title
stringlengths
4
305
url
stringlengths
42
212
content
stringlengths
6
22.7k
metadata
dict
អារ៉ាប៊ីសាអូឌីត ប្រកាសតម្លើងថ្លៃប្រេង សម្រាប់នាំចេញ ទៅកាន់ប្រទេសទាំង៤ក្នុងតំបន់អាស៊ី
https://business-cambodia.com/articles/oil-increase-price-in-asia
អារ៉ាប៊ីសាអូឌីត (Saudi Arabia) ត្រូវបានគេស្គាល់ថាជាប្រទេសផលិតប្រេងនិងនាំចេញប្រេងទៅកាន់ទីផ្សារធំជាងគេនៅ លើពិភពលោក ខណៈរុស្ស៊ីជាជើងឯកទីពីរក្នុងការនាំចេញប្រេង ប៉ុន្តែប្រទេសមួយនេះនឹងធ្វើការតម្លៃថ្លៃប្រេងនាំចេញរបស់ខ្លួនទៅកាន់បណ្តាប្រទេសធំៗនៅអាស៊ី ដោយសារតែមានការព្រួយបារម្ភពីការធ្លាក់ចុះនៃសេដ្ឋកិច្ច។ នេះបើយោងទៅតាមគេហទំព័រ yahoo.com កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅ ។ ទាក់ទិនទៅនឹងការឡើងថ្លៃប្រេងនេះផងដែរ គឺធ្វើឡើងបន្ទាប់ពីអង្គការ OPEC+ បានធ្វើការដឹកនាំ​ការជួបប្រជុំជាមួយប្រទេសផលិតប្រេងធំៗ​ ដែលក្នុងនោះរួមមានប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បានសម្រេចឡើងថ្លៃ និងទំហំក្នុងការផលិតប្រេងឆៅចំនួន ៦៤៨០០០ធុងក្នុងមួយថ្ងៃ សម្រាប់ការផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោក ។ យ៉ាងណាមិញការឡើងតម្លៃប្រេងនៅបណ្តារប្រទេសអាស៊ី ត្រូវបានគេដឹងថាមានដូចជាប្រទេស ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូងជាដើម ដែលប្រទេសអាស៊ីទាំងនេះសុទ្ធតែជាទីផ្សារធំៗសម្រាប់ប្រទេស អារ៉ាប៊ីសាអូឌីត ពោលគឺប្រេងប្រមាណជា៦០ ភាគរយទៅហើយនាំចូលទៅកាន់ប្រទេសទាំងនេះ ។ គួរជម្រាបផងដែរថា ការកើនឡើងថ្លៃប្រេងសម្រាប់នៅប្រទេសអាស៊ីខាងលើខាងលើនេះ ដែលកាលពីមុនឡើងតែ ២.៨០ ក្នុង១ប៉ារែល (១ប៉ារែលស្មើនឹង១៥៩លីត្រ) តែឥឡូវបានកើនឡើងរហូតទៅ ៩.៣០ ដុល្លារក្នុង១ប៉ារែល ។  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-06T06:57:08.408Z", "category": "កំពូលអ្នកលក់", "views": 705, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "tiny", "noisy" ] }
អតិផរណាកំពុងវាយលុក! មកស្គាល់ប្រទេសទាំង ១០ ដែលមានតម្លៃប្រេងសាំងទាបជាងគេនៅអាស៊ី
https://business-cambodia.com/articles/countries-with-lowest-oil-price
បញ្ហាអតិផរណាបានក្លាយទៅជាប្រធានបទសំខាន់មួយនៅក្នុងពេលបច្ចុប្បន្ននេះ ព្រោះតែនៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោកកំពុងប្រទះនឹងការឡើងថ្លៃទំនិញប្រើប្រាស់ច្រើនប្រភេទ។ នៅក្នុងនោះដែរតម្លៃប្រេងសាំងក៏ជាប្រធានបទដែលមនុស្សភាគច្រើនចាប់អារម្មណ៍ ព្រោះវាកំពុងស្ថិតនៅក្នុងភាពមិនស្ថិតស្ថេរក៏ដូចជាខ្វះខាតការផ្គត់ផ្គង់។ ដោយឡែក ពេលនេះ Business Cambodia សូមនាំចំណាប់អារម្មណ៍របស់ប្រិយមិត្តឱ្យមកស្គាល់ប្រទេស ១០ ដែលមានតម្លៃប្រេងសាំងជាបជាងគេនៅអាស៊ីយើង។ ទិន្នន័យខាងក្រោមនេះដកស្រង់ចេញពី គេហទំព័រ Trading Economics គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ ១. គុយវ៉ែត (Kuwait) 0.២៨ដុល្លារ/លីត្រ ២. អ៊ីរ៉ង់ (Iran) ០.៣៦ដុល្លារ/លីត្រ ៣. បារ៉ែន (Bahrain) ០.៣៧ដុល្លារ/លីត្រ ៤. កាហ្សាក់ស្ថាន (Kazakhstan) ០.៤៥ដុល្លារ/លីត្រ ៥. ម៉ាឡេស៊ី (Malaysia) ០.៤៦ដុល្លារ/លីត្រ ៦. ឥណ្ឌូនេស៊ី (Indonesia) ០.៥១ដុល្លារ/លីត្រ ៧. កាតា (Qatar) ០.៥៣ដុល្លារ/លីត្រ ៨. អាស៊ែបៃហ្សង់ (Azerbaijan) ០.៥៩ដុល្លារ/លីត្រ ៩. អូម៉ង់ (Oman) ០.៦២ដុល្លារ/លីត្រ ១០. អារ៉ាប៊ីសាអូឌីត (Saudi Arabia) ០.៦២ដុល្លារ/លីត្រ អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-06T05:19:32.656Z", "category": "ហិរញ្ញវត្ថុ", "views": 541, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
គំនិតប្លែក! អ្នកវិទ្យាសាស្ត្រម្នាក់យកទឹកនោម ច្នៃចេញជាល្បាយដើម្បីយកធ្វើជាជីកសិកម្មជួយដល់ដំណាំ
https://business-cambodia.com/articles/scientists-take-urine-to-make-a-fertilizer-to-help-people
ពិតជារឿងចម្លែកខ្លាំងមែនទែន ដែលក្រុមអ្នកវិទ្យាសាស្រ្តនៅប្រទេសស៊ុយអែត មួយក្រុមបាននាំគ្នាយកទឹកនោមច្នៃជាល្បាយដើម្បីយកជាធ្វើជាជីកសិកម្ម ដោយសារតែពួកគេបានមើលឃើញថាប្រជាជនដែលរស់នៅលើកោះ Gotland ដែលជាកោះធំជាងគេនៅប្រទេសស៊ុយអែត កំពុងតែខ្វះទឹកប្រើប្រាស់សម្រាប់ធ្វើដំណាំ។ យោងតាមការចុះផ្សាយចេញពីសារព័ត៌មាន India Time បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវស៊ុយអែត បានចាប់ផ្តើមសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយដើម្បីជួលបង្គន់ចល័តឱ្យប្រជាជនរស់នៅលើកោះនោះគោលដៅធំបំផុតសម្រាប់ពួកគេគឺដើម្បីប្រមូលទឹកនោមឱ្យបានច្រើនជាង ៧ម៉ឺនលីត្រក្នុងរយៈពេល ៣ឆ្នាំ។ ក្រុមនេះមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មស៊ុយអែត នៅ Uppsala ដែលបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា Sanitation360។ ក្រុមខាងលើបានប្រើប្រាស់បច្ចេកវិទ្យាគេបានអភិវឌ្ឍខ្លួនឯង ដោយសម្ងួតទឹកនោមចេញជាល្បាយរឹង ហើយក្រោយមកទៀត ប្រើញញួរបំប្លែងចេញទៅជាម្សៅ ហើយសង្កត់ចេញជាជី ដែលអាចប្រើប្រាស់ក្នុងការធ្វើកសិកម្មស្តង់ដារ។ កសិករក្នុងកោះនោះបានប្រើប្រាស់ជីនោះដើម្បីដាំដុះដើម Barley ដើម្បីយកទៅធ្វើជាវត្ថុធាតុដើមបិតស្រា ហើយក្រោយពីគេទទួលទានរួច វដ្តនៃការធ្វើនោះកើតឡើងដដែលៗវិលជុំ។ លោក Prithvi Simha ដែលជាប្រធានផ្នែកបច្ចេកវិទ្យារបស់ SLU និង Sanitation360 បាននិយាយ ថា អ្នកស្រាវជ្រាវទាំងនោះគឺមានបំណងច្នៃទឹកនោមឡើងវិញគឺដើម្បីផ្តល់នូវគំរូមួយដល់ពិភពលោកគឺយើងអាចធ្វើបាន។ គម្រោងផែនការនៃការច្នៃទឹកនោមនៅលើកោះ Gotland គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលយើងខំប្រឹងបំបែកទឹកនោមចេញពីទឹកស្អុយដែលនៅសល់ និងកែច្នៃទៅជាជី។ ការអនុវត្តនេះ កំពុងត្រូវបានសិក្សាដោយក្រុមនៅសហរដ្ឋអាមេរិក អូស្ត្រាលី ស្វីស អេត្យូពី និងអាហ្វ្រិកខាងត្បូងផងដែរ។ ជាមួយគ្នានោះដែរ ក្រុមអ្នកវិទ្យាសាស្រ្តទាំងនោះបានបញ្ជាក់ថា ទឹកនោមនេះពិតជាមានអត្ថប្រយោជន៍យ៉ាងធំធេងចំពោះបរិស្ថាន ហើយវាក៏ជាផ្នែកមួយដ៏ល្អដែរដោយសារតែទឹកនោមសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលជំនួសឱ្យសារធាតុទឹកដែលបំពុល ដោយវាក៏អាចជំនួយដល់ដំណាំដូចគ្នាដែរ ៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-06T04:40:34.670Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 298, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ល្បីកោះសង្សារជាប់ជាកោះស្អាតបំផុតនៅអាស៊ី មកដឹងប្រវត្តិម្ចាស់កោះ និងលក្ខណៈពិសេសធំៗនៃកោះនេះ
https://business-cambodia.com/articles/koh-song-saa
ទេសភាពឆ្នេរខ្សាច់ធម្មជាតិ​ ដ៏ស្រស់ត្រកាលនៅលើកោះសង្សារ ដែលជាទីតាំងរមណីយដ្ឋានដ៏ប្រណិតមួយស្ទើរតែរកកន្លែងណាប្រដូចពុំបានឡើយ។ កោះសង្សារ រំលេចរូបរាងយ៉ាងស្រស់អស្ចារ្យស្ថិតនៅលើផ្ទៃមហាសាគរភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយធ្វើដំណើរតាមទូកប្រមាណចន្លោះពី៤០-៤៥នាទី និងមានចំងាយ ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ។ កោះនេះត្រូវបានគេប្រសិទ្ធនាមថាជា ឋានសួគ៌ក្រោមមេឃ និងជាប់ជាកោះស្អាតបំផុតមួយនៅអាស៊ីអាគ្នេយ៍ បើយោងតាមការវាយតម្លៃដោយ travelandeisureasia ដែលមនុស្សគ្រប់គ្នាគួរតែទៅកម្សាន្តឲ្យបានម្តងក្នុងមួយឆាកជីវិត ។ តើនរណាជាម្ចាស់កោះសង្សារ? តើកោះខ្មែរមួយនេះមានលក្ខណពិសេសអ្វីខ្លះ ទើបអាចឆាបឆក់ឥន្ទ្រីយារម្មណ៍ភ្ញៀវទេសចរទាំងក្នុងស្រុក និងពិភពលោក ថែមទាំងពោលពាក្យសរសើរមិនដាច់ពីមាត់បែបនេះ? រមណីយដ្ឋានដែនកោះកំពុងលាក់ខ្លួនពួនសម្រស់ ហាក់បីដូចនារីខ្មែររៀបពេញក្រមុំចូលម្លប់តាមទំនៀមត្រូវបន្ទំសាច់ឲ្យសរខ្ចីរៀនវិជ្ជាការប្រពៃពេញលក្ខណជាស្ត្រីប្រកបដោយលក្ខណាល្អឯក ត្រូវបានជនបរទេសដែលធ្លាប់ទៅកម្សាន្តកំណត់ឈ្មោះឱ្យថាជា កោះម៉ាល់ឌីវស្រុកខ្មែរ ដោយមានប្តីប្រពន្ធមួយគូគឺលោកRory Hunter និងលោកស្រី Melita ជាម្ចាស់ ទិញក្នុងតម្លៃ១ម៉ឺន៥ពាន់ដុល្លារ តាំងពីឆ្នាំ២០០៦មកម្លេះ។ តោះ! ឥឡូវយើងមកមើលថាតើមានអ្វីពិសេសខ្លះនៅកោះសង្សារ៖ ១/. កន្លែងដ៏សែនរូម៉ែនទិចបំផុត៖ កោះសង្សារ គឺជាឈ្មោះដែលរួមបញ្ចូលគ្នារវាង កោះបង និង កោះអូន។ «កោះបង» (មានទំហំផ្ទៃដីសរុប ៧.៥ហិចតា) ត្រូវបានប្រើប្រាស់ជាកន្លែងឡើងភ្នំមើលធម្មជាតិ សម្រាប់លោកអ្នកដែលចូលចិត្តផ្សងព្រេង ក្នុងព្រៃដ៏ក្រាស់ ជាមួយនឹងរុក្ខជាតិធំៗ។ ចំណែកឯ «កោះអូន» (មានផ្ទៃដីសរុប ៣.៥ ហិចតា) គឺជាទីតាំងមូលដ្ឋានសម្រាប់សកម្មភាពប្រចាំថ្ងៃរបស់ភ្ញៀវដូចជា ការស្នាក់នៅ ការទទួលទានអាហារ ការហាត់កីឡា ធ្វើយូហ្គា ជាដើម។ ២/. បរិយាកាសរីសត និងកន្លែងស្នាក់នៅ៖ បរិយាកាសនៅក្នុងរីសតកោះសង្សារគឺមានភាពស៊ីវីល័យស្រស់ស្អាត មិនមែនប្រៀបត្រឹមរីសតកម្រិតផ្កាយ៥ក្នុងប្រទេសនោះទេ ពោលគឺអាចប្រៀបស្មើនឹងរីសតលំដាប់ផ្កាយពិភពលោកទៀតផង។ សំណង់វីឡាលើកោះរចនាឡើងតាមបែបសម័យទំនើបមើលពីក្រៅហាក់ដូចជាផ្ទះប្រក់ស្បូវសាមញ្ញ តែបើក្រឡេកទៅមើលពីខាងក្នុងវិញសុទ្ធសឹងតែជាគ្រឿងសង្ហារឹមដ៏ប្រណិត ដែលមិនខុសពីរស់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយឡើយ។ ៣/. កន្លែងមើលថ្ងៃរះ និងថ្ងៃលិច ដ៏ស្អាតបំផុត៖ ទេសភាពសមុទ្រពណ៌ខៀវខ្ចី ស្រូបយកខ្យល់បរិសុទ្ធ ជាទីតាំងអំណោយផលបំផុតសម្រាប់គយគន់សម្រស់មើលថ្ងៃរះព្រឹក ថ្ងៃលិចនាពេលល្ងាច។ មានអាងហែលទឹកជាប់ទឹកសមុទ្រ បន្ថែមជាមួយនិងឆ្នេរខ្សាច់សក្បុស អមប្រសមដោយព្រៃឈើលើកោះបន្សុតខ្យល់ត្រជាក់ដល់ក្នុងចិត្តស័ក្តិសមជា ឋានសួគ៌ក្រោមមេឃ ដែលអ្នកគ្រប់រូបប្រាថ្នាចង់ទៅមិនខុសពីពាក្យគេថាឡើយ។ ៤/. ជាតំបន់ស្ងប់ស្ងាត់ និងសុវត្ថិភាព៖ នៅក្នុងតំបន់ជុំវិញកោះសង្សារចម្ងាយ២០០ម៉ែត្រ ត្រូវហាមប្រាមមិនឱ្យទូកនេសាទឬអ្នកទេសចរផ្សេងៗចូលបានផ្តេសផ្តាសឡើយ។ ជាកន្លែងដ៏ស្ងប់ស្ងាត់ និងពោរពេញទៅដោយសម្រស់ធម្មជាតិត្រជាក់ចិត្ត គួបផ្សំនឹងសំឡេងទឹករលកពីរោះរណ្តំ។ លើសពីនេះទៅទៀត សម្រាប់លោកអ្នកដែលចូលចិត្តហែលទឹក ធានាថា ជក់ចិត្តដិតអារម្មណ៍ជាមួយឆ្នេរខ្សាច់ដ៏ស្រស់ត្រកាល ដែលត្រូវបានថែរក្សាដោយយកចិត្តទុកដាក់ប្រកបដោយអនាម័យខ្ពស់ និងទទួលបាននូវភាពល្អឯកនៃឯកជនភាព។ ៥/. ធានាផ្តល់ជូនភាពរូម៉ែនទិចសូម្បីពេលញុំាអាហារ៖ ម្ហូបអាហារសម្រាប់ភ្ញៀវមានជាច្រើនមុខ យ៉ាងសម្បូរបែប មិនថាជាម្ហូបបែប អឺរ៉ុប ចិន ខ្មែរ ឬ ថៃឡើយឈ្ងុយឆ្ងាញ់ជាទីគាប់ចិត្ត។ រាល់ម្ហូបទាំងអស់ ត្រូវបានចម្អិនដោយយកចិត្តទុកដាក់ពីចុងភៅល្បីលំដាប់ផ្កាយ។ ជារឿយៗទីតាំងសម្រាប់ទទួលទានអាហារពេលល្ងាចរបស់ភ្ញៀវត្រូវបានផ្លាស់ប្ដូរពីទីតាំងមួយទៅទីតាំងមួយទៀតនៅលើកោះ ដែលបានរៀបចំដោយផ្ទាល់ពី កោះសង្សារ តែម្ដង។ ការធ្វើបែបនេះក្នុងគោលបំណងឲ្យភ្ញៀវទាំងអស់ទទួលបានអារម្មណ៍ប្លែកក្នុងការទទួលទាន។ គួរបញ្ជាក់ផងដែរថា បើនិយាយពីតម្លៃនៃការស្នាក់នៅលើកោះសង្សារក្នុង១យប់វិញ ដោយសារតែគុណភាពខ្ពស់នៃអាហារ សេវាកម្ម បូករួមជាមួយសម្រស់ធម្មជាតិទៀតនោះដែលអនុញ្ញាតឲ្យអតិថិជនរស់នៅសោយសុខ សុវត្ថិភាពខ្ពស់ សម្រាប់ការស្នាក់នៅក៏មានតម្លៃលំដាប់អភិជនផងដែរ ពោលគឺការស្នាក់នៅក្នុង១យប់ តម្លៃចន្លោះពី៨៩០ដុល្លារ ទៅដល់៥ពាន់ដុល្លារ ឬលើសនេះក៏មាន។ នេះបើតាមការដកស្រង់ចេញពីវេបសាយផ្លូវការរបស់កោះសង្សារនាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ (ប៉ុន្តែតម្លៃអាចមានការប្រែប្រួលឡើងថ្លៃ ឬចុះថោកអាស្រ័យទៅតាមរដូវកាល)៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក» ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-06T04:24:13.565Z", "category": "ភាពជាអ្នកដឹកនាំ", "views": 2002, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
សម្ដេចតេជោអនុញ្ញាតឲ្យឡានចង្កូតស្ដាំអាចបង់ពន្ធដោយមិនចាំបាច់កែចង្កូត តែសម្រាប់តែឡានដែលចរាចរនៅកម្ពុជា
https://business-cambodia.com/articles/samdech-hun-sen-and-car
នៅព្រឹកថ្ងៃទី០៦ កក្កដា នេះ ក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតអោយរថយន្តចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់កែពីចង្កូតស្ដាំ​ទៅចង្កូតឆ្វេងនោះឡើយ ដូច្នេះ អ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។ ត្រង់ចំណុចនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ត្រឹមថ្ងៃទី០៦ ខែកក្កដា ២០២២ នេះ មិនអនុញ្ញាតដាច់ខាតនូវ​ការនាំចូលបន្តនូវឡានចង្កូតស្ដាំនេះ ការអនុញ្ញាតខាងលើ សម្រាប់តែឡានដែលបានចរាចរនៅក្នុងកម្ពុជារួចហើយប៉ុណ្ណោះ។ ជាមួយគ្នានោះសម្ដេចតេជោក៏បានប្រកាសផងដែរថា ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ គឺមិនអនុញ្ញាតឲ្យមានការនាំចូលរថយន្ដចង្កូតស្ដាំចូលក្នុងប្រទេសកម្ពុជាទៀតនោះទេ។ បើសិនមានការខូចនាំចូលគឺត្រូវតែធ្វើការចាប់យកតែម្ដង បង់ពន្ធក៏មិនឲ្យបង់ពន្ធ ប្ដូរចង្កូតក៏មិនឲ្យប្ដូរដែរ៕ អត្ថបទ៖ កឹម ប៊ុនធឿន
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-06T02:58:04.138Z", "category": "ព័ត៌មានថ្មីៗ", "views": 992, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ឈរជើងលើវិស័យអនឡាញជាង ៧ឆ្នាំ ទីបំផុតក្រុមហ៊ុន MA TEY BRAND អាចទទួលបានពាន ៤នៅប្រទេសថៃ
https://business-cambodia.com/articles/ma-tey-brand-award
កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន MA TEY BRAND ទើបតែទទួលបានពានប្រកួតប្រជែងផលិតផលចំនួន ៤នៅប្រទេសថៃហើយនេះពិតជាជាកិត្តិយសខ្លាំងមែនទែន ដែលក្រុមហ៊ុនអនឡាញមួយនេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើនខ្លាំងទៅ។ លោកស្រី ហួត សិរីបញ្ញា ដែលជា អគ្គនាយិការ ក្រុមហ៊ុន MA TEY BRAND បាននិយាយថា ដោយសារតែសក្កានុពលរបស់ ក្រុមហ៊ុន MA TEY BRAND កាន់តែរីកលូតលាស់ខ្លាំងទៅនិងមានអតិថិជនគាំទ្រខ្លាំងទៅ រហូតដល់ឆ្នាំ ២០២២ នេះក្រុមហ៊ុនមានកិត្តិយសអាចមកទទួលពាននៅប្រទេសថៃដោយផ្ទាល់និងអាចទទួលបានការស្វាគមន៍អង្គុយតុ VIP នៅជួរមុខគេផងដែរ។ លោកស្រី សិរីបញ្ញា បានបន្តទៀតថា ជាពិសេសនោះផលិតផលថ្មីរបស់ក្រុមហ៊ុន MA TEY BRAND ដែលមានឈ្មោះថា MA TEY Hair tonic ដែលជាថ្នាំបាញ់បណ្ដុះសក់ និងព្យាបាលសក់ជ្រុះកំពុងតែផ្ទុះទីផ្សារយ៉ាងខ្លាំងនៅប្រទេសកម្ពុជា ហើយឆាប់ៗនេះក៏គ្រោងនាំចេញទៅប្រទេសអាស៊ានមួយចំនួនដែរ។ ចំពោះផលិតផលថ្មី MA TEY Hair tonic គឺក្រុមហ៊ុនមាន Certificate ត្រឹមត្រូវដែលទិញផ្ដាច់រូបមន្តពីប្រទេសអ៊ីតាលីអញ្ចឹងហើយទើបផលិតផលមានគុណភាពញាក់សាច់រហូតអតិថិជនទិញប្រើបាញ់តែ ៥ទៅ ៧ថ្ងៃអន់ថយជ្រុះដល់ទៅ ៧០% ទៅ ៨០% ហើយ ២អាទិត្យឡើងដុះកូនសក់ព្រាត វែងក៏វែងលឿនក្រាស់ក៏ក្រាស់លឿនចាប់មិនឈ្នះឡើយ។ ដូច្នេះហើយ សម្រាប់អតិថិជនទាំងអស់មិនថាបុរស នារី ប្រើផលិតអីក៏នៅតែមិនបាត់ជ្រុះ សក់នៅតែមិនដុះវែងដុះក្រាស់ អាចសាកបាន ជាមួយរូបមន្តលេខ១ពីប្រទេសអ៊ីតាលី។ លោកស្រី ហួត សិរីបញ្ញា បានបន្ថែមថា “នាងខ្ញុំសូមអរគុណដល់អតិថិជនទាំងអស់ដែលតែងគាំទ្រផលិតផល MA TEY BRAND មករយៈពេល ៧ឆ្នាំមកនេះ ហើយក៏នៅបន្តគាំទ្រគ្រប់ផលិតផលអោយតែប្រេនរបស់អ្នកនាង ព្រោះតែមានទាំងអស់គ្នាជួយគាំទ្រ ទើបផលិតផលយើងអាចមានថ្ងៃនេះ”។ ហើយចំពោះពានទាំង ៤ ដែលលោកស្រីទទួលបាននោះគឺមានដូចជា៖ ពានទី១៖ ( Top CEO 2022 ) ជាពាន អ្នកដឹកនាំឆ្នើម ប្រចាំ ២០២២ ពានទី២៖ (Asia Best Product Beauty Award 2022​) ជាពានជាប់ជាផលិតផលឆ្នើមប្រចាំ ឆ្នាំ ២០២២ ពានទី៣៖ (ASEAN Plus Award 2022 Best Biz &Product ) ជាពានផលិតមានកេរ្តិ៍ឈ្មោះលំដាប់អាស៊ីប្រចាំឆ្នាំ ២០២២ ពានទី៤៖ ( Brand awards Company 2022 ) ជាពានធុរៈកិច្ចឆ្នើម ដែលលេចធ្លោប្រចាំឆ្នាំ ២០២២ ជាចុងក្រោយ អគ្គនាយិការ ក្រុមហ៊ុន MA TEY BRAND ក៏សូមអរគុណដល់ដៃគូសហការ (តំណាងតូចធំ) ទាំងអស់ដែលតែងតែតស៊ូស្មោះត្រង់រួមសុខរួមទុក ទើបក្រុមហ៊ុនអាចមានថ្ងៃនេះលោកស្រីសូមសន្យាថានិងនាំយកតែផលិតផលល្អមានគុណភាពស្តង់ដារ មកលក់ជូនបងប្អូនសង្ឃឹមថាបងប្អូននិងបន្តគាំទ្រ MA TEY BRAND ជារៀងរហូត៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-06T02:52:58.492Z", "category": "PR", "views": 2198, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ក្រុមហ៊ុន GC Realty បានចុះកិច្ចព្រមព្រៀងសហការជាដៃគូជាមួយក្រុមហ៊ុន ម៉ាយ សេខិន ហូម ស៊ីអិម២អេច ដែលអនុញ្ញាតឲ្យអ្នកវិនិយោគបរទេសទទួលបានកញ្ចប់ទិដ្ឋាការមាសរយៈពេល១០ឆ្នាំ
https://business-cambodia.com/articles/gc-realty-and-cambodia-my-second-home
នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុន GC Realty បានរៀបចំកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន ម៉ាយ សេខិន ហូម ស៊ីអិម ២អេច ក្នុងកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលជាកម្មវិធីមួយរបស់សមាគមមូលនិធិគ្រួសារខ្មែរ។ នៅក្នុងកម្មវិធីដ៏ពិសេសនេះ គឺមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិគ្រួសារខ្មែរ ឯកឧត្ដម នូវ សុខភាព និងជាតំណាងឲ្យក្រុមហ៊ុន ម៉ាយ សេខិន ហូម ស៊ីអឹម២អេច និងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត។ យោងតាមប្រសាសន៍របស់ឯកឧត្ដម នូវ សុខភាព បានឲ្យដឹងថា បន្ទាប់ពីឆ្លងកាត់ការពិភាក្សានិងត្រួតពិនិត្យយ៉ាងលម្អិតរាជរដ្ឋាភិបាលប្រទេសកម្ពុជាបានយល់ថានេះជាពេលវេលាដ៏សាកសមបំផុតក្នុងការអនុវត្តន៍ជំហានដំបូងនៃច្បាប់អន្តោប្រវេសន៍ថ្មី។ ក្រសួងមហាផ្ទៃបានសម្រេចប្រកាសគាំទ្រ សមាគមមូលនិធិគ្រួសារខ្មែរ បង្កើតនូវកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលជា កម្មវិធីតែមួយគត់ដែលអនុញ្ញាតឲ្យអ្នកវិនិយោគបរទេសដែលចូលជាសមាជិករបស់កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” អាចទទួលបានកញ្ចប់ទិដ្ឋាការមាសរយៈពេល១០ឆ្នាំ។ កម្មវិធីទាំងមូលបានផ្ដោតសំខាន់ទៅលើវិស័យជាច្រើន រួមមានការលុបបំបាត់ក្រុមហ៊ុនអន្ដោប្រវេសន៍ដែលគ្មានការអនុញ្ញាត និងចាប់ផ្ដើមសេដ្ឋកិច្ចឡើងវិញព្រមទាំងជំរុញការ វិនិយោគបរទេសមកកាន់ ប្រទេសកម្ពុជា។ លោក កាំង នីន ដែលជានាយក និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ជីស៊ី រៀលធី បានមានប្រសាសន៍ថា  កម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំ នឹងជួយដល់អ្នកដែលចូលជាសមាជិកក្នុងការដាក់ពាក្យ ស្នើសុំលិខិតឆ្លងដែនកម្ពុជា បន្ទាប់ពីទទួលបានទិដ្ឋាការ រយៈពេល ៥ ឆ្នាំ ហើយយើងក៏ជួយសមាជិក រៀបចំចុះឈ្មោះក្រុមហ៊ុន បង្កើតគណនីធនាគារ និងសេវាវិនិយោគ VIP ផ្សេងៗជាច្រើនទៀត ពេលដែលពួគគាត់ចូលមកប្រកបអាជីវកម្ម នៅប្រទេសកម្ពុជា។ ក្រុមហ៊ុន GC Realty យើងមិនត្រឹមតែជាអ្នកប្រឹក្សាផ្នែកអចលនទ្រព្យ តែយើងក៏មានអ្នកជំនាញទទួលប្រឹក្សានៅការវិនិយោគផ្សេងៗ នៅប្រទេសកម្ពុជា ដែលកន្លងមកយើងបានទទួលប្រឹក្សាជាមួយអ្នកវិនិយោគក្រៅប្រទេស ពួកគាត់គឺពេញចិត្ត នូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងមានជំនឿចិត្ត ក្នុងការវិនិយោគ និងប្រកបអាជីវកម្ម ដោយសុវត្ថិភាពនៅប្រទេសកម្ពុជា។ GC Realty បានត្រៀមរួចរាល់ ក្នុងការប្រឹក្សា និងស្វាគមន៏ដល់អ្នកដែលមានបំណងចូលជាសមាជិក កម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំ។ សូមជម្រាបថា កម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំ  (CM2H) គឺជាកម្មវិធីសម្រាប់ជនបរទេសដែលមានបំណងចង់ស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងកញ្ចប់ Golden Visa រយះពេល ១០ ឆ្នាំព្រមទាំងអាចស្នើសុំលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជា ក្រោយការទទួលបានទិដ្ឋាការរយះពេល ៥ឆ្នាំ។ ចំពោះលក្ខខណ្ឌសម្រាប់ជនបរទេសដែលមានបំណង ចូលរួមកម្មវិធីនេះ គឺពួកគាត់ត្រូវតែមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅហើយជាពលរដ្ឋនៃប្រទេស ឬតំបន់ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃក្នុងការស្នើសុំទិដ្ឋាការ ហើយនឹងមានដើមទុនវិនិយោគមិនតិចជាង ១០០,០០០ ដុល្លារក្នុងប្រទេសកម្ពុជា។ លើសពីនេះសមាជិកនៃកម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំ (CM2H) នឹងមានអ្វីៗគ្រប់យ៉ាងរួចរាល់សម្រាប់ពួកគាត់នៅពេលមកដល់ព្រះរាជាណាចក្រកម្ពុជា រួមមានមធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅ គណនីធនាគារក្នុងស្រុក ការធានារ៉ាប់រងថែទាំសុខភាព ការបើកដំណើរការអាជីវកម្មហើយសំខាន់បំផុតពួកគាត់នឹងទទួលបានប័ណ្ណការងារ ទិដ្ឋាការសិក្សា និងជាពិសេសគម្រោងអចលនទ្រព្យដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល៕ អត្ថបទពាណិជ្ជកម្ម    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-06T02:10:00.372Z", "category": "PR", "views": 153, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អ្នកជំនាញបង្ហើបពីអត្ថប្រយោជន៍ ដែលប្រជាជនគួរទិញសេវាធានារ៉ាប់រងតាមរយៈធនាគារ
https://business-cambodia.com/articles/benefit-of-bancassurance-in-cambodia
ជាការពិតណាស់ បើអ្នកគិតគូដល់ផែនការហិរញ្ញវត្ថុនាពេលអនាគតក៏ដូចជាសុវត្ថិភាពក្រុមគ្រួសារនិងការទទួលបាននូវសន្ដិភាពផ្លូវចិត្ត ការទិញសេវាធានារ៉ាប់រងគឺជារឿងសំខាន់មួយដែលអ្នកមិនគួរមើលរំលងឡើយ។ ​​​​បច្ចុប្ប​ន្នការទិញសេវាធានារ៉ាប់រងនេះ​ បងប្អូនមិនចាំបាច់អញ្ជើញទៅដល់ក្រុមហ៊ុនធានារ៉ាប់រង​នោះទេ ព្រោះធនាគារជាច្រើននៅប្រទេសកម្ពុជាសុទ្ធតែបញ្ចូលនូវសេវាធានារ៉ាប់រង​សម្រាប់អតិថិជនរបស់ខ្លួនក្រៅពីសេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ និងសេវាធនាគារផ្សេងៗទៀត។ និយាយដល់សេវាទិញធានារ៉ាប់រងតាមរយៈធនាគារ ឬ ប៊ែងកាសួរែន ( Bancassurance) លោក ព្រូ ស៊ីថន ប្រធានគណៈកម្មការអប់រំនៃសមាគមធានារ៉ាប់រងកម្ពុជា និងជានាយកជាន់ខ្ពស់គ្រប់គ្រងនាយកដ្ឋានចែកចាយតាមដៃគូធនាគាររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបង្ហើបពីអត្ថប្រយោជន៍ជាច្រើនដែលប្រជាជនកម្ពុជាគួរទិញសេវាធានារ៉ាប់រងតាមរយៈធនាគារ( Bancassurance)៖ ១. ដំណោះស្រាយពេញលេញ អ្នកនឹងទទួលបានភាពពេញលេញនៃដំណោះស្រាយផ្នែកហិរញ្ញវត្ថុ​ ដោយពេលអ្នកទិញធានារ៉ាប់រងតាមរយៈធនាគារ នោះអ្នកមិនមែនទិញតែផលិតផលប៉ុណ្ណោះទេ តែថែមទាំងទទួលបានដំណោះស្រាយ​ហិរញ្ញវត្ថុពាក់ព័ន្ធដូចជាការធានារ៉ាប់រងការការពារកម្ចី ឬ ការសន្សំ ឬ ការវិនិយោគបបន្ថែមជាដើម។​ មិនតែប៉ុណ្ណោះអ្នកអាចប្រើប្រាស់ការប្រាក់ពីប្រាក់បញ្ញើដែលមានស្រាប់សម្រាប់ទិញធានារ៉ាប់រងដោយមិនបាច់ថែមលុយពោលគឺទទួលបានទាំងការប្រាក់ទាំងការធានារ៉ាប់រង។ មួយវិញទៀតលោកអ្នកក៏អាចទទួលបានការធានារ៉ាប់រងករណីមរណភាព គ្រោះថ្នាក់ ឬ ពិការភាព សម្រាប់ការពារកម្ចីផ្សេងៗដូចជា កម្ចីគេហដ្ឋាន កម្ចីផ្ទាល់ខ្លួន កម្ចីកាតឥណទាននិងធានាលើការធ្វើដំណើរជាដើម។ ២. ងាយស្រួលទទួលបានសេវាធានារ៉ាប់រង ការទិញសេវាធានារ៉ាប់រងតាមរយៈធនាគារធ្វើឲ្យអ្នកចំណេញពេលវេលាពោលគឺអ្នកមិនត្រឹមតែទៅធនាគារទទួលបានសេវាធនាគារប៉ុណ្ណោះទេតែអ្នកក៏អាចទិញសេវាធានារ៉ាប់រង បំពេញឯកសារ និងបង់ប្រាក់​នៅធនាគារតែម្ដង ដោយមានការប្រឹក្សាពីបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រងប្រចាំនៅធនាគារតែម្ដងដោយមិនចាំបាច់ដើរស្វែងរកព័ត៌មានពីសេវាធានារ៉ាប់រងច្រើនឡើយ។ ៣. ទំនុកចិត្ត ជាធម្មតាមុននឹងអ្នកសម្រេចចិត្តប្រើប្រាស់សេវាធនាគារណាមួយ មានន័យថាអ្នកមានទំនុកចិត្តលើធនាគារនោះហើយបានសម្រេចចិត្តដាក់ប្រាក់បញ្ញើនៅធនាគារនិងប្រើប្រាស់សេវាផ្សេងៗ។ ចំពោះសេវាធានារ៉ាប់រងនៅតាមធនាគារវិញ ធនាគារនីមួយៗមុនចាប់ដៃគូជាមួយក្រុមហ៊ុនសេវាធានារ៉ាប់រង ធនាគារបានសិក្សាពីគ្នាទៅវិញទៅមក ហើយបុគ្គលិកដែលប្រឹក្សានិងណែនាំពីសេវាធានារ៉ាប់រងសុទ្ធតែទទួលការបណ្ដុះបណ្ដាលច្បាស់លាស់ដូច្នេះ អ្នកអាចទិញធានារ៉ាប់រងដោយទំនុកចិត្តខ្ពស់។ ៤. ងាយស្រួលទាមទារសំណង ក្នុងករណីទទួលមរណៈភាព ពិការភាព ការព្យាបាលសុខភាព និងបញ្ហាផ្សេងៗ គឺធនាគារអាចជួយសម្របសម្រួលសួរនាំ ឬ ស្នើសុំឲ្យក្រុមហ៊ុនធានារ៉ាប់រងជួយពិនិត្យឲ្យបានដិតដល់ ដោយអ្នកមិនចាំបាច់ដើរស្វែង​អ្នកលក់សេវាធានារ៉ាប់រងឡើយ ព្រោះអ្នកក៏ជាអតិថិជនធនាគារដែរជាពិសេសគឺសម្រាប់ធានារ៉ាប់រងការពារកម្ចីតែម្តង។ ៥. ងាយស្រួលបន្តបង់បុព្វលាភ  ជាធម្មតាអ្នកតែងតែមកទទួលប្រើប្រាស់សេវាធនាគារ ដូច្នេះក្នុងករណីអ្នកត្រូវបន្តបង់បុព្វលាភធានារ៉ាប់រងនោះបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង ឬ ធនាគារនឹងជួយសម្របសម្រួលពាក់ព័ន្ធនឹងការបន្តបង់សេវាធានារ៉ាប់រង។ ជាពិសេសកាលណាអ្នកមានគណនីនៅធនាគារស្រាប់នោះការបង់សេវាធនាគារពិតជាមានភាពងាយស្រួលមែនទែន។ ៦. ដឹងពីស្ថានភាពហិរញ្ញវត្ថុ ជាទូទៅបើអ្នកមានបទពិសោធន៍ខ្ចីលុយធនាគារនិងមានប្រវត្តិសងត្រលប់ល្អនោះអ្នកនឹងងាយស្រួលទទួលបានកម្ចីរហ័សពេលខ្ចីលុយលើកក្រោយ។ ចំពោះការទិញធានារ៉ាប់រងតាមរយៈធនាគារក៏ដូច្នេះដែរ ដោយធនាគារដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ដូច្នេះ(ដោយមានការយល់ព្រមពីលោកអ្នកជាមុន)ធនាគារអាចផ្ដល់ព័ត៌មានទាក់ទងមួយចំនួនរបស់លោកអ្នកដល់ក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើឲ្យក្រុមហ៊ុនធានារ៉ាប់រងងាយស្រួលក្នុងការទទួលយកសំណើសុំទិញធារ៉ាប់រងរបស់លោកអ្នក ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-05T18:40:40.327Z", "category": "ហិរញ្ញវត្ថុ", "views": 545, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
លក់តែខជើងជ្រូក តាមចិញ្ចើមផ្លូវហាងកូរ៉េ អាចលក់បាន២តោនក្នុង១ថ្ងៃ នេះជារបៀបធ្វើរបស់ ហាងមួយនេះ
https://business-cambodia.com/articles/jokbal-in-korean
សព្វថ្ងៃអាហារតាមផ្លូវត្រូវបានទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទទួលទាន ជាពិសេស នៅក្នុងប្រទេសកម្ពុជា ដោយសារមានវាមានតម្លៃសមរម្យ ងាយស្រួលស្វែងរក ថែមទាំងឆ្ងាញ់ តែអ្វីដែលយើងបានសង្កេតឃើញ និងមានភាពខ្វះខាតច្រើននោះគឺហាងអាហារនៅស្រុកខ្មែរមួយចំនួន នៅមិនទាន់មានភាពច្នៃច្រើននៅឡើយទេ ។ ជាមួយគ្នានេះដែរយើងនឹងនាំទាំងអស់គ្នា អោយមកស្គាល់ ខជើងជ្រូកនៅតាមផ្លូវមួយកន្លែងនៅប្រទេសកូរ៉េ កំពុងតែមានប្រជាប្រិយភាពខ្លាំង តួយ៉ាងបើយោង តាមផេកផ្លូវការដែលមានឈ្មោះថា Foodie ដែលបានផុសនៅក្នុង Youtube មានអ្នកទស្សនាជិត ១០លាននាក់ បង្ហាញពីអាហារតាមផ្លូវមួយកន្លែងនៅក្នុងប្រទេសកូរ៉េ លក់តែជើងជ្រូកសោះ តែមួយថ្ងៃលក់រហូតទៅដល់២០០០គីឡូ។ វីដេអូខាងលើដដែលបានបង្ហាញពី “Jokbal” ជើងជ្រូក ឬក៏យើងអាចហារឈ្មោះ មួយទៀតថា ខជើងជ្រូក បែបស្ងួត គឺជាមុខម្ហូបបែបកូរ៉េ ដែលផ្សំឡើងពីសាច់ជ្រូក ចម្អិនជាមួយទឹកស៊ីអ៊ីវ និងគ្រឿងទេស ជាច្រើន មុខទៀតដូចជា ខ្ញី ខ្ទឹមស និងស្រាអង្ករ ខ្ទឹមបារាំង និងម្រេចខ្មៅ ដែលធ្វើឱ្យអាហារមួយប្រភេទនេះមាន ភាពពេញនិយមខ្លាំងនៅក្នុងប្រទេសកូរ៉េ រហូតត្រឹមតែមួយថ្ងៃអាចលក់អស់សាច់២តោន ។ បន្ថែមពីនេះ វាមិនត្រឹមតែបូករួមជាមួយគ្រឿងផ្សំដ៏ចំណាននោះទេ Jokbal វាក៏មានចំណុចពិសេសជា​ជាច្រើនផងដែរ ដូចជារំលេចនៅពណ៌ក្រហមឆ្អិនឆ្អៅ ក្លិនឈ្ងុយឆ្ងាញ់ដែលសាយភាយទៅតាមដងផ្លូវ ដែលធ្វើឱ្យមនុស្សទប់អារម្មណ៏មិនបាន ចូលទិញពេញៗហាង ជាពិសេសនោះ គេលក់មានរបៀបនៃការកាប់សាច់ (សាច់ដោយសាច់ ឆ្អឹងដោយឆ្អឹង) អនាម័យល្អ ហើយអ្វីដែលជាចំណុចពិសេសបំផុតនោះ គឺការវេចខ្ចប់របស់គេធ្វើបានល្អខ្លាំងមែនទែន ដែលធ្វើឱ្យអ្នកទិញមានអារម្មណ៍ថាចង់ទទួលទាន ។ បើនិយាយអំពីតម្លៃវិញគឺធូរថ្លៃមែនទែន គឺសមរម្យខ្លាំង មិនខ្លាចក្នុងការចំណាយឡើយ ដោយ-ជើង ជ្រូកខ្នាតធំមានតម្លៃ ១៨,០០០ វ៉ុន (១៣.៧០ដុល្លារ) - ជើងជ្រូកតូច ១០០០០វ៉ុន (៧.៦ដុល្លារ) ជើងជ្រូកខ្នាតតូច ៣,៥០០ ~ ៤,០០០ វ៉ុន(២.៦៦-៣.០៤) ហើយបើកលក់ចាប់ពីពេលល្ងាចទៅ ។ គួរជម្រាបផងដែរថា ខាងលើនេះគឺជាគម្រូអាជីវកម្មល្អមួយ ប្រសិនបើបងប្អូនជាអ្នកកំពុងតែបម្រើសសេវា កម្មលក់ម្ហូបអាហារ ទាំងអស់គ្នាត្រូវរៀនច្នៃផលិតផលខ្លួនឯងឱ្យត្រូវនឹងទីផ្សារ កុំចាប់ទីផ្សាររត់រកយើង ពោលគឺយើងរត់រកទីផ្សារ យើងនឹងមានឱកាសលក់ផលិតផលមុនគេ អត្ថបទដោយ៖ នៅ​ ថាត់សណា
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-05T16:26:03.143Z", "category": "កំពូលអ្នកលក់", "views": 295, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }
មហាសេដ្ឋិនី Rihanna ក្លាយជាស្ត្រីអ្នកមានជាងគេបំផុតនៅអាមេរិក កើបចំណូលពីប្រភពធំៗ៤នេះ
https://business-cambodia.com/articles/billionaire-rihanna-becomes-the-richest-woman-in-america
ចម្រៀងមនោសញ្ចតនាដែលអន្លង់អន្លាចបន្លឺចេញពីតារាចម្រៀងស្រី Rihanna​ រាជនីចម្រៀងដែលមានប្រជាប្រិយភាពមួយរូបរបស់សហរដ្ឋអាមេរិក។​ កាលពីពេលថ្មីៗនេះផងដែរយោងតាមការចុះផ្សាយរ​​បស់ទស្សនាវដ្តី Forbes បានចេញផ្សាយអំពីកំណើននៃទ្រព្យសម្បត្តិរបស់តារាចម្រៀងស្រីរូបនេះបានក្លាយជាស្រ្តីអ្នកមានបំផុតមានអាយុក្រោម៤០ឆ្នាំតែមួយរូបគត់ដែលទទួលបានចំណូលអំពីការបង្កើតសម្បត្តិដោយខ្លួនឯង។ ជាមួយគ្នានេះដែរតារាចម្រៀងដែលមានដើមកំណើតជាជនជាតិអាហ្វ្រិករូបនេះគឺជាតារាចម្រៀងស្រីដែលមានសមត្ថភាពទេពកោសល្យផ្នែកសិល្បៈចាប់តាំងពីកុមារភាពមកម្ល៉េះនិងបានក្លាយទៅជាស្រ្តីដែលមានឥទ្ធិពលនៅក្នុងវង្វង់សិល្បៈផងដែរ។ បន្ថែមពីនេះទៅទៀតតារាស្រីវ័យ៣៤ឆ្នាំរូបនេះគឺជា​ម្ចាស់ជំនួញនិងអាជីវកម្មជាច្រើនក្នុងដៃ។ ជាចមម្លើយឆ្លើយតបជាមួយការកើនឡើងនៃទ្រព្យសម្បត្តិរបស់តារាស្រ្តីរូបនេះដែលគឺបានមកពីការងារសិល្បៈនិងយកលុយទៅបណ្តាក់ទុនរហូតកើនដល់១.៤ពាន់លានដុល្លារហើយក្នុងឆ្នាំ២០២២នេះ។ ចំណែកឯប្រភពចំណូលធំៗដែលនាំឱ្យតារាស្រីសម្បូរទ្រព្យរូបនេះកើបលុយមាន៤ ច្រកធំៗគឺ ការសម្តែងសិល្បៈ​, ក្រុមហ៊ុនគ្រឿងសម្អាង​ Beauty Fenty , ក្រុមហ៊ុនគ្រឿងថែរក្សាស្បែក​ Fenty Skin, និងក្រុមហ៊ុនស​ម្លៀកបំពាក់ក្នុងរបស់ស្រ្តី Savage X Fenty ដែលជាប្រភពចំណូលធំៗរបស់ម្ចាស់ពានរង្វាន់ Grammy Award ៩ដង​រូបនេះអាចរកបាន។ គូសបញ្ជាក់ផងដែរថាមហាសេដ្ឋីវ័យក្មេងបំផុតបន្ទាប់នៅក្នុងបញ្ជី Forbes គឺ Kim Kardashian អាយុ ៤១ ឆ្នាំដែលមានទ្រព្យសម្បត្តិសុទ្ធ ១.៨ ពាន់លានដុល្លារ។ Kardashian និងប្អូនស្រីរបស់នាង Kylie Jenner ដែលអាយុ ២៤ឆ្នាំគឺជាមហាសេដ្ឋីវ័យក្មេងបំផុតក្នុងបញ្ជីដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៦០០លានដុល្លារ បានរកឃើញភាពជោគជ័យទាំងផ្នែកកម្សាន្ត និងមុខជំនួញដែលជាតារាជួរមុខគេនៅសហរដ្ឋអាមេរិក៕ អត្ថបទដោយ៖ ពីង ជូអេង ( កូនត្រចៀកកាំ )  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-05T12:10:01.858Z", "category": "ភាពជាអ្នកដឹកនាំ", "views": 733, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
មកដឹងក្បួនឡាយលក់របស់ជនជាតិចិនពិសេសៗ ចាប់យកឪកាសទាំងនេះ ភ្ញៀវចាំទម្លាក់លេខទិញផលិតផល
https://business-cambodia.com/articles/china-livestream
បើនិយាយពីការឡាយលក់នៅលើអនឡាញ គេប្រហែលនឹងនឹកឃើញទៅដល់ប្រទេសចិនមុនគេ នេះក៏ ដោយសារតែប្រជា ជនប្រទេសមួយនេះ ពូកែនៅក្នុងការលក់និងសន្សំខ្លាំងណាស់ ជាពិសេសនោះនៅក្នុង សម័យបច្ចេកវិទ្យាប្រទេសមួយនេះប្រើការលក់បែប E-commerce និងការឡាយ Stream លក់ផលិតផល រកចំណូលបានរាប់ពាន់លានដុល្លារ ។ តួយ៉ាងដូចជាជើងខ្លាំងលក់ផលិតផលអនឡាញរបស់ចិនពីររូប Austin Li Jiaqi និង Viya ដែលកំពុងតែ មានប្រជាប្រជា ប្រិយភាពខ្លាំងមែនទែននៅក្នុងប្រទេសចិន អ្នកទាំងពីរត្រូវបានគេចាត់ទុកថាជាកំពូលអ្នក លក់អនឡាញបប្រចាំប្រ ទេសចិន ដោយអ្នកទាំងពីអាចរកចំណូលបានជិត៣ពាន់លានដុល្លារ ត្រឹមតែ ១ថ្ងៃក្នុងកម្មវិធី Singles' Day ។ នេះបើយោងទៅតាមគេហទំព័រ yahoo.com ។ ឱកាស branding ខ្លួនឯង ៖ មិនថានៅចិន ឬនៅស្រុកខ្មែរនោះទេបងប្អូនទាំងអស់គ្នា អាចសង្កេតឃើញ ថាអ្នកមិនសូវល្បី ឬមិនមានអ្នកស្គាល់ច្រើន ពេលដែលចេញឡាយម្តងៗមានអ្នកចូលមើលតិចតួចបំផុត ហើយឱកាសនៃការលក់ក៏មានតិចតួចដែរ ផ្ទុយទៅវិញប្រសិនបើយើងជាអ្នកដែលមានឈ្មោះល្បី (influencer) នឹងមានអ្នកតាមដានច្រើន ហើយឱកាសនៃការលក់របស់អ្នកក៏មានច្រើនដែរ ។ តួយ៉ាងដូចនៅចិន អ្នកដែលអាចរកចំណូលបានច្រើន ដូចជាស្តេចលក់ Austin Li Jiaqi និង Viya គឺ ពួកគាត់សុទ្ធតែជា influencer ដូច្នេះនៅពេលដែលឡាយលក់ម្តងៗមានអ្នកតាមដានរាប់ម៉ឺននាក់ចាំចូល មើល និងទម្លាក់ទិញផលិតផល ។ ចាប់យកបណ្តាញសង្គម ៖ ថ្វីបើចិនមិនប្រើហ្វេសប៊ុកក្នុងការឡាយលក់ផលិតផលក៏ដោយ ប៉ុន្តែចិនមាន បណ្តាញសង្គមជាច្រើននៅក្នុងប្រទេសសម្រាប់ឱ្យប្រជាជនធ្វើការលក់ដូរបាននៅទីនោះ តួយ៉ាងដូចជា បណ្តាញសង្គម TikTok និង App E-commerce ជាច្រើនដូចជា JD.com, Taobao,Tmall ,Alibaba ,Dangdang ជាដើម ដែល App ទាំងនេះគេអាចូលទៅឡាយ ដូចជាអ្នកល្បីៗចូលទៅឡាយលក់ដាច់ ដូចព្យុះ ។  យើងចង់ទាញចូលមកការឡាយនៅក្នុងស្រុកខ្មែរយើងវិញ ក្រៅតែពីធ្វើខ្លួនឯងមានអ្នកស្គាល់ ហើយ រឿងដែលសំខាន់ទីពីរនោះគឺ រៀនប្រើបណ្តាញសង្គមក្នុងការឡាយលក់ផលិតផល តាមតែឡាយ ធម្មតាៗគេមិនចូលមើលទេ ទាល់តែមានអ្វីដែលប្លែក និងជាប្រយោជន៍សម្រាប់អ្នកមើល ទើបគេ ចាប់ អារម្មណ៍ចូលទៅមើល បើធ្វើធម្មតាៗអូសរំលងហើយ ។ ចាប់យកព្រឹត្តការណ៍ធំៗលក់ ៖ នៅចិនគេតែងតែមានព្រិត្តការណ៍លក់ពាក់កណ្តាលឆ្នាំ និងចុងឆ្នាំ ដូចជាកម្មព្រិត្តិការលក់ Single day, Black Friday, mid year sale ជាដើម គេចាប់យកព្រឹត្តិការណ៍ ធំៗទាំងនេះជាការលក់ដ៏ធំបំផុត ។ តួយ៉ាងកាលពីឆ្នាំ២០២១កន្លងទៅនេះ ក្រុមហ៊ុន Alibaba nig JD.com ឡាយលក់នៅក្នុងព្រឹត្តិការមួយនេះ ហើយអាចរកចំណូលបានប្រមាណជា ១៣៩ពាន់លានដុល្លារ ។ នៅក្នុងនេះមិនមែនចង់ឱ្យទាំងអស់គ្នាធ្វើដូចគេនោះទេ តែចង់ឱ្យបងប្អូនដែលជាអ្នកលក់ ទាំងឡាយរៀនបង្កើតឱកាសនៅក្នុងការលក់របស់ខ្លួន ទើបអាចទាញភ្ញៀវមកទិញផលិតផលបាន ។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-05T11:20:47.644Z", "category": "កំពូលអ្នកលក់", "views": 972, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }
អតិផរណាកើនឡើងគ្រប់ទិសទី! នេះជាប្រទេស៥ជួបវិបត្តិអតិផរណាខ្លាំងបំផុតនៅឆ្នាំ២០២២
https://business-cambodia.com/articles/countries-with-inflation-crisis
 ចាប់តាំងពីភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែនចាប់ផ្ដើមតាំងពីខែកុម្ភៈឆ្នាំ២០២២នេះប្រទេសជាច្រើនទូទាំងពិភពលោកសុទ្ធតែជួបបញ្ហាអតិផរណាកើនឡើងជាពិសេសតម្លៃប្រេងសាំងនិងម្ហូបអាហារបានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ​​ដោយក្នុងនោះដែរប្រទេសកម្ពុជារបស់យើងក៏កើនឡើងអតិផរណាដល់៧.២%ដែលអត្រាដ៏ខ្ពស់ផងដែរ។​ ទាក់ទងនឹងអតិផរណានេះ បើយោងតាមវេបសាយ Republicworld.com បានបង្ហាញពីប្រទេស៥លើពិភពលោកដែលកំពុងជួបវិបត្តិអតិផរណាខ្លាំងបំផុតខណៈអតិផរណប្រទេសទាំង៥ឡើងដល់ជាង១០០%។ ១. ប្រទេសលីបុង លីបុងជាប្រទេសតូចមួយនៅអាស៊ីខាងលិចហើយអតិផរណាបានកើនឡើងជាង២០០% ដែលធ្វើឲ្យប្រជាជនប្រទេសនេះត្រូវចំណាយកាន់តែច្រើនជាងមុនក្នុងការរស់នៅ។ មិនតែប៉ុណ្ណោះប្រទេសលីបុងជួបបញ្ហាវិបត្តិហិរញ្ញវត្ថុតាំងពីឆ្នាំ២០២២មកម្ល៉េះ។ ប្រទេសនេះជួបបញ្ហាគ្រោះមន្តរាយពោលគឺបំណុលគរដូចភ្នំ គួរផ្សំនឹងការដឹកនាំមិនល្អទៀតនោះធ្វើឲ្យរូបិយប័ណ្ណផោនរបស់លីបុងធ្លាក់ថ្លៃយ៉ាងខ្លាំង។ អតិផរណាលីបុងឡើងដល់២០០%តាំងពីឆ្នាំ២០២១ ហើយគិតត្រឹមខែឧសភាឆ្នាំ២០២២នេះអតិផរណាឡើងដល់២១១%។ ២. ប្រទេសហ្ស៊ីមបាវ៉េ ប្រទេសហ្ស៊ីបាវ៉េជាប្រទេសមួយជួបបញ្ហាអតិផរណាយូរមកហើយ។ អត្រាអតិផរណាហ្ស៊ីមបាវ៉េត្រឹមចុងខែមិថុនាឆ្នាំ២០២២នេះឡើងដល់១៩២%ដែលជាកម្រិតដ៏ខ្ពស់ធៀបនឹងឆ្នាំមុន​។ ចំណែកតម្លៃម្ហូបអាហារបានឡើងថ្លៃ៣ដងដែលធ្វើឲ្យរូបិយយប័ណ្ណដុល្លាររបស់ហ្ស៊ីមបាវ៉េធ្លាក់ថ្លៃយ៉ាងខ្លាំងពោលគឺបាត់បង់តម្លៃ២ភាគ៣ធៀបនឹងប្រាក់ដុល្លារអាមេរិក ហើយរូបិយប័ណ្ណដុល្លារហ្ស៊ីមបាវ៉េគឺជារូបិយប័ណ្ណធ្លាក់ថ្លៃបំផុតនៅអាហ្វ្រិក។ តាមពិតទៅប្រទេសហ្ស៊ីមបាវ៉េធ្លាប់ជួបវិបត្តិអតិផរណាម្ដងរួចមកហើយកាលពីឆ្នាំ២០០៨ ដោយអំឡុងពេលនោះអតិផរណារបស់ហ្ស៊ីបានឡើងដល់៧៩ពាន់លាន%ក្នុងមួយខែ។ ៣. ប្រទេសស៊ូដង់ អតិផរណារបស់ប្រទេសស៊ូដង់មិនខុសពីអតិរផណារបស់​ហ្ស៊ីមបាវ៉េនោះទេដោយអតិផរណាប្រទេសនេះឡើងដល់១៩២%។ មិនតែប៉ុណ្ណោះដោយសារប្រទេសនេះពឹកផ្អែកលើការនាំចូលច្រើន គួរផ្សំនឹងប្រទេសនេះកំពុងជួបបញ្ហាខ្វះខាតរូបិយប័ណ្ណអន្តរជាតិបានធ្វើឲ្យតម្លៃប្រាក់ផោនរបស់ស៊ូដង់ធ្លាក់ថ្លៃយ៉ាងគំហុក។ ៤. ប្រទេសវ៉េណេស៊ុយអេឡា ប្រទេសវ៉េណស៊ុយអេឡាគឺជាប្រទេសផលិតប្រេងមួយផងដែរ ប៉ុន្ដែអតិផរណារបស់ប្រទេសនេះកើនឡើងខ្លាំង។ គិតត្រឹមខែឧសភាឆ្នាំ២០២២អតិផរណាកើនឡើង ១៧៦%។បច្ចុប្បន្នដោយសារតែបញ្ហាសង្រ្គាមរបស់រុស្ស៊ីនិងអ៊ុយក្រែនធ្វើឲ្យតម្លៃប្រេងសាំងកាន់តែឡើងថ្លៃរុញច្រានប្រទេសនេះឲ្យធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុ។ ៥. ប្រទេសស៊ីរី ​ស៊ីរីជាប្រទេសនៅតំបន់អាស៊ីដែលកំពុងជួបវិបត្តិអតិផរណាកើនឡើងខ្ពស់ ដោយអតិផរណាប្រទេសនេះកើនឡើងរហូតដល់១៣៩% ជាប្រទេសលំដាប់ទី៤មានអតិផរណាកើនឡើងខ្ពស់បំផុតលើពិភពលោក។ មិនតែប៉ុណ្ណោះប្រទេសនេះមិនតែត្រឹមជួបវិបត្តិទំនិញឡើងថ្លៃនោះតែបញ្ហាសង្រ្គាមអូសបន្លាយរយៈពេល៨ឆ្នាំធ្វើឲ្យប្រទេសនេះកាន់តែយ៉ាប់យ៉ឺន៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-05T10:36:11.280Z", "category": "ហិរញ្ញវត្ថុ", "views": 4331, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ក្មេងតូចៗនៅស្រីលង្កា ប្រឈមនឹងកង្វះទឹកដោះគោ ខណៈប្រជាជនភាគច្រើន មានតែអាហារ១ពេល ក្នុង១ថ្ងៃ
https://business-cambodia.com/articles/sri-lanka-not-food
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ក្រុមគ្រួសាររាប់សិបនាក់នៅប្រទេសស្រីងលង្កា រួមទាំងម្តាយដែលមានកូនតូចៗ ត្រូវបានតម្រង់ជួរកាន់ចានដើម្បីទទួលបានអាហារ១ពេលសម្រាប់ញាំមួយថ្ងៃ ខណៈដែលក្មេងតូចៗកំពុងតែប្រឈមមុខជាមួយនឹងការខ្វះទឹកដោះគោផឹក។ Chandrika Manel ជាម្តាយដែលមានកូនតូចៗបួននាក់នៅប្រទេសស្រីលង្កា បាននិយាយថា “យើង​មក​តម្រង់ជួរនៅទី​នេះ​ព្រោះ​យើង​ឃ្លាន”។ នៅពេលដែលកំពុងញាំបាយដែលលាយវាជាមួយសណ្តែកសៀង និង spinach  នាងពន្យល់ថា សូម្បីតែការទិញនំបុ័ងក៏ជាការតស៊ូមួយរដែរ។ ប្រភពដដែលបានឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសស្រីលង្កា កំពុងស្ថិតក្នុង វិបត្តិមនុស្សធម៌ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (Unicef) បានប្រាប់សារព័ត៌មាន BBC ថាអង្គការបានរកឃើញថា ៧០% នៃគ្រួសាររបស់ប្រទេសនេះបានកាត់បន្ថយអាហារចាប់តាំងពីដើមឆ្នាំមក ហើយស្តុកប្រេងឥន្ធនៈ និងថ្នាំសំខាន់ៗក៏កំពុងអស់យ៉ាងលឿនផងដែរ។ នៅក្នុងនោះដែរ គ្រូគង្វាលម្នាក់ដែលស្ថិតក្នុងស្ថានភាពប្រទេសស្រីលង្កាបានបន្ថែមថា ប្រជាជននៅស្រីលង្កា ចាប់ផ្តើមទទួលទានអាហារបានតែ១ចានប៉ុណ្ណោះ គិតត្រឹមរយៈពេល ៤ខែនេះ។ បើតាម​ការ​ប៉ាន់​ស្មាន​របស់​គាត់ ចំនួន​មនុស្ស​ដែល​មក​តម្រង់​ជួរ​រក​អាហារ​បាន​កើន​ឡើង​ពី ៥០ ទៅ ២៥០ នាក់​ក្នុង​មួយ​ថ្ងៃហើយតម្លៃម្ហូបអាហារនៅក្នុងប្រទេសស្រីលង្កាបានកើនឡើង ៨០% តាំងពីខែមិថុនាមកម្លេះ។ អ្វីដែលកាន់តែគួរឱ្យអាណិតសម្រាប់ប្រជាជនស្រីលង្កានោះ ភាគច្រើនគ្រួសារពួកគេមិនអាចទិញរបស់ដែលធ្លាប់ទិញបានទេអ្នកទាំងនោះកំពុង​កាត់បន្ថយ​អាហារនិង​កាត់បន្ថយ​អាហារ​ដែលមាន​ជីវជាតិ។ ឥលូវនេះកុមារមិនទាន់ស្លាប់នៅឡើយទេប៉ុន្តែប្រជាជនស្រីលង្កាត្រូវទទួលបានការគាំទ្រជាបន្ទាន់ ដើម្បីចៀសវាងពីបញ្ហានេះព្រោះកុមារតូចៗភាគច្រើនកំពុងខ្វះទឹកដោះគោ។ ស្រ្តីមានផ្ទះនៅប្រទេសស្រីលង្កា បានត្អូញត្អែរថា ពួកគេពុំមានលទ្ធភាពទិញទឹកដោះឱ្យកូនទេ ព្រោះពួកគេពុំមានចំណូលគ្រប់គ្រាន់ ព្រោះតែស្ថានភាពប្រទេសកំពុងធ្លាក់ក្នុងវិបត្តិ។ ជាមួយគ្នានោះដែរ អង្គការ Unicef ​​បានអំពាវនាវឱ្យមានជំនួយហិរញ្ញវត្ថុជាបន្ទាន់ ដើម្បីព្យាបាលកុមាររាប់ពាន់នាក់ដែលមានកង្វះអាហារូបត្ថម្ភនិងជួយដល់មនុស្សរាប់លាននាក់ផ្សេងទៀតជាមួយនឹងការថែទាំសុខភាពបឋម៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-05T09:55:02.679Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 680, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
អតិផរណាស៊ីលុយយើងច្រើនណាស់! នេះជាក្បួនចាយលុយ ទប់ទល់នឹងការកើនឡើងអតិផរណា
https://business-cambodia.com/articles/how-to-manage-money-during-high-inflation
សព្វថ្ងៃនេះមនុស្សនៅជុំវិញពិភពលោកកំពុងតែប្រឈមនឹងបញ្ហាអតិផរណា ទំនិញឡើងថ្លៃខ្លាំងតម្រូវឱ្យមានការចំណាយកាន់តែខ្ពស់។ ដូច្នេះហើយមនុស្សភាគច្រើនព្យាយាមគិតថាតើត្រូវធ្វើយ៉ាងណាទើបអាចគេចផុតពីបញ្ហាអតិផរណាបាន? ជាក់ស្ដែងគ្មាននរណាអាចគេចផុតពីបញ្ហាអតិផរណាបានទាំងស្រុងឡើយ ព្រោះថានៅក្នុងមុខទំនិញដែលឡើងថ្លៃក៏មានរបស់ចំបាច់ដែលត្រូវប្រើជាប្រចាំដូចជាសាំងជាដើម ទោះសាំងឡើងថ្លៃក៏មនុស្សនៅតែត្រូវការប្រើសាំងដដែល។ បើទោះបីជាគេចមិនផុតទាំងស្រុង ប៉ុន្តែមនុស្សអាចកាត់បន្ថយផលប៉ះពាល់បានមួយចំនួនបាន ប្រសិនបើអនុវត្តន៍តាមក្បួនចាយលុយខាងក្រោម ដែលចុះផ្សាយដោយសាព័ត៌មាន CNBC ។ ១. តាមដានការចំណាយ និយាយដល់ការតាមដានការចំណាយ ប្រិយមិត្តជាច្រើននឹងគិតថា ខ្ចិលកត់ណាស់ ឬចេះតែភ្លេចខ្លួនមិនបានកត់។ បច្ចុប្បន្ននេះលោកអ្នកអាចកត់រាល់ការចំណាយ ដោយគ្រាន់តែប្រើទូរស័ព្ទ ទាញយកកម្មវិធីមួយណាក៏បានដូចជា Jamnay, KOTRA-Riel, Kotluy ជាដើម។ ការតាមដានការចំណាយជាប្រចាំថ្ងៃជារឿងចាំបាច់ណាស់​ វាអាចជួយឱ្យលោកអ្នកដឹងថាលុយដែលរកមកបាត់ទៅកន្លែងណាខ្លះ។ ២. កាត់បន្ថយចំណាយ កាត់ទៅលើរបស់ណាដែលមិនចាំបាច់ ព្រោះថាការចាយរាល់ថ្ងៃមិនប្រាកដថាលោកអ្នកចាយត្រូវខ្ទង់ទាំងអស់នោះទេ ដូច្នេះហើយទើបតម្រូវឱ្យមានការតាមដានចំណាយជាប្រចាំថ្ងៃដើម្បីជួយឱ្យរកឃើញថាមានចំណាយណាខ្លះដែលអត់ចាំបាច់ និងកាត់វាចោលបានដោយងាយ។ ៣. ដោះបំណុល បំណុលគឺជាបន្ទុកសំខាន់ខ្លាំងមួយ ដូច្នេះប្រសិនបើកំពុងជាប់បំណុលសូមប្រញ៉ាប់សងគេឱ្យអស់កាន់តែឆាប់កាន់តែល្អ។ នៅខណៈពេលមានបំណុល លុយដែលរកបានមកត្រូវបែងចែកទៅលើការសងគេជាកត្តាទី១ ព្រោះការដោះបំណុលគឺជាដោះបន្ទុក មនុស្សយើងនឹងមិនសូវស្រឡះចិត្ត មិនមានចិត្តគិតអភិវឌ្ឍអ្វីផ្សេងទេ បើនៅក្នុងខ្លួនកំពុងជាប់បំណុល។ ៤. គិតពីការវិនិយោគរយៈពេលវែង ក្រោយពីការកាត់បន្ថយការចំណាយ លុយដែលនៅសល់គឺគួរគិតទៅលើការវិនិយោគរយៈពេលវែង។ ខណៈពេលដែលស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច ជាទូទៅវិស័យមួយចំនួនដូចជាធនាគារ ឬអាជីវកម្មផ្សេងៗ មានការធ្លាក់ចុះ ដូច្នេះវាជាឱកាសធំបំផុតសម្រាប់ទិញភាគហ៊ុននៅក្នុងតម្លៃទាបជាងធម្មតា។ អាស្រ័យហេតុនេះហើយ​ អ្នកគួរតែចាប់យកឱកាសវិនិយោគទៅលើរបស់ណាដែលអាចឡើងថ្លៃវិញនៅពេលដែលស្ថានភាពសេដ្ឋកិច្ចប្រសើរឡើង ហើយត្រូវវិនិយោគលើអ្វីដែលលោកអ្នកបានសិក្សាស្វែងយល់ជាក់ច្បាស់ជាមុនសិន។ ៥. បង្កើនសក្តានុពលជំនាញដើម្បីទាញចំណូលបន្ថែម ជាការពិតនៅពេលដែលមានវិបត្តិអតិផរណានឹងធ្វើឱ្យវិស័យការងារកាន់តែចង្អៀត ដូច្នេះបើអ្នកគ្មានជំនាញច្បាស់លាស់វាពិតជាពិបាកនៅក្នុងការដណ្ដើមការងារជាមួយគេណាស់។ រឿងមួយដែលសំខាន់បំផុតសម្រាប់លោកអ្នក និងត្រូវធ្វើជាប្រចាំនោះគឺ​ អភិវឌ្ឍន៍សមត្ថភាពរាល់ថ្ងៃ។ ព្យាយាមវិនិយោគទៅលើចំណេះនិងជំនាញរបស់អ្នក ព្រោះថាពេលមានសមត្ថភាពច្បាស់លាស់ មិនថាស្ថិតក្នុងស្ថានភាពណាក៏លោកអ្នកអាចប្រើវាដើម្បីរកចំណូលចិញ្ចឹមជីវិតបាន។ ចំណុចទាំង៤នៅខាងលើ ពឹងផ្អែកលើចំណុចទី៥ ដូច្នេះសូមពង្រឹងសមត្ថភាពរាល់ថ្ងៃដើម្បីឱ្យចំណូលកើននិងរស់នៅមិនភ័យខ្លាចដាច់បាយ។ បន្ទាប់ពីបានអានចប់ សូមប្រិយមិត្តអ្នកអានដែលកំពុងតែជួបបញ្ហាលុយកាក់ អនុវត្តន៍ក្បួនខាងលើទាំង៥នេះផង ព្រោះថាបញ្ហានឹងមិនអាចដោះស្រាយបានដោយគ្រាន់តែអានអត្ថបទអស់ច្រើននោះទេ​ ប៉ុន្តែអត្ថបទតែមួយនឹងធ្វើឱ្យជីវិតរបស់អ្នកប្រែជាល្អ ប្រសិនបើអ្នកអានរួចអនុវត្តន៍។ អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-05T09:19:50.752Z", "category": "ហិរញ្ញវត្ថុ", "views": 841, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ក្រុមហ៊ុន GC Realty ចុះកិច្ចព្រមព្រៀងជាមួយ CM2H ដែលអនុញ្ញាតឲ្យអ្នកវិនិយោគបរទេសទទួលបានទិដ្ឋាការមាសរយៈពេល១០ឆ្នាំ
https://business-cambodia.com/articles/cambodia-2nd-home-and-gc-realty-
នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុន GC Realty បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយនឹង Cambodia My 2nd Home (CM2H) ដែលកម្មវិធីមួយរបស់សមាគមមូលនិធិគ្រួសារខ្មែរ។ នៅក្នុងកម្មវិធីដ៏ពិសេសនេះដែរ ក៏មានការអញ្ជើញចូលពីសំណាក់ ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ ឯកឧត្តម នូវ សុខភាព តំណាងអោយក្រុមហ៊ុន ម៉ាយ សេខិន ហូម ស៊ីអិម២អេច​​ និងភ្ញៀវកិត្ដិយលជាច្រើនរូបទៀត។ តាមប្រសាសន៍លើកឡើងរបស់ឯកឧត្ដម នូវ សុវភាព បានឲ្យដឹងថា សមាគមមូលនិធិគ្រួសារខ្មែរ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីជួយដល់ចាស់ជរា ស្រ្តីនិងកុមារ ជាពិសេសជន ដែលងាយរងគ្រោះផ្សេងៗទៀតដោយមានការជួយជ្រោមជ្រែងពីសប្បុរសជន ដើម្បី ជួយដល់សង្គម និងលើកកម្ពស់វិស័យសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់ពីឆ្លងកាត់ការពិភាក្សានិងត្រួតពិនិត្យយ៉ាងលម្អិតរាជរដ្ឋាភិបាលប្រទេសកម្ពុជាបានយល់ថានេះជាពេលវេលាដ៏សាកសមបំផុតក្នុងការអនុវត្តន៍ជំហានដំបូងនៃច្បាប់អន្តោប្រវេសន៍ថ្មី។ ក្រសួងមហាផ្ទៃបានសម្រេចប្រកាសគាំទ្រ សមាគមមូលនិធិគ្រួសារខ្មែរ បង្កើតនូវកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលជា កម្មវិធីតែមួយគត់ដែលអនុញ្ញាតឲ្យអ្នកវិនិយោគបរទេសដែលចូលជាសមាជិករបស់កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” អាចទទួលបានទិដ្ឋាការមាសរយៈពេល១០ឆ្នាំ។ កម្មវិធីទាំងមូលបានផ្ដោតសំខាន់ទៅលើវិស័យជាច្រើន រួមមានការលុបបំបាត់ក្រុមហ៊ុនអន្តោប្រវេសន៍ដែលគ្មានការអនុញ្ញាត និងចាប់ផ្ដើមសេដ្ឋកិច្ចឡើងវិញព្រមទាំងជម្រុញការ វិនិយោគបរទេសមកកាន់ ប្រទេសកម្ពុជា។ កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” នឹងទាក់ទាញភ្ញៀវវិនិយោគ បរទេសជាច្រើនចូលមក ប្រទេស កម្ពុជា ដែលផ្ដល់នូវឱកាសការងារជាច្រើនដល់ប្រជាជននិងជួយគាំទ្រការអភិវឌ្ឍន៍ នៅក្នុង ប្រទេស ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។ យើងនឹងដំណើរការ សមាគមមូលនិធិគ្រួសារខ្មែរ និង កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ“ អោយ បានល្អ ប្រសើរប្រកបដោយតម្លាភាព និងត្រឹមត្រូវបំផុត។ ថ្ងៃនេះផងដែរខ្ញុំបាទតំណាងអោយក្រុមហ៊ុនម៉ាយ សេខិន ហូម ស៊ីអិម២អេច មានក្តីសោមនស្ស រីករាយដែលបានសហការណ៏ជាមួយនិងក្រុមហ៊ុន ជីស៊ី រៀលធី ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ថែមទាំងមានបទពិសោធន៍ជាមួយអ្នកវិនិយោគិនបរទេសជាច្រើនហើយក៏សូមជូនពរក្រុមហ៊ុនដំណើរការឲ្យបានល្អព្រមទាំងជោគជ័យនៅក្នុងគំរោងរបស់ខ្លួននិងជាចុងក្រោយសូមថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសដែលមានវត្តមាននៅទីនេះ។ សូមជម្រាបថា Cambodia My 2nd Home (CM2H) គឺជាកម្មវិធីសម្រាប់ជនបរទេសដែលមានបំណងចង់រស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង Golden Visa រយះពេល ១០ ឆ្នាំព្រមទាំងអាចស្នើសុំលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជា ក្រោយការទទួលបានទិដ្ធាការរយះពេល ៥ឆ្នាំ។ ចំពោះលក្ខខណ្ឌសម្រាប់អតិថិជនចូលរួមកម្មវិធីនេះ គឺពួកគាត់ត្រូវតែមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅហើយជាពលរដ្ឋនៃប្រទេស ឬតំបន់ដែលទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជាមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ មានដើមទុនវិនិយោគមិនតិចជាង ១០០,០០០ដុល្លារក្នុងប្រទេសកម្ពុជា និងមានសិទ្ធិស្នើសុំគណនីធនាគារផ្ទាល់ខ្លួន និងគណនីជឿទុកចិត្ត។ CM2H ផ្តល់សេវាកម្មជាច្រើនសម្រាប់សមាជិក ដូចជាការចុះឈ្មោះអាជីវកម្មក្នុងស្រុកការបើកគណនីធនាគារ ការស្នើសុំប័ណ្ណការងារ ការការពារសុខភាព ការស្នើសុំប័ណ្ណបើកបរការរៀបចំកន្លែងស្នាក់នៅ ប្រឹក្សាយោបល់លើការអប់រំ ច្បាប់ និងពន្ធ ការធ្វើផែនការហិរញ្ញវត្ថុការគ្រប់គ្រងអចលនទ្រព្យ និងដីធ្លី និង ល។ ចំពោះអត្ថប្រយោជន៍នៃការក្លាយជាសមាជិក CM2H គឺអ្នកអាចទទួលបានទិដ្ឋាការមាសរយៈពេល ១០ ឆ្នាំនិងអាចស្នើសុំលិខិតឆ្លងដែនកម្ពុជាបន្ទាប់ពី ៥ ឆ្នាំនៃការទទួលបានទិដ្ឋាការមាស។ លើសពីនេះសមាជិកនៃ CM2H នឹងមានអ្វីៗគ្រប់យ៉ាងរួចរាល់សម្រាប់ពួកគាត់នៅពេលមកដល់ព្រះរាជាណាចក្រកម្ពុជា រួមមានមធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅគណនីធនាគារក្នុងស្រុក ការធានារ៉ាប់រងថែទាំសុខភាព ការបើកដំណើរការអាជីវកម្មហើយសំខាន់បំផុតពួកគាត់នឹងទទួលបានប័ណ្ណការងារ ទិដ្ឋាការសិស្ស និងជាពិសេសគម្រោងអចលនទ្រព្យដែលទទួលស្គាល់ដោយរាជរដ្ធាភិបាល។ ព្រះរាជាណាចក្រកម្ពុជាមានវប្បធម៌ និងប្រពៃណីដ៏សម្បូរបែប ហើយជាប្រទេសដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងចំណោមសមាជិនអាស៊ាន។ ថ្វីត្បិតតែកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយ ក៏អត្រាកំណើន GDP គឺកើនឡើងជាមធ្យម ៧%ក្នុងមួយឆ្នាំ ដោយស្ថិតនៅលំដាប់ទី ៦ ទូទាំងពិភពលោក។ លើសពីនេះកម្ពុជាក៏មានកំណត់ត្រាកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ទោះបីក្នុងអំឡុងពេលជំងឺរាតត្បាតដែលប្រទេសភាគច្រើនជុំវិញពិភពលោកកំពុងជួបប្រទះវិបត្តិក៏ដោយ។ ម៉្យាងវិញទៀត គេរំពឹងថាការវិនិយោគផ្ទាល់ពីបរទេស (FDI) នឹងបន្តកើនឡើងដែលជាហេតុផលចម្បងដែលជនបរទេសគួរតែចាប់ផ្តើមផ្លាស់ប្តូរទីលំនៅមកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយចាប់ផ្តើមការវិនិយោគរបស់ពួកគាត់៕ អត្ថបទពាណិជ្ជកម្ម
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-05T09:19:48.645Z", "category": "PR", "views": 8, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
អ្នកជំនាញ៖ ធ្វើរឿងធំ១៤យ៉ាងនៅអាយុជាង២០​ ដើម្បីអាចជោគជ័យក្លាយជាអ្នកមាននៅអាយុ៣០ឆ្នាំ
https://business-cambodia.com/articles/fitz-villafuerte
នៅលើពិភពលោកនេះ មនុស្សកំពុងខិតខំធ្វើការងារយ៉ាងសកម្ម ព្រោះតែគាត់មានក្ដីស្រមៃចង់ក្លាយជាអ្នកមាន។ ការក្លាយជាអ្នកមាន នឹងកាន់តែមានភាពងាយស្រួល ប្រសិនបើមនុស្សអាចដឹងច្បាស់ពីផ្លូវដើរ ដឹងពីរបៀបគិត ដឹងពីរឿងត្រូវធ្វើ របៀបប្រើប្រាស់លុយជាដើម ដើម្បីអាចជួយឱ្យគាត់អាចក្លាយជាអ្នកមានបានកាន់តែឆាប់។ យ៉ាងណាមិញ បើតាមអ្វីដែលអ្នកជំនាញផ្នែកលុយកាក់ និងគន្លឹះដឹកនាំជីវិតគឺលោក Fitz Villafuerte ដែលធ្លាប់ជាបុគ្គលិកធ្លាប់ធ្វើការមួយថ្ងៃ ៨ ទៅ១០ម៉ោងរាល់ថ្ងៃ បានកែប្រែខ្លួនឯងមកក្លាយជាមនុស្សដែលមានចំណូលអកម្មសម្រាប់ចិញ្ចឹមជីវិត បើទោះបីជាមិនធ្វើការងារក៏មិនភ័យរឿងចំណូលនោះ លោកបានចែករំលែកនូវគន្លឹះធំៗចំនួន ១៤យ៉ាង ដែលមនុស្សមានវ័យចាប់ពី២០ឆ្នាំឡើង ត្រូវធ្វើ ដើម្បីអាចក្លាយជាអ្នកមាននៅអាយុខ្ទង់៣០ឆ្នាំឡើង៖ ១. ពេលដែលចេញធ្វើការងារ ត្រូវផ្ដោតឱ្យខ្លាំងលើការរៀនសូត្រចំណេះដឹងជំនាញឱ្យបានច្រើន មុនពេលដែលផ្ដោតលើប្រាក់ខែតាមក្រោយ។ ២. ឈប់ធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃអ្នក គួរឱ្យធុញទ្រាន់តទៅទៀត និងផ្ដោតឱ្យខ្លាំងលើការធ្វើអ្វីដែលនាំឱ្យអ្នកមានផលិតភាពការងារខ្ពស់ជាងការយកពេលវេលាទៅខ្ជះខ្ជាយ។ ៣. ផ្ដោតលើការបង្កើតទម្លាប់អានឱ្យបានច្រើន ព្រោះពេលណាដែលមានចំណេះដឹង ការរកប្រាក់នឹងកាន់តែមានភាពងាយស្រួលជាងមុន។ ៤. ផ្ដោតលើការរៀនពីឧបករណ៍ជំនួយ និងប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដែលវាអាចបង្កើតលទ្ធផលច្រើនបំផុតចំពោះអ្នក។ ៥. គួរផ្ដោតលើការចំណាយពេលវេលាធ្វើដំណើរកម្សាន្តខ្លះ ព្រោះវានឹងធ្វើឱ្យស្គាល់ពីខ្លួនឯង ស្គាល់ពីក្ដីស្រមៃ ភាពខ្លាំង ភាពខ្សោយ…។ ៦. ផ្ដោតលើការរៀនជំនាញចំណូលខ្ពស់យ៉ាងតិចមួយ សម្រាប់ជាសមត្ថភាពក្នុងការកសាងចំណូល ៧. ផ្ដោតលើការខំប្រឹងបង្កើតប្រភពចំណូលឱ្យបានច្រើនប្រភព ព្រោះសេដ្ឋីជាមធ្យមគឺមានប្រភពចំណូល ៧ប្រភព ៨. ព្យាយាមកសាងបណ្ដាញទំនាក់ទំនងល្អៗឱ្យបានច្រើន ព្រោះបណ្ដាញល្អស្មើនឹងឱកាស ៩. ចាប់ផ្ដើមធ្វើអ្វីមួយដែលអាចធ្វើឱ្យអ្នកសម្រេចគោលដៅ ដូចជាចាប់ផ្ដើមអាជីវកម្ម បង្កើតគម្រោង…។ ១០. រៀនពង្រឹងផ្លូវចិត្តប្រឈមនឹងការបដិសេធ និងក្លាហានក្នុងការបោះជំហានឈានទៅមុខបន្តទៀត ១១. រៀនពង្រឹងជំនាញហិរញ្ញវត្ថុជាពិសេសទាក់ទងនឹងការគ្រប់គ្រងចរន្តសាច់ប្រាក់របស់អ្នកឱ្យបានល្អ ១២. ចេះប្រើប្រាស់បំណុលឱ្យបានត្រឹមត្រូវ ជាពិសេសអាចយកវាមកជួយបង្កើនទ្រព្យឱ្យអ្នកវិញ។ ១៣. ស្រមៃឱ្យឃើញច្បាស់លាស់ពីអនាគតដែលអ្នកចង់បានបំផុត ១៤. ផ្ដោតលើការវិនិយោគដែលអាចឱ្យអ្នកចូលនិវត្តន៍បានលឿនតាមដែលអាចធ្វើទៅបាន។ អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)  តេឡេក្រាម៖ 0963517713
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-05T07:02:08.408Z", "category": "ភាពជាអ្នកដឹកនាំ", "views": 625, "author": { "first_name": "ឡុង", "last_name": "វឌ្ឍនៈ", "email": "longvathanak007@gmail.com" }, "quality_warning": [ "noisy" ] }
ឡូយមែន! គ្រាន់តែទៅចុះឈ្មោះជាមួយក្រុមហ៊ុន GlobeSO នឹងទទួលបានលុយមកវិញ និងបានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត
https://business-cambodia.com/articles/register-globe-so
ក្រុមហ៊ុន GlobeSO ជាក្រុមហ៊ុនពហុសេវាកម្ម រួមមាន ដឹកជញ្ជូនមនុស្ស ទំនិញ និងអាហារ និងវេទិការលក់ទំនិញ (eCommerce) និងលេងបណ្តាញសង្គមខ្មែរ ព្រមទាំងសេវាជាច្រើនផ្សេងទៀត កម្មវិធីយក្សដែលនាំមុខគេនៅក្នុងប្រទេសកម្ពុជា  មានអ្នក Download ជិត១លានអ្នក មិនតែប៉ុណ្ណោះឥលូវក្រុមហ៊ុនមួយនេះ កំពុងបើកឱកាសដ៏ល្អមួយសម្រាប់អ្នកដឹកជញ្ជូននៅក្រុងភ្នំពេញ ដោយគ្រាន់តែទៅចុះឈ្មោះជាមួយក្រុមហ៊ុន GlobeSO នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ទទួលបានលុយមកវិញ $$$ បង្វិលកងយករង្វាន់ ២ដង/ថ្ងៃ ឱកាសឈ្នះរង្វាន់ជាច្រើនទៀត មិនមានការកាត់ភាគរយពីអ្នកដឹក (0%) និងរកភ្ញៀវច្រើនសម្រាប់អ្នកចុះឈ្មោះពេលនេះ ដើម្បីកុំឱ្យឱកាសល្អនេះ កន្លងផុតទៅ សូមបងប្អូនជាអ្នកដឹករួសរាន់ចំនួនមានកំណត់ ទៅចុះឈ្មោះជាមួយក្រុមហ៊ុន GlobeSO ដោយផ្ទាល់នៅមានទីតាំងនៅផ្សារទំនើប អូឡាំព្យា (ផ្លូវខាងក្រោយ) ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២ រហូតដល់ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នា ២០២២ ម៉ោង៩ព្រឹក-៥ល្ងាច កុំបីខាន ឬអាចទំនាក់ទំនងលេខទូរស័ព្ទ 070 650 444 / 099 650 444 ៕ អាចស្វែងរកទីតាំងតាមនេះបាន៖ https://goo.gl/maps/dM4tM5nvVvKG38gC911°33'37.8"N 104°54'47.3"E (https://goo.gl/maps/dM4tM5nvVvKG38gC9) សូមបញ្ជាក់ថា ក្រុមហ៊ុន GlobeSO គឺជា Super App ដែលជាសេវាដឹកជញ្ជូន មនុស្ស, អីវ៉ាន់ និងទំនិញផ្សេងៗទៀត ដោយមិនយកកម្រៃជើងសារពីអ្នកដឹកទេ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-05T06:44:14.851Z", "category": "PR", "views": 279, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ក្បួនរកស៊ី១នេះ សេដ្ឋីជាន់ថ្មីឥណ្ឌាលក់តែស្បែកជើងតម្លៃក្រោម១០$ កើបលុយជាង១០០លាន$/ឆ្នាំ
https://business-cambodia.com/articles/hari-krishan-agarwal-founder-campus-activewear
ស្បែកជើងកីឡាត្រូវបានគេដឹងថា ភាគច្រើនគឺមានតម្លៃថ្លៃ​ និងមានទីផ្សារខ្ពស់ក្នុងការលក់ក្នុងចំណោមស្បែកជើងផ្សេងៗ ព្រោះតែវាមានតម្រូវការខ្លាំងទៅលើផ្នែកគុណភាពជាចម្បង ដែលជាហេតុធ្វើឱ្យស្បែកជើងកីឡាភាគច្រើនគឺមានតម្លៃមិនក្រោម១០ដុល្លារនោះទេ។   ប៉ុន្តែបើក្រឡេកមកមើលមហាសេដ្ឋីឥណ្ឌា លោក Hari Krishan Agarwal ជាស្ថាបនិកក្រុមហ៊ុនស្បែកជើងកីឡាឈ្មោះថា Campus Activewear ដែលមានទីស្នាក់ការនៅក្នុងប្រទេសឥណ្ឌាដែលបានចាប់ផ្តើមផលិតតាំងពីឆ្នាំ១៩៨៣ បុរសវ័យ៦៦ឆ្នាំរូបនេះមានទ្រព្យសម្បត្តិប្រមាណ១ពាន់លានដុល្លារ នេះបើយោងតាមស្ថិតិរបស់ទស្សនាវដ្តី Forbes ដែលបានចេញផ្សាយនាពេលកន្លងមក ដែលជាហេតុធ្វើឱ្យលោកក្លាយជាសេដ្ឋីជាន់ថ្មីរបស់ឥណ្ឌាកាលពីខែឧសភាកន្លងទៅ ដែលប្រភពចំណូលមួយផ្នែកធំបានមកពីរបរលក់ស្បែកជើងកីឡា។ តើអ្វីដែលជាក្បួនដែលនាំឱ្យក្រុមហ៊ុនមួយនេះរកចំណូលបានរាប់រយលានដុល្លារខណៈស្បែកជើងលក់មិនដល់១០ដុល្លារផងក្នុងមួយគូ? ទន្ទឹមនឹងចំណូលក្រុមហ៊ុនប្រមាណជិត១០០លានដុល្លារក្នុងមួយឆ្នាំ២០២១ ខណៈជាឆ្នាំវិបត្តិជម្ងឺសកលកំពុងរាលដាលក្តី ប៉ុន្តែក្រុមហ៊ុនCampus Activewear​​ ​ដែលមា​នស្នាក់ការនៅទីក្រុង​ Delhi មួយនេះនៅតែមានសន្ទុះនិងឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌា និងមានរោងចក្រចំនួន៥រួចមកហើយសម្រាប់ការផលិត។ យីហោ Campus លក់បាន១៣ លានគូក្នុងឆ្នាំ ២០២១ ដោយទទួលបានប្រាក់ចំណូលចំនួន ៩៤លានដុល្លារ។ នេះគឺជាការធ្លាក់ចុះបន្តិចបន្តួច បើធៀបនឹងប្រាក់ចំណូលកាលពីឆ្នាំមុនចំនួន ដែលមានចំនួន៩៥លានដុល្លារ ប៉ុន្តែការលក់បានកើនម្ដងទៀតមកដល់ខែធ្នូ ឆ្នាំ ២០២១។ ចំពោះអ្វីដែលគួរឱ្យចាប់អារម្មណ៍ក្នុងអាជីវកម្មនិងក្បួនរកស៊ី១របស់ក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌារូបនេះអាចកើបលុយជិត១០០លានដុល្លារក្នុងរយៈពេល១ឆ្នាំនោះគឺក្នុងឆ្នាំ២០០៥លោកបានចេញម៉ាក់ស្បែកជើងដែលមាន ឈ្មោះថា Campus និងកំណត់តម្លៃមួយត្រឹម១០ដុល្លារប៉ុណ្ណោះ ដែលអាចឱ្យយីហោមួយនេះទៅប្រកួតប្រជែង និងយីហោល្បីៗតម្លៃចាប់ពី៣៥ដុល្លារឡើងទៅ ដូចជា Adidas, Nike និង​ Puma ជាដើម ពោលគឺលក់ឱ្យ”ថោកជាងនិងមានគុណភាពប្រហាក់ប្រហែលគេ និងសុខចិត្តលក់ចំណេញតិច តែលក់បានបរិមាណច្រើន”​ ដែលនេះជាក្បួនរកស៊ីដ៏មានឥទ្ធិពលមួយសម្រាប់លោក៕ អត្ថបទដោយ៖ ពីង ជូអេង ( កូនត្រចៀកកាំ )
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-05T06:18:58.976Z", "category": "ភាពជាអ្នកដឹកនាំ", "views": 551, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
Mark Zuckerberg ផ្តាំបុគ្គលិកខំធ្វើការខ្លាំងជាងមុន ខណៈក្រុមហ៊ុនកំពុងជួបព្យុះភ្លៀងទាំងអស់នេះ
https://business-cambodia.com/articles/mark-zuckerber-crisiss
កាលពីពេលថ្មីៗនេះលោក Mark Zuckerberg បានប្រកាសថាខ្លួននឹងកាត់បន្ថយបុគ្គលិកថ្មីចំនួន ៣០%​  ប៉ុន្តែពេលនេះលោកបានចេញសារមួយទៅកាន់បុគ្គលិកក្រុមហ៊ុន Meta ថាក្រុមហ៊ុនប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ច ដ៏អាក្រក់បំ ផុតមួយមិនធ្លាប់មានពីមុនមក​។ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រ Market Watch កាលពីថ្ងៃទី៣ខែកក្កដា ។  ប្រភពដដែលបានឱ្យដឹងថា មេធំក្រុមហ៊ុន Meta គឺលោក Mark​ បានប្រកាសថាក្រុមហ៊ុនប្រឈមមុខនឹង សេដ្ឋកិច្ចច្រ បូកច្របល់ ដោយសារតែការកើនឡើងអតិផរណា ពោលគឺស.ង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ហើយអ្វីដែលកាន់តែលំបាកមួយទៀតនោះគឺ Meta មានបញ្ហាជាមួយនឹងការផ្សព្វផ្សាយ (advertising) ដោយអ្នកប្រើប្រាស់ iphone អាចចូលកំណត់ឯកជនភាពនៅក្នុងប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ Apple បាន ដែលបណ្តាលឱ្យក្រុមហ៊ុន Meta បានបាត់បង់តម្លៃទីផ្សារប្រមាណជា ២៣០ពាន់លានដុល្លារ ។  ជាមួយគ្នានេះដែរលោក Mark បាននិយាយខ្លាំងៗទៅកាន់បុគ្គលិករបស់ខ្លួនថា "ខ្ញុំ​គិត​ថា កន្លែងនេះមិនសាកសមសម្រាប់មនុស្សមួយចំនួនទេ ប្រហែលជាមានបុគ្គលិកមួយចំនួននៅក្នុងក្រុម ហ៊ុន មិនគួរនៅទីនេះទៀតទេ " ។  ហើយលោកបានព្រមាន សម្រាប់បុគ្គលិក Facebook ទៀតថា "ត្រៀមខ្លួនសម្រាប់ការវាយតម្លៃនឹងការចាត់វិធានការអនុវត្តយ៉ាងតឹងរឹង បើពុំដូច្នោះទេចាកចេញ"​ ។  លោក Mark ក៏បានបន្ថែមទៀតថា បុគ្គលិក Meta សរុបទាំងអស់មានចំនួន ៧៧,៨០០នាក់ដោយប្រាប់ បុគ្គលិកថា "ពួកយើងគួរតែរំពឹងថានឹងធ្វើការកាន់ តែច្រើនជាមួយនឹងធនធានតិចជាងមុន ហើយថាការអនុវត្តន៍របស់ពួកគេនឹងត្រូវបានរឹតកាន់តែខ្លាំងជាងមុន " ៕ អត្ថបទដោយ៖ នៅ ថាត់សណា
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-05T05:41:40.042Z", "category": "កំពូលអ្នកលក់", "views": 329, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }
ចម្លែកមែន! ក្រុមហ៊ុនធំ១នៅសិង្ហបុរី ច្នៃទឹកបង្គន់ចេញជាស្រាបៀរ អាចដាក់លក់ពេញផ្សារទំនើប
https://business-cambodia.com/articles/new-brew-in-singapore
Newbrew ជា​ស្រាបៀរ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ការ​កែច្នៃ​ទឹក​បង្គន់ហើយយីហោមួយនេះត្រូវបានផលិតនៅប្រទេសសិង្ហបុរី ហើយនេះក៏ជាគំនិតល្អមួយ ដែលអាចច្នៃទឹកបង្គន់ចេញជាស្របៀរដែលកំពុងទទួលបានការគាំទ្រពីប្រជាជនទូទាំងប្រទេស។ នេះបើយោងតាមការចុះផ្សាយ bloomberg។ បើទោះបីជា ស្រាបៀរ NEWBrew នេះ ត្រូវបានផលិតឡើងដោយប្រើទឹកបង្គន់ ក៏ពិតមែន ប៉ុន្ដែវាត្រូវបានឆ្លងកាត់ការផលិតដ៏ត្រឹមត្រូវ តាមរយៈបច្ចេកវិទ្យា Desalination ចម្រាញ់ទឹកមិនល្អទាំងនោះទៅជាទឹកស្អាត ហើយទើបយកមកផលិតជាស្រាបៀរ។ ស្រាបៀរនឹងផងដែរ គឺបង្កើតឡើងដោយក្រុមហ៊ុន Brewerkz ដែលជាក្រុមហ៊ុនផលិតស្រាបៀរធំមួយនៅសិង្ហបុរីនិងក្រុមហ៊ុន PUB ដែលជា​ភ្នាក់ងារ​ទឹក​ជាតិប្រចាំ​សិង្ហបុរីផងដែរ។ ស្រាបៀរ NEWBrew ត្រូវបានដាក់ឱ្យដំណើរការលក់ជាលើកដំបូងនៅក្នុងឆ្នាំ ២០១៨ ហើយវាចាប់ផ្តើមដាក់លក់នៅក្នុងម៉ាតចាប់តាំងពីខែមេសាមកម្លេះ។ ក្រោយពីដឹងដំណឹងថាស្រាបៀរនេះផលិតចេញទីទឹកបង្គន់អតិថិជនម្នាក់ឈ្មោះ Chew Wei Lian បាននិយាយថា គាត់មិនអាចប្រាប់បានទេថា ខ្ញុំពិតជាមិនអាចដឹងបានទេថា វាផលិតចេញពីទឹកបង្គន់ដោយសារវាមានរសជាតិដូចស្រាបៀរ ហើយគាត់ចូលចិត្តរសជាតិបែបនេះ។ ក្រុមហ៊ុនផលិតស្រាបៀរ Brewerkz បានចេញមុខបញ្ជាក់ថា ចំពោះការច្នៃទឹកបង្គន់មកផលិតជាស្រាបៀរ ឱ្យមនុស្សញ៉ាំបាន គឺជាការចូលរួមមួយផ្នែកដើម្បីបញ្ជាក់ថា ទឹកដែលច្នៃឡើងវិញទាំងអស់នោះ គឺពិតជាអាចញ៉ាំបានដោយមិនមានហានិភ័យនោះទេ។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេដែលសិង្ហបុរីច្នៃទឹកបង្គន់មកកែច្នៃផលិតជាស្រាបៀរបែបនេះ ព្រោះពីមុនៗក៏មានក្រុមហ៊ុន Nya Carnegie Brewery ដែលមានមូលដ្ឋាននៅទីក្រុង Stockholm បានបើកដំណើរការម៉ាស៊ីនបូមទឹកដែលផលិតពីទឹកស្អុយផងដែរ៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-05T04:20:54.979Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 2055, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
តម្លៃធូរល្មមទិញ សមត្ថភាពខ្លាំងគ្រាន់បើ Honor X Series សម្ពោធលក់ជាផ្លូវការនៅស្រុកខ្មែរហើយ
https://business-cambodia.com/articles/honor-x-series-launching-in-cambodia
កាលពីរសៀលថ្ងៃច័ន្ទ ទី04 ខែកក្កដា​ ឆ្នាំ2022 កន្លងទៅនេះនៅបរិវេណនៃផ្សារទំនើប The Olympia Mall គឺមានការរៀបចំប្រារព្ធកម្មវិធីមហាព្រឹត្តិការណ៍ព្រំក្រហម Honor ដើម្បីសម្ពោធដាក់លក់ជាផ្លូវការនូវម៉ូដែលទូរស័ព្ទដ៏ទំនើបបីគ្រឿងគឺ Honor X 7, Honor X 8 និង Honor X 9។​ ចំពោះមហាព្រឹត្តិការណ៍ព្រំក្រហមមួយនេះគឺមានការចូលរួមដ៏ឱឡារិកអធិកអធមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Honor​ ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសដ៏ច្រើនផងដែរ។ រួមជាមួយគ្នាផងដែរវត្តមានរបស់លោក Johny ដែលជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Honor ប្រចាំប្រទេសកម្ពុជាបានលើកឡើងយ៉ាងដូច្នេះថា ថ្វីត្បិតតែ Honor ទើបតែលេចវត្តមាននៅក្នុងប្រទេសកម្ពុជាក៏ពិតមែនប៉ុន្តែយីហោស្មាតហ្វូនមួយនេះគឺជាប់ចំណាត់ថ្នាក់លេខមួយក្នុងប្រទេសចិន។ លើសពីនេះទៅទៀត Honor រចនាឡើងដោយផ្តោតទៅលើភាពទាន់សម័យ ក៏ដូចជាតម្លៃសមរម្យផងដែរ។ យ៉ាងណាមិញ វត្តមានរបស់ Honor X Series ដែលបានធ្វើការសម្ពោធដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជានេះ គឺជាប្រភេទស្មាតហ្វូនដែលមានរចនាបថដ៏ទាក់ទាញ មានកម្រាស់ស្តើង មានទំហំថ្មធំកាន់បានយូរ ហើយម៉ូដែលទាំង3បានបំពាក់ទៅដោយលែនកាមេរ៉ាចំនួន 4គ្រាប់ដូចគ្នា លើសពីនេះទៅទៀត Honor X Series ទាំង 3ម៉ូដែលទៀតសុទ្ធសឹងតែមានលក្ខណៈពិសេសផ្សេងៗគ្នាទាំងអស់។ ចំពោះ Honor X 7 មានកម្រាស់ស្តើងត្រឹមតែ 8.6mm តែប៉ុណ្ណោះ រួមជាមួយនឹងអេក្រង់ទំហំ 6.74អិញដែលមានកាមេរ៉ាបែបដំណក់ទឹកផងដែរ។ ហើយវាដំណើរការទៅដោយប្រព័ន្ធប្រត្តិបត្តិការ Android 11 Magic UI និងបំពាក់ទៅដោយឈីប SD 680 4G មាន RAM 6GB និង អង្គផ្ទុក 128GB Refresh Rate 90Hz មានថ្មទំហំ 5000mAh អាចសាកល្បឿនលឿន 22.5W ថែមទៀតផង។ រីឯម៉ូដែល Honor X 8 វិញមានរាងកាន់តែស្តើងកាលីបដោយមានកម្រាស់ 7.5mm មានអេក្រង់ទំហំ 6.7អិញមានកាមេរ៉ាទម្លុះចំពីលើ ដោយមានប្រព័ន្ធប្រតិបត្តិការ OS System និងឈីបដូចគ្នាទាំង3ម៉ូដែល ហើយ Honor X 8 មាន RAM 6GB អង្គផ្ទុក 128GB Refresh Rate 90Hz កាមេរ៉ាក្រោយទំហំ 64MP Ultra-Clear និងមានថ្មទំហំ 4000mAh អាចគាំទ្រការសាកល្បឿនលឿន 22.5W ផងដែរ។ សម្រាប់ចុងក្រោយ Honor X 9 គឺរចនារូបរាងបែប Flagship មានកម្រាស់ 8.1mm មានអេក្រង់ទំហំ 6.81អិញមានកាមេរ៉ាទម្លុះចំពីលើជាមួយនឹង Refresh Rate 90Hz ដូចគ្នា។ លើសពីនេះទៅទៀត​ Honor បានបំពាក់មកជាមួយនឹង Honor Turbo RAM 8GB  និងអង្គផ្ទុក 128GBផងដែរ ហើយថែមទាំងមានថ្មទំហំ 4800mAh និងអាចគាំទ្រការសាកល្បឿនលឿនរហូតដល់ 66W ឯណោះ។ គូសបញ្ជាក់ផងដែរថាចំពោះតម្លៃ​នៃ Honor X Series ទាំងបីនេះគឺពិតជាសមរម្យ ដោយម៉ូឌែល​ Honor X 7 តម្លៃត្រឹមតែ ១៩៩ដុល្លារ ចំពោះ Honor X 8 មានតម្លៃត្រឹមតែ ២៤៩ដុល្លារ និងម៉ូដែលចុងក្រោយ Honor X 9 មានតម្លៃត្រឹមតែ ២៩៩ដុល្លារតែប៉ុណ្ណោះ។ អត្ថបទដោយ៖ រិន មករា
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-05T02:59:18.427Z", "category": "PR", "views": 147, "author": { "first_name": "Makara", "last_name": "Rin", "email": "rinmakara20@gmail.com" }, "quality_warning": [ "noisy" ] }
ថៃគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមព្រំដែន និងស្នើឲ្យបង្កើតការទិញដំឡូងមីពីកម្ពុជា និងឡាវ
https://business-cambodia.com/articles/economic-zone-thailand
នៅក្នុងបរិបទនៃជំងឺកូវីដ ១៩ ធ្វើឱ្យសេដ្ឋកិច្ចរបស់ថៃធ្លាក់ចុះមួយកម្រិតដែលជាហេតុធ្វើឱ្យពិបាកក្នុងការដឹងជញ្ជូនទំនិញនានា ទៅប្រទេសជិតខាង​។ ប៉ុន្តែពេលនេះរដ្ឋាភិបាលថៃគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមគ្នាជាមួយប្រទេសជាប់ព្រំដែន ដើម្បីជំរុញពាណិជ្ជកម្ម ជាមួយ​នឹងការវិនិយោគ និង សម្រួលដល់ការដឹកជញ្ជូនផលិតផលផ្សេងៗទៅកាន់ប្រទេសជិតខាងផងដែរ ។ បើយោងតាមសារព័ត៌មាន Bangkok Post​ បានចេញផ្សារកាលពីថ្ងៃទី ១ ខែ​ កក្កដា ឆ្នាំ២០២២ លោក Surong Bulkul ដែលជាអនុប្រធានសភាបានឱ្យដឹងថា លោកបានស្នើឱ្យរដ្ឋាភិបាលពន្លឿនការបើកច្រកព្រំដែនឡើងវិញរវាងប្រទេសថៃ និងម៉ាឡេស៊ី ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ដើម្បីបង្កើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ លោកក៏បន្តថា រដ្ឋាភិបាលគួរតែពិចារណាក្នុងការអនុញ្ញាតឱ្យមានការនាំចូលដំឡូងមីបន្ថែមទៀតតាមរយៈប្រទេសឡាវ និងកម្ពុជា ដើម្បីធ្វើឲ្យមានតុល្យភាពនៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលនឹងជួយសម្រាលការលំបាកផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងនោះ។ ហើយសម្រាប់តំបន់សេដ្ឋកិច្ចពិសេសរួមគ្នាជាមួយប្រទេសជិតខាងគួរតែចាប់ផ្តើមដោយផ្តោតលើឧស្សាហកម្មកែច្នៃម្ហូបអាហារ ដែលអាចជួយសម្រួលដល់លំហូរនៃកម្លាំងពលកម្មខុសច្បាប់ទៅកាន់ប្រទេសថៃ ក៏ដូចជាការហូរចូលនៃផលិតផលកសិកម្មពីប្រទេសជិតខាងរបស់យើង។ លោក Surong ក៏បានបញ្ជាក់បន្ថែមថា ការកើនឡើងនៃពាណិជ្ជកម្មតាមព្រំដែននឹងផ្តល់អត្ថប្រយោជន៍ដល់សហគ្រិន និងពាណិជ្ជករខ្នាតតូចនៅក្នុងខេត្ត ហើយអាចធ្វើជាគំរូអភិវឌ្ឍន៍សម្រាប់ផ្នែកសេដ្ឋកិច្ចផ្សេងទៀត ជាពិសេសវិស័យទេសចរណ៍ដូចដែលបានកើតឡើងនៅ Hat Yai, Songkhla។ ខណៈក្រសួងពាណិជ្ជកម្មបានព្យាករថាពាណិជ្ជកម្មតាមព្រំដែននឹងកើនឡើង ៥% នៅឆ្នាំនេះដល់ ១.០៨ ពាន់ពាន់លានបាត។ គួរបញ្ជាក់ផងដែរថា ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃបានធ្លាក់ចុះ ០.០៤% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ដែលភាគច្រើនត្រូវបានសន្មតថាមកពីប្រទេសចិនបានបិទច្រកព្រំដែនសំខាន់ៗមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ក្រោមគោលនយោបាយសូន្យ-Covid ៕ អត្ថបទ៖ ឌឿក ស្រីនុត រតនៈ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-05T02:43:10.916Z", "category": "អចលនទ្រព្យ", "views": 125, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ក្រសួងធនធានទឹកបញ្ជូនគ្រឿងចក្រ ៣៧ គ្រឿងសម្រុកធ្វើផ្លូវ១ខ្សែនេះដើម្បីឲ្យពលរដ្ឋស្រួលធ្វើដំណើរ
https://business-cambodia.com/articles/ministry-sends-machinery-to-build-roads
ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពរដ្ឋដែលរស់នៅ ភូមិអាងត្រពាំងថ្ម ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ  ក្រសួងធនធានទឹកបានសម្រេចយកគ្រឿងចក្រចំនួន ៣៧ គ្រឿង បើកដំណើរការការដ្ឋានចាក់ក្រាលកៅស៊ូ លើខ្នងផ្លូវទំនប់មេអាងទឹកត្រពាំងថ្ម លើប្រវែង សរុប២១ គីឡូម៉ែត្រ ( ដែលតាមសំណើរមានត្រឹមតែ ៩,៨ គីឡូម៉ែត្រ) ពីចំណុចទីតាំង ពីព្រំប្រទល់ឃុំពន្លៃ ដល់ព្រំប្រទល់ឃុំណាំតៅ ស្រុកភ្នំស្រុក ខណៈគម្រោងធ្វើផ្លូវនេះ មានតាំងពីឆ្នាំ២០១៣ មកម៉្លេះ។ យោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក ​និង ឧតុនិយម បានឱ្យដឹងកាលពីថ្ងៃទី ថ្ងៃទី៣ ខែ  កក្កដា ឆ្នាំ២០២២ ការបញ្ជូនគ្រឿងចក្រទៅនេះក៏មានការចូលរួមពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញប្រចាំខេត្ត បន្ទាយមានជ័យរួម និងអ្នក បច្ចេកទេស របស់ ក្រសួងមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ ដើម្បីបើកដំណើរការការដ្ឋានដែលមានទីតាំងខាងលើនេះ។ នៅក្នុងប្រត្តិបត្តិការក្រសួងបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ សរុបចំនួន ៣៧គ្រឿងរួមមាន ៖​ នីវីលរ័ ០៣គ្រឿង, រ៉ូឡូ ០៦គ្រឿង, អេចស្កាវ៉ាទរ័ ១៥គ្រឿង, ​​រថយន្តបែន ១០គ្រឿង, ឡានទឹក ០៣គ្រឿង ហើយគ្រឿងចក្រទាំងអស់នេះមកដល់ការដ្ឋានជាបណ្តើរៗតាំងពីយប់ថ្ងៃទី២ ខែកក្កដាមកម៉្លេះ ។ សូមរំលឹកថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង​ទិវា​មច្ឆជាតិ​១កក្កដា​ បានជំរុញឱ្យក្រសួងធនធនទឹក និងឧតុនិយម ធ្វើផ្លូវឱ្យបានស្អាត ឱ្យបានឆាប់ លើខ្នងទំនប់ប្រឡាយអាងទឹកត្រពាំងថ្មនេះ ដើម្បីងាយស្រួលក្នុងការអភិរក្ស ធ្វើដំណើរ និងជាទិសដៅទេសចរណ៍សហគមន៍ផងដែរ ខណៈដែលគម្រោងធ្វើផ្លូវនោះ មានតាំងពីឆ្នាំ២០១៣។ អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:45", "date_created": "2022-07-05T01:37:51.560Z", "category": "អចលនទ្រព្យ", "views": 267, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ពីអ្នកលក់ខោអាវឱ្យគេ ម្ចាស់យីហោ Shein អាចបង្កើតក្រុមហ៊ុនតម្លៃ១០០ពាន់លាន$ ថ្លៃជាង H&M និង Zara ទៀត
https://business-cambodia.com/articles/startup-shien
យោងតាមគេហទំព័រ Startup Talky កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា Chris Xu កើតនៅ Shandong ប្រទេសចិនក្នុងឆ្នាំ ១៩៨៤ បច្ចុប្បន្នត្រូវបានគេស្គាល់ថាជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃ Shein ដែលបានបញ្ចប់ការសិក្សាពីសា កលវិទ្យាល័យ Qingdao University of Science and Technology ក្នុងឆ្នាំ ២០០៧ ។  តើលោក Xu មានប្រវិត្តបែបណាខ្លះរហូតអាចក្លាយទៅជាម្ចាស់ក្រុមហ៊ុនតម្លៃពាន់លានបែបនេះ? ខាងក្រោមនេះគឺជាដំណើរដើមទងដែលជម្រុញឱ្យលោកXu ក្លាយទៅជាកំពូលអ្នករកស៊ីខ្លាំងមួយរូបនៅក្នុងវិស័សម្លៀកបំពាក់ ពោលគឺគិតត្រឹមឆ្នាំ ២០២២ នេះក្រុមហ៊ុនរបស់លោកមានតម្លៃរហូតទៅដល់​១០០ពាន់លានដុល្លារ ហើយអ្វីដែលកាន់តែពិសេសនោះវាមានតម្លៃថ្លៃជាង H&M និង Zara ទៀត មានន័យថាតម្លៃក្រុមហ៊ុនទាំងពីរនេះទើបស្មើងទៅនឹងក្រុមហ៊ុនទើបតែចាប់ផ្តើមរកស៊ី (Start up ) Shein ដែលជាក្រុមហ៊ុនលក់សំលៀកបំពាក់ធំបំផុតមួយរបស់ចិន ។ យោងតាមវេបផ្សាយដដែលបានឱ្យដឹងថាពីសាវតាររបស់ Shein គឺគួរឱ្យចាប់អារម្មណ៍ណាស់ គំនិត របស់ក្រុមហ៊ុនដំបូងបានលេចឡើងក្នុងគំនិតរបស់ Chris Xu ដោយនៅពេលនោះ លោកកំពុង ធ្វើការជាមួយនឹងក្រុមហ៊ុន Nanjing Aodao Information Technology Co។ បន្ទាប់ធ្វើការបាន មួយរយៈ គាត់បានរៀនចេះ​ ថែមទាំងដឹងថា តម្លៃពាណិជ្ជកម្ម នៃផលិតផលចិន នៅលើ ទីផ្សារអន្តរជាតិ មានរូបរាងបែបណា បុរសចិត្តសឿងរូបនេះសម្រេចចិត្តដើរចេញពីក្រុមហ៊ុនមួយនោះ ក្នុងគោល បំណងបង្កើតហាងលក់រាយតាមអ៊ីនធឺណិតសម្រាប់សម្លៀកបំពាក់ម៉ូដ ដែលមានតម្លៃធូរៗថ្លៃ ដែលជារបស់ផ្ទាល់ខ្លួនតែម្តង។ ស្របគ្នានេះដែរ លោកក៏បានចំណាយពេលក្នុងការស្វែងយល់បន្ថែមទៀត គាត់បានរកឃើញថា រ៉ូបអាពាហ៍ពិពាហ៍របស់ស្ត្រី គឺជាសម្លៀកបំពាក់ មួយដែលមានការពេញនិយមបំផុត នៅក្នុងពិភពលោក ហើយលើសពីនេះ គាត់ក៏បានរកឃើញថា រឿងតែមួយគត់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ អ្នកប្រើប្រាស់អន្តរជាតិ និងផលិតផលចិន គឺដោយសារភាពខុសគ្នានៃរូបិយប័ណ្ណ។ បន្ទាប់មកគាត់បានចាប់ផ្តើមលក់រ៉ូបអាពាហ៍ពិពាហ៍ ដែលពេលនោះហាងដំបូងរបស់គាត់មានឈ្មោះថា ZZKKO  រកស៊ីវស័យសម្លៀកបំពាក់ស្ត្រីមានការទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងមែនទែន  ហើយ បានប្តូរឈ្មោះពីZZKKO ទៅជា "SheInside"វិញ ។ លោក​ Xu មិនទាន់អស់ចិត្តទេ លោកខិត ខំស្វែងរក គំនិតជាបន្តបន្ទាប់ទៀត ដោយបន្ថែមពីការលក់រ៉ូបអាពាហ៍ពិពាហ៍ លោកក៏បានបញ្ចូល ជាមួយការលក់ គ្រឿងសម្អាង គ្រឿងអលង្ការ ស្បែកជើង កាបូប និងគ្រឿងប្រើប្រាស់ផ្សេងៗទៀតនៅក្នុងឆ្នាំ ២០១០។ ក្រោយមកទៀត នៅក្នុងឆ្នាំ ២០១៣ Sheinside​ បានកែប្រែយុទ្ធសាស្រ្តទីផ្សាររបស់ខ្លួនបន្ថែមទៀត ដោយ ផ្គត់ផ្គង់ សម្លៀកបំពាក់ស្ត្រី សម្លៀកបំពាក់បុរស និងសំលៀកបំពាក់កុមារ គ្រឿងបន្លាស់ទាន់សម័យ ផលិតផល និងគ្រឿងប្រើប្រាស់ទាន់សម័យផ្សេងទៀត ហើយមិនយូរប៉ុន្មាន វាបានក្លាយក្រុមហ៊ុន លក់រាយដ៏ល្បីឈ្មោះជាខ្លាំង ហើយនៅក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុនមួយនេះ ក៏បានប្តូរឈ្មោះម្តងទៀត ដោយបានដាក់ឈ្មោះខ្លីងាយចាំ និងងាយស្រួលហៅ គឺមានឈ្មោះថា "Shein" ដែលមានន័យថា "សំឡេងនៃក្តីសង្ឃឹម" ។ គួរជម្រាបផងដែរថា ចក្ខុវិស័យធំរបស់ក្រុមហ៊ុន"Shein" ដែលជាក្រុមហ៊ុនលក់សម្លៀកបំពាក់រាយរបស់ ចិនធំបំផុតមួយលំដាប់ពិភពលោក ដែលផ្តោតលើការផ្តល់ជូនអតិថិជននូវតម្លៃធូថ្លៃ ផលិតផល​មាន​គុណភាព ជាហេតុដែលធ្វើឱ្យក្រុមហ៊ុនមួយនេះអាចស្វែងរកទុនបានច្រើនពីសំណាក់អ្នកវិនិយោគទាំង ឡាយ ។ អត្ថបទដោយ៖ នៅ ថាត់សណា
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-05T01:11:13.350Z", "category": "កំពូលអ្នកលក់", "views": 357, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }
មានលុយ មិនដឹងរកស៊ីអ្វី! នេះជាក្បួនរើសមុខរបរ ឱ្យត្រូវទីផ្សារទាំងបច្ចុប្បន្ន និងអនាគត
https://business-cambodia.com/articles/how-to-choose-business
ទន្ទឹមនឹងភាពរីកចម្រើននៃផ្នត់គំនិតរបស់ប្រជាជនកម្ពុជា អាជីវកម្មនៅតាមខេត្តក្រុងនានារីកដុះដាលដូចជាផ្សិត ហើយក៏មានម្ចាស់អាជីវកម្មជាច្រើនបានលើកឡើងពីបញ្ហាដែលខ្លួនបានជួបប្រទះ ក្នុងនោះបញ្ហាដែលឮញឹកញាប់បំផុតគឺ មានលុយចេញរកស៊ីហើយប៉ុន្តែមុខរបរគ្មានទីផ្សារ ឬគ្មានអតិថិជនគាំទ្រ។ ដោយមើលឃើញពីបញ្ហារបស់អ្នករកស៊ីបែបនេះ Business Cambodia ក៏សម្រេចលើកយកមេរៀនល្អមួយដែលអាចជួយអាជីវករឱ្យរួចផុតពីបញ្ហាគ្មានទីផ្សារ ដោយគ្រាន់តែអនុវត្តតាម ក្បួនរើសគំនិតរកស៊ីល្អបំផុត របស់លោក សំ កុសល ស្ថាបនិក បក្សីមេឌៀ (Baksey Media) ដែលបានចែករំលែកនៅក្នុងវគ្គសិក្សាមួយរៀបចំដោយក្រុមការងារជំពាមកៅស៊ូ។ ដោយឡែកនៅក្នុងក្បួនមួយនេះបានបញ្ជាក់ថា អាជីវកម្មមួយអាចត្រូវនឹងទីផ្សារបានលុះត្រាតែមានចំណុចសំខាន់ធំៗ ៥គឺ៖ ១. ទស្សនៈវិស័យ លោក កុសល​ បានលើកឡើងថា “ចំណុចទីមួយដែលម្ចាស់អាជីវកម្មត្រូវមានគឺទស្សនៈវិស័យ ការគិតដល់អនាគត ថាតើមុខរបរមួយនោះនឹងទៅជាយ៉ាងណានៅក្នុងពេលខាងមុខ”។ ការគិតដល់អនាគតបានគឺតម្រូវឱ្យលោកអ្នកវិភាគនិន្នាការបច្ចុប្បន្ន ថាតើវិស័យអ្វីខ្លះដែលកំពុងកើតមានឡើង ឧទាហរណ៍ដូចជាឡានអគ្គិសនីដែលកំពុងតែបញ្ជ្រាបខ្លួនចូលមក ហេតុនេះតើ៥ឆ្នាំខាងមុខតម្រូវការកន្លែងសាកថ្មឡាននឹងកើនឡើងទេ? ២. ក្ដីស្រមៃខ្លួន ត្រង់ចំណុចនេះសហគ្រិនគម្រូខាងលើបានពន្យល់ថា មុននឹងរើសមុខរបរសួរខ្លួនឯងសិនថា តើវាត្រូវនឹងក្ដីស្រមៃដែរឬទេ? ប្រសិនបើមិនដឹងថាក្ដីស្រមៃរបស់ខ្លួនឯងជាអ្វី សូមសួរបន្តថា តើខ្ញុំកើតមកដើម្បីអ្វី? សូមស្រមៃឱ្យខ្ពស់ហើយផ្អែកលើគំនិត២ធំៗគឺ អាចដោះបញ្ហាសង្គមជាតិ និងដោះបញ្ហាពិភពលោកទាំងមូល។ លោកបានបន្ថែមថា កុំយល់ច្រឡំថាក្ដីស្រមៃរបស់លោកអ្នកគ្មានទីផ្សារ តាមពិតមុខរបរដែលលោកអ្នកបង្កើតមកមិនទាន់ត្រូវទៅវិញទេដែលជាហេតុនាំឱ្យមិនមានទីផ្សារ សូមសម្លឹងទៅមើលទស្សនៈវិស័យឡើងវិញ រួចគិតម្ដងទៀតតើគួរកែកុនអាជីវកម្មបែបណាដើម្បីឱ្យត្រូវឡើងវិញ។ ៣. បច្ចេកវិទ្យា ស្ថាបនិកបក្សីមេឌៀ បានបញ្ជាក់ថា សូមព្យាយាមទាញយកបច្ចេកវិទ្យាដាក់ចូលទៅក្នុងអាជីវកម្មរបស់លោកអ្នក ដើម្បីឱ្យវាដើរទាន់សម័យកាល និងអាចរីកចម្រើនទៅមុខបាន។ បច្ចេកវិទ្យាគឺកើតឡើងដើម្បីដោះបញ្ហាទាំងចាស់ទាំងថ្មីដោយការប្រើគំនិតថ្មីនិងទាន់សម័យ ឧទាហរណ៍ដូចជាម្ចាស់ Nham24 គាត់មានបំណងដោះស្រាយបញ្ហាឃ្លាន ប៉ុន្តែគាត់មិនបើកហាងលក់របស់ញ៉ាំទេ បែរជាបង្កើតកម្មវិធីកម្ម៉ង់អាហារតាម App វិញ ជាហេតុធ្វើឱ្យអ្នកឃ្លានកាន់តែងាយរករបស់ញ៉ាំដោយមិនបាច់ចេញក្រៅ។ ៤. ហ្វេ្រនឆាយ ត្រង់ចំណុចនេះ CEO ខាងលើបានបកស្រាយថា គួរបង្កើតអាជីវកម្មណាដែលអាចបង្កើនហ្រ្វេនឆាយបាន ព្រោះថាគំនិតហ្វ្រេនឆាយគឺមានផលល្អខ្លាំងសម្រាប់ការពង្រីកមុខរបរ។ ការលក់ហ្វ្រេនឆាយ គឺហាក់បីដូចជាការខ្ចីដៃអ្នកដទៃពង្រីកមុខរបរ ប៉ុន្តែត្រូវប្រាកដថាបុគ្គលដែលជាម្ចាស់អាជីវកម្មដើមនេះមានលំនឹងគ្រប់គ្រាន់ក្នុងការគ្រប់ក្រងបណ្ដាញរបស់អាជីវកម្ម ទើបហ្វ្រេនឆាយមានភាពរលូន​ហើយអ្នកទិញបន្តមិនជួបបញ្ហាលក់មិនដាច់។ ៥. មានចំណុចពិសេស ចំណុចទី៥ជាចំណុចចុងក្រោយនិងពិសេសបំផុត អាជីវកម្មមួយអាចឈរជើងបានគឺត្រូវតែមានចំណុចលេចធ្លោមួយដែលខុសពីអ្នកផ្សេង។ ប្រសិនបើចង់បើកហាងកាហ្វេមួយ ត្រូវដឹងថា តើកាហ្វេក្នុងហាងរបស់អ្នកមានអ្វីពិសេសខុសពីកាហ្វេហាងដទៃទៀត? ប្រសិនបើគ្មានទេកុំបើកអី បើបើកទាំងគ្មានអ្វីពិសេស គឺមិនខុសពីបើករួចចាំដណ្ដើមភ្ញៀវពីគេ អាជីវកម្មបែបនេះមិនអាចរីកចម្រើនឡើយ។ សរុបមកដើម្បីឱ្យអាជីវកម្មមួយមានទីផ្សារ ហើយស្របទៅតាមក្ដីស្រមៃ លុះត្រាតែលោកអ្នកបង្កើតវាត្រូវនឹងទស្សនៈវិស័យ ច្នៃឱ្យស្របតាមសម័យកាល ពង្រឹងឱ្យមាំ ពង្រីកឱ្យបានឆ្ងាយ និងអ្វីដែលអាចធ្វើឱ្យចំណុចទាំងប៉ុន្មានមុននេះសម្រេចបានគឺ ត្រូវតែបង្កើតអាជីវកម្មដែលមានចំណុចពិសេសខុសពីអ្នកដទៃ។ គួរបញ្ជាក់ផងដែរថា ទាក់ទងនឹងមុខរបរនេះដែរ Business Cambodia នឹងរៀបចំពិព័រណ៍ធំប្រចាំឆ្នាំគឺពិព័រណ៍មុខរបរឆ្នាំ២០២២ នៅថ្ងៃទី២៩ - ៣០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ដែលនឹងមានការអញ្ជើញចូលរួមប្រជាទូទៅ អ្នកវិនិយោគនិងម្ចាស់អាជីវកម្មជាច្រើនផងដែរ៕ អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T10:33:24.548Z", "category": "ហិរញ្ញវត្ថុ", "views": 1671, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ចាប់ហួយបែបថ្មី! នេះជាក្បួនលក់ចាប់ហួយវៀតណាម ជួយអ្នកលក់តូចៗ១ម៉ឺនកន្លែង ស្រួលរកភ្ញៀវជាងមុន
https://business-cambodia.com/articles/vinshop-vn
ចាប់ហួយត្រូវបានគេស្គាល់ថាជាអាជីវកម្មបែបប្រពៃណី ដែលភាគច្រើននៅតាមភូមិស្រុកនិងផ្សារនានា មុខរបរមួយនេះថ្វីបើជាមុខរបរលក្ខណៈគ្រួសារក៏ពិតមែន ​ប៉ុន្តែចំណូលហូរចូលជាប្រចាំថ្ងៃ គ្រាន់តែថាតិចហើយនឹងច្រើន មុខរបរមួយនេះមិនមែនតែនៅកម្ពុជាយើងទេ ដែលប្រជាជននិយមនិងចូលចិត្តបើករាកស៊ី តែបណ្តាលប្រទេសមួយចំនួន ដូចជាប្រទេស ថៃ វៀតណាម ឥតណ្ឌូនេស៊ីជាដើម ។ មានប្រទេសមួយចំនួនគេបានវិវត្តន៍អាជីវកម្មលក់ដូរតាមផ្ទះមួយនេះកាន់តែទំនើបជាងមុន ឱ្យស្របទៅតាមសម័យកាលបច្ចេកវិទ្យា ។ ដូចគ្នានេះដែរយើងនឹងធ្វើការបង្ហាញបងប្អូនដែលកំពុងតែលក់ចាប់ហួយទាំងឡាយ ឱ្យបានដឹងបន្ថែមពីអនាគតចាប់ហួយ ថាតើប្រទេសក្បែរខាងយើងគេលក់បែបណា និងទៅតាមច្រកមួយណាដែលអាចទាញអ្នកទិញបាន ។ នៅវៀតណាមគេបង្កើតកម្មវិធី App មួយដែលមានឈ្មោះថា VinShop វាគឺជាផ្លេតហ្វូមមមួយ បានជួយអ្នកលក់ចាប់ហួយបែបប្រពៃណីទាំងឡើយ អោយកាន់តែមានភាពទំនើបជាងមុន ដែលមានន័យថា​មនុស្សអាចទិញទំនិញចាប់ហួយបានរាប់សិបប្រភេទពីក្នុង App ហើយអាចទូទាត់លុយបានថែមទៀតនៅក្នុងនោះ ខណៈដែលអ្នកលក់អង្គុយនិងមានតែស្មាតហ្វូនមួយគ្រឿងចាំមើលតែការទិញប៉ុណ្ណោះ មិនហត់ហើយ មិនចាយពេលរឿងភ្ញៀវតថ្លៃទៀត ។ នេះបើយោងទៅតាមការចុះផ្សាយដោយសារព័ត៌មាន vnexpress ។ សារព័ត៌មានខាងលើដដែលបានឱ្យដឹងថា បច្ចុប្បន្នអ្នកលក់ចាប់ហួយនៅវៀតណាមមានប្រមាណជា ១.៤លាននាក់ ហើយ VinShop បានជួយអ្នកលក់ទំនិញចាប់ហួយបែបប្រពៃណីបាន ១០០០០នាក់ហើយ ពោលគឺជួយឱ្យអ្នកធ្លាប់តែលក់ទំនិញបែបប្រពៃណី ឱ្យងាកមកការប្រើ digital platform វិញ មិនត្រឹមតែមានភាពងាយស្រួលប៉ុណ្ណោះទេ តែថែមទាំងអាចទាញភ្ញៀវច្រើនទៀត ។ លើសពីនេះទៅទៀត VinShop មិនត្រឹមតែជា App មួយដែលអនុញ្ញាតឱ្យអ្នកចូលទិញបានប៉ុណ្ណោះទេ តែវាជាទីកន្លែងមួយ ដែលភ្ជាប់អ្នកទិញទៅកាន់អ្នកបោះដុំដោយផ្ទាល់តែម្តង ពោលគឺអ្នកទិញនិងអ្នកបោះដុំទំនិញ ពួកគេអាចធ្វើការទំនាក់ទំនងនឹងគ្នាដើម្បីចចាររកតម្លៃណាមួយដែលគេចង់បាន ហើយជាធម្មតាទំនិញទាំងអស់នៅពេលដែលយើងទិញនៅក្នុងតម្លៃបោះដុំគឺមានការចំណេញច្រើន ។ គួរបញ្ជាក់ថា អត្ថបទខាងលើនេះបងប្អូនអាចរៀនសូត្របាន ជាពិសេសបងប្អូនដែលកំពុងតែរកស៊ីលក់ចាប់ហួយទាំង ឡាយ គួរមានអ្វីដែលថ្មីនៅក្នុងការលក់របស់ខ្លួន មុខរបរមួយចំនួនយើងមិនអាចរកស៊ីបានរហូតឡើយ ពេលខ្លះវាក៏អាចនឹងឆ្អែតទីផ្សារនៅថ្ងៃណាមួយក៏ថាបាន ដូច្នេះត្រូវរៀនគិតទៅមុខឱ្យបាន ៥ឆ្នាំមុន តួយ៉ាងដូចជាមុខរបរចាប់ហួយនេះឯង ឥឡូវវិវត្តឡើងជាការលក់នៅលើ App ព្រោងព្រាត ។ អត្ថបទដោយ : នៅ ហៀង ទំនាក់ទំនង ៖ ០១០៧៨៥១៣៤​
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T10:09:29.529Z", "category": "កំពូលអ្នកលក់", "views": 1277, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }
ការពិតកំពូលតារាTik Tokលេខ១ Khaby Lame មានបុគ្គលគំរូក្នុងចិត្ត និងចង់សម្រេចក្ដីស្រមៃធំមួយនេះ
https://business-cambodia.com/articles/will-smith-is-idol-khaby-lame
កាលពីពេលកន្លងទៅថ្មីៗនេះ​តារាងកំពូលតារា Tik Tok​ហាក់មានការប្រកួតប្រជែងគ្នាខ្លាំងទាក់ទិននឹងអត្រាចំនួនអ្នកតាមដាន និងចំណូលដែលរកបានពីការលេង Tik Tok តាមរយៈជំនាញនិងសមត្ថភាពខុសប្លែកពីគ្នានិងមានលក្ខណៈជារបស់ខ្លួនឯង។ បុរសវ័យ២២​មានរាងខ្ពស់ស្រឡះរូបនេះហាក់មានការប្រជាប្រិយភាពបន្ទាប់ពីបានប្រើប្រាស់ Tik Tok ជាវេទិកាបញ្ចេញសមត្ថភាពដែលខ្លួននិងអាចសម្រេចក្តីស្រមៃខ្លួនឯង​ រហូតមានអ្នកគាំទ្រជាង១៤០លាននាក់ឯនោះ។​ រំលឹកទៅកាន់ពាក់កណ្តាលខែមិថុនា បន្តិចយុវជន Khaby Lame គឺជាតារាសម្តែង Tik Tok ដែលទទួលបានអ្នកតាមដានច្រើនជាងគេបំផុតនិងជាប់ចំណាត់ថ្នាក់លេខ១ដណ្តើមតំណែងពីយុវ​តីវ័យ​១៨​ឆ្នាំ​ កញ្ញា Charlida Melio ដែលធ្លាប់តែជាតារាលេខ១ ឱ្យធ្លាក់មកលេខ២វិញ។ ត្បិតអ្វីតែយុវជនវ័យក្មេងរូបនេះ បានក្លាយទៅជាតារាដែលមានកេរ្ត៏ឈ្មោះបោះសំឡេងរួចទៅហើយក្តី ប៉ុន្តែលើសពីនេះទៅទៀតតារាសម្តែងរូបនេះមានក្តីស្រមៃធំមួយ ដោយសារតែមាននិមិត្តរូបក្នុងចិត្តគឺលោក​ Will Smith ដែលជាតារាទូរទស្សន៍ដ៏មានកិត្តិនាមមួយរូបជាគំរូ។ ក្នុងនោះផងដែរជំនួយការរបស់តារាសម្តែងរូបស្អាតបែបសម្បុរខ្មៅរូបនេះបាននាំពាក្យនិងថ្លែងប្រាប់សារព័ត៌មាន Yahoo ពីក្តីស្រមៃរបស់ Khaby Lame យ៉ាងដូច្នេះថា៖ “ Khaby Lame មានក្តីស្រមៃក្លាយជាតារាភាពយន្តចាប់តាំងពីរូបគេបានទស្សនាខ្សែភាពយន្ត The Fresh Prince of Bel-Air​​ និងអាចរួមសម្តែងជាមួយបុគ្គលគំរូរបស់ខ្លួនគឺលោក Will Smith ជាតារាស្បែកខ្មៅដែលតែងតែទទួលពានរង្វាន់ Oscar នៅលើកម្រោលព្រំក្រហមជារឿយៗ”។  ទន្ទឹមនឹងភាពជោគជ័យលើវិថី​​ដែលខ្លួនស្រឡាញ់នេះ Khaby Lame ក៏ធ្លាប់បានលើកឡើងនូវសាច់រឿងមួយដែលជួយដឹកនាំឱ្យសម្រេចក្តីស្រមៃនោះគឺទេពកោសល្យ ដោយបានពោលយ៉ាងដូច្នេះថា” ទេពកោសល្យពីកុមារភាពរបស់ខ្ញុំ គឺចូលចិត្តធ្វើឱ្យគេសើចហើយអរគុណដល់កម្មវិធី Tik Tok ដែលនាំយកទេពកោលស្យរបស់ខ្ញុំទៅទូទាំងពិភពលោក” ។ នេះបើតាមការលើករបស់លោកកាលពីឆ្នាំ២០២១ នៅពេលដែលលោកទទួលបានអ្នកតាមដានប្រមាណ១០០​លាននាក់ ខណៈបច្ចុប្បន្ននេះលោកវ៉ាដាច់គេ ដោយកើ​នចំនួនអ្នកតាមដាន ប្រមាណ៤៥លាននាក់ទៀតក្នុងឆ្នាំ២០២២ នេះនិងសល់ទ្រព្យសម្បត្តិប្រមាណ ៥លានដុល្លារដែលចំណូលនេះត្រូវបានគេប៉ាន់ស្មានថាបានមកពីការលេង TikTok៕ អត្ថបទដោយ៖ ពីង ជូអេង ( កូនត្រចៀកកាំ )
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T10:08:51.087Z", "category": "ភាពជាអ្នកដឹកនាំ", "views": 272, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
ដើរតាមក្តីស្រមៃ! ពីមនុស្សធម្មតា Jan Koum ស្ថាបនិក WhatsApp វិវត្តខ្លួនក្លាយជាមហាសេដ្ឋីតាមដានជើងនេះ
https://business-cambodia.com/articles/jan-koum-founder-of-whats-app
លោក Jan Koum គឺជាអ្នកអតីតអ្នកធ្វើការលើប្រពន្ធអ៊ីធឺណែត និងជាអ្នកសរសេរកម្មវិធីកុំព្យូទ័រដែលជាជនជាតិអាមេរិក-អ៊ុយក្រែន។ លោកក៏ជានាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ក្រុមហ៊ុន WhatsApp និងជាសហដៃគូជាមួយលោក Brain Acton ដែលជាអ្នកបង្កើតកម្មវិធីផ្ញើសារតាមទូរស័ព្ទដែលត្រូវបានទិញដោយក្រុមហ៊ុន Facebook Inc ក្នុងតម្លៃ ១៩ពាន់លានដុល្លារ កាលពីឆ្នាំ២០១៤។ តើលោកមានដំណើរជីវិតបែបណាខ្លះ ទើបអាចវិវត្តពីអ្នកធ្វើការធម្មតាម្នាក់ ក្លាយជាមហាសេដ្ឋីពាន់លានដុល្លារ? លោក Jan Koum កើតនៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ១៩៧៦ ក្នុងក្រុងគៀវ ប្រទេសអ៊ុយក្រែន។ នៅពេលឈានចូលដល់វ័យ១៦ឆ្នាំ លោកនឹងម្តាយបានចាកចោលឪពុកទៅរកជីវិតថ្មីរស់នៅក្នុងរដ្ឋកាលីហ្វូនីញ៉ា សហរដ្ឋអាមេរិក។ ដើម្បីរស់បានយុវជន Koum បានធ្វើការជាជាងភ្លើង ហើយម្តាយលោកធ្វើជាអ្នកមើលថែកុមារ។ លោក Koum បានព្យាយាមចូលរៀននៅមហាវិទ្យាល័យដែរ ប៉ុន្តែត្រូវបោះបង់ការសិក្សាចោលវិញ និងបានរៀនធ្វើកម្មវិធីដោយខ្លួនឯង ហើយក៏ទទួលបានការងារធ្វើនៅក្រុមហ៊ុនYahoo។ តែទោះជាយ៉ាងណា លោកនៅតែមិនពេញចិត្ត រួចក៏ឈប់ធ្វើការនិងចាប់ផ្តើមធ្វើដំណើរទៅកន្លែងផ្សេងក្នុងពិភពលោកដើម្បីស្វែងរកកម្លាំងចិត្ត។ ជាភ័ព្វសំណាងក្រោយមក app store របស់ក្រុមហ៊ុនApple ក៏បានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០០៩ ហើយលោកKoum ក៏បានមើលឃើញឱកាសមាសមួយ។ លោកបានចំណាយពេល និងធនធានដើម្បីបង្កើតកម្មវិធីមួយដែលមានឈ្មោះថា WhatsApp។ ទីបំផុត នៅឆ្នាំ២០១៤ លោកKoum និងដៃគូបង្កើតកម្ម​វិធីនេះម្នាក់ទៀតគឺលោក Brian Acton ដែលជាអតីតបុគ្គលិកក្រុមហ៊ុនYahooដូចគ្នាបានសម្រេចចិត្តលក់កម្មវិធី WhatsApp ឱ្យក្រុមហ៊ុនFacebook​ ក្នុងតម្លៃ១៩ពាន់លានដុល្លារ។ នៅក្នុងឆ្នាំ២០១៤ លោក Jan Koum បានចូលក្នុងបញ្ជីឈ្មោះរបស់ជនជាតិអាមេរិកដែលជាអ្នកមានជាងគេបំផុតក្នុងចំណោមមនុស្ស ៤០០នាក់ នៅក្នុងទស្សនាវដ្តី Forbes ដោយមានទឹកប្រាក់ប្រមាណជាង ៧-៥ពាន់លានដុល្លារ។ ហើយគាត់គឺជាអ្នកចំណូលថ្មីខ្ពស់ជាងគេក្នុងបញ្ជីនៅក្នុងឆ្នាំនោះផងដែរ។ មកទល់នឹងបច្ចុប្បន្នបុរសវ័យ៤៦ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុបជាង ៩.៦ពាន់លានដុល្លារ ចេញផ្សាយដោយទស្សនាវដ្តី Forbes គិតត្រឹមខែមីនា ឆ្នាំ២០២២៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក» ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T09:59:39.729Z", "category": "ភាពជាអ្នកដឹកនាំ", "views": 277, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
ខេត្តចំនួន ៧ នឹងមានព្រលានយន្តហោះផ្ទាល់ខ្លួននាពេលខាងមុខ ដែលអាចឱ្យពលរដ្ឋធ្វើដំណើរក្នុងស្រុកបាន
https://business-cambodia.com/articles/new-airport-in-cambodia
បច្ចុប្បន្នរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្ដទុកដាក់យ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍន៍សេវាដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកទំនិញរបស់ប្រជាពលរដ្ឋ ទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរជាដើម។ ជាក់ស្ដែងយើងឃើញថាការសាងសង់ព្រលានយន្ដហោះថ្មីៗ និងការអភិវឌ្ឍន៍ព្រលានដែលមានស្រាប់ បានកំពុងកើតឡើងជាច្រើនកន្លែង។ ទន្ទឹមគ្នានេះ តាមការលើកឡើងពីមន្ដ្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល កាលពីពេលកន្លងទៅបានឲ្យដឹងថា ខេត្ដក្រុងចំនួន ៧ នឹងមានព្រលានយន្ដហោះផ្ទាល់ខ្លួនសម្រាប់ហោះហើរក្នុងស្រុកនាពេលខាងមុខ ខណៈបច្ចុប្បន្នកំពុងមានការសិក្សាប៉ុន្ដែមិនទាន់ពេលកំណត់ពេលសាងសង់។ តាមការគូសបញ្ជាក់ពីឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការនិងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលតាមរយៈក្រសួងព័ត៌មានកាលពីពេលកន្លងទៅនេះបានឲ្យដឹងថា ព្រលានយន្តហោះសម្រាប់ជើងហោះហើរក្នុងស្រុកមានដូចជា នៅខេត្ដកោះកុង ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងប៉ោយប៉ែត គឺមានក្រុមហ៊ុនកំពុង​សិក្សា​តែមិនទាន់កំណត់ពេលសាងសង់ឱ្យបានច្បាស់លាស់។ ឯកឧត្ដមលើកឡើងថា “យើងមិនអាចប្រាប់ ថា​ធ្វើថ្ងៃនេះថ្ងៃនោះបានទេ ព្រោះកំពុងសិក្សាហ្នឹង បើកាលណាប្រាប់ថាធ្វើខែនេះថ្ងៃនេះ បើនិយាយប្រាប់អញ្ចឹងគឺខុសហើយ ខ្ញុំអ្នកនិយាយក៏កំពុងតាមមើលដែរ”។ ទោះជាយ៉ាងណាក្ដីឯកឧត្តមបញ្ជាក់ថា សព្វថ្ងៃក្រុមហ៊ុនវិនិយោគកំពុង សិក្សាយ៉ាងយកចិត្តទុកដាក់បំផុត មុននឹងចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគជាផ្លូវការក្នុងការ សាងសង់ព្រលានយន្ដហោះក្នុងស្រុក។ ជាមួយគ្នានេះ នៅពេលមានការកសាងសង់ព្រលាន​យន្ដហោះក្នុងស្រុកបានកាន់តែច្រើននឹងធ្វើឱ្យធុរជនដែលមានការងារបន្ទាន់ងាយស្រួលធ្វើដំណើរបានលឿនទៅកាន់ខេត្តឆ្ងាយៗនិងមានសុវត្ថិភាពជាងការធ្វើដំណើរតាមផ្លូវគោក៕ អត្ថបទ៖ កឹម ប៊ុនធឿន
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T09:55:42.382Z", "category": "អចលនទ្រព្យ", "views": 5893, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ពិតជាអស្ចារ្យមែនពិព័រណ៍អចលនទ្រព្យធំជាងគេនៅកម្ពុជា 2022 ទទួលបានការចាប់អារម្មណ៍ខ្លាំង!!!
https://business-cambodia.com/articles/really-great-the-biggest-real-estate-exhibition
ក្នុងពិព័រណ៍អចលនទ្រព្យធំជាងគេនៅកម្ពុជា 2022! នេះយើងសង្កេតឃើញថា ទោះបីជាមានវិបត្តិ Covid 19 យ៉ាងណាក្តីក៏ប្រជាជនកម្ពុជាជាច្រើននៅតែមានតម្រូវការ វិនិយោគលើវិស័យអចលនទ្រព្យ។ មានក្រុមហ៊ុនជាច្រើនបានចូលរួម និងបង្ហាញពីសក្តានុពលខ្លួនដោយក្នុងនោះផងដែរក្រុមហ៊ុន ខេអេច លែន ក៏បានបង្ហាញពីគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ដែលជាគម្រោងលំនៅឋានដ៏ធំនិងសម្បូរបែប  អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតអតិថិជនដែលពេញចិត្តវីឡារបស់បុរី ខេអេច លែន និងបានកក់ប្រាក់ក៏បានទទួលការឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពី កម្មវិធីតាំងពិព័រណ៍អចលនទ្រព្យធំជាងគេនៅកម្ពុជានេះផងដែរ។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T09:47:07.899Z", "category": "PR", "views": 774, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ការស្រាវជ្រាវ៖ គូស្នេហ៍ជោគជ័យអាស្រ័យលើដៃគូគាត់រៀបការ សូម្បីបុគ្គលល្បីៗ២រូបនេះក៏យល់ស្រប
https://business-cambodia.com/articles/the-right-partner
ពាក្យចាស់បុរាណខ្មែរបានពោលហើយថា “សំណាបយោងដី ស្ត្រីយោងបុរស” ដែលពាក្យមួយឃ្លានេះគឺបង្ហាញឱ្យឃើញថា មនុស្សស្រីបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទៅដល់ភាពជោគជ័យរបស់មនុស្សប្រុស តាមរយៈការជួយគាំទ្រ លើកទឹកចិត្ត ការប្រឹក្សា និងការយកចិត្តទុកដាក់ជាដើម ប៉ុន្តែវាមិនមែនត្រឹមបុរសនោះទេ ស្ត្រីវិញក៏ដូចគ្នាផងដែរ។ យោងតាមការសិក្សាស្រាវជ្រាវដែលចេញផ្សាយដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Carnegie Mellon បានអោយដឹងថាបុគ្គលដែលមានស្វាមី ឬភរិយាចេះគាំទ្រលើកទឹកចិត្តគ្នាទៅវិញទៅមកគឺ ពួកគេអាចមានឱកាសទទួលបានជោគជ័យខ្ពស់ជាងបុគ្គលធម្មតា។ ក្រោយពេលដែលធ្វើការសិក្សាទៅលើគូស្នេហ៍ដែលបានរៀបការជាមួយគ្នាចំនួន ១៦៣គូ អ្នកចិត្តសាស្ត្របានរកឃើញថា គូស្នេហ៍ដែលចេះគាំទ្រលើកទឹកចិត្តគ្នាទៅវិញទៅមក គឺធ្វើឱ្យពួកគេអាចប្រឈមមុខបានខ្ពស់ ជាមួយនឹងឧបសគ្គធំៗ អាចអភិវឌ្ឍន៍ខ្លួនឯងឱ្យកាន់តែរីកចម្រើន ជីវិតមានសុភមង្គល និងមានសុខុមាលភាពផ្លូវចិត្ត។ ជាក់ស្ដែងសូម្បីតែអតីតប្រធានាធិបតីទី៤៤របស់សហរដ្ឋអាមេរិកគឺលោក បារ៉ាក់ អូបាម៉ា លោកក៏បានឱ្យតម្លៃយ៉ាងខ្លាំងចំពោះឧត្តមភរិយាខ្លួន ហើយលោកមានប្រសាសន៍ថា “ភាពជោគជ័យរបស់ខ្ញុំគឺដោយសារតែមានភរិយាខ្លួនជាអ្នកជួយជ្រោមជ្រែង”។ លោកបានបន្ថែមថា “ជាក់ស្តែងខ្ញុំប្រហែលជាមិនអាចធ្វើអ្វីដែលខ្ញុំធ្លាប់បានធ្វើនោះទេ បើសិនជាគ្មាន Michelle ដែលជាភរិយាជួយជ្រោមជ្រែង”។ Michelle តែងតែប្រាប់រឿងដែលលោកត្រូវធ្វើ អ្វីដែលធ្វើឱ្យលោកចេះរក្សាតុល្យភាពជីវិត អ្វីដែលគួរធ្វើដើម្បីដោះស្រាយជាមួយនឹងសម្ពាធផ្សេងៗ។ ដោយឡែក សម្រាប់លោក Mark Zuckerberg ដែលជាស្ថាបនិកក្រុមហ៊ុន META  ក៏ធ្លាប់បានឡើងថ្លែងសន្ទរកថាមួយនៅសាលាហាវើដ ហើយលោកបានលើកឡើងថា ភរិយារបស់ខ្ញុំPriscilla Chan បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ភាពជោគជ័យដែលខ្ញុំសម្រេចបាន ។ Priscilla Chan គឺបានបង្រៀនឱ្យខ្ញុំចាប់ផ្ដើម ចំណាយពេលវេលាមួយផ្នែករបស់ខ្លួនចូលរួមក្នុងការងារស្ម័គ្រចិត្ត និង ចូលរួមក្នុងកិច្ចការងារសង្គមផ្សេងៗ។ នាងគឺជាមនុស្សដ៏សែនសំខាន់បំផុតមួយនៅក្នុងជីវិតរបស់ខ្ញុំ។ ជារួមមកវិញ យើងអាចសន្ឋិដ្ឋានបានថា មនុស្សស្រីគឺពិតជាកាតាលីករ (កម្លាំងជំរុញ) ដ៏សំខាន់ ក្នុងការជួយជ្រោមជ្រែងទៅដល់ភាពជោគជ័យរបស់មនុស្សប្រុស។ ប៉ុន្តែមនុស្សប្រុសក៏ជាមនុស្សដ៏សំខាន់ក្នុងការជួយលើកទឹកចិត្ត ជួយជំរុញ គាំទ្រ ជួយប្រឹក្សាដល់ភរិយារបស់ខ្លួន ដើម្បីភាពជោគជ័យរបស់ភរិយាផងដែរ។ ដូច្នេះក្នុងនាមជាប្ដីប្រពន្ធ យើងគួរតែតាំងខ្លួនប្រៀបបីដូចជាដៃស្ដាំដែលត្រូវការដៃឆ្វេង ដើម្បីជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ដើម្បីដើរឆ្ពោះទៅរកត្រើយសុភមង្គលជាមួយគ្នា។ ជីវិតជាប្ដីប្រពន្ធ មិនមែនជាគូសត្រូវដែលអង្គុយចាំតែចាប់កំហុស រិះគន់ចំណុចខ្វះខាត ឬស្ដីបន្ទោសឱ្យគ្នានោះទេ។ ប៉ុន្តែប្ដីប្រពន្ធត្រូវចេះរកចំណុចខ្វះខាតរបស់ដៃគូ រួចធ្វើការចូលរួមកែលម្អគ្នាទៅវិញទៅមក ទើបអាចកសាងនូវសម្បុកសុភមង្គលនៅក្នុងគ្រួសាររបស់ខ្លួនបាន។ នៅក្នុងជីវិតជាក់ស្ដែង មិនខ្វល់ថាអ្នកទទួលជោគជ័យក្នុងអាជីពការងារ ឬមុខជំនួញខ្លាំងប៉ុណ្ណានោះទេ ប្រសិនបើជីវិតគូ (គ្រួសារ) អ្នកបរាជ័យហើយនោះ អ្នកក៏នឹងបាត់បង់នូវសុភមង្គលដ៏ធំផងដែរ៕ អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)  តេឡេក្រាម៖ 0963517713
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T09:41:30.436Z", "category": "ភាពជាអ្នកដឹកនាំ", "views": 1051, "author": { "first_name": "ឡុង", "last_name": "វឌ្ឍនៈ", "email": "longvathanak007@gmail.com" }, "quality_warning": [ "noisy" ] }
ដើមខែ ដើមទ្រព្យ! ប្រទេសអ៊ីស្រាអែល ចង់ចុះ MOU ជាមួយកម្ពុជាដើម្បីជួយកសិករនិងនិស្សិតខ្មែរ
https://business-cambodia.com/articles/israel-wants-to-sign-mou-with-cambodia
កាលពីថ្មីៗនេះ ប្រទេសអុីស្រាអែលមានគោលបំណងចង់ចុះ MOU ជាមួយកម្ពុជា គោលបំណងនៃការចង់ចុះ MOU នេះគឺបន្ទាប់ពីឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូតទើបត្រូវបានតែងតាំងថ្មីនៃរដ្ឋអ៊ីស្រាអែល (State of Israel) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។ នៅក្នុងជំនួបនេះផងដែរ គឺកម្ពុជាទទួលបានរឿងល្អចំនួន ៦ ដែលអ៊ីស្រាអែលមានបំណងល្អជាមួយកម្ពុជា៖ ១. ការបណ្តុះបណ្តាលធនធានមនុស្ស (និស្សិត) និងការផ្តល់នូវបទពិសោធន៍ដល់សាស្រ្តាចារ្យ ក្នុងការបណ្តុះបណ្តាលនិស្សិតនៅសកលវិទ្យាល័យ។ ចំណុចនេះបាននិងកំពុងអនុវត្តយ៉ាងសកម្ម ទន្ទឹមនឹងនេះ ភាគីកម្ពុជាចង់ស្នើសុំបង្កើនកូតា ឬរក្សាឲ្យនៅត្រឹម ២០០នាក់/ឆ្នាំ ព្រោះកន្លងមក ភាគីអ៊ីស្រាអែលមានបំណងចង់កាត់បន្ថយមកនៅត្រឹម ១០០នាក់ ប៉ុន្តែតាមរយៈការប្រឹងប្រែងរបស់លោកជំទាវ តាមការស្នើសុំរបស់ភាគីកម្ពុជា រដ្ឋាភិបាលអីស្រាអែលថានឹងពិនិត្យ ពិចារណារក្សាតាមការស្នើសុំរបស់កម្ពុជា។ ២. ភាគីអីស្រាអែលមានបំណងចុះ MOU រវាងរដ្ឋាភិបាលទាំងពីរ (G to G Umbralla) ដើម្បីនាំយកពលករកម្ពុជាទៅបម្រើការក្នុងវិស័យកសិកម្មនៅប្រទេសអ៊ីស្រាអែល។ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញឆន្ទ:គាំទ្រលើគម្រោងនេះ ព្រោះបើអាចកើតឡើងបាននោះវានឹងជួយពង្រឹង និងពង្រីកសមត្ថភាពកសិករកម្ពុជាទាំងផ្នែកទ្រឹស្តី និងការអនុវត្តអំពីការប្រើប្រាស់បច្ចេកទេសកសិកម្ម ទំនើបរបស់អ៊ីស្រាអែល។ ទាក់ទងនឹងបញ្ហានេះ លោកជំទាវមានក្តីសង្ឃឹមថា នឹងទទួលបានការសហការល្អពីក្រសួងការងារ ហើយនិងឈានចុះហត្ថលេខាក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ៣. ការបង្កើតកសិដ្ឋានបង្ហាញ (Demonstration Farm) នៅកម្ពុជា។ ករណីនេះ អាចសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលរួមចំណែកធ្វើការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មឲ្យកាន់តែទូលំទូលាយដល់កសិករ និងនិស្សិត។ ៤. លើកកម្ពស់កិច្ចសហការលើវិស័យសន្តិសុខស្បៀង និងសន្តិសុខទឹក នៅតាមសហគមន៍ព្រៃឈើ។ ៥. ពង្រឹងការងារកសិធុរកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសសម្រាប់និស្សិតដែលបានបញ្ចប់កម្មសិក្សាពីប្រទេសអ៊ីស្រាអែល។ ៦. ពង្រឹង និងពង្រីកបច្ចេកវិទ្យាក្រោយពេលប្រមូលផល (Post Harvest Technology)។ សូមជម្រាបថា ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក៏បានបញ្ជាក់ថា នាពេលអនាគតដ៏ខ្លីនឹងដឹកនាំគណប្រតិភូកម្ពុជា រួមទាំងវិស័យឯកជនផងដែរ អញ្ជើញទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសអ៊ីស្រាអែល ដើម្បីសិក្សា ស្វែងយល់និងដកស្រង់បទពិសោធន៍បន្ថែមទាក់ទងការអភិវឌ្ឍវិស័យកសិកម្ម និងកសិធុរកិច្ច ជាពិសេសអនុវិស័យសាកវប្បកម្ម និងប្រព័ន្ធដំណក់ទឹក រួមទាំងការកែច្នៃ៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T09:37:34.345Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 2203, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ឱកាសឈ្នះរង្វាន់ម៉ូតូ Honda Dream និងរថយន្ត Ford Wildtrak លើកដំបូងពីធនាគារ វីង នឹងមកដល់ក្នុងពេលឆាប់ៗនេះ!
https://business-cambodia.com/articles/chance-towin-from-wingbank
ឱកាសឈ្នះរង្វាន់ធំៗជាច្រើនក្នុងជុំទី១សម្រាប់អតិថិជនរបស់ធនាគារ វីង ខិតជិតមកដល់ហើយ។ សូមបើកគណនីធនាគារ វីងនៅថ្ងៃនេះ និងដាក់ប្រាក់សន្សំដើម្បីមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់​។ កម្មវិធីចាប់ឆ្នោតផ្សងសំណាង “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់ធំ” លើកដំបូងសម្រាប់អតិថិជនដែលបានដាក់ប្រាក់ជាមួយធនាគារវីង នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែកក្កដាក្នុងកម្មវិធីប្រគុំតន្ត្រី Saturday Night LIVE ដែលនឹងផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ចាប់ពីម៉ោង ៧:00 យប់ ដល់ ៩:00 យប់។ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីងបានមានប្រសាសន៍ថា៖ “ឥឡូវនេះធនាគារវីងបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រគល់រង្វាន់ធំៗជូនដល់អតិថិជនដែលបានផ្តល់ទំនុកចិត្ត និងការគាំទ្រដល់ផលិតផល និងសេវាកម្មរបស់យើងខ្ញុំ។ ក្នុង​ជុំ​ទី​១​នេះ ធនាគារវីង នឹង​ប្រគល់​ម៉ូតូ Honda Dream ចំនួន២២​គ្រឿង និង រថយន្ត Ford Wildtrak មួយ​គ្រឿង​។” អតិថិជនដែលមានបំណងចង់បើកគណនីវីង អាចទៅកាន់សាខាធនាគារ វីង ឬភ្នាក់ងារវីងណាមួយក៏បានដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនដែលមានសុពលភាព។ អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០ ដុល្លារ ឬ ២ លានរៀល នឹងមានឱកាសឈ្នះម៉ូតូ Honda Dream រៀងរាល់ថ្ងៃ។ អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០០ ដុល្លារ ឬ ២០ លានរៀល អាចចូលរួមក្នុងការចាប់រង្វាន់ដើម្បីឈ្នះរថយន្ត Ford Wildtrak រៀងរាល់ខែ។ ហើយអតិថិជនដែលដាក់ប្រាក់ ៥០០០០ ដុល្លារ ឬ ២០០ លានរៀល មានសិទ្ធិទទួលបានឱកាសឈ្នះរថយន្ត Lexus LX600 SUV ដ៏ប្រណិតនៅចុងឆ្នាំនេះ។ អតិថិជនដែលមានគណនីវីងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតរួមមាន៖ ការស្នើប្រាក់កម្ចីតាមរយៈកម្មវិធីវីងប៊ែងអេប ការទូទាត់ប្រាក់សម្រាប់ការទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិតដោយមានភាពងាយស្រួលបំផុត ការផ្តល់ជូនពិសេសពីដៃគូពាណិជ្ជករចំនួន ៨០.០០០ និងផ្ដល់នូវសុវត្ថិភាពខ្ពស់។ អតិថិជនដែលមិនទាន់មានគណនីវីងនៅឡើយ នៅតែមានពេលដើម្បីបើកគណនី ហើយធ្វើការដាក់ប្រាក់ដើម្បីមានឱកាសឈ្នះរង្វាន់ធំជាច្រើននៅជុំក្រោយៗទៀត។ ធនាគារវីង នឹងរៀបចំឲ្យមានការ ៥ ជុំទៀតជាមួយលក្ខខណ្ឌ និងការផ្តល់ជូនដូចគ្នារហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ បើអតិថិជនដាក់ប្រាក់កាន់តែឆាប់ និងកាន់តែច្រើន នឹងមានឱកាសឈ្នះកាន់តែច្រើន៕ សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីចាប់ឆ្នោតផ្សងសំណាង “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់ធំ” សូមចូលទៅកាន់៖​ shorturl.at/amQVX ដោនឡូតកម្មវិធីវីងប៊ែងអេប៖ http://onelink.to/wingbank 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T08:00:18.760Z", "category": "PR", "views": 832, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
មេធំ TikTok សន្យាធ្វើរឿងទាំងនេះ ក្រោយអាមេរិក ចង់ឱ្យដកកម្មវិធីខ្លួន ចេញពី Play Store និង App Store
https://business-cambodia.com/articles/tik-tok-responding-to-us
​កម្មវិធីកម្សាន្តយក្ស Tik Tok បានរងការគម្រាមកំហែងពីសំណាក់ FCC នៃសហរដ្ឋអាមេរិក អំពីការលុបកម្មវិធីចេញពី Play store និង Appstore ក្រោយរងការចោទប្រកាន់អំពីការលួ​ចតាមដានទិន្នន័យអ្នកប្រើប្រាស់ជាប្រជាជនអាមេរិក  ដែលអាចនឹងគម្រាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិក។​ ​ជាមួយគ្នានេះ​ដែរ អាជ្ញាធរសហរដ្ឋអា​មេរិក​ FCC បានធ្វើការស្នើសុំទៅកាន់ក្រុមហ៊ុន App store និង Play store ឱ្យលុបកម្មវិធីកម្សាន្ត Tik Tok មួយ​នេះ ដោយមិនឱ្យអ្នកប្រើប្រាស់អាចទាញយកមកធ្វើប្រតិបត្តិការបានទៀតនោះឡើយ។ បើរំលឹកទៅកាលអាណិត្តប្រធានាធិបតី លោក ដូណាល់ត្រាំ លោកក៏ធ្លាប់បានគម្រាមបិទកម្មវិធីនេះម្តងរួចមកហើយដែរ បន្ទាប់ពីការសង្កេតឃើញអំពីហានិភ័យនៃការលួចចម្លងទិន្នន័យ និងភាពមិនប្រក្រតីមួយចំនួន សម្រា​ប់ទន្និន័យស្ថាប័នរដ្ឋាភិបាលអាមេរិកនិងបានទាមទារឱ្យក្រុមហ៊ុន Tik Tok លក់ក្រុមហ៊ុនរបស់ខ្លួនមកជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនណាមួយរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២០កន្លងទៅ ដើម្បីជាថ្នូរក្នុងការរកស៊ីនៅលើទឹកដីអាមេរិកបន្តទៀត ប៉ុន្តែចុងក្រោយមេធំ Tik Tok មិនបានយល់ព្រមលក់នោះទេ។ ជំរុញវិញបញ្ហាគម្រាមកំហែងសារជាថ្មីនេះដែរ នាយកប្រតិបត្តិក្រុមហ៊ុន​ Tik Tok បានធ្វើការឆ្លើយតបជាលិខិតមួយទៅកាន់ស្ថាប័នរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកយ៉ាងដូច្នេះថា៖ “យើងមានមោទកភាពក្រៃលែងដែលយើងបានក្លាយទៅជាកម្មវិធីដែលមានអ្ន​កប្រើប្រាស់ប្រមាណជាង ​១ពាន់លាននាក់ ដោយប្រើ​ប្រាស់ប​ណ្តោញសង្គមនេះជាវេទិកាបង្ហាញភាពច្នៃប្រឌិត និងមានលក្ខណៈសប្បាយរីករាយ”។ លោក Shou Zi Chew បានលើកឡើងបន្តទៀតថា “យើងដឹងថាយើងកំពុងស្ថិតនៅក្នុងចំណោមវេទិកាដែលមានការពិនិត្យនិងឃ្លាំមើលយ៉ាងតឹងរឹងទាក់ទិននឹងសុវត្ថិភាពអ្នកប្រើប្រាស់ ហើយយើងក៏មានបំណង​ជម្លៀសការសង្ស័យណាមួយអំពីទិន្នន័យរបស់អ្នកប្រើប្រាស់សហរដ្ឋអាមេរិកចេញ ដើម្បីបង្ហាញអំពីភាពស្អាតស្អំ និងតម្លាភាព ដែលផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់”។ ក្នុងន័យនេះ គឺលោកមានបំណងចង់បំបែកទិន្នន័យអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកចេញពីក្រុមហ៊ុនមេByteDance ដែលជាក្រុមហ៊ុនមេរបស់ Tik Tok នេះបើយោងតាមការចុះផ្សាយរ​បស់សារព័ត៌មាន The Verge កាលពីថ្ងៃទី០១ ខែកក្កដាកន្លងទៅថ្មីៗនេះ។ យោងតាមការចេញផ្សាយរបស់ប្រភពដដែលបានបន្តថាស្ថាប័ន FCC គ្មានសិទ្ធិសម្រេចនូវសេចក្តីថ្លែងការណ៍ណាមួយជំនួស Play store ឬ App store នោះទេសម្រាប់ករណីនេះ ដូច្នេះគឺមានតែរង់ចាំការឆ្លើយតបពីភាគី​ក្រុមហ៊ុនទាំងពីរនេះដើម្បីធ្វើសេចក្តីសម្រេច​ទាក់ទិននិងបញ្ហាខាងលើនេះថាតើក្រុមហ៊ុនអាចសម្រេចថាលុបឬយ៉ាងណា៕ អត្ថបទដោយ៖ ពីង ជូអេង ( កូនត្រចៀកកាំ​ )
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T06:57:47.618Z", "category": "ភាពជាអ្នកដឹកនាំ", "views": 537, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
មិនធម្មតា! ក្រោយសង់ផ្លូវរថភ្លើងល្បឿនលឿនទៅចិន ពេលនេះឡាវកំពុងសិក្សាផ្លូវរថភ្លើងថ្មីតម្លៃ ៥ ពាន់លាន$
https://business-cambodia.com/articles/railway-lao-and-vietnam
កាលពីចុងឆ្នាំ២០២១ កន្លងទៅប្រទេសឡាវទើបតែបើកសម្ពោធដាក់ឱ្យប្រើប្រាស់រថភ្លើងល្បឿនលឿនរបស់ខ្លួនតភ្ជាប់ពីខេត្តយូណាន(ប្រទេសឡាវ) ទៅ កាន់ប្រទេសចិន។ ដោយគម្រោងនេះបានប្រើប្រាស់ទឹកប្រាក់ ប្រមាណជិត ៦ ពាន់លានដូល្លារ។ យ៉ាងណាថ្មីៗនេះឡាវក៏កំពុងតែសិក្សាគម្រោងលផ្លូវរថភ្លើងល្បឿនលឿនមួយទៀតដោយភ្ជាប់ពី ប្រទេសរបស់ខ្លួនទៅកាន់ប្រទេសវៀតណាមផងដែរ ដែលគ្រោងចំណាយទឹកប្រាក់ទឹក ៥ ពាន់លានដុល្លារ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Star បានឱ្យដឹងថាគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះមានប្រវែង ៤៥២ គីឡូម៉ែត្រ មានពីរដំណាក់កាល។ ដំណាក់កាលដំបូងគឺតភ្ជាប់ពីទី​ក្រុង​ថាខេក ​ក្នុងខេត្តកាមឿន​​ប្រទេសឡាវទៅ​កាន់​​កំពង់ផែ​សមុទ្រ​វុង​អាង (Vung Ang)​ នៅ​ក្នុងប្រទេសវៀតណាម​​ដែល​មាន​ចម្ងាយប្រហែល​​ជាង ១៣៩ គីឡូម៉ែត្រ។ ហើយសម្រាប់​​ដំណាក់​កាល​ទី​២​​នឹង​ត​ភ្ជាប់​ផ្លូវ​រថភ្លើងនេះ​​ពី​ក្រុង​ថាខេក​​​ទៅ​កាន់​រដ្ឋ​ធានី​​វៀងចន្ទន៍​​ប្រទេស​ឡាវ​ក្នុង​​ចម្ងាយ​ផ្លូវ ​៣១២ ​គីឡូម៉ែត្រ​។​ សូមបញ្ជាក់ផងដែរថាគម្រោងផ្លូវមួយនេះត្រូវបានពិចារណាតាំាងពី ២០១៥ មកម្ល៉េះ។ នេះគីជាផ្នែកមួយនៃគម្រោង Laos Logistics Link (LLL) ដែលតភ្ជាប់កំពង់ផែសមុទ្រ Vung Ang ជាមួយផ្លូវដែកឡាវ-វៀតណាម កំពង់ផែ Thanaleng Inland Port និងតំបន់ភស្តុភាររបស់ទីក្រុងវៀងច័ន្ទ។ ក្នុងនោះដែរ ក្រុមហ៊ុនប្រេង  PetroTrade បាននិយាយថា ខ្លួននឹងជួលក្រុមហ៊ុនប្រឹក្សាឯករាជ្យក្នុងស្រុក និងអន្តរជាតិ ដោយសហការជាមួយភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ ដើម្បីអនុវត្តការងារនេះ ដោយរំពឹងថានឹងបញ្ចប់ និងអនុម័តក្នុងរយៈពេល 24 ខែ៕ អត្ថបទដោយ៖ ឌឿក ស្រី​ នុត រតនៈ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T06:40:12.586Z", "category": "អចលនទ្រព្យ", "views": 255, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
លោកគុច កុសល៖ ទំនេរពីការងារឆ្លៀតដាំរុក្ខជាតិពណ៌ខៀវខ្ចី ច្នៃចេញជាកាហ្វេល្បី ពេញក្រុងបាត់ដំបង
https://business-cambodia.com/articles/le-tropique-cafe
នៅពេលដែលនិយាយទៅដល់ខេត្តបាត់ដំបង បងប្អូនទាំងអស់គ្នាប្រាកដជានឹកឃើញដល់ទិដ្ឋភាពជិះឡូរីមើលទេសភាពព្រៃប្រឹក្សាមិនខានឡើយ ប៉ុន្តែមុននឹងសម្រេចចិត្តទៅជិះឡូរីបងប្អូនទាំងអស់គ្នាអាចចូលមកសាកហាងកាហ្វេមួយកន្លែងដែលពោរពេញទៅដោយធម្មជាតិខៀវស្រងាត់ ព្រមទាំងមានកន្លែងថតរូបស្អាតៗថែមទៀតផង ហាងកាហ្វេ១នោះមានឈ្មោះថា Le Tropique Café។ នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោកគុច កុសល ដែលជាស្ថាបនិករបស់ Le Tropique Café បាននិយាយថា តាមពិតលោកជាវេជ្ជបណ្ឌិតម្នាក់ តែលោកគឺជាមនុស្សម្នាក់ដែលស្រលាញ់ធម្មជាតិខ្លាំងណាស់ ដូច្នេះជារឿយៗនៅពេលដែលទំនេរការងារលោកជាមួយគ្រួសារបាននាំគ្នាដាំដុះធម្មជាតិផ្សេងៗនៅបរិវេនផ្ទះខ្លួនឯង។ ក្រោយពីឃើញទិដ្ឋភាពធម្មជាតិនៅជុំវិញផ្ទះកាន់តែស្រស់ស្អាតខ្លាំងទៅលោកក៏បានគិតថា ប្រសិនជាយើងបង្កើតទីនេះឱ្យក្លាយជាកន្លែងកំសាន ឱ្យក្លាយជាកន្លែងមនុស្សមក Relax ដើម្បីបំបាត់ទុក្ខកង្វល់មិនដឹងជាល្អយ៉ាងណាទ។ គិតដូចនេះ នៅអំឡុងឆ្នាំ២០២១ លោកចេះតែដាំដើមឈើ និងដើមផ្កាឱ្យកាន់តែច្រើនទៅៗនិងរៀបចំធម្មជាតិទាំងនោះឱ្យមានរបៀបរៀបរយ រហូតមកដល់ពេលនេះលោកអាចច្នៃដីទំនេរមកដាំជារុក្ខជាតិ រហូតអាចបង្កើតជាហាងកាហ្វេភ្ញៀវចូលយ៉ាងកុះករនៅក្រុងបាត់ដំបង។ ស្ថាបនិក Le Tropique Café បាននិយាយបន្តថា ចំពោះកាហ្វេនេះលោកមិនមែនចេះតែដាក់តាមចិត្តនោះឡើយ ពោលពាក្យថា Le Tropique Café នេះមានន័យថា គ្រប់មជ្ឈដ្ឋានដែលនៅជុំវិញហាងកាហ្វេនេះគឺពោរពេញទៅដោយព្រៃព្រោះវាមានដើមឈើតូចធំ និងមានដើមសសរក្រាក់ ហើយសម្រាប់ប្រទេសកម្ពុជាក៏ស្ថិតក្នុងអាកាសធាតុត្រូពិតដែរ ដូចច្នេះទើបលោកសម្រេចចិត្តដាក់ឈ្មោះនេះឡើង។ លោកគុច កុសល បានបន្ថែមថា ចំពោះហាងកាហ្វេ Le Tropique Café គឺស្ថិតនៅមិនឆ្ងាយពីក្រុងបាត់ដំបងឡើយ ប្រសិនជាយើងជិះចេញពីមន្ទីរពេទ្យខេត្តបាត់ដំបងគឺមានចម្ងាយតែ ២គីឡូប៉ុណ្ណោះបងប្អូនអាចរកឃើញហាងកាហ្វេរបស់លោកហើយ ព្រោះវានៅចំកណ្តាលក្រុងបាត់ដំបងតែម្តង។ ចំពោះ Le Tropique Café មិនមែនមានលក់តែកាហ្វេ១មុខនោះទេ គឺមានទាំងអាហារដ្ឋានដែលលក់ទាំងព្រឹក ថ្ងៃ ល្ងាច លក្ខណៈពិសេសមួយទៀតសម្រាប់ហាងកាហ្វេនេះ គឺនៅពេលយប់មានជាបេននិងជាភ្លេងដែលយើងអាចញាំអាហារពេលយប់បណ្តើរស្រាប់តន្រ្តីបានផងដែរ។ លើសពីនេះទៅទៀត ក្រៅពីមានលក្ខណៈពិសេសដូចរៀបរាប់ខាងលើ ហាងកាហ្វេ Le Tropique Café ក៏មានជាបន្ទប់ VIP សម្រាប់អតិថិជនដែលមកលេងជាក្រុមហើយចង់ជួបជុំគ្នាដែលមានចំនួនពី១០ ទៅ២០នាក់ ក៏ហាងកាហ្វេ Tropique អាចរៀបចំជូនបានដែរ។ លោកគុច កុសល  បានបញ្ជាក់ថា លោកមានភាពជឿជាក់យ៉ាងច្បាស់ចំពោះហាងកាហ្វេ Le Tropique Café នៅពេលដែលអតិថិជនចូលមកលេង ឬញាំអាហារផ្សេងៗគឺទទួលបានអារម្មណ៍ស្ងប់ស្ងាត់ ពីព្រោះកាត់បានស្ថិតនៅក្នុងបរិវេនដែលពោរពេញទៅដោយធម្មជាតិជុំវិញខ្លួនគាត់ មានអាងទឹក មានត្រីហើយសាកសមបំផុតសម្រាប់អតិថិជនដែលចង់ Relax ចង់កាត់បន្ថយស្រេ្តសគឺសាកសមបំផុត៕ ចំពោះបងប្អូនដែលជិះកាត់ខេត្តបាត់ដំបង ហើយចង់សាករសជាតិឬបរិយាកាសនៅទៅនឹងអាចធ្វើការទំនាក់ទំនងទៅលេខ 012 617 209 ឬឆាតទៅផេកផ្ទាល់ Le Tropique Café ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T05:55:33.913Z", "category": "PR", "views": 3308, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ទៅលេងកែប កុំឱ្យខកចិត្ត! នេះជាក្បួន៣ ជួយអ្នកទិញគ្រឿងសមុទ្របានស្រស់ និងតម្លៃសមរម្យ
https://business-cambodia.com/articles/how-to-buy-sea-food-in-kep-provine
ខេត្តកែប គឺជាតំបន់ទេសចរដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា។ ភ្ញៀវទេសចរភាគច្រើន ចូលចិត្តទៅលេងខេត្តនេះ ដោយសារតែវាមានឆ្នេរសម្រាប់លេងកម្សាន្ត មានកោះតូចធំ ដែលអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្ទូតត្រី និងអាចញ៊ាំគ្រឿងសមុទ្រស្រស់ៗ ដែលលើកចេញពីទូកថ្មីៗតែម្តង។ ប៉ុន្តែយ៉ាងណា ភ្ញៀវទេសចរមួយចំនួនក៏ជួបនឹងរឿងខកចិត្តផងដែរ ដោយសារតែពួកគាត់ទិញគ្រឿងសមុទ្រមិនសូវបានល្អហើយមានតម្លៃថ្លៃថែមទៀត។ ដូច្នេះហើយ ដើម្បីជៀសវាងពីការខកចិត្តនេះ លោកអ្នកអាចសាកអនុវត្តន៍តាម៣វិធីខាងក្រោម៖  បើតាមបទសម្ភាសន៍ជាមួយនឹងបុគ្គលិកធ្វើការនៅកន្លែងសម្រាកលំហែកាយឈ្មោះ លេជេន កែប រីហ្សត-Legend Kep Resort កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ដើម្បីអាចទិញគ្រឿងសមុទ្របានល្អ "ជាទូទៅគេតែងជ្រើសរើសពេលវេលានៅក្នុងការទិញ និងទៅទិញនៅកន្លែងទូកអ្នកនេសាទដោយផ្ទាល់ ឬមានវិធីមួយទៀតគឺ ឱ្យខាងសណ្ឋាគារដែលខ្លួនបានស្គាល់ជួយទិញឱ្យតែម្តង" ។  បើតាមបុគ្គលិករីសត លេជេន ខាងលើនេះ បានបង្ហើបឱ្យដឹងថា ការជ្រើសពេលវេលាទិញ ក៏អាចជួយឱ្យយើងទិញគ្រឿងសមុទ្របានល្អផងដែរ ហើយពេលវេលាដែលគួរទៅទិញនោះគឺនៅពេលព្រឹកព្រលឹមតែម្តង។ ពីព្រោះនៅពេលនេះ មិនទាន់មានអ្នកទិញ ឬអ្នកជ្រេច្រើនដូច្នេះហើយ វាជាឱកាសល្អមួយសម្រាប់បងប្អូន ទទួលបានគ្រឿងសមុទ្រល្អ ប៉ុន្តែបើអ្នកចាំដល់ពេលថ្ងៃនោះរបស់ល្អវាមានតិច។  ដោយឡែកសម្រាប់ការទៅទិញគ្រឿងសមុទ្រនៅកន្លែងទូកអ្នកនេសាទដោយផ្ទាល់ បុគ្គលិកសណ្ឋាគារវ័យខ្ទង់៤០ឆ្នាំរូបនេះ បានឱ្យដឹងថា ការទិញតាមទូកភាគច្រើនទុកចិត្តបាន ព្រោះថាគ្រឿងសមុទ្រភាគច្រើនសុទ្ធតែបានពីការចុះនេសាទដោយផ្ទាល់ តែក៏មានជនខិលខូចខ្លះលក់លើទូកពិតមែន តែសុទ្ធតែជារបស់ចិញ្ចឹម​ ដូច្នោះអ្នកត្រូវចេះពីរបៀបមើល បើមិនដូច្នោះទេ បងប្អូនអាចសាកសួរនណាម្នាក់ដែលគេចេះមើល ហើយទុកចិត្តបាន។ ការសួរអាចសួរក្មេងៗ ដែលរើសក្តាម ក៏ជាវិធីល្អដែរ។ ចំពោះកន្លែងទូកនេសាទ គឺនៅជិតផ្សាររាត្រីកែបតែម្តង។  ​វិធីងាយស្រួលចុងក្រោយ គឺលោកអ្នកអាចឱ្យខាងសណ្ឋាគារដែលលោកអ្នកបានគេងនោះ ជួយទិញឱ្យតែម្តង ពីព្រោះតាមសណ្ឋាគារ ឬរីសតផ្សេងៗ​ គេតែងតែមានម៉ូយសម្រាប់ដាក់ទំនិញឱ្យគេ ជាពិសេសនោះគឺគ្រឿងសមុទ្រនេះឯង។ ការពឹងខាងសណ្ឋាគារជួយទិញ តម្លៃអាចទាបជាងយើងទៅទិញផ្ទាល់ ហើយឱកាសបានគ្រឿងសមុទ្រល្អគឺស្ទើរតែ១០០ភាគរយ។ ជាក់ស្តែង នៅលេជេន រីសត លោកអ្នកអាចពឹងសន្តិសុខ ឬបុគ្គលិកនៅទីនោះ គេនឹងជួយទិញឱ្យអ្នក ហើយនៅពេលអ្នកទៅដល់ មានគ្រឿងសមុទ្រញ៊ាំតែម្តង ៕  អត្ថបទដោយ៖ នៅ ថាត់សណា
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T05:18:25.712Z", "category": "កំពូលអ្នកលក់", "views": 359, "author": { "first_name": "Meng", "last_name": "Songly", "email": "songlymeng2017@gmail.com" }, "quality_warning": [ "noisy" ] }
ទូកទៅកំពង់នៅ! លោក Biden នឹងផ្តល់មេដាយកិត្តិយសដល់លោក Steve Jobs និងពោលពាក្យចាក់ដោតបែបនេះ
https://business-cambodia.com/articles/biden-will-present-a-medal-of-honor-to-steve-jobs
លោកប្រធានាធិបតី Joe Biden បានប្រកាសកាលពីថ្ងៃសុក្រ សប្តាហ៍នេះថា លោក Steve Jobs អតីតនាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Apple បានទទួលរង្វាន់ Presidential Medal of Freedom រួមជាមួយឥស្សរជន និងជនជាតិអាមេរិកដ៏លេចធ្លោចំនួន ១៦រូបផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNBC ចុះនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយគេហទំព័រសេតវិមានលោក Steve Jobs ត្រូវបានរៀបរាប់យ៉ាងដូច្នេះថា៖ «Steve Jobs គឺជាបុគ្គលមួយរូបមានចក្ខុវិស័យ មានការស្រមើស្រមៃ និងច្នៃប្រឌិត នឹងនាំទៅរកការច្នៃប្រឌិតដែលផ្លាស់ប្តូរពិភពនៃទំនាក់ទំនង វាក៏ជាការផ្លាស់ប្តូរនៅក្នុងឧស្សាហកម្មកុំព្យូទ័រ តន្ត្រី ភាពយន្ត និងឧបករណ៍ឥតខ្សែផងដែរ»។ រំលឹកទៅកាន់អតីតកាល លោក Steve Jobs បានបង្កើតក្រុមហ៊ុន Apple ក្នុងឆ្នាំ១៩៧៥ ដោយបានអភិវឌ្ឍកុំព្យូទ័រផ្ទាល់ខ្លួនដំបូងគេមួយចំនួន មុនពេលលាឈប់ពីក្រុមហ៊ុននៅឆ្នាំ១៩៨៥។ លោកបានចូលរួមក្នុងក្រុមហ៊ុន Apple ម្តងទៀតនៅឆ្នាំ១៩៩៧ ហើយបានដឹកនាំការអភិវឌ្ឍផលិតផលរួមទាំង iPod និង iPhone។ លោកក៏ជាសហស្ថាបនិកនៃ Pixar ដែលជាក្រុមហ៊ុនភាពយន្តគំនូរជីវចលខណៈឥឡូវនេះជាផ្នែកមួយនៃក្រុមហ៊ុនផលិតភាពយន្ត Disney។ លោក Steve Jobs បានស្លា.ប់នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១១ ត្រឹមវ័យ៥៦ឆ្នាំ ដោយសារជំងឺមហារីកលំពែង។ គួរបញ្ជាក់ផងដែរថា ការប្រគល់មេដាយ​សេរីភាព​ក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់របស់លោកប្រធានាធិបតី​ Joe Biden នឹង​ត្រូវ​បង្ហាញ​នៅ​ថ្ងៃ​ទី០៧ ខែ​កក្កដានេះ នៅ​សេតវិមាន។ ចំពោះ​នរ​ណា​នឹង​មក​ជំនួស​ Steve Jobs នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែវាត្រូវបានគេរំពឹងថាជា Lauren Powell-Jobs ភរិយារបស់លោក Steve Jobs៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក» ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T04:58:50.096Z", "category": "ភាពជាអ្នកដឹកនាំ", "views": 266, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
អតិផរណាកើនឡើង មាសតែងតែឡើងថ្លៃ ហេតុអ្វីពេលនេះហាងឆេងមាសបែរជាធ្លាក់ថ្លៃវិញ?
https://business-cambodia.com/articles/why-god-down-during-high-inflation
ជាធម្មតាមាសត្រូវបានគេចាត់ទុកជាលោហធាតុមានតម្លៃដែលអាចប្រឆាំងនឹងការកើនឡើងនៃអតិផរណា​​​ប៉ុន្ដែបច្ចុប្បន្ននេះអតិផរណាប្រទេសជាច្រើនកើនឡើងបែរជាតម្លៃមាសបន្តធ្លាក់ថ្លៃទៅវិញ។ បើយោងតាមវេបសាយgoldprice បាន​បង្ហាញថាតម្លៃមាសលើទីផ្សារអន្តរជាតិត្រូវបានគេជួញដូរក្នុងតម្លៃ១,៨១០ដុល្លារក្នុងមួយអោន( ស្មើនឹង២,១៨០ដុល្លារក្នុងមួយតម្លឹង) ពោលគឺតម្លៃមាសបានបន្តធ្លាក់ថ្លៃ០.៥៨ដុល្លារធៀបនឹងតម្លៃម្សិលមិញ។  បើតាការចុះផ្សាយរបស់ CNBC បានឲ្យដឹងថាហាងឆេងមាសបន្តធ្លាក់ថ្លៃដោយសារតែឥទ្ធិពលនៃប្រាក់ដុល្លាររបស់អាមេរិកបន្ទាប់ពីធនាគារកណ្ដាលអាមេរិក( Federal Reserve) បានសម្រេចដំឡើងអត្រាការប្រាក់ដុល្លារក្នុងគោលបំណងធ្វើឲ្យអតិរផណាថយចុះ។ លោក Ricardo Evangelista អ្នកវិភាគជាន់ខ្ពស់នៃ ActivTrades បានឲ្យដឹងថាតម្លៃហាងឆេងមាសរងផលប៉ះពាល់និងបន្តធ្លាក់ថ្លៃដោយសារជំហរបស់ធនាគារកណ្ដាលអាមេរិក​ក្នុងការបន្ថយអតិផរណាឲ្យថយចុះ តាមរយៈការដំឡើងប្រាក់ដុល្លារដែលធ្វើឲ្យប្រាក់ដុល្លារឡើងថ្លៃរុញតម្លៃហាងឆេងមាសឲ្យធ្លាក់ថ្លៃ​។​ ជាការពិតណាស់តម្លៃមាសតែងតែឡើងថ្លៃអំឡុងពេលអតិផរណាកើនឡើង ប៉ុន្ដែពេលនេះក្រុមអ្នកវិនិយោគមានការព្រួយបារម្ភពីការយក​ដើមទុនរបស់ខ្លួនទៅទុកលើទ្រព្យវិនិយោគដែលមិនផ្ដល់ជាការប្រាក់សម្រាប់ពួកគេស្របពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ ដូច្នេះហើយក្រុមអ្នកវិនិយោគមិនសូវយកដើមទុនរបស់ខ្លួនទៅវិនិយោគលើ​មាសឡើយ ជាហេតុធ្វើឲ្យតម្លៃមាសមិនអាចងើបហើយបន្តធ្លាក់ចុះវិញ៕ ដើម្បីទទួលបានការចែករំលែកទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគដើម្បីបង្កើនទ្រព្យ បងប្អូនអាចតាមដាន Faebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង។ ខ្ញុំតែងតែចែករំចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគ ដើម្បីបង្កើនទ្រព្យ និងមានវគ្គបង្រៀនវិនិយោគលើផ្សារភាគហ៊ុនផងដែរ។ លេខ Telegram 098808636៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T04:52:36.736Z", "category": "ហិរញ្ញវត្ថុ", "views": 1785, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ទិញផ្ទះឈ្នះឡាន! បុរីខេមរភូមិ ចាប់ផ្តើមលក់គម្រោងទី២ ជាមួយពិធីចាប់រង្វាន់ រថយន្តសេរីទំនើប Mazda ចំនួន២គ្រឿងជូនអតិថិជន
https://business-cambodia.com/articles/buy-a-house-win-a-car-borey-khemarak-phoum
ក្រោយពីទទួលបានភាពជោគជ័យដ៏អស្ចារ្យ សម្រាប់គម្រោងទី១ នៃបុរីខេមរភូមិ ឥឡូវនេះក្រុមហ៊ុន   ម៉ូណាចឈី លេនដ៍ អេន អីនវេសមិន (Monarchy land & Investment )ដែលជាអ្នកអភិវឌ្ឈ និងស្ថាបនិកបុរីខេមរភូមិ បានចាប់ផ្តើមសម្ពោធបើកការដ្ឋានសាងសង់ និងលក់ជាផ្លូវការ នូវគម្រោងទី២ របស់ខ្លួន នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ជាមួយនិងការផ្តល់ជូននូវរង្វាន់ធំ រថយន្ត Mazda ចំនួន២គ្រឿង ជូនអតិថិជនដែលបានគាំទ្រ។ នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ និងលក់ជាផ្លូវការ នូវគម្រោងទី២នេះ លោកបណ្ឌិត សោម វឌ្ឍនៈ ស្ថាបនិក នៃបុរីខេមរភូមិ បានថ្លែងទៅកាន់ភ្ញៀវកិត្តិយសឱ្យបានដឹងថា៖ កាលដែលលោក ជ្រើសរើស តំបន់ប៉ែកខាងត្បូង រាជធានីភ្នំពេញ ដើម្បីអភិវឌ្ឃន៍សំណង់លំនៅដ្ឋាន បុរីខេមរភូមិ ទាំងគម្រោងទី១ ដែលទទួលបានជោគជ័យ ស្ទើ១០០% និងគម្រោងទី២ ដែលបើកការដ្ឋានសាងសង់ និងលក់ជាផ្លូវការនាថ្ងៃនេះ គឺស្រប តាមទស្សនៈរបស់លោកតាវណ្ណ ម៉ូលីវណ្ណ បិតាស្ថាបត្យករកម្ពុជា ដែលបានផ្ដាំថា៖ ការអភិវឌ្ឍត្រូវតែបែរទៅទិសខាងត្បូង។ ជាក់ស្តែងដូចជាគម្រោងទី១នេះ យើងបានបើកលក់ កាលពីឆ្នាំមុន គឺចំពេលដែលកម្ពុជាកំពុងមានការឆ្លងរាលដាលនៃកូវីដ១៩ខ្លាំង និងមានការ បិទខ្ទប់តំបន់មួយចំនួននៅភ្នំពេញផងដែរ។ ប៉ុន្តែវាមិនមែនជាឧបសគ្គដល់ការអភិវឌ្ឍរបស់យើងនោះទេ ដោយក្នុងពេលដែលយើងបើកការដ្ឋានសាងសង់ និងចាប់ផ្តើមបើកលក់នូវគម្រោងទី១នៅះ គឺមានប្រជាពលរដ្ឋជាច្រើនបានមកសួរនាំព័ត៌មាន នឹងបានទិញផ្ទះពីក្រុមហ៊ុនរបស់យើងដោយគិតមកដល់ពេលនេះ បុរីខេមរភូមិ លក់បានជាង ៩០ភាគរយ ហើយទើបយើងបន្តបើកលក់គម្រោងទី២ និងបន្តការអភិវឌ្ឍទាំងគម្រោងទី១ និងទី២ ដើម្បីឱ្យបញ្ចប់តាមផែនការ និងប្រគល់ផ្ទះជូនអតិថិជន ។ ជាមួយគ្នានេះ លោកស្រី សុខ បូរី តំណាងផ្នែកលក់ បុរីខេមរភូមិ បានអោយដឹងថា៖  គម្រោងទី២ របស់បុរីខេមរភូមិ ដែលបានសម្ពោធបើកការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការនាពេលនេះ សាងសង់នៅលើផ្ទៃដី ជិត២ហិចតា ហើយចំពោះសំណង់វិញ ត្រូវបានចែកចេញ ជា៣ប្រភេទផ្ទះ ក្នុងនោះមាន ប្រភេទផ្ទះល្វែងបែបអាជីវកម្ម ឬ(Shophouse ), ប្រភេទផ្ទះវីឡាកូនកាត់ (link Villa),និង ប្រភេទផ្ទះវីឡាទោល(Single Villa) ហើយដែលសំណង់លំនៅដ្ឋានទាំងនេះ ប្រើពេលសាងសង់១៨ខែ ដោយចាប់ពីខែកក្កដា ឆ្នាំ២០២២ តទៅ។ បើតាមការបញ្ជាក់របស់លោកស្រី សុខបូរី បានឱ្យដឹងបន្ថែមថា៖ ចំពោះសំណង់លំនៅដ្ឋាន នៅក្នុងបុរីខេមរភូមិ សម្រាប់គំរោងទី២នេះ ត្រូវបានរចនានិងសាងសង់ឡើង តាមបែបស៊ីវិល័យស្របទៅតាមតម្រូវការ និងដែលមានទំហំខុសៗគ្នាសម្រាប់អតិថិជន ក្នុងនោះ៖ - ផ្ទះទី១ ជាប្រភេទផ្ទះល្វែងបែបអាជីវកម្ម(Shophouse) មានទំហំដី ៤.២ម៉ែត្រ គុណ២៥ម៉ែត្រ និងមានទំហំផ្ទះ៤.២ម៉ែត្រ គុណ១៤.៥ម៉ែត្រ ) មាន០៤បន្ទប់គេង និងបន្ទប់ទឹក០៥ នៅសល់ដីក្រោយផ្ទះ ២.៥ម៉ែត្រ និងសល់ដីមុខផ្ទះ ៦ម៉ែត្រ លក់ក្នុងតំលៃ ចាប់ពី 85,800$ ទ្បើងទៅ។  - ផ្ទះទី២ ប្រភេទផ្ទះវីឡាកូនកាត់ ឬ (Link Villa ) មានទំហំដី៥ម៉ែត្រ គុណ២០ម៉ែត្រ និងមានទំហំផ្ទះ ៥ម៉ែត្រ គុណ១០ម៉ែត្រ,មាន០៤បន្ទប់គេង,និងបន្ទប់ទឹក០៥,មានបន្ទប់ទទួលភ្ញៀវ០១,ផ្ទះបាយ០១ នៅសល់ដីមុខផ្ទះ៦ម៉ែត្រ និងសល់ដីក្រោយផ្ទះ៤ម៉ែត្រ លក់ក្នុងតម្លៃ 79,800$។  - ផ្ទះទី៣ ជាប្រភេទវីទ្បាទោល ឬ (Single Villa) មានទំហំដី ១០ម៉ែត្រ គុណ ២០ម៉ែត្រ, មានទំហំផ្ទះ០៧ម៉ែត្រ គុណ១២ម៉ែត្រ  មានចំនួន ០៦បន្ទប់គេង និងមាន បន្ទប់ទឹក០៧ មានបន្ទប់ទទួលភ្ញៀវ០១,ផ្ទះបាយ០១ នៅសល់ដីមុខផ្ទះ៦ម៉ែត្រ និងក្រោយផ្ទះ០៤ម៉ែត្រ មានតម្លៃ 138,888$។  ចំពោះតម្លៃលំនៅដ្ឋានទាំងបីប្រភេទ នៅក្នុងបុរីខេមរភូមិនេះ លោកស្រីបានឱ្យដឹងថា៖ តម្លៃទាំងនេះ សមរម្យ ឬទាបជាង បើប្រៀបធៀប និងសំណង់លំនៅដ្ឋាននៃបុរីផ្សេងៗ ហើយចំពោះអតិថិជន ដែលទិញផ្ទះ នៅក្នុងគម្រោង បុរីខេមរភូមិនេះ និងទទួលបានប្លង់រឹង ដោយឥតគិតថ្លៃ ប្រសិនបង់ផ្តាច់ភ្លាមៗ ឬបង់ផ្តាច់ក្នុង រយះពេល២ឆ្នាំ។ អ្វីដែពិសេសជាងនេះ ចំពោះអតិថិជនដែលបានកក់ ឬបង់តាមដំណាក់កាល ឬបង់ផ្តាច់ មិនថាអតិថិជនចាស់ ឬអតិថិជនថ្មីនោះទេ និងទទួលបានឱកាសឈ្នះរង្វាន់ធំ រថយន្តMazda ចំនួន២គ្រឿង និងរង្វាន់បន្ទាប់បន្សំជាច្រើនទៀត តាមរយៈការចាប់ឆ្នោត។ នៅក្នុងឱកាសនោះដែរ លោកស្រី សុខបុរី ក៏បានថ្លែងអំណរគុណផងដែរ ដល់អតិថិជនចាស់ ក៏ដូចជាអតិថិជនថ្មី ដែលបានគាំទ្រ និងជឿជាក់មកលើ បុរីខេមរភូមិ ជាក់ស្តែងគម្រោងទី១ គឺលក់ដាច់អស់៩៥% ហើយសង្ឈឹមថា គម្រោងទី២នេះ និងទទួលបានភាពជោគជ័យ នឹងមានការគាំទ្រ មានទំនុកចិត្ត ពីអតិថិជនកាន់តែច្រើនបន្ថែមទៀត។ គួរបញ្ជាក់ថា៖ បុរីខេមរភូមិគម្រោងទី២នេះ មានទីតាំងនៅផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រ នៃតំបន់ដ៏មានសក្តានុពលថ្មី របស់ស្រុកកណ្តាលស្ទឹង ស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល ដែលចម្ងាយត្រឹមតែ៧០០ម៉ែត្រ ពីផ្កូវជាតិលេខ២(ខាងឆ្វេងដៃ បើមកពីព្រែកហូរ និងខាងស្តាំដៃ បើមកពីរង្វង់មូលគួរស្រូវ)។ សូមជំរាបថា លក្ខណះពិសេស នៃគម្រោង បែបទំនើបកម្ម ស៊ីវីល័យ រចនាបថប្លែក រួមផ្សំបរិស្ថានល្អរស់នៅ ដោយភាពថ្លៃថ្នូរ និងមោទនភាព មានទីតាំងជាមួយភូមិអំណោយផល និងមានសក្តានុពល ដោយនៅមិនឆ្ងាយ ពីផ្លូវជាតិលេខ២ ដែលជាផ្លូវហាយវេយ៍ ដែលកំពុងស្ថាបនាដោយរាជរដ្ឋាភិបាល  បានន័យថា ចម្ងាយតែ៧០០ម៉ែត្រប៉ុណ្ណោះ ពីផ្លូវជាតិលេខ២) ក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះថ្មី ដែលកំពុងសាងសង់ ពិសេសនៅក្បែរ ផ្សារទំនើបអីអន៣ និងមិនឆ្ងាយពីផ្លូវ៦០ម៉ែត និងផ្លូវ៥០ម៉ែត្រ. ក្បែរសាលារៀន ទីប្រជុំជន មន្ទីរពេទ្យ វត្តអារាម និងតំបន់ពាណិជ្ជកម្ម មួយចំនួនទៀត  ដែលកំពុងរីកដុះដាលដូចផ្សិត ជាបន្តបន្ទាប់នោះ៕ អត្ថបទពាណិជ្ជកម្ម
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T03:53:44.373Z", "category": "PR", "views": 179, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
គ្មានប្រេងថ្មី១តំណក់ រដ្ឋមន្រ្តីស្រីលង្កា ប្រកាសថាប្រទេសខ្លួន សល់ប្រេងមិនដល់១ថ្ងៃនោះទេ
https://business-cambodia.com/articles/sri-lanka-oil-only-one-day-left
រដ្ឋមន្ត្រីថាមពលរបស់ស្រីលង្កា លោក Kanchana Wijesekera បានប្រកាសថាប្រទេសរបស់ខ្លួនមានប្រេងសម្រាប់ផ្គត់ផ្គង់មិនដល់មួយថ្ងៃឡើយ ខណៈពេលដែលប្រេងថ្មីត្រូវបានគាត់រំពឹងថា ខ្ទង់២០ថ្ងៃទៀតទើបអាចមកដល់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NDTV កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។ ប្រភពដដែលបានឱ្យដឹងថា ប្រេងបម្រុងនៅក្នុងប្រទេសមានប្រហែលត្រឹម ៤,០០០តោនតែប៉ុណ្ណោះ ដែលបរិមាណនេះវាទាបជាងតម្រូវការប្រចាំថ្ងៃសរុបជាខ្លាំង។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា “បើទោះជារដ្ឋាភិបាលបានទាក់ទងទៅកាន់អ្នកផ្គត់ផ្គង់ប្រេងជាច្រើន ប៉ុន្តែយើងមិនអាចទទួលបានការផ្គត់ផ្គង់ថ្មីឡើយ រហូតដល់ថ្ងៃទី២២-២៣ ខែកក្កដាទើបអាចរំពឹងថាមានការនាំចូលប្រេងថ្មីមកស្រីលង្កាបាន”។ រដ្ឋាភិបាលស្រីលង្កាបានផ្អាកលក់ប្រេងឥន្ធនៈជាសាធារណៈអស់រយៈពេល២សប្តាហ៍ លើកលែងតែសេវាកម្មសំខាន់ៗ ដើម្បីកាត់បន្ថយតម្រូវការប្រេងឥន្ធនៈ។ នៅក្នុងនោះក៏មានវិស័យជាច្រើនត្រូវបានផ្អាកដំណើរការ ដូចជាក្រុមហ៊ុន ធនាគារ ព្រមទាំងមានស្ថាប័នរដ្ឋសំខាន់ៗ និងសាលារៀនជាច្រើនត្រូវបានបិទរហូតដល់ថ្ងៃទី១០ ខែកក្កដា។  ទន្ទឹមនឹងនោះប្រធានសមាគមប្រតិបត្តិកររថយន្តក្រុងឯកជន លោក Gemunu Wijeratne បានបន្ថែមថា “ឡានក្រុងរបស់យើងមានចំនួន​ ២ម៉ឺនគ្រឿងសម្រាប់ដំណើរការទូទាំងប្រទេស ពេលនេះអាចដាក់ឱ្យប្រើការបានតែ​ ១ពាន់គ្រឿងប៉ុណ្ណោះ ហើយសេវាកម្មនឹងត្រូវកាត់បន្ថយបន្ថែមទៀត ទាំងមិនដឹងទេថាពេលណាទើបមានដំណោះស្រាយ”។ គួរបញ្ជាក់ផងដែរថា ប្រជាជន២២លាននាក់ពេលនេះកំពុងប្រឈមនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរ ព្រោះថាមិនមានប្រេងឥន្ធនៈប្រើប្រាស់ ហើយថែមទាំងអគ្គិសនីត្រូវបានដាច់អស់រយៈពេលជាយូរទៀតផង។ យ៉ាងណាមិញរដ្ឋាភិបាលស្រីលង្កាកំពុងពិភាក្សាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិដើម្បីស្នើសុំថវិកាសង្គ្រោះ ខណៈពួកគេកំពុងព្យាយាមដោះបំណុល ៥១ពាន់លានដុល្លារដែលកំពុងជំពាក់គេ៕ អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T03:51:25.573Z", "category": "ហិរញ្ញវត្ថុ", "views": 337, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ក្រោយប្រកាសឡើងថ្លៃ តម្លៃអគ្គិសនីជាង៨០០% ពេលនេះស្រីលង្កា ប្រឈមនឹងទំនិញឡើងថ្លៃគ្រប់មុខ៥០% ទៀត
https://business-cambodia.com/articles/sri-lanka-is-now-facing-another-50-increase-in-prices
កាលពីកន្លងទៅថ្មីៗនេះ ប្រទេសស្រីលង្កា បាននឹងកំពុងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលបានធ្វើឱ្យតម្លៃប្រេងសាំងមានការឡើងខ្ពស់រហូតដល់មានការតម្លើងថ្លៃអគ្គិសនីជាង៨០០% បើធៀបទៅនឹងចំនួនធម្មតា។ ជាមួយគ្នានោះដែរ យោងតាមការចេញផ្សាយចេញពីសារព័ត៌មាន Bloomberg បានឱ្យដឹងថា ពេលនេះតម្លៃអគ្គិសនីឡើងមិនទាន់បានប៉ុន្មានផង ស្រាប់តែឥលូវប្រទេសស្រីលង្កាបានកំពុងតែប្រឈមមុខនឹងទំនិញឡើងថ្លៃគ្រប់មុខជាង ៥៤,៦%ឯណោះ នេះជាលើកទីមួយសម្រាប់ប្រទេសស្រីលង្កាដែលទំនិញបានឡើងថ្លៃខ្លាំងបែបនេះ។ លោក Kavinda Perera ប្រធានផ្នែកស្រាវជ្រាវនៅ Asia Securities បាននិយាយថា " ការឡើងថ្លៃមុខទំនិញបែបនេះយើងដឹងមុនហើយថា ថ្ងៃមុខវាអាចនឹងឡើងបន្ថែមទៀតជាមួយនឹងការដំឡើងថ្លៃអគ្គិសនីផងដែរ” ដោយយើងអាចកត់សម្គាល់ថាមិនមានដំណោះស្រាយឬគោលនយោបាយរូបិយវត្ថុសម្រាប់ដោះស្រាយបញ្ហាដែលធ្វើឱ្យតម្លៃថាមពលឬមុខទំនិញផ្សេងៗកាត់បន្ថយការឡើងថ្លៃនោះទេ។ ប្រទេសស្រីលង្កា កំពុងតែស្ថិតក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួននៅក្នុងសប្តាហ៍នេះ ដោយរដ្ឋាភិបាលបានរឹតបន្តឹងការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងបានប្រាប់ប្រជាជន ឱ្យស្នាក់នៅផ្ទះរហូតដល់ថ្ងៃទី ១០ ខែកក្កដា ដើម្បីកាត់បន្ថយតម្រូវការ។ សូមបញ្ជាក់ថា ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តី Ranil Wickremesinghe កាលពីសប្តាហ៍មុនបាននិយាយថាប្រទេសជាតិមិនអាចមានប្រភពប្រេងនោះទេជាពិសេសនោះគឺសូម្បីតែសម្រាប់សាច់ប្រាក់ដោយសារតែអ្នកផ្គត់ផ្គង់ទទូចឱ្យបង់ប្រាក់ពីមុន៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T03:11:29.781Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 468, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ពិធីចុះកិច្ចព្រមព្រៀងសហការ រវាង មាយ សខិន ហូម ស៊ីអិម២អេច(ខេមបូឌា) ឯ.ក (My Second Home CM2H) ហ្គោលដិន(ខេមបូឌា)សេនជូរី ប្រផឺធី ឯ.ក ( GC Property)
https://business-cambodia.com/articles/my-second-home-cm-2-h
កាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅការិយាល័យ ក្រុមហ៊ុន GC-Property ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នូវ សុខភាពប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិគ្រួសារខ្មែរ និងតំណាងអោយក្រុម ហ៊ុន ម៉ាយ សេខិន ហូម ស៊ីអិម២អេច បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហការ ផ្តល់សិទ្ធលក់កញ្ចប់សេវាកម្ម កម្មវិធី ” កម្ពុជាផ្ទះទី២របស់ខ្ញុំ " ជាផ្លូវការជាមួយ និង អ្នកនាង សឺរ៉ែន (Sharen Liew) លោក ហ្វីលិច យ៉ុង (Felix Youg)ដែលតំណាងអោយក្រុមហ៊ុន ហ្គោដិន(ខេមបូឌា)សេនជូរី ប្រផឺធី ឯ.ក (GC Property) ព្រមទាំងវត្តមាន របស់អ្នកសារព័ត៌មានជាច្រើនទៀត ។ បើតាមប្រសាសន៍ ឯកឧត្តម នូវ សុខភាព ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិគ្រួសារខ្មែរ និង តំណាងអោយក្រុមហ៊ុន ម៉ាយ សេខិន ហូម ស៊ីអិម២អេច (MY SECOND HOME CM2H), កន្លងមកនេះ ការរាតត្បាតជាសាកល នៃជំងឺកូរីដ១៩ បាននាំមកនូវវិបត្តិ និងផលប៉ះពាល់ បង្កើតជាគ្រោះមហន្តរាយដល់សេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ សេវាកម្មកំសាន្ត និងអាកាសចរណ៍ ក្នុងនោះកម្ពុជា ក៏បានទទួលរងឥទ្ធិពលអវិជ្ជមាន ផងដែរ។ ដើម្បីចូលរួមស្តារសេដ្ឋកិច្ចឡើងវិញ សមាគមមូលនិធិគ្រួសារខ្មែរ ត្រូវបាន បង្កើតឡើង ក្នុងគោលបំណងដើម្បីជួយដល់ចាស់ជរា ស្ត្រី និងកុមារ ជាពិសេសជនដែល ងាយរងគ្រោះ ផ្សេងៗទៀតដោយមានការជួយជ្រោមជ្រែងពីសប្បុរសជន ដើម្បីជួយដល់សង្គមនិងលើក កម្ពស់វិស័យ សង្គមក្នុងព្រះរាជាណាចក្រកម្ពុជា ។ ដោយមានការទុកចិត្ត និងគាំទ្រពីសំណាក់សមាជិករបស់ សមាគមមូលនិធិគ្រួសារខ្មែរ កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលជាកម្មវិធីគាំទ្រដោយ ក្រសួងមហាផ្ទៃ ស្របតាមច្បាប់អន្តោប្រវេសន៏ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្កើតឡើង។ សូមបញ្ជាក់ផងដែរថា នៅទសវត្សរ៍៩០ រាជរដ្ឋាភិបាលនៃកម្ពុជា បានបង្កើតច្បាប់ អន្តោប្រវេសន៍ ដើម្បីទាក់ទាញនូវការវិនិយោគក្រៅប្រទេស ចូលមកប្រទេសកម្ពុជា។ នាពេលនោះ ផែនការដែលបង្កើតឡើងទទួលបានភាពជោគជ័យយ៉ាងខ្លាំង ហើយបាន ក្លាយជាកម្លាំងស្របទាញ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងស្រុក និងបានបង្កើន នូវកម្រិត GDP នៃប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ(1994-2018) ជាមួយនឹងលទ្ធផល គួរឲ្យភ្ញាក់ផ្អើល។ តែយ៉ាងណា ដោយសារតែប្រព័ន្ធគ្រប់គ្រង នាពេលនោះ មិនទាន់មានភាពលំអិតនៅឡើយ ដូច្នេះមានក្រុមហ៊ុនមិនត្រឹមត្រូវជាច្រើនបានឆ្លៀតឳកាសឆបោក ចំពោះការរត់ការអន្ត ប្រវេសន៍ បណ្តាលឲ្យមានករណី ឆបោកអន្តោប្រវេសន៍ជាច្រើន នាពេលនោះ។ បន្ទាប់ពីឆ្លងកាត់ ការពិភាក្សានិងត្រួតពិនិត្យ យ៉ាងលម្អិត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងមហាផ្ទៃ បានយល់ឃើញថា នេះជាពេលវេលាដ៏សាកសមបំផុត ក្នុងការអនុវត្តន៍ ជំហានដំបូង នៃច្បាប់អន្តោប្រវេសន៍ថ្មីនេះ។ ដូច្នេះក្រសួងមហាផ្ទៃតាមរយៈ អគ្គនាយក ដ្ឋានអន្តោប្រវេសន៍ បានសម្រេច ប្រកាសគាំទ្រនូវកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ“ជាផ្លូវការ។ ចំពោះអ្នកដែលបានចុះឈ្មោះ ជាមួយនឹងកម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំនឹងទទួលបានសេវាកម្ម ពិសេសៗជាច្រើន សម្រាប់ការរស់នៅ និងអាជីវកម្មរបស់ខ្លួនរួមមានកញ្ចប់ទិដ្ឋការមាស រយៈពេល១០ឆ្នាំ លើសពីនេះក្រុមហ៊ុននឹងជួយសម្របសម្រួល ក្នុងការអភិវឌ្ឍន៍អាជីវកម្ម របស់សមាជិក ការប្រឹក្សាយោបល់ផ្នែកច្បាប់ ការបង់ពន្ធអាករ គឺបន្ទាប់ពីចូលជាសមាជិក កម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំនឹងការចុះបញ្ជីពាណិជ្ជកម្ម ជាដើម។ ហើយអ្វីដែលកាន់តែពិសេសនោះជនបរទេសឬវិនិយោគិនទាំងឡាយ អាចស្នើសុំលិខិតឆ្លងដែន ព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីរយះពេល៥ឆ្នាំថែមទៀតផង៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T01:57:00.000Z", "category": "PR", "views": 85, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy" ] }
ពិធីសម្ពោធ បើកការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការ បុរីខេមរភូមិ គំរោងទី២ និងពិធីចាប់រង្វាន់ រថយន្តសេរីទំនើប Mazda ចំនួន២គ្រឿង ជូនអតិថិជន
https://business-cambodia.com/articles/grand-opening-borey-khemarak-phum
បន្ទាប់ពីទទួលបានភាពជោគជ័យដ៏អស្ចារ្យ សំរាប់គំរោងទី១ នៃបុរីខេមរភូមិ ឥឡូវនេះក្រុមហ៊ុន   ម៉ូណាចឈី លេនដ៍ អេន អីនវេសមិន (Monarchy land & Investment )ដែលជាអ្នកអភិវឌ្ឈ និងស្ថាបនិកបុរីខេមរភូមិ បានចាប់ផ្តើមសម្ពោធ បើកការដ្ឋានសាងសង និងលក់ជាផ្លូវការ នូវគំរោងទី២ របស់ខ្លួន នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ជាមួយនិងការផ្តល់ជូននូវរង្វាន់ធំ រថយន្ត Mazda ចំនួន២គ្រឿង ជូនអតិថិជនដែលបានគាំទ្រ។ ពិធីនេះមានវត្តមានចូលរួម ពីសំណាក់ លោកបណ្ឌិត សោម វឌ្ឍនៈ ស្ថាបនិក នៃបុរីខេមរភូមិ និងមានការចូលរួម ពីសំណាក់អតិថិជនចាស់ និងអតិថិជនថ្មី ជាច្រើនទៀត។ បុរីខេមរភូមិគំរោងទី២នេះ មានទីតាំងនៅផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រ នៃតំបន់ដ៏មានសក្តានុពលថ្មី របស់ស្រុកកណ្តាលស្ទឹង ស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល ដែលចម្ងាយត្រឹមតែ៧០០ម៉ែត្រ ពីផ្កូវជាតិលេខ២(ខាងឆ្វេងដៃ បើមកពីព្រែកហូរ និងខាងស្តាំដៃ បើមកពីរង្វង់មូលគួរស្រូវ)។ លោក សោម វឌ្ឍនៈ ស្ថាបនិក បុរី ខេមរភូមិ បាថ្លែងថា កាលដែលលោក ជ្រើសរើស តំបន់ ប៉ែកខាងត្បូង រាជធានីភ្នំពេញ ដើម្បីអភិវឌ្ឃន៍សំណង់លំនៅដ្ឋាន បុរីខេមរភូមិ ទាំងគំរោងទី១ ដែលទទួលបានជោគជ័យ ស្ទើ១០០% និងគំរោងទី២ ដែលបើកការដ្ឋានសាងសង់ និងលក់ជាផ្លូវការនាថ្ងៃនេះ គឺស្រ ប តាម ទស្សនរបស់លោកតាវណ្ណ ម៉ូលីវណ្ណ បិតា ស្ថាបត្យករ កម្ពុជា ដែលបាន ផ្ដាំថា ការអភិវឌ្ឍ ត្រូវតែបែរ ទៅទិសខាង ត្បូង។ លោកថា គម្រោង១បានបើកលក់ កាលពីឆ្នាំមុន គឺចំពេលដែល កម្ពុជា កំពុង មាន ការ ឆ្លង រាល ដាល នៃកូវីដ ១៩ខ្លាំង និងមានការ បិទខ្ទប់តំបន់មួយចំនួន នៅភ្នំពេញ ផងដែរ ។ ប៉ុន្តែ វាមិនមែនជា ឧបសគ្គ ដល់ ការ អភិវឌ្ឍ របស់យើ ងនោះទេ ដោយក្នុងពេលដែលយើងបើកលក់ និងបើកការដ្ឋានសាងសង់ មាន ប្រជាពលរដ្ឋ ជា ច្រើន បានមកសួរ នាំព័ត៌មាន និងទិញផ្ទះពីក្រុមហ៊ុន របស់យើង ដោយគិតម កដ ល់ ពេល នេះ បុរីខេមរភូមិ លក់ បាន ជាង ៩០ភាគរយ ហើយ ទើបយើង បន្ត បើក លក់ គម្រោងទី២និង បន្ត ការអភិវឌ្ឍ ទាំង គម្រោងទី១ និងទី២ ដើម្បី ឱ្យ បញ្ចប់ តាមផែនការ និងប្រគល់ផ្ទះជូនអតិថិជន ។ លោកស្រី សុខ បូរី តំណាងផ្នែកលក់ បុរីខេមរភូមិ បានអោយដឹងថា គំរោងទី២ របស់បុរីខេមរភូមិ ដែលបានសម្ពោធ បើកការដ្ឋានសាងសង់ និងបើកលក់ ជាផ្លូវការនាពេលនេះ សាងសង់នៅលើផ្ទៃដី ជិត២ហិចតា ហើយចំពោះសំណង់វិញ ត្រូវបានចែកចេញ ជា៣ប្រភេទផ្ទះ ក្នុងនោះមាន ប្រភេទផ្ទះល្វែងបែបអាជីវកម្ម ឬ(Shophouse ), ប្រភេទផ្ទះវីឡាកូនកាត់ (link Villa),និង ប្រភេទផ្ទះវីឡាទោល(Single Villa) ហើយដែលសំណង់លំនៅដ្ឋានទាំងនេះ ប្រើពេលសាងសង់១៨ខែ ដោយចាប់ពីខែ      កក្កដា ឆ្នាំ២០២២ តទៅ។ បើតាមការបញ្ជាក់ របស់លោកស្រី សុខបូរី សំរាប់សំណង់លំនៅដ្ឋាន នៅក្នុងបុរីខេមរភូមិ សំរាប់ គំរោងទី២នេះ ត្រូវបានរចនានិងសាងសង់ឡើង តាមបែបស៊ីវិល័យស្របទៅតាមតម្រូវការ និងដែលមានទំហំខុសៗគ្នាសំរាប់អតិថិជន ក្នុងនោះមាន៖ ទី១ ប្រភេទផ្ទះល្វែង បែបអាជីវកម្ម(Shophouse) មានទំហំដី ៤.២ម៉ែត្រ គុណ២៥ម៉ែត្រ និងមានទំហំផ្ទះ៤.២ម៉ែត្រ គុណ១៤.៥ម៉ែត្រ )មាន៤បន្ទប់គេង និងបន្ទប់ទឹក៥ នៅសល់ដីក្រោយផ្ទះ 2,5m និងសល់ដីមុខផ្ទះ6m លក់ក្នុងតំលៃ ចាប់ពី 85,800$ ទ្បើងទៅ។ ទី២ ប្រភេទផ្ទះវីឡាកូនកាត់ ឬ (Link Villa )មានទំហំដី៥ម៉ែត្រ គុណ២០ម៉ែត្រ និងមានទំហំផ្ទះ ៥ម៉ែត្រ គុណ១០ម៉ែត្រ,មាន៤បន្ទប់គេង,និងបន្ទប់ទឹក៥,មានបន្ទប់ទទួលភ្ញៀវ១,ផ្ទះបាយ១ នៅសល់ដីមុខផ្ទះ៦ម៉ែត្រ និងសល់ដីក្រោយផ្ទះ៤ម៉ែត្រ មានតំលៃ 79,800$។ ទី៣ ជាប្រភេទវីទ្បាទោល ឬ(Single Villa)មានទំហំដី ១០ម៉ែត្រ គុណ ២០ម៉ែត្រ, មានទំហំផ្ទះ៧ម៉ែត្រ គុណ១២ម៉ែត្រ  មានចំនួន ៦បន្ទប់គេង និងមាន បន្ទប់ទឹក៧ មានបន្ទប់ទទួលភ្ញៀវ១,ផ្ទះបាយ១ នៅសល់ដីមុខផ្ទះ៦ម៉ែត្រ និងក្រោយផ្ទះ៤ម៉ែត្រ មានតំលៃ 138,888$។ តំលៃលំនៅដ្ឋានទាំងបីប្រភេទ នៅក្នុងបុរីខេមរភូមិនេះ មានតម្លៃសមរម្យ ឬទាបជាង បើប្រៀបធៀប និងសំណង់លំនៅដ្ឋាននៃបុរីផ្សេងៗ ហើយចំពោះអតិថិជន ដែលទិញផ្ទះ នៅក្នុងគំរោង បុរីខេមរភូមិនេះ និងទទួលបានប្លង់រឹង ដោយឥតគិតថ្លៃ ប្រសិនបង់ផ្តាច់ភ្លាមៗ ឬបង់ផ្តាច់ក្នុង រយះពេល២ឆ្នាំ។  បើតាមលោកស្រី សុខបុរី អ្វីដែលកាន់តែពិសេស សំរាប់គំរោងទី២ នៃបុរីខេមរភូមិនេះ អតិថិជន ដែលបានកក់ ឬបង់តាមដំណាក់កាល ឬបងផ្តាច់ មិនថាអតិថិជនចាស់ ឬអតិថិជនថ្មីនោះទេ និងទទួលបានឪកាសឈ្នះរង្វាន់ធំ រថយន្តMazda ចំនួន២គ្រឿង និងរង្វាន់បន្ទាប់បន្សំជាច្រើនទៀត ចាប់រយៈការចាប់ឆ្នោត។ នៅក្នុងឪកាសនោះដែរ លោកស្រី សុខបុរី ក៏បានថ្លែងអំណរគុណផងដែរ ដល់អតិថិជនចាស់ និងក៏ដូចជាអតិថិជនថ្មី ដែលបានគាំទ្រ និងជឿជាក់មកលើ បុរីខេមរភូមិ ជាក់ស្តែងគំរោងទី១ គឺលក់ដាច់អស់៩៥% ហើយសង្ឈឹមថា គំរោងទី២នេះ និងទទួលលបានភាពជោគជ័យ និងមានការគាំទ្រ និង មានទំនុកចិត្ត ពីអតិថិជនកាន់តែច្រើនបន្ថែមទៀត។ សូមជំរាបថា លក្ខណះពិសេស នៃគម្រោង បែបទំនើបកម្ម ស៊ីវីល័យ រចនាបថប្លែក រួមផ្សំបរិស្ថានល្អរស់នៅ ដោយភាពថ្លៃថ្នូរ និងមោទនភាព មានទីតាំងជាមួយភូមិអំណោយផល និងមានសក្តានុពល ដោយនៅមិនឆ្ងាយ ពីផ្លូវជាតិលេខ២ ដែលជាផ្លូវហាយវេយ៍ ដែលកំពុងស្ថាបនាដោយរាជរដ្ឋាភិបាល  បានន័យថា ចម្ងាយតែ៧០០ម៉ែត្រប៉ុណ្ណោះ ពីផ្លូវជាតិលេខ២) ក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះថ្មី ដែលកំពុងសាងសង់ ពិសេសនៅក្បែរ ផ្សារទំនើបអីអន៣ និងមិនឆ្ងាយពីផ្លូវ៦០ម៉ែត និងផ្លូវ៥០ម៉ែត្រ. ក្បែរសាលារៀន ទីប្រជុំជន មន្ទីរពេទ្យ វត្តអារាម និងតំបន់ពាណិជ្ជកម្ម មួយចំនួនទៀត  ដែលកំពុងរីកដុះដាលដូចផ្សិត ជាបន្តបន្ទាប់នោះ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T01:34:21.549Z", "category": "PR", "views": 217, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy" ] }
របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!
https://business-cambodia.com/articles/find-x5-pro
តើបន្ទះឈីប NPU ជាអ្វី? បច្ចុប្បន្នមានទូរស័ព្ទណាខ្លះដែលបំពាក់បន្ទះឈីបនេះ? សម្រាប់បន្ទះឈីប Marisilicon X គឺមានបំពាក់លើកំពូលស្មាតហ្វូន OPPO Find X5 Pro តែមួយគត់ និងដំបូងបង្អស់ដែល OPPO បង្កើតដោយផ្ទាល់។ ជាក់ស្តែងកាលពីព្រឹត្តិការណ៍ OPPO Inno Day 2021 ក្រុមហ៊ុន OPPO ក៏បានបង្ហាញពីសមិទ្ធផលថ្មីៗចុងក្រោយ ព្រមទាំងណែនាំបច្ចេកវិទ្យាទំនើបៗរបស់ខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើល ដែលក្នុងនោះមានបន្ទះឈីប NPU និងផលិតផលផ្សេងៗជាច្រើនទៀត។ ដូចនេះចង់ដឹងថា តើបន្ទះឈីប NPU បំពាក់នៅលើកំពូលស្មាតហ្វូន​ OPPO Find X5 Pro មានសមត្ថភាពខ្លាំងកម្រិតណា? តោះ! មកជជែកគ្នាពីលក្ខណៈពិសេសរបស់បន្ទះឈីបនេះទាំងអស់គ្នា។ នេះអាចនិយាយបានថាជាអំណោយផលខ្ពស់បំផុតសម្រាប់ OPPO Find X5 Pro បង្កប់ដោយបន្ទះឈីប NPU ដែលពោរពេញដោយសមត្ថភាពខ្លាំងកម្រិតកំពូលដើម្បីជំនួយទៅលើប្រសិទ្ធភាពរួមមាន ការគណនាលើមុខងារថតរូប និងថតវិដេអូកាន់តែប្រសើរជាង NPU ដែលមានស្រាប់ក្នុងបន្ទះឈីប, ការប្រើប្រាស់ខ្នាតដំណើរការកម្រិតខ្ពស់ 6nm ប្រសិទ្ធភាពនៃការគណនាកាន់តែរហ័ស, សមត្ថភាពគណនា AI ខ្លាំងជាងកំពូលស្មាតហ្វូនដទៃ, និងប្រសិទ្ធភាពនៃការថតវីដេអូកម្រិត 4K នៅពេលយប់ខ្ពស់ជាងមុន 20ដង ព្រមទាំងប្រើប្រាស់ថាមពលទាបជាងមុនពាក់កណ្តាល។ ពិតជាមិនធម្មតាមែនសម្រាប់បន្ទះឈីប NPU ដែលបំពាក់លើ OPPO Find X5 Pro ហើយមិនសរសើរមិនបានទៅលើក្រុមហ៊ុន OPPO ដែលបានអភិវឌ្ឍន៍ខ្លួនយ៉ាងរហ័ស និងបានយកចិត្តទុកដាក់ខ្ពស់ផ្តោតសំខាន់លើការថតពេលយប់ឲ្យកាន់តែអស្ចារ្យ ខណៈក្រុមហ៊ុនដទៃកំពុងបារម្ភអំពីការថតវីដេអូនៅពេលយប់។ មិនតែប៉ុណ្ណោះកំពូលស្មាតហ្វូន OPPO Find X5 Pro ក៏ទទួលអត្ថប្រយោជន៍ពីបន្ទះឈីបនាគរាជ Qualcomm Snapdragon 8 Gen 1 ជំនាន់ចុងក្រោយ ដែលមានអង្គគណនាកម្រិត Octa-core អូសល្បឿនបាន 3.0GHz រត់នៅលើប្រព័ន្ធ Contex-X2 មានរ៉េមទំហំ 12GB LPDDR5 ជាមួយនឹងអង្គផ្ទុកទំហំ 256GB UFS3.1 ។ ចំណែកកម្លាងម៉ាស៊ីនរត់លើ OPPO Find X5 Pro គឺគ្មានអ្វីឲ្យយើងបារម្មនោះទេ ដោយរាល់កម្មវិធីប្រើប្រាស់ និងហ្គេមទាំងឡាយគឺអូសទៅបានយ៉ាងរលូនពុំមានបញ្ហាឡើយ។​ មួយវិញទៀត អ្វីដែលគេគ្រប់គ្នាកំពុងផ្ទុះការចាប់អារម្មណ៍នៅលើកំពូលស្មាតហ្វូន Find X5 Pro ដោយ OPPO បានសហកិច្ចប្រតិបត្តិការគ្នាជាមួយម៉ាកកាមេរ៉ា Hasselblad កម្រិតកំពូលដ៏ល្បីឈ្មោះផុតលេខទូទាំងប្រទេស ហើយក៏ព្រោះតែសមត្ថភាពដ៏អស្ចារ្យក្នុងការគ្របគ្រងពណ៌ នៃគ្រប់សន្លឹករូបសុទ្ធតែសម្រេចបាននូវស្តង់ដារខ្ពស់ និងពណ៌ល្អដាច់ភ្នែកពី Hasselblad Natural Colour Calibration ទើបធ្វើឲ្យកិច្ចសហការក្លាយជារឿងដ៏ស័ក្កិសមបំផុតនៅលើកំពូលស្មាតហ្វូន OPPO Find X5 Pro ស៊េរីថ្មីចុងក្រោយបង្អស់។ ហើយចំពោះកិច្ចសហការនេះ OPPO និង Hasselblad បានប្រតិបត្តិការ Software ទៅលើ ប្រព័ន្ធចាក់ពណ៌ (Master Filter), ស្ទីលប៊ូតុងថត Hasselblad មានពណ៌ទឹកក្រូច​ដែលប្រៀបបានដូចនឹងពណ៌ប្រ៊េន HERMES និង ឡានស្ព័ត Lamborghini មុខងារ X-Pan Mode ដែលមានប្រយោជន៍ខ្លាំងបំផុតសម្រាប់ការថតប្រចាំថ្ងៃ និងសំឡេងចុចថតដូចគ្នាបេះបិតទៅនឹងកាមេរ៉ាម៉ាក Hasselblad ដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានអារម្មណ៍សម្បូរបែប និងអស្ចារ្យជាងមុនទ្វេដង ជាពិសេសរូបភាពនីមួយៗអាចបង្ហាញពីកម្រិតរូបភាពបែបអាជីពយ៉ាងពិតប្រាកដមែន។ តោះត្រៀមខ្លួនបង្កើតអនាគតក្នុងពេលបច្ចុប្បន្នជាមួយកំពូលស្មាតហ្វូនដែលល្អបំផុតរបស់ OPPO គឺ OPPO Find X5 Pro 5G ! ជួបគ្នាក្នុងពេលឆាប់ៗនេះ… សម្រាប់ព័ត៌មានលម្អិតបន្ថែមរបស់កំពូលស្មាតហ្វូននេះសូមចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-04T01:30:00.000Z", "category": "PR", "views": 77, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy" ] }
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដឹកនាំព្រឹត្តិការណ៍បរិច្ចាគឈាម ដើម្បីឆ្លើយតប ដល់អ្នកជំងឺជាច្រើននាក់កំពុងមានតម្រូវការឈាម និងការអំពាវនាវរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងចូលរួមលើកកម្ពស់វិស័យសុខាភិបាល ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្តីស្រលាញ់ ឆ្នាំ២០២២”​
https://business-cambodia.com/articles/peng-huoth-group-leads-a-blood-donation-event-to-respond-to-many-patients
ភ្នំពេញ៖ ការ​បរិ​ច្ចា​គ​ឈាម​ជា​រៀងរាល់ថ្ងៃ​ជួយ​សង្គ្រោះ​ជីវិត​របស់​មនុស្ស​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក​ ខណៈការ​បរិច្ចាគ​ឈាម​ល្អ​សម្រាប់​សុខភាព​របស់​អ្នក​បរិច្ចាគដូចជា៖ កាត់បន្ថយជំងឺមហារីកនានា កាត់បន្ថយភាពតានតឹងក្នុងចិត្ត និងកូលេស្តេរ៉ុល កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល ។ល។ ជាពិសេស គឺជួយដល់​អ្នក​ជំងឺដែល​ត្រូវការឈាមជាបន្ទាន់ផងដែរ។ វា​ជា​ការ​សំខាន់​ណាស់​ដែល​ការ​បរិច្ចាគ​ឈាម​ត្រូវធ្វើ​ឡើង​តែ​នៅ​ក្នុង​មន្ទីរពេទ្យ ឬ ​គ្លីនិក ឬ​ធនាគារ​ឈាម និង​មាន​វត្តមាន​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ ស្របពេលដែលអ្នក​បរិច្ចាគ​ឈាម​ត្រូវ​ធានា​ថា ពួក​គេ​មាន​សុខភាព​ល្អ​ដើម្បី​ជៀសវាង​បញ្ហា​សុខភាព​ណាមួយ​ដល់​អ្នក​ដែល​ត្រូវការ​ឈាមនោះ។ ការបរិច្ចាគឈាមមិនត្រឹមជួយដល់អ្នកជំងឺដែលត្រូវការឈាមប៉ុណ្ណោះទេ បន្តែក៏បង្ហាញពីទឹកចិត្តករុណារបស់បងប្អូនស្ម័គ្រចិត្តផ្ដល់ឈាម ដែលនេះគឺជាកិច្ចការសង្គមមួយដែលមនុស្សគ្រប់គ្នាអាចចូលរួមបាន។ ម្យ៉ាងវិញទៀតក៏បង្ហាញពីស្មារតីសាមគ្គី និងវប្បធម៌ចែករំលែកជួយគ្នាក្នុងគ្រាលំបាកផងដែរ។ ​​ ដោយមានអ្នកជំងឺជាច្រើននាក់កំពុងមានតម្រូវការឈាម ដែលក្នុងមួយនាទីត្រូវការឈាមពីចន្លោះពី ៥ប្លោក ឡើងនោះ និងជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងចូលរួមលើកកម្ពស់វិស័យសុខាភិបាល នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាច្បារអំពៅ (JCI) ដើម្បីរៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមសង្គ្រោះជីវិត ក្នុងអគារសាលសន្និបាត ឬសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំ ភីអេច ហ្រ្គេនហល ស្ថិតក្នុងបុរី ប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ក្នុងគោលបំណងដើម្បីប្រមូលឈាមបម្រុងទុកជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល ដើម្បីយកទៅប្រើប្រាស់ទៅតាមតម្រូវការជាក់ស្ដែង ជាពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការឈាមរបស់អ្នកជំងឺ ដែលកំពុងសង្រ្គោះបន្ទាន់នៅតាមមន្ទីរពេទ្យនានា។ លោក អ៊ុក វីឡា នាយកធនធានមនុស្ស និងជាតំណាងក្រុមហ៊ុន ប៉េង ហួត​ គ្រុប បានលើកឡើងថា៖ « សូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងនូវទឹកចិត្ត និងស្មារតីចូលរួមកិច្ចការមនុស្សធម៌របស់បងប្អូន ក្នុងព្រឹត្តិការណ៍បរិច្ចាគឈាមនេះ។  ពិតណាស់ការបរិច្ចាគឈាមរបស់បងប្អូនក្នុងថ្ងៃនេះ គឺជាការជួយសង្រ្គោះជីវិតអ្នកជំងឺម្នាក់ ដែលកំពុងសង្រ្គោះបន្ទាន់ក្នុងមន្ទីរពេទ្យ ឱ្យរស់រានមានជីវិតបន្តទៀត ស្របពេលដែលតាមមន្ទីរពេទ្យត្រូវការប្រើប្រាស់ឈាមផ្ដល់ឱ្យអ្នកជំងឺពីចន្លោះ ២៥០ ទៅ ៣០០ប្លោក ក្នុងមួយថ្ងៃ។ ផ្អែកតាមកាសិក្សាស្រាវជ្រាវ តម្រូវការឈាមក្នុងមួយឆ្នាំៗគឺមានការខ្វះខាតច្រើនប្រមាណជាង ២៧% ដែលនេះជាតួរលេខមួយ ដែលបង្ហាញពីក្ដីព្រួយបារម្ភមួយនៃការខ្វះខាតឈាមជាច្រើន ដើម្បីឆ្លើយតបទៅការផ្ដល់ឈាមជូនអ្នកជំងឺដែលមានតម្រូវការឈាម។ លោកបានបន្តទៀតថា ទន្ទឹមនេះផងដែរ យើងខ្ញុំជាថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់សូមសម្ដែងនូវអំណរគុណ និងកោតសរសើរដល់ទឹងចិត្តសប្បុរសធម៌ របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលគិតគូរ និងដឹកនាំបុគ្គលិក និងបងប្អូនឱ្យចូលរួមចំណែកក្នុងការងារមនុស្សធម៌ដ៏ថ្លៃថ្លាមួយនេះ។  ជាចុងក្រោយនេះ យើងខ្ញុំសង្ឃឹម និងជឿជាក់លើស្មារតីចូលរួមរបស់បងប្អូនសម្រាប់ការងារមនុស្សធម៌ក្នុងការផ្ដល់ឈាមនាឱកាសក្រោយៗទៀតជាមួយគ្នា ដើម្បីបន្តជួយសង្រ្គោះជីវិតអ្នកជំងឺជាច្រើនទៀត។ » ​ ជាមួយគ្នានេះដែរ លោក លីសុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក៏បានបញ្ជាក់ផងដែរថា៖ «​ ក្នុងនាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសជនទាំងអស់គ្នា ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ រួមចំណែកជួយសង្រ្គោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស។ ពិតណាស់ថា យុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្តីស្រលាញ់” នាថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់ ២គឺ៖ ទី១៖ បង្កើត ទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ឱ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្ដល់ឈាម នៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬសាសនា ។ ទី២៖ ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។ ល។ » លោបានសង្កត់ធ្ងន់ថា៖ « ជាការឆ្លើយតបទៅនឹងសំនួរមហាជនជាច្រើន ទាក់ទងនឹងការបរិច្ចាគឈាមនេះ តើមានផលប៉ះពាល់ដល់សុខភាពដែរឬទេ? ខ្ញុំបាទសូមបញ្ជាក់ថា ការបរិច្ចាគឈាមនេះ គឺមិនមានការប៉ះពាល់ដល់សុខភាពនោះទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស រហូតមកដល់ពេលនេះមិនទាន់មានរោងចក្រណាផលិតឈាមបានទេ។ សូមកុំរង់ចាំដល់វេលាមួយនៅពេលដែលយើងចង់ធ្វើអំណោយឈាមបែរជាហួសពេល។ ទន្ទឹមគ្នានោះផងដែរ លោកបានជម្រាបជូនពីស្ថានភាពតម្រូវការឈាម ក្នុងឆ្នាំ២០២១ កន្លងមក នៅរៀងរាល់ ៦នាទីម្តង យើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺ។ តម្រូវការឈាមប្រចាំថ្ងៃ សរុបប្រមាណជាង ២០០ប្លោក នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត ១០ម៉ឺនប្លោក/១ឆ្នាំ ដែលលើសពីឆ្នាំមុនៗជាង ២០% ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានគ្របដណ្ដប់ជាង ៧០% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលឈាមតាមរយៈសប្បុរសជនដោយមិនគិតកម្រៃ និងដោយស្ម័គ្រចិត្តឆ្លើយតបបានប្រហែលជាង ១០% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០% នៃតម្រូវការនេះ បើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក។ ជាចុងក្រោយ លោកបានអំពាវនាវដល់សប្បុរសជនទាំងឡាយ សូមចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមក្នុងការផ្គត់ផ្គង់ និងបរិច្ចាគឈាមដោយមិនគិតកម្រៃ និងស្ម័គ្រចិត្តឱ្យបានកាន់តែច្រើន បន្ថែមទៀត ដើម្បីជួយដល់អ្នកជំងឺ និងជនរងគ្រោះដែលត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬសាសនា។ » សូមបញ្ជាក់ផងដែរ៖ ព្រឹត្តិការណ៍បរិច្ចាគឈាមក្នុងថ្ងៃនេះ គឺទទួលបានចំនួនសរុបប្រមាណជាង ១០៥ប្លោក ដែលនេះគឺជាលទ្ធផលថ្មីជាបន្តបន្ទាប់ទៀតនៃការងារទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលកន្លងមកបានចូលរួមក្នុងការងារមនុសប្បុរសធម៌ជាច្រើនរួមមាន៖ ការងារបរិស្ថាន អប់រំ សង្គម វប្បធម៌ សុខុមាលភាព ក្នុងនោះមានជាការចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ បរិច្ចាគថវិកាទិញវ៉ាក់សាំង និងផ្ដល់ជាទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បរិច្ចាគថវិកាសាងសង់មន្ទីរពេទ្យ កាល់ម៉ែត ចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម។ល ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-03T01:31:07.055Z", "category": "PR", "views": 163, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
ក្រុមហ៊ុន ខេអេច លែន បានចូលរួមកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យធំជាងគេនៅកម្ពុជា2022 នៅថ្ងៃទី០2 ឆ្នាំ 2022ខែកក្កដានេះ!!!
https://business-cambodia.com/articles/kh-land-co-ltd-participated-in-the-largest-real-estate-exhibition-in-cambodia-2022-on-july-2-2022
ដោយបានដាក់បង្ហាញពីគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចដ៏មានសក្តានុពលដែលមានទំហំធំដីជាង100ហិកតា។ជួបជាមួយនឹងវាគ្មិនដែលជាអ្នកជំនាញអចលនទ្រព្យរបស់ក្រុមហ៊ុន ខេអេច លែន!ចំណេះដឹងពីកាអភិវឌ្ឍរបស់រដ្ឋ និងឯកជននាពេលបច្ចុប្បន្ន និងពេលអនាគត!ដឹងពីព័ត៌មានគម្រោងអំពីទីក្រុងពាណិជ្ជកម្មភ្នំតូច និងការថែមជូនផ្សេងៗជាច្រើនសន្ធឹកសន្ធាប់!!ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ សូមអញ្ជើញចូលរួមដោយសេរីនៅសាលពិព័រណ៍ ដឹ ព្រេមៀ សេនធ័រ សែនសុខ វេលាម៉ោង 9:00 នាទីព្រឹក រហូតដល់ម៉ោង 6:00 នាទីល្ងាច។សូមកុំឱ្យឱកាសពិសេសនេះ រំលងផុតទៅឱ្យសោះណា!!!
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-02T09:05:27.524Z", "category": "PR", "views": 126, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មេរៀនមានតម្លៃបំផុត៤ ពីអតីតប្រធានាធិបតី Donald Trump អាចជួយឱ្យអ្នកក្លាយជាអ្នកមាននាថ្ងៃអនាគត
https://business-cambodia.com/articles/four-lessons-from-donald-trump
លោក Donald Trump គឺជាអតីតប្រធានាធិបតីនៃសហរដ្ឋអាមេរិក ហើយក៏ជាអ្នកជំនួញដ៏ជោគជ័យម្នាក់នៅលើពិភពលោកផងដែរ។ ជាក់ស្តែងលោកគឺជាអ្នកមានបំផុតម្នាក់ក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ។ ទោះបីជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តមិនបានល្អមួយចំនួនពីអតីតកាលបានធ្វើឲ្យលោកក្ស័យធនចំនួនបួនលើក ប៉ុន្តែបុរសម្នាក់នេះនៅតែអាចឈានជើងចេញពីស្ថានភាពដ៏អាក្រក់នោះបាន ហើយថែមទាំងនៅមានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។ ខាងក្រោមនេះគឺជាមេរៀនមានតម្លៃបំផុត៤ ដែលអ្នកអាចរៀនសូត្របានពីលោក Donald Trump៖ ១/. កុំដាក់ស៊ុតទាំងអស់នៅក្នុងកន្ត្រក់តែមួយ ក្នុងន័យនេះបានសេចក្ដីថា អ្នកមិនគួរយកលុយទាំងអស់របស់អ្នកធ្វើការវិនិយោគទៅលើរឿងតែមួយនោះទេ។ ជាក់ស្តែងការក្ស័យធនចំនួនបួនលើកដែល Trump បានប្រឈមមុខនៅក្នុងជីវិតរបស់លោក គឺកើតចេញពីខណៈពេលដែលលោកបាននឹងកំពុងព្យាយាមក្នុងការដំណើរការអាជីវកម្មកាស៊ី។ នៅចុងបញ្ចប់លោកមានកាស៊ីណូមួយចំនួននៅក្នុងដៃដែលស្ថិតនៅទីក្រុង Atlantic។ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ រាល់ការបណ្តាក់ទុនលើវិស័យកាស៊ីណូរបស់លោកត្រូវបានប្រកួតប្រជែងគ្នាសម្រាប់អតិថិជនគោលដៅតែមួយដូចគ្នា។ នៅកំឡុងពេលដែលលោកបានវិនិយោគលុយជាច្រើនក្នុងអាជីវកម្មនេះ វាបានធ្វើឲ្យលោកបាត់បង់លុយទាំងនោះ ហើយនេះជាមូលហេតុដែលធ្វើឲ្យគាត់ជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ ដូច្នេះអ្វីដែលអ្នកអាចរៀនសូត្រពីរឿងនេះគឺ អ្នកត្រូវរៀនវិនិយោគទៅលើរឿងឲ្យបានច្រើន មិនត្រូវយកលុយទាំងអស់របស់អ្នកវិនិយោគទៅលើរឿងតែមួយនោះទេ។ ២/. កំណត់គោលដៅដែលអាចសម្រេចបាន និងមានភាពច្បាស់លាស់ ដូចដែលអ្នកបានចាប់ផ្តើមដំណើរផ្សងព្រេងក្នុងការវិនិយោគរបស់អ្នក អ្នកអាចជ្រើសរើសការផ្តោតអារម្មណ៍ទៅលើគោលដៅដែលមានភាពងាយស្រួលក្នុងការសម្រេចបាន។ វាគឺជាការល្អបំផុតដើម្បីមានគោលដៅជីវិត ឬហិរញ្ញវត្ថុសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ហើយនឹងធ្វើផែនការសម្រាប់គោលដៅទាំងនោះ។ ជាឧទាហរណ៍ពីជីវិតរបស់ Trump ផ្ទាល់ នៅក្នុងករណីឆ្នាំ ១៩៩៥ ពេលដែលលោកបានទិញអគារមួយនៅ 40 Wall Street ក្នុងតម្លៃ ១លានដុល្លារ។ លោកបានចំណាយប្រាក់ប្រមាញជា ៣៥លានដុល្លារទៅលើការជុះជុល ហើយបច្ចុប្បន្នអគារដដែរនោះមានតម្លៃដល់ទៅ ៥០០លានដុល្លារឯណោះ។ Trump បានទទួលភាពជោគជ័យយ៉ាងខ្លាំងលើវិស័យអចលនទ្រព្យដូចជា Trump Tower នៅទីក្រុង New York និង Trump Hotel នៅ Las Vegas ជាដើម។ ភាពជោគជ័យទៅលើការវិនិយោគរបស់លោកទាំងអស់នេះ គឺបានមកពីគុណសម្បត្តិនៃការកំណត់គោលដៅច្បាស់លាស់ ជាមួយនិងការផ្តោតទៅលើផលត្រឡប់នៃការវិនិយោគនោះ។ ៣/. ហានប្រថុយចំពោះហានិភ័យ ប៉ុន្តែធ្វើវាបន្ទាប់ពីការសិក្សាស្រាវជ្រាវយ៉ាងប្រុងប្រយ័ត្នប៉ុណ្ណោះ ក្នុងនាមជាអ្នកធ្វើជំនួញ Donald Trump បានទទួលយកចំណែកនៃហានិភ័យរបស់លោកនៅក្នុងឱកាសមួយចំនួន ដែលវាធ្វើឲ្យលោកបរាជ័យ។ អាជីវកម្មមួយចំនួនដូចជា Trump Steaks អាចដំណើរការបានត្រឹមតែរយៈពេល៥ឆ្នាំ និង Trump University  មានអាយុកាលត្រឹមតែ៦ឆ្នាំប៉ុណ្ណោះ។ ទាំងនេះគឺជាឧទាហរណ៍ដ៏អាក្រក់មួយសម្រាប់ការសម្រេចចិត្តមិនបានល្អក្នុងការចាប់ផ្តើមអាជីវកម្ម។ មូលហេតុចំពោះការបរាជ័យទាំងនេះ គឺប្រហែលលោកមិនបានធ្វើការសិក្សាស្រាវជ្រាវឲ្យបានគ្រប់គ្រាន់មុនពេលដែលលោកឈានជើងប្រឡូកក្នុងអាជីវកម្មទាំងនោះ។ ដូច្នេះមុននឹងអ្នកចាប់ផ្តើមអាជីវកម្មថ្មី ឬ ធ្វើការវិនិយោគទៅលើអ្វីមួយ អ្នកត្រូវប្រាកដថាបានធ្វើការសិក្សាស្រាវជ្រាវពីវាគ្រប់ជ្រុងជ្រោយអស់ហើយ ដែលអាចឲ្យអ្នកមានលទ្ធភាពក្នុងការទទួលបានព័ត៌មានដែលអ្នកត្រូវការ រួចចាំធ្វើការសម្រេចជាក្រោយ។ ៤/. កុំធ្វើតាមទំនោរងងឹតងងល់ និង ការទស្សន៍ទាយ ការធ្វើតាមទំនោរ ឬនិន្នាការងងឹតងងល់និងភាពជឿជាក់លើកាព្យាករណ៍នៃសារព៍ត៌មានដែលចេញដោយរដ្ឋាភិបាល ឬអ្នកជំនាញ វាអាចធ្វើឲ្យអ្នកមិនអាចទទួលបានលទ្ធផលដ៏ល្អបំផុតនោះទេ ព្រោះព័ត៌មានទាំងនោះអាចមានការប្រែប្រួលដោយប្រការណាមួយ។ ដូច្នេះអ្នកគួរតែអនុវត្តន៍តាមអ្វីដែលអ្នកបានសិក្សាស្រាវជ្រាវ និងគំនិតរបស់ខ្លួនឯងវិញវាប្រសើរជាង៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក» ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-01T17:05:00.572Z", "category": "ភាពជាអ្នកដឹកនាំ", "views": 394, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
គម្រោងមានជ័យ រ៉េស៊ីដិនស៍ ចាប់ផ្តើមបើកសម្ពោធការដ្ឋានសាងសង់
https://business-cambodia.com/articles/meanchey-residence-project-inaugurates-construction-site
ភ្នំពេញ៖ ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុកម៉ិន ឯ.ក បានប្រារព្ធពិធីបុកគ្រឹះ ដើម្បីចាប់ផ្តើមសាងសង់គម្រោងមានជ័យរ៉េសុីដិនស៍ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅទីតាំងការដ្ឋានស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុនសែន (60 មែ៉ត្រ) សង្កាត់ជើងឯក ខណ្ឌដង្កោ ជាប់ផ្សារទំនើបអុីអនម៉លមានជ័យ (AEON III) ។ គម្រោងមានជ័យ រ៉េសុីដិនស៍ គឺជាគម្រោងដែលមានភាពល្អប្រណិត នៅក្នុងតំបន់ ដែលមានទំហំផ្ទៃដីជាង ២០ ហិចតា ដែលមានគម្រោងផ្ទះវីឡាជាង ៤០០ខ្នង មានទំហំធំទូលាយ ដែលមានផ្ទះប្រភេទដូចជា៖ វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ និងហ្សបហោស៍។ គម្រោង​មានជ័យ រ៉េស៊ីដិនស៍ ផ្ដល់ជូននូវភាពងាយស្រួលក្នុងការរស់នៅប្រកបដោយបរិស្ថានបៃតង ដូចជា៖ សួនច្បារដ៏ធំសរុបជិត ១ហិចតា ដែលមានពហុមុខងារសម្រាប់មនុស្ស ៣ ជំនាន់ រួមមានកន្លែងហាត់ប្រាណនិងលេងកីឡា កន្លែងកម្សាន្តសម្រាប់កុមារ កន្លែងលំហែកាយ ក្លិបហោស៍ សម្រាប់ភ្ញៀវ អមដោយសួនផ្កាចម្រុះពណ៌ និងដើមឈើដ៏ត្រឈឹងត្រឈៃ។ ទីតាំងមានសក្ដានុពលខ្ពស់និងអាចប្រកបអាជីវកម្មបាន ដោយនៅជាប់ផ្សារទំនើបធំជាងគេក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀតការរចនាម៉ូតផ្ទះវីឡាដ៏ទំនើបទាន់សម័យ ដែលផ្សាភ្ជាប់ការរស់នៅរបស់មនុស្សទាំង ៣ ជំនាន់ និងមានការគិតគូរយ៉ាងល្អិតល្អន់នៃការប្រើប្រាស់មុខងារ សំខាន់ៗទៅតាមប្រភេទផ្ទះនីមួយៗ ។ ជាងនេះទៅទៀតគុណភាពផ្ទះស្របទៅតាមស្តង់ដារអន្តរជាតិ បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងមានការរៀបចំប្រព័ន្ធទឹកភ្លើងបានយ៉ាងត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរថា ប្រធានក្រុមប្រឹក្សាភិបាលជាស្ថាបនិកក្រុមហ៊ុនដែលកាន់កាប់ភាគហ៊ុននិងគ្រប់គ្រងក្រុមហ៊ុនធំៗ ជាច្រើនដូចជា៖ ក្រុមហ៊ុន COGETEL LTD (ក្រុមហ៊ុន ONLINE ISP និង Internet Home) ដែលឈរជើងយ៉ាងរឹងមាំជាង ២០ឆ្នាំ ក្រុមហ៊ុន MICROMAX CO., LTD ដែលជាដៃគូជិតស្និទ្ធរបស់ក្រុមហ៊ុន AEON Mall ក្រុមហ៊ុន AZ DISTRIBUTION CO., LTD ក្រុមហ៊ុន AZ INVESTMENT CO., LTD ក្រុមហ៊ុន ING HOLDINGS CO., LTD ដែលកំពុងកាន់គម្រោងដ៏មហាសាលនៅលើមហាវិថីសម្ដេចតេជោហ៊ុនសែន 60 ម៉ែត្រ ក្រុមហ៊ុន ស៊ីម៉ង់ត៍ចក្រីទីងកម្ពុជា CAMBODIA CEMENT CHAKREY TING FACTORY CO., LTD និងមានក្រុមហ៊ុនមួយចំនួនទៀត។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចមកសាកសួរព័ត៌មានបានតាមរយៈលេខទូរស័ព្ទ 086 72 77 88 / 078 72 77 88 ឬ តេឡេក្រាម៖ https://t.me/meancheyresidences https://t.me/meancheyresidences។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-01T15:11:50.023Z", "category": "PR", "views": 184, "author": { "first_name": "Sreymom", "last_name": "Cha", "email": "sreymomcha069@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ឈ្នះ ទៀតហើយជាមួយ អម្រឹត! រថយន្ត Ford Ranger Wildtrak 2023!
https://business-cambodia.com/articles/win-ford-ranger-wildtrak-2023-from-amret-
រាជធានីភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត គឺជាគ្រឹះស្ថានដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ដែលតែងតែយកចិត្តទុកដាក់និងស្វែងយល់ពីអតិថិជនរបស់ខ្លួនជានិច្ច។ កាលពីឆ្នាំ ២០២១ កន្លងទៅនេះ អម្រឹត បានប្រារព្ធពិធីខួប ៣០ឆ្នាំ ជាមួយរង្វាន់ដូចជា Ford Ranger Wildtrak 2022 និងទឹកប្រាក់សរុបជាង ១ពាន់លានរៀល ហើយនៅឆ្នាំ ២០២២ នេះដែរ អម្រឹត នៅតែបន្តផ្តល់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន រួមមានផលិតផល និងប្រម៉ូសិនផងដែរ។ កម្មវិធីប្រូម៉ូសិន “ប្រើឌីជីថល ឈ្នះឡាន” គឺជាកម្មវិធីថ្មីស្រឡាងរបស់ អម្រឹត ដែលមានរង្វាន់ដូចជា Ford Ranger Wildtrak 2023 ទូរស័ព្ទ iPhone 13 Pro Max រួមទាំងសាច់ប្រាក់ និងរង្វាន់ផ្សេងៗទៀត។ ពិធីសម្ពោធជាផ្លូវការនៃកម្មវិធីប្រូម៉ូសិន “ប្រើឌីជីថល ឈ្នះឡាន” ប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ អម្រឹត ដោយមានការចូលរួមពីលោកអគ្គនាយក គណៈគ្រប់គ្រង ថ្នាក់ដឹកនាំជាន់ខ្ពស់ ទូតសុឆន្ទៈឌីជេ ណាណា និង បុគ្គលិកអម្រឹត។ កម្មវិធីនេះប្រារព្ធឡើង ដើម្បីរួមចំណែកបង្កើនការប្រើប្រាស់ឌីជីថល តាមរយៈ អម្រឹត ម៉ូបាល ក្នុងការធ្វើប្រតិបត្តិការនានា ដែលនេះជាមធ្យោបាយថ្មី រហ័ស និងចំណេញពេលវេលាបានច្រើន ផ្តល់ជូនពិសេសសម្រាប់អតិថិជន អម្រឹត ទូទាំង            ប្រទេស។ ការដាក់ចេញនូវកម្មវិធីប្រូម៉ូសិន <<ប្រើឌីជីថល ឈ្នះឡាន>> នេះឡើង គឺដើម្បីលើកទឹកចិត្តអតិថិជន អម្រឹត​ ទាំងអស់ ឲ្យយល់ដឹងបន្ថែមពីការធ្វើប្រតិបត្តិការតាមប្រព័ន្ធធនាគារចល័តរបស់ អម្រឹត ក្នុងការទូទាត់ទំនិញផ្សេងៗ ការផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈបាគង ការផ្ទេរប្រាក់ទៅគណនី អម្រឹត ដទៃទៀត និង ការធ្វើប្រតិបត្តិការផ្សេងៗទៀតយ៉ាងច្រើនសម្បូរបែបដែលមាននៅក្នុងកម្មវិធី អម្រឹត ម៉ូបាល។ សម្រាប់អតិថិជនដែលប្រើប្រាស់់ផលិតផល ឬ សេវាកម្ម អម្រឹត ណាមួយដូចជា៖ គណនីសន្សំតាមតម្រូវការ គណនីបញ្ញើFlexi គណនីសន្សំមានកាលកំណត់ គណនីក្មេងឆ្លាត ប្រើប្រាស់ អម្រឹត ម៉ូបាល អតិថិជននឹងមានឱកាសចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាងជារៀងរាល់ត្រីមាស នឹងមានឱកាសក្លាយជាម្ចាស់រង្វាន់ Ford Ranger Wildtrak 2023 ទៀតផងដែរ។ ក្នុងឱកាសនេះ លោក ដុស ឌីន អគ្គនាយក នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ ថា “ការរៀបចំកម្មវិធីនេះឡើង គឺដើម្បីជួយបង្រៀន និងបង្កើនការយល់ដឹង ក៏ដូចជាលើកទឹកចិត្តអតិថិជនទាំងអស់ ឲ្យងាកមកប្រើប្រាស់ប្រព័ន្ធឌីជីថល ជំនួសការប្រើប្រាស់សាច់ប្រាក់។” ទូតសុឆន្ទៈ ឌីជេ ណាណា ក៏បានបង្ហាញអារម្មណ៍រំភើប នៅក្នុងឱកាសនេះផងដែរ អ្នកនាងបានលើកឡើងថា “អម្រឹត មានផលិតផលល្អៗជាច្រើន បង្កើតឡើងឆ្លើយតបទៅនឹងតំរូវការអតិថិជនរបស់ខ្លួន មានដូចជា គណនីក្មេងឆ្លាត គណនី Flexi ជាដើម ដែលសូម្បីតែនាងខ្ញុំ ក៏ប្រើដែរ។ ខ្ញុំចូលចិត្តផ្សព្វផ្សាយផលិតផលដែលល្អ និងមានអត្ថប្រយោជន៍សម្រាប់ខ្លួន និងអ្នកទស្សនារបស់ខ្ញុំ ហើយខ្ញុំអាចនិយាយបានថា ផលិតផល និងប្រម៉ូសិនរបស់ អម្រឹត តែងតែគិតម៉ត់ចត់ពីអតិថិជនរបស់ខ្លួនជានិច្ច។” កម្មវិធីប្រូម៉ូសិន <<ប្រើឌីជីថល ឈ្នះឡាន>> គឺជាកម្មវិធីមួយដែលបានចូលរួមចំណែកក្នុងការជំរុញអតិថិជនឲ្យងាកមកប្រើប្រាស់ប្រព័ន្ធឌីជីថល ជំនួសឲ្យការទូទាត់សាច់ប្រាក់ផ្ទាល់។ កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅគ្រប់សាខាទាំងអស់របស់ អម្រឹត។  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-01T13:01:49.361Z", "category": "PR", "views": 132, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
វគ្គជំនាញពិសេស របស់ក្រុមហ៊ុន GFG INVESTMENT ឈ្នះរង្វាន់ប្រាក់សុទ្ធ១៨,០០០ដុល្លារ ដោយគ្រាន់តែចុះឈ្មោះចូលរួម!
https://business-cambodia.com/articles/gfg-investment-special-training-course-and-award
ក្រុមហ៊ុន GFG INVESTMENT គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មប្រឹក្សា លើការជួញដូរលើវិស័យហិរញ្ញវត្ថុដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០១០ និងទទួលបានអាជ្ញាប័ណ្ណ ឈ្មួញជើងសាឧបករណ៍និស្សន្ទ និងអាជ្ញាប័ណ្ណសមភាគីកណ្ដាលពីនិយ័តករមូលប័ត្រកម្ពុជា នៅក្នុងឆ្នាំ២០១៦។ GFG INVESTMENT មានផលិតផលសម្រាប់ជួញដូរក្នុងដូចជា លោហៈធាតុ (មាស/ប្រាក់), រូបិយប័ណ្ណអន្ដរជាតិ, ប្រេងឆៅ និងផលិតផលកសិកម្ម (ស្រូវសាលី, កប្បាស, គ្រាប់ធញ្ញជាតិ -ល- ជាមួយនឹង Platform MT5 ដែលមានលក្ខណៈទំនើប និងងាយស្រួលសម្រាប់អតិថិជនក្នុងការជួញដូរ។ អ្វីដែលពិសេសនោះគឺ ក្រុមហ៊ុននឹងរៀបចំឡើងនូវវគ្គជំនាញដ៏ពិសេសមួយ ក្នុងគោលដៅចែករំលែកនូវចំណេះដឹង និងការអនុវត្តន៍ផ្ទាល់់ លើការជួញដូរក៏ដូចជាសំដៅជំរុញ ដល់វិនិយោគិនក្នុងប្រទេសដែ​​លមានចំណាប់អារម្មណ៍ ចង់វិនិយោគនៅក្នុងវិស័យមួយនេះផងដែរ។ មិនតែប៉ុណ្ណោះអ្នកដែលចុះឈ្មោះចូលរួមក្នុងវគ្គនេះ នឹងទទួលបានអត្ថប្រយោជន៍ច្រើនដូចខាងក្រោមនេះ៖ ចំណេះដឹងអំពីការជួញដូរលើវិស័យហិរញ្ញវត្ថុ និងរបៀបក្នុងការប្រើប្រាស់ Platform MT5។១.​ គន្លឹះក្នុងការទិញលក់ក្នុងទីផ្សារហិរញ្ញវត្ថុ និងការអនុវត្តន៍ផ្ទាល់លើកាជួញដូរ។២. របៀបប្រើប្រាស់សូចនាករឲ្យបានត្រឹមត្រូវដើម្បីទទួលបានឱកាសចំណេញខ្ពស់ និងការពារហានិភ័យខ្ពស់។៣. ទទួលបានអ្នកជំនាញផ្ទាល់ខ្លួនក្នុងការពិគ្រោះយោបល់ទៅលើទីផ្សារជាក់ស្តែង។៤. បានចូលរួម Group Telegram ពិសេសក្នុងការប្រឹក្សាព័ត៌មានហិរញ្ញវត្ថុពេញ១ឆ្នាំ។៥. ទទួលបានសំបុត្រចូលរួមរាត្រីប្រកួត «THE FINANCIAL BATTLE CONTEST» ជាមួយនឹងប្រាក់រង្វាន់សុទ្ធ១៨,០០០ដុល្លារ។ គួរបញ្ជាក់ផងដែរថា ការចូលរួមវគ្គជំនាញនេះ មានតម្លៃ៥០០ដុល្លារ ក៏ប៉ុន្ដែសម្រាប់ការចុះចាប់ពីនេះ រហូតដល់មុនថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ៥០% មកត្រឹមតែ ២៥០ដុល្លារតែប៉ុណ្ណោះ។ កាលបរិច្ឆេទនៃវគ្គជំនាញមួយនេះ នឹងរៀបចំនៅចុងសប្ដាហ៍ រៀងរាល់ថ្ងៃសុក្រ ខែកក្កដា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធ Online និង Offline។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ Tel: 023 999 889/ 016 399 985 Facebook: https://www.facebook.com/gold268, Website: https://gfgiblog.com/archives/11019 ឬ ធ្វើការស្កេននូវ QR Code ខាងក្រោម ដើម្បីទទួលបាននូវព័ត៌មានបន្ថែម និងការចុះឈ្មោះ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-01T11:22:58.597Z", "category": "PR", "views": 144, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
Grab ដាក់ដំណើរការ​សាកល្បងសេវាកម្ម GrabFood ​ជាមួយយីហោល្បីៗជាង 200 ហាង
https://business-cambodia.com/articles/grab-launches-grab-food-trial-with-over-200-brands
Grab ដែលជាស៊ូភើអេប ឬកម្មវិធីកក់សេវាធ្វើដំណើរ និងដឹកជញ្ជូនអនឡាញ តាមរយៈ​ទូរស័ព្ទ ឈានមុខគេនៅ​អាស៊ី​អាគ្នេយ៍ កំពុង​ដាក់ដំណើរការ​សាក​ល្បង​សេវាដឹក​ជញ្ជូនអាហារ GrabFood នៅ​រាជធានី​ភ្នំពេញ។ ដំណើរការសាកល្បងនេះនឹងផ្តល់ជូនអ្នកប្រើប្រាស់ Grab នៅកណ្តាលទីក្រុងភ្នំពេញ នូវសេវាបញ្ជាទិញអាហារពីហាងល្បីៗ ​ទាំងក្នុងស្រុក ​និងអន្តរជាតិ​ជាច្រើន ជាង 200 ហាង ដូចជា KFC, The Pizza Company, Habit Burger Grill, Lotteria, Bonchon, Gongcha, Heekcaa, Chatime, Chatramue, Gloria Jean's Coffee, Paris Baguette, Sakana Lab, Pong និង Potato Corner ជាដើម។ ឥឡូវនេះ តម្លៃដឹក​ជញ្ជូន​គឺត្រឹម​តែ 100​ រៀលតែប៉ុណ្ណោះ ទោះជាចម្ងាយណាក៏ដោយ។ លោក Corentin Rouxel ប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា មាន​ប្រសាសន៍​​​ថា៖ «នៅក្រុមហ៊ុន Grab ពួកយើងប្តេជ្ញាចិត្ត ក្នុងការផ្តល់​ជូននូវបទពិសោធ​ប្រើ​ប្រាស់​ដែលល្អបំផុត ទៅកាន់អ្នកប្រើប្រាស់ និងដៃគូសហការណ៍ រាល់សេវាកម្មទាំង​អស់​នៅក្នុង ស៊ូភើអេបរបស់យើង។ ដំណើរការ​សាក​ល្បងនៃសេវាកម្ម GrabFood នេះ នឹង​អនុញ្ញាត​ឱ្យយើងដកស្រង់និងស្វែងយល់ពីមតិយោបល់សំខាន់ៗ ពីសំណាក់អ្នកប្រើប្រាស់ និងដៃគូរសហការណ៍មួយក្រុមតូច ដើម្បីឱ្យពួកយើងអាចយកមកពង្រឹងគុណភាពសេវាកម្ម មុនពេល​ពង្រីកតំបន់សេវាកម្មរបស់យើងទៅកាន់តំបន់ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ។ គោលបំណងរបស់យើង គឺផ្សារភ្ជាប់អ្នកប្រើប្រាស់ទៅកាន់ ហាងល្បីៗជាច្រើនជម្រើស ដែលជាដៃគូរសហការណ៍របស់យើង និងដឹកជញ្ជូនអាហារដែលប្រកបដោយគុណភាពខ្ពស់ លឿន និងប្រកបដោយទំនុកចិត្ត»។ លោក កង សុវណ្ណារ៉ូត ប្រធាន​គ្រប់គ្រងផ្នែកសេវាកម្ម GrabFood បានបន្ថែមថា៖ «ពួក​យើង​ជឿជាក់ថា GrabFood នឹងលើកកម្ពស់ ឱកាសនៃការស្វែង​រកចំណូល​បន្ថែមដល់​ដៃគូ​បើកបរ និងដឹកជញ្ជូន ក៏ដូចជាឱកាសក្នុងការពង្រីកអាជីវកម្មសម្រាប់ហាងដែលជាដៃគូផងដែរ។ ពួកយើងប្តេជ្ញាចិត្តក្នុងការ​ កសាងទីផ្សារដែលរីកដុះដាលល្អមួយ ដើម្បីគាំទ្រដៃគូទាំងអស់ ឱ្យរីក​ចម្រើនក្នុងសម័យបច្ចេកវិទ្យានេះ»។ ចាប់តាំងពីក្រុមហ៊ុន Grab ចូល​មក​កាន់​ព្រះរាជាណាចក្រកម្ពុជា​នៅ​ចុង​ឆ្នាំ 2017 ​មក ក្រុមហ៊ុន​​បានក្លាយជាតួអង្គដ៏សំខាន់មួយក្នុង​ទីផ្សារ​កក់សេវាធ្វើដំណើរ និងដឹកជញ្ជូន​​អនឡាញ​។ Grab ក៏បាន​រួមចំណែកក្នុងគម្រោងជា​ច្រើន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ទីភ្នាក់ងារអភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​ជួយ​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍ និងការគ្រប់គ្រងចរាចរណ៍ ព្រមទាំង​គាំទ្រ​គម្រោង​ចល័ត​ភាព​ទីក្រុង​ប្រកប​ដោយ​​និរន្តរភាព។ ការពង្រីកសេវាកម្មទៅក្នុងវិស័យដឹកជញ្ជូនអាហារ គឺផ្តោតសំខាន់ទៅលើការផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់អ្នកប្រើប្រាស់ ដើម្បី​បំពេញ​តម្រូវការប្រចាំថ្ងៃរបស់ពួកគាត់ ដោយប្រើប្រាស់បច្ចេកវិទ្យានៅលើកម្មវិធី Grab ជាមួយនឹងបណ្តាញដៃគូដឹកជញ្ជូន។ ​សេវា​កម្ម GrabFood ថ្មី​នេះ មាននៅលើកម្មវិធី Grab ដែលមានក្នុងទូរស័ព្ទរបស់អ្នកស្រាប់ ឬ អ្នក​អាចដោនឡូតពី http://grb.to/GrabApp នៅលើ Google Play ​និង App Store។ សម្រាប់​ព័ត៌មាន​បន្ថែមអំពី Grab និង GrabFood សូមចូលទៅកាន់គេហ​ទំព័រ  www.grab.com/kh ឬទំព័រ​ហ្វេសប៊ុក www.facebook.com/GrabKH។  About Grab Grab is Southeast Asia’s leading superapp based on GMV in 2021 in each of food deliveries, mobility and the e-wallets segment of financial services, according to Euromonitor. Grab operates across the deliveries, mobility and digital financial services sectors in 480 cities in eight countries in the Southeast Asia region – Cambodia, Indonesia, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam. Grab enables millions of people each day to access its driver- and merchant-partners to order food or groceries, send packages, hail a ride or taxi, pay for online purchases or access services such as lending, insurance, wealth management and telemedicine, all through a single “everyday everything” app. Grab was founded in 2012 with the mission to drive Southeast Asia forward by creating economic empowerment for everyone, and since then, the Grab app has been downloaded onto millions of mobile devices. Grab strives to serve a triple bottom line: to simultaneously deliver financial performance for its shareholders and have a positive social and environmental impact in Southeast Asia.
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-01T10:23:21.701Z", "category": "មុខរបរបច្ចេកវិទ្យា", "views": 1210, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
កើតមកជាកូនកសិករ កុំអស់សង្ឃឹម! អ្នកស្រី Hendricks បង្ហាញផ្លូវប្រែជីវិតក្លាយសេដ្ឋីទ្រព្យ១១ពាន់លាន$
https://business-cambodia.com/articles/hendricks-shows-off-11-billion
Diane Hendricks មិនបានធំឡើងនៅលើមរតករបស់តារាល្បី ឬអ្នកដឹកនាំនយោបាយទេ។ ផ្ទុយទៅវិញ នាងបានចំណាយពេលកុមារភាពរបស់នាងនៅក្នុងកសិដ្ឋានទឹកដោះគោមួយក្នុងរដ្ឋ Wisconsin ពោលគឺកូនកសិករប្រឹងត្រដរដើម្បីក្តីស្រមៃ។ អ្នកស្រី Diane Hendricks គឺជាសេដ្ឋិនីវ័យ៧៥ឆ្នាំ ក្លាយជាស្រ្តីមានឥទ្ធិពលខ្លាំងនិងទ្រព្យសម្បត្តិច្រើនបំផុតដែលប្រឹងរកដោយដៃកសាងពីក្រុមហ៊ុនតូចរហូតក្លាយជាក្រុមហ៊ុនធំមួយនៅអាមេរិក។ កាលពីសប្តាហ៍មុនកន្លងទៅថ្មីៗនេះអ្នកស្រី​ Diane Hendricks បានក្លាយជាសេដ្ឋិនីលេខ១​ នៅលើទស្សនវដ្តី Forbes ដែលមានទ្រព្យសម្បត្តិប្រមាណ ១១.៦ពាន់លានដុល្លារ​។ ក្រឡេកទៅកាន់អតីតកាលបន្តិចត្បិតអ្វីតែកើតមកជាកូនកសិករអ្នកចិញ្ចឹមសត្វគោយកទឹកដោះក៏ពិតមែន ប៉ុន្តែយុវតីរូបនេះមិនដែលអស់សង្ឃឹមនោះទេក្នុងការកែប្រែវាសនា​ឱ្យក្លាយជាអ្នកមាន។ ក្នុងវ័យ១៧ឆ្នាំ យុវនារី Diane ធ្លាប់មានស្វាមីក្នុងអំឡុងពេលសិក្សាថ្នាក់មហាវិទ្យាល័យនិងទទួលបានកូនប្រុសមួយជាចំណងដៃ ជាអកុសលនាងក៏ក្លាយជាស្រ្តីមេម៉ាយ​បន្ទាប់ពីលែងលះគ្នាជាមួយស្វាមីដើមរួចមក។ ផ្តើមពីអាជីវកម្មតូចតាចមួយត្រឹមជាសេវាកម្មជួសជុល​ដំបូលផ្ទះ​ក្លាយជាក្រុមហ៊ុនសំណង់ដែលមានកិត្តិនាមរន្ទឺមួយនៅអាមេរិកគឺ ABC supply​​ ដែលលោកស្រីបានកសាងជាមួយនឹងស្វាមីទី២​​​​ របស់លោកស្រីដែលជាអ្នកជួសជុលដំបូលផ្ទះក្នុងឆ្នាំ១៩៨២ រហូតដល់លោកទទួលអនិច្ចកម្មក្នុងឆ្នាំ២០០៧ដោយសារគ្រោះថ្នាក់ជាយថាហេតុ។ ឆ្លងកាត់តាមដំណើរតស៊ូពីកូនកសិករ មានកូនក្នុងវ័យក្មេងខ្ចីក្លាយជាអ្នកម្តាយគ្មានស្វាមីត្រូវចិញ្ចឹមមើលថែកូនតែឯង ត្រូវរកប្រាក់ចិញ្ចឹមកូន អ្នកស្រីធ្លាប់បានលើកឡើងប្រាប់សារព័ត៍មាន CNBC ថា”​ក្តីស្រមៃរបស់ខ្ញុំសុំត្រឹមអាចទៅរស់នៅឯទីក្រុងនិងស្លៀកពាក់ស្អាតៗទៅធ្វើការតែប៉ុណ្ណោះ ប៉ុន្តែវាបានផ្លាស់ប្តូរបន្ទាប់ពីខ្ញុំបានជួបស្វាមីទី២របស់ខ្ញុំ”។ ជាមួយគ្នានោះដែរ ផ្លូវមួយដែលនាំឱ្យលោកស្រីកែប្រែវាសនាខ្លួនឯងពីកូនកសិករក្លាយជាសេដ្ឋីទ្រព្យពាន់លាននោះគឺ​ “ភាពជោគជ័យមិនបានមកពីជម្លោះនិងអតីតកាលនោះទេ គឺវាបានមកពីខ្លួនឯង”។ ក្រុមហ៊ុនឥឡូវនេះមានទីតាំងជាង ៨៤០ នេះបើយោងតាមគេហទំព័ររបស់ខ្លួន ហើយជាក្រុមហ៊ុនឯកជនធំជាងគេទី២៣ របស់សហរដ្ឋអាមេរិកនេះបើយោងតាមទស្សនាវដ្តី Forbes។ គេហទំព័ររបស់ ABC Supply កត់សម្គាល់ថា ខ្លួនបានទិញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនចំនួន ១៨ ផ្សេងទៀតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ អត្ថបទដោយ៖ ពីង ជូអេង (​ កូនត្រចៀកកាំ )  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-01T10:05:00.280Z", "category": "ភាពជាអ្នកដឹកនាំ", "views": 231, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
មិនខុសពី Elon Musk មេធំ Meta ប្រកាសកាត់បុគ្គលិកថ្មី ហើយផ្តាំសារអាក្រ.ក់១ ទៅបុគ្គលិកទាំងអស់
https://business-cambodia.com/articles/mark-zuckerberg-meta-elon-musk
បន្ទាប់ពីមហាសេដ្ឋី Elon Musk បានប្រកាសបញ្ឈប់បុគ្គលិក ១០% ពីក្រុមហ៊ុន Tesla ដែលមានចំនួនប្រមាណ ១ម៉ឺននាក់ ពេលនេះម្ចាស់ក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រកាសថានឹងកាត់បន្ថយបុគ្គលិកថ្មីចំនួន ៣០% ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNEXPRESS កាលពីពេលថ្មីៗនេះ។  ប្រភពដដែលបានឱ្យដឹងថាមូលហេតុដែលមហាសេដ្ឋី Facebook សម្រេចចិត្តកាត់បន្ថយការរើសបុគ្គលិកថ្មីបែបនេះ គឺព្រោះតែលោកមើលឃើញថាក្រុមហ៊ុនកំពុងតែប្រឈមយ៉ាងខ្លាំងជាមួយនឹងវិបត្តិសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ Mark Zuckerberg ក៏បានលើកឡើងថា “វិបត្តិសេដ្ឋកិច្ចលើកនេះអាចជាការធ្លាក់ចុះដ៏អាក្រក់បំផុតមួយប្រចាំប្រវត្តិសាស្រ្ត” ដូច្នេះដើម្បីជាដំណោះស្រាយគាត់ក៏ប្រកាសកាត់បន្ថយការជ្រើសរើសបុគ្គលិកថ្មីចូលចំនួន៣០%។ សូមជម្រាបថា ជាទូទៅនៅក្នុងក្រុមហ៊ុនធំៗគេមានគោលដៅនៅក្នុងការជ្រើសរើសបុគ្គលិកថ្មីចូលស្ថាប័នជារៀងរាល់មួយឆ្នាំម្ដង​ ហើយក្នុងនោះក្រុមហ៊ុន​ Meta បានកំណត់ថានឹងរើសបុគ្គលិកថ្មីចំនួន ១០,០០០នាក់សម្រាប់ឆ្នាំ២០២២ ប៉ុន្តែត្រូវបន្ថយឱ្យមកសល់ត្រឹម ៦,០០០-៧,០០០ នាក់វិញ។ បើទោះបីជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានប្រកាសថានឹងកាត់បន្ថយក៏ពិតមែនប៉ុន្តែតួលេខពិតប្រាកដមិនទាន់ដឹងថាប៉ុន្មាននាក់នៅឡើយទេ។ បើងាកមកមើលបុគ្គលិកចាស់វិញ ពួកគេនឹងត្រូវកាត់ចិត្តពីការរំពឹងថាបានឡើងប្រាក់ខែ ឬបានឡើងតំណែងថ្មី ព្រោះថាឱកាសទាំងនោះលែងមានហើយ គឺនៅសល់តែការខំប្រឹងធ្វើការ រួមគ្នាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនដើម្បីឆ្លងកាត់ព្យុះភ្លៀងនៃវិបត្តិសេដ្ឋកិច្ចមួយនេះឱ្យផុតសិនតែប៉ុណ្ណោះ។ លើសពីនេះមេធំ Facebook ថែមទាំងបានព្រមានបែបនេះទៀតថា “តាមពិតទៅ ប្រហែលជាមានមនុស្សមួយចំនួននៅក្នុងក្រុមហ៊ុនដែលមិនគួរនៅទីនេះបន្ត ខណៈពេលដែលផ្នែកមួយនៃក្ដីសង្ឃឹមថ្មីរបស់ខ្ញុំ ដែលបង្កើនការរំពឹងកាន់តែខ្ពស់ ពេលនោះអ្នកទាំងអស់គ្នានឹងសម្រេចចិត្តដើរចេញដោយគិតថាកន្លែងមួយនេះមិនសមនឹងអ្នកទាំងអស់គ្នាតទៅទៀតទេ”។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមខ្នាតធំមួយនេះ បានរងការធ្លាក់ចុះប្រហែលពាក់កណ្ដាលនៃតម្លៃទីផ្សាររបស់ខ្លួនបើគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២២ បន្ទាប់ពី Meta បានបង្ហាញរបាយការណ៍ នៃការបាត់បង់យ៉ាងច្រើននៃចំនួនអ្នកប្រើប្រាស់សកម្មរបស់ Facebook ជាលើកដំបូង ៕ អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-01T09:37:47.129Z", "category": "ហិរញ្ញវត្ថុ", "views": 6788, "author": { "first_name": "Meng", "last_name": "Songly", "email": "songlymeng2017@gmail.com" }, "quality_warning": [ "noisy" ] }
អតីតបុគ្គលិកFacebook ប្រាប់ចំៗ Mark Zuckerberg ធ្លាប់ក្រវីដាវពេញអូហ្វីស ព្រោះតែរឿង១នេះ
https://business-cambodia.com/articles/former-facebook-employee-says-mark-waved-a-katana
អតីតបុគ្គលិក Facebook ម្នាក់បានអះអាងថា នាយកប្រតិបត្តិ Meta លោក Mark Zuckerberg ធ្លាប់កាន់ដាវ Katana ក្រវីពេញការិយាល័យ បន្ទាប់ពីមានការខកចិត្តចំពោះលេខកូដរបស់បុគ្គលិករបស់គាត់ដែលបានសរសេរនៅលើ platform facebook។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Yahoo News នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ នាយកប្រតិបត្តិ AppSumo លោក Noah Kagan ដែលជាអតីតបុគ្គលិកទី៣០ដំបូងនៅ Facebook ចាប់តាំងពីពេលបង្កើតឡើងក្នុងឆ្នាំ២០០៤មក បានបង្ហោះវីដេអូខ្លី រយៈពេល១៣វិនាទី នៅលើបណ្តាញសង្គម TikTok កាលពីថ្ងៃទី១៩ ខែមិថុនានេះ ដោយរាយបញ្ជី "រឿងចម្លែក" ដែលបានកើតឡើងខណៈពេលដែលលោកធ្វើការនៅ Facebook។ វីឌីអូនេះផ្ទុះការចាប់អាម្មរណ៍ខ្លាំង ដោយមានអ្នកចូលមើលជាង ៥០,០០០ដងឯណោះ។ យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេដែល Kagan បាន​លើក​ឡើង​ថា Zuckerberg ​កាន់ដាវ Katana។ ក្នុងឆ្នាំ២០១៤ នាយកប្រតិបត្តិ AppSumoរូបនេះ បានចេញផ្សាយសៀវភៅអេឡិចត្រូនិចមួយក្បាលអំពីបទពិសោធន៍របស់លោកដែលធ្វើការឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅឆ្នាំ២០០៥ មានចំណងជើងថា "How I Lost 170 Million Dollars: My Time as #30 at Facebook" ក៏បានបង្ហាញពីសាច់រឿងនេះដែរ។ Kagan សរសេរថា៖ «Zuckerberg បុរសវ័យ២១ឆ្នាំ នឹងដើរជុំវិញដោយកាន់ដាវនៅនឹងដៃ ហើយស្តីឲ្យបុគ្គលិកដែលបំពេញការងារមិនបានល្អ»។ «គាត់(Zuckerberg) មានការលើកទឹកចិត្តដ៏អស្ចារ្យមួយចំនួន។ គាត់តែងនិយាយដោយក្តីស្រលាញ់ចំពោះបុគ្គលិកថា "ប្រសិនបើអ្នកមិនធ្វើវាឲ្យឆាប់ទេ ខ្ញុំនឹងដាល់អ្នកចំកណ្តាលមុខ" ឬ "ខ្ញុំនឹងកាប់អ្នកដោយដាវដ៏ធំនេះ" ខណៈពេលដែលកាន់ដាវក្នុងដៃ។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ខ្ញុំ​នៅតែមិន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​គាត់​មាន​ដាវ​នោះ»។ នៅក្នុងវីឌីអូដាច់ដោយឡែកមួយទៀត Kagan បានចែករំលែកថា លោកបានបាត់បង់ជម្រើសភាគហ៊ុន ០.១% ដែលសព្វថ្ងៃមានតម្លៃប្រមាណ១៧០លានដុល្លារ នៅក្នុងក្រុមហ៊ុន Facebook បន្ទាប់ពីត្រូវបានគេបណ្តេញចេញពីការងារ ក្រោយក្រុមហ៊ុនបច្ចេកវិទ្យានេះជួលលោកអស់រយៈពេល៩ខែ ហើយវាក៏ជាពេលវេលាដែលលោកចេញរកស៊ីបង្កើតក្រុមហ៊ុនដោយខ្លួនឯងផងដែរ៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក» ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-01T09:37:19.097Z", "category": "ភាពជាអ្នកដឹកនាំ", "views": 385, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
មេធំ Tik Tok ប្រើយុទ្ធសាស្រ្ត២ ស្រូបអ្នកប្រើ១ពាន់លាននាក់ សូម្បីតែ Mark ក៏លាន់មាត់សរសើរ
https://business-cambodia.com/articles/tik-tok-growth
បណ្ដាញសង្គម Tik Tok ត្រូវបានគេចាត់ទុកថាជាបណ្ដាញសង្គមវ័យក្មេងមួយ ប៉ុន្តែទទួលបាននូវភាពរីកចម្រើនលឿនរហ័សគួរឱ្យកត់សម្គាល់ដូចផ្លេកបន្ទោរអ៊ីចឹងដែរ។ គិតត្រឹមឆ្នាំ២០២២នេះ បណ្ដាញសង្គមមួយនេះ មានអ្នកប្រើប្រាស់ប្រចាំខែរហូតដល់ទៅជាង១ពាន់លាននាក់ និងត្រូវបានគេប៉ាន់ស្មានថាមានតម្លៃខ្លួនសរុបខ្ទង់ ៧៥ពាន់លានដុល្លារឯនោះ។ ស្ថិតនៅក្រោមដំបូលក្រុមហ៊ុនមេ ByteDance ដែលមានលោក Zhang Yiming ជាស្ថាបនិកក្រុមហ៊ុនដើមឈ្មោះDouyin គឺបានផ្សែផ្សំគ្រឿងជាច្រើនដំណាក់កាល មុនពេលដែលប្រសូតបណ្ដាញសង្គម Tik Tok នេះឡើងមក។ ប៉ុន្តែនៅក្នុងឆ្នាំ២០២១ ស្របពេលដែលរដ្ឋាភិបាលចិនរឹតបណ្ដឹងការធ្វើអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យា លោក Zhang Yiming ក៏បានលាឈប់ពីតំណែងជា CEO ក្រុមហ៊ុនផងដែរ។ ​តើថ្នាក់ដឹកនាំបណ្ដាញសង្គមវ័យក្មេងនេះ មានយុទ្ធសាស្ត្រជំនួញបែបណា ទើបអាចស្រូបអ្នកប្រើប្រាស់បានរាប់ពាន់លាននាក់ ក្នុងរយៈពេលខ្លះបែបនេះ?​ ១. ចេះច្របាច់ភាពខ្លាំងបញ្ចូលគ្នា រំលឹកទៅកាន់គ្រាដើមបន្តិច បណ្ដាញសង្គម Tik Tok នេះគឺចាប់កំណើតឡើង ក្រោយពេលដែល ក្រុមហ៊ុនមេ ByteDance បានទិញយកកម្មវិធីតន្រ្តីមួយឈ្មោះ Musical.ly ក្នុងតម្លៃ ១ពាន់លានដុល្លារ មកច្របាច់បញ្ចូលគ្នាគឺរវាង កម្មវិធីផុសវីដេអូខ្លីៗ១៥វិនាទីទៅ១០នាទីឈ្មោះ Douyin ជាមួយនឹងកម្មវិធីតន្ត្រី Musical.ly ទើបបំប្លែងចេញជាកម្មវិធី Tik Tok។ ការប្របាច់បញ្ចូលគ្នានេះ ធ្វើឱ្យកម្មវិធី Tik Tok កាន់តែទាក់ទាញ មានអ្នកគាំទ្រសរុបកាន់តែកើនឡើងផងដែរ។ ២. ផ្ដោតលើការច្នៃប្រឌិតនិងបង្កើតថ្មីខ្លាំងបំផុត បើតាមប្រសាសន៍អ្វីដែលមេធំ លោក Zhang Yiming ធ្លាប់បានចែករំលែក គឺក្រុមហ៊ុននេះបានផ្ដោតសំខាន់ខ្លាំងទៅលើគំនិតច្នៃប្រឌិត និងគំនិតបង្កើតថ្មីខ្លាំងបំផុត។ លោកបន្ថែមថា យើងកំពុងធ្វើការងារប្រកបដោយភាពច្នៃប្រឌិត។ យើងមិនមែនជាអ្នកលួចចម្លងពីក្រុមហ៊ុនអាមេរិកទេ ទាំងផលិតផល និងបច្ចេកវិទ្យា។​ បើយើងក្រឡែកមើលជាក់ស្ដែងបណ្ដាញសង្គមមួយនេះ គឺមានគំនិតច្នៃប្រឌិតខ្ពស់ខុសពីគេ ជាពិសេសទាក់ទងនឹងរយៈពេលផុសវីដេអូមួយ គឺមានរយៈពេលខ្លះចាប់ពី១៥វិនាទីតែប៉ុណ្ណោះ ដែលវាត្រូវជាមួយនឹងទំនោរមនុស្សសម័យថ្មី ដែលចង់ទស្សនាអ្វីមួយលឿន រហ័ស ច្បាស់លាស់ និងខ្លីៗ។ យ៉ាងណាមិញ ដោយសារតែភាពរីកចម្រើនលឿនរបស់បណ្ដាញសង្គមមួយនេះ បានធ្វើឱ្យលោក Mark Zuckberg ដែលជាមេធំរបស់ក្រុមហ៊ុន Meta បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ព្រមទាំងបានមានប្រសាសន៍ថា ក្រុមហ៊ុននេះមានសន្ទុះរីកចម្រើនលឿនខ្លាំង។ ទន្ទឹមនឹងការសរសើរ លោកក៏បានបង្ហើបផងដែរថា បណ្ដាញសង្គម Tik Tok អាចនឹងគម្រាមកំហែងចំពោះអាជីវកម្មរបស់អាមេរិកផងដែរ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-01T08:57:09.993Z", "category": "ភាពជាអ្នកដឹកនាំ", "views": 577, "author": { "first_name": "ឡុង", "last_name": "វឌ្ឍនៈ", "email": "longvathanak007@gmail.com" }, "quality_warning": [ "noisy" ] }
ក្រោយប្រកាសលក់ឡៃឡុង! ពេលនេះក្រុមហ៊ុន Thai Airways លក់យន្តហោះបាន ១១ គ្រឿងហើយ
https://business-cambodia.com/articles/thai-airway-sell-plane
បន្ទាប់ពីប្រកាសការក្ស័យធនតាំងពីឆ្នាំ ២០២០ ពេលនេះក្រុមហ៊ុនអាកាសចរណ៍ Thai Airways កំពុងងើបឡើងវិញ ក្រោយសម្រេចជោគជ័យលើការលក់យន្តហោះ ​១១ គ្រឿងដំបូងរបស់ខ្លួន ក្នុងចំណោមយន្តហោះដាក់លក់សរុប ៣៧ គ្រឿង។ បើតាមការចេញផ្សាយរបស់សារព័ត៌មាន Thaiger បានឱ្យដឹងការពីថ្ងៃទី ២៩ ខែ មិថុនា​ ឆ្នាំ ២០២២ នេះថា លោក Chansin Treenuchagron ប្រធានស្តីទីក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសថៃបានអនុញ្ញាតឱ្យក្រុមហ៊ុន Thai Airways លក់យន្តហោះ Boeing 737-400 ចាស់ចំនួន ១ គ្រឿង និងយន្តហោះ Boeing 747-400 'Jumbo' ចំនួន ១០ គ្រឿង។ សូមជម្រាបថា ក្រុមអាកាសចរណ៍ Thai Airway បានដាក់ពាក្យស្នើសុំលក់យន្តហោះចំនួន ១១គ្រឿងនេះ តាំងពីឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែមិនអាចលក់បាន ឬ ផ្ទេរតាមអាជ្ញាប័ណ្ណប្រតិបត្តិការអាកាសចរណ៍ស៊ីវិលរបស់ខ្លួនបាន ដោយសារមិនទាន់មានការអនុញ្ញាតពីរដ្ឋមន្ត្រីទទួលបន្ទុក។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃមួយនេះបានព្យាយាមងើបឡើងវិញចាប់តាំងពីការដាក់ពាក្យសុំក្ស័យធនក្នុងខែឧសភា ឆ្នាំ ២០២០ ដោយកាត់បន្ថយការចំណាយ កំណែទម្រង់ស្ថាប័ន កាត់បន្ថយបុគ្គលិក និងអ្នកគ្រប់គ្រងជាន់ខ្ពស់ និងលក់ទ្រព្យសម្បត្តិបន្ទាប់បន្សំដែលមិនចាំបាច់ រួមទាំងអ្នកបើក យន្តហោះចាស់ៗមួយចំនួន លើសពីនេះទៅទៀតក្រុមហ៊ុនក៏បាន ​លក់​ដី អគារ និង​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Bangkok Aviation Fuel និង Nok Air ផងដែរ។ រំលឹកថា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២០ ក្រុមហ៊ុនអាកាសចរណ៍ Thai Airway បានដាក់លក់យន្តហោះចំនួន ៣៧ គ្រឿងទាំងនោះរួមមាន Boeing 747-400 ចំនួន ១០ គ្រឿង យន្តហោះ Boeing 777-200 ចំនួន ៦ គ្រឿង និង Boeing 777-300 ចំនួន ៦ គ្រឿង យន្តហោះ Airbus A340-600 ចំនួន ៦ គ្រឿង យន្តហោះ A340-500 ចំនួន ៣ គ្រឿង យន្តហោះ Boeing 737-400 ចំនួន ២ គ្រឿង យន្តហោះ Airbus A330-300 ចំនួន ៣ គ្រឿង និងយន្តហោះ Airbus A300-600៕ អត្ថបទដោយ៖ ឌឿក ស្រី នុច រតនៈ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-01T07:38:22.718Z", "category": "អចលនទ្រព្យ", "views": 414, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
កូនខ្មែររូបសង្ហាកាត់៧សាសន៍ជាតារាហូលីវូដអាមេរិកសល់ទ្រព្យរាប់លាននិងមានសមត្ថភាពពិសេសៗ៣យ៉ាង
https://business-cambodia.com/articles/jordan-william-fisher
តារាហូលីវូដអាមេរិក កូនកាត់៦សាសន៍មានឈាមជ័រជាកូនខ្មែរ ជាតារាហូលីរូដមួយរូបដែលរះលើទឹកដីសហរដ្ឋអាមេរិក បានលេចមុខលើឆាកហូលីវូដតាមរយៈសមត្ថភាព និងទេពកោសល្យពីកំណើត ដែលមានលក្ខណៈពិសេស៣យ៉ាង នាំឱ្យតារាសម្តែងក្មេងវ័យរូបនេះមានកេរ្ត៍ឈ្មោះល្បីល្បាញ និងសល់ទ្រព្យសម្បត្តិប្រហែល ៤លានដុល្លារ ក្រោយចាប់អាជីពប្រឡូកក្នុងវិស័យភាពយន្តហូលីវូដ។ លោក Jordan William Fisher គឺជាតារាសម្តែងវ័យ ២៨ឆ្នាំកូនកាត់៧សាសន៍មានដូចជា កម្ពុជា ស្កាតឌីណាវី នីស្សារីយ៉ា ក្រិច ប៉ូលីណេសៀន​ អ៊ីតាលី និងអង់គ្លេសពោលគឺមានឈាមជ័រជាកូនកាត់ច្រើនសាសន៍ ដែលកើតនៅថ្ងៃទី២៤​ ខែមេសា ឆ្នាំ១៩៩៤ នារដ្ឋសហរដ្ឋអាមេរិក។​ ក្នុងឆ្នាំ២០០៥ នៅពេលដែលលោកមានអាយុ១១ឆ្នាំ ម្តាយដើមរបស់លោកបានបោះបង់លោកចោលឱ្យរស់នៅជាមួយជីដូនជីតា ដោយសារតែមិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើជាម្តាយត្បិតកាលនោះម្តាយរបស់លោកនៅវ័យក្មេងខ្ចី ពោលមានអាយុត្រឹម១៦ឆ្នាំប៉ុណ្ណោះ ដែលនេះគឺជាសាច់រឿងឈឺចាប់មួយរបស់លោក ដែលធ្លាប់បានថ្លែងប្រាប់កម្មវិធី Hollywood Today Live នាពេលកន្លងមក។ ចំពោះមូលហេតុ និងសាវតារដែលរូបលោកកាត់ច្រើនសាសន៍បែ​បនេះ លោកមិនបានបញ្ជាក់ឱ្យលម្អិតនោះទេ ថាម្ដាយឪពុករបស់លោកជាកូនកាត់ជាតិសាសន៍អ្វីខ្លះ ទើបធ្វើឱ្យលោក្លាយជាកូនកាត់ដល់ទៅ៧សាសន៍បែបនេះ។ បើក្រឡេកមកដឹងអំពីសមត្ថភាពពិសេស៣យ៉ាង ដែលតារាហូលីវូដកូនកាត់ខ្មែររូបនេះមាន ក្រៅពីទេពកោសល្យសម្តែង រូបលោកអា​ចលេងឧបករណ៍តន្រ្តី និងច្រៀងយ៉ាងពិរោះ​រហូតដល់តារាចម្រៀងលំដាប់កំពូលរបស់ពិភពលោក គឺអ្នកនាង Ariana Grande ក៏ធ្លាប់បានលា​ន់មាត់សរសើរ ទទួលស្គាល់សមត្ថភាពលោកថែមទៀតផង។ លើសពីនេះទៅទៀតលោកអាចរាំបានយ៉ាងច្រើនទម្រង់ ជាមួយនឹងក្បាច់រាំរស់រវើក ហើយអ្វីដែលរឹតតែពិសេស លោកថែមទាំ​ងអាចនិពន្ធចម្រៀងនិងសាច់ភ្លេងបានដោយខ្លួនឯងទៀតផង។ ចំណែកឯវិស័យភាពយន្កហូលីវូដរបស់តារាសម្តែងរូបនេះ ហាក់មានការទទួលស្គាល់ជាច្រើនដែលបានទស្សនានូវខ្សែភាពយន្តល្បីៗ មានដូចជា Turning RED, The Flash 2014, Work it, Star Wars Vision,The Secret Life of the American Teenager ជាដើម និងមានខ្សែភាពយន្តជាច្រើនទៀត ចាប់តាំងពីលោកប្រឡូកក្នុងវិស័យសិល្បៈចាប់តាំងពីឆ្នាំ២០០៩​ មកម្ល៉េះ។ ជាមួយគ្នានោះដែរ ចំពោះជីវិតឯកជនរបស់តារាសម្តែងរូបនេះលោកបានរៀបការជាមួយ អ្នកនាង Ellie Wood នៅក្នុងឆ្នាំ២០២០ ដោយទទួលបានមកូនប្រុសមួយជាចំណងដៃនាពេលកន្លងទៅថ្មីៗនេះ។ ចំពោះទស្សនៈ១ឃ្លា តារាសម្តែងរូបនេះបានលើកឡើងថា៖ “ខ្ញុំ​រក​ឃើញ​ថា​ភាពជោគជ័យ​គឺ​អាច​ធ្វើ​អ្វី​ដែល​អ្នក​ស្រឡាញ់​និង​ផ្តល់​ជូន​នូវគ្រួសារ​របស់​អ្នក​ដោយ​ការ​ធ្វើ​អ្វី​ដែល​អ្នក​ស្រឡាញ់នេះឯង”៕  អត្ថបទដោយ៖ ពីង ជូអេង ( កូនត្រចៀកកាំ ) 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-01T07:08:16.345Z", "category": "ភាពជាអ្នកដឹកនាំ", "views": 912, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
ក្រសួងសុខាភិបាល បង្ហាញទិន្នន័យថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា នាថ្ងៃទី១ ខែកក្កដា នេះ
https://business-cambodia.com/articles/three-cases-covid-19
យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាលនៅមុនបន្ដិច (ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២) បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមិថុនា ម្សិលមិញ កម្ពុជាបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដចំនួន ៣ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR និងជាប្រភេទកូវីដ១៩ អូមីក្រុង) ដែលជាករណីឆ្លងក្នុងសហគមន៍។ ដោយក្នុងនោះសម្រាប់ករណី ជាស្បះស្បើយ និងករណីស្លាប់គឺពុំមាននោះទេ។ តាមទិន្នន័យឆ្លងថ្មីខាងលើ បានធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី១ ខែកក្កដា កើនឡើងដល់ ១៣៦ ២៨២ នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១៣៣ ២០៦ នាក់ និងអ្នកស្លាប់បាត់បង់ជីវិតមានចំនួន ៣ ០៥៦ នាក់។ យ៉ាងណាទាក់ទងនឹងបញ្ហាកូវីដ១៩ នេះ ក្រសួងសុខាភិបាល ក៏នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បន្ដប្រុងប្រយ័ត្ន និងអនុវត្ដវិធានការ ៣ ការពារ ៣កុំ ដើម្បីការពារខ្លួនពីជំងឺឆ្លងមួយនេះ ជាពិសេសសូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសជម្រុញសម្រាប់អ្នកដែលដល់ពេលវេលាដែលត្រូវចាក់៕ អត្ថបទ៖ កឹម ប៊ុនធឿន
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-01T05:22:36.638Z", "category": "ព័ត៌មានថ្មីៗ", "views": 293, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
រឿងពិសេស៨យ៉ាង របស់ប្រធានាធីបតីឥណ្ឌូនេស៊ី ខណៈZelenskyyពឹងលោកជួយនាំសារមួយជូនPutin
https://business-cambodia.com/articles/president-indonesian
លោក Joko Widodo ត្រូវបានគេស្គាល់ថា​ជាប្រធានាធិបតីឥណ្ឌូនេស៊ីទី៧ ដែលជាប្រទេសធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសធំបំផុតទី១៤ នៅលើពិភពលោកដោយមានក្រឡាផ្ទៃសរុបស្មើនឹង ១,៩០៤,៥៦៩ គម២ និងមានប្រជាជនសរុបប្រមាណ ២៧០លាននាក់។ ខាងក្រោមនេះគឺជារឿងរ៉ាវទាំង៨ របស់លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលមនុស្សភាគច្រើនមិនធ្លាប់ដឹង៖ ១/. លោក Joko Widodo កើតនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៥៣ ដែលមានស្រុកកំណើតនៅទីក្រុង Surakarta ប្រទេសឥណ្ឌូនេស៊ី ជាកូនប្រុសច្បងក្នុងចំណោមបងប្អូន៤នាក់ ក្នុងគ្រួសារក្រីក្រមួយ។ ឪពុករបស់លោកគឺជាអ្នកលក់ឈើដែលប្រកបអាជីវកម្មនៅតាមដងផ្លូវក្នុងទីក្រុង ចំណែកឯម្តាយជាស្ត្រីមេផ្ទះមើលថែកូនៗ។ ២/. ពេញមួយជីវិតកុមារភាពរបស់ Widodo លោកនិងគ្រួសារទាំងមូលបានរស់នៅក្នុងខ្ទមតូចមួយដែលសាងសង់ដោយខុសច្បាប់នៅជិតទន្លេ Solo ជាតំបន់ហានិភ័យងាយរងគ្រោះដោយទឹកជំនន់ក្នុងទីក្រុងបំផុត។ ៣/. លោក Widodo បានសិក្សានៅសាលារដ្ឋថ្នាក់បឋម និងអនុវិទ្យាល័យ Tirtoyoso ដែលជាសាលាសម្រាប់ពលរដ្ឋក្រីក្រចូលរៀនប៉ុណ្ណោះ។ ៤/. ធ្លាប់ប្រឡងធ្លាក់ ពេលលោកបន្តការសិក្សាថ្នាក់វិទ្យាល័យ ១ Surakarta ដូចនេះលោកបានបន្តការសិក្សានៅថ្នាក់វិទ្យាល័យ ៦ Surakarta ជំនួសវិញ។ លោក Widodo បានបញ្ចប់ថ្នាក់មហាវិទ្យាល័យព្រៃឈើ ក្នុងសាកលវិទ្យាល័យ Gadjah Mada នៅឆ្នាំ១៩៨៥ ដែលជាកន្លែងការងាររបស់លោកក្នុងការសិក្សា និងស្រាវជ្រាវទៅលើក្តារឈើបន្ទះ។ ៥/. នៅអាយុ១២ឆ្នាំ លោកចាប់ផ្តើមធ្វើការក្នុងក្រុមហ៊ុនគ្រឿងសង្ហាររឹម បន្ទាប់មកលោកបានបង្កើតក្រុមហ៊ុនគ្រឿងសង្ហារឹមដោយខ្លួនឯង និងអាចនាំចេញទៅក្រៅប្រទេសថែមទៀតផង។ ៦/. លោកបានចូលប្រឡូកក្នុងឆាកនយោបាយក្នុងនាមជាអ្នកថ្មីថ្មោង ក្លាយជាចៅហ្វាយក្រុង Surakarta ចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៥-០១ ខែតុលា ឆ្នាំ២០១២ ហើយចុងក្រោយលោកធ្វើជាចៅហ្វាយក្រុង Jakarta ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២-១៦ ខែតុលា ឆ្នាំ២០១៤។ សព្វថ្ងៃនេះ លោក Joko Widodo កំពុងកាន់តំណែងជាប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីទី៧ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤។ ៧/. លោក Widodo ជា​​មេដឹកនាំ និងជា​ប្រធានាធិបតី​ដំបូង​គេ​ដែលមិន​មែនកើតចេញ​មក​ពី​យោធា ឬ​ឥស្សរជន​នយោបាយនោះ​ទេ។ ៨/. លោក Joko Widodo បានរៀបការជាមួយលោកស្រី Iriana ដែលជាអតីតមេដឹកនាំអង្គការអប់រំផ្នែកសុខុមាលភាពគ្រួសារ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៨៦ ដោយទទួលបានចំណងដៃកូនប្រុស-ស្រីចំនួន ០៣ នាក់ (ប្រុស០២នាក់)។ យ៉ាងណាមិញ បន្ទាប់ពីដំណើរទស្សនកិច្ចនៅអ៊ុយក្រែនកាលពីម្សិលមិញ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Widodo គ្រោងនឹងទៅទីក្រុងមូស្គូ ដើម្បីជួបជាមួយលោកPutin ហើយបាននិយាយថា លោកនឹងជំរុញឱ្យប្រធានាធិបតីរុស្ស៊ីយល់ព្រមលើបទឈប់បាញ់មួយ។ លោក Widodo បាននិយាយបន្ទាប់ពីជួបជាមួយ Zelenskiy ថា៖ «ទោះបីជាវាពិបាកណាស់ក្នុងការសម្រេចក៏ដោយ ខ្ញុំបានបង្ហាញពីសារៈសំខាន់នៃដំណោះស្រាយដោយសន្តិភាព»។ «ខ្ញុំបានស្នើឱ្យផ្ញើសារពីប្រធានាធិបតី Zelenskyy ទៅកាន់ប្រធានាធិបតី Putin ដែលខ្ញុំនឹងជួបក្នុងពេលឆាប់ៗនេះ»។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក» ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-01T05:10:13.971Z", "category": "ភាពជាអ្នកដឹកនាំ", "views": 1035, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
ប្រេងម៉ាស៊ូតចុះថ្លៃបន្ដិច! នេះជាតម្លៃប្រេងឥន្ធនៈដែលក្រសួងកំណត់ឲ្យលក់ចាប់ពីថ្ងៃទី១-១០ កក្កដា
https://business-cambodia.com/articles/new-gasoline-price-
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ មុននេះបន្ដិច បានឲ្យដឹងថា តម្លៃប្រេងឥន្ធនៈដែលនឹងត្រូវអនុវត្ដចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ គឺតម្លៃ ៥៨០០ រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា EA92 និង៦២០០ រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត Do 50ppm។ បើប្រៀបធៀបនឹងតម្លៃដែលក្រសួងតម្រូវឲ្យអនុវត្ដកាលពី១០ ថ្ងៃមុន (ថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា) ឃើញថា តម្លៃប្រេងម៉ាស៊ូតបានចុះថ្លៃចំនួន ១០០រៀលក្នុងមួយលីត្រ ខណៈប្រេងសាំងធម្មតា គឺនៅរក្សាតម្លៃដដែល។ ជាក់ស្ដែងតម្លៃលក់រាយប្រេងសាំងដែលក្រសួងដាក់អនុវត្ដកាលពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា គឺប្រេងសាំងតម្លៃ ៥៨០០ រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាសូតតម្លៃ ៦៣០០ រៀលក្នុងមួយលីត្រ។ សូមជម្រាបផងដែរថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្ដជាតិ ថ្លៃលក់រាយពីថ្ងៃទី១ ដល់ទី១០ ខែកក្កដា ឆ្នាំ២០២២ គឺតម្លៃសាំងធម្មតាត្រូវលក់ ៦០៦៤រៀល ក្នុងមួយលីត្រ តម្លៃប្រេងម៉ាស៊ូត DO 50ppm ៦៤៦៤ រៀលក្នុងមួយលីត្រឯណោះ។ ប៉ុន្ដែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦,៥សេនដុល្លារក្នុងមួយលីត្រ៕ អត្ថបទ៖ កឹម​ ប៊ុនធឿន 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-01T04:42:15.401Z", "category": "ព័ត៌មានថ្មីៗ", "views": 7169, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មកស្គាល់ប្រទេសទាំង១០ ដែលទាញយក TikTok ពី Play Store និង App Store ច្រើនជាងគេ
https://business-cambodia.com/articles/tiktok-download-country-the-most
ថ្មីៗនេះ FCC ដែលជាស្ថាប័នធំមួយរបស់សហរដ្ឋអាមេរិកបានស្នើទៅកាន់ក្រុមហ៊ុន Google និង Apple ឱ្យធ្វើការដកកម្មវិធី TikTok ចេញពី Play Store និង App Store។ ការស្នើសុំនេះគឺនៅក្រោយពេលដែលស្ថាប័នបានរកឃើញថា ក្រុមហ៊ុន TikTok មានការប្រមូលទិន្នន័យដ៏ច្រើននៅសហរដ្ឋអាមេរិក ថែមទាំងអាចចូលទៅប្រើប្រាស់ទិន្នន័យស៊ើបអង្គេតទៀតផង ដែលជាហេតុធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខជាតិអាមេរិក។ ខណៈពេលនេះដែល TikTok គឺជាបណ្ដាញសង្គមដ៏ពេញនិយមមួយ វាមានអ្នកទាញយកមកប្រើប្រាស់យ៉ាងច្រើន និងសូម្បីតែប្រទេសកម្ពុជាយើងក៏មានអ្នកប្រើមិនតិចដែរ។ បើយោងតាមរបាយការណ៍របស់គេហទំព័រ RouteNote បានបង្ហាញឱ្យឃើញថាខាងក្រោមនេះ ជាប្រទេសកំពូលទាំង១០ ដែលមានចំនួនអ្នកទាញយកកម្មវិធី TikTok តាមរយៈ Play Store និង App Store មកប្រើប្រាស់ច្រើនជាងគេបង្អស់នៅលើពិភពលោក។ ១. សហរដ្ឋអាមេរិក (The United States of America) : មានអ្នកប្រើប្រាស់ ១២០.៨លាននាក់ ២. ឥណ្ឌូនេស៊ី (Indonesia) : មានអ្នកប្រើប្រាស់ ៨៧.៥លាននាក់ ៣. ប្រេស៊ីល (Brazil) : មានអ្នកច្រើប្រាស់ ៧២.៣លាននាក់ ៤. សហព័ន្ធរុស្ស៊ី (The Russian Federation) : មានអ្នកប្រើប្រាស់ ៤៨.៨លាននាក់ ៥. ម៉ិកស៊ិក (Mexico) : មានអ្នកប្រើប្រាស់ ៤៦.១លាននាក់ ៦. វៀតណាម (Vietnam) : មានអ្នកប្រើប្រាស់ ៣៩.៧លាននាក់ ៧.​ ថៃ (Thailand) : មានអ្នកប្រើប្រាស់ ៣៥.៦លាននាក់ ៨. ហ្វីលីពីន (The Philippines) : មានអ្នកប្រើប្រាស់​ ៣៣លាននាក់ ៩. តួកគី (Turkey) : មានអ្នកប្រើប្រាស់ ២៤.៦លាននាក់ ១០. ចក្រភពអង់គ្លេស (The United Kingdom): មានអ្នកប្រើប្រាស់ ២០.១លាននាក់ គួរបញ្ជាក់ថា TikTok ត្រូវបានបង្កើតឡើងដោយលោក Zhang Yiming កាលពីឆ្នាំ២០១៧ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ByteDance ប្រទេសចិន។ បច្ចុប្បន្នកម្មវិធីបណ្ដាញសង្គមមួយនេះមានអ្នកប្រើប្រាស់សរុបជាង ១ពាន់លាននាក់ ៕   អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-01T04:38:41.058Z", "category": "ហិរញ្ញវត្ថុ", "views": 2365, "author": { "first_name": "Meng", "last_name": "Songly", "email": "songlymeng2017@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ប្រទេស៥បិទ និងហាមឃាត់ TikTok មុនគេ ខណៈស្ថាប័នធំអាមេរិក ចង់ដកកម្មវិធីនេះ ចេញពី Play Store និង App Store
https://business-cambodia.com/articles/ban-tik-tok
ស្ថាប័នអាមរិកធំៗចំនួនពីរគឺ US Govt និង FCC បានស្នើរទៅកាន់ក្រុមហ៊ុនធំៗគឺ  Google និង Apple ដោយធ្វើការដក កម្មវិធី TikTok ចេញពី App Store និង Play Store ជុំវិញបញ្ហានេះដែរ ដោយហេតុគេរកឃើញថា TikTok មានការប្រមូលទិន្នន័យដ៏ច្រើនពីអ្នកប្រើប្រាស់នៅអាមេរិក ថែមទាំងអាចចូលទៅប្រើប្រាស់ទិន្នន័យសើបអង្កេតទៀត ដែលបណ្តាលឱ្យមានផលប៉ះពាល់ខ្លាំងដល់សន្តិសុខជាតិរបស់អាមេរិក  នេះបើយោងទៅតាមសារព័ត៌មាន Business Insider ។ ដូចគ្នានេះដែរបើយោងទៅតាមរបាយការណ៍ the sun.com បានចុះផ្សាយកាលពីកន្លងទៅ បានអោយដឹងថាប្រទេសចំនួន៤ បានធ្វើការបិទនិងហាមឃាតប្រជាជនរបស់ខ្លួនឈប់ប្រើប្រាស់បណ្តាញសង្គម TikToK ហើយប្រទេសទាំងនោះរួមមានដូចខាងក្រោមនេះ ៖ ប្រទេសឥណ្ឌា ៖ កាលពីខែមិថុនាឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីមានជម្លោះជាមួយចិន  ប្រទេសឥណ្ឌា បានសម្រេចចិត្តបិទនៅកម្មវិធី TikTok និងជាង២០០ App របស់ចិន ទាក់ទិននិងការហាមឃាត់នេះ ដែរ ធ្វើឱ្យឥណ្ឌាបាត់បង់ការងារប្រមាណជា២០០០កន្លែង ទាក់ទងទៅនឹងការបង្កើតមាតិការ (content ) ជាពិសេសនោះ influencer នៅក្នុងប្រទេសឥណ្ឌាផ្ទាល់តែម្តង ។ ប្រទេសប៉ាគីស្ថាន ៖ កាលពីខែតុកាឆ្នាំ២០២០ ប្រទេសប៉ាគីស្ថាន បានបិទកម្មវិធី TikTok ចោល នៅក្នុងប្រទេសរបស់ខ្លួន ដោយសារតែគេបានរកឃើញថាមានឧក្រិដកម្មតាមប្រព័ន្ធអេឡិច ត្រូនិចជាច្រើនករណីកាលពីឆ្នាំ២០១៦ ដោយក្នុងនោះគេបានលុបចោលនូវមាតិកាវីដេអូ រហូតទៅដល់ ៦លានវីដេអូ ពាក់ព័ន្ធជាមួយនឹងផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមរបស់គេ ។ ប្រទេសឥណ្ឌូនេស៊ី និងបង់ក្លាដែស៖ ប្រទេសទាំងពីរនេះកំពុងស្ថិតនៅក្នុងការហាមឃាត់កម្មវិធី TikTok នៅក្នុងប្រទេសពួកគេដែរ ដោយមានការលើកឡើងទាក់ទងទៅនឹង រូបភាពអាសអាភាស និងការ លេងល្បែងនៅក្នុងប្រទេសរបស់ពួកគេ ជាពិសេសនោះមាតិកាមិនសមរម្យទាក់ទងទៅនឹង ប្រមាថ ដល់សាសនា និងវប្បធម៌ផងដែរ ។ ហើយប្រទេសពីរនេះក៏ធ្លាប់បានស្នើទៅកាន់ក្រុមហ៊ុន TikTok ផ្ទាល់ក្នុងការកាត់បន្ថយមាតិការទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ប៉ុន្តែក្រុមហ៊ុន TikTok មិនទាន់មានការឆ្លើយតបឡើយ ។ អាហ្វហ្គានីស្ថាន ៖ ប្រទេសមួយនេះបានធ្វើការហាមឃាត់ប្រជាជនរបស់ខ្លួន មិនអោយលេង បណ្តាញ សង្គម TikTok ឡើយ ដោយបានលើកឡើងថា កម្មវិធីមួយនេះគឺវាអាចនឹងធ្វើឱ្យមានបញ្ហាដល់ ក្មេងៗ ជំនាន់ក្រោយដោយសារតែមាតិការវីដេអូមួយចំនួនមិនសមរម្យឡើយ ពោលគឺប្រទេសមួយនេះកំពុងតែ ស្ថិតនៅក្នុងការហាមឃាត់នៅឡើយ ។ អត្ថបទដោយ ៖ នៅ ហៀង Tell : 010785134
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-01T04:34:54.163Z", "category": "កំពូលអ្នកលក់", "views": 3488, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និង គ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូចំនួន ១៩ បានត្រៀមខ្លួនរួចរាល់ និងប្រកាសចាប់ផ្តើមទទួលសំណើសុំឥណទាន ក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២
https://business-cambodia.com/articles/sme-bank
វិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើតការងា​រ​ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាអកុសល ក្នុងអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១, វិស័យទេសចរណ៍បាន​ធ្លាក់ចុះជាគំហុក ដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ និងបានបណ្តាលឲ្យសហគ្រាសជាច្រើនក្នុងវិស័យនេះមានការវិវឌ្ឍមិនល្អ ដោយម្ចាស់អាជីវកម្មមួយចំនួនធំ បានកាត់បន្ថយ ផ្អាក ឬបិទអាជីវកម្មរបស់ខ្លួនទាំង​ស្រុង ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋរាប់សិបនាក់បាត់បង់ការងារ និងប្រាក់ចំណូល។ ហេតុដូចនេះ ដើម្បីជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើន ជាពិសេសកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការនូវ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ​-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣។ លើសពីនេះ ដើម្បីគាំទ្រដល់ការអនុវត្តនូវក្របខណ្ឌខាងលើ រាជរដ្ឋាភិបាលបានអនុម័តកញ្ចប់ថវិកាចំនួន ៧៥ លានដុល្លារអាមេរិក សម្រាប់ផ្តល់ហិរញ្ញប្បទាន ដែលមានលក្ខខណ្ឌ​​​អនុគ្រោះ សម្រាប់ជួយម្ចាស់អាជីវកម្មដែលស្ថិតក្នុងវិស័យនេះ។    នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានសម្ពោធ​ ដាក់ឲ្យដំណើរការ “គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍”​ ជាមួយនឹងគម្រោងថវិកាសរុបចំនួន ១៥០ លានដុល្លារអាមេរិក ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ចំនួន ៧៥ លានដុល្លារអាមេរិក តាមរយៈធនាគារ SME និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥ លានដុល្លារអាមេរិក។      នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ចំនួន ១៩ ដើម្បីអនុវត្តគម្រោងសហហិរញ្ញ-ប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមជាដៃគូរួមមាន៖ ធនាគារ កាណាឌីយ៉ា, ធនាគារ ស្ថាបនា, ធនាគារ អេស៊ីលីដា, ធនាគារ ជីប ម៉ុង,​ ធនាគារ វឌ្ឍនៈអាស៊ីចំកាត់, ធនាគារ វីង, ធនាគារព្រីនស៍, ធនាគារ ស៊ីអាយអិមប៊ី,​ ធនាគារ ប្រៃសណីយ៍កម្ពុជា, ធនាគារ ភ្នំពេញពាណិជ្ជ, ធនាគារ អ អេច​ ប៊ី, ធនាគារ សាខម​, ធនាគារ ហត្ថា, ធនាគារ ហ្វីលីព, ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក, ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់, គ្រឹះស្ថាន ​ មី​ក្រូហិរញ្ញវត្ថុ ខេមា,​ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលសុី។   បណ្ឌិត លឹម អូន អគ្គនាយក​ នៃធនាគារសហគ្រាសធុនតូច​ និងមធ្យម កម្ពុជា បានបញ្ជាក់ថា ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ អាចចាប់ផ្តើមស្នើសុំកម្ចីដែលមានទំហំរហូតដល់ ៤០០ ០០០ ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល នូវអត្រាការប្រាក់ទាបត្រឹមតែ ៦.៥% ក្នុងមួយឆ្នាំ, រយៈពេលឥណទាន រហូតដល់ ៧ ឆ្នាំ និងរយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់ ១២ ខែ។ លោកបណ្ឌិត ក៏បានបនែ្ថម ផងដែរថា ឥណទានត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងគោលបំណងស្តារប្រតិបត្តិការអាជីវកម្មឡើងវិញ ការកែលម្អ និងធ្វើទំនើបកម្ម, ការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្មសេវាទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ជាចុងក្រោយ លោកបណ្ឌិត ក៏បានអំពាវនាវទៅកាន់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ថា ករណី ឯកឧត្តម/លោកជំទាវ លោក/លោកស្រី មានតម្រូវការហិរញ្ញវត្ថុ ក្នុងគោលបំណងដូចរៀបរាប់ខាងលើ សូមអញ្ជើញទំនាក់ទំនងទៅកាន់សាខាធនាគារដៃគូ។         
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-01T03:36:34.508Z", "category": "PR", "views": 201, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy" ] }
ធនាគារ ព្រីនស៍ បន្តភាពជាដៃគូសហការជាមួយរោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត ដោយនាំមកនូវរង្វាន់ និងឯកសិទ្ធិភាពពិសេសជូនអតិថិជនរបស់ខ្លួន
https://business-cambodia.com/articles/prince-bank-and-major-cineplex-by-smart
[ថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០២២] ថ្ងៃនេះ ធនាគារ ព្រីនស៍ បានប្រកាសបន្តភាពជាដៃគូសហការរបស់ខ្លួនជាមួយរោងភាពយន្តមេជើរ ស៊ីនីផ្លិច បាយស្មាត រយៈពេល ៣ឆ្នាំបន្ថែមទៀត ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់ខ្លួនជាមួយនឹងការបន្តផ្តល់ជូនរង្វាន់ និងឯកសិទ្ធិភាព។ ដោយនេះជាផ្នែកមួយនៃសម្ព័ន្ធភាពជាដៃគូយុទ្ធសាស្ត្រ ធនាគារ ព្រីនស៍ នឹងបន្តផ្តល់ជូនអត្ថប្រយោជន៍បន្ថែមដល់អតិថិជនរបស់ខ្លួន រួមទាំងការបញ្ចុះតម្លៃក្នុងរោងភាពយន្តជារៀងរាល់ថ្ងៃ សម្រាប់ម្ចាស់ប័ណ្ណធនាគារ ព្រីនស៍ទាំងអស់ ក៏ដូចជាការហ្រ្វីសំបុត្រកុន និងពោតលីងក្នុងអំឡុងពេលកម្មវិធីពិសេសៗផងដែរ។  លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ​ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមន្សរីករាយ ក្នុងការបន្តភាពជាដៃគូសហការរបស់យើងជាមួយនឹងរោងភាពយន្តដ៏ល្អបំផុត និងលំដាប់កំពូលនៅកម្ពុជា។ យើងបានចាប់ដៃសហការជាមួយរោងភាពយន្តមេជើរ ស៊ីនីផ្លិច បាយស្មាត ចាប់តាំងពីធនាគារ ព្រីនស៍ បានចាប់ផ្តើមដំណើរការជាធនាគារពាណិជ្ជពេញលេញក្នុងឆ្នាំ២០១៨​ មកម្ល៉េះ។ ក្នុងអំឡុងពេលនេះ យើងបានបង្កើតទំនាក់ទំនងដ៏រឹងមាំ និងជិតស្និទ្ធក្នុងការបម្រើប្រភេទអតិថិជនផ្សេងៗ ជាមួយនឹងការផ្តល់ជូនពិសេសលើសំបុត្រកុនរបស់ពួកគេ។ យើងក៏មានជាសាលភាពយន្តធនាគារ ព្រីនស៍​ វីអាយភី (Prince Bank VIP Lounge)  នៅរោងភាពយន្តមេជើរ ស៊ីនីផ្លិច បាយស្មាត ក្នុងផ្សារទំនើប​អ៊ីអនម៉លសែនសុខផងដែរ។ សាលភាពយន្តធនាគារ ព្រីនស៍​ វីអាយភី (Prince Bank VIP Lounge) គឺជាសាលភាពយន្តដ៏ទំនើប និងទាន់សម័យបំផុតក្នុងប្រទេសកម្ពុជា ដែលអតិថិជនអាចរីករាយជាមួយសេវាកម្មសាលភាពយន្តលំដាប់ខ្ពស់ដូចជា បន្ទប់រង់ចាំ និងបន្ទប់ទឹកឯកជន បុគ្គលិកសេវាកម្មប្រកបដោយវិជ្ជាជីវៈ អាហារសម្រន់ និងភេសជ្ជៈស្វាគមន៍ គ្រែសម្រាប់គេងទស្សនាភាពយន្តដ៏មានផាសុកភាព និងសេវាកម្មពិសេសផ្សេងៗទៀត។ នេះគឺជាយុទ្ធសាស្ត្រស្របតាមការបេ្តជ្ញាចិត្តរបស់យើងក្នុងការបង្កើនបទពិសោធន៍របស់អតិថិជនជាមួយនឹងអត្ថប្រយោជន៍នៃការរស់នៅបែបទាន់សម័យ និងពេញលេញបំផុត។” លោកបានបន្ថែមទៀតថា “ក្នុងនាមជាធនាគារឌីជីថលដែលរីកចម្រើនលឿនបំផុតមួយ យើងតែងតែខិតខំប្រឹងប្រែងកាន់តែខ្លាំងលើការស្វែងរកវិធីថ្មីៗ ដើម្បីបង្កើនបទពិសោធន៍របស់អតិថិជន ជាមួយនឹងយុទ្ធសាស្ត្រឆ្លើយតបតាមតម្រូវការ ស្របតាមនិន្នាការពេញនិយមរបស់ពួកគេ។ យើងតែងតែធ្វើការជំរុញឥតឈប់ឈរ ដើម្បីឱ្យ​សម្រេចបាននូវលទ្ធផលលើសពីការរំពឹងទុករបស់អតិថិជន ដោយផ្តល់ជូននូវសេវាធនាគារប្រកបដោយភាពច្នៃ ប្រឌិត និងការផ្តល់ជូនពិសេសជាច្រើនទៀត។ អតិថិជនអាចទិញ​សំបុត្រកុនរបស់ពួកគេបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព ហើយរីករាយជាមួយការបញ្ចុះតម្លៃដ៏ពិសេស ដោយធ្វើការទូទាត់ជាមួយប័ណ្ណធនាគារ        ព្រីនស៍។ លើសពីនេះ យើងបានដាក់ដំណើរការ PRINCE KHQR នៅគ្រប់សាខានៃ​រោងភាពយន្ត មេជើរ ស៊ីនី ផ្លិច ដែលអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់ឆ្លងធនាគារ ដោយការស្កេនទូទាត់សម្រាប់សំបុត្រកុនរបស់ពួកគេផងដែរ។ ជាចុងក្រោយ យើងពិតជាមានមោទនភាព និងកិត្តិយស ដែលបានសហការជាមួយរោងភាពយន្ត មេជើរ ស៊ីនីផ្លិច បាយស្មាត​ ដែលជារោងភាពយន្ដឈានមុខគេក្នុងតំបន់ ហើយយើងទន្ទឹងរង់ចាំបម្រើអតិថិជនរបស់យើង​ ជាមួយនឹងយុទ្ធនាការ និង​កម្មវិធីពិសេសៗជាច្រើនទៀតនាពេលខាងមុខជាមួយនឹងខាងរោងភាពយន្ត។”​ លោក ជី សិលា នាយកគ្រប់គ្រងនៃ​រោងភាពយន្ត មេជើរ ស៊ីនីផ្លិច បានចាត់ទុកការបន្តកិច្ចសហការនេះជាពេលវេលាដ៏រំភើបមួយ ហើយបានមានប្រសាសន៍ថា លោកទន្ទឹងរង់ចាំសហការជាមួយធនាគារ ព្រីនស៍ ដើម្បីនាំយកនូវសេវាកម្មទាន់សម័យល្អបំផុត និងបទពិសោធន៍ភាពយន្តកម្រិតខ្ពស់កាន់តែទូលំទូលាយ ជូនដល់ប្រជាជន​​​​​​ កម្ពុជា។ លោកបានបន្ថែមថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការបន្តភាពជាដៃគូសហការរបស់យើងជាមួយធនាគារ ព្រីនស៍ ដែលជាធនាគារឌីជីថលកំពុងរីកចម្រើនលឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ហើយយើងជឿជាក់ថា សេវាទូទាត់របស់ធនាគារ ព្រីនស៍ នឹងផ្តល់ជូននូវបទពិសោធន៍ទូទាត់ដ៏ល្អប្រសើរ និងទាក់ទាញ អតិថិជនកាន់តែច្រើនមកកាន់រោងភាពយន្តរបស់យើង ខណៈដែលអតិថិជនរបស់ធនាគារ ព្រីនស៍​ អាចរីករាយជាមួយនឹងអត្ថប្រយោជន៍ និងការផ្តល់ជូនពិសេសដែលផ្តល់ជូនពួកគេនៅរោងភាពយន្ត មេជើរ ស៊ីនីផ្លិច” ។ ដើម្បីអបអរសាទរពិធីបន្តភាពជាដៃគូសហការនេះ អតិថិជនអាចរីករាយជាមួយនឹងការទទួលបានពោតលីងដោយឥតគិតថ្លៃនៅគ្រប់សាខារោងភាពយន្តមេជើរ ស៊ីនីផ្លិច បាយស្មាត ដោយទិញសំបុត្រជាមួយប័ណ្ណ Mastercard/Visa/UnionPay ប្រភេទណាមួយរបស់ធនាគារ ព្រីនស៍ ចាប់ពីថ្ងៃទី០១ ខែកក្កដា តទៅរហូតដល់អស់ពីស្តុក។ លើសពីនេះ អតិថិជននៅតែអាចរីករាយជាមួយនឹងប្រូម៉ូសិនពិសេសប្រចាំថ្ងៃរហូតដល់៥០% លើសំបុត្រកុន 2D/3D/VIP ដោយទូទាត់ជាមួយប័ណ្ណធនាគារ ព្រីនស៍ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់មកពីការផ្តល់ជូននេះ យើងនឹងមានការផ្តល់ជូនដ៏រំភើប និងអស្ចារ្យជាច្រើនទៀតសម្រាប់អ្នក! រង់ចាំតាមដានទាំងអស់គ្នា! អតិថិជនអាចស្នើប័ណ្ណម៉ាស្ទ័រកាត/វីសា/យូភីអាយ ធនាគារ ព្រីនស៍ បានតាមរយៈលើ PRINCE Mobile App ហើយអាចមកទទួលយកប័ណ្ណនៅសាខាដែលនៅជិតបំផុត។ ស្នើប័ណ្ណធនាគារ ព្រីនស៍ ឥឡូវនេះ ដើម្បីរីករាយជាមួយអត្ថប្រយោជន៍ជាច្រើនដែលអ្នកស័ក្តសមនឹងទទួលបាន! ដើម្បីទទួលបានព័ត៌មានថ្មីៗជាប្រចាំអំពីការផ្តល់ជូនពិសេសរបស់ធនាគារ ព្រីនស៍ អតិថិជនអាចតាមដានទំព័រហ្វេសប៊ុក/ Instagram/ Telegram ផ្លូវការរបស់ធនាគារ ព្រីនស៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទាក់ទងមកកាន់សេវាទំនាក់ទំនងអតិថិជនរបស់យើងតាមរយៈលេខ ១៨០០ ២០ ៨៨៨៨ (មិនគិតថ្លៃ)។   អំពីធនាគារ ព្រីនស៍ ម.ក ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។  ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។​ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន៣២ និងទីតាំងអេធីអឹមចំនួន80 នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ អំពីមេជើរ ស៊ីនីផ្លិច ខេមបូឌា រោងភាពយន្ត មេជើរ ស៊ីនីផ្លិច​ គ្រុប ជាប្រតិបត្តិករភាពយន្តក្នុងតំបន់ដ៏ធំបំផុត ដែលបានចាប់ផ្តើមពង្រីកប្រតិបត្តិការ និងសេវាកម្មរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៤។ ជាមួយនឹងជំនាញ ២៧ឆ្នាំក្នុងប្រតិបត្តិការភាពយន្ត មេជើរ ស៊ីនីផ្លិច នាំមកនូវបទពិសោធន៍ភាពយន្ត និងសេវាកម្មអតិថិជនដ៏ល្អបំផុតតាមរយៈទម្រង់ភាពយន្តជាច្រើនរួមមាន IMAX 4DX និងlaserplex ព្រមទាំងផ្តល់ជូននូវសេវាកម្មដ៏ល្អប្រណិតផងដែរ។ បច្ចុប្បន្ន រោងភាពយន្ត មេជើរ ស៊ីនីផ្លិច ខេមបូឌា មានបីសាខានៅភ្នំពេញ មួយសាខានៅក្រុងសៀមរាប និងមួយសាខានៅក្រុងប៉ោយប៉ែត។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-07-01T03:29:59.499Z", "category": "PR", "views": 153, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy" ] }
មិនទាន់ផាកពិន័យទេ! ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារដល់អ្នកមិនទាន់ទៅសុំអាជ្ញាបណ្ណរកស៊ីអនឡាញ
https://business-cambodia.com/articles/ministry-of-commerce-decides-to-delay-those-who-have
មុននេះបន្តិច ក្រសួងពាណិជ្ជកម្មបានប្រកាសពីការពន្យារពេលនៃការផាកពិន័យចំពោះការយឺតយ៉ាវសម្រាប់ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ការពន្យារពេលនៃការផាកពិន័យនេះ ដោយសារក្រសួងពាណិជ្ជកម្មសង្កេតឃើញថា អាជីវករ សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនជាច្រើនលើសលប់ បានមកក្រសួងពាណិជ្ជកម្ម ដើម្បីដាក់ពាក់ស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៧:00 នាទី។ ដូច្នេះ សម្រាប់រូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនអាចមកទទួលលេខរៀង ដើម្បីដាក់ពាក្យស្នើសុំនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ឬនៅមន្ទីរពាណិជ្ជកម្មខេត្តដែលរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនតាំងនៅ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សូមបញ្ជាក់ផងដែរថា ចំពោះអាជីវកម្មដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះនឹងត្រូវទទួលការផាកពិន័យជាប្រាក់ និងអាចមានការផ្តន្ទាទោសដូចមានចែងក្នុងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-30T13:45:44.818Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 2116, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ជាប់បំណុលសរុប៥១ពាន់លាន$! នេះជាប្រទេសធំ៣ ដែលស្រីលង្កា ត្រូវសងប្រចាំឆ្នាំច្រើនជាងគេ
https://business-cambodia.com/articles/three-countries-sri-lanka-has-to-pay-off-debt-
យើងដឹងហើយថា ប្រទេសស្រីលង្កា​កំពុងជួបទុក្ខធំដោយប្រទេសដីកោះមួយនេះ ខ្វះខាតប្រេងឥន្ធនៈ​ និងស្បៀងអាហារ ហើយអ្វីដែលកាន់តែធ្ងន់នោះគឺស្រីលង្កាកំពុងស្ពាយបំណុលជាប់ខ្លួនរហូតដល់ទៅ ៥១ពាន់លានដុល្លារ។ ​បើយោងតាមការចុះផ្សាយរបស់​ The Times of India បានឲ្យដឹងថានៅឆ្នាំ២០២២នេះ ប្រទេសស្រីលង្កាមានបំណុលអន្តរជាតិដែលដល់ពេលកំណត់ត្រូវសងគេប្រមាណជា៤ពាន់លានដុល្លារបូកទាំងបំណុលជាប័ណ្ណបំណុលអន្តរជាតិមានតម្លៃ១ពាន់លានដុល្លារ ត្រូវបង់នៅខែកក្កដាឆ្នាំ២០២២នេះ។ មិនតែប៉ុណ្ណោះប្រទេសនេះបានព្យួរការបង់បំណុលប្រមាណ៧ពាន់លានដុល្លារទៅកាន់ម្ចាស់ប័ណ្ណបំណុល ស្ថាប័ននិងប្រទេសមួយចំនួនដែលខ្លួនបានខ្ចី។ បើយោងតាមការចុះផ្សាយរបស់abc.net បានឲ្យដឹងប្រទេសស្រីលង្កាត្រូវបង់បំណុលគេប្រចាំឆ្នាំជាមធ្យមប្រមាណ៥ពាន់លានដុល្លារ ហើយប្រទេសធំៗដែលស្រីលង្កាជំពាក់ច្រើនជាងគេមាន ដូចជា ប្រទេសជប៉ុន ប្រទេសចិននិងប្រទេសឥណ្ឌាជាដើមដោយក្នុងនោះស្រីលង្កាជំពាក់ជប៉ុន១០%  ជំពាក់ចិន១០%និងឥណ្ឌា២%។ ក្រៅពីនេះបើយោងតាមនាយកដ្ឋាន​ធនធានក្រៅប្រទេសរបស់ស្រីលង្កាបានបង្ហាញថាត្រឹមឆ្នាំ២០១៩ បំណុលរបស់ស្រីលង្កា៥០%គឺទៅលើប័ណ្ណបំណុលអន្តរជាតិភាគច្រើននៅអាមេរិកនិងធនាគាររបស់អាមេរិក។ ​បំណុលក្រៅប្រទេសសរុបដែលស្រីលង្កាកំពុងស្ពានមានប្រមាណ៤៥ពាន់លានដុល្លារ ហើយក្នុងនោះជំពាក់ចិនសរុបប្រមាណ៨ពាន់លានដុល្លារ។ អំឡុងឆ្នាំ២០២២ ដែលខ្លួនកំពុងដើរទាំងត្រដាបត្រដួសនេះស្រីលង្កាបានជំពាក់ចិនពី១.៥ពាន់លានដុល្លារទៅ២ពាន់លានដុល្លារថែមទៀត។ គួរបញ្ជាក់ផងដែរ  វិបត្តិបំណុលអន្តរជាតិរបស់ស្រីលង្កាកាន់តែយ៉ាប់យឺនឡើងខ្លាំងនៅពេលដែលអតិផរណាសកលកើនឡើងខ្លាំងហើយមកទល់ពេលនេះស្រីលង្កាបានផ្អាកការលក់ប្រេងឲ្យប្រជាជនមិនតែប៉ុណ្ណោះសាលានិងកន្លែងធ្វើការតូចធំត្រូវបង្ខំចិត្តបិទឲ្យបុគ្គលិកធ្វើការនៅផ្ទះខណៈប្រេងឥន្ធនៈខ្វះខាតខ្លាំង៕ អត្ថបទដោយ៖ ទឿយ ហុង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-30T10:42:02.614Z", "category": "ហិរញ្ញវត្ថុ", "views": 2271, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ទាក់ទាញណាស់! ផ្ទះគំរូវីឡាភ្លោះថ្មីរបស់បុរីភូមិសំរោង កំពុងមានការគាំទ្រខ្លាំងពីអតិថិជន
https://business-cambodia.com/articles/very-attractive-borey-samrong-s-new-twin-villa-model-house-is-getting-a-lot-of-support-from-customers
ស្របពេលដែលផ្ទះគំរូវីឡាភ្លោះថ្មីបុរីភូមិសំរោងបានបើកសម្ភោធជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗនេះ មានភ្ញៀវកិត្តិយស ដៃគូសហការ អតិថិជន ជាពិសេសយើងឃើញមានអ្នកផលិតមាតិការអ៊នឡាញមួយចំនួនក៏បានមកចូលរួមកម្មវិធីសម្ភោធផ្ទះគំរូវីឡាភ្លោះថ្មីនេះផងដែរ។ ក្រៅពីម៉ូដផ្ទះខាងក្រៅដែលមានរចនាបទប្លែក ទំនើប ការរចនាខាងក្នុងក៏ដូចជាសួនច្បារទីធ្លាមុខក្រោយរបស់ផ្ទះនេះហាក់ដូចមានមេដែកទំនាញស្រូបទាញបេះដូងទាំងភ្ញៀវដែលចូលរួម ទាំងអ្នកផលិតមាតិការអ៊នឡាញទៅថតរូបស្អាតជាច្រើនដើម្បីបង្ហាញមិត្តភក្តិក៏ដូចជាហ្វេនរបស់ខ្លួន។ ចំពោះឯតម្លៃវិញគឺត្រឹមតែ៧០០លានរៀលជាងតែប៉ុណ្ណោះ! លោកអ្នកអាចអញ្ជើញមកចូលរួមទស្សនា និងស្វែងយល់ពីពត៍មានបន្ថែមអំពីបុរីភូមិសំរោងជាពិសេសផ្ទះវីឡាភ្លោះថ្មីនេះបានដោយសេរីនៅការិយាល័យលក់របស់បុរីផ្ទាល់ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ជាប់់នឹងសាលាខណ្ឌព្រែកព្នៅ ឬទាក់ទងតាមលេខ 089 877 533/069 877 533។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-30T10:40:24.436Z", "category": "PR", "views": 382, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
លុយតិច កុំគិតតែចង់សាកតាមគេ ថៅកែជ្រូកខ្វៃវ័យក្មេង ផ្តាំឱ្យប្រឹងធ្វើរឿងនេះ បើចង់ចេញរកស៊ី
https://business-cambodia.com/articles/advice-from-young-entrepreneur
ទន្ទឹមនឹងភាពរីកចម្រើននៃផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជា យើងឃើញថាមនុស្សភាគច្រើនចូលចិត្តប្រកបមុខរបរក៏ដូចជាចេញរកស៊ីដោយខ្លួនឯងជាជាងធ្វើការឱ្យគេ។ ដូច្នេះហើយទើប មានបុគ្គលមួយចំនួន ប្រញាប់ចេញរកស៊ីពេកភ្លេចគិតពីបញ្ហាសមត្ថភាពនិងដើមទុនដែលមានតិចតួចនៅឡើយ ជាហេតុនាំឱ្យមានអត្រាខាតបង់ខ្ពស់ ហើយបែរជាបាក់ទឹកចិត្តចំពោះការរកស៊ី។ នៅជុំវិញបញ្ហានេះ លោក ហ៊ែល រីណា ស្ថាបនិកសិប្បកម្មមានរឹទ្ធិ ផលិតជ្រូកខ្វៃបានឆ្លៀតបញ្ចេញយោបល់តាមរយៈបទសម្ភាសន៍ជាមួយ Business Cambodia ដោយមានប្រសាសន៍ផ្ដាំទៅដល់អ្នកដែលចង់ចាប់ផ្ដើមចេញរកស៊ីឬវិនិយោគ ថា “កុំធ្វើអ្វីដែលលើសពីសមត្ថភាពខ្លួនឯង កុំទាន់ចង់បានផ្លែផ្កាមុនដើមវាធំ បើមានលុយតិចកុំទាន់ចេញរកស៊ីឬវិនិយោគអី សន្សំឱ្យបានច្រើនសិនទៅ”។ ត្រង់ចំណុចនេះលោកបានពន្យល់ថានៅពេលដែលលុយនៅមានតិចតួចកុំបាច់ទៅហក់លោតចេញរកស៊ី ចេញវិនិយោគ ឬពង្រីកអាជីវកម្មថ្មី គួរតែសន្សំលុយឱ្យបានច្រើនសិន ពេលមានលុយនៅក្នុងដៃច្រើនទើបកាន់ការងារអ្វីមួយដោយទំនុកចិត្ត។ ប្រសិនបើលុយនៅនឹងខ្លួនមានតិចតួចនៅឡើយ ហើយរវល់តែហក់លិចហក់កើត ឃើញគេមានជំនួញកាន់២-៣មុខក្នុងដៃ​ចង់ធ្វើតាមគេ គឺធ្វើមិនកើតទេច្បាស់ជាដួលបាត់ជំហរមិនខាន ព្រោះយើងគ្មានគ្រឹះ និងគ្មានទុនរឹងមាំសម្រាប់បង្វិល។ សហគ្រិនរូបនេះបានបន្ថែមទៀតថា “របរអ្វីក៏វាធំ និងអាចរកលុយបានច្រើនដែរ ហេតុនេះខំធ្វើវាឱ្យមាំទៅ” ត្រង់ចំណុចនេះថៅកែជ្រូកខ្វៃបញ្ជាក់ថា មុខរបរណាក៏ធំបានដែរឱ្យតែអ្នកយកចិត្តទុកដាក់ធ្វើវា។ នៅខណៈពេលដែលអ្នកមានលុយគ្រប់គ្រាន់សម្រាប់បើកអាជីវកម្ម ឬវិនិយោគលើអ្វីមួយ ត្រូវប្រាកដចិត្តថាអ្នកវិនិយោគលើអ្វីដែលអ្នកចេះច្បាស់លាស់។ ឧទាហរណ៍ថា អ្នកចង់វិនិយោគលើដី ប៉ុន្តែអ្នកគ្មានចំណេះដឹងទាក់ទងនឹងដីទាល់តែសោះ តើអ្នកវិនិយោគបានដោយរបៀបណា? យកលុយទៅទិញទាំងប្រថុយ? ចុះប្រសិនបើខុសអ្នកមិនត្រូវខាតលុយដែលខំសន្សំមកជាយូរហើយមែនទេ? អាស្រ័យហេតុនេះហើយ សូមវិនិយោគលើអ្វីដែលអ្នកច្បាស់ ប្រសិនបើចង់វិនិយោគលើអ្វីដែលថ្មី សូមទៅរៀនសូត្រពីវារហូតដល់ចេះនិងស្គាល់ច្បាស់សិន។   សរុបមកនៅពេលដែលលុយនៅតិចអ្វីដែលលោកអ្នកត្រូវធ្វើគឺ សន្សំលុយ សន្សំចំណេះ សន្សំជំនាញ សន្សំបទពិសោធន៍ នៅពេលដែលសន្សំបានគ្រប់គ្រាន់អស់ហើយចាំចាប់ផ្ដើមធ្វើអ្វីដែលលោកអ្នកចង់ធ្វើ ហើយធ្វើដោយការយកចិត្តទុកដាក់ដើម្បីឱ្យវារឹងមាំនិងរកចំណូលបានកាន់តែច្រើន។ គួរបញ្ជាក់ផងដែរ ជ្រូកខ្វៃ មាន រឹទ្ធិ របស់លោក ហ៊ែល រីណា នឹងចូលរួមកម្មវិធី ក្នុងកម្មវិធី ពិព័រណ៍មុខរបរឆ្នាំ២០២២របស់ Business Cambodiaផងដែរ។ ចង់សាករសជាតិជ្រូកខ្វៃគាត់ ចាំជួបគ្នាថ្ងៃ២៩ - ៣០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។អត្ថបទដោយ៖ សូ សុខលី  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-30T09:58:19.430Z", "category": "ហិរញ្ញវត្ថុ", "views": 465, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
គំនិតបង្កើតលុយ! Josh Tetrick ច្នៃសណ្តែកធ្វើស៊ុត អាចយកលុយសេដ្ឋីៗ រួមទាំង Bill Gates ៨០០លាន$
https://business-cambodia.com/articles/josh-tetrick-founder-just-egg
អតីតយុវជនម្នាក់ឈ្មោះ Josh Tetrick ​ដែលធ្លាប់សល់ប្រាក់សន្សំត្រឹមតែ៣ពាន់ដុល្លារក្នុងកុងធនាគារ បែរជាអាចវិវត្តខ្លួនមកជាសហគ្រិនវ័យ៤២ឆ្នាំ ជាមួយនឹងអាជីវកម្មថ្មីប្លែកបំផុត គឺ ច្នៃសណ្តែកខៀវធ្វើស៊ុត  ដែលបច្ចុប្បន្នក្រុមហ៊ុនរបស់លោកឈ្មោះ Just Egg មានតម្លៃខ្លួនរហូតដល់ទៅ១.២ពាន់លានដុល្លារ នេះបើយោងតាមការចេញផ្សាយដោយ CNBC។ Josh Tetrick បានចាប់ផ្ដើមបង្កើតអាជីវកម្មដំបូងជាមួយនឹងដើមទុន ដែលលោកមានត្រឹមតែ៣ពាន់ដុល្លារ ហើយក្រោយមកឆ្នាំ២០១១ លោកបានទទួលការវិនិយោគប្រាក់ចំនួន ៥០ម៉ឺនដុល្លារ ដែលប្រាក់ទាំងនោះ លោកបានប្រើសម្រាប់ជួលអ្នកជំនាញៗ និងអ្នកវិទ្យាសាស្ត្រ មកស្រាវជ្រាវទាក់ទិននឹងការយកសណ្ដែកច្នៃឱ្យរសជាតិដូចជាស៊ុត ដែលមានជាតិទឹកតិចជាង ៩៨% និងមានជាតិកាបូនឌីអុកស៊ីតតិចជាង ៩៣% ហើយវាក៏ជួយដល់បរិស្ថានបានមួយផ្នែកផងដែរ។ ដំបូងលោកគិតថា គំ​និតនេះប្រហែលជាត្រូវចំណាយពេលប្រហែលជាង១ឆ្នាំតែប៉ុណ្ណោះ ដើម្បីស្រាវជ្រាវរបកគំហើញមួយនេះ ប៉ុន្តែជាក់ស្ដែង វាត្រូវចំណាយពេលរហូតដល់ទៅ ៦ឆ្នាំ និងត្រូវចំណាយទុនប្រហែល៤លានដុល្លារលើគម្រោងស្រាវជ្រាវមួយនេះ។ តាមរយៈគំនិតថ្មីប្លែករបស់លោកនេះ បានធ្វើឱ្យលោកអាចកសាងអាជីវកម្មតម្លៃរាប់ពាន់លានដុល្លារ ព្រមទាំងទាក់ទាញទុនវិនិយោគពីមហាសេដ្ឋីល្បីៗជាច្រើនរូបមានដូចជា លោក Bill Gates លោក Marc Benioff និងលោក Paul Allen​ បានបោះទុនវិនិយោគសរុបខ្ទង់ ៨០០លានដុល្លារទៅលើអាជីវកម្មមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ មហាសេដ្ឋី Bill Gates ក៏បានថ្លែងសរសើរគំនិតអាជីវកម្មមួយនេះ ថា “វាជាអាហារនាពេលអនាគត” ថែមទៀតផង។   មេរៀនសំខាន់បំផុត ៣ ដែលយើងអាចរៀនសូត្របានពីដំណើរសហគ្រិនភាពរបស់ Josh Tetrick៖ ១. កុំរង់ចាំទាល់តែមានអ្វីគ្រប់យ៉ាងទើបចាប់ផ្ដើមធ្វើ ប៉ុន្តែត្រូវចាប់ផ្ដើមធ្វើពីអ្វីដែលអ្នកកំពុងមាន ដើម្បីអាចមានអ្វីគ្រប់យ៉ាងនាពេលអនាគត។ ២. កុំធ្វើអាជីវកម្មដោយគ្រាន់តែផ្ដោតលើប្រាក់ចំណេញតែមួយមុខ ប៉ុន្តែគួរផ្ដោតលើការបង្កើតអាជីវកម្ម ដែលអាចជួយដល់សង្គម ជួយដល់បរិស្ថាន ឬមនុស្សជាតិទាំងមូល ទើបជារឿងដែលអស្ចារ្យបំផុត។ ៣. ក្នុងការធ្វើជំនួញ កុំបារម្ភរឿងខ្វះទុនរកស៊ី ប៉ុន្តែត្រូវបារម្ភថា គំនិតអាជីវកម្មអ្នកមិនទាន់ល្អប្រសើរវិញទើបជាការល្អ ព្រោះបើគំនិតអាជីវកម្មអ្នកល្អ គឺមិនខ្វះទេ អ្នកវិនិយោគដែលចង់បណ្ដាក់ទុនជាមួយ៕ អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)  តេឡេក្រាម៖ 0963517713
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-30T09:15:22.360Z", "category": "ភាពជាអ្នកដឹកនាំ", "views": 429, "author": { "first_name": "ឡុង", "last_name": "វឌ្ឍនៈ", "email": "longvathanak007@gmail.com" }, "quality_warning": [ "noisy" ] }
សំណួរដ៏ល្អបំផុត១ ជួយJeff Bezos សម្រេចចិត្តលាឈប់ពីការងារដ៏អស្ចារ្យគ្មានស្រណោះ ដើម្បីចេញរកស៊ី
https://business-cambodia.com/articles/one-of-the-best-questions
តើអ្នកដឹងទេ មុននឹងមានថ្ងៃនេះលោកJeff Bezos ហ៊ានបោះបង់តំណែងខ្ពស់ ប្រាក់ខែថ្លៃ ដើរចេញពីការងារដែលគ្រប់គ្នាមើលមកថាអស្ចារ្យគ្មានស្តាយក្រោយសូម្បីបន្តិច ដើម្បីចេញរកស៊ីដោយខ្លួនឯងគឺបង្កើតក្រុមហ៊ុន Amazon ព្រោះតែសំណួរមួយប៉ុណ្ណោះ។ ត្រឡប់ទៅកាន់អតីតកាលបន្តិច នាល្ងាចមួយបន្ទាប់ពីគិតល្អិតល្អន់ថានឹងដាក់ពាក្យលាឈប់ពីការងារ ក្នុងនាមជាអនុប្រធាននៃមូលនិធិការពារហានិភ័យក្រុមហ៊ុនធំមួយ លោកJeff Bezos បានណាត់ជួបចៅហ្វាយដើរជជែកគ្នាលេងរយៈពេល២ម៉ោង នៅCentral Park ដើម្បីមានឱកាសប្រាប់គាត់អំពីគំនិតនៃការបង្កើតអាជីវកម្មថ្មីពោលគឺលក់សៀវភៅតាមអ៊ីនធឺណេត ក្រោយពេលចាកចេញពីក្រុមហ៊ុន។ បន្ទាប់ពីបានស្តាប់ផែនការនេះរួចហើយ ចៅហ្វាយរបស់ Bezos បាននិយាយថា៖ «អ្នកដឹងទេ នេះពិតជាគំនិតដ៏ល្អមួយសម្រាប់ខ្ញុំ។ ប៉ុន្តែវាស្តាប់ទៅដូចជា វាជាគំនិតល្អជាងសម្រាប់អ្នកដែលមិនទាន់មានការងារល្អប៉ុណ្ណោះ»។ និយាយរួចចៅហ្វាយរូបនោះបានបញ្ចុះបញ្ចូល Bezos ឱ្យគិតអំពីវារយៈពេល៤៨ម៉ោង មុនពេលធ្វើការសម្រេចចិត្តចុងក្រោយ។ ក្នុងស្ថានភាពដ៏តានតឹងនេះ លោកJeff Bezos គិតហើយគិតទៀត នៅទីបំផុតលោកក៏បានសម្រេចចិត្តលាឈប់ពីការងារ។ ជាជំនួយក្នុងការសម្រេចចិត្តថាតើត្រូវចាកចេញពីការងារដែលមានស្ថេរភាព និងផ្តល់រង្វាន់ផ្នែកហិរញ្ញវត្ថុខ្លាំងឬអត់ ដើម្បីបន្តក្តីសុបិនដែលអ្នកដទៃមើលមកថាជារឿងដ៏ឆ្កួតឡប់នោះ Bezos បានសួរមកកាន់ខ្លួនឯងថា៖ «នៅពេលដែលខ្ញុំមានអាយុ៨០ឆ្នាំ ហើយងាយមើលមករឿងរ៉ាវដែលខ្ញុំបានឆ្លងកាត់ក្នុងជីវិត តើខ្ញុំស្តាយក្រោយទេ?»។ មហាសេដ្ឋីជួរមុខរបស់ពិភពលោករូបនេះបានលើកឡើងយ៉ាងដូច្នេះថា​៖ «​ខ្ញុំ​ដឹង​ថា​ពេល​ខ្ញុំ​មាន​អាយុ៨០ឆ្នាំ ខ្ញុំ​នឹង​មិន​ស្តាយ​ក្រោយ​ទេ​ដែល​បាន​សាកល្បង​ធ្វើវា​។ ខ្ញុំមិនស្ដាយក្រោយដែលព្យាយាមចូលប្រឡូកក្នុង អ៊ីនធឺណេត ដែលខ្ញុំគិតថានឹងក្លាយជារឿងធំ។ ខ្ញុំដឹងថាប្រសិនបើខ្ញុំបរាជ័យ ខ្ញុំនឹងមិនសោកស្តាយនោះទេ ប៉ុន្តែខ្ញុំដឹងរឿងមួយនោះគឺខ្ញុំប្រហែលជាសោកស្ដាយបំផុតដែលមិនធ្លាប់បានសាកល្បង ហើយខ្ញុំដឹងថាវានឹងលងបន្លាចខ្ញុំជារៀងរាល់ថ្ងៃ ដូច្នេះហើយនៅពេលដែលខ្ញុំគិតអំពីវានោះ វាគឺជាការសម្រេចចិត្តដ៏ងាយស្រួលមិនគួរឱ្យជឿ»។ គួរជម្រាបផងដែរថា លោក Jeff Bezos គឺជាស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡានខ្នាតយក្ស Amazon និងមានទ្រព្យសម្បត្តិប្រមាណ ១៣៣.១ពាន់លានដុល្លារ ចេញផ្សាយដោយទស្សនាវដ្តីForbes គិតត្រឹមពាក់កណ្តាលឆ្នាំ២០២២នេះ៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក» ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 09649973
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-30T09:02:06.932Z", "category": "ភាពជាអ្នកដឹកនាំ", "views": 1378, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
គាំទ្រផលិតផលក្នុងស្រុក! អ្នកស្រុកបន្ទាយស្រី នាំគ្នាផលិតគ្រាប់ស្វាយចន្ទីរសជាតិនិងគុណភាពប្លែកមិនចាញ់ផលិតផលនាំចូល
https://business-cambodia.com/articles/banteay-srei-residents-produce-cashew-nuts
ពិតជារឿងល្អមែនទែន ដែលសិប្បកម្មភូមិចន្ទីបន្ទាយស្រី អាចផលិតគ្រាប់ស្វាយចន្ទីសម្រាប់ហូបភ្លាមៗបានដោយខ្លួនឯងហើយធានាថាថ្មីៗស្រស់ៗ ខ្ទិះឈ្ងុយខុសប្លែកពីគ្រាប់ស្វាយចន្ទីដែលត្រូវបានវេចខ្ចប់ទុកយូរ។ យោងតាមការបង្ហោះនៅលើហ្វេសប៊ុកផេករបស់អភិបាលខេត្តបន្ទាយស្រីឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា អ្នកណាក៏ដឹងដែរថាស្រុកបន្ទាយស្រីសម្បូរទៅដោយដំណាំស្វាយចន្ទីជាច្រើនកន្លែង ប៉ុន្តែកន្លងមក អ្នកភូមិបានត្រឹមតែប្រឡេះយកគ្រាប់ឆៅទៅលក់ឱ្យឈ្មួញកណ្តាល ឬបកដោយដៃយកទៅលីងហូបបន្តិចបន្តួចតែប៉ុណ្ណោះ។ ចំណុចទាំងនេះគឺជារឿងគួរឱ្យសោកស្តាយ ព្រោះកសិករតែងតែលក់បានក្នុងតម្លៃទាប និងមិនទទួលបានតម្លៃបន្ថែមច្រើនពីមុខរបរនេះប៉ុន្មានទេ ប៉ុន្តែខ្ញុំជឿជាក់ថា អ្វីៗនឹងចាប់ផ្តើមមានការផ្លាស់ប្តូរ បន្ទាប់ពីមានវត្តមានសិប្បកម្មភូមិចន្ទីមួយនេះ។ បើទោះបីជាពេលនេះសិប្បកម្មភូមិចន្ទីបន្ទាយស្រី រៀបចំបានត្រឹមតែខ្នាតតូច និងមិនទាន់អាចដល់កម្រិតស្តង់ដាដើម្បីបង្អួតបង្ហាញអ្នកទេសចរបាននៅឡើយ ប៉ុន្តែនេះគឺជាគំនិតផ្តួចផ្តើមមួយដ៏ប្រសើរ ដែលគួរតែទទួលបាននូវការលើកទឹកចិត្ត និងការជំរុញផ្សព្វផ្សាយបន្ថែម។ អភិបាលខេត្តបន្ទាយស្រី បានបន្ថែមទៀតថា គ្រាប់ស្វាយចន្ទីគឺជាប្រភេទគ្រាប់ធញ្ញជាតិដែលមានទីផ្សារធំទូលាយ និងសម្បូរបែបខ្លាំងណាស់ ជាពិសេសសម្រាប់អ្នកទេសចរអន្តរជាតិតែម្តងគេអាចយកវាទៅឆឹងជាមួយស្ករត្នោត ស្រោបជាមួយសូកូឡា ធ្វើជានំបង្អែមបានយ៉ាងច្រើនមុខ លីងនឹងអំបិលម្ទេស ឬហូបលេងផ្ទាល់ក៏បាន ហើយគេក៏អាចលក់វាជាប្រអប់ៗ ច្រកវេចខ្ចប់តាមស្តង់ដាត្រឹមត្រូវ ឬលក់រាយជាកំប៉ុងៗក៏ម្យ៉ាង។ វត្ថុធាតុដើមមាននៅជិតដៃរួចជាស្រេចហើយ នៅឡើយតែការចេះយកមកបំលែងកែច្នៃ បន្ថែមតម្លៃ និងប្រែក្លាយឱ្យទៅជាមុខរបរទេ ទោះក្នុងទម្រង់សិប្បកម្មតូចៗក៏បាន ឬចងគ្នាជាសហគមន៍ក៏បាន ធ្វើយ៉ាងណាឱ្យតែទទួលបាននូវប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាព។ ជាចុងក្រោយ អភិបាលខេត្តបន្ទាយស្រីឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា “ខ្ញុំតែងតែសង្ឃឹមថា បងប្អូនអ្នកភូមិកាន់តែច្រើននឹងចូលរួមរុញច្រានកសិផលមួយប្រភេទនេះឱ្យទៅជាអត្តសញ្ញាណថ្មីមួយទៀតរបស់ស្រុកបន្ទាយស្រីដែលនឹងអាចនាំមកនូវចំណូលបន្ថែមដល់សេដ្ឋកិច្ចគ្រួសារ និងបង្កើនភាពទាក់ទាញដល់វិស័យទេសចរណ៍នៅក្នុងស្រុកជឿជាក់ថាផលិតផលមួយនេះមានសក្តានុពលមិនចាញ់ផលិតផលស្ករត្នោតនោះទេ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-30T08:43:54.983Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 189, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
មិនធម្មតា! នៅខែមិថុនារាជធានី-ខេត្ដចំនួន ៦ ទទួលបានគម្រោងថ្មីៗ១៥ មានទុនសរុបជាង១១៨ លាន$
https://business-cambodia.com/articles/new-project-in-six-provinces
កម្ពុជាក្លាយជាទីតាំងទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគ ទាំងនៅក្នុងស្រុក និងក្រៅស្រុក។ ជាក់ស្ដែងនៅក្នុងរយៈមួយខែ មិថុនា ឆ្នាំ២០២២នេះកម្ពុជាទទួលបានគម្រោងថ្មីៗចំនួន ១៥ មានដើមទុនសរុបជាង ១១៨ លានដុល្លារ ហើយថែមទាំងអាចបង្កើតការងាររាប់ពាន់កន្លែងផងដែរ។ តាមការបញ្ជាក់គម្រោងទាំង ១៥ នេះនឹងលេចរូបរាងឡើងនៅក្នុង រាជធានីភ្នំពេញ ខេត្ដកំពង់ស្ពឺ ខេត្ដកំពង់ឆ្នាំង ខេត្ដកណ្ដាល ខេត្ដព្រះសីហ​នុ និងខេត្ដតាកែវ។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនដែលបានវិនិយោគគម្រោងទាំង ១៤ នេះរួមមាន៖ ១. ក្រុមហ៊ុន HAO JIA LI (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់មានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០០កន្លែង។ ២. ក្រុមហ៊ុន BAOSTEEL CAN MAKING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតសំបកកំប៉ុងដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥០,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥៥កន្លែង។ ៣. ក្រុមហ៊ុន GTV MOTOR CO., LTD. គម្រោងបង្កើតរោងចក្រដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ ៦ A និង ៦ B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។ ៤. ក្រុមហ៊ុន  GLOTEC (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃដើមឫស្សី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៤១កន្លែង។ ៥. ក្រុមហ៊ុន  ECKL PACKAGING CO., LTD. គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៣៤កន្លែង។ ៦. ក្រុមហ៊ុន  KONDA FURNITURE CO., LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម (គ្រោងធ្វើពីអាលុយមីញ៉ូម ដែក និងជ័រ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់ចិន ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៥៣កន្លែង។ ៧. ក្រុមហ៊ុន K FINE (CAMBODIA) GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A ផ្លូវពៅរតនា ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២២០កន្លែង។ ៨. ក្រុមហ៊ុន  “AMTO CHEMICAL TECHNOLOGY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។ ៩. ក្រុមហ៊ុន  “Kai Feng Wood Products (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តាបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៦,៦លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។ ១០. ក្រុមហ៊ុន  “MEI AN LEATHERWARE (CAMBODIA) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១០,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០ នាក់។ ១១. ក្រមហ៊ុន  OCEAN FAST (CAMBODIA) FOOTWEAR FACTORY CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩១៤កន្លែង។ ១២. ក្រុមហ៊ុន  CASE SI TRAVEL PRODUCTS CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំណប់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគប្រមាណ ៤,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៤កន្លែង។ ១៣. ក្រុមហ៊ុន SYHJ GARMENT (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩៥៨កន្លែង។ ១៤. ក្រុមហ៊ុន SUNRISE OUTDOORS (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៧កន្លែង។ ១៥. ក្រុមហ៊ុន GOLDEN SUN FASHION APPAREL CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅអគារលេខ ២៦២ C ផ្លូវលេខ ១៣៦ DT ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩២៦កន្លែង៕ អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-30T08:36:49.161Z", "category": "អចលនទ្រព្យ", "views": 7044, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
តើលោកអ្នកដឹងទេថា អត្ថប្រយោជន៍នៃការញ៉ាំទឹកស្ព្រីងប្រូវីដាមានអ្វីខ្លះ?
https://business-cambodia.com/articles/provida-water
អត្ថប្រយោជន៍នៃការញ៉ាំទឹកស្ព្រីងប្រូវីដា មានដូចតទៅ៖                                                                                        អត្ថប្រយោជន៍ទី១ គឺ ប្រភពទឹកធម្មជាតិ៖ទឹកស្ព្រីងប្រូវីដា មានប្រភពទឹកធម្មជាតិមកពីជួរភ្នំស្ថិតក្នុងខេត្តកំពត និងត្រូវបានឆ្លងកាត់តម្រងធម្មជាតិដូចជា ថ្មកំបោរ ថ្មភក់ និងដីឥដ្ឋ មុននឹងផុសឡើងនៅលើជួរភ្នំ។ អត្ថប្រយោជន៍ទី២ គឺ សារធាតុរ៉ែធម្មជាតិ៖ទឹកស្ព្រីងប្រូវីដា ផ្ទុកដោយសារធាតុរ៉ៃជាច្រើនប្រភេទដូចជា សូដ្យូម (ជួយរក្សាតុល្យភាពនៃសារធាតុរាវក្នុងរាងកាយ រក្សាសាច់ដុំ និងសរសៃប្រសាទឲ្យដំណើរការបានយ៉ាងរលូន) ប៉ូតាស្យូម (ជួយកោសិកាទាំងអស់ក្នុងខ្លួនឲ្យដំណើរការប្រក្រតីល្អ) កាល់ស្យូម (ជួយដល់សុខភាពឆ្អឹងឲ្យរឹងមាំ)  និងនីទ្រីត (ជួយរក្សារាងកាយឲ្យមានសុខភាពល្អ និងជួយកំចាត់បាក់តេរីយ៉ាងមានប្រសិទ្ធភាព)។ អត្ថប្រយោជន៍ទី៣ គឺ គុណភាព សុវត្ថិភាព និងស្តង់ដារអន្តរជាតិនៃការផលិត សម្រាប់ការផលិត និងវេចខ្ចប់ ទឹកស្ព្រីងប្រូវីដា គឺគោរពទៅតាមស្ដង់ដារយ៉ាងត្រឹមត្រូវ ដែលត្រូវបានទទួលស្គាល់គុណភាពអន្តរជាតិ ISO 9001: 2015 (ប្រព័ន្ធគ្រប់គ្រងគុណភាព), ISO 22000:2018 (ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ),  HACCP (ប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ), និងGMP (ការអនុវត្តផលិតកម្មល្អ) ពីគណៈកម្មាធិការទទួលស្គាល់គុណភាព ISO នៅប្រទេសអង់គ្លេស។​ ទាំងនេះជាកត្តាធ្វើឲ្យទឹកស្ព្រីងប្រូវីដា មានគុណភាពខ្ពស់ និងពិសាដោយសុវត្ថិភាពបំផុត។ ដើម្បីទទួលបានសុខភាពល្អ លោកអ្នកគួរតែទទួលទានទឹកអោយបានគ្រប់គ្រាន់ និងជ្រើសរើសប្រភេទទឹកដែលមានប្រភពច្បាស់លាស់ មានសារធាតុរ៉ែពីធម្មជាតិ ផលិតឡើងតាមស្ដង់ដារអន្តរជាតិ និងមានគុណភាពខ្ពស់។គិតដល់សុខភាព គិតដល់ប្រូវីដា! ទឹកស្ព្រីងប្រូវីដា ជាជម្រើសដ៏ឆ្លាតវៃសម្រាប់អ្នក និងក្រុមគ្រួសារ។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់៖ ហ្វេសប៊ុកផេក៖ [Provida Water]( https://www.facebook.com/ProvidaWater/) ឬតាមរយៈទូរស័ព្ទលេខ 099 784 078, 087 784 078 និង 088 878 7978។  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-30T07:49:32.392Z", "category": "PR", "views": 704, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
វិស័យធំ២ ដែលរកចំណូលចូលជាតិច្រើនជាងគេរបស់ស្រីលង្កា ត្រូវបង្ខំចិត្តបិទព្រោះតែខ្វះប្រេង
https://business-cambodia.com/articles/sri-lanka-s-two-highest-earning-sectors-forced-to-close-due-to-lack-of-oil
សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា កំពុងតែធ្លាក់ក្នុងស្ថានភាពអាក្រក់បំផុត ដែលនាំឱ្យប្រទេសនេះជំពាក់បំណុលគេជាង ៥១ពាន់លានដុល្លារ ខណៈដែលថ្មីៗប្រទេសស្រីលង្កាក៏កំពុងតែគ្មានប្រេងឥន្ធនៈប្រើរហូតរដ្ឋាភិបាលបានបិទសាលារៀន និងតម្រូវឱ្យប្រជាជនធ្វើការពីផ្ទះដើម្បីសន្សំប្រេងឥន្ធនៈ។ ក្រោយប្រទេសស្រីលង្កាបិទប្រេងឥន្ធនៈ ក៏បានធ្វើឱ្យប៉ះពាល់វិស័យធំៗចំនួន២ដែលខ្លាំងជាងគេនោះគឺវិស័យទេសចរណ៍ និងវិស័យសម្លៀកបំពាក់៖ យោងតាមការចុះផ្សាយចេញពីសារព័ត៌មាន TRT Word បានចុះផ្សាយថា កង្វះខាតប្រេងឥន្ធនៈក៏កំពុងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងប្រទេសផងដែរ។ ហើយចំពោះទេសចរណ៍នេះជាវាប្រភពចំណូលមួយសម្រាប់ប្រទេសដោយសា វាមានចំណែកជិត ១២ភាគរយដើម្បីធ្វើជាប្រភពទុនបំរុងប្តូរប្រាក់បរទេសធំបំផុតទីបីនៃប្រទេសស្រីលង្កា។ អ្នកនាំពាក្យខុទ្ទកាល័យលោក Bandula Gunawardena បានប្រាប់អ្នកសារព័ត៌មានថាក្នុងអំឡុងពេលពីរសប្តាហ៍នៃការផ្អាកការលក់ប្រេងឥន្ធនៈលោកសង្ឃឹមថាអាកាសយានដ្ឋានទាំងអស់នឹងអាចទិញ អាចទិញប្រេងឥន្ធនៈឡើងវិញបាន។ ហើយមូលហេតុដែលធ្វើឱ្យការផ្អាកប្រេងឥន្ធនៈនេះប៉ះពាល់វិស័យទេសចរណ៍នៅប្រទេសស្រីលង្កា ព្រោះប្រទេសត្រូវការប្រេងសម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរណ៍ជូនលេងកន្លែងកំសាន្តនានានៅប្រទេសស្រីលង្កាផ្ទាល់តែម្តង មិនតែប៉ុណ្ណោះសម្រាប់វិស័យអាការណ៍ក៏ប៉ះពាល់ដូចគ្នាព្រោះយើងត្រូវដឹកភ្ញៀវពីប្រទេសផ្សេងមកលេងនៅប្រទេសស្រីលង្កា ហើយបើសិនប្រទេសនៅតែខ្វះប្រេងប្រើបែបនេះនឹងមិនសូវមានជើងហោះហើរហោះមកប្រទេសស្រីលង្កាឡើយដោយក្រុមហ៊ុនផ្សេងខ្លាចមិនភ័យប្រេងចាក់គ្រប់គ្រាន់សម្រាប់ហោះដឹកអ្នកកំសាន្តទៅវិញទៅមក។ ជាមួយគ្នានោះដែរ សម្រាប់វិស័យសម្លៀកបំពាក់វិញនៅពេលដែលប្រទេសលង្កាបានបិទប្រេងឥន្ធនៈក៏ ប៉ះពាល់ទៅលើវិស័យឧស្សាហ៍កម្មដូចជាសម្លៀកបំពាក់ គឺជាវិស័យមួយដែលរកបានប្រាក់ដុល្លារដ៏ធំនៅក្នុងប្រទេសមហាសមុទ្រឥណ្ឌា ហើយនៅពេលនេះត្រូវបានទុកចោលដោយសារខ្វះប្រេងឥន្ធនៈក្នុងរយៈពេលប្រហែលមួយសប្តាហ៍ទៅ ១០ ថ្ងៃ។ សូមបញ្ជាក់ថា ប្រទេសស្រីលង្កាគឺជាអ្នកប្រើប្រាស់ប្រេងម៉ាស៊ូតប្រហែលជាង ៥តោន និងជាអ្នកប្រេងឥន្ធនៈចំនួន៣ តោនក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការដឹកជញ្ជូនរបស់ខ្លួន។ យ៉ាងណាមិញ ប្រទេសស្រីលង្កាក៏ធ្លាប់បានបង្កើនតម្លៃប្រេងឥន្ធនៈដល់ទៅ ២២% បន្ទាប់ពីរដ្ឋមន្ត្រីថាមពលបានព្រមានថាខ្លួនស្ទើរតែអស់ប្រេងឥន្ធនៈនិងម៉ាស៊ូតបន្ទាប់ពីការរំពឹងលើការដឹកជញ្ជូនធ្លាប់បានរំពឹងទុកជាច្រើន ត្រូវបានពន្យាពេល។ជាងនេះផងដែរការបិទប្រេងឥន្ធនៈនេះបានប៉ះពាល់ទៅលើវិស័យឧស្សាហ៍កម្មសម្លៀកបំពាក់ ដែលជាចំណូលដ៏ធំនៅក្នុងប្រទេស ត្រូវបានរាំងស្ទះ ដោយសារកង្វះប្រេងឥន្ធនៈនេះឯង៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-30T06:49:29.033Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 487, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ក្រោយឃើញប្រជាជនស្រីលង្កា ខ្វះស្បៀងអាហារ ពេលនេះប្រទេសមហាយក្សសេដ្ឋកិច្ច ចេញមុខជួយមុនគេ
https://business-cambodia.com/articles/china-help-sri-lanka
ថ្មីៗនេះប្រទេសស្រីលង្កាកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក  បណ្តាលឱ្យបិទសាលារៀន តម្លៃអគ្គិសនីកើនឡើងជាង៨០០% និងគ្មានប្រេងឥន្ធនៈសម្រាប់ប្រើប្រាសនៅក្នុងប្រទេស ។ ដោយទ្រាំមើល​បញ្ហា​នេះពុំ​បាន ពេលនេះ​ចិន​គឺជា​ប្រទេសចេញមុខជួយ​ដំបូង​គេ ​ដែល​បាន​ដឹកជញ្ជូនស្បៀង​រាប់សិប​តោន​ទៅកាន់​ប្រទេស​ស្រីលង្កា នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន  LENGLISHP កាលពីម្សិលមិញនេះ។ សារព័ត៌មានដដែលបានឱ្យដឹងថា ទីក្រុងកូឡុំបូ ថ្ងៃទី ២៩ ខែមិថុនា បរិមាណអង្ករសរុបដែលប្រទេសចិនបានបរិច្ចាគមានចំនួនប្រមាណជា ១.០០០ តោន ប្រគល់ទៅឱ្យក្រសួងអប់រំនៅកំពង់ផែទីក្រុងកូឡុំបូ​ ដើម្បីចែកចាយជូនប្រជាជនស្រីលង្កាដោយផ្ទាល់ ជាពិសេសនោះនិស្សិតតែម្តង ។ លើសពីនេះ កុងតឺន័រចំនួន ៤៨ ដែលត្រូវបានដឹកជញ្ជូនពីប្រទេសចិនត្រូវបានកំណត់គោលដៅទៅកាន់សាលារៀនចំនួន ៧.៩០០ ក្នុងប្រទេសស្រីលង្កា ហើយនឹងគាំទ្រដល់កម្មវិធីអាហារសម្រាប់សាលាដើម្បីផ្តល់អាហារូបត្ថម្ភប្រចាំថ្ងៃដល់កុមារ ១,១លានាក់ រយៈពេលប្រាំមួយខែ។ ឯកអគ្គរដ្ឋទូតចិន Qi Zhenhong បាននិយាយថា ប្រជាជនដែលងាយរងគ្រោះរបស់ប្រទេសស្រីលង្កា ជាពិសេសកុមារមកពីគ្រួសារដែលមានប្រាក់ចំណូលទាប គឺមានការរងគ្រោះខ្លាំងបំផុតនៅក្នុងវិបត្តិសេដ្ឋកិច្ចដែលកំពុងបន្តនៅក្នុងប្រទេសកោះមួយនេះ ។ សូមបញ្ជាក់ថា ដោយសារបច្ចុប្បន្នប្រទេសស្រីលង្ការកំពុងប្រឈមមុខនឹងអតិផរណាខ្ពស់ និងការដាច់ចរន្តអគ្គិសនីរយៈពេលវែងនឹងមានបញ្ហាបិទសាលារៀនព្រមទាំងមានកង្វះខាតប្រេងឥន្ធនៈខ្លាំងបែបនេះហើយ  ទើបប្រជាជននាំគ្នាដល់តវ៉ាជាច្រើនខែ ដែលជួនកាលមានអំពើហិង្សា ដោយអំពាវនាវឱ្យប្រធានាធិបតី Gotabaya Rajapaksa ចុះចេញពីដំណែងផងដែរ ៕ អត្ថបទដោយ៖​​​ នៅ ថាត់សណា 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-30T06:20:53.947Z", "category": "កំពូលអ្នកលក់", "views": 775, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }
មកស្គាល់សេដ្ឋីជួរមុខទាំង១០ របស់ប្រទេសស្រីលង្កា កំពុងក្តាប់ជំនួញគ្រាក់ៗទាំងនេះ
https://business-cambodia.com/articles/10-millionaires-in-sri-lanka-
សេដ្ឋកិច្ចប្រទេសស្រីលង្កាកំពុងដាំក្បាលចុះខ្លាំង និងជួបវិបត្តិធ្ងន់ធ្ងរធ្លាក់ចូលបំណុល៥១ពាន់លានដុល្លារ  ខណៈតម្លៃប្រេងសាំងមានការឡើងខ្ពស់រហូតដល់មានការតម្លើងថ្លៃអគ្គិសនីជាង៨០០% រួមទាំងប្រជាជន២២លាននាក់ខ្វះស្បៀង គ្មានអ្វីហូបចុកគ្រប់គ្រាន់។ ស្ថិតក្នុងស្ថានភាពដ៏វឹកវរនេះ យើងមកស្គាល់ក្រុមសេដ្ឋីស្រីលង្កាមានទ្រព្យច្រើនបំផុត១០រូប ចេញផ្សាយដោយគេហទំព័រ Abeiku.net គិតត្រឹមពាក់កណ្តាលឆ្នាំ២០២២នេះ និងរបរគ្រាក់ៗដែលពួកគេរកស៊ី ជ្រុះបាត់លុយរាប់សិបលាន$ ស្របពេលស្ថាប័ននិងអាជីវកម្មជាច្រើនត្រូវបានបិទទ្វាជាបន្តបន្ទាប់៖ ១/. លោក Dhammika Perera មហាសេដ្ឋីស្រីលង្កាលេខ១ មានទ្រព្យ៤.៥៦ពាន់លានដុល្លារ៖ អ្នកជំនួញវ័យ៥៤ សប្បុរសជន និងអ្នកនរយោបាយរូបនេះ គឺជានាយកប្រតិបត្តិសាជីវកម្ម Vallibel One Group។ គិតត្រឹមឆ្នាំ២០១៣ លោកបានគ្រប់គ្រងក្រុមហ៊ុនដែលបានចុះបញ្ជីចំនួន២៣ និងបានធ្វើការបណ្តាក់ទុនយ៉ាងច្រើននៅក្នុងបច្ចេកវិទ្យាថែទាំសុខភាព។ ២/. លោក S E Captain មហាសេដ្ឋីលេខ២ មានទ្រព្យ ៣ពាន់លានដុល្លារ៖ គឺជាស្ថាបនិកនៃ John Keells Holdings PLC ដែលជាក្រុមហ៊ុនចុះបញ្ជីធំបំផុតរបស់ប្រទេសស្រីលង្កានៅក្នុងផ្សារហ៊ុនកូឡុំបូ ពីការគ្រប់គ្រងសណ្ឋាគារ និងរមណីយដ្ឋាននានាក្នុងប្រទេសស្រីលង្កា និងម៉ាល់ឌីវ ដល់ការផ្តល់កំពង់ផែ ប្រេងសមុទ្រ និងភស្តុភារជាដើម។ ៣/. លោក Harry Jayawardena មហាសេដ្ឋីលេខ៣ មានទ្រព្យ២ពាន់លានដុល្លារ៖ គឺជាអគ្គកុងស៊ុលកិត្តិយសសម្រាប់ប្រទេសដាណឺម៉ាកនៅប្រទេសស្រីលង្កា និងប្រធានក្រុមហ៊ុនរកស៊ីចម្រុះវិស័យ Melstacorp PLC ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំជាងគេទាំង១០ ដែលបានចុះបញ្ជី។ ៤/. លោក Mano Selvanathan អ្នកមានបំផុតលេខ៤ មានទ្រព្យ១៩៥លានដុល្លារ៖ គឺជាអ្នកជំនួញរកស៊ីចម្រុះវិស័យ លោកជាសមាជិកក្រុមប្រឹក្សាភិបាលនៃ Ceybank Asset Management Ltd ជានាយកប្រតិបត្តក្រុមហ៊ុន Carson Cumberbatch PLC Group ជាប្រធានក្រុមហ៊ុន Sellinsing PLC, Sri Krishna Corporation Limited និងជាប្រធានក្រុមហ៊ុន Ceylon Finance and Securities Limited ។ ៥/. លោក Hari Selvanathan អ្នកមានបំផុតលេខ៥ មានទ្រព្យ១៩០លានដុល្លារ៖ គឺជាអ្នកជំនួញ និងជាប្រធាន Bukit Darah PLC ដែលជាក្រុមហ៊ុនកាន់កាប់ផលប័ត្រនៃអាជីវកម្មចម្រុះធ្វើឡើងតាមរយៈដៃគូសហការវិនិយោគ Carson Cumberbatch PLC និង Goodhope Asia។ ៦/. លោក Ashok Pathirage អ្នកមានបំផុតលេខ៦ មានទ្រព្យ១៧០លានដុល្លារ៖ គឺជាអ្នកជំនួញ ជាវិនិយោគិន និងជាប្រធានក្រុមហ៊ុន Access Engineering ក្រុមហ៊ុន Odel Ltd ក្រុមហ៊ុន Asiri Hospitals PLC និងក្រុមហ៊ុន NDB Capital Holdings PLC។ ៧/. លោក Lalith Weeratunga អ្នកមានបំផុតលេខ៧ មានទ្រព្យ១៦៥លានដុល្លារ៖ គឺជាអ្នកជំនួញ និងជាអ្នកនរយោបាយ លោកជាស្ថាបនិកម្នាក់ និងជាប្រធាននៃ LAUGFS Holdings Limited ថ្មីៗនេះត្រូវបានជ្រើសរើសជាប្រធានថ្មីនៃសភាសហគ្រិនវ័យក្មេងលង្កាន (COYLE) នៅឯការប្រារព្ធខួបលើកទី១១ របស់ខ្លួននៅទីក្រុងកូឡុំបូ។ លោកក៏ជានាយកគ្រប់គ្រងក្រុមហ៊ុន Samtessi Brush Manufacturers (Pvt) Limited, និង DSI Samson Group ផងដែរ។ ៨/. លោក Mr. Muzaffar Ali Yaseen អ្នកមានបំផុតទី៨ មានទ្រព្យ១៦៣លានដុល្លារ៖ បុរសវ័យ៧៧ឆ្នាំរូបនេះ គឺជាអ្នកផលិតខ្សែភាពយន្តឥណ្ឌា អ្នករចនាម៉ូដ កវី វិចិត្រករ អ្នកផ្សព្វផ្សាយវប្បធម៌ និងជាបុគ្គលិកលេចធ្លោក្នុងសង្គម។ ៩/. លោក Abbas Akbarally អ្នកមានជាងគេបំផុតទី៩ មានទ្រព្យ១៥០លានដុល្លារ៖ គឺជាប្រធានក្រុមហ៊ុន Akbar Brothers ដែលជាក្រុមហ៊ុនស្រីលង្កាផលិតតែធំបំផុតរបស់ពិភពលោក។ ក្រុមហ៊ុននេះក៏មានប្រតិបត្តិការចម្រុះរកស៊ីលើវិស័យស៊ីម៉ងត៍ ថាមពលខ្យល់ និងវារីអគ្គិសនីផងដែរ។ ១០/. លោក Mr. Anthony Page អ្នកមានជាងគេបំផុតទី១០ក្នុងប្រទេសស្រីលង្កា៖ លោកគឺជាប្រធានក្រុមហ៊ុន Ceylon Theaters Group ដែលគ្រប់គ្រងលើអាជីវកម្មចម្រុះ និងជាក្រុមហ៊ុនសាជីវកម្មធំជាងគេមួយនៅក្នុងប្រទេសស្រីលង្កា។ ចំពោះទ្រព្យសម្បត្តិរបស់លោកពុំមានគេរាយការណ៍ពីចំនួនច្បាស់លាស់នោះទេ៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក» ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 09649973
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-30T04:52:43.095Z", "category": "ភាពជាអ្នកដឹកនាំ", "views": 1030, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
App Store និង Play Store អាចនឹងដកកម្មវិធី TikTok ចេញ ក្រោយស្ថាប័នធំនៅអាមេរិករកឃើញបញ្ហា
https://business-cambodia.com/articles/remove-tiktok
រំលឹកទៅកាលពីឆ្នាំ២០២០ និង ២០២១កន្លងទៅនេះ បណ្តាញសង្គមបង្ហោះវីដេអូខ្លីដ៏មានប្រជាប្រិយភាពមួយរបស់ចិនធ្លាប់ត្រូវបានអតីតប្រធានាធិបតីសហរដ្ឋអាមេរិកគឺ ដូណាត្រាំ ព្យាយាមបិទបណ្តាញសង្គមមួយនេះមិនឱ្យប្រជាជនអាមេរិក ទាញ ( ដោនឡូត) យកមកប្រើប្រាស់បានឡើយ ដោយមូលហេតុនោះគេរកឃើញថាក្រុមហ៊ុនមួយនេះមានជាប់ពាក់ព័ន្ធ ឬលួចបន្លំទិន្នន័យរបស់អ្នកប្រើប្រាស់ នេះបើយោងទៅការចេញផ្សាយដោយសារព័ត៌មាន Forbes ។ ស្រដៀងគ្នានេះផងដែរ យោងទៅតាមការចុះផ្សាយដោយសារព័ត៌មាន Business Insider កាលពីថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុន TikTok ដែលត្រូវបានគេដឹងថាមានក្រុមហ៊ុនមេ Bytedance នៅពីក្រោយខ្នង ត្រូវបានស្ថាប័នធំមួយរបស់អាមេរិកដែលមានឈ្មោះថា FCC កំពុងតែស្នើទៅកាន់ក្រុមហ៊ុនធំៗចំនួនពីរគឺ Google និង Apple ដោយធ្វើការដក កម្មវិធី TikTok ចេញពី App Store និង Play Store ។ ជុំវិញការស្នើឱ្យដកកម្មវិធី TikTok ចេញពី App Store និង Play Storeដោយមូលហេតុ ត្រូវបានគេសង្ស័យថា ក្រុមហ៊ុនមួយនេះ គឺ​មានការប្រមូលទិន្នន័យដ៏ច្រើនពីអ្នកប្រើប្រាស់នៅអាមេរិក ថែមទាំងអាចចូលទៅប្រើប្រាស់ទិន្នន័យសើបអង្កេតទៀត ដែលបណ្តាល​ឱ្យមានផលប៉ះពាល់ខ្លាំងដល់សន្តិសុខជាតិរបស់អាមេរិក ។ យ៉ាងណាមិញក្រុមហ៊ុន Google គឺ Apple មិនទាន់មានសកម្មភាពណាមួយឡើយទៅលើក្រុមហ៊ុន TikTok ពោលគឺគេកំពុងតែមានការតាមដានបន្ថែមទៀត ។ ពាក់ព័ន្ធជាមួយនឹងរឿងខាងលើនេះដែរ ក្រុមហ៊ុន TikTok ឯណេះវិញក៏មានការលើកឡើងយ៉ាងដូច្នេះថា បណ្តាញសង្គមរបស់ខ្លួន គឺកំពុងតែស្ថិតនៅក្នុងការឃ្លាំមើលពីសំណាក់ស្ថាប័នធំៗនៅលើពិភព លោក ដូច្នេះហើយទើបខាងក្រុមហ៊ុន ជ្រើសយកអ្នកជំនាញខ្លាំងដើម្បីជាធានាឱ្យបាននៅសុវត្ថិភាពចំពោះផ្លេតហ្វម ( TikTok ) របស់ខ្លួន។ គួរបញ្ជាក់ផងដែរថា ខាងលើនេះជាករណីសង្ស័យ ដែលគេបានរកឃើញភស្តុតាងមួយចំនួនដែលនឹងអាចចោទប្រកាន់បានទៅលើក្រុមហ៊ុន​ TikTok រីឯក្រុមហ៊ុន Google គឺ Apple នៅមិនទាន់មានការ ឆ្លើយតបនិងសកម្មភាពណាមួយឡើយចំពោះករណីមួយនេះ ។ អត្ថបទដោយ : នៅ ហៀង Tell : 010785134 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-30T04:37:20.283Z", "category": "កំពូលអ្នកលក់", "views": 11686, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }
ស្អែកនេះធនាគារ១៩រួមដៃគ្នាផ្ដល់កម្ចីការប្រាក់ទាបត្រឹមតែ៦.៥% ដល់អ្នករកស៊ីវិស័យ១នេះ
https://business-cambodia.com/articles/loan-with-low-interest-rate-for-tourism-business
អំឡុងកូវីដ១៩ អាជីវកម្មក្នុងវិស័យទេសចរណ៍រងផលប៉ះពាល់ខ្លាំងដូច្នេះរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​បានបញ្ចេញគម្រោងហិរញ្ញប្បទានស្ដារនិងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដោយមានគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១៩ក្នុងស្រុករួមដៃគ្នាផ្ដល់កម្ចីសម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍ក្នុងអត្រាការប្រាក់ចាប់ពី៦.៥%ក្នុងមួយឆ្នាំ។​ បើយោងតាមការលើកឡើងរបស់លោក ស៊ាង វ៉ា មន្រ្តីជាន់ខ្ពស់ផ្នែកផ្ដល់កម្ចីនៃធនាគារ សហគ្រានធុនតូចនិងមធ្យមកម្ពុជាបានឲ្យដឹងថាគម្រោងហិរញ្ញប្បទានស្ដារនិងជំរុញកំណើរក្នុងវិស័យទេសចរណ៍នេះនឹងចាប់ផ្ដើមផ្ដល់កម្ចីចាប់ពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២២នេះតទៅ​ដោយម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍អាចខ្ចីបានរហូតដល់ទៅ៤០ម៉ឺនដុល្លារនិងមានរយៈពេលកម្ចីរហូតដល់ទៅ៧ឆ្នាំ។ គម្រោងហិរញ្ញប្បទានស្ដារនិងជំរុញកំណើរក្នុងវិស័យទេសចរណ៍នេះត្រូវបានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទម្លាក់មកធនាគារសហគ្រាសធុនតូចនិងមធ្យម ហើយធនាគារ សហគ្រាសធុនតូចនិងមធ្យមក៏បានចុះអនុស្សរណៈជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១៩ក្នុងការចូលរួមផ្ដល់កម្ចីនេះទៅកាន់ម្ចាស់អាជីវកម្ម។ ​ គ្រឺះស្ថានហិរញ្ញវត្ថុក្នុងស្រុកដែលចូលរួមផ្ដល់កម្ចីមានដូចជា ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារ ជីបម៉ុង, ធនាគារ APD, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេមា, ធនាគារ PPCBank, ធនាគារអេស៊ីលីដា, ធនាគារស្ថាបនា, ធនាគារកាណាឌីយ៉ា, ធនាគារ FTB, ធនាគារហត្ថា, ធនាគារ ហ្វីលីព, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC, ធនាគារ ABA, ធនាគារ CIMB, ធនាគារ RHB, ធនាគារ PRINCE, ធនាគារវីងនិងធនាគារ Sacombanជាដើមk។ សម្រាប់ម្ចាស់អាជីវកម្មដែលចង់ដឹងព័ត៌មានលម្អិតទាក់ទងនឹងកម្ចីសម្រាប់ជំរុញកំណើនទេសចរណ៍នេះ អាចបញ្ជើញទៅកាន់​សាខាធនាគារដែលផ្ដល់កម្ចីទាំង១៩ដែលបានរៀបរាប់ខាងលើនេះ​ដើម្បគីសាកសួរព័ត៌មានបន្ថែម។ ដើម្បីទទួលបានការចែករំលែកទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគដើម្បីបង្កើនទ្រព្យ បងប្អូនអាចតាមដាន Faebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង។ ខ្ញុំតែងតែចែករំចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគ ដើម្បីបង្កើនទ្រព្យ និងមានវគ្គបង្រៀនវិនិយោគលើផ្សារភាគហ៊ុនផងដែរ។ លេខ Telegram 098808636៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-30T04:31:03.283Z", "category": "ហិរញ្ញវត្ថុ", "views": 3988, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
មកដឹងតម្លៃនៃការចុះបញ្ជីអាជីវកម្មរកស៊ីតាមអនឡាញ ខណៈអាជីវកម្ម៦នេះក្រសួងមិនតម្រូវឲ្យចុះបញ្ជីទេ
https://business-cambodia.com/articles/online-business
ក្រសួងពាណិជ្ជកម្ម បានប្រកាសឲ្យម្ចាស់អាជីវកម្មដែលរកស៊ីតាមប្រព័ន្ធអនឡាញធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ ខណៈតម្លៃសេវាកម្មស្នើរសុំមានតម្លៃ ២០ម៉ឺនរៀល សម្រាប់រូបវន្តបុគ្គល និង៤០ម៉ឺនរៀលសម្រាប់នីតិបុគ្គល ខណៈសុពលភាពមានរយៈពេល២ឆ្នាំ។ តែយ៉ាងណាក៏មានអាជីវកម្មចំនួន ៦ ត្រូវបានក្រសួងធ្វើការលើកលែងក្នុងការចុះបញ្ជីពាណិជ្ជកម្មនេះផងដែរ។ យោងតាមការបញ្ជាក់ពីឯកឧត្ដម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម តាមរយៈក្រសួងព័ត៌មានកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថាអាជីវកម្មដែលមិនតម្រូវឲ្យទៅចុះបញ្ជីអនឡាននេះរួមមាន៖ ១.អាជីវកម្មដែលគ្រាន់តែផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញ ឬសេវា របស់ខ្លួនដូចជា ការផ្សព្វផ្សាយទំនិញកសិផលល្អ ប៉ុន្ដែមិនបានប្រកាសអំពីតម្លៃរបស់ កសិផល។ ២. ការកក់បម្រុងទុកនូវសេវា ដែលមិនមានការកក់ប្រាក់ គឺអាចផ្ដល់ព័ត៌មាន ផ្សេងៗសម្រាប់អតិថិជន ឬអ្នកប្រើប្រាស់។ មានន័យថា មានការជជែកជាមួយអ្នកទិញបាន ប៉ុន្ដែមិនមានសេវាកក់ប្រាក់ឡើយ ជារួមគឺមិនមានបង្កើតសំណើនៃកិច្ចសន្យានោះទេ ដូច្នេះ ក៏មិនចាំបាច់ចុះបញ្ជីនោះដែរ។ ៣. ការលក់ទំនិញ ឬសេវា របស់រូបវន្តបុគ្គល ដែលមាន ផលរបបក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច។ មានន័យថា ប្រសិនបើអ្នករកស៊ី ស្ថិតនៅ ការរកស៊ីក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច (ក្រោម ២៥០លានរៀលក្នុង១ឆ្នាំ)។ ៤. ការលក់ទំនិញ ឬផ្ដល់សេវា ដែលមានលក្ខណៈគ្រួសារតាមរដូវកាល។ ៥. ការលក់ទំនិញជា ស្នាដៃសិល្បៈ។ ៦. ការបង្ហាត់បង្រៀនសិស្ស តាមប្រព័ន្ធអនឡាញជាឯកជន ឬការបង្ហាត់ បង្រៀន ជាសិក្ខាសាលា ជាដើម។ សូមជម្រាបថា ក្រុមហ៊ុន សហគ្រាស ឬបុគ្គលរកស៊ីតាមអនឡាញទាំងអស់ អាចដាក់ពាក្យស្នើសុំនៅនាយកដ្ឋានចុះ បញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឬអាចចូលទៅកាន់ គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មដើម្បីស្វែងរកការស្នើសុំតាមអនឡាញ។ ជាមួយគ្នានេះ បើសិនម្ចាស់អាជីវកម្ម មិនមានការស្នើរសុំ ការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មនោះទេ អាជីវកម្មនោះ នឹងត្រូវទទួលការផាកពិន័យ ជាប្រាក់១០លានរៀល ឬត្រូវបញ្ឈប់អាជីវកម្ម និងអាចមានការផ្តន្ទាទោសដូច មានចែងក្នុង ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។​ ហើយការអនុវត្តការផាក ពិន័យនឹងចាប់ផ្ដើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ៕ អត្ថបទ៖ កឹម ប៊ុនធឿន
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-30T03:16:47.506Z", "category": "ព័ត៌មានថ្មីៗ", "views": 2147, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
អ្នកជំនាញ៣រូបចេញមុខអះអាងព្រមៗគ្នាថា អាមេរិកបានធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចហើយ
https://business-cambodia.com/articles/us-already-in-recession-said-experts
ស្របពេលដែលមនុស្សជាច្រើនកំពុងតែរង់ចាំមើលលទ្ធផលនៃការកែប្រែគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារកណ្ដាលអាមេរិក ថាតើវានឹងធ្វើឱ្យសេដ្ឋកិច្ចប្រសើរឡើងឬថយចុះ ស្រាប់តែមានអ្នកជំនាញ ៤រូបលើកឡើងចំៗថាអាមេរិកបានធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចបាត់ទៅហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន The Star។ បុគ្គលទាំង៤រូបនោះសុទ្ធសឹងតែជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងមានសមត្ថភាពខ្ពស់ក្នុងការវាយតម្លៃស្ថានភាពសេដ្ឋកិច្ច។ ហើយខាងក្រោមនេះជាអ្វីដែលពួកគាត់បានលើកឡើងចំពោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ១. លោក Stephen Moore ជាអ្នកនិពន្ធ និងអ្នកអត្ថាធិប្បាយផ្នែកសេដ្ឋកិច្ចនៅលើទូរទស្សន៍ សេដ្ឋវិទូរូបនេះបានប្រមានថា “សេដ្ឋកិច្ចអាមេរិកធ្លាក់ចូលវិបត្តិហើយ ខណៈGDP ធ្លាក់ចុះ ដោយសារតែសង្វាក់ផ្គត់ផ្គង់ជាប់គាំង អតិផរណាកើនឡើង កង្វះកម្លាំងពលកម្ម និងការអូសបន្លាយរបស់ជំងឺរាតត្បាត”។ ២. អ្នកស្រី Cathie Wood នាយកប្រតិបត្តិក្រុមហ៊ុន Ark Invest វិនិយោគិនរូបនេះបានលើកឡើងថា “បញ្ហាអតិផរណាគឺជារឿងធ្ងន់ធ្ងរលើសអ្វីដែលខ្ញុំធ្លាប់គិត ព្រោះតែវាអូសបន្លាយអស់ពេលជាយូរ ហើយពេលនេះវាកំពុងធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ជាក់ស្ដែងគិតត្រឹមខែឧសភាឆ្នាំ២០២២នេះតម្លៃទំនិញប្រើប្រាស់បានកើនឡើង ៨.៦% បើធៀបនឹងឆ្នាំមុន”។​ ៣. លោក Larry Summers អតីតរដ្ឋមន្ត្រីក្រសួងរតនាគារនៃទីក្រុងNew York អតីតរដ្ឋមន្រ្តីរូបនេះបានបញ្ជាក់ថា “វិបត្តិសេដ្ឋកិច្ចនឹងកើតមាននៅ២ឆ្នាំខាងមុខ ប៉ុន្តែបញ្ហាប្រឈមរបស់សហរដ្ឋអាមេរិកគឺកំពុងតែកើតមានឆាប់ៗនេះហើយព្រោះតែវិត្តិអតិផរណា”។ ជាក់ស្ដែងធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកកំពុងតែរកវិធីសាស្រ្តទប់ទល់ ដើម្បីការពារកុំឱ្យប្រទេសរបស់ខ្លួនធ្លាក់ចូលទៅក្នុងវិបតបតិសេដ្ឋកិច្ច ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអតិផរណាបានអូសបន្លាយពេលមកយូរគ្រាន់បើដែរហើយ ទើបធ្វើឱ្យអ្នកជំនាញសេដ្ឋកិច្ចជាច្រើនមិនមែនត្រឹមតែ៣រូបខាងលើទេដែលសន្និដ្ឋានចំៗថា អាមេរិកកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច៕ អត្ថបទដោយ៖ សូ សុខលី 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-30T01:06:23.920Z", "category": "ហិរញ្ញវត្ថុ", "views": 295, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ដំណឹងល្អ! ថ្ងៃស្អែកក្រុមហ៊ុនធំៗចំនួន ១៥ ប្រកាសជ្រើសរើសបុគ្គលិកសរុបជិត ២ ពាន់នាក់
https://business-cambodia.com/articles/jobs-in-cambodia
ជាឱកាសល្អសម្រាប់បងប្អូន សិស្ស និសិ្សត និងអ្នកដែលកំពុងស្វែងរកការងារធ្វើ ខណៈពេលនេះមានក្រុមធំៗចំនួន ១៥ បានសហការជាមួយ ជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ដល់ឱកាសការងារ ១ ៨៥០ កន្លែង នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ។ បើតាមការបញ្ជាក់ពី NEA ក្រុមហ៊ុនទាំង ១៥ ដែលប្រកាសជ្រើសរើសបុគ្គលិកនេះរួមមាន៖​ ក្រុមហ៊ុនអ៊ីនធឺណិត Online , ផ្សារ​ Lucky , ផ្សារ Makro , ហាងការហ្វេ BROWN ,​ ហាង BonChon , ផ្សារ​ Aeon , ក្រុម GFG Investment , អង្គការ PSE , ធនាគារហត្ថា, ក្រុមហ៊ុន CHAMBLY ,​ ក្រុមហ៊ុន​MASSIVE Distribution , ក្រុមហ៊ុន Bluetronics , ក្រុមហ៊ុន​ BYD , ក្រុមហ៊ុន​ អង្គរគ្រីន។   ដូច្នេះសម្រាប់បងប្អូនដែលកំពុងស្វែងរកការងារធ្វើ ឬ ចង់ផ្លាស់ប្ដូរការងារ អាចត្រៀមប្រវត្ដិរូបសង្ខេប (CV) សម្រាប់ដាក់ពាក្យចូលសម្ភាសន៍ផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន។ ចំពោះទីតាំងសម្ភាសន៍នៅក្នុង អគារទីភ្នាក់ងារជាតិមុខរបរ និង ការងារ ក្នុង បរិវេណក្រសួងការងារ អគារលេខ៣ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ  លោកអ្នកអាចទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh  និងទំព័រ National Employment Agency (អិនអ៊ីអេ ខ្មែរ)៕ អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-29T10:20:16.324Z", "category": "ព័ត៌មានថ្មីៗ", "views": 1414, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
អ្នកជំនាញ បង្ហើបពីទឹកប្រាក់គួរទិញសេវាធានារ៉ាប់រងដើម្បីជៀសបញ្ហាលុយកាក់ក្នុងការរស់នៅ
https://business-cambodia.com/articles/how-much-you-should-pay-for-insurance-service
ការធានារ៉ាប់រងគឺជាផ្នែកសំខាន់សម្រាប់ជីវិតរស់នៅរបស់មនុស្សពោលគឺបើអ្នកគិតគូលើការទិញសេវាធានារ៉ាប់រងមានន័យយថាអ្នកជាមនុស្សដែលគិតគូនិងខ្វល់ខ្វាយពីការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ជីវិតដើម្បីធានានូវស្ថេរភាពហិរញ្ញវត្ថុរបស់ខ្លួនក៏ដូចជាក្រុមគ្រួសារនាពេលអនាគត និងជាពិសេសគឺការទទួលបានសន្តិភាពផ្លូវចិត្ត (ភាពស្ងប់ចិត្ត)។ ទាក់ទងនឹងសេវាធានារ៉ាប់រងនេះដែរ លោក ព្រូ ស៊ីថន ប្រធានគណៈកម្មការអប់រំនៃសមាគម ន៍ធានារ៉ាប់រងកម្ពុជានិងជានាយកជាន់ខ្ពស់គ្រប់គ្រងនាយកដ្ឋានចែកចាយតាមដៃគូធនាគារបានឲ្យដឹងថា ការទិញសេវាធានារ៉ាប់រងអាយុជីវិតនេះ គឺមិនមែនមានលុយចេះតែទិញបាននោះទេពោលគឺប្រហាក់ប្រហែលនឹងការទៅខ្ចីលុយធនាគារដែរ ដោយក្រុមហ៊ុនធានារ៉ាប់រងត្រូវធ្វើការវាយតម្លៃទៅលើស្ថានភាពហិរញ្ញវត្ថុ និងកម្រិតហានិភ័យរបស់អ្នក មុននឹងអនុញ្ញាតឲ្យអ្នកទទួលបានសេវាធានារ៉ាប់រង។ លោកបានឲ្យដឹងទៀតថា ចំពោះការទិញសេវាធានារ៉ាប់ ជាគោលការណ៍គេមិនឲ្យចំណាយលុយទិញធានារ៉ាប់រងលើសពី២០%នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់អ្នកឡើយ។ ឧទាហរណ៍បើអ្នកមានប្រាក់ខែ១ពាន់ដុល្លារ នោះមួយឆ្នាំអ្នកមានចំណូលសរុប១២,០០០ដុល្លារ អ៊ីចឹងដូច្នេះ ទឹកប្រាក់ដែលអ្នកគួរបង់បុព្វលាភធានារ៉ាប់រងក្នុងការទទួលបានសេវាទិញធានារ៉ាប់មិនគួរលើស២,៤០០ដុល្លារឡើយក្នុងមួយឆ្នាំ។ លោកបានពន្យល់ថានៅក្នុងការរស់នៅ ជាធម្មតាមនុស្សចំណាយប្រចាំខែ៨០%នៃចំណូលសរុបទៅលើតម្រូវការផ្សេងៗដូចជា លុយសម្រាប់សន្សំ ការវិនិយោគផ្សេងៗ អាហារហូបចុក ការស្នាក់នៅ ការធ្វើដំណើរ ការកំសាន្ត-ទេសចរណ៍ ការបញ្ជូលកូនទៅថ្លៃសាលាកូន និងការបង់សងធនាគារជាដើម ដែលទាំងនេះគឺសុទ្ធតែជាចំណាយចាំបាច់។ ដូច្នេះបើពួកគាត់យកលុយមកទិញធានារ៉ាប់រងច្រើនពេកឬលើស២០%នៃចំណូលសរុបប្រចាំដែលជាតម្រូវការដ៏សំខាន់មួយទៀត(ក្នុងការការពារហានិភ័យ ការសន្សំសម្រាប់បុត្រធីតា វិនិយោគ និងសន្តិភាពផ្លូវចិត្ត) នោះពួកគាត់អាចនឹងជួបបញ្ហាខ្វះខាតលុយកាក់សម្រាប់យកទៅចំណាយលើរឿងសំខានៗចាំបាច់ដូច ជាបានរៀបរាប់ខាងលើ។ លើសពីនេះ លោក ព្រូ ស៊ីថន បានបង្ហើបទៀតថាបើអ្នកបង់បុព្វលាភធានារ៉ាប់រងទិញសេវាធានារ៉ាប់រងលើសពីចំនួន២០%នៃចំណូលប្រចាំឆ្នាំនោះអ្នកអាចប្រឈមនឹងបញ្ហាមិនមានលទ្ធភាពបង់សេវាធានារ៉ាប់រងសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ដែលជាបញ្ហាមួយដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមិនចង់បានឡើយ។ អាស្រ័យហេតុនេះជាផ្នែកមួយនៃការរៀបចំផែនការហិរញ្ញវត្ថុតាមរយ:ការប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត អតិថិជនអាចពិគ្រោះយោបល់ពិភាក្សាជាមុនដោយមិនគិតថ្លៃជាមួយនឹងមន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងប្រចាំធនាគារដៃគូក្រុមហ៊ុនមេនូឡាយហ្វ៍ (ដូចជាធនាគារ ABA ឬ ស្ថាបនា ជាដើម)។ លើសពីនេះ លោក ព្រូ ស៊ីថន បានបង្ហើបទៀតថាបើអ្នកទិញសេវាធានារ៉ាប់រងលើសពី២០%នៃចំណូលប្រចាំឆ្នាំនោះអ្នកអាចប្រឈមនឹងបញ្ហាមិនមានលទ្ធភាពបង់សេវាធានារ៉ាប់រងសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។ ដើម្បីទទួលបានការចែករំលែកទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគដើម្បីបង្កើនទ្រព្យ បងប្អូនអាចតាមដាន Faebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង។ ខ្ញុំតែងតែចែករំចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគ ដើម្បីបង្កើនទ្រព្យ និងមានវគ្គបង្រៀនវិនិយោគលើផ្សារភាគហ៊ុនផងដែរ។ លេខ Telegram 098808636៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-29T09:58:04.447Z", "category": "ហិរញ្ញវត្ថុ", "views": 1549, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
គ្មានប្រេងថ្មីចូលប្រទេសសូម្បី១តំណក់ធ្វើឱ្យក្រុមហ៊ុនអគ្គិសនីនៅស្រីលង្កាបង្ខំចិត្តឡើងថ្លៃជាង៨០០%
https://business-cambodia.com/articles/sri-lanka-electricity-price-increase-800
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Guardian បានឱ្យដឹងថា ប្រទេសស្រីលង្កា បាននឹងកំពុងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលបានធ្វើឱ្យតម្លៃប្រេងសាំងមានការឡើងខ្ពស់រហូតដល់មានការតម្លើងថ្លៃអគ្គិសនីជាង៨០០% បើធៀបទៅនឹងចំនួនធម្មតា។ យ៉ាងណាមិញ ប្រទេសស្រីលង្កាក៏ធ្លាប់បានបង្កើនតម្លៃប្រេងឥន្ធនៈដល់ទៅ ២២% បន្ទាប់ពីរដ្ឋមន្ត្រីថាមពលបានព្រមានថាខ្លួនស្ទើរតែអស់ប្រេងឥន្ធនៈនិងម៉ាស៊ូតបន្ទាប់ពីការរំពឹងលើការដឹកជញ្ជូនធ្លាប់បានរំពឹងទុកជាច្រើន ត្រូវបានពន្យាពេល។ ជាងនេះផងដែរការបិទប្រេងឥន្ធនៈនេះបានប៉ះពាល់ទៅលើវិស័យឧស្សាហ៍កម្មសម្លៀកបំពាក់ ដែលជាចំណូលដ៏ធំនៅក្នុងប្រទេស ត្រូវបានរាំងស្ទះ ដោយសារកង្វះប្រេងឥន្ធនៈនេះឯង។ គណៈកម្មាធិការប្រើប្រាស់ថាមពលសាធារណៈនៃប្រទេសស្រីលង្កា (PUCSL) បាននិយាយថា ក្រុមប្រឹក្សាភិបាលអគ្គិសនី Ceylon (CEB) បានបាត់បង់ប្រាក់ ៦៥ពាន់លានរូពី (១៨៥ លានដុល្លារ) នៅក្នុងត្រីមាសទីមួយហើយបានស្វែងរកការដំឡើងតម្លៃ៨៣៥ភាគរយ សម្រាប់អ្នកប្រើប្រាស់ថាមពលតិចតួចបំផុតដែលធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ គួរជម្រាបផងដែរថា ដោយសារតែកត្តាកង្វះខាតប្រេងសាំងនេះហើយជាចំណែកដែលរុញច្រានឱ្យមានការតម្លើងថ្លៃភ្លើងអគ្គិសនីដល់ទៅជាង​៨០០%ហើយឈានទៅដល់ការដាច់ចរន្តអគ្គិសនីរយៈពេលវែងផងដែរ៕ អត្ថបទដោយ៖​ ពីង​ ជូអេង ( កូនត្រចៀកកាំ )
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-29T09:53:39.946Z", "category": "ភាពជាអ្នកដឹកនាំ", "views": 5696, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "tiny", "noisy" ] }
មន្ទីរពេទ្យកុមារអង្គរចាប់ផ្តើមអនុវត្ត “ភាគទានអ្នកជំងឺ” ដើម្បីនិរន្តរភាពក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណាដល់កុមារកម្ពុជា
https://business-cambodia.com/articles/angkor-hospital-for-children
សៀមរាប ថ្ងៃទី២៨ មិថុនា ២០២២ មន្ទីរពេទ្យកុមារអង្គរ បានបំរើសេវាពិនិត្យ ព្យាបាល និងថែទាំសុខភាព ដល់កុមារកម្ពុជាប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃ អស់រយៈពេលជាង២០ឆ្នាំកន្លងមកហើយ និងមានផ្តល់សេវាសុខភាពជាច្រើនដែលរួមបញ្ចូលទាំងសេវាពិនិត្យពិគ្រោះជំងឺទូទៅ និង ការពិនិត្យព្យាបាលដោយឯកទេស ដូចជាជំងឺមហារីក ជំងឺទារកទើបកើត និងជំងឺរ៉ាំរ៉ៃមួយចំនួនទៀត។ ជាងនេះទៅទៀត មន្ទីរពេទ្យកុមារអង្គរ ក៏មានកម្មវិធីបណ្តុះបណ្តាលវេជ្ជសាស្ត្រដល់អ្នកជំនាញផ្នែកសុខាភិបាល និងកម្មវិធីអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ផងដែរ។ ដើម្បីធានានូវនិរន្តរភាពបេសកកម្មនៃការផ្តល់សេវាពិនិត្យ ព្យាបាល​ និងថែទាំ សុខភាពទំាងអស់ខាងលើនេះ មន្ទីរពេទ្យកុមារអង្គរ នឹងចាប់ផ្តើមអនុវត្តការបង់ “ភាគទានអ្នកជំងឺ” លើថ្លៃសេវាសុខភាពនៅក្នុងមន្ទីរពេទ្យ ចាប់ពីថ្ងៃទី  ០៧ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ។ សម្រាប់អ្នកដែលមានលទ្ធភាពក្នុងការបង់ភាគទាន មន្ទីរពេទ្យតម្រូវឱ្យមានការបង់ភាគទានសម្រាប់សេវាពិគ្រោះជំងឺក្រៅ និងអ្នកជំងឺសម្រាកពេទ្យ។ សម្រាប់សេវាពិគ្រោះជំងឺក្រៅថ្លៃភាគទានគឺមានចំនួន ២០ ០០០ (ពីរម៉ឺន) រៀល ឬ ៥ (ប្រាំ) ដុល្លារក្នុងការមកពិនិត្យម្តង និងសេវាសម្រាកពេទ្យ ភាគទាន ក៏មានចំនួន ២០ ០០០ (ពីរម៉ឺន) រៀល ឬ ៥ (ប្រាំ) ដុល្លារ ក្នុងមួយយប់។ “ការបង់ភាគទាននេះនឹងមិនធ្វើឲ្យមានការកែប្រែលើសេវាសុខភាពដែលអ្នកជំងឺទទួលឡើយ។” លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍។ “ មន្ទីរពេទ្យនឹងនៅតែបន្ដផ្ដល់សេវាសុខភាពប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណាដដែល តាមរយៈការថែទាំប្រកបដោយការយកចិត្តទុកដាក់ដូចគ្នាចំពោះកុមារទាំងអស់ ដែលត្រូវការសេវាពីមន្ទីរពេទ្យយើង ដោយមិនគិតពីស្ថានភាពជីវភាពគ្រួសារឡើយ” អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមន្ទីរពេទ្យកុមារអង្គរពឹងផ្អែកទៅលើជំនួយសប្បុរសធម៌ទាំងក្នុង និងក្រៅប្រទេស។ ខណៈពេលដែលជំនួយក្រៅប្រទេសមានការធ្លាក់ចុះ បុគ្គលិកនៅក្នុងប្រទេសបានចាប់ផ្តើមស្វែងរកជំនួយសប្បុរសធម៌បន្ថែមនៅក្នុងប្រទេស ក៏ប៉ុន្តែមន្ទីរពេទ្យនៅតែមានឧបសគ្គមួយចំនួនក្នុងការស្វែងរកជំនួយសរុបដើម្បីដំណើរការមន្ទីរពេទ្យពីមួយឆ្នាំទៅមួយឆ្នាំ។ ភាគទានអ្នកជំងឺគឺជាវិធីសាស្ត្រមួយក្នុងការលើកទឹកចិត្តឱ្យប្រជាជនខ្មែរគ្រប់រូបចេះជួយគ្នាទៅវិញទៅមក ដោយអ្នកដែលមានលទ្ធភាពជួយដល់អ្នកដែលមិនមានលទ្ធភាព។ តាមរយៈការរួមគ្នារបស់យើងទាំងអស់គ្នា យើងអាចជួយឱ្យមន្ទីរពេទ្យកុមារអង្គរបន្តបើកទ្វារ ព្យាបាលអ្នកជំងឺក្នុងរយៈពេលយូរអង្វែង និងបន្តជួយសង្គ្រោះ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាពសម្រាប់កុមារកម្ពុជា។ មន្ទីរពេទ្យកុមារអង្គរនៅតែបន្តពិនិត្យថែទាំអ្នកជំងឺដោយឥតគិតថ្លៃ ចំពោះអ្នកជំងឺដែលមានប័ណ្ណក្រីក្រ ឬ ប័ណ្ណមូលនិធិសមធម៌សុខភាព និងអ្នកជំងឺដែលមានការបញ្ជាក់ពីភាពក្រីក្រ ដោយក្រុមបុគ្គលិកសង្គមកិច្ចរបស់មន្ទីរពេទ្យកុមារអង្គរ។ ទោះបីជាអ្នកជំងឺដែលមានលទ្ធភាព ឬមិនមានលទ្ធភាពបង់ភាគទាន ក៏មន្ទីរពេទ្យកុមារអង្គរនៅតែបន្តធ្វើការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពដល់កុមារ ប្រកបដោយគុណភាព និងក្តីមេត្តាករុណាដូចៗគ្នា។ មន្ទីរពេទ្យកុមារអង្គរនៅតែត្រូវការការបរិច្ចាគ គាំទ្រពីសប្បុរសជន ដើម្បីបន្ធូរបន្ថយការចំណាយទាំងស្រុងនៃថ្លៃសេវាពិនិត្យថែទាំសុខភាព ដោយចំណាយមួយភាគធំគឺជាការចូលរួមចំនែកពីសប្បុរសជននានាតាមរយៈការបរិច្ចាគដដែល។ “យើងសង្ឃឹមជឿជាក់ថាអាណាព្យាបាលអ្នកជំងឺទាំងអស់ដែលមានលទ្ធភាពបង់ភាគទាន នឹងចូលរួមចំណែកជាមួយពួកយើងដើម្បីគាំទ្រដល់ការអភិវឌ្ឍបន្តទៀតនូវសេវាថែទាំសុខភាពប្រកបដោយឯកទេស គុណភាពខ្ពស់ និងក្តីមេត្តាករុណា ដល់កុមារកម្ពុជាគ្រប់រូប” លោក ឈឹម សូវង្ស អនុប្រធានការិយាល័យ ហិរញ្ញវត្ថុនៃមន្ទីរពេទ្យកុមារអង្គរមានប្រសាសន៍ចែករំលែក។ មន្ទីរពេទ្យកុមារអង្គរផ្សព្វផ្សាយអំពីការផ្លាស់ប្តូរនេះដល់សាធារណៈជនដើម្បីជាព័ត៌មានដល់អាណាព្យាបាល និងអ្នកថែទាំកុមារទាំងអស់ ឲ្យបានជ្រាបថាសេវាពិនិត្យ ព្យាបាល និង ថែទាំសុខភាពនៃមន្ទីរពេទ្យកុមារអង្គរ នៅតែបន្តផ្តល់ជូនដល់កុមារគ្រប់រូប ទោះបីពួកគេមាន ឬគ្មានលទ្ធភាពក្នុងការបង់ភាគទានក៏ដោយ។ អាណាព្យាបាល អ្នកជំងឺ និងអ្នកជំនាញផ្នែកសុខភាព ដែលមានចម្ងល់ ចង់សាកសួរព័ត៌មានបន្ថែម អំពីសេវាកម្មរបស់មន្ទីរពេទ្យកុមារអង្គរ អាចចូលមើលនៅលើគេហទំព័រ www.angkorhospital.org/patients ។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-29T09:48:02.441Z", "category": "PR", "views": 121, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy" ] }
ច្រកផ្លូវធំៗទាំង៦ ប្រើអាជីពរបស់អ្នកឲ្យដូច CEO មានទ្រព្យរាប់ពាន់លានដុល្លារ
https://business-cambodia.com/articles/6-ways-to-run-your-career-like-a-billionaire-ceo
តើអ្នកធ្លាប់មានក្តីប្រាថ្នាចង់ក្លាយជា CEO ឬសហគ្រិនដ៏លេចធ្លោម្នាក់ដែរឬទេ? តួនាទីនេះអាចជាក្តីស្រមៃសម្រាប់មនុស្សភាគច្រើន ខណៈមានមនុស្សតិចតួចបំផុតដែលបានបំពេញការងាររាប់ឆ្នាំ មានបទពិសោធន៍ចាស់វស្សា និងកត្តាអំណោយផលជាច្រើនផ្សេងទៀត ទើបអាចមានសមត្ថភាពឡើងដល់ចំណុចកំពូល។ ប៉ុន្តែចូរកុំបារម្ភអី ខាងក្រោមនេះជាច្រកផ្លូវធំៗទាំង៦ ជួយអ្នកអាចក្លាយជា CEO នៃអាជីពរបស់អ្នក ហើយធ្វើការដូចមហាសេដ្ឋីធ្វើ៖ ១/. បង្កើតផាសុខភាពក្នុងការសម្រេចចិត្តឲ្យដូច CEO៖ ក្នុងនាមជា CEO ម្នាក់វាជារឿងសំខាន់ក្នុងការប្រមូលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ សួរសំណួរ និងពិចារណាអំពីលទ្ធផលដែលអាចកើតឡើងនៃការសម្រេចចិត្ត។ បន្ទាប់មកនៅចុងបញ្ចប់ នាយកប្រតិបត្តិត្រូវតែធ្វើការសម្រេចចិត្ត ហើយរស់នៅជាមួយនឹងជម្រើសដែលគាត់បានធ្វើ។ ២/. CEO ពិចារណាទាំងរយៈពេលខ្លី និងរយៈពេលវែង៖ ប្រសិនបើ CEO មានបំណងចង់ទទួលបានភាពជោគជ័យប្រកបដោយនិរន្តរភាព នាយកប្រតិបត្តិដ៏ល្អម្នាក់ត្រូវរក្សាជើងម្ខាងឱ្យរឹងមាំក្នុងបច្ចុប្បន្នកាល ហើយជើងម្ខាងទៀតប្រឈមមុខនឹងអនាគតដោយអារម្មណ៍រំពឹងទុក ។ ការរស់នៅក្នុងបច្ចុប្បន្ន និងអនាគត នឹងជួយអ្នកត្រៀមខ្លួនរួចរាល់តតាំងបញ្ហានានា និងចាប់ឱកាសបានទាន់ពេលវេលា។ ៣/. CEO បន្តរៀន និងអភិវឌ្ឍជំនាញថ្មីៗ៖ CEO ពូកែមិនអាចនៅទ្រឹងមួយកន្លែងបានទេ ព្រោះអ្នកនឹងដើរក្រោយគេមិនខាន។ អ្នកត្រូវឆ្លៀតពេលខ្លះដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងដូចជា រៀនជំនាញថ្មីៗ បណ្តុះជំនាញទន់បន្ថែម ឬជំនាញទំនាក់ទំនងជាដើម។ មិនថាអ្វីក៏ដោយក្នុងនាមជា CEO ត្រូវការពេលវេលាដើម្បីកែលម្អនិងពង្រឹងសមត្ថភាពខ្លួនជាបន្តបន្ទាប់។ ៤/. CEO សេពគប់ជាមួយមនុស្សឆ្លាត ហើយស្វែងរកដំបូន្មានល្អៗ៖ ប្រសិនបើសង្គមវិនិច្ឆ័យយើងដោយក្រុមហ៊ុនដែលយើងធ្វើការ នោះពិភពជំនួញវិនិច្ឆ័យយើងតាមរយៈមនុស្សដែលយើងជួល និងសេពគប់ជាមួយ។ CEO ឆ្លាតវៃចេះជ្រើសរើសមនុស្សជុំវិញខ្លួនដែលអាចជួយផ្តល់ដំបូន្មានល្អៗ ឬធ្វើជាបុគ្គលគំរូ។ ក្នុងនោះអ្នកក៏គួរដឹងពីក្រុមមនុស្សដែលមិនគួរនៅក្បែរផងដែរដូចជា ជនទាញអ្នកឲ្យខាតប្រយោជន៍ កែងបន្លំអ្នក ឬនាំអ្នកឲ្យខូចកេរ្តិ៍ឈ្មោះជាដើម។ ៥/. CEO ដឹងពីរបៀបនិយាយថា «ទេ»៖ រាល់ពេលដែលអ្នកនិយាយថា "បាទ" ចំពោះរឿងមួយ អ្នកកំពុងនិយាយថា "ទេ" ចំពោះអ្វីផ្សេងទៀត។ នៅពេលឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ Apple លោក Steve Jobs ធ្លាប់បាននិយាយថា៖ «ខ្ញុំមានមោទកភាពចំពោះរឿងជាច្រើនដែលយើងមិនបានធ្វើដូចអ្វីដែលយើងបានធ្វើ។ ការច្នៃប្រឌិតដ៏អស្ចារ្យគឺកើតចេញពីការនិយាយពាក្យថា "ទេ" ចំពោះរឿងមិនសំខាន់រាប់ពាន់»។ ៦/. CEO មាន​ភាព​ធន់ ​ការ​តស៊ូ​ជំនះ​ឧបសគ្គ និង​ដោះស្រាយ​ជម្លោះ៖ អ្នកដឹកនាំគ្រប់រូបនឹងជួបទុក្ខលំបាក ភាពអត់ធ្មត់ និងការប្រកាន់ចិត្តជាកណ្តាល រួមទាំងសមត្ថភាពក្នុងការវិនិច្ឆ័យជម្លោះ គឺជារឿងសំខាន់បំផុតមួយ។ អ្នកត្រូវរៀនពីវិធីសាស្ត្រកាត់បន្ថយជម្លោះ និងដោះស្រាយតាមរបៀបការទូត។ ប្រសិនបើស្ថាប័នរបស់អ្នកមានជម្លោះផ្ទៃក្នុង ឬជាមួយដៃគូសហការតើអ្នកនឹងមានដំណោះស្រាយបែបណា? អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក» ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-29T08:53:49.192Z", "category": "ភាពជាអ្នកដឹកនាំ", "views": 398, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
ធនាគារ វីង បរិច្ចាគថវិកា២០លានរៀលដល់មន្ទីរពេទ្យកុមារអង្គរ
https://business-cambodia.com/articles/wing-bank-donates-20-million-riels-to-angkor-hospital-for-children
ធនាគារ វីង បន្ត​គាំទ្រមន្ទីរពេទ្យ​កុមារ​អង្គរដើម្បីប្រារព្ធកម្មវិធី “បុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី៩” និង​មិនគិតថ្លៃសេវាសម្រាប់អតិថិជនធនាគារវីងទាំងអស់ដែលធ្វើការបរិច្ចាគ។ ភ្នំពេញ ថ្ងៃទី២៩  ខែមិថុនា ឆ្នាំ ២០២២ – ធនាគារវីងព្រមទាំងបុគ្គលិក ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដៃគូនានា និងអតិថិជនរបស់ធនាគារ វីង បានចូលរួម និងបរិច្ចាគទឹកប្រាក់ចំនួនប្រមាណ ៣២,៥ លានរៀល ក្នុងកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កាលពីថ្ងៃទី២៦ ខែមិថុនានេះ។ ក្នុងនោះធនាគារ វីង បានឧបត្ថម្ភទឹកប្រាក់ចំនួន២០លានរៀល។ មន្ទីរពេទ្យកុមារអង្គរ បាននាំមកនូវក្តីសង្ឃឹមដល់ឪពុកម្តាយជាច្រើនរូប តាមរយៈការផ្តល់សេវាព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធភាព និងមិនយកថ្លៃសេវាដល់កុមារកម្ពុជា។ ទោះបីយ៉ាងណាក៏ដោយ ក្រោយភាពជោគជ័យទាំងនេះ មន្ទីរពេទ្យកំពុងប្រឈមនឹងបញ្ហាអស្ថិរភាពហិរញ្ញវត្ថុ។ លោក ហោ ប៊ុនថែ អគ្គនាយករង​ធនាគារ​វីង បានមានប្រសាសន៍ថា៖ “មន្ទីរពេទ្យកុមារអង្គរ បានក្លាយជាក្តីសង្ឃឹមរបស់ឪពុកម្តាយទូទាំងប្រទេស ដែលផ្តល់ការព្យាបាលដល់កូនៗដ៏មានប្រសិទ្ធភាព និងមិនមានការរើសអើង។ ខ្ញុំសង្ឃឹមថា ការបរិច្ចាគនេះនឹងជួយឲ្យមន្ទីរពេទ្យបន្តផ្តល់សេវាព្យាបាលថែទាំដោយឥតគិតថ្លៃ ដល់កុមារកម្ពុជាបានកាន់តែច្រើន និងប្រសើរថែមទៀត។” លោក ហោ ប៊ុនថែ បានបន្តថា​៖ “ខណៈពេលនេះ តាងនាមឲ្យថ្នាក់ដឹកនាំធនាគារ វីង ខ្ញុំសូមសម្តែងការកោតសសើរចំពោះទឹកចិត្ដ និងការខិតខំប្រឹងប្រែងរបស់ម្ចាស់ជំនួយ លោកគ្រូ អ្នកគ្រូពេទ្យដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ដ និងធនធានសម្រាប់បុព្វហេតុដ៏សម្បុរសនេះ។” សប្បុរសជនទាំងឡាយអាចបន្តចូលរួមឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ បានយ៉ាងងាយស្រួល និងមិនអស់ថ្លៃសេវា ជាមួយភ្នាក់ងារវីងជាង ១០៨០០ កន្លែងទូទាំងប្រទេស ឬអាចបរិច្ចាគថវិកាតាមរយៈកម្មវិធីវីងប៊ែងអេប ដោយគ្រាន់តែចូលទៅកាន់មុខងារ ‘សប្បុសធម៌’ បន្ទាប់មក ‘បរិច្ចាគ’ និងជ្រើសរើស ‘មន្ទីរពេទ្យកុមារអង្គរ’ ជាមួយលេខកូដ ៩១២២ (ប្រាក់រៀល) ឬ ៨១២២​ (ប្រាក់ដុល្លារ)។ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរបានមានប្រសាសន៍ថា៖ “ការចូលរួមបរិច្ចាគរបស់លោកអ្នកបានផ្តល់ការគាំទ្រយ៉ាងចាំបាច់ដល់ការថែទាំកុមារកម្ពុជា ជាពិសេសវាពិតជាសំខាន់ណាស់ក្នុងខណៈពេលដែលប្រទេសកំពុងងើបពីវិបត្តិជំងឺរាតត្បាត។” ដោយមានការទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់មន្ទីរពេទ្យ ក្នុងការជួយកុមារជាង ៤០០ នាក់ជាប្រចាំថ្ងៃ  អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវ ម៉ៅ ចំណាន ជាអគ្គនាយិកាប្រតិបត្តិការនៃ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង ធនាគារ វីង បានចូលរួមគាំទ្រមន្ទីរពេទ្យកុមារអង្គរ និងបុព្វហេតុកិច្ចការសប្បុរសធម៌ជាច្រើនផ្សេងទៀតក្នុងប្រទេសកម្ពុជាជាយូរយាណាស់មកហើយ។  ឆ្នាំ ២០២២ នេះជាឆ្នាំទី៣ ដែលធនាគារវីងបានគាំទ្រយុទ្ធនាការរៃអង្គាសថវិការរបស់មន្ទីរពេទ្យកុមារអង្គរ តាមរយៈប្រព័ន្ធអេកូឡូស៊ីរបស់ ធនាគារ វីង៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-29T08:40:08.347Z", "category": "PR", "views": 81, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
រំភើបណាស់! ក្រុមហ៊ុនកូរ៉េ នឹងចាប់ដៃគ្នាជាមួយក្រសួងកសិកម្មបណ្តុះជំនាញ២ ជូនកសិករនៅកម្ពុជា
https://business-cambodia.com/articles/ministry-of-agriculture-to-train-two-cambodian-farmers
កាលពីថ្មីៗកន្លងទៅនេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបបណ្ឌិត Jae-Jin Chang ដែលជានាយកក្រុមហ៊ុន OrientCam Co., Ltd ល្បីឈ្មោះមួយនៅក្នុងប្រទេសកូរ៉េ នៅក្នុងជំនួបនេះផងដែរ គឺធ្វើឡើងដើម្បីបណ្តុះជំនាញធំៗ២ព្រមទាំងបង្រៀនពីបច្ចេកទេសថ្មីៗជូនដល់និស្សិតខ្មែរនិងកសិករនៅកម្ពុជា។ នៅក្នុងជំនួបខាងលើ នាយកក្រុមហ៊ុន OrientCam Co., Ltd បាននិយាយថា ក្រុមហ៊ុនរបស់លោកមានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើការបណ្តុះបណ្តាលទាក់ទងជំនាញ២ ដែលទី១នោះគឺជំនាញផលិតកម្មសត្វ និងជំនាញទី២គឺសុខភាពសត្វ ដល់និស្សិតសកលវិទ្យាល័យ និងវិទ្យាស្ថានកសិកម្ម និងអ្នកពាក់ព័ន្ធនឹងចិញ្ចឹមសត្វនិងផលិតកម្មសត្វផងដែរ។ លោកបាននិយាយបន្តថា នៅកូរ៉េមានសាកលវិទ្យាល័យផ្សព្វផ្សាយកសិកម្មដ៏ល្បី មានតួនាទីជួយបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសដើម្បីបំពេញបន្ថែមជំនាញបច្ចេកទេសថ្មីៗទាក់ទងវិស័យផលិតកម្មសត្វ និងសុខភាពសត្វជូនដល់អ្នកចិញ្ចឹមសត្វ និងមន្រ្តីជំនាញ។ ហេតុនេះ ក្រុមហ៊ុនចង់សហការជួយបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វនេះ។ ដើម្បីឲ្យកាន់តែយល់ ដឹងឲ្យបានស៊ីជម្រៅទាក់ទងសាវតា សមត្ថភាព សក្តានុពល និងនវានុវត្តន៍ថ្មីៗដែល ក្រុមហ៊ុន  មានមូលដ្ឋាននៅកូរ៉េបាននិងកំពុងអនុវត្ត ទន្ទឹមនឹងនេះ Dr. CHANG បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្រ្តី   និងសហការីពាក់ព័ន្ធទៅធ្វើទស្សនកិច្ច សិក្សាស្វែងយល់បន្ថែមអំពីក្រុមហ៊ុន ក្នុងពេលឆាប់ៗខាងមុខ។ នៅក្នុងជំនួបនោះផងដែរឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានមានប្រសាសន៍ថា បច្ចុប្បន្ននិស្សិតក៏ដូចជាកសិករនៅកម្ពុជាគឺនៅមានចំណុចខ្វះខាតលើការងារបច្ចេកទេស និងការអនុវត្តជាក់ស្តែង និងការងារស្រាវជ្រាវ ជាច្រើន ក្នុងខ្សែច្រវ៉ាក់ផលិតកម្មសត្វនៅកម្ពុជាដូច្នេះ បើកិច្ចសហប្រតិបត្តិការនេះដំណើរការល្អ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថាពួកគាត់នឹងមានឱកាសទៅចូលរួមវគ្គបណ្តុះ បណ្តាលដើម្បីបង្កើនសមត្ថភាពលើជំនាញរបស់ខ្លួនបន្ថែមដែលជាទុនដ៏សំខាន់សម្រាប់អភិវឌ្ឍខ្លួនគាត់ផ្ទាល់ ក៏ដូចជាអភិវឌ្ឍវិស័យផលិតកម្មសត្វ និងសុខភាពសត្វរបស់កម្ពុជាផងដែរនាពេលអនាគត។ គួរជម្រាបថា ចំណុចសំខាន់មួយទៀត ដោយសារកម្ពុជាពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើទៅលោកនាយកប្រតិបត្តិក្រុមហ៊ុនឲ្យជួយពិនិត្យលទ្ធភាពធ្វើការបណ្តុះបណ្តាលមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វលើការផលិតវ៉ាក់សាំងការពារជំងឺឆ្លងសត្វផងដែរ៕ អត្ថបទដោយ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-29T07:19:53.573Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 397, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ប្លែកណាស់! ល្បីតែគេយកជ្រូកមកខ្វៃ តែបុរសម្នាក់នេះយកត្រីមកខ្វៃ មួយថ្ងៃៗលក់ដាច់រហូតរាប់រយក្បាល
https://business-cambodia.com/articles/stree-food-in-thailand
ធ្លាប់តែឃើញគេយកជ្រូកមកខ្វៃ ដែលភាគច្រើនគេល្បីជ្រូកកណ្តុរខ្វៃ កំពុងតែលក់នៅលើបណ្តាញសង្គមព្រោងព្រាត ប៉ុន្តែពេលនេះគេអាចច្នៃត្រីអណ្តែងមកខ្វៃ ដែលមើលទៅវាប្រហាក់ប្រហែលជាមួយនឹងទាខ្វៃនិងជ្រូកខ្វៃដូច្នេះដែរ ។ តួយ៉ាងបើយោងទៅតាមផេកផ្លូវការដែលមានឈ្មោះថា Bangkok Foodie ដែលមានអ្នក Like និង Follow ជាង១ លាននាក់ បានផុសវីដេអូមួយប្រមាណជា ៤នាទី ដែលបង្ហាញពីសកម្មភាពបុរស់ម្នាក់ដែលលក់អាហារតាមដងផ្លូវ ( Street Food ) នៅក្នុងទឹកដីប្រទេសថៃ ។ នៅក្នុងវីដេអូខាងលើដដែលបានបង្ហាញទៀតថា បុរស់ម្នាក់នោះគាត់បានយកត្រីមួយប្រភេទ ដែលនៅខ្មែរយើងហៅថា ត្រីអណ្តែង មកច្នៃធ្វើជាត្រីខ្វៃ ដោយដំបូងឡើយគេយកត្រីនោះទៅប្រឡាក់គ្រឿងដើម្បីឱ្យវាចូលជាតិបានល្អ បន្ទាប់មកគេដោតព្យួត្រីនៅផ្នែកខាងក្បាលដាក់តម្រាបចូលទៅក្នុងពាង បន្ទាប់មកទៀតគេដាក់ភ្លើងចូលដូចទៅនឹងគេយកទា និងជ្រូទៅខ្វៃដែរ ហើយប៉ុន្មាននាទីក្រោយមកដល់ពេលកំណត់ គេបានដកត្រីនោះចេញពីពាងខ្វៃ ដែលមើលទៅត្រីមានសភាពស្បែកពណ៌ក្រហម ថែមទាំងក្រៀម ដូចជ្រូខ្វៃអញ្ចឹង ។ គួរបញ្ជាក់ផងដែរថា បើគេនិយាយពី Street Food មនុស្សជាច្រើនប្រហែលជាគិតទៅដល់ប្រទេសថៃមុនគេ ដោយសារ តែប្រទេសមួយនេះមានភាពល្បីល្បាញផ្នែកចំណីអាហារ ពោលគឺមានម្ហូបអាហារប្លែកៗរាប់សិបមុខ ។ ហើយខាងលើនេះគ្រាន់តែជាគំនិតថ្មីមួយ ប្រសិនបើទាំងអស់គ្នាកំពុងតែជាអ្នកបម្រើសេវាកម្មលក់ម្ហូបអាហារ គួរតែរៀនច្នៃមុខម្ហូបឱ្យបានប្លែកៗ មានច្រើនជម្រើសសម្រាប់អ្នកទទួលទាន ទើបមានអ្នកចាប់អារម្មណ៍ច្រើន ។ អត្ថបទដោយ ៖ នៅ ​ហៀង Tell : 010785134
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-29T07:19:48.353Z", "category": "កំពូលអ្នកលក់", "views": 631, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មានដី១ហិកតាកុំទុកទំនេរចោល! នេះជាក្បួនច្នៃដីឱ្យកើតចំណូលជារៀងរាល់ខែ មិនខ្វល់រឿងខ្វះខាត
https://business-cambodia.com/articles/1-hectare-of-land
នៅក្នុង​ប្រទេសកម្ពុជាសព្វថ្ងៃនៅមានដីទំនេរទុកចោលច្រើន។ ជាក់ស្ដែងមានមនុស្សមួយចំនួនចូលចិត្តទុកដីឱ្យទំនេរចោលខណៈខ្លះទៀតរងចាំឱ្យដីឡើងថ្លៃហើយទុកលក់យកចំណេញតែម្តង។ ប៉ុន្តែត្រូវដឹងថាដីឡើងថ្លៃអាស្រ័យទៅលើទីផ្សារប៉ុណ្ណោះ ចំណែកដីដែលជួយបង្កើតចំណូលគឺអាស្រ័យទៅលើគំនិតរបស់លោកអ្នក។ ថ្ងៃនេះ​Business Cambodia នឹងលើកយកចំណុចមួយចំនួន ​ដែលធ្វើឱ្យដីរបស់លោកអ្នកជួយរកចំណូលមកឱ្យបាន​។ ១. ដាំដំណាំនិងការចិញ្ចិមសត្វ ដែលជាតម្រូវការទីផ្សារ ពេលដែលអ្នកមានដី ហើយច្នៃដីនោះសម្រាប់ដាំដំណាំ ឬចិញ្ចឹមសត្វ នោះវានឹងជួយបង្កើតចំណូលដល់អ្នកពុំខាន។ ក៏ប៉ុន្ដែប្រសិនបើដាំដំណាំហើយមិនគិតរឿងទីផ្សារវាក៏មិនមែនជារឿងល្អនោះដែរ។ ដូច្នេះរឿងដែលចំបាច់បំផុតគឺលោកអ្នកគួរមើលថា តើទីផ្សារបច្ចុប្បន្នកំពុងតែ ពេញនិយមទៅលើវិញ។ ហើយចំពោះការចិញ្ចឹមសត្វក៏ដូចគ្នា គឺត្រូវមើលទៅលើតម្រូវការរបស់ទីផ្សារ។ ជាក់ស្ដែងតម្រូវការដែលកំពុងពេញនិយមសព្វថ្ងៃគឺ ការដាំទុរេ​ រីឯការចិញ្ជិមសត្វគោក៏កំពុងមានទីផ្សារយ៉ាងសកម្មផងដែរ។ ២. យកដីទាំងនោះធ្វើជាប្រព័ន្ធកសិកម្មចម្រុះ ប្រព័ន្ធកសិកម្មចម្រុះមានន័យថា គឺជាការអនុវត្តបច្ចេកទេសផ្សេងគ្នានៅលើដីតែមួយ។ មានដូចជាការចិញ្ចឹមត្វ ការដាំដំណាំចម្រុះជាដើម។ ហើយការអនុវត្តកសិកម្មចម្រុះគឺមានច្រើនសណ្ឋានដោយផ្អែកទៅតាមលក្ខណៈ អាកាសធាតុ ដី និង ធនធានដែលកសិករមាន។ ជាក់ស្ដែងមានកសិករមួយចំនួនបានអនុវត្តប្រព័ន្ធនេះ កំពុងទទួលបានភាពជោគជ័យផងដែរ។ ដោយក្នុងដី ១ ហិតា គេបានបែងចែកដី ជាផ្នែកៗសម្រាប់ការធ្វើកសិកម្មរបស់ខ្លួន មានដូចជាសួនបន្លែចម្រុះ រោងចិញ្ចឹមសត្វ   ផ្លែឈើហូបផ្លែ និងផ្នែកសំខាន់មួយទៀតគឺ ជីកស្រះចិញ្ចឹមត្រី។ ចំណុចខាងលើនេះអាចថាតិចក៏ប៉ុន្តែប្រសិនបើលោកអ្នកអនុវត្តត្រូវគឺជារឿងប្រសើរ ព្រោះទាំងនោះគឺជាប្រភពចំណូលធំមួយផងដែរ។ តែសូមបញ្ជាក់ថាដើម្បីធ្វើរឿងទាំងនេះបានគឺទាមទារឱ្យលោកអ្នកមានការខិតខំប្រឹងប្រែងបើមិនដូច្នេះទេដី ១ ហិកតារបស់លោកអ្នកប្រាកដជាដុះស្មៅចោលមិនខាន៕ អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-29T06:37:00.031Z", "category": "អចលនទ្រព្យ", "views": 2539, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អ្នកជំនាញបង្ហាញពីបញ្ហាធំៗ ធ្វើឱ្យស្រីលង្កាធ្លាក់ចូលបំណុល៥១ពាន់លាន$ ខណៈប្រជាជន២២លាននាក់ ខ្វះស្បៀង
https://business-cambodia.com/articles/sri-lanka-bebt
សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាកំពុងតែជាប់គាំង ប្រជាជនទាំងអស់រស់ក្នុងគ្រោះអាសន្ន គ្មានអ្វីហូបគ្រប់គ្រាន់ គ្មានឥន្ធនៈ គ្មានថ្នាំពេទ្យប្រើប្រាស់ ខណៈសាលារៀននិងអាជីវកម្មជាច្រើនត្រូវបានបិទទ្វារដើម្បីកាត់បន្ថយតម្រូវការឥន្ធនៈ រួមទាំងកាត់បន្ថយការចំណាយ។ តាមរយៈការលើកឡើងរបស់អ្នកជំនាញនៅក្នុងសារព័ត៌មាន Firstpost បានឱ្យដឹងថានៅពីក្រោយការដួលរលំនៃសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា គឺមានមូលហេតុធំៗមួយចំនួនដូចជា៖ + ជំងឺកូវីដ-១៩: ការអូសបន្លាយពេលវេលានៃរោគរាតត្បាតបានធ្វើឱ្យអាជីវកម្ម និងកន្លែងទេសចរណ៍មួយចំនួននៅក្នុងប្រទេសស្រីលង្កាត្រូវបានបិទទ្វារផ្អាកដំណើរការ នាំឱ្យបាត់បង់ប្រាក់ចំណូលអស់យ៉ាងច្រើន។ + ចំណាយខ្ពស់ជាងចំណូល: អ្នកជំនាញជាច្រើនបានបញ្ជាក់ថា រដ្ឋាភិបាលចំណាយខ្ពស់ខ្លាំង ប៉ុន្តែមានការកាត់បន្ថយពន្ធឱ្យនៅទាប ដែលទាំងនោះជាចំណែកក្នុងការបំផ្លាញចំណូលរដ្ឋទាំងមូល។ + ការផ្លាស់ប្ដូរគោលនយោបាយ: ​ផែនការថ្មី ព្រមទាំងការបង្កើតគោលនយោបាយថ្មីក៏ជាចំណែកនៃការធ្វើឱ្យស្រីលង្កាជួបបញ្ហាដែរ។ ជាឧទាហរណ៍ការសម្រេចចិត្តភ្លាមៗរបស់នាយករដ្ឋមន្ត្រី លោក Mahinda Rajapaksa ក្នុងការហាមប្រាមមិនឱ្យមានការប្រើប្រាស់ជីនិងថ្នាំសត្វល្អិតគ្រប់ប្រភេទ ហើយបង្ខំឱ្យកសិករធ្វើដំណាំសរីរាង្គភ្លាមៗ។ ជាលទ្ធផលនៃការមិនផ្ដល់ដំណឹងព្រមានទុកមុន បានធ្វើឱ្យប្រជាកសិករទន់ជង្គង់ដួលនៅនឹងកន្លែងនាំគ្នាទុកដីចោល ព្រោះតែពួកគេគ្មានមធ្យោបាយយកឈ្នះស្មៅនិងសត្វល្អិតដែលមកបំផ្លាញដំណាំ ខណៈមិនប្រើជី និងថ្នាំសម្លាប់សត្វល្អិត។ ដោយសារតែបញ្ហាទាំងអស់នោះហើយដែលជាហេតុនាំឱ្យប្រទេសស្រីលង្កាធ្លាក់ចូលទៅក្នុងបំណុលដល់ទៅ ៥១ពាន់លានដុល្លារ ហើយបំណុលមួយចំណែកធំដែលមានគឺកំពុងជំពាក់ ប្រទេសចិន ជប៉ុន និងឥណ្ឌា៕ អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-29T06:02:59.125Z", "category": "ហិរញ្ញវត្ថុ", "views": 5876, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
សូមបន្ដប្រុងប្រយ័ត្ន! នៅមុននេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១០ នាក់
https://business-cambodia.com/articles/covid-19-in-cambodia-
ក្រោយមិនមានការករណីឆ្លងរយៈពេលជិត ២ ខែកន្លងមក ពេលនេះកម្ពុជាបានបន្ដរកឃើញអ្នកឆ្លងកូវីដ១៩ ឡើងវិញហើយ។ ជាក់ស្ដែយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅមុននេះបន្ដិច (ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២) បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែមិថុនា ម្សិលមិញ ក្រសួងសុខាភិបាល បានរកឃើញអ្នកវិជ្ជមានជំងឹកូវីដ១៩ ចំនួន ១០ ករណីដែលជាប្រភេទអូមីក្រុងទាំងអស់។ នៅក្នុងនោះអ្នកឆ្លងក្នុងសហគមន៍មានចំនួន ៨ ករណី និង នាំចូលមានចំនួន ២ ករណី ចំពោះករណីជាសះស្បើយ និងស្លាប់គឺពុំមាននោះទេ។ សូមជម្រាបថា ប្រទេសកម្ពុជាបានរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ហើយរហូតមកដល់ពេលនេះ បានរកឃើញអ្នកវិជ្ជមានសរុបចំនួន ១៣៦ ២៧២ នាក់ ព្យាបាលជាសះស្បើយចំនួន ១៣៣ ២០៦នាក់ និងអ្នកស្លាប់បាត់បងជីវិតចំនួន ៣ ០៥៦ នាក់ផងដែរ។  យោងតាមសារលំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិកាលពីរាត្រីថ្ងៃទី២៨ ខែមិថុនា សម្ដេចបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងបន្ដប្រុងប្រយ័ត្ន និងអនុវត្ដវិធានការសុខាភិបាលឡើងវិញ និងជាពិសេសបានទទួចឲ្យអ្នកដែលដល់ពេលវេលាចាក់ដូសជំរុញ ទៅទទួលចាក់ឲ្យបានគ្រប់គ្នាផងដែរ៕ អត្ថបទ៖ កឹម ប៊ុនធឿន
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-29T04:24:38.080Z", "category": "ព័ត៌មានថ្មីៗ", "views": 1293, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ខ្សែជីវិតពិតអ្នកផលិតរឿង ជីវិតស្រ្តីមេផ្ទះ ខ្លាំងមិនធម្មតា ធ្លាប់ឈ្នះពានរង្វាន់រឿងភាគវែងជាងគេបំផុតលើលោក
https://business-cambodia.com/articles/producer-of-pavitra-rishta
កាលជំនាន់ជាង១០ឆ្នាំមុន អ្នកនិយមតាមដានខ្សែភាពយន្តភាគឥណ្ឌាប្រាកដជាបានស្គាល់ច្បាស់រឿង «ជីវិត​ស្រ្តី​មេផ្ទះ ឬ Pavitra Rishta» ដែលល្បីតៗគ្នាថាវែងខ្លាំង បាន​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុកមួយអស់រយៈពេលជាង៤ឆ្នាំ និងមាន ១,៤២៥ភាគ ​ឈ្នះពានរង្វាន់ជា​ភាពយន្ត​ភាគ​វែង​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ ក៏​ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជាផង​ដែរ។ ចុះធ្លាប់ឆ្ងល់ទេ តើនរណាជាអ្នកផលិតរឿងនេះឡើង? ដំណើររឿងក្នុងខ្សែភាពយន្តវែងអន្លាយ តែបើក្រឡេកមកមើលជីវិតពិតរបស់ផលិតកររឿងនេះវិញ ខ្លាំងមិនធម្មតា មិនចាញ់ក្នុងកុននោះទេ៖ ផលិតករខ្សែភាពយន្តភាគរឿង «ជីវិត​ស្រ្តី​មេផ្ទះ ឬ Pavitra Rishta» មានឈ្មោះថា Ekta Kapoor កើតនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ១៩៧៥ លើទឹកដីប្រទេសឥណ្ឌា ក្នុងគ្រួសារអ្នកសិល្បៈមួយដែលមានឪពុកឈ្មោះ Jeetendra និងម្តាយឈ្មោះ Shobha Kapoor ជាតារាសម្តែងដូចគ្នា។ ក្នុងនាមជាកូនស្រីច្បងក្នុងចំណោមបងប្អូនពីរនាក់ Ekta Kapoor បានចូលរៀននៅសាលា Bombay Scottish School Mahi និងបានបញ្ចប់ការសិក្សាដោយជោគជ័យនៅមហាវិទ្យាល័យ Mithibai College។ នៅអាយុ១៧ ក្មេងស្រីជំទង់ Ekta Kapoor ចាប់ផ្តើមឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈដោយធ្វើការជាមួយផលិតករផ្សាយពាណិជ្ជកម្ម និងភាពយន្តលោក Kailash Surendranath។ បន្ទាប់មកដោយមានការជួយជ្រោមជ្រែងពីឪពុក នាងក៏បានក្លាយជាផលិតករនៅក្នុងក្រុមហ៊ុនផលិតខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ Balaji Telefilms។ គម្រោងដំបូងៗត្រូវបានបរាជ័យជាបន្តបន្ទាប់ ដោយវគ្គសាកល្បងចំនួន៦ របស់ផលិតករថ្មីរូបនេះត្រូវបានច្រានចោលនាំឱ្យមានការខាតបង់ប្រាក់សរុបរហូតដល់ ២២០,០០០ដុល្លារ។ ក្រោយឆ្លងកាត់ការបរាជ័យឆ្អែតឆ្អន់ ក្នុងឆ្នាំ១៩៩៥ រឿងកំប្លែង Hum Paanch គឺជាជោគជ័យដំបូងរបស់នាង។ ឆ្នាំ២០០១ Ekta Kapoor បានផលិតកម្មវិធីទូរទស្សន៍ច្រើនជាង ៣០ម៉ោងក្នុងមួយសប្តាហ៍។ ២០ នៃស៊េរីទាំង៣៤ របស់នាងត្រូវបានចុះបញ្ជីជាស៊េរីដែលពេញនិយមបំផុតនៅទូទាំងប៉ុស្តិ៍ទូរទស្សន៍ធំៗ ទាំងអស់ដូចជា Zee TV, Sony, Star Plus និង Metro ជាដើម។ ក្នុងដំណើរជិត៣០ឆ្នាំលើអាជីពជាផលិតករ Ekta Kapoor បានបង្កើត និងផលិតរឿងល្ខោនឥណ្ឌាជាង ១៣០រឿង។ កម្មវិធី ឬរឿងដ៏ពេញនិយមខ្លាំងបំផុតរបស់នាងរួមមាន Pavitra Rishta, Bade Acche Lagte Hain, Yeh Hai Mohabbatein, Jodha Akbar និងរឿងជាច្រើនផ្សេងទៀត។ តាមរយៈភាពជោគជ័យទាំងអស់នោះ នាងត្រូវបានគេដាក់រហស្សនាមថា «Czarina of TV» និង «The Queen of Indian Television» រួមទាំងបានផ្តល់កិត្តិយសជាមួយពានរង្វាន់ Padma Shri ក្នុងឆ្នាំ ២០២០ សម្រាប់ការងាររបស់នាងក្នុងវិស័យសិល្បៈ។ គួរជម្រាបផងដែរថា បច្ចុប្បន្ន Ekta Kapoor គឺជាផលិតករទូរទស្សន៍ ផលិតករភាពយន្ត និងជាអ្នកដឹកនាំរឿង ដែលធ្វើការនៅក្នុងរោងកុនហិណ្ឌូ និងល្ខោនអូប៉េរ៉ា។ នាងគឺជានាយកគ្រប់គ្រងរួមគ្នា និងជាប្រធានផ្នែកច្នៃប្រឌិតរបស់ Balaji Telefilms Limited ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤។ ក្នុងឆ្នាំ២០០១ Balaji Motion Pictures ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Balaji Telefilms Limited ដែលជាក្រុមហ៊ុនផលិត និងចែកចាយខ្សែភាពយន្ត។ នាងក៏ជាម្ចាស់នៃ ALT Balaji ដែលបានបង្កើតឡើងនាខែមេសា ឆ្នាំ២០១៧ផងដែរ។ ស្ត្រីវ័យ៤៦ឆ្នាំរូបនេះ ពុំទាន់រៀបការនៅឡើយទេ ប៉ុន្តែនាងមានកូនប្រុសម្នាក់ឈ្មោះ Ravie Kapoor កើតក្នុងឆ្នាំ២០១៩ តាមរយៈការពពោះជំនួស និងមានទ្រព្យសម្បត្តិសរុបប្រមាណ ១៣លានដុល្លារ ចេញផ្សាយដោយគេហទំព័រ caknowledge គិតត្រឹមពាក់កណ្តាលឆ្នាំ២០២២នេះ។ ខាងក្រោមនេះ គឺជាកំពូលទស្សនៈខ្លីខ្លឹមរបស់ផលិតករភាពយន្ត Ekta Kapoor៖ ១/. ចំណង់ចំណូលចិត្តធ្វើឱ្យខ្ញុំដើរទៅមុខ។ ខ្ញុំស្រលាញ់ការងាររបស់ខ្ញុំ។ មិនខ្វល់ថាមាន​បញ្ហា​អ្វី​ទេ ​ចំណង់​ចំណូល​ចិត្ត​ចំពោះ​ការងារ​របស់​ខ្ញុំ​ធ្វើ​ឱ្យ​ខ្ញុំ​បន្ត​ដំណើរ​ទៅ​មុខ។ ២/. ខ្ញុំ​ចាប់​ផ្តើម​ធ្វើ​ការ​យ៉ាងសស្រាក់សស្រាំនៅ​ពេល​ដែល​មិត្ត​ភក្តិ​របស់​ខ្ញុំ​ភាគ​ច្រើនកំពុងបណ្តោយជីវិតរបស់ពួកគេ។ ៣/. ខ្ញុំបានដឹងថា រសជាតិជីវិតមនុស្សគ្រប់គ្នាអាចផ្លាស់ប្តូរជានិច្ច។ ដូច្នេះអ្នកត្រូវដកដង្ហើមចេញ-ចូលឲ្យវែងៗ ហើយសម្របខ្លួនតាមការផ្លាស់ប្តូរនោះ។ ៤/. ខ្ញុំប្រកួតប្រជែងតែជាមួយខ្លួនខ្ញុំប៉ុណ្ណោះ ហើយខ្ញុំតែងតែចង់រុញខ្លួនឯងទៅមួយកម្រិតហើយមួយកម្រិតទៀត។ ៥/. ប្រសិនបើនរណាម្នាក់មិនចូលចិត្តអ្វីមួយ វាជាសិទ្ធិរបស់ពួកគេក្នុងការមិនចូលចិត្តវា។ វាមិនអាចទៅរួចទេក្នុងការផ្គាប់ចិត្តមនុស្សគ្រប់គ្នា។ ខ្ញុំធ្វើតាមសភាវគតិរបស់ខ្ញុំ៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក» ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366      
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-29T04:22:10.207Z", "category": "ភាពជាអ្នកដឹកនាំ", "views": 4172, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
ប្រវត្តិអស្ចារ្យរបស់សេដ្ឋីមានបំផុតស្រីលង្កា រកស៊ីពីអាយុ១៩ឆ្នាំ កសាងអាជីវកម្មគ្រាក់ៗជាច្រើនក្នុងដៃ
https://business-cambodia.com/articles/dhammika-perera
គេថា "មានថ្ងៃបីដែលអស្ចារ្យបំផុតក្នុងជីវិតមនុស្ស៖ ទី១ គឺជាថ្ងៃដែលយើងកើត ទី២ គឺជាថ្ងៃដែលយើងដឹងថា យើងកើតមកដើម្បីអ្វី  និងទី៣ គឺជាថ្ងៃនេះ ព្រោះវាជាកាដូបច្ចុប្បន្នកាល"។ ជាក់ស្ដែងខ្ទង់វ័យជិត២០ឆ្នាំ នៅខណៈពេលដែលយុវវ័យភាគច្រើន មិនទាន់ស្គាល់ច្បាស់ពីក្ដីស្រមៃឬគោលដៅជីវិតខ្លួនឯងផង យុវជន Dhammika Perera បានរកឃើញនូវក្ដីស្រមៃខ្លួនឯងចង់ក្លាយជាអ្នករកស៊ីម្នាក់រួចទៅហើយ និងបានចាប់ផ្ដើមប្រឡូកក្នុងការធ្វើជំនួញនៅក្នុងវ័យ១៩ឆ្នាំមកម៉្លេះ។ កើតនៅក្នុងឆ្នាំ ១៩៦៧ នៅ​ Payagala ក្មេងប្រុស Dhammika Perera បានទទួលការសិក្សាជាបន្តបន្ទាប់ រហូតឈានដល់ពេលពេញវ័យ ក៏បានសិក្សាជំនាញ អេឡិចត្រូនិកនៅសាកលវិទ្យាល័យ Moratuwa, Katubedda ប៉ុន្តែសិក្សាមិនបានប៉ុន្មានផង យុវជនរូបនេះបានសម្រេចចិត្តបោះបង់ការសិក្សា ដើម្បីធ្វើតាមចំណង់ដ៏ពុះកញ្ជ្រោលរបស់ខ្លួន បាញ់ឆ្ពោះទៅកាន់មាគ៌ាជាសហគ្រិន។ ស្ថិតក្នុងវ័យ១៩ឆ្នាំ នៅឆ្នាំ 1987 Perera បានផ្លាស់ទៅតៃវ៉ាន់ ដើម្បីចូលរួមការបណ្តុះបណ្តាលជំនាញបច្ចេកទេសរយៈពេល ៣ខែ ហើយបានត្រលប់ទៅប្រទេសស្រីលង្កាវិញ ដើម្បីចាប់ផ្តើមអាជីវកម្មរបស់គាត់ទាក់ទងនឹងការបើកទូហ្គេម។ បោះជំហានទី១ ប្រាកដជារកឃើញជំហានទី២ ក្រោយរកស៊ីរបរទី១ លោកក៏ចាប់ផ្ដើមមើលឃើញឱកាសក្នុងការចាប់ផ្ដើមអាជីវកម្មផ្សេងៗជាបន្តបន្ទាប់ផងដែរ ពោលគឺលោកបានចាប់ផ្ដើមរកស៊ីក្នុងរបរ ផលិតម៉ាស៊ីន ហាងលក់គ្រឿងអេឡិចត្រូនិក កាស៊ីណូ ផលិតអំពូលភ្លើង…។ ក្រោយពេលដែលអាជីវកម្មរីកចម្រើនសមល្មម មានដើមទុនកាន់តែរឹងមាំជាងមុន លោកក៏ចាប់ផ្ដើមប្រើទុនវិនិយោគចូលទៅកាន់ក្រុមហ៊ុនដែលមានសក្ដានុពលនានាជាបន្តបន្ទាប់ សូម្បីតែអាជីវកម្មផលិតកែវចាន ហិរញ្ញវត្ថុ និងអាជីវកម្មផ្សេងៗជាច្រើនទៀត។ មកទល់នឹងពេលនេះ លោកត្រូវគេប៉ាន់ស្មានថាមានទ្រព្យប្រមាណ ៤.៥៦ពាន់លានដុល្លារ អាចរកចំណូលប្រចាំខែបានខ្ទង់ ៥០លានដុល្លារ ឬជាប្រចាំឆ្នាំប្រហែល ៦០០លានដុល្លារឯនោះ​ នេះបើយោងតាម tripplezerobillionaires.com។ ទន្ទឹមនឹងនេះដែរ លោកក៏មានតួនាទីជាច្រើនផងដែរ ពោលគឺលោកជានាយកគ្រប់គ្រងនៃ Vallibel One PLC ហើយក៏ជាម្ចាស់ និងជាអ្នកកាន់កាប់ភាគហ៊ុនធំរបស់ Fortress Resorts, Queensbury Leisure Ltd, Delmege ហើយក៏ជាប្រធានក្រុមហ៊ុនធំៗដូចជា៖ Hayleys, Royal Ceramics Lanka, Horana Plantations, L B Finance ផងដែរ។ ខាងក្រោមនេះគឺជាគន្លឹះជោគជ័យធំៗទាំង ១០ចំណុចរបស់លោក៖ ១. បន្តរៀនអ្វីថ្មីៗជារៀងរាល់ថ្ងៃ ២. ត្រូវពូកែក្នុងការទំនាក់ទំនងប្រកបដោយភាពឆ្លាតវៃ និងមានប្រសិទ្ធភាពខ្ពស់បំផុត ៣. ធ្វើខ្លួនជាអ្នកពូកែដោះស្រាយបញ្ហា ៤. ត្រូវពូកែសួរឱ្យបានច្រើន ៥. ចេះស្វែងយល់អ្វីមួយឱ្យបានត្រឹមត្រូវ ៦. កំណត់ស្ដង់ដារខ្ពស់ឱ្យខ្លួនឯង ៧. ចេះកំណត់អាទិភាពឱ្យខ្លួនឯង ៨.​ មានមហិច្ឆតា និងរស់នៅក្នុងជីវិតដែលអស្ចារ្យ ៩. មានចំណង់ចំណូលចិត្តខ្ពស់ចំពោះអ្វីដែលខ្លួនធ្វើ ១០. ជួយមនុស្សជុំវិញខ្លួនឱ្យបានច្រើន៕ អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)  តេឡេក្រាម៖ 0963517713
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-29T04:14:02.550Z", "category": "ភាពជាអ្នកដឹកនាំ", "views": 501, "author": { "first_name": "ឡុង", "last_name": "វឌ្ឍនៈ", "email": "longvathanak007@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ការទូទាត់ប្រាក់តាមរយៈឌីជីថល មានកំណើនសន្ទុះកាន់ខ្លាំងនៅក្នុងប្រទេសកម្ពុជា
https://business-cambodia.com/articles/digital-payments-are-gaining-momentum-in-cambodia
ភ្នំពេញ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ – តាមការសិក្សា[1] របស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន ឆ្នាំ ២០២១  បានបង្ហាញពីទិដ្ឋភាពជារួមនៃការទូទាត់ដែលកំពុងតែមានការផ្លាស់ប្តូរយ៉ាងលឿននៅក្នុងប្រទេសកម្ពុជា ពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ ទៅជាការទូទាត់តាមរយៈឌីជីថល។ បច្ចុប្បន្ន ១៤% (ដប់បួនភាគរយ) នៃអ្នកប្រើប្រាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនបានប្រើប្រាស់សាច់ប្រាក់សុទ្ធទេ ហើយនិន្នាការនេះត្រូវបានគេសង្កេតឃើញថាអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាមានភាពឈានមុខគេ នេះបើយោងតាមតួលេខបង្ហាញ (ដែលមានប្រមាណរហូតដល់ ៣៦%)។ បើមើលទៅតាមប្រភេទដែ​លអ្នកប្រើប្រាស់និយម ការប្រើប្រាស់កាបូបអេឡិចត្រូនិក (e-Wallet) និង កាត គឺជាជម្រើសលេចធ្លោនៅក្នុងទីផ្សារ។ បច្ចុប្បន្នការទូទាត់ទាំងពីរប្រភេទនេះត្រូវបានប្រើប្រាស់ដោយប្រជាជនកម្ពុជាប្រមាណ ២៥% ពោលគឺយ៉ាងហោចណាស់ ៤នាក់ ក្នុងចំណោម ១០នាក់នឹងប្រើប្រាស់ជម្រើសមួយក្នុងចំណោមជម្រើស២​ប្រភេទនេះ។​  ក្នុងនោះដែរប្រមាណ ១៤ ភាគរយ ប្រើទាំងកាបូបអេឡិចត្រូនិច និងកាត។ បន្ថែមលើសពីនេះ ការទូទាត់តាមរយៈ QR កូដ  និង ការឆូត ឬ បញ្ចូលកាត ត្រូវបានគេមើលឃើញថាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងត្រូវបានប្រជាប្រិយភាពនៅក្នុងទីផ្សារច្រើនជាងមធ្យោបាយនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធផ្សេងៗទៀត។ អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «ប្រជាជនកម្ពុជាទទួលយកការទូទាត់តាមរយៈឌីជីថលយ៉ាងឆាប់រហ័ស នេះគឺដោយសារតែការពេញចិត្តនឹងភាពងាយស្រួល និងសុវត្ថិភាព។ ក្រុមហ៊ុនVisa កំពុងផ្តល់ជូនភាគីពាក់ព័ន្ធទាំងអស់នូវដំណោះស្រាយ និងការប្រើប្រាស់ព័ត៌មានទីផ្សារ ដើម្បីអាចឲ្យយើងទាំងអស់គ្នាអាចបោះជំហានទៅមុខប្រកបដោយផាសុកភាពនៅក្នុងស្ថានភាពនៃសេដ្ឋកិច្ចឌីជីថលដែលកំពុងតែរីកចម្រើនរបស់កម្ពុជា»។ ជាមួយការបែងចែកយ៉ាងច្បាស់លាស់នៃអាយុអ្នកប្រើប្រាស់នៅក្នុងការសិក្សានៃការទូទាត់ ភាគច្រើននៃអ្នកដែលចូលចិត្តប្រើប្រាស់សាច់ប្រាក់សុទ្ធ (ដែលមានប្រមាណ ៧៨%) គឺជាមនុស្សចាស់។ ទន្ទឹមនឹងនេះ ជម្រើសទូទាត់តាមរយៈការមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ គឺមានប្រជាប្រិយភាពបំផុតក្នុងចំណោមក្រុមមនុស្សអាយុ ចន្លោះពី ២៥ឆ្នាំ​ ដល់ ៤០ឆ្នាំ (មនុស្សជំនាន់ Z និង ជំនាន់ Y) មានប្រមាណជា ២១ ភាគរយ ដែលចូលចិត្តរបស់ពួកគាត់គឺការទូទាត់តាមរយៈ QR កូដ។ ការ​ទូទាត់ប្រាក់​តាម​រយៈការប្រើ កាត ​ក៏មានការ​ពេញនិយមប្រហាក់ប្រហែលគ្នាផងដែរក្នុងចំណោមក្រុមមនុស្សវ័យនេះ។ វិធីសាស្ត្រទូទាត់របស់អ្នកប្រើប្រាស់ប្រើជាប្រចាំ - គឺសំដៅទៅលើវិធីសាស្ត្រទូទាត់ដែលអ្នកប្រើប្រាស់ជ្រើសប្រើញ៉ឹកញ៉ាប់បំផុត យ៉ាងហោចណាស់ ៤ ដងក្នុងមួយសប្តាហ៍។​ អ្នកប្រើប្រាស់ប្រភេទនេះ មានយ៉ាងហោចម្នាក់ក្នុងចំណោម ៥ នាក់ បាននឹងកំពុងប្រើប្រាស់វា ហើយជានិច្ចកាលនិយមប្រើប្រាស់ជាមួយនឹងការទូទាត់តាមរយៈបច្ចេកវិទ្យា QR កូដ និង កាតអនឡាញ។ សម្រាប់ការប្រើប្រាស់កាត ស្ទើរតែពាក់កណ្តាលនៃចំនួនកាតដែលមានផ្ទុកបច្ចេកវិទ្យា Contactless និងត្រូវបានប្រើយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ លើសពីនេះ ប្រទេសកម្ពុជាបាននាំមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទៅលើអ្នកប្រើប្រាស់កម្មវិធីធនាគារចល័តជាលើកដំបូងច្រើនជាងគេបំផុតក្នុងអំឡុងពេលមានជំងឺរាតត្បាត (ប្រមាណជា ២៩%) ។ ជាការពិតណាស់ វិធីសាស្ត្រទូទាត់តាមរយៈការឆូត ឬ បញ្ចូល កាត បានកើនឡើងដល់ ២៣ភាគរយ នៅក្នុងទីផ្សារ ដែលច្រើនជាងកាលពីឆ្នាំមុនពីរដង។ ទន្ទឹមនឹងនេះ មានអ្នកប្រើប្រាស់រហូតដល់ ៤ នាក់ក្នុងចំណោម ១០នាក់ ចាប់អារម្មណ៍ក្នុងការសាកល្បងប្រើប្រាស់កាតដែលមានផ្ទុកបច្ចេកវិទ្យា contactless ។ អ្នកប្រើប្រាស់ដែលមានអាយុចន្លោះពី ២៥ឆ្នាំ ដល់ ៤០ឆ្នាំ មានចំណាប់អារម្មណ៍ខ្លាំងបំផុត ដែលប្រហែលជាងមួយភាគបី គឺចង់ប្រើប្រាស់វិធីសាស្ត្រទូទាត់មួយនេះ។ អ្នកស្រី ជុំ ម៉ូនីកា បានបន្ថែមទៀតថា៖ «កាតដែលមានផ្ទុកបច្ចេកវិទ្យា Contactless គឺជាវិធីសាស្ត្រទូទាត់មានការច្នៃប្រឌិតចុងក្រោយបំផុតដែលកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូនបទពិសោធន៍ប្រតិបត្តិការដែលកាន់តែរហ័ស មានសុវត្ថិភាព និងងាយស្រួលជាងមុន។ អ្នកប្រើប្រាស់ ជាពិសេសក្មេងៗជំនាន់ក្រោយ ចង់ឃើញដំណោះស្រាយ និងការទទួលយកវិធីសាស្ត្រទូទាត់តាមរយៈបច្ចេកវិទ្យា contactless ឲ្យកាន់តែទូលំទូលាយ។ ក្នុងនាមជាប្រព័ន្ធពាណិជ្ជកម្មដែលគួរឱ្យទុកចិត្តមួយ ក្រុមហ៊ុន Visa ចង់ប្រើសមត្ថភាពចម្រុះនៃបណ្តាញរបស់យើង ដើម្បីជួយដល់ការអភិវឌ្ឍ រូបវន្តបុគ្គល អាជីវកម្ម និងសេដ្ឋកិច្ចឲ្យមានការរីកចម្រើន»។ អំពីក្រុមហ៊ុន Visa Inc. Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-29T02:17:39.390Z", "category": "PR", "views": 88, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy" ] }
ក្រុមហ៊ុន Z1 FINANCIAL ពង្រីកសក្តានុពលទៅកាន់ទីផ្សារអន្តរជាតិ
https://business-cambodia.com/articles/z1-financial
ក្រុមហ៊ុន Z1 FINANCIAL ជាក្រុមហ៊ុនដែលអភិវឌ្ឍថ្នាលបច្ចេកវិទ្យាវិនិយោគ Investment Platform សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យតាមបែបបច្ចេកវិទ្យា Blockchain បានពង្រីកសក្តានុពលអាជីវកម្ម​របស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិតាមរយៈភាពជាដៃគូយុទ្ធសាស្រ្ត​ជាមួយក្រុមហ៊ុនអន្តរជាតិ​ធំៗនៅជុំវិញពិភពលោក។ កាលពីថ្ងៃទី ៩ ដល់ ១៣​ ខែមិថុនា ឆ្នាំ ២០២២ ថ្នាក់ដឹកនាំក្រុមហ៊ុន Z1 FINANCIAL បានបំពេញបេសកកម្ម និងបានជួបពិភាក្សាជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិជាច្រើននៅក្នុងប្រទេសថៃ។  ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុនផ្នែកវិនិយោគលើមូលធន MFC Asset Management PLC ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ All Inspire Development  មូលនិធិ FOUNDATION FOR FOUNDATIONS & VOLUNTEERS, និងក្រុមហ៊ុន G.YU Creative ដែលជាក្រុមហ៊ុនរៀបចំកម្មវិធី និងព្រឹត្តការណ៍ធំៗក្នុងប្រទេសថៃ ជប៉ុន នឹងម៉ាឡេស៊ី ជាដើម។ ​​ តំណាងក្រុមហ៊ុន Z1 FINANCIAL បានបញ្ជាក់បន្ថែមថា កិច្ចពិភាក្សាជាមួយក្រុមហ៊ុនធំៗទាំងនោះ គឺផ្តោតលើការ ​ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកអំពីរបៀបនៃការអភិវឌ្ឍ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ Digital Platform តាមបែបបច្ចេកវិទ្យា Blockchain។ បន្ថែមលើនេះ ជំនួបពិភាក្សានេះនឹងឈានទៅរកការសហការជាដៃគូពាណិជ្ជកម្ម និងជា ដៃគូអាជីវកម្មជាយុទ្ធសាស្រ្តនាពេលខាងមុខ ជាពិសេសគឺការរៀបចំព្រឹត្តិការណ៍តន្រ្តីតាមរយៈបច្ចេកវិទ្យា ដែលមានឈ្មោះថា Metaverse​ Concert ដែលក្រុមហ៊ុន Z1 FINANCIAL នឹងជួយគាំទ្រតាមរយៈ បច្ចេកវិទ្យាវិនិយោគ Investment Platform របស់ខ្លួន។ គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន Z1 FINANCIAL បានបង្ហាញសុទ្ធិដ្ឋិនិយមចំពោះដំណើរទស្សនកិច្ច​នេះដោយជឿជាក់ថា ក្រុមហ៊ុននឹង​បង្កើតបានដៃគូសហការលំដាប់អន្តរជាតិប្រកបដោយសក្តានុពលកាន់ច្រើន ទូលំទូលាយ​ និងអត្ថប្រយោជន៍ជាសកលសម្រាប់ Platform របស់ក្រុមហ៊ុន Z1 FINANCIAL។ ​ ​ក្រុមហ៊ុន Z1 FINANCIALគឺ​ជាក្រុមហ៊ុន​ដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអភិវឌ្ឍ បច្ចេកវិទ្យាវិនិយោគ Digital Investment Platform ដោយផ្តោតលើវិស័យអចលនទ្រព្យតាមរយៈបច្ចេកវិទ្យា Blockchain  ដែលបច្ចេកវិទ្យានេះ បាននឹងកំពុងធ្វើឱ្យ​ការវិនិយោគ មានភាពងាយស្រួល សុវត្ថិភាព ចំណាយតិច និងចំនេញពេលវេលាសម្រាប់​​វិនិយោគិន ជុំវិញពិភពលោក។ ដើម្បីផ្តល់ភាពងាយស្រួលដល់វិនិយោគិនក្នុងការវិនិយោគនៅលើPlatform របស់ក្រុមហ៊ុន Z1 FINANCIAL ក្រុមហ៊ុនបានបង្កើតឯកត្តាវិនិយោគដែលមានឈ្មោះពេញថា Zillion Trust Unit (ZTU) ដែលជាឯកត្តាវិនិយោគសម្រាប់ធ្វើប្រតិបត្តិការ នៅលើ Platform របស់ក្រុមហ៊ុន Z1 FINANICAL ចំពោះគម្រោងអចលនទ្រព្យទាំងនៅក្នុងប្រទេសកម្ពុជា និង​នៅក្រៅប្រទេស។ ក្រុមហ៊ុន Z1 FINANCIAL ត្រូវបានបង្កើតឡើងកាលពីខែមិថុនា ឆ្នាំ២០២១ ហើយបានធ្វើការចុះបញ្ជីក្រោមច្បាប់របស់ប្រទេសសឹង្ហបុរី ​ និងមានសកម្មភាពអាជីវកម្មតាមបែបឌីជីថល (Digital  Investment Platform) សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យតាមបែបបច្ចេកវិទ្យា Blockchain។ Z1 FINANCIAL គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ZILLENNIUM GROUP ​ដែលជាបណ្តុំសេវាកម្មទាក់ទងនឹងអចលនទ្រព្យ និងអ្នកអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែល​បច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ៣០​ ​ក្រុមហ៊ុន ជា​បណ្តុំអេកូស៊ីស្តឹម (ecosystem) ដ៏ធំមួយក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ ហេតុអ្វីគួរវិនិយោគអចលនទ្រព្យតាម Platform  Z1 FINANCIAL? ក្រុមហ៊ុន Z1 FINANCIAL ដែលគ្រប់គ្រងដោយ ZILLENNIUM GROUP  មានគម្រោងអភិវឌ្ឍលំនៅឋាន ព្រមទាំង គម្រោងខុនដូរធំៗជាច្រើន។ សម្រាប់វិនិយោគិនដែលមានដើមទុនតិចតួចក៏អាចវិនិយោគអចលនទ្រព្យតម្លៃរាប់លានដុល្លារបាន ដោយការចូលរួមវិនិយោគជាមួយ Z1 FINANCIAL តាមរយៈការទិញជាចំណែក NFTs (Non-fungible token) ដោយប្រើប្រាស់ឯកត្តាវិនិយោគដែលមានឈ្មោះថា ZTU ព្រមទាំងទទួលបានប្រាក់ចំណេញដែលនឹងត្រូវផ្តល់ទៅភាគីចូលរួមវិនិយោគ (ឬហៅថាអ្នកកាន់កាប់) ទៅតាមចំណែកអ្នកវិនិយោគបានទិញ។ គម្រោងអចលនទ្រព្យ ៣ធំៗ ដែលមាននៅលើ  Platform របស់ Z1 FINANCIAL បច្ចុប្បន្នរួមមាន៖ 1 – Harmony Valley គម្រោងអភិវឌ្ឍ វីឡាលម្ហែកាយបែបអឺរ៉ុបដំបូងគេបង្អស់នៅកម្ពុជា។ គម្រោងនេះមានទីតាំងនៅខេត្តកំពត ត្រូវបានអភិវឌ្ឍដោយមានតម្លៃវិនិយោគសរុប ១០០ លានដុល្លារ និងកំពុងសាងសង់ លើផ្ទៃដី ជាង១០០ ហិកតា​ ។ 2 – Mondol Doung Chet គម្រោងវីឡានិងរីហ្សតលម្ហែកាយមណ្ឌលដួងចិត្ត មានតម្លៃវិនិយោគ សរុប ៣០ លានដុល្លារហើយកំពុង សាងសង់លើផ្ទៃដី ១៥ ហិកតា។ គម្រោងនេះមានទីតាំងនៅ ខេត្តមណ្ឌលគិរី។ 3 – គម្រោងខុនដូ Highline Condo នៅភ្នំពេញ។ គម្រោងនេះមានតម្លៃវិនិយោគសរុប ៦០ លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដី ១ ២០០ ម៉ែត្រការ៉េ ជាអគារខុនដូរកម្ពស់ ៣៨ ជាន់។ គួររំឭកថា កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ គណៈគ្រប់គ្រងក្រុមហ៊ុន Z1 FINANCIAL ទទួលបានការអញ្ចើញចូលរួមកិច្ចប្រជុំអង្គការសហគ្រិនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅប្រទេសសឹង្ហបុរី, ដំណើរទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេសកាលពីខែមេសា ដោយបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគមគណនេយ្យករជំនាញអន្តរជាតិ ឬហៅកាត់ថា ACCA។ បន្ថែមពីនេះ គណៈគ្រប់គ្រងក្រុមហ៊ុន Z1 FINANCIAL ក៏​បានរៀបចំដំណើរ    ទស្សនកិច្ចទៅកាន់សហរដ្ឋ អាមេរិកកាលពីខែមីនា ដើម្បីទាក់ទាញអ្នកវិនិយោគមក វិនិយោគគម្រោងអចលនទ្រព្យ និងគម្រោងសក្តានុពលផ្សេង​ៗទៀតនៅកម្ពុជា។    ដំណើរទស្សនកិច្ច ដែលធ្វើឡើងជាបន្តបន្ទាប់នេះ     បានផ្តល់លទ្ធភាពដ៏សំខាន់ដល់ក្រុមហ៊ុន Z1 FINANCIAL  ក្នុងការពង្រីកបណ្តាញទំនាក់ទំនង និងបង្កើតដៃគូរសហការសក្តានុពលនៅប្រទេសថៃ សឹង្ហបុរី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលជាប្រទេសបណ្តុំដោយក្រុមហ៊ុនវិនិយោគធំៗនៅតំបន់អាស៊ី នៅលើពិភពលោក៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-29T01:29:19.188Z", "category": "PR", "views": 146, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy" ] }
ជំងឺកូវីដ១៩ ចាប់ផ្តើមមាននៅក្នុងសហគមន៍! អ្នកចង់ចាក់វ៉ាក់សាំងដូសទី៣ ទី៤ និងទី៥ អាចទៅចាក់នៅមន្ទីរពេទ្យ៦នេះបាន
https://business-cambodia.com/articles/vaccination-in-cambodia
យោងតាមសារសម្លេងបន្ទាន់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលរាត្រីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសឱ្យដឹងថា ប្រទេសកម្ពុជាយើងចាប់ផ្ដើមមានការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ឡើងវិញ ដោយរកឃើញតាមរយៈការធ្វើតេស្តរហ័ស និងការធ្វើតេស្តតាមរយៈម៉ាស៊ីន PCR ផងដែរ។ ដោយនៅក្នុងសារលំលេងនោះសម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា “នៅថ្ងៃនេះ យើងបានរកឃើញអ្នកដែលឆ្លងនៅក្នុងសហគមន៍ តាមរយៈការធ្វើតេស្ត PCR មួយចំនួន, អ្នកធ្វើតេស្ត PCR សម្រាប់ធ្វើទម្រង់បែបបទចេញទៅក្រៅប្រទេសមួយចំនួន និងមួយចំនួនទៀត គឺអ្នកដែលបានវិលត្រឡប់ពីក្រៅប្រទេសចូលមកកម្ពុជាវិញ” ។ ជាមួយគ្នានេះ សម្តេចតេជោបានបន្តថា នៅតាមទីកន្លែងមួយចំនួន ក្នុងការធ្វើតេស្តរហ័សក៏ឃើញមានវិជ្ជមាននៃកូវីដ១៩។ ដូច្នេះអាចសន្មត់បានថា កូវីដ-១៩ វាចាប់ផ្តើមឡើងវិញ ទោះបីនៅក្នុងចំនួនតិចក៏ដោយចុះ ហើយអាការមិនទាន់ធ្ងន់ធ្ងរក៏ដោយ។ ចំពោះបញ្ហានេះ សម្តេចបានអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន ហើយចូលរួមបន្តចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា។  ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងដូសជំរុញនេះដែរ បើយោងតាមការចុះផ្សាយដោយក្រសួងសុខភិបាល កាលពីថ្ងៃអង្គារ បានឱ្យដឹងថា ចំពោះក្រុមអាយុចាប់ពី៣ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ និងអាយុ១៨ឆ្នាំឡើង ដែលដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូសទី៤ ឬដូសទី៥ ជាបន្តបន្ទាប់នៅក្នុងគម្លាតពី៣ខែឡើង អាចអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩នៃមន្ទីរពេទ្យជាតិចំនួន៦ (មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យគន្ធបុប្ផា) ដែលធ្លាប់បានផ្តល់ការចាក់វ៉ាក់សាំងជូនកន្លងមក។ សម្រាប់ចម្ងល់ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងសុខាភិបាល បានផ្តល់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ដូចខាងក្រោម៖ ក-ក្រុមការងារទំនាក់ទំនងសាធារណៈ / លេខាធិការដ្ឋាន៖ ០១២ ៩៨៩ ០៨៥ / ០១២ ៩១៦ ០៩៩ / ០១០ ២៣៣ ៤៨៨ ខ- ក្រុមការងារចុះឈ្មោះ និងប្រព័ន្ធព័ត៌មានវិទ្យា៖ ០១២ ៨៩៧ ០៤៣ / ០៦៨ ៩០៦ ៦៦៦ / ០១២ ៨៦៨ ៦៤០ គ- ក្រុមការងារសុវត្ថិភាពវ៉ាក់សាំង និងប្រាស្រ័យទាក់ទងហានិភ័យ៖ ០១២ ៨៨៧ ៣៨៧ / ០១២ ៨៣៦ ៨៦៨ ០១២ ៨៩១ ៥២៧ ៕ អត្ថបទដោយ៖ កឹម ប៊ុនធឿន
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-28T17:09:12.738Z", "category": "ព័ត៌មានថ្មីៗ", "views": 8044, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
សម្ដេចតេជោ ហ៊ុន សែន ចេញសារទាំងយប់ ប្រកាសឲ្យពលរដ្ឋបន្ដប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ១៩
https://business-cambodia.com/articles/covid-19-in-cambodia
នៅរាត្រីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារសំលេងពិសេសមួយជូនជនរួមជាតិ ស្ដីអំពីបញ្ហាជំងឺកូវីដ១៩នៅកម្ពុជា។ ដោយនៅក្នុងសារសំឡេងនោះសម្ដេចតេជោបានមានប្រកាសថា នៅក្នុងថ្ងៃនេះយើងបានសង្កេតឃើញអំពីការចាប់ផ្តើមឆ្លងឡើងវិញនូវកូវីដ-១៩ ។ នៅក្នុងនោះយើងបានរកឃើញអ្នកឆ្លងក្នុងសហគមន៍តាមរយៈការធ្វើតេស្ត PCR មួយចំនួន អ្នកធ្វើតេស្ត PCR សម្រាប់ធ្វើទម្រង់បែបបទចេញទៅក្រៅប្រទេសមួយចំនួន និងមួយចំនួនទៀតគឺអ្នកដែលបានវិលត្រឡប់ពីក្រៅប្រទេសចូលមកក្នុងប្រទេសវិញ។ សម្ដេចតេជោមានប្រសាសន៍បន្ដថា នេះជាការបញ្ជាក់ដោយម៉ាស៊ីន PCR ដែលយើងបានធ្វើសម្រាប់អ្នកឆ្លងក្នុងសហគមន៍ អ្នកមកពីក្រៅប្រទេស និងអ្នកធ្វើវិញ្ញាបនបត្រសម្រាប់ការចេញទៅក្រៅប្រទេស។ សម្តេចក៏បានបញ្ជាក់ទៀតថា នៅតាមទីកន្លែងមួយចំនួនក្នុងការធ្វើតេស្តរហ័ស ក៏ឃើញវិជ្ជមាននូវកូវីដ-១៩។ ដូច្នេះអាចសន្មត់បានថា កូវីដ-១៩ វាចាប់ផ្តើមឡើងវិញ ទោះបីនៅក្នុងចំនួនតិចក៏ដោយចុះ ហើយអាការមិនទាន់ធ្ងន់ធ្ងរក៏ដោយ។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្ដី ក៏បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នទៅលើការការពារសុខភាពផ្ទាល់ខ្លួន និងអនុវត្ដនូវវិធានការសុខាភិបាលដែលបានដាក់ចេញកន្លងមក។  ជាពិសេសសម្ដេចក៏បានអំពាវនាវយ៉ាងទទួចដល់ពលរដ្ឋដែលមិនទាន់ទទួលវ៉ាក់សាំងដូសជម្រុញ សូមអញ្ជើញទៅចាក់ឲ្យបានគ្រប់គ្នា ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន។ ដើម្បីទទួលជ្រាបកាន់តែលម្អិតសូមស្ដាប់ប្រសាសន៍ទាំងស្រុងរបស់សម្ដេចតេជោ នៅវីដេអូខាងក្រោម៖
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-28T16:41:22.177Z", "category": "ព័ត៌មានថ្មីៗ", "views": 4, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
មជ្ឈមណ្ឌលភាសា Aii បើកសម្ពោធកម្មវិធីសិក្សាភាសាអង់គ្លេសបែបថ្មី សូម្បីអ្នកនៅតាមខេត្ដក៏អាចចូលរៀនបាន
https://business-cambodia.com/articles/i-learn-english-
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ក្រោមការដឹកនាំរបស់​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ (​M​JQ​E​) បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅកម្មវិធីសិក្សា i-Learn English ដែលជាកម្មវិធីសិក្សាអនឡាញថ្មីមួយ នៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ  សាខាម៉ៅសេទុង។ ក្នុងពិធីសម្ពោធនេះមានការអញ្ជើញចូលពីសំណាក់អ្នកឧកញ៉ា ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។ តាមការបញ្ជាក់ i-Learn English ជាផលិតផលលេចធ្លោដែលមានកម្មវិធីចំនួនបួនផ្តល់ជូនរួមមាន៖ កម្មវិធីសិក្សាសម្រាប់កុមារ កម្មវិធីសិក្សាសម្រាប់សិស្សវ័យជំទង់ កម្មវិធីសិក្សាសម្រាប់សិស្សពេញវ័យ និងការបង្រៀនVIPមួយទល់នឹងមួយ ។ កម្មវិធីទាំងអស់នេះនឺងផ្តល់នូវកម្មវិធីសិក្សាភាសាអង់គ្លេសប្រកបដោយប្រសិទ្ធភាពនិងមានរយៈពេលខ្លីដែលអនុញ្ញាតឱ្យមានការសិក្សាប្រកបដោយស្វ័យភាព កាលវិភាគថ្នាក់ដែលមានភាពបត់បែនបាន និងការទំនប់បំរុងផ្ទាល់ខ្លួន។ ការរៀនភាសាអង់គ្លេសត្រូវបានផ្តល់ជូនដល់មនុស្សគ្រប់គ្នាក្នុងតម្លៃសមរម្យ។ នៅក្នុងវេទិការៀននេះ ការរៀនភាសាអង់គ្លេសគឺផ្អែកលើកម្រិតជំនាញភាសាអង់គ្លេស ហើយសិស្សអាចគ្រប់គ្រងកន្លែង និងពេលវេលាដែលពួកគេចង់រៀន។ ម៉ូឌុលត្រូវបានរួមបញ្ចូលជាមួយអ៊ីនធឺណិតងាយស្រួលប្រើប្រាស់ ដែលជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃការរៀនពីចម្ងាយប្រកបដោយគុណភាពសម្រាប់សិស្សគ្រប់វ័យ។ នេះជារបៀបដែល i-Learn ធ្វើតាមការសន្យានៃ "ការរៀនដែលអាចបត់បែនបាននៅចុងម្រាមដៃរបស់អ្នក"។ ក្នុងអំឡុងពិធីសម្ពោធនេះ លោក Michael Jake Arcilla នាយកផ្នែកសិក្សាធិការរបស់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានសង្កត់ធ្ងន់ថា i-Learn មិនមែនគ្រាន់តែជាការរៀនធម្មតាមួយប្រភេទនោះទេ ព្រោះវាជាការរៀនដែលគ្មានដែនកំណត់។ លោក​បាន​បន្ថែម​ថា​៖ «​សិស្ស​អាច​រៀន​ដោយ​ឯករាជ្យ​គ្រប់​ពេល​វេលា និង​គ្រប់គ្រង​ការ​រីក​ចម្រើន​របស់​ពួកគេ​នៅ​គ្រប់​ទីកន្លែង​ដែល​ពួកគេ​មាន»។ ដោយឡែក អ្នកឧកញ៉ា ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ នៅក្នុងកម្មពីធីសម្ពោធនេះក៏បានចែករំលែកពីរបៀបដែលក្រុមហ៊ុនបង្កើត ហើយផ្តល់សេវាកម្មថ្មីៗដូចជា i-Learn ផងដែរ។ ក្នុងនោះអ្នកឧកញ៉ាវេជ្ជបណ្ឌិតបានលើកឡើងថា កម្មវិធីសិក្សា i Learn នឹងផ្ដល់ឱកាសដល់សិស្សានុសិស្សនៅតាមបណ្ដាខេត្ដ និងទីជនបទដែលចង់រៀនភាសាអង់គ្លេសជាមួយមណ្ឌលភាសា Aii អាចចូលរៀនបានយ៉ាងងាយស្រួល។ អ្នកឧកញ៉ាបន្ថែមថា នៅក្នុងថ្នាក់សិក្សារបស់កម្មវិធី i-Learn English ដាក់សិស្សច្រើនបំផុត ៦នាក់ប៉ុណ្ណោះ ដើម្បីបញ្ជាក់ថា ការដាក់សិស្សតិចបែបនេះ ធ្វើឲ្យគ្រូបង្រៀនមានលទ្ធភាពតាមដានសិស្សដិតដល់ ហើយមានអន្តរកម្មរវាងគ្រូនិងសិស្សខ្លាំង ធ្វើឲ្យការបង្រៀនមានប្រសិទ្ធភាពខ្លាំង។ សូមជម្រាបថា ក្នុងរយៈពេល ១៧ ឆ្នាំនៃការផ្តល់នូវការអប់រំប្រកបដោយគុណភាព ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ (​M​JQ​E​) នឹងបើកសាលារៀនបន្ថែមទៀតសម្រាប់ទាំង មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។ ជាក់ស្ដែងនៅក្នុងខែកក្កដាខាងមុខនេះ ក៏នឹងមានកម្មវិធីសម្ពោធ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តសៀមរាបផងដែរ។ ដើម្បីដឹងបន្ថែមអំពី i-Learn សូមចូលទៅកាន់គេហទំព័រ https://ilearnhome-based.com/ ឬ Facebook  https://www.facebook.com/iLearnEnglish101/ ដើម្បីទទួលបានព័ត៌មានថ្មីៗ៕ អត្ថបទពាណិជ្ជកម្ម
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-28T12:47:10.644Z", "category": "PR", "views": 256, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
លាក់អាយុលែងបានហើយ! Ingtagram ចេញមុខងារថ្មី១នេះ អាចដឹងពីអាយុអ្នកប្រើប្រាស់ពិត
https://business-cambodia.com/articles/instagram-new-system
 យោងតាមការចុះផ្សាយរបស់គេហទំព័រ Instagram ផ្ទាល់កាលពីថ្មីៗបានឱ្យដឹងថា ខ្លួនកំពុងសាកល្បងវិធីថ្មីសម្រាប់អ្នកប្រើប្រាស់របស់ខ្លួនដើម្បីផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើនៅលើវេទិកា ដោយឱ្យអ្នក​ប្រើជម្រើសមួយក្នុងចំណោមជម្រើសទាំងបីដែលក្នុងនោះមានដូចជា ការបង្ហាញនៅអត្តសញ្ញាណប័ណ្ណ កាថតវីដេអូ Selfieដើម្បីស្កេនមុខ និងស្នើសុំមិត្តភ័ក្តិឱ្យជួយប្រាប់ពីអាយុ។​ ការចុះផ្សាយខាងលើដដែលបានឱ្យដឹងទៀតថា ជំរើសទី១ Instagram តម្រូវឱ្យអ្នកប្រើប្រាស់ជ្រើសរើសបង្ហោះ ID ដូចជាប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណនោះ វានឹងត្រូវបានបំប្លែង (ព័ត៌មាន ឬទិន្នន័យ) ទៅជាកូដ និងរក្សាទុកដោយសុវត្ថិភាពនៅក្នុងម៉ាស៊ីនមេ ហើយនឹងត្រូវបានលុបក្នុងរយៈពេល ៣០ ថ្ងៃ។ ជាមួយគ្នានេះផងដែរ ប្រសិនបើអ្នកប្រើប្រាស់ជ្រើសរើសបង្ហោះវីដេអូ Selfie ដើម្បីផ្ទៀងផ្ទាត់អាយុរបស់ពួកគេ Meta និង Yoti នឹងលុបវាចោលនៅពេលដែលអាយុត្រូវបានបញ្ជាក់។ អាយុរបស់អ្នកប្រើប្រាស់នឹងត្រូវបានប៉ាន់ស្មានដោយផ្អែកលើលក្ខណៈផ្ទៃមុខ។ Instagram បាននិយាយថា វីដេអូនេះនឹងមិនត្រូវបានប្រើសម្រាប់អ្វីផ្សេងក្រៅពីការផ្ទៀងផ្ទាត់អាយុ ហើយបច្ចេកវិទ្យាមិនអាចសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់បានឡើយ។ ចំណុចចុងក្រោយនោះគឺ ស្នើសុំមិត្តភ័ក្តិឱ្យជួយប្រាប់ ដើម្បីបញ្ជាក់ ថាតើអ្នកមានអាយុប៉ុន្មាន។ ប៉ុន្តែបុគ្គលដែលផ្តល់ប័ណ្ណត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ ហើយមិនត្រូវផ្តល់ទិន្នន័យឱ្យនរណាម្នាក់ផ្សេងទៀតដឹងនៅពេលនោះ ហើយអ្វីដែលកាន់តែពិសេសម្ចាស់កណនី ត្រូវរកមនុស្សឱ្យបានបីនាក់ក្នុងការធានាជូនអ្នកនឹងទទួលបានសំណើដើម្បីបញ្ជាក់អាយុរបស់អ្នក ហើយអ្នកនឹងត្រូវបានឆ្លើយតបពីក្រុមហ៊ុនក្នុងរយៈពេលបីថ្ងៃ។ គួរជម្រាបផងដែរថា ការតម្រូវឱ្យបំពេញនេះក្នុងកណីដែលមាននរណាម្នាក់ព្យាយាមកែសម្រួលថ្ងៃខែឆ្នាំកំណើតរបស់ពួកគេនៅលើវេទិកាIngtagram។ អត្ថបទដោយ៖​ នៅ ថាត់សណា
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:46", "date_created": "2022-06-28T12:17:39.906Z", "category": "កំពូលអ្នកលក់", "views": 270, "author": { "first_name": "នៅ", "last_name": "ហៀង", "email": "932@gmail.com" }, "quality_warning": [ "noisy" ] }