id
stringlengths
36
36
title
stringlengths
8
2.31k
content
stringlengths
4
21.7k
datetime
stringdate
1478-01-28 12:00:00+0700
2025-05-08 14:01:23+0700
domain
stringclasses
9 values
url
stringlengths
31
236
b63ae564-9801-45a9-9da1-74763e182807
អ្នកចិញ្ចឹមជ្រូកប្រយ័ត្ន ! ជំងឺប៉េស្តជ្រូកបានរាតត្បាតដល់ខេត្តតាកែវ
បន្ទាប់ពីមានការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលមានការកើនឡើងជាបន្តបន្ទាប់នៅខេត្ត៣ ហើយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នេះដែរជំងឺដ៏កាចសាហាវបានរាតត្បាតនៅ ភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបុរី បណ្ដាលឲ្យសត្វជ្រូកប្រជាពលរដ្ឋស្លាប់អស់២៧ក្បាល។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានផ្ញើលិខិតទៅកាន់អភិបាលខេត្តតាកែវ ដើម្បីស្នើឲ្យមានការចាត់ វិធានការទប់ស្កាត់ចលនាជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកពីកន្លែងផ្ទុះជំងឺ។ បន្ទាប់មកអាជ្ញាធរពាក់ព័ន្ធនឹងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមដងផ្លូង និងតាមផ្ទះរបស់ពលរដ្ឋ ។ សូមបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី២៣ ខែមិថុនាដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ជំងឺប៉េស្តជ្រូកអាហ្វ្រិបានបន្តសម្លាប់ជ្រូកកើនដល់៣៣ក្បាលជាង និងឈឺ៥៣ក្បាល ដែលជំងឺប៉េស្តជ្រូកអាហ្រ្វិកបានផ្ទុះឡើងដំបូងនៅខេត្តរតនគិរី បន្ទាប់មកខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ហើយខេត្តតាកែវ គឺជាខេត្តទី៤ដែល ជំងឺនេះបានរាលដាលមកដល់ ៕
2019-07-09T10:07:16+07:00
kbnnews.com
https://kbn.news/archives/127702
2477e6dd-f01b-4579-8fe4-3a643df9f548
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «បញ្ហាផ្ទុះជំងឺប៉េស្តជ្រូក» នៅថ្ងៃទី១១ ខែកក្កដា
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលដឹកនាំដោយ លោក ផៃ ស៊ីផាន នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «បញ្ហាផ្ទុះជំងឺប៉េស្តជ្រូក» ដែលនឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ នៅសាលប្រជុំ នៃទីស្តីការគណៈរដ្ឋមន្ត្រី។ តាមសេចក្តីប្រកាសរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សន្និសីទនេះ គឺមានទិសដៅ និងគោលបំណង ពន្យល់ឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ ដែលកំពុងផ្តោតការយកចិត្តទុកដាក់លើបញ្ហាជំងឺប៉េស្តជ្រូក ជាមួយនឹងចំណាត់ការ និងវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានភាព និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងសុខាភិបាល សូមបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានបន្តរាលដាល និងផ្ទុះឡើងនៅខេត្តរបស់កម្ពុជា ២ទៀតហើយ គឺខេត្តស្វាយរៀង និងតាកែវ។ គិតមកដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ ខេត្តរបស់កម្ពុជាចំនួន៤ហើយ មានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដ៏កាចសាហាវមួយនេះ គឺមានខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងតាកែវ។ ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនឆ្លងដល់មនុស្សឡើយ ប៉ុន្តែជំងឺនេះ ជាជំងឺកាចសាហាវ និងឆ្លងរាលដាលខ្លាំងពីតំបន់មួយទៅតំបន់មួយ ដែលបណ្តាលឱ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់រហូតដល់ ១០០ភាគរយ ដែលអាចបណ្តាលឱ្យមានការខាតបង់ខ្ពស់ដល់អ្នកចិញ្ចឹមជ្រូក៕
2019-07-08T23:57:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/127256-2019-07-08-09-57-55.html
6defe737-6593-4979-ab16-223e6cc8163b
ប្រជាពលរដ្ឋស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ អំណរគុណដល់លោក ហ៊ុន ម៉ានី ដែលបញ្ជូនក្រុមគ្រូពេទ្យចុះព្យាបាលជំងឺដោយឥតគិតថ្លៃ (Video inside)
ការងារមនុស្សធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ត្រូវបានប្រជាពលរដ្ឋនៅតាមបណ្តារាជធានី-ខេត្ត មានការកោតសរសើរ បន្ទាប់ពីក្រុមការងារ ដែលមិនគិតពីភាពនឿយហត់មួយនេះ បានបន្តចុះទៅព្យាបាល ជូនប្រជាពលរដ្ឋជាញឹកញាប់ នៅតាមទីប្រជុំជន រួមនឹងតំបន់ដាច់ស្រយ៉ាល ដោយហេតុផលតែមួយគត់នោះ គឺចង់ឃើញប្អូនប្រជាពលរដ្ឋមានសុខភាពល្អគ្រប់ៗគ្នា ស្របទៅតាមការចង់បាន ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៤២៥នាក់ ដឹកនាំផ្ទាល់ពី លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបន្តចុះទៅពិនិត្យ និងព្យាបាល ថែមទាំងផ្តល់ជូននូវថ្នាំដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋចំនួន២,៥៤៥នាក់ នៅវត្តអង្គស្តុក (អនុវិទ្យាល័យអង្គស្តុក) ភូមិមីលាវ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីការចុះពិនិត្យ និងព្យាបាលបានបញ្ចប់នោះ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាង២ពាន់នាក់ ក៏បានថ្លែងអំណរគុណដល់ លោក ហ៊ុន ម៉ានី ដែលបានបញ្ជូនក្រុមគ្រូពេទ្យជំនាញៗ ថែមទាំងមានបទពិសោធន៍គ្រប់គ្រាន់ និងច្រើនឆ្នាំ មកព្យាបាលជូនពួកគាត់ ទាំងមិនខ្លាចភាពនឿយហត់។ លោក ទុន ណុប មានអាយុ៨៣ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានជំងឺខ្សោយបេះដូង និងលើសឈាម បានបង្ហាញក្តីសប្បាយចិត្តដោយបានឃើញក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ ព្យាបាលដល់ប្រជាពលរដ្ឋ រួមនឹងរូបគាត់ដោយឥតគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី ដែលបានបញ្ជូនក្រុមការងារគ្រូពេទ្យមកពិនិត្យព្យាបាលប្រជាពលរដ្ឋ នៅរស់នៅឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារ១៧១នាក់, ជំងឺស្រ្តី២៩១នាក់, ជំងឺផ្លូវចិត្ត១២១នាក់, ជំងឺឫសដូងបាត១៣៩នាក់, ជំងឺសន្លាក់ឆ្អឹង១៤៧នាក់, ជំងឺរលាកសួត១៦២នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក២០៣នាក់, ជំងឺភ្នែក៩៣នាក់, ជំងឺសើរស្បែក៩៧នាក់, ជំងឺទឹកនោមផ្អែ១៩៤នាក់, ជំងឺមាត់ធ្មេញ១៨៧នាក់, អេកូសាស្ត្រ៩៩នាក់, វាស់ចង្វាក់បេះដូង១៤៣នាក់, ព្យាបាលរបួសនិងវះកាត់តូច៩៥នាក់ វិភាគឈាមនិងបន្ទប់ពិសោធន៍៣៦៨នាក់ និងរួមនឹងជំងឺទូទៅចំនួន១,១៧៨នាក់។ លោក សាន វណ្ណេត អនុប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានឲ្យដឹងថា រយៈពេល៧ឆ្នាំ (២០១២-២០១៩) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋបានចំនួន១៨៧លើកហើយ ដោយមានក្រុមគ្រូពេទ្យចំនួន៤,២៧៥នាក់ (បួនពាន់ពីរយចិបសិបប្រាំនាក់) ហើយបានពិនិត្យ និងព្យាបាល ព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋបានចំនួន ៤៤៧,០៩២នាក់ (សែសិបបួនម៉ឺនប្រាំពីរពាន់សូន្យរយកៅសិបពីរនាក់) ក្នុងនោះស្ត្រីមានចំនួន៣០១,៩០១នាក់ (សាមសិបម៉ឺនមួយពាន់ប្រាំបួនរយមួយនាក់) ក្នុង១៩រាជធានី និងខេត្ត៕
2019-07-08T23:30:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/127249-2019-07-08-09-30-38.html
fc1ff27d-7e79-48cc-adc6-240c2ea13ad1
អភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីសុខាភិបាល បន្តចុះសួរសុខទុក្ខគ្រូពេទ្យប្រជាពលរដ្ឋ និងក្មេងតូចៗ ដែលកើតជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកត្បូងឃ្មុំ
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ រួមជាមួយនាយកស្តីទីសាលាខេត្ត អភិបាលក្រុងសួង ប្រធានមន្ទីរសុខាភិបាលខេត្ត និងកាកបាទក្រហមខេត្ត បានបន្តចុះសំណេះសំណាលសួរសុខទុក្ខជាមួយក្មួយៗ ដែលកំពុងសម្រាកព្យាបាលជំងឺគ្រុនឈាម និងអ្នកជំងឺទូទៅ ក៏ដូចជាលោកគ្រូអ្នកគ្រូពេទ្យ និងបុគ្គលិកបម្រើការងារ នៅមន្ទីរពេទ្យបង្អែកត្បូងឃ្មុំ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។ នៅពេលចុះសួរសុខទុក្ខនោះ លោក ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ ដោយសេចក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាចែកជូនថវិការ ដល់ពលរដ្ឋមានជំងឺទូទៅ និងកុមារតូចៗមានជំងឺគ្រុនឈាម ព្រមទាំងគ្រូពេទ្យទាំងអស់នៅទីនោះ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល ពិសេសផ្តល់ជូនសេរ៉ូម ប្រមាណជាង១០០០កំប្លោក ដល់មន្ទីរពេទ្យបង្អែកត្បូងឃ្មុំផងដែរ ដែលឧបត្ថម្ភដោយ សាខាកាកបាទក្រហមខេត្ត។ លោកអភិបាលខេត្ត ក៏បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវធ្វើអនាម័យនៅកន្លែង ដែលកំពុងរស់នៅឲ្យបានស្អាត ត្រូវបំបាត់ជម្រកមូសខ្លា ជាពិសេស ត្រូវដេកក្នុងមុង ជាប្រចាំហើយប្រសិនបើកូនតូចៗ មានអាការៈក្តៅខ្លួនខ្លាំង សង្ស័យថាមានជំងឺគ្រុនឈាម ត្រូវប្រញាប់យកមកមន្ទីរពេទ្យរបស់រដ្ឋជាបន្ទាន់ ពីព្រោះមន្ទីរពេទ្យរដ្ឋមានគ្រូពេទ្យជំនាញ សម្ភារ និងឧបករណ៍សង្គ្រោះត្រឹមត្រូវ។ សូមបញ្ជាក់ថា នេះជាមន្ទីរពេទ្យទី៣ហើយ ក្នុងចំណោមមន្ទីរពេទ្យទាំង៦ ក្នុង៦ក្រុងស្រុក ដែលលោកចុះសំណេះសំណាល ផ្តល់ថវិការ ផ្តល់សេរ៉ូម។ ដោយឡែក លោកនឹងបន្តចុះទៅ មន្ទីរពេទ្យចំនួន០៣ទៀត ក្នុងនាមថ្នាក់ដឹកនាំមួយរូប ដែលមានបេះដូងមនុស្សធម៌ ចំពោះពលរដ្ឋគ្រប់រូប និងមេគ្រួសារ អាណាព្យាបាលរបស់ពួកគាត់៕
2019-07-08T22:52:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/127239-2019-07-08-08-52-39.html
aa97ea26-0ac9-49e5-a6d1-b687c1839a96
TOP NEWS: ជំងឺប៉េស្តជ្រូកអាហ្វ្រិក រាលដាលដល់ខេត្តស្វាយរៀង និងតាកែវ, រដ្ឋមន្រ្តីក្រសួងកសិកម្មជំរុញឲ្យអាជ្ញាធរខេត្តទប់ស្កាត់ចលនាជ្រូកនៅតំបន់ផ្ទុះជំងឺ (Video inside)
ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានបន្តរាលដាល និងផ្ទុះឡើងនៅខេត្តរបស់កម្ពុជា២ទៀតហើយ គឺខេត្តស្វាយរៀង និងតាកែវ។ គិតមកដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ ខេត្តរបស់កម្ពុជាចំនួន៤ហើយ មានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដ៏កាចសាហាវមួយនេះ គឺមានខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងតាកែវ។ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ប្រាប់ Fresh News នៅរសៀលថ្ងៃទី០៨ ខែកក្កដានេះថា ខេត្តចំនួន២ទៀតត្រូវបានរកឃើញថា មានការរាលដាលនៃជំងឺប៉េស្តជ្រូក អាហ្វ្រិក គឺខេត្តស្វាយរៀង និងខេត្តតាកែវ។ លោកបន្តថា នៅខេត្តស្វាយរៀងជំងឺជ្រូកនេះ បានផ្ទុះឡើងនៅភូមិឫស្សីជួខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកខេត្តតាកែវវិញផ្ទុះឡើងនៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។ លោក តាន់ ផាន់ណារ៉ា បានបញ្ជាក់ទៀតថា ។ លោកអគ្គនាយកបានបញ្ជាក់ថា នៅថ្ងៃស្អែកនេះ លោកនឹងចុះទៅទីតាំងផ្ទុះជំងឺនៅខេត្តស្វាយរៀង និងខានស្អែក លោកនឹងចុះទៅខេត្តតាកែវ ដើម្បីធ្វើការប្រកាសពីការផ្ទុះជំងឺនេះ និងណែនាំដល់ប្រជាពលរដ្ឋវិធីការពារការរីករាលដាលផងដែរ។ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានផ្ញើលិខិតទៅកាន់អភិបាលនៃខេត្តទាំង២ ដើម្បីស្នើឲ្យមានការចាត់វិធានការទប់ស្កាត់ចលនាជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើត ពីសត្វជ្រូកពីកន្លែងផ្ទុះជំងឺ។ ក្នុងលិខិតលោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា ។ សូមជម្រាបថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនឆ្លងដល់មនុស្សឡើយ ប៉ុន្តែជំងឺនេះ ជាជំងឺកាចសាហាវ និងឆ្លងរាលដាលខ្លាំងពីតំបន់មួយទៅតំបន់មួយ ដែលបណ្តាលឱ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលអាចបណ្តាលឱ្យមានការខាតបង់ខ្ពស់ដល់អ្នកចិញ្ចឹមជ្រូក៕
2019-07-08T22:46:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/127238-2019-07-08-08-46-16.html
18159df5-54b0-45ed-b9fb-e703bf261b39
ជំងឺប៉េស្តជ្រូកអាហ្វ្រិក រាលដាលដល់ខេត្តស្វាយរៀង, ក្រសួងកសិកម្ម និងអាជ្ញាធរដាក់ចេញវិធានការទប់ស្កាត់ ការរីករាលដាល
នៅពេលនេះ ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានរីករាលដាលដល់ខេត្តស្វាយរៀងហើយ ធ្វើឲ្យខេត្តនេះក្លាយជាខេត្តទី៣ ដែលមានផ្ទុះជំងឺជ្រូកនេះ បន្ទាប់ពីខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ។ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងឲ្យដឹងនៅថ្ងៃទី០៨ ខែកក្កដានេះថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានចាប់ផ្តើមផ្ទុះនៅភូមិឬស្សីជួរ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានសត្វជ្រូកជាង១០០ក្បាល បានឆ្លងជំងឺរមួយនេះ។ លោកអភិបាលខេត្តបានបញ្ជាឲ្យ មន្ត្រីជំនាញ និងមន្ទីរដែលពាក់ព័ន្ធត្រូវចុះទប់ស្កាត់ កុំឱ្យឆ្លងរាលដាលដល់ភូមិឃុំផ្សេងទៀត។ ពាក់ព័ន្ធទៅការឆ្លងជំងឺរប៉េស្តជ្រូកអាហ្វ្រិក នៅឃុំក្រោលគោនេះ លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានថ្លែងប្រាប់ភា្នក់ងារ Fresh News នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះថា ពិតជាមានករណីឆ្លងជំងឺប៉េស្តអាហ្វ្រិកពិតមែន នៅភូមិឬស្សីជួរខាងត្បូង ឃុំក្រោលគោ ប៉ុន្តែកាលពីអាទិត្យមុន ក្រុមពេទ្យសត្វបានមកបាញ់ថ្នាំហើយ បានយកឈាមទៅពិនិត្យនៅភ្នំពេញ ក្នុងនោះពេទ្យសត្វមិនទាន់ឱ្យផ្សព្វផ្សាយនោះទេ។ លោកមេឃុំបានបន្តថា សព្វថ្ងៃនេះ មានសត្វជ្រូកជាច្រើន បានងាប់ជាបន្តបន្ទាប់ហើយ រូបលោក និងមន្ត្រីជំនាញបានដុតចោលអស់ពីរក្បាលហើយ កាលពីប៉ុន្មានថ្ងៃមុន។ លោក ប៉ែន ចន្ធី ប្រធានការិយាផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានឱ្យដឹងថា លោក និងលោក សុខ រស់ អភិបាលរងខេត្ត កំពុងចុះពិនិត្យនៅកន្លែងដែលផ្ទុះជំងឺនេះហើយ។ ដោយឡែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិតមួយច្បាប់ជម្រាបជូនលោកអភិបាលខេត្តស្វាយរៀង ពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។ ក្នុងលិខិតលោករដ្ឋមន្ត្រី វេង សាខុន បានស្នើដល់អភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជួយផ្តល់កិច្ចសហការក្នុងការអនុវត្តវិធានការបសុព្យាបាល របស់សមន្ត្រីជំនាញក្នុងការពង្រឹងការទប់ស្កាត់ចលនាសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូក ចេញពីតំបន់ផ្ទុះជំងឺឆ្លង ឲ្យមានប្រសិទ្ធភាពខ្ពស់។ សូមជម្រាបថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ មិនឆ្លងដល់មនុស្សទេ ប៉ុន្តែជំងឺកាចសាហាវនេះធ្វើឲ្យជ្រូកងាប់មានអត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលអាចបណ្តាលឲ្យមានការខាតបង់ខ្ពស់ដល់អ្នកចិញ្ចឹមជ្រូក៕
2019-07-08T20:49:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/127216-2019-07-08-06-49-06.html
5410baa1-93bd-4545-8a63-026f28c76a75
ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាពីរពាន់ដុល្លារ ជូនគ្រួសារមន្ត្រីបំរើការងារនៅអង្គភាពកងនាវាដឹកជញ្ជូនកងទ័ពជើងទឹក ដែលភរិយាកំពុងមានជំងឺធ្ងន់
ឧកញ៉ា ទៀ វិចិត្រ កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ បានឧបត្ថម្ភថវិកាចំនួន ២០០០ (ពីរពាន់ដុល្លារអាមេរិក) ជូនចំពោះក្រុមគ្រួសារលោកអនុនាវីឯក មាស ចាន់ថុល បំរើការងារនៅអង្គភាពកងនាវាដឹកជញ្ជូនកងទ័ពជើងទឹក ដែលភរិយា របស់លោកកំពុងតែមានជំងឺធ្ងន់ ហើយត្រូវវះកាត់សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វីស៊ី, ស្ពីដបូតកម្ពុជា G.T.V.C, SPEED BOAD CAMBODIA) បានថ្លែងថា ភ្លាមៗ បន្ទាប់ពីលោកទទួលបានដំណឹងមកថា មានភរិយាកងទ័ពជើងទឹក បំរើការនៅអង្គភាពខាងលើ មានជំងឺធ្ងន់ និងខ្វះថវិកាចំណាយថ្លៃវះកាត់ រូបគាត់ក៏បានចាត់តំណាងនាំយកថវិកាចំនួន២ពាន់សុល្លារអាមេរិក យកទៅផ្តល់ជូនគ្រួសារកងទ័ពជើងទឹកកំពុងមានជំងឺនោះ ដើម្បីរួមចំណែកក្នុងការចំណាយការខ្វះខាត។ ក្រោយទទួលបានជំនួយឧបត្ថម្ភនេះ លោកវរនាវីត្រី នាង សំរិទ្ធិសក្តិ ក្នុងនាមលោកវរនាវីឯក តូច សុភក្តិ មេបញ្ជាការកងនាវាដឹកជញ្ជូន ក៏ដូចជាមេបញ្ជាការរង នាយនាវី នាយនាវីរង កងនាវាដឹកជញ្ជូនមូលដ្ឋានសមុទ្រ ក៏បានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ ព្រមទាំងសហការីទាំងអស់សូមឲ្យមានសុខភាពល្អ។ ជាងនេះទៀត ក៏សូមប្រសិទ្ធពរជ័យ ដល់លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ សូមឲ្យជួបប្រទះនៅពុទ្ធពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំឲ្យឃ្លៀងឃ្លាតឡើយ៕
2019-07-08T18:53:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/127201-2019-07-08-04-53-30.html
4b84795d-7de9-46e4-a12e-33012d20cb40
មន្រ្តីសុខាភិបាលព្រមានថា ជំងឺគ្រុនឈាមកើនឡើងខ្លាំងនៅក្នុងខេត្តកំពង់ធំ និងអំពាវនាវឲ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ទប់ស្កាត់ (Video inside)
នៅមន្ទីរបង្អែកស្រុកបារាយណ៍-សន្ទុក អគារសម្រាប់ដាក់កុមារ ដែលមានជំងឺគ្រុនឈាម បានពេញហៀរហូរ រហូតដល់កុមារដែលមានជំងឺគ្រុនឈាម ត្រូវបញ្ជូនទៅដាក់នៅអគារជំងឺ ផ្សេងទៀតផងដែរ។ ចំនួនកុមារដែលមានជំងឺគ្រុនឈាមកំពុងកើនឡើងជាបន្តបន្ទាប់ នៅតាមមូលដ្ឋានខេត្តកំពង់ធំ។ បន្ទប់ព្យាបាល ពេញគ្មានសល់ រហូតដល់កុមារដែលមានជំងឺខ្លះ ត្រូវសម្រាកតាមផ្លូវដើរ។ នេះជាការបញ្ជាក់របស់មន្រ្តីសុខាភិបាលខេត្តកំពង់ធំ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News។ លោកវេជ្ជបណ្ឌិត លេង តាំងលាង ប្រធានមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក បានថ្លែងថា ។ បន្ថែមពីនេះ លោក ហួន ប៊ុនណា វេជ្ជបណ្ឌិតផ្នែកកុមារនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក បានលើកឡើងថា មូសខ្លាញីដែលជាភ្នាក់ងារចម្លងមេរោគគ្រុនឈាម ចូលចិត្តខាំ បឺត ឈាម ក្នុងអំឡុង ពេលថ្ងៃ គឺចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៧យប់។ ជំងឺគ្រុនឈាមកើតនៅលើទាំងមនុស្សចាស់ និងក្មេង ក៏ប៉ុន្តែក្មេងក្រោមអាយុ ១៥ឆ្នាំ មានចំនួន៨៥ភាគរយ។ លោកក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យយកចិត្តទុកដាក់សម្អាតបរិស្ថានជុំវិញផ្ទះ ពិសេសការពារកុំឱ្យមានវត្ថុដក់ទឹកនៅក្នុងបរិវេណផ្ទះដែលវាអាចឱ្យមូសខ្លា បង្កកំណើតនៅទីនោះបាន ព្រោះមូសខ្លា គឺជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមយ៉ាងសាហាវបំផុត។ គួរបញ្ជាក់ថា ជំងឺគ្រុនឈាម បង្កឡើង ដោយមូសខ្លាញី ហើយជំងឺនេះភាគច្រើនកើតនៅក្នុងអំឡុងរដូវវស្សា ដោយគិតចាប់ពីខែមិថុនា រហូតដល់ខែតុលា។ ជំងឺនេះអាចបង្កឲ្យស្លាប់បានន ប្រសិនបើ អ្នកជំងឺ មិនត្រូវបានព្យាបាលមុន រយៈពេលមួយសប្ដាហ៍នោះទេ។ *មុខឡើងក្រហម *ឈឺក្បាល ចេញកន្ទួលក្រហមៗពេញខ្លួន ក្អួត និងចង្អោរ *ឈឺក្នុងប្រឡង់ភ្នែក *ឈឺសាច់ដុំ និងសន្លាក់ដៃជើង *កន្ទួលក្រហមលើស្បែក *សញ្ញាហូរឈាមលើស្បែក។ ក្នុងករណីដែលសង្កេតឃើញកុមារ ឬក៏ខ្លួនយើងមានអាការដូចខាងលើ គួរតែប្រញាប់រួសរាន់ទៅមន្ទីរពេទ្យដើម្បីជួសឈាមពិនិត្យរកមេរោគជាបន្ទាន់។ ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអំពាវនាវដល់ គ្រូពេទ្យេឯកជន និងអ្នកលក់ថ្នាំនៅតាមឱថសការីទាំងអស់ សូមកុំចេះតែលក់ថ្នាំ ដោយគ្មានវេជ្ជបណ្ឌិតត្រឹមត្រូវ និងផ្សំថ្នាំផ្ដេសផ្ដាស ព្រោះជំងឺគ្រុនឈាមនេះ វាខុសប្លែកពីជំងឺដទៃទៀត ដែលត្រូវមានការពិនិត្យតាមដាន វិនិច្ឆ័យឱ្យបានច្បាស់លាស់។ សូមជម្រាបថា ជំងឺគ្រុនឈាមក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ ដែលគិតចាប់ពីខែមករា-មិថុនា (គិតត្រឹមសប្ដាហ៍ទៅ២១) មានចំនួនសរុប ១៣.៨៤៣ករណី ស្លាប់ ២៤នាក់ (អត្រាស្លាប់០,២) មានន័យថា ប្រហែល៥ដងកើនឡើងច្រើនជាងឆ្នាំ២០១៨ ដែលមានតែ ២.៥៣០ករណី ស្លាប់៧នាក់ ៕
2019-07-08T17:07:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/127184-2019-07-08-03-07-17.html
82160184-6f7a-4f3d-906c-144da6356a74
ប្រយ័ត្នៗ ! ជំងឺប៉េសជ្រូកអាហ្វ្រិកបានសាយភាយដល់ ខេត្តស្វាយរៀង
លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ ថាជំងឺប៉េស្តជ្រូកអាហ្វ្រិកបានផ្ទុះនៅភូមិឫស្សីជួរ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានសត្វជ្រូកជាង១០០ក្បាល បានឆ្លងជំងឺមួយនេះ។ នេះជាខេត្តទី៣ ហើយដែលមានផ្ទុះជំងឺជ្រូកនេះបន្ទាប់ពីខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ។ លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានប្រាប់ថា នៅព្រឹកថ្ងៃទី០៨ ខែកក្កដា នេះថា ពិតជាមានករណីឆ្លងជំងឺប៉េស្តអាហ្វ្រិក ពិតមែន នៅភូមិឫស្សីជួរខាងត្បូង ឃុំក្រោលគោ ប៉ុន្តែកាលពីអាទិត្យមុន ក្រុមពេទ្យសត្វបានមកបាញ់ថ្នាំហើយ បានយកឈាមទៅពិនិត្យនៅភ្នំពេញ ក្នុងនោះពេទ្យសត្វមិនទាន់ឱ្យផ្សព្វផ្សាយនោះទេ។ សព្វថ្ងៃនេះ មានសត្វជ្រូកជាច្រើន បានងាប់ជាបន្តបន្ទាប់ ហើយរូបលោក និងមន្ត្រីជំនាញបានដុតចោលអស់ពីរក្បាលហើយ កាលពីប៉ុន្មានថ្ងៃមុន។ លោករដ្ឋមន្ត្រី វេង សាខុន បានស្នើដល់អភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជួយផ្តល់កិច្ចសហការក្នុងការអនុវត្តវិធានការបសុព្យាបាល របស់សមន្ត្រីជំនាញក្នុងការពង្រឹងការទប់ស្កាត់ចលនាសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូក ចេញពីតំបន់ផ្ទុះជំងឺឆ្លង ឲ្យមានប្រសិទ្ធភាពខ្ពស់។ ដោយឡែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិតមួយច្បាប់ជម្រាបជូនលោកអភិបាលខេត្តស្វាយរៀង ពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។
2019-07-08T16:53:06+07:00
kbnnews.com
https://kbn.news/archives/127650
a77efd9a-0d7a-46e6-af66-7a1ace886e42
ភ្ញៀវពិសេសប្រចាំសប្តាហ៍៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម នឹងពន្យល់លម្អិតពី «សារសំខាន់នៃច្បាប់ស្តីពី ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី-ផ្តៅ និងការផ្ទុះឡើងជំងឺជ្រូក» នៅថ្ងៃចន្ទនេះ
កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងពន្យល់លម្អិតពី «សារសំខាន់នៃច្បាប់ ស្តីពី ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី-ផ្តៅ និងការផ្ទុះឡើងជំងឺជ្រូក» ។ ការផ្សាយនៃកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។ ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.
2019-07-08T16:08:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/127176-2019-07-08-02-08-48.html
26220205-9c86-4e85-ba0d-dc8b96b1bd1c
ស្នងការខេត្តកំពង់ចាម ចាត់ក្រុមការងារចុះសួរសុខទុក្ខ និងយកអំណោយប្រគល់ជូន មន្ដ្រីនគរបាលដែលមានជំងឺ
​នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យលោក​វរសេនីយ៍ទោ អ៉ឹង ​ប៊ុន​ អធិការនគរបាលក្រុងកំពង់ចាម​ ដឹកនាំសហការី ចុះទៅសាកសួរសុខទុក្ខ លោក​អនុសេនីយ៍ឯក ហេង សោភ័ណ្ឌ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចាម ដែលមានជំងឺរលាកខ្នែងពោះវៀន បានធ្វើការវះកាត់រួចរាល់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ជាមួយគ្នានេះ លោកវរសេនីយ៍ទោ អ៉ឹង ប៊ុន ក៏បាននាំនូវអំណោយរបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថវិកាចូលរួមពីមិត្តនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម រួមទាំងសប្បុរជន ​រួមមាន៖ ទឹកប្រទាលកន្ទុយក្រពើ១យួរ, ទឹកដោះគោ៤យួរ និងថវិកាចំនួន១,២០០,០០០​រៀល​។ បន្ថែមពីនេះ លោកវរសេនីយ៍ទោ អ៉ឹង ប៊ុន ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដែលបានជូនពរដល់លោកអនុសេនីយ៍ឯក ហេង សោភ័ណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺ ឆាប់មានសុខភាពល្អឡើងវិញ ដើម្បីបន្ដបំពេញការងារបម្រើជាតិ និងប្រជាជនដូចដើមវិញ៕
2019-07-08T00:51:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/127160-2019-07-07-10-51-25.html
1f175ac9-4fa5-493d-8c7a-e9355a2281ba
អភិបាលខេត្តត្បូងឃ្មុំ ប្រាប់ពលរដ្ឋថា បើសង្ស័យមានជំងឺគ្រុនឈាម ត្រូវទៅមណ្ឌលសុខភាព ចៀសវាងពិនិត្យ និងព្យាបាលពេទ្យឯកជន ដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ពលរដ្ឋ បើសង្ស័យថាមានជំងឺគ្រុនឈាម ត្រូវនាំទៅមណ្ឌលសុខភាពដែលជិតផ្ទះ ចៀសវាងពិនិត្យ និងព្យាបាលពេទ្យឯកជន តាមភូមិដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ។ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវបែបនេះ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក និងលោកស្រី រួមដំណើរដោយ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអាជ្ញាធរស្រុកក្រូចឆ្មារ និងកាកបាទក្រហមខេត្ត ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកក្រូចឆ្មារ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បាននាំយកសេរ៉ូម ចំនួន១,៥០០កំប្លោក ដែលឧបត្ថម្ភដោយសាខាកកាបាទក្រហមខេត្ត ទៅផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកផងដែរ។ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា អ្នកជំងឺកំពុងសម្រាកព្យបាល នៅក្នុងមន្ទីរពេទ្យបង្អែកក្រូចឆ្មារ សរុបចំនួន ៤៥នាក់ ក្នុងនោះអ្នកជំងឺគ្រុនឈាម ២៤នាក់ ចំណែកបុគ្គលិកមាន ៣៧នាក់ សរុបចំនួន៨២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀលលើកទឹកចិត្ត ទាំងអ្នកជំងឺ និងអ្នកព្យាបាលថែទាំអ្នកជំងឺ។ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី បានធ្វើការសំណេះសំណាល និងសម្តែងនូវការអាណិតអាសូរដល់អ្នកជំងឺគ្រុនឈាម និងអ្នកជំងឺទាំងអស់ ដែលកំពុងសម្រាកព្យាបាលនៅទីនេះ និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុនសែន ជូនពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក អាណិតអាសូរបំផុត។ ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវយកចិត្តទុកដាក់ព្យាបាលជំងឺ ផ្គត់ផ្គង់ឱសថសម្ភារៈបរិក្ខារ ទាក់ទងនឹងជំងឺគ្រុនឈាម ក៏ដូចជាជំងឺទូទៅនេះកុំឲ្យដាច់៕
2019-07-08T00:26:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/127155-2019-07-07-10-26-15.html
a6656f54-aeda-40fd-a14e-65f5f9ec0386
អភិបាលខេត្តត្បូងឃ្មុំ សំណូមពរចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក
ទោះបីមេរោគនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនប៉ះពាល់ដល់សុខភាពមនុស្ស តែបង្កមហន្តរាយធ្ងន់ធ្ងរដល់សុខភាពជ្រូក ការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺប៉េស្តជ្រូកអាហ្វ្រិកទៅកសិករឯទៀត ជាការចាំបាច់ និងជាសុជីវធម៌ មិនអាចកាត់ថ្លៃបាន។ នេះបើតាម លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងបែបនេះ ក្នុងឱកាសបានចុះពិនិត្យ និងសួរសុខទុក្ខគ្រួសារកសិករប៉ះពាល់ ដោយជំងឺប៉េស្តជ្រូកអាហ្រ្វិក ក្នុងភូមិសោយ និងភូមិកំពូលសេរី ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយពីផលវិបាកនៃជំងឺប៉េស្ត ជ្រូកអាហ្វ្រិក ដល់ប្រជាកសិករ យុវជន នៅវេលាថ្ងៃត្រង់ថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩ ដែលជាការផ្តល់ភាពកក់ក្តៅដល់ ក្នុងនាមជាមេគ្រួសារប្រជាពលរដ្ឋ។ លោកបានសម្តែងនូវការសោកស្តាយ អាណិតអាសូរជាពន់ពេកដល់គ្រួសារកសិករ ដែលរងការប៉ះពាល់ ដែលធ្វើឲ្យខាតបង់ប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារ។ លោកអភិបាលខេត្ត បានសំណូមពរដល់ប្រជាកសិករបន្ត សហការទប់ស្កាត់កុំឲ្យរីករាលដាលបន្តទៀតសិន ដើម្បីផលប្រយោជន៍រួម។ ការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ទៅកសិករឯទៀត ជាការចាំបាច់ និងជាសុជីវធម៌ មិនអាចកាត់ថ្លៃបាន។ ហើយកន្លងមក រដ្ឋបាលខេត្តត្បុងឃ្មុំ ក៏បានចេញសេចក្តីណែនាំ ដល់អាជ្ញាធរ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការផ្ទុះនូវជំងឺនេះ ក្នុងមូលដ្ឋានស្រុកអូររាំងឪផងដែរ។ លោក ជាម ច័ន្ទសោភ័ណ ក៏បានណែនាំឲ្យមន្ត្រីជំនាញ បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តធ្វើជីវសុវត្ថិភាព បាញ់ថ្នាំរម្ងាប់មេរោគ ឲ្យបានគ្រប់ទីកន្លែង ទប់ស្កាត់ចរាចរណ៍ជ្រូកទាំងខាងក្នុង ចេញ ចូល និងឆ្លងកាត់តំបន់ផ្ទុះជំងឺ និងត្រូវតាមដានសុខភាពសត្វ នៅទីកន្លែងដ៏ទៃទៀត ចៀសវាងបើផ្ទុះហើយ ពិតជាលំបាកក្នុងការទប់ស្កាត់។ លោក រី ដាវិន ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរសិកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងថា អនុវត្តតាមប្រកាសរបស់ក្រសួងកសិកម្ម និងការបញ្ជារផ្ទាល់ ដោយយកចិត្តទុកដាក់ពីសំណាក់ លោកអភិបាលខេត្ត មន្ត្រីការិយាល័យ បន្តអនុវត្តន៍បាញ់ថ្នាំរំងាប់មេរោគបាន៣លើក ក្នុង៥៨ទ្រុង និងតាមដងផ្លូវក្នុងភូមិ ពិសេសទប់ស្កាត់ចលនាសត្វចេញចូលក្នុងភូមិទាំង២ ដែលកំពុងផ្ទុះជំងឺ ក្នុងកាំ៣គីឡូម៉ែត្រ។ បើតាម លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ក៏បានឲ្យដឹងថា លោកផ្ទាល់ និងមន្ត្រីជំនាញ បានបន្តចុះផ្សព្វផ្សាយ ណែនាំជាប់ជាប្រចាំ ពាក់ព័ន្ធនឹងការកើត ការឆ្លង ការរីករាលដាល ការទប់ស្កាត់ ពាក់ព័ន្ធនឹងជំងឺប៉េស្តជ្រូកអាហ្វ្រឹក ដល់ប្រជាកសិករជាអ្នកចិញ្ចឹមជ្រូកទូទាំងខេត្ត។ លោកបន្តថា មេរោគនៃជំងឺនេះ ជាប្រភេទវីរុស មិនទាន់មានថ្នាំព្យាបាល និងថ្នាំបង្កា (វ៉ាក់សាំង) នោះទេ ដែលចរិកចម្លងរបស់វាលឿន និងមានលក្ខណៈកាចសាហាវ។ មេរោគនៃជំងឺនេះ មានភាពធន់ទ្រាំខ្ពស់ អាចរស់នៅក្នុងមជ្ឈដ្ឋានសមស្រប រហូតដល់៣០ឆ្នាំ។ លោកបញ្ជាក់ថា ដើម្បីទប់ស្កាត់នៃជំងឺនេះ កសិករចិញ្ចឹមជ្រូក ត្រូវបាញ់ថ្នាំរម្ងាប់មេរោគ នៅក្នុងទ្រុងនិងបរិវេណជុំវិញឲ្យបានជាប្រចាំ និងថែទាំសម្អាតទ្រុងឲ្យបានស្អាតជានិច្ច។ កសិករ ត្រូវថែទាំសត្វដែលមានជំងឺ ឲ្យស្ថិតនៅដាច់ពីសត្វដែលមានសុខភាពល្អ។ អ្នកចេញចូលតំបន់ផ្ទុះជំងឺ មិនត្រូវចូ់លទៅទ្រុងជ្រូករបស់កសិករដែលមិនមានជំងឺនោះទេ។ ជាមួយគ្នានោះ ត្រូវរួមទប់ស្កាត់ការដឹកជញ្ជូនសត្វជ្រូករស់ពីក្រៅប្រទេស ឬចរាចរក្នុងប្រទេស ដោយគ្មានលិខិតបញ្ជាក់អនាម័យសត្វ ពីមន្ត្រីបសុព្យាបាល ទោះតាមម៉ូតូក្តី រថយន្តក្តី។ ករណីពិនិត្យឃើញថា ជ្រូក មានអាការៈក្តៅខ្លួនខ្លាំង សូមកសិករប្រុងប្រយ័ត្នខ្ពស់ ព្រោះវាអាចជាសញ្ញាណ មួយ នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក៕
2019-07-07T19:59:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/127141-2019-07-07-05-59-15.html
7aba730f-3434-4a6c-b723-714e903bf173
អ្នកជំងឺខូចតំរង់នោម មានក្តីសង្ឃឹមហើយ! មន្ទីរពេទ្យ គ្លីនៀហ្គល (Gleneagles) នៅប្រទេសម៉ាឡេស៊ី ព្យាបាលយ៉ាងមានប្រសិទ្ធិភាពខ្ពស់ សម្រាប់មនុស្សគ្រប់វ័យ
ក្នុងការព្យាបាលសុខភាពឲ្យល្អបានប្រសើរឡើងវិញ ពីការកើតជំងឺទឹកនោមផ្អែម ខូចមុខងារឆ្អឹង ក្រិនថ្លើម មហារីក ខូចតំរង់នោម បេះដូងរីក ឈឺសន្លាក់ឆ្អឹង ញ័រកន្ត្រាក់ ខូចខួរឆ្អឹងខ្នង ខ្សោយប្រដាប់ភេទ ពិការមួយចំហៀងខ្លួន ដែលកំពុងតែកើតមានឡើង សម្រាប់មនុស្សទូទៅ។ * Diabetes: ជំងឺទឹកនោមផ្អែម * Diabetic Foot Ulcer: ដំបៅទឹកនោមផ្អែមរាំរ៉ៃ * Spinal Damage/Paralysis: ជំងឺខូចខួរឆ្អឹងខ្នង, ពិការផ្នែកខាងក្រោមចង្កេះចុះ * Stroke/Parkinson’s disease: វិបត្តិពិការមួយចំហៀងខ្លួន, ភាពញរ័កន្ត្រាក់ * Erectile Dysfunction: វិបត្តិខ្សោយផ្លូវបន្តពូជ * Kidney Failure: ខ្សោយតំរងនោម * Liver Cirrhosis: ជំងឺក្រិនថ្លើម * Osteoarthritis: ខូចមុខងារឆ្អឹង, សន្លាក់ * Cancer: ជំងឺមហារីក ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ 088 9990 999/ 010 990 999
2019-07-07T16:23:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/127124-2019-07-07-02-23-44.html
6f807388-8570-4c02-bd64-d6812b123dbb
អភិបាលខេត្តត្បូងឃ្មុំ នាំយកសេរ៉ូម ១ម៉ឺនកំប្លោក ផ្តល់ជូនមន្ទីរបង្អែកទាំង ៦ក្រុងស្រុក និងបន្តផ្តល់ភាពកក់ក្តៅដល់អ្នកជំងឺ និងបុគ្គលិកមន្ទីរពេទ្យក្នុងនាមមេគ្រួសារប្រជាពលរដ្ឋ
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត បាននាំយកអំណោយសាខាកាកបាទក្រហមខេត្ត ត្បូងឃ្មុំ ជាសេរ៉ូម ចំនួន ១០.០០០កំប្លោក ផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកទាំង៦ក្រុងស្រុក ក្នុងខេត្តត្បូងឃ្មូំ ក្រោមឱវាទមន្ទីរសុខាភិបាល ដែលគិតជាថវិកាអស់ប្រមាណ៥០០០$។ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩នេះ លោកអភិបាលខេត្ត និងលោកស្រី បានបន្តផ្តល់ភាពកក់ក្តៅ ក្នុងនាមមេគ្រួសារពលរដ្ឋទូទាំងខេត្ត ទោះបីជាថ្ងៃចុងសប្តាហ៍ក្តី បានបន្តចុះកៀកជាប់ រួមសុខរួមទុក្ខ ជាមួយនឹងពលរដ្ឋ ដោយចុះសំណេះសំណាលសួរសុខទុក្ខ អ្នកជំងឺគ្រុនឈាម និងអ្នកជំងឺទាំងអស់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកពញាក្រែក ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មូំ ។ ព្រមទាំងចែកជូនថវិកាដល់អ្នកជំងឺ ចំនួន២១០នាក់ ក្នុងម្នាក់ៗ ៥០ ០០០រៀល និងឧបត្ថម្ភ បុគ្គលិកមន្ទីរពេទ្យ ចំនួន១២៥នាក់ ក្នុងម្នាក់ៗ ៥០ ០០០រៀលផងដែរ ដើម្បីជាការលើកទឹកចិត្ត ដែលខិតខំបំពេញការងារទាំងថ្ងៃទាំងយប់ ទាំងឈឺទាំងជា និងបន្តយកចិត្តទុកដាក់ព្យាបាល អោយកាន់តែល្អបន្ថែមទៀត។ ក្នុងឪកាសនោះ លោក ជាម ច័ន្ទសោភ័ណ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោមការយកចិត្តទុកដាក់ខ្ពស់គ្រប់ពេល តែងតែគិតគូរពីសុខទុក្ខបងប្អូន ជាក់ស្តែង នាថ្ងៃនេះតំណាងឲ្យសម្តេចទាំងទ្វេរ ភាពកក់ក្តៅទាំងអស់ ត្រូវបានផ្តល់ជូនបងប្អូន និងបន្តជារៀងរហូត ដូចអ្វីដែលគណបក្សប្រជាជនកន្លងមកបានធ្វើ និងបន្តធ្វើ គឺនៅរួមសុខទុក្ខគ្រប់កាល:ទេស: ជាមួយប្រជាជនកម្ពុជា។ ស្ថិតក្នុងឳកាសនោះ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី បានជូនពរសូមឲ្យបងប្អូនឆាប់ជាសះស្បើយពីជំងឺ និងមើលថែសុខភាពខ្លួនឲ្យបានល្អ ព្រោះថា សុខភាពជាកត្តាចម្បង និងចាំបាប់បំផុតសម្រាប់មនុស្សគ្រប់ៗរូប។ ឆ្លៀតក្នុងឧកាសនោះដែរ ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់លោកអភិបាលខេត្ត និងលោកស្រី ដែលមានទឹកចិត្តដ៏ថ្លៃថ្លាតែងតែខ្វល់ខ្វាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ។ ជាមួយគ្នានោះ ពាក់ព័ន្ធនឹងការកើនឡើងនូវអ្នកជំងឺគ្រុនឈាម លោកក៏បានបន្តអនុវត្តន៍នូវវិធានការ ០៣ចំណុច ក្នុងនោះរួមមាន៖ ១-បន្តចុះអប់រំ ដល់ភូមិ គោលដៅ និងភូមិដទៃទៀត ពាក់ព័ន្ធនឹងចំណេះដឹង ទៅលើជំងឺគ្រុនឈាម, ២-បន្រដាក់អាបែត, ៣-បាញ់ថ្នាំបាណកឃាដ កំចាត់មូសខ្លា។ សូមបញ្ជាក់ថា៖ គិតត្រឹម ៦ខែ ដើមឆ្នាំ២០១៩នេះ ខេត្តត្បូងឃ្មុំ មានជំងឺគ្រុនឈាម បានកើនឡើងដល់២៦៧ករណី ស្លាប់២ករណី ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ មានត្រឹមតែ៥៩ករណីប៉ុណ្ណោះ តែមិនមានមនុស្សស្លាប់ទេ។ ដូច្នេះគឺមានការកើនឡើង ជាង៤ដង បើប្រៀបធៀបរយ:ពេល៦ខែដើមឆ្នាំ កាលពីឆ្នាំមុន៕
2019-07-07T00:50:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/127106-2019-07-06-10-50-03.html
d1d050e0-d314-4d17-8d80-4babf033c8df
ប្រជាពលរដ្ឋក្នុងស្រុកសន្ទុកជាង១ពាន់នាក់ ទទួលការពិនិត្យព្យាបាលជំងឺ ភ្នែក, ត្រចៀក, ច្រមុះ និងបំពង់កឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមូលនិធិចក្ខុកម្ពុជា
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសន្ទុកប្រមាណជាង ១,២០០នាក់ បានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺភ្នែក, ត្រចៀក, ច្រមុះ និងបំពង់កឥតគិតថ្លៃពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមូលនិធិចក្ខុកម្ពុជា (H.O.P.E Cambodia) ក្រោមកិច្ចសហការជាមួយ ក្រុមការងារយុវជនស្មគ្រ័ចិត្តធនាគារជាតិនៃកម្ពុជា ដែលដឹកនាំដោយលោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងឧបត្ថម្ភគាំទ្រដោយមូលនិធិរក្សាកុមារនិង អង្គការក្ដីសង្ឃឹមកម្ពុជា។ សកម្មភាពមនុស្សធ៌មនេះបានរៀបចំ ផ្ដល់ការពិនិត្យព្យាបាលជំងឺជូន ក្នុងបវិវេណវត្តជីនិតារាម ស្ថិតនៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងនោះអ្នកមកទទួលការពិនិត្យ លើជំងឺភ្នែកមានចំនួន៩០០នាក់, ជំងឺត្រចៀក និងច្រមុះមានជាង២០០នាក់ និងជំងឺធ្មេញជិត៣០០នាក់។ ក្នុងសកម្មភាពការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាឱកាសនោះលោកស្រី ជា សិរី ឲ្យដឹងថា នេះជាសកម្មភាពមនុស្សធម៌ពិតៗ ជាកិច្ចខិតខំមួយរបស់ក្រុមការងារ យុវជនស្ម័គ្រចិត្តធនាគារជាតិនៃកម្ពជា និងអង្គការដៃគូរ ដើម្បីលើកកម្ពស់សុខមាលភាព ជូនប្រជាពលរដ្ឋ។ ចំពោះសកម្មភាពនេះវាក៏ជាផ្នែកមួយសម្រាប់ជួយសម្រួល ដល់ការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការស្វែងរកសេវាសុខភាពនោះផងដែរ។ លោកស្រីបន្ដថា ទឹកចិត្តសប្បុរសធម៌ និងកាយវិការដ៍ល្អប្រពៃរបស់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តនាពេលនេះ បានបង្ហាញឲ្យឃើញពី ការចូលរួមចំណែកអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ដុជាដែលគិតគូរ និងថែទាំចំពោះសុខភាពប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសុខភាពល្អ ទាំងផ្នែកផ្លូវកាយ និងផ្លូវចិត្តបានគ្រប់ៗគ្នា។ លោកស្រី ជា សិរី បញ្ជាក់ថា សកម្មភាពមនុស្សធម៌បែបនេះមិនមែនជាលើកទី១ទេ សម្រាប់ទឹកដីស្រុកសន្ទុក ជាក់ស្ដែងកន្លងមកលោក ជា ចាន់តូ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសន្ទុក និងលោកស្រី ខៀវ ស៊ីណា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំគ្រូពេទ្យស្ម័គ្រចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឥតគិតថ្លៃ ជាបន្តបន្ទាប់ស្រុកសន្ទុកនេះផងដែរ។ តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឲ្យដឹងថា ការងារមនុស្សធម៌ពេលនេះក្រៅពី ផ្ដល់ការពិនិត្យព្យាបាល ក៏មានការបង្ហាត់បង្ហាញពី របៀបនៃការថែរក្សាការពារ និងថែរក្សាសុខភាពផងដែរ។ លោកវេជ្ជបណ្ឌិតជំនាញខាងព្យាលបាលជំងឺ៖ ត្រចៀក, ច្រមុះ និងបំពង់កអះអាងថា ក្រុមគ្រូពេទ្ទាំងអស់ពិតជាមានការរីករាយ និងពេញចិត្តណាស់ពេលឃើញមានប្រជាពលរដ្ឋ មកទទួលយកសេវាពិនិត្យ និងព្យាបាលបើទោះបីជាមានការនឿយហត់ និងត្រូវប្រើពេលប្រើម៉ោងយ៉ាងណាក៏ដោយ ក៏ត្រូវតែពិនិត្យព្យាលបាលជូនឲ្យបានគ្រប់ៗគ្នា។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាង១២០០នាក់ ដែលមកពិនិត្យព្យាលបាលជំងឺពេលនេះ ក៏ទទួលបានការសម្របសម្រួល និងទទួលបានអាហារសម្រន់ពី ក្រុមការងារយុវជនស្ម័គ្រចិត្តរបស់ធនាគារជាតិផងដែរ។ ដោយឡែកចំពោះអ្នកជំងឺភ្នែក ដែលមានស្ថានភាពធ្ងន់ធ្ងរត្រូវធ្វើការវះកាត់ ក្រុមការងារយុវជនស្ម័គ្រចិត្តសហការ ជាមួយគ្រូពេទ្យនឹងរៀបចំបញ្ជូនទៅវះកាត់នៅរាជធានីភ្នំពេញ នៅខែសីហាឆ្នាំ២០១៩ខាងមុខនេះផងដែរ៕
2019-07-07T00:45:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/127105-2019-07-06-10-45-07.html
3745ca00-95c2-4fa2-9fea-89a13069429d
អត្រាជំងឺគ្រុនឈាមកើនឡើងខ្លាំង អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នបានគ្រប់ៗគ្នា
អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ខណៈជំងឺគ្រុនឈាមមានការកើនឡើងគួរឲ្យកត់សម្គាល់នារដូវវស្សានេះ។ បើតាមលោកអភិបាលខេត្ត នៅក្នុងឆ្នាំ២០១៩នេះ អត្រានៃជំងឺគ្រុនឈាមដោយគិតទាំងក្មេង និងមនុស្សចាស់ បានកើនឡើងគួរឲ្យកត់សម្គាល់។ លោកអភិបាលខេត្តបានថ្លែងអំពាវនាវយ៉ាងដូច្នេះ ខណៈលោកនាំទេយ្យទាន មានគ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ នៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងស្រុកកំពង់សៀម។ លោក អ៊ុន ចាន់ដា បានថ្លែងថា ។ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក គឹមសួរ ភិរុណ បានឲ្យដឹងផងដែរថា ឆ្នាំ២០១៩ គិតមកដល់ត្រឹមដើមខែកក្កដានេះ ជំងឺគ្រុនឈាមមាន ៦៥៨ករណីហើយ ដែលចំនួននេះមានការកើន ឡើងច្រើនជាងឆ្នាំ២០១៨ ហើយបច្ចុប្បន្នជំងឺនេះ ខាងមន្ត្រីសុខាភិបាល បានមានវិធានការគ្រប់គ្រងបានហើយ។ នៅក្នុងឱកាសនោះ អភិបាលខេត្តបានថ្លែងថា ដោយសារតែប្រទេសរបស់យើងកំពុងមានសុខសន្តិភាពក្រោមការ ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធ្វើឲ្យប្រទេសរបស់យើង មានការរីកចម្រើនលើគ្រប់វិស័យ ពីមួយដំណាក់កាលទៅមួយដំណាក់កាលទាំងអាណាចក្រ និងពុទ្ធចក្រ ពោលប្រជាពលរដ្ឋទូទាំងប្រទេសសុទ្ធតែទទួលបានភាពសប្បាយរីករាយ និងភាពរីកចម្រើន។
2019-07-06T19:35:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/127073-2019-07-06-05-35-39.html
8ad41529-5d74-45bb-a3fd-83a1b5c880a7
ក្រុមការងារគ្រូពេទ្យលោក ហ៊ុន​ ម៉ានី ជាង៣០០នាក់ នឹងចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃនៅស្អែកនេះ
នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ស្អែកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រមាណជាង៣០០នាក់ នឹងបន្តចុះពិនិត្យព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដោយឥតគិតថ្លៃ ដល់ប្រជាពល​រដ្ឋប្រមាណជាង២ពាន់នាក់ នៅវត្តអង្គស្តុក (អនុវិទ្យាល័យអង្គស្តុក) ភូមិមិលាវ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅមានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) អេកូសាស្ត្រ...។ល។ មិនថារដូវប្រាំងឬវស្សា ឆ្ងាយឬជិត ទោះបីជាការងារមមាញឹកយ៉ាងណាក៏ដោយ ក៏ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក្រោមការដឹកនាំ និងចង្អុលបង្ហាញយ៉ាងឈ្លាសវៃរបស់លោក ហ៊ុន ម៉ានី នៅតែបន្តចុះទៅព្យាបាល ជូនប្រជាពលរដ្ឋមិនខ្លាចពីភាពនឿយហត់ ព្រោះតែចង់ឃើញបងប្អូប្រជាពលរដ្ឋមានសុខភាពល្អ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការ​ព្យា​បាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជា​ពលរដ្ឋ​មួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គម​ជាតិ។ មិនថារដូវប្រាំង មិនថារដូវវស្សា ទោះជាការងារមមាញឹករវល់យ៉ាងណា ក៏ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក្រោមការដឹកនាំ និងចង្អុលបង្ហាញយ៉ាងឈ្លាសវៃ និងប្រកបដោយថាមពល មិនដែលព្រងើយកន្តើយ ឬភ្លេចពីសុខទុក្ខបងប្អូនជនរួមជាតិឡើយ។ សូមបញ្ជាក់ថា នេះជាឆ្នាំទី៧ហើយ (២០១២-២០១៩) ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៤,២៧៥នាក់ (បួនពាន់ពីររយចិតសិបប្រាំនាក់) ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៨៧លើក៕
2019-07-06T18:52:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/127065-2019-07-06-04-52-35.html
ab7048e1-cf2e-4e4f-a572-cb8f3b140967
អត្រា​ជំងឺគ្រុនឈាម ​កើនឡើង​៥​ដង​លើស​ពី​ឆ្នាំ​មុន
រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទាំង​ប្រាំ​ទីតាំង ួយ​សង្គ្រោះ​កុមារ​ជា​ច្រើន ដែល​មក​ទទួល​សេវា​ពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ ដោយ​ឥត​គិតថ្លៃ និង​ប្រកបដោយ​គុណភាព បើ​គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៩ មន្ទីរពេទ្យ​គន្ធ​បុប្ផា ទទួល​កុមារ ៤៧៦,៦៦០​នាក់ ទទួល​បានការ​ពិនិត្យ និង​ព្យាបាល នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​, ៩៧,៥១០​នាក់ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​, ១៤,៤២៣​នាក់ មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ (​កើនឡើង​៥​ដង​លើស​ពី​ឆ្នាំ​មុន​) និង​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​, ១២,៨៧៧​នាក់ ត្រូវ​បាន​វះកាត់​, និង​សម្រាលកូន​បាន​១១២,៧១៣​នាក់ ។ ដោយឡែក ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម លោក គឹ​ម​សួរ ភិ​រុណ បាន​ឲ្យ​ដឹងផង​ដែរ​ថា ឆ្នាំ​២០១៩ គិត​មក​ដល់​ត្រឹម​ដើមខែ​កក្កដា​នេះ ជំងឺគ្រុនឈាម​មាន​៦៥៨​ករណី​ហើយ ដែល​ចំពោះ​ខេត្តកំពង់ចាម ចំនួន​នេះ​មានការ​កើនឡើង​ច្រើន​ជាង​ឆ្នាំ​២០១៨ ហើយ​បច្ចុប្បន្ន​ជំងឺ​នេះ ខាង​មន្ត្រី​សុខាភិបាល បាន​និង​កំពុង​មាន​វិធានការ​គ្រប់គ្រង​វា​ហើយ ។ ចំណែកឯ គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺគ្រុនឈាម​ខេត្តកំពត​វិញ បាន​បញ្ជាក់​ថា នៅ​ក្នុង​ស​ប្តា​ហ៍​ទី​២៦ ឆ្នាំ​២០១៩​នេះ ចំនួន​អ្នក​រង​គ្រោះ​ដោយ​ជំងឺគ្រុនឈាម នៅ​តែ​បន្ត​កើនឡើង​ដោយ​ឥត​ថមថយ ជំងឺគ្រុនឈាម​បាន​កើត​មាន​រហូត​ដល់​៨៩​ករណី ខណៈ​ដែល​ស​ប្តា​ហ៍​ទី​២៥ មាន​តែ​៨៥​ករណី​ប៉ុណ្ណោះ ។ ក្នុង​ចំណោម​នោះ ស្រុក​ទឹកឈូ មាន​អត្រា​ច្រើន​ជាងគេ ពោល​គឺ​រហូត​ដល់​ជិត​៥០​ភាគរយ នៃ​អ្នកជំងឺ​ប្រមាណ​ជាង​៥៦០​នាក់ ។ ជា​ការ​កត់សម្គាល់ តាម​បទ​ពិសោធន៍​នៃ​វដ្ត​ជំងឺគ្រុនឈាម គឺ​រយៈពេល​ប្រាំ​ឆ្នាំ​ម្តង ជំងឺ​នេះ បាន​រីក​រាលដាល និង​បន្ត​កើនឡើង​រហូត​ដល់​ស​ប្តា​ហ៍​ទី​៣០​ទើប​ធ្លាក់​ចុះ​វិញ ។ ប៉ុន្តែ​ទោះជា​បែប​នោះ​ក្តី មន្ត្រី​របស់​មន្ទីរ សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​ត្រូវ​ចុះ​អប់រំ ពន្យល់​ណែនាំ ដល់​ប្រជាពលរដ្ឋ​អំពី​មូលហេតុ នៃ​ជំងឺគ្រុនឈាម រោគ​សញ្ញា និង​វិធី​ការពារ ព្យាបាល ព្រមទាំង​ធ្វើ​យុទ្ធនាការ​ចុះ​ដាក់​ថ្នាំ​អា​បែ​ត តាម​លំនៅ​ស្ថាន​នានា ។ សូម​អំពាវនាវ ឪពុក​ម្តាយ ឬ​អាណា​ព្យា​ល​គ្រប់​ៗ​រូប ពេល​ឃើញ​កូនចៅ មាន​អា​រៈ​ក្តៅខ្លួន មិន​បរិភោគ​អាហារ ក្អួត​ច​ង្អុ​រ​ត្រូវ​ប្រញាប់​នាំ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក​ដែល​នៅ​ជិត​ផ្ទះ​ជា​បន្ទាន់ ។ យ៉ាងណា ជៀសវាង​យក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ឯកជន ជា​ហេតុ​បណ្តាល​ឱ្យ​ជំងឺ​វិវត្តន៍​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​បាន ៕
2019-07-06T14:19:14+07:00
kbnnews.com
https://kbn.news/archives/127527
5d9de2c5-2e5e-4140-9a4f-df91ed0d56b9
ភ្ញៀវពិសេសប្រចាំសប្តាហ៍៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម នឹងពន្យល់លម្អិតពី «សារសំខាន់នៃច្បាប់ស្តីពី ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី-ផ្តៅ និងការផ្ទុះឡើងជំងឺជ្រូក» នៅថ្ងៃចន្ទសប្តាហ៍ក្រោយ
កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងពន្យល់លម្អិតពី ការផ្សាយនៃកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។ ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.
2019-07-06T14:18:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/127046-2019-07-06-00-18-39.html
bd5495e0-3545-44ec-ae8c-89f8f7383d08
ក្រោយជំងឺគ្រុនឈាមផ្ទុះឡើងខ្លាំង, សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ផ្តល់សេរ៉ូម១ម៉ឺនកំផ្លោក ដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីផ្គត់ផ្គង់តាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព
ដើម្បីចូលរួមដល់សកម្មភាពមនុស្សធម៌ លើវិស័យសុខាភិបាល សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានបើកឃ្លាំងថវិកាសាខា ទិញសេរ៉ូម១ម៉ឺនកំផ្លោក ដើម្បីផ្តល់ជូនមន្ទីរសុខាភិបាលខេត្ត ផ្គត់ផ្គង់បន្តដល់មន្ទីរបង្អែកទាំង៦ក្រុងស្រុក និងតាមមណ្ឌលសុខភាពទូទាំងខេត្តត្បូងឃ្មុំ។ ពិធីប្រគល់សេរ៉ូមចំនួន១ម៉ឺនកំផ្លោកនេះ ធ្វើឡើងនៅស្នាក់ការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ឡេង សុខា ប្រធានស្តីពីសាខាកាកបាទក្រហមខេត្ត ដោយមានការចូលរួមពី លោក រស់ សុខន នាយកសាខាកាកបាទក្រហម និងលោក កែវ វណ្ណ: ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ លោកស្រី ឡេង សុខា បានឲ្យដឹងថា ជាតម្រូវការចាំបាច់ ក្នុងការព្យាបាលជំងឺគ្រុនឈាម ដែលមានការកើនឡើងខ្ពស់នៅតាមមន្ទីរពេទ្យបង្អែកនានា ក្នុងខេត្តត្បូងឃ្មុំ ទើបសាខាកាកបាទក្រហមខេត្ត បានទិញ និងផ្តល់ជូនជាសេរ៉ូមចំនួន១ម៉ឺនកំផ្លោក ជូនមន្ទីរសុខាភិបាលខេត្ត ធ្វើការផ្គត់ផ្គង់តាមបណ្តាមន្ទីរពេទ្យនាពេលនេះ។ លោក កែវ វណ្ណ: ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ ដល់សាខាកាកបាទក្រហមខេត្ត ដែលបំពេញតម្រូវការចាំបាច់ចំពោះមុខ ដោយផ្តល់ជូនជាសេរ៉ូមយ៉ាងច្រើននេះ។ ក្នុងនោះលោក បានធ្វើការបែងចែកជូនដល់ស្រុកប្រតិបត្តិទាំង៧ មន្ទីរពេទ្យបង្អែកទាំង៦ក្រុងស្រុក និងតាមបណ្តាមណ្ឌលសុខភាពទាំងអស់ក្នុងខេត្ត ដែលកំពុងត្រូវការជាចាំបាច់ ព្រោះថាអត្រាកុមារមានជំងឺគ្រុនឈាម កំពុងមានការកើនឡើង គួរឲ្យព្រួយបារម្ភ។ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជំនួសឲ្យពលរដ្ឋទាំងអស់ក្នុងខេត្ត បានធ្វើការថ្លែងអំណរគុណ ដល់ការផ្តល់ជូនជាសេរ៉ូម យ៉ាងច្រើននាពេលនេះ ដែលជាពេលរួមគ្នា សាមគ្គីគ្នា ផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋ ជាពិសេសលើវិស័យមនុស្សធម៌ និងវិស័យសុខាភិបាល ដែលពលរដ្ឋត្រូវការជាចាំបាច់ ពិសេសកុមារតូចៗ កំពុងតែកើតជំងឺគ្រុនឈាម តាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា។ លោកក៏បានផ្តាំផ្ញើរ ដល់លោក លោកស្រី នាយកស្រុកប្រតិបត្តិទាំង៧ក្រុងស្រុក បង្កើនការយកចិត្តទុកដាក់ផ្តល់សេវាសុខាភិបាល ជូនពលរដ្ឋ ឲ្យកាន់តែល្អប្រសើរថែមទៀត និងបានអំពាវនាវអោយពលរដ្ឋទាំងអស់ រួមគ្នាបំបាត់ជំរកមូសខ្លា ពិសេសឪពុកម្តាយត្រូវមើលថែកូនតូចៗ ដោយស្លៀកសំលៀកបំពាក់ដៃវែងជើងវែង និងសម្រាន្តតែក្នុងម៉ុង ដើម្បីជៀសឆ្ងាយពីជំងឺគ្រុនឈាមទាំងអស់គ្នា៕
2019-07-06T01:37:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/127026-2019-07-05-11-37-18.html
681c2bf2-e584-4ce5-bee8-b05ed4607d01
ទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញទៅសួរសុខទុក្ខព្រឹទ្ធាចារ្យ ប៊ូ ថង កំពុងសម្រាលព្យាបាលជំងឺនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម
ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ទេសរដ្ឋមន្រ្តី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី ក្នុងនាមក្រុមការងារថ្នាក់កណ្តាល ចុះជួយពង្រឹងមូលដ្ឋានខេត្តរតនគិរី និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី បានអញ្ជើញទៅសួរសុខទុក្ខព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីស្នាដៃធំៗជាច្រើន ដែលលោកព្រឹទ្ធាចារ្យបានចូលរួមចំណែកសម្រាប់ជាតិមាតុភូមិ ដូចជាការចូលរួមដឹកនាំបង្កើត ចលនារំដោះជាតិ នៅភូមិភាគឦសាន ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ដ៏ឃោឃៅយ៉ុងឃ្នងបំផុត ដែលគ្មានប្រទេសណាមួយ នៅលើពិភពលោកធ្លាប់ដឹកនាំបែបនេះឡើយ និងចូលរួមការពារ ដឹកនាំប្រទេសកម្ពុជា ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ល។ ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារជាតិចុះជួយខេត្តរតនគិរី គ្រប់ជាន់ថ្នាក់ សូមលើកម្រាមដៃដប់ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំប្រសិទ្ធិពរជ័យជូនដល់លោកព្រឹទ្ធាចារ្យ ប៊ូ ថង និងសូមប្រសិទ្ធពរជូនពរព្រឹទ្ធាចារ្យ មានសុខភាពល្អ និងឆាប់ជាសះស្បើយពីរោគាពាធ ដើម្បីបន្តចូលរួម ដឹកនាំនាវាកម្ពុជាទៅរកវឌ្ឍនភាពដ៏រុងរឿងបន្ថែមទៀត ក្រោមទេសដឹកនាំប្រកបដោយកត្តិបណ្ឌិត និងទស្សនដ៏វែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៃកម្ពុជា៕
2019-07-06T00:05:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/127008-2019-07-05-10-05-05.html
d383865b-84d0-4bce-8450-b103e436265e
ប្រជាពលរដ្ឋនៅក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បន្តអំពាវនាវដល់មន្ត្រីជំនាញនៃក្រសួងកសិកម្ម ចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក
លោក អ៊ាង សុផល្លែត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយស្រុកអូររាំឪ និងសហការីរួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក ក៏ដូចជាចូលរួមដោះស្រាយបញ្ហាពាក់ព័ន្ធនានាជូនប្រជាពលរដ្ឋ នៅភូមិកំពូលសេរី និងភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៩នេះ។ សកម្មភាពនេះ ត្រូវបានក្រុមការងារចុះជួយស្រុកអូររាំងឪយកចិត្តទុកដាក់ខ្ពស់ និងបានឆ្លើយតបភ្លាមៗទៅនឹងស្ថានភាព នៃការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ក៏ដូចជាការអំពាវនាវរបស់ប្រជាពលរដ្ឋ។ ជាថ្មីម្តងទៀតប្រជាពលរដ្ឋនៅក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងទទួលរងនូវការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានអំពាវនាវយ៉ាងទទូចដល់មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកដ៏សាហាវនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពសាធារណៈផង និងអាចធ្វើឱ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយសារតែអាចធ្វើឱ្យមុខរបរចិញ្ចឹមជ្រូករបស់ពលរដ្ឋប្រឈមមុខ នឹងការខាតបង់ដើមទុនកាន់តែខ្លាំង។ ការអំពាវនាវដ៏ទទូចនេះធ្វើឡើងនៅអំឡុងពេលនៃជំនួបផ្ទាល់ជាមួយក្រុមការងារចុះជួយស្រុកអូររាំងឪដឹកនាំដោយលោក អ៊ាង សុផល្លែត ខណៈដែលលោកបានដឹកនាំសហការី នៃក្រុមការងារចុះជួបផ្ទាល់ជាមួយប្រជាកសិករចិញ្ចឹមជ្រូកក្នុងឃុំមៀន ក្រោយពីទទួលបានព័ត៌មានស្តីពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅ ភូមិកំពូលសេរី និងភូមិសោយ ក្នុងឃុំមៀន ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ដេីម្បីពិនិត្យស្ថានភាពជាក់ស្ថែង និងចូលរួមដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ក្រោយពីបានចុះពិនិត្យដោយផ្ទាល់នៅតំបន់ដែលផ្ទុះជំងឺប៉េស្ត និងស្តាប់របាយការណ៍របស់មន្ត្រីពាក់ព័ន្ធ លោក អ៊ាង សុផល្លែត ធ្វើវេទិកាសាធារណៈជាមួយ ប្រជាកសិករចិញ្ចឹមសត្វ អាជីវករលក់ដូរសត្វ និងម្ចាស់សត្តឃាតដ្ឋាន ដែលមានចំនួនសរុបប្រមាណ១០០នាក់ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ បងប្អូនប្រជាពលរដ្ឋ។ លោក អ៊ាង សុផល្លែត បានជម្រាបជូនបងប្អូនប្រជាកសិករថា ការយកចិត្តទុកដាក់ឆ្លើយតបយ៉ាងសកម្មទាំងខាងជំនាញ ក៏ដូចជាក្រុមការងារគឺជាទឹកចិត្តក្នុងនាម ជាបងប្អូនក្នុងក្រុមគ្រួសារតែមួយ ដែលជានិច្ចកាលស្ថិតនៅរួមសុខ រួមទុក្ខជានិច្ចជាមួយជនរួមជាតិយើង។ ការគិតគូរពីសុខភាពសាធារណ: គឺជាកត្តាសំខាន់ ដែលជាបញ្ហាចំបងនិងអាទិភាព។ លោកក៏បានជម្រាបជូនបងប្អូនកសិករចិញ្ចឹមជ្រូកថា ការធ្វើចរាចរណ៍ជ្រូកចេញពីតំបន់នេះ គឺអាចបង្កការឆ្លងរាលដាល ដែលនាំដល់ការខាតបង់ជាបន្តបន្ទាប់ នៅតាមតំបន់ផ្សេងៗជាបន្តទៀត។ ជាមួយនេះដែរ លោកបានជំរុញឱ្យជំនាញបន្តចុះតាមដាន និងណែនាំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺនេះ ក្នុងគោលបំណងលុបបំបាត់មេរោគក្នុងតំបន់ ដើម្បីដំណើរការអាជីវកម្មឡើងវិញ។ លោក អ៊ាង សុផល្លែត បានជម្រាបជូនបងប្អូនប្រជាកសិករថា ការយកចិត្តទុកដាក់ឆ្លើយតបយ៉ាងសកម្មទាំងខាងជំនាញ ក៏ដូចជាក្រុមការងារគឺជាទឹកចិត្តក្នុងនាម ជាបងប្អូនក្នុងក្រុមគ្រួសារតែមួយ ដែលជានិច្ចកាលស្ថិតនៅរួមសុខ រួមទុក្ខជានិច្ចជាមួយជនរួមជាតិយើង។ ការគិតគូរពីសុខភាពសាធារណ: គឺជាកត្តាសំខាន់ ដែលជាបញ្ហាចំបងនិងអាទិភាព។ លោកក៏បានជម្រាបជូនបងប្អូនកសិករចិញ្ចឹមជ្រូកថា ការធ្វើចរាចរណ៍ជ្រូកចេញពីតំបន់នេះ គឺអាចបង្កការឆ្លងរាលដាល ដែលនាំដល់ការខាតបង់ជាបន្តបន្ទាប់ នៅតាមតំបន់ផ្សេងៗជាបន្តទៀត។ ជាមួយនេះដែរ លោកបានជំរុញឱ្យជំនាញបន្តចុះតាមដាន និងណែនាំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺនេះ ក្នុងគោលបំណងលុបបំបាត់មេរោគក្នុងតំបន់ ដើម្បីដំណើរការអាជីវកម្មឡើងវិញ។ ឆ្លើយតបចំពោះកង្វល់របស់អាជីវករចិញ្ចឹមជ្រូក លោកបានសំណូមពរឱ្យមានកិច្ចសហការល្អប្រសើរក្នុងការចាត់វិធានបសុពេទ្យក្នុងការរំងាប់មេរោគទូទាំងឃុំ និងចូលរួមអនុវត្តនូវវិធានការនានាតាមការណែនាំរបស់ជំនាញ ព្រមទាំងរាយការណ៍ជាបន្ទាន់ពីករណីសត្វឈឺ និងស្លាប់ ដើម្បីធ្វើយ៉ាងណាឱ្យឲ្យតំបន់នេះ ឆាប់បានប្រកាសរំសាយពីជម្ងឺនេះ។ លោកបានគូសបញ្ជាក់ថា សូមឲ្យបងប្អូនអាជីវករមេត្តាយកចិត្តទុកដាក់ចូលរួមដោះស្រាយបញ្ហាដើម្បីប្រយោជន៍រួម និងសូមគិតសមូហភាពជាកត្តាចំបង។ ដើម្បីជាវិធានការការពារ លោក អ៊ាង សុផល្លែត បានជម្រាបជូនបងប្អូនប្រជាកសិករ ជាពិសេសអ្នកចិញ្ចឹមជ្រូកអំពីវិធីទប់ស្កាត់ការរីករាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក ដូចជា៖ ១. បំបែកសត្វដែលសង្ស័យថា ឈឺចេញឱ្យឆ្ងាយពីហ្វូងជាបន្ទាន់។ ២. កុំឱ្យជ្រូកស៊ីកាកសំណល់ផ្ទះបាយ និងដុតកម្ទេចសត្វដែលងាប់រួចជីកកប់ដីឱ្យជ្រៅ ដោយសុវត្ថិភាព។ ៣. ធ្វើអនាម័យទ្រុងជ្រូកឱ្យស្អាតជាប្រចាំ រំងាប់មេរោគដោយប្រើថ្នាំដែលណែនាំដោយអ្នកជំនាញខាងពេទ្យសត្វ។ ៤. បញ្ឈប់សកម្មភាពចល័តសត្វ និងសាច់សត្វ ពីកន្លែងមានផ្ទុះជំងឺទៅកន្លែងផ្សេងៗដែលកំពុងមានសុវត្ថិភាព និងនៅមានវិធីសាស្ត្របង្ការ និងទប់ស្កាត់ជាច្រើនផ្សេងទៀត។ ក្នុងករណីមានការចាំបាច់ សូមធ្វើទំនាក់ទំនងតាមរយ:លេខទូរស័ព្ទ ០១២ ៤៨ ៣៥៧៨៕
2019-07-05T23:35:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/127003-2019-07-05-09-35-52.html
5bb7f36c-f836-4840-9dd2-043605e82cd3
អុញនោះ ! ប្រធានមន្ទីរពេទ្យកុមារជាតិ និងគ្រូពេទ្យម្នាក់ ព្យាបាលក្មេងកើតជំងឺគ្រុនឈាមស្លាប់ ត្រូវឪពុកម្តាយក្មេងរងគ្រោះ ប្តឹងឡើងតុលាការ
ប្តីប្រពន្ធ២នាក់ បានយកកូនដែលកើតជំងឺគ្រុនឈាមទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។ ពេលទៅដល់គ្រូពេទ្យពិនិត្យឃើញថា កូនពួកគាត់កើតជំងឺគ្រុនឈាមកម្រិតស្រាល ហើយបានចាក់ថ្នាំ និងព្យួរសេរ៉ូម តែដឹងអី រំលងបាន១ថ្ងៃ ស្រាប់កូនរបស់ពួកគាត់បានស្លាប់ ទើបធ្វើឲ្យឪពុកម្តាយក្មេងរងគ្រោះកើតទុក្ខមិនសុខចិត្តបានដាក់ពាក្យបណ្តឹង ទៅតុលាការ ប្តឹងគ្រូពេទ្យ ដើម្បីរកយុត្តិធម៌ជូនសពកូន។ យោងតាមគណនីហេ្វសប៊ុក Sorn Sopheak-ស៊ន សុភក្រ្ត បានបង្កោះ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ មានខ្លឹមសារថា «ប្រធានមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស និងគ្រូពេទ្យប្រចាំពេទ្យម្នាក់ទៀតលោកវេជ្ជបណ្ឌិត សរ ច័ន្ទចិត្រា ត្រូវបានតុលាការចេញដីកាកោះឲ្យចូលឆ្លើយបំភ្លឺនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ពាក់ព័ន្ធករណីធ្វេសប្រហែសបណ្តាលឲ្យកុមារស្លាប់នៅក្នុងមន្ទីរពេទ្យ! យោងតាមពាក្យបណ្តឹងចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ មានឈ្មោះ ហៃ ឡុង ជាឪពុក និងឈ្មោះ ចោម ស្រីពៅ ជាម្តាយ របស់កុមារឈ្មោះឡុង ឌីណា ភេទប្រុស អាយុ ១៦ខែ បានរៀបរាប់ថា កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ពួកគាត់បានយកកូនប្រុស ដែលក្តៅខ្លួន ទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។ នៅម៉ោង១រសៀលថ្ងៃដដែល គ្រូពេទ្យ បានចាក់ថ្នាំ និងព្យួរសេរ៉ូម ឲ្យកូនប្រុសពួកគាត់ ព្រោះក្រោយពិនិត្យឈាមទៅឃើញថា ជាជំងឺគ្រុនឈាមកម្រិតស្រាល។ ស្រាប់តែដល់ម៉ោង ៥:៥៥នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កូនប្រុសពួកគាត់បានស្លាប់! ក្រោយពីកូនប្រុសរបស់ពួកគាត់ស្លាប់ ស្រាប់តែលោកវេជ្ជបណ្ឌិត សរ ច័ន្ទចិត្រា និងគ្រូពេទ្យចំនួន ៤នាក់ទៀត មកសម្រួល និងសន្យាថា មន្ទីរពេទ្យនឹងដោះស្រាយ ដូច្នេះទើបពួកគាត់ព្រមយកកូនទៅធ្វើបុណ្យនៅស្រុកកំណើតឯខេត្តព្រៃវែង»។ ជុំវិញនឹងបញ្ហានេះ អង្គភាពសារព័ត៌មាន«KBN» មិនទាក់ទងសុំការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ និងលោកវេជ្ជបណ្ឌិត សរ ច័ន្ទចិត្រា បានទេ តែយ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រាប់ភាគីពាក់ព័ន្ធទាំងអស់៕
2019-07-05T12:05:45+07:00
kbnnews.com
https://kbn.news/archives/127433
b2da207e-234e-4fdb-9848-47f8570aa919
នេះហើយទឹកចិត្តអ្នកម្ដាយ! ព្រោះតែគ្មានលុយមើលជំងឺកូនដែលកំពុងដេកពេទ្យ ស្ត្រីម្នាក់គិតខ្លីមួយពេលលួចលុយភ្ញៀវ ទីបំផុតត្រូវជាប់ខ្នោះ
ស្រ្តីម្នាក់ដោយតែគិតខ្លីមួយពេល គ្មានលុយកូនឈឺមានជំងឺគ្រុនឈាម ដេកនៅពេទ្យក៏សម្រេចចិត្តលួចលុយរបស់ភ្ញៀវចំនួនសរុប១១៦០ដុល្លារ ចុងក្រោយម្ចាស់តាមទាន់យកលុយដាក់ចូលក្នុងបង្គន់ហូរចូលលូអស់ ។ ហេតុការណ៍នេះកេីតឡេីង កាលវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ ២០១៩នៅចំណុចក្លឹបហាត់ប្រាណ(ដឺផ្លេស)ទីតាំងលេខ១ តាមផ្លូវ៥១ ក្រុម៤៥ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ស្ត្រីសង្ស័យនេះ ឈ្មោះ សម ផល្លី អាយ ៣៧ឆ្នាំ មុខរបរបោសសំអាត ស្នាក់នៅភូមិមុខខេត្ត សង្កាត់ចំការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនពីបទលួចលុយរបស់ភ្ញៀវ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កុល សុខន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន តំណាងឲ្យ(ក្លឹបដឺផ្លេស) ស្នាក់នៅផ្ទះលេខ០១Eo ស្នាក់នៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។ នគរបាលបានទទួលស្រ្តីជនសង្ស័យម្នាក់ពីតំណាងក្លឹបហាត់ប្រាណ និងបានដាក់ពាក្យបណ្ដឹងប្ដឹងពីបទលួចលុយភ្ញៀវចូលមកក្នុងក្លឹបហាត់ប្រាណជាច្រេីនលេីក មិនអាចលេីកលែងបាន ក្រោយមកក៏សាកសួរនាំស្រ្តីជនសង្ស័យគាត់បានទទួលស្គាល់ និងព្រមទទួលកំហុសដោយបានលួចលុយចំនួន៦លេីកពិតមែន ។ លុយលេីកចុងក្រោយពេលភ្ញៀវដូរយកសម្ភារៈទ្រព្យសម្បត្តិយកទៅទុកក្នុងទូរក្លឹប ហេីយស្រ្តីជនសង្ស័យជាអ្នកបោសសំអាតក៏ឆ្លៀតកាសលួចលុយដូចលេីកមុនដែរតែចំថ្ងៃស៊យ ម្ចាស់គេបាត់លុយផ្អេីលឆាឡោ ស្រ្តីជនសង្ស័យឃេីញបែបនេះក៏បានរត់ចូលក្នុងបន្ទប់ទឹក យកលុយចំនួន១០០ដុល្លារដែលលួចនោះ យកទៅដាក់ក្នុងបង្គន់រួចចាក់ទឹកឲ្យហូរចូលលូដេីម្បីបំបាត់ភ័ស្ដុតាងតែចុងក្រោយឆែកកាំរ៉ាឃេីញមានការសង្ស័យ ទេីបឃាត់សួរនាំ និងឆ្លេីយសារភាព ។ ក្រោយពីសាកសួរនាំស្រ្តីជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីចាត់ការតាមផ្លូវច្បាប់ ៕
2019-07-05T11:44:54+07:00
kbnnews.com
https://kbn.news/archives/127428
9d51a60a-5f74-41c2-8ac8-32b1e093a061
គ្រូពេទ្យជំនាញប្រាប់វិធីបង្ការជំងឺគ្រុនឈាម
ជំងីគ្រុនឈាមអាចកើតឡើងទៅលើមនុស្សគ្រប់វ័យ ប៉ុន្តែភាគច្រើនកើតឡើងលើមនុស្សដែលមានអាយុចាប់ពី១៥ឆ្នាំចុះក្រោម ហើយវាកាន់តែគ្រោះថ្នាក់បំផុតចំពោះកុមារដោយបានឆក់យកជីវិតកូនក្មេងជាហូរហែរ ដើម្បីបង្ការជំងឺដ៏កាចសាហាវសូមមើលការណែនាំរបស់លោកវេជ្ជបណ្ឌិតជំនាញ។ អ្នកស្រីវេជ្ជបណ្ឌិត តេង ស្រី អនុប្រធាននាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានណែនាំគន្លឹះសំខាន់ៗក្នុងការកត់សម្គាល់អ្នកកើតជំងឺគ្រុនឈាម ដូចជាអ្នកជំងឺមានអាការៈក្ដៅខ្លួនខ្លាំងមានកម្ដៅចាប់ពី ៣៩អង្សាទៅ ៤០អង្សា ហើយប្រើថ្នាំត្រជាក់មិនចុះកម្ដៅក្នុងរយៈពេល ២ថ្ងៃទៅ ៧ថ្ងៃ។ កុមារមានស្ថានភាពគេងសន្លឹម មុខក្រហម ឈឺក្បាល ឈឺសាច់ដុំ ឈឺក្នុងគ្រាប់ភ្នែក ឬសញ្ញាចេញឈាមកន្ទួលក្រហម ឬជាំលើស្បែក ឈាមច្រមុះ ឈាមអញ្ចាញធ្មេញ ជុះឈាម ក្អួត ឬក្អួតឈាម ជាដើម។ សញ្ញាទាំងនេះ គឺជាសញ្ញាដ៏គ្រោះថ្នាក់ចំពោះអ្នកជំងឺ ដូច្នេះសូមប្រញាប់រួសរាន់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពជាបន្ទាន់ហើយជៀសវាងកុំប្រើថ្នាំអាស្ពេរីន (ASPARIN) ក្នុងរដូវភ្លៀង ពីព្រោះថ្នាំនេះវាធ្វើឲ្យមានការហូរឈាមកាន់តែខ្លាំង គឺគ្រាន់តែប្រើប្រភេទប៉ារ៉ាទៅបានហើយ ។ លោកស្រីវេជ្ជបណ្ឌិតបន្តថាដើម្បីបង្ការជំងឺគ្រុនឈាម យើងទាំងអស់គ្នាត្រូវតែចូលរួម ថែទាំបោសសម្អាតបរិស្ថានក្នុងភូមិឋាន ឬក្នុងទីធ្លាផ្ទះរបស់លោកអ្នកកុំឲ្យមានជម្រកមូសខ្លា និងជៀសវាងកុំឲ្យមូសខ្លាញីខាំ។កន្លងមកក្រសួងសុខាភិបាល បានអប់រំឲ្យលោកអ្នកចូលរួមទាំងអស់គ្នាក្នុងការលុបបំបាត់ជម្រកដង្កូវទឹកនាំឲ្យកើតជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម តាមរយៈការសម្អាតលំនៅឋានកុំឲ្យមានទឹកដក់ ដោយកប់ ឬដុតចោលនូវត្រឡោកដូង សម្បកកំប៉ុង សម្បកកង់ឡាន និងវត្ថុផ្សេងៗទៀតដែលអាចដក់ទឹកបាន។ លាងសម្អាតពាង អាងឲ្យបានស្អាតល្អ កុំឲ្យមានដង្កូវទឹក ឬចិញ្ចឹមត្រី ៧ពណ៌ឲ្យស៊ីដង្កូវទឹក និងដាក់ថ្នាំសម្លាប់អាប៊ែត (Abate) ដង្កូវទឹក។ មួយវិញទៀត ត្រូវការពារកុមារកុំឲ្យមូសខាំ ដោយដេកក្នុងមុងទាំងថ្ងៃទាំងយប់ ស្លៀកសម្លៀកបំពាក់ជិតៗកុំឲ្យពួកគេលេងនៅទីងងឹត ត្រូវបើកទ្វារបើកបង្អួចឲ្យមានពន្លឺថ្ងៃចូលគ្រប់គ្រាន់។ សូមបញ្ជាក់ថា នៅដើមរដូវវស្សាឆ្នាំ២០១៩ ជំងឺគ្រុនឈាមបានកើតឡើងចំពោះកុមារនិងមនុស្សពេញវ័យ ជាច្រើនករណីនិងបានឆក់យកជីវិត មនុស្សជាបន្តបន្ទាប់ផងដែរ។ដូចនេះសូមអាណាព្យាបាល ត្រូវយកចិត្តទុកដាក់ចំពោះកូនៗរបស់ខ្លួនកុំឲ្យខាំដែរជាំភ្នាក់ងារ ចម្លងជំងឺគ្រុនឈាម ៕
2019-07-05T09:49:56+07:00
kbnnews.com
https://kbn.news/archives/127397
ca2a03c2-6a1e-439c-bbbb-321d64ea9a78
មន្រ្តីកសិកម្ម៖ ជ្រូកងាប់ជាបន្តបន្ទាប់នៅស្រុកអង្គបូរី ខេត្តតាកែវ តែមិនមានជំងឺប៉េស្តជ្រូកអាហ្រ្វិកផ្ទុះឡើងនោះទេ
ខណៈដែលជំងឺប៉េស្តជ្រូកអាហ្រ្វិក កំពុងបន្តឆ្លងរីករាលដាលនៅខេត្តចំនួន២ នៅក្នុងប្រទេសកម្ពុជានោះ តែសម្រាប់ទឹកដីខេត្តតាកែវ ដែលជាប់ព្រំដែនប្រទេសវៀតណាមនោះ រហូតមកដល់ថ្ងៃនេះ មិនទាន់រកឃើញថា មានករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកកើតឡើងនោះឡើយ។ នេះជាការបញ្ជាក់របស់មន្រ្តីកសិកកម្មម្នាក់​ នៅខេត្តតាកែវ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។ ការបញ្ជាក់របស់មន្រ្តីកសិកម្មរូបនេះ បានកើតឡើងដើម្បីឆ្លើយតបនឹងករណី ដែលមានជ្រូកងាប់ជាបន្តបន្ទាប់នៅក្នុងស្រុកអង្គបូរី ខេត្តតាកែវ កាលពីពេលថ្មីៗនេះ។ ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តតាកែវ បានអះអាងថា «ករណីជ្រូកងាប់នៅក្នុងខេត្តតាកែវនេះ វាមិនមែនបណ្ដាលមកពីជំងឺប៉េស្តជ្រូកអាហ្រ្វិកនោះទេ»។ លោក ថៃ លី បានថ្លែងថា កន្លងមកថ្មីៗនេះមានជ្រូកងាប់ជាង ៣០ក្បាល នៅក្នុងឃុំព្រៃផ្គាំ និងឃុំពន្លៃ របស់ស្រុកអង្គបូរី។ បន្ទាប់ពីមានករណីជ្រូកងាប់នេះ មន្រ្តីបសុព្យាបាលខេត្ត បានចុះបាញ់ថ្នាំសំលាប់មេរោគ និងបានយកឈាមជ្រូក ទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ក៏ប៉ុន្តែជាលទ្ធផល បានបង្ហាញថា ករណីជ្រូកងាប់នេះ មិនមែនបណ្ដាលមកពីជំងឺ ប៉េស្តអាហ្រ្វិកនោះទេ។ មន្រ្តីរូបបានបញ្ជាក់ថា ។ បើតាមលោកប្រធានការិយាល័យបសុព្យាលខេត្តតាកែវ ជំងឺប៉េស្តអាហ្រ្វិក ដែលកើតលើជ្រូក គឺជាជំងឺដែលកាចសាហាវហើយមេរោគនេះ មិនទាន់មានវ៉ាក់សាំងការពារបាននោះទេ ម្យ៉ាងទៀត ជំងឺប៉េស្តអាហ្រ្វិកនេះ បានកើតលើជ្រូកនៅប្រទេសជិតខាងយើង ដូច្នោះមន្រ្តីរបស់លោក បានសហការជាមួយសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែន ធ្វើការទប់ស្កាត់មិនឲ្យមានការនាំជ្រូកចូល ពីប្រទេសជិតខាងនោះទេ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ បានបញ្ជាក់ថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិក បានកំពុងផ្ទុះឡើងជាថ្មីម្តងទៀតនៅក្នុងភូមិចំនួន២ ក្នុងឃុំមាន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បន្ទាប់ពីជំងឺនេះបានកើតឡើងម្តងរួចមកហើយ នៅលើទឹកដីកម្ពុជា ក្នុងខេត្តរតនគីរី កាលពីខែមីនា ឆ្នាំ២០១៩។ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រសួងបានកំណត់យកតំបន់ផ្ទុះជំងឺប៉េស្ដជ្រូកអាហ្រ្វិកចំនួន ២កន្លែងស្ថិតនៅភូមិកំពង់សេរី និងភូមិសោយ ឃុំមាន ស្រុកអូរាំងឪ និងខេត្តត្បូងឃ្មុំ។ ការផ្ទុះឡើងនៃជំងឺនេះ ក្រសួងកសិកម្មបានបញ្ជាឲ្យ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាត់វិធានការបសុព្យាបាលជាបន្ទាន់ នៅតំបន់ផ្ទុះផងដែរ៕
2019-07-04T23:45:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126904-2019-07-04-09-45-33.html
f1006b04-a8ca-4792-adba-be7db5e18771
អ្នកជំងឺមហារីក មានក្តីសង្ឃឹមហើយ! មន្ទីរពេទ្យ គ្លីនៀហ្គល (Gleneagles) នៅប្រទេសម៉ាឡេស៊ី ព្យាបាលយ៉ាងមានប្រសិទ្ធិភាពខ្ពស់ សម្រាប់មនុស្សគ្រប់វ័យ
ក្នុងការព្យាបាលសុខភាពឲ្យល្អបានប្រសើរឡើងវិញ ពីការកើតជំងឺទឹកនោមផ្អែម ខូចមុខងារឆ្អឹង ក្រិនថ្លើម មហារីក ខូចតំរង់នោម បេះដូងរីក ឈឺសន្លាក់ឆ្អឹង ញ័រកន្ត្រាក់ ខូចខួរឆ្អឹងខ្នង ខ្សោយប្រដាប់ភេទ ពិការមួយចំហៀងខ្លួន ដែលកំពុងតែកើតមានឡើង សម្រាប់មនុស្សទូទៅ។ * Diabetes: ជំងឺទឹកនោមផ្អែម * Diabetic Foot Ulcer: ដំបៅទឹកនោមផ្អែមរាំរ៉ៃ * Spinal Damage/Paralysis: ជំងឺខូចខួរឆ្អឹងខ្នង, ពិការផ្នែកខាងក្រោមចង្កេះចុះ * Stroke/Parkinson’s disease: វិបត្តិពិការមួយចំហៀងខ្លួន, ភាពញរ័កន្ត្រាក់ * Erectile Dysfunction: វិបត្តិខ្សោយផ្លូវបន្តពូជ * Kidney Failure: ខ្សោយតំរងនោម * Liver Cirrhosis: ជំងឺក្រិនថ្លើម * Osteoarthritis: ខូចមុខងារឆ្អឹង, សន្លាក់ * Cancer: ជំងឺមហារីក
2019-07-04T18:21:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126857-2019-07-04-04-21-20.html
262c3ab2-f6dc-4083-b9c7-72602b61df2d
ខ្លោចចិត្តណាស់ ! ក្មេងស្រី២នាក់បងប្អូន ឪចុងអប្រិយចាប់រំលោភរាប់ភ្លេច រហូតកើតជំងឺបាក់ស្បាត
ក្មេងស្រីអភ័ព្វ២នាក់បងប្អូន ក្រោយពីឪពុកម្តាយបែកគ្នា បានរស់នៅជាមួយស្រ្តីជាម្តាយ ហើយពេលនោះ ស្រ្តីជាម្តាយបានយកប្តីក្រោយម្នាក់ទៀតគ្រាន់បានជាគ្នាជួយទុក្ខធុរៈយប់ព្រលប់ តែដឹងអី! បែរជាជួបស្នេហ៍នឹងប្រុសគម្រក់តណ្ហាក្រាស់រកលេខដាក់គ្មាន ដោយបានធ្វើសកម្មភាពចាប់រំលោភសេពសន្ធវៈលើពួកនាងទាំង២នាក់បងប្អូនបានសម្រេចរាប់ភ្លេច និងគំរាមសម្លាប់ចោលទៀត បើហ៊ានប្រាប់អ្នកណា រហូតធ្វើឲ្យក្មេងស្រីរងគ្រោះម្នាក់ស្លុតស្មារតីកើតជំងឺខ្លាចបាក់ស្បាតធ្ងន់ធ្ងរ។ យោងតាមគណនីហ្វេសប៊ុករបស់លោកស្រី ម៉ម សុម៉ាលី បានបង្ហោះសារកាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ថា ៕
2019-07-04T12:01:30+07:00
kbnnews.com
https://kbn.news/archives/127308
69292ee2-d15e-4bf8-8342-0fc10fe1ce1a
ប្រធានមន្ទីរពេទ្យគន្ធបុប្ផាព្រមានពីការហក់ឡើងខ្ពស់ នៃជំងឺគ្រុនឈាមនៅក្នុងរដូវវស្សានេះ (Video inside)
ឆ្នាំ២០១៩នេះ ករណីជំងឺគ្រុនឈាម បានហក់ខ្ពស់ជាងឆ្នាំ២០១៨ រហូតដល់ទៅជាង៥ដង ដោយអ្នកកើតជំងឺគ្រុនឈាម ពាក់កណ្តាលឆ្នាំនេះ គិតចាប់ពីខែមករា ដល់មិថុនា ឆ្នាំ២០១៩នេះ មានចំនួនសរុប ១៥,០០០ករណី ស្លាប់២៤នាក់។ ជាងនេះទៅទៀត ជំងឺគ្រុនឈាមនេះមានពេញមួយឆ្នាំ តែហក់ខ្ពស់នៅរដូវវស្សាវ ឬធ្លាក់ភ្លៀងនេះ ។ លោកសាស្ដ្រាចារ្យ គី សាន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងឲ្យដឹងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្នុងដើមរដូវភ្លៀវនេះ នឹងមានការកើនឡើងនូវជំងឺគ្រុនឈាម ដែលគួរឱ្យព្រួយបារម្ដ ដែលយើងអាចចាត់ទុកថា ការផ្ទុះនៃជំងឺគ្រុនឈាម បានមកដល់វដ្ដផ្ទុះនៃជំងឺគ្រុនឈាម ដែលជាវដ្ដនេះ ក្នុងអំឡុងពេលមួយដ៏វែង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺគ្រុនឈាម ព្រោះមានគ្រប់វ័យ ទាំងក្មេង និងមនុស្សចាស់។ លោកសាស្ដ្រាចារ្យ បានថ្លែងបន្ដថា តាមការសង្កេតរបស់យើង នៅមន្ទីរពេទ្យគន្ធបុប្ផា គឺលេចក្បាលតាំងពីដើមឆ្នាំមកម៉្លេះ ហើយក្រសួងសុខាភិបាល ក៏បានត្រៀមរួចហើយដែរ ។ ប៉ុន្ដែទោះបីជាយើង បានត្រៀមលក្ខណៈរួចក៏ដោយ ការកើនឡើង ពីដើមឆ្នាំរហូតដល់ខែកក្កដានេះ ជាពិសេស នៅចុងខែឧសភា រហូតដល់ដើមខែនេះ មានការហក់ឡើង មានចំនួនច្រើន ជាពិសេសនៅមន្ទីរពេទ្យគន្ធបុប្ផា ។ ជាងនេះទៅទៀត លោកសាស្ដ្រាចារ្យ បន្ដថា «ជារៀងរាល់ថ្ងៃ អ្នកជំងឺក្រៅ នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងភ្នំពេញ និងសៀមរាប មានចំនួនជាង៤ពាន់ករណីក្នុងមួយថ្ងៃ ក្នុងចំណោម៤ពាន់នាក់នេះ ប្រហែល៧០០នាក់ ត្រូវចូលសម្រាកពេទ្យ ហើយក្នុងចំណោម៧០០នាក់នេះ គឺ៣០%-៣៥% មានរោគសញ្ញាគ្រុនឈាម ដែលត្រូវដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ដូច្នេះយើងសង្កេតឃើញថា មានការកើនឡើងនៅចុងខែមិថុនា និងដើមសប្ដាហ៍ខែកក្កដានេះ មានចំនួនច្រើន ក៏ប៉ុន្ដែហាក់នៅថេរ, តែទោះជាយ៉ាងណាក្ដី រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញចូលរួមបណ្ដុះបណ្ដាលណែនាំជាបន្ទាន់ ដល់គ្រូពេទ្យរដ្ឋ និងឯកជន ស្ដីពី ការគ្រប់គ្រង និងការថែទាំអ្នកជំងឺគ្រុនឈាម ដើម្បីត្រៀមបំរុងសម្រាប់ព្យាបាលអ្នកជំងឺគ្រុនឈាម ឱ្យបានទាន់ពេលវេលា ក្នុងរដូវធ្លាក់ភ្លៀងនេះ»។ លោកសាស្ដ្រាចារ្យ បញ្ជាក់ថា ។ សូមជម្រាបថា គិតពីខែមករា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ជំងឺគ្រុនឈាម បានសម្រាក និងជាសះស្បើយ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប (ជ័យវរ្ម័នទី៧) សរុបចំនួន ១៦,១៣៥ករណី ស្លាប់៣០នាក់ ៕
2019-07-04T04:48:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126823-2019-07-03-14-48-29.html
7ac14570-9ab1-4ccf-a565-87e830e9e7b5
លោក អ៊ាង សុផល្លែត ដឹកនាំសហការីចុះជួបដោយផ្ទាល់ជាមួយប្រជាកសិករចិញ្ចឹមជ្រូកនៅក្នុងឃុំមៀន ក្រោយពីទទូលបានព័ត៌មានស្តីពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក​ នៅស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ (Video inside)
ប្រជាពលរដ្ឋនៅក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងទទួលរងនូវការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកបានអំពាវនាវយ៉ាងទទូចដល់មន្ត្រីជំនាញនៃ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកដ៏សាហាវនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់​សុខភាព​សាធារណៈផង និងអាចធ្វើឱ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយសារតែអាចធ្វើឱ្យមុខរបរចិញ្ចឹមជ្រូក​របស់ពលរដ្ឋប្រឈមមុខនឹងការខាតបង់ដើមទុនកាន់តែខ្លាំង។ ការអំពាវនាវដ៏ទទូចនេះ ធ្វើឡើងនៅអំឡុងពេលនៃជំនួបផ្ទាល់ជាមួយក្រុមការងារចុះជួយស្រុកអូររាំងឪដឹកនាំដោយឯកឧត្តម អ៊ាង សុផល្លែត នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១៩ នេះ។ លោក អ៊ាង សុផល្លែត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយស្រុកអូររាំងឳ អមដំណើរដោយលោកអភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំសហការីនៃក្រុមការងារចុះជួបផ្ទាល់ជាមួយប្រជាកសិករចិញ្ចឹមជ្រូកក្នុងឃុំមៀន ក្រោយពីទទួលបានព័ត៌មានស្តីពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅ ភូមិកំពូលសេរី និងភូមិសោយ ក្នុងឃុំមៀន ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ដេីម្បីពិនិត្យស្ថានភាពជាក់ស្ថែង និងចូលរួមដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ក្រោយពីបានចុះពិនិត្យនៅទីតាំងនៃកន្លែងចិញ្ចឹមជ្រូករបស់គ្រួសារកសិករ និងស្តាប់នូវរបាយការណ៍សង្ខេបរបស់លោកអភិបាលស្រុក ប្រធានការិយាល័យ បសុព្យាបាល រួច លោក អ៊ាង សុផល្លែត បានជម្រាបជូនបងប្អូនប្រជាកសិករ ជាពិសេសអ្នកចិញ្ចឹមជ្រូកអំពីវិធីទប់ស្កាត់ការរីករាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក ដូចជា៖ បំបែកសត្វដែលសង្ស័យថា ឈឺចេញឱ្យឆ្ងាយពីហ្វូងជាបន្ទាន់ ២. កុំឱ្យជ្រូកស៊ីកាកសំណល់ផ្ទះបាយ និងដុតកម្ទេចសត្វដែលងាប់រួចជីកកប់ដីឱ្យជ្រៅ ដោយសុវត្ថិភាព ធ្វើអនាម័យទ្រុងជ្រូកឱ្យស្អាតជាប្រចាំ រំងាប់មេរោគដោយប្រើថ្នាំដែលណែនាំដោយអ្នកជំនាញខាងពេទ្យសត្វ បញ្ឈប់សកម្មភាពចល័តសត្វ និងសាច់សត្វ ពីកន្លែងមានផ្ទុះជំងឺ ទៅកន្លែងផ្សេងៗដែលកំពុងមានសុវត្ថិភាព និងនៅមានវិធីសាស្ត្របង្ការ និងទប់ស្កាត់ជាច្រើនផ្សេងទៀត លោកក៏បានណែនាំពីវិធីការពារជំងឺផ្សេងៗទៀតតាមរយ:គោលការរណ៍ចិញ្ចឹមសត្វល្អ (Good Animal Husbandary Practives, GAHP) ដែលរួមមាន៖ គឺទ្រុងត្រូវមានទីតាំងនៅឆ្ងាយពីទីប្រជុំជន និងមានទំហំធំល្មម ដែលអាចការពារសត្វពីភ្លៀងនិងកំដៅ។ អ្នកចិញ្ចឹមត្រូវយកចិត្តទុកដាក់លើបញ្ហា សម្អាតសត្វនិងទ្រុងជាប្រចាំ និងត្រូវមានប្រព័ន្ធបង្ហូរទឹកនិងកន្លែងទុកដាក់កាកសំណល់និងលាមកសត្វឱ្យបានត្រឹមត្រូវ។ ត្រូវចាក់វ៉ាក់សាំងជំងឺសំខាន់ៗ តាមកាលវិភាគ។ ក្នុងករណីមានសត្វឈឺ ត្រូវបំបែកសត្វឈឺចេញពីហ្វូង។ ជាមួយនេះ អ្នកចិញ្ចឹមត្រូវមានសៀវភៅកត់ត្រាពីអត្តសញ្ញាណសត្វនិងកាលវិភាគផ្សេងៗ ដូចជាអាយុសត្វ ថ្ងៃខែចាក់វ៉ាក់សាំងសត្វ ពេលវេលាបង្កាត់ និងចំនួនសត្វងាប់ឬលក់ជាដើម។ អ្នកចិញ្ចឹមត្រូវផ្តល់ទឹកស្អាតនិងចំណីមានគុណភាពគ្រប់គ្រាន់ជាប្រចាំដល់សត្វ និងត្រូវប្រើប្រាស់ចំណីផ្សេងគ្នាទៅតាមប្រភេទសត្វនិងអាយុសត្វ។ ប្រសិនបើប្រើប្រាស់ចំណីសម្រេចពីទីផ្សារ ត្រូវប្រើប្រាស់ចំណីដែលមានចុះបញ្ជីត្រឹមត្រូវ មិនផុតកំណត់ប្រើប្រាស់ និងមានតម្លៃប្រកួតប្រជែង។ ប្រសិនប្រើប្រាស់ចំណីផ្សំខ្លួនឯង ត្រូវរក្សានិងទុកដាក់វត្ថុធាតុដើម និងឧបករណ៍ផ្សំចំណីឱ្យបានត្រឹមត្រូវ។ ប្រើប្រាស់ពូជនាំចូលឬក្នុងស្រុកដែលផ្តល់សាច់ឬកូនច្រើន។ ជ្រើសរើសចិញ្ចឹមជ្រូកដែលមានប្រវត្តិច្បាស់លាស់ និងជៀសវាងការប្រើប្រាស់ជ្រូកជាន់ឈាម។ ក្នុងឱកាសនេះដែរ លោក អ៊ាង សុផល្លែត ក៏បានដឹកនាំប្រជុំជំរុញការអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងត្រៀម សហការ ជាមួយ មន្ត្រី ជំនាញរបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនិងចុះមកនៅថ្ងៃស្អែក ឬខានស្អែកនេះ។ គួរបញ្ជាក់ថា ក្រៅពីការកំណត់របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទថាភូមិកំពូលសេរី និងភូមិសោយ ក្នុងឃុំមៀន ស្រុកអូររាំងឪ ជាតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក កន្លែងមួយចំនួនទៀតត្រូវបានគេរាយការណ៍នៅលើបណ្តាញសារព័ត៌មានថាមានសត្វជ្រូកស្លាប់ដែល សង្ស័យថាមានពាក់ព័ន្ធនឹងជំងឺប៉េស្តជ្រូកដែរដូចជានៅស្រុកអង្គរបុរីខេត្តតាកែវ និងខេត្តជាប់ព្រំដែនវៀតណាមមួយចំនួនទៀតដែលចាំបាច់ត្រូវការចំណាត់ការជាបន្ទាន់ពីមន្ត្រីជំនាញរបស់ក្រសួងកសិកម្ម ក៏ដូចជាស្ថាប័នពាក់ព័ន្ធដើម្បីគ្រប់គ្រងមហន្តរាយនៃជំងឺនេះកុំឱ្យរីករាលដាលខ្លាំង៕
2019-07-04T03:39:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126818-2019-07-03-13-39-14.html
052c85d6-f3ec-488a-8fa2-bd5890f19316
រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្តីណែនាំស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល ជំងឺប៉េស្តជ្រូកអាហ្វ្រិក
កន្លងមកទោះបីជារដ្ឋបាលខេត្តត្បូងឃ្មុំ បានធ្វើការណែនាំ និងចាត់វិធានការ ជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ទាំងការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព និងការបង្ក្រាបបទល្មើសចរាចរសត្វ យ៉ាងសស្រាក់សស្រាំ ប៉ុន្តែថ្មីៗនេះ មន្ត្រីជំនាញផលិតកម្មបសុព្យាបាលអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានរកឃើញវត្តមានជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅភូមិកំពូលសេរី និងភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំហើយត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំណត់ជាតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក តាមរយៈប្រកាសលេខ២២៧ ប្រក.កសក ចុះថ្ងៃអង្គារ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ត្រូវបន្តសហការជាមួយអគ្គនាយកដ្ឋានសុខភាព សត្វនិងផលិតកម្មសត្វសម្របសម្រួលអនុវត្តតាមខ្លឹមសារ ប្រកាសស្តីពីកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ឲ្យបានរលូន និងការទទួលខុសត្រូវខ្ពស់។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ត្រូវចាត់មន្ត្រីបសុព្យាបាលសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបាញ់ថ្នាំរម្ងាប់មេរោគ ក្នុងភូមិសាស្ត្រ និងច្រកចេញ ចូល ភូមិទាំងពីរ ជាប្រចាំរហូតមានប្រកាសថ្មី។ មន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ត្រូវចាត់មន្ត្រីបសុព្យាបាល សហការជាមួយក្រុមប្រឹក្សាឃុំ មេភូមិ ភ្នាក់ងារសុខភាពសត្វភូមិ ស្រង់ស្ថិតិឲ្យបានច្បាស់អំពីចំនួនគ្រួសារ កសិករមានចិញ្ចឹមជ្រូកចំនួនជ្រូកកំពុងមានវត្តមាន ក្នុងទ្រុងស្ថានភាពសុខភាពសត្វ ទាំងក្នុងតំបន់ផ្ទុះជំងឺនិងតំបន់ក្នុងរង្វង់កាំ៣គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ។ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអូររាំងឪ មេឃុំគ្រប់ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន មេភូមិ ត្រូវចូលរួមគាំទ្រ និងសហការជាមួយមន្ត្រីជំនាញបសុព្យាបាល ធ្វើការអប់រំផ្សព្វផ្សាយ ប្រកាសស្តីពីកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ផលវិបាកនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកឲ្យបានទូលំទូលាយ និងតាមដានស្ថានភាពសុខភាពសត្វនៅកន្លែងចិញ្ចឹមសត្វ និងទប់ស្កាត់ការទិញ លក់ ដឹកជញ្ជូនសត្វចេញ ចូល ក្នុងនិងឆ្លងកាត់តំបន់ផ្ទុះជំងឺ។ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ទាំងអស់ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយផលវិបាក នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ចំពោះសេដ្ឋកិច្ចកសិករ ក៏ដូចជាសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងរាយការណ៍ជាបន្ទាន់ដល់មន្ត្រីជំនាញបសុព្យាបាលខេត្តត្បូងឃ្មុំ ក្នុងករណីមានសត្វជ្រូកឈឺ ឬងាប់ ដើម្បីចាត់វិធានការបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ អង្គភាពប្រចាំការតាមច្រកព្រំដែនជាមួយប្រទេសវៀតណាមទាំងអស់ ត្រូវពង្រឹងការហាមឃាត់និង ទប់ស្កាត់ចរាចរសត្វជ្រូក និងផលិតផលសត្វជ្រូកគ្រប់ប្រភេទឆ្លងកាត់ព្រំដែនដោយគ្មានលិខិតអនុញ្ញាត។ ម្ចាស់សត្តឃាតដ្ឋាន ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញបសុព្យាបាល ទប់ស្កាត់ការនាំចូលសត្វ ជ្រូករស់គ្មានលិខិតបញ្ជាក់អនាម័យសត្វពីសមត្ថកិច្ច បសុពេទ្យចូលក្នុងសត្តឃាតដ្ឋាន និងជួយណែនាំដល់អាជីវករពិឃាតសត្វជ្រូក ត្រូវទិញជ្រូកដែលមានប្រភពពីតំបន់គ្មានជំងឺឆ្លង មានលិខិតអនុញ្ញាតត្រឹមត្រូវ និងមិនអនុញ្ញាតឱ្យពិឃាតសត្វជ្រូកក្រៅសត្តឃាតដ្ឋាន៕
2019-07-04T01:44:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126816-2019-07-03-11-44-44.html
42169315-efb8-4157-82fc-5404686898ca
ភាពញៀនគ្រឿងញៀន មិនមែនជាបទឧក្រិដ្ឋ តែជាជំងឺខួរក្បាលអាចព្យាបាលបាន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែកក្កដា៖ បង្ក្រាប៣៣ករណី ឃាត់ខ្លួន៩៧នាក់
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣៣ករណី ក្នុងនោះមានករណីប្រើប្រាស់៧ករណី និងជួញដូរ ២៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៩៧នាក់។ របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៤,២៦៤ករណី ឃាត់មនុស្ស ៩,០៩១នាក់ (ស្រី ៦៨៧នាក់) ក្នុងនោះមានជនបរទេស ១៨៧នាក់ផងដែរ៕
2019-07-04T00:58:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126812-2019-07-03-10-58-04.html
65c4eca7-c063-4700-9f30-146a951d68e6
រដ្ឋមន្ដ្រីសុខាភិបាលពន្យល់បញ្ហាពីរយ៉ាង ដែលបណ្ដាលឱ្យអ្នកជំងឺគ្រុនឈាមគ្រោះថ្នាក់ដល់ជីវិត និងអំពាវនាវគ្រូពេទ្យេឯកជន និងអ្នកលក់ថ្នាំ កុំចេះតែឲ្យថ្នាំដោយគ្មានវេជ្ជបញ្ជា !
(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា បញ្ហាពីរយ៉ាងធ្វើឱ្យអ្នកជំងឺគ្រុនឈាមគ្រោះថ្នាក់ដល់ជីវិត (ស្លាប់) ពេលដែលទទួលការព្យាបាលមិនបានត្រឹមត្រូវ ។ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាបណ្ដុះបណ្ដាល ស្ដីពី «ការគ្រប់គ្រង ថែទាំ និងព្យាបាលជំងឺគ្រុនឈាម» នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ នាសណ្ឋាគារភ្នំពេញ។ រដ្ឋមន្ដ្រីបន្ដថា ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ គ្រូពេទ្យេឯកជន និងអ្នកលក់ថ្នាំនៅតាមឱថសការីទាំងអស់ សូមកុំចេះតែលក់ថ្នាំ ដោយគ្មានវេជ្ជបណ្ឌិតត្រឹមត្រូវ និងផ្សំថ្នាំផ្ដេសផ្ដាស ព្រោះជំងឺគ្រុនឈាមនេះ វាខុសប្លែកពីជំងឺដទៃទៀត ដែលត្រូវមានការពិនិត្យតាមដាន វិនិច្ឆ័យឱ្យបានច្បាស់លាស់។ សូមជម្រាបថា ជំងឺគ្រុនឈាមក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ ដែលគិតចាប់ពីខែមករា-មិថុនា (គិតត្រឹមសប្ដាហ៍ទៅ២១) មានចំនួនសរុប ១៣.៨៤៣ករណី ស្លាប់ ២៤នាក់ (អត្រាស្លាប់០,២) មានន័យថា ប្រហែល៥ដងកើនឡើងច្រើនជាងឆ្នាំ២០១៨ ដែលមានតែ ២.៥៣០ករណី ស្លាប់៧នាក់ ៕
2019-07-03T14:12:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126719-2019-07-03-00-12-02.html
9e682f17-e301-4f64-b2d0-0f7e93883516
ផ្ទុះឡើងជាថ្មី ! ជំងឺប៉េស្ដជ្រូកបានវាយលុកនៅខេត្តត្បូងឃ្មុំ
កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្ដីប្រកាសដោយកំណត់តំបន់២មានដូចជា ភូមិកំពង់សេរី និងភូមិសោយ ឃុំមាន ស្រុកអូររាំងឪខេត្តត្បូងឃ្មុំ ត្រូវបានហាមឃាត់ការទិញលក់និងការដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលគ្រប់ប្រភេទដែលធ្វើពីសាច់ជ្រូកនិងការចិញ្ចឹមសត្វជ្រូកទៅតាមវិធានការត្រួតពិនិត្យ។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វត្រូវចាត់វិធានការបសុព្យាបាលជាបន្ទាន់មួយចំនួននៅក្នុងតំបន់ដែលផ្ទុះជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ ដោយត្រូវបំផ្លាញចោល សត្វជ្រូកគ្រប់ប្រភេទក្នុងតំបន់ដែលមានផ្ទុះជំងឺទៅតាមវិធានការបសុព្យាបាល ក្នុងរង្វង់៣គីឡូម៉ែត្រ ពីចំណុចនៃតំបន់ ដែលមានផ្ទុះជំងឺនិងក្នុងរង្វង់១០គីឡូម៉ែត្រពីចំណុចដែលមានផ្ទុះជំងឺ។ នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងកសិកម្មដ៏ដែលឱ្យដឹងដែរថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ មិនឆ្លងឬប៉ះពាល់ដល់មនុស្សឡើយ ក៏ប៉ុន្តែជំងឺនេះ អាចបណ្ដាលឱ្យសត្វជ្រូកឈឺ ងាប់ មានអត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលបង្កការខាតបង់ថវិកាធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមសត្វជ្រូកទាំងនោះ។ ហើយបន្ថែមពីនេះទៀតក្រសួងបានដាក់កំហិតដ៏តឹងរឹងចំពោះការ ទិញ លក់ នៅក្នុងតំបន់ផ្ទុះជំងឺ និងការរំសាយតំបន់ផ្ទុះជំងឺ និងត្រូវធ្វើឡើងដោយប្រកាសថ្មី បើជនណានៅតែបំពាននិងត្រូវផន្ទាទោសតាមច្បាប់ ៕
2019-07-03T10:38:33+07:00
kbnnews.com
https://kbn.news/archives/127142
6511b733-515c-440a-84d2-db4360577d3e
BREAKING NEWS: ជំងឺប៉េស្ដជ្រូកអាហ្វ្រិក ផ្ទុះឡើងនៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ, ក្រសួងកសិកម្មដាក់ចេញវិធានការបន្ទាន់ (Video inside)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ បានបញ្ជាក់ថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិក បានកំពុងផ្ទុះឡើងជាថ្មីម្តងទៀតនៅក្នុងភូមិចំនួន២ ក្នុងឃុំមាន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បន្ទាប់ពីជំងឺនេះបានកើតឡើងម្តងរួចមកហើយ នៅលើទឹកដីកម្ពុជា ក្នុងខេត្តរតនគីរី កាលពីខែមីនា ឆ្នាំ២០១៩។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួងបានកំណត់យកតំបន់ផ្ទុះជំងឺប៉េស្ដជ្រូកអាហ្រ្វិកចំនួន ២កន្លែងស្ថិតនៅភូមិកំពង់សេរី និងភូមិសោយ ឃុំមាន ស្រុកអូរាំងឪ និងខេត្តត្បូងឃ្មុំ។ * បំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទ ក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានការបសុព្យាបាល * ផ្អាកលើការទិញ-លក់ និងដឹកជញ្ជូនសត្វជ្រូក, សាច់ជ្រូក និងផលិតផលមានដើមកំណើតពី សត្វជ្រូកគ្រប់ប្រភេទចូលចេញ ឬឆ្លងកាត់ក្នុងរង្វង់ប្រហែល៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្រ និងតាមដាន * ការសិក្សាស្រាវជ្រាវប្រភពជំងឺ និងពិនិត្យ ឃ្លាំមើលចលនាសត្វជ្រូក, សាច់ជ្រូក និងផលិតផល មានដើមកំណើតពីសត្វជ្រូកជាប្រចាំ ក្នុងរង្វង់ដែលមានកាំប្រវែង១០គីឡូម៉ែត្រពីចំណុចផ្ទុះជំងឺ។ ជាមួយគ្នានេះដែរក្រសួងបានបញ្ជាក់ថា ជំងឺប៉េស្ដជ្រូកអាហ្រ្វិកមិនឆ្លងប៉ះពាល់ដល់មនុស្សទេ ប៉ុន្ដែជំងឺនេះបណ្ដាលឲ្យជ្រូកឈឺ និងងាប់ក្នុងអត្រាខ្ពស់រហូតដល់ ១០០% ដែលបង្កឲ្យការខាតបងធ្ងន់ធ្ងរ ដល់អ្នកចិញ្ចឹមប៉ុណ្ណោះ។ លោក តាន់ ផានណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ការផ្ទុះជំងឺប៉េស្ដជ្រូកអាហ្រ្វិក នៅក្នុងខេត្តត្បូងឃ្មុំនេះ ត្រូវបានរកឃើញនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីធ្វើការវិភាគរួចរាល់។ នេះជាករណីទី២ហើយ ដែលបានផ្ទុះជំងឺនេះឡើង នៅក្នុងប្រទេសកម្ពុជា ដោយករណីទី១ បានផ្ទុះឡើងនៅខេត្តរតនគីរី កាលពីខែមីនា៕
2019-07-03T01:11:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126699-2019-07-02-11-11-32.html
7bc39179-1a9b-4600-a2a5-7d7ec872533f
ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ជាថ្មី​ ក្នុង​ស្រុក​ អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​
ប្រសិនបើ​លោកអ្នក​នាងរស់​នៅ​ ភូមិ​កំពង់​សេរី​ និង​ភូមិ​ សោយ​ ឃុំ​មាន​ ស្រុក​ អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​ សូម​ប្រុងប្រយ័ត្ន​ ព្រោះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ជាថ្មី​នៅ​តំបន់​នេះ​។ សេចក្ដីប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​លោក វេង សាខុន​ ចេញ​កាលពី​ថ្ងៃទី២​ កក្កដា​ បាន​ចាត់​ ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ត្រូវ​ចាត់វិធានការ​បសុព្យាបាល​ជាបន្ទាន់​មួយចំនួន​នៅក្នុង​តំបន់​ដែល​ផ្ទុះ​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​នេះ​ ដោយ​ត្រូវ​បំផ្លាញ​ចោល​ សត្វ​ជ្រូក​គ្រប់​ប្រភេទ​ក្នុង​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺ​ទៅតាម​វិធានការ​បសុព្យាបាល​។ ត្រូវ​ផ្អាក​ការទិញ​ លក់​ និង​ការ​ដឹកជញ្ជូន​សត្វ​ជ្រូក​ សាច់​ជ្រូក​ និង​ផលិតផល​គ្រប់​ប្រភេទ​ដែល​ធ្វើ​ពី​សាច់​ជ្រូក​ ក្នុងរង្វង់ ៣គីឡូម៉ែត្រ​ ពី​ចំណុច​នៃ​តំបន់​ ដែល​មាន​ផ្ទុះ​ជំងឺ​និង​ក្នុងរង្វង់ ១០គីឡូម៉ែត្រ​ពី​ចំណុច​ដែល​មាន​ផ្ទុះ​ជំងឺ​ ត្រូវ​ដាក់ជា​តំបន់​ត្រួតពិនិត្យ​។ វិធានការ​មួយទៀត​គឺ​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​ការ​ចិញ្ចឹមសត្វ​ជ្រូក​នៅក្នុង​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​នេះ​។ នៅក្នុង​សេចក្ដីប្រកាស​របស់ក្រ​សួង​កសិកម្ម​ដ៏​ដែល​ ដឹង​ដែរ​ថា​ ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​នេះ​ មិន​ឆ្លង​ ឬប៉ះពាល់​ដល់​មនុស្ស​ឡើយ​ ក៏ប៉ុន្តែ​ជំងឺ​នេះ​ អាច​បណ្ដាល​ សត្វ​ជ្រូក​ឈឺ​ ងាប់​ មាន​អត្រា​ខ្ពស់​រហូតដល់ ១០០ភាគរយ​ ដែល​បង្ក​ការខាតបង់​ថវិកា​ធ្ងន់ធ្ងរ​ដល់​អ្នកចិញ្ចឹមសត្វ​ជ្រូក​ទាំងនោះ​។ មាន​សត្វ​ជ្រូក​រាប់​លាន​ក្បាល​ត្រូវ​បាន​គេ​សម្លាប់​នៅ​ប្រទេស​ចិន​ និង​វៀតណាម​ បន្ទាប់ពី​ប្រទេស​ទាំងពីរ​នេះ​ បាន​កើតជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ជំងឺ​នេះ​ក៏​កំពុង​រាតត្បាត​ដល់​ប្រទេស​ឡាវ​ផង​ដែរ​៕
2019-07-03T01:05:00+07:00
rfa.org
https://www.rfa.org/khmer/news/health/Swine_Flu_in_Tbong_Khmum-07022019135902.html
4f5efdf8-23e3-4cb1-bc63-e112c12e9466
វៀតណាម៖ សត្វជ្រូកជិត៣លានក្បាលហើយត្រូវសម្លាប់ចោល ខណៈជំងឺប៉េសជ្រួកនៅតែបន្តរីករាលដាលធ្ងន់ធ្ងរ (Video inside)
ជំងឺប៉េសជ្រូកអាហ្រ្វិកហៅកាត់ថា ASF បានវាយលុកស្ទើរគ្រប់ខេត្តក្រុងទាំងអស់ នៅទូទាំងប្រទេសវៀតណាម ខណៈសត្វជ្រូកជាង ២.៨៤លានក្បាលហើយគឺស្មើនឹង ១០.៣ភាគរយនៃចំនួនសត្វជ្រូកទាំងអស់នៅក្នុងប្រទេសវៀតណាម ត្រូវអាជ្ញាធរយកទៅសម្លាប់ចោល ដើម្បីបង្ការការឆ្លងរាលដាល។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានវៀតណាម Vietnam News នៅរសៀលថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩។ បើតាមអាជ្ញាធរវៀតណាមខេត្ត ត្រាវិញ (Tra Vinh) ដែលនៅប៉ែកខាងត្បូងប្រទេស បានក្លាយជាទីតាំងចុងក្រោយគេ ដែលបានទទួលរងការវាយប្រហារពីជំងឺជ្រូក ASF។ ដោយសារតែការខ្វះខាតសាច់ជ្រូក ដែលនឹងកើតឡើងដោយជៀសមិនផុតក្នុងឆ្នាំនេះ ដោយសារតែជំងឺប៉េសជ្រូកអាហ្រ្វិកវៀតណាម នឹងផ្តោតទៅបង្កើនការចិញ្ចឹមគោមាន់-ទា និងបង្កាត់ពូជត្រីវិញ ដើម្បីត្រៀមទប់ទល់នឹងបញ្ហានេះ។ គួរជម្រាបថា វៀតណាមបានរាយការណ៍ពីករណីជំងឺ ASF ដំបូងកាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅខេត្តហាំងយ៉េន (Hung Yen) ភាគខាងត្បូងប្រទេស។ ជំងឺជ្រូក ASF មិនប៉ះពាល់ដល់សុខភាពមនុស្សយើងទេ ប៉ុន្តែវាបង្កគ្រោះថ្នាក់ខ្លាំងក្នុងចំណោមសត្វជ្រូក ដែលអាចឆ្លងរាលដាល តាមរយៈសត្វជ្រូកងាប់ឬនៅរស់ ឬផលិតផលសាច់ជ្រូក។ បច្ចុប្បន្នខេត្តក្រុងទាំងជាង ៦០ របស់ប្រទេសវៀតណាម ស្ទើរតែផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិកនេះ ទាំងអស់ទៅហើយ ក្នុងនោះរួមទាំងរដ្ឋធានីហាណូយផងដែរ៕
2019-07-02T22:16:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/126673-2019-07-02-08-16-25.html
329fb1bc-03b5-4921-8fc6-8c4450d74799
មន្រ្តីសុខាភិបាលព្រមាន ពីការកើនឡើងជំងឺគ្រុនឈាមខ្លាំងនៅខេត្តត្បូងឃ្មុំ, ពាក់កណ្តាលឆ្នាំឡើងដល់ ២៦៧ករណី ស្លាប់២នាក់ ខណៈឆ្នាំមុនមានត្រឹមតែ ៥៩ករណី គ្មានមនុស្សស្លាប់ទេ
លោកវេជ្ជបណ្ឌិត កែវ វណ្ណ: ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ដោយយោងតាមរបាយការណ៍នៃការអង្កេត គិតត្រឹមខែមិថុនា ឆ្នាំ២០១៩នេះ ខេត្តត្បូងឃ្មុំ មានជំងឺគ្រុនឈាម បានកើនឡើងដល់ ២៦៧ករណី ស្លាប់២ករណី ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ មានត្រឹមតែ៥៩ករណីប៉ុណ្ណោះ តែមិនមានមនុស្សស្លាប់ទេ។ ដូច្នេះគឺមានការកើនឡើង ជាង៤ដង បើប្រៀបធៀបរយ:ពេល៦ខែដើមឆ្នាំ កាលពីឆ្នាំ២០១៨។ លោក កែវ វណ្ណ: បានបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឪកាសលោកដឹកនាំ មន្ត្រីសុខាភិបាល លោកគ្រូអ្នកគ្រូពេទ្យ និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចុះធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ដោយលុបបំបាត់ជម្រកមូសខ្លា ដាក់ថ្នាំអាបែតតាមអាងទឹក ពាងទឹក និងប្រភពដក់ទឹកនានា និងចុះពន្យល់ណែនាំប្រជាពលរដ្ឋពាក់ព័ន្ធនឹង ប្រភព និងផលប៉ះពាល់ នៃជំងឺគ្រុនឈាមក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ។ លោកប្រធានមន្ទីរសុខាភិបាលរូបនេះ បានលើកឡើងថា សត្វមូសខ្លាញីដែលបង្កើតកូនក្នុងទឹកដក់ ក្នុងសំបកកង់ឡាន និងកង់ម៉ូតូចាស់ៗ វាមានកំណើនខ្ពស់ជាង១១ដង ច្រើនជាងវត្ថុដក់ទឹកផ្សេងៗ ទៀត។ ហើយបើសិន កំដៅថយចុះត្រឹម១ដឺក្រេ ស្មើនឹងជំងឺគ្រុនឈាម កើនឡើង៣០%។ ដោយឡែក បើសិនទឹកភ្លឿងធ្លាក់ក្នុង១មីលីម៉ែត្រ ស្មើនឹងកើតជំងឺគ្រុនឈាម១១% ក្នុងករណីកំណើនធ្លាក់ទឹកភ្លៀង១ថ្ងៃ កើនជំងឺគ្រុនឈាម ៨% នេះជាចំនុចមួយដែលត្រូវព្រួយបារម្ភបំផុត ក្នុងរដូវវស្សា ហើយដឺក្រេ និងកំដៅថ្ងៃចុះទាប បានន័យថា កម្រិតធម្មជាតិបានផ្តល់ភាពអំណោយផល ដល់មូលខ្លា បង្កកើតកូនចៅ ជាដង្កូវទឹក ដង្កូវទឹកកើតជាមូលខ្លា ហើយមូលខ្លា បង្កជាជំងឺគ្រុនឈាម ដែលវាកើមានកំណើនខ្ពស់ជាង២ដង នៃរដូវប្រាំង។ទាំងនេះយើងមិនគិត នូវរដូវកាលនៃការរីករាលដាល នៃជំងឺគ្រុនឈាមនៅឡើយទេ។ បើសិនកើតនូវរដូវដែលផ្ទូះជំងឺ គ្រុនឈាម គឺវាកើនរហូតទៅ១០ដង ក្នុង១រដូវកាល នៃការវិវត្តន៍ជំងឺគ្រុនឈាម។ នេះជាការគូសបញ្ជាក់របស់លោក កែវ វណ្ណ:។ ដើម្បីការពារសុខភាព ជៀសផុតពីការឆ្លងជំងឺគ្រុនឈាម ដោយសារមូសខ្លាញីខាំ និងការខាំរបស់សត្វមូសខ្លា ពិសេសដើម្បីបង្ការ ការឈឺនិងស្លាប់ ដោយសារជំងឺគ្រុនឈាមឲ្យកាន់តែ មានប្រសិទ្ធភាពនោះ លោក ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ពលរដ្ឋទូទៅ នាំគ្នាស្វែងយល់អំពីវិធានការការពារ ពាក់ព័ន្ធជុំវិញជំងឺគ្រុនឈាមនេះ ដោយរួមគ្នាលុបបំបាត់ជម្រកមូស ទីតាំងនៅជុំវិញផ្ទះរបស់ពួកគាត់ ឲ្យមានអនាម័យស្អាតកុំឲ្យមានទឹកដក់ ពីព្រោះមូសខ្លា ជាប្រភពចម្លងដ៏សំខាន់នៃជំងឺគ្រុនឈាម។ មួយវិញទៀត ត្រូវស្លៀកសំលៀកបំពាក់ដៃវែងជើងវែង នាពេលថ្ងៃ និងសម្រាន្តក្នុងមុងជាប់ជាប្រចាំ។ ជាពិសេសលោកបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ឲ្យជួយសហការ អប់រំ ទៅដល់អ្នកធ្វើអជីកម្ម ដែលពាកព័ន្ធ ជុំវិញការផ្ទុកសំបកកង់រថយន្ត កង់ម៉ូតូ ដែលជាប្រភពចម្លងយ៉ាងចម្បងបំផុត ជាភ្នាក់ងារចម្លងធំ ដែលបង្កើតជម្រកមូសខ្លា ហើយបង្កើតជាបញ្ហានៃជំងឺគ្រុនឈាមនេះ៕
2019-07-02T19:20:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126648-2019-07-02-05-20-44.html
f28c4ed0-1f7a-4f9b-8c1a-30ec19e232c9
ឆេះ១ទៀតហើយ!​ រថយន្តសាំងយ៉ុងដឹកប្រេងម៉ាស៊ូត២៥ប៊ីដុង ស្រាបៀរនិងទឹកផ្លែឈើ៥០កេស ខុសបច្ចេសទេសឆ្លងចរន្តឆេះហ្មត់
រថយន្តសាំងយ៉ុង១គ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A-4297 ខណៈដែលកំពុងបើកបរដឹកប្រេងម៉ាស៊ូត ស្រាបៀរនិងទឹកផ្លែឈើ និងសម្ភារៈផ្សេងៗមួយចំនួនទៀត ស្រាប់តែមានបញ្ហាបច្ចេកទេសឆ្លងចរន្ត បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បំផ្លាញទាំងរថយន្ត និងមុខទំនិញទាំងនោះ អស់គ្មានសល់។ ហេតុការណ៍រថយន្តសាំងយ៉ុង ត្រូវអគ្គិភ័យឆាបឆេះនេះ បានកើតឡើង និងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅស្រុកគូលែន ខេត្តព្រះវិហារ ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្តដែលត្រូវភ្លើងឆេះបំផ្លាញនោះ មានឈ្មោះដេង វ៉ាន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅភូមិសុច ឃុំស្តៅ ស្រុកង្គមថ្មី ខេត្តព្រះវិហារ ។ សម្ភារៈខូចខាត មានរថយន្តចំនួន១គ្រឿង ប្រេងម៉ាស៊ូតចំនួន២៥ប៊ីដុង (១ប៊ីដុង ចំណុះ៣០លីត្រ ស្មើនឹង៧៥០លីត្រ) ប្រេងសាំងចំនួន២ពុយ ស្មើនឹង៤៤០លីត្រ ស្រាបៀរចំនួន៣០កេស ទឹកផ្លែឈើចំនួន២០កេស និងឯកសារសម្គាល់រថយន្ត ។ សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីមានករណីអគ្គិភ័យនេះ កើតឡើងសមត្ថកិច្ចបានចេញអន្តរាគមន៍ភ្លាមៗ ដោយការប្រើប្រាស់កម្លាំងសរុបចំនួន១៥នាក់ រួមមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំត្បែងពីរ ចំនួន០៣នាក់។ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំនួន០៦នាក់ ។ កម្លាំងផ្នែកសឹករងស្រុកចំនួន០៤នាក់ ។ កម្លាំងកងរាជអាវុធហ័ត្ថស្រុកចំនួន០២នាក់ និងរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុក ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ។ មូលហេតុ ដែលនាំឲ្យកើតអគ្គិភ័យនេះ គឺមកពីម្ចាស់រថយន្ត ធ្វើការដឹកជញ្ជូនប្រេងខុសលក្ខណ:បច្ចេកទេស រួមផ្សំទាំងរថយន្តមានបញ្ហាបច្ចេសទេសទុរស្សេចរន្តអគ្គិសនី តែយ៉ាងណា មិនបណ្តាលឲ្យមនុស្សណាម្នាក់ មានគ្រោះថ្នាក់ទេ៕
2019-07-02T10:53:20+07:00
kbnnews.com
https://kbn.news/archives/126986
9472e50b-0ebc-45ca-b82b-1a5dddc1e864
ប្រជាពលរដ្ឋស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួលសេវាអប់រំសុខភាព និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ពីមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រមាណជាង៥០០នាក់ បានទទួលសេវាអប់រំសុខភាព និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការមូលនិធិអភិវឌ្ឍន៍និស្សិតកម្ពុជា ក្រោមកិច្ចសហការឧបត្ថម្ភពី អង្គការគ្រូពេទ្យអន្តរទ្វីប នៃប្រទេសអារ៉ាប៊ីសាអូឌីត។ កម្មវិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក សុះ មុះសិន សមាជិករដ្ឋសភាជាតិ តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន៣០នាក់ ចុះពិនិត្យ និងព្យាបាលដោយផ្ទាល់ ដែលទទួលពិនិត្យព្យាបាល ជំងឺទូទៅ ជំងឺកុមារ រោគស្ត្រី និងជំងឺមាត់ធ្មេញ។ ក្រៅពីនេះ ក៏មានមានកម្មវិធីអប់រំសុខភាព ដែលផ្តោតសំខាន់ទៅលើការការពារទប់ស្កាត់ពីជំងឺគ្រុនចាញ់ផងដែរ។ ក្នុងពិធីបើកនេះ ក៏មានវត្តមានលោក រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់, លោកស្រី ជុក សុ ផា នី អភិបាលរងខេត្តពោធិ៍សាត់ តំណាងអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន និងក្រសួងនានាទៀត។ លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាមន្រ្តីទទួលបន្ទុកទំនាក់ទំនង គម្រោងសុខាភិបាលរបស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជាមួយអង្គការគ្រូពេទ្យអន្តរទ្វីប បានឲ្យដឹងថា ស្របជាមួយនឹងគម្រោងអបរំសុខភាព និងព្យាបាលជំងឺទូទៅ កម្មវិធីនេះក៏ធ្វើឡើងដើម្បីប្រមូលស្ថិតិ អ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ ជាពិសេសតម្រូវការវះកាត់គ្រប់ប្រភេទជំងឺ ដើម្បីត្រៀមបញ្ជូនទៅទទួលសេវាព្យាបាល វះកាត់ដោយឥតថ្លៃ នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដែលនឹងត្រូវធ្វើឡើងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ជាការរៀបចំរបស់អង្គការគ្រូពេទ្យអន្តរទ្វីប ដែលមានវេជ្ជបណ្ឌិត ឯកទេសពីប្រទេសអារ៉ាប៊ីសាអូឌីតជាច្រើននាក់ ចូលរួមសហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងមន្ទីរសុខាភិបាល-មន្ទីរពេទ្យខេត្តពោធិ៍សាត់។ លោក សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានសុខាភិបាល របស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងស្រុកក្រគរ និងស្រុកនានាជុំវិញខេត្ត ដែលមានបញ្ហារ៉ាំរ៉ៃ នូវជំងឺជាច្រើនប្រភេទដូចជា ជំងឺក្លន ជំងឺពកក ជំងឺកុមារគ្រប់ប្រភេទ ជំងឺឆែបមាត់ បញ្ហាទារកដែលកើតមានបញ្ហាអវៈយវៈ ជំងឺដុំពកផ្សេងៗ ទឹកដក់ក្នុងតម្រងនោម រោគស្ត្រី និងសម្ភពជាដើម សូមអញ្ជើញទៅចុះឈ្មោះជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ររបស់គាត់ផ្ទាល់ ឬក៏នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃនេះតទៅ ដើម្បីត្រៀមទទួលការពិនិត្យ ព្យាបាល វះកាត់ ដោយឥតគិតថ្លៃពីវេជ្ជបណ្ឌិតឯកទេស ពីប្រទេសអារ៉ាប៊ីសាអូឌីត។ ជាមួយគ្នានេះ លោកស្រី ជុក សុផានី អភិបាលរងខេត្តពោធិ៍សាត់ ក្នុងនាមអាជ្ញាធរខេត្តសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ក៏ដូចជាសមាគមគ្រូពេទ្យឥស្លាមកម្ពុជា ដែលជានិច្ចកាលតែងតែចុះជួបប្រជាពលរដ្ឋ ផ្តល់ការអប់រំសុខភាព និងសេវាព្យាបាលដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលនេះសរបញ្ជាក់ឲ្យឃើញអំពីការចូលរួមយ៉ាងសកម្មរបស់សមាគមអង្គការនេះ ក្នុងការទ្រទ្រង់ជីវភាព លទ្ធភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានទាក់ទងវិស័យសុខាភិបាល និងវិស័យចាំបាច់នានារបស់សហគមន៍។ លោកវេជ្ជ សុះ មុះសិន សមាជិករដ្ឋសភាជាតិនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ ជាចម្បងលើវិស័យសុខាភិបាល ដើម្បីបង្កើនសុខុមាលភាពរបស់ប្រជាជនគ្រប់រូប ជាពិសេសចំពោះស្ត្រីដែលមានការលំបាកក្នុងជីវភាព ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងសង្គម។ សមាជិកសភារូបនេះ បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្នគោលនយោបាយគាំពារសង្គម ត្រូវបានគិតគូរជាចម្បង ទៅលើស្ត្រី និងកុមារ ដែលកិច្ចការនេះរដ្ឋាភិបាល បានអនុវត្តរួចមកហើយតាំងពីឆ្នាំ២០១៨កន្លងទៅ ពោលគឺស្ត្រីកម្មការិនីមានផ្ទៃពោះ និងសម្រាលកូនសុទ្ធតែត្រូវបានទទួលថវិការបបគាំពារសង្គម។ ស្របជាមួយគ្នានេះដែរ ដែលកាន់តែពិសេសដើម្បីលើកកម្ពស់សុខុមាលភាពស្រ្តីចំពោះស្ត្រីគ្រួសារក្រីក្រ ដែលមានផ្ទៃពោះសម្រាលកូន រាជរដ្ឋាភិបាល នឹងផ្ដល់ប្រាក់របបគាំពារសង្គម ដល់ពួកគាត់ផងដែរ ដែលគោលនយោបាយនេះ ត្រូវបានចាប់ផ្តើមកន្លងទៅថ្មីៗនេះ ហើយត្រូវអនុវត្តក្នុងក្របខណ្ឌ ទូទាំងប្រទេសតែម្តង ពោលចំពោះស្ត្រីក្រីក្រគិតចាប់ពីពួកគាត់មានផ្ទៃពោះ៩ខែ ១០ថ្ងៃ រហូតដល់សម្រាលកូនបានអាយុ២ឆ្នាំ រាជរដ្ឋាភិបាល និងផ្ដល់ប្រាក់របបគាំពារសង្គម នូវថវិកាសរុបចំនួន៧៦ម៉ឺនរៀល៕
2019-07-01T04:47:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126495-2019-06-30-14-47-06.html
5dd9579b-a581-49d4-baa4-4cebdf7041c6
លោក ថោង ខុន ដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តអាមេរិក-កម្ពុជា ពិនិត្យព្យាបាលជំងឺជូនពលរដ្ឋជិត១ពាន់នាក់ នៅស្រុកបារាយណ៍ និងស្រុកតាំងគោក
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីសហរដ្ឋអាមេរិក និងក្រុមគ្រូពេទ្យកម្ពុជា នៅមូលដ្ឋានផ្ទាល់ចុះពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកទាំងពីរខាងលើ ក្នុងនោះគេសង្កេតឃើញមាន ប្រជាពលរដ្ឋប្រមាណជិត១ពាន់នាក់ បានចូលរួមពិនិត្យព្យាបាលជំងឺយ៉ាងពេញចិត្ត។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិកនេះ គឺមកពីអង្គការលើកកម្ពស់សុខមាលភាព ប្រកបដោយចីវភាព ឬហៅថា Sustainable Health Empowerment (SHE)។ ពាក់ព័ន្ធនឹងកម្មវិធីពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅស្រុកបារាយណ៍ និងស្រុកតាំងគោកវិញ គឺមានសកម្មភាព និងប្រភេទជំងឺដែលត្រូវពិនិត្យព្យាបាលពេញ១ថ្ងៃ ក្នុងនោះមានដូចជាការអប់រំ ស្តីពីអនាម័យ និងសុខភាព ពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញ ពិនិត្យជំងឺស្រ្តី ពិនិត្យភ្នែក និងផ្តល់វ៉ែនតា ពិនិត្យសម្ពាធឈាម ពិនិត្យជំងឺទូទៅ (ដោយពេទ្យកម្ពុជា) ការពិនិត្យ និងផ្តល់ដៃជើងសិប្បនិម្មិតដល់ជនពិការ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខាងលើនេះជាក្រុមគ្រូពេទ្យ និងនិស្សិតមកពីអាមេរិក ក្នុងនោះមានវេជ្ជបណ្ឌិត ៨នាក់ និស្សិតពេទ្យ ១៥នាក់។ ចំណែកឯក្រុមគ្រូពេទ្យ និងនិស្សិតកម្ពុជាមានចំនួន ១៨នាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា ៣-៥នាក់ ក្រៅពីនោះមានក្រុមគ្រូពេទ្យនៅបារាយណ៍ចំនួន ៨នាក់ទៀត។ សូមជម្រាបថា គិតមកដល់ឆ្នាំ២០១៩នេះ គឺជាឆ្នាំទី៥ហើយ ដែលអង្គការនេះបានដាក់កម្មវិធីប្រចាំឆ្នាំចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋតែចំនួន ៣ខេត្តគោលដៅប៉ុណ្ណោះ មានដូចជានៅកែវផុស និងរាម ខេត្តព្រះសីហនុ នៅខេត្តសៀមរាប និងនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយក្នុងមួយឆ្នាំៗ ពួកគេបានពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជាប្រមាណ ១,២០០នាក់ ដូច្នេះសរុបទាំង៥ឆ្នាំមកនេះ អង្គការ SHE បានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦,០០០នាក់ហើយ។ មិនតែប៉ុណ្ណោះ អង្គការ SHE ក៏បានជួយឧបត្ថម្ភថវិកាការសាងសង់អណ្តូងស្នប់ចំនួន ១០កន្លែង នៅស្រុកបារាយណ៍ និងស្រុកតាំងគោក។ អង្គការនេះបានជួយឧបត្ថម្ភសម្ភារបរិក្ខារពេទ្យដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ដែលគិតជាថវិកាប្រមាណ ៣០ម៉ឺនដុល្លារអាមេរិក ដោយធ្វើការវិចខ្ចប់ និងដឹកជញ្ជូនពីសហរដ្ឋអាមេរិកមកកម្ពុជា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៨ ដល់ចុងខែមករា ឆ្នាំ២០១៩ (មានរយៈពេលពីរខែ)។ អង្គការ SHE ក៏មានគម្រោងចង់ជួយឧបត្ថម្ភបន្ថែមទៀត ដល់ប្រជាពលរដ្ឋស្រុកបារាយណ៍ និងស្រុកតាំងគោកទៀតផងដែរ ក្នុងនោះរួមមាន៖ * បន្តរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺនៅស្រុកបារាយណ៍ជារៀងរាល់ឆ្នាំ។ * បន្តឧបត្ថម្ភថវិកា ដើម្បីធ្វើអណ្តូងស្នប់ជូនប្រជាពលរដ្ឋជាបន្តទៀត។ * លោកស្រី Terry ដែលជាប្រធានអង្គការ SHE ក៏ចង់នាំប្រព័ន្ធទឹកស្អាត និងអ្នកជំនាញពីអាមេរិកមកជួយប្រជាពលរដ្ឋមូលដ្ឋាន (ដូចជាធ្វើអណ្តូង និងប្រព័ន្ធទឹកស្អាតធំមួយសម្រាប់ផ្គត់ផ្គង់ទឹកនៅភូមិ ឬឃុំណាមួយ)៕
2019-06-30T21:53:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126467-2019-06-30-07-53-52.html
c7eea1d3-51e5-4720-917b-cb24e4607eaf
វេជ្ជបណ្ឌិតជំនាញ៖ អ្នកជក់ និងអ្នកស្រូបផ្សែងបារីប្រឈមមុខខ្លាំងចំពោះ ការកើតជំងឺមហារីកប្លោកនោម
វេជ្ជបណ្ឌិតជំនាញខាងតម្រងនោម មកពីមន្ទីរពេទ្យបាងកក ប្រទេសថៃលោក Damrongpan Watanachote បានឲ្យដឹងថា អ្នកជក់បារី និងអ្នកដែលរស់នៅជាមួយអ្នកជក់បារី (អ្នកស្រូបផ្សែងបារី) ជាមុខសញ្ញាខ្លាំង ក្នុងការកើតជំងឺមហារីប្លោកនោម។ ការលើកឡើងបែបនេះ របស់លោកវេជ្ជបណ្ឌិត Damrongpan Watanachote ធ្វើឡើងក្នុងកម្មវិធីសិក្ខាសាលាស្ដីអំពីប្រព័ន្ធទឹកនោមសារៈប្រយោជន៍នៃម៉ាស៊ីន បាញ់គ្រួសក្នុងតម្រងនោម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ស្វែងយល់អំពីជំងឺមហារីកប្រូស្ដាត និងការព្យាបាល, ស្វែងយល់ពីបញ្ហាប្រព័ន្ធទឹកនោម និងមហារីកប្លោកនោម, ស្វែងយល់ពីបញ្ហាសមត្ថភាពផ្លូវភេទបុរសចុះខ្សោយ, ការការពារកុំឲ្យមានគ្រោះក្នុងតម្រងនោម, សារៈប្រយោន៍នៃការបាញ់គ្រោះក្នុងតម្រងនោម ដោយម៉ាស៊ីន ESWL។ លោកវេជ្ជបណ្ឌិតបានលើកឡើងថា ជំងឺមហារីកប្លោកនោមនេះ ច្រើនកើតមានឡើងចំពោះបុរស និងស្រ្ដីដែលជក់បារី ឬអ្នកដែលរស់នៅជាមួយអ្នកជក់បារី ព្រោះថា បារីមានជាតិពុលច្រើន ដែលធ្វើឲ្យមានបញ្ហាដល់ប្លោកនោម។ លោកវេជ្ជបណ្ឌិតបន្ថែមថា ក្នុងប្រទេសថៃ និងប្រទេសកម្ពុជា ស្ថាភាពរស់នៅទាំងបរិស្ថាន និងសីតុណ្ហភាពមានភាពដូចគ្នា ដូច្នេះបញ្ហានៅក្នុងប្រទេសថៃ និងបញ្ហានៅប្រទេសកម្ពុជា មានសភាពដូចគ្នាទាក់ទិននឹងបញ្ហាជំងឺតម្រងនោមនេះ។ លោកវេជ្ជបណ្ឌិតបន្ដថា ចំពោះបុរសប្រឈមនឹងជំងឺមហារីកប្រូស្ដាត នេះជាបញ្ហាដែលបុរសគួរតែខ្វាយខ្វល់ ព្រោះអត្រានៃការកើតជំងឺនេះ មានច្រើនចំពោះបុរស។ ដោយឡែកសម្រាប់ស្រ្ដីវិញ គឺជាជំងឺរាំរៃមួយដែលពិបាក ក្នុងការគ្រប់គ្រងការបត់ជើងតូច។ លោកវេជ្ជបណ្ឌិតបន្ថែមថា ដើម្បីព្យាបាលជំងឺទាំងនេះ សូមមកព្យាបាលជាមួយ មន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញ ដែលជាមន្ទីរពេទ្យព្យាបាល ជាមួយឧបករណ៍ទំនើបៗ និងជាបច្ចេកទេសចុងក្រោយបង្អស់ដូចជា៖ ការបំបែកក្រួសក្នុងតម្រងនោមតាមរយៈ អេសស្ពែលមានភាពងាយស្រួល និងសុវត្ថិភាពដោយមិនចាំបាច់មានការវះកាត់ឡើយ។ លោកវេជ្ជបណ្ឌិតបន្ដថា សម្រាប់បុរសដែលសង្ស័យថា មានជំងឺមហារីប្រូស្ដាតដែលមានអាការៈដូចជា នោមញឹក, នោមអាក់ៗជាដើមនោះសូមមកកាន់មន្ទីរពេទ្យរ៉ូយ៉ាល ដោយក្រុមគ្រូពេទ្យនឹងពិនិត្យតេស្ដឈាម, ច្រឹបសាច់យកទៅពិនិត្យ ហើយប្រសិនបើមានជំងឺមហារីកដំណាក់កាលដំបូង ក្រុមគ្រូពេទ្យនឹងព្យាលបាលដោយចោះ ឬកាត់ក្រពេញក្រពេញប្រូស្ដាតចោល និងការព្យាបាលដោយប្រើប្រាស់កាំរស្មីជាដើម។ លោកវេជ្ជបណ្ឌិតបន្ថែមថា ចំពោះស្រ្ដីវិញនៅពេលដែលមានកូន២-៣ដងរួចហើយ ធ្វើឲ្យសាច់ដុំនៅអាងត្រកៀកចុះខ្សោយ ហើយនឹងបង្កឲ្យកើតជំងឺបត់ជើងតូច ដោយឯកឯង ដោយជំងឺនេះមានអាការៈដូចជា ក្អក, កណ្ដាស, ហាត់ប្រាណ ឬលោតបន្ដិចនឹងធ្វើឲ្យ ទឹកនោមចេញមកដោយខ្លួនឯង។ សម្រាប់ការព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាលវិញ នឹងណែនាំគាត់ឲ្យហាត់ប្រាណ និងប្រើប្រាស់កៅអីម៉ាស្សា គឺមិនចាំបាច់វះកាត់នោះឡើយ៕
2019-06-30T21:13:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126461-2019-06-30-07-13-18.html
504882bd-2e25-406c-bd41-9df4ce732465
អ្នកជំងឺក្រិនថ្លើម មានក្តីសង្ឃឹមហើយ! មន្ទីរពេទ្យ គ្លីនៀហ្គល (Gleneagles) នៅប្រទេសម៉ាឡេស៊ី ព្យាបាលយ៉ាងមានប្រសិទ្ធិភាពខ្ពស់ សម្រាប់មនុស្សគ្រប់វ័យ
* Diabetes: ជំងឺទឹកនោមផ្អែម * Diabetic Foot Ulcer: ដំបៅទឹកនោមផ្អែមរាំរ៉ៃ * Spinal Damage/Paralysis: ជំងឺខូចខួរឆ្អឹងខ្នង, ពិការផ្នែកខាងក្រោមចង្កេះចុះ * Stroke/Parkinson’s disease: វិបត្តិពិការមួយចំហៀងខ្លួន, ភាពញរ័កន្ត្រាក់ * Erectile Dysfunction: វិបត្តិខ្សោយផ្លូវបន្តពូជ * Kidney Failure: ខ្សោយតំរងនោម * Liver Cirrhosis: ជំងឺក្រិនថ្លើម * Osteoarthritis: ខូចមុខងារឆ្អឹង, សន្លាក់ * Cancer: ជំងឺមហារីក
2019-06-30T17:58:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126440-2019-06-30-03-58-10.html
1e4fc6e3-ba77-4fe2-b692-bf726650427f
ក្រៅពីបង្កឱ្យមានជំងឺគ្រុនឈាម មូសខ្លាញីបង្កឱ្យមានជំងឺ Zika និងសន្លាក់រ៉ាំរ៉ៃ, សំបកកង់ឡាន កង់ម៉ូតូ ជាសណ្ឋាគារផ្កាយ៥ របស់មូស (Video inside)
មូសខ្លាញីត្រូវបានយើងដឹងជាទូទៅថាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ហើយបាននឹងកំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ឆ្នាំ២០១៩នេះ ព្រោះជាឆ្នាំនៃវដ្តកកើតមូសខ្លាយ៉ាងច្រើន និងនាំឱ្យជំងឺគ្រុនឈាមកើតមានច្រើនករណីផងដែរ។ រយៈពេលប្រមាណ៦ខែឆ្នាំ២០១៩ គ្រុនឈាមបង្កដោយមូសខ្លាញីបានកើតឡើងប្រមាណ ១៣,០០០ករណី ហើយបណ្តាលឱ្យមនុស្សប្រមាណ ២៤ករណី។ ក្រៅពីបង្កឱ្យមានជំងឺគ្រុនឈាមហើយនោះ មូសខ្លាញី ក៏ទីភ្នាក់ងារបង្កឱ្យមានជំងឺខួរក្បាលតូច (Zika) និងជំងឺសន្លាក់រ៉ាំរ៉ៃផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ។ ដើម្បីទប់ស្កាត់បានការផ្ទុះឡើងនូវជំងឺគ្រុនឈាមវិធានការទប់ស្កាត់កុំឱ្យកើតមានមូសខ្លាញីច្រើន និងវិធីការពារកុំឱ្យមូសខ្លាញីខាំជាវិធានការមួយដ៏សំខាន់បំផុត។ ដើម្បីទប់ស្កាត់ និងកម្ចាត់មូសខ្លាបានយើងគួរតែសិក្សាស្វែងយល់ពីប្រភពកកើត និងរបៀបរស់នៅរបស់មូសខ្លាជាមុនសិន។ ក្នុងសន្និសីទព័ត៌មានស្តីពីបញ្ហាជំងឺគ្រុនឈាមរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាពេលថ្មីៗនេះ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានចែកចាយចំណេះដឹងអំពីសត្វមូសខ្លានេះដូចខាងក្រោម៖ មូសខ្លាំញី ចូលចិត្តខាំឈាមមនុស្សជាងសត្វ ខាំមនុស្សពី២-៣នាក់ ខាំពេលថ្ងៃពីម៉ោង ៦ព្រឹកដល់ម៉ោង ៧យប់។ ការខាំបើតឈាមនេះ ដើម្បីកកើតពង និងធ្វើឱ្យពងរបស់វាលូតលាស់។ មូសខ្លាចូលចិត្តរស់នៅ និងទុំនៅកន្លែងងិតគ្មានពន្លឺចេញចូលគ្រប់គ្រាន់ ព្រៃស៊ុបទ្រព ពងនៅកន្លែងទឹកដក់រងថ្លា គ្មានក្លិនស្អុយ។ មូសខ្លាមិនចូលចិត្តរស់នៅឡើយកន្លែងដែលមានក្លិនស្អុយ។ ទឹកដែលមិនស្អុយនោះមាននៅក្នុងពាង អាង ធុង សំបកកង់ឡាន កង់ម៉ូតូ (ទឹកក្នុងកង់ឡាន កង់ម៉ូតូជាប្រភពកកើតច្រើនជាងរហូតដល់ ១១ដង ធៀបជាមួយកន្លែងមានទឹកដក់ទឹកផ្សេងៗ)។ សំបកកំប៉ុង ចានស្នោ ប្លាស្ទីក ចានទ្រជើងទូ ថូផ្កា សំបកដូង អំបែងចាន ក្រឡ ពាង សុទ្ធតែជាកន្លែងងាយដក់ទឹកមិនស្អុយ និងជាកន្លែងបង្កើតមូសខ្លាផងដែរ។ កត្តាអកាសធាតុ ក៏ជាកត្តាងាយបង្កឱ្យកើតមានមូសខ្លាផងដែរ។ បើសិនជាកម្តៅកើនឡើងមួយដឺក្រេ ឱកាសកកើតគ្រុនឈាម ២០ភាគរយ។ ភ្លៀងធ្លាក់កើនមួយមិល្លីម៉ែត្រ អត្រាកកើតជំងឺគ្រុនឈាម អាចកើតឡើង ៣០ភាគរយ។ ក្នុងរដូវវស្សាជំងឺគ្រុនឈាមកើតឡើងទ្វេដង បើធៀបរដូវប្រាំង ពោលមានវត្តមានមូសខ្លា គឺមានមេរោគគ្រុនឈាម។ មូសខ្លាមួយអាចចម្លងជំងឺ៣មុខរួមមាន៖ ជំងឺគ្រុនឈាម ជំងឺខួរក្បាលតូច (Zika) និងជំងឺឈឺសន្លាក់ដៃជើងរ៉ាំរ៉ៃ។ មូសខ្លាមានទម្លាប់ហើរ ១៥០ម៉ែត្រពីកន្លែងរស់នៅ (តែបើអត់ចំណីទោះចម្ងាយ ៥គីឡូម៉ែត្រក៏ហើរទៅរកឱ្យបានដែរ) ហើយមូសខ្លាមានសមត្ថភាពស្រូបក្លិនអាម៉ូញាក់ចេញពីញើសក្នុងខ្លួនមនុស្ស តាមបណ្តោយខ្យល់បានរហូតដល់ទៅ ៥គីឡូម៉ែត្រ។ សំបកកង់ឡាន កង់ម៉ូតូ ជាសណ្ឋាគារផ្កាយ៥របស់មូសខ្លា ព្រោះមិនមាននរណាអាចចាក់ទឹកចេញពីកង់ឡាន កង់ម៉ូតូបានឡើយ។ លុះត្រាតែវះសំបកកង់ឡាន កង់ម៉ូតូនោះ ទើបអាចយកទឹកចេញបាន។ សំបកកង់ឡានមួយមានផ្ទុកដង្កូវទឹកមិនតិចជាង ៥ពាន់ដង្កូវទឹកនោះទេ។ ដង្កូវទឹកនេះអាចវិវឌ្ឍន៍ទៅជាមូសក្នុងរយៈពេល ១៥ថ្ងៃ ហើយបើរដូវក្តៅវិញប្រើរយៈពេលតែ ១២ថ្ងៃប៉ុណ្ណោះ។ អាកាសធាតុភ្លៀងក្តៅៗ ជាអំណោយផលខ្ពស់សម្រាប់ការកកើតមូស។ មូសខ្លាញីមួយជាមធ្យមពងប្រមាណ ៣០០ពងមូស។ ការចូលរួមទប់ស្កាត់កុំឱ្យកើតមានមូសខ្លាជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់កុំឱ្យមានជំងឺគ្រុនឈាម។ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ក៏បានលើកបង្ហាញពីវិធីសាស្ត្រមួយចំនួនក្នុងការទប់ស្កាត់កុំឱ្យមានការកកើតមូសខ្លានេះផងដែរ។ លោកវេជ្ជបណ្ឌិត ហ៊ុល រ៉េកុល បានណែនាំថា ដើម្បីទប់ស្កាត់កុំឱ្យមានមូសខ្លា ម្ចាស់អាជីវករកស៊ីពាក់ព័ន្ធជាមួយកង់ឡាន កង់ម៉ូតូ ត្រូវចេះដាក់គរលើគ្នាឱ្យបានត្រឹមត្រូវ យកក្តាទៅគ្របសង្កត់ពីលើដើម្បីធានាថាគ្មានទឹកអាចទៅដក់ក្នុងសំបកនោះបាន ឬរកមុងទៅគ្របពីលើសំបកកង់ឡាន។ នៅតាមគេហដ្ឋានរបស់ប្រជាពលរដ្ឋត្រូវប្រមូលកប់ចោលរាល់ប្រភពដែលនាំឱ្យដក់ទឹក។ ត្រូវកាប់ព្រៃស៊ុបទ្រុបនៅជុំវិញផ្ទះ ត្រូវរៀបចំសណ្តាប់ធ្នាប់ក្នុងផ្ទះកុំឱ្យមានសភាពស៊ុបទ្រុបងាយកើតជាជម្រកមូស ហើយត្រូវបើកបង្អួចផ្ទះឱ្យមានពន្លឺចូលគ្រប់គ្រាន់។ ការដាក់ថ្នាំអាបេត និងថ្នាំ BTI នៅក្នុងពាងទឹកក៏ជាវិធីសាស្ត្រក្នុងការកម្ចាត់មូសខ្លាផងដែរ។ រយៈពេល៦ខែឆ្នាំ២០១៩នេះ ថ្នាំប្រមាណ ១៨៤តោនហើយត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ ហើយឆ្នាំ២០១៩នេះក្រសួងត្រៀមថ្នាំរហូតដល់ទៅ ៣០០តោនទុកចែកជូនប្រជាពលរដ្ឋ។ ការបាញ់ថ្នាំ ក៏ជាវិធីមួយក្នុងការកម្ចាត់មូសខ្លាដែរ។ តែវិធីមួយនេះ ក្រសួងមិនលើកទឹកចិត្តឡើយ ព្រោះការបាញ់ថ្នាំវាក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានផ្តល់ដំបូន្មានផងដែរថា អាណាព្យាបាល ឬសាច់ញាតិត្រូវប្រញាប់បញ្ជូនកូន ឬសាច់ញាតិខ្លួនទៅកាន់មន្ទីរពេទ្យរដ្ឋភ្លាមប្រសិនបើមានការសង្ស័យកើតជំងឺគ្រុនឈាម។ លោក រ៉េកុល បានអះអាងថា បើមានការយឺតយ៉ាវ ឬពន្យារពេលច្រើនថ្ងៃគ្រូពេទ្យមិនអាចជួយសង្គ្រោះបានឡើយ។ លោក ហ៊ុយ រ៉េកុល ក៏បានរំលឹកផងដែរដល់អ្នកសង្ស័យមានជំងឺគ្រុនឈាមមិនត្រូវទៅទិញថ្នាំនៅតាមឱសថស្ថានដោយគ្មានបច្ចេកវិទ្យានោះទេ ព្រោះងាយនឹងនាំឱ្យគ្រោះថ្នាក់ដល់ជីវិត។ ជាពិសេសមិនត្រូវប្រើថ្នាំបញ្ចុះកំដៅប្រភេទ Aspirin និងថ្នាំប្រភេទ Steroids, Ibuprofen ដែលប្រឈមនឹងការហូរឈាមកាន់តែខ្លាំង៕
2019-06-30T16:40:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126437-2019-06-30-02-40-11.html
e2528514-8581-43d2-bb8e-016ae0cc9cca
មន្ត្រីជាន់ខ្ពស់សុខាភិបាល អំពាវនាវដល់ដៃគូពាក់ព័ន្ធ បន្ដជួយគាំទ្រដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេង ឲ្យសម្រេចបានទៅដល់គោលដៅលុបបំបាត់ជំងឺរបេងនៅកម្ពុជា
លោកសាស្ដ្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា កម្ពុជាកំពុងប្រឈមមុខនឹងជំងឺឆ្លងមួយចំនួន ហើយជំងឺរបេង គឺជាអាទិភាពមួយ ក្នុងចំណោមបណ្តា ជំងឺឆ្លងសំខាន់ៗ របស់ក្រសួងសុខាភិបាល ដូចដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រ ២០១៦-២០២០ របស់ក្រសួងសុខាភិបាល។ ដូច្នេះដើម្បីជំរុញឱ្យការងារនេះទៅដល់គោលដៅ ក្នុងការលុបបំបាត់ជំងឺរបេង នៅឆ្នាំ២០៣០ សូមអំពាវនាវដល់ដៃគូពាក់ព័ន្ធ បន្ដជួយគាំទ្របន្ថែម ដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេងនេះ ។ លោកសាស្ដ្រាចារ្យ បានថ្លែងបន្ដថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការងារកំចាត់រោគរបេង ទទួលបាននូវសមិទ្ធិផលដ៏ធំធេង ជាពិសេសបំផុត ការដែលមានសេវាពិនិត្យ និងព្យាបាលជំងឺរបេង ដំណើរការល្អនៅគ្រប់កន្លែង ព្រមទាំងផ្តល់សេវាដូតស៍ ដល់ប្រជាជនដោយមិនមានបង់ថ្លៃនោះ។ តែទោះជាយ៉ាងណា ក៏សូមអំពាវនាវដល់គ្រប់ភាគីទាំងអស់ មេត្តាជួយ និងបន្តការជួយគាំទ្រ ដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេងបន្ថែមទៀត ដើម្បីឱ្យកម្មវិធីជាតិ អាចសម្រេចបាននូវគោលដៅថ្មីៗ ជាពិសេស ចូលរួមចំណែកក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ក្នុងការធ្វើឱ្យសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា កាន់តែល្អប្រសើរឡើង ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា»។ ការថ្លែងដូច្នេះរបស់លោករដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលបឋម នៃការវាយតម្លៃរួមគ្នាឡើងវិញ របស់កម្មវិធីជាតិកំចាត់រោគរបេងលើកទី៣ ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៅខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។ លោកសាស្ត្រាចារ្យ បានថ្លែងបន្តថា កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស២២ ប្រទេសដែលមានជំងឺរបេងច្រើន ដែលបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សនៅចុងឆ្នាំ២០១៥ ។ជាក់ស្តែង អត្រាស្លាប់ដោយសារជំងឺរបេង បានធ្លាក់ចុះពីកំរិត ៤២ករណី នៅឆ្នាំ២០០០ មកត្រឹម ១៩ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០១៧។ រីឯ អត្រាអាំងស៊ីដង់បានចុះថយពីកំរិត៥៧៥ករណី មក ៣២៦ករណី លើប្រជាជន ១០០,០០០នាក់ ក្នុងអំឡុងពេលដូចគ្នា។ នេះគឺជាជោគជ័យដ៏ជាទីមោទន នៃកម្មវិធីជាតិកំចាត់រោគរបេងរបស់កម្ពុជា។ ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ អេង ហួត ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះមន្ត្រី និងបុគ្គលិកសុខាភិបាលគ្រប់ថ្នាក់ និងគ្រប់ផ្នែកទាំងអស់ព្រមទាំងភាគីដៃគូនានា ដែលបានខិតខំប្រឹងប្រែងជួយឧបត្ថម្ភ ក្នុងដំណើរការវាយតម្លៃនេះ ហើយបានធ្វើឱ្យការវាយតម្លៃទទួលបានជោគជ័យដ៏ល្អប្រសើរ។ជាមួយគ្នានេះដែរ លោកបានថ្លែងអំណរគុណ ចំពោះអង្គការមូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍-របេង និងគ្រុនចាញ់, អង្គការ USAID, អង្គការសុខភាពពិភពលោក, Stop TB Partnership, អង្គការ JICA, វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងប្រទេសជប៉ុន (RIT) អង្គការ USCDC និងគំរោង ADB ព្រមទាំងអង្គការដទៃផ្សេងទៀត ដែលបាននឹងកំពុងគាំទ្រដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេង ទទួលសមិទ្ធផលគួរឲ្យកត់សំគាល់។ តាមការបញ្ជាក់របស់ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោក ម៉ៅ តាន់អ៊ាង កន្លងមកបានឱ្យដឹងថា កម្មវិធីកំចាត់មេរោគរបេង អាចរក្សាបាននូវ អត្រាព្យាបាលជោគជ័យ លើសពី៩០% ចាប់តាំងពីឆ្នាំ១៩៩៥ រហូតមកដល់បច្ចុប្បន្ន ហើយសម្រេចបានតាមផែនការឆ្នាំ២០១៨ ដែលក្នុងនោះព្យាបាលជោគជ័យបាន៩៣% និងស្រាវជ្រាវជំងឺរបេង សរុប ២៨,៧៥៧ករណី ។បច្ចុប្បន្ននេះ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព រួមទាំងប៉ុស្ដិ៍សុខភាពទាំងអស់ សរុបចំនួនជាង ១៣២៥កន្លែង ទៅទូទាំប្រទេសមានសេវារបេង តាមយុទ្ធសាស្រ្ដ «ដូតស៍» និងបានពង្រីក ដូតស៍សហគមន៍ បានដល់៦៤៤ នៃមណ្ឌលសុខភាព ក្រៅពីដូតស៍ជាមូលដ្ឋាន មានសេវាពិសេសបន្ថែមមួយចំនួនទៀត ដើម្បីចូលរួមលើកកម្ពស់សុខភាព ក៏ដូចជារួមចំណែកដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជា៕
2019-06-29T00:23:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126323-2019-06-28-10-23-57.html
b88bf920-11e2-4665-b9f5-79ab8527e189
ពលរដ្ឋ​នៅ​ខេត្ត​រតនគិរី​ព្រួយបារម្ភ​ពី​ជំងឺ​គ្រុន​ឈាម​​ឆ្លង​​រាល​​ដាន​​កាន់​តែ​​ច្រើន
ជំងឺគ្រុនឈាម​បន្ត​រាតត្បាត​ឆ្លង​ទៅ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នៅ​ស្រុក​វើនសៃ ខេត្ត​រតនគិរី។ពលរដ្ឋ​ព្រួយបារម្ភ​ខ្លាច​ជំងឺ​នេះ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង នាំ​ឱ្យ​ពិបាក​ទប់ទល់ ស្រប​ពេល​ដែល​អ្នកស្រុក​ជាច្រើន​នាក់​បាន​បញ្ជូន​កូន​ទៅ​ព្យាបាល​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់។ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កាឡាន់ញ៉ៃ ឃុំ​វើនសៃ អ្នកស្រី ភីម ផល្លី ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​២៧ មិថុនា ថា សមាជិក​គ្រួសារ​របស់​អ្នកស្រី​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​អ្នកស្រី​ខ្លួនឯង​ផ្ទាល់ កូន​អាយុ​១២​ឆ្នាំ​ម្នាក់​និង ៥​ឆ្នាំ​ម្នាក់​បាន​ឆ្លង​ជំងឺគ្រុនឈាម​។ អ្នកស្រី​បន្ត​ថា សព្វថ្ងៃ ពួកគាត់​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​សុខភាព​ក្នុងស្រុក​វើនសៃ មិន​ទាន់​បាន​ធូរស្រាល​នៅ​ឡើយ​ទេ​។ អ្នកស្រី​បន្ត​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​គ្រួសារ​អ្នកស្រី​កើត​ជំងឺគ្រុនឈាម គឺ​កាលពីដើម​ខែ​មិថុនា​កើត​ម្ដង​ចូល​សម្រាក​មន្ទីរពេទ្យ​ប្រមាណ ៣​ថ្ងៃ ក៏បាន​ធូរស្រាល ហើយ​គ្រូពេទ្យ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ក្រោយមក​ស្រាប់តែ​ជំងឺ​នេះ​បាន​ផ្ទុះឡើង​ជា​ថ្មី​ទៀត៖ « »។ អ្នកស្រី​បន្ត​ថា ជំងឺ​នេះ​ចាប់ផ្ដើម​ផ្ទុះឡើង​តាំងពី​ថ្ងៃ​ទី​ពាក់កណ្ដាល​ខែ​ឧសភា រហូត​មក​ដល់​ថ្ងៃ​ទី​២៧​មិថុនា មាន​មនុស្ស​កាន់តែ​ច្រើន​បាន​ឆ្លង​ជំងឺ​នេះ ក្នុង​នោះ​មាន​ទាំង​មនុស្ស​ចាស់​និង​កុមារ ហើយ​នៅ​ក្នុង​ភូមិ​របស់​អ្នកស្រី​មាន​មនុស្ស​២​នាក់​ហើយ បាន​ស្លាប់​ដោយសារ​កើត​ជំងឺគ្រុនឈាម និង​មាន​ពលរដ្ឋ​ប្រមាណ​១០០​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​ជាមួយ​អ្នកស្រី​នៅ​មណ្ឌល​សុខភាព​ស្រុក​វើនសៃ។ អាស៊ីសេរី​មិន​អាច​ទាក់ទង​អនុប្រធាន​មន្ទីរ​សុខាភិបាល​ស្រក​វើនសៃ លោក ជា សានិត និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ថ្ងៃ​ទី​២៧​ មិថុនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ី​ផាន បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ស្ថានភាព​ជំងឺគ្រុនឈាម​នា​ពេល​បច្ចុប្បន្ន នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុនា​ថា ជំងឺ​នេះ​បាន​ផ្ទុះឡើង​ខ្លាំង​នៅ​កម្ពុជា។ ទោះជា​យ៉ាង​ណា​​លោក​​ថា អាជ្ញាធរ​ក្រុងភ្នំពេញ​មិន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ជំងឺ​នេះ​ទេ និង​បាន​រៀបចំ​គ្រូពេទ្យ និង​មាន​វិធានការ​បាញ់ថ្នាំ​កម្ចាត់​មូស​ខ្លា​គ្រប់​ខេត្ត​រួចហើយ៖ « »។ អ្នក​ជំនាញ​ខាង​ជំងឺគ្រុនឈាម​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក វេជ្ជ បណ្ឌិត ប៉ែន កក្កដា មាន​​ប្រសាសន៍​ថា ជំងឺ​គ្រុន​ឈាម​​អាច​​ឆ្លង​​ទៅ​​ទាំង​​មនុស្ស​​ចាស់ និង​កុមារ តាមរយៈ​មូស​ខ្លា​ខាំ​។ លោក​បន្ត​ថា ជំងឺ​នេះ​ដំបូង អ្នក​កើត​ជំងឺ​មាន​អាការ​ក្ដៅខ្លួន ចាប់​ពី​ ៣៨ ទៅ ៣៩​អង្សា​សេ មាន​រយៈពេល​មួយ​សប្ដាហ៍ ក្រោយមក​អ្នកជំងឺ និង​ចុះ​ត្រជាក់​វិញ។ ប៉ុន្តែ​លោក​ថា ការ​ចុះ​ត្រជាក់​នេះ ជា​សញ្ញា​គ្រោះថ្នាក់​ដែល​ត្រូវ​ប្រុងប្រយ័ត្ន ហើយ​ជាសះស្បើយ ប្រសិនបើ​មានការ​ព្យាបាល​បាន​ត្រឹមត្រូវ​ និង​ទាន់​ពេល ព្រោះ​​ប្រសិនបើ​មិនបាន​ព្យាបាល​ទាន់​ពេល​ទេ នៅ ​២​ថ្ងៃ​ក្រោយពី​ចុះ​ត្រជាក់ គឺ​អាច​ធ្វើ​ឱ្យ​អ្នកជំងឺ​បាត់បង់​ជីវិត​បាន៖ « »។ លោក​បន្ត​ថា ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​កើត​ជំងឺ​នេះ គឺ​ពលរដ្ឋ​ត្រូវ​សំអាត​នៅ​ជុំវិញ​ផ្ទះ​របស់​ខ្លួន​ឱ្យ​បាន​ស្អាត ជាពិសេស​ ទីជម្រក​របស់​មូស​ខ្លា គឺ​ត្រូវ​បោសសំអាត​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​ទឹក​ដក់​នៅ​ជុំវិញ​ផ្ទះ ដូចជា​កុំ​ឱ្យ​មាន​សំបក​កំប៉ុង សំបក​ដូង និង​សំបក​កង់ឡាន​ជាដើម ព្រោះ​របស់​ទាំងនេះ​ជាទី​កន្លែង​ដែល​មូស​ខ្លា​នៅ និង​ពង​បាន។ លោក​ថា ប្រសិន​មាន​មនុស្ស​ក្នុង​គ្រួសារ​ណា​ម្នាក់​មានការ​សង្ស័យ​កើត​ជំងឺគ្រុនឈាម​ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​ឱ្យ​បាន​ឆាប់ ដើម្បី​​កុំ​ឱ្យ​ជំងឺ​ធ្ងន់ធ្ងរ​នាំ​ឱ្យ​លំបាក​ព្យាបាល។ កាសែត​ក្នុងស្រុក​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២៦ មិថុនា​ថា ក្រសួង​សុខាភិបាល​អះអាង​ថា ក្នុង​ឆ្នាំ​២០១៩ គឺជា​ឆ្នាំ​ដែល​ជំងឺគ្រុនឈាម​បាន​ផ្ទុះឡើង​ខ្លាំង​នៅ​កម្ពុជា​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បញ្ជាក់​ថា ចាប់ពី​ខែ​មករា ដល់​ថ្ងៃ​ទី​២០ ខែ​មិថុនា អ្នក​កើត​ជំងឺគ្រុនឈាម​ទូទាំង​ប្រទេស មាន​ជាង ១​ម៉ឺន ២​ពាន់​នាក់ (១២.០០០) និងបាន​សម្លាប់​មនុស្ស ២១​នាក់៕
2019-06-28T15:10:00+07:00
rfa.org
https://www.rfa.org/khmer/news/health/dengue-treatment-06282019040838.html
8e25c3b1-8117-4a9d-8f93-499be74a2146
គ្រុនឈាមឆ្នាំនេះផ្ទុះខ្លាំងអាចមានដល់ ៥ម៉ឺនករណី កើនឡើង ៥ដង, មន្ត្រីជំនាញ ទទូចឱ្យអ្នកជំងឺប្រញាប់ទៅមន្ទីរពេទ្យបើសង្ស័យមានជំងឺគ្រុនឈាម (Video inside)
ជំងឺគ្រុនឈាមបានផ្ទុះឡើងខ្លាំងនៅក្នុងឆ្នាំ២០១៩នេះ គិតត្រឹមសប្តាហ៍ទី៣ ខែមិថុនា ជំងឺគ្រុនឈាមបានកើតមានប្រមាណ ១៣,០០០ករណី ក្នុងនោះ ២៤ករណី បានស្លាប់បាត់បង់ជីវិត។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីជំងឺគ្រុនឈាមរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម បានប៉ានប្រមាណថា ជំងឺគ្រុនឈាមនៅឆ្នាំ២០១៩នេះអាចមានរហូតដល់ទៅ ៥ម៉ឺនករណី កើនឡើងប្រមាណ ៥ដងបើធៀបទៅនឹងឆ្នាំ២០១៨។ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមរូបនេះ បានគូសបញ្ជាក់ថា ការកើនឡើងច្រើននៃជំងឺគ្រុនឈាមនៅឆ្នាំ២០១៩នេះ ដោយសារជាវដ្តនៃជំងឺនេះ ដែលមានរយៈពេលប្រមាណ ៥ ទៅ ៦ឆ្នាំម្តង ឬ ១០ ទៅ១២ឆ្នាំម្តង នឹងកើតមានច្រើនបែបនេះ។ ការកើនឡើងជំងឺគ្រុនឈាមសម្រាប់ឆ្នាំ២០១៩នេះ ក៏មិនមែនកើតមានតែក្នុងប្រទេសកម្ពុជានោះដែរ ប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ានកើនឡើងដូចគ្នា។ លោក ហ៊ុយ រ៉េកុល បានបញ្ជាក់ថា នៅប្រទេសសិង្ហបុរីនៅឆ្នាំ២០១៩នេះ បានកើតមាន ៤ពាន់ករណី, ហ្វីលីពីន ៧ម៉ឺនករណី, ម៉ាឡេស៊ី ៦ម៉ឺនករណី ខណៈប្រទេសវៀតណាម កើនឡើង ៣ដង និងប្រទេសថៃកើនឡើង ២ដង។ ឆ្លើយតបជាមួយការកើនឡើងនៃជំងឺគ្រុនឈាមនេះក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ បង្ការ និងប្រយុទ្ធប្រឆាំងជាមួយរីករាយរាលដាលនៃជំងឺ។ វិធានការនោះមានដូចជាការ ការចែកថ្នាំអាបេត និងថ្នាំ BTI ជូនដល់ប្រជាពលរដ្ឋសម្រាប់ដាក់តាមពាងទឹកសម្លាប់ដង្កូវទឹកដែលជាប្រភពបង្កើតមូសខ្លាទីភ្នាក់ងារចម្លងជំងឺគ្រុនឈាមតាំងពីឆ្នាំ២០១៨។ មកដល់ពេលបច្ចុប្បន្នថ្នាំប្រមាណ ១៨៤តោនហើយត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ ខណៈថ្នាំសរុបប្រមាណ ៣០០តោនត្រៀមចែកជូនប្រជាពលរដ្ឋ។ ក្រៅពីនោះក្រសួងសុខាភិបាល ក៏បានត្រៀមថ្នាំបាញ់សម្លាប់សត្វមូសខ្លាប្រមាណជិត ១ម៉ឺនលីត្រសម្រាប់បាញ់នៅតាមភូមិឋានរបស់ប្រជាពលរដ្ឋ។ តែយន្តការប្រើថ្នាំនេះ គឺក្រសួងមិនលើកទឹកចិត្តនោះឡើយ ព្រោះវាក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះក្រសួងសុខាភិបាល ក៏បានត្រៀមសឺរ៉ូមប្រមាណ ៧ម៉ឺនកំប្លោកសម្រាប់ជួយដល់អ្នកកើនជំងឺគ្រុនឈាមផងដែរ។ ក្នុងសន្និសីទសារព័ត៌មាននាព្រឹកមិញនេះ លោក ហ៊ុយ រ៉េកុល ក៏បានផ្តល់ដំបូន្មានមួយចំនួនទៅដល់អ្នកកើតជំងឺគ្រុនឈាមផងដែរ។ លោក រ៉េកុល បានក្រើនរំលឹកដល់អាណាព្យាបាល ឬសាច់ញាតិត្រូវប្រញាប់បញ្ជូនកូន ឬសាច់ញាតិខ្លួនមកកាន់មន្ទីរពេទ្យរដ្ឋភ្លាមប្រសិនបើមានការសង្ស័យថាកើតជំងឺគ្រុនឈាម។ លោក រ៉េកុល បានអះអាងថា បើមានការយឺតយ៉ាវ ឬពន្យារពេលច្រើនថ្ងៃគ្រូពេទ្យមិនអាចជួយសង្គ្រោះបានឡើយ។ លោក ហ៊ុយ រ៉េកុល ក៏បានរំលឹកផងដែរ ដល់អ្នកសង្ស័យមានជំងឺគ្រុនឈាមមិនត្រូវទៅទិញថ្នាំនៅតាមឱសថស្ថានដោយគ្មានបច្ចេកវិទ្យានោះទេ ព្រោះងាយនឹងនាំឱ្យគ្រោះថ្នាក់ដល់ជីវិត។ ជាពិសេសមិនត្រូវប្រើថ្នាំបញ្ចុះកំដៅប្រភេទ Aspirin និងថ្នាំប្រភេទ Steroids, Ibuprofen ដែលប្រឈមនឹងការហូរឈាមកាន់តែខ្លាំង៕
2019-06-27T23:28:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126216-2019-06-27-09-28-49.html
c0832a19-dff9-4c3d-884c-ad8e2d9e58a6
មន្ទីរសុខាភិបាលខេត្តកោះកុង បន្តយុទ្ធនាការផ្សព្វផ្សាយពីជំងឺគ្រុនឈាមតាមមូលដ្ឋាន
លោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង និងមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បានបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្ដីអំ ពីជំងឺគ្រុនឈាម និងវិធីបង្ការនៅទូទាំងស្រុកបុទុមសាគរ ខេត្តកោះកុង និងមានការចូលរួមថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្ត ការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល មណ្ឌលសុខភាពអណ្ដូងទឹក សហការជាមួយសាលាស្រុកបុទុមសាគរ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាកបាតក្រហមកម្ពុជា ប្អូនៗសិស្សានុសិស្ស សរុបប្រមាណ១០០នាក់។ លោកស្រី ឈុន រ៉ាវុធ បានឲ្យដឹងថា យុទ្ធនាការនេះមន្ទីរសុខាភិបាល អនុវត្តន៍គ្រប់បណ្តាស្រុកហើយផ្តោតលើចំណុចសំខាន់ៗដូចជា៖ *ការផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម វិធីបង្ការ ការពារ បំបាត់ជំរកមូស *ករណីសង្ស័យត្រូវបញ្ជូនអ្នកជំងឺទៅកាន់មូលដ្ឋានសុខាភិបាល ដែលនៅជិតបំផុត *ការដាក់ថ្នាំអាបែតសម្លាប់ដង្កូវទឹកក្នុងពាងទឹកអាងទឹក *ការបាញ់ថ្នាំសម្លាប់មូសខ្លានៅសាលារៀន មណ្ឌលសុខភាព លំនៅដ្ឋានប្រជាជន (គ្មានទឹកដក់ គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម គ្រួសារមានសុខភាពល្អ)។ លោកស្រីបន្តថា ការចុះយុទ្ធនាការនេះ មន្ទីរសុខាភិបាលនឹងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព និងត្រូវបង្កើនចំពោះបញ្ហាជំងឺ គ្រុនឈាម ដែលកំពុងមានអាត្រាខ្ពស់ដែលកើតមកលើមនុស្សគ្រប់វ័យ ហេតុនេះយើងទាំងអស់គ្នាចូលរួមធ្វើអនាម័យថែរក្សាបរិស្ថាន ដើម្បីកំចាត់ជម្រកមូសខ្លា ហើយត្រូវសំរានក្នុងមុងស្លៀកពាក់ ខោអាវជើងវែដៃវែងជានិច្ច។ លោកស្រី បានបញ្ជាក់បន្ថែមថា បើសិនមានការសង្ស័យចំពោះកូនចៅ ត្រូវបញ្ជូនមកមណ្ឌលសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឲ្យក្រុមគ្រូពេទ្យធ្វើការវិនិច្ឆ័យ ធ្វើការរករោគសញ្ញាជាបន្ទាន់ដើម្បីធ្វើការព្យាបាល៕
2019-06-27T17:50:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126163-2019-06-27-03-50-50.html
ea1c0085-ab1b-4fe1-8b19-ceb5efcd26ad
អ្នកជំងឺទឹកនោមផ្អែម មានក្តីសង្ឃឹមហើយ! មន្ទីរពេទ្យ គ្លីនៀហ្គល (Gleneagles) នៅប្រទេសម៉ាឡេស៊ី ព្យាបាលយ៉ាងមានប្រសិទ្ធិភាពខ្ពស់ សម្រាប់មនុស្សគ្រប់វ័យ
Diabetes: ជំងឺទឹកនោមផ្អែម Diabetic Foot Ulcer: ដំបៅទឹកនោមផ្អែមរាំរ៉ៃ Spinal Damage/Paralysis: ជំងឺខូចខួរឆ្អឹងខ្នង, ពិការផ្នែកខាងក្រោមចង្កេះចុះ Stroke/Parkinson’s disease: វិបត្តិពិការមួយចំហៀងខ្លួន, ភាពញរ័កន្ត្រាក់ Erectile Dysfunction: វិបត្តិខ្សោយផ្លូវបន្តពូជ Kidney Failure: ខ្សោយតំរងនោម Liver Cirrhosis: ជំងឺក្រិនថ្លើម Osteoarthritis: ខូចមុខងារឆ្អឹង, សន្លាក់ Cancer: ជំងឺមហារីក 088 9990 999/ 010 990 999
2019-06-27T17:38:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126162-2019-06-27-03-38-27.html
4c8e257e-960f-4fc9-b192-83a22e63dd37
ព្រឹកនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសន្និសីទសារព័ត៌មានលើបញ្ហាជំងឺគ្រុនឈាមនៅកម្ពុជា
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពជំងឺគ្រុនឈាមនាពេលបច្ចុប្បន្ន»។ សន្និសីទសារព័ត៌មាននេះ នឹងមានការផ្សាយផ្ទាល់ជាមួយទូរទស្សន៍ Fresh News ផងដែរ។ យោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សន្និសីទសារព័ត៌មាននេះរៀបចំឡើងនៅវេលាម៉ោង ១០ព្រឹកនៅមន្ទីរពេទ្យកុមារជាតិ។ វាគ្មិនដែលនឹងចូលខ្លួនបកស្រាយលើបញ្ហាជំងឺគ្រុនឈាមនេះ រួមមាន៖ តំណាងក្រសួងសុខាភិបាល, តំណាងមន្ទីរពេទ្យកុមារជាតិ និងលោកស្រី ហ៊ុន ម៉ាណា ផងដែរ។ ក្នុងសេចក្តីជូនដំណឹង ក៏បានបញ្ជាក់ផងដែរថា ក្នុងសន្និសីទសារព័ត៌មាននេះ នឹងលើកឡើងពីស្ថានភាពជាក់ស្តែង នៃជំងឺគ្រុនឈាមនាពេលបច្ចុប្បន្ន, វិធាន និងចំណាត់ការឆ្លើយតបនឹងជំងឺគ្រុនឈាម (កន្លែងផ្ទុកអ្នកជំងឺ និងឱសថ), បញ្ហាប្រឈម, បទពិសោធន៍របស់មន្ទីរពេទ្យកុមារជាតិក្នុងការផ្តល់សេវាកម្មព្យាបាលជំងឺគ្រុនឈាម និង តម្រូវការបន្ថែម។ ក្រសួងសុខាភិបាលអះអាងថា ឆ្នាំ២០១៩នេះ ជាឆ្នាំដែលជំងឺគ្រុនឈាមបានផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា។ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ធ្លាប់បានថ្លែងបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០១៩ ដល់ថ្ងៃទី២០ ខែមិថុនា ជំងឺគ្រុនឈាមនៅទូទាំងប្រទេស កើតមានចំនួន១ម៉ឺន២ពាន់ករណី និងសម្លាប់មនុស្ស ២១នាក់។ ក្នុងនោះមន្ទីរពេទ្យកុមារជាតិ ទទួលអ្នកជំងឺគ្រុនឈាមជាមធ្យមជាង ៣០០នាក់ក្នុងមួយថ្ងៃ។ បើគិតពីដើមឆ្នាំ២០១៩ មកដល់ថ្ងៃទី២០ ខែមិថុនា មន្ទីរពេទ្យកុមារជាតិ ទទួលបានការចូលមកព្យាបាលពីអ្នកជំងឺគ្រុនឈាម ៣ពាន់នាក់ ក្នុងនោះមាន ៤នាក់បានស្លាប់។ ឆ្លើយតបនឹងបញ្ហាជំងឺគ្រុនឈាមដែលបានផ្ទុះឡើងនៅក្នុងឆ្នាំ២០១៩នេះ ក្រសួងសុខាភិបាល ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់ជំងឺនេះផងដែរ។ ក្រសួងសុខាភិបាលបានដាក់ចេញវិធានជាច្រើនដូចជាការការអប់រំប្រជាពលរដ្ឋក្នុងការការពារតាមវិធីសាស្ត្រមួយចំនួន ការបាញ់ថ្នាំសម្លាប់មូសតាមកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ ការចែកមុងជ្រលក់ថ្នាំ ព្រមទាំងត្រៀមសម្ភារ និងបណ្ដុះបណ្ដាលព្យាបាលរករោគវិនិច្ឆ័យ។ ជាមួយគ្នានោះក្រសួងសុខាភិបាល ក៏បានជំរុញលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យពេទ្យ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ជាមួយនឹងការយកចិត្ដទុក្ខដាក់ខ្ពស់ ដើម្បីសង្គ្រោះអ្នកជំងឺ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស៕
2019-06-27T16:23:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126153-2019-06-27-02-23-22.html
e1475e86-90e3-4037-acf6-1df00803345d
ថ្ងៃស្អែកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសន្និសីទសារព័ត៌មានលើបញ្ហាជំងឺគ្រុនឈាមនៅកម្ពុជា
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពជំងឺគ្រុនឈាមនាពេលបច្ចុប្បន្ន»។ សន្និសីទសារព័ត៌មាននេះ នឹងមានការផ្សាយផ្ទាល់ជាមួយទូរទស្សន៍ Fresh News ផងដែរ។ យោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សន្និសីទសារព័ត៌មាននេះរៀបចំឡើងនៅវេលាម៉ោង ១០ព្រឹកនៅមន្ទីរពេទ្យកុមារជាតិ។ វាគ្មិនដែលនឹងចូលខ្លួនបកស្រាយលើបញ្ហាជំងឺគ្រុនឈាមនេះ រួមមាន៖ តំណាងក្រសួងសុខាភិបាល, តំណាងមន្ទីរពេទ្យកុមារជាតិ និងលោកស្រី ហ៊ុន ម៉ាណា ផងដែរ។ ក្នុងសេចក្តីជូនដំណឹង ក៏បានបញ្ជាក់ផងដែរថា ក្នុងសន្និសីទសារព័ត៌មាននេះ នឹងលើកឡើងពីស្ថានភាពជាក់ស្តែង នៃជំងឺគ្រុនឈាមនាពេលបច្ចុប្បន្ន, វិធាន និងចំណាត់ការឆ្លើយតបនឹងជំងឺគ្រុនឈាម (កន្លែងផ្ទុកអ្នកជំងឺ និងឱសថ), បញ្ហាប្រឈម, បទពិសោធន៍របស់មន្ទីរពេទ្យកុមារជាតិក្នុងការផ្តល់សេវាកម្មព្យាបាលជំងឺគ្រុនឈាម និង តម្រូវការបន្ថែម។ ក្រសួងសុខាភិបាលអះអាងថា ឆ្នាំ២០១៩នេះ ជាឆ្នាំដែលជំងឺគ្រុនឈាមបានផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា។ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ធ្លាប់បានថ្លែងបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០១៩ ដល់ថ្ងៃទី២០ ខែមិថុនា ជំងឺគ្រុនឈាមនៅទូទាំងប្រទេស កើតមានចំនួន១ម៉ឺន២ពាន់ករណី និងសម្លាប់មនុស្ស ២១នាក់។ ក្នុងនោះមន្ទីរពេទ្យកុមារជាតិ ទទួលអ្នកជំងឺគ្រុនឈាមជាមធ្យមជាង ៣០០នាក់ក្នុងមួយថ្ងៃ។ បើគិតពីដើមឆ្នាំ២០១៩ មកដល់ថ្ងៃទី២០ ខែមិថុនា មន្ទីរពេទ្យកុមារជាតិ ទទួលបានការចូលមកព្យាបាលពីអ្នកជំងឺគ្រុនឈាម ៣ពាន់នាក់ ក្នុងនោះមាន ៤នាក់បានស្លាប់។ ឆ្លើយតបនឹងបញ្ហាជំងឺគ្រុនឈាមដែលបានផ្ទុះឡើងនៅក្នុងឆ្នាំ២០១៩នេះ ក្រសួងសុខាភិបាល ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់ជំងឺនេះផងដែរ។ ក្រសួងសុខាភិបាលបានដាក់ចេញវិធានជាច្រើនដូចជាការការអប់រំប្រជាពលរដ្ឋក្នុងការការពារតាមវិធីសាស្ត្រមួយចំនួន ការបាញ់ថ្នាំសម្លាប់មូសតាមកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ ការចែកមុងជ្រលក់ថ្នាំ ព្រមទាំងត្រៀមសម្ភារ និងបណ្ដុះបណ្ដាលព្យាបាលរករោគវិនិច្ឆ័យ។ ជាមួយគ្នានោះក្រសួងសុខាភិបាល ក៏បានជំរុញលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យពេទ្យ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ជាមួយនឹងការយកចិត្ដទុក្ខដាក់ខ្ពស់ ដើម្បីសង្គ្រោះអ្នកជំងឺ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស៕
2019-06-27T03:37:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126133-2019-06-26-13-37-07.html
71ed6317-cf9b-4056-a016-9c784fbc50fe
ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បួងសួងឲ្យអ្នកជំងឺគ្រុនឈាមទាំងអស់ឆាប់ជាសះស្បើយ និងសូមកុំឲ្យជំងឺនេះរាតត្បាតបន្ដទៀត (Video inside)
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានបួងសួងឲ្យប្រជាជនកម្ពុជា ដែលកើតជំងឺគ្រុនឈាមទាំងអស់ សូមឆាប់ជាសះស្បើយ និងសូមកុំឲ្យជំងឺនេះរាតត្បាតបន្ដទៀត។ តាមរយៈវីដេអូប្រមាណជាង១នាទី លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានលើកឡើងថា «ឆ្នាំនេះចូលរដូវវស្សាហើយ អ្នកកើតជំងឺគ្រុនឈាម កើនឡើងយ៉ាងខ្លាំងនៅកម្ពុជា នៅប្រទេសជប៉ុនវិញ សត្វមូសមានតែអំឡុងរដូវក្ដៅ ចាប់ពីខែកក្កដា ដល់ខែកញ្ញាប៉ុណ្ណោះ ដូច្នេះគ្មានជំងឺគ្រុនឈាមទេ។ ដោយសារតែកម្ពុជា មានអាកាសធាតុក្ដៅហើយសើម នាំឲ្យមានមូសច្រើន ជាពិសេសមូសខ្លា...ប្រជាជនកម្ពុជាប្រាកដជាដឹងពីរបៀបការពារកុំឲ្យមូសខាំ។ បើលោក-លោកស្រី ដឹងពីវិធីការពារទាំងនោះ តាមបែបប្រពៃណី ឬធម្មជាតិ សូមជួយណែនាំខ្ញុំផង។ ខ្ញុំសូមបួងសួង សូមឲ្យអ្នកជំងឺគ្រុនឈាមទាំងអស់ឆាប់ជាសះស្បើយ និងសូមកុំឲ្យជំងឺរាតត្បាលបន្ដទៀត»។ សូមជម្រាបថា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ធ្លាប់បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីដើមឆ្នាំមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ករណីជំងឺគ្រុនឈាមនៅទូទាំងប្រទេស មានចំនួន១ម៉ឺន២ពាន់ករណី និងបណ្ដាលឲ្យមនុស្សស្លាប់ចំនួន២១នាក់៕
2019-06-27T00:54:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126120-2019-06-26-10-54-11.html
626dd5a1-058f-431c-9d6c-da963eb58735
ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភគ្រែអ្នកជំងឺ និងថវិកាជាង ១ម៉ឺនដុល្លារជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភគ្រែអ្នកជំងឺចំនួន ៥០គ្រែ និងថវិកា ១២,៣៤០ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីបំពេញតម្រូវការរបស់អ្នកជំងឺក្នុងមន្ទីរពេទ្យ ដែលកំពុងមានច្រើននាពេលបច្ចុប្បន្ននេះ។ ឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ការផ្តល់គ្រែ និងថវិកាដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីដោះស្រាយការខ្វះខាតគ្រែសម្រាប់អ្នកជំងឺ រួមទាំងអ្នករងរបួសដោយសារការបាក់រលំអគារផងដែរ។ យោងតាមប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ពេលបច្ចុប្បន្នមានកំណើនអ្នកជំងឺកាន់តែច្រើន ព្រោះថាខេត្តជាប់ឆ្នេរមួយនេះកំពុងមានប្រជាពលរដ្ឋចំណាកស្រុកមកពីខេត្តផ្សេងៗកាន់តែច្រើន។ លោកប្រធានមន្ទីរពេទ្យអះអាងថា តាមរយៈការជួយឧបត្ថម្ភរបស់ឧកញ៉ា ទៀ វិចិត្រ បានរួមចំណែកដោះស្រាយការខ្វះខាតរបស់មន្ទីរពេទ្យផងដែរ។ សូមបញ្ជាក់ថា ហេតុការណ៍បាក់រលំអាគារកំពស់៧ជាន់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានសប្បុរសជន និងក្រុមហ៊ុនឯកជនជាច្រើន បានចូលរួមបរិច្ចាគថវិកា, សម្ភារៈ និងកម្លាំងកាយចិត្ត តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីជួយជនរងគ្រោះ៕
2019-06-27T00:34:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126117-2019-06-26-10-34-45.html
739aeed8-421f-40ed-844c-3915c558a15c
ក្រុមគ្រូពេទ្យ-និស្សិតស្ម័គ្រចិត្តមកពីអាមេរិក ចុះមកពិនិត្យព្យាបាលជំងឺជូនពលរដ្ឋនៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម
តាមរយៈការសម្របសម្រួលពីលោក ថោង ខុង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមគ្រូពេទ្យ និងនិស្សិតស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក រួមជាមួយគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា បានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលរស់នៅជុំវិញមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ខេត្តព្រះសីហនុ។ ក្រៅពីពិនិត្យព្យាបាលជំងឺ ក្រុមគ្រូពេទ្យ និងនិស្សិតស្ម័គ្រចិត្តខាងលើក៏បានអប់រំពីបញ្ហាសុខភាព ផ្ដល់ដៃសិប្បនិមិ ព្យាបាលធ្មេញ និងចែកជូនវ៉ែនតាជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋផងដែរ។ គិតមកដល់ឆ្នាំ២០១៩នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីអង្គការលើកកម្ពស់សុខភាពប្រកបដោយចីរភាព ហៅកាត់ SHE (Sustainable Health Empowerment) សរុប ៤០០នាក់ហើយ ដែលបានចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាប្រមាណ ៥ពាន់នាក់ ដោយចល័តនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។ លើកនេះជាលើកទី១០ ក្នុងការចុះមកប្រទេសកម្ពុជា និងជាលើកទី៣ ដែលធ្វើការព្យាបាលផ្ទាល់នៅគិលានដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ដោយសហការជាមួយមូលដ្ឋានទ័ពជើងទឹករាម សហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងមានការចូលរួមពីសំណាក់គ្រូពេទ្យនៅគិលានដ្ឋានកងទ័ពជើងទឹករាមផងដែរ៕
2019-06-26T20:51:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126075-2019-06-26-06-51-19.html
428bab38-027b-43ee-921e-4403f4ffca28
បាញ់ថ្នាំសម្លាប់មេរោគ ជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅខេត្ដព្រៃវែង
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ មន្ទីរកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទខេត្តព្រៃវែង បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគអស់ជាង ២តោន ដើម្បីទប់ស្កាត់ជំងឺប៉េស្តជ្រូក អាហ្រ្វិក។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានឲដឹងថា ការរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក មន្ទីរកសិកម្មរុក្ខា ប្រម៉ាញ់ ខេត្ដព្រៃវែង បានប្រើប្រាស់គ្រប់លទ្ឋភាពដើម្បីបើកយុទ្ឋនាការអន្តរាគមន៍អនុវត្តវិធានការជីវសុវិត្ថភាព ដោយបាញ់ថ្នាំសម្លាប់មេរោគ BENKOCID ជាប្រភេទAntiseptic អស់ជាង ២,០០០លីត្រ (ស្មើ២តោន) នៅតាមទីតាំងកន្លែងចិញ្ចឹមជ្រូករបស់កសិករជាង ១,០៨៦កន្លែង និងតាមបណ្តាឡរសត្តឃាតដ្ឋានចំនួន ១១០កន្លែង។ លោកបញ្ជាក់ថា មន្ត្រីជំនាញក៏បានធ្វើការបាញ់ទៅលើមធ្យោបាយដឹកជញ្ជួនសត្វ នៅតាមបណ្តាក្រុងស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង ពិសេសស្រុកជាប់ព្រំប្រទល់ជាប់ ប្រទេសវៀតណាម រួមទាំងមានការចែកជូនប្រជាពលរដ្ឋដោយឥគិតថ្លៃផងដែរក្នុងគោលបំណងដើម្បីការពារសុខភាពសត្វ ក៏ដូចជាការទប់ស្កាត់បញ្ហាជំងឺឆ្លងសត្វ ពិសេសជំងឺឆ្លងប៉េសជ្រូកអាហ្វ្រិក ៕
2019-06-26T10:22:06+07:00
kbnnews.com
https://kbn.news/archives/126542
d1fa9f5f-e7d0-4de1-beff-9f0d9f258e72
មន្រ្តីកសិកម្ម បាញ់ថ្នាំសម្លាប់មេរោគជាង ២តោន ដើម្បីទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅខេត្តព្រៃវែង (Video inside)
មន្ទីរកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគអស់ជាង ២តោន ដើម្បីទប់ស្កាត់ជំងឺប៉េស្តជ្រូក អាហ្រ្វកនៅតាមទីតាំងចិញ្ចឹមជ្រូក និងឡសត្តឃាតនានាក្នុងខេត្តព្រៃវែងផងដែរ។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានបញ្ជាក់ឲ្យដឹងថា ដោយយោងតាមការណែនាំពីក្រសួងកសិកម្ម និងអភិបាលខេត្តព្រៃវែង ក្នុងការទប់ស្កាត់នាំចូល​សត្វជ្រូកពីប្រទេសជិតខាងនិងតម្រូវឲ្យមន្ត្រីជំនាញចុះផ្សព្វផ្សាយដល់ពលរដ្ឋ នៃការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វកនោះ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តព្រៃវែង បានប្រើប្រាស់គ្រប់លទ្ឋភាពដើម្បីបើកយុទ្ឋនាការអន្តរាគមន៍អនុវត្តវិធានការជីវសុវិត្ថភាព បាញ់ថ្នាំសម្លាប់មេរោគ ដោយប្រើប្រាស់ថ្នាំ BENKOCID ជាប្រភេទAntiseptic អស់ជាង ២,០០០លីត្រ (ស្មើ២តោន) បាញ់នៅតាមទីតាំងកន្លែងចិញ្ចឹមជ្រូករបស់កសិករជាង ១,០៨៦កន្លែង និងតាមបណ្តាឡរសត្តឃាតដ្ឋានចំនួន ១១០កន្លែង។ លោក អ៊ុក សំណាង បានបញ្ជាក់បន្តថា មន្ត្រីជំនាញក៏បានបាញ់ទៅលើមធ្យោបាយដឹកជញ្ជួនសត្វ នៅតាមបណ្តាក្រុងស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង ពិសេសស្រុកជាប់ព្រំប្រទល់ជាប់ ប្រទេសវៀតណាមដូចជា៖ ស្រុកព្រះស្តេច, ស្រុកកំពង់ត្របែក, ស្រុកពាមជរ, ស្រុកមេសាង និងស្រុកកុំចាយមារ ក្នុងគោលបំណងដើម្បីការពារសុខភាពសត្វ ក៏ដូចជាការទប់ស្កាត់បញ្ហាជំងឺឆ្លងសត្វ ពិសេសទប់ស្កាត់ជំងឺឆ្លងប៉េសជ្រូកអាហ្វ្រិក ជូនប្រជាពលរដ្ឋដោយឥគិតថ្លៃផងដែរ៕
2019-06-26T03:29:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/126023-2019-06-25-13-29-13.html
8abcb10a-17db-4a40-b822-adbe7f2fdd75
អំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវបានយកទៅប្រគល់ជូនមន្ដ្រីនគរបាលនៅក្រុងកំពង់ចាម និងស្រុកកងមាស ដែលមានជំងឺ
ថវិកា និងអំណោយរបស់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា ត្រូវបានលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចាត់ឲ្យក្រុមការងារយកទៅប្រគល់ជូនមន្ដ្រីនគរបាល ដែលមានជំងឺកំពុងសម្រាកព្យាបាល នៅក្រុងកំពង់ចាម និងស្រុកចំការលើ (សម្រាកនៅពេទ្យកាល់ម៉ែត)។ ការយកអំណោយប្រគល់ជូននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ស្នងការ បានចាត់តាំងលោកវរសេនីយ៍ទោ អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានដឹកនាំកម្លាំង និងសប្បុរសជន ចុះសួរសុខទុក្ខ និងនាំយកនូវថវិកា គ្រឿងឧបភោគបរិភោគ យកទៅប្រគល់ជូន លោកវរសេនីយ៍ត្រី ទាម តុងម៉េង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចាម ដែលកំពុងសម្រាកព្យាបាលជំងឺសំពាធឈាមឡើង (បណ្តាលឲ្យដាច់សរសៃវែន ក្នុងក្រពោះ) នៅលំនៅដ្ឋាន ស្ថិតក្នុងភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលការផ្តល់ជូននេះជាលើកទី៤ហើយ។ អំណោយទាំងអស់នោះរួមមាន អង្ករ២បេ, ត្រីខ១យួរ, មី១កេស, ទឹកសុទ្ធ១យួរ និងថវិកាសរុប៦៥០,០០០រៀល។ ដោយឡែក លោកក៏បានចាត់ឲ្យលោកវរសេនីយ៍ទោ ថុង ភូរីវុធ អធិការនគរបាលស្រុកកងមាស (ស្ដីទី) និងសហការីចុះទៅសាកសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី សេង រតនៈ មន្រ្តីផ្នែកសណ្ដាប់ធ្នាប់ ដែលមានជំងឺលើសឈាម និងក្រិនថ្លើមធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ អំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ដែលត្រូវបានយកទៅប្រគល់ជូននោះរួមមាន៖ ថវិកា៧០០,០០០រៀល, មី១កេស, ទឹកសុទ្ធ១កេស, ទឹកដោះគោឆៅ០១យួរ៕
2019-06-25T23:15:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/125993-2019-06-25-09-15-43.html
f239ac8c-3932-47a5-9594-02a816909ccb
អាជ្ញាធររាជធានីភ្នំពេញ បើកយុទ្ធនាការដាក់អាបែត និងអប់រំពលរដ្ឋពីការលុបបំបាត់ជម្រកមូសខ្លា ដើម្បីចូលរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម
លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំយុទ្ធនាការដាក់អាបែត និងអប់រំប្រជាពលរដ្ឋ ពីការលុបបំបាត់ជម្រកមូសខ្លា នៅភូមិព្រៃជីសាក់, ព្រៃព្រឺង ខាងជើង១,២ ក្នុងសង្កាត់ចោមចៅទី៣ ដើម្បីចូលរួមចំណែក ទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម នៅរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកស្រី កែវ សុខពិសី បានថ្លែងថា ។ ជាងនេះទៅទៀត លោកស្រី បានថ្លែងបញ្ជាក់ថា ។ ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានឡើងលម្អិតផងដែរថា ជម្រកមូសខ្លា គឺនៅតាមកន្លែងដក់ទឹកថ្លា ដែលមានក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប ចានស្នោរ ថូទ្រជើងតុទូ និងសំបកវត្ថុដក់ទឹកភ្លៀងផ្សេងៗ ហើយមូសខ្លា មិនពង នៅកន្លែងទឹកស្អុយ ឬទឹកលូនោះឡើយ។ ដូច្នេះ បើបងប្អូនយើង សម្អាតបរិស្ថាន កុំឲ្យមានកន្លែងដក់ទឹកថា្ល ដោយកុំទុកដាក់សំបកកង់ឡាន ម៉ូតូហាលភ្លៀង នៅក្នុងសហគមន៍ ត្រូវដាក់អាបេតក្នុងពាង និងអាងទឹកដើម្បីសម្លាប់ដង្កូវទឹក នោះនឹងគ្មានជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម មកគ្រួសាររបស់គាត់ឡើយ ហើយគាត់បានចូលរួមចំណែកដ៏សំខាន់ ក្នុងការលុបបំបាត់ជំងឺគ្រុនឈាមដែរ។ លោកវេជ្ជបណ្ឌិត បន្ដថា ។ សូមជម្រាបថា ក្រៅពីយុទ្ធនាការដាក់អាបែត និងអប់រំពលរដ្ឋប្រជាពលរដ្ឋ ពីការលុបបំបាត់ជម្រកមូសខ្លា ដែលបានប្រារព្ធធ្វើនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអនុវត្ដន៍ ការចុះដាក់អាបែត តាមខណ្ឌចំនួន៩ ដង្កោ មានជ័យ ច្បារពៅ ជ្រោយចង្វារ ឬស្សីកែវ សែនសុខ ព្រែកព្នៅ ពោធិ៍សែនជ័យ និងកំបូល ចែកចាយ ចំនួន១០តោននៅតាមខណ្ឌនីមួយៗ ហើយមន្ដ្រីសុខាភិបាល នៅតាមស្រុងប្រតិបត្ដិ ក៏ដូចជា មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក បានយកអាប៊ែតនោះទៅចែកជូនប្រជាពលរដ្ឋ នៅតាមផ្ទះ តាមភូមិ ដោយបានសហការជាមួយអាជ្ញាធរសង្កាត់ ដោយយកអាប៊ែត ទៅចែកជូនគាត់នៅតាមគោលដៅ និងណែនាំ អ្នកស្ម័គ្រចិត្ដភូមិ ឲ្យគាត់ចេះដាក់ នៅក្នុងពាងទឹក ឬអាងទឹក លើសពីនោះ ក៏បានទៅបាញ់ថ្នាំមូស ទៅតាមទីតាំងដែលសម្បូរទៅដោយមូសខ្លាផងដែរ៕
2019-06-25T22:52:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/125989-2019-06-25-08-52-24.html
4ed9df3e-0fec-4f16-8842-20ff3eb81a1f
ក្រោយបរិច្ចាកជួយពលរដ្ឋចាស់ជរាមានជំងឺនៅសង្កាត់ស្វាយប៉ាក និងសង្កាត់ច្រាំងចំរេះទី១, កាកបាទក្រហមកម្ពុជា សាខាខណ្ឌឫស្សីកែវ បន្តចុះជួយពលរដ្ឋ នៅសង្កាត់ច្រាំងចំរេះទី២
ក្រោយពីបរិច្ចាកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋចាស់ជរាមានជំងឺ រស់នៅសង្កាត់ស្វាយប៉ាក និងសង្កាត់ច្រាំងចំរេះទី១ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី រួមដំណើរដោយចៅសង្កាត់ និងសហការី បានបន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកចូលរួមចំណែកឧបត្ថម្ភ ជួយដោះស្រាយបញ្ហាក្នុងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋងាយរងគ្រោះមានជំងឺ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី២ វិញម្ដងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ។ សូមបញ្ជាក់ថា តាមអនុសាសន៍ដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីរសៀលថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០១៩ ពោលគឺរយ:ពេល២ថ្ងៃជាប់គ្នា ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី រួមដំណើរដោយសហការី ក៏បានបន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកចូលរួមចំណែកឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងមានជំងឺ ផងដែរ ស្ថិតនៅសង្កាត់ស្វាយប៉ាក និងសង្កាត់ច្រាំងចំរេះទី២ ដើម្បីជួយដោះស្រាយមួយចំនួន ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងនាមជាអនុប្រធានកិត្តិយសអនុសាខាខណ្ឌ លោកស្រី អាន ផល្លា ជា ពិសី បានលើកឡើងថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែបងប្អូនប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃ ឫមានផ្ទុកមេរោគជាដើម ពោលគឺជាជនងាយរងគ្រោះ ដែលជាការដឹកនាំចង្អុលបង្ហាញចំគោលដៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ជាមួយការដឹកនាំចង្អុលបង្ហាញចំគោលដៅនេះ តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាសង្កាត់-ខណ្ឌ ដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់កំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាមជាក់ស្ដែង ទីណាដែលមានប្រជាពលរដ្ឋ ជួបនូវរាល់ហេតុការណ៍គ្រោះថ្នាក់ផ្សេងៗ ឬរាល់ហានិភ័យអ្វីមួយ ទីនោះតែងតែមានកាកបាទក្រហមកម្ពុជា ចុះជួយជួបផ្ទាល់ជានិច្ច បើទោះបីការមិនមានចំនួនច្រើនលើសលប់ ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ៕
2019-06-25T16:37:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/125909-2019-06-25-02-37-00.html
afaff506-5fd2-42f5-a008-8cf4f89791f2
អ្នកជំងឺខ្សោយផ្លូវភេទ មានក្តីសង្ឃឹមហើយ! មន្ទីរពេទ្យ គ្លីនៀហ្គល (Gleneagles) នៅប្រទេសម៉ាឡេស៊ី ព្យាបាលយ៉ាងមានប្រសិទ្ធិភាពខ្ពស់ សម្រាប់មនុស្សគ្រប់វ័យ
ក្នុងការព្យាបាលសុខភាពឲ្យល្អបានប្រសើរឡើងវិញ ពីការកើតជំងឺទឹកនោមផ្អែម ខូចមុខងារឆ្អឹង ក្រិនថ្លើម មហារីក ខូចតំរង់នោម បេះដូងរីក ឈឺសន្លាក់ឆ្អឹង ញ័រកន្ត្រាក់ ខូចខួរឆ្អឹងខ្នង ខ្សោយប្រដាប់ភេទ ពិការមួយចំហៀងខ្លួន ដែលកំពុងតែកើតមានឡើង សម្រាប់មនុស្សទូទៅ។ Diabetes: ជំងឺទឹកនោមផ្អែម Diabetic Foot Ulcer: ដំបៅទឹកនោមផ្អែមរាំរ៉ៃ Spinal Damage/Paralysis: ជំងឺខូចខួរឆ្អឹងខ្នង, ពិការផ្នែកខាងក្រោមចង្កេះចុះ Stroke/Parkinson’s disease: វិបត្តិពិការមួយចំហៀងខ្លួន, ភាពញរ័កន្ត្រាក់ Erectile Dysfunction: វិបត្តិខ្សោយផ្លូវបន្តពូជ Kidney Failure: ខ្សោយតំរងនោម Liver Cirrhosis: ជំងឺក្រិនថ្លើម Osteoarthritis: ខូចមុខងារឆ្អឹង, សន្លាក់ Cancer: ជំងឺមហារីក 088 9990 999/ 010 990 999
2019-06-23T20:49:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/125729-2019-06-23-06-49-52.html
25b228ad-432b-4c7e-b829-e9e9c6220cc9
​ពលរដ្ឋ​​និង​សង្គមស៊ីវិល​ថា ក្រសួង​កសិកម្ម​បរាជ័យ​ទប់ស្កាត់​នាំ​ជ្រូក​មាន​ជំងឺ​ចូល​ពី​វៀតណាម
ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា វៀតណាម និង​មន្ត្រី​សង្គមវិល​វាយ​តម្លៃ​ថា ក្រសួង​កសិកម្ម បាន​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​ហូរ​ចូល​ជ្រូក​មាន​ជំងឺ​ពី​ប្រទេស​វៀតណាម មក​កម្ពុជា​។ ការ​អះអាង​បែប​នេះ ដោយសារ​ពួកគេ​មើល​ឃើញ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម​នៅតែ​លួចលាក់​នាំ​ជ្រួក​ចូល​មក​កម្ពុជា​តាម​ច្រក​របៀង​នៅ​ពេល​យប់។ ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម ខេត្ត​ស្វាយរៀង អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ពិនិត្យ​ឡើង​វិញ ពី​ករណី​មន្ត្រី​ពាក់ព័ន្ធ នៅ​តាម​ច្រក​ព្រំដែន ដោយសារតែ​ពួកគេ​សង្កេត​ឃើញ​ថា មន្ត្រី​ជំនាញ​ទាំងនោះ នៅតែ​បណ្ដែតបណ្ដោយ​ឱ្យ​មាន​ការ​នាំ​ជ្រូក​ចូល​ពី​ប្រ​ទេ​វៀតណាម តាម​ច្រក​របៀង​ដូង ស្រុក​រមាសហែក និង​ច្រក​របៀង​មួយ​ចំនួន​ទៀត របស់​ខេត្ត​ស្វាយរៀង។ ពលរដ្ឋ​រស់នៅ​ឃុំ​ដូង ស្រុក​រមាសហែក លោក កុយ ពេជ្រ ឱ្យ​ដឹង​នៅ​ថ្ងៃទី២២ មិថុនា ថា ពាណិជ្ជករ​រៀតណាម នៅតែ​លួចលាក់​នាំ​ជ្រូក​ចូល​មក​កម្ពុជា​នៅ​ពេល​យប់ និង​មាន​ជ្រូក​ខ្លះ កាប់​សាច់​ជា​កង់ៗ ច្រក​ការុង​ដាក់​រថយន្ត​។ ចំណែក​មន្ត្រី​ជំនាញ​តាម​ព្រំដែន មិន​បាន​ពិនិត្យ​គុណភាព​ទំនិញ​ទាំងនោះ ត្រឹមត្រូវ​ទេ​។ លោក​ថា ការ​បណ្ដោយ​ឱ្យ​នាំ​ជ្រូក​ពី​វៀតណាម​មក​លក់​នៅ​កម្ពុជា មិន​ត្រឹមតែ​ប៉ះពាល់​សុខភាព​នោះ​ទេ ថែមទាំង​ប៉ះពាល់​មុខ​របប ពលរដ្ឋ​ខ្មែរ​ដែល​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ៖ « »។ បុរស​ដដែល​បារម្ភ​ថា ពលរដ្ឋ​នៅតែ​ភ័យខ្លាច បរិភោគ​សាច់​ជ្រូក និង​បន្លែ​ផ្លែឈើ​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម ខណៈ​សមត្ថកិច្ច​តាម​ច្រក​ព្រំ​នៅតែ​ធូររលុង ឱ្យ​ឈ្មួញ​វៀតណាម នាំ​ទំនិញ​ខូចគុណភាព ចូល​មក​លក់​នៅ​ទីផ្សារ​កម្ពុជា៖ « »។ អាស៊ីសេរី​បាន​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ព្រួយបារម្ភ​របស់​ពលរដ្ឋ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី២២ មិថុនា។ ចំណែក​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មិន​លើក​ទូរស័ព្ទ។ កន្លងទៅ​ក្រសួងកសិកម្ម​ធ្លាប់​ប្រកាស​ទទួលស្គាល់​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក (African Swine Fever) បាន​ផ្ទុះឡើង​ដំបូង កាលពី​ពាក់​កណ្ដាល​ខែ​មីនា ឆ្នាំ​២០១៩ ក្នុងស្រុក​អូរយាដាវ ខេត្ត​រតនគិរី ដែល​ស្ថិត​នៅ​ជាប់​នឹង​ព្រំប្រទល់ ខេត្ត​យ៉ាឡាយ របស់​ប្រទេស​វៀតណាម​។ ក្រសួង​សាមី និង​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​មិនទាន់​បង្ហាញ​មូលហេតុ ករណី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ផុស​ឡើង​ដោយសារ​ការ​ធ្វេស​ប្រហែល​របស់​សមត្ថកិច្ច​ពាក់​ព័ន្ធ ដែល​បណ្ដោយ​ឱ្យ​មាន​ការ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​នៅ​ឡើយ​ទេ​។ មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ព័ត៌មាន​ណា ថា​ជំងឺ​ជ្រូក​នេះ រាលដាល​ទៅ​ខេត្ត​ផ្សេង​ទៀត​នៅឡើយ​ទេ។ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ សង្កេត​ឃើញ​ថា រហូត​មក​ទល់​ពេលនេះ នៅ​តែ​មាន​ការ​លួច​នាំ​ជ្រូក​ចូល​មក ប្រទេស​កម្ពុជា ហើយ​គ្មាន​មន្ត្រី​ព្រំដែន​ណាមួយ​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​នោះ​ទេ​។ លោក​ថា កន្លងទៅ​អភិបាលខេត្ត​មួយ​ចំនួន និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ធ្លាប់​ប្រកាស ដក​តំណែង​ប្រធាន​មន្ទីរ​ណា ដែល​បណ្ដោយ​ឱ្យ​នាំ​ជ្រូក​ពី​វៀតណាម ក៏ប៉ុន្តែ​សារ​ព្រមាន​នេះ​គឺ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ដែល​ជា​ហេតុ​នាំ​ឱ្យ​ពលរដ្ឋ​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​ចំណីអាហារ៖ « »។ ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​វៀតណាម​អះអាង​ថា ពលរដ្ឋ​វៀតណាម ចិញ្ចឹម​ជ្រូក​មាន​ស្តង់ដារ​ពី ទី​១ ជ្រូក​ល្អៗ​សម្រាប់​លក់​ក្នុង​ប្រទេស​របស់​គេ រីឯ​ជ្រូក​ណា​ផ្ទុក​ជំងឺ និង​មាន​សារធាតុ​គីមី គឺ​សម្រាប់​នាំ​ចូល​មក​លក់​នៅ​ស្រុក​ខ្មែរ បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​ពលរដ្ឋ​។ ពួកគេ​សង្កេត​ឃើញ​ថា កាលពី​សម័យ​សង្គមរាស្ត្រនិយម និង អំឡុង​ទសវត្សរ៍​ទី ៨០ និង ៩០ ពុំ​មានការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​ទេ គឺ​មាន​តែ​នាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​លក់​នៅ​វៀតណាម៕
2019-06-23T06:30:00+07:00
rfa.org
https://www.rfa.org/khmer/news/health/authority-failed-to-stop-importing-pig-into-Cambodia-06222019193047.html
eefa4e4a-830e-4a55-981d-15b7e0af7dc8
មន្ដ្រីសុខាភិបាល បន្ដចុះពិនិត្យស្វែងយល់ពីស្ថានភាពការងារ និងពិនិត្យព្យាបាលអ្នកជំងឺនៅតាមមន្ទីរពេទ្យ
បន្ទាប់ពីស្ថានភាពអ្នកជំងឺមកសម្រាកព្យាបាល នៅមន្ទីរពេទ្យរដ្ឋកាន់តែមានចំនួនច្រើនឡើងពីមួយឆ្នាំៗ ដើម្បីធានាបានសមត្ថភាពជំនាញខ្ពស់ និងប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈគ្រូពេទ្យ រដ្ឋមន្រ្ដីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានចុះពិនិត្យពីស្ថានភាពការងាររបស់មន្ដ្រីក្រុមការងារ ទូទាំងប្រទេស ទាំងនៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅតាមព្រំដែន និងតំបន់ដាច់ស្រយាល។ ជាពិសេស ដោយករណីកើនឡើង នៃជំងឺគ្រុនឈាម កាន់តែបន្ដកើនឡើងក្នុងរដូវវស្សា ប៉ុន្មានថ្ងៃមកនេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ដចុះពិនិត្យស្ថានភាពការងារ នៅតាមមន្ទីរពេទ្យ រួមមាន មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផា វត្ដភ្នំ រួមទាំងចាត់ឱ្យមន្ដ្រីរបស់ខ្លួន បន្ដចុះពិនិត្យនៅតាមមន្ទីរពេទ្យបន្ថែម ដើម្បីស្វែងយល់ពីតំរូវការរបស់មន្ទីរពេទ្យ ទៅលើសម្ភារ ឱសថ បរិកា្ខរពេទ្យ ដើម្បីធានាការព្យាបាលដល់អ្នកជំងឺផុតពីការស្លាប់។ ជាក់ស្ដែងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ លោកសាស្ដ្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានចុះមកពិនិត្យស្វែងយល់ពី ស្ថានភាពការងារ និងចំនួនអ្នកជំងឺ ដែលមកសម្រាកព្យាបាល នៅមន្ទីរពេទ្យ មិត្ដភាពខ្មែរ -សូវៀត ។ ក្នុងឱកាសនោះ មន្ដ្រីជាន់ខ្ពស់សុខាភិបាលរូបនេះ បានថ្លែងថា «ក្រោមការដឹកនាំរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ដជំរុញដល់មន្ដ្រីក្រុមការងារ ខិតខំប្រឹងប្រែងបំពេញការងារឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីធានាបាននូវសុខសុវត្ថិភាពក្នុងព្យាបាលប្រជាពលរដ្ឋ កាន់តែភាពល្អប្រសើរឡើង »។ ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត បានឱ្យដឹងថា «នៅមន្ទីរពេទ្យរុស្ស៊ីនេះ ក្នុងមួយថ្ងៃ អ្នកពិគ្រោះជំងឺក្រៅ ប្រមាណ១,៥០០នាក់ ក្នុងនោះ១០% ចូលសម្រាកពេទ្យ គ្រែសម្រាកព្យាបាលអ្នកជំងឺមាន ជាង៦០០គ្រែ ជាក់ស្ដែង អ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប្រមាណ៨០០នាក់ ក្នុងមួយខែ ។ លោកវេជ្ជបណ្ឌិតបន្ថែមថា ក្នុងនោះ ករណីមានអ្នកជំងឺដោយគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ មានចំនួនច្រើនក្នុងមួយថ្ងៃៗដែលបានចូលមកសម្រាកព្យាបាលជំងឺយ៉ាងតិច៥ និងច្រើនប្រមាណ២០នាក់។លោកបន្ដថា គ្រូពេទ្យយើងទាំងអស់ គឺបានខិតខំប្រឹងប្រែងណាស់ ដើម្បីសង្គ្រោះអ្នកជំងឺ គ្រប់២៤ម៉ោង ដោយមិនមានការធ្វេសប្រហេសឡើយ»។ ជាមួយគ្នានោះ លោកសាស្ដ្រាចារ្យ បានថ្លែងថា «អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវមានសមត្ថភាពជំនាញ និងសីលធម៌វិជ្ជាជីវៈ ទើបធានាបាននូវគុណភាពសេវា ជូនប្រជាពលរដ្ឋមានភាពល្អប្រសើរ កាលណាតែខ្វះចំនុចណាមួយហើយ អ្នកជំងឺ នឹងមានបញ្ហា»។ ដូច្នេះ ដើម្បីធានាបានសមត្ថភាពជំនាញខ្ពស់ រាជរដ្ឋាភិបាល បានតំរូវ អ្នកណាចង់ចូលរៀនពេទ្យ ត្រូវប្រឡងចូល និងពេលរៀនចប់ ត្រូវឆ្លងកាត់ការប្រឡងថ្នាក់ជាតិនោះ គឺដើម្បីធានាសមត្ថភាព មុនប្រកបវិជ្ជាជីវៈ៕
2019-06-22T23:31:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/125677-2019-06-22-09-31-03.html
42c4a61d-bb00-473b-a510-834619757a94
ក្រោយជំងឺគ្រុនឈាមផ្ទុះឡើងខ្លាំង ! ក្រសួងអប់រំចេញសេចក្ដីណែនាំ វិធានការបង្ការ និងការពារជំងឺគ្រុនឈាម នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន (Video inside)
ក្រោយពេលដែលនៅឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាមផ្ទុះឡើងខ្លាំងគួរឲ្យបារម្ភនោះ, នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំថ្មីមួយ ស្ដីពីវិធានការបង្ការ និងការពារជំងឺគ្រុនឈាម នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន។ លុបជ្រូកដែលដក់ទឹក និងកាប់ឆ្កាព្រៃនៅជុំវិញគ្រឹះស្ថានសិក្សា សម្លាប់ដង្កូវទឹក ដោយចិញ្ចឹមកូនត្រីប្រាំពីរពណ៌ក្នុងពាង ឬអាងស្តុកទឹក កំចាត់ដង្កូវទឹកនៅទីកន្លែងដែលមានទឹកដក់ដូចជាពាង អាងទឹក ថូផ្កា ចានទ្រតុ ទូ ក្រឡ ធុង ខាប់ជាដើម ពាងត្រូវមានគម្រប និងគ្របឲ្យបានជិតល្អ សម្ភារៈស្តុកទឹកត្រូវលាងសម្អាត១សប្តាហ៍ម្តងដើម្បីបំបាត់ដង្កូវទឹក សម្អាតសំរាមដូចជា សំបកកំប៉ុង សំបកកង់ឡាន ម៉ូតូ កង់ ថង់ប្លាស្ទិក សំបកដូង... ដាក់ថ្នាំអាល់បែតសម្លាប់ដង្គវទឹក ក្នុងពាង ឬអាងស្តុកទឹក។ ស្លៀកសំលៀកបំពាក់អាវដៃវែង ខោជើងវែង កុំលេងកន្លែងងងឹត និងនៅក្បែរព្រៃ បើកទ្វារបង្អួចឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់ ករណីមានរោគសញ្ញា ក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ (មូលដ្ឋានសុខាភិបាលសាធារណៈ) ដែលនៅជិតបំផុត និងជាបន្ទាន់(មិនឲ្យយឺតជាង៧២ម៉ោងបន្ទាប់ពីក្តៅខ្លួន)។ ជំងឺគ្រុនឈាមអាចសម្លាប់អ្នកជំងឺបានគ្រប់ពេល ដូច្នេះត្រូវទៅទទួលការព្យាបាលនៅសេវារដ្ឋឲ្យបានទាន់ពេលវេលា និងត្រូវចៀសវាងការទៅព្យាបាលនៅសេវាឯកជនផងដែរ៕
2019-06-21T22:26:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/125587-2019-06-21-08-26-18.html
0d34ed78-d977-4b73-8ef9-69a99f981f2f
១ថ្ងៃមន្ទីរពេទ្យកុមារជាតិ ទទួលអ្នកជំងឺគ្រុនឈាមជាង៣០០នាក់, គិតពីដើមឆ្នាំ២០១៩ ដល់ថ្ងៃទី២០មិថុនានេះ ករណីជំងឺគ្រុនឈាមមានជាង៣ពាន់នាក់ ស្លាប់៤នាក់
នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានថ្លែងថា មួយថ្ងៃមន្ទីរពេទ្យកុមារជាតិ ទទួលអ្នកជំងឺគ្រុនឈាមជាង៣០០នាក់ ហើយបើគិតពីដើមឆ្នាំ២០១៩ មកដល់ថ្ងៃទី២០ ខែមិថុនានេះ កុមារមានជំងឺគ្រុនឈាម មកទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ជាង៣ពាន់នាក់ ក្នុងនោះមាន៤នាក់បានស្លាប់។ លោកបញ្ជាក់បន្ថែម ករណីស្លាប់ភាគច្រើន ដោយសារអាណាព្យាបាល ទុកកូនឱ្យមានសភាពធ្ងន់ធ្ងរពេក ទើបយកកាន់មន្ទីរពេទ្យ និងករណីកុមារនោះ មានជំងឺផ្សេងរួមផ្សំ ដូចជា ពងបែកមាត់ដៃជើង ជាជំងឺម្ស៉ាងដែលធ្វើឱ្យខូចសួត ពេលមានជំងឺគ្រុនឈាមមួយទៀត ធ្វើឲ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរមួយរំព្រិច។ លោកបន្ថែមថា បើករណីអ្នកជំងឺគ្រុនឈាម ទុកក្នុងកំឡុងពេលយ៉ាងយូរបំផុត ២-៣ថ្ងៃ អាចព្យាបាលជាស្ទើរ១០០% ។ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែមិថុនានេះទៀតថា «ក្នុងមួយថ្ងៃនេះ មន្ទីរពេទ្យកុមារជាតិ ទទួលកុមារមានជំងឺគ្រុនឈាមរហូត៣០៦នាក់ ស្មើនឹង៤០.២% ក្នុងចំណោមអ្នកជំងឺ ដែលមកសម្រាកព្យាបាល៧៦២នាក់។ ជំងឺគ្រុនឈាមក្នុងឆ្នាំផ្ទុះឡើងខ្លាំងនេះ ចាំបាច់អាណាព្យាបាលទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ធ្វើយ៉ាងណាធានាបានថា ផ្ទះរបស់លោកអ្នកគ្មានជម្រកមូសខ្លា នឹងកាត់បន្ថយជំងឺគ្រុនឈាមនេះបាន»។ ជាងនេះទៅទៀត លោកវេជ្ជបណ្ឌិតបន្ដថា ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានយកចិត្ដទុកដាក់ខ្ពស់ និងបានដាក់ចេញនូវវិធាន​ការរួចជាស្រេច ដើម្បីទប់ស្កាត់ករណីឈឺ និងស្លាប់ដោយជំងឺគ្រុនឈាមនេះ ទាំងសម្ភារ និងការបណ្ដុះបណ្ដាលព្យាបាលរករោគវិនិច្ឆ័យ។ ជាក់ស្ដែង នៅថ្ងៃនេះ រដ្ឋមន្ដ្រី បានចុះមកពិនិត្យ ពីស្ថានភាពអ្នកជំងឺ និងបានបញ្ជូនគ្រែ សម្រាប់សម្រាកព្យាបាលអ្នកជំងឺចំនួន៨០គ្រែបន្ថែមទៀត ដល់មន្ទីរពេទ្យកុមារជាតិ ។ ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល ក៏បានជំរុញលើកទឹកចិត្ដ ដល់ក្រុមគ្រូពេទ្យពេទ្យ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ជាមួយនឹងការយកចិត្ដទុក្ខដាក់ខ្ពស់ ដើម្បីសង្គ្រោះអ្នកជំងឺ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស រួចផុតពីការស្លាប់៕
2019-06-21T05:51:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/125527-2019-06-20-15-51-26.html
d50043f9-10d4-4790-9853-e76d3d77dd06
ក្រោយបរិច្ចាកជួយពលរដ្ឋចាស់ជរាមានជំងឺ នៅសង្កាត់ស្វាយប៉ាក, កាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បន្តចុះជួយពលរដ្ឋនៅសង្កាត់ច្រាំងចំរេះទី១
ក្រោយពីបរិច្ចាកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋចាស់ជរាមានជំងឺ រស់នៅសង្កាត់ស្វាយប៉ាក នាថ្ងៃម្សិលមិញរួចហើយនោះ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី រួមដំណើរដោយលោកស្រី សួស សូលីដា បានបន្តដឹកនាំសហការី ដើម្បីនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកចូលរួមចំណែកឧបត្ថម្ភ ជួយដោះស្រាយបញ្ហាក្នុងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋងាយរងគ្រោះមានជំងឺ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ។ នាឱកាសប្រគល់ និងទទួលអំណោយ មនុស្សធម៌តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាសង្កាត់-ខណ្ឌ ដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា ជាមួយសហការីនេះដែរ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់កំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងនាមជាអនុប្រធានកិត្តិយសអនុសាខាខណ្ឌ លោកស្រី អាន ផល្លា ជា ពិសី បានលើកឡើងថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃ ឬមានផ្ទុកមេរោគជាដើម ដែលជាការចង្អុលបង្ហាញចំគោលដៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ លោកស្រី អាន ផល្លា ជា ពិសី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ តាមជាក់ស្ដែង ព្រោះនៅទីណាឲ្យតែមានប្រជាពលរដ្ឋងាយរងគ្រោះ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច ដូចជាក្នុងពេលនេះ បើទោះបីជាអំណោយមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ៕
2019-06-21T01:50:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/125522-2019-06-20-13-50-29.html
566ab911-e150-4e76-a6df-c1d0248df6a6
អ្នកជំងឺខូចតំរង់នោម មានក្តីសង្ឃឹមហើយ! មន្ទីរពេទ្យ គ្លីនៀហ្គល (Gleneagles) នៅប្រទេសម៉ាឡេស៊ី ព្យាបាលយ៉ាងមានប្រសិទ្ធិភាពខ្ពស់ សម្រាប់មនុស្សគ្រប់វ័យ
ក្នុងការព្យាបាលសុខភាពឲ្យល្អបានប្រសើរឡើងវិញ ពីការកើតជំងឺទឹកនោមផ្អែម ខូចមុខងារឆ្អឹង ក្រិនថ្លើម មហារីក ខូចតំរង់នោម បេះដូងរីក ឈឺសន្លាក់ឆ្អឹង ញ័រកន្ត្រាក់ ខូចខួរឆ្អឹងខ្នង ខ្សោយប្រដាប់ភេទ ពិការមួយចំហៀងខ្លួន ដែលកំពុងតែកើតមានឡើង សម្រាប់មនុស្សទូទៅ។ ដំណោះស្រាយក្នុងការព្យាបាលជំងឺ ដោយគ្រាន់តែលោកអ្នកជ្រើសរើសមន្ទីរពេទ្យ គ្លីនៀហ្គល នៅប្រទេសម៉ាឡេស៊ី ព្យាបាលជំងឺយ៉ាងមានប្រសិទ្ធភាពដូចជា៖ * Diabetes: ជំងឺទឹកនោមផ្អែម * Diabetic Foot Ulcer: ដំបៅទឹកនោមផ្អែមរាំរ៉ៃ * Spinal Damage/Paralysis: ជំងឺខូចខួរឆ្អឹងខ្នង, ពិការផ្នែកខាងក្រោមចង្កេះចុះ * Stroke/Parkinson’s disease: វិបត្តិពិការមួយចំហៀងខ្លួន, ភាពញរ័កន្ត្រាក់ * Erectile Dysfunction: វិបត្តិខ្សោយផ្លូវបន្តពូជ * Kidney Failure: ខ្សោយតំរងនោម * Liver Cirrhosis: ជំងឺក្រិនថ្លើម * Osteoarthritis: ខូចមុខងារឆ្អឹង, សន្លាក់ * Cancer: ជំងឺមហារីក ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ 088 9990 999/ 010 990 999
2019-06-20T22:27:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/125486-2019-06-20-08-27-35.html
5673406f-6583-4be5-8df2-a339ae61b10b
រដ្ឋមន្ត្រីសុខាភិបាល៖ គិតពីដើមឆ្នាំមកដល់ថ្ងៃទី២០ មិថុនានេះ ករណីជំងឺគ្រុនឈាមនៅទូទាំងប្រទេស មានចំនួនជាង១ម៉ឺនករណី ស្លាប់២១នាក់ (Video inside)
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា ចាប់ពីដើមឆ្នាំមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ករណីជំងឺគ្រុនឈាមនៅទូទាំងប្រទេស មានចំនួន១ម៉ឺន២ពាន់ករណី និងស្លាប់ចំនួន២១នាក់ ។ ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេ ង ក្នុងឱកាសចុះសួរសុខទុក្ខអ្នកជំងឺសម្រាកព្យាបាល និងពិនិត្យស្ថានភាពករណីជំងឺគ្រុនឈាម នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ ព្រឹកថ្ងៃទី២០ ខែមិថុនានេះ។ លោកសាស្រ្តាចារ្យបានលើកឡើងថា សម្រាប់ការចុះពិនិត្យស្ថានភាពផ្ទាល់ក្នុងមនី្ទរពេទ្យនេះ ដើម្បីជួយបន្ថែម និងបន្តពង្រីកការយកចិត្តទុកដាក់តាមមនី្ទរពេទ្យរដ្ឋផ្សេងទៀត ដើម្បីជួយអ្នកជំងឺគ្រុនឈាម និងសង្រ្គោះឲ្យបានទាន់ពេលវេលា ដោយសារតែនៅក្នុងមនី្ទរពេទ្យគន្ធបុប្ផា បានទទួលអ្នកជំងឺច្រើនលើសលប់។ ជាងនេះទៅទៀត រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា ការចុះមកនេះក៏ដើម្បីឱ្យគ្រូពេទ្យនៅរាជធានីភ្នំពេញ មករៀនសូត្រនៅក្នុងមនី្ទរពេទ្យគន្ធបុប្ផាបន្ថែម ព្រោះនៅពេលមានបញ្ហាជំងឺច្រើន អាចរំលែកទៅកាន់មនី្ទរពេទ្យក្រុងបាន។ រដ្ឋមន្ដ្រីបន្ថែមថា ប្រសិនបើមានករណីជំងឺគ្រុនឈាមបន្តកើនឡើង ក្រសួងសុខាភិបាល និងបណ្តុះបណ្តាលមន្ត្រីសុខាភិបាលបន្ថែមនៅតាមរាជធានី ខេត្ត ផ្គត់ផ្គង់ឱសថ បរិក្ខារ និងអប់រំប្រជាពលរដ្ឋ ឱ្យយល់នៅពេលមានរោគសញ្ញាគ្រុនឈាម ត្រូវបញ្ជូនមកមណ្ឌលសុខភាព និងមនី្ទរពេទ្យរដ្ឋ ដើម្បីធានាថា ការព្យាបាលរបស់យើងបានត្រឹមត្រូវ ដើម្បីរួចផុតពីការស្លាប់៕
2019-06-20T21:56:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/125475-2019-06-20-07-56-28.html
579b4890-6db2-452e-8ace-e4ee5723dd16
មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញឲ្យលោកគ្រូពេទ្យ ពេទ្យឆ្មប និងគិលានុបដ្ឋាយិកា ត្រូវពង្រឹងសមត្ថភាពខ្លួនឯងឲ្យបានរឹងមាំ និងច្បាស់លាស់ក្នុងការសង្គ្រោះអ្នកជំងឺ
លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងជំរុញឲ្យលោកគ្រូពេទ្យ ពេទ្យឆ្មប និងគិលានុបដ្ឋាកាទាំងអស់ ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនឯងឲ្យបានរឹងមាំ ហ្មត់ចត់ ព្យាបាល និងថែទាំអ្នកជំងឺឱ្យបានមាំទាំ សង្កត់ឲ្យធ្ងន់ និងច្បាស់លាស់ជាមួយអ្នកជំងឺកុំឲ្យមានការធ្វេសប្រហែសឱ្យសោះ ហើយត្រូវព្យាបាលអ្នកជំងឺ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជួយសង្គ្រោះអ្នកជំងឺឱ្យបានទាន់ពេលវេលា។ លោកសាស្ត្រាចារ្យ ធា គ្រុយ បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងយុទ្ធនាការថែទាំ «ការចែករំលែកនូវការអនុវត្តន៍ ដ៏មានប្រសិទ្ធភាព ក្នុងការបង្ការ និងត្រួតពិនិត្យការចម្លងរោគ ការថែទាំសុខភាពបឋម និងការថែទាំទារក» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ( CKCC)។ ពិធីនេះក៏មានការចូលរួមពីលោកស្រីសាស្ត្រាចារ្យ Judith Shamian RN, PHD ប្រធានក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិ Emerita លោក Kumanan Razanathan តំណាងអង្គការសុខភាព ពិភពលោក រួមទាំងលោក លោកស្រីប្រធានមន្ទីរពេទ្យ និងលោកគ្រូពេទ្យ ពេទ្យឆ្មប និងគិលានុបដ្ឋាក ជាច្រើនរូបផងដែរ។ លោកសាស្ត្រាចារ្យ ធា គ្រុយ បានថ្លែងបន្តថា «នៅចំពោះមុខស្ថានភាព និងបរិបថសង្គមកម្ពុជាសព្វថ្ងៃ យើងទទួលស្គាល់ថា វិស័យសុខាភិបាល មានវឌ្ឍនភាពវិជ្ជមានយ៉ាងជាក់ស្តែង ក្នុងនោះ ក៏មើលឃើញថា នៅមានការខ្វះចន្លោះមិនតិចគួរឱ្យបានរម្មណ៍ផងដែរ ទាំងគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការព្យាបាល និងពិសេសនោះ គុណភាពក្នុងការថែទាំ ហើយកិច្ចការឆ្មប និងគិលានុបដ្ឋាកា នៅមានការខ្វះចន្លោះ ដែលកិច្ចការនេះ ជាការចាំបាច់ខ្លាំងណាស់ ក្នុងកញ្ចប់ថែទាំអ្នកជំងឺ ពីព្រោះតែឆ្មប និងគិលានុបដ្ឋាកានៅតាមមូលដ្ឋានគឺ នៅជាមួយអ្នកជំងឺ២៤ម៉ោង ហើយក៏ជាអ្នកដែលត្រូវអនុវត្តន៍វេជ្ជបញ្ជា របស់គ្រូពេទ្យផងដែរ»។ លោកបានបន្ថែមទៀតថា រាល់ជោគជ័យក្នុងការព្យាបាល និងថែទាំអ្នកជំងឺ ត្រូវតែទទួលស្គាល់ដោយមិនអាចប្រកែកបានថា ពិតជាមានចំណែករបស់ឆ្មប និងគិលានុបដ្ឋាកា យ៉ាងពិតប្រាកដ ព្រោះតែកញ្ចប់ព្យាបាលរបស់លោកគ្រូពេទ្យ គឺត្រូវបានឆ្មប ឫគិលានុបដ្ឋាកា ជាអ្នកអនុវត្តន៍យ៉ាងពិតប្រាកដ ដោយសារតែលោកគ្រូពេទ្យ មិនបាននៅជិតអ្នកជំងឺ បានរហូតនោះទេ ហើយមានតែឆ្មប ឫគិលានុបដ្ឋាកាតែប៉ុណ្ណោះ ដែលជាអ្នកនៅក្បែរមើលថែអ្នកជំងឺបានជាប់ជាប្រចាំ ដូចនេះហើយលោកគ្រូពេទ្យទាំងអស់ ត្រូវតែមើលឱ្យឃើញពីតម្លៃរបស់ឆ្មប ឫគិលានុបដ្ឋាកា បើគ្រូពេទ្យណាមើលមិនឃើញពីតម្លៃរបស់សហការីខ្លួនទេ គ្រូពេទ្យនោះមិនទាន់ល្អគ្រប់គ្រាន់នោះទេ។ លោកសាស្ត្រាចារ្យ ធា គ្រុយ បានសង្កត់ធ្ងន់ថា ករណីស្ត្រីសម្រាលកូនម្នាក់ ដែលទើបតែមានបញ្ហាបានកើតឡើងកាលពីពេលថ្មីៗនេះ នៅខេត្តតាកែវ ដែលជាការខ្វះចន្លោះរបស់គ្រូពេទ្យ ដែលបណ្តោយតាមអ្នកជំងឺ ចេញពីមន្ទីរពេទ្យទាំងអ្នកជំងឺមិនទាន់មានសុវត្ថិភាពនោះ «អ្នកគ្រូនឹងមិនរួចខ្លួនទេ» សូមមេត្តា មាំទាំ ច្បាស់លាស់សង្កត់ឱ្យធ្ងន់ ប្រាប់អ្នកជំងឺថា នេះជាការថែទាំមួយដែលនៅក្នុងមាត់ស្បូនស្ត្រីនោះមានស្បៃមួយដុំ ដែលទប់ស្កាត់មិនឱ្យហូរឈាម ត្រូវតែណែនាំគាត់ឱ្យនៅព្យាបាលនៅពេទ្យសិន ឫត្រូវតែឱ្យត្រឡប់មកពេទ្យវិញដើម្បីធ្វើការសំអាត បើមិនដូចនេះទេនឹងអាចបណ្តាលឱ្យមានគ្រោះថ្នាក់ ត្រូវតែប្រាប់អ្នកជំងឺឱ្យបានច្បាស់ (បើពួកគេល្ងង់ប៉ុណ្ណាក៏គេត្រូវតែមកព្យាបាលវិញដែរ ព្រោះអាចធ្វើឱ្យពួកគេមានគ្រោះថ្នាក់) នេះគឺមកពីការធ្វើការដោយមិនបានហ្មត់ចត់ និងច្បាស់លាស់ពីគ្រូពេទ្យ៕
2019-06-20T21:04:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/125462-2019-06-20-07-04-35.html
3e1beb35-30de-42af-88e2-7da4f2ec2ee4
កាកបាទក្រហមកម្ពុជាសាខាខណ្ឌឫស្សីកែវ បន្តចុះជួយពលរដ្ឋងាយរងគ្រោះចាស់ជរាមានជំងឺ នៅសង្កាត់ស្វាយប៉ាក
ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី រួមដំណើរដោយលោកស្រី សួស សូលីដា បានបន្តដឹកនាំសហការី ដើម្បីនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកចូលរួមចំណែកឧបត្ថម្ភ ជួយដោះស្រាយបញ្ហាក្នុងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងមានជំងឺ ស្ថិតនៅសង្កាត់ស្វាយប៉ាក នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ តាមអនុសាសន៍ដឹកនាំ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ក្នុងសកម្មភាពមនុស្សធម៌ខាងលើនេះ ក្នុងនាមជាអនុប្រធានកិត្តិយសអនុសាខាខណ្ឌ លោកស្រី អាន ផល្លា ជា ពិសី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ តាមជាក់ស្ដែង ព្រោះនៅទីណាឲ្យតែមានប្រជាពលរដ្ឋងាយរងគ្រោះ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច ដូចជាក្នុងពេលនេះ បើទោះបីជាអំណោយមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ នាឱកាសប្រគល់ និងទទួលអំណោយមនុស្សធម៌តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាសង្កាត់-ខណ្ឌ ដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា ជាមួយសហការីនេះផងដែរ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់កំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕
2019-06-20T03:13:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/125415-2019-06-19-13-13-37.html
2a9b307c-a4ac-44b3-ae40-d98207c09517
ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង អំពាវនាវឲ្យពលរដ្ឋ ដែលមានរោគសញ្ញាជំងឺគ្រុនឈាម ត្រូវឆាប់ទៅព្យាបាលនៅមន្ទីរពេទ្យ
ស្របពេលជំងឺគ្រុនឈាមហាក់វាយប្រហារខ្លាំង នៅប្រទេសកម្ពុជានោះ លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានរោគសញ្ញាជំងឺគ្រុនឈាម ត្រូវឆាប់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកឲ្យបានទាន់ពេលវេលា។ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានអំពាវនាវយ៉ាងដូច្នេះ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងបង្រៀនពីរោគសញ្ញានៃគ្រុនឈាម ដែលជំងឺគ្រុនឈាមនៅតែមានអាត្រាខ្ពស់។ លោកថ្លែងបញ្ជាក់ថា «ជំងឺគ្រុនឈាមគ្រោះថ្នាក់ណាស់ ដូច្នេះមន្ត្រីមន្ទីរពេទ្យត្រូវវិនិច្ឆ័យរោគសញ្ញាឲ្យច្បាស់ និងព្យាបាលឲ្យរហ័សបំផុត។ ចំពោះសេវាឯកជន បើដឹងថាអ្នកជំងឺ មានមានរោគសញ្ញាគ្រុនឈាមហើយ គឺត្រូវបញ្ជូនគាត់មកមន្ទីរពេទ្យជាបន្ទាន់ មិនត្រូវទុកនៅសេវាឯកជនរបស់ខ្លួនឡើយ ព្រោះមន្ទីរពេទ្យយើងមានក្រុមគ្រូពេទ្យជំនាញៗ និងឧបករណ៍ទំនើបៗ អាចព្យាបាលបានជាសះស្បើយ»។ លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន បានបញ្ជាក់បន្តថា ក្នុងអាត្រារយៈពេលប៉ុន្មានខែនេះ អាត្រាគ្រុនឈាមមានរហូតជាង៣០០ករណី ហើយមានគ្រោះថ្នាក់បាត់បងជីវិតចំនួន២នាក់ ក្មេងម្នាក់ មនុស្សចាស់ អាយុ៨៨ឆ្នាំម្នាក់ ពុំអាចជួយសង្គ្រោះទាន់ពេលវេលា។ ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានថ្លែងថា ក្នុងការផ្សព្វផ្សាយថ្ងៃនេះ ចង់ជំរុញឲ្យក្រុមគ្រូពេទ្យ និងសេវាឯកជន ត្រូវចេះតាមដាន និងព្យាបាលជំងឺនេះ ឲ្យបានជាមិនបណ្តោយ ឲ្យអ្នកជំងឺគ្រោះថ្នាក់ឡើយ។ ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានថ្លែងថា សិក្ខាសាលាការផ្សព្វផ្សាយអប់រំ និងការនង្រៀនដល់បុគ្គលិកមន្ត្រីពេទ្យ និងសេវាសាធារណៈឲ្យយល់ដឹង ពីបញ្ហាជំងឺគ្រុនឈាម ដែលបណ្តាលមកពីមូសខ្លាខាំ ព្រោះជំងឺគ្រុនឈាម នៅក្នុងខេត្តកោះកុងក្នុងរយៈពេលប៉ុន្មានខែនេះ មានរហូតដល់៣០០ជាងករណី ហើយជំងឺគ្រុនឈាមមកពីគ្រប់ទីកន្លែង តាមកោះ តាមស្រុក និងតំបន់ផ្សេងៗ ដូច្នេះមន្ទីរសុខាភិបាល ដើម្បីអនុវត្តន៍គោលនយោបាយ របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាលបានចុះប្រតិបត្តិការ ដើម្បីការពារជំងឺគ្រុនឈាម។ សិក្ខាសាលានៅមន្ទីរពេទ្យបង្អែកខេត្ត សិក្ខានៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិល ហើយយុទ្ធនាការចាញ់ថ្នាំបង្កានៅតែបន្តរហូតគ្រប់ស្រុក៕
2019-06-19T21:37:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/125366-2019-06-19-07-37-08.html
0c0152a6-8348-44a1-a343-047132bca7ff
ពេទ្យឆ្មបខេត្តតាកែវ បង្កើតកូនភ្លេចបង់រុំរបួសនៅក្នុងដៃស្បូវអ្នកជំងឺ, ជនរងគ្រោះរួចផុតពីគ្រោះថ្នាក់ហើយ ក្រោយបញ្ជូនមកសង្គ្រោះនៅភ្នំពេញ
វាជារឿងនឹកស្មានមិនដល់មួយដែលពេទ្យឆ្មប នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានធ្វើការធ្វេសប្រហែស ដោយបង្កើតកូនភ្លេចយកបង់រុំរបួស (កំប្រេស) ពីដៃស្បូនស្រី្តឆ្លងទន្លេ បណ្ដាលឲ្យស្រ្តីជាអ្នកជំងឺ មានឈាមហូធ្លាក់ច្រើន ហើយត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ លោក មុន ឈិន ជាប្ដីស្រ្តីរងគ្រោះ បានឲ្យដឹងថា ប្រពន្ធរបស់ខ្លួនបានមកឆ្លងទន្លេកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដោយឆ្លងទន្លេធម្មតា ដោយមានពេទ្យឆ្មបស្រ្តីម្នាក់ឈ្មោះ សុធា ជាអ្នកបង្កើត។ លុះបង្កើតហើយបាន ៣ថ្ងៃ ខ្លួននាំប្រពន្ធមកសម្រាកនៅផ្ទះក្នុងស្រុកសំរោង បានមួយថ្ងៃ ស្រាប់តែប្រពន្ធរបស់ខ្លួនចុកពោះយ៉ាងខ្លាំង ហើយក្រុមគ្រូសារបានយកទៅពេទ្យកជនក្នុងឃុំ ត្រូវពេទ្យពិនិត្យឃើញកំប្រេសនៅក្នុងស្បូន ហើយក៏វះយកតែហូឈាមចេញច្រើនពេក ពេលនោះក្រុមគ្រូសារក៏បានបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ បុរសជាប្ដីស្រ្តីរងគ្រោះ បានអះអាងថា នៅមន្ទីរពេទ្យកាល់ម៉ែត ពេទ្យបានប្រាប់ថា ប្រពន្ធរបស់ខ្លួនមានមេរោគឆ្លងនៅក្នុងស្បូន ហើយត្រូវបញ្ចូលឈាមអស់ជាច្រើន និងកំពុងសំរាកព្យាបាលក្នុងសភាពធ្ងន់ធ្ងរ។ ពាក់ព័ទ្ធទៅនិងការបង្កើតកូនភ្លេចយកបង់រុំរបួសនៅក្នុងស្បួនស្រ្តីឆ្លងទន្លេ លោក នុត សីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានប្រាប់ភ្នាក់ងារ Fresh News ថា មន្ទីរកំពុងតែធ្វើការស្រាវជ្រាវ ហើយនៅថ្ងៃនេះអាចនឹងដឹងរឿងប្រាកដ ហើយបើពិតដូចជាការបង្ហោះរបស់បុរសជាប្ដីស្រីរងគ្រោះ មន្ទីរមានវិធានការទៅលើគ្រូពេទ្យដែលធ្វើការធ្វេសប្រហែស៕
2019-06-19T19:31:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/125343-2019-06-19-05-31-13.html
f0c8ed6d-5c2c-49f1-8f66-df72aef85309
សូមប្រុងប្រយ័ត្នចំពោះការផ្ទុះជំងឺគ្រុនឈាម! ១ថ្ងៃមន្ទីរពេទ្យគន្ធបុប្ផា ទទួលកុមារមានជំងឺគ្រុនឈាមធ្ងន់ធ្ងរជិត៦០០នាក់ (Video inside)
ស្របពេលដែលក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ពីការផ្ទុះនៃជំងឺគ្រុនឈាមនោះ, នៅតាមមន្ទីរពេទ្យគេសង្កេតឃើញការកើតឡើងនៃជំងឺនេះក៏កើនឡើងខ្ពស់ ជាក់ស្តែងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ មន្ទីពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ដែលព្យាបាលកុមារឥតគិតថ្លៃ បានទទួលកុមារមានជំងឺគ្រុនឈាមជិត៦០០នាក់។ មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានបង្ហោះតាម Facebook ផ្លូវការរបស់ខ្លួននូវព័ត៌មានពាក់ព័ន្ធនឹងការផ្ទុះឡើងគួរឲ្យបារម្ភនៃជំងឺគ្រុនឈាមថា «តួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងប្រចាំថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ បង្ហាញថា៖ កុមារមានជំងឺចំនួន ៤៣០៥នាក់ ត្រូវបានពិនិត្យ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ និងកុមារមានជំងឺធ្ងន់ៗចំនួន២៩៩០នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងចំណោមកុមារទាំងនោះ មាន៥៧៧នាក់ ត្រូវបានរកឃើញថាមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា និង៨៩នាក់ត្រូវបានវះកាត់»។ ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានអំពាវនាវឲ្យអាណាព្យាបាលកុមារទាំងអស់មេត្តាប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ជំងឺគ្រុនឈាម តាមរយៈការការពារកុមារកុំឲ្យមូសខ្លាខាំ និងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជាផងដែរ៕
2019-06-19T18:47:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/125335-2019-06-19-04-47-44.html
5b482832-ebef-4bef-aa0b-1e03b179ca48
​១​ថ្ងៃ មន្ទីរពេទ្យ​គន្ធ​បុប្ផា ទទួល​កុមារ​មាន​ជំងឺគ្រុនឈាម ជិត​៦០០​នាក់
រាជធានី​ភ្នំពេញ ៖ ត្រឹមតែ​រយៈពេល​១​ថ្ងៃ​ប៉ុណ្ណោះ ពោល​គឺ​ថ្ងៃ​ទី​១៧ មិថុនា ២០១៩​នេះ មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទាំង​៥​ទីតាំង បាន​ទទួល​កុមារ​មាន​ជំងឺ​ចំនួន​៤,៣០៥​នាក់ ត្រូវ​បាន​ពិនិត្យ​និង​ព្យាបាល ក្នុង​នោះ​កុមារ​មាន​ជំងឺគ្រុនឈាម មាន​ចំនួន​ជិត​៦០០​នាក់ ។ នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ នេះ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ​បាន​បង្ហោះ តួលេខ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទាំង​៥​ទីតាំង ​ប្រចាំ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នេះ បង្ហាញ​ថា ៖ កុមារ​មាន​ជំងឺ​ចំនួន ៤,៣០៥ នាក់ ត្រូវ​បាន​ពិនិត្យ និង​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ និង​កុមារ​មាន​ជំងឺ​ធ្ងន់​ៗ​ចំនួន ២៩៩០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ ក្នុង​ចំណោម​កុមារ​ទាំងនោះ មាន ៥៧៧​នាក់ ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​៨៩​នាក់ ត្រូវ​បាន​វះកាត់ ។​១​ថ្ងៃ មន្ទីរពេទ្យ​គន្ធ​បុប្ផា ទទួល​កុមារ​មាន​ជំងឺគ្រុនឈាម ជិត​៦០០​នាក់តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ នេះ​បាន​បង្ហោះ តួលេខ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទាំង​៥​ទីតាំង​ប្រចាំ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នេះ បង្ហាញ​ថា ៖ កុមារ​មាន​ជំងឺ​ចំនួន ៤,៣០៥ នាក់ ត្រូវ​បាន​ពិនិត្យ និង​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ និង​កុមារ​មាន​ជំងឺ​ធ្ងន់​ៗ​ចំនួន ២៩៩០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ ក្នុង​ចំណោម​កុមារ​ទាំងនោះ មាន ៥៧៧​នាក់ ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​៨៩​នាក់ ត្រូវ​បាន​វះកាត់ ។ ក្រសួងសុខាភិបាល ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ការ​ផ្ទុះ​នៃ​ជំងឺគ្រុនឈាម​គួរ​ឱ្យ​កត់សម្គាល់ ។ ដូច្នេះ សូម​អាណាព្យាបាល​កុមារ​ទាំងអស់​មេត្តា​ប្រុង​ប្រយ័ត្ន និង​ចូលរួម​ទប់ស្កាត់​ជំងឺគ្រុនឈាម​តាម​រយៈ​ការ​ការពារ​កុមារ​កុំឱ្យ​មូស​ខ្លាខាំ ៕
2019-06-19T13:48:31+07:00
kbnnews.com
https://kbn.news/archives/125946
667f6763-7d4f-458d-8e5a-ae33d994aca8
អំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវបានប្រគល់ជូនមន្ដ្រីនគរបាលប៉ុស្ដិ៍តាអុង ខេត្តកំពង់ចាម ដែលមានជំងឺប្រចាំកាយ
អំណោយរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា ត្រូវបានយកទៅប្រគល់ជូនមន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានជំងឺប្រចាំការ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ។ អំណោយនេះត្រូវបានលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចាត់ឲ្យលោកវរសេនីយ៍ទោ ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ទោ កេត ស្រេង អាយុ៥៣ឆ្នាំ ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលតាអុង ដែលមានជំងឺប្រចាំកាយ (ជំងឺសំពាធសសៃឈាម) កំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ។ អំណោយទាំងអស់នោះរួមមាន អង្ករ១បេ (៥០គីឡូក្រាម), ទឹកក្រូច១កេស, ទឹកសុទ្ធ១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, មី១កេស និងថវិកា៤០០,០០០រៀល សរុបថវិកាអស់ចំនួន៥៩០,០០០រៀល៕
2019-06-19T02:25:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/125308-2019-06-18-14-25-12.html
1e338a40-5a18-4687-8f76-63665fe94bf3
វៀតណាមប្រហារសត្វជ្រូកកើនដល់ «២.៥លានក្បាល» ដើម្បីទប់ទល់ជំងឺប៉េសជ្រូកដ៏អាក្រក់!
ការរីករាលដាលនៃជំងឺប៉េសជ្រូក ហាក់ដូចជាគ្មានសញ្ញាថមថយនោះឡើយ នៅក្នុងរយៈពេលប៉ុន្មានខែមកនេះ ខណៈក្រសួងកសិកម្មវៀតណាមទើបតែចេញសេចក្តីប្រកាសថា សត្វជ្រូកប្រមាណជាង ២.៥លានក្បាលហើយត្រូវបានសម្លាប់ចោល ដើម្បីបង្ការការឆ្លងទៅគ្រប់ខេត្តក្រុងទាំង ៦៣ របស់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។ ក្រសួងកសិកម្មវៀតណាមបានឲ្យដឹងទៀតថា វីរុសកើតលើសត្វជ្រូលខាងលើនេះ ត្រូវបានរកឃើញតាំងតែពីខែកុម្ភៈមកម្ល៉េះ ហើយវាបានរីករាលដាលទៅដល់កសិដ្ឋាននៅក្នុង​ខេត្តក្រុងចំនួន ៥៨ ក្នុងចំណោមចខេត្តក្រុងទាំង ៦៣ របស់ប្រទេសនេះ ដោយសូម្បីតែរដ្ឋធានីហាណូយ ក៏គេចមិនផុតដែរ។ បន្ថែមពីនេះ​មន្ត្រីមួយដែលសុំមិនបញ្ចេញអត្តសញ្ញាណបានបញ្ជាក់ថា ។ ដោយសារបានឃើញស្ថានភាពកាន់ធ្ងន់ធ្ងរ កាលពីខែមីនាកន្លងទៅនេះអង្គការកសិកម្ម និងចំណីអាហារ UN ហៅកាត់ថា ហ្វាវ (FAO) បានណែនាំឲ្យប្រទេសវៀតណាម​ប្រកាស​អាសន្នថ្នាក់ជាតិ ដើម្បីបង្កើនការទប់ស្កាត់ការរីករាលដាល នៃជំងឺប៉េសជ្រូកអាហ្វ្រិក។ ទោះបីជាបែបនេះក្តី មន្ត្រីវៀតណាមធ្លាប់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters យ៉ាងដូច្នេះថា ។ គួរបញ្ជាក់ថា សាច់ជ្រូកជាអាហារដ៏សំខាន់បំផុតមួយសម្រាប់ជនជាតិវៀតណាម​ ខណៈការបរិភោគសាច់ជ្រូកជាប្រចាំ គឺស្មើនឹងមួយភាគបីទៅហើយ ក្នុងចំណោមសាច់សត្វផ្សេងៗទៀត។ បច្ចុប្បន្នប្រជាជនវៀតណាមសរុបមានចំនួន ៩៥លាននាក់ ហើយកសិដ្ឋានចិញ្ចឹមជ្រូកសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងធ្វើការនាំចេញវិញមានជាង ៣០លានកន្លែង៕
2019-06-19T00:09:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/125290-2019-06-18-10-09-45.html
e101399b-16d7-432a-98ff-60d6d595de0f
ដំណឹងស្វែងរកឪពុក! លោក ហ៊ុយ កែវ អាយុ៥៨ មានជំងឺវង្វេង បាត់ចេញពីផ្ទះ រហូតដល់ពេលនេះមិនដឹងទៅទីណា
កូនបង្កើត កូនប្រសារ និងចៅៗ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រកាសស្វែងរកឪពុក ឈ្មោះ ហ៊ុយ កែវ អាយុ៥៨ បានវង្វេងដើរចេញពីផ្ទះ នាវេលាម៉ោង៤ទាបភ្លឺ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ថ្មីៗនេះ។ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ កូនស្រីរបស់លោកតា ហ៊ុយ កែវ បានបញ្ជាក់ថា ឪពុករបស់ខ្លួន គាត់កើតជំងឺបាត់បង់ការចងចាំ វង្វេងមិនស្គាល់ផ្លូវមកផ្ទះវិញទេ។ ដូច្នេះ បើបងប្អូនណា ឬសាធារណជនណា ដែលបានឃើញភិនភាគ ដូចមានរូបថតភ្ជាប់មកជាមួយខាងក្រោមនេះ សូមមេត្តាទំនាក់ទំនាក់ ឮតាមរយៈទូរស័ព្ទលេខ៖ ០១៦ ៣៣៣ ៩១៩/ ០១៦ ៤៤៤ ១២៣៕
2019-06-18T18:56:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/125256-2019-06-18-04-56-58.html
02382463-fcd0-450c-b9d6-ce829d7d1b68
ការលើកឡើងថាពីឡុត MH370 កើតជំងឺ Depression ទើបបញ្ជាយន្តហោះធ្លាក់ចូលក្នុងសមុទ្រនោះ ត្រូវបានច្រានចោល... (Video inside)
គេហទំព័រព័ត៌មានអាមេរិក The Daily Beast បានឱ្យដឹងថា ពីឡុតបើកយន្ដហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines គឺមានបំណងធ្វើឱ្យយន្ដហោះនេះធ្លាក់ ដើម្បីសម្លាប់ខ្លួនឯងដោយសារមានជំងឺបាក់ទឹកចិត្ត ឬ depression បន្ទាប់ពីបែកបាក់ជាមួយភរិយា។ នេះបើតាមការដកស្រង់ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩។ The Daily Beast ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានបញ្ជាក់ទៀតថា ពីឡុតដែលបញ្ជាការ ហោះហើរលើ MH370 លោក ហ្សាហារី អាហ៍ម៉េដ ហ្សាហ៍ (Zaharie Ahmad Shah) មានអាយុ ៥៣ឆ្នាំ បានបែកបាក់ជាមួយប្រពន្ធតែមួយរយៈពេលខ្លីប៉ុណ្ណោះ មុននឹងហេតុការណ៍ធ្លាក់យន្ដហោះនេះកើតឡើង។ ចាប់តាំងពីស្នេហាបែកបាក់នេះហើយ ទើបធ្វើឱ្យលោកមានជំងឺបាក់ទឹកចិត្ត និងមានអារម្មណ៍ឯកោ។ ប៉ុន្តែ ក្រុមអ្នកស៊ើបអង្កេតក៏ធ្លាប់បានច្រានចោលការសន្និដ្ឋានបែបនេះផងដែរ ខណៈលោក Zaharie ត្រូវបានគេចាត់ទុកថា ជាពីឡុតដ៏មានវិជ្ជាជីវៈ និងមានបទពិសោធន៍ខ្ពស់ដែលបានបញ្ជាការហោះហើរ រហូតដល់ ១៨,០០០ម៉ោង។ គួររំលឹកថា ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines បានបាត់ខ្លួនដោយអាថ៌កំបាំង ជាមួយមនុស្សជិះនៅលើយន្ដហោះនេះទាំងអស់ ២៣៩នាក់ ក្នុងដំណើរផ្លូវពីទីក្រុងគូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤។ រហូតមកទល់ពេលនេះ មូលហេតុធ្លាក់ និងទីតាំងធ្លាក់ មិនទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ស្របពេលមានការសន្និដ្ឋានជាច្រើនជាបន្តបន្ទាប់៕
2019-06-18T17:45:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/125243-2019-06-18-03-45-22.html
b3917f15-7f89-4351-a167-1e7c93ab2ead
តែប៉ុណ្ណឹងរឿងធំហើយ! គ្រាន់តែឈឺចង្កេះ សង្ឃជាគ្រូឲ្យកូនសិស្ស២-៣នាក់ចាប់ជាន់ឈ្លី រហូតដល់អ្នកជំងឺស្រែកឈឺដាច់ខ្យល់ស្លាប់
ព្រះសង្ឃមួយអង្គ បានរងការចោទប្រកាន់ថា បានការព្យាបាលជំងឺដោយខ្វះការប្រុងប្រយ័ត្ន និងគ្មានជំនាញពិតប្រាកដ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម ធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះកើតទុក្ខមិនសុខចិត្ត ទាមទាររកយុត្តិធម៌។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងវត្តចែងក្ដារ ស្ថិតក្នុងភូមិចែងក្ដារ ឃុំភ្នំសំពៅ ស្រុកបាណន់ ។ ជនរងគ្រោះដែលក្រុមគ្រួសារនាំមកព្យាបាលជំងឺជាមួយព្រះសង្ឃ ជាអកុសល បែរជាស្លាប់នេះ មានឈ្មោះមៀច រ៉ិ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ រីឯ ព្រះសង្ឃដែលរងការចោទប្រកាន់នោះ មានព្រះនាម ចាបស្រី សារី ព្រះជន្ម៣៤ឆ្នាំ គង់នៅវត្តចែងក្ដារ។ ក្រុមគ្រួសារជនរងគ្រោះ បានឲ្យរៀបរាប់ទាំងក្តុកក្តួលថា ជនរងគ្រោះមានជំងឺឈឺចង្កោះ ហើយកាលពី៤ថ្ងៃមុន ជនរងគ្រោះធ្លាប់មកឱ្យព្រះសង្ឃ សារី ជួយព្យាបាល។ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះឈឺចង្កេះខ្លាំង បានឲ្យក្រុមគ្រួសារជួយដឹកទៅវត្តចែងក្ដារ ដើម្បីព្រះសង្ឃនាម ចាបស្រី សារី ជួយព្យាបាលម្ដងទៀត ព្រោះព្រះអង្គល្បីថា ពូកែព្យាបាលជំងឺដោយប្រើថ្នាំឫស្សឈើនិងចាប់សរសៃរ។ ពេលទៅដល់ព្រះសង្ឃអង្គនោះ បានឲ្យជនរងគ្រោះថ្នាំផឹក និងចាប់សរសៃ បានប៉ុន្មាននាទី ស្រាប់តែជនរងគ្រោះហាក់មានអារម្មណ៍មិនល្អ ហើយជនរងគ្រោះត្អូញត្អែរថា វិលមុខ ថប់ដង្ហើម ។ ពេលនោះ សង្ឃអង្គនោះ បានជួយរឹតទ្រូងធ្វើចលនា ដោយប្រាប់ថា«ជនរងគ្រោះដូចត្រូវអំពើគេ» និងបានឲ្យជនរងគ្រោះដេក ហើយឲ្យមនុស្ស២ទៅ៣នាក់ ទំនងកូនសិស្សចាប់ដៃ និងខ្លះឡើងជាន់ឈ្លីលើជនរងគ្រោះ។ ប្រភពបន្តថា ពេលនោះ ជនរងគ្រោះស្រែកប្រាប់ថា « ឈឺណាស់ ថប់ដង្ហើមណាស់ ដាច់ខ្យល់ស្លាប់ឥឡូវហើយ»។ លុះប៉ុន្មាននាទីក្រោយ ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់មែន យ៉ាងអាណោចអាធ័ម នៅចំពោះមុខព្រះសង្ឃអង្គនោះតែម្ដង ធ្វើឲ្យក្រុមគ្រួសាររន្ធត់ចិត្តអាណិតជនរងគ្រោះជាពន់ពេក និងកើតទុក្ខមិនសុខចិត្ត ក៏បានស្នើសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។លោក ជេត វណ្ណនី ស្នងការរងខេត្ត បានឲ្យដឹងថា ពិតជាមានរឿងបែបនេះកើតឡើង នៅក្នុងវត្តចែងក្ដារ មែន ។ លោកថា ជនរងគ្រោះបានឲ្យព្រះសង្ឃនាម ចាបស្រី សារី ដែលគង់នៅវត្តចែងក្ដារនេះព្យាបាលជំងឺ និងស្លាប់មែន ទើបធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះកើតទុក្ខមិនសុខចិត្ត ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញបច្ចេកទេស រួមទាំងក្រុមគ្រូពេទ្យផង បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យភ្លាមៗដែរ។ សមត្ថកិច្ចរកឃើញថា ជនរងគ្រោះស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល តែក្រុមគ្រួសារសពពុំអស់ចិត្ត សមត្ថកិច្ចបានសម្រេចចិត្តដឹកសពជនរងគ្រោះទៅពិនិត្យបន្តនៅមន្ទីរពេទ្យបាត់ដំបង តែលទ្ធផលយ៉ាងណានៅមិនទាន់ដឹងទេ។ លោកស្នងការរង បញ្ជាក់ថា បើក្រុមគ្រួសារជនរងគ្រោះមិនទទួលយកការសន្និដ្ឋានរបស់គ្រូពេទ្យជំនាញទេ សមត្ថកិច្ចជំនាញចុះទៅសាកសួរព្រះសង្ឃ ដែលរងការចោទប្រកាន់ និងអ្នកដែលពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។ ជុំវិញនឹងការចោទប្រកាន់នេះ អង្គភាព«KBN» មិនទាន់សុំការបំភ្លឺពីព្រះសង្ឃ ចាបស្រី សារី បាននៅឡើយទេ តែយ៉ាងណា យើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធជានិច្ច៕
2019-06-18T12:17:23+07:00
kbnnews.com
https://kbn.news/archives/125822
96f9243b-d124-4428-adea-b14cb48aa10f
ទីបំផុតតុលាការប្រកាសសាលក្រម សម្រេចផ្តន្ទាទោសជនជាប់ចោទ ផែង វណ្ណៈ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ប៉ុន្តែអនុវត្តទោសតែ២ខែ១៥ថ្ងៃ ក្រៅពីនោះព្យួរ និងសងជំងឺចិត្តចំនួន១០០រៀល ដល់អង្គភាព Fresh News តាមការទាមទារ និងពិន័យប្រាក់៦លានរៀលចូលរដ្ឋ (Video inside)
នៅព្រឹកថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ២០១៩នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក ផែង វណ្ណៈ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ប៉ុន្តែអនុវត្តទោស តែ២ខែ១៥ថ្ងៃ ក្រៅពីនោះព្យួរ និងសងជំងឺចិត្តតាមការទាមទាររបស់អង្គភាពព័ត៌មាន Fresh News ចំនួន១០០រៀល (២សំណុំរឿង=២០០រៀល) និងពិន័យប្រាក់ចូលរដ្ឋចំនួន៦លានរៀល។ តាមការប្រកាសសាលក្រមជនជាប់ចោទ ផែង វណ្ណៈ នឹងត្រូវដោះលែងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងជនជាប់ចោទ ផែង វណ្ណៈ ពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ដោយនៅក្នុងសវនាការសាធារណៈនេះជនជាប់ចោទ ផែង វណ្ណៈ បានប្រកាសថា នៅក្នុងសវនាការ ជនជាប់ចោទ ផែង វណ្ណ: បានទទួលសារភាពកំហុសយ៉ាងដូច្នេះថា ។ ជនជាប់ចោទ ផែង វណ្ណ: បាននិយាយបន្តទៀតថា «ខ្ញុំនឹងធ្វើលិខិតដាច់ដោយឡែកមួយទៅកាន់អគ្គនាយកអង្គភាព Fresh News ដោយផ្ទាល់ដើម្បី សុំទោសគាត់»។ ដោយសារការចេះទទួលស្គាល់កំហុសរបស់ខ្លួននៅចំពោះមុខអង្គសវនាការថា ពិតជាបានប្រព្រឹត្តិនូវបទល្មើសដូចព្រះរាជអាជ្ញាចោទប្រកាន់ ដូច្នេះនៅថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ អង្គភាពព័ត៌មាន Fresh News ។ នៅក្នុងសវនាការកាលពីថ្ងៃទី១៤​ ខែមិថុនា កន្លងទៅលោកមេធាវី គី តិច មេធាវីការពារសិទ្ធិនិងជាតំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំឲ្យតុលាការផ្តន្ទាទោសលោក ផែង វណ្ណៈ ទៅតាមច្បាប់ ប៉ុន្តែមិនទាមទារសំណងជំងឺចិត្តពីជនជាប់ចោទនោះទេ។ លោក គី តិច បានលើកឡើងយ៉ាងដូច្នេះថា លោក លី រដ្ឋធី មេធាវីតំណាងឲ្យអង្គភាព Fresh News បានលើកឡើងថា Fresh News បំពេញការងារក្នុងគោលដៅវិជ្ជាជីវៈជាចម្បង ហើយអត្ថបទជាច្រើនលើសលប់បាន ជួយដល់សង្គមទាំងមិនមានចំណូលមួយសេនទេ។ បេសកកម្មរបស់ Fresh News ជាង៥ឆ្នាំមកនេះទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ជាពិសេសថ្នាក់ដឹកនាំប្រទេស។ ហើយជាការពិតណាស់ប្រាក់បៀវត្ស និងការចំណាយផ្សេងៗសម្រាប់ដំណើរការអង្គភាព គឺបានមកពីចំណូលនៃទម្រង់ការផ្សាយពាណិជ្ជកម្មសុទ្ធសាធ៕
2019-06-17T16:23:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/125065-2019-06-17-02-23-52.html
a5ce0234-8742-4230-8b4c-986176879bbe
អ្នកជំងឺមហារីក មានក្តីសង្ឃឹមហើយ! មន្ទីរពេទ្យ គ្លីនៀហ្គល (Gleneagles) នៅប្រទេសម៉ាឡេស៊ី ព្យាបាលយ៉ាងមានប្រសិទ្ធិភាពខ្ពស់ សម្រាប់មនុស្សគ្រប់វ័យ
ក្នុងការព្យាបាលសុខភាពឲ្យល្អបានប្រសើរឡើងវិញ ពីការកើតជំងឺទឹកនោមផ្អែម ខូចមុខងារឆ្អឹង ក្រិនថ្លើម មហារីក ខូចតំរង់នោម បេះដូងរីក ឈឺសន្លាក់ឆ្អឹង ញ័រកន្ត្រាក់ ខូចខួរឆ្អឹងខ្នង ខ្សោយប្រដាប់ភេទ ពិការមួយចំហៀងខ្លួន ដែលកំពុងតែកើតមានឡើង សម្រាប់មនុស្សទូទៅ។ * Diabetes: ជំងឺទឹកនោមផ្អែម * Diabetic Foot Ulcer: ដំបៅទឹកនោមផ្អែមរាំរ៉ៃ * Spinal Damage/Paralysis: ជំងឺខូចខួរឆ្អឹងខ្នង, ពិការផ្នែកខាងក្រោមចង្កេះចុះ * Stroke/Parkinson’s disease: វិបត្តិពិការមួយចំហៀងខ្លួន, ភាពញរ័កន្ត្រាក់ * Erectile Dysfunction: វិបត្តិខ្សោយផ្លូវបន្តពូជ * Kidney Failure: ខ្សោយតំរងនោម * Liver Cirrhosis: ជំងឺក្រិនថ្លើម * Osteoarthritis: ខូចមុខងារឆ្អឹង, សន្លាក់ * Cancer: ជំងឺមហារីក
2019-06-16T17:55:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/125023-2019-06-16-03-55-21.html
fe1418d5-fcbc-40ad-9111-9c77e2030136
កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀង ពង្រឹងយន្ដការសហប្រតិបត្ដិការទ្វេភាគី ផ្នែកចត្ដាឡីស័ក ទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងតាមព្រំដែន
រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងអនុរដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយ សាធារណរដ្ឋប្រជាមានិតចិន លោក Hu Wei បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីពីសុខភាពឆ្លងព្រំដែន និងចត្តាឡីស័ក រវាងប្រទេសទាំងពីរ ។ ការចុះហត្ថលេខាខាងលើនេះ បានប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៧៖៣០នាទីល្ងាច នាទីស្តីការក្រសួងសុខាភិបាល ។ កិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីពង្រឹងយន្តការសហប្រតិបត្តិការទ្វេភាគី ផ្នែកចត្តាឡីស័ក ទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ឆ្លងកាត់ព្រំដែន បង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការសុខភាពព្រំដែន និងចត្តាឡីស័ក ព្រមទាំងពង្រឹងការយោគយល់ និងទំនុកចិត្តគ្នាទៅវិញទៅមក ផ្អែកលើកាតព្វកិច្ចនិយ័តកម្មសុខភាពអន្តរជាតិ (IHR ២០០៥) នៃអង្គការសុខភាពពិភពលោក (WHO) និងច្បាប់ និងបទប្បញ្ញត្តិជាធរមាននានា ពាក់ព័ន្ធនឹងសុខភាព តាមព្រំដែន និងចត្តាឡីស័ករបស់ប្រទេសទាំងពីរ។ * ជូនដំណឹងទៅវិញទៅមក អំពីបទប្បញ្ញត្តិ និងតម្រូវការពាក់ព័ន្ធទាក់នឹងសុខភាពកំពង់ផែ និងចត្តាឡីស័ក * ជូនដំណឹងទៅវិញទៅមក អំពីព័ត៌មាន ដែលទាក់ទងទៅនឹងជំងឺឆ្លង * បង្កើតយន្តការសហប្រតិបត្តិការ សម្រាប់ដោះស្រាយបញ្ហាសង្គ្រោះបន្ទាន់ ផ្នែកសុខភាពសាធារណៈ * បង្កើតយន្តការទទួលស្គាល់គ្នាទៅវិញទៅ មកលើវិញ្ញាបនបត្រសុខភាព និងចត្តាឡីស័ក * រៀបចំកិច្ចប្រជុំទ្វេភាគី ជាទៀងទាត់ * ធ្វើការផ្លាស់ប្តូរបុគ្គលិក និងបណ្តុះបណ្តាល និង * រៀបចំសកម្មភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការ ដែលបានព្រមព្រៀងដោយគូភាគី។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ភាគីចិន ដែលតែងតែផ្តល់ការគាំទ្រ ដល់ក្រសួងសុខាភិបាលកម្ពុជា និងបានស្នើសុំឱ្យភាគីចិន បន្តការគាំទ្រ ដល់គម្រោងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយស្មារតីសាមគ្គីភាព និងមិត្តភាព ស្របតាមយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ៕
2019-06-16T02:59:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/125006-2019-06-15-12-59-04.html
907120af-760f-4d64-9350-0a6a5f34b9c0
សកម្មភាពមនុស្សធម៌របស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាចុងសប្តាហ៍នេះ បានចុះពិនិត្យ និងបាលជំងឺជូនកងទ័ព និងគ្រួសារកងទ័ព
សកម្មភាពមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នាចុងសប្តាហ៍នេះ បានចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅបញ្ជាការដ្ឋានយោធភូមិភាគពិសេសស្ថិតនៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញក្រោមវត្តមានរបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)។ លោកស្រី ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនដែលភ្លេចទេអំពីសុខទុក្ខរបស់កងទ័ព និងគ្រួសារកងទ័ព។ លោកតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅកងទ័ព និងគ្រួសារកងទ័ព។ ជាក់ស្ដែងនៅថ្ងៃនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ចុះមកពិនិត្យនិងព្យាបាលជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋនៅក្នុងយោធភូមិភាគពិសេស។ មេបញ្ជាការនៃបញ្ជាការដ្ឋានយោធភូមិភាគពិសេស បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់កងទ័ព គ្រួសារកងទ័ពតាមរយៈការឧបត្ថម្ភសម្ភារ ថវិកា គ្រឿងឧបភោគ បរិភោគជូនដល់អង្គភាពនាពេលកន្លងមកព្រមទាំងបញ្ជូន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះព្យាបាលដល់កងទ័ពនិងគ្រួសារកងទ័ពនៅក្នុងអង្គភាពតែម្ដង។ លោកមេបញ្ជាការក៏បានថ្លែងអំណរគុណលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោទាំងអស់ ដែលបានយកអស់ទាំងកម្លាំងកាយ ចិត្តជំនាញវិជ្ជាជីវៈ និងបេះដូងចុះព្យាបាលកងទ័ព និងគ្រួសារកងទ័ពនៅក្នុងអង្គភាពនេះ។ សូមបញ្ជាក់ថា នេះគឺជាលើកទី២ ហើយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានចុះព្យាបាលបាលកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងអង្គភាពនេះ ហើយថ្ងៃនេះ ក្រុមគ្រូពេទ្យនិងកម្លាំងស្ម័គ្រចិត្ត ចំនួន២៥០នាក់បានចុះពិនិត្យព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលគិតថ្លៃ រួមមានការព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យអេកូផ្ទៃពោះ រោគស្ត្រី ព្យាបាលភ្នែក វះកាត់តូច សរុបចំនួន១៩៤៣នាក់ និងបញ្ជូនទៅព្យាបាលបន្តចំនួន៥៧ នាក់៕
2019-06-16T00:03:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/124997-2019-06-15-10-03-33.html
d2e8aff6-3236-4e88-a8ab-adb453a4df09
នាយឧត្តមសេនីយ៍ ខេង សុមេធ ចាត់ឲ្យតំណាងយកថវិកាប្រគល់ជូន គ្រួសារកុមារដែលកើតជំងឺមហារីក នៅខណ្ឌមានជ័យ
នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងភិរយា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានចាត់ឲ្យតំណាងគឺលោកឧត្តមសេនីយ៍ទោ លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលព្រំដែនគោក និងក្រុមការងារ យកអំណោយជូនកុមារ ដែលកើតជំងឺមហារីក នៅសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អំណោយរបស់នាយឧត្តមសេនីយ៍ ខេង សុមេធ និងភរិយា ដែលលោកឧត្តមសេនីយ៍ទោ លៀង ភារម្យ យកទៅប្រគល់ជូននោះរួមមាន សម្ភារក្មេងលេង និងថវិកាចំនួន២លានរៀង ជួយដល់កុមារផងដែរ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃក្នុងគ្រួសារ។ ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ លៀង ភារម្យ បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ ខេង សុមេធ និងលោកស្រី ជូនកុមារី និងក្រុមគ្រួសារផងដែរ ដោយលោកបញ្ជាក់ថា ត្រូវតែខិតខំថែរក្សាសុខភាព ហើយមិនត្រូវអស់សង្ឃឹមនៅក្នុងជីវិតនោះទេ ព្រោះថ្នាក់ដឹកនាំនៅតែផ្ដល់កម្លាំងចិត្តជូនជានិច្ចមិនដែលរំលងនោះឡើយ៕
2019-06-15T23:57:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/124995-2019-06-15-09-57-35.html
421c6c2a-54bb-4ae3-9aaf-d8112b0c1f68
ក្រោយពីជនជាប់ចោទ ផែង វណ្ណៈ ប្រកាសទទួលស្គាល់កំហុសរបស់ខ្លួន, អង្គភាពព័ត៌មាន Fresh News សូមប្តូរការទាមទារសំណងជំងឺចិត្តពី៥០ម៉ឺនដុល្លារ មកតែ១០០រៀលវិញ (Video inside)
សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងជនជាប់ចោទ ផែង វណ្ណៈ អ្នកលេង Facebook ពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ កាលពីម្សិលមិញថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដោយនៅក្នុងសវនាការសាធារណៈនេះជនជាប់ចោទ ផែង វណ្ណៈ បានប្រកាសថា ខ្លួនពិតមានកំហុសក្នុងការជេរប្រមាថអង្គភាពព័ត៌មាន Fresh News និងត្រៀមធ្វើលិខិតសុំទោសមកកាន់អង្គភាពព័ត៌មាន Fresh News។ នៅក្នុងសវនាការ ជនជាប់ចោទ ផែង វណ្ណ: បានទទួលសារភាពកំហុសយ៉ាងដូច្នេះថា ។ ជនជាប់ចោទ ផែង វណ្ណ: បាននិយាយបន្តទៀតថា «ខ្ញុំនឹងធ្វើលិខិតដាច់ដោយឡែកមួយទៅកាន់អគ្គនាយកអង្គភាព Fresh News ដោយផ្ទាល់ដើម្បី សុំទោសគាត់»។ ដោយឡែកពាក់ពន្ធ័ករណីបរិហាកេរ្តិ៍ ប្តឹងដោយអង្គភាពព័ត៌មាន Fresh News ដែលបានចោទប្រកាន់ថា ចុះផ្សាយទាល់តែមានលុយ ចំណែករាស្ត្ររងទុក្ខ ទឹកភ្នែកទឹកសំបោរ Fresh News គេមិនផ្សាយទេ។ ជនជាប់ចោទ ផែង វណ្ណ: ក៏បានសារភាពនៅក្នុងសវនាការយ៉ាងដូច្នេះថា «គឺជាការខុសការពិត ព្រោះតាមពិតលោកក៏ជា Fan របស់ Fresh News ដែរ ហើយការងារច្រើនណាស់ ដែលអង្គភាព Fresh News បានធ្វើជួយដល់សង្គមកំហុសទាំងនេះដោយសារចិត្តឆេវឆាវ»។ ដោយសារការចេះទទួលស្គាល់កំហុសរបស់ខ្លួននៅចំពោះមុខអង្គសវនាការថា ពិតជាបានប្រព្រឹត្តិនូវបទល្មើសដូចព្រះរាជអាជ្ញាចោទប្រកាន់ ដូច្នេះអង្គភាពព័ត៌មាន Fresh News សូមផ្លាស់ប្តូរនូវការទាមទាររបស់ខ្លួន ដែលពាក្យបណ្តឹងពីមុនទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ មកតែ១០០រៀលវិញ។ សូមជំរាបថា តុលាការប្រកាសសាលក្រមលើសំណុំរឿងជនជាប់ចោទ ផែង វណ្ណៈ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ៕
2019-06-15T23:21:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/124993-2019-06-15-09-21-45.html
2f39b653-c542-40d5-9eb6-de6c949cce2b
ពលរដ្ឋក្រីក្រ និងមានជំងឺម្នាក់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានផ្ទះមួយខ្នង ដែលជាអំណោយរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន់
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកអភិបាលរង កងកម្លាំងយុវជន នាំយកសង្ក័សី ឈើ ចុះជួយធ្វើផ្ទះជូនលោក ជុំ មឿន អាយុ៦៧ឆ្នាំ រស់នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ជួយសាសង់ផ្ទះជូនគាត់ទំហំ ៤ម៉ែត្រ គុណ៥ម៉ែត្រ ថវិកា ១លាន ៤សែនរៀល គ្រឿងឧបភោគបរិភោគ ព្រមទាំងជួយឧបត្ថម្ភអង្ករជាប្រចាំខែ ៥០គីឡូក្រាម ជាអំណោយរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ា ម៉ៅ មាល័យ។ លោកអភិបាលខេត្តបន្តសួរសុខទុក្ខប្រជាពលរដ្ឋ ១គ្រួសារ មានជំងឺ នៅក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក និងបានឧបត្ថម្ភថវិកា ៣០០ដុល្លារ និងបានចាត់ឱ្យក្រុមការងារនាំយកទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តផងដែរ។ លោក អ៊ុំ រាត្រី បានថ្លែងថា បន្ទាប់ពីបញ្ចប់សង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំថែរក្សា ការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ព្រមទាំងបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងនៅខេត្តបន្ទាយមានជ័យ ពីមួយអាណត្តិទៅមួយអាណត្តិ គឺបានមានការអភិវឌ្ឍន៍តាមមូលដ្ឋានឃុំ/សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះ ឥឡូវមាន ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធ ទឹក ភ្លើង និងសមិទ្ធផលនានាជាច្រើនទៀត ដែលបម្រើឱ្យផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕
2019-06-15T20:32:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/124980-2019-06-15-06-32-41.html
eae3615f-a98f-4094-a72a-97551a895722
ភាពញៀនគ្រឿងញៀន មិនមែនជាបទឧក្រិដ្ឋ តែជាជំងឺខួរក្បាលអាចព្យាបាលបាន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែមិថុនា៖ បង្ក្រាប៣៥ករណី ឃាត់ខ្លួន៧៧នាក់
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣៥ករណី ក្នុងនោះជួញដូរ ១៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៧៧នាក់ និងករណីប្រើប្រាស់ចំនួន ១៧ករណីផងដែរ។ របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣,៦៩១ករណី ឃាត់មនុស្ស ៧,៨២៤នាក់ (ស្រី ៥៩៤នាក់) ក្នុងនោះមានជនបរទេស ១៦៧នាក់ផងដែរ៕
2019-06-15T01:01:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/124921-2019-06-14-11-01-36.html
cb4a72f7-8eb5-4b31-9c9d-5b86c0dcaaa3
គ្រូពេទ្យជំនាញ៖ បុរសប្រឈមមុខកើតជំងឺគ្រួសក្នុងតម្រងនោមច្រើនជាងស្រ្ដី
វេជ្ជបណ្ឌិតជំនាញផ្នែកគ្រួសក្នុងតម្រងនោម បានឲ្យដឹងថា ជំងឺគ្រួសក្នុងតម្រងនោមច្រើនកើតមានឡើង ចំពោះបុរសច្រើនជាងស្រ្ដី។ នេះបើតាមការលើកឡើងពីវេជ្ជបណ្ឌិត សៅ រ៉ាវី អ្នកជំនាញផ្នែកតម្រងនោមមកពី ប្រទេសថៃនៃមន្ទីរពេទ្យរ៉ូ យ៉ាល់ភ្នំពេញ។ លោកវេជ្ជបណ្ឌិត សៅ រ៉ាវី បានពន្យល់ឲ្យដឹងថា កត្តាដែលបណ្ដាលឲ្យបុរសប្រឈម នឹងជំងឺគ្រួសក្នុងតម្រងនោមច្រើនជាងស្រ្ដីគឺ៖ ទម្លាប់នៃការរស់នៅរបស់បុរស, ទម្លាប់នៃការហូបចុករបស់បុរសមានន័យថា ភាពច្រើនបុរសបិរភោគអាហារច្រើនជាងស្រ្ដី ពិសេសការបរិភោគអាហារខាងក្រៅ ដោយមិនមានអនាម័យត្រឹមត្រូវ។ ការលើកឡើងបែបនេះរបស់លោកវេជ្ជបណ្ឌិត សៅ រ៉ាវី ធ្វើឡើងក្នុងឱកាសដែលក្រុមគ្រូពេទ្យនៃ មន្ទីរពេទ្យរ៉ូយ៉ាល់អង្គរខេត្ដសៀមរាប និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ចូលរួមក្នុងសិក្ខាសាលាស្ដីពី ការចែករំលែកចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋ និងណែនាំពីវិធីការពារការកើតជំងឺតម្រងនោម ពិសេសក្រួសក្នុងតម្រងនោម ព្រមទាំងបង្ហាញពីម៉ាស៊ីបាញ់ក្រួស ក្នុងតម្រងនោមប្រកបដោយប្រសិទ្ធិភាព។ លោកវេជ្ជបណ្ឌិត សៅ រ៉ាវី បានលើកឡើងក្នុងសិក្ខាសាលាថា ប្រទេសកម្ពុជាមានអ្នកកើតជំងឺក្រួសក្នុងតម្រងនោម ច្រើនជាងប្រទេសថៃទាំងនេះដោយសារតែ ប្រជាពលរដ្ឋមិនបានយល់ពី វិធានការការពារជាមុន និងការទទួលទានអាហារមិនសមស្របតុល្យភាព សារធាតុប្រូតេអ៊ីនលើសកម្រិត, ពិសារប្រៃពេក, បរិភោគទឹកមិនបានគ្រប់គ្រាន់ និងការអប់រំផ្នែកសុខភាព និងចំណីអាហារនៅមានកម្រិត។ លោកវេជ្ជបណ្ឌិតបន្ដថា ។ លោកវេជ្ជបណ្ឌិតរំពឹងថា ពលរដ្ឋកម្ពុជានឹងបានយល់ពី វិធីការពារសុខភាព ផ្នែកជំងឺក្រួសក្នុងតម្រងនោម បន្ទាប់ពីបានចូលរួមសិក្ខាសាលានេះរួច។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា សិក្ខាសាលានេះពិតជាផ្ដល់អត្ថប្រយោជន៍ច្រើន ដល់ពលរដ្ឋបានយល់ពី ផលលំបាកនៃការកើតជំងឺក្រួសក្នុងតម្រងនោម និងដឹងពីវិធីការពារ និងការព្យាបាល។ លោក យន់ សុខុម ប្រធានផ្នែកទីផ្សារនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងរ៉ូយ៉ាល់អង្គរខេត្ដសៀមរាប លើកឡើងថា សិក្ខាសាលានេះរៀបចំឡើង បន្ទាបពីមើលឃើញថា ប្រជាពលរដ្ឋមានផលប៉ះពាល់ដល់សុខភាព ដោយសារជំងឺគ្រួសក្នុងតម្រងនោមនេះ។ ក្នុងនោះមានក្រុមគ្រូពេទ្យជំនាញមកពីមន្ទីរពេទ្យរ៉ូយ៉ាល់ ដែលអញ្ជើញមកពីប្រទេសថៃ និងកម្ពុជាចែករំលែក និងផ្ដល់ចំណេះដឹងពីផលប៉ះពាល់ នៃការកើតជំងឺក្រួសក្នុងតម្រងនោម និងវិធីការពារជំងឺក្រួសក្នុងតម្រងនោម។ លោកបន្ដថា ជំងឺគ្រួសក្នុងតម្រងនោមនេះ បើប្រជាពលរដ្ឋយល់ដឹងមុនពេលកើតជំងឺ នឹងងាយស្រួលក្នុងការព្យាបាល ព្រមទាំងចំណាយពេលវេលាតិច និងចំណេញថវិកា។ ក្នុងនោះមន្ទីរពេទ្យរ៉ូយ៉ាលមានម៉ាស៊ីនទំនើបចុងក្រោយ ក្នុងការព្យាបាលជំងឺក្រួសក្នុងតម្រងនោមនេះ ដោយងាយស្រួលព្យាបាល ដោយមិនប្រើប្រាស់ថ្នាំសន្លប់ ឬប្រើម្ជុលចាក់ឡើយ ព្រមទាំងមិនខាតពេលវេលាព្យាបាលផងដែរ៕
2019-06-14T22:48:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/124903-2019-06-14-08-48-25.html
9e5a0864-c0d3-45c9-875b-127731469f63
លើក​ដំបូង​ដែល​កម្ពុជា ជួប​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី រាតត្បាតបំផ្លាញ​ដំណាំ​ពោត​ជាង​១​ម៉ឺន​ហិតាហើយ
ខេត្ត​ត្បូងឃ្មុំ ៖ ការ​ប្រែប្រួល​អាកាសធាតុ​បាន​បង្ក​អោយ​កម្តៅ​កើនឡើង​ខ្ពស់​ និង​ភាពរាំងស្ងួត​អូស​បន្លាយ​អស់​រយៈពេល​យូរ នៅ​ដើមឆ្នាំ​២០១៩​នេះ​ ។ កត្តា​ទាំងនេះ​បាន​អំណោយផល​យ៉ាង​ល្អ​ប្រសើរ​សម្រាប់សត្វល្អិត​ចង្រៃ​ស្ទើ​រគ្រប់​ប្រភេទ ​។ ជាក់ស្តែង​ថ្មី​ៗ​នេះ មាន​ករណី​ផ្ទុះ​ឡើង​នូវ​វត្តមាន​សត្វ​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី (Fall Amyworm) កំពុងរាតត្បាតស៊ីបំផ្លាញលើ​ដំណាំ​ពោតក្រហម របស់​កសិករ​នៅ​ឃុំរ​ការ​ខ្នុរ ស្រុក​ក្រូចឆ្មារ ប្រមាណ ៨៥០​ហិច​តា​។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩នេះ លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ បាន​ចាត់តាំង​លោក យូ តាំង​ហ៊ី អនុប្រធាន​មន្ទីរ​កសិកម្ម រ​ក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ ដឹកនាំ​មន្ត្រី​ជំនាញ​ចំនួន​២​រូប សហការ​ជាមួយ​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម និង​ការិយាល័យ​កសិកម្ម​ស្រុក​ក្រូចឆ្មារ ចុះ​អន្តា​គម​ន៍ និង​ត្រួតពិនិត្យ​ភ្លាម​ៗ​នៅ​ចម្ការ​កសិករ​ផ្ទាល់​ ។ ​ជា​លទ្ធផល​បានបញ្ជាក់​អោយ​ឃើញ​ដំណាំ​ពោត​ដែល​ទទួល​រង​ផល​ប៉ះពាល់ គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​លូតលាស់ ហើយ​ពូជ​ដែល​កសិករ​និយម​ដាំ​ដុះ​គឺ​ពូជ CP ៩៩៩ ។ តាម​រយៈ​ការ​សង្កេត​ផ្ទាល់​នៅ​ក្នុង​ចម្ការ​របស់​កសិករ សត្វ​ដង្កូវ​ហ្វូងនេះ មាន​ចំនួន០៨-១២​ក្បាល ក្នុង​មួយ​ផ្ទៃដី​មួយ​ម៉ែត្រការ៉េ​ ។ ទន្ទឹម​នឹង​នេះ​ដើម្បី​កម្ចាត់​ដង្កូវ​ហ្វូង កសិករ​បាន​ប្រើប្រាស់​ថ្នាំ​ដែល​មាន​ធាតុ​សកម្ម Emamectin 50g/kg WDG ក្នុង​កម្រិត ១០​ក្រាម ក្នុង​ទឹក ២០​លី​ត្រ ។ គិត​ត្រឹម​ថ្ងៃ​ទី​១១ មិថុនា ២០១៩នេះ មាន​ផ្ទៃដី​ដំណាំ​ពោត ​ដែល​រង​ការ​បំផ្លាញ​សរុប​ចំនួន​១១,១៤២​ហិតា​ហើយ ដែល​ក្នុង​នោះ ខេត្ត​ប៉ៃលិន​ចំនួន ​២,៥៤៤​ហិតា បាត់ដំបង ៣,០៣៣​ហិតា បន្ទាយ​មាន​ជ័យ ៤,៧១៥​ហិតា និង​ត្បួ​ង​ឃ្មុំ ​៨៥០ហិតា ។ ​ដង្កូវ​ហ្វូង​ស៊ី​ដំណាំ​ពោត​ភាគច្រើន និង​ដំណាំ​៨០មុខផ្សេងទៀត រួម​មាន​ស្រូវ​និង​អំពៅ​ជាដើម។ល។ ​សត្វល្អិត​ដង្កូវ​ហ្វូង ចេះ​ហើរ​នេះ មាន​ប្រភព​នៅ​អាម៉េរិក ​តែ​វា​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ភាគ​ខាងកើត​ចាប់តាំងពី​ឆ្នាំ​២០១៦​មក ដោយ​ស៊ី​បំផ្លាញ​ដំណាំ ស្លឹកឈើ​នៅ​ទូ​ទាំង​អាហ្វ្រិក​ និង​បង្ក​ការ​ខូច​​ខាត​គិត​ជា​ទឹកប្រាក់​ប្រមាណ​៣​ពាន់​លាន​ដុល្លារ មុន​មក​ដល់​អាស៊ី ​មាន​ប្រទេសឥណ្ឌា ​ស្រីលង្កា បង់​ក្លា​ដែស មី​យ៉ាន់​ម៉ា ឡាវ ​ថៃ និង​ខេត្ត​យូ​ណាន​របស់​ចិន ។​ ​​បាន​មក​ដល់​ឥណ្ឌា​កាលពី​ខែ​កក្កដា និង​ចាប់​តាំងពី​ពេលនោះ​បាន​រាតត្បាត​ទៅកាន់​ប្រទេស​ស្រីលង្កា បង់​ក្លា​ដែស មី​យ៉ាន់​ម៉ា ថៃ​និង​ខេត្ត​យូ​ណាន​របស់​ចិន​ ​។​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​លម្អិត​ពី​កសិករ និង​ការ​អង្កេត​ជាក់ស្តែង​ពី​ការ​បំផ្លាញ​របស់​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​នេះ រួច​មក មន្ត្រី​ជំនាញ​បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​កសិករ ពី​វិធានការ​ការពារ​និង​កម្ចាត់ ដង្កូវ​ហ្វូង ដូច​ខាងក្រោម ​៖
2019-06-14T16:34:18+07:00
kbnnews.com
https://kbn.news/archives/125627
8c78021e-cf60-42a5-9b81-be70f1526f4b
រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវដល់ពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន រួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម ដោយប្រកាន់ជំហរថា «ផ្ទះខ្ញុំគ្មានដង្កូវទឹក» (Video inside)
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើត សត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរប្រជាជនគំរូ មួយរូប គឺ «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅឋានរបស់ខ្ញុំ គ្មានដង្កូវទឹក»។ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ក្រសួង មន្ទីរ ឬអង្គភាពពាក់ព័ន្ធ អង្គការសុខភាពពិភពលោក អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ជាតិ និងអន្ដរជាតិទាំងអស់ បន្ដចូលរួមជួយអន្ដរាគមន៍ និងសហការពេញលេញ ព្រមទាំងបន្ដជួយ ឧបត្ថម្ភ គាំទ្រ ក្នុងកិច្ចសហការចូលរួមជាមួយកម្មវិធីជាតិ ប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្ររបស់ក្រសួងសុខាភិបាល ។ លើសពីនោះ ជួយដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញរាជធានី-ខេត្ដ ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម នៅតាមសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ជៀសផុតពីជំងឺគ្រុនឈាម ដែលអាចនឹងផ្ទុះឡើងបានគ្រប់ពេលនេះផងដែរ ។
2019-06-14T01:43:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/124817-2019-06-13-11-43-43.html
9c0ecdd4-adb6-49e0-bb9b-7b38c56cbb16
អ្នកជំងឺមហារីក មានក្តីសង្ឃឹមហើយ! មន្ទីរពេទ្យ គ្លីនៀហ្គល (Gleneagles) នៅប្រទេសម៉ាឡេស៊ី ព្យាបាលយ៉ាងមានប្រសិទ្ធិភាពខ្ពស់ សម្រាប់មនុស្សគ្រប់វ័យ
ក្នុងការព្យាបាលសុខភាពឲ្យល្អបានប្រសើរឡើងវិញ ពីការកើតជំងឺទឹកនោមផ្អែម ខូចមុខងារឆ្អឹង ក្រិនថ្លើម មហារីក ខូចតំរង់នោម បេះដូងរីក ឈឺសន្លាក់ឆ្អឹង ញ័រកន្ត្រាក់ ខូចខួរឆ្អឹងខ្នង ខ្សោយប្រដាប់ភេទ ពិការមួយចំហៀងខ្លួន ដែលកំពុងតែកើតមានឡើង សម្រាប់មនុស្សទូទៅ។ * Diabetes: ជំងឺទឹកនោមផ្អែម * Diabetic Foot Ulcer: ដំបៅទឹកនោមផ្អែមរាំរ៉ៃ * Spinal Damage/Paralysis: ជំងឺខូចខួរឆ្អឹងខ្នង, ពិការផ្នែកខាងក្រោមចង្កេះចុះ * Stroke/Parkinson’s disease: វិបត្តិពិការមួយចំហៀងខ្លួន, ភាពញរ័កន្ត្រាក់ * Erectile Dysfunction: វិបត្តិខ្សោយផ្លូវបន្តពូជ * Kidney Failure: ខ្សោយតំរងនោម * Liver Cirrhosis: ជំងឺក្រិនថ្លើម * Osteoarthritis: ខូចមុខងារឆ្អឹង, សន្លាក់ * Cancer: ជំងឺមហារីក
2019-06-13T17:32:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/124730-2019-06-13-03-32-59.html
8fae4598-12bb-46b0-a4ee-d00031fe89e7
មន្រ្តីសុខាភិបាល៖ ពាក់កណ្តាលឆ្នាំ២០១៩នេះ អ្នកកើតជំងឺគ្រុនឈាមមានរហូតដល់ទៅ ៩ពាន់នាក់ ខណៈមានអ្នកស្លាប់ ១៥នាក់ទូទាំងប្រទេស
បើគិតចាប់ពីដើមឆ្នាំពីខែមករា ដល់មិថុនា ឆ្នាំ២០១៩នេះ ករណីជំងឺគ្រុនឈាម បានហស់ខ្ពស់ជាងឆ្នាំ២០១៨ រហូតដល់ទៅជាង ៤ដង ដោយអ្នកកើតជំងឺគ្រុនឈាមមាន ប្រមាណ ៩ពាន់នាក់ និងស្លាប់១៥នាក់។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ។ លោកបានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News ក្នុងកិច្ចសម្ភាសន៍សុខភាពឲ្យដឹងថា «ករណីជំងឺគ្រុនឈាមនេះ មិនមែនផ្ទុះឡើងតែនៅកម្ពុជានោះទេ នៅតាមបណ្ដាប្រទេសជឿនលឿន ក៏មានករណីផ្ទុះឡើងផងដែរ ដោយប្រទេសចិនឆ្នាំនេះ ក៏ប្រកាសអាសន្នករណីផ្ទុកជំងឺគ្រុនឈាមដែរ សម្រាប់សង្ហិបុរី កើនឡើងជាង ៣ដង ម៉ាឡេស៊ី កើនឡើងជាង ២ដង ប្រមាណជិត ៥ម៉ឺនករណី ហើយស្លាប់រហូតដល់ទៅ ៦៧នាក់ ហ្វីលីពីន មានចំនួន ៧ម៉ឺនករណី ស្លាប់២៧៧នាក់, អូស្ដា្រលី កើនឡើង៣ដងផងដែរ»។ លោកបញ្ជាក់ថា ។ ជាងនេះទៅទៀត ក្រសួង ក៏បានចែកចាយរួចជាស្រេចទៅដល់មន្ដ្រីក្រុមការងារនៅទូទាំង២៥ រាជធានី-ខេត្ដ ដោយក្នុងនោះខេត្ដនីមួយៗ ទទួលបាន អាបេន ១០តោន ថ្នំាបាញ់មូស ២៤០លីត្រ និងសឺរ៉ូមព្យាបាលជំងឺ ២-៣ពាន់លីត្រ ។ ប្រធានមជ្ឈមណ្ឌលរូបនេះ បានថ្លែងបន្ដថា ទោះជាយ៉ាងក្ដី ដើម្បីចូលរួមលុបបាត់នូវជម្រកមូសខ្លាំ គឺសំខាន់បំផុតគឺ ការចូលរួមពីប្រជាពលរដ្ឋ ដូច្នេះប្រជាពលរដ្ឋ ត្រូវតែធានា «ផ្ទះរបស់ខ្ញុំគ្មានដង្កូវទឹក» ដូច្នេះត្រូវថែរក្សានូវអនាម័យជាប់ជានិច្ច មិនត្រូវមានកន្លែងដក់ទឹកណាមួយ ឱ្យក្លាយទៅជាជម្រកមូសខ្លានោះឡើយ ព្រោះមូសខ្លាញី ចម្លងជំងឺគ្រុនឈាម ។ លោកបន្ដថា ការដាក់ថ្នាំអាបេត ក្នុងពាង អាងទឹក ថូផ្កា ពិតណាស់មិនឱ្យមានដង្កូវទឹក ប៉ុន្ដែនៅមានកន្លែងខ្លះ យើងមិនអាចដាក់ថ្នាំអាបេតបានទេ ដូច្នេះហើយ ត្រូវសម្អាតបរិវេនក្នុងផ្ទះ ជុំវិញផ្ទះជានិច្ច ជាពិសេសកុំឱ្យមានកន្លែងអាចដក់ទឹកបាន ដូចជាង កំប៉ុង សំបកកង់ ម៉ូតូ ឡាន ចានស្នោ និងសម្ភារផ្សេងៗទៀត ព្រោះមូសខ្លាញី ជាមូសខំាចម្លងមេរោគគ្រុនឈាមដល់យើង ហើយកន្លែងដែលវារស់នៅ គឺកន្លែងស្អាត ទឹកដក់រងថ្លា គ្មានក្លិនស្អុយ មិនមែនក្នុងទឹកលូ មានក្លិនស្អុយនោះទេ ខុសពីប្រភេទមូសផ្សេងៗទៀត ។ លោកបានថ្លែងបញ្ជាក់ថា ។ ជាងនេះទៅក្រសួងយើង មានស្ដុកនូវថ្នំាបាញ់មូសច្រើនណាស់ ប្រមាណ៧៣០០លីត្រ។ ប៉ុន្ដែ អង្គការសុខភាពពិភពលោក មិនឯកភាពឱ្យយើងប្រើប្រាស់វិធីបាញ់ថ្នាំទេ វាជាករណីចុងក្រោយហើយ និងគ្មានជម្រើស ទើបយើងធ្វើការបាញ់ថ្នាំមូសនេះ ព្រោះបាញ់ថ្នាំមូស វាប៉ះពាល់ដល់សុខភាពប្រជាជន ផលដំណាំ ងាប់សត្វផ្សេងៗ ហើយក៏មិនបានសម្លាប់មូសទាំងស្រុងនោះដែរ ។ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំរំពឹងលើរឿងបាញ់ថ្នាំច្រើនពេក តែត្រូវមានសេចក្ដីទុកចិត្ដលើខ្លួនឯងថា ផ្ទះរបស់យើងគ្មានដង្កូវទឹក ពេលនោះហើយ យើងនឹងកាត់បន្ថយករណីជំងឺគ្រុនឈាមដោយឯងៗបានហើយ»។ ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសថា បើដឹងថាមានជំងឺគ្រុនឈាមហើយ សូមកុំព្យាយាមព្យាបាលដោយខ្លួនឯង ត្រូវប្រញាប់បញ្ជូនមកមន្ទីរពេទ្យរដ្ឋ ឱ្យបានទាន់ពេលវេលាកុំឱ្យហួសពី ២ថ្ងៃ(៤៨ម៉ោង) លោកអ្នកនឹងព្យាបាលបានជាង១០០% តែបើហួសពេល ទោះនៅមន្ទីរពេទ្យណាក៏ដោយ ក៏ព្យាបាលមិនជាដែរ៕
2019-06-13T00:11:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/124677-2019-06-12-10-11-22.html
58b597f7-9f9d-45ff-981d-01a211188571
អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់បង្ការជំងឺផ្សេងៗ នៅដើមរដូវវស្សា និងរាយការណ៍ផ្ទាល់មកអាជ្ញាធរដែនដី ដើម្បីមានវិធានការទប់ស្កាត់ (Video inside)
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត នាថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ឃុំសង្កាត់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងបង្ការពីជំងឺដង្កាត់ផ្សេងៗ នៅដើមរដូវវស្សា និងរាយការណ៍ផ្ទាល់មកអាជ្ញាធរដែនដី ដើម្បីមានវិធានការទប់ស្កាត់បានទាន់ពេលវេលា។ លោកអភិបាលខេត្ត បានអំពាវនាវបែបនេះ ក្នុងឱកាសចូលរួមដោះស្រាយទុក្ខកង្វល់ ព្រមទាំងផ្តល់ស្បៀង ជូនដល់ជនចាស់ជរា និងគ្រួសារក្រីក្របានជិត ៩០០គ្រួសារ ដែលមកពីបណ្តាស្រុកក្រុង ឃុំសង្កាត់ មួយចំនួនក្នុងខេត្ត ខណៈចូលដល់រដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ពិបាកប្រកបរបរចិញ្ចឹមជីវិត។ លោក ម៉ៅ ធនិន បានសម្តែងនូវភាពរីករាយ និងកក់ក្តៅក្រៃលែង ដែលបានជួបសំណេះសំណាលជាមួយលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋផ្ទាល់ ដើម្បីបានយល់ពីស្ថានភាព និងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកបានថ្លែងការកត់សំគាល់ឃើញថា ដោយសារនៅខ្វះចន្លោះតម្រូវការ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនោះ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញមកដល់សាលាខេត្តដោយផ្ទាល់ ដើម្បីបានស្បៀងយកទៅទទួលទានបន្ត ដែលសកម្មភាពនេះ ក្នុងនាមលោកជាមហាមេគ្រួសារ បានដោះស្រាយជាប្រចាំ មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងមិនបានដឹងនោះឡើយ។ លោកបានលើកឡើងថា ការដោះស្រាយនេះ មិនបានពេញតម្រូវចិត្តរបស់បងប្អូនម្នាក់ៗនោះទេ ប៉ុន្តែការដោះស្រាយបានធ្វើជាប្រចាំនៅសាលាខេត្ត។ លោកអភិបាលខេត្តបានបន្ថែមថា លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត គឺជាក្រុមគ្រួសារតែមួយ រស់ក្រោមដំបូលសុខសន្តិភាព ស្ថេរភាពតែមួយ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាប្រមុខដឹកនាំ បានធ្វើឲ្យសង្គមជាតិទាំងមូល មានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ មិនដូចពួកអមិត្តមួយចំនួន បានត្រឹមតែសន្យាខ្យល់ មិនជួយអភិវឌ្ឍន៍អ្វីសោះ មានតែកាត់ផ្តាច់ឆ្នាំងបាយរបស់បងប្អូនប្រជាពលរដ្ឋយើង។ លោកបានបន្តថា ហេតុនេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ កុំជឿលើឧបាយកលបោកប្រាស់របស់ពួកទាំងនោះឲ្យសោះ បើមានបញ្ហាអ្វីមួយចាំបាច់ គប្បីជូនដំណឹង ឬរាយការណ៍ជូនដល់រដ្ឋបាលឃុំសង្កាត់ ស្រុកក្រុង និងមកដល់រូបឯកឧត្តមផ្ទាល់ តាមរយៈលេខទូរស័ព្ទក៏បាន លោកនឹងទទួលដោះស្រាយជូនបងប្អូនគ្រប់ពេលវេលា។ ក្នុងថ្ងៃដដែលនោះ លោក ម៉ៅ ធនិន ក៏បានបន្តចូលរួមដោះស្រាយបញ្ហាប្រឈម និងទុក្ខកង្វល់ជូនប្រជាពលរដ្ឋបានជាច្រើនករណី និងជួបជាមួយតំណាងក្រុមហ៊ុនរបស់ចិន ដែលមានគម្រោងអភិវឌ្ឍន៍ លើមូលដ្ឋាននៃទឹកដីខេត្តពោធិ៍សាត់៕
2019-06-12T01:58:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/124584-2019-06-11-11-58-50.html
55a64133-03fa-4081-a88b-9995c35e8869
អនិច្ចាបុរសរត់ម៉ូតូកង់បី! តូចចិត្តជំងឺប្រចាំកាយ សម្រេចចិត្តបញ្ចប់ជីវិតដោយចងក
បុរសម្នាក់ព្រោះមានជំងឺប្រចាំកាយ មើលមិនជា បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកខ្លួនឯង ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវ១៩៩០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សពជនរងគ្រោះ ឈ្មោះ នួន សាវ៉ាត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៩០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ មូលហេតុ មានជំងឺប្រចាំកាយមើលមិនជា ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចការិយាល័យកោសល្យវិច័យវិទ្យាសាស្ត្រ បានចុះដល់ចំណុចកើតហេតុ និងបានសហការជាមួយលោក នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការពិនិត្យសាកសព រួចសន្និដ្ឋានថា សពខាងលើ ពិតជាស្លាប់ដោយការចងកធ្វើអត្តឃាត ព្រោះមានជំងឺប្រចាំកាយពិតប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តក្រាំងធ្នង់ ៕
2019-06-11T15:05:41+07:00
kbnnews.com
https://kbn.news/archives/125353
325830bc-fe69-4c91-b683-f361160cadc2
ភាពញៀនគ្រឿងញៀន មិនមែនជាបទឧក្រិដ្ឋ តែជាជំងឺខួរក្បាលអាចព្យាបាលបាន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែមិថុនា៖ បង្ក្រាប១៦ករណី ឃាត់ខ្លួន៣៦នាក់
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ១៦ករណី ក្នុងនោះជួញដូរ ១៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣៦នាក់ និងគ្មានករណីប្រើប្រាស់។ របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣,៥៧១ករណី ឃាត់មនុស្ស ៧,៦១៥នាក់ (ស្រី ៥៨២នាក់) ក្នុងនោះមានជនបរទេស ១៦៧នាក់ផងដែរ៕
2019-06-11T00:32:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/124469-2019-06-10-10-32-28.html
29ae3d3c-ab0b-453c-9aba-93115f6621b5
ពលរដ្ឋជិត៤ពាន់នាក់ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ រីករាយដោយបានក្រុមការងារគ្រូពេទ្យលោក ហ៊ុន ម៉ានី ជួយព្យាបាលជំងឺឥតគិតថ្លៃ និងហូបនំបញ្ចុកសាមគ្គីជាតិរួមគ្នា (Video inside)
ប្រជាពលរដ្ឋរស់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុជិត៤ពាន់នាក់ មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ដោយបានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៤៦៩នាក់ មកពិនិត្យ-ព្យាបាលជំងឺជូនពួកគាត់ និងផ្តល់អំណោយថ្នាំពេទ្យដោយមិនគិតថ្លៃ ហើយថែមទាំងហូបនំបញ្ចុកសាមគ្គីជាតិរួមគ្នា។ ពិធីហូបនំបញ្ចុកសាមគ្គីជាតិ នៅទូទាំងប្រទេស នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ធ្វើឡើងតាមការអំពាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំប្រទេសកម្ពុជា ត្រូវបានប្រជាពលរដ្ឋនៅតាមបណ្តាខេត្តទូទាំងប្រទេស។ ក្រោមការដឹកនាំផ្ទាល់ពី លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក្នុងដំណើរចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋចំនួន៣,៧៨៩នាក់ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅវត្តកំពង់សីលា ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋសាទរជាខ្លាំង ដោយបានឃើញក្រុមគ្រូពេទ្យសុទ្ធ តែមានជំនាញគ្រប់គ្រាន់ បូកផ្សំនឹងបច្ចេកទេសសុវត្ថិភាពត្រឹមត្រូវ។ លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានឲ្យដឹងថា ការចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះ ទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ ជាមួយគ្នានោះដែរ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវចេះថែទាំសុខភាពឲ្យបានត្រឹមត្រូវ ក្នុងកំឡុងពេលរដូវភ្លៀងធ្លាក់បានមកដល់ ជាងនេះទៅទៀតត្រូវយល់ដឹងឲ្យបានច្បាស់ ពីវិធីការពារជីវិតចៀសឲ្យផុតពី ខ្យល់កន្ត្រាក់ និងរន្ទះ នៅពេលភ្លៀងកំពុងធ្លាក់។ សូមជម្រាបជូនថា ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ វិភាគឈាម និងបន្ទប់ពិសោធន៍...។ល។ ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់ពិតជាពេញចិត្តជាខ្លាំង បន្ទាប់ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះមកព្យាបាល រួមនឹងចែកថ្នាំពេទ្យដោយមិនគិតថ្លៃ ដែលទាំងអស់នេះ វាពិតជាតម្រូវការមួយផ្នែករបស់ប្រជាពលរដ្ឋទាំងអស់។ ប្រជាពលរដ្ឋបានស្នើដល់លោក ហ៊ុន ម៉ានី ចាត់តាំងក្រុមការងារគ្រូពេទ្យ ឲ្យឧស្សាហ៍ចុះមកឃុំ-ស្រុក របស់គាត់ឲ្យដើម្បីពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋទីទាល់ក្រផ្សេងៗទៀតផងដែរ។ បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារ២០៧នាក់, ជំងឺស្រ្តី១៧៦នាក់, ជំងឺផ្លូវចិត្ត១២៣នាក់, ជំងឺឫសដូងបាត១៧២នាក់, ជំងឺសន្លាក់ឆ្អឹង៩៨នាក់, ជំងឺរលាកសួត១៣២នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក១៧២នាក់, ជំងឺភ្នែក១៨៧នាក់, ជំងឺសើរស្បែក១៣០នាក់, ជំងឺទឹកនោមផ្អែ២០១នាក់, ជំងឺមាត់ធ្មេញ១០៧នាក់, អេកូសាស្ត្រ២០៩នាក់,វាស់ចង្វាក់បេះដូង៣១៧, ព្យាបាលរបួសនិងវះកាត់តូច៨៩នាក់ វិភាគឈាមនិងបន្ទប់ពិសោធន៍៣០៩ និងរួមនឹងជំងឺទូទៅ៕
2019-06-11T00:14:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/124461-2019-06-10-10-14-05.html
f8eed928-d5f6-47af-ac78-0c9ea64b845c
មន្រ្តីសុខាភិបាលព្រមានពីការកើនឡើង ជំងឺគ្រុនឈាមនៅខេត្តក្រចេះ, ពាក់កណ្តាលឆ្នាំ២០១៩នេះ កើតឡើង៤៤២ករណី
លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តក្រចេះនៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះថា ជំងឺគ្រុនឈាមក្នុងខេត្តក្រចេះ មានការកើនឡើងជាខ្លាំង បើគិតពីដើមឆ្នាំ២០១៩ មកទល់ពេលនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន មានតែ ៣០ករណី ដែលធ្លាប់តែកើតឡើងមកលើកុមារ។ ជាក់ស្តែងនៅដើមឆ្នាំ២០១៩នេះ មាន ៤៤២ករណី នៅទូទាំងខេត្តក្រចេះ កើតឡើងមិនថាកុមារ ឬមនុស្សពេញវ័យ និងចាស់នោះទេ ហើយតំបន់មួយចំនួន ដែលទទួលរងខ្លាំងជាងគេ គឺឃុំមួយចំនួនក្នុងស្រុកស្នួល និងស្រុកចិត្របុរី ក្នុងនោះមានមនុស្សចាស់ ៦ករណី មានស្លាប់ចំនួន ៣នាក់ ក្នុងនោះមានមនុស្សធំអាយុលើ១៥ឆ្នាំម្នាក់ បានស្លាប់ផងដែរ។ លោក ឈ្នាង សុវុត្ថា បានថ្លែងថា កត្តាដែលជំរុញឱ្យកើតមាននូវជំងឺនេះឡើង គឺកត្តាអាកាសធាតុ ដោយសាររដូវប្រាំងមានរយៈពេលអូសបន្លាយវែង ហើយរដូវវស្សាមានភ្លៀង ធ្លាក់មកយ៉ាងគំហុគ បង្កឱ្យមានការកើតឡើងលឿន ហើយជំងឺនេះកើតឡើងដោយមុសខ្លា វាខាំនៅពេលថ្ងៃ ទីកន្លែងដែលពួកវាងាយកើតឡើង គឺកន្លែងមានដក់ទឹកហើយថ្លារួមមាន៖ ពាងទឹក អាងទឹក សំបកដប សំបកដូង កំប៉ុង ថូផ្កា ជាពិសេសសំបកកងឡាន ដែលពិបាកនឹងធ្វើការចាក់ចេញ។ លោកប្រធានមន្ទីរបន្តទៀតថា វិធានការដែលអាចបង្ការការពារបានខ្ពស់គឺ ការសម្អាតអនាម័យក្នុង និងក្រៅបរិវេណផ្ទះ បើកឱ្យពន្លឺខ្យល់អាកាស ចូលផ្ទះគ្រប់គ្រាន់ ធ្វើការសម្អាត និងលុបទីកន្លែងដែលដក់ទឹក និងដាក់ថ្នាំអាប៊ែតសម្លាប់ និងកម្ចាត់មិនឱ្យមានកើតថ្មី ក្នុងរយៈពេល១សប្តាហ៍ម្តង ដែលវិធីនេះមានប្រសិទ្ធភាពយូរអង្វែងជាងការបាញ់ថ្នាំ ដែលសម្លាប់បានតែ១ថ្ងៃ ហើយករណីបាញ់ថ្នាំនេះ គឺបាញ់ទៅលើតែតំបន់ដែលសម្បូរ នូវជម្ងឺគ្រុនឈាមនេះ ហើយថ្ងៃបន្ទាប់វានឹងមានការកកើតថ្មីបន្ថែមទៀត។ ក្នុងកម្មភាពបង្ការនេះដែរ មន្ទីរបានចុះផ្សព្វផ្សាយអប់រំសុខភាព ដល់ប្រជាពលរដ្ឋតំបន់ងាយរងគ្រោះតាមរយៈរថយន្ត ចុះដាក់ថ្នាំទៅតាមពាងទឹក អាងទឹក និងបានធ្វើការបាញ់ថ្នាំកម្ចាត់មូស ហើយអាការៈសង្ស័យនៃជម្ងឺនេះ យើងអាចសម្គាល់បានទៅលើកុមារក្តៅខ្លួនខ្លាំង ឈឺឆ្អឹងឆ្អែង ឈឺពោះ ក្អួតចង្អោរ ចេញស្នាមអុចកន្ទួល ឬស្នាមជំជាដើម។ ជាមួយគ្នានេះដែរលោក ឈ្នាង សុវុត្ថា បានបន្ថែមទៀតថា បើសិនជួបនូវអាការៈខាងលើនេះ សូមប្រញាប់នាំកូនចៅ ឬសមាជិកមកកាន់មណ្ឌុលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ជៀសវាងការមកទទួលសេវាពិនិត្យ និងព្យាបាលនៅគ្លីនិកឯកជន ដោយគិតមកទល់ពេលនេះ គ្មានគ្លីនិកឯកជនណាមួយមានលទ្ធភាពពិនិត្យ និងព្យាបាលជម្ងឺគ្រុនឈាមនេះបាន ដូចជាមន្ទីរពេទ្យរបស់រដ្ឋនោះទេ ពីព្រោះអាការៈជំងឺនេះ មានការប្រែប្រួលលឿនរហ័សអាចបង្កឱ្យស្លាប់បាន។ លោកក៏សូំអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ ត្រូវបង្កាការពារ កុំឱ្យកើតមានមូសខ្លា ត្រូវឧស្សាសំអាត់ពាងទឹក ដាក់ថ្នាំអាបែតក្នុងទឹក ចិញ្ចឹមត្រី៧ពណ៌ ក្នុងពាំងទឹក កុំឱ្យមានភក់ជ្រាំ ត្រូវសំអាត់ខាងក្រោយទូរទឹកក បើករខ្វក់ក៏អាចបង្កឱ្យកើតមូសខ្លាបានដែរ ហើយមិនថាមនុស្សចាស់ ឬក្មេងទេពេលដេកថ្ងៃ ត្រូវពាក់អាវដៃវែង ដេកក្នុងមុង បើកូនក្ដៅខ្លួនសង្ស័យថាមានជំងឺគ្រុនឈាម ត្រូវយកទៅមណ្ឌលសុខភាពភ្លាមៗ៕
2019-06-11T00:02:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/124459-2019-06-10-10-02-17.html
c84db68e-0b01-4926-a502-fb5e0f6b3b66
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចាត់ឱ្យសហការីកាកបាទក្រហម យកអំណោយជូនកុមារដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកុមារអង្គរ (Video inside)
បន្ថែមពីការឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ និងចែកអំណោយដល់កុមារ ទារក ចំនួន៩៤នាក់ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងចែកអំណោយដល់កុមារ-ទារក ចំនួន១៨នាក់ផ្សេងទៀត ដែលកំពុងសម្រាកព្យាបាល នៅសាខាមន្ទីរពេទ្យកុមារអង្គរ ស្រុកប្រតិបត្តិសូទ្រនិគម ដែលស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះកុមារទាំងអស់ និងថ្លែងការកោតសរសើរ ចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលខិតខំយកចិត្តទុកដាក់ព្យាបាល និងមើលថែទាំកុមារ ទារកទាំងអស់។ ជាមួយគ្នានេះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានផ្តាំផ្ញើដល់អាណាព្យាបាលទាំងអស់ យកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាព អនាម័យ ត្រូវផឹកទឹកដាំឆ្អិន សម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកសត្វមូស និងត្រូវគេងក្នុងមុងជានិច្ច ជៀសវាងជំងឺគ្រុនឈាមគ្រុនចាញ់ និងសូមជូនពរឆាប់បានជាសះស្បើយពីជំងឺឡើវិញ។ សូមជម្រាបថា អំណោយផ្តល់ជូនកុមារទាំង១៨នាក់ ក្នុងម្នាក់ៗទទួលបាន ឃីត (មុង ភួយ សារុង ក្រមា) ចំនួនមួយ និងថវិកា ៥ម៉ឺនរៀល។ ដោយឡែក អាព្យាបាលដែលនៅថែទាំកុមារម្នាក់ៗ ទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕
2019-06-10T21:04:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/124432-2019-06-10-07-04-09.html
ff26141e-1691-44df-b07c-400d0c9ad02a
មន្ត្រីក្រសួងបរិស្ថានម្នាក់ ធ្វើអត្តឃាតលោតសម្លាប់ខ្លួន ពីលើអគារទីស្តីការក្រសួងបរិស្ថាន សង្ស័យមានវិបត្តិជំងឺប្រចាំកាយ
មន្ត្រីបម្រើការងារក្នុងនាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន ឈ្មោះ អោម សេងហួរ អាយុប្រមាណជាង៣០ឆ្នាំ បានធ្វើអត្តឃាតដោយលោតពីលើអគារ ទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩ នេះ។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន។ មន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ក្រោយពីទទួលបានដំណឹងពីការធ្វើអត្តឃាតនេះ ក្រុមមន្ត្រីនគរបាលជំនាញ ដោយសហការជាមួយមន្ត្រីក្រសួងបរិស្ថាន បានធ្វើកោសល្យវិច័យលើសាកសព និងបញ្ជាក់ថាលោក អោម សេងហួរ ពិតជាបានធ្វើ អត្តឃាតដោយលោត ពីលើអគារទីស្តីការក្រសួងបរិស្ថានមែន ដោយបញ្ហាបុគ្គល ព្រោះបើតាមប្រភពស្និទ្ធិលោក អោម សេងហួរ មានជំងឺប្រចាំកាយ។ លោក នេត្រ ភក្ត្រា បានថ្លែងថាលោក អោម សេងហួរ ជាមន្ត្រីមានសមត្ថភាព និងមានចរិតស្លូតបូត។ នេះគឺជាការបាត់បង់ ធនធានមនុស្សមួយរូប។ ចំពោះដំណឹងដ៏តក់ស្លុតនេះ លោក នេត្រ ភក្ត្រា បានថ្លែងថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង បរិស្ថានទាំងអស់សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព និងសូមបួងសួងវិញ្ញាណក្ខន្ធលោក អោម សេងហួរ បានទៅកាន់សុគតិភព៕
2019-06-10T20:37:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/124427-2019-06-10-06-37-11.html
3d93c511-313b-4eba-aa07-5ab1ff7b70ab
ម្ចាស់មិននៅ! ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ១ខ្នង
ផ្ទះមួយខ្នង ខណៈម្ចាស់មិននៅ ត្រូវចរន្តអគ្គិសនីឆ្លង បណ្ដាលឲ្យឆេះផ្ទះ១ខ្នង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិជីផុច ឃុំជីផុច ស្រុកមេសាង ។ ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ អ៊ិន រឿន ភេទស្រី អាយុ៦៥ឆ្នាំ នៅភូមិកើតហេតុខាងលើ ផ្ទះសង់អំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ។ ក្នុងករណីអគ្គីភ័យខាងលើ បង្កឲ្យឆេះប្រាក់អស់ចំនួន១១.៥០០០០០រៀល រួមទាំងទូរទស្សន៍១គ្រឿង ។ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទ្បើយ ។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ខណះពេលដែលម្ចាស់ផ្ទះមិននៅ ។ ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលច្រុក បានចេញរថយន្តពន្លត់អគ្គិភ័យចុះដល់កន្លែងកើតហេតុ ជួយបាញ់ទឹកពន្លត់ ដោយប្រើអស់ទឹក៣រថយន្ត ទើបរលត់ទៅវិញ គឺមិនបណ្តលឲ្យឆេះរាលដាល់ដល់ផ្ទះអ្នកជិតខាងឡើយ៕
2019-06-10T10:00:16+07:00
kbnnews.com
https://kbn.news/archives/125154