title
stringlengths
17
223
content
stringlengths
24
55k
label
class label
6 classes
__index_level_0__
int64
0
7.41k
សម្ដេចតេជោ ព្រមានចាប់ខ្លួន លោក ចាន់ យ៉េត ដែល ពាក់ព័ន្ធទំនាស់ដីធ្លី និងដើរបោកលុយពលរដ្ឋ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានព្រមានចាប់ខ្លួនលោក ចាន់ យ៉េត ប្រធានគណបក្ស នគរប្រជាធិបតេយ្យ ដែលដើរយកលុយ ពីប្រជាពលរដ្ឋ ជាថ្នូរនឹងការជួយដោះស្រាយ បញ្ហាដីធ្លីរបស់ពួកគេ នៅតំបន់បឹងជង្រុក ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ជាមួយគ្នានោះ សម្ដេចផ្ដាំផ្ញើថា «បើមិនចង់ជាប់គុក ដកខ្លួនចេញឲ្យឆ្ងាយ»។ ក្នុងពិធីថ្លែងសារពិសេស ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» និងសមិទ្ធផលកើតពីនយោបាយ ឈ្នះ-ឈ្នះ នៅ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមានភស្តុតាងគ្រប់គ្រាន់ សម្រាប់ចាប់ខ្លួន លោក ចាន់ យ៉េត នៅពេលណាក៏បានដែរ ។ តែសម្ដេច មិនចង់អនុវត្តវិធានការភ្លាមៗ ដោយចង់ទុកពេលឲ្យ លោកកែខ្លួន ដោយត្រូវសងប្រាក់ទៅប្រជាពលរដ្ឋវិញ ដើម្បីបញ្ចៀសការចាប់ខ្លួន។ សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមឲ្យលោក ចាន់ យ៉េត ដកខ្លួនឲ្យឆាប់ ចាន់ យ៉េត ជាប្រធានគណបក្សនយោបាយមួយ ស្ថិតនៅក្នុងក្រុមឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប៉ុន្ដែដោយសារធ្វើសកម្មភាពបំផ្លិចបំផ្លាញ ខ្ញុំបានដកចេញពីតំណែង ។ បន្ទាប់ពីដកចេញដំណែង ចាន់ យ៉េត បានដើរបោកប្រាស់ ប្រជាពលរដ្ឋច្រើនណាស់ ខ្ញុំមានឯកសារគ្រប់គ្រាន់ ដើម្បីចាប់ខ្លួន ចាន់ យ៉េត ហើយ»។ សម្ដេចតេជោ បន្ថែមថា ក្រៅពីលោក ចាន់ យ៉េត ក៏មានមនុស្សផ្សេងទៀត ដែលជាក្រុមបក្ខពួករបស់លោក ចាន់ យ៉េត ដែលជាមេខ្យល់ដើរ បោកលុយប្រជាពលរដ្ឋ ពាក់ព័ន្ធរឿងដីធ្លី, កត់ឈ្មោះទទួលអំណោយ រួមទាំងលុយយកកសាងសាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធទឹកជាដើម នៅតំបន់ស្រុកម៉ាឡៃ ។ សម្ដេចថា នៅតំបន់នោះ រដ្ឋជាអ្នកកសាងសាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធទឹកនេះ ដោយមិនមែនដើរប្រមូលលុយ ពីប្រជាពលរដ្ឋសាងសង់ ដូចក្រុមលោក ចាន់ យ៉េត ឡើយ ។ ជាងនេះទៅទៀត សម្ដេចតេជោ លើកឡើងថា លោក ចាន់ យ៉េត មិនត្រឹមតែបោកលុយពីប្រជាពលរដ្ឋពាក់ព័ន្ធរឿងដីធ្លី ប៉ុណ្ណោះទេ។ តែលោក យកឈ្មោះសម្ដេចតេជោ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងស្ថាប័នផ្សេងៗ ទៅប្រើប្រាស់ ដើម្បីឆបោកលុយពីប្រជាពលរដ្ឋ ផងដែរ។ សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានប្រាប់ឯកឧត្តម ឱម យិនទៀង រកឯកសារឲ្យគ្រប់ បើ ចាន់ យ៉េត មិនព្រមកែទេ គឺចាប់ខ្លួន ចាន់ យ៉េត ភ្លាមៗ។ ហើយបង្ហាញភស្ដុតាង អ្នកឯងបោកប្រាស់អ្វីខ្លះ? សូម្បីតែអ្នកឯងបោកប្រាស់គេ ធ្វើការគៀស នាយករដ្ឋមន្ដ្រី អ្នកឯងថា បានធ្វើការជាមួយក្រសួងមហាផ្ទៃ តើអ្នកឯងដើរបោកគេរ បៀបនេះ ដើម្បីទទួលបានលាភសក្ខារៈអ្វីខ្លះ? អ្នកណាពាក់ព័ន្ធជាមួយ ចាន់ យ៉េត ប្រយ័ត្ន»។ សូមរំលឹកថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បានបញ្ចប់មុខតំណែង លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានឋានៈស្មើ ទេសរដ្ឋមន្រ្តី៕
3politic
5,777
ថៃ​គ្រោង​ពិភាក្សា​នឹង​កម្ពុជា​ លើ​បញ្ហា​ថាមពល
រដ្ឋមន្ត្រីក្រសួង​ថាមពល​ថៃ លោក Sontirat Sontijirawong បាន​ឲ្យ​ដឹងថា លោក​នឹង​ជួបពិភាក្សា​ជាមួយ​កម្ពុជា​នៅថ្ងៃ​នេះ ទាក់ទង​នឹង​ការ​អភិវឌ្ឍន៍​គម្រោង​ថាមពល​រួមគ្នា​នៅ​តំបន់​ដែល​អះអាងថា​ត្រួត​ស៊ីគ្នា​នៅ​ព្រំដែន​សមុទ្រ ដើម្បី​ផលប្រយោជន៍​រួម​។ នេះ​បើ​តាម​សេចក្តី​រាយកាណ៍​របស់​កាសែត The Nation ថៃ​។ ការលើក​ឡើង​នេះ ខណៈ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ស្តីពី​ថាមពល​លើក​ទី​ ៣៧ ​នៅ​ទីក្រុង​បាងកក បាន​និង​កំពុង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី​ ២ ដល់​ថ្ងៃទី​ ៦ ខែ​កញ្ញា​។ យោងតាម​សេចក្តី​រាយការណ៍ ប្រធានបទ​សំខាន់​ក្នុងជំនួប​នេះ​គឺ​តម្រូវការ​ថាមពល​អគ្គិសនី​របស់​ប្រទេស​កម្ពុជា​សម្រាប់​កំណើនសេដ្ឋកិច្ច​នៅពេល​អនាគត​។ ប្រទេស​ទាំង​ ២ ​នឹង​ជជែក​អំពី​ការផលិត និង​ពាណិជ្ជកម្ម​អគ្គិសនី​សម្រាប់​ប្រទេស​កម្ពុជា​។ លោក Sontirat បាន​ប្រាប់​កាសែត​ The Nation ថា ប្រទេស​ថៃ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​វិនិយោគ​គម្រោង​ថាមពល បើ​ប្រទេស​កម្ពុជា​ដើរ​តាម​គម្រោង​របស់​ខ្លួន​ក្នុង​ការសាងសង់​​រោងចក្រ​ច្រើន​ថែមទៀត​។ លោក​ថ្លែងថា​៖ «​ក្នុងជំនួប​នេះ យើង​នឹង​ពិភាក្សា​ពី​កិច្ចសហការ​ថាមពល​រវាង​ប្រទេស​ទាំង​ ២ មិនមែន​សេចក្តី​សម្រេច​ចុងក្រោយ​ទេ​។ កិច្ចសហប្រតិបត្តិការ​ថាមពល​នេះ​គឺជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ពី​បញ្ហា​ដែល​បាន​កើតឡើង​រង្វង់ ២០ ទៅ​ ៣០ ​ឆ្នាំ​មកហើយ​»​។ បើតាម​កាសែត The Nation កម្ពុជា​ចាប់អារម្មណ៍​ទិញ​អគ្គិសនី​ពី​ប្រទេស​ថៃ និង​វិនិយោគ​រួមគ្នា​គម្រោង​សាងសង់​រោងចក្រ​ថាមពល​ផលិត​អគ្គិសនី​ពី​ធ្យូង​ថ្ម​នៅ​កោះកុង​នៅក្បែរ​ព្រំដែន​ថៃ​។ ប្រទេស​ជា​សមាជិក​អាស៊ាន​មាន​គោលបំណង​ផលិត​ថាមពល​អគ្គិសនី ២៣ ​ភាគរយ​ក្នុង​រយៈពេល​ ៦ ​ឆ្នាំ ខណៈ​ប្រទេស​ថៃ​មានបំណង​ផលិត​រហូត​ដល់ ៣០ ​ភាគរយ​។ ប្រទេស​ថៃ​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​អ្នក​នាំមុខគេ​ក្នុង​ការផលិត​ថាមពល​នៅក្នុង​តំបន់ ជាពិសេស​ការទាញ​ថាមពល​ពី​ប្រភព​ធម្មជាតិ​។ សេចក្តីរាយការណ៍​មិនបាន​បញ្ជាក់​ពី​គម្រោង​អភិវឌ្ឍន៍​នៃ​ប្រភព​ថាមពល​​ជាមួយ​កម្ពុជា​នេះ ប៉ុន្តែ​បើ​តាម​ការលើក​ឡើង​របស់​លោក Sontirat Sontijirawong ទំនង​ជា​សំដៅ​ដល់​ការដោះស្រាយ​បញ្ហា​តំបន់​ប្រេង​ក្នុង​សមុទ្រ​រវាង​ប្រទេស​ទាំង​ ២ ​ដែល​មិនទាន់​បាន​ឯកភាព​គ្នា​ជា​យូរ​មកហើយ​។ មិនអាច​ទាក់ទង​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា​បានទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។ បច្ចុប្បន្ន​កម្ពុជា​នៅ​មិនទាន់​អាច​ផលិត​ថាមពល​អគ្គិសនី​គ្រប់គ្រាន់​ដោយ​ខ្លួនឯង​ទេ ដែល​ធ្វើឲ្យ​ប្រទេស​ពឹង​មួយផ្នែក​លើ​ការ​នាំចូល​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង​៕
0economic
7,284
ត្រីបាឡែនចារកម្ម​មួយ ត្រូវ​បាន​រក​ឃើញ​ស្លាប់​នៅ​ន័រវែស
ត្រីបាឡែនចារកម្ម​មួយ ត្រូវ​បាន​រក​ឃើញ​ស្លាប់​នៅ​ន័រវែស,ត្រីបាឡែនបេលូហ្គា ដែល​ជា​ត្រីបាឡែន​គេ​ចោទ​ថា​ធ្វើ​ចារកម្ម​ឱ្យ​រុស្ស៊ី ត្រូវ​បាន​រក​ឃើញ​ស្លាប់​នៅ​សមុទ្រ​ន័រ​វែស។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បារាំង AFP។,ត្រីបាឡែន​នេះ​មាន​ឈ្មោះ​ថា វ៉ាឡឌីមៀរ (Hvaldimir) ត្រូវ​បាន​គេ​រកឃើញ​នៅ​ឆ្នាំ២០១៩ ដោយ​ភ្ជាប់​ជាមួយ​នឹង​កាមេរ៉ា​ហ្គោប្រូ​មួយ​ ដែល​សរសេរ​ថា «ឧបករណ៍​នៃ​ស៊ែនភីធឺស្បឺហ្គ (St Petersburg)»។ ការ​រកឃើញ​នេះ ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា​ ត្រី​នេះ​ត្រូវ​បាន​គេ​ប្រើ​ឱ្យ​មក​ធ្វើ​ចារកម្ម​នៅ​ន័រវែស។,ត្រី​បាឡែន​នេះ​ត្រូវ​បាន​អង្គការ Marine Mind ដែល​ជា​អង្គការ​តាម​ដាន​សកម្មភាព​របស់​ត្រីនេះ រក​ឃើញ​ស្លាប់​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ សាកសព​របស់​ត្រី​បាឡែន​នេះ​ត្រូវ​បាន​គេ​យក​ទៅដាក់​នៅ​កន្លែង​ត្រជាក់ និង​ត្រួតពិនិត្យ​បន្ត ស្រប​ពេល​ដែល​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ត្រី​នេះ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​នោះ​ទេ។,ត្រី​នេះ​បាត់បង់​ជីវិត​នៅ​អាយុ ១៥ឆ្នាំ ខណៈ​អាយុ​ត្រីបាឡែន​ប្រភេទ​នេះ​អាច​រស់​ដល់​ ៦០ឆ្នាំ​ឯណោះ។ កាល​ពី​ឆ្នាំ២០១៩កន្លង​ទៅ ខាង​ចារកម្ម​ន័រវែស​បាន​ស៊ើបអង្កេត​ ហើយ​សន្មត​ថា ត្រី​បាឡែន​បេលូហ្គា​នេះ​ជា​អ្នកយកការណ៍ ដែល​បង្វឹក​ដោយ​រុស្ស៊ី។ ត្រី​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ចម្ងាយ ៤១៥គីឡូម៉ែត្រ​ពី​កន្លែង​ ដែល​នាវា​របស់​រុស្ស៊ី​ឈរ​ជើង។,យ៉ាងណាមិញ ខាង​រុស្ស៊ី​នៅ​មិន​ទាន់​ឆ្លើយតប​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​នេះ​ឡើយ៕
2life
1,906
មាន​ដឹង​ទេ​ថា ជ័យលាភី​ពាន​អូស្កា​ជនជាតិ​ខ្មែរ មិនមែន​ជា​តារា​សម្ដែង​អាជីព​នោះ​ទេ
មាន​ដឹង​ទេ​ថា ជ័យលាភី​ពាន​អូស្កា​ជនជាតិ​ខ្មែរ មិនមែន​ជា​តារា​សម្ដែង​អាជីព​នោះ​ទេ,ប្រិយមិត្ត​ទាំង​អស់​ច្បាស់​ជា​ស្គាល់​ហើយ​ថា​ លោក​ ហាំង សំណាង ង៉ោ ដែល​ជា​ទូទៅ​ត្រូវ​បាន​គេ​ស្គាល់​ថា​ហាំង​ង៉ោ​ ជា​ជនជាតិ​ខ្មែរ​ដំបូង​ និង​មួយ​រូប​គត់​ ដែល​ទទួល​បាន​ពាន​ Oscarនៅ​ឆ្នាំ​១៩៨៥។,តាម​ពិត​ទៅ​ លោក​មិន​មែន​ជា​អាជីព​ជា​តារា​សម្ដែង​សោះ​នៅ​ក្នុង​ឆាក​ជីវិត​របស់​លោក​។,លោក​​ហាំង​ ង៉ោ​ជា​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​រោគស្ត្រី​មួយ​រូប​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​កំឡុង​ពេល​ឆ្នាំ​១៩៧៥ លុះ​ក្រោយ​របប​ប៉ុល​ ពត​ ដួលរលំ​ លោក​ក៏​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក​តាម​រយៈ​ជន​ភៀសខ្លួន​។,ដោយ​មាន​ចិត្ត​ចង់​ប្រាប់​ពិភពលោក​ពី​ទុក​លំបាក​កម្ពុជា​ក្នុង​កំឡុង​ពេល​របប​ប៉ុល ពត​នោះ​ នៅ​ឆ្នាំ​១៩៨៤ លោក​ក៏​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ថត​រឿង​ The Killing Fields (វាល​ពិឃាដ​)​ ដែល​ជា​រឿង​ឆ្លុះ​ពី​ទិដ្ឋភាព​ប្រទេស​កម្ពុជា​ក្នុង​សម័យ​ប៉ុល ពត​ ដែល​លោក​បាន​ដើរតួ​ជា​អ្នក​កាសែត​កម្ពុជា​មួយ​រូប​នៅ​មាន​ឈ្មោះ​ថា​ ឌិត ប្រន ។,អ្វី​ៗ​ដូច​ការ​គិត​របស់​លោក​ពិត​ប្រាកដ​មែន​គឺ​ថា​ រឿង​ The Killing Fields បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​អន្តរជាតិ​ ដែល​អ្វី​ដែល​ពិសេស​នោះ​គឺ​ពិភព​លោក​ដឹង​ថា​ស្ថានភាព​ប្រទេស​កម្ពុជា​ជួប​ការ​លំបាក​ប៉ុណ្ណា​។ ដោយ​សារ​ការ​សម្ដែង​ដោយ​ដាក់​អារម្មណ៍​ពិតៗ ក៏​ដូច​ជា​សាច់​រឿង​ពិតៗ​ផង​នោះ​ ហាំង​ង៉ោ ក៏​បាន​ឈ្នះ​ពាន​ Oscar ទាំង​ដែល​លោក​មិន​ធ្វើ​ការ​សម្ដែង​រឿង​ពី​មុន​សោះ​នៅ​ឆ្នាំ​១៩៨៥​។,នៅ​ក្នុង​ពេល​ពាន​ Oscar នោះ​លោក​ក៏​បាន​និយាយ​អរគុណ​ដល់​អ្នក​ដឹកនាំ​រឿង​សម្ដែង​រឿង​នេះ​ទាំង​អស់​ ដែល​ធ្វើ​ភាពយន្ត​​នេះ​ឡើង​ដែល​បាន​បង្ហាញ​ស្ថានភាព​ដ៏​លំបាក​នៅ​ពេល​នោះ​ ជា​ចុង​ក្រោយ​លោក​ក៏​បាន​ស្រែក​ថា​ជយោ​កម្ពុជា​ ផង​ដែរ​ក្នុង​គោល​បំណង​បង្ហាញ​ពី​មោទនភាព​ជាតិ​កម្ពុជា​ ដែល​បាន​ទទួល​ពាន​ Oscar នេះ​។,គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ហាំង​ង៉ោបាន​ស្លាប់​នៅ​ឆ្នាំ​១៩៩៦ ក្រោយ​ចោរ​ប្លន់​បាន​បាញ់​សម្លាប់​លោក​នៅ​ក្រៅ​ផ្ទះ​របស់​លោក​នៅ​ទីក្រុង​ឡសអង់ជេឡេស សហរដ្ឋអាមេរិក៕
2life
2,067
កម្ពុជា​ចុះ MoU ជាមួយ​ចិន​ ដើម្បី​បណ្តុះ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍
កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយ​ភាគី​ចិន​លើ​ការបណ្តុះបណ្តល​ធនធាន​មនុស្ស ដើម្បី​ត្រៀម​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវទេសចរ​បរទេស ពិសេស​ជនជាតិ​ចិន​ដែល​កំពុង​មាន​ចំនួន​កើន​ឡើង​ជា​បន្តបន្ទាប់​។ នេះ​បើ​យោងតាម​ក្រសួង​ទេសចរណ៍​។ ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​តាមរយៈ​ទំព័រ Facebook ផ្លូវការ​របស់ខ្លួន​ថា លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ចុះហត្ថលេខា​លើ MoU ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការបណ្តុះបណ្តាល​ជំនាញ និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ជាមួយ​សាកលវិទ្យាល័យ Henan Normal សាលា​បច្ចេកទេស​ជាន់ខ្ពស់ Guangxi Second Light Industry និង​ក្រុមហ៊ុន Guangxi Hansi Education Investment​។ ការចុះហត្ថលេខា​នេះ​បាន​ធ្វើ​ឡើង​ក្នុងឱកាស​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន-អាស៊ាន លើក​ទី​ ១៦ នៅ​ទីក្រុង​ណានីង ប្រទេស​ ចិន ​ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​ ២១ ខែ ​កញ្ញា​។ អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​លោក ជុក ជំនោរ កាលពី​ម្សិលមិញ​បាន​ប្រាប់ថា ខណៈ​សមត្ថភាព​ធនធាន​មនុស្ស​នៅ​កម្ពុជា​មាន​កម្រិត​នោះ​ ដូច្នេះ​ MoU នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​អភិវឌ្ឍ​សមត្ថភាព​ធនធាន​មនុស្ស​នៅ​កម្ពុជា​។ លោក​បាន​បន្តថា ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍​តែង​ជំរុញ​ឲ្យ​មាន​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ជាប្រចាំ​។ លោក​បាន​ថ្លែង​ថា​៖ «​បន្ទាប់ពី​ចុះ MoU រួច​ក្រសួង​នឹង​បង្កើត​គណៈកម្មការ​មួយ​សម្រាប់​ធ្វើការ​ជាមួយ​ភាគី​ចិន ដើម្បី​សិក្សា​លម្អិត​ពី​នីតិវិធី​ក្នុងការ​ចាប់ផ្តើម​មុននឹង​បើក​វគ្គ ឬ​សាលា​បណ្តុះបណ្តាល​»​។ លោក​ ជុក ជំនោរ រំពឹង​ថា​ការចាប់ផ្តើម​អនុវត្ត MoU នេះ​នឹង​អនុវត្ត​ក្នុងពេល​ឆាប់ៗ​នេះ​។ អនុស្សរណៈ​នេះ​មាន​គោលបំណង​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ចូលរួម​ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព​អ្នកជំនាញ​ទេសចរណ៍ និង​ប្រតិបត្តិករ​ទេសចរណ៍ ពិសេស​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​ភាព​ជា​ដៃគូ​លើ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ និង​ការអភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក និង​ជំរុញ​បង្កើត​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​នៅ​កម្ពុជា​។ លោក ថោង ខុន បាន​ថ្លែង​ថា​៖ «​វិស័យ​ទេសចរណ៍​ជា​វិស័យសេដ្ឋកិច្ច​មួយ​ដែល​ត្រូវ​ការជំនាញ​ច្បាស់លាស់ ទើប​អាច​អភិវឌ្ឍ​បាន​ប្រកប​ដោយ​គុណភាព និង​និរន្តរភាព​»​។ បើតាម​លោក​រដ្ឋមន្ត្រី​កម្ពុជា​មាន​ផែនការ​បំពាក់បំប៉ន និង​បណ្តុះបណ្តាល​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ដល់​អ្នក​បម្រើការ​នៅក្នុង​វិស័យ​ទេសចរណ៍​ឲ្យ​បាន​ប្រមាណ ៥០ ​ភាគរយ​ នៅ​ឆ្នាំ​ ២០២០ និង ១០០ ភាគរយ​ នៅ​ឆ្នាំ​ ២០២៥​។ តាម​ការព្យាករ​ក្នុង​ឆ្នាំ​ ២០២៥ កម្ពុជា​ត្រូវការ​បំពាក់បំប៉ន និង​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ដល់​អ្នកបម្រើ​ការ​ក្នុង​វិស័យនេះ​ប្រមាណ ១,២ ​លាន​នាក់​ ដើម្បី​ឆ្លើយតប​នឹង​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ជាង ១១ ​លាន​នាក់​៕
0economic
7,241
ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​កើនឡើង​ ២៣% ​នៅ​ត្រីមាស​ទី​ ៣ តម្លៃ​កើន​ដល់ $២៣១ ​លាន
ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​បាន​កើនឡើង​ជាង ២៣ ​ភាគរយ​ ក្នុង​រយៈពេល​ ៩ ខែ ឆ្នាំ​ ២០១៩ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​កៅស៊ូ​។ លោក ឃួន ផល្លា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​នីតិកម្ម​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​ក្នុងអំឡុង​ពេល​នេះ​សម្រេច​បាន ១៧៣ ០៧២ តោន​កើនឡើង ២៣,៣៥ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ដែល​មាន ១៤០ ៣០៣ តោន​។ លោក​បន្តថា​ ក្នុង​រយៈពេល​នេះ​ការនាំចេញ​កៅស៊ូ​មាន​តម្លៃ ២៣១ ​លាន​ដុល្លារ កើនឡើង​ជិត​ ២២ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ដែល​មាន​ប្រមាណ ១៩០ ​លាន​ដុល្លារ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា បើ​មើល​តាម​ការវិវត្ត​តម្រូវការ​របស់​ទីផ្សារ​ពិភពលោក ការប្រើប្រាស់​កៅស៊ូ យើង​ឃើញ​ថា​តម្លៃ​វា​នៅ​ថេរ ឬក៏​កើនឡើង​តិចតួច​រយៈពេល​ ២-៣ ​ឆ្នាំ​ទៅមុខ​ទៀត​»​។ តាម​លោក ឃួន ផល្លា ការនាំចេញ​កៅស៊ូ​កម្ពុជា​ភាគច្រើន​ទៅ​ទីផ្សារ​ប្រទេស​ចិន​ដែល​មាន​តម្លៃ​ជា​មធ្យម​ ១ ៣០៣ ដុល្លារ​ ក្នុង​មួយ​តោន​សម្រាប់​ខែ​កញ្ញា​។ លោក ម៉ែន សុភក្តិ ប្រធាន​ក្រុមហ៊ុន​វិនិយោគ​សុភក្តិនីកា​ដែល​ជា​ក្រុមហ៊ុន​ដាំដុះ និង​នាំចេញ​កៅស៊ូ​បាន​ឲ្យ​ដឹងថា កំណើន​នៃ​ការនាំ​ចេញ​កៅស៊ូ​ពេលនេះ ដោយសារ​កំណើន​ដើម​កៅស៊ូ​ពេញវ័យ​ត្រូវ​ប្រមូលផល​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ទោះបី​យ៉ាង​ណា​លោក​បន្តថា ការនាំចេញ​សម្រាប់​ក្រុមហ៊ុន​លោក​ក្នុង​រយៈពេល​ ៨ ​ខែ ​ឆ្នាំ​ ២០១៩ ​នេះ​បាន​ចំនួន ៩ ៥០៥ តោន​ ធ្លាក់ចុះ​ប្រហែល ១០ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ លោក​ថ្លែងថា​៖ «​ការនាំចេញ​កៅស៊ូ​សម្រាប់​ក្រុមហ៊ុន​ខ្ញុំ​បាន​ថយចុះ​នេះ​ដោយសារ​ខ្វះ​កម្លាំង​ចៀរ​ជ័រ​»​។ លោក​បន្ត​ថា ក្រុមហ៊ុន​លោក​បាន​នាំចេញ​កៅស៊ូ​ទៅ​ប្រទេស​វៀតណាម ឥណ្ឌា ចិន និង​កូរ៉េ​ជាដើម​។ លោក​បន្ថែមថា ទន្ទឹម​នឹង​នេះ​គិត​ចាប់​តាំងពី​ដើម​ត្រីមាស​ទី​ ៣ ​ឆ្នាំ​នេះ​កៅស៊ូ​មាន​តម្លៃ​ចន្លោះ​ពី ១ ៣៣៣ ដុល្លារ ទៅ ១ ៣៥០ ដុល្លារ​ ក្នុង​មួយ​តោន​ធ្លាក់​ចុះ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​មាន​តម្លៃ​ប្រហែល ១ ៤០០ ដុល្លារ​ ក្នុង​មួយ​តោន​។ លោក​ថ្លែងថា​៖ «​ថ្លៃ​វា​ធ្លាក់ចុះ​មកពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​រួមទាំង​ជម្លោះ​ពាណិជ្ជកម្ម​ប្រទេស​មហាអំណាច​ ២ ​គឺ ចិន និង​អាមេរិក​ហើយ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ថយចុះ​ធ្វើឲ្យ​តម្រូវការ​ប្រើប្រាស់​ថយចុះ​។ លោក​ជឿថា​ តម្លៃ​កៅស៊ូ​អាច​នឹង​បន្ត​ប្រឈម​ទៀត​ចាប់ពី​ពេល​នេះ​រហូត​ដល់​ដាច់​ឆ្នាំ​ ២០១៩ ​នេះ ព្រោះ​ប្រទេស​អ្នកបញ្ជា​ទិញ​មួយ​ចំនួន​កំពុង​ងាក​ទៅរក​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ដែល​មាន​តម្លៃ​កៅស៊ូ​ទាប​ជាង​ប្រទេស​នៅ​តំបន់​អាស៊ី ហើយ​អាច​ប៉ះពាល់​ដល់​ការនាំចេញ​កៅស៊ូ​របស់​ប្រទេស​កម្ពុជា​ផងដែរ​។ លោក​ថ្លែង​ថា​៖ «​ប្រទេស​តំបន់​អាស៊ី​យើង​ជា​ផ្នែក​មួយ​បាន​ផ្គត់ផ្គង់​ជ័រកៅស៊ូ​លើ​ពិភពលោក​ប្រហែល​ ៨០ ​ភាគរយ ប៉ុន្តែ​ថ្មី​នេះ​នៅ​ខាង​ប៉ែក​អាហ្វ្រិក​គេ​ដាំ​កៅស៊ូ​បាន​ច្រើន គេ​ផ្គត់ផ្គង់​លើ​ទីផ្សារ​បាន​តម្លៃ​ថោក​ដោយសារ​ថ្លៃដើម​ផលិត​គាត់​ទាប ដូច្នេះ​ធ្វើឲ្យ​ទីផ្សារ​ងាក​ទៅ​រក​អាហ្វ្រិក​»​។ បើ​តាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​កៅស៊ូ គិត​មក​ដល់​ពេល​នេះ​ផ្ទៃដី​ដាំ​កៅស៊ូ​សរុប​ ៤៣៤ ៥៥២ ហិកតា​ ក្នុង​នោះ​កៅស៊ូ​ប្រមូលផល​ជាង ២៣០ ០០០ ហិកតា​។ បើតាម​របាយការណ៍ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៨ មាន​តម្លៃ​ប្រមាណ ៣០០ លាន​ដុល្លារ​ ដែល​មាន​បរិមាណ ២១០ ០០០ តោន​៕LA
0economic
7,173
Breaking New: ADB បន្ថយការព្យាករ កំណើន សេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២១ តែរំពឹងថា វានឹង កើនឡើងវិញ ក្នុងឆ្នាំ ២០២២
Breaking New: សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើងត្រឹម ១,៩% ក្នុងឆ្នាំ ២០២១ ដោយសារការអូសបន្លាយ នៃជំងឺរាតត្បាត កូវីដ១៩ ប៉ុន្តែការងើបឡើងវិញ នៅកម្រិត ៥,៥% ត្រូវបានរំពឹងទុក សម្រាប់ឆ្នាំ ២០២២ នេះបើយោងតាម ការធ្វើ បច្ចុប្បន្នភាពថ្មីមួយ ដោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
0economic
4,557
ថ្ងៃហុងស៊ុយពិតៗ! Taylor Swift និង IU អង្រួនឆាកប្រគំតន្ត្រីខ្នាតយក្ស ២ រៀងខ្លួនកក្រើកផ្អើលទ្វីបអាស៊ី
ថ្ងៃហុងស៊ុយពិតៗ! Taylor Swift និង IU អង្រួនឆាកប្រគំតន្ត្រីខ្នាតយក្ស ២ រៀងខ្លួនកក្រើកផ្អើលទ្វីបអាស៊ី,នៅថ្ងៃទី ០២ ខែមីនា ជាពេលវេលាដែលតារា​ចម្រៀង​ស្រី​មាន​ឥទ្ធិពល​ ២ រូប គឺ , និង , កាន់ក្បាលមេក្រូឡើងសម្ដែងជាពិសេស ស្វាគមន៍ព្រឹត្តិការណ៍នៃការប្រគំតន្ត្រីទេសចរណ៍រៀងខ្លួនទៅតាមកាលវិភាគដែលបានកំណត់។,ជាក់ស្ដែងការប្រគំតន្ត្រី , របស់តារាចម្រៀងអាមេរិក , បាន​ប្រព្រឹត្តិទៅ​ចាប់ពីថ្ងៃទី ០២, ០៣, ០៤ និង ០៧, ០៨, ០៩ ខែមីនា នៅឯពហុកីឡដ្ឋាន , ស្ថិតក្នុងទឹកដីប្រទេស​សិង្ហបុរី។,ព្រឹត្តិការណ៍នេះបាន​កេណ្ឌអ្នកចូលរួមយ៉ាងច្រើនក្រាស់ក្រែលទាំងក្នុង​និងក្រៅប្រទេស ដោយក្នុងនោះក៏មានតារាល្បីៗផងដែររួមមាន៖ , និងសូម្បី , ក៏បង្ហាញ​វត្តមាននៅទីនោះដែរ។, បានធ្វើឲ្យអ្នកចូលរួមទាំងអស់ទទួលបទពិសោធដ៏សែនអស្ចារ្យ រកពាក្យអ្វីមក​ថ្លែងពុំបាន ​ព្រោះ​យ៉ាង​ដែល​ត្រូវបានបង្ហាញ​ប្រៀបដូចសុបិន ហើយម្នាក់ៗលាន់មាត់ពេញចិត្ត មានក្ដីសុខនឹងទស្យនីយភាពមួយនេះ ពិសេសក៏មិនស្ដាយទឹកប្រាក់ និងពេល​វេលាមួយនេះឡើយ។ វត្តមាន​របស់ម្ចាស់បទ ",” ក៏បានធ្វើឲ្យវិស័យសេដ្ឋកិច្ចប្រទេសសិង្ហបុរីហក់ឡើងមិនគួរឲ្យជឿដែរតាមរយៈកំណើននៃភ្ញៀវទេសចរមកពីបណ្ដាប្រទេសផ្សេងៗ។,ឈានចូលឥទ្ធិពលការប្រគំតន្ត្រី , ដែលធ្វើឡើងនៅពហុកីឡដ្ឋាន , ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ០២ ខែមីនារបស់ , វិញក៏មិនធម្មតាដែរ។,តារាមិនតិចនាក់ទេ ដែល​បាន​ចូលរួម​កម្មវិធីនៃការប្រគំតន្ត្រី​មួយនេះ។ ត្រួសៗរួមមានគូស្នេហ៍បណ្ដូលចិត្ត ,។,នេះគឺជារឿងដ៏អស្ចារ្យ​បង្ហាញ​នៅនឹងភ្នែក បញ្ជាក់ពីសន្ធឹកប្រជាប្រិយភាព​របស់តារា​ស្រីទាំងពីរថាមាន​កម្រិតណា។ តាំងពី​ប្រឡូកជាតារាចម្រៀងតូចដែល​មាន​មហិច្ឆតាធំ គ្មានអ្វីក្រៅពីសមត្ថភាព​តស៊ូប្រឹងប្រែងជាមួយនឹង​បាតដៃទទេ រហូតប្រមូលបាននូវឥទ្ធិពលមិនធម្មតានាមជាតារាទោលប្រចាំវិស័យចម្រៀង។ ការតស៊ូ និងលទ្ធផលរបស់ , និង , គឺជាគំរូ​បង្ហាញ​ដ៏ល្អបំផុត សម្រាប់មនុស្សគ្រប់គ្នាដែលកំពុងបាក់ទឹកចិត្តឲ្យស៊ូឡើង កុំចុះចាញ់ទោះបីបរាជ័យច្រើនដងក៏ដោយ៕,អត្ថបទ៖ ធារី
1entertainment
3,548
បក្សកាន់អំណាច៖ សំដីសមាជិក ព្រឹទ្ធសភាអាមេរិក គ្មានប្រសិទ្ធភាព ចំពោះកម្ពុជា
អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា សំដីរបស់សមាជិកព្រឹទ្ធសភាមួយរូប របស់សហអាមេរិក មិនមានប្រសិទ្ធភាព ចំពោះកម្ពុជានោះទេ។ ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីសមាជិកព្រឹទ្ធ សភាអាមេរិក ស្នើរដ្ឋាភិបាលខ្លួន គាំទ្រពលរដ្ឋកម្ពុជា ដែលចង់បានលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ពោលគឺពេលដែលអតីតមេបក្សប្រឆាំង មិនត្រូវបានចូលស្រុក តាមការគ្រោងទុក នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃ១៧ វិច្ឆិកា យ៉ាងដូច្នេះថា «យើងយល់ថា ការស្នើសុំជាសិទ្ធិ របស់គាត់តែមិនមាន ប្រសិទ្ធិភាពអ្វី ដល់កម្ពុជានោះទេ ។ ចំណែកប្រជាធិបតេយ្យនៅកម្ពុជា រាល់ថ្ងៃគឺមិនមានអ្វីនោះទេ គឺមានសន្តិភាព ស្ថេរភាពនយោបាយ ប្រជាជនកម្ពុជា បានសេចក្តីសុខសប្បាយរីករាយ»។ លោក សុខ ឥសាន បន្តថា ក្រោមដំបូលដ៏ត្រជាក់ របស់ព្រះមហាក្សត្រ និងក្រោមការដឹកនាំ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងមានលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សល្អ ។ លោកក៏បានលើកឡើងថា ប្រសិនបើគ្មានលទ្ធិប្រជាធិប តេយ្យ និងការគោរពសិទ្ធិទេ សង្គមកម្ពុជា នឹងរង្គោះរង្គើរ រប៉ាត់របាយ ហើយមានចលាចល ។ លោកបញ្ជាក់ថា «បើគ្មានលទ្ធិប្រជាធិបតេយ្យ និងការ គោរពសិទ្ធិទេ បន្តិចមានគ្រាប់កាំភ្លើងនេះ ឮនៅទីនោះហើយ។ តែបច្ចុប្បន្ននេះ យើងមានលទ្ធិប្រជាធិបតេយ្យហើយ ដោយសារពលរដ្ឋ អាចប្រកបរបរបានធម្មតា ។ តែការវាយតម្លៃថាកម្ពុជា អត់មានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺមិនត្រឹមត្រូវតាមការពិត ជាក់ស្តែងនោះទេ»។ ទាក់ទិនករណីលោក សម រង្ស៊ី មិនបានចូលស្រុក ត្រូវបានលោក សុខ ឥសាន អះអាងថា មកពីសម រង្ស៊ីគឺជាមនុស្សចង្រៃ ហើយប្រជាពលរដ្ឋ មិនស្វាគមន៍ និងជាមេដឹកនាំចង្រៃ ឬហៅថា មេឧន្ទាមក្រៅច្បាប់។ សម រង្ស៊ី មកកម្ពុជាមិនមែន ចេតនាល្អនោះទេ គឺមកដើម្បីធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋ កងកំលាំងប្រដាប់អាវុធ ក្រោកប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ។ អីចឹងរាជរដ្ឋាភិបាល មិនស្វាគមន៍នោះទេ គឺទុកឲ្យសម រង្ស៊ី និងបក្ខពួកនិរទេសខ្លួន រហូតដល់ស្លាប់ខ្លួន នៅបរទេសតែម្តង។ ចំពោះសមាជិក ព្រឹទ្ធសភាអាមេរិកនេះដែរ លោក សុខ ឥសាន បានអះអាង ពីទំនាក់ទំនង អាមេរិកនិងកម្ពុជា មិនបោះបង់គ្នានោះទេ ព្រោះសមាជិក តំណាងរាស្ត្រអាមេរិក ដែលហែរហម សម រង្ស៊ី មកនោះ គឺមានតែ២ ឬ៣នាក់ប៉ុណ្ណោះ។ ដូច្នេះសមាជិកព្រឹទ្ធសភា រដ្ឋសភាអាមេរិក ប៉ុន្មាននេះ មិនមែនតំណាងឲ្យរដ្ឋអាមេរិកទេ មានតែលោកប្រធានាធិបតី ដូណាល់ ត្រាំ ។ លោកប្រធានាធិបតី មិនគាំទ្រ សម រង្ស៊ី ទេ ទើបលោកដាក់តំណាងស្ថានទូត មកកម្ពុជា ។ យោងតាមការផ្សាយរបស់វិទ្យុវីអូអេ បានលើកឡើងថា លោក ថេត គ្រូស សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋតិចសាស ដែលមកពីគណបក្សសាធារណរដ្ឋ របស់អាមេរិកនិយាយថា កម្ពុជាបច្ចុប្បន្ននេះ គឺរាជរដ្ឋាភិបាល បានបំបិទសំឡេង ក្រុមអ្នកគាំទ្រ លទ្ធិប្រជាធិបតេយ្យ និងអ្នកនយោបាយ ជំទាស់ ដែលចង់វិលត្រឡប់ មកកម្ពុជាវិញ៕
3politic
6,259
កាឆយ ចេញថតម្ដងស្ទើរពេញ ២៤ម៉ោង ស្រាប់តែពោលពាក្យយ៉ាងកម្សត់ដាក់កូនៗ
កាឆយ ចេញថតម្ដងស្ទើរពេញ ២៤ម៉ោង ស្រាប់តែពោលពាក្យយ៉ាងកម្សត់ដាក់កូនៗ,អ្នកចម្រៀងប្រពៃណី ហើយធ្លាប់ជាដៃគូសម្ដែងក្នុងចម្រៀងអាយ៉ៃជាមួយលោក ព្រហ្ម ម៉ាញ គឺអ្នកនាង កាឆយ បានលេចវត្ដមាននៅក្នុងឈុតថតខ្សែភាពយន្ដកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ កម្របានចេញថត ឬសម្ដែងដាច់យប់ដូច្នេះ កាឆយ បានបង្ហោះរូបថតជាមួយពាក្យសម្ដីយ៉ាងកម្សត់តាមបណ្ដាញសង្គមហ្វេសប៊ុក។,អ្នកនាង កាឆយ និយាយថា ចាប់តាំងពីម៉ោង ៤កន្លះ ទាបភ្លឺ រហូតដល់ម៉ោងជិត ៣ទាបភ្លឺវិញ។ នេះហើយជីវិតម៉ែមានគ្រប់រសជាតិ ឆ្កួតក៏ឆ្កួត ជាក៏ជា ដើម្បីតែគ្រួសារ។ តាមរយៈរូបថតទាំងនោះ គេឃើញតារាសម្ដែង និងចម្រៀងស្រីវ័យជ្រេរូបនេះ ផាត់មុខឡើងស្រម៉ក មិនដឹងថាដើរតួអ្វី ហើយក្នុងខ្សែភាពយន្ដអ្វីនោះទេ។,កាឆយ គេសង្កេតឃើញតែចេញច្រៀងកាត់សក់ និងសម្ដែងកំប្លែងនៅតាមកម្មវិធីផ្សេងៗ ដោយគេកម្រឃើញនាងចេញសម្ដែងណាស់។ ទោះជាយ៉ាងណាការខិតខំប្រឹងប្រែងរបស់តារាស្រីរូបនេះ លើវិស័យសិល្បៈ មិនថាសម្ដែង ឬចេញច្រៀងតាមរោងការ បានធ្វើឲ្យមហាជន ជាពិសេសមិត្ដសិល្បៈមួយចំនួនកោតសរសើរ និងលើកទឹកចិត្ដ៕,ជិន សុភ័ក្ដ្រ
1entertainment
3,229
Maserati Grecale ជំនាន់ថ្មី បង្ហាញខ្លួនទៅកាន់ពិភពលោក
Maserati Grecale ជំនាន់ថ្មី បង្ហាញខ្លួនទៅកាន់ពិភពលោក,កម្ពុជា, ថ្ងៃទី 09 ខែកុម្ភៈ ឆ្នាំ 2023 – រថយន្ត Maserati Grecale SUV គឺជារបស់ពិសេសជារៀងរាល់ថ្ងៃ “The Everyday Exceptional” ។ Grecale ធ្វើឱ្យមានតុល្យភាពត្រឹមត្រូវរវាងភាពប៉ិនប្រសប់ ភាពឆើតឆាយ ការអនុវត្ត និងការច្នៃប្រឌិត ធានា នូវការអនុវត្ត ផាសុកភាព និងសុវត្ថិភាព ទាំងអស់ក្នុងពេលតែមួយ។​ លក្ខណៈពិសេសទាំងនេះត្រូវបានរួម បញ្ចូលជាមួយសមត្ថភាពបើកបរផ្លូវ លំបាក និងភាពរីករាយក្នុងការបើកបរដោយការចង់បាននៃសន្ទុះល្បឿន។,បង្កើតនៅ Maserati Innovation Lab ក្នុងទីក្រុងម៉ូដឺណា រថយន្ត SUV ថ្មីនេះត្រូវបានផលិតនៅរោងចក្រ Cassino ក្នុងប្រទេសអ៊ីតាលី ។ Grecale គឺជាត្រកូលមួយរបស់ម៉ាកយីហោ Trident ពេញលេញដែលមិនធ្លាប់មាន។ ភាពសម្បូរបែបជា ច្រើននៃម៉ាស៊ីន គឺអាច រកបានទាំង៖ ប្រភេទម៉ាស៊ីនចំហេះក្នុងធម្មតា ម៉ាស៊ីន Hybrid ហើយក្នុងរយៈពេលប្រហែលមួយឆ្នាំទៀត Grecale ក៏នឹងក្លាយជា រថយន្ត SUV អគ្គិសនីទាំងស្រុងដំបូងគេក្នុង ប្រវត្តិសាស្ត្ររបស់ Maserati។,កំណែចំនួន 3 នឹងត្រូវបានបង្ហាញនៅពេលដាក់ឱ្យដំណើរការ៖ ដូចជា GT ដំណើរការដោយម៉ាស៊ីនស៊ីឡាំង ៤ ជាមួយ បច្ចេកវិទ្យាម៉ាស៊ីន Mild Hybird ដែលមានសមត្ថភាពផ្តល់កម្លាំង 300 សេះ។ Modena ជាមួយនឹងម៉ាស៊ីន Mild Hybrid កម្លាំង 330-hp ស៊ីឡាំង 4 និង Trofeo ដ៏មានអានុភាព បំពាក់ដោយម៉ាស៊ីនសាំង 3.0L កម្លាំង 530-hp High Performance ផ្អែកលើម៉ាស៊ីន Nettuno បំពាក់ជាមួយ MC20។,នៅពេលបើកបង្ហាញខ្លួន Grecale ក៏មាននៅក្នុង PrimaSerie ដែលជាការបោះពុម្ព មានកំណត់ត្រឹម 1000 គ្រឿងប៉ុណ្ណោះ។,ដើម្បីបំពេញជួរគឺ Grecale Folgore ដែលជាកំណែរថយន្តអគ្គិសនី 100% ជាមួយនឹងបច្ចេកវិទ្យាកម្លាំង 400V។,រថយន្ត SUV ស៊េរីថ្មីនេះមានភាពលេចធ្លោនៅក្នុងលក្ខខណ្ឌនៃទំហំធំទូលាយ និងផាសុកភាព ដោយមានលក្ខណៈពិសេសគួរឱ្យចាប់ អារម្មណ៍នៃ “ថ្នាក់ល្អបំផុត” ។ វាល្អបំផុតក្នុងថ្នាក់ ទាក់ទងនឹងទំហំខាងក្នុង សមត្ថភាពបើកបរ ការគ្រប់គ្រង ការបង្កើនល្បឿន (0-100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 3.8 វិនាទី – នៅលើ Trofeo) ល្បឿនកំពូល (285 គីឡូម៉ែត្រ/ម៉ោង) ហើយនៅមានគុណភាពសំឡេង និងការប្រើប្រាស់យ៉ាង ទូលំ ទូលាយនៃវត្ថុធាតុដើមល្អដូចជាឈើ កាបោនសរសៃ និងស្បែក។,វិមាត្ររបស់វាគឺជាកត្តាចំបងមួយ៖ នៅក្នុងកំណែ GT Grecale មានប្រវែង 4,846 ម.ម ទទឹងកង់ក្រោយ 2,901 ម.ម, កម្ពស់ 1,670 ម.ម, ទទឹង 2,163 ម.ម (និងកាន់តែអស្ចារ្យនៅក្នុង Trofeo) ។,ការរចនារបស់ Grecale ចាប់យកនិមិត្តសញ្ញាដែលមើលឃើញថ្មីរបស់ Maserati ដែលសម្គាល់ រាល់ ម៉ូដែល ថ្មី ចាប់តាំងពី MC20 ។ ផ្នែកខាងមុខមានក្រឡាចត្រង្គទាប និងរឹងមាំ។ ទម្រង់នេះគឺគួរឱ្យកត់សម្គាល់សម្រាប់ភាព ផ្ទុយគ្នារវាងភាពបរិសុទ្ធ និងបច្ចេកទេស ជាមួយនឹងរាងកាយដែលមានជាតិទឹកខ្ពស់ដែលបង្ហាញពីការបត់ឆ្វេង ទម្រង់មើលឃើញ និងសមាសធាតុបច្ចេកទេស របស់វាដែលត្រូវបានរំលេចដោយការប្រើប្រាស់សរសៃកាបូន។,នៅផ្នែកខាងក្រោយ ភ្លើងខាងក្រោយ Boomerang ត្រូវបានបំផុសគំនិតដោយ Giugiaro 3200 GT និងសមនឹងខ្សែបន្ទាត់ Trapezoidal ដែលធ្វើឱ្យកាន់តែទាក់ទាញដោយឥទ្ធិពល coupé នៃកាប៊ីន ដូចជា រថយន្ត ស្ព័រ។,នៅខាងក្នុង កាប៊ីន លក្ខណៈបច្ចេកទេសលេចធ្លោរួមមាន មុខនាឡិកា Maserati ប្រពៃណី។ ឌីជីថល ជាលើក ដំបូង វាបំប្លែងទៅជា ម៉ាស៊ីនត្រជាក់ក្នុងរថយន្តដែលអាចផ្ទៀងផ្ទាត់បាន ដោយមានការអនុញ្ញាតពីការគ្រប់គ្រង សំឡេង ។ អ្វីគ្រប់យ៉ាងក្លាយជាការប៉ះ ជាមួយនឹងភាពស្អាតស្អំបំផុត។ បច្ចេកវិទ្យានេះត្រូវបានគ្រប់គ្រងពីអេក្រង់៖ អេក្រង់កណ្តាលទំហំ 12.3″ ដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងរថយន្ត Maserati។,បទពិសោធន៍ក្នុងរថយន្តត្រូវបានគ្រប់គ្រងពីប្រព័ន្ធ Maserati Intelligent Assistant (MIA) Multimedia ពី infotainment ដ៏ទំនើប។ សំឡេងនៅក្នុងរថយន្តត្រូវបានរុញទៅដែនកំណត់នៃ ការ រីករាយដោយបទពិសោធន៍សំឡេងគ្រប់ជ្រុងជ្រោយ ធានាដោយសំឡេង គ្រហឹមរបស់ Maserati និង ប្រព័ន្ធសំឡេង Sonus faber 3D ដ៏អស្ចារ្យ។ ប្រព័ន្ធ Sonus faber – ជាស្តង់ដារនៅកម្រិត Premium – រួមបញ្ចូលឧបករណ៌បំពងសម្លេង 14 គ្រាប់ ឬប្រភេទ 21 គ្រាប់តាមតម្រូវការសម្រាប់ប្រភេទ Premium។,រាល់ការធ្វើដំណើរទាំងអស់ត្រូវបានផ្លាស់ប្តូរទៅជាដំណើរផ្សងព្រេងតែមួយគត់ដែលរួមបញ្ចូលគ្នានូវភាពសុខស្រួលប្រកបដោយថាមពល និងបទពិសោធន៍នៃការបើកបរដែលមិនអាចបំភ្លេចបាន ដែលអាចធ្វើទៅបានដោយការ គ្រប់គ្រងដ៏អស្ចារ្យដែលផ្តល់ដោយប្រព័ន្ធថ្មី 100% Maserati Vehicle Dynamic Control Module (VDCM) និងការគ្រប់គ្រង 360° ដែលវាផ្តល់ជូននៅលើរថយន្ត។ . ជម្រើសនៃការគ្រប់គ្រងពេញលេញ បកប្រែទៅជាភាព ខុសគ្នាយ៉ាងច្បាស់រវាង DRIVE MODES: COMFORT, GT, SPORT, CORSA (Trofeo only) និង OFF-ROAD ។,សម្រាប់ការបង្ហាញខ្លួនមកកាន់ពិភពលោករបស់ Grecale – ព្រឹត្តិការណ៍ឌីជីថលពិសេសនៅលើគេហទំព័ររបស់ ម៉ាកយីហោ (houseof.maserati.com) – Matilda De Angelis និង Alessandro Borghi – ជា​ឯកអគ្គរដ្ឋ ទូតម៉ាក និងតារាសម្តែង អ៊ីតាលីល្បីៗលំដាប់អន្តរជាតិ – ត្រូវបានជ្រើសរើសដើម្បីបញ្ចូល និងពន្យល់ពីរបៀបដែលម៉ូដែលថ្មី តំណាងឱ្យភាពពិសេសប្រចាំថ្ងៃ។ ក៏មានការចូលរួមផងដែរគឺសិល្បករអ៊ីតាលី Dardust ដោយមានការគាំទ្រ ផ្តាច់មុខសម្រាប់ផ្នែកនៃព្រឹត្តិការណ៍ឌីជីថល។ វិស្វករនៅ Maserati Innovation Lab នៅ Modena បានធ្វើការដោយផ្ទាល់ជាមួយ Dardust ដើម្បី រចនា សំឡេងនៅក្នុងរថយន្ត។ កិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលបានកើតឡើងនៅក្នុងការផ្ទេររវាងបច្ចេកវិទ្យា និងការរចនា សំឡេង ដើម្បីប្ដូរតាមបំណង “សំឡេងរោទ៍” ដែលជាការជូនដំណឹងសំឡេងដែលទទួលបាន ដោយ អ្នកប្រើប្រាស់ ជាផ្នែកនៃបទពិសោធន៍បើកបរដ៏អស្ចារ្យនៅលើនាវា Grecale ។,Maserati S.p.A.,Maserati ផលិតរថយន្តប្លែកៗគ្រប់ប្រភេទ ដែលអាចស្គាល់បានភ្លាមៗដោយបុគ្គលិកលក្ខណៈពិសេសរបស់ពួកគេ។ អរគុណចំពោះ រចនាប័ទ្ម បច្ចេកវិទ្យា និងតួអក្សរផ្តាច់មុខរបស់ពួកគេ ពួកគេពេញចិត្តនឹងរសជាតិ ដ៏ឈ្លាសវៃ ទាមទារបំផុត ហើយតែងតែជាចំណុច យោងសម្រាប់ឧស្សាហកម្មរថយន្តពិភពលោក។ ប្រពៃណីនៃ រថយន្តដែលទទួលបានជោគជ័យ ពួកគេម្នាក់ៗកំណត់ឡើងវិញនូវអ្វី ដែលធ្វើឱ្យរថយន្តស្ព័រអ៊ីតាលី ទាក់ទងនឹង ការរចនា ការអនុវត្ត ការលួងលោម ភាពឆើតឆាយ និងសុវត្ថិភាព ដែលបច្ចុប្បន្នមានលក់ នៅលើទីផ្សារ អន្តរជាតិ ជាង 70 កន្លែង។ ឯកអគ្គរដ្ឋទូតនៃបេតិកភណ្ឌនេះគឺម៉ាក Quattroporte flagship, Ghibli sport sedan, Levante, SUV ដំបូងដែលផលិតដោយ Maserati, និង Grecale ដែលជាប្រភេទ SUV “ពិសេសប្រចាំថ្ងៃ” ថ្មីទាំងអស់ គ្រប់ម៉ូដែលទាំងអស់ត្រូវបានកំណត់ដោយការប្រើប្រាស់សម្ភារៈគុណភាពខ្ពស់បំផុត និង ដំណោះស្រាយបច្ចេកទេស ដ៏អស្ចារ្យ។ Ghibli, Levante និង Grecale ក៏មាននៅក្នុងកំណែកូនកាត់ផងដែរ។ ជួរពេញលេញ បំពាក់ដោយ ម៉ាស៊ីន Hybrid 4 ស៊ីឡាំង សាំង V6 និង V8 សាំង ប្រភេទប៉ុង ១ ប្រភេទប៉ុង ២ ដែលបង្កប់នូវ DNA នៃដំណើរការ របស់ម៉ាក Trident ។ កំពូលនៃជួរគឺរថយន្តស្ព័រទំនើប MC20 ដំណើរការដោយម៉ាស៊ីន Nettuno V6 ដ៏ល្អឥតខ្ចោះ ដោយរួមបញ្ចូលនូវបច្ចេកវិទ្យា F1 ដែលមាននៅក្នុងអង្គភាពថាមពល នៃ រថយន្ត ផលិត ស្តង់ដារ ជាលើកដំបូង។,សម្រាប់ព័ត៌មានបន្ថែម៖,Maria Conti – Chief Communication Officer, Maserati – maria.conti@maserati.com,Davide Kluzer – Product Communication Responsible – davide.kluzer@maserati.com
5technology
2,129
ពេលត្រូវការលុយបន្ទាន់ លក់ទ្រព្យ ឬខ្ចីលុយគេដែលមានការប្រាក់ខ្ពស់ ប្រឈមមុខនឹងហានិភ័យច្រើន តែក្រុមហ៊ុនបញ្ចាំស្របច្បាប់មួយនេះ នឹងបង្ហាញពីវិធី​សុវត្ថិភាព​ដើម្បីទទួលបានសាច់ប្រាក់ស្របច្បាប់ មិនមានហានិភ័យ និង ជឿទុកចិត្តបាន
ពេលត្រូវការលុយបន្ទាន់ លក់ទ្រព្យ ឬខ្ចីលុយគេដែលមានការប្រាក់ខ្ពស់ ប្រឈមមុខនឹងហានិភ័យច្រើន តែក្រុមហ៊ុនបញ្ចាំស្របច្បាប់មួយនេះ នឹងបង្ហាញពីវិធី​សុវត្ថិភាព​ដើម្បីទទួលបានសាច់ប្រាក់ស្របច្បាប់ មិនមានហានិភ័យ និង ជឿទុកចិត្តបាន,ក្នុងពេល​ដែលស្ថានភាព​សេដ្ឋកិច្ចនៅមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយ ដែល​ធ្វើឱ្យការរកស៊ី ឬការងារស្វែងរកប្រាក់ចំណូលរបស់​ប្រជាពលរដ្ឋ ក៏មានភាពតានតឹងផងដែរ ដែលពេល​ខ្លះ​ពួកគេត្រូវ មានតម្រូវការ​លុយបន្ទាន់​ ក៏សម្រេចចិត្តធ្វើការលក់ទ្រព្យសម្បត្តិទាំងបង្ខំ​ក្រោមតម្លៃទីផ្សារ ឬខ្ចីបុលក្រោមកម្ចីរហ័ស ឬកម្ចីអនឡាញខុសច្បាប់​ជាមួយការ​ប្រាក់ខ្ពស់ ដែលអាចបង្កហានិភ័យខ្លាំងធ្លាក់ចូលក្នុងបំណុលវណ្ឌក។,ធនាគារជាតិនៃកម្ពុជា ធ្លាប់បាន​ព្រមាន​ថា ពលរដ្ឋដែលប្រើប្រាស់កម្ចីក្រៅផ្លូវការ គឺប្រឈមមុខនឹងអត្រាការប្រាក់ខ្ពស់ ហើយគ្មានយន្តការច្បាស់លាស់ក្នុងការ​ការពារអតិថិជនឡើយ​។ នៅពេលក្រុមហ៊ុន ឬបុគ្គលផ្តល់កម្ចីក្រៅផ្លូវការទាំងនោះយកការប្រាក់ថ្លៃពេក ហើយអតិថិជនគ្មានលទ្ធភាពបង់ការប្រាក់ឲ្យពួកគេវិញ នោះវានឹងកើតជាការប្តឹងផ្តល់គ្នា ការគំរាមកំហែង ការរឹបអូស ការប្រើប្រាស់អំពើហិង្សា ជាដើម។,បន្ថែមលើសនេះ ទ្រព្យធានារបស់អតិថិជនអាចត្រូវបានអ្នកផ្តល់កម្ចីក្រៅផ្លូវការទាំងនោះ រឹបអូសយកដោយមិនបានឆ្លងកាត់ប្រព័ន្ធតុលាការជាដើម។,ក្រៅពីបញ្ហាខាងលើនេះ ការដាក់ទ្រព្យបញ្ចាំ​ដោយសារត្រូវការសាច់ប្រាក់ ក៏កំពុងមានការកើនឡើងច្រើនផងដែរ។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ការ​បើក​អាជីវកម្ម​ហាង​បញ្ចាំ​ក្នុង​ទីផ្សារ​ដ៏​តូច​ចង្អៀត​នៅ​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង។ ក្នុងនោះ កន្លែង​ហាង​បញ្ចាំ​ ឬ​កុងស៊ី​ខុសច្បាប់ ​ក៏​បើក​ឡើង​ព្រោងព្រាត​ដែរ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ដល់​ការ​រក​ស៊ី​ស្រប​ច្បាប់ និង​បង្ក​ការ​ប៉ះពាល់​ដល់​សង្គម។,ហាងបញ្ចាំ​ខុស​ច្បាប់ គឺ​ជា​កន្លែង​បញ្ចាំ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​ ឬ​មាន​អាជ្ញាប័ណ្ណ​ហើយ តែ​ពុំ​បាន​គោរព​ទៅ​តាម​គោលការណ៍​ត្រឹម​ត្រូវ​ច្បាស់​លាស់ ដែលជាបញ្ហាចោទសម្រាប់សុវត្ថិភាពទ្រព្យបញ្ចាំរបស់បងប្អូន។ ការ​ទទួល​បញ្ចាំ​មិន​គោរព​តាម​ច្បាប់ ធ្វើ​ឲ្យ​កើត​មាន​បញ្ហា​ហានិភ័យ​ផ្សេងៗ​ដល់​សង្គម​ជាតិ ឬមិន​បង់​ពន្ធ ធ្វើ​ឲ្យ​ខាត​បង់​ចំណូល​ជាតិ​ជាដើម។,ជុំវិញបញ្ហាទាំងអស់នេះ អ្នកស្រី អ៊ុក​​ ចន្ថា​​ ដែលត្រូវជាសហស្ថាបនិក​ និង​​ ជានាយកប្រតិបត្តិក្រុមហ៊ុនបញ្ចាំ 888 Up Fast Cash Co.,Ltd. ដែលជាក្រុមហ៊ុនបញ្ចាំស្របច្បាប់បានលើកឡើង​ថា ក្នុងកាលៈទេសៈសេដ្ឋកិច្ចមិនល្អ ហើយមនុស្សជាច្រើនខ្វះខាតលុយសម្រាប់ប្រើប្រាស់តាមតម្រូវការ និងខ្វះទុនបង្វិលរកស៊ីបន្ទាន់នោះ វិធីដ៏ល្អមួយក្នុងការទទួលបានសាច់ប្រាក់ប្រើប្រាស់ដោយសុវត្ថិភាព​​ រហ័ស​​ និង​ ស្របច្បាប់នោះ គឺពួកគាត់អាចទទួលបានសាច់ប្រាក់ពីក្រុមហ៊ុនបញ្ចាំស្របច្បាស់តាមរយៈការដាក់បញ្ចាំទ្រព្យ របស់ពួកគាត់នៅក្រុមហ៊ុនបញ្ចាំដែលមានអាជ្ញាប័ណ្ណ​អនុញ្ញាតត្រឹមត្រូវពីរាជរដ្ឋាភិបាល។,អ្នកស្រីបានឲ្យដឹងទៀតថា ជាក់ស្ដែងក្រុមហ៊ុនបញ្ចាំ 888 Up Fast Cash Co., Ltd. គឺត្រូវបានបង្កើតឡើងដោយអនុលោមទៅតាមផ្លូវច្បាប់​ ក៏ដូចជាត្រូវបានអនុញ្ញាតឲ្យចេញអាជ្ញាប័ណ្ណឲ្យដំណើរការជាផ្លូវការដោយក្រសួងពាណិជ្ជកម្ម​​ ក៏ដូចជា​ ក្រសួងសេដ្ឋកិច្ច និង​ ហិរញ្ញវត្ថុដើម្បីជាផ្នែកមួយជួយដោះស្រាយបញ្ហាលុយកាក់​​ ជាពិសេសការជាប់គាំងសាច់ប្រាក់បង្វិលរបស់ប្រជាជនដែលមានតម្រូវការសាច់ប្រាក់បន្ទាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។​,ក្រុមហ៊ុនបញ្ចាំ 888 Up Fast Cash Co., Ltd. គឺជាក្រុមហ៊ុនបញ្ចាំមួយស្របច្បាប់ដែលជួយដោះស្រាយបញ្ហាសាច់ប្រាក់ដោយបងប្អូនអាចមកទទួលសេវាបញ្ចាំតាមរយៈការបញ្ចាំទ្រព្យផ្សេងៗដូចជា ឡាន ម៉ូតូ កង់បី កាតគ្រីឡាន គ្រឿងអេឡិចត្រូនិច គ្រឿងអលង្កា និងអចលនទ្រព្យជាដើម។ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនក៏មានទទួលបញ្ចាំនាឡិកា​ប្រេនល្បីៗតម្លៃថ្លៃ​​ ក៏ដូចជារថយន្តទំនើប​​ រថយន្តស្ព័រ និងរថយន្តអគ្គីសនីគ្រប់ប្រភេទ​ ជាមួយនឹងអត្រាការប្រាក់ប្រចាំខែសមរម្យទៅតាមច្បាប់កំណត់ដោយមានការប្រាក់ចាប់ពី១.៥% ដល់៣.៥% ទៅតាមប្រភេទទ្រព្យដែលបងប្អូនដាក់បញ្ចាំ។,គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបញ្ចាំ 888 Up Fast Cash Co., Ltd. គឺជាក្រុមហ៊ុនស្របច្បាប់ដែលបងប្អូនអាចទទួលបានការប្រឹក្សារហ័សដោយផ្ទាល់​ ឬ​ តាមទូរស័ព្ទ ឬ តាមរយៈតេឡេក្រាមរបស់ក្រុមហ៊ុនផ្ទាល់ ​ដោយក្រុមហ៊ុននឹងរក្សាការសម្ងាត់​ និងធានាផ្តល់ជូនទំនុកចិត្តខ្ពស់ពេលទទួលសេវាបញ្ចាំទ្រព្យរបស់បងប្អូន។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចធ្វើការទំនាក់ទំនងទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន 888 Up Fast Cash Co., Ltd. ឬ ទាក់ទងទៅកាន់លេខទូរសព្ទ ០១៧​៨៩៧៩៨៨/០៦៩៨៩៧៩៨៨ (Telegram)​​៕
2life
1,657
ភ្នំពេញ ​ប៉ុស្ដិ៍​ ចូលរួមចំណែក​ផ្សព្វផ្សាយ​ព័ត៌មាន​សេដ្ឋកិច្ច​របស់​កម្ពុជា តំបន់ និង​សកលលោក​
អស់​រយៈពេល​ជិត​ ២​ ទសវត្សរ៍​មកហើយ​ដែល​ខ្ញុំ​ធ្វើការ​នៅ​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍ ទទួលបន្ទុក​ជា​ការី​និពន្ធ​ព័ត៌មាន​សេដ្ឋ​កិច្ច ដែល​សរសេរ​រាយការណ៍​អំពី​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា រឿង​​រ៉ាវ និង​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ទាំង​ឡាយ​ក្នុង​តំបន់ និង​ពិភពលោក​ដែល​ពាក់ព័ន្ធ​នឹង​កម្ពុជា​។ ជាមួយគ្នានេះដែរ ខ្ញុំ​ក៏បាន​មើលឃើញ​ពី​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​ដ៏​គួរឱ្យកត់សម្គាល់ និង​ការធ្វើសមាហរណកម្មរ​បស់​កម្ពុជា​ទៅក្នុង​ខ្សែ​ច្រវាក់​តម្លៃ​ក្នុង​តំបន់ និង​សកលលោក​ក្នុង​រយៈពេល​ជិត ២​ ទសវត្សរ៍​កន្លង មកនេះ​។​ ​ពេលដែល​ខ្ញុំ​បាន​ចូល​បម្រើ​ការងារ​នៅ​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ឆ្នាំ​ ២០០៨ កាសែត​ដែលមាន​អាយុកាល​ជាង ​៣ ​ទសវត្សរ៍​មួយ​នេះ ដែល​បាន​បានប្រែក្លាយ​ពី​កាសែត​ចេញ ផ្សាយ​ប្រចាំ ​២​ សប្តាហ៍​ម្ដង ទៅ ជា​កាសែត​ចេញផ្សាយ​ប្រចាំថ្ងៃ​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​ដែល​បាន​ចូលរួម​ជា​សមាជិក​ម្នាក់​ក្នុងចំណោម​សមាជិក​ ៤​ នាក់​ផ្សេងទៀត​នៅក្នុង​ក្រុម​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច​នេះ​។​ ​ប្រទេស​កម្ពុជា មាន​កំណើន សេដ្ឋកិច្ច​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លងមកនេះ ដោយ​កំណើន​ជា​មធ្យម ៧ ភាគរយ​ក្នុង ១ ​ឆ្នាំ និង​គាំទ្រ​ដោយ​វិស័យ​សំខាន់ៗ​ចំនួន ​៤ ​ដូចជា កសិកម្ម កាត់ដេរ ទេស​ចរណ៍ និង​សំណង់​។ សម្រាប់​ឧស្សាហកម្ម​កាត់ដេរ​តំណាងឱ្យ​ប្រហែល ៨០​ ភាគរយ​នៃ​ការ​នាំចេញ​សរុប​របស់​ប្រទេស​កម្ពុជា ដូចនេះ ឧស្សាហកម្ម​កាត់ដេរ​ក៏​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​នាំចេញ​សម្លៀកបំពាក់​ឈានមុខ​គេ​មួយ​ផងដែរ​។​ ​ទន្ទឹមនឹងនោះ ឧស្សាហកម្ម​ទេសចរណ៍​ក៏បាន​កំពុង​រួម​ចំណែក​យ៉ាងច្រើន​ដល់​កំណើន សេដ្ឋកិច្ច​ផងដែរ ដោយមាន​កំណើន​ខ្ពស់​នៃ​លំហូរ​ភ្ញៀវ​ទេស​ចរ​បរទេស​ជា​រៀងរាល់ឆ្នាំ​។ ដោយឡែក​សម្រាប់​វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន​កើនឡើង​ខ្លាំង នៅមុន​ពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​កាល​ពី​ឆ្នាំ ២០០៨ ដោយសារ​លំហូរ​ទុន​ពី​កូរ៉េខាងត្បូង និង​ចិន និង​បន្ទាប់មក​មុន​ការផ្ទុះ​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ​១៩​។​ ​កាលពី​ឆ្នាំមុន យោងតាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ សេដ្ឋ​កិច្ច​របស់​កម្ពុជា​បាន​កើនឡើង ៥,៣ ​ភាគរយ​នៅ​ឆ្នាំ ​២០២៣ ដែល​ជំរុញ​ដោយ​ការ​ងើបឡើង វិញ​នៃ​វិស័យ​ទេសចរណ៍ និង​ប្រតិបត្តិ​ការនាំចេញ​មិនមែន​កាត់ដេរ​ដ៏​រឹងមាំ​។ កំណើន​នេះ​គាំទ្រ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ និង​វិស័យ​ផលិតកម្ម ខណៈដែល​អតិ​ផរ​ណា​មាន​កម្រិត ៣ ​ភាគរយ​។ យោងតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្នុង​ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​ចំនួន ២៦៨ ជាមួយនឹង​ទុន​វិ​និ​យោគ​ជិត ៤,៩​ ពាន់​លាន​ដុល្លារ កើនឡើង​ជិត ៥០​ ភាគរយ​ធៀប​នឹង​ចំនួន​ត្រឹមតែ ៤ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ​២០២២​។​ ​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំនេះ​ត្រូវបាន​ព្យាករ​ថា​ នឹង​សម្រេចបាន​ក្នុង​រង្វង់ ៦,៦ ​ភាគរយ ដែលនាំឱ្យ​ផលិតផល​ក្នុងស្រុក​សរុប​បច្ចុប្បន្ន​មាន​ប្រមាណ ១៤២,៩៥៧​ ពាន់​លាន​រៀល ស្មើនឹង​ប្រមាណ ៣៥,១៦៨ ពាន់​លាន​ដុល្លារ ខណៈ​ផលិត​ផល​ក្នុងស្រុក​សរុប​សម្រាប់​ម​នុស្ស​ម្នាក់​ត្រូវបាន​គេ​រំពឹងថា​នឹង​កើន​ឡើងដល់ ២ ០៧១ ​ដុល្លារ បើ​ធៀប​នឹង ១ ៩១៧ ​ដុល្លារ​ក្នុង​ឆ្នាំ ​២០២៣​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​ CDC បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ២៦៨ ដែលមាន​ទុនវិនិយោគ​សរុប​ជិត ៥​ ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ជាង ២០ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​បង្កើត​ការងារ​បាន​ប្រហែល ៣០៧ ០០០​ កន្លែង​។​ ​កម្ពុជាជា​ប្រទេស​ឈរ​នៅ​ជួរមុខ​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​រំពឹងថា​នឹងមាន​លំហូរ​ចូល​មូលធន​នៅ​ឆ្នាំ​ ២០២៤​ ដ៏​រឹងមាំ​ដែល​ត្រូវបាន​ជំរុញ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ដ៏​រឹងមាំ​។ មូល​និ​ធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ព្យាករ​ថា​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា នឹង​កើន​ឡើងដល់ ៦,១ ភាគរយ​នៅ​ឆ្នាំក្រោយ ដូចដែល​បានបង្ហាញ​នៅក្នុង​បញ្ជី​តាម​ដាន FDI Standouts Watchlist ប្រចាំឆ្នាំ​ពី fDi Intelligence ដែលជា​ផ្នែក​វិភាគ​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន ​Financial Times (FT) Group Ltd ដែល​បានចេញ​ផ្សាយ​កាលពី​ពាក់កណ្តាល​ខែធ្នូ​។​ ​ដោយសារ​កម្ពុជា​ជា​ប្រទេស មួយ​ដែល​ទទួលបាន​កំណើន​ដ៏​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ជាង​ ២ ​ទសវត្សរ៍​មកនេះ ខ្ញុំ​ក៏បាន​មើល ឃើញ​ពី​បញ្ហា​ប្រឈម​នៃ​សេដ្ឋ​កិច្ច​ផងដែរ ចាប់តាំងពី​ពាក់​កណ្តាល​ឆ្នាំ​ ២០០៧ មក សេដ្ឋ​កិច្ច​ពិភពលោក​បាន​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក​មួយ  ​ដែល​ពោរពេញ​ទៅដោយ​បញ្ហា​ប្រឈម​បណ្ដាល​ឡើង​ដោយ​វិបត្តិ​ឥណទាន​សកល ការកើនឡើង​សម្ពាធ​អតិផរណា និង​ហានិភ័យ​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​សកល​យ៉ាងខ្លាំង​។ កាលពី​ឆ្នាំ ​២០០៨ ​សេដ្ឋកិច្ចពិភពលោក បាន​ទទួលរង​ផលប៉ះពាល់​ដោយ​វិបត្តិ​ហិរញ្ញវត្ថុ ឬ​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​បាន​បណ្ដា​លពី​អាមេរិក​ដោយសារតែ​វិបត្តិ​កម្ចី​ទិញ​លំ​នៅ​ឋាន​។ ប៉ុន្តែ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​នៅតែ​រឹងមាំ​កាលពី​ឆ្នាំ​ ២០០៨ ខណៈដែល​ផ្អែក​តាម​ការ​ព្យាករ​កំណើន​ GDP របស់​កម្ពុជា​ដោយ IMF ក្នុង​អត្រា ៦,៥​ ភាគរយ​ក្នុង​ឆ្នាំ​ ២០០៨ ​និង​មាន​កំណើន​ត្រឹមតែ ​០,១ ភាគរយ​ក្នុង​ឆ្នាំ​ ២០០៩​។​ ​ក្នុងនាម​ជា​ប្រទេស​ដែល​តូច និង​សេដ្ឋកិច្ច​បើកចំហ កម្ពុជាងាយ​ទទួលរង​ផលប៉ះពាល់​ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​តម្លៃ​ទំនិញ​របស់​សេដ្ឋកិច្ច​ពិភព​លោក ហើយ​ដោយសារតែ​ការ​ពឹងផ្អែក​ទាំងស្រុង​លើ​ប្រភព​ថាមពល​ដែល​ផ្គត់ផ្គង់​ពី​ខាង​ក្រៅ ការកើនឡើង​នៃ​តម្លៃ​ប្រេង​​ឥន្ធនៈ​ពិភពលោក និង​ងាយ​ទទួលរង​នូវ​ការកើនឡើង​នៃ​អតិផរណា​។ ការកើនឡើង​តម្លៃ​ម្ហូបអាហារ​អន្តរជាតិ​ក៏បាន​ជំរុញ​ឱ្យ​តម្លៃ​ក្នុងស្រុក​កើនឡើង​ផងដែរ ដោយ​ជំរុញ​ឱ្យ​អត្រា​អតិផរណា​របស់​កម្ពុជា កើន​ឡើង​យ៉ាងខ្លាំង​ចំនួន ២៥,៧ ភាគរយ ​កាលពី​ខែឧសភា​ក្នុង​ឆ្នាំ ​២០០៨ មុនពេល​ធ្លាក់​ចុះមក​នៅត្រឹម ១៣,៥ ​ភាគរយ​ កាលពី​ខែធ្នូ ឆ្នាំ​ ២០០៨​។​ ​នៅក្នុងពេល​មាន​វិបត្តិ​នោះដែរ  ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ធានា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច និង​ស្ថិរភាព​ហិរញ្ញវត្ថុ​។ NBC បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​អនុម័ត​កញ្ចប់​វិធានការ​តម្រង់ទិស​គោ​លន​យោ​បាយ​ទាន់ពេលវេលា​ដើម្បី​កម្រិត​សម្ពាធ​អតិផរណា​។ ការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនុកចិត្ត​លើ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល និង​លើ​ប្រព័ន្ធ​ធនាគារ​បាន​ជំ​រុញឱ្យ​ទុនបម្រុង​បរទេស​របស់​កម្ពុជា កើនឡើង​ដល់ ២,២ ​ពាន់​លាន​ដុល្លារ​អាមេរិក កាលពី​ចុងឆ្នាំ​នោះ​។​ ​ជាមួយគ្នា​នោះដែរ វិធានការ​ជា​កញ្ចប់​រឹតបន្តឹង​ជា​បន្តបន្ទាប់​ត្រូវបាន​ដាក់ចេញ​ដើម្បី​ទប់ស្កាត់​សកម្មភាព​ឥណទាន​ដែល​បាន​កើនឡើង​ខ្ពស់ និង​បាន​បន្ថយ ល្បឿន​មូលដ្ឋាន​រូបិយវត្ថុ​ដែល កើនឡើង រួមទាំង​ការបង្កើន​តម្រូវការ​ទុនបម្រុង​ដែល​កំណត់ ដោយ​ច្បាប់​ពី ៨​ ភាគរយ ទៅ ១៦ ​ភាគរយ និង​ការអំពាវនាវ​ដល់​ធនា​គារ​ទាំងអស់​ឱ្យ​កំណត់​ការផ្តល់ប្រាក់​កម្ចី​របស់​ពួកគេ​ទៅលើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​។​ ​ដើម្បី​ឆ្លើយតប​ទៅនឹង​វិ​ប​តិ្ត​សេដ្ឋកិច្ច​នាពេលនោះ បើ​យោង តាម​ស្ថាប័ន CDRI រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ឧបករណ៍​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ដែល​សម្របសម្រួល​ដោយ​ក្រុមត្រួតពិនិត្យ​តម្លៃ​ស្ថិតក្រោម​ការ​គាំទ្រ​ពី​គណៈកម្មាធិការ​ទទួល បន្ទុក​គោលនយោបាយ​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​។ គោ​លន​យោ​បាយ​សារពើពន្ធ​ដ៏​រឹងមាំ​បាន​លើកលែង​ពន្ធ​នាំចូល​លើ​ផលិត​ផល​សំខាន់ៗ​មួយចំនួន បាន ផ្តល់​ការឧបត្ថម្ភ​ធន និង​បាន​បន្ត​ការគ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​លើ​ការចំណាយ​សាធារណៈ​។ ទាក់​ទង​ទៅនឹង​គោលនយោបាយ​រូបិយវត្ថុ ការកើនឡើង​តម្លៃ​ប្រេងឥន្ធនៈ និង​អាហារ​បាន​បណ្ដាលឱ្យ​តម្រូវការ​ប្រាក់​ដុល្លារ​កើនឡើង​។ បើ​គ្មាន​ការ​អន្តរា​​គម​ន៍​ទាន់ពេលវេលា​ពី​ NBC នោះទេ សម្ពាធ​អតិផរណា​នឹង​ត្រូវបាន​កើនឡើង​ដោយ​ការ​ រួមបញ្ចូល​គ្នា​នៃ​ការធ្លាក់​តម្លៃ​ប្រាក់រៀល និង​ការប្រែប្រួល​អត្រា​ប្តូរប្រាក់​។ ទោះបី​ជាមាន​អន្តរាគមន៍​ដែល​ធានា​ស្ថិរភាព​អត្រា​ប្តូរប្រាក់​ក៏ដោយ ក៏​ឥទ្ធិពល​ការប្រែប្រួល​អត្រា​ការប្រាក់​នៅតែ​កើតឡើង​ដដែល​។​ ​បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភព​លោក​កាលពី​ឆ្នាំ​ ២០០៨ យើង​បាន​មើលឃើញថា ប្រទេស​កម្ពុជា​បានទទួល​បាន​កំណើន សេដ្ឋកិច្ច​ខ្ពស់​ដោយសារតែ​ការ​ត្រឡប់មកវិញ​នៃ​លំហូរ​ការ​វិនិយោគ​ផ្ទាល់​បរទេស ​(FIDs) លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កាត់ដេរ និង​វាយ​ន​ភណ្ឌ ទេស​ចរណ៍ វិស័យ​សំណង់ និង​វិស័យ​អចលនទ្រព្យ ជាពិសេស​លំហូរ​ការវិនិយោគ​មក​ពី​ប្រទេស​ចិន មុនពេល​ការរីក​រាលដាល​ជំងឺ​កូ​​វីដ​ ១៩ កាលពី​ឆ្នាំ ​២០២០​។​ ​ទិន្នន័យ​ចុងក្រោយ​បំផុត​នៅ ក្នុង​ជំរឿន​សេដ្ឋកិច្ច​ឆ្នាំ​ ២០២២ ដែល​បានចេញ​ផ្សាយ​កាលពី​ខែមករា ឆ្នាំ​ ២០២៤ ក្នុង​ចំ​ណោម​គ្រឹះស្ថាន និង​សហគ្រាស​ដែល​រង​ផលប៉ះពាល់​ដោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ គឺមាន​ចំនួន ៥៨៧ ៧៩៣ (៣៤,៨​ភាគរយ​) បាន​រាយ​ការណ៍​ពី​ប្រាក់ចំណូល​ទាប​កាលពី​ឆ្នាំ​ ២០២២; ចំនួន ៤៣ ៣ ៧០៣ (២៦,៦​ ភាគរយ​) បាន​រាយការណ៍​ពី​ការចំណាយ​កាន់តែ​ខ្ពស់​; ចំនួន  ២១២ ៧៦០ (១២,៦​ភាគរយ​) បាន​រាយការណ៍​ការធ្លាក់​ចុះ​តម្រូវការ​ទីផ្សារ និង​ចំនួន ១៥៣ ៨៧៨ (៩,១​ភាគរយ​) បាន​រាយ​ការណ៍​ពី​ការខ្វះខាត​ដើមទុន​បង្វិល​។​ ​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថាន​ការណ៍​នោះ រដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ២២ ខែធ្នូ ឆ្នាំ ​២០២២ បានដាក់​ចេញ «​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​សម្រាប់​ការស្តារ​សេដ្ឋកិច្ច​ក្នុង​បរិបទ​នៃ​ការរស់នៅ​ជាមួយ​ជំងឺ​កូ​វីដ ១៩ ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​ឆ្នាំ ២០២១-២០២៣» ដែលមាន​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ភាព​ធន់​ក្នុង​រយៈពេល​មធ្យម និង​វែង​។ ឯកសារ​នេះ​ជា​មូលដ្ឋាន​ដ៏​សំខាន់ និង​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការអនុវត្ត​បន្ទាន់ និង​ក្នុង​រយៈពេល​មធ្យម នៃ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល និង​សកម្មភាព​ជាក់លាក់​។​ NBC បានឱ្យដឹងថា នៅ​កម្ពុជាប្រសិទ្ធភាព​នៃ​គោលនយោបាយ​សុខភាព និង​ការគ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ ដោយ​រដ្ឋាភិបាល​បាន​ធានាឱ្យមាន​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ឡើងវិញ​កាលពី​ឆ្នាំ ​២០២២​។ ការដាក់ចេញ​វិធានការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​បន្តបន្ទាប់ ជា​ពិសេស​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​សម្រាប់​ការស្ដារ​សេដ្ឋ​កិច្ច​ក្នុង​បរិបទ​នៃ​ការរស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​កាលពី​ឆ្នាំ​ ២០២១-២០២៣ និង​ការបន្ធូរបន្ថយ​បទ​ប្បញ្ញត្តិ​ក្នុង​វិស័យ​ធនាគារ​បាន​គាំទ្រ និង​ព​ន្លឿ​ន​ការ​ស្ទុះ​ងើប​ឡើងវិញ​សេដ្ឋកិច្ចកម្ពុជា​។​ ​បើ​យោងតាម​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទា បានឱ្យដឹង​កាលពី​ថ្ងៃទី ​៥ ខែធ្នូ ឆ្នាំ ​២០២៣ ថា រដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​ជាង ១,៣០៥​ ពាន់​លាន​ដុល្លារ សម្រាប់​គម្រោងការ​គាំពារ​សង្គម​ចំនួន​ ៥ ហើយ​ក្នុងអំឡុង​ពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ចំនួន ១,២១៣ ​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ផ្គត់ផ្គង់​ចំនួន ៦៩៨,៥៨៥ ​គ្រួសារ​គិត​ត្រឹម​ថ្ងៃទី​ ២៤ ខែតុលា ឆ្នាំ​ ២០២៣​។ ហើយ​ចាប់ពី​ខែធ្នូ ឆ្នាំ​ ២០២២ ដល់​ខែកក្កដា ឆ្នាំ​ ២០២៣ ទឹកប្រាក់​ចំនួន ៤៤​ លាន​ដុល្លារ​ត្រូវបាន​ចំណាយ​ដើម្បី​ជួយ​ដល់ ៤៩៥ ៣០៧​ គ្រួសារ​ដែល​ស្ថិតក្នុង​ហានិភ័យ​ដោយសារ​អតិផរណា​ខ្ពស់​។​ ​ជាមួយគ្នានេះដែរ រដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ចំនួន ២៥០ ​លាន​ដុល្លារ​អាមេរិក សម្រាប់​កម្ចី​ផ្ទា​ល់ពី​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ភីអិលស៊ី (SME Bank) កាលពី​ឆ្នាំ​២០២៣ សម្រាប់​វិស័យ​អា​ទិ​ភាព​សំខាន់ៗ​ដូចជា កសិកម្ម និង​អេកូ​ទេសចរណ៍​។ ក្នុង​រយៈ​ពេល ៣​ ឆ្នាំ​កន្លងមកនេះ គិត​ត្រឹម​ដើមឆ្នាំ​ ២០២៤ ធនាគារ SME បាន​ពង្រីក​កម្ចី​ដល់​សហ​គ្រាស​ប្រមាណ ៣ ២០០ ដែល មាន​ទំហំ​ទឹកប្រាក់​ប្រហែល ៤៩០ ​លាន​ដុល្លារ​។​ ​លើសពីនោះ​ទៅទៀត រដ្ឋា​ភិ​បាល​ក៏បាន​បង្កើត​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ១ ខែកញ្ញា ឆ្នាំ ២០២០ និង​ផែន​ការធានា​ការ​ស្ទុះ​ងើបឡើង​របស់​អាជីវកម្ម​ដែលមាន​ទឹក​ប្រាក់​ចំនួន ២០០​ លាន​ដុល្លារ ត្រូវបាន​ចាប់ផ្តើម​ដំណើរការ​កាលពី​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១​។ គិត​ត្រឹម​ថ្ងៃទី ​៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា បានចេញ​លិខិតបញ្ជាក់​ការធានា​ឥណទាន ​(LG) សរុប​ចំនួន ១ ៨៨០ សម្រាប់​ប្រាក់កម្ចី​ដែលមាន​តម្លៃ ១៥៩,៦៩​ លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់ ​SMEs ដែល​បាន​រង​ផលប៉ះពាល់​ដោយ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​ ​កាលពី​ថ្ងៃទី​ ២៤ ខែសីហា ឆ្នាំ​ ២០២៣ លោក ហ៊ុន ម៉ា​ណែ​ត ដែល​ទើប​ជាប់ឆ្នោត​ជានា​យក​រដ្ឋមន្ត្រី​ថ្មី​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៧ បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​ ១ ​រយៈពេល ​៥​ ឆ្នាំ សំដៅ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ ២០៥០​។​ ​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរ​យុទ្ធ​សាស្ត្រ​នេះ​ថា ក្នុង​រយៈពេល ២៥ ​ឆ្នាំ​កន្លងមកនេះ កម្ពុជា​បាន​ផ្តោតលើ​ការកសាង​ប្រទេស​ឡើងវិញ​ក្នុងសម័យ​ក្រោយ​សង្គ្រាម​។ រយៈពេល ២៥ ​ឆ្នាំ​ខាងមុខ នឹង​ក្លាយជា​វដ្ត​ថ្មី​មួយ ទៀត ដើម្បី​កសាង​ប្រទេស​ប្រកបដោយ​ភាពរឹងមាំ ដើម្បី​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៥០​។ យុទ្ធសាស្ត្រ​នេះ​មាន ៥​ ដំណាក់​កាល​។ ទី​១​ នឹងមាន​អាទិភាព​ចំនួន ​៥ គឺ​ផ្លូវថ្នល់ មនុស្ស ទឹក ភ្លើង និង​បច្ចេកវិទ្យា​។​ ​លោក​បញ្ជាក់ថា យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ រយៈពេល ៥ ឆ្នាំនេះ នឹង​ធានា​កំណើនសេដ្ឋកិច្ច​ដែលមាន​ភាព​ធន់​នឹង​វិបត្តិ បង្កើត​ការងារ កាត់​បន្ថយ​ភាពក្រីក្រ កែលម្អ​អភិ​បាល​កិច្ច និង​ស្ថាប័ន​សាធារណៈ និង​ធានា​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ចីរភាព​។​ ​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់ឱ្យ​ដំណើរការ​ផែនទី​បង្ហាញផ្លូវ​រយៈពេល ១០​ ឆ្នាំ​ខាងមុខ នៃ​ផែនការមេ​ស្តីពី​ប្រព័ន្ធ​ដឹកជញ្ជូន និង​ភ័ស្តុភារ​កម្ពុជា ឆ្នាំ ​២០២៣-២០៣៣ បានផ្តល់​អាទិភាព​ដល់​គម្រោង​ចំនួន ១៧៤ ដែលមាន​តម្លៃ​វិនិយោគ​តាម​ការប៉ាន់ប្រមាណ​ចំនួន ៣៦,៦៧៩​ ពាន់​លាន​ដុល្លារ​។​ ​ក្នុង​ចំនួន​នោះ​គម្រោង​ផ្លូវថ្នល់​មាន​ចំនួន​ ៩៤ គម្រោង​ផ្លូវដែក​ចំនួន ​៨ គម្រោង​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ចំនួន​ ២៣ គម្រោង​ដឹកជញ្ជូន​តាម​សមុទ្រ​មាន​ចំនួន ២០ គម្រោង​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ចំនួន​ ១០ គម្រោង​ប្រព័ន្ធ​ភ័ស្តុភារ​ចំនួន ​១៥ និង​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ចំនួន ៤ ផ្សេងទៀត​។​ ​ក្នុងចំណោម​គម្រោង​អភិវឌ្ឍន៍​ទាំងនេះ ប្រហែល ៩០ ជា​គម្រោង​អភិវឌ្ឍន៍​រយៈពេល​ខ្លី និង​មធ្យម និង ៩១ ទៀត​ជា​គម្រោង​អភិវឌ្ឍន៍​រយៈពេល​វែង​។ គម្រោង​ទាំងនេះ​ត្រូវបាន​ត​ភ្ជាប់​គ្រប់​មធ្យោបាយ​ដឹកជញ្ជូន និង​បាន​ត​ភ្ជាប់​ទៅ​មជ្ឈមណ្ឌល​​ភ័ស្ដុភារ​ផងដែរ​។​ ​ខ្ញុំ​ក្នុងនាម​ជា​ការី​និពន្ធ​ព័​ត៌​មាន​សេដ្ឋកិច្ច​ប្រចាំ​សារព័ត៌មាន ​ភ្នំពេញ​ ប៉ុស្តិ៍​ ទាំង​ភាសារ​ខ្មែរ និង​អង់គ្លេស សង្ឃឹមថា តាមរយៈ​អត្ថបទ​ដែល​សារព័ត៌មាន​ដែល មាន​វ័យ​ចំណាស់​មួយ​នេះ​បាន ចេញផ្សាយ​អស់​រយៈពេល​ជាង​ ៣ ​ទសវត្សរ៍​កន្លងមក​នេះ​នឹង​នៅតែ​មានគុណ​តម្លៃ​សម្រាប់​អ្នកអាន អ្នកស្រាវជ្រាវ បណ្តា​ធុរជន វិ​និ​យោគិន និង​សាធារណជន​ដើម្បី​យកទៅ​ធ្វើជា​ឯកសារយោង​របស់ខ្លួន​តទៅ​ថ្ងៃ​អនាគត​របស់​អស់លោកអ្នក​៕
0economic
6,651
បញ្ចុះតម្លៃពិសេសក្នុងការទស្សនារឿង «ប្រវត្តិស្នេហ៍នាងនាថ» សម្រាប់អតិថិជន SmartVIP
បញ្ចុះតម្លៃពិសេសក្នុងការទស្សនារឿង «ប្រវត្តិស្នេហ៍នាងនាថ» សម្រាប់អតិថិជន SmartVIP,អតិថិជន , ទទួលបានការបញ្ចុះពិសេសលើតម្លៃសំបុត្ររឿង , ជើងមេឃពណ៌ស្វាយ នៅគ្រប់រោងភាពយន្ត , និង ,។ ការផ្តល់ជូនពិសេសនេះ គឺចាប់ពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤ នេះតទៅ។,សម្រាប់អតិថិជន , ដែលទស្សនារឿង , ជើងមេឃពណ៌ស្វាយ នៅគ្រប់រោងភាពយន្ត , និងទទួលបានការបញ្ចុះតម្លៃ , ទៅលើថ្លៃសំបុត្រ រៀងរាល់ថ្ងៃពុធ។,រីឯអតិថិជន , ដែលទស្សនារឿង , ជើងមេឃពណ៌ស្វាយ នៅគ្រប់រោងភាពយន្ត Legend (លើកលែង Legend សាខា Chip Mong Mega Mall 271) ទទួលបានការបញ្ចុះតម្លៃទៅលើសំបុត្រកុន 15% នៅរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បត្តិ៍ និង 10% នៅរៀងរាល់ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ។ ការផ្តល់ជូននេះរាប់បញ្ចូលអាហាសម្រន់ និងភេសជ្ជៈ នៅគ្រប់រោងភាពយន្ត Legend Cinema។,ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះ អតិថិជន , គ្រាន់តែចូលទៅកាន់ SmartNas app រួចចុចលើ SmartVIP ហើយស្វែងរកប៊ូតុង Major Cineplex by Smart ឬ Legend។ សម្រាប់អតិថិជនដែលមិនទាន់បានដោនឡូតស្មាតណាស់ អាចចូលទៅដោនឡូតនៅ App Store ឬ Play Store ជាការស្រេច។,គួរបញ្ជាក់ផងដែរថា ការផ្តល់ជូនពិសេសនេះ ក៏មានផ្តល់ជូនសម្រាប់រឿងផ្សេងទៀត ដែលកំពុងចាក់បញ្ចាំងផងដែរ។
1entertainment
3,819
វិភាគ ៖ សមត្ថភាពកងទ័ពចិន មានប្រៀបលើអាមេរិក​​ ក្នុងសមរភូមិ នៅតំបន់អាស៊ី
បច្ចុប្បន្នភាព លោក Justin Bronk បានបញ្ជាក់ថា មូលហេតុដែលនាំអោយកងទ័ពចិន មានប្រៀបលើកងទ័ពអាមេរិក នៅតំបន់អាស៊ី គឺដោយសារមានកត្តា រួមផ្សំជាច្រើន ដូចជា ទីតាំងជិតជាង បរិមាណកងទ័ពច្រើនជាង ប្រព័ន្ធបច្ចេកវិទ្យា ទំនើបជាង និងការពង្រឹងកម្លាំង លើទីតាំងភូមិសាស្ត្រ ក្នុងតំបន់ទូលំទូលាយ ជាងសហរដ្ឋអាមេរិក ។ គិតត្រឹមឆ្នាំ២០២១នេះ ប្រទេសចិនមានកងទ័ព សរុបប្រមាណជាង ២ ១៨៥ ០០០នាក់ ជាកងទ័ពសកម្ម និងជាបរិមាណកងទ័ពច្រើន ជាងគេបំផុត នៅលើពិភពលោក ខណៈដែលសហរដ្ឋអាមេរិក មានចំនួនកងទ័ព សរុបប្រមាណ ជាង ១ ៤០០ ០០០នាក់ ដែលជាបរិមាណតិច ជាងប្រទេសចិន ជិតពាក់កណ្តាល ។ ចំនួនកងទ័ពសរុបច្រើន គឺអាស្រ័យលើចំនួនប្រជាជនសរុបច្រើនដែរ ដោយប្រទេសចិន មានចំនួនប្រជាជន សរុបប្រមាណជាង ១ ៤០០លាននាក់ នៅត្រឹមឆ្នាំ២០២១នេះ ខណៈដែលសហរដ្ឋអាមេរិក មានចំនួនប្រជាជន សរុបប្រមាណជាង ៣៣៣លាននាក់គិតត្រឹមឆ្នាំ២០២១ដូចគ្នា ដែលចំនួនតិចជាងចិនដល់ទៅជិត ៥ដង ។ លោក James Char សាស្ត្រាចារ្យជំនាញបច្ចេកវិទ្យា របស់សកលវិទ្យាល័យ Nanyang របស់ប្រទេសសិង្ហបុរី បាននិយាយថា ក្នុងរយៈពេលជាង មួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិន បានអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាយោធា ក្នុងល្បឿនយ៉ាងលឿន ទាំងគ្រឿងសព្វាវុធ ទាំងនាវាចម្បាំង និងទាំងយន្តហោះចម្បាំង ដែលជាក្បួនយុទ្ធសាស្ត្រមានប្រៀបលើគូប្រជែង មានប្រទេសក្នុងតំបន់ និងសហរដ្ឋអាមេរិកជាដើម ។ កាលពីថ្ងៃអង្គារ ទី២៨ ខែកញ្ញានេះ ប្រទេសចិនបានបើកសម្ពោធពិធី តាំងពិព័រណ៍គ្រឿង យុទ្ធោបករណ៍ផ្លូវអាកាស ដោយចិន បានដាក់ តាំងបង្ហាញយានដ្រូនប្រភេទ WZ-7 ថ្មីទំនើប មានប្រវែងរហូតដល់ ១៤ម៉ែត្រ ដែលមានសមត្ថភាព ពិសេសក្នុងការហោះហើរ ឈ្លបយកការណ៍ និងតាមដានមើលលើលំហសមុទ្រ ។ ក្នុងពិធីតាំងពិព័រណ៍នេះដែរ ប្រទេសចិនក៏បានដាក់តាំងបង្ហាញផងដែរ នូវយន្តហោះប្រដេញប្រភេទ J-16D ដែលជាប្រភេទយន្តហោះ ប្រដេញមានជំនាញច្បាស់លាស់ សម្រាប់សង្គ្រាម អេឡិចត្រូនិក ដោយមានសមត្ថភាព អាចបំផ្លាញរលកសញ្ញាវិទ្យុ និងបំផ្លាញប្រព័ន្ធទូរគមនាគមន៍ ទំនាក់ទំនងរបស់សត្រូវបានយ៉ាងងាយស្រួល ។ យន្តហោះប្រដេញ J-16D ក៏មានសមត្ថភាពខ្ពស់ផងដែរ ក្នុងការកម្ទេចប្រព័ន្ធរ៉ាដា ឬកម្ទេចប្រព័ន្ធចាប់ រលកសញ្ញាទីបញ្ជាការផ្លូវអាកាសរបស់សត្រូវ ខណៈដែលសង្គ្រាមកំពុង ចាប់ផ្តើមរវាងប្រទេសចិន និងគូសត្រូវ ប្រសិនបើមាន ។ អ្នកជំនាញផ្នែកប្រព័ន្ធ បច្ចេកវិទ្យាយោធា របស់ប្រទេសចិន បាននិយាយថា កងទ័ពចិន បានចាប់ផ្តើមប្រើប្រាស់យានដ្រូន ប្រភេទ WZ-7 និងយន្តហោះប្រដេញប្រភេទ J-16D ដែលត្រូវបានដាក់តាំងបង្ហាញ នៅក្នុងពិធីតាំងពិព័រណ៍គ្រឿង យុទ្ធោបករណ៍ផ្លូវអាកាសនេះរួចហើយ ដោយគ្រាន់តែយកទៅដាក់បង្ហាញដល់សាធារណៈជនតែប៉ុណ្ណោះ ។ អ្នកជំនាញដដែលបានបន្តថា យានដ្រូនប្រភេទ WZ-7 និង យន្តហោះប្រដេញប្រភេទ J-16D បានចូលរួមយ៉ាងសកម្ម ក្នុងប្រតិបត្តិការការពារសន្តិសុខ នៅច្រកសមុទ្រនៃកោះតៃវ៉ាន់ និងតំបន់សមុទ្រចិនខាងត្បូង ជាទីដែលមានការចូលជ្រៀតជ្រែក ពីសំណាក់នាវាចម្បាំង របស់សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត ។ ក្រៅតែពីយានដ្រូន និងយន្តហោះចម្បាំងខាងលើនេះ ប្រទេសចិន បានអភិវឌ្ឍន៍គ្រឿងយុទ្ធោបករណ៍ថ្មីៗ និងទំនើបៗជាច្រើនប្រភេទផ្សេងទៀត ក្នុងគោលដៅប្រកួតប្រជែង ជាមួយសហរដ្ឋអាមេរិក ដែលជាគូប្រជែងដ៏សំខាន់ នៅលើពិភពលោក ទាំងនៅពេលបច្ចុប្បន្ននេះ និងនៅពេលអនាគត ។ ដើមចមនាំអោយកើតរឿង ដើមចមដែលនាំអោយប្រទេសចិន ដាក់តាំងបង្ហាញគ្រឿង យុទ្ធោបករណ៍ទំនើបចុងក្រោយ របស់ខ្លួនបែបនេះ គឺដោយសារចិនចង់ផ្ញើសារ ទៅកាន់សហរដ្ឋអាមេរិក អោយបានដឹងថា ចិនមិនអាចនៅស្ងៀមបានទេ ចំពោះការជ្រៀតជ្រែក ឬបង្ករឿងពីសំណាក់ សហរដ្ឋអាមេរិក តាមរយៈការបញ្ជូននាវាចម្បាំង ទៅកាន់ដែនទឹករបស់ប្រទេសចិន ។ អ្នកជំនាញផ្នែកយោធា និងយុទ្ធសាស្ត្រសង្គ្រាមជាច្រើន បានលើកឡើងថា សមត្ថភាពកងកម្លាំងយោធា និងគ្រឿងយុទ្ធោបករណ៍របស់ប្រទេសចិន នៅទាបជាងសមត្ថភាពយោធា និងគ្រឿងយុទ្ធោបករណ៍ របស់សហរដ្ឋអាមេរិកនៅឡើយ បើប្រៀបធៀបជាលក្ខណៈអន្តរជាតិ ប៉ុន្តែបើប្រៀបធៀប ជាលក្ខណៈតំបន់ គឺចិនមានប្រៀបជាង ។ ឥទ្ធិពលយោធា នៅលើពិភពលោក គឺប្រទេសចិនមិនអាចប្រៀបធៀប នឹងសហរដ្ឋអាមេរិកបានទេ ប៉ុន្តែកំណើន នៃឥទ្ធិពលយោធារបស់ប្រទេសចិន បានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលជាងមួយ ទសវត្សរ៍ចុងក្រោយនេះ ដែលធ្វើអោយ សហរដ្ឋអាមេរិកព្រួយបារម្ភ និងចាត់ទុកចិន ជាប្រទេសតែមួយគត់ នៅលើពិភពលោក ដែលគ្រោះថ្នាក់ចំពោះអាមេរិក ។ សហរដ្ឋអាមេរិក បានចាត់ទុកប្រទេសចិនរួចហើយថា ជាប្រទេសតែមួយគត់ នៅលើពិភពលោក ដែលជាគូប្រជែងដ៏គ្រោះ ថ្នាក់សម្រាប់សហរដ្ឋអាមេរិក ទាំងការបង្កើនឥទ្ធិពលយោធា បង្កើនឥទ្ធិពលសេដ្ឋកិច្ច និងការទូតផងដែរ ដែលកំពុងធ្វើអោយប៉ះពាល់ ដល់សហរដ្ឋអាមេរិក ជាបណ្តើរៗហើយ ៕ ដោយ ៖ អ៊ី ជិន
3politic
5,437
បទវិភាគ ៖ សហរដ្ឋអាមេរិក និងអង់គ្លេស រួមគ្នាលេង កលល្បិចចាស់ម្តងទៀត មុខជានឹងទទួល បរាជ័យ ជាមិនខាន
ក្នុងសន្និសីទសារព័ត៌មាន ដែលបើកធ្វើនៅក្រុងឡុងដ៍ កាលពីថ្ងៃទី៦ខែកក្កដា លោក Christopher Wray ប្រធាននាយកដ្ឋាន ស៊ើបអង្កេត សហព័ន្ធអាមេរិក (FBI)និងលោក Ken McCallum ប្រធាននាយកដ្ឋាន ស៊ើបការណ៍យោធាទី៥ របស់អង់គ្លេស (MI5) បានរួមគ្នាចេញផ្សាយអ្វីដែលហៅថា ការព្រមាន ដោយអះអាងថា ប្រទេសចិន “ឆក់ប្លន់”កម្មសិទ្ធិបញ្ញា របស់ប្រទេសលោកខាងលិចតាមរយៈ “ចារកម្មសេដ្ឋកិច្ច”និង “ប្រតិបត្តិការរបស់ Hacker” ដើម្បីសម្រេច បាននូវគោលដៅដឹកនាំមុខរបរជាគន្លឹះ ហើយមួលបង្កាច់ថា ប្រទេសចិនជា “ការគំរាមកំហែងដ៏ធំបំផុត ក្នុងរយៈពេលយូរអង្វែង”ផងដែរ ។ នៅឆ្នាំទៅមិញ ស្ថាប័នស៊ើបការណ៍ អាមេរិកទទួល បទបញ្ជាក្នុង ការបង្ករឿងកំប្លែង អំពីការតាមដានរកប្រភពដើម នៃវីរុសកូវីដ១៩ តែទីបំផុត បានបញ្ចប់ ដោយបរាជ័យ ក្នុងសំឡេងសើចចំអក របស់ទូទាំងពិភពលោក ។ ឆ្នាំនេះ ស្ថាប័នស៊ើបការណ៍អាមេរិក អូសទាញស្ថាប័ន ស៊ើបការណ៍អង់គ្លេស សម្តែងឆាកល្ខោន ដែលប្រឌិតអ្វី ដែលមិនធ្លាប់មានម្តងទៀត ដើម្បីបំផុសមនោសញ្ចេតនា ភ័យខ្លាចចិននិងច្រានចោលចិន បំផ្លាញកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចរវាងចិន និងពិភពលោក ក៏ដូចជាគួបផ្សំ នឹងយុទ្ធសាស្ត្រទប់ស្កាត់ការ អភិវឌ្ឍរបស់ប្រទេសចិន នៃរដ្ឋាភិបាលអាមេរិក ។ ពេលរដ្ឋាភិបាលលោកត្រាំ បំផុសសង្គ្រាមពាណិជ្ជកម្ម ចំពោះប្រទេសចិន កាលពីឆ្នាំ២០១៨ ភាគីអាមេរិក ក៏បានដាក់កំហុស ដែលហៅថា “លួច”បច្ចេកទេស របស់ប្រទេសប៉ែកខាងលិច ទៅលើប្រទេសចិន ។ ហើយរដ្ឋាភិបាលអាមេរិក កាលនោះក៏បានចាប់ដំណើរការ “ផែនការប្រតិបត្តិ ចំពោះប្រទេសចិន” កាលពីខែវិចិ្ឆកា ឆ្នាំ២០១៨ ដោយទាមទារឱ្យស្ថាប័ន យុត្តិធម៌នៃតំបន់ចំនួន៩៤ របស់សហរដ្ឋអាមេរិក លើកឡើងពាក្យបណ្តឹង ដែលសំដៅ ចំពោះប្រទេសចិន យ៉ាងហោចណាស់មួយ ឬពីរលើកក្នុងមួយឆ្នាំ ពោលគឺប៉ុនប៉ង នាំឱ្យបទឧក្រិដ្ឋ ស្តីពីការដែល “ចារកម្មសេដ្ឋកិច្ច របស់ចិនលួចយកសមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”ក្លាយជាការពិត ។ ប៉ុន្តែផែនការនេះ បានដំណើរការ រយៈពេលជាងបីឆ្នាំ ភាគីអាមេរិក មិនត្រឹមតែមិន បានរកឃើញ ចារកម្មណាមួយប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើត ជាករណីអយុត្តិធម៌ ជាច្រើនដែរ សំណុំរឿងជាច្រើន បានត្រូវកាត់ក្តីគ្មាន ទោសកំហុស ឬក៏ត្រូវច្រានចោល ។ កាលពីខែកុម្ភៈឆ្នាំនេះ ក្រសួងយុត្តិធម៌អាមេរិក បានប្រកាសផ្អាកផែនការ នេះដោយខានពុំបាន ព្រមទាំងទទួលស្គាល់ថា ផែនការនេះគឺខុសឆ្គង ។ ត្រឹមតែប៉ុន្មានខែទៀតប៉ុណ្ណោះ ស្ថាប័នស៊ើបការណ៍ អាមេរិកក៏បានប្រើឧបាយកលចាស់ម្តងទៀត ។ ពាក្យកុហកដ៏អាក្រក់ទាំងនេះ គ្រាន់តែនឹងបង្ហាញ ពីធាតុពិតនៃស្ថាប័ន ស៊ើបការណ៍អាមេរិក ដែល “និយាយពាក្យកុហក ឆបោកនិងលួច” ព្រមទាំងលាតត្រដាង ពីទង្វើអាក្រក់គ្រប់ បែបយ៉ាងរបស់ទ័ពស្រួច នៃអនុត្តរភាពបែបអាមេរិក ។ ក្នុងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេសចិន និងអាមេរិកដែលទើបបញ្ចប់ ភាគីចិនបានលើកឡើងថា សហរដ្ឋអាមេរិកកំពុង “ឆ្លងជំងឺភ័យខ្លាចប្រទេសចិន” ដែលមានភាព កាន់តែធ្ងន់ធ្ងរ ។ ប្រសិនបើបណ្តែតបណ្តោយឱ្យ “អារម្មណ៍គំរាមកំហែង”បែបនេះបន្ដវិវឌ្ឍទៅទៀត នោះ គោលនយោបាយ ចំពោះប្រទេសចិន របស់អាមេរិក នឹងក្លាយជា ផ្លូវទាល់គ្មានច្រកចេញ។ ការពិតជាក់ស្តែងនឹងបញ្ជាក់ថា ការប្រឌិតពាក្យកុហក ពាក់ព័ន្ធនឹងប្រទេសចិន និងញុះញង់ឱ្យផ្តាច់ទំនាក់ទំនងជាមួយចិន ទើបអាចបង្កជា “ការគំរាមកំហែងដ៏ពិតប្រាកដ” ចំពោះសហរដ្ឋអាមេរិក រហូតដល់ពិភពលោកខាងលិច ៕ វិទ្យុមិត្តភាពកម្ពុជាចិន
3politic
4,846
Ancelotti ៖ វត្តមាន​ Mbappe គ្មាន​ការ​​ប្ដូរ Bellingham ​ចេញ​ពី​តំបន់​ដែល​គេ​ធ្លាប់​​លេង​ទេ
Ancelotti ៖ វត្តមាន​ Mbappe គ្មាន​ការ​​ប្ដូរ Bellingham ​ចេញ​ពី​តំបន់​ដែល​គេ​ធ្លាប់​​លេង​ទេ,​លោក Carlo Ancelotti អ្នក​ចាត់​ការ​ស្ដេច​ស​ Real Madrid បញ្ជាក់​ពី​ការ​មក​ដល់​របស់ Kylian Mbappe នឹង​គ្មាន​ការ​ប្រែប្រួល​ចំពោះ​​ទីតាំង​លេង​របស់ Jude Bellingham ឡើយ​។,​​ខ្សែ​បម្រើ​វ័យ​២១​ឆ្នាំ​ Jude Bellingham បាន​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ក្រោយ​ចាក់​ចេញ​ពី​ Dortmund ​មក​កាន់​ទឹក​​ដី​អេស្ប៉ាញ Real Madrid ពិសេស​នោះ​គឺ​នៅ​តំបន់​ប្រើ​ប្រយុទ្ធ​កណ្ដាល​​ដែល​លេង​នេះ​តែ​ម្ដង​។ គេ​រក​បាន​​គ្រាប់​បាល់​ចំនួន២៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៤២​លើក ហើយ​និង​បាន​ជួយ​ក្រុម​​ឲ្យ​ឈ្នះ Champions League និង La Liga ។ ស្រប​ពេល​ដែល​ខ្សែ​​ប្រយុទ្ធ Kylian Mbappe ​បាន​មក​កាន់​ទឹក​ដី​អេស្ប៉ាញ​ក្នុង​​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវ​ក្ដៅ​នេះ​ ​ដោយ​គ្មាន​តម្លៃ​ខ្លួន​​បន្ទាប់​ពី​ចប់​កុង​ត្រា​នៅ PSG ។ ​​​,អ្នក​ការ​​​សញ្ជាតិ​អ៊ីតាលី ​បាន​បដិសេធ​មិន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ទីតាំង​លេង​របស់ Jude Bellingham បើ​ទោះ​ជា​​មាន​វត្តមាន​របស់ Kylian Mbappe ក៏​ដោយ​​​។ «គ្មាន​ការ​ផ្លាស់ប្ដូរ​ទៅ​ណា​ឡើយ​» ។ ​នេះ​ជា​ការ​បញ្ជាក់​របស់ Carlo Ancelotti ។,​អ្នក​ចាត់​ការ​ដដែល​បាន​បន្ថែម​ទៀត​ថា «​កាល​ពី​រដូវ​កាលមុន Jude ​បាន​ធ្វើ​រឿង​​ភ្ញាក់ផ្អើល​ជា​ច្រើន ដោយ​គេ​បាន​បង្ហាញ​​​សមត្ថភាព​លេង​មួយ​ដ៏​អស្ចារ្យ ដែល​របៀប​នៃ​​ការ​លេង​នេះ​ក្លឹប​ពិត​ជា​ត្រូវ​ការ ព្រោះ​មើល​ទោះ​ប្រៀប​ដូច​ជា​កីឡាករ​ដែល​ចាស់ទុំ​លើ​ទីលាន​​។ ​ខ្ញុំ​គិត​ថា​រដូវ​កាល​​ថ្មី​នេះ​នឹង​មិន​មាន​អ្វី​ខុសប្លែក​ពី​រដូវ​កាល​មុន​ទេ​»។,​«​...Jude Bellingham ​កំពុង​បង្ហាញ​ឲ្យ​គ្រប់​គ្នា​មើល​ឃើញ​ថា គេ​បាន​វិវឌ្ឍន៍​ខ្លួន​ទៅ​ជា​កីឡាករ​កំពូល​​ និង​សំខាន់​បំផុត​ក្នុង​ក្រុម​​នា​ដែល​មិន​អាច​ខ្វះ​បាន​នា​ពេល​បច្ចុប្បន្ន។ និយាយ​ដោយ​ស្មោះត្រង់​គេ​លេង​នៅ​តំបន់​បម្រើ​កណ្ដាល​នេះ​ពិតជា​ជួយ​ក្រុម​បាន​ច្រើន​មែនទែន​»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី៕
4sport
902
លិខិតមិត្តអ្នកអាន៖ «ទោះទៅដល់ក្រហែង មេឃណា ក៏សម រង្ស៊ីគេច មិនផុតពីសំណាញ់ច្បាប់»
ពិតដូចលោកហ៊ុន សែនធ្លាប់បានប្រកាសមែនគឺ «តាមវ៉ៃដល់ផ្ទះ» ! ជាក់ស្តែង ទណ្ឌិត សម រង្ស៊ី ដែលតែងតែ បំពានច្បាប់និង យកច្បាប់ទ្រាប់អង្គុយ ហើយកំពុង តែរត់គេចខ្លួនពីសំណាញ់ ច្បាប់កម្ពុជា ទៅសម្ងំនៅ ស្រុកបារាំងដោយគិតថា អាច រួចខ្លួន ប៉ុន្តែពេលនេះកំពុងជាប់ក្នុងសំណាញ់ ច្បាប់នៅស្រុកបារាំងតែម្តង។ តុលាការព្រហ្មទណ្ឌក្រុងប៉ារីស បានសម្រេចដាក់ សម រង្ស៊ី ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ«បរិហារកេរ្តិ៍ជា សាធារណៈលើបុគ្គល»តាមពាក្យបណ្តឹង របស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។ ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌក្រុងប៉ារីសបានបញ្ចាក់ថា «មានតម្រុយនិងភស្តុតាងគ្រប់គ្រាន់និងស៊ីសង្វាក់គ្នាដែលបញ្ជាក់ថា បុគ្គល សម រង្ស៊ី ពិតជាបានប្រព្រឹត្តបទល្មើសដូចពាក្យបណ្តឹងចោទប្រកាន់មែន»។ បណ្តឹងរបស់លោក ហ៊ុន សែន ត្រូវបានដាក់ទៅតុលាការព្រហ្មទណ្ឌក្រុងប៉ារីសបន្ទាប់ពី សម រង្ស៊ី បានចោទប្រកាន់ដោយ មួលបង្កាច់តាមទម្លាប់របស់ខ្លួនមកលើលោកនាយក រដ្ឋមន្ត្រីពាក់ព័ន្ធនឹង មរណៈភាពរបស់ លោក ហុក ឡងឌី។ ដោយសារតែទម្លាប់និយាយ មួលបង្កាច់គ្មានភស្តុតាង សម រង្ស៊ី បានជាប់បណ្តឹងរាប់មិនអស់នៅឯតុលាការកម្ពុជា ហើយតាមរយៈ បណ្តឹង ទាំងនោះ សម រង្ស៊ី ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំនិងត្រូវបង់ប្រាក់ពិន័យជាច្រើនទៀត។ ប៉ុន្តែ ដោយសារតែចរិតដ៏ក្រឡិចក្រឡុចនិង ពោរពេញដោយពុតត្បុតរបស់ខ្លួន សម រង្ស៊ី តែងតែ បិទបាំងកំហុសរបស់ខ្លួន ដោយចោទប្រកាន់តុលាការកម្ពុជាថា លម្អៀងនិងធ្វើតាម បញ្ជារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ បណ្តឹងរបស់លោក ហ៊ុន សែននិងលោក ឌី វិជ្ជា ដែលជាកូនបង្កើតរបស់លោក ហុក ឡងឌី នៅពេលនេះ គឺបានតាមជាន់ក សម រង្ស៊ី ដល់ផ្ទះនៅឯស្រុកបារាំងតែម្តង។ យើងក៏រង់ចាំមើលថាតើ «សម រង្ស៊ី ហ៊ានចោទប្រកាន់តុលាការក្រុង ប៉ារីសថា លម្អៀងនិងធ្វើតាម បញ្ជាលោក ហ៊ុន សែន ទៀតឬទេ? ពាក្យបណ្តឹងរបស់លោក ហ៊ុន សែន ប្រឆាំង សម រង្ស៊ី នៅ តុលាការបារាំងពិតជា មានអត្ថន័យច្រើនយ៉ាង៖ ទី១៖ វាបានសបញ្ជាក់ឲ្យឃើញថា «មាសសុទ្ធមិនខ្លាចភ្លើង» ពោលគឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាមនុស្សបរិសុទ្ធមិនដូចការចោទប្រកាន់មួលបង្កាច់របស់ សម រង្ស៊ី ឡើយ។ ដូច្នេះ ទោះជាត្រូវតតាំងក្តីនៅចំពោះមុខតុលាការណា ក៏ដោយ ក៏លោកហ៊ុន សែន មិនខ្លាចដែរដើម្បីការពារភាពស្អាត ស្អំរបស់ខ្លួនក៏ដូចជាដើម្បីយុត្តិធម៌។ ទី២៖ វាបានសបញ្ជាក់ឲ្យឃើញ ថា ជនទុច្ចរិតដូច សម រង្ស៊ី ដែលធ្វើនយោបាយជិត៣០ឆ្នាំ នៅ កម្ពុជាដោយយកច្បាប់ទ្រាប់អង្គុយនិងដោយប្រើនយោបាយប្រជាភិថុតិ ទុច្ចរិត មួលបង្កាច់ ទីបំផុតមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយទោះជាខំរត់គេចខ្លួនដល់ក្រហែងមេឃណាក៏ដោយ។ ទី៣៖ ចំណាត់ការរបស់តុលាការព្រហ្មទណ្ឌក្រុងប៉ារីសចំពោះបុគ្គល សម រង្ស៊ី មិនត្រឹមតែផ្តល់យុត្តិធម៌ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាអំណះអំណាងយ៉ាងច្បាស់ លាស់ដែលបញ្ជាក់ថា : បណ្តឹង ទាំងប៉ុន្មានប្រឆាំង សម រង្ស៊ី នៅ តុលាការកម្ពុជានិងចំណាត់ការរបស់តុលាការភ្នំពេញដែលដាក់ទោសលើ សម រង្ស៊ី គឺជា រឿងត្រឹមត្រូវដើម្បីបុព្វហេតុ យុត្តិធម៌ គឺមិនមែនដូចការ មួលបង្កាច់របស់ សម រង្ស៊ី និងគូកនមកលើតុលាការកម្ពុជា នោះឡើយ។ ទី៤៖ វាក៏ជាសារមួយ ច្បាស់លាស់សម្រាប់គូកនរបស់ សម រង្ស៊ី ដែលបង្កប់ខ្លួនក្នុង បណ្តាញសារព័ត៌មាន អង្គការសង្គមស៊ីវិល ឬអ្នក ដែលប្រកាសខ្លួនឯងថាជាអ្នកវិភាគឯករាជ ទាំងឡាយ ឲ្យប្រយ័ត្ន ចំពោះពាក្យសម្តីបំភ្លៃ បំប៉ោង មួលបង្កាច់របស់ខ្លួនផង ពីព្រោះបើទោះជាអ្នកទៅសម្ងំនៅទីណាក៏ដោយ ក៏ពាក្យបណ្តឹងអាចទៅដល់ទីនោះបាន ដែរ។ គេនៅចាំបានថា សម រង្ស៊ី ធ្លាប់បានអួតក្អេងក្អាង និងបានពន្យុះ ឲ្យលោក ហ៊ុន សែន ដាក់ពាក្យបណ្តឹងទៅតុលាការបារាំងដោយចាត់ទុកថានោះគឺជាអន្ទាក់របស់ខ្លួន។ តាមពិតទៅ នេះគ្រាន់តែ ជាយុទ្ធវិធី «គោះទឹកបង្អើលត្រី»របស់ សម រង្ស៊ី ដើម្បីបន្ទុច បង្អាក់លោក ហ៊ុន សែន កុំឲ្យប្តឹងទៅតុលាការបារាំងតែប៉ុណ្ណោះពីព្រោះ សម រង្ស៊ី ដឹងខ្លួនច្បាស់ណាស់ថា បើមានពាក្យបណ្តឹង មែន ខ្លួនច្បាស់ជាចាញ់ក្តីយ៉ាងពិតប្រាកដ ដោយសារតែអ្វីដែលខ្លួនបាននិយាយគឺជាការចោទ ប្រកាន់ដោយគ្មានភស្តុតាងអ្វីទាំងអស់។ ចំណុចខ្សោយរបស់សម រង្ស៊ី នៅត្រង់ថា គាត់គឺជាអ្នកនយោបាយដែល និយាយនិងសំរេចចិត្តតាមតែអារម្មណ៍និងគ្មានទស្សនះគ្រប់ជ្រុងជ្រោយហើយជាពិសេស គឺអ្វីៗ ទាំងអស់ដែលគាត់ និយាយនិងធ្វើតែងតែ បង្កប់ដោយគំនុំសងសឹកដូច ប៉ុល ពត។ ប៉ុន្តែ នៅក្នុងតុលាការ ទោះជា នៅស្រុកណាក៏ដោយ គឺគេសម្រេចក្តីទៅតាមផ្លូវច្បាប់ដោយយក ភស្តុតាងជាសំអាង។ ម៉្យាងវីញទៀត សម រង្ស៊ី ភ្លេចគិត នូវចំណុចពិសេសដ៍ធំបំផុតមួយនោះគឺ លោក ហ៊ុន សែន គឺជាអ្នកយុទ្ធសាស្ត្រដ៏ជំនាញ ម្នាក់ដែលធ្លាប់រំលាយអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហមទាំងស្រុងដែលសូម្បីតែអង្គការសហប្រជាជាតិក៏មិនអាចធ្វើបានផង។ ជាពិសេស ការឈរជើងបានយ៉ាងរឹងមាំក្នុងដំណែងកំពូលក្នុងការដឹកនាំគ្រប់គ្រងប្រទេសខ្មែរបាន៤១ឆ្នាំហើយនេះ ក៏ជាភស្តុតាងមិនអាចប្រកែកបានដែល បញ្ជាក់អំពី« លក្ខណះ ពិសេស ភាពខ្លាំង និងភាពឈ្លាសវៃគ្រប់ជ្រុង ជ្រោយរបស់បុរសខ្លាំងកម្ពុជារូបនេះ» ផងដែរ។ សរុបមកវិញ ចំណាត់ការរបស់តុលាការព្រហ្មទណ្ឌក្រុងប៉ារីសដែលបានដាក់ សម រង្ស៊ី ឲ្យស្ថិតនៅ ក្រោមការចោទប្រកាន់ពី បទ«បរិហារកេរ្តិ៍ជា សាធារណៈចំពោះបុគ្គល» ធ្វើឲ្យសម រង្ស៊ីកាន់តែល្ងិតមុខនិងរឹងថ្គាមមិនអាចបៀមឈាមព្រួសដាក់គេឯងតាមអំពើចិត្តបានទៀតឡើយ ពោលគឺ អ្នកបំពានច្បាប់ ទោះជារត់ទៅពួនសម្ងំដល់ក្រហែងមេឃណាក៏គេចមិនផុតពី សំណាញ់ច្បាប់ដែរដូចអ្វីដែល លោក ហ៊ុន សែន ធ្លាប់បាន បញ្ជាក់រួចហើយថា «ទោះជាសត្រូវរបស់លោកទៅដល់ក្រហែងមេឃណា ក៏លោកតាមវ៉ៃបានដែរ»៕ ដោយ៖ អ្នកនយោបាយតុកាហ្វេ
3politic
5,871
ជីវិតត្រូវធ្លាក់របស់ ទិនហ្វី ត្រូវអ្នកគាំទ្រម្នាក់ជួយក្នុងពេលមួយប៉ប្រិចភ្នែក
ជីវិតត្រូវធ្លាក់របស់ ទិនហ្វី ត្រូវអ្នកគាំទ្រម្នាក់ជួយក្នុងពេលមួយប៉ប្រិចភ្នែក,វិបសាយព័ត៌មាន , បាន​ចេញផ្សាយជាហូរហែនូវ ស្ថានភាពរបស់ , នៅប៉ុន្មានឆ្នាំ​កន្លងមកថ្មីៗ។ ស្ដេចកំប្លែងហុងកុងមានគម្រោងច្រើនទាក់ទងការផលិតភាពយន្តថ្មីៗដូចជា , (លំនាំរឿងដំណើរឆ្លងព្រេងទៅទិសខាងលិច)។ ទោះជាយ៉ាងណា គម្រោងទាំងនេះ​ពុំបាន​បន្តតាមការគ្រោងទុកឡើយ ដោយសារមាន​បញ្ហាច្រើន។,ជាការពិត ផ្អែកតាម​ប្រព័ន្ធផ្សព្វផ្សាយចិនបាន​ឲ្យដឹងថា , ធ្លាប់ជួបវិបត្តិធ្ងន់ទាក់ទងនឹង​ការស្វែងរកចំណូល ហើយបញ្ហា​នេះ​ស្ទើរតែធ្វើឲ្យគម្រោងការផលិតរឿង , ស្ទើរតែនឹងលុបចោលម្ដងទៅហើយ។ ក្រោយមក​លោកបាន​សហការជាមួយនឹង​​ក្រុមហ៊ុនកម្សាន្តចិនមួយគឺ , ដើម្បីផលិតរឿង , ​នេះ។ ទោះជាយ៉ាងណា​​ ឈានដល់ពាក់កណ្ដាលទី ដៃគូសហការទាំងពីរក៏មានការប៉ះទង្គិចនឹងគ្នា ហើយក្រុមហ៊ុននោះថែមទាំងដកការវិនិយោគចេញទៀតផង។ ជាលទ្ធផល រឿងនេះ​ក៏ត្រូវ​ជួបឧបសគ្គជាបន្តបន្ទាប់។,ដំណឹង​នេះក៏បាន​លេចឮដល់ អ្នកគាំទ្រម្នាក់របស់ , ម្នាក់ដែលមាន​ឈ្មោះថា ,។ ពេលឃើញតារាក្នុងចិត្តជួបបញ្ហា អ្នកគាំទ្ររូបនេះក៏បានវិនិយោគក្នុងគម្រោងមួយនេះ និងចង់សម្ដែងជាតួតូចមួយក្នុងរឿងរបស់ ,។ ដូច្នេះ Stephen ក៏បានដាក់តួ , ជាតួមេទ័ព , អ្នកដែលតែងតែឈ្លោះជាមួយនឹង​តួឯកប្រុស។,ជាលទ្ធផល​ រឿងនេះ​នេះ​ពិតជាមិនធ្វើឲ្យគ្រប់គ្នា​ខកចិត្តដែរ ទោះមាន​ឧបសគ្គ​កើតឡើង​ច្រើន​ក៏ពិតមែន ប៉ុន្តែវាពិតជាផ្ទុះខ្លាំងនៅលើ , ពេលចេញផ្សាយ ដោយរកបាន ,។,យ៉ាងណា​មិញ បើផ្អែកតាម , តួធំៗដូច , តែងភ្នាល់ដាក់កុងត្រាជាមួយនឹងអ្នកវិនិយោគ។ ឯស្ទីលធ្វើការរបស់លោក គឺទាមទារតម្រូវការខ្ពស់ពីតួៗ ហេតុនេះហើយទើប ត្រូវចំណាយពេលច្រើន និងអស់ទុនតាមនោះ៕
1entertainment
3,897
ជោគជ័យសិល្បៈមិនអស់ចិត្ត អេមមី កូនស្រីច្បង ខាត់ ជេមស៍ បង្កើតប្រេនអាវផ្ទាល់ខ្លួនលក់លើទីផ្សារទៀត
ជោគជ័យសិល្បៈមិនអស់ចិត្ត អេមមី កូនស្រីច្បង ខាត់ ជេមស៍ បង្កើតប្រេនអាវផ្ទាល់ខ្លួនលក់លើទីផ្សារទៀត,ពាក្យចាស់លោកពោលថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» អេមមី ម្ចាស់បទ «កុំចង់ត្រូវគ្នាវិញ» ដែលគ្រប់គ្នាស្គាល់ច្បាស់ថា ជាកូនស្រីច្បងរបស់តារាចម្រៀង ខាត់ ជេមស៍ មិនត្រឹមតែច្បាបប្រជាប្រិយភាពបានយ៉ាងរហ័សតាមរយៈបទចម្រៀងបែបយុវវ័យប៉ុណ្ណោះទេ នាងថែមទាំងមានគំនិតបង្កើតអាជីវកម្មផ្ទាល់ខ្លួនដូចឪពុកថែមទៀតផង។, ជាក់ស្តែង ថ្មីៗនេះ អេមមី បានប្រកាសឱ្យសាធារណជនស្គាល់ពីប្រេនក្នុងស្រុក (local brand) ដែលនាងទើបបង្កើតឡើងផ្ទាល់ដៃ ឈ្មោះថា «Scotty.club» និងទើបបានបញ្ចេញ collection ដំបូងបង្អស់លើទីផ្សារកាលពីពេលថ្មីៗនេះ។ ,ដំណើរឆ្ពោះទៅការបង្កើតប្រេនសម្លៀកបំពាក់ផ្ទាល់ខ្លួនទាំងវ័យក្មេងរបស់ អេមមី ទទួលការគាំទ្រយ៉ាងពេញទំហឹងពី ខាត់ ជេមស៍ ជាឪពុក ដោយជាញឹកញាប់គេរមែងឃើញតារាចម្រៀងជើងចាស់រូបនេះចែករំលែកការបង្ហោះរបស់កូនស្រីឱ្យអ្នកដ៏ទៃបានឃើញ។,មិនតែប៉ុណ្ណោះ ម្ចាស់បទ «សម្រែកបេះដូង» ក៏ធ្លាប់បង្ហោះឡើងថា «កូនសម្លាញ់ខ្ញុំចេះរៀន ធ្វើជំនួញហើយ សូមពុកម៉ែបងប្អូនជួយគាំទ្រ នូវពន្លកអ្នកជំនួញថ្មីម្នាក់នេះផងណាបាទ» បង្ហាញការគាំទ្រពេញទំហឹងដល់កូនស្រីផងដែរ។,តាមការបញ្ជាក់ក្នុងវីដេអូ Tik Tok អេមមី ថា local brand ដែលនាងបង្កើតឡើង ផ្តោតសំខាន់លើគុណភាពសាច់ក្រណាត់ និងភាពស៊ីវិល័យរបស់អ្នកប្រើប្រាស់។ សព្វថ្ងៃ Summer cocaine 1st collection លក់ជិតអស់ហើយ នឹងបន្តផលិត collection បន្តតែម្តង។,សូមជម្រាបផងដែរថា កូនស្រីច្បងរបស់ ខាត់ ជេមស៍ មិនត្រឹមតែមានទឹកដមសំនៀងពីរោះរណ្តំប៉ុណ្ណោះទេ នាងថែមទាំងមានគំនិតចង់ក្លាយជាអ្នកជំនួញទាំងវ័យក្មេងថែមទៀត។,អ្វីដែលនាងកំពុងធ្វើនាពេលនេះប្រៀបបីដូចកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញ ខាត់ ជេមស៍ ជាឪពុក ព្រោះលោកមិនត្រឹមជាតារាចម្រៀងល្បីឈ្មោះម្នាក់ ក៏ជាអ្នកជំនួញជោគជ័យមានអាជីវកម្មពេញដៃផងដែរ តែដោយសារចិត្តស្រលាញ់វិស័យសិល្បៈខ្លាំង ទើបនៅក្រាញ់ននាលឡើងច្រៀងកំដរអារម្មណ៍ប្រិយមិត្តទស្សនិកជនរហូតសព្វថ្ងៃ។,តាមការកត់ចំណាំ អេមមី ជាតារាចម្រៀងវ័យក្មេងទី២ ដែលមានសមត្ថភាពបង្កើតប្រេនក្នុងស្រុក (local brand) ដោយខ្លួនឯង បន្ទាប់ពីកូនប្រុសច្បងឧកញ៉ា ខេមរៈ សិរីមន្ត ឈ្មោះថា ខេមរៈ មន្តស្នេហ៍ អាយុ១១ឆ្នាំ ដែលមានគំនិតច្នៃប្រឌិតខ្ពស់បង្កើតប្រេនអាវ និងឌីហ្សាញម៉ូតអាវស្អាតៗដោយខ្លួនឯង។,នេះពិតស័ក្កសមជាស្លឹកឈើរជ្រុះមិនឆ្ងាយពីគល់មែន ច្រៀងក៏ពីរោះ ជំនួញក៏ចេះធ្វើទាំងវ័យក្មេង៕,អត្ថបទ៖ Ah Mouy
1entertainment
3,743
គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ប្រកាសបញ្ចូលសមាជិកថ្មី ជាង១ពាន់នាក់
ពិធីបញ្ចូលសមាជិកថ្មី ខាងលើនេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ នៅសង្កាត់កោះដាច់ខណ្ឌ ជ្រោយចង្វា ររាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួ ង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជាជនកម្ពុជា រាជធានីភ្នំពេញ ។ នាឱកាសនោះ លោកឃួង ស្រេង បានលើកឡើងពីគុណបំណាច់ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដោយសម្តេចបានរំដោះប្រទេស ចេញពីចំណុចសូន្យនឹងនាំឲ្យប្រទេសជាតិ មានសន្តិភាពពេញបរិបូរណ៍ មានការអភិវឌ្ឍន៍ប្រទេសរីកចម្រើន លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងបានធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋមានជីវភាពធូរធា។ សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាចិត្តថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅពេលខាងមុខនេះ ហើយគាំទ្រសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីរហូតទៅ និងគាំទ្រ លោកបណ្ឌិតហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅពេលអនាគត៕
3politic
4,975
ឥឡូវនេះ ស្មាតហ្វូន​បាន​ឈានចូលដល់សម័យ iSIM ហើយ បន្ទាប់ពី eSim
ឥឡូវនេះ ស្មាតហ្វូន​បាន​ឈានចូលដល់សម័យ iSIM ហើយ បន្ទាប់ពី eSim,ក្រុមហ៊ុន Qualcomm បាន​ប្រកាសក្នុងព្រឹត្តិការណ៍ Mobile World Congress 2023 ថា ខ្លួន​បាន​ចាប់ដៃគូ​ជាមួយក្រុមហ៊ុន Thales និង Vodafone ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា iSIM (Integrated SIM) ជាលើកដំបូងបង្អស់ ពោលគឺ​ស្មាតហ្វូន​ដែលបំពាក់​ឈីប​ជំនាន់ក្រោយ Snapdragon 8 Gen 2 នឹងអាច​ប្រើ​ iSIM បាន។,iSIM គឺ​ជា​បច្ចេកវិទ្យា​ជំនាន់​ក្រោយមួយ ​ដែល​កន្លែង​មុខងារ​ស៊ីមកាត​ គឺ​ត្រូវដាក់បញ្ចូល​ផ្ទាល់​ក្នុងឈីប​របស់​ស្មាតហ្វូន​តែម្តង។ ​បច្ចេកវិទ្យា​នេះ នឹង​ជួយ​ធ្វើឱ្យ​ស្មាតហ្វូនមាន​កន្លែងទំនេរ​កាន់តែធំ ដែល​ក្រុមហ៊ុនផលិត កាត់បន្ថយការចំណាយ និង​អាចដាក់ថ្មកាន់តែធំជាងមុន ក៏ដូចជាអាចបន្ថែមគ្រឿងបង្គុំផ្សេងៗ។ វាក៏​សមស្រប​សម្រាប់ការបំពាក់​នៅក្នុងឧបករណ៍​អេឡិចត្រូនិចតូចៗ ហើយកាន់តែមានសុវត្ថិភាព​ទិន្នន័យ​ជាងមុនផងដែរ។,រូបភាព​ខាងក្រោម​នេះ បង្ហាញ​ពីការវិវត្ត​ទំហំស៊ីម ចាប់ពី​ប្រភេទ Mini SIM រហូតដល់ iSIM៖,ការដឹកជញ្ជូន iSIM ត្រូវបាន​រំពឹងថា នឹងឈានដល់ចំនួន៣០០ ត្រឹមឆ្នាំ​២០២៧។,ទោះយ៉ាងណាក្តី ស្មាតហ្វូន​ដែល​ប្រើប្រាស់ eSIM ត្រូវបានសង្កេតឃើញ​ថា មិនទាន់មានច្រើននៅឡើយទេ មកដល់ពេលនេះ។ ប៉ុន្តែវា​ចាប់ផ្តើម​កាន់តែពេញនិយមក្នុងការប្រើប្រាស់ បន្ទាប់​ពី Apple បាន​បញ្ចេញ iPhone 14 ដែលប្រើ eSIM សុទ្ធ៕
5technology
2,151
ណាហ្គាវើលដ៍ ផ្តល់ជូនកាន់តែអស្ចារ្យក្នុងឱកាសបុណ្យណូអែល
ណាហ្គាវើលដ៍ ផ្តល់ជូនកាន់តែអស្ចារ្យក្នុងឱកាសបុណ្យណូអែល,ក្នុងឱកាសបុណ្យណូអែលក្នុងឆ្នាំនេះ ណាហ្គាវើលដ៍ បានត្រៀមខ្លួនស្វាគមន៍អតិថិជនទាំងអស់ជាមួយនឹងមុខម្ហូបសុភមង្គល ការសម្តែងសិល្បៈ ការតុបតែងលម្អដ៏ស្រស់ស្អាត និងការបញ្ចុះតម្លៃដ៏ច្រើន។ សូមនាំក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកទៅរីករាយនិងទទួលយកការផ្តល់ជូនទាំងនេះពេញមួយខែធ្នូនៅណាហ្គាវើលដ៍!,ការតុបតែងលម្អដ៏ស្អាតប្លែកអមជាមួយបរិយាកាសដ៏មនោរម្យ តុក្កតារូបលោកតាណូអែល និងតុក្កតារូបខ្ញី រង់ចាំស្វាគមន៍ពុកម៉ែបងប្អូននៅច្រកចូលណាហ្គាវើលដ៍ទាំងពីរដែលពុកម៉ែបងប្អូនអាចផ្តិតយករូបភាពដ៏ស្រស់ស្អាតទុកជាអនុស្សាវរីយ៍ និងបង្ហោះក្នុងបណ្តាញសង្គមផងដែរ។ ,ធ្វើដំណើរទៅកាន់សួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១ ពុកម៉ែបងប្អូនអាចថតរូបដ៏ទាក់ទាញជាមួយអំពូលភ្លើងចម្រុះពណ៌ដែលបំភ្លឺរៀងរាល់រាត្រីពីម៉ោង ៥:៤៥ ល្ងាចដល់ម៉ោង ២ ទៀបភ្លឺរហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ។ មិនតែប៉ុណ្ណោះ ពុកម៉ែបងប្អូនអាចថតរូបជាមួយដើមឈើណូអែលកម្ពស់ ១៨ ម៉ែត្រ និងរូបសំណាកមនុស្សព្រិលទឹកកក ក្តាន់ ស្ករគ្រាប់ ផ្កាយ និងរូបដ៏ស្អាតប្លែកជាច្រើនទៀត!,នៅថ្ងៃទី២៤ និង ២៥ ធ្នូ ណាហ្គាវើលដ៍ មានម្ហូបឈុតណូអែលបែបបារាំងនៅភោជនីយដ្ឋានបារាំង Le Gourmet ម្នាក់ ២៧២.០០០ រៀល និងប៊ុហ្វេបែបណូអែលនៅភោជនីយដ្ឋានអ៊ីតាលី Bistro Romano ម្នាក់ ១៤០.០០០ រៀល។ សម្រាប់អាហារប៊ុហ្វេពេលល្ងាចបែបចិន មានបម្រើជូននៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes ដែលមានម្ហូបឈុតពិសេស ម្នាក់ចាប់ពី ២៧២.០០០ រៀល ឬម្ហូបឈុតបែបជប៉ុននៅភោជនីយដ្ឋានជប៉ុន Teppanyaki ម្នាក់ ៧២០.០០០ រៀល។ ប្រសិនបើអតិថិជនចង់ពិសាអាហារប៊ុហ្វេឥតកំណត់ សូមរីករាយនៅភោជនីយដ្ឋាន The Pangea និង 2Pangea ម្នាក់ ១២៨.០០០ រៀល។ សូមណែនាំឱ្យកក់តុទុកជាមុននៅថ្ងៃនេះដោយទាក់ទងទៅកាន់លេខទូរសព្ទ ០១៥ ៤០២ ៣៤៥ ឬអ៊ីម៉ែល dining@nagaworld.com ។,ប្រសិនបើពុកម៉ែបងប្អូនចង់អបអរបុណ្យណូអែលនៅគេហដ្ឋាន ណាហ្គាវើលដ៍ផ្តល់ជូនជម្រើសពិសេស ដូចជា មាន់ទួគីខ្វៃ សាច់ហ៊ែមលាបស្ករត្នោតជាមួយម៉ាស្តាត និងសាច់ឆ្អឹងជំនីគោ តម្លៃចាប់ពី ៥៥២.០០០ រៀលបូករួមនឹងទឹកជ្រលក់តាមចំណូលចិត្ត។ ណាហ្គាវើលដ៍ ក៏មានសាច់ខ្វៃបែបចិនច្រើនជម្រើសផងដែរ រួមមាន ទាខ្វៃ កូនជ្រូកខ្វៃជាមួយទឹកជ្រលក់ហយស៊ីន តម្លៃចាប់ពី ១១២.០០០ រៀល។ សូមណែនាំឱ្យកម្ម៉ង់យ៉ាងហោចណាស់ ២ ថ្ងៃទុកជាមុន។,បង្កើនភាពផ្អែមល្ហែមជាមួយមនុស្សជាទីស្រឡាញ់ដោយជាវនំប្រពៃណីណូអែលដុតថ្មីៗរៀងរាល់ថ្ងៃ ដូចជា នំរូបផ្ទះរសជាតិខ្ញី នំខេកណូអែល នំប៉ាណេតូណេ នំស្រួយ នំស្តូឡិន នំផាយ នំរូបគល់ឈើណូអែល និងនំជាច្រើនទៀត តម្លៃចាប់ពី ១២.០០០ រៀលប៉ុណ្ណោះ! នំពិសេសទាំងនេះ មានលក់រៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី៣១ ធ្នូ នៅកន្លែងទទួលភ្ញៀវ Lobby Lounge ពីម៉ោង ៧ ព្រឹកដល់ ១ ទៀបភ្លឺ និងនៅភោជនីយដ្ឋាន Food Pavilion ពីម៉ោង ១១ ព្រឹកដល់ ១២ អធ្រាត្រ។ សម្រាប់ឈុតអាហារសម្រន់ពេលរសៀលបែបណូអែល លោកអ្នកអាចអញ្ជើញទៅរីករាយជាមួយមិត្តភក្តិនៅកន្លែងទទួលភ្ញៀវ Lobby Lounge ដែលមានអាហារសម្រន់ និងនំឈ្ងុយឆ្ងាញ់ដ៏សម្បូរបែបរួមជាមួយការពិសាតែ និងកាហ្វេឥតកំណត់ បម្រើជូនរៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី៣១ ធ្នូ ម្នាក់ ៨៨.០០០ រៀល។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ , ឬតាមដានទំព័រ Facebook ឬ Instagram របស់ណាហ្គាវើលដ៍។,លើសពីនេះ ណាហ្គាវើលដ៍ក៏មានផ្តល់ជូនការសម្តែងសិល្បៈអបអរបុណ្យណូអែលផងដែរ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១! សូមអញ្ជើញពុកម៉ែបងប្អូនទាំងអស់ទៅកម្សាន្ត និងទស្សនាការសម្តែងសិល្បៈពិសេសនេះនៅម៉ោង ៦ ល្ងាច ពីរៀងរាល់ថ្ងៃសុក្រដល់អាទិត្យ រហូតដល់ថ្ងៃទី២៥ ធ្នូ និងថ្ងៃបុណ្យណូអែលនៅថ្ងៃចន្ទ។ សូមចូលរួមទស្សនាឱ្យបានគ្រប់ៗគ្នា!,ណាហ្គាវើលដ៍ សូមជូនពរឱ្យពុកម៉ែបងប្អូនទាំងអស់មានពេលវេលាដ៏សប្បាយរីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ក្នុងឱកាសបុណ្យណូអែល!,សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.com
2life
1,236
ផ្សារ Walmart ប្រកាស​ឈប់​លក់​បារី​អេឡិចត្រូនិក
ក្រុមហ៊ុន​លក់រាយ Walmart របស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​កាលពី​ចុងសប្តាហ៍​មុន​ថា ខ្លួន​នឹង​ឈប់​លក់​បារី​អេឡិចត្រូនិក​នៅ​ហាង​ទំនិញ​របស់ខ្លួន​នៅ​សហរដ្ឋអាមេរិក​ក្នុង​គ្រា​ដែលមាន​ការបង្ក្រាប​កាន់តែ​ខ្លាំង​ទៅលើ​ផលិតផល​អាហារ​ផ្សែង​ដែល​មាន​បន្ថែម​រសជាតិ​នានា ដើម្បី​រារាំង​ការកើនឡើង​ចំនួន​អ្នកប្រើប្រាស់​វ័យក្មេង​។ ក្រុមហ៊ុន​លក់រាយ​ឈាន​មុខ​គេ​ក្នុង​ពិភពលោក​មួយ​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​ដោយ​សារភាព​ស្មុគស្មាញ និង​ភាពមិន​ប្រាកដប្រជា​កាន់តែ​កើនឡើង​ខាង​ផ្នែក​បទប្បញ្ញាត្តិ​ថ្នាក់​សហព័ន្ធ​ថ្នាក់​រដ្ឋ និង​ថ្នាក់មូលដ្ឋាន យើង​មាន​ផែនការ​មិន​បន្ត​ការលក់​ផលិតផល​បារី​អេឡិចត្រូនិក​នៅ​ផ្សារ Walmart ទាំងអស់ និង​គ្រប់​ទីតាំង​ផ្សារ Sam''s Club US»​។ សេចក្តី​ថ្លែងការណ៍​នេះ​បាន​ឲ្យ​ដឹងថា​៖ «​យើង​នឹង​បញ្ចប់​ការចាកចេញ​ពី​ទីផ្សារ​នេះ បន្ទាប់ពី​ការលក់​អស់ពី​ស្តុក​បច្ចុប្បន្ន​»​។ Sam''s Club គឺជា​ហាង​លក់រាយ​ដែល​លក់​ឲ្យ​តែ​សមាជិក​ប៉ុណ្ណោះ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Arkansas multinational​។ សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​បានចេញ​ផ្សាយ ៣ ​ថ្ងៃ​បន្ទាប់ពី​រដ្ឋ​ញូងយ៉ក​បាន​អនុវត្តតាម​រដ្ឋ​មីឈីហ្គែន និង​បាន​ប្រកាស​ហាមឃាត់​ការលក់​បារី​អេឡិចត្រូនិក​មាន​បន្ថែម​រសជាតិ​នេះ​។ រដ្ឋាភិបាល​របស់​លោក ត្រាំ បានប្រកាស​កាលពី​ថ្ងៃទី​ ១១ ខែ​កញ្ញា​ថា វិធានការ​ស្រដៀង​គ្នា​នានា​នឹង​ត្រូវ​បានអនុម័ត​នៅ​ថ្នាក់​សហព័ន្ធ​ក្នុង​គ្រា​ដែល​មាន​ការរាយការណ៍​កាន់តែ​ច្រើន​អំពី​ជំងឺ​សួត​ធ្ងន់ធ្ងរ​ក្នុង​ចំណោម​មនុស្ស​វ័យក្មេង​ដែល​ជក់បារី​អេឡិចត្រូនិក​។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក​បាន​ថ្លែងថា មនុស្ស​ប្រហែល ៥៣០ នាក់​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​បញ្ហា​សួត​ធ្ងន់ធ្ងរ​បន្ទាប់ពី​ជក់បារី​នេះ ហើយ​យ៉ាងហោច​ណាស់​មនុស្ស ៨​ នាក់​បាន​ស្លាប់​បើ​យោងតាម​មន្ត្រី​សុខាភិបាល​៕ KC
0economic
7,242
ប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការក្នុងហាង និងផ្នែកលក់សម្រាប់អាជីវកម្មរបស់ “KrubKrong” កំពុងចូលក្នុងទីផ្សារហើយ
ប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការក្នុងហាង និងផ្នែកលក់សម្រាប់អាជីវកម្មរបស់ “KrubKrong” កំពុងចូលក្នុងទីផ្សារហើយ, ចាប់ផ្តើមគំនិតដំបូងនៅឆ្នាំ , ឆ្នាំ , យើង , រហូតមកដល់បច្ចុប្បន្ន , បានចេញជារូបរាង និងរួចរាល់ក្នុងការដាក់ឲ្យអតិថិជនប្រើប្រាស់បាន នៅដើមខែ កុម្ភៈ ឆ្នាំ , ថ្មីៗនេះ។,លោក , កញ្ញា , និង លោក , ជាសាហស្ថាបនិក និងអ្នកគ្រង់គ្រង របស់ , បាន មើលឃើញបញ្ហារបស់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមដែលយើងហៅថា , មានការពិបាកក្នុងការគ្រប់គ្រងស្តុកអីវ៉ាន់ ពិបាកពិនិត្យមើលរបាយការណ៍ មានភាពស្មុគស្មាញក្នុងការគ្រប់គ្រប់បុគ្គលិក និងហិរញ្ញវត្ថុ ជាពិសេសបើករណីមានអតិថិជនសួរច្រើន ពិបាកក្នុងការឆ្លើយតប និងការកំណត់តម្លៃលើមុខទំនិញនីមួយៗ ហើយបើសិនជាម្ចាស់អាជីវកម្មណាដែលគាត់ចង់មាន , ដែលអាចទិញ និងលក់បានផ្ទាល់ខ្លួន នេះជាមូលហេតុចម្បងដែលយើងបង្កើតប្រព័ន្ធ , ឡើង។,ប្រព័ន្ធ , ដែលគ្រាន់តែចំណាយត្រឹមតែ , ក្នុង , ឬ , ក្នុង , តែប៉ុណ្ណោះ ទទួលបានការពិភាក្សាបន្ថែមក្នុងការជួយរៀបចំ និងគ្រប់គ្រងហាងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះអតិថិជនអាចបន្ថែមមុខងារតែត្រូវទៅនឹងហាងរបស់ខ្លួននៅថ្ងៃអនាគតផងដែរ។ យើងមាន , ដែល , ជាមួយនឹង , ផ្សេងទៀតដូចជា , និងផ្សេងៗទៀត។, មានទំនុកចិត្តក្នុងការដោះស្រាយជូនម្ចាស់អាជីវកម្ម ទាំងផ្នែកប្រតិបត្តិការក្នុងហាង និងផ្នែកលក់ ហើយប្រភេទអាជីវកម្មដែលត្រូវនឹងប្រពន្ធ័ , មានដូចជា៖ អ្នកលក់ដុំ និងរាយ លក់អនឡាញ ហាងលក់គ្រឿងអលង្ការ ហាងកាហ្វេ សំលៀកបំពាក់ សៀវភៅ កសិកម្ម និងនៅមានហាងជាង ,ប្រភេទទៀតដែលអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបាន។,វាជា , សម្រាប់ម្ចាស់អាជីវកម្ម ចំណាយលុយតិច ជាមួយអ្នកការជួយ , ពីក្រុមការងាររបស់ , ផ្ទាល់ ការទទួលបាន ការ , ថ្មីពីប្រពន្ធ័របស់យើង នៅពេលអនាគត យើងនឹងពង្រីកសេវាកម្មដើម្បីឱ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទអាចប្រើប្រាស់ឧបករណ៍ដើម្បីពង្រីក និងពង្រីកអាជីវកម្មរបស់ពួកគេ។,នេះគឺជាគម្រោងមួយដែលមានគោលដៅធំ គឺជួយម្ចាស់អាជីវកម្មក្នុងស្រុកតូចៗឱ្យមានភាពរីកចម្រើនក្នុងយុគសម័យឌីជីថល។ អ្វីដែលយើងមានគឺថ្មី និងទំនើប។ យើងចង់ផ្តល់ដល់ម្ចាស់ហាងក្នុងការកសាងម៉ាកយីហោរបស់ពួកគេ និងបង្កើតរចនាប័ទ្មផ្ទាល់ខ្លួនរបស់ពួកគេ។,អ្វីដែលយើងសប្បាយចិត្តនោះគឺ អតិថិជនរបស់យើងមួយចំនួនបានទទួលស្គាល់វារួចហើយ ហើយទាញយកអត្ថប្រយោជន៍ពេញលេញ ប៉ុន្តែយើងត្រូវធ្វើការអប់រំបន្ថែមកាន់តែច្រើនទៀត។,ប្រសិនបើយើងចង់តាមទាន់សេដ្ឋកិច្ចឌីជីថលលើពិភពលោក យើងត្រូវសុបិនឱ្យធំ ហើយហ៊ានទទួលយកបញ្ហាប្រឈមទាំងអស់។,ព័ត៌មានបន្ថែមរបស់ ,:
2life
1,895
នាយករដ្ឋមន្រ្តី ផ្ញើសារឲ្យមន្រ្តីទូតបរទេសថា មិនអាចយកចិត្តទុកដាក់ ចំពោះជនបរទេស ហើយចោលប្រជាជនកម្ពុជា ជាង១៦លាននាក់នោះទេ (វីដេអូ)
នាយករដ្ឋមន្រ្តី ផ្ញើសារឲ្យមន្រ្តីទូតបរទេសថា មិនអាចយកចិត្តទុកដាក់ ចំពោះជនបរទេស ហើយចោលប្រជាជនកម្ពុជា ជាង១៦លាននាក់នោះទេhttps://dap-news.com/national/2020/03/14/40909/ ក្នុងពិធីបុណ្យទន្លេលើកទី៦ នៅ ខេត្តបាត់ដំបងនៅល្ងាចថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារឲ្យមន្រ្តីទូតបរទេសប្រចាំកម្ពុជា ថាសម្ដេចមិនអាចយកចិត្តទុកដាក់ ចំពោះតែជនបរទេស ហើយចោលប្រជាជនកម្ពុជា ជាង១៦លាននាក់នោះទេ។
3politic
5,919
ដឹងអត់! ស្ពាន​២នៅកម្ពុជា ត្រូវបានបំពាក់​សាកល្បង​ឧបករណ៍​វាស់លំញ័រស្ពាន
ដឹងអត់! ស្ពាន​២នៅកម្ពុជា ត្រូវបានបំពាក់​សាកល្បង​ឧបករណ៍​វាស់លំញ័រស្ពាន,ស្ពាន​ចំនួនពីរនៅកម្ពុជា គឺ​ស្ពានព្រែកតាមាក់ និងស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ត្រូវបាន​បំពាក់​សាកល្បង​ឧបករណ៍វាស់លំញ័រស្ពាន​របស់​ក្រុមហ៊ុន ArrowDot ដើម្បី​ដឹងពីអាយុកាលរបស់ស្ពាន និង​ពេលវេលានៃ​ការថែទាំ។,លោក ផូ ស័ក្កសូរភក្ត្រា មកពីក្រុមហ៊ុន ArrowDot បាន​ប្រាប់​ Sabay ក្នុងពិព័រណ៍​វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនវានុវត្តន៍ កម្ពុជា-អន្តរជាតិ នៅកោះពេជ្រ​ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២៣ថា ឧបករណ៍​វាស់​លំញ័រស្ពាន (Bridge Vibrate Detection Device) នេះ គឺ​ប្រើប្រាស់​សេនស័រសម្រាប់​ចាប់ជាប់បេតុងស្ពានក្នុងការ​កត់ត្រានូវលំញ័ររបស់​ស្ពាន ដើម្បីយក​ទិន្នន័យ​នេះ ទៅសិក្សាវិភាគមើល​ពីអាយុកាលរបស់ស្ពាន និងពេលវេលា​ដែល​ត្រូវថែទាំ។,លោក​បន្តថា ឧបករណ៍​វាស់លំញ័រស្ពាននេះ ទើបតែត្រូវបាន​ចាប់ផ្តើមសិក្សា ហើយត្រូវបានដំឡើង​នៅស្ពាន​ចំនួនពីរ គឺស្ពាន​ព្រែកតាមាក់ និងស្ពានត្សឹបាសា ដែល​ជាការដាក់សាកល្បង ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ក្រោម​កិច្ច​សហការ​ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។,ជាមួយគ្នានេះ ប្រសិន​បើការធ្វើតេស្តលើស្ពានទាំងពីរនេះ​​ជោគជ័យ គឺក្រុមហ៊ុន​នឹងពង្រាយ​ការដំឡើង​ឧបករណ៍វាស់លំញ័រនេះ នៅបណ្តាស្ពានទាំងអស់​ទូទាំងប្រទេស។ នេះ​ជាការអះអាងបញ្ជាក់របស់​លោក ផូ ស័ក្កសូរភក្ត្រា។,សូមជម្រាប​ថា ក្នុងការតាំងពិព័រណ៍​នេះដែរ ក្រុមហ៊ុន ArrowDot ក៏បាន​ដាក់បង្ហាញ​ឧបករណ៍​ជូនដំណឹង​គ្រោះទឹកជំនន់ (Flood Warning System) សម្រាប់វាស់​នីវូទឹកទន្លេ និងតាមទឹកស្ទឹង នៅតំបន់​ដែលមាន​មនុស្សរស់នៅច្រើន ដើម្បី​ផ្តល់​សញ្ញាអាសន្ន​ពេល​មានទឹកជំនន់ខ្លាំង និង​ឧបករណ៍វាស់​​ជម្រៅទឹក​ក្រោមដី ដែល​ដាក់​សេនស័រ​ក្នុងអណ្តូងទឹក ដើម្បីអាចដឹងថា នៅតំបន់​នីមួយៗ ​មាន​ទឹកក្រោមដីកម្រិតណា។ ជាមួយគ្នានេះ ក្រុមហ៊ុន​ក៏ដាក់បង្ហាញ​រ៉ូបូត​សម្រាប់​ត្រួតពិនិត្យ​គុណភាព​ខ្សែកាប​របស់ស្ពានផងដែរ៕
5technology
2,430
គ ប ម គាំទ្រ សំណើ វិសោធនកម្មច្បាប់ អង្គការមិនមែនរដ្ឋាភិបាល និងស្នើធ្វើវិសោធនកម្មច្បាប់ គណបក្ស នយោបាយផងដែរ
ភ្នំពេញ ៖ បន្ទាប់ពីក្រសួងមហាផ្ទៃ ប្រកាសនឹងរៀបចំ កិច្ចប្រជុំពិគ្រោះយោបល់ លើសំណើរ សុំវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី៤ ខែវិចិ្ឆកា ឆ្នាំ២០១៩ខាងមុខ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានបង្ហាញជំហរគាំទ្រ កិច្ចពិគ្រោះយោបល់នេះ ព្រោះអង្គការសង្គមស៊ីវិល ជាផ្នែកមួយយ៉ាងសំខាន់ នៃសង្គមប្រជាធិបតេយ្យ ។ បន្ថែមលើនេះគបមស្នើ ដល់រាជរដ្ឋាភិបាល សុំឲ្យមានការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយឡើងវិញ ផងដែរ ។ យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់គបមនៅថ្ងៃទី២៩តុលានេះ បានឲ្យដឹងថា “ការលើកស្ទួយសេរីភាពអង្គការ សង្គមស៊ីវិល និងគណបក្សនយោបាយ ជាចំណុចសំខាន់មួយ ទាក់ទងទៅនឹងការ រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ដូចបានចែង ក្នុងវិធានការ៣ចំណុច ស្នើឡើងដោយ គបម ដែលជាផ្លូវកណ្តាល ដែលសហភាពអឺរ៉ុបនិងរដ្ឋាភិបាល បច្ចប្បន្នអាចទទួលយកបាន” ។ គបមបញ្ជាក់បន្ថែមថា “យើងសូមសាទរដល់ការពិគ្រោះយោបល់ លើសំណើសុំវិសោធនកម្មច្បាប់ ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ។ អង្គការសង្គមស៊ីវិលជាផ្នែកមួយយ៉ាងសំខាន់ នៃសង្គមប្រជាធិបតេយ្យ ។ លើសពីនេះទៀតយើងក៏ស្នើ សុំឲ្យមានការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយដែរ” ៕
3politic
6,475
អាមេរិក ជំរុញកម្ពុជា ធានាដល់ការធ្វើដំណើរទស្សនកិច្ច របស់ប្រសិតពិសេសអាស៊ាន ជួបគ្រប់ភាគីពាក់ព័ន្ធ ក្នុងជម្លោះមីយ៉ាន់ម៉ា
ការចេញមកមានមតិយោបល់លើបញ្ហាភូមា ឬមីយ៉ាន់ម៉ាពីសំណាក់អាមេរិក ធ្វើឡើងក្រោយគ្នាមួយថ្ងៃបន្ទាប់ពីមហាអំណាចចិនបានប្រកាសគាំទ្រកម្ពុជាយ៉ាងពេញទំហឹង លើករណីទៅផ្សះផ្សារជម្លោះនេះ ។ លោក Chad Roedemeier បានលើកឡើងថា «យើងគាំទ្រកូសង់ស៊ីស៥ចំណុចរបស់អាស៊ាន ហើយជំរុញឲ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បន្តជំរុញឲ្យមានការអនុវត្តនូវចំណុចទាំង៥ និងដើម្បីធានាថា ដំណើរទស្សនកិច្ចណាមួយរបស់ប្រេសិតពិសេសអាស៊ាន នឹងមានការជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ។ យើងសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់យើងដល់របបយោធាភូមាឲ្យបញ្ចប់ការប្រើប្រាស់អំពើហិង្សា, ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់ និងចូលរួមក្នុងការសន្ទនា ក្នុងន័យស្ថាបនា ជាមួយគ្រប់ភាគីដែលគោរពឆន្ទៈរបស់ប្រជាជនភូមា»។ លោកបន្ដថា កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា មានដូចជា តម្រូវឲ្យបញ្ឈប់អំពើហិង្សា បង្កើតការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាតឲ្យបេសជនពិសេសទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ កន្លងទៅ ដើម្បីជួយស្វែងរកដំណោះស្រាយនៃជម្លោះមីយ៉ាន់ម៉ា ក៏ដូចជានាំប្រទេសនេះចូលក្នុងអាស៊ានវិញផងដែរ ដោយលទ្ធផលដែលគេចាប់អារម្មណ៍ខ្លាំងជាងគេ គឺលោក មីន អ៊ុងឡាំងមេដឹកនាំយោធា បានប្រកាសពន្យារពេលបទឈប់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិ ដើមភាគតិចរហូតដល់ចុងឆ្នាំ២០២២ ។ ក្រោយដំណើរទស្សនកិច្ចនេះ មហាអំណាចចិន ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងដោយថា កម្ពុជាបានដើរតួនាទីយ៉ាងសកម្ម និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការខ្វែងគំនិតគ្នារវាងភាគីនៃ មីយ៉ាន់ម៉ា តាមរយៈការសន្ទនានយោបាយ និងការស្តារស្ថិរភាព និងការសម្រេចបាននូវការអភិវឌ្ឍនៅដំណាក់កាលដំបូង ៕
3politic
5,184
កីឡាករគ្រប់គ្រឿងអធិរាជប្រអប់ស្មាត់ រាជ ភ្លក់រសជាតិថ្មីក្នុងតួនាទីជា Libero លើកដំបូង
កីឡាករគ្រប់គ្រឿងអធិរាជប្រអប់ស្មាត់ រាជ ភ្លក់រសជាតិថ្មីក្នុងតួនាទីជា Libero លើកដំបូង,ប្រកួតផ្លូវការធំៗម្ដងៗគេឃើញកីឡាករឆ្នើម ទុយ រាជ តែងឡើងធ្វើស្មាត់ឆ្វេងស្ដាំនិងដេញបាល់៣ម៉ែត្រជាដើម ប៉ុន្តែឆ្នាំ២០២៤នេះគេត្រូវបានគ្រូកែឲ្យលេងតំណែងការពារ (Libero) ដែលជាបទពិសោធន៍និងរសជាតិថ្មីក្នុងអាជីពរបស់គេ ក្នុងការប្រកួតដណ្ដើមពានរង្វាន់បាល់ទះឯកឧត្ដមនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី។, ផ្ដល់បទសម្ភាសន៍មកកាន់សារព័ត៌មាន Sabay ស្មាត់រហស្សនាមអធិរាជប្រអប់បានប្រាប់ថា តំណែងការពារនេះដំបូងៗគេមានអារម្មណ៍ភាំងៗនិងខុសខ្លះៗដែរ ព្រោះមិនធ្លាប់លេងសោះពីមុនមក។ ,ស្មាត់មានដើមកំណើតមកពីខេត្តកំពត បានពន្យល់ដូចនេះថា ៖«ហ្នឹងហើយបងតាំងពីឡើងហាត់លីប្រូម៉ោ មានអីបងដំបូងរៀងខុសតិចតួចដោយសារយើងអត់ដែលធ្លាប់ចាប់ ដល់ពេលយកបាល់បានយើងរត់រញ៉េរញ៉ៃ ធ្លាប់ពេលយើងស្មាត់យកបាល់បានយើងរត់វ៉ៃបីម៉ែត្រវ៉ៃស្មាត់ចឹងណា ដល់ពេលយើងឈរចាប់ចឹងរៀងភាំងៗដំបូងៗ ដល់ពេលឥឡូវស៊ាំហើយឈរចាប់សឺវីសឲ្យគេ១គ្រាប់ៗ »។,ចំពោះតួនាទីថ្មីនេះ រាជយល់ថាពិបាកបន្តិចដែរ ព្រោះត្រូវរ៉ាប់រងការកាងសេវាធំនៅក្នុងទីលាន និងត្រូវចាប់សេវាឲ្យដល់ដៃអ្នកប៉ះសេ ដើម្បីចែកបាល់បានល្អនិងចេញគ្រប់ទម្រង់ដល់បណ្ដាស្មាត់។ កាលណាចាប់សេវាមិនដល់អ្នកប៉ះសេទេ នោះការចែកបាល់បានត្រឹមតែឡើងឡុងៗប៉ុណ្ណោះ ជាហេតុធ្វើឲ្យគូភាគីម្ខាងទៀតចាប់កុកបាន។,ទោះបីជាយ៉ាងណាកីឡាករគ្រប់គ្រឿង ទុយ រាជ បានទម្លាយឲ្យ Sabay ដឹងថាការចាប់សេវារបស់គេក្នុងនាមជា Libero គឺល្អមិនសូវជាឡាក់ទេ។,គួរ​បញ្ជាក់ថា អធិរាជប្រអប់ស្មាត់រាជជាកីឡាករជំនាញដៃឆ្វេងដ៏ល្អនិងគ្រប់គ្រឿងរបស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស។ គ្រប់គ្រឿងព្រោះកីឡាកររូបនេះចេះទាំងម៉ាត់ ធ្វើរនាំង វាយសេវា និងការកាពារជើងក្រោមមួយ Set តែម្ដង៕
4sport
424
AIA-ISF Youth League ​ប្រកួត​នៅ​ខេត្ត​បន្ទាយមានជ័យ​អ្នក​ចូលរួម​រហូត​ ៣៦០​នាក់​
AIA-ISF Youth League ​ប្រកួត​នៅ​ខេត្ត​បន្ទាយមានជ័យ​អ្នក​ចូលរួម​រហូត​ ៣៦០​នាក់​,ការ​ប្រកួត​បាល់ទាត់​វិល​ជុំ​កុមារ​ និង​យុវជន​ ឬ​ហៅ​ថា​ AIA – ISF Youth League​ រដូវ​កាល​ទី៨​ នៅ​ខេត្ត​បន្ទាយមានជ័យ​ដែល​ទើប​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ នេះ​មាន​យុវជន​ចូលរួម​រហូត​ដល់​ ៣៦០​នាក់​មក​ពី​ជុំ​វិញ​ខេត្ត។​,ក្រោម​កិច្ច​សហការ​ដ៏​យូរ​អង្វែង​រវាង​ AIA និង អង្គការផ្កាយសមុទ្រស្ថាប័នទាំងពីរបានសហការគ្នារៀបចំព្រឹត្តការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ជាលើកទីមួយប្រចាំឆ្នាំនេះក្នុងខេត្តបន្ទាយមានជ័យដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់កីឡាករកីឡាការនី និងអាជ្ញាធរមូលដ្ឋានក្នុងខេត្ត​ ។ ,កម្មវិធីបើកការប្រកួតនេះបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងបរិវេណតារាងបាល់ទាត់សិរីរតនះក្នុងក្រុងសិរី សោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ចាប់ពីម៉ោង ៨ព្រឹក។ តាមរយៈកម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្របានធ្វើការយ៉ាងជិតស្និតជាមួយនឹងអង្គការ និងសាលារៀនដៃគូជាច្រើនក្នុងខេត្តក្រុងនានាដើម្បីជួយដល់កីឡាករកីឡាការនីឲ្យស្វែងរកឃើញពីសក្តានុពលរបស់ខ្លួនក៏ដូចជាជម្រុញឆន្ទៈពួកគេក្នុងការពង្រឹងសមត្ថភាពបាល់ទាត់ជំនាញបំណិនជីវិត និងឈោងចាប់ឱកាសក្លាយជាកីឡាករកីឡាការនីអាជីពថែមទៀតផង ។,ការប្រកួតវិលជុំក្នុងខេត្តបន្ទាយមានជ័យ កត់សម្គាល់ឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងទឹកចិត្តស្រឡាញ់កីឡាយ៉ាងជ្រាលជ្រៅរបស់កុមារ និងយុវជន ដែលបានចូលរួមប្រកួតប្រជែង ។ ការប្រកួតបាល់ទាត់វិលជុំនេះទៀតសោតបានជួយគៀងគរ និងប្រមូលផ្តុំកុមារ និងយុវជនជួបប្រទះភាពខ្វះខាតដោយផ្តល់ឱកាសដល់ពួកគេចូលរួមលេងកីឡា ដើម្បីអភិវឌ្ឍជំនាញបាល់ទាត់ និងបំណិនជីវិតសំខាន់ៗ និងនាំមកនូវទម្លាប់ល្អចំពោះសុខភាពថែមទៀតផង ។ កុមារ និងយុវជនមួយចំនួនធំនៅក្នុងខេត្តបន្ទាយមានជ័យមិនសូវទទួលបានឱកាសក្នុងចូលរួមហ្វឹកហាត់កីឡា ការប្រកួតប្រជែង និងសកម្មភាពសង្គមផ្សេងៗនោះឡើយដែលជាកត្តារារាំងមិនអាចឲ្យពួកគេបង្ហាញសមត្ថភាពផ្ទាល់ខ្លួនក្នុងវិស័យសំខាន់ៗមួយចំនួន ឧទាហរណ៍ក្នុងវិស័យបាល់ទាត់ជាដើម ។,បញ្ជាក់​ដែរ​ថា​ កម្មវិធីបើកការប្រកួតវិលជុំកុមារ និងយុវជន AIA – ISF Youth League ក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យនេះ ក្រុមដែលឈ្នះប្រចាំខេត្តនឹងត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជនវគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ៕​
4sport
394
Sabay ជាប្រព័ន្ធ​ផ្សព្វផ្សាយផ្ដាច់មុខលើគម្រោង «កម្ពុជាឋានសួគ៌លើដី» ៦ឆ្នាំ
Sabay ជាប្រព័ន្ធ​ផ្សព្វផ្សាយផ្ដាច់មុខលើគម្រោង «កម្ពុជាឋានសួគ៌លើដី» ៦ឆ្នាំ,ក្រុមហ៊ុន Sabay បាន​ចុះ​អនុស្សារណៈនៃការយោគយល់គ្នា (MoU) លើគម្រោង​ «កម្ពុជាឋានសួគ៌​លើដី Cambodia Heaven on Earth» ជាមួយ​សិល្បករខ្មែរដ៏ល្បី២រូប ដែលជាស្ថាបនិក​នៃគម្រោងនេះ គឺ​ កញ្ញា មាន សូនីតា និងលោក ម៉ុង ម៉ានិត នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​រោងភាពយន្ត Major Cineplex។,តាមរយៈកិច្ចព្រមព្រៀងនេះ Sabay គឺ​ជាប្រព័ន្ធផ្សព្វផ្សាយ​ផ្តាច់មុខ​លើគម្រោង «កម្ពុជាឋានសួគ៌លើដី» រយៈពេល ៦ឆ្នាំ ដែល​នឹងជំរុញ​ការផ្សព្វផ្សាយ​តំបន់ទេសចរណ៍ក្នុងស្រុក វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង​ជីវភាពស់នៅ​របស់​ប្រជាជន​តាមតំបន់ ឱ្យកាន់តែ​ទូលំទូលាយ។,លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay បាន​ថ្លែងក្នុងពិធីចុះហត្ថលេខា​នេះថា រូបលោកគឺ​ជាអ្នកចូលចិត្ត​ដើរលេងកម្សាន្ត​ច្រើនកន្លែង​នៅក្នុងប្រទេស និងមានកន្លែងទេសភាព​ស្អាតៗជាច្រើន​ដ៏មានសក្តានុពលទាក់ទាញទេសចរ ប៉ុន្តែ​យើងនៅមានភាពខ្វះខាត​ក្នុងការផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ទាំងនោះ។,លោក​ចង់ឱ្យមានការផ្សព្វផ្សាយច្រើនជាងនេះបន្ថែម​ទៀត ដើម្បីជំរុញទេសចរ ខណៈ​ដែលបច្ចុប្បន្ន មានអ្នកធ្វើវីដេអូ Vlog ជាច្រើន​បង្ហាញ​ពីតំបន់ទេសចរណ៍​យ៉ាងណាក្តី ប៉ុន្តែលោកបាន​លើកទឹកចិត្ត​ឱ្យ​ការធ្វើមាតិកាវីដេអូអំពី​ទេសចរណ៍​កាន់តែស៊ីជម្រៅ ពោលគឺ​ផ្តោតទៅលើ វប្បធម៌ ទំនៀមទម្លាប់ ក្រៀមភាសា ចំណីអាហារ និង​ជីវភាពរស់នៅជាក់ស្តែងរបស់​ប្រជាជន​នៅតំបន់នោះ។,ជាមួយគ្នានេះ លោកបាន​បង្ហាញចំណាប់​អារម្មណ៍​លើឈ្មោះ «ឋានសួគ៌លើដី» របស់គម្រោងនេះ ដោយលោកចង់​ឱ្យ​មានការប្រើប្រាស់​ឈ្មោះបែបនេះឱ្យបានច្រើន ដែលជាការឱ្យតម្លៃនូវតំបន់ទេសចរណ៍​ដ៏ស្រស់ស្អាត​ក្នុងប្រទេសកម្ពុជា។,ចំណែក​តារាសម្តែង​ និងជាតារាម៉ូឌែលដ៏លេចធ្លោ កញ្ញា មាន សូនីតា បាន​លើកឡើងថា គម្រោង​ «កម្ពុជាឋានសួគ៌លើដី» ត្រូវបាន​ចាប់ផ្តើមធ្វើឡើង​នៅក្នុងឆ្នាំ​២០២៣ ដោយបានជ្រើសរើស​យក​ខេត្ត​សៀមរាប​ជាគោលដៅមុនគេ​ ហើយ​ក៏គ្រោងធ្វើនៅតាម​បណ្តាខេត្ត​នានា​ទាំងអស់នៅទូទាំងប្រទេស។,កញ្ញា បាន​មើលឃើញពីភាពវិជ្ជមាន​ជាច្រើន បន្ទាប់ពី​បានចេញ​វីដេអូផ្សព្វផ្សាយ​ពីគម្រោង​នេះ ដោយទទួលបាន​ការគាំទ្រ និងការចែករំលែក​យ៉ាងច្រើន ប៉ុន្តែវានៅមានកម្រិតនៅឡើយ។ ដូច្នេះ ការចុះ MoU ជាមួយ Sabay នៅថ្ងៃនេះ គឺ​នឹងជួយ​ពង្រីកការផ្សព្វផ្សាយបន្ថែមទៀតដល់ប្រជាជន ឱ្យទទួល​យកចំណីអារម្មណ៍ថ្មី។,គោលបំណង​របស់​កញ្ញា មាន សូនីតា គឺចង់ឱ្យមានការ​បំផុសគំនិត​ដើម្បីជំរុញ​ចរាចរ​ទេសចរ​របស់យើង ឱ្យ​កាន់តែច្រើន​ជាងនេះ។ តារាសម្តែងស្រី​រូបនេះ​បាន​សង្កត់ធ្ងន់ថា នៅកម្ពុជា មានតំបន់ទេសចរណ៍ជាច្រើន ប៉ុន្តែការផ្សព្វផ្សាយ​នៅមិនទាន់ទូលំទូលាយ​នៅឡើយទេ ដូច្នេះកិច្ចសហការជាមួយ Sabay សម្រាប់គម្រោងនេះ នឹងជួយឱ្យប្រជាជនខ្មែរ និងបរទេស បាន​ស្គាល់​តំបន់ទេសចរណ៍កម្ពុជាកាន់តែច្រើន។,ទន្ទឹមនឹងនេះដែរ លោក ម៉ុង ម៉ានិត តារាចម្រៀង និងជាអ្នកនិពន្ធ​ដ៏ល្បីឈ្មោះ​ បាន​ថ្លែង​ថា ការដើរលេងមិនត្រឹមតែជាការសម្រាកលំហែអារម្មណ៍​ប៉ុណ្ណោះទេសម្រាប់រូបលោក ប៉ុន្តែវាជាការរុករក ស្វែងរកអ្វីដែលថ្មី រួមមានសម្បត្តិធម្មជាតិ​ដែលយើងមិនដែលបានឃើញ វប្បធម៌ផ្សេងៗ ព្រមទាំងជួយជំរុញ​សេដ្ឋកិច្ចជាតិ​ផងដែរ។,លោកបន្តថា សម្រាប់​គម្រោង «កម្ពុជាឋានសួគ៌លើដី» មិនត្រឹមតែគម្រោងផ្សព្វផ្សាយទេសចរណ៍ប៉ុណ្ណោះទេ តែវាគឺជាបណ្តុំសិល្បៈច្នៃប្រឌិត ហើយយើងអាចចុះទៅដល់កន្លែងដែលអាចស្វែងយល់ពីជីវិតដែល​រស់នៅតាមតំបន់នីមួយៗ ម្ហូបអាហារ​ដ៏សម្បូរបែបរបស់ខ្មែរ និងឆន្ទៈដ៏មោះមុតរបស់ក្រុមការងារ។,លោកបញ្ជាក់ថា សម្រាប់គម្រោងនេះ គឺមិនស្វែងរកប្រាក់ចំណេញនោះទេ អ៊ីចឹងនៅពេលដែលទទួលប្រាក់ Sponsor ណាមួយ គឺលុយទាំងអស់នោះនឹងចូលដល់ផលិតកម្ម សម្រាប់ការ​ដំណើរការ​ក្នុងគម្រោងនេះតែប៉ុណ្ណោះ ពោលគឺមិនយកទុកសម្រាប់ផ្ទាល់ខ្លួនឡើយ។,បន្ថែមលើសនេះ លោកមានជំនឿថា គម្រោង «កម្ពុជាឋានសួគ៌លើដី» ដែលនាំមកនូវមាតិកាចម្រុះ នឹង​នាំឱ្យពិភពលោក​បានស្គាល់ មិនត្រឹមតែ​តំបន់ទេសចរណ៍​ប៉ុណ្ណោះទេ ប៉ុន្តែជីវភាពប្រជាជន ប្រពៃណី ទំនៀមទម្លាប់ និង​ម្ហូបអាហារតាមតំបន់ដ៏សម្បូរបែបផងដែរ ហើយ​ការចូលរួមពី Sabay ចំពោះបេសកកម្ម​ផ្សព្វផ្សាយ គឺមានផលវិជ្ជមានដ៏ធំ និងមានសក្តានុពល។
2life
1,352
Galaxy Z Fold5 បំពាក់នូវកំពូលឈីប Snapdragon 8 Gen 2 for Galaxy ដំណើរការកម្មវិធីលឿនអស្ចារ្យ លេងហ្គេមកម្សាន្តបានយ៉ាងរលូន…!!
Galaxy Z Fold5 បំពាក់នូវកំពូលឈីប Snapdragon 8 Gen 2 for Galaxy ដំណើរការកម្មវិធីលឿនអស្ចារ្យ លេងហ្គេមកម្សាន្តបានយ៉ាងរលូន…!!,សម័យនេះហើយត្រូវដើរឱ្យទាន់បច្ចេកវិទ្យាដ៏ទំនើបបានអ៊ែម…! ជាមួយកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold5 ជំនាន់ថ្មីនេះ នឹងផ្ដល់ឱ្យលោកអ្នកនូវបទពិសោធន៍ដ៏អស្ចារ្យលើសពីស្មាតហ្វូនដែលអ្នកធ្លាប់ប្រើ។,ហើយថ្ងៃនេះ យើងនឹងមកដឹងពីលក្ខណៈសម្បត្តិដ៏ពិសេសរបស់ Galaxy Z Fold5 ទាំងអស់គ្នា…! ថាតើមានអ្វីប្លែក…មានអ្វីថ្មី…ដែលអាចទាក់ចិត្ត…ទាក់បេះដូងអ្នកប្រើប្រាស់ខ្លះ? តោះ!,*Galaxy Z Fold5,នេះហ៊ាននិយាយបានថា Samsung Galaxy Z Fold5 គឺជាស្មាតហ្វូនអេក្រង់បត់ដ៏អស្ចារ្យដែលផ្ដល់ឱ្យអ្នកប្រើប្រាស់នូវកំពូលបទពិសោធន៍ដ៏សម្បូរបែបជាមួយមុខងារពិសេសៗជាច្រើន…!,កាន់តែពិសេស សម្រាប់អតិថិជនដែលបានធ្វើការដាក់ Pre-order កាលពីថ្ងៃទី 27 កក្កដា រហូតដល់ថ្ងៃទី 10 សីហា 2023 លោកអ្នកអាចមកទទួលយកផលិតផលចាប់ពីថ្ងៃទីនេះតទៅ អាស្រ័យតាមទីតាំងដែលលោកអ្នកបានកក់។,សូមបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីប្រូម៉ូសិន Pre-Order អតិថិជនទាំងអស់ទទួលបានការថែម ជូនដូចខាងក្រោម៖,Galaxy Z Flip5,ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB),ទទួលបាន Flipsuit Case + Travel Adapter 25W + Front Protection Film សម្រាប់អេក្រង់ខាងមុខ,ទទួលបានកញ្ចប់ No-worry Crack (1ឆ្នាំ) ចាប់ពីថ្ងៃទិញទូរស័ព្ទ សម្រាប់ការផ្លាស់ប្តូរអេក្រង់ដែល មានតម្លៃ $100,Galaxy Z Fold5,ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 512GB ទទួលបាន 1TB),ទទួលបានកញ្ចប់ Note Package (Travel Adapter 25W+ Slim S-pen Case) + Front Protection Film សម្រាប់អេក្រង់ខាងមុខ,ទទួលបានកញ្ចប់ No-worry Crack (1ឆ្នាំ) ចាប់ពីថ្ងៃទិញទូរស័ព្ទ សម្រាប់ការផ្លាស់ប្តូរអេក្រង់ដែល មានតម្លៃ $150,សូមរំលឹកផងដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តធ្វើគ្រប់យុទ្ធនាការ ដើម្បីធ្វើយ៉ាងណាឱ្យ, ទីក្រុងប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ទីតាំងនៃព្រឹត្តិការណ៍ពិព័រណ៌ពិភពលោក World Expo 2030។,សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូ ទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥត គិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!,*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!
5technology
2,527
AC Milan សម្រេច​​យក​ Matteo Gabbia ពី​ Villarreal
AC Milan សម្រេច​​យក​ Matteo Gabbia ពី​ Villarreal,ក្លឹប​ , បាន​សម្រេច​យក​ ខ្សែការពារ​ Matteo Gabbia ពី​ក្លឹប​ Villarreal វិញ​នៅ​ក្នុង​ថ្ងៃ​នេះ​ សម្រាប់​រដូវកាល​ឆ្នាំ​២០២៣/២៤នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ក្លឹប​នេះ​ផ្ទាល់។,តាម​ពិត​ទៅ​ Gabbia ជា​កីឡាករ​របស់​ AC Milan ស្រាប់​ទៅ​ហើយ​ប៉ុន្តែ​កីឡាករ​នេះ​បាន​ផ្លាស់​ទៅ​លេង​ Villarreal ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​សម្រាប់​រដូវកាល​។,យ៉ាង​ណា​សម្រាប់​រដូវកាល​ទិញ​ដូរ​កីឡាករ​ខែ​មករា​នេះ​ AC Milan ក៏​បាន​សម្រេច​យក​គេ​មក​វិញ​ ដើម្បី​តំបន់​ខ្សែការពារ​របស់​ក្រុម​។,Gabbia ជា​កីឡាករ​បណ្ដុះបណ្ដាល​ដោយ​ AC Milan តាំង​ក្រុម​ថ្នាល​រហូត​ដល់​ក្រុម​ឈុត​ធំ​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ​៕,អត្ថបទ៖ សេរី មង្គល
4sport
259
លោក កុយ គួង ផ្តាំទៅ សោ ចាន់ដេត ឲ្យបញ្ឈប់គំនិតពុតត្បុតអាក្រក់ ឥតអៀនខ្មាស់ ដែលចោទលោកថា នៅតែជាប់ពាក់ព័ន្ធ ជាមួយលោក សម រង្ស៊ី
លោក កុយ គួង ត្រូវបានគេដឹងថា បានចាកចេញពីអតីតគណបក្សសម រង្ស៊ី កាលពីអំឡុងឆ្នាំ២០០៨ ដើម្បីមកចូលក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។ ក្រោយពីចាកចេញ ពីអតីតគណបក្ស សម រង្ស៊ីប៉ុន្មានឆ្នាំមក លោកបានក្លាយអនុរដ្ឋលេខាធិការ ក្រសួងការបរទេសខ្មែរ និងជាអ្នកនាំពាក្យ ហើយបន្តមកក្លាយជាឯកអគ្គរដ្ឋទូតខ្មែរ នៅអូស្ត្រាលី និងបច្ចុប្បន្នជារដ្ឋលេខាធិការផង និងអ្នកនាំពាក្យផង។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២ កុម្ភៈ លោក កុយ គួង បានបញ្ជាក់ថា ថ្មីៗនេះ បុគ្គលឈ្មោះសោរ ចាន់ដេត (Sor Chandeth) ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងជាមនុស្សរបស់លោក សម រង្ស៊ី បានបង្ហោះសារតាមហ្វេសប៊ុក (Facebook) របស់ខ្លួន ដែលមានចំណងជើងថា “អ្នកបន្តវេន សម រង្ស៊ី ជានរណា?”។ បុគ្គលនេះបានធ្វើការចោទប្រកាន់ ដោយលាបពណ៌ ដល់យុវជនជាច្រើននាក់ ក្នុងនោះបានលើកយកឈ្មោះ របស់លោក (កុយ គួង) ដែលបានចាកចេញ ពីអតីតគណបក្សសម រង្ស៊ី តាំងពីដើមឆ្នាំ២០០៨ មកចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា និងបានបំរើការងារ ជូនគណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិ រហូតមកដល់បច្ចុប្បន្ននេះ ថានៅរក្សា “ឆន្ទះ សម រង្ស៊ី និយម” ស្អីគេនោះ។ ជាមួយគ្នានោះលោក កុយ គួង ក៏បានឆ្លើយតប ទៅការចោទប្រកាន់លាបពណ៌ ដោយឥតអៀនខ្មាស់របស់បុគ្គល សោ ចាន់ដេតនេះថា “ខ្ញុំមិនដែលធ្វើជា ប្រធានចលនាយុវជនជាតិខ្មែរ នៃគណបក្សសម រង្ស៊ី ម្តងណាឡើយ។ ចលនាចាកចេញជាក្រុមធំ ពីអតីតគណបក្ស សម រង្ស៊ី ដើមឆ្នាំ២០០៨ កើតឡើងដោយសារថ្នាក់ដឹកនាំ គណបក្សនេះនិយាយផ្សេង ធ្វើផ្សឹង គឺដើរផ្ទុយទាំងស្រុងពី បាវចនាទាំង៣របស់គណបក្ស “សីលធម៌ សច្ចៈធម៌ យុត្តិធម៌” ហើយដឹកនាំការងារគណបក្ស ផ្ទុយពីបទបញ្ជាផ្ទៃក្នុងគណបក្ស និងគោលការណ៍ប្រជាធិបតេយ្យ ដែលខ្លួនប្រកាស់ថា ជាគណបក្សប្រជាធិបតេយ្យធំជាងគេ” ។ លោកបន្តថា លោក សម រង្ស៊ី ដែលពេលនោះជាប្រធានគណបក្ស សម រង្ស៊ី បានហៅការចាកចេញជាក្រុមធំនេះ ថាជាសាច់ស្អុយត្រូវកាត់ចេញពីគណបក្ស ដោយឥតស្តាយស្រណោះអ្វីឡើយ។ ពេលគេព្រមនៅជាមួយខ្លួន ហៅគេថា ជាមនុស្សសំខាន់មានតម្លៃ។ តែពេលគេមិនពេញចិត្ត នឹងការដឹកនាំរបស់ខ្លួន ហើយដើរចេញ ហៅគេថា ជាសាច់ស្អុយដែលត្រូវកាត់ចោល។ លោកឲ្យដឹងទៀតថា បន្តមកគណបក្សប្រជាជនកម្ពុជា បានយល់ព្រមទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដល់អ្នកដែលបានចាកចេញ ពីអតីតគណបក្សសម រង្ស៊ីនាពេលនោះ និងជាបន្តបន្ទាប់ ប្រកបដោយទឹកចិត្តទូលំទូលាយ មានគុណធម៌ខ្ពស់ និងបានទទួលស្គាល់ជាសមាជិក គណបក្សប្រជាជនកម្ពុជាទាំងអស់ស្មើៗគ្នា ដោយឥតរើសអើងថា អ្នកចាស់ ឬអ្នកថ្មីឡើយ។ ជាងនេះទៀតគណបក្សប្រជាជនកម្ពុជា បានផ្តល់សេចក្តីទុកចិត្ត ហើយប្រគល់ការងារជាច្រើន ជូនពួកគាត់ទាំងក្នុងក្របខណ្ឌ គណបក្ស និងក្របខណ្ឌរាជការ ទៅតាមចំណេះជំនាញរបស់ខ្លួន រហូតមកដល់បច្ចុប្បន្ន។ លោកកុយ គួង លើកឡើងថា “តើបុគ្គល សោ ចាន់ដេត មានចេតនាអាក្រក់ពុតត្បុតកំរិតណា ដែលបែរជាមកលាបពណ៌ ដល់អ្នកដែលត្រូវលោក សម រង្ស៊ី ហៅថា ជាសាច់ស្អុយចាំបាច់ត្រូវកាត់ចេញ ពីគណបក្ស តាំងពីឆ្នាំ២០០៨ហើយនោះ? តើបុគ្គល រូបនេះ យល់ឃើញថា ប្រធានរបស់ខ្លួន (សម រង្ស៊ី) អស់ផ្លូវលែងមានអ្នកគាំទ្រ ឬដើរតាមទៀតហើយឬ ទើបមកលាបពណ៌មនុស្ស ដែលដើរចេញតាំងពីឆ្នាំ២០០៨ ថានៅរក្សា “ឆន្ទះ សម រង្ស៊ី និយម” ទៀតនោះ? សូមផ្តាំទៅ បុគ្គល សោ ចាន់ដេត ថា បើឈប់បាន ឈប់ទៅ នូវគំនិតពុតត្បុតអាក្រក់ ឥតអៀនខ្មាស់បែបនេះ។ បងប្អូនទាំងអស់ដែលបានចាកចេញ ពីអតីតគណបក្សសម រង្ស៊ី តាំងពីដើមឆ្នាំ២០០៨ ស្ទើរតែភ្លេចឈ្មោះលោក និងសហការីរបស់លោកទៅហើយ” ៕
3politic
5,136
ចិនកាន់តែបង្កើនការហាមឃាត់ចំពោះរឿងកូរ៉េ និងឈានទៅរកច្បាប់ "Anti-Hallyu"
ចិនកាន់តែបង្កើនការហាមឃាត់ចំពោះរឿងកូរ៉េ និងឈានទៅរកច្បាប់ "Anti-Hallyu",នៅដើមឆ្នាំនេះ មាន​សេចក្ដី​រាយការណ៍ថា​ ប្រទេស​ចិន​បាន​ដាក់បម្រាម​យ៉ាងដាច់ខាត ទៅ​លើ​ការ​មើលរឿង ឬអ្វីផ្សេង​ទៀតរបស់កូរ៉េ។,ផ្អែក​តាម​បណ្ដាញ​សារព័ត៌មាន​បាន​ឲ្យដឹងថា វិធានការនេះត្រូវបានអនុម័ត ដើម្បីទប់ស្កាត់លំហូរចូលនៃរឿងភាគកូរ៉េ និងហ្គេមនៅក្នុងខែមីនា និងខែមេសានៃឆ្នាំនេះ។ ព័ត៌មាននេះត្រូវបានបង្ហាញនៅថ្ងៃទី ០៦ ខែតុលាដោយ សារព័ត៌មាន , ដោយដកស្រង់របាយការណ៍ពី គណៈកម្មាធិការកិច្ចការបរទេស និងការបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង។,កាលពីមុន ប្រទេសចិនបានអនុញ្ញាតឱ្យចាក់ផ្សាយរឿងភាគកូរ៉េ ក្នុងអំឡុងពេលពីរខែដំបូងនៃឆ្នាំ ២០២២ ដែលនាំឱ្យ  **OTT platform ** របស់ប្រទេសចិនចេញផ្សាយរឿងមួយចំនួនដូចជា **“What's Wrong with Secretary Kim”, “Hospital Playlist” ** និង **“Hometown Cha-Cha-Cha” **។,យ៉ាងណាក៏ដោយ នៅខែមិថុនា ឆ្នាំ ២០២៣ មានការប្រមូលផ្ដុំពីការចរចាបាន​កើតឡើង ពោលបើទោះបីជាប៉ុស្តិ៍ទូរទស្សន៍ធំៗរបស់កូរ៉េខាងត្បូង ព្យាយាមធានាកិច្ចសន្យាក៏ដោយ ក៏មាន​ភស្តុតាងបញ្ជាក់ថាវិធានការនេះបានជាប់គាំង។ លើសពីនេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃប្រទេសកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា ចាប់តាំងពីរឿង , ចេញផ្សាយកាលពីឆ្នាំ ២០២១ ភាពយន្តកូរ៉េថ្មីៗមិនមានតំណាងនៅរោងកុនចិនទេ។,លើសពីនេះទៅទៀត , សមាជិកសភាជាតិបានទទួលស្គាល់ថាការហាមឃាត់របស់ចិនលើមាតិកាកូរ៉េ មិនបានប្រសើរឡើងគួរឱ្យកត់សម្គាល់ទេ ចាប់តាំងពីច្បាប់ , ឬ , ដែលគេសន្មត់ថាបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០១៦  និងបានបន្តនៅឆ្នាំ ២០១៧ ជាផ្នែកមួយរបស់ពួកគេគឺច្បាប់ ,។,អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េបានបញ្ចេញមតិដោយមានប្រតិកម្មចម្រុះ ដោយកត់សម្គាល់ថាការផ្សាយដោយខុសច្បាប់នៃមាតិកាកូរ៉េនៅតែកើនឡើង ដោយមិនគិតពីការហាមឃាត់នោះទេ៕
1entertainment
3,422
ធនាគារ​កណ្តាល​សិង្ហបុរី​ បន្ធូរ​គោលនយោបាយ​រូបិយវត្ថុ
ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​ចន្ទ​បាន​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ៣ ​ឆ្នាំ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បញ្ចេញ​ឥទ្ធិពល ស្រប​ពេល​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការនាំចេញ​មួយ​នេះ​បាន​គេច​ផុតពី​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​ ៣​។ ធនាគារ​កណ្ដាល​របស់​ប្រទេស​នេះ​បាន​ដើរ​តាម​គន្លង​របស់​ប្រទេស​ផ្សេងទៀត​ជុំវិញ​ពិភពលោក​រាប់​ចាប់ពី​អឺរ៉ុប​រហូត​ដល់​អាមេរិក ដើម្បី​បន្ធូរបន្ថយ​គោលនយោបាយ ខណៈ​ក្តីបារម្ភ​ថា​នឹង​មាន​ការថមថយ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​កើនឡើង​។ សិង្ហបុរី​ជា​ធម្មតា​ជា​ប្រទេស​ទី ១ ​ក្នុង​ចំណោម​ប្រទេស​ពឹងផ្អែក​លើ​ការនាំ​ចេញ​ផ្សេងៗ​នៅ​អាស៊ី​ដែល​ត្រូវ​រង​ផលប៉ះពាល់​ក្នុង​អំឡុង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ដែល​ធ្វើឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​កត្តា​វាស់វែង​តម្រូវការ​ទំនិញ​ និង​សេវាកម្ម​ដែល​ត្រូវ​បាន​គេ​ឃ្លាំមើល​ដោយ​យកចិត្ត​ទុកដាក់​សម្រាប់​តំបន់​។ ហើយ​ប្រទេស​នេះ​ត្រូវ​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយសារ​តែ​ការធ្លាក់ចុះ​អត្រា​កំណើន​សេដ្ឋកិច្ច និង​ការនាំចេញ ខណៈ​ដែល​ភាពតានតឹង​រវាង​អាមេរិក និង​ចិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក​។ អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី (MAS) ដែល​ជា​ធនាគារកណ្តាល​របស់​សិង្ហបុរី​បាន​ឲ្យ​ដឹងថា​ខ្លួន​នឹង​ «​កាត់បន្ថយ​បន្តិច​» នូវ​កម្រិត​អត្រា​ប្តូរប្រាក់​របស់​ខ្លួន​ដែល​អត្រា​នេះ​បាន​អនុញ្ញាត​ឲ្យ​រូបិយប័ណ្ណ​ដុល្លារ​របស់​សិង្ហបុរី​ប្រែប្រួល​តម្លៃ​ឡើង​ចុះ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​។ ការកាត់បន្ថយ​នេះ​ធ្វើ​ឡើង​ទៅតាម​ការរំពឹង​ទុក​។ ជំនួស​ឲ្យ​ការប្រើប្រាស់​អត្រា​ការប្រាក់ ប្រទេស​សិង្ហបុរី​គ្រប់គ្រង​លើ​គោលនយោបាយ​រូបិយវត្ថុ​ដោយ​ការអនុញ្ញាត​ឲ្យ​តម្លៃ​ប្រាក់​ដុល្លារ​សិង្ហបុរី​កើនឡើង ឬ​ធ្លាក់ចុះ​ធៀប​នឹង​ក្រុម​រូបិយប័ណ្ណ​របស់​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​ខ្លួន​។ MAS បាន​ឲ្យ​ដឹងថា​៖ «​ក្នុង​រយៈពេល​ ៦ ​ខែ​ចុង​ក្រោយ​នេះ​បញ្ហា​កើត​មាន​ឡើងលើ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ដោយសារ​វិស័យ​ផលិតកម្ម​បាន​កើនឡើង​ខ្លាំង​ដែល​ឆ្លុះបញ្ចាំង​ពី​ការធ្លាក់ចុះ​ជា​បន្ត​ក្នុង​វដ្ដ​អេឡិចត្រូនិក​ពិភពលោក ព្រម​ទាំង​ការដកចេញ​ការចំណាយ​លើ​ការវិនិយោគ ដែល​មួយ​ផ្នែក​បង្កឡើង​ដោយ​ភាពមិន​ច្បាស់លាស់​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន​»​។ ទិន្នន័យ GDP បឋម​ដែល​បានចេញ​ផ្សាយ​ជាមួយ​គ្នា​នេះ​ដែរ​បាន​បង្ហាញថា សេដ្ឋកិច្ច​របស់​ប្រទេស​សិង្ហបុរី​បានគេច​ផុតពី​ការធ្លាក់​ចូល​ទៅក្នុង​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​ដែល​មានន័យថា​ជា​ការធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​រយៈពេល​ ២ ​ត្រីមាស​ជាប់​គ្នា​។ សេដ្ឋកិច្ច​សិង្ហបុរី​បាន​កើនឡើង ០,៦ ​ភាគរយ​នៃ​អត្រា​ប្រចាំ​ត្រីមាស​នៅ​ត្រីមាស​ទី​ ៣ ដែល​ស្ទុះ​ងើបឡើង​វិញ​ពី​ការធ្លាក់​ចុះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ២,៧ ​ភាគរយ​កាលពី​ត្រីមាស​ទី​ ២​។ សេដ្ឋកិច្ច​បាន​កើនឡើង​ ០,១ ភាគរយ​នៅ​ត្រីមាស​ទី​ ៣ បើ​គិតពី​អត្រា​ប្រចាំ​ឆ្នាំ​។ វិស័យ​ផលិតកម្ម​ដែល​ជា​សសរស្ដម្ភ​មួយ​នៃ​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ​បាន​ធ្លាក់ចុះ ៣,៥ ភាគរយ បន្ទាប់ពី​ធ្លាក់ចុះ ៣,៣ ភាគរយ​នៅ​ត្រីមាស​មុន​។ ក្រុមហ៊ុន Capital Economics ព្យាករ​ថា សេដ្ឋកិច្ច​នឹង​ទំនង​ជា​កើនឡើង ០,៥ ភាគរយ​តែប៉ុណ្ណោះ​នៅ​ឆ្នាំនេះ​។ សិង្ហបុរី កន្លង​មក​បាន​ធ្លាក់ចូល​ទៅក្នុង​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​កាលពី​ឆ្នាំ​ ២០០៨​។ លោក Song Seng Wun ដែល​ជា​សេដ្ឋវិទូ​ប្រចាំ​តំបន់​មួយរូប​នៅ​ក្រុមហ៊ុន CIMB Private Banking បាន​ឲ្យ​ដឹងថា ដោយ​សេដ្ឋកិច្ច​បាន​គេច​ផុត​ពី​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច អាជ្ញាធរ MAS ប្រាកដ​ជា​បាន​គិត​ថា ការផ្លាស់ប្តូរ​បន្តិចបន្តួច​នៃ​គោលនយោបាយ​នេះ​គឺ​គ្រប់គ្រាន់​។ លោក Song បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ធនាគារកណ្ដាល​សិង្ហបុរី​នឹង​សង្ឃឹម​ថា «​ប្រហែល​ជា​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០២០ អាច​នឹង​ប្រសើរ​ជាង​ឆ្នាំ​ ២០១៩»៕ LA
0economic
7,194
គណបក្សប្រជាជនកម្ពុជា ប្រឆាំងមិនឲ្យមានចលនាបដិវត្តន៍ ពណ៌ និងប្តេជ្ញាពូនជ្រំ លទ្ធិប្រជាធិបតេយ្យ
ភ្នំពេញ ៖ ក្រោយបញ្ចប់សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លេីកទី៤២នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហាញលទ្ធផលយ៉ាងត្រចះត្រចង់ ក្នុងរយៈពេលនៃសន្និបាត២ថ្ងៃដែលចាប់ពីថ្ងៃទី១-២​ខែកុម្ភៈ ​ឆ្នាំ២០២០។ តាមរយៈសន្និបាតនេះ គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់បានប្រកាសបន្តប្រឆាំង មិនឲ្យមានចលនាបដិវត្តន៍ពណ៌ និងប្តេជ្ញាពូនជ្រំលទ្ធិប្រជាធិបតេយ្យ។ សន្និបាត២ថ្ងៃប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត ព្រមទាំងសមាជិក សមាជិកា៣៤២០នាក់។ យោងតាមសេចក្តីប្រកាស បង្ហាញលទ្ធផលសន្និបាតដែល លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានតាមតេឡេក្រាមឲ្យដឹងថា “ប្រឆាំងដាច់ខាតមិនឲ្យមានចលនាបដិវត្តន៍ពណ៌ និងជំរុញការអនុវត្តច្បាប់ដ៏មុឺងម៉ាត់ចំពោះអង្គការចាត់តាំងនិងបុគ្គលណាដែលប្រព្រឹត្តល្មេីសច្បាប់​ ។ បញ្ជាក់ជំហរឥតងាករេ ក្នុងការថែរក្សាពូនជ្រំលទ្ធិ្រជាធិបតេយ្យសេរីពហុបក្ស​ នៅ កម្ពុជា”។ លោកថា ប្រទេសខ្លាំងមួយចំនួនកំពុង ប្រើប្រាស់បញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ដាក់សម្ពាធដោយបំពានលេីអធិបតេយ្យភាពរបស់ប្រទេសតូចតាច ជាការគម្រាមកំហែងលេីសន្តិភាព​ស្ថិរភាពនិងអភិវឌ្ឍន៍ របស់កម្ពុជានិងប្រទេសតូចតាច​ផ្សេងទៀត។ លោកបន្តថា សន្និបាតក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោហ៊ុន​ សែន ដែលបានការពារដាច់ខាតដោយជោគជ័យ ​នូវឯករាជ្យ​អធិបតេយ្យជាតិ​បូរណភាពទឹកដី​ អព្យាក្រឹត្យភាព​សន្តិភាព​សន្តិសុខ​ស្ថិរភាពនយោបាយនិងការឯកភាពជាតិ។  លោកថា ដែលទាំងនេះគឺជាអំណោយផលដល់ ការអភិវឌ្ឍ សេដ្ឋកិ្ចសង្គម ដោយរក្សាបាវចនា​កែទម្រង់ខាងក្នុង​បង្កេីន មិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ​ ។  ក្នុងនោះ សម្តេចតេជោបានយកចិត្តទុកដាក់ ពីស្ថានការណ៍ ពិភពលោក ដែលកំពុងបន្តវិវត្តន៍តាមផ្លូវដ៏ជ្រាលជ្រៅ​ ឆាប់រហ័ស និងពិបាកប៉ាន់ស្មាន ដែលបង្កបញ្ហាប្រឈម និងហានិ ភ័យកាន់តែច្រេីនខាងយោធា​សន្តិសុខ​សេដ្ឋកិច្ច-សង្គម​ ។  ជាមួយគ្នានេះ សន្និបាតលេីកកម្ពស់ស្មារតីនៃសង្គមជាតិ​ ថែរក្សាសន្តិភាព​ ហើយនឹងរៀបចំពិធីជួបជុំមហាជ​នថ្ងៃ២៩ ធ្នូរៀងរាល់ឆ្នាំដើម្បីរំលឹកខួបនៃការបញ្ចប់សង្គ្រាម សុីវិលនៅកម្ពុជា​។ សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសបច្ចុប្បន្ន គឺមានសមាជិកគណៈកម្មាធិការកណ្តាល ចំនួន ៨៦៥នាក់ ៕
3politic
5,972
ប្រធានរដ្ឋសភាកម្ពុជា ៖ ការទូតសភា កាន់តែមានសារៈសំខាន់ ខ្លាំងឡើង ក្នុងការបង្កើតនូវវិធី សាស្រ្តពហុភាគី ដើម្បីដោះស្រាយ បញ្ហាដ៏ស្មុគស្មាញ
សម្តេច ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអ ន្តរសភាអាស៊ានលើកទី៤៣ (AIPA) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អាយប៉ា ជួបប្រជុំទល់មុខ ជាមួយប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល អាស៊ាន ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានអាស៊ានឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។ នៅក្នុងកិច្ចប្រជុំនេះ សម្តេចហេង សំរិន បានមានប្រសាសន៍លើកឡើងថា សព្វថ្ងៃនេះ អាស៊ាន ក៏ដូចជាប្រទេសដទៃ នៅលើសកលលោក កំពុងស្ថិតនៅក្នុងចំណុចមួយប្រឈ មទៅនឹងបញ្ហាកាន់តែស្មុគស្មាញ ។ សម្តេចបានបញ្ជាក់ថា៖ ។ សម្តេចថា៖ជំនួបប្រជុំទល់មុខរវាងស្ថាប័ននី តិប្បញ្ញត្តិ និងនីតិប្រតិបត្តិអាស៊ាន ជាព្រឹត្តិការណ៍សំខា ន់មួយនៃកិច្ចប្រជុំកំពូលអាស៊ាន ដើម្បី AIPA ដែលជាស្ថាប័ននីតិប្បញ្ញត្តិ និងអាស៊ាន ដែលជាស្ថាប័ននីតិប្រតិបត្តិ ស្វែងយល់អំពីសភាពកា រណ៍រួម ធ្វើបច្ចុប្បភាពនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ពីគ្នាទៅវិញទៅមក នៅលើទិសដៅរួមមួយ គឺវិបុលភាពរបស់ពលរដ្ឋអាស៊ាន។ ប្រធានអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ បន្តថា AIPA សូមគាំទ្រយ៉ាងពេញទំហឹងចំពោះមូលបទ ដែលត្រូវបានជ្រើសរើសសម្រាប់កិច្ចប្រជុំកំពូលអា ស៊ានឆ្នាំ២០២៣ គឺ “អាស៊ានរួមគ្នាធ្វើ ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលជាមូលបទ មានសារៈសំខាន់ និងស្របតាមបរិបទពិភពលោក ដែលកំពុងវិវត្ត និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ននេះ ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សម្រាប់មហាសន្និបាតអាយប៉ា ដែលនឹងប្រព្រឹត្តទៅនៅចុងខែនេះ នឹងជ្រើសរើសមូលបទ “កាបោះជំហ៊ានជាមួយគ្នា ដើម្បីតំបន់អាស៊ានមួយ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់” ផ្តោតលើការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការពង្រឹងពហុភាគីនិយម ដើម្បីធានាសន្តិភាព និងសន្តិសុខក្នុងតំបន់។ សូមជម្រាបថា ក្នុងនាមប្រធានអន្តរសភាអាស៊ានប្តូរវេននៅក្នុងឆ្នាំ២០២២នេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាត AIPA លើកទី៤៣ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកានេះដែរ បន្ទាប់ពីខាងរាជរដ្ឋាភិបាល ដែលជាប្រធានអាស៊ានឆ្នាំ២០២២ រៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលនេះ ។ សម្តេចហេង សំរិន បានលើកឡើងថា កិច្ចសន្ទនា និងការពិគ្រោះយោបល់នាពេលនេះ នឹងផ្តល់នូវលទ្ធផលដ៏ប្រសើរ ដោយធានាបានថា ឯកភាព និងម ជ្ឈភាពរបស់ អាស៊ាន នឹងត្រូវរក្សាបាន យើងអាចធ្វើការងាររួមគ្នា ដើម្បីជំរុញឲ្យការងើប ឡើងវិញពីជំងឺរាតត្បាតនេះ កាន់តែមានភាពរឹងមាំ និងល្អប្រសើរជាងមុន ហើយធ្វើយ៉ាងណា ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ សំដៅសម្រេចបាននូវសហគមន៍អាស៊ាន មួយដែលមានភាពធន់ និងប្រកបដោយវិបុលភាព ៕
3politic
4,529
លោក គង់ គាំ បញ្ចប់តួនាទី ជាឧត្តមទីប្រឹក្សាបក្សភ្លើងទៀន ដោយខ្លួនឯង និងទទួលកំហុស ធ្វើឲ្យប៉ះពាល់ បក្សប្រជាជន
យោងតាមលិខិតថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាពេលថ្មីៗនេះ លោក គង់ គាំ និងភរិយា ព្រមទាំងកូនចៅ សូមអរគុណចំពោះ សម្ដេចតេជោ ដែលអនុគ្រោះមិនបន្ដបណ្ដឹងលោកទៅតុលាការ ។ លោក គង់ គាំ បានបញ្ជាក់ថា ។ លោក គង់ គាំ បន្ដថា «ក្រោយពិនិត្យហេតុកន្លងមកនេះ និងពិនិត្យពិចារណាពិសណ្តាប់ធ្នាប់ពិភពលោកថ្មី និងបរិយាកាសភូមិសាស្រ្តនយោបាយតំបន់ ពិសេសនយោបាយកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ ចំពោះអ្នកនយោបាយបន្តវេន ខ្ញុំបាទ គង់ គាំ សម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ»។ សូមរំលឹកថា នាពេលថ្មីៗនេះសម្ដេចតេជោ បានសម្រេចមិនប្ដឹងបន្ដទៀត ក្រោយលោក គង់ គាំ និងភរិយា ប្រគល់ផ្ទះ និងដី ជូនក្រសួងការបរទេសវិញ។ ដីដែលលោក គង់ គាំ កំពុងរស់នៅ ហើយប្រកាសប្រគល់ឲ្យរដ្ឋវិញគឺជាដីកម្មសិទ្ធិក្រសួងការបរទេស ហើយត្រូវបានលោកចូលមករស់នៅកាលពីឆ្នាំ១៩៨២ ពេលនៅជាសមាជិកបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋមន្ត្រីការបរទេស៕
3politic
4,387
បទវិភាគ​ ៖ និយាយ ចំពោះអាមេរិក គឺដល់ពេលដែលត្រូវ ប្រកាសជាសាធារណៈ នូវរបាយការណ៍ស៊ើបអង្កេត ចំពោះបន្ទប់ពិសោធន៍ ជីវសាស្ត្រ Fort Detrick !
តើអាមេរិកមិនបានមើលឃើញច្បាស់ នូវការពិតជាក់ស្តែង ដែលពិភពលោកទាំងមូល ទទួលស្គាល់ជា ទូទៅដែលថា អាមេរិកគ្មានសិទ្ធិធ្វើការ ស៊ើបអង្កតឯករាជ្យ ដើម្បីរកប្រភពដើម នៃ វីរុសកូវីដ ១៩ ដោយមិនឆ្លងតាមរយៈអង្គការសុខភាព ពិភពលោកនោះទេ ជាងនេះទៅទៀត ការបញ្ជាឱ្យស្ថាប័ន ស៊ើបការណ៍ ដែលបានប្រព្រឹត្តិអំពើអាក្រក់ ជាច្រើនទៅធ្វើការតាមដាន រកប្រភពដើម នៃវីរុសកូវីដ ១៩ វាគឺជារឿងមិនសមហេតុផល និងគ្មាន លក្ខណៈវិទ្យាសាស្រ្តបំផុត ។ ដូច្នេះ ពេលស្ថាប័នស៊ើបការណ៍ របស់អាមេរិក បានប្រកាសអ្វី ដែលហៅថា ខ្លឹមសារដកស្រង់ របាយការណ៍ដោះលេខ សម្ងាត់អំពីបញ្ហាតាមដាន រកប្រភពដើម នៃវីរុសកូវីដ ១៩ច្បាប់នេះកាលពីខែសីហាឆ្នាំនេះ វាក៏ត្រូវបានរងការរិះគន់ ជាទូទៅពីសំណាក់មជ្ឈដ្ឋាន មតិអន្តរជាតិ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏បានសម្តែង ការប្រឆាំងយ៉ាងដាច់ខាតផងដែរ ។ របាយការណ៍ ដោះលេខសម្ងាត់ ដែលអាមេរិកបានចេញផ្សាយ លើកនេះ គឺស្រដៀងគ្នានឹងខ្លឹមសារ ដកស្រង់របាយការណ៍កាលពីមុន ដែលពោរពេញ ទៅដោយពាក្យ សម្តី ដូចជា “ភស្តុតាងមិនគ្រប់គ្រាន់”និង”មិនអាចធ្វើការសន្និដ្ឋាន បាន ” ជាដើមដោយបង្ហាញម្តងទៀតថា ធាតុពិតរបស់វា គឺជារបាយការណ៍ ក្លែងក្លាយផ្នែក នយោបាយទាំងស្រុង ពោលគឺ គ្មានជំនាញវិទ្យាសាស្ត្រនិងភាពជឿ ទុកចិត្តទាល់តែសោះ ។ ពាក្យកុហកទោះជានិយាយ ១ ពាន់ដងទៀតក៏ដោយ ក៏វានៅតែជាពាក្យកុហកដែរ ប៉ុន្តែ ពេលវេលាដែលអាមេរិក ប្រកាសរបាយការណ៍ច្បាប់នេះ គឺគួរឱ្យចាប់អារម្មណ៍ ។ នៅថ្ងៃបន្ទាប់ សន្និសីទកំពូលថ្នាក់ដឹកនាំ នៃប្រទេស G20 ក្រុងរ៉ូមបានបើកធ្វើ ហើយកិច្ចប្រជុំកំពូលលើកនេះ បានផ្តោតសំខាន់ ទៅលើការ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង ។ ព្រមពេលជាមួយគ្នានេះ អង្គការសុខភាពពិភពលោក កំពុងត្រៀមលក្ខណៈដើម្បីរៀបចំការងារតាមដាន រកប្រភពដើមនៃវីរុស ដំណាក់កាលទី ២ ។ ការដែលស្ថាប័នស៊ើបការណ៍ របស់អាមេរិកបានជ្រើសរើស ពេលវេលានេះទៅប្រកាសអ្វីដែលហៅថា របាយការណ៍ដោះលេខសម្ងាត់ អំពីបញ្ហាតាមដានរកប្រភពដើម នៃវីរុសកូវីដ ១៩ វាច្បាស់ណាស់ថា គឺ ផ្ទុយស្រឡះពីទំនួលខុសត្រូវ ដែលត្រូវតែរ៉ាប់រង របស់ប្រទេស G20 ចេតនាអាក្រក់ របស់អាមេរិក ដែលប៉ុនប៉ងចាប់ពង្រត់អង្គការសុខភាព ពិភពលោក និងជះឥទ្ធិពលអវិជ្ជមាន ដល់ការងារតាមដានរកប្រភពដើម នៃវីរុសដំណាក់កាលក្រោយ គឺត្រូវលាតត្រដាងយ៉ាងច្បាស់លាស់ ។ ការតាមដានរកប្រភពដើម នៃវីរុសកូវីដ១៩ ជាបញ្ហាវិទ្យាសាស្រ្ត យ៉ាងម៉ឺងម៉ាត់ និងស្មុគស្មាញ គួរតែអាស្រ័យដោយអ្នកវិទ្យាសាស្រ្ត នៅទូទាំងពិភពលោករួម សហការគ្នាធ្វើការសិក្សាស្រាវជ្រាវ ។ ការយកឈ្នះលើវីរុសកូវីដ១៩ ពិភពលោកត្រូវរួមសាមគ្គីគ្នា ធ្វើសហប្រតិបត្តិការ តែមិនមែនទម្លាក់កំហុស ឱ្យគេនិងច្រានចោល ទំនួលខុសត្រូវ ។ អាមេរិក គួរតែបញ្ឈប់ការលេង កលល្បិចនយោបាយភ្លាម និង គាំទ្រ ការងារតាមដាន រកប្រភពដើមនៃវីរុសតាមជំនាញ វិទ្យាសាស្ត្រដោយអាកប្បកិរិយា មានទំនួលខុសត្រូវ ។ ជាងនេះទៅទៀត អាមេរិកគួរតែឆ្លើយតបនឹង ការយកចិត្តទុកដាក់ របស់សហគមន៍អន្តរជាតិ និងបើកចំហបន្ទប់ ពិសោធន៍ជីវសាស្ត្រ Fort Detrick ព្រមនិងមូលដ្ឋានជីវសាស្ត្រ នៅបរទេសរបស់អាមេរិក ក្នុងពេលឆាប់ៗ ដើម្បីទទួលការស៊ើបអង្កេត ពីអ្នកជំនាញនៃអង្គការ សុខភាព ពិភពលោក ៕
3politic
5,366
Foxconn ដាក់ទុន​ជិត ២៥០លានដុល្លារនៅវៀតណាម បង្កើត​រោងចក្រ​ផលិត​គ្រឿងបង្គុំ​​រថយន្ត​អគ្គិសនី
Foxconn ដាក់ទុន​ជិត ២៥០លានដុល្លារនៅវៀតណាម បង្កើត​រោងចក្រ​ផលិត​គ្រឿងបង្គុំ​​រថយន្ត​អគ្គិសនី,ក្រុមហ៊ុនយក្សតៃវ៉ាន់ Foxconn បានបញ្ជាក់ថា ខ្លួន​នឹង​វិនិយោគ​ទឹកប្រាក់ជិត ២៥០លានដុល្លារ ដើម្បី​បង្កើត​រោងចក្រ​ចំនួនពីរ​នៅប្រទេស​វៀតណាម។ រោងចក្រ​ទាំងពីរ​នេះ នឹងមាន​ទីតាំង​ស្ថិតនៅ​សួន​ឧស្សាហកម្ម​ក្នុងខេត្ត Quang Ninh។,រោងចក្រ​ទីមួយ​ជាមួយ​ទឹកប្រាក់ ២០០លាន​ដុល្លារ គឺ​នឹង​ផលិត​គ្រឿង​បង្គុំ​រថយន្តអគ្គិសនី ដែល​នឹង​បញ្ចប់​ការសាងសង់​នៅ​ខែមករា ឆ្នាំ​២០២៥ បង្កើតការងារបាន ១២០០នាក់។ ចំណែករោងចក្រ​មួយទៀត​តម្លៃ ៤៦លានដុល្លារ នឹង​ប្រើប្រាស់​ដើម្បី​ផលិត​គ្រឿងបង្គុំ​ទូរគមនាគមន៍ ដែល​នឹង​បញ្ចប់​ការសាងសង់​នៅខែតុលា ឆ្នាំ​២០២៤ បង្កើតការងារបានជាង ៧០០នាក់។,គួរ​ដឹងដែរថាក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ Foxconn ចាប់ផ្តើម​វិត្តន៍ខ្លួន​ក្នុងការផលិត​រថយន្តអគ្គិសនី ពោលគឺ​បង្កើនអាជីវកម្ម និងផលិតផល​របស់ខ្លួន ក្រៅពីផ្គត់ផ្គង់​ដំឡើង​ iPhone ឱ្យ Apple។,គួរកត់សម្គាល់ដែរថា តំបន់ភាគខាងជើង​វៀតណាម បានក្លាយ​ជាកន្លែងដ៏ទាក់ទាញ​ពី​ក្រុមហ៊ុន​ធំៗ​ក្នុងពិភពលោក ដែល​មាន​បំណងរើចេញពី​ប្រទេសចិន។ តួយ៉ាង​ក្រុមហ៊ុនធំរបស់តៃវ៉ាន់ Pegatron ក៏កំពុងវិនិយោគ​នៅក្រុង Haiphong និង​ក្រុមហ៊ុន Quanta Computer ក៏ប្រកាស​បង្កើត​រោងចក្រ​នៅខេត្ត Nam Dinh ផងដែរ៕
5technology
2,633
Carvajalថា​ Mbappe អាច​នឹង​ផ្លាស់​មក​កាន់​ Real Madrid រដូវកាល​ក្ដៅ​ខាង​មុខ​
Carvajalថា​ Mbappe អាច​នឹង​ផ្លាស់​មក​កាន់​ Real Madrid រដូវកាល​ក្ដៅ​ខាង​មុខ​,ខ្សែការពារ​ Dani Carvajal បាន​និយាយ​ទៅ​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​អាច​នឹង​ផ្លាស់​មក​កាន់​ក្លឹប​ Real Madrid នេះ​នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​។,Carvajal បាន​និយាយ​ថា​៖" Real Madrid មិន​ទាន់​បាន​ប្រាប់​ពួក​យើង​ថា​យ៉ាង​ណា​ម៉េច​នៅ​ឡើយ​ទេ​ទាក់ទង​នឹង​ Mbappe ប៉ុន្តែ​មើល​ទៅ​ Mbappe អាច​នឹង​ផ្លាស់​មក​កាន់​ក្លឹប​ Real Madrid យើង​នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​នេះ​ "។,កីឡាករ​នេះ​បន្ត​ថា​៖" និយាយ​ទៅ​វា​ពិត​ជា​ល្អ​មែន​ទែន​បើ​អាច​មាន​គេ​លេង​ឲ្យ​ក្លឹប​យើង​។ គេ​ជា​កីឡាករ​កំពូល​។ ប្រសិន​រឿង​ហ្នឹង​កើត​ឡើង​មែន​ វា​ជា​ដំណឹង​ដ៏​ធំ​សម្រាប់​ Real ក៏​ដូច​ជា​ La Liga ទាំង​មូល​ "។,បើ​តាម​សារព័ត៌មាន​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ Mbappe នឹង​ចាកចេញ​ពី​ PSG ទៅ​កាន់​ Real នៅ​រដូវកាល​ខាង​មុខ​ ដោយ​ Mbappe កំពុង​ចរចា​នឹង​ Real ខណៈ​ PSG ក៏​មិន​ឃាត់​នឹង​ការ​សម្រេច​ចិត្ត​របស់​ Mbappe ដែរ​៕,
4sport
365
មកដឹងពីប្រព័ន្ធសុវត្ថិភាពពិសេស ADAS របស់ Isuzu D-Max 2023 និង Mu-X 2023 ជាមួយនឹងប្រូម៉ូសិនចុងឆ្នាំ បន្តិចមើលបងៗ!
មកដឹងពីប្រព័ន្ធសុវត្ថិភាពពិសេស ADAS របស់ Isuzu D-Max 2023 និង Mu-X 2023 ជាមួយនឹងប្រូម៉ូសិនចុងឆ្នាំ បន្តិចមើលបងៗ!,ក៏មានប្រព័ន្ធជាច្រើនទៀតដូចជា ប្រព័ន្ធ​ ABS EBD BA BOS ESC TCS HSA HDC និង TSC ផងដែរ។,តម្លៃនិងប្រូម៉ូសិន,--> ISUZU D-MAX Hi-Lander 2023, 1.9L តំលៃ 45, 800$ (ពណ៌សកាម៉ៃថែម 700$) ម៉ាស៊ីន Euro4, ADAS,--> ISUZU D-MAX V-Cross 2023, 3.0 L តំលៃ 53, 900$ (ពណ៌សកាម៉ៃថែម 600$) ម៉ាស៊ីន Euro4, ADAS,--> ISUZU MU-X 2023 ម៉ាស៊ីន 3.0L តម្លៃចាប់ពី 67,500$ ទិញ Isuzu D-Max ឬ Mu-X 2023 ថ្ងៃនេះ ថែមជូន ម៉ូតូ Honda Dreams កាម៉េរ៉ាមុខក្រោយ និង ស្លាកលេខវែង ភ្លាម!!,ទំនាក់ទំនងក្រុមហ៊ុន៖ ទីតំាងលក់នៅទល់មុខព្រលានយន្ដហោះពោធិ៍ចិនតុង Website: ,Facebook: , ឬ ,YouTube: ,Intragram: ,លេខទូរស័ព្ទ : 023 950 084/023 900 798 ឬ 077 66 88 99
5technology
2,240
​ក្រុម​បាល់ទាត់​នារី​ កាណាដា ត្រូវ​កាត់​៦​ពិន្ទុ ខណៈ​គ្រូ​បង្វឹក​ពិន័យ​១ឆ្នាំ​ក្រោយ​គេ​ស៊ើបដឹងថាធ្វើ​រឿង​ដ៏ហួសចិត្ត​មួយ​
​ក្រុម​បាល់ទាត់​នារី​ កាណាដា ត្រូវ​កាត់​៦​ពិន្ទុ ខណៈ​គ្រូ​បង្វឹក​ពិន័យ​១ឆ្នាំ​ក្រោយ​គេ​ស៊ើបដឹងថាធ្វើ​រឿង​ដ៏ហួសចិត្ត​មួយ​,​ក្រុម​បាល់ទាត់​នារី​ កាណាដា ត្រូវ​កាត់​៦​ពិន្ទុ ខណៈ​គ្រូ​បង្វឹក​ត្រូវ​ពិន័យ​១​ឆ្នាំ​ក្រោយ​រក​ឃើញ​ថា លួច​ប្រើប្រាស់​ឧបករណ៍​ Drone តាមដាន​ការ​ហ្វឹកហាត់​របស់​ដៃគូ​ ដូច្នេះ​កាណាដា ត្រូវ​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​អូឡាំពិក​​អូឡាំពិក​ហើយ។,Fifa បាន​ប្រកាស​ថា​សហព័ន្ធ​កីឡា​បាល់ទាត់​កាណាដា​ក៏​ទទួល​ទណ្ឌកម្ម​ដាក់​ពិន័យ​​​ជា​ទឹក​​​ប្រាក់​ប្រមាណ ១៧៥,៧២០ ផោន​ផង​ដែរ​ ​ដែល​ការ​ប្រកាស​​នេះ​បាន​ធ្វើ​ឡើង​១​ថ្ងៃ​ប៉ុណ្ណោះ​ ​បន្ទាប់​ពី​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កាណាដា​​​សញ្ជាតិ​អង់គ្លេស​​​អ្នក​ស្រី Priestman ​ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី​ជា​​គ្រូ​បង្វឹក​។,ជា​មួយ​គ្នា​នោះ​ក្រុម​ការងារ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កាណាដា​ចំនួន​២​រូប​រួម​មាន​លោក​​ Joseph Lombardi ​​ដែល​មាន​តួនាទី​ជា​អ្នក​វិភាគ​​​​ទៅ​លើ​ទម្រង់​លេង​​​ និង​លោក​ស្រី​​ Jasmine Mander ​ជា​​គ្រូ​ជំនួយ​នោះ​ ក៏​​ត្រូវ​បាន​ដាក់​ពិន័យ​ចំនួន​១​​ឆ្នាំ​មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​បាល់ទាត់​ដូច​គ្នា​ផង​ដែរ​។,​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​នេះ​នាយក​គ្រប់​គ្រង​របស់​សហព័ន្ធ​បាល់ទាត់​ពិភព​លោក​ ហៅ​កាត់​ថា FIFA បាន​បញ្ជាក់​​ជុំ​វិញ​រឿង​នេះ​​ដែរ​ថា វា​​ជា​ការ​បំពាន​ច្បាប់ fair play ​របស់​ FIFA ហើយ​វា​ជា​ការ​ទទួល​ខុស​ត្រូវ​មួយ​របស់​ FIFA ផង​ដែរ ​បើ​ទោះ​​បី​ជា​​ការ​ធ្វើ​ខុស​​​នេះ​ស្ថិត​​ក្រោម​​វិសាល​ភាព​ក្នុង​ចលនា​អូឡាំពិក​ក៏​ដោយ​។,​លោក​ស្រី Priestman គ្រូ​បង្គោល​របស់​​​ក្រុម​ជម្រើស​​ជាតិ​បាល់ទាត់​នារី​កាណាដា ​​ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី​​ភ្លាម​ៗ​បន្ទាប់​ពី​ចប់​ការ​ប្រកួត​​ទល់​ក្រុម នូវែលហ្សេឡង់ ( New Zealand ) ​ដែល​ឈ្នះ ២-១​ នោះ​​ដោយ​មាន​ការ​រក​ឃើញ​ថា បាន​លួច​ប្រើប្រាស់​ឧបករណ៍​ Drone តាម​ការ​ហ្វឹកហាត់​របស់​ដៃគូ​កាល​ក្នុង​កំឡុង​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​ច័ន្ទ​​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​។,​FIFA និង សហព័ន្ធ​កីឡា​បាល់ទាត់​កាណាដា កំពុង​តែ​​​បន្ត​ការ​ស៊ើប​អង្កេត​​បន្ថែម​ទៀត​ទៅ​លើ​​​ការ​កិច្ច​ការងារ​​នេះ​​ ​ក្នុង​ខណៈ​ដែល​​សហព័ន្ធ​កីឡា​បាល់ទាត់ ​កាណាដា ​​​ក៏​អាច​​​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​ទៅ​កាន់​ តុលាការ​​កីឡា​ប្រសិន​បើ​ពួកគេ​មាន​ប្រតិកម្ម​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​​នេះ​។ ​ជា​មួយ​គ្នា​នោះ​ប្រធាន​​​ប្រតិបត្តិ​របស់​គណៈកម្មការ​ជាតិ​អូឡាំពិក​កាណាដា​លោក  Kevin Blue ​និង David Shoemaker ​បាន​​​បាន​បញ្ជាក់​ថា ការ​ប្ដឹងតវ៉ា​​គឺ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ និង​ពិចារណា​។,​លោក Kevin Blue ​​​បាន​និយាយ​ថា «​ យើង​កំពុង​តែ​ស្វែង​រក​​ជម្រើស​ណា​មួយ​ដែល​ល្អ​ក្នុង​ការ​​ប្ដឹង​តវ៉ា​​​ ដោយសារ​តែ​​​ការ​ដាក់​ទណ្ឌកម្ម​នេះ​វា​​ខ្លាំង​​​ហួសហេតុ​មក​កាន់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​​​​ កាណាដា បន្ទាប់​ពី​យើង​​ដឹង​ថា ក្រុម​បាល់ទាត់​​នារី​របស់​យើង​​មិន​​បាន​ប្រព្រឹត្ត​ទង្វើ​អសីលធម៌​ណាមួយ​»៕ ​​​​​​​​​​​​​​​​​​​​​​​
4sport
795
ក្លឹប​បាល់ទាត់​ទាំង​១០​ មាន​តម្លៃ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​
ក្លឹប​បាល់ទាត់​ទាំង​១០​ មាន​តម្លៃ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​,ខាង​ក្រោម​នេះ​ជា​ក្លឹប​ទាំង​១០​ ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​នៅ​ក្នុង​ខណៈ​ពេល​នេះ​ បើ​យោង​តាម​ស្ថិតិ​របស់​ Transfermarkt៖, មាន​តម្លៃ​ ១.២៩ប៊ីលាន​អ៊ឺរ៉ូ​។, មាន​តម្លៃ​ ១.១១ប៊ីលាន​អ៊ឺរ៉ូ​។, មាន​តម្លៃ​ ១.០៤ប៊ីលាន​អ៊ឺរ៉ូ​។, មាន​តម្លៃ​ ១.០៤ប៊ីលាន​អ៊ឺរ៉ូ​។, មាន​តម្លៃ​ ៩៨៤លាន​អ៊ឺរ៉ូ​។, មាន​តម្លៃ​ ៩៣២លាន​អ៊ឺរ៉ូ​។, មាន​តម្លៃ​ ៨៦៧លាន​អ៊ឺរ៉ូ​., មាន​តម្លៃ​ ៨១៨លាន​អ៊ឺរ៉ូ​។, មាន​តម្លៃ​ ៧៩៥លាន​អ៊ឺរ៉ូ​។, មាន​តម្លៃ​ ៧៥៥លាន​អ៊ឺរ៉ូ​៕
4sport
284
សើចគាំង! អ្នកគាំទ្រ K-Pop ជ្រើសរូបភាពកំប្លែងរបស់ Idol នៅព្រលានយន្តហោះកន្លងមក
សើចគាំង! អ្នកគាំទ្រ K-Pop ជ្រើសរូបភាពកំប្លែងរបស់ Idol នៅព្រលានយន្តហោះកន្លងមក,កន្លងមកជា​ច្រើន​ឆ្នាំ ពេល​តារា​ទៅ​ណា​មក​ណា តែងមានអ្នកគាំទ្រ​តាម​អមជានិច្ច ដូច្នេះ​គ្រប់សកម្មភាព​របស់តារា​ទាំងនោះ​កម្រ​រំលងផុតពីកាមេរ៉ារបស់មហាជន​ណាស់។,ជា​ការ​សរុប ខាងក្រោមនេះ ជាបណ្តុំរូបភាព​កំប្លែងៗ ឃើញហើយហួសចិត្ត ចេញពីកាយវិការ​ពិតៗរបស់តារា ,៖
1entertainment
3,512
គណបក្សប្រជាជន​កម្ពុជា ​និង គណបក្ស​កុម្មុយនីស្ត​ចិន បានពង្រឹងទំនាក់ទំនងមិត្តភាពដែកថែប​ ធ្វេី​ឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន រីកចម្រើនឥតឈប់ឈរ
នេះបេីតាម​ សារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងឱកាសលោក បន្តជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន សម្រាប់អាណត្តិទី៣នេះ។ ជាមួយគ្នានេះ​សម្តេចតេជោ បានលេីកឡេីងអំពីការទន្ទឹងរង់ចាំ បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកប្រធានាធិបតី ស៊ី ជិនពីង ដើម្បីពង្រឹងបន្ថែមទៀត នូវមិត្តភាពជាប្រពៃណី រវាង CPP និង CPC និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ទៅកាន់កម្រិតថ្មីមួយទៀត។ សូមបញ្ជាក់ថា​ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានតែងតាំងជាអគ្គលេខាធិការ និងជាប្រធានគណៈកម្មការយោធាមជ្ឈឹម នៃគណបក្សកុម្មុយនីស្ដចិន សម្រាប់អាណត្តិទី៣ នៅថ្ងៃអាទិត្យនេះ ដែលនេះជាការត្រួសត្រាយផ្លូវ ឱ្យលោកកាន់តំណែងជាប្រធានាធិបតី រយៈពេល៥ឆ្នាំបន្តទៀត និងជាប្រធានាធិបតីដ៏មានឥទ្ធិពលធំបំផុត ចាប់តាំងពីសម័យលោក ម៉ៅ សេទុង មក៕
3politic
4,601
ភ្ញាក់ផ្អើល​ចំនួនភ្ញៀវទេសចរទៅលេងកំពត អំឡុងចូលឆ្នាំ៤ថ្ងៃ ក្រោយមានរូបសេះសមុទ្របាញ់ទឹក
ភ្ញាក់ផ្អើល​ចំនួនភ្ញៀវទេសចរទៅលេងកំពត អំឡុងចូលឆ្នាំ៤ថ្ងៃ ក្រោយមានរូបសេះសមុទ្របាញ់ទឹក,រយ:ពេល៤ថ្ងៃ​នៃពិធីបុណ្យ​ចូលឆ្នាំខ្មែរ ពីថ្ងៃទី១៣ ដល់ ១៦ មេសា ២០២៤ ខេត្តកំពត​ទទួលភ្ញៀវ​មកលេង​កម្សាន្ត​ដ៏ច្រើនគួរឱ្យភ្ញាក់ផ្អើល​គឺ​ចំនួន ១ ៣៩៩ ៨៩៧នាក់ ក្នុងនោះភ្ញៀវជាតិមាន ១ ៣៩៦ ៧៧៥នាក់ ភ្ញៀវទេសចរបរទេសមានចំនួន ៣១២២នាក់។ នេះបើតាម​លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។,លោកប្រធានមន្ទីរ​បានឱ្យដឹង​បន្ថែម​ថា ចំពោះគោលដៅ​ទេសចរណ៍​ដែល​កំពុងមានភាព​ទាក់ទាញ​ក្នុងខេត្តកំពត គឺរូបសំណាកសេះសមុទ្របាញ់ទឹក ដែលជាទីពេញនិយមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលភាគច្រើនគឺបានមកលេងកម្សាន្តនៅទីនោះ រួមជាមួយនឹងការថតរូបអនុស្សាវរីយ៍ផងដែរ។ ទន្ទឹមនឹងនោះ តំបន់ត្រជាក់ នៅរង្វង់មូលទុរេនខេត្តកំពត ក៏ជាទីតាំងទាក់ទាញមួយផងដែរ ខណៈតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាមានភ្ញៀវទៅលេងកម្សាន្តច្រើនជាងឆ្នាំមុនៗ។,ចំពោះស្ថានភាពទូទៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ លោក​បញ្ជាក់ថា គឺប្រព្រឹត្តទៅដោយរលូន គ្មានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ៕
2life
1,474
ជំនួប​ធុរកិច្ច នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​ជប៉ុន ឱ្យមក​បោះទុន​នៅ​កម្ពុជា​កាន់តែច្រើន​
ជំនួប​ធុរកិច្ច​រវាង​ពា​ណិ​ជ្ជ​ករ​កម្ពុជា​-​ជប៉ុន នឹង​ក្លាយជា​ចំណែក​សំខាន់​មួយ​ក្នុងការ​​ជួយ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឱ្យ​ចូលមក​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា​កាន់តែច្រើន ខណៈ​ទឹក​ប្រាក់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ រយៈពេល ១០​ ខែ​នៃ​ឆ្នាំ​ ២០២៣ ​មាន​ជាង ១,៥​ ​ពាន់​លាន​ដុល្លារ​។​ ​ប្រធាន​អគ្គនាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា លោក អ៊ិ​ន​ ចាន់នី បានលើកឡើង​ក្នុងឱកាស​នៃ​ជំនួប​រវាង​វិនិយោគិន​កម្ពុជា និង​ជប៉ុន ដែល​រៀបចំ​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​ធនាគារ អេស៊ីលីដា កាលពី​ថ្ងៃទី ​២០ ខែវិច្ឆិកា​ថា ជំនួប​ធុរកិច្ច​រវាង​ដៃគូ​ពា​​ណិ​ជ្ជ​កម្ម​កម្ពុជា​-​ជប៉ុន គឺជា​ឱកាសល្អ​សម្រាប់​វិនិយោគិន​ប្រទេស​ទាំង ២ ដើម្បី​ប្រាស្រ័យ​ទាក់ទង​គ្នា និង​សិក្សា​ស្វែងរក​អត្ថប្រយោជន៍​រួម​នៃ​កា​រវិ​និ​​យោគ​ដ៏​មាន​សក្តានុពល​នៅ​កម្ពុជា​។​ ​លោក​ថ្លែងថា​៖ «​វិនិយោគិន​ជប៉ុន​ គឺ​បានធ្វើការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ក្នុងការ​វិនិយោគ​នៅលើ​ទឹកដី​កម្ពុជា ដែលជា​កន្លែង​ផ្តល់នូវ​សុខសន្តិភាព​ពេញ​​លេញ និង​សម្បូរបែប​។ ទាំងនេះ​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​ដែល​ប្រទេស​កម្ពុជា​ផ្តល់នូវ​លក្ខខណ្ឌ​វិនិយោគ​ដ៏​ល្អ​ដើម្បី​បំពេញតម្រូវការ​ជូន​វិនិយោគិន​»​។​ ​បើតាម​ធនាគារ​អេស៊ីលីដា នេះ​ជា​លើក​ទី​៣ ហើយ​ដែល​ធនាគារ​របស់ខ្លួន​សហការ​ជាមួយ​សមាគម​ជប៉ុន​-​កម្ពុជា រៀបចំ​វេទិកា​នេះ​ឡើង​។ ក្នុង​ជំ​នួ​ប​ខាងលើ​មាន​ក្រុមហ៊ុន​កម្ពុជា ៣០ និង​ក្រុមហ៊ុន​ជប៉ុន ២៨ ចូលរួម​។​ ​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ថ្មីៗ​នេះ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ថា ទោះបី​ទឹកប្រាក់​នៃ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ ធ្លាក់ចុះ ប៉ុន្តែ​លោក​នៅតែមាន​សុ​ទិដ្ឋិ​និយម​ថា ចំនួន​នេះ​នឹង​កើន​ឡើងវិញ​នៅក្នុងពេល​ឆាប់ៗ ខណៈ​ប្រទេស​ទាំង ២ គឺ​សុទ្ធតែជា​សមាជិក​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)​។​ ​លោក​លើកឡើង​ទៀតថា​៖ «​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពា​ណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំង ២ ឱ្យ​កាន់តែ​ធំ​ថែមទៀត កន្លងមក​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ក៏បាន​បើក​ការិយាល័យ​តំ​ណា​ង​របស់ខ្លួន នៅ​ទីក្រុង​សែន​ដាយ ​(​ប្រទេស​ជប៉ុន​)​។ ការិយាល័យ​នេះ​កំពុង​ជួយ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ក៏ដូចជា​ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន​ឱ្យមក​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​ផងដែរ​»​។​ ​លោក​ប្រាប់ទៀតថា ការធ្លាក់ចុះ​ទឹកប្រាក់​នាំចូល​ពី​ជប៉ុន​រហូតដល់​ជិត ២០​ ភាគរយ គឺ​ដោយសារ​សមត្ថភាព​នៃ​ការដាំដុះ កែច្នៃ និង​ផលិត​នៅ​កម្ពុ​ជាមាន​កាន់តែច្រើន​។​ ​បើតាម​លោក លឹម ហេង ផលិត​​ផល​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​ជប៉ុន មានដូចជា សម្លៀកបំពាក់ ស្បែកជើង គ្រឿង​បង្គុំ និង​កសិផល ចំណែក​ជប៉ុន​នាំ​ចូលមក​កម្ពុជា​វិញ​មាន ផលិតផល​គ្រឿង​ម៉ាស៊ីន រថយន្ត គ្រឿង​អេ​ឡិច​ត្រូ​និក និង​គ្រឿងចក្រ​សម្រាប់​វិស័យ​កសិកម្ម​ជាដើម​។​ ​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាឱ្យដឹងថា ការធ្វើ​ពាណិជ្ជ​​កម្ម​រវាង​កម្ពុជា​-​ជប៉ុន រយៈពេល ១០​ ខែ​ដើមឆ្នាំ ​២០២៣ មាន​ចំនួន ១,៥ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៨,៥​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ក្នុង​ចំនួន​នេះ ​គឺ​ការនាំចេញ​របស់​កម្ពុជា ៩៧៤,៩៤ ​លាន​ដុល្លារ ធ្លាក់​​ចុះ ១,៤​ ភាគរយ និង​ជប៉ុន​នាំ​ចូលមក​កម្ពុជា ៥២៩,០៣​ លាន​ដុល្លារ​ ធ្លាក់ចុះ ១៩,៣ ​ភាគរយ​។ បើតាម​តួលេខ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា មាន​ឧត្តមភាព ៤៤៥,៩១​ លាន​ដុល្លារ​៕    
0economic
7,126
កត្តាធំៗធ្វើឱ្យ Disney រងការរិះគន់ទក់សាច់ពីមហាជន ដោយសាររឿង Snow White
កត្តាធំៗធ្វើឱ្យ Disney រងការរិះគន់ទក់សាច់ពីមហាជន ដោយសាររឿង Snow White,សម្រស់តួស្រីក្នុងរឿង , ទទួលការរិះគន់ទក់សាច់ ពីទស្សនិកជន។,គ្មានភាពយន្ត , ណាមួយទទួលបានការរិះគន់ច្រើនដូច Snow White នោះទេ ទាំងខ្លឹមសារ និងបញ្ហារឿងតួអង្គតែម្ដង។ ចាប់តាំងពីរូបភាព និងវីដេអូដំបូងត្រូវបានបញ្ចេញមក ភាពយន្តនេះរងការមិនពេញចិត្តជាច្រើនពីសំណាក់អ្នកគាំទ្រ។,ឈុតខ្លីៗដែលបានចេញផ្សាយកាលពី ៣ សប្តាហ៍មុនទទួលបានដល់ ១ លាន dislikes(មិនចូលចិត្ត) ច្រើនជាងអ្នកចូលចិត្ត។,Snow White គឺជាខ្សែភាពយន្តគំនូរជីវចលបុរាណរបស់ ,) ។ នៅក្នុងខ្សែភាពយន្ត , ត្រូវបានសម្លាប់ដោយម្តាយចុងរបស់នាង Evil Queen ដែលច្រណែននឹងសម្រស់របស់នាង។ នាងរត់ចូលព្រៃទៅជ្រកកោននៅផ្ទះមនុស្សតឿទាំង៧នាក់ ។ ទោះជាយ៉ាងណាក៏ដោយ ម្តាយចុងដ៏ឃោរឃៅរូបនេះបានបន្តស្វែងរកវិធីដើម្បីសម្លាប់ Snow White ។,ចាប់តាំងពីពេលដែលគម្រោងនេះត្រូវបានប្រកាសមក , បានប្រឈមមុខនឹងការរិះគន់ព្រោះស្បែក និងសម្បុររបស់តួអង្គ , ហាក់ខុសប្លែកខ្លាំងពីតួអង្គដើម។ Snow White ត្រូវបានពិពណ៌នាដោយ , ថាមាន ","។ នេះក៏ជាមូលហេតុដែលម្ដាយបង្កើតរបស់នាងដាក់ឈ្មោះនាងថា ,។,ទស្សនិកជនជាច្រើនក៏បានចង្អុលបង្ហាញថាភាពស្រស់ស្អាតរបស់ , ដូច្នេះវាពិបាកក្នុងការ "ច្រណែន" ។ មនុស្សជាច្រើនក៏បានប្រៀបធៀបនាងទៅនឹង ,៕
1entertainment
3,874
Son Heung Min ៖ ខ្ញុំ​ចង់​ឈ្នះ​ពាន​ជា​មួយ Spurs បន្ទាប់​មក​ខ្ញុំ​នឹង​ក្លាយ​ជា​វីរបុរស​​នៅ​ទីនេះ​
Son Heung Min ៖ ខ្ញុំ​ចង់​ឈ្នះ​ពាន​ជា​មួយ Spurs បន្ទាប់​មក​ខ្ញុំ​នឹង​ក្លាយ​ជា​វីរបុរស​​នៅ​ទីនេះ​,«ខ្ញុំ​ចង់​ឈ្នះ​ពាន​ជា​មួយ Spurs បន្ទាប់​មក​ខ្ញុំ​នឹង​ក្លាយ​ជា​វីរបុរស​​នៅ​ទីនេះ» ។ នេះ​ជា​ការ​លើក​ឡើង​កីឡាករ​ Son Heung Minខ្សែ​ប្រយុទ្ធ​របស់​កូរ៉េខាងត្បូង និង​របស់​ក្រុម Tottenham Hotspur ​​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ BBC ។,​Son Heung Min បាន​ទាត់​ចូល​ចំនួន ២​គ្រាប់​រួច​មក​ហើយ​​ឲ្យ​ក្រុម Spurs ​​ក្នុង​ជំនួប​ទល់ Everton ដែល​ឈ្នះ ៤-០ នោះ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​២​នៃ​​​ English Premier League ។ ក្រឡេក​ទៅ​មើល​កាល​ពី​រដូវ​កាល​មុន​វិញ Son Heung Min ក៏​រក​បាន​មិន​តិច​គ្រាប់​នោះ​ដែរ​ពោល​គឺ​១៧​គ្រាប់​តាម​ពី​ក្រោយ​ Mohamed Salah របស់​ Liverpool ១​គ្រាប់​ក្នុង​បញ្ជី​អ្នក​​ទាត់​ចូល​ទី​របស់ English Premier League ។,គិត​ចាប់​ពី​ឆ្នាំ​២០១៥ ដែល​ផ្ទេរ​ពី Leverkuson មក​​កាន់ Spurs ​ខ្សែ​ប្រយុទ្ធ​ Son ​មិនទាន់​ស្គាល់​ជាតិ​​ឈ្នះ​ពាន​ជាមួយ​ក្រុម​​ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​មួយ​នេះ​ឡើយ ​ដ្បិត​អី​គេ​​រក​បាន​គ្រាប់​បាល់​គ្រប់​រដូវ​កាល​ឲ្យ​ Spurs ដោយ​គិត​មក​ដល់​ពេលនេះ​គេ​រក​បាន​រហូត​​ដល់​ទៅ​១២២​គ្រាប់​ទៅ​ហើយ​។ កុង​ត្រា​របស់ Son ជាមួយ Spurs មាន​សុពលភាព​រហូត​ដល់​ឆ្នាំ​២០២៥ ៕ ​​​​
4sport
954
លោក កឹម សុខា មិនអញ្ជើញទៅបោះឆ្នោត ព្រោះគ្មានជម្រើស
ភ្នំពេញ ៖ ខណៈដំណើរបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បានប្រព្រឹត្តទៅ អស់រយៈពេលមួយព្រឹកទៅហើយនោះ លោក កឹម សុខាដែលកំពុងជាប់ក្តីក្តាំង នៅក្នុងតុលាការកម្ពុជា បានសម្រេចចិត្តយ៉ាងច្បាស់លាស់ថា លោកមិនទៅបោះឆ្នោតទេ ព្រោះគ្មានជម្រើសណាមួយសម្រាប់គាត់ជ្រើសរើស។ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល យ៉ាងខ្លីនាថ្ងៃ៥ មិថុនា ថា “ឯកឧត្តម កឹម សុខា មិនអញ្ជើញទៅបោះឆ្នោតទេ ព្រោះវាមិនមានជម្រើសសម្រាប់គាត់ជ្រើសរើស”៕
3politic
4,940
ពិចារណា ៖ គួរមានច្បាប់ ដាក់ត្រកូល សម រង្ស៊ី កុំឲ្យធ្វើនយោបាយ ៣តំណ
អ្នកវិភាគ បានលើកពីប្រវត្តិសាស្ត្រថា បាត់ដំបង សម័យលោកម្ចាស់ បានបង្ហាញឲ្យខ្មែរឃើញច្បាស់ហើយ ក្បត់ជាតិលើកទឹកដី ភាគខាងលិចឲ្យស្តេចសៀម និងលើកសួយសារ អាករថែមទៀត ដោយមិនស្តាប់ស្តេចខ្មែរ នៅក្រុងឧត្តុង្គទេ ។ ទឹកដីខ្មែរស្ថិតនៅក្រោមសៀម១១៦ឆ្នាំ ៦តំណនៃពូជពង្ស ត្រកូលកដ្ឋាឋនឈុំ ។ កូនកដ្ឋាថនឈុំ ឈ្មោះ អភ័យវង្សឃួង ធ្វើជានាយករដ្ឋមន្ត្រី សៀម៣ដង ក៏នៅមានផែនការ យកដីខ្មែរ ដែលបារាំងទាមទារបាន នៅឆ្នាំ១៩០៧ យកទៅឲ្យសៀមវិញ តាមរយៈជួយទំនុកបំរុងខ្មែរឥស្សរៈក្រោម លេសដេញបារាំង ចេញតែធាតុពិតត្រកូលនេះក្បត់ជាតិ។ អ្នកវិភាគខាងលើបន្តថា អ្នកវិភាគបានថ្លែងទៀតថា លោក សម រង្ស៊ី ម្តងហើយម្តងទៀត រក្សាគំនុំសងសឹកស្តេច ជួសឪពុក ហើយរត់ទៅពឹងអាមេរិក រួមផ្សំអាមេរិកត្រូវការត្រកូលនេះ ដើម្បីផលប្រយោជន៍ខ្លួន ។ ប៉ុន្តចុងក្រោយអាមេរិកបោះបង់ចោល សម រង្ស៊ី ដោយចាប់យក កឹម សុខា រួចធ្វើជាចង់សហការ ជាមួយរដ្ឋាភិបាល តែក្រោយខ្នងលេងល្បែង បដិវត្តន៍ម្រាមដៃ៣ ៕
3politic
5,708
បទវិភាគ ៖ អនុត្តរភាព បែបអាមេរិក បំផ្លាញផលប្រយោជន៍ ទូទាំងពិភពលោក
កាលពីថ្ងៃទី២០ខែកុម្ភៈ ភាគីចិន បានប្រកាសរបាយការណ៍ស្តីពី 《អនុត្តរភាពនិងអំណាច ជិះជាន់របស់សហរដ្ឋអាមេរិក និងផលប៉ះពាល់របស់វា》 ដោយបង្ហាញ ពីមុខមាត់ចំនួន ៥ នៃអនុត្តរភាពបែបអាមេរិកក្នុងវិស័យនយោបាយ យោធា សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវប្បធម៌ តាមរយៈការរៀបរាប់ពីការពិតជាក់ស្តែង ដើម្បីលាតត្រដាងពីទង្វើអាក្រក់ របស់អាមេរិក ដែលប្រើអំណាច អនុត្តរភាពលើទូទាំងពិភពលោក ។ សូមយកអនុត្តរភាព ខាងនយោបាយ ជាឧទាហរណ៍ ។ ពីការបំផុស “បដិវត្តន៍ពណ៌”នៅអឺរ៉ុបនិងអាស៊ី ដល់ការគ្រោង “រដូវផ្ការីកអារ៉ាប់” នៅអាស៊ីខាងលិច និងអាហ្វ្រិកខាងជើង សហរដ្ឋអាមេរិក យកអ្វីដែលហៅថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សធ្វើជាលេស ដើម្បីបង្កើត សណ្តាប់ធ្នាប់ របស់ប្រទេសដទៃ ទៀតនិងពិភពលោក ប៉ុន្តែផ្ទុយទៅវិញបានបណ្តាល ឱ្យមានភាពចលាចល និងគ្រោះមហន្តរាយ នៅទូទាំងពិភពលោក ក៏ដូចជា “គំរូប្រជាធិបតេយ្យ” ត្រូវបានលាតត្រដាង ជាបន្តបន្ទាប់ ។ ស្របនឹងការអនុវត្តអនុត្តរភាព ខាងនយោបាយតែងតែ ជាមធ្យោបាយយោធា ។ របាយការណ៍សិក្សាស្រាវជ្រាវបានបង្ហាញថា ពីឆ្នាំ១៧៧៦ដល់ឆ្នាំ២០១៩ សហរដ្ឋអាមេរិក បានធ្វើការជ្រៀតជ្រែក ផ្នែកយោធាចំនួន ជិត៤០០លើកនៅទូទាំងពិភពលោក ។ ពីអាហ្វហ្កានីស្ថានដល់អ៊ីរ៉ាក់ អនុត្តរភាពយោធា របស់អាមេរិកបានបង្កជាសោកនាដកម្ម មនុស្សធម៌ដ៏ច្រើនរាប់មិនអស់ ។ ប្រសិនបើនិយាយថា អនុត្តរភាពផ្នែកនយោបាយ និងយោធាជាឧបាយកល ដាក់លើតុ នោះ អនុត្តរភាពខាងសេដ្ឋកិច្ចក៏ជាឧបាយកលលាក់មិនឱ្យឃើញដែរ ។ នៅឆ្នាំ២០២២ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក បានបញ្ចប់ការអនុវត្តគោលនយោបាយ រូបិយវត្ថុបែបធូររលុង បែរជាទៅអនុវត្តគោល នយោបាយ ដំឡើង អត្រាការ ប្រាក់យ៉ាងជ្រុល ហួស បណ្តាលឱ្យទីផ្សារហិរញ្ញវត្ថុអន្តរជាតិ មានភាពច្របូកច្របល់ និង រូបិយវត្ថុ នៃប្រទេសជា ច្រើនដូចជាប្រាក់អឺរ៉ូ ជាដើមធ្លាក់ថ្លៃយ៉ាងខ្លាំង ដែលបានបំបែកកំណត់ត្រា ទាបបំផុត ក្នុងរយៈពេល២០ឆ្នាំ កន្លងទៅនេះ ។ ក្នុងវិស័យបច្ចេកវិទ្យា និងវប្បធម៌ សហរដ្ឋអាមេរិក ក៏បានប្រើអំណាចជិះជាន់ផងដែរ ។ ពេលថ្មីៗកន្លងទៅនេះ មន្ត្រីភាគីចិនបានលើកឡើង យ៉ាងច្បាស់លាស់ នៅពេលចូលរួមកិច្ចប្រជុំ សន្តិសុខក្រុង Munich ថា 《សេចក្តីព្រាងច្បាប់ ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ》 របស់សហរដ្ឋអាមេរិក បានរំខានយ៉ាងធ្ងន់ធ្ងរ ដល់ស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ ។ នៅចុងឆ្នាំ២០២២ លោក Elon Reeve Musk CEO នៃក្រុមហ៊ុន Twitter បានថ្លែងថា ប្រព័ន្ធទំនាក់ទំនងសង្គមទាំងអស់ សុទ្ធតែធ្វើកិច្ច សហប្រតិបត្តិការជាមួយ រដ្ឋាភិបាលអាមេរិក ដើម្បីត្រួតពិនិត្យ ចំពោះខ្លឹមសារ ។ ដូច្នេះ អ្វីដែលហៅថា “សេរីភាពសារព័ត៌មាន”ដែលសហរដ្ឋអាមេរិក បានផ្សព្វផ្សាយនោះ គ្រាន់តែជាលេសមួយប៉ុណ្ណោះ ។ ដើម្បីអនុត្តរភាព មិន អើពើនឹងសន្តិសុខ របស់ប្រទេសដទៃទៀត រារាំងការអភិវឌ្ឍ របស់ប្រទេសផ្សេងទៀត បំផ្លាញសុខសុភមង្គល និងផលប្រយោជន៍ របស់ប្រទេសដទៃទៀត ។ល។ ទង្វើដែលបំផ្លាញផលប្រយោជន៍ របស់ប្រទេសដទៃ ដើម្បីឆក់យកផលប្រយោជន៍ ឱ្យប្រទេសខ្លួនបែបនេះ បានញ៉ាំងឱ្យសហគមន៍អន្តរជាតិ រិះគន់និងប្រឆាំងកាន់តែខ្លាំងឡើងៗ ទីចុងបំផុត មុខជានឹងបញ្ចប់អនុត្តរភាព និយមរបស់អាមេរិកជាក់ជាមិនខាន ៕
3politic
4,346
កាសែត​ប្រចាំ​ថ្ងៃ​​ចំណាស់​ជាង​គេ​ក្នុង​ពិភពលោក ដែល​នៅ​តែ​បោះពុម្ព​ដល់​សព្វថ្ងៃ
កាសែត​ប្រចាំ​ថ្ងៃ​​ចំណាស់​ជាង​គេ​ក្នុង​ពិភពលោក ដែល​នៅ​តែ​បោះពុម្ព​ដល់​សព្វថ្ងៃ,បើ​តាម​កំណត់ត្រា​ពិភពលោក Guinness កាសែត Wiener Zeitung ជា​កាសែត​មាន​អាយុ​ចំណាស់​ជាង​គេ ហើយ​នៅ​តែ​ប្រកប​អាជីវកម្ម​ដល់​បច្ចុប្បន្ន​។ កាសែត​នេះ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ្យែន ប្រទេស​អូទ្រីស ហើយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៧០៣។,កាសែត​នេះ​បាន​ក្លាយ​ជា​ កាសែត​ផ្លូវការ​របស់​រដ្ឋាភិបាល​អូទ្រីស តាំង​ពី​ឆ្នាំ​១៨១០ រហូត​ដល់​សម័យ​សាធារណរដ្ឋ​អូទ្រីស​ក្នុង​ពេល​បច្ចុប្បន្ន។,កាល​ពី​ដើម​ឡើយ Wiener Zeitung រាយការណ៍​ពី​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​អន្តរជាតិ និង​តំបន់ ព្រមទាំង​ផ្សព្វផ្សាយ​ពី​អាពាហ៍ពិពាហ៍ និង​ការ​ប្រសូត​បុត្រ​ របស់​ខ្សែ​រាជវង្ស និង​ពួក​ឥស្សរជន​ជាដើម។ ក្រោយ​មក​​កាសែត​នេះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ផ្សព្វផ្សាយ​ពី​ប្រកាស​ ឬ សេចក្ដីថ្លែងការណ៍​នានា​របស់​រដ្ឋាភិបាល។ ,តាម​ពិត​ទៅ​ កាសែត​មាន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ គ្រាន់​តែ​ខ្លះ​មិន​មាន​ជីវិត​ដល់​សព្វ​ថ្ងៃ ហើយ​ខ្លះ​ទៀត​មិន​ចំ​ជា​ទម្រង់​សារព័ត៌មាន​៕
2life
1,153
ទាំងគ្រូ និងសិស្សនៅ​គ្រប់សាលារៀន ត្រូវ​ទុកពេល១ម៉ោង ដើម្បី​អានសៀវភៅ​ទាំងអស់គ្នា​នៅថ្ងៃ​១១មីនា
ទាំងគ្រូ និងសិស្សនៅ​គ្រប់សាលារៀន ត្រូវ​ទុកពេល១ម៉ោង ដើម្បី​អានសៀវភៅ​ទាំងអស់គ្នា​នៅថ្ងៃ​១១មីនា,ក្រសួង​អប់រំ យុវជន និងកីឡា បាន​ណែនាំឱ្យ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ជំរុញ​សិស្ស និស្សិត គ្រូបង្រៀន សាស្រ្តាចារ្យ បុគ្គលិក ឱ្យអានសៀវភៅ សារព័ត៌មាន ឬឯកសារផ្សេងៗក្នុងថ្នាក់ បរិវេណសាលារៀន និងក្នុងបណ្ណាល័យ នៅចន្លោះ​ម៉ោង ៨ ដល់ម៉ោង ៩ព្រឹកថ្ងៃទី១១ ខែមីនា ជារៀងរាល់ឆ្នាំ ឬរៀបចំ​ប្រារព្ធទិវាជាតិ​អំណាន​ នៅតាម​អង្គភាព​រៀងៗខ្លួន​តាមលទ្ធភាព។ នេះ​បើតាម​សេចក្តីណែនាំ​ស្តីពីការប្រារព្ធ​ទិវាជាតិអំណាន ១១មីនា របស់​ក្រសួងអប់រំ។,ការប្រារព្ធទិវា​នេះ ក្នុងគោលបំណង​បណ្តុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌អាន លើកកម្ពស់​សមត្ថភាព​អាន និងការតែងនិពន្ធ​សំដៅរួមចំណែក​ការពារ និងពង្រឹង​វប្បធម៌ អរិយធម៌ខ្មែរ។
2life
1,173
Toyota ប្រកាសចេញរថយន្តប្រណីត​ជាលើកដំបូង ដែលយកគំនិតឌីហ្សាញពី Rolls-Royce
Toyota ប្រកាសចេញរថយន្តប្រណីត​ជាលើកដំបូង ដែលយកគំនិតឌីហ្សាញពី Rolls-Royce,ក្រុមហ៊ុន Toyota បាន​បញ្ចេញ​រថយន្ត​ប្រណីត​របស់ខ្លួនលើកដំបូង​ក្នុងប្រទេសជប៉ុន គឺ​រថយន្ត Toyota Century SUV ដែលរូបរាង​របស់វា​គឺសំដៅ​ប្រជែង​ និង​យក Concept របស់​រថយន្ត Rolls-Royce តែម្តង។,បើតាមការបញ្ជាក់​របស់ Toyota ឱ្យដឹងថា ទីផ្សាររថយន្ត​បាន​វិវត្តន៍ថ្មី​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយ​នេះ ដោយ​អតិថិជន​កំពុង​ស្វែងរកប្រភេទរថយន្ត​ណា​ដែល​ចំណេញ​ដល់ពេលវេលា​ក្នុងការចូលរួម​ប្រជុំ​តាមអនឡាញ និងការសម្រាក​ប្រកបដោយផាកសុខភាព។ ហេតុនេះហើយ ទើបក្រុមហ៊ុន បាន​សម្រេចចិត្ត​អភិវឌ្ឍ​ម៉ូឌែល​ថ្មីមួយ​ សម្រាប់​ជម្រើស​របស់​ជនជាតិជប៉ុន ដែល​ដូចនឹង​រថយន្ត Rolls-Royce Cullinan និង Bentley Bentayga។,ផ្នែក​ខាងមុខ​របស់​ Toyota Century SUV ត្រូវបានឌីហ្សាញ​បែបសាមញ្ញ​តែបង្កប់​ដោយ​អំណាច និងភាពថ្លៃថ្នូរ រំលេច​ដោយប៉ាណា​សំណាញ់​ចំកណ្តាល និង​ចង្កៀង​ LED ចែកជាពីរ ទាំងខាងមុខ និងខាងក្រោយ។ វាមាន​ប្រវែង ៥២០៥មម ទទឹង ១៩៩០មម និងកម្ពស់ ១៨០៥មម ពោលគឹវា​វែងជាង Land Cruiser និង​ខ្លីជាង Sequoia បន្តិច និងត្រូវបាន​អភិវឌ្ឍលើគ្រោងឆ្អឹង TNGA-K។,ក្នុងផ្នែក​កាប៊ីន មាន​កៅអីចំនួន៤ បែងចែក​ដាច់ពីគ្នា ហើយកៅអីជួរទី២ គឺត្រូវបាំងខណ្ឌ​ចែកគ្នា​ពីឃ្លុបគូថក្រោយតែម្តង។ ជាមួយគ្នានេះ កៅអីពូកនីមួយៗសុទ្ធតែមានមុខងារពិសេសជាច្រើនថែមទៀតផង។ អេក្រង់ទំហំ ១១,៦អ៊ីញ ត្រូវបាន​បំពាក់​សម្រាប់​អ្នកដំណើរ​ខាងក្រោយ។ ចំណែក​ផ្នែក​តៃកុង មានអេក្រង់ពីរ ទំហំសរុប ១២,៣អ៊ីញ។ ក្រៅពីនេះ វាមាន​អេក្រង់ថាច់ស្គ្រីន​ដែល​ដូច​ស្មាតហ្វូនចំនួន២ អំពូល Ambient Light ដំបូល panoramic sunroof និង speaker សំឡេង​រងំដ៏ល្អបំផុត។,​រថយន្ត Toyota Century SUV ប្រើ​ម៉ាស៊ីន Plug-in Hybrid V6 ចំណុះ ៣,៥លីត្រ រត់កង់ទាំង៤ ដំណើរការ​ជាមួយ​ប្រអប់លេខ e-CVT និង​ប្រព័ន្ធ E-Four Advanced AWD។ ប្រព័ន្ធ​ម៉ាស៊ីននេះ ផលិត​បានកម្លាំងសរុប ៤០៦សេះ និង​ពេល​សាកពេញម្តង​ធ្វើដំណើរបានចម្ងាយ ៦៩គីឡូម៉ែត្រ។,Toyota នឹងដាក់​លក់​រថយន្តនេះ តាមបណ្តាហាង​លក់​ដែលត្រូវបានជ្រើសរើសប៉ុណ្ណោះ ជាមួយគោលដៅលក់ឱ្យបាន ៣០គ្រឿង​ក្នុង១ខែ នាពេលខាងមុខនេះ ជាមួយតម្លៃចាប់ពីជិត ១៧ម៉ឺនដុល្លារឡើងទៅ៕
5technology
2,519
M Picture ចាប់ផ្ដើមចាក់បញ្ចាំងខ្សែភាពយន្ដ រឿង”រាត្រីអស្ដង្គត”ហើយ!
M Picture ចាប់ផ្ដើមចាក់បញ្ចាំងខ្សែភាពយន្ដ រឿង”រាត្រីអស្ដង្គត”ហើយ!,ផលិតកម្ម M Picture បានដាក់បញ្ចាំងខ្សែភាពយន្ដខ្នាតធំ រឿង”រាត្រីអស្ដង្គត” ឬ AFTER SUNDOWN នៅតាមរោងភាពយន្ដកម្ពុជាហើយ។ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានទស្សនិកជន ជាពិសេសយុវវ័យជាច្រើនរូប បានទៅទទួលសំបុត្រកុន ដើម្បីទស្សនាខ្សែភាពយន្ដបែបភ័យរន្ធត់ បង្កប់ដោយស្នេហាស្រឡាញ់ភេទដូចគ្នានេះ ដែលពួកគេបានឈ្នះពីកម្មវិធីលេងហ្គេម នៃរោងកុនMajor។,នេះជាខ្លឹមសាររឿង “រាត្រីអស្ដង្គត” នៅពេលឮពាក្យទំនាយរបស់គ្រូទាយហើយ ភ្លើងដែលជាតួឯក ក៏ត្រូវចាប់គូឲ្យភ្ជាប់ពាក្យជាមួយនឹង រ៉ាវី ដែលជាក្មេងមកពីស្រុកស្រែ។ ពួកគេទាំងពីរត្រូវមកជាប់ពាក់ព័ន្ធនឹងគ្នាទាំងចិត្តស្ទាក់ស្ទើរ ទោះមិនជឿពាក្យទំនាយនោះ ប៉ុន្តែដើម្បីផ្គាប់ចិត្តឪពុកម្តាយ ភ្លើង ក៏យល់ព្រមតាមលក្ខខណ្ឌថា បើប្រាំមួយខែកន្លងផុតទៅ ដោយមិនមានទំនាក់ទំនងកាន់តែស៊ីជម្រៅ នោះគេនឹងអាចផ្តាច់ពាក្យពីរ៉ាវី វិញបាន។ ឆ្លងកាត់ការរស់នៅជាមួយក្រុមគ្រួសាររបស់ភ្លើង រ៉ាវីត្រូវបានព្រលឹងវិញ្ញាណកំណាចតាមលងបន្លាច។ ពេលគេចាប់ផ្តើមរស់នៅជាមួយ ភ្លើង វិញ្ញាណតាមលងបន្លាចក៏ស្ងប់ស្ងាត់។ វាច្បាស់ណាស់ថាអ្វីក៏ដោយដែលតាមលងបន្លាចនៅក្នុងផ្ទះនោះ គឺផ្តោតលើ រ៉ាវីទាំងស្រុង។,ក្រោយពីបានទស្សនា Trailer និងខ្លឹមសារខ្លះ ធ្វើឲ្យអស្សនិកជនកាន់តែចង់ទស្សនារឿងនេះ។ ជាក់ស្ដែងកញ្ញា ដួង សុនីរ៉ា បានមករោងភាពយន្ដ Major ដើម្បីទទួលសំបុត្រកុនដែលខ្លួនបានឈ្នះជាមួយនឹងមិត្ដភក្ដិចំនួន ៨នាក់ផ្សេងទៀត។ នីរ៉ា និយាយថា រូបកញ្ញា និងមិត្ដភក្ដិ ពិតជាមានអារម្មណ៍រំភើប ហើយអន្ទះសារចង់មើលរឿងនេះ ព្រោះរឿងនេះជាខ្សែភាពយន្ដថ្មី ហើយពួកនាងសង្ឃឹមថានឹងទទួលអារម្មណ៍ប្លែកមួយទៀត។,អមជាមួយទស្សនិកជនជាច្រើន នៅរោងភាពយន្ដ Major ផ្សារទំនើបAEON 1 កាលពីល្ងាចមិញ គេឃើញក្រុមការងារ នៃផលិតកម្ម M Picture ចែកសំបុត្រកុន និងកាដូរមួកជាច្រើនសម្រាប់ហ្វេនៗ និងអ្នកលេងឈ្នះហ្គេមតាមអនឡាញជាមួយក្រុមការងារដែលបានដាក់ជូន។ បច្ចុប្បន្ន ខ្សែភាពយន្ដ រឿង”រាត្រីអស្ដង្គត” មានចាក់បញ្ចាំងហើយនៅរោងភាពយន្ដ តាមផ្សារទំនើននានា នៃប្រទេសកម្ពុជា៕,ជិន សុភ័ក្ដ្រ
1entertainment
3,161
បន្តរង់ចាំអ្នកឈ្នះ iPhone 15 Pro Max ក្រោយរកឃើញអ្នកឈ្នះ 5 រូប ក្រោយបង់វិក្កយបត្រតាម eMoney App
បន្តរង់ចាំអ្នកឈ្នះ iPhone 15 Pro Max ក្រោយរកឃើញអ្នកឈ្នះ 5 រូប ក្រោយបង់វិក្កយបត្រតាម eMoney App,អ៊ីនធើណេតវ៉ាយហ្វាយ , ដែលជាសេវាកម្មអ៊ីនធើណេតដែលមានល្បឿនលឿន តម្លៃសមរម្យ និងសេវាកម្មរហ័សទាន់ចិត្ត ថ្មីៗនេះកំពុងមាននូវកម្មវិធីចាប់រង្វាន់មួយដ៏អស្ចារ្យ សម្រាប់អតិថិជនទាំងអស់ ដោយគ្រាន់តែធ្វើការស្កេនបង់វិក្កយបត្រប្រចាំខែរបស់អ្នក តាមរយៈ , ឬ ធនាគារនានា។,កាលពីថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2024 កន្លងទៅនេះ នៅលើហ្វេសប៊ុកផេកផ្លូវការរបស់អ៊ី-ម៉ាន់នីបានធ្វើការប្រកាសនូវអ្នកឈ្នះដំបូងទាំង , ប្រចាំខែមករា ពីកម្មវិធីចាប់រង្វាន់មួយនេះ ។ ក្នុងនោះយើងកត់សម្គាល់ឃើញថា អ្នកឈ្នះទាំង , ទើបតែទទួលបានរង្វាន់ដូចជា កង្ហារ ឆ្នាំងដាំបាយអគ្គិសនី និងឆ្នាំងអ៊ុតតែប៉ុណ្ណោះ ដោយឡែកសម្រាប់រង្វាន់ , វិញនៅតែមិនទាន់រកឃើញអ្នកឈ្នះនៅឡើយទេ ដូច្នេះហើយអ្នកទាំងអស់គ្នាគួរចាប់យកឱកាសឈ្នះរង្វាន់ដ៏មានតម្លៃទាំងនេះ មុនកម្មវិធីនេះផុតកំណត់ ។,កម្មវិធីចាប់រង្វាន់មួយនេះនឹងបន្តរហូតទៅដល់ថ្ងៃទី31 ខែមីនា ឆ្នាំ2024 ខាងមុខនេះ អ្នកនៅតែមានឱកាសអាចឈ្នះរង្វាន់ធំៗដូចជា , នាឡិកា , ឬកាសត្រចៀក , ដោយធ្វើតាមលក្ខខណ្ឌងាយៗខាងក្រោម៖,*,សម្រាប់អ្នកដែលជ្រើសរើសបង់វិក្កយបត្រអ៊ីនធើណេតវ៉ាយហ្វាយ , តាមរយៈការស្កេនពីធនាគារផ្សេងៗក៏មានឱកាសឈ្នះរង្វាន់ ក្នុងរួមមានរង្វាន់ដូចជា កង្ហារ ឆ្នាំងដាំបាយអគ្គិសនី ឬឆ្នាំងអ៊ុតតែប៉ុណ្ណោះ ចំណែកឯការបង់តាមរយៈកម្មវិធី , វិញ អ្នកនឹងមានឱកាសឈ្នះរង្វាន់កាន់តែធំអស្ចារ្យជាងនេះ!,ជម្រើសបង់វិក្កយបត្រអ៊ីនធើណេតវ៉ាយហ្វាយ , ជារបស់អ្នក ប៉ុន្តែបង់វិក្កយបត្រអ៊ីនធើណេតមួយនេះតាមរយៈ , ពិតជាចំណេញជាងគេ មិនអស់ថ្លៃសេវា មិនចាំបាច់ចេញពីផ្ទះ ហើយមានឱកាសឈ្នះរង្វាន់ធំ , ថែមទៀតផង ។
2life
1,314
ស្មាត់យុនតែងល្អចុងសិត នេះជាមូលហេតុ...!
ស្មាត់យុនតែងល្អចុងសិត នេះជាមូលហេតុ...!,មិនថាលេងបាល់ ៦ស្មើ ៤ស្មើ ៣ស្មើ ២ស្មើ ឬ ១ស្មើឡើយ កីឡាករ ទុយ កុសល ហៅយុនស្រែស្រែ ហាក់ធ្វើមិនសូវបានល្អទេនៅដើមសិត ប៉ុន្តែនៅចុងសិតវិញគេតែងទទួលបានជោគជ័យ តើបណ្ដាលមកពីកត្តាអ្វី?,ពាក់ព័ន្ធនឹងចម្ងល់នេះ ស្មាត់យុនស្រែស្រែបានឲ្យដឹងនៅតារាងបាល់ទះសេរី៧៧ ក្រោយប្រកួតបាល់ទះ ១ស្មើលំដាប់ស្រុកខ្មែរថា នេះជាធម្មជាតិរបស់គេតាំងពីកំណើត គឺភាគច្រើនគេតែងបង្ហាញសមត្ថភាពល្អឥតខ្ចោះនៅចុងសិត។ ស្មាត់មានដើមកំណើតនៅស្រុកជុំគិរីខេត្តកំពតបានបញ្ជាក់យ៉ាងដូច្នេះថា៖ **«និយាយតាមត្រង់អាហ្នឹងថាធម្មជាតិរបស់ខ្ញុំគឺចឹងហ្មង ធម្មជាតិយើងលេងពីដំបូងអត់សូវល្អ ប្រយ័ត្នដែរតែអត់សូវប្រយ័ត្នខ្ពស់ ដល់ពេលចុងសិតចាប់ផ្ដើមមានអារម្មណ៍ថាយើងលេងប្រយ័ន្តមែនទែន បាល់ចេញពីដៃយើងមួយៗគឺច្បាស់ហ្មង»**។ ,កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៤ ថ្មីៗនេះស្មាត់យុនស្រែស្រែបានឈ្នះប្រាក់ ១,០០០ដុល្លារក្នុងការប្រកួតបាល់ទះ ១ស្មើរៀបចំដោយក្រុមហ៊ុន FUN8 សហការជាមួយបុរី ឃាម បញ្ញា ក្រោយគេបានយកឈ្នះឥន្ទ្រីពិឃាដឌូកនៅវគ្គផ្ដាច់ព្រ័ត្រ។ ក្នុងការប្រកួតនេះនៅដើមសិតមហាជនបានរំពឹងឌូកឈ្នះ ១០០% ដ្បិតកីឡាករមានដើមកំណើតមកពីខេត្តព្រៃវែងបាន ៨ពិន្ទុដូរលីង ខណៈយុនស្រែស្រែមានតែ២ពិន្ទុប៉ុណ្ណោះ។ យ៉ាងណាក្រោយដូរលីង ស្មាត់យុនបានបិទស្មាត់ឌូកត្រឹម ៩ពិន្ទុហើយរូបគេរកពិន្ទុរហូតដល់សិត ១៥ពិន្ទុតែម្ដង អ្វីដែលគេចាប់អារម្មណ៍គឺផ្លែសេវាមិនខូចរបស់គេតែម្ដង៕
4sport
489
គង់​ ម៉ូណាមិថុរ៉ា៖​ សារ​អបអរ​របស់​សម្ដេច​បវរធិបតី​ជា​ការ​បើក​ប្រវត្តិសាស្ត្រ​សម្រាប់​កីឡាហាប់គីដូ​
គង់​ ម៉ូណាមិថុរ៉ា៖​ សារ​អបអរ​របស់​សម្ដេច​បវរធិបតី​ជា​ការ​បើក​ប្រវត្តិសាស្ត្រ​សម្រាប់​កីឡាហាប់គីដូ​,កីឡាករ​ឆ្នើម​ គង់​ ម៉ូណាមិថុរ៉ា​ ថា​សារ​អបអរសាទរ​របស់​សម្ដេច​បវរធិបតី​ចំពោះ​ជ័យជម្នះ​របស់​ក្រុម​កីឡា​ហាប់គីដូ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​សហព័ន្ធ​ និង​ជា​ការសម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​ពី​មុន​មក។​,គង់​ ម៉ូណាមិថុរ៉ា​ រំភើប​គ្មាន​អ្វី​ប្រៀបផ្ទឹម​បាន​ និង​មិន​នឹកស្មាន​ដល់​នោះ​ឡើយ​ចំពោះ​សារ​អបអរសាទរ​របស់​សម្ដេច​ហើយ​នេះ​ជា​ប្រវត្តិសាស្ត្រ​ហើយ​សម្រាប់​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ។​ ដោយ​សារ​កន្លង​ទៅ​សហព័ន្ធ​ក៏​ដូច​ជា​កីឡា​មួយ​នេះ​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ និង​ស្គាល់​ច្រើន​នោះ​ឡើយ។​ ,កីឡាករ​ឆ្នើម​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​ការ​លំបាក​វេទនា​ និង​តស៊ូ​ខំប្រឹង​ឈរ​ទាំង​ត្រដាបត្រដួស​របស់​សហព័ន្ធ​គឺ​រូប​គេ​បាន​ត្រឹម​ស្រមៃ​ប៉ុណ្ណោះ​ថា​ថ្ងៃ​ណា​មួយ​មាន​ការ​អបអរសាទរ​ និង​លើកទឹកចិត្ត​ចំពោះ​ជ័យជម្នះ​ណា​មួយ​ដូច​ប្រភេទ​កីឡា​ផ្សេង​នេះ​ជា​អ្វី​ដែលខ្លួន​បាន​ត្រឹម​គិត​ស្រមៃ​ប៉ុណ្ណោះ។​ ប៉ុន្តែ​ក្ដី​ស្រមៃ​ទាំង​នេះ​ក្លាយ​ជា​ការ​ពិត​ហើយ​ស្ទើរ​មិន​ចង់​ជឿ​តាម​រយៈ​សារ​អបអរ​របស់​សម្ដេច​បវរធិបតី​នៅ​លើ​បណ្ដាញ​សង្គម​របស់​សម្ដេច។​,ជើង​ខ្លាំង​របស់​ហាប់គីដូ​រូប​នេះ​បន្ថែម​ទៀត​ថា​ សារ​របស់​សម្ដេច​បវរ​ធិបតី​នេះ​ជា​ការ​ជំរុញ​លើក​ទឹកចិត្ត​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ឲ្យ​រឹតតែ​ខំប្រឹង​ប្រែង​តស៊ូ​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍន៍​ឲ្យ​កាន់​តែ​ខ្លាំង​ជា​បន្ត​ទៅ​ទៀត។​,បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ កាល​ពី​ថ្ងៃ​ទី១​ ដល់​ ៤ ខែ​សីហា​ ឆ្នាំ​២០២៤​ បាន​ចេញ​ទៅ​ប្រកួត​ជើងឯក​ពិភពលោក​ នៅ​ប្រទេស​ថៃ។​ ក្នុង​នោះ​កម្ពុជា​ឈ្នះ​មេដាយ​សរុប​ ៤០​គ្រឿង​ពី​ការ​ប្រកួត​។​ នេះ​ជា​ប្រវត្តិសាស្ត្រ​របស់​កីឡាហាប់គីដូហើយ​តាំង​ពី​មក​ដល់​កម្ពុជា​អំឡុង​ឆ្នាំ​ ១៩៦០​ ជាង​មក​មិន​ដែល​បាន​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​បែប​នេះ​ឡើយ។​ ជ័យជម្នហ​មួយ​នេះ​សម្ដេច​បវរ​ធិបតី​បាន​បង្ហោះ​សារ​អបអរសាទរ​នៅ​លើ​ហ្វេសបុក​សម្ដេច​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី៦​ ខែ​សីហា​ ឆ្នាំ​២០២៤​ កន្លង​ទៅ​នេះ៕​
4sport
983
សម្ដេចតេជោ ប្រកាសស្វាគមន៍ជំនួយ របស់លោក កឹម សុខា សម្រាប់ជនរងគ្រោះ ក្នុងឧបទ្ទវហេតុ បាក់រលំអគារនៅខេត្តកែប
ថ្លែងក្នុងសន្និសីទសារព័ត៌មាន បិទបញ្ចប់ប្រតិបត្តិការ រុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុ បាក់រលំអគារ នៅខេត្តកែប នាថ្ងៃទី៥មករានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍ ជំនួយរបស់លោក កឹម សុខា សម្រាប់ជនរងគ្រោះ ក្នុងឧបទ្ទវហេតុ បាក់រលំអគារនៅខេត្តកែប។ បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកសរសើរថា លោក កឹម សុខា ប្រសើរជាងមន្រ្តី ក្នុងជួររាជរដ្ឋាភិបាល មួយចំនួនផងដែល មានស្មារតីជាតិនិយម ព្រោះពេលនេះមិនមែន ជាពេលត្រូវឈ្លោះគ្នា ឬប្រកាន់និន្នាការ នយោបាយនោះទេ ៕
3politic
6,033
Hyundai Sonata 2024 កែរាងថ្មីបែប​អនាគត មកជាមួយ​ជម្រើសម៉ាស៊ីន៣
Hyundai Sonata 2024 កែរាងថ្មីបែប​អនាគត មកជាមួយ​ជម្រើសម៉ាស៊ីន៣,ក្រុមហ៊ុន Hyundai បាន​បញ្ចេញ​រថយន្ត​​ Sonata ជំនាន់ទី៨ ស៊េរីឆ្នាំ​២០២៤ ដែល​ផ្លាស់ប្តូរ​រូបរាង​ថ្មី​ទាំងស្រុង។ យ៉ាងណាមិញ ក្រុមហ៊ុន​មិនទាន់​បានទម្លាយ​តម្លៃរថយន្តថ្មីនេះនៅឡើយទេ។,រូបរាង​របស់​រថយន្ត​ Hyundai Sonata 2024 ធ្វើជារាងស្ព័រ​និង​បែបអនាគត ដោយផ្នែក​ខាងមុខ​រំលេច​ដោយប៉ាណាដ៏ធំ និង​អំពូលឆ្នូតវែង​ Light Bar ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​របស់ Hyundai តែម្តង។ ឯផ្នែក​ខាងក្រោយ​គឺ​មាន​បំពង់ស៊ឺមុំាង៤ និង​ចង្កៀង​ Light Bar ផងដែរ។ ថ្វីត្បិតតែ​វា​ជាប្រភេទ​ស៊ីដេន ប៉ុន្តែវាបំពាក់​យ៉ាន់កង់​ alloy ទំហំ ១៩អ៊ីញ​ឯណោះ។,ចំណែក​ផ្នែកកាប៊ីន គឺ​បំពាក់​កុងទ័រ​ឌីជីថល​ទំហំ ១២,៣អ៊ីញ និង​ប្រព័ន្ធកម្សាន្ត​ថាច់ស្គ្រីន ១២,៣អ៊ីញ អាច​ភ្ជាប់ Apple CarPlay និង Android Auto។ ជាមួយគ្នា​នេះ អតិថិជន​ក៏អាចស្វែងរកបន្ថែម​នូវ​អេក្រង់​ Head up display ទំហំ ១២អ៊ីញ និង​ speaker Bose ១២គ្រាប់ផងដែរ។,Hyundai Sonata 2024 ផ្តល់​នូវ​ជម្រើស​ម៉ាស៊ីន៣ រួមមាន៖,១. ម៉ាស៊ីន​ចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ១៩១សេះ,២. ម៉ាស៊ីនទាក់បូ ២,៥លីត្រ ផលិតបាន​កម្លាំង ២៩០សេះ,៣. ម៉ាស៊ីន Hybrid ចំណុះ ២,០លីត្រ ផលិតបានកម្លាំង ១៩២សេះ៕
5technology
2,493
ការ​វិភាគ​ទិសដៅ​ជួញដូរ​តម្លៃ​ប្រេង​ឆៅ​ប្រចាំ​សប្តាហ៍ (សប្តាហ៍​ទី​៤ ខែ​វិច្ឆិកា)
បន្ទាប់​ពី​ឡើង​ដល់​កម្រិត​ខ្ពស់ ៩៥ ដុល្លារ​ក្នុង​ ១ ​បារ៉ែល កាល​ពី​ថ្ងៃទី​ ២៨ ខែ​កញ្ញា តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់ចុះ​មក​វិញ​ដល់​តម្លៃ ៨១,៥៦ ​ដុល្លារ ប៉ុន្ដែ​ដោយសារ​មាន​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃទី​ ៧ ខែតុលា តម្លៃ​ប្រេង​បាន​ស្ទុះ​ឡើងវិញ​មក​ដល់​តម្លៃ ៨៨,២៤ ​ដុល្លារ​។ ក្រោយ​ស្ថានភាព​សង្គ្រាម​ធូរស្រាល​បន្តិច តម្លៃ​ប្រេង​បាន​បន្ត​ធ្លាក់​ចុះ​មក​វិញ​ទៀត រហូត​ដល់​កម្រិត​ទាប​ថ្មី ៧២,២២ ​ដុល្លារ នៅ​ថ្ងៃទី​ ១៦ ខែ​វិច្ឆិកា។ គេហទំព័រ​អន្តរជាតិ The Wall Street Journal (WSJ) បាន​ចុះផ្សាយ​ថា អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់​ កំពុង​តែ​ខិត​ទៅ​រក​ការ​សម្រេច​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ ដើម្បី​ផ្អាក​ការ​ប្រយុទ្ធ និង​ដោះលែង​ចំណាប់​ខ្មាំង​។ ការ​ដោះលែង​ចំណាប់​ខ្មាំង​បាន​បន្ធូរបន្ថយ​សម្ពាធ​ក្នុង​ប្រទេស​អ៊ីស្រាអែល​។ ទោះ​យ៉ាងណា អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់ នៅ​មិន​ទាន់​បាន​យល់ស្រប​លើ​រយៈពេល​នៃ​ការ​ផ្អាក​ច្បាំង​គ្នា​នៅឡើយ​ទេ​។ ម្យ៉ាង​ទៀត សម្ពាធ​ថ្មីៗ​លើ​តម្លៃ​ប្រេង​ឆៅ​ក៏​មាន​ទាក់ទង​ទៅ​នឹង​ការ​ផ្គត់ផ្គង់​លើស​តម្រូវ​ការ​ពី​ស្តុក​ប្រេង​របស់​សហរដ្ឋអាមេរិក​ផង​ដែរ ដោយ​សារពើភណ្ឌ​ប្រេង​សហរដ្ឋអាមេរិក​បាន​កើន​ឡើង​ចំនួន ៣,៦ លាន​បារ៉ែល​ ក្នុង​ ១ សប្តាហ៍​ ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃទី​ ១០ ខែវិច្ឆិកា​។ ចំនួន​នេះ គឺ​លើស​ពី​ការ​ប៉ាន់ស្មាន​របស់​អ្នកវិភាគ​តាមរយៈ​ការ​ស្ទង់មតិ​ដោយ WSJ។ គិត​ត្រឹម​ថ្ងៃ​ពុធ​សប្តាហ៍​នេះ តម្លៃ​ប្រេង​កំពុង​ត្រូវបាន​ជួញដូរ​នៅ​តម្លៃ​ប្រហែល ៧៧​ ដុល្លារ ខណៈ​ទីផ្សារ​កំពុង​រង់ចាំ​មើល​កិច្ចប្រជុំ​របស់​អង្គការ OPEC+ នៅ​ថ្ងៃ​អាទិត្យ ទី​ ២៦ ខែ​វិច្ឆិកា​នេះ​។ ដូច្នេះ សម្រាប់​ការ​វិភាគ​ជួញដូរ​ក្នុង​សប្តាហ៍​នេះ តម្លៃ​ប្រេង​ឆៅ​អាច​នឹង​ប្រែប្រួល​ក្នុង​ចន្លោះ​ពី ៧៥ ទៅ ៨០​ដុល្លារ៕
0economic
7,117
Guardiola ៖ ខ្ញុំ​គួរ​តែ​និយាយ​ឲ្យ​​ខ្លី​ជាងមុនពេលចប់វគ្គទី១​ ក្រោយក្រុម​ត្រូវ​ពិន័យ​ជាង​២​លាន​
Guardiola ៖ ខ្ញុំ​គួរ​តែ​និយាយ​ឲ្យ​​ខ្លី​ជាងមុនពេលចប់វគ្គទី១​ ក្រោយក្រុម​ត្រូវ​ពិន័យ​ជាង​២​លាន​,​អ្នក​ចាត់​ការ​របស់​​មេឃ​ខៀវ Manchester City ​​លោក ​Pep Guardiolaបាន​និយាយ​ថា «...ខ្ញុំ​ទើប​តែ​បាន​​អាន​ព័ត៌មាន​​ពី​ការ​​ដាក់​​ពិន័យ​របស់​ English Premier League ​ដូច្នេះ​ខ្ញុំ​គួរ​តែ​ព្យាយាម​និយាយ​ឲ្យ​បាន​ខ្លី​ជាង​រាល់​ដង​»។ ការ​លើក​ឡើង​​នេះ​ធ្វើ​ឡើង​នៅ​ទឹក​ដី​អាមេរិក​ក្នុង​ការ​ប្រកួត​មិត្តភាព​​​ទល់ Chelsea កន្លង​ទៅ​។ ​,Manchester City ត្រូវ​បាន​ពិន័យ​​ជា​ប្រាក់​ចំនួន ២,០៩ លាន​អឺរ៉ូ ពី​បទ​មិន​គោរព​ពេលវេលា​ប្រកួត​​ពោល​​គឺ​​​កែ​បាល់​ និង​​ចេញ​មក​ចាប់​ផ្ដើម​ការ​ប្រកួត​នៅ​វគ្គ​ទី២​យឺត ​ដែល​មាន​ចំនួន​សរុប​ប្រមាណ​២២​​លើក​។ កន្លង​មក​ក្លឹប​បាល់ទាត់​ Manchester City បាន​ទទួល​​យក​កំហុស​ថា ពួក​គេ​ពិត​ជា​បាន​​ចាប់​ផ្ដើម​ការ​ប្រកួត​យឺត​មែន ហើយ​ក្លឹប​ក៏​បាន​សម្ដែង​ការ​​​សុំ​ទោស​ផង​ដែរ​លើ​ចំណុច​នេះ​។,បើ​តាម​លើ​​របាយការណ៍​ការ​ប្រកួត​​កាល​ពី​រដូវ​កាល​​២០២២-២០២៣ មេឃ​ខៀវ​ បាន​​ចាប់​ផ្ដើម​កា​រ​ប្រកួត​យឺត​រហូត​ដល់​ទៅ ៨លើក​ក្នុង​នោះ​គឺ​ត្រូវ​ពិន័យ​ជា​ប្រាក់​ប្រមាណ​៣៩​ម៉ឺន​ផោន។ ចំណែក​ក្នុង​រដូវ​កាល​២០២៣-២០២៤ ​គេ​បាន​រក​ឃើញ​ថា ​Manchester City បាន​ពន្យារ​ការ​ប្រកួត​ចំនួន ១៤ ដង​ដោយ​​ត្រូវ​ពិន័យ​ជា​ប្រាក់​សរុប​មាន​ចំនួន១,៧​លាន​ផោន​​ផង​ដែរ៕ ​
4sport
892
ជប៉ុន ជាក្រុមបាល់ទាត់​ជម្រើស​ជាតិ​​ជាប់​លេខ១ នៅ​ទ្វី​បអាស៊ី
ជប៉ុន ជាក្រុមបាល់ទាត់​ជម្រើស​ជាតិ​​ជាប់​លេខ១ នៅ​ទ្វី​បអាស៊ី,វិស័យ​បាល់ទាត់​នៅ​ប្រទេស​ទ្វីបអាស៊ី​ភាគ​ច្រើន​ហាក់​ដូច​ជា​​មិន​សូវ​លូតលាស់​ប៉ុន្មាន​ទេ ដោយសារ​តែ​បញ្ហា​ជា​ច្រើន ជាពិសេស​គឺ​អភិបាលកិច្ចបាល់ទាត់​ និង​វប្បធម៌​នៃ​ការ​លេង​កីឡា​នេះ​តែ​ម្ដង។ យ៉ាងណាមិញ មាន​ប្រទេស​អាស៊ី​មួយ​ចំនួន​ហាក់​មាន​ស្តង់ដា​ពិភពលោក ដោយសារ​កត្តាជាច្រើន ដែល​ក្នុងនោះ​កត្តាមួយ​គឺ​កីឡាករ​របស់​ប្រទេស​ទាំង​នោះ​មាន​ឱកាស​លេង​នៅ​ទ្វីប​អឺរ៉ុបដែលមានលីគជាច្រើនដែលជាលីគ​លំដាប់ពិភពលោក។,គិតត្រឹម​ខែ​កញ្ញា ឆ្នាំ២០២៤នេះ នៅ​ក្នុង​ទ្វីបអាស៊ី ក្រុមបាល់ទាត់​ជម្រើសជាតិ​ដែល​ជាប់​លេខ ១ នៅ​ក្នុង​តារាង​ចំណាត់ថ្នាក់ FIFA នោះ​គឺ ក្រុម​ជម្រើស​ជាតិ​ជប៉ុន។,ក្រុម​ជប៉ុន​នៅ​ពេល​នេះ​ដែរ កំពុង​តែ​ឈរ​លេខ ១៨នៅ​ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក ដោយ​ពេល​នេះ​កំពុង​តែ​មាន ១ ៦២១ពិន្ទុ។,ជប៉ុន​កំពុង​តែ​នាំ​មុខ​អាស៊ី​ខាង​បាល់ទាត់​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មុខ​ហើយ ដោយ​ចាប់​តាំង​ពី​ឆ្នាំ២០១៩មក ប្រទេស​នេះ​ជាប់​លេខ ១ ជាប់​រហូត​ លើកលែង​តែ​នៅ​ឆ្នាំ២០២១ ទេ ដែល​ប្រទេស​នេះ​ជាប់​លេខ ២ ហើយ​អ៊ីរ៉ង់​ជាប់​លេខ ១។,ចាប់​តាំង​ពី​ចំណាត់ថ្នាក់ FIFA ត្រូវ​បាន​គេ​កត់ត្រា​ជា​ផ្លូវការ​នៅ​ឆ្នាំ១៩៩២មក ជប៉ុន​ជាប់​លេខ​ ១ នៅ​ទ្វីបអាស៊ី​លើក​ដំបូង​នៅ​ឆ្នាំ១៩៩៥។ ប្រទេស​នេះ​ធ្លាប់​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អនៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​អន្តរជាតិ រហូត​ធ្លាប់​ជាប់​លេខ ៩ ចំណាម​សមាជិក​ FIFA ជិត ២០០សមាគមបាល់ទាត់។,សូម​ជម្រាប​ផង​ដែរ សមាជិក​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ភាគ​ច្រើន​លេង​នៅ​ទ្វីប​អឺរ៉ុប​ដែល​រួម​មាន​ខ្សែ​បម្រើ​ការពារ Wataru Endo ដែល​ពេល​នេះ​កំពុង​លេង​នៅ​ Liverpool ហើយ​ដើរ​តួ​ជា​ប្រធាន​ក្រុម​ជប៉ុន​។ ក្រៅ​ពី​ Endo មាន​កីឡាករ​មួយ​ចំនួន​ទៀត​លេង​នៅ​លីគ​ហុល្លង់ ព័រទុយហ្គាល់ ប៊ែលហ្សិក បារាំង​ អេស្ប៉ាញ ជាដើម៕
4sport
1,121
បក្សកែទម្រង់កម្ពុជារបស់លោក ប៉ុល ហំម មិនដាក់ពាក្យប្រកួតប្រជែងបោះឆ្នោត ជាមួយបក្សផ្សេង
ការប្រកាសមិនដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើឡើងជាលាយលក្ខណ៍អក្សរ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននាថ្ងៃ៤ ឧសភា ។ មូលហេតុដែលអះអាងថា មិនចូលរួមប្រកួតប្រជែងបោះឆ្នោត ជាមួយបក្សកាន់អំណាច និងបក្សផ្សេងទៀតក្រោមហេតុផលថា “ស្ថានភាពមិនទាន់អនុគ្រោះឲ្យយើង អាចចូលរួមប្រកួតប្រជែងឲ្យ បានពេញលេញនៅឡើយ”។ ម្យ៉ាងទៀតបក្សយល់ឃើញថា ការចូលប្រកួតប្រជែងរបស់បក្ស អាចប៉ះពាល់ដល់សន្លឹកឆ្នោត ដែលគណបក្សប្រជាធិបតេយ្យ ផ្សេងទៀតត្រូវទទួលបាន។ ទោះបក្សមិនចូលរួមក៏ដោយ តែបក្សនេះ ក៏បានអំពាវនាវដល់សមាជិក និងអ្នកគាំទ្រខ្លួនបោះឆ្នោតជូន គណបក្សណាមួយដែលស្រឡាញ់ លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងមានគោលនយោបាយប្រហាក់ប្រហែល នឹងគណបក្សកែទម្រង់កម្ពុជា ។ គណបក្សកែទម្រង់កម្ពុជាដែលមាន ប្រភពចេញពីអតីតគណបក្សប្រឆាំងសង្រ្គោះជាតិ បានអះអាងថា គណបក្សបង្កើតឡើង ដើម្បីចូលរួមដំណើរការប្រជាធិបតេយ្យ សម្រាប់រយៈពេលយូរទៅមុខ និងត្រួសត្រាយផ្លូវប្រជាធិបតេយ្យ សម្រាប់យុវនបន្តវេនជាបន្តបន្ទាប់ ។ សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចទទួលស្គាល់ជាផ្លូវការ លើការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ របស់គណបក្សនយោបាយចំនួន៨ ខណៈបក្ស៣ផ្សេងទៀត កំពុងស្ថិតក្នុងការពិនិត្យពិចារណា ៕
3politic
4,298
ពីមុន​ ឡានចាក់សាំងផង សាកភ្លើងផង! តែឆាប់ៗនេះ​ នឹង​មានឡានសាកភ្លើងផង និងអ៊ីដ្រូសែនផង
ពីមុន​ ឡានចាក់សាំងផង សាកភ្លើងផង! តែឆាប់ៗនេះ​ នឹង​មានឡានសាកភ្លើងផង និងអ៊ីដ្រូសែនផង,Honda នឹង​បញ្ចេញ​រថយន្ត​ SUV ដ៏ល្បីល្បាញ​របស់ខ្លួន គឺ CR-V ស៊េរីឆ្នាំ​២០២៥ ដែល​ប្រើចំហេះអ៊ីដ្រូសែន និងអគ្គិសនី។,តាមរយៈវីដេអូខ្លីមួយ​ដែលបង្ហោះ​ដោយក្រុមហ៊ុន Honda នៅ​ប្រទេសជប៉ុន បាន​បង្ហាញឱ្យ​ឃើញ​ពី​រថយន្ត Honda CR-V FCEV កំពុងធ្វើតេស្ត​បើកបរ។ រថយន្តនេះ​ស្រោប​ដោយពណ៌ខៀវប៉ារ៉ា មានអក្សរ Hydrogen។ ជាមួយគ្នានោះ ក៏ឃើញ​មានការ​សាកភ្លើងរថយន្ត​ SUV នេះផងដែរ ដែលមានន័យថា វា​ដើរដោយចំហេះអ៊ីដ្រូសែនផង និងអគ្គិសនីផង។,រថយន្ត Honda CR-V នេះ នឹងត្រូវផលិត​នៅ​រោងចក្រ​ក្នុងរដ្ឋ Ohio ដោយ​វានឹងក្លាយ​ជារថយន្តដំបូងគេ​នៅ​អាមេរិកខាងជើង ដែល​ដំណើរការរួមគ្នារវាង​កញ្ចប់អាគុយ និង​កម្លាំងម៉ាស៊ីន​នៃចំហេះអ៊ីដ្រូសែន។,ការបង្ហាញ​ចេញរថយន្តប្រភេទនេះ គឺ​ដើម្បីធានា​ដល់ការបើកបរចម្ងាយឆ្ងាយព្រោះថា បច្ចុប្បន្ន​មិនទាន់មាន​ស្ថានីយបញ្ចូល​អ៊ីដ្រូសែន ច្រើននោះទេ ដូច្នេះអ្នកបើកបរ​ អាច​ជ្រើសរើស​ដើរលើ​ថាមពលអគ្គិសនី​បាន នៅពេល​គ្មានអ៊ីដ្រូសែន។,យ៉ាងណាមិញ Honda មិន​បាន​បញ្ជាក់ពី​ទំហំ​ធុងអ៊ីដ្រូសែន និងទំហំអាគុយ​ដែល​បំពាក់​លើរថយន្ត​ខាងលើនេះឡើយ។,ថ្មីៗនេះ ប្រធាន​ក្រុមហ៊ុន Honda Motor ប្រចាំអឺរ៉ុប លោក Inoue Katsushi បាននិយាយ​ថា ក្នុងទស្សនៈរបស់​លោក​មើលឃើញ​ថា យុគសម័យ​រថយន្តអគ្គិសនី​មកមុន ហើយ​ដំណាក់កាល​បន្ទាប់ គឺ​ជា​រថយន្តចំហេះអ៊ីដ្រូសែន គ្រាន់​តែ​វាត្រូវការចំណាយ​ពេល​ច្រើនទៀត ជាពិសេស​គឺ​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធរបស់វាសិន៕
5technology
2,696
បទវិភាគនយោបាយ៖ បញ្ហា Ukraine បានធ្វើឲ្យអឺរ៉ុបមានការបែកបាក់ ក៏ដូចជាបញ្ហាសមុទ្រចិនខាងត្បូង ក៏បានធ្វើឲ្យអាស៊ាន មានការមិនឯកភាពគ្នា!
ក្រោយសង្គ្រាមលោកលើទី ២មានបក្ខ សម្ព័ន្ធធំពីរត្រូវបានបង្កើតទ្បើង គឺ NATO និងVarsovies ដែលយន្តការយោធាពីរនេះ បដិបក្ខនិងគ្នាបំរើឲ្យរបប នយោបាយរបស់ខ្លួន តែក្រោយពីសង្គ្រាមត្រជាក់ចប់ លែងមានប្រព័ន្ធនយោបាយ សង្គមនិយមទៀតស្រាប់ តែប្រទេសទាំងអស់មើលឃើញថា ប្រព័ន្ធមូលធននិយម ឬសង្គមនិយមលែងសំខាន់ ឲ្យតែរបបនយោបាយនោះ បំរើឱយផលប្រយោជន៍របស់ខ្លួន គឺលេងជាមួយគ្នាបានទាំងអស់។ ដល់តំណាក់កាល សកលភាវូបនីយកម្មមកដល់ គឺរបបផ្តាច់ការឃោឃៅ កាន់តែលែងសំខាន់ទៀត ឲ្យតែរបបនោះបម្រើឲ្យគោលដៅ យុទ្ធសាស្ត្ររបស់ខ្លួន គឺអាចលែងជាមួយគ្នាបាន រួមទាំងការលក់អាវុធឲ្យទៀត ក្នុងគ្រប់រដូវកាលដូចជា៖ អាមេរិក-ចិន អាមេរិក-អ៊ីរ៉ង់-អ៊ីរ៉ាក់ អាមេរិក-កូរ៉េខាងជើង អាមេរិក-វៀតណាម រុស្សី-អាស៊ាន រុស្សី-អឺរ៉ុប។ល។ ដោយពុំបានគិតថា នេះជាអតីតសត្រូវ និងគ្នាទ្បើយ! ផលប្រយោជន៏ ជាន់និងផលប្រយោជន៍ និងគ្នាទើបពេលមានបញ្ហា Ukraine ឬបញ្ហាសមុទ្រចិនខាងត្បូង កើតទ្បើធ្វើឲ្យប្រទេសនីមួយៗ រិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយ កុំឲ្យមានការ ប៉ះពាល់មកលើផលប្រយោជន៍ យូរអង្វែងរបស់ប្រទេសខ្លួន រួមតាំងការបាត់មិត្តផង។ សហគមន៍អឺរ៉ុប ដែលហៅថា EU មានទាំងអស់ ២៧ប្រទេស ដែលក្នុងនោះមាន ២២ប្រទេស ជាសមាជិករបស់ NATO ។ ក្រៅពីនេះមាន ៥ប្រទេសឈរក្រៅ NATO រួមមាន Austria ,Finland , Sweden , Cyprus និង Malta ។ ជាយន្តការយោធាដ៏កំពូលមែន តែធាតុពិតរាល់ការសំរេច លើគោលនយោបាយធំ មានតែបីប្រទេសទេដែលដើរតួវិជ្ជមាន បំផុតគឺបារាំង អាល្លឺម៉ង់ និងអ៊ីតាលីដែល មុននេះរួមមានទាំងអង់គ្លេសផង តែឆ្លងតាម Brexit អង់គ្លេច លែងមានទំនាក់ទំនង ណាមួយជាមួយ NATO ទៀតហើយ។ លើទិដ្នភាពជាក់ស្តែងនេះ បញ្ជាក់ឲ្យឃើញថា EU និង NATO ខុសដោយទ្បែកពីគ្នាដោយ NATO មានអាមេរិកចំពោះ EU វិញឥតមានអាមេរិកឈរជើងនៅក្នុង យន្តការនេះទេ។ ដូច្នោះពេលដែលមានព្រឹតិ្តការណ៍ Ukraine គេឃើញអង់គ្លេស ដែលជាសមាជិករបស់ NATO បានមានសកម្មភាពសកម្មជាងគេ ក្នុងការរួមដំណើរជាមួយ អាមេរិកប្រឆាំង រុស្សី ព្រោះអង់ភ្លេស ឯករាជម្ចាស់ការ ដោយពុំមានពាក់ពន្ធ័នយោបាយ ណាមួយជាមួយនិង EU ទ្បើយ។ ដោយទ្បែកឆ្នាំនេះ២០២២ បារាំងជាប្រធានប្តូរវេនរបស់ EU ទើបបារាំងដាច់ខាត ត្រូវមានសកម្មភាព ណាមួយបញ្ជាក់ឲ្យឃើញ នៅមុខងារនិងតួនាទី ជាបងធំមួយនៅក្នុង តំបន់ដែលដឹងថា Actions របស់បារាំង ពុំសូវត្រូវបានស្វាមគមន៍ ដោយអាមេរិកទ្បើយ ដោយចក្ខុវិសយ័នៅមានការខុសគ្នានោះ ! ចំពោះ អាល្លឺម៉ង់វិញ មាត់ប្រកាសថា គាំទ្រអាមេរិកតែក្នុងពោះ មិននឹងនរដោយភ្នែកមួយមើលទៅ Washing និងភ្នែកមួយទៀតមើលទៅ ក្រុង Moscow នោះ! ដោយទ្បែកចំពោះអ៊ីតាលីឥតនិយាយអី ប៉ះពាល់ដល់ Ukraine សោះទ្បើយ! ដោយប្រហែលអ៊ីតាលីមើលទៅ ឃើញថាបញ្ហា Ukraine ដូចករណីបច្ចុប្បន្នភាពមួយ នៅក្នុងតំបន់គ្មានអីសំខាន់ សោះទ្បើយ! ទើបអ៊ីតាលីហាក់បីដូចជាពុំបានបញ្ចេញ នៅទស្សនៈនយោបាយណាមួយ ជុំវិញបញ្ហា Ukraine សោះទ្បើយ! ម៉្យាងទៀតអ៊ីតាលីទើបនិងបាន ប្រកាសចូលរួមក្នុងផែនការយុទ្ធសាស្ត្រ One Belt-One Road! ហើយឥលូវនេះលោក Xi Jinping និង លោក Putin ស្រាប់តែជាសន្លឹកបៀរអាត់ ពីរកាន់តែធ្វើឲ្យអ៊ីតាលី លែងមានយោបល់សោះទ្បើយ។ ការធ្វើដំណើររបស់ Macron ទៅជួប Putin សុទ្ធតែមានការគាំទ្រមិនចំហ ពីអាលឺ្លម៉ង់ដែលតាមការវាយ តម្លៃរបស់ពួកអ្នកយុទ្ធសាស្ត្រ គឺការជួបគ្នារវាង Macron និង Putin ដើម្បីរួមគ្នាពិភាក្សាលើដំណោះស្រាយ Minsk គឺមាននយ័ថាចង់រុញអាមេរិក ឲ្យចេញផុតពីការលេងលើក្តាអុក Ukraine បច្ចុប្បន្ននេះ! កិច្ចព្រមព្រៀង Minsk គឺជាផលិតផលដែលរួមគ្នា ផលិតទ្បើងដោយប្រទេស ៤គឺ.បារាំង អាលឺ្លម៉ង់ រុស្សី និង Ukraine ដែលដំណោះស្រាយនេះ ពុំមានតួនាទីរបស់ អាមេរិក និងអង់គ្លេសដែលធ្វើ ឲ្យប្រទេសពីរនេះ Values នៅក្នុងតំបន់នេះ! ដំណោះស្រាយ Minsk នេះអ្នកទទួលបានផលច្រើនគឺ Putin ដោយរុស្សី នៅបន្តកាន់កាប់មកលើ តំបន់ Donbass ហើយលើមូលដ្នាននេះ Putin និងមិនលើកទព័វាយប្រហារ ចូលមក Ukraine ហើយពុំមានការវាយប្រហារ របស់រុស្សី មកលើ Ukraine គឺអ៊ីរ៉ុបទាំងមូលពុំមានហេតុផល ណាមួយក្នុងការដាក់ទណ្ឌកម្ម មកលើរុស្សីទ្បើយ! ហើយបើពុំមានការដាក់ទណ្ឌកម្មពី អឺរ៉ុប គឺបំពង់នាំប្រេង Nord Stream II នៅតែដំណើរការដដែល។ ទាំងបារាំង អាលឺ្លម៉ង់ និងអឺរ៉ុបទាំងមូលដឹងថា ការលេងរបស់បារាំង គឹជាការដេញសត្វខ្លា អាមេរិកចេញហើយទទួលយកឆ្កែ ចចក Putin ចេញ! ព្រោះបើពុំមានអាមេរិក គឺរុស្សីនឹងជិះសេះលែងដៃ តែឲ្យដំណោះស្រាយមួយនេះជៀសបាន ការប្រឈមមុខជាសង្រ្គាម ដែលមើលមិនឃើញ! ព្រោះបើមានសង្គ្រាមក៏អាមេរិក ទុកឲ្យអឺរ៉ុប ដោះស្រាយដោយខ្លួនឯង ប្រឈមមុខផ្ទាល់ជាមួយនិងរុស្សី លែងមានអាមេរិក និងអង់គ្លេសចូលរួមហើយ! ករណីវិបត្តិតៃវ៉ាន់ និងលើសមុទ្រចិនខាងត្បូង ក៏ដូចនេះដែរដោយអាមេរិក និងពួក Quad បំពោងសម្លេងឲ្យខ្លាំង អំពីគ្រោះគំរាមគំហែង ពីចិនដើម្បីនាំឲ្យមានការ រត់ប្រណាំង ស្វពាវុធនៅក្នុងតំបន់! បន្ទាប់មករុញប្រទេស អាស៊ាន មួយចំនួនឲ្យប្រឈមមុខជាមួយចិន នាំដល់ការបែកបាក់ផ្ទៃក្នុង អាស៊ានដែរអ្នកចំណេញលើយុទ្ធសាស្ត្រ គឺអាមេរិកនេះ ឯង! ព្រោះការបែកបាក់មិនឯកឆ្ឆ័នរបស់ អាស៊ាន និងធ្វើឲ្យចិនគ្រប់គ្រង់ អាស៊ាន មិននាំដល់ បរាជ័យផែនការយុទ្ធសាស្ត្រផ្លូវមួយ ខ្យែក្រវ៉ាត់មួយរបស់ចិនក្នុងតំបន់។ ជាការពិត អ្នកកាន់អំណាចរបស់សេតវិមាន ចង់ឃើញមានភាពវឹកវរអស្ថេរភាព និងអាចនាំឲ្យមានសង្គ្រាម ក្នុងកំរិតតំបន់នៅអឺរ៉ុប និងអាស៊ី ដោយយកបញ្ហា Ukraine តៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ធ្វើជានុយ Proxy war! តែបារាំង អាលឺ្លម៉ង់ បានដឹងនិងកម្ពុជាធ្លាប់មានបទពិសោធន៍! ទើបប្រទេសទាំងនេះ មិនដើរតាមនយោបាយ របស់ប្រទេសក្រៅតំបន់ ដោយបញ្ហាតំបន់ទុកឲ្យប្រទេសក្នុងតំបន់ ដោយស្រាយដោយពុំមានការលូកដៃពី ប្រទេសខាងក្រៅ! ករណីសូមរួមគ្នាដោះស្រាយក្នុងក្របខណ្ឌ Minsk Agreement ចំពោះសមុទ្រចិនខាងត្បូង សូមដោះស្រាយតាម រូមមន្ត ទ្វេភាគីប្រទេសណាមានបញ្ហា វិវាទលើ សមុទ្រជាមួយចិន សូមដោះស្រាយទេ្វភាគី ជាមួយចិនដោយសូមកុំយកអាស៊ាន ឬឈប់យកកម្ពុជាធ្វើជាចំណាប់ខ្មាំង បំរើឲ្យផងប្រយោជន៍សួនតួររបស់ អស់លោកអ្នកតទៀត! បញ្ហាកំពង់ផែរាម និងតំបន់ទេសចរណ៍ តារាសារគរគឺដែនដី ពិសិដ្នក្នុងអធិបតេយ្យភាព និងបូរណភាពរបស់កម្ពុជា! ដូចដែលអ្វីដែលពួកអ្នក កំពុងតែធ្វើនៅលើទឹកដី របស់អ្នក ដែលកម្ពុជាមិនរវល់ទាល់តែសោះនោះ! កម្ពុជាបច្ចុប្បន្នរស់នៅក្រោមពន្លឺ សន្តិភាពក្រោយពីសង្គ្រាម ៤០ឆ្នាំ ត្រូវបានបង្កើតដោយ ដោយអ្នកខាងក្រៅ! បណ្តាសសារ ភូមិសាស្ត្រលែងមានអនុភាព មកលងជាតិខ្មែរទៀត ដោយយើងមានគោលនយោបាយ ត្រឹមត្រូវ ក្រោមការដឹកនាំរបស់ រដ្ឋបុរសសន្តិភាពសម្តេសតេជោ ហ៊ុន សែន និងរស់ក្រោមឆ័ត្រ BRI ក្នុងភាពការពារ បូរណភាពទឹកដី និងការសំបូររុងរឿង ៕
3politic
5,116
កំណើន​ឥណទាន​ថយចុះ​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល២​ទសវត្សរ៍ ប៉ុន្តែ​កំណើន​សេដ្ឋកិច្ច​មាន​​៦,៣​ភាគរយ​នៅ​ឆមាស​ទី១
កំណើន​ឥណទាន​នៅ​កម្ពុជា​បាន​ថមថយ​ជា​បន្ត​បន្ទាប់​ដល់កម្រិត​ទាប​ក្នុង​អត្រា​ ២,៦​ ភាគរយ​ដែល​ជា​កម្រិត​ទាប​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​​ចុង​ក្រោយ។ ប៉ុន្តែ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ជា​ទូទៅ​ក្នុង​រយៈ​ពេល ៦ខែ​ឆ្នាំ​នេះ​មាន​កំណើន​ខ្ពស់​ក្នុង​អត្រា ៦,៣ ភាគរយ។ នេះ​បើតាម​លោកស្រី ជា សិរី អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា។ ថ្លែង​នៅ​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី១ ឆ្នាំ​២០២៤ រៀបចំឡើង​នៅ​ថ្ងៃ​នេះ លោកស្រី​ ជា សិរី ថ្លែង​ថា​ ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ឥណទាន​បណ្ដាល​មក​ពី​ការ​ប្រុង​ប្រយ័ត្ន​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ស្រប​ពេល​មាន​ភាព​មិន​ប្រាកដ​ប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក​បណ្ដាល​មក​ពី​សង្គ្រាម​នៅ​តំបន់​អឺរ៉ុប​និង​មជ្ឈិម​បូព៌ា និង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ។ លោកស្រី​ថ្លែង​ថា៖ «ភាព​មិន​​ប្រាកដ​ប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក​ និង​ក្នុង​តំបន់​ បាន​ជំរុញ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បង្កើន​ការ​ប្រុង​ប្រយ័ត្នជាង​មុន​ក្នុង​ការ​ផ្ដល់​ឥណទាន ហើយ​ស្រប​ពេល​នៃ​ការងើប​ឡើង​យឺត​នៃ​វិស័យ​មួយ​ចំនួន​ផង​នោះ កំណើន​ឥណទាន​បាន​ថមថយ​ជា​បន្ត​បន្ទាប់​ដល់​កម្រិត​ទាប​ក្នុង​អត្រា​ ២,៦ ភាគរយ ដែល​ជា​កម្រិត​ទាប​ក្នុង​រយៈ​ពេល ២ ទសវត្សរ៍​ចុងក្រោយ»។ លោស្រី​បន្ត​ថា ស្រប​ពេល​ជាមួយ​គ្នា​នេះ អនុបាត​ឥណនា​មិន​ដំណើរ​ការ​ (ការសង​មិន​បាន​តាម​កាល​កំណត់) មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ដល់ ៦,៨ ភាគរយ​ក្នុង​វិស័យ​ធនាគារ និង ៨,៣ ភាគរយ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ។ កម្រិត​ខ្ពស់​នេះ​មួយ​ផ្នែក​ក៏ដោយសារតែ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ឥណទាន​ផងដែរ។ យ៉ាងណា​ក៏ដោយ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​ឡើង ៦,៣ ភាគរយ​នៅ​ឆមាស​ទី១​នៃ​ឆ្នាំ​នេះ​ និង​ត្រូវបាន​ព្យាករណ៍​ថា​នឹង​មាន​កំណើន ៦ ​ភាគរយ​សម្រាប់​ឆ្នាំ​២០២៤​ ដែល​កើន​លើស​ឆ្នាំ​មុន​ ១ ភាគរយ។ បើតាម​លោកស្រី ជា សិរី កំណើន​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​វិស័យ​សំខាន់​ដូចជា​វិស័យ​កាត់ដេរ ​ដែល​មាន​ ១៧,២ ភាគរយ, វិស័យ​ទេសចរណ៍ មាន​ ២១,២​ ភាគរយ និង​វិស័យ​កសិកម្ម​កើន​ឡើង​ ៤៧,៨​ភាគរយ។ សម្រាប់​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ដែល​ជា​សរសេរ​ស្ដម្ភ​គាំទ្រ​ដល់​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​ក៏​រង​ការ​ប៉ះពាល់​ដោយ​កត្តា​ខាង​ក្រៅ​ដែរ​ ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ត្រឹមតែ ១,៤​ ភាគរយ និង ០,៨ ភាគរយ​រៀង​គ្នា។ ចំណុច​វិជ្ជមាន​ដែល​កម្ពុជា​សម្រេច​បាន គឺ​ការ​រក្សា​អត្រា​អតិផរណា​ទាប​ក្នុង​កម្រិត​ត្រឹម​តែ ០,៤​ភាគរយ​នៅ​ក្នុង​រយៈ​ពេល ៦​ខែ​ឆ្នាំ​នេះ។ អត្រាអតិផរណា​ទាប​នេះ​ក៏​ដោយសារ​តែ​ការធ្លាក់​ថ្លៃ​នៃ​ក្រុម​ទំនិញ​មួយ​ចំនួន ​ប្រេង​ឥន្ធនៈ និង​សេវា​ពាក់​ព័ន្ធ។ លើស​ពី​នេះ​ទៀត អត្រាប្ដូរ​ប្រាក់​ក៏​មាន​ស្ថិរភាព​ល្អ​ដែរ គឺ​មាន​ត្រា​ ៤០៧៥ រៀល​ក្នុង​មួយ​ដុល្លារ កើន​ឡើង​តែ​ ០,៤​ ភាគរយ​លើស​ឆ្នាំ​មុន។ លោកស្រី​ថ្លែង​ថា៖ «ការ​រក្សា​បាន​អត្រា​ប្ដូរ​ប្រាក់​ឲ្យ​នៅ​ក្រោម​ ១ ភាគរយ គឺជា​ជោគជ័យ​មួយ​របស់​កម្ពុជា​បើប្រៀបធៀត​ទៅ​នឹង​រូបិយប័ណ្ណ​មួយ​ចំនួន​នៅ​ក្នុង​តំបន់... ការ​រក្សា​បាន​ស្ថិរភាព​នេះ​ដោយសារ​តែ​ការ​អនុវត្ត​នយោបាយ​រូបិយវត្ថុ​ដ៏​ប្រុង​ប្រយ័ត្ន»។ លើស​ពីនេះ​ទៀត កម្ពុជា​ក៏​បាន​ពង្រឹង​ទំនុក​ចិត្ត​ដល់​វិនិយោគិន​ និង​សាធារណជន​ទៅ​លើ​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ខ្លួន​តាម​រយៈ​ការ​សម្រេច​បាន​ទុន​បម្រុង​អន្តរជាតិ​ខ្ពស់​រហូត​ដល់​ទៅ​ប្រមាណ ២០​ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​លោក​ស្រី ជា សិរី។ ពាក់​ព័ន្ធ​នឹង​ការ​ថមថយ​នៃ​ការ​ផ្ដល់​ឥណទាន លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ថា វា​បង្ហាញ​ពី​ស្ថានភាព​ជាក់ស្ដែង ព្រោះ​ថា​អ្នក​ទទួល​ឥណទាន​ជួប​ការ​លំបាក ហើយ​អ្នក​ផ្ដល់​ឥណទាន​ដូចជា​គ្រឹះស្ថាន​ធនាគារ ឬ មីក្រូហិរញ្ញវត្ថុ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​និង​ពិចារណា​លើ​គុណវុឌ្ឍ​របស់​អ្នក​ទទួល។ លោកថា បើតាម​លោកដឹង កម្ចី​ដែល​អត់​មាន​គុណភាព​ដូចជា​ការ​សង​យឺតយ៉ាវ​មាន​ចំនួន​ច្រើន ដែល​ធ្វើ​ឲ្យប៉ះពាល់​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ។ លោកថា៖ «វាជាការ​ពិត វា​ជាកត្តា​សត្យានុម័ត​ដែល​វា​ត្រូវ​តែ​ថុយចុះ ដោយសារ​យើ​ងដឹង​ហើយ​ថា មាន​បញ្ហា​ជា​ច្រើន​រាប់ចាប់​ពី​កូវីដ បន្ត​ដោយ​សង្គ្រាម​នៅ​អ៊ុយក្រែន​និង​នៅ​តំបន់​មជ្ឈិម​បូព៌ា ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច ជាពិសេស​អាជីវករ ឬ​បុគ្គល​ រងការ​ប៉ះពាល់ ហើយ​វា​ធ្វើ​ឲ្យ​ចំណូល​របស់​គាត់​មាន​បញ្ហា​ជាច្រើន បូករួម​ទាំង​បញ្ហា​លើ​ឥណទាន​ចាស់។ លោក​បន្ត​ថា៖ «ដូច្នេះ​ ការ​ផ្ដល់​ឥណទាន​ត្រូវពិនិត្យ​លក្ខខណ្ឌ​ជាក់​លាក់​ និង​ប្រព័ន្ធ​ចំណូល​ជាដើម ដែល​នេះ​ធ្វើ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ពិបាក​បញ្ចេញ​ថវិកា​ឲ្យ​ខ្ចី​ណាស់។ ទីពីរ គឺ​អ្នក​ដែល​ជាប់​បំណុល​ចាស់​ស្រាប់​គាត់​មិន​ហ៊ាន​ទៅ​ខ្ចី​ទៀត​ព្រោះ​ទូទាត់​អាចាស់​មិន​ទាន់​ចប់​ផង។ អ្នក​ដែល​មិន​ជាប់​បំណុល​ចាស់​ក៏​មិន​ហ៊ាន​ទៅ​ខ្ចី​ព្រោះ​គាត់​អត់​មាន​លទ្ធភាព»។ លោក ហុង វណ្ណៈ ពន្យល់​ថា ការ​ធ្លាក់​ចុះ​នៃ​ឥណទាន​នេះ​ក៏​ឆ្លុះ​បញ្ចាំង​អំពី​ស្ថានភាព​សេដ្ឋកិច្ច​ជាក់ស្ដែង​របស់​ប្រជាពរលដ្ឋ​ដែរ គឺ​ពួកគាត់​អាច​រក​ចំណូល​បាន​ត្រឹម​តែ​ទប់ទល់​នឹង​ជីវភាព​ និង​សង​បំណុល​ចាស់​សម្រាប់​អ្នក​ដែល​កំពុង​ជាប់​បំណុល។ លោក​និយាយ​ថា កំណើន​នៃ​ឥណទាន​អាច​កើនឡើង​វិញ​នៅ​ពេល​វិស័យ​ផ្សេងៗ​ទៀត​មាន​កំណើន​ពីព្រោះ​វិស័យ​ធនាគារ​ត្រូវការ​កម្លាំង​ជំរុញ​ពី​វិស័យ​ផ្សេងៗ និង​កំណើន​ចំណូល​បុគ្គល៕
0economic
6,662
អស់សមត្ថភាព នឹងទាមទារប្រាក់ថ្លៃនិពន្ធរឿង យន ប៊ុនរាជ ទម្លាយល្បិចគេចវេសរបស់ចាងហ្វាងម្នាក់!
អស់សមត្ថភាព នឹងទាមទារប្រាក់ថ្លៃនិពន្ធរឿង យន ប៊ុនរាជ ទម្លាយល្បិចគេចវេសរបស់ចាងហ្វាងម្នាក់!,អ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែង យន ប៊ុនរាជ បញ្ជាក់ថា ខ្សែភាពយន្ដភាគ រឿង”តាមចាប់ស្នេហ៍” ដែលម្ចាស់ផលិតកម្មមួយមានលទ្ធភាពជួលតួលំដាប់ៗទៅសម្ដែង ហើយបានចាក់បញ្ចាំងចប់តាំងពីជាងកន្លងឆ្នាំមកហើយនោះ បែរជាមិនផ្ដល់តម្លៃ និងបង់ប្រាក់គ្រប់ចំនួនដល់ខ្លួន និងក្រុមការងារសោះ។,តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នេះ លោក យន ប៊ុនរាជ ឲ្យដឹងថា “តាមចាប់ស្នេហ៍” គឺជាខ្សែភាពយន្ដភាគបែបមនោសញ្ចេតនា លាយលំនឹងឈុតឆាកកំប្លែង ត្រូវបានលោកនិពន្ធឡើងទាំងយប់ថ្ងៃដោយចំណាយពេលជាងកន្លះឆ្នាំ។ លោកថា គិតមកដល់ពេលនេះ លោកទើបទទួលបានពាក់កណ្ដាលប៉ុណ្ណោះ នៃប្រាក់ថ្លៃនិពន្ធអត្ថបទថត(55%) និងជំនួយការអ្នកដឹកនាំសម្ដែង (50%)។,លោក យន ប៊ុនរាជ៖ “,”។,បើតាមការបញ្ជាក់ពីអ្នកនិពន្ធវ័យក្មេងរូបនេះ រឿង“តាមចាប់ស្នេហ៍” បានប្រជុំសាច់រឿងមុនពេលសរសេរអំឡុង ចុងខែមេសា ឆ្នាំ២០២៣ ហើយចាប់ផ្តើមចេញផលិតវីដេអូភាពយន្ត នៅថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២៣ និងបញ្ចប់ការថតជាស្ថាពរនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។,ទោះជាយ៉ាងណា លោក យន ប៊ុនរាជ មិនបានបញ្ជាក់ឈ្មោះផលិតកម្ម និងចាងហ្វាងផលិតកម្មដែលយឺតយ៉ាវក្នុងការទូទាត់ប្រាក់ឈ្នួលឲ្យខ្លួនឡើយ។ ប៉ុន្ដែខ្សែភាពយន្ដភាគរឿង “តាមចាប់ស្នេហ៍” ត្រូវបានមហាជនស្គាល់ និងផ្ទុះការគាំទ្រខ្លាំងនៅលើផេកអ្នកលក់អនឡាញដ៏ល្បី ទ្រី ដាណា កាលពីអំឡុងឆ្នាំ២០២៣។ ក្នុងនោះតួឯកស្រី ក៏សម្ដែងដោយលោកជំទាវ ទ្រី ដាណា ជាមួយតារាសម្ដែងរូបសង្ហារ សេង មង្កល៕,ជិន សុភ័ក្ដ្រ
1entertainment
3,721
វេទិការដ្ឋាភិបាល DIGITAL ឆ្នាំ២០២៤ នឹងមានបង្ហាញ និងបើកឲ្យសាកល្បងឧបករណ៍បច្ចេកវិទ្យាទំនើបៗ
វេទិការដ្ឋាភិបាល DIGITAL ឆ្នាំ២០២៤ នឹងមានបង្ហាញ និងបើកឲ្យសាកល្បងឧបករណ៍បច្ចេកវិទ្យាទំនើបៗ,រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នតាមរយៈការអនុវត្តគោលនយោបាយឌីជីថល” និង“ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ” រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។,វេទិកាដ៏ធំដែលនឹងមានការអញ្ជើញចូលរួមពីសម្ដេចនាយករដ្ឋមន្ដ្រីនោះ ធ្វើឡើងក្នុងគោលបំណងបង្ហាញអំពីសមិទ្ធផល នៃការកសាងរដ្ឋាភិបាលឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាពិសេសបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។,ព្រឹត្ដិការណ៍ក៏នឹងរៀបចំឲ្យមានកិច្ចពិភាក្សា និងការចែករំលែកអំពីប្រធានបទសំខាន់ៗពីវាគ្មិនជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងទិដ្ឋភាពគោលនយោបាយ និន្នាការ នៃការរីកចម្រើន របស់បច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តន៍ នៃការជំរុញល្បឿនបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។,ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបើកអង្គសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបង្ហាញពីគោលបំណង និងការរៀបចំព្រឹត្ដិកាណ៍នេះ។,រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ និងទូរគមនាគមន៍លោក សុខ ពុទ្ធិវុធ បានថ្លែងក្នុងសន្និសីទនេះថា វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ នឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមទីភ្នាក់ងារនានារបស់រដ្ឋាភិបាល ចែករំលែកឧត្តមានុវត្តន៍ក្នុងបរិវត្តកម្មឌីជីថល កំណត់នូវបញ្ហាប្រឈមក្នុងការអនុវត្តដំណោះស្រាយឌីជីថល លើកកម្ពស់សេវាកម្មដែលផ្ដោតលើពលរដ្ឋជាគោល និងគោលនយោបាយជំរុញលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល សុវត្ថិភាពសាយប័រ និងឯកជនភាពទិន្នន័យនៅក្នុងវិស័យសាធារណៈ។,បើតាមលោក សុខ ពុទ្ធិវុធ វេទិកានេះ នឹងផ្ដោតលើការស្វែងរកបច្ចេកវិទ្យាដែលកំពុងលេចធ្លោ លើកទឹកចិត្តដល់នវានុវត្តន៍ និងសម្របសម្រួលបណ្តាញទំនាក់ទំនងរវាងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពក្នុងប្រតិបត្តិការរបស់រដ្ឋាភិបាល ព្រមទាំងកៀរគរភាគីពាក់ព័ន្ធក្នុងស្រុក និងអន្តរជាតិនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។,តាមរយៈការបង្កើតព្រឹត្ដិការណ៍ឌីជីថលនេះ រាជរដ្ឋាភិបាលក៏នឹងបង្ហាញអំពីសមិទ្ធផល នៃការកសាងរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យា គុណប្រយោជន៍ការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័នរដ្ឋ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល ដែលអភិវឌ្ឍដោយក្រសួង ស្ថាប័ន របស់រដ្ឋាភិបាល សេវាកម្មទូរសព្ទ និងអ៊ីនធឺណិត សេវាប្រៃសណីយ៍ សេវាហ្វិនតិច (Fintech) និងសេវាធុរកិច្ចថ្មីឌីជីថល (Digital Startups) ជាដើម។ សាធារណជនក៏មានឱកាសក្នុងការប្រើប្រាស់សាកល្បង ឧបករណ៍បច្ចេកវិទ្យាទំនើបៗ និងចុងក្រោយដោយក្រុមហ៊ុនជាតិ និងអន្តរជាតិល្បីៗមកពីបណ្តាប្រទេសក្នុងតំបន់៕,ជិន សុភ័ក្ដ្រ
5technology
2,680
បញ្ចូលលុយអស់ៗ នៅតែជាប្រធានបទក្ដៅក្នុងបណ្ដាញសង្គម
បញ្ចូលលុយអស់ៗ នៅតែជាប្រធានបទក្ដៅក្នុងបណ្ដាញសង្គម,ជាថ្មីៗម្ដងទៀត ការត្អូញត្អែរ ចំពោះបញ្ហាកាត់ទឹកប្រាក់ទូរស័ព្ទពីក្រុមហ៊ុនផ្ដល់សេវាទូរសព្ទចល័ត(ប្រតិបត្តិករ) ដោយមិនដឹងមូលហេតុ​​ ឬភ្ជាប់សេវាកម្មផ្សេងៗដោយមិនបានដឹង បានកើនកម្ដៅតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និង TikTok ដែលបង្ហាញអារម្មណ៍មិនសប្បាយចិត្តក្រោយពួកគាត់បញ្ចូលលុយមិនបានប៉ុន្នានថ្ងៃផង ស្រាប់តែអស់លុយគ្មានសល់។,ទាក់ទងនឹងបញ្ហានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានប្រកាស និងដាក់ឲ្យប្រើលេខកូដ *1200# សម្រាប់អ្នកប្រើប្រាស់ធ្វើការត្រួតពិនិត្យ និងធ្វើការចុចផ្ដាច់រាល់សេវាកម្មក្នុងប្រព័ន្ធទូរស័ព្ទ មិនថាអ្នកប្រើប្រព័ន្ធទូរស័ព្ទអ្វីក៏អាចប្រើលេខកូដនេះ ដើម្បីផ្តាច់សេវាកម្ម ​​ប្រសិនបើអ្នកប្រើយល់ថា សេវាកម្មណាមួយ មិនបាច់បាច់ ឬក៏ត្រូវភ្ជាប់ដោយខ្លួនឯង ហើយកាត់លុយក្នុងទូរស័ព្ទដោយមិនដឹងខ្លួន។,ជាមួយគ្នានេះ ដើម្បីឲ្យអតិថិជនទាំងអស់គ្នាកាន់តែយល់ច្បាស់ ជាដំបូងសូមអ្នកទាំងអស់គ្នាស្វែងយល់អំពីការប្រៀបធៀបគម្រោងដែលទទួលបានការពេញនិយមប្រើប្រាស់លើមូលដ្ឋាន 1.5 ដុល្លារ និងសុពលភាពក្នុងមួយសប្តាហ៍ដូចគ្នា របស់ក្រុមហ៊ុនទូរគមនាគមន៍ចល័តធំៗចំនួន 3 ដើម្បីការស្មើភាព និងភាពត្រឹមត្រូវ។,ដូចដែលយើងបានឃើញ គម្រោងមូលដ្ឋានទាំងអស់ គឺទទួលបានដូចគ្នាសម្រាប់ការប្រៀបធៀបក្រុមហ៊ុនទូរគមនាគមន៍ចល័តធំៗទាំង 3 នេះ។ ដូច្នេះមិនថា អ្នកជាអតិថិជនសែលកាត មិត្តហ្វូន ឬ ស្មាតនោះទេ អ្នកនឹងត្រូវចំណាយដូចគ្នា ដើម្បីរីករាយក្នុងការប្រើប្រាស់គម្រោងដូចគ្នា។,បើសិនយើងពិនិត្យមើលបន្ថែមទៀត អំពីរបៀបដែលក្រុមហ៊ុនកាត់លុយក្នុងទូរស័ព្ទរបស់អ្នក ការស្រាវជ្រាវរបស់យើងនៅលើគេហទំព័ររបស់ពួកគេ និងការបញ្ជាក់ដោយការខលចេញទៅកាន់ភ្នាក់ងារទំនាក់ទំនងផ្តល់ព័ត៌មានរបស់ក្រុមហ៊ុនទាំងនោះ ក៏បានបង្ហាញផងដែរ ថារបៀបនៃការកាត់លុយ គឺដូចគ្នាបេះបិទ។ ដូចនេះអ្នកត្រូវចំណាយផ្អែកលើគម្រោងដែលអ្នកប្រើប្រាស់នោះ។ ក្នុងករណីដែលអតិថិជនប្រើប្រាស់ទិន្នន័យ ខល ផ្ញើសារ ឬការផ្តល់ជូនផ្សេងៗ អស់មុនពេលសុពលភាព សេវាកម្មនឹងឈប់ ហើយអ្នកត្រូវភ្ជាប់ឡើងវិញ។,ក្រុមហ៊ុនទូរគមនាគមន៍ចល័តទាំង 3 មានកម្មវិធី ដើម្បីគ្រប់គ្រងការប្រើប្រាស់របស់អ្នក ថាតើត្រូវភ្ជាប់គម្រោង បន្តឡើងវិញ ឬផ្លាស់ប្តូរគម្រោង ដែលអ្នកអាចពិនិត្យមើលការប្រើប្រាស់របស់អ្នក ឬការបញ្ចូលទឹកប្រាក់របស់អ្នកជាដើម។,ជាមួយ​នឹង​គម្រោង​ដែលមានលក្ខណៈ​ស្រដៀង​គ្នានេះ តើ​អ្នក​គួរតែ​ជ្រើសរើស​ដោយ​របៀប​ណា​? សម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ចល័ត ដែលល្អបំផុតសម្រាប់អ្នក នឹងអាចផ្តល់ជូននូវគម្រោងដែលត្រូវនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជន។ អ្នកក៏គួរព្យាយាមរកមើលថា តើក្រុមហ៊ុនទូរគមនាគមន៍ចល័តមួយណា ដែលមានសេវាគ្របដណ្តប់ល្អបំផុត ធំទូលំទូលាយទូទាំងប្រទេស ដើម្បីធានាបានការភ្ជាប់នូវសេវាប្រកបដោយស្ថេរភាពបំផុត ជាពិសេសក្នុងពេលបច្ចុប្បន្ននេះ គឺជាពេលវេលាដ៏វិសេសវិសាល ដែលអ្នករីករាយទស្សនាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រស៊ីហ្គេម លើកទី 32 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
5technology
2,378
មកស្គាល់ម្ចាស់មកុដ Miss Grand Cambodia ទាំង ១០ ជំនាន់
មកស្គាល់ម្ចាស់មកុដ Miss Grand Cambodia ទាំង ១០ ជំនាន់,វិស័យបវរកញ្ញានៅកម្ពុជាកាន់តែមានសន្ទុះខ្លាំង​ឡើងៗ ហើយពីមួយឆ្នាំទៅមួយឆ្នាំ យុវតីជា​ច្រើនរូបបាន​ឡើង​បង្ហាញ​សមត្ថភាព និង​សម្រស់យ៉ាង​ឥតខ្ចោះចេញពីធម្មជាតិពិតៗ ដើម្បីបំពេញក្ដីស្រមៃខ្លួនក្នុងការគ្រងមកុដប្រចាំឆ្នាំ។ មួយក្នុងចំណោមកម្មវិធី​ប្រកួតបវរកញ្ញា ឃើញថា , ពិតជា​ទទួល​បាន​ការគាំទ្រ​ខ្លាំង ពិសេសនៅប៉ុន្មានឆ្នាំចុងក្រោយ ហើយកាន់តែអស្ចារ្យនៅពេលដែលបវរកញ្ញាកម្ពុជា ឈានកាន់តែឆ្ងាយដល់វគ្គ , ដែលជាកត្តាបញ្ជាក់ថា យុវតីខ្មែរបច្ចុប្បន្នកាន់តែខ្លាំងឡើង។,ជាប្រវត្តិសាស្ត្រ , តាំងពីឆ្នាំដំបូងមកទល់ពេលនេះ តើនារីខ្លាំងរូបណាខ្លះដែលជាម្ចាស់មកុដប្រចាំឆ្នាំនីមួយៗ?,អត្ថបទ៖ ធារី
1entertainment
3,232
ការស្វែងយល់អំពីការគ្រប់គ្រងនិងការការពារជម្ងឺផ្ដាសាយបក្សីក្នុងប្រទេសកម្ពុជា
ការស្វែងយល់អំពីការគ្រប់គ្រងនិងការការពារជម្ងឺផ្ដាសាយបក្សីក្នុងប្រទេសកម្ពុជា,នាពេលបច្ចុប្បន្ននេះ ឃើញថាប្រជាជនកម្ពុជាភាគច្រើនមានចំណាប់អារម្មណ៏ទៅលើការធ្វើកសិកម្មនិងចិញ្ចឹមសត្វដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។ ដូចគ្នាផងដែរ ការស្វែងយល់បន្ថែមពាក់ព័ន្ធនឹងជម្ងឺផ្តាសាយបក្សី (AI) គឺពិតជាមានសារៈសំខាន់ណាស់ដែលប្រជាកសិករគ្រប់រូបគួរយកចិត្តទុកដាក់អំពីផលប៉ះពាល់នៃជម្ងឺមួយនេះ ។ អាស្រ័យហេតុនេះ ក្នុងនាម ស៊ី.ភី. ជាក្រុមហ៊ុនឈានមុខគេលើកសិ-ឧស្សាហកម្មនិងចិញ្ចឹមសត្វបានចូលរួមយកចិត្ដទុកដាក់និងចែករំលែងអំពីបទពិសោធន៍មួយចំនួនទាក់ទងទៅនឹងការចិញ្ចឹម ការមើលថែទាំនិងរក្សាអនាម័យដល់ប្រជាកសិករក៏ដូចជាដៃគូរសហការផងដែរ ។,លោកវេជ្ជបណ្ឌិត **Kriangsak Laosakul** ជំនួយការនាយករងការិយាល័យសេវាកម្មនិងបច្ចេកទេសសុខភាពសត្វបានមានប្រសាសន៍ថា ប្រព័ន្ធជីវសុវត្ថិភាពដ៏រឹងមាំគឺមានសារៈសំខាន់នៅពេលចិញ្ចឹមសត្វមាន់ គឺជាអ្វីដែល **ស៊ី.ភី.** ប្រកាន់ខ្ជាប់លើកសិដ្ឋានចិញ្ចឹមសត្វទាំងអស់។ ការយល់ដឹងអំពីប្រភេទ និងរោគសញ្ញានៃជំងឺគ្រុនផ្តាសាយបក្សី **(AI)** ការគ្រប់គ្រងការសង្ស័យណាមួយ និងការអនុវត្តជីវសុវត្ថិភាព ដោយគូសបញ្ជាក់ពីចំណុចសំខាន់ៗចំនួនបី។ ,ជាទូទៅ , ដែលត្រូវបានគេស្គាល់ថា , គឺជាប្រភេទជម្ងឺដែលមានមេរោគឆ្លងខ្លាំង ហើយប៉ះពាល់លើសត្វបក្សីដូចជា មាន់ ទា និងបក្សីព្រៃជាដើម។ ជម្ងឺនេះកើតឡើងនៅលើទូទាំងពិភពលោក នៅពេលដែលមានជម្ងឺនេះកើតឡើងទៅលើបក្សីប្រភេទណាក៏ដោយ ជាគោលការណ៍ត្រូវសម្លាប់ដោយដុតឬកប់បក្សីទាំងអស់ដែលពាក់ព័ន្ធ ទោះបីជាមានសុខភាពល្អក៏ដោយ ដើម្បីទប់ស្កាត់ការរីករាលត្បាតនៃជម្ងឺប្រភេទនេះ។,ជម្ងឺគ្រុនផ្តាសាយបក្សី (AI) ត្រូវបានបែងចែកជា ពីរ ក្រុម ដោយផ្អែកលើសមត្ថភាពនៃការបង្កមេរោគនៅក្នុងសត្វបក្សី៖,កើតឡើងដោយធម្មជាតិនៅក្នុងសត្វស្លាបព្រៃ ហើយអាចរីករាលដាលដល់បក្សីក្នុងស្រុក។ ក្នុងករណីភាគច្រើន វាមិនបង្ហាញរោគសញ្ញានៃការឆ្លងមេរោគនោះទេ។ ប្រភេទនៃជម្ងឺទាំងនេះ បង្កការគំរាមកំហែងដល់សុខភាពមនុស្ស។ មេរោគបង្កជម្ងឺដែលមានកម្រិតទាបអាចបំប្លែងទៅជាមេរោគគ្រុនផ្តាសាយបក្សីដែលបង្កជម្ងឺខ្លាំង។ , គឺជា , ដ៏សំខាន់បំផុតដែលរីករាលដាល និងបង្កបញ្ហាក្នុងពិភពលោក។,រោគសញ្ញា,គ្មានរោគសញ្ញានៃជម្ងឺ,រោគសញ្ញាផ្លូវដង្ហើមស្រាលដូចជា កណ្តាស់ ក្អក ហៀរសំបោរ និងទឹករំអិលតាមច្រមុះ,ការធ្លាក់ចុះនៃផលិតកម្មស៊ុត ស៊ុតខូចទ្រុងទ្រាយ សំបកស៊ុតពណ៌ស,អស់ចំណង់អាហារ បះរោម សំកុក អត្រាងាប់ពី 5-10% ។, រីករាលដាលយ៉ាងឆាប់រហ័ស ហើយមានអត្រាស្លាប់ខ្ពស់នៅក្នុងបក្សីជាង ,។ , ត្រូវបានគេរកឃើញនិងកម្ចាត់ចោលបីដងនៅក្នុងបសុបក្សីក្នុងស្រុករបស់សហរដ្ឋអាមេរិក។ , គឺជាប្រភេទរងដែលរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់មួយចំនួននៃពិភពលោក។ ភាគច្រើននៃមេរោគ , ដែលអាចបង្ករោគបានខ្ពស់គឺស្ថិតនៅក្រោមប្រភេទ , ឬ ,; ទោះយ៉ាងណាក៏ដោយ ការឆ្លងមេរោគ , ភាគច្រើន រួមទាំងប្រភេទ , ឬ , មានលក្ខណៈព្យាបាលតិចតួច។ សត្វទាអាចឆ្លងដោយមិនមានបង្ហាញរោគសញ្ញាណាមួយឡើយ បន្ទាប់មកអាចចម្លងរោគទៅកាន់សត្វមាន់។ , គឺជាមេរោគ , ដ៏សំខាន់បំផុតដែលរីករាលដាល និងបង្កបញ្ហាក្នុងពិភពលោក។,រោគសញ្ញា,ជាំ និង ហើម នៃផ្នែកក្បាល, សេ, ណង់,ក្រហមនៃផ្នែកជើង និងប្រអប់ជើង,រោគសញ្ញាផ្លូវដង្ហើម រាគ ប្រកាច់,ងាប់ភ្លាមៗក្នុងរយៈពេល 2-3 ថ្ងៃ ជាមួយនឹងអត្រាងាប់ខ្ពស់ 90-100%,បើមានការសង្ស័យថាមានការផ្ទុះឡើងនៃជម្ងឺគួររាយការណ៍ទៅអាជ្ញាធរត្រួតពិនិត្យជាបន្ទាន់,ត្រូវបញ្ឈប់ចលនាចេញចូលរបស់សត្វពេលមានផ្ទុកជម្ងឺ,ដើម្បីទប់ស្កាត់ការចម្លងរោគនៅក្នុងកសិដ្ឋាន មាន់ឈឺទាំងអស់ត្រូវដាក់ឱ្យនៅដាច់ដោយឡែក បុគ្គលិក និងឧបករណ៍ដាច់ដោយឡែកទាំងអស់។ បាញ់ថ្នាំសម្លាប់មេរោគជុំវិញទ្រង់មាន់,ប្រមូលសំណាកទៅមន្ទីរពិសោធន៍៖ មាន់ឈឺ ឬងាប់ សរីរាង្គសំខាន់ៗ បំពង់ខ្យល់ សួត សំណាកឈាម,ប្រសិនបើមន្ទីរពិសោធន៍បញ្ជាក់លទ្ធផលវិជ្ជមាននោះ ដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺ មាន់ទាំងអស់នៅក្នុងរោង ត្រូវសម្លាប់ ដោយដុត ឬកប់ ។ បនា្ទប់មកធ្វើការបាញ់សម្លាប់មេរោគបានត្រឹមត្រូវគ្រប់តំបន់កសិដ្ឋាន។,រឹតបន្តឹងវិធានការជីវសុវត្ថិភាព និងការអនុវត្តអនាម័យអោយបានល្អគឺមានសារៈសំខាន់ក្នុងការទប់ស្កាត់ ការផ្ទុះឡើងនៃជម្ងឺគ្រុនផ្តាសាយបក្សី ពីព្រោះវ៉ាក់សាំងត្រូវបានគ្រប់គ្រង និងរឹតបន្តឹងយ៉ាងខ្លាំងនៅក្នុងប្រទេសជាច្រើន។ មានពីរផ្នែក នៃការអនុវត្តជីវសុវត្ថិភាព៖,ទទួលយកមាន់ ចំពោះតែពីហ្វូងដែលគ្មាន AI ប៉ុណ្ណោះ,កុំលាយប្រភេទសត្វច្រើន ជាពិសេសមាន់ និងទា ឬលាយអាយុ,កុំអនុញ្ញាតឱ្យហ្វូងសត្វរបស់អ្នកទាក់ទងជាមួយបក្សីព្រៃ ដោយរក្សាមាន់នៅក្នុងរោងស្តង់ដារ។,មិនគួរអនុញ្ញាតឲ្យកសិករចូលមើលកសិដ្ឋានចិញ្ចឹមសត្វបានដោយងាយតាមចិត្តនោះទេ ហើយមិនអនុញ្ញាតឱ្យទស្សនាកសិដ្ឋានចិញ្ចឹមសត្វដទៃទៀតដែរ,កសិករ គួរផ្លាស់ប្តូរសម្លៀកបំពាក់ ឬពាក់ស្រោមជើង ស្បែកជើងកវែង ម៉ាសបិទមុខ,រាល់អ្នកចូលទ្រុងមាន់គួរតែប្រើទឹកថ្នាំជ្រលក់ជើង ហើយត្រូវផ្លាស់ប្តូរទឹកឱ្យបានញឹកញាប់ ដើម្បីជួយរក្សាប្រសិទ្ធភាព,លាងដៃ និងប្រើទឹកអាកុលលាងដៃទាំងមុន និងក្រោយពេលទស្សនាហ្វូងសត្វ,ត្រួតពិនិត្យយានជំនិះទាំងអស់ដែលចូលមកក្នុងកសិដ្ឋានដើម្បីកំណត់ថាតើពួកគេត្រូវបានសម្អាត និងសម្លាប់មេរោគបានត្រឹមត្រូវ រួមទាំងសំបកកង់ និងក្រោមកាប៊ីន,ទិញចំណីពីប្រភពដែលអាចទុកចិត្តបាន បន្ទាប់មករក្សាវាឱ្យមានសុវត្ថិភាពពីសត្វបក្សីព្រៃដូចជា សត្វកកេរ និងរុយ,ប្រើប្រាស់ទឹកពីប្រភពដែលមានសុវត្ថិភាព និងមានដាក់ថ្នាំសម្លាប់មេរោគក្នុងទឹកប្រកបដោយប្រសិទ្ធភាព,-មានកម្មវិធីកំចាត់សត្វល្អិតដ៏មានប្រសិទ្ធភាព (សត្វកកេរ និងរុយ ដែលអាចឆ្លងជម្ងឺជាច្រើន),កុំចែករំលែកឧបករណ៍ជាមួយមិត្តភក្តិ ឬអ្នកជិតខាង,ទុកដាក់បក្សីដែលងាប់ ក្នុងលក្ខណៈដែលបានអនុម័ត (ដុត កប់),រក្សាអនាម័យទាំងអស់គ្នា (តំបន់កសិដ្ឋាន ទ្រុងមាន់ និងឧបករណ៍)។,ជំងឺផ្ដាសាយបក្សីក៏ជាកង្វល់ដ៏ធំមួយសម្រាប់សុខភាពសាធារណៈ។ នៅពេលណាដែលមេរោគគ្រុនផ្តាសាយបក្សីចរាចរនៅក្នុងបសុបក្សី ហើយមានករណីនៃជម្ងឺគ្រុនផ្តាសាយបក្សីមួយចំនួន កើតមានចំពោះមនុស្ស នឹងត្រូវបានកំណត់អត្តសញ្ញាណ។ ការព្រួយបារម្ភចំពោះសុខភាពសាធារណៈ ចំពោះការព្រួយបារម្ភអំពីសុខភាពសាធារណៈ អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធ ម្តងហើយម្តងទៀតជាមួយសត្វមាន់ដែលមានមេរោគ ឬបរិស្ថានដែលកខ្វក់ខ្លាំង គឺប្រឈមនឹងជម្ងឺផ្តាសាយបក្សី។ ការឆ្លងរបស់មនុស្សជាមួយនឹងមេរោគផ្តាសាយបក្សីអាចកើតឡើងនៅពេលដែលមេរោគចូលតាមរយៈ ភ្នែក ច្រមុះ ឬមាត់របស់មនុស្ស ឬត្រូវបានស្រូបចូល។ នេះអាចកើតឡើងនៅពេលដែលមេរោគស្ថិតនៅលើអាកាស (ក្នុងដំណក់ទឹក ឬអាចជាធូលីដី) ហើយមនុស្សម្នាក់ដកដង្ហើមវាចូល ឬប្រហែលជានៅពេលដែលមនុស្សម្នាក់ប៉ះអ្វីដែលមានមេរោគនៅលើនោះ បន្ទាប់មកប៉ះមាត់ ភ្នែក ឬច្រមុះរបស់ពួកគេ។,របាយការណ៍សញ្ញា និងរោគសញ្ញានៃការឆ្លងជម្ងឺផ្តាសាយបក្សីចំពោះមនុស្ស មានចាប់ពីគ្មានរោគសញ្ញា ឬជម្ងឺស្រាល (ដូចជាក្រហមភ្នែក រោគសញ្ញាផ្លូវដង្ហើម) រហូតដល់ធ្ងន់ធ្ងរ (ដូចជាជម្ងឺរលាកសួតដែលតម្រូវឱ្យចូលមន្ទីរពេទ្យ) និងរួមមានគ្រុនក្តៅ ក្អក ឈឺបំពង់ក ហៀរសំបោរ។ ឈឺសាច់ដុំ ឈឺក្បាល អស់កម្លាំង និងពិបាកដកដង្ហើម។,ការឆ្លងរបស់មនុស្សជាមួយនឹងមេរោគផ្តាសាយបក្សីបានកើតឡើងជាញឹកញាប់បំផុតបន្ទាប់ពីការប៉ះពាល់ដោយមិនបានការពារជាមួយសត្វមាន់ដែលមានមេរោគ ឬប៉ះផ្ទាល់បក្សី ដែលមានមេរោគផ្តាសាយបក្សី។ ដូច្នេះហើយ ការអនុវត្តអនាម័យល្អគឺចាំបាច់ណាស់ក្នុងការការពារការចម្លងពីមាន់ទៅកាន់មនុស្ស។,ទោះបីជាមិនមានព័ត៌មានច្បាស់លាស់ណាមួយដែលបង្ហាញថាជម្ងឺនេះអាចឆ្លងតាមរយៈការបរិភោគសាច់មាន់ និងស៊ុតដែលមានមេរោគ វាជាការប្រសើរក្នុងការជៀសវាងការបរិភោគផលិតផល និងស៊ុតមាន់ដែលមិនទាន់ឆ្អិន ឬមិនឆ្អិន។,លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន , ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ(Food) និង ការចែកចាយផលិតផលទាំងការបោះដុំនិងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និង បរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន ក្រុមហ៊ុនស៊ី.ភី ខេមបូឌាចំកាត់ បានដំណើរការអាជីវកម្មនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 1996។, នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រកសិករកម្ពុជា តាមរយៈការផ្តល់នូវចំណេះដឹង ធនធាន និងការណែនាំពីអ្នកជំនាញ ដើម្បីធានាបាននូវភាពជោគជ័យ និងនិរន្តរភាពនៃប្រតិបត្តិការចិញ្ចឹមមាន់។,អតិថិជនដែលមានចំណាប់អារម្មណ៍ចង់ប្រឹក្សាសុខភាពសត្វ ឬទិញផលិតផលថ្នាំសត្វ , សម្រាប់ប្រើប្រាស់ ឬលក់ សូមទំនាក់ទំនងមកកាន់លេខ , ចូលទៅកាន់ទំព័រ , ឬប្រើប្រាស់ ,៕
2life
1,514
កម្ពុជា​ទទួលបាន​ទុនវិនិយោគ​ជាង $១,៣​ ពាន់​លាន​ដុល្លារ​ នៅក្នុង​រយៈពេល ២ ​ខែ​ដើមឆ្នាំ កើន​លើស​មុន​ជាង ៥ ​ដង​
លំហូរ​ទុនវិនិយោគ​នៅ​កម្ពុជា​ក្នុង​រយៈពេល ២ ​ខែ​ដើមឆ្នាំ​ ២០២៤ មាន​ប្រមាណ​ជាង ១,៣ ពាន់​លាន​ដុល្លារ កើន​ជាង ៥​ ដង ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២៣ ខណៈ​ក្នុង​ចំ​នួន​នេះ​មាន​ជិត ៤០ ​ភាគរយ​បានមកពី​វិនិយោគិន​ចិន​។ នេះ​បើតាម​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​។​ ​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​កសាង​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្ដូរ​យោបល់​គ្នា​រវាង​ខេត្ត​សាន​តុង និង​កម្ពុជា នៅក្នុង​ការ​​អភិវឌ្ឍ​ «​ច្រករបៀង​ឧស្សាហ​កម្ម​» និង ​«​ច្រករបៀង​មច្ឆា និង​អង្ករ​»​ ដែល​រៀបចំ​នៅក្រោម​កិច្ច​សហការ​រវាង CDC ជាមួយ​កា​រិ​យា​ល័យ​បរទេស​នៃ​ខេត្ត​សាន​តុង​, សភាពាណិជ្ជកម្ម​កម្ពុជា​, និង​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ កាលពី​ថ្ងៃទី​ ៨ ខែមីនា ឆ្នាំ​ ២០២៤ លោក ជា វុទ្ធី អគ្គ​លេខាធិការ​គណៈកម្មាធិកា​រវិ​និ​យោគ​កម្ពុជា​បានឱ្យដឹងថា ក្នុង​រយៈពេល ២ ​ខែ ដើមឆ្នាំ​ ២០២៤ នេះ​លំហូរ​ទុនវិនិយោគ​នៅ​កម្ពុ​ជាមាន​ទឹកប្រាក់​សរុប​ជាង ១,៣​ ពាន់​លាន​ដុល្លារ កើនឡើង​ជាង ៥០០ ​ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ក្នុងនោះ​លំហូរ​វិនិយោគ​ចិន មាន ៥៤៥​ លាន​ដុល្លារ ​ដែល​ស្មើ​ប្រហែល ៣៩​ ភាគរយ​នៃ​ចំនួន​ទុន​វិ​និ​យោគ​សរុប​។​ ​លោក​អះអាងថា​៖ «​រយៈពេល ២​ ខែ​ដើមឆ្នាំ​ ២០២៤ រំហូរ​ទុនវិនិយោគ​មានការ​កើនឡើង​ច្រើន​គឺ​ប្រមាណ​ជាង ១,៣​ ប៊ី ​(​ពាន់​)​ លាន​ដុល្លារ កើន​ជាង ៥០០​ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៣»​។​ ​លោក​ឱ្យដឹង​​ទៀតថា ក្នុង​រយៈពេល ២​ ខែ​ដើមឆ្នាំ​ ២០២៤ រំហូរ​វិនិយោគ​ចិន​មាន​ប្រមាណ ៥៤៥​ លាន​ដុល្លារ ដែល​ស្មើ​ប្រ​មាណ ៣៩​ ភាគរយ​នៃ​ទុន​វិ​និ​យោគ​សរុប​។ លោក​បន្ថែមថា រំហូរ​ទុនវិនិយោគ​របស់​ចិន​តែង​នៅ​លេខ​រៀង​ទី​ ១, ២ ឬ​លេខ ៣ រៀងរាល់ឆ្នាំ ដែល​ភាគច្រើន​ប្រមូលផ្តុំ​ក្នុង​វិស័យ​ឧស្សាហកម្ម​, ហេដ្ឋារចនាសម្ព័ន្ធ​, និង​ក​សិ​-​ឧស្សាហកម្ម​។​ ​ធនាគារជាតិ​នៃ​កម្ពុជាបានឱ្យដឹងថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ ទុនវិនិយោគ​របស់​ជ​ន​ជាតិចិន បាន​នាំមុខគេ​ក្នុងការ​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា ដោយមាន​ចំណែក​ប្រមាណ ៤៥​ ភាគរយ​នៃ​ចំនួន​សរុប ១៨៥,៧​ ទ្រី​លាន​រៀល តាម​ពីក្រោយ​ដោយ​វិនិយោគិន​កូរ៉េខាងត្បូង​, សិង្ហ​បុរី​, ជប៉ុន វៀតណាម ម៉ា​ឡេ​ស៊ី និង​ថៃ ជាដើម​។​ ​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១០ ខែមីនា​ថា ភាពល្អប្រសើរ​នៃ​ទំ​នាក់​ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ចិន ព្រមទាំង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា ទាំង​អាណត្តិ​ចាស់​និង​ថ្មី គឺ​ផ្តល់នូវ​ការលើកទឹកចិត្ត​យ៉ាងច្រើន​ដល់​វិនិយោគិន ខណៈ​រដ្ឋាភិបាល​កម្ពុជា​ក៏​តែង​រៀបចំ​វេទិកា​រាជ​ដ្ឋា​ភិ​បាល​ផ្នែក​ឯក​ជន ដើម្បី​ជួយ​ដោះស្រាយ​ការ​​លំបាក និង​បញ្ហា​ប្រឈម​នានា​របស់​ផ្នែក​ឯកជន​ទាំង​ក្នុងស្រុក និង​បរទេស​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។​ ​លោក​បន្តថា វិនិយោគិន​ចិន​កំពុង​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុង​ចរន្ត​សេដ្ឋកិច្ចកម្ពុជា​តាមរយៈ​ការបណ្តាក់ទុន​លើ​គម្រោង​វិនិយោគ​ជាច្រើន​ដូចជា រោងចក្រ​/​សហគ្រាស​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​, កសិកម្ម​, គ្រឿង​បង្គុំ​អេឡិចត្រូនិក​, អគ្គិសនី​, គ្រឿង​ម៉ាស៊ីន​, ធនធាន​រ៉ែ ថា​ម​​ពល​...​និង​ហេដ្ឋារចនាសម្ព័ន្ធ​។ បន្ថែម​លើ​នេះ ប្រទេស​ចិន និង​កម្ពុជា​ក៏​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយគ្នា ​ដើម្បី​ពង្រីក​ទីផ្សារ​ផងដែរ​។​ ​លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ចូល​រួម​លើកទឹកចិត្ត​វិនិយោគិន​ចិន​ឱ្យ​បន្ត និង​ពង្រីក​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា ពីព្រោះ​កម្ពុជា គឺជា​គោលដៅ​ដ៏​ប្រសើរ​សម្រាប់​វិនិយោគិន​បរទេស ដែល​មានបំណង​ស្វែងរក​ទីផ្សារ​ទូលំទូលាយ គោលនយោបាយ​អំណោយផល និង​កំណើន​សក្តានុពល​»​។ លោក​បន្ថែមថា​៖ «​វិនិយោគិន​ចិន អាចបង្កើត​រោងចក្រ​នៅ​កម្ពុជា និង​នាំចេញ​ផលិតផល​ដោយ​ទទួលបាន​នូវ​ការអនុគ្រោះ​ពន្ធគយ​ទៅកាន់​ប្រទេស​ជាច្រើន​ក្រោម​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​សេរី​កម្រិត​តំបន់ ពហុភាគី និង​ទ្វេភាគី​»​។​ ​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ប​ង្ហា​ញ​ថា ក្នុង​ឆ្នាំ​ ២០២៣ ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន មាន​ទឹកប្រាក់​សរុប ១២,២៦​ ពាន់​លាន​ដុល្លារ កើន​៥​ភាគរយ​បើ​ធៀប​ឆ្នាំ ២០២២ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​ចិន ១,៤៨ ​ពាន់​លាន​ដុល្លារ កើន ១៩,២ ​ភាគរយ និង​ទំនិញ​ចិន​នាំចូល ​១០,៧៩​ ពាន់​លាន​ដុល្លារ កើន ៣,៣ ​ភាគរយ​៕
0economic
6,772
ឯកឧត្តម​ វ៉ាត់​ ចំរើន៖​ គ្រឹះស្ថាន​ឧត្ដម​សិក្សា​ទាំង​អស់​សូម​បង្កើន​កម្មវិធី​កីឡា​ក្រៅ​ម៉ោង​សិក្សា​ឲ្យ​បាន​ច្រើន​ដល់​សិស្សនិស្សិត​
ឯកឧត្តម​ វ៉ាត់​ ចំរើន៖​ គ្រឹះស្ថាន​ឧត្ដម​សិក្សា​ទាំង​អស់​សូម​បង្កើន​កម្មវិធី​កីឡា​ក្រៅ​ម៉ោង​សិក្សា​ឲ្យ​បាន​ច្រើន​ដល់​សិស្សនិស្សិត​,ឯកឧត្តម​ វ៉ាត់​ ចំរើន​ ថ្លែង​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​សិស្ស​ឧត្តម​សិក្សា​ និង​មធ្យមសិក្សា​បច្ចេកទេស​កាល​ពី​ម្សិលមិញ​នេះ​ថា​ គ្រប់​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ទាំង​អស់សូម​បង្កើន​កម្មវិធី​កីឡា​នៅ​ក្រៅ​ម៉ោង​សិក្សា​ឲ្យ​កាន់​តែ​ច្រើន​ជំរុញ​សិស្សនិស្សិត​ចូល​លេង​ផង​ដែរ។​,រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ខាង​លើ​បាន​ឲ្យ​លើក​ឡើង​ថា​ ក្រសួង​ផ្ទាល់​គឺ​តែងតែ​ធ្វើ​ទំនើបកម្ម​លើ​វិស័យ​កីឡា​នៅ​កម្ពុជា​ជា​បន្តបន្ទាប់។​ សង្ឃឹម​ថា​ការ​ប្រកួត​កីឡា​សិស្ស​ឧត្ដម​សិក្សា​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​នឹង​មាន​ការ​ចូលរួម​ពី​បណ្ដា​សកលវិទ្យា​កាន់​តែ​ច្រើន​ និង​ផុលផុស​ជាង​នេះ​ទៅ​ទៀត។​ ,ឯកឧត្តម​ វ៉ាត់​ ចំរើន​ អំពាវនាវ​ផង​ដែរ​ទៅ​បណ្ដា​គ្រឹមស្ថានឧត្ដម​សិក្សា​ទាំង​អស់​សូម​យក​ចិត្ត​ទុកដាក់​លើ​វិស័យ​អប់រំកាយ​ និង​កីឡា​ បង្កើន​កម្មវិធី​កីឡា​នៅ​ក្រៅ​ម៉ោង​សិក្សា​ផ្សេងៗ​ឲ្យ​បាន​ច្រើន​ដើម្បី​ផ្ដល់​ឱកាស​ដល់​សិស្សនិស្សិត​បាន​ចូល​ហ្វឹកហាត់​ក្លាយ​ជា​អត្តពលិក​មាន​សមត្ថភាព​លើ​ប្រភេទ​កីឡា​នានា​ឈាន​ដល់​ជាប់​ជា​ជម្រើស​ជាតិ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា។​,បញ្ជាក់​ដែរ​ថា​ ម្សិលមិញ​នេះ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​មាន​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ តំណាង​ឯកឧត្ដម​ ហង់​ ជួន​ណារ៉ុន​ បាន​ប្រារព្ធ​ពិធី​បើក​ការ​ប្រកួត​កីឡា​សិស្ស​ឧត្ដម​សិក្សា​ និង​មធ្យមសិក្សា​បច្ចេកទេស​ ឆ្នាំ​២០២៤​ ហើយ​នៅ​ទីលាន​បាល់ទាត់​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​  ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​ឧត្ដមសិក្សា​ និង​មធ្យម​សិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ ​ឆ្នាំ២០២៤​ នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១៨​ ដល់​ ២៧​ ខែ​ឧសភា​ នៅ​រាជធានី​ភ្នំពេញ។​ ការ​ប្រកួត​នេះ​គឺ​មាន​ ១៣​ ប្រភេទ​កីឡា​ និង​មាន​គ្រឹះស្ថាន​ឧត្ដមសិក្សា​ និង​មធ្យមសិក្សា​ចូលរួម​សរុបមានចំនួន ៤៨ ប្រកួត​លើ​ ១០៣ វិញ្ញាសា៕
4sport
707
Update ៖ សម្តេចតេជោ នឹងអានសុន្ទរកថា នៅUN ថ្ងៃ២៣ កញ្ញា ខណៈ២៤-២៥ កញ្ញា បំពេញទស្សនកិច្ច នៅគុយបា
មុនចេញដំណើរទស្សនកិច្ច នៅគុយបានេះ សម្តេចក៏មានកម្មវិធីជាច្រើនផងដែរ សម្រាប់ដំណើរទស្សនកិច្ច នៅក្រៅប្រទេសក្នុងការ ចូលរួមកិច្ចប្រជុំនានា ក្នុងនាមជាប្រធានអាស៊ាន ។ បើតាមកម្មវិធីគ្រោងទុក ដែលបានសម្តេច បានរៀបរាប់ នៅព្រឹកថ្ងៃ១៧ សីហា ក្នុងឱកាសចែកសញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រគឺថា សម្រាប់ថ្ងៃទី២៣ ខែកញ្ញាខាងមុខ សម្តេចក៏នឹងអញ្ជើញទៅថ្លែងសុន្ទរកថា នៅអង្គការសហប្រជាជាតិ ខណៈគម្រោង នឹងត្រូវអានតាមប្រព័ន្ធអនឡាញ តែក្នុងនាមជាប្រធានអាស៊ាន គឺត្រូវតែទៅអានផ្ទាល់ ។ សម្តេចបន្តថា បន្ទាប់ពីនេះ សម្តេចថា ។ ក្រៅពីនោះសម្រាប់ខែវិច្ឆិកាវិញ សម្តេចនាយករដ្ឋមន្រ្តីថា សម្តេចនឹងអញ្ជើញទៅចូលរួមកិច្ច ប្រជុំG20 នាថ្ងៃ១៥ វិច្ឆិកា នៅកោះបាលី តាមការអញ្ជើញ ពីលោក សូកូវី ប្រធានាធិបតីឥណ្ឌូនេស៊ី ។ សម្តេចថា បន្ទាប់ពីចេញពីឥណ្ឌូនេស៊ី នឹងត្រូវធ្វើដំណើរ ទៅកាន់ទីក្រុងបាងកក តាមការអញ្ជើញរបស់លោក ប្រាយុទ្ធ ច័ន្ទអូចារ ជានាយករដ្ឋមន្រ្តី ដើម្បីចូលរួមកិច្ចប្រជុំ APEC ដែលថៃ ធ្វើជាម្ចាស់ផ្ទះនាឆ្នាំនេះផងដែរ ៕
3politic
4,740
បទវិភាគ ៖ ឈាមរបស់លោកWalker ធ្វើឱ្យ” មនុស្សទាំងអស់មានភាពស្មើគ្នា តាំងពីកើតមក” ដែលមានចែង ក្នុងចក្តីប្រកាសឯករាជ្យ ដូចជាត្លុកកំប្លែង!
នៅថ្ងៃទី៣ខែកក្កដា តាមម៉ោងក្នុងតំបន់ ភាគីប៉ូលីសទីក្រុង Akron រដ្ឋ Ohio បានចេញផ្សាយវីដេអូ ស្តីពីបុរសជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក Jayland Walker ត្រូវបានប៉ូលីសបាញ់សម្លាប់ កាលពីប៉ុន្មានថ្ងៃមុន ។ ប៉ូលីសចំនួន ៨ នាក់ បាន បាញ់ជាបន្តបន្ទាប់ ខណៈដែលកំពុងដេញ តាមលោក Walker ដែលបានលោតចេញពីឡាន ក្នុងអំឡុងពេលត្រួតពិនិត្យ ចរាចរណ៍មួយលើក “ទិន្នភាពគួរឱ្យរន្ធត់” ។ ប៉ូលីសក្នុងតំបន់បាន និយាយថា ប៉ូលីសចំនួន៨នាក់ បានបាញ់ជាង ៩០ គ្រាប់ ហើយពេទ្យកោសល្យវិច្ច័យ បានបញ្ជាក់ថា លើខ្លួនលោក Walker មានស្នាមរបួសប្រហែល ៦០ កន្លែង។ មុនពេលថ្ងៃបុណក្យឯករាជ្យជាតិ អាមេរិក នៅថ្ងៃទី៤ ខែកក្កដា ជិតចូលមកដល់ ឈាមរបស់លោក Walker បានធ្វើឱ្យក្រុមមូលដ្ឋាន បង្កើតសហរដ្ឋអាមេរិក ដែលថា “មនុស្សទាំងអស់មានភាពស្មើគ្នាតាំងពីកើតមក” ដែលមានចែងក្នុង “សេចក្តីប្រកាសឯករាជ្យ” ដូចជាត្លុកកំប្លែងមួយ ។ កាសែត “the Boston Globe”អាមេរិកបានរិះគន់ថា “ថ្ងៃទី ៤ ខែកក្កដាឆ្នាំនេះ (ថ្ងៃបុណ្យឯករាជ្យ) គឺបន្ទាប់ពីខែមិថុនាដ៏ច្របូកច្របល់ តើមានអ្វីគួរអបអរសាទរទៅ ?” បច្ចុប្បន្ននេះ មានបាតុកម្មជាច្រើន បានធ្វើឡើង នៅទីក្រុង Akron ដើម្បីតវ៉ាប្រឆាំង នឹងការអនុវត្តច្បាប់ ដោយហិង្សារបស់ប៉ូលីស ហើយរដ្ឋបាលក្នុង តំបន់ដក៏លុបចោលសកម្មភាព អបអរសាទរថ្ងៃបុណ្យ ឯករាជ្យផងដែរ ។ តាមទិន្នន័យស្ថិតិរបស់វេបសាយ “ផែនទីអំពើហិង្សាប៉ូលីស” បង្ហាញឱ្យឃើញថា ចាប់តាំងពីឆ្នាំ ២០២០ រហូតដល់ពេលនេះ មានមនុស្សចំនួន ២៥៦៣ នាក់ត្រូវបានសម្លាប់ ដោយការអនុវត្តច្បាប់ របស់ប៉ូលីសអាមេរិក ក្នុងនោះ មានជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក ចំនួន ៥៦៥នាក់ ដែលមានចំនួន លើសពី២២ភាគរយ ។ តាំងពីចូលឆ្នាំនេះរៀងមក បានមានជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិកចំនួន ៤៩ នាក់ត្រូវបានបាញ់ សម្លាប់ដោយប៉ូលីស ។ វេបសាយនេះនៅបង្ហាញផងដែរថា នៅប្រទេសអាមេរិក លទ្ធភាពដែលជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក ត្រូវបានសម្លាប់ ដោយប៉ូលីស គឺច្រើនជាងជនជាតិស្បែកស២.៩ដង ។ មិនត្រឹមតែការអនុវត្តច្បាប់ ដោយហិង្សាប៉ុណ្ណោះទេ ការរើសអើងពូជសាសន៍ ជាប្រព័ន្ធបែបអាមេរិក បានចាក់ឫសគល់ ក្នុងគ្រប់ផ្នែក នៃសង្គមអាមេរិក រួចហើយ ។ ការរើស អើងនិងការគាបសង្កត់ ដែលមាននៅពាសវាលពាសកាល ធ្វើឱ្យជនជាតិភាគតិចអាមេរិក “មិនអាចដកដង្ហើមបាន”។ នៅ ពីក្រោយរឿងនេះ មិនត្រឹមតែមានកត្តាប្រវត្តិឧក្រិដ្ឋកម្ម នៃទាសភាព រចនាសម្ព័នជនជាតិ ដែលតម្កល់ទុកជនជាតិ ស្បែកសជាអាទិភាព និងបរិយាកាសសង្គម ជាដើមប៉ុណ្ណោះទេ ថែមទាំងក៏មានទំនាក់ទំនង ជាមួយអ្នកនយោបាយ អាមេរិកដែលជាប់រវល់ក្នុងជម្លោះបក្សពួក និងបរាជ័យក្នុង អភិបាលកិច្ចទៀតផង ។ លោក Biden ប្រធានាធិបតីអាមេរិកធ្លាប់បានថ្លែងថា “ការរើសអើងពូជសាសន៍ជាប្រព័ន្ធ គឺជាស្នាមប្រឡាក់ នៅលើព្រលឹងអាមេរិក” ។ គិតមកទល់សព្វថ្ងៃនេះ ស្នាមប្រឡាក់លើព្រលឹងនេះមិនគ្រាន់តែមិនត្រូវបានលុបចោលប៉ុណ្ណោះទេ ថែមទាំងបែរជាកាន់តែធ្ងន់ធ្ងរទៀត ។ ពាក្យស្លោកស្អាតៗដែលអ្នកនយោបាយអាមេរិកគេហៅថា “ស្មើរភាពគ្នា” និង “បរិយាប័ន្ន”ជាដើម មិនអាចបិទបាំងបាននូវទង្វើ ដ៏អាក្រក់របស់ “អ្នកការពារសិទ្ធិមនុស្ស” នោះទេជាយូរមកហើយ ។ នៅថ្ងៃទី ៤ ខែកក្កដា ប្រឈមនឹងសហរដ្ឋអាមេរិក ដែលងាយ នឹងកើតមានអំពើហិង្សា ការបែកបាក់ជាតិសាសន៍ និង មានមនោសញ្ចេតនា អន់ចិត្ត យើងមិនដឹងទេថា តើអ្នកនយោបាយអាមេរិក នឹងឆ្លើយតបយ៉ាងណា ចំពោះការរំពឹងទុក របស់ស្ថាបនិក អាមេរិក កាលពីជាង ២០០ ឆ្នាំមុន ? អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន
3politic
4,843
ទាំងនេះជាមុខងារថ្មីសំខាន់ៗ WhatsApp ត្រៀមបញ្ចូលទៅក្នុង កម្មវិធីរបស់ខ្លួន
ទាំងនេះជាមុខងារថ្មីសំខាន់ៗ WhatsApp ត្រៀមបញ្ចូលទៅក្នុង កម្មវិធីរបស់ខ្លួន,កម្មវិធី WhatsApp កំពុងធ្វើការកែប្រែទៅលើ App របស់ខ្លួន ដោយបានបញ្ចូលមុខងារថ្មីមួយចំនួន គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកប្រើប្រាស់។,នៅពេលនិយាយទៅដល់កម្មវិធីផ្ញើសារដែលពេញនិយម គេតែងនឹកឃើញមុនគេ កម្មវិធី Telegram ដែលមានអ្នកប្រើយ៉ាងច្រើននៅជុំវិញពិភពលោក។ ប៉ុន្តែក្នុងនោះ ក៏មានកម្មវិធី WhatsApp ដែលវាមានមុខងារមួយចំនួន ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ មិនចាញ់ Telegram ប៉ុន្មានដែរ។ នៅពេលថ្មីៗនេះ មានដំណឹងថា WhatsApp កំពុងកែសម្រួល និង បន្ថែមមុខងារថ្មី ទៅក្នុង App ដែលដំណើរការនៅទូរស័ព្ទ Android និង iOS។ ចំណែកសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ក៏ទទួលបានការអាប់ដែតដូចគ្នា។,ចំពោះមុខងារថ្មីដែល WhatsApp នឹងត្រៀមបញ្ចូលទៅក្នុង Apps ដំណើរការលើ Android និង iOS គឺការផ្ញើសារជាវីដេអូ (Video Messages) និងការចែករំលែករូបភាពដោយរក្សាបានគុណភាពរូបខ្ពស់ (high-quality photo sharing)។ ចំណែកនៅក្នុង App ដំណើរការលើ Windows គឺទទួលបានមុខងារ screen-sharing ។ យ៉ាងណាមិញ មុខងារទាំងអស់នេះ កំពុងស្ថិតនៅក្នុងដំណើរការអភិវឌ្ឍន៍ Beta នៅឡើយដោយគេរំពឹងថា WhatsApp នឹងបញ្ចេញកំណែអាប់ដែតថ្មីរបស់ខ្លួនឆាប់ៗនេះ៕,អត្ថបទ ៖ សង្ហា
5technology
2,348
យប់មិញ លេចមុខតារាចម្រៀង៤ ដួង ក្នុងពេលតែមួយ ផ្អើលអ្នកគាំទ្រនៅផ្សារទំនើបជីបម៉ុង
យប់មិញ លេចមុខតារាចម្រៀង៤ ដួង ក្នុងពេលតែមួយ ផ្អើលអ្នកគាំទ្រនៅផ្សារទំនើបជីបម៉ុង,តារាចម្រៀងវ័យក្មេង៤ ដួង និងជាអតីត Top ៤ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodia Idol រដូវកាលទី៤ គឺលោក លីម តិចម៉េង ថុល សុភិទិ ស៊ឹម ច័ន្ទពន្លឺ និងលោក នាង ដាវីន បានអង្គ្រួនបេះដូងអ្នកគាំទ្រជាថ្មីកាលពីយប់មិញនៅផ្សារជីបម៉ុង២៧១។,តាមរយៈការប្រគំតន្ដ្រីអបអរសាទរ ក្នុងឱកាសសម្ពោធជាផ្លូវការនូវផលិតផលថ្នាំដុសធ្មេញ និងទទួលលោក ស៊ឹម ច័ន្ទពន្លឺ ជាទូតសុច្ឆន្ទៈ នៃផលិតផលថ្មីរបស់ម៉ាដាមដា នេះ តារាចម្រៀងទាំង៤ ដួង បានឡើងឆាកចម្រៀង និងរាំចាក់ក្បាច់ព្រមគ្នាតែម្ដង ដែលធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រ ស្រែកហោរកញ្ចៀវផ្អើលពេញផ្សារកាលពីយប់ថ្ងៃទី២៦ ខែតុលា។,ដើម្បីអបអរដល់ដៃគូចម្រៀងរួមជំនាន់ ជាពិសេសក្នុងឱកាសដែលលោក ស៊ឹម ច័ន្ទពន្លឺ ជាវេជ្ជបណ្ឌិតទន្ដសាស្ដ្រផង និងជាអ្នកចម្រៀងផង ចាប់បានឱកាសការងារថ្មីផង ពួកគេបានផ្ដល់ការដូរជាបទចម្រៀងរួមគ្នាជាច្រើនបទ។ ទន្ទឹមគ្នានោះ លោក ស៊ឹម ច័ន្ទពន្លឺ ដែលទើបក្លាយជាទូតសុច្ឆន្ទៈ ប្រកាសថានឹងចាប់ផ្ដើមចូលរួមធ្វើសកម្មភាពមនុស្សធម៌ និងជួយសង្គមជាមួយម៉ាដាមដាជាច្រើនគម្រោងទៀតផង។,សូមរំលឹកថា ក្រៅពីតារាចម្រៀងប្រុសវ័យក្មេងទាំង៤ ដួង គេក៏ឃើញវត្ដមានតារាសម្ដែង ពិធីករ-ពិធីការិនី ព្រមទាំងតារាTiktok ល្បីៗ ក៏បានចូលរួមក្នុងឱកាសសម្ពោធផលិតផលថ្នាំដុសធ្មេញ និងបង្ហាញមុខទូតសុច្ឆន្ទៈដែលជាតារាចម្រៀងល្បីមួយរូប គឺលោក ស៊ឹម ច័ន្ទពន្លឺ ដែរ៕,ជិន សុភ័ក្ដ្រ
1entertainment
3,284
សម្តេច ស ខេង អនុញ្ញាតឲ្យនាយកគ្រប់គ្រង បរិស្ថានប្រចាំអាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការ គួរសម
សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យនាយកគ្រប់គ្រងបរិស្ថានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ មួយចំនួនទាក់ទង និងបរិស្ថាន ៕
3politic
6,434
រដ្ឋសភា បោះឆ្នោតគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី
ភ្នំពេញ ៖ ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភា បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី មានកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕
3politic
4,782
មួយថ្ងៃ​ មុន​បើកឡានចេញដំណើរកម្សាន្ត តើត្រូវធ្វើតេស្តឡានអ្វីខ្លះ?
មួយថ្ងៃ​ មុន​បើកឡានចេញដំណើរកម្សាន្ត តើត្រូវធ្វើតេស្តឡានអ្វីខ្លះ?,ប្រសិន​បើលោកអ្នកមាន​គម្រោង​ និងកំណត់ថ្ងៃ​ច្បាស់លាស់​ធ្វើដំណើរកម្សាន្ត​ទៅលេង​ទីជិតទីឆ្ងាយហើយ លោកអ្នកគួរ​តែ​ធ្វើតេស្ត​រថយន្ត​មួយថ្ងៃ​មុន​ចេញដំណើរ ក្រែងលោ​ឃើញមានបញ្ហាអ្វីមិនស្រួល គឺ​អាចយកទៅហ្គារ៉ាស់ជួសជុលទាន់ពេល។,អ្វីដែល​ត្រូវធ្វើដំបូងនោះ គឺពិនិត្យមើលសភាព​សំបកកង់ និង​បើកគម្របម៉ាស៊ីន ដើម្បី​មើលកម្រិត​ប្រេងម៉ាស៊ីន ទឹកស្អំ ប្រេងបូមចង្កូត ប្រេងប្រអប់លេខ ប្រេងហ្វ្រាំង សភាព​អាគុយ អ៊ែរម៉ាស៊ីន និង​ទឹក​បាញ់កញ្ចក់ជាដើម ក៏ដូចជាសង្កេតមើលការដាច់ខ្សែ លេចជ្រាប​ឬលេចធ្លាយ​កន្លែងណាមួយ។,បើ​មិនមានបញ្ហាអ្វីទេ បន្ទាប់មកគឺ​បញ្ឆេះរថយន្ត​ដើម្បីដឹងច្បាស់ថា មាន​បញ្ហានៃការដេរបញ្ឆេះ​រថយន្ត​ឬអត់។ មើលកុងទ័រ​ថាតើ​មាន​គាំងទ្រនិចណាមួយឬអត់ និង​មានចេញ​សញ្ញា Check ឬអត់ មើលកម្រិតសាំង ធ្វើតេស្ត​បើក​ចង្កៀង​ ភ្លើងហ្វ្រាំង និង​ស៊ីញ៉ូឆ្វេងស្តាំមុខក្រោយ ដំណើរការផ្លិតទឹក និងបាញ់ទឹក ស៊ីផ្លេ ប៊ុតុងចុចកញ្ចក់ និងចាក់សោ​ ក៏ដូចជាការសារ៉េ​កញ្ចក់មើលក្រោយ​សងខាងជាដើម។ ក្រៅពីនេះ ក៏ត្រូវត្រួតពិនិត្យ​ម៉ាស៊ីនត្រជាក់​ ដូចជាធុំក្លិន​ចម្លែក ឬមិនសូវត្រជាក់ជាដើម។,តមកទៀត គឺលោកអ្នកគួរ​បើករថយន្ត​សាកល្បង​បន្តិច ដើម្បីស្ទាបស្ទង់​បញ្ហា​ផ្សេងៗដូចជា ហ្វ្រាំង​ថាតើជាន់ស៊ីឬអត់ ឆេះញាក់ និងមានសំឡេងលាន់ខុសធម្មតាឬអត់ ក៏ដូចជា​ត្រូវចាប់អារម្មណ៍​លើ​ប្រព័ន្ធជើងក្រោមផងដែរ៕
5technology
2,690
សម្ដេចតេជោ​ ហ៊ុន​ សែន​ ចាត់​ទុក​ប្រធានាធិបតី​បារាំង គឺជាដៃគូសន្ទនា ដ៏ស្មោះត្រង់ និងជឿទុកចិត្តគ្នា
នៅលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា) សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាង ដូច្នេះថា ។ សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដឹកនាំគណប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប និងសន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន ដែលបានធ្វើឡើងនៅសាលសន្និសីទ របស់ក្រសួងការបរទេសបារាំង នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី១១-១៤ ខែធ្នូ ឆ្នាំ២០២២។ សន្និសីទនេះ មានការអញ្ជើញចូលរួមរបស់ លោក Emmanuel Macron ប្រធានាធិបតីបារាំង លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនទៀត។ ដែលក្នុងសន្និសីទនេះ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានចូលរួមតាមប្រព័ន្ធវីដេអូ។ យោងតាមការចុះផ្សាយរបស់ វិទ្យុបារាំងអន្តរជាតិ នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីជំហរ របស់កម្ពុជា ដែលប្រឆាំងនឹងការដែលប្រទេសមួយ រំលោភបំពានទៅលើ បូរណភាព ទឹកដី របស់ ប្រទេសមួយទៀត ហើយ បានប្រកាសគាំទ្រ កិច្ចខិតខំប្រឹងប្រែងរបស់ លោកប្រធានាធិបតី បារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុង ការ ស្វែងរក ដំណោះស្រាយ បញ្ចប់សង្គ្រាម តាមរយៈ ការចរចា។ ដោយឡែក រដ្ឋមន្រ្តី​ការបរទេស​ លោកស្រី​កាទ្រីន កូឡូណា​ បាន​ប្រកាស​ក្នុង​ថ្ងៃ​អង្គារ ទី១៣ ធ្នូ​ថា សន្និសីទអន្តរជាតិ​ដើម្បី​គាំទ្រ​អ៊ុយក្រែន ​ដែល​រៀបចំ​ក្នុង​ក្រុង​ប៉ារីស​ប្រមូល​បាន​ថវិកា​ជិត ១ ០០០លានអឺរ៉ូ​សម្រាប់​ជួយ​ពលរដ្ឋ​អ៊ុយក្រែន​ឲ្យ​ទប់ទល់​នឹង​រដូវ​រងារ។ នៅ​ក្នុង​ទឹកប្រាក់​ទាំង​ជិត ១ ០០០លានដុល្លារ​នេះ​ត្រូវ​បាន​លោកស្រី​កាទ្រីន កូឡូណា​លំអិត​ថា មាន ៤១៥លានអឺរ៉ូ​សម្រាប់​ថាមពល ២៥លានអឺរ៉ូ​សម្រាប់​ទឹកស្អាត ៣៨លានអឺរ៉ូ​សម្រាប់​ស្បៀងអាហារ ១៧លានអឺរ៉ូ​សម្រាប់​សុខាភិបាល និង​២២លានអឺរ៉ូ​សម្រាប់​វិស័យ​ដឹកជញ្ជូន។ ចំណែក​លុយ​នៅ​សេសសល់​នឹង​ត្រូវ​ពិនិត្យ បែងចែក​នា​ពេល​ខាង​មុខ។ តាម​លោកស្រី​កាទ្រីន កូឡូណា ទឹកប្រាក់​ដែល​សន្យា​នៅ​ក្នុង​សន្និសីទ​មាន​ចំនួន​លើស​ការ​សុំ​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​ដែល​ចង់​បាន​ត្រឹម ៨០០លានអឺរ៉ូ។ ថ្លែង​តាម​វីដេអូ​នៅ​ពេល​បើក​សន្និសីទ លោក​ហ្សេឡេនស្គី​បាន​រៀបរាប់​ពី​ស្ថានការណ៍​ដែល​ពលរដ្ឋ​អ៊ុយក្រែន​កំពុង​ជួប​ប្រទះ​នៅ​ក្នុង​រដូវ​រងារ​នេះ។
3politic
4,455
លោក យ៉ង់ សាំងកុមារផ្តល់យោបល់ឲ្យលោក សម រង្ស៊ីហោះពីប៉ារីស មកជប៉ុន ហើយឆ្លងចូលកម្ពុជា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន បានផ្តល់យោបល់ឲ្យលោក សម រង្ស៊ី ហោះពីព្រលានយន្តហោះសាលដឺគោល ក្រុងប៉ារីស មកជប៉ុន ហើយឆ្លងចូលកម្ពុជាមក។ ការផ្តល់យោបល់នេះក្រោយពីលោក សម រង្ស៊ីមិនត្រូវបានអាកាសចរណ៍ថៃអនុញ្ញាតហោះពីបារីស មកថៃ ឆ្លងចូលមកកម្ពុជា កាលពីរាត្រីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោក យ៉ង់ សាំងកុមារ បានលើកឡើងក្នុងហ្វេសប៊ុកថា យន្តហោះជប៉ុនហោះហេីរមកភ្នំពេញរាល់ថ្ងៃ។ ក្រុមហ៊ុន យន្តហោះបារាំងក៏ហោះហេីរទៅជប៉ុនរាល់ថ្ងៃដែរ។ ប្រទេសទាំង២ជាមហាអំណាចពិភពលោក (G7) ជាប្រទេសឈានមុខខាងប្រជាធិបតេយ្យសេរីនិងជាម្ចាស់ជំនួយដ៏ធំរបស់កម្ពុជា និងជាប្រទេសដែលមានតួនាទីសំខាន់ក្នងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។    លោកថា “នេះអាចជាជម្រេីសល្អបំផុតមួយ ក្នុងការធ្វេីដំណេីរចូលស្រុកខ្មែររបស់អ្នកនយោបាយ សេរីនិយមពិតប្រាកដ។ នេះក៏ជាឱកាសល្អមួយដេីម្បីតេស្តរដ្ឋាភិបាលជប៉ុន និងបារាំងផងដែរ”៕
3politic
6,368
AMRO ព្យាករ​កំ​ណើ​ន​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​ ​២០២៤ នឹង​សម្រេចបាន ៦,២%
ស្ថាប័ន​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​+៣ (AMRO) ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរីបាន​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង ៥,៣​ ​ភាគរយ​នៅក្នុង​ឆ្នាំ​ ២០២៣ និង ៦,២ ​ភាគរយ​ នា​ឆ្នាំ​ ២០២៤ ដោយ​បន្ត​ការ​ស្ទុះ​ងើប​ឡើងវិញ​បន្តិច​ម្តងៗ​នៃ​សកម្មភាព​សេដ្ឋកិច្ច ខណៈ​សេដ្ឋកិច្ច​រក្សាបាន​នូវ​ភាព​ធន់ ដែល​បាន​គាំទ្រ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេស​ចរណ៍ ការកើនឡើង​នៃ​ការប្រើ​​ប្រាស់​នៅក្នុង​ស្រុក ការកើនឡើង​វិស័យ​ផលិតកម្ម​មិនមែន​កាត់​ដេរ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ​(FDIs) និង​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​។​ ​ការ​ព្យាករ​របស់ AMRO ស្របគ្នា​នឹង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF)​ នា​ខែតុលា ដែល​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា​កំពុង​ស្ទុះ​ងើបឡើង​វិញ​ក្នុង​រង្វង់ ៥,៣ ​ភាគរយ​នៅ​ឆ្នាំ ​២០២៣ និង ៦,០ ​ភាគ​​រយ​នៅ​ឆ្នាំ​ ២០២៤​។​ AMRO បានឱ្យដឹង​ក្នុង​ចក្ខុវិស័យ​ចុងក្រោយ​សម្រាប់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ២១ ខែធ្នូ​ថា​៖ «​ដំណើរ​របស់​កម្ពុជា​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ស្ទុះ​ងើបឡើង​វិញ​ដ៏​រឹងមាំ អាច​ត្រូវបាន​រារាំង​ដោយ​ហា​និ​ភ័យ​ខាងក្រៅ​ក្នុង​រយៈពេល​ខ្លី និង​ភាព​ងាយ​រងគ្រោះ​ក្នុងស្រុក​។ ការស្តារ​រូបិយ​​វត្ថុ និង​ទ្រនាប់​សារពើពន្ធ​ក្រោយ​ការរីក​រាលដាល​កូ​វីដ​ ១៩ គឺមាន​សារៈសំខាន់​ក្នុងការ​រក្សា​កំណើន​ប្រកបដោយ​ភាព​ធន់ និង​និរន្តរភាព​។ រដ្ឋាភិបាល​គួរតែ​បន្ត​ពង្រឹង​ក្របខ័ណ្ឌ​គោលនយោបាយ និង​ផ្តោតលើ​ការកែទម្រង់​រចនាសម្ព័ន្ធ​»​។​ AMRO ឱ្យដឹងទៀតថា ឧស្សាហកម្ម​កាត់ដេរ​នៅតែ​ទន់ខ្សោយ ដោយសារតែ​តម្រូវការ​របស់​អាមេរិក និង​អឺរ៉ុប​បន្ត​ធ្លាក់ចុះ ខណៈ​វិស័យ​អចលនទ្រព្យ​កំពុង​ធ្លាក់ចុះ​ក្នុង​រយៈពេល​មួយ​ដោយសារតែ​ការផ្គត់ផ្គង់​លើស​តម្រូវការ​។ ចំពោះ​អតិ​​ផ​រណាស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់ ​(CPI) បាន​បន្ត​ធ្លាក់ចុះ​នៅក្នុង​ឆមាស​ទី ​១​ ឆ្នាំ​ ២០២៣ ជា​មធ្យម ១,២​ ភាគរយ ដោយសារ​ការធ្លាក់ចុះ​តម្លៃ​ប្រេង និង​តម្លៃ​អាហារ​ពិភពលោក​។​ AMRO បញ្ជាក់ថា​៖ «​ទោះ​យ៉ាងនេះ​ក្តី អតិផរណា​បានចាប់ផ្តើម​កើនឡើង​ចាប់ពី​ខែកក្កដា​ឆ្នាំ​ ២០២៣ ដែល​ឆ្លុះបញ្ចាំង​ពី​ផលប៉ះពាល់​ជា​មូលដ្ឋាន ក៏ដូចជា​ការ​កើនឡើង​នៃ​តម្លៃ​អង្ក​រលើ​ពិភពលោក​។ សម្រាប់​ឆ្នាំ​ ២០២៣ ទាំងមូល​អតិផរណា ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹងមាន​ ២,៦ ​ភាគរយ មុនពេល​កើន​ដល់ ៣,១ ​ភាគ​​រយ​នៅ​ឆ្នាំ ​២០២៤ ស្របពេល​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​កាន់តែ​រឹងមាំ​»​។​ AMRO បន្តថា សម្រាប់​គណនី​ចរន្ត​បាន​ប្រែ​ទៅជា​អតិរេក ១,៧ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ឆមាស​ទី១ ឆ្នាំ​ ២០២៣ ពី​ឱនភាព​ចំនួន ២៥,៧ ភាគរយ​កាលពី​ឆ្នាំ​ ២០២២ បន្ទាប់ពី​ការបញ្ឈប់​ភ្លាមៗ​នៃ​ការនាំ​ចូល​មាស លំហូរ​ចូល​កាន់តែ​រឹងមាំ​ផ្នែក​ប្រាក់​ផ្ញើ​ទៅ​ស្រុក និង​ការ​ងើបឡើង​នៃ​វិស័យ​ទេសចរណ៍​។​ ​ទោះបី​មានការ​រឹតបន្តឹង​ផ្នែក​ហិរញ្ញវត្ថុ​សកល​ក៏​លំហូរ FDI នៅតែមាន​ភាព​ធន់​ក្នុង​ចំនួន ១៤,១ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ឆមាស​ទី​១ ឆ្នាំ​ ២០២៣​។​ ​បើតាម AMRO ហានិភ័យ​ខាងក្រៅ​ក្នុង​រយៈពេល​ខ្លី​បណ្ដាលមកពី​ការធ្លាក់ចុះ​កំណើនសេដ្ឋកិច្ច​ប្រទេស​ចិន ដែលជា​ប្រទេស​រួមចំណែក​ឈានមុខ​គេ​ដល់​ការវិនិយោគ​ផ្ទាល់​បរទេស ​(FDI) នៅ​ប្រទេស​កម្ពុជា និង​ជា​ប្រភព​ទេសចរណ៍​ដ៏​សំខាន់ ក៏ដូចជា​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​ដៃគូ​សេដ្ឋកិច្ច​សំខាន់ៗ​របស់​កម្ពុជា​ដូចជា​អាមេរិក និង​សហភាព​អឺរ៉ុប​។​ AMRO លើកឡើង​ទៀតថា​៖ «​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី ការប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​កំណែទម្រង់​រចនាសម្ព័ន្ធ​នៅតែមាន​សារៈសំខាន់ ក្នុង​ការរក្សា​និរន្តរភាព​កំណើនសេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស​។ ការប្តេជ្ញាចិត្ត​ដ៏​ម៉ឺងម៉ាត់​របស់​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​វិធានការ​ណ៍​បម្រែបម្រួល​អាកាសធាតុ​ដ៏​ទូលំ​ទូ​​លាយ និង​ការទទួលយក​បច្ចេកវិទ្យា​ថ្មីៗ នឹង​ជួយ​ជំរុញ​ការផ្លាស់ប្តូរ​ទៅជា​សេដ្ឋ​​កិច្ច​បៃតង និង​ឌីជីថល​»៕
0economic
7,061
"ទីក្រុងឧក្រិដ្ឋទណ្ឌកម្មក្ដៅ" ក្លាយជាភាពយន្តលើករាសីកេណ្ឌអ្នកមើលឲ្យ “The Outlaws” ខ្ពស់បំផុតប្រចាំប្រវត្តិសាស្ត្រកូរ៉េ
"ទីក្រុងឧក្រិដ្ឋទណ្ឌកម្មក្ដៅ" ក្លាយជាភាពយន្តលើករាសីកេណ្ឌអ្នកមើលឲ្យ “The Outlaws” ខ្ពស់បំផុតប្រចាំប្រវត្តិសាស្ត្រកូរ៉េ, ឬ , របស់ , បានបង្កើតកំណត់ត្រាថ្មីនៅ , ប្រចាំប្រទេសកូរ៉េ។,នៅព្រឹកថ្ងៃទី ១៣ ឧសភា រឿង , ដែលជាភាពយន្តទី , សម្រាប់ស៊េរីរឿង , បានទទួលជោគជ័យថ្មី ដោយចំនួនអ្នកទស្សនាភាពយន្តកើនសរុបចំនួន ៩,៧៥៦,៩៧៨ បន្ទាប់ពីបានឈរនៅលើកំពូលតារាង , អស់រយៈពេលបីសប្តាហ៍ជាប់គ្នា។,ជាលទ្ធផល ស៊េរីរឿង , បានទាក់ទាញអ្នកទស្សនាភាពយន្តសរុបចូលគ្នា បានជាង , ដែលធ្វើឱ្យវាក្លាយជាខ្សែភាពយន្តកូរ៉េដំបូងគេក្នុងប្រវត្តិសាស្ត្រដែលមានចំនួនអ្នកមើលច្រើនដល់ថ្នាក់នេះ។,រម្លឹកផងដែរ ស៊េរីខ្សែភាពយន្ត , ដំបូង (ទី១) បានទាក់ទាញអ្នកទស្សនាភាពយន្តសរុបចំនួន , ក្នុងអំឡុងពេលដំណើរការរបស់ខ្លួន ស្របពេលខ្សែភាពយន្តទីពីរ (",") មានអ្នកទស្សនាភាពយន្តសរុបចំនួន , នាក់ និងទី៣ (",") មានអ្នកទស្សនាភាពយន្តសរុបចំនួន ,។,ទន្ទឹមនឹងនេះ រឿង "," ថ្មីៗនេះបានក្លាយជាភាពយន្តដែលចំណាយពេលលឿនបំផុតរបស់ , ដែលមានអ្នកចូលមើលជាង , ហើយក៏ជាភាពយន្តកូរ៉េលឿនបំផុតសម្រាប់ឆ្នាំ , ដើម្បីឈានចាប់ជោគជ័យដល់ចំណុចនេះ៕
1entertainment
99
ជា ស្រីនា ចាប់ផ្តើមគៀងគរ creator ក្នុងស្រុកផលិត Apsara Make Up Trend
ជា ស្រីនា ចាប់ផ្តើមគៀងគរ creator ក្នុងស្រុកផលិត Apsara Make Up Trend,ខណៈដែលវីដេអូ Make up ឥណ្ឌា Asoka កំពុងមាន trending ខ្លាំងក្នុងកម្មវិធី Tik Tok ដោយមានជាតិសាសន៍ជាច្រើនបាននាំគ្នាផលិតវីដេអូនេះបន្តបន្ទាប់ ដែលក្នុងនោះក៏មាន Content Creator និងសិល្បករខ្មែរមួយចំនួនដែលនិយមធ្វើវីដេអូតាម trend ផងដែរ។, គួរឱ្យចាប់អារម្មណ៍ជាខ្លាំង Content Creator និងជា Influencer ល្បីឈ្មោះនៅកម្ពុជា ជា ស្រីនា ស្រាប់តែចាប់ផ្តើមគៀងគរប្រមូល creator ក្នុងស្រុក ក្នុងបំណងផលិតវីដេអូ Apsara Make Up Trend ដើម្បីបង្ហាញពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរបង្ហាញទៅកាន់ពិភពលោក។ ,តាមរយៈការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ ស្រីនា រៀបរាប់ថា « creator គ្រប់គ្នាមិនមែនមិនចង់ធ្វេីទេ ម្នាក់ៗនឹងធ្វេីដោយមិនស្ទាក់ស្ទេីរឱ្យតែមានធនធាននិងកម្លាំងគ្រប់គ្រាន់ ការគាំទ្រ និងការយោគយល់ពីម្នាក់ៗអាចធ្វេីឱ្យវប្បធម៌យេីងពង្រាយកាន់តែធំ»។,អ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងច្រើនសន្ធឹកបានចេញមកគាំទ្រគំនិតផ្តួចផ្តើមរបស់ ស្រីនា យ៉ាងពេញទំហឹង ថែមទាំងបាននាំគ្នាចែកចាយនូវអ្វីដែល Content Creator រូបនេះបានកំពុងរៀបចំបង្កើតឡើងទៀតផង។,ទន្ទឹមគ្នានោះផងដែរ នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ នាដការីរបាំបុរាណ Kon Ant ក៏បានប្រកាសថា នាងនឹងផលិតវីដេអូបែបខ្មែរ និងចម្រៀងខ្មែរតាមការស្នើរសុំរបស់អ្នកគាំទ្រ ដែលគ្រោងការរបស់ Kon Ant ស្របគ្នានឹងអ្វីដែល ស្រីនា កំពុងគៀងគរបង្កើតឡើងតែម្តង៕,អត្ថបទ៖ Ah Mouy
1entertainment
3,773
គ្រូ​ Man Utd អាច​នឹង​កាត់ប្រាក់ខែ ប្រសិន​បើ​ក្លឹប​អត់​បាន​លេង​ UCL រដូវកាល​ក្រោយ
គ្រូ​ Man Utd អាច​នឹង​កាត់ប្រាក់ខែ ប្រសិន​បើ​ក្លឹប​អត់​បាន​លេង​ UCL រដូវកាល​ក្រោយ,លោក Erik Ten Hag អ្នកចាត់ការ​ក្លឹប Manchester United ប្រឈមមុខនឹងការកាត់ប្រាក់ខែ ប្រសិន​បើ​លោក​បរាជ័យ​មិន​អាច​ជួយ​ឱ្យ​ក្លឹប​បិសាចក្រហម​ឡើង​ដល់​ចំណាត់ថ្នាក់​លេខ ៤ ឬ បាន​លេង​នៅ​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League នៅ​រដូវកាល​ក្រោយ។ នេះ​បើ​តាមការចុះផ្សាយ​របស់​សារព័ត៌មាន​កីឡា​ ESPN។,លោក Ten Hag បាន​ចូល​មក​រួមរស់​ជាមួយ​ក្លឹប Manchester United កាល​ពី​ឆ្នាំ២០២២កន្លងទៅ ជាមួយ​នឹង​កុងត្រា ៣ឆ្នាំ។ កុងត្រា​របស់​លោក​ជា​កុងត្រា​ដោយ​ផ្អែក​លើ​លទ្ធផល។ នា​ពេល​នេះ​ដែរ​ លោក​កំពុង​តែ​មាន​ប្រាក់​ប្រចាំឆ្នាំ​ប្រមាណ ១១,២លាន​ដុល្លារ​អាមេរិក។ ប្រសិន​បើ​លោក​មិន​អាច​ជួយ​ Manchester United កក់​កៅអី​នៅ Champions League នោះ​ទេ លោក​នឹង​ត្រូវ​កាត់​ប្រាក់​ខែ ២៥ភាគរយ ដោយ​កាត់​ពី​ជាង ១១លាន​ដុល្លារ នៅ​សល់​ប្រមាណ ៨លាន​ដុល្លារ​អាមេរិក។,កាល​ពី​រដូវកាល ២០២២/២៣ បុរស​ជនជាតិ​ហុល្លង់​រូបនេះ​​បាន​ដឹកនាំ​ឱ្យ​បិសាច​ក្រហម​ជាប់​លេខ ៣ នៅ​ក្នុង​ Premier League ទោះ​បី​ជា​ពេល​នោះ​ មាន​រឿងអាស្រូវយាយី​ជាមួយ​នឹង​អតីត​តារា​បាល់ទាត់​របស់​ខ្លួន​គឺ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo។,ក្លឹប​ Manchester United នា​ពេល​នេះ​ដែរ​កំពុង​តែ​ឈរ​លេខ ៧ នៅតារាង​លីគ​កំពូល​អង់គ្លេស ដោយ​លេង​បាន ៣២ប្រកួត និង​មាន ៥០ពិន្ទុ​ក្នុង​ដៃ។ ក្លឹប​ដែល​មាន​ចំណាត់ថ្នាក់លេខ ៤គឺ Aston Villa ដែល​លេង​បាន ៣៤ប្រកួត និង​មាន​ ៦៦ពិន្ទុ។ ដូច្នេះ​ហើយ បើ​វិភាគ​ទៅ ខាង​បិសាចក្រហម​រាង​ពិបាក​ខ្លាំង​ក្នុងការ​យក​លេខ ៤៕
4sport
564
ប៉ាល់​ ឆរស៊ី្ម​ ៖​ សុខភាព​ល្អ​បាន​មក​ពី​ការ​ហាត់​កីឡា​ មិនមែន​បាន​មក​ពី​ការ​បរិភោគ​សត្វ​ព្រៃ​ទេ​
ប៉ាល់​ ឆរស៊ី្ម​ ៖​ សុខភាព​ល្អ​បាន​មក​ពី​ការ​ហាត់​កីឡា​ មិនមែន​បាន​មក​ពី​ការ​បរិភោគ​សត្វ​ព្រៃ​ទេ​,ប៉ាល់​ ឆរស៊ី្ម​ កីឡា​ការិនី​ឆ្នើម​របស់​កម្ពុជា​នៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ អ្នក​កីឡា​ទាំង​អស់​ដែល​ទទួល​បាន​សុខភាព​ល្អ​ និង​យល់​ដឹង​ពី​សារប្រយោជន៍​ នៃ​ការ​ហាត់​កីឡា ​គួរ​ចូលរួម​ចែករំលែក​ និង​ផ្សព្វផ្សាយ​ដល់​មហាជន​ហើយ​ពន្យល់​ថា​មិនមែន​ញុំ​សត្វ​ព្រៃ​នាំ​ឲ្យ​មាន​សុខភាព​នោះ​ទេ។​,កីឡា​ការិនី​ ប៉ាល់​ ឆរស៊ី្ម​ ដែល​ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​មហោស្រព​សត្វ​ស្លាប​លើក​ទី២​ នៅ​សកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ (ចំការដូង)​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ពិត​ជា​មាន​អារម្មណ៍​ស្រស់ស្រាយ​ និង​សប្បាយ​ចិត្ត​មែនទែន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ។​ អ្វី​ដែល​សំខាន់​នោះ​គឺ​បាន​ចូលរួម​ចែករំលែក​ និង​ផ្ញើ​សារ​ដល់​ប្រជាពលរដ្ឋ​ ពិសេស​សិស្ស​និស្សិត​ឲ្យ​ចេះ​ស្រឡាញ់​ការពារ​បរិស្ថាន​ និង​បញ្ឈប់​ការ​បរិភោគ​សត្វ​ព្រៃ។​ ,បរិស្ថាន​ស្អាត​ បរិស្ថាន​ល្អ ​ធ្វើ​ឲ្យ​មនុស្ស​រស់នៅ​មាន​សុខភាព​ល្អ​ មាន​កម្លាំង​កាយ កម្លាំងប្រាជ្ញា​ អាច​ដោះស្រាយ​ និង​បំពេញ​ការងារ​បាន​ល្អ​។​ ទន្ទឹម​និង​នេះ​ធ្វើ​ឲ្យ​ម្នាក់ៗ​រស់​នៅ​ដោយ​បរិយាកាស​ស្រស់ស្រាយ​ អីចឹង​ហើយ​ការ​ការពារ​សត្វ​ព្រៃ​ និង​បរិស្ថាន​គឺ​ជា​រឿង​សំខាន់​សម្រាប់​អ្នក​គ្រប់គ្នា។​,ម្ចាស់​មេដាយ​ ៦គ្រឿង​នៅ​ស៊ីហ្គេម​កម្ពុជា​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ,​ ដូច្នេះ​អ្នក​កីឡា​ទាំង​អស់​ដែល​បាន​យល់ដឹង​ និង​ទទួល​បាន​សុខភាព​ល្អ​ពី​កីឡា​ គួរ​នាំ​គ្នា​ផ្សព្វផ្សាយ​ពន្យល់​ដល់​មហាជន​ ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ មួយ​វិញ​ទៀត​ក្នុង​នាម​ជា​អ្នក​កីឡា​ដែល​មហាជន​ស្គាល់​ច្រើន​គួរ​ចូលរួម​ជំរុញ​ឲ្យ​ប្រជាជន​ទូទៅ​ស្រឡាញ់​ការពារ​បរិស្ថាន​ល្អ​ ការពារ​សត្វព្រៃ ​ពិសេស​សត្វ​មួយ​ចំនួន​ដែល​ជិត​ផុតពូជ​ ងាក​មក​ថែរក្សា​ និង​បញ្ឈប់​ការ​បរិភោគ​ពី​ពេល​នេះ​តទៅ។​,កម្មវិធី​មហោស្រព​សត្វ​ស្លាប​ និង​ធម្មជាតិ ​ឆ្នាំ​២០២៤​ លើក​ទី២​ ក្រោម​ប្រធាន​បទ​ ,​ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១៥​ ខែ​មករា​ នៅ​ក្នុង​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ (ចំការ​ដូង)។​ កម្មវិធី​សង្គម​មួយ​នេះ​រៀបចំ​ដោយ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​ (NatureLife Cambodia Organization) ​សហការ​ជា​មួយ​ក្រសួង​បរិស្ថាន​ និង​អង្គការ​ដៃគូ​ជា​ច្រើន​ទៀត។ ក្នុង​នោះ​ដែរ​ ប៉ាល់​ ឆរស៊ី្ម​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ដែល​ជា​វរិៈ​កីឡា​ការិនី​ឆ្នើម​របស់​កម្ពុជា​ នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ស៊ីហ្គេម ឆ្នាំ​២០២៣៕​
4sport
215
តម្លៃប្រេងហក់ឡើងវិញ មុនកិច្ចប្រជុំដ៏សំខាន់របស់ OPEC+ (Video)
ញូវយ៉ក៖ តម្លៃប្រេងបានឡើងថ្លៃកាលពី ថ្ងៃចន្ទ ខណៈអ្នកវិនិយោគកំពុងរង់ចាំកិច្ចប្រជុំ សំខាន់របស់អង្គការប្រទេសនាំចេញប្រេងនិងសម្ព័ន្ធមិត្ត ដែលគេស្គាល់ជាសមូហភាព ថា ជា OPEC+ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែកុម្ភៈ បានបន្ថែម ៨៧សេន ឬ ១,២ ភាគរយដើម្បីទូទាត់នៅតម្លៃ ៧៦,៨ដុល្លារអាមេរិកក្នុងមួយធុងនៅលើផ្សារហ៊ុន New York Mercantile Exchange ។ ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែមីនា បានកើនឡើង ១,២ដុល្លារ ឬ ១,៥ ភាគរយ មកបិទនៅតម្លៃ ៧៨,៩៨ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange ។ អង្គការ OPEC+ គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនេះ តាមរយៈសន្និសីទវីដេអូ ដែលសម្ព័ន្ធភាពប្រេងត្រូវបានគេរំពឹងថា នឹងសម្រេចថាតើត្រូវបន្តបង្កើនទិន្នផលនៅក្នុងខែកុម្ភៈឬយ៉ាងណា។ សម្រាប់ឆ្នាំ២០២១ WTI និង Brent ទាំងពីរបានកើនឡើងច្រើនជាង ៥០ភាគរយដោយសន្ទស្សន៍គោលរបស់សហរដ្ឋអាមេរិក បានប្រកាសពីការកើនឡើងភាគរយខ្លាំងបំផុតរបស់ខ្លួន ដោយផ្អែកលើកិច្ចសន្យាមុនខែ ចាប់តាំងពីឆ្នាំ២០០៩ ហើយសន្ទស្សន៍ គោលសកលបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៦៕ ដោយ ឈូក បូរ៉ា
0economic
4,241
យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល រំលេចជីវប្រវត្តិសិក្សារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត
យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល រំលេចជីវប្រតបត្តិសិក្សារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមលើកយកនូវជីវប្រវត្តិការសិក្សារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ប្រទេសកម្ពុជា មានដូចតទៅ៖ ✍?នៅឆ្នាំ 1980-1990 ៖ សិក្សានៅបឋមសិក្សា និងមធ្យមសិក្សាកុមារី (បច្ចុប្បន្នសាលាបឋមសិក្សា និងមធ្យមសិក្សាចតុមុខ នៅឆ្នាំ 1990-1993 ៖ សិក្សានៅវិទ្យាល័យភ្នំដូនពេញ (បច្ចុប្បន្នវិទ្យាល័យព្រះស៊ីសុវត្ថិ) ជាអតីតសិស្សពូកែគណិតវិទ្យា ដោយប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ទូរទាំងប្រទេសផ្នែកគណិតវិទ្យា ✍? នៅឆ្នាំ 1995-1999 ៖ សិក្សានៅសាលាបណ្ឌិតយោធានៅទីក្រុង West Point នៅអាមេរិកដោយទទួលបានសញ្ញាបត្រនៅថ្ងៃទី ២៩-ឧសភា-១៩៩៩។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេ ដែលបានចូលរៀននៅសាលា West Point។នៅឆ្នាំ1995 ពេលឯកឧត្តមបណ្ឌិត ចេញទៅរៀននៅសហរដ្ឋអាមេរិក ឯកឧត្តម បានចូលបម្រើការងារកងទ័ពរួចទៅហើយ នៅក្នុងកងយោធពលខេមរៈភូមិន្ទ។ ✍? នៅឆ្នាំ 2002 ៖ ឯកឧត្តមបណ្ឌិត ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក  ✍? នៅឆ្នាំ 2008 ៖ ឯកឧត្តមបណ្ឌិត ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។ សូមបញ្ជាក់ជូនថា៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេដែលបានចូលរៀននៅសាលា West Point ក្រោយពីបញ្ចប់ការសិក្សា ឯកឧត្តមបានយកចំណេះដឹងដែលចេះពីការសិក្សាយកមកអនុវត្តនៅកម្ពុជា ដោយឯកឧត្តម បានលើកឡើងថា ៖ ” ទ្រឹស្តី និងជំនាញ ជាមូលដ្ឋាននៃការគ្រប់គ្រង និងដឹកនាំយោធាមួយចំនួន ប៉ុន្តែការងារជាក់ស្តែងគឺសំខាន់ដោយវាបានបង្រៀនយើងក្នុងការអនុវត្តការងារ ” ។ ❤️សូមជម្រាបជូនថា នេះជាប្រវត្តិការសិក្សាសង្ខេបរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដោយមិនទាន់លើកយកពីប្រវត្តិការងាររបស់ឯកឧត្តម ដែលបានបំពេញកិច្ចការងារជាច្រើនដើម្បីលើកស្ទួយសង្គម ការពារជាតិ មាតុភូមិកម្ពុជានៅលើឆាកអន្តរជាតិ៕ (ហ្វេសប៊ុកផេក យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល)
3politic
5,833
នៅស្រុកខ្មែរ ឃើញជិះ Toyota BZ4x និង Tesla ច្រើន! ប៉ុន្តែកន្លះឆ្នាំនេះ EV របស់ក្រុមហ៊ុនមួយនេះវិញទេ ដែលជាប់លេខ១ មានអ្នកប្រើច្រើនជាងគេ
នៅស្រុកខ្មែរ ឃើញជិះ Toyota BZ4x និង Tesla ច្រើន! ប៉ុន្តែកន្លះឆ្នាំនេះ EV របស់ក្រុមហ៊ុនមួយនេះវិញទេ ដែលជាប់លេខ១ មានអ្នកប្រើច្រើនជាងគេ,យោងតាមតួលេខ នៃការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន BYD ឈរលើកំពូលតារាង ដែលមានចំនួន ៦៥៨ គ្រឿង យានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាក TESLA ចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត។ នេះបើតាម​ការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០២៤។,ក្នុងអំឡុង​ពាក់កណ្តាលឆ្នាំនេះ មានទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្តសរុបចំនួន ២ ៩៦៨គ្រឿង បានចុះបញ្ជីជាផ្លូវការ។ ក្នុងនោះ ទោចក្រយានយន្តចំនួន ៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និង រថយន្តចំនួន ១ ៦១៤គ្រឿង។,បើតាម​ក្រសួង​សាធារណការ ការចុះបញ្ជី​យានយន្ត​អគ្គិសនី​មានការកើនឡើង​ជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋ​មានសុទិដ្ឋនិយម​ច្រើន និងបង្ហាញការ​ចាប់អារម្មណ៍​ខ្ពស់​ចំពោះការប្រើប្រាស់​យានយន្តអគ្គិសនី ដែលជានិន្នាការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈចំហេះក្នុង​ដែលជានិន្នាការចាស់។,ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច មានផាសុកភាព កម្រិតបំពុលក្នុងបរិយាកាសទាប ហើយលើសពីនេះ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិតនៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរ។,សម្តេចធិបតីនាយករដ្ឋមន្រ្តី បាន​ប្រកាស​ឱ្យដឹងកាលពីថ្មីៗនេះថា ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD គ្រោង​បើករោងចក្រ​ផលិតរថយន្តនៅកម្ពុជា បន្ទាប់ពី Ford, Toyota និង Hyundai។ ដូច្នេះ BYD អាច​ជាក្រុមហ៊ុនដំបូងគេ ដែលបើក​រោងចក្រ​រថយន្តអគ្គិសនីនៅកម្ពុជា ខណៈ​ដែលក្រុមហ៊ុនចិនមួយនេះ បានបង្ហាញពីគម្រោង​ដំឡើងស្ថានីយសាកភ្លើង​សម្រាប់​ EV ប្រមាណ ២០០ទីតាំង នៅទូទាំង​ប្រទេសកម្ពុជា នាពេលកន្លងមក៕
5technology
2,995
មុត ចន្ថា ៖ សហគមន៍ការទូតមិនធ្វើអន្តរកម្ម ជាមួយលោក សម រង្ស៊ី តែនៅបន្តធ្វើជាមួយលោក កឹម សុខា
បើតាមលោក មុត ចន្ថា បង្ហាញក្នុងហ្វេសប៊ុកនាថ្ងៃ៦ មករា នេះគឺសហគមន៍ការទូតធ្វើអន្តរកម្មជាមួយសមភាគីរដ្ឋាភិបាល ដើម្បីពង្រឹងចំណងមិត្តភាពការទូត និងសហប្រតិបត្តិការអន្តរជាតិទ្វេភាគី រួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ សន្តិភាព នីតិរដ្ឋអន្តរជាតិ សណ្តាប់ធ្នាប់ពិភពលោក ជំងឺរាតត្បាតដែលជាកង្វល់រួមរបស់ពិភពលោក និងលទ្ធិប្រជាធិបតេយ្យ ហើយនិងការការពារសិទ្ធិមនុស្ស និងសេរីភាពគ្រឹះ។ លោកថា “ជាក់ស្តែង សហគមន៍ការទូតនៅតែបន្តធ្វើអន្តរកម្មជាមួយឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ បន្ទាប់ពីទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌនៃការឃុំឃាំងក្នុងផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០១៩។ សហគមន៍ការទូតបានជ្រើសធ្វើអន្តរកម្មជាមួយ ឯកឧត្តម កឹម សុខា ដោយផ្នែកលើស្ថានភាពនិងឋានៈច្បាប់របស់លោក ហើយលោកបន្តគោរពច្បាប់យ៉ាងខ្ជាប់ខ្ជួនដែលចំណុចនេះ ត្រូវបានបញ្ជាក់ដោយចៅក្រម ស៊ើបអង្កេតនៃសាលាដំបូងភ្នំពេញ ដែលបញ្ជាក់ថា ការបន្ធូរបន្ថយលក្ខខណ្ឌ នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការនៃឯកឧត្តម កឹម សុខា គឺដោយសារការគោរពច្បាប់ និងបទបញ្ជារបស់តុលាការពីសំណាក់ ឯកឧត្តម កឹម សុខា តាំងពីដើមទីរៀងរហូតមក” ។ ចំពោះ លោក សម រង្ស៊ីវិញ ត្រូវបានលោកដាក់ជាសំណួរថា ចុះហេតុអីបានជាសហគមន៍ការទូត មិនធ្វើអន្តរកម្មជាមួយអតីតដឹកនាំ ដែលរត់គេចមានសេរីភាពនៅក្រៅ គឺលោក សម រង្ស៉ី? លោកថា “ចម្លើយខ្លីបំផុត គឺដោយសារលោក សម រង្ស៉ី បានរំលោភបំពានច្បាប់ម្តងហើយម្តងទៀត ដោយមិនចាំបាច់ឲ្យសហគមន៍ការទូត ធ្វើការវែកញ៉ែក ពីមូលហេតុនៃការំលោភទាំងនេះទេ” ។ ពាក់ព័ន្ធការល្មើសច្បាប់របស់លោក សម រង្ស៊ីត្រូវបានលោក មុត ចន្ថាថា ដូចជា ៖ បង្កើតចលនាខុសច្បាប់ , ប្រកាសញុះញង់ឲ្យមានការផ្តួលរំលំរដ្ឋាភិបាល , ប្រកាសញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធបែរកាណុងប្រឆាំងរាជរដ្ឋាភិបាល , ប្រកាសកេណ្ឌកម្លាំងមហាជនចូលមកចាប់ខ្លួនមេដឹកនាំរាជរដ្ឋាភិបាល និងការប្រមាថអង្គព្រះមហាក្សត្រផ្ទួនៗ ជាដើម។ លោក មុត ចន្ថា ឲ្យដឹងទៀតថា ប្រសិនមេដឹកនាំនយោបាយបំណងសុចរិតប្រាថ្នាចង់បានការបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិពិតប្រាកដ ត្រូវគោរពច្បាប់ និងស្ថាប័នជាតិ។ ដូច្នេះការធ្វើអន្តរកម្ម និងសហប្រតិបត្តិការអន្តរជាតិរបស់លោក កឹម សុខា ដើម្បីបម្រើ និងការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ៕
3politic
5,201
គោលនយោបាយ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ នឹងជួយពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា
ភ្នំពេញ៖ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣ – ២០២៨ ក្នុងគោលបំណងផ្សព្វផ្សាយគោលនយោបាយនេះ ឱ្យបានទូលំទូលាយក្នុងស្មារតី ជំរុញការអនុវត្ត និងបន្តជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលតំណាងក្រសួង ស្ថាប័ន និងនិយ័តករ, ស្ថានទូត, គ្រឹះស្ថានធនាគារ និងហិរញ្ញ-វត្ថុ, គ្រឹះស្ថានអប់រំ, ក្រុមហ៊ុនក្នុងវិស័យធានារ៉ាប់រង, ក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិ និងសមាគមពាក់ព័ន្ធនានា សរុបចំនួន ២៣០ រូប នាសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង ៩:០០ នាទីព្រឹក ដល់ម៉ោង ១២:២០ នាទីរសៀល។ ដោយមើលឃើញពីសក្តានុពលដ៏ធំធេងពីបច្ចេកវិទ្យាហិរញ្ញវត្ថុ, រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣ – ២០២៨ ដែលមានចក្ខុវិស័យរយៈពេលវែងគឺ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុដោយឈរលើ មូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្តល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក ដោយឈរលើគោលការណ៍ធំៗ ចំនួន ៣ រួមមាន៖ (១)-ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, (២)-ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និង (៣)-ការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។ គោលនយោបាយនេះមានគោលដៅចម្បងចំនួន ៤ គឺ៖ (១)-ការអភិវឌ្ឍបរិស្ថានគោល-នយោបាយអំណោយផល, (២)-ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ, (៣)-ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ និង (៤)-ការជំរុញការអភិវឌ្ឍ និងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ដើម្បីឱ្យការអនុវត្តគោលនយោបាយនេះសម្រេចបានជោគជ័យ, វិធានការគោលនយោបាយសរុបចំនួន ៥២ ត្រូវបានដាក់ចេញ ដោយការអនុវត្តវិធានការគោលនយោបាយទាំងអស់នេះ ត្រូវគោរពតាមអភិក្រមចំនួន ៣ គឺ៖ ទី១)-ការចាប់យក (Adoption), ទី២)-ការកែសម្រប (Adaptation) និង ទី៣)-ការធ្វើនវានុវត្តន៍បន្ថែម (Further Innovation)។ ទន្ទឹមនឹងនេះ គោលនយោបាយនេះនឹងត្រូវអនុវត្តដោយតួអង្គសំខាន់ចំនួន ២ គឺ ធនាគារជាតិនៃកម្ពុជា និងនិយ័តករក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន ដូចជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការសម្របសម្រួល និងការដឹកនាំដោយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ ការអនុវត្តគោលនយោបាយនេះក៏តម្រូវឱ្យមានការចូលរួមពីវិស័យឯកជនក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីជួយជំរុញឱ្យការអនុវត្តគោល-នយោបាយនេះបានលទ្ធផលដូចការរំពឹងទុក។ បន្ថែមលើនេះ អគ្គបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ និងការតម្រង់ទិសដល់ក្រសួង ស្ថាប័នទទួលបន្ទុកអនុវត្ត និងភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យការអនុវត្តគោលនយោបាយនេះកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ ដែលមានជារួមគឺ ការបន្តចូលរួមអនុវត្តគោលនយោបាយឱ្យបានពេញលេញតាមរយៈការរៀបចំផែនការសកម្មភាពការងារ ជាក់ស្តែងស្រាវជ្រាវដកស្រង់បទពិសោធន៍ និងរៀនសូត្រជាប់ជាប្រចាំ ព្រមទាំងបង្កើនកិច្ចសហការជិតស្និទ្ធ ប្រកបដោយស្មារតីបុរេសកម្ម, ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់។ សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូន និងសម្រេចលទ្ធផលគាប់ប្រសើរដូចការរំពឹងទុក ដោយមានអន្តរសកម្មរវាងវាគ្មិន និងអ្នកចូលរួម ប្រកបដោយស្មារតីចែករំលែក និងយកចិត្តទុកដាក់ខ្ពស់។ តាមរយៈបទបង្ហាញ និងកិច្ចពិភាក្សា, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងក្រសួង ស្ថាប័នទទួលបន្ទុកអនុវត្ត សង្ឃឹមយ៉ាងមុតមាំថា ការអនុវត្តគោលនយោបាយនេះ នឹងជួយពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជាផងដែរ៕
0economic
4,062
Yoo Ah In ប្រឈមមុខនឹងការកាត់ក្តីលើកទី៧ ពីបទប្រើប្រាស់គ្រឿងញៀន
Yoo Ah In ប្រឈមមុខនឹងការកាត់ក្តីលើកទី៧ ពីបទប្រើប្រាស់គ្រឿងញៀន,នៅថ្ងៃទី ២៤ ខែកក្កដានេះ តារាសម្តែង , នឹងត្រូវប្រឈមមុខនឹងការកាត់ក្តីលើកទី ៧ ក្រោមការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនជាប្រចាំ។,ការកាត់ក្តីនឹងធ្វើឡើងនៅម៉ោង ,នៅតុលាការកណ្ដាល ក្រុងសេអ៊ូល ក្រោយលោក ឲ្យវេជ្ជបណ្ឌិតរបស់ខ្លួន ផ្ញើថ្នាំងងុយដេក តាមរយៈសេវារហ័ស ដោយប្រើឈ្មោះគ្រួសារ និងគ្មានការពិគ្រោះយោបល់ត្រឹមត្រូវ។, ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនចំនួន , ដងក្នុងចន្លោះខែកញ្ញា ឆ្នាំ ២០២០ ដល់ខែមីនា ឆ្នាំ ២០២២ ក្រោមលេសថា មកពីការកែសម្ផស្ស ដោយមានបរិមាណជាតិថ្នាំ , និង , ច្រើនក្នុងខ្លួន។,លើសពីនេះ , ត្រូវបានគេចោទប្រកាន់ថាបានទទួលវេជ្ជបញ្ជាខុសច្បាប់សម្រាប់ការប្រើប្រាស់ថ្នាំ , និង , ជាង ,ក្រោមឈ្មោះអ្នកដទៃ ,ក្នុងចន្លោះខែឧសភា ឆ្នាំ ២០២១ ដល់ខែសីហា ឆ្នាំ ២០២៣។ លោកក៏ត្រូវបានចោទប្រកាន់ រួមជាមួយនឹងបក្ខពួកបួននាក់ផ្សេងទៀត ពីបទជក់កញ្ឆានៅសហរដ្ឋអាមេរិក និងល្បួងអ្នកដទៃឲ្យធ្វើដូចគ្នា។,ក្នុងអំឡុងពេលសវនាការលើកទីពីរ , បានសារភាពចំពោះការចោទប្រកាន់មួយចំនួន ពីបទប្រើប្រាស់កញ្ឆា និងប្រូផូហ្វូល ប៉ុន្តែបានបដិសេធថាខ្លួន មិនបានល្បួងអ្នកណាឱ្យជក់កញ្ឆា បំផ្លាញភស្តុតាង និងការចោទប្រកាន់ផ្សេងទៀតឡើយ ដោយអះអាងថាករណីមួយចំនួន គឺជាការបំផ្លើស ហើយថាលោកមិនដែលជំរុញ ឬប្រគល់កញ្ឆាឱ្យ , ទេ៕
1entertainment
3,926
Ford Ranger Raptor 2.0 ឆ្នាំ២០២៣ ប្រើម៉ាស៊ីនម៉ាស៊ូត និង បូម FOX សមត្ថភាពនៅតែខ្លាំង ពិសេស​សន្សំសំចៃ
Ford Ranger Raptor 2.0 ឆ្នាំ២០២៣ ប្រើម៉ាស៊ីនម៉ាស៊ូត និង បូម FOX សមត្ថភាពនៅតែខ្លាំង ពិសេស​សន្សំសំចៃ,ថ្មីៗនេះ ក្រុមហ៊ុន Ford Cambodia ទើបតែ​នាំចូល​ភីកអាប់​ដ៏ខ្លាំង​របស់ខ្លួនគឺ Ford Ranger Rapter 2.0 ស៊េរីឆ្នាំ​២០២៣ ដែល​ជាប្រភេទ​ប្រើម៉ាស៊ីន​ម៉ាស៊ូត។,ការឌីហ្សាញ​រូប​រាង​របស់​រថយន្ត​នេះ គឺចង្កៀងមុខ និង​អំពូលបំភ្លឺ​ពេលថ្ងៃ​រចនា​ថ្មី ជារាង​អក្សរ C ប្រភេទ Matrix LED អាចបិទបើក បែងចែក​ពន្លឺ និង​រេតាមចង្កូតដោយស្វ័យប្រវត្តិ ប៉ាណាមុខធំ ពណ៌ខ្មៅ បង្កប់អក្សរ FORD ផុសចំកណ្តាល កាច អង់អាច រឹងមាំ មានបង្កប់កាមេរ៉ាមួយគ្រាប់។,ជាមួយគ្នា​នេះ វាបាន​បំពាក់​ខែលដែកថែប​ពិសេស ការពារ​ផ្ទៃផ្នែក​ខាងក្រោម កញ្ចក់​ចំហៀង​ក្តោបអូតូ មាន​បង្កប់​អំពូល​ស៊ីញ៉ូ LED និង​កាមេរ៉ាមួយ​គ្រាប់ ឈ្នាន់ជើង​ចំហៀង យ៉ាន់កង់អាលុយមីញ៉ូម ទំហំ 17 អ៊ីញ ជាមួយ​សំបកកង់ Off-road ទំហំ 33 អ៊ីញ និង​បំពាក់​ប្រព័ន្ធបូម FOX ទំហំ 2.5 អ៊ីញ។,ចំណែក​ផ្នែកខាងក្រោយ គឺ​ស្តុបរចនាថ្មី ប្រភេទ LED មានបន្ថែមស្តុប​ចំកណ្តាល ដែលផ្តល់ពន្លឺភ្លឺ និងសុវត្ថិភាព​ជាងមុន ឃ្លុបក្រោយ​រចនាម៉ូដថ្មី ធូរងាយស្រួល​បើក-បិទ ហើយមាន​បង្កប់​តែមអក្សរ​ផុស RANGER រន្ធសាកភ្លើងនៅលើឃ្លុបខាងក្រោយ អាចដោតប្រើឧបករណ៍អេឡិចត្រូនិចផ្សេងៗ ងាយស្រួល​សម្រាប់​ការងារ និង​ដំណើរកម្សាន្ត​បែប​ផ្សងព្រេង និងមាន​រន្ធសម្រាប់​ភ្ជាប់​ឧបករណ៍គ្រីបឈើ និង មានបន្ទាត់ម៉ែត្រក្រិត។,មកមើល​ក្នុងផ្នែក​កាប៊ីនវិញ មាន​ភាព​ធំទូលាយ​រចនាបែបស្ព័រ កុងទ័រឌីជីថល ទំហំ 12.4 អ៊ីញ បង្ហាញរូបភាពបានច្បាស់ បង្ហាញព័ត៌មានបានច្រើន អេក្រង់កម្សាន្ត Touchscreen ទំហំ 12.4 អ៊ីញ ដំណើរការដោយបច្ចេកវិទ្យា SYNC 4A ជំនាន់ថ្មី អាចភ្ជាប់មុខងារ Apple CarPlay & Android Auto ដោយមិនចាំបាច់ប្រើខ្សែ ហើយក៏អាចបើកមើលផែនទី Google Maps បានដែរ។ ទន្ទឹមនេះ វាក៏មាន​ប្រព័ន្ធ​កាមេរ៉ា 360 ដឺក្រេ កញ្ចក់មើលក្រោយស្រទុំអូតូ Speaker ម៉ាក Bang & Olufsen ចំនួន 10 គ្រាប់ រន្ធ AUX ចំនួន 6 ងាយស្រួលក្នុងការតភ្ជាប់ឧបករណ៍អេឡិចត្រូនិចបន្ថែមផ្សេងៗ ដៃចង្កូតបូមអេឡិចត្រូនិច មានហាយឡាយថ្នេរដេរពណ៌ក្រហម និងតែម RAPTOR ធូរងាយស្រួលបត់បែន ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី 10 វគ្គអូតូ (E-Shifter)។,រថយន្ត​ភីកអាប់នេះ បាន​មកជាមួយ​ប្រព័ន្ធគ្រប់គ្រងប៉ុងអេឡិចត្រូនិចជំនាន់ថ្មី (2H, 4H, 4L, 4A) ធ្វើការជាមួយ​ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ Selectable Drive Modes (Normal, Sport, Slippery, Mud-Ruts, Sand, Baja, Rock Crawl) ព្រមទាំងប្រព័ន្ធចាប់ប៉ុងមុខ និងក្រោយ សម្រាប់សម្រួលពេលជាប់ផុង និង​ប្រព័ន្ធទប់លំនឹងពេលចុះចំណោតផងដែរ។,Ford Ranger Rapter 2.0 ស៊េរីឆ្នាំ​២០២៣ ប្រើ​ម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,០លីត្រ Bi-Turbo ទំហំ ៤ស៊ីឡាំង ផលិតបានកម្លាំង 210 PS និងកម្លាំងរមួល 400 NM ដំណើរការជាមួយ​ប្រអប់លេខអូតូ ១០វគ្គ និងប៉ុង២ កាប់ពីតាស់។,ជាមួយគ្នានេះ វាក៏បំពាក់​មក​ជាមួយ​ប្រព័ន្ធ​សុវត្ថិភាព​យ៉ាងច្រើនផងដែររួមមានដូចជា៖,ពោងសុវត្ថិភាព 7 គ្រាប់ ការពារទាំងផ្នែកខាងមុខ ចំហៀង និង ជង្គង់,ប្រព័ន្ធហ្វ្រាំង ABS & EBD,ប្រព័ន្ធទប់លំនឹង ESP & TCS,ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិបែបអក្សរ (P) និង ប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្តិ,ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិបែបអក្សរ (T),ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ,ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិពេលថយក្រោយ,ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាប់ដោយស្វ័យប្រវត្តិក្រោយពេលមានការប៉ះទង្គិច,ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយ,ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តិតាមយានយន្តខាងមុខ និងតម្រង់គន្លងផ្លូវ,ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអ្នកបើកបរឲ្យបើកក្នុងគន្លងត្រឹមត្រូវ,ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និង ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ,ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ និង ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថ្នាក់៕,សូមទស្សនាវីដេអូ Review ខាងក្រោមនេះ៖
5technology
2,585
លោក សយ សុភាព បង្ហាញរចនាសម្ព័ន្ធ នៃយុទ្ធសាស្រ្ត កលល្បិចរបស់ក្រុមភ្នែក៥ វាយចិន-ខ្មែរ (Video)
នៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ១៤ ធ្នូ លោកថ្លែងថា “ខ្ញុំសាកល្បងរៀបចំសង្ខេប នូវយុទ្ធសាស្ត្រ និងអង្គការចាត់តាំងជូនបងប្អូន ដែលនិយមតាមដានព័ត៌មាន ដើម្បីស្វែងយល់ពីយុទ្ធសាស្ត្រ និងកលល្បិច របស់ក្រុមភ្នែក៥ វាយ ចិន និងខ្មែរ” ។ ខ្ញុំមិនរាប់បញ្ចូលប្រព័ន្ធឃោសនាធំៗ របស់ ប៊ីលឌើប៊ើកទេ ដែលជាអ្នកវៃមុន ហើយប្រព័ន្ធឃោសនាពួកគេ ជាភាសាខ្មែរយកមកបន្ទរ” ។ បើតាមលោក សយ សុភាព ធ្លាប់លើកឡើងថា ពួកប្រទេស អឺរ៉ុប កាលពីប៉ុន្មានរយឆ្នាំកន្លងទៅ បានផ្លាស់ប្តូរគ្នា ដើរដាក់អាណានិគម លើប្រទេសទន់ខ្សោយ និងហែកដីប្រទេសអាណានិគម ស្រេចតែចិត្តរបស់ពួកគេ ។ ដោយសតវត្សទី២០ កន្លងទៅ លេចចេញអាមេរិក និងសូវៀត ប្រជែងគ្នាត្រួតពិភពលោក ។ ទីចុងបំផុត អាមេរិកឈ្នះ ហើយពួកអឺរុបក្លាយជារណបអាមេរិក និងកូនជឹងរបស់អាមេរិក។ ឥឡូវនេះសតវត្សទី២១ លេចចេញប្រទេសចិន តំណាងអាស៊ី ជាមហាអំណាចមកប្រកួត ជាមួយអាមេរិក ហើយទំនងជាអាចឈ្នះ ទើបធ្វើឲ្យពួកគេភ្ញាក់ខ្លួន ហើយប្រឹងប្រឆាំង កំទេចចិន និងមហាមិត្តរបស់ចិន មិនឲ្យលើសខ្លួន ។ លោកបញ្ជាក់ទៀតថា ពួកគេ តាមរយៈ G7 បានបង្កើត 3B(Build Back Better World) Indo-Pacifi និង AUKUS។ ទាំងអស់នេះចេញមកពីក្រុមប្រទេសភ្នែក៥ (អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់)។ ប្រទេស៥នេះ និយាយភាសាអង់គ្លេសតែមួយ ហើយធ្លាប់ក្រោមការគ្រប់គ្រង អង់គ្លេសទាំងអស់ ៕
3politic
5,255