question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើអាកប្បកិរិយាស្ថិតនៅកន្លែងសាធារៈមានអត្ថន័យយ៉ាងដូចម្តេច? | អាកប្បកិរិយានៅតាមទីសាធារណៈមានអត្ថន័យ៖
ក. គោរពច្បាប់ចរាចរណ៍ៈគឺជាការដើរឬបញ្ជារថយន្តត្រូវគោរព តាមការកំណត់ក្នុងច្បាប់ជាធរមាន។
ខ. គោរពភ្នាក់ងារនគរបាល
ៈ គឺធ្វើការការពារចំពោះការបញ្ជាឬបំរាម របស់នគរបាលមើលការខុសត្រូវទីសាធារណៈដើម្បីរក្សាសណ្តាប់ធ្នាប់សន្តិសុខសង្គម។
គ. ស្លៀកពាក់ឲ្យបានត្រឹមត្រូវៈ គឺកុំលេងខ្លួនទទេធ្វើដំណើរដោយសេរីពាសវ... | general |
ក្នុងវិស័យសេដ្ឋកិច្ច តើប្រទេសណាខ្លះនៅអាស៊ីដែលគេចាត់ទុកថាជាខ្លាទាំងបួន? កូនខ្លា? | ក្នុងវិស័យសេដ្ឋកិច្ច នៅអាស៊ីដេលគេចាត់ទុកថាជា៖
ក. ខ្លាទាំងបួនរួមមាន៖
- ប្រទេសសិង្ហបូរី
- ប្រទេសតៃវ៉ាន់
- ប្រទេសកូរ៉េខាងត្បូង
- ប្រទេសចិន។
ខ. កូនខ្លា រួមមាន៖
- ប្រទេសថៃ
- ប្រទេសវៀតណាម
- ប្រទេសម៉ាឡេស៊ី។ | general |
ពណ៌នាអំពីនយោបាយបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសន្តិភាពនៅកម្ពុជា។ | នយោបាយបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសន្តិភាពនៅកម្ពុជា៖
កិច្ចចរចាររវាងលោក ហ៊ុន សែន និងក្រុមខ្មែរត្រីភាគី៖
- ខែវិច្ឆិកា ១៩៨៤ ប្រទេសបារាំងរៀបចំគម្រោងជួបរវាងសម្តេច នរោត្តម សីហនុ និងតំនាងសាធារណៈរដ្ឋប្រជាមានិតកម្ពុជា។
- ឆ្នាំ ១៩៨៥ សភាពការណ៍នយោបាយនៅអាស៊ីអនុគ្រោះដល់ការចរចារសន្តិភាពនៅកម្ពុជា។
- ឆ្នាំ ១៩៨៧ ការជួបកំពូលរវាងអាមេរិ... | general |
តើព្រះបាទជ័យវរ្ម័នទី៧ មានស្នាព្រះហស្ថអ្វីខ្លះនៅក្នុងប្រវត្ថិសាស្រ្តខ្មែរ? | ស្នាព្រះហស្ថ របស់ព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងប្រវត្ថិសាស្រ្តខ្មែរមាន៖
- រំដោះប្រទេសកម្ពុជាឱ្យផុតពីការឈ្លានពានរបស់ពួកចាម នៅឆ្នាំ ១១៧៧
- កសាងទីក្រុងអង្គរធំ
- កសាងប្រាសាទភ្នំជាច្រើន (ប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មា ប្រាសាទភីមៃ)
- កសាងមន្ទីរពេទ្យ និងសាលាសំណាក់
- កសាងគមនាគមន៍
- ពង្រីកចក្រភពខ្មែរឱ្យទូលំទូលាយ
- លើកតម្កើងវិស័យព្... | general |
ពណ៌នាអំពីបញ្ហាសន្តិសុខស្បៀង ដែលពិភពលោកកំពុងជួបប្រទះ។ | បញ្ហាសន្តិសុខស្បៀង ដែលពិភព លោកកំពុងជួបប្រទះមាន៖
- បញ្ហាកង្វះគ្រឿងឧបភោគ បរិភោគ
- បញ្ហាប្រឈមនឹងគ្រោះទុរ្ភឹក្ស
- បញ្ហាដំណើរការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក
- បញ្ហារបកគំហើញផ្នែកបច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ
- បញ្ហាអត្រាកំណើនប្រជាជនលើពិភពលោក
- បញ្ហាការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតមិនសមស្រប ហួសកម្រិតបច្ចេកទេស
- បញ្ហា... | general |
មូលហេតុអ្វីបានជាត្រូវកាត់ទោសមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)? | បានជាត្រូវកាត់ទោសមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ពីព្រោះជារបបដឹកនាំដ៏អាក្រក់ ដែលពិភពលោកមិនធ្លាប់មាន៖
- ជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជននានា
- បង្ខំប្រជាជនឱ្យធ្វើការហួសកម្លាំង ២៤ ម៉ោង ក្នុងមួយថ្ងៃហើយមិនឱ្យហូបចុកគ្រប់គ្រាន់
- បំបិទសិទ្ធិសេរីភាពប្រជាជនគ្រប់បែបយ៉ាង
- ផ្តាច់មនោសញ្ចោតនាគ្រួសារ ប្តីប្រពន... | general |
តើព្រះបាទសម្តេចនរោត្តមសីហនុទ្រង់ប្រសូត ឡើងគ្រងរាជ្យលើកទី១ លើកទី២ និងយាងចូលទីវង្គតនៅថ្ងៃខែឆ្នាំណា? តើព្រះអង្គ មានគោរពងារដូចម្តេចមុន និងក្រោយទ្រង់សោយទីវង្គត? | ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១ កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩២២ វេលាម៉ោង ១១គត់ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គឡើងគ្រងរាជ្យជាលើកទី១ នៅថ្ងៃ២៨ តុលា ១៩៤១ និងលើកទី២ នៅថ្ងៃទី២៤ កញ្ញា ១៩៩៣។ ព្រះអង្គយាងចូលព្រះទីវង្គតនៅថ្ងៃ ១៥ រោច ខែ ភទ្របទ ឆ... | general |
តើវត្តអារាមមានតួនាទីដូចម្តេចខ្លះក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិខ្មែរ? | វត្តអារាមមានតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិដូចតទៅ៖
- ផ្នែកវប្បធម៌៖ ជាឃ្លាំងផ្ទុកនូវវប្បធម៌ អរិយធម៌ខ្មែរ (ក្បួនច្បាប់ គម្ពីរ អក្សរសាស្រ្ត និងចំណេះវិជ្ជាផ្សេងៗ)។
- ផ្នែកសង្គមកិច្ច៖ ជាទីជម្រកកោនដល់ជនក្រីក្រ កម្សត់ទុរគតគ្មានទីពឹង មកជ្រកកោន និងជាទីស្នាក់អាស្រ័យនៃសិស្ស និស្សិតដែលមកបន្តការសិក្សា។
- ផ្នែកអប់រំ៖ ជាកន... | general |
ចូររៀបរាប់សកម្មភាព ដែលជាអបាយមុខបួនយ៉ាង។ តើអបាយមុខទាំងបួនយ៉ាង គួរជាទីប្រព្រឹត្តរបស់យុវវ័យដែរឬទេ? ព្រោះអ្វី? | សកម្មភាពដែលជាអំពើអបាយមុខបួនយ៉ាងនោះគឺ៖
- ល្បែងស្រី គឹការប្រព្រឹត្តអំពើអនាចារក្នុងកាមគុណក្បត់នឹងប្រពន្ធកូន។
- ល្បែងស្រា គឺ ការចូលចិត្តសេពនូវសុរា និងគ្រឿងញៀនស្រវឹងដើម្បីកំសាន្តចិត្ត។
- ល្បែងបៀប៉ោ គឺសេចក្តីឈ្លក់វង្វេងនឹងល្បែងស៊ីសង គ្រប់ប្រភេទ មិនអាចអត់បាន។
- អំពើពាល គឺការប្រព្រឹត្តអំពើខុសបែបបទ ល្មើសនឹងច្បាប់ ដូចជា ការលួច ឆ... | general |
ពាក្យចាស់លោកពោលថា “ខ្មៅចុះឱ្យតែស ក្រចុះឱ្យតែមាន”។ តើមានន័យដូចម្តេច? | ពាក្យចាស់លោកពោលថា “ខ្មៅចុះឱ្យតែស ក្រចុះឱ្យតែមាន”គឺ ពាក្យ “ខ្មៅចុះឱ្យតែស” មានន័យថា មនុស្សយើងកើតមកមានសម្បុរខ្មៅ មានរូបអាក្រក់មិនមែនជាបញ្ហាទេឱ្យតែមានចិត្តល្អសប្បុរស ស្មោះត្រង់ មានគុណធម៌មានកិរិយាមារយាទថ្លៃថ្នូរ សុភាពរាបសា មានទឹកចិត្តសន្តោសប្រណី គឺអាចរស់នៅចុះសម្រុងនឹងគេនិងជាគំរូល្អដល់អ្នកដទៃ។ ពាក្យ “ក្រចុះឱ្យតែមាន” មានន័យថា... | general |
គោលដៅនៃជីវិតរបស់មនុស្ស មិនគ្រាប់តែជាការរស់រានមានជីវិតប៉ុណ្ណោះទេ តែត្រូវរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរផងដែរ។ តើអ្នកមានយោបល់ដូចម្តេចចំពោះគំនិតខាងលើ? | មនុស្សមិនត្រូវរស់ដើម្បីរស់ ឬរស់ដើម្បីគ្រាន់តែចម្អែត ក្រពះនោះទេ គឺត្រូវ៖
- រស់ឱ្យល្អប្រកបដោយមនសិការ សីលធម៌ គុណធម៌នុស្សធម៌ ភក្តីភាព
- ចេះគោរពច្បាប់ សិទ្ធិអ្នកដទៃ ដោយមិនបំពាននិងបំផ្លាញគេឯង និងជាតិមាតុភូមិ
- ស្រលាញ់ និងអនុវត្ត យុត្តិធម៌ សច្ចធម៌
- ចូលរួមការពារ សម្បត្តិវប្បធម៌ជាតិទាំង លទ្ធកម្មនិងធម្មជាតិ (រក្សាបរិសា្ថន)
- បង... | general |
តើប្រាសាទវិហារតាំងនៅកន្លែងណា? ចូររៀបរាប់ពីប្រវត្ថិសំខាន់ៗខ្លះស្តីពីប្រាសាទព្រះវិហារ។ | ប្រាសាទព្រះវិហារតាំងនៅលើជួរភ្នំដងរែក (ពីជម្រាលភ្នំដល់កំពូលភ្នំ) ហើយស្ថិតនៅក្នុងខេត្តព្រះវិហារ។ ប្រវត្ថិសំខាន់ៗខ្លះស្តីពីប្រាសាទព្រះវិហារគឺ
ក. ការកសាងប្រាសាទ
- លើកទី១៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩ដល់៩១០)
- លើកទី២៖ ព្រះបាទសូរ្យវរ្ម័នទី១ (សាងសង់ក្នុងគ.ស ១០០២ដល់១០៥០)
- លើកទី៣៖ ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ... | general |
តើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍បានផ្តោតទៅលើបញ្ហាអ្វីខ្លះ? | សិន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ផ្តោលើ៖
- គោរពឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាព ទឹកដី និងសម្បត្តិវប្បធម៌គ្នាទៅវិញទៅមក
- មិនលូកដៃចូលបញ្ហាផ្ទៃក្នុងគ្នាទៅវិញទៅមក
- ដោះស្រាយបញ្ហាទំនាក់ទំនងដោយជានិច្ចជាកាលត្រូវឈរទៅលើវេទិកាសន្តិភាពភាវូនីយកម្ម
- បដិសេធដាច់ខាតនៅការប្រើកម្លាំងបាយ និងការកៀបសង្កត់ជាមធ្យោបាយ ដ... | general |
តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យមានសីលធម៌សង្គមខ្មែរធ្លាក់ចុះ? ចូរពន្យល់នូវកត្តានីមួយៗផង។ | កត្តាដែលបណ្តាលឱ្យសីលធម៌សង្គមធ្លាក់ចុះមានដូចជា៖
ក. កត្តាផ្ទាល់ខ្លួន
- ទទួលយកនូវវប្បធម៌បរទេសដែលមានលក្ខណៈឆើតឆាយ សម្ភារៈទំនើបៗ ចង់បានភាពស្អាតៗបាតហួសហេតុ ភ្លេចខ្លួនជានរណា វប្បធម៌ អរិយធម៌ខ្លួន មានចិត្តភ្លើតភ្លើន។
ខ. កត្តាគ្រួសារ
- ឪពុកម្តាយបងប្អូនខ្វះការអប់រំបន្ថែម តាមដានអប់រំដោយសន្តិវិធី ផ្តេកផ្តួលយកលេសលើការងារផ្ទាល់ខ្លួន
-... | general |
តើបុណ្យបច្ច័យបួន ឆ្លើយតបទៅនឹងសេចក្តីសុខណាមួយក្នុងទស្សនៈពុទ្ធនិយម និងឆ្លើយតបតម្រូវការណាមួយរបស់ម៉ាស្លូវ? ចូររៀបរាប់។ | បុណ្យបច្ច័យបួនឆ្លើយតបទៅនឹងសេចក្តីសុខក្នុងទស្សនៈពុទ្ធនិយម និងឆ្លើយតបតម្រូវការរបស់ម៉ាស្លូ៖
+ ទស្សនៈពុទ្ធនិយម
- អត្ថិសុខ ក្នុងទស្សនៈពុទ្ធិនិយម ព្រោះទេយ្យាទានដែលបានរៀបចំនៅពេលប្រារព្ធពិធីបុណ្យមាន ចីវរៈបិណ្ឌបាត សេនាសនៈ គិលាភេសជ្ជៈ ថ្នាំព្យាបាលដែលជាវត្ថុជំនួយសម្រាប់បំពញតម្រូវការរស់នៅគ្រប់គ្រាន់របស់មនុស្ស។
- ចីវរៈ គឺមានសម្លៀ... | general |
តើបឹងណាខ្លះដែលធំជាងគេនៅលើពិភពលោកយើងនេះ? ចូររៀបរាប់ដាក់តាមលំដាប់ពីធំមកតូច។ | បឹងដែលធំជាងគេនៅលើពិភពលោកមាន៖
- បឹងកាស់ព្យែន រឺសមុទ្រកាស់ព្យែនស្ថិតនៅទ្វីបអាស៊ី មានប្រវែង ៣៧១៧៩៥គីឡូម៉ែត្រការេ
- បឹងលើ ស្ថិតនៅទ្វីបអាមេរិចខាងជើង មានប្រវែង ៨២៤១៣គីឡូម៉ែត្រការេ
- បឹងវ៉ិចតូរីយ៉ា ស្ថិតនៅទ្វីបអាព្រិច មានប្រវែង៦៩៤៨៥គីឡូម៉ែត្រការេ
- បឹងអារ៉ាល់ រឺសមុទ្រអារ៉ាល់ស្ថិតនៅទ្វីបអាសស៊ី មានប្រវែង៦៦៤៥៨គីឡូម៉ែត្រការេ
- បឹ... | general |
រាជធានីភ្នំពេញមជ្ឍមណ្ឌលនៃចរាចរណ៍និងបម្លាស់ទី។ ចូរអ្នកបង្ហាញពីដំណោះស្រាយនៃបញ្ហានេះ។ | រាជធានីភ្នំពេញជាមជ្ឈមណ្ឌលនៃចរាចរណ៍ និងបម្លាស់ទី៖
+ មជ្ឈមណ្ឌលនៃចរាចរណ៍
- រាជធានីភ្នំពេញជាកន្លែងដែលមានកំណើតយានយន្តមធ្យោបាយធ្វើដំណើរកើនឡើងឥតឈប់ឈរទៅមកឥតដាច់។ ប្រការនេះជាប្រភពកកស្ទះចរាចរណ៍ ការកកស្ទះចរាចរណ៍នេះថ្នាក់ដឹកនាំរាជធានីមានវិធានការដូចតទៅ៖
- សាលារាជធានី និងមហាជនស្ម័គ្រចិត្តរួមចំណែកចេញថវិកា ៥០ដក៥០ ដើម្បីធ្វើនិងពង្រីក... | general |
តើបាតុភូតកូនរដូវប្រាំងក្នុងចន្លោះរដូវវស្សាបណ្តាលមកមូលហេតុអ្វី? ចូរបញ្ជាក់។ | យើងដឹងហើយថា ប្រទេសយើងមានទីតាំងនៅក្នុងភូមិភាគអាស៊ីមុសុង ដែលធ្វើអោយមានអាកាសធាតុស្ថិតនៅក្រោមឥទ្ធិពលជាចិន្ត្រៃយ៍នៃរបបខ្យល់មូសុង ដែលធ្វើអោយអាកាសធាតុក្តៅសើម។ របបខ្យល់នេះបង្កើតអោយមានរដូវពីរច្បាស់លាស់គឺរដូវប្រាំង (ខែវិច្ឆិកា ដល់ខែមករា) និងរដូវវស្សា ខែឧសភា ដល់ខែតុលា)។ ក៏ប៉ុន្តែនៅក្នុងរដូវវស្សាគេឃើញមានកូនរដូវប្រាំងមួយដែលរាំងស្ទះ... | general |
រដ្ឋប្រហារ និងការផ្តួលរំលំសំខាន់ៗនៅលើពិភពលោកមានប្រទេសណាខ្លះ? ចូររៀបរាប់។ | ១. ប្រទេសអង់គ្លេសឆ្នាំ ១១៣៥៖
ព្រះអង្គម្ចាស់ស្តេហ្វិនទី ១ (Stephen ១) បានស្បថសច្វានឹងទទួលយល់ព្រមអោយកូនស្រីរបស់ស្តេចហង់រីទី ១ (Henry ១) ឈ្មោះព្រះនាងម៉ាទីលដា (Matilda) អោយធ្វើជាស្តេចស្រី ប៉ុន្តែបានក្បត់ពាក្យសន្យារបស់ខ្លួន ហើយបោះបង់ព្រះនាងម៉ាទីលដាចោល ដើម្បីចាប់យករាជបង្ល័ង្កនៅពេលស្តេចហង់ទី១ បានសោយទិវង្គតក្នុងឆ្នាំ ១១៣៥។ ដោយ... | general |
តើនៅលើពិភពលោកយើងនេះ វាលលំហណាខ្លះដែលធំជាងគេ? ចូររៀបរាប់ដាក់តាមលំជាប់ពីធំមកតូច។ | វាលលំហដែលធំជាងគេនៅលើពិភពលោកមាន៖
- វាលលំហសាហារ៉ា (អាព្រិច) ៧៧៧០០០០គីឡូម៉ែត្រការេ
- វាលលំហលីប៊ី (អាព្រិច) ១៦៨៣៥០០គីឡូម៉ែត្រការេ
- វាលលំហអារ៉ាប់ (ឧបទ្វីបអារ៉ាប់) ១២៩៥០០០គីឡូម៉ែត្រការេ
- វាលលំហអូស្ត្រាលី (អូស្រ្តាលី) ១៥៥៤០០០គីឡូម៉ែត្រការេ
- វាលលំហហ្គោប៊ី (ម៉ុងកូល) ១០៣៦០០០គីឡូម៉ែត្រការេ | general |
តើកម្មសិទ្ធិឯកជនជាអ្វី? | កម្មសិទ្ធិឯកជន ក្នុងន័យសេដ្ឋកិច្ចមានន័យថាការយកមកធ្វើជារបស់ខ្លួនមធ្យោបាយផលិតផលកម្មនិងទ្រព្យសម្ភារដែលផលិតបាន។ | general |
ដូចម្តេចដែលហៅថា«ការសម្រេចសម្រួលគោលនយោបាយសេដ្ឋកិច្ច«? | ការសម្របសម្រួលគោលនយោបាយ មានន័យថាការរៀបចំគៅលនយោបាយនានា ដែលពាក់ព័ន្ធនឹងបញ្ញាសេដ្ឋកិច្ច ឲ្យមានលក្ខណៈសមស្របតាមដំណើរអភិវឌ្ឍន៍ជាក់ស្តែងវនៃសេដ្ឋកិច្ច របស់ប្រទេសមួយ។ គោលនយោបាយសេដ្ឋកិច្ច សម្របសម្រួលលើគោលនយោបាយសារពើពន្ធគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយពាក់ព័ន្ធផ្សេងៗទៀត ដែលមានទំនាក់ទំនងនឹងម៉ាក្រូសេដ្ឋកិច្ចនិងអន្តរជាតិ។ | general |
តើវិប័តសេដ្ឋកិច្ចកើតឡើងដោយបញ្ញាអ្វីខ្លះទៅ? | វិប័តសេដ្ឋកិច្ចកើតឡើង ដោយបញ្ហាមួយចំនួនដូចតទៅ៖
- វិប័តនយោបាយៈ មានដូចជាសង្គ្រាម ការប្រកាន់យកលទ្ធិប្រជាធិបតេយ្យ របបប្រល័យពូជសាសន៍ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
- គ្រោះថ្នាក់ធម្មជាតិៈ មានដូចជាទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី បន្ទុះភ្នំភ្លើង ការរាំងស្ងួតជាដើម
- វិប័តក្នុងការគ្រប់គ្រងថវិការដ្ឋៈ មានន័យថារដ្ឋមានកង្វះខាត ក្នុងការគ្... | general |
តើកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១ (អាស៊ាន) បានប្រព្រឹត្តទៅនៅថ្ងៃទីខែឆ្នាំណា? ទីក្រុងនៃប្រទេសណា? មានប៉ុន្មានប្រទេសចូលរួម? | កិច្ចប្រជុំអាស៊ីបូព៌ាលើកទី១បានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ ២០០៥។ នៅទីក្រុងកូឡាឡុំពួរ ប្រទេសម៉ាឡេស៊ី។
ដោយមានសមាជិកចូលរួម ចំនួន១៦ប្រទេស៖
- ប្រទេសព្រុយណេ
- ប្រទេសកម្ពុជា
- ប្រទេសឥណ្ឌូនេស៊ី
- ប្រទេសឡាវ
- ប្រទេសម៉ាឡេស៊ី
- ប្រទេសមីយ៉ាន់ម៉ា
- ប្រទេសហ្វីលីពីន
- ប្រទេសសិង្ហបុរី
- ប្រទេសថៃ (ស្យាម)
- ប្រទេសវៀតណាម (យួន... | general |
តើប្រទេសឡាវ មានក្រសួងរដ្ឋាភិបាលចំនួនប៉ុន្មាន? ចូររៀបរាប់? | ប្រទេសឡាវមានក្រសួងរដ្ឋាភិបាលមានចំនួន១៨៖
- ក្រសួងកសិកម្មនិងព្រៃឈើ
- ក្រសួងគមនាគមន៍ ដឹកជញ្ជូន ប៉ុស្តិ៍ និងស្ថាបនា
- ក្រសួងអប់រំនិងកីឡា
- ក្រសួងថាមពលនិងរ៉ែ
- ក្រសួងហិរញ្ញវត្ថុ
- ក្រសួងកិច្ចការបរទេស
- ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម
- ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍
- ក្រសួងមហាផ្ទៃ
- ក្រសួងយុត្តិធម៌
- ក្រសួងការងារនិងសុខុម... | general |
តើរបបលក់ផ្តាច់មុខមានគុណវិប័តអ្វីខ្លះ? ចូរពន្យល់? | របបលក់ផ្តាច់មុខមានគុណវិប័តដូចតទៅ៖
- លទ្ធភាពមានឥទ្ធិពលលើថ្លៃផលិតផល ដោយសារគ្មានអ្នកលក់ផ្សេងទៀតអាចចូលក្នុងទីផ្សារបានអ្នកលក់ផ្តាច់មុខអាចកំណត់ឲ្យបរិមាណផលិតផលរបស់ខ្លួនទាបជាងបរិមាណ តម្រូវការរបស់អតិថិជន។ ករណីខ្លះទៀត អ្នកលក់ផ្តាច់មុខ អាចលក់ទំនិញរបស់ខ្លួនដោយតម្លៃខុសគ្នាទៅឲ្យអតតិថិជនផ្សេងគ្នា។ រូបភាពបែបនេះហៅថា ការលក់ផ្តាច់មុខរើសម... | general |
ដូចម្តេចដែលហៅថា ផលិតផលជាតិសរុប? | ផលិតផលជាតិសរុប គឺជាការបូកសរុបការចំណាយទាំងអស់របស់រដ្ឋាភិបាលរួមនឹងទុនវិនិយោគឯកជន ដែលមានប្រភពនៅក្នុងស្រុកនិងក្រៅស្រុក។ វាគឺជាតម្លៃមួយដ៏ច្បាស់លាស់នៃផលិតកម្មទំនិញនិងសេវាកម្មរបស់ប្រទេសមួយ។ | general |
ដូចម្តេចហៅថា វិសមភាពសេដ្ឋកិច្ច? ចូរបង្ហាញពីនិយមន័យនៃភាពក្រីក្រ។ | វិសមភាពសេដ្ឋកិច្ច គឺរួមបញ្ចូលនូវភាពខុសគ្នាទាំងអស់នៅក្នុងរបាយការណ៍ស្តីពីទ្រព្យសកម្មមសេដ្ឋកិច្ច និងប្រាក់ចំណូល។
ភាពក្រីក្រ គឺជាលក្ខខណ្ឌសេដ្ឋកិច្ចដែលប្រជាជនមានប្រាក់ចំណូលគ្រប់គ្រាន ដើម្បីទទួលបានកម្រិតអប្បបរមានៃសេវាសុខភាព ម្ហូបអាហារ ផ្ទះសម្បែង សម្លៀកបំពាក់ និងការររំអប់ដែលជាទូទៅគេទទួលស្គាល់ថាមានភាពចាំបាច់ ដើម្បីឲ្យមានកម្រិត... | general |
តើកំណើនប្រជាជនផ្តល់ការលំបាកអ្វីខ្លះ ដល់សង្គមមនុស្ស? ចូរពន្យល់? | កំណើនប្រជាជនផ្តល់ការលំបាក់ដល់ សង្គមមនុស្សដូចជា៖
- ការកង្វះទឹកស្អាតសម្រាប់ទទួលទាននិងប្រើប្រាស់ ខ្វះថាមពលការបង្កើតការបំពុល
- ការកើនកម្តៅលើពិភពលោក បាត់បង់ដីដែលបានដាំដំណាំបាន
- ការកើនឡើងនៃវិស័យឧស្សាហកម្ម នាំឲ្យមានការបំពុលកាន់តែខ្លាំង
- ការកើនភាពក្រីក្រ ការទ្រុឌទ្រោម សុខភាពនិងជំងឺដែលធ្វើឲ្យមានអាយុខ្លី
- ការកើនឡើងនូវអំពើលួច ... | general |
តើអរិយសច្ច គឺជាអ្វី? រួមមានអ្វីខ្លះ? ចូរពន្យល់។ | អរិយសច្ចៈ គឺសម្តៅលើសេចក្តីពីតរបស់អរិយបុគ្គលឬសេចក្តីពិតឥតល្អៀង។
អរិយសច្ច មាន៤គឺ៖
- ទុក្ខអរិយសច្ចៈ គឺជាសេចក្តីទុក្ខដែលជាការពិតរបស់មនុស្ស សត្វគ្រប់រូបទោះតិចឬច្រើនក្តីគ្មានអ្នកណាម្នាក់ អាចគេផុតបានឡើយ។
- សមុទយអរិយសច្ចៈ គឺជាមូលហេតុដែលនាំឲ្យមានទុក្ខគឺរាល់សេចក្តីទុក្ខទាំងអស់សុទ្ធតែមាន។មូលហេតុរបស់វា។
- និរោធអរិយសច្ចៈ គឺជាការរំល... | general |
លក្ខខណ្ឌធម្មជាតិនៅប្រទេសយើងមានអំណោយផលច្រើនចំពោះការអភិវឌ្ឍន៍កសិកម្ម តែកសិកម្មយើងនៅតែកសិកម្មអន់ថយ។ ចូរពន្យល់ព្រមទាំងបកស្រាយបញ្ជាក់ពីមូលហេតុអន់ថយនេះ។ បើតាមយោបល់របស់អ្នក តើត្រូវធ្វើដូចម្តេចដើម្បីអោយកសិកម្មកយើងចាត់ផុតពីកសិកម្មអន់ថយនេះ? | លក្ខខណ្ឌធម្មជាតិមានអំណោយផលច្រើនដល់ការអភិវឌ្ឍន៍កសិកម្មដូចខាងក្រោម៖
ក. សណ្ឋានដីអនុគ្រោះ៖ សំបូរទំនាបល្បាប់ គឹទំនាបកណ្តាលមានផ្ទ១/៣នៃផ្ទៃប្រទេស។ ទំនាបនេះព័ទ្ធស្ទើរជុំវិញលទៅដោយអាងទឹក។ តំបន់ភ្នំ តំបន់ខ្ពង់រាបក៏ជាតំបន់កសិកម្មដែរ។
ខ. អាកាសធាតុអនុគ្រោះ ក្រៅពីគុណវិបត្តិខ្លះៗអាកាសធាតុបេះផ្តល់កំដៅបរិបូណ៌ និងភ្លៀងគ្រប់គ្រាន់សំរាប់កា... | general |
តើប្រាសាទអង្គរវត្តត្រូវបានសាងសង់នៅក្នុងរជ្ជកាលនៃព្រះមហាក្សត្រអង្គណា? | ប្រាសាទអង្គរវត្តត្រូវបានសាងសង់នៅក្នុង រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ នៃព្រះមហាក្សត្រខ្មែរ។ | general |
តើភ្នំណាខ្លះដែលខ្ពស់ជាងគេនៅលើពិភពលោកយើងនេះ? ចូររៀបរាប់។ | ជួរភ្នំដែលមានកំពូលខ្ពស់បំផុតនៅលើពិភពលោកមាន៖
- ភ្នំអេវឺរែស ស្ថិតនៅជួរភ្នំហិមាល័យ ត្រង់នេប៉ាល់ និងទីបេ ៨៨៤៨ម៉ែត្រ
- ភ្នំហ្គោវីនអូស្តែន ស្ថិតនៅតំបន់កាស្មៀ ត្រង់ឥណ្ឌា និងប៉ាគីស្ថាន ៨៧៥៦ម៉ែត្រ
- ភ្នំកាន់ចិនជុងហ្កា ស្ថិតនៅជួរភ្នំហិមាល័យ ត្រង់នេប៉ាល់និងស៊ីកគីម (ឥណ្ឌា) ៨៥៩៤ម៉ែត្រ
- ភ្នំល្ហុត ស្ថិតនៅជួរភ្នំហិមាល័យ ត្រង់នេប៉ាល់ន... | general |
ចូររៀបរាប់មហាសមុទ្រ និងសមុទ្រដែលមានផ្ទៃធំជាងគេនៅលើពិភពលោកដាក់តាមលំដាប់។ | មហាសមុទ្រ និងសមុទ្រដែលមានផ្ទៃធំជាងគេនៅលើ ពិភពលោកមាន៖
- មហាសមុទ្រប៉ាស៊ីភិច ១៦៥៣៨៤០០គីឡូម៉ែត្រការេ
- មហាសមុទ្រអាត្លង់ទិច ៨២២១៧០០គីឡូម៉ែត្រការេ
- មហាសមុទ្រឥណ្ឌា ៧៣៤៨១០០គីឡូម៉ែត្រការេ
- មហាសមុទ្រអាកទិច ១៤០៥៦០០គីឡូម៉ែត្រការេ
- សមុទ្រមេឌីទែរ៉ានេ ២៥០៥០០០គីឡូម៉ែត្រការេ
- សមុទ្រចិនខាងត្បូង ២៣១៨០០០គីឡូម៉ែត្រការេ
- សមុទ្របេរីង ២២... | general |
តើអាស៊ានមានបាវចនាដូចម្ដេច? | បាវចនាអាស៊ានគឺ៖ ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ។ | general |
តើសិទ្ធិកុមាររួមមានប៉ុន្មានមាត្រា? តើសិទ្ធិធំៗរបស់កុមារមានអ្វីខ្លះ? ចូររៀបរាប់។ | + សិទ្ធិកុមារជារួមមាន ៥៤ មាត្រា។
+ សិទ្ធិធំៗរបស់កុមារមាន ៤ ដូចជា៖
១. សិទ្ធិរស់រានមានជីវិត
២. សិទ្ធិក្នុងការអភិវឌ្ឍ
៣. សិទ្ធិទទួលការការពារ
៤. និងសិទ្ធិក្នុងការចូលរួម។ | general |
តើ “ ទាន ” ក្នុងមង្គលទី១៥នេះសំដៅលើខាងអ្វីខ្លះ? | មង្គលទី១៥គឺជាការបរិច្ចាគទាន។ “ ទាន “ ក្នុងសង្គមទី១៥ នេះសំដៅលើទាន៖
ក. អាមិសទានមាន៖
- ចែករំលែកគ្រឿងដណ្ដប់
- ចែករំលែកគ្រឿងបរិភោគ
- ចែករំលែកគ្រឿងស្នាក់អាស្រ័យ
- ចែករំលែកគ្រឿងថ្នាំព្យាបាលរោគ។
ខ. ធម្មទានមាន៖
- សំដែងធម៌ទេសនា ដើម្បីអប់រំទូន្មានឪ្យស្គាល់ខុសត្រូវ ស្គាប់បុណ្យបាប
- វិបស្សនាធុរៈ ធ្វើកម្មដ្ឋាន អប់រំផ្លូវកាយ ផ្លូវចិត... | general |
តើច្បាប់មានតួនាទីសំខាន់ដូចម្ដេចខ្លះនៅក្នុងសង្គម? ច្បាប់មានប្រភពសំខាន់ប៉ុន្មានយ៉ាង? អ្វីខ្លះ? ចូររៀបរាប់។ | ក. ច្បាប់មានតួនាទីសំខាន់ណាស់នៅក្នុងសង្គមគឺ៖
- ធ្វើឪ្យមានរបៀបរយល្អនៅក្នុងសង្គមជៀសវាងជម្លោះដោះស្រាយដោយសន្ដិវិធី
- ធ្វើឪ្យមានការប្រាស្រ័យទាក់ទងគ្នារវាងមនុស្ស និងមនុស្ស
- កំណត់នូវព្រំដែនអំណាច និងអំពើរបស់អ្នកដឹកនាំ និងសម្រួលខ្នាតតម្លៃសីលធម៌
- មិនឪ្យអ្នកដឹកនាំធ្វើអ្វីតាមអំពើចិត្ត
- ការពារអ្នកទន់ខ្សោយ
- លើកស្ទួយយុត្តិធម៌សង្គម... | general |
តើនគរបាលយុត្តិធម៌មានសមត្ថកិច្ចចាប់ខ្លួនជនល្មើសព្រហ្មខណ្ឌក្នុងករណីណាខ្លះ? | នរគបាលយុត្តិធម៌មានសមត្ថកិច្ចអាចចាប់ខ្លួនជនល្មើសព្រហ្មទណ្ឌដែលតែប្រព្រឹត្តបទលើ្មសជាក់ស្ដែងដូចជា៖
- ជននោះកំពុងតែប្រព្រឹត្តបទល្មើស ឬ បទឧក្រិដ្ឋ ឬ កំពុងរត់ដែលត្រូវគេស្រែកដេញចាប់។
- ជនសង្ស័យបានត្រូវសាក្សី ឬបទឧក្រិដ្ឋ ឬ កំពុងរត់ដែលត្រូវគេស្រែកដេញចាប់។
- ជនសង្ស័យបានត្រូវសាក្សី ឬ ជនរងគ្រោះចង្អុលបង្ហាញនៅនឹងកន្លែង ដែលប្រព្រឹត្តអំ... | general |
តើអំពើពុករលួយ អាចជិះឥទ្ធិពលអាក្រក់អ្វីខ្លះដល់សង្គមកម្ពុជា? | អំពើពុករលួយ អាចជិះឥទ្ធិពលអាក្រក់ដល់សង្គមកម្ពុជា ដូចជា៖
- ធ្វើឪ្យប្រទេសកម្ពុជាមានការអភិវឌ្ឍយឺត
- បាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋទៅលើរដ្ឋភិបាល
- កើតមានអំពើអនាធបតេយ្យនៅក្នុងប្រទេស (ច្របូកចប្រល់)
- កើតមានអំពើចោរកម្មផ្សេងៗ
- បាត់បង់ប្រាក់ចំណូលជាតិពីវិស័យផ្សេងៗដូចជា ទេសចរណ៍ ពាណិជ្ជកម្ម ការបណ្ដាក់ទុននានា។ | general |
ហេតុអ្វីបានជាមនុស្សត្រូវការរៀនសូត្រ? ភាពល្ងង់ខ្មៅផ្តល់ផលអាក្រក់មនុស្ស និងសង្គមយ៉ាងណា? | មនុស្សត្រូវការរៀនសូត្រ ព្រោះមនុស្សត្រូវការចំនេះដឹង ពិសេសចំនេះដឹងបច្ចេកទេស និងវិទ្យាសាស្រ្តដើម្បីកែច្នៃធម្មជាតិតាមបំណង និងតំរូវការរបស់មនុស្សនិងសង្គម។ ភាពល្ងង់ខ្លៅនាំផលអាក្រក់ដល់មនុស្ស និងសង្គមដូចតទៅ៖
- ធ្វើអោយមនុស្សរស់នៅក្នុងភាពរណបគេ គឺរស់នៅក្រោមការកេងប្រវ័ញ្ចរបស់អ្នកដទៃ គ្មានភាពម្ចាស់ការ។
- ធ្វើអោយសង្គម ក្លាយទៅជាសង្គមម... | general |
មនុស្សម្នាក់ៗមានសិទ្ធិរៀនសូត្រ ដើម្បីក្រេបយកចំណេះវិជ្ជាបានដោយសេរី។ តើចំនេះវិជ្ជាផ្តល់ផលប្រយោជន៍អ្វីខ្លះដល់មនុស្សនិងសង្គម? | ៤. មនុស្សម្នាក់ៗមានសិទ្ធិរៀនសូត្រ ដើម្បីក្រេបយកចំនេះវិជ្ជាបានដោយសេរី ព្រោះចំនេះដឹកវាផ្តល់ផលប្រយោជន៍ដល់មនុស្ស និងសង្គមដូចតទៅ៖
- ធ្វើអោយមនុស្សរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងកិត្តិយស ឆ្លងផុតពីភាពក្រីក្រទៅកាន់ភាពររុងរឿងបានឆាប់រហ័ស។
- ធ្វើអោយមនុស្សមានទស្សនៈវែងឆ្ងាញ យល់អ្វីដែលនិងអាក្រក់យ៉ាងពិតប្រាកដ។
- ប្រទេសរីកចំរើន និងរុងរឿង... | general |
ដើម្បីរស់នៅមានសេចក្តីថ្លៃថ្នូរ តើមនុស្សរស់នៅរបៀបណា? | រស់នៅដើម្បីមានសេចក្តីថ្លៃថ្នូរ គឺរស់នៅដោយ៖
- ពឹងលើសមត្ថភាពខ្លួន
- ចេះគោរពមនុស្សផងគ្នា
- មិនបៀតបៀន ឈ្លានីស រឺរំលោភលើមនុស្សផងគ្នា
- ប្រឆាំងនឹងអំពើជិះជានន់ កេងប្រវ័ញ្ចគ្រប់បែបយ៉ាង
- មានអត្តចរិតស្លូតបូត សុភាពរាបសា និងផ្តល់សេចក្តីសុខដល់អ្នកដទៃ និងសង្គម។ | general |
ដើម្បីអោយពិភពលោកមានសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍ យូណេស្កូបានកំណត់គោលការណ៍អប់រំសំរាប់សតវត្សទី ២១ គឺចតុស្ភម្ភអប់រំ។ ចូរអធិប្បាយពន្យល់ពីសសរស្តម្ភអប់រំនីមួយៗ ដោយទាញសេចក្តីសន្និដ្ឋានថា តើសសរស្ភម្ភអប់រំមួយណាដែលសំខាន់ជាងគេ? | ចតុស្តម្ភអប់រំរាប់សតវត្សទី២១គឺ៖
ក. រៀនរស់ជាមួយគ្នា
- រៀនរស់ជាមួយគ្នាដោយសន្តិភាព និងសុខដុមរមនា
- រៀនយោគយល់សហប្រតិបត្តិការគ្នា ទទួលស្គាល់ពហុវប្បធម៌ តំលៃមនុស្ស សិទ្ធិមនុស្ស រួមគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី អហិង្សា
- អប់រំសីលសម្បទា។
ខ. រៀនដើម្បីចេះដឹង
- រៀនស្គាល់អ្វីៗនៅជុំវិញខ្លួន បង្កើនសមត្ថភាពចំនេះដឹកទូទៅចំនេះវិទ្យាសាស្រ... | general |
តើមូលហេតុអ្វីបានជាសិស្សស្រីមិនអាចសំរេចការសិក្សាគ្រប់កំរិតថ្នាក់ដូចសិស្សប្រុស? | បានជាសិស្សស្រី មិនអាចសំរេចការសិក្សាគ្រប់កំរិតថ្នាក់ដូចសិស្សប្រុសដោយសារ៖
- ជីវភាពខ្វះខាត គ្រួសារក្រីក្រគ្មានលទ្ធភាពអោយកូនស្រីរៀនបន្ត។
- បន្ទុកការងារច្រើន កូនស្រីចាប់ពីអាយុ ១១ឆ្នាំទៅត្រូវទទួលបន្ទុកកិច្ចការនៅផ្ទះកាន់តែច្រើននិងរកប្រាក់ចំណូលដើម្បីជួយគ្រួសារថែមទៀត។
- ទំនៀមទំលាប់ប្រពៃណី កូនស្រីវិលជើងក្រានមិនជុំហើយម្យ៉ាងទៀត ខ្... | general |
ក្នុងមួយឆ្នាំៗយើងឃើញមានមួយគឺខែកុម្ភៈម្តងដាច់ខែនៅថ្ងៃទី២៨ ម្តងដាច់ខែនៅថ្ងៃទី ២៩ តើការខុសគ្នានេះបណ្តាលមកពីមូលហេតុអ្វី? ចូរពន្យល់។ | ផែនដីវិលជុំវិញខ្លួនឯងផង ហើយធ្វើដំណើរជុំវិញព្រះអាទិត្យផង តាមគន្លងរាងអេលីប។ ដំណើរជុំវិញព្រះអាទិត្យនេះមានល្បឿន ៣០គ.ម ក្នុងមួយវិនាទី ហើយដើម្បីវិលអោយបានជុំវិញព្រះអាទិត្យ ផែនដីត្រូវប្រើរយៈពេល៣៦៥ ថ្ងៃនិង ៦ម៉ោង ដែលហៅថា “ឆ្នាំត្រូពិច” រឺ”ឆ្នាំសុរិយគតិ”។ ចំណែកឯ “ឆ្នាំស៊ីវិល”វិញគឺជារយៈដែលគេគិតថាក្នុងមួយឆ្នាំផែនដីវិលជុំវិញខ្លួនឯងត... | general |
ចូរបញ្ជាក់អត្ថន័យនៃនិមិត្តរូបតាមការនិយមប្រើរបស់ធាតុបុរាណខ្មែរយើង។ | និមិត្តរូបភាពតាមការនិយមប្រើរបស់ចាស់បុរាណខ្មែរយើងមានដូចខាងក្រោម៖
ក. អំពីពណ៌
- ក្រហម តាងវីរភាព
- ខៀវ តាងមេត្រីភាព
- ខ្មៅ តាងទុក្ខព្រួយ
- បៃតង តាងសង្ឃឹម
- លឿង តាងសន្តិធម៌
- ស តាងសេចក្តីបរិសុទ្ធ
- ស្វាយ តាងភក្តីភាព។
ខ. អំពីសត្វ
- កណ្តៀរ តាងព្យាយាម
- ឃ្មុំ តាងការងារ
- ឆ្កែ តាងភក្តីភាព
- ឆ្មា តាងពុតត្បុត
- ជ្រូក តាងលោភៈ
- ត្... | general |
ក្នុងពិធីបុណ្យយើងតែងតែលឺលោកអាចារ្យអោយពរជ័យដល់សប្បុរសជនទាំងឡាយ។ តើពរទាំង៥ប្រការដែលលោកអាចារ្យអោយនោះមានអ្វីខ្លះ? ហើយពរនីមួយៗមានអត្ថន័យដូចម្តេច? | ពរទាំង ៥ប្រការដែលលោកអាចារ្យអោយនោះមាន៖
- អាយុ = អាយុយឺនយូរ
- វណ្ណៈ = សំបុរល្អស្រស់
- សុខៈ = ចិត្តរីករាយ
- ពលៈ = កំលាំងមាំមួន
- បដិភាណៈ = បញ្ញាឈ្លាសវៃ។ | general |
មនុស្សមានៈគឺសេចក្តីប្រកាន់រឹងត្អឹង។ តាមព្រះពុទ្ធសាសនា មានៈមានបីប្រភេទ។ តើមានៈទាំងនោះមានអ្វីខ្លះ? | មនុស្សមានៈមានបីប្រភេទគឺ៖
- សេយ្យោ៖ ប្រកាន់ថាអញប្រសើរជាងគេបំផុត គ្មានអ្នកណាដល់ ក៏មើលងាយគេ ឥតជឿ ស្តាប់គោរពអ្នកណា។
- សទិសោៈ ប្រកាន់ថាគ្មានអ្នកណាជាជាងអ្នកណា ប្រហែលតែគ្នា ក៏ឥតមានការសេពគប់រាប់រកយកគេជាគ្នា។
- ហីនោៈ ប្រកាន់ថា ថោកទាបស្រេចតែអញ ឥតខ្ចីពឹងពាក់អ្នកណាឡើយ ក៏ឥតមានការប្រាស្រ័យនឹងគ្នា។ | general |
ជំនះ (សេចក្តីឈ្នះ) មាន៤ប្រភេទ។ តើប្រភេទទាំង៤នោះមានអ្វីខ្លះ? ចូររៀបរាប់។ | ដើម្បីទទួលបានជ័យជំនះយើងត្រូវអនុវត្តនូវជំនះ ៤ ដូចខាងក្រោម៖
- ផ្ចាញ់មនុស្សខឹង ដោយមិនខឹង
- ផ្ចាញ់មនុស្សអាក្រក់ ដោយធ្វើល្អ
- ផ្ចាញ់មនុស្សកំណាញ់ ដោយធ្វើអំណោយ
- ផ្ចាញ់មនុស្សកុហក ដោយនិយាយពិត។ | general |
តើពរ៨ប្រការ រឺអដ្ឋពរ ដែលព្រះវេស្សន្តរសុំពីព្រះឥន្ទ្រមានអ្វីខ្លះ? ចូររៀបរាប់។ | ពរ ៨ប្រការដែលព្រះវេស្សន្តសុំពីព្រះឥន្រ្ទគឺ៖
- ពរទី ១៖ សុំអោយបានឪពុកម្តាយមកអញ្ជើញទៅសោយរាជ្យវិញ។
- ពរទី ២៖ សុំអោយបានមានអំណាចដោះទុក្ខទោសមនុស្សសត្វ។
- ពរទី ៣៖ សុំអោយបានជួយសង្រ្គោះមនុស្សក្រីក្រ។
- ពរទី ៤៖ សុំកុំអោយមានតំរេកកាមគុណ។
- ពរទី ៥៖ សុំអោយកូនបានកគ្រប់គ្រងនគរជេតុត្តរ។
- ពរទី ៦៖ សុំអោយមានអាហារទិព្វអចិន្ទ្រៃយ៍ ពេលលប់ទៅស... | general |
ចូររៀបរាប់ឈ្មោះពិធីបុណ្យខ្មែរទាំងអស់ដែលអ្នកធ្លាប់ស្គាល់។ តើបុណ្យទាំងនោះចាប់ផ្តើមពេលណា? | ពិធីបុណ្យខ្មែរយើងមានច្រើនប្រភេទដូចខាងក្រោម៖
- កថិនទាន៖ ថ្ងៃ ១១រោច ខែអស្សុជដល់ ១៥កើត ខែកត្តិក
- កាន់បិណ្ឌ៖ ថ្ងៃ ១រោច ដល់ ១៤ រោច ខែភទ្របទ
- កោជុក៖ ថ្ងៃនិយមតាមក្បួនហោរា
- ខួបកំណើត៖ ថ្ងៃតាមថ្ងៃកំណើត
- ខ្វាន់នាគ៖ ថ្ងៃ ១៤កើត ខែអាសាឍ
- ចូលឆ្នាំ៖ ថ្ងៃ ១៣ រឺ១៤ ខែមេសា
- ចូលវស្សា៖ ថ្ងៃ ១រោច ខែអាសាឍដល់ ១៥កើត ខែអស្សុជ
- ចេញវស្សា៖ ថ... | general |
សិរីសួរស្តីរបស់មនុស្សយើងក្នុងមួយថ្ងៃមានបីដងគឺពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច។ តើពេលនីមួយៗស្ថិតនៅទីណា? | សិរីសួស្តី មាននៅក្នុងខ្លួនមនុស្សយើងក្នុងមួយថ្ងៃមានបីដងគឺ៖
- ពេលព្រឹក ស្ថិតនៅលើមុខ (លុបមុខ)
- ពេលថ្ងៃ ស្ថិតនៅលើទ្រូង (លាងទ្រូង)
- ពេលល្ងាច ស្ថិតននៅចុងជើង (លាងជើងមុនគេង)។ | general |
តើរឿងព្រេងអ្វីដែលមានទំនាក់ទំនងនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើង? | រឿងព្រេងដែលមានទំនាក់ទំនងនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងគឺរឿងកបិលមហាព្រហ្ម។ នឹងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងគឺរឿងកបិលមហាព្រហ្ម។ | general |
តើកបិលមហាព្រហ្មមានកូនប៉ុន្មាននាក់? មានឈ្មោះអ្វីខ្លះ? ចូររៀបរាប់។ | កបិលមហាព្រហ្មមានកូន៧នាក់សុទ្ធតែស្រី ដែលមានដូចខាងក្រោម ហើយប្រសិនបើសង្រ្កានបានថ្ងៃ៖
- អាទិត្យ ត្រូវវេននាងទុង្សា
- ចន្ទ ត្រូវវេននាងគោរាគៈ
- អង្គារ ត្រូវវេននាងរាក្សសា
- ពុធ ត្រូវវេននាងមណ្ឌា
- ព្រហស្បតិ៍ ត្រូវវេននាងកិរិណី
សុក្រ ត្រូវវេននាងកិមិរា
- សៅរិ៍ ត្រូវវេននាងមហោទរា។ | general |
ហេតុអ្វីបានជាគេចាត់ទុកវិស័យទេសចរណ៍ជាឧស្សាហកម្មមួយប្រភេទដែរ? | ទេសចរណ៍ ជាប្រភពចំណូលថវិកាជាតិមួយដ៏ធំ។ ហេតុនេះហើយ បានរដ្ខាភិបាលប្រទេសនានានៅលើសកលលោកខិតខំអភិវឌ្ឍវិស័យនេះយ៉ាងខ្លាំងក្លា។ បើប្រៀបធៀបទៅននឹងវិស័យឧស្សាហកម្ម និងវិស័យផ្សេងៗទៀតនៃខឿនសេដ្ឋកិច្ចជាតិ ចំណូលបានពីវិស័យទេសចរណ៍ មានច្រើនប្រហាក់ប្រហែលគ្នា តាមរយៈពួកអ្នកទេសចរណ៍ដែលបានយកប្រាក់កាសមកចាយក្នុងពេលស្នាក់នៅលើទឹកដីយើង។ ក្នុងន័យនេះហើយ... | general |
ព្រះរាជាណាចក្រកម្ពុជាយើងសំបូរមណ្ឌលទេសចរណ៍យ៉ាងច្រើន បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់ភូមិភាគអាស៊ីអាគ្នេយ៍។ ហេតុអ្វីបានជាវិស័យទេសចរណ៍នៅប្រទេសយើងមិនសូវរីកចំរើន? តើអ្នកមានវិធានការយ៉ាងណាដែរដើម្បីធ្វើអោយវិស័យនេះរីកចំរើនដូចប្រទេសក្នុងតំបន់? | ប្រទេសកម្ពុជាយើងសំបូរទៅដោយមណ្ឌលទេសចរណ៍ច្រើន ដូចជាមណ្ឌលទេសចរណ៍ធម្មជាតិ (ឆ្នេរខ្សាច់ល្បាក់ទឹក កោះនានា) មណ្ឌលទេសចរណ៍ប្រវត្តិសាស្រ្តវប្បធម៌ (ប្រាសាទ សារមន្ទីរ សប្បកម្មប្រពៃណី) និងរមណីដ្ឋាន (ភ្នំតាម៉ៅ អំពែភ្ន ភ្នំបាសិត)។ ទោះបីជាប្រទេសយើងសំបូរភោគទ្រព្យសម្បត្តិទេសចរណ៍យ៉ាងនេះក៏ដោយ ក៏វិស័យទេសចរណ៍នៅមិនទាន់រីកចំរើនដូចប្រទេសក្នុងត... | general |
ចាស់បុរាណបានតំរូវអោយស្រ្តីមានគភ៌ (ផ្ទៃពោះ) ប្រកាន់នូវតំនមដូចម្តេចខ្លះដើម្បីរក្សាគភ៌ និងជួយដល់ការសំរាលកូនបានរហ័ស? | ដើម្បីរក្សាគភ៌ និងជួយសំរាលដល់ការសំរាលកូនបានរហ័សនោះ ចាស់បុរាណបានតំរូវអោយស្រ្តីមានគភ៌ប្រកាន់នូវតំនមដូចខាងក្រោម៖
- កុំស្លៀកពាក់រឹតតឹងពេក នាំអោយចង្អៀតចង្អល់ដល់កូន
- បើមានសូរ្យគ្រាស រឺចន្ទគ្រាសត្រូវយកអ្នកកំបោរមកដាក់លើពោះ ដើម្បីកុំអោយកូនកើតមកល្ងីល្ងើ រឺម្យ៉ាងទៀតដើម្បីជួយសង្កត់កូនកុំអោយភ័យ និងរាហ៊ូ
- ហាមដេកថ្ងៃ និងងូតទឹកពេលយប... | general |
ដើម្បីអនាគតដ៏ល្អប្រសើររបស់ខ្លួន តើយុវជនត្រូវសំរេចចិត្តក្នុងជំរើសនៃការបន្តពូជដូចម្តេច? | ដើម្បីអនាគតដ៏ល្អប្រសើររបស់ខ្លួនយើងត្រូវចេះសំរេចចិត្ត និងទំនួលខុសត្រូវខ្ពស់ ដើម្បីធានាអោយមានជីវិតមួយប្រសើរ និងរីករាយ។ យើងត្រូវយល់ថា ការបន្តពូជជាការតព្វកិច្ចធម្មជាតិមួយរបស់មនុស្ស។ ដូចនេះយើងត្រូវសំរេចចិត្តថា យើងចង់បានកូនប៉ុន្មាន និងរយៈពេលគំលាតពីកូនមួយទៅកូនមួយទៀតចំនួនប៉ុន្មានឆ្នាំ។ ការសំរេចចិត្តរវាងប្តីប្រពន្ធជាបញ្ហាសំខាន់... | general |
តើខ្លឹមសារពិតប្រាកដនៃពិធីមង្គលការខ្មែរមានលក្ខណៈដូចម្តេចខ្លះ? | ខ្លឹមសារពិតប្រាកដនៃពិធីមង្គលការរបស់ខ្មែរយើងគឺ៖
- ដើម្បីប្រកាសប្រាប់ជាផ្លូវការដល់សាច់លោហិតញាតិមិត្តនៃគូសា្វមី ភរិយាថ្មី ថាគេបានក្លាយខ្លួនជាគូស្រករហើយ។
- បង្កើតនូវអនុស្សាវរីយ៍ដ៏ស្អិតរមួត សំរាប់គូស្រករអោយចេះរួមរស់ជាមួយគ្នាយូរង្វែង ចាស់ព្រឹទ្ធ ចាស់ព្រេង។
- ជាការតបស្នងឧបការគុណមាតាបិតាទាំងសងខាងដែលបានចិញ្ចឹមបីបាច់ថែរក្សាកូនចៅ... | general |
តើយុវជនអាចស្វែងរកតំហែរក្សាជីវិតល្អប្រសើរដោយវិធីណា? | យុវជនអាចស្វែងរកតំហែរក្សាជីវិតល្អប្រសើរដោយវិធីដូចខាងក្រោម៖
- ត្រូវចេះរៀបចំផែនការគ្រួសារ
- មិនត្រូវរៀបការនៅវ័យក្មេងពេក និងការរួមភេទដោយ គ្មានការពិរចាណា ដែលកំហុសមួយដ៏ធ្ងន់ធ្ងរបំផុត
- ត្រូវសំរេចចិត្តអោយបានត្រឹមត្រូវមុខនឹងរៀបអាពាហ៍ពិពាហ៍ ព្រោះថាជំរើសយកប្តី រឺប្រពន្ធខុសម្តង ខុសមួយជីវិត
- មានទំនួលខុសត្រូវច្បាស់លាស់អំពីចំនួនកូន... | general |
តើកត្តាអ្វីខ្លះដែលធ្វើឪ្យបរិស្ថានមានការប្រែប្រួល? | កត្តាដែលធ្វើឪ្យបរិស្ថានមានការប្រែប្រួលគឹកត្តាមនុស្សជាសំខាន់៖
១. គំនិតបែបវិទ្យាសាស្រ្ដ ទំនើបដែលឈរលើមូលដ្ឋានថា មនុស្សជាម្ចាស់លើធម្មជាតិ មនុស្សមិនមែនជាផ្នែកមួយនៃធម្មជាតិ គឺ៖
- ការកែច្នៃធម្មជាតិ ធ្វើភ្នំ ជ្រោះសិប្បនិម្មិត សណ្ឋាគារលើអាវកាស...
២. ការរីកចម្រើនលូតលាស់ផ្នែកឧស្សាហកម្ម ទីក្រុង និងទីប្រជុំជន ដែលឈរលើមូលដ្ឋានទាញយកផល... | general |
ដូចម្តេចដែលហៅថា អព្ភន្តរញាណ? អព្ភន្តរញាណចែកចេញជាអ្វីខ្លះ? ចូររៀបរាប់។ | អព្ភន្តរញាណ គឺជាពុទ្ធិដែលបានមកពីការចង់បាន ផ្ទាល់និងភ្លាមៗដោយមានលក្ខណៈជា ចំណេះដឹងផ្ទាល់ភ្លាមៗជាវិចារណភាព គ្មានតិចនិច គ្មានវិធីទាកទង់ទៅនិងមនុស្សម្នាក់ៗដែលជាប្រធានវិស័យភាពនោះឡើយ។
អព្ភន្តរញាណ ចែកចេញជា៤ប្រភេទរួមមាន៖
- អព្ភន្តរញាណចិត្តវិទ្យា
ជាការដឹងគុណក្នុងចិត្តរបស់មនុស្សម្នាក់ៗ
- អព្ភន្តរញាណឥន្ទ្រីយ៍
ជាចំណេះដឹងដែលទទួលបានតា... | general |
ដើម្បីឲ្យការសម្រេចចិត្តរបស់មនុស្សម្នាក់ៗមានលក្ខណៈត្រឹមត្រូវគេត្រូវធ្វើដូចម្តេច? | ដើម្បីឲ្យការសម្រេចចិត្តរបស់មនុស្សម្នាក់ៗមានលក្ខណៈត្រឹមត្រូវ គេត្រូវចេះ៖
- កំណត់បញ្ញាឲ្យបានច្បាស់លាស់ លើកឡើងឲ្យបានច្បាស់លាស់ អំពីបញ្ហាដែលទាមទារឲ្យធ្វើការសម្រេចចិត្ត
- ពិចារណារកវិធីដោះស្រាយឲ្យបានច្រើនសរសេរវិធីសមស្របសម្រាប់ ដោះស្រាយបញ្ហាឲ្យបានច្រើននិងធ្វើការសម្រេចចិតត្តឲ្យសមស្រប
- ពិចារណាលើផលិតវិបាកចំពោះវិធីនីមួយៗ សរសេរលទ... | general |
មុននឹងឈានដល់ការបង្កើតថ្មី តើគេត្រូវឆ្លងកាត់លំនាំប្រមាណវិធីគំនិតអ្វីខ្លះ? | មុននឹងឈានដល់ការបង្កើតថ្មី គេត្រូវឆ្លងកាត់លំនាំប្រមាណវីធីគំនិត៤រយៈគឺ៖
- រយៈកិច្ចការអផល
ជាការត្រៀមបម្រុងទាំងផ្នែកសម្ភារនិងស្មារតី។
- រយៈកិច្ចការអញាណ
ជាការខិតខំបង្កើតថ្មីមិនទទួលបានផលក៏បោះបង់ចោលមួយរយៈ ក៏ប៉ុន្តែសកម្មភាពអញាណនៅតែបន្ត។
- រយៈកិច្ចការផលុសគំនិត
ជាលទ្ធផលរបស់កិច្ចការអញាណ។
- រយៈកិច្ចការគិតពិចារណា
គឹជានាទីរបស់វិចារណញ... | general |
ដូចម្តេចដែលហៅថា “សមុទ្រជាយ សមុទ្រក្នុង”? | - សមុទ្រជាយ៖ ជាសមុទ្រដែលបែកចេញពីមហាសមុទ្រហើយលាតសន្ធឹងតាមបណ្តោយទ្វីបដូចជា សមុទ្រម៉ង់ (អឺរ៉ុបខាងលិច) ឈូងម៉ិចស៊ិច (អាមេរិចកណ្តាលសមុទ្រចិន)។
- សមុទ្រក្នុង៖ ជាសមុទ្រដែលបែកចេញពីសមុទ្រជាយជ្រៀតចូលទៅក្នុងទ្វីបដូចជា សមុទ្របាល់ទិច (អឺរ៉ុបខាងជើង) សមុទ្រមេឌីទែរ៉ានេ (ខណ្ឌទ្វីបអឺរ៉ុបពីទ្វីបអាព្រិច) សមុទ្រក្រហមនៅមជ្ឈិមបូព៌ា។ | general |
សមុទ្រជាឃ្លាំងអំបិលនៃពិភពលោក។ តើសមុទ្រមួយណាដែលមានជាតិប្រៃច្រើនជាងគេ? មូលហេតុអ្វី? | សមុទ្រជាឃ្លាំងអំបិលនៃពិភពលោក។ ក្នុងទឹកសមុទ្រមួយលីតមានជាតិអំបិលចំនួន ៣៥ក្រាម ជាមធ្យម។ ប៉ុន្តែសមុទ្រដែលមានជាតិអំបិលច្រើនជាងគេគឺ សមុទ្រក្រហម។ សមុទ្រនេះមានជាតិអំបិល ៤៣ក្រាម ក្នុងទឹកលីត ដោយសារផ្ទៃទឹកផ្នែកខាងលើទទួលកំដៅព្រះអាទិត្យខ្លាំង ហើយទទួលទឹកភ្លៀតិច និងពុំសូវទទួលទឹកសាបពីទន្លេនានាផង។ | general |
ចូរអោយនិយមន័យរបស់ពាក្យ អូរ ជ្រោះ ស្ទឹង ព្រែក ត្រពាំង បឹង ទន្លេ។ | ការអោយនិយមន័យរបស់ពាក្យទាំងនេះ តែងមានការជំពាក់គ្នាជានិច្ច៖
- អូរ៖ ជាចង្អូរទឹកដែលច្រើន តែតូចៗ និងពុំមានទឹកជាអចិន្ត្រៃយ៍ទេ គឺច្រើនតែមានទឹកនៅរដូវភ្លៀវ ហើយទឹកនោះហូរចូលក្នុងជ្រោះ (ចំពោះអូរដែលនៅលើភ្នំ) រឺចូលក្នុងបឹង ស្ទឹង រឺទន្លេ និងសមុទ្រ។
- ជ្រោះ៖ ជាផ្លូវទឹកដែលហូរធ្លាក់ខ្លាំង ដោយមានប្រភពទឹកនៅទីខ្ពស់ ដូចជានៅលើភ្នំ រឺខ្ពង់រាប... | general |
បឹងតែងមានទំហំប្លែកៗពីគ្នានៅតាមកំនើតរបស់វា។ ដូចនេះតើគេចែកបឹងជាប៉ុន្មានប្រភេទ? ចូររៀបរាប់។ | បឹងមានទំហំប្លែកៗពីគ្នា ទៅតាមកំនើតរបស់វា ហើយគេចែកបឹងជាប្រាំប្រភេទដូចខាងក្រោម៖
- បឹងសំរុត៖ ច្រើនតែធំៗ ហើយជ្រៅផងដែលមានកំនើតពីបំនាក់ស្រុតនៃសំបកផែនដី ដូចជាបឹងតង់កានីអ៊ីកា (ទ្វីបអាព្រិច) មានជំរៅ ១៤៣៥ម៉ែត្រ និងបឹងបៃកាល់នៅស៊ីបេរី (អាស៊ី) មានជំរៅ ១៧០០ម៉ែត្រ។
- បឹងមាត់ភ្នំភ្លើង៖ គឺបឹងដែលកើតពីមាត់ភ្នំភ្លើងងាប់ដែលមានរាងមូល ដូចជាបឹ... | general |
ចាស់បុរាណតែងតែប្រៀបប្រដៅកូនចៅអំពីទោសក្នុងការផឹកស្រារីគ្រឿងស្រវឹងមាន៦ ទោស តើទោសទាំង ៦នោះមានអ្វីខ្លះ? ចូររៀបរាប់។ | ទោសផឹកស្រា រឺគ្រឿងស្រវឹងមាន ៦ គឺ៖
- ទោសទី១៖ វិនាសទ្រព្យ
- ទោសទី២៖ ឈ្លោះប្រកែក
- ទោសទី៣៖ ឈឺថ្កាត់
- ទោសទី៤៖ និន្ទាឈ្នានីស
- ទោសទី៥៖ បញ្ចេញកេរខ្មាស
- ទោសទី៦៖ ខ្សោយបញ្ញា។ | general |
តើអ្នកដែលទទួលជាតិថ្នាំញៀនតាមរយៈអ្វីខ្លះ? ថ្នាំញៀនបានបង្កផលអាក្រក់អ្វីខ្លះចំពោះបុគ្គលគ្រួសារ និងសង្គមជាតិ? | អ្នកដែលទទួលឥទ្ធិពលថ្នាំញៀនតាមរយៈ៖
- ការជក់បារី កញ្ឆា អាភៀន ច្រើនជាប្រចាំ
- ការលេបនូវគ្រាប់ថ្នាំសូន បង្កប់ដោយជាតិញៀន រឺថ្នាំញៀន
- ការហិត រឺស្រូបហិត យកជាតិញៀនតាមរយៈផ្លូវដកដង្ហើម
- ការចាក់ថ្នាំញៀនបញ្ចូលក្នុងសរសៃឈាម
- អ្នកទទួលជាតិញៀននៅក្នុងខ្លួន ច្រើនមានអាការៈដូចខាងក្រោម៖
- ពុំសូវនិយាយស្តីច្រើន មានភាពអន្ទះអន្ទែងក្រហល់ក្រហា... | general |
តើប្រជាពលរដ្ឋម្នាក់ៗត្រូវមានចំណេះដឹង និងមានស្មារតីបែបណាខ្លះ ដើម្បីអភិវឌ្ឍប្រទេសជាតិអោយមានការរីកចំរើន? | ដើម្បីអភិវឌ្ឍប្រទេសជាតិអោយមានការរីកចំរើន ប្រជាពលរដ្ឋម្នាក់ៗត្រូវមានចំនេះដឹង និងស្មារតីដូចខាងក្រោម៖
+ ផ្នែកចំណេះដឹង
- ប្រជាពលរដ្ឋ ត្រូវមានសមត្ថភាពផ្នែកបច្ចេកទេសវិទ្យាសាស្រ្តទំនើប ផ្នែកអក្សរសាស្រ្តជាតិ និងអន្តរជាតិមួយចំនួន
- មានភាពឈ្លាសវៃការក្តាប់ស្ថានភាពតំរូវការទីផ្សារសេរី
- មានការយល់ដឹងពីនយោបាយជាតិ និងអន្តរជាតិអោយបា... | general |
តើអត្ថន័យនៃទិវាវប្បធម៌សន្តិភាពពិភពលោកបានផ្តល់នូវអត្ថប្រយោជន៍ដល់មនុស្សជាតិដូចម្តេចខ្លះ? | អត្ថន័យនៃទិវាវប្បធម៌សន្តិភាពពិភពលោក បានផ្តល់នូវអត្ថប្រយោជន៍ដល់មនុស្សជាតិដូចតទៅ៖
- បញ្ចៀសមនុស្សអោយផុតពីការស្លាប់ដោយសារសង្រ្គាមស៊ីវិល
- ជួយមនុស្សផុតពីការភ័យខ្លាច ការប្រល័យពូជសាសន៍និងអំណាចយោធានិយម
- ជួយមនុស្សផុតពីការរំលោភសិទ្ធិមនុស្ស ទុរភិក្ស ទៅជាមានជីវភាពធូរធារគ្រប់គ្រួសាររស់នៅក្នុងសង្គមក
- ជួយបង្កើតសេដ្ឋកិច្ចគ្រួសារ និង... | general |
ឆ្នាំ២០០០ជាឆ្នាំអន្តរជាតិនៃវប្បធម៌សន្តិភាព។ តើសេចក្តីថ្លែងការណ៍ឆ្នាំ២០០០ដើម្បីវប្បធម៌សន្តិភាព និងវប្បធម៌អហិង្សាបានលើកឡើងនូវចំនុចសំខាន់អ្វីខ្លះជាមូលដ្ឋាន? ចូររៀបរាប់។ | សេចក្តីថ្លែងការណ៍ឆ្នាំ ២០០០ដើម្បីវប្បធម៌សន្តិភាពនិងវប្បធម៌អហិង្សា បានលើកឡើងនូវ ៦ចំណុចជាមូលដ្ឋានដូចខាងក្រោម៖
- គោរពគ្រប់ជីវិត៖ គឺគោរពជីវិតនិងសេចក្តីថ្លៃថ្នូររបស់ជនគ្រប់រូប ដោយគ្មានការរើសអើងពជសាសន៍រឺមានគំនិតអគតិ។
- បដិសេធអំពើហិង្សា៖ គឺប្រកាន់យកវិធីអហិង្សា ច្រានចោលរាល់អំពើហិង្សាគ្រប់រូបភាពរួមមាន អំពើឃោរឃៅលើរាងកាយ អំពើរំលោ... | general |
សេចក្តីថ្លែងការណ៍ឆ្នាំ ២០០០ទាមទារអោយអ្នកចូលរួមចលនាអន្តរជាតិ ដើម្បីវប្បធម៌សន្តិភាពនិងវប្បធម៌អហិង្សាដោយមូលហេតុអ្វី? | អ្នកចូលរួមចលនាអន្តរជាតិដើម្បីវប្បធម៌សន្តិភាព និងវប្បធម៌អហិង្សានូវចំណុចដូចខាងក្រោម៖
- ដោយហេតុថាឆ្នាំ២០០០ត្រូវតែជាពេលចាប់ផ្តើមថ្មីមួយជាឳកាសថ្មីមួយសំរាប់យើងទាំងអស់គ្នា ដែលត្រូវប្រែក្លាយវប្បធម៌សង្គ្រាម និងវប្បធម៌ហិង្សា អោយទៅជាវប្បធម៌សន្តិភាព និងវប្បធម៌អហិង្សា។
- ដោយហេតុថា ការផ្លាស់ប្តូរថ្មីនេះទាមទារអោយមានការចូលរួមពីបុគ្គលគ... | general |
យើងតែងយល់ច្រឡំអំពីពាក្យភេទនិងយេនឌ័រថាមានអត្ថន័យដូចគ្នាតែតាមពិតមានអត្ថន័យផ្សេងគ្នាទៅវិញ។ ដូចនេះតើភេទនិងយេនឌ័រមានអត្ថន័យដូចម្តេច? ឧទាហរណ៍បញ្ចាក់។ | ភេទ និងយេនឌ័រមានន័យផ្សេងគ្នាដូចខាងក្រោម៖
- ភេទ៖ គឺជាកត្តា រឺលក្ខខណ្ឌជីវសាស្រ្តពីកំណើត ដូចនេះមិនអាចកែប្រែបាន។ ឧទាហរណ៍ មានតែស្រ្តីទេដែលអាចបង្កើតកូនបាន។ មានបុរសទេដែលអាចផ្តល់មេជីវិតដល់ស្រ្តី។
- យេនឌ័រ គឺជាកត្តា រឺជាលក្ខខណ្ឌសង្គម មិនមែនពីកំណើត ដូចនេះអាចកែប្រែបាន។ ឧទាហរណ៍ ស្រ្តី និងបុរសអាចធ្វើការជាគ្រូបង្រៀន វិស្វករ រឺកម្មករ... | general |
តើមានវិធីណាខ្លះដែលគេអាចធ្វើការទស្សន៍ទាយអំពីទឹកភ្លៀងបាន? ចូររៀបរាប់។ | គេអាចធ្វើការទស្សន៍ទាយអំពីទឹកភ្លៀងបាន តាមវិធីដូចខាងក្រោម៖
- របៀបមើលតាមកំដៅនៃធាតុអាកាស៖ ចាប់ពីពេលថ្ងៃពេញពន្លឺ រហូតដល់ថ្ងៃជ្រេ ប្រសិនបើធាតុអាកាសក្តៅខ្លាំង ហើយស្អុះស្អាប់ ស្ងប់ខ្យល់នោះគេទាយថា ថ្ងៃនេះនឹងមានភ្លៀងធ្លាក់ច្រើនជាមិនខាន។
- របៀបពិនិត្យខ្យល់ជំនោរ៖ នៅពេលកំពុងរាំង កាលណាគេសង្កេតឃើញមានខ្យល់ជំនោរបក់មកវឹងៗជាប់ចំនួនប៉ុន្ម... | general |
តើមានវិធីណាខ្លះដែលគេអាចធ្វើការទស្សន៍ទាយអំពីការអស់ទឹកភ្លៀងបាន? ចូររៀបរាប់។ | គេអាចធ្វើការលទស្សន៍ទាយអំពីការអស់ទឹកភ្លៀងបានតាមវិធីដូចខាងក្រោម៖
+ ការប្រែប្រួលខ្យល់រដូវ និងធាតុអាកាស
- មេឃស្រឡះពណ៌ខៀវ ពុំមានពពក ពេលយប់មានផ្កាយរះច្រើន
- ភ្លៀងធ្លាក់ជាមេធំៗ នៅពេលយប់ជ្រៅ “ភ្លៀងលាងស្លែ”
- ខ្យល់រដូវបកមកពីទិសឦសាន រឺខាងជើង។
+ លឺសំលេងផ្គរលាន់លា រឺផ្គរលាន់ផ្តាំក្តាមខ្យង
- ចុងខែអស្សុជ (ខែតុលា) រឺកត្តិក (វិច្ឆ... | general |
នៅលើពិភពលោកយើងនេះតើទ្វីបទាំងអស់ប៉ុន្មាន? ចូររៀបរាប់ដាក់តាមលំដាប់។ | នៅលើពិភពលោកយើងនេះ ទ្វីបនេះទាំងអស់មាន ៧ គឹ៖
- ទ្វីបអាព្រិច មានប្រវែង ៤៤៣៩១១៦២គីឡូម៉ែត្រការេ
- ទ្វីបអាព្រិច មានប្រវែង ៣០២៤៤០៤៩គីឡូម៉ែត្រការេ
- ទ្វីបអាមេរិចខាងជើង មានប្រវែង ២៤២៤៧០៣៨គីឡូម៉ែត្រការេ
- ទ្វីបអាមេរិកខាងត្បូង មានប្រវែង ១៧៨២១០២៨គីឡូម៉ែត្រការេ
- ទ្វីបអង់តាកទិច មានប្រវែង ១៣៣៣៨៥០០គីឡូម៉ែត្រការេ
- ទ្វីបអឺរ៉ុប មានប្រវ... | general |
រៀមច្បងយើងបានចងក្រងទុកជាឯកសារសំរាប់កូនចៅជំនាន់ក្រោយរៀនសូត្រនូវពាក្យអគតិ៩៤ តើអគតិទាំង ៤ នេះមានអ្វីខ្លះ? ចូររៀបរាប់។ | អគតិ មានន័យថាលំអៀង។ ដូចនេះរៀបច្បងយើងបានអោយន័យលើពាក្យ អគតិដូចខាងក្រោម៖
- ឆន្ទាគតិ លំអៀងព្រោះស្រលាញ់
- ទោសាគតិ លំអៀងព្រោះស្អប់
- មោហាគតិ លំអៀងព្រោះល្ងង់
- ភយាគតិ លំអៀងព្រោះខ្លាច។ | general |
តើសិល្បៈបានចែងចេញជាប៉ុន្មានទម្រង់? ទម្រង់នីមួយៗមានសិល្បណាខ្លះ? | សិល្បមានច្រើនទម្រង់ផ្សេងៗគ្នាដែលអាស្រ័យទៅ តាមលក្ខណៈរបស់វា។ គេចែកសិល្បជាប្រាំពីរទម្រង់ដូចខាងក្រោមគឺ៖
- ទម្រង់ទី១៖ សិល្បស្ថាបត្យកម្ម
បានដល់សិល្ប
ៈសាងសង់ផ្សេងៗរួមមានប្រាសាទ អគាររមណីយដ្ឋាន ផ្ទះសម្បែង...ដែលប្រកបដោយសសោភ័ណ។
- ទម្រង់ទី២៖ សិល្បចម្លាក់
បានដល់សិល្បៈសូនរូប សិល្បៈស្មិត សិល្បៈជាងពុម្ព សិល្បៈជាងទង ដែលគេអាចយកសម្ភារផ្ស... | general |
ចូរគូសបញ្ជាក់អំពីគោលការណ៍សំខាន់ៗនៃក្នុងការប្រតិបត្តិយុទ្ធសាស្រ្តជំរុញផលិតកម្មស្រូវនិងការនាំអង្ករចេញ? | បញ្ជាក់អំពីគោលការណ៍សំខាន់ៗនៃការប្រតិបត្តិយុទ្ធសាស្រ្តជំរុញផលិតកម្មស្រូវនិងការនាំចេញអង្កររួមមាន៖
- ប្រកាន់យកគោលការណ៍ទីផ្សារ ដោយរក្សាការប្រកួតប្រជែង ក្នុងគោលដៅជំរុញការនាំចេញឲ្យមានប្រសិទ្ធភាពខ្ពស់ផងនិងដើម្បីធានាផលប្រយោជន៍របស់កសិករ តាមរយៈការបង្កើតប្រាក់ចំណូល និងការកាត់បន្ថយភាពក្រីក្រ របស់ពួកគាត់ព្រមទាំងការរក្សាបាននូវសន្តិស... | general |
ចូររកពាក្យទំនឹមទំនៀមខ្មែរឲ្យបាន៩។ | ពាក្យទំនឹមទំនៀមខ្មែរឲ្យបាន៩គឺ៖
- ហុតទឹកសម្លឹងកាក
- អង្គុយលើចង្អេរលើខ្លួនឯង
- ភូតនៅហោរចោរនៅជាង
- មឹះៗកេះឆ្នាំងបាយធ្លុះ
- ត្រីងៀតឆ្លៀតពង
- កុំឈ្លោះនិងស្រី កុំក្តីនឹងគ្នាឯង
- កុំពត់ស្រឡៅកុំប្រដៅស្រីខូច
- ចូលព្រៃទាន់ព្រឹក ចង់សឹកទាន់នៅក្មេង
- ខឹងខុស ខឹងខូច ខឹងខាត...។ | general |
តើអាស៊ានបានធ្វើអ្វីខ្លះ ដើម្បីលើកស្ទួយសន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់? | ដើម្បីលើកស្ទួយសន្តិភាព និងស្ថេរភាពក្នុងតំបន់ដោយអាស៊ានបានទាត់ចោលនូវការប្រើប្រាស់ឬការគំរាមកំហែងដោយកម្លាំង ជាវិធានការសម្រាប់ការគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ។ អាស៊ានបានប្រឆាំងចំពោះការប្រើវិធីសាស្រ្តតាមរយៈការរាតត្បាតនិងការលុកលុយចូល កាន់កាប់ដើម្បីធ្វើឲ្យប្រទេសជិតខាងខ្លួនមានការផ្លាស់ប្តូរ។ កន្លងមកជាមួយនឹងគោលជំហរនេះ អាស៊ា... | general |
ចូរឲ្យតម្លៃលើភារកិច្ចរបស់គរុកោសល្យ។ | តម្លៃលើភារកិច្ចរបស់គរុកោសល្យ៖
- វត្ថុបំណង់នៃការអប់រំ៖ បណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋ ឲ្យក្លាយទៅជាបញ្ញាវន្ត ដែលមានសីលធម៌ល្អនិងកម្រិតវប្បធម៌ខ្ពស់តាមមុខជំនាញ ដើម្បីកសាងប្រទេសទៅថ្ងៃអនាគត់
- តួនាទីរបស់គ្រូបង្រៀន សាស្រ្តាចារ្យ៖ សកម្មភាពបង្ហាត់បង្រៀនសិស្ស តាមមុខវិជ្ជាឯកទេសនិងសកម្មភាពសិក្សារបស់សិស្ស។ គុណភាពអប់រំដែលសម្រេចបានត្រូវ... | general |
តើទស្សនវិស័យនៃទំនាក់ទំនងរវាងចិននិងជប៉ុនយ៉ាងដូចម្តេច? ផ្តោតសំខានទៅលើវិស័យនយោបាយ? | ទស្សនវិស័យនិងទំនាក់ទំនងរវាងប្រទេសចិន និងជប៉ុនមិនអាចរលាយចូលគ្នាបានទេលើគ្រប់វិស័យ ពីព្រោះកន្លងមកជប៉ុនបានលើកកងទ័ព មកឈ្លានពានប្រទេសចិនកាន់កាប់ប្រទេសចិននិងកាប់សម្លាប់ប្រជាជនចិន។ ដូចនេះជម្លោះហើយបានជាថ្នាក់ដឹកនាំ មិនព្រមឲ្យជប៉ុនសើរ់ប្រវត្តិសាស្រ្តលប់បំបាត់អំពើសាហាវយង់ឃ្នងដែលខ្លួនបានប្រព្រឹត្តនៅក្នុងអតីតកាល។ | general |
តើឆកាមាវចរមានប៉ុន្មានជាន់? អ្វីខ្លះ? | ឆកាមាវចរជាឋានសួគ៌មាន៦ជាន់គឺ៖
- ចាតុម្មហារាជិកា
ស្ថានសួគ៌ជាន់ទី១ ជាលំនៅរបស់ចតុលោកបាលនៅលើកំពូលភ្នំព្រះយុគន្ធរ មានសំណេពកាមដូចមនុស្សដែរ
- តាវត្តិង្ស
ស្ថានសួគ៌ជាន់ទី២ ជាទីលំនៅរបស់ព្រះឥន្រ្ទនៅលើកំពូលភ្នំព្រះសិនេរុរាជមានសំណេពកាមដូចមនុស្សដែរ
- យាមា
ស្ថានសួគ៌ជាន់ទី៣ ជាទីលំនៅរបស់ព្រះសុយាមទេវរាជនៅខ្ពស់ជាងព្រះអាទិត្យមានសំណេពកាម ស្... | general |
តើស្រ្តីប្រកបដោយ លក្ខណៈអ្វីខ្លះ ទើបចាស់បុរាណលោកហៅថាស្រ្តីគ្រប់លក្ខណ៍ (ល័ក្សណ៍)? | ស្រ្តីដែលប្រកបដោយលក្ខណៈ៣១ប្រការទើបចាស់បុរាណ ហៅថាស្រ្តីគ្រប់ល័ក្សណ៍គឺ៖
- មិនចេះអេចអូចនិយាយដើមអ្នកដទៃ
- ចេះគួរសមទទួលមាតាបិតា និងស្វាមី
- ដឹងគុណ តបគុណ មាតាបិតា ញាតិមិត្រទាំងពីរ
- មិនចេះដេកថ្ងៃ
- មិនវង្វេង ភ្លេចខ្លួនភ្លេចក្រោយ
- ចេះថែរក្សាទ្រព្យសម្បត្តិ
- មិនផិតក្បត់ស្វាមី
- មិនចេះប្រច័ណ្ឌស្វាមី
- គ្មានកលមារយា
- មិនរំលាយសក... | general |
តើបុរសប្រកបដោយលក្ខណៈអ្វីខ្លះ ទើបចាស់បុរាណលោកហៅថាបុរសគ្រប់លក្ខណ៍ (ល័ក្សណ៍)? | បុរសដែលប្រកបដោយលក្ខណៈ២៦ប្រការ ទើបចាស់បុរាណ ហៅថាបុរសគ្រប់ល័ក្សណ៍គឺ៖
- ឧស្សាហ៍ខ្នះខ្នែង ធ្វើនូវកិច្ចការងារសិក្ខារៀនសូត្រមិនប្រកាន់ខ្លួន
- មិនចេះ លួចប្លន់ កេងកិប ឆបោក បញ្ចោត
- មិនឈ្លានពានចំពោះកូនប្រពន្ធអ្នកដទៃ
- មិនរំភើបញាប់ញ័រ ភ័យផ្តេសផ្តាស
- មិននិយាយកុហក ភូតភរ ឲ្យលើសពីការពិត
- មិននិយាយត្រាប់ ឲ្យគេខ្មាស់អៀន
- បានឮដំណឹងអ្... | general |
តើនិមិត្តសញ្ញានៃក្រសួងអប់រំ យុវជន និងកីឡាមានរូបសញ្ញាអ្វីខ្លះ? ហើយមានអត្ថន័យយ៉ាងដូចម្តេច? | និមិត្តសញ្ញានៃក្រសួងអប់រំ យុវជន និងកីឡាមានរូបសញ្ញានិងអត្ថន័យដូចតទៅ៖
- ក្បាច់ភ្ញីទេសពណ៌មាស
ព័ទ្ធជារង្វង់តំណាងឲ្យវប្បធម៌ខ្មែរ និងជានិមិត្តរូបនៃស្រទាប់យុវជនខ្មែរដែលកំពុងសិក្សា រៀនសូត្រ អប់រំដែលមានការរីកចម្រើន លូតលាស់ជាផ្លែផ្កា។
- រង្វង់មូលទ្រភ្លើងគប់ពណ៌មាស
គឺជានិមិត្តរូបនៃវិស័យ កីឡា ដែលមានយុវជន ជាអ្នកទ្រទ្រង់និងបន្តវេនរៀង... | general |
តើការធ្វើនូវសមាធិអាចជួយមនុស្សឲ្យមានអារម្មណ៍ស្ងប់មិនរាយមាយផ្តោតការយកចិត្តទុកដាក់បានល្អ។ ចូរនិយាយអំពីបច្ចេកទេសនៃលំហាត់ធ្វើសមាធិ។ | បច្ចេកទេសនៃការធ្វើសមាធិមាន៖
- អង្គុយពែនភ្នែនឬអង្គុយសណ្តូកជើង លើកៅអីដងខ្លួនត្រង់ក៏បានដោយរក្សាការគ្មានចុករួយ
- បន្ទាប់មកធ្វើលំហាត់ដកដង្ហើម និងលំហាត់ពោលពាក្យផ្ទួនៗដូចរៀបរាប់ខាងលើ
- ត្រូវផ្ទង់អារម្មណ៍របស់យើងលើវត្ថុណាមួយ ដែលបានជ្រើសរើសឲ្យដិតជាប់ នៅក្នុងជិតក្នុងរយៈពេលធ្វើសមាធិ (ផ្កាឈូក ព្រះបដិមា ព្រះធម៌ ជាដើម)
- ការផ្ទង់អារម... | general |
តើបញ្ញាមនុស្សមានប៉ុន្មានបែប? ចែកចេញជាប៉ុន្មាន ប្រភេទ? | បញ្ញាមនុស្សមាន៧វ័យគឺ៖
- បញ្ញាខាងវោហារ
- បញ្ញាខាងកាករគិតគូ
- បញ្ញាខាងការប៉ាន់ស្មាន
- បញ្ញាខាងការងារ
- បញ្ញាខាងការចងចាំ
- បញ្ញាខាងការគិត និងដោះស្រាយ
- បញ្ញាខាងការទទួលស្គាល់។
បញ្ញាមនុស្សចែកចេញជា២ប្រភេទ៖
- បញ្ញាប្រតិបត្តិៈ គឺជាបញ្ញាកម្រិតទាបហើយកើតឡើងចំពោះសត្វស្វានិងកូនក្មេងអាយុក្រោម២ឆ្នាំ។
- បញ្ញាទ្រឹស្តីៈ គឺជាបញ្ញាដេលកើតច... | general |
តើនៅក្នុងការបង្កើតថ្មីគេតែងជួបឧបសគ្គអ្វីខ្លះ? | នៅក្នុងការបង្កើតថ្មី គេតែងជួបឧបសគ្គដូចជា៖
- កង្វះនូវដើមទុន (ថវិការ) ក្នុងការបង្កើត
- កង្វះនូវធនធានមនុស្ស (អ្នកមានចំណេះ)
- កង្វះសម្ភារ ឧបករណ៍ បច្ចេកទេស
- កង្វះទីផ្សារនាំចេញ
- កង្វះវត្ថុធាតុដើម
- គ្មានភាពជឿជាក់លើខ្លួនឯង (ឆន្ទៈ)
- កង្វះគណិតច្នៃប្រឌិតបន្ថែម
- កង្វះកម្លាំងជំរុញ (ឱកាស) ជាដើម។ | general |
ចូរពន្យល់ពាក្យទំនៀមខ្មែរមួយឃ្លាថា “ចាំបាច់យកឈើធ្វើកំផែង យកញាតិនេះឯងធ្វើរបង”។ | អត្ថន័យរបស់ពាក្យទំនៀមខ្មែរដែលថា “ចាំបាច់យកឈើធ្វើកំផែង យកញាតិនេះឯងធ្វើរបង”។ ពាក្យនេះលោកចង់និយាយថារបងជាវត្ថុការពារគ្មានវិញ្ញាណ។ វាអាចការពារនូវសត្វធាតុតែវាពុំអាចការពារមនុស្សបានទាំងស្រុងនោះទេ។ តាមគំនិតចាស់បុរាណលោកទូន្មានថា មិនមែនអោយយើងបោះបង់ចោល មិនអោយធ្វើរបងការពារផ្ទះសំបែង រឺខ្លួនយើងនោះឡើយ។ ប៉ុន្តែអ្វីដែលអាចការពារបានមុតមាំ... | general |
តើមនុស្សដែលមានវប្បធម៌ពេញលេញត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ? តើប្អូនៗដែលមានវប្បធម៌ត្រូវប្រកាន់អាកប្បកិរិយា និងសីលធម៌ដូចម្ដេចចំពោះមាតាបិតា ចាស់ព្រឹទ្ធាចារ្យ ច្បាប់និងវដ្ឋ? | + លក្ខណសម្បត្តិមនុស្សដែលមានវប្បធម៌គឺ៖
- ពុទ្ធិបច្ចេកទេសត្រូវមានចំណេះដឹង និងមានជំនាញបច្ចេទេស
- ពុទ្ធសីលធម៌មានសីលធម៌របស់មនុស្សដែលរស់នៅថ្លៃថ្នូរ ស្របតាមក្បូនសុជីវធម៌របស់ដូនតាយើង។
- ពុទ្ធក្នុងការរស់នៅចេះសម្របសម្រួលខ្លួនតាមសង្គម និងរៀបចំការរស់នៅក្នុងគ្រួសារឪ្យបានត្រឹមត្រូវ ដោយឈរលើវិចារញ្ញាណខ្ពង់ខ្ពស់។
+ អាកប្បកិរិយានិងសី... | general |
គេអាចដឹង សាសនា ប្រពៃណី ភូមិសាស្រ្ត នាមព្រះរាជានិងជីវភាពប្រជាជនខ្មែរក្នុងអតីតកាលតាមរយៈឯកសារអ្វីខ្លះ? | គេអាចដឹង សាសនា ប្រពៃណី ភូមិសាស្រ្ត នាមព្រះរាជានិងជីវភាពប្រជាជនខ្មែរក្នុងអតីតកាលលតាមរយៈឯកសារ៖
- សិលាចារឹក
- ស្ថានីយ៍កំណាយប្រវត្ថិសាស្រ្ត
- អក្សរសិល្ប៍
- សាស្រ្តស្លឹករឹត
- ឯកសារប្រវត្ថិសាស្រ្ត
- ការនិទានតៗគ្នា
- គម្ពីរ ដីការផ្សេងៗ។ | general |
គេបានដឹងថាប្រាសាទបាយ័ន្តកសាងនៅពុទ្ធសករាជ ១៧២៤ ដល់ ១៧៤៤។ តើត្រូវនឹង៖ គ្រឹស្តសករាជទីប៉ុន្មាន? គ្រឹស្តសតវត្សទីប៉ុន្មាន? មហាសករាជប៉ុន្មាន? ចុល្លសករាជទីបប៉ុន្មាន? | ប្រាសាទបាយ័ន្តកសាងនៅពុទ្ធសករាជ ១៧២៤ ដល់ ១៧៤៤ ត្រូវនឹង៖
- គ.ស ស.វទី ១២ ដល់១២០១
- គ្រឹស្ត ស.វទី ១២ ដល់ ១៣ នៃគ.ស
- មហាសករាជ ១១០៣ ដល់ ១១២៣
- ចុល្លសករាជ ៥៤១ ដល់ ៥៦១។ | general |
ប្រព័ន្ធអាទិត្យ ជារួមមានព្រះអាទិត្យ និងភពប្រាំបួនជារណប។ តើភពទាំងអស់នៃប្រព័ន្ធព្រះអាទិត្យធ្វើចលនាដូចម្តេច? ហើយភពទាំងនោះធ្វើចលនាក្នុងគន្លងរាងអេលីបបានដោយសារអ្វី? | ប្រព័ន្ធអាទិត្យជារួមមានព្រះអាទិត្យ និងភពប្រាំបួនជារណប។ ភពទាំងអស់នៃប្រព័ន្ធព្រះអាទិត្យធ្វើចលនាពីរប្រភេទ គឺ រង្វិលខ្ញាល់ និងរង្វិលជុំ ក្នុងគន្លងរាងអេលីប ច្រាសទ្រនិចនាឡិកា។ ភពទាំងនោះអាចធ្វើចលនាក្នុងគន្លងរាងអេលីបបានដោយសារឥទ្ធិពលនៃកត្តាពីរ៖
- និចលភាព ដែលនាំអោយភពធ្វើចលនាត្រង់
- ទំនាញសកល ដែលទាញភពមករកព្រះអាទិត្យ។ កំលាំងទាំងពីរ... | general |
ផ្កាយចោរ និងផ្កាយព្រឹក (ជាឈ្មោះដែលដូនតាយើងលោកហៅ) គឺជាភពសុក្រ។ ហេតុអ្វីបានជាលោកកំណត់ឈ្មោះដូច្នេះ? ហេតុអ្វីបានជាភពសុក្រ មិនរះពីលើយើងដូចភពអង្គារ? ចូរពន្យល់ទាំងពីរករណី (ភពសុក្រ និងភពអង្គារ)។ | មូលហេតុនៃការកំណត់ឈ្មោះផ្កាយ៖
- ផ្កាយចោរ៖ ព្រោះលោកសង្កេតឃើញថា ពេលផ្កាយនេះលិចទៅលិចទៅទិសខាងលិច ពួកចោរតែងចេញធ្វើសកម្មភាពលួចរបស់ទ្រព្យសម្បត្តិអ្នកស្រុក។
- ផ្កាយព្រឹក៖ ព្រោះលោកសង្កេតឃើញផ្កាយនេះ រះលេចធ្លោឡើងនាទិសខាងកើតនាពេលព្រឹក។
ភពស្រុកមិនរះពីលើយើងដូចភពអង្គារព្រោះ៖
- ភពស្រុកជាភពលំដាប់ទី២ នៃប្រព័ន្ធព្រះអាទិត្យ។ ចំណែកភពផែនដីជា... | general |
ដូនតាយើងលោកលើករឿងនិទានមួយថា “ផ្លេកបន្ទោរ កើតមកពីពន្លឺកែវដែលនាងមណីមេខលាគ្រវី ហោះរត់គេចចេញពីយក្សរាមាសូរដែលដេញដណ្តើមកែវនោះ។ ចំណែកផ្តរនិងរន្ទះ គឺជាស្នូរពូចៅដែលរាមាសូរចោលទៅលើនាងមណីមេខលា។ រាមាសូរមិនអាចសំរេចបំណងប្រាថ្នាឡើយ ហើយតែងរក្សាមហិច្ឆតាចង់បានកែវនោះជានិច្ច”។ តើអ្នកមានទស្សនៈដូចម្តេចចំពោះរឿងនិទាននេះ? តាមច្បាប់រូបវិទ្យា អ្ន... | ទស្សនៈទៅលើរឿង៖ ជារឿងនិទានមួយប្រកបដោយគតិបណ្ឌិតព្រោះថា៖ ផ្លេកបន្ទោរ ផ្តរ និងរន្ទះជាបាតុភូតគួរអោយភ័យខ្លាច និងជាទីចាប់អារម្មណ៍។ ដូនតាយើងលោកចេះលើករឿងយកមកធ្វើការប្រៀបធៀបប្រដូចពន្លឺភ្លឺផ្លេកនៃកែវមណីទៅនិងពន្លឺច្រវាត់នៃផ្លេកបន្ទោរ ស្នូរពូចៅកំណាចរបស់រាមាសូរ ទៅនឹងស្នូរផ្គរ រន្ទះ ដែលគួរអោយភ័យខ្លាច។ រឿងនិទាននេះស្តាប់ទៅគួរអោយជក់ចិត្... | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.