id
stringlengths 36
36
| title
stringlengths 8
2.31k
| content
stringlengths 4
21.7k
| datetime
stringdate 1478-01-28 12:00:00+0700
2025-05-08 14:01:23+0700
| domain
stringclasses 9
values | url
stringlengths 31
236
|
|---|---|---|---|---|---|
4aa3903b-2ce2-454b-865d-00a259163390
|
ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មី នឹងដាក់ឱ្យដំំណើការបណ្តោះអាសន្ននៅខែកញ្ញា
|
គិតត្រឹមខែឧសភានេះ វឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ សម្រេចបាន ៩៤ភាគរយហើយ ដោយគ្រោងដាក់ឱ្យដំំណើការបណ្តោះអាសន្ននៅខែកញ្ញា ខាងមុខនេះ។ ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មី មានប្រវែង ១.៧៦១ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ក្នុងខែមករា ឆ្នាំ២០២៣ ក្រោមកម្ចីសម្បទានរបស់រដ្ឋាភិបាលចិនក្នុងទំហំទឹកប្រាក់១១៤លានដុល្លារ។ ស្ពាននេះ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និង ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេល សាងសង់ចំនួន ៤២ខែ។ ក្រៅពីការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១ ៧៦១ម៉ែត្រ ក៏នៅមានការសាងសង់ផ្លូវមេតភ្ជាប់ប្រវែងសរុប ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០គីឡូម៉ែត្រទៀតផងដែរ។ គួរបញ្ជាក់ថា គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គថ្មី គឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដោយត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ២៧៩ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម។ ចំណែកឯត្រើយខាងកើតវិញនោះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ដោយឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់ផ្លូវជាតិលេ៧ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ឬខេត្តព្រៃវែង រួចបន្តឆ្ពោះទៅរាជធានីភ្នំពេញ៕
|
2025-05-08T14:01:23+07:00
|
kbnnews.com
|
https://kbn.news/archives/341798
|
44aa7353-6fae-41df-a9ca-2eeabc95caee
|
ការណែនាំពីការចម្លង និង វិធីការពារខ្លួនពីជម្ងឺ អង់ត្រាក់ របស់ក្រសួងសុខាភិបាល
|
រាជធានីភ្នំពេញ ៖ ខណៈពេលកំពុងមានផ្ទុះឡើងនៅក្នុងប្រទេសជិតខាង និងបណ្ដារប្រទេសមួយចំនួននូវជំងឺ “អង់ត្រាក់” ឬហៅថា “ពិសធ្យូង” នៅលើសត្វ និងលើមនុស្ស ដែលបង្ករឡើងដោយបាក់តេរីដែលបង្កើតស្ព័រ (spore-forming bacillus anthracis) ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា មានសេចក្ដីជូនដំណឹង និងការណែនាំពីរបៀបដែលជំងឺនេះចម្លង វិធីការពារខ្លួន និងដំណោះស្រាយទប់ស្កាត់ដើម្បីបង្ការកុំឲ្យមានការចម្លងចូលមកកាន់ប្រទេសកម្ពុជាដូចខាងក្រោម៖ ១.លក្ខណៈនៃជំងឺ និងរបៀបចម្លង ៖ ជំងឺអង់ត្រាក់ ឬ ពិសធ្យូងនេះ ជាជំងឺកម្រ ប៉ុន្តែធ្ងន់ធ្ងរដែលភាគច្រើនកើតមាននៅលើសត្វពាហនៈដែលស៊ីស្មៅដូចជា គោ ក្របី ចៀម ពពែ សេះ និងសត្វព្រៃមួយចំនួន។ វាជាមេរោគ ដែលអាចរស់នៅក្រោមរូបភាពជាស្ព័រនៅក្នុងបរិយាកាស ធន់នឹងឌាតុអាកាសខាងក្រៅ ថែមទាំងអាចសម្ងំដល់ ៣០-៤០ឆ្នាំនៅក្នុងដី សា..កស..ពសត្វ និងលាមកសត្វ។ នៅពេលមេរោគនេះបានឆ្លងចូលក្នុងខ្លួនសត្វ គ្រាប់ស្ព័រនឹងក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វាដែលមានគ្រោះថ្នាក់ដល់សុខភាព។ រីឯរបៀបដែលជំងឺនេះចម្លង គឺតាមរយៈ៖ -ការប៉ះពាល់ផ្ទាល់ជាមួយសត្វឈឺ ដូចជាការប៉ះសាច់ ឈាម រោម និងឆ្អឹងពួកវា -ការដកដង្ហើមចូលនូវធូលី ដែលមានស្ព័រមេរោគអង់ត្រាក់ -បរិភោគសាច់សត្វដែលមានផ្ទុកជំងឺអង់ត្រាក់ -ប្រើម្ជុល ឬសឺរ៉ាំងរួមគ្នាជាមួយអ្នកជំងឺអង់ត្រាក់ -មិនទាន់មានភស្តុតាងថាវាអាចចម្លងពីមនុស្សទៅកាន់មនុស្សទេ ប៉ុន្តែដំបៅស្បែកនៅលើអ្នកជំងឺអង់ត្រាក់អាចឆ្លងខ្លាំង ។ ចំពោះរោគសញ្ញារបស់វាមាន ៣ សណ្ឋានរួមមាន៖ ១. សណ្ឋានលើស្បែក៖ វាបង្ករចាប់ពី១-៧ថ្ងៃបន្ទាប់ការប៉ះពាល់ ដែលនាំឲ្យមានដុំរមាស់ដែលមានលក្ខណៈស្រដៀងនឹងសត្វល្អិតខាំ បន្ទាប់មកប្រែទៅជាឈឺចាប់ត្រង់ចំណុចកណ្ដាលខ្មៅ មាននៅលើមុខ ក ដៃ និងហើមកូនកណ្ដុរ។ ២. សណ្ឋានក្រពះ-ពោះវៀន ៖ វាបង្ករចាប់ពី ២-៥ថ្ងៃបន្ទាប់ពីការបរិភោគសាច់ដែលមានមេរោគ ហើយនាំឲ្យមានអការៈដូចជាពុលអាហារ ប៉ុន្តែអាចមានឈឺក្រពះ ក្អួត ចង្អោរ ក្អួតឈា..ម រាគធ្ងន់ធ្ងរ រាគឈាម គ្រុនក្ដៅញាក់ ហើមក ឬកូនកណ្ដុរនៅក ឈឺក ឈឺបំពង់ក ឈឺក្បាល មុខក្រហម ភ្នែកក្រហម និងសន្លប់។ ៣. សណ្ឋានផ្លូវដង្ហើម ៖ វានឹងកើតឡើងចាប់ពី ១-៦ថ្ងៃបន្ទាប់ការរិភោគសាច់មានមេរោគ ឬការស្រូបចូលតាមផ្លូវដង្ហើម នឹងនាំឲ្យមានអការៈស្រដៀងនឹងគ្រុនផ្ដាសាយដែរ ប៉ុន្តែវិវត្តយ៉ាងរហ័សទៅជា ពិបាកដកដង្ហើម ក្អួតចង្អោរ ឈឺពោះ ឈឺក្បាល បែកញើស អស់កម្លាំង និងឈឺទ្រូងដែលអាចមានឈា..មកកនៅក្នុងបេះដូង ហូរឈាមនៅសន្ទះខ័ណ្ឌចន្លោះសួត ហើយស្បែកប្រែពណ៌ស្វាយ។ ចំណែកវិធានការពារមានដូចជា៖ កុំប៉ះពាល់ផ្ទាល់ជាមួយសត្វដែលសង្ស័យថាអាចមានជំងឺនេះ, ហាមបរិភោគសាច់សត្វងា..ប់ដោយជំងឺអង់ត្រាក់, ត្រូវយកសា..កស..ពសត្វទៅកប់ ឬដុតកំទេចចោល, ហាមវះពិនិត្យសា..កស..ពសត្វដែលងា..ប់ដោយសារជំងឺនេះ និងត្រូវបញ្ជូនអ្នកជំងឺសង្ស័យទៅកាន់មន្ទីពេទ្យជាបន្ទាន់ ឬទាក់ទងមកកាន់លេខ ១១៥។ គួរបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះមិនទាន់មានការរកឃើញជំងឺនេះនៅព្រះរាជាណាចក្រកម្ពុជានៅឡើយទេ ហើយក្រសួងសុខាភិបាលនឹងបន្តពង្រឹងវិធានការសុខាភិបាល តាមច្រកព្រំដែននិងពង្រឹងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធក្នុងការទប់ស្កាត់ការនាំចូលជំងឺអង់ត្រាក់ និងជំងឺឆ្លងផ្សេងទៀតមកពីក្រៅប្រទេស៕
|
2025-05-08T10:24:41+07:00
|
kbnnews.com
|
https://kbn.news/archives/341781
|
e4d5c941-4b35-464b-8785-2a0ecc946b5b
|
១ឆ្នាំៗ ពេទ្យគន្ធបុប្ផា ព្យាបាលក្មេងកើតជំងឺមហារីក ១០០នាក់ និងចំណាយជាង ១ពាន់ដុល្លារ លើ១នាក់
|
យោងតាមការប្រកាសរបស់មន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃ៧ ឧសភានេះ បានឲ្យដឹងថា ក្នុង១ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលព្យាបាលកុមារកើតជំងឺមហារីកមិនក្រោម១០០នាក់នោះឡើយ ដោយមិនគិតថ្លៃ។ ជាក់ស្តែង នៅឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាបានទទួលព្យាបាលកុមារដែលមានជំងឺមហារីកបានចំនួន១៨២នាក់ ដែលក្នុងនោះមហារីកគ្រាប់ឈាមស មានចំនួន៥៧នាក់ និងជំងឺមហារីកផ្សេងទៀតចំនួន១២៥នាក់។ ក្នុងនោះការព្យាបាលត្រូវប្រើរយៈពេលយូរ និងចំណាយថវិកាច្រើន។ កុមារកើតជំងឺមហារីក១នាក់ មន្ទីរពេទ្យត្រូវចំណាយចន្លោះពី ៨ ០០០ ដុល្លា ទៅ ១៥ ០០០ដុល្លារ ឬអាចលើសនេះទៀតទៅតាមប្រភេទនៃជំងឺមហារីក ។ សូមជម្រាបជូនថា មន្ទីរពេទ្យគន្ធបុប្ផាក្រៅពីព្យាបាលជំងឺទូទៅ និងជំងឺវះកាត់ ក្នុងនោះក៏មានព្យាបាលជំងឺមហារីកថែមទៀតដែរ ដូចជាមហារីកគ្រាប់ឈាមស ប្រភេទជា ALL,AML, CML, មានមហារីកខ្លួនក្បាលប្រភេទជា medullo-blastoma, germinoma, មហារីកឆ្អឹងជាប្រភេទ Osteosarcoma, Ewing sarcoma ក៏មានផងដែរ ។ មហារីកដុំសាច់មួយចំនួនទៀត ដូចជា មហារីកដុំសាច់ច្រមុះ ប្រភេទជា Nasopharyngeal carcinoma , មហារីកកូនកណ្តុរ មានHodgkin និង Non Hodgkin lymphoma, មហារីកសួតប្រភេទ pulmonary blastoma, ហើយក៏មានមហារីកនៅហ្នឹងពោះវៀនធំដែលជាប្រភេទ Signet ring cell carcinoma ក្រៅពីនោះក៏មានជំងឺមហារីកតម្រងនោម ដែលភាគច្រើនជាប្រភេទ nephroblastoma។ មហារីក នៅកោសិកាប្រសាទ ប្រភេទneuroblastoma។ ថ្មីៗនេះមន្ទីរពេទ្យក៏បានទទួកព្យាបាល កុមារដែលមានជំងឺមហារីកសាច់ដុំ ជាប្រភេទ rhabdomyosarcoma ។ ការលើកឡើងពីអត្រាក្មេងកើតជំងឺមហារីកនេះ បន្ទាប់ពីកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០” នាថ្ងៃ៥ ឧសភា ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។ ក្នុងពិធីបើកនេះ សម្តេចនាយករដ្ឋមន្រ្តីបានប្រកាសឲ្យក្រសួងសុខាភិបាល សហការជាមួយក្រសួងពាក់ព័ន្ធ រួមគ្នាទប់ស្កាត់ និងផ្សព្វផ្សាយពីរបបអាហារដល់ពលរដ្ឋ ជៀសវាងអាហារណាមិនល្អបរិភោគហើយ នាំឲ្យប៉ះពាល់ដល់សុខភាព នឹងឈានទៅរកជំងឺមហារីក៕
|
2025-05-07T20:48:00+07:00
|
dap-news.com
|
https://dap-news.com/national/2025/05/07/506782/
|
dfa75af0-399b-4f28-b1e1-23b147dab740
|
«ដំបៅមហារីកពន្ធគយ» កំពុងរាលដាល ក្នុងសង្គមអាមេរិក
|
ភាពមិនប្រាកដប្រជាដែលបណ្តាលមកពីគោលនយោបាយ «អាមេរិកជាអាទិភាព» បានធ្វើឱ្យទំនុកចិត្តចំពោះទីផ្សារ របស់អាមេរិកធ្លាក់ចុះយ៉ាងគំហុក ។ រដ្ឋាភិបាលអាមេរិកគិតស្មានថា ការយកពន្ធគយខ្ពស់ចំពោះផលិតផលនាំចូលពីបរទេស នឹងផ្តល់អាទិភាពឱ្យសហគ្រាសក្នុងស្រុកអាច «លក់ចេញផលិតផលកាន់តែច្រើន» ប៉ុន្តែរដ្ឋាភិបាលអាមេរិកគិតខុសត្រង់ថា ប្រទេសនានានឹងមិនសំងំស្ងៀម ឱ្យអាមេរិកធ្វើតាមតែទំនើងចិត្តនោះទេ ជាលទ្ធផលគឺប្រទេសជាច្រើនបានដាក់ចេញវិធានការ ឆ្លើយតបវិញដែលធ្វើឱ្យផលិតផលអាមេរិកពិបាកនាំចេញ ។ ក្រៅពីនេះ ការដំឡើងពន្ធគយរបស់រដ្ឋាភិបាលអាមេរិក បានធ្វើឱ្យការនាំចូលវត្ថុធាតុដើម ពីបរទេសឡើងថ្លៃខ្ពស់ផងដែរ ដែលធ្វើឱ្យសហគ្រាសអាមេរិកត្រូវចំណាយដើមទុន កាន់តែច្រើនសម្រាប់ការផលិតផលិតផលរបស់ខ្លួន ហើយក៏ត្រូវលក់ចេញក្នុងតម្លៃខ្ពស់ជាងមុន ដែលទីបំផុតគឺអ្នកប្រើប្រាស់របស់អាមេរិក ត្រូវចំណាយលុយកាន់តែច្រើនសម្រាប់ការទិញ ផលិតផលមិនថាផលិតក្នុងស្រុកឬនាំចូលពីបរទេសក្តី ។ ជារឿយៗ អាមេរិកតែងចាត់ទុកប្រទេសចិន ជាគូប្រជែងឬសឹងតែជាគូសត្រូវរបស់ខ្លួន ហើយតែងតែដាក់ចេញគោលនយោបាយ ដែលដាក់កំហិតនិងគាបសង្កត់ ចំពោះសហគ្រាសចិនក្រោមលេស«សន្តិសុខជាតិ» ។ រដ្ឋាភិបាលអាមេរិកហាក់ដូចជា «បានចិត្ត» ខ្លាំងចំពោះការប្រើពន្ធគយជាអាវុធ ដើម្បីសម្លុតគំរាមប្រទេសនានា ជាពិសេសប្រទេសចិន ហើយគិតថាចិនជាសត្វចៀមដែលសំងំឱ្យធ្វើបាបតាមទំនើងចិត្ត ហេតុនេះទើបមានការដាក់ពន្ធគយរហូតដល់ ខ្ទង់រយភាគរយចំពោះផលិតផលនាំចូលពីចិនដែលជាតួលេខដ៏ «ឆ្កួតលេលា»គួរឱ្យអស់សំណើច ។ ជាការឆ្លើយតប ប្រទេសចិនបានលើកឡើងថា ចិនមិនចូលរួមលេង«លែ្បងតួលេខពន្ធគយ»ជាមួយអាមេរិកនោះទេ តែប្រសិនបើអាមេរិកពិតជាយកពន្ធគយជាក់ស្តែងមែន នោះចិននឹងឆ្លើយតបវិញដោយស្មើគ្នា ។ ប្រទេសចិនក៏បានគូសរំលេចជាច្រើនលើកច្រើនសាផងដែរថា សង្គ្រាមពន្ធគយឬសង្គ្រាមពាណិជ្ជកម្មវាគ្មានអ្នកឈ្នះទេ មានតែការខាតបង់ទាំងសងខាង ហើយអ្នកដែលត្រូវបង់តម្លៃចុងក្រោយគឺអ្នកប្រើប្រាស់ ។ បើអាមេរិកចង់ចរចាដោយស្មោះត្រង់និងស្មើភាពគ្នា ប្រទេសចិនបើកទ្វារជានិច្ច តែបើបន្តធ្វើសង្គ្រាមពន្ធគយ ចិននឹងប្រយុទ្ធប្រឆាំងដល់ទីបញ្ចប់ ។ គួររំលឹកថា អស់កាលជាយូរឆ្នាំមកហើយ ប្រទេសចិនជាអ្នកនាំចូលធំបំផុតនូវផលិតផលកសិកម្មរបស់អាមេរិក ជាពិសេសគឺសណ្តែកសៀង ។ ការបំផុសសង្គ្រាមពន្ធគយរបស់រដ្ឋាភិបាលអាមេរិកជាមួយចិន បាននាំឱ្យសហគ្រាសនាំចូលរបស់ចិនងាកទៅនាំចូលសណ្តែកសៀងពីប្រទេសប្រេស៊ីលវិញ ដែលធ្វើឱ្យសណ្តែកសៀងរបស់កសិករអាមេរិកត្រូវជាប់គាំងលក់មិនចេញ ។ រីឯទំនិញប្រើប្រាស់ប្រចាំថ្ងៃដែលជាផលិតផលចិនដែលមានគុណភាពល្អនិងមានតម្លៃថោកសមរម្យក៏ត្រូវឡើងថ្លៃរាប់សិបដងនៅទីផ្សារអាមេរិក ដែលបង្កើនបន្ទុកខ្លាំងដល់អ្នកប្រើប្រាស់របស់អាមេរិក ។ នេះហើយជា«ប្រសិទ្ធភាព»នៃគោលនយោបាយ«អាមេរិកជាអាទិភាព»របស់លោក ត្រាំ ។ ជាងនេះទៅទៀត អាវុធពន្ធគយរបស់រដ្ឋាភិបាលលោក ត្រាំ ក៏បានវាយប្រហារចូលទៅក្នុងវិស័យឧស្សាហកម្មភាពយន្តទៀតផង ពោលគឺលោក ត្រាំ បានប្រកាសថានឹងយកពន្ធ ១០០ភាគរយលើខ្សែភាពយន្តដែលមិនផលិតនៅអាមេរិកក្រោមហេតុផលថា ហូលីវូដបាន«រងគ្រោះ»យ៉ាងខ្លាំង ដែលបណ្តាលឱ្យឧស្សាហកម្មភាពយន្តអាមេរិកកំពុង«ធ្លាក់ចុះយ៉ាងឆាប់រហ័ស»ដែលបង្កជា«ការគំរាមកំហែងដល់សន្តិសុខជាតិ»ចំពោះសហរដ្ឋអាមេរិក ។ ទាក់ទិននឹងករណីនេះ ឥស្សរជនមួយចំនួននៃវិស័យឧស្សាហកម្មភាពយន្តបានថ្លែងថា ចំណាត់ការរបស់រដ្ឋាភិបាលលោក ត្រាំ គឺជាគ្រោះមហន្តរាយសម្រាប់ឧស្សាហកម្មភាពយន្តខ្នាតធំ និងភាពយន្តទូរទស្សន៍របស់ហូលីវូដ ។ ទង្វើខុសទំនងដែលប្រើអាវុធពន្ធគយ តែពីសតែពាសរបស់រដ្ឋាភិបាលអាមេរិកមិនត្រឹមតែ មិនបានទាញយកផលចំណេញឱ្យប្រជាពលរដ្ឋអាមេរិកនោះទេ ប៉ុន្តែវាដូចជាដំបៅមហារីកដែល កំពុងរីករាលដាលក្នុងសង្គមអាមេរិក ។ ប្រសិនជាមិន«វះកាត់»ចោល«ដំបៅពន្ធគយ»នេះទេ នោះគ្រួសាររាប់ម៉ឺនរាប់សែនរបស់អាមេរិក នឹងត្រូវប្រឈមនឹងសម្ពាធចាយវាយប្រចាំថ្ងៃ លើសពីមុនទ្វេដងឬច្រើនដង ពិសេសកសិករអាមេរិកនឹងត្រូវខាតបង់ ចំណូលយ៉ាងច្រើនរហូតដល់មិនអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបាន ។ អភិបាលរដ្ឋជាច្រើនរបស់អាមេរិកបានចេញមុខ ប្រឆាំងនឹងគោលនយោបាយពន្ធគយរបស់លោក ត្រាំ ជាបន្តបន្ទាប់ ហើយបាតុកម្មក៏បានផ្ទុះឡើង ក្នុងទ្រង់ទ្រាយធំនៅតាមបណ្តារដ្ឋនានារបស់អាមេរិក ។ ពាក្យមួយឃ្លាពោលថា «អ្នកដែលទទួលបានការគាំទ្រពីប្រជាជនទើបបានកាន់អំណាច» ។ តាមការស្ទង់មតិនាពេលថ្មីៗកន្លងទៅនេះស្តីពីអត្រាគាំទ្រចំពោះការកាន់អំណាចក្នុងរយៈពេល ១០០ ថ្ងៃរបស់លោក ត្រាំ បង្ហាញថា អត្រាគាំទ្រមានត្រឹមតែ ៣៩% តែប៉ុណ្ណោះ ដែលជាអត្រាទាបបំផុតក្នុងប្រវត្តិសាស្ត្រ ៨០ ឆ្នាំរបស់អាមេរិក ។ រដ្ឋាភិបាលរបស់លោក ត្រាំ គួរពិចារណាឡើងវិញឱ្យបានហ្មត់ចត់ពីគោលនយោបាយរបស់ខ្លួន ហើយងាកទៅធ្វើរឿងណាដែលមានប្រយោជន៍ចំពោះអាមេរិកនិងប្រទេសនានាលើពិភពលោក ដើម្បីទទួលបានទំនុកចិត្តពីប្រជាជនរបស់ខ្លួនក៏ដូចជាសហគមន៍អន្តរជាតិ ៕ អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
|
2025-05-07T20:31:00+07:00
|
dap-news.com
|
https://dap-news.com/national/2025/05/07/506755/
|
a8466f2e-bc63-45fb-8cf8-548bf6fd7ce6
|
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ នៅក្នុងប្រទេសថៃ
|
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥, សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។ បច្ចុប្បន្ន ពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្តីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម បណ្តាច្រកព្រំដែនទាំងនេះដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់ រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យ។ ក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្តល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់៕ រក្សាសិទ្ធដោយ៖សុទ្ធលី
|
2025-05-07T10:22:47+07:00
|
cen.com.kh
|
https://cen.com.kh/archives/837357.html
|
51689725-8660-4eef-92df-c7de48e64a28
|
ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ (Bacillus Anthracis)
|
ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា នាពេលថ្មីៗនេះមានការផ្ទុះឡើងនៅប្រទេសជិតខាងនិងបណ្តាប្រទេសមួយចំនួន នូវជំងឺអង់ត្រាក់ឬហៅថាពិសធ្យូងនៅ លើមនុស្ស និងនៅលើសត្វហៅថាជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅ បង្កឡើងដោយបាក់តេរីដែលបង្កើតស្ទ័រ (spore-forming bacillus anthracis)។ ជំងឺអង់ត្រាក់ឬពិសធ្យូង ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើតមានឡើងជា ចម្បងលើសត្វពាហនៈ និងសត្វព្រៃ។លក្ខណ:ពិសេសនៃមេរោគអង់ត្រាក់ គឺអាចរស់នៅដោយស្រួល ក្រោមរូប ភាពជាគ្រាប់ស្ទ័រ ក្នុងបរិយាកាសខាងក្រៅ។ ស្ទ័ររបស់បាក់តេរីអង់ត្រាក់ ធន់នឹងធាតុអាកាសខាងក្រៅបាន អាចសម្ងំ ដល់រាប់ឆ្នាំ (៣០-៤០ ឆ្នាំ) នៅក្នុងដី សាកសពសត្វ និងលាមកសត្វ។ សត្វស៊ីស្មៅ មាន គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួន បន្ទាប់មកគ្រាប់ស្តីរក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វា ដែលមានគ្រោះថ្នាក់ដល់សុខភាព។ ជំងឺអង់ត្រាក់មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ។ រហូតមកដល់បច្ចុប្បន្ននេះមិនទាន់មានការរកឃើញជំងឺនេះនៅព្រះរាជាណាចក្រកម្ពុជានៅឡើយ។ ក្រសួង សុខាភិបាលបន្តពង្រឹងវិធានការសុខាភិបាល តាមច្រកព្រំដែននិងពង្រឹងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការនាំចូលជំងឺអង់ត្រាក់ និងជំងឺឆ្លងផ្សេងទៀតពីក្រៅប្រទេស។ របៀបចម្លង៖ មនុស្សអាចឆ្លងមេរោគអង់ត្រាក់ តាមរយៈ៖ ការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វឈឺ (ស្បែកមុតដាច់ជាច្រកចូលនៃមេរោគ) ឬឆ្លងតាមការសម្លាប់សត្វ ដែលមានជំងឺអង់ត្រាក់ ឬផលិតផលដែលមានដើមកំណើតពីសត្វមានជំងឺអង់ត្រាក់ដូចជា សាច់ ឈាម រោម ឆ្អឹង ការដកដង្ហើមចូលនូវធូលី ដែលមានស្ទ័រមេរោគអង់ត្រាក់ ការបរិភោគសាច់ដែលមានមេរោគអង់ត្រាក់ ប្រើម្ជុលសឺរ៉ាំងរួមគ្នាជាមួយអ្នកមានជំងឺអង់ត្រាក់ មេរោគអង់ត្រាក់មិនមានភស្តុតាងឆ្លងរាលដាលពីមនុស្សទៅមនុស្សនោះទេ ប៉ុន្តែដំបៅស្បែកលើអ្នកជំងឺ អង់ត្រាក់អាចឆ្លងខ្លាំង។ រោគសញ្ញា៖ មេរោគឆ្លងតាមស្បែកមានដាច់ឬរបួសដោយប៉ះពាល់ផ្ទាល់ជាមួយសត្វប្រឡាក់ដោយស្ទ័របស់មេរោគ រយៈពេលបង្ករោគមានចាប់ពី១ ទៅ៧ថ្ងៃ បន្ទាប់ពីការឆ្លងមេរោគអង់ត្រាក់៕រក្សាសិទ្ធដោយ៖សុទ្ធលី
|
2025-05-07T07:32:33+07:00
|
cen.com.kh
|
https://cen.com.kh/archives/837330.html
|
5a02cca7-5a06-4f0f-a144-4db5fc79c57d
|
វេជ្ជបណ្ឌិតឯកទេសទឹកនោមផ្អែមសិង្ហបុរី ចែករំលែកសារអប់រំសុខភាពពីការបង្ការ ថែទាំ និងព្យាបាលជំងឺទឹកនោមផ្អែម
|
ជំងឺទឹកនោមផ្អែម ជាជំងឺមិនឆ្លងមួយប្រភេទដែលសម្លាប់ជីវិតមនុស្សដោយស្ងប់ស្ងាត់បំផុត និងជាបញ្ហាសុខភាពសាធារណៈដ៏ធំមួយនៅកម្ពុជា និងនៅលើសកលលោក។ដូចនេះលោកវេជ្ជបណ្ឌិត គ្រីស្ដូហ្វ័រ លីវ ឯកទេសតម្រងនោម បម្រើការងារនៅមន្ទីរពេទ្យ Raffle Hospital ប្រទេសសិង្ហបុរី និងមានការិយាល័យតំណាងនៅកម្ពុជា បានព្រមានពីគ្រោះថ្នាក់ជំងឺនេះ និងបានផ្ដល់សារក្រើនរម្លឹកពីគ្រោះថ្នាក់ធ្ងន់ធ្ងរដោយជំងឺនេះ។ លោកវេជ្ជបណ្ឌិត គ្រីស្ដូហ្វ័រ លីវ បានថ្លែងថា ។ លោកវេជ្ជបណ្ឌិតបានណែនាំថា ។ ការផ្ដល់សារក្រើនរម្លឹកនេះ បានធ្វើឡើងក្នុងឱកាស លោកវេជ្ជបណ្ឌិត ត្រូវបានអញ្ជើញជាវាគ្មិនកិត្ដិយសនៅក្នុងសន្និសីទពាក់កណ្ដាលឆ្នាំលើកទី៣ ស្ដីពី កាលពីចុងខែមេសា ឆ្នាំ២០២៥នេះ។ សន្និសីទនេះក៏មានវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបទៀត ដែលបានអញ្ជើញចូលរួម គឺមកពីប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា និងថៃ ព្រមទាំងមានការចូលរួមពីនិស្សិត វេជ្ជបណ្ឌិត សាស្ដ្រាចារ្យ ទាំងជាតិ និងអន្តរជាតិប្រមាណ ៤០០នាក់។ សន្និសីទនេះ ធ្វើឡើងក្នុងគោងបំណងដើម្បីជួបជុំ និងចែករំលែកចំណេះដឹង នវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗទាក់ទងនឹងជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត។ លោកវេជ្ជបណ្ឌិតក៏បានគូសរម្លឹកទៀតថា ក្នុងរយៈពេលល២ឆ្នាំចុងក្រោយមកនេះ នៅប្រទេសសិង្ហបុរី បានព្យាបាលអ្នកជំងឺទឹកនោមផ្អែម ដោយប្រើថ្នាំប្រភេទ អាចព្យាបាលអ្នកជំងឺទឹកនោមផ្អែមដែលខូចតម្រងនោម ទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ និងមានសុវត្ថិភាពជាង បើប្រៀបនឹងថ្នាំ steroidal។ លោកវេជ្ជបណ្ឌិតបានបន្ដថា ថ្នាំព្យាបាលជំងឺទឹកនោមផ្អែមប្រភេទនេះ គឺដើម្បីទប់ទល់កុំឱ្យប៉ះពាល់ទៅកាន់តម្រងនោម។ ប៉ុន្ដែប្រើប្រាស់ថ្នាំនេះ ដាច់ខាតអ្នកជំងឺត្រូវតែពិនិត្យសុខភាព និងទទួលការណែនាំជាមួយគ្រូពេទ្យជំនាញជាមុនសិន។ ជាងនេះទៅទៀតលោកវេជ្ជបណ្ឌិតបានណែនាំលើកទឹកចិត្ដដល់ប្រជាជនអស់ សូមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីរកឃើញជំងឺទឹកនោមផ្អែមនៅដំណាក់កាលដំបូង ការរកឃើញបានលឿន នោះប្រសិទ្ធភាពក្នុងការព្យាបាលក៏កាន់តែមានប្រសិទ្ធភាព សូមកុំចាំពេលដល់ដំណាក់ចុងក្រោយ ត្រូវលាងឈាម ឬវះកាត់ប្តូរតម្រងនោមថ្មី (ក្រលៀន )។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល គឺបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នាកាត់បន្ថយអត្រាកើតថ្មី និងស្លាប់ដោយជំងឺទឹកនោមផ្អែមនេះ លើសពី រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៥នេះ បានទម្លាក់ថវិកាពិសេសប្រមាណ២០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងលើសឈាមជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ៕
|
2025-05-06T20:31:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/386522-2025-05-06-06-31-25.html
|
fc4c7aef-2dc3-4252-98e4-516fdd9a8fb5
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៣៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-05-06T18:48:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/386509-2025-05-06-04-48-34.html
|
93133e22-5d21-4701-b30e-1f2faba9b194
|
ថ្វីបើកម្ពុជា ទទួលរងផលប៉ះពាល់ ពីវិបត្តិកូវីដ១៩ និងសង្គ្រាម ពាណិជ្ជកម្មយ៉ាងណា ក៏រដ្ឋាភិបាល នៅបន្តខិតខំការពារ សមទ្ធិផលជូនពលរដ្ឋ
|
ក្នុងពិធីបើកការដ្ឋាន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កត់សម្គាល់ថា ក្រោយចប់សង្គ្រាមឆ្នាំ១៩៩៨ ស្ថានភាពក្រីក្រ នៅកម្ពុជា មានភាពវិជ្ជមានគួរឱ្យកត់សម្គាល់ ពោលពី៥០% ធ្លាក់ចុះមកនៅក្រោម១០% មុនវិបត្តិកូវីដ១៩ កត្តានេះបានមកពីកំណើនអ្នកមានជីវភាពមធ្យមមានការប្រែប្រួល ។ ក្នុងនោះសម្តេចធិបតី ទទួលស្គាល់ថា ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ និងក្រោយមកទៀត កម្ពុជា ទទួលរងផលប៉ះពាល់ច្រើន និងបន្តមកប្រឈមភាពមិនច្បាស់លាស់ នៅក្នុងការវិវត្តន៍ទៅមុខ ក្នុងរយៈពេលខ្លីដោយសារបញ្ហាសង្គ្រាមពាណិជ្ជកម្ម ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ខ្ញុំសូមឱ្យបងប្អូនប្រជាពលរដ្ឋ មានភាពជឿជាក់ស្ថានភាពមេឃ ខ្មៅមេឃស្រឡះ មេឃភ្លៀងវាមានខ្លះ ប៉ុន្តែរដ្ឋាភិបាលនៅជា មួយបងប្អូនខិតខំគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណា ការពារសមទ្ធិផលនិងបង្កើនសមទ្ធិផលផ្សេងៗទៀត បន្ថែមទៀតជូនបងប្អូនប្រជាពលរដ្ឋ ទាំងសមទ្ធិផលរួម និងបង្កលក្ខណៈដើម្បីឱ្យបងប្អូនអាចមានលទ្ធភាព ទទួលបានជាផលឯកជន តៗទៅទៀត យើងរួមជាមួយគ្នា រដ្ឋាភិបាល មិនទៅណាទេ” ៕
|
2025-05-06T16:55:00+07:00
|
dap-news.com
|
https://dap-news.com/national/2025/05/06/506436/
|
3240e9cd-d1c3-4d4d-9e49-2d9addfd0a11
|
រដ្ឋមន្រ្តីក្រសួងសុខាភិបាល «សូមយើងរួមគ្នាប្រឆាំងជំងឺមហារីក!»
|
បន្ទាប់ពីពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានការធ្វើបទបង្ហាញស្តីពី «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» តំណាងដោយលោកជំទាវ រ័ត្ន បូតា ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត។ ជាកិច្ចចាប់ផ្តើមឆ្លុះបញ្ចាំងអំពីខ្លឹមសារ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ឯកសារដ៏មានសំខាន់នេះ គឺជាលទ្ធផលនៃការងាររយៈពេលវែង ដែលបានប្រមូលផ្តុំអ្នកជំនាញជាច្រើន នៅក្នុងក្រុមការងារបច្ចេកទេសកម្រិតខ្ពស់ នៃក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក រួមទាំងតំណាងក្រសួង ស្ថាប័ន និងអង្គការនានា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះសហភាតរៈទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការធ្វើឱ្យផែនការជាតិនេះលេចជារូបរាងឡើងនាថ្ងៃដ៏នក្ខត្តឫក្សនេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថា ជំងឺមហារីកជានិមិត្តរូបនៃសំណាងអាក្រក់ ដូច្នេះហើយយើងត្រូវប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់។ គ្រូពេទ្យមានកាតព្វកិច្ច ជា «មធ្យោបាយព្យាបាល ថែទាំ» រីឯអ្នកពាក់ព័ន្ធទាំងឡាយ ជា អ្នកដែលត្រូវ «ទទួលស្គាល់លទ្ធផល» ដែលទាំងអស់គ្នាត្រូវប្រឹងប្រែងប្រែក្លាយសំណាងអាក្រក់នេះឱ្យទៅជាសេចក្តីសង្ឃឹម។ អ្នកដែលចាប់ផ្តើមប្រែក្លាយឱ្យទៅជាសេចក្តីសង្ឃឹមនេះគឺអ្នកដឹកនាំ គ្រូពេទ្យ អ្នកថែទាំ អ្នកស្រាវជ្រាវ អ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ សហគមន៍ ដែលត្រូវធ្វើយ៉ាងណាដើម្បីឱ្យមានការយល់ដឹងឱ្យបានច្យាស់លាស់ទាំងអស់គ្នាអំពីជំងឺមហារីកនេះ។ សរុបមកបញ្ហាប្រឈមនៃជំងឺមហារីកនេះជាភារកិច្ចរបស់មនុស្សគ្រប់រូបទាំងអស់គ្នា។ ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ និងសូមផ្ញើសារទៅប្រជាពលរដ្ឋគ្រប់រូបអំពីការការពារ និងការប្រយុទ្ធប្រឆាំងនៃជំងឺមហារីកដូចតទៅ៖ ក. ចំពោះអ្នកវិជ្ជាជីវសុខាភិបាល៖ សូមទំនាក់ទំនងជាមួយអ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ ដោយធ្វើការស្វែងយល់ចិត្តអ្នកជំងឺ នៅពេលពួកគាត់ទទួលដំណឹងថាមានជំងឺមហារីក ធ្វើយ៉ាងណាកុំឱ្យអ្នកជំងឺបាក់ទឹកចិត្ត បាត់បង់ស្មារតី។ ខ. ចំពោះអ្នកពាក់ព័ន្ធ៖ ត្រូវចូលរួមប្រឆាំងជាមួយជំងឺមហារីក សូម គ្រប់ក្រសួង ស្ថាប័ន ចូលរួមទាំងអស់គ្នា ក្នុងការបង្ការឱ្យស្រប និងគោលនយោបាយរបស់ក្រសួងសុខាភិបាល ដូចជា ការចូលរួមចាក់ថ្នាំបង្ការមហារីកមាត់ស្បូន ការអប់រំសុខភាព តាមសាលា តាមសហគមន៍ ត្រួតពិនិត្យផលិតផលកសិកម្ម ទៅលើសាច់នាំចូល។ល។ គ. ចំពោះប្រជាពលរដ្ឋ៖ សូមឱ្យស្វែងយល់អំពីការគំរាមគំហែងនៃជំងឺមហារីក ទំនាក់ទំនងជំងឺមហារីកជាមួយជីវភាពរស់នៅប្រចាំថ្ងៃ សុខភាពរបស់ក្រុមគ្រួសារ សុវត្ថិភាពសុខភាពយូរអង្វែង ក្តីសង្ឃឹម ការព្រាត់ប្រាស់ បំណុល។ល។ ដែលយើងអាចកាត់ចេញបាននៃកត្តាខាងក្រៅរបស់ជំងឺមហារីក។ ជាងនេះទៅទៀត សូមប្រជាពលរដ្ឋទាំងអស់ ឆាប់ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋាន ដើម្បីទទួលបានការពិនិត្យ និងព្យាបាលថែទាំទាន់ពេលវេលា។ មុននឹងបញ្ចប់ពិធី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនពរ «ត្រូវរួមគ្នា ដើម្បីកម្ពុជាយើងកាត់បន្ថយអត្រាហានិភ័យនៃជំងឺមហារីកនេះ ហើយមានសង្ឃឹមថាកម្មវិធីជាតិប្រយុទ្ធនឹងជំងឺមហារីក នឹងទទួលបានជោគជ័យទៅតាមដំណើរការ ដើម្បីសុខភាពរបស់ជាតិកម្ពុជារបស់យើង»៕ រក្សាសិទ្ធដោយ៖សុទ្ធលី
|
2025-05-06T08:29:48+07:00
|
cen.com.kh
|
https://cen.com.kh/archives/837102.html
|
bc97ec4d-d3a0-45b8-a4fe-df766988aab6
|
កម្ពុជាដាក់ចេញផែនការប្រយុទ្ធប្រឆាំងជំងឺមហារីក បន្ទាប់ពីអ្នកកើតមហារីកកើនពីរម៉ឺននាក់ក្នុងមួយឆ្នាំ
|
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដាក់អនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ បន្ទាប់ប្រទេសកម្ពុជារកឃើញអ្នកកើតជំងឺមហារីកកើនដល់ពីរម៉ឺននាក់ក្នុងមួយឆ្នាំ ហើយក្នុងមួយឆ្នាំមានមនុស្សជាង១៤.០០០នាក់បានស្លាប់ដោយសារតែជំងឺមហារីក ដែលក្នុងមនុស្សម្នាក់ស្លាប់រៀងរាល់៤០នាទីម្ដង។ តួលេខទាំងនេះបានឆ្លុះបញ្ចាំងពីហានិភ័យដែលទាមទារការចាត់វិធានការទប់ស្កាត់ជំងឺមហារីកជាបន្ទាន់។ ថ្លែងក្នុងពិធីប្រកាសដាក់អនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០នៅភ្នំពេញពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកនេះ ជាក្របខណ្ឌយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីខិតខំប្រឹងប្រែងកាត់បន្ថយបន្ទុកជំងឺមហារីកនិងការធ្វើពិសិដ្ឋកម្មគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជាដែលមានជំងឺមហារីក ដោយការប្រើប្រាស់ធនធានសមស្របតាមបរិការណ៍សង្គម-សេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលនៅកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ជំងឺមហារីកបានក្លាយជាការគំរាមកំហែងសុខភាពសាធារណៈនិងប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកជាអាទិភាពចម្បងក្នុងចំណោមអាទិភាពរបស់ក្រសួងសុខាភិបាល។ លោកបន្ថែមថា លោកមានចំណាប់អារម្មណ៍ជាខ្លាំងចំពោះការរកឃើញចំនួនអ្នកកើតមហារីកកើនដល់ពីរម៉ឺននាក់ក្នុងមួយឆ្នាំ។ វាជាចំនួនតិចតួចធៀបនឹងអ្នកកើតជំងឺមហារីកនៅប្រទេសដទៃ ប៉ុន្តែវាជាចំនួនដ៏ច្រើនបំផុតធៀបនឹងប្រជាជនកម្ពុជាសរុប១៧លាននាក់។ យ៉ាងណាលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបានខិតខំប្រែងប្រែងពង្រឹងសមត្ថភាពព្យាបាលអ្នកជំងឺ ជាពិសេសការពង្រឹងសមត្ថភាពនៅតាមមន្ទីរពេទ្យរដ្ឋជាច្រើននៅថ្នាក់ជាតិ ហើយថ្មីៗនេះលោកបានប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែជាមន្ទីរពេទ្យឯកទេសខាងព្យាបាលជំងឺមហារីក»។ លោកបន្ថែមថា៖ «ការព្យាបាលជាការណ៍មួយដ៏សំខាន់ ប៉ុន្តែអ្វីរឹងរឹតតែសំខាន់ទៀតនោះ គឺការបង្ការនិងការបន្ថយកាត់អ្នកជំងឺមហារីកមកនៅត្រឹមពីរពាន់នាក់ឬមកនៅកម្រិតសូន្យ»។ ដើម្បីកាត់បន្ថយហានិភ័យជំងឺមហារីកដែលបណ្ដាលមកពីអាហារូបត្ថម្ភ លោក ហ៊ុន ម៉ាណែត បានណែនាំក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតរឹតបន្តឹងការនាំចូលបន្លែ សាច់ រួមទាំងសារធាតុគីមីផ្សេងៗទៀត។ លោកបានជំរុញក្រសួងសុខាភិបាលនិងមន្ទីរសុខាភិបាលសហការជាមួយក្រសួងអប់រំបង្កើនការផ្សព្វផ្សាយពីវិធានបង្ការហានិភ័យជំងឺមហារីកបណ្ដាលមកពីការទទួលទានអាហារមិនត្រឹមត្រូវនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលត្រូវបង្កើនការចាក់ថ្នាំបង្ការជំងឺមហារីកផ្សេងៗ ដូចជាការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់ស្ត្រីនិងក្មេងស្រីជាដើម។ កត្តាបង្ការដ៏សំខាន់មួយទៀត គឺការទាមទារប្រជាពលរដ្ឋចូលរួមធ្វើលំហាត់ប្រាណនិងការលេងកីឡាជាដើម។ លោកក៏បានណែនាំដល់ស្ថានប័នពាក់ព័ន្ធនិងអាជ្ញាធររួមគ្នាទប់ស្កាត់ការជក់បារីនៅតាមមូលដ្ឋាន ជាពិសេសបារីអេឡិចត្រូនិកដែលពេញនិយមប្រើប្រាស់ក្នុងចំណោមសិស្សសាលាជាច្រើន ដែលបារីទាំងអស់នេះហើយជាដើមចមមួយនាំកើតជំងឺមហារីក។ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលអានរបាយការណ៍ក្នុងពិធីនោះ ដោយបង្ហាញថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជាមានអ្នកកើតជំងឺមហារីកថ្មីប្រមាណ២០.០០០ករណី។ ក្នុងនោះមានពលរដ្ឋប្រមាណ១៤.០០០នាក់បានបាត់បង់ជីវិតដោយសារតែជំងឺមហារីក។ លោកបានបញ្ជាក់ថា តួលេខនេះបង្ហាញថាក្នុងមនុស្សម្នាក់ដោយសារជំងឺមហារីករៀងរាល់៤០នាទីម្តង ឬប្រមាណ៣៨នាក់ក្នុងមួយថ្ងៃ ហើយវាបានបង្កការលំបាកនិងបន្សស់ទុកកូនកំព្រា បុរសពោះមាយ ឬស្ត្រីមេម៉ាយក្នុងគ្រួសារជាច្រើន។ លោកបាននិយាយថា៖ «ប្រសិនបើស្ថានភាពនៅតែដដែល ជំងឺមហារីកនឹងឆក់យកជីវិតមនុស្សប្រមាណ២១ម៉ឺននាក់ទាំងក្មេងទាំងចាស់ក្នុងរយៈពេល១៥ឆ្នាំខាងមុខ។ ចំនួននេះស្ទើរតែស្មើនឹងចំនួនប្រជាជនខេត្តស្ទឹងត្រែង ឬខេត្តកែបនិងខេត្តប៉ៃលិនរួមបញ្ចូលគ្នា ឬស្នើនឹងប្រជាជននៅក្រុងសៀមរាប»។ លោកបន្ថែមថា៖ «យើងមិនអាចទ្រាំទ្រនឹងទម្ងន់នៃការឈឺចាប់នេះយូរតទៅទៀតទេ ហើយយើងក៏មិនអាចបន្តចំណាយពេលច្រើនតែលើផលវិបាកនៃតួអង្គជំងឺនេះទៀតដែរ។ ដូច្នេះយើងត្រូវខិតខំប្រណាំងនឹងពេលវេលា ដើម្បីជម្នះនឹងបញ្ហានេះ។ ប្រសិនបើយើងជួយសង្គ្រោះជីវិតមនុស្សបានប៉ុន្មានបន្ថែមក្នុងមួយថ្ងៃ ហើយប្រសិនបើយើងជួយសង្គ្រោះជីវិតកុមារបានប៉ុន្មាននាក់ក្នុងមួយថ្ងៃ មានន័យថា១០ឬ១៥ឆ្នាំទៀត គ្រួសារកាន់តែច្រើនបានកើនឡើង»។ លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីករបស់ក្រសួងសុខាភិបាលនៅមានកម្រិតនៅឡើយ។ នៅជិតជាមួយប្រជាជនតាមមូលដ្ឋាន មណ្ឌលសុខភាពដែលមានធនធាននៅមានកម្រិត កំពុងចូលរួមបង្ការបឋមនិងការរកឃើញឆាប់រហ័ស ជាពិសេសជំងឺមហារីកសុដន់និងមហារីកមាត់ស្បូន។ មណ្ឌលសុខភាពជាច្រើនបានពន្យល់ ប្រឹក្សា និងចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ដល់ពលរដ្ឋ។ មណ្ឌលសុខភាពស្រុកនិងមន្ទីរពេទ្យបង្អែកខេត្តបានចូលរួមធ្វើរោគវិនិច្ឆ័យ ស្រាវជ្រាវកម្រិតមូលដ្ឋាន និងព្យាបាលសំខាន់ៗ រួមមានការវះកាត់ជាអាទិ៍។ ចំណែកមន្ទីរពេទ្យថ្នាក់ជាតិមួយចំនួនមានផ្នែកមហារីកដែលមានមធ្យោបាយទំនើបអាចធ្វើរោគវិនិច្ឆ័យនិងព្យាបាលក្នុងលក្ខណៈជឿនលឿនកាន់តែសមស្រប។ លោកបន្ថែមថា ស្ថានភាពនេះជាហេតុនាំដល់ការរៀបចំជាយុទ្ធសាស្ត្រប្រយុទ្ធនឹងបញ្ហាប្រឈមនានា ដែលផ្ដោតលើគោលនយោបាយរួមនិងអភិបាលកិច្ច មធ្យោបាយធ្វើរោគវិនិច្ឆ័យនិងព្យាបាលទូទៅប្រទេសទាំងទីក្រុងនិងជនបទ។ ផែនការដែលបានបង្ហាញនេះរួមចំណែកដល់ការសម្រេចផែនការគោលដៅយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាលតាមរយៈការលើកកម្ពស់ការបង្កការបឋមជំងឺមហារីកនិងការពិនិត្យស្រាវជ្រាវជំងឺមហារីកនៅដំណាក់ការដំបូងជាដើម។ រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ពោលគឺមានសុខភាពល្អបរិបូណ៌ ចំណេះដឹងនិងជំនាញពិប្រាកដ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន។ ដូច្នេះការលើកកម្ពស់សុខភាពនិងសុខុមាលភាពរបស់ប្រជាជនកាន់តែប្រសើរឡើងជាលំដាប់ដែលផ្ដោតការកាត់បន្ថយការឈឺនិងស្លាប់ដោយសារជំងឺ៕
|
2025-05-06T07:00:00+07:00
|
khmertimeskh.com
|
https://www.khmertimeskh.com/1679813/%e1%9e%80%e1%9e%98%e1%9f%92%e1%9e%96%e1%9e%bb%e1%9e%87%e1%9e%b6%e1%9e%8a%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%85%e1%9f%81%e1%9e%89%e1%9e%95%e1%9f%82%e1%9e%93%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%94%e1%9f%92/
|
4777c386-2c88-481d-8b99-9e1db99d581b
|
ចំណេះដឹងទូទៅ៖ មូលហេតុនៃការកើតជំងឺមហារីក និងវិធីបង្ការ
|
ក្នុងពីធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ គឺមានរបាយការណ៍ថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០ ០០០ករណី។ ជាមួយគ្នានេះ រៀងរាល់ឆ្នាំ ប្រជាពលរដ្ឋប្រមាណ ១៤ ០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ ដែលតួលេខទាំងពីរនេះ ដែលត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់។ ដូច្នេះថ្ងៃនេះ Fresh News នឹងបង្ហាញពីមូលហេតុនៃការកើតជំងឺមហារីក និងវិធីបង្ការ ដោយដកស្រង់ពីគេហទំព័ររបស់អង្គការសុខភាពពិភពលោក (WHO)។ ១៖ តំណពូជ ២៖ សារធាតុបង្កមហារីកផ្នែករាងកាយ ដូចជា វិទ្យុសកម្មនៃកាំរស្មីអ៊ុលត្រាវីយូឡេ ៣៖ សារធាតុបង្កមហារីកគីមី ដូចជា អាបេស្តូស (asbestos) សមាសធាតុផ្សែងនៃថ្នាំជក់ គ្រឿងស្រវឹង សារធាតុអាហ្វឡាតុកស៉ីន (សារធាតុពុលក្នុងអាហារ) និងអាសេនិច (សារធាតុពុលក្នុងទឹក) ៤៖ សារធាតុបង្កមហារីកជីវសាស្ត្រ ដូចជា ឆ្លងពីមេរោគមួយចំនួន បាក់តេរី ឬក៏ប៉ារ៉ាស៉ីត។ ១៖ កុំប្រើប្រាស់ថ្នាំជក់ ២៖ រក្សាទម្ងន់រាងកាយឲ្យបានល្អ ៣៖ ទទួលទានអាហារសុខភាព ទាំងផ្លែឈើ និងបន្លែ ៤៖ ហាត់ប្រាណឲ្យបានជាប់ជាប្រចាំ ៥៖ កុំសេព ឬកាត់បន្ថយគ្រឿងស្រវឹង ៦៖ ចាក់ថ្នាំបង្ការមេរោគ HPV និងជំងឺរលាកថ្លើមប្រភេទ B បើសិនជាអ្នកស្ថិតនៅក្នុងក្រុមណាមួយនៃពីរមុខនេះ ៧៖ ចៀសវាងការប៉ះពាល់នឹងវិទ្យុសកម្មនៃកាំរស្មីអ៊ុលត្រាវីយូឡេ ៨៖ ធានាការប្រើប្រាស់វិទ្យុសកម្មប្រកបដោយសុវត្ថិភាព និងសមស្របក្នុងការថែទាំសុខភាព (សម្រាប់គោលបំណងវិនិច្ឆ័យរោគ និងការព្យាបាលជំងឺ) ៩៖ កាត់បន្ថយជាអប្បបរមានៃវិទ្យុសកម្មអ៉ីយ៉ូដ ១០៖ កាត់បន្ថយការប៉ះពាល់នឹងការបំពុលបរិយាកាសខាងក្រៅ និងការបំពុលខ្យល់ក្នុងផ្ទះ រួមទាំងរ៉ាដុន (ឧស្ម័នវិទ្យុសកម្មដែលកើតពីសារធាតុអ៊ុយរ៉ាញ៉ូម ដែលកកកុញនៅក្នុងអគារ ផ្ទះ សាលារៀន និងកន្លែងធ្វើការ)៕
|
2025-05-06T03:00:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/knowledge/386440-2025-05-05-12-47-20.html
|
3d96937b-7113-493e-b355-4c818487c478
|
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលកម្ពុជា បង្ហាញពីជំងឺអង់ត្រាក់ (ពិសធ្យូង) ដែលធ្វើឱ្យមានអ្នកស្លាប់នៅប្រទេសថៃ !
|
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន បានបង្ហាញពីករណីជំងឺជំងឺអង់ត្រាក់ (ពិសធ្យូង) ដែលកំពុងកើតមានឡើងនៅប្រទេសថៃ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានសរសេរថា ខេត្តមុដាហាន ប្រទេសថៃ បានរកឃើញវិជ្ជមានជំងឺអង់ត្រាក់ (ពិសធ្យូង) ពីរករណីលើមនុស្ស ក្នុងនោះមួយករណី បានស្លាប់អាយុ៥៣ឆ្នាំ ភេទប្រុស និងម្នាក់ទៀត កំពុងព្យាបាលនៅមន្ទីរពេទ្យ។ មូលហេតុដែលឆ្លងជំងឺនេះ ដោយសារពួកគាត់បរិភោគសាច់គោឆៅ ដែលមានឆ្លងមេរោគបាក់តេរី អង់ត្រាក់។ ជំងឺនេះ មានឱសថព្យាបាលជាបាន ក្រោយធ្វើវិនិច្ឆ័យជំងឺច្បាស់លាស់។ បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC, ជំងឺ Anthrax (ពិសធ្យូង) គឺជាជំងឺឆ្លងដែលបណ្តាលមកពីបាក់តេរី Bacillus anthracis។ ការឆ្លងបណ្តាលមកពីបរិភោគសាច់ឆៅ ឬប៉ះពាល់នឺងប្រភេទសត្វស៊ីស្មៅ ដូចជាគោ ក្របី ជាដើម។ ស្បែក (ស្បែក) ដង្ហើមចូល (សួត) និងក្រពះពោះវៀន។ ការព្យាបាលភ្លាមៗ ជាមួយនឹងថ្នាំអង់ទីប៊ីយោទិច គឺមានសារៈសំខាន់ណាស់ សម្រាប់ការរស់រានមានជីវិត។ ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ១១៥៕
|
2025-05-05T21:36:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/386372-2025-05-05-07-36-01.html
|
be79e67a-19dc-4dd3-8555-ba23c3d02a4e
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៣៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-05-05T19:01:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/386351-2025-05-05-05-01-18.html
|
e76960af-dd12-4faa-999f-3ecc421e4753
|
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរួមគ្នាទប់ស្កាត់ ដើម្បីកាត់បន្ថយកត្តាហានិភ័យ ដែលបង្កឱ្យមានជំងឺមហារីក
|
នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ នៅថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួង សុខាភិបាល ត្រូវជំរុញអនុវត្តផែនការជាតិ ដ៏មានសារៈសំខាន់នេះ ឱ្យបានជាប់ជាប្រចាំ តាមរយៈយន្តការពហុវិស័យ ដើម្បីគ្រប់គ្រង សម្របសម្រួល និងអនុវត្តប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់ សេវាសុខាភិបាល និងរួមចំណែកម្ខាង ដល់ការសម្រេចឱ្យបាន នូវការគ្របដណ្តប់សុខភាពជាសកល និងម្ខាងទៀត ដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ សម្តេចបវរធិបតី បន្ដថា ក្នុងចំណោមកម្មវិធីគោល នយោបាយអាទិភាពចំនួន៦ ក្នុងនោះ កម្មវិធីគោលនយោបាយ អាទិភាពទី១ គឺការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកល ខណៈដែលផែនទី បង្ហាញផ្លូវទៅកាន់ការគ្រប ដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០៣៥ ដែលត្រូវបានប្រកាស ដាក់ឱ្យអនុវត្ត កាលពីខែឧសភា ឆ្នាំ២០២៤ បានកំណត់ គោលដៅច្បាស់លាស់ ចំនួន ៣៖ ទី១. ពង្រីកវិសាលភាពគ្រប ដណ្ដប់ពលរដ្ឋដោយប្រព័ន្ធ គាំពារសុខភាពសង្គមឱ្យបាន ៨០ភាគរយ នៃចំនួនពលរដ្ឋសរុប ទី២. សន្ទស្សន៍គ្របដណ្តប់ សេវាសុខាភិបាលសារវន្ត យ៉ាងហោចណាស់ ៨០ភាគរយ និង ទី៣. កាត់បន្ថយកម្រិតចំណាយ ពីហោប៉ៅផ្ទាល់លើការ ថែទាំសុខភាពឱ្យនៅត្រឹម ៣៥ភាគរយ នៃចំណាយសរុបលើការថែទាំសុខភាព។ សម្តេចបវរធិបតី បន្ថែមថា ក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីក ឱ្យបាន ជាក់លាក់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ត្រូវរៀបចំឱ្យមានគោល- ការណ៍ណែនាំបច្ចេកទេស, អនុលោមតាមឧត្តមានុវត្តអន្តរជាតិ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រី សុខាភិបាលគ្រប់កម្រិត, ទាំងរដ្ឋ និង ឯកជន, ក្នុងការគ្រប់គ្រង, ការផ្តល់សេវាបង្ការ, ការធ្វើ រោគវិនិច្ឆ័យ, ការថែទាំ, ការព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និង សុវត្ថិភាព»។ សម្តេចបវរធិបតី បន្ដថា ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការបណ្ដុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត ទាំងជំនាញវេជ្ជសាស្ត្រ និង ជំនាញវិជ្ជាជីវៈ អមសុខភាព (Allied Health Professional) ដើម្បីឱ្យធនធានមនុស្ស ផ្នែកសុខាភិបាលមានសមត្ថភាពពេញលេញ ក្នុងការផ្តល់សេវាថែទាំព្យាបាល ជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ។ សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានក្រើនរំលឹកសាជាថ្មីដល់ អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និង ក្រុមគោលដៅផ្សេងៗទៀត ក្រោមកម្មវិធីមូលនិធិសមធម៌ និង របបបេឡាជាតិ សន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរយៈការពង្រីកសេវា ថែទាំសុខភាព ឱ្យស្របតាមនិន្នាការប្រែប្រួលនៃ បន្ទុកជំងឺ, បញ្ហាសុខភាពជាអាទិភាព និង តម្រូវការរបស់ប្រជាពលរដ្ឋ៕
|
2025-05-05T18:11:00+07:00
|
dap-news.com
|
https://dap-news.com/national/2025/05/05/506197/
|
d385b660-6234-4d07-8757-ca117806a2c1
|
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកប្រជាពលរដ្ឋយកចិត្តទុកដាក់បង្ការជំងឺ កុំចាំដល់ឈឺបានស្វែងរកការព្យាបាល (Video inside)
|
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់បង្ការជំងឺ កុំចាំដល់ឈឺបានស្វែងរកការព្យាបាល និងបានជំរុញប្រជាពលរដ្ឋលេងកីឡា ហាត់ប្រាណ ដើម្បីលើកកម្ពស់សុខុមាលភាព។ សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធជំងឺមហារីកឆ្នាំ២០២៥-២០៣០ នៅសណ្ឋាគារសូហ្វីតែល នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំអាជ្ញាធរយកចិត្តទុកដាក់បង្កើតសួនសាធារណៈឱ្យពលរដ្ឋហាត់ប្រាណឱ្យបានកាន់តែច្រើន ដើម្បីសម្រួលដល់ការហាត់ប្រាណរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អគឺទ្រព្យរបស់គ្រួសារ និងរដ្ឋ ខណៈប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព គឺជាបន្ទុកសម្រាប់គ្រួសារ និងរដ្ឋដូចគ្នា ដូច្នេះការយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ ដើម្បីបង្ការជាមុន កុំឱ្យមានជំងឺគឺជាភាពចាំបាច់ដែលត្រូវមានការសហការណ៍ពីរដ្ឋ និងប្រជាពលរដ្ឋដូចគ្នា។ សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះថា៖ ។ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយនៅក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋានីតិកាលទី៧ ក្នុងនោះ កម្មវិធីគោលនយោបាយ អាទិភាពទី១ គឺការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។ ខណៈផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០៣៥ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែឧសភា ឆ្នាំ២០២៤ បានកំណត់គោលដៅច្បាស់លាស់ចំនួន៣៖ ទី១. ពង្រីកវិសាលភាពគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធ គាំពារសុខភាពសង្គមឱ្យបាន៨០% នៃចំនួនពលរដ្ឋសរុប, ទី២. សន្ទស្សន៍គ្របដណ្តប់ សេវាសុខាភិបាលសារវន្ត យ៉ាងហោចណាស់៨០% និងទី៣. កាត់បន្ថយកម្រិតចំណាយ ពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅត្រឹម៣៥% នៃចំណាយសរុបលើការថែទាំសុខភាព៕
|
2025-05-05T18:07:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/386343-2025-05-05-04-07-11.html
|
da380e83-e911-4f0a-a360-108a35b76765
|
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៧ចំណុច គាំទ្រដល់ការបង្ការ និងព្យាបាលជំងឺមហារីកនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ
|
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធជំងឺមហារីកឆ្នាំ២០២៥-២០៣០ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍៧ចំណុច ជំរុញឱ្យការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ ទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងសក្កសិទ្ធភាព ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋរបស់កម្ពុជា។ ដើម្បីធានាភាពជោគជ័យ ក្រសួងសុខាភិបាល ត្រូវជំរុញអនុវត្តផែនការជាតិដ៏មានសារៈសំខាន់នេះឱ្យបានជាប់ជាប្រចាំ តាមរយៈយន្តការពហុវិស័យ ដើម្បីគ្រប់គ្រងសម្របសម្រួល និង អនុវត្តប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់សេវាសុខាភិបាល និង រួមចំណែក ម្ខាងដល់ការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) និង ម្ខាងទៀត ដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។ ក្នុងនោះ កម្មវិធីគោលនយោបាយ អាទិភាពទី១ គឺ ការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ខណៈដែលផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០៣៥ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែឧសភា ឆ្នាំ២០២៤ បានកំណត់គោលដៅច្បាស់លាស់ចំនួន ៣៖ (ទី១) ពង្រីកវិសាលភាពគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធ គាំពារសុខភាពសង្គមឱ្យបាន ៨០% នៃចំនួនពលរដ្ឋសរុប (ទី២). សន្ទស្សន៍គ្របដណ្តប់ សេវាសុខាភិបាលសារវន្ត យ៉ាងហោចណាស់ ៨០% និង (ទី៣) កាត់បន្ថយកម្រិតចំណាយ ពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅត្រឹម ៣៥% នៃចំណាយសរុបលើការថែទាំសុខភាព។ ក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីក ឱ្យបានជាក់លាក់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ត្រូវរៀបចំឱ្យមានគោលការណ៍ណែនាំបច្ចេកទេស, អនុលោមតាមឧត្តមានុវត្តអន្តរជាតិ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រី សុខាភិបាលគ្រប់កម្រិត, ទាំងរដ្ឋ និង ឯកជន, ក្នុងការគ្រប់គ្រង, ការផ្តល់សេវាបង្ការ, ការធ្វើ រោគវិនិច្ឆ័យ, ការថែទាំ, ការព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និង សុវត្ថិភាព។ ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការបណ្ដុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត ទាំងជំនាញវេជ្ជសាស្ត្រ និង ជំនាញវិជ្ជាជីវៈអមសុខភាព (Allied Health Professional) ដើម្បីឱ្យធនធានមនុស្សផ្នែកសុខាភិបាលមានសមត្ថភាពពេញលេញ ក្នុងការផ្តល់សេវាថែទាំព្យាបាល ជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និង បង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយ ដែលបង្កឱ្យមានជំងឺមហារីក។ ជាមួយនឹងវឌ្ឍភាពជាច្រើនក្នុងវិស័យសុខាភិបាល, សមត្ថភាពនៃការធ្វើរោគវិនិច្ឆ័យ, ការព្យាបាល និង ការគ្របដណ្ដប់សេវាជំងឺមហារីកនៅប្រទេសកម្ពុជា នៅមានកម្រិត។ ក្នុងន័យនេះ ដើម្បីអភិវឌ្ឍសេវាបង្ការ និងព្យាបាលជំងឺមហារីក ឱ្យកាន់តែទូលំទូលាយថែមទៀត, ខ្ញុំសូមអំពាវនាដល់ ដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធទាំងអស់ កៀរគរធនធាន, ទាំងបច្ចេកទេស និង ហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការបង្ការ និង ព្យាបាលជំងឺមហារីកឱ្យកាន់តែទូលំទូលាយ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋរបស់យើង។ ខ្ញុំសូមក្រើនរំលឹកសាជាថ្មីដល់ អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និង ក្រុមគោលដៅផ្សេងៗទៀត ក្រោមកម្មវិធីមូលនិធិសមធម៌ និង របបបេឡាជាតិសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរយៈការពង្រីកសេវាថែទាំសុខភាព ឱ្យស្របតាមនិន្នាការប្រែប្រួលនៃ បន្ទុកជំងឺ, បញ្ហាសុខភាពជាអាទិភាព និង តម្រូវការរបស់ប្រជាពលរដ្ឋ។ ខ្ញុំសូមលើកទឹកចិត្តដល់ បងប្អូនប្រជាពលរដ្ឋ, សូមយកចិត្តទុកដាក់បង្ការ និង ទប់ស្កាត់ជំងឺមហារីកនេះតាមរយៈ ការស្វែងយល់កត្តាហានិភ័យ និង ធ្វើការផ្លាស់ប្តូរឥរិយាបថដែល ប្រឈមនឹងការកើតជំងឺមហារីក។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋាន ដើម្បីទទួលការពិនិត្យ និង ព្យាបាលបានទាន់ពេល៕
|
2025-05-05T17:57:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/386341-2025-05-05-03-57-04.html
|
fb0e00a4-3dad-4d8a-8f56-aa57571a5935
|
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យទប់ស្កាត់ការជក់បារី ជាពិសេសបារីអេឡិចត្រូនិក ឬវេប ដែលជាដើមចមមួយនាំឱ្យកើតជំងឺមហារីក (Video inside)
|
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំឱ្យស្ថានប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ រួមគ្នាទប់ស្កាត់ឱ្យបានកុំឱ្យមានការជក់បារីនៅតាមមូលដ្ឋាន ជាពិសេសបារីអេឡិចត្រូនិក ឬវេប ដែលមានសិស្សសាលាច្រើនបានប្រើប្រាស់ ដែលបារីទាំងអស់នេះហើយជាដើមចមមួយនាំឱ្យកើតជំងឺមហារីក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យស្ថានប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ សូមជួយពិនិត្យមើល ជាពិសេសក្មេងៗសិស្សសាលា ដែលមានការជក់បារី ជក់វែប ដោយសម្តេចថ្លែងថា សិស្សសាលាមិនមែនហ៊ឺហារដោយសារជក់បារី ជក់វែប នោះទេ ភាពហ៊ឺហាររបស់សិស្សសាលាគឺជាភាពជោគជ័យនៃការសិក្សា ការរៀនសូត្រឱ្យបានពូកែ ទើបពិតជាភាពហ៊ឺហាររបស់សិស្សពិតប្រាកដ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្ពុជាមិនចាំបាច់ក្នុងការឱ្យមានក្រុមហ៊ុនផលិតបារីអគ្គិសនីនោះទេ គឺមានជម្រើសរាប់ពាន់មុខសម្រាប់ឱ្យគេមកវិនិយោគបាន ដូចនេះបើអត់មាន ក្រុមហ៊ុនមកផលិតបារីនៅកម្ពុជា ក៏កម្ពុជាមិនក្រនោះដែរ៕
|
2025-05-05T17:55:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/386340-2025-05-05-03-55-23.html
|
97419959-7554-4eaa-b4a2-975054afaff8
|
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកបង្ហាញពីផែនការធ្វើទំនើបកម្មមន្ទីរពេទ្យហ្លួងម៉ែ និងពេទ្យតាមតំបន់ដើម្បីលើកកម្ពស់ការព្យាបាលជំងឺមហារីកឱ្យកាន់តែមានប្រសិទ្ធភាព (Video inside)
|
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកបង្ហាញពីផែនការធ្វើទំនើបកម្មមន្ទីរពេទ្យហ្លួងម៉ែ និងពេទ្យតាមតំបន់ ដើម្បីលើកកម្ពស់ការព្យាបាលជំងឺមហារីកឱ្យកាន់តែមានប្រសិទ្ធភាព។ ខណៈរាជរដ្ឋាភិបាលបន្តប្តេជ្ញាចិត្តក្នុងការការពារ និងសង្គ្រោះជីវិតប្រជាជនពីជំងឺមហារីកដ៏កាចសាហាវ។ ការលើកបង្ហាញបែបនេះ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធជំងឺមហារីកឆ្នាំ២០២៥-២០៣០ នៅសណ្ឋាគារសូហ្វីតែល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំងឺមហារីកបាន ក្លាយជាការគំរាមនៃសុខភាពសាធារណៈ និងប៉ះពាល់ដល់សង្គម -សេដ្ឋកិច្ច, រាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធជំងឺមហារីកជាអាទិភាព ចម្បងមួយក្នុងចំណោមអាទិភាពដទៃទៀតរបស់ក្រសួងសុខាភិបាល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ នាថ្ងៃនេះ ជាការបើកទំព័រអភិវឌ្ឍន៍ថ្មីមួយទៀត សម្រាប់កម្ពុជាដែលបង្ហាញពីជំហរ និងការបន្តប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងការការពារ និងសង្គ្រោះជីវិតប្រជាជន ពីជំងឺមហារីកដ៏កាចសាហាវ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ ជាមួយគ្នានេះនឹងការធ្វើទំនើបកម្មមន្ទីរពេទ្យហ្លួងម៉ែ សម្រាប់សេវាព្យាបាលជំងឺមហារីក, ត្រូវបានសម្តេចបវរធិបតី ហ៊ុន ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជា បានបច្ចុប្បន្ននេះ គឺកង្វះគ្រូពេទ្យជំនាញផ្នែកព្យាបាលជំងឺមហារីក ខណៈរដ្ឋាភិបាលអាចមានលទ្ធភាពសាងសង់អគារ និងបំពាក់សម្ភារៈ បរិក្ខាពេទ្យទំនើបៗបានយ៉ាងលឿន ក៏ប៉ុន្តែ ការបណ្តុះបណ្តាលក្រុមគ្រូពេទ្យជំនាញ គឺត្រូវការពេលវេលាយូរ។ ដូច្នេះ រាជរដ្ឋាភិបាលបានគិតគូរទាំងអស់ ពោលទាំងមន្ទីរពេទ្យ សម្ភារៈទំនើបៗ និងការបណ្តុះបណ្តាលក្រុមគ្រូពេទ្យជំនាញ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីសង្ឃឹមថា នៅថ្ងៃអនាគតកម្ពុជា នឹងអាចធ្វើវិមជ្ឈការ ឬមន្ទីរពេទ្យហ្លួងម៉ែ បន្ទាប់ពីធ្វើទំនើបកម្មការព្យាបាលជំងឺមហារីករួចរាល់ នឹងអាចចែករំលែកបទពិសោធន៍ ចំណេះដឹងទាំងនេះដល់មន្ទីរពេទ្យផ្សេងៗ និងមន្ទីរពេទ្យតំបន់ ដើម្បីព្យាបាលជំងឺមហារីកជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្ត ក្រុងមួយចំនួនឆ្ងាយពីរាជធានីភ្នំពេញ ដោយមិនចាំបាច់ធ្វើដំណើរមកព្យាបាលជំងឺមហារីក នៅមន្ទីរពេទ្យហ្លូងម៉ែ នារាជធានីភ្នំពេញ ជាដើម។ បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលមានជំងឺដង្កាត់ផ្សេងៗ និងកាត់បន្ថយការចំណាយលើការធ្វើដំណើរនោះ រាជរដ្ឋាភិបាល បានសាងសង់មន្ទីរពេទ្យតំបន់ចំនួន គឺទី១៖ នៅខេត្តសៀមរាប និងខេត្តកំពង់ចាម ក៏ប៉ុន្តែ មិនទាន់មានទិសដៅក្នុងព្យាបាលជំងឺមហារីកដល់មូលដ្ឋាននៅឡើយនោះទេ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បច្ចុប្បន្ននេះ រឿងដែលសំខាន់បំផុតដែលត្រូវយកចិត្តទុកដាក់លើបញ្ហាជំងឺមហារីកនោះ មិនមែនការព្យាបាលនោះទេ តែជាការបង្ការ ទប់សស្កាត់ កុំឱ្យជំងឺមហារីកនេះកើតមានច្រើនឡើងចំពោះប្រជាជនកម្ពុជា ខណៈជារៀងរាល់ឆ្នាំមានប្រជាជនកម្ពុជា កើតជំងឺមហារីកថ្មីប្រមាណ ២ម៉ឺនករណី ដូច្នេះ ពោលគឺទៅថ្ងៃអនាគតនឹងធ្វើឡើងយ៉ាឱ្យជំងឺមហារីកនេះធ្លាក់ចុះកាន់តែតិចឡើងៗ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យមានការយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាពចំណីអាហារ ជាពិសេសការប្រើថ្នាំគីមី ដើម្បីបង្ការជំងឺមហារីក។ ជាមួយគ្នានេះដែរ ការផ្សព្វផ្សាយជាវិធីសាស្ត្រមួយជួយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងការបង្ការជំងឺមហារីក។ ក្នុងន័យនេះសម្តេចបវរធិបតី ជំរុញឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយពាក់ព័ន្ធបញ្ហាបង្ការជំងឺមហារីក។ បើតាមលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងពីបញ្ហាប្រឈមនៃការកើនឡើង ជំងឺមហារីកនៅកម្ពុជា ខណៈមធ្យោបាយប្រយុទ្ធនឹងជំងឺមហារីករបស់កម្ពុជា នៅមានកម្រិតនៅឡើយក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ខណៈជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០,០០០ករណី។ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋប្រមាណ ១៤ ,០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ ដែលតួលេខទាំងពីរនេះ ដែលត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់៕
|
2025-05-05T17:54:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/386339-2025-05-05-03-54-57.html
|
557fb9ef-54f0-4bb4-80e9-021f55fc26a0
|
រដ្ឋមន្ត្រីសុខាភិបាល៖ ១ឆ្នាំៗកម្ពុជាមានអ្នកកើតជំងឺមហារីកថ្មី ២ម៉ឺនករណី ក្នុងនោះស្លាប់ ១.៤ម៉ឺនករណី, ៤០នាទីស្លាប់ម្នាក់ ឬ ៣៨នាក់ក្នុង១ថ្ងៃ (Video inside)
|
ក្នុងពីធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» ក្រោមធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងពីបញ្ហាប្រឈមនៃការកើនឡើង ជំងឺមហារីកនៅកម្ពុជា ខណៈមធ្យោបាយប្រយុទ្ធនឹងជំងឺមហារីករបស់កម្ពុជា នៅមានកម្រិតនៅឡើយ នៅទូទាំងប្រទេស។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០ ០០០ករណី។ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋប្រមាណ ១៤ ០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ ដែលតួលេខទាំងពីរនេះ ដែលត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់។ លោករដ្ឋមន្ត្រីសុខាភិបាលបានថ្លែងថា ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ។ បើតាមលោក ឈាង រ៉ា ជំងឺមហារីក មិនត្រឹមតែជាទម្ងន់នៃការឈឺចាប់សម្រាប់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងខាតបង់កម្លាំងដ៏សំខាន់សម្រាប់ជាតិផងដែរ។ លើកកំពស់ការបង្ការបឋមនៃជំងឺមហារីក តាមរយៈអន្តរាគមន៍នានា ដើម្បីកាត់បន្ថយកត្តាប្រឈមនៃជំងឺមហារីក ដែលរួមមានកត្តាសង្គម និងបរិស្ថានផងដែរ ពិនិត្យស្រាវជ្រាវ និងរកឱ្យឃើញជំងឺមហារីកនៅដំណាក់កាលដំបូង ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា ធានានិរន្តរភាពនិងសមធម៌ ក្នុងការទទួលបានសេវាធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់និងត្រឹមត្រូវ សម្រាប់ការព្យាបាល ធានានិរន្តរភាព និងសមធម៌ ក្នុងការទទួលបានសេវាព្យាបាល និងថែទាំសមស្រប និងប្រកបដោយ គុណភាព ពង្រឹងប្រព័ន្ធព័ត៌មានប្រព័ន្ធតាមដានជំងឺមហារីក និងការសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការប្រយុទ្ធនឹងជំងឺមហារីក ពង្រឹងអភិបាលកិច្ច ការសម្របសម្រួលហិរញ្ញប្បទាន និងការត្រៀមខ្លួនពេលមានគ្រោះអាសន្នក្នុងការ ប្រយុទ្ធនឹងជំងឺមហារីក។ លោករដ្ឋមន្ត្រីបន្ថែមថា «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» លើកទី១ ដែលត្រូវប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនេះ ជាឯកសារដ៏សំខាន់ ជាលទ្ធផលនៃការងាររយៈពេលវែងដែលបានប្រមូលផ្តុំ អ្នកជំនាញជាច្រើន នៅក្នុងក្រុមការងារបច្ចេកទេសកម្រិតខ្ពស់នៃក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។ ដើម្បីចាប់ផ្តើមអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ ក្រសួងសុខាភិបាលបានធ្វើ ការប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០២៥នេះ នឹងមានតម្រូវការធនធានថវិកាមួយចំនួន សម្រាប់អនុវត្តសកម្មភាពចម្បងៗ រួមមានការសិក្សាប៉ាន់ប្រមាណពីតម្រូវការធានធានសំខាន់ៗ សម្រាប់អនុវត្តផែនការជាតិរយៈពេល៦ឆ្នាំនេះ៕
|
2025-05-05T16:59:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/386333-2025-05-05-02-59-11.html
|
4af9d12a-858c-4e34-8bb5-9ed5b0e9933b
|
ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»
|
នៅព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំងឺមហារីកបានក្លាយជាការគំរាមនៃសុខភាពសាធារណៈ និងប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ច, រាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធជំងឺមហារីកជាអាទិភាពចម្បងមួយក្នុងចំណោមអាទិភាពដទៃទៀតរបស់ក្រសួងសុខាភិបាល។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» នាថ្ងៃនេះ ជាការបើកទំព័រអភិវឌ្ឍន៍ថ្មីមួយទៀត សម្រាប់កម្ពុជាដែលបង្ហាញពីជំហរ និងការបន្តប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងការការពារ និងសង្គ្រោះជីវិតប្រជាជន ពីជំងឺមហារីកដ៏កាចសាហាវ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញពីផែនការធ្វើទំនើបកម្មមន្ទីរពេទ្យហ្លង់ម៉ែ និងពេទ្យតាមតំបន់ ដើម្បីលើកកម្ពស់ការព្យាបាលជំងឺមហារីកឱ្យកាន់តែមានប្រសិទ្ធភាព។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការព្យាបាលជារឿងមួយត្រូវយកចិត្តទុកដាក់ តែការបង្ការលើជំងឺមហារីក គឺរឹតតែចាំបាច់។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមានការយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាពចំណីអាហារ ជាពិសេសការប្រើថ្នាំគីមី ដើម្បីបង្ការជំងឺមហារីក។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្សព្វផ្សាយជាវិធីសាស្ត្រមួយជួយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងការបង្ការជំងឺមហារីក។ ក្នុងន័យនេះសម្តេចមហាបវរធិបតី ជំរុញឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយពាក់ព័ន្ធបញ្ហាបង្ការជំងឺមហារីក។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យទប់ស្កាត់ការជក់បារី ជាពិសេសបារីវែប ដែលជាដើមចមមួយនាំឱ្យកើតជំងឺមហារីក។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានក្រុមហ៊ុនបរទេសមួយមានបំណងមកវិនិយោគផលិតបារីអគ្គិសនីនៅកម្ពុជា។ បំណងនេះ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ច្រានចោល។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញប្រជាពលរដ្ឋលេងកីឡា ហាត់ប្រាណ ដើម្បីលើកកម្ពស់សុខុមាលភាព។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរយកចិត្តទុកដាក់បង្កើតសួនសាធារណៈឱ្យពលរដ្ឋហាត់ប្រាណឱ្យបានកាន់តែច្រើន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកប្រជាពលរដ្ឋយកចិត្តទុកដាក់បង្ការជំងឺ កុំចាំដល់ឈឺបានស្វែងរកការព្យាបាល។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងសុខាភិបាល ត្រូវជំរុញអនុវត្តផែនការជាតិដ៏មាន សារៈសំខាន់នេះឱ្យបានជាប់ជាប្រចាំ តាមរយៈយន្តការពហុវិស័យ ដើម្បីគ្រប់គ្រង សម្របសម្រួល និងអនុវត្តប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់សេវាសុខាភិបាល និង រួមចំណែក ម្ខាង ដល់ការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) និង ម្ខាងទៀត ដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ក្នុងនោះ កម្មវិធីគោលនយោបាយ អាទិភាពទី១ គឺការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ខណៈដែលផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០៣៥ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែឧសភា ឆ្នាំ២០២៤ បានកំណត់ គោលដៅច្បាស់លាស់ចំនួន ៣៖ ទី១. ពង្រីកវិសាលភាពគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធ គាំពារសុខភាពសង្គមឱ្យបាន ៨០ភាគរយ នៃចំនួនពលរដ្ឋសរុប ទី២. សន្ទស្សន៍គ្របដណ្តប់ សេវាសុខាភិបាលសារវន្ត យ៉ាងហោចណាស់ ៨០ភាគរយ និង ទី៣. កាត់បន្ថយកម្រិតចំណាយ ពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅត្រឹម ៣៥ភាគរយ នៃចំណាយសរុបលើការថែទាំសុខភាព។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីក ឱ្យបាន ជាក់លាក់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និង ការអនុវត្តគោលនយោបាយ ត្រូវរៀបចំឱ្យមានគោល- ការណ៍ណែនាំបច្ចេកទេស, អនុលោមតាមឧត្តមានុវត្តអន្តរជាតិ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រី សុខាភិបាលគ្រប់កម្រិត, ទាំងរដ្ឋ និង ឯកជន, ក្នុងការគ្រប់គ្រង, ការផ្តល់សេវាបង្ការ, ការធ្វើ រោគវិនិច្ឆ័យ, ការថែទាំ, ការព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និង សុវត្ថិភាព។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសុខាភិបាល ត្រូវបន្តជំរុញការបណ្ដុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត ទាំងជំនាញវេជ្ជសាស្ត្រ និង ជំនាញវិជ្ជាជីវៈអមសុខភាព (Allied Health Professional) ដើម្បីឱ្យធនធានមនុស្សផ្នែកសុខាភិបាលមានសមត្ថភាពពេញលេញ ក្នុងការផ្តល់សេវាថែទាំព្យាបាល ជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធនានាត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និង បង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយដែលបង្កឱ្យមានជំងឺមហារីក។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធទាំងអស់ កៀរគរធនធាន, ទាំងបច្ចេកទេស និង ហិរញ្ញវត្ថុ, សម្រាប់គាំទ្រដល់ការបង្ការ និង ព្យាបាលជំងឺមហារីក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកសាជាថ្មីដល់ អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និង ក្រុមគោលដៅផ្សេងៗទៀត ក្រោមកម្មវិធីមូលនិធិសមធម៌ និង របបបេឡាជាតិសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរយៈការពង្រីកសេវាថែទាំសុខភាព ឱ្យស្របតាមនិន្នាការប្រែប្រួលនៃ បន្ទុកជំងឺ, បញ្ហាសុខភាពជាអាទិភាព និង តម្រូវការរបស់ប្រជាពលរដ្ឋ។ * សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៩៖២៨នាទី នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕
|
2025-05-05T16:46:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/386331-2025-05-05-02-46-40.html
|
76d71945-5334-49a8-970c-d9330bd417c0
|
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០»
|
ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក (ផ.ជ.ប.ម) គឺជាក្របខ័ណ្ឌយុទ្ធ សាស្ត្រមួយដែលត្រូវបានរៀបចំឡើង ដើម្បីតម្រង់ទិសកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមួយក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ ដែលផ្អែកលើភស្តុតាងវិទ្យាសាស្ត្រក្នុងការបង្ការ ការរកឃើញទាន់ពេល ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំព្យាបាលសម្រន់ ក្នុងលក្ខណៈជាប្រព័ន្ធ និងប្រកបដោយសមធម៌ ដែលជាខ្សែច្រវាក់គ្រប់គ្រងជំងឺមហារីក (Cancer Control Continuum) ដោយប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពបំផុត សម្រាប់រយៈពេលជាក់លាក់មួយចាប់ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ស្របតាមបរិបទសង្គម សេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលរបស់ប្រទេស។ សូមបញ្ជាក់ថា គោលបំណងចម្បងនៃផែនការនេះ គឺដើម្បីកាត់បន្ថយ អត្រាកើតជំងឺមហារីក និងអត្រាមរណភាពដោយសារជំងឺមហារីក ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវគុណភាព ជីវិតរបស់អ្នកជំងឺមហារីក តាមរយៈអភិក្រមគ្រប់ជ្រុងជ្រោយ និងមានការសម្របសម្រួលគ្នា ដែលចូលរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពជាទូទៅរបស់ប្រជាជន៕
|
2025-05-05T16:07:00+07:00
|
dap-news.com
|
https://dap-news.com/national/2025/05/05/506148/
|
389fc417-d632-4595-8154-db1d20b4d623
|
ក្នុងមួយថ្ងៃ! ពលរដ្ឋកម្ពុជា បាត់បង់ជីវិតដោយសារជំងឺមហារីក៣៨នាក់
|
ជំងឺមហារីកថ្មី បាក្លាយជាឃាតករលាក់មុខ ដែលបានឆក់យកជីវិតពលរដ្ឋកម្ពុជាប្រមាណ១៤០០០នាក់ជារៀងរាល់ឆ្នាំ។ បើយោងតាមឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា៖” ចំនួនអ្នកកើតជំងឺមហារីកប្រមាណ១៤០០០ករណីក្នុងមួយឆ្នាំនេះ បើប្រៀបធៀបនឹងប្រទេសជឿនលឿនជាងកម្ពុជា គឺមានកម្រិតទាបគួរសម”។ អត្រាមរណៈភាពបង្កដោយជំងឺមហារីកនេះ គឺស្មើនឹងអត្រាខ្ពស់លើស៧០ភាគរយ ដែលមានន័យថាជារៀងរាល់៤០នាទីម្តង ឬប្រមាណ៣៨នាក់ក្នុងមួយថ្ងៃ កម្ពុជាមាននាក់ស្លាប់ដោយសារជំងឺមហារីក។ លើសពីនេះទៅទៀត ក្នុងមួយឆ្នាំ កម្ពុជាមានកុមារកើតមហារីកប្រមាណ៦០០ករណី ខណៈអត្រាព្យាបាលជាសះស្បើយមានទាបជាង២០ភាគរយ បើធៀបនឹងទូទាំងពិភពលោកករណីមហារីកកុមារ អាចព្យាបាលជាសះស្បើយបានដល់៨០ភាគរយ។ បើតាមការព្យាករណ៍របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា៖ ប្រសិនបើស្ថានភាពនៅតែដដែល ជំងឺមហារីកនឹងឆក់យកជីវិតមនុស្សប្រមាណ២១ម៉ឺននាក់ទាំងក្មេង ទាំងចាស់ ក្នុងមួយរយៈពេល១៥ឆ្នាំខាងមុខ”៕
|
2025-05-05T14:34:50+07:00
|
kbnnews.com
|
https://kbn.news/archives/341567
|
88b4fca2-1168-4f5b-949a-1453d5b254ee
|
ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»
|
នៅព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»។ ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក (ផ.ជ.ប.ម) គឺជាក្របខ័ណ្ឌយុទ្ធ សាស្ត្រមួយដែលត្រូវបានរៀបចំឡើង ដើម្បីតម្រង់ទិសកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមួយក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ ដែលផ្អែកលើភស្តុតាងវិទ្យាសាស្ត្រក្នុងការបង្ការ ការរកឃើញទាន់ពេល ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំព្យាបាលសម្រន់ ក្នុងលក្ខណៈជាប្រព័ន្ធ និងប្រកបដោយសមធម៌ ដែលជាខ្សែច្រវាក់គ្រប់គ្រងជំងឺមហារីក (Cancer Control Continuum) ដោយប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពបំផុត សម្រាប់រយៈពេលជាក់លាក់មួយចាប់ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ស្របតាមបរិបទសង្គម សេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលរបស់ប្រទេស។ ក្រសួងសុខាភិបាល បានគូសរំលេចថា គោលបំណងចម្បងនៃផែនការនេះ គឺដើម្បីកាត់បន្ថយ អត្រាកើតជំងឺមហារីក និងអត្រាមរណភាពដោយសារជំងឺមហារីក ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវគុណភាព ជីវិតរបស់អ្នកជំងឺមហារីក តាមរយៈអភិក្រមគ្រប់ជ្រុងជ្រោយ និងមានការសម្របសម្រួលគ្នា ដែលចូលរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពជាទូទៅរបស់ប្រជាជន។ ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក បានកំណត់នូវចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ត្រ និងសកម្មភាពយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺមហារីក ដោយមានចំណុចដៅ និងសូចនាករច្បាស់លាស់សម្រាប់ការពិនិត្យតាមដាន និងវាយតម្លៃ។ ជំងឺមិនឆ្លងបានសម្លាប់ប្រជាជនកម្ពុជាជិត ៦០,០០០នាក់ ជារៀងរាល់ឆ្នាំ ដែលស្មើនឹង ៦៤ភាគរយ នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨។ ក្នុងនោះជំងឺមហារីកជាមូលហេតុនៃការស្លាប់ប្រមាណ ១៤ភាគរយ ហើយតាមការប៉ាន់ប្រមាណនៅកម្ពុជា មានករណីជំងឺមហារីកថ្មីចំនួន ១៩,៧៩៥នាក់ ក្នុងនោះ ១០.៦២៤ករណីជាស្ត្រី។ ជំងឺមហារីកថ្លើមបានដើរតួចម្បងជាងគេ ក្នុងចំណោមជំងឺមហារីកទាំងអស់ ដែលកើតលើប្រជាជនទាំងពីរភេទ បន្ទាប់មកគឺជំងឺមហារីកសួត សុដន់ ពោះវៀនធំ និងមាត់ស្បូន។ ចំពោះស្ត្រី ជំងឺមហារីកដែលឈរជួរទី១ គឺមហារីកសុដន់ បន្ទាប់មកគឺមហារីកមាត់ស្បូន ថ្លើម ពោះវៀនធំ និងសួត។ ក្នុងបុព្វកថានៃផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងបានចាត់ទុកវិស័យសុខាភិបាល និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុត។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ជំងឺមហារីកគឺជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងចម្បងៗទាំង៤ ដែលត្រូវបានចាត់ទុកជាអាទិភាពដោយក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការជាច្រើនដើម្បីបង្ការ និងគ្រប់គ្រងជំងឺទាំងនេះ។ ទោះជាយ៉ាងនេះក្តី ជំងឺមហារីកនៅតែជាបញ្ហាប្រឈមចម្បងចំពោះសុខភាពសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយជំងឺនេះបានបង្អាក់សកម្មភាពប្រចាំថ្ងៃ បន្ថយផលិតភាព និងបណ្តាលឱ្យមានការចំណាយថវិកាជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផល អវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគាំទ្រក្រសួងសុខាភិបាល ក្នុងការរៀបចំ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» ក្នុងគោលបំណងកាត់បន្ថយ ករណីជំងឺមហារីកដែលអាចបង្ការបាន និងកាត់បន្ថយអត្រាមរណភាពមុនអាយុរំពឹងរស់ដោយសារជំងឺនេះ ព្រមទាំងបង្កើនអត្រារស់រានមានជីវិតនិងគុណភាពជីវិត សម្រាប់អ្នកជំងឺ និងក្រុមគ្រួសារ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានលើកឡើងទៀតថា ភាពជោគជ័យ នៃការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកនេះ នឹងមិនត្រឹមតែអាចកាត់បន្ថយជំងឺមហារីក ប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកពន្លឿនវឌ្ឍនភាពវិស័យសុខាភិបាលនៅប្រទេសកម្ពុជា ឆ្ពោះទៅរកការគ្រប់ដណ្តប់សុខភាពជាសកល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ផែនការជាតិនេះនឹងក្លាយជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់កៀរគរធនធាន និងការប្តេជ្ញាចិត្តយ៉ាងរឹងមាំពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាឱ្យការអនុវត្តទទួលបានជោគជ័យ។ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសុខាភិបាល ព្រមទាំងអង្គការដៃគូអភិវឌ្ឍនានា ផ្នែកឯកជន និងបណ្តាភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាជាកម្លាំងតែមួយ ក្នុងការអនុវត្ត «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាច សាហាវនេះ៕
|
2025-05-05T14:06:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/386325-2025-05-05-00-06-04.html
|
b1f10f0f-fd3c-4766-b4b6-ae79671d9526
|
ការបង្ការជំងឺមហារីកត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធសំខាន់ចំនួន២គឺ រាជរដ្ឋាភិបាល ដែលមានក្រសួងស្ថាប័នជំនាញពាក់ព័ន្ធចូលរួមអប់រំផ្សព្វផ្សាយ និងបង្កលក្ខណៈក្នុងការបង្ការជំងឺមហារីក
|
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ថា៖ ការបង្ការជំងឺមហារីកត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធសំខាន់ចំនួន២គឺ ទី១ រាជរដ្ឋាភិបាល ដែលមានក្រសួងស្ថាប័នជំនាញពាក់ព័ន្ធចូលរួមអប់រំផ្សព្វផ្សាយ និងបង្កលក្ខណៈក្នុងការបង្ការជំងឺមហារីក និងទី២ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការជំងឺនេះតាមរយៈការលេងកីឡា និងទទួលទានអាហារឱ្យបានល្អ និងត្រឹមត្រូវ។ ក្រសួងស្ថាប័នជំនាញ មានដូចជា៖ ក្រសួងសុខាភិបាល, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយកគយ និងរដ្ឋាករ រួមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវចូលរួមទប់ស្កាត់ការនាំចូលសាច់ខូចគុណភាពដែលអាចបង្កហានិភ័យដល់សុខភាពរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ, ក្រសួងសុខាភិបាល ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ចូលរួមអប់រំ, ណែនាំ ដល់សិស្សានុសិស្ស និងអ្នកលក់ដូរនៅតាមសាលារៀន អំពីហានិភ័យ និងការបង្ការអំពីជំងឺមហារីក។ ជាមួយគ្នានេះ, អាជ្ញាធរត្រូវរៀបចំបរិស្ថានអំណោយផលដល់ការហាត់ប្រាណ និងលេងកីឡារបស់ប្រជាពលរដ្ឋ។ ចំណែកប្រជាពលរដ្ឋអាចចូលរួមបង្ការជំងឺមហារីកតាមរយៈការហាត់ប្រាណ, ការលេងកីឡា និង ការពិនិត្យសុខភាពជាប់ជាប្រចាំ រួមទាំងការទទួលទានតែអាហារណាដែលមានគុណភាពល្អមិនប៉ះពាល់ដល់សុខភាព និងតមអាហារណាមិនចាំបាច់ និងប៉ះពាល់សុខភាព រួមទាំងការមិនទទួលទានបារីគ្រប់ប្រភេទ។ ជាមួយគ្នានេះដែរ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពមមន្ទីរពេទ្យដែលមានឯកទេសក្នុងការព្យាបាលជំងឺមហារីក ដើម្បីព្យាបាលប្រជាពលរដ្ឋដែលមានជំងឺមហារីក ព្រោះការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ គឺជាគោលដៅធំរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ, សុខភាពរបស់ប្រជាពលរដ្ឋមានសារៈសំខាន់ខ្លាំងណាស់ ព្រោះនៅពេលដែលសុខភាពមិនល្អ នឹងក្លាយទៅជាបន្ទុកសម្រាប់រដ្ឋ ហេតុនេះត្រូវចូលរួមទាំងអស់គ្នា ទាំងការបង្ការ, ការអប់រំ និងការព្យាបាលឱ្យបានទាន់ពេល ហើយជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ ព្រោះ សុខភាពរបស់ជាតិ គឺពឹងផ្អែកលើប្រជាជន ហើយសុខភាពប្រជាជន គឺពឹងផ្អែកលើគ្រប់ផ្នែកទាំងអស់ចូលរួមថែរក្សា ទើបអាចរក្សាសុខភាពប្រជាជនបានល្អ ។ មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តីបានផ្ដល់អនុសាសន៍មួយចំនួន រួមមាន៖ ទី១. ក្រសួងសុខាភិបាល ត្រូវជំរុញអនុវត្តផែនការជាតិដ៏មានសារៈសំខាន់នេះ ឱ្យបានជាប់ជាប្រចាំ តាមរយៈយន្តការពហុវិស័យ ដើម្បីគ្រប់គ្រង, សម្របសម្រួល និង អនុវត្ត ប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់សេវាសុខាភិបាល ។ ទី២. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីកឱ្យបានជាក់លាក់ ព្រមទាំងពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលគ្រប់កម្រិត,ទាំងរដ្ឋ និង ឯកជន, ក្នុងការគ្រប់គ្រង, ការផ្តល់សេវាបង្ការ, ការធ្វើរោគវិនិច្ឆ័យ, ការថែទាំ, ការព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និង សុវត្ថិភាព។ ទី៣. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការបណ្តុះបណ្តាលជំនាញឯកទេសគ្រប់កម្រិតទាំងជំនាញវេជ្ជសាស្រ្ត និង ជំនាញវិជ្ជាជីវៈអមសុខភាពដើម្បីឱ្យធនធានមនុស្សផ្នែកសុខាភិបាលមានសមត្ថភាពពេញលេញក្នុងការផ្តល់សេវាថែទាំព្យាបាលជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ទី៤. ក្រសួងស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និង បង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយ ដែលបង្កឱ្យមានជំងឺមហារីក ។ ទី៥. ជាមួយនឹងវឌ្ឍភាពជាច្រើនក្នុងវិស័យសុខាភិបាល,សមត្ថភាពនៃការធ្វើរោគវិនិច្ឆ័យ, ការព្យាបាល និង ការគ្របដណ្តប់សេវាជំងឺមហារីកនៅប្រទេសកម្ពុជា នៅមានកម្រិត។ ទី៦. អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅផ្សេងៗទៀត និង ទី៧. សូមយកចិត្តទុកដាក់បង្ការ និង ទប់ស្កាត់ជំងឺមហារីកនេះ តាមរយៈការស្វែងយល់កត្តាហានិភ័យ និង ធ្វើការផ្លាស់ប្តូរឥរិយាបថដែលប្រឈម នឹងការកើតជំងឺមហារីក៕ រក្សាសិទ្ធដោយ៖សុទ្ធលី
|
2025-05-05T13:21:25+07:00
|
cen.com.kh
|
https://cen.com.kh/archives/836917.html
|
9c11ef46-b1e7-4f63-a6b4-4590d51ffe14
|
រាជរដ្ឋាភិបាល បានចាត់ទុកការប្រយុទ្ធជំងឺមហារីកជាអាទិភាព ចម្បងមួយក្នុងចំណោមអាទិភាពដទៃទៀតរបស់ក្រសួងសុខាភិបាល
|
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធជំងឺមហារីកឆ្នាំ២០២៥-២០៣០ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍ ជំរុញឱ្យការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ ទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាព ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋរបស់កម្ពុជា។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកបង្ហាញពីផែនការធ្វើទំនើបកម្មមន្ទីរពេទ្យហ្លួងម៉ែ និងពេទ្យតាមតំបន់ ដើម្បីលើកកម្ពស់ការព្យាបាលជំងឺមហារីកឱ្យកាន់តែមានប្រសិទ្ធភាព។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំងឺមហារីកបាន ក្លាយជាការគំរាមនៃសុខភាពសាធារណៈ និងប៉ះពាល់ដល់សង្គម -សេដ្ឋកិច្ច, រាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធជំងឺមហារីកជាអាទិភាព ចម្បងមួយក្នុងចំណោមអាទិភាពដទៃទៀតរបស់ក្រសួងសុខាភិបាល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥ -២០៣០ នាថ្ងៃនេះ ជាការបើកទំព័រអភិវឌ្ឍន៍ថ្មីមួយទៀត សម្រាប់កម្ពុជាដែលបង្ហាញពីជំហរ និងការបន្តប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងការការពារ និងសង្គ្រោះជីវិតប្រជាជន ពីជំងឺមហារីកដ៏កាចសាហាវ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ រាជរដ្ឋាភិបាលកម្ពុជា ត្រូវចាំបាច់ធ្វើទំនើបកម្មនៅពេទ្យហ្លួងម៉ែ ច្រើនដោយសារដំបូងឡើងពេទ្យបង្កើតឡើងសម្រាប់តែព្យាបាលស្ត្រី ប៉ុន្តែ នៅពេលយើងអធ្វើសម្រាប់ជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺត្រូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្រើន យើងមិនថយនោះទេ យើងកំពុងរៀបចំ ខណៈខ្ញុំបានចុះហត្ថលេខាលើថវិកាជាច្រើនលានដុល្លារ ដើម្បីពង្រឹងប្រសិទ្ធភាព។ ជាមួយគ្នានេះនឹងការធ្វើទំនើបកម្មមន្ទីរពេទ្យហ្លួងម៉ែ សម្រាប់សេវាព្យាបាលជំងឺមហារីក, ត្រូវបានសម្តេចបវរធិបតី ហ៊ុន ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជា បានបច្ចុប្បន្ននេះ គឺកង្វះគ្រូពេទ្យជំនាញផ្នែកព្យាបាលជំងឺមហារីក ខណៈរដ្ឋាភិបាលអាចមានលទ្ធភាពសាងសង់អគារ និងបំពាក់សម្ភារៈ បរិក្ខាពេទ្យទំនើបៗបានយ៉ាងលឿន ក៏ប៉ុន្តែ ការបណ្តុះបណ្តាលក្រុមគ្រូពេទ្យជំនាញ គឺត្រូវការពេលវេលាយូរ។ ដូច្នេះ រាជរដ្ឋាភិបាលបានគិតគូរទាំងអស់ ពោលទាំងមន្ទីរពេទ្យ សម្ភារៈទំនើបៗ និងការបណ្តុះបណ្តាលក្រុមគ្រូពេទ្យជំនាញ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីសង្ឃឹមថា នៅថ្ងៃអនាគតកម្ពុជា នឹងអាចធ្វើវិមជ្ឈការ ឬមន្ទីរពេទ្យហ្លួងម៉ែ បន្ទាប់ពីធ្វើទំនើបកម្មការព្យាបាលជំងឺមហារីករួចរាល់ នឹងអាចចែករំលែកបទពិសោធន៍ ចំណេះដឹងទាំងនេះដល់មន្ទីរពេទ្យផ្សេងៗ និងមន្ទីរពេទ្យតំបន់ ដើម្បីព្យាបាលជំងឺមហារីកជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្ត ក្រុងមួយចំនួនឆ្ងាយពីរាជធានីភ្នំពេញ ដោយមិនចាំបាច់ធ្វើដំណើរមកព្យាបាលជំងឺមហារីក នៅមន្ទីរពេទ្យហ្លូងម៉ែ នារាជធានីភ្នំពេញ ជាដើម។ បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលមានជំងឺដង្កាត់ផ្សេងៗ និងកាត់បន្ថយការចំណាយលើការធ្វើដំណើរនោះ រាជរដ្ឋាភិបាល បានសាងសង់មន្ទីរពេទ្យតំបន់ចំនួន គឺទី១៖ នៅខេត្តសៀមរាប និងខេត្តកំពង់ចាម ក៏ប៉ុន្តែ មិនទាន់មានទិសដៅក្នុងព្យាបាលជំងឺមហារីកដល់មូលដ្ឋាននៅឡើយនោះទេ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បច្ចុប្បន្ននេះ រឿងដែលសំខាន់បំផុតដែលត្រូវយកចិត្តទុកដាក់លើបញ្ហាជំងឺមហារីកនោះ មិនមែនការព្យាបាលនោះទេ តែជាការបង្ការ ទប់សស្កាត់ កុំឱ្យជំងឺមហារីកនេះកើតមានច្រើនឡើងចំពោះប្រជាជនកម្ពុជា ខណៈជារៀងរាល់ឆ្នាំមានប្រជាជនកម្ពុជា កើតជំងឺមហារីកថ្មីប្រមាណ ២ម៉ឺនករណី ដូច្នេះ ពោលគឺទៅថ្ងៃអនាគតនឹងធ្វើឡើងយ៉ាឱ្យជំងឺមហារីកនេះធ្លាក់ចុះកាន់តែតិចឡើងៗ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យមានការយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាពចំណីអាហារ ជាពិសេសការប្រើថ្នាំគីមី ដើម្បីបង្ការជំងឺមហារីក។ ជាមួយគ្នានេះដែរ ការផ្សព្វផ្សាយជាវិធីសាស្ត្រមួយជួយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងការបង្ការជំងឺមហារីក។ ក្នុងន័យនេះសម្តេចបវរធិបតី ជំរុញឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយពាក់ព័ន្ធបញ្ហាបង្ការជំងឺមហារីក។ បើតាមលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងពីបញ្ហាប្រឈមនៃការកើនឡើង ជំងឺមហារីកនៅកម្ពុជា ខណៈមធ្យោបាយប្រយុទ្ធនឹងជំងឺមហារីករបស់កម្ពុជា នៅមានកម្រិតនៅឡើយក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ខណៈជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០,០០០ករណី។ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋប្រមាណ ១៤ ,០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ ដែលតួលេខទាំងពីរនេះ ដែលត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់។ ក្នុងឱកាសនេះ សម្តេចមហាបវរធិបតីបានធ្វើការកត់សម្គាល់ និងផ្តល់អនុសាសន៍មួយចំនួន រួមមាន៖ ទី១. ដើម្បីធានាភាពជោគជ័យ ក្រសួងសុខាភិបាល ត្រូវជំរុញអនុវត្តផែនការជាតិដ៏មានសារៈសំខាន់នេះឱ្យបានជាប់ជាប្រចាំ តាមរយៈយន្តការពហុវិស័យ ដើម្បីគ្រប់គ្រងសម្របសម្រួល និង អនុវត្តប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់សេវាសុខាភិបាល និង រួមចំណែក ម្ខាងដល់ការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) និង ម្ខាងទៀត ដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។ ក្នុងនោះ កម្មវិធីគោលនយោបាយ អាទិភាពទី១ គឺ ការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ខណៈដែលផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០៣៥ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែឧសភា ឆ្នាំ២០២៤ បានកំណត់គោលដៅច្បាស់លាស់ចំនួន ៣៖ (ទី១) ពង្រីកវិសាលភាពគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធ គាំពារសុខភាពសង្គមឱ្យបាន ៨០% នៃចំនួនពលរដ្ឋសរុប (ទី២). សន្ទស្សន៍គ្របដណ្តប់ សេវាសុខាភិបាលសារវន្ត យ៉ាងហោចណាស់ ៨០% និង (ទី៣) កាត់បន្ថយកម្រិតចំណាយ ពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅត្រឹម ៣៥% នៃចំណាយសរុបលើការថែទាំសុខភាព។ ទី២. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីក ឱ្យបានជាក់លាក់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ត្រូវរៀបចំឱ្យមានគោលការណ៍ណែនាំបច្ចេកទេស, អនុលោមតាមឧត្តមានុវត្តអន្តរជាតិ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រី សុខាភិបាលគ្រប់កម្រិត, ទាំងរដ្ឋ និង ឯកជន, ក្នុងការគ្រប់គ្រង, ការផ្តល់សេវាបង្ការ, ការធ្វើ រោគវិនិច្ឆ័យ, ការថែទាំ, ការព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និង សុវត្ថិភាព។ ទី៣. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការបណ្ដុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត ទាំងជំនាញវេជ្ជសាស្ត្រ និង ជំនាញវិជ្ជាជីវៈអមសុខភាព (Allied Health Professional) ដើម្បីឱ្យធនធានមនុស្សផ្នែកសុខាភិបាលមានសមត្ថភាពពេញលេញ ក្នុងការផ្តល់សេវាថែទាំព្យាបាល ជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ទី៤. ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និង បង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយ ដែលបង្កឱ្យមានជំងឺមហារីក។ ទី៥. ជាមួយនឹងវឌ្ឍភាពជាច្រើនក្នុងវិស័យសុខាភិបាល, សមត្ថភាពនៃការធ្វើរោគវិនិច្ឆ័យ, ការព្យាបាល និង ការគ្របដណ្ដប់សេវាជំងឺមហារីកនៅប្រទេសកម្ពុជា នៅមានកម្រិត។ ក្នុងន័យនេះ ដើម្បីអភិវឌ្ឍសេវាបង្ការ និងព្យាបាលជំងឺមហារីក ឱ្យកាន់តែទូលំទូលាយថែមទៀត, ខ្ញុំសូមអំពាវនាដល់ ដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធទាំងអស់ កៀរគរធនធាន, ទាំងបច្ចេកទេស និង ហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការបង្ការ និង ព្យាបាលជំងឺមហារីកឱ្យកាន់តែទូលំទូលាយ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋរបស់យើង។ ទី៦. ខ្ញុំសូមក្រើនរំលឹកសាជាថ្មីដល់ អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និង ក្រុមគោលដៅផ្សេងៗទៀត ក្រោមកម្មវិធីមូលនិធិសមធម៌ និង របបបេឡាជាតិសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរយៈការពង្រីកសេវាថែទាំសុខភាព ឱ្យស្របតាមនិន្នាការប្រែប្រួលនៃ បន្ទុកជំងឺ, បញ្ហាសុខភាពជាអាទិភាព និង តម្រូវការរបស់ប្រជាពលរដ្ឋ។ ទី៧. ខ្ញុំសូមលើកទឹកចិត្តដល់ បងប្អូនប្រជាពលរដ្ឋ, សូមយកចិត្តទុកដាក់បង្ការ និង ទប់ស្កាត់ជំងឺមហារីកនេះតាមរយៈ ការស្វែងយល់កត្តាហានិភ័យ និង ធ្វើការផ្លាស់ប្តូរឥរិយាបថដែល ប្រឈមនឹងការកើតជំងឺមហារីក។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋាន ដើម្បីទទួលការពិនិត្យ និង ព្យាបាលបានទាន់ពេល៕ រក្សាសិទ្ធដោយ៖សុទ្ធលី
|
2025-05-05T11:37:57+07:00
|
cen.com.kh
|
https://cen.com.kh/archives/836907.html
|
fbce53d7-dc05-4838-928d-6fab8bdb4ce2
|
សម្តេចបវរធិបតី ប្រកាសមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនីនៅកម្ពុជា ព្រោះជាដើមចមមួយនាំឱ្យកើតជំងឺមហារីក
|
ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនីនៅកម្ពុជា ទោះបីសម្រាប់នាំចេញក៏ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនី (E-Cigarettes) នៅក្នុងប្រទេសឡើយ ទោះបីជាគោលដៅនៃការផលិតនោះគឺសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសក៏ដោយ។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យទប់ស្កាត់ការជក់បារី ជាពិសេសបារីវែប ដែលជាដើមចមមួយនាំឱ្យកើតជំងឺមហារីក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានក្រុមហ៊ុនបរទេសមួយមានបំណងមកវិនិយោគផលិតបារីអគ្គិសនីនៅកម្ពុជា។ បំណងនេះ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ច្រានចោល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំឱ្យស្ថានប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ រួមគ្នាទប់ស្កាត់ឱ្យបានកុំឱ្យមានការជក់បារីនៅតាមមូលដ្ឋាន ជាពិសេសបារីអេឡិចត្រូនិក ឬវេប ដែលមានសិស្សសាលាច្រើនបានប្រើប្រាស់ ដែលបារីទាំងអស់នេះហើយជាដើមចមមួយនាំឱ្យកើតជំងឺមហារីក។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីបារម្ភចំពោះការប្រើប្រាស់បារីអគ្គិសនីដែលកំពុងកើនឡើង ជាពិសេសក្នុងចំណោមសិស្សសាលា។ សម្តេចបានបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធត្រូវបង្កើនការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់បារីប្រភេទនេះ និងបានដាស់តឿនសិស្សានុសិស្សឱ្យចៀសវាងការសេពគប់បារីអគ្គិសនី ហើយងាកមកខិតខំសិក្សារៀនសូត្រវិញ។ សម្តេចនាយករដ្ឋមន្ត្រីបានបង្ហើបឱ្យដឹងថា កាលពេលថ្មីៗនេះ មានប្រទេសមួយបានស្នើរសុំបើករោងចក្រផលិតបារីអគ្គិសនីនៅកម្ពុជា រហូតដល់ថ្នាក់រដ្ឋមន្ត្រីរបស់ប្រទេសនោះបានជួបពិភាក្សាជាមួយលោកជំទាវ ចម និម្មល អំពីគោលការណ៍នៃការវិនិយោគនេះ។ ទោះជាយ៉ាងណាក្តី សម្តេច ហ៊ុន ម៉ាណែត បានច្រានចោលសំណើនេះ ដោយសង្កត់ធ្ងន់ថា កម្ពុជាមិនត្រូវការការវិនិយោគបែបនេះទេ ទោះបីជាផលិតផលនោះសម្រាប់នាំចេញក៏ដោយ។ សម្តេចបានបន្ថែមទៀតថា កម្ពុជាមានជម្រើសវិនិយោគជាច្រើនផ្សេងទៀត ហើយការមិនមានរោងចក្រផលិតបារីអគ្គិសនីនៅក្នុងប្រទេសក៏មិនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពខ្វះខាតដែរ។ យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែស្វាគមន៍រាល់ការវិនិយោគផ្សេងៗទៀត ដែលមិនពាក់ព័ន្ធនឹងការផលិតបារីអគ្គិសនី។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កាជក់បារី ការប្រើប្រាស់វេបនេះ ថ្ងៃមុនក្រសួងសុខាភិបាល, ឯកឧត្តម នេត សាវឿន បានដាក់គោលការគ្រប់គ្រងមើលក្មេងៗ តាមព័ត៌មានគឺសិស្សសាលាអីនេះគឺប្រើច្រើន ធ្វើមិចគ្រប់គ្រងឱ្យជាប់អារឿងការប្រើប្រាស់អាវេបនេះ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យស្ថានប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ សូមជួយពិនិត្យមើល ជាពិសេសក្មេងៗសិស្សសាលា ដែលមានការជក់បារី ជក់វែប ដោយសម្តេចថ្លែងថា សិស្សសាលាមិនមែនហ៊ឺហារដោយសារជក់បារី ជក់វែប នោះទេ ភាពហ៊ឺហាររបស់សិស្សសាលាគឺជាភាពជោគជ័យនៃការសិក្សា ការរៀនសូត្រឱ្យបានពូកែ ទើបពិតជាភាពហ៊ឺហាររបស់សិស្សពិតប្រាកដ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «ថ្ងៃមុនមានប្រទេសមួយនោះ ខ្ញុំទៅ ហើយមានក្រុមហ៊ុនវិស័យឯកជនរបស់គាត់ ហើយរហូតទៅដល់រដ្ឋមន្ត្រីរបស់គាត់ មកនិយាយជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សួរពីគោលការណ៍ដើម្បីមកផលិតបារីអគ្គិសនីនៅកម្ពុជា ខ្ញុំថា មិនបាច់ទេ ទោះបីផលិតនាំចេញក៏មិនបាច់ដែរ»៕ រក្សាសិទ្ធដោយ៖សុទ្ធលី
|
2025-05-05T11:30:18+07:00
|
cen.com.kh
|
https://cen.com.kh/archives/836888.html
|
f0df3216-dc54-48b5-9953-a9e731815da9
|
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធនានាត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និង បង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយដែលបង្កឱ្យមានជំងឺមហារីក
|
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០។ ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សុខភាពសាធារណៈ ការបង្ការ ការពារ និង ការព្យាបាល ប្រកបដោយប្រសិទ្ធភាពនៃជំងឺមហារីក ។ ជំងឺមហារីកគឺជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងទាំង៤ ដែលត្រូវបានចាត់ទុកជាអាទិភាពដោយក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការជាច្រើនដើម្បីបង្ការ គ្រប់គ្រង ជំងឺមហារីកជាបញ្ហាប្រឈមចំពោះសុខភាពសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយជំងឺនេះបានបង្អាក់សកម្មភាពប្រចាំថ្ងៃ បន្ថយផលិតភាព និងបណ្តាលឱ្យមានការចំណាយថវិកាជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផលអវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំងឺមហារីកបានក្លាយជាការគំរាមនៃសុខភាពសាធារណៈ និងប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ច, រាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធជំងឺមហារីកជាអាទិភាពចម្បងមួយក្នុងចំណោមអាទិភាពដទៃទៀតរបស់ក្រសួងសុខាភិបាល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» នាថ្ងៃនេះ ជាការបើកទំព័រអភិវឌ្ឍន៍ថ្មីមួយទៀត សម្រាប់កម្ពុជាដែលបង្ហាញពីជំហរ និងការបន្តប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងការការពារ និងសង្គ្រោះជីវិតប្រជាជន ពីជំងឺមហារីកដ៏កាចសាហាវ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញពីផែនការធ្វើទំនើបកម្មមន្ទីរពេទ្យហ្លង់ម៉ែ និងពេទ្យតាមតំបន់ ដើម្បីលើកកម្ពស់ការព្យាបាលជំងឺមហារីកឱ្យកាន់តែមានប្រសិទ្ធភាព។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការព្យាបាលជារឿងមួយត្រូវយកចិត្តទុកដាក់ តែការបង្ការលើជំងឺមហារីក គឺរឹតតែចាំបាច់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមានការយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាពចំណីអាហារ ជាពិសេសការប្រើថ្នាំគីមី ដើម្បីបង្ការជំងឺមហារីក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្សព្វផ្សាយជាវិធីសាស្ត្រមួយជួយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងការបង្ការជំងឺមហារីក។ ក្នុងន័យនេះសម្តេចមហាបវរធិបតី ជំរុញឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយពាក់ព័ន្ធបញ្ហាបង្ការជំងឺមហារីក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យទប់ស្កាត់ការជក់បារី ជាពិសេសបារីវែប ដែលជាដើមចមមួយនាំឱ្យកើតជំងឺមហារីក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីក ឱ្យបាន ជាក់លាក់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និង ការអនុវត្តគោលនយោបាយ ត្រូវរៀបចំឱ្យមានគោល- ការណ៍ណែនាំបច្ចេកទេស, អនុលោមតាមឧត្តមានុវត្តអន្តរជាតិ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រី សុខាភិបាលគ្រប់កម្រិត, ទាំងរដ្ឋ និង ឯកជន, ក្នុងការគ្រប់គ្រង, ការផ្តល់សេវាបង្ការ, ការធ្វើ រោគវិនិច្ឆ័យ, ការថែទាំ, ការព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និង សុវត្ថិភាព។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ «ក្មេងៗសិស្សសាលាមិនចាំបាច់ហ៊ឺហារឿងជក់វែប (Vape) ទេ ហ៊ឺហារឿងប្រឡងយកលេខមួយដូចក្មួយនៅព្រៃវែង នៅណានោះ គួរល្បីខាងហ្នឹងវិញ»។ កម្ពុជាបដិសេធសំណើរបស់ក្រុមហ៊ុនបរទេសមួយដែលចង់បើករោងចក្រផលិត Vape នៅកម្ពុជា។ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដី អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ជំងឺមហារីក តាមរយៈការអប់រំផង និងការចាក់ថ្នាំបង្ការផង។ ជាមួយគ្នានេះ សម្ដេចបានអំពាវនាវដល់ពេលរដ្ឋចូលរួមលេងកីឡា ដើម្បីអាចទប់ស្កាត់ជំងឺមហារីក និងជំងឺផ្សេងៗធ្វើឱ្យសុខភាពល្អ។ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដី៖អគ្គនាយកពន្ធដារ គយ ក្រសួងកសិកម្ម និងក្រសួងសុខាភិបាល ត្រូវពិនិត្យគ្រប់គ្រងនៃការនាំចូលបន្លែសាច់ ឲ្យបានត្រឹមត្រូវដែលនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ រាជរដ្ឋាភិបាលគ្រោងថវិកា ១០លានដុល្លារ ដើម្បីឧបត្ថម្ភគាំទ្រដល់ការព្យាបាលជំងឺមហារីកនៅមន្ទីរពេទ្យលួងម៉ែ ។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលសម្រេចបានសមទ្ធិផលជូនសង្គមជាតិជាច្រើននៅជាង២ទសវត្សរ៍កន្លងមកនេះ ក្នុងនោះវិស័យសុខាភិបាលមានសេវាពង្រីកគុណភាព ដែលនាំឱ្យការគាំពារការថែទាំសុខភាពសាធារណៈកាន់តែប្រសើរឡើង ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
|
2025-05-05T10:16:20+07:00
|
cen.com.kh
|
https://cen.com.kh/archives/836821.html
|
8f2f451a-0456-4e97-9506-14f9d3e47f83
|
លោក អៀង សុធារ៉ា៖ ជំងឺសរសៃឈាមខួរក្បាល និងជំងឺបេះដូង អាចធ្វើឱ្យមនុស្សស្លាប់ភ្លាមៗ ដោយមិនបានត្រៀម និងដឹងមុន, គួរពិនិត្យសុខភាពខួរក្បាល និងបេះដូងជាប្រចាំ (Video inside)
|
ក្នុងបំណងចង់ឱ្យសាធារណជនចាប់អារម្មណ៍ និងយកចិត្តទុកដាក់អំពីសុខភាព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) បានលើកឡើងអំពីប្រភេទជំងឺចំនួនពីរ ដែលអាចធ្វើឱ្យមនុស្សស្លាប់ភ្លាមៗ ដោយមិនបានជូនដំណឹង ឬដឹងខ្លួនជាងមុន។ ជំងឺទាំងពីមុខនោះ គឺជំងឺសរសៃឈាមខួរក្បាល និងជំងឺបេះដូង។ លោកផ្តល់យោបល់ថាអ្នកដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ គួរតែធ្វើការពិនិត្យបេះដូង និងខួរក្បាលក្នុងមួយឆ្នាំម្តង ឬក៏ក្នុងពីរ បីឆ្នាំម្តង ទៅតាមលទ្ធភាព ឬក៏ទៅតាមរោគសញ្ញា។ ប៉ុន្តែលោកកត់សម្គាល់ថា ជំងឺទាំងពីរនេះ សឹងគ្មានរោគសញ្ញា៕
|
2025-05-04T20:27:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/386268-2025-05-04-06-27-33.html
|
75c25a39-9bc4-44fe-97a9-f05622e02ae9
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ១នាក់
|
ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ១នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៣៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-05-04T19:37:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/386261-2025-05-04-05-37-29.html
|
f76da7a9-0263-4a20-9163-ecea3d45936f
|
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាង ៤ពាន់នាក់ នៅស្រុកបាកាន ខេត្ដពោធិ៍សាត់ (Video inside)
|
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) នៅថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងមានការចូលរួមពី សមាគម អ.ម.ត និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ចំនួន ៤ពាន់នាក់ រស់នៅភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្ដពោធិ៍សាត់។ ពិធីនេះបានរៀបចំឡើងនៅក្នុងបរិវេណវិទ្យាល័យ-បឋមសិក្សាព្រះម្លូរ។ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែងថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្ដពោធិ៍សាត់ ដោយឥតគិតថ្លៃអ្វីទាំងអស់ ហើយថ្ងៃនេះក្រុមគ្រូពេទ្យបានបម្រើនូវសេវាសុខាភិបាលរួមមាន៖ ពិនិត្យជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ ។ លោកជំទាវបណ្ឌិតបានបញ្ជាក់ទៀតថា «បើសិនជាលោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូន ប្រជាពលរដ្ឋយើងមានស្ថានភាពជំងឺឈឺធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យយើងនឹងបញ្ជូនទៅព្យាបាលទៅកាន់រាជធានីភ្នំពេញតែម្ដង ហើយរាល់ការចំណាយទាំងអស់ ដូចជាការសម្រាកព្យាបាល និងអាហារ សូមអ៊ុំពូមីង កុំបារម្ដ គឺឧបត្ថម្ភដោយទាំងស្រុងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា»។ ក្នុងឱកាសសំណេះសំណាលខាងលើនេះ ប្រជាពលរដ្ឋបានបង្ហាញនូវសេចក្ដីរំភើប សប្បាយរីករាយ និងកក់ក្ដៅយ៉ាងខ្លាំង និងបានថ្លែងអំណរគុណជាអនេក ចំពោះក្ដីស្រលាញ់ និងយកចិត្ដទុកដាក់ពីថ្នាក់ដឹកនាំ ជាពិសេសការលះបង់កម្លាំងកាយ-ចិត្ដ និងពេលវេលាដ៏មានតម្លៃរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុនម៉ាណែត ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងដោយមិនគិតថ្លៃ។ សូមជម្រាបក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងបរិវេណវិទ្យាល័យ-បឋមសិក្សាព្រះម្លូរនេះ ការមានការរបាយណ៍ស្វាគមន៍របស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ដពោធិ៍សាត់ និងមតិថ្លែងអំណរគុណរបស់ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចចុះមូលដ្ឋានខេត្ដពោធិ៍សាត់ផងដែរ៕
|
2025-05-03T20:50:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/386190-2025-05-03-06-50-47.html
|
ac05608f-f83d-4103-94a1-ba3e1c9715bb
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែឧសភាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៣៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-05-03T19:21:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/386182-2025-05-03-05-21-31.html
|
882a8bf4-5215-46ad-831f-a21dd7498f60
|
សម្រាប់ខែមេសា ឆ្នាំ២០២៥ កុមារឈឺមានចំនួន ៧៤ ២៥៤នាក់ ដែលបានចូលពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា
|
នៅក្នុងខែមេសា ឆ្នាំ២០២៥ មានកុមារឈឺចំនួន ៧៤ ២៥៤នាក់ ត្រូវបានពិនិត្យព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងភ្នំពេញ និងខេត្តសៀមរាប។ នៅក្នុងនោះ កុមារមានជំងឺធ្ងន់ៗចំនួន ១៥,២០៣ក់ និងកុមារមានជំងឺគ្រុនឈាម ចំនួន២៦៩នាក់ ត្រូវបានដាក់ឲ្យព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងខេត្តសៀមរាប។ តាមរយៈតួលេខដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញថា កុមារចំនួន ២,៥១២ ត្រូវបានទទួលការវះកាត់ នៅក្នុងនោះវះកាត់បេះដូង និងក្តិតប្រហោងបេះដូងតាម សរសៃឈាម នៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបមាន ចំនួន៨០នាក់។ នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ស្ត្រីមានផ្ទៃពោះចំនួន ៧,៧៩០នាក់ បានមកពិនិត្យតាមដានផ្ទៃពោះនិងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃ មន្ទីរសម្ភព និងសម្រាលកូនបានចំនួន ១,៦៦៦នាក់។ មន្ទីរពេទ្យគន្ធបុប្ផា ទទួលការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕
|
2025-05-02T22:57:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/386125-2025-05-02-08-57-29.html
|
a0ffc6c4-6ea7-49c0-8c7c-0bd39d50e17b
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយមាន១នាក់
|
ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៣២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-05-02T18:41:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/386088-2025-05-02-04-41-52.html
|
34dfccd3-60b2-498e-b117-2d9f61eec3fa
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៣២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-05-01T18:57:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/386000-2025-05-01-04-57-53.html
|
46fbc67f-ffb2-4dd4-a930-fdb02f1f19f4
|
មន្ត្រីជំនាញសុខាភិបាល ៖ ការលាងសម្អាតដៃឱ្យបានត្រឹមត្រូវអាចកាត់បន្ថយ ការចម្លងរោគផ្សេងៗ រហូតដល់ទៅ ៧០%
|
មន្ត្រីជំនាញសុខាភិបាល បានឱ្យដឹងថា ការលាងសម្អាតដៃឱ្យបានត្រឹមត្រូវវាពិតជាមានសារសំខាន់ណាស់ព្រោះវាអាចកាត់បន្ថយការចម្លងរោគផ្សេងៗ រហូតដល់ទៅ ៧០% ជួយលើកស្ទួយជីវភាពគ្រួសារកាន់តែរីកចម្រើនថែមទៀត។ ថ្លែងក្នុងទិវាលាងដៃក្រោមប្រធានបទការលាងដៃសង្គ្រោះជីវិតដែលរៀបចំឡើងដោយមន្ទីរពេទ្យកុមារជាតិសហការជាមួយអង្គការកយកា នៅព្រឹកថ្ងៃទី ៣០ មេសានេះ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា ការលាងដៃជាវិធីមួយសាមញ្ញ តែជាវិធីមួយចាំបាច់សម្រាប់មនុស្សគ្រប់ៗ គ្នា ហើយការលាងសម្អាតដៃឱ្យបានត្រឹមត្រូវវាពិតជាមានសារសំខាន់ណាស់ ព្រោះវាអាចកាត់បន្ថយការចម្លងរោគផ្សេងៗ រហូតដល់ទៅ ៧០% ពិសេសនៅក្នុងមន្ទីរពេទ្យដែលត្រូវការចាំបាច់នូវការសម្អាតអនាម័យ និងបរិស្ថានស្អាត រួមទាំងលាងសម្អាតដៃ។ លោកវេជ្ជបណ្ឌិត បានបន្តថា ការលាងដៃនេះមិនមែនធ្វើតែនៅមន្ទីរពេទ្យទេ ពោលគឺត្រូវធ្វើនៅតាមផ្ទះ និងទីសាធារណៈផ្សេងៗ ព្រោះថាមេរោគមិនមែនមានតែនៅក្នុងមន្ទីរពេទ្យទេ គឺមានគ្រប់ទីកន្លែងដែលមិនស្អាត និងមិនមានអនាម័យ។ លោកវេជ្ជបណ្ឌិត បានបន្តទៀតថា «បច្ចុប្បន្ននេះនរណាក៏បានលាងដៃដែរ តែមានមនុស្សមួយចំនួនលាងដៃមិនបានត្រឹមត្រូវបណ្តាលឱ្យឆ្លងរោគផ្សេងៗ មកពីលាងមិនស្អាតនេះ។ ដូចនេះការប្រារព្ធពិធីនេះ ដើម្បីបង្ហាញពីរបៀបលាងសម្អាតដៃដល់មាតាបិតា កុមារ និងកុមារដែលបាននាំកូនមកពិគ្រោះជំងឺ ឬសម្រាកនៅមន្ទីរពេទ្យឱ្យបានយល់ដឹង ដើម្បីធ្វើឱ្យការលាងដៃបានស្អាតល្អ និងបន្តផ្សព្វផ្សាយទៅសមាជិកក្រុមគ្រួសារនៅផ្ទះ ឬសហគមន៍កាត់បន្ថយការឆ្លងជំងឺផ្សេងៗ»។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា «ដៃរបស់យើងតែងតែប៉ះពាល់ទៅនឹងវត្ថុផ្សេងៗ ហើយមានភ្ជាប់មេរោគចូលទៅក្នុងខ្លួនយើង ហើយមេរោគទាំងនោះ នឹងបន្តទៅចម្លងដល់អ្នកផ្សេងទៀតនៅពេលដែលយើងមិនបានលាងសម្អាតដៃឱ្យបានត្រឹមត្រូវទេនោះ»។ លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តវិធានការ ៣ រួមមាន ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ឱ្យបានខ្ជាប់ខ្ជួន ជួយបន្ថយការឆ្លងមេរោគ ធ្វើឱ្យសុខភាពល្អ កាត់បន្ថយការចំណាយក្នុងការព្យាបាលជំងឺ និងអាចប្រកបរបរចិញ្ចឹមជីវិតបានកាន់តែប្រសើរ ព្រមទាំងធ្វើឱ្យជីវភាពគ្រួសារកាន់តែរីកចម្រើន។ លោកស្រី Shin Jung yeon (ស៊ីន ជុង យ៉ន) អនុប្រធានតំណាងការិយាល័យ កយកា ប្រចាំនៅកម្ពុជា សង្ឃឹមថា មន្ទីរពេទ្យកុមារជាតិ នឹងក្លាយជាមន្ទីរពេទ្យគំរូមួយដែលចូលរួមយ៉ាងសកម្មក្នុងការលាងដៃ ហើយសង្ឃឹមថា កុមារកម្ពុជា នឹងយល់ពីសារសំខាន់ នៃការលាងដៃ ដើម្បីការពារការឆ្លងមេរោគផ្សេងៗ និងការពារជីវិត។ លោកស្រី បានប្ដេជ្ញាថា កយកា នឹងបន្តខិតខំប្រឹងប្រែង ដើម្បីគាំទ្ររាល់សកម្មភាព ដើម្បីលើកកម្ពស់សុខុមាលភាពសង្គមនៅកម្ពុជា៕ អត្ថបទ ៖ សំអឿន
|
2025-04-30T21:58:00+07:00
|
kampucheathmey.com
|
https://www.kampucheathmey.com/health/901431
|
82ef5e33-c292-4b9f-9fad-6422e7f968b6
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៣២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-04-30T19:46:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/385892-2025-04-30-05-46-57.html
|
1cd78038-0096-4f53-8129-762bf4ca4ac8
|
ទេសរដ្ឋមន្ត្រី អៀង មូលី អំពាវនាវគណៈកម្មាធិការជំងឺអេដស៍ខេត្តទាំងអស់ បង្កើនសមត្ថភាពស្ថាប័ន ដើម្បីឆ្លើយតបទៅនឹងជំងឺអេដស៍ឲ្យបានទូលំទូលាយ
|
លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងអំពាវនាវដល់គណៈកម្មាធិការជំងឺអេដស៍ខេត្តទាំងអស់ ត្រូវបង្កើនសមត្ថភាពស្ថាប័នដើម្បីឆ្លើយតបទៅនឹងជំងឺអេដស៍ឲ្យបានទូលំទូលាយ ព្រមទាំងរួមបញ្ចូលមិនត្រឹមតែការផ្តល់កិច្ចគាំពារសង្គមសម្រាប់ប្រជាជនគន្លឹះប៉ុណ្ណោះទេ ប៉ុន្តែក៏មានកិច្ចខិតខំប្រឹងប្រែងដ៏រឹងមាំក្នុងការបង្ការ ការថែទាំ និងការព្យាបាលផងដែរ។ ការអំពាវនាវយ៉ាងដូច្នេះរបស់លោកទេសរដ្ឋមន្ត្រី អៀង មូលី នៅក្នុងឱកាសបើកកិច្ចប្រជុំសម្របសម្រួល និងផ្សព្វផ្សាយការអនុវត្តនីតិវិធី ផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល (មសស) សម្រាប់បុគ្គលបម្រើក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រពន្ធ័ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី-ខេត្ត ចំនួន៧ និងលោក លោកស្រី តំណាងស្ថាប័នពាក់ពន្ធ័ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងនៅក្នុងប្រពន្ធ័ Zoom ផងដែរ។ លោកទេសរដ្ឋមន្ត្រី អៀង មូលី បានបន្តថា អស់រយៈពេលជាងបីទស្សវត្សរ៍មកហើយ ដែលប្រទេសកម្ពុជា បានតស៊ូយ៉ាងស្វិតស្វាញក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយសម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់ នៅកម្រិតជាតិ ថ្នាក់តំបន់ និងពិភពលោក។ កម្ពុជា បានបោះជំហានគួរឱ្យកត់សម្គាល់ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ទេសរដ្ឋមន្ត្រី បន្តថា ការឆ្លងថ្មីនៃមេរោគអេដស៍ បានថយចុះគួរឱ្យកត់សម្គាល់ពី ១៥,០០០ករណីក្នុងឆ្នាំ១៩៩៦ និង ១៩៩៧ មកត្រឹមតែ ១,២០០នាក់ ក្នុងឆ្នាំ២០២៣។ លទ្ធផលនៃការធ្វើតេស្ត និងការព្យាបាលថ្នាក់ជាតិបានឈានដល់កម្រិត ៨៩-៩៨-៩៨ ក្នុងឆ្នាំ២០២៣ ដែលតួលេខនេះត្រូវបានអង្គការ (UNAIDS) ដាក់ប្រទេសកម្ពុជានៅលេខទី១០ ក្នុងចំណោមប្រទេសចំនួន១៩៥ នូវការបង្ក្រាបមេរោគជាង ៨៦% ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍។ លោកទេសរដ្ឋមន្ត្រី បន្តទៀតថា នៅពេលដែលពេលវេលាកាន់តែវិវត្តទៅមុខ បញ្ហាប្រឈមថ្មីៗ បានកើតឡើងជាបន្តបន្ទាប់ ការឆ្លងថ្មីនៃមេរោគអេដស៍ត្រូវបានព្យាករណ៍ថា កើនឡើងក្នុងចំណោមមនុស្សវ័យក្មេង ក្នុងរយៈកាល ៦ឆ្នាំទៅមុខនេះ គេបានប៉ាន់ប្រមាណថានឹងមានមនុស្ស ៧,២០០នាក់ ឆ្លងមេរោគអេដស៍ថ្មី ដែលពាក់កណ្តាលនៃពួកគេ គឺជាបុគ្គលវ័យក្មេង (ជាពិសេសបុរសវ័យក្មេង) ដែលមានអាយុពី ១៥-២៤ ឆ្នាំ។ បុគ្គលទាំងនេះនឹងត្រូវការការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ (ART) លើសពី ៥០ឆ្នាំ ដែលបង្កើតជាបន្ទុកសេដ្ឋកិច្ចយ៉ាងធំធេងលើប្រទេសជាតិ។ ការកាត់បន្ថយមូលនិធិសកល (GFATM) មូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ (GFATM) បានប្រកាសពីការកាត់បន្ថយជំនួយពី ៣០% ទៅ ៥០% នៅក្នុងជំនួយឥតសំណង ២០២៧-២០២៩ មកដល់ប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងរយៈពេល ២០២៤-២០២៦។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញគោលនយោបាយជាតិ ស្តីពីការបញ្ចប់ជំងឺអេដស៍ និងនិរន្តរភាពនៃកម្មវិធីមេរោគអេដស៍ ឆ្នាំ២០២៣-២០២៨។ គោលនយោបាយនេះ រំពឹងថានឹងកម្រិតការឆ្លងមេរោគអេដស៍ថ្មី ឱ្យតិចជាងមួយនាក់ក្នុងមួយថ្ងៃ ឬរង្វង់ ២០០នាក់ក្នុងមួយឆ្នាំ។ ស្របតាមចក្ខុវិស័យនៃគោលនយោបាយនេះ ក្រុមការងារបច្ចេកទេសចម្រុះដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាល បានសម្រេចចិត្តបង្កើនសូចនាកររួមគ្នាលើការធានាគាំពារសង្គម សម្រាប់អ្នកផ្ទុកមេរោគអេដស៍ឱ្យកើនពី ៥២% នៅឆ្នាំ២០២៣ ដល់ ៩៥% នៅឆ្នាំ២០២៥ និងលើប្រជាជន គន្លឹះ(KP) ឱ្យបានរហូតដល់ ៥០% នៅឆ្នាំ២០២៨។ លោកទេសរដ្ឋមន្ត្រី បានបន្តថា បន្ទាប់ពីការចេញប្រកាសអន្តរក្រសួងលេខ ៣៥៩ ក្នុងខែមិថុនា ឆ្នាំ២០២៣ និងស្របតាមវិធានការគោលនយោបាយលេខ ៤ នៃគោលនយោបាយជាតិ ស្តីពីការបញ្ចប់ជំងឺអេដស៍ និងចីរភាពនៃកម្មវិធីអេដស៍ ឆ្នាំ២០២៣-២០២៨ មានសកម្មភាពជាច្រើនត្រូវបានរៀបចំឡើងដើម្បីពង្រីកកម្មវិធីគាំពារសង្គមផ្តល់ មូលនិធិសមធម៌សុខាភិបាល (មសស) ដល់ប្រជាជនគន្លឹះនៅប្រទេសកម្ពុជា។ ទេសរដ្ឋមន្ត្រី បញ្ជាក់ថា ដោយមានការគាំទ្រពី LHSS/USAID អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល បានបង្កើតការណែនាំជាជំហានៗ សម្រាប់ការចុះឈ្មោះប្រជាជនគន្លឹះឱ្យទទួលបានសេវាគាំពារសង្គម។ កិច្ចប្រជុំពេញអង្គនៃ អ.ជ.ប.ជ.អ. ខែមិថុនា និងវិច្ឆិកា ឆ្នាំ២០២៤ បានលើកទឹកចិត្តយ៉ាងខ្លាំងដល់ រាជធានី ខេត្ត សហការយ៉ាងសកម្មជាមួយបណ្តាញប្រជាជនគន្លឹះ និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការចុះឈ្មោះ ប្រជាជនគន្លឹះឱ្យទទួលបាន (មសស)៕
|
2025-04-29T21:50:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/385763-2025-04-29-07-50-49.html
|
f1afd902-7e6b-4d19-8082-b7f1b4b3f850
|
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ សហការជាមួយក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តបារាំង ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅឃុំចំនួន៣ ក្នុងខេត្តកណ្តាល
|
ក្រោមការចង្អុលបង្ហាញពីលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នាថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម លោកស្រី បណ្ឌិត ចាន់ សុទ្ធាវីលេខាធិការក្រុម និងលោកស្រី សួស សារ៉ាម សមាជិកាក្រុម និងអមដំណើរដោយទីប្រឹក្សា និងជំនួយការខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា សហការជាមួយក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តបារាំង Solidarity Mission និងបុគ្គលិកក្រុមហ៊ុន Laboratoire Bioderma អញ្ជើញចុះពិនិត្យនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនយកកម្រៃ នៅមណ្ឌលសុខភាពប្រាសាទ ក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។ ជាកិច្ចចាប់ផ្តើមនៃអង្គពិធី តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង បានមានប្រសាន៍សំណេះសំណាល ដោយពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និង លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរខេត្ត មន្ត្រីរាជការ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល។ លោកបានមានប្រសាសន៍ទៀតថា ជានិច្ចកាលថ្នាក់ដឹកនាំតែងតែយកចិត្តទុក ដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាលនាពេលនេះ។ ទន្ទឹមនឹងនេះ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរស្រុកស្អាង និងក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តបារាំង Solidarity Mission និងបុគ្គលិកក្រុមហ៊ុន Laboratoire Bioderma ដែលបានជួយសម្របសម្រួល និងសហការយ៉ាងរលូនឱ្យមានពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនយកកម្រៃនៅថ្ងៃនេះ។ លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ប្រកបដោយមោទកភាពថា ក្រោមម្លប់សន្តិភាពដ៏ពេញលេញ បានធ្វើឱ្យប្រទេសកម្ពុជាសម្រេចបាននូវផ្លែផ្កាយ៉ាងធំធេង តាមរយៈការបង្កើតបាននូវសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តជាច្រើន ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាជន។ សន្តិភាព និងសមិទ្ធផលដែលសម្រេចបានទាំងនេះ គឺបានមកពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ហើយប្រជាពលរដ្ឋបាននិងកំពុងទទួលបានផលពីសុខសន្តិភាព រស់នៅពោរពេញដោយសុខសំបូរសប្បាយ អាចប្រកបរបរចិញ្ចឹមជីវិតគ្រប់ប្រភេទ ធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមមានការរីកចំរើនលើគ្រប់វិស័យ។ ក្នុងនោះ វិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់រំកិលសេវាឱ្យទៅកៀកជិតនឹងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សុខមាលភាព ដែលជាកត្តាចម្បងក្នុងការទទួលបាននូវសុខភាពល្អ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោក ម៉ម ប៊ុននាង បានកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តបារាំង Solidarity Mission និងបុគ្គលិកក្រុមហ៊ុន Laboratoire Bioderma ដែលបានមកពិនិត្យ និងព្យាបាល ព្រមទាំងផ្តល់ថ្នាំជូនទៅតាមប្រភេទជំងឺ ក្នុងស្មារតីមនុស្សធម៌ ដែលស្តែងចេញពីទឹកចិត្តសប្បុរស ក្តីស្រលាញ់ ព្យាបាលមិនប្រកាន់បក្ខពួក ជាតិសាសន៍ សាសនា និងនិន្នាការនយោបាយ។ ទន្ទឹមនឹងនេះ លោកក៏បានផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកចូលរួមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និង ត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានទៀងទាត់ និងពិសារហារណាដែលមានអនាម័យ តមអាហារប្រៃ និងផ្អែម។ លោក សង្ឃឹមថា ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តបារាំងនឹងបន្តធ្វើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា ក៏ដូចជាចុះជួយនៅភូមិភាគទី៣ បន្តទៀត។ ជាលទ្ធផល ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានរៀបចំពិធីនេះឡើងមានរយៈពេលពេញមួយថ្ងៃ ដោយបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋមកពីឃុំប្រាសាទ ឃុំតាលន់ និងឃុំត្រើយស្លា សរុបចំនួន ៥៤១នាក់ (ក្នុងនោះស្ត្រីចំនួន ១៨១នាក់ កុមារចំនួន ៣១០នាក់ និងអ្នកជំងឺដែលត្រូវតាមដានចំនួន ៥នាក់) ដោយចំណាយថវិកាសរុបទាំងអស់ចំនួន ៦,១៧០,០០០រៀល ៕
|
2025-04-29T19:20:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/385741-2025-04-29-05-20-13.html
|
cc8de0a0-38e2-45ee-98a0-f0269c1f8939
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៣២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-04-29T18:41:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/385732-2025-04-29-04-41-51.html
|
e439a500-9352-482b-9485-a18d57f135be
|
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកស្ទឹងត្រង់ចំនួន៦២៧នាក់
|
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយលោក ជឹម លាវ សមាជិកក្រុម តំណាងលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ក្រុមហ៊ុន Laboratoire Bioderma (ប្រទេសបារាំង) អញ្ជើញចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅអនុវិទ្យាល័យមិត្តភាពកម្ពុជា ចិន ស្ថិតក្នុងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សរុបចំនួន៦២៧នាក់។ ក្នុងឱកាសនោះ លោក ជឹម លាវ បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរសព្វសាធុការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និងលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរខេត្ត មន្ត្រីរាជការ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាមនាថ្ងៃនេះផងដែរ៕
|
2025-04-29T17:33:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/385718-2025-04-29-03-33-07.html
|
9e3251a5-9b25-488e-a3f7-f6f41c3bb8da
|
ដើម្បីលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត, មន្ទីរពេទ្យបង្អែកខេត្ដចំនួន៣ មកទស្សនកិច្ចសិក្សាបន្ថែម ពីមន្ទីរពេទ្យកាល់ម៉ែត
|
មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ខេត្តព្រះសីហនុ និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានមកទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ការងារបន្ថែមទៀត ទាំងដំណើរការការងាគ្រប់គ្រង ការដឹកនាំ តាមការិយាល័យ និងផ្នែកជំនាញបច្ចេកទេសនានា ពីមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ ការមកទស្សនកិច្ចសិក្សាដកស្រង់ពិសោធន៍នេះ បានធ្វើឡើងបន្ទាប់ពីលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីសុខាភិបាល ឱ្យគ្រប់មន្ទីរពេទ្យថ្នាក់ជាតិ ចុះពង្រឹង និងពង្រីក ចែករំលែកចំណេះជំនាញទៅកាន់មន្ទីរពេទ្យថ្នាក់ក្រោមជាតិ ឱ្យមានការរីកចម្រើនព្រមគ្នា ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែប្រសើរ។ ដូច្នេះហើយទើបមានការចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យថ្នាក់ជាតិ ជាមួយមន្ទីរពេទ្យបង្អែកទៅតាមបណ្ដាខេត្ដ ជាក់ស្ដែងដូចមន្ទីរពេទ្យកាល់ម៉ែត ដែលបានចងសម្ព័ន្ធមេត្រីភាព ជាមួយមន្ទីរពេទ្យទាំង៣ខាងលើនេះ ដើម្បីជួយលើកកម្ពស់គុណភាព និងសមត្ថភាពនៃការថែទាំ ព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងឱកាសទស្សនកិច្ចសិក្សាស្វែងយល់នេះ បានទទួលយ៉ាងកក់ក្ដៅពីអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត លោកសស្ដ្រាចារ្យ គង់ សន្យា និងបានដឹកនាំកិច្ចប្រជុំ ក្រោយដំណើរទស្សនកិច្ចដកស្រង់បទពិសោធន៌ នៅមន្ទីរពេទ្យមួយនេះ។ លោកសាស្ត្រាចារ្យ គង់ សន្យា បានថ្លែងឱ្យដឹងថា ការចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យថ្នាក់ជាតិ ជាមួយមន្ទីរពេទ្យបង្អែកទៅតាមបណ្ដាខេត្ដ ជាកិច្ចការដ៏មានគុណតម្លៃ ដែលក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងគោលដៅជួយពង្រឹងនិងលើកកម្ពស់ គុណភាពសេវាពិនិត្យព្យាបាល និងថែទាំនៃសេវាសុខាភិបាលគ្រប់កម្រិត។ ជាមួយគ្នានោះលោកសាស្ត្រាចារ្យ គង់ សន្យា ក៏បានធ្វើបទបង្ហាញស្តីពីស្ថានភាពទូទៅរបស់មន្ទីរពេទ្យ ជូនប្រតិភូនៃមន្ទីរពេទ្យទាំងបីដើម្បីស្វែងយល់បន្ថែម។ ក្រោយពីបានទទួលការទស្សនកិច្ចដោយផ្ទាល់នូវផ្នែកសំខាន់ៗរបស់មន្ទីរពេទ្យ រួមមានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសម្ភព ផ្នែកប្រពោធនកម្មទារក ផ្នែកសល្យសាស្រ្ត ផ្នែកមន្ទីរពិសោធន៍ ផ្នែកវិទ្យុសាស្ត្រ ផ្នែកសល្យាគារ ផ្នែកឱសថស្ថាន ផ្នែកប្រពោធនកម្ម ផ្នែកសណ្តំ និងភ្នាក់ពីសណ្តំ ការិយាល័យរដ្ឋបាល និងការិយាល័យគណនេយ្យ រួចមក។ សូមបញ្ជាក់ផងដែរថា ដើម្បីជួយលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការផ្តល់សេវារបស់មន្ទីពេទ្យបង្អែក និងមណ្ឌលសុខភាព តាមបណ្តាខេត្ត ជាពិសេសការអនុញ្ញាតជូនមន្ទីរពេទ្យថ្នាក់ជាតិទាំង១០ ធ្វើការចងសម្ព័ន្ធមេត្រីភាពជាមួយនឹងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ដើម្បីជួយពង្រឹងលើការងារគ្រប់គ្រង ការបណ្តុះបណ្តាលធនធានមនុស្ស និងការធ្វើនវានុវត្តន៍លើបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ សំដៅធ្វើយ៉ាងណា ជួយឱ្យដៃគូមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពទទួលបាននូវការបម្រើសេវាសុខាភិបាលជូនអ្នកជំងឺ ឱ្យបានកាន់តែប្រសើរ ប្រសិទ្ធភាព និងទទួលបានការពេញចិត្តពីប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្នុងតំបន់៕
|
2025-04-29T15:13:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/385704-2025-04-29-01-13-51.html
|
a78a2efd-d5e3-43cc-8349-347d1bd5daa6
|
ក្មេងប្រុសអាយុ១១ឆ្នាំ នៅស្រុកកំពង់ត្រាច ខេត្តកំពត ដែលកើតជំងឺទឹកនោមប្រៃដើរលែងរួច ព្រោះតែលួចផឹកគ្រឿងកំប៉ុងពេលទៅរៀន ត្រូវបានគ្រូពេទ្យបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា
|
ក្មេងប្រុសម្នាក់ដែលកើតជំងឺទឹកនោមប្រៃ ដើរលែងរួចព្រោះតែលួចផឹកគ្រឿងកំប៉ុងពេលទៅរៀននោះ ត្រូវបានក្រុមគ្រូពេទ្យទៅដឹកមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាហើយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។ ក្មេងប្រុសកំសត់ម្នាក់នេះ ត្រូវបានគេចែកចាយតាមបណ្តាញសង្គម ព្រោះតែអាយុទើប១១ឆ្នាំ តែបានកើតជំងឺទឹកនោមប្រៃដើរលែងរួច និងខានទៅរៀនសូត្រ។ ក្មេងប្រុស វី ឆៃយុត អាយុ១១ឆ្នាំ រៀនថ្នាក់ទី៤ រស់នៅភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត មានបងប្អូន៤នាក់ ដែល ឆៃយុត ជាបងគេ។ ស្រ្តីជាម្តាយ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កូនរបស់គាត់ ឆៃយុត បានលួចហូបភេសជ្ជៈគ្រឿងកំប៉ុងពេលទៅរៀនម្តងៗ រហូតហើមដៃហើមជើង។ កាលពីខែកុម្ភៈកន្លងទៅនេះ គាត់ជាម្តាយ បានយកកូនប្រុសម្នាក់នេះ មកដេកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ប្រហែលកន្លះខែដែរ រហូតបានធូរស្បើយ រួចក៏បានបើកថ្នាំយកទៅលេបបន្តនៅផ្ទះ។ បើតាមស្រ្តីជាម្តាយ, ប៉ុន្តែពេលលេបថ្នាំព្យាបាលនៅផ្ទះ ស្ថានភាពជំងឺរបស់ ឆៃយុត ហាក់មិនថយសោះ ស្រាប់តែធ្វើទុក្ខ និងវិវត្តន៍ទៅជាដើរលែងរួចតែម្តង។ ស្រ្តីជាម្តាយដែលជាកម្មការិនីកាត់ដេរ ហើយប្តីជាជាងសំណង់ មិនមានលទ្ធភាពគ្រប់គ្រាន់ និងម្យ៉ាងពិបាកដឹកកូនតាមឡានទៀតនោះ ក៏មិនបានបញ្ជូនកូនមកមន្ទីរពេទ្យគន្ធបុប្ផាតាមការណាត់របស់គ្រូពេទ្យនៅថ្ងៃទី២៤ ខែមីនា នោះឡើយ។ ក្រោយមានព័ត៌មានត្រូវបានចែកចាយ, លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមការណែនាំរបស់លោកសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់ឲ្យមន្ទីរសុខាភិបាលខេត្តកំពត និងគ្រូពេទ្យ យកឡានសង្គ្រោះបន្ទាន់ទៅដឹកក្មួយប្រុស ឆៃយុត កាលពីព្រឹកថ្ងៃទី២៧ ខែមេសា មកព្យាបាលបន្តនៅមន្ទីរពេទ្យគន្ធបុប្ផា។ ក្រោយមានការជួយអន្តរាគមន៍ភ្លាមៗនេះ ក្មេងប្រុស វី ឆៃយុត ត្រូវបានក្រុមគ្រូពេទ្យ ដឹកមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។ ពេលមកដល់មន្ទីរពេទ្យ ត្រូវបានគ្រូពេទ្យមើលថែ និងបានបញ្ចូលឈាមភ្លាមៗព្រោះតែ ឆៃយុត ស្លេកស្លាំង ខ្វះឈាម និងខ្វះអាហារូបត្ថម្ភយ៉ាងខ្លាំង។ តាមទិដ្ឋភាពជាក់ស្តែងពេលគ្រូពេទ្យទៅដឹក ឆៃយុត ដល់ផ្ទះ យើងអាចមើលឃើញពីជីវភាពរបស់គាត់ក្រីក្រយ៉ាងខ្លាំង ដោយម្តាយដែលមានកូន៤នាក់ ជាកម្មការិនីកាត់ដេរ និងឪពុកជាជាងសំណង់។ ឃើញបែបនេះលោកស្រី យក់ សម្បត្តិ ក៏បានឧបត្ថម្ភថវិកាមួយចំនួនជាបណ្តោះអាសន្ន ដើម្បីទុកចាយវាយ និងបន្តយកចិត្តទុកដាក់បន្តទៀត។ នៅពេលនេះ ឆៃយុត កំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា។ សម្រាប់ស្ថានភាព ឆៃយុត បើមិនមានការជួយសង្គ្រោះទាន់ពេលវេលាទេ អាចប្រឈមដល់អាយុជីវិត ព្រោះតែឪពុកម្តាយមិនមានលទ្ធភាពមើលថែ និងព្យាបាលកូន៕
|
2025-04-28T23:54:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/385655-2025-04-28-09-54-43.html
|
72445a1e-c5bf-4104-a5a6-c716d141ee0d
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៣២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-04-28T19:02:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/385594-2025-04-28-05-02-36.html
|
1c05aee7-344a-4e2d-931e-63e4ccaf9eae
|
សាស្ដ្រាចារ្យ ឈាង រ៉ា ៖ បើចង់ឲ្យកម្ពុជា គ្មានជំងឺគ្រុនចាញ់ ត្រូវប្តេជ្ញារួមគ្នា ក្នុងការលុបបំបាត់
|
ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៥ ក្រោមប្រធានបទ៖ «យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ» នាថ្ងៃ២៥ មេសា ។ សាស្ដ្រាចារ្យ ឈាង រ៉ា មានប្រសាសន៍ថា ការរៀបចំប្រារព្ធទិវានេះ ក្នុងគោលបំណងស្នូលពន្លឿន វឌ្ឍនភាពឆ្ពោះ ទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការជំរុញ កិច្ចខិតខំប្រឹងប្រែងឡើងវិញ នៅគ្រប់កម្រិតចាប់ ពីកម្រិតគោលនយោបាយ រហូតដល់សកម្មភាពអនុវត្តរបស់សហគមន៍ ការបង្កើន ការវិនិយោគ យុទ្ធនាការសុខភាព ឬសារតស៊ូមតិ ផ្សព្វផ្សាយ ទូលំទូលាយ នូវយុទ្ធសាស្ត្រ និងវិធីសាស្រ្តប្រកបដោយភាព ច្នៃប្រឌិតដោះស្រាយ បញ្ហាប្រឈមទាន់ពេល និងមានប្រសិទ្ធភាពប្រសើរជាងមុន។ លោកសាស្ដ្រាចារ្យ គូសបញ្ជាក់ថា “យើងត្រូវរួបរួមគ្នា ដើម្បីលប់បំបាត់ជំងឺគ្រុនចាញ់ នៅដំណាច់ឆ្នាំ២០២៥នេះ និងត្រូវតែបញ្ចប់ជំងឺគ្រុនចាញ់ក្នុងសកលលោក នាឆ្នាំ២០៣០” ។ ឆ្លៀតក្នុងឱកាសអបអរសាទរទិវានេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ជាអនុសាសន៍ណែនាំដល់អាជ្ញាធរមូលដ្ឋាន និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ដោយត្រូវបេ្តជ្ញាចិត្តរួបរួមគ្នាទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥នេះ ៖ ត្រូវធ្វើការអប់រំ និងពន្យាល់ពីការពារ និងព្យាបាលជំងឺគ្រុនចាញ់ ដល់ប្រជាពលរដ្ឋគោលដៅ , អ្នកនឹងអាចជាដាច់ គ្រាន់តែលេបថ្នាំព្យាបាល ជំងឺគ្រុនចាញ់ ត្រឹមរយៈពេល ៧ ថ្ងៃ , ភូមិខ្ញុំ សហគមន៍ ក្រុមគ្រួសារខ្ញុំ ត្រូវលប់បំបាត់ លែងមានជំងឺគ្រុនចាញ់ ដោយត្រូវធ្វើជាបុគ្គល ឬប្រជាពលរដ្ឋគំរូ ក្នុងការការពារ ខ្លួនពីជំងឺគ្រុនចាញ់ , ត្រូវការពារជំងឺ គ្រុនចាញ់ ពេលប្រជាពលរដ្ឋ ត្រូវធ្វើដំណើរចូលព្រៃ , ប្រសិនបើប្រជាពលរដ្ឋមានអាការៈមិនស្រួលខ្លួន ត្រូវទៅធ្វើតេស្ត ឈាមជាបន្ទាន់ ដើម្បីស្វែងរកជំងឺគ្រុនចាញ់ ត្រូវអនុវត្តពាក្យស្លោក ពេលខ្ញុំក្តៅខ្លួន ត្រូវធ្វើតេស្តឈាម , អាជ្ញាធរមូលដ្ឋាន ត្រូវមានកាតព្វកិច្ចផ្តល់ព័ត៌មាន ដល់អ្នកចូលព្រៃ និងត្រូវណែ នាំឱ្យប្រជាពលរដ្ឋទទួល និងលេបបង្ការជំងឺគ្រុនចាញ់ មុនចូលព្រៃ , អាជ្ញាធរមូលដ្ឋាន អ្នកចល័ត និង អ្នកចំណូលថ្មី ត្រូវទៅពិនិត្យ និងធ្វើតេស្តជូនគាត់តែម្តង , ត្រូវចូលរួមក្នុង ការព្យាបាល ដែលមានរយៈពេល ៧ថ្ងៃនៃការលេបថ្នាំ និងមុនចូលព្រៃ ត្រូវទៅទទួលសេវាបង្ការជំងឺគ្រុនចាញ់ និងដោយកុំនាំជំងឺគ្រុនចាញ់ ចូលក្នុងស្រុកភូមិ គ្រួសារយើង និងសហគមន៍យើង៕
|
2025-04-28T18:38:00+07:00
|
dap-news.com
|
https://dap-news.com/national/2025/04/28/504720/
|
8b7dfb5b-d1e7-493f-bfa4-1f505c21fc3e
|
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្លែងថា កម្ពុជាលែងមានការឆ្លងជំងឺគ្រុនចាញ់ត្រឹមខែកញ្ញាឆ្នាំនេះ
|
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ឈាង រ៉ា បានថ្លែងដោយការប្ដេជ្ញាថា កម្ពុជាត្រូវលែងមានការឆ្លងជំងឺគ្រុនចាញ់នៅខែកញ្ញាឆ្នាំនេះ ដោយការផ្ដល់ថ្នាំលុបបំបាត់នៅតំបន់គោលដៅ ហើយលោកបានជំរុញពលរដ្ឋចូលរួមក្នុងយុទ្ធនាការនេះ។ លោក ឈាង រ៉ា បានអញ្ជើញជាអធិបតីភាពប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅខេត្តស្ទឹងត្រែងកាលពីថ្ងៃសុក្រ ប្រធានបទ «យើងបញ្ចប់ជំងឺគ្រុនចាញ់ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ»។ ពិធីនេះមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់។ ទិវានេះប្រារព្ធធ្វើឡើក្នុងគោលបំណងពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់តាមរយៈការជំរុញកិច្ចខិតខំប្រឹងប្រែងឡើងវិញនៅគ្រប់កម្រិតចាប់ពីកម្រិតគោលនយោបាយរហូតដល់សកម្មភាពអនុវត្តរបស់សហគមន៍ ការបង្កើនការវិនិយោគ យុទ្ធនាការសុខភាពឬសារតស៊ូមតិ ការផ្សព្វផ្សាយទូលំទូលាយនូវយុទ្ធសាស្ត្រ និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតដោះស្រាយបញ្ហាប្រឈមទាន់ពេលនិងមានប្រសិទ្ធភាពប្រសើរជាងមុន។ លោកបានថ្លែងក្នុងទិវានោះថា៖ «ខែកញ្ញា ឆ្នាំ២០២៥ ត្រូវលែងមានការឆ្លងជំងឺគ្រុនចាញ់។ យើងសង្ឃឹមថាយើងលេបថ្នាំនៅកន្លែងគោលដៅ រួមមានកន្លែងកងទ័ព ឬនៅមូលដ្ឋានភូមិឃុំ។ យើងនាំគ្នាពិសាថ្នាំ ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់។ យើងចូលរួមបាន យើងច្បាស់ជាលុបបំបាត់វាបាន»។ លោកបន្ថែមថា៖ «ប្រសិនបើយើងធ្វើបាន ស្របតាមការគ្រោងទុក គឺកម្ពុជាយើងមានកិត្តិយសមិនត្រឹមតែកម្រិតជាតិទេ ប៉ុន្តែនៅលើឆាកអន្តរជាតិថាយើងបានសម្រេចបាន»។ ជាមួយនឹងគ្នានោះ លោក ឈាង រ៉ា បានផ្ដល់អនុសាសន៍មួយចំនួនដល់អាជ្ញាធរមូលដ្ឋាន និងក្រើនរំលឹកដល់ពលរដ្ឋត្រូវប្ដេជ្ញាចិត្តរួមគ្នាទប់ស្កាត់និងលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំនេះ តាមរយៈការអប់រំពីវិធីសាស្ត្រការពារនិងព្យាបាលជំងឺគ្រុនចាញ់ដល់ប្រជាពលរដ្ឋគោលដៅ។ អ្នកមានជំងឺគ្រុនចាញ់នឹងជាដាច់តាមរយៈលេបថ្នាំព្យាបាលជំងឺគ្រុនចាញ់ត្រឹមរយៈពេល៧ថ្ងៃ។ លោកបន្ថែមថា តាមភូមិឃុំភូមិ សហគមន៍ និងគ្រួសារត្រូវតែលែងមានជំងឺគ្រុនចាញ់ដោយត្រូវធ្វើជាបុគ្គលឬប្រជាពលរដ្ឋគំរូក្នុងការការពារខ្លួនពីជំងឺគ្រុនចាញ់។ សម្រាប់អ្នកដើរព្រៃ មុខនឹងចូលព្រៃត្រូវទៅទទួលថ្នាំបង្ការជំងឺគ្រុនចាញ់ពីអ្នកស្ម័គ្រចិត្តភូមិដោយឥតគិតថ្លៃដោយពិសាថ្នាំមុនបីថ្ងៃមុននឹងចូលព្រៃ។ លោក កុយ វ៉ាន់នី អ្នកនាំពាក្យក្រសួងសុខាភិបាលមិនអាចទាក់ទងស្នើសុំការបញ្ជាក់បន្ថែមបានទេពីម្សិលមិញ។ តាមរយៈសារលិខិតសម្រាប់ចូលរួមក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់២៥មេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាកំពុងតែឈានឆ្ពោះជិតដល់ការការសម្រេចជោគជ័យកម្ពុជាគ្មានជំងឺគ្រុនចាញ់នៅដំណាច់ឆ្នាំ២០២៥។ លោកបន្ថែមថា កម្ពុជាមានមោទនភាពយ៉ាងខ្លាំងដែលបានសម្រេចគោលដៅផែនការយុទ្ធសាស្ត្រជាតិដូចជា ការទប់ស្កាត់បាននូវភាពស៊ាំថ្នាំគ្រុនចាញ់នៅឆ្នាំ២០១៥ គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នៅឆ្នាំ២០១៨ និងគ្មានជំងឺគ្រុនចាញ់ទម្រង់សន្ធំឆ្នាំ២០២៤។ តាមរបាយការណ៍ កម្ពុជាបានរកឃើញជំងឺគ្រុនចាញ់ជាង៣០០ករណីក្នុងឆ្នាំ២០២៤ដែលថយចុះ៧៥ភាគរយធៀបនឹងឆ្នាំ២០២៣ ដែលជាទឡ្ហីករណ៍គួរជាទីមោទនៈរបស់កម្ពុជាក្នុងការចូលរួមជាមួយប្រទេសក្នុងតំបន់និងសកលលោក ដើម្បីសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់។ លោក ហ៊ុន ម៉ាណែត បាននិយាយថា៖ «យើងមិនបានបន្ធូរដៃឡើយ ព្រោះថាដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានជាស្ថាពរ១០០% យើងត្រូវតែបន្តខិតខំប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត»។ លោកបន្ថែមថា ដើម្បីឈានឆ្ពៅទៅសម្រេចជោគជ័យគ្មានជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជានៅដំណាច់ឆ្នាំ២០២៥នេះ ទាមទារការលើកទឹកចិត្តនិងការវិនិយោគបន្ថែមទៀត ព្រមទាំងអំពាវនាវរួមគ្នាបង្កើតវិធីសាស្ត្រឬគំនិតគំហើញថ្មីៗ សំដៅដល់ការជំរុញលើកទឹកចិត្តការប្រមូលផ្ដុំថាមពលថ្មីពីគ្រប់មជ្ឈដ្ឋាន ដោយត្រូវប្រមូលផ្ដុំគ្នាទាំងក្នុងកម្រិតសហគមន៍ រាជរដ្ឋាភិបាល និងដៃគូនានា។ លោកណែនាំថា ត្រូវទប់ស្កាត់ការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេស ហើយផ្សព្វផ្សាយការយល់ដឹងទូលំទូលាយអំពីការផ្តល់មូលនិធិវិនិយោគ ការសិក្សាស្រាវជ្រាវ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការគ្រប់គ្រងភ្នាក់ងារចម្លងជំងឺ បច្ចេកវិទ្យាវិទ្យាសាស្ត្រ ប្រព័ន្ធតាមដានព័ត៌មាន កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ សេវាសុខាភិបាលប្រកបដោយសមធម៌ និងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ។ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានប្ដេជ្ញាខិតខំចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងភូមិសាស្រ្ត ខេត្តស្ទឹងត្រែង ដែលតួលេខអ្នកកើតជំងឺគ្រុនចាញ់មានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបានជំរុញមន្ទីរជុំវិញខេត្តទាំងអស់ចូលរួមសហការគ្នា ជាពិសេសមន្ទីរសុខាភិបាលខេត្តនិងអង្គការដៃគូសុខាភិបាលក្នុងខេត្តអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងខេត្តស្ទឹងត្រែង៕
|
2025-04-28T07:00:00+07:00
|
khmertimeskh.com
|
https://www.khmertimeskh.com/501675894/%E1%9E%9A%E1%9E%8A%E1%9E%8B%E1%9E%98%E1%9E%93%E1%9E%8F%E1%9E%9A%E1%9E%80%E1%9E%9A%E1%9E%9F%E1%9E%84%E1%9E%9F%E1%9E%81%E1%9E%97-3/
|
4a61659e-405c-4831-8aa1-41c5c42fb197
|
មន្ដ្រីជាន់ខ្ពស់សុខាភិបាល៖ ជំងឺមិនឆ្លងសម្លាប់ជីវិតប្រជាជនកម្ពុជាប្រមាណជាង ៦០% ក្នុងនោះជំងឺបេះដូងនិងសរសៃឈាមបេះដូង ជាមូលហេតុចម្បង
|
លោកសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា នៅកម្ពុជាយើង មិនខុសពីប្រទេសជឿលឿនដទៃទៀតទេ កាលដែលប្រទេសជាតិយើងកាន់តែថ្កុងថ្កើន ការទទួលទានអាហារ ក៏ដូចជាភេសជ្ជៈកាន់តែសម្បូរបែប ដូច្នេះហើយបើការបរិភោគមិនបានត្រឹមត្រូវ និងមិនធ្វើលំហាត់ប្រាណទៀតនោះ វានឹងធ្វើឱ្យមានបញ្ហាគ្រោះថ្នាក់នៃជំងឺមិនឆ្លង ដែលផលប៉ះពាល់សំខាន់ដល់សរសៃឈាមបេះដូង បេះដូង និងសរសៃឈាមខួរក្បាល។ លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា ។ ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ កុយ វ៉ាន់នី ក្នុងឱកាសតំណាងលោកសាស្រ្តាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញបើកសន្និសីទវេជ្ជសាស្រ្តបេះដូងអន្តរជាតិ កម្ពុជា-ឥណ្ឌូនេស៊ីប្រចាំឆ្នាំលើកទី២ ស្តីពី «នវានុវត្តន៍នៃបច្ចេកព្យាបាលជំងឺបេះដូងនិងសរសៃឈាមបេះដូងក្នុងយុគសម័យទំនើប» ដែលមានការអញ្ជើញជាធិបតីពីលោក សានតូ ដាមូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥។ លោកសាស្ដ្រាចារ្យ កុយ វ៉ាន់នី បានថ្លែងបន្ដថា សន្និសីទនាពេលនេះ គឺមានសារៈសំខាន់ណាស់ មិនត្រឹមតែជាវេទិការក្នុងការផ្លាស់ប្ដូរ ចែករំលែកចំណេះ និងជំនាញ ក្នុងការព្យាបាលជំងឺបេះដូង និងសរសៃឈាមបេះដូងប៉ុណ្ណោះទេ គឺបញ្ជូលបន្ថែមនូវការថែទាំអ្នកជំងឺផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ បាននាំយកនូវអនុសាសន៍ផ្ដាំផ្ញើពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ចំនួន ៣ចំណុច ជូនដល់អង្គសន្និសីទ ទី១៖ ការផ្តល់អាទិភាពជាចម្បងដល់ការបង្ការ និងការពារបឋម និងបង្កើនសមត្ថភាពធ្វើរោគវិនិច្ឆ័យឲ្យបានលឿន រហ័សទាន់ពេលវេលា, ២៖ ការបង្កើនសមត្ថភាពគ្លីនិកជាប់ជាប្រចាំ ព្រមទាំងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា នវានុវត្តន៍ ស្របតាមការវិវត្តន៍ពិភពលោក និងទី៣៖ ការលើកកម្ពស់សេវាថែទាំគ្រប់កម្រឹត ផ្តើមពីសេវាថែទាំបឋម សេវាព្យាបាល ទាំងសហគមន៍ និងមន្ទីរពេទ្យ ប្រកបដោយក្រមសីលធម៌ មេត្តាករុណា និងសមធម៌។ ជុំវិញនឹងពាក្យថាក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ មន្ដ្រីជាន់ខ្ពស់រូបនេះបានសង្កត់ធ្ងន់ទៅលើការផ្ដល់ភាពកក់ក្ដៅ និងភាពជឿជាក់ដល់អ្នកជំងឺ។ សូមជម្រាបថាសន្និសីទវេជ្ជសាស្រ្តបេះដូងអន្ដរជាតិប្រចាំឆ្នាំលើកទី២នេះ បានផ្តួចផ្តើមរៀបចំដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយ មជ្ឈមណ្ឌលជាតិជំងឺបេះដូងនិងសរសៃឈាមបេះដូងនៃប្រទេសឥណ្ឌូនេស៊ី ក្នុងគោលបំណងបន្តផ្លាស់ប្តូរ និងបង្កើនចំណេះដឹងថ្មីៗ បទពិសោធន៍ព្យាបាលជំងឺបេះដូង និងសរសៃឈាមបេះដូង ជូនដល់វេជ្ជបណ្ឌិត គ្រូពេទ្យមកអំពីមន្ទីរពេទ្យនានា។ ចំណុចពិសេសនៃការរៀបចំសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិប្រចាំឆ្នាំនេះ គឺបានប្រមូលផ្តុំប្រធានបទដ៏ល្អៗពីវាគ្មិនជាតិនិងអន្តរជាតិ ដែលធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗចំនួន ២០ ដោយផ្តោតសំខាន់ទៅលើការលើកកម្ពស់ការព្យាបាល និងថែទាំជំងឺបេះដូង និងសរសៃឈាម ប្រកបដោយនវានុវត្តន៍ក្នុងយុគសម័យទំនើប ដែលមានការអញ្ជើញចូលរួមពីវេជ្ជបណ្ឌិតមកពីបណ្តាមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យខេត្តចងសម្ព័ន្ធមេត្រីភាពចំនួនប្រមាណ១៥០នាក់។ នេះបើតាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត៕
|
2025-04-28T05:34:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/385548-2025-04-27-15-34-58.html
|
6390d272-d18d-4e6c-9754-7ff9c3984d46
|
TYDA ចុះពិនិត្យ និងព្យាបាលជំងឺព្រះសង្ឃ យាយជីតាជី ពុទ្ធបរិស័ទចំណុះជើងវត្តនៅបរិវេណវត្តស្វាយពពែ និងសិស្ស និស្សិត ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សរុបចំនួន ២ ៥៦០ករណី
|
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះចុះពិនិត្យ និងព្យាបាលជំងឺព្រះសង្ឃ និងយាយជី តាជី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត សហគមក្រីក្រនៅជិតវត្ត ព្រមទាំងសិស្ស និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សរុបចំនួន ២ ៥៦០ករណី ទៅនៅក្នុងបរិវេណ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ ជំងឺដែលទទួលបានការព្យាបាលរួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មីX, ពិនិត្យឈាម, ក្នុងនោះករណីឈឺធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅព្យាបាលបន្តមានចំនួន ៣១ករណី។ ការពិនិត្យ ព្យាបាលនេះមានការចូលរួមផង ពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, ក្រុមហ៊ុន GGEAR, ធនាគារ ACELEDA, យុវជនអ.ម.ត, យុវជនស.ស.យ.ក, យុវជនកាកបាទក្រហមកម្ពុជា, យុវជនកាយរិទ្ធជាតិកម្ពុជា ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត។ ព្រះសង្ឃ និងយាយជីតាជី ព្រមទាំងប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកចំពោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានចង្អុលបង្ហាញដល់ក្រុមគ្រូពេទ្យជំនាញចុះមកពិនិត្យ និងព្យាបាលជំងឺ។ រាល់ការចំណាយទាំងអស់ ក្នុងសកម្មភាពមនុស្សធម៌នេះ គឺឧបត្ថម្ភដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕
|
2025-04-28T03:11:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/385542-2025-04-27-13-11-34.html
|
35865a1a-40eb-4f33-b88c-488cc566a082
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមេសាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៣២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-04-27T19:14:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/385498-2025-04-27-05-14-25.html
|
6d5c215d-217d-4bfe-9ca7-bdb51a9c9706
|
គួរតាមដានលើរាងកាយ ប្រជ្រុយខ្លះ អាចជាសញ្ញាមហារីកស្បែកធ្ងន់ធ្ងរ
|
Melanoma គឺជាជំងឺមហារីកស្បែកដ៏គ្រោះថ្នាក់បំផុត និងជាជំងឺទូទៅបំផុតទីប្រាំនៅក្នុងចក្រភពអង់គ្លេស។ អ្នកជំនាញតែងតែណែនាំមនុស្សគ្រប់គ្នាគួរតាមដានការលូតលាស់របស់ប្រជ្រុយ ព្រោះនោះអាចជាសញ្ញាបង្ហាញថា ពួកគេផ្ទុកនូជំងឺមហារីក។ ទោះបីជាយ៉ាងណាក៏ដោយ មានសញ្ញាព្រមានផ្សេងទៀត ដែលមិនសូវមានមនុស្សដឹងច្រើន នេះបើយោងតាមវេជ្ជបណ្ឌិត Conal Perrett គ្រូពេទ្យជំនាញខាងសើស្បែកនៅមន្ទីរពេទ្យ University College London និង Devonshire Clinic ។ ប្រជ្រុយដែលរមាស់ ឈឺចាប់ ឬងាយរងគ្រោះដែលមនុស្សតែងតែមិនអើពើ។ លើសពីនេះទៀត ប្រជ្រុយដែលហូរឈាម ឬចាប់ផ្តើមស្រក់ ក៏ជាសញ្ញាគួរឲ្យព្រួយបារម្ភ។ ប្រជ្រុយដែលមានរាងខុសពីធម្មតា ពណ៌ ទំហំ ឈឺចាប់ ឬរមាស់ ក៏អាចបង្កជាដំបៅ ហើយនោះគឺជាសញ្ញាព្រមាននៃជំងឺមហារីកស្បែក។ វេជ្ជបណ្ឌិតរូបនេះថែមទាំងនិយាយទៀតថា រោគសញ្ញាទាំងនេះអាចបង្ហាញថា ប្រជ្រុយកំពុងឆ្លងកាត់ការផ្លាស់ប្តូរមហារីក។ ប្រជ្រុយណាមួយដែលមានអង្កត់ផ្ចិតលើសពី ៧ មីលីម៉ែត្រ គួរតែត្រូវបានវាយតម្លៃដោយអ្នកជំនាញ ឬប្រញាប់ទៅមន្ទីរពេទ្យពិនិត្យឲ្យបានទាន់ពេលវេលា។ មិនតែប៉ុណ្ណោះ សញ្ញាផ្សេងទៀតដែលអាចសម្គាល់បាននៃដុំសាច់មហារីករួមមាន ការលូតលាស់ឆាប់រហ័ស ការផ្លាស់ប្តូរពណ៌ និងការផ្លាស់ប្តូររូបរាង។ វេជ្ជបណ្ឌិត Perrett មានប្រសាសន៍ថា ប្រសិនបើអ្នកសម្គាល់ឃើញថាមានប្រជ្រុយកើនឡើងក្នុងរយៈពេលពីរបីសប្តាហ៍ វាជារឿងសំខាន់ក្នុងការត្រួតពិនិត្យវាឲ្យដិតដល់បំផុត។ មិនតែប៉ុណ្ណោះ សូម្បីតែប្រជ្រុយដែលផ្លាស់ប្តូរពណ៌ ឬបង្កើតពណ៌ច្រើន ដូចជាពណ៌ត្នោត ខ្មៅ ក្រហម ស ឬខៀវ ឬពណ៌មិនស្មើគ្នា ក៏អាចជាសញ្ញាព្រមាន។ ដូចគ្នានេះដែរ ប្រជ្រុយដែលប្រែជាមិនទៀងទាត់ ឬមិនស្មើគ្នា ជាមួយនឹងការបម្លាស់ទីមិនច្បាស់លាស់ ក៏អាចជាសញ្ញានៃជំងឺនេះដែរ។ វេជ្ជបណ្ឌិត Perrett បាននិយាយថា វាជារឿងសំខាន់ក្នុងការទទួលយកហានិភ័យនៃជំងឺមហារីកស្បែកយ៉ាងធ្ងន់ធ្ងរ ព្រោះវាអាចរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់សរីរាង្គខាងក្នុង ដែលឱកាសនៃការរស់រានមានជីវិតត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ Melanoma បណ្តាលមកពីការបំផ្លាញកោសិកាពីកាំរស្មី UV និង UVB ។ អ្នកដែលមានប្រវត្តិគ្រួសារកើតជំងឺនេះ មានហានិភ័យខ្ពស់ជាង។ ការយល់ខុសជាទូទៅគឺថា ជំងឺមហារីកស្បែក ប៉ះពាល់តែលើស្បែកនៅលើមុខ រាងកាយ និងអវយវៈប៉ុណ្ណោះ ប៉ុន្តែវាក៏អាចវិវឌ្ឍន៍នៅកន្លែងផ្សេងទៀតដែលងាយនឹងទទួលរងការបំផ្លាញពីពន្លឺព្រះអាទិត្យផងដែរដូចជា៖ មាត់ ស្បែកក្បាល ក្រចកដៃ បាតជើង បាតដៃ និងម្រាមដៃ។ ដើម្បីបង្ការជំងឺនេះ អ្នកជំនាញណែនាំឲ្យប្រើឡេការពារកម្តៅថ្ងៃដែលមាន SPF ខ្ពស់ ដោយលាបវា ៣០ នាទីមុនពេលចេញទៅក្រៅ បិទបាំងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីចៀសវាងការទទួលរងពីកម្ដៅព្រះអាទិត្យដែលបណ្ដាលឲ្យរលាក ហើយគួរតែរក្សាទារកឬកុមារឲ្យនៅឆ្ងាយពីព្រះអាទិត្យ។ គ្រូពេទ្យក៏ណែនាំអ្នកដែលមានប្រជ្រុយ ឲ្យទៅជួបគ្រូពេទ្យជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យសុខភាពស្បែកជាទៀងទាត់៕
|
2025-04-26T21:45:00+07:00
|
kampucheathmey.com
|
https://www.kampucheathmey.com/health/898882
|
11688477-c0c4-414f-9327-f560a302c4c3
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៣១នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-04-26T19:21:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/385396-2025-04-26-05-21-03.html
|
f92f3603-f66f-4d8b-8129-fe60c4f20f3f
|
រដ្ឋបាលខេត្តកំពង់ធំ ទទួលការឧបត្ថម្ភថ្នាំព្យាបាលជំងឺទឹកនោមផ្អែមពីប្រធានសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺទឹកនោមផ្អែម
|
លោក នួន ផារ័ត្ន អភិបាល អភិបាលខេត្តកំពង់ធំ បានអញ្ជើញទទួលថ្នាំព្យាបាលជំងឺទឹកនោមផ្អែមពីលោកសាស្រ្តាចារ្យ ស៊ុំ សត្ថា ប្រធានសមាគមបច្ចេកវិទ្យាទឹកនោមផ្អែមនិងក្រពេញកម្ពុជា នាសៀលថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ធំ។ លោកសាស្រ្តាចារ្យ ស៊ុំ សត្ថា បានលើកឡើងថា ដោយមើលឃើញអំពីការគិតគូរនិងក្តីអាណិតស្រលាញ់ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ធំទាំងមូល និងការួមចំណែកជារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចលោក នួន ផារ័ត្ន និងមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរដែនដីទាំងអស់បានយកចិត្តទុកដាក់បម្រើជូនប្រជាពលរដ្ឋ ថ្ងៃនេះលោកមានក្តីសោមនស្សរីករាយបាននាំយកថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺទឹកនោមផ្អែម ដែលមានជីវភាពខ្វះខាតដែលមានដូចជា Glimepiride ៣mg ចំនួន ១.០០០ ប្រអប់ និងGlimepiride ២/៥០០ ចំនួន ១.៥០០ ប្រអប់។ លោក នួន ផារ័ត្ន បានថ្លែងថាក្នុងនាមគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ស៊ុំ សត្ថា ដែលបានឧបត្ថមជូនរដ្ឋបាលខេត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺទឹកនោមផ្អែម។ តាមរយៈ កាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយជំងឺទឹកនោមផ្អែម។ ជាមួយគ្នានេះលោក នួន ផារ័ត្ន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមគិតគូពីបញ្ហាសុខភាពរបស់ខ្លួន ត្រូវត្រួតពិនិត្យសុខភាព ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល តាមរយៈការផ្សព្វផ្សាយព័ត៌មានដោយហាត់ប្រាណជាប់ជាប្រចាំ និងបន្ថយការហូបប្រៃ ផ្អែម និងមានជាតិខ្លាញ់ច្រើន ពិសេសគ្រឿងស្រវឹងជាដើម ដើម្បីបង្ការកើតជំងឺទឹកនោមផ្អែម និងសម្ពាធឈាម៕
|
2025-04-26T17:17:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/385377-2025-04-26-03-17-10.html
|
e979e35a-b36a-4821-bb65-d17b614107f3
|
សន្និសីទវេជ្ជសាស្រ្តបេះដូងអន្តរជាតិ កម្ពុជា-ឥណ្ឌូនេស៊ី ប្រចាំឆ្នាំលើកទី២ ស្តីពី «នវានុវត្តន៍នៃបច្ចេកព្យាបាលជំងឺបេះដូងនិងសរសៃឈាមបេះដូងក្នុងយុគសម័យទំនើប»
|
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម សានតូ ដាមូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា សន្និសីទវេជ្ជសាស្រ្តបេះដូងអន្តរជាតិ កម្ពុជា-ឥណ្ឌូនេស៊ីប្រចាំឆ្នាំលើកទី២ ស្តីពី «នវានុវត្តន៍នៃបច្ចេកព្យាបាលជំងឺបេះដូងនិងសរសៃឈាមបេះដូងក្នុងយុគសម័យទំនើប» ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Fairfied by Marriott ក្រុងភ្នំពេញ។ សន្និសីទវេជ្ជសាស្រ្តបេះដូងអន្ដរជាតិប្រចាំឆ្នាំលើកទី២នេះ បានផ្តួចផ្តើមរៀបចំដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយ មជ្ឈមណ្ឌលជាតិជំងឺបេះដូងនិងសរសៃឈាមបេះដូងនៃប្រទេសឥណ្ឌូនេស៊ី ក្នុងគោលបំណងបន្តផ្លាស់ប្តូរ និងបង្កើនចំណេះដឹងថ្មីៗ បទពិសោធន៍ព្យាបាលជំងឺបេះដូង និងសរសៃឈាមបេះដូង ជូនដល់វេជ្ជបណ្ឌិត គ្រូពេទ្យមកអំពីមន្ទីរពេទ្យនានា ដែលក្នុងនោះ ២០ប្រធានបទ និងបច្ចុប្បន្នភាពស្រាវជ្រាវវេជ្ជសាស្ត្រត្រូវបានយកមកបង្ហាញ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានផ្តល់ជូននូវមតិផ្តាំផ្ញើរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដូចខាងក្រោម៖ ១. ផ្តល់អាទិភាពជាចម្បងដល់ការបង្ការ និងការពារបឋម និងបង្កើនសមត្ថភាពធ្វើរោគវិនិច្ឆ័យឲ្យបានលឿន រហ័សទាន់ពេលវេលា។ ២. បង្កើនសមត្ថភាពគ្លីនិកជាប់ជាប្រចាំ ព្រមទាំងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា នវានុវត្តន៍ ស្របតាមការវិវត្តន៍ពិភពលោក។ ៣. លើកកម្ពស់សេវាថែទាំគ្រប់កម្រឹត ផ្តើមពីសេវាថែទាំបថម សេវាព្យាបាល ទាំងសហគមន៍ និងមន្ទីរពេទ្យ ប្រកបដោយក្រមសីលធម៌ មេត្តាករុណា និងសមធម៌។ សូមបញ្ជាក់ផងដែរ សន្និសីទវេជ្ជសាស្រ្ដ បេះដូងនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ សាស្រ្ដាចារ្យ វេជ្ជបណ្ឌិត លោក លោកស្រី វាគ្មិនជាតិ និងអន្តរជាតិ ព្រមជាមួយសិស្សនិស្សិតវេជ្ជសាស្រ្តផងដែរ ដែលបានចូលរួមប្រមាណជាង ២៥០រូប៕ រក្សាសិទ្ធដោយ៖សុទ្ធលី
|
2025-04-26T17:09:20+07:00
|
cen.com.kh
|
https://cen.com.kh/archives/835187.html
|
ff267dcf-62bf-4f7b-8718-c77bbc086e7e
|
ងាយ និងរហ័ស! សេវាផ្ដល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញទទួលបានការកោតសរសើពីពលរដ្ឋ
|
រាជធានីភ្នំពេញ ៖ សេវាផ្ដល់លិខិតឆ្លងដែនតាមរយៈប្រព័ន្ធអនឡាញដែលទទួលខុសត្រូវបម្រើជូនប្រជាពលរដ្ឋ ដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បាននិងកំពុងទាក់ចិត្តពលរដ្ឋអ្នកស្នើសុំសេវាដែលនិយមប្រើប្រាស់តាមបច្ចេកវិទ្យាជាបន្តបន្ទាប់។ ការស្នើសុំលិខិតឆ្លងដែនតាមរយៈប្រព័ន្ធអនឡាញ គឺមានភាពងាយស្រួល និងឆាប់រហ័ស ដោយដំណើរការស្នើសុំគ្រាន់តែតម្រូវឲ្យអ្នកចូលទៅក្នុងគេហទំព័ររបស់ “អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម” បន្ទាប់មកធ្វើការចុះឈ្មោះដោយបំពេញព័ត៌មានលម្អិតផ្ទាល់ខ្លួន រួមជាមួយឯកសារមួយចំនួន និងដាក់ស្នើសុំ។ ក្រោយមកអ្នកត្រូវរង់ចាំដើម្បីឲ្យខាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រួតពិនិត្យឯកសាររបស់អ្នក ក្នុងករណីព័ត៌មាន ឬឯកសាររបស់អ្នកមានគ្រប់គ្រាន់ និងត្រឹមត្រូវអស់ហើយ នោះខាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងធ្វើការជូនដំណឹងមកអ្នក ដើម្បីឲ្យអ្នកទៅទទួលយកលិខិតឆ្លងដែននៅទីតាំងណាមួយដែលអ្នកបានស្នើសុំមិនខាន។ ពលរដ្ឋម្នាក់ដែលបានចុះឈ្មោះស្នើសុំសេវាផ្ដល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញបានពោលសរសើថា ៖ ជឿអត់មកធ្វើ Passport ចំណាយពេលប៉ុន្មាននាទីប៉ុណ្ណោះ? បើចង់លឿន ចុះឈ្មោះតាមអនឡាញជាមុន ពេលមកដល់ទីតាំងនឹងមានភាពងាយស្រួល មន្រ្តីរួសរាយ និងធ្វើការលឿនរហ័ស។ តាមប្រភពពលរដ្ឋដដែលបានបន្តទៀតថា ៖ តាមពិតពីដំបូងលោកគ្រាន់ចុចចុះឈ្មោះសាកល្បងនោះទេ ព្រោះមិនដឹងថាវាដំណើរការរបៀបណាឡើយ ប៉ុន្តែបន្ទាប់ពីធ្វើតាមការណែនាំរបស់ជំហាននីមួយៗ ដោយបញ្ចូលឯកសារមួយចំនួន ហើយទទួលបានជោគជ័យដោយមិនមានភាពស្មុគស្មាញឡើយ។ ជាងនេះទៅទៀតលោកបានបន្ថែមថា ៖ ត្រឹមរយៈពេលមិនដល់ ២៤ម៉ោងផង លោកបានទទួលសារជូនដំណឹងពី “អគ្គនាយកដ្ឋានអន្តោប្រវេសន៍” ឲ្យលោកយកឯកសារទៅបំពេញបែបបទនៅទីតាំងដែលបានស្នើសុំ។ ឆ្លងកាត់បទពិសោធន៍នេះ លោកអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានបំណងចង់ធ្វើលិខិតឆ្លងដែន ឲ្យសាកល្បងចុះឈ្មោះតាមប្រព័ន្ធអនឡាញជាមុនសិន ព្រោះវាមានភាពងាយស្រួល ចំណាយពេលវេលាតិចតួចបំផុត និងល្អសម្រាប់អ្នកដែលមានតម្រូវការប្រើប្រាស់លិខិតឆ្លងដែនបន្ទាន់។ គួររំលឹកថា សេវាបន្ថែមលើការផ្ដល់លិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញ ត្រូវបានដាក់ដំណើរការសាកល្បងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៤កន្លងមក ដោយទទួលបានលទ្ធផលការងារតាមរយៈការចុះឈ្មោះតាមប្រព័ន្ធអនឡាញ គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សរុបចំនួន ៥,១៨៨ពាក្យហើយ៕
|
2025-04-26T11:46:29+07:00
|
kbnnews.com
|
https://kbn.news/archives/341033
|
834baa5c-2801-49d8-a858-755723abbbe5
|
រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើទឹកចិត្តដល់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ ត្រូវបេជ្ញាចិត្តរួមគ្នា លុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥នេះ
|
លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកទាំអស់ និងបណ្តាស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការដៃការ ពិសេសប្រជាពលរដ្ឋ ដែលជាតួអង្គមួយដ៏សំខាន់ ក្នុងការចូលរួម លុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥នេះ។ ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៥ ក្រោមប្រធានបទ “ Malaria Ends With Us: Reinvest, Reimagine, Reignite” នាព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ។ ទិវានេះប្រព្រឹត្តឡើងនៅបរិវេណវិទ្យាល័យតេជោ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង លោកស្រី Dr. Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកស្រី Eda Kraja តំណាងអង្គការ UNOPS (Country Manager Cambodia and Lao PDR) និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី នាងកញ្ញា មន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន និងក្មួយៗ សិស្សានុសិស្ស។ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងថា ការរៀបចំប្រារព្ធទិវានេះ ក្នុងគោលបំណងស្នូលបំផុត គឺដើម្បីពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការជំរុញកិច្ចខិតខំប្រឹងប្រែងឡើងវិញ នៅគ្រប់កម្រិតចាប់ពីកម្រិតគោលនយោបាយរហូតដល់សកម្មភាពអនុវត្តរបស់សហគមន៍ ការបង្កើន ការវិនិយោគ យុទ្ធនាការសុខភាព ឬសារតស៊ូមតិ ផ្សព្វផ្សាយទូលំទូលាយ នូវយុទ្ធសាស្ត្រ និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតដោះស្រាយបញ្ហាប្រឈមទាន់ពេល និងមានប្រសិទ្ធភាពប្រសើរជាងមុន។ យើងត្រូវរួបរួមគ្នា ដើម្បីលប់បំបាត់ជំងឺគ្រុនចាញ់ នៅដំណាច់ឆ្នាំ២០២៥នេះ និងត្រូវតែបញ្ចប់ជំងឺគ្រុនចាញ់ក្នុងសកលលោក នាឆ្នាំ២០៣០។ យើងត្រូវធ្វើការអប់រំ និងពន្យាល់ពីការពារ និងព្យាបាលជំងឺគ្រុនចាញ់ ដល់ប្រជាពលរដ្ឋគោលដៅ អ្នកនឹងអាចជាដាច់ គ្រាន់តែលាបថ្នាំព្យាបាលជំងឺគ្រុនចាញ់ ត្រឹមរយៈពេល ៧ថ្ងៃ ភូមិខ្ញុំ សហគមន៍ ក្រុមគ្រួសារខ្ញុំ ត្រូវលប់បំបាត់លែងមានជំងឺគ្រុនចាញ់ ដោយត្រូវធ្វើជាបុគ្គល ឬប្រជាពលរដ្ឋគំរូ ក្នុងការការពារខ្លួនពីជំងឺគ្រុនចាញ់ ដើម្បីការពារជំងឺគ្រុនចាញ់ សូមប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរចូលព្រៃ៖ *មុននឹងចូលព្រៃ ត្រូវទៅទទួលថ្នាំបង្ការជំងឺគ្រុនចាញ់ ពីអ្នកស្ម័គ្រចិត្តភូមិដោយឥតគិតថ្លៃ ដោយពិសាថ្នាំមុន ៣ថ្ងៃមុននឹងចូលព្រៃ *ត្រូវគេងក្នុងមុងជ្រលក់ថ្នាំ *ត្រូវភ្ជាប់ជាមួយថ្នាំលាបលើស្បែកការពារមូស *ពេលចេញពីព្រៃភ្លាម ត្រូវទៅធ្វើតេស្តឈាម នៅផ្ទះអ្នកស្ម័គ្រភូមិ និងមណ្ឌលសុខភាព ដើម្បីស្វែងរកជំងឺគ្រុនចាញ់ (ដោយឥតគិតថ្លៃ) ប្រសិនបើប្រជាពលរដ្ឋមានអាការៈមិនស្រួលខ្លួន ត្រូវទៅធ្វើតេស្តឈាមជាបន្ទាន់ ដើម្បីស្វែងរកជំងឺគ្រុនចាញ់ ត្រូវអនុវត្តពាក្យស្លោក ពេលខ្ញុំក្តៅខ្លួន ត្រូវធ្វើតេស្តឈាម អាជ្ញាធរមូលដ្ឋានត្រូវមានកាតព្វកិច្ចផ្តល់ព័ត៌មានដល់អ្នកចូលព្រៃ និងត្រូវណែនាំឱ្យប្រជាពលរដ្ឋទទួល និងលាបថ្នាំបង្ការជំងឺគ្រុនចាញ់មុនចូលព្រៃ អាជ្ញាធរមូលដ្ឋាន អ្នកចល័ត និងអ្នកចំណូលថ្មី ត្រូវទៅពិនិត្យ និងសូមធ្វើតេស្តជូនគាត់តែម្តង យើងត្រូវចូលរួមក្នុងការព្យាបាល ដែលមានរយៈពេល ៧ថ្ងៃនៃការលេបថ្នាំ។ មុនចូលព្រៃ ត្រូវទៅទទួលសេវាបង្ការជំងឺគ្រុនចាញ់ និងដោយកុំនាំជំងឺគ្រុនចាញ់ ចូលក្នុងស្រុកភូមិ គ្រួសារយើង និងសហគមន៍យើង។ ក្នុងនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការសុខភាពពិភពលោក គម្រោងមូលនិធិសកល ដៃគូវិនិយោគ ដៃគូជាតិ-អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលដទៃទៀត និង ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត ដែលនៅតែប្រកាន់ជំហររឹងមាំ ក្នុងការទទួលខុសត្រូវ និងកំពុងសហការជួយឧបត្ថម្ភគាំទ្រដល់ការងារលុបបំបាត់ជំងឺគ្រុនចាញ់។ គូសរំលេចដែរថា ក្នុងពិធីនោះដែរលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអាននូវសារលិខិតទាំងស្រុង របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់៕
|
2025-04-25T23:46:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/385325-2025-04-25-09-46-22.html
|
e089082c-0ac1-4988-8f18-95f23a550fbf
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៣០នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-04-25T19:40:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/385286-2025-04-25-05-40-57.html
|
3e39e8e8-61d3-4223-84c4-01e85265066a
|
កម្ពុជា កំពុងឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥
|
តាមរយៈសារលិខិតអបអរសាទររបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ» ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី បានលើកឡើងថា ឆ្នាំនេះ ជាឆ្នាំចុងក្រោយនៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសកម្ពុជាត្រូវសម្រេចគោលដៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានក្រោមដំបូលនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពនៅទូទាំងប្រទេស។ សម្តេចបវរធិបតី បន្ដថា ប្រទេសកម្ពុជា មានមោទកភាពយ៉ាងខ្លាំងលើមាគ៌ាដ៏ត្រឹមត្រូវ របស់ផែនការយុទ្ធសាស្ត្រជាតិ ដោយបានសម្រេចនូវសមិទ្ធផលផ្លែផ្កានៃគោលដៅជាបន្តបន្ទាប់ រួមមាន៖ ទប់ស្កាត់ មិនឱ្យមានភាពស៊ាំថ្នាំគ្រុនចាញ់តាំងពីឆ្នាំ២០១៥ គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ និង គ្មានជំងឺគ្រុនចាញ់ទម្រង់សន្ធំឆ្នាំ២០២៤។ ឆ្នាំ២០២៤ ប្រទេសកម្ពុជាមានជំងឺគ្រុនចាញ់ត្រឹមតែ៣៥៥ករណីប៉ុណ្ណោះ គឺបានកាត់បន្ថយ៧៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលជាទឡីករណ៍គួរជាទីមោទកខ្ពស់របស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសក្នុងតំបន់និងសកលលោក ដើម្បីសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់»។ សម្តេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ប្រទេសកម្ពុជាយើ ងកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ នេះ ដែលជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត ប៉ុន្តែយើងក៏មិនអាចបន្ធូរដៃ បានឡើយ ព្រោះថាដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានជាស្ថាពរ១០០ភាគរយ យើងត្រូវតែបន្តខិតខំ ប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ចូលរួមសហការជាមួយគ្នា ដើម្បីធានាកុំឱ្យមានការកើតជំងឺគ្រុនចាញ់ឡើងវិញ និងទប់ស្កាត់ការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេស ព្រមទាំង ផ្សព្វផ្សាយការយល់ដឹងឱ្យបានទូលំទូលាយអំពីការផ្តល់មូលនិធិវិនិយោគ ការសិក្សាស្រាវជ្រាវ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការគ្រប់គ្រងភ្នាក់ងារចម្លងជំងឺ បច្ចេកវិទ្យាវិទ្យាសាស្ត្រ ប្រព័ន្ធតាមដានព័ត៌មាន កិច្ចសហការពីគ្រប់ភាគី ពាក់ព័ន្ធ សេវាសុខាភិបាលប្រកបដោយសមធម៌ និងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ក្នុងន័យពង្រឹងពង្រីក ការយល់ដឹងនិងការចូលរួមលើកកម្ពស់សុខភាពសាធារណៈ ជាពិសេស ប្រជាជនគោលដៅដែលប្រឈមខ្ពស់ ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ឈានឆ្ពោះទៅនឹងលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីប្រទេសកម្ពុជា»។
|
2025-04-25T15:35:00+07:00
|
dap-news.com
|
https://dap-news.com/national/2025/04/25/504186/
|
80ae0bfb-dd9d-4c0c-ae80-4f6db7a1aca8
|
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ»
|
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ» ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។ ខាងក្រោមនេះជាសារលិខិតរបស់សម្តេចបវរធិបតី៖
|
2025-04-25T14:16:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/385239-2025-04-25-00-16-09.html
|
825e604c-3a5c-4fba-b77b-e2fe129caac0
|
សម្តេចមហាបវរធិបតី ជឿជាក់យ៉ាងមុតមាំថា ភាគី ពាក់ព័ន្ធគ្រប់កម្រិតទាំងអស់ នឹងបន្តគាំទ្រនិងចូលរួមសហការអនុវត្តឱ្យអស់ពីលទ្ធភាពដែលខ្លួនកំពុងមាន ដើម្បីសម្រេចគោលដៅកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥
|
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “យើងបញ្ចប់ជំងឺគ្រុនចាញ់ដោយ វិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ” ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការអបអរសាទរជាមួយប្រជាជាតិ និងពិភពលោកទាំងមូល ដែលប្រារព្ធទិវា គ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ក្រោមប្រធានបទ “យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ” ដែលជាគំនិតផ្តួចផ្តើម សកលក្នុងការអន្តរាគមន៍យុទ្ធនាការសុខភាពឡើងវិញ ដោយពន្លឿនការលុបបំបាត់ជំងឺតាមរយៈការលើកកម្ពស់ ការយកចិត្តទុកដាក់ ទំនួលខុសត្រូវរួមគ្នា និងកៀរគរធនធានបន្ថែមទៀត។ ក្នុងដំណើរឆ្ពោះទៅបញ្ចប់ជំងឺគ្រុនចាញ់ ទាមទារឱ្យមានការលើកទឹកចិត្តនិងការវិនិយោគបន្ថែមទៀត ព្រមទាំងអំពាវនាវឱ្យមានវិធីសាស្ត្រឬគំនិតច្នៃប្រឌិតថ្មីៗ ជំរុញការលើកទឹកចិត្តដើម្បីប្រមូលផ្តុំថាមពលថ្មីពីគ្រប់មជ្ឈដ្ឋាន ដោយត្រូវផ្តុំគ្នាទាំងក្នុងកម្រិតសហគមន៍ រាជរដ្ឋាភិបាល និងដៃគូនានា ដើម្បីឈានឆ្ពោះទៅសម្រេចជោគជ័យគ្មានជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា នៅដំណាច់ឆ្នាំ២០២៥នេះ និងក្នុងសកលលោក នាឆ្នាំ២០៣០។ ឆ្នាំនេះជាឆ្នាំចុងក្រោយនៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសយើងត្រូវសម្រេចគោលដៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានក្រោមដំបូលនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពនៅទូទាំងប្រទេស។ ប្រទេសកម្ពុជាយើងមានមោទកភាពយ៉ាងខ្លាំងលើមាគ៌ាដ៏ត្រឹមត្រូវ របស់ផែនការយុទ្ធសាស្ត្រជាតិ ដោយបានសម្រេចនូវសមិទ្ធផលផ្លែផ្កានៃគោលដៅជាបន្តបន្ទាប់រួមមាន៖ ទប់ស្កាត់ មិនឱ្យមានភាពស៊ាំថ្នាំគ្រុនចាញ់តាំងពីឆ្នាំ២០១៥ គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ និង គ្មានជំងឺគ្រុនចាញ់ទម្រង់សន្ធិឆ្នាំ២០២៤។ ឆ្នាំ២០២៤ ប្រទេសកម្ពុជាមានជំងឺគ្រុនចាញ់ត្រឹមតែ៣៥៥ករណីប៉ុណ្ណោះ គឺបានកាត់បន្ថយ៧៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលជាទឡឹករណ៍គួរជាទីមោទកខ្ពស់របស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសក្នុងតំបន់និងសកលលោក ដើម្បីសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាយើងកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ នេះ ដែលជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត ប៉ុន្តែយើងក៏មិនអាចបន្ធូរដៃ បានឡើយ ព្រោះថាដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានជាស្ថាពរ១០០ភាគរយ យើងត្រូវតែបន្តខិតខំ ប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ចូលរួមសហការជាមួយគ្នា ដើម្បីធានាកុំឱ្យមានការកើតជំងឺគ្រុនចាញ់ឡើងវិញ និងទប់ស្កាត់ការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេស ព្រមទាំង ផ្សព្វផ្សាយការយល់ដឹងឱ្យបានទូលំទូលាយអំពីការផ្តល់មូលនិធិវិនិយោគ ការសិក្សាស្រាវជ្រាវ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការគ្រប់គ្រងភ្នាក់ងារចម្លងជំងឺ បច្ចេកវិទ្យាវិទ្យាសាស្ត្រ ប្រព័ន្ធតាមដានព័ត៌មាន កិច្ចសហការពីគ្រប់ភាគី ពាក់ព័ន្ធ សេវាសុខាភិបាលប្រកបដោយសមធម៌ និងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ក្នុងន័យពង្រឹងពង្រីក ការយល់ដឹងនិងការចូលរួមលើកកម្ពស់សុខភាពសាធារណៈ ជាពិសេស ប្រជាជនគោលដៅដែលប្រឈមខ្ពស់ ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ឈានឆ្ពោះទៅនឹងលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាល និងមានអត្ថន័យនេះ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី បានសម្តែងនូវការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹង ដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកគ្រប់កម្រិត របស់ ក្រសួងសុខាភិបាល ក៏ដូចជាក្រសួង អង្គភាពពាក់ព័ន្ធ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្តភូមិ ប្រជាជនគ្រប់រូប និងដៃគូពាក់ព័ន្ធទាំងអស់ដែលបាន ខិតខំចូលរួមបំពេញភារកិច្ចជាប្រវត្តិសាស្ត្រនេះ ប្រកបដោយឆន្ទៈនិងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវា សុខាភិបាលសមធម៌ដល់ប្រជាជនប្រឈមជំងឺគ្រុនចាញ់នៅទូទាំងប្រទេសទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ដែលជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។ ចូរយើងទាំងអស់គ្នាចូលរួមទទួលខុសត្រូវខ្ពស់ក្នុងប្រតិបត្តិការ សកម្មភាពចុងក្រោយដើម្បីសម្រេចបាន កម្ពុជាគ្មានជំងឺគ្រុនចាញ់នាពេលអនាគតដ៏ខ្លីខាងមុខនេះ! ខ្ញុំព្រះករុណា ខ្ញុំសូមឧទ្ទិសឱ្យខ្លឹមសារ និងអត្ថន័យ នៃទិវាគ្រុនចាញ់ពិភពលោក ២៥ មេសា ២០២៥ ក្រោមប្រធានបទ “យើងបញ្ចប់ជំងឺគ្រុនចាញ់ដោយ វិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ” ស្ថិតនៅក្នុងចិត្ត និងស្មារតីរបស់យើងគ្រប់ៗគ្នា រួមគ្នាអនុវត្តសកម្មភាព ជាក់ស្តែង ពេញលេញ គ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចបាននូវការលុបបំបាត់ជំងឺគ្រុនចាញ់ពីប្រទេសកម្ពុជាទាំងស្រុង នៅឆ្នាំ២០២៥ និងនៅលើពិភពលោកនាឆ្នាំ២០៣០។ ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ភាគី ពាក់ព័ន្ធគ្រប់កម្រិតទាំងអស់នឹងបន្តគាំទ្រនិងចូលរួមសហការអនុវត្តឱ្យអស់ពីលទ្ធភាពដែលខ្លួនកំពុងមាន ដើម្បី សម្រេចគោលដៅកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ តទៅ ក្នុងបុព្វហេតុចូលរួមចំណែកជំរុញកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជានាឆ្នាំ២០៥០៕ រក្សាសិទ្ធដោយ៖សុទ្ធលី
|
2025-04-25T06:41:35+07:00
|
cen.com.kh
|
https://cen.com.kh/archives/834907.html
|
a8a72377-0190-4507-9bb2-4ea0511ede3d
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៣០នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-04-24T18:52:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/385115-2025-04-24-04-52-09.html
|
2bba3594-6941-4c74-bb1f-3ba8950626d1
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣២៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-04-23T20:10:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/384984-2025-04-23-06-10-40.html
|
ab3d2269-a3dd-420e-a940-93454fcbaf06
|
សាស្ត្រាចារ្យ ឈាង រ៉ា ផ្តាំទៅបុគ្គលិកសុខាភិបាល តាមមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់ ពលរដ្ឋមានជំងឺរ៉ាំរៃ
|
សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកអំពីសមិទ្ធផលក្នុងត្រីមាសទី១ក្នុងឆ្នាំថ្មីនេះថា វិស័យសុខាភិបាល មានការឈានឆ្ពោះកាន់តែល្អប្រសើរ ដែលក្នុងនោះ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមណ្ឌលសុខភាព ត្រូវបន្តពង្រឹងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីឱ្យកាន់តែមានការរឹងមាំ និងគត់មុតសម្រាប់កម្រិតថ្នាក់ជាតិ និងកម្រិតអន្តរជាតិទៅថ្ងៃខាងមុខ។ ទន្ទឹមនឹងនេះផងដែរ សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ និង ការណែនាំ នូវចំណុចសំខាន់ៗរួមមាន៖ ១) ខិតខំបង្កើនស្មារតី ក្នុងការបំពេញការងារ ប្រកបដោយនវានុវត្តន៍ , ២) ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើសេវា ការផ្តល់ជូនឱសថព្យាបាលតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព នូវជំងឺមិនឆ្លង (ជំងឺលើឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីក) និងតាមដានជំងឺឆ្លង (ជំងឺកញ្ច្រឹលជាដើម) ដែលស្របតាមយន្តការរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និង៣) បណ្តាអង្គភាពក្រោមក្រសួងសុខាភិបាល ត្រូវត្រៀមលក្ខណៈប្រុងប្រយ័ត្នបញ្ហាគ្រោះធម្មជាតិជាយថាហេតុ និងការងារជួយ សង្គ្រោះភ្លាមៗ តាមតម្រូវការជាក់ស្តែង ៕
|
2025-04-22T21:01:00+07:00
|
dap-news.com
|
https://dap-news.com/national/2025/04/22/503562/
|
875245cf-a260-4b56-92d2-bd7f8e7a7146
|
រដ្ឋមន្រ្តីសុខាភិបាល ៖ ការបង្ការជំងឺមិនឆ្លង នឹងជួយកាត់បន្ថយ ចំណាយប្រាក់ក្នុងហោប៉ៅ
|
ក្នុងឱកាសនៃការបើកសិក្ខាសាលានោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានបញ្ជាក់ទៀតថា ការបង្ការជំងឺមិនឆ្លង អាចអនុវត្តប្រកបដោយជោគជ័យបាន ចាំបាច់ត្រូវមានការចូលរួមពីប្រជាជនគ្រប់រូប អង្គការដៃគូ ក្រសួងស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់អាជ្ញាធរ ភូមិ ឃុំ សង្កាត់។ ក្នុងនោះក្រសួងសុខាភិបាលកំពុងជំរុញការអនុវត្តផែនការពហុវិស័យជាតិ ស្តីពីការការពារ និងប្រយុទ្ធទៅនឹងជំងឺមិនឆ្លង ២០១៨ -២០២៧ ដែលត្រូវបានអនុម័តប្រើប្រាស់ ។ សាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា ជំងឺមិនឆ្លង កើតឡើងដោយសារកត្តាហានិភ័យពាក់ព័ន្ធនឹងឥរិយាបថចម្បង៤រួមគ្នា ៖ របបអាហារដែលគ្មានសុខុមាលភាព ការប្រើប្រាស់ថ្នាំជក់ កង្វះសកម្មភាពរាងកាយ និងការប្រើប្រាស់គ្រឿងស្រវឹង។ ឥរិយាបថដែលគ្មានសុខុមាលភាព ចូលរួមចំណែកធ្វើឱ្យមានកត្តាហានិភ័យផ្នែកជីវសាស្ត្រពាក់ព័ន្ធ រួមមាន ៖ ការឡើងសម្ពាធឈាម , ការកើនឡើងជាតិស្ករ និងកូឡេស្តេរ៉ុលក្នុងឈាម , ការលើសទម្ងន់ , ភាពធាត់ និងការប្រែប្រួលប្រជាសាស្ត្រ ក៏ជាកត្តាចូលរួមចំណែកឱ្យកើតមានជំងឺមិនឆ្លង ។ ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ក្នុងការជៀស បានពីជំងឺ និងស្លាប់ដោយសារជំងឺមិនឆ្លងចម្បងៗ គឺត្រូវការសមត្ថភាព ប្រព័ន្ធសុខាភិបាល រឹងមាំ អភិក្រម នវានុវត្ត និងយន្តការហិរញ្ញប្បទានសមស្រប ដើម្បីផ្តល់សេវាជំងឺមិនឆ្លង សេវាជំងឺសុខភាពផ្លូវចិត្ត ប្រកបដោយ ប្រសិទ្ធភាព និងកាត់បន្ថយជាអតិបរមាឥរិយាបទ ហានិភ័យដល់សុខភាព នៅក្នុងក្របខណ្ឌរួមនៃការពង្រឹងសមត្ថភាព និងទំនើបកម្មប្រព័ន្ធ ផ្តល់សេវាថែទាំសុខភាព ដែលនាយកដ្ឋានជំនាញ និង អង្គភាពពាក់ព័ន្ធត្រូវ៖បន្តផលិតសារ និងសម្ភារអប់រំសុខភាព ទៅតាមប្រធានបទផ្សេងៗ ដូចជាតិចខ្លាញ់ តិចអំបិល តិចស្ករ ផលប៉ះពាល់ នៃផលិតផលគ្រឿងស្រវឹង ផលិតផលថ្នាំជក់និង បារីអេឡិចត្រូនិក ផលប៉ះពាល់ នៃការប្រើប្រាស់ ផលិតផលអនឡាញ ៕
|
2025-04-22T20:11:00+07:00
|
dap-news.com
|
https://dap-news.com/national/2025/04/22/503526/
|
38e388eb-871e-4ce0-8010-b52aa5386fb2
|
រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់ពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលមានជំងឺរ៉ាំរ៉ៃ ឬពុំមានលទ្ធភាព មកទទួលសេវាសុខភាព
|
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៅតាមមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ជួយសម្របសម្រួលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលមានជំងឺរ៉ាំរ៉ៃ ឬពុំមានលទ្ធភាព មកទទួលសេវាសុខភាព។ ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ដែលធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រី ចាប់ពីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom)។ ជាមួយគ្នានេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ និងចូលរួមបំពេញការងារប្រចាំការ និងឆ្លើយតប ក្នុងការពង្រឹងការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងករណីមានហានិភ័យកើតឡើងពេលណាមួយជាយថាហេតុ។ លើសពីនោះលោកសាស្ត្រាចារ្យ បានលើកអំពីសមិទ្ធផលក្នុងត្រីមាសទី១ក្នុងឆ្នាំថ្មីនេះ វិស័យសុខាភិបាល មានការឈានឆ្ពោះកាន់តែល្អប្រសើរ ដែលក្នុងនោះ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមណ្ឌលសុខភាព ត្រូវបន្តពង្រឹងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីឱ្យកាន់តែមានការរឹងមាំ និងគត់មុតសម្រាប់កម្រិតថ្នាក់ជាតិ និងកម្រិតអន្តរជាតិទៅថ្ងៃខាងមុខ។ ជាកិច្ចបន្ទាប់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនាយកដ្ឋាននិមួយៗ ចែករំលែកវឌ្ឍនភាព និងកត្តាប្រឈម តាមរយៈរបាយការណ៍សកម្មភាពការងារដែលបានធ្វើកន្លងមក។ ទន្ទឹមនឹងនេះផងដែរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ និងការណែនាំ នូវចំណុចសំខាន់ៗមួយរួមមាន៖ ១) សូមខិតខំបង្កើនស្មារតីក្នុងការបំពេញការងារប្រកបដោយនវានុវត្តន៍ ២) ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើសេវា ការផ្តល់ជូនឱសថព្យាបាលតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនូវជំងឺមិនឆ្លង (ជំងឺលើឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីក) និងតាមដានជំងឺឆ្លង (ជំងឺកញ្ច្រឹលជាដើម) ដែលស្របតាមយន្តការរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ៣) បណ្តាអង្គភាពក្រោមក្រសួងសុខាភិបាល ត្រូវត្រៀមលក្ខណៈប្រុងប្រយ័ត្នបញ្ហាគ្រោះធម្មជាតិជាយថាហេតុ និងការងារជួយសង្គ្រោះភ្លាមៗ តាមតម្រូវការជាក់ស្តែង៕
|
2025-04-22T06:26:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/384810-2025-04-21-16-26-12.html
|
11182a91-3835-421c-acea-1ae30395f5f9
|
រដ្ឋមន្រ្តីសុខាភិបាល៖ ជំងឺមិនឆ្លង សម្លាប់ជីវិតមនុស្សយ៉ាងស្ងៀមស្ងាត់ អំពាវនាវអង្គការដៃគូ និងក្រសួងស្ថាប័នពាក់ព័ន្ធ ចូលរួមទប់ស្កាត់
|
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ជំងឺមិនឆ្លង ជាជំងឺដែលវិវឌ្ឍខ្លួនយ៉ាងស្ងាត់នៅក្នុងខ្លួនប្រាណយើង ដោយមិនបង្ហាញរោគសញ្ញាអ្វីដែលគួរកក់សម្គាល់បានលឿននោះទេ ដូច្នេះបើចាំរហូតទាល់តែលេចឡើងនូវសញ្ញាហើយនោះ វាអាចនឹងហួសពេល និងព្យាបាលមិនជា ជាក់ស្តែងដូចជំងឺមហារីកជាដើម ដូច្នេះហើយទើបទាមទារឲ្យប្រជាពលរដ្ឋយើង គួរតែទៅឆែកសុខភាពជាប្រចាំ ព្រោះថាជំងឺមិនឆ្លងនេះ អាចបង្ការបាន។ ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងឳកាសអញ្ជើញបើកសិក្ខាសាលា ស្តីពីការពង្រីកការផ្តល់សេវាជំងឺឡើងសម្ពាធឈាម ទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដែលពិធីនេះ មានការអញ្ជើញចូលរួមពីលោក Derek Yip ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍ ក្នុងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2)។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងសុខាភិបាល បាននឹងកំពុងអនុវត្តនូវកម្មវិធីលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ដោយមានការសហការ និងគាំទ្រពីធនាគារពិភពលោក និងដៃគូផ្តល់ហិរញ្ញប្បទាន ដែលក្នុងនោះ មន្ត្រីសុខាភិបាលថ្នាក់ក្រោមជាតិទាំងអស់ បានទទួលការបណ្តុះបណ្តាលបច្ចេកទេស ស្តីពីការផ្តល់សេវាជំងឺឡើងសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន ដោយអនុវត្តតាមនិយាមជាតិសម្រាប់គ្រប់គ្រងជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម នៅកម្រិតថែទាំសុខភាពបឋម ដើម្បីពង្រីកការផ្តល់សេវាជំងឺមិនឆ្លងនៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ លោកសាស្ត្រាថ្លែងបន្តថា «ការបង្ការជំងឺមិនឆ្លង អាចអនុវត្តប្រកបដោយជោគជ័យបាន ចាំបាច់ត្រូវមានការចូលរួមពីប្រជាជនគ្រប់រូប អង្គការដៃគូ ក្រសួងស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់អាជ្ញាធរ ភូមិ ឃុំ សង្កាត់។ ក្រសួងសុខាភិបាលកំពុងជំរុញការអនុវត្តផែនការពហុវិស័យជាតិ ស្តីពីការការពារ និងប្រយុទ្ធទៅនឹងជំងឺមិនឆ្លង ២០១៨ -២០២៧ ដែលត្រូវបានអនុម័តប្រើប្រាស់»។ លោកសាស្ត្រាចារ្យបានថ្លែងទៀតថា ជំងឺមិនឆ្លង កើតឡើងដោយសារកត្តាហានិភ័យពាក់ព័ន្ធនឹងឥរិយាបថចម្បង ៤រួមគ្នាគឺ របបអាហារដែលគ្មានសុខុមាលភាព ការប្រើប្រាស់ថ្នាំជក់ កង្វះសកម្មភាពរាងកាយ និងការប្រើប្រាស់គ្រឿងស្រវឹង។ ជាងនេះទៅទៀតឥរិយាបថដែលគ្មានសុខុមាលភាព ចូលរួមចំណែកធ្វើឱ្យមានកត្តាហានិភ័យផ្នែកជីវសាស្ត្រពាក់ព័ន្ធ រួមមាន ការឡើងសម្ពាធឈាម ការកើនឡើងជាតិស្ករ និងកូឡេស្តេរ៉ុលក្នុងឈាម ការលើសទម្ងន់ ភាពធាត់ និងការប្រែប្រួលប្រជាសាស្ត្រក៏ជាកត្តាចូលរួមចំណែកឱ្យកើតមានជំងឺមិនឆ្លង។ ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ ក្នុងការជៀសវាងបានពីជំងឺនិងស្លាប់ដោយសារជំងឺមិនឆ្លងចម្បងៗ ត្រូវការសមត្ថភាពប្រព័ន្ធសុខាភិបាល រឹងមាំ អភិក្រម នវានុវត្ត និងយន្តការហិរញ្ញប្បទានសមស្រប ដើម្បីផ្តល់សេវាជំងឺមិនឆ្លង សេវាជំងឺសុខភាពផ្លូវចិត្ត ប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយជាអតិបរមាឥរិយាបទហានិភ័យដល់សុខភាព នៅក្នុងក្របខណ្ឌរួមនៃការពង្រឹងសមត្ថភាព និងទំនើបកម្មប្រព័ន្ធផ្តល់សេវាថែទាំសុខភាព ដែលនាយកដ្ឋានជំនាញ និងអង្គភាពពាក់ព័ន្ធត្រូវ៖ *បន្តផលិតសារ និងសម្ភារៈអប់រំសុខភាពទៅតាមប្រធានបទផ្សេងៗ ដូចជាតិចខ្លាញ់ តិចអំបិល តិចស្ករ ផលប៉ះពាល់នៃផលិតផលគ្រឿងស្រវឹង ផលិតផលថ្នាំជក់និងបារីអេឡិចត្រូនិក ផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលអនឡាញ។ *បង្កើត និងអនុវត្ត ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិច (EMR) ដើម្បីគ្រប់គ្រងនិងតាមដានករណីជំងឺមិនឆ្លង និងធ្វើការវិភាគទិន្នន័យរួមផ្សំជាមួយការសិក្សាស្រាវជ្រាវ សម្រាប់រៀបចំគោលនយោបាយនិងយុទ្ធសាស្រ្ត បង្ការជំងឺមិនឆ្លង។ *បន្តពង្រឹងកិច្ចសហការពហុវិស័យ ជាមួយអង្គភាពស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជន ក្នុងការកែលម្អសុខភាព និងកត្តាសង្គម ដែលបង្កឱ្យមានផលប៉ះពាល់លើសុខភាព ព្រមទាំងជំរុញការចូលរួមប្រកបដោយការទទួលខុសត្រូវ ពីបុគ្គលម្នាក់ៗ គ្រួសារ សហគមន៍ ក្នុងការថែរក្សាសុខភាព ការបង្ការ និងការគ្រប់គ្រងជំងឺមិនឆ្លង ជំងឺឆ្លង និងបញ្ហាសុខភាពសាធារណៈដទៃទៀត *បន្តលើកកម្ពស់កិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងយន្តការពាក់ព័ន្ធនានា ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីមូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ និងគម្រោងបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជាពិសេស ធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានបដិសេធការទទួលបានសេវាថែទាំសុខភាព ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវា។ ជាទីបញ្ចប់ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍សុខាភិបាល ជាពិសេសធនាគាពិភពលោក និងដៃគូផ្តល់ហិរញ្ញប្បទាន ទាំងអស់ក្នុងគម្រោងH-EQIP 2 ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង ដើម្បីអត្ថប្រយោជន៍សុខភាពដល់ ប្រជាជន ដែលជាទ្រព្យធន ដ៏មានតម្លៃរបស់គ្រួសារ សង្គម និងប្រទេសជាតិ៕
|
2025-04-22T06:07:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/384809-2025-04-21-16-07-27.html
|
f2920261-0b93-4ee1-8463-1f2d3ff15ef5
|
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
|
មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានឱ្យដឹងថា ថ្នាំចាក់ដែលអាចបង្ការមេរោគអេដស៍ហៅថា«ថ្នាំកាបូតេត្រាវៀ» គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងអំឡុងខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។ លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃទី ២១ មេសា នេះថា ថ្នាំចាក់បង្ការមេរោគអេដស៍គ្រោងនឹងដាក់ឱ្យដំណើរការប្រហែលជានៅក្នុងអំឡុងខែឧសភា ខាងមុខនេះ។ លោកវេជ្ជបណ្ឌិត បានបន្តថា ការនាំយកថ្នាំចាក់មកកម្ពុជានេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអេដស៍នៅប្រទេសកម្ពុជា ខណៈការឆ្លងថ្មី នៃមេរោគអេដស៍ហាក់មានការកើនឡើងគួរឱ្យព្រួយបារម្ភ។ លោកវេជ្ជបណ្ឌិត បន្តទៀតថា ថ្នាំចាក់នេះអាចការពារមេរោគអេដស៍បានរយៈពេល ២ ខែ ខណៈបច្ចុប្បន្ន កម្ពុជា មានថ្នាំប្រឹពសម្រាប់លេបប្រចាំថ្ងៃមុនពេលរួមភេទ និងប្រឹពសម្រាប់លេបក្រោយរួមភេទ ៧២ ម៉ោង នៅពេលរួមភេទដោយមិនមានសុវត្ថិភាពដូចជា ស្រោមអនាម័យដាច់រហែក និងភ្លេចពាក់ស្រោមអនាម័យជាដើម។ លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ជាជំហានដំបូងនឹងជ្រើសរើសមនុស្ស ៧ ០០០ នាក់ ដែលមានដៃគូច្រើនជាមុនសិន ព្រោះថាពួកគេប្រឈមនឹងការឆ្លងមេរោគអេដស៍ ដោយត្រូវចាក់ ១ ខែ ម្តង បន្ទាប់មកទៀត ចាក់ ២ ខែ ម្តង នៅតាមគ្លីនិកចំនួន ៣ នៅរាជធានីភ្នំពេញ រួមមាន គ្លីនិកបង្ការ ថែទាំ និងព្យាបាលបន្ត គ្លីនិកឈូកស និងគ្លីនិករបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។ លោកវេជ្ជបណ្ឌិត បន្ថែមថា ថ្នាំកាបូតេត្រាវៀនេះ ចាក់នៅត្រគាក និងសាច់ដុំ ហើយមិនមានផលប៉ះពាល់ដល់អ្នកចាក់ទេ និងអាចបង្ការបានតែជំងឺអេដស៍ប៉ុណ្ណោះ។ ចំពោះជំងឺស្វាយ និងជំងឺកាមរោគផ្សេងទៀត មិនអាចការពារបានទេ។ ប៉ុន្តែមុននឹងដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលនឹងរៀបចំជាគោលការណ៍ណែនាំ និងលក្ខខណ្ឌមួយចំនួនថាតើបុគ្គលណាខ្លះដែលអាចចាក់មុននឹងដាក់ជូនក្រសួងសុខាភិបាលសម្រេចចុងក្រោយ។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា «អ្វីដែលយើងមានការព្រួយបារម្ភនោះគឺថាខ្លាចអ្នកចាក់ហើយមិនមកចាក់ទៀងទាត់។ អីចឹងពេលដាក់ប្រើប្រាស់នាពេលខាងមុខ យើងនឹងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យអ្នកដែលធ្លាប់ប្រើថ្នាំលេបប្រចាំថ្ងៃងាកមកប្រើថ្នាំចាក់ដែលអាចការពារការឆ្លងមេរោគអេដស៍បាន ២ ខែ»។ លោកវេជ្ជបណ្ឌិត បន្តទៀតថា តាមការប៉ាន់ស្មាន ឆ្នាំ ២០២៤ កម្ពុជា មានចំនួនអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះមានអ្នកជំងឺអេដស៍សកម្មដែលកំពុងទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ទាំង ៧៤ កន្លែង ចំនួន ៦៩ ៩៩៤ នាក់ ហើយប្រហែលនៅសល់អ្នករស់នៅជាមួយមេរោគអេដស៍ ៦ ០០០ នាក់ ទៅ ៧ ០០០ នាក់ នៅមិនទាន់បានដឹងខ្លួន និងមិនទាន់បានធ្វើតេស្ត និងទទួលសេវាព្យាបាលនៅឡើយទេ ខណៈក្នុង ១ ឆ្នាំៗ មានអ្នកឆ្លងថ្មី នៃមេរោគអេដស៍ប្រមាណ ១ ២០០ នាក់ និងស្លាប់ប្រមាណ ១ ១០០ នាក់៕
|
2025-04-22T04:25:00+07:00
|
kampucheathmey.com
|
https://www.kampucheathmey.com/health/895645
|
96560308-1b9e-42f0-8d84-88206f0a42bd
|
ម្តាយរបស់កុមារីអាយុ ៥ឆ្នាំដែលមានជំងឺមហារីកគ្រាប់ឈាម អំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភ ដើម្បីអាចមានលទ្ធភាព ព្យាបាលសង្គ្រោះជីវិតកូនស្រី
|
អ្នកស្រី ញ៉ឹល ស៉ីនី និងស្វាមីឈ្មោះ សាំង សុខា រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយក្តីស្រឡាញ់ចំពោះកូន បានខិតខំស្វះស្វែងរកថវិកា ដើម្បីព្យាបាលកូនស្រីរបស់ខ្លួន អាយុ៥ឆ្នាំ ដែលមានជំងឺមហារីកគ្រាប់ឈាម។ អ្នកស្រីបានឱ្យដឹងថា កូនស្រីរបស់ខ្លួន មានជំងឺមហារីកគ្រាប់ឈាមប្រភេទ AML ដែលជាជំងឺពិបាកព្យាបាល ហើយចាប់ផ្តើមព្យាបាលចាប់តាំងពីខែវិច្ឆិកាមក ដោយចេញទៅព្យាបាលនៅប្រទេសថៃ និងបានចាក់គីមីចំនួន ៣វគ្គនៅមន្ទីរពេទ្យក្នុងប្រទេសថៃ ប៉ុន្តែហាក់មិនសូវមានប្រសិទ្ធភាពនោះទេ ដោយរយៈពេលនៃការព្យាបាល៥ខែមកនេះចំណាយអស់ប្រហែលជិត៥ម៉ឺនដុល្លារអាមេរិក។ អ្នកស្រីស៉ីនី បាននិយាយទៀតថា ។ អ្នកស្រីបន្ថែមថា ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ខ្លួនទើបតែទទួលបានលទ្ធផលការធ្វើតេស្តខួរឆ្អឹងខ្នង ពីប្រទេសថៃបញ្ជាក់ថា ខួរឆ្អឹងរបស់គាត់មិនមានជំងឺមហារីកទៀតទេ ក៏ប៉ុន្តែនៅក្នុងក្រូម៉ូហ្សូនកូនស្រីរបស់គាត់មានជំងឺមហារី ៧%ទៀត។ ប៉ុន្តែនៅពេទ្យវៀតណាម គ្រូពេទ្យបានបញ្ជាក់ថា ការធ្វើគីមីនៅប្រទេសថៃមិនទទួលបានជោគជ័យនោះទេ។ ដូច្នេះហើយតម្រូវធ្វើការព្យាបាលសារជាថ្មី នៅប្រទេសវៀតណាម។ សម្រាប់ការព្យាបាលនៅប្រទេសវៀតណាម គឺត្រូវការថវិកាប្រហែល ៣ម៉ឺនដុល្លារទៀត ខណៈថវិការបស់អ្នកស្រី មានតិចតួចប៉ុណ្ណោះ ដូច្នេះមានតែអំពាវនាវដល់សប្បុរសជនមេត្តាជួយកូនស្រីគាត់ផង។ អ្នកស្រី ញ៉ឹល ស៉ីនី មានលេខទូរស័ព្ទ៖ 069 654 182៕
|
2025-04-21T22:22:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/384744-2025-04-21-08-22-44.html
|
063639bd-8cc2-4d7a-9a31-ad9ccf54cc03
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣២៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-04-20T21:33:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/384661-2025-04-20-07-33-22.html
|
06b850aa-5bb1-4ad3-a422-3bdc763ffdc9
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣២៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-04-19T19:07:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/384565-2025-04-19-05-07-43.html
|
a3e287a4-fff2-42bf-ba33-7264c07d4728
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣២៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-04-17T19:08:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/384377-2025-04-17-05-08-34.html
|
1a62fb54-ff9c-49a4-90b9-67c4b3f6bd25
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមេសាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣២៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-04-14T19:36:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/384177-2025-04-14-05-36-28.html
|
6b64c861-6b38-4f02-bddd-a3c52e54c08d
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមេសាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣២៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-04-13T19:12:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/384013-2025-04-13-05-12-41.html
|
b4b01a83-ec26-43cf-bc96-939a42e7b890
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមេសាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣២៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-04-11T18:50:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/383443-2025-04-11-04-50-14.html
|
d1967052-5945-4da8-ac5b-e47e62bc7723
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមេសាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣២៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-04-10T18:54:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/383309-2025-04-10-04-54-48.html
|
d22f1f73-c32f-4121-8dcd-79e2c325fd1a
|
ឈ្វេងយល់ពីជំងឺរលាកប្រព័ន្ធសរសៃប្រសាទដៃជើង ដែលបណ្តាលមកពីគ្រឿងស្រវឹង
|
ការសេពគ្រឿងស្រវឹងលើសកម្រិត ដែលគេសង្កេតឃើញភាគច្រើនលើបុរសដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅធ្វើឱ្យមានផលប៉ះពាល់ច្រើនទៅលើសុខភាពរាងកាយទាំងមូល ជាពិសេសធ្វើឱ្យមានបញ្ហាប៉ះពាល់ទៅលើសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំជាដើម។ ចំពោះរោគសញ្ញា ធ្វើឱ្យមានភាពចុករោយសាច់ដុំ ឬក៏រមួលក្រពើ (Crampes Musculaires)។ ភាពចុះខ្សោយនៃរាងកាយ / អស់កំលាំង (Asthénie/fatigue) ស្ពឹក ស្រពន់ដៃជើង ដូចស្រមោចវារ (Paresthésie des extrémités à type de picotement et fourmillements) ក្តៅក្រហាយបាតដៃ បាតជើង (Hypersensibilité à type de brûlure) ព្រមទាំងចុះថយទំហំ ឬស្វិតសាច់ដុំ (Amyotrophie)។ ការធ្វើរោគវិនិច្ឆ័យ គឺជួបពិគ្រោះ និងប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេស ធ្វើការវាស់មុខងារសរសៃប្រសាទ និងសាច់ដុំ (L’étude de l’activité électrique des nerfs et des muscles) ដោយម៉ាស៊ីនវាស់សរសៃ និងសាច់ដុំ (ENMG, électroneuromyogramme)។ ប្រសិនបើលោកអ្នកមានភាពស្ពឹកស្រពន់ដៃជើង ភាពចុះខ្សោយនៃសាច់ដុំ សូមរួសរាន់ទៅជួបពិគ្រោះប្រឹក្សាជាមួយក្រុមការងារជំនាញ សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសប្រសាទសាស្ត្រ ដើម្បីការសម្រេចធ្វើរោគវិនិច្ឆ័យ និងឈានទៅរកការព្យាបាលមួយដ៏មានប្រសិទ្ធភាពខ្ពស់។ កាលពីពេលកន្លងទៅ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ការសេពគ្រឿងស្រវឹង មិនមានផលចំណេញអ្វីនោះទេ មានតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាពមនុស្ស និងខាតបង់ទាំងថិវិកាថែមទៀត។ លើសពីនេះ ការទទួលទានគ្រឿងធ្វើឱ្យខូចសិរីរាង្គមនុស្ស ដូចជា ខូចថ្លើម លំពែង រលាកក្រពះពោះរៀន ឬមហារីក្រពះពោះវៀន មហារីកមាត់ បំពង់ក ព្រមទាំងបណ្តាលឱ្យបាត់បង់បញ្ញាណ និងកើតជំងឺផ្សេងៗជាច្រើនមុខទៀត៕
|
2025-04-09T22:00:00+07:00
|
kampucheathmey.com
|
https://www.kampucheathmey.com/health/890675
|
1043626c-3268-4bdc-ab0e-9ca540c30d5a
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមេសាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣២៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-04-08T19:48:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/383075-2025-04-08-05-48-25.html
|
5ffa071c-42db-4060-94cb-d05dd882e95f
|
ការកាត់ផ្តាច់ជំនួយបរទេសនៃរដ្ឋបាលអាមេរិក រារាំងដល់ការងារឆ្លើយតបរបស់អាហ្រ្វិក ចំពោះការផ្ទុះឡើងនៃជំងឺ (Video inside)
|
ការកាត់ផ្តាច់ជំនួយបរទេស ដែលដាក់ចេញដោយរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរារាំងដល់កម្មវិធីតាមដាន និងបង្ការមេរោគគ្រោះថ្នាក់ពីការផ្ទុះឡើងនៅជុំវិញពិភពលោក ហើយកើតមានឡើងចំពេលដែលជំងឺដូចជា mpox និង Ebola កំពុងរីករាលដាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ ២០២៥។ កាលពីខែមករា រដ្ឋាភិបាលលោក ត្រាំ បានផ្អាកស្ទើរតែទាំងស្រុងនូវកម្មវិធីផ្តល់ជំនួយបរទេស នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដើម្បីកាត់បន្ថយការចំណាយ។ ភ្លាមៗវាបានជះផលប៉ះពាល់ដល់តំបន់អាហ្រ្វិក រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម។ ក្រុមអ្នកជំនាញសុខភាពសកលបានប្រាប់ CNA ថា ជំងឺឆ្លងច្រើនតែចេញផុតពីព្រំដែន។ របៀបសម្រេចចិត្តទាក់ទងនឹងបញ្ហាសុខភាពពិភពលោក អាចជះផលប៉ះពាល់ដល់កន្លែងផ្សេងទៀត ដោយមិនគិតពីប្រភពដើម។ ជាឧទាហរណ៍ ប្រទេសអ៊ូហ្គង់ដា កំពុងស្ថិតក្នុងការផ្ទុះឡើងលើកទី ៦នៃជំងឺដែលមានប្រភពមកពីប្រទេសស៊ូដង់ នោះគឺគ្រុនឈាមធ្ងន់ធ្ងរដែលអាចបណ្តាលឱ្យស្លាប់ ដោយសារតែវាមានអំបូរជាមួយនិងមេរោគ Ebola។ ចាប់តាំងពីដើមឆ្នាំមក មានករណីចំនួន ១២ត្រូវបានបញ្ជាក់ ក្នុងនោះ ២នាក់ស្លាប់។ ប៉ុន្តែការផ្ទុះនៅលើកនេះ អ៊ូហ្គង់ដាមានធនធានស្តួចស្តើងជាងមុន សមត្ថភាពនៃមន្ទីរពិសោធន៍កាន់តែខើចទៅ ហើយក្រុមការងារផ្នែកសុខភាពកំពុងតស៊ូ ដើម្បីដោះស្រាយបញ្ហា។ នៅឯប្រទេសតង់ហ្សានី មេរោគ Marburg ដែលជាជំងឺគ្រុនឈាមធ្ងន់ធ្ងរ និងកើតមានឡើងញឹកញាប់ បានសម្លាប់មនុស្ស ១០នាក់។ អ្នកជំនាញបារម្ភថា ការផ្ទុះឡើងនៃមេរោគបែបនេះអាចលេចឡើង ហើយកាន់តែរាលដាលនៅពេលដែលជំនួយ ក៏ដូចជាការចែករំលែកព័ត៌មានរបស់សហរដ្ឋអាមេរិក មិនដំណើរការទៀត។ ក្រៅពីនេះហានិភ័យនៃការផ្ទុះជំងឺ Mpox ក៏កំពុងកើតមាននៅតាមបណ្តាប្រទេសអាហ្វ្រិកផងដែរ៕
|
2025-04-08T18:13:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/internationalnews/383065-2025-04-08-04-13-05.html
|
2f1c9a05-a777-40ae-9f60-e80e33715117
|
លោក ចាន់ បញ្ញាវ័ន្ត និងមន្ត្រីជំនាញបាញ់ថ្នាំ សម្លាប់មេរោគ លើមធ្យោបាយ ដឹកជញ្ជូនសត្វគ្រប់ប្រភេទ ក្នុងនោះបាញ់ថ្នាំ សម្លាប់មេរោគលើឡាន ដឹកសត្វជ្រូក និងឡានដឹកមាន់ នៅខេត្តកំពង់ធំ!
|
លោកបានបន្ថែមទៀតថា នេះជាពេល ដែលមានតម្រូវ ការសាច់សត្វច្រើន រីឯមធ្យោបាយដឹកជញ្ជូន សត្វក៏មានភាព មមាញឹកណាស់ដែរ។ ការដឹកសត្វចេញពីកសិដ្ឋាន ឬពីកន្លែងមួយ ទៅកន្លែងមួយក្នុងខេត្ត និងចេញក្រៅខេត្ត ដូច្នេះដើម្បីបង្ការការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វគ្រប់ប្រភេទ ជាពិសេសលើសុខភាពសាធារណៈទូទៅ៕ ដោយសំនៀង
|
2025-04-08T15:58:00+07:00
|
dap-news.com
|
https://dap-news.com/national/2025/04/08/500585/
|
4b5bae1d-e3a1-47cd-bfac-e9d47b6ed4f5
|
ស្នងការនគរបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងយកអំណោយជូនមន្ដ្រីនគរបាលដែលកំពុងសម្រាកព្យាបាលជំងឺ
|
កាយវិការ ព្រួយបារម្ភ និងការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខកងកម្លាំង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី ឈាង ស្រីនាថ ប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មិនបណ្ដោយឲ្យកងកម្លាំង មានភាពឯកាឡើយ។ ជាក់ស្ដែង នៅព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី ឈាង ស្រីនាថ ប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចុះសាកសួរសុខទុក្ខមន្រ្តីនគរបាលជាតិ ដែលមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន នាឱកាសមុនចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុននេះ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ និងលោកស្រី ប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏បានឧបត្ថម្ភ ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់កងកម្លាំងដែលមានជំងឺ ចំនួន៨នាក់ ស្រីម្នាក់ ដែលជាមន្រ្តីនគរបាលជាតិ បម្រើការងារនៅតាមបណ្ដាការិយាល័យជំនាញ និងនៅតាមអធិការដ្ឋាននគរបាលស្រុក ក្នុងនោះមានស្រុកព្រៃឈរ ៣នាក់, ស្រុកកំពង់សៀម ម្នាក់, ស្រុកស្ទឹងត្រង់ ម្នាក់, ស្រុកចំការលើ ម្នាក់, ស្រុកជើងព្រៃ ម្នាក់ និងក្រុងកំពង់ចាម ម្នាក់ ដោយសរុបជាថវិកាចំនួន៤,៤៣២,០០០រៀល។ ជាមួយនឹងការចូលរួមរំលែកភាពលំបាករបស់បងប្អូនកងកម្លាំងដែលកំពុងមានជំងឺ លោកឧត្តមសេនីយ៍ស្នងការ និងលោកស្រី ក៏បានផ្ដាំផ្ញើ និងណែនាំឲ្យមានការត្រួតពិនិត្យ និងតាមដានសុខភាពជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែស និងបានលើកទឹកចិត្ត ឲ្យជំនះនឹងជំងឺទាំងអស់នេះ ដើម្បីវិលត្រលប់មកមានសុខភាពល្អប្រសើរឡើងវិញ។ លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមទៀតថា បើទោះបីជា ការងារក្នុងអង្គភាពរវល់យ៉ាងណាក៏ដោយ តែសុខទុក្ខ និងការលំបាករបស់កងកម្លាំងពិតជាសំខាន់ ដែលមិនអាចមើលរំលងបាន នៅពេលមានសុខចូលរួមសុខ ពេលមានទុក្ខលំបាក ក៏ត្រូវចូលរួមចែករំលែកគ្នាដោយក្ដីស្រឡាញ់ ហើយមិនត្រូវបណ្ដោយឲ្យកងកម្លាំងរបស់យើងរស់រងភាពឯកាបានឡើយ៕
|
2025-04-08T03:45:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/383029-2025-04-07-13-45-46.html
|
1c58787e-b896-4c66-af67-bbf6a8a964dc
|
រដ្ឋមន្រ្ដីសុខាភិបាល៖ ជាគ្រូពេទ្យ ត្រូវតែតស៊ូ និងអភិវឌ្ឍខ្លួនជាប់ជានិច្ច ដើម្បីដណ្ដើមជីវិតអ្នកជំងឺពីមជ្ចុរាជគ្រប់វិនាទី
|
លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានថ្លែងថា មុខវិជ្ជាជាគ្រូពេទ្យនេះ គឺទាមទារត្រូវតែមានភាពអំណត់ តស៊ូព្យាយាម និងលះបង់ គ្រប់ស្ថានលំបាកទាំងអស់ ជាការងារដែលត្រូវមានទាំងសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ណាស់មិនអាច់ថ្លៃបាន ព្រោះវាការងារដែលត្រូវដណ្ដើមជីវិតអ្នកជំងឺពីមជ្ចុរាជ។ ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ។ លោកសាស្ដ្រាចារ្យបានថ្លែងទៀតថា ។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានគូសរំលឹកអំពីសារៈសំខាន់នៃការបណ្តុះបណ្តាលវិជ្ជាពេទ្យ រយៈពេលវេលាសិក្សាវែង និងបន្តមិនចប់មួយជីវិត ដើម្បីការកសាង និងបន្តរក្សាបាននូវសមត្ថភាពមុតស្រួច ទាំងចំណេះវេជ្ជសាស្ត្រទូទៅ ទាំងចំណេះឯកទេស និងឈានទៅជាអ្នកជំនាញកម្រឹតខ្ពស់ (seniors)។ រយៈពេលសិក្សាយូរ ពី៨ ដល់១០ឆ្នាំ និងបន្ថែមពីនេះ បន្តកម្មសិក្សានៅក្រៅប្រទេស ចំពោះវេជ្ជបណ្ឌិតទូទៅ និងវេជ្ជបណ្ឌិតឯកទេសនេះហើយ ទើបធានាបានសុវត្ថិភាពខ្ពស់បំផុតសម្រាប់អាយុជីវិតអ្នកជំងឺ។ ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានកោតសរសើលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងនេះឡើង ក្នុងគោលបំណងគិតគូរដល់ការអភិវឌ្ឍធនធានមនុស្ស សំដៅធ្វើយ៉ាងណាជួយគាំទ្រដល់ការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ក្នុងវិស័យសុខាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញដល់ការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់សមាជិក សមាជិកាក្នុងសិក្ខាសាលា ខិតខំចូលរួមផ្តល់នូវធាតុចូល ដើម្បីពិភាក្សា និងសម្រេចឱ្យបានលើទិដ្ឋភាពគ្រប់ជ្រុងជ្រោយ អំពីសេចក្តីព្រាងព្រះរាជក្រឹត្យនេះ៕
|
2025-04-08T02:03:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/383025-2025-04-07-12-03-10.html
|
9a0bfbc6-72df-4c79-af59-aefd0ed68713
|
មុនចូលរៀនវិជ្ជាពេទ្យ យើងម្នាក់ៗបានដឹងរួចហើយថាត្រូវតែព្យាយាម ប្រឹងប្រែង តស៊ូជាមួយគ្រប់ការលំបាក ខិតខំឆ្លើយតបជាដំណោះស្រាយសង្គ្រោះអាយុជីវិតអ្នកជំងឺ រាល់គ្រប់វិនាទី មិនថាយប់ថ្ងៃ មិនថាថ្ងៃសម្រាក ឫវេលាណាទេ
|
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងនេះឡើង ក្នុងគោលបំណងគិតគូរដល់ការអភិវឌ្ឍធនធានមនុស្ស សំដៅធ្វើយ៉ាងណាជួយគាំទ្រដល់ការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ក្នុងវិស័យសុខាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញដល់ការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកអំពីសារសំខាន់នៃការបណ្តុះបណ្តាលវិជ្ជាពេទ្យ រយៈពេលវេលាសិក្សាវែង និងបន្តមិនចប់មួយជីវិត ដើម្បីការកសាង និងបន្តរក្សាបាននូវសមត្ថភាពមុតស្រួច ទាំងចំណេះវេជ្ជសាស្ត្រទូទៅ ទាំងចំណេះឯកទេស និងឈានទៅជាអ្នកជំនាញកម្រឹតខ្ពស់ (seniors)។ រយៈពេលសិក្សាយូរ ពី៨ ដល់១០ឆ្នាំ និងបន្ថែមពីនេះ បន្តកម្មសិក្សានៅក្រៅប្រទេស ចំពោះវេជ្ជបណ្ឌិតទូទៅ និងវេជ្ជបណ្ឌិតឯកទេសនេះហើយ ទើបធានាបានសុវត្ថិភាពខ្ពស់បំផុតសម្រាប់អាយុជីវិតអ្នកជំងឺ។ ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់សមាជិក សមាជិកាក្នុងសិក្ខាសាលា ខិតខំចូលរួមផ្តល់នូវធាតុចូល ដើម្បីពិភាក្សា និងសម្រេចឱ្យបានលើទិដ្ឋភាពគ្រប់ជ្រុងជ្រោយ អំពីសេចក្តីព្រាងព្រះរាជក្រឹត្យនេះ។រក្សាសិទ្ធដោយ៖សុទ្ធលី
|
2025-04-07T17:56:05+07:00
|
cen.com.kh
|
https://cen.com.kh/archives/831144.html
|
d33842db-39dd-4860-ac2b-c518262a4ce6
|
រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយអង្គការដៃគូ រៀបចំយុទ្ធនាការរយៈពេល១០ម៉ោង លើកកម្ពស់ការថែទាំសុខភាព ទប់ស្កាត់ជំងឺមិនឆ្លង
|
រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយអង្គការមនុស្សចាស់ និងសមាគមនិរន្តរភាពដី ដើម្បីជីវិត រួមនឹងភាគីពាក់ព័ន្ធ រៀបចំយុទ្ធនាការរយៈពេល១០ ម៉ោង ក្រោមប្រធានបទ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ដែលជាក្រុមងាយរងគ្រោះ ឱ្យយល់ដឹងពីការទទួលទានរបបអាហារដែលត្រឹមត្រូវ ការថែទាំសុខភាព ជៀសផុតពីជំងឺផ្សេងៗជាពិសេសជំងឺមិនឆ្លង។ យុទ្ធនាការនេះ បានរៀបចំឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ នៅខេត្តបាត់ដំបង ស្របពេលជាមួយទិវាសុខភាពពិភពលោក លើកទី៧៧ ដោយមានការចូលរួមពីប្រជាពលនៅខេត្តបាត់ដំបងប្រមាណជាង១០០នាក់ ដែលភាគច្រើន គឺជាមនុស្សចាស់។ លោក ពិន ប្រាកដ អភិបាលរងខេត្តបាត់ដំបង បានថ្លែងថា ការរៀបចំយុទ្ធនាការនេះឡើង ដោយសង្កេតឃើញថា បញ្ហាជំងឺមិនឆ្លងកំពុងគម្រាមកំហែងយ៉ាងខ្លាំងដល់សុខភាពសាធារណៈ ជាពិសេសក្នុងចំណោមប្រជាជនដែលមានវ័យចាស់។ ហើយជារៀងរាល់ឆ្នាំ មានមនុស្សយ៉ាងហោចណាស់ប្រមាណ ៤១លាននាក់ដែលបានស្លាប់ដោយសារជំងឺមិនឆ្លង ក្នុងនោះរួមមានមនុស្សប្រមាណ ១៥លាននាក់ ដែលមានអាយុចន្លោះពី ៣០ ទៅ ៦៩ ឆ្នាំ។ ហើយជាង៨៥% នៃការស្លាប់មុនអាយុដែលបណ្តាលមកពីជំងឺមិនឆ្លងនេះ គឺកើតមានភាគច្រើននៅក្នុងចំណោមប្រទេសដែលចំណូលទាប និងមធ្យម។ ក្នុងចំណោមអ្នកដែលស្លាប់ដោយសារជំងឺនៅកម្ពុជា មានប្រមាណ ៥៩,៩០០នាក់ ឬស្មើនឹង ៦៤% បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំ ដោយសារប្រភេទនៃជំងឺមិនឆ្លងនេះ។ លោកមានប្រសាសន៍ថា ។ លោក ទុំ វីរ៉ា នាយកប្រតិបត្តិ អង្គការមនុស្សចាស់ បានលើកឡើងថា ការរៀបចំយុទ្ធនាការ គឺត្រូវជាមួយនឹងបរិបទកម្ពុជានាពេលបច្ចុប្បន្ននេះ ដែលជួបប្រទះបញ្ហាប្រឈម២ គឺការកើនឡើងនៃប្រជាជនដែលមានវ័យចាស់ និងការកើនឡើងនៃអ្នកដែលកើតជំងឺមិនឆ្លង។ លោកសង្កេតឃើញថា ការកើនឡើងនៃអ្នកកើតជំងឺមិនឆ្លងនេះ គឺដោយឥរិយាបទរបស់ប្រជាពលរដ្ឋ និងការទទួលទានអាហារ។ ហេតុនេះហើយ លោកលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជា ជាពិសេសមនុស្សមានវ័យចំណាស់ ជ្រើសរើសអាហារដែលមានសុវត្ថិភាព ដូចជាបន្លែដែលដាំដុះ ដោយមិនប្រើប្រាស់សារធាតុគីមី និងអាហារសេរីរាង្គ ,យកចិត្តទុកដាក់លើកកម្រិតនៃការបរិភោគ កុំបរិភោគអាហារដែលមានជាតិប្រៃខ្លាំង ផ្អែមខ្លាំង និងមានខ្លាញ់ច្រើន ដែលអាចធ្វើឱ្យគាត់មានសុខភាពល្អ និងមិនងាយប្រឈម នឹងជំងឺមិនឆ្លង។ លោកបន្ថែមយុទ្ធនាការថ្ងៃនេះដែរ ក៏ផ្សារភ្ជាប់ជាមួយនឹងការជំរុញការដាំដុះបន្លែសុវត្ថិភាព និងបន្លែសេរីរាង្គ និងជំរុញឱ្យមានការគាំទ្របន្លែដែលផលិតដោយមនុស្សចាស់ផងដែរ។ បើយោងតាមរបាយការណ៍របស់ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ការចំណាយលើការថែទាំសុខភាពរបស់រដ្ឋាភិបាលកម្ពុជា ទៅលើជំងឺមិនឆ្លង មានចំនួនប្រមាណ ៣៤៣លានរៀល ឬស្មើ ៨៥លានដុល្លារ។ របាយការណ៍នេះ ក៏បានបង្ហាញថា ជំងឺមិនឆ្លងជាមូលហេតុចម្បងនៃការស្លាប់ និងពិការភាពនៅកម្ពុជា។ កត្តាហានិភ័យ នាំឱ្យកើតជំងឺមិនឆ្លងនេះ គឺមកពីការទទួលទានអាហារមិនល្អដល់សុខភាព ការពិសាបារី ការផឹកស្រាហួសកម្រិត ការលើសទម្ងន់ ជាពិសេសជាតិស្ករក្នុងឈាមខ្ពស់ និងសម្ពាធឈាមខ្ពស់ជាដើម៕
|
2025-04-06T20:27:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/382882-2025-04-06-06-27-16.html
|
d55f7dda-9f1b-450b-b2f6-ccd275b6ffa2
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ១នាក់
|
ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែមេសាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ១នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣២៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-04-06T19:42:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/382878-2025-04-06-05-42-39.html
|
4a508092-feb4-45e9-a348-aaf215b5d280
|
លោកស្រី យក់ សម្បត្ដិ ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ សហការគ្នាបន្ដស្វែងរកអ្នកដែលមានផ្ទុកមេរោគរបេង និងជំងឺរបេង ប្រមាណ៣៥% ផ្សេងទៀត ដែលនៅមិនទាន់ទទួលការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល
|
លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានស្នើឱ្យមានការបន្តនូវកិច្ចសហការគ្នារវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តជួយបង្កើននូវការស្វែងរកអ្នកដែលមានផ្ទុកមេរោគរបេង និងមានជំងឺរបេង ដែលមានប្រមាណ ៣៥%ផ្សេងទៀត ដែលនៅមិនទាន់ទទួលការធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាល។ ការអំពាវនាវបែបនេះរបស់លោកវេជ្ជបណ្ឌិត យក់ សម្បត្តិ ក្នុងឱកាសអញ្ជើញជាអធិបតីបើកពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោង SHIFT-TB និង SAPPHIRE នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោក Jaques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា។ លោកស្រីបានថ្លែបន្ដថា ក្រោមការដឹកនាំប្រកបដោយឋាមពល និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងបោះជំហានដោយជោគជ័យក្នុងការពង្រឹងវិស័យ សុខាភិបាលជាបន្តបន្ទាប់ ដើម្បីធានានូវការផ្តល់សេវាសុខភាពប្រកបដោយគុណភាព និងឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ។ ការគាំទ្រអំពីរាជរដ្ឋាភិបាល ជាពិសេសពីសំណាក់ សមេ្តចនាយករដ្ឋមន្ត្រី បានជួយឱ្យកម្ពុជា នៅតែជាប្រទេសមួយជោគជ័យក្នុងការងារប្រយុទ្ធនឹងជំងឺឆ្លង រួមមានការគ្រប់គ្រង និងឆ្លើយតបចំពោះជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ និងទទួលបាននូវការកោតសរសើរពីបណ្តាប្រទេសនានាក្នុងពិភពលោក។ លោកស្រីបានគូសបញ្ជាក់ថា កម្ពុជានៅតែជាប្រទេសដែលជោគជ័យ ក្នុងការគ្រប់គ្រងនូវការរីករាលដាលជំងឺរបេង ដោយយើងបានគ្របដណ្តប់លើការព្យាបាល និងមានអត្រាព្យាបាលជាសះស្បើយ លើសពី ៩០% ដែលនេះគឺជាអត្រាខ្ពស់បំផុតនៅលើពិភពលោក ដែលបានជួយអោយកម្ពុជា ចាកចេញពីប្រទេសទាំង៣០ ដែលមានបន្ទុករបេងខ្ពស់ ចាប់ពីឆ្នាំ ២០២១ ដល់ ២០២៥។ ជោគជ័យនេះ គឺកើតឡើងដោយសារថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលនៅគ្រប់កម្រិត និងជាពិសេសដោយមានការយកចិត្តទុកដាក់ និងការគាំទ្រផ្នែកនយោបាយ ដោយផ្ទាល់ពី សម្តេចនាយករដ្ឋមន្ត្រី និងការគាំទ្រនានា ដោយផ្ទាល់អំពីក្រសួងសុខាភិបាល បានធ្វើឱ្យកម្ពុជាបន្តកាត់បន្ថយអត្រាឈឺដោយសារជំងឺរបេង (អាំងស៊ីដង់) ប្រហែល ៤២% (ពីចំនួន ៥៧៩ ករណីក្នុងឆ្នាំ២០០០ មកនៅត្រឹមចំនួន ៣៣៥ករណី ក្នុងចំណោមប្រជាពលរដ្ឋមួយសែននាក់ នៅឆ្នាំ២០២៣) និងការកាត់បន្ថយអត្រាស្លាប់ ៥០% (WHO 2024)។ «ជាមួយនឹងជោគជ័យទាំងនេះ ក្នុងនាមក្រសួងសុខាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមឆ្លៀតឱកាសថ្លែងអំណរគុណ និងសូមស្នើឱ្យមានការបន្តនូវកិច្ចសហការគ្នារវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងសូមបន្តជួយបង្កើននូវការស្វែងរកអ្នកដែលមានផ្ទុកមេរោគរបេង និងមានជំងឺរបេង ដែលមានប្រមាណ៣៥% ផ្សេងទៀត ដែលនៅមិនទាន់ទទួលការធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាល»។ លោកស្រីបន្ដថា ជាមួយនឹង ការដាក់ចេញនូវគោលនយោបាយគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះរបស់រាជរដ្ឋាភិបាលកម្ពុជា និងការខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាលនៅគ្រប់កម្រិត ការឧបត្ថម្ភគាំទ្រពីអាជ្ញាធរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងសម្រេចបាននូវចក្ខុវិស័យឆ្ពោះទៅរកការបញ្ចប់ជំងឺរបេង នាឆ្នាំ២០៣០។ បន្ថែមលើសនេះទៀត បើទោះជាក្រសួងសុខាភិបាលទទួលបានជោគជ័យជាច្រើន ក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ អង្គការ សង្គមស៊ីវិល ក៏វិស័យសុខាភិបាល នៅតែជួបបញ្ហាប្រឈមមួយចំនួនផងដែរ លោកស្រីបានស្នើឱ្យពលរដ្ឋរបស់យើង គប្បីស្វែងរកការថែទាំសុខភាពនៅតាមសេវាសុខភាពសាធារណៈរបស់រដ្ឋ ដែលមានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីចៀសវាងបាននូវការចំណាយថវិកាលើសលប់៕
|
2025-04-05T22:51:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/382822-2025-04-05-08-51-41.html
|
144d7aa7-4b6f-4c73-b6ca-00f565cf5de1
|
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ណែនាំឲ្យមន្រ្តីសុខាភិបាល និងគ្រូពេទ្យខេត្តកំពង់ឆ្នាំង បន្តពង្រឹងមុខងារ សមត្ថភាពមណ្ឌលសុខភាពកាន់តែរឹងមាំ ក្នុងការផ្តល់សេវាអប់រំសុខភាព បង្ការជំងឺ ព្យាបាលមានគុណភាព និងសុវត្ថិភាពជូនពលរដ្ឋ
|
មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានប្រារព្ធពិធីបិទអង្គសន្និបាតបន្ទាប់ពីអង្គសន្និបាតរយៈពេល២ថ្ងៃ ក្រោមអធិបតីភាពលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពីលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង, លោក ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលគ្រប់លំដាប់ថ្នាក់ ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ, មណ្ឌលសុខភាព, ប៉ុស្តិ៍សុខភាព, ប្រធានមន្ទីរជំនាញពាក់ព័ន្ធតំណាងអង្គ ការដៃគូរអភិវឌ្ឍន៍សរុបប្រមាណ១៣៥នាក់។ ក្នុងពិធីខាលើនេះ ក៏មានបទបង្ហាញស្ដីពីកម្មវិធីប្រយុទ្ធ និងជំងឺមិនឆ្លង, កម្មវិធីសុខភាពបន្តពូជ, សុខភាពមាតា, ទារក, កុមារ និងអាហាររូបត្ថម្ភ កម្មវិធីប្រយុទ្ធនិងជំងឺឆ្លង, និយ័តកម្មសុខាភិបាល និងបទបង្ហាញមេរៀនបទពិសោធន៍ ការផ្ដល់សេវាសាធារណៈគំរូរបស់មន្ទីរខេត្តកំពង់ឆ្នាំង។ លោក ប្រាក់ វ៉ុន បានលើកឡើងឲ្យដឹងថា ក្រោមម្លប់ នៃសន្តិភាព និងដោយមានការគាំទ្រយ៉ាងសកម្មពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងដោយមានការណែនាំផ្ទាល់ពីលោកអភិបាលខេត្តកំពង់ឆ្នាំង នៅឆ្នាំ២០២៤ មន្ទីរសុខាភិបាលខេត្តសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ស្របតាមផែនការប្រតិបត្តិប្រចាំឆ្នាំ និងគោលដៅយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល។ ជាក់ស្ដែង គឺធានាបាននូវការផ្ដល់សេវាជូនប្រជាជនទាន់ពេល និងអនុវត្តបានត្រឹមត្រូវទៅតាមគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាលគ្រប់លំដាប់ថ្នាក់បានចូលរួមផ្ដល់សេវាយ៉ាងស្រស្រាក់ស្រស្រាំសំដៅ លើកកម្ពស់ស្ថានភាពសុខភាពជូនប្រជាជនឲ្យកាន់ តែល្អប្រសើរប្រកបដោយឥរិយាបថល្អ។ លោកប្រធានមន្ទីរសុខាភិបាល បានបន្តឲ្យដឹងទៀតថា ដោយឡែកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមន្ទីរពេទ្យ គឺបានរៀបចំកែលម្អឲ្យមានបន្ទប់សង្គ្រោះបន្ទាន់ចំនួន២បន្ទប់ និងសាងសង់ជួសជុលពង្រីកអគារជំងឺកុមារ១ខ្នង និងការបំពាក់ គ្រែសម្រាកនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច កែលម្អអគារពិគ្រោះជំងឺដំបូង, អគារវះកាត់រៀបចំឲ្យមានបន្ទប់វះកាត់ចំនួន៤បន្ទប់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដូចជា ប្រព័ន្ធលូបង្ហូរ ទឹកភ្លៀង និងទឹកកខ្វក់ រៀបចំបន្ទប់ទឹកបន្ទប់បោកគក់ បន្ទប់សម្លាប់មេរោគលើសម្ភារប្រើប្រាស់នៅមន្ទីរពេទ្យខេត្ត។ល។។ ដោយឡែកឱសថបរិក្ខារ និងបរិក្ខាពេទ្យ មន្ទីរពេទ្យខេត្តបានបំពាក់សម្ភារវះកាត់ដូចជាម៉ាស៊ីនដាក់ថ្នាំសណ្ដំ, គ្រែវះកាត់, អំពូលភ្លើងហ្វាវះកាត់ និងសម្ភារសង្គ្រោះបន្ទាន់ ម៉ាស៊ីនលាងឈាម២គ្រឿងបានទទួលឱសថព្យាបាល ទឹកនោមផ្អែម លើសសម្ពាធឈាមមានក្នុងស្តុកជាប្រចាំ។ បំពាក់ឧបករណ៍កម្ដៅទារក ឧបករណ៍តាមដានការកន្ត្រាក់ស្បូននៅបន្ទប់សំរាលកូនក្នុងមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច។ ចំពោះធនធានមនុស្ស និងការគ្រប់គ្រង៖ មន្ត្រីសុខាភិបាលសរុបចំនួន៨២៧នាក់ បានវាយតម្លៃដំឡើងថ្នាក់តាមវេនប្រចាំឆ្នាំចំនួន៤៩២នាក់ និង២៧៨នាក់សម្រាប់ឆ្នាំ២០២៥។ ការបណ្ដុះបណ្ដាលជំនាញវេជ្ជសាស្ត្របន្ថែមដល់ គ្រូពេទ្យ គិលានុបដ្ឋាក ដោយបានបញ្ជូនក្រុមគ្រូពេទ្យទៅកម្មសិក្សា និងអនុវត្តនៅមន្ទីរ ពេទ្យជាតិនានា ដូចជាផ្នែកសង្គ្រោះបន្ទាន់, ផ្នែកវះ កាត់ បានចំនួន២២នាក់។ លោក ង៉ូវ កាង បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល មកដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងទាំងអស់ ក្នុងក្តីនឹករលឹក និងប្រកបដោយមនោសញ្ចេតនាស្រឡាញ់ រាប់អានយ៉ាងជ្រាលជ្រៅជាទីបំផុត។ លោករដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការជួយសង្គ្រោះអាយុជីវិតប្រជា ពលរដ្ឋប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ ការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលកន្លងមក លោកបានចូលរួមអបអរសារទរមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលមានមន្ទីរពេទ្យ ចំនួន២បានទទួលជ័យលាភី ជាមន្ទីរពេទ្យបង្អែកកម្រិត៣បានទទួលចំណាត់ថ្នាក់លេខ៤ កំពង់ត្រឡាចជាមន្ទីរពេទ្យកម្រិតលេខ១ ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងក្របខណ្ឌទូទាំងរាជធានី-ខេត្ត និងលើកទឹកចិត្តឲ្យគ្រប់មូ លដ្ឋានសុខាភិបាលទាំងអស់ បន្តរក្សានូវគុណតំលៃនិងកេរិ៍ឈ្មោះរបស់យើង អោយកាន់តែល្អជានិរន្ត។ បន្តពង្រឹងមុខងារ និងសមត្ថភាពមណ្ឌលសុខ ភាពឱ្យកាន់តែរឹងមាំ ក្នុងការផ្តល់សេវាអប់រំសុខភាព សេវាបង្ការជំងឺ និងសេវាព្យាបាលដែលមានគុណភា ពនិងសុវត្ថិភាព ដើម្បីប្រជាជនមូលដ្ឋានទទួលបានសេវាថែទាំសុខភាព ស្របតាមលក្ខខណ្ឌបច្ចេកទេ សព្រមទាំងរក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រជាជ នមូលដ្ឋាន និងជំរុញការចូលរួមរបស់សហគមន៍ក្នុង ការថែរក្សាសុខភាពដែលជាទ្រព្យធនដ៏សំខាន់សម្រា ប់ការលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍមូល ដ្ឋាន។ បន្តពង្រឹងសមត្ថភាពបច្ចេកទេសនៃមន្ទីរពេទ្យបង្អែកស្រុកឱ្យក្លាយជាបង្អែកដ៏រឹងមាំរបស់មណ្ឌលសុខភាព ដូចនេះមន្ទីរពេទ្យស្រុកត្រូវមានសមត្ថភាពបច្ចេកទេសសមស្របតាមនិយាមស្តង់ដាដើម្បីគ្រប់ គ្រងករណីអ្នកជំងឺ ឬជនរងគ្រោះដែលបានបញ្ជូនម កពីមណ្ឌលសុខភាព ជាពិសេសករណីសង្គ្រោះបន្ទាន់។ បង្កើនការយល់ដឹងរបស់ប្រជាជនយុវជន និងកុមារ ក្នុងការបង្ការហានិភ័យនៃជំងឺ ជាពិសេសជំងឺ មិនឆ្លង និងការប្រតិបត្តិការផ្លាស់ប្តូរឥរិយាបថហានិ ភ័យសុខភាពព្រមទាំងយកចិត្តទុកដាក់ទទួលខុស ត្រូវលើសុខភាព ផ្ទាល់ខ្លួន តាមរយៈការអប់រំសុខភាពក្នុងមូលដ្ឋានសុខាភិបាល ការចុះផ្តល់សេវាសុខភាពតាមសហគមន៍ និងតាមយន្តការផ្សព្វផ្សាយដើម្បីបញ្ជូនសារអប់រំសុខភាពដល់ប្រជាជននិងសាធារណជន។ ពង្រឹងគុណភាពព័ត៌មាន នៃការផ្តល់សេវាទាំងរដ្ឋ និងឯកជន។ ការផ្តល់សេវាថែទាំសុខភាពមានប្រសិទ្ធភាព និងសក្តិសិទ្ធភាពជាធុរកិច្ចស្នូលនៃប្រព័ន្ធសុខាភិបាលដើម្បីសង្គ្រោះអាយុជីវិត និងបង្កើនលទ្ធផលសុខភាពអ្នកជំងឺ ឱ្យកាន់តែប្រសើរឡើង។ ត្រូវបន្តការជំរុញឱ្យមានសេវា ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃ ក្នុងមួយសប្តាហ៍នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិតទូទាំងខេត្ត និងចូលរួមកែលម្អនូវចំណុចអសកម្មរបស់បុគ្គលិកមួយចំនួន តូចអោយបានប្រសើទាំងអស់គ្នា៕
|
2025-04-05T22:17:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/382812-2025-04-05-08-17-32.html
|
b175ad42-0843-4427-8a68-ffeeea3b9d60
|
ដំណឹងល្អ! ទាំងអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន ពេលធ្វើរួច ភ្នាក់ងារប្រៃសណីយ៍កម្ពុជានឹងជួយយកជូនដល់ផ្ទះ
|
ចាប់ពេលនេះតទៅ បងប្អូនប្រជាពលរដ្ឋដែលធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន នៅនាយកដ្ឋានក្រោយវត្តនិរោធ និងស្នាក់ការអុីអន២ មិនបាច់ទៅយកនាំឱ្យហត់ទៀតនោះទេ។ យោងតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា៖”អត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន ពេលធ្វើរួច នឹងមានភ្នាក់ងារប្រៃសណីយ៍កម្ពុជាជួយយកជូនដល់ផ្ទះ មិនថាក្នុងភ្នំពេញ ឬ ខេត្ត ស្រុក ក្រុង ឃុំ ទេ ក៏ប៉ុន្តែតម្រូវឱ្យបង់សេវាដឹកជញ្ជូន”។ ជាទូទៅ ពលរដ្ឋតម្រូវឱ្យទៅយកអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន ដោយខ្លួនឯងនៅនាយកដ្ឋានក្រោយវត្តនិរោធ ឬស្នាក់ការអុីអន២ ក្រោយពីដាក់ធ្វើបាន៣០ថ្ងៃនៃថ្ងៃការងារ ។ ចំពោះតម្លៃដឹកជញ្ជូន មិនទាន់ត្រូវបាននាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ចេញឱ្យដឹងនៅឡើយនោះទេ។ គួរបញ្ជាក់ថា ការធ្វើអត្តសញ្ញាណបណ្ណចាំបាច់ឱ្យសាមីខ្លួនមកបង្ហាញមុខដោយផ្ទាល់ ដោយយកមកជាមួយនូវសេចក្តីចម្លងសំបុត្រកំណើត និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារជាដើម៕
|
2025-04-05T16:27:33+07:00
|
kbnnews.com
|
https://kbn.news/archives/340112
|
b2ddfb19-11c9-494b-984b-191616632a26
|
មន្ទីរពេទ្យកាល់ម៉ែត សូត្រមន្ដបង្សុកូលឧទ្ទិសកុសល បួងសួងសូមសេចក្ដីសុខចម្រើនដល់ពលរដ្ឋកម្ពុជា ពិសេសសូមឱ្យអ្នកជំងឺឆាប់ជាសះស្បើយ ត្រលប់ជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
|
មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់ជាង១សប្ដាហ៍ទៀតពិសេសបណ្ដេញនូវឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្ដីឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃមន្ទីរពេទ្យ និងប្រជាជនកម្ពុជាទូទាំងប្រទេស។ ជាងរៀងរាល់ឆ្នាំ មន្ទីរពេទ្យកាល់ម៉ែតបានរៀបចំពិធីនេះក៏ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានចែកឋានទៅ ពិសេសនៅមន្ទីរពេទ្យ គឺជាកន្លែងព្យាបាលអ្នកជំងឺផុតពីសេចក្ដីស្លាប់ តែក៏មានអ្នកជំងឺខ្លះស្លាប់ ទោះជាទទួលបានការជួយសង្គ្រោះយ៉ាងចិត្ដទុកដាក់ក៏ដោយ។ «ដូច្នេះមន្ទីរពេទ្យតែងតែយកឱកាសនេះ ដើម្បីរៀបចំបួងសួងសូមសេចក្ដីសុខចម្រើនដល់ប្រជាជនកម្ពុជា ពិសេសសូមឱ្យអ្នកជំងឺឆាប់ជាសះស្បើយ ត្រលប់ជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ» ការបញ្ជាក់របស់លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។ លោកសាស្ដ្រាចារ្យក៏បានគូសរម្លឹកថា នេះក៏ជាឱកាសជួបជុំមន្ដ្រីរាជការ បុគ្គលិកទាំងអស់ ធ្វើបុណ្យរួមគ្នា ហើយក៏ជាឱកាសបង្កើនសាមគ្គីភាពគ្នា ក្នុងការបំពេញការងារកាន់តែប្រសើរ ដើម្បីធ្វើយ៉ាងណាបម្រើសេវាសុខភាពជូន ប្រជាពលរដ្ឋឱ្យបានជាសះស្បើយទាំងអស់។ លើសពីនោះលោកសាស្ដ្រាចារ្យក៏បានគូសបញ្ជាក់ថា ទោះក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក៏ដោយ ក៏ក្រុមគ្រូពេទ្យនៅតែផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋយើង ពិសេសបានត្រៀមលក្ខណៈរួចជាស្រេច បើមានបញ្ហាសុខភាពអ្វីកើតឡើង មន្ទីរពេទ្យនឹងធ្វើការជាប្រព័ន្ធផ្ដល់សេវាជូនប្រជាជនភ្លាមៗ។ ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាព បរិភោគស្អាត រស់នៅស្អាត អនាម័យខ្ពស់ និងហាត់ប្រាណដើម្បីសុខភាព និងបន្ដប្រុងប្រយ័ត្នចំពោះជំងឺផ្សេងៗ និងត្រូវប្រុងប្រយ័ត្នជានិច្ច ក្នុងអំឡុងធ្វើដំណើរទៅគ្រប់ទីកន្លែង។ សូមជម្រាបថា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ មន្ទីរពេទ្យកាល់ម៉ែត មិនត្រឹមតែបាននិមន្ដព្រះសង្ឃសូត្រមន្ដចម្រើនព្រះបរិត្តនាំសិរីសួស្តី និងបង្សុកូលឧទ្ទិសកុសល ដល់វិញ្ញណក្ខន្ធបុព្វការីជនប៉ុណ្ណោះទេ គឺក៏មានការសម្ដែងរបាំត្រុដិ ដោយក្រុមសិល្បករ សិល្បការិនី ដែលត្រូវបានប្រជាពលរដ្ឋខែ្មរជឿជាក់ថា ជារបាំប្រពៃណីបុរាណខ្មែរមួយ ដែលអាចបណ្តេញ ឧបទ្រុព្វចង្រៃផងដែរ។ ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក នឹងយាងចុះមកជម្ពូទ្វីបនាវេលាទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៤៖៤៨នាទីព្រឹក។ ទ្រង់មានព្រះនាម គោរាគៈទេវី ជារាជបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេងធញ្ញជាតិ មានប្រេងសណ្តែក និង ប្រេងល្ងជាដើម) ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ។ សម្រាប់ពេលវេលានៃថ្ងៃសង្ក្រាន្ត ចំនួន ៣ថ្ងៃ ដែលថ្ងៃទី១ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមេសា វេលាម៉ោង ៤៖៤៨ នាទីទៀបភ្លឺ ជាថ្ងៃចូលឆ្នាំ (វារៈមហាសង្ក្រាន្ត), ថ្ងៃទី២ ត្រូវនឹងថ្ងៃអង្គារ ទី១៥ ខែមេសា ជាវារៈវ័នបត និងថ្ងៃទី៣ ត្រូវនឹងថ្ងៃពុធ ទី១៦ ខែមេសា វេលាម៉ោង ៨៖២៧នាទី និង៣៦វិនាទី ជាវារៈឡើងស័ក៕
|
2025-04-05T04:18:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/382760-2025-04-04-14-18-33.html
|
b388fead-40c3-45cd-9116-c1aca88368a8
|
ការស្វែងយល់ពីជំងឺអូទីស្សឹម និងការគាំទ្រកុមារដែលមានជំងឺនេះ
|
ខ្ញុំបានសង្កេតថានៅពេលដែលមានអ្នកយយ់ពីក្មេងដែលមានជំងឺអូទីស្សឹម ពួកគេមានអារម្មណ៍សប្បាយរីករាយ។ ដូចគ្នានេះដែរ ខ្ញុំសូមការសរសើរកម្លាំងចិត្តរបស់ឪពុកម្តាយដែលបានតស៊ូថែរក្សាកូនរបស់ខ្លួនដើម្បីអោយពួកគេមានទំនុកចិត្តរស់នៅក្នុងលោកនេះ។ ខ្ញុំបានឃើញការឈឺចាប់ក្នុងភ្នែករបស់ពួកគេ នៅពេលដែលមនុស្សដែលពួកគេស្រឡាញ់ ចិញ្ចឹមបីបាច់ និងត្រូវបានការពារ ក្លាយទៅជាសំណើចរបស់អ្នកដទៃ។ ថ្មីៗនេះ ខ្ញុំបានលឺកុមារ ក្មេងជំទង់ និងសូម្បីតែមនុស្សពេញវ័យប្រើពាក្យ “ជំងឺអូទីសឹ្សម” ជាការប្រមាថ ឬលេងសើច ដោយគិតថាមិនថ្វី ប៉ុន្តែពាក្យសម្តីទាំងនេះគឺបានធ្វើអោយអ្នកផ្សេងទៀតឈឺចាប់។ នៅពីក្រោយពាក្យនោះគឺកុមារ កុមារដែលកំពុងរៀន លូតលាស់ និងព្យាយាមស្វែងរកកន្លែងរបស់ខ្លួននៅក្នុងពិភពលោកដែលមិនតែងតែផ្តល់នូវផាសុខភាពសម្រាប់ពួកគេ។ ស្រមៃមើលការចិញ្ចឹមកូនតាមរបៀបពិសេសរបស់ពួកគេ មិនល្អជាង មិនអាក្រក់ជាងនេះទេ គ្រាន់តែខុសគ្នា។ អ្នកអបអររាល់ព្រឹត្តិការណ៍សំខាន់ៗ រាល់ពាក្យសម្ដី រាល់ជ័យជំនះ ដោយដឹងពីការខិតខំប្រឹងប្រែងដើម្បីសម្រេចបាន។ បន្ទាប់មក ស្រមៃថាបានឮការធ្វើរោគវិនិច្ឆ័យរបស់ពួកគេ តើពួកគេជានរណា ប្រែទៅជារឿងកំប្លែងដ៏អាក្រក់នៅក្នុងសហគមន៍ បាននិយាយខ្សឹបខ្សៀវនៅសួនកុមារ ហើយប្រែទៅជាអ្វីដែលគួរឱ្យអាម៉ាស់។ ខ្ញុំបាននិយាយជាមួយឪពុកម្តាយមួយចំនួនដែលស្ទាក់ស្ទើរក្នុងការប្រាប់ថា កូនរបស់ពួកគេមានជំងឺអូទីសឹ្សម មិនមែនដោយសារការខ្មាស់អៀនទេ ប៉ុន្តែដោយសារការភ័យខ្លាច។ ខ្លាចថាពិភពលោកនឹងមិនទទួលយកបាន ខ្លាចគេមើលបំណាំ ការយល់ច្រឡំ។ ពួកគេចង់ការពារកូនរបស់ពួកគេពីពិភពលោកដែលជារឿយៗមើលដឹងថាពួកគេជានរណាពិតប្រាកដ។ កុមារភាគច្រើនដែលប្រើពាក្យ “ជំងឺអូទីសឹ្សម” ជាការប្រមាថមិនយល់ពីអ្វីដែលពួកគេកំពុងនិយាយនោះទេ។ ពួកគេបានឮវានៅកន្លែងណាមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និយាយលេងសើច ពីអ្នកផ្សេងទៀតដែលមិនយល់ដូចគ្នា។ ប៉ុន្តែពាក្យនេះធ្វើអោយយើងយល់ឃើញផ្សេង។ ហើយការយល់ឃើញបង្ហាញពីរបៀបដែលយើងប្រព្រឹត្តចំពោះមនុស្សណាម្នាក់។ នេះជាមូលហេតុដែលយើងត្រូវតែធ្វើវាឲ្យកាន់តែល្អប្រសើរជាងមុន។ ខ្ញុំបានបង្កើតមជ្ឈមណ្ឌល OrbRom ជាមួយនឹងចក្ខុវិស័យដ៏សាមញ្ញ ប៉ុន្តែមានអានុភាព៖ ដើម្បីកសាងពិភពលោកដែលកុមារ មានជំងឺអូទីសឹ្សមត្រូវបានយល់ ទទួលបានការគាំទ្រ និងដឹងថាពួកគេជានរណា។ តាមរយៈការព្យាបាលដោយប្រើពាក្យពេជន៍ ការព្យាបាលដោយវិជ្ជាជីវៈ និងការអន្តរាគមន៍ដំបូង យើងផ្តល់អំណាចដល់កុមារជាមួយនឹងជំនាញដែលពួកគេត្រូវការដើម្បីរីកចម្រើននៅពេលដើរជាមួយឪពុកម្តាយរបស់ពួកគេ ដោយធានាថាពួកគេមិនចាំបាច់ត្រូវធ្វើដំណើរតែម្នាក់ឯងឡើយ។ គ្មានឪពុកម្តាយណាម្នាក់ត្រូវប្រឈមនឹងការចិញ្ចឹមកូនដែលមានជំងឺអូទីស្សឹមតែម្នាក់ឯងនោះទេ។ ប្រព័ន្ធគាំទ្រដ៏រឹងមាំ ដូចជាក្រុមគ្រួសារ មិត្តភ័ក្តិ អ្នកជំនាញ និងសហគមន៍ អាចធ្វើឱ្យស្ថានការណ៍មានភាពប្រសើរឡើង។ វាផ្តល់ភាពលួងលោមក្នុងថ្ងៃមិនសប្បាយចិត្ត ការប្រឹក្សា និងការធានាឡើងវិញថាពួកគេមិននៅម្នាក់ឯងទេ។ ការគាំទ្រផ្តល់ឱ្យឪពុកម្តាយនូវកម្លាំងដើម្បីបន្តដំណើរទៅមុខ។ នៅមជ្ឈមណ្ឌលរបស់យើង នេះគឺជាកិច្ចការចម្បងដែលយើងធ្វើ។ យើងគាំទ្រក្រុមគ្រួសារ ដោយផ្តល់នូវធនធាន និងការលើកទឹកចិត្តដែលពួកគេត្រូវការនៅរាល់គ្រប់ជំហាន។ ខ្ញុំជឿជាក់លើអនាគតដែលកុមារមិនត្រូវលាក់បាំងថាពួកគេជានរណា ដោយឪពុកម្តាយមិនចាំបាច់ភ័យខ្លាចពីរបៀបដែលសង្គមនឹងប្រព្រឹត្តចំពោះកូនរបស់ពួកគេ ដែលជំងឺអូទីស្សឹមត្រូវបានយល់ និងទទួលយក។ កុមារៗដែលខ្ញុំអប់រំជារៀងរាល់ថ្ងៃគឺមានភាពអស្ចារ្យ ពិសេស និងពោរពេញដោយសក្ដានុពល។ ពួកគេសមនឹងទទួលបានពិភពលោកដែលមើលឃើញពួកគេ អបអរពួកគេ និងឱ្យតម្លៃពួកគេ មិនមែនជាអ្នកដែលចង់អោយពួកគេក្លាយទៅជារឿងកំប្លែងនោះទេ។ ការផ្លាស់ប្តូរត្រូវចាប់ផ្តើមឥឡូវនេះ។ ជាមួយអ្នក! ជាមួយខ្ញុំ! ហើយជាមួយយើងទាំងអស់គ្នា។ (អ្នកសរសេរអត្ថបទបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកអប់រំពិសេសពីសាកលវិទ្យាល័យ Flinder’s ប្រទេសអូស្ត្រាលី។ លោកស្រីគឺជាស្ថាបនិកនៃមជ្ឈមណ្ឌល OrbRom រាជធានីភ្នំពេញ។)
|
2025-04-04T07:00:00+07:00
|
khmertimeskh.com
|
https://www.khmertimeskh.com/501665217/%E1%9E%80%E1%9E%9A%E1%9E%9F%E1%9E%9C%E1%9E%84%E1%9E%99%E1%9E%9B%E1%9E%96%E1%9E%87%E1%9E%84%E1%9E%A2%E1%9E%91%E1%9E%9F/
|
39d87c54-7f09-4604-97f3-42ffa8bd0db4
|
មន្ត្រីជាន់ខ្ពស់សុខាភិបាលណែនាំក្រុមការងារយកចិត្តទុកដាក់បង្ការជំងឺឆ្លងតាមច្រកព្រំដែនពេលចូលឆ្នាំថ្មី
|
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានណែនាំក្រុមការងារផ្ដោតយកចិត្តទុកដាក់បង្ការជំងឺឆ្លងនៅតាមច្រកព្រំដែនទាំងអស់ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ការណែនាំនេះធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអំពីការផ្តល់សេវាថែទាំសុខភាពសម្រាប់ការគ្រប់គ្រងជំងឺផ្តាសាយបក្សី (Influenza) A/H5N1 នៅប្រទេសកម្ពុជាតាមរយៈប្រព័ន្ធនិម្មិត (Zoom) ដែលប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ។ វគ្គបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់លើការធ្វើរោគវិនិច្ឆ័យជំងឺផ្តាសាយបក្សី A/H5N1 រហ័សទាន់ពេលវេលា ការគ្រប់គ្រងនិងព្យាបាលអ្នកជំងឺសង្ស័យឬអ្នកជំងឺវិជ្ជមានមេរោគផ្តាសាយបក្សី ការគ្រប់គ្រងនិងបង្ការរោគ និងប្រព័ន្ធបញ្ជូនអ្នកជំងឺនិងទំនាក់ទំនងជាមួយក្រុមឆ្លើយតបបន្ទាន់សម្រាប់ឆ្លើយតបនឹងការផ្ទុះរាតត្បាត។ ថ្លែងបើកវគ្គបណ្តុះបណ្តាលនោះ លោកស្រី យក់ សម្បត្តិ បានរំលេចនិងកោតសរសើរចំពោះក្រុមការងារឆ្លើយតបបន្ទាន់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ព្រមទាំងក្រុមឆ្លើយតបបន្ទាន់ថ្នាក់ខេត្ត ដែលកន្លងមកបានយកចិត្តទុកដាក់បំពេញការងារជាបុរេសកម្មក្នុងការទប់ស្កាត់ជំងឺផ្តាសាយបក្សី។ ជាមួយនឹងគ្នានោះលោកស្រីបានណែនាំក្រុមការងារយកចិត្តទុកដាក់បន្ថែមទៀតលើការបង្ការជំងឺឆ្លង ជាពិសេសការបង្ការជំងឺឆ្លងនៅតាមច្រកព្រំដែនទាំងអស់នៅពេលមានអ្នកដំណើរចេញចូលក្នុងកំលុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ លោកស្រីបាននិយាយថា ក្នុងករណសង្ស័យមានរោគសញ្ញាក្តៅខ្លួន ក្អក ពិបាកដកដង្ហើម គឺត្រូវរាយការណ៍ និងយកសំណាកផ្ញើមកវិទ្យាស្ថានជាតិសុខភាពសធារណៈដោយសរសេរបញ្ជាក់លើប្រអប់សំណាកថា “ប្រញាប់”។ មួយវិញទៀតនៅពេលមានករណីបញ្ជូនជំងឺទៅកាន់មន្ទីរពេទ្យត្រូវមានគ្រូពេទ្យមកជាមួយ ដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកជំងឺ ជាពិសេសអាចសង្គ្រោះបានទាន់ពេលវេលាក្នុងករណីមានបញ្ហាកើតមានឡើង។ វគ្គបណ្តុះបណ្តាលនោះមានការចូលរួមដោយលោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង តំណាងនាយកដ្ឋានមន្ទីរប្រយុទ្ធនឹងជំងឹឆ្លង នាយកដ្ឋានមន្ទីរពេទ្យ វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពេទ្យថ្នាក់ជាតិស្ថិតក្រោមក្រសួងសុខាភិបាល ក្រសួងការពារជាតិ មន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរសុខាភិបាលភិបាល មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រួមទាំងមណ្ឌលសុខភាពប្រមាណ១.០០០នាក់។ លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មិនអាចទាក់ទងស្នើសុំការបញ្ជាក់បានទេពីម្សិលមិញ។ យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ចាប់ពីឆ្នាំ២០០៣ ដល់ខែមករា ឆ្នាំ២០២៤ កម្ពុជារកឃើញអ្នកឆ្លងជំងឺផ្ដាសាយបក្សី H5N1 ចំនួន៦៤ករណី ហើយក្នុងនោះមានអ្នកស្លាប់ចំនួន៤១នាក់។ អាជ្ញាធរសុខាភិបាលកម្ពុជាបានរកឃើញថា ជំងឺផ្តាសាយបក្សីបានសម្លាប់បុរសម្នាក់នៅខេត្តកំពង់ចាមកាលពីខែមករា និងបានស្លាប់កុមារាអាយុជាងពីរឆ្នាំនិងកុមារាអាយុជាងបីឆ្នាំនៅខេត្តក្រចេះ កាលពីកុម្ភៈនិងខែមីនា ឆ្នាំ២០២៥នេះ។ តាមការពន្យល់របស់ក្រសួងសុខាភិបាល ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្សតាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ ជំងឺផ្ដាសាយបក្សីនេះចម្លងមកមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលត្រូវការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លងដូចនឹងជំងឺផ្ដាសាយតាមរដូវកាល៕
|
2025-04-04T07:00:00+07:00
|
khmertimeskh.com
|
https://www.khmertimeskh.com/501665020/%E1%9E%98%E1%9E%93%E1%9E%8F%E1%9E%9A%E1%9E%87%E1%9E%93%E1%9E%81%E1%9E%96%E1%9E%9F%E1%9E%9F%E1%9E%81%E1%9E%97/
|
eea7d936-c73d-440b-bf85-fdf06a69ce82
|
ប្រធានក្រុមប្រឹក្សាស្រុកអង្គរបូរី និងក្រុមការងារ ចុះសួរសុខទុក្ខក្រុមគ្រួសារលោកស្រី វ៉ែន ហៃ ដែលមានកូនប្រុសអាយុ៤ខែមានជំងឺ
|
លោក មុត សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការចូលរួមពីលោកស្រី ឡុង សុជា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ស្រុក លោកស្រី ឃុន ចន្ទណា ប្រធានគ.ក.ស.ក.ស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំគោកធ្លក មេភូមិ អនុភូមិ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខក្រុមគ្រួសារលោកស្រី វ៉ែន ហៃ អាយុ២៥ឆ្នាំ ដែលមានកូនប្រុសឈ្មោះ ហន ហ៊ អាយុ៤ខែ កំពុងមានជំងឺ ស្ថិតនៅភូមិព្រែកដា ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។ ក្នុងឱកាសចុះសាកសួរសុខទុក្ខនេះដែរ លោក ឈឹម ធី ក៏បានពាំនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុកផងដែរ។ មន្ត្រីមូលដ្ឋាន តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ច ទៅដល់មន្ត្រីក្រោមឱវាទ និងប្រជាជន ទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ច ក្នុងគ្រាដែលជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងនោះដែរ ក្រុមការងារបាននាំយកនូវថវិកាចំនួន ៤២ម៉ឺនរៀល ផ្ដល់ជូនលោកស្រី វ៉ែន ហៃ៕
|
2025-04-03T21:43:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/382618-2025-04-03-07-43-49.html
|
f5fd8ef6-7162-4fd3-b134-6a0c44f8e87c
|
សូមទស្សនាវីដេអូ៖ លោករដ្ឋមន្ត្រីសុខាភិបាល បង្ហាញពីដំណើរនិវត្តន៍ ស្តីពី «បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង» (Video Inside)
|
លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា ជំងឺមិនឆ្លងជាបញ្ហាសុខភាពសាធារណៈជាចម្បងរបស់ពិភពលោក ដែលជាបាតុភូតនៃអន្តរកាលរាតត្បាតវិវត្តជាបន្តបន្ទាប់យ៉ាងស្ងៀមស្ងាត់។ ប៉ុន្ដែសាធារណជនមិនសូវចាប់អារម្មណ៍លើបាតុភូតទាំងនេះទេ ខុសពីករណីជំងឺឆ្លង ជំងឺរាតត្បាត ដែលមើលឃើញច្បាស់ជាង និងរន្ទឺច្រើនជាង ក្នុងចំណោមសាធារណជន ដែលធ្វើឱ្យមានការយកចិត្តទុកដាក់ខ្លាំងជាង។ តាមរយៈវីដេអូបទបង្ហាញជាង១៩នាទី របស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបង្ហាញក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាកាលពីចុងខែមីនានេះ, លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានគូសរម្លឹកនូវបញ្ហាសុខភាពជាច្រើន ដែលត្រូវតែមានការចូលរួមចំណែកពីគ្រប់ភាគី ដើម្បីទប់ស្កាត់ និងបង្ការជាមុន។ លោកសាស្រ្តាចារ្យបានថ្លែងបន្ដថា ។ ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ចំណងជើងសិក្ខាសាលានាពេលនេះ នាំឱ្យវិភាគចេញហួសពីក្របខណ្ឌជំងឺរាតត្បាតដ៏ធ្ងន់ធ្ងរ និងឈានចូលទៅដល់ការឆ្លើយតបទៅនឹងតម្រូវការសុខភាព ក្នុងលក្ខណៈទូលំទូលាយ និងពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានវិធីសាស្រ្តអន្តរស្ថាប័ន។ ចំណងជើងនេះក៏ជំរុញឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងជំនាន់មនុស្សទាំងឡាយ ដោយសារមានការពាក់ព័ន្ធនឹងមនុស្សចាស់ មនុស្សវ័យធ្វើការ និងយុវជន។ លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា ។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងបន្ដថា ក្នុងនាមក្រសួងសុខាភិបាល ស្នើក្រសួងស្ថាប័ន ពាក់ព័ន្ធសហការគ្នា ក្នុងការរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមគ្រប់មធ្យោបាយ ដើម្បីធានាបាននូវសុខភាព និងសុខុមាលភាពរបស់មនុស្សគ្រប់ជំនាន់ និងលក្ខខណ្ឌចាំបាច់សម្រាប់សុខដុមនីយកម្មសង្គម និងការអភិវឌ្ឍប្រទេសដ៏រឹងមាំ ដែលនឹងឈានបទៅសម្រេចបានការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា៕
|
2025-04-02T23:38:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/382529-2025-04-02-09-38-14.html
|
81da38ee-1748-4e6a-b6b2-e106caeddcd5
|
KOICA សហការជាមួយមន្ទីរពេទ្យកុមារជាតិ រៀបចំបណ្ណាល័យនិងអប់រំដល់មាតាបិតាកុមារ ឱ្យយល់ដឹងពីរបៀបចិញ្ចឹមបីបាច់កូនឱ្យបានល្អ ចៀសផុតពីជំងឺផ្សេងៗរួមទាំងឆ្លងនិងមិនឆ្លង
|
KOICA (ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ) បានសហការជាមួយមន្ទីរពេទ្យកុមារជាតិផ្តល់អាហារូបត្ថម្ភ កន្លែងក្មេងលេង បង្កើតបណ្ណាល័យនិងអប់រំដល់មាតាបិតាកុមារ ឱ្យយល់ដឹងពីរបៀបចិញ្ចឹមបីបាច់កូនឱ្យបានល្អ ដើម្បីចូលរួមលើកកម្ពស់សុខភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរ និងចៀសផុតពីជំងឺផ្សេងៗ ពិសេសជំងឺមិនឆ្លងដែលកំពុងក្លាយជាបញ្ហាសុខភាពដ៏ចម្បងនៅក្នុងប្រទេសកម្ពុជា។ ថ្លែងក្នុងកម្មវិធីផ្តល់អាហារូបត្ថម្ភដល់កុមារសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ គម្រោងអង្គការ KOICA នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា គម្រោងនេះមានរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ២០២៧ខាងមុខ។ លោកវេជ្ជបណ្ឌិតបានបន្ដថា ។ លោកវេជ្ជបណ្ឌិតបានបន្តថា ក្រៅពីផ្នែកសំខាន់ៗខាងលនេះ ក៏មានបន្ទប់ប្រឹក្សាយោបល់ សម្រាប់ពិគ្រោះជាមួយមាតាបិតាកុមារ ដើម្បីណែនាំឱ្យពួកគាត់ចេះពីរបៀបចិញ្ចឹមកូនឱ្យមានសុខភាពល្អ ខណៈបច្ចុប្បន្ននេះបញ្ហាជំងឺមិនឆ្លង កំពុងក្លាយជាបញ្ហាសុខភាពសាធារណដ៏ចម្បងសម្រាប់ប្រទេសកម្ពុជា ខណៈពីមុនយកចិត្តទុកដាក់តែទៅលើបញ្ហាកង្វះអាហារូបត្ថម្ភដោយសារក្មេងស្គមស្គាំង ស្លេកស្លាំង ក្រិន មិនគ្រប់គីឡូ ប៉ុន្តែឥឡូវលើសអាហារទៅវិញ ធ្វើឱ្យក្មេងធាត់ពេកក៏ជាបញ្ហាដែរ។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការចិញ្ចឹមបីបាច់កុមារឱ្យបានល្អ ធ្វើឱ្យក្មេងមានសុខភាពល្អមានបញ្ញាឆ្លាតវៃ និងក្លាយជាធនធានមួយដ៏ល្អមួយទៅថ្ងៃអនាគត។ លើសពីនេះទៀតគម្រោងនេះ ក៏បានគិតដល់បញ្ហាផ្លូវចិត្ត និងអារម្មណ៍របស់កុមារផងដែរ ។ក្នុងនោះបានរៀបចំបង្កើតជាកន្លែងលេង បណ្ណាល័យកុមារចល័ត ដែលអាចឱ្យកុមារគូរូប និងមើលសៀវភៅនិទានផ្សេងៗ ដើម្បីឱ្យពួកគេមានអារម្មណ៍ស្រ ស់ស្រាយនិងសប្បាយចិត្ត និងចាត់ទុកមន្ទីរពេទ្យដូចជានៅផ្ទះ ឬនៅសាលារៀនដែរ ព្រោះថាការព្យាបាលជំងឺមិនមែនប្រើតែថ្នាំពេទ្យតែមួយមុខនោះទេ គឺយើងត្រូវផ្តល់អាហារដែលមានជីវជាតិគ្រប់គ្រាន់ និងបញ្ហាផ្លូវចិត្ត និងអារម្មណ៍របស់កុមារផងដែរ៕
|
2025-04-02T02:36:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/382447-2025-04-01-12-36-50.html
|
d4c5ddaa-a588-4b81-9978-6c704d586ae7
|
មន្ត្រីសិទ្ធមនុស្សកម្ពុជា ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការផ្ទៀងផ្ទាត់លទ្ធផលនៃការសិក្សាវាយតម្លៃផ្តោតលើការមាក់ងាយពាក់ព័ន្ធនឹងជំងឺរបេងនៅកម្ពុជា
|
លោក ផៃ ហេង សមាជិកគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការផ្ទៀងផ្ទាត់លទ្ធផលនៃការសិក្សាវាយតម្លៃផ្តោតលើការមាក់ងាយពាក់ព័ន្ធនឹងជំងឺរបេងនៅកម្ពុជា ដែលបានរៀបចំឡើងក្រោមកិច្ចសហការ និងគាំទ្រពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៅសណ្ឋាគារភ្នំពេញអឺរ៉ា (Phnom Penh Era Hotel) រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺ១).បង្ហាញពីលទ្ធផលបឋមនៃការសិក្សាវាយតម្លៃផ្តោតលើការមាក់ងាយពាក់ព័ន្ធនឹងជំងឺរបេងនៅកម្ពុជា ក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ ២).ប្រមូលធាតុចូល និងព័ត៌មានត្រឡប់បន្ថែមពីអ្នកចូលរួមដើម្បីធានាថាអនុសាសន៍ដែលបានមកពីការសិក្សាវាយតម្លៃ ស្របទៅតាមវិធីសាស្ត្រផ្អែកលើសិទ្ធិជាមួយនឹងការឆ្លើយតបរបេងដែលយកអ្នកជំងឺជាគោល ៣).ពិភាក្សាអំពីការរៀបចំផែនការសកម្មភាព ដើម្បីឆ្លើយតបទៅនឹងលទ្ធផលសំខាន់ៗបានមកពីការសិក្សាវាយតម្លៃផ្តោតលើ ការមាក់ងាយពាក់ព័ន្ធនឹងជំងឺរបេងនៅកម្ពុជា៕
|
2025-04-01T23:47:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/382422-2025-04-01-09-47-34.html
|
9b04c434-5a79-40ef-ba94-6df43b251a56
|
រដ្ឋមន្រ្តីសុខាភិបាល ៖ នៅកម្ពុជាករណីជំងឺមិនឆ្លង ធ្វើឱ្យមនុស្សស្លាប់៦៤%
|
ក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង” ៖ គោលនយោបាយ ឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន នាថ្ងៃ៣១ មីនា លោកសាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា ជំងឺមិនឆ្លងជាបញ្ហាសុខភាពសាធារណៈជាចម្បងរបស់ពិភពលោក ដែលជាបាតុភូតនៃអន្តរកាលរាតត្បាតវិវត្តជាបន្តបន្ទាប់យ៉ាងស្ងៀមស្ងាត់។ ដូច្នេះសាធារណជនមិនសូវចាប់អារម្មណ៍លើបាតុភូតទាំងនេះទេ ខុសពីករណីជំងឺឆ្លង ជំងឺរាតត្បាត ដែលមើលឃើញច្បាស់ជាង និងរន្ទឺច្រើនជាង ក្នុងចំណោមសាធារណជន ដែលធ្វើឱ្យមានការយកចិត្តទុកដាក់ខ្លាំងជាង។ លោកបន្តថា ជំងឺមិនឆ្លងសំខាន់ៗ ចំនួន៤ រួមមាន ៖ ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលបណ្តាលឱ្យស្លាប់ ៤០% ក្នុងចំណោមជំងឺមិនឆ្លង ប៉ុន្តែការសិក្សាបង្ហាញថា ជំងឺមិនឆ្លងភាគច្រើនអាចចៀសវាងបាន។ លោកគូសបញ្ជាក់ថា “ជំងឺមិនឆ្លងបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ ៦៤% នៅកម្ពុជា ខណៈនៅឆ្នាំ២០១៤ មានត្រឹមតែ ៥២%” ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងនាមក្រសួងសុខាភិបាល ស្នើក្រសួងស្ថាប័ន ពាក់ព័ន្ធសហការគ្នា ក្នុងការរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមគ្រប់មធ្យោបាយ ដើម្បីធានាបាននូវសុខភាព និងសុខុមាលភាពរបស់មនុស្សគ្រប់ជំនាន់ និងលក្ខខណ្ឌចាំបាច់សម្រាប់សុខដុមនីយកម្មសង្គម និងការអភិវឌ្ឍប្រទេសដ៏រឹងមាំ ដែលនឹងឈានបទៅសម្រេចបានការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា៕
|
2025-04-01T22:34:00+07:00
|
dap-news.com
|
https://dap-news.com/national/2025/04/01/499086/
|
759dcf46-9c7b-467a-be27-67f9fac2fb26
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែមេសាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣២៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧២នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-04-01T19:50:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/382382-2025-04-01-05-50-44.html
|
f8e524be-06fa-44c7-bb2c-1a4641ddcf6d
|
មន្ត្រីជំនាញព្រួយបារម្ភ មាន់ទាងាប់ប្រមាណជាង ១៥០ ក្បាល នៅក្រុងក្រចេះ ជាជំងឺផ្ដាសាយបក្សី
|
សត្វមាន់ទាឈឺឬងាប់ប្រមាណជា ១៥៥ ក្បាល ស្ថិតនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល ព្រួយបារម្ភថា ជារោគសញ្ញាផ្ដាសាយបក្សី។ នេះបើតាមការឲ្យដឹងពីលោក កេត សារឿន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានឲ្យកម្ពុជាថ្មីនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ។ យោងតាមការសាកសួរប្រជាពលរដ្ឋ សត្វមាន់ទាចាប់ផ្ដើមឈឺប្រហែលជា ១០ ថ្ងៃមុន លុះ ១០ ថ្ងៃក្រោយមកទើបរាយការមកមន្រ្តីជំនាញ។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៥ មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះអន្តរាគមន៍បាញ់សម្លាប់មេរោគ និងតាមដានសុខភាពសត្វនៅទីតាំងកើតហេតុខាងលើ។ បើតាមការឲ្យដឹងពីលោក កេត សារឿន ក្រោយទទួលពត៌មានពីប្រជាពលរដ្ឋ មន្ត្រីជំនាញបានចុះតាមដានសុខភាពសត្វមាន់ និងទា នៅក្នុងភូមិកើតហេតុបានចំនួន ០៦ ខ្នងផ្ទះ ដែលមាន់ទាទាំងនោះមានសុខភាពល្អ និងបានចុះយកសំណាកសត្វមាន់ចំនួន ០២ ក្បាល សត្វទា ០១ ក្បាល ផ្ញើទៅពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីតាមដានរោគសញ្ញាជាក់លាក់។ ជាមួយគ្នានេះ ក្រុមការងារក៏បាញ់ថ្នាំសំលាប់មេរោគ បានចំនួន ០៣ ខ្នងផ្ទះ ជាកន្លែងមានមាន់ងាប់ ហើយពេលរសៀលថ្ងៃដដែល ក្រុមការងារនឹងបន្តចុះបាញ់ថ្នាំសម្លាប់មេរោគបន្តទៀតផងដែរ។ ចំពោះករណីសត្វមាន់ទាងាប់នេះដែរ លោកកេត សារឿន បានបញ្ជាក់ថា តាមការសន្និដ្ឋានជាក់ស្ដែង ជាជំហានដំបូង សត្វមាន់ទាឈឺឬងាប់ខាងលើនេះ អាចបង្កឡើងដោយបញ្ហាបំរែបំរួលអាកាសធាតុ។ ចំពោះរោគសញ្ញា មន្ត្រីជំនាញ មិនទាន់ប្រាកដទេ រង់ចាំលទ្ធផលនៃវត្ថុវិភាគចេញមកសិន។ លោកក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ កុំប៉ះពាល់សត្វមាន់ទា ឈឺ ឬ ងាប់ កុំយកទៅធ្វើជាអាហារបរិភោគ ត្រូវយកទៅដុត ឬកប់ចោល ជៀសវាងឆ្លងជំងឺផ្ដាសាយបក្សី៕ អត្ថបទ៖ ប្រុញ វិធិន
|
2025-04-01T18:42:00+07:00
|
kampucheathmey.com
|
https://www.kampucheathmey.com/local-news/884963
|
7a974387-98c6-46c0-8939-29756c71f0da
|
លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង ៖ គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន
|
ភ្នំពេញ ៖ វិមានរដ្ឋសភា ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ សិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី « បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយ ឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន» បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេច មហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយផ្លែផ្កា និងជោគជ័យ នាថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដែលមានអ្នកពាក់ព័ន្ធជាតិ អន្តរជាតិជាច្រើនបានចូលរួម នៅក្នុងនោះ មានសមាជិកសមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិកសភានៅក្នុង តំបន់អាស៊ាន ប្រតិភូមកពីវេទិកាអន្តរសភាក្នុងតំបន់ តំណាងអង្គការសុខភាពពិភពលោក ក្រសួង សុខាភិ បាល តំណាងក្រសួងពាក់ព័ន្ធ តំណាងវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) តំណាងអង្គការសុខភាពពិភពលោក (WHO) វិស័យឯកជន សមាគម អង្គការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានសភា ព្រមទាំងដៃគូពាក់ព័ន្ធមួយចំនួនទៀត សរុបប្រមាណ៣០០នាក់។ នៅក្នុងសុន្ទរកថាស្វាគមន៍ទៅកាន់អង្គពិធី លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃ រដ្ឋសភា បានមានប្រសាសន៍ជម្រាបជូនពីចក្ខុវិស័យនិងបេសកកម្មរបស់គណៈកម្មការទី៨នៃរដ្ឋសភា ដោយ ប្រកាន់ខ្ជាប់នូវពាក្យស្លោក «សុខភាពគឺជាកូនសោគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ» និងតែងតែចាត់ទុក ការប្រយុទ្ធនឹងជំងឺមិនឆ្លងជាអាទិភាពមួយនៃបណ្តារបៀបវារៈសំខាន់ៗរបស់គណៈកម្មការ។ លោកជំទាវ បន្ថែមថា ដោយមានកិច្ចសហការពីដៃគូពាក់ព័ន្ធនានា គណៈកម្មការក៏បានរៀបចំសិក្ខាសាលាថ្នាក់តំបន់នេះ ឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃជំងឺមិនឆ្លងដល់ក្រុមប្រជាជនគោលដៅ ដែលងាយរងហានិភ័យពីជំងឺមិនឆ្លង មានដូចជា យុវជន និងកុមារ ជាពិសេសក្រុមប្រជាជនសកម្ម និងកម្មករ កម្មការិនី។ ផ្តល់ជាវេទិកាសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីចែករំលែកបទពិសោធន៍ និង ឧត្តមានុវត្តន៍។ សម្របសម្រួលកិច្ចសន្ទនារវាងអ្នកធ្វើគោលនយោបាយ ជាមួយភាគីពាក់ព័ន្ធ រួមមាន៖ ក្រសួង ពាក់ព័ន្ធសំខាន់ៗ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ តំណាងយុវជន និងសហជីព និងរួមគ្នាស្វែងរក យុទ្ធសាស្ត្រនៃការបង្ការការពារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបង្កើត អនុសាសន៍គោលនយោបាយសម្រាប់ ការតស៊ូមតិ សកម្មភាពរបស់សភា ក្នុងការចូលរួម ជំរុញគាំទ្រ លើកទឹកចិត្តរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ សុវត្ថិភាព សុខភាព ប្រកបដោយ ចីរភាព និងបរិយាបន្ន។ នៅក្នុងសុន្ទកថាគន្លឹះជូនអង្គសិក្ខាសាលា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ជំងឺមិនឆ្លងបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ៦៤%នៅកម្ពុជា ខណៈនៅឆ្នាំ២០១៤មាន ត្រឹម៥២%។ ជំងឺមិនឆ្លងមានច្រើនប្រភេទដូចជាជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម មហារីក និង ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃដែលបណ្តាលឱ្យស្លាប់៤០% ក្នុងចំណោមជំងឺមិនឆ្លង។ ទោះយ៉ាងណាការសិក្សាបង្ហាញថា ជំងឺមិនឆ្លងភាគច្រើនអាចចៀសវាងបាន។ បើតាម ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា កាលពីពេលថ្មីនេះ រាជរដ្ឋាភិបាលបានស្នើឱ្យសហគ្រាសបង្កើតសេវាសុខភាពបឋមនៅនឹងកន្លែង និងធ្វើការ ពិនិត្យសុខភាព បុគ្គលិកជាប្រចាំ ក៏ដូចជាការផ្សព្វផ្សាយសារអប់រំសុខភាពផងដែរ។ ការបង្ការនិងការអប់រំសុខភាព ត្រូវ កំណត់គោលដៅមនុស្សគ្រប់រូប ជាពិសេសចៀសវាង ឬកាត់បន្ថយការប្រើប្រាស់គ្រឿងស្រីវង ថ្នាំជក់ អាហារ ផ្អែមនិងកែច្នៃខ្ពស់ ភេសជ្ជៈប៉ូវកម្លាំង។ នៅចំពោះមុខភាពចម្រុះនៃបញ្ហាប្រឈមនេះ និងអន្តរាគមន៍ដែលត្រូវ រៀបចំ ត្រូវប្រកាន់យកវិធីសាស្ត្រសកល ស្របនឹងស្ថានភាពរបស់ប្រទេសនីមួយៗ។ នៅក្នុងឱកាសនេះដែរ តំណាងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) តំណាងវេទិកាសភាអាស៊ី ស្តីពី ប្រជាជន និងការអភិវឌ្ឍន៍ (AFPPD) និងតំណាងអង្គការសុខភាពពិភពលោក (WHO) ក៏បានបង្ហាញពីចំណាប់ អារម្មណ៍ ដោយលើកឡើងពីការយកចិត្តទុកដាក់របស់ស្ថាប័នទាំងពីរ ក្នុងការរកមធ្យោបាយ ដើម្បី ទប់ស្កាត់ នឹងជំងឺមិនឆ្លង និងមានការពេញចិត្តក្នុងការរួមសហការជាមួយសភាសម្រាប់ការរៀបចំសិក្ខាសាលាថ្នាក់តំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជន សកម្ម និងយុវជន» ដែលបាននិងកំពុងប្រព្រឹត្តទៅនាពេលនេះ ។ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យនិងអនុម័តសេចក្តីព្រាងច្បាប់ និងសេចក្តី ស្នើច្បាប់នានា ដែលមានគោលដៅ ការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ។ ជាក់ស្តែង ក្នុងនីតិកាល កន្លងទៅ រដ្ឋសភាបានអនុម័តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ និង ច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ ជាដើម ដែលជាការបោះជំហានថ្មីមួយថែមទៀត ក្នុងការកាត់បន្ថយហានិភ័យ នៃការកើតជំងឺមិនឆ្លង ដោយប្រើប្រាស់វិធានការលើស ពីវិស័យសុខាភិបាល។ សម្តេចប្រធានរដ្ឋសភា បានរំលឹកថា កាលពីខែធ្នូ ឆ្នាំ២០២៣ យើងក៏បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ ដែលបានផ្តោតទៅលើប្រធានបទប្រហាក់ប្រហែលគ្នា គឺផ្តោតលើ ជំងឺមិនឆ្លង ហើយពេលនោះ សម្តេចបាន រំលេចនូវការធ្វើយុទ្ធនាការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងពីហានិភ័យ និងផលប៉ះពាល់នៃជំងឺមិនឆ្លង ព្រមទាំងវិធានការនានាដើម្បីបង្ការជំងឺមិនឆ្លង ក្រោមទិសស្លោក “ប្រជាពលរដ្ឋ មានសុខភាពល្អ កម្ពុជាបវររុងរឿង”។ ឆ្លៀតក្នុងឱកាសនេះសម្តេចរដ្ឋសភាធិបតី ក៏បានផ្តល់អនុសាសន៍ ចំនួន៦ចំណុច នៅក្នុងការចូលរួម ចំណែក សម្រាប់ការពិភាក្សា និងយកទៅអនុវត្តនៅក្នុងការគិតគូរដោះស្រាយបញ្ហាជំងឺមិនឆ្លងទាំងក្នុងកម្រិត ជាតិនិងកម្រិតអន្តរជាតិ ផងដែរ។ ឯកឧត្តម ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភា បានឡើងរាយការណ៍ពីលទ្ធផលនៃដំណើរ ការក៏ដូចជាសកម្មភាពនៃសិក្ខាសាលាថ្នាក់តំបន់នេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ និងអនុសាសន៍របស់ ថ្នាក់ដឹកនាំ សភាក៏ដូចជាកាធ្វើបទបង្ហាញរបស់វាគ្មិនជំនាញ និងតំណាងសភានៃបណ្តាប្រទេសជាសមាជិក ក្នុងតំបន់អាស៊ាន។ អង្គសិក្ខាកាមក៏បានសម្តែងការគាំទ្រនិងចូលរួមលើកឡើងនូវមតិយោបល់ ជាសំណួរផង និងផ្តល់ជាអនុសាសន៍ផង ទៅលើកិច្ចពិភាក្សាចំនួន២វគ្គ ដែល៖ -កិច្ចពិភាក្សាវគ្គទី១ ស្តីពី «ដំណើការនៃការអនុវត្តគោលនយោបាយ បញ្ហាប្រឈម និងកត្តាអាទិភាព ក្នុង ការការពារជំងឺមិនឆ្លង នៅចំពោះមុខបម្រែបម្រួលប្រជាសាស្ត្រ» ដែលមានបទបង្ហាញចំនួន២ គឺ៖ ១-បទបង្ហាញ ស្តីពី ការអនុវត្តគោលនយោបាយ បញ្ហាប្រឈម និងកត្តាអាទិភាព ក្នុងការ ការពារជំងឺមិនឆ្លង ប្រឆាំងនឹងការបម្រែបម្រួលប្រជាសាស្ត្រ ដោយតំណាងក្រសួងសុខាភិបាល។ ២-បទបង្ហាញ ស្តីពី តួនាទីសភាក្នុងការបង្ការ និងការតស៊ូមតិគោលនយោបាយ ក្នុងបរិបទនៃ ការកើនវ័យប្រជាសាស្ត្រ ដោយនាយកផ្នែកសុខភាពបរិស្ថាន និងប្រជាជន នៃការិយាល័យអង្គការសុខ ភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។ សរុបសេចក្តីមក សិក្ខាសាលាថ្នាក់តំបន់នេះ បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើន ឡើងនៃជំងឺមិនឆ្លងនៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ទាំងមូល។ អនុសាសន៍គោលនយោបាយជាក់ ស្តែងមួយចំនួនត្រូវបានស្នើឡើង រួមជាមួយនឹងផែនការ សកម្មភាពជាក់ស្តែង និងយុទ្ធនាការដូចជា “ប្រជា ជនមានសុខភាពល្អ កម្ពុជាបវរ រុងរឿង” (“Healthy Life, Healthy Cambodia”)។ ជំងឺមិនឆ្លងគឺជាបញ្ហា ឆ្លងវិស័យ ពហុវិមាត្រ និងស្មុគស្មាញ ដោយវាទាមទារដំណោះស្រាយជាប្រព័ន្ធ កិច្ចសហប្រតិបត្តិ ការឆ្លង វិស័យ និងវិធីសាស្ត្រពហុភាគីនៅកម្រិតជាតិ តំបន់ និងពិភពលោក។ ការដោះស្រាយបញ្ហាជំងឺមិនឆ្លងត្រូវ មានលក្ខណៈចរិតវិទ្យាសាស្ត្រ ចរិតសង្គម ចរិតវប្បធម៌ ចរិត សេដ្ឋកិច្ច និងចរិតនយោបាយ។ នីតិប្បញ្ញត្តិ ដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយ បញ្ហាជំងឺមិនឆ្លង ជាពិសេសតាមរយៈការអនុម័តច្បាប់ ការពង្រឹង ការតាមដានការត្រួតពិនិត្យ ការបង្កើនការបែងចែកថវិកាលើការថែទាំសុខភាព និងការលើកកម្ពស់កិច្ចសហ ប្រតិបត្តិការឆ្លងវិស័យ។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២នៃព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបិទ អង្គសិក្ខាសាលា ថ្នាក់តំបន់នេះ ដោយបានសង្កត់ធ្ងន់ថា ដើម្បីជាប្រយោជន៍ ដល់ប្រជាជនលើបញ្ហាសុខភាព យើងត្រូវរួមគ្នា អនុវត្តគោលនយោបាយ សុខភាពសាធារណៈរបស់ប្រទេសរៀងៗខ្លួន។ ជាទូទៅ សមាជិកសភា មានមុខងារ ៣ គឺការអនុម័តច្បាប់ ការតាមដាន និងត្រួតពិនិត្យការ អនុវត្តច្បាប់ និងមុខងារតំណាង។ ជោគជ័យនៃការ អនុវត្តគោលនយោបាយនានា គឺអាស្រ័យលើកិច្ចសហប្រតិបត្តិការ រវាងសភា រដ្ឋាភិបាល ប្រជាពលរដ្ឋ និង វិស័យឯកជន និងពេលខ្លះត្រូវការកិច្ចសហប្រតិបត្តិការកម្រិតតំបន់ និងអន្តរជាតិ។ ឯកឧត្តមបណ្ឌិត អនុប្រធានទី២នៃព្រឹទ្ធសភា ក៏បានមានប្រសាសន៍លើកឡើងពី ការកើតជំងឺមិនឆ្លង បណ្តាលមកពីកត្តាហានិភ័យចម្បងប្រាំរួមមាន៖ របបអាហារមិនមានសុខភាព (ផ្អែម ប្រៃ ខ្លាញ់) កង្វះ សកម្មភាពរាងកាយ ការប្រើ ប្រាស់ផលិតផលថ្នាំជក់ ភេសជ្ជៈថាមពល និងគ្រឿងស្រវឹង ប្រកបដោយគ្រោះ ថ្នាក់ ដោយ ឯកឧត្តមបណ្ឌិត បញ្ជាក់ថា ផ្នែកមួយនៃដំណោះស្រាយបញ្ហាសុខភាព គឺការអប់រំប្រជាពលរដ្ឋ ឱ្យចេះ និងចេះស្រាវជ្រាវ លើការថែទាំសុខភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី
|
2025-04-01T07:42:51+07:00
|
cen.com.kh
|
https://cen.com.kh/archives/829529.html
|
cdf96d80-abda-4203-8ffc-7f9bbea0c9fc
|
រដ្ឋមន្រ្តីសុខាភិបាល៖ ជំងឺមិនឆ្លង ជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងរបស់ពិភពលោក ដែលជាបាតុភូតនៃអន្តរកាលរាតត្បាតវិវត្ត ជាបន្តបន្ទាប់យ៉ាងស្ងៀមស្ងាត់
|
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា ជំងឺមិនឆ្លងជាបញ្ហាសុខភាពសាធារណៈជាចម្បងរបស់ពិភពលោក ដែលជាបាតុភូតនៃអន្តរកាលរាតត្បាតវិវត្តជាបន្តបន្ទាប់យ៉ាងស្ងៀមស្ងាត់។ ប៉ុន្ដែសាធារណជនមិនសូវចាប់អារម្មណ៍លើបាតុភូតទាំងនេះទេ ខុសពីករណីជំងឺឆ្លង ជំងឺរាតត្បាត ដែលមើលឃើញច្បាស់ជាង និងរន្ទឺច្រើនជាង ក្នុងចំណោមសាធារណជន ដែលធ្វើឱ្យមានការយកចិត្តទុកដាក់ខ្លាំងជាង។ ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង» ដែលជាគោលនយោបាយឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធារដ្ឋសភាកម្ពុជា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ។ លោកសាស្រ្តាចារ្យបានថ្លែងបន្ដថា «ជំងឺមិនឆ្លងសំខាន់ៗ ចំនួនបួនរួមមាន ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលបណ្តាលឱ្យស្លាប់ ៤០% ក្នុងចំណោមជំងឺមិនឆ្លង ប៉ុន្តែការសិក្សាបង្ហាញថា ជំងឺមិនឆ្លងភាគច្រើនអាចចៀសវាងបាន។ ជំងឺមិនឆ្លងបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ ៦៤% នៅកម្ពុជា ខណៈនៅឆ្នាំ២០១៤ មានត្រឹមតែ ៥២%»។ ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ចំណងជើងសិក្ខាសាលានាពេលនេះ នាំឱ្យវិភាគចេញហួសពីក្របខណ្ឌជំងឺរាតត្បាតដ៏ធ្ងន់ធ្ងរ និងឈានចូលទៅដល់ការឆ្លើយតបទៅនឹងតម្រូវការសុខភាព ក្នុងលក្ខណៈទូលំទូលាយ និងពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានវិធីសាស្រ្តអន្តរស្ថាប័ន។ ចំណងជើងនេះក៏ជំរុញឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងជំនាន់មនុស្សទាំងឡាយ ដោយសារមានការពាក់ព័ន្ធនឹងមនុស្សចាស់ មនុស្សវ័យធ្វើការ និងយុវជន។ លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា «ជាការពិតយុវជនថ្ងៃនេះ នឹងក្លាយជាមនុស្សចាស់នៅថ្ងៃស្អែក ហេតុនេះយើងត្រូវគិតទុកជាមុនទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង ដើម្បីត្រៀមខ្លួនសម្រាប់អនាគត។ កុមារមានសុខភាពល្អនៅថ្ងៃនេះ នឹងក្លាយជាមនុស្សពេញវ័យមានសុខភាពល្អនៅថ្ងៃស្អែក»។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងបន្ដថា ក្នុងនាមក្រសួងសុខាភិបាល ស្នើក្រសួងស្ថាប័ន ពាក់ព័ន្ធសហការគ្នា ក្នុងការរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមគ្រប់មធ្យោបាយ ដើម្បីធានាបាននូវសុខភាព និងសុខុមាលភាពរបស់មនុស្សគ្រប់ជំនាន់ និងលក្ខខណ្ឌចាំបាច់សម្រាប់សុខដុមនីយកម្មសង្គម និងការអភិវឌ្ឍប្រទេសដ៏រឹងមាំ ដែលនឹងឈានបទៅសម្រេចបានការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។ សិក្ខាសាសារៀបចំនាពេលនេះ រៀបចំឡើងដោយគណៈកម្មការទី៨ នៃរដ្ឋសភា កសកនស CAPPD និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានការអញ្ជើញចូលរួមដោយ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងសមាជិក សមាជិកាគណៈកម្មការអចិន្ត្រៃយ៍ ព្រឹទ្ធសភា រដ្ឋសភានៃកម្ពុជា លោកបណ្ឌិត ហ្វារ៉ូក អ៊ូសម៉ូនាវ (Farrukh Usmonov) នាយកប្រតិបត្តិ នៃវេទិកាសមាជិកសភាអាស៊ី ស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) លោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីអាស (Marianna Trias) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកនាយកប្រតិបត្តិមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) និងតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ-អន្តរជាតិ។ សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញ ដែលពិភាក្សាលើប្រធានបទ២ «ដោយប្រធានបទទី១ ស្តីពី ដំណើរការនៃការអនុវត្តគោលនយោបាយ បញ្ហាប្រឈម និងកត្តាអាទិភាព ក្នុងការការពារជំងឺមិនឆ្លង នៅចំពោះមុខបម្រែបម្រួលប្រជាសាស្រ្ត» និងទី២ ស្តីពី ការចែករំលែកអំពីវិធានការការពារជំងឺមិនឆ្លង ៖ បទពិសោធន៍នៃបណ្តាលប្រទេសក្នុងតំបន់» ដែលមានវាគ្មិនមកពីតំណាងក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន និងតំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងបណ្តាប្រទេសជិតខាង ដូចជាប្រទេសឡាវ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម និងប្រទេសថៃ៕
|
2025-04-01T04:09:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/382332-2025-03-31-14-09-11.html
|
77065a82-c77f-43a2-b5c5-dd90cd5ee9ce
|
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយគ្មាន
|
ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣២៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៧២នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
|
2025-03-31T20:21:00+07:00
|
freshnewsasia.com
|
https://m.freshnewsasia.com/index.php/en/localnews/382266-2025-03-31-06-21-53.html
|
3d4280fd-4b4f-4300-b713-9af7c1516752
|
គ្រូពេទ្យក្រសួងមហាផ្ទៃ បានពិនិត្យ និងព្យាបាលជំងឺ ជូនមន្ត្រី កងកម្លាំងជាង ២ម៉ឺននាក់ ក្នុងឆ្នាំ២០២៤
|
របាយការណ៍ បានឱ្យដឹងទៀតថា ចំនួនអ្នកមកទទួលសេវាសុខាភិបាលរបស់ក្រសួងមហាផ្ទៃ បើធៀបនឹងឆ្នាំ២០២៣ បានកើនឡើងពីចំនួន ៩.៤៧៥នាក់ ស្មើនឹងកំណើន១៣៩%។ នៅឆ្នាំកន្លងទៅនោះដែរ ក្រសួងក៏បានពង្រឹងកម្មវិធីអប់រំសុខភាព និងបង្ការជំងឺឆ្លង រួមមាន ការបើកវគ្គបណ្តុះបណ្តាលអប់រំសុខភាពប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ដល់គ្រូបង្គោលក្នុងជួរកងកម្លាំងនគរបាលជាតិ ចំនួន៥ខេត្ត និងរៀបចំសិក្ខាសាលាស្ដីពីសុខភាពនគរបាល ក្រោមមូលបទ«ការគ្រប់គ្រងជំងឺលើសសម្ពាធឈាម ជំងឺលើសជាតិខ្លាញ់ ជំងឺលើសជាតិអាស៊ីតអ៊ុយរិចក្នុងឈាម និងជំងឺទឹកនោមផ្អែម» នៅស្នងការដ្ឋាននគរបាលខេត្តចំនួន៤ មានអ្នកចូលរួម៣២០រូប ស្រី៩៤នាក់។ ក្រៅពីនេះ ក្រសួង បានផ្សព្វផ្សាយអប់រំអំពីការការពារជំងឺគ្រុនចាញ់ ដល់កងកម្លាំងនគរបាលជាតិនៅខេត្តរតនគិរី និងខេត្តព្រះវិហារ បើកផ្តល់ឱសថបរិក្ខារវេជ្ជសាស្រ្តគោលរបបជូនបណ្តានាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំង២៥ និងអង្គភាពប្រមូលផ្តុំចំនួន១២អង្គភាព និងប្រគល់មុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ដល់ស្នងការដ្ឋាននគរបាលខេត្តចំនួន៩ សរុបចំនួន២១.៣៥០មុង។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ចំពោះការថែទាំសុខភាពរបស់មន្ត្រីជាប្រចាំ ដោយសារសុខភាពរបស់មន្ត្រី គឺជាកត្តាកំណត់នៃផលិតភាព និងប្រសិទ្ធភាពការងារជូនអង្គភាព ជាតិ និងប្រជាជន។ លោក បានបញ្ជក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពសេវាសុខាភិបាលក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ស្របតាមមូលដ្ឋានបច្ចេកទេសសុខាភិបាល នៅក្នុងឆ្នាំ២០២៤ ក្រសួងបានយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់ទាំងជំនាញរបស់មន្ត្រីពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់ឧបករណ៍ សម្ភារៈបច្ចេកទេស និងការពង្រឹងគុណភាពឱសថ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍជាតិ-អន្តរជាតិនានា ដើម្បីកៀរគរការគាំទ្របច្ចេកទេស និងធនធានសម្ភារៈ ក៏ដូចជាការបណ្ដុះបណ្ដាលបំពាក់បំប៉នជំនាញផងដែរ៕
|
2025-03-31T16:32:00+07:00
|
dap-news.com
|
https://dap-news.com/national/2025/03/31/498638/
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.