question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
គេសម្គាល់រុក្ខជាតិនីកូទីលេដូនបានដោយសារអ្វី?
គេសម្គាល់រុក្ខជាតិនីកូទីលេដូនបានដោយសារៈ - គ្រាប់មានកូទីលេដុង២ - ឬសជាឬសកែវ - ស្លឹកមានទ្រនុងបែកខ្នែង - ផ្កាមាន ៨ ឬ ៥ស្រទាប់ - ដើមមានបាច់សរសៃនាំស្ថិតនៅជារង្វង់។
biology
តើស៊ីណាប់ជាអ្វី?
ស៊ីណាប់គឺជាលំហតូចមួយដែលស្ថិតនៅចន្លោះចុងអាក់សូនរបស់ណឺរ៉ូនមួយទៅនឹងដង់ឌ្រីត ឬតួកោសិការបស់ណឺរ៉ូនបន្ទាប់។
biology
ហេតុអ្វីបានជាច្រវ៉ាក់ពីរនៃម៉ូលេគុល AND ដែលភ្ជាប់គ្នាដោយសម្ព័ន្ធអ៉ីដ្រូសែនខ្សោយជាច្រវាក់រឹងមាំ?
បានជាច្រវាក់ពីរនៃម៉ូលេគុល ADN ដែលភ្ជាប់គ្នាដោយសម្ព័ន្ធអ៊ីដ្រូសែនខ្សោយជាច្រវាក់រឹងមាំព្រោះម៉ូលេគុល ADN មាននុយក្លេអូទីតរាប់ម៉ឺនទៅរាប់លានហើយនុយក្លេអ៊ូទីតច្រវាក់ម្ខាងៗភ្ជាប់គ្នាដោយសារសម្ព័ន្ធអ៊ីដ្រូសែន A ភ្ជាប់ T ដោយសម្ព័ន្ធ ២ជាន់ និង C ភ្ជាប់ G ដោយសម្ព័ន្ធ ៣ជាន់នោះវាធ្វើឲ្យមានចំនួនសម្ព័ន្ធអ៊ីដ្រូសែនច្រើនដែលជាហេតុនាំឲ្យម៉ូ...
biology
រេទីនជាអ្វី?
រេទីនជាស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែកហើយនៅលើស្រទាប់រេទីនមានកោសិការួសនិងពន្លឺពីរបែបគឺ កោសិកាកោន និងកោសិកាដំបូង។
biology
តើអង់ស៊ីមជាអ្វី? ហេតុអ្វីបានជានៅក្នុងកោសិកានៃសារពាង្គកាយមានអង់ស៊ីមច្រើនប្រភេទ?
អង់ស៊ីមជាកាតាលីករគីមីជីវៈ ដែលជួយពន្លឿនល្បឿនប្រតិកម្មគីមីជីវផ្សេងៗ។ បានជានៅក្នុងលកោសិកានៃសារពាង្គកាយមានអង់ស៊ីមច្រើនប្រភេទពីព្រោះនៅក្នុងកោសិកានៃសារពាង្គកាយមានប្រតិកម្មច្រើនប្រភេទខុសគ្នា ហើយអង់ស៊ីមមួយមានអំពើទៅលើប្រតិកម្មបានតែមួយប្រភេទប៉ុណ្ណោះ។
biology
ហេតុអ្វីបានជាគេនិយាយថាលំពែងជាក្រពេញអង់ដូគ្រីនផង និងអ៉ីចសូគ្រីនផង?
បានជាគេនិយាយថាលំពែងជាក្រពេញអង់ដូគ្រីន ផងនិងអ៊ិចសូគ្រីនផងព្រោះ៖ - ជាក្រពេញអង់ដូគ្រីន លំពែងបានបញ្ចេញអរម៉ូនទៅក្នុងចរន្តឈាមដោយផ្ទាល់ហើយវាមានអំពើទៅលើមេតាប៉ូលីសគ្លុយកូស - ជាក្រពេញអ៊ិចសូគ្រីន លំពែងបានបញ្ចេញអរម៉ូនទៅក្នុងចរន្តឈាមដោយផ្ទាល់ហើយមានអំពើទៅលើមេតាបូលីសគ្លុយកូស។
biology
ចូរពិពណ៌នាពីនាទីរបស់ ARNt ក្នុងចលនាសំយោគប្រូតេអ៊ីន។
ពិពណ៌នាពីនាទីរបស់ ARNt ក្នុងចលនាសំយោគប្រូតេអ៊ីនៈ ក្នុងការសំយោគប្រួតេអ៊ីន ARNt មាននាទីដឹកនាំអាស៊ីតអាមីនេពីស៊ីតូប្លាសចូលទៅក្នុងរីបូសូម និងទទួលស្គាល់កូដុងរបស់មូលេគុល ARNt ដោយអង់ទីកូដុងដើម្បីចូលរួមបកប្រែព័ត៌មានសេនេទិចទៅជាប្រូតេអ៊ីន។
biology
ដូចម្តេចដែលហៅថា ណឺរ៉ូន?
ណឺរ៉ូនជាកោសិកាឯកទេសនៃកោសិកាប្រាសាទដែលមានទួនាទីបញ្ជូនព័ត៌មានទៅពាសពេញសារពាង្គកាយ។
biology
ម៉ូលេគុល AND និងប្រូតេអ៉ីនមានលក្ខណៈដូចគ្នាអ្វីខ្លះ?
លក្ខណៈដូចគ្នារបស់ AND និងប្រូតេអ៊ីនគឺៈ - ជាម៉ាក្រូម៉ូលេគុល - ម៉ូលេគុលនីមួយៗ ជាច្រវាក់ម៉ូលេគុលតូចៗដែលជាម៉ូណូមែ - ម៉ូលេគុលនីមួយៗ មានតំណល់លំដាប់នុយក្លេអូទីត ឬតំណលំដាប់អាស៊ីតអាមីនេជាក់លាក់។
biology
ហេតុអ្វីបានជាគេនិយាយថាតំណល់លំដាប់អាស៊ីតអាមីនេកំណត់ទម្រង់និងនាទីរបស់ប្រូតេអ៉ីន?
បានជាគេនិយាយថាតំណលំដាប់អាស៊ីតអាមីនេកំណត់ទម្រង់ និងនាទីរបស់ប្រូតេអ៊ីនពីព្រោះតែប្រូតេអ៊ីនជាប៉ូលីមែនៃអាស៊ីតអាមីនេ ហើយតំណល់លំដាប់នៃការរម្រៀបអាស៊ីតអាមីនេក្នុងម៉ូលេគុលប្រូតេអ៊ីនធ្វើឲ្យម៉ូលេគុលនោះមានទម្រង់ខុសៗគ្នាដែលទម្រង់ទាំងនោះជាអ្នកកំណត់នាទីរបស់ប្រូតេអ៊ីន។
biology
តើបរិមណ្ឌលសរសៃប្រសាទមានអ្វីខ្លះ?
៤. បរិមណ្ឌលសរសៃប្រសាទរួមមានៈ - សរសៃប្រសាទលលាដ៏ក្បាល ១២គូ ដែលបែកចេញពីខួរក្បាល - សរសៃប្រាសាទឆ្អឹងខ្នង ៣១ គូ ដែលបែកចេញពីរខួឆ្អឹងខ្នង។
biology
ហេតុអ្វីបានជាសីតុណ្ហភាពទាបពេក ឬខ្ពស់ពេកអាចធ្វើឲ្យអង់ស៊ីមបាត់បង់គុណភាព?
បានជាសីតុណ្ហភាពទាបពេក ឬខ្ពស់ពេកោអាចធ្វើឲ្យអង់ស៊ីមបាត់បង់គុណភាព ពីព្រោះតែអង់ស៊ីមមតិជាប្រូតេអ៊ីន។ កាលណាសីតុណ្ហភាពខ្ពស់ពេក ឬទាបពេកចំណងប៉ិបទីតរលាហើយសម្ព័ន្ធអ៊ីដ្រូសែនត្រូវផ្តាច់ដែលជាមូលហេតុធ្វើឲ្យទម្រង់របស់ប្រូតេអ៊ីនប្រែប្រួលគឺមិនអាចមានសកម្មភាពជាកាតាលីករបាន។
biology
ហេតុអ្វីបានជាត្រចៀកមានជំងឺឆ្លងមានបញ្ជាទាក់ទងនឹងតុល្យភាពថេរលំនឹង?
បានជាត្រចៀកមានជំងឺឆ្លងមានបញ្ជាទាក់ទងនឹងតុល្យភាពថេរលំនឹងព្រោះមេរោគបង្កជំងឺឆ្លងបណ្តាលឲ្យត្រចៀកឡើងហើមដែលធ្វើឲ្យធាតុរាវនៅក្នុងត្រចៀកដាក់សម្ពាធទៅលើបំពងពាក់កណ្តាលរង្វង់និងបណ្តាលឲ្យរោមល្អិតៗនៅលើកោសិកាធ្មួលនៅក្នុងតំបន់នេះឲ្យសញ្ញានៃវិញ្ញាណតុល្យាភាព នៅក្នុងខួរក្បាលមិនត្រឹមត្រូវ។
biology
តើស្លឹករាងម្ជុលរបស់កូនីភែមានសារៈសំខាន់អ្វីខ្លះចំពោះរុក្ខជាតិ?
ចំពោះរុក្ខជាតិស្លឹករាងម្ជុលរបស់កូនីភែមានសារៈសំខាន់ដូចជា វាអាចជួយបង្គោះការបាត់បង់ទឹក និងជួយឲ្យរុក្ខជាតិបន្សុំាជីវីតទៅនឹងអាកាសធាតុស្ងួត។
biology
ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ូនមានប៉ុន្មានប្រភេទ? អ្វីខ្លះ? មាននាទីដូចម្តេចខ្លះ?
ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ូនមាន៣ប្រភេទ ពីណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនចលករ និងណឺរ៉ូនភ្ជាប់។ - ណឺរ៉ូនវិញ្ញាណនាំៈ មាននាទីដឹកនាំព័ត៌មានចេញពីធ្លួលវិញ្ញាណទៅវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ - ណឺរ៉ូនចលករៈមាននាទីដឹកនាំព័ត៌មានពីមជ្ឈមណ្ឌលប្រាសាទទៅកាន់សរីរាង្គប្រតិកម្មដូចជាសាច់ដុំឬក្រពេញ - ណឺរ៉ូនភ្ជាប់ៈ ស្ថិតនៅចន្លោះណឺរ៉ូនវិញ្ញាណនាំនិងណឺរ៉...
biology
ចំពោះរុក្ខជាតិអង់ស្យូស្ពែម តើអូវុលជាកាម៉ែតឬទេ? ចូរបញ្ជាក់ពីអំណះអំណាង?
ចំពោះរុក្ខជាតិអង់ស្យូស្ពែម អូវុលមិនមែនជាកាម៉ែតឈ្មោលទេ? ពីព្រោះតែអូវុលជាទម្រង់ជាពហុកោសិកា ដែលផ្ទុកកោសិកាមួយ ហើយកោសិកាមេនេះ ធ្វើមេយ៉ូស និងបន្តពូជដើម្បីបង្កើតបានជាថង់កំណដែលមានកោសិកា ៧ហើយក្នុងនោះមានអូវុលស្វ៊ែមួយយដែលជាកោសិកាបន្តពូជញី។ ដូចនេះអូវុលជាទម្រង់មួយដែលនឹងក្លាយជាគ្រាប់រុក្ខជាតិក្រោយការបង្កកំណើត។
biology
ដំណើរលំអងមានប៉ុន្មាន? អ្វីខ្លះ? ចូររៀបរាប់។
ដំណើរលំអងមាន២បែបគឺដំណើរលំអងកាត់និងអិចស្វ័យដំណើរលំអង។ ដំណើរលំអងកាត់ៈគឺជាការផ្ទេរគ្រាប់លំអងនៃផ្ការុក្ខជាតិទៅកាន់ស្ទិចនៃផ្ការុក្ខជាតិមួយទៀត។ វាប្រព្រឹត្តទៅបានដោយសារ ទឹក ខ្យល់ និងសត្វ។ ស្វ័យដំណើរលំអងៈ គឺជាការបន្ទេរគ្រាប់លំអងទៅកាន់ស្ទិចម៉ាកនៃផ្ការុក្ខជាតិតែមួយ។
biology
ណឺរ៉ូនមានប៉ុន្មានប្រភេទ?
ណឺរ៉ូនមាន៣ប្រភេទគឺៈ បើពាក់ព័ន្ធនឹងពន្លយដែលចេញពីតួកោសិកា (ពន្លយស៊ីតូប្លាស) - ណឺរ៉ូនឯកប៉ូល - ណឺរ៉ូនទ្វេប៉ូល - ណឺរ៉ូនពហុប៉ូល។ បើផ្អែកទៅលើនាទីៈ - ណឺរ៉ូនវិញ្ញាណនាំ - ណឺរ៉ូនភ្ជាប់ - ណឺរ៉ូនចលករ។
biology
ឲ្យនិយមន័យអាស៊ីតអាមីនេស្តង់ដារ និងមិនស្តង់ដារ។
អាស៊ីតអាមីនេស្តង់ដារវាគឺជាអាស៊ីតអាមីនេទាំង២០ប្រភេទដែលមានធាតុបង្ករបស់ប្រូតេអ៊ីនគឺវាមានកម្រសេនេទិចសម្រាប់កំណត់។ អាស៊ីតអាមីនេមិនស្តង់ដារគឺជាអាស៊ីតអាមីនេដែលមាននាទីចាំបាច់ក្នុងមេតាប៉ូលីស ប៉ុន្តែវាមិនមែនជាសារធាតុបង្ករបស់ប្រូតេអ៊ីនទេ។
biology
វិញ្ញាសាមុខវិជ្ជាជីវៈវិទ្យា (វិញ្ញាសាទី៥)
សំនួរ ១. តើប្រដាប់បន្តពូជមាននាទីអ្វីខ្លះ? ២. តើអរម៉ូនភេទរបស់មនុស្សមានអ្វីខ្លះ? ៣. តើទឹកកាមបង្កឡើងពីអ្វីខ្លះ? ៤. តើវដ្តរដូវមានប៉ុន្មានវគ្គ? អ្វីខ្លះ? ៥.ដូចម្តេចដែលហៅថា មេយ៉ូស? តើចំណែកនីមួយៗរបស់មេយ៉ូសចែកចេញជាវគ្គអ្វីខ្លះ? ចម្លើយ ១. ប្រដាប់បន្តពូជមាននាទីផលិត ស្តុកទុក ចិញ្ចឹម និងបញ្ចេញកាម៉ែត។ ២. អរម៉ូនភេទរបស់មនុស្សមាន តេស្...
biology
វិញ្ញសាមុខវិជ្ជាជីវៈវិទ្យា (វិញ្ញសាទី ៧)
សំនួរ ១. ពណ៌នានាទីរបស់ប្រដាប់បន្តពូជមនុស្សប្រុសនិងស្រី។ ២. តើមានអ្វីកើតឡើងក្នុងវគ្គនីមួយៗនៃវដ្តអូវែ៕ ៣. ដូចម្តេចដែលហៅថាភាពគ្រប់ការ។ ៤. ពណ៌នាពីលំនាំនៃការបង្កកំណើត? ៥. តើសុកមាននាទីដូចម្តេចខ្លះ? ចម្លើយ ១. ប្រដាប់បន្តពូជមនុស្សប្រុសនិងស្រីមាននាទីផលិតស្តុកទុកចិញ្ចឹមនិងបញ្ចេញកាម៉ែត។ ២. វគ្គនីមួយៗនៃវដ្តអូវែៈ - វគ្គផូគុលៈ ក្នុង...
biology
ដូចម្តេចដែលហៅថាប្រូតេអ៉ីនងាយ? ប្រូតេអ៉ីនសាំញុំា?
ប្រតេអ៊ីនងាយជា ប្រូតេអ៊ីនដែលកើតឡើងពីអាស៊ីតអាមីនេសុទ្ធ។ ប្រូតេអ៊ីនសាំញុំាជាប្រភេទប្រូតេអ៊ីនដែលមានទាំងប្រូតេអ៊ីនងាយ និងសារធាតុដែលមិនមែនជាប្រួតេអ៊ីន។
biology
ដូចម្តេចដែលហៅថា ចំណងប៉ិបទីត?
ចំណងប៉ិបទីតគឺជា ចំណងដែលភ្ជាប់ពីអាស៊ីតអាមីនេ មួយទៅអាស៊ីតអាមីនេមួយដើម្បីបង្កើតបានជាម៉ូលេគុលប្រូតេអ៊ីន។
biology
តើកត្តាអ្វីខ្លះ ដែលអាចធ្វើអោយប្រូតេអ៉ីន បាត់បង់គុណភាពបាន?
កត្តាដែលធ្វើអោយប្រូតេអ៊ីនខូចគុណភាពមានដូចជា កត្តាអាស៊ីតខ្លាំង បាសខ្លាំង សាប៊ូ អំបិល លោហៈធាតុធ្ងន់ បម្រែបម្រួល សីតុណ្ហភាព និងចលនាមេកានិច និងកត្តាផ្សេងៗទៀត។
biology
ហេតុអ្វីបានជា គេនិយាយថាអង់ស៊ីមជាប្រូតេអ៉ីនយថាប្រភេទ?
បានជាគេនិយាយថា អង់ស៊ីមជាប្រូតេអ៊ីនយថាប្រភេទពីព្រោះគ្រប់អំពើទាំងអស់របស់ អង់ស៊ីមទាំងអស់មិនមែនជាប្រូតេអ៊ីននោះទេ។ ម្យ៉ាងវិញទៀតអង់ស៊ីមនីមួយៗ មានអំពើទៅលើប្រតិកម្មមួយជាក់លាក់។
biology
ចូរបកស្រាយពីចលនាការស្វ័យដំឡើងទ្វេរ ADN?
ចលនាស្វ័យដំឡើងទ្វេ ADN ប្រព្រឹត្តទៅដូចជាៈ - ដំបូងច្រវ៉ាក់ទាំងពីររបស់ម៉ូលេគុល ADN ចាប់ផ្តើមរលា - ការផ្តាច់សម្ព័ន្ធ អ៊ីដ្រូសែនធ្វើអោយច្រវ៉ាក់ទាំងពីរ ឃ្លាតគ្នាក្រោមអំពើរបស់អង់ស៊ីម ADN ប៉ូលីសមេរ៉ាស - នុយក្លេអូទីត សេរីនៅក្នុងណ្វៃយ៉ូរត់ចូលមកបំពេញតាមច្រវ៉ាក់នីមួយតាមគោលការណ៍បាស A-T និង C-G។ ច្រវ៉ាក់នីមួយៗរបស់ម៉ូលេគុល ADN មេធ្វ...
biology
ហេតុអ្វីបានជាភាវៈរស់ត្រូវតែធ្វើបណ្តូរឧស្ម័ន?
បានជាភាវៈរស់ត្រូវតែធ្វើបណ្តូរឧស្ម័នព្រោះភាវរស់ស្ទើរតែទាំងអស់មិនអាចរស់ដោយមិនដកដង្ហើមទេ។ សារពាង្គកាយត្រូវការស្រូបយកអុកស៊ីសែននិងបញ្ចេញកាបូនឌីអុកស៊ីតទៅមជ្ឈដ្ឋានវិញសម្រាប់ដំណើរប្រព្រឹត្តទៅនៃគ្រប់សរីរាង្គទាំងអស់។
biology
ចូរពន្យល់ថាខ្យល់អាចចូលក្នុងសួតបានរបៀបដូចម្តេច?
ខ្យល់អាចចូលក្នុងសួតបានព្រោះនៅពេលដកដង្ហើមចូល សាច់ដុំដង្ហើមកន្រ្តាក់ហើយទាញឆ្អឹងជំនីរឲ្យប៉ោងឡើង ឯសាច់ដុំសន្ទះទ្រូងក៏ស្រុតចុះធ្វើឲ្យប្រអប់ទ្រូងប៉ោងឡើង។ ពេលនោះសួតដែលមានសភាពយឺតហើយជាប់យ៉ាងជិតស្និតទៅនិងផ្ទៃប្រអប់ទ្រូងដោយស្រោមសួតក៏រីកមាឌតាមប្រអប់ទ្រូង។ ការរីកមាឌនេះបណ្តាលឲ្យខ្យល់ចូលទៅក្នុងសួត។
biology
ចូរប្រៀបធៀប ណឺរ៉ូនវិញ្ញាណនាំ និង ណឺរ៉ូនចលករ។
ប្រៀបធៀប ណឺរ៉ូនវិញ្ញាណនាំ និងណឺរ៉ូនចលកៈ - ណឺរ៉ូនវិញ្ញាណនាំៈ ដឹកនាំព័ត៌មានពីធ្មួលវិញ្ញាណទៅកាន់ខួរក្បាល - ណឺរ៉ូនចលករៈ នាំព័ត៌មានដែលវិភាគហើយមកសរីរាង្គប្រតិកម្ម។
biology
នៅពេលដង្ហើមចេញតើហេតុអ្វីបានជាខ្យល់ចេញពីសួតបាន?
នៅពេលដង្ហើមចេញបានជាខ្យល់ចេញពីសួតបាន ព្រោះពេលដង្ហើមចេញសាច់ដុំដែលទាញឆ្អឹងជំនីរក៏លាមកវិញ ធ្វើឲ្យឆ្អឹងជំនីរស្រុតចុះឯសន្ទៈទ្រូងក៏ងើបឡើងវិញដែរ។ពេលនោះប្រអប់ទ្រូង និងសួតរួមទំហំមកវិញ ដែលបណ្តាលឲ្យខ្យល់ចេញពីសួត។
biology
ក្នុងបណ្តូរឧស្ម័នតើថង់សួតមាននាទីដូចម្តេចខ្លះ?
ក្នុងបណ្តូរឧស្ម័ន ថង់សួតមាននាទីធ្វើឲ្យបណ្តូរឧស្ម័នប្រព្រឹត្តទៅយ៉ាងងាយដោយកូនថង់សួតមានផ្ទៃប៉ះយ៉ាងធំធេងជាមួយសរសៃប្តូរឈាម ហើយភ្នាសកូនដង់សួតនិងភ្នាសសរសៃប្តូរមានកម្រាសស្តើងណាស់ (មិនលើសពី ០.៥ មីក្រូម៉ែត្រទេ)។
biology
តើណេប្រុងនិងថង់សួតមានលក្ខណៈដូចគ្នាត្រង់ណា?
ណេប្រុងនិងថង់សួតមានលក្ខណៈដូចគ្នាត្រង់វារុំព័ន្ធដោយសរសៃប្តូរ។
biology
ចូររៀបរាប់ពីជំងឺមិនឆ្លងមួយចំនួន។
ជំងឺមិនឆ្លងរួមមានៈ ជំងឺលើសឈាម ជំងឺទឹកនោម ផ្អែម ជំងឺ មហារីក...។
biology
តើសកម្មភាពណាខ្លះដែលមិនបណ្តាលឲ្យឆ្លងជំងឺអេដស៍?
សកម្មភាពដែលមិនបណ្តាលឲ្យឆ្លងជំងឺអេដស៍មានដូចជាៈ ការឱបរិត ឬចាប់ដៃអ្នកជំងឺ ឬការប្រើប្រាស់បន្ទប់ទឹក ឬបង្គន់រួមគ្នា ឬការប៉ះទង្គិចគ្នានៅពេលលែងកីឡាផ្សេងៗ។
biology
តើថ្លើមនិងតម្រងនោមមាននាទីដូចម្តេចក្នុងការបញ្ចេញចោល?
ក្នុងការបញ្ចេញចោលថ្លើមមាននាទីប្លែងបបណ្តុំអាមីនេនៃអាស៊ីតអាមីនេឲ្យទៅជាអ៊ុយរ៉េបន្សាបធាតុពុលនិងបញ្ចេញទឹកប្រមាត់។ រីឯតម្រង់នោមមាននាទីទាញយកអ៊ុយរ៉េពីក្នុងឈាម។ ម្យ៉ាងទៀតកាកសំណល់ផ្សេងៗទៀតក៏ចេញពីឈាមចូលតម្រង់នោមដែរ។
biology
តើហេតុអ្វីបានជាកាបូនម៉ូណូអុកស៊ីតជាឧស្ម័នពុល ចំពោះសារពាង្គកាយ?
បានជាកាបូនម៉ូណូអុកស៊ីតជាឧស្ម័នពុល ចំពោះសារពាង្គកាយព្រោះវាកើតឡើងនៅពេលចំហេះសមាសធាតុកាបូន (ឧស្ម័ន និងធ្យូង) ប្រព្រឹត្តទៅដោយមានអុកស៊ីសែនមិនគ្រប់គ្រាន់។ កាលណាមនុស្សដកដង្ហើមស្រូបយកខ្យល់ដែលមានកាបូនម៉ូណូអុកស៊ីត គោលិកាក្រហមដឹកនាំបានអុកស៊ីសែនតិចទៅៗ។ កាបូនម៉ូណូអុកស៊ីតអាចបង្កគ្រោះថ្នាក់ឲ្យមនុស្សស្លាប់បាន។
biology
តើប្រដាប់របត់ឈាមបិទមុខខុសពីប្រដាប់របត់ឈាមបើកដូចម្តេច?
ប្រដាប់របត់ឈាមបិទខុសពីប្រដាប់របត់ឈាមបើកៈ - ប្រដាប់របត់ឈាមបិទៈ ជាទូទៅឈាមត្រូវស្ថិតនៅក្នុងសរសៃឈាមរបស់សារពាង្គកាយ។ ឈាមស្ថិតនៅក្រោមសម្ពាធ។ សម្ពាធបែបនេះបណ្តាលឲ្យឈាមរបស់សារពាង្គកាយធ្វើចលនាលឿន៕ - ប្រដាប់របត់ឈាមបើកៈ ឈាមមិនស្ថិតនៅក្នុងសរសៃឈាមបិទជិតទេ។ ផ្ទុយទៅវិញឈាមហូរចេញស្រោចស្រព្វដោយផ្ទាល់ទៅលើលិកាដែលស្ថិតនៅក្នុងលំហនៃរាងកាយ។ ចល...
biology
តើឈាមចេញពីសរីរាង្គមានពណ៌អ្វី? ពីព្រោះអ្វី? តើឈាមចេញពីសួតមានពណ៌អ្វី?ពីព្រោះអ្វី?
ឈាមចេញពីសរីរាង្គមានពណ៌ក្រម៉ៅ ពីព្រោះក្នុងសរសៃប្តូរនៃសរីរាង្គអុកស៊ីអេម៉ូក្លូប៊ីនបំបែក ហើយបង្កើតបានជាអុកស៊ីអេម៉ូក្លូប៊ីនដែលមានពណ៌ក្រហមស្រស់។
biology
តើរេទីនជាអ្វី? តើវាត្រូវបានភ្ញោចដូចម្តេច?
រេទីន ជាស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែកដែលមានធ្មួលសេនឹងពន្លឺ។ រេទីនត្រូវបានភ្ញោចដោយពន្លឺ ដែលមានអំពើទៅលើកោសិការាងកោណ និងផូវា ដែលស្ថិតនៅលើស្រទាប់រេទីនដែលធ្វើអោយយើងអាចមើលឃើញពណ៌។
biology
តើដង់ឌ្រីតមាននាទីអ្វីខ្លះ?
ដង់ឌ្រីតមាននាទីដូចជាៈ - ភ្ជាប់ទៅនឹងសរីរាង្គចលករ ឬសរីរាង្គទទួលរំញោច - បញ្ជូនព័ត៌មានទៅកាន់តួរកោសិកា និងអាក់សូន - តភ្ជាប់អាក់សូនដើម្បីទទួលព័ត៌មានបញ្ជូនទៅកាន់មជ្ឈមណ្ឌលប្រាសាទ ដើម្បីធ្វើការវិភាគ។
biology
ចូរប្រៀបធៀប មជ្ឈមណ្ឌលប្រាសាទ និងបរិមណ្ឌលប្រាសាទ?
ប្រៀបធៀប មជ្ឈមណ្ឌលប្រាសាទ និងបរិមណ្ឌលប្រាសាទៈ - មជ្ឈមណ្ឌលប្រាសាទៈ ជាអ្នកទទួលព័ត៌មានទាំងឡាយ ដែលបញ្ចូនពីបរិមណ្ឌល ហើយធ្វើការវិភាគ។ ស្ថិតនៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង - បរិមណ្ឌលប្រាសាទៈ ជាអ្នកទទួលរំញោចអ្នកបញ្ចូនព័ត៌មានទៅអោយខួរក្បាល។ មានគ្រប់សេរីរាង្គទាំងអស់ នៃសារពាង្គកាយរួមទាំងសរសៃប្រាសាទខួរក្បាល ១២គូ និងខួរឆ្អឹងខ្នង ៣១គ...
biology
ចូរពណ៌នាអំពីបណ្តូរស្ម័នរបស់ប្រូទីស។ តើបណ្តូរឧស្ម័នរបស់អ៉ីតនិងជន្លេនខុសគ្នាត្រង់ណា?
ពណ៌នាអំពីបណ្តូរឧស្ម័នរបស់ប្រូទីស គឺស្រូបយកអុកស៊ីសែនដោយផ្ទាល់ពីមជ្ឍាដ្ធានជិំវិញនិងបញ្ចេញកាបូនឌីអុកស៊ីតឲ្យទៅមជ្ឍមដ្ធានដោយផ្ទាល់តែម្តង។ បណ្តូរឧស្ម័នរបស់អ៊ីតនិងជន្លេនខុសគ្នាត្រង់ អ៊ីតៈ បណ្តូរឧស្ម័នក្នុងដង្ហើមអាចកើតមានដោយផ្ទាល់តាមបន្សាយរវាងកោសិការនៃសាពាង្គកាយនិងមជ្ឍានដ្ធាន។ អ៊ីតគ្មានសរីរាង្គពិសេសសម្រាប់បណ្តូរឧស្ម័នទេ។ ជន្លេ...
biology
ពេលលឺទូរស័ព្ទ អ្នកលើកទូរស័ព្ទឡើងដើម្បីឆ្លើយតប។ ក្នុងករណីនេះ តើមានណឺរ៉ូនអ្វីខ្លះ ដែលចួលរួម? រៀបរាប់ពីតួនាទីរបស់វាផង។
ណឺរ៉ូននេះមានណឺរ៉ូន ៣ប្រភេទចូលរួមគឺៈ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ និងណឺរ៉ូនចលករ។ នាទីរបស់វាៈ - ណឺរ៉ូនវិញ្ញាណនាំៈ មាននាទីចេញពីធ្មួលវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ (ខួរក្បាល) - ណឺរ៉ូនភ្ជាប់ៈ មាននាទីបញ្ចូលបន្តនូវព័ត៌មានពីណឺរ៉ូនវិញ្ញាណនាំទៅណឺរ៉ូនចលករក្រោយការបកស្រាយអាំងភ្លុចប្រសាទពីខួរក្បាល - ណឺរ៉ូនចលករៈ មាននាទីដឹកនាំព័ត៌មានគឹ...
biology
តើក្រពេញញើសមាននាទីដូចម្តេច?
ក្រពេញញើសមាននាទីបញ្ចេញញើសដើម្បីតម្រូវសីតុណ្ហភាពក្នុងសាពាង្គ។
biology
តើអង់ទីប្យូទិចជាអ្វី?
អង់ទីប្យូទិចជាសារធាតុសាំញុំដែលោផលិតដោយមីក្រូសារពាង្គកាយសម្រាប់ព្យាបាលជម្ងឺដែលបង្កឡើងដោយបាក់តេរី។
biology
ដូចម្តេចប៉ារ៉ាទីរ៉ូអ៊ីត?
ជាក្រពេញរាងពងក្រពើតូចៗចំនួនបួនដែលបង្កប់ក្នុងផ្នែកខាងក្រោយនៃក្រពេញទីរ៉ូអ៊ីត វាមាននាទីបញ្ចេញផលិតអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត។
biology
រៀបរាប់ពីសារៈសំខាន់នៃស្វ័យតម្លើងទ្វេ ADN។
សារៈសំខាន់ដូចជាៈ - រក្សាចំនួនក្រូម៉ូសូមឲ្យនៅដដែលពេលកោសិកាចែក - នៅចំណែកមីតូស កោសិកាមេនិងកោសិកាកូនមាន ADN ដូចគ្នា - រ៉ាប់រង់ចំនួននិងរូបរាងក្រម៉ូសូមឲ្យនៅដដែលក្រោយចំណែកកោសិកា - រ៉ាប់រងនិងកំហែរក្សាព័ត៌មានសេនេទិចឲ្យនៅថេរដោយឆ្លងកាត់ជំនាន់។
biology
ផ្នែកសំខាន់ៗនៃប្រព័ន្ធប្រសាទសត្វឆ្អឹងកងមានអ្វីខ្លះ?
រួមមាន ២ផ្នែកគឺ មជ្ឈមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ។ - មជ្ឈមណ្ឌលប្រសាទៈ មានខួរក្បាល និងខួរឆ្អឹងខ្នង - បរិមណ្ឌលប្រសាទៈ មានផ្លូវប្រសាទវិញ្ញាណនាំ និងធ្មួលប្រសាទចលករ។
biology
ដូចម្តេចដែលហៅថាពន្លកជីវ្ហាវិញ្ញាណ? រៀបរាប់ទីតាំងនៃរសជាតិរបស់វា។
ពន្លកជីវ្ហាវិញ្ញាណគឺជា ធ្មួលវិញ្ញាណគីមីដែលរសនឹងរសជាតិ។ទីតាំងរសជាតិៈ - រសជាតិផ្អែមស្ថិតនៅផ្នែកចុងអណ្តាត - រសជាតិប្រៃស្ថិតនៅផ្នែកចុងអណ្តាត - រសជាតិជូរស្ថិតនៅចំហៀងសងខាង - រសជាតិល្វីងស្ថិតនៅគល់អណ្តាត។
biology
ហេតុអ្វីបានជាគេចាត់ទុកក្រពេះ និងពោះវៀនតូចជាក្រពេញអង់សូគ្រីន?
ព្រោះវាជាក្រពេញដែលផលិតអរម៉ូនហើយបញ្ចេញទៅ ក្នុងចរន្តឈាមដោយផ្ទាល់ៈ - ក្រពះផលិតអរម៉ូនកាស្ទ្រីន - ពោះវៀនតូចផលិតអរម៉ូនសេក្រទីន។
biology
ចូរពិពណ៌នាពីស៊ីមណូស្ពែមទាំងបូនក្រុម?
ពិពណ៌នាពីស៊ីមណូស្ពែមទាំងបួនក្រុមៈ - ប្រង់ វាមានរូបរាងដូចដើមត្នោត ម្យ៉ាងដែលមានស្លឹកផ្តុំនៅកំពូលខាងចុង តែវាផលិតកោន។ កោនពេញវ័យមានរូបរាងដូចជាបាល់ - កូនីភែ មានស្លឹកដូចជាម្ជុល ដែលអាចអោយការការពារ បាត់បង់ ជាតិទឹកនិងអាចអោយបន្សាំទៅនឹងអាកាសធាតុស្ងួត។ ស្លឹករបស់កូនីភែមានពណ៌បៃតងពេញុមួយឆ្នាំ។ - គីងកូ មានកំណើតតាំងពីរាប់រយលាន ឆ្នាំមកហើ...
biology
តើកោនជាអ្វី? ក្នុងការបន្តពូជរបស់ស៊ីមណូស្ពែមតើកោនមានតួនាទីអ្វី?
កោនគឺជា សរីរាង្គបន្តពូជរបស់រុក្ខជាតិស៊ីមណូស្ពែម កោនមាននាទីជាអ្នកផ្ទុកកោសិកា បន្តពូជ (ស្ពែម៉ាតូសូអ៊ីតចំពោះកោនឈ្មោល ឯអូអូស្វ៊ែចំពោះកោនញី)។
biology
តើរុក្ខជាតិអង់ស្យូមស្ពែមមានប្រយោជន៍អ្វីខ្លះ?
រុក្ខជាតិអង់ស្យូស្ពែមមានប្រយោជន៍ដូចជាៈ - ធ្វើជាគ្រឿងសង្ហារឹម (តុ ទូ ផ្ទះ...) ឈើប្រណិតបេងនាងនួន - ជាឱសថសម្រាប់ព្យាបាលជម្ងឺ - ផលិតផលឧស្សាហកម្ម ឧទាហរណ៍ៈ ជ័រដើមកៅស៊ូ និងជ័រដើមឈើទាល - ផ្លែឈើមួយចំនួនធំអាចយកបរិភោគបាន - ផលិតអុកស៊ីសែនសំរាប់ការដកដង្ហើមរបស់មនុស្ស និងសត្វ។
biology
តើលក្ខណៈពិសេសពីរយ៉ាងរបស់រុក្ខជាតិអង់ស្យូស្ពែមមានអ្វីខ្លះ?
លក្ខណៈពិសេសពីរយ៉ាងរបស់រុក្ខជាតិអង់ស្យូមស្ពែមមានផ្កាដែលជា សរីរាង្គភេទ និងគ្រាប់ដែលការពារដោយសំបក។
biology
តើបរិមណ្ឌលប្រាសាទមានសរសៃប្រាសាទអ្វីខ្លះ?
បរិមណ្ឌលប្រសាទមានសរសៃប្រាសាទទាំងអស់ លើកលែងតែខួរក្បាល និងខួរឆ្អឹងខ្នង។ សរសៃប្រាសាទទាំងនោះមានដូចជា សរសៃប្រសាទចេញពីខួរក្បាលទាំង១២ សរសៃប្រសាទចេញពីខួរឆ្អឹងខ្នង៣១គូរួមទាំងសរសៃប្រាសាទផ្សេងៗ ទៀតដែលមាននៅ ក្នុងសារពាង្គកាយ។
biology
តើគ្រាប់ភ្នែកមានភ្នាសប៉ុន្មានស្រទាប់? អ្វីខ្លះ?
គ្រាប់ភ្នែកមាន បីស្រទាប់គឺ ក្លេរ៉ូទិច ក្លរ៉ូអ៊ីត និងរេទីន។
biology
តើត្រចៀកចាប់យករំញោចអ្វី? តើត្រចៀកមានផ្នែកអ្វីខ្លះ? តើផ្នែកណាខ្លះដែលទាក់ទងនឹងរក្សាលំនឹង?
ត្រចៀកយករំញោចល្បឺ ឬទទួលខួរសំលេង។ ត្រចៀកចែកចេញជាបីផ្នែកគឺ ត្រចៀកក្រៅកណ្តាល និងត្រចៀកក្នុង ត្រចៀកក្នុង និង ខួរតូចមាននាទីក្នុងការរក្សាលំនឹង។
biology
តើធ្មួលវិញ្ញាណទាំងប្រាំប្រភេទរបស់ស្បែកជាអ្វី?
មួលវិញ្ញាណទាំងប្រាំប្រភេទរបស់ស្បែកគឺ ការប៉ះទង្គិចស្រាល ប៉ះទង្គិចខ្លាំង ការឈឺចាប់កម្តៅ និងភាពត្រជាក់។
biology
តើមេរោគអេដស៍អាចឆ្លងតាមរបៀបណាខ្លះ?
មេរោគអេដស៍អាចឆ្លងតាមរបៀបៈ - ការចាក់ថ្នាំដោយប្រើម្ជុលរួលគ្នា - ការបញ្ចូលឈាម - ការរួមភឡេទ - ឆ្ពីម្តាយទៅកូននៅក្នុងផ្ទៃឬទៅទារកដោយការបំបៅ ដោះ។
biology
ហេតុអ្វីបានជាគេថាអាស៊ីតអាមីនេជាសារធាតុចំណូលទឹក?
ពីព្រោះវារលាយក្នុងទឹក ហើយវាអាចឆ្លងកាត់ភ្នាស់កោសិកាបាន។
biology
តើប្រដាប់របត់ឈាមរបស់ថនិកសត្វមានលក្ខណៈដូចម្តេចខ្លះ?
ប្រដាប់របត់ឈាមរបស់ថនិសត្វមានលក្ខណៈស្មុគស្មាញជាងគេ។ ប្រដាប់របត់ឈាមមនុស្សមាន បេះដូងនិងបណ្តាញសរសៃឈាម។ បេះដូងរុញឈាមហើយសរសៃឈាមដឹកនាំឈាមទៅនិងមកពីគ្រប់កោសិកាទាំងអស់របស់សារពាង្គកាយ។
biology
ពណ៌នាពីររបៀបផ្សេងៗនៃការឆ្លងជំងឺព្រមទាំងឲ្យឧទាហរណ៍បញ្ជាក់?
ពណ៌នាពីរបៀបផ្សេងៗនៃការឆ្លងជំងឺៈ - ការឆ្លងជំងឺពីមនុស្សៈ ភ្នាក់ងារបង្កជំងឺតែងតែឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះផ្ទាល់ដូចជាថើបនិងចាប់ដៃ។ ឧទាហរណ៍ៈ ការប៉ះពាល់វត្ថុដែលអ្នកជំងឺប្រើប្រាស់ដូចជាសំលៀកបំពាក់ កន្សែងជូតខ្លួន កែវទឹក... (ជំងឺអុតស្វាយ កញ្រ្ជឹល)។ ជំងឺក៏អាចឆ្លងទៅមនុស្សម្នាក់ទៀតដោយប្រយោលផងដែរ។ ដង្ហើមអាចនាំ...
biology
តើរង្វង់ឆ្នាំកើតឡើងយ៉ាងដូចម្តេច?
រង្វង់ឆ្នាំកើតឡើងដោយស្រទាប់មេក្នុងបង្កើតរង់ស៊ីឡែមនិងផ្លូអែមថ្មីៗជារៀងរាល់ឆ្នាំ។ ការលូតលាស់របស់ស៊ីឡែមថ្មីៗ បង្កើតជារង្វង់ឆ្នាំ។ ក្នុងរយៈពេលលូតលាស់ ទំហំនៃរង្វង់ឆ្នាំ អាចប្រែប្រួលទៅតាមអាកាសធាតុ។ ក្នុងករណីលក្ខខណ្ឌជីវីតសមស្របរង្វង់ឆ្នាំនិងលូតធំឆាប់រហ័ស។
biology
តើលក្ខណៈអ្វីខ្លះ ដែលសំគាល់ថាជារុក្ខជាតិស្មៅម៉ូណូកូទីលេដូន?
លក្ខណៈដែលសំគាល់រុក្ខជាតិស្មៅម៉ូណូកូទីលេដូនៈ មានកោសិកាប៉ារ៉ងស៊ីម។ បាច់សរសៃនាំមានស៊ីឡែមនិងផ្លូអែមស្ថិតនៅរាត់រាយពាសពេញជាមួយកោសិកាប៉ារ៉ងស៊ីមដែលជាហេតុធ្វើឲ្យយើងពិបាកបែងចែកសំបកឬសាច់ឈើ។ស្រទាប់អេពីឌែមមានរន្ធតូចៗជាច្រើនហៅថាស្តូម៉ាត។ រន្ធតូចៗទាំងនេះអាចឲ្យជាលិកាខាងក្នុងនិងបរិយាកាសខាងក្រៅធ្វើបណ្តូរឧស្ម័នបាន។ នៅខាងក្រោមអេពីឌែមមានស្...
biology
ចូរសសង្ខេបពីថេរលំនឹងរបស់តម្រងនោម?
សង្ខេបពីថេរលំនឹងរបស់តម្រង់នោមគឺតម្រង់នោមជាសរីរាង្គសំខាន់នៃថេរលំនឹង។ វាសម្របសម្រួលបរិមាណទឹកនៅក្នុងឈាមដោយតម្រូវនូវបរិមាណទឹកនោមដែលវាផលិត។ ប្រសិនបើយើងប្រើប្រាស់ធាតុរាវច្រើននោះក្នុងឈាមនិងមានទឹកយ៉ាងច្រើន។ ពេលនោះតម្រង់នោមនិងផលិតទឹកនោមយ៉ាងរាវហើយច្រើនដើម្បីបំបាត់ចោលទឹកដែលលើស។ ប្រសិនបើរាងកាយប្រើប្រាស់ទឹកតិច តម្រង់នោមនិងផលិតបរិមា...
biology
តើរុក្ខជាតិស្មៅ និងរុក្ខជាតិឈើខុសគ្នាដូចម្តេចខ្លះ?
រុក្ខជាតិស្មៅនិងរុក្ខជាតិឈើខុសគ្នាៈ - រុក្ខជាតិស្មៅៈ មានដើមទន់ពណ៌បៃតង់ ហើយមានទឹកដម។ តាមធម្មតារុក្ខជាតិស្មៅមានអាយុពីមួយឆ្នាំទៅពីរឆ្នាំ។បាច់សរសៃនាំរបស់រុក្ខជាតិស្មៅម៉ូណូទីលេដូន មានស៊ីឡែមនិងផ្លូអែមចំពោះរុក្ខជាតិស្មៅឌីកូទីលេដូន បាច់សរសៃនាំមានស៊ីឡែម ផ្លូអែម និងស្រទាប់មេក្នុងនៅចន្លោះស៊ីឡែមនិងផ្លូអែម។ - រុក្ខជាតិឈើៈ ភាគច្រើនស...
biology
តើស្បែកមានប៉ុន្មានផ្នែក?អ្វីខ្លះ?
ស្បែកមានពីរផ្នែកសំខាន់គឺផ្នែកក្រៅស្តើងជាអេពីឌែមនិងផ្នែកខាងក្នុងក្រាសជាឌែម។
biology
បើធ្វើខ្នាត់ទទឹងឬស តើអ្នកសង្កេតឃើញកោសិកាអ្វីខ្លះ? ចូរពន្យល់និងបញ្ជាក់ពីនាទីរបស់កោសិកាប្រភេទនីមួយៗ?
បើធ្វើខ្នាត់ទទឹងឬស យើងសង្កេតឃើញកោសិកាអេពីឌែម សំបកដែលមានអង់ដូឌែមនិងស៊ីឡាំងកណ្តាល (ស៊ីឡែមនិងផ្លូអែម)។ - អេពីឌែមៈ ជាស្រទាប់ក្រៅបង្អស់កើតឡើងពីកោសិកាក្រាស់មួយស្រទាប់។ កោសិកាទាំងនេះច្រើនមានរោមឆ្មារៗហៅថារោមជញ្ជក់។ រោមជញ្ជក់បង្កើនផ្ទៃឬសក្នុងការស្រូបទឹក។ - សំបកៈ ស្ថិតនៅក្រោមអេពីឌែម។ វាមាននាទីដឹកនាំទឹកនិងអំបិលខនិជទៅកាន់ជាលិកានាំ...
biology
តើជាលិកាសំខាន់ៗរបស់រុក្ខជាតិមានសរសៃនាំមានប៉ុន្មានប្រភេទ?អ្វីខ្លះ?
ជាលិកាសំខាន់ៗរបស់រុក្ខជាតិមានសរសៃនាំមានបួនប្រភេទគឹមេជាលិកាជាលិកាល្បាត ជាលិកាបាច់សរសៃនាំនិងជាលិកាគ្រឹះ។
biology
តើគេសំគាល់ឈើស្រាយ និងឈើខ្លឹមបានដោយសារអ្វី?
គេសំគាល់ឈើស្រាយ និងឈើខ្លឹមបានដោយសារៈ - ឈើស្រាយៈ ស៊ីឡែមរស់មានពណ៌ភ្លីថ្លាស្ថិតនៅជាប់និងស្រទាប់មក្នុង។ ពីមួយឆ្នាំទៅមួយឆ្នាំឈើស្រាយមានកម្រាសថេរ។ - ឈើខ្លឹមៈ នៅខាងក្នុងមានពណ៌ក្រម៉ៅគឹជាតំបន់ស៊ីឡែមចាស់ៗ។ ស្រទាប់ឈើខ្លឹមចេះតែកើតឡើងថ្មីៗទៀត ទើបឈើខ្លឹមកាន់តែកើនច្រើនឡើងៗ។
biology
រកលក្ខណៈខុសគ្នារវាងឬសម៉ូណូកូទីលេដូន និងឌីកូទីលេដូន?
លក្ខណៈខុសគ្នារវាងឬសម៉ូណូកូទីលេដូន និងឌីកូទីលេដូន៖ - ឬសម៉ូណូកូទីលេដូនៈ គ្មានឬសកែវទេ គឹមានតែឬសស្ញែ។ ឬសរបស់រុក្ខជាតិមានច្រើនប្រភេទ។ ឬសរុក្ខជាតិភាគច្រើនផ្ទុកសារធាតុបម្រុង។ - ឬសឌីកូទីលេដូនៈ តែងមានឬសធំមួយដុះត្រង់ទៅក្រោយហៅថាឬសកែវ។ ឬសនេះធំហើយមាននាទីស្តុកអាហារទៀតផង។ ឬសកែវដុះចេញឬសថ្មីៗជាច្រើន។ ឬសទាំងនោះហៅថាឬសរយោង។
biology
តើកោសិកាប៉ារ៉ងស៊ីមមាននៅផ្នែកណាខ្លះនៃរុក្ខជាតិ?ហើយមាននាទីអ្វីខ្លះ?
ជាលិកាប៉ារ៉ងស៊ីមមាននៅគ្រប់ផ្នែកទាំងអស់នៃសរីរាង្គរុក្ខជាតិដូជជាដើម ឬស ស្លឹក និងផ្លែ។ វាមាននាទីក្នុងការសស្តុកស្ករ អាមីដុង និងសារធាតុបម្រុងដទៃទៀត។
biology
ដូចម្តេចដែលហៅថាឬសព្រយោង? ចូរឲ្យឧទាហរណ៍រុក្ខជាតិឬសព្រយោងឲ្យបានពីរ។
ដែលហៅថាឬសព្រយោង គឹជាឬសដែលមិនដុះចេញពីឬសកែវ ឬឬសរយោងទេប៉ុន្តែវាលូតចេញពីមែក ដើម ឬថ្នាំងនៃដើម។ ប៉ុន្តែវាក៏អាចលូតលាស់ចាក់ចូលទៅក្នុងដីបានដែរ។ ឧទាហរណ៍ រុក្ខជាតិដែលមានឬសព្រយោង គឺឬសពោធិ៍ ឬសជ្រៃ។
biology
តើឬសមានមុខងារអ្វីខ្លះ?
ឬសមានមុខងារសំខាន់ក្នុងការស្រូបទឹក និងសារធាតុខនិជរលាយក្នុងដី។
biology
តើតំបន់ទាំងបីរបស់ឬសដែលលូតលាស់មានអ្វីខ្លះ?
តំបន់ទាំងបីរបស់ឬសដែលលូតលាស់មាន មួក តំបន់មេជាលិកា តំបន់លូតវែង។
biology
តើឬសមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
ឬសមាន២ប្រភេទគឺ ឬសស្នឹង និងឬសស្ញែ។
biology
ដូចម្តេចដែលហៅថាល្យែស? តើល្យែសរបស់រុក្ខជាតិមាននាទីអ្វីខ្លះ?
ដែលហៅថាល្យែស ជាប្រភេទជាលិកាងាប់ដែលគ្របដណ្តប់លើផ្ទៃដើមនិងឬសរបស់រុក្ខជាតិ។ ល្យែសរបស់រុក្ខជាតិមាននាទីការពារជាលិកាខាងក្នុងទល់និងការប៉ះទង្គិចផ្សេងៗ និងការពារការបាត់បង់ទឹកព្រមទាំងការជ្រៀតចូលនៃមេរោគ។
biology
តើជាលិកាសរសៃនាំមាននាទីដូចម្តេច?
ជាលិកាសរសៃនាំមានពីរប្រភេទ គឺស៊ីឡែមនិងផ្លូអែម។ - ស៊ីឡែមាននាទីដឹកនាំទឹកនិងសារធាតុខនិជពីឬសទៅកាន់ស្លឹក។ - ផ្លូអែមមាននាទីដឹកនាំសារធាតុសរីរាង្គ ដែលជាផលនៃដំណើររស្មីសំយោគទៅគ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិដើម្បីចិញ្ចឹមផ្នែកទាំងនោះ៕
biology
តើឬសរុក្ខជាតិនិងមីក្រូសារពាង្គកាយមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចខ្លះ?
ឬសរុក្ខជាតិនិងមីក្រូសារពាង្គកាយមានទំនាក់ទំនងគ្នាដោយផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ទំនាក់ទំនងនេះហៅថា ទំនាក់ទំនងសហប្រាណ។
biology
តើនិយ័តកម្មនៃកំហាប់គ្លុយកូសប្រព្រឹត្តទៅដូចម្តេច?
និយ័តកម្មនៃកំហាប់គ្លុយកូសប្រព្រឹត្តទៅដូចខាងក្រោមគ្លុយកូសជាស្ករសំខាន់ដែលដឹកនាំតាមឈាម។ ប្រសិនបើកម្រិតជាតិស្ករទាបពេកសរីរាង្គ ផ្សេងៗពិសេសខួរក្បាលនិងបេះដូងត្រូវបានបាត់បង់នូវប្រភពថាមពលដ៏កសំខាន់របស់ពួកវា។ ប្រសិនបើកម្រិតជាតិស្ករខ្ពស់ពេកវាបណ្តាលឲ្យជាលិកាបាត់បង់ទឹកតាមអូស្មូស។ ដូចនេះទឹក ចាកចេញពីឈាម។
biology
តើស្តូម៉ាតមាននាទីធ្វើអ្វីខ្លះ?
ស្តូម៉ាតជាកន្លែងធ្វើបណ្តូរឧស្ម័នរវាងកោសិកា និងមជ្ឈដ្ឋានក្រៅព្រមទៅរំភាយចំហាយទឹកផងដែរ។
biology
តើការត្រួតពិនិត្យថេរលំនិងចាំបាច់ត្រូវមានអ្វីខ្លះ?
ការត្រួតពិនិត្យថេរលំនឹងចាំបាច់ត្រូវរក្សាសីតុណ្ហភាព កម្រិត pH និងប៉ូតង់ស្យែលទឹកឲ្យបានត្រឹមត្រូវ។
biology
តើភ្នាក់ងារបង្កជំងឺមានអ្វីខ្លះ? ចូរឲ្យឧទាហរណ៍បញ្ជាក់ពីជំងឺដែលបណ្តាលមកពីភ្នាក់ងារនីមួយៗ?
ភ្នាក់ងារបង្កជំងឺមានៈ បាក់តេរី វីរុស ផ្សិត និងប្រូទីស។ ឧទាហរណ៍ៈ ជំងឺដែលបណ្តាលមកពីបាត់តេរីគឺ អំបៅអំបែក ការពុលអាហារ របេង គ្រុនពោះវៀន។ ជំងឺដេលបណ្តាលមកពីវីរុស គឺគ្រុនផ្តាសាយ។ ជំងឺដែលបណ្តាលមកពីប្រូទីសគឺ ជំងឹងងុយដេក ជំងឺរាក មួល។
biology
ដូចម្តេចដែលហៅថា ជំងឺឆ្លង? ជំងឺមិនឆ្លង?
ដែលហៅថាជំងឺឆ្លងជាជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈភ្នាក់ងារបង្កជំងឹ។ដែលហៅថាជំងឹមិនឆ្លងជំងឺដែលមិនបណ្តាលមកពីភ្នាក់ងារបង្កជំងឺក្នុងសារពាង្គកាយទេ។
biology
រកលក្ខណៈខុសគ្នារវាងរុក្ខជាតិស្មៅម៉ូណូកូទីលេដូននិងរុក្ខជាតិស្មៅឌីកូទីលេដូន។
លក្ខណៈខុសគ្នារវាងរុក្ខជាតិស្មៅម៉ូណូកូទីលេដូននិងរុក្ខជាតិស្មៅឌីកូទីលេដូនៈ រុក្ខជាតិស្មៅម៉ូណូកូទីលេដូន - មានកោសិកាប៉ារ៉ងស៊ីម - បាច់សរសៃនាំមានស៊ីឡែមនិងផ្លូអែមស្លិៀតនៅរាត់រាយពាសពេញជាមួយកោសិកាប៉ារ៉ងសីម ដែលធ្វើឲ្យយើងពិបាកបែងចែកសំបកឬសាច់ឈើ។ រុក្ខជាតិស្មៅឌីកូទីលេដូន - ដើមរុំព័ទ្ធដោយ ស្រទាប់អេពីឌែមសម្រាប់ការពារ - សំបកកើតឡើងពីកោ...
biology
តើសរសៃឈាមនីមួយៗមាននាទីដូចម្តេច?
នាទីរបស់សរសៃឈាមនីមួយៗ៖ - អាកទែៈ ដឹកនាំឈាមពីបេះដូងទៅកាន់ជាលិកាផ្សេងៗរបស់សារពាង្គកាយ។ គ្រប់សរសៃអាកទែទាំងអស់ដឹកនាំឈាមសម្បូរ O2 លើកលែងតែអាកទែសួត។ - វ៉ែនៈ ជាសរសៃឈាមដែលនាំឈាមពីជាលិការបស់សារពាង្គកាយត្រឡប់ចូលបេះដូងវិញ។ - សរសៃប្តូរៈ មានបណ្តូររូបធាតុផ្សេងៗរវាងឈាមនិងកោសិការបស់សារពាង្គកាយ។
biology
តើគេសម្គាល់រុក្ខជាតិស្មៅឌីកូទីលេដូនដោយសារលក្ខណៈអ្វីខ្លះ?
គេសំគាល់រុក្ខជាតិស្មៅឌីកូទីលេដូនដោយសារលក្ខណៈ - ដើមរុំព័ទ្ធដោយស្រទាប់អេពីឌែមសម្រាបការពារ។ - សំបកកើតឡើងពីកោសិកាប៉ារ៉ងស៊ីមនិងកូឡង់ស៊ីម។ - នៅកណ្តាលដើមឬបណ្តូរមានកោសិកាប៉ារ៉ងស៊ីមដែលមានផ្ទុកសារធាតុបម្រុង។
biology
តើកត្តាអ្វីខ្លះ ដែលមានឥទ្ធិពលទៅលើការលូតលាស់របស់ស្លឹករុក្ខជាតិ?
កត្តាដែលមានឥទ្ធិពលទៅលើការលូតលាស់របស់ស្លឹករុក្ខជាតិគឺៈ - លក្ខណៈថ្លារបស់កោសិកាអេពីឌែមអាចឲ្យពន្លឺឆ្លងចូលទៅដល់កោសិកានៅពេលធ្វើរស្មីសំយោគ។ - ស្តូម៉ាតជាកន្លែងដែលធ្វើបណ្តូរឧស្ម័នកាបូននិងអុកស៊ីសែន រវាងជាលិកាខាងក្នុងស្លឹកនិងមជ្ឈដ្ឋាន។
biology
តើរោមជញ្ជក់មានមុខងារអ្វី?
រោមជញ្ជក់មានមុខងារបង្កើនផ្ទៃនៃឬសក្នុងការស្រូបទឹក និងសារធាតុខនិជ ជាពិសេសជួយចង់ភ្ជាប់រុក្ខជាតិយ៉ាងរឹងមាំទៅទៅនិងដី។
biology
តើសរសៃឈាមប្រភេទណាមួយមានប្រឹស? តើប្រឹសមាននាទីដូចម្តេច?
វ៉ែនជាសរសៃឈាមដែលមានប្រឹស។ ប្រឹសមាននាទីបង្ការឈាមហូរថយក្រោយ។
biology
តើធាតុបង្ករបស់ឈាមមានអ្វីខ្លះ? តើធាតុបង្កនីមួយៗមាននាទីដូចម្តេច?
ធាតុបង្ករបស់ឈាមមានប្លាស្មានិងកោសិកាឈាម។ ប្លាស្មាមានប្រហែល ៥៥% នៃចំណុះឈាមទាំងអស់ហើយ ៤៥ % ដែលនៅសល់គឺជាកោសិកាឈាម។ ធាតុបង្កនីមួយៗមាននាទីសំខាន់នៅក្នុងតំហែររក្សាថេរលំនឹងនៅក្នុងសារពាង្គ។
biology
ហេតុអ្វីបានជាគ្លុយកូសមានសារៈសំខាន់ចំពោះកោសិការុក្ខជាតិ?
បានជាគ្លុយកូសមានសារៈសំខាន់ចំពោះកោសិការុក្ខជាតិព្រោះគ្លុយកូសជាប្រភពថាមពលដ៏សំខាន់សម្រាប់ប្រើប្រាស់ក្នុងគ្រប់សកម្មភាពទាំងអស់របស់កោសិកា។
biology
តើរុក្ខជាតិស្មៅនិងរុក្ខជាតិឈើខុសគ្នាដូចម្តេចខ្លះ?
បានជាគេថា ជាលិកានាំជួយផ្តល់ភាពរឹងមាំដល់ដើមរុក្ខជាតិព្រោះវាមាននៅគ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិ។
biology
តើរុក្ខជាតិស្មៅនិងរុក្ខជាតិឈើខុសគ្នាដូចម្តេចខ្លះ?
រុក្ខជាតិស្មៅនិងរុក្ខជាតិឈើខុសគ្នាៈឮ - រុក្ខជាតិស្មៅៈ មានដើមទន់ពណ៌បៃតង ហើយមានទឹកដដម។ តាមធម្មតារុក្ខជាតិស្មៅមានអាយុពីមួយឆ្នាំទៅពីរឆ្នាំ។ បាច់សរសៃនាំរបស់រុក្ខជាតិស្មៅម៉ូណូទីលេដូន មានស៊ីឡែមមនិងផ្លូអែមចំពោះរុក្ខជាតិស្មៅឌីកូលេដូនបាចសរសៃនាំមានស៊ីឡែម ផ្លូអែម និងស្រទាប់មេក្នុងនៅចន្លោះស៊ីឡែមនិងផ្លូអែម។ - រុក្ខជាតិឈើៈ ភាគច្រើនសុ...
biology
ដូចម្តេចដែលហៅថាអង់ទីករ? អង់ទីសែន?
អង់ទីករជាសារធាតុដែលត្រូវបានផលិតឡើងនៅពេលមានមេរោគឬសារធាតុចម្លែកជ្រៀតចូលក្នុងសារពាង្គកាយ។ អង់ទីសែនជាសារធាតុដែលបង្កឲ្យមានតំណបសុំា។
biology
ចូររកលក្ខណៈខុសគ្នារវាងអេពីឌែមលើ និងអេពីឌែមក្រោម។
លក្ខណៈខុសគ្នារវាងអេពីឌែម លើនិងអេពីឌែមក្រោមៈ អេពីឌែមលើ - មានឈ្មោះថាមេសូភីលប៉ាលីសាត - កើតពីកោសិកាមួយឬពីរស្រទាប់ - កើតពីកោសិកាវែងៗស្ថិតនៅកៀកជិតគ្នាយ៉ាងខ្លាំង អេពីឌែមក្រោម - មានឈ្មោះថាមេសូភីលស្ពោត - កើតពីកោសិកាជាច្រើន ដែលមានទ្រង់ទ្រាយមិនទៀងទាត់ - នៅចន្លោះកោសិកាទាំងនេះមានប្រហោងធំៗ។
biology
តើមជ្ឈដ្ឋានខាងក្នុងនៃរាងកាយជាអ្វី?
មជ្ឈដ្ឋានខាងក្នុងនៃរាងកាយជាកោសិកាត្រូវបានព័ទ្ធជុំវិញដោយជាលិការាវ។
biology
ចូរបង្ហាញពីមុខងាររបស់ស៊ីឡែមនិងផ្លូអែម?
មុខងាររបស់ស៊ីឡែមនិងផ្លូអែមៈ - ស៊ីឡែមៈដឹកនាំទឹកនិងសារធាតុខនិជពីឬសទៅកាន់ស្លឹក - ផ្លូអែមៈ ដឹកនាំសរីរាង្គ ដែលជាផលនៃដំណើរការរស្មីសំយោគទៅគ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិដើម្បីចិញ្ចឹមផ្នែកទាំងនោះ។
biology
តើកោសិកាល្បាតមានមុខងារដូចម្តេច?
កោសិកាល្បាតមានមុខងារនាទីការពារជាលិកាផ្នែកខាងក្នុងរបស់រុក្ខជាតិ ការពារជាលិកាខាងក្នុងទល់និងការប៉ះទង្គិចផ្សេងៗ និងការពារការបាត់បង់ទឹកព្រមទាំងការជ្រៀតចូលនៃមេរោគ។
biology
ដូចម្តេចដែលហៅថា ភាពសុំាសកម្ម? ភាពសុំាអសកម្ម?
ដែលហៅថាភាពសុំាសកម្មជាភាពសុំាដែលប្រព័ន្ធសុំាឆ្លើយតបទៅនិងអង់ទីសែនរបស់វីរុំសដោយការផលិតអង់ទីករដែលប្រយុទ្ធប្រឆាំងនិងមេរោគបង្កជំងឺ។ ដែលហៅថាភាពសុំាអសកម្មជាភាពសុំាមានពីរកំណើតដែលមានរយៈពេលតែពី បីខែ ប៉ុណ្ណោះឬការប្រយុទ្ធប្រឆាំងទៅនឹងអង់ទីសែនរបស់វីរុសដោយការចាក់ថ្នាំអង់ទីប្យូទិច។
biology