title
stringlengths
4
305
url
stringlengths
42
212
content
stringlengths
6
22.7k
metadata
dict
ក្រុមហ៊ុន Visa បានចេញរបាយការណ៍ថ្មី ក្រើនរំលឹកដល់អ្នកប្រើប្រាស់ ឱ្យមានការប្រុងប្រយ័ត្នក្នុងរដូវកាលទិញទំនិញសម្រាប់ថ្ងៃឈប់សម្រាក
https://business-cambodia.com/articles/visa-holiday-threats
រាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ – ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ បានចេញផ្សាយពីរបាយការណ៍ស្តីពីការគំរាមកំហែងក្នុងរដូវកាលវិស្សមកាលរបស់ខ្លួន ដោយព្យាករណ៍ពីការកើនឡើងនូវសកម្មភាពក្លែងបន្លំ ដែលផ្តោតលើប្រតិបត្តិការនៃការប្រើប្រាស់កាតដោយផ្ទាល់ card-present (CP)  និងតាមអ៊ីនធើណេត card-not-present (CNP) ។ របាយការណ៍ថ្មីនេះ បានព្យាករណ៍ពីរលកនៃការក្លែងបន្លំដែលផ្តោតលើអ្នកប្រើប្រាស់កាត ក្នុងការទិញទំនិញតាមអ៊ិនធើណេត និងទិញទំនិញដោយផ្ទាល់ ចន្លោះពី ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដល់ ខែ មករា ឆ្នាំ ២០២៤ ដោយសារតែការកើនឡើងយ៉ាងឆាប់រហ័សនៃការបញ្ជាទិញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិច (eCommerce) និងការចំណាយដោយផ្ទាល់នៅតាមបណ្តាហាងលក់រាយ និងបដិសណ្ឋារកិច្ច។ នៅថ្ងៃនេះ ក្រុមហ៊ុនVisa ក៏នឹងបង្ហាញពីទម្លាប់ទាំង១០ ដែលអ្នកប្រើប្រាស់អាចអនុវត្តតាម ដើម្បីធ្វើការបញ្ជាទិញដោយគ្មានការបារម្ភ និងមានសុវត្ថិភាពខ្ពស់។ តាមរយៈការវិភាគទិន្នន័យ និងប្រតិបត្តិការកន្លងមក បានបង្ហាញពីការឆ្លៀតឱកាសរបស់ឧក្រិដ្ឋជន ដែលបានកំណត់គោលដៅសម្រាប់វាយលុកលើអ្នកប្រើប្រាស់ក្នុងរដូវវិស្សមកាល។ ទិន្នន័យរបស់ ក្រុមហ៊ុន Visa បានបង្ហាញថា អត្រាក្លែងបន្លំសម្រាប់ប្រភេទពាណិជ្ជកម្ម[1] ដែលងាយរងគ្រោះបំផុត បានកើនឡើងយ៉ាងខ្លាំងអំឡុងពេលវិស្សមកាលឆ្នាំ ២០២២ ដោយមានការកើនឡើងលើសពីមធ្យមភាគនៃថ្ងៃធម្មតា ១១ភាគរយ នឹង កើនឡើង ៨​ ភាគរយ ខ្ពស់ជាងរដូវកាលវិស្សមកាលឆ្នាំមុន។​ តាមរយៈរបាយការណ៍ដដែលក៏បានក្រើនរំលឹកដល់អ្នកប្រាស់ ពីគោលដៅរបស់ឧក្រិដ្ឋជន ដោយពួកគេសំដៅលើអ្នកប្រើប្រាស់ទាំងឡាយណាដែលមានចំណាប់អារម្មណ៍ស្វែងរកអំណោយ និងការផ្តល់ជូនពិសេសៗសម្រាប់រដូវកាលវិស្សមកាល។ ចំណុចសំខាន់ៗនៅក្នុងរបាយការណ៍រួមមាន៖ ការក្លែងបន្លំតាមរយៈឌីជីថល (Digital Skimming)៖ ការកើនឡើងនៃការទិញទំនិញតាមអ៊ីនធើណេត បានផ្តល់ឱកាសកាន់តែច្រើនសម្រាប់ជនបោកប្រាស់ក្នុងការលួចយកទិន្នន័យគណនី និងរកប្រាក់ពីពាណិជ្ជករលក់ដូរតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិច (eCommerce)។ ការឆបោកដោយប្រើប្រាស់វិស្វកម្មបណ្តាញសង្គម៖ ជាមួយនឹងការកើនឡើងនៃបញ្ញាសិប្បនិម្មិត (AI) ប៉ុន្មានឆ្នាំកន្លងមកនេះ បានផ្តល់លទ្ធភាពឲ្យឧក្រិដ្ឋជនកាន់តែមានភាពងាយស្រួលក្នុងការបង្កើតការឆបោកដែលកាន់តែទំនើប ដែលអ្នកប្រើប្រាស់ពិបាកក្នុងការបែងចែក​។ លើសពីនេះ ពួកគេបានប្រើប្រាស់ល្បិចបោកបញ្ឆោត តាមរយៈការតម្លើងគេហរទំព័រ ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មមិនប្រក្រតី និងតម្លើងកម្មវិធីរុករក (SEO) ដើម្បីទាក់ទាញជនរងគ្រោះឲ្យចូលទៅកាន់គេហទំព័រលក់រាយ ឬសេវាកម្មក្លែងក្លាយរបស់ពួកគេ។ ការក្លែងបន្លំតាមរយៈម៉ាស៊ីន ATM និង ម៉ាស៊ីនឆូតកាត៖ គួរមានការប្រុងប្រយ័ត្នអំឡុងពេលប្រើប្រាស់ម៉ាស៊ីន ATM ឬនៅពេលដែលអ្នកស្ថិតនៅក្នុងហ្វូងមនុស្សដែលមានការកើនឡើង ខណៈដែលអ្នករង់ចាំទិញទំនិញនៅតាមបណ្តារហាងនានា ពីព្រោះឧក្រិដ្ឋជនអាចដាក់គោលដៅរបស់ពួកគេនៅតាមស្ថានីយទាំងនោះ។ ការក្លែងបន្លំលេខកូដផ្ទេរប្រាក់ ឬលេខកូដផ្ទៀងផ្ទាត់ (OTP Bypass )៖ ក្រុមហ៊ុន Visa បានកំណត់អត្តសញ្ញាណ តាមរយៈការ ផ្តល់ឲ្យអ្នកប្រើប្រាស់នូវលេខសម្ងាត់ ដែលជាលេខកូដផ្ទេរប្រាក់ ឬលេខកូដផ្ទៀងផ្ទាត់ (OTP) ដើម្បីទទួលបានសិទ្ធិចូលប្រើគណនីរបស់ម្ចាស់កាត​។ ការក្លែងបន្លំបែបនេះ ជាទូទៅឧក្រិដ្ឋជនបានផ្ញើលេខសម្ងាត់សម្រាប់ផ្ទៀងផ្ទាត់ (OTP) ទៅជនរងគ្រោះ ដែលមើលទៅហាក់បីដូចជាត្រូវបានតភ្ជាប់ជាមួយនឹងការទិញទំនិញដែលអ្នកប្រើប្រាស់ចង់បាន។ ចោរលួច៖ សូមរក្សាការប្រុងប្រយ័ត្ននៅទីកន្លែងដែលមានមនុស្សច្រើន ដូចជាតាមបណ្តាហាងលក់ទំនិញ និងផ្សាទំនើប ឬទីចំណតរថយន្តជាដើម ដោយឧក្រិដ្ឋជនអាចព្យាយាមឆក់ទូរស័ព្ទ ឬកាតបង់ប្រាក់ពីអ្នកដោយផ្ទាល់។ អ្នកស្រី Ivana Tranchini  នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “នៅពេលដែលការប្រារព្ធពិធីចូលឆ្នាំថ្មីខិតចូលមកដល់ក្នុងប្រទេសកម្ពុជា អ្នកប្រើប្រាស់កំពុងបង្កើនការចំណាយរបស់ពួកគេ ប៉ុន្តែវាមានសារៈសំខាន់ណាស់ដែលត្រូវក្រើនរំលឹកពួកគាត់ឲ្យមានការប្រុងប្រយ័ត្ននឹងការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ”។ អ្នកស្រីបន្តទៀតថា៖“កាលពីដើមឆ្នាំនេះ ធនាគារជាតិនៃកម្ពុជាបានជំរុញសាធារណៈជនឱ្យទទួលយកការអប់រំផ្នែកហិរញ្ញវត្ថុ ដើម្បីជាខែលសម្រាប់ការពារនឹងការក្លែងបន្លំ ហើយយើងសូមអបអរសាទរ និងគាំទ្រនូវវិធានការរបស់អាជ្ញាធរដើម្បីទប់ស្កាត់ការឆបោកទាំងនោះ។ សម្រាប់ក្រុមហ៊ុន Visa ការផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ជាមួយនឹងដំណោះស្រាយទូទាត់ឌីជីថលប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តបាន គឺជាអាទិភាពចម្បងរបស់យើង។ យើងផ្តល់ការត្រួតពិនិត្យ រាល់ការគំរាមកំហែង ២៤/៧ និងផ្តល់នូវការការពារកាន់តែប្រសើរឡើងសម្រាប់ប្រតិបត្តិការដែលធ្វើឡើងតាមអ៊ីនធើណេត និងនៅតាមហាងលក់រាយ ហេតុដូច្នេះហើយ ម្ចាស់ Visa កាត នៅកម្ពុជាអាចធានាបានថា ការទូទាត់របស់ពួកគេត្រូវបានការពារដោយបណ្តាញសកលដែលមានសុវត្ថិភាពខ្ពស់បំផុត។ ទម្លាប់ទាំង ១០ ដើម្បីជួយដល់អតិថិជន អាចទិញទំនិញប្រកបដោយសុវត្ថិភាព ដើម្បីរក្សាបាននូវសុវត្ថិភាព ក្រុមហ៊ុន Visa សូមណែនាំនូវ ទម្លាប់ទាំង១០ យ៉ាង ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ដែលមានគម្រោងទិញទំនិញក្នុងរដូវវិស្សមកាលនេះដើម្បីយកមកអនុវត្ត។ ខាងក្រោមគឺជាសម្រង់ចំណុចសំខាន់ៗដកស្រង់ចេញពីគន្លឹះទាំងនោះ៖ ពិនិត្យមើលសាឡើងវិញនូវកេរ្តិ៍ឈ្មោះ និងភាពត្រឹមត្រូវរបស់អ្នកលក់រាយ៖ ជ្រើសអ្នកលក់រាយដែលអ្នកធ្លាប់ជឿទុកចិត្ត នឹងស្គាល់ច្បាស់។ ប្រសិនបើអ្នកកំពុងពិចារណាទិញពីហាងដែលអ្នកមិនធ្លាប់ស្គាល់ សូមធ្វើការស្រាវជ្រាវមួយចំនួន ដើម្បីពិនិត្យមើលកេរ្តិ៍ឈ្មោះ និងភាពត្រឹមត្រូវរបស់ពួកគេមុននឹងដាក់បញ្ជាទិញ។ រក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក៖ ត្រូវប្រាកដថាគេហទំព័រដែលអ្នកកំពុងប្រើប្រាស់ មានប្រព័ន្ធបច្ចេកវិទ្យាការពារសុវត្ថិភាព។ នៅពេលដែលអ្នកទូទាត់លុយ អសយដ្ឋាននៃគេហទំព័រនោះ គួរតែចាប់ផ្តើមដោយ “https://”។ “s” នៅទីនេះគឺតំណាងឱ្យសុវត្ថិភាព នឹងមានន័យថាទិន្នន័យរបស់អ្នកកំពុងត្រូវបាន អ៊ិនគ្រីប និងផ្ញើតាមតំណភ្ជាប់ដែលមានសុវត្ថិភាព។ ជៀសវាងប្រើប្រាស់ Wi-Fi សាធារណៈ រាល់ពេលដែលអ្នកទិញទំនិញ៖ បណ្តាញ Wi-Fi សាធារណៈជារឿយៗមិនមានសុវត្ថិភាព ដែលបង្ករលក្ខណៈងាយស្រួលសម្រាប់ពួកឧក្រិដ្ឋជនបច្ចេកវិទ្យាចូលលួចយកទិន្នន័យរបស់អ្នក។ គប្បីប្រើប្រាស់អ៊ីនធើណេតឯកជនដែលមានសុវត្ថិភាពជានិច្ច នៅរាល់ពេលដែលអ្នកធ្វើការបញ្ជាទិញ។ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្តល់ជូនណាមួយ ដែលមើលទៅដូចជាអស្ចារ្យលើសពេក៖ ការផ្សាយពាណិជ្ជកម្មនៅលើ គេហទំព័រ និងតាមរយៈសារអ៊ីម៉ែលដែលអ្នកមិនបានស្នើសុំ ដែលបង្ហាញពីតម្លៃទាបខុសពីធម្មតាសម្រាប់ប្រភេទទំនិញដែលមានតម្លៃខ្ពស់។ អ្នកប្រើប្រាស់គួរមានប្រុងប្រយ័ត្ននឹងដាក់ការសង្ស័យចំពោះប្រភេទនៃការប្រូម៉ូសិនបែបនេះ។ សម្រាប់ក្រុមហ៊ុន Visa សុវត្ថិភាព និងទំនុកចិត្ត គឺជាអាទិភាពចម្បង។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានវិនិយោគជាង ១0 ពាន់លានដុល្លារ លើបច្ចេកវិទ្យា រួមទាំងការកាត់បន្ថយការក្លែងបន្លំ និងបង្កើនសុវត្ថិភាពនៅក្នុងបណ្តាញ។ អ្នកឯកទេសជំនាញជាងមួយពាន់នាក់ ធ្វើការពេញ ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍ ៣៦៥ថ្ងៃក្នុងមួយឆ្នាំ ដើម្បីការពារបណ្តាញរបស់ក្រុមហ៊ុន Visa ពីមេរោគ malware មិនឲ្យមានការវាយប្រហារពី zero-day attacks និងការគំរាមកំហែងពីការក្លែងបន្លំនានា។ ជាការពិត ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៣ ក្រុមហ៊ុន Visa បានជួយទប់ស្កាត់យ៉ាងសកម្មលើការក្លែងបន្លំ បានចំនួន ៣០ពាន់លានដុល្លារ ដោយការពារមនុស្សជាច្រើន ដែលមិនធ្លាប់ដឹងថាពួកគេជាជនរងគ្រោះដែលអាចប្រឈមហានិភ័យលើប្រតិបត្តិការក្លែងបន្លំ។ យើងលើកទឹកចិត្តដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នក្នុងរដូវកាលនេះ ហើយគិតឲ្យបានច្បាស់លាស់និងម៉ត់ចត់អំពីកន្លែងដែលពួកគេកំពុងទិញទំនិញ នឹងបុគ្គលដែលពួកគេចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយ ដើម្បីរក្សាបាននូវសុវត្ថិភាព។ អំពីក្រុមហ៊ុន Visa Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ com ៕ ប្រភេទអាជីវកម្មដែលងាយរងគ្រោះ រួមមាន អាជីវកម្មខាងតុបតែងលម្អ និងផ្គត់ផ្គង់សម្ភារៈជួសជុលគេហដ្ឋាន ទូរគមនាគមន៍ ការជួញដូរពីអាជីវកម្មមួយទៅអាជីវកម្មមួយទៀត ការថែទាំសុខភាព អាជីវកម្មលក់រថយន្ត ការកម្សាន្ត ការអប់រំ និងកិច្ចការរដ្ឋាភិបាល អាជីវកម្មទាក់ទងនឹងបដិសណ្ឋាកិច្ច ធានារ៉ាប់រង ក្រុមហ៊ុនអាកាសចរណ៍ និង ឱសថស្ថាន។ល។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-18T06:14:45.859Z", "category": "PR", "views": 204, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy" ] }
សុទ្ធតែក្រុមហ៊ុនធំៗ! ក្រុមហ៊ុនជប៉ុនចំនួន ៤ ត្រៀមខ្លួនពង្រីក និងវិនិយោគអាជីវកម្មនៅកម្ពុជា
https://business-cambodia.com/articles/4-japan-company
ក្រុមហ៊ុនចំនួន ៤ របស់ប្រទេសជប៉ុនរួមមាន៖ ក្រុមហ៊ុន Yazaki Corporation , ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) , ក្រុមហ៊ុន Ehime Package និងក្រុមហ៊ុន  KOJIMA Holdings Co., Ltd បានបង្ហាញពីគោលបំណងរបស់ពួកគេនៅក្នុងការពង្រីកអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ដោយការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាងប្រធានក្រុមហ៊ុននីមួយៗ ជាមួយសម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជានៅក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។   ១. ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI)   នៅក្នុងថ្ងៃដដែលនោះសម្ដេចធិបតី ក៏បានជួបពិភាក្សាការងារជាមួយលោក គីម មូចូ នាយកក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) ដែលជាក្រុមហ៊ុនផលិតសម្លៀកបំពាក់, គ្រឿងសំអាង, គ្រឿងឧបភោគ-បរិភោគ ផលិតចេញ​ពី​ស៊ុតមាន់ ។  នៅក្នុងជំនួ​បនោះលោកនាយកក្រុមហ៊ុន ក៏បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ថា ដោយសម្លឹងមើលឃើញសក្តានុពលអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI)  មានបំណងពង្រីកការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាពិសេស លើវិស័យកសិកម្ម ។     ២. ក្រុមហ៊ុន Ehime Package   នៅថ្ងៃទី១៦ នេះដែរសម្ដេចធិបតីក៏បានជួបពិភាក្សាការងារជាមួយ លោក អ៉ិកាវ៉ា ណោគិ (Ikawa Naoki) ប្រធានក្រុមហ៊ុន Ehime Package ដែលជាក្រុមហ៊ុនផលិតទ្បាំងក្រដាសដ៏ធំមួយរបស់ជប៉ុន។ នៅក្នុងជំនួបនោះប្រធានក្រុមហ៊ុនបានជម្រាបជូន សម្តេចនាយករដ្ឋមន្ត្រី ថា តាមរយៈបទពិសោធន៍ល្អជាមួយប្រជាជនកម្ពុជា គឺក្រុមហ៊ុនកំពុងមានបំណងពង្រីកការវិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងផ្នែកឧស្សាហកម្មផលិតទ្បាំងក្រដាស សម្រាប់ធ្វើការនាំចេញ។     ៣. ក្រុមហ៊ុន Yazaki Corporation   នៅថ្ងៃដដែលនោះ សម្ដេចធិបតី ក៏បានឆ្លៀតជួបពិភាក្សាការងារមួយ លោក កូ យ៉ាហ្សាគិ ប្រធានក្រុមហ៊ុន Yazaki Corporationផងដែរ។ នៅក្នុងជួបនោះលោកអនុប្រធានក្រុមហ៊ុន បានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មក្នុងការផលិតគ្រឿងបង្គុំអេឡិចត្រូនិករបស់ក្រុមហ៊ុន គិតចាប់តាំងពីឆ្នាំ ២០១១ មក ព្រមទាំងអំពីគម្រោងនៃការពង្រីកវិនិយោគបន្ថែមទៀត នៅប្រទេសកម្ពុជា ។ ទន្ទឹមនេះ លោកអនុប្រធានក្រុមហ៊ុនក៏បានថ្លែងនូវការកោតសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដោយនេះគឺជាកម្លាំងជំរុញទឹកចិត្តដល់វិនិយោគិន ឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ។   ៤. ក្រុមហ៊ុន  KOJIMA Holdings Co., Ltd   ដោយឡែកនៅក្នុងជំនួបនៅថ្ងៃទី១៧ ធ្នូ លោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធានក្រុមហ៊ុន  KOJIMA Holdings Co., Ltd. ក៏បានជម្រាបជូនសម្ដេចធិបតី អំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម សម្រាប់បម្រើដល់ការនាំចេញ និងគម្រោងនៃការបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើននូវការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរនៅក្នុងប្រទេសជប៉ុន សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-18T05:19:48.523Z", "category": "អចលនទ្រព្យ", "views": 1428, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មហាសេដ្ឋីវ័យក្មេង Mark Zuckerberg ផ្តាំយុវជនថា គួរផ្តោតលើរឿង១នេះ បើចង់ជោគជ័យ
https://business-cambodia.com/articles/mark-zuckerberg-how-to-his-sucess-by-1-key
មនុស្សជាច្រើនគិតថា Mark Zuckerberg គ្រាន់តែរត់ចោលមហាវិទ្យាល័យធ្វើឱ្យលោកជោគជ័យ អាចបង្កើតក្រុមហ៊ុនតម្លៃពាន់លានដុល្លារ។ ប៉ុន្តែការពិតមិនដូចនេះជាការគិតនោះទេ នេះជាការស្មានខុសមួយរបស់មនុស្សភាគច្រើន។    យ៉ាងណាមិញមហាសេដ្ឋីវ័័យក្មេងរូបនេះបាននិយាយនៅក្នុង Podcast មួយថាមិនមែនគ្រាន់តែលោកសម្ងំនៅក្នុងបន្ទប់ ផ្តោតសរសេរកូដចងអេប Facebook ហើយលោកអាចជោគជ័យនោះទេ តែលោកបានផ្តោតលើរឿង១នេះដែលសំខាន់ជាង Facebook ទៅទៀត។   សេដ្ឋីវ័យ៣២ឆ្នាំរូបនេះបានឱ្យដឹងថា “មិនមែនត្រឹមតែខ្ញុំឈប់រៀនហើយ ធ្វើ Facebook  ខ្ញុំជោគជ័យនោះទេ តែវាបានពឹងផ្អែកទៅលើទំនាក់ទំនង និងមនុស្សដែលខ្ញុំបានសេពគប់ នៅមហាវិទ្យាល័យ”។   មេធំរូបនេះបានបន្តថា “រឿងវាសំខាន់ត្រង់ថាតើនរណាដែលអ្នកបានចំណាយពេលវេលាជាមួយ ហើយអ្នកអាចនឹងក្លាយជានរណាម្នាក់បានអាស្រ័យលើមនុស្សដែលអ្នកសេពគប់ ខ្ញុំសង្កេតឃើញថាយុវជន មួយចំនួនធំមិនបានគិតដល់រឿងទំនាក់ទំនងនេះទេ ពួកគេគិតតែផ្តោតលើគោលដៅផ្ទាល់ខ្លួន និងមិនបាន ផ្តោតលើទំនាក់ទំនងដែលមានគុណភាពបំផុត”។   ដូច្នេះជំនួសឱ្យការផ្តោតលើគោលដៅច្រើនជ្រុលពេក ឬចង់ល្អតែឯង យុវជនគួរតែផ្តោតលើការរក្សាទំនាក់ទំនងដែលមានគុណភាព ទំនាក់ទំនងជួយឱ្យយើងរីកចម្រើនបាន​ ព្រោះថាការបង្កើតទំនាក់ទំនងល្អពិតជាមានសារប្រយោជន៍ជាខ្លាំងដល់យើង ដូចជាការរកឃើញគំនិតល្អមួយដែលយើងស្មានមិនដល់ អាចជួយគ្នាទៅវិញទៅមក មានការរួមគ្នាបង្កើតលទ្ធផលណាមួយដ៏អស្ចារ្យបាន។   ប្រៀបដូចលោក Mark Zuckerberg បានលើកឡើងថា “ប្រសិនបើខ្ញុំរើសមិត្តភក្តិមកសេពគប់ ខ្ញុំនឹងរើសប្រៀបដូចសម្ភាសន៍បុគ្គលិកឱ្យចូលធ្វើការងារ ប៉ុន្តែខ្ញុំមិនតាំងខ្លួនជាថៅកែទេ តែខ្ញុំនឹងសួរខ្លួនឯងថា តើបុគ្គលិកម្នាក់នោះគេអាចធ្វើការងារអ្វីឱ្យក្រុមហ៊ុនខ្ញុំខ្លះ? ហើយខ្ញុំអាចជួយអ្វីឱ្យគេកាន់តែរីកចម្រើនវិញ?"   ជាការពិតណាស់ក្នុងជីវិតរ​បស់យើងម្នាក់ៗក្រៅអំពីការចេះស្រឡាញ់ខ្លួនឯង ផ្តោតលើគោលដៅខ្លួនឯង ឬគ្រួសារប៉ុណ្ណោះទេ តែទំនាក់ទំនងខាងក្រៅដូចជាមិត្តភក្តិឬដៃគូពិតជាឥទ្ធិពលជាខ្លាំងដល់ជីវិតរបស់យើង ដូចពាក្យចាស់លោកថា “​សេពគប់បណ្ឌិតនឹងក្លាយជាបណ្ឌិត​ សេពគប់ពោលនឹងក្លាយជាពោល”៕   អត្ថបទដោយ៖ ពីង ជូអេង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-18T05:02:04.879Z", "category": "ភាពជាអ្នកដឹកនាំ", "views": 207, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ក្រសួងរ៉ែនិងថាមពលប្រកាសជ្រើ.សរើសមន្រ្តីជាប់កិច្ចសន្យាសម្រាប់ ឆ្នាំ២០២៤ ជាច្រើននាក់
https://business-cambodia.com/articles/ministry-of-mines-and-energy
ជាឱកាសសម្រាប់បងប្អូនដែលមានបំណងចង់ចូលធ្វើការងារជាមន្ត្រីកិច្ចសន្យានៅក្រសួងរ៉ែនិងថាមពល ពេលនេះក្រសួងបានបើកឱកាសប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៩០ កន្លែង ដើម្បីចូលបំពេញការងារមុខតំណែងជា ជំនួយការអង្គភាព នៅទីស្តីការក្រសួងរ៉ែ និងថាមពល។   ក. លក្ខខណ្ឌ នៃការជ្រើសរើស ១. បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ញាតិខ្មែរ ២. បេក្ខជនដែលជ្រើសរើសត្រូវមានចំណេះដឹង និងជំនាញផ្នែក អក្សរសាស្ត្រខ្មែរ ចំនួន៣០នាក់ រដ្ឋបាល សេដ្ឋកិច្ច គណនេយ្យ ហិរញ្ញវត្ថុ នីតិសាស្ត្រ រដ្ឋបាលសាធារណៈ Graphic Design ថតរូប និងជំនាញផ្សេងៗពាក់ព័ន្ធនឹងវិស័យរ៉ែ ថាមពល ឬប្រេងកាត ចំនួន៦០នាក់។   ហេតុនេះ សម្រាប់បងប្អូនដែលមានបំណងចង់ធ្វើការដាក់ពាក្យស្នើសុំប្រឡង បេក្ខជនត្រូវទាញយកគំរូពាក្យស្នើសុំចូលបម្រើការងារតាមរយៈ QR Code នៅផ្នែកខាងក្រោមលិខិត បន្ទាប់មកត្រូវយកពាក្យស្នើសុំទៅដាក់នៅច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងរ៉ែ និងថាមពល មហាវិថីព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។   ដោយឡែកសម្រាប់ការទទួលពាក្យនឹងត្រូវធ្វើ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកម៉ោង ៨:០០នាទី ដល់ម៉ោង ១១:០០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:៣០នាទី ដល់ម៉ោង ១៦:០០នាទី។ សម្រាប់ ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៩៦ ៦៦០ ៩៩០០ ឬ០៦១ ៨៥៤ ៧៥៦ ៕          
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-18T04:52:13.727Z", "category": "ព័ត៌មានថ្មីៗ", "views": 166, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កាន់តែប្រសើរ! រដ្ឋនឹងដាក់មន្រ្តីកសិកម្មជាង២០០នាក់ តាមខេត្តទាំង១៧នេះ ដើម្បីសម្រួលកសិករ
https://business-cambodia.com/articles/agri-cambodia-officer-to-report-farmer-
បន្ទាប់ពីមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន ២៥០នាក់ ស្របតាមកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល  ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅគ្រប់ឃុំ-សង្កាត់ ក្រសួងកសិកម្មនិងក្រសួងមុខងារសាធារណៈបានសម្រេចដាក់ពង្រាយមន្រ្តីកសិកម្មចំនួន២៥០នាក់ ទៅតាមខេត្តចំនួន១៧ ដើម្បីជួយសម្រួលនិងជួយដោះស្រាយបញ្ហាកសិករ។   តាមប្រភពពីក្រសួងព័ត៌មាន ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងក្រសួងនឹងដាក់ពង្រាយមន្រ្តីកសិកម្មទៅ ខេត្តសក្តានុពលផ្នែកដំណាំកសិកម្មចំនួន១៧ រួមមានខេត្ត​តាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង កំពត ពោធិ៍​សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និង​ខេត្តមណ្ឌលគិរី។   ដោយក្រសួងនឹងផ្តល់អាទិភាពដល់បេក្ខជនដែលមានទីលំនៅក្នុងបណ្តាខេត្តគោលដៅ ដោយមានតួនាទីប្រមូលព័ត៌មានអំពីស្ថានភាពផលិតកម្មកសិកម្មនៅតាមមូលដ្ឋាន ព្រមទាំងផ្តល់ព័ត៌មាន និងសំណូមពររបស់ប្រជាកសិករមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ និងស្វែងរកដំណោះស្រាយបានទាន់ពេលវេលា។   គួរជ​ម្រាបផងដែរថាទន្ទឹមនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋភិបាល មន្ត្រីបច្ចេកទេសកសិកម្មទាំងអស់ ក៏នឹងក្លាយជាសេនាធិការដ៏សំខាន់ក្នុងការដោះស្រាយបញ្ហារបស់ប្រជាកសិករ ព្រមទាំងជួយអភិវឌ្ឍសហគមន៍កសិកម្មនាពេលបច្ចុប្បន្ន ឱ្យក្លាយជាសហគមន៍កសិកម្មទំនើប និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប មានភាពធន់ លើកម្ពស់ការអភិវឌ្ឍជនបទ ធានាសន្តិសុខ និងសុវត្ថិភាពស្បៀងអាហារ, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពរស់នៅតាមជនបទ៕   អត្ថបទដោយ៖ ពីង ជូអេង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-18T04:50:15.680Z", "category": "ភាពជាអ្នកដឹកនាំ", "views": 194, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កុំរកស៊ីអី! ជំនួញខុសទាំង៥ ដែលព្រះពុទ្ធ ហាមឃាត់មិនឲ្យធ្វើជាដាច់ខាត
https://business-cambodia.com/articles/bad-5-business
ព្រះសម្មាសម្ពុទ្ធ ដែលជាស្ថាបនិកនៃពុទ្ធសាសនា បានត្រាស់សម្តែងអំពីជំនួញខុសទាំង ៥ប្រភេទ ហាមដល់មនុស្សទូទៅមិនគួររកស៊ីឡើយ ជាពិសេសពុទ្ធបរិស័ទ​ទាំង​ឡាយ​គួរ​វៀរចាក មិន​គួរ​ប្រព្រឹត្តជាដាច់ខាត គឺ៖   ១/. ជួញ​គ្រឿង​សាស្ត្រាវុធ​សម្រាប់​ប្រហារ (សត្ថវណិជ្ជា)៖ គឺ​ធ្វើ​គ្រឿង​សាស្ត្រាវុធ​ចាប់តាំងពីដាវ កាំបិត ពីលំពែង ធ្នូ ស្នា កាំភ្លើង គ្រាប់បែក -ល- ឲ្យតែគ្រឿងណា ឬរបស់ណា ប៉ះពាល់ដល់ជីវិតសព្វសត្វជុំវិញខ្លួន រួមទាំងពិភពលោកទាំងមូល។    ២/. ជួញ​មនុស្ស (សត្តវណិជ្ជា)៖ ​មនុស្ស​មិន​ត្រូវ​ជួញ​ដូរ​មនុស្ស​ជាតិ​ដូច​គ្នាដើម្បី​ធ្វើ​ជា​ទាសាទាសី​របស់​ជនណា​មួយ ឬសម្រាប់​បម្រើ​កាម​គុណ ឬ​ក៏​ក្នុង​រូប​បែប​ណា​មួយ​ឡើយ។ មនុស្ស​ទាំង​អស់​មាន​សិទ្ធ​ស្មើ​គ្នា​ក្នុង​ការ​រស់​នៅ​មាន​សេរីភាព។   ៣/. ជួញ​សាច់ (មំសវណិជ្ជា)៖ គឺ​ចិញ្ចឹម​នូវ​សត្វ​ទាំង​ឡាយ មាន​ជ្រូក​ជា​ដើម​លុះ​ដល់​សត្វ​ទាំង​ឡាយ​នោះ​ចម្រើន​ធំ​ឡើង​ក៏​សម្លាប់​យក​សាច់​លក់ ។   ៤/. ជួញ​ទឹក​ស្រវឹង ឬ​គ្រឿង​ស្រវឹង គ្រឿង​ញៀន (មជ្ជវណិជ្ជា)៖ គឺ​ផ្សំ​គ្រឿង​ណា​មួយ​ឲ្យ​កើត​ឡើង​ជា​គ្រឿង​ស្រវឹង​ដោយ​ខ្លួន​ឯង ឬ​ទិញ​គេ​យក​មក​ហើយ​លក់​នូវ​ទឹក​ស្រវឹង គ្រឿង​ស្រវឹង​នោះ។   ៥/. ជួញ​ថ្នាំ​ពិស ឬ​ថ្នាំ​ពុល (វិសវណិជ្ជា)៖ គឺ​ចាត់​ចែង​ថ្នាំ​ពិស​ឲ្យ​កើត​ឡើង​ដោយ​ខ្លួន​ឯង ឬ​ឲ្យ​គេ​ផ្សំ​ឲ្យ ឬ​បាន​មក​ដោយ​ហេតុ​ឯណា​នីមួយ ហើយ​លក់​នូវ​ថ្នាំ​ពិស ថ្នាំ​ពុល​នោះ។   ជំនួញ​៥​ប្រការ​នេះ​មនុស្សទូទៅ ជាពិសេសពុទ្ធបរិស័ទ​មិន​គប្បី​ជួញ​ឡើយ ​ព្រោះ​ជា​ហេតុ​នាំ​មក​នូវ​អសន្តិសុខ អសន្តិភាព ការ​ជួញ​នូវ​ជំនួញ​ទាំង​៥នេះ​មាន​ឈ្មោះថា មិច្ឆាជីវៈ ឬមិច្ឆាជីព ដែល​ផ្ទុយ​អំពី​សម្មា​អាជីវៈ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-18T04:34:20.973Z", "category": "ភាពជាអ្នកដឹកនាំ", "views": 4443, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
វិនិយោគិនជប៉ុន ត្រៀមយកខេត្តកាណាហ្គាវ៉ា បង្កើតជាភូមិខ្មែរ ដើម្បីផ្សព្វផ្សាយពីផលិតផលនិងម្ហូបអាហារខ្មែរ
https://business-cambodia.com/articles/kojima-holdings
ក្រុមហ៊ុន  KOJIMA Holdings Co., Ltd. គឺជាក្រុមហ៊ុនធំមួយរបស់ជប៉ុនដែលស្ថិតនៅក្រោម KOJIMA ​Group ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តធំបំផុតប្រចាំនៅប្រទេសជប៉ុន។ ជាមួយគ្នានេះ ក្រោយរកស៊ីបានជោគជ័យនៅក្នុងប្រទេសជប៉ុន ថ្មីៗនេះក្រុមហ៊ុនជប៉ុនមួយនេះក៏បានបង្ហាញពីបំណងរបស់ខ្លួនក្នុងការចូលមកវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម និងមានគម្រោងបង្កើតភូមិខ្មែរនៅក្នុងប្រទេសរបស់ខ្លួនថែមទៀតផង។     ថ្លែងក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. លោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) បានបង្ហើបពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម សម្រាប់បម្រើដល់ការនាំចេញ និងគម្រោងនៃការបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើននូវការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរនៅក្នុងប្រទេសជប៉ុន សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ។     គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងការបង្កើតភូមិកម្ពុជា កន្លងមកក្រុមហ៊ុនក៏បានបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ដែលជាកន្លែងដ៏សំខាន់មួយក្នុងការផ្តល់ព័ត៌មានពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយអំពីផលិតផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស  និងការសម្របសម្រួលធុរកិច្ចពាណិជ្ជកម្ម ផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-18T04:32:29.992Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 153, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ឈប់ប្រើក្បាច់មាន់ចឹកស្រូវ! មកស្គាល់វេបសាយ៣នេះ បង្រៀនវាយកំព្យុទ័រ ទាំងខ្មែរ-អង់គ្លេសហ្វ្រីៗ
https://business-cambodia.com/articles/learn-typing-with-those-5-website
បងប្អូនណាខ្លះចុចកំព្យូទ័រប្រើម្រាម២ លឺសម្លេងដូចមាន់ចឹកស្រូវ​? ប៉ុន្តែងាកមកស្គាល់វេបសាយចំនួន៥រៀនវាយកំព្យូរទ័រដោយមិនអស់លុយសូម្បី១រយ រៀនហើយវាយមិនងាយខុសនិងមានក្បួនខ្នាតត្រឹមត្រូវជាងមុន៖   ១. Typing Club   វាយសាយនេះសម្រាប់វាយក្តារចុចជាភាសាអង់គ្លេសវ ដែលមានលក្ខណៈដូចជាហ្គេមដែរ ព្រោះនៅពេលដែលបងប្អូនវាយបានល្អបានផ្កាយច្រើនបងប្អូននឹងអាចបន្តទៅវាយនៅវគ្គក្រោយៗទៀត ល្អបំផុតសម្រាប់​បងប្អូនដែលចាប់ផ្តើមវាយកំព្យូទ័រដំបូងៗ ព្រោះវាជួយឱ្យដៃយើងស្គាល់គ្រាប់ចុចនីមួយៗបានច្បាស់ជាមុនសិន។   ២. Khmer typing   នេះគឺជាវេបសាយរបស់ខ្មែរ ដែលយើងអាចចូលទៅ Typing ឬវាយអក្សរឲ្យបានត្រឹមត្រូវ តាមក្បួនខ្នាត ដូចជាការប្រើម្រាមដៃ ឬពន្លឿនរបៀបសរសេរជាដើម។ នៅលើវេបសាយនេះគឺផ្ដោតសំខាន់តែទៅលើការសរសេរជាភាសាខ្មែរប៉ុណ្ណោះ ពោលគឺវានឹងណែនាំឲ្យយើង វាយអក្សរឲ្យត្រូវតាមម្រាមដៃនីមួយៗទៅតាមទីតាំងអក្សរ។   ៣. Education.com   នៅក្នុងវេបសាយនេះលោកអ្នកអាចចូលលេងហ្គេម Typing ជាច្រើនហ្គេម ដោយនៅតាមហ្គេមៗនីមួយៗ អាជួយពន្លឿនដៃ វាយពាក្យជាភាសាអង់គ្លេសនៅលើក្ដារចុចបានល្អប្រសើរជាងមុន។ អ្វីដែលពិសេសនោះ ក្នុងវេបសាយនេះក៏បានរៀបចំទៅតាមប្រភេទហ្គេមសម្រាប់មនុស្សចាស់ កុមារ ដាច់ពីគ្នាផងដែរ។ ដូច្នេះប្រសិនបើលោកអ្នកមានកូនតូច ក៏អាចឱ្យពួកគាត់រៀនតាមវេបសាយខាងលើបានដែរ។   ដូច្នេះសម្រាប់​បងប្អូនដែលទើបតែរៀនកុំព្យូទ័រអាចប្រ់ើប្រាស់វេបសាយទាំងនេះជាប្រយោជន៍បាន ដើម្បីយល់កាន់ច្រើន ច្បាស់កាន់តែខ្លាំង បន្ទាប់ពីប្រើនិងអនុវត្តរួច៕   អត្ថបទដោយ៖ ពីង ជូអេង   
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-17T10:44:33.423Z", "category": "ភាពជាអ្នកដឹកនាំ", "views": 609, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ចេះច្បាស់ចំណូ.លខ្ពស់! រៀនក្រាហ្វ្រិចឌីហ្សាញហ្វ្រីៗ ពីឆាណែលយូធូប៥នេះ មិនអស់លុ.យ១រៀល
https://business-cambodia.com/articles/5-channal-youtube-learning-graphic-design
យោងតាមការចុះផ្សាយរបស់ CNBC កាលពីដើមឆ្នាំ២០២៣ បានឱ្យដឹងថាជំនាញរចនាក្រាហ្វិក ( Graphic Design) អាចរកចំណូលបានចន្លោះពី២៤-១៤៥ដុល្លារក្នុងរយៈពេល១ម៉ោង សម្រាប់អ្នកដែលមានជំនាញច្បាស់លាស់ និងមានវិជ្ជាជីវៈខ្ពស់។   ដូច្នេះសម្រាប់អ្នកដែលចង់ចេះជំនាញនេះ មិនទាន់ចេះសោះ ឬចេះខ្លះៗហើយ អាចរៀនអំពីគន្លឹះក៏ដូចជាមេរៀនខ្លះៗពីឆាណែលយូធូប បរទេសទាំង៥នេះ ដែលជាប៉ុស្តិ៍ផលិតមាតិកាបង្ហាញ និងបង្រៀន ចំពោះប្រធានបទឌីហ្សាញ​ ដែលបងប្អូនខ្មែរយើងអាចទស្សនាបានដោយឥតគិតថ្លៃ៖   ១. Satori Graphics   មានអ្នកតាមដាន1.24លាននាក់ និងវីដេអូផលិតបានជាង1000 ឆាណែលមួយនេះគឺធ្វើសកម្មភាពជាច្រើនដែលទាក់ទិនទៅនឹងក្រាហ្វិកឌីហ្សាញ អំពីគន្លឹះខ្លីៗលើមុខងារនានាជំនួយដល់ការឌីហ្សាញ ដូចជាការប្រើពណ៍ ប្រើអក្សរ​និងមេរៀនជាច្រើនផ្តុំគ្នាពីក្រាហ្វិកឌីហ្សាញ។   ២. Gareth David Studio   ឆាណែលមួយនេះមានអ្នកចុចតាមដាន ៦៩៣K ដែលមានវីដេអូចំនួន 359 ដែលក្នុងនោះមានវីដេអូដែលនិយាយអំពីការរៀនរចនារូបសន្លឹក , រូបឡូហ្គូ ,មេរៀនសិក្សាឥតគិតថ្លៃនិងសំណួរចម្លើយ និងព័ត៌មានផ្សេងៗស្តីពីជំនាញមួយនេះ។   ៣. Dansky   ជាបុស្តិ៍ដែលមានមាតិកាផលិតដើម្បីជាផ្លូវជំរុញឱ្យអ្នកដែលមានជំនាញឌីហ្សាញកាន់តែបង្កើនកម្រិតជំនាញរបស់ខ្លួនបន្ថែមទៀត ឆាណែលមួយនេះមានបង្ហាញអំពីរបៀបធ្វើមួយចំនួនធំលើការរចនាចំណុចតូចៗឱ្យកាន់តែទាក់ទាញលើការងារឌីហ្សាញដែលអ្នករចនាមិនគួរមើលរំលង។   ៤. Will Paterson    បុស្តិ៍មួយនេះនឹងជួយអ្នកចង់បន្ថែមជំនាញ ឱ្យសម្រួចជំនាញឌីហ្សាញនេះលើការរចនាអក្សរបែបដៃ រចនាឡូហ្គោនិងម៉ាកយីហោអាជីវកម្មល្បីៗ។ មានអ្នកតាមដាន៨៤៥K និងមានជាង៨០០វីដេអូមាតិកាអំពីជំនាញក្រាហ្វ្រិចឌីហ្សាញ។   ៥. LOGO DESIGN SCHOOL   ផ្ទុកទៅដោយវីដេអូជាង៦០០ និងមានអ្នកតាមដានប្រមាណជាង៥៣K ប៉ុស្តិ៍យូធូបមួយនេះគឺបង្ហាញអំពីការរចនា Logo ជាច្រើនសម្រាប់អ្នកចង់រៀនលើផ្នែកឡូហ្គោ និងការកែរូបភាព។   ដូច្នេះចំពោះបងប្អូនដែលកំពុងរៀនជំនាញនេះ ចេះខ្លះៗហើយ និងមិនចេះសោះក៏អាចមើលវីដេអូទាំងនេះជាភាសាអង់គ្លេស ដើម្បីជាជំនួយចំណេះដឹង និងអ​នុវត្តតាមបានដើម្បីកើតជាប្រយោជន៍លើជំនាញ ច្នៃចេញជាចំណូល ដូចលោក Brain Tracy សេដ្ឋីនិពន្ធវ័យ៧៩ឆ្នាំបានលើកឡើងថា “សេដ្ខីវ័យ៧៩ឆ្នាំរូបនេះបានលើកឡើងថា “អ្នកជំនាញមិនដែលឈប់រៀន អ្នកជំនាញមិនដែលឈប់អភិវឌ្ឍន៍ខ្លួននោះទេ ជាពិសេសរៀនឱ្យចំគោលដៅដែលគេកំពុងធ្វើ”៕   អត្ថបទដោយ៖ ពីង ជូអេង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-17T09:33:43.657Z", "category": "ភាពជាអ្នកដឹកនាំ", "views": 3480, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មានលុយក្រោម៣ម៉ឺន តែស្រលាញ់ឡានថ្មី? តស់ៗ មកដឹងតម្លៃឡានខ្លាញ់គោ ៥ម៉ូដែល តម្លៃត្រឹមជាង២ម៉ឺន$ទេ
https://business-cambodia.com/articles/news-cars-but-good-pri-ce
សម្រាប់បងប្អូនដែលមានកញ្ចាប់ថវិការត្រឹម៣ម៉ឺនដុល្លារ ប៉ុន្តែមិនដឹងថាគួរជ្រើសម៉ូឌែលរថយន្តណាមកធ្វើដំណើរ ហើយមិនដឹងថាម៉ូឌែលមួយណាស៊ីសាំងតិច។ ថ្ងៃនេះ Business Cambodia សូមបង្ហាញនូវរថយន្តចំនួន៥ម៉ូឌែល តម្លៃក្រោម៣ម៉ឺនដុល្លារ ហើយជាស៊េរីឡានថ្មីទៀត។ ដោយក្នុងនោះរួមមានដូចជា៖ ១. រថយន្ត Isuzu D-Max Spark ៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Isuzu បានប្រកាសបញ្ចុះតម្លៃរថយន្ត ម៉ាក់ D-Max Spark  ចុះមកសល់២៩៩០០ដុល្លារតែប៉ុណ្ណោះ ខណៈតម្លៃពេញ ៣៦៥០០ដុល្លា ហើយវាគឺជាប្រវិត្តសាស្រ្តរបស់ Isuzu ហើយដែលធ្វើការបញ្ចុះតម្លៃបែបនេះ។ ទន្ទឹមនឹងនេះដែរ D-Max Spark ត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 4 ស៊ីឡាំង កម្លាំង 1898cc ផលិតថាមពលបាន 150 hp និងកម្លាំងបង្វិល 350 Nm និងម៉ាស៊ីន 4-cylinder Diesel 2999cc ផលិតថាមពលបាន 190 hp និងកម្លាំងបង្វិល 450 Nm ។ ២. រថយន្ត Mazda 2៖ មានតម្លៃ ២៤៩០០ដុល្លារ ជាប្រភេទរថយន្ត Mazda2 ខ្នាតតូចសម្រាប់ឆ្នាំ ២០២៣ ជាមួយនឹងការផ្លាស់ប្តូររចនាបថស្រាលៗ និងថ្នាក់តុបតែងថ្មី។ រថយន្តនេះមានម៉ាស៊ីនសាំង ១.៥ លីត្រ និងមានសមាមាត្រការបង្ហាប់ថ្មី ជួយកាត់បន្ថយការបំភាយឧស្ម័ន CO2 ពី ១១ទៅ១៤g/km អាស្រ័យលើទិន្នផល និងការបញ្ជូន។ ជាមួយគ្នានេះដែរគ្រប់ម៉ូដែលទាំងអស់មានមុខងារ sat-nav, Apple CarPlay ឥតខ្សែ ការគ្រប់គ្រងពេលបើកបរ ប៊្លូធូសរួមបញ្ចូលគ្នា និងការគ្រប់គ្រងអាកាសធាតុតាមស្តង់ដារ​។ ៣. 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐓𝐫𝐚𝐜𝐤𝐞𝐫៖ យោងតាមការចុះផ្សាយលើផេកផ្លូវការ Chevrolet Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ១០ឆ្នាំនៃវត្តមានរបស់ 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 ពោរពេញដោយគុណភាព កិត្យានុភាព ព្រមទាំងផ្តល់ជូននូវអ្វីដែលអស្ចារ្យសម្រាប់អតិថិជន។ ដោយក្រុមហ៊ុនប្រកាសលក់រថយន្ត 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐓𝐫𝐚𝐜𝐤𝐞𝐫 បញ្ចុះតម្លៃមកត្រឹម ២៦,៥០០ដុល្លារ ខណៈតម្លៃដើមមានតម្លៃរហូតដល់ ២៩,៩៩៩ដុល្លារ។ ៤. រថយន្ត Toyota Raize៖ Toyota Raize មានតម្លៃចាប់ពី២៦០០០ដុល្លារឡើង គឺជារថយន្តចុងក្រោយបង្អស់របស់ម៉ាកយីហោជប៉ុនចូលទៅក្នុងទីផ្សាររថយន្តប្រភេទ SUV/SUV មាន ៥ កៅអី ។ វាភ្ជាប់មកជាមួយរចនាបថជ្រុងដែលសាកសមនឹងប្រភេទ Crossover បែបស្ព័រ ហើយមានជម្រើសម៉ាស៊ីនពីរ ដោយទីមួយគឺម៉ាស៊ីនចំណុះ ១.២ លីត្រ និងទីពីរជាប្រភេទម៉ាស៊ីន turbocharged ១.0 លីត្រ ដែលទាំងពីរមកជាទម្រង់ ៣ ស៊ីឡាំង។ Raize ក៏មានលក្ខណៈពិសេសសំខាន់ៗមួយចំនួនពី Toyota Safety Sense suite ផងដែរ។ វាគឺជាប្រភេទ Crossover ដ៏ល្អសម្រាប់អ្នកជំនាញវ័យក្មេងដែលកំពុងស្វែងរករថយន្តដំបូងរបស់ពួកគេ ឬសម្រាប់អ្នកដែលកំពុងស្វែងរករថយន្តបន្ទាប់បន្សំដែលអាចទុកចិត្តបានជាមួយនឹងកម្រិតដី ២០០ មីលីម៉ែត្រ។ ៥. រថយន្ត Hyundai Venue៖ មានតម្លៃ Hyundai Venue  ២៧៥០០ដុល្លារ ជាប្រភេទរថយន្តSUV ៥កៅអី មានរូបរាងទាន់សម័យ ផ្នែកខាងក្នុងទំនើប ផាសុកភាព ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរជាប្រចាំថ្ងៃ។    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-17T07:23:20.776Z", "category": "កំពូលអ្នកលក់", "views": 1520, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }
បានថ្លៃជាង YouTube! តោះមកដឹងលក្ខខណ្ឌ៤ តម្រូវឱ្យអ្នកលេង TikTok អាចរកលុយបាន
https://business-cambodia.com/articles/tiktok-cond-ition-make-mo-ney
បណ្ដាញសង្គម Tik Tok ត្រូវបានគេចាត់ទុកថាជាបណ្ដាញសង្គមវ័យក្មេងមួយ ប៉ុន្តែទទួលបាននូវភាពរីកចម្រើនលឿនរហ័សគួរឱ្យកត់សម្គាល់ដូចផ្លេកបន្ទោរអ៊ីចឹងដែរ។ គិតត្រឹមឆ្នាំ២០២៣នេះ បណ្ដាញសង្គមមួយនេះ មានអ្នកប្រើប្រាស់ប្រចាំខែរហូតដល់ទៅជាង១ពាន់លាននាក់ និងត្រូវបានគេប៉ាន់ស្មានថាមានតម្លៃខ្លួនសរុបខ្ទង់ ៧៥ពាន់លាន ។ ជាមួយគ្នានេះ TikTok ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់របស់ខ្លួនអាចរកប្រាក់ចំណូលបានកាន់តែច្រើន ខណៈដែលមានតម្លៃថ្លៃជាង YouTube រាប់ដង។ យោងតាមការផុសលើផេកផ្លូវការរបស់លោក Austin Armstrong ដែលត្រូវបានគេស្គាល់ថាជានាយកប្រតិបត្តិនៃ Socialty Pro & Syllaby (អ្នកជំនាញវីដេអូ) កាលពីពេលថ្មីៗនេះបានឱ្យដឹងថា TikTok មានវិធីថ្មីសម្រាប់អ្នករកលុយ! វាត្រូវបានគេហៅថា "Creativity Program Beta" ហើយវាជាដៃគូប្រកួតប្រជែងផ្ទាល់ជាមួយ YouTub​e។ លើសពីនេះក្រុមហ៊ុន Tik Tok ហ៊ានឱ្យលុយអតថិជនខ្លួនរហូតដល់ទៅ ០.៩៩ដុល្លារចំពោះវីដេអូចាប់ពី១នាទីឡើង ខណៈ YouTub​e ហ៊ានឱ្យត្រឹមតែ០.០៧តែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរសម្រាប់លក្ខខណ្ឌដើម្បីអាចរកលុយបានមានដូចជា៖ ១. ត្រូវមានគណនី Tik Tokមួយ និងផុសវីដេអូឱ្យបានទៀតទាត់ ២.​ ត្រូវមានអ្នក Followers ចាប់ពី ១០០០០ ឡើងទៅ ៣​. មានអ្នកមើលយ៉ាងហោចណាស់ ១០ម៉ឺនដងក្នុងរយៈពេល៣០ថ្ងៃចុងក្រោយ ៤. ស្ថិតនៅក្នុងប្រទេសដែលអាចរកលុយជាមួយ Tik Tok​ បាន
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-17T06:56:26.270Z", "category": "កំពូលអ្នកលក់", "views": 503, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កា.ត់ទាំងបង្ខំ! ក្រុមហ៊ុនផលិតឡាន GM កា.ត់បុគ្គលិកជាង ១,៣០០នាក់ ដោយសារផ្អាកការផលិត
https://business-cambodia.com/articles/general-motors-
បុគ្គលិកយំលាគ្នា ក្រោយក្រុមហ៊ុនផលិតរថយន្ត GM បានប្រកាសកាត់បុគ្គលិកជាង ១,៣០០នាក់ពីក្រុមហ៊ុនរបស់នៅរោងចក្រចំនួន២ គឺនៅ Orion Assembly និង Lansing Grand River Assembly ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។   តាមប្រភពខាងលើ បានឱ្យដឹងថា ការកាត់បុគ្គលិកដ៏ច្រើននេះដោយសារតែក្រុមហ៊ុនបានបញ្ឈប់ការផលិតរថយន្តភីកអាប់អគ្គិសនីដល់ឆ្នាំ ២០២៥ និងងាកមកផ្តោតលើការផលិតរថយន្ត Chevrolet Silverado EV និង GMC Sierra EV វិញ ហេតុនេះទើបធ្វើឱ្យខ្សែសង្វាក់ផលិតកម្មថយចុះ ដែលធ្វើឱ្យកម្លាំងពលកម្មថយចុះដែលតម្រូវឱ្យមានការកាត់បុគ្គលិកបែបនេះតែម្តង។     ជាមួយគ្នានេះដែរ ក្រោយកាត់បុគ្គលិកជាង១,០០០នាក់ ក្រុមហ៊ុន GM ក៏បានបញ្ជាក់ផងដែរថា ខ្លួននឹងទទួលខុសត្រូវលើបុគ្គលិកដែលខ្លួនបានបញ្ឈប់ ដោយផ្តល់ប្រាក់ប៉ះប៉ូវខ្លះ និងព្យាយាមស្វែងរកឱកាសការងារផ្សេងៗទៀតសម្រាប់ពួកគេផងដែរ។   គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន General Motors ក្រុមហ៊ុនផលិតរថយន្តធំមួយដែលគ្រប់គ្រងទៅលើការផលិតរបស់ Chevrolet, GMC, Cadillac និង Buick ដែលមានទីស្នាក់ការធំនៅរដ្ឋ  Michigan សហរដ្ឋអាមេរិក ហើយគិតមកដល់ពេលនេះក្រុមហ៊ុននេះឈរជើងនៅលើទីផ្សារបានប្រមាណជា ១១៥ ឆ្នាំមកហើយហើយកំពុងតែបន្តដំណើរឆ្ពោះទៅមុខឥតឈប់ឈរបន្តទៀត៕    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-17T06:23:32.582Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 256, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
រកស៊ីមិនចំណេញសោះ ខាតរហូត! តស់មកសាកល្បងក្បួនរកស៊ី ៣ អាចជួយរំដោះខ្លួនពីការរកស៊ីខាតបាន
https://business-cambodia.com/articles/3-business-rules-can-help-liberate-yourself-from-losing-business
ក្នុងស្ថានភាពដ៏តានតឹងក្រោយរងការវាយប្រហារពីជំងឺកូវីដ១៩កន្លងមក ធ្វើឲ្យអាជីវកម្មតូចធំជាច្រើនជួបនឹងវិបត្តិសេដ្ឋកិច្ច ក្នុងនោះក៏មានអាជីវកម្មមួយចំនួនអាចនៅឈរជើងបាន ស្របពេលដែលមានអាជីវកម្មខ្លះទៀតកំពុងតែបិទទ្វារ។ ដោយឡែកសម្រាប់អាជីវកម្មដែលកំពុងតែរស់នៅទាំងលំបាក រកស៊ីខាតប៉ុន្តែមិនដឹងត្រូវធ្វើបែបណាដើម្បីជួយការរកស៊ីឲ្យមានភាពល្អប្រសើរឡើងវិញ។   ថ្ងៃនេះដែរ Business Cambodia សូមលើកយកក្បួនរកស៊ី ៣ អាចជួយរំដោះខ្លួនពីការរកស៊ីខាតបាន៖   ១.កាត់បន្ថយចំណាយ   នៅអំឡុងពេលមានវិបត្តិនៅក្នុងការរកស៊ីដូចជាការធ្លាក់ចំណូល ឬក៏រកស៊ីខាត អ្វីដែលសហគ្រិនត្រូវធ្វើដំបូងគេគឺការកាត់បន្ថយចំណាយមួយចំនួនដែលមិនចាំបាច់។ តាមរយៈការបន្ថយបុគ្គលិកដែលមិនសូវសំខាន់ហើយទុកតែធនធានមនុស្សដែលពួកគាត់អាចធ្វើការបានច្រើនយ៉ាងតែម្នាក់ឯង ហើយរាល់ការចំណាយទៅលើជាងជួសជុលម៉ាស៊ីនមួយចំនួនបើអាចធ្វើបានគួរ តែធ្វើដោយមិនបាច់ចំណាយទៅលើជាងនោះទេ។ ជាសហគ្រិនគួរតែចេះឱ្យច្រើនមិនថាការងារតូចធំនោះទេ ព្រោះវាជាផ្នែកមួយជួយឲ្យយើងអាចកាត់បន្ថយចំណាយបានដោយមិនបាច់ជួលបុគ្គលិកច្រើន ហើយពេលមានបញ្ហាយើងអាចដោះស្រាយនិងធ្វើបានដោយខ្លួនឯងមិនពិបាក។   ២.បង្កើនទំនាក់ទំនង   បន្ថែមទៅលើការកាត់បន្ថយចំណាយ នៅកាលៈទេសៈលំបាកអ្នករកស៊ីអាចនឹងស្រ្តេសហើយមិនសូវចេញក្រៅរកអ្វីថ្មីៗនោះទេ។  ប៉ុន្តែ ម្ចាស់អាជីវកម្មដែលកំពុងមានបញ្ហាក្នុងការរកស៊ីចេញក្រៅឲ្យបានច្រើនគឺចេញក្រៅទៅរៀនវគ្គខ្លី សិក្ខាសាលា ជាដើមដើម្បីស្វែងរកទំនាក់ទំនងនិងការដោះស្រាយបញ្ហា​ ព្រោះកាលណា ចេញក្រៅយើងនឹងមានឱកាសបានស្គាល់អ្នករកស៊ីដទៃៗទៀតដែលពួកគាត់មានបទពិសោនធ៍ច្រើនជាងយើងដែលពួកគាត់អាចចែករំលែកពីគន្លឹះរកស៊ីដល់យើងបាន។   ៣.បន្ថែមប្រភពចំណូល   តាមរយៈបទពិសោធន៍ដែលលោកធ្លាប់បានធ្វើកន្លងមកដើម្បីអាចមានទុនបង្វិលការរកស៊ីនិងអាចរក្សាលលំនឹងអាជីវកម្មនៅក្នុងអំឡុងពេលកូវីដនិងក្រោយកូវីដគឺការបង្កើតប្រភពចំណូលផ្សេងក្រៅពីអាជីវកម្មដែលមានរាល់ថ្ងៃ ជាម្ចាស់អាជីវកម្មយ៉ាងហោចក៏គួរតែមានប្រភពចំណូលផ្សេងយ៉ាងតិចមួយ សម្រាប់បម្រុងគ្នាទៅវិញទៅមក ពេលអាជីវកម្មណាមួយមានបញ្ហាហិរញ្ញវត្ថុ៕​
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-17T05:43:53.363Z", "category": "កំពូលអ្នកលក់", "views": 93, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ចំណូលតិច តែមានគំនិតចង់ចេញរកស៊ី! នេះជារឿងធំ៤ ដែលអ្នកគួរធ្វើប្រសិនជាចង់មានទុនបង្កើតមុខរបរ
https://business-cambodia.com/articles/four-big-things-you-should-do-if-you-want-to-start-a-business
សម្រាប់អ្នកដែលមានចំណូលតិច ជាពិសេសនោះអ្នកដែលកំពុងតែធ្វើការឲ្យគេ ហើយមានផែនការចង់មានមុខរបរផ្ទាល់ខ្លួនសម្រាប់ថ្ងៃអនាគត ប៉ុន្តែនៅស្ទាក់ស្ទើរព្រោះតែមានចំណូលតិចនៅឡើយ ហើយជួនការបើកប្រាក់ខែមកចាយសល់ថ្ងៃមិនដឹងថាពេលណាទើបអាចសន្សំលុយចេញរកស៊ីបានទេ។ ដូច្នេះ នៅពេលBusiness Cambodia  សូមលើកយករឿងទាំង៤ ដែលអ្នកគួរពិចារណាធ្វើប្រសិនជាចង់មានទុនបង្កើតមុខរបរ៖   ១. រៀនគ្រប់គ្រងលុយ   ការគ្រប់គ្រងលុយវាជារឿងសំខាន់ណាស់បងប្អូនត្រូវតែចេះទុកដាក់លុយឱ្យបានល្អ។ នៅពេលដែលមានចំណូលបងប្អូនរៀបចំការចំណាយឱ្យបានល្អ បងប្អូនត្រូវធ្វើការបែងចែកលុយដែលបងប្អូនរកបានជា២ចំណែកធំៗ ចំណែកទីមួយគឺសន្សំ និងទីពីរគឺចំណាយ។   ចំពោះការសន្សំបងប្អូនត្រូវដកលុយពីក្នុងប្រាក់ចំណូលរបស់បងប្អូនយ៉ាងតិច ២០ទៅ៣០ភាគរយ សម្រាប់សន្សំទុកជារៀងរាល់ខែ។ បងប្អូនត្រូវធ្វើការសន្សំឱ្យបានទៀងទាត់ជាប្រចាំ។ ចំណែកឯការចំណាយបងប្អូនត្រូវសរសេរចុះនូវអ្វីដែលបងប្អូនត្រូវការប្រើជាចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃ ដូចជាម្ហូប សាំង ទឹកភ្លើង ត្រូវប្រាកដថារបស់ដែលបងប្អូនកត់ចុះសុទ្ធតែជារបស់ចាំបាច់ រួចហើយសរុបជាចំនួនលុយដែលត្រូវចំណាយលើវាក្នុង១ខែ បន្ទាប់មកដកលុយទុកសម្រាប់ចំណាយលើរបស់ទាំងអស់ហ្នឹង។   ២. ខំធ្វើការឱ្យខ្លាំងតាមដែលអាចទៅបាន   បងប្អូនត្រូវតែខិតខំធ្វើការងារឱ្យបានល្អនៅពេលដែលការងាររបស់បងប្អូនល្អ មានលទ្ធផលការងារខ្ពស់ នោះបងប្អូនប្រាកដជាបានចំណូលមួយកាន់តែប្រសើរ។ មិនតែប៉ុណ្ណោះនៅពេលដែលបងប្អូនតាំងចិត្តធ្វើការបងប្អូននឹងលែងមានអារម្មណ៍ថាមានសម្ពាធដោយសារតែការងារទៀតហើយ ហើយក្នុងអំឡុងពេលដែលធ្វើការយើងអាចឆ្លៀតសន្សំប្រាក់តាមការរៀបរាប់ដូចចំណុចទី១ ហើយយើងក៏ត្រូវកាត់បន្ថយការចំណាយខ្ជៈខ្ជាយលើរបស់មិនចាំបាច់ ដូច្នេះទើបយើងអាចសល់ប្រាក់សន្សំសម្រាប់ចេញរកស៊ីនៅថ្ងៃមុខបាន។   ៣. ឆ្លៀតវិនិយោគ   ជាដំបូងបងប្អូនត្រូវស្វែងយល់ពីការវិនិយោគតាមរយៈអ្នកជំនាញផ្នែកនេះដោយផ្ទាល់ បងប្អូនត្រូវស្គាល់និងយល់ឱ្យបានច្បាស់ពីការវិនិយោគដើម្បីធ្វើការសាកល្បងវា។ ហេតុអ្វីបានជាត្រូវវិនិយោគ? ពិតណាស់ក្រោយពេលដែលបងប្អូនបានសន្សំលុយសល់ហើយបងប្អូនកុំទុកលុយចោលឱ្យសោះ ត្រូវរកឱកាសវិនិយោគដើម្បីឱ្យការវិនិយោគនោះធ្វើឱ្យលុយរបស់បងប្អូនកាន់តែកើន ហើយកាលណាដែលលុយយើងកើនយើងនឹងមានឱកាសក្នុងការមានដើមទុនដើម្បីបង្កើតមុខរបររកស៊ីហើយ។   ៤. វិនិយោគជាមួយខ្លួនឯង   ចំពោះការវិនិយោគលើចំណេះដឹង គឺជាការវិនិយោគដ៏ចំណេញលុយច្រើនបំផុត ព្រោះការវិនិយោគលើចំណេះដឹងគឺអាចដុសខាត់សមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំងដើម្បីឱ្យខ្លួនឯងមានជំនាញកាន់តែច្បាស់ហើយអាចបង្កើតចំណូលបានកាន់តែច្រើនផងដែរ។   លើសពីនេះការវិនិយោគលើចំណេះដឹងគឺអាចជួយអ្នកកាត់បន្ថយហានិភ័យឲ្យនៅទាបពេលអ្នកយកលុយទៅរកស៊ីឬវិនិយោគលើអ្វីមួយ ព្រោះពេលអ្នកមានចំណេះដឹងទៅលើអ្វីដែលអ្នករកស៊ីនិងវិនិយោគ ឱកាសបរាជ័យនឹងមានតិចជាងជោគជ័យ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-17T05:05:19.107Z", "category": "កំពូលអ្នកលក់", "views": 331, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ដើមទុនតិច! របរក្រៅម៉ោង៥នេះ ចាយពេលតិចជាង៤ម៉ោង/១ថ្ងៃ រកចំណូ.លបានខ្ទង់ម៉ឺ.ន$/១ខែ
https://business-cambodia.com/articles/5-part-time-job
ប្រាក់ចំណូលតួលេខ៦ខ្ទង់ (១០០,០០០) អាចរកបានគ្រាន់តែធ្វើការពីផ្ទះ ដោយប្រើដើមទុនតិចតួច មិនចាំបាច់ឈប់ពីការងារពេញម៉ោង ស្តាប់ទៅហាក់មិនគួរឲ្យជឿតែវាជាការពិត។ អ្វីដែលអ្នកត្រូវការបំផុតត្រឹមមានអ៊ីនធឺណេតគ្រប់គ្រាន់ និងជំនាញច្បាស់លាស់មួយប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជារបរក្រៅម៉ោង៥ ចាយពេលតិចជាង៣ម៉ោង/១ថ្ងៃ រកចំណូលបានខ្ទង់ម៉ឺនដុល្លារ/១ខែ៖   ១/. Drop Shipping   ជាការធ្វើពាណិជ្ជកម្មអេឡិចត្រូនិកដោយទទួលយកការបញ្ជាទិញរបស់អតិថិជន មិនចាំបាច់មានស្តុកជាក់ស្តែងនៅក្នុងដៃ ឬហៅម្យ៉ាងទៀតថា របរធ្វើនំអត់ម្សៅ។ របរនេះមិនត្រូវការចំណាយដើមទុនទេ គ្រប់ពេលដែលមានការបញ្ជាទិញអីវ៉ាន់ពីអតិថិជនទៅកាន់ក្រុមហ៊ុនតាមរយៈអ្នក នោះអ្នកនឹងទទួលបានកម្រៃជើងសារហោះចូលកុងធនាគារដោយពុំចាំបាច់ធ្វើអ្វីទាំងអស់។   ២/. លក់ផ្ទះនិងជួលអចលនទ្រព្យ   បុរសវ័យ២៤ឆ្នាំ Sebastian Ghiorghiu ដែលមានអ្នកតាមដាន ៨៣៥,០០០នាក់ លើបណ្តាញសង្គម YouTube មិនទុកហ្វេនទំនេរចោលឡើយ។ ក្រៅពីការចែករំលែក លោកបានច្នៃហ្វេនឲ្យក្លាយទៅជាអតិថិជន ដោយដាក់លក់ផ្ទះ និងជួលអចលនទ្រព្យផ្សេងៗ។ របរក្រៅម៉ោងនេះ គឺជាប្រភពចំណូលអកម្មធំមួយជួយឲ្យ Ghiorghiu ក្លាយជាសេដ្ឋីទាំងនៅវ័យក្មេងល្ហក់។   ៣/. គ្រប់គ្រង Web Design   អ្នកមិនចាំបាច់ជាអ្នករចនាគេហទំព័រ ទើបអាចបង្កើតអាជីវកម្មរចនាគេហទំព័រនោះទេ។ លោក Matt Wilson ម្ចាស់ Under30Media បានផ្តល់យោបល់ថា៖ «ស្វែងរកអ្នកដែលចង់បង្កើតគេហទំព័រ ហើយបន្ទាប់មកស្វែងរកអ្នកដែលនឹងរចនាវាក្នុងតម្លៃពិសេសថោកជាងទីផ្សារទូទៅ។ បន្ទាប់មកអ្នកបង្កើតខ្សែបន្ទាត់ឈរចន្លោះកណ្តាលមួយសម្រាប់ភ្ជាប់អតិថិជនជាមួយអ្នករចនា ឬគ្រប់គ្រងគម្រោង»។   ៤/. លក់គំនិត ឬបង្កើតផលិតផលលក់លើអ៊ីនធឺណេត   អ្នកស្រី Thursday Bram ស្ថាបនិក Hyper Modern បាននិយាយថា៖ «ប្រសិនបើអ្នកមានជំនាញនៅក្នុងទីផ្សារពិសេសមួយ អ្នកអាចបង្កើតផលិតផល ដូចជាសៀវភៅអេឡិចត្រូនិច ឬបង្កើតវគ្គសិក្សាដាក់លក់លើអ៊ីនធឺណេត ដោយចំណាយសាច់ប្រាក់ក្នុងផលិតតិចបំផុត»។ ពិតណាស់វានឹងចំណាយពេលច្រើន ប៉ុន្តែអ្នកអាចបង្កើតអាជីវកម្មទាំងមូលដោយបច្ចេកទេសដោយមិនចំណាយប្រាក់ ប្រសិនបើអ្នកបង្កើតគេហទំព័រឥតគិតថ្លៃ។   ជាក់ស្តែងក្នុងឆ្នាំ២០១០ លោក Graham Cochrane បានបង្កើតនិងលក់វគ្គសិក្សាតាមអនឡាញដំបូងរបស់ខ្លួន ដែលបង្រៀនអតិថិជនពីរបៀបប្រើកម្មវិធីថតសំឡេងដ៏ពេញនិយម Pro Tools ក្នុងតម្លៃ ៤៥ដុល្លារ។ Graham បានលើកឡើងថា៖ «មុនពេលថត ខ្ញុំបានសរសេរគ្រោងជាមូលដ្ឋាននៃផ្នែកណាមួយនៃកម្មវិធីដែលខ្ញុំចង់ចែករំលែក និងតាមលំដាប់លំដោយ បន្ទាប់មកចំណាយពេលពី ៣-៤ម៉ោងក្នុងការថត និងកែសម្រួលខ្លឹមសារ»។   ៥/. សេវាកម្មជួល   ប្រសិនបើអ្នកមានសម្ភារៈ សំលៀកបំពាក់ យាន្តជំនិះ… ដែលល្អសក្តិសមអាចដាក់ជួលបាន អ្នកអាចពិចារណាទាញចំណូលពីច្រើននេះបន្ថែម។ បុរសជនជាតិអាមេរិក JP Mancini II មានចំណាប់អារម្មណ៍ខ្លាំងលើរបស់ប្រណិតៗ បានសម្រេចចិត្តសាកដាក់ជួលកប៉ាល់របស់ខ្លួនដែលមានតម្លៃ ៤០០,០០០ដុល្លារ សម្រាប់ភ្ញៀវទេសចរណ៍ជិះកម្សាន្ត។ ក្នុងពេលចុះបញ្ជីទូកប្រវែង ៣៧ហ្វីតដែលចតនៅ Key West រដ្ឋ Florida លើវេទិកាជួលមួយមានឈ្មោះថា Boatsetter គាត់ទទួលបានការកក់ធ្វើដំណើរចំនួន ១១ដងក្នុងមួយខែ ហើយនៅខែបន្ទាប់ ចំនួននោះបានកើនឡើងទ្វេដង។   ដោយមើលឃើញឱកាសលើគោក អតីតអ្នកជំនាញផ្នែកលក់វ័យ៣២ឆ្នាំរូបនេះ បានចាប់ផ្តើមចុះបញ្ជីកប៉ាល់របស់ខ្លួននៅលើវេទិកាជួលផ្សេងទៀតដូចជា Get My Boat និងបានទិញកប៉ាល់ទីពីរសម្រាប់ជួលនៅ Hampton រដ្ឋ Virginia ជាកន្លែងដែលគាត់រស់នៅ។ បច្ចុប្បន្នកប៉ាល់ទាំងពីរនេះ បាននាំមកនូវប្រាក់ចំណូលជាមធ្យម ៣៨,៨០០ដុល្លារក្នុងមួយខែ ដោយលោកចំណាយពេលធ្វើការត្រឹម ៣០នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ ទៅលើការគ្រប់គ្រងការកក់ និងធ្វើឲ្យប្រាកដថានាវិក (អ្នកបើកនិងអ្នកមើលការខុសត្រូវលើកប៉ាល់) ត្រូវបានជួលនិងបង់ប្រាក់ដោយភ្ញៀវត្រឹមត្រូវ។ នេះបើយោងតាមឯកសារត្រូវបានពិនិត្យដោយ CNBC Make It៕   អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)  សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) បើកទទួលការកក់ហើយ តម្លៃពិសេសត្រឹម ១០$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24      
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-17T04:31:33.827Z", "category": "ភាពជាអ្នកដឹកនាំ", "views": 5428, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អ្នកនាង ជា គីមតាយ សហគ្រិនវ័យ២២ឆ្នាំ ចេញរកស៊ីព្រោះចង់លើកកម្ពស់អង្ករខ្មែរ
https://business-cambodia.com/articles/chea-kim-tay
បច្ចុប្បន្នយើងឃើញថា មានសហគ្រិនវ័យក្មេងជាច្រើនបាននឹងកំពុងចាប់ផ្តើមធ្វើអាជីវកម្មជាបន្តបន្ទាប់ ហើយភាគច្រើននៃអាជីវកម្មទាំងនោះគឺជាអាជីវកម្មខ្នាតតូចដែលចាប់ផ្តើមឡើងពីដើមទុនតិចតួច ជាមួយក្តីស្រមៃ និងការស្រលាញ់ចេញពីបេះដូងដែលសហគ្រិនទាំងនោះបានដាក់ចូលទៅក្នុងអាជីវកម្មរបស់ពួកគេ។    ជាក់ស្តែង អ្នកនាង ជា គីមតាយ ជាអាជីវករលក់អង្ករខ្មែរមួយរូប ដែលបច្ចុប្បន្នកញ្ញាទើបតែមានអាយុ២២ឆ្នាំតែប៉ុណ្ណោះ ដែលបានបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ២០១៨  ហើយបានបន្តការសិក្សានៅសាកលវិទ្យាល័យបានត្រឹមតែមួយរយៈពេលខ្លីដោយមានបញ្ហាសុខភាពនិងពិបាកក្នុងការរស់នៅទីក្រុងភ្នំពេញ កញ្ញាក៏បានសម្រេចចិត្តផ្អាកការសិក្សាមួយរយៈពេលសិន ហើយមកចាប់ផ្តើមអាជីវកម្មលក់អង្ករនេះ។   ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកនាងបានលើកឡើងយ៉ាងដូច្នេះថា៖ «មូលហេតុដែលខ្ញុំចាប់ផ្តើមធ្វើអាជីវកម្មនេះគឺដោយសារខ្ញុំស្រលាញ់អង្ករខ្មែរ និងមើលឃើញពីគុណភាពនឹងឱជារសរបស់អង្ករខ្មែរ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺខ្ញុំចង់លើកតម្កើនអង្ករខ្មែរឲ្យមានទីផ្សារទូលំទូលាយ»។   ជាមួយគ្នានោះដែរ ក្នុងការចាប់ផ្តើមអាជីវកម្មលក់អង្ករដំបូងកញ្ញាចំណាយដើមទុនមិនសូវជាច្រើនប៉ុន្មានទេ។ ព្រោះអ្នកនាងមានស្រូវជារបស់ខ្លួនឯងស្រាប់មួយចំនួន ហើយមួយចំនួនទៀតគឺបានមកដោយការប្រមូលទិញស្រូវពីប្រជាកសិករនៅក្នុងតំបន់ដែលអ្នកនាងរស់នៅនោះ។ ហើយសម្រាប់ការគៀងគរទុនទៀតសោត គឺកើតចេញពីការសន្សំរបស់កញ្ញាផ្ទាល់ និងមួយចំណែកទៀតគឺបានមកពីការជួយរបស់ឪពុកម្តាយ។   សហគ្រិនវ័យក្មេងរូបនេះបានបន្តទៀតថា បច្ចុប្បន្នអង្ករខ្មែរមិនសូវជាមានទីផ្សារទូលំទូលាយនៅឡើយទេ ដោយសារភាគច្រើនគឺមានតម្លៃខ្ពស់ជាងអង្ករនាំចូលពីខាងក្រៅ។ ដូច្នេះវាជាកត្តាមួយបង្កឲ្យមានការប្រកួតប្រជែងខ្លាំងដែលធ្វើឲ្យអង្ករខ្មែរមានភាពលំបាកបន្តិចនៅក្នុងការលក់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អង្ករខ្មែរនៅតែអាចលក់ដាច់បានច្រើនដដែរ​ដោយសារឱជារសដ៏ឈ្ងុយឆ្ងាញ់ និងគុណភាពខ្ពស់។   ក្នុងនោះ អ្នកនាងបានចែករំលែកទៅកាន់អ្នកដែលចង់ចាប់ផ្តើមធ្វើអាជីវកម្មថ្មីថ្មោង កុំចាំបាច់ដល់មានអ្វីគ្រប់យ៉ាងទើបចាប់ផ្តើម អ្នកអាចធ្វើវាឥឡូវនេះជាមួយនឹងដើមទុនតិចតួចដែលអ្នកមាន ធនធាន និងសមត្ថភាព បូករួមទាំងចំណង់ចំណូលចិត្តរបស់អ្នក។ ប្រសិនបើអ្នកដាក់ចិត្តដាក់កាយក្នុងការធ្វើវា អ្នកនឹងទទួលបានផ្លែផ្កាជាទីគាប់ប្រសើរ ព្រោះអ្វីគ្រប់យ៉ាងគឺចាប់ផ្តើមពីតូចទៅ។ ហើយការចាប់ផ្តើមគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ បើអ្នកមិនចាប់ផ្តើមនៅពេលនេះតើអ្នកនឹងចាប់ផ្តើមធ្វើវានៅពេលណា។   គួរជម្រាបផងដែថា ប្រសិនបើបងប្អូនចង់ជាវអង្ករខ្មែរដែលមានគុណភាពល្អ និងដាំដុះដោយប្រជាកសិករខ្មែរផ្ទាល់ អាចធ្វើការទំនាក់ទំនងទៅកាន់អ្នកនាង ជា គីមតាយ តាមរយៈលេខទូរស័ព្ទ 070323973 / 0965058762៕   អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)  សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) បើកទទួលការកក់ហើយ តម្លៃពិសេសត្រឹម ១០$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-17T03:48:45.860Z", "category": "ភាពជាអ្នកដឹកនាំ", "views": 164, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កាត់ចិត្តឱ្យដាច់! លះបង់រឿង៥នេះឱ្យបាន បើអ្នកចង់ឈប់ដាច់លុ.យ កសាងជីវភាពធូរធារពិតប្រាកដ
https://business-cambodia.com/articles/stop-doing-these-5-habits
វាមិនមែនជារឿងងាយស្រួលនោះទេក្នុងការកសាងអ្វីមួយឱ្យទទួលបានភាពជោគជ័យ ជាពិសេសភាពមានបានពិតប្រាកដ។ ដើម្បីទទួលបានអ្វីមួយគឺត្រូវតែមានការលះបង់ ហើយខាងក្រោមនេះជារឿង៥យ៉ាង ដែលអ្នកត្រូវលះបង់ បើចង់កសាងជីវភាពឱ្យប្រសើរឡើង៖   ១. មនុស្ស៖ នៅលើពិភពលោកយើងនេះមានមនុស្សពីរប្រភេទដែលយើងនឹងជួបប្រទះ ប្រភេទទីមួយ គឺជាមនុស្សដែលមានគោលបំណង និងគោលដៅដូចឬស្រដៀងយើង ហើយពួកគេជាផ្នែកមួយដែលនឹងជួយជំរុញយើងឲ្យទៅរកគោលដៅដែលយើងចង់បាន។ ចំណែកឯប្រភេទទីពីរ គឺជាមនុស្សដែលប្រឆាំង និងព្យាយាមទាញយើងមិនឲ្យសម្រេចអ្វីដែលយើងចង់បាន ឬកំណត់ទុកនោះឡើយ។   ដោយហេតុនេះ យើងត្រូវហានធ្វើការបដិសេធ ឬដើរចេញពីមនុស្សប្រភេទទីពីរ​ បើទោះបីជាពួកគេទាំងនោះជានរណា ឬវាធ្វើឲ្យអ្នកឈឺចាប់យ៉ាងណាក៏ដោយ ព្រោះពួកគេជាឃាតករអាចសម្លាប់ក្តីសុបិនរបស់អ្នកបាន។   ២. លុយ៖ អ្នកត្រូវហានចំណាយលុយទៅលើសកម្មភាពជាវិជ្ជមានទាំងឡាយណាដែលអនុញ្ញាត និងគាំទ្រទៅលើការអភិវឌ្ឍន៍សមត្ថភាព ចំណេះ ជំនាញរបស់អ្នកតាមរយៈការទិញសៀវភៅល្អៗយកមកអាន ចូលរួមវគ្គសិក្សាថ្មីៗជាដើម។ ចូរកុំស្តាយលុយរបស់អ្នកធ្វើអ្វី ព្រោះការហានលះបង់ចំពោះបុព្វហេតុបែបនេះ នឹងធ្វើឲ្យអ្នកមានភាពរីកចម្រើនពីមួយកម្រិតទៅមួយកម្រិត ហើយអ្នកក៏មានលទ្ធភាពកាន់តែច្រើនក្នុងការទាញចំណូលត្រឡប់មកវិញផងដែរ។   ៣. ការគេង៖ ការគេងគ្រប់គ្រាន់ជួយឱ្យអ្នកមានសុខភាពល្អ ប៉ុន្តែបើគេងលើសម៉ោងវាធ្វើឱ្យអ្នកខាតពេល ខាតលុយ ប៉ះពាល់ការងារ។ ដូច្នេះគួរតែរៀនគេងឱ្យបានគ្រប់ លះបង់ការគេងលើសម៉ោងនៅពេលព្រឹក ដែលជាប្រភពនាំឱ្យអ្នកខាត ក្រោកទៅធ្វើការយឺតអាចត្រូវក្រុមហ៊ុនកាត់លុយ ឬរកស៊ីមិនគេជាដើម។   ៤. ទម្លាប់៖ ទម្លាប់គឺជាគំនូសសញ្ញាមួយដែលគូសវាសនូវជោគវាសនារបស់មនុស្សម្នាក់ៗ។ ប្រសិនបើយើងមានទម្លាប់ល្អនោះអនាគតរបស់យើងក៏មានភាពល្អប្រសើរផងដែរ ប៉ុន្តែប្រសិនបើយើងមានទម្លាប់មិនល្អវាក៏បញ្ជាក់ឲ្យឃើញថាមិនយូរមិនឆាប់យើងនឹងជួបការលំបាកនៅក្នុងថ្ងៃណាមួយជាក់ជាមិនខាន។ ដូច្នេះហើយ ដើម្បីអាចទទួលបានភាពមានបានអ្នកត្រូវហានលះបង់ចោលនូវទម្លាប់អវិជ្ជមាន ហើយបណ្តុះនូវទម្លាប់វិជ្ជមានឲ្យបានច្រើនតាមដែលអាចធ្វើបាន ព្រោះទម្លាប់អវិជ្ជមានជាឫសគល់នៃភាពខ្ជះខ្ជាយពេលវេលា និងបង្អាក់ភាពរីកចម្រើនរបស់យើង។   ៥. ពេលវេលា៖ មនុស្សម្នាក់ៗមានពេលវេលាស្មើៗគ្នា ពោលគឺ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយពុំមាននរណាម្នាក់មានពេលវេលាតិច​ ឬច្រើនជាងនរណាម្នាក់នោះឡើយ។ ក្នុងនោះផងដែរ ថ្វីត្បិតតែពេលវេលាមានស្មើគ្នាក៏ពិតមែន ប៉ុន្តែការផ្តល់តម្លៃ និងប្រសិទ្ធភាពនៃការប្រើប្រាស់ពេលវេលាមិនដូចគ្នានោះទេ វាអាស្រ័យលើបុគ្គលខ្លួនឯងម្នាក់ៗផ្ទាល់ទៅតាមស្ថានភាពជាក់ស្តែង។   ម្ល៉ោះហើយ ប្រសិនបើយើងចង់ក្លាយជាអ្នកមាន ឬកសាងភាពមានបានពិតប្រាកដយើងត្រូវហានលះបង់ពេលវេលាក្នុងការធ្វើនូវរឿងដែលអាចជួយសម្រេចអ្វីដែលយើងចង់បាន ជៀសវាងការចំណាយពេលទៅលើរឿងដែលមិនកើតជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ៕   អត្ថបទដោយ៖ សូ សុខលី  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-17T03:42:26.629Z", "category": "ហិរញ្ញវត្ថុ", "views": 122, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មិនមែនគ្រាន់តែខំរកលុ.យ អ្នកជំនាញថា ប្ដីប្រពន្ធចង់ឆាប់ធូរធារ ត្រូវដោះស្រាយបញ្ហាធំ៤នេះឱ្យបាន
https://business-cambodia.com/articles/4-big-problem-for-couple-to-destoy
មនុស្សភាគច្រើនសុទ្ធតែមានក្ដីស្រមៃរៀងៗខ្លួន ប៉ុន្តែនៅពេលដែលមានគ្រួសារ ក្ដីស្រមៃរបស់មនុស្សម្នាក់ៗ ក៏បានរួមបញ្ចូលគ្នាក្លាយជាគោលដៅនៃជីវិតគ្រួសាររបស់ពួកគេម្នាក់ៗ។ ហេតុនេះហើយពេលមានគូស្រករ គ្រប់គ្នានឹងត្រូវគិតកាន់តែស៊ីជម្រៅពីអ្វីដែលគួរតែមានសម្រាប់គ្រួសារដូចជា​ ផ្ទះ ឡាន ឬប្រាក់កាសសម្រាប់ផ្គង់ផ្គង់កូនចៅជាដើម។   ទន្ទឹមនឹងនោះក្រោយរៀបការរួច ទាំងប្ដីនិងប្រពន្ធត្រូវរួមសុខរួមទុក និងរួមគ្នាដោះស្រាយបញ្ហា ជាមួយគ្នាដើម្បីដើរឆ្លងកាត់ឧបសគ្គសំដៅទៅរកគោលដៅដែលគ្រោងទុក។ ជាមួយគ្នានេះដែរ អ្នកជំនាញហិរញ្ញវត្ថុ លោក Dave Ramsey បានលើកឡើងនូវបញ្ហាធំ៤ ដែលប្ដីប្រពន្ធគ្រប់គូ ត្រូវរួមគ្នាដោះស្រាយឱ្យបានបើចង់កសាងជីវភាពធូរធារ និងរក្សាចំណងស្នេហាឱ្យរឹងមាំគង់រង្សយូរអង្វែងបាន។   ១.​ បញ្ហាជំនឿ៖ ជំនឿរបស់មនុស្សម្នាក់ៗជារឿងសំខាន់ (មិនមែនសំដៅលើសាសនាទេ) ព្រោះការជឿទៅលើអ្វីមួយមានឥទ្ធិពលខ្លាំងចំពោះសកម្មភាព និងរបៀបដែលមនុស្សរស់នៅ។ ជាប្ដីប្រពន្ធនឹងគ្នា គួរតែមានជំនឿជឿជាក់ស្រដៀងគ្នា ទើបងាយយោគយល់ឱ្យគ្នា។   ២. បញ្ហាទំនាក់ទំនងគ្រួសារ៖ បើទោះបីជាក្រោយរៀបការអ្នកមិនស្នាក់នៅជាមួយឪពុកម្ដាយខាងណាក៏ដោយ ក៏ការរៀបចំទំនាក់ទំនងគ្រួសារទាំងសងខាងនៅតែសំខាន់សម្រាប់ការរស់នៅរបស់ប្ដីប្រពន្ធរបស់អ្នក។ ជាគូនឹងគ្នា អ្នកត្រូវចេះពិភាក្សាគ្នាអំពីភាពសំខាន់នៃសមាជិកគ្រួសារទាំងសងខាង ហើយដាក់ព្រំដែនមួយ ដើម្បីកំណត់រវាងគ្រួសារតូចរបស់អ្នក ជាមួយនឹងសមាជិកគ្រួសារផ្សេងទៀត។ មានន័យថារាល់បញ្ហាក្នុងគ្រួសារតូចរបស់អ្នក មិនត្រូវអនុញ្ញាត ឬរត់ទៅរកឪពុកម្ដាយឬសមាជិកខាងណាមួយឱ្យចូលមកដោះស្រាយឬកាត់ក្ដីជំនួសអ្នកទាំងពីរឡើយ។   ទាំងប្ដីទាំងប្រពន្ធ ត្រូវមានទំនួលខុសត្រូវជារបស់ខ្លួន យកបញ្ហាដែលមានក្នុងគ្រួសារ មកដាក់នៅលើតុពិភាក្សាគ្នារវាងប្ដីប្រពន្ធរកដំណោះស្រាយ។ បើមិនពេញចិត្តប្ដីប្រាប់ប្ដីកុំប្រាប់ម៉ែ បើមិនពេញចិត្តប្រពន្ធប្រាប់ប្រពន្ធកុំទៅប្រាប់អ្នកផ្សេង។ ដាក់ដែនកំណត់បែបនេះបាន គ្រួសារនឹងមានសុភមង្គលមិនងាយឈ្លោះគ្នាឡើយ។   ៣. របៀបចិញ្ចឹមកូន៖ បញ្ហាសំខាន់មួយទៀតនៃគ្រួសារគឺ កាតព្វកិច្ចចិញ្ចឹមកូនៗ ហើយក៏មានដៃគូជាច្រើនប្រឈមនឹងបញ្ហាខ្វះខាតលុយសម្រាប់កូន។ ដើម្បីចៀសផុតរឿងនេះ តម្រូវឱ្យអ្នកជាប្ដីប្រពន្ធត្រូវចេះរួមដៃគ្នារៀបផែនការឱ្យបានហ្មត់ចត់ មុននឹងសម្រេចចិត្តយកកូន។   សម័យឥឡូវថ្លៃចំណាយលើការរស់ពិតជាខ្ពស់ ដូច្នេះអ្នកជាឪពុកម្ដាយត្រូវត្រៀមកញ្ចប់លុយសន្សំមួយចំណែកសម្រាប់ផ្គត់ផ្គង់ឱ្យកូន តាំងពីមិនទាន់ពពោះពួកគេទៅទៀត។ កុំចាំដល់មានកូនបានសន្សំ តែត្រូវគិតគូរតាំងពីអ្នករៀបការតែម្ដង ទើបចិញ្ចឹមកូនប្រកបដោយជោគជ័យ និងមិនមានវិប្បដិសារី។   ៤. បញ្ហាលុយកាក់៖ លុយជាបញ្ហាសំខាន់បំផុតមួយរបស់មនុស្សគ្រប់រូប។ ដើម្បីសម្រេចផែនការគ្រួសារ និងជោគជ័យរឿងលុយកាក់ប្ដីប្រពន្ធត្រូវធ្វើរឿង៥យ៉ាងឱ្យបាន ទី១.ពិភាក្សាពីគោលដៅដែលចង់បាន៥ឆ្នាំខាងមុខ ទី២.ជ្រើសរើសអ្នកណាកាន់លុយ ទី៣.បែងចែកកញ្ចប់លុយជា៤ធំៗ(កញ្ចប់សន្សំ,កញ្ចប់ចំណាយ, កញ្ចប់បង្កើតចំណូល និងកញ្ចប់អនុវត្តន៍តាមផែនការ) ទី៤.បង្កើតចំណូលឱ្យបាន៣ប្រភព(ចំណូលប្រចាំថ្ងៃ,ប្រចាំខែ និងប្រចាំឆ្នាំ) និងទី៥.ឧស្សាហ៍ពិនិត្យមើលផែនការនិងលទ្ធផល៕ អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-17T03:40:19.132Z", "category": "ហិរញ្ញវត្ថុ", "views": 98, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy" ] }
តម្រុយវិនិយោគថ្មី ! ក្រុមហ៊ុនធំមួយរបស់ជប៉ុន គ្រោងនឹងមកវិនិយោគនៅកម្ពុជាក្នុងវិស័យកសិកម្ម
https://business-cambodia.com/articles/japan-company
ជាសញ្ញាល្អសម្រាប់កម្ពុជា ក្រោយមានក្រុមហ៊ុនធំមួយរបស់ជប៉ុនបង្ហាញពីបំណងរបស់ខ្លួនចង់ចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម។   ថ្លែងក្នុងជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក គីម មូចូ (Kim Mujo) នាយកក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) បានបង្ហាញពីគោលបំណងរបស់ខ្លួន ពង្រីកការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។     ក្រៅពីគោលបំណងក្នុងការវិនិយោគនៅកម្ពុជា លោក គីម មូចូ ក៏បានជម្រាបអំពីសកម្មភាពនៃខ្សែច្រវាក់ផលិតកម្មជាច្រើនរបស់ក្រុមហ៊ុនខ្លួនទៅកាន់សម្តេចមហាបវរធិបតីឱ្យបានជ្រាបបន្ថែមផងដែរ ដោយក្នុងនោះក្រុមហ៊ុនមានខ្សែសង្វាក់កម្មដូចជា ៖សម្លៀកបំពាក់, គ្រឿងសំអាង, គ្រឿងឧបភោគ-បរិភោគ ជាដើម ដែលសុទ្ធ តែផលិតចេញ ពី ស៊ុតមាន់ ។ ជាមួយគ្នានេះ លោកនាយកក្រុមហ៊ុន ក៏បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ថា ដោយសម្លឹងមើលឃើញសក្តានុពលអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) ក៏មានបំណងពង្រីកការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាពិសេស លើវិស័យកសិកម្ម ។     ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក គីម មូចូ នាយកក្រុមហ៊ុន PFI ព្រមទាំងសហការី និងបានបង្ហាញក្តីរីករាយចំពោះគម្រោងរបស់ក្រុមហ៊ុនក្នុងការបោះទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ ។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះក្រុមហ៊ុន ដែលមានការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបក្នុងការផលិតផលិតផលចេញពីស៊ុតមាន់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយនាំយកបច្ចេកវិទ្យានេះទៅជាមួយ ដើម្បីជាការផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់ប្រជាកសិករកម្ពុជា ហើយមួយវិញទៀត ការច្នៃប្រឌិតបង្កើតបច្ចេកវិទ្យាថ្មីៗបែបនេះ គឺជាការកាលានុវត្តភាពដ៏ចាំបាច់ក្នុងធានាបាននូវសមត្ថភាពក្នុងការប្រកួតប្រជែងរបស់កម្ពុជា ផងដែរ ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-16T07:15:46.216Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 723, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ធ្វើដំណើរនៅភ្នំពេញត្រូវដឹង! អាជ្ញាធរនឹងធ្វើការបញ្ចៀសចរាចរកំណាត់មហាវិថីព្រះមុនីវង្ស និងកម្ពុជាក្រោមនៅថ្ងៃទី២០ ធ្នូ
https://business-cambodia.com/articles/closing-blvd
អាជ្ញាធរនឹងធ្វើការបញ្ចៀសចរាចរលើកំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពីស្ដុបសណ្ឋាគារ ស ដល់ស្ដុបបេកាសេ និងកំណាត់មហាវិថីកម្ពុជាក្រោម ចាប់ពីផ្សារធំថ្មី ដល់ស្ដុបថ្មដា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។   យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែធ្នូ បានឲ្យដឹងថា នៅថ្ងៃទី២០ ធ្នូ ខាងមុខនេះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនឹងរៀបចំពិធីសម្ពោធអគារធនាគារវីងថៅវើ ស្ថិតនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ដោយកម្មវិធីនេះគឺមានការអញ្ជើញចូលរួមក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផងដែរ។   ដូច្នេះដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្ដទៅដោយរលូន រក្សាបាននូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ ទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចធ្វើការបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទលើកំណាត់មហាទាំងពីរខាងលើ ព្រមទាំងបរិវេណជុំវិញទីតាំងប្រារព្ធពិធី​ ចាប់ពីម៉ោង ៥ ព្រឹករហូតដល់បញ្ចប់កម្មវិធី។   ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសូមការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាង និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយក្ដីអនុគ្រោះ។ ហើយនៅពេលផុតរយៈពេលនៃការហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យចរាចរជាធម្មតាវិញ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-16T06:21:14.398Z", "category": "ព័ត៌មានថ្មីៗ", "views": 502, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ចេះចិន ចំណូលកើន! ឆ្នាំ២០២៤ ចង់រៀនភាសាចិនឱ្យស្ទាត់ អាចរៀនកន្លែង ៤នេះមានបង្រៀនគ្មានយកលុយ១រយ
https://business-cambodia.com/articles/study-chinese-for-2024
ចិន គឺជាភាសាទីពីរដែលមានមនុស្សនិយាយច្រើនបំផុតបន្ទាប់ពីភាសាអង់គ្លេស ហើយនាពេលបច្ចុប្បន្ននេះភាសាចិនគឺកំពុងតែត្រូវការខ្លាំងជាពិសេសនៅស្រុកយើង ហើយជាទូទៅគេសង្កេតឃើញថា អ្នកចេះភាសាចិនអាចរកចំណូលបានច្រើនជាងអ្នកដែលមិនចេះត្បិតថាធ្វើការងារដូចគ្នាក៏ដោយ។ ដូច្នេះហើយ ក្នុងឆ្នាំ២០២៤ សម្រាប់អ្នកចង់ចេះភាសាចិនឱ្យស្ទាត់ អាចរៀនកន្លែងទាំងនេះបាន៖ ១. សហគ្រិន ចិន-ថៃ នៅកម្ពុជា- ChinThai Association៖ សមាគមន៍មួយនេះ មិនមែនបង្រៀនតែភាសាចិនមួយមុខទេ ប៉ុន្ដែក៏មានបង្រៀនភាសាថៃ អង់គ្លេស ជប៉ុន និងកុំព្យូទ័រអត់គិតថ្លៃផងដែរ។ ដើម្បីចុះឈ្មោះអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 017 423 689/ 096 302 94 64 / 067 684 435 ឬអាចទៅកន្លែងសិក្សាផ្តាល់ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 84 ផ្លូវលេខ 598 បឹងកក់ 2 ខ័ណ្ឌ ទួលគោក រាជធានីភ្នំពេញ។ ២. សមាគមន៍ចិន៖ សមាគមន៍ជនជាតិចិននៅកម្ពុជាមានច្រើន ក្នុងនោះដែរក៏មានសមាគន៍ខ្លះគាត់បើកបង្រៀនភាសាចិនឥតគិតថ្លៃដែរ តួរយ៉ាងដូចជាសមាគមក្នុងផុសមួយនេះជាដើម៖(1) 东南亚华商联合会 សហព័ន្ធសហគ្រិនចិន-អាស៊ាន នៅកម្ពុជា - Posts | Facebook ៣. ឆានែលយូធូប KIM MISSION : នេះគឺជាឆានែលរបស់ខ្មែរ ដែលបង្រៀនភាសាចិន ដោយឥតគិតថ្លៃ។ នៅក្នុងនេះដែរ គ្រូបង្រៀនបានរៀបចំមេរៀនទៅតាមលំដាប់លំដោយ សូម្បីតែអ្នកមិនទាន់ចេះសោះ ក៏អាចចូលរៀន និងអនុវត្តន៍តាម បានផងដែរ។ បើនិយាយពីមេរៀន ដែលមាននៅលើឆានែលនេះវិញ គឺសុទ្ធសឹងតែជាមេរៀន ដែលបានចម្រាញ់យ៉ាងល្អ មុននឹងយកមកបង្រៀន ពោលគឺមានតាំងពីវគ្គសន្ទនា, រៀនចិនដោយខ្លួនឯង, រៀនប្រកបភាសាចិន, និងរៀនបញ្ចេញសំឡេង ក្នុងការនិយាយភាសាចិនជាដើម។ ៤. BBC Learn Chinese (BBC - Learn Chinese with free online lessons) ៖  កន្លែងនេះមិនមែនសម្រាប់អ្នកចាប់ផ្ដើមដំបូងដោយមិនចេះសោះនោះទេ តែជាសម្រាប់អ្នកចេះខ្លះហើយ រៀននិងស្រាវជ្រាវខ្លួនឯង។ នៅលើផ្លេតហ្វមរបស់សារព័ត៌មានល្បី​BBC នេះមានមេរៀនចិនល្អៗច្រើន ហើយនឹងមានអត្ថបទថ្មីប្រែជាពីរភាសាចិននិងអង់គ្លេសដើម្បីហាត់អាន ហាត់ស្ដាប់៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-16T05:10:21.077Z", "category": "ព័ត៌មានថ្មីៗ", "views": 1999, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ក្រសួងឲ្យក្រុមហ៊ុន ១ នេះចរចា និងសិក្សាកំណាត់ផ្លូវជាតិលេខ៣ «កំពត-វាលរេញ» ឲ្យបានឆាប់ដើម្បីបើកការដ្ឋាន
https://business-cambodia.com/articles/crbc
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC ពន្លឿននីតិវិធីក្នុងការចរចារ និងជជែកពិភាក្សាលម្អិតក្នុងទិដ្ឋភាពបច្ចេកទេស និងហិរញ្ញវត្ត្ថុ ហើយបន្តបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ មុនដាក់ជូនប្រមុខរាជរដ្ឋាភិបាល គោរពស្នើសុំសេចក្តីសម្រេច ដើម្បីអាចឈានដល់ការបើកការដ្ឋានស្ថាបនាឡើងវិញជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ៣ «កំពត-វាលរេញ»។     ការណែនាំនេះត្រូវបានធ្វើឡើងនៅក្នុងការអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិ៣ កំពត-វាលរេញ ជាពិសេស ពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រវែងប្រមាណជា ២០គីឡូម៉ែត្រ ដែលកំពុងរងការខូចខាត កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។   នៅចំពោះការខូចខាតនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំការអធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់កំណាត់ផ្លូវនេះទាំងអស់ ចំពោះការបង្កឱ្យមានការលំបាកក្នុងការធ្វើដំណើរ និងយឺតយ៉ាវពេលវេលា។   សូមជម្រាបថា កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) មានប្រវែងសរុប ៥៤,៣ គីឡូម៉ែត្រ ក្នុងនោះធនាគារពិភពលោកបានផ្ដល់ថវិកាស្ដារកំណាត់ផ្លូវនេះបានចំនួន ៣៤ គីឡូម៉ែត្ររួចហើយ ដោយឡែក កំណាត់ផ្លូវពីចំណុចត្រពាំងរពៅ ដល់វាលរេញ ត្រូវបានសាងសង់ និងលើកកម្រិតគុណភាពជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែកំណាត់ផ្លូវប្រវែងប្រមាណ ២០គីឡូម៉ែត្រខាងលើនេះ តែងតែរងការខូចខាតទៅវិញ បន្ទាប់ពីការសាងសង់រួចរយៈពេលខ្លី។ ការណ៍ដែលកំណាត់ផ្លូវនេះ ធ្វើហើយឆាប់ខូចទៅវិញ គឺដោយសារតែស្ថានភាពដីនៅតំបន់នេះ ជាប្រភេទដីស្អុយ បៀមទឹកខ្លាំង ដែលមានជម្រៅប្រមាណអតិបរមាជិត ១៨ម៉ែត្រ (ដោយកន្លែង)។     ដើម្បីឱ្យការសាងសង់កំណាត់ផ្លូវនេះឡើងវិញជាប់ធន់បានយូរ ទាមទារការប្រើប្រាស់បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង។ ក្នុងកំណាត់៥ គីឡូម៉ែត្រ ដែលមានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រ នៅផ្នែកខាងក្រោម តម្រូវឱ្យធ្វើការវាយសសរគ្រឹះដល់ជម្រៅ ១៨ម៉ែត្រ ដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ ដោយឡែកចំពោះកំណាត់ ១៥គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះខាងក្រោម រួចហើយចាក់បេតុងកម្រាស់ ២៦ស.មលើវា ទើបផ្លូវនេះមានភាពរឹងមាំជាប់បានយូរ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-16T05:01:28.786Z", "category": "អចលនទ្រព្យ", "views": 153, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ធនាគារ ព្រីនស៍ ណែនាំនូវគណនី​ប្រាក់​បញ្ញើមានកាលកំណត់ទទួលបានការប្រាក់ភ្លាម ​ជាមួយ​អត្រា​ការ​ប្រាក់​ល្អ​បំផុត និង​​រយៈពេល​បញ្ញើខ្លី ដំបូងបង្អស់​ក្នុង​ប្រទេស​កម្ពុជា
https://business-cambodia.com/articles/prince-bank-introduces-instant-interest-bearing-fixed-deposit-
[ភ្នំពេញ ថ្ងៃទី15 ខែធ្នូ ឆ្នាំ 2023] ធនាគារ ព្រីនស៍ បានចាប់ផ្តើមយុទ្ធនាសម្រាប់គណនីប្រាក់បញ្ញើមានកាលកំណត់ថ្មី ដែលផ្តល់ជូនអតិថិជននូវការប្រាក់បញ្ញើភ្លាមៗ។ ជាធម្មតា អតិថិជនទទួលបានការប្រាក់បញ្ញើនៅចុងគ្រានៃរយៈពេលបញ្ញើរបស់ពួកគេ។ ឥឡូវនេះ ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា គណនីប្រាក់បញ្ញើមានកាលកំណត់ទទួលបានការប្រាក់ភ្លាមៗ ត្រូវបានផ្តល់ជូនដល់អតិថិជនជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែងដ៏ល្អបំផុតសម្រាប់ការដាក់ប្រាក់បញ្ញើរយៈពេលខ្លី យ៉ាងយូរបំផុតត្រឹម 9 ខែ។ កាន់តែ​ពិសេស​អំពី​ផលិតផល​ប្រាក់​បញ្ញើមាន​កាលកំណត់បានការប្រាក់ភ្លាមៗនេះ​គឺ​ អតិថិជន​ពុំចាំបាច់​រង់ចាំ​ដល់​ថ្ងៃ​កំណត់ចុងគ្រា ​ដើម្បី​ទទួល​បាន​ការ​ប្រាក់​របស់​ពួកគេនោះឡើយ ដោយអតិថិជនអាចទទួលបានការប្រាក់ភ្លាមៗ បន្ទាប់ពីពួកគេធ្វើការដាក់ប្រាក់បញ្ញើមានកាលកំណត់ជាមួយ ធនាគារ ព្រីនស៍។ អតិថិជនតែងតែមានសាច់ប្រាក់សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬប្រើប្រាស់ក្នុងអាជីវកម្ម ប៉ុន្តែពួកគេមិនចង់ឱ្យទុកប្រាក់មួយកន្លែង ហើយទទួលបានអត្រាការប្រាក់ទាបនោះទេ។ ខណៈពេលដែលប្រាក់បញ្ញើរយៈពេលខ្លី អាចជាជម្រើសដ៏ល្អមួយ ប៉ុន្តែអត្រាការប្រាក់ដែលទទួលបានមិនបានខ្ពស់ដូចការរំពឹងទុកទេ។ ធនាគារ ព្រីនស៍ បានយល់ច្បាស់ពីតម្រូវការនេះ ហើយបានបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិត ដែលផ្តល់ជូននូវអត្រាការប្រាក់ល្អបំផុតសម្រាប់ការដាក់ប្រាក់បញ្ញើរយៈពេលខ្លី។ អតិថិជនអាចជ្រើសរើសជម្រើសនៃការដាក់ប្រាក់បញ្ញើចំនួនបី ដូចជា៖ អត្រាការប្រាក់ 6.00% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់បញ្ញើរយៈពេល 6 ខែ (ជាមួយនឹងអត្ថប្រយោជន៍ទទួលបានជាក់ស្ដែង 6.50%), អត្រាការប្រាក់ 6.88% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់បញ្ញើរយៈពេល 8 ខែ (ជាមួយនឹងអត្ថប្រយោជន៍ទទួលបានជាក់ស្ដែង7.45%) ឬ អត្រាការប្រាក់ 6.99% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់បញ្ញើរយៈពេល 9 ខែ (ជាមួយនឹងអត្ថប្រយោជន៍ទទួលបានជាក់ស្ដែង 7.57%) ។ ជម្រើសដ៏សមស្របនេះ អាចធានាថា អតិថិជនទទួលបានសេវាសន្សំ និងការដាក់ប្រាក់បញ្ញើ ដែលសាកសមទៅនឹងតម្រូវការហិរញ្ញវត្ថុ និងលក្ខខណ្ឌផ្សេងៗរបស់ពួកគេ។ ធនាគារ ព្រីនស៍ ប្តេជ្ញាផ្តល់ជូនអតិថិជនរបស់ខ្លួននូវបទពិសោធន៍ធនាគារប្រកបដោយសុវត្ថិភាព និងគ្មានការព្រួយបារម្ភ ហើយនេះក៏ជាមូលហេតុចម្បងដែល​ ផលិតផលប្រាក់បញ្ញើមានកាលកំណត់បានការប្រាក់ភ្លាមៗ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូនអតិថិជននូវសន្តិភាពផ្លូវចិត្ត ដោយដឹងថាការវិនិយោគរបស់ពួកគេមានសុវត្ថិភាព។ ផលិតផលប្រាក់បញ្ញើមានកាលកំណត់បានការប្រាក់ភ្លាមៗ​ របស់ធនាគារ ព្រីនស៍ គឺជាផលិតផលយ៉ាងសំខាន់សម្រាប់ការផ្លាស់ប្តូរនៅក្នុងវិស័យធនាគារនៃប្រទេសកម្ពុជា។ មិនថាអ្នកជាអតិថិជនថ្មី ឬអតិថិជនមានស្រាប់នោះទេ នេះគឺជាឱកាសដ៏ល្អឥតខ្ចោះ ដើម្បីទាញយកអត្ថប្រយោជន៍ ពីយុទ្ធនាការដាក់ប្រាក់បញ្ញើប្រកបដោយភាពច្នៃប្រឌិតរបស់ ធនាគារ ព្រីនស៍ និងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់អ្នក។ សូមអញ្ជើញមកកាន់សាខាធនាគារ ព្រីនស៍ ដែលនៅជិតបំផុតនៅថ្ងៃនេះ ដើម្បីបើកគណនីប្រាក់បញ្ញើមានកាលកំណត់របស់អ្នក ឬទំនាក់ទំនងមកលេខ 1800 20 8888 (ឥតគិតថ្លៃ) ដើម្បីប្រឹក្សាជាមួយបុគ្គលិកជំនាញរបស់យើង៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-15T12:07:56.210Z", "category": "PR", "views": 892, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃ ២០ លានដុល្លារនៅខេត្ដកំពត ត្រូវបានសម្ពោធឲ្យប្រើប្រាស់ផ្លូវការ
https://business-cambodia.com/articles/wastewater-treatment-plant
អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តម្លៃ ២០ លានដុល្លារ មានទីតាំងស្ថិតនៅក្រុងកំពត ខេត្ដកំពត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន។     តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងនេះ គ្របដណ្តប់លើផ្ទៃដីសរុបទំហំ ៣៩៥,៧២ ហិកតា ដែលស្ថិតក្នុងសង្កាត់ចំនួន ៤ រួមមាន៖ សង្កាត់កំពង់បាយ សង្កាត់ក្រាំងអំពិល សង្កាត់កំពង់កណ្តាល និងសង្កាត់កំពង់សំរោង ក្នុងនោះ ផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានទំហំ ៩,៨៤ ហិកតា។   គម្រោងនេះចាប់ផ្តើមការសាងសង់ នៅថ្ងៃទី២៥ តុលា ២០១៩ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ កញ្ញា ២០២៣ ដោយចំណាយថវិកាសរុបប្រមាណ ២០ លានដុល្លារអាមេរិក ដែលជាកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB។ ជារួម ហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួច ចែកចេញជាពីរផ្នែកធំៗគឺ (១)ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និង (២)ប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងក្រុង ដែលមានសមត្ថភាពបូមទឹកកខ្វក់ចំនួន ១៨០ម៉ែត្រគូប/ម៉ោង និងសមត្ថភាពចម្រោះទឹកកខ្វក់តាមបែបធម្មជាតិបាន ៣៣៦០ម៉ែត្រគូប/ថ្ងៃ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-15T09:47:15.699Z", "category": "អចលនទ្រព្យ", "views": 156, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មិនបាច់មានកាតច្រើន! កាតATM តែ១អាចដកប្រាក់ពីATM របស់គ្រឹះស្ថានហិរញ្ញវត្ថុ២៨ផ្សេងទៀតមិនអស់លុយ
https://business-cambodia.com/articles/one-atm-card-can-withdraw-money-from-other-banks
ប្រហែលជាមានបងប្អូនយើងមួយចំនួននៅមិនទាន់ដឹងទេថា នៅកម្ពុជាយើងមានសេវាអន្តរធនាគារដែលអនុញ្ញាតឱ្យអ្នកកាន់កាតATMតែមួយ អាចដកប្រាក់ចេញពីម៉ាស៊ីនATM របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាសមាជិកCSS ចំនួន ២៨ បាន។   ប្រព័ន្ធខេមបូឌានស៊ែស្វីច(CSS) គឺជាសេវាអន្តរធនាគារដែលអនុញ្ញាតឱ្យអ្នកកាន់កាតATMតែមួយ អាចដកប្រាក់ចេញពីម៉ាស៊ីន ATM និងធ្វើការទូទាត់ប្រាក់តាមម៉ាស៊ីនឆូតកាត (POS) របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ដែលជាសមាជិកប្រព័ន្ធCSS។ ប្រព័ន្ធ CSS នេះ ត្រូវបានអភិវឌ្ឍឡើងដើម្បីជាមធ្យោបាយងាយស្រួលសម្រាប់អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់អាចធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានតាមប័ណ្ណទូទាត់ឥណពន្ធCSS លើម៉ាស៊ីនដកប្រាក់ (ATM) និងម៉ាស៊ីនឆូតកាត (POS) របស់គ្រឹះស្ថានសមាជិក ដូចជា ការដកសាច់ប្រាក់ ការពិនិត្យសមតុល្យ របាយការណ៍សង្ខេប ការប្រើប្រាស់សេវាទូទាត់រហ័ស និងការប្ដូរលេខសម្ងាត់ជាដើម”។   ឧទាហរណ៍៖ អ្នកកាន់កាត ATM ប្រភេទកាត CSS របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) អាចទៅដកប្រាក់នៅម៉ាស៊ីន ATM របស់ធនាគារ CIMB និងម៉ាស៊ីនATM ធនាគារផ្សេងៗទៀតជាច្រើនដែលជាសមាជិកប្រព័ន្ធ CSS។   យ៉ាងណាមិញ ដើម្បីងាយស្រួលក្នុងការដកប្រាក់ចេញពីម៉ាស៊ីន ATM របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយប្រើប្រាស់កាតATMតែមួយបាន អ្នកប្រើប្រាស់ត្រូវស្នើសុំកាតATM ប្រភេទកាត CSS ហើយចំពោះម៉ាស៊ីនATM ដែលអាចធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថានបាន គឺមានដាក់ស្លាកសញ្ញា “CSS”។   គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់កាតATM ដកប្រាក់ពីម៉ាស៊ីន ATM របស់គ្រឹះស្ថានតែមួយ ជាទូទៅគឺមិនគិតកម្រៃសេវានោះទេ ប៉ុន្តែការប្រើប្រាស់កាតATM ក្នុងការដកប្រាក់ពីម៉ាស៊ីន ATM ឆ្លងគ្រឹះស្ថានផ្សេងគ្នាអាចនឹងមានការគិត ឬមិនគិតកម្រៃសេវា គឺអាស្រ័យលើគោលការណ៍របស់គ្រឹះស្ថាននីមួយៗផងដែរ។   បើយោងតាមវេបសាយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC) បានឱ្យដឹងថាសម្រាប់កាត ATM ប្រភេទ CSS ដែលផ្តល់ជូនដោយ អិលអូអិលស៊ី (LOLC) គឺមិនគិតកម្រៃសេវាប្រចាំឆ្នាំឡើយ ហើយក៏មិនគិតកម្រៃសេវាក្នុងការធ្វើប្រតិបត្តិការផ្សេងៗ ដូចជា ដក​សាច់​ប្រាក់ ទិញទំនិញ​ ពិនិត្យមើល​សមតុល្យ​គណនី​ របាយ​ការណ៍​គណនី​សង្ខេប  ប្ដូរ​លេខកូដ​សម្ងាត់​ និង​ការ​ផ្ទេរ​ប្រាក់ក្នុងរង្វង់អិលអូអិលស៊ី ឬអន្តរធនាគារ នៅតាមម៉ាស៊ីន ATM របស់សមាជិក ប្រព័ន្ធCSS ដែលមានជាង ៤.០០០ ម៉ាស៊ីន ទូទាំងប្រទេសផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-15T09:16:08.017Z", "category": "ហិរញ្ញវត្ថុ", "views": 686, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ឆ្នាំថ្មីត្រូវចៀស! ចេញរកស៊ីដំបូងៗ បើដើរជាន់កំហុសធំៗទាំង៥ នេះនឹងធ្វើឱ្យខាតទាំងលុយខាតទាំងពេលវេលា
https://business-cambodia.com/articles/2024-can-stop
ពេលចេញរកស៊ីដំបូងៗ បើសិនជាទាំងអស់គ្នាមិនបានគិតគូឱ្យបានជ្រុងជ្រោយហើយតែងតែដើរជាន់កំហុសដដែលៗដោយមិនដឹងខ្លួន នោះនឹងធ្វើឱ្យយើងខាតទាំងលុយខាតទាំងពេលវេលាផងដែរ។ ដើម្បីកុំឱ្យម្ចាស់អាជីវកម្មឬអ្នកចេញរកស៊ីដំបូងៗដើរជាន់កំហុសដោយអចេតនា Business Cambodia នឹងបង្ហាញពីកំហុសធំទាំង៥ ដែលអ្នករកស៊ីមិនគួរដើរជាន់ឡើយ ប្រសិនជាមិនចង់ក្ស័យធន៖ ការជ្រើសរើសមុខរបរ៖ បច្ចុប្បន្ននេះមានអ្នករកស៊ីជាច្រើនដែលបានកំពុងតែជ្រើសរើសមុខរបរខុស ដោយពួកគាត់បែរជាទៅរកស៊ីរបរណាដែលឃើញគេលក់ដាច់ហើយលក់តាមគេ ម្យ៉ាងវិញទៀតចំពោះអ្នកដែលមានដើមទុនរកស៊ីគឺគាត់មិនព្រមរើសរបរណាដែលអាចដោះស្រាយបញ្ហាមនុស្សទេ ឬបានគិតថាឥលូវរបរណាដែលភ្ញៀវកំពុងតែត្រូវការ គឺតែគាត់បែរជាយកលុយរាប់ម៉ឺនទៅដាក់ទុនរកស៊ីតាមគេដោយមិនដឹងពីអាជីវកម្មច្បាស់ រហូតធ្វើឱ្យខាតលុយទទេរៗព្រោះកំហុសបែបនេះ។ ចាប់ផ្តើមខុសខ្នាត៖ នៅត្រង់ចំណុចនេះលោក សំ កុសល ដែលជាគ្រូបង្វឹកផ្នែករកស៊ីពីដើមទុនតិច ក៏ធ្លាប់បានបង្ហើបថា មនុស្សមួយចំនួនគិតថាចាំពេលមានលុយច្រើនចាំចេញរកស៊ី ចំណែកអ្នកខ្លះដឹងពីក្បួនរកស៊ីពីដើមទុនតិចក៏មិនធ្វើដែលដោយសារខ្លាចខ្មាសគេ រីឯអ្នកខ្លះទៀតគ្មានបទពិសោធន៍ទាល់តែសោះតែគាត់មានដើមទុនច្រើនចឹងគាត់ទៅចាប់របរធំពេកហើយមិនចេះគ្រប់គ្រងនេះក៏ជាចំណុចមួយធ្វើឱ្យបរាជ័យផងដែរ។ ជ្រើសរើសដៃគូខុស៖ សម្រាប់អ្នករកស៊ីចំពោះករណីជ្រើសរើសដៃគូខុសគឺតែងតែជួបជារឿយៗម្តងហើយម្តងទៀត យ៉ាងណាក៏ដោយក្នុងការរើសដៃគូមករកស៊ីជាមួយឬដាក់ហ៊ុនជាមួយគ្នាយើងត្រូវរើសឱ្យបានល្អិតល្អន់ត្រូវរៀនសង្កេតហើយប្រាកដចិត្តថាស្គាល់គេឱ្យបានច្បាស់នឹងត្រូវរៀនមើលជំនាញគេ រៀនមើលបេះដូងគេ ជាពិសេសកុំឆាប់ជឿគេនិងទុកចិត្តគេខ្លាំងពេក។ មិនចេះអភិវឌ្ឍន៍ខ្លួន៖ មិនថាជាអ្នករកស៊ីយូរឆ្នាំឬអ្នកទើបតែចេញរកស៊ីដំបូងៗការអភិវឌ្ឍន៍ខ្លួនជារឿងសំខាន់ខ្លាំងណាស់ ព្រោះចំពោះអ្នកដែលរកស៊ីយូរឆ្នាំភាគច្រើនបានក្ស័យធនដោយសារតែគាត់ចេះតែធ្វើៗ មិនព្រមអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតដោយពីមួយថ្ងៃៗគាត់នៅតែចំណុចដដែលៗ ចំណែកអាជីវកម្មក៏លេងមានចំណុចប្លែកហើយថ្មីរហូតធ្វើឱ្យបាត់បង់អតិថិជនបានបណ្តាលឱ្យខាតលុយស្ទើរតែរីងខ្លួន។ ខ្វះការផ្តោត៖ មានអ្នករកស៊ីមួយចំនួនតូចពេលកំពុងតែធ្វើជាជាងអ៊ុតសក់ ប៉ុន្តែពួកគាត់បែរជាលួចទៅរៀនខាងឆុងកាហ្វេ ហើយ១ខែក្រោយមកបែរជាបើកហាងអ៊ុតសក់ផងបើកហាងកាហ្វេផង នេះហើយដែលគេហៅយុទ្ធសាស្រ្តស្រមោល។ នៅពេលដែលយើងធ្វើអ្វីមួយអារម្មណ៍យើងមិនផ្តោតនៅអីដែលយើងធ្វើនោះយើងនឹងក្លាយជាមនុស្សមិនពូកែ ដល់ពេលយើងអត់ពូកែយើងនឹងក្លាយជាមនុស្សគ្មានចំណូលចំណែករបរយើងក៏ខាតទៅៗទៅតាមហ្នឹងដែរ។ គួរបញ្ជាក់ថា នេះជាកំហុសធំៗទាំង៥ ដែលជាអ្នករកស៊ីគួរតែចៀសវាង ហើយនៅពេលដែលយើងអាចចៀសជាមួយកំហុសទាំងនេះបានយើងលេងជួបបញ្ហារកស៊ីៗអស់លុយទៀតហើយ៕ អត្ថបទ៖ ល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-15T08:12:23.490Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 376, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
សញ្ញាល្អ! សឹង្ហបុរីកំពុងស្វែងរកឱកាសវិនិយោគនៅក្រុងដែលទើបបង្កើតថ្មីនៃខេត្តកណ្តាល
https://business-cambodia.com/articles/singapore-ivestor
ក្រុមអ្នកវិនិយោគមកពីប្រទេសសឹង្ហបុរី បានកំពុងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្ដកណ្ដាល ពិសេសគឺនៅក្នុងភូមិសាស្ដ្រក្រុងសំពៅពូន ដែលជាក្រុងទើបនឹងត្រូវបានរាជរដ្ឋាភិបាលប្រកាសបង្កើតឡើងកាលពីពេលថ្មីៗកន្លងទៅ។   នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសឹង្ហបុរី កាលពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលននៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ដែលគណៈប្រតិភូជាអ្នកវិនិយោគមកពីប្រទេសសឹង្ហបុរី បានចុះមកបំពេញទស្សនៈកិច្ចសិក្សាផ្ទាល់លើភូមិសាស្ត្រខេត្តកណ្តាល និងស្វែងយល់អំពីសក្ដានុពល ដើម្បីផ្តល់ឱកាសធ្វើការនិយោគ នៅក្នុងទឹកដីដ៏ល្អផូរផង់មួយនេះ ។     ឯកឧត្តមបានបន្តទៀតថា ខេត្តកណ្តាល ជាខេត្តដែលមានសក្ដានុពលខ្លាំងលើគ្រប់វិស័យ រួមមានវិស័យកសិកម្ម វិស័យឧស្សាហកម្ម​ វិស័យសិប្បកម្មជាដើម ដែលទាមទារឱ្យវិនិយោគិនក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកខាងលើនេះ។   ឯកឧត្តមបានបញ្ជាក់បន្ថែមថា ដោយសារតែខេត្តកណ្តាល ជាខេត្តជាប់ព្រំប្រទល់ជាមួយរាជធានីភ្នំពេញ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តក៏ចាប់ផ្ដើមល្អប្រសើរច្រើន ពិសេសទៀតនោះគឺខេត្តកណ្តាលមានព្រលានយន្តហោះតេជោក្រុងតាខ្មៅខ្នាតអន្តរជាតិ 4Fដែលនឹងដាក់អោយដំណើរការនាពេលខាងមុខ ដែលធ្វើអោយភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការកើនឡើងជាលំដាប់។   សូមបញ្ជាក់ថា គោលបំណងចម្បងរបស់ប្រតិភូនៃអ្នកវិនិយោគមកពីប្រទេសសឹង្ហបុរី គឺដើម្បីធ្វើការស្វែងយល់បន្ថែមទៀត អំពីសក្ដានុពលនៅក្នុងខេត្តកណ្តាល ដើម្បីផ្ដល់ជាធាតុចូលនឹងចំណេះដឹង ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យនានានៅក្នុងខេត្ត ដោយសារតែខេត្តកណ្តាលគឺជាខេត្ត ដែលមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ និងភ្ជាប់ទៅកាន់តំបន់សំខាន់ៗនៅក្នុងប្រទេសបានយ៉ាងល្អប្រសើរ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-15T07:30:42.285Z", "category": "អចលនទ្រព្យ", "views": 271, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ដំណឹងល្អ! រដ្ឋមន្រ្តីក្រសួងអប់រំ ប្រកាសថានឹងរៀបចំការប្រកួតកីឡាធំៗ សម្រាប់សិស្ស-និស្សិត
https://business-cambodia.com/articles/moeys-sport-plan-for-2024
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថាក្រសួងនឹងរៀបចំការប្រកួតកីឡាធំៗ ដូចជាការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ, កីឡានិស្សិតឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិសម្រាប់ឆ្នាំ២០២៤ ដើម្បីផលិតធនធានកីឡាករ កីឡាការិនីតាមរាជធានី-ខេត្ត ក្លឹបប្រចាំឆ្នាំឱ្យមានបរិមាណ និងគុណភាព។   តាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៤របស់នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិដែលមាន១០ប្រភេទកីឡា ដូចជាប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ ITF តេក្វាន់ដូ WT ប៊ូល និងប៉េតង់ និងគុនល្បុក្កតោ។   ដោយឡែកការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ មាន១២ប្រភេទកីឡា ដូចជាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ វាយសី ហែលទឹក តេក្វាន់ដូ ITF តេក្វាន់ដូWT ប៉េតង់ ការ៉ាតេ និងសីដក់។   ចំពោះព្រឹត្តិការណ៍កីឡា និងកាលបរិច្ឆេទប្រចាំឆ្នាំ២០២៤ រួមមាន៖   ១.ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯករាជធានីខេត្ត ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ នៅតាមរាជធានី-ខេត្ត។   ២.ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីខេត្ត ពីខែមករាដល់ខែកក្កដា ឆ្នាំ២០២៤ នៅតាមរាជធានី-ខេត្ត។   ៣.ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤ តាមគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។   ៤.ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។   ៥.ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។   ៦.ការប្រកួតកីឡាជាតិ លើទី៤ និងកីឡាជាតិជនពិការ លើកទី២ ពីថ្ងៃទី២០ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងសៀមរាប ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។   ការរៀបចំការប្រកួតកីឡាជាច្រើន ប្រចាំឆ្នាំ២០២៤ មានគោលបំណងដើម្បីផលិតធនធានកីឡាករ កីឡាការិនីតាមរាជធានី-ខេត្ត ក្លឹបប្រចាំឆ្នាំឱ្យមានបរិមាណ និងគុណភាព ហើយនៅក្នុងនោះការប្រកួតកីឡាជាតិ គឺជាព្រឹត្តិការណ៍កីឡាធំជាងគេ ដែលជាទម្រង់ហ្គេមកម្រិតខ្ពស់ជាងគេ ទាំងការពង្រឹងគុណភាពអត្តពលិកជាតិ និងការរៀបចំពិធីបើក-បិទជាដើម។   គួរជម្រាបផងដែរថាការរៀបចំការប្រកួតកីឡាជាតិ រៀងរាល់២ឆ្នាំម្តង និងបានរៀបចំ៣លើកកន្លងមក នៅឆ្នាំ២០១៦ លើកទី១ ឆ្នាំ២០១៨ លើកទី២ និងឆ្នាំ២០២២ លើកទី៣ គឺបានឆ្លុះបញ្ជាំងពីគុណភាពខ្ពស់ ក្នុងការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ កាលពីខែឧសភា ឆ្នាំ២០២៣ ប្រកបដោយជោគជ័យជាប្រវត្តិសាស្រ្ត៕      
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-15T07:21:09.558Z", "category": "ភាពជាអ្នកដឹកនាំ", "views": 108, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
បើកម៉ាតដូចគេដែរ តែលក់មិនដាច់សោះ! អ្នកអាចសាកល្បងវិធីទាញចិត្តភ្ញៀវទាំង១០នេះបាន
https://business-cambodia.com/articles/mart-sale-tips-ten
បច្ចុប្បន្នផ្សារម៉ាតកំពុងតែរីកដូចផ្សិតនៅក្នុងប្រទេសកម្ពុជាទាំងនៅក្នុងទីក្រុងនិងនៅតាមបណ្តាខេត្តនានា ម៉ាតខ្លះបើកទៅក៏លក់ដាច់ ចំណែកឯម៉ាតមួយចំនួនទៀតបើលក់ដាច់តែដំបូងៗ យូរៗទៅក៏ស្ងាត់ភ្ញៀវអស់គេមិនសូវចូលទិញឡើយ ។ ហើយថ្ងៃនេះក្រុមការងាររបស់ Business Cambodia នឹងលើកយកនៅចំណុចមួយចំនួនប្រសិនបើ ម្ចាស់ម៉ាតទាំងឡាយកំពុងជួបបញ្ហាដូចដែលបានលើកឡើងខាងលើ អាចសាកល្បងនៅវិធីសាស្រ្តដូចខាងក្រោមនេះ ៖ ​១ សាកល្បងដេគ័រហាង ៖ ម៉ាតមួយចំនួននៅមិនទាន់រៀបចំបានស្អាតនៅឡើយ ចូលទៅដល់គ្មានអ្វី គួរឱ្យទាក់ភ្នែក ត្រង់ចំណុចនេះទាំងអស់គ្នាត្រូវដេគ័រហាងឱ្យបានស្អាតទាំងថ្នាំពណ៌លាប គំនូរ កន្លែង ថតរូប អមជាមួយដើមឈើម្លប់ត្រជាក់ សួនផ្កា ធ្វើអោយអ្នកអង្គុយក្នុងហាងមានអារម្មណ៍ថា ស្រស់ស្រាយ ។ ២ រៀបចំទំនិញ ៖ ការរៀបចំទំនិញក៏ជាផ្នែកមួយដែលអាចទាញមនុស្សចូលចិត្តមកទិញដែរ ពោលគឺ ទំនិញត្រូវដាក់ដោយឡែកៗ នំចំណីដាក់កន្លែងផ្សេង របស់ប្រើប្រាស់ដាក់កន្លែងផ្សេង កុំដាក់ឡូកឡំ គ្នាច្រើនពេក ធ្វើឱ្យភ្ញៀងាយស្រួលស្វែងរក មិនពិបាកដើររកច្រើនត្រឡប់ឡើយ ។ ៣ ពហុទំនិញ ៖ ទំនិញច្រើនជម្រើសក៏ជាឱកាសទាក់ភ្ញៀវដែរ មានន័យថារកអ្វីក៏មានដែរ តួយ៉ាងបើទាំង អស់គ្នាធ្លាប់ចូលទៅកាន់ម៉ាត 7 Eleven នឹងបានឃើញទំនិញរាប់សិបមុខ រកអ្វីក៏មានដែរឱ្យតែគ្រឿងញ៉ាំ ជាពិសេសនោះ Fast Food តែម្តង ។​ ៤ ល្បឿន Wi-Fi ៖ រឿងខ្លះតូចៗទេ ប៉ុន្តែទាំងអស់គ្នាដែលជាអ្នកលក់ត្រូវគិត តួយ៉ាងមានម៉ាតជាច្រើន ចូលទៅដល់គ្មាន Wi-Fi គ្មានម៉ាស៊ីនត្រជាក់ទៀត ទាំងគេទាំងយើងប្រហែលជាមិនអាចចូលទៅអង្គុយ ធ្វើការនៅក្នុងនោះឡើយ ។ ៥ បើកលឿនបិទយូរ៖ វាជាចំណុចមួយដែលទាំងអស់គ្នាអាចទាក់ចិត្តភ្ញៀវបានច្រើនមែនទែន ហើយ ឃើញមានយីហោម៉ាតជាច្រើនធ្វើក៏បានផលដែរ មានន័យថាយើងមានឱកាសលក់បានច្រើនជាងគេ ។ ៦ ទំនិញមានតម្រូវការច្រើន ៖ លក់មិនដាច់ ហើយមនុស្សមិនចូលទិញ ជួនកាលអាចមកពីទំនិញដែល ទាំងអស់គ្នាដាក់លក់នៅក្នុងម៉ាត មិនត្រូវនឹងតម្រូវការដែលគេចង់បាន ដូច្នេះទាំងអស់គ្នាត្រូវរៀនសង្កេត មើលទំនិញនៅក្នុងម៉ាតផ្សេងៗដែលគេលក់ដាច់ ។ ៧ ​​រៀនលក់ស្នាមញញឹម ៖ ដាក់អ្នកលក់រៀងស្អាតបន្តិច រួសរាយរាក់ទាក់ចំពោះភ្ញៀវ ដែលនេះ ជាចំណុចល្អមួយដែលអ្នកលក់គួរតែយកចិត្តទុកដាក់ មិនអាចខ្វះបានទេ នៅក្នុងការលក់គេនិយាយថា មនុស្សទិញមនុស្ស មុនទិញផលិតផល ។ ៨ ទីតាំងសំណាង ៖ ទាំងអស់គ្នាមានចំណុចខាងលើទាំងអស់ហើយ តែបើខ្វះចំណុចមួយនេះក៏មិនបាន ដែរ ទីតាំងក៏ជាចំណុចស្លាប់រស់របស់អាជីវកម្ម ហើយទីតាំងដែលអំណោយផលល្អបំផុតនោះគឺតាមផ្សារ សាលារៀន ទីប្រជុំជន់ផ្សេងៗ ។ ៩ កម្មវិធីពិសេស ៖ តាមពិតទៅការលក់ទំនិញនៅក្នុងម៉ាត ទាំងអស់គ្នាក៏អាចធ្វើទីផ្សារបានដែរ ដើម្បី ទាក់ទាញភ្ញៀវចូលថែម កម្មវិធីពិសេសនោះគឺចង់សំដៅទៅលើ ការបញ្ចុះតម្លៃពិសេសនៃផលិតផល របស់យើង ដូចជាការបញ្ចុះតម្លៃផលិតផលដែលជិតផលិតកំណត់ ឬមួយលក់លាងឃ្លាំងជាដើម ។ ១០ ទំនិញឱកាសនិយម ៖ ត្រង់ចំណុចនេះអ្នកលក់អាចទាញបានភ្ញៀវច្រើនណាស់ ទំនិញឱកាសនិយម នេះគឺសំដៅទៅលើទំនិញទាំងឡាយណាដែលមនុស្សចូលចិត្តប្រើ ឬទទួលទានតាមគ្នា ទំនិញប្រភេទ នេះភាគច្រើនគឺយុវវ័យ ឬក្មេងៗដែលពួកគេនិយម និងចូលចិត្តបំផុត ដូច្នេះជាអ្នកលក់ត្រូវសម្លឹងមើល ឱកាសមួយនេះឱ្យបានច្រើន ។ ខាងលើនេះគ្រាន់តែជាអ្វីដែលយើងបានមើលឃើញនាពេលបច្ចុប្បន្ននៅក្នុងម៉ាតមួយចំនួនប៉ុណ្ណោះ ដើម្បីជាចំណេះដឹងមួយបន្ថែមសម្រាប់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាដែលកំពុងតែជួបបញ្ហា មួយនេះ ឬបងប្អូនដែលត្រៀមចង់រកស៊ីវ័យមួយនេះ សម្រាប់ជាប្រយោជន៍បន្ថែម ជាជាងបើកហើយ បិទទៅវិញ ។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-15T06:26:25.321Z", "category": "កំពូលអ្នកលក់", "views": 99, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }
ចង់រកលុយតាមហ្វេសប៊ុក! តោះមកស្គាល់មាតិកាកំពូល៤ មានអ្នកមើលច្រើន និងទាញចំណូលបានច្រើនបំផុត
https://business-cambodia.com/articles/top-4-content-in-fb
ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ជឿនលឿននេះ ការផលិតវីដេអូរកលុយនៅលើ Facebook គឺជាវិធីសាស្រ្ដរកចំណូលដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជា​ ខណៈមានអ្នកខ្លះអាចរកចំណូលបានដល់ខ្ទង់ពាន់ ខ្ទង់ម៉ឺនដុល្លារក្នុងមួយខែក៏មានដែរ។ ទន្ទឹមនឹងនេះដែរ ថ្ងៃនេះ​ អេតមីន សូមលើកយក មាតិកាកំពូលទាំង ៤ ដែលអាចនាំឱ្យទទួលបានប្រាក់ចំណូលច្រើននៅលើ Facebook និងមានការពេញនិយមខ្លាំង។​ ដោយក្នុងនោះរួមមាន៖ ១. មាតិកាបង្រៀនធ្វើម្ហូប និងការបង្ហាញរូបមន្ត៖ មនុស្សរាប់លាននាក់ចង់បានការបំផុសគំនិតធ្វើម្ហូប។ ជាក់ស្តែងដូចជាប៉ុស្តិ៍បង្រៀនធ្វើម្ហូប "Tasty" និង "Cooking with Babish" ដែលទាក់ទាញអ្នកមើលរាប់លាននាក់ ហើយថែមទាំងមានអ្នកឧបត្ថម្ភដែលរកកម្រៃបានបន្ថែមពីលើថែមទៀត។  (ប្រភព៖ http://tinyurl.com/2p9x62wd )​ ២. មាតិកាបង្រៀនតុបតែងមុខ និងគន្លឹះថែរក្សាសម្រស់៖ មិនថាស្ថិតនៅសម័យកាលណានោះទេ មនុស្សតែងតែចង់ស្អាតជានិច្ច ដូច្នេះហើយការធ្វើវីដេអូចែករំលែកពីទម្លាប់ថែរក្សាសម្រស់ និងការណែនាំផលិតផលដែលតម្រូវតាមពណ៌ស្បែកគឺមានអ្នកចាប់អារម្មណ៍ច្រើន ខណៈមាតិកាបែបនេះ មិនត្រឹមតែអាចទាញចំណូលពីហ្វេសប៊៊ុកនោះទេ ថែមទាំងអាចទទួលបានប្រាក់ឧបត្ថម្ភពីប្រេនគ្រឿងសម្អាងធំថែមទៀត។ ៣. មាតិកា Review ម៉ូតផ្ទះ៖ មាតិការដែលនិយាយពីផ្ទះ ឬការរៀបចំគេហដ្ឋាននេះមិនទាន់មានភាពពេញនិយមប៉ុន្មានទេ នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែវីឌេអូបែបនេះមានអ្នកមានច្រើននៅបរទេស។ ជាក់ស្តែងដូចជាផេក Erik Conover ( https://fb.watch/oXAjGDegGU/  ) ជាដើម ដែលវីដេអូមួយចំនួនមានអ្នកមើលរាប់លានក៏មានដែរ ហើយថែមទាំងមានឱកាសបានលុយឧបត្ថម្ភពីម្ចាល់វីឡា ខនដូ ផ្ទះ អ្នកដេគ័របន្ថែមទៀតផងដែរ។ ៤. មាតិកាផុសពីបុគ្គលល្បីល្បាញ និងអ្នកមានឥទ្ធិពល៖ បុគ្គលមានឥទ្ធិពលជាមនុស្សដែលមហាជនស្គាល់ស្រាប់​ ដូច្នេះប្រិយមិត្តអាចសាកល្បង Vlog បែបនេះបាន មិនត្រូវតែធ្វើឱ្យផេករបស់អ្នកមានអ្នកស្គាល់លឿននោះ អ្វីដែលសំខាន់អ្នកក៏អាចទាញចំណូលពីហ្វេសប៊ុកបានថែមទៀត។ គួរជម្រាបផងដែរ ដើម្បីអាចយកលុយពីហ្វេសប៊ុកបាន លុះត្រាតែ Content Creator ទាំងអស់គោរពតាមគោលការណ៍របស់ Facebook ដែលគ្របដណ្តប់លើប្រធានបទដូចជា ការរក្សាសិទ្ធិ ពាណិជ្ជសញ្ញា និងសិទ្ធិកម្មសិទ្ធិបញ្ញា។ លើស​ពី​នេះ សម្រាប់​អ្នក​ណា​ដែល​ផ្សព្វផ្សាយ​ផលិតផល ឬ​សេវាកម្ម​ខុស​ច្បាប់ Facebook មិន​អនុញ្ញាត​ជាដាច់ខាត៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-15T06:00:23.280Z", "category": "កំពូលអ្នកលក់", "views": 512, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }
រកចំណូលបន្ថែម! ទិញភាគហ៊ុនក្រុមហ៊ុនធំៗស្រុក៧នេះនៅលើផ្សារហ៊ុនអាចនឹងមានឱកាសចំណេញនៅដើមឆ្នាំ២០២៤
https://business-cambodia.com/articles/stock-that-have-chance-to-makre-profit
 ការវិនិយោគលើផ្សារភាគហ៊ុនគឺជាផ្លូវមួយក្នុងការរកចំណូលបន្ថែមក្រៅពីចំណូលគោលរបស់អ្នកជាពិសេសវាគឺជាផ្លូវក្នុងកសាងប្រភពចំណូលរយៈពេលវែងហើយបើអ្នកចេះជ្រើសរើសក្រុមហ៊ុនដែលរឹងមាំរីកចម្រើននិងរកស៊ីចំណេញរាល់ឆ្នាំនោះអ្នកនឹងទទួលបានចំណូលពេលអ្នកកំពុងដេក។   ប្រទេសកម្ពុជាយើងមានផ្សារហ៊ុនដែលមានឈ្មោះថា ផ្សារមូលបត្រម្ពុជាដែលប្រជាជនខ្មែរទូទៅអាចវិនិយោគភាគហ៊ុនក្រុមហ៊ុនធំៗដើម្បីរកចំណូលបន្ថែមហើយទោះជាលុយតិចយ៉ាងណាក៏អ្នកអាចវិនិយោគបានដែរ។   ខាងក្រោមនេះជាក្រុមហ៊ុនធំៗនៅលើផ្សារហ៊ុន ហើយបើអ្នកគិតគូវិនិយោគទិញហ៊ុនពីឥឡូវអ្នកអាចនឹងមានឱកាសចំណេញតាមរយៈភាគហ៊ុនឡើងថ្លៃនិងភាគលាភនៅដើមឆ្នាំ២០២៤ខាងមុខនេះ។   ១. ធនាគារ អេស៊ីលីដា  ធនាគារ អេស៊ីលីដា​ គឺជាធនាគារដ៏ធំមួយនៅកម្ពុជាដែលបានឡើងផ្សារហ៊ុនបោះផ្សាយលក់ភាគហ៊ុនកាលពីខែឧសភាឆ្នាំ២០២០កន្លងទៅ។ អេស៊ីលីដា​ត្រូវបានគេចាត់ចូលជាភាគហ៊ុនដ៏មានសកត្ដានុពលនៅលើផ្សារហ៊ុនកម្ពុជា​ពោលគឺជាហ៊ុនដែលមានជួញដូរច្រើនបំផុតប្រចាំថ្ងៃ។​​ បច្ចុប្បន្នតម្លៃភាគហ៊ុនរបស់ អេស៊ីលីដាមានតម្លៃ៩,៧២០រៀលក្នុងមួយហ៊ុន។  ធនាគារ អេស៊ីលីដាគឺចែកភាគលាភច្រើនជាងគេបំផុតក្នុងចំណោមក្នុងក្រុមហ៊ុននៅលើផ្សារហ៊ុន។   ២. រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ​​​​រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញគឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលឡើងផ្សារមូលបត្រកម្ពុជាបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ។  រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញជាក្រុមហ៊ុនដែលចែកភាគលាភទៀតទាត់ជារៀងរាល់ឆ្នាំ។  បច្ចុប្បន្នតម្លៃភាគហ៊ុនរបស់រដ្ឋករទឹកមានតម្លៃ៧,៣០០រៀលក្នុងមួយហ៊ុន ចំណែកភាគលាភឆ្នាំ២០២២​ដែលរដ្ឋករទឹកយកមកចែកនៅឆ្នាំ២០២៣នេះគឺ៣៣០រៀលក្នុងមួយហ៊ុន។ ភាគលាភរបស់រដ្ឋករទឹកឆ្នាំ២០២៣អាចនឹងច្រើនជាងឆ្នាំ២០២២ខណៈក្រុមហ៊ុននេះចែកភាគលាភកើនឡើងរាល់ឆ្នាំ។   ៣. កំពង់ផែស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងភ្នំពេញគឺជាក្រុមហ៊ុនមួយដ៏រឹងមាំដែលបានចុះបញ្ជីនៅលើផ្សារហ៊ុនកម្ពុជាហើយជាក្រុមហ៊ុនតែងតែចែកភាគលាភទៅកាន់វិនិយោគិនជារៀងរាល់ឆ្នាំ។ ជាពិសេសគម្រោងព្រែកជីកឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញអាចនឹងធ្វើឲ្យក្រុមហ៊ុននេះតែកាន់តែមានសក្តានុពល។   ៤. កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងផែស្វយ័តក្រុងព្រះសីហនុ​គឺជាកំពង់ផែក៏មានសក្តានុពលមួយនៅកម្ពុជា ហើយនៅកម្ពុជាហើយតម្លៃហ៊ុនបច្ចុប្បន្នមានតម្លៃ១២,៥០០រៀលក្នុងមួយហ៊ុន។ កំពង់ផែស្វយ័តក្រុងព្រះសីហនុតែងតែចែកភាគលាភរាល់ឆ្នាំហើយក្រុមហ៊ុនកំពុងសាងសាងគម្រោងផែទឹកជ្រៅដែលធ្វើឲ្យក្រុមហ៊ុននេះកាន់តែមានសក្ដានុពលពេលផែទឹកជ្រៅបញ្ចប់ការសាងសង់ជាផ្លូវការ។   ៥. ក្រុមហ៊ុនCellcard ក្រុមហ៊ុនសែលកាតដែលជាក្រុមហ៊ុនបម្រើសេវាកម្មទូរគមនាគមន៍ដ៏ចំណាស់មួយនៅកម្ពុជាបានឡើងផ្សារហ៊ុនជាផ្លូវការ អនុញ្ញាតឲ្យវិនិយោគិនលើផ្សារមូលបត្រកម្ពុជា( ផ្សារហ៊ុនកម្ពុជា) ទិញលក់ហ៊ុន Cellcard ដោយសេរីនៅលើផ្សារហ៊ុនបាន។ ក្រុមហ៊ុននេះចែកភាគលាភ៣ខែម្ដងហើយចែកភាគលាភរហូតដល់ទៅ៧%នៃតម្លៃIPO។   ៦. ក្រុមហ៊ុន ម៉េងលី ជេ គួចអេឌ្យូខេសិន  ក្រុមហ៊ុន ម៉េងលី ជេ គួចអេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលីគឺជាក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យអប់រំក៏ធំបំផុតមួយនៅកម្ពុជាហើយក្រុមហ៊ុននេះបានពង្រីកសាងសង់សាលាឥតឈប់ឈរ។ ក្រុមហ៊ុននេះសន្យាចែកភាគលាភដល់វិនិយោគិនរហូតដល់៦% ខណៈតម្លៃហ៊ុនបច្ចុប្បន្នត្រឹមតែ២,១០០រៀលក្នុងមួយហ៊ុន ៧. ក្រុមហ៊ុនឌីប៊ីឌី(DBD)   ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ុនជានារីង ថ្វីត្បិតតែចុះបញ្ជីនៅក្នុងកំណើននៃផ្សារមូលបត្រកម្ពុជាពិតមែន ប៉ុន្ដែក្រុមហ៊ុនដែលស្ថិតនៅក្នុងប្រភេទអាជីវកម្មខ្នាតតូចនិងមធ្យមមួយនេះបានធានាចែកភាគលាភខ្ពស់បំផុតក្នុងចំណោមក្រុមហ៊ុនទាំងអស់ដែលឡើងផ្សារហ៊ុនពោលគឺធានាចែកភាគលាភចំនួន៥.៥%នៃតម្លៃIPO។ តម្លៃភាគហ៊ុនរបស់ ឌីប៊ីឌីបច្ចុប្បន្ន មានតម្លៃ​២,១១០រៀលក្នុងមួយហ៊ុន។   យ៉ាងណាមិញការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាដូច្នេះបងប្អូនភាគច្រើនមិនទាន់ដឹងថាតើចង់វិនិយោគលើផ្សារហ៊ុនគេចាប់ផ្ដើមពីណា ហើយទិញហ៊ុនគេទិញដោយរបៀបណា។ ដូច្នេះបើចង់រកផ្លូវរៀនវិនិយោគលើផ្សារហ៊ុនអាចតាមដានហ្វេសប៊ុកផេក Toeuy Hong-ទឿយ ហុង និង ចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-15T05:44:43.958Z", "category": "ហិរញ្ញវត្ថុ", "views": 1928, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អគ្គនាយកដ្ឋានពន្ធដារ ប្រកាសលើកលែងពន្ធប៉ាតង់ ដល់អ្នកជាប់ពន្ធតូច ៥ឆ្នាំ សម្រាប់អាជីវកម្មសារព័ត៌មាន
https://business-cambodia.com/articles/media-and-news
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៅមុននេះបន្តិចបានឱ្យដឹងថា រដ្ឋាភិបាលបានសម្រេច ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដោយចាត់ជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដល់អ្នកសារព័ត៌មាន កាសែត និងសារព័ត៌មានអនឡាញដែលបាននិងកំពុងធ្វើសកម្មភាពអាជីវកម្មសារព័ត៌មាន ដោយផ្សព្វផ្សាយតាមកាសែត ឬ អនឡាញដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ជាអ្នកជាប់ពន្ធតូច។   ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំការអនុវត្ត វិធានការលើកទឹកចិត្តផ្នែកពន្ធដារនេះ ដូចខាងក្រោម៖   ១. ត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដល់អ្នកសារព័ត៌មានកាសែត និង សារព័ត៌មានអនឡាញដែលបានចុះបញ្ជីពន្ធដារជោគជ័យជាអ្នកជាប់ពន្ធតូច ដែលបាននិងកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មាន ក្នុងព្រះរាជាណាចក្រកម្ពុជា។ អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលទទួលបានការលើកលែងនេះ ត្រូវធ្វើ ការប្រកាសពន្ធប៉ាតង់ប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ ប៉ុន្តែពុំតម្រូវឱ្យបង់ប្រាក់ពន្ធប៉ាតង់នៅក្នុងអំឡុងពេលនៃការលើកលែងនេះទេ។ ២- ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារនេះ អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលបាន និងកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាព្វកិច្ចសារពើពន្ធដូចខាងក្រោម៖   ចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ កត់ត្រា និងកាន់កាប់បញ្ញិកាគណនេយ្យឱ្យបានត្រឹមត្រូវ ដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន បំពេញកាតព្វកិច្ចសារពើពន្ធដទៃទៀត៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-15T05:39:45.880Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 363, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
តូចតែខ្លឹម! មកស្គាល់របរតាមចិញ្ចើមផ្លូវទាំង៥ មើលទៅសាមញ្ញតែអាចទាញចំណូលបានគ្រាក់ៗ
https://business-cambodia.com/articles/the-5-street-businesses-that-look-simple-but-can-generate-a-small-income-
ជំនួញដែលប្រើដើមទុនតិច និងពេញនិយមនៅកម្ពុជា  ក្នុងនោះមានបូករួមទាំងប្រភេទលក់អាហារ​តាមចិញ្ចើមផ្លូវ និងតូបតាមផ្ទះជាដើម។ បើគ្រាន់តែក្រឡេកមើលប្រភេទអាជីវកម្មម្ហូបអាហារ ឬភេសជ្ជៈ ក៏សម្បូរបែបណាស់ទៅហើយ មិនមែនមានត្រឹមតែអាហារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងមានអាហារតំបន់អាស៊ី និងបរទេសទៀតផង។   ហើយថ្ងៃនេះដែរ Business Cambodia សូមលើកយករបរសាមញ្ញាទាំង៥ ដែលប្រើប្រាស់ដើមទុនតិច ប៉ុន្តែចំណួលវិញមិនតិចទេ៖   ១. តូបប្រហិត   អាហារតាមចិញ្ចើមផ្លូវមួយប្រភេទនេះ ទីណាក៏មានដែរ មានចាប់តាំងពីតាមផ្សារទំនើប រហូតដល់តាមចិញ្ចើមផ្លូវ។ ថ្វីបើ គេ​ហៅតូបប្រហិត ប៉ុន្តែមិនមានមានតែអាហារមួយប្រភេទនេះទេ ព្រោះជាទូទៅ ស្ទើរគ្រប់កន្លែងដែលបើករបរមួយប្រភេទ នេះ តែងបន្ថែមជម្រើសដែលជាចំណូលចិត្តរបស់យុវវ័យទូទៅ ដូចជាបុកល្ហុង សាច់ចង្កាក់អាំង អាហារបំពង ពងទាកូន ពងមាន់អាំង និងអ្វីផ្សេងទៀតជាដើម ដោយមិនភ្លេចបញ្ចូលការលក់ភេសជ្ជៈកំប៉ុងនោះទេ។ អាហារប្រភេទនេះ មិនបាច់ដើររកនាំហត់ កន្លែងណាក៏មានលក់ដែរ ដោយសារតែវាជាអាហារ​ពេញនិយម​សម្រាប់​ប្រជាជន​តំបន់​អាស៊ី ពិសេស​មិនបាច់​​ត្រូវ​ចំណាយ​​ដើម​ទុន​ច្រើន។   ២.សាច់ចង្កាក់អាំង   សាច់ចង្កាក់អាំង ជាអាហារពេលល្ងាចដ៏ពេញនិយមសម្រាប់មនុស្សគ្រប់វ័យ ហើយអាហារប្រភេទនេះ មានលក់ជា លក្ខណៈ​តាមរទេះ និងបើកជាតូបតូចៗជាដើម ដោយក្នុងនោះ មានទាំងជាប្រភេទបន្លែ សាច់ គ្រឿងក្នុង ប្រហិតជាដើម ដែលមានលក់ទូទៅ នៅតាមដងផ្លូវសាធារណៈ ឬតាមកន្លែងប្រជុំជន ដូចជាផ្សារ សាលារៀន ឬកន្លែងដើរលេងជាដើម។ អាហារប្រភេទនេះ ក៏មានលក់ផងដែរនៅហាងអាហារសាច់អាំងបែបចិន ដែលមានសាច់ចង្កាក់ និងបន្លែ សម្រាប់អាំង លក់ដូចគ្នា គ្រាន់តែហាងអាហារបែបចិន សម្បូរបែបជាងប៉ុណ្ណោះ។   ៣. គុយទាវស៊ុប បាយឆា មីឆា តាមរទេះ   បើនិយាយពីបើកអាជីវកម្មលក់គុយទាវ បាយឆា មីឆា គឺអាចរាប់ចាប់តាំងពីការលក់តាមភោជនីយដ្ឋាន តាមផ្ទះ ឬក៏តាម ផ្សារ ដែលជាការលក់ទូទៅបំផុតនៅតាមទីតាំងជាក់លាក់ ប៉ុន្តែវាក៏ជាអាជីវកម្មពេញនិយមមួយផងដែរនាពេលរាត្រី ដែល គេច្រើន​លក់​តាម​រទេះរុញ ដោយរាប់ចាប់ពីការជិះលក់តាមភូមិ ដល់ការលក់លក្ខណៈខ្នាតតូច នៅ​តាម​ដង​ផ្លូវសាធារណៈ​។ មុខរបរនេះ ច្រើនតែលក់ពីល្ងាចទល់ពាក់កណ្តាលអាធ្រាត្រ ឬឈានដល់ទាបភ្លឺតែម្តង ហើយជាទូទៅ អាជីវកម្មខ្នាតតូច​ប្រភេទ​នេះ តែងមានបន្ថែមនូវសេវាកម្មភេសជ្ជៈ ដូចជាទឹកក្រឡុក ឬបង្អែមផ្លែឈើជាដើម។   ៤. អាហារបំពង   បើនិយាយពីអាហារបំពង មានសម្បូរបែបណាស់ រាប់ចាប់តាំងពីស្លាបមាន់ ភ្លៅមាន់បំពង ដែលយកគំរូតាមហាងលំដាប់ ដូចជា KFC Lotteria អីជាដើម រហូតដល់អាហារបំពងបែបក្រឡុកម្សៅគ្រឿង។ អាហារបំពង​ប្រភេទនេះ មិនជាពិបាក ក្នុងការប្រកបរបររកស៊ីនោះទេ ដោយសារតែគ្រឿងដែលយកមកប្រើ មានលក់ស្រាប់នៅលើទីផ្សារ រួមមានទឹកជ្រលក់ សាច់ ម្សៅបំពង និងគ្រឿងម្សៅ​គ្រប់រសជាតិ។ របរប្រភេទនេះ គ្រាន់តែត្រូវការឱ្យអ្នកលក់ មានបច្ចេកទេសលាយម្សៅ បំពង និង ផ្សំរសជាតិប៉ុណ្ណោះ។   ៥. តូបម្ជូរ   ពីមុន ការលក់ម្ជូរ យើងធ្លាប់តែឃើញគេលក់តិចតួច តាមរទេះ ទូលលក់ ឬមានជាទូកញ្ចក់តូចមួយសម្រាប់លក់ ប៉ុន្តែ​បច្ចុប្បន្ន របរមួយនេះ ទទួលបានភាពជោគជ័យណាស់ និងមានការបើកជាកន្លែងលក់ទ្រង់ទ្រាយធំ រហូតដល់ពង្រីកការ លក់ជាសាខាទៀតផង។ អាជីវកម្មមួយប្រភេទនេះ ក៏មិនសូវជាខុសពីរបរខាងលើប៉ុន្មានដែរ មិនជាចំណាយដើមទុនច្រើន ប៉ុន្មាននោះទេ។   សរុបមក របរតូចឬធំ វាមិនសំខាន់នោះទេ តែអ្វីដែលត្រូវមានគឺចំណេះ និងជំនាញច្បាស់លាស់ ឲ្យតែលោកអ្នកមានជំនាញច្បាស់សាល់ ហើយពូកែមានគំនិតច្នៃប្រឌិតមិនខ្វះទេភ្ញៀវដែលរត់មករក៕​  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-15T05:35:33.159Z", "category": "កំពូលអ្នកលក់", "views": 853, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ស្អាត ឆ្លាត ពូកែ! ថៅកែវ័យក្មេងយីហោ Costme ចេញរកស៊ីតាំងពីមានលុយ២០$ រហូតបើកហាងបាន៣
https://business-cambodia.com/articles/costme-beauty-ceo
បើនិយាយអំពីហាងលក់គ្រឿងថែទាំស្បែកនិងគ្រឿងសម្អាង យុវវ័យភាគច្រើនប្រាកដជាស្គាល់យីហោ Costme ដែលមាន អ្នក​នាង លីម គីមជា គឺជាស្ថាបនិក និងជាម្ចាស់ហាងសម្បូរវេហា៍ពូកែធ្វើមាតិកានៅលើបណ្តេញសង្គមមួយរូប អំពីការថែទាំសម្រស់និងផលិតផល។     មិនមែនជារឿងចៃដន្យទេដែលស្រ្តីជើងខ្លាំងរូបនេះអាចឈានដល់ចំណុចនេះ ថ្លែងប្រាប់ក្រុមការងារ Business Cambodia នៅក្នុងបទសម្ភាសន៍មួយថៅកែស្រីវ័យក្មេងរូបនេះបានឱ្យដឹងថា “របរអនឡាញនេះខ្ញុំធ្វើជាង៩ឆ្នាំមកហើយ ខ្ញុំចាប់ផ្តើមតូចតាំងពីមានលុយ២០$ តែយើងអាចឈានមកដល់ថ្ងៃនេះគឺមានតែពាក្យថាធ្វើសកម្មភាពឱ្យច្រើនៗប៉ុណ្ណោះ”។     បន្តជាមួយសំឡេងដែលពោរពេញដោយទំនុកចិត្ត ជើងខ្លាំងរូបស្រស់នេះបានឱ្យដឹង “ខ្ញុំចាប់ផ្តើមដំបូងគឺមានទុនតិចតួចដែលវាជាការលំបាកជាខ្លាំង តែចំណង់ ឆន្ទៈ និងក្តីស្រឡាញ់លើមុខរបរហ្នឹងគឺធំ កាលនោះឆ្នាំ២០១៤ ខ្ញុំលក់អីវ៉ាន់អនឡាញចេញពីតៀមកាហ្វេតូច១ របស់គ្រួសារប៉ុណ្ណោះ ហើយខ្ញុំប្រើទូរស័ព្ទស្ទើរតែ១៥ម៉ោងក្នុងមួយថ្ងៃ ដើម្បីលក់ផលិតផលនៅលើអនឡាញ ដើម្បីឡាយ ថតវីដេអូផលិតផលជារៀងរាល់ថ្ងៃ ទោះចាប់ផ្តើមដំបូងរៀងអៀននិងរឹងខ្លួនបន្តិចក្តី តែមិនចេះហត់សោះ”។     លក់អនឡាញបាន៣ឆ្នាំ ក្នុងឆ្នាំ២០១៧ អ្នកនាង គីមជា​ ហៅ(Mice) ក៏អាចមានលទ្ធភាពក្នុងការបើកហាងផ្ទាល់ខ្លួនបាន ក្នុងនោះមានកត្តាធំៗចំនួន៣ ដែលអាចធ្វើឱ្យគូស្វាមី-ភរិយាវ័យក្មេងមួយគូនេះអាចពង្រីកខ្លួនបានលឿន ធ្វើឱ្យអាជីវកម្មខ្លួនក្លាយជាយីហោគ្រឿងសម្អាងមួយដែលមានសក្តានុពលក្នុងទីផ្សារ៖     ១. ទំនុកចិត្ត   ទំនុកចិត្តគឺជាខែលដ៏ធំក្នុងអាជីវកម្ម តែ Costme មិនត្រឹមតែផ្តល់ទំនុកចិត្តលើគុណភាពផលិតផលដល់ភ្ញៀវនោះទេ តែម្ចាស់ហាងរូបនេះផ្តោតសំខាន់បំផុតលើការកសាងទំនុកចិត្តសេវាកម្ម។ ដោយសេវាកម្មល្អ ផ្គាប់ចិត្តតម្រូវការរបស់ភ្ញៀវបានពេញលេញ ពោលគឺធ្វើឱ្យភ្ញៀវយល់ថាចូលដល់ហាង Costme កាលណាគឺស្អាតពីក្បាលដល់ចុងជើងជាមួយស្តង់ដារសម្រស់របស់ខ្លួនឯង។   ជាក់ស្តែងដូចជាអ្នកនាងផ្ទាល់មិនត្រឹមតែបង្ហាញពីចំណេះដឹងក្នុងការថែទាំស្បែកដល់អតិថិជនប៉ុណ្ណោះទេ ពេលខ្លះនៅហាងផ្ទាល់គឺធ្វើការប្រៀបដូចបុគ្គលិកដែរ ដោយណែនាំផលិតផលដែលស័ក្តិសមទៅកាន់ភ្ញៀវក្នុងហាងតែម្តង ដើម្បីធានាដល់ទំនួលខុសត្រូវលើប្រសិទ្ធិភាពផលិតផលទៅកាន់អតិថិជន។     ២. ខុសពីគេ   Costme ជាហាងគ្រឿងសម្អាងនិងផលិតផលថែរក្សាសម្រស់ពិតមែនតែហាងមិនលក់ផលិតផលដូចៗគេនៅលើទីផ្សារនោះទេគឺ Costme យកតែផលិតផលណា ដែលមិនសូវល្បីឈ្មោះមកបង្កើតទីផ្សារឱ្យវាពេញនិយមដោយខ្លួនឯងតែម្តងដោយមិនរត់តាមនិន្នាការផលិតផលល្បីពេកឡើយ ឬមានការប្រកួតប្រជែង ហើយនេះជាចក្ខុវិស័យរបស់សហគ្រិនស្រ្តីរូបនេះគឺធ្វើអ្វីមិនឱ្យដូចគេឡើយ។   ៣. គំនិតច្នៃប្រឌិត   បើយើងក្រឡេកទៅមើលការរចនាខាងក្រៅរបស់ហាងនេះវិញគឺមានពណ៌ដិតចម្រុះគ្នា និងប្តូរជាប្រចាំផងដែរ ដោយឡែកនៅខាងក្នុងហាងវិញក៏បានគិតគូលើសោភ័ណភាពនិងតម្រូវការតូចតាចរបស់អតិថិជនដែរ ដូចជាការធ្វើឱ្យកន្លែងខ្លះមានពន្លឺតិចឬខ្លាំងទៅតាម Zone របស់ផលិតផលនិងតម្រូវការប្រើប្រាស់។ ចំណុចដែលកាន់តែពិសេសយីហោនេះគឺតុបតែងទាំងហាងតុបតែងទាំងមនុស្ស ពោលគឺម្ចាស់ហាងចូលចិត្តការតុបតែងខ្លួនឱ្យមានទំនោរដូចរូបរាងហាងនិងផលិតផលតែម្តង។   នាពេលបច្ចុប្បន្ននេះយីហោ Costme អាចពង្រីកខ្លួនបានសាខានៅភ្នំពេញ​ហើយអាចទាញអ្នកតាមដានជាង២០០Kហើយនៅលើផ្លាតហ្វូមចំនួន៣ដូចជា Instagram , Facebook, និង TikTok ខណៈអ្នកនាង លីម គីមជា ក៏បានបង្ហើបផងដែរថារបៀបធ្វើទីផ្សារលើផ្លាតហ្វូមទាំង៣នេះគឺមានលក្ខណៈខុសៗគ្នា ដោយហ្វេកប៊ុកល្អបំផុតដើម្បីជំរុញការលក់ តិកតុកជួយបង្កើនប្រជាប្រិយភាព និងអីនស្តារក្រាមជាកន្លែងកសាងទំនុកចិត្ត៕     អត្ថបទដោយ៖ ពីង ជូអេង    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-15T05:35:16.897Z", "category": "ភាពជាអ្នកដឹកនាំ", "views": 997, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
សៀវភៅ៤ក្បាល ល្អបំផុតសម្រាប់ជួយដោះបំណុ.ល និងកសាងហិរញ្ញវត្ថុរឹងមាំគួរអានក្នុងឆ្នាំ ២០២៤
https://business-cambodia.com/articles/4-book-for-money-to-read-in-2024
ជាការពិតណាស់ សៀវភៅគឺជាឃ្លាំងផ្ទុកនូវចំណេះដឹង គំនិតល្អៗ ជម្រុញលើទឹកចិត្តមនុស្ស និងធ្វើឱ្យមនុស្សមានគំនិតចេះច្នៃប្រឌិតនូវអ្វីដែលថ្មីៗ តាមរយៈការអានសៀវភៅដែលល្អៗ ហើយជួយឱ្យជីវិតរបស់យើងមានការផ្លាស់ប្តូរល្អប្រសើរជាងមុន សូម្បីតែរឿងលុយកាក់។   ជុំវិញរឿងនេះដែរ​ Business Cambodia សូមលើកបង្ហាញអំពី សៀវភៅ ៤ក្បាល ដែលល្អបំផុតសម្រាប់ជួយដោះបំណុ.ល និងកសាងហិរញ្ញវត្ថុរឹងមាំគួរអានក្នុងឆ្នាំ ២០២៤ សៀវភៅទាំងនោះរួមមានដូចខាងក្រោម៖   ១. សៀវភៅ៖ ២១គោលការណ៍រកស៊ីរឹងមាំ សៀវភៅនេះផ្ដោតសំខាន់ទៅលើរឿង៣ធំៗគឺ ការគ្រប់គ្រងបុគ្គលិក ដោះបំណុល និងយុទ្ធសាស្រ្តអាជីវកម្ម។ វាអាចជួយលោកអ្នកឱ្យដឹងច្បាស់ពីដើមហេតុនៃបំណុលវ័ណ្ឌក យល់ដឹងពីចរន្តសាច់ប្រាក់ ស្គាល់បំណុលល្អនិងបំណុលអាក្រក់ ចេះវិធីយកប្រាក់ខែ១ដុល្លារដោះបំណុល។ មិនតែប៉ុណ្ណោះអ្នកនិពន្ធក៏បានរំលេចនូវក្បួនដោះបំណុលល្បីៗមួយចំនួន ដែលអាចជាជំនួយ ជួយបន្ថែមគំនិតដល់លោកអ្នកបានថែមទៀតផង។ ២១គោលការណ៍រកស៊ីរឹងមាំ ត្រូវបាននិពន្ធឡើងដោយ លោក សំ កុសល ស្ថាបនិកនៃក្រុមហ៊ុន Baksey Media។   ២. សៀវភៅ៖ ដោះខាត សៀវភៅមួយក្បាលនេះ ល្អខ្លាំងសម្រាប់អ្នកកំពុងមានអាជីវកម្មក្នុងដៃ អានហើយធ្វើឱ្យអ្នកចំណេញបទពិសោធន៍រកស៊ីខ្លួនឯង ៥ឆ្នាំ។ ដោះខាត បង្ហាញអំពីច្រកចេញពីការរកស៊ីខាត បង្កើនប្រាក់ចំណេញទ្វេដង។ អ្នកនិពន្ធបានបង្ហាញច្បាស់ៗអំពីអាវុធទិព្វបំបែកការរកស៊ីខាត ដាស់អាជីវកម្មឱ្យងើបឡើងវិញតាមរយៈយុទ្ធសាស្រ្ត ដាស់យក្សនៅក្នុងក្រុមហ៊ុន ដាស់ចរន្តសាច់ប្រាក់ ដាស់ផលិតផលដ៏ល្អឥតខ្ចោះ និងដាស់ទីផ្សារជម្រុញការលក់។ ដោះខាត ត្រូវបាននិពន្ធឡើងដោយ លោក ម៉េង សុងលី ជាអ្នកស្រាវជ្រាវផ្នែកអាជីវកម្ម និងជាប្រធានវេបសាយ ចាបក្រហម។   ៣. សៀវភៅ៖ លុយពិត សៀវភៅនេះល្អសម្រាប់មនុស្សគ្រប់វ័យ រាប់ចាប់ពីក្មេងវ័យជំទង់ រហូតដល់អ្នកធ្វើការ​ មានគ្រួសារ។ លុយពិត បង្ហាញឱ្យលោកអ្នកស្គាល់ច្បាស់ពីមូលដ្ឋានគ្រឹះធំៗ នៃការធ្វើជាម្ចាស់នៃលុយ យល់ដឹងពីជ្រលងមរណនៃលុយ ព្រមទាំងចេះពីវិធីដាំដើមលុយថែមទៀតផង។ អានសៀវភៅមួយនេះហើយ អ្នកនឹងលែងអាលាក់ហ្ស៊ីជាមួយលុយ ចាយលែងសល់ថ្ងៃ ចំណូលតិចឬច្រើន នៅតែអាចសន្សំទុកបង្កើនទ្រព្យបាន សៀវភៅនេះថែមទាំងអាចបង្រៀនឱ្យអ្នកប្រើលុយត្រូវ រស់នៅមានអនាគត។ លុយពិត ត្រូវបាននិពន្ធឡើងដោយ លោក ទឿយ ហុង អ្នកស្រាវជ្រាវហិរញ្ញវត្ថុ នៃ Business Cambodia។   ៤. សៀវភៅ៖ ច្រវាក់ប្រាក់ខែ សៀវភៅនេះសក្តិសមបំផុតសម្រាប់មនុស្ស៣ក្រុមធំៗគឺ ថ្នាក់ដឹកនាំអាជីវកម្ម អ្នកធ្វើការ និងយុវជនដែលត្រៀមប្រលូកក្នុងជីវិតការងារ។ ថ្នាក់ដឹកនាំអាជីវកម្ម អានហើយនឹងស្គាល់ពីចរិតបុគ្គលិករបស់ខ្លួន  អាចតម្រង់ទិសបុគ្គលិកឱ្យក្លាយជាមនុស្សមានគុណភាព ព្រមទាំងអាចដោះស្រាយបញ្ហាបុគ្គលិកឈ្លោះគ្នា។ អ្នកធ្វើការ អានហើយនឹងដឹងថាខ្លួនឯងកំពុងស្ថិតនៅចំណុចណា គួរប្រើយុទ្ធសាស្រ្តអ្វីដើម្បីធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សមានគុណភាព ដឹងថាខ្លួនឯងកើតមកដើម្បីអ្វី ធ្វើការដោយមានគោលដៅច្បាស់លាស់ លែងស្អប់ថ្ងៃចន្ទ។ យុវជន អានសៀវភៅនេះនឹងជួយឱ្យខ្លួនចំណេញពេល១០ឆ្នាំ មិនដើរខុសផ្លូវ មិនរង្វេងគោលដៅ។ ច្រវាក់ប្រាក់ខែ ត្រូវបាននិពន្ធឡើងដោយ អ្នកនិពន្ធ កាន់ ដារ៉ា (ស្មេរពនេចរ) ជាអ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំ នៃ Business Cambodia។  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-15T04:44:06.216Z", "category": "ហិរញ្ញវត្ថុ", "views": 132, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
Lubarsky ធ្លាប់ជាប់បំណុល១០ម៉ឺ.ន$ រហូតរកចំណូលបាន១៨លា.ន$/ឆ្នាំ ពីរបរមួយកំពុងក្ដៅបំផុតនៅបរទេស
https://business-cambodia.com/articles/lubarsky-leave-debt-and-become-rich
កាលពី៧ឆ្នាំមុន Lubarsky គឺជាបុរសម្នាក់ដែលរៀនមិនបានខ្ពស់ត្រូវបង្ខំចិត្តបោះបង់ការសិក្សាត្រឹមថ្នាក់វិទ្យាល័យ ស្ថិតក្នុងវ័យ ៣១ឆ្នាំ គ្មានលុយសន្សំ គ្មានអ្វីៗទាំងអស់ ហើយថែមទាំងជំពាក់បំពុលគេជុំទិស ១០ម៉ឺនដុល្លារទៀត។ លោកធ្លាប់ថ្លែងប្រាប់ CNBC Make It ថា៖ «ខ្ញុំរស់នៅជាមួយម្តាយ កាលនោះខ្ញុំជំពាក់បំណុលគេច្រើនណាស់ អាវមិនអាវខោមិនខោ មុខគេមិនចង់មើល មិនហ៊ានសូម្បីស្រមៃចង់ទិញទូរស័ព្ទ ឬឡាន។ អ្វីដែលឈឺចាប់ជាងនេះ ខ្ញុំដឹងថា ខ្ញុំពុំមានលទ្ធភាពណាត់ជួបសូម្បីជាមួយមនុស្សស្រីដែលខ្លួនឯងស្រលាញ់ឡើយ»។ ប៉ុន្តែសព្វថ្ងៃនេះ Lubarsky គឺជាម្ចាស់ក្រុមហ៊ុនមួយដែលមានបុគ្គលិក ១០នាក់និងទាញប្រាក់ចំណូលចំនួន ១៨ លានដុល្លារកាលពីឆ្នាំមុនដោយលក់ផលិតផលផ្សេងៗរាប់ពាន់មុខនៅលើ Amazon។   ក្នុងកំឡុងពេលជំពាក់លុយគេវិលក្បុង ម្ចាស់បំណុលទាមុខទាក្រោយមិនហ៊ានចង់ចេញទៅក្រៅផ្ទះ បានរុញច្រានឲ្យ Lubarsky រកឃើញវិធីមួយដើម្បីបង្កើតចំណូលដោះស្រាយបញ្ហានេះ។ Lubarsky បានទិញផលិតផលដូចជាគ្រឿងអេឡិចត្រូនិក គ្រឿងសម្អាង ឬប្រដាប់ប្រដាក្មេងលេងជាច្រើន ហើយបន្ទាប់មកដាក់លក់វាឡើងវិញនៅលើក្រុមហ៊ុន Amazon ដើម្បីទាញយកប្រាក់ចំណេញ។   ឧទាហរណ៍ប្រសិនបើគាត់ឃើញកាំភ្លើង Nerf លក់ក្នុងតម្លៃ ២០ ដុល្លារក្នុងមួយដុំនៅលើ Amazon គាត់នឹងទិញកាំភ្លើង Nerf និងប្រដាប់ក្មេងលេងរាប់រយឬរាប់ពាន់មុខក្នុងតម្លៃបោះដុំ ១០$/មួយដុំ បន្ទាប់មកដាក់លក់វានៅលើ Amazon ហើយយកចំណេញ ៥ ដុល្លារក្នុងមួយប្រដាប់ក្មេងលេង។ ឬម្យ៉ាងវិញទៀត លោករកមើលតម្លៃថោកបំផុត និងដាក់លក់វិញក្នុងម្លៃមួយខ្ពស់។   លោកបានលើកឡើងថា៖ «ហេ! ខ្ញុំអាចទិញវាក្នុងតម្លៃ ១០ដុល្លារហើយខ្ញុំអាចលក់វានៅលើក្រុមហ៊ុន Amazon ក្នុងតម្លៃ ២០ ដុល្លារ ដូច្នេះខ្ញុំចំណេញបាន១០ដុល្លារពីដំណើរការលក់ម្តងៗ ខ្ញុំអាចលក់បានប្រាំទៅប្រាំមួយដងក្នុងមួយថ្ងៃ»។ លោកបន្តធ្វើបែបនេះរហូត និងដាក់លក់តែផលិតផលដែលមនុស្សចង់ទិញប៉ុណ្ណោះ។ Lubarsky បានប្រាប់ CNBC Make It ថា៖ «ជាទូទៅយើងស្វែងរកផលិតផលមួយភាគរយប៉ុណ្ណោះពីផលិតផលរាប់ពាន់ដែលអ្នកមើលឃើញថាពិតជាលក់ដាច់និងមានប្រាក់ចំណេញល្អ»។   បច្ចុប្បន្នអាជីវកម្មរបស់ Lubarsky មានផលិតផលសរុបជិត ៣.០០០មុខ ដែលបានចុះបញ្ជីនៅលើទីផ្សារ Amazon ហើយគាត់លក់ជាមធ្យមពី ១.៥០០ ទៅ ២.០០០ ការបញ្ជាទិញក្នុងមួយថ្ងៃរវាងអាមេរិកនិងអឺរ៉ុប។ កាលពីឆ្នាំមុនអាជីវកម្មនេះបាននាំមកនូវប្រាក់ចំណូលចំនួន ១៨លានដុល្លាររួមទាំងប្រាក់ចំណេញសុទ្ធចំនួន ៤ លានដុល្លារ។ Lubarsky និយាយថា គាត់កំពុងសម្លឹងរកមើលប្រាក់ចំណូល ២០ លានដុល្លារនៅឆ្នាំបន្ទាប់។   តាមរយៈរឿងរ៉ាវរបស់លោក Lubarsky បានបង្ហាញពីរបៀបនៃការទាញប្រាក់ចំណេញដើម្បីដោះបំណុល និងកម្លាំងចិត្តព្យាយាមធ្វើម្តងហើយម្តងទៀត រហូតពង្រីកខ្លួនក្លាយជាម្ចាស់ក្រុមហ៊ុនរកចំណូលបានរាប់លានដុល្លារក្នុងមួយឆ្នាំៗ។ ហេតុដូចនេះប្រសិនអ្នកកំពុងជំពាក់បំណុលគេវ័ណ្ឌក ចូរកុំបាក់ទឹកចិត្ត និងអស់សង្ឃឹមធ្វើអ្វី ឬកុំមានចិត្តចង់គេចវេសឡើយ ព្រោះអ្នកមិនអាចរត់គេចបានរហូតនោះទេ ហើយវានឹងធ្វើឲ្យជីវិតអ្នកកាន់តែស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះអ្វីដែលអ្នកគួរធ្វើគឺ ចាប់ផ្តើមពង្រឹងស្មារតីឡើងវិញ ប្រឈមមុខបូកសរុបទិន្នន័យនិងប្រភពបំណុលឲ្យច្បាស់លាស់ ហ៊ានលើកបញ្ហាដាក់លើតុពិភាក្សាបន្ទាប់មកស្វែងរកដំណោះស្រាយសមស្របនិងប្រឹងប្រែងធ្វើវាឲ្យសម្រេចគោលដៅ។   ចាំណា! ដំណោះស្រាយនៅតែមានសម្រាប់អ្នកជានិច្ច ឲ្យតែអ្នកមានការតាំងចិត្តដាក់ចិត្តដាក់កាយប្រឹងប្រែងឲ្យអស់ពីលទ្ធភាព បំណុលតូចៗលែងមាន បំណុលធំក្លាយជាបំណុលតូច ដោះបន្តិចម្តងៗយូរទៅនឹងអស់។ ជាចុងក្រោយក្នុងនាមខ្ញុំជាអ្នកសរសេរអត្ថបទនេះឡើង ខ្ញុំដឹងថាវាមិនងាយស្រួលប៉ុន្មាននោះទេ ប៉ុន្តែខ្ញុំនៅតែជឿជាក់យ៉ាងមុតមាំថា៖ «អ្នកប្រាកដជាអាចធ្វើបាន ហើយធ្វើបានល្អបំផុត»៕   អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)  សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) បើកទទួលការកក់ហើយ តម្លៃពិសេសត្រឹម ១០$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24      
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-15T04:26:59.617Z", "category": "ភាពជាអ្នកដឹកនាំ", "views": 7181, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
លក់ដូរមិនសូវដាច់! ម្ចាស់ភោជនីយដ្ឋានលំហែរ៣៦ បង្ហើបក្បួនលក់៣ អ្នករកស៊ី គួរធ្វើបើមិនចង់ខា.តឡុងចុង
https://business-cambodia.com/articles/3-selling-rules-in-business
នៅពេលចាប់ផ្ដើមអាជីវកម្មដំបូងៗ ដើម្បីឲ្យម្ចាស់អាជីវកម្មកាន់តែមានភាពជឿទុកចិត្តក្នុងការដឹកនាំអាជីវកម្ម ក៏ដូចជាចៀសផុតពីហានិភ័យន័យភាពឡុងចុងនៅក្នុងអាជីវកម្មរបស់ខ្លួន ហើយពង្រឹកអាជីវកម្មនោះឲ្យមានភាពរីកចម្រើនឆាប់រហ័ស ដូច្នេះក្នុងនាមជាមេដឹកនាំត្រូវយល់ច្បាស់ពីបរិបទ និងរបៀបនៃការដឹកនាំអាជីវកម្ម ។   យ៉ាងណាមិញលោក ឆាន វិទូ ជាម្ចាស់ភោជនីយដ្ឋានលំហែ៣៦​ បានណែនាំឱ្យម្ចាស់អាជីវកម្ម គួរធ្វើរឿង៣នេះ ដើម្បីឲ្យម្ចាស់អាជីវម្មទាំងអាចគេចផុយ វិបត្តិសេដ្ឋកិច្ច ក៏ដូចជាកិច្ចផុតពីការឡឡុងចុងក្នុងអាជីវកម្ម ពិសេសម្ចាស់អាជីកម្មថ្មីថ្មោង​តែម្ដត៖   ១. ទុនបម្រុង   ដើមទុនគឺសំខាន់មែននៅក្នុងការចាប់ផ្ដើមអាជីវកម្មនីមួយៗ បើនិយាយឲ្យស្រួលស្ដាប់ដើមទុនគឺជាចំណុចស្លាប់រស់អាជីវកម្ម។​ លោក ឆាន វិទូ​ បានលើកឡើងថា ម្ចាស់អាជីវកម្មទាំងអស់គួរតែមានទុនបម្រុង​ហោចណាស់ពី៦ ខែទៅ១ ឆ្នាំ ដើម្បីជួយសម្រួលដល់លំហូរសាច់ប្រាក់និងមិនងាយជួបហានិភ័យ។   ២. កាត់បន្ថយអ្វីដែលមិនចាំបាច់​   នៅក្នុងស្ថានភាពដែលយើងមិនអាចកែប្រែស្ថានការណ៍ខាងក្រៅបាន យើងគួរព្យាយាមកែប្រែស្ថានការណ៍ខាងក្នុង ជាពិសេសផ្ដោតលើការពង្រឹងគុណភាពផលិតផល ឬសេវាកម្ម ប្រព័ន្ធគ្រប់គ្រងជាដើម។  ឧទាហរណ៍បងប្អូនគួរតែកាត់បន្ថយរបស់របរផ្សេងៗ ដូចជាការប្រើប្រាស់អំពូលភ្លើងជាដើម ដោយអាចកែច្នៃហាងរបស់បងប្អូនដោយកាត់បន្ថយអំពូលភ្លើងទៅ កែច្នៃហាងឲ្យពន្លឺចេញចូលគ្រប់គ្រាន់ ឬប្ដូរទៅជាដាំដើមឈើ វិញទៅដើម្បីបន្ថយកម្ដៅ ទាំងនេះក៏អាចជួយឲ្យបងប្អូនកាត់បន្ថយថ្លៃភ្លើងបានខ្លះដែរ។ មួយវិញទៀតពាក់ព័ន្ធនិង ម្ហូប មានន័យថា បងប្អូន លក់បន្ថយតម្លៃហើយកាត់បន្ថយបរិមាណម្ហូបដូចគ្នា។   ៣. គ្រប់គ្រងការទិញចូល​   ត្រង់ចំណុចនេះ លោក វិទូ បានលើកឡើងថា មិនគួរទិញអ៊ីវ៉ាន់ មួយខែម្តងនោះទេ អ្វីដែលល្អគួរតែទិញអ៊ីវ៉ាន់មួយសប្ដាហន៍ម្ដង ហើយធ្វើការសរុបចំណូលចំណាយមួយខែម្តងដែរ។​ ឧទាហរណ៍ ប្រសិនបើបងប្អូនធ្លាប់រកចំណូលបានមួយខែ២ ម៉ឺនដុល្លារ ហើយទៅទិញអ៊ីវ៉ាន់ ម្ដងអស់១ ម៉ឺនដុល្លារដែរគឺមិនត្រូវនោះទេ។ បងប្អូនគួរតែទិញអ៊ីវ៉ាន់មួយអាទិត្យម្ដងហើយបិទបញ្ជីមួយអាទិត្យម្តងដែរ ធ្វើបែបនេះគឺដើម្បីងាយស្រួលដឹងពីចំណូលចំណាយរបស់បងប្អូន ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-15T03:34:02.711Z", "category": "កំពូលអ្នកលក់", "views": 183, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
វិធីស្រូបលុ.យ! អនុវត្តគន្លឹះសំខាន់ទាំងនេះ ២០២៤ ចំណូលអ្នកនឹងកើនជាលំដាប់
https://business-cambodia.com/articles/3-ways-to-increase-your-income-in-2024
ការចំណាយចេះតែមានការកើនឡើងគ្រប់រូបភាពទៅតាមកំណើនសេដ្ឋកិច្ច ដែលតម្រូវឱ្យយើងត្រូវតែព្យាយាមក្នុងការស្វែងរកប្រភពចំណូលបន្ថែម ឬរកវិធីសាស្ត្រធ្វើឱ្យចំណូលយើងមានការកើនឡើងដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ នៅពេលដែលចំណូលរបស់យើងមានការកើនឡើង សុខភាពហិរញ្ញវត្ថុរបស់យើងក៏មានភាពល្អប្រសើរផងដែរ។   ទាក់ទងនឹងរឿងនេះដែរ Business Cambodia សូមលើកបង្ហាញពីវិធីសាស្ត្រ ៣យ៉ាង ដែលអាចធ្វើឱ្យចំណូលរបស់អ្នកមានការកើនឡើងជាលំដាប់ វិធីសាស្ត្រទាំងនោះរួមមានដូចខាងក្រោម៖   ១. ការបង្កើតអាជីវកម្មក្រៅម៉ោង បន្ទាប់ពីអ្នកធ្វើការ ៨ម៉ោងក្នុងមួយថ្ងៃ អ្នកអាចនៅសល់ពេលវេលាខ្លះក្នុងការធ្វើអ្វីដែលអ្នកចង់ធ្វើ។​ តើត្រូវធ្វើយ៉ាងម៉េចទើបអាចបង្កើតអាជីវកម្មក្រៅម៉ោងបាន? មុននឹងចាប់ផ្តើមអាជីវកម្មក្រៅម៉ោង អ្នកត្រូវសួរខ្លួនឯងថាអ្នកមានជំនាញអ្វី? អ្នកពូកែខាងផ្នែកអ្វីៗ? ហើយតើជំនាញដែលអ្នកមានអាចបម្លែងទៅជាប្រាក់ចំណូលយ៉ាងដូចម្តេច? សំណួរទីពីរដែលអ្នកត្រូវសួរមកកាន់ខ្លួឯងនោះគឺ តើអ្វីដែលអ្នកចូលចិត្តធ្វើ ហើយធ្វើជារៀងរាល់ថ្ងៃ? ហើយធ្វើមិនចេះហត់? បន្ទាប់មកអ្នកត្រូវសួរខ្លួនឯងថា តើអ្វីដែលអ្នកមានទាំងអស់នេះអាចបម្លែងចេញជាលុយបានដែលឬទេ? ឧទារហណ៍ថាអ្នកគឺជាមនុស្សដែលចូលចិត្តអានសៀវភៅ ចូលចិត្តសិក្សារៀនសូត្រ ចូលចិត្តចែករំលែក ដូច្នេះអ្វីដែលអ្នកចូលចិត្តនោះគឺការចែករំលែកចំណេះដឹង អ្នកអាចបម្លែងវាឱ្យចេញជាលុយបានតាមរយៈការធ្វើ Channel Youtube ជាដើម។ នៅក្នុងសម័យកាលបច្ចេកវិទ្យានេះ យើងមានភាពងាយស្រួលក្នុងការបង្កើតប្រាក់ចំណូល។   ២. រៀនបន្ថែម នៅពេលដែលអ្នកមានកម្រិតអប់រំត្រឹមបរិញ្ញាបត្រ សមត្ថភាពក្នុងការរកចំណូលរបស់អ្នកក៏មានត្រឹមកម្រិតនេះដូចគ្នា។ ប៉ុន្តែនៅពេលដែលយើងបង្កើននូវចំណេះដឹង និងជំនាញរបស់យើងបន្ថែមទៀតតាមរយៈចំណេះដឹង បូកផ្សំជាមួយបទពិសោធន៍ដែលយើងធ្លាប់ធ្វើកន្លងមក វានឹងធ្វើឱ្យយើងមានប្រាក់ចំណូលច្រើនជាងមុន និងមានសមត្ថភាពធ្វើការបានច្រើនជាងមុន។ ប្រសិនបើអ្នកគិតថាចង់បន្តពីថ្នាក់បរិញ្ញាបត្រ ទៅអនុបណ្ឌិត ឬបណ្ឌិតបន្ថែមទៀតគឺវាមានរយៈពេលយូរ អ្នកអាចទៅរៀនវគ្គខ្លីៗដែលទាក់ទងទៅនឹងជំនាញដែលអ្នកធ្វើសព្វថ្ងៃ។ ដូច្នេះនៅពេលអ្នកមានចំណេះដឹងកាន់តែច្រើន អ្នកនឹងមានសមត្ថភាពធ្វើការងារកាន់តែច្រើនជាងមុន នោះអ្នកនឹងទទួលបានប្រាក់ចំណូលច្រើនជាងមុនផងដែរ។   ៣. ស្នើសុំដើម្បីដំឡើងប្រាក់ខែ ឬតំណែង ជម្រើសចុងក្រោយដែលអ្នកគួរតែធ្វើដើម្បីទទួលបានប្រាក់ចំណូលកើនឡើងនោះគឺ ស្នើឱ្យមានការដំឡើងប្រាក់ខែ ឬតំណែងពីក្រុមហ៊ុន នៅពេលដែលអ្នកគិតថាប្រាក់ចំណូលនោះមិនអាចទ្រទ្រង់ខ្លួនឯងបាន។ ប៉ុន្តែមុននឹងអ្នកស្នើសុំដំឡើងប្រាក់ខែ អ្នកត្រូវសួរខ្លួនឯងសិនថាតើកិច្ចការដែលអ្នកកំពុងធ្វើនេះបានល្អហើយឬនៅ ហើយវាសាកសមនឹងទទួលបានប្រាក់ខែដែលខ្លួនបានស្នើសុំដែរឬទេ។ បើអ្នកយល់ថាវាមានភាពសាកសមដែលអ្នកគួរតែទទួលបានហើយ អ្នកគួរតែដាក់ការស្នើសុំចុះ ប៉ុន្តែបើដាក់ស្នើហើយខាងក្រុមហ៊ុនឬស្ថាប័នគេមិនព្រមទទួលយក អ្នកគួរតែពិចារណាលើការងារថ្មី ពីព្រោះប្រសិនបើសមត្ថភាពអ្នកខ្លាំងហើយប៉ុន្តែចំណូលយើងតិចក៏យើងពិបាកនឹងរស់នៅដែរ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមើលមកខ្លួនឯងឃើញថាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកប្រាក់ខែ ឬប្រាក់ចំណូលច្រើនជាងនេះទេ ដូច្នេះអ្នកត្រូវខំអភិវឌ្ឍជំនាញ ខំប្រឹងធ្វើការឱ្យល្អសាកសមនឹងប្រាក់ខែដែលគេផ្តល់ឱ្យសិន ហើយព្យាយាមធ្វើការឱ្យលើសពីប្រាក់ខែដែលគេផ្តល់ឱ្យយើង។ នៅពេលដែលអ្នកផ្តល់គុណតម្លៃឱ្យក្រុមហ៊ុនលើសពីប្រាក់ខែដែលក្រុមហ៊ុនផ្តល់ឱ្យ ទើបគេអាចពិចារណាដំឡើងប្រាក់ខែជូនអ្នកដោយមិនស្ទាក់ស្ទើរបាន៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-15T02:58:53.638Z", "category": "ហិរញ្ញវត្ថុ", "views": 119, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy" ] }
A Klasse Auto ៖ យានដ្ឋានក្នុងស្រុកដំបូងបំផុត ចាប់ដៃគូជាមួយក្រុមហ៊ុន Denso លើសេវាកម្មជួសជុលប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្តតាមស្តង់ដារអន្តរជាតិ
https://business-cambodia.com/articles/a-klasse-auto
នាថ្ងៃទី ១៤ ខែធ្នូ ២០២៣ កន្លងទៅនេះ យានដ្ឋាន A Klasse Auto ដែលជាយានដ្ឋានក្នុងស្រុកទទួលបានវិញ្ញាបនបត្រ ISO ដំបូងគេនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់រួមគ្នាជាមួយក្រុមហ៊ុនជប៉ុន Denso International Asia PTE. LTD. លើការចាប់ដៃគូសហប្រតិបត្តិការ មជ្ឈមណ្ឌលផ្តល់សេវាកម្មជួសជុលប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្ត ។ ការចាប់ដៃគូសហការរវាង A Klasse Auto នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ផ្តល់សេវាកម្មជួសជុលនិងថែទាំប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្ត ស្របតាមស្តង់ដារបច្ចេកទេសពី Denso ដោយប្រើប្រាស់គ្រឿងបន្លាស់សុទ្ធ និងឧបករណ៍បញ្ចូលហ្គាសរបស់ Denso ដែលមានការធានាលើគុណភាព និងទំនុកចិត្ត សម្រាប់រថយន្តគ្រប់ប្រភេទនៅប្រទេសកម្ពុជា ។ លោក សៀង ពិសិដ្ឋ អគ្គនាយក A Klasse Auto បានមានប្រសាសន៍ថា “ការចាប់ដៃគូសហការពី Denso ជាមួយ A Klasse Auto ផ្នែកជួសជុលប្រព័ន្ធម៉ាស៊ីនត្រជាក់នេះ ត្រូវបានធ្វើឡើងជាលើកដំបូងបំផុត ដោយសារ ក្រុមហ៊ុនជប៉ុននិងអន្តរជាតិដូច Denso ផ្តល់សិទ្ធលើការប្រើប្រាស់គ្រឿងបន្លាស់ផ្លូវការរបស់ខ្លួន ចំពោះតែយានដ្ឋានដែលមានបត្រដ្ឋានស្តង់ដារត្រឹមត្រូវប៉ុណ្ណោះ តួយ៉ាងដូចជាយានដ្ឋាន A klasse Auto ដែលជាយានដ្ឋានក្នុងស្រុកដំបូងបំផុតទទួលបានវិញ្ញាបនបត្រ ISO បញ្ជាក់ពី ស្តង់ដារ គុណភាព និង ជំនាញច្បាស់លាស់លើការជួសជុលនិងថែទាំរថយន្ត” ។ នៅក្នុងពិធិចុះអនុស្សរណៈយោគយល់នេះ លោក Toshihira Katsu អគ្គនាយករងក្រុមហ៊ុន Denso International Asia PTE. LTD. បានមានប្រសាសន៍ថា “ក្នុងនាម Denso ជាក្រុមហ៊ុនដែលចែកចាយគ្រឿងបង្គុំនិងគ្រឿងបន្លាស់រថយន្តទៅកាន់ប្រទេសផ្សេងៗ រួមទាំងកម្ពុជាផងនោះ ខ្ញុំសូមអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាង Denso និង A Klasse Auto ដែលធ្វើឡើងជាលើកដំបូងនេះ” ។ ក្នុងនោះដែរ លោក Steven Sim នាយកគ្រប់គ្រងក្រុមហ៊ុន Autoserve Cambodia ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខផលិតផល Denso នៅប្រទេសកម្ពុជា បានលើកឡើងថា “A klasse Auto Denso AC Service Dealer នេះ ត្រូវបានធ្វើឡើងដោយមានអ្នកជំនាញដែលទទួលបានការបណ្តុះបណ្តាលពី Denso ដោយផ្ទាល់ រងចាំផ្តល់សេវាកម្មជួសជុលនិងថែទាំប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្តគុណភាពខ្ពស់បំផុត ។ ក្នុងនោះដែរ ការចាប់ដៃគូសហការនេះ នឹងបង្កើនទំនុកចិត្តអតិថិជនកាន់តែខ្លាំង នៅពេលអតិថិជនយករថយន្តមកទទួលសេវាកម្មជាមួយពួកយើង” ។ គួរបញ្ជាក់ថា A klasse Auto ជាយានដ្ឋាន​ខ្មែរសុទ្ធសាធ ដែលត្រូវបាន​បង្កើតឡើង​ដោយ​សហគ្រិន​ក្នុង​ស្រុកជាមួយនឹង​បទ​ពិសោធន៍ជាង ២០ឆ្នាំ​ និង​បានស្ថិត​នៅជួរមុខគេក្នុងការ​ប្រឡូកដោយផ្ទាល់​ក្នុងវិស័យជួសជុល​និងថែទាំ​រថយន្ត បង្កើតឡើងក្នុងគោលបំណង ផ្ដល់​​ផលិតផល​ និងសេវាកម្មជួសជុល​យានយន្ត​ដែល​មាន​គុណភាព​ខ្ពស់ ជាមួយនឹង​​អ្នកឯកទេសដែលមាន​ជំនាញ​ខ្ពស់ និងតម្លៃ​សមស្របបំផុត ក្នុង​គោលបំណង​ផ្ដល់​នូវ​ទីកន្លែង​មួយ ​ដែល​ម្ចាស់​យានយន្ត​គ្រប់រូប ​អាច​ទុកចិត្តបាន​ទាំង​ស្រុង ទាំងផ្នែកសេវាកម្ម គុណភាព និងជំនាញវិជ្ជាជីវៈ ។ ក្នុងនោះដែរ Denso ជាក្រុមហ៊ុនជប៉ុនមួយ ផ្គត់ផ្គង់គ្រឿងបង្គុំនិងគ្រឿងបន្លាស់រថយន្ត ដែលមានបទពិសោធន៍តាំងពីឆ្នាំ ១៩៤៩ មកម្លេះ ជាពិសេស Denso ជាម៉ាកយីហោមួយដែលទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំងខ្លាពីអ្នកប្រើប្រាស់រថយន្តនៅកម្ពុជាផងដែរ ។ ឆ្លៀតក្នុងឱកាសចុះអនុស្សារណៈយោគយល់រួមគ្នានេះ A Klasse Auto ក៏មានការផ្តល់ជូនពិសេសសម្រាប់អតិថិជនផងដែរ រយៈពេល ៣ ខែពេញ ( 14-12-23 រហូតដល់ 14-03-24) រួមមាន ៖ សេវាកម្មត្រួតពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់ដោយឥតគិតថ្លៃ លាងសម្អាតកញ្ច្រែងម៉ាស៊ីនត្រជាក់ ដោយមិនចាំបាច់ដោះតាបឡូ (ចំណេញទឹកលាងសម្អាតប៊ិចតម្លៃ $9) ប្តូរតម្រងខ្យល់ម៉ាស៊ីនត្រជាក់ (បញ្ចុះតម្លៃ ១០%) ផ្លាស់ប្តូរគ្រឿងបន្លាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ (ទទួលបានការបញ្ចូលហ្គាស ម៉ាស៊ីនត្រជាក់ឥតគិតថ្លៃ ចំណេញ $35-$80) លើសពីនេះទៅទៀត រាល់ការប្តូរគ្រឿងបន្លាស់ម៉ាក Denso នឹងមានការបញ្ចុះតម្លៃ ១០% បន្ថែម
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-15T02:50:43.590Z", "category": "PR", "views": 106, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
បុគ្គលិក៥ប្រភេទនេះ ទោះខំធ្វើការដល់ស្លា.ប់ទៀត ក៏មិនងាយឡើងប្រា.ក់ខែ តួនាទីធំដែរ
https://business-cambodia.com/articles/5-bad-type-employee
របៀបធ្វើការរបស់មនុស្សម្នាក់ៗមានលក្ខណសម្បត្តិផ្សេងគ្នា ទៅតាមកាតព្វកិច្ចដែលខ្លួនបំពេញ។ ដោយឡែក ស្របពេលបុគ្គលលិកខ្លះបន្តជោគជ័យជាហូរហៀរ កើនប្រាក់ខែ ឡើងតួនាទី បុគ្គលិកខ្លះទៀតធ្វើការយូរឆ្នាំដែរ តែប្រាក់ខែមិនសូវជាឡើងដូចគេសោះ។ ខាងក្រោមនេះគឺជាកត្តាធំៗ ៥ ដែលជាមូលហេតុនាំឲ្យបុគ្គលិកមួយចំនួន ថ្នាក់លើមិនងាយដំឡើងប្រាក់ខែឲ្យ៖   ១/. ឥរិយាបទមិនល្អ   កន្លែងការងារជាធម្មតាខ្លាចណាស់ប៉ះចំបុគ្គលិកមានគំនិតអាត្មានិយម​ ឆាប់ឆេវឆាវ មិនសូវចុះសម្រុងជាមួយក្រុមការងារ ទាញយកតែប្រយោជន៍ផ្ទាល់ខ្លួនជាធំ។ បុគ្គលបែបនេះមិនត្រឹមតែថ្នាក់លើមិនជួយជ្រោមជ្រែងទេ សូម្បីតែអ្នកធ្វើការជាមួយក៏មិនសូវជាហ៊ាននៅជិតស្និតដែរ។ ម្យ៉ាងវិញទៀត កាលណាបើមានអត្តចរិតមិនល្អហើយ ទង្វើរក្នុងកិច្ចការងារប្រចាំក៏ប្រែប្រួលទៅតាមភាពមិនមានទំនួលខុសត្រូវរបស់បុគ្គលនេះដែរ។   ២/. មិនអភិវឌ្ឍខ្លួន   បុគ្គលិកមិនព្រមរីកចម្រើន មិនបើកចិត្តឱ្យទូលាយដើម្បីទទួលយកគំនិតល្អពីអ្នកដទៃ តើធ្វើយ៉ាងណា មានសមត្ថភាពគ្រប់គ្រាន់ដើម្បីឱ្យថ្នាក់លើសម្លឹងឃើញ និងផ្តល់ឱកាស ដំឡើងតួនាទី ប្រាក់ខែឲ្យទៅ។ «ជីវិត គឺជាការរៀនសូត្រ» ហើយត្រូវអនុវត្តរហូតដើម្បីទទួលបានបទពិសោធន៍ថ្មីៗ បើអ្នកនៅទ្រឹងដដែលពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើដូចម្ដេចក្លាយជាបុគ្គលិកលេចធ្លោក្នុងក្រុមហ៊ុនបានទៅ។ មិនពង្រឹងសមត្ថភាព មិនពង្រីកចំណេះ ទោះធ្វើការ១០ឆ្នាំទៀតក៏មុខងារអ្នកនៅតំណែងដដែលដែរ។   ៣/. គ្មានឆន្ទៈខ្ពស់   ប្រសិនបើជា បុគ្គលិក​មិនមាន​ឆន្ទៈ​ចំពោះ​ការងារ​ ពួកគេ​មើល​ឃើញតែ​ភាពស្មុគស្មាញ មិនដឹងថា​ត្រូវ​ចាប់ផ្តើម​ធ្វើការ​ងារ​មួយណា ចោល​មួយណា ឬ​ការងារ​មួយណា​គួរ​ចាប់ផ្តើម​មុន មួយណា​ធ្វើ​ក្រោយ​នោះឡើយ។ ដូច្នេះប្រធាន​គ្រប់រូប គ្រប់​ស្ថាប័ន ត្រូវការ​បុគ្គលិក​ដែល​ធ្វើ​ការងារ​ប្រកបដោយ​ឆន្ទៈ​ខ្ពស់ ព្រោះ​ការ​មាន​ឆន្ទៈ​ជា​ចំណុច​សំខាន់​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​មានចិត្ត​ដិតអារម្មណ៍​ជាមួយនឹង​ការងារ​បានល្អ ហើយ​ធ្វើ​ឲ្យ​គម្រោង​ឬ​ផែនការ​ក្នុង​ស្ថាប័ន​នោះ​សម្រេចបាន​ដោយ​ជោគជ័យ។   ៤/. ត្អូញត្អែរច្រើន   មនុស្សដែលគ្មានភាពអត់ធ្មត់ខ្ពស់ និងចូលចិត្តនិយាយត្អូញត្អែរច្រើននោះ ជីវិត និងការងាររបស់ពួកគេនឹងមិនរីកចម្រើនឡើយ។ ប្រសិនបើគ្រាន់តែដាក់ការងារដ៏តូចណាមួយឱ្យធ្វើ ហើយមិនទាន់ទាំងបានធ្វើអ្វីផងចាប់ផ្ដើមរអ៊ូត្អូញត្អែរហើយនោះ គ្មាននរណាម្នាក់ហ៊ានដាក់ការងារធំឱ្យធ្វើនោះទេ។ ដូច្នេះគេនឹងនៅតែជាកូនចៅរបស់អ្នកដទៃរហូតតទៅ។   ៥/. មិនគោរពតាមគោលការណ៍កន្លែងការងារ   គ្រប់កន្លែងធ្វើការសុទ្ធតែមានច្បាប់ការងារ បើបុគ្គលិកមិនធ្វើតាមគោលការណ៍ប្រាកដជាត្រូវពិន័យរបស់ក្រុមហ៊ុនមិនខាន។ ម្យ៉ាងទៀត បុគ្គលិកដែលមិនសូវគោរពតាមច្បាប់នេះ មិនត្រឹមត្រូវពិន័យក្រុមហ៊ុននោះទេ ថ្នាក់លើក៏មិនពេញចិត្ត រហូតអាចឈានដល់ដំណាក់កាលបញ្ឈប់ពីការងារក៏មាន។ ដូច្នេះហើយបុគ្គលិកប្រភេទនេះ គេគិតខ្លាំងណាស់មុនរើសយកមកបម្រើការនៅស្ថាប័នរបស់គេ ថាតើអាចបំពេញតាមបទបញ្ជាដែលបានកំណត់ដែរឬទេ? ដោយហេតុនេះហើយ ទើបស្ថាប័ននីមួយៗតែងមានកុងត្រាជាមួយបុគ្គលិកថ្មីចំនួន៣ខែ ដើម្បីសាកល្បងពីសមត្ថភាព ក៏ដូចជាការតស៊ូរបស់ពួកគេជាមួយការងារនោះ។   យ៉ាងណាមិញ ប្រាក់ខែនៅតិច ចំណូលនៅទាបបង្ហាញថាសមត្ថភាពយើងមានបញ្ហា ក្រៅពីច្រកផ្លូវធំៗខាងលើ ចូលផ្ដោតសំខាន់បំផុតទៅលើ ការអភិវឌ្ឍខ្លួន និងការកសាងខ្លួនឯងឱ្យខ្លាំងលើសមុន។ ចង់ឲ្យចំណូលកើន ១គុណនឹង១០ ឬ ៣០០ដុល្លារ ឡើងដល់ ៣០០០ដុល្លារ អ្នកត្រូវធ្វើខ្លួនឲ្យសាកសមនឹងទទួលបានវា ដូចពាក្យលោក Jim Rohn ដែល​ជា​សហគ្រិន​ជនជាតិ​អាមេរិក ជា​អ្នកនិពន្ធ​និង​ជា​អ្នក​លើកទឹកចិត្ត​មួយ​រូប​ដ៏​ល្បីល្បាញបាននិយាយថា៖ «ចំនួនលុយ និងតួនាទីដែលអ្នកមាន ពុំអាចលើសពីសមត្ថភាពរបស់អ្នកឡើយ»៕   អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)  សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) បើកទទួលការកក់ហើយ តម្លៃពិសេសត្រឹម ១០$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:12", "date_created": "2023-12-15T02:50:14.151Z", "category": "ភាពជាអ្នកដឹកនាំ", "views": 4561, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ធនាគារ​ ស្ថាបនា សហការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) ក្នុងការផ្តល់ជូនដំណោះស្រាយទូទាត់កម្មវិធី B2B សម្រាប់អាជីវកម្មទេសចរណ៍ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា
https://business-cambodia.com/articles/satapana-bank-
ភ្នំពេញ ថ្ងៃទី14 ខែធ្នូ ឆ្នាំ2023៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានចាប់ដៃគូសហការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយទូទាត់ កម្មវិធី B2B សម្រាប់អាជីវកម្មទេសចរណ៍ ដែលមានភាពបត់បែន និងងាយស្រួល។​ តាមរយៈកិច្ចសហការមួយនេះ ធនាគារ ស្ថាបនាផ្តល់ដំណោះស្រាយទូទាត់ កម្មវិធី B2B សម្រាប់អាជីវកម្មទេសចរណ៍ ជូនភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនបដិសណ្ឋារកិច្ចនានា ក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មប្រកបដោយភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់។   កម្មវិធី B2B សម្រាប់អាជីវកម្មទេសចរណ៍ ត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវដំណើរការទូទាត់បែបឌីជីថលដែលអាចជួយជំរុញការលក់ បង្កើនសុវត្ថិភាព និងបង្កើនជម្រើសទូទាត់ងាយស្រួល ដើម្បីជួយដល់កំណើនទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំប្រកបដោយនិរន្តរភាព។ កម្មវិធី B2B សម្រាប់អាជីវកម្មទេសចរណ៍ គឺជាដំណោះស្រាយទូទាត់ដ៏មានប្រសិទ្ធភាព និងសន្សំសំចៃ  ដែលអនុញ្ញាតឱ្យអាជីវកម្មគ្រប់ទំហំ ជាពិសេសអាជីវកម្មខ្នាតតូច ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ ភ្នាក់ងារ អ្នកបើកបរ ផ្ទះសំណាក់ និងអ្នកលក់តាមចិញ្ចើមផ្លូវ អាចទទួល និងទូទាត់តាមអនឡាញ និងហាងប្រកបដោយសុវត្ថិភាព និងរហ័សតាមរយៈម៉ាស៊ីនឆូតប័ណ្ណ ស្ថាបនា បាគង KHQR WeChat Pay Alipay និងប័ណ្ណឥណពន្ធ/ឥណទាន។​     ការងើបឡើងវិញនៃវិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ 19។ វិស័យទេសចេរណ៍បានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ 4.6% ។ ជាមួយនឹងភាពប្រសើរឡើងវិញនៃវិស័យទេសចរណ៍​ និង ការបន្ធូរបន្ថយនៃការរឹតបន្តឹងក្នុងការធ្វើដំណើរ ដែលធ្វើឱ្យចំនួនភ្ញៀវទេចរណ៍អន្តរជាតិបានកើនឡើងដល់ប្រមាណ 2.3 លាននាក់ក្នុងឆ្នាំ 2022។ ដូច្នេះការពង្រីកលទ្ធភាពចូលទៅកាន់វិស័យទេសចរណ៍ និងការណែនាំកម្មវិធី B2B សម្រាប់អាជីវកម្មទេសចរណ៍ដែលជាដំណោះស្រាយទូទាត់ ដល់ម្ចាស់អាជីវកម្មដូចជា៖ ភ្នាក់ងារទេសចរណ៍ ហាងអាហារ កន្លែងស្នាក់នៅ និងអ្នកផ្តល់សេវាកម្មតូចៗផ្សេងទៀត ដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មទាំងអស់ចូលរួមក្នុងប្រព័ន្ធទូទាត់ប្រាក់តាមឌីជីថលដូចជាការទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិក ដែលជាគន្លឹះក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។   លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “គោលបំណងចម្បងរបស់យើងក្នុងការផ្តល់នូវកម្មវិធី B2B សម្រាប់អាជីវកម្មទេសចរណ៍ ដើម្បីលើកកម្ពស់ការទូទាត់តាមបែបឌីជីថលដែលមានភាពងាយស្រួល និងរហ័ស។ កម្មវិធី B2B សម្រាប់អាជីវកម្មទេសចរណ៍នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការទូទាត់តាមបែបឌីជីថលដោយមិនចាំបាច់មានសាច់ប្រាក់ និងជំរុញភាពរីកចម្រើនបច្ចេកវិទ្យា និងឌីជីថលក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត កម្មវិធី B2B សម្រាប់អាជីវកម្មទេសចរណ៍ នឹងជួយដល់អាជីវកម្មខ្នាតតូច និងមធ្យមក្នុងវិស័យទេសចរណ៍ឱ្យទទួលបាននូវអត្ថប្រយោជន៍ពីសេចកិច្ចបែបឌីជីថល។ ការដាក់ឱ្យដំណើរការ កម្មវិធី B2B សម្រាប់អាជីវកម្មទេសចរណ៍ នឹងជួយគាំទ្រដល់សមាជិករបស់សមាគមទេសចរណ៍កម្ពុជា (CATA) ប្រមាណជាង 400ក្រុមហ៊ុន និងម្ចាស់អាជីវកម្មគ្រប់ទំហំទាំងអស់ឱ្យពួកគាត់អាចបន្ត និងពង្រីកអាជីវកម្ម ដើម្បីទទួលយកនូវការធ្វើប្រតិបត្តិការតាមបែបឌីជីថលព្រមទាំងជួយដល់ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ពួកគេប្រកបដោយប្រសិទ្ធភាព”។   លោកបានបន្ថែមថា៖ “យោងតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចដែលទូលំទូលាយ រឹងមាំ និងនិរន្តរភាពជាមួយនឹងការផ្តោតសំខាន់លើការអភិវឌ្ឍប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា​ ខ្ញុំជឿជាក់យ៉ាងមុតមាំថាជាមួយនឹងទំនាក់ទំនង និងកិច្ចសហការដ៏រឹងមាំរវាង ធនាគារ ស្ថាបនា និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA)  នឹងជួយលើកកម្ពស់ដល់វិស័យទេសចរណ៍កាន់តែមានភាពរីកចម្រើន មានការប្រកួតប្រជែងទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ។”   លោកជំទាវ ឆាយ ស៊ីវលីន​ ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានមានប្រសាសន៍ថា៖ “វិស័យទេសចរណ៍គឺជាផ្នែកមួយដ៏សំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដូច្នេះអ្នកផ្តល់សេវាកម្មដល់អ្នកដំណើរ ត្រូវការជាចាំបាច់នូវដំណោះស្រាយទូទាត់ប្រកបដោយភាពច្នៃប្រឌិតសម្រាប់សម្រួលដល់ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។ ភាពជាដៃគូជាមួយ ធនាគារ ស្ថាបនា គូសបញ្ជាក់ឱ្យយើងពីភាពច្នៃប្រឌិតបែបឌីជីផលថ្មីនៅក្នុងវិស័យទេសចរណ៍។”   អំពី ធនាគារ ស្ថាបនា   ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង 4,400 នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង 172 សាខា ស្ថាបនា ព្រីមារណ៍ចំនួន 3 និងម៉ាស៊ីនអេធីអឹមជាង 360។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និងវីសា ម៉ាស្ទ័រកាត Western Union Thunes ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។    ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃមីក្រូសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។   ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ2022 និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ បន្ថែមពីលើនេះ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន2 “Leadership in Credit Card Issuance 2022” និង “Leadership In Innovation For SME 2022” ពីក្រុមហ៊ុន VISA។ ពានរង្វាន់ទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។      
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T14:56:56.547Z", "category": "PR", "views": 244, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កុំច្រឡំថាខ្លួនឯងមាន! ធ្វើរឿងទាំងនេះសិន បើធ្វើបាន អ្នកសល់ទ្រព្យ សល់លុយ ក្លាយជាអ្នកមានពិតប្រាកដ
https://business-cambodia.com/articles/do-these-things-to-have-the-real-asset
 នៅក្នុងសង្គមខ្មែរយើងបច្ចុប្បន្នមនុស្សមួយចំនួនផ្ដល់តម្លៃលើសម្ភារនិយមហើយចាយលុយលើសម្ភារទាំងនោះអស់ច្រើន។ ជាពិសេសមនុស្សមួយចំនួនចាយលើឡានទំនើបផ្ទះធំដោយប្រើប្រាស់កម្ចីពីធនាគារ។យ៉ាងណាមិញការមានផ្ទះធំ ឡានទំនើបមិនបង្ហាញថាអ្នកជាអ្នកមាននោះប្រសិនបើករណីអ្នកបាត់បាត់បង់ប្រភពចំណូលឬវិបត្តិសេដ្ឋកិច្ចកើតឡើងអ្នកមិនអាចរកចំណូលមកផ្គត់ផ្គង់ការរស់នៅ។ អ៊ីចឹងថ្ងៃនេះ Business Cambodia បង្ហាញពីផ្លូវមួយចំនួនដែលអ្នកគួរធ្វើ ហើយបើធ្វើបាន អ្នកនឹងក្លាយជាអ្នកមានពិតប្រាកដ កសាងទ្រព្យយូរអង្វែងទោះជាបាត់បង់ការងារក៏នៅតែមានលុយហូរចូលហោប៉ៅជានិច្ច៖   ១. មានចំណេះដឹង សេដ្ឋីជាច្រើនលើពិភពលោកបានលើកឡើងថាការវិនិយោគលើចំណេះដឹងគឺជាការវិនិយោគដ៏ល្អបំផុតដែលមនុស្សគ្រប់គ្នាអាចធ្វើបានដើម្បីបង្កើនឥទ្ធិពលក្នុងការកសាងចំណូលនិងបង្កើនទ្រព្យជាលំដាប់។ ដូច្នេះដើម្បីក្លាយជាអ្នកមានពិតប្រាកដអ្នកត្រូវមានចំណេះដឹងហើយចំណេះដឹងត្រង់នេះសំដៅដល់ចំណេះដឹងក្នុងការប្រើលុយឲ្យចំណេញ ប្រើលុយបង្កើតលុយឲ្យវាបង្កើតជាកូនពូនជាចៅ។ ត្រូវចាំថាបើនៅសុខៗមានគេលុយ១លានដុល្លារ តែអ្នកគ្មានចំណេះទេនោះមិនយូរទេលុយ១លានដុល្លារអ្នកនឹងចាយអស់ហើយទីបំផុតអ្នកនៅតែក្រដដែល។   ២. វិនិយោគលើអាជីវកម្ម វិនិយោគលើអាជីវកម្មត្រង់នេះសំដៅដល់ការដាក់ទុនវិនិយោគទៅក្នុងអាជីវកម្មណាមួយដែលអ្នកស្រលាញ់ពេញចិត្តហើយជាអាជីវកម្មដែលមានសក្ដានុពលអាចឈរជើងលើទីផ្សារយូរអង្វែង។ ដើម្បីវិនិយោគក្នុងអាជីវកម្មណាមួយ​ ទាមទារឲ្យអ្នកមានទំនាក់ទំនងនិងជិតស្និទ្ធិជាមួយមនុស្សក្នុងសង្គមឲ្យបានច្រើនជាពិសេសជាមួយអ្នកវិនិយោគនិងអ្នករកស៊ី។ កាលណាអ្នកដើរជាមួយអ្នកវិនិយោគនិងអ្នករកស៊ី អ្នកងាយនឹងទទួលបានឱកាសចូលហ៊ុនវិនិយោគទៅក្នុងអាជីវកម្ម។ ពេលអ្នកមានភាគហ៊ុនក្នុងអាជីវកម្មឬក្រុមហ៊ុនណាអ្នកនឹងក្លាយជាម្ចាស់ភាគហើយទទួលបានចំណូលពីភាគលាភដើម្បីបង្កើតជាប្រភពចំណូលរយៈពេលវែង។   ៣. វិនិយោគលើអចលនទ្រព្យ ប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះវិស័យសំណង់នឹងកាន់តែរីកដុះដាលដូចផ្សិត។ អ៊ីចឹងវិស័យអចលនទ្រព្យគឺធំធេងណាស់ក្នុងការកសាងភាពមានបាន។ បើអ្នករកចំណូលបានច្រើនចេះចាត់ចែងលុយសម្រាប់វិនិយោគលើអចលនទ្រព្យតាមរយៈការកែច្នៃអលនទ្រព្យទាំងនោះបង្កើតជាប្រាក់ចំណូលប្រចាំខែនោះទោះជាអ្នកបាត់បង់ចំណូលឬអសមត្ថភាពរកចំណូលក៏នៅតែមានលុយហូរចូលដែរ។ ឧទាហរណ៍អ្នកវិនិយោគទិញដីហើយកែច្នៃធ្វើឃ្លាំងដាក់ជួលបានចំណូលពីការជួល១ពាន់ដុល្លារនោះក្នុងមួយខែអ្នកអាចរកចំណូលបាន១ពាន់ដុល្លារពីការជួលដោយមិនចាំបាច់ចំណាយកម្លាំងនិងពេលវេលានោះទេ។ មានប្រភេទអចលនទ្រព្យជាច្រើនដែលអ្នកអាចវិនិយោគដើម្បីកសាងប្រភពចំណូលអកម្ម( passive income) មានដូចជាផ្ទះជួល អគារពាណិជ្ជកម្ម និងខុនដូជាដើម។   ៤. វិនិយោគលើផ្សារហ៊ុន បងប្អូនខ្លះធ្លាប់មើលរឿងហុងកុងឬរឿនចិនឃើញគេនិយាយពីការលេងភាគហ៊ុនប៉ុន្ដែមានពលរដ្ឋខ្មែរជាច្រើនមិនទាន់ដឹងទេថាប្រទេសកម្ពុជាយើងក៏មានផ្សារភាគហ៊ុនដែរ។ ផ្សារហ៊ុនកម្ពុជាមានឈ្មោះថាផ្សារមូលបត្រកម្ពុជា ដែលអនុញ្ញាតឲ្យសាធារជនទូទៅអាចទិញភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកដែលបានចុះបញ្ជីលក់ភាគហ៊ុននៅលើផ្សារហ៊ុន មានដូចជា ធនាគារ អេស៊ីលីដា កំពង់ផែស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុនិងរដ្ឋករទឹកស្វយ័តក្រុងភំពេញនិងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។   ជាក់ស្ដែងធនាគារ អេស៊ីលីដាគឺជាធនាគារដែលចុះបញ្ជីលក់ភាគហ៊ុននៅលើផ្សារហ៊ុន ដូច្នេះប្រជាពលរដ្ឋខ្មែរទូទៅសុទ្ធតែអាចក្លាយជាម្ចាស់ភាគហ៊ុនធនាគារ អេស៊ីលីដា តាមរយៈការទិញភាគហ៊ុន អេស៊ីលីដាលើផ្សារហ៊ុនខ្មែរ។ ឧទាហរណ៍ បើអ្នកដាក់ផែនការទិញហ៊ុនអេស៊ីលីដាសន្សំហើយបានចំណូលភាគលាភប្រចាំ២,៥០០ដុល្លារនោះបើយកមកចែកនឹង១២ខែមានន័យថាក្នុងមួយខែអ្នកបានចំណូលពីភាគលាភជាង២០០ដុល្លារដោយមិនចាំបាច់ធ្វើអ្វីសោះ។   ជាពិសេសបើអ្នកដាក់ផែនការវិនិយោគរយៈពេលវែងអ្នកនឹងមានភាគហ៊ុនច្រើនហើយចំណូលពីភាគលាភក៏បានច្រើនទៅតាមហ្នឹងដែលអាចធ្វើឲ្យអ្នកមានសេរីភាពហិរញ្ញវត្ថុពោលគឺទោះជាមិនធ្វើការក៏នៅតែមានចំណូលតាមរយៈភាគលាភពីការវិនិយោគហ៊ុនរបស់អ្នក។   ទាក់ទងនឹងការវិនិយោគភាគហ៊ុននេះដែរ ខ្ញុំក៏មានFacebook page ឈ្មោះ Toeuy Hong-ទឿយ ហុងដែលខ្ញុំតែងតែចែករំលែកទាក់ទងនឹងការវិនិយោគភាគហ៊ុនហើយក៏មានវគ្គបង្រៀនវិនិយោគលើផ្សារហ៊ុនផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T09:46:30.600Z", "category": "ហិរញ្ញវត្ថុ", "views": 421, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ដឹងកាន់តែឆាប់រឹតតែល្អ! ប្រភពចំណូល៣ប្រភេទ អ្នកត្រូវស្គាល់ឱ្យច្បាស់ បើចង់ឱ្យលុ.យកើន
https://business-cambodia.com/articles/three-types-of-income-to-build-wealth
ការយល់ដឹងអំពីភាពខុសគ្នារវាងប្រភេទប្រាក់ចំណូលគឺមានសារៈសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា។ ព្រោះវាអាចឲ្យយើងដឹងថាប្រាក់ដែលយើងរកបានសព្វថ្ងៃគឺជាប្រភេទប្រាក់ចំណូលអ្វី ហើយតើយើងកំពុងស្ថិតនៅត្រង់ចំណុចណា។ បន្ថែមពីនេះទៅទៀតនោះ វានឹងជួយបង្កើន IQ ហិរញ្ញវត្ថុរបស់អ្នកថែមទៀតផង។   ដូច្នេះថ្ងៃនេះ Business Cambodia សូមលើកបង្ហាញ ប្រាក់ចំណូល៣ប្រភេទ ដែលនឹងបង្កើន IQ ហិរញ្ញវត្ថុរបស់អ្នក ដែលរួមមានដូចខាងក្រោម៖   ១. ប្រាក់ចំណូលដែលរកបាន   ប្រភេទចំណូលមួយនេះ គឺបានមកពីការបំពេញការងារ នៅពេលដែលអ្នករកប្រាក់តាមរយៈការបើកប្រាក់ខែ គឺមានន័យថាអ្នកកំពុងផ្លាស់ប្តូរពេលវេលារបស់អ្នកជាមួយប្រាក់។ ឧទាហរណ៍ នៅពេលអ្នកធ្វើការជានិយោជិក ជាអ្នករចនាគេហទំព័រ អ្នកគិតលុយ អ្នកលក់ឥវ៉ាន់ ឬមន្រ្តីប៉ូលីស អ្នកកំពុងទទួលបានប្រាក់ខែដែលបានកំណត់ទុកជាមុនដើម្បីធ្វើការងារនោះក្នុងរយៈពេលជាក់លាក់ណាមួយ។ ជាទូទៅ ចំនួនទឹកប្រាក់ត្រូវបានចរចារវាងនិយោជិកនិងនិយោជកនិងចំនួនពេលវេលាដែលត្រូវការសម្រាប់និយោជិកពេញម៉ោង​ ឬសែសិបម៉ោងក្នុងមួយសប្តាហ៍។   ហើយប្រាក់ប្រភេទនេះផងដែរ សម្រាប់មនុស្សជាច្រើនដែលរកលុយបានតាមរយៈប្រាក់ចំណូលដែលរកបាន បើទោះបីជាច្រើនឬតិចក៏ដោយវាគ្រប់គ្រាន់សម្រាប់តែចំណាយលើការចំណាយប្រចាំខែដោយមិនមានសល់ប្រាក់តិចតួចសម្រាប់វិនិយោគនោះទេ។ ជាមួយគ្នានេះដែរ ប្រសិនបើពួកគេចង់រកលុយបានច្រើនពួកគេត្រូវធ្វើការច្រើនម៉ោងបន្ថែមទៀតនៅក្នុងការងារពេញម៉ោងរបស់ពួកគេឬតាមរយៈការងារក្រៅម៉ោង ឬការងារឯករាជ្យ។   ២. ប្រាក់ចំណូលផលប័ត្រ   ប្រាក់ប្រភេទនេះទាមទារឲ្យអ្នកប្រើពេលវេលាដើម្បីផ្លាស់ប្តូរប្រាក់ចំណេញត្រឡបមកវិញ។ ឧទាហរណ៍ នៅពេលនរណាម្នាក់ទិញភាគហ៊ុននៅក្នុងសាជីវកម្មក្នុងតម្លៃដែលបានផ្តល់ឱ្យ ហើយពួកគេមានគម្រោងលក់ភាគហ៊ុនដដែលនោះក្នុងតម្លៃខ្ពស់នាពេលអនាគត។ ដូច្នេះប្រសិនបើពួកគេទិញភាគហ៊ុននៅក្នុងតម្លៃ ១០ដុល្លារ ថ្ងៃនេះហើយតម្លៃឡើងដល់ ៤០ដុល្លារ នៅពេលដែលពួកគេលក់ភាគហ៊ុននោះពួកគេរកបាន ៣០ដុល្លារ ក្នុងការចំណេញពីដើមទុន កំណើននៃដើមទុននោះគឺជាប្រាក់ចំណេញរបស់ពួកគេ។   នេះជាទម្លាប់នៃវិធីដែលពាណិជ្ជករស្តុករកលុយ។ ពួកគេវិនិយោគលុយនៅក្នុងស្តុកដែលពួកគេមានអារម្មណ៍ថាមានតម្លៃទាបឥឡូវនេះជាមួយនឹងការរំពឹងទុកថានៅពេលតម្លៃឡើងពួកគេអាចលក់ភាគហ៊ុនដដែលនោះដើម្បីទទួលបានផលចំណេញពីដើមទុន។   ៣. ចំណូលអកម្ម   ចំណូលអកម្ម គឺជាប្រភេទចំណូលម្យ៉ាងដែលមានភាពសំខាន់ជាងគេ ដោយវាមិនតម្រូវឲ្យអ្នកចំណាយពេលវេលានិងការគិតច្រើនទៅលើវានោះទេ ហើយវាអាចទាញចំណូលឲ្យអ្នកជារៀងរាល់ខែ ជារៀងរាល់ឆ្នាំ។ ប៉ុន្តែត្រង់ចំណុចនេះតម្រូវឲ្យអ្នកមានភាពយល់ដឹងអំពីទ្រព្យពិត និងទ្រព្យក្លែងក្លាយ។ ទ្រព្យពិតគឺជាអ្វីដែលអាចទាញចំណូលមកឲ្យអ្នកបាន ហើយចំពោះទ្រព្យក្លែងក្លាយវិញគឺជាអ្វីដែលតម្រូវឲ្យអ្នកចំណាយលុយទៅលើវា។   ឧទាហរណ៍ ផ្ទះរបស់អ្នកអាចជាទ្រព្យពិត ហើយក៏អាចក្លាយជាទ្រព្យក្លែងក្លាយផងដែរ គឺវាអាស្រ័យទៅការគិត និងរបៀបនៃការប្រើប្រាស់វារបស់អ្នកប៉ុណ្ណោះ។ ប្រសិនបើអ្នកសាងសងឬទិញផ្ទះដើម្បីតែការរស់នៅផ្ទាល់ខ្លួន វានឹងធ្វើឲ្យអ្នកចំណាយលុយទៅលើវា នេះបានន័យថាផ្ទះរបស់អ្នកគឺជាទ្រព្យក្លែងក្លាយ។ ប៉ុន្តែបើអ្នកយកផ្ទះនោះទៅដាក់ជួលឬធ្វើអ្វីផ្សេងទៀតដែលអាចឲ្យអ្នកទាញចំណូលបានពីវា នោះផ្ទះរបស់អ្នកគឺជាទ្រព្យ។ ដូច្នេះចូលកសាងប្រភពចំណូលអកម្មឲ្យបានច្រើន ព្រោះវាជាប្រភេទចំណូលដែលអាចឲ្យអ្នកអាចមានលទ្ធភាពក្នុងការឈានឆ្ពោះទៅកាន់សេរីភាពហិរញ្ញវត្ថុ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T09:44:28.501Z", "category": "ហិរញ្ញវត្ថុ", "views": 126, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ខេត្ដសំណាង! មន្ដ្រីជាន់ខ្ពស់របស់ប្រទេសចិន បញ្ជាក់ថានឹងជំរុញអ្នកវិនិយោគមកស្វែងរកឱកាសវិនិយោគនៅខេត្ដកំពង់ស្ពឺ
https://business-cambodia.com/articles/chines-investor-
លោក  លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោ បាយទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា លោកនឹងខិតខំអំពាវនាវ ជំរុញអ្នកវិនិយោគចិន មកសិក្សាអំពីសក្ដានុពល និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តកំពង់ស្ពឺ កាន់តែច្រើនឡើង ។     ការលើកឡើងរបស់មន្ដ្រីជាន់ខ្ពស់ខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។   នៅក្នុងជំនួបនោះ ឯកឧត្តម វ៉ី សំណាង បានលើកអំពីសក្តានុពលរបស់ខេត្តថា «ខេត្តកំពង់ស្ពឺ គឺជាតំបន់ដែលមានសក្ដានុពល លើវិស័យកសិកម្ម, កសិ-ឧស្សាកម្ម, ទេសចរណ៍, និងវារីវប្បកម្ម ជាពិសេសមានផ្នែកកាត់ដេរសម្លៀកបំពាក់, កាបូប, ស្បែកជើងសម្រាប់នាំចេញផងដែរ » ។   ជាមួយគ្នានេះដែរលោក យៀន បានបញ្ជាក់ថា « ក្រោយពេលលោកវិលត្រឡប់ទៅវិញ លោកនឹងអំពាវនាវឱ្យក្រុមហ៊ុនវិនិយោគរបស់ចិន ខិតខំស្វែងរកឱកាសវិនិយោគទៅលើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ឧស្សាហកម្ម, វារីវប្បកម្ម,និងវិស័យទេសចរណ៍ នៅក្នុងខេត្តកំពង់ស្ពឺ ឱ្យបានច្រើនតាម ដែលអាចធ្វើទៅបាន »៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T09:44:25.723Z", "category": "អចលនទ្រព្យ", "views": 188, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
បុរសវ័យ២២ឆ្នាំ ចម្លងទម្លាប់៥ពីមហាសេ.ដ្ឋី រកលុយបាន១លា.ន$ក្លាយជាអ្នកមានតាំងពីក្មេង
https://business-cambodia.com/articles/5-millionare-habits-to-build-wealth
កាលពីនៅអាយុ២២ឆ្នាំ លោក Alan Corey បានជ្រើសរើសបង្កើតទម្លាប់ផ្ទាល់ខ្លួនឱ្យដូចទៅនឹងមហាសេដ្ឋី ជាហេតុជួយឱ្យគាត់អាចកសាងទ្រព្យក្លាយជាសេដ្ឋីមានទ្រព្យ១លានដុល្លារ នៅអាយុត្រឹម២៨ឆ្នាំតែប៉ុណ្ណោះ។ ខាងក្រោមនេះជាទម្លាប់សំខាន់ៗ៥ ដែលលោក Corey បានណែនាំ៖   ១. មិនបាច់តឺនុយស្អាតគ្រប់ពេលទេ៖ លោក Corey មើលឃើញថាមហាសេដ្ឋីមួយចំនួនចូលចិត្តជ្រើសរើសស្លៀកពាក់ងាយស្រួល និងមិនស្មុគស្មាញច្រើនឡើយ។ គាត់បញ្ជាក់ថាអ្នកមានមិនចាំបាច់ទាល់តែស្លៀកពាក់ហំហាន តឺនុយស្អាត មានក្រវ៉ាត់កគ្រប់ពេលឡើយ។   ២. ផ្ដោតលើចំណុចខ្លាំងរបស់អ្នក៖ គ្មាននរណាខ្លាំងគ្រប់រឿងទេ ហើយវាជារឿងធម្មតាទេដែលមនុស្សមានចំណុចខ្សោយ។ ប៉ុន្តែលោកអ្នកក៏ត្រូវដឹងដែរថា មនុស្សគ្រប់រូបសុទ្ធតែមានចំណុចខ្លាំងជារបស់ខ្លួន ដូច្នេះហើយត្រូវផ្ដោតលើអ្វីដែលអ្នកខ្លាំង ពង្រឹកជំនាញឱ្យពូកែ កុំយកពេលទៅសោកស្ដាយនូវអ្វីដែលអ្នកមិនពូកែ ហើយរឹតតែមិនត្រូវប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ ព្រោះមនុស្សមិនដូចគ្នាទាំងអស់ទេ។   ៣. លះបង់ពេលវេលាចំពោះអ្វីដែលសំខាន់៖ មនុស្សម្នាក់ៗមានពេលវេលា២៤ម៉ោងដូចគ្នា ប៉ុន្តែបែរជាមានអ្នកដើរបានលឿននិងអ្នកដើរបានយឺត។ នេះគឺដោយសារតែមនុស្សគ្រប់គ្នាមានរបៀបដើរខុសៗគ្នា។ ចំពោះជីវិតក៏ដូចគ្នា ដើម្បីឱ្យឆាប់ដល់គោលដៅយើងត្រូវតែផ្ដោតប្រើពេលវេលាឱ្យមានប្រយោជន៍  សុខចិត្តធ្វើការតិច ប៉ុន្តែតែជាការងារសំខាន់។ ជាក់ស្ដែងលោក Corey គាត់មិនធ្វើការច្រើនទេ ប៉ុន្តែគាត់ផ្ដោតទៅលើការវិនិយោគ ចំណាយពេលស្វែងយល់ពីទីផ្សារ និងរៀនប្រើលុយឱ្យត្រូវ រហូតគាត់អាចក្លាយជាសេដ្ឋីអចលនទ្រព្យ។   ៤. កុំលោភលន់៖ ស្របពេលដែលអ្នកកំពុងព្យាយាមកសាងទ្រព្យសម្បត្តិ អ្វីដែលអ្នកត្រូវប្រយ័ត្នបំផុតនោះគឺភាពលោភលន់។ កុំបណ្ដោយឱ្យខ្លួនឯងចង់បានហើយ ចង់បានទៀត មិនឈប់ឈរ ត្រូវចេះប្រមាណចំពោះគោលដៅដែលចង់បាន។   ៥. យល់ពីតម្លៃនៃការខំប្រឹងប្រែង៖ អ្នកត្រូវដឹងថាការខិតខំប្រឹងប្រែងគឺជាថាមពលដ៏សំខាន់បំផុតសម្រាប់កសាងទ្រព្យសម្បត្តិ។ ដំណើរទៅរកគោលដៅមិនមានផ្លូវកាត់ទេ វាតម្រូវឱ្យមានការព្យាយាមមិនព្រមបោះបង់ ធ្វើម្ដងហើយម្ដងទៀតមិនព្រមចុះចាញ់៕   អត្ថបទដោយ៖ សូ​ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T09:40:38.152Z", "category": "ហិរញ្ញវត្ថុ", "views": 74, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ពូកែច្នៃណាស់! ឃើញដើមចេកគេកាប់ផ្លែសល់ដើម បុរស១រូប យកច្នៃចេញជាសំឡីអនាម័យ លក់ពេញប្រទេស
https://business-cambodia.com/articles/saathi-company
ដំណាំចេកក្រៅពីការកាប់យកផ្លែសម្រាប់បរិភោគ កាប់ស្លឹកយកប្រើប្រាស់វេចខ្ចប់ សូម្បីតែដើមរបស់វាក៏មានតម្លៃដែរ ជាក់ស្តែងបើងាកទៅមើលសហគ្រិនឥណ្ឌា២រូបគឺលោក Tarun Bothra និងអ្នកស្រី Kristin Kagetsu ជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតសំឡីអនាម័យ Saathi បានយកដើមចេកមកច្នៃជាសំឡីអនាម័យ ក្លាយជាប្រេនល្បីប្រចាំប្រទេស។   បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Forbes បានឱ្យដឹងថា សហគ្រិនឥណ្ឌា២រូបនេះបានចាប់ដៃគ្នាបង្កើតអាជីវកម្មនេះតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ដោយអាជីវកម្មរបស់ពួកគេផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហាស្រ្តីនៅក្នុងប្រទេសឥណ្ឌា ដោយសារតែកន្លងមកមានក្មេងស្រីប្រមាណជា ២៣ភាគរយ បានបោះបង់ការសិក្សារបស់គេនៅពេលពួកគេចាប់ផ្តើមមករដូវ ព្រោះពួកគេគ្មានលទ្ធភាពដើម្បីទិញសំឡីអនាម័យប្រើប្រាស់ ដោយសារសំឡីអនាម័យភាគច្រើននាំចូលពីប្រទេសជិតខាងចំណែកតម្លៃវិញក៏ថ្លៃ ពោលគឺមួយបន្ទះមានតម្លៃចាប់ពី ០.០៨ដុល្លារ ទៅ ០.២ដុល្លារឯណោះ។     ដោយមើលឃើញពីទុក្ខលំបាកនេះបានជម្រុញឱ្យលោក Tarun និងអ្នកស្រី Kristin Kagetsu​ ចាប់ដៃគ្នាប្រមែប្រមូលទុនចាប់ផ្តើមរោងចក្រមួយដើម្បីផលិតសំឡីអនាម័យ ចំពោះវត្ថុធាតុដើមធំជាងគេដែលសហគ្រិនទាំងពីរជ្រើសយកមកធ្វើគឺដើមចេក។ដោយសារនៅក្នុងប្រទេសឥណ្ឌាមានចំការចេកសរុបប្រមាណជា ៨០០,០០០ហិចតា ចំណែកឯកាកសំណល់ដើមចេកក្នុងមួយឆ្នាំមានដល់ទៅ ៦៤លានតោន។និងហេតុផលមួយទៀតដែលពួកគាត់ជ្រើសយកដើមចេកមកធ្វើជាវត្ថុធាតុដើមព្រោះវាជួយដល់បរិស្ថាន។   បើនិយាយចំពោះដំណើរការនៃការផលិតវិញ ជាដំបូងគេនាំចេកពីចំការទាំងឡានៗហើយពុះវាជាបំណែកនិងបកវាមួយស្រទាប់ៗចេញពីគ្នា បន្ទាប់មកយកទៅកិននឹងម៉ាស៊ីរហូតបែកចេញជាសរសៃៗក្រោយដាក់ចូលម៉ាស៊ីនកិនរួចគេក៏យកវាទៅហាលថ្ងៃឱ្យស្ងួតទើបយកវាទៅកាត់កំណាត់ៗឱ្យខ្លីដាក់ចូលម៉ាស៊ីនកិនបំបែកឱ្យចេញជាទំរង់សំឡីសម្រាប់ដំណើរការដេរ។ក្រោយពីបោះពុម្ពដេររួចរាល់គេក៏វេចខ្ចប់ដាក់ប្រអប់សម្រាប់ធ្វើការនាំចេញតែម្តង។     ប្រភពដដែលបានបន្តថា ចាប់តាំងពីមានវត្តមាន Saathi កាកសំណល់ដើមចេកត្រូវបានកាត់បន្ថយដល់ទៅ ៥០០តោន និងបានផ្តល់ឱកាសការងារទៅដល់ស្រ្តីរាប់សិបនាក់ផងដែរ។មិនតែប៉ុណ្ណោះ វាបានជួយសម្រួលទុក្ខលំបាករបស់ប្រជាជនឥណ្ឌាដែលមានជីវភាពខ្វះខាតមានលទ្ធភាពប្រើប្រាស់សំឡីនេះបានដោយពុំចាំបាច់ត្រូវសង្ងំនៅផ្ទះឬប្រើប្រាស់ក្រណាត់ដូចមុនឡើង។ហើយមកដល់ពេលនេះសំឡីអនាម័យត្រូវបានចែកចាយប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេស។សព្វថ្ងៃនេះ ក្រុមហ៊ុន Saathi អាចផលិតក្រដាសអានាម័យក្នុងមួយថ្ងៃបាន ១,៣០០ដុំ ក្នុងនោះគេក៏នឹងគម្រោងផលិតឱ្យបាន១លានដុំក្នុងមួយថ្ងៃ និងរំពឹងថាអាចនាំចេញបានឆាប់ៗខាងមុខនេះផងដែរ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T09:18:32.038Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 81, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ទទួលបានការចាប់អារម្មណ៍ខ្លាំង! មកស្គាល់​ហាងកាហ្វេចំនួន៤ទីតាំង ល្បីខ្លាំងនៅស្រុកខ្មែរ
https://business-cambodia.com/articles/4-most-famous-coffee-shops-in-cambodia
ហាងកាហ្វេ បានក្លាយជាទីពេញនិយម សម្រាប់មនុស្សសម័យសតវត្សទី២១ ដែលគេច្រើនទុកជាកន្លែងជួបជុំពិភាក្សា ធ្វើការ ពិសេសសិស្ស-និស្សិតបានចាត់ទុកហាងកាហ្វេ ជាថ្នាក់រៀនក្រៅម៉ោងទៀតផង។ ដោយសារតែបែបនេះ បច្ចុប្បន្ន ការបើករបរហាងកាហ្វេ ពេញនិយមខ្លាំងណាស់ ហើយមានច្រើនបំផុត មិនថាក្រុងភ្នំពេញឬ តាមបណ្ដាលខេត្តនោះទេ។   ដូច្នេះថ្ងៃនេះ Business Cambodia និងលើកយកហាងកាហ្វេចំនួន៤ កន្លែងដែលកំពុងទាក់ចិត្តយ៉ាងខ្លាំង មិនតែប៉ុណ្ណោះអាចអង្គុយមើលថ្ងៃរះ ថ្ងៃលិចបានម៉ាអ៊ែម៖   ១. Brown coffee and bakery សាខា​ក្រុង​ព្រះសីហនុ     ហត់នឿយពីការងារ ថ្ងៃឈប់សម្រាកឬចុងសប្តាហ៍ ធ្វើដំណើរតាមរយៈផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចំណាញពេលវេលាតិច មកទទួលអារម្មណ៍ថ្មីហើយប្លែកនៃរសជាតិនៃកាហ្វេដ៏ឈ្ងុយឆ្ងាញ់ អមមកជាមួយបរិយាកាសនិងទេសភាពដ៏ស្រស់ត្រកាល។ កាន់តែពិសេសជាងនេះទៅទៀតអាចអង្គុយមើលថ្ងៃលិច ស្ដាប់សំលេងទឹករលកបានផងដែរ។   ហាងកាហ្វេប្រោន(Brown Coffee and Bakery ) គឺជាម៉ាកយីហោនៃហាងកាហ្វេដ៏ល្បីឈ្មោះ ដែល​បាន​បើក​អាជីវកម្ម​តាំងពីឆ្នាំ២០០៩រហូតមកដល់បច្ចុប្បន្ន ភាពជោគជ័យយ៉ាង​ខ្លាំង​បាន​ជំរុញ​យីហោ​កាហ្វេ​ក្នុង​ស្រុក​នេះពង្រីកសាខារបស់ខ្លួនរហូតដល់​ខេត្តព្រះសីហនុ ដោយទទួលបានភ្ញៀវទេសចរជាច្រើន។   ២.កែបវេស (KEP WEST)     កែបបានផ្លាស់ប្តូរមុខមាត់គួរឲ្យកត់សំគាល់ជាមួយនឹងឆ្នេរខ្សាច់ដ៏សក្បុស ជាមួយគ្នានេះដែរគម្រោងថ្មីមួយដែលបានចាប់ដំណើរការនៅក្នុងខែនេះ មានឈ្មោះថា «ថ្ងៃបាំងឆត្រ» ដែលស្ថិតនៅក្នុងក្រោមក្រុមហ៊ុន Kep West។ ទឹករលក គឺជាសំណង់អគារអាហារដ្ឋានប្រណិតដែលស្ថិតនៅប្របនឹងមាត់ឆ្នេរកែប ដែលរួមមាន ភោជនីដ្ឋាន ហាងកាហ្វេ ជាដើម។ គម្រោងនេះគឺត្រូវបានសាងសង់ដោយយកលំនាំតាមរចនាបថ ធម្មជាតិប្រាកដនិយមស្របតាមទឹករលករបស់សមុទ្រ។   ៣. កាហ្វេ Starbucks សាខាខេត្តកំពត     Starbucks ទើបតែប្រកាសជាផ្លូវការនូវការបើកដំណើរការសាខាក្រុងកំពត កាលពីប៉ុន្មានថ្ងៃមុននេះ ខណៈនេះជាសាខាដំបូងគេបង្អស់ដែលស្ថិតនៅ ក្រុងកំពតរបស់ Starbucks នៅចំកណ្តាលក្រុង ក្នុងតំបន់ប្រជុំជន។   សាខាថ្មីនេះ គឺរចនាប័ទ្មខាងក្នុងហាងគឺជាការលាយបញ្ចូលគ្នាយ៉ាងស្រស់ស្អាតរវាងការដេគ័រសម័យ និងបុរាណតាមដង ព្រែកកំពត (ព្រែកទឹកឈូ)។ អគារ «ផ្សារត្រី» ត្រូវបានកសាងតាំងពីសម័យអាណានិគមនិយមបារាំងក្នុងកំឡុង ទស្សវត្សរ៍ ១៩៣០ ហើយកាហ្វេ Starbucks បានរក្សារូបរាងភាគច្រើនឲ្យដូចទៅនឹងសំណង់ដើម។ ការ​រចនា​ខាង​ក្នុងបង្ហាញពីប្រវត្តិសាស្រ្តរបស់អគារមួយនេះ ដែលមានការតុបតែងបែបបុរាណ សម្រាប់​បន្ថែម​ភាព​ទាក់ទាញ​របស់ហាង ។   ៤. Tube Coffee មាត់ទន្លេ     នៅជាប់មាត់ទន្លេក្បែរព្រះបរមរាជវាំង យីហោកូនខ្មែរ Tube Coffee ​បាន​បើកសម្ពោធ​សាខា​ថ្មីរបស់ខ្លួនជាផ្លូវការហើយ កាលខែកញ្ញា ឆ្នាំ២០២៣ ខណៈនេះជាទីតាំងដែល មានបរិយាកាសល្អបំផុត​ សម្រាប់​បងប្អូនមកទទួលអារម្មណ៍ស្រស់ស្រាយ ទេសភាពទន្លេបួនមុខ ពីក្នុងហាងធ្យូបកាហ្វេសាខាមាត់ទន្លេ ដែលបើកទទួលភ្ញៀវជារៀងរាល់ថ្ងៃចាប់ពីម៉ោង៦:៣០ រហូតដល់ម៉ោង១១យប់៕    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T08:59:06.949Z", "category": "កំពូលអ្នកលក់", "views": 317, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ស្អាត ឆ្លាតពូកែ! យុវតីខ្មែរម្នាក់ ច្នៃផ្លែឈើ ចេញជាផលិតផលក្រៀម អាចដាក់លក់ទាំងក្នុងស្រុកនិងត្រៀមនាំចេញក្រៅទៀត
https://business-cambodia.com/articles/a-young-girl
ពិតជារឿងដ៏ល្អខ្លាំងមែនទែន ដែលមួយរយៈចុងក្រោយនេះយើងសង្កេតឃើញថាមានកូនខ្មែរជាច្រើនបាននាំគ្នាកែច្នៃរបស់ក្នុងស្រុកចេញជាផលិតផលថ្មីផ្សេងទៀតដើម្បីលក់នៅតាមផ្សារទំនើបធំៗក៏ដូចជាលក់ទៅក្រៅប្រទេសផងដែរ។ តួយ៉ាងដូចជាយុវតីខ្មែរមួយរូបគឺកញ្ញា អ៊ុយ សុធារីណា បានបើកកន្លែងច្នៃផ្លែឈើធម្មតាអោយមានតម្លៃ ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។ កញ្ញា អ៊ុយ សុធារីណា គឺជានិស្សិតមួយរូបដែលធ្លាប់រៀនជំនាញកែច្នៃអាហារ ក្រោយពីបញ្ចប់ការសិក្សារួចមក នៅក្នុងអំឡុងឆ្នាំ២០២០ កញ្ញាក៏បានចាប់ដៃគ្នាជាមួយបងប្រុស ដើម្បីបង្កើតក្រុមហ៊ុនកែច្នៃផ្លែឈើធំមួយនៅខេត្តបាត់ដំបង ដែលមានឈ្មោះថា ណាវីតា ហ៊ែលស៊ី ហ្វូដ&បេវើរីច ឯ.ក (Navita Healthy Food & Beverages Co., LTD) ។ ថ្លែងក្នុងកម្មវិធីមុខរបរស្រុកយើងរបស់ Business Cambodia កញ្ញា អ៊ុយ សុធារីណា បានិយាយថា កាលពីដំបូងឡើយកន្លែងផលិតយើងគ្រាន់តែជាសហគ្រាសលក្ខណៈគ្រួសារប៉ុណ្ណោះ តែយើងបានវិវត្តន៍ខ្លួនរហូតក្លាយទៅជាក្រុមហ៊ុនកែច្នៃផ្លែឈើដ៏ធំមួយ ដែលយើងបានផ្តោតទៅលើការកែច្នៃផលិតផលដូចជាស្វាយសម្ងួត ម្នាស់សម្ងួត មៀនប៉ៃលិនសម្ងួត ផ្លែស្រកានាគសម្ងួត ក៏ដូចជាមៀនកែវប៉ៃលិនធម្មជាតិដើម្បីលក់នៅលើទីផ្សារក្នុងស្រុក និងនាំចេញផងដែរ។ ស្ថាបនិករបស់ក្រុមហ៊ុនណាវីតា បានបន្តទៀតថា ក្នុងមួយឆ្នាំៗក្រុមហ៊ុនបានប្រមូលទិញផលិតផលពីកសិករប្រមាណ ២០០តោន ដើម្បីកែច្នៃទៅជាផលិតផលសម្រេចហើយមូលហេតុដែលទិញពីកសិករបែបនេះ ដោយសារតែជារៀងរាល់ឆ្នាំនាពេលដែលដល់រដូវប្រមូលផលផ្លែឈើ កញ្ញាសង្កេតឃើញថាផ្លែឈើទាំងនោះត្រូវបានហូរហៀរនៅលើទីផ្សារ ដែលធ្វើឱ្យតម្លៃកសិផលក្នុងស្រុកធ្លាក់ចុះយ៉ាងខ្លាំង ហើយពេលខ្លះធ្លាក់ពេកក៏ធ្វើឱ្យកសិករមួយចំនួនទុកចោលឱ្យស្អុយលួយថែមទៀតផង ដោយមើលឃើញពីបញ្ហាបែបនេះហើយទើបធ្វើឱ្យកញ្ញាសម្រេចចិត្តថាត្រូវតែកែច្នៃផលិតក្នុងស្រុកឱ្យកាន់តែមានតម្លៃ។ ជាមួយគ្នានោះដែរ យុវតីខ្មែរខាងលើក៏បានបង្ហើបថា ដោយសារតែយើងធ្វើដោយមានគោលដៅពិតប្រាកដនឹងធ្វើដោយក្តីស្រលាញ់ ដូច្នេះពេលក្រុមហ៊ុនណាវីតាបានចាប់ផ្តើមកែច្នៃផ្លែឈើបានរយៈពេល ១ឆ្នាំ គឺមានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនខ្មែរ ក៏ដូចជាមានការទទួលស្គាល់ពីស្ថាប័នរដ្ឋនឹងទទួល ពានរង្វាន់ ឧស្សាហកម្មបៃតង ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ។ កញ្ញា អ៊ុយ សុធារីណា ដែលជាស្ថាបនិកក្រុមហ៊ុន Navita Healthy Food & Beverages Co., LTD បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងមានគម្រោងពង្រីកទីផ្សារជាច្រើននៅក្នុងប្រទេស អ្វីកាន់តែពិសេស នោះ ក្រុមហ៊ុននឹងធ្វើការនាំចេញផលិតផលទៅក្រៅប្រទេស ខណៈពេលនេះក្រុមហ៊ុនកំពុងតែធ្វើការចរចា ជាមួយដៃគូភាគីនៅក្រៅស្រុកដែលមានដូចជា ប្រទេសកូរ៉េ ជប៉ុន ថៃ និងតៃវ៉ានជាដើម ៕​ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T08:50:58.068Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 232, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
២០២៤ ប្រើមាតិកា៣នេះ លើ Facebook អាចជួយធ្វើទីផ្សារ បង្កើនការលក់ ដោយមិនបាច់ប៊ូសផេក
https://business-cambodia.com/articles/3-types-of-content-that-good-for-facebook-marketing
ប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យមាតិកាហាក់មានសន្ទុះឡើងគួរឱ្យកត់សម្គាល់ ខណៈមនុស្សស្ទើរតែមួយភាគធំប្រើមាតិកានៅលើផ្លេតហ្វូមមួយចំនួនដើម្បីបង្កើនទីផ្សារឱ្យខ្លួនឯង ផលិតផល ការលក់ និងសេវាកម្ម។   ដូច្នេះថ្ងៃនេះផងដែរ​ Business Cambodia សូមនាំមកជូននូវប្រភេទមាតិកាចំនួន៣ ដែលល្អបំផុតសម្រាប់ឆ្នាំ២០២៤ ដែលបងប្អូនអាចប្រើបានដើម្បីបង្កើនការលក់ ដោយមិនឈឺក្បាលច្រើនពេកលើរឿងប៊ូសផេកនោះឡើយ៖   ១. មាតិកា UGC   មាតិកាUGC គឺជាមាតិកាដែលត្រូវបានបង្កើតឡើងដោយអ្នកប្រើប្រាស់ ដូចជារូបភាពរបៀបរស់នៅ រូបថតផលិតផល វីដេអូ អត្ថបទ និងការវាយតម្លៃរបស់អតិថិជន។ រូបភាព និងវីដេអូដែលបង្កើតដោយអ្នកប្រើប្រាស់ពិតជាដំណើរការបានយ៉ាងល្អនៅលើ Facebook ។ ប្រភេទមាតិកានេះមានភាពទាក់ទាញជាងរូបភាព/វីដេអូដែលបង្កើតដោយម៉ាកយីហោផ្ទាល់ ថែមទាំងអាចបង្កើតការជឿទុកចិត្តកាន់តែច្រើនពីអ្នកប្រើប្រាស់។   ក្នុងនោះយុទ្ធសាស្ត្រមាតិកា UGC មានដូចជា៖   +ការបង្កើតការប្រកួតមួយដែលសុំឱ្យមនុស្សដាក់រូបថត ឬវីដេអូអំពីខ្លួនពួកគេ និងផលិតផលរបស់អ្នកដើម្បីឈ្នះរង្វាន់។ +អញ្ចើញអតិថិជនលោកអ្នកមកធ្វើការចូលរួមព្រឹត្តិការណ៍របស់យីហោ និងប្រាប់ឱ្យពួកគេបង្កើតមាតិកា ជាក្រុមមនុស្ស ហើយបង្ហោះលើ Facebook ផ្ទាល់ខ្លួនរបស់ពួកគេ ចំណែកក្រុមណាដែលមានមាតិកាល្អបំផុតនឹងមានរង្វាន់ជូន។   ២. មាតិកាប្រើប្រាស់រូបថតរបស់ Influencer   រូបភាព Influencer គឺជាមធ្យោបាយដ៏ល្អមួយដើម្បីនាំយីហោអ្នកទៅដល់ទស្សនិកជនថ្មីៗ ហើយថែទាំងជួយឱ្យសម្រេចបាននូវគោលដៅអាជីវកម្មបានឆាប់ជាងមុនផងដែរ។ ធ្វើការជាមួយអ្នកមានឥទ្ធិពលលើការបង្កើតរូបភាពដែលអ្នកអាចចែករំលែកនៅលើទំព័រ Facebook របស់អ្នក និងប្រើរូបថតទាំងនោះជាការផ្សាយពាណិជ្ជកម្ម។   ក្នុងនោះមុនប្រើរូបភាពរបស់បុគ្គលល្បីៗធ្វើទីផ្សារ​ត្រូវដឹង៣ចំណុចនេះ ៖   - ជ្រើសរើសអ្នកបុគ្គលល្បីដែលមានតម្លៃដូចគ្នានឹងអាជីវកម្មរបស់អ្នក ហើយសិក្ត័ស​មនឹងអតិថិជនសក្តានុពលរបស់យីហោ។   - ត្រូវប្រាកដថាពួកគេយល់ពីអ្វីដែលយីហោរបស់អ្នកតំណាងឱ្យអ្វី គុណតម្លៃយីហោអ្នកជាអ្វី និងអត្ថប្រយោជន៍នៃផលិតផល ឬសេវាកម្មរបស់អ្នក។   - បង្កើតរូបភាពដែលមានគុណភាពខ្ពស់មើលទៅពិតប្រាកដ ធម្មជាតិ និងគួរឱ្យចាប់អារម្មណ៍។   ៣. និទានប្រាប់រឿងពិត   ការនិទានរឿងគឺជាវិធីដ៏មានឥទ្ធិពលបំផុតមួយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជនរបស់អ្នក។ រឿងដ៏អស្ចារ្យធ្វើឱ្យមនុស្សមានអារម្មណ៍អ្វីមួយ វាអាចធ្វើឱ្យពួកគេសើច ឬយំ ហើយ​វា​បង្កើត​ទំនាក់ទំនងនិង​អារម្មណ៍​ជាមួយ​ម៉ាក​យីហោ​របស់​អ្នក ដែល​នាំ​ឱ្យ​មានការ​ជឿជាក់​បន្ថែម​ទៀត​សម្រាប់​ម៉ាក​យីហោ​មួយកម្រិតទៀត។   ក្នុងនោះអ្នកអាចចែករំលែករឿងរ៉ាវអំពីអាជីវកម្ម បុគ្គលិក អតិថិជន និងផលិតផលពិតរបស់អ្នកនៅលើ Facebook ហើយត្រូវប្រាកដថាវាពិត ជាក់ស្តែង អាចក្លាយជាបទពិសោធន៍ថ្មីរបស់អ្នកតាមដានបាន។   ឧទាហរណ៍ដូចអ្នកបង្កើតមាតិកាលោក Nas Daily ជនជាតិអ៊ីស្រាអែលដែលបានបង្កើតមាតិកាមានខ្លឹមសារអប់រំដ៏គួរឱ្យចាប់អារម្មណ៍ដោយប្រាប់រឿងរ៉ាវអំពីមនុស្សជុំវិញពិភពលោក ដែលជាហេតុផលដ៏សំខាន់ដែលបានជួយជ្រោមជ្រែងតំប​ន់ដែលលោកទៅថតនោះឱ្យមានសក្តានុពលច្រើនឡើងៗ៕   អត្ថបទដោយ៖ ពីង ជូអេង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T08:32:00.588Z", "category": "ភាពជាអ្នកដឹកនាំ", "views": 698, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ក្រុមហ៊ុនថ្មីទៀតហើយ បង្ហាញចំណាប់អារម្មណ៍បង្កើតរោងកច្រផលិតសំបកកង់យានយន្ដនៅកម្ពុជា
https://business-cambodia.com/articles/tire-factory-project
ជាដំណឹងរីករាយមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ខណៈពេលនេះមានក្រុនហ៊ុនថ្មីបន្ថែមទៀតហើយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពោះទុនវិនិយោគបង្កើតរោងចក្រផលិតសំបកកង់យានយន្ដនៅកម្ពុជា។   កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត ដឹកនាំដោយលោក Lee Taising និងលោកប្រធានក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd. ដែលកំពុងប្រតិបត្តិការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ិន បាវិត ព្រមទាំងក្រុមហ៊ុនចំនួន២ផ្សេងទៀត ចូលជួបពិភាក្សាការងារ។    អង្គជំនួបនាឱកាសនេះបានផ្ដោតលើការជជែកពិភាក្សា អំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន២ ដែលមានបំណងចង់វិនិយោគលើការបង្កើតរោងចក្រផលិតសំបកកង់យានយន្ត និងការបង្កើតរោងចក្រវិនិយោគលើវិស័យផលិតក្រណាត់គុណភាពខ្ពស់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត ក្នុងខេត្តស្វាយរៀង។   សូមជម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះ កម្ពុជាក៏ទើបនឹងបើកសម្ពោធរោងចក្រផលិតសំបកកង់រថយន្ដតម្លៃ ៣០០ លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ ខណៈដែលរោងចក្រនោះអាចបង្កើតឱកាសការងារជូនពលរដ្ឋជាច្រើនកន្លែងផងដែរ៕    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T08:20:30.161Z", "category": "អចលនទ្រព្យ", "views": 90, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
គ្មានអស់លុយ១រៀល! តោះមកដឹងទីតាំងប្រឡងវគ្គផ្តាច់ព្រ័ត្រ The Rapper Cambodia ជាមួយវត្តមានកំពូលរ៉េបស្រី២រូបទៀត
https://business-cambodia.com/articles/final-cambo-dia-the-raper
នៅលែងស្ងៀមហើយសម្រាប់ប្រិយមិត្តដែលតែងតែស្រលាញ់និងចូលចិត្តវិស័យចម្រៀងរ៉េប ជាពិសេសបងប្អូនដែលកំពុងគាំទ្រ ក៏ដូចជាកំពុងតែតាមដានកម្មវិធី The Rapper Cambodia​ ខណៈពេលនេះ ប្រិយមិត្តអាចចូលរួមមើលការប្រឡងក្នុងវគ្គផ្តាច់ព្រ័ត្រដោយ​សេរី ដោយពុំគិតថ្លៃសំបុត្រចូលរួមនោះទេ។ ក្នុងកម្មវិធីដ៏ហោឡារឹកនេះដែរ ក៏មានវត្ដមានកំពូលតារារ៉េបស្រីមកពីប្រទេសវៀតណាម និងប្រទេសជប៉ុនផងដែរ។ យោងតាមផេកផ្លូវការ Baramey Production កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ជួបជាមួយកំពូលតារាចម្រៀងរ៉េប Awich មកពីប្រទេសជប៉ុន និង Suboi មកពីប្រទេសវៀតណាមនៅកម្មវិធីវគ្គផ្តាច់ព្រ័ត្រ និងការប្រគំតន្រី្ត The Rapper Cambodia! ត្រៀមខ្លួនទស្សនាការសម្តែងដ៏កក្រើករបស់ តារាកិត្តិយស ទាំង ២​ដួង នៅលើឆាកតន្ត្រី The Rapper Cambodia នៅថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ ២០២៣ នេះដែលមានទីតាំងស្ថិតនៅកោះនរា។​ គួរជម្រាបផងដែរថា The Rapper Cambodia Season 1 ត្រូវបាន​ផលិត​ដោយ​ផលិតកម្ម​បារមី​រួមសហការ​ជាមួយ​ភ្លើង​គប់​។​ កម្មវិធី​ប្រឡង​ចម្រៀង​រ៉េ​ប​នេះ​បានធ្វើ​ការចាក់ផ្សាយ​វគ្គ​ដំបូង​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន៕    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T07:48:42.874Z", "category": "កំពូលអ្នកលក់", "views": 212, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ឆ្នាំថ្មីចាប់ជំនាញថ្មី! ចេះជំនាញ៦នេះអ្នកនឹងរកលុយបានកាន់តែច្រើននៅក្នុងសម័យសេដ្ឋកិច្ចឌីជីថល
https://business-cambodia.com/articles/skill-you-should-have-in-digital-economy
  ពិភពលោកបានវិវត្តន៍យ៉ាងឆាប់រហ័សទៅតាមការវិវត្តន៍នៃបច្ចេកវិទ្យា ដូច្នេះអ្នកគួរវិវត្តន៍ឲ្យទាន់សង្គមដើម្បីចាប់ឱកាសផ្សេងៗជាពិសេសឱកាសក្នុងការបង្កើតប្រាក់ចំណូលទៅតាមសម័យកាល។ ហើយបើអ្នកមិនរៀនជំនាញថ្មីៗនិងអភិវឌ្ឍនសមត្ថភាពផ្ទាល់ខ្លួនទេនោះអ្នកអាចនឹងពិបាកក្នុងការរកចំណូល។   និយាយទាក់ទងនឹងចំណូល ខាងក្រោមនេះគឺជាជំនាញសំខាន់ៗទាំង៦ដែលអ្នកគួរគិតគូរៀននៅឆ្នាំថ្មីដើម្បីអាចរកចំណូលបានកាន់តែច្រើននៅក្នុងយុគ្គសម័យសេដ្ឋកិច្ចឌីជីថល។   ១. ជំនាញប្រើប្រាស់បណ្ដាញសង្គម  តាមពិតបណ្ដាញសង្គមអ្នកណាក៏មានប្រើដែរប៉ុន្ដែមនុស្សភាគច្រើនមិនបានប្រើប្រាស់វាឲ្យមានប្រយោជន៍បង្កើតជាប្រាក់ចំណូលឡើយ។ ដើម្បីទាញប្រយោជន៍ពីបណ្ដាញសង្គមនានាក្នុងការរកចំណូលអ្នកត្រូវចេះរៀបចំគណនីបណ្ដាញសង្គមរបស់អ្នកដូចជាហ្វេសប៊ុក Tik Tok និងយូធូឲ្យបានត្រឹមត្រូវ។   ផ្លូវក្នុងការប្រើប្រាស់បណ្ដាញសង្គដើម្បីទាញចំណូលគឺអ្នកអាចចែករំលែកនូវចំណេះជំនាញដែលអ្នកមានលើបណ្ដាញសង្គមដើម្បីឲ្យគេស្គាល់អ្នកថាជាអ្នកណាមានជំនាញអ្វីហើយគេកាន់តែទុកចិត្តពេលនោះអ្នកនឹងងាយស្រួលក្នុងការលក់ផលិតផលនិងសេវាកម្មផ្សេងៗរបស់អ្នក។   ២. ជំនាញទីផ្សារឌីជីថល  នៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថលមនុស្សធ្វើសម្មភាពនៅលើអនឡាញយ៉ាងច្រើនទូទាំងពិភពលោកដូច្នេះអ្នកត្រូវចេះជំនាញទីផ្សារឌីជីថល(Digital Marketing)។ ទីផ្សារឌីជីថលគឺជារបៀបធ្វើទីផ្សារផលិតផឬសេវាកម្មលើអនឡាញតាមមធ្យោបាយផ្សេងៗដូចជាតាមរយៈវេបសាយ កម្មវិធីទូរស័ព្ទ និងបណ្ដាញសង្គមផ្សេងៗ។ មានវគ្គទាក់ទងនឹងទីផ្សារឌីជីថលជាច្រើនដែលអ្នកអាចរៀនបានហើយបើអ្នកចេះជំនាញនេះច្បាស់ អ្នកនឹងអាចរកចំណូលបានច្រើនទាំងអាជីពការងារនិងការរកស៊ី។   ៣. Graphic Design ជំនាញ Graphic Design គឺជាជំនាញពេញនិយមនៅក្នុងយុគ្គសម័យឌីជីថលនេះ។ ជំនាញនេះសំដៅដល់ការរចនារូបភាពផ្សេងៗទាក់ទងនឹងអាជីវកម្មដូចជា Logo ម៉ាកយីហោនិងគំនិតនៃភាពរូបផ្សេងៗដើម្បីប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម។ វាជាជំនាញដែលអ្នកមិនចាំបាច់ប្រើពេលយូរក្នុងការរៀននោះទេ ហើយបើអ្នកចេះច្បាស់នោះអ្នកនឹងងាយទទួលបានការងារទាក់ទងនឹងជំនាញនេះ។   ៤. ផលិតវីដេអូ  បច្ចុប្បន្នមនុសចូលចិត្តមើលវីដេអូជាជាងការអានដូច្នេះហើយអាជីវកម្មក្រុមហ៊ុនជាច្រើនតែងតែផលិតនូវវីដេអូដើម្បីធ្វើទីផ្សារទៅលើផលិតផលនិងសេវាកម្មរបស់ពួកគាត់។ អ៊ីចឹងជំនាញផលិតវីដេអូនេះគឺពិតជាត្រូវប៉ាន់នៅក្នុងមស័យសេដ្ឋកិច្ចឌីជីថលនេះ។ ពេលអ្នកចេះជំនាញនេះច្បាស់អ្នកអាចប្រើប្រាស់ជំនាញនេះក្នុងអាជីពការងារនិងនៅក្នុងអាជីវកម្មដើម្បីរកលុយ។   ៥. ផលិតមេរៀនលក់អនឡាញ  នៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល យើងអាចធ្វើរឿងជាច្រើនលើអនឡាញជាពិសេសគឺយើងមានផ្លូវជាច្រើនក្នុងការរកចំណូលតាមអនឡាញ។ ដូច្នេះបើអ្នកមានជំនាញអ្វីមួយច្បាស់លាស់អ្នកមិនគួរទុកជំនាញអ្នកចោលនោះទេ តែគួរប្រើវាបង្កើតចំណូល។ ឧទាហរណ៍បើអ្នកមានជំនាញកាត់តវីដេអូ អ្នកអាចរៀបចំមេរៀនពីរបៀបកាត់តវីដេអូហើយលក់មេរៀនរបស់អ្នកលើអនឡាញតាមបណ្ដាញសង្គមផ្សេងៗដូចជាហ្វេសប៊ុក តេឡេក្រាម និងYouTube ជាដើម ហើយអ្នកចំណាយពេលតែដំបូងទេតែអាចបានចំណូលរយៈពេលយូរ។   ៦. Copywriting   ជំនាញCopywriting គឺជាជំនាញដែលគេត្រូវការនៅក្នុងយុគសម័យឌីជីថល។ ជំនាញនេះគឺទាមទារឲ្យអ្នកចេះសរសេរអត្ថបទឬប្រយោគខ្លីហើយមានភាពទាក់ទាញជាពិសេសគឺសរសេរឲ្យមានភាពទាក់ទាញដើម្បីផ្សព្វផ្សាយផលិតផលឬសេវកម្ម។ ជាក់ស្ដែងបច្ចុប្បន្នយើងតែឃើញអត្ថបទខ្លីលើបណ្ដាញសង្គមគឺសុទ្ធតែជាផ្នែកមួយនៃជំនាញ Copywriting៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T07:00:46.569Z", "category": "ហិរញ្ញវត្ថុ", "views": 637, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមហ៊ុន CP ជួយទិញកសិផលខ្មែរ ៤មុខនេះ យកមកកែច្នៃ
https://business-cambodia.com/articles/company-cp
នេះគឺជារឿង ដ៏ល្អមួយដែលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានសហការគ្នាជាមួយក្រុមហ៊ុន ស៊ី ភី ខេមបូឌា ដើម្បីជួយទិញកសិរផលខ្មែរចំនួន ៤មុខ គឺពោតក្រហម ដំឡូងមី ស្រូវ កន្ទក់ និងវត្ថុធាតុដើមដទៃទៀតនៅក្នុងស្រុកដើម្បីយកមកកែច្នៃ។ ជាក់ស្តែង ថ្មីៗនេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌារួមមាដូចជា៖ ១. កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ រវាងអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ២.កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលស្រូវ កន្ទក់ និងកញ្ជុងអង្ករ សម្រាប់ផលិតចំណីសត្វ រវាងក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី. ខេមបូឌា ៣.កិច្ចសហប្រតិបត្តិការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្គាបការក្លែងបន្លំ “ក.ប.ប” នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី. ខេមបូឌា៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T06:29:58.810Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 495, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
រំភើប! នាវាទេសចរណ៍ WESTERDAM នឹងមកកម្ពុជា ក្នុងខែនេះ ដើម្បីដឹងគុណដល់សណ្តានចិត្តល្អ ធ្លាប់បានជួយ
https://business-cambodia.com/articles/westerdam-come-to-cambodia-again
នាវាទេសចរណ៍ខ្នាតយក្ស របស់សហរដ្ឋអាម៉េរិក WESTERDAM ដែលត្រូវបានអនុញ្ញាតឱ្យចូលចត នៅកំពង់ផែព្រះសីហនុ កាលពីអំឡុងផ្ទុះកូវីដ១៩ នឹងធ្វើដំណើរមកកម្ពុជាសារជាថ្មីម្តងទៀត នាអំឡុងខែធ្នូនេះ ជាមួយអ្នកដំណើរសរុបប្រមាណ ៣៥០០នាក់ ដើម្បីជាការដឹងគុណដល់សណ្តានចិត្តដ៏ល្អរបស់ប្រជាជនកម្ពុជា។     ក្នុងនោះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បើកកិច្ចប្រជុំផ្នែកពាក់ព័ន្ធត្រៀមរៀបចំទទួលការមកដល់របស់នាវាទេសចរណ៍ WESTERDAM ដែលនឹងមកដល់ខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ និងមានអ្នកដំណើរចម្រុះជាតិសាសន៍សរុបប្រមាណ ៣៥០០នាក់។     គួរជម្រាបផងដែរថា កាលពីអំឡុងផ្ទុះជំងឺរាតត្បាតកូវីដ-១៩ខ្លាំង ក្នុងឆ្នាំ២០២០ នាវា Westerdam ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយសង្គ្រោះអ្នកទេសចររាប់ពាន់នាក់ បន្ទាប់ពីប្រទេសមួយចំនួនបានបដិសេធមិនឲ្យចូលចត ក្រោមហេតុផលខ្លាចចម្លងមេរោគកូវីដ-១៩។   ក្រោយការចូលចត ភ្ញៀវទេសចរនៅលើនាវានោះ មានសេចក្តីសប្បាយរីករាយជាខ្លាំង រហូតមានអ្នកខ្លះស្រក់ទឹកភ្នែក និងរំភើបដឹងគុណឥតគណា។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជាថែមទាំងបានសម្រួលដំណើរបន្តតាមជើងយន្តហោះ សម្រាប់ភ្ញៀវទេសចរគ្រប់រូបទៅកាន់ប្រទេសរៀងៗខ្លួន ធ្វើឲ្យកិត្យានុភាពប្រទេសកម្ពុជាល្បីល្បាញលើពិភពលោក ជាប់ឈ្មោះជា «ប្រទេសតូច តែបេះដូងមនុស្សធម៌ធំ»៕     អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T05:08:59.125Z", "category": "ភាពជាអ្នកដឹកនាំ", "views": 387, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ដំបូងគេនៅខ្មែរ! អ្នកស្រី អ៊ុក សុនីតា ច្នៃផ្លែត្នោតធ្វើកាហ្វេ បើកបាន៤ខែ មានភ្ញៀវចូលហូរហែ
https://business-cambodia.com/articles/palm-co-ffee-frist-in-khmer
“ត្នោត​ខ្ពស់​ត្នោត​លៃ ត្នោត​ល្អ​ប្រពៃ ត្នោត​កេរ​ដូនតា ត្នោត​ផ្ដល់​រសជាតិ ស្ករ​ផ្អែម​ណាស់សា អ្នកស្រែ​ចំការចូលចិត្ត​ស្ករត្នោត”។ ជាទូទៅពេលនិយាយដល់ផ្លែត្នោត ឬទឹកត្នោត ប្រជាជនខ្មែរយើងភាគច្រើនប្រហែលជាគិតដល់កាច្នៃត្នោតធ្វើ នំ បង្អែម ស្ករ ទឹកក្មេះ និងច្នៃធ្វើសុរាជាមុនគេ​ ប៉ុន្តែបងប្អូនមួយជំនួនធំ ប្រហែលជាមិនបានដឹងនោះទេថា ត្នោតក៏អាចច្នៃធ្វើភេជ្ជះដ៏មានឱជារសឆ្ងុយឆ្ងាញ់ផងដែរ។  ជាក់ស្តែង ស្រ្តីខ្មែរ អ្នកស្រី អ៊ុក សុនីតា បានច្នៃផ្លែត្នោតធ្វើកាហ្វេ បង្កើតបានជារូមមន្តថ្មីប្លែកដំបូងគេនៅស្រុកខ្មែរ។ ថ្លែងប្រាប់ក្រុមការងារ Business Cambodia អ្នកស្រី អ៊ុក សុនីតា ប្រធានគ្រប់គ្រង កាហ្វេត្នោត Thnort Coffee ផ្ទាល់បានឱ្យដឹងថា “ដោយឃើញថាផ្លែត្នោតមានអត្ថប្រយោជន៍ច្រើន មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជួយដល់សុខភាពទៀតផងនោះ អ្នកស្រីក៏ជឿជាក់ដែរថា ត្នោតក៏អាចកែច្នៃជាភេសជ្ជៈបានដែរ”។​ បន្ទាប់ពីគិតរួច អ្នកស្រី និងក្រុមការងារ បានចំណាយពេលតេសសាកល្បង ស្រាវជ្រាវរសជាតិ អស់រយៈពេលជាង១ឆ្នាំ ទម្រាំអាចរកបានរសជាតិដែលត្រូវចិត្ត រហូតអាចមានវត្តមានកាហ្វេត្នោតដល់ពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះដែរ ស្ត្រីខ្មែររូបនេះបានបន្ថែមទៀតថា គិតមកដល់ពេលបច្ចុប្បន្ននេះ កាហ្វេត្នោតមានអាយុកាលទើបតែបាន៤ខែទេ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលខ្លាំងនេះ កាហ្វេត្នោតអាចទាញភ្ញៀវចូលហូរហែជារៀងរាល់ថ្ងៃ។ ដោយសារមូលហេតុធំៗ៣ ដោយក្នុងនោះរួមមានដូចជា៖ ១. រសជាតិមិនដូចគេ៖ ត្រង់ចំណុចនេះ អ្នកស្រីបានលើកឡើងថា បើនិយាយពីកាហ្វេដែលច្នៃឡើងពីផ្លែត្នោត ជាមួយស្ករធម្មជាតិពីផ្លែឈើធម្មជាតិនេះមិនទាន់មានអ្នកធ្វើនូវឡើយទេនៅស្រុកខ្មែរ ខណៈកាហ្វេត្នោតជាហាងដំបូងគេហើយ ដែលមានមីនុយនេះ។ អ្នកស្រីបានបន្ថែមទៀតថា ដោយសារតែរសជាតិមិនដូចគេ ហើយមានគុជជាសាច់ត្នោត​ ដែលមិនធ្វើឱ្យប៉ះពាល់សុខភាពអ្នកញ៉ាំនេះហើយ ទើបធ្វើឱ្យហាងរបស់អ្នកស្រី អាចទាញអ្នកស្គាល់ និងមានអ្នកគាំទ្របានលឿនបែបនេះ។ ២.ការផ្សាព្វផ្សាយ និងការធ្វើទីផ្សារ៖ ជាមួយគ្នានេះដែរ អ្នកស្រី អ៊ុក សុនីតា បានប្រាប់ទៀតថា ប្រសិនបើយើងមានត្រឹមតែរសជាតិឆ្ញាញ់ តែគេមិនបានដឹង មិនបានសាកធ្វើម៉េចគេស្គាល់​ ធ្វើម៉េចគេដឹងថាឆ្ងាញ់ឬក៏អត់ទៅ ដូច្នេះហើយអ្នកស្រីបានព្យាយាមផ្សាព្វផ្សាយតាមផេក ដោយផុសរាល់ថ្ងៃ។ ហើយចំណុចសំខាន់មួយទៀតនោះគឺ កាហ្វេត្នោតបានធ្វើការប្រម៉ូសិន ទិញ១ថែម១ ដើម្បីឱ្យអតិថិជនបានសាក ពោលធ្វើយ៉ាងណាឱ្យអតិថិជនព្រមញ៉ាំសិន ដើម្បី្ឱ្យពួកគាត់បានស្គាល់រសជាតិ ហើយភាគច្រើននៃអតិថិជនបានសាក គឺមកហើយមកទៀត។ ៣. ទីតាំងហាង៖ ចំពោះទីតាំងហាង អ្នកស្រីបាន ឱ្យដឹងថា ទីតាំងសំខាន់ណាស់ ពោលទោះយើងមានរសជាតិល្អក៏ដោយ បើទីតាំងហាង ឆ្ងាយពីអតិថិជនគោលដៅពេក ក៏គ្មានអ្នកញ៉ាំដែរ។ ជាក់ស្តែងកាហ្វេត្នោត បានដាក់ទីតាំងនៅក្បែរសាលារៀន និងទីតាំងដែលមានអបហ្វីសច្រើន ដើម្បីងាយស្រួលដល់អតិថិជនគោលដៅរបស់អ្នកស្រីក្នុងការទិញ។ គួរជម្រាបផងដែរថា ប្រសិនបងប្អូនចាប់អារម្មណ៍ចង់សាករសជាតិ អាចទៅកាន់ហាងផ្តាល់ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ០២ ផ្លូវ២៦១ សង្កាត់ទឹកល្អក់១ រាជធានីភ្នំពេញ ប្រទេសកម្ពុជា និងលេខទូរសព្ទ ០៩៣ ២១២ ៥៦៨ ឬកម្មង់តាមអេបក៏បាន៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T05:08:08.457Z", "category": "កំពូលអ្នកលក់", "views": 942, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }
កាន់តែល្បី! តារាចម្រៀងរ៉េប វណ្ណដា នឹងទៅប្រគុំតន្រ្តីខ្នាតយក្ស នៅប្រទេសថៃ ឆាប់ៗនេះ
https://business-cambodia.com/articles/vanda-and-vanthan-go-to-concert-at-thailand
លោក ម៉ាន់ វណ្ណដា ដែលជាតារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាពមួយរូបរបស់កម្ពុជានឹងត្រូវឡើងទៅសម្តែងនៅប្រទេសថៃក្នុងការប្រគុំតន្រ្តីខ្នាតយក្ស Wonderfruit ជាមួយនឹងតារាចម្រៀងលោក វណ្ណថាន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ផលិតកម្ម Baramey បានធ្វើការចុះផ្សាយ។   ក្នុងនោះទំព័រហ្វេសប៊ុកផ្លូវការរបស់  Baramey Production បានបង្ហោះសំណេរយ៉ាងដូច្នេះថា “ Vann Da - វណ្ណដា និង Vanthan - វណ្ណថាន នឹងមានវត្តមាននៅការប្រគំតន្ត្រី Wonderfruit សិល្បករទាំង ២ រូបបានត្រៀមខ្លួនជាស្រេច ក្នុងការនាំយកតន្ត្រីខ្មែរ បទចម្រៀងល្បីៗយកទៅសម្តែង”។ ក្រៅពីមានវត្តមានរបស់តារារ៉េបកម្ពុជាល្បីឈ្មោះទាំង២រូប ការប្រគំតន្ត្រីខ្នាតធំនេះ ក៏មានការចូលរួមពីតារាល្បីៗជាច្រើន ដូចជា Artur Yeti, Cristal No.5, Fergus, Jianbo, Tom Yeti, Subex, Yeti Out, Big Calo, DJ Kaygee, Flower.far, Minoto, etc …. និងតារាល្បីៗជាច្រើននាក់ផ្សេងទៀតដែរ៕   គួរជម្រាបផងដែរថាការប្រគំុតន្ត្រី Wonderfruit 2023 នឹងរៀបចំឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ រយៈពេល៣ថ្ងៃ នៅ The Fields at Siam Country Club, Pattaya, ប្រទេសថៃ៕   អត្ថបទដោយ៖ ពីង ជូអេង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T05:03:37.624Z", "category": "ភាពជាអ្នកដឹកនាំ", "views": 178, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
លុយស្ទើតែចង់ដើរលេង! ម្ចាស់ក្រុមហ៊ុនទេសចរណ៍១កន្លែងបង្ហើបថាមានលុយខ្ទង់១០០$ក៏អាចដើរប្រទេសជិតខាងបាន
https://business-cambodia.com/articles/5-things-you-can-do-to-earn-money-but-want-to-travel-abroad-can-afford-it
ការ​ដើរ​លេង​ក្រៅ​ប្រទេស​ជា​រឿង​ដែល​មនុស្ស​ភាគច្រើន តែង​ប្រាថ្នា​នៅ​ពេល​ដែល​មាន​លទ្ធភាព​គ្រប់​គ្រាន់​។ ​ប៉ុន្តែ​ការ​ដើរលេង​ក្រៅ​ប្រទេស​មិន​ដូច​ការ​ដើរ​លេង​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​ទេ គឺ​ត្រូវ​ស្វែង​យល់​ឱ្យ​បាន​ច្រើន​មុន​ទៅ​ប្រទេស​ណា​មួយ​ ប្រសិន​បើ​ចង់​ដើរ​លេង​ដោយ​ខ្លួន​ឯង មិន​មែន​​តាម​រយៈ​ក្រុមហ៊ុន​ទេសចរណ៍​។   ​ទាក់ទងនិងការការដើរលេងអស់លុយតិចក្នុងនោះតែម្ចាស់ ក្រុមហ៊ុនទេសចរណ៍ NAN PI Travel Tour លោកឧកញ៉ា ណាង ណាន បានបង្ហើបគន្លឹះមួយចំនួនក្នុងការដើរលេងក្រៅស្រុក ដោយធ្វើយ៉ាងណាដើរឲ្យអត់លុយតិចហើយបានសប្បាយម៉ាអស់ដៃ។   ១.  ​ស្វែងរក​កន្លែង​គេង​ធូរ​ថ្លៃ​   តាម​រយៈ​បទ​ពិសោធន៍​ធ្លាប់​ដើរ​លេង​ក្រៅ​ប្រទេស​ច្រើន លោកបានលើកឡើងថា ​ការ​ដើរ​លេង​ក្រៅ​ប្រទេស​អាច​អស់​លុយ​ច្រើន ​ប្រសិន​បើ​​ចំណាយ​ទៅ​លើ​ការ​គេង​ច្រើន​ពេក​។ ដូច្ចេះលោក​អាច​គេង​ផ្ទះ​សំណាក់​តម្លៃ​ ១៥ ដុល្លារ​អី​បាន​ហើយ​ មិន​ចាំបាច់​គេង​ក្នុង​សណ្ឋាគារ​អី​នោះ​ទេ​។ ដោយមានត្រឹម​បន្ទប់​មួយ​ដែល​មាន​បន្ទប់​ទឹក មាន​ពូក​សម្រាប់​គេង​គឺ​គ្រប់​គ្រាន់​ហើយ ព្រោះ​យើង​ទៅ​ដើរ​លេង​ មិន​មែន​ទៅ​សង្វាត​កន្លែង​គេង​នោះ​ទេ​​។   ២.  ​មធ្យោបាយ​ធ្វើ​ដំណើរ   ចំពោះ​មូលហេតុ​ដែល​ដើរ​លេង​ក្រៅ​ប្រទេស​អស់​លុយ​ច្រើន គឺ​អាច​បណ្ដាល​មក​ពី​ចំណាយ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ច្រើន​ពេក​។ ​ដូច្នេះ​ហើយ​កំឡុង​ពេល​ដើរ​លេង​ក្រៅ​ប្រទេស គួរ​តែ​ដឹង​ពី​គន្លឹះ​ក្នុង​ការ​ធ្វើ​ដំណើរ។ ​ ​ប្រសិន​បើ​តំបន់​ទេសចរណ៍​ណា​ដែល​នៅ​ជិត ឬ​គោល​ដៅ​ដែល​យើង​ចង់​ទៅ​នៅ​ជិត​ដែរ មិន​គួរ​ចំណាយ​លុយ​ជិះ​តាក់ស៊ី​អី​ទេ គឺ​អាច​ដើរ​បាន​មិន​ត្រឹម​តែ​សន្សំ​លុយ​ទេ ថែមទាំង​សប្បាយ​ជាង​ជិះ​ផង​ តែ​ក៏​ត្រូវ​មាន​ផែន​ទី​ក្នុង​ដៃ​ដែរ​កុំ​ឲ្យ​វង្វេង​។ ប៉ុន្តែបើ​កន្លែង​ណា​ឆ្ងាយ​​យើង​អាច​ជិះ​បាន តែ​ត្រូវ​រក​មធ្យោបាយ​ធ្វើ​ដំណើរ​ណា​ដែល​តម្លៃ​សមរម្យ​បំផុត​។ ​បើ​ដូច​នៅ​ថៃ​អី ​គេ​ជិះ​តែ​រថភ្លើង ឬ​ឡាន​ក្រុង តុក​តុក ទេ​អស់​លុយ​តិច​។​   ៣. ​Street food   ​ដើម្បី​កុំ​ឲ្យ​អស់​លុយ​ច្រើន​ហើយ​សប្បាយនោះ ​មិន​ត្រូវ​ចំណាយ​លើ​ម្ហូប​ថ្លៃ​ក្នុង​ហាង​អ្វី​នោះ​ទេ​ ព្រោះ​គោលដៅ​អ្នក​ទេសចរ គឺ ចង់​សាក​ម្ហូប​ប្រចាំ​ប្រទេស​នោះ ឬ​ម្ហូប​ក្នុង​ស្រុក​​ដែល​អ្នក​នៅ​ក្នុង​តំបន់​ចម្អិន​លក់​នៅ​តាម​ផ្លូវ​។ ​ បើ​ហូប​ក្នុង​ហាង​ម្ហូប​គ្មាន​អ្វី​ប្លែក​ទេ តែ​បើ​ម្ហូប​តាម​ផ្លូវ​មិន​ត្រឹម​តែ​តម្លៃ​សមរម្យ​ទេ ថែម​ទាំង​ឆ្ងាញ់ ហើយ​បាន​ស្គាល់​ពី​ម្ហូប​ក្នុង​ស្រុក​របស់​ប្រទេស​នោះ​ទៀត​ផង​។​​   ៤. កំណត់​ទិសដៅ និង​តម្លៃ​កន្លែង​ដើរ​លេង   មុនទៅដើរលេង អ្នកគួរតែមានផែនការ ថាគួរចាយអស់ប្រហែលប៉ុន្មាន។ ដូចនេះ អ្នកនឹងដឹងខ្លួនឯងថាគួរទិញវត្ថុអនុស្សាវរីយ៍, ញ៉ាំអី ឬចាយវាយប៉ុន្មានទើបមិនអស់លើពីការគ្រោងរបស់ខ្លួនពេក។ អ៊ីចឹងមុនទៅដើរ​លេង​តំបន់​ណា​មួយ ក្នុង​ប្រទេស​ដែល​កំពុង​តែ​ដើរ​លេង ចំណុច​សំខាន់​នោះ​ គឺ​ស្គាល់ និង​ដឹង​តម្លៃ​នៃ​តំបន់​ទេសចរណ៍​នោះ​ឲ្យ​ហើយ​។ ​ មុន​នឹង​យើង​​ទៅ​លេង​តំបន់​ណា​មួយ យើង​គួរ​ស្រាវជ្រាវ​កន្លែង​នោះ​ឱ្យ​ច្បាស់​សិន ហើយ​ក៏​ត្រូវ​ស្រាវជ្រាវ​ពី​តម្លៃ​សំបុត្រ ម្ហូប​អាហារ និង​សេវា​ផ្សេងៗ​ទៀត​នៅ​កន្លែង​នោះ ប្រសិន​បើ​ដឹង​មិន​ច្បាស់​ទេ អាច​ឱ្យ​គេ​កោរ ឬ​ដើរ​លេង​គ្មាន​គោលដៅ គឺ​មិន​សប្បាយ​​នោះ​ទេ​។ ដូច្នេះ​ហើយ​ត្រូវ​កំណត់​កន្លែង​ដើរ​​លេង និង​ស្រាវ​ជ្រាវ​តម្លៃ​ឱ្យ​ច្បាស់​សិន​៕​  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T05:01:07.665Z", "category": "កំពូលអ្នកលក់", "views": 190, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ប្រ.យ័ត្នរកស៊ីមិនទាន់គេ! អ្នករកស៊ីយូរឆ្នាំគួរកែប្រែរបស់ ៥នេះក្នុងហាងចាស់ បើមិនចង់រកស៊ីក្រោយគេ
https://business-cambodia.com/articles/for-old
ពីមួយឆ្នាំទៅមួយឆ្នាំរបររកស៊ីថ្មីៗបន្តរីកដុះដាលដូចផ្សិត គំនិតនៃការរៀបចំហាងនិងអាជីវកម្មថ្មីៗក៏កាន់តែជឿនលឿនទំនើប ដែលធ្វើឱ្យអាជីវកម្មចាស់ៗពិបាកក្នុងការប្រកួតប្រជែងប្រសិនបើមិនធ្វើការផ្លាស់ប្តូររបស់មួយចំនួនក្នុងហាងចេញ អាចនឹងធ្វើឱ្យការរកស៊ីដើរក្រោយអ្នករកស៊ីថ្មីៗ ។ ហេតុនេះម្ចាស់អាជីវកម្មចាស់ៗដែលរកស៊ីយូរឆ្នាំគួរពិនិត្យមើលនិងផ្លាស់ប្តូររបស់ចំនួននៅក្នុងហាង ជាពិសេសរបស់ទាំង ៥ នេះ ៖   ១.កន្លែងទទួលភ្ញៀវ   កន្លែងទទួលភ្ញៀវនិងកន្លែងគិតលុយ ជាកន្លែងទីមួយដែលគួរពិនិត្យមើលថាគួរបន្ថែមបន្ថយរបស់របរដើម្បីធ្វើឱ្យមានភាំពខុសប្លែកខ្លះ មិនគួរទុកនៅដដែលរាប់ឆ្នាំមិនព្រមដូរនោះទេ ព្រោះម្ចាស់អាជីវកម្មត្រូវដឹងថាយើងអាចមើលទៅថាធម្មតា ប៉ុន្តែភ្ញៀវវិញមិនធម្មតានោះទេព្រោះភ្ញៀវជាធម្មតាតែងតែចង់បានអ្វីដែលថ្មីប្លែកខ្លះ មិនចង់ឱ្យរាប់ឆ្នាំហើយនៅតែដដែលមិនព្រមរៀបចំ កែសម្រួលអ្វីសោះនោះទេ។     ២.បន្ទប់ទឹក ម្ចាស់អាជីវកម្មជាច្រើនអាចនឹងមើលរំលងពីបញ្ហានេះ ប៉ុន្តែត្រូវដឹងថាបន្ទប់ទឹកជាកន្លែងដែលផ្តល់នូវអារម្មណ៍ផាសុខភាពមួយសម្រាប់ភ្ញៀវ បើបន្ទប់ទឹកមិនស្អាត បណ្តោយឱ្យក្រដាលពេញធុងមកក្រៅ ក្លិនអាក្រក់ សើមជាប់មិនសម្អាត គ្មានកន្លែងលាងដៃ និងការរៀបចំមិនបានត្រឹមត្រូវក៏ជាហេតុធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវដែរ ពេលខ្លះភាពខ្វះចន្លោះនេះអាចធ្វើឱ្យភ្ញៀវប្រាប់តៗគ្នាពីចំណុចអាក្រក់នេះដែលនាំឱ្យបាត់ភ្ញៀវផងដែរ។ ហេតុនេះបើម្ចាស់អាជីវកម្មដែលកំពុងអានអត្ថបទនេះ អាចក្រឡេកទៅមើលហាងរបស់ខ្លួនថាពិតជាមានបញ្ហានេះដែរឬទេ បើមានក៏គួររៀបចំឡើងវិញព្រោះមិនដូច្នេះបញ្ហាតូចនេះនឹងក្លាយជាបញ្ហាធំ។     ៣.អំពូលភ្លើង   សម័យជឿនលឿនរបស់ប្រើប្រាស់ក៏កាន់តែទំនើប ម្ចាស់ហាងដែលនៅបន្តប្រើអំពូលបែបស៊េរីចាស់ក៏គួរតែដល់ពេលផ្លាស់ប្តូរម៉ូតថ្មីតាមសម័យកាលនឹងគេហើយមិនគួរនៅបន្តប្រកាន់ភ្ជាប់ភាពដដែលៗមិនព្រមដូរមិនព្រមជួលជុលនោះទេ ថ្វីត្បិតថាការជួលជុលប្តូរថ្មីត្រូវចំណាយថវិកាច្រើនបន្តិចមែន ប៉ុន្តែក្រោយការចំណាយទាំងនោះវាអាចជាការផ្លាស់ប្តូរថ្មីដែលធ្វើឱ្យហាងមានភ្ញៀវច្រើនជាងមុន។ ជាក់ស្តែងបើយើងក្រឡេកទៅមើលតាមហាងធំៗដូចជា Tube Coffee កាហ្វេ BROWN ហាងតែគុជ KOI និងហាងអាហារផ្សេងៗទៀត តែងតែមានការផ្លាស់ប្តូរថ្មីជានិច្ច ហើយមិនថាបើច្រើនសាខាយ៉ាងណាក៏នៅតែដើរព្រោះតែការរៀបចំស្អាត ទាំងភ្លើង ការដេគ័រ មានភាពស្រឡះភ្លើងភ្លឺល្អកន្លែងអង្គុយទូលាយ។   ៤.ផ្កាឬរុក្ខជាតិតាំងលម្អ   រុក្ខជាតិជារបស់សំខាន់ដែលបន្ថែមរសជាតិឱ្យជីវិតរបស់មនុស្សយើង ហេតុនេះការតាំងលម្អរុក្ខជាតិនៅក្នុងហាងគឺជាភាពចាំបាច់បំផុតដែលត្រូវតែមានមិនថាតែជារុក្ខជាតិជ័រមិនពិត សុទ្ធតែគួរដាក់ឱ្យមានក្នុងហាង តែការរៀបចំធ្វើយ៉ាងកុំឱ្យណែនភាព ពោលគឺរៀបចំដាក់តាំងតុមួយផ្កាមួយថូតូច និងរៀបចំដាក់ជាថូធំៗតាមកែងតុ និងច្រកចេញចូល និងបន្ថែមក្លិនក្រអូបខ្លះនៅក្នុងហាងរិតតែល្អដើម្បីឱ្យភ្ញៀវទទួលបានអារម្មណ៍ស្រស់ស្រាយពេលដើរចូលមក។     ៥.តុឬកៅអី   សម្រាប់តាមតូបនៅតាមចិញ្ចើមផ្លូវនិងក្នុងផ្ទះធម្មតាចង់រៀបចំដាក់កៅអីតុអង្គុយបែបណាក៏មិនជាបញ្ហា តែសម្រាប់ហាងរកស៊ីធំៗ ហាងកាហ្វេ តែគុជ ការរៀបចំកន្លែងអង្គុយចាំបាច់ណាស់ តុមិនអាចទាបពេក ខ្ពស់ពេក ឬធំពេកតូចពេកនោះទេ តែត្រូវលៃលកយ៉ាងណាឱ្យសមល្មមស្រួលក្នុងការអង្គុយ និងជ្រើសរើសកៅអីដែលទន់អង្គុយយូរមិនឈឺ។ ហេតុនេះប្រសិនបើម្ចាស់ហាងដែលនៅមានការរៀបចំកន្លែងអង្គុយមិនទាន់ត្រឹមត្រូវល្អតាមស្តង់ដារអាចពិចារណារៀបចំជាថ្មី។   គួរបញ្ជាក់ផងដែរថា អត្ថបទនេះរៀបចំឡើងក្នុងគោលបំណងឱ្យម្ចាស់អាជីវកម្មដែលរកស៊ីយូរឆ្នាំហើយមិនទាន់មានការផ្លាស់ប្តូរអ្វីថ្មី យកទៅធ្វើការពិចារណាដើម្បីការទាក់ទាញពីភ្ញៀវកាន់តែច្រើន ព្រោះមួយរយៈចុងក្រោយនេះមានហាងធំៗជាច្រើនមានការរៀបចំកាន់តែស្អាតឡើងៗរាល់ថ្ងៃ ហើយបើម្ចាស់អាជីវកម្មចាស់ដែលរកស៊ីយូរឆ្នាំមិនព្រមផ្លាស់ប្តូរទេប្រាកដជារកស៊ីក្រោយគេហើយ ព្រោះការរកស៊ីសម័យថ្មីមានការប្រកួតប្រជែងទៅលើការរៀបចំយ៉ាងខ្លាំង៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T04:44:12.107Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 859, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កម្មវិធីហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ប្រមូលផ្តុំស្ថាប័នធុរកិច្ច និងធនាគារជាច្រើន
https://business-cambodia.com/articles/business-finance-programs-bring-together-businesses-and-banks-
កម្មវិធីនេះត្រូវបានផ្ដួចផ្ដើមឡើងដោយ «សហគ្រិនខ្មែរ» ដោយបានប្រមូលផ្តុំស្ថាប័នហិរញ្ញវត្ថុ និង សហគ្រាសធុនតូច និងមធ្យម (SMEs) នានា ដើម្បីដោះស្រាយបញ្ហាលទ្ធភាពទទួលបានហិរញ្ញវត្ថុ ដែលជាផ្នែកនៃដំណើរឆ្ពោះទៅកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដ៏រស់រវើកនៅកម្ពុជា។ វត្តមានអ្នកចូលរួមជាងមួយរយនាក់រួមមាន សហគ្រាសធុនតូចនិងមធ្យម និងស្ថាប័នហិរញ្ញវត្ថុ បានជួបជុំគ្នាក្នុងកម្មវិធីហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ដែលជា វេទិការពិភាក្សាប្រចាំសប្តាហ៏ អំពីបញ្ហាហិរញ្ញវត្ថុ ចាប់ផ្តើមពីខែកញ្ញា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីឲ្យធុរកិច្ចរៀនចំខ្លួនដើម្បីមានលទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុ និងផ្សាភ្ជាប់អាជីវកម្មរបស់ខ្លួនទៅកាន់បណ្តាញទំនាក់ទំនងសហគ្រិនភាព។ ឯកឧត្តម បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ​ បានមានប្រសាសន៍ថា៖ «កម្មវិធីហិរញ្ញវត្ថុ សម្រាប់អាជីវកម្ម ជាផ្នែកមួយនៃចក្ខុវិស័យរួមរបស់សហគ្រិនខ្មែរ ក្នុងការលើកកម្ពស់សហគ្រិនភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងផ្តល់វេទិកាដើម្បីកសាងបរិយាកាសសហគ្រិនភាពឲ្យមានភាពលូតលាស់ ដោយផ្សារភ្ជាប់ធុរកិច្ចក្នុងស្រុក ជាមួយអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងឱកាសផ្សាភ្ជាប់បណ្តាញទំនាក់ទំនងផ្សេងៗទៀត។» កម្មវិធីនេះមានគោលបំណងផ្តល់នូវវេទិកាមួយសម្រាប់ធុរកិច្ចក្នុងការរៀបចំអាជីវកម្មដើម្បីត្រៀមខ្លួនក្នុងកា រទទួលសេវាហិរញ្ញវត្ថុ ក៏ដូចជាធ្វើការសម្រេចចិត្តទទួលយកហិរញ្ញប្បទាននានា ដែលអាចជួយឱ្យធុរកិច្ច រីកដុះដាល និងជោគជ័យ ក្នុងខណៈពេលដែលស្ថាប័នហិរញ្ញវត្ថុអាចយល់កាន់តែច្បាស់អំពីតម្រូវការរបស់ ធុរកិច្ច និងធ្វើការកែច្នៃលើផលិតផលរបស់ស្ថាប័នដែលឆ្លើយតបតាមតម្រូវការទីផ្សារ។ លោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិជាន់ខ្ពស់ និង ជាគណៈប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ និង គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការនៃធនាគារអេស៊ីលីដាភីអិលស៊ី បានសង្កត់ធ្ងន់ពី «សារៈសំខាន់របស់ កម្មវិធីហិរញ្ញវត្ថុសម្រាប់អាជីវកម្មបានចូលរួមរជំរុញសកម្មភាពសហគ្រិនភាព និង ការអភិវឌ្ឍន៍។ ធនាគារ ក៏បានរួមចំនែកក្នុងប្រព័ន្ធអេកូឡូស៊ីនេះដោយការផ្តល់ប្រាក់កម្ចីដែលបានរៀបចំតាមតម្រូវការរៀងៗខ្លួនរបស់សហគ្រាសធុនតូចនិងមធ្យម ដើម្បីសម្រួលដល់ការពង្រីកអាជីវកម្ម និងការវិនិយោគ។ ដែលគោលដៅ សំខាន់គឺដើម្បីបង្កើតប្រាក់ចំណូល បង្កើតឱកាសការងារ កាត់បន្ថយភាពក្រីក្រ និង ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយចីរភាព។» ហិរញ្ញវត្ថុគឺជាបញ្ហាប្រឈមមួយសម្រាប់ធុរកិច្ចជាច្រើនដែលទើបនឹងចាប់ផ្តើម ឬ នៅពេលមានវិបត្ដិជាសកល ដូចជាផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ជាដើម។ យោងតាមរបាយការណ៍របស់ ធនាគារពិភពលោក កម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការស្តារឡើងវិញនៃសេដ្ឋកិច្ច។ របាយការណ៍នេះបានព្យាករណ៍ពីសន្ទុះ នៃកំណើនផ្នែកសេដ្ឋកិច្ចដល់ទៅ ៥.៥% ក្នុងឆ្នាំ២០២៣។ ដោយឡែកកាលពីខែតុលាកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពោលថា ក្នុងឆ្នាំ២០២៤ ខាងមុខ សេដ្ឋកិច្ចកម្ពុជានឹងកើនបាន ៦.៦% យោងតាមការគ្រោងទុក។ សហគ្រាសធុនតូច និងមធ្យមមានតួនាទីសំខាន់ក្នុងការជួយដល់ភាពជោគជ័យក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា នាពេលអនាគត ដោយបច្ចុប្បន្ន ៩៨% នៃធុរកិច្ចសរុបនៅក្នុងប្រទេសកម្ពុជាគឺជា សហគ្រាសធុនតូចនិងមធ្យម ដែលរួមចំណែក ៥៨% នៃផលិតផលដុលក្នុងស្រុករបស់ប្រទេសទាំងមូល ដូច្នេះ កម្មវិធីហិរញ្ញវត្ថុ សម្រាប់អាជីវកម្មបានបង្កើតឡើង ដោយមានការរួមបញ្ចូលវគ្គពិភាក្សាដែលប្រមូលផ្តុំធុរកិច្ច និងស្ថាប័នហិរញ្ញវត្ថុ ឲ្យស្វែងយល់ពីតម្រូវការរបស់គ្នាទៅវិញទៅមក និងជាឱកាសធ្វើការរួមគ្នាដើម្បីសម្រេចបាននូវភាពរួចរាល់ផ្នែក ហិរញ្ញវត្ថុរបស់ធុរកិច្ច ដើម្បីប្រកួតប្រជែងជាមួយទីផ្សារក្នុងស្រុក ក៏ដូចជាឆាកអន្តរជាតិ។ ដោយសង្កេតឃើញថាលទ្ធភាពទទួលបានហិរញ្ញវត្ថុ គឺជាឧបសគ្គចម្បងមួយសម្រាប់សហគ្រាសធុនតូច និង មធ្យម សហគ្រិនខ្មែរ បានប្រើប្រាស់កិច្ចពិភាក្សាជាបន្តបន្ទាប់ប្រចាំសប្តាហ៏នេះ ក្នុងការធ្វើបទបង្ហាញពី ផលិតផល និងសេវាកម្មហិរញ្ញវត្ថុនានាពីវាគ្មិនកិត្តិយស្តតាមបណ្តាស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ របៀបវីរៈបន្ទាប់មានរួមបញ្ចូលវគ្គសំណួរចម្លើយ ដែលមានការចូលរួមយ៉ាងផុសផុលពីភាគីពាក់ព័ន្ធក្នុងការ ដោះស្រាយនូវបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុរបស់សហគ្រាសធុនតូចនិងមធ្យម។ ហើយជាចុងបញ្ចប់នៃកម្មវិធី នីមួយៗ អ្នកចូលរួមទាំងអស់បានទទួលទានអាហារថ្ងៃត្រង់រួមគ្នាក្នុងគោលបំណងផ្សាភ្ជាប់បណ្តាញទំនាក់ទំនង ជាមួយគ្នា។ សូមបញ្ជាក់ផងដែរថា កម្មវិធីនេះត្រូវបានឧបត្ថម្ភដោយ ធនាគារអេស៊ីលីដា (ACLEDA Bank) ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME) និងធនាគារស្ថាបនា (Sathapana Bank)។ អំពីសហគ្រិនខ្មែរ សហគ្រិនខ្មែរ ត្រូវបានបង្កើតឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធានដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដ៏រស់រវើកនៅកម្ពុជា ដោយជំរុញ សកម្មភាពសហគ្រិនភាពទៅដល់នវានុវត្តន៍ និងការបង្កើតតម្លៃបន្ថែម នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរ មានចក្ខុវិស័យក្នុងការក្លាយជាវេទិកាថ្នាក់ជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនភាព ក្នុងវិស័យ អាទិភាពចំនួនបួនរួមមាន៖ វិស័យបច្ចេកវិទ្យា ដោយផ្តោតលើធុរកិច្ចបង្កើតថ្មី ដោយប្រើបច្ចេកវិទ្យា, វិស័យសេវាកម្ម ដោយផ្តោតលើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន, វិស័យកសិកម្ម ដោយផ្តោត លើកសិកម្មបែបកែច្នៃ សម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ, និងចុងក្រោយវិស័យ កម្មន្តសាល ដោយផ្តោតសំខាន់ទៅលើផលិតកម្មជំនួសការនាំចូល។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T04:09:58.096Z", "category": "PR", "views": 102, "author": { "first_name": "Sreymom", "last_name": "Cha", "email": "sreymomcha069@gmail.com" }, "quality_warning": [ "noisy" ] }
ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក មានកិត្តិយស និងសេចក្តី​សោមនស្ស​រីករាយយ៉ាង​ក្រៃលែងដែលបានទទួលនូវពានរង្វាន់ជា “Best Companies to work for in Asia 2023” ដោយ HR Asia!
https://business-cambodia.com/articles/best-companies-to-work-for-in-asia-2023-award-by-hr-asia
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣: ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក ដែលជាបុត្រសម្ព័ន្ធរបស់ អ៊ឹមប៊ី គ្រុប មានមោទនភាព និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានទទួលនូវពានរង្វាន់ជា "ស្ថាប័នដែលល្អបំផុតដើម្បីប្រកបអាជីពការងារនៅតំបន់អាស៊ីក្នុងឆ្នាំ២០២៣" ដោយ HR Asia នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ពានរង្វាន់នេះ គូសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ចំពោះការអនុវត្តគោលការណ៍ធនធានមនុស្សដ៏ល្អ និងបង្ហាញពីការស្រឡាញ់ពេញចិត្តខ្ពស់ចំពោះការបំពេញការងាររបស់បុគ្គលិកគ្រប់រូប ព្រមទាំងបរិយាកាស និងវប្បធម៌កន្លែងការងារគំរូផងដែរ។ កម្មវិធី ពានរង្វាន់ស្ថាប័នដែលល្អបំផុតដើម្បីប្រកបអាជីពការងារនៅតំបន់អាស៊ីក្នុងឆ្នាំ២០២៣ នេះគឺជាកម្មវិធីដ៏មានសារៈសំខាន់បំផុតដែលកំណត់ជ្រើសរើសយកនិយោជកកំពូលៗក្នុងតំបន់អាស៊ី ដែលបានអនុវត្តគោលការណ៍ធនធានមនុស្សល្អបំផុត ដើម្បីលើកកម្ពស់បរិយាកាសការងារដែលផ្តល់អាទិភាពដល់សុខុមាលភាពរបស់បុគ្គលិក។ ពានរង្វាន់នេះត្រូវបានគេវាយតម្លៃខ្ពស់ និងទាក់ទាញការចូលរួមពីស្ថាប័នធំៗឈានមុខគេនៅទូទាំងតំបន់។ ប្រធានបទនៅឆ្នាំនេះ "ការលើកកម្ពស់លើភាពចម្រុះ សមធម៌ និងបរិយាបន្នការងារ" ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ HR Asia ក្នុងការទទួលស្គាល់កន្លែងធ្វើការដែលល្អបំផុត។ ធនាគារ អ៊ឹមប៊ី ខេមបូឌា បានចូលរួមប្រកួតប្រជែងជាមួយស្ថាប័នចំនួន ៨៤ស្ថាប័ន នៅក្នុងប្រទេសកម្ពុជាសម្រាប់ពានរង្វាន់មួយនេះ ដោយមានអ្នកចូលរួមស្ទង់មតិចំនួន ១១៩២១ នាក់បានរួមចំណែកចែលរំលែកការយល់ដឹង និងបទពិសោធន៍របស់ពួកគេ។ ការចូលរួមយ៉ាងទូលំទូលាយនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់អង្គភាពនិងស្ថាប័ននានាក្នុងប្រទេសកម្ពុជាក្នុងការផ្តល់អាទិភាពទៅលើសុខុមាលភាពរបស់បុគ្គលិក។ លោក Nguyen Anh Khanh  នាយកប្រតិបត្តិ នៃធនាគារ អ៊ឹមប៊ី ខេមបូឌា បានសម្តែងនូវការអរគុណចំពោះការទទួលស្គាល់នេះ ដោយមានប្រសាសន៍ថា “ពានរង្វាន់នេះគឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់យើងក្នុងការបង្កើតកន្លែងការងារមួយដែលផ្តល់ឱកាសឲ្យបុគ្គលិករបស់យើងទទួលបានភាពរីកចម្រើន។ យើងជឿជាក់ថាបរិយាកាសការងារល្អនឹងជំរុញឱ្យមានការបង្កើតថ្មី ប្រសិទ្ធភាពការងារខ្ពស់ និងភាពជឿជាក់ ដើម្បីចូលរួមចំណែកដល់បេសកកម្មរបស់យើង ក្នុងការចូលរួមជំរុញទំនើបកម្មក្នុងវិស័យធនាគារនៅកម្ពុជា។ យើងមិនអាចទទួលបានពានរង្វាន់នេះឡើយ ប្រសិនបើគ្មានការចូលរួមចំណែកពីបុគ្គលិករបស់យើងក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារិជ្ជមានមួយនេះ ហើយយើងសង្ឃឹមថាយើងអាចបន្តអនុវត្តភាពជាវិជ្ជមាននេះជាមួយគ្នាបន្តទៀត  ។ ធនាគារ អ៊ឹមប៊ី ខេមបូឌា មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១១ ដែលដំបូងឡើយក្នុងនាមជាសាខារបស់ធនាគារ អ៊ឹមប៊ី នៅប្រទេសវៀតណាម មុនពេលផ្លាស់ប្តូរទៅជាធនាគារពាណិជ្ជនៅដើមឆ្នាំ២០២៣ ។ ធនាគារ អ៊ឹមប៊ី ខេមបូឌា ដោយមានការគាំទ្រពី អ៊ឹមប៊ី គ្រុប យើងបានខិតខំព្យាយាម​ ធ្វើយ៉ាងណាផ្តល់នូវដំណោះស្រាយធនាគារដ៏ងាយស្រួល និងរហ័ស ស្របតាមចក្ខុវិស័យ និងបេសកកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្តល់សេវាកម្មជូនដល់អតិថជន ធនាគារ អ៊ឹមប៊ី ខេមបូឌា​ ផ្តល់អាទិភាពផ្តោតលើធនធានមនុស្សធ្វើយ៉ាងណាក្លាយខ្លួនជាជម្រើសទីកន្លែងសម្រាប់ប្រកបអាជីពការងារដ៏ប្រសើរបំផុតនៅក្នុងប្រទេសកម្ពុជា។ យើងបានចូលរួមយ៉ាងសកម្មជាមួយបុគ្គលិករបស់យើង តាមរយៈគំនិតផ្តួចផ្តើមជាច្រើនដូចជាផ្តល់នូវការបណ្តុះបណ្តាល សកម្មភាពរឹតចំណងមិត្តភាពការងារជាក្រុម និងការធ្វើជំនួបប្រជុំជាមួយបុគ្គលិកគ្រប់ផ្នែក ដោយជំរុញយ៉ាងមុតមាំក្នុងការអនវុត្តន៍គោលការធនធានមនុស្សដ៏ទូលំទូលាយ ការធ្វើឌីជីថលនីយកម្ម និងការទទួលស្គាល់បុគ្គលិកឆ្នើមដែលមានសមត្ថភាព និងវិជ្ជាជីវៈខ្ពស់។ ធនាគារ អ៊ឹមប៊ី ខេមបូឌា ផ្តល់អាទិភាពជាសំខាន់ដល់សុខុមាលភាពរបស់បុគ្គលិកជាមួយនឹងការគ្រប់គ្រងផលិតភាពការងារប្រកបដោយតម្លាភាព ការតំឡើងតួនាទី ប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់បៀវត្សរ៍ខែទី 13 កម្មវិធីលើកចិត្តដល់អ្នកណែនាំបេក្ខជនល្អៗមកធនាគារ និងការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍បុគ្គលិក។ យើងបានធ្វើឲ្យកន្លែងធ្វើការរបស់យើងមានការគោរពគ្នាដោយស្នើភាព គ្មានការរើសអើង  និងមានសុវត្ថិភាព ព្រមទាំងធ្វើការជ្រើសរើសបុគ្គលិកប្រកបដោយភាពយុត្តិធម៌ និងអនុវត្តស្របតាមវិធានការសុវត្ថិភាពផងដែរ។ លោក Nguyen Anh Khanh បានមានប្រសាសន៍បន្ថែមទៀតថា យើងបានប្តេជ្ញាផ្តល់សេវាកម្ម និងបរិយាកាសការងារដ៏ល្អបំផុតដល់បុគ្គលិករបស់យើងដែលបំរើការងារនៅធនាគារ អ៊ឹមប៊ី ខេមបូឌា​។ ពានរង្វាន់មួយនេះពិតជាបានបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់យើងក្នុងការបង្កើតអោយមាននូវបរិយាកាសការងារមួយដែលបុគ្គលិកគ្រប់រូបបានចូលរួមចំណែកយ៉ាងសកម្មក្នុងសម្រេចគោលដៅឈានទៅរកភាពជោគជ័យនិងរីកចម្រើនក្នុងស្ថាប័នរបស់យើង។ ធនាគារ អ៊ឹមប៊ី ខេមបូឌា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថាប័ន HR Asia សម្រាប់ការទទួលស្គាល់ដ៏មានកិត្យានុភាពមួយនេះ ហើយយើងនឹងបន្តការប្តេជ្ញាចិត្តចំពោះឧត្តមភាពក្នុងការអនុវត្តធនធានមនុស្ស និងជំរុញបរិយាកាសការងារអោយកាន់តែប្រសើរឡើង។ អំពីធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក ដែលជាបុត្រសម្ព័ន្ធរបស់ អ៊ឹមប៊ី គ្រុប គឺជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជាដែលចាប់ដំណើរការតាំងពីឆ្នាំ២០១១។ ធនាគារ អ៊ឹមប៊ី ខេមបូឌា បានព្យាយាមអភិវឌ្ឍនូវដំណោះស្រាយហិរញ្ញវត្ថុតាមរយៈសេវាកម្មធនាគាររបស់ខ្លួនដើម្បីបំរើនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ការប្ដេជ្ញារបស់យើងផ្តោតលើការអនុវត្តន៍ធនធានមនុស្ស និងជំរុញបរិយាកាសការងារប្រកបដោយភាពល្អប្រសើរសម្រាប់បុគ្គលិករបស់យើង។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T01:51:23.623Z", "category": "PR", "views": 668, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
ដំបូងគេក្នុងប្រវត្តិសាស្ត្រ! បុរសឯកកម្ពុជា ដណ្ដើមបានជ័យលាភីលេខ១ លើទឹកដីប្រទេសថៃ
https://business-cambodia.com/articles/mister-friendship-international-2023
ជារឿងដ៏គួរឲ្យរំភើបមួយ នៅទីបំផុតបុរសឯកសម្បុរស្រអែមកម្ពុជា លាវ វេងហួរ ដណ្តើមបានជ័យលាភីលេខ១ ក្នុងកម្មវិធី Mister Friendship International 2023 ដែលប្រារព្ធឡើងនៅលើទឹកដីប្រទេសថៃ។     យ៉ាងណាមិញ បើយើងក្រឡេកមកមើលលក្ខណសម្បត្តិរបស់បុរសឯក លាវ វេងហួរ វិញ លោកមានអាយុ២៦ឆ្នាំ កម្ពស់១.៧៧ម៉ែត្រ ទម្ងន់៧៥ គីឡូក្រាម។ កំលោះរូបនេះបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក និងមានសមត្ថភាពពិសេស អាចនិយាយបាន ៤ ភាសារួមមាន អង់គ្លេស អេស្បាញ បារាំង និងខ្មែរ។ មិនតែប៉ុណ្ណោះ លោកក៏ជាគ្រូបង្វឹកហាត់ប្រាណ គ្រូបង្ហាត់ល្បុក្កតោ និងជាតារាបង្ហាញម៉ូតថែមទៀតផង។     គួរជម្រាបផងដែរថា នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលបុរសឯកកម្ពុជាដណ្តើមបានមកុដជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងអន្តរជាតិ Mister Friendship International៕     ប្រភព៖ Mister Friendship International   អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-14T01:35:11.620Z", "category": "ភាពជាអ្នកដឹកនាំ", "views": 950, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ឆ្នាំថ្មីអានសៀវភៅល្បី ទាំង៥ក្បាលនេះ ដើម្បីការងារនិងលុយកាក់​ កាន់តែរីកចម្រើន ជីវិតរីករាយ
https://business-cambodia.com/articles/5-books-should-read-for-new-year-start-
ការអានគឺជារបៀប រៀនសូត្រមួយដែលវាពាក់ព័ន្ធនឹងទម្លាប់រស់នៅរប​ស់មនុស្ស ជាពិសេសទៅលើការអភិវឌ្ឍន៍សមត្ថភាពខួរក្បាល និងសកម្មភាព។ យើងអាចក្លាយទៅជានរណាស៊ីសងទៅលើសៀវភៅដែលយើងបានអានបានក្រេបជញ្ជក់យក។   ថ្ងៃនេះផងដែរយើងសូមណែនាំនូវសៀវភៅសម្រាប់អាន៥ក្បាលនេះដើម្បីអភិវឌ្ឍន៍ខ្លួនបន្ថែម កសាងសេចក្តីសុខ សម្រាប់ការងារនិងលុយកាក់ដែលអាចធ្វើឱ្យជីវិតអ្នករីកចម្រើនបាន៖   ១.Think And Grow Rich    ជាសៀវភៅដែលល្បីរាប់រយឆ្នាំមកហើយ​ចាប់់តាំងពី១៩៣៧ មកម៉្លេះ សៀវភៅដែលនិពន្ធដោយ Napoleon Hill ១ក្បាលនេះបានបង្កើត មហាសេដ្ឋីជាច្រើននៅទូទាំងសកលលោក ដែលក្នុងសៀវភៅនិយាយ អំពីរបៀបនៃការគិត ផ្នត់គំនិតរបស់មនុស្សជោគជ័យ អាចរស់នៅក្នុងជីវិតដែលខ្លួនឯង​ប្រាថ្នាចង់បាន។   ២. Srategy for wealth and happiness   សៀវភៅ១ក្បាលនេះនិពន្ធដោយលោក Jim Rohn វាគ្មិនបំផុសគំនិតដ៏ល្បីល្បាញបំផុតផ្នែកទស្សនៈវិជ្ជា ហើយលោកក៏ជាអ្នកនិពន្ធដែលមានកេរ្ត៏ឈ្មោះបំផុតអំពីភាពជាអ្នកដឹកនាំខ្លួនឯងនិងអ្នកដទៃ។ សៀវភៅ១ក្បាលនេះនឹងនាំអ្នកឆ្ពោះទៅរកគោលដៅជីវិតរបៀបកសាងក្តីសុខ និងទ្រព្យសម្បត្តិ ពីការប្រកបការងារក្នុងជីវិតរបស់អ្នក។   ៣. The 100$ Startup   សៀវភៅចាប់ផ្តើមអាជីវកម្មពីដើមទុន១០០ដុល្លារ ដែលនិពន្ធដោយ លោក Chris Guillbeau ខណៈគំនិតក្នុងសៀវភៅនេះលោកបានដើរប្រមូលគំនិតពីប្រទេសជាច្រើន ដើម្បីចាប់ផ្តើមរកស៊ីដោយលុយ100 ដុល្លារ​។ សៀវភៅនេះនឹងនាំអ្នកទៅកាន់ការចាប់ផ្តើមអាជីវកម្មដោយប្រើទុនតិច និងគំនិតច្រើន។   ៤. The 7 habits of highly effective people   លោក Stephen R.Covey បាននិពន្ធសៀវភៅមួយក្បាលនេះឡើងក្នុងគោលបំណង ជួយមនុស្សឱ្យមានផ្នត់គំនិត ក្នុងការកៃច្នៃខ្លួនឯងឱ្យក្លាយជាមនុស្សមានតម្លៃ មានជោគជ័យក្នុងអាជីពការងារ ជីវិតផ្ទាល់ខ្លួន និងទំនាក់ទំនង។   ៥. Sell Like Crazy   សៀវភៅដែលនិយាយអំពីទស្សនៈវិជ្ជាក្នុងការលក់ ដែលនិពន្ធដោយលោក Sabri Suby នេះនឹងជួយលោកអ្នកអំពីការលក់ឱ្យទទួលបានអតិថិជនច្រើន ម្ចាស់អាជីវកម្មពូកែលក់ជាងមុន និងមានគន្លឹះនៃការធ្វើទីផ្សារផងដែរ។   យ៉ាងណាមិញការអានពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះខួរក្បាលរបស់យើង ដូចជាជួយបង្កើនអារម្មណ៍ស្ងប់ស្ងាត់ បង្កើនកម្រិតអរម៉ូន Endorphin និងការផលិត Dopamine (លើកកម្ពស់សុភមង្គល) បានស្ដារឡើងវិញនូវសមត្ថភាពសម្រាប់ការផ្តោតអារម្មណ៍ និងការយកចិត្តទុកដាក់កាត់បន្ថយរោគសញ្ញានៃការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត កាត់បន្ថយការឆាប់ខឹង និងបន្ថយសម្ពាធឈាម និងកាត់បន្ថយ Cortisol (អរម៉ូនស្ត្រេស)៕   អត្ថបទដោយ៖ ពីង ជូអេង     
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T10:16:19.055Z", "category": "ភាពជាអ្នកដឹកនាំ", "views": 634, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កញ្ចប់សន្សំ៣ប្រភេទពលរដ្ឋខ្មែរមិនគួរមើលរំលង បើចង់ឲ្យគ្រួសាររស់នៅមានសេរីភាពហិរញ្ញវត្ថុ
https://business-cambodia.com/articles/three-bank-accounts-you-should-have-in-family
ការសន្សំលុយគឺជារឿងសំខាន់មួយដែលក្រុមគ្រួសារមួយមិនគួរមើលរំលងឡើយ ព្រោះនៅក្នុងការរស់នៅ អ្នកត្រូវការលុយ​ជាចាំចាប់សម្រាប់ចំណាយលើរឿងផ្សេងៗជាច្រើន។ ដូច្នេះបើគ្រួសារមួយមិនយកចិត្តទុកដាក់ក្នុងការសន្សំ ឬមិនមានផែនការសន្សំទេនោះ ច្បាស់ជាជួបបញ្ហា​រឿងលុយកាក់ក្នុងការរស់នៅជាមិនខាន។ ​និយាយទាក់ទងនឹងការសន្សំប្រាក់ក្នុងគ្រួសារនេះដែរខាងក្រោមនេះប្រភេទសន្សំចំនួន៣ដែលក្រុមគ្រួសារមួយគួរអនុតវត្តន៍ដើម្បីគ្រួសាររស់នៅដោយមានសេរីភាពផ្នែកហិរញ្ញវត្ថុ ។   ១. សន្សំត្រៀមពេលមានអាសន្ន ​​​​សន្សំសម្រាប់ពេលមានអាសន្ននេះ គឺជាប្រាក់សម្រាប់បម្រុងទុកសម្រាប់ ហេតុការណាមួយដែលកើតឡើងដោយមិនបានប្រៀងទុក ឬមិនបានដឹងជាមុន។ ឧទាហរណ៍សមាជិកគ្រួសារគ្រោះថ្នាក់ ធ្លាក់ខ្លួនឈឺ ឬបាត់បង់ការងារជាដើម។ ដូច្នេះ ​នៅក្នុងគ្រួសារមួយចាំបាច់ត្រូវមានកញ្ចប់លុយសន្សំសម្រាប់ត្រៀមពេលមានអាសន្ន អ្វីមួយកើតឡើងចំពោះសមាជិកគ្រួសារ។ សម្រាប់ការសន្សំបែបនេះ គួរតែមានផែនការសន្សំទៀងទាត់ និងច្បាស់លាស់ ហើយជម្រើសសន្សំល្អបំផុត គួរដាក់សន្សំនៅ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់​ ដែលអាចផ្តល់ទំនុកចិត្ត សុវត្ថិភាព ភាពងាយស្រួល ដាក់ និងដកប្រាក់សន្សំ ជាពិសេស ប្រាក់ អ្នកអាចដុះកូនដុះចៅបានច្រើនថែមទៀតផង។   ២. សន្សំសម្រាប់ត្រៀមចូលនិវត្តន៍ មនុស្សភាគច្រើន តែងគិតថារឿងចូលនិវត្តន៍នៅវែងឆ្ងាយណាស់ ចំាបាច់អីទៅគិតពីឥឡូវនេះ។ របៀបគិតបែបនេះ ច្រើនតែធ្វើពួកគាត់ភ្លេចខ្លួន រហូតដល់ឈានដល់វ័យមួយ រកចំណូលលែងបាន ដែលធ្វើឲ្យពួកគាត់ជួបការលំបាកពីសំពាធហរិញ្ញវត្ថុខ្លំាង។  ដូច្នេះនៅក្នុងគ្រួសារមួយ សមាជិកគ្រួសារ​ ត្រូវគិតគូរពីសេរីភាពផ្នែកហិរញ្ញវត្ថុពេលចាស់ទៅ ដោយមិនចាំបាច់ពឹងកូនរកប្រាក់ដើម្បីចិញ្ចឹមដែលខ្លួនចាស់ឡើយ។ ការរៀបចំផែនការសន្សំសម្រាប់ត្រៀមចូលនិវត្តន៍ក៏សំខាន់ណាស់ដែលពលរដ្ឋខ្មែរមិនគួរមើលរំលងឡើយ។ អ្នកគួរតែងស្វែងរក​ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយ ដែលមានប្រភេទសន្សំមួយនេះ និងអាចផ្តល់លក្ខខណ្ឌចំណេញសមរម្យ និងចាប់ផ្ដើមសន្សំបណ្ដើរៗ កុំទម្លាប់ ចំាពេលអ្នកចាស់បន្តិចទៀតចាំសន្សំ បើអ្នកចង់មានលុយសម្រាប់ចំណាយក្នុងការរស់នៅដោយមិនបាច់ពឹងកូនចៅនោះទេ។   ៣. សន្សំដើម្បីវិនិយោគ មនុស្សមួយចំនួនធំមិនមានបំណងធ្វើការឲ្យគេអស់មួយជីវិតឡើយ ពោលគឺពួកគាត់គ្រាន់តែប្រឡូយក្នុងអាជីពការងារក្នុងរយៈពេលណាមួយជាក់លាក់ បន្ទាប់មកពួកគាត់​រំដោះខ្លួនពីការធ្វើការឲ្យគេ ដើម្បីចេញរកស៊ីខ្លួនឯង។ ដូច្នេះបើអ្នកមានគម្រោងចេញរកស៊ីនាពេលអនាគត អ្នកគួរបើកគណនីសន្សំ ដែលជាគណនីសន្សំវិនិយោគដើម្បីបានទុនចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន។    ប្រភេទសន្សំទាំង៣ បានរៀបរាបខាងលើនេះគឺពិតជាសំខាន់ដែលក្រុមគ្រួសារប្រជាជនពលរដ្ឋខ្មែរមិនគួរមើលរំលងឡើយ។ លោកក៏បានបង្ហើបថា បើនិយាយពាក់ព័ន្ធនឹងការសន្សំនេះ បងប្អូនគួរតែជ្រើសរើសការសន្សំដោយវ័យឆ្លាត ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ ដែលមានអាជ្ញាប័នត្រឹមត្រូវស្របច្បាប់ ដើម្បីទទួលបានសុវត្ថិភាព មិនបាត់បង់ ចំណេញការប្រាក់ ងាយស្រួលសន្សំតាមបែបបច្ចេកវិទ្យា ជាសេសនៅស្ថានប័នទំាងអស់នោះមានជម្រើសផលិតផលសន្សំជាច្រើន សមស្របទៅតាមវដ្ដជីវិតរបស់មនុស្ស និងតម្រូវការផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T10:10:59.576Z", "category": "ហិរញ្ញវត្ថុ", "views": 455, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ឆ្នាំថ្មីចំណូ.លកើន! មានចំណុចសំខាន់១០នេះ ឈប់ដាច់លុ.យ ជីវិតមានគុណតម្លៃ រស់នៅលែងស្រ្តេស
https://business-cambodia.com/articles/10-things-you-need-to-do-to-build-net-worth-in2024
រស់នៅក្នុងសង្គមសព្វថ្ងៃនេះ មានកត្តាជាច្រើនដែលជះឥទ្ធិពលទៅលើជីវិត និងជីវភាពរបស់មនុស្សយើងម្នាក់ៗ។ ប៉ុន្តែកត្តាដ៏សំខាន់បំផុតមួយដែលអាចកំណត់នូវជោគជតា និងអនាគតរបស់យើងបានមានតែមួយគត់គឺ «យើងខ្លួនឯង»។ ថ្ងៃនេះដែរ Business Cambodia សូមលើកយករឿងសំខាន់១០ ដែលយើងគួរបង្កើតឱ្យខ្លួនឯង ដើម្បីសម្រេចបាននូវបំណងប្រាថ្នាពិសេសបំផុតគឺ រស់នៅបាត់ស្រ្តេស ជីវិតមានគុណតម្លៃ។   ១. មានជំនាញគោលយ៉ាងតិចមួយ៖ មនុស្សម្នាក់ៗត្រូវមានជំនាញគោល ឬជំនាញស្នូល ឱ្យបានយ៉ាងតិចមួយ ហើយសម្រួចវាឱ្យមុត ឱ្យច្បាស់ រហូតចេះឆ្អិនក្លាយជាអ្នកជំនាញលើជំនាញមួយនោះ។ ត្រូវដឹងថាមិនថាជំនាញនោះតូចឬធំឡើយ មិនថាពេទ្យ អ្នកនិពន្ធ ជំនាញសរសេរ ជំនាញគណនេយ្យ ជំនាញវិភាគ ជំនាញហិរញ្ញវត្ថុ ឬជំនាញអ្វីផ្សេងទៀតក៏ដោយ សុទ្ធតែអាចបង្កើតចំណូលបាននៅពេលដែលអ្នកចេះប្រាកដ។   ២. ចេះភាសាបរទេសយ៉ាងតិចមួយ៖ ភាសាបរទេសជាយានសំខាន់មួយដែលអាចជួយឱ្យអ្នកបង្កើតឱកាសបានកាន់តែធំ ព្រោះអ្នកចេះភាសាបរទេស​អ្នកអាចធ្វើទំនាក់ទំនងជាមួយមនុស្សលើសពី ១៦.៩លាននាក់នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយមិនថាភាសាអ្វីក៏ដោយឱ្យតែមានឱកាសរៀន គឺគួរតែរៀន រៀនឱ្យចេះ ឱ្យប្រើការបាន ចំណេះមិនសាបសូន្យឡើយ។   ៣. មានចំណូលក្រៅពីប្រាក់ខែ៖ កុំរស់នៅងាប់ក្រឡា ពឹងតែប្រាក់ខែមួយមុខ ប៉ុន្តែត្រូវប្រឹងអភិវឌ្ឍន៍ចំណេះជំនាញ ឱ្យកាន់តែពូកែ ដើម្បីចាប់ឱកាសបង្កើតប្រភពចំណូលផ្សេងៗបន្ថែមទៀត។   ៤. មានភាពជាអ្នកដឹកនាំខ្លួនឯង៖ ធ្វើជាមនុស្សកុំចាំគេដឹក រស់នៅត្រូវចេះគ្រប់គ្រងខ្លួនឯង ត្រូវធ្វើជាអ្នកកំណត់ និងអនុវត្តច្បាប់ឱ្យខ្លួនឯង ទើបជីវិតមួយនេះលែងរស់ពឹងវាសនាលើមាត់អ្នកដទៃ។   ៥. មានវិន័យល្អ សីលធម៌ខ្ពស់៖ មនុស្សពូកែយ៉ាងណាក៏ដោយ បើខ្វះសីលធម៌ហើយ គ្មានអ្នកណាចង់និយាយជាមួយទេ ហើយបើមានសីលធម៌តែខ្វះវិន័យ មនុស្សពិបាកនឹងរីកចម្រើនណាស់។ ដូច្នេះហើយដើម្បីខ្លួនឯង ត្រូវតែយកចិត្តទុកដាក់ គោរពវិន័យ មិនថាវិន័យតូចឬធំ វិន័យផ្ទាល់ខ្លួន ឬវិន័យក្រុមហ៊ុនឡើយ។ ទន្ទឹមនឹងនោះក៏ត្រូវរស់នៅប្រកាន់យកសីលធម៌ កុំបំពានអ្នកដទៃ។   ៦. មានទម្លាប់ល្អ សុខភាពល្អ៖ មានអ្វីៗគ្រប់យ៉ាង ១ពាន់ជំពូក អត់តែសុខភាពមួយ គ្រប់យ៉ាងស្មើសូន្យ ដូច្នេះហើយត្រូវថែរក្សាសុខភាពឱ្យបានល្អ។ សុខភាពល្អកើតឡើងពីទម្លាប់ ទម្លាប់គិតល្អសុខភាពផ្លូវចិត្តល្អ ទម្លាប់ញ៉ាំល្អសុខភាពរៀងកាយក៏ល្អ។   ៧. មានជំនាញរង៖ ក្រៅពីជំនាញស្នូល មនុស្សគ្រប់រូបក៏គួរតែយកចិត្តទុកដាក់លើការបណ្ដុះជំនាញរងមួយចំនួនដូចជា ជំនាញនិយាយ ជំនាញទំនាក់ទំនង ជំនាញសរសេ ជំនាញទីផ្សារ ជំនាញលក់ ដែលជំនាញទាំងអស់នោះសុទ្ធតែសំខាន់ មិនថាអ្នកចង់ចេញរកស៊ី ឬចង់បានការងារល្អប្រាក់ខែខ្ពស់ទេ សុទ្ធតែត្រូវការពួកវា។   ៨. មានក្រេឌីតល្អ៖ បង្កើតក្រេឌីតខ្លួនឯងដោយការធ្វើតែរឿងល្អៗ មានចិត្តចែករំលែក ចេះដាក់ខ្លួន ឱ្យតម្លៃអ្នកដតៃ ធ្វើការនៅស្ថាប័នល្អ និងរាប់អានមនុស្សល្អៗ។   ៩. មានផ្នត់គំនិតវិជ្ជមាន៖ «អ្នកជាអ្វីដែលអ្នកគិត» ដូច្នេះហើយដើម្បីពង្រឹងខ្លួនឯង ជំហានដំបូងត្រូវពង្រឹងផ្នត់គំនិត។ ឈប់គិតអវិជ្ជមាន រៀនមើលបញ្ហា និងរឿងផ្សេងៗក្នុងជ្រុងល្អៗ ទើបអ្នកអាចរីកចម្រើនបាន។   ១០. មានភាពរីករាយ៖ បើអ្នកជាមនុស្សកើតទុក្ខគ្រប់ពេល គ្មានអ្នកណាចង់និយាយជាមួយអ្នកឡើយ។ ហេតុនេះហើយត្រូវធ្វើជាមនុស្សដែលរីករាយនឹងជីវិតដែលកំពុងមាន ព្រមទទួលស្គាល់ការពិតនៃធម្មជាតិរបស់ជវិត កុំស្មុគច្រើនពេក កុំរអ៊ូច្រើនពេក ជួបអីដោះហ្នឹងទៅ ទើបជីវិតមិនសូវកើតទុក្ខ៕   អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T09:34:46.123Z", "category": "ហិរញ្ញវត្ថុ", "views": 219, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
សម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រុមហ៊ុនធំៗចំនួន ៦ ក្នុងដំណើរទស្សនកិច្ចទៅប្រទេសវៀតណាម
https://business-cambodia.com/articles/vietnam-company
  សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះបានធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ដោយក្នុងនោះសម្ដេចបានជួបនឹងមេដឹកនាំសំខាន់ៗជាច្រើនរបស់វៀតណាមផងដែរ។   យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចខាងលើនៅថ្ងៃទី១២ ខែធ្នូ សម្ដេចធីបតីនាយករដ្ឋមន្ដ្រី បានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយសហគ្រាស និងក្រុមហ៊ុនធំៗរបស់វៀតណាមចំនួន ៦ ដែលក្នុងនោះរួមមាន៖   ១. ក្រុមហ៊ុនសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមនៅកម្ពុជា   ២. ក្រុមហ៊ុន VIETTEL (CAMBODIA) PTE   ៣. សម្ព័ន្ធ THACO ដែលមានមុខសញ្ញាអាជីវកម្មចម្បងក្នុងវិស័យដំឡើងរថយន្ដ, កសិកម្ម, មេកានិក, ភស្ដុភារកម្ម, សំណង់ និងអចលនទ្រព្យ   ៤. ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម   ៥. ក្រុមហ៊ុនអាកាសចរណ៍ Vietjet Aviation Joint Stock Company   ៦. ក្រុមហ៊ុន Vingroup Corporation ដែលជាក្រុមហ៊ុនមានប្រតិបត្ដិការអាជីវកម្មលើឧស្សាហកម្មបច្ចេកវិទ្យា, វិស័យទេសចរណ៍, ពាណិជ្ជកម្ម, សេវាកម្ម, សុខាភិបាល, កសិកម្ម និងអប់រំ។    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T09:33:39.984Z", "category": "អចលនទ្រព្យ", "views": 80, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អនុប្រធានសភាមកពីចិន សន្យានឹងគៀងគរក្រុមហ៊ុនចិន មកវិនិយោគនៅវិស័យធំៗ៣ នៅខេត្តកំពង់ស្ពឺ
https://business-cambodia.com/articles/investment-china-came-kom-pong-speu
កំពង់ស្ពឺ គឺជាខេត្តសក្តានុពលមួយ ដែលអាចទាញទាញអ្នកវិនិយោគឱ្យមកវិនិយោគស្ទើរតែគ្រប់វិស័យ មិនថាវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ឬយានយន្តសុទ្ធតែមានរោងចក្រផលិតផលនៅទីនោះទាំងអស់។ ជាក់ស្តែង កាលពីព្រឹកមិញនេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោបាយ ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ  ។ នៅក្នុងជំនួបនេះដែរ ឯកឧត្តម ក៏បានសន្យាថាហ្នឹងគៀងគរក្រុមហ៊ុនវិនិយោគរបស់ចិន វិនិយោគទៅលើវិស័យ កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម វារីវប្បកម្ម និងវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ស្ពឺ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ សូមរំលឹកផងដែរថា កាលពីកន្លងទៅក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ទើបនឹងបានអនុម័តគម្រោងវិនិយោគចំនួន ៧ ទៅកាន់ខេត្ដសក្ដានុពលគឺខេត្តកំពង់ស្ពឺ ។ សម្រាប់គម្រោងវិនិយោគនេះដែរ គឺមានទុនសរុបជិត ៤០ លានដុល្លារ និងបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនពលរដ្ឋក្នុងតំបន់ផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T08:53:24.361Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 133, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
Robert Kiyosaki ប្រាប់ច្រកធំៗ៣ អាចកសាងទ្រ.ព្យសម្បត្តិ មានជីវភាពធូ.រធារទាំងវ័យក្មេង
https://business-cambodia.com/articles/3-main-income
ចំណូលតិច ចំណាយច្រើន កើនតែបន្ទុក នេះជាជ្រោះនៃសេចក្តីទុក្ខរបស់មនុស្សភាគច្រើននាពេលបច្ចុប្បន្ន។ ដោយមើលឃើញពីបញ្ហានេះ លោក Robert Kiyosaki ម្ចាស់ក្រុមហ៊ុន Rich Dad និងជាអ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុមួយរូប បានប្រាប់ច្រកធំៗ៣ អាចកសាងទ្រព្យសម្បត្តិពិតប្រាកដ និងមានជីវភាពធូរធារទាំងវ័យក្មេង៖   ១/. អាជីវកម្ម   សព្វថ្ងៃ អាជីវកម្មគ្រប់ប្រភេទកំពុងរីកដូចផ្សិតដុះបន្តកន្ទុយគ្នា មិនថាខ្នាតតូច មធ្យម ឬធំ  និងមានលក្ខណៈសម្បូរបែប។ ក្នុងនោះ អាជីវកម្មគឺជាទ្រព្យពិតមួយ ព្រោះវាបានបង្កើតចរន្តសាច់ប្រាក់វិលជុំ និងទាញចំណូលខ្ពស់ដល់ម្ចាស់អាជីវកម្ម។ ជាក់ស្តែង បុគ្គលវ័យក្មេងដែលមានបំផុតជាច្រើនរូបលើពិភពលោកបានកើតចេញពីការធ្វើអាជីវកម្ម ឬបង្កើតក្រុមហ៊ុននេះឯងដូចជា ក្រុមហ៊ុន Facebook, Google និង Apple ជាដើម។   ២/. អចលនទ្រព្យ   លោក Robert Kiyosaki បានលើកឡើងថា អ្វីដែលឪពុកអ្នកមានបានបង្រៀនលោក គឺការរួមបញ្ចូលគ្នារវាងភាពជាសហគ្រិននៅក្នុងអាជីវកម្មនិងសហគ្រិននៅក្នុងអចលនទ្រព្យ។ ជាការពិត កំណើនមនុស្សពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងជាលំដាប់ ដូច្នេះតម្រូវការលំនៅឋាន ឬកន្លែងកម្សាន្តនានាក៏ត្រូវកើនឡើងដូចគ្នា។ ហេតុនេះហើយអចលនទ្រព្យ គឺជាប្រភពចំណូលដ៏សំខាន់មួយ និងជាទ្រព្យពិតដែលអាចធ្វើឲ្យអ្នកក្លាយទៅជាអ្នកមានយ៉ាងពិតប្រាកដ។   ៣/. ការវិនិយោគដោយការទិញទុកនិងលក់ចេញ   មានការវិនិយោគច្រើនដែលអាចបង្កើតផលចំណេញមកឲ្យអ្នក ប៉ុន្តែវាទាមទារឲ្យអ្នកមានការអត់ធ្មត់ខ្ពស់ និងមានចំណេះដឹងគ្រប់គ្រាន់។ ឧទាហរណ៍ដូចជា ស្តុក មូលបត្រ ឬផ្សារហ៊ុនជាដើម។ ធាតុទាំងអស់នេះនឹងអាចធ្វើឲ្យអ្នកទទួលបានភាពមានបាន ប្រសិនបើអ្នកចេះគ្រប់គ្រងវាបានល្អ។   យ៉ាងណាមិញ ទ្រព្យសម្បត្តិពិត និងយូរអង្វែង កើតឡើងនៅពេលអ្នកគិតត្រូវ និងធ្វើសកម្មភាពត្រូវ។ បើចំណូលនៅតិច ចាយវាយប្រផិតប្រផើយ គួររកផ្លូវទាញលុយតាមច្រកធំៗ៣ខាងលើឲ្យបាន នោះជីវិតអ្នកនឹងប្រសើរ៕   អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T08:36:20.859Z", "category": "ភាពជាអ្នកដឹកនាំ", "views": 2407, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មិនធម្មតាក្រុមហ៊ុនលក់រថយន្តលំដាប់យក្សចិន GAC ផ្តល់ជូនប្រូម៉ូសិនយក្សប្រចាំឆ្នាំដែលមិនធ្លាប់មាន ចំណេញដូចបានកំណប់ ភ្ជាប់ជាមួយការថែមកាដូរដ៏ច្រើនសន្ធឹកសន្ធាប់
https://business-cambodia.com/articles/gac-big-promotion-
ប្រិយមិត្តច្បាស់ជាស្គាល់ច្បាស់ហើយនូវម៉ាកយេហោក្រុមហ៊ុនលក់រថយន្តលំដាប់យក្សចិនមួយនេះដែលមានអាយុកាល ៦៩ឆ្នាំមកហើយលើការផលិតរថយន្ត ដោយបច្ចុប្បន្នត្រូវបានលក់នៅលើទីផ្សារអន្តរជាតិ ជាង ៣០ប្រទេស នៃតំបន់ជុំវិញពិភពលោក ជាមួយនឹងចំនួនលក់រាប់លានគ្រឿងក្នុងមួយឆ្នាំៗ។​ ហើយក៏ជាក្រុមហ៊ុន ដែលទទួលបាននូវពានរង្វាន់ POWER ដែលមកពីពាក្យពេញថា “China Initial quality study ” 8 ឆ្នាំជាប់ៗគ្នា ទៅលើគុណភាព និងទំនុកចិត្តពីអតិថិជន ។ GAC មិនត្រឹមតែផលិតឡានយីយោផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតឡានអោយម៉ាកយីហោល្បីៗផ្សេងទៀត ក៏ដូចជា ចាប់ដៃគូរួមគ្នា ជាមួយម៉ាកយីហោជាច្រើន រួមទាំង Toyota, Honda, Mitsubishi នឹង AION ផងដែរ។ មិនតែប៉ុណ្ណោះ គ្រប់ឡានរបស់ GAC ទាំងអស់ សុទ្ធតែត្រូវបានឆ្លងកាត់ការធ្វើតេស្តលើសពីការប្រើប្រាស់ទូទៅ សរុប 4 លានគីឡូម៉ែត្រឯណោះ។ កាន់តែពិសេស លើសពីអស្ចារ្យសម្រាប់រដូវកាលចុងឆ្នាំនេះ យោងទៅតាមផេកផ្លូវការរបស់ក្រុមហ៊ុន GAC Motor Cambodia បានបង្ហាញជាផ្លូវការ នូវកម្មវិធីដ៏អស្ចារ្យមិនធ្លាប់មានពីមុនមក គឺប្រូម៉ូសិនយក្សប្រចាំឆ្នាំទៅលើ ៣ម៉ូឌែល ដែលសុទ្ធតែជាកំពូលរថយន្តទំនើប កូនកាត់ស្ព័រ បែបអនាគត ទៅលើម៉ូឌែលដូចជា: ម៉ូឌែល GAC GS3 Power 2023 រថយន្ត SUV កូនកាត់ស្ព័រ ដែលតម្លៃដើមរហូតដល់ $31,900 ផ្តល់ជូនតម្លៃពិសេសត្រឹមតែ $22,500 សម្រាប់តែ ១០គ្រឿងប៉ុណ្ណោះ។ ម៉ូឌែល GAC GS4 2023 រថយន្ត SUV លក្ខណះគ្រួសារ ដែលតម្លៃដើមរហូតដល់ $37,900 ផ្តល់ជូនតម្លៃពិសេសត្រឹមតែ $32,900 + ថែមកាតសាំង រហូតដល់ $3,000 សម្រាប់តែ ១៥គ្រឿងប៉ុណ្ណោះ ។ ម៉ូឌែល GAC All-New EMKOO 2023 រថយន្ត SUV ទំនើបបែបអនាគត ដែលតម្លៃដើមរហូតដល់ $39,999​+ ថែមកាតសាំង រហូតដល់ $3,000 សម្រាប់តែ ១០គ្រឿងប៉ុណ្ណោះ​ ។ សូមជម្រាបផងដែរថា GAC Motor Cambodia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TH Group ដែលជាក្រុមហ៊ុនក្នុងស្រុក និងទទួលសិទ្ធិចែកចាយលក់រថយន្ត និងគ្រឿងបន្លាស់រថយន្តម៉ាក GAC ផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ពីក្រុមហ៊ុន GAC Motor ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសចិន។ រាល់ការទិញរថយន្តពីក្រុម GAC Motor Cambodia មានការធានារហូតដល់ ៥ ឆ្នាំ​ រឺ 150,000 គីឡូម៉ែត ឯណោះ អស់បារម្ភណរឿងបញ្ហាជួសជុល រឺខូចទៀតហើយ ។ រួសរាន់ឡើង លឺថាការផ្តល់ជូននេះ មានតែ ២០ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី ៦ដល់ ២៥ ខែធ្នូ ឆ្នាំ ២០២៣ តែប៉ុណ្ណោះ ! ជាមួយនឹងស្តុកមានកំណត់ថែមទៀតផង ។ លេខទំនាក់ទំនង 𝟎𝟗𝟓 𝟗𝟗𝟗 𝟎𝟐𝟗 | 𝟎𝟗𝟓 𝟗𝟗𝟗 𝟐𝟔𝟖
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T07:33:10.473Z", "category": "PR", "views": 177, "author": { "first_name": "Sreymom", "last_name": "Cha", "email": "sreymomcha069@gmail.com" }, "quality_warning": [ "noisy" ] }
របរសាមញ្ញ តែចំណួលគ្រាក់ៗ ! នេះជាមុខរបរទាំង៣ ចាយទុនតិចតែអាចទាញចំណូលបានស្ទើរាល់ថ្ងៃ
https://business-cambodia.com/articles/these-are-the-three-businesses-that-spend-less-capital
នៅសល់តែប៉ុន្មានសប្តាហ៍ទៀតទេប៉ុណ្ណោះ ចូលឆ្នាំថ្មីហើយ ក៏បានមកដល់ហើយដូចនេះវាជាឱកាសល្អមួយសម្រាប់អ្នកដែលមានដើមទុនតិចតួច តែមានក្តីប្រាថ្នាចង់ក្លាយទៅជាអ្នករកស៊ីម្នាក់ ចង់ក្លាយជាថៅកែខ្លួនឯងផងដែរ។ ខាងក្រោមនេះជារបរសាមញ្ញាទាំង៣ សម្រាប់អ្នកមានដើមទុនតិចតួច អាចពិចារណាធ្វើវាបាន៖   ១. លក់ទំនិញមកពីចិន   មិនថាអ្នកចង់លក់សម្លៀកបំពាក់ ឬរបស់ប្រើប្រាស់នឹងអ្វីក៏ដោយ អ្នកអាចចាប់ផ្តើមកម្មង់ទំនិញទាំងនោះមកពីប្រទេសចិនតាម Amazon និង eBay ឬ Taobao ព្រោះទំនិញនៅក្នុងវេបសាយទាំងនោះមានតម្លៃធូរថ្លៃ ដូច្នេះសម្រាប់អ្នកដែលមានដើមទុនចំនួន៥០០ដុល្លារ ទាំងអស់គ្នាអាចសាកកម្មង់យកមកលក់បាន ព្រោះទីផ្សារស្រុកខ្មែរនាពេលបច្ចុប្បន្ននេះគេពេញនិយមប្រើប្រាស់សម្ភារមកពីប្រទេសចិនណាស់។   ២. របរប្រភេទសេវាកម្ម   ក្រៅពីប្រាក់ខែផ្លូវបង្កើតឱកាសមួយទៀតនោះសម្រាប់អ្នកដែលចេះជំនាញគូរប្លង់ គំនូរ និងឌីហ្សាញ អាចបន្ថែមប្រភពចំណូលមួយផ្លូវទៀតគឺអាចទទួលធ្វើការងារក្រៅម៉ោងដើម្បីសន្សំលុយ ក្រោយពីសន្សំលុយបានហើយចាំបើកទៅជាក្រុមហ៊ុនឬសេវាកម្មទទួលការងារឌីហ្សាញ គូររូបក៏បាន កុំចាំដល់មានលុយគ្រប់ចាំបើកក្រុមហ៊ុនធំតែម្តង តែត្រូវរៀនធ្វើវាពីតូចទៅកុំបណ្តោយឱ្យឱកាសបាត់ទៅទទេរៗ។   ៣. មុខរបរដែលគេត្រូវការគ្រប់ពេល   ចំពោះមុខរបរដែលគេត្រូវការគ្រប់ពេលនេះ គឺសំដៅទៅលើប្រភេទមុខរបរម្ហូបអាហារព្រោះជាទូទៅនៅពេលដែលស្ថិតក្នុងកាលៈទេសៈណាក៏ដោយមិនថាពេលសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ មនុស្សនៅតែត្រូវការម្ហូបអាហារជានិច្ច ដូច្នេះយើងអាចទៅផលិតអីមួយជាជំនួយជួយទៅដល់ការរស់នៅដល់មនុស្ស ប៉ុន្តែសម្រាប់ម្ហូបអាហារទាំងស្រុងតែម្តងមិនមែនឱ្យតែបើករកស៊ីគឺជោគជ័យ១០០ភាគរយឡើយ ដូចនេះយើងទាំងអស់គ្នានាំគ្នាគិតឡើងវិញ តើរបស់អីខ្លះដែលមនុស្សត្រូវការខ្លាំងតែម្តង៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T07:29:54.150Z", "category": "កំពូលអ្នកលក់", "views": 2836, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អ្នកជំនាញប្រាប់រឿង៣គួរធ្វើជាមួយលុយរបស់អ្នកនៅឆ្នាំ២០២៤ខណៈសេដ្ឋកិច្ចនៅតែមិនច្បាស់លាស់
https://business-cambodia.com/articles/what-to-do-with-your-money-in-2024
 ជិតដាច់ឆ្នាំ២០២៣ហើយ ការរៀបចំគោលដៅក៏ដូចជាផែនការហិរញ្ញវត្ថុសម្រាប់ឆ្នាំថ្មីគឺពិតជាសំខាន់ហើយជារឿងដែលអ្នកគួរគិតគូធ្វើនៅក្នុងឆ្នាំថ្មីបើចង់កែប្រែក៏ដូចជាផ្លាស់ប្ដូរស្ថានភាពជីវិតរបស់អ្នកឲ្យកាន់តែប្រសើរឡើង។   ជុំវិញរឿងលុយកាក់ អ្នកជំនាញអាមេរិកលោកស្រី Dana Peterson ប្រធានផ្នែកសេដ្ឋកិច្ចនៅ Conference Board បានបង្ហើបពីរឿងសំខាន់៣ដែលអ្នកគួរធ្វើជាមួយលុយរបស់អ្នកខណៈស្ថានភាពសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៤ស្ថិតនៅក្នុងភាពមិនច្បាស់លាស់។   ១. ចាត់ចែងនិងគ្រង់គ្រងលុយកាក់ នេះគឺជាចំណុចសំខាន់បំផុត បើអ្នកចង់ជួសជុលផ្នែកហិរញ្ញវត្ថុរបស់អ្នកឲ្យកាន់តែប្រសើរឡើង។ ត្រូវចាំថាចំណូលច្រើនដែរ តែមិនសល់ ហើយចេះជាជួបបញ្ហាលុយ និងធ្លាក់ក្នុងបញ្ហាបំណុលគឺដោយសារតែអ្នកមិនចេះចាត់ចែងលុយកាក់ ជាពិសេសគឺមិនធ្វើផែនការចំណាយតែម្ដង។ ដើម្បីធ្វើផែនការចំណាយ អ្នកត្រូវផ្ដើមចេញពីការតាមដានលុយចេញលុយចូល ដោយកត់ត្រាចំណូលប្រចាំខែ និងតាមដានចំណូលប្រចាំថ្ងៃនិងប្រចាំខែ។   ការធ្វើផែនការចំណាយគឺជួយឲ្យអ្នកដឹងថាមួយខែៗលុយអ្នកចាយទៅលើអ្វីខ្លះ ដូច្នេះអ្នកអាចពិនិត្យមើលដឹងនូវរាល់ការចំណាយហើយចំណាយមិនចាំបាច់អ្នកអាចកាត់ផ្ដាច់ឬកាត់បន្ថយដែលធ្វើឲ្យអ្នកសល់លុយមួយផ្នែកធំនោះនឹងធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកាន់តែប្រើសើរឡើង។ បើអ្នកមិនដឹងថាធ្វើផែនការចំណាយបែបណាទេនោះអាចសាកអានសៀវភៅលុយពិត។ ទាក់ទងទិញសៀវភៅលុយពិតតាមតេឡេក្រាម https://t.me/hangchhengH24 ២. ដោះបំណុលឲ្យស្រលះខ្លួន  បំ​ណុលគឺជារបស់មួយដែលអ្នកគួរយកចិត្តទុកដាក់ឬដាក់អាទិភាពដោះឲ្យស្រលះខ្លួនព្រោះបំណុលនេះបើយើងជំពាក់គេច្រើនពេកអាចធ្វើឲ្យយើងដេកមិនលក់បកមិនល្ហើយជាពិសេសវាគឺជាបន្ទុកដ៏ធំមួយនៅក្នុងគ្រួសារ។ កាលណាអ្នកស្ពាយបំណុលជាប់ខ្លួនយូរពេកអាចធ្វើឲ្យអ្នកទទួលរងសម្ពាធនៅជីវិតពោលគឺមិនមានសេរីភាពក្នុងការចាយវាយ។   លើសពីនេះកាលណាអ្នកជាប់បំណុលច្រើនពេកនិងយូរពេកធ្វើឲ្យអ្នកបាត់ឱកាសច្រើនពោលគឺបាត់ឱកាសក្នុងការកសាងទ្រព្យនៅក្នុងជីវិត។ ជាក់ស្ដែងពេលអ្នកជាប់បំណុល ពេលរកចំណូលបានគឺត្រូវយកលុយទៅដោះបំណុលហើយជឫលទ្ធផលអ្នកមិនមានលុយសម្រាប់យកទៅរកស៊ីនិងវិនិយោគដើម្បីកសាងទ្រព្យឡើយ។   ៣. សន្សំលុយ  ដូចបានរៀបរាប់ខាងលើរួចហើយថាឆ្នាំ២០២៤សេដ្ឋកិច្ចសកលស្ថិតនៅភាពមិនច្បាស់លាស់ ដូច្នេះអ្នកគួរគិតគូសន្សំលុយខ្លះព្រោះការសន្សំគឺជួយយើងបានច្រើនរឿងណាស់។ ការសន្សំលុយជួយយើងចៀសផុតពីបញ្ហាលុយកាក់នៅក្នុងការរស់នៅ។ ជាក់ស្ដែងកាលពីវិបត្តិកូវីដ១៩និងបច្ចុប្បន្នមនុស្សជួបបញ្ហាលុយកាក់ដូចជារស់នៅខ្វះខាតលុយចាយនិងជំពាក់បំណុលនៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះបាត់បង់ចំណូលដោយសារតែពួកគាត់គ្មានលុយសន្សំជាប់ខ្លួនសោះ។   ចំពោះការសន្សំ អ្នកគួរសន្សំទុកជាលុយបម្រុងពេលមានអាសន្ន។ លុយបម្រុងពេលមានអាសន្នអ្នកគួរមានសម្រាប់ចំណាយក្នុងការរស់នៅពី៣ទៅ៦ខែ។ ឧទាហរណ៍បើអ្នកចំណាយក្នុងការរស់នៅប្រចាំខែអស់៥០០ដុល្លារ អ្នកគួរមានលុយសន្សំបម្រុងទុកពេលមានអាសន្នពី១៥០០ទៅ៣០០០ដុល្លារ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T07:19:09.867Z", "category": "ហិរញ្ញវត្ថុ", "views": 595, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មិនចាញ់ Telegram! ទីបំផុត Facebook Messenger អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច Edit សារដែលផ្ងើរួចបានហើយ
https://business-cambodia.com/articles/face-book-messenger-up-date
ថ្មីៗនេះ Facebook Messenger បានដាក់ឱ្យដំណើរការនូវសមត្ថភាពក្នុងការកែសម្រួលសារដែលបានផ្ញើ ប៉ុន្តែជាមួយនឹងពេលវេលាកំណត់ត្រឹម ១៥ នាទីតែប៉ុណ្ណោះ។ នេះគឺជាមុខងារស្វាគមន៍ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពបត់បែន និងការគ្រប់គ្រងលើការទំនាក់ទំនងរបស់ពួកគេបានកាន់តែស្រួល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Verge កាលពីពេលថ្មីៗនេះ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗមួយចំនួនដែលត្រូវចងចាំអំពីមុខងារថ្មីនេះ៖ គុណសម្បត្តិនៃការកែសម្រួលសារ៖ អនុញ្ញាតឱ្យអ្នកកែកំហុស​ ឬខុសវេយ្យករណ៍ផ្សេង អនុញ្ញាតឱ្យអ្នកបញ្ជាក់សាររបស់អ្នក ឬបន្ថែមព័ត៌មានដែលបាត់ ផ្តល់ឱ្យអ្នកនូវឱកាសដើម្បីយកសារដែលបានផ្ញើមកវិញដោយប្រញាប់ គុណវិបត្តិនៃការកែសម្រួលសារ៖ ពេលវេលាកំណត់ 15 នាទីអាចជាកម្រិត ពោលលើសពី១៥នាទី​ មិនអាចកែរបានទេ សារដែលបានកែសម្រួលនឹងត្រូវបានសម្គាល់ដោយស្លាក "កែសម្រួល" ដែលបង្កើតជាសំណួរអំពីតម្លាភាព អ្នកទទួលប្រហែលជាបានឃើញសារដើមរួចហើយ មុនពេលវាត្រូវបានកែសម្រួល សរុបមក សមត្ថភាពក្នុងការកែសម្រួលសារនៅលើ Facebook Messenger គឺជាជំហានវិជ្ជមានឆ្ពោះទៅមុខ។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទំនាក់ទំនងកាន់តែមានប្រសិទ្ធភាព និងរក្សាការគ្រប់គ្រងលើអន្តរកម្មលើអ៊ីនធឺណិតរបស់ពួកគេ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T07:08:05.142Z", "category": "កំពូលអ្នកលក់", "views": 3199, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
នៅដើមឆ្នាំ ២០២៤ ក្រុមហ៊ុនសេដ្ឋីវៀតណាម នឹងមកវិនិយោគសេវាកម្មតាក់ស៊ីជាង ២ពាន់គ្រឿងនៅខ្មែរ
https://business-cambodia.com/articles/vingroup-vietnam
នៅពេលឆាប់ៗខាងមុននេះ កម្ពុជានឹងទទួលបានការវិនិយោគមួយបន្ថែមទៀតពីប្រទេសវៀតណាម ដោយមានក្រុមហ៊ុនធំមួយរបស់វៀតណាមឈ្មោះក្រុមហ៊ុន Vingroup បានបង្ហាញពីបំណងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី។     ថ្លែងក្នុងជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៣ លោក ង្វៀន វៀតក្វាង (Nguyen Viet Quang) អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Vingroup បានជម្រាបជូន សម្តេចធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ជាពិសេសគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន ២.៥០០ គ្រឿងនៅកម្ពុជា ដែលនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងត្រីមាសទី១ឆ្នាំ ២០២៤ ហើយសម្រាប់ទីតាំងដំបូងដែលក្រុមហ៊ុនជ្រើសរើសដាក់នូវសេវាកម្មតាក់ស៊ីនេះគឺនៅ រាជធានីភ្នំពេញ និងជាបន្តបន្ទាប់ទៀត នៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ ។     ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងការវាយតម្លៃខ្ពស់ចំពោះគោលបំណងរបស់ក្រុមហ៊ុន Vingroup ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយក្នុងការប្រើប្រាស់នូវថាមពលស្អាត ដែលរួមចំណែកដល់កិច្ចគាំពារ និងថែរក្សាបរិស្ថាន ។   ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្ត នៅក្នុងប្រទេសកម្ពុជា សម្រាប់ការប្រើប្រាស់នៅក្នុងខ្សែច្រវាក់ផលិតកម្មរថយន្តនៅក្នុងប្រទេសវៀតណាមផងដែរ ។   គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Vingroup គឺជាក្រុមហ៊ុនធំជាងគេរបស់ប្រទេសវៀតណាម  ដែលផ្តោតលើបច្ចេកវិទ្យា ឧស្សាហកម្ម ការអភិវឌ្ឍន៍អចលនទ្រព្យ ការលក់រាយ និង សេវាកម្មរាប់ចាប់ពីការថែទាំសុខភាពnនិងបដិសណ្ឋារកិច្ច។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយលោក Pham Nhật Vượng ក្នុងឆ្នាំ ១៩៩៣៕      
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T06:59:19.607Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 578, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
គេលក់យូរកាន់តែដាច់ ឯងវិញលក់យូរទៅបាត់ភ្ញៀវអស់​ នេះជាអ្នកលក់៤ប្រភេទ ដែលគ្មានថ្ងៃមាន
https://business-cambodia.com/articles/the-4-types-of-sellers-who-never-have-a-day
បច្ចុប្បន្នយើងសង្គេតឃើញថា មានអ្នកលក់ជាច្រើន នៅលើទីផ្សារកម្ពុជា មានទាំងរបរតូចនិង​របរធំជាពិសេសនោះ គឺអ្នកលក់នៅលើអនឡាញតែម្ដង។ ប៉ុន្តែជាក់ស្ដែងអ្នកលក់ដែលមានជំនាញ និងអាចបង្កើតចំណូលបានពិតប្រាកដ គឺមានមិនច្រើននោះទេ។ ដូច្នេះហើយទើបថ្ងៃនេះ Business Cambodia នឹងលើកយកអ្នកលក់៤ ប្រភេទ ដែលលក់យូរទៅបាត់ភ្ញៀវ លក់យូរទៅជំពាក់គេកាន់តែច្រើន។​   ១.អ្នកលក់ឆាប់ឆាយ   អ្នកលក់ប្រភេទនេះ ឃើញគេលក់អ្វីដាច់ក៏លក់តាមគេភ្លាម លក់ដោយគ្មានគោលជំហរច្បាស់លាស់ លក់តាមអារម្មណ៍នឹកឃើញ មិនបានសិក្សាស្វែងយល់ឱ្យច្បាស់នោះឡើយ។ ការលក់ច្រើនមុខក្នុងពេលតែមួយបែបនេះ គឺមិនអាចធ្វើឱ្យអតិថិជនទុកចិត្តបានឡើយ។   ២. អ្នកលក់កប់ដើម   អ្នកលក់ប្រភេទទី៣នេះ មានកម្រិតខ្ពស់ជាងអ្នកលក់ទី១ និងទី២បន្តិច ប៉ុន្តែចំណុចខ្សោយរបស់គាត់គឺចេះតែទិញឥវ៉ាន់ចូល មិនមើលឥវ៉ាន់ណា មានទីផ្សារពិតប្រាកដ ហើយគាត់គ្មានកាលវិភាគលក់ត្រឹមត្រូវឡើយ គាត់ទិញឥវ៉ាន់ចូលហើយ ធ្វើខ្លួនទំនេរធម្មតា គ្មានមហិច្ឆតា គ្មានគោលដៅ សម្រុកលក់ឥវ៉ាន់ឱ្យចេញអស់ឡើយ ដូច្នេះហើយ ទើបចំណូលគាត់មិនធំដូចគេ។    ៣. អ្នកលក់ជាប់ជំពាក់   អ្នកលក់ប្រភេទនេះ បេះដូងគាត់ល្អណាស់ សុខចិត្តឱ្យគេជំពាក់ឱ្យតែបានឥវ៉ាន់ចេញ ប៉ុន្តែគាត់ភ្លេចគិតថា ការជំពាក់របស់ភ្ញៀវជាបញ្ហាធំ ដែលធ្វើឱ្យការលក់ដូររកស៊ីរបស់គាត់ជាប់គាំង អ្នកលក់ដែលឆ្នើម ជាអ្នកលក់ដែលពូកែទារលុយភ្ញៀវមុន ទើបអាចបានចំណូលថេរ។   ៤. អ្នកលក់បណ្តោយខ្លួន   អ្នកលក់ប្រភេទទី៥នេះ ជាអ្នកលក់មិនចង់មានឆាប់ទេ គាត់ចេញលក់ដំបូង ប្រើតែទម្លាប់ចាស់បុរាណ មិនចេះប៉ូសផេក ប្រើបណ្តាញសង្គមពេញនិយមដូចគេទេ។ ហើយគាត់ចូលចិត្តរអ៊ូថាមិនចេះ មិនដឹងគេធ្វើមិច ប៉ុន្តែលក់៣ ៤ខែហើយ នៅតែអត់ចេះទៀត មិនព្រមរៀន មិនព្រមសាកអ្វីថ្មីនោះឡើយ។ ការលក់ដូរបច្ចុប្បន្នមានការប្រកួតប្រជែងច្រើន បើអ្នកនៅរក្សាទម្លាប់ប្រចាំត្រកូលរបស់អ្នក ដែលចូលចិត្តនិយាយថាមិនចេះ មិនដឹង រវល់គ្មានពេលរៀននេះ អ្នកលក់មិនបានចំណូលពិតឡើយ។ មនុស្សដែលខ្ជិល ដុះតែធ្មេញ ងូតតែទឹក ក៏អាចថារវល់គ្មានពេលបានដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T06:56:25.204Z", "category": "កំពូលអ្នកលក់", "views": 402, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
សួរខ្លួនឯងឱ្យច្បាស់! សំណួរពិសេស៤ ជួយឱ្យឆាប់សល់លុ.យ ទោះរកបានតិចក៏លែងចាយសល់ថ្ងៃដែរ
https://business-cambodia.com/articles/4-questions-to-ask-yourself-with-money
អ្នកណាៗក៏ប្រាថ្នាចង់ឱ្យខ្លួនឯងសល់លុយ ហើយដឹងច្បាស់ណាស់ថាដើម្បីសល់គឺត្រូវចេះសន្សំទុកដាក់។ ប៉ុន្តែមានមនុស្សមិនច្រើនទេដែលអាចរក្សាទម្លាប់សន្សំរហូតបានផលជាដុំកំភួន ភាគច្រើនគឺសន្សំមិនទាន់ចាយឡើយ សន្សំមិនដែលសល់ ភ្លេចខ្លួនតែបន្តិចច្រឡំដកលុយប្រើការអស់។   ជុំវិញបញ្ហានេះ លោកអ្នកគួរតែសួរខ្លួនឯងនូវសំណួរសំខាន់ ទាំង៤​ ដែលមានប្រសិទ្ធភាពបំផុត ក្នុងការសម្រេចផែនការសន្សំ ជួយឱ្យឆាប់សល់លុយ ទោះរកបានតិចក៏លែងចាយសល់ថ្ងៃដែរ៖   ១. តើខ្ញុំមានលុយច្រើនប៉ុនណា? នៅពេលដែលអ្នកសួរសំណួរនេះមកកាន់ខ្លួនឯង វានឹងរំលឹកអ្នកឱ្យដឹងថាតើឥឡូវនេះអ្នកមានចំណូលប៉ុន្មាន បន្ទាប់ពីចំណាយតើអ្នកនៅសល់លុយប៉ុន្មាន។ វាអាចធ្វើឱ្យអ្នកដឹងថាតើអ្នកចំណាយច្រើនប៉ុនណា ហើយចំណាយទៅលើអ្វីខ្លះ។ ជាក់ស្តែង ទោះបីជាអ្នករកចំណូលបានច្រើនប៉ុនណាក៏ដោយ បើអ្នកចំណាយមិនបានត្រឹមត្រូវវានឹងនាំឱ្យអ្នកមិនសល់លុយនោះទេ។   ២. តើលុយចំនួនប៉ុន្មានដែលខ្ញុំគួរតែសន្សំ? វាអាស្រ័យទៅលើចំណូលរបស់អ្នក តែទោះបីជាចំណូលរបស់អ្នកច្រើនឬតិចក៏ដោយ យ៉ាងហោចណាស់អ្នកត្រូវសន្សំ ១០%នៃប្រាក់ចំណូលទាំងអស់របស់អ្នក។ ព្រោះវាជាចំនួនមួយដែលមិនប៉ះពាល់ដល់ការចំណាយផ្សេងៗ ដែលអាចធ្វើអ្នកមានលទ្ធភាពក្នុងការសន្សំឱ្យបានទៀងទាត់ និងមិនមានការព្រួយបារម្ភ។ ប្រសិនបើអ្នកអាចដាក់លុយសន្សំ១០%នេះនៅក្នុងកុងធនាគារផ្សេងកាន់តែប្រសើរ ដើម្បីអាចប្រាកដថាអ្នកមិនប៉ះពាល់លុយនេះជាដាច់ខាត់ព្រោះវាជាលុយដែលអ្នកសន្សំសម្រាប់អនាគតក្នុងការវិនិយោគ ឬធ្វើអាជីវកម្មជាដើម។   ៣. តើខ្ញុំគួរតែចំណាយប៉ុន្មាន? សំណួរនេះអាចធ្វើឱ្យអ្នកដឹងថា តើការចំណាយរបស់អ្នកត្រឹមត្រូវដែរឬទេបើប្រៀបធៀបទៅនឹងចំណូលប្រចាំខែ សេចក្តីត្រូវការ និងជីវភាពប្រចាំថ្ងៃរបស់អ្នក។ ហើយបើត្រឹមត្រូវតើត្រឹមត្រូវបានដល់កម្រិតណា។ អ្នកគួរចំណាយទៅលើរបស់ណាដែលអ្នកត្រូវការជាចាំបាច់បានហើយ និងកាត់បន្ថយការចំណាយខ្ជះខ្ជាយទៅលើរបស់ដែលអ្នកគ្រាន់តែចង់បាន។ ព្រោះវាជាកត្តាដែលអាចធ្វើឱ្យអ្នកចេះសន្សំសំចៃ និងសល់ប្រាក់ច្រើនគួរសមបន្ទាប់ពីការចំណាយ។   ៤. តើត្រូវធ្វើដូចម្តេចដើម្បីចំណូលកើនឡើង? នៅពេលដែលអ្នកសួរសំណួរនេះមកកាន់ខ្លួនឯង​ អ្នកនឹងព្យាយាមក្នុងការរិះរកមធ្យោបាយធ្វើឱ្យប្រាក់ចំណូលរបស់អ្នកមានការកើនឡើង។ ដូចជាការស្វែងរកប្រភពចំណូលបន្ថែម ការវិនិយោគទៅលើអចលនទ្រព្យ ឬវិនិយោគទៅលើវិស័យផ្សេងៗជាច្រើនទៀត។ វាជួយជម្រុញឱ្យប្រាក់ចំណូលរបស់អ្នកកាន់តែកើនឡើងជាលំដាប់៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T06:48:44.764Z", "category": "ហិរញ្ញវត្ថុ", "views": 220, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ក្រសួងបញ្ជាក់ពីពេលវេលាបញ្ចប់ការសិក្សាគម្រោងផ្លូវល្បឿនលឿនទី៣ ខណៈផ្លូវនេះនឹងត្រូវសង់ឆ្លងកាត់ខេត្ដ-ក្រុង ៦
https://business-cambodia.com/articles/third-expressway
ក្រសួងសាធារណៈការ និងដឹកជញ្ជូន​បានធ្វើការបញ្ជាក់ពីពេលវេលា នៃការបញ្ចប់ការសិក្សាគម្រោងផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ខណៈគម្រោងនេះបានប្រគល់ជូនដល់ក្រុមហ៊ុន CRBC ដើម្បីវិនិយោគសាងសង់។ គម្រោងនេះត្រូវបានចែកចេញជាពីរដំណាក់កាលគឺ៖ ដំណាក់កាលទី១ ភ្នំពេញ-សៀមរាប និងកំណាក់កាលទី២ សៀមរាប-ប៉ោយប៉ែត។   តាមការបញ្ជាក់ក្នុងកិច្ចប្រជុំរបស់គណៈកម្មការនៃគម្រោងខាងលើ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នេះបានឲ្យដឹងថា បច្ចុប្បន្ន គម្រោងនេះ ត្រូវបានក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC កំពុងអនុវត្តការសិក្សាបឋមសមិទ្ធិលទ្ធភាព ហើយគ្រោងនឹងបញ្ចប់ការសិក្សាកំណាត់ភ្នំពេញ-សៀមរាបក្នុងខែកុម្ភៈ និងកំណាត់សៀមរាប-ប៉ោយប៉ែត ក្នុងខែឧសភា ឆ្នាំ២០២៤ខាងមុខ។     សូមជម្រាបថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គឺជាគម្រោងផ្លូវល្បឿនលឿនទី៣ របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានបើកឱ្យដំណើរការរយៈពេលជាង១ឆ្នាំមកហើយ ខណៈដែលគម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-ក្រុងបាវិត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងជំហាននៃការអនុវត្តនីតិវិធីជាបន្តបន្ទាប់ ទៅតាមផែនការដែលបានគ្រោងទុក។   ផ្លូវល្បឿនលឿនខ្សែទី៣នេះ មានប្រវែងប្រមាណជាង៤០០ គីឡូម៉ែត្រ ដោយឆ្លងកាត់រាជធានី-ខេត្តចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T06:43:53.554Z", "category": "អចលនទ្រព្យ", "views": 4242, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មិនធម្មតា! មកដឹងយុទ្ធសាស្ត្រធ្វើទីផ្សារ៥ របស់យីហោយក្ស OPPO អាចក្លាយជាទូរស័ព្ទធំជាងគេទី ៤ លើលោក
https://business-cambodia.com/articles/oppo-sale-mark-eting
OPPO ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដោយ Tony Chen នៅទីក្រុង Dongguan ប្រទេសចិន។ ឈ្មោះម៉ាក "Oppo" ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០០១ ។ ទន្ទឹមនឹងនេះដែរគិតត្រឹមថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ OPPO បានក្លាយទៅជាម៉ាក់យីហោទូរសព្ទដែលជាប់ចំណាត់ថ្នាក់ធំជាងគេទី ៤ នៅលើពិភពលោកទាក់ទងនឹងចំណែកទីផ្សារ។ នេះបើយោងតាមការចុះផ្សាយលើកគេហទំព័ររបស់ក្រុមហ៊ុន OPPO ផ្ទាល់។ ជាមួយគ្នានេះដែរ ភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់របស់ OPPO នៅក្នុងឧស្សាហកម្មទូរស័ព្ទគឺត្រូវបានបញ្ជាក់ដោយផ្ទាល់ទៅនឹងយុទ្ធសាស្រ្តលក់ និងទីផ្សារដែលបានកំណត់យ៉ាងល្អរបស់ខ្លួន។ យុទ្ធសាស្រ្តទាំងនោះរួមបញ្ចូលនូវយុទ្ធសាស្ត្រទាំងនោះរួមមានដូចជា៖ ១. ​យុទ្ធសាស្រ្តទីផ្សារលើលើប្រព័ន្ធផ្សាព្វផ្សាយសង្គម OPPO បានខិតខំផ្សព្វផ្សាយផលិតផលរបស់ខ្លួន ដោយមានជំនួយពីគោលនយោបាយទីផ្សារដ៏ខ្លាំងក្លាមួយ។ ក្រុមហ៊ុនបានចាប់ផ្តើមយុទ្ធនាការផ្សាយពាណិជ្ជកម្មជាច្រើនដែលបង្ហាញពីលក្ខណៈពិសេសច្នៃប្រឌិតរបស់ខ្លួន តាមរយៈទូរទស្សន៍ កាសែត និងផ្ទាំងប៉ាណូ និងក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរយៈ Facebook, Twitter, Blogs, Instagram និង YouTube ជាដើម ពោលគឺធ្វើទីផ្សារតាមរយៈអ៊ីនធើណែតច្រើន។ ២. យុទ្ធសាស្រ្តទីផ្សារតាមរយៈបុគ្គលមានឥទ្ធិពល  OPPO បានខ្ចីដៃបុគ្គលដែលមានឥទ្ធិពល ធ្វើជាឯកអគ្គរដ្ឋទូតម៉ាករបស់ខ្លួនដើម្បីជួយផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ ជាឧទាហរណ៍ តារាសម្ដែងឥណ្ឌា Sonam Kapoor និង Hrithik Roshan តារាចិន Luhan និង Yang Mi និងតារាល្បីៗជាច្រើនទៀតជុំវិញពិភពលោក។ ដូចគ្នាដែរ ការខ្ចីដៃមនុស្សល្បីឱ្យជួយផ្សាព្វផ្សាយបន្តនេះ ពិតជាមានឥទ្ធិពលខ្លាំងណាស់ដល់អាជីវកម្មក៏ដូចជាយីហោមួយនេះ ព្រោះបុគ្គលទាំងនោះ នឹងពាំនាំប្រេន ក៏ដូចជាផលិតផលទាំងនោះទៅកាន់អតិថិជនគោលដៅ ពោលគឺហ្វេនៗរបស់ពួកគេ។ ៣. យុទ្ធសាស្រ្តទីផ្សារផ្តោតលើគុណភាព OPPO ឈរឈ្មោះខ្លួនឯងជាម៉ាកដែលផ្តល់ជូននូវស្មាតហ្វូនប្រកបដោយភាពច្នៃប្រឌិត និងទាន់សម័យក្នុងតម្លៃប្រកួតប្រជែង។ ពួកគេ​ផ្តោតលើលក្ខណៈពិសេសដូចជា៖ ​ការសាកថ្មលឿន កាមេរ៉ាគុណភាពខ្ពស់ ការរចនារលោង ជាមួយមុខងារថ្មីៗ នឹងទាន់សម័យជាច្រើនទៀត ពោលគឺ OPPO ផ្តោតទៅគុណភាព និងភាពងាយស្រួល ដើម្បីធ្វើជាធ្លាក់ទាក់ចិត្តអតិថិជន។ ៤.យុទ្ធសាស្រ្តទីផ្សារជាមួយផលិតផលថ្មី និងល្អជាង OPPO តែងតែរកមធ្យោបាយ​ ក៏ដូចជាមុខងារថ្មីៗ ដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនរបស់ខ្លួន ទទួលបានអ្វីដែលប្រសើរលើសគេ។ ជាក់ស្តែងទូរសព្ទ OPPO បានភ្ជាប់មកជាមួយមុខងារដ៏អស្ចារ្យ និងបានដាក់ឱ្យដំណើរការកាមេរ៉ាទូរសព្ទបង្វិលលើកដំបូង ជាមួយនិងមុខងារជាច្រើនទៀតដែលមិនធ្លាប់មានបើធៀបនឹងទូរសព្ទដទៃ។ ៥. យុទ្ធសាស្រ្តទីផ្សារផ្តោតលើការលក់រាយ OPPO រក្សាបាននូវបណ្តាញដ៏ធំទូលាយនៃហាងលក់ទំនិញរាយ ជាពិសេសនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនដូចជាប្រទេសឥណ្ឌា និងអាស៊ីអាគ្នេយ៍។ ហាងទាំងនេះផ្តល់នូវវេទិកាសម្រាប់បង្ហាញផលិតផល ផ្តល់ជូននូវសេវាកម្ម និងទំនាក់ទំនងដោយផ្ទាល់ជាមួយអតិថិជន៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T06:23:53.405Z", "category": "កំពូលអ្នកលក់", "views": 351, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ភាពជោគជ័យរបស់ LeayDoDee Studio (លើយឌូឌី ស្តូឌីយ៉ូ) នៅប្រទេសកម្ពុជា
https://business-cambodia.com/articles/leay-do-dee-studio
មានចាប់អារម្មណ៍អត់ថាចាប់ពីចុងឆ្នាំ2022 មក ប្រទេសកម្ពុជាមានកម្មវិធីលំដាប់អន្តរជាតិជាច្រើន ព្រមទាំងនាំមកនូវទេសចរជាច្រើនមកផងដែរ តើជាកម្មវិធីអ្វី? ហើយខាងណាជាអ្នករៀបចំព្រឹត្តិការណ៍ទាំងអស់នោះទៅ?    ពេលនេះដែរសូមមកស្គាល់ក្រុមហ៊ុន LeayDoDee Studio (លើយឌូឌី ស្តូឌីយ៉ូ) ដែលមានស្នាក់ការនៅប្រទេសថៃជាអ្នកនាំយកតារាពីប្រទេសថៃផ្ទាល់តែម្តង ហើយសុទ្ធតែជាតារាកំរិតអន្តរជាតិ មានអ្នកគាំទ្រជាច្រើនប្រទេសទៀតផង គ្រប់កម្មវិធីគឺមានអ្នកគាំទ្រហោះពីប្រទេសផ្សេងៗមកមើលផ្ទាល់នៅកម្ពុជាតែម្តង ក្រៅពីនេះក្រុមហ៊ុនខាងលើក៏ជាផលិតកម្មដ៏ល្បីមួយនៅប្រទេសថៃមានបទពិសោធយូរឆ្នាំមកហើយ ដោយភាពយន្តខ្លះក៏បានបញ្ជាំងរួចរាល់នៅក្នុងរោងកុនប្រទេសកម្ពុជាក៏ដូចជាបណ្តារប្រទេសផ្សេងៗនៅអាស៉ីផងដែរ ហើយប្រិយមិត្តអាចចូលមើលក្នុង Netflix ក៏មាន។    កាលពីឆ្នាំ2022 ក្រុមហ៊ុន LeadyDoDee Studio បានមកសម្ពោធរឿង "The Antique Shop" នៅប្រទេសកម្ពុជារួមដំណើរដោយតារាប្រុសពីក្នុងភាពយន្តខ្នាតធំនោះតែម្តង បន្ទាប់មកនៅចុងឆ្នាំ2022 ក្រុមហ៊ុនដដែលបានចាត់កម្មវិធី Fan Meeting បែប Series Y ( រឿង Boy Love ) ដំបូងបំផុតនៅកម្ពុជា។ ពេលនោះសំបុត្រជិត500សន្លឹកលក់ដាច់គ្មានសល់ត្រឹមរយៈពេល15នាទីតែប៉ុណ្ណោះ បង្កឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង ចំណែកអ្នកទិញសំបុត្រមិនទាន់គឺហូរទឹកភ្នែកតែម្តង។   យ៉ាងណាម៉ិញ កាលពីថ្ងៃទី12 វិច្ឆិកា 2024 កន្លងទៅនេះ ក្រុមហ៊ុន LeayDoDee Studio ទើបតែបានបញ្ចប់នូវកម្មវិធី Side By Side Tour Concert in Cambodia ដោយនាំមកនូវតារាសម្តែងដៃគូដ៏ល្បីកម្រិតពិភពលោក Bright Vachirawit Chivaaree និង Win Metawin Opas-iamkajorn ឬគេស្គាល់ថាជា BrightWin ដែល Win មាន Follower នៅ Instagram 14.5 លាននាក់ ចំណែក Bright មាន Follower ចំនួន 18.6 លាននាក់។ តារាទាំងពីរមានតារាងការងារពេញណែនពីដើមឆ្នាំដល់ចុងឆ្នាំ តែខាងប្រទេសយើងបានក្លាយជាម្ចាស់ផ្ទះសម្រាប់ Concert ចុងក្រោយរបស់អ្នកទាំងពីរតែម្តង ដោយនាំជាមួយនូវអ្នកគាំទ្រពីប្រទេសផ្សេងៗជាង10ប្រទេសមកកម្ពុជាយើង ដោយមានអ្នកខ្លះចូលលេងនៅសៀមរាមសិនទើបមកមើលកម្មវិធីនៅភ្នំពេញ។ កម្មវិធី Side By Side រាប់បានថាជា Concert បែប BL ធំបំផុតនៅប្រទេសកម្ពុជា មានអ្នកចូលរួមចំនួនជាង 4000 នាក់ ជាកម្មវិធីដែលអ្នកគាំទ្រនៅតាមប្រទេសផ្សេងៗច្រណែនបំផុត ព្រោះថាជាកម្មវិធីចុងក្រោយរបស់អ្នកទាំងពីរ ហើយមិនមានបន្តនៅប្រទេសណាទៀតទេ មិនបានមើលគឺអត់។   សរុបពីចុងឆ្នាំ2022មក ក្រុមហ៊ុនខាងលើបានចាត់ចែងរៀបចំកម្មវិធីផ្សេងៗមានដូចជា៖   1. JOONG DUNK 1st FAN MEETING IN CAMBODIA នាថ្ងៃទី 3 ធ្នូ 2022 នៅ AEON2 បង្តើតឲ្យមាន Trending នៅបណ្តាញសង្គម X (Twitter) ចំណាត់ថ្នាក់លេខ1។ 2. POND PHUWIN 1st Fan Meeting in Cambodia នាថ្ងៃទី 19 កុម្ភៈ 2023 នៅ AEON 3។   3. GEMINI FOURTH 1st Fan Meeting in Cambodia នាថ្ងៃទី 25 មីនា 2023 នៅ AEON 3 ទទួលបាន Trending នៅបណ្តាញសង្គម X លេខ1។   4. MY School President 1st Fan Meeting in Cambodia នាថ្ងៃទី 27 និង 28 ឧសភា 2023 នៅ AEON 2 ទទួលបាន Trending នៅបណ្តាញសង្គម X លេខ1។   5. Krist Solo Concert Asia Tour 2023 in Cambodia នាថ្ងៃទី15 កក្កដា ឆ្នាំ2023 នៅ AEON 3 ។   6. JoongDunk Hidden ( Love ) Agenda នាថ្ងៃទី 28 តុលា ឆ្នាំ2023 ទទួលបាន Trending នៅបណ្តាញសង្គម X លេខ1។   7. Side By Side Tour Concert in Cambodia នាថ្ងៃទី12 វិច្ឆិកា ឆ្នាំ2023 នៅសាលមហោស្រព្យកោះពេជ្រ ទទួលបាន Trending នៅបណ្តាញសង្គម X លេខ1។     មិនទាន់អស់ទេណា ខាងក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរសម្រាប់ឆ្នាំ 2024 នឹងនាំមកនូវកម្មវិធីខ្នាតធំផ្សេងៗទៀត ដើម្បីយកចិត្តអ្នកគ្រាំកម្ពុជាមិនឲ្យជិនណាយនោះឡើយ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T06:22:03.466Z", "category": "PR", "views": 336, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កក្រើកចុងឆ្នាំ! ក្រុមហ៊ុន PZX Cambodia រៀបព្រឹត្ដិការមហារង្វាន់ប្រចាំឆ្នាំជូនដល់អតិថិជន និងដៃគូអាជីវកម្មរបស់ខ្លួន
https://business-cambodia.com/articles/pzx-cambodia
កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន PZX Cambodia បានរៀបចំមហាព្រឹត្ដិការនៃការចាប់រង្វាន់ដ៏ធំប្រចាំឆ្នាំជូនដល់អតិជន និងដៃគូអាជីវកម្មរបស់ខ្លួន ដែលបានប្រារព្ធឡើងនៅក្នុងមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ។ នៅក្នុងកម្មវិធីដ៏ពិសេសនេះក៏មានការអញ្ជើញចូលរួមពីលោកអគ្គនាយកក្រុមហ៊ុន សិល្បៈករ សិល្បៈការិនីល្បី និងភ្ញៀវកិត្ដិយសដែលជា  អតិថិជន និង ម្ចាស់ដេប៉ូតាមបណ្ដារាជធានី-ខេត្ដ ជាច្រើនរូបទៀតផងដែរ។     ថ្លែងនៅក្នុងពីធីខាងលើ លោក ហ៊ាង សុភ័ក្ក្រ អគ្គនាយកក្រុមហ៊ុន PZX Cambodia បានមានប្រសាសន៍ថា «ការរៀបព្រឹត្ដិការនេះឡើងគឺដើម្បីអបអរនូវជោគជ័យ ដែលក្រុមហ៊ុនរបស់លោកមានសន្ទុះនៃការគាំទ្រនៅលើទីផ្សារមានការ កើនឡើង ក៏ដូចជាដើម្បីលើកទឹកចិត្តដល់ម្ចាស់ដេប៉ូតាមខេត្តក្រុងនីមួយៗ ដែលខិតខំប្រឹងប្រែងលក់ និង ប្រម៉ូតទីផ្សារគ្រប់ផលិតផលរបស់ក្រុមហ៊ុន ពិសេសដើម្បីឱ្យអតិថិជនកាន់តែមានទំនុកចិត្តក្នុងការប្រើប្រាប់គ្រប់ ផលិតផលរបស់ PZX»។   ចំពោះរង្វាន់ដែលផ្ដល់ជូនអតិថិជន និងម្ចាស់ដេប៉ូរបស់ PZX Cambodia ខាងលើរួមមាន៖ រថយន្ដ Toyota Pruis 2010/ Wego 024 ចំនួន ១ រង្វាន់, ម៉ូតូចំនួន ៥ រង្វាន់, ទូរស័ព្ទដៃចំនួន ៥ រង្វាន់, ទូរទស្សន៍ Smart TV ចំនួន ៥ រង្វាន់, ទូទឹកកកចំនួន ៣ រង្វាន់, ម៉ាស៊ីនត្រជាក់ចំនួន ៣ រង្វាន់, ម៉ាស៊ីនបោកសម្លៀកបំពាក់ចំនួន ៣ រង្វាន់, កង្ហារទឹកចំនួន ៣ រង្វាន់, កោះអី Gaming ចំនួន ៣ រង្វាន់, ឆ្នាំងដាំបាយអគ្គិសនីចំនួន ៥ រង្វាន់, ម៉ៃក្រូវេវ ចំនួន​ ៥ រង្វាន់, ចង្រ្កានស៊ុប/អាំងសាច់អគ្គិសនីចំនួន ៥ រង្វាន់, កំសៀវដាំទឹកអគ្គិសនីចំនួន ៥ រង្វាន់, កង្ហារ Hatari ចំនួន ៥ រង្វាន់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀត។     ក្រៅពីការចាប់រង្វាន់ដ៏ច្រើនសន្ធឹកសន្ទាប់ខាងលើ នៅក្នុងកម្មវិធីដ៏ពិសេសនេះក៏មានការ សម្តែង ល្ខោនខោល និងការប្រគុំតន្ត្រី ក្រោមវត្តមានតារាកិត្តិយសល្បីៗរួមមាន៖ លោក ឆាយ វីរៈយុទ្ធ កញ្ញា ឈិន រតនៈ និងតារាចម្រៀងជាច្រើនរូបទៀត។   សូមជម្រាបថា PZX Cambodia គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារទូរស័ព្ទ និងគ្រឿងអេឡិចត្រូវនិកគ្រប់ប្រភេទដែលមានដូចជា ដុំសាកថ្មទូរស័ព្ទ, កាស, Power bank, ដុំ Wifi, Speaker និងគ្រឿងបរិក្ខារជាច្រើនផ្សេងទៀត ដែលមានទាំងលក់ដុំ និងលក់រាយទូទាំងប្រទេស។ ដូច្នេះសម្រាប់លោកអ្នកដែលចង់ប្រើប្រាស់ផលិតផល ឬចង់ក្លាយជាម្ចាស់ដេប៉ូរបស់ប្រេន PZX សូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 𝟬𝟴𝟵 𝟮𝟵𝟳 𝟮𝟵𝟴 ឬឆាតមកផេក PZX Cambodia៕    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T05:22:41.262Z", "category": "PR", "views": 179, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មិនត្រឹមសំបូរស្នេហ៍ក្នុងកុន លោកប្រធាន លីតុង មានសមត្ថភាពពិសេស៣នេះ និងជាសេដ្ឋីលាក់មុខ
https://business-cambodia.com/articles/wang-daotie-celrbrity-china-article
ប្រិយមិត្តដែលនិយមតាមដានភាពយន្តចិនខ្លីៗលើបណ្តេញសង្គម បកប្រែជាភាសាខ្មែរប្រាកដជាស្គាល់ហើយលោកប្រធាន លី តុង តែងនិយមដើរតួអង្គជាម្ចាស់ក្រុមហ៊ុនជំនួញពាន់លានដុល្លារ និងជាបុរសចិត្តធម៌សំបូរស្នេហ៍ជាក់ជាមិនខាន។ ប៉ុន្តែបើក្រឡេកមើលជីវិតក្រៅឆាកតារាសម្តែងរូបនេះវិញក៏មានសមត្ថភាពមិនធម្មតាដែរ ហើយថែមទាំងជាសេដ្ឋីលាក់មុខទៀត។   បុរសចិនដីគោកវ័យ ៣៤ឆ្នាំលោក Wang Daotie  (王道铁) បានកើតនៅខេត្ត Sichuan ប្រទេសចិន លោកគឺជាតារាសម្តែងដែលបានបញ្ចប់ការសិក្សាពី Central Academy of Drama និងបានឈានជើងចូលសិល្បៈដំបូងក្នុងឆ្នាំ ២០១១ ជាមួយខែ្សភាពយន្តដំបូងគឺ "Today and Tomorrow " ។ ជាមួយនឹងខ្សែភាពយន្តដំបូងនេះលោកក៏បានល្បីល្បាញនឹងក្លាយជាតារាឆ្នើម ទទួលពានរង្វាន់តារាសម្តែងល្អបំផុតនៅឯសន្និសីទសរសើរសមាគមអ្នកដឹកនាំភាពយន្តចិនលើកទី២៦ ក្នុងឆ្នាំ២០១៣។     តាមរយៈបទពិសោធន៍និងបញ្ចប់ការសិក្សាពីសាលាភាពយន្តធំលំដាប់ទី២នៅអាស៊ី លោក Wang Daotie  មានសមត្ថភាពពិសេស៣ ក្នុងវិស័យសិល្បៈ​ ដោយលោកមិនត្រឹមតែជាតួសម្តែងប៉ុណ្ណោះទេ លោកក៏ជាអ្នកនិពន្ធសាច់រឿង សរសេរប៉ារ៉ូលភាពយន្ត ជាផលិតករដឹកនាំរឿង និងជាតួអង្គសម្តែងក្បាច់គុនក្នុងរឿងភាគបុរាណចិនថែមទៀតផង។   ចាយពេលជាង១០ឆ្នាំលើវិថីនេះលោក Wang Daotie  បានដឹកនាំសម្តែងខែ្សភាពយន្តធំៗចំនួន២រឿង ជាតួអង្គសម្តែងចំនួន១១រឿង, និងបង្ហាញខ្លួនលើរឿងភាគទូរទស្សន៍ចំនួន៩។ បើតាមប្រភពពី Networth company បានឱ្យដឹងថាបុរសប្រជាប្រិយកម្ពស់១.៧៨រូបនេះមានទ្រព្យសម្បត្តិប្រមាណជាង១លានដុល្លារ ដែលទទួលបានពីប្រាក់ចំណូលក្នុងឧស្សាហកម្មភាពយន្ត​ និងកម្សាន្ត។   គួរជម្រាបផងដែរថាក្រៅអំពីខ្សែភាពយន្តទាំងនេះលោក Wang Daotie  ដែលប្រិយមិត្តមួយភាគធំស្គាល់ថាជាលោកប្រធាន លីតុង ក៏ជាតារាអ៊ីនធើណេតដ៏ល្បីនៅលើ Wiebo របស់ប្រទេសចិនផងដែរ។ ខណៈភាពយន្តភាគរបស់លោកមួយចំនួនក៏ត្រូវបានល្បីល្បាញនៅលើបណ្តេញសង្គមខ្មែរថែមទៀត ដោយភាពយន្តទាំងនោះអាចល្បីល្បាញសុះសាយទាក់ចិត្តអ្នកប្រើអ៊ីនធើណេតនៅកម្ពុជា ដោយរំលេចតាមនូវមេរៀនធំៗចំនួន៣គឺ​៖ ទី១. ភាពស្មោះត្រង់របស់ដៃគូ, នយោបាយក្នុងការិយាល័យ, និងភាពឆ្លាតវៃរបស់ស្រ្តីក្នុងការដោះស្រាយបញ្ហាផងដែរ៕ អត្ថបទដោយ៖ ពីង ជូអេង    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T04:52:05.375Z", "category": "ភាពជាអ្នកដឹកនាំ", "views": 665, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ស្ត្រីកំពូលសំណាង ចាង ស៊ឺ ឈិក ប្រើស្នៀត៣នេះ អាចកសាងកេរ្តិ៍ឈ្មោះល្បីលើវិថីអ៊ីធើណេត ត្រឹមពេល២ឆ្នាំ
https://business-cambodia.com/articles/jiang-shi-qi
ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមនាំគ្នាចាប់អារម្មណ៍ខ្លាំងលើតួឯកស្រី ចាង ស៊ឺ ឈិក នៅក្នុងរឿងភាគចិន រហូតដល់មានអ្នកទស្សនាខ្លះប៉ងចង់បានជីវិតដូចនាងថែមទៀតផង។ រឿងនឹកស្មានមិនដល់ ត្រឹមរយៈពេលជាង២ឆ្នាំ នាងបានកសាងកេរ្តិ៍ឈ្មោះល្បីកក្រើកវិស័យអ៊ីធរណេត ទាញអ្នកតាមដានបានរាប់លាននាក់ តាមរយៈស្នៀតធំៗ៣ ខាងក្រោមនេះ៖     ១/. ប្រើទេពកោសល្យពីកំណើត៖ ចរិតលក្ខណតួអង្គ ចាង ស៊ឺ ឈិក ពូកែក្រម៉ិចក្រមើម ពិនខាងវោហារ ក្នុងរឿងបែបណា ចរិតខាងក្រៅរបស់នាងក៏មិនខុសគ្នាប៉ុន្មានដែរ។ ដោយសារតែចរិតធម្មជាតិបែបនេះហើយ ទើបធ្វើឲ្យការសម្តែងរបស់នាងមើលទៅមិនឆ្គង ទើបអ្នកទស្សនាមើលហើយជក់ចិត្តមិនចេះជិនណាយ។   ២/. ស្គាល់អ្នកទស្សនាគោលដៅ៖ នាងស្គាល់ពណ៌បេះដូងអ្នកទស្សនាបានយ៉ាងច្បាស់ ថាពួកគាត់ចង់បានអ្វី ចង់មើលអ្វី។ ដូច្នេះហើយទើបការសម្តែងក្នុងរឿងនីមួយៗ នាងអាចបាញ់ចំបេះដូងអ្នកទស្សនាឲ្យចងចាំ និងបន្តតាមដាននាងពីមួយភាគទៅមួយភាគឥតឈប់ឈរ។ មិនតែប៉ុណ្ណោះ ទោះបីជាប្រភេទវីឌីអូផ្សព្វផ្សាយផលិតផល ក៏នាងមានស្តាយកុំឲ្យអ្នកទស្សនាទទួលអារម្មណ៍ដូចកំពុងផ្សព្វផ្សាយពាណិជ្ជកម្មដែរ។   ៣/. ទាន់និន្នាការសង្គម៖ ជីវិតហៃសូរ ប្រើរបស់ល្អៗ មានមនុស្សពូកែក្បែរខ្លួន គឺជារូបភាពមួយដែលតួអង្គ ចាង ស៊ឺ ឈិក ផ្តល់ឲ្យអ្នកទស្សនា ខណៈជីវិតបែបនេះមានមនុស្សស្រីច្រើនណាស់ប្រាថ្នាចង់បាន។ លើសពីនេះ នាងបានសម្តែងសាច់រឿងបង្ហាញពីទិដ្ឋភាពពិតៗក្នុងសង្គមបច្ចុប្បន្ន ជាពិសេសគឺពាក្យពេចន៍ចាក់ដោត ឲ្យត្រូវចិត្តអ្នកទស្សនាកាន់តែខ្លាំង។       គួរជម្រាបផងដែរថា តួអង្គ 姜十七 (Jiang Shi Qi) មានឈ្មោះពិតថា 江旭 (Jiang Xu) កើតនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ១៩៩៩ លើទឹកដីប្រទេសចិន។ កញ្ញាវ័យ២៤ឆ្នាំរូបនេះ សព្វថ្ងៃគឺជាតារាសម្តែង និងជា Blogger ដ៏មានប្រជាប្រិយភាព ដែលមានអ្នកតាមដានរហូតដល់ទៅ ២០លាននាក់ ក្នុងកម្មវិធី Douyin និងមានអ្នកទស្សនាវីឌីអូរាប់លាននាក់ ក្នុងនោះរួមទាំងកម្ពុជាយើងផងដែរ៕       អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)  សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/hangchhengH24    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T04:28:52.491Z", "category": "ភាពជាអ្នកដឹកនាំ", "views": 516, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ធ្លាក់បាក់ឌុបក៏រៀនបាន! វិទ្យាស្ថានធំ១ ផ្តល់អាហារូបករណ៍លើជំនាញវិស្វកម្មអគ្គិសនី និងមានលុយឧប.ត្ថម្ភប្រចាំខែទៀត
https://business-cambodia.com/articles/fail-grand-12-can-study
ចំពោះប្អូនៗដែលធ្លាក់បាក់ឌុបសូមកុំអស់សង្ឃឹម ព្រោះនាពេលនេះវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានប្រកាសដំណឹងដល់ប្អូនៗដែលបានប្រឡងបាក់ឌុបរួច (ទាំងជាប់ និងធ្លាក់) ឱ្យបានជ្រាបថា វិទ្យាស្ថានប្រកាសជ្រើសរើសអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (សិក្សារយៈពេល២ឆ្នាំ) លើមុខជំនាញវិស្វកម្មអគ្គិសនី ចូលរៀនក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នេះ។ ចំពោះនិស្សិតដែលជាប់អាហារូបករណ៍ នឹងទទួលបាន៖ ការសិក្សារយៈពេល២ឆ្នាំ (អាហារូបករណ៍) ការស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរបស់វិទ្យាស្ថាន ប្រាក់ឧបត្ថម្ភចំនួន 60$/ខែ សម្រាប់និស្សិតឆ្នើម ការអនុវត្តនៅក្នុងរោងជាងដោយប្រើប្រាស់ឧបករណ៍ទំនើបៗ ការចុះកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន/សហគ្រាស អាទិភាពខ្ពស់សម្រាប់ឱកាសការងារ សញ្ញាបត្រកម្រិតជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដែលទទួលស្គាល់ទូទាំងប្រទេស សូមបញ្ជាក់ថា សម្រាប់បេក្ខជនជានារី យុវជនក្រីក្រ ជនមានពិការភាពត្រូវបានផ្តល់អាទិភាព តែសម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមទាក់ទងមកវិទ្យាស្ថានដើម្បីដាក់ពាក្យស្នើសុំ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ ព័ត៌មានលម្អិតសូមទាក់ទងតាមទូរស័ព្ទលេខ៖ ០៨៧ ៥៥៧ ៧៧២ / ០១០ ៥៤៨ ៤២៦ / ០៩៣ ៨០៨ ០៥៧ / ០១០ ២៦៦ ២៩៦ / ០១០ ៧៤៤ ១៣២ / ០៧១ ៦៤ ៣៥ ៣៨៨។ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T03:51:14.805Z", "category": "ព័ត៌មានថ្មីៗ", "views": 313, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ជិតចូលឆ្នាំ ២០២៤ ត្រៀមខ្លួនចង់បើកហាងនំខេក ដឹងទេថាត្រូវមានលុយប៉ុន្មានទើបអាចចាប់ផ្តើមរកស៊ីបាន?
https://business-cambodia.com/articles/cake-store
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះឆ្នាំចាស់នឹងផ្លាស់ទៅហើយចូលជំនួសមកវិញនូវឆ្នាំថ្មីឆ្នាំ ២០២៤ ។ ហើយស្របពេលដែលឆ្នាំថ្មីឈានចូលមកដល់ ក៏មានបងប្អូនជាច្រើននាក់បានត្រៀមរៀបចំផែនការថ្មីៗសម្រាប់ខ្លួនឯង ទាំងផែនជីវិត ការងារ ការសិក្សា និងការរកស៊ី និងមានបងប្អូនមួយចំនួនទៀតបាននឹងកំពុងគិតគូរលើការរកស៊ីបង្កើតមុខរបរមួយជារបស់ខ្លួនឯងពិសេសសម្រាប់អ្នកដែលមានបំណងចង់បើកហាងនំខេក ច្បាស់កំពុងគិតទៅដល់ដើមទុន កំពុងតែសួរខ្លួនឯងថា  តើគួរត្រៀមទុនប៉ុន្មានទើបអាចចាប់ផ្តើមរកស៊ីវិស័យនេះបាន?     ជាក់ស្តែងតាមការលើកឡើងរបស់លោក ជីវ ហ៊ុយស្រេង ស្ថាបនិក សោមាខេក បានប្រាប់ក្រុមការងារចាបក្រហមយ៉ាងដូច្នេះថា “ដើម្បីអាចបើកហាងរកស៊ីវិស័យនំខេកនេះបានយ៉ាងតិចក៏ត្រូវចាយទុនចន្លោះពី ៤ ទៅ ៥ ពាន់ដុល្លារដែរ”។ លោកបានបន្តប្រាប់ទៀតថា ដើមទុនចំនួននេះសម្រាប់ការចាប់ផ្តើមដំបូងៗដែលគាត់មានកន្លែងខ្លួនឯងស្រាប់ បើជួលទីតាំងគេហើយចង់បើកហាងធំៗដូចគេគឺត្រូវចំណាយខ្ទង់ម៉ឺនឡើង ព្រោះវិស័យនំខេកនេះត្រូវចំណាយច្រើន ជាពិសេសលើម៉ាស៊ីនវាយម្សៅ ម៉ាស៊ីនដុតនំ ទូសម្រាប់ដាក់នំ គ្រឿងផ្សំសម្រាប់ដេគ័រនំ និងការចំណាយទៅលើការរៀបចំផ្សេងៗមួយចំនួនទៀត។     បន្ថែមទៅលើដើមទុន សហគ្រិនវ័យក្មេងរូបនេះបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការត្រៀមទុនដើម្បីរកស៊ីបើកហាងនំខេក បងប្អូនក៏ត្រូវសួរខ្លួនឯងជាមុនសិនថាតើយើងពិតជាស្រឡាញ់ចូលចិត្តការធ្វើនំនេះពិតប្រាកដចេញពីចិត្តឬគ្រាន់តែចង់រកស៊ីតាមចង់មួយឆាវៗ ព្រោះការធ្វើនំខេកលក់នេះតម្រូវឱ្យម្ចាស់អាជីវកម្មមានចិត្តអំណត់ តស៊ូ និងជាអ្នកចូលចិត្តធ្វើការកំប៉ិកកំប៉ុក ដោយហេតុថាការធ្វើនំខេកមួយៗត្រូវចំណាយពេលយូរនិងត្រូវឆ្លងកាត់ដំណាក់កាលពីមួយទៅមួយទម្រាំតែអាចផលិតចេញជានំតម្លៃ ៥ដុល្លារ ១០ដុល្លារបាន។ ហើយយបើប៉ះការធ្វើនំផលិតពីស្ករទៀតត្រូវចំណាយពេលរាប់អាទិត្យទើបធ្វើហើយ ដូចនេះបើអ្នកមិនចេះ មិនចូលចិត្តធ្វើមិនងាយប៉ុន្មានឡើយ។   ដូចដែលលោក ហ៊ុនស្រេង បានបញ្ជាក់ខាងលើទាក់ទងនឹងដើមទុនក្នុងការរកស៊ីបើកហាងនំខេកនេះ សង្ឃឹមថាបងប្អូនដែលមានបំណងចង់ប្រឡូកវិស័យនេះអាចទទួលបានចំណេះដឹងបន្ថែមមុននឹងឈានដល់ការបើកហាង ដែលចៀសវាងការបើកតាមចិត្តចង់ដែលនាំឱ្យមានការខាតបង់ប្រាក់កាក់និងពេលវេលា៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T03:50:55.905Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 410, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មិត្តហ្វូន Wi-Fi បានធ្វើការតម្លើងល្បឿនធំអស្ចារ្យជាងមុនតែតម្លៃនៅដដែលមិនធ្លាប់មានពីមុនគឺរហូតដល់ 50Mbps ជាមួយតម្លៃ15 ដុល្លារប៉ុណ្ណោះក្នុងមួយខែ
https://business-cambodia.com/articles/special-promotion-with-faster-and-bigger-boost-but-the-price-is-the-same
ភ្នំពេញ៖​ ថ្មីៗនេះក្រុមហ៊ុនមិត្តហ្វូនផ្នែកសេវាកម្មInternet WiFi បានធ្វើការតម្លើងល្បឿនអ៊ីនធឺណិតលឿនធំអស្ចារ្យជាងមុនតែរក្សាតម្លៃនៅដដែលដើម្បើរសម្រូលការប្រើប្រាសរបស់អតិថិជនអោយកាន់តែប្រសើរជាងមុនជាមួយល្បឿនរហូតដល់ 50Mbps តម្លៃត្រឹមតែ15ដុល្លារក្នុងមួយខែប៉ុណ្ណោះ។កម្មវិធីពិសេសនេះផ្តល់ជូនទាំងអតិថិជនថ្មីនិងអតិថិជនចាស់ ហើយមិនតែប៉ុណ្ណោះសម្រាប់អតិថិជនដែលបានចុះឈ្មោះថ្មីនឹងទទួលបានការផ្តល់ជូននូវ​ម៉ូដឹម​WiFi Free ផ្តល់ជូនការតំឡើងដោយឥតគិតថ្លៃ​ បន្ថែមការប្រើប្រាស់ជាច្រើនខែចាប់ពី2ខែរហូតដល់4ខែ មិនតែប៉ុណ្ណោះអតិថិជននឹងទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់ទៀតដូចជា៖ *** ដបទឹករក្សាកំដៅ *** នាឡិកាព្យួរជញ្ជាំង *** មួកសុវត្ថិភាព *** និងអាវយឺតផងដែរ បញ្ជាប់ការផ្តល់ជូនពិសេសនេះរហូតដល់អស់ពីស្តុក! តោះនៅចាំអីទៀតចុះឈ្មោះភ្ជាប់អ៊ីនធឺណិត wifi ល្បឿនលឿនធំអស្ចារ្យជាងមុនតម្លៃសមរម្យបំផុតនិងទទួលបានកាដូយ៉ាងច្រើនសន្ទឹកសន្ទាប់។ ពត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ 097 6 097 097 តេលេក្រាមឆានែល https://t.me/Metfone_WiFi
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T01:47:05.775Z", "category": "PR", "views": 207, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ក្រុមហ៊ុន Visa សហការជាមួយអង្គការ Grow Asia ក្នុងនាមជាសហប្រធានក្រុមប្រឹក្សាធុរកិច្ច ដើម្បីគាំទ្រការធ្វើបរិយាបន្នហិរញ្ញវត្ថុសម្រាប់កសិកម្មខ្នាតតូចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
https://business-cambodia.com/articles/visa-collaborates-with-grow-asia-as-co-chair-of-the-business-council-to-support-financial
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៣ –  ក្រុមហ៊ុន Visa ត្រូវបានជ្រើសរើសជាសហប្រធាននៃក្រុមប្រឹក្សាធុរកិច្ច Grow Asia ដែលនេះគឺជាកិត្យានុភាពមួយក្នុងនាមជាក្រុមប្រឹក្សាជាន់ខ្ពស់ ដែលមានតួនាទីប្រមូលផ្តុំមេដឹកនាំក្រុមហ៊ុនធំៗ ដើម្បីសហការគ្នាបង្កើតយុទ្ធសាស្ត្រដ៏រឹងមាំ និង    ជម្រុញទីផ្សារក្នុងភាពជាដៃគូជាមួយអង្គការ Grow Asia ព្រមទាំងដើរតួជាគំរូតាមរយៈការវិនិយោគលើគម្រោងជាក់ស្តែង។ អង្គការGrow Asia ត្រូវបានបង្កើតឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ក្នុងឆ្នាំ ២០១៥ ជាមួយនឹងគោលបំណងអភិវឌ្ឍនូវដំណោះស្រាយដែលជួយជម្រុញទីផ្សារ សម្រាប់ប្រព័ន្ធសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈសន្និសីទរបស់អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុក្នុងឆ្នាំនេះ (COP28) ក្រុមហ៊ុន Visa នឹងចូលរួមជាសហប្រធានប្រឹក្សាជាមួយក្រុមហ៊ុន East-West Seed ដែលជាក្រុមហ៊ុនផ្តត់ផ្គង់គ្រាប់ពូជបន្លែដ៏ធំបំផុតមួយរបស់ពិភពលោក សម្រាប់បម្រើដល់កសិកម្មខ្នាតតូច ដែលមានអតិថិជនចំនួន 23លាននាក់ នៅទូទាំងពិភពលោក។ ក្នុងនាមជាសហប្រធានក្រុមប្រឹក្សាធុរកិច្ចរបស់អង្គការ Grow Asia និងជាដៃគូផ្តាច់មុខផ្នែកហិរញ្ញវត្ថុឌីជីថល ក្រុមហ៊ុនVisa កំពុងសហការជាមួយដៃគូផ្សេងទៀតនៅក្នុងបណ្តាញ Grow Asia ដើម្បីរចនានិងដាក់ឱ្យប្រើប្រាស់នូវមូលនិធិសុវត្ថិភាពឯកជនសាធារណៈរបស់បណ្តាញ Grow Asia។ កិច្ចសហប្រតិបត្តិការនេះមានរយៈពេល ៣ឆ្នាំ ចាប់   ផ្តើមពីខែកក្កដា ឆ្នាំ ២០២២ រហូតដល់ខែមិថុនា ឆ្នាំ ២០២៥។ ក្នុងឆ្នាំដំបូងនៃកិច្ចសហប្រតិបត្តិការជាមួយ Grow Asia ក្រុមហ៊ុន Visa បានចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍ពហុភា​ដែលមានការចូលរួមពីភាគីពាក់ព័ន្ធជាង ៣0 នៅទូទាំងតំបន់ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរចនា និងពង្រីកគម្រោង និងបង្កើតនូវកម្មវិធីបណ្តុះបណ្តាលដែលផ្តោតលើអាជីវកម្មខ្នាតតូច និងមធ្យម នៅតាមបណ្តាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងកម្ពុជា។ ការធ្វើបរិយាបន្នហិរញ្ញវត្ថុគឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពថ្កុំថ្កើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអាជីវកម្មខ្នាតតូច និងមធ្យមបានរួមចំណែកដល់ទៅ ៤៤.៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប នៅក្នុងតំបន់ទាំងមូល។ ទោះបីជាមានបញ្ហាប្រឈមសំខាន់ៗដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងលទ្ធភាពទទួលបានដំណោះស្រាយដែលអាចធ្វើមាត្រដ្ឋានប្រកបដោយភាពច្នៃប្រឌិតក៏ដោយ ការទទួលយកការអនុវត្តដែលធន់នឹងអាកាសធាតុក្នុងតំបន់ ត្រូវបានរារាំងដោយរបាំងសេដ្ឋកិច្ច និងលទ្ធភាពនៃការចូលទៅប្រើប្រាស់។ ឌីជីថលនីយកម្ម និងបរិយាបន្នហិរញ្ញវត្ថុ ខាងផ្នែកកសិកម្មខ្នាតតូច និងធុរកិច្ចនៅជនបទ គឺជាចលករជម្រុញកំលាំងសេដ្ឋកិច្ច ព្រមទាំងអាចជួយកសាងជីវភាពរស់នៅប្រកបដោយភាពធន់ថែមទៀតផង។ ក្នុងនាមជាសហប្រធាននៃក្រុមប្រឹក្សាធុរកិច្ច Grow Asia ក្រុមហ៊ុន Visa នឹងធ្វើការពង្រឹងចំណេះដឹង និងសមត្ថភាពនៃកម្មវិធីរបស់អង្គការ Grow Asia ដោយរួមបញ្ចូលនូវដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ដើម្បីលើកកម្ពស់ការការធ្វើបរិយាបន្នហិរញ្ញវត្ថុសម្រាប់កសិកម្មខ្នាតតូច និងដោះស្រាយបញ្ហាប្រឈមក្នុងជីវភាពរស់នៅ ក្នុងបណ្តាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម មីយ៉ាន់ម៉ា កម្ពុជា និង ប៉ាពួញូហ្គីណេ។ អ្នកស្រី Ivana Tranchini  នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ "ការចូលរួមនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងបេសកកម្មរបស់យើងក្នុងការបោះជំហានឆ្ពោះទៅមុខដើម្បីរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង តាមរយៈការធ្វើបរិយាបន្នហិរញ្ញវត្ថុឌីជីថល"។ អ្នកស្រីបន្តទៀតថា៖ “ការធ្វើបរិយាបន្នហិរញ្ញវត្ថុសម្រាប់កសិកម្មខ្នាតតូច គឺជាធាតុផ្សំសំខាន់នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា គោលដៅរបស់យើង គឺបង្កើតឱកាសថ្មីក្នុងការធ្វើបរិយាបន្នហិរញ្ញវត្ថុឌីជីថល ដើម្បីជំរុញភាពធន់នឹងអាកាសធាតុនៅក្នុងវិស័យកសិកម្មស្បៀងអាហារ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ Grow Asia និងសមាជិកដទៃទៀតនៃក្រុមប្រឹក្សាធុរកិច្ចរបស់ Grow Asia”។ ថ្មីៗនេះ មូលនិធិក្រុមហ៊ុន Visa ទទួលបានពានរង្វាន់កិត្តិយស ក្នុងកម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមប្រចាំឆ្នាំលើកទី៦របស់សភាពាណិជ្ជកម្មអាមេរិក (AmCham) នៅក្នុងប្រទេសកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន តាមរយៈការគាំទ្រអាជីវកម្មដែលដឹកនាំដោយស្ត្រី។ សកម្មភាពរបស់ក្រុមហ៊ុន Visa រួមមាន គាំទ្រគម្រោងរយៈពេលពីរឆ្នាំរបស់មូលនិធិអាស៊ី ដែលបានជួយដល់សហគ្រិនជាស្ត្រីចំនួន ១,១00នាក់ នៅទូទាំង ១២ខេត្ត ក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានដើមទុន និងពង្រីកអាជីវកម្មរបស់ពួកគេ តាមរយៈការបណ្តុះបណ្តាលនូវជំនាញឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំនាញអាជីវកម្ម ការធ្វើផែនការហិរញ្ញវត្ថុ នឹងការគាំទ្រការនាំយកអាជីវកម្មចូលទៅកាន់ទីផ្សារអនឡាញ តាមរយៈថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក។ កាលពីឆ្នាំមុនក្រុមហ៊ុន Visa ក៏ទទួលបានពានរង្វាន់ទំនួលខុសត្រូវសង្គមរបស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា សម្រាប់កម្មវិធី បរិយាប័ន្នហិរញ្ញវត្ថុ​ Financial Inclusion របស់ខ្លួន ដែលនេះបញ្ជាក់ពីសក្ខីកម្ម និងការរួមចំណែកដ៏មានសារៈសំខាន់របស់គម្រោង នឹងការតាំងចិត្តយ៉ាងមោះមុតរបស់ក្រុមហ៊ុន Visa ដែលបានធ្វើកន្លងមកចំពោះប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុន Visa ប្តេជ្ញានឹងធ្វើឲ្យលើសពីតួនាទីជាសហប្រធានប្រឹក្សាធុរកិច្ចរបស់ខ្លួន ដើម្បីជម្រុញកំណើនប្រកបដោយនិរន្តភាពនៅក្នុងទ្វីបអាស៊ី ដោយការធ្វើរិយាបន្នហិរញ្ញវត្ថុឌីជីថល នឹងធ្វើការវិនិយោគជាយុទ្ធសាស្រ្តសំខាន់ៗទៅក្នុងមូលនិធិសុវត្ថិភាពឯកជនសាធារណៈ របស់អង្គការ Grow Asia។ មូលនិធិទាំងនេះរួមមាន GrowVentures ដែលផ្តោតលើភាពច្នៃប្រឌិតនៃប្រភេទកសិកម្មស្បៀងអាហារ។ GrowHer លើការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី GrowRight លើការវិនិយោគប្រកបដោយទំនួលខុសត្រូវ; និង GrowBeyond លើការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងភាពធន់។ អ្នកស្រី Beverley Postma នាយកប្រតិបត្តិ - Grow Asia បានមានប្រសាសន៍ថា៖ "យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ ក្រុមហ៊ុន Visa ក្នុងនាមជាសហប្រធាននៃក្រុមប្រឹក្សាធុរកិច្ចរបស់យើង"។ អ្នកស្រីមានប្រសាសន៍បន្ថែមទៀតថា៖ “នៅពេលដែលយើងប្រឈមមុខនឹង ការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាចំបងបំផុតនៅក្នុងតំបន់អាស៊ី - ថាតើយើងអាចផ្តល់ហិរញ្ញប្បទានដែលមានតម្លៃសមរម្យដល់កសិករបានដោយរបៀបណានោះ ការតែងតាំងក្រុមហ៊ុន Visa គឺមានសារៈសំខាន់ និងទាន់ពេលវេលា។ តម្រូវការហិរញ្ញប្បទានកសិកម្មនៅក្នុងតំបន់ ជាង ៤៥ភាគរយ មិនត្រូវបានឆ្លើយតប ហើយសហគ្រាសធុនតូច និងមធ្យមនៅតាមជនបទប្រឈមនឹងការខ្វះខាត ដើមទុនសម្រាប់ធ្វើការ ដែលជាឧបសគ្គសក្នុងការបង្កើនសមត្ថភាពផលិតភាពរបស់ពួកគេ ព្រមទាំងការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ជំនាញយ៉ាងទូលំទូលាយរបស់ក្រុមហ៊ុន Visa ក្នុងវិស័យហិរញ្ញវត្ថុឌីជីថល នឹងក្លាយជាចលករយ៉ាងសំខាន់សម្រាប់ជួយយើងសម្រេចបានគោលដៅរួមក្នុងការផ្តល់សិទ្ធិអំណាចដល់កសិករខ្នាតតូច រដ្ឋាភិបាល និងអាជីវកម្មកសិ-ម្ហូបអាហារ តាមរយៈការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជម្រុញលើកទឹកចិត្តឱ្យមានការទទួលយកការអនុវត្តដែលធន់នឹងអាកាសធាតុ និងធានាបាននូវនិរន្តរភាពយូរអង្វែងនៃប្រព័ន្ធស្បៀងអាហារក្នុងតំបន់។   អំពីក្រុមហ៊ុន Visa Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល ទុកចិត្ត និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕   សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖   កញ្ញា ត្រាង ង្វៀន (Trang Nguyen)                                    កញ្ញា គ្រី​ សុវណ្ណារី Head of Corporate Communications                                ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd Visa Vietnam, Cambodia and Laos                                  តំណាងក្រុមហ៊ុន Visa ទូរស័ព្ទ ៖ +84 902 831 891                                                 ទូរស័ព្ទ ៖ +855 11733368 អ៊ីម៉ែល៖ trang.nguyen@visa.com                                    អ៊ីម៉ែល៖
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-13T01:28:40.008Z", "category": "PR", "views": 91, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
បុគ្គលិក 18នាក់​នៃមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ប្រារព្ធខួបលើកទី28 ជាមួយនឹងការបរិច្ចាគឈាមប្រចាំឆ្នាំ
https://business-cambodia.com/articles/18-rooms-at-roomchang-dental-hospital-celebrate-28th-anniversary-with-annual-blood-donation
ដើម្បីអបអរសាទរខួបលើកទី28 បុគ្គលិកចំនួន​18​នាក់របស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានចូលរួមក្នុងការបរិច្ចាគឈាមប្រចាំឆ្នាំរបស់ពួកគេនៅថ្ងៃនេះ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបំផុសគំនិតសាធារណជនក្នុងការធ្វើឱ្យមានផលវិជ្ជមានក្នុងសង្គម និងបញ្ជាក់ពីតម្រូវការចាំបាច់សម្រាប់ការបរិច្ចាគ​ឈាមក្នុងការជួយសង្គ្រោះជីវិត ។ លោកទន្តបណ្ឌិត ទិត ហុងយឺ នាយកមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានមានប្រសាសន៍ថា «ក្នុងខួបលើកទី28 របស់ រំចង់ យើងមានមោទនភាពក្នុងការបន្តការបរិច្ចាគឈាមប្រចាំឆ្នាំរបស់យើង ។ ​តាមរយៈកម្មវិធីនេះ យើងមានគោលបំណងបំផុសគំនិតសាធារណជនឱ្យចូលរួមចំណែក​ក្នុង​បុព្វហេតុមនុស្សធម៌ដ៏សំខាន់នេះ ។» មជ្ឈមណ្ឌលជាតិផ្តល់ឈាមដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ឈាមបានគ្រប់គ្រាន់ និងទាន់ពេលវេលាសម្រាប់ការព្យាបាល និងសង្គ្រោះបន្ទាន់ ។ តាមរយៈការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះជីវិតនេះ បុគ្គលម្នាក់ៗអាចក្លាយជាវីរជន និងមានឥទ្ធិពលវិជ្ជមានដល់សហគមន៍របស់ពួកគេ ។ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ គឺជាអ្នកផ្តល់សេវាថែទាំសុខភាពមាត់ធ្មេញឈានមុខគេនៅកម្ពុជា ដោយផ្តោតលើសុខភាពមាត់ធ្មេញ និងសុខុមាលភាពទូទៅ របស់អ្នកជំងឺ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.roomchang.com ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-12T12:48:38.085Z", "category": "PR", "views": 265, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ទើបចប់ទី១២ ក៏ធ្វើបាន! ក្រុមហ៊ុន៦ ប្រកា.សផ្តល់ការងារជាង ៣០០កន្លែង ដាក់ពាក្យភ្លាម សម្ភាសភ្លាម
https://business-cambodia.com/articles/jo-b-alot-of-cha-nce
ឱកាសល្អបានមកដល់ទៀតហើយសម្រាប់សិស្សានុសិស្សដែលទើបនឹងឡើងមកបន្តការសិក្សានៅសាកលវិទ្យាល័យដែលកំពុងតែចង់ស្វែងរកការងារធ្វើ ដើម្បីរកប្រាក់ចំណូលជួយកាត់បន្ថយចំណាយអ្នកផ្ទះ ជាពិសេសសម្រាប់បងប្អូនដែលមានបំណងចង់ផ្លាស់ប្តូរការងារ និងស្វែងរកការងារ ត្រូវម៉ាច់តែម្តង ខណៈក្រុមហ៊ុន និងសហគ្រាសចំនួន ៦ នឹងផ្ដល់ឱកាសការងាររហូតទៅដល់ចំនួន ៣០៤កន្លែង។ យោងតាមការចុះផ្សាយនៅលើផេក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីពេលថ្មីនេះបានប្រកាសឱ្យដឹងថា ប្អូនៗកំពុងស្វែងរកឱកាសការងារ ឬចង់ផ្លាស់ប្ដូរការងារថ្មី ដោយចាប់ពីថ្ងៃទី១៤ ខែធ្នូ ខាងមុខនេះ NEA នឹងនាំយកឱកាសការងារថ្មីបន្ថែមទៀតដល់ទៅ៣០៤កន្លែងពីក្រុមហ៊ុនធំៗ ៦ រួមមានដូចជា៖ ធនាគារ WOORI BANK  ធនាគា ​​/EON  ហត្ថា សហគ្រាស ហ្គូដហៀល កម្ពុជា ផ្សារទំនើប Lucky  និង JACCS។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុនបានផ្តល់មុខតំណែងជាច្រើនដូចជា៖ Trade Marketing Manager Trade Marketing Supervisor ERP Software Developer Senior Sales Executive Sales Executive (MT&GT) Junior Sales Executive Van-Sales Bill Collecter Stock Control Assistant Junior Business Finance Executive Assistant Team leader Bone Beauty Advisor - BA (ផ្សារស្អាង) បុគ្គលិកផ្នែកលក់ខាងក្រៅតាមរ៉ឺម៉ក់កង់បី ជំនួយការផ្នែកលក់ (កំពង់ឆ្នាំង - ស្អាង - ផ្លូវជាតិលេខ៦) មន្ត្រីជាន់ខ្ពស់ផ្នែកធនធានមនុស្ស និងរដ្ឋបាល មន្ត្រីជាន់ខ្ពស់ផ្នែកលក់ មន្ត្រីផ្នែកព័ត៌មានវិទ្យា មន្ត្រីផ្នែកប្រឹក្សាផ្នែកលក់ មន្ត្រីផ្នែកស្ដាបំណុល មន្ត្រីផ្នែកឥណទាន (ឥណទានបុគ្គល) មន្ត្រីផ្នែកឥណទាន (ឥណទានរថយន្ត) មន្ត្រីផ្នែកអង្កេតការ នាយកហាង ប្រធានហាង ប្រធានផ្នែកស្តុក បេឡា មន្ត្រីផ្នែករៀបចំទំនិញ ឱសថការី ប្រធានផ្នែកតម្រូវការ និងផែនការ អ្នកវិភាគផ្នែកហិរញ្ញវត្ថុ ប្រធានផ្នែកចេញទំនិញ អ្នកចេញទំនិញ អ្នករៀបចំសាច់ អ្នកដាក់ទំនិញចុះនិង ដាក់ទំនិញតាមទីតាំង អ្នកត្រួតពិនិត្យគុណភាពចំណីអាហារ អ្នកបើកបរ Deputy Branch Manager Manager/ Conventional Product Development Assistant Manager/ Regulatory Compliance Senior Officer/ Internal Audit (Financial and Compliance) Intern Accountant Intern Finance Intern, HR Specialist, Alliance & Merchant Development Officer, System Operation Credit Officer Sales Collection Officer មន្ត្រីប្រឹក្សាឥណទាន អ្នកប្រមូលបំណុលយឺតយ៉ាវ អ្នកបើកបរ អ្នកសម្អាតសាខា Senior Officer of Head Audit for Support Function Senior Officer of IT Security for Vulnerability Assessment Supervisor for LOS and API Application Development Lead Technical for iBanking Platform Unit Manager of Card and e-Payment for Dispute and Fraud សម្រាប់អ្នកដែលកំពុងស្វែងរកឱកាសការងារ សូមរៀបចំ CV ដើម្បីទទួលបានឱកាសការងារ សូមដាក់ពាក្យ នៅអគារទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អគារលេខ 3 ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 077 232378 / 016 786655 (Telegram)៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-12T10:22:19.017Z", "category": "កំពូលអ្នកលក់", "views": 1637, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
រៀនបានលឿនកាន់តែល្អ! មេរៀនសំខាន់ៗពីលុយអ្នកគួររៀននៅវ័យ១៨ឆ្នាំហើយអាចប្រើបានរហូត
https://business-cambodia.com/articles/money-lessons-to-learn-by-the-age-of-18-years-old
 ចំណេះដឹងរឿងលុយកាក់គឺពិតជាសំខាន់សម្រាប់មនុស្សម្នាក់ៗព្រោះកាលណាពួកគាត់មានចំណេះដឹងផ្នែកហិរញ្ញវត្ថុនោះពួកគាត់អាចផ្លាស់ប្ដូរជីវភាព អាចកសាងភាពមានបានរស់នៅមានសេរីភាពនិងមិនរងសម្ពាធនៃលុយកាក់ក្នុងការរស់នៅ។   ទាក់ទងនឹងរឿងលុយកាក់នេះដែរ ថ្ងៃនេះBusiness Cambodia សូមចែករំលែកនូវមេរៀនពីលុយកាក់មួយចំនួនដែលមនុស្សគួររៀនត្រឹមវ័យ១៨ឆ្នាំដើម្បីរស់នៅមានសេរីភាពនិងអាចសល់ទ្រព្យ សល់លុយ។   ១. កំណត់គោលដៅ និងចំណង់ចំណូលចិត្ត  អ្នកត្រូវដឹងពីគោលដៅរបស់អ្នកដើម្បីរៀបចំហិរញ្ញវត្ថុនិងធ្វើការដើម្បីសម្រេចគោលដៅនោះ។ ឧទាហរណ៍ ការទិញផ្ទះរស់នៅគឺជាគោលដៅហិរញ្ញវត្ថុដែលមនុស្សភាគច្រើនបានកំណត់។ យ៉ាងណាមិញបើអ្នកជាមនុស្សដែលចូលចិត្តធ្វើដំណើរច្រើនមិនមានផែនការរស់នៅមួយកន្លែងបានយូរនោះការទិញផ្ទះមិនមែនគោលដៅដែលអ្នកគួរសម្រេចឡើយ។   ២. ការប្រាក់ផ្គួបជួយអ្នកសាងទ្រព្យសម្រាប់អនាគត  ពេលយើងនិយាយពីការវិនិយោគ ការប្រាក់ផ្គួបឬយើងហៅម្យ៉ាងទៀតថាលុយបង្កើតលុយគឺពិតជាសំខាន់ដែលអាចជួយយើងកសាងទ្រព្យសម្រាប់អ្នកគត់។ ឧទាហរណ៍បើអ្នកវិនិយោគទុន១ពាន់ដុល្លារដោយទទួលបានអត្រាចំណេញប្រចាំឆ្នាំ១០% នោះមួយឆ្នាំក្រោយលុយអ្នកកើនបាន១,១០០ដុល្លារ។ ហើយបើអ្នកបន្តយកលុយ១,១០០ដុល្លារបន្តទៀតនោះមួយឆ្នាំក្រោយទៀតលុយអ្នកកើនឡើងដល់១,១១០ដុល្លារ។ ដូច្នេះបើអ្នកបន្តវិនិយោគនោះលុយរបស់អ្នកនឹងកើនឡើងជាលំដាប់។    អ្វីដែលបានរៀបរាប់ខាងលើគឺជាមេរៀនចង់បញ្ជាក់ថាការវិនិយោគបើយើងចាប់ផ្ដើមឲ្យកាន់តែឆាប់កាន់តែល្អព្រោះអ្នកនឹងមានពេលច្រើនក្នុងការកសាងទ្រព្យសម្រាប់អនាគតនិងក្រុមគ្រួសារអ្នក។ ជាពិសេសវិនិយោគជាប់ជាប្រចាំដូចឧទាហរណ៍ខាងលើនោះអនាគតអ្នកនឹងសល់ទ្រព្យច្រើនជាមុនខានឡើយ។   ៣. យកចិត្តទុកដាក់ជាមួយលុយ យកចិត្តទុកដាក់ជាមួយលុយត្រង់នេះគឺចង់សំដៅដល់ការចាត់ចែងនិងគ្រប់គ្រងលុយរបស់អ្នក។ មានមនុស្សមិនតិចទេរកចំណូលបានច្រើនប៉ុន្ដែបែរជាខ្វះខាតលុយ ដាច់លុយចាយ ហើយមានអ្នកខ្លះរហូតដល់ធ្លាក់ខ្លួនជំពាក់លុយគេទៀតផង។    នៅពេលដែយើងនិយាយពីការចាត់ចែងលុយ អ្នកត្រូវបែងចែកឲ្យដាច់រវាងការចំណយលើតម្រូវការចាំបាច់និងកាចង់បាន។ តម្រូវការចាំបាច់គឺរបស់ដែលយើងអត់មិនបានដូចហាអារហូបចុក ការស្នាក់នៅ ការធ្វើដំណើរ។ ចំណែកការចង់បានគឺជារបស់ដែលយើងអត់ក៏មិនបញ្ហាដែរ ដូចជាការដើរលេងកម្សាន្តនិងដូរស៊េរីម៉ូតូថ្មីឬទូរស័ព្ទថ្មីជាដើម។  រឿងដំបូងដែលអ្នកគួរធ្វើក្នុងការគ្រប់គ្រងលុយកាក់គឺតាមដានចំណូលចំណាយរបស់អ្នកជារៀងរាល់ខែដើម្បីដឹងថាតើមួយខែៗអ្នកចំណាយលើអ្វីខ្លះហើយចំណាយប៉ុន្មានពិតប្រាកដ។ ការតាមដានការចំណាយជួយឲ្យអ្នកដឹងពីចំណាយមិនចាំបាច់ហើយកាត់បន្ថយវាដើម្បីអាចសល់លុយទុកប្រើប្រាស់ក្នុងតម្រូវការចាំបាច់។   ៤. រាប់អានមនុស្សដែលគាំទ្រគោលដៅរបស់អ្នក ការរាប់អានមនុស្សពិតជាជៈឥទ្ធិពលខ្លាំងលើជីវិតរបស់អ្នកពោលគឺបើអ្នករាប់អានមនុស្សល្អអ្នកនឹងដើរផ្លូវល្អ តែបើអ្នករាប់អានមនុស្សអាក្រក់ជីវិតអ្នកងងឹតសូន្យឈឹង។ ត្រង់នេះអ្នកគួររាប់អានមនុស្សដែលគាំទ្រគោលដៅរបស់អ្នក។ ឧទាហរណ៍បើអ្នកមានគោលដៅវិនិយោគដើម្បីសេរីភាពហិរញ្ញវត្ថុ អ្នកគួររាប់អានមនុស្សដែលចូលចិត្តវិនិយោគនោះមនុស្សទាំងនោះអាចនឹងជួយអ្នកសម្រេចគោលដៅបាន៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-12T09:59:25.019Z", "category": "ហិរញ្ញវត្ថុ", "views": 205, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
រាជរដ្ឋាភិបាល ផ្ដល់ដីលំនៅឋាន និងដីកសិកម្ម ជូនដល់ពលរដ្ឋជាង ២០០ គ្រួសារនៅក្នុងខេត្ដកំពង់ឆ្នាំង
https://business-cambodia.com/articles/land-in-kampong-chhnang
នៅថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានផ្ដល់ដីសំរាប់ប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ដើម្បីសាងសង់លំនៅឋានសមរម្យ និងធ្វើកសិកម្ម សំដៅលើកស្ទួយជីវភាពរបស់ពួកគេ តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច គម្រោង LASED III។ ជាមួយគ្នានេះ ក្រសួង និងរដ្ឋបាលខេត្តបានយកចិត្តទុកដាក់កសាងបណ្ដាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តបណ្ដាញទឹក និងអគ្គិសនី ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។   តាមការបញ្ជាក់ពីក្រសួង ដើម្បីផ្ដល់ឱកាសឱ្យមានភាពស្មើគ្នា និងតម្លាភាពសម្រាប់អ្នកស្នើសុំសម្បទានដីសង្គមកិច្ចនៃគម្រោង LASED III គណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្ត បានរៀបចំកំណត់ជាគោលការណ៍ និងនីតិវិធីនៃការចាប់ឆ្នោតជ្រើសរើសដី ដូចតទៅ៖   ១. មុខសញ្ញាអ្នកទទួលដីអាទិភាពដែលស្នើសុំដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម ចំនួន ២០៧ គ្រួសារ បានចាប់ឆ្នោតជ្រើសរើសយកដីឡូត៍ ពីលេខរៀងទី ០០១ ដល់លេខរៀងទី ២០៧ (២០៧ គ្រួសារ ទទួលបានដីលំនៅឋាន ១ឡូត៍ និងដីកសិកម្ម ១ឡូត៍ក្នុង ១គ្រួសារ)។     ២. មុខសញ្ញាអ្នកទទួលដីអាទិភាពដែលស្នើសុំតែដីឡូត៍លំនៅឋាន ចំនួន ២៤ គ្រួសារស្មើនឹង ២៤ ឡូត៍ ចាប់ឆ្នោតជ្រើសរើសយកដីឡូត៍ពីលេខរៀងទី ២០៨ ដល់លេខរៀងទី ២៣១   ៣. មុខសញ្ញាអ្នកទទួលដីអាទិភាពដែលស្នើសុំតែដីឡូត៍កសិកម្ម (១ឡូត៍) ចំនួន ១៨ គ្រួសារ ចាប់ឆ្នោតជ្រើសរើសយកដីឡូត៍កសិកម្មពីលេខរៀងទី ២០៨ ដល់លេខរៀងទី ២២៥។   ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានយកចិត្តទុកដាក់ខ្ពស់លើការងារលំនៅឋានសម្បទានដីសង្គមកិច្ច តាមរយៈការអភិវឌ្ឍលំនៅឋានដីសង្គមកិច្ចប្រកបដោយចីរភាព ពិសេសផលិតកម្មកសិកម្ម ប្រព័ន្ធគាំពារសង្គមកិច្ច សេវាអប់រំនិងសុខាភិបាល ព្រមទាំងសេវាសង្គមកិច្ចនានា ដែលអាចទ្រទ្រង់ការអភិវឌ្ឍសហគមន៍ ពិសេសនិរន្តរភាពជីវភាព និងសេដ្ឋកិច្ចគ្រួសារ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-12T09:55:35.352Z", "category": "អចលនទ្រព្យ", "views": 89, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ធនាគារ ឈីហ្វ ប្រារព្ធខួបលើកទី ១០ឆ្នាំ ព្រមទាំងបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាលើធានារ៉ាប់រងអាយុជីវិត ជាមួយ Forte
https://business-cambodia.com/articles/chief-bank-mou-forte-
ធនាគារ ឈីហ្វ (Chief Bank) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ​​ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ (Forte Life Assurance) ស្តីពីការផ្តល់ជូននូវ ដំណោះស្រាយ​ធានារ៉ាប់រងប្រកប​ដោយ​ភាពច្នៃ​ប្រឌិត និងការផ្តល់ជូននូវ​ហិរញ្ញវត្ថុដ៏ទូលំទូលាយ ដើម្បីផ្ដល់​ភាពកក់​ក្ដៅ​ផ្លូវ​ចិត្ត និង​លើកកម្ពស់​ជីវភាព​រស់នៅ​​របស់អតិថិជន។ ព្រឹត្តិការណ៍នៅអគារ ភីអេច ហ្រ្គេនហល ២ (PH Grand Hall 2) ក្នុងប៉េងហួតបឹងស្នោ នៅថ្ងៃទី ៩ ខែធ្នូនេះ មានការអញ្ជើញចូលរួមពីលោក​បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ​នៃធនាគារ ឈីហ្វ និង ព្រមទាំងសមាជិក​ក្រុមប្រឹក្សា​ភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រុមហ៊ុនទាំងពីរ។ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ជាប្រធាននាយកប្រតិបត្តិ​នៃធនាគារ ឈីហ្វ បានលើកឡើងពីសារៈសំខាន់នៃកិច្ច​សហប្រតិបត្តិការនេះ ដោយលើកឡើង​​ថា លោក ព្រូ ស៊ីថន ជាអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ តំណាងឱ្យ៖ «ចក្ខុវិស័យចែករំលែកនៃការផ្តល់សេវាហិរញ្ញវត្ថុដែល​មិន​​អាចប្រៀបផ្ទឹមបាន «ថ្នាក់​មេដឹកនាំឧស្សាហកម្មទាំងពីរ»។ «ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ ធនាគារ ឈីហ្វ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ នៅពេលដែលយើងរួមគ្នា​ដើម្បី​ចុះហត្ថលេខា​លើអនុស្សរណៈនៃការយោគយល់គ្នាដ៏សំខាន់នេះ»។ លោកបណ្ឌិតបានឱ្យដឹង​ទៀត​​ថា៖ «កិច្ចសហការនេះតំណាងឱ្យចក្ខុវិស័យរួមនៃការផ្តល់សេវាហិរញ្ញវត្ថុ និង​ការ​ការពារ​ដែលមិនអាចប្រៀបផ្ទឹមបានដល់អតិថិជនដ៏មានតម្លៃរបស់យើង»។ «ភាពជាដៃគូយុទ្ធសាស្ត្រនឹងអាចឱ្យយើងប្រើប្រាស់នូវភាព​ខ្លាំង ជំនាញ និង​ធនធានរបស់គ្នាទៅវិញទៅមក ទីបំផុតបង្កើនសមត្ថភាពរបស់យើងក្នុងការបម្រើតម្រូវការ​ដែល​កំពុង​​រីកចម្រើន​របស់​អតិថិជន​របស់​យើងនៅក្នុងទិដ្ឋភាពហិរញ្ញវត្ថុដែលមិនធ្លាប់មាន»។ លោក ព្រូ ស៊ីថន ជាអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ក៏​បាន​បង្ហាញ​នូវ​ក្ដី​រំភើប​​​រីករាយ​ក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយលោក​​កត់សម្គាល់ថា ភាព​ជា​ដៃគូ ត្រូវបាន​ធ្វើ​ឡើងចំពេល​​​​​ប្រារព្ធ​ខួបលើកទី ១០ របស់ធនាគារ ឈីហ្វ ដែល​ធ្វើ​ឱ្យ​វេលា​នេះ​កាន់​តែ​​ពិសេស​មានអត្ថន័យជ្រាលជ្រៅ​​​​។ លោក​អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ មានប្រសាសន៍​ថា៖ «ថ្ងៃនេះជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយផ្សេងទៀតនៅក្នុងដំណើររបស់ Forte និង Chief Bank ហើយខ្ញុំពិតជា​រំភើប​ណាស់​​​ដែល​ពិធីចុះ​ហត្ថលេខា​នេះ ​ដើម្បើសម្គាល់ការចាប់ផ្តើមនៃភាពជា​ដៃគូដ៏​យូរ​អង្វែង​នេះ ស្របគ្នានឹង​ការប្រារព្ធខួបលើកទី ១០ឆ្នាំ របស់ធនាគារ ឈីហ្វ។ លោក ស៊ីថន បាន​លើកឡើង​ថា៖ «មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការរបស់យើង គឺស្ថិតនៅលើ​គោលការណ៍​ស្នូ​លជា​រួមមួយ។​ ទស្សនវិជ្ជា​​របស់​យើង​គឺ​ «The Chief Way» ផ្ដោត​ទៅលើ​ការ​​កសាង​ជំនឿ​ទុកចិត្ត​ ភាព​ស្មោះត្រង់ តម្លាភាព និង​ផ្ដល់អាទិភាព​ជា​ចម្បង​ដល់​អតិថិជន ជាគោលការណ៍​មូលដ្ឋានគ្រឹះ​នៃ​អាជីវកម្ម​​របស់​យើង»​។ លោកបានមានប្រសាសន៍ទៀត​ថា៖ «ភាពជាដៃគូនេះត្រូវបានបង្កើតឡើងសម្រាប់រយៈពេលវែង ហើយ​មានគោលបំណងកសាងអនាគតដ៏វិបុលភាពដោយផ្តោតលើការផ្តល់ផលប្រយោជន៍ដល់អតិថិជនដ៏មាន​តម្លៃ​របស់យើង»៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-12T09:34:56.701Z", "category": "PR", "views": 119, "author": { "first_name": "Sreymom", "last_name": "Cha", "email": "sreymomcha069@gmail.com" }, "quality_warning": [ "noisy" ] }
ខំBoost នៅតែលក់អត់ដាច់! សាកធ្វើរឿងទាំង៥ នេះលើបណ្ដាញសង្គមដឹងតែតបភ្ញៀវលែងទាន់
https://business-cambodia.com/articles/marketing-on-bacebook
នៅក្នុងយុគសម័យនេះ ការបង្កើតមាតិកាដែលមានខ្លឹមសារទាក់ទាញ និងល្អបំផុត ជាការបន្ថែមគុណតម្លៃលើម៉ាកអាជីវកម្ម និងបង្កើនការលក់ ដូច្នេះម្ចាស់អាជីវកម្មខ្នាតតូចគ្រប់រូប គួរតែគិតផ្ដោតលើការបង្កើតមាតិកាដោយដាក់ក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការច្នៃប្រឌិតឱ្យបានច្រើន។   ថ្ងៃនេះ​​​ Business Cambodia នឹងលើកយកវិធីសាស្រ្តចំនួន៥ ដែលលោកអ្នកអាចសាកល្បងបាននៅតាមបណ្ដាញសង្គម៖   ១. Podcasts   គឺជាទម្រង់មួយនៃប្រព័ន្ធផ្សព្វផ្សាយ ដែលប្រើប្រាស់ច្រើនជាងគេបំផុតនៅលើពិភពលោកនិងអាចបង្កើនទស្សនិកជនកាន់តែខ្លាំងឡើងនាពេលបច្ចុប្បន្ន ពីព្រោះវាជាការនិយាយប្រាប់រឿងរ៉ាវផ្សេងៗរបស់អ្នក និងលើកកម្ពស់ម៉ាកយីហោរបស់អ្នកយ៉ាងល្អិតល្អន់ ដោយអាចធ្វើឱ្យទស្សនិកជនអាចទទួលបានចំណេះដឹងថ្មីៗ និងអាចអនុវត្តបាន។   ដើម្បីធ្វើឱ្យ Podcasts ទទួលបានជោគជ័យ គឺអ្នកត្រូវតែស្គាល់ច្បាស់ពីអ្វីដែលទស្សនិកជនគោលដៅរបស់អ្នកចង់លឺ ចង់ដឹង ហើយអ្នកត្រូវមានបុគ្គលិកលក្ខណៈល្អ។   ដើម្បីអាចចាប់ផ្ដើមធ្វើ Podcasts បាន គឺត្រូវការ ម៉ៃក្រូហ្វូន កុំព្យូទ័រ កម្មវិធីកាត់ត(ក្រោយពីថតចប់ និងកែសម្លេងឱ្យល្អ) និងអាចមានអ្នកទស្សនាខ្លះ។   ២. Q&As   ការបង្កើតសំណួរនិងចម្លើយ ក៏ជាវិធីដ៏ល្អមួយក្នុងការស្វែងរកមតិត្រឡប់ដែលអាចបង្កើតមាតិកាដែលទាក់ទាញ ហើយក៏ជាវិធីមួយ ដើម្បីបន្ថែមគុណតម្លៃលើម៉ាកអាជីវកម្ម។ ដូច្នេះការបង្កើតទម្រង់សំណួរដើម្បីសួរទៅកាន់អតិថិជន ស្ដីអំពីភាពមិនល្អ ឬបទពិសោធន៍នានាក្នុងការប្រើផលិតផលសេវាកម្មរបស់អ្នក ដោយអាចផ្ញើសារ Chat ឬអ៊ីម៊ែល បន្ទាប់មករៀបចំគម្រោងមាតិកា ដើម្បីឆ្លើយតប។   ៣. ការប្រកួតប្រជែង   សំដៅលើ ការប្រកួតប្រជែងលើបណ្ដាញសង្គម តាមរយៈការបង្កើតឱ្យមានកម្មវិធីប្រម៉ូសិន និងវេទិកាសង្គមផ្សេងៗ ដើម្បីទាក់ចិត្តអតិថិជនថ្មីៗជាបន្តបន្ទាប់។   ៤. វីដេអូក្រៅឆាក   ការថតសកម្មភាពក្រៅឆាក ឬការថត Vlogs លើមាតិកានៅពីក្រៅឆាក ដោយបង្កើតការច្នៃប្រឌិតជាមួយនឹងលទ្ធផលមាតិការបស់អ្នក។ ការធ្វើបែបនេះ ជាវិធីមួយដែលធ្វើឱ្យទស្សនិកជនកាន់តែយកចិត្តទុកដាក់ទស្សនា និងមានការចាប់អារម្មណ៍ខ្លាំង៕​      
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-12T09:33:06.773Z", "category": "កំពូលអ្នកលក់", "views": 73, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
គម្រោង Marum Estate ឈ្នះពានរង្វាន់ចំនួនពីរនៅវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards លើកទី១៨ ប្រចាំចាំឆ្នាំ២០២៣
https://business-cambodia.com/articles/marum-estate-property-guru-asia-
អបអរសាទរ​ឧត្តមភាព​នៃការ​ច្នៃ​ប្រឌិត​និង​គុណភាពក្នុងវិស័យអចលនទ្រព្យ បាងកក ប្រទេសថៃ ( ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣) គម្រោង Marum Estate ដែលជាគម្រោងដែលផ្តួចផ្តើមដោយក្រុមហ៊ុន  Sir Stamford Raffles (Cambodia) Co. Ltd., ដែលទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន​២​​ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ប្រចាំឆ្នាំ២០២៣ ដែលជាសញ្ញាបង្ហាញពីការពង្រឹងជំហររបស់ខ្លួនក្នុងនាមជាអ្នកឈានមុខគេនៃវិស័យអចលនទ្រព្យក្នុងតំបន់។ ក្នុងវគ្គផ្តាច់ព្រ័ត្រន៍​ពានរង្វាន់ PropertyGuru Asia Property Awards​ នេះបានប្រារព្វឡើងនៅសណ្ធាគារដ៏ប្រណិត The Athenee នៅទីក្រុងបាងកកប្រទេសថៃ។ កម្មវិធីអាហារពេលល្ងាច និងការធ្វើបទបង្ហាញនេះនឹងក្លាយជាឱកាសក្នុងការប្រមូលផ្តុំអ្នកជំនាញ​នាំមុខគេ​ក្នុងវិស័យ​អភិវឌ្ឍន៍​អចលនទ្រព្យក្នុ​ង​តំបន់​ មិនត្រឹមតែប៉ុណ្ណោះ​ អ្នកអភិវឌ្ឍចលនទ្រព្យដែលទទួលបានជ័យលាភីពីបណ្តាប្រទេសទាំង១៣ក្នុងតំបន់ប្រចាំឆ្នាំ២០២៣នេះក៏នឹងចូលរួមក្នុងពិធីដ៏វិសេសវិសាលនេះផងដែរ។ ប្រឈមនឹងប្រកួតប្រជែងជាមួយ​អ្នក​អភិវឌ្ឍ​និងគម្រោង​គំរូ​នៅទូទាំងអាស៊ី​ Marum Estate ត្រូវបានទទួលស្គាល់សម្រាប់ផែនការមេទីក្រុងពិសេស​ និងការ​រចនា​លំនៅដ្ឋាន​ដ៏ប្រណិតដោយក្តាប់យក​បាននូវ​ពានរង្វាន់ពីរប្រភេទសំខាន់ៗ​នោះ​គឺ៖ ការអភិវឌ្ឍន៍​លំនៅដ្ឋាន​ល្អ​បំផុត​ (អាស៊ី) Best Residential Development (Asia) និង​ការ​រចនា​លំនៅដ្ឋាន​ល្អ​បំផុត​ (អាស៊ី)​ Best Housing Landscape Design (Asia)។ ឆ្លងកាត់ការវាយតម្លៃដោយគណៈកម្មការវិនិច្ឆ័យជំនាញដែលមានការត្រួតពិនិត្យ និងពិចារណាលើស្តង់ដារមាសក្នុងវិស័យអចលនទ្រព្យ ពានរង្វាន់ទាំងពីរនេះបានបន្ថែមទៅលើពានរង្វាន់ចំនួន ៤ ដែល Marum Estate ទទួលបានក្នុងខែសីហា ឆ្នាំ ២០២៣ រួមមាន: ការអភិវឌ្ឍន៍ទីក្រុងរណបល្អបំផុត Best Township Development (Cambodia), ការអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត Best Mixed-Use Development (Cambodia), ការរចនាទេសភាពលំនៅដ្ឋានផ្ទះល្អបំផុត  Best Housing Landscape Design​​ (Cambodia), ការរចនាស្ថាបត្យកម្មលំនៅដ្ឋានល្អបំផុត Best Housing Architectural Design ( Cambodia)។ លោក Ng Aung San ស្ថាបនិក និងសហនាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd., បានគូសបញ្ជាក់ថា ពានរង្វាន់ទាំងនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការកំណត់ស្តង់ដារថ្មីនៅក្នុងប្រទេសកម្ពុជា និងបានបង្ហាញពីយុគសម័យថ្មីនៃការរចនាផ្ទះស្ថាបត្យកម្ម និងលំនៅដ្ឋានប្រជាជនកម្ពុជាប្រាថ្នាចង់បាន។ លោក​បាន​បន្ថែម​ថា លោក​រីករាយ​ដែល​បាន​ដាក់​ប្រទេស​កម្ពុជា​នៅ​លើ​ផែនទី​តំបន់។ ជាមួយគ្នានេះដែរ លោកស្រី Phebe Len ជាស្ថាបនិក និងសហ CEO នៃក្រុមហ៊ុន បានដាក់ចេញនូវចក្ខុវិស័យ យ៉ាងទូលំទូលាយសម្រាប់គម្រោង Marum Estate ដើម្បីផ្ដល់ភាពងាយស្រួលដល់ម្ចាស់ហាង អ្នកជួល- សិស្សនិស្សិត អ្នកជំងឺ គ្រួសារ  អ្នកផ្តល់សាវាអប់រំ ការថែទាំសុខភាព និងសេវាកម្មផ្សេងៗទៀត ភ្ញៀវទេសចរ ទាំងក្មេង និងចាស់ - ដើម្បីរស់នៅ លេង រៀន រីកចម្រើន និងធ្វើការឱ្យកាន់តែប្រសើរឡើងលើកកម្ពស់ស្របតាមគោលការណ៍របស់ខ្លួន « Life Elevated» ។ អំពីគម្រោង Marum Estate ជាគម្រោងនិយោគអចលនទ្រព្យដ៏យូរអង្វែងនៅក្នុងប្រទេសកម្ពុជាកំពុងតែមានការរីកចម្រើន។ Marum Estate គឺជាគម្រោងអភិវឌ្ឍន៍ទីប្រជុំជន និងពាណិជ្ជកម្មដែលបានគ្រោងទុកយ៉ាងល្អិតល្អន់ ដោយមានទីតាំងនៅក្នុងតំបន់យុទ្ធសាស្រ្តប៉ែកខាងត្បូងនៃខេត្តកណ្តាល និងជាចំណុចប្រសព្វនៃច្រកសេដ្ឋកិច្ចរបស់អាកាសយានដ្ឋានអន្តរជាតិថ្មីតេជោតាខ្មៅ ដែលជាអាកាសយានដ្ឋានថ្នាក់ 4F ត្រូវបានគេកំណត់ថាជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិដ៏សំខាន់មួយ។ គម្រោងនេះស្ថិតនៅលើផ្លូវជាតិលេខ ២ ក្នុងទឹកដីនៃទន្លេបាទីមានចំងាយត្រឹមតែ ១២គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិថ្មី​ ដែលជាទីតាំងមានសក្តានុពលសម្រាប់អ្នកចង់ធ្វើអាជីវកម្​នានា។ ការ​តភ្ជាប់​បាន​ប្រសើរ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ផ្លូវ​ជាតិ​លេខ​២ និង​ទី​៣ ផ្លូវ​ក្រវ៉ាត់​ក្រុង​លេខ​៣ និង​ផ្លូវ​ក្រវ៉ាត់​ក្រុង​លេខ​៤ ដែល​បាន​គ្រោងទុក។ និងជាម្ចាស់ផ្ទះនៃការលក់រាយអន្តរជាតិ និងក្នុងស្រុក និងការផ្តល់ជូន F&B នៅ និងជុំវិញព្រលានយន្តហោះថ្មី នៅពេលដែលវាដំណើរការនៅដើមឆ្នាំ 2025 ក្នុងពេលវេលាដ៏ល្អឥតខ្ចោះជាមួយនឹងការប្រគល់ Marum Estate Phase One ។ ដោយផ្តល់អាទិភាពដល់ការរស់នៅ សុវត្ថិភាព និងឯកជនភាព ភាពងាយស្រួលទំនើប និងកន្លែងដែលអាចបត់បែនបានដែលបានគិតយ៉ាងល្អ ការរចនាស្ថាបត្យកម្មបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវធាតុផ្សំដែលមិនចេះចប់មិនចេះហើយ និងសហសម័យទាំងអស់ដែលរួមបញ្ចូលនៅក្នុងទេសភាព និងសួនច្បារដ៏ខៀវស្រងាត់ដែលភ្ជាប់ដោយមហាវិថី និងផ្លូវដើរដែលងាយស្រួលសម្រាប់អ្នកថ្មើរជើង។ អំពី​ក្រុមហ៊ុន Sir Stamford Raffles ( Cambodia) Co. Ltd. មានទីស្នាក់ការនៅប្រទេសសាំងហ្គាពួរ ក្រុមហ៊ុន Sir Stamford Raffles ( Cambodia) Co. Ltd ត្រូវបានបង្កើតឡើងដោយក្រុមពាណិជ្ជករ អ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ ពីប្រទេសសាំងហ្គាពួរដែលចែករំលែកនូវគោលបំណងឯកវចនៈនៃការបង្កើតប្រកបដោយនិរន្តរភាពនៃតម្លៃសេដ្ឋកិច្ច និងសង្គមពិសេសនៅក្នុងទីផ្សារព្រំដែនដែលសំបូរទៅដោយឱកាសថាមវន្តនៅទូទាំងអាស៊ី។ ស្ថាបនិករបស់ក្រុមហ៊យននេះដឹកនាំក្រុមស្ថាបត្យករ អ្នករចនាផ្ទៃខាងក្នុង អ្នកសាងសង់ និងនាយកប្រតិបត្តិជាន់ខ្ពស់ដែលត្រូវបានជ្រើសរើសសម្រាប់កំណត់ និងផ្តល់នូវការរចនាលំនៅដ្ឋានប្រណីត បដិសណ្ឋារកិច្ច និងពាណិជ្ជកម្មនៅកម្រិតខ្ពស់បំផុតនៅទូទាំងអាស៊ី។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-12T09:25:53.602Z", "category": "PR", "views": 118, "author": { "first_name": "Sreymom", "last_name": "Cha", "email": "sreymomcha069@gmail.com" }, "quality_warning": [ "noisy" ] }
ចេះអង់គ្លេសដូចជនជាតិដើម! មកស្គាល់ App ៥ ជួយបង្រៀនភាសាអង់គ្លេសចេះស្ទាត់ដូចជនជាតិដើម
https://business-cambodia.com/articles/stuy-english
ភាសាអង់គ្លេសត្រូវបានគេចាត់ទុកថាជាភាសាផ្លូវការរបស់ពិភពលោកដែលត្រូវបានគេប្រើប្រាស់ដើម្បីទំនាក់ទំនងគ្នានៅជុំវិញពិភពលោកបន្ទាប់ពីភាសាកំណើត។ក្រៅពីប្រើដើម្បីទំនាក់ទំនងគ្នាពីប្រទេសមួយទៅប្រទេសមួយ ភាសាអង់គ្លេសក៏បានផ្តល់ឱកាសជាច្រើនផងដែរសម្រាប់អ្នករៀនភាសានេះ ព្រោះវាអាចជួយឱ្យអ្នករៀនទទួលបានការងារល្អ ប្រាក់ខែខ្ពស់ ជាមួយនឹងឱកាសជាច្រើនផ្សេងទៀត។   ហើយជាមួយគ្នានេះដែរ ក៏មានបងប្អូនយើងខ្លះមានជីវភាពសមរម្យក៏អាចរៀនភាសាអង់គ្លេសបានច្រើនរីឯអ្នកផ្សេងទៀតខ្វះខាតថវិការក៏រៀនបានតិចតួច។ប៉ុន្តែពេលនេះលែងជាបញ្ហាហើយសម្រាប់បងប្អូនដែលចង់រៀនភាសាអង់គ្លេស ដែលអាចនិយាយបានស្ទាត់ជំនាញដូចជនជាតិដើម ព្រោះអាចរៀនតាម App ទាំង ៥ នេះបាន ៖   ១. Duolingo ៖​ គឺជាកម្មវិធីសិក្សាភាសាដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ដោយវាមានការសិក្សាអង់គ្លេសដោយ មានជាការបញ្ចូលការស្តាប់ការនិយាយភាសាអង់គ្លេស ដែលជួយបង្កើតការស្តាប់កម្រិតភាសាអង់គ្លេសឱ្យកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត។   ២. FluentU ៖ App FluentU ជា App បង្រៀនភាសាអង់គ្លេសដែលផ្តល់នូវវិធីសាស្រ្តរៀនបែបសប្បាយៗ និងទាក់ទាញក្នុងការរៀនភាសាអង់គ្លេសជាមួយនឹងវីដេអូក្នុងជីវិតពិត ដែលរួមមាន subtitles និងកម្រងសំណួរផ្សារភ្ជាប់ជាមួយនឹងមេរៀនថែមទៀតផង។   ៣. LingQ  ៖  សម្រាប់ App នេះបានផ្តល់នូវបទពិសោធន៍សិក្សាភាសាបែបផ្ទាល់ ដោយផ្សារភ្ជាប់ជាមួយនឹងសកម្មភាពស្តាប់ និងខ្លឹមសារដ៏ច្បាស់លាស់ ដែលធ្វើឱ្យអ្នកសិក្សាងាយយល់ ងាយចាំ។   ៤. BBC Learning English ៖កម្មវិធី BBC Learning English ផ្តល់ជូននូវលំហាត់ស្តាប់ និងអត្ថបទព័ត៌មានជាច្រើន ដើម្បីជួយអ្នកបង្កើនជំនាញភាសាអង់គ្លេសរបស់អ្នក។   ៥. Rosetta Stone ៖ Rosetta Stone គឺជាកម្មវិធីសិក្សាភាសាដ៏ល្បីមួយ ដែលរួមមានលំហាត់ស្តាប់ និងនិយាយ ដើម្បីជួយសម្រួលការស្តាប់ ការនិយាយភាសាអង់គ្លេស កាន់តែមានភាពរលូនទៅមុខបានកាន់តែល្អជាងមុន។   ដូច្នេះតាមរយៈ App ទាំង ៥នេះបងប្អូនអាចធ្វើការទាំញយកបានតាមរយៈទូរស័ព្ទដៃបាន និងចូលទៅតាមការណែនាំនីមួយៗជាការស្រេច៕v
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-12T09:18:02.688Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 2632, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ដា.ក់ពាក្យមុនបានមុន ! មន្ទីរពេទ្យជាតិ តេជោសន្តិភាព ជ្រើ.សរើសបុគ្គ.លិកកិច្ចសន្យាជាច្រើននាក់
https://business-cambodia.com/articles/work-at-hospital
យោងតាមសេចក្តីជូនដំណឹងរបស់ មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានឱ្យដឹងថាមន្ទីពេទ្យតេជោសន្តិភាពកំពុងត្រូវការបុគ្គលិកជាប់កិច្ចសន្យាជាច្រើននាក់ ដើម្បីចូលបំពេញការងារទៅតាមផ្នែកនិងជំនាញដូចខាងក្រោម ៖   ១. ផ្នែកវេជ្ជបណ្ឌិតឯកទេស   សល្យសាស្ត្រពោះ និងទ្រូង (Abdominal & Thoracic surgery) សល្យសាស្ត្របែកបាក់ឆ្អឹង និងសន្លាក់(Traumatology and Orthopethic) សល្យសាស្ត្រប្រព័ទ្ធទឹកម៉ូត្រ (Urosurgery) ជំងឺក្រពេញ និងទឹកនោមផ្អែម (Endocrinology and Diabetology) សល្យសាស្ត្រប្រព័ន្ធប្រសាទ (Neurosurgery) ជំងឺក្រពះ ពោះវៀន (Gastroenterology) ជំងឺបេះដូង និងសរសៃឈាម (Cardiovascular) រូបភាពវេជ្ជសាស្ត្រ (Radiology) ជំងឺសួត (Pulmonology) ប្រពោធនកម្ម និងសណ្តំ (Anesthesiology and ICU) ត្រចៀក ច្រមុះ និងបំពង់ក (Otorhinolaryngology) ចក្ខុសាស្ត្រ (Ophthalmology)     ២.គិលានុបដ្ឋកបច្ចេកទស   ប្រពោធនកម្ម និងសណ្តំ (Anesthesiology and ICU) ទន្តគិលានុបដ្ឋាក (Dental Assisting) ចក្ខុគិលានុបដ្ឋាក (Ophthalmic Nursing) ព្យាបាលដោយចលនា (Physiotherapy) គិលានុបដ្ឋាកសណ្ឋាគារ (Operating Theatre Nursing) បច្ចេកទេសវិទ្យុសាស្ត្រ (Radiological Technology   ហេតុដូច្នេះ សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ អាចធ្វើការដាក់ពាក្យដោយភ្ជាប់មកជាមួយនូវ ឯកសារ ដូចខាងក្រោម៖ ប្រវត្តិរូបសង្ខេប មានបិតរូបថត(ថតថ្មី ផ្ទៃខាងក្រោយពណ៌ស) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សញ្ញាបត្រជំនាញ(មានបញ្ជាក់ត្រឹមត្រូវ)។   ចំពោះ កន្លែងទទួលពាក្យនៅការិយាល័យរដ្ឋបាល នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣៕        
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-12T08:48:39.622Z", "category": "ព័ត៌មានថ្មីៗ", "views": 395, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ឱកា.សការងាររដ្ឋ! ក្រសួងបរិស្ថានប្រកាសរើស បុគ្គលិកជាប់កិច្ចសន្យា​ ឱ្យធ្វើការងារចំនួន៥ផ្នែកនេះ
https://business-cambodia.com/articles/ministry-of-enviroment-news-
ក្រសួងបរិស្ថានបានធ្វើការប្រកាសជាដំណឹងដល់សាធារណជន នៅថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២៣នេះ ថាក្រសួងនឹងជ្រើសរើសបុគ្គលិកមន្រ្តីជាប់កិច្ចសន្យាដើម្បីចូលបម្រើការងារ នៅលេខាធិការដា្ឋននៃគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម សរុបចំនួន ២៥រូប លើផ្នែកចំនួន៥ដូចខាងក្រោម៖   ១.ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ ចំនួន ០៥រូប   ២. ផ្នែកបច្ចេកទេស នៃល.គ.ម.ប.ស. ចំនួន ០៥រូប   ៣. ផ្នែកពិនិត្យ និងវាយតម្លៃ នៃល.គ.ម.ប.ស. ចំនួន ០៥រូប   ៤. ផ្នែកលទ្ធកម្ម នៃល.គ.ម.ប.ស. ចំនួន ០៥រូប   ៥. ផ្នែកតាមដានគម្រោង នៃល.គ.ម.ប.ស. ចំនួន ០៥រូប   បុគ្គលិកជាប់កិច្ចសន្យានឹងបម្រើការនៅលេខាធិការដ្ឋាន នៃគណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម ដោយទទួលបាន ប្រាក់បៀវត្សមូលដ្ឋានសមរម្យទៅតាមតួនាទីភារកិច្ច។ ខណៈលក្ខខណ្ឌក្នុងការជ្រើសរើស បេក្ខជន-បេក្ខនារី ត្រូវមានគុណសម្បត្តិដូចខាងក្រោម៖   ១. មានសញ្ញាបត្រកម្រិតបរិញ្ញាបត្រ ឬសញ្ញាបត្រប្រហាក់ប្រហែលឡើងទៅស្របតាមតំណែងដែលបាន ជ្រើសរើស   ២. មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងជាក្រុមបានល្អក្នុងស្មារតីទទួលខុសត្រូវខ្ពស់   ៣. មានគំនិតផ្តួចផ្តើម សមត្ថភាពគ្រប់គ្រង និងដោះស្រាយការងារចាំបាច់បន្ទាន់ក្នុងពេលតែមួយប្រកប ដោយភាពច្នៃប្រឌិត ប្រសិទ្ធភាពខ្ពស់ និងប្រកាន់ខ្ជាប់ស្មារតីបុរសកម្ម   ៤. មានអត្តចរិកស្លូតបូត ស្មោះត្រង់ អត់ធ្មត់ ឧស្សាហកម្មព្យាយាម និងយកចិត្តទុកដាក់បំពេញការងារ   ៥. មានអាកប្បកិរិយាល្អ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងពុំមានជាប់ទោសពីបទឧក្រិដ្ឋ ឬមជ្ឈិម   ៦.មានឆន្ទៈខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និង សង្គមឌីជីថល។   ដូច្នេះសម្រាប់បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ត្រូវទៅធ្វើការដាក់ពាក្យស្នើសុំបម្រើការងារនៅលេខាធិការដ្ឋាន នៃគណៈកម្មាធិការមូលនិធិបរិស្ថាននិងសង្គម។ ទន្ទឹមនឹងនេះដែរការដាក់ពាក្យនឹងធ្វើឡើងចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ត្រឹមម៉ោង ១៧:០០ នាទីរសៀល។ ចំពោះបេក្ខជនដែលជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវអញ្ជើញមកសម្ភាសន៍ផ្ទាល់មាត់៕           អត្ថបទដោយ៖ ពីង ជូអេង    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-12T08:44:57.695Z", "category": "ព័ត៌មានថ្មីៗ", "views": 453, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ប្រើពេលតែដំបូងបានចំណូលរហូត! ប្រភពចំណូលធំៗ៥ជួយឲ្យលុយចូលហោប៉ៅ មិនបាច់ចំណាយពេលធ្វើ
https://business-cambodia.com/articles/passive-income-to-build-in-2024
 គេថាបើចង់ក្លាយជាអ្នកមានអ្នកត្រូវបង្កើតចំណូលឲ្យបានច្រើនប្រភពដើម្បីស្ថិរភាពហិរញ្ញវត្ថុរស់នៅ សល់ទ្រព្យ សល់លុយហើយមិនរងសម្ពាធនៃលុយកាក់។ ជាពិសេសបើអ្នកអាចកសាងប្រភពចំណូលអកម្ម(passive income)នោះអ្នកនឹងមានលុយហូរចូលហោប៉ៅដោយមិនចាំបាច់ចំណាយពេលធ្វើច្រើនឡើយ។   ខាងក្រោមនេះគឺជាប្រភពចំណូលធំៗដែលអ្នកគួរចាប់ផ្ដើមកសាងនៅក្នុងឆ្នាំ២០២៤ ហើយបើអ្នកធ្វើបាននោះអ្នកនឹងមានចំណូលអកម្មដែលជាប្រភពចំណូលអាចចិញ្ចឹមយើងរយៈពេលវែងហើយយើងមិនចាំបាច់ច្រើនពេលធ្វើវា។   ១. បង្កើតវគ្គសិក្សាអនឡាញ នៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល យើងអាចធ្វើរឿងជាច្រើនលើអនឡាញជាពិសេសគឺយើងមានផ្លូវជាច្រើនក្នុងការរកចំណូលតាមអនឡាញ។ ដូច្នេះបើអ្នកមានជំនាញអ្វីមួយច្បាស់លាស់អ្នកមិនគួរទុកជំនាញអ្នកចោលនោះទេ តែគួរប្រើវាបង្កើតចំណូល។ ឧទាហរណ៍បើអ្នកមានជំនាញកាត់តវីដេអូ អ្នកអាចរៀបចំមេរៀនពីរបៀបកាត់តវីដេអូហើយលក់មេរៀនរបស់អ្នកលើអនឡាញតាមបណ្ដាញសង្គមផ្សេងៗដូចជាហ្វេសប៊ុក តេឡេក្រាម និងYouTube ជាដើម ហើយអ្នកចំណាយពេលតែដំបូងទេតែអាចបានចំណូលរយៈពេលយូរ។   ២.  ធ្វើវីដេអូយូធូប ការធ្វើវីដេអូយូធូបក៏អាចចាត់ចូលជាចំណូលអកម្មផងដែរ។ យើងដឹងថាធ្វើយូធូបគឺត្រូវចំណាយពេលវេលាច្រើនក្នុងការផលិតវីដេអូនិងរកគំនិតផលិតវីដេអូ។ បើចង់រកចំណូលពីយូធូ អ្នកត្រូវគិតថាតើគួរធ្វើវីដេអូប្រភេទអ្វីដែលមានប្រយោជន៍សម្រាប់អ្នកទស្សនាឬមួយក៏ធ្វើវីដេអូទាក់ទងនឹងជំនាញដែលអ្នកមានដើម្បីចែករំលែកបទពិសោធន៍ចំណេះដឹង។ បើអ្នកធ្វើវីដេអូមានអ្នកទស្សនារាប់លានដងនោះវីដេអូនោះនឹងបន្តផ្ដល់ចំណូលឲ្យអ្នករយៈពេលយូរហើយអាចចាត់ទុកជាចំណូលអកម្មទៀតផង។   ៣. ដាក់សន្សំនៅធនាគារ ការដាក់លុយសន្សំនៅធនាគារក៏ចាត់ទុកជាការវិនិយោគផងដែរព្រោះលុយរបស់អ្នកកើនឡើងតាមរយៈការប្រាក់សន្សំ ជាពិសេសវាគឺជាចំណូលអសកម្ម១០០% ដោយអ្នកមិនចាំបាច់ចំណាយពេលវេលាឬកម្លាំងអ្វីឡើយ។ ដើម្បីបានការប្រាក់សន្សំខ្ពស់អ្នកអាចជ្រើសរើសគណនីសន្សំមានកាលកំណត់ ដែលជាគណនីសន្សំជាមួយពេលវេលាកំណត់។ បច្ចុប្បន្នគ្រឹះស្ថានមួយចំនួនហ៊ានឲ្យការប្រាក់សន្សំរហូតដល់ទៅ៨.៥០%ឬ៩%ក្នុងមួយឆ្នាំ។   ៤. និពន្ធសៀវភៅ    ការនិពន្ធសៀវភៅគឺជាប្រភពចំណូលអកម្មផងដែរ។ ថ្វីត្បិតតែដំបូងយើងត្រូវចំណាយពេលក្នុងការស្រាវជ្រាវនិងតែងអ្នកពន្ធពិតមែនប៉ុន្ដែពេលអ្នកនិពន្ធចប់ហើយនោះអ្នកអាចរៀបចំក្រុមការងារអ្នកលក់ឲ្យពួកគាត់កាន់ការងារលក់សៀវភៅហើយអ្នកនឹងទទួលបានចំណូលអកម្មបន្ទាប់ពីនិពន្ធសៀវភៅចប់។   ចំពោះការនិពន្ធសៀវភៅអ្នកអាចនិពន្ធពីអ្វីដែលអ្នកមានជំនាញទៅលើឬបទពិសោធន៍របស់អ្នកផ្ទាល់ដែលជួយដល់ប្រយោជន៍អ្នកអាន។ លើសពីនេះដើម្បីចាប់ផ្ដើមនិពន្ធបានអ្នកអាចស្រាវជ្រាវនិងសុំយោបល់ពីអ្នកមានបទពិសោធន៍ដើម្បីរកផ្លូវតែងនិពន្ធឲ្យចេញជាផ្លែផ្កា។   ៥.  វិនិយោគលើផ្សារហ៊ុន ការវិនិយោគលើផ្សារហ៊ុនគឺជាផ្លូវមួយក្នុងការសាងប្រភពចំណូលរយៈពេលវែងហើយអាចចិញ្ចឹមយើងពេញមួយជីវិត។ នៅប្រទេសកម្ពុជាយើងក៏មានផ្សារភាគហ៊ុនដែរដែលមានឈ្មោះថា” ផ្សារមូលបត្រកម្ពុជា” ដែលប្រជានជនខ្មែរទូទៅអាចវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកជាច្រើន។    ការវិនិយោគភាគហ៊ុនគឺទទួលបានចំណូលចំនួន២ផ្លូវគឺចំណូលពីចំណេញមូលធនដែលមានន័យហ៊ុនឡើងថ្លៃឃើញចំណេញ អ្នកអាចលក់យកប្រាក់ចំណេញវាប្រៀបដូចជាបងប្អូនទិញដីទុកយកចំណេញអ៊ីចឹង។ ឧទាហរណ៍ បើអ្នកទិញហ៊ុន ធនាគារ អេស៊ីលីដាតម្លៃ១,០០០០រៀលក្នុងមួយហ៊ុន ពេលវាឡើងថ្លៃដល់១២,០០០រៀល នោះអ្នកចំណេញ២ពាន់រៀល អាចលក់យកប្រាក់ចំណេញបាន។      ចំណែកចំណូលមួយផ្លូវទៀតគឺភាគលាភ។ ជាក់ស្ដែងបើអ្នកវិនិយោគទិញហ៊ុន ធនាគារ អេស៊ីលីដានោះពេលធនាគារ អេស៊ីលីដារកស៊ីចំណេញ គេនឹងចែកភាគលាភទៅតាមចំនួនហ៊ុន។  ឧទាហរណ៍បើអេស៊ីលីដាចែកភាគលាភចំនួន៧០០រៀលក្នុងមួយហ៊ុន ហើយអ្នកកាន់ហ៊ុនចំនួន៥,០០០ហ៊ុននោះពេលគេចែកភាគលាភ អ្នកនឹងបានភាគលាភសរុបចំនួន៣.៥លានរៀល។ មួយវិញទៀតបើអ្នកវិនិយោគទិញហ៊ុន អេស៊ីលីដាទទួលបានចំណូលភាគលាភប្រចាំឆ្នាំ៣ពាន់ដុល្លារ មានន័យថាមួយខែអ្នកអាចរកចំណូលពីភាគហ៊ុនចំនួន២៥០ដុល្លារ ដោយមិនចាំបាច់ធ្វើអ្វីសោះ។   យ៉ាងណាមិញការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាដូច្នេះបងប្អូនភាគច្រើនមិនទាន់ដឹងថាតើចង់វិនិយោគលើផ្សារហ៊ុនគេចាប់ផ្ដើមពីណា ហើយទិញហ៊ុនគេទិញដោយរបៀបណា។ ដូច្នេះបើចង់រកផ្លូវរៀនវិនិយោគលើផ្សារហ៊ុនអាចតាមដានហ្វេសប៊ុកផេក Toeuy Hong-ទឿយ ហុង និង ចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-12T07:02:03.792Z", "category": "ហិរញ្ញវត្ថុ", "views": 2015, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ធនាគារ ឈីហ្វ ចាប់ផ្តើមទសវត្សរ៍បន្ទាប់ ជាមួយការប្តូរពាណិជ្ជសញ្ញាថ្មីសម្រាប់យុគឌីជីថល
https://business-cambodia.com/articles/chief-bank-begins-the-next-decade-with-a-brand-new-transition-for-the-digital-age-
កត់សម្គាល់រយៈពេលមួយទសវត្សរ៍នៃប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) បានបង្ហាញពាណិជ្ជសញ្ញាថ្មីរបស់ខ្លួន ដែលជាជំហ៊ានមួយ​មិនត្រឹមតែបង្ហាញអំពី​ការ​ផ្លាស់ប្តូរពាណិជ្ជសញ្ញាសាជីវកម្មថ្មីប៉ុណ្ណោះទេ ប៉ុន្តែ​ក៏ប្រកាសអំពីការត្រៀមខ្លួន​របស់ខ្លួន ក្នុងការ​ចាប់​យក​យុគ​ធនាគារឌីជីថលដំបូងគេផងដែរ។ ពាណិជ្ជសញ្ញាថ្មី គឺពោរពេញដោយថាមវន្ត  គឺជា​ផ្នែកមួយ​នៃ​គំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត ដើម្បីឆ្លើយតបនឹងមនុស្សវ័យក្មេង ដែលមាន​ចំណេះដឹង​ផ្នែកបច្ចេក​វិទ្យានៅកម្ពុជា ខណៈ​ធនាគារប្រារព្ធគម្រប់ខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៅក្នុង​ឧស្សាហកម្ម​នេះ។ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារ ឈីហ្វ បានពន្យល់​ពីសារៈ​សំខាន់​នៃ​ពាណិជ្ជ​សញ្ញាថ្មីនេះថា ជាតំណាងនៃស្ថាប័នមួយ​ ដែលតម្រង់ខ្លួនឡើងវិញ​ជាមួយ​ការគិតឆ្ពោះទៅមុខ​ លើ​​អតិថិជនដែលមានចំណេះដឹងផ្នែកឌីជីថល​ ដែលកំពុងតែក្លាយជាចំណុចស្នូលនៃ​វិស័យហិរញ្ញវត្ថុ​កាន់តែទូលំទូលាយនៅកម្ពុជា។ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ មានប្រសាសន៍ថា ៖«ពាណិជ្ជសញ្ញាថ្មីរបស់ធនាគារ ឈីហ្វ នេះ​គឺជា​សក្ខីភាព​មួយ​បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះការច្នៃប្រឌិតថ្មី និងការត្រៀមខ្លួនរបស់យើង ដើម្បី​ឆ្លើយតបទៅនឹងយុគឌីជីថល។ វាមិនមែនគ្រាន់តែជាការផ្លាស់ប្តូរការរចនាប៉ុណ្ណោះទេ ប៉ុន្តែ​ជា​ការផ្តល់​សញ្ញាមួយ​ទៅកាន់ទីផ្សារថា យើងកំពុងវិវឌ្ឍន៍ជាមួយនឹងតម្រូវការរបស់អតិថិជនដែលកំពុងមានការ​ផ្លាស់ប្តូរ ជាពិសេស​យុវជនជំនាន់ក្រោយ​ ដែលជាអនាគតអ្នកដឹកនាំប្រទេសជាតិ»។ ផែនការយុទ្ធសាស្រ្ត និងវិធីសាស្រ្តឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ចាប់តាំងពីបានបើកប្រតិបត្តិការក្នុងទីផ្សារកម្ពុជាក្នុងឆ្នាំ២០១៣ ធនាគារ ឈីហ្វ បាន​ក្លាយ​ពី​ធនាគារ​ឯកទេសទៅជាធនាគារពាណិជ្ជដ៏ទូលំទូលាយមួយនៅក្នុងឆ្នាំ២០១៨។ ដំណើររបស់ធនាគារ​ត្រូវបាន​កត់សម្គាល់​ដោយភាពធន់ដ៏ខ្លាំងក្លានៅចំពោះមុខការប្រែប្រួលសេដ្ឋកិច្ចទាំងក្នុងស្រុកនិងសកល។ ភាពធន់នេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងកំណើននៃប្រាក់បញ្ញើសរុបរបស់ខ្លួន ដែលបច្ចុប្បន្ន​មានលើសពី ១៦០លានដុល្លារ ហើយទ្រព្យសកម្មសរុបរបស់ធនាគារមានចំនួនលើសពី២៤០ លានដុល្លារ គិត​ត្រឹម​ខែ​វិច្ឆិកាឆ្នាំនេះ។ ភាពរឹងមាំផ្នែកហិរញ្ញវត្ថុនេះ គឺជាលទ្ធផលដែលកើតឡើងដោយ​ផ្ទាល់ពី​ផែនការ​យុទ្ធសាស្រ្ត​របស់ធនាគារ និងវិធីសាស្រ្តឆ្លើយតបរបស់ធនាគារចំពោះតម្រូវការទីផ្សារ។  ប្រធាននាយកប្រតិបត្តិបានរំលឹកពីការវិវឌ្ឍយុទ្ធសាស្ត្ររបស់ធនាគារ ដោយសង្កត់ធ្ងន់លើគុណតម្លៃ របស់​ខ្លួនថា ៖«យើងបានកសាងមូលដ្ឋានគ្រឹះ​នៃការជឿទុកចិត្ត ជាមួយអតិថិជនរបស់យើង តាមរយៈ​ការ​យកចិត្តទុកដាក់​ចំពោះក្រមសីលធម៌វិជ្ជាជីវៈ សុចរិតភាព ភាពប្រុងប្រយ័ត្ន និងតម្លាភាព។ ទាំង​នេះ​មិនមែនគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភ ដែល​បាន​គាំទ្រ​ដល់​ដំណើរ​របស់យើង​ក្នុង​មួយ​ទសវត្សរ៍កន្លងមកនេះ»។ ​ ការប្តេជ្ញាចិត្តរបស់ធនាគារ ឈីហ្វ គឺ​រក្សាល្បឿន​ជាមួយនឹង​បច្ចេកវិទ្យាហិរញ្ញវត្ថុចុងក្រោយបំផុត​ដែល​បាន​នាំឱ្យមានភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងក្រុមហ៊ុនឈានមុខផ្នែកបច្ចេកវិទ្យាមកពីហុងកុង និង​ឥណ្ឌា ជាដើម។ ភាពជាដៃគូទាំងនេះមានសារៈសំខាន់ណាស់ក្នុងការធានាថា ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យារបស់ធនាគារនៅតែឈានមុខគេ និងមានប្រសិទ្ធភាព ដែលជាភាពចាំបាច់​សម្រាប់បម្រើ​អតិថិជនជំនាន់ថ្មី។  ខណៈធនាគារ ឈីហ្វ កំពុងសម្លឹងមើលទៅវិសាលភាពកាន់តែធំ លោកបណ្ឌិត ម៉ូរ៉ារិទ្ធ បានបង្ហាញ​ផែន​ការ​ពង្រឹងពាណិជ្ជសញ្ញាសាជីវកម្ម ប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវស្តង់ដារអនុលោមភាព និង​ពង្រីកវត្តមាន​របស់ពួកគេនៅតាមទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ។ ប្រធាន​នាយកប្រតិបត្តិ​ក៏បានចែករំលែក​នូវចំណេះដឹងសម្រាប់អ្នកមាន​ទេពកោសល្យ នៅក្នុងឧស្សាហកម្មធនាគារ ដែល​កំពុង​រីកចម្រើន ដោយលើកឡើងពីសារៈសំខាន់នៃការរៀនសូត្រឥតឈប់ឈរ កំណត់ត្រាជោគជ័យដ៏រឹងមាំ និង​ការរក្សាបាននូវសុចរិតភាព។  ពាណិជ្ជសញ្ញាឆ្លុះបញ្ជាំងពីភាពយុវវ័យ​និងច្នៃប្រឌិតដែលជាការផ្លាស់ប្តូររបស់​ធនាគារ​ឌីជីថលដំបូងគេ  គំនិតផ្តួចផ្តើមបង្កើតពាណិជ្ជសញ្ញាថ្មីនេះឡើង គឺជារបត់ដ៏សំខាន់មួយសម្រាប់ធនាគារ ឈីហ្វ នៅ​ពេល​ដែល​ធនាគារឈានចូលទៅកាន់ទសវត្សរ៍ទី២ នៃប្រតិបត្តិការរបស់ខ្លួន។ ពាណិជ្ជសញ្ញា​ថ្មីនេះ​មិន​ត្រឹមតែ​​ឆ្លុះបញ្ចាំងពីស្មារតីក្មេងវ័យនិងគំនិតច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា​និមិត្តសញ្ញា​នៃការខិតខំ​ប្រឹងប្រែង​​ឥតឈប់ឈររបស់ធនាគារ ឈីហ្វ ក្នុងការក្លាយជាគ្រឹះស្ថានធនាគារបែបឌីជីថលដំបូងគេ​ដែលអាច​ឆ្លើយតបនិងបំពេញតម្រូវការសេវាកម្មធនាគាររបស់យុវជនកម្ពុជា។ ដំណើររយៈពេលមួយទស្សវត្សរ៍របស់ធនាគារ ឈីហ្វ បានបង្ហាញយ៉ាងស៊ីជម្រៅអំពីកំណើន និង​ភាពធន់នៅក្នុងបរិយាកាសសេដ្ឋកិច្ចដ៏លំបាកបន្ទាប់ពីជំងឺកូវីដ១៩។ វា​ជា​ការ​គូសបញ្ជាក់​ពី​អំណាច​នៃ​ទំនុកចិត្ត​របស់​អតិថិជន ចក្ខុវិស័យ​ជា​យុទ្ធសាស្ត្រ និង​ការ​ទទួលយក​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​វិស័យ​ធនាគារ​ដែល​កំពុងមាន​ការប្រកួតប្រជែង។ ខណៈដែលធនាគារឈានជើងចូលដល់ឆ្នាំ២០២៤ និមិត្តសញ្ញាថ្មីនេះ​មិនគ្រាន់តែជាការ​ធ្វើបច្ចុប្បន្នភាព លើសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកាសអំពីយុទ្ធសាស្ត្រតម្រង់ទិសនាពេល​អនាគតរបស់​ធនាគារ ឈីហ្វ និងមហិច្ឆតារបស់ខ្លួន ក្នុងការបន្តជាផ្នែកដ៏​សំខាន់មួយនៃ​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា ដែលឆ្លុះបញ្ចាំងជាពិសេសជាមួយនឹងបំណងប្រាថ្នារបស់មនុស្សជំនាន់ក្រោយ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-12T07:00:27.165Z", "category": "PR", "views": 100, "author": { "first_name": "Sreymom", "last_name": "Cha", "email": "sreymomcha069@gmail.com" }, "quality_warning": [ "noisy" ] }
ល្បីកូរ៉េស្បែកស្អាត! តោះមកស្គាល់ផលិតផលថែរក្សាសម្រស់កំពូល៥ ល្បីខ្លាំងនៅកូរ៉េ
https://business-cambodia.com/articles/best-skin-care-products
ជាធម្មតាយើងតែងតែសង្កេតផ្ទៃមុខរបស់នារីៗនៅកូរ៉េភាគច្រើនមានសំណើម សភ្លឺ និងទន់រលោងស្អាតមែនទែន។ រហូតមកដល់ពេលបច្ចុប្បន្នក៏មានមនុស្សភាគច្រើននៅអាស៊ីបានអនុវត្តទម្លាប់ថែរក្សាស្បែកមុខតាមបែបកូរ៉េផងដែរ។​ ថ្ងៃនេះBusiness Cambodia នឹងលើកយកផលិតផលម​ួយចំនួនដែលកំពុងល្បីខ្លាំនៅកូរ៉េ៖   ១. IsNtree     IsNtree គឺជាម៉ាកយីហោសម្រស់ដែលជាផលិតផលថែរក្សាស្បែកជាមួយនឹងគ្រឿងផ្សំធម្មជាតិមានសុវត្ថិភាពសម្រាប់ស្បែក។ ជាមួយនឹងគ្រឿងផ្សំដែលមានប្រភពក្នុងស្រុក និងការវេចខ្ចប់ប្រកបដោយសុវត្តិពខ្ពស់។   ផលិតផលលក់ដាច់បំផុតមួយរបស់វាគឺ Hyaluronic Acid Watery Sun Gel ។ ឡេការពារកម្ដៅថ្ងៃ ដែលមានមុខងារពីរជាក្រែមផ្តល់សំណើម និងឡេការពារកម្តៅថ្ងៃ។ ជាប្រភេទជែលដែលមានជាតិទឹករបស់វាជួយឲ្យអ្នកប្រើប្រាស់ជៀសវាងនូវអារម្មណ៍ស្អិត និងពណ៌ស ដែលអាចធ្វើឱ្យស្បែករបស់ពួកគេមើលទៅក្រហាយ  វាស័ក្តិសមសម្រាប់អ្នកដែលមានស្បែកស្ងួត និងងាយប្រតិកម្ម។   ២.  Numbuzin     Numbuzin គឺជាម៉ាកផលិតផលថែរក្សាស្បែកដែលល្បីល្បាញសម្រាប់ផលិតផលពហុជំនាញដែលជួយបំប៉នស្បែក ដល់ស្បែកគ្រប់ប្រភេទ។ ផលិតផលដ៏ពេញនិយមបំផុតមួយរបស់ Numbuzin គឺសេរ៉ូមលាបស្បែក No.3។ រចនាឡើងដើម្បីចិញ្ចឹមស្បែកដែលគ្រើម  និងស្ងួត វាជួយជំរុញកោសិកាស្បែកឲ្យក្មេងជាងវ័យ ដើម្បីបង្កើតស្បែកទន់ និងរលោង។   ៣.  Some By Mi     Some By Mi ផ្តោតលើការបង្កើតរូបមន្តដែលបានបញ្ជាក់ដោយគ្លីនិក ធម្មជាតិ និងទន់ភ្លន់ ដែលផ្តោតលើបញ្ហាស្បែកដូចជា មុន ស្នាមអុចខ្មៅ និងស្រអាប់។ ជាមួយនឹងផលិតផលជាច្រើនប្រភេទដែលផលិតដោយគ្រឿងផ្សំដ៏មានប្រសិទ្ធភាព Some By Mi ទទួលបានអ្នកគាំទ្រទូទាំងពិភពលោក។   ហើយផលិផលដែលលក់ដាច់បំផុតគឺ ក្រែមលាបភ្នែក Retinol Intense Advanced Triple Action Eye Cream ផលិតផលទាំងនោះមានផ្ទុកសារធាតុ Retinol, Collagen និង Peptides ដែលជាធាតុផ្សំបីយ៉ាងដែលត្រូវបានរចនាឡើងដើម្បីផ្តល់សំណើម និងស្តារស្បែកដែលងាយប្រតិកម្មជុំវិញភ្នែករបស់អ្នកពី វាស័ក្តិសមសម្រាប់ស្បែកដែលងាយប្រតិកម្ម ។   ៤. Goodal     Goodal ប្រើប្រាស់គ្រឿងផ្សំធម្មជាតិ ដែលត្រូវបានរចនាឡើងសម្រាប់ភាពស្រស់ស្អាតបែបស្រាល ធម្មជាតិ និងស្អាត ហើយប្រើប្រាស់គ្រឿងផ្សំស្រស់ៗដែលមានប្រភពមកពីប្រទេសកូរ៉េ។   Green Tangerine Vita C Tone Up Cream គឺជាផលិតផលមួយក្នុងចំណោមផលិតផលដែលមានតម្រូវការបំផុត។ វាព្យាបាលស្នាមអុចខ្មៅ និងស្នាមជាំផ្សេងៗនៅលើស្បែក ដោយជំរុញការលូតលាស់កោសិកាស្បែកដែលមានសុខភាពល្អ។ វាក៏ផ្តល់នូវឡេការពារកម្តៅថ្ងៃធម្មជាតិដែលមាន SPF50 ដើម្បីការពារស្បែករបស់អ្នកពីផលប៉ះពាល់នៃស្បែកដែលបង្កគ្រោះថ្នាក់នៃកាំរស្មីយូវី។ អ្នក​ប្រើ​ប្រាស់​អាច​លាប​វា​មុន​ពេល​ផាត់​មុខ ដើម្បី​ឱ្យ​ស្បែក​មុខ​ស​ស្អាត​បែប​ធម្មជាតិ។   ៥. Heimish     មិនដូចផលិតផលថែរក្សាស្បែកដទៃ Heimish ប្រើមានគ្រឿងផ្សំតិចតួចបំផុត ប៉ុន្តែជាក់ស្តែង វាមានប្រសិទ្ធភាពខ្ពស់ចំពោះស្បែក ដែលជួយលាងសម្អាតស្បែកបានល្អ។ Heimish មានសារជាតិបំប៉នជាច្រើន ដែលត្រូវបានរចនាឡើងដើម្បីកែលម្អសុខភាពស្បែក និងបង្កើតនូវស្បែកភ្លឺថ្លាបែបធម្មជាតិ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-12T04:50:35.715Z", "category": "កំពូលអ្នកលក់", "views": 827, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មិនធម្មតា! Alibaba ជះទុ.នជាង ៦០០លា.ន$ ចាប់ដៃជាមួយ Lazada វាតទីផ្សារនៅអាស៊ីអាគ្នេយ៍
https://business-cambodia.com/articles/alibaba-pours-634m-into-lazada-as-competition-heats-up
Lazada ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច ដ៏ធំមួយនៅអាស៊ីអាគ្នេហ៍ បានទទួលដើមទុនចំនួន ៦៣៤លានដុល្លារបន្ថែមពីក្រុមហ៊ុនមេរបស់ខ្លួន Alibaba Group។ នេះបើយោងតាមការចុះផ្សាយរបស់ Tech in Asia។   ប្រភពដដែលបានឱ្យដឹងថា មូលហេតុចម្បងនៅពីក្រោយការបណ្ដាក់ទុនបន្ថែមបែបនេះគឺដើម្បី ជួយ Lazada នៅក្នុងដំណើរការរៀបចំយុទ្ធសាស្រ្ត ទប់ទល់ជាមួយដៃគូប្រជែងធំៗមួយចំនួន ដែលកំពុងវាយលុកដណ្ដើមយកទីផ្សាររបស់ខ្លួន។   ជាក់ស្ដែងមានក្រុមហ៊ុនខ្នាតយក្សមួយចំនួនដែលកំពុងលេចធ្លោរខ្លាំងដូចជា Shopee ជាដើម។ (Shopee Pte. Ltd. ក្រោមឈ្មោះពាណិជ្ជកម្ម Shopee គឺជាក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិរបស់ប្រទេសសិង្ហបុរីដែលមានឯកទេសខាងពាណិជ្ជកម្មអេឡិចត្រូនិច)   មិនមែនតែ Lazada ទេ សូម្បីតែ Alibaba ដែលជាក្រុមហ៊ុនមេខ្លួនឯងផ្ទាល់ ក៏កំពុងរងសម្ពាធពីសំណាក់ដៃគូប្រកួតប្រជែងធំៗនៅក្នុងប្រទេសចិន ដែលមានដូចជា PDD Holdings និង Tencent ជាដើមផងដែរ។   នៅក្នុងរបាយការណ៍ប្រាក់ចំណូលចុងក្រោយរបស់ខ្លួន Alibaba បានប្រកាសថា ខ្លួនបានលុបចោលគម្រោង Cloud Intelligence Group ដោយសារតែរងសម្ពាធពីការរឹតបន្ដឹងពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះផ្នែកពាណិជ្ជកម្មឌីជីថលអន្តរជាតិ មានកំណើន៥៣% ពីមួយឆ្នាំទៅមួយឆ្នាំ នៃប្រាក់ចំណូលសម្រាប់ត្រីមាសទីពីរ នៃហិរញ្ញវត្ថុឆ្នាំ២០២៤ របស់ខ្លួន។   សូមជម្រាបផងដែរថា Lazada គឺជាក្រុមហ៊ុនដែលមានជំនាញផ្ដល់សេវាកម្មពាណិជ្ជកម្មអេឡិចត្រូនិចឈានមុខគេនៅអាស៊ីអាគ្នេយ៍។ វាដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសចំនួន៦រួមមានដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-12T04:40:45.033Z", "category": "ហិរញ្ញវត្ថុ", "views": 135, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មិនធ្លាប់មានពីមុនមក! ចុងឆ្នាំ២០២៣ 𝐆𝗔𝗖 ប្រកាសលក់ឡានប្រូម៉ូសិនយក្សលើម៉ូដែល៣នេះ
https://business-cambodia.com/articles/gac-dis-count-pr-ice
សម្រាប់ប្រិយមិត្តដែលស្រលាញ់ពេញចិត្តលើរថយន្តរបស់ក្រុមហ៊ុន 𝐆𝗔𝗖 ហើយកំពុងសន្សំលុយជិតគ្រប់​ ត្រូវម៉ាច់តែម្តង ខណៈពេលនេះក្រុមហ៊ុនឡាន 𝐆𝗔𝗖 ប្រចាំស្រុកខ្មែរប្រកាសលក់ប្រម៉ូសិនញាក់លើម៉ូដែលទំនើបៗ រហូតដល់៣ម៉ូដែល។ យោងតាមការបង្ហោះលើកផេកផ្លូវការ GAC Motor Cambodia កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា ឱកាសចំណេញដ៏មហាសាលជាមួយការផ្តល់ជូនដ៏អស្ចារ្យ មិនធ្លាប់មានពីមុនមក ពីកម្មវិធី 𝐆𝗔𝗖-𝗬𝗘𝗔𝗥 𝗘𝗡𝗗 𝗦𝗔𝗟𝗘​ ក្រុមហ៊ុនធ្វើការផ្តល់ជូនតម្លៃពិសេសមិនធ្លាប់មាន ជាមួយនឹងការថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលនឹកស្មានមិនដល់សម្រាប់ស្តុកក្រោយ។ ទន្ទឹមនឹងនេះដែរម៉ូដែលដែលក្រុមហ៊ុនដាក់លក់បញ្ចុះតម្លៃរួមានដូចជា៖ GS3 power ក្នុងតម្លៃ២២,៥០០ដុល្លារ (សម្រាប់តែ១០គ្រឿងប៉ុណ្ណោះ) ហើយ GS4 ផ្តល់ជូនក្នុងតម្លៃ ៣២៩០០ដុល្លារ សម្រាប់ត្រឹមតែ១៥គ្រឿង និងម៉ូដែលចុងក្រយ ​​EMKOO តម្លៃ៣៩៩០០ដុល្លារចំនួន១០គ្រឿង។ គួរជម្រាបផងដែរថា ការលក់ប្រម៉ូសិនយក្សនេះមានសម្រាប់ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ នេះតែប៉ុណ្ណោះ ខណៈរថយន្តមានការធានារហូតដល់ ៥ឆ្នាំ ចេញពីរោងចក្រផ្ទាល់៕ ព័ត៌មានលម្អិត សូមទំនាក់ទំនង៖ 𝟎𝟗𝟓 𝟗𝟗𝟗 𝟎𝟐𝟗 | 𝟎𝟗𝟓 𝟗𝟗𝟗 𝟐𝟔𝟖 និង Telegram : t.me/GACMotorCambodia      
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-12T04:33:14.112Z", "category": "កំពូលអ្នកលក់", "views": 572, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ក្រុមហ៊ុនវឌ្ឍនៈ សហការជាមួយ អង្គការរូមធូរីដ ផ្តល់កង់ចំនួន៨០គ្រឿង ដល់សិស្សនៃវិទ្យាល័យបាភ្នំ ខេត្តព្រៃវែង
https://business-cambodia.com/articles/vatanac-group-article-at-ba-phnom-high-school-charity
កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនវឌ្ឍនៈប្របភើធី អិលធីឌី ក្រោមការផ្ដួចផ្ដើម និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន តាមរយៈកិច្ចសហការជាមួយអង្គការរូមធូរីដកម្ពុជា បានរួមគ្នា នាំយកនូវកង់ចំនួន៨០គ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើរដល់សិស្សានុសិស្សនៃវិទ្យាល័យបាភ្នំ ខេត្តព្រៃវែង។   ការធ្វើឡើងនេះគឺដើម្បីជាការអបអរសាទរដល់ពិធីបើកបវេសនកាលថ្មីសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ក្រុមហ៊ុនវឌ្ឍនៈរួមជាមួយអង្គការរូមធូរីដកម្ពុជាក្នុងគោលបំណងសម្រួលដល់លទ្ធភាពនិងបង្កើនលទ្ធផលសិក្សាដល់សិស្សានុសិស្សនៃវិទ្យាល័យបាភ្នំ ស្ថិតក្នុងភូមិមាត់ព្រៃ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែងឱ្យកាន់តែប្រសើរឡើង។   បន្ថែមពីនេះការចូលរួមនេះក៏ឆ្លុះបញ្ចាំងអំពីបេសកកម្មការងារសង្គមរបស់ក្រុមហ៊ុនវឌ្ឍនៈនិងអង្គការរូមធូវីដ ទៅលើវិស័យអប់រំដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ខណៈក្រុមហ៊ុនវឌ្ឍនៈនឹងមានគម្រោងជាច្រើនទៀតសម្រាប់ឆ្នាំ២០២៤ ដោយក្នុងនោះវិស័យអប់រំនៅតែជាវិស័យអាទិភាពទី១របស់ក្រុមហ៊ុន។   ក្នុងនោះតំណាងក្រុមហ៊ុននិងជាអ្នកទទួលបន្ទុកការងារសង្គមបានឱ្យដឹងថាសម្រាប់ឆ្នាំសិក្សា​២០២២-២០២៣ វិទ្យាល័យបាភ្នំដែលបានបង្កើតតាំងពីឆ្នាំ ១៩៦២ លើផ្ទៃដី ១០៦ ៩០២ ម៉ែត្រការ៉េនេះ មានបញ្ហាប្រឈមនឹងសិស្សដែលបាន បោះបង់ការសិក្សាចំនួន១២០នាក់។ ដោយក្នុងនោះមានសិស្សស្រីចំនួន៤៧នាក់ដោយមូលហេតុជីវភាពលំបាកមធ្យោបាយធ្វើដំណើរនិងកត្តាផ្សេងៗទៀត។ដូច្នេះការផ្តល់កង់ដល់សិស្សានុសិស្សក្រីក្រនឹងអាចចូលរួមចំណែកក្នុងការកាត់បន្ថយការបោះបង់ការសិក្សាដែរ។   យ៉ាងណាមិញតំណាងក្រុមហ៊ុនក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្សដែលទទួលបានកង់ ទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានលទ្ធផលល្អទៅថ្ងៃអនាគតនិងធ្វើការសំណូមពរដល់មាតាបិតាព្រមទាំងអាណាព្យាបាលសិស្សទាំងអស់បន្តជួយជ្រោមជ្រែងពួកគេនៅផ្ទះផងដែរ។   គួរជម្រាបផងដែរក្រោមការចូលរួមជាមួយ អង្គការរូមធូរីដកម្ពុជា ដែលមានបេសសកម្ម ផ្តោតលើអំណាននិងការអប់រំកុមារី ​និងក្រុមហ៊ុនវឌ្ឍនៈប្របភើធី អិលធីឌី បានសហការគ្នាយ៉ាងល្អប្រសើរលើកិច្ចការគម្រោងផ្តល់កង់ដល់សិស្សានុសិស្សក្រីក្រនៃវិទ្យាល័យបាភ្នំនេះ ហើយកន្លងមក ក្រុមហ៊ុនក៏បានចូលរួមជាមួយអង្គការរូមធូវីដលើការចែករំលែកការតម្រង់ទិសសម្រាប់ជ្រើសរើសអាជីពដល់សិស្សថ្នាក់ទី១០នៃវិទ្យាល័យហ៊ុនសែនចំការលើផងដែរ៕   វីដេអូសកម្មភាពក្រុមហ៊ុនវឌ្ឍនៈ សហការជាមួយ អង្គការរូមធូរីដ  អបអរសាទរពិធីបើកបវេសនកាលថ្មីសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាល័យបាភ្នំ ខេត្តព្រៃវែង។       អត្ថបទដោយ៖ ពីង ជូអេង      
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:13", "date_created": "2023-12-12T04:21:21.365Z", "category": "PR", "views": 97, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }