question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
ក្នុងទិវាពិភពលោកប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍នៅថ្ងៃទី២៩ វិច្ឆិកា ២០០៤ អង្គការទស្សនៈពិភពលោកបានលើកបង្ហាញជាសាធារណៈថា កម្ពុជាជាប្រទេសមួយដែលជួបប្រទះនឹងការចម្លងជំងឺអេដស៍ខ្លាំងជាងគេនៅអាស៊ី។ ចូរបញ្ជាក់អំពីមូលហេតុនៃអត្រាដ៏ខ្ពស់ក្នុងការចម្លងជំងឺនេះ៕
គឺ៖ - ភាពក្រីក្ររបស់ប្រជាជន - ភាពឆោតល្ងង់ ភាពអវិជ្ជា - ទំនៀមទម្លាប់ប្រពៃណី សង្គម - សេពគ្រឿងស្រវឹង និងគ្រឿងញៀន - រួមភេទមិនប្រើស្រោមអនាម័យ។
geography
ហេតុអ្វីបានជាកុមារនៅកម្ពុជា ជនបទដាច់ស្រយោលមានអត្រាបោះបង់ការសិក្សាក្នុងចំនួនដ៏ច្រើនលើសលប់? តើគេត្រូវដោះស្រាយបញ្ហានេះដោយវិធីណា?
ព្រោះ៖ - តំបន់ដាច់ស្រយោលសេដ្ឋកិច្ចពុំមានការលូតលាស់ - ប្រជាជននៅតំបន់នោះមានជីវភាពក្រីក្រ - សិស្សមួយចំនួនឈប់រៀនដើម្បីជួយការងារឪពុកម្តាយ - តំបន់នោះពុំសូវសំបូរសាលារៀន ហើយសាលារៀនខ្លះមិនសូវគ្រប់កំរិតថ្នាក់ - សាលារៀនមួយចំនួនឆ្ងាយពីផ្ទះ។ វិធានការដោះស្រាយ៖ - ត្រូវអភិវឌ្ឍន៍តំបន់ដាច់ស្រយោលឲ្យមានការរីកចម្រើន - ជួយកសាងសាលារៀនឲ្យបានច...
geography
តាមរបាយការវិទ្យាស្ថានជាតិស្ថិតិ ឆ្នាំ ១៩៩៨ បង្កាញថាជនពេញមវ័យក្នុងខេត្តមណ្ឌលគិរី មានអត្រាអនក្ខរភាពទាប គឺ១៦.៣% ទៅ២៦.៤% ឯជនពេញវ័យនៅក្រុងភ្នំពេញមានអត្រាអនក្ខរភាពខ្ពស់ គឹរហូតដល់ ៨២.១%។ ចូរបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានវិសមភាពនៃអនក្ខរភាពរវាងខេត្តក្រុងទាំងនេះ។ តើអនក្ខរភាពផ្តល់ផលវិបាកយ៉ាងណា ដល់សង្គមសេដ្ឋ
ព្រោះ៖ - ជនពេញវ័យសព្វថ្ងៃជាមនុស្សដែលកើតពីឆ្នាំ១៩៨០ឡើង។ ខេត្តមណ្ឌលគិរីជាខេត្តទទួលេងសង្គ្រាមអស់ជាច្រើនឆ្នាំធ្វើឲ្យសាលារៀនត្រូវបិទទ្វារ - ជាខេត្តពុំសូវមានការលូតលាស់ផ្នែកសេដ្ឋកិច្ច - ប្រជាជនភាគច្រើនជាជនជាតិ មានជីវភាពក្រីក្រពុំសូវយកចិត្តទុកដាក់លើការរៀនសូត្ររបស់កូន ព្រោះពួកគេរស់នៅតាមរបៀបអ្នកព្រៃភ្នំ - ពុំសូវសម្បូរសាលារៀន និង...
geography
តើកៅស៊ូមានប្រភពមកពីណា?នាំចូលដោយក្រុមហ៊ុនណា?នៅឆ្នាំណា? នៅបណ្តាលខេត្តណាខ្លះ? ហើយមានសារៈសំខាន់អ្វីខ្លះដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម?
- កៅស៊ូមានប្រភពនៅប្រទេសប្រេស៊ីល ហើយនាំចូលមកកម្ពុជាដោយក្រុមហ៊ុនបារាំងកាលពីឆ្នាំ ១៩២០។ គេដាំកៅស៊ូនៅតំបន់ដីក្រហមក្នុងខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តព្រះសីហនុ។ ហើយបច្ចុប្បន្នតាមរយៈការវិនិយោគលើដីសម្បទានសេដ្ឋកិច្ច និងការដាំកៅស៊ូជាលក្ខណៈគ្រួសារមាននៅខេត្តស្ទឹងត្រែង មណ្ឌលគិរី សៀមរាប កំពង់ធំ ព្រះវិហារ ពោធិ៍សាត់ បាត់...
geography
តើវិធានការអ្វីខ្លះ ដែលអាចនាំអោយផលិតកម្មស្រូវនៅប្រទេសយើងកើនឡើង?
ប្រជាជនយើងចេះតែកើនឡើៀងពីមួយឆ្នាំទៅមួយឆ្នាំដូចនេះផលិតកម្មស្រួវយើងត្រូវតែកើនឡើងជាលំដាប់ដែរដើម្បី ឆ្លើយតបតំរូវាររបស់ប្រជាពលរដ្ឋនិងសំរាប់នីហ័រណផង។ វិធានការបង្កើនផលិយកម្មនោះមានូចជា៖ - ត្រូវបង្កើនទិន្នផលស្រូវ ដោយអនុវត្តន៍ប្រពលវប្បកម្ម - ត្រូវបង្កើនរដូវដាំដុះគឺធ្វើអោយបាន៣ទៅ៤ដងក្នុងមួយឆ្នាំ - ត្រូវស្តារដីស្រែចាស់ៗទាំង២,៥លានហិច...
geography
ចូរប្អូននិយាយអំពីតួនាទី ស្រ្តីខ្មែរក្នុងវិស័យកសិកម្ម។
តួនាទីស្រ្តីខ្មែរក្នុងវិស័យកសិកម្មគឺក្រៅពីការងារគ្រប់គ្រងផ្ទះសំបែង (ដាំបាយ បុកស្រូវ កិនស្រូវ ដងទឹក រកអុស មើលថែរក្សាកូន) ស្រ្តីខ្មែរបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្មមានដូចជា ការដាំដំនាំ ប្រមូលផល និងថែទាំសត្វពាហនៈ ព្រមទាំងលក់ដូរ នៅឯផសារទៀតផង។
geography
តើនៅប្រទេសកម្ពុជាបច្ចុប្បន្នការប្រើប្រាស់ថ្នាំសំលាប់សត្វល្អិត និងជីគីមីក្នុងការដាំដុះផ្តល់ផលល្អនិងផលអាក្រក់ដូចម្តេចខ្លះ?តើយើងត្រួវអនុវត្តន៍បច្ចេកទេសដាំដុះបែបណា ដើម្បីកាត់បន្ថយផលអាក្រក់ទាំងនេះបានផងនិងអាចបង្កើនផលិតផលបានផង?
ផ្តល់ផលល្អដូចជា៖ - ជួយកែលំអរគុណភាពដី (បានរយៈពេលខ្លី) - ជួយបង្កើនទិន្នផលដំនាំ - ជួយការពារ និងកំចាត់ពពួកសត្វចង្រៃ ផ្តល់ផលអាក្រក់ដូចជា៖ - ខូចគុណភាពដី - ខូចគុណភាពទឹក (ទឹកក្រោមដី និងទឹកលើដី) - បំផ្លាញសុខភាពមនុស្សសត្វនិងរុក្ខជាតិ។ គេអនុវត្តន៍បច្ចេកទេសដាំដុះដោយ៖ - ប្រើប្រាស់ជីធម្មជាតិ ដោយរួមផ្សំជាមួយជីកំប៉ុស - ប្រើប្រាស់ថ្នាំ...
geography
តើសម្ពន្ធវិទ្យា សិក្សាអំពីអ្វីខ្លះ?ចូរពន្យ់។
បើតាមសៀវភៅ វចនវិទ្យានិងវេយ្យាករណ៍វិទ្យា (ឯកសារប្រើអង្គលីលេខ) របស់លោកសាស្រ្តចារ្យ អុក ចូន នាឆ្នាំ១៩៨៧ ទំព័រទី៣៤គាត់បានសរសេរថា «សំព័ន្ធវិទ្យា គឹជាផ្នែកមួយនៃភាសាវិទ្យា ជាផ្នែកមួយសំខាន់របស់វេយ្យាករណ៍ ដែលសិក្សាពីក្បួនបន្សំពាក្យក្នុងបណ្តាអង្គធាតុ«ឯកតា» ភាសាទូលំទូលាយជាងពាក្យ បានសេចក្តីក្បួនបន្សំឯកតាពាក្យ ក្នុងកន្សោមពាក្យ និងល...
geography
តើដំណាំកៅស៊ូផ្តល់សារៈសំខាន់អ្វីខ្លះដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម?
ផ្តល់សារៈសំខាន់ដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គមដូចជា៖ - សេដ្ឋកិច្ចៈ ចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ប្រាក់ចំណូលក្នុងខឿនសេដ្ឋកិច្ចជាតិជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការអភិវឌ្ឍន៍ផ្នែកកសិឧស្សាហកម្ម... - សង្គមៈ បង្កើតការងារនៅមូលដ្ឋានជនបទ និងទប់ស្កាត់ការធ្វើចំណាក់ស្រុក មានការអភិវឌ្ឍចូលរួមកាត់បន្ថយភាពក្រីក្រ... - បរិស្ថ...
geography
តើផ្ទៃដីកៅស៊ូនៅកម្ពុជាចែកចេញជាប៉ុន្មានប្រភេទអ្វីខ្លះ?
ចែកចេញជា៣ប្រភេទគឺ៖ - កៅស៊ូកសិកម្មឧស្សាហកម្ម មានស្រាប់ - កៅស៊ូក្រុមហ៊ុនដីសប្បទានសេដ្ឋកិច្ច - កៅស៊ូគ្រួសារ។
geography
តើកៅស៊ូមានប្រភពមកពីប្រទេសណានាំចូលមកប្រទេសកម្ពុជាដោយអ្នកណាហើយមានដាំនៅក្នុងខេត្តណាខ្លះ?
កៅស៊ូមានប្រភពមកពីប្រទេសប្រេស៊ីល។ ហើយនាំចូលមកដាំនៅប្រទេសកម្ពុជាដោយក្រុមហ៊ុនបារាំងកាលពីឆ្នាំ ១៩២០ ហើយគេដាំកៅស៊ូនៅតំបន់ដីក្រហម ក្នុងខេត្ត កំពង់ចាម ក្រចេះ រតនគិរី និងព្រះសីហនុ។ ដាំជាលក្ខណៈគ្រួសារនៅខេត្តស្ទឹងត្រែង មណ្ឌលគិរី សៀមរាប កំពង់ធំ ព្រះវិហារ ពោធ៍សាត់ បាត់ដំបង ប៉ៃលិន។
geography
តើប្រព័ន្ធផលិតស្រូវមានលក្ខណៈខុសគ្នាទៅតាមអ្វីខ្លះ? ហើយគេចែកប្រព័ន្ធផលិតកម្មស្រូវជាប៉ុន្មានអ្វីខ្លះ ចូររៀបរាប់។
ខុសប្លែកគ្នាទៅតាមទីតាំងភូមិសាស្រ្ត របបទឹក រដូវដាំដុះ និងកម្រិតត្រួតពិនិត្យផ្សេងៗ។ គេចែកប្រព័ន្ធផលិតកម្មស្រូវជា៣គឺ៖ ស្រូវវស្សា៖ ត្រូវបានគេដាំនៅទូទាំងប្រទេសចាប់ពីខែ ឧសភា ដល់តុលា។ ហើយខេត្តដែលផ្តល់ស្រូវបានច្រើនជាងគេគឺព្រៃវែង តាកែវ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង និងស្វាយរៀង។ រីឯខេត្តដែលផលិតស្រូវមិនគ្រប់គ...
geography
តើការធ្វើកសិកម្មបនេចរផ្តល់ផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ?
ការធ្វើកសិកម្មពនេចរផ្តល់ផលវិជ្ជមាននិងអវិជ្ជមានដូចជា៖ - ផលអវិជ្ជមានៈ នៅតំបន់ដែលមានដង់ស៊ីតេប្រជាជនទាបនឹងមានផ្ទៃដីធំទូលាយសម្រាប់ឲ្យព្រៃដុះឡើងវិញ អាចចូលរួមចំណែកយ៉ាងល្អក្នុងការការពារទីជម្រាលគម្របព្រៃឈើនិងជីវចម្រុះ - ផលអវិជ្ជមានៈ បំផ្លាញខ្ពស់បំផុតដូចជាធ្វើឲ្យមានសំណឹកដី បាត់បង់នូវសាធាតុចិញ្ចឹមសម្រាប់រុក្ខជាតិទឹកជំនន់ ភាពរាំងស...
geography
តើនៅក្នុងប្រទេសកម្ពុជាគេចែកកសិករជាប៉ុន្មានប្រភេទអ្វីខ្លះ?
ចែកចេញជា៣ប្រភេទគឺ៖ - កសិករផលិតស្រូវ ឬអ្នកស្រែ (និយមធ្វើស្រូវវស្សាលើផ្ទៃដីទំនាប និងមានាការងារផ្សេងទៀតដូចជា៖ ចិញ្ចឹមសត្វ ឡើងត្នោត ចំណាកស្រុកតាមរដូវទៅកាន់ទីប្រជុំជន ឬទីក្រុងដើម្បីរកការងារធ្វើ - កសិករនៅតំបន់ដីខ្ពស់ (ដាំដំណាំអចិន្រ្តៃយ៍ ឬតានរដូវដូចជា៖ ពោត ដំឡូង សណ្តែក ល្ង...) - កសិករធ្វើចំការ ឬកសិករមិនដាំស្រូវ (ដាំដំណាំផ្សេ...
geography
តើផលិតកម្មកសិកម្មនៅកម្ពុជាចែកចេញជាប៉ុន្មានផ្នែកសំខាន់ៗ? ចូរបញ្ជាក់ពីសារៈសំខាន់សេដ្ឋកិច្ចនៃផ្នែកនីមួយៗ?
ផលិតកម្មកសិកម្មកម្ពុជាចែកចេញផ្នែកសំខាន់ៗដូចជា៖ - ដំណាំស្រូវ និងដំណាំរួមផ្សំ៖ បានផ្តល់អាហារសំខាន់សម្រាប់មនុស្ស - ការចិញ្ចឹមសត្វ៖ បានផ្តល់ជាកម្លាំងអូសទាញ និងសាច់ជាអាហារ - ការនេសាទ៖ បានបំពេញតម្រូវការក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស - ព្រៃឈើ៖ សម្រាប់បំពេញតម្រូវការក្នុងប្រទេស ក្រៅប្រទេស និងផ្តល់រូបិយប័ណ្ណ ដំណាំកៅស៊ូ៖ ផ្តល់...
geography
តើប្រព័ន្ធផលិតកម្មកសិកម្មកម្ពុជាចែកចេញជាប៉ុន្មានផ្នែកសំខាន់ៗ អ្វីខ្លះ?
ចែកចេញជា៤ផ្នែកគឹ៖ - ដំណាំមាន៖ ៥០,៧% (សូ្រវ, កៅស៊ូ, ពោត, សណ្តែក, អំពៅ, ថ្នាំជក់, ក្រចៅ, ល្ង, ដំឡូង...) - ការចញ្ចឹមសត្វមាន៖ ១៥,៥% (គោ, ក្របី, ជ្រូក, មាន់, ទា...) - នេសាទមាន៖ ២៥,០% (ទឹកសាប, និងទឹកប្រៃ) - ព្រៃឈើនិងអាជីវកម្មមាន៖ ៦,៨% (ការប្រកបរបរអាជីវកម្មព្រៃឈើ...)។
geography
ហេតុអ្វីបានជាវិស័យកសិកម្មចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច?
បានជាវិស័យកសិកម្មចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើននសេដ្ឋកិច្ចព្រោះ៖ - វិស័យនេះអាចដោះស្រាយបាននូវការងាររបស់ប្រជាជនបានរហូតដល់ប្រមាណ ៧០%តាមរយៈការធ្វើផលិតកម្មនៅក្នុងសមាសភាពនៃអនុវិស័យក្នុងវិស័យកសិកម្ម - វិស័យនេះអាចផ្តល់នូវប្រភពស្បៀងអាហារសម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្ស - ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមចម្បងសម្រាប់ការអភិវ...
geography
បច្ចុប្បន្ននៅកម្ពុជា គេសង្កេតឃើញអត្រាបោះបង់ការសិក្សាសិស្សនៅមធ្យមសិក្សាមានកម្រិតខ្ពស់ ពិសេសនៅតាមជនបទ។បញ្ជាក់ពីមូលហេតុនៃមអត្រាបោះបង់ការសិក្សាដ៏ខ្ពង់នេះ។
មូលហេតុមាន៖ - ជីវភាពគ្រួសារក្រីក្រ មិនអាចបន្តការសិក្សាបាន - ចូលធ្វើការឬប្រកបការងារផ្សេងៗទៀតដើម្បីឧបត្ដម្ភជីវភាពគ្រួសារ - សាលារៀនឆ្ងាយពីផ្ទះ ខ្វះមធ្យោបាយទៅមកសាលារៀនខ្វះគោលដៅ - ខ្វះគោលដៅក្នុងការសិក្សា និងពិបាករកការងារធ្វើក្រោយបញ្ចប់ការសិក្សា - សេពគ្រឿងស្រវឹង គ្រឿងញៀនដើរចោលការសិក្សា។
geography
តើនៅក្នុងវិស័យកសិកម្មកម្ពុជាផ្តល់សារៈសំខាន់អ្វីខ្លះ?
វិស័យកសិកម្មកម្ពុជាផ្តល់សារៈសំខាន់៖ - រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាដោយផ្តល់ការងារដល់ប្រជាជនបានយ៉ាងច្រើនព្រោះមានរហូតដល់ ៧២,៣០% នៃប្រជាជនទាំងអស់ (៨០,៥%) នៃប្រជាជនរស់នៅជនបទ (ឆ្នាំ ២០០៨) - ជាប្រភពចំណូលជាតិដ៏សំខាន់ដែលរួមចំណែកក្នុង GDP បាន ៣៤,៤% នៅឆ្នាំ២០០៨ (ផលិតកម្មនិងការនាំចេញផលិតផលកសិកម្ម) - ផ្តល់នូវប្រភពស...
geography
តើវត្តមានកងទ័ពរៀតណាមនៅលើទឹកដីកម្ពុជានិងការដកកងទ័ពវៀតណាមចេញពីកម្ពុជានៅថ្ងៃខែឆ្នាំណា? មានបញ្ហាអ្វីខ្លះកើតឡើង?
វត្តមានកងទ័ពវៀតណាមនៅលើទឹកដីម្ពុជា ៧ មករា ១៩៧៩។ កងទ័ពវៀតណាមដកចេញពីទឹកដីកម្ពុជា១ កញ្ញា ១៩៨៩។ នៅពេលកងទ័ពវៀតណាមដកចេញទៅគេសង្កេតឃើញមានការរីកចម្រើនរវាងកងទ័ពរដ្ឋាភិបាលនិងកងទ័ពតស៊ូ។
geography
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប្រព្រឹត្តឡើងនៅលថ្ងៃខែឆ្នាំណា?កិច្ចព្រមព្រៀងនេះរៀបចំឡើងដើម្បីអ្វី? ចូរពន្យល់?
កិច្ចព្រមព្រៀងសន្តិភាពនាទីក្រុងប៉ារីស ប្រព្រឹត្តឡើងនាថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១។ កិច្ចព្រមព្រៀងនេះរៀបចំឡើងដើម្បីផ្តល់លទ្ធភាពដល់ការ វិលត្រឡប់មកវិញដោយស្ម័គ្រចិត្តនៃជននភៀសខ្លួនពីជំរំដែលគ្រប់គ្រងដោយលអង្គការសហប្រជាជាតិក្នុងប្រទេសថៃមានការបោះឆ្នោតឆ្នាំ ១៩៩៣។ កម្មវិធីនេះរៀបចំឡើងដោយអង្គការ UNDPនិងអង្គការ UNHCR ដែលជួយឧបត្ថម្ភដ...
geography
តើចលនាបម្លាស់លំនៅឆ្នាំ ១៩៧០ និងឆ្នាំ ១៩៧៥ មានលក្ខណៈខុសគ្នាដូចម្តេច?
ចលនាបម្លាស់លំនៅឆ្នាំ ១៩៧០ និងឆ្នាំ១៩៧៥មានលក្ខណៈខុសគ្នា៖ ឆ្នាំ១៩៧០ - មានទំនាក់ទំនងខ្លាំងទៅហ្នឹងប្រជាជនរស់នៅជនបទ - ជាចលនាបម្លាស់លំនៅដោយស្មគ្រចិត្ត - ប្រជាជនផ្លាស់ទីលំនៅពីជនបទទៅកាន់ទីក្រុង - ដើម្បីជ្រកកោន ស្វែងរកការងារធ្វើនិងរៀនសូត្របន្ត ឆ្នាំ១៩៧៥ - មានទំនាក់ទំនងខ្លាំងទៅហ្នឹងប្រជាជនរស់នៅជនបទ - ជាចលនាបម្លាស់លំនៅដោយបង្ខំ - ...
geography
ហេតុអ្វីបានជាគេនិយាយថា បម្លាស់ប្តូរលំនៅជាបាតុភូតសកល? ចូររៀបរាប់ ពីមូលហេតុដែលធ្វើអោយកើតមានចលនាបម្លាស់លំនៅកម្ពុជា?
បម្លាស់ប្តូរទីលំនៅជាបាត់ភូតសកលដោយសារចលនាបម្លាស់លំនៅនេះពាក់ព័ន្ធទៅនឹងវិបត្តិផ្សេងៗដែលកើតមានក្នុងនិងក្រៅប្រទេសដែលបណ្តាមកពីវិបត្តិនយោបាយ សេដ្ឋកិច្ច និងសង្គម របស់ប្រទេស។ បាតុភូមិនេះផ្តល់ផលប៉ះពាល់ដល់ទំហំនិងសមាសភាពនៃប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ មូហេតុនៃចលនាបម្លាស់លំនៅកម្ពុជា៖ - សង្គ្រាម - គ្រោះធម្មជាតិ (រាំងស្ងួត និងទឹកជំនន់...
geography
តើបណ្តាញគមនាគមន៍នៅប្រទេសកម្ពុជាមានប៉ុន្មានប្រភេទអ្វីខ្លះ?
បណ្តាញគមនាគមន៍នៅកម្ពុជាមានបីប្រភេទគឺ៖ - ផ្លូវគោក (ផ្លូវថ្នល់ និងផ្លូវដែក) - ផ្លូវទឹក - ផ្លូវអាកាស។ ការអភិវឌ្ឍន៍ផ្លូវថ្នល់គឺកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនពីព្រោះវិស័យនេះបានជួយអភិវឌ្ឍន៍ វិស័យផ្សេងៗទៀតដួចជា៖ - កសិកម្ម ដឹកជញ្ជូនកសិផល - ឧស្សាហកម្ម ដឹកជញ្ជូន វត្ថុធាតុដើម និងផលិតផលសម្រេច - ពាណិជ្ជកម្ម បម្រើឲ្យការនាំចេញនាំចូល ...
geography
ចូររៀបរាប់អំពីទីផ្សារសំខាន់ៗរបស់កម្ពុជា។ តើទីផ្សារណាដែលមានបរិមាណ ទឹកប្រាក់ច្រើនជាងគេ ហេតុអ្វី?
ទីផ្សារសំខាន់ៗរបស់កម្ពុជា៖ - ទ្វីបអាមេរិក - សហគមន៍អឺរ៉ុប - ទ្វីបអាហ្រ្វិក - ទ្វីបអាស៊ី និងអូសេអានី - សាធារណៈរដ្ឋ សង្គមនិយមវៀតណាម ទីផ្សារកម្ពុជាមានទឹកប្រាក់ច្រើនជាងសហរដ្ឋអាមេរិកព្រោះ៖ - ការអនុគ្រោះពន្ធនាំចូល - កម្ពុជាជាសមាជិក WTO។
geography
តើកំណើននគរូបនីយកម្មមានកម្រិតខ្ពស់នៅកម្ពុជា។ ចូរររៀបរាប់ពីកត្តាដែលនាំឲ្យមានកំណើននេះ។
កំណើននគរូបនីយកម្មមានកម្រិតខ្ពស់នៅកម្ពុជាបណ្តាមកពីកត្តា៖ - កំណើនប្រជាជនមានកម្រិតខ្ពស់ - ប្រជាជនជនបទផ្លាស់ទីចូលក្នុងទីចូលក្នុងទីក្រុងដើម្បីរកការងារធ្វើ - ការកើនឡើងនៃតម្រូវការ សេវា សាធារណៈ - ការរៀបចំទីក្រុង តាមស្តង់ដារ អន្តរជាតិ - មានស្ថេរភាព នយោបាយ សន្តិសុខសង្គម - គោលនយោបាយ ការរៀបចំទីក្រុង - គោលនយោបាយដីធ្លី។
geography
តើវិសមភាពចំពោះការអប់រំ ទាក់ទងទៅនិងអ្វីខ្លះ?
វិសមភាពចំពោះការអប់រំទាក់ទង៖ តាមភេទ ចាប់ពីកម្រិតថ្នាក់មធ្យមសិក្សាឡើងទៅសិស្សប្រុសច្រើនជាងសិស្សស្រី - ជួយការងារផ្ទះ - ឆាប់រៀបការ - ឲ្យកូនធ្វើការងារជួយជីវភាពគ្រួសារ ទីប្រជុំជននិងជនបទ - ទីប្រជុំជន - អាណាព្យាបាលមានការយល់ដឹងពីតម្លៃការសិក្សាជាង - មានជីវភាពធូរធារ - សាលារៀនមានគ្រប់កម្រិត - មានសម្ភារៈសិក្សាសម្បូរបែប - មានសុវត្ថិភ...
geography
ការដាំដុះជីគីមី និងការកាប់បំផ្លាញព្រៃឈើ មានការប៉ះពាល់ដល់មច្ឆជាតិយ៉ាងដួចម្តេច?
ការដាំដុះប្រើជីគីមី ប៉ះពាល់ដល់មច្ឆជាតិដូចជា៖ - ជាតិ ជីគីមីហូរចូលទៅក្នុងទឹក (ស្ទឹង ទន្លេ បឹង ព្រែក) ធ្វើឲ្យខូចបរិស្ថានទឹក - វិនាសបាត់បង់ពួកមច្ឆជាតិ (មិនអាចបន្តពូជបាន) ការកាប់បំផ្លាញព្រៃឈើនាំអោយមានការប៉ះពាល់ដល់មច្ឆជាតិដូចជា៖ - បាត់បង់ជំរកត្រីពងកូន និងចំណីរបស់មច្ឆជាតិ - បង្កភាពរាំងស្ងួត (កំណើនសីតុណ្ហភាព) - បឹង ស្ទឹង ទន្លេ...
geography
ចូររៀបរាប់អំពីទំនាក់ទំនងរវាងការដាំដុះ អាជីវកម្មព្រៃឈើ និងនេសាទ។
ទំនាក់ទំនងរវាងការដាំដុះអាជីវកម្មព្រៃឈើ និងនេសាឬមានអន្តរអំពើលើគ្នាទៅវិញទៅមក ព្រោះថាដើម្បីបំពេញតំរូវការក្នុងផលិតកម្មនិងតំរូវការផ្សេងៗមនុស្សនាំគ្នាកាប់ព្រៃឈើច្រើនដែលជាហេតុធ្វើឲ្យអាកាសធាតុប្រែប្រួលប៉ះពាល់ដល់ជីវីតមនុស្ស សត្វ និងរុក្ខជាតិ។ អិផរណានៃប្រព័ន្ធផលិតកម្ម នាំឲ្យមានកំណើនការប្រែប្រួលថ្នាំសម្លាប់សត្វល្អិតត និងជីគីមី។ ថ...
geography
ប្រទេសកម្ពុជាចាប់មអនុវត្តន៍សេដ្ឋកិច្ចទីផ្សារសេរីចាប់ពីឆ្នាំណា? តើមានការរីកចម្រើនដូចម្តេច?
ប្រទេសកម្ពុជាចាប់អនុវត្តន៍សេដ្ឋកិច្ចទីផ្សារសេរីចាប់ពីឆ្នាំ១៩៩៣។ ការរីកចម្រើន - សហគ្រាសរដ្ឋមួយចំនួនត្រូវបានជួលផ្ទេរឬលក់ទៅឲ្យឯកជន - សហគ្រាសមួយចំនួនត្រូវបានកែទម្រង់ជាថ្មី - ផ្នែកឯកជនមានកម្លាំងរឹងមាំ អាចបំពេញបន្ថែមវិនិយោគសាធារណៈក្នុងវិស័យសង្គមកិច្ច - បង្កើតការងារជំនាញ ដល់ប្រជាជន - ពង្រឹងវិស័យឯកជន និងវិនិយោគទុន។
geography
តើរបាយប្រជាជនកម្ពុជាស្មើគ្នាដែរឬទេ?ព្រោះអ្វី? តើដង់ស៊ីតេប្រជាជនខ្ពស់ជាងគេនិងទាបជាងគេនៅមានតំបន់ណាខ្លះនៃប្រទេសពីព្រោះអ្វី?
របាយប្រជាជនកម្ពុជាមិនស្មើគ្នាទេពីតំបន់មួយទៅតំបន់មួយដូចជាតំបន់វាលទំនាបានដង់ស៊ីតេប្រជាជនប្រមាណ ២៦១នាក់ក្នុងមួយគីឡូម៉ែត្រការ៉េតំបន់ទន្លេសាប ៦៤នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ តំបន់ឆ្នេរសមុទ្រ ៥៦នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ តំបន់ភ្នំនិងខ្ពង់រាប ២២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ នៅច្រើនជាងគេព្រោះជាតំបន់សំបូរដីមានជីជាតិ ផ្លូវទឹក ត្រី...
geography
តើការប្រើប្រាស់អុស និងប្រភពថាមពលជីវម៉ាសឯទៀតផ្តល់ផលវិបាកយ៉ាងណាខ្លះដល់បរិស្ថាន?
ផ្តល់ផលវិបាក២យ៉ាងគឺ៖ - ការហិនហោច ការបាត់បង់ព្រៃឈើ ដែលបណ្តាលមកពីការបាត់បង់ព្រឈើ - ការបំពុលលំនៅស្ថាន ដែលបណ្តាលមកពីការដុតជីវម៉ាស ដើម្បីចម្អិនអាហារ។
geography
តាមឯកសាររបស់អង្គការះភិវឌ្ឍន៍ប្រជាជន នៃអង្គកានរសហប្រជាជាតិឆ្នាំ ១៩៩៧ កុមារកម្ពុជាដ៏ច្រើន បម្រើក្នុងការងារ (២៩.៣% នៅជនបទ ១១.៣%នៅទីក្រុង) និងធ្វើជាស្រ្តីពេស្យា អនីតិជន (៥៣%)។ តើអ្នកយល់យ៉ាងដូចម្តេចចំពោះបញ្ហាខាងលើនេះ?
ខ្ញុំយល់ថា. - កុមារជាទំពាំងស្នងឬស្សី - កុមារជាកម្លាំងប្រទេសជាតិ ទៅថ្ងៃអនាគត - កុមារធ្វើជាស្រ្តីពេស្យា ខូចសុខភាព មិនបានចូលរៀន អនាគតជាម្តាយមិនល្អ - កុមារបម្រើការងារសង្គម បាក់កម្លាមង មិនបានចូលរៀន នាំឲ្យខ្វះធនធានមនុស្ស - រដ្ឋាភិបាលត្រូវមានវិធានមការទប់ស្កាត់ឲ្យខានតែបាន ព្រោះប្រឆាំងនិងសិទ្ធិកកុមារ។
geography
តើកត្តាសំខាន់ៗអ្វីខ្លះ ដែលធ្វើឲ្យអត្រាស្លាប់របស់កុមារខ្ពស់នៅកម្ពុជា?
កត្តាសំខាន់ៗដែលធ្វើឲ្យអត្រាស្លាប់របស់កុមារខ្ពស់នៅកម្ពុជាគឺ៖ - កង្វះអាហាររូបត្ថម្ភ - កង្វះការថែទាំពីមាតាបិតា - សេវាកម្មសុកភាព - កង្វះអានាម័យ - ការប្រើប្រាស់ទឹកមិនស្អាត - ខ្វះបង្គន់អនាម័យ។
geography
ហេតុអ្វីបានជាគេចាត់ទុកកម្រិតអក្ខរកម្ម ជាសូចនាករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមជាតិ?
បានជាគេចាត់ទុកកម្រិតអក្ខរកម្ម ជាសូចករដ៏សំខាន់សម្រាប់អភិវឌ្ឍន៍សង្គមជាតិព្រោះការអបរំបង្កើនកម្រិតអក្ខរកម្ម និងការសិក្សាដែលជាកម្លាំងសម្រាប់កែប្រែសង្គមនិងជាកត្តាសំខាន់បំផុតសម្រាប់ប្រយុទ្ធប្រឆាំងនិងភាពក្រីក្រផ្តល់សិទ្ធិអំណាចដល់ស្រ្តី ការពារកុមារការកេងប្រវ័ញ្ច លើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ការពារបរិស្ថាន និងសម្រា...
geography
ហេតុអ្វីជាចលនាចំណាកស្រុកនៅរបបខ្មែរក្រហមដួលរលំ?
បានជាចលនាចំណាក់ស្រុកនៅរបបខ្មែរក្រហមដួលរលំ ព្រោះដោយសារកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានផ្តួលរលំរបបខ្មែរក្រហម។ ក្រោយថ្ងៃទី០៧ ខែ មករា ឆ្នាំ ១៩៧៩ របបថ្មីបានកើតឡើង គឹសាធារណៈរដ្ឋប្រជាមានិតកម្ពុជាដែលប្រជាជនមានសេរីភាពក្នុងការធ្វើដំណើរមិនមានបញ្ហាអ្វីរាំងស្ទះ ដូចកាលសម័យ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ឡើយ។ ប្រជាជនដែលបានបែកបាក់គ្នាបាន...
geography
តើជំរឿនជាអ្វី? ហេតុអ្វីបានជារាជរដ្ឋាភិបាលចាំបាច់ធ្វើជំរឿន?
ជំរឿន គឹជាការរាប់ចំនួនមនុស្ស ប្រុស ស្រី ក្មេងចាស់ ទាំងខ្មែរទាំងបរទេស ដែលកំពុងរស់នៅលើទឹកដីកម្ពុជាតាមកាលបរិច្ឆេទកំណត់មួយ។ រាជរដ្ឋាភិបាលចាំបាច់ធ្វើជំរឿន ដើម្បីទទួលបានទិន្នន័យពីប្រជាជន ព្រោះទិន្នន័យបានពីជំរឿនមានលក្ខណៈងាយស្រួលឲ្យរាជរដ្ឋាភិបាលបានរៀបចំធ្វើផែនការអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានត្រឹមត្រូវ និងលើកស្ទួយសុខមាសភាពដល់ប្រជាព...
geography
តើកសិកម្មនៅកម្ពុជាយើងមានលក្ខណៈបែបណា? ហើយមានសារៈសំខាន់ដូចម្តេចខ្លះចំពោះសេដ្ឋកិច្ចជាតិ?
កសិកម្មនៅកម្ពុជាយើងមានលក្ខណៈជាយថាផល។ សារៈសំខាន់ចំពោះសេដ្ឋកិច្ចជាតិគឺ៖ - ប្រជាកសិករមានការងារធ្វើ - ផ្តល់ជាស្បៀងអាហារ ផ្តល់ផលិតផលបំពេញតម្រូវការក្នុងស្រុក និងនាំចេញដើម្បីប្តូរយករូបិយប័ណ្ណបរទេស
geography
ហេតុអ្វីបានជាគេថា វិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង?
បានជាគេថា វិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែងព្រោះ៖ - បានរួមចំណែកកសាងសេដ្ឋកិច្ចសង្គម - បង្កើនឱកាសការងារ - បង្កើនប្រាក់ចំណូល - លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន - កាត់បន្ថយភាពក្រីក្រ - ប្រាក់ចំណូលជំរុញផលិតផលក្នុងស្រុក - ធ្វើឲ្យមានលំនឹងជញ្ជីងពាណិជ្ជកម្ម។
geography
តើជប៉ុនដោះស្រាយបញ្ហាសេដ្ឋកិច្ចយ៉ាងដូចម្តេច?
ជប៉ុនបានដោះស្រាយបញ្ហាសេដ្ឋកិច្ចដោយ៖ - រៀបចំឡើងវិញនូវឧបករណ៍ផលិតកម្ម - ពង្រឹង និងបង្កើនការនាំចេញ - ទីតាំងនៅក្រៅប្រទេស - អភិវឌ្ឍន៍ទីផ្សារក្នុងស្រុក។
geography
តើប្រទេសកម្ពុជាចាប់អនុវត្តសេដ្ឋកិច្ចទីផ្សារសេរីចាប់ពីឆ្នាំណា? មានការរីកចម្រើនដូចម្តេច? ចូរប្រាប់អំពីភាគរយនៃវិស័យសេដ្ឋកិច្ចក្នុងឆ្នាំ២០០៨?
ប្រទេសកម្ពុជាចាប់អនុវត្តន៍សេដ្ឋកិច្ច ទីផ្សារសេរីចាប់ពីឆ្នាំ ១៩៩៣។ ការរីកចម្រើន - សហគ្រាសរដ្ឋមួយចំនួនត្រូវបានជួល ផ្ទេរ ឬលក់នៅឲ្យឯកជន - សហគ្រាសមួយចំនួនត្រូវបានកែទម្រង់ជាថ្មី - ផ្នែកឯកជន មានកម្លាំងរឹងមាំ អាចបំពេញបន្ថែមវិនិយោគសាធារណៈក្នុងវិស័យសង្គមកិច្ច - បង្កើតការងារជំនាញ ដល់ប្រជាជន - ពង្រឹងវិស័យឯកជន និងវិនិយោគទុន។
geography
តើវត្តមានកងទ័ពវៀតណាម នៅលើទឹកដីកម្ពុជា និងការដេកកងទ័ពវៀតណាម ចេញពីកម្ពុជានៅថ្ងៃខែឆ្នាំណា? មានបញ្ហាអ្វីខ្លះកើតឡើង?
វត្តមានកងទ័ពវៀតណាមនៅលើទឹកដីកម្ពុជាៈ ៧ មករា ១៩៧៩ - កងទ័ពវៀតណាមដកចេញពីទឹកដីកម្ពុជានៅថ្ងៃទី១ កញ្ញា ១៩៨៩ - នៅពេលកងទ័ពវៀតណាមដកចេញទៅ គេសង្កេតឃើញមានការរីកចម្រើនរវាងកងទ័ពរដ្ឋាភិបាលនិងកងទ័ពតស៊ូ។
geography
តើកិច្ចព្រមព្រៀងសន្តិភាពនាទីក្រុងប៉ារីស ប្រព្រឹត្តឡើងនៅថ្ងៃខែ ឆ្នាំណា? កិច្ចព្រមព្រៀងនេះ រៀបចំឡើងដើម្បីអ្វី? ចូរពន្យល់?
កិច្ចព្រមព្រៀងសន្តិភាពនាទីក្រុងប៉ារីស ប្រព្រឹត្តឡើងនាថ្ងៃទី២៣ ខែ តុលា ឆ្នាំ ១៩៩១ - កិច្ចព្រមព្រៀងនេះរៀបចំឡើង ដើម្បីផ្តល់លទ្ធភាពដល់ការ វិលត្រឡប់មកវិញ ដោយស្ម័គ្រចិត្ត នៃជនភៀសខ្លួនពីជំរុំដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិក្នុងប្រទេសថៃ មានការបោះឆ្នោតឆ្នាំ ១៩៩៣ - កម្មវិធីនេះរៀបចំឡើងដោយអង្គការ UNDP និងអង្គការ UNHCR ដែលជួយឧបត្...
geography
តើចលនាបម្លាស់លំនៅឆ្នាំ ១៩៧០ និងឆ្នាំ ១៩៧៩ មានលក្ខណៈខុសគ្នាដូចម្តេច?
បម្លាស់ប្តូរទីលំនៅជាបាតុភូតសកល ដោយសារចលនាបម្លាស់លំនៅនេះពាក់ព័ន្ធទៅនឹងវិបត្តិផ្សេងៗដែលកើតមានក្នុង និងក្រៅប្រទេសដែលបណ្តោយមកពីវិបត្តិនយោបាយសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស។ បាតុភូតនេះផ្តល់ផលប៉ះពាល់ដល់ទំហំនិងសមាសភាពនៃប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរៈ។ មូលហេតុនៃចលនាបម្លាស់លំនៅកម្ពុជាៈ - សង្គ្រាម - គ្រោះធម្មជាតិ (រាំងស្ងួត និងទឹកជំន...
geography
ហេតុអ្វីទើបគេនិយាយថា បម្លាស់ប្តូរទីលំនៅជាបាតុភូតសកល? ចូររៀបរាប់ពីមូលហេតុដែលធ្វើអោយកើតមានចលនាបម្លាស់លំនៅនៅកម្ពុជា?
បម្លាស់ប្តូរទីលំនៅជាបាតុភូតសកល ដោយសារចលនាបម្លាស់លំនៅនេះពាក់ព័ន្ធទៅនឹងវិបត្តិផ្សេងៗដែលកើតមានក្នុង និងក្រៅប្រទេសដែលបណ្តោយមកពីវិបត្តិនយោបាយសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស។ បាតុភូតនេះផ្តល់ផលប៉ះពាល់ដល់ទំហំនិងសមាសភាពនៃប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរៈ។ មូលហេតុនៃចលនាបម្លាស់លំនៅកម្ពុជាៈ - សង្គ្រាម - គ្រោះធម្មជាតិ (រាំងស្ងួត និងទឹកជំន...
geography
តើការចាក់ចោលកាកសំណល់រឹង នៅកណ្តាលវាលបណ្តាលឲ្យមានគ្រោះថ្នាក់ដូចម្តេចខ្លះ?
ការចាក់ចោលកាកសំណល់រឹង នៅកណ្តាលវាយបណ្តាលឲ្យមានគ្រោះថ្នាក់ដូចជា៖ - ក្លិនអសោចិ៍នៃសំរាមទៅលើអ្នករស់នៅជុំវិញ - កើតមានសត្វរុយ ជាភ្នាក់ងារចម្លងជម្ងឺ ជាពិសេសរាករូសនិងអាសន្នរោគ - ខ្យល់អាកាសមិនបរិសុទ្ធដោយសារការដុតសំរាមនិងធូលីហុយ - ប្រឈមមុខជម្ងឺផ្លូវដង្ហើម និងមហារីកដោយសារការដុតសំរាម - មេរោគនិងសារធាតុពុល ហូរតាមទឹកជ្រាបចូលទឹកក្រោមដី...
geography
ចូរនិយាយអំពីរបៀបគ្រប់គ្រងសំណល់រាវនៅក្នុងទីក្រុង។
របៀបគ្រប់គ្រងសំណល់រាវនៅទីក្រុងភ្នំពេញ៖ សំណល់រាវត្រូវបង្ហូរតាមបណ្តាញលូកប់ក្នុងដី ឬប្រឡាយយកទៅស្តុកទុកក្នុងអាងដែលជាបឹងធម្មជាតិ។ បន្ទាប់មកគេបូមទឹកស្អុយទាំងនោះទម្លាក់ទៅក្នុងទន្លេ និងបឹងនានា ដោយមិនបានធ្វើប្រព្រឹត្តកម្មទឹកសំអុយនោះជាមុនទេ។ នៅភ្នំពេញមានបណ្តាញលូបង្ហូរទឹកស្អុយ។ ស្ថានីយ៍បូមទឹក ៩កន្លែង និងអាងស្តុកទឹកមួយចំនួនទៀតដែលត...
geography
តើបញ្ហាបរិស្ថានដែលបណ្តាលមកពីកំណើននគរូបនីយកម្មមានអ្វីខ្លះ? ចូររៀបរាប់។
បញ្ហាបរិស្ថានដែលបណ្តាលមកពីកំណើននគរូបនីយកម្មមាន៖ - កង្វក់អាកាសៈ បណ្តាលពីធូលី ផ្សែងម៉ាស៊ីនភ្លើង និងយានយន្តគ្រប់ប្រភេទ ក្លិនសំរាមរលួយ លូទឹកស្អុយនិងស្ថានីយ៍បូមទឹកស្អុយ ឧស្ម័នពុលចេញពីគ្រឿងបរិក្ខារចាស់ៗ - ការរំខានដោយសំលេងៈ ទាក់ទងនឹងម៉ាស៊ីនភ្លើង និងយានយន្តគ្រប់ប្រភេទ (ជាពិសេសគ្រឿងយន្តចាស់ៗ) ការប្រើប្រាស់ឧគ្ឃោសនស័ព្ទ សម្លេងយន្...
geography
ចូរនិយាយអំពីសក្តានុពលភាពផ្នែកទេសចរណ៍នៅកម្ពុជា?
សក្តានុពលផ្នែកទេសចរណ៍នៅកម្ពុជាយើង មានដូចជា៖ - ប្រទេសយើងសំបូរភោគទ្រព្យទេសចរណ៍ធម្មជាតិ វប្បធម៌ប្រវត្តិសាស្រ្ត និងកែច្នៃ - ប្រជាជនមានភាពរួសរាយ រាក់ទាក់ - មានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្ត ទីលានកូនគោល និងសេវាដឹកជញ្ជូន សម្រាប់បំពេញតម្រូវការអ្នកទេសចរណ៍... - មានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័...
geography
តើប៉ូលកំណើន (ប៉ូលសេដ្ឋកិច្ច) សំខាន់ៗមាននៅខេត្តណាខ្លះ?
លកំណើន (ប៉ូលសេដ្ឋកិច្ច) សំខាន់ៗមាននៅតាមខេត្តដូចជា៖ - រាជធានីភ្នំពេញជាប៉ូលទី១ - ខេត្តព្រះសីហនុជាប៉ូលទី២ - ខេត្តសៀមរាបជាប៉ូលទី៣។
geography
តើប្រទេសកម្ពុជាអាចមានសក្តានុពលសេដ្ឋកិច្ចលើផ្នែកអ្វីខ្លះ?
ប្រទេសកម្ពុជាអាចមានសក្តានុពលសេដ្ឋកិច្ចលើផ្នែក៖ - សក្តានុពលផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម - សក្តានុពលផ្នែកកសិកម្ម - សក្តានុពលផ្នែកទេសចរណ៍ - សារៈសំខាន - ផ្នែកការដឹកជញ្ជូន (សក្តានុពលផ្នែកគមនាគមន៍)។
geography
តើគេរៀបចំឋានានុក្រមខេត្តក្រុងនៅកម្ពុជាជាប៉ុន្មានប្រភេទ?អ្វីខ្លះ?
គេរៀបចំឋានានុក្រមខេត្តក្រុងនៅកម្ពុជា ៧ប្រភេទដាច់ដោយឡែកពីគ្នាមានដូចជា៖ - ខេត្ត ក្រុងប្រភេទទី១៖ ខេត្តក្រុងទាំងឡាយណាដែលមានសេដ្ឋកិច្ចរឹងមាំ និងមានចំនួនប្រជាជនច្រើនជាងគេមានដូចជាៈ កំពង់ចាម ក្រុងភ្នំពេញ ព្រោះមានសេដ្ឋកិច្ចរឹងមាំ ជាមជ្ឈមណ្ឌលទាក់ទាញខ្ពស់ខាងសេដ្ឋកិច្ច (វិនិយោគទុនជាតិ និងអន្តរជាតិ) - ខេត្តរឹងមាំ៖ ខេត្តទាំងឡាយណាដែល...
geography
តើត្រូវធ្វើដូចម្តេចខ្លះ ដើម្បីឲ្យប្រជាជនមានការចូលចិត្តរស់នៅតំបន់ភ្នំនិងខ្ពង់រាប។
ដើម្បីឲ្យប្រជាជនមានការចូលចិត្តរស់នៅតំបន់ភ្នំនិងខ្ពង់រាបគឺៈ - អភិវឌ្ឍន៍តាមសហគមន៍ឲ្យបានល្អប្រសើរ - កសាងប្រព័ន្ធផ្លូវគមនាគមន៍ - សាងសង់សាលារៀន - សាងសង់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ - រៀបចំដីសម្រាប់សំណង់លំនៅដ្ឋាន និងដីសម្រាប់កសិកម្ម - ដំណោះស្រាយទឹក ភ្លើង - បង្កើតរោងចក្រសិប្បកម្ម ឧស្សាហកម្ម - ការពារនិងរក្សាសន្តិសុខនៅតំបន់នោះឲ្យបា...
geography
តើរបាយប្រជាជនកម្ពុជាខុសគ្នាខ្លាំងបណ្តាលមកពីមូលហេតុអ្វីខ្លះ?
ភាពខុសគ្នារវាងដង់ស៊ីតេ និងរបាយប្រជាជនកម្ពុជាក្នុងតំបន់វាលរាបនិងតំបន់ភ្នំនិងខ្ពស់រាប គឺបណ្តាលមកពីៈ តំបន់វាលរាបៈ - មានទីតាំងរាជធានីដែលជាតំបន់ប្រមូលផ្តុំគ្រប់ស្ថាប័នជាតិធំៗទាំងផ្នែកសេដ្ឋកិច្ច វប្បធម៌ នយោបាយ រដ្ឋបាល... - សំបូរដីមានជីវជាតិ និងផ្លូវទឹកប្រសើរដល់កសិកម្ម - មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងមានលក្ខណៈល្អប្រសើរ ...
geography
តើមនុស្សប្រភេទណាខ្លះដែលចាត់ទុកជាក្រុមទន់ខ្សោយ? ហេតុអ្វី?
មនុស្សដែលចាត់ទុកជាក្រុមទន់ចខ្សោយគឹស្រ្តីមេម៉ាយ និងជនពិការ ព្រោះ៖ - មិនបានចូលរួមសកម្មក្នុងវិសល័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម - មានកម្លាំងទន់ខ្សោយ គ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការងារធ្ងន់។
geography
តើតាមស្ថិតិ២០០៨អត្រាមរណទារកមានប៉ុន្មាន? អត្រាកុមារអាយុ៥ឆ្នាំ? អត្រាមរណមាតា?
តាមស្ថិតិ២០០៨៖ - អត្រាមរណទារកមាន ៥៨ លើទារកទើបកើត ១០០០ (ក្រុង ៣៤% ជនបទ ៦២%) - កុមារមានអាយុ ៥ឆ្នាំមាន៤៤% (ក្រុង២២% ជនបទ៤៨%) - មរណភាព ៤៦១ក្នុងកំណើតទារករបស់ ១០.០០០០ក្រុង ២៨៧ ជនបទ ៤៩០។
geography
តើកុមារខ្វះអាហាររូបត្ថម្ភ មានន័យដូចម្តេច?
កុមារខ្វះអាហាររូបត្ថម្ភមានន័យថា មិនគ្រាន់តែបណ្តាលមកពី កង្វះចំណីអាហារប៉ុណ្ណោះទេតែក៏អាចបណ្តាលមកពី កង្វះខាតការថែទាំ សេវាសុខភាព បង្គន់អនាម័យ ការប្រើប្រាស់ទឹកស្អាតនិងកង្វះអនាម័យ។
geography
តើកុមារខ្វះសាធាតុចិញ្ចឹមមានលក្ខណៈដូចម្តេចខ្លះ?
កុមារខ្វះសារធាតុចឹញ្ចឹមគឹមានលក្ខណៈស្គម ស្បែកដណ្តប់ឆ្អឹង សាប់ទប់ជ្រាយ ជ្រីវជ្រួញ ចុះទម្ងន់ រាករួសញឹកញាប់។
geography
តើការខ្វះលទ្ធភាពទទួលបានការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យរបស់ប្រជាជនកម្ពុជាបណ្តាលមកពីមូលហេតុអ្វីខ្លះ? បញ្ហានេះនាំឲ្យប៉ះពាល់យ៉ាងណាខ្លះដល់សុខភាពសាធារណៈ?
បណ្តាលមកពី៖ - បញ្ហាជីវភាព (សេដ្ឋកិច្ចភាពក្រីក្រ) - ខ្វះការយល់ដឹងពីបញ្ហាអនាម័យ - ប្រព័ន្ធបណ្តាញទឹកស្អាតចាស់ៗ ទ្រុឌទ្រោម ដំណើរការមិនល្អ។ ផលប៉ះពាល់ដល់សុខភាពសាធារណៈមានដូចជា៖ - មានជម្ងឹឆ្លងផ្សេងៗ ដូចជារាតរូស អាសន្នរោគ... - ធ្វើឲ្យមានផលប៉ះពាល់ដល់កង្វក់ទឹក (លើដី និងក្នុងដី) - កង្វក់បរិយាកាស (ក្លិនស្អុយ)។
geography
តើមានមូលហេតុសំខាន់អ្វីខ្លះ ដែលនាំឲ្យសិស្សស្រ្តីនៅកម្ពុជាមិនអាចសម្រេចការសិក្សាដល់ទីបញ្ចប់បាន?
មូលហេតុមានដូចជា៖ - កង្វះសន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួន - បញ្ហា្កកង្វះជីវភាព - បន្ទុកការងារច្រើន - ទំនៀមមទម្លាប់ប្រពៃណី - សាលារៀនស្ថិតនៅឆ្ងាយពីផ្ទះ - សាលារៀនមិនគ្រប់កម្រិតថ្នាក់។
geography
តើការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា មានទំនាក់ទំនងជាមួយជញ្ជីងពាណិជ្ជកម្ម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយ៉ាងដូចម្តេចខ្លះ?
វិស័យឧស្សាហកម្មនៅកម្ពុជាមានទំនាក់ទំនងជាមួយពាណិជ្ជកម្មគឺ៖ - រក្សាលំនឹងនៃជញ្ជីងពាណិជ្ជកម្ម - ធ្វើឲ្យមាននផលិតផលច្រើនសម្រាប់នាំចេញទៅបរទេស - ឧស្សាហកម្មផលិតបានច្រើនកាត់បន្ថយលំនាំចូល។ វិស័យឧស្សាហកម្មរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនដូចជា៖ - ធ្វើឲ្យប្រជាជនមានការងារច្រើន - ធ្វើឲ្យទំនិញមានតម្លៃសមរម្យ - កាត់បន្ថយចំណាក់ស្រុករ...
geography
ហេតុអ្វីបានជាគេនិយាយថា «បណ្តាញគមនាគមន៍មានតួនាទីជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច»។
បណ្តាលគមនាគមន៍មានតួនាទី ជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចពីព្រោះបណ្តាញគមនាគមន៍មានផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសដែលបម្រើឲ្យវិស័យសេដ្ឋកិច្ច ទាំងអស់គឺ៖ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចចរណ៍ និងសេវាកម្ម។
geography
តើគោលនយោបាយបែងចែកដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជាមានសារៈសំខាន់យ៉ាងណាខ្លះ?
សារៈសំខាន់នៃគោលនយោបាយបែងចែកដីធ្លីរបស់រាជរដ្ឋាភិបាលគឺ៖ - កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន - រួមចំណែកក្នុងការកាត់បន្ថយវិវាទដីធ្លី - អាចឲ្យគេប្រើប្រាស់ដិធ្លី និងកម្លាំងពលកម្ម ដែលនៅទំនេប្រកបដោយប្រសិទ្ធិភាព - រួមចំណែកក្នុងការកាត់បន្ថយបន្ទុក ផ្នែករដ្ឋាភិបាលនិងតុលាការ - ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងសង្គមនៅថ្នាក់មូលដ្ឋាន។
geography
ដូចម្តេចហៅថា អត្រាភេទ? តើកត្តាអ្វីខ្លះដែលអាចធ្វើឲ្យអត្រាភេទមានការប្រែប្រួល?
អត្រាភេទគឹជាចំនួនមនុស្សប្រុសធៀបនិងមនុស្សស្រី ចំនួន១០០នាក់ដែលមានសារៈសំខាន់សម្រាប់ជារង្វាស់សាមញ្ញនៃសមាសភាពភេទ។ អត្រាភេទមកានការប្រែប្រួលទៅតាម៖ - ស្ថានភាពសង្គម - ស្ថានភាពភូមិសាស្រ្ត - អាយុ - ចលនាបម្លាស់លំនៅរបស់ប្រជាជន។
geography
ការរៀបចំសេដ្ឋកិច្ចបែបទ្វីបនិយម របស់ប្រទេសជប៉ុនមានលក្ខណៈផ្ទុយពីសហរដ្ឋអាមេរិក ដែលមានលក្ខណៈសហគ្រាសធំ លេបត្របាក់សហពីសហរដ្ឋអាមេរិក ដែលមានលក្ខណៈសហគ្រាសធំ លេបត្របាក់សហគ្រាសតូច។ ចូរពន្យល់ពីការរៀបចំសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗនេះ។
ពន្យល់ពិការរៀបចំសេដ្ឋកិច្ច របស់ប្រទេសនីមួយៗ៖ ប្រទេសជប៉ុន - ទ្វិកនិយមសេដ្ឋកិច្ច៖ ពេលសហគ្រាសធំៗលេចឡើង គេទុកសហគ្រាសតូច និងមធ្យមឲ្យនៅសហការនិងបម្រើសហគ្រាសធំ សហរដ្ឋអាមេរិក នៅសហរដ្ឋអាមេរិចសហគ្រាសធំៗ មានប្រាក់ទុនច្រើនធ្វើការផ្តាច់មុខលេបត្របាក់ សហគ្រាសតូច និងមធ្យម ដែលមានដើមទុនតិចទោះបីមានសមត្ថភាពបង្កើតបច្ចេកវិទ្យាថ្មីៗក៏ដោយ។
geography
តើការងារអ្វីខ្លះ ដែលប្រជាជនកម្ពុជាទទួលបានពីវិស័យទេសចរណ៍? តើវិស័យទេសចរណ៍មានទំនាក់ទំនងជាមួយវិស័យកសិកម្មយ៉ាងណាខ្លះ?
ការងារដែលប្រជាជនកម្ពុជា ទទួលបានពីវិស័យទេសចរណ៍៖ - សណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ - ទីភ្នាក់ងារទេសចរណ៍ - មគ្គុទេសទេសចរណ៍ - សេវាម្ហូបអាហារ - សេវាដឹកជញ្ជូន - លក់វត្ថុអនុស្សាវរីយ៍ - កសិកម្ម នេសាទ (តាមយន្តការ ភូមិមួយ ផលិតផលមួយ)។ ទំនាក់ទំនងវិស័យទេសចរណ៍ ជាមួយវិស័យកសិកម្ម៖ - ការលក់ផលិតផលកសិកម្ម - ជម្រុញឲ្យវិស័យកសិកម្មមានការរីក...
geography
តើប្រជាជនក្រីក្រនៅសហរដ្ឋអាមេរិកភាគច្រើនជាជនជាតិមានដើមកំណើតមកពីទ្វីបណា?
ប្រជាជនក្រីក្រភាគច្រើនមានដើមកំណើតពីទ្វីប៖ - ទ្វីបអាហ្រ្វិច (ស្បែកខ្មៅ) - ទ្វីបអឺរ៉ុប (ជនជាតិអេស្ប៉ាញ) - ទ្វីបអាស៊ី។
geography
សហរដ្ឋអាមេរិកជាប្រទេសមហាអំណាចទី១ ក្នុងពិភពលោកហេតុអ្វីបានជាសហរដ្ឋអាមេរិកនៅមានប្រជាជនមួយចំនួនរស់នៅក្នុងភាពក្រីក្រនៅឡើយ?
បានជាសហរដ្ឋអាមេរិចនៅមានប្រជាជនមួយចំនួនរស់នៅក្នុងភាពក្រីក្រព្រោះ៖ - ប្រជាជនភាគតិច (ជនជាតិដើម) - ជាប្រជាជនគ្មានការងារធ្វើ - មានការងារមិនជាប់លាប់ - ប្រជាជនមិនបានទទួលការអប់រំ ឬអប់រំបានតិចតួច។
geography
តើការដាំដុះដោយប្រើជីគីមី និងការកាប់បំផ្លាញព្រៃឈើមានការប៉ះពាល់ដលើមច្ឆជាតិដូចម្តេចខ្លះ?
ការប្រើជីគីមីមានការប៉ះពាល់ដូចជា៖ - ជាតិគីមីហូរចូលទៅក្នុងទឹក ខូកចបរិស្ថានទឹក - វិនាសបាត់បង់ពពួកមច្ឆជាតិ (មិនបន្តពូជបាន) ការកាប់បំផ្លាញព្រៃឈើប៉ះពាល់ដូចជា៖ - បាត់បង់ជម្រកត្រីពង កូន និងចំណីរបស់មច្ឆជាតិ - បង្គភាពរាំងស្ងួត (កំណើនសីតុណ្ហភាព) - បឹង ស្ទឹង ទន្លេ កាន់តែរាក់ (ដោយសំណឹកដី)។
geography
នៅកម្ពុជាតើតំបន់ណាដែលមានប្រជាជនរស់នៅច្រើននិងតំបន់មានប្រជាជនរស់នៅតិចបង្កការលំបាកយ៉ាងណាខ្លះ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច? តើមានវិធានការយ៉ាងណាខ្លះដើម្បីដោះស្រាយបញ្ហានេះ?
តំបន់មានប្រជាជនរស់នៅច្រើន និងតំប្រជាជនរស់នៅតិចបង្កការលំបាកចំពោះការអភិវឌ្ឍសេដ្ឋកិច្ច៖ តំបន់ប្រជាជនរស់នៅច្រើន - បរិស្ថាន - ចរាចរណ៍ - សុខភាព អប់រំ - សង្គម កង្វះលំនៅ កង្វះអាហារ - កង្វះដីកសិកម្ម តំបន់ប្រជាជនរស់នៅតិច - កង្វះកម្លាំងពលកម្ម - កង្វះធនធានមនុស្ស - សល់ដីកសិកម្ម - កង្វះហេដ្ឋរចនាសម្ព័ន្ធ វិធានមការដើម្បីដោះស្រាយបញ្ហាន...
geography
នៅក្នុងការសិក្សាអំពីទម្រង់ប្រជាសាស្រ្តកម្ពុជា តើគេសិក្សាទៅលើចំណុចអ្វីខ្លះ? តើចំណុចនីមួយៗមានខ្លឹមសារយ៉ាងណាខ្លះ?
ការសិក្សាអំពីទម្រង់ប្រជាសាស្រ្តកម្ពុជាទៅលើចំណុច៖ - ដង់ស៊ីតេប្រជាជន - អត្រាភេទ - ទម្រង់តាមភេទនិងអាយុ - ប្រជាជនសកម្ម និងក្រុមទន់ខ្សោយ - ប្រជាជនទីប្រជុំ និងជនបទ ចំណុចនីមួយៗមានខ្លឹមសារ៖ - ផលធៀបរវាងចំនួនប្រជាជន ទៅនឹងផ្ទៃដី - ផលធៀបរវាងមនុស្សប្រុស ទៅនិងមនុស្សស្រី១០០នាក់ - សិក្សាពីទម្រង់ចាស់ និងទម្រង់ក្មេង - អតុល្យភាពរវាងប្រជា...
geography
តើកត្តាអ្វីខ្លះដែលធ្វើឲ្យផលិតផលឧស្សាហកម្មរបស់ជប៉ុនទទួលបានជោគជ័យក្នុងការទាក់ទាញអតិថិជនក្នុងពិភពលោក?
កត្តាដែលធ្វើឲ្យផលិតផលឧស្សាហកម្ម របស់ប្រទេសជប៉ុនទទួលបានជោគជ័យក្នុងការទាក់ទាញអតិថិជនក្នុងពិភពលោកមាន៖ - ផលិតផលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ - ឧស្សាហកម្មមានលក្ខណៈទំនើបកម្ម នៃបច្ចេកវិទ្យាថ្មីៗនិងផលិតកម្មច្រើន - សម្បូរអ្នកជំនាញ - ធ្វើវិនិយោគទុននៅបន្តាប្រទេសកំពុងអភិវឌ្ឍ - ផលិតផលជប៉ុនឆ្លើយតប និងតម្រូវការពិភពលោក។
geography
នៅកម្ពុជាតើតំបន់ណាដែលមានប្រជាជនរស់នៅច្រើននិងតំបន់មានប្រជាជនរស់នៅតិចបង្កការលំបាកយ៉ាងណាខ្លះ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច? តើមានវិធានការយ៉ាងណាខ្លះដើម្បីដោះស្រាយបញ្ហានេះ?
វិស័យទេសចរណ៍ផ្តល់ការងារដល់ប្រជាជនកម្ពុជាដូចជា៖ - មគ្គទ្ទេសក៏ទេសចរណ៍ - ភោជនីយដ្ឋាន - ផ្ទះសំណាក់ - ភ្នាក់ងារទេសចរណ៍ - យន្តការ ចលនាភូមិមួយផលិតផលមួយ - ការរៀបចំផ្ទះសម្បែងរបស់ពលរដ្ឋនៅតាមមូលដ្ឋាន - សេវាដឹកជញ្ជូន សាមញ្ញ រទេះគោ រទេះសេះ... - សេវាចំណីអាហារ - ការលក់វត្ថុអនុស្សាវរីយ៍ (សិប្បកម្ម កសិកម្ម) - សេវាកម្មផ្សេងៗទៀត។
geography
នៅក្នុងការសិក្សាអំពីទម្រង់ប្រជាសាស្រ្តកម្ពុជា តើគេសិក្សាទៅលើចំណុចអ្វីខ្លះ? តើចំណុចនីមួយៗមានខ្លឹមសារយ៉ាងណាខ្លះ?
ការសិក្សាអំពីទម្រង់ប្រជាសាស្រ្តកម្ពុជាទៅលើចំណុច៖ - ដង់ស៊ីតេប្រជាជន - អត្រាភេទ - ទម្រង់តាមភេទនិងអាយុ - ប្រជាជនសកម្ម និងក្រុមទន់ខ្សោយ - ប្រជាជនទីប្រជុំ និងជនបទ ចំណុចនីមួយៗមានខ្លឹមសារ៖ - ផលធៀបរវាងចំនួនប្រជាជន ទៅនឹងផ្ទៃដី - ផលធៀបរវាងមនុស្សប្រុស ទៅនិងមនុស្សស្រី១០០នាក់ - សិក្សាពីទម្រង់ចាស់ និងទម្រង់ក្មេង - អតុល្យភាពរវាងប្រជា...
geography
តើគេត្រូវធ្វើដូចម្តេចដើម្បីបង្កើនទិន្នផលស្រូវនៅកម្ពុជាដែលធានាបានទាំងផ្នែកបរិមាណ និងគុណភាព សម្រាប់ការនាំចេញទៅក្រៅប្រទេស?
ដើម្បីបង្កើនទិន្នផលស្រូវនៅកម្ពុជា ដែលធានាបានទាំងផ្នែកបរិមាណនិងគុណភាពសម្រាប់ការនាំចេញទៅក្រៅប្រទេសគេត្រូវ៖ - អនុវត្តកសិកម្មវិទ្យាសាស្រ្ត (អតិផល) - ធ្វើការកែប្រែគុណភាពដី - ការជ្រើសរើសពូជ - ប្រើជីធម្មជាតិ និងជីគីមី - ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត - ការរៀបចំប្រព័ន្ធធារាសាស្រ្ត - ប្រើប្រាស់គ្រឿងយន្ត - តំហែទាំ - ប្រពលវប្បកម...
geography
តើវិស័យទេសចរណ៍ បានផ្តល់ការងារអ្វីខ្លះដល់ប្រជាជនកម្ពុជា?
វិស័យទេសចរណ៍ផ្តល់ការងារដល់ប្រជាជនកម្ពុជាដូចជា៖ - មគ្គទ្ទេសក៏ទេសចរណ៍ - ភោជនីយដ្ឋាន - ផ្ទះសំណាក់ - ភ្នាក់ងារទេសចរណ៍ - យន្តការ ចលនាភូមិមួយផលិតផលមួយ - ការរៀបចំផ្ទះសម្បែងរបស់ពលរដ្ឋនៅតាមមូលដ្ឋាន - សេវាដឹកជញ្ជូន សាមញ្ញ រទេះគោ រទេះសេះ... - សេវាចំណីអាហារ - ការលក់វត្ថុអនុស្សាវរីយ៍ (សិប្បកម្ម កសិកម្ម) - សេវាកម្មផ្សេងៗទៀត។
geography
តើប្រព័ន្ធផលិតស្រូវនៅកម្ពុជាមានលក្ខណៈខុសប្លែកគ្នា? ចូររៀបរាប់។
ប្រព័ន្ធផលិតស្រូវនៅកម្ពុជាមានលក្ខណៈខុសគ្នាដូចខាងក្រោម៖ - ស្រូវវស្សាត្រូវបានគេដាំនៅទូទាំងប្រទេស ចាប់ពីខែឧសភា ដល់ខែតុលាលើផ្ទៃដីពី ៨៥% ទៅ៩០% (នៅកម្ពុជាក៏មានសាំស្រូវចម្ការដែរ) - ស្រូវប្រាំងធ្វើនៅតំបន់ក្បែរមាត់បឹង ទន្លេ ស្ទឹង ព្រែក ដោយវិធីស្ទូងនិងបាចទឹកបញ្ចូលនៅពេលរដូវទឹកស្រក។ ទិន្នផលមធ្យម ៤.០៣ ក្នុង១ហិត្ថា (២០០៨) - ស្រូវឡើង...
geography
ចូរពន្យល់ពីភាពវិជ្ជមាន និងភាពអវិជ្ជមាននៃវិស័យទេសចរណ៍?
វិស័យទេសចរណ៍មាន៖ ភាពវិជ្ជមាន - បង្កើតឱកាសការងារ - លើកកម្ពស់ជីវភាពប្រជាជន - កាត់បន្ថយភាពក្រីក្រ - កាត់បន្ថយការធ្វើចំណាក់ស្រុក - ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ (បង្កើនប្រាក់ចំណូលជាតិ) - ផ្សព្វផ្សាយពីវប្បធម៌ជាតិលើឆាកអន្តរជាតិ - បង្កើនសមត្ថភាពភាសាបរទេស - ជំរុញសុវត្ថិភាព ស្ថេរភាព សង្គម - ជំរុញឲ្យវិស័យទេសចរណ៍កាន់តែរីកចម្រើន -...
geography
ចូររៀបរាប់ពីផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក?
ផែនការសកម្មភាព សុវត្ថិភាពច្បាប់ចរាចរណ៍ផ្លូវគោកមាន៖ - អប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ - ខិតខំពង្រឹងច្បាប់ចរាចរណ៍ តាំងពីពាក់មួកសុវត្ថិភាពទាំងយប់ទាំងថ្ងៃ... - បន្តរឹតបន្តឹង ការអនុវត្តច្បាប់ - ពង្រឹងគុណភាពសាលារៀនបង្រៀនបើកបរ - ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ១០០% - សវនកម្មសុវត្ថិភាពចរាចរណ៍នៅតំបន់ ដែលមានគ្រោះថ្នាក់...
geography
តើកង្វះអាហាររូបត្ថម្ភ បណ្តាលមកពីកត្តាអ្វីខ្លះ?
កង្វះអាហាររូបត្ថម្ភបណ្តាលមកពី៖ - ខ្វះការយល់ដឹងរបស់មាតា បិតា អាណាព្យាបាល - កត្តាជីវភាពគ្រួសារ ជួបការលំបាក (សេដ្ឋកិច្ច ភាពក្រីក្រ) - កង្វះសេវាសុខភាព ខ្វះទឹកស្អាត - អាហារខ្វះសារធាតុចិញ្ចឹមសរីរាង្គ - កង្វះអនាម័យ និងកង្វះបង្គន់អនាម័យ។
geography
តើកត្តាអ្វីខ្លះដែលធ្វើឲ្យទម្រង់ប្រជាសាស្រ្តនេះតែងតែប្រែប្រួលខុសៗគ្នាពី សម័យកាលមួយ ទៅសម័យកាលមួយទៀត?
កត្តាដែលធ្វើឲ្យទម្រង់ប្រជាសាស្រ្តប្រែប្រួលទៅតាម៖ - សម័យកាលនីមួយៗ - ស្ថានភាពសង្គម - សេដ្ឋកិច្ច - នយោបាយ - កម្រិតអភិវឌ្ឍផ្នែកវេជ្ជសាស្រ្ត - វប្បធម៌របស់ប្រទេស។
geography
តើតំបន់ណាខ្លះដែលត្រូវរៀបចំជាបន្ទាន់នៅផែនការប្រើប្រាស់ដីធ្លី?
តំបន់ទាំងនោះមានតំបន់ទេសចរណ៍ ដែលមានការអភិវឌ្ឍឆាប់រហ័សដូចជា ភ្នំគូលែន បូកគោ គិរីរម្យ បានលុង តំបន់ឆ្នេរ តំបន់ព្រំប្រទល់អូរស្មាច់ ប៉ោយប៉ែត កោះកុង ប៉ៃលិន...។
geography
តើប្រទេសសហរដ្ឋអាមេរិចជាមហាអំណចទី១ លើវិស័យអ្វីខ្លះ?
ប្រទេសនេះជាមហាអំណាចលើវិស័យ៖ - ពាណិជ្ជកម្ម - ឧស្សាហកម្ម - កសិកម្ម - គមនាគមន៍ - នយោបាយ។
geography
ចូរនិយាយអំពីសារៈសំខាន់នៃការអនុវត្តគោលនយោបាយបែងចែកដីធ្លីនៅកម្ពុជា។
សារៈសំខាន់នៃការអនុវត្តន៍គោលនយោបាយបែងចែកដីធ្លីនៅកម្ពុជាមានដូចជា៖ - នាំទៅរកការកាត់បន្ថយភាពក្រីក្រដោយផ្ទាល់ - អាចឲ្យគេប្រើប្រាស់ដី និងកម្លាំងពលកម្មដែលនៅទំនេរប្រកបដោយប្រសិទ្ធភាពរួមចំណែកក្នុងការកាត់បន្ថយវិវាទដីធ្លី - កាត់បន្ថយបន្ទុកផ្នែករដ្ឋបាល និងតុលាការ - ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងសង្គមនៅថ្នាក់មូលដ្ឋាន។
geography
នៅកម្ពុជាការដាំដុះកៅស៊ូមានការកើនឡើង។ តើដំណាំកៅស៊ូផ្តល់សារៈសំខាន់អ្វីខ្លះ?
នៅកម្ពុជាការដាំដុះកៅស៊ូមានការកើនឡើង ដំណាំនេះផ្តល់សារៈសំខានដូចជាៈ - ផ្តល់ជ័រកៅស៊ូសម្រាប់បម្រើដល់ឧស្សាហកម្មក្នុងស្រុក និងការនាំចេញ - ផ្តល់ការងារជូនប្រជាជនបានច្រើន - កាត់បន្ថយការធ្វើចំណាក់ស្រុករបស់ប្រជាជន - កាត់បន្ថយការកាប់ព្រៃឈើ អុស ធ្យូង សម្រាប់ដុត - ជួយការពារបរិស្ថាន សំណឹកដី ការហូរច្រោះដី... - ផ្តល់ប្រាក់ចំណូលដល់សេដ្ឋក...
geography
អភិវឌ្ឍស្ពាន ថ្នល់ គឺកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។
អភិវឌ្ឍន៍ស្ពាន ថ្នល់ គឹកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ពន្យល់៖ - អភិវឌ្ឍវិស័យកសិកម្ម៖ ជួយដោះដូរកសិផលទៅកាន់ទីផ្សារមាន ភាពងាយស្រួល និងជួយជំរុញកសិកម្មឲ្យមានការរីកចម្រើន៕ ឧទាហរណ៍ៈ ស្រូវ អង្ករ ដំឡូង ពោត សណ្តែក ផ្លែឈើ សត្វស្រុក - អភិវឌ្ឍឧស្សាហកម្ម៖ ជួយដឹកជញ្ជូនរូបធាតុដើម និងផលិតផលសម្រេចទៅកាន់រោងចក្រនិងទៅទីផ្សាររក្នុងនិងក្រៅប...
geography
តើនៅកម្ពុជាកសិករផលិតស្រូវមមានចំនួនច្រើនជាងគេ។ តើមានការងារអ្វីផ្សេងៗទៀតក្រៅពីការធ្វើស្រូវវស្សា?
ក្រៅពីការធ្វើស្រែវស្សា កសិករកម្ពុជាមានការងារផ្សេងៗទៀតដូចជា៖ - ចិញ្ចឹមសត្វ (មាន់ ទា គោ ក្របី ជ្រូក...) - នេសាទ ចិញ្ចឹមត្រី វារីប្បកម្ម... - បន្លែបង្ការួមផ្សំ - លក់ដូរ (ជំនួញតូចតាច) - ជាកម្មករ សំណង់ រោងចក្រ - ឡើងត្នោត - សិប្បកម្ម (តម្បាញ ចម្លាក់ ក្អមឆ្នាំង ជាងដែក កញ្ជើ ល្អី...) - រកអនុផលព្រៃឈើ (ជ័រ វល្លិ៍ ផ្តៅ...) - ការង...
geography
តើការចេះភាសាផ្សេងៗទៀត ក្រៅពីភាសាខ្លួនផ្តល់ផលប្រយោជន៍អ្វីខ្លះចំពោះខ្លួនឯងនិងចំពោះសង្គមជាតិ?
ការចេះភាសាផ្សេងៗក្រៅពីភាសាជាតិខ្លួនផ្តល់ផលប្រយោជន៍៖ ចំពោះខ្លួនឯង - ងាយស្រួលក្នុងការទាក់ទងគ្នាជាមួយប្រទេសនានា (ទេសចរណ៍ការងារ...) - ងាយស្រួលក្នុងការស្រាវជ្រាវ លើឯកសារបរទេស - ងាយស្រួលក្នុងការពង្រីកចំណេះដឹង សមត្ថភាពនានា - ងាយស្រួលក្នុងការចាប់យកមុខរបរឬធ្វើការងារ - ងាយស្រួលក្នុងការចាប់យកបច្ចេកវិត្យាព័ត៌មានវិទ្យា ចំពោះសង្គមជា...
geography
តើរាជរដ្ឋាភិបាលកម្ពុជាមានវិធានការយ៉ាងណាខ្លះក្នុងការការពារព្រៃឈើឲ្យបានគង់វង្ស?
វិធានការណ៍របស់រាជរដ្ឋាភិបាលមាន៖ - ការដាំដើមឈើឡើងវិញ និងថែរក្សាព្រៃឈើ - ផ្តន្ទាទោស ចំពោះបទល្មើសព្រៃឈើ - បង្កើតព្រៃសហគមន៍ - ទប់ស្កាត់ និងលុបបំបាត់ការធ្វើអាជីវកម្មឈើទ្រង់ទ្រាយធំបែបអនាធិបតេយ្យ - ទប់ស្កាត់ភ្លើងឆេះព្រៃ - ធ្វើការបោះបង្គោលព្រំដែនព្រៃឈើ - បង្កើនតំបន់ការពារធម្មជាតិ (ឧទ្យានជាតិ)។
geography
តើការបាត់បង់ព្រៃឈើផ្តល់ផលវិបាកអ្វីខ្លះដល់សេដ្ឋកិច្ចនិងសង្គមកម្ពុជា?
ផលវិបាកនៃការបាត់បង់ព្រៃឈើចំពោះសេដ្ឋកិច្ចគឹបាត់បង់ចំណូលថវិការជាតិ៖ ចំពោះសង្គម - បាត់បង់ឈើសម្រាប់ប្រើប្រាស់ - បង្កឲ្យមានទឹកជំនន់ ភាពរាំងស្ងួត - ធ្វើឲ្យមានកំណើនសីតុណ្ហភាព - បាត់បង់ជម្រកសត្វព្រៃនិងមច្ឆាជាតិ។
geography
តើព្រៃឈើមានសារៈប្រយោជន៍អ្វីខ្លះ?
សារៈប្រយោជន៍នៃព្រៃឈើ៖ - ផ្តល់ជម្រកសត្វ និងធម្មជាតិ - ផ្តល់ឈើសម្រាប់ប្រើប្រាស់ - ជួយរក្សាលំនឹងនៃសីតុណ្ហភាព - ជួយបន្សុទ្ធបរិយាកាស - ជារបាំងខ្យល់ព្យុះ - ជួយទប់ទឹកជំនន់ - ធ្វើឲ្យដីមានជីជាតិ - ជួយទាកទាញទឹកភ្លៀង - ការពារសំណឹកដី។
geography
តើនយោបាយប្រឆាំងកំណើតផ្តល់ផលប៉ះពាល់អ្វីខ្លះដល់ប្រទេសជប៉ុន?
នយោបាយប្រឆាំងកំណើតផ្តល់ផលប៉ះពាល់ដល់ប្រទេសជប៉ុនគឺ៖ - ធ្វើឲ្យកង្វះកម្លាំងពលកម្ម - បន្សល់ទុកមនុស្សចាស់ច្រើន ដែលជាបន្ទុកដ៏ធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាលនាពេលអនាគត។
geography
តើប្រជាជនជប៉ុនបានហាមឃាត់ការអនុវត្តនយោបាយប្រឆាំងកំណើតឬទេ? ពីព្រោះអ្វី?
ប្រទេសជប៉ុនពុំមានការអនុវត្តន៍នយោបាយប្រឆាំងកំណើតទេពីព្រោះ រដ្ឋធម្មនុញ្ញជប៉ុនបានចែងថាប្រជាជានមានសិទ្ធិរំលូតកូនបានឬធ្វើឲ្យអាបានដោយសេរី។
geography
តើប្រទេសជប៉ុនមានបញ្ហាល្បើសប្រជាជនឬទេ? ពីព្រោះអ្វី?
ប្រទេសជប៉ុនពុំមានបញ្ជាល្បើសប្រជាជនទេពីព្រោះ ការអភិវឌ្ឍន៍សេដ្ឋកិច្ច មានការរីកចម្រើនអាចស្រូបយកកម្លាំងពលកម្មបានទាន់ពេលវេលា។
geography
ហេតុអ្វីបានជាគេនិយាយថា «បណ្តាញគមនាគមន៍មានតួនាទីជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច»។
បណ្តាលគមនាគមន៍មានតួនាទី ជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចពីព្រោះបណ្តាញគមនាគមន៍មានផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសដែលបម្រើឲ្យវិស័យសេដ្ឋកិច្ច ទាំងអស់គឺ៖ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចចរណ៍ និងសេវាកម្ម។
geography
តើកម្ពុជាមានសក្តានុពលអ្វីខ្លះក្នុងការផលិតវារីងអគ្គិសនី?
សក្តានុពលក្នុងការផលិតវារីអគ្គិសនៅមាន៖ - ប្រទេសកម្ពុជាសម្បូរផ្លូវទឹក ទឹកជ្រោះ ទន្លេ... - សម្បូរភ្លៀង - គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគទុន។
geography
តើគោលនយោបាយបែងចែកដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជាមានសារៈសំខាន់យ៉ាងណាខ្លះ?
សារៈសំខាន់នៃគោលនយោបាយបែងចែកដីធ្លីរបស់រាជរដ្ឋាភិបាលគឺ៖ - កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន - រួមចំណែកក្នុងការកាត់បន្ថយវិវាទដីធ្លី - អាចឲ្យគេប្រើប្រាស់ដិធ្លី និងកម្លាំងពលកម្ម ដែលនៅទំនេប្រកបដោយប្រសិទ្ធិភាព - រួមចំណែកក្នុងការកាត់បន្ថយបន្ទុក ផ្នែករដ្ឋាភិបាលនិងតុលាការ - ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងសង្គមនៅថ្នាក់មូលដ្ឋាន។
geography
ដូចម្តេចហៅថា អត្រាភេទ? តើកត្តាអ្វីខ្លះដែលអាចធ្វើឲ្យអត្រាភេទមានការប្រែប្រួល?
អត្រាភេទគឹជាចំនួនមនុស្សប្រុសធៀបនិងមនុស្សស្រី ចំនួន១០០នាក់ដែលមានសារៈសំខាន់សម្រាប់ជារង្វាស់សាមញ្ញនៃសមាសភាពភេទ។ អត្រាភេទមកានការប្រែប្រួលទៅតាម៖ - ស្ថានភាពសង្គម - ស្ថានភាពភូមិសាស្រ្ត - អាយុ - ចលនាបម្លាស់លំនៅរបស់ប្រជាជន។
geography
តើការងារអ្វីខ្លះ ដែលប្រជាជនកម្ពុជាទទួលបានពីវិស័យទេសចរណ៍? តើវិស័យទេសចរណ៍មានទំនាក់ទំនងជាមួយវិស័យកសិកម្មយ៉ាងណាខ្លះ?
ការងារដែលប្រជាជនកម្ពុជា ទទួលបានពីវិស័យទេសចរណ៍៖ - សណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ - ទីភ្នាក់ងារទេសចរណ៍ - មគ្គុទេសទេសចរណ៍ - សេវាម្ហូបអាហារ - សេវាដឹកជញ្ជូន - លក់វត្ថុអនុស្សាវរីយ៍ - កសិកម្ម នេសាទ (តាមយន្តការ ភូមិមួយ ផលិតផលមួយ)។ ទំនាក់ទំនងវិស័យទេសចរណ៍ ជាមួយវិស័យកសិកម្ម៖ - ការលក់ផលិតផលកសិកម្ម - ជម្រុញឲ្យវិស័យកសិកម្មមានការរីក...
geography
តើប្រទេសសហរដ្ឋអាមេរិចជាមហាអំណចទី១ លើវិស័យអ្វីខ្លះ?
ប្រទេសនេះជាមហាអំណាចលើវិស័យ៖ - ពាណិជ្ជកម្ម - ឧស្សាហកម្ម - កសិកម្ម - គមនាគមន៍ - នយោបាយ។
geography