question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើប្រជាពលរដ្ឋត្រូវធ្វើអ្វីខ្លះដើម្បីជួយការធ្វើជំរឿនឱ្យបានជោគជ័យ?
ដើម្បីជួយការធ្វើជំរឿនឱ្យបានជោគជ័យប្រជាពលរដ្ឋត្រូវ៖ - លះបង់ពេលវេលាដើម្បីចូលរួមផ្តល់ពត៍មានដល់មន្ត្រីជំរឿន - សំដែងការស្មោះត្រង់ ក្នុងការផ្តល់ពត៍មានពិតដល់មន្ត្រីជំរឿន - បង្កលក្ខណៈសម្បត្តិឱ្យមន្រ្តីជំរឿនសម្ភាស និងទទួលបដិសណ្ឋាកិច្ចដោយភាពកក់ក្តៅ - ក្តាប់ឱ្យបាននូវពត៍មាននៅក្នុងគ្រួសាររបស់ខ្លួនឱ្យបានច្បាស់លាស់ដូចជាឆ្នាំកំណើតស្ថា...
general
ចូរនិយាយពីគណៈកម្មាធិការនិងក្របខ័ណ្ឌភូមិសាស្រ្តនៃការធ្វើជំរឿននៅឆ្នាំ២០០៨។
ជំរឿនឆ្នាំ២០០៨ដឹកនាំដោយគណៈកម្មាធិការជាតិធ្វើជំរឿនទូទៅអំពីប្រជារាស្រ្តដោយមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន។ គណៈកម្មាធិការនេះបានទទួលជំនួយបច្ចេកទេសគណៈកម្មាធិការបច្ចេកទេសជំរឿនដែលរដ្ឋមន្ត្រីក្រសួងផែនការជាប្រធានគណៈកម្មាធិការនេះ។ ដោយប្រទេសកម្ពុជាមានសន្តិភាព និងស្ថិរភាពទើបការធ្វើជំរឿននៅឆ្នាំ២០០៨ត្រូវបានអនុវត្តនៅទូទាំងប្រទេសដ...
general
តើយើងត្រូវមានមធ្យោបាយអ្វីខ្លះដោះស្រាយបញ្ហានានាដែលកើតមកពីកំណើនប្រជាជននេះ?
ដើម្បីដោះស្រាយបញ្ហានានាដែលកើតមកពីកំណើនប្រជាជនពិភពលោកត្រូវ៖ - ផ្តោតការយកចិត្តទុកដាក់ទៅលើការអប់រំ អំពីវិបាកនៃកំណើននេះ - អប់រំប្រជាជន ឱ្យចេះធ្វើផែនការគ្រួសារដោយប្រើវិធីនិងមធ្យោបាយគ្រប់គ្រងកំណើនដូចជាការប្រើប្រាស់ស្រោមអនាម័យ ថ្នាំគ្រាប់ ថ្នាំចាក់ កងដាក់ដៃ កងដាក់ស្បូនការចង់ដៃស្បូនការចងបំពងមេជីវិត និងវិធីផ្សេងទៀតសម្រាប់ពន្យារ...
general
តើយើងត្រូវមានមធ្យោបាយអ្វីខ្លះដោះស្រាយបញ្ហាបរិស្ថានដែលកើតពីកំណើនប្រជាជនពិភពលោក?
ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងពីកំណើនប្រជាជនយើងត្រូវ៖ - កាត់បន្ថយកាកសំណល់ ឬសំរាមនិងកាត់បន្ថយការបំពុល ឬការធ្វើឱ្យកខ្វក់បរិស្ថានការផលិតឡើងវិញនូវសម្ភារដែលជាកាកសំណល់ផ្សេងៗដែលអាចនាំទៅរកការកាត់បន្ថយកាកសំណល់ឧស្សាហកម្ម ដែលប្រកបដោយគ្រោះថ្នាក់។ លើសពីនេះការផលិតរថយន្តប្រភេទថ្មី ដែលមានកម្រិតនៃការបំបុលអាកាសទាបនិងប្រើប្រាស់ជាតិគីមី...
general
តើប្រទេសឬតំបន់ណាខ្លះដែលមានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេបំផុត? ចូររកឱ្យបានយ៉ាងហោចណាស់១០។
ប្រទេសឬតំបន់ដែលមានដង់ស៊ីតេខ្ពស់ជាងគេបំផុតមាន៖ - ម៉ាណាកូ ១៦ ៧៧៩នាក់ក្នុង គីឡូម៉ែត្រការេ - សិង្ហបុរី ៦ ៥៣៥នាក់ក្នុង គីឡូម៉ែត្រការេ - បុរីវាទីកង់ ១ ៨៧៣នាក់ក្នុងគីឡូម៉ែត្រការេ - ម៉ាល់ឌីវ ១ ២៩៣នាក់ក្នុង គីឡូម៉ែត្រការេ - ម៉ាល់តា ១ ២៧៩នាក់ក្នុងគីឡូម៉ែត្រការេ - បារ៉ែន ១ ០៨៩នាក់ក្នុងគីឡូម៉ែត្រការេ - បង់ក្លាដែស ១ ០៦៩នាក់ក្នុង គី...
general
តើកំណើនយ៉ាងឆាប់រហ័សនៃចំនួនប្រជាជនសរុបនៅលើពិភពលោកក្នុងសតវត្សទី២០បានបង្កើនកង្វល់ដល់ភពផែនដីដែរឬទេ?
ការកើនឡើងចំនួនប្រជាជនសរុបនៅលើពិភពលោកបច្ចុប្បន្ន និងការកើនឡើងនូវការប្រើប្រាស់ធនធាននឹងនាំមកនូវការគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ី ដូចជាការកើនឡើងនៃកម្រិតនៃឧស្ម័នកាបូនិក ក្នុងបរិយាកាសការកើនឡើងនូវកម្ពៅក្នុងសកលលោក និងការបំពុលបរិស្ថាន។
general
តើកក្តាអ្វីខ្លះដែលធ្វើឱ្យផែនដីឡើងកម្តៅ?
កត្តាដែលធ្វើឱ្យផែនដីឡើងកម្តៅមាន៖ - ការកាប់បំផ្លាញព្រៃឈើ - ការបំពុលខ្យល់បរិយាកាសដោយឧស្ម័ន - កំណើនយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍទីក្រុង - កំណើននៃការប្រើប្រាស់ថាមពល និងឥន្ធនៈមានសារធាតុបំពុល - កំណើនឧស្សាហកម្មនិងការកាប់ឆ្ការព្រៃយកដីដាំដំណាំ - ការអនុវត្តច្បាប់បរិស្ថាននៅមានភាពធូរលុង បញ្ហាទាំងអស់នេះនាំឱ្យកើនឡើង នូវអត្រាឧស្ម័នផ្ទះកញ្...
general
ចូរបង្ហាញអំពីប្រទេសចំនួនប្រាំដែលមានប្រជាជនច្រើនជាងគេ?
ប្រទេសចំនួនប្រាំដែលមានប្រជាជនច្រើនជាងគេមាន៖ - ប្រទេសចិន មានប្រជាជន ១៣៣៧ ៨១០ ០០០នាក់ - ប្រទេសឥណ្ឌា មានប្រជាជន ១ ១៨១ ៣២០ ០០០នាក់ - សហរដ្ឋអាមេរិក មានប្រជាជន ៣០៩ ៣៨៨ ០០០នាក់ - ប្រទេសឥណ្ឌាណេស៊ី មានប្រជាជន ២៣១ ៣៦៩ ៥០០នាក់ - ប្រទេស ប្រេស៊ីល មានប្រជាជន ១៩២ ៩៨៥ ០០០នាក់។
general
តើពិភពលោកទាំងមូលមានប្រជាជនសរុបទាំងអស់ប៉ុន្មាន?
យោងតាមស្ថាប័នជំរឿនសហរដ្ឋអាមេរិកដែលធ្វើការប៉ាន់ស្មានកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១០ចំនួនប្រជាជនសរុបនៅលើពិភពលោកមាន ប្រាំមួយពាន់ប្រាំបីរយម្ភៃបួនលាន បីសែននាក់ (៦ ៨២៤ ៣០០ ០០០)។
general
តើប្រទេសណាដែលមានប្រជាជនច្រើនជាងគេបំផុតនៅក្នុងពិភពលោក?
ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅក្នុងពិភពលោកគឺប្រទេសចិន។
general
ដូចម្តេចហៅថាវិសមភាពសេដ្ឋកិច្ច? ចូរបង្ហាញពីនិយមន័យនៃភាពក្រីក្រ។
វិសមភាពសេដ្ឋកិច្ចជាភាពខុសគ្នានៃសមភាពប្រាក់ចំណូលជាតិជុំវិញពិភពលោក ត្រូវបានវាស់តាមរយៈចំនួនលេខក្នុងរបាយការណ៍ប្រាក់ចំណូលជាតិនីមួយៗ។ វិសមភាពសេដ្ឋកិច្ច (ឬភាពខុសគ្នាខាងទ្រព្យសម្បត្តិនិងប្រាក់ចំណូល) រួមបញ្ជូលនូវភាពខុសគ្នាទាំងអស់នៅក្នុងរបាយការណ៍ស្តីពីទ្រព្យសកម្មសេដ្ឋកិច្ច (អគារនិងម៉ាស៊ីនដែលជាកម្មសិទ្ធិនៃស្ថាប័នជំនួញ) និងប្រាក់ច...
general
តើអ្វីខ្លះជាបុព្វហេតុនៃភាពក្រីក្រ?
បុព្វហេតុនៃភាពក្រីក្រមាន៖ - ភាពក្រីក្រកើតមកពីកង្វះសមត្ថភាពក្នុងការរកប្រាក់ចំណូលក្នុងនោះមានមនុស្សចាស់ជរា ជនពិការ កូនកំព្រាសមាជិកគ្រួសារច្រើនភាពគ្មានការងារធ្វើប្រាក់ខែទាបនិងភាពជាសមាជិកនៃក្រុមជនជាតិភាគតិច។ - ការមិនមានឳកាសទទួលសេវាអប់រំ - ការអនុវត្តសេដ្ឋកិច្ចនៅមានកម្រិតទាប - គ្រោះធម្មជាតិសង្រ្គាមរុំារ៉ៃ អំពើពុករលួយកំណើនប្រជ...
general
ចូរនិយាយពីពាណិជ្ជកម្មពិភពលោក។
ពាណិជ្ជកម្មត្រូវបានគេវាយតម្លៃតាមរយៈការនាំចេញការនាំចូលផលិតផលនិងសេវា។ ការរីកចម្រើននៃផលិតផលនិងប្រាក់ចំណូលក្នុងពិភពលោកកើនឡើងព្រមគ្នាជាមួយការរីកចម្រើននៃពាណិជ្ជកម្មអន្តរជាតិតាំងពីដើមសតវត្សទី១៩។ កត្តានេះនាំឱ្យមានទស្សនៈទូទៅមួយជឿថាពាណិជ្ជកម្មអន្តរជាតិគឺជាម៉ាស៊ីននៃការរីកចម្រើនខាងសេដ្ឋកិច្ចដែលរួមមានទាំងបុព្វហេតុនិងភាពងាយស្រួល។ នៅ...
general
តើបរិស្ថានជាអ្វី? តើអ្នកមានវិធានការដូចម្តេចខ្លះ? ដើម្បីបរិស្ថានក្នុងសហគមន៍របស់អ្នក មានភាពស្រស់បំព្រងជានិច្ចនិរន្តរ៍?
បរិស្ថានសំដៅលើពិភពមានជីវិតនិងពិភពគ្មានជីវិតដែលនៅជុំវិញខ្លួនយើង ដូចជាខ្យល់ ដី ទឹក រុក្ខជាតិ សត្វទន្លេ សត្វល្អិតមនុស្សនិងអ្វីៗដែលមនុស្សបានបង្កើតឡើងដូចជាលំនៅឋានកសិដ្ឋានប្រាសាទនានាជាដើមដែលជាផ្នែកមួយនៃបរិស្ថានដែរព្រោះសកម្មភាពរបស់មនុស្សយើងអាចមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការកែប្រែពិភពធម្មជាតិ។ ដើម្បីកាត់បន្ថយនិងទប់ស្កាត់ការបំពុលប...
general
ហេតុអ្វីបានជារាជរដ្ឋាភិបាលបង្កើតច្បាប់សញ្ជាតិនេះឡើង?
បានជារាជរដ្ឋាភិបាលបង្កើតច្បាប់នេះឡើងព្រោះដើម្បី៖ - កំណត់ឱ្យបានច្បាស់ពីអត្តសញ្ញាណនៃជនជាតិរបស់ខ្លួន - ការពារសិទ្ធិប្រជាពលរដ្ឋខ្មែរ ក្នុងការរក្សាសញ្ជាតិខ្លួនដោយមិនមានជនណាអាចដកសញ្ជាតិបាន - ការពារមិនឱ្យជនណាអាចនិរទេស បញ្ជូនប្រជាពលរដ្ឋខ្មែរឱ្យទៅនៅក្រៅប្រទេស ដោយគ្មានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមកឡើយ។ - ការពារមិនឱ្យបាត់បង់ ពូ...
general
ចូរពន្យល់ពីការទទួលបានសញ្ជាតិខ្មែរពីកំណើត និងដោយអាពាហ៍ពិពាហ៍។
ការទទួលបានសញ្ញាណខ្មែរពីកំណើតនិងដោយអាពាហ៍ពិពាហ៍៖ ក. ត្រូវទទួលបានសញ្ជាតិខ្មែរ ដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា - កូនដែលកើតពីឪពុក ឬម្តាយបរទេសដែលកើតនិងរស់នៅស្របច្បាប់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា - កូនដែលកើតពីម្តាយឬឪពុកដែលើមិនស្គាល់និងកូនទើបនឹងកើតដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ខ. ត្រូវបានសញ្ជាតិខ្មែរទោះបីកើតនៅទី...
general
តើជនបរទេសត្រូវមានលក្ខណៈសម្បត្តិដូចម្តេចដែលអាចសុំចូលជាសញ្ជាតិខ្មែរបាន?
ជនបរទេសដែលអាចសុំចូលជាសញ្ជាតិខ្មែរបានត្រូវមានលក្ខខណ្ឌដូចជា៖ ក. លក្ខខណ្ឌទូទៅ - មានលិខិតបញ្ជាក់ថាមានគំនិតមាយាទ និងសីលធម៌ល្អដែលចេញដោយមេឃុំ ឬចៅ សង្កាត់ដែលខ្លួនរស់នៅ - មានលិខិតថ្កោលទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ - មានលិខិតបញ្ជាក់ថា ជននោះមានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់ នៅជាប់ចំនួនប្រាំពីរឆ្នាំដោយគ...
general
ចូរពន្យល់ពីទោសទណ្ឌទាក់ទងនិងការក្លែងបន្លំអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនប្រជាពលរដ្ឋខ្មែរ។
ទោសទណ្ឌទាក់ទងនិងការក្លែងបន្លំអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនប្រជាពលរដ្ឋខ្មែរ៖ - ជនបរទេសណាដែលប្រើប្រាស់ និងកាន់កាប់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរឬលិខិតឆ្លងដែន នៃព្រះរាជាណាចក្រកម្ពុជាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ដល់១០ឆ្នាំ (មាត្រាទី២០)។ - ជនដែលក្លែងធ្វើការកោសលុប សរសេរត្រួត ឬឱ្យគេសរសេរឈ្មោះក្លែងក្លាយ នៅក្នុងអត្តសញ្...
general
ផ្អែកតាមលក្ខខណ្ឌច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជាមាត្រាទី៣។ តើប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសទទួលបានសិទ្ធិអ្វីខ្លះ?
តាមមាត្រាទី៣ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសទទួលបាន៖ - ត្រូវបានរដ្ឋគាំពារតាមគ្រប់មធ្យោបាយការទូត - មិនអាចបាត់បង់សញ្ជាតិដោយឯកឯង។
general
ចូរអធិប្បាយពីនគរបាលនិងកងកម្លាំងប្រដាប់អាវុធ។
អធិប្បាយពីនគរបាល និងកងកម្លាំងប្រដាប់អាវុធ៖ - នគរបាលជាមនុស្សមួយក្រុម ដែលគេផ្តល់អំណាចឱ្យដើម្បីជួយការពារទ្រព្យសម្បត្តិ និងរៀបចំសណ្តាប់ធ្នាប់សង្គម។ អំណាចរបស់នគរបាលគឺប្រើប្រាស់កម្លាំងដោយស្របច្បាប់។ - កងកម្លាំងប្រដាប់អាវុធ ជាមនុស្សមួយក្រុមដែលគេផ្តល់អំណាចឱ្យដោយប្រើប្រាស់កម្លាំង និងសម្ភារៈសឹកមួយចំនួនក្នុងការការពារប្រទេសរបស់ខ្ល...
general
តើគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះរបស់កម្ពុជា ក្នុងការចូលជាសមាជិកអាស៊ាន?
និយាយដូចតទៅ៖ ក. គុណសម្បត្តិរបស់កម្ពុជា - មានលទ្ធភាពច្រើនក្នុងការបង្កលក្ខណៈងាយស្រួល - ងាយស្រួលរកមធ្យោបាយទំនាក់ទំនងពាណិជ្ជកម្ម - លែងព្រួយបារម្ភ ចំពោះរឿងការគំរាមកំហែងផ្នែកសន្តិសុខ និងលែងនៅឯកោទៀត - មានសន្តិភាព និងសេរីភាពក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមួយអាស៊ាន - មានការផ្លាស់ប្តូរគ្នាផែ្នកចំណេះដឹង លើផ្នែកសង្គមកិច្ច ...
general
តើបុណ្យពិសាខបូជាមានអត្ថន័យយ៉ាងណាខ្លះសម្រាប់ពុទ្ធសាសនិកខ្មែរ?
ពិសាខបូជា ជាឈ្មោះពិធីបុណ្យ ឬការធ្វើសក្ការៈបូជាក្នុងថ្ងៃពេញបូរមីខែពិសាខ ជាថ្ងៃដែលព្រះសក្យៈមុនីសម្មាសម្ពុទ្ធ ទ្រង់ប្រសូត្រ ទ្រង់ត្រាស់ដឹង ទ្រង់បានរលត់ខន្ធចូលបរិនិញ្វន។ ការគឺធ្វើរំឮកដល់ព្រះអង្គ ជាការបូជាពិសេសមួយយ៉ាង សម្រាប់ពុទ្ធសានិកជនទាំងបុព្វជិតទាំងគ្រហស្ថនាំគ្នាធ្វើរាល់ឆ្នាំរាប់ថាជាបុណ្យសម្រាប់ពុទ្ធសាសនា។
general
តើការធ្វើវាលុកចេតិយផ្តល់អានិសង្ឃយ៉ាងដូចម្តេច? ចូរបញ្ជាក់។
ក្រៅអំពីសំការសូត្រ នៅមានរឿងមួយទៀត ហៅថា អានិសង្ឃវាលុកចេតិយ។ រឿងនេះបានបង្ហាញពីអានិសង្ឃជាច្រើននៃការសាងវាលុកចេតិយ ហើយព្រះភិក្ខុតែងតែយករឿង នេះមកទេសនានៅពេលវេលា នៃការឆ្លងវាលុកចេតិយនេះឯង។ និទានរឿងពីព្រះពោធិសត្វដូចតទៅ៖ ដំណាលពីព្រះពោធិសត្វ នាមបារិក ជាឈ្មួញសំពៅ។ នាសម័យនោះបារិកបានបើកសំពៅទៅធ្វើជំនួញ ក៏បានប្រទះឃើញផ្នូកខ្សាច់សល្អនៅតា...
general
តើព្រះពុទ្ធសាសនាចែកចេញជាប៉ុន្មាននិកាយ? អ្វីខ្លះ?
ព្រះពុទ្ធសាសនាចែកចេញជា២និកាយគឺ និកាយហិនយាន និងនិកាយមហាយាន។
general
ចូរអ្នកពន្យល់អំពី ទំនាក់ទំនងព្រហ្មញ្ញសាសនានិងវិស័យវប្បធម៌។
អំពីទំនាក់ទំនងព្រហ្មញ្ញសាសនានិងវិស័យវប្បធម៌៖ ក្រោយពីការចាត់ឬសនៅលើទឹកដីខ្មែររហូតមកដល់សព្វថ្ងៃនេះ។
general
តើការគោរពបូជាលទ្ធិទេវរាជ រំខានដល់សាសន៍ដទៃ ដែរឬទេ?
ការគោរពបូជាមនោគមទេវរាជវា មិនសំខាន់និងគ្មាបំណងរំខានដល់ ការគោរពដល់សាសនាដទៃទៀតឡើយ។ ព្រោះហើយបានប្រព្រឹត្តទៅលើគោលការណ៍នៃទំនាក់ទំនង “បុគ្គល សង្គមមនុស្សអាទិទេព” ដោយយោងទៅតាមសច្ចៈភាព នៅក្នុងវិស័យទំនាក់ទំនងខាងសេដ្ឋកិច្ច។ វិស័យទំនាក់ទំនងរវាង “បុគ្គល និងអាទិទេព” បានស្ថិតនៅលើជំនឿដទៃក្នុងស្រុកដូចជាព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនា។
general
ចូរនិយាយរៀបរាប់ពីព្រហ្មញ្ញសាសនា និងការគ្រប់គ្រង់ប្រទេសក្នុងប្រទេសកម្ពុជា។
ព្រហ្មញ្ញសាសនា និងការគ្រប់គ្រងប្រទេស៖ ការគ្រប់គ្រងរបស់ព្រះបាទជ័យវរ័្មនទី២ មិនគ្រាន់តែបានផ្ដល់នូវលទ្ធភាព ដល់ការបង្រួបបង្រួមទឹកដីនិងសម្រេចនូវនិន្នា ការចម្រើននិយមក្នុងការពង្រីងវិស័យសេដ្ឋកិច្ចនោះទេ តែថែមទាំងមានការកំណត់នូវតុល្យការរីចម្រើនប្រទេសខ្មែរដោយមានភាពពង្រីងនិងប្រមូលផ្ដុំអំណាចរបស់វណ្ណៈអភិជន បព្វជិត និងគ្រហស្ថ។ នៅក្នុង...
general
តើអាទិទេពសំខាន់ៗក្នុងសាសនាមានអ្វីខ្លះ?
ចំណែកឯអាទិទេពសំខាន់ៗនៅក្នុងព្រាហ្មញ្ញសាសនាមានចំនួនបីអង្គសំខាន់ៗគឺ៖ ១. ព្រះព្រហ្ម ជាអាទិទេតាតាក់តែបង្ដើតលោកនិងភាវរស់ទាំងអស់នៅក្នុងលោក។ ទ្រង់មានមុខបួនដៃបួន មានសត្វ ហង្សជាយានជិនះមានព្រះមហេសី ព្រះនាមសរស្វតី ហើយព្រះអង្គមានបុត្រីបីព្រះអង្គទៀតគឺ ទក្សៈ ភគ៌ុ និងនាយសន្ធិយា។ ២. ព្រះសិវៈ ជាអាទិទេពបង្កើតលោកផង និងបំផ្លាញលោកផង។ ព្រះស...
general
តើអាស៊ាន+៣ មានន័យថាយ៉ាងដូចម្តេច? គេបង្កើតឡើងយ៉ាងដូចម្តេច?
អាស៊ាន+៣ មានន័យថាប្រទេសអាស៊ានទាំង១០បូកជាមួយនឹងចិន កូរ៉េខាងត្បូង និងជប៉ុន។ អាស៊ាន+៣ បង្កើតឡើងនាំមកនូវបច្ចេកវិទ្យាថ្មីចំនេះដឹង ការវិនិយោគទុន ទេសចរណ៍ ជំនួយនានា ជាពិសេសគឺបើកចំហទីផ្សារដ៏ធំមួយ។
general
តើអាស៊ាន+១មានន័យថាយ៉ាងដូចម្តេច? ហើយបង្កើតឡើងដើម្បីអ្វី?
អាស៊ាន+១មានន័យថាប្រទេសអាស៊ានទាំង១០បូកជាមួយនឹងប្រទេសឥណ្ឌា។ អាស៊ាន+១មានន័យថាបង្កើតឡើងដើម្បីថ្វើសមាហរណកម្មគ្នាលើវិស័យជាច្រើន ជាពិសេសលើវិស័យសេដ្ឋកិច្ច។
general
តើផ្លូវដែកសិង្ហបុរី គុណមិញមានប្រវែងប៉ុន្មានគីឡូម៉ែត្រ?
ផ្លូវដែកសិង្ហបុរី គុណមិញមានប្រវែង៥៥១៣គ.ម។
general
តើផ្លូវដែកសិង្ហបុរី គុណមិញ ឆ្លងកាត់ប្រទេសណាខ្លះ?
ផ្លូវដែកសិង្ហបុរី គុណមិញ ឆ្លងកាត់ប្រទេស៖ - ប្រទេសសិង្ហបុរី - ប្រទេសម៉ាឡេស៊ី - ប្រទេសថៃ - ប្រទេសថៃ - ប្រទេសមីយ៉ាន់ម៉ា - ប្រទេសវៀតណាម - ប្រទេសឡាវ - ខែត្រគុណមិញ ប្រទេសចិន។
general
តើគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (Initiative for ASEAN integration “IAI”) ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំណា? នៅឯណា? ឆ្នាំណា? មានគោលដៅអ្វីខ្លះ?
គំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ត្រូវបានអនុម័តក្នុង កិច្ចប្រជុំកំពូលអាស៊ានលើកទី៨។ នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំ២០០២ និងមានគោលដៅ៖ ដើម្បីកាត់់បន្ថយនូវគំលាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកថ្មីពោលគឺ៖ - ប្រទេសមីយ៉ាន់ម៉ា - ប្រទេសឡាវ - ប្រទេសកម្ពុជា - ប្រទេសវៀតណាម និងសមាជិកចាស់ពោលគឺ៖ - ប្រទេសព្រុយណេ - ប្រទេសឥណ្ឌ...
general
តើការតាំងពិព័រណ៌ពាណិជ្ជកម្មចិន អាស៊ាន ដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅទីក្រុងណាននីង ប្រទេសចិនមានគោលបំណងអ្វី?
ការតាំងពិព័រណ៌ពាណិជ្ជកម្មចិន អាស៊ាន ដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅទីក្រុងណាននីង ប្រទេសចិន មានគោលបំណងដូចជា៖ - បង្កើននូវការយោគយល់គ្នា ទៅវិញទៅមករវាងសហគមន៍ធុរកិច្ចចិន និងអាស៊ាន - ផ្តល់ផលប្រយោជន៍រួម រវាងចិន អាស៊ានក្នុងទិសដៅជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់ទាំងពីរ ឱ្យបានកាន់តែមានប្រសិទ្ធភាព។
general
តើវេទិកាតំបន់អាស៊ាន (ARF) មានគោលដៅអ្វីខ្លះ?
វេទិកាតំបន់អាស៊ាន (ASEAN Regional Forum) មានគោលដៅដូចតទៅ៖ - ជំរុញការពិគ្រោះយោបល់ និងពិភាក្សាប្រកបដោយការស្ថាបនាលើ បញ្ហានយោបាយ និងសន្តិសុខ ដែលជាកង្វល់នឹងផលប្រយោជន៍រួម - ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង សំដៅការកសាងទំនុកចិត្ត និងការបង្ការជម្លោះតាមមធ្យោបាយការទូត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច។
general
តើអ្វីទៅដែលហៅថាវេទិកាតំបន់អាស៊ាន (ARF)?
វេទិកាតំបន់អាស៊ាន (ASEAN Regional Forum) គឺជាវេទិកាមួយសម្រាប់ការសន្ទនានិងពិគ្រោះយោបល់ពហុភាគឺស្តីពីបញ្ហាសន្តិសុខ និងនយោបាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ហើយមានគោលដៅកសាងការជឿទុកចិត្តគ្នាទៅវិញទៅមកដើម្បីកសាងសន្តិភាព និងស្ថេរភាពក្នុងតំបន់។
general
តើនិកាយហិនយានមានលក្ខណៈដូចម្ដេច?
និកាយហិនយាន គឺជាយានតូច ចង្អៀតដែលមានវិន័យតឹងតែង មានភាពលំបាកជាផ្លូវដែលអាចបានដល់និពា្វន។
general
តើបែបបទដែលអាស៊ានអាចអញ្ជើញអ្នកចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដោយឈរលើលក្ខខណ្ឌអ្វីខ្លះ?
យោលតាមការព្រមព្រៀងគ្នានៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានមិនចំហ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៥ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន អាស៊ានអាចអញ្ជើញអ្នកចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដោយឈរលើលក្ខខណ្ឌ៣ដូចខាងក្រោម៖ - ជាប្រទេសដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាន - បានចូលជា ឬក៏បានសម្តែងគោលបំណងចូលជាសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅ...
general
តើទិសដៅសំខាន់នៃ ASEAN Economic Community Blueprint គឺជាអ្វី និងមានលំហូរសំខាន់ៗទាំងអស់ប៉ុន្មានចំណុច?
ទិសដៅសំខាន់ៗនៃការបង្កើតឱ្យមានទីផ្សាររួមមាន៖ - លំហូរដោយសេរីនៃទំនិញ - លំហូរដោយសេរីនៃសេវាកម្ម - លំហូរដោយសេរីនៃការធ្វើវិនិយោគទុន - លំហូរដោយសេរីនៃមូលធន - លំហូរដោយសេរីនៃពលកម្មជំនាញ - ធ្វើសមាហរណកម្មលើវិស័យជាអាទិភាព - ម្ហូបអាហារកសិកម្ម និងជលផល។
general
តើការបង្កើតអាស៊ានគឺមានទិសដៅនិងគោលបំនងចម្បងៗអ្វីខ្លះ?
ការបង្កើតអាស៊ានមានទិសដៅ និងគោលបំណងចម្បងៗដូចជា៖ - ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច វឌ្ឍភាពសង្គម និងអភិវឌ្ឍវប្បធម៌ - ជំរុញឱ្យមានសន្តិភាព និងស្ថេរភាពក្នុងតំបន់ - ជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ។
general
ប្រទេសអាស៊ានបានឯកភាពគ្នាប្រកាន់ភ្ជាប់ នូវគោលដៅសំខាន់ៗយ៉ាងគឺអ្វីខ្លះ?
ប្រទេសអាស៊ានបានឯកភាពគ្នាប្រកាន់ខ្ជាប់នូវគោលដៅសំខាន់ៗ៣យ៉ាងគឺ៖ - ជំរុញការអភិវឌ្ឍខាងសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅក្នុងតំបន់តាមរយៈកម្មវិធីសហប្រតិបត្តិការ - ការពារស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់ទល់នឹងគូរប្រជែងមហាអំណាចធំៗ - បម្រើជាវេទិកាមួយ សម្រាប់ដោះស្រាយនៃការខ្វែងយោបល់គ្នាក្នុងរង្វង់តំបន់។
general
តើសហគមន៍បី ឬសសរគោលបីរបស់សហគមន៍អាស៊ាន (ASEAN Community) មានអ្វីខ្លះ?
សហគមន៍បី ឬសសរគោលបីរបស់សហគមន៍អាស៊ាន (ASEAN Community) មាន៣រួមមាន៖ - សហគមន៍សន្តិសុខអាស៊ាន - សហគមន៍សេដ្ឋកិច្ចអាស៊ាន - សហគមន៍សង្គម វប្បធម៌អាស៊ាន។
general
តើកិច្ចសហប្រតិបត្តិការសំខាន់ៗ របស់អាស៊ានមានប៉ុន្មាន? អ្វីខ្លះ?
កិច្ចសហប្រតិបត្តិការសំខាន់ៗរបស់អាស៊ានមាន៤រួមមាន៖ - កិច្ចសហប្រតិបត្តិការនយោបាយនិងសន្តិសុខ - កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - កិច្ចសហប្រតិបត្តិការជំនាញ - កិច្ចសហប្រតិបត្តិការអភិវឌ្ឍ។
general
តើសេចក្តីថ្លែងការអាស៊ានឆ្នាំ១៩៦៧ មានគោលដៅអ្វីខ្លះ?
សេចក្តីថ្លែងការណ៍អាស៊ានឆ្នាំ១៩៦៧មានគោលការណ៍ដូចតទៅ៖ - ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច វឌ្ឍភាពសង្គមរក្សាសន្តិភាពនិងស្ថេរភាពតំបន់ - ពង្រឹង និងពង្រីកសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍រួម នៃបណ្តាប្រទេសតំបន់ - បម្រើជាវេទិកាមួយ សម្រាប់ដោះស្រាយការខ្វែងយោបល់គ្នាក្នុងរង្វង់តំបន់។
general
តើក្នុងដំណើរការនៃវេទិកាតំបន់អាស៊ាន ត្រូវស្ថិតនៅប៉ុន្មានដំណាក់កាល? អ្វីខ្លះ?
ក្នុងដំណើរការនៃវេទិកាតំបន់អាស៊ាន ត្រូវស្ថិតនៅ៣ដំណាក់កាលរួមមាន៖ - វិធានការកសាងទំនុកចិត្ត - ការបង្ការជម្លោះតាមមធ្យោបាយការទូត - ការដោះស្រាយជម្លោះ។
general
តើលក្ខណៈគន្លឹះរបស់ផែនការគោលសហគមន៍សេដ្ឋកិច្ចអាស៊ាន ASEAN Economic Community Blueprint មានប៉ុន្មាន? អ្វីខ្លះ?
លក្ខណៈគន្លឹះរបស់ផែនការគោលសហគមន៍សេដ្ឋកិច្ច ASEAN Economic Community Blueprint មាន៤គឺ៖ - មូលដ្ឋានផលិតកម្ម និងទីផ្សាររួមតែមួយ - តំបន់សេដ្ឋកិច្ចប្រកួតប្រជែងខ្ពស់ - តំបន់ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ - តំបន់ដែលពោរពេញ ទៅដោយការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក។
general
តើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (Treaty of Amity and Cooperation in Southeast Asia TAC) ត្រូវបានបង្កើតឡើងនៅឆ្នាំណា? ប្រទេសណា? មានគោលបំណងសំខាន់ៗអ្វីខ្លះ?
សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៦នៅប្រទេសឥណ្ឌូណេស៊ី។ សន្ធិសញ្ញានេះមានគោលបំណងសំខាន់ៗគឺ៖ - ការលើកតម្កើងសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាអមតៈការគោរពឯករាជ្យភាព អធិបតេយ្យភាពសមភាព និងបូរណភាពទឹកដីគ្នាទៅវិញទៅមក ព្រមទាំងអត្តសញ្ញាញជាតិរបស់ប្រជាជាតិទាំងអស់ - មិនជ្រៀត...
general
តើវេទិកាតំបន់អាស៊ានមានសមាជិកប៉ុន្មានប្រទេស? ចូររៀបរាប់ឈ្មោះប្រទេសទាំងនោះ?
វេទិកាតំបន់អាស៊ានមានសមាជិក២៧ប្រទេស៖ - ប្រទេសសព្រុយណេដារូសាឡាម - ប្រទេសកម្ពុជា - ប្រទេសឥណ្ឌូណេស៊ី - ប្រទេសម៉ាឡេស៊ី - ប្រទេសសិង្ហបុរី - ប្រទេសមីយ៉ាន់ម៉ា - ប្រទេសថៃ - ប្រទេសវៀតណាម - ប្រទេសហ្វីលីពីន - ប្រទេសឡាវ - ប្រទេសអូស្រ្តាលី - ប្រទេសបង់ក្លាដែស - ប្រទេសកាណាដា - ប្រទេសចិន - ប្រទេសឥណ្ឌា - ប្រទេសជប៉ុន - ប្រទេសកូរ៉េខាងត្បូ...
general
តើមេដឹកនាំនៃកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១បានលើកឡើងនូវវិស័យកិច្ចសហប្រតិបត្តិការមានចំនួនប៉ុន្មាន? អ្វីខ្លះ?
មេដឹកនាំនៃកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១ បានលើកឡើងនូវវិស័យកិច្ចសហប្រតិបត្តិការចំនួន១៧ដូចជា៖ - ប្រឆាំងនឹងអំពើភេរវកម្ម - សន្តិសុខ ដែនសមុទ្ទ - អភិបាលកិច្ចល្អ និងប្រឆាំងនឹងអំពើពុករលួយ - ស្ថេរភាពហិរញ្ញវត្ថុ និងបន្ធូរបន្ថយពន្ធដើម្បីទាក់ទាញវិនិយោគទុន - សន្តិសុខថាមពល - បង្កើនពាណិជ្ជកម្ម និងលំហូរវិនិយោគទុន - ការអភិវឌ្ឍហេដ្ឋារចនាសម...
general
តើកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១ ថ្នាក់ដឹកនាំទាំងអស់បានយល់ព្រមលើចំណុចអ្វីខ្លះ?
កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១ថ្នាក់ដឹកនាំទាំងអស់បានយល់ព្រមលើ៣ចំណុចធំៗគឺ៖ - កិច្ចប្រជុំកំពូលអាស៊ីបូព៌ាគួរកោះប្រជុំជាប្រចាំឆ្នាំនិងដើរតួនាទីដ៏សំខាន់នៅក្នុងតំបន់ - កិច្ចប្រជុំកំពូលអាស៊ីបូព៌ានឹងធ្វើឱ្យរឹងមាំឡើងនូវខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការបង្កើតសហគមន៍ - កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៧...
general
តើកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១ បានប្រព្រឹត្តទៅនៅថ្ងៃទីខែឆ្នាំណា? ទីក្រុងនៃប្រទេសណា? មានប៉ុន្មានប្រទេសចូលរួម?
កិច្ចប្រជុំអាស៊ីបូព៌ាលើកទី១បានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៥។ នៅទីក្រុងកូឡាឡុំពួរប្រទេសម៉ាឡេស៊ី។ ដោយមានសមាជិកចូលរួមចំនួន១៦ប្រទេស៖ - ប្រទេសព្រុយណេ - ប្រទេសកម្ពុជា - ប្រទេសឥណ្ឌូណេស៊ី - ប្រទេសឡាវ - ប្រទេសម៉ាឡេស៊ី - ប្រទេសមីយ៉ាន់ម៉ា - ប្រទេសហ្វីលីពីន - ប្រទេសសិង្ហបុរី - ប្រទេសថៃ (ស្យាម) - ប្រទេសវៀតណាម (យួន) - ...
general
តើសហគមន៍អាស៊ានមួយមានកិច្ចសហប្រតិបត្តិការលើផ្នែកអ្វីខ្លះ?
សហគមន៍អាស៊ានមួយមានកិច្ចសហប្រតិបត្តិការលើផ្នែកដូចជា៖ - សហគមន៍សន្តិសុខរបស់អាស៊ាន - សន្តិសុខសេដ្ឋកិច្ចរបស់អាស៊ាន - សហគមន៍សង្គមសេដ្ឋកិច្ចរបស់អាស៊ាន។
general
តើពាក្យ “អាវុធបរមាណូ” មានអត្តន័យយ៉ាងមិច?
ពាក្យ “អាវុធបរមាណូ” មានន័យថាគ្រឿងនិងជាតិផ្ទុះទាំងឡាយ ដែលអាចបញ្ចេញថាមពលបរមាណូ ពុំអាចគ្រប់គ្រងបាន ប៉ុន្តែមិនរាប់បញ្ចូលមធ្យោបាយដឹកជញ្ជូន ឬការផ្តល់គ្រឿង និងជាតិផ្ទុះទាំងនោះ ប្រសិនបើវាស្ថិតនៅដាច់ពីគ្នា ហើយមិនមែនជាផ្នែកមួយបំបែកមិនបាននោះ។
general
តើគម្ពីសំខាន់ជាងគេរបស់ព្រះពុទ្ធសាសនាគឺជាគឺអ្វី?
គម្ពីសំខាន់ជាងគេរបស់ព្រះពុទ្ធសាសនាគឺគម្ពីព្រះត្រៃបិតក។
general
តើគោលធំៗរបស់ព្រះពុទ្ធសាសនាគឹជាអ្វី?
គោលធំៗរបស់ព្រះពុទ្ធសាសនាគឺ ជាការមិនប្រព្រឹត្តអំពើអាក្រក់ (អំពើបបាប) គ្រប់យ៉ាងដោយកសាងនូវអំពើល្អ អំពើជាកុសល (បុណ្យកុសល) និងការអប់រំចិត្តឪ្យបានស្អាតបរិសុទ្ធ ផូរផង់ប្រាស់ចាក លោភៈ ទោសៈ មោហៈ (ទាវ ឆៃសុក,១៩៧២)។ ពន្លឺតែមួយគត់ដែលអាចឪ្យយើងបានដឹង គឹតាមរយៈគម្ពីរ មហាវង្សឬបឋមសមន្ដប្បាសាទិក ជាប្រភពកោះសិរីលង្ការ នោះមានសេចក្ដីត្រឹមថាព្រ...
general
តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ តើតំបន់នេះមានន័យយ៉ាងដូចម្តេច?
តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរមានន័យថាភូមិភាគមួយរួមមានទឹកដីនៃរដ្ឋទាំងអស់ក្នុងអាស៊ីអាគ្នេយ៍ ពោលគឺប្រទេសព្រុយណេដារូសាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងវៀតណាម ព្រមទាំងតំបន់ខ្ពង់រាបបាតសមុទ្ទ និងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសទាំងនេះផងដែរ។
general
តើកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២ បានប្រព្រឹត្តនៅថ្ងៃទីខែឆ្នាំណា? នៅទីក្រុងនៃប្រទេសណា?
កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២ បានប្រព្រឹត្តនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០០៧ ទីក្រុងសេប៊ូ ហ្វីលីពីន។
general
តើចំណុចណាមួយជាគោលត្រឹមត្រូវរបស់វេទិកាតំបន់អាស៊ាន?
ចំណុចដែលជាគោលត្រឹមត្រូវរបស់វេទិកាតំបន់អាស៊ានរួមមាន៖ - វិធានការកសាងទំនុកចិត្ត - ការបង្ការជម្លោះតាមមធ្យោបាយការទូត - ការដោះស្រាយជម្លោះ។
general
តើកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២ បានប្រព្រឹត្តទៅនៅថ្ងៃទីខែឆ្នាំណា។ នៅទីក្រុងណា? ប្រទេសណា? បានផ្លាស់ប្តូរទស្សនៈគ្នាលើអ្វីខ្លះ?
កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២ បានប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៧។ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាក្នុងតំបន់និងអន្តរជាតិ ដូចជាបញ្ហាយុទ្ធសាស្រ្តសំខាន់អាស៊ីបូព៌ា។
general
តើការតាំងពិព័រណ៌ពាណិជ្ជកម្មចិន អាស៊ាន ដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅទីក្រុងណានីង ប្រទេសចិនមានគោលបំណងអ្វី?
ការតាំងពិព័រណ៌ពាណិជ្ជកម្មចិន អាស៊ាន ដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅទីក្រុងណានីង ប្រទេសចិនមានគោលបំណងបង្កើននូវការយោគយល់គ្នាទៅវិញទៅមករវាងសហគមន៍ធុរកិច្ចចិន និងអាស៊ាន ផ្តល់ប្រយោជន៍រួមរវាងចិន អាស៊ាន ក្នុងទិសដៅជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ ទាំងពីរឱ្យបានកាន់តែមានប្រសិទ្ធិភាព។
general
ចូរនិយាយអំពីដំណើរការចូលជាសមាជិកអាស៊ានរបស់ព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកអាស៊ាន៖ - ក្នុងឋានៈជាភ្ញៀវកិត្តិយស (១៩៩៣ដល់១៩៩៥) បន្ទាប់អំពីការបោះឆ្នោតជាសាកលនៅឆ្នាំ១៩៩៣ មកប្រទេសកម្ពុជា ត្រូវបានអាស៊ានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី២១ នៅប្រទេសសិង្ហបុរីក្នុងឋានៈជាភ្ញៀវកិត្តិយស។ ក្រោយមក កម្ពុជាត្រូវបានអញ្ជើញឱ្យចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្ត...
general
តើរុស្ស៊ីចូលជាដៃគូសគូសន្ទនាពេញសិទ្ធិរបស់អាស៊ាននៅឆ្នាំណា?
រុស្ស៊ីចូលជាដៃគូសគូសន្ទនាពេញសិទ្ធិរបស់អាស៊ាននៅឆ្នាំ១៩៩៦។
general
តើណូវ៉ែហ្សេឡង់ជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាននៅឆ្នាំណា?
ណូវ៉ែហ្សេឡង់ជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាននៅឆ្នាំ១៩៧៥។
general
តើឥណ្ឌាចូលជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាននៅឆ្នាំណា?
ឥណ្ឌាចូលជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាននៅឆ្នាំ១៩៩៥។
general
តើសហរដ្ឋអាមេរិកចូលជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាននៅឆ្នាំណា?
សហរដ្ឋអាមេរិកចូលជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាននៅឆ្នាំ១៩៧៧។
general
តើប្រទេសអូស្រ្តាលីចូលជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាននៅឆ្នាំណា?
ប្រទេសអូស្រ្តាលីចូលជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាននៅឆ្នាំ១៩៧៤។
general
តើអាស៊ានបូក១០មានប្រទេសណាខ្លះ?
អាស៊ានបូក១០មានប្រទេសរួមមាន៖ - ប្រទេសអូស្រ្តាលី - ប្រទេសកាណាដា - ប្រទេសណូវ៉េហ្សេឡង់ - ប្រទេសចិន - ប្រទេសជប៉ុន - ប្រទេសរុស្ស៊ី - សាធារណរដ្ឋកូរ៉េ - សហរដ្ឋអាមេរិក - សាធារណរដ្ឋឥណ្ឌា - សហភាពអឺរ៉ុប។
general
ចូរអ្នកសង្ខេបប្រវត្តិបុណ្យកឋិនទាន។
ប្រវត្តិបុណ្យកឋិនទាន បុព្វហេតុដែលនាំឪ្យកើតនូវបុណ្យកឋិនទានមាន៣យ៉ាងគឺ៖ - ស្អាត - របៀប - ប្រុងប្រយ័ត្ន ពាក្យថាកឋិននេះ បើតាមអត្ថកថា លោកបានសំដែងថា ពុទ្ធកាល ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងបញ្ញទុកថាការប្រជុំជួបរួបរួមធម៌ និងនាមធម៌ហៅថាកឋិន។ លោកបានពន្យល់បន្ថែមទៀតថា មកពីកថាធាតុ ដែលប្រព្រឹត្តនៅក្នុងអត្ថពីរយ៉ាងគឺ កថតិ កិច្ឆេន ជីវតីត...
general
តើក្នុងគម្ពីព្រះត្រៃបិតកសម្រាប់ធ្វើអ្វី?
ជាគម្ពីដែលសំខាន់បំផុតសម្រាប់ កត់ត្រានូវក្បូនខ្នាតព្រះវិន័យទាំងអស់ របស់ព្រះពុទ្ធសាសនា។
general
ចូរអ្នករៀបរាប់ត្រួសៗពី ពិធីបុណ្យសាសនាប្រចាំ ឆ្នាំនៅកម្ពុជា។
ពិធីសាសនាប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា៖ នៅក្នុងប្រទេសកម្ពុជាមានបុណ្យប្រពៃណីជាច្រើនដែលខ្មែរតែងតែប្ររព្ធឡើងជារៀងរាល់ឆ្នាំ។ បុណ្យប្រពៃណីភាគច្រើនគឺទាក់ទងទៅនឹងសាសនាព្រះពុទ្ធហើយខ្លះទៀតទាក់ទងទាំងព្រះពុទ្ធសាសនា និងព្រាហ្មណ៍សាសនា។ ខាងក្រោមនេះគឺជាការសង្ខេបដែលទាក់ទងទៅនឹងពិធីបុណ្យនៅក្នុងប្រទេសកម្ពុជារួមមាន៖ ១. ពិធីបុណ្យមាឃបូជា ពិធ...
general
តើការប្រែប្រួលសាសនាមាន លក្ខណៈយ៉ាងដូចម្ដេច?
ការប្រែប្រួលនៃសាសនា៖ ការប្រែប្រួលសង្គមនាំមកនូវបដិវត្តន៍សង្គម បដិវត្តន៍ឧស្សាហកម្មនិងនគររូបនីយកម្ម ដែលទាំងនេះមានឥទ្ធិពល យ៉ាងខ្លាំងទៅលើសាសនា។ ពួកអ្នកប្រាជ្ញសង្គមវិទ្យាជាច្រើនបាន ចេញពីសាវតាសាសនា ហើយមានអាជីពទាក់ទងនឹងសាសនា។ ពួកគេបង្កើតសង្គមវិទ្យាដូចគ្នាទៅនឹងកម្មវត្ថុដែលគេចង់គេលំអអជីវភាពរបស់ប្រជាជន។ សង្គមវិទូខ្លះដូចជាលោក Comt...
general
តើផ្នត់គំនិតខ្មែរបុរាណ មានលក្ខណៈដូចម្ដេច?
ផ្នត់គំនិតខ្មែរបុរណ យើងត្រូវទទួលស្គាល់ថាសង្គមបុរាណជាឃ្លាំងផ្ទុកនូវពុទ្ធិ (ចំណេះដឹង) ដ៏ទូលំទូលាយ។ នៅក្នុងសង្គមបុរាណសម័យមុន មនុស្សទាំងនោះមានពុទ្ធិយ៉ាងជ្រាលជ្រៅពីធម្មជាតិអំពីបច្ចេកវិទ្យាដាំដំណាំអំពីចលនាផ្កាយ អំពីកិរិយា មាយាទសត្វ...។ ប៉ុន្ដែពុទ្ធិទាំងនោះទទួលបានតាមរយៈ ការពិសោធជាក់ស្ដែងតែគេពុំអាចរៀបចំចងក្រង បានទៅជាក្រុមឬទ្រឹ...
general
តើសាសនាមានធាតុសំខាន់អ្វីខ្លះ?
ធាតុសំខាន់នៃសាសនាមានដូចជា៖ ១. ជំនឿ គឺការគោរពជឿជាក់ទៅលើអធិធម្មជាតិ ហើយវាបានពន្យល់ពីតួនាទីរបស់មនុស្សក្នុង ការរៀបចំទៅលើធម្មជាតិ។ មួយវិញទៀតការ មានជំនឿលើសាសនាគឺជាការដឹកនាំឬនាំផ្លូវនៃការប្រព្រឹត្តរបស់មនុស្ស។ តួយ៉ាងដូចជាអ្នកដែលមានជំនឿ លើព្រលឹងបានរកឃើញជាព្រលឹងវាស្ថិតនៅក្នុងខ្លួនរបស់មនុស្ស ដោយភ្ជាប់ជាមួយនឹងការលើកទឹកចិត្ត និងមនោ...
general
តើសាសនាមានមុខងារ ដូចម្ដេចខ្លះក្នុងសង្គម?
មុខងារសាសនានៅសង្គម សាសនាជាភ្នាក់ងារដ៏មានឥទ្ធិពលនៃការត្រួតពិនិត្យសង្គមហើយបានបំពេញមុខងារ សំខាន់មួយចំនួនដូចខាងក្រោម៖ ១. សេវាកម្មសង្គមតាមរយៈសាសនា សាសនាបញ្ជាក់នូវ ទំនោររបស់មនុស្ស នៅក្នុងសង្គម។ គេសង្កេតឃើញថា មានវត្តមានអាទិទេពនៅត្រង់គោរពបូជា ចំពោះវត្ថុសក្ដិសិទ្ធិ ដើម្បីសុំសេចក្ដីសុខសប្បាយ និងដើម្បីបំពេញបំណងនៃអំណាចអាទិទេពដែលជា...
general
តើខ្មែរយើងមានជំនឿលើអ្នកតាយ៉ាងដូចម្ដេច?
អំពីជំនឿលើអ្នកតា ជាព្រលឹងនៃជនដែលស្លាប់ទៅហើយ ហើយព្រលឹងនេះទៀតសោតនៅតាមថែរក្សា មើលសុខទុក្ខកូនចៅតទៅទៀត។ អ្នកតាតំណាងមនុស្សស្រី គេហៅថា “ អ្នកដូនឬដូនយាយ ” រហូតមកដល់សព្វថ្ងៃនេះខ្មែរយើងនៅតែជឿនិងគោរពនូវឡើយ។ ភស្ដុតាងនៅពេលធ្វើ បុណ្យឡើងផ្ទះ ស្រោចទឹកលើរាសី រំដោះគ្រោះ ចាត់ចែងពីធីចូលម្លប់ រៀបមង្គលការ។ ល។ គេតែងតែសែននឹករំលឹកដល់អារុក្ខអារ...
general
តើអ្វីជាម្រេញគង្វៀល?
ម្រេញគង្វៀលជាព្រលឹងនៃពពួកសត្វក្មេងៗហើយពពួកនេះជាអ្នកបម្រើឪ្យដអ្នកតា។
general
តើជាទៅជាជំនៀងផ្ទះ?
ជំនៀងផ្ទះ ជាព្រលឹងនៅក្នុងផ្ទះដែលមើលការខុសត្រូវឬនៅចាំមើលថែរក្សាមនុស្សក្នុងផ្ទះឪ្យបានសេចក្ដីសុខ។ គេតែងតែឃើញមានប្រជាជនខ្មែរ ធ្វើការរំលឹកគុណដូចជា សែនជាចំណីអាហារជាដើម។
general
តើអ្វីទៅមេបា?
មេបាគឺជាព្រលឹងខ្មោចនៅចាំថែរក្សាសមាជិកគ្រួសារម្នាក់ៗ។
general
ចូរនិយាយពីលក្ខណៈរបស់បង់បត់។
បង់បត់ ជាអ្នកតាដែលមានមហិទ្ធិឬទ្ធិបំផុតនៅក្នុងសាសនា ហើយមានឥទ្ធិពលទៅលើមនុស្ស។
general
ចូរនិយាយពីលក្ខណៈអារក្ស។
អារក្ស (Arak) អារក្សនេះវាមានភាពស្រដៀងទៅនឹងខ្មោចដែរ ដែលមានព្រលឹករបស់ មនុស្សដែលបានស្លាប់ទៅ ហើយគាត់ច្រើនវារស់នៅតាមដើមឈើក្នុងព្រៃក្នុងទឹក ឬជួនកាលរបស់នៅក្នុងខួមនិងផ្ទះបែកបាក់។
general
តើខ្មោចមានលក្ខណៈដូចម្ដេច?
ខ្មោចអាចមានច្រើនប្រភេទហើយមានច្រើននៅក្នុងស្រុក។
general
តើខ្មែរយើងមានជំនឿប្រជាប្រិយយ៉ាងដូចម្ដេច?
ជំនឿប្រជាប្រិយរបស់ខ្មែរមានលក្ខណៈដូចតទៅ៖ សព្វថ្ងៃនេះទោះបីខ្មែរមានជំនឿទៅលើព្រះពុទ្ធសាសនា ក៏ដោយក៏គេឃើញមានប្រជាជនខ្មែរនាំគ្នាគោរពនូវសាសនាប្រជាប្រិយ (Folk religion beliefs) ដែលមានដូចជាអ្នកតា (Neak Taa) ខ្មោច (Khmauch) អរក្ស (Arak) បង់បត់ (Bong Bet) មេបា (Meba) ប្រេត (Braet) ជំនៀងផ្ទះ Chomneang Pteah) និងម្រេញគង្វៀល (Mrign K...
general
ចូរប្រៀបលក្ខណៈនៃសាសនាព្រាហ្មណ៍និងព្រះពុទ្ធសាសនា។
លក្ខណៈនៃសាសនាព្រាហ្មណ៍ និងព្រះពុទ្ធសាសនា៖ ១. អំពីទស្សនៈអាទិទេពនិយមៈចំពោះ បញ្ហាអាទិទេព សាសនា ទាំងពីរទទួលស្គាល់ថា សុទ្ធតែមានដូចគ្នា តែចំណុចខុសគ្នានៅត្រង់កំណើតទេវលោករបស់លទ្ធិនីមួយៗប៉ុណ្ណោះ។ សាសនាព្រាហ្មណ៍មានការវិវត្តយ៉ាងច្រើនដំណាក់កាលតែទោះបីជាងយ៉ាងណាក្ដីក៏គោលការណ៍នៃការគោរពសាសនា នៅតែផ្ដើមចេញពីការគោរពបូជាសុទ្ធ តែត្រូវបានគេ ...
general
ចូរនិយាយពីដំណើរវិវត្តនៃសាសនានៅកម្ពុជា។
ដំណើរនៃសាសនានៅកម្ពុជា តាំងពីសម័យបុរាណកាលមកខ្មែរបានទទួលនូវសាសនាដ៏ធំ អស្ចារ្យពីប្រទេសឥណ្ឌា ដូចជាសាសនាហិណ្ឌូបានដើរតួយ៉ាងសំខាន់នៅក្នុងអរិយធម៌ខ្មែរដូចជានៅរាជាណាចក្រអង្គរដែលមានការផ្លាស់ប្ដូរទស្សនៈនៃ “ deva-raja ឬ god-king “ ដែលតែងតែតាំងប្រកាសខ្លួនឯងដូចទៅនិងព្រះសិវៈ (Shiva)។ ប្រាសាទភាគច្រើននៅចក្រភពអង្គរត្រូវបានរចនាទៅលើជំនឿព្រ...
general
តើហេតុអ្វីបានជាប្រទេសកម្ពុជាត្រូវខិតខំចូលជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)?
បានជាប្រទេសកម្ពុជាត្រូវខិតខំយកចិត្តទុកដាក់ចូលជាសមាជិកអាស៊ាន ពីព្រោះ៖ - កម្ពុជានឹងទទួលបានប្រយោជន៍យ៉ាងច្រើនសន្ធឹក - ទទួលបានការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចចសង្គមកិច្ច - រីកចម្រើនផ្នែកវប្បធម៌ ប្រពៃណី - រក្សាបានស្ថេរភាពសន្តិភាពក្នុងតំបន់ - ការជួយឧបត្ថម្ភគ្នាទៅវិញទៅមកនូវគ្រប់រូបភាព - ជួយពង្រឹងផ្នែកការស្រាវជ្រាវអប់រំ ការបង្រៀន - ...
general
ចូររៀបរាប់និងពន្យល់ពីគម្ពីក្នុងសាសនាព្រាហ្មណ៍?
គម្ពីរបស់សាសនានេះមានដូចជា៖ ១. គម្ពី ឬកវេទ គឺជាចម្រៀងស្លុតីសូត្រសរសើរអាទិពេទ និងទេវៈផ្សេងៗទៀតផង និងសម្រាប់ជាការបួងសួងអង្វរក អាទិទេពផងដែរ។ ២. គម្ពីរសាមវេទ គឺជាប្រភពកាព្យសម្រាប់សូត្របន្ទន់ចិត្តទេវៈក៏ដូចជាអាទិទេពនៅក្នុងពេលធ្វើពិធីបូជាទេវៈជាដើម។ ៣. គម្ពីរយជុវេទ គឺជាប្រភេទគម្ពីរដែលបានចែងអំពីមន្ដអាគមគាថាអូមផ្សេងៗនៅក្នុងព្រហ្ម...
general
តើគម្ពីដែលហៅឈ្មោះ សរុបក្នុងសាសនាព្រាហ្មណ៍មានឈ្មោះអ្វី?
ចំណែកឯគម្ពីរដែលសំខាន់នៅក្នុងសាសនាព្រាហ្មណ៍គឺ “គម្ពីរត្រៃវេទ “។
general
តើការប្រែប្រួលនៃវប្បធម៌អាស្រ័យ ដោយកត្តាប៉ុន្មានយ៉ាងអ្វីខ្លះ?
ការប្រែប្រួលនៃវប្បធម៌អាស្រ័យ ដោយកត្តាបីយ៉ាងដូចជា៖ - កត្តាធម្មជាតិ ដូចជាការផ្លាស់ប្ដូរអាកាសធាតុ ការខ្វះខាត់ធនធានអ្វីមួយ។ វាជាហេតុនាំឪ្យមនុសសត្រុវសម្របខ្លួនក្នុងការរស់នៅ។ - ការទាក់ទងជាមួយក្រុម ទាំងឡាយដែលមាន Norm value and technology របស់ពួកគេខុសប្លែកពីអ្វីដែលយើងមាន។ ទំនាក់ទំនងនេះអាចកើតឡើងដោយការស្ម័គ្រ ឬ បង្ខំ។ - ការបង្ហា...
general
ចូរនិយាយពីបញ្ញតិ្ដផ្សេងៗនៃវប្បធម៌។
បញ្ញត្តិផ្សេងៗទៀតនៃវប្បធម៌៖ - Cultural Change វប្បធម៌ផ្លាស់ប្ដូរដើម្បីបំពេញតម្រូវការបំណងប្រថ្នារបស់មនុស្ស និងដើម្បីដោះស្រាយបញ្ហា ដែលកើតមានចំពោះមនុស្សដោយធ្វើឪ្យមនុស្សមានភាពងាយស្រួល និងបោះបង់ចោលនូវអ្វីដែលគ្មានប្រយោជន៍។ - Cultuer Shock កើតឡើងនូវពេលដែលមនុស្សជួបប្រទះនឹងវប្បធម៌ថ្មី ដែលគេគិតថាខុសពីវប្បធម៌របស់គេហើយគេមិនមែនវិវត...
general
តើធាតុចំាបាច់នៃវប្បធម៌មានអ្វីខ្លះ?
ធាតុចាំបាច់នៃវប្បធម៌មានដូចជា៖ - វប្បធម៌រួមានធាតុទាំងឡាយ ដែលមនុស្សបានបង្កើតឡើងនិងនៅក្នុងនោះមនុស្សធ្វើឪ្យមានការកែលំអជាបន្ដបន្ទាប់។ - ការបញ្ចូលនូវធាតុថ្មី ហើយប្លែកដែលជាការធ្វើឪ្យវប្បធម៌ កាន់តែសាំញុំានិងធ្វើកាន់តែមានគុណភាព - វប្បធម៌មានប្រាស្រ័យទាក់ទង ពីជំនាន់មួយទៅជំនាន់ មួយទៀតក្នុងទម្រង់រូបនិយម។ - វប្បធម៌ត្រូវបានគេរកឃើញនៅក...
general
ដូចម្ដេចហៅថាវប្បធម៌?
វប្បធម៌គឺជារបៀបរបបនៃការរស់នៅ និងជាវិធីសរុបនូវរាល់គ្រប់អ្វី (អរូបីយ និង រូបីយ) ដែលមនុស្សនៃសង្គមនីមួយៗបានបង្កើតរួមគ្នា ហើយបានផ្ទេរពីជំនាន់មួយ តាមរយៈការធ្វើអន្តរកម្មករវាងបុគ្គលនៅក្នុងក្រុម ឬ សង្គមមួយជាមួយគ្នា។
general
តើមានកត្តាអ្វីខ្លះដែលនាំឪ្យកើតមានប្រព័ន្ធស្រទាប់សង្គម?
កត្តាដែលនាំឪ្យកើតមាន ប្រពន្ធ័ស្រទាប់សង្គមមានដូចជា៖ - តំណរមុខរបរពីដូនតា - ខ្វះខាតការត្រួតនពិនិត្យលើឯកភាពរបស់រដ្ឋ - ជឿលើគោលការណ៍កម្មផលក្នុងចាប់ជាតិជាថ្មី - ឯកកោផ្នែកភូមិសាស្រ្ដ - ការដាក់នឹមត្រួតត្រាដោយបរទេស។
general
ដូចម្ដេចដែលហៅថាដំណើរការសង្គម?
ដំណើរការសង្គមគឺជាទម្រង់នៃឥរិយាបថដដែលៗបាន កើតឡើងនៅក្នុងជីវិតសង្គម (Horton and Hunt 1968: 53)។
general
តើវប្បធម៌និងបុគ្គលភាពមានទំនាក់ទំនងគ្នាដូចម្ដេច?
វប្បធម៌ និងបុគ្គលភាពមានទំនាក់ទំនងគ្នាត្រង់ថា៖ វប្បធម៌ត្រូវផ្ដល់ជាលក្ខណៈដូចនឹងដំណើរនិងគោលដៅសម្រាប់ ឆាកជីវិតរបស់បុគ្គលៗនៅក្នុងសង្គម ប៉ុន្ដែនេះមិនអាចនិយាយបានថា រាល់កត្តាទាំងអស់ ត្រូវកំណត់ដោយវប្បធម៌នោះទេ។ (K.Young) បានផ្ដល់អត្ថន័យនៃស្ថានភាពនេះហើយនឹងបានលើកឡើង ពីឥទ្ធិពលនៃការទាក់ទងគ្នារវាងវប្បធម៌ និងបុគ្គល។ ទំនាក់ទំនងរវាងវប្ប...
general
តើវប្បធម៌ផ្ដល់តម្លៃយ៉ាងដូចម្ដេច?
វប្បធម៌បានផ្ដល់តម្លៃតែមួយទៅនឹងសង្គម។ តាមទស្សនៈ លោក Maciver និង Page បានថាវប្បធម៌គឺជាតម្លៃចុងបញ្ចប់ ហើយមនុស្សត្រូវតែបកស្រាយពីពិភពលោកទាំងមូលដែលរួម បញ្ចូលទាំងការផ្លាស់ប្ដូរមានផ្នែកបច្ចេកវិទ្យានិងចំនាចនៅក្នុងការទាក់ទងទៅនឹងតម្លៃរបស់ពួកគេ។ គ្រប់មនុស្សទាំងអស់មានអត្ថចរិកទៅតាមអ្វី ដែលមើលឃើញរឺជួបប្រទះ ដែលចរិកលក្ខណៈនេះមិនមានបញ្ហា...
general
តើសមាហរណកម្មវប្បធម៌ក្នុងសង្គមជាលើអ្វី?
វប្បធម៌គឺជាការបង្រួបបង្រួមឥទ្ធិពលយ៉ាងសំខាន់ ក្នុងចំនោមឥទ្ធិពលផ្សេងទៀត ហើយជំរុញឪ្យមានការបង្កើតទម្រង់ អស្ចារ្យសម្រាប់មនុស្សហៅថាសង្គមនៃមនុស្ស។ ដើម្បីធ្វើឪ្យ វប្បធម៌មានសមាហរណកម្ម មនុស្សត្រូវបញ្ចូលអន្តរកម្មដែលជា បុគ្គលិកលក្ខណៈជាច្រើនរបស់មនុស្ស និងមានការអភិវឌ្ឍតាមបែបផែននៃទិដ្ឋភាពវា។ ចំពោះការយកវប្បធម៌ដទៃមកធ្វើសមាហរណកម្មនាំឪ្យ...
general
តើការរៀបចំសង្គម និងសង្គមមានលក្ខណៈសមាហរណកម្មយ៉ាងដូចម្ដេច?
ក្មេងគឺជាមនុស្សដំបូងក្នុងការទទួលវប្បធម៌ដំបូន្មាន និងជាមនុស្សដែលត្រូវស្ថិតក្នុងសមាជិកសង្គមនោះហើយ វាជាការជំរុញសកម្មភាពរបស់គេដោយកត្តាជីវសាស្រ្ដ។ ម្យ៉ាងទៀតការរៀបចំកត្តាជីវសាស្រ្ដនេះមានលក្ខណៈជា សភាវគតិរបស់ មនុស្សដែលជាឥទ្ធិពលផ្ទាល់របស់ពួកគេ ប៉ុន្ដែវាមិនស្ថិតនៅជារៀងរហូតទេ គឹតែងតែមាន ការផ្លាស់ប្ដូរដែលធ្វើឪ្យមានការប៉ះពាលដល់សង្គ...
general
តើវប្បធម៌រក្សាទំនាក់ទំនងមនុស្សជាមួយសង្គមយ៉ាងដូចម្ដេច?
វប្បធម៌រក្សាទំនាក់ទំនងមនុស្សជាមួយសង្គមត្រង់ថា៖ ការភ័យខ្លាចជាធាតុមួយនៃសង្គម ដែលត្រូវមនុស្សស្អប់ទៅលើ ការផ្សារភ្ជាប់ទំនាក់ទំនង និងអង្គភាពណាមួយដែលគ្មានសណ្ដាប់ធ្នាប់។ រាល់វប្បធម៌ទាំងឡាយគឹមានទំនាក់ទំនងគ្នាជានិច្ចគ្មានវប្បធម៌ណាមួយដែលនៅឯកោនោះទេ យ៉ាងណាមិញទំនាក់ទំនងរវាងឪពុកម្ដាយ បងប្អូន និងមានទំនាក់ទំនងជាមួយអ្នកដទៃទៀតក្នុងគ្រួសា...
general
ចូរបង្ហាញពីវប្បធម៌មានទំនាក់ទំនងរវាងមនុស្ស និងប្រវត្តិសាស្រ្ដ។
វប្បធម៌មានទំនាក់ទំនងរវាងមនុស្ស និងប្រវត្តិសាស្រ្ដ៖ វប្បធម៌បានបង្ហាញនូវអ្វី ដែលបទពីសោធន៍ជ័យជំនះចំណុចអវិជ្ជមាន និងចំណុចវិជ្ជមានទំនាក់ទំនងមនុស្សជាមូយប្រវត្តិសាស្រ្ដ និងអាចបង្ហាញពីជំនាន់១ទៅជំនាន់មួយទៀតតាមរយៈ ការតស៊ូនៃជីវិតមនុស្ស។ ដូច្នោះវប្បធម៌អាចភ្ជាប់ទំនាក់ទំនងជាមួយ យើងតាំងពីអតីតកាលរហូតដល់អនាគតមានទាំងការរស់នៅការហូបចុក អា...
general
តើអ្វីទៅបានជាតួនាទីវប្បធម៌ក្នុងសង្កម?
ភាពខុសពីគេរបស់មនុស្សនៅលើដីយើងនេះគឺដោយសារសតិអារម្មណ៍ភាពឆ្លាយវៃ ការចេះស្រមើស្រមៃ និងការមានឥទ្ធិពលពីខាងក្រៅមកក្នុងចិត្ត។ ប្រសិនបើពឹងទីលើទិដ្ឋភាព កត្តាជីវសាស្រ្ដពីបាកក្នុងការស្វែងរកនូវរបៀបរបបដែលមនុស្ស ទាំងអស់ក្នុងភពផែនដី។ ពួកគេមានភាពសំរបសំរួលតិចតួចណាស់ហើយការដោះស្រាយនូវបញ្ហា របស់ពួកគេគឺមានភាពស្មុញស្មាញ។ ចុងក្រោយមនុស្សមិនត្រ...
general