text stringlengths 0 14.5k | summary stringlengths 87 1.3k |
|---|---|
សេចក្តីរាយការណ៍របស់លី ម៉េងហួរពី ទីក្រុងភ្នំពេញលី ម៉េងហួរក្នុងសេចក្តីជូនដំណឹងបន្ថែម ចេញផ្សាយ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១០ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ឥទ្ធិពលនៃជ្រលងសម្ពាធទាប និងប្រព័ន្ធសម្ពាធទាប នឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១០ នៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ ពិសេសនៅតាមបណ្តាខេត្តមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ ព្រះសីហនុ កំពត កោះកុង កែប ព្រៃវែង និងខេត្តស្វាយរៀង។ លោក ចាន់ យុត្ថា នាយខុទ្ទកាល័យក្រសួងធនធានទឹកបានបញ្ជាក់ថា ស្ថានភាពទឹកភ្លៀង ដែលនឹងបន្តធ្លាក់ចុះនេះ អាចនឹងបង្កឲ្យមានជំនន់ទឹកភ្លៀង នៅតាមបណ្តាខេត្ត និងរាជធានីទាំងនេះ។ ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន។ រីឯអ្នកនេសាទសមុទ្រ ត្រូវផ្អាកការនេសាទ ដើម្បីជៀសវាងគ្រោះថ្នាក់។ចាប់តាំងពីថ្ងៃ១០ តុលា ឆ្នាំ២០១០ ឥទ្ធិពលភ្លៀង ព្យុះ នៅកម្ពុជា ពិសេសនៅភ្នំពេញ តំបន់សមុទ្រ និងខេត្តនានាទូទាំងប្រទេស បានទទួលរងនូវទឹកភ្លៀងយ៉ាងខ្លាំង បណ្តាលឲ្យជន់លិចផ្លូវ ផ្ទះ និងលិចលង់ស្រូវសន្ទូង។មកដល់ថ្ងៃនេះ ស្ថានភាពជំនន់ទឹកភ្លៀង ត្រូវបានលោក ចាន់ យុត្ថា បញ្ជាក់ថា ទឹកភ្លៀងបានបង្កជាទឹកជំនន់ នៅស្ទឹងព្រែកត្នោតក្នុងខេត្តកណ្តាល និងបានធ្វើឲ្យទឹកស្ទឹងពោធិ៍សាត់ឡើងខ្ពស់ ហួសកម្រិតប្រកាសអាសន្ន។នៅប៉ុន្មានថ្ងៃនេះ ផ្លូវជាច្រើន នៅភ្នំពេញ ទីរួមខេត្តសៀមរាប ខេត្តកណ្តាល និងកំណាត់ផ្លូវជាតិលេខ២ ក្នុងខេត្តតាកែវ ត្រូវទឹកជន់លិច។ មកដល់ថ្ងៃព្រហស្បតិ៍នេះ នៅតំបន់ខ្លះ មិនទាន់ស្រក់អស់នៅឡើយទេ។លោក កែវ វី នាយខុទ្ទកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា ស្ថានភាពទឹកជន់លិច ដោយសារភ្លៀងធ្លាក់ពេលនេះ មានលក្ខណៈដូចគ្នានឹងព្យុះភ្លៀង ដែលបង្កដោយឥទ្ធិពលព្យុះកេតសាណា កាលពីចុងខែកញ្ញា ឆ្នាំ២០០៩។ ការលិចលង់ដោយខ្យល់ព្យុះកេតសាណា នៅកម្ពុជា កាលពីឆ្នាំមុន បានធ្វើឲ្យខូចខាត គិតជាទឹកប្រាក់ប្រមាណ ១៣១ លានដុល្លារ។យ៉ាងណាក៏ដោយ លោក កែវ វី អះអាងថា អាជ្ញាធរកំពុងតែរាប់ប្រមូលរបាយការណ៍ពីការខូចខាត ដោយព្យុះភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ តុល្យការបឋម ដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទទួលបាន មកដល់ថ្ងៃនេះ បង្ហាញថា មានអ្នកស្លាប់ ៣ នាក់ ដោយសារលង់ទឹក នៅក្នុងសមុទ្រខេត្តកំពង់សោម នៅភ្នំពេញ និងនៅខេត្តសៀមរាប៕ក្នុងសេចក្តីជូនដំណឹងបន្ថែម ចេញផ្សាយ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១០ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ឥទ្ធិពលនៃជ្រលងសម្ពាធទាប និងប្រព័ន្ធសម្ពាធទាប នឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១០ នៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ ពិសេសនៅតាមបណ្តាខេត្តមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ ព្រះសីហនុ កំពត កោះកុង កែប ព្រៃវែង និងខេត្តស្វាយរៀង។លោក ចាន់ យុត្ថា នាយខុទ្ទកាល័យក្រសួងធនធានទឹកបានបញ្ជាក់ថា ស្ថានភាពទឹកភ្លៀង ដែលនឹងបន្តធ្លាក់ចុះនេះ អាចនឹងបង្កឲ្យមានជំនន់ទឹកភ្លៀង នៅតាមបណ្តាខេត្ត និងរាជធានីទាំងនេះ។ ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន។ រីឯអ្នកនេសាទសមុទ្រ ត្រូវផ្អាកការនេសាទ ដើម្បីជៀសវាងគ្រោះថ្នាក់។ចាប់តាំងពីថ្ងៃ១០ តុលា ឆ្នាំ២០១០ ឥទ្ធិពលភ្លៀង ព្យុះ នៅកម្ពុជា ពិសេសនៅភ្នំពេញ តំបន់សមុទ្រ និងខេត្តនានាទូទាំងប្រទេស បានទទួលរងនូវទឹកភ្លៀងយ៉ាងខ្លាំង បណ្តាលឲ្យជន់លិចផ្លូវ ផ្ទះ និងលិចលង់ស្រូវសន្ទូង។មកដល់ថ្ងៃនេះ ស្ថានភាពជំនន់ទឹកភ្លៀង ត្រូវបានលោក ចាន់ យុត្ថា បញ្ជាក់ថា ទឹកភ្លៀងបានបង្កជាទឹកជំនន់ នៅស្ទឹងព្រែកត្នោតក្នុងខេត្តកណ្តាល និងបានធ្វើឲ្យទឹកស្ទឹងពោធិ៍សាត់ឡើងខ្ពស់ ហួសកម្រិតប្រកាសអាសន្ន។នៅប៉ុន្មានថ្ងៃនេះ ផ្លូវជាច្រើន នៅភ្នំពេញ ទីរួមខេត្តសៀមរាប ខេត្តកណ្តាល និងកំណាត់ផ្លូវជាតិលេខ២ ក្នុងខេត្តតាកែវ ត្រូវទឹកជន់លិច។ មកដល់ថ្ងៃព្រហស្បតិ៍នេះ នៅតំបន់ខ្លះ មិនទាន់ស្រក់អស់នៅឡើយទេ។លោក កែវ វី នាយខុទ្ទកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា ស្ថានភាពទឹកជន់លិច ដោយសារភ្លៀងធ្លាក់ពេលនេះ មានលក្ខណៈដូចគ្នានឹងព្យុះភ្លៀង ដែលបង្កដោយឥទ្ធិពលព្យុះកេតសាណា កាលពីចុងខែកញ្ញា ឆ្នាំ២០០៩។ ការលិចលង់ដោយខ្យល់ព្យុះកេតសាណា នៅកម្ពុជា កាលពីឆ្នាំមុន បានធ្វើឲ្យខូចខាត គិតជាទឹកប្រាក់ប្រមាណ ១៣១ លានដុល្លារ។យ៉ាងណាក៏ដោយ លោក កែវ វី អះអាងថា អាជ្ញាធរកំពុងតែរាប់ប្រមូលរបាយការណ៍ពីការខូចខាត ដោយព្យុះភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ តុល្យការបឋម ដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទទួលបាន មកដល់ថ្ងៃនេះ បង្ហាញថា មានអ្នកស្លាប់ ៣ នាក់ ដោយសារលង់ទឹក នៅក្នុងសមុទ្រខេត្តកំពង់សោម នៅភ្នំពេញ និងនៅខេត្តសៀមរាប៕ | នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែមដល់សាធារណជនថា ធាតុអាកាស និងបាតុភូតធម្មជាតិ អាប់អ៊ួរ ភ្លៀងធ្លាក់ ដែលអាចបង្កជាជំនន់ទឹកភ្លៀង នឹងបន្តរហូតដល់ថ្ងៃ១៨តុលា។ មកដល់ថ្ងៃនេះ ជំនន់ទឹកភ្លៀង ដែលកើតឡើង តាំងពីថ្ងៃទី១០ តុលា នៅក្នុង ១៣ ខេត្តរាជធានី បានបង្កការលិចលង់ផ្លូវ ផ្ទះ សាលារៀន និងស្រូវសន្ទូងរបស់កសិកររាប់ពាន់ហិកតា ក្នុងនោះ ក៏មានមនុស្ស ៣ នាក់ បានលង់ទឹកស្លាប់ផងដែរ។ |
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានតាម តេឡេក្រាមថា មូលហេតុដែលចៅក្រមស៊ើបសួរបដិសេធសំណើរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ដោយសារតែ ចៅក្រមកំពុងស៊ើបសួរ ករណី លោក កឹម សុខា។ចំណែក លោក ម៉ាមូដ ហ្កាហ្កា (Mahmoud Gahga) អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានឆ្លើយតបនឹងវិទ្យុបារាំងអន្តរជាតិRFI យ៉ាងខ្លីថា លោកមិនមានអ្វីធ្វើអត្ថាធិប្បាយទេចំពោះការបដិសេធរបស់តុលាការកម្ពុជានេះ។សូមជំរាបថា កាលពីឆ្នាំ២០១៧ សំណើ របស់លោកស្រី រ៉ូណា ស្មីត ដែលសុំជួប លោក កឹម សុខា ដែលពេលនោះលោកជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុងក៏ត្រូវបានតុលាការបដិសេធផងដែរ។លោកស្រី រ៉ូណា ស្មីត កំពុងបំពេញទស្សនស្សកិច្ចនៅកម្ពុជា រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២៩ តុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។លោកស្រីបាននិងកំពុងជួបពិភាក្សាជាមួយមន្ត្រីរបស់រដ្ឋាភិបាល ក្រុមអង្គការមិនមែនរដ្ឋាភិបាល និងតំណាងអង្គទូតនានានៅកម្ពុជា។នៅក្នុងជំនួបជាមួយតំណាងអង្គការសង្គមស៊ីវិលមួយចំនួនថ្មីៗនេះ មន្រ្តីអង្គការក្នុងស្រុកបានស្នើ លោកស្រី រ៉ូណា ស្មីត ជួយជំរុញឲ្យមានយុត្តិធម៌ក្នុងប្រព័ន្ធច្បាប់របស់កម្ពុជា ដោយថាបច្ចុប្បន្នពួកគេកំពុងរងការរឹតត្បិតសេរីភាពក្នុងការធ្វើសកម្មភាពលើកស្ទួយសិទ្ធិមនុស្ស។ នេះបើតាមអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែលប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះ៕ | ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធ សំណើរបស់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ ជាសំណើលើកទី២ ដែល លោកស្រី រ៉ូណា ស្មីត សុំជួបលោកកឹម សុខាប្រធានអតីតគណបក្សប្រឆាំង ដែលត្រូវបានតុលាការផ្ទេរការឃុំខ្លួនពីពន្ធនាគារត្រពាំងផ្លុង មកឲ្យនៅក្នុងផ្ទះ ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ |
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយ នៅថ្ងៃអង្គារនេះ ដោយដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលបានលើកឡើងថា ការប៉ុនប៉ងបង្ខូចឈ្មោះរដ្ឋាភិបាលចិន ពីសំណាក់ក្រុមសកម្មជនទាមទារបំបែកទឹកដីទីបេ នឹងមិនអាចទទួលបានជោគជ័យនោះទេ។ក្រុមអង្គការការពារសិទ្ធិមនុស្សបានអះអាងផ្សេងៗគ្នា អំពីចំនួនអ្នកស្លាប់ ក្នុងការបង្រ្កាបបាតុកម្ម កាលពីម្សិលមិញ។ ចំណែករដ្ឋាភិបាលនិរទេសទីបេ ដែលមានទីតាំងនៅក្នុងប្រទេសឥណ្ឌា បានអះអាងថា បាតុករដែលស្លាប់ មានចំនួន ៦នាក់។អ្នកនាំពាក្យក្រសួងការបរទេសចិនវិញបានអះអាងថា មានបាតុករស្លាប់តែម្នាក់ប៉ុណ្ណោះ។ ចំណែកអ្នករបួស គឺមាន ៩នាក់ ក្នុងនោះ ក៏មានប៉ូលិស ៥នាក់ផងដែរ។ ហើយអ្នករបួសទាំងអស់នេះសុទ្ធតែទទួលបាននូវការព្យាបាលត្រឹមត្រូវ។គួរបញ្ជាក់ថា ហេតុការណ៍ កាលពីម្សិលមិញនេះ បានកើតឡើង នៅក្នុងខេត្តស៊ីឈ័ន ជាប់នឹងព្រំដែនតំបន់ស្វយ័តទីបេ។ គឺជាតំបន់ដែលសម្បូរទៅដោយជនជាតិទីបេរស់នៅ។យោងតាមក្រុមអង្គការការពារសិទ្ធិមនុស្ស បាតុករទីបេ ដែលរួមមានទាំងព្រះសង្ឃផង បាននាំគ្នាចេញតវ៉ាទាមទារឲ្យដោះលែងសកម្មជនទីបេ ដែលអាជ្ញាធរចាប់ខ្លួន ជុំវិញការបាចខិត្តប័ណ្ណទាមទារសិទ្ធិសេរីភាពក្នុងតំបន់ទីបេ។រដ្ឋាភិបាលចិនវិញបានអះអាងថា អ្នកដែលបង្កហេតុ ម្សិលមិញនេះ មិនមែនជាក្រុមបាតុករទាមទារសិទ្ធិសេរីភាពនោះទេ ប៉ុន្តែ គឺជាក្រុមជនពាល ដែលប្រដាប់ដោយកាំបិត ហើយនាំគ្នាគប់ដុំថ្មទៅលើប៉ូលិស ព្រមទាំងបានបំផ្លិចបំផ្លាញឡានប៉ូលិស និងឡានសង្រ្គោះបន្ទាន់ជាច្រើនគ្រឿងទៀតផង។ក៏ប៉ុន្តែ មិនមានប្រភពឯករាជ្យណាមួយអាចបញ្ជាក់អំពីព័ត៌មាន ជុំវិញហេតុការណ៍ កាលពីម្សិលមិញនេះបានទេ។ អ្នកកាសែតបរទេសក៏មិនអាចចូលទៅយកព័ត៌មាននៅទីនោះបានដែរ ព្រោះអាជ្ញាធរចិនដាក់បម្រាមមិនឲ្យអ្នកកាសែតបរទេសធ្វើដំណើរទៅកាន់តំបន់នោះទេ៕ | កាលពីថ្ងៃចន្ទ ម្សិលមិញនេះ បាតុកម្មរបស់ជនជាតិទីបេ នៅក្នុងខេត្តស៊ីឈ័ន (Sichuan) ត្រូវទទួលរងនូវការបង្រ្កាបពីសំណាក់ប៉ូលិសចិន។ រដ្ឋាភិបាលនិរទេសទីបេ និងអង្គការសិទ្ធិមនុស្សខ្លះបានអះអាងថា បាតុករ ៦នាក់ បានបាត់បង់ជីវិតក្នុងការបង្រ្កាបបាតុកម្មនេះ។ ក៏ប៉ុន្តែ នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលចិនបានធ្វើការបំភ្លឺថា ការអះអាងខាងលើនេះ គឺជាការបំផ្លើសការពិត ក្នុងគោលដៅបង្ខូចឈ្មោះអាជ្ញាធរចិន។ |
លោក យឹម សុវណ្ណ តំណាងរាស្ត្រនិងជាអ្នកនាំពាក្យគណបក្សសមរង្ស៊ី បានថ្លែងប្រាប់នៅថ្ងៃអាទិត្យនេះថា គណបក្សរបស់លោកនៅតែទទូចសូមអោយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជួយជំរុញអោយរដ្ឋាភិបាលទីក្រុងភ្នំពេញគោរពគោលការណ៍ប្រជាធិបតេយ្យ ធានាអោយមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ម្យ៉ាងវិញទៀត លោក យឹម សុវណ្ណ ទទូចសុំអោយលោក អូបាម៉ា ធ្វើអន្តរាគមន៍ អោយលោកប្រធាន សម រង្ស៊ី អាចចូលរួមការបោះឆ្នោតជាតិ នៅឆ្នាំ២០១៣ខាងមុខនេះ។ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ បានជូនដំណឹងអំពីការមកដល់របស់មន្ត្រីជាន់ខ្ពស់អាមេរិក៣នាក់ នៅលើទឹកដីនៃប្រទេសកម្ពុជា នៅសប្តាហ៍ខាងមុខនេះ។ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា អមដំណើរដោយរដ្ឋមន្ត្រីការបរទេស លោកស្រី ហ៊ីឡារី គ្លីនតុន នឹងមកដល់កម្ពុជានៅថ្ងៃទី១៩ វិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលរវាងអាស៊ាន និងសហរដ្ឋអាមេរិក និងកិច្ចប្រជុំអាស៊ីបូព៌ា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ និងទី២០ ខែវិច្ឆិកា នៅទីក្រុងភ្នំពេញ។លោក យឹម សុវណ្ណ បានបន្តទៀតថា គណបក្សរបស់លោកបានទទូចសូមអោយលោក អូបាម៉ា ធ្វើអន្តរាគមន៍ជាបន្តបន្ទាប់មកហើយ ចាប់តាំងពីលោកជាប់ឆ្នោតសាជាថ្មីម្តងទៀតនោះ។ ប៉ុន្តែ នៅពេលនេះ លោក អូបាម៉ា នឹងត្រូវមកប្រទេសកម្ពុជាតែម្តង។ ដូច្នេះ គណបក្សរបស់លោកនឹងទទូចអោយប្រធានាធិបតីដ៏មានអំណាចក្នុងពិភពលោករូបនេះជួយធ្វើអន្តរាគមន៍បន្ថែមទៀត។លោក សឺន ស៊ូប៊ែរ៍ មន្ត្រីជាន់ខ្ពស់នៃគណបក្សសិទ្ធិមនុស្សបានអំពាវនាវអោយលោក អូបាម៉ា ជួយលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់អាស៊ានទាំងមូល ជាពិសេស នៅក្នុងប្រទេសកម្ពុជា។ការគោរពសិទ្ធិមនុស្ស ដំណើរការប្រជាធិបតេយ្យ និងដំណើរនីតិរដ្ឋ នៅក្នុងប្រទេសកម្ពុជាត្រូវបានរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាំងពីច្រើនឆ្នាំមកហើយនោះ វាយតម្លៃថា មានដំណើរការវិវឌ្ឍន៍ប្រសើរជាងមុន។ ប៉ុន្តែសម្រាប់អ្នករិះគន់វិញ ពួកគេបានចោទប្រកាន់ថា ដំណើរការប្រជាធិបតេយ្យ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការគោរពសិទ្ធិមនុស្សត្រូវបានដើរថយក្រោយទៅវិញ។នៅក្នុងដំណើរទស្សនកិច្ចរបស់លោកនៅអាស៊ី មានតែក្នុងប្រទេសភូមាមួយគត់ដែលលោក អូបាម៉ា មានគម្រោងជួបប្រធានបក្សប្រឆាំង លោកស្រី អ៊ុង សានសូជី។ សម្រាប់នៅក្នុងប្រទេសថៃ និងប្រទេសកម្ពុជាវិញ លោក អូប៉ាមា មិនមានគម្រោងជួបមេបក្សប្រឆាំងឡើយ។លោក អូបាម៉ា នឹងទទួលស្វាគមន៍ដោយមេដឹកនាំកំពូលអាស៊ាននិងអាស៊ីបូព៌ាជាច្រើននៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី១៩និងទី២០ខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែ ពាក្យបណ្តឹងជាច្រើនរបស់អង្គការសង្គមស៊ីវិលនិងគណបក្សប្រឆាំងក៏កំពុងរង់ចាំទទួលស្វាគមន៍លោកដែរ៕ | គណបក្សប្រឆាំងទាមទារអោយលោកអូបាម៉ា ជួយលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សទាំងនៅក្នុងតំបន់ និងនៅកម្ពុជា។ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជាត្រូវបានរដ្ឋាភិបាលនិងគណបក្សប្រឆាំងមើលឃើញខុសគ្នា។ |
«រហូតដល់ ១០% នៃនិយោជិតបណ្តាក្រុមហ៊ុនរុស្ស៊ីខាងបច្ចេកវិទ្យាព័ត៌មាន បានចាកចេញពី ប្រទេស ហើយឥតត្រឡប់មកវិញឯណា ។ គិតជាសរុប គឺអ្នកឯកទេសប្រមាណ ១០ ម៉ឺន នាក់ នៃវិស័យបច្ចេកវិទ្យាព័ត៌មាន បច្ចុប្បន្ន ស្ថិតនៅតាមប្រទេសក្រៅ»។ សេចក្តីនេះ ថ្លែងដោយ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល់ លោក Maksout Chadayev។ ប្រសាសន៍នេះលើកយកទៅផ្សព្វផ្សាយ ដោយ ទីភ្នាក់ងារព័ត៌មាន រុស្ស៊ី នានា។តាមប្រភពដដែល «៨០% នៃ អ្នកដែលបានចាកចេញពីរុស្ស៊ីទៅ នៅបន្តធ្វើការឲ្យសហគ្រាសរុស្ស៊ីដដែល។ ការងារប្រភេទនេះ គឺស៊ីគ្នាយ៉ាងដិតដល់នឹង ការងារពីចម្ងាយ។» ក្នុងចំណោមអ្នកដែលបានចាកចេញពីរុស្ស៊ីទៅ មានមិនតិចទេអ្នកដែលបោះទីតាំងខ្លួន នៅក្នុងប្រទេស តួកគី នៅហ្ស៊កហ្ស៊ី នៅអាមេនី នៅ អេមៀរ៉ាតអារ៉ាបរួម ឬ ថែមទាំងនៅអាស៊ីកណ្តាល ជាទីដែលគេអាចបន្តធ្វើការហើយទទួលប្រាក់ខែសម្រាប់ផ្គត់ផ្គង់ដល់តម្រូវការខ្លួន។និយោជិតជាច្រើននៃ វិស័យឌីជីថល់ បានចាកចេញពីរុស្ស៊ី គឺតាំងពីពេលដែល ម៉ូស្គូ បានចាប់ផ្តើមប្រតិបត្តិការវាយលុកចូលអ៊ុយក្រែន កាលពីចុងខែកុម្ភៈ។ ការចាកចេញរង្គាលក្នុងរលកទី ១ បានប្រព្រឹត្តទៅ នាប៉ុន្មានសប្តាហ៍ដំបូង នៃជម្លោះ ហើយរលកទី ២ គឺនៅ សរទរដូវ ក្រោយពីវិមានក្រេមឡាំង បានប្រកាសក្នុងខែកញ្ញា ធ្វើកំណែនពួកយោធាបម្រុងចំនួន រាប់សែននាក់ ក្នុងវ័យដែលអាចច្បាំង។ការចាកចេញទាំងនេះ ដែលបន្ថែមលើលំហូរទៅក្រៅនៃពលរដ្ឋរុស្ស៊ីរាប់សែននាក់ទៀត ញ៉ាំងឲ្យអាជ្ញាធរ ព្រួយបារម្ភ ខ្លាចបាត់បង់ទៅ ខួរក្បាលគ្រាក់ៗ ក្នុងវិស័យ បច្ចេកវិទ្យាឈានមុខ ដែលត្រូវការអ្នកជំនាញមានគុណភាពខ្ពស់ ហើយដែលទម្រាំបណ្តុះបណ្តាលបាន គឺទាមទារឲ្យចំណាយ ពេលយ៉ាងយូរ។ទណ្ឌកម្មសេដ្ឋកិច្ចបស្ចិមលោក ក៏ពាំនាំជាការលំបាកបន្ថែមទៀត ដោយចោទជាពិសេសបញ្ហាផ្តល់ ហិរញ្ញប្បទាន ឬ ផ្គត់ផ្គង់ជា គ្រឿងផ្សំអេឡិចត្រូនិកប្រភេទខ្លះ។ដើម្បីបញ្ចៀសកុំឲ្យស្ថានការណ៍រឹតតែធ្ងន់ធ្ងរ រដ្ឋមន្ត្រីរុស្ស៊ីខាងអភិវឌ្ឍន៍ឌីជីថល់បានស្នើ«កុំឲ្យរឹតត្បិតជ្រុលពេក»លើការងារពីចម្ងាយ នៃពួកនិយោជិត វិស័យឌីជីថល់ ពីព្រោះ ការនេះអាចជំរុញពួកគេ ឲ្យស្វែងរកការងារ នៅតាមសហគ្រាសបរទេសទៅវិញ៕ | និយោជិត ប្រមាណ ១០ ម៉ឺននាក់ នៃវិស័យ ឌីជីថល់ ឬ ម្តុំ ១០% នៃចំនួនសរុប បានចាកចេញពីប្រទេសរុស្ស៊ី ក្នុងឆ្នាំ ២០២២។ សេចក្តីនេះ ប្រកាសថ្ងៃអង្គារដោយ អាជ្ញាធររុស្ស៊ី ព្រមទាំងបានរំលេចអំពីហានិភ័យ នៃលំហូរទៅក្រៅប្រទេស គឺខួរក្បាលបំពាក់ដោយចំណេះឈានមុខបែបនេះ ចំពេលដែលរុស្ស៊ីវាតប្រតិបត្តិការវាយលុកនៅអ៊ុយក្រែន។ |
បើយើងក្រឡេកមើលទៅអតីតកាល យើងឃើញថា កិច្ចចរចាស្តីពីអាកាសធាតុ ក្នុងរយៈពេលប្រមាណ ២០ឆ្នាំកន្លងទៅនេះ ភាពចម្រូងចម្រាសតែងតែកើតមានឡើងលើចំណុចដដែលៗ៖ កាតព្វកិច្ចខុសគ្នារវាងប្រទេសអ្នកមាន និងប្រទេសកំពុងអភិវឌ្ឍ, ការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ, ភាពចាំបាច់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មី ដើម្បីផលិតថាមពលដែលមិនបំពុលបរិស្ថាន និងវិភាគទានហិរញ្ញវត្ថុ ដើម្បីជួយប្រទេសក្រីក្រឲ្យសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ។ សន្និសីទនៅអាហ្វ្រិកខាងត្បូងលើកនេះ ក៏ប្រាកដជាចៀសមិនផុតពីភាពចម្រូងចម្រាសទាំងនេះដែរ។ក្រុមអ្នកវិទ្យាសាស្រ្តជំនាញខាងផ្នែកអាកាសធាតុយល់ថា នៅក្នុងគ្រប់ការចរចាស្តីពីអាកាសធាតុ ប្រទេសភាគច្រើនយកបញ្ហានយោបាយ សេដ្ឋកិច្ច និងផលប្រយោជន៍ជាតិជាធំ ដោយធ្វើជាមិនដឹងមិនយល់អំពីការសិក្សាជាលក្ខណៈវិទ្យាសាស្រ្ត ទៅលើភាពជាក់ស្តែងនៃការប្រែប្រួលអាកាសធាតុ។ នាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្តរបស់អ.ស.ប.បានធ្វើការវាយតម្លៃលើស្ថានភាពរួមនៃការប្រែប្រួលអាកាសធាតុលើពិភពលោក ដោយគូសបញ្ជាក់ថា គ្រោះធម្មជាតិកើតមានឡើងកាន់តែញឹកញាប់ ហើយកាន់តែធ្ងន់ធ្ងរ ដូចជា ភាពរាំងស្ងួត ទឹកជំនន់ និងព្យុះសង្ឃរា។ ទាំងនេះជាសញ្ញាបង្ហាញថា ការប្រែប្រួលអាកាសធាតុកំពុងតែមានសភាពធ្ងន់ធ្ងរឡើងៗ ដែលគេចាំបាច់ត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ (រួមមាន ឧស្ម័នកាបូនិក ជាដើម ដែលជាដើមហេតុនៃការប្រែប្រួលអាកាសធាតុ)។រហូតមកទល់ពេលនេះ ពិធីសារក្រុងក្យូតូ គឺជាកិច្ចព្រមព្រៀងតែមួយគត់ ដែលមានចែងពីកាតព្វកិច្ចតាមផ្លូវច្បាប់ តម្រូវឲ្យប្រទេសជាសមាជិកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ពិធីសារនេះនឹងត្រូវផុតសុពលភាព នៅឆ្នាំ២០១២ខាងមុខ ដែលគេចាំបាច់ត្រូវតែចរចារកកិច្ចព្រមព្រៀងថ្មីមកជំនួស។ ការចរចាពីរលើកកន្លងទៅនេះ (សន្និសីទឆ្នាំ២០០៩ នៅដាណឺម៉ាក និងសន្និសីទឆ្នាំ២០១០ នៅម៉ិកស៊ិក) សុទ្ធតែត្រូវបរាជ័យ ដោយគេមិនអាចស្វែងរកកិច្ចព្រមព្រៀងថ្មីមួយបាន។ សន្និសីទនៅអាហ្វ្រិកខាងត្បូង នៅពេលនេះ គឺជាឱកាសចុងក្រោយ ដើម្បីស្វែងរកកិច្ចព្រមព្រៀងថ្មីនេះ។ប៉ុន្តែ ប្រឈមមុខនឹងភាពវឹកវរផ្នែកសេដ្ឋកិច្ច ប្រទេសជាច្រើនបាននាំគ្នារួញរាមិនចង់និយាយដល់រឿងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយគេយល់ថាវាអាចជាឧបសគ្គដល់កំណើនសេដ្ឋកិច្ច៕ | សន្និសីទប្រចាំឆ្នាំរបស់អ.ស.ប. ស្តីពីអាកាសធាតុបានចាប់ផ្តើមបើកធ្វើ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ពីថ្ងៃចន្ទ ទី២៨ វិច្ឆិកា ដល់ថ្ងៃសុក្រ ទី៩ ធ្នូ ២០១១។ នៅក្នុងពេលដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចផង និងគ្រោះធម្មជាតិកាន់តែច្រើនឡើងៗផងនោះ គណៈប្រតិភូមកពីប្រទេសចំនួន ១៩៤ នឹងត្រូវជួបជជែកគ្នា ដើម្បីស្វែងរកមធ្យោបាយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ |
មុនក្លាយជានាយកសាលានេតយ៉ង លោកអឿម ឃឿម ធ្លាប់ជានាយករងនៃវិទ្យាល័យពេជ្រចិន្តាក្រុងបាត់ដំបងពីឆ្នាំ២០១៧-២០១៩ និងធ្លាប់ទទួលបានជ័យជម្នះលេខ១លើការប្រកួត«សេវាសាធារណៈគំរូលើវិស័យអប់រំ»។ ដោយមើលឃើញពីសមត្ថភាពរបស់លោក ប្រធានមន្ទីរអប់រំខេត្តបាត់ដំបង ក៏សម្រេចតែងតាំងលោក អឿម ឃឿម ជានាយកសាលានៅឆ្នាំ២០១៩ដល់ពេលបច្ចុប្បន្ន។ជាអ្នកស្រុកឯកភ្នំ រស់ខេត្តបាត់ដំបងស្រាប់ និងមានចម្ងាយផ្ទះ១៥គីឡូម៉ែត្រពីវិទ្យាល័យនេតយ៉ងក្រុងបាត់ដំបង លោកអឿម ឃឿម អះអាងថា ឈានជើងចូលសាលានេតយ៉ងជំហ៊ានដំបូង មានអារម្មណ៍ភ័យខ្លាចការងារមិនទទួលបានជោគជ័យ។ តែក្រោយមកលោកតាំងចិត្តថា នឹងប្រែក្លាយសាលានេតយ៉ងទៅជាវិទ្យាល័យគំរូមួយនៅក្នុងប្រទេសកម្ពុជា។«មកទីនេះដំបូងមានអារម្មណ៍ភ័យខ្លាចមែនទែន ព្រោះនេតយ៉ងជាសាលាធំ ដែលមានសិស្សនិងបុគ្គលិកអប់រំច្រើន ហើយអ្វីដែលសំខាន់ ខ្ញុំមានបទពិសោធន៍តិចមែនទែន ប៉ុន្តែដោយខ្ញុំមានការប្ដេជ្ញាខ្ពស់ លើចំណុចមួយចំនួនគឺ ធ្វើឲ្យវិទ្យាល័យនេតយ៉ងក្លាយជាសាលាបៃតង ធ្វើឲ្យមានតម្លាភាពលើគណនេយ្យភាព និងតម្លាភាពលើការប្រើប្រាស់ថវិកា និងចុងក្រោយប្ដេជ្ញាចិត្តធ្វើឲ្យសាលានេតយ៉ងជាវិទ្យាល័យគំរូមួយនៅក្នុងប្រទេសកម្ពុជា។»ការប្ដេជ្ញាចិត្តទាំងនេះបានក្លាយជានាវានាំលោក អឿម ឃឿម ទទួលបានជ័យលាភីជានាយកសាលាគំរូឈរនៅលេខរៀងទី១ទូទាំងប្រទេស។ ជ័យលាភីនេះមិនមែនកើតឡើងដោយភាពចៃដន្យឡើយ តែកើតឡើងដោយកិច្ចខិតប្រឹងប្រែងបំពេញការងារ។«ក្លាយជានាយកសាលា[ល្អ]ខ្ញុំត្រូវបានវាយតម្លៃទៅលើចំណុចមួយចំនួនជាច្រើនដូចជាៈការរៀបចំផែនការ បង្រៀនរៀននិងរៀន ការអភិវឌ្ឍសាលា ការគ្រប់គ្រងសាលារៀន ការធានានូវគណនេយ្យភាព។ ហើយបន្ថែមលើនេះក្រសួងអប់រំបានវាយតម្លៃលើបីចំណុចជាសំខាន់ទៀតរួមមាន៖ការផ្សាភ្ជាប់សហគមនិងសាលារៀន លទ្ធផលនៃការគ្រប់គ្រង និងការអភិវឌ្ឍយុវជន។»ក្នុងចំណោមការវាយតម្លៃទាំងនេះលោក អឿម ឃឿម ផ្ដល់តម្លៃជាសំខាន់លើការរៀបចំផែនការបង្រៀនរៀននិងរៀននៅក្នុងអាណិត្តរបស់លោកជានាយកសាលា ដើម្បីឆ្លើយតបទិសដៅរបស់រដ្ឋាភិបាលចាត់ទុកវិស័យអភិវឌ្ឍធនធានមនុស្សដ៏សំខាន់នៅកម្ពុជា។«នៅក្នុងការបង្រៀនយើងមានក្រុមអធិការកិច្ចចុះទៅមើលការបង្រៀននិងរៀនរបស់លោកគ្រូ អ្នកគ្រូ តាមបន្ទប់ ដែលត្រូវបានចាត់ទុកថា ជាផែនការសកម្មភាពប្រចាំថ្ងៃ។ អ្វីដែលកាន់តែពិសេសទៀតនោះត្រូវស្វែងរកថា តើសិស្សប្រភេទណាដែលគាត់រៀនយឺត សិស្សប្រភេទណាដែលរៀនពូកែ តាមរយៈការធ្វើតេស្តនៅរៀងរាល់ខែ។ បន្ថែមលើនេះយើងតែងតែធ្វើតេស្តនៅដើមឆ្នាំដើម្បីស្វែងរកសិស្សរៀនខ្សោយដើម្បីបំប៉ន់ពួកគេឲ្យក្លាយជាសិស្សរៀនពូកែដូចគេ។ មិនតែប៉ុណ្ណោះយើងពង្រឹងលើមុខវិទ្យាសាស្ត្រដោយផ្តោតជាសំខាន់លើការធ្វើរ៉ូបូតនិងបង្កើតបន្ទប់ពិសោធន៍។»ក្រៅពីនេះបញ្ហាបរិស្ថាននៅក្នុងសាលា ការប្រើប្រាស់ទឹកស្អាតនិងអនាម័យ ក៏ត្រូវបានវាយតម្លៃសម្រាប់ជ័យលាភីជានាយកសាលាល្អទូទាំងប្រទេសដែរ។«នៅក្នុងបរិបទកូវីដ១៩ យើងមានបន្ទប់ទឹកផ្សេង កន្លែងលាងដៃផ្សេង ជាពិសេសនោះគឺការយកចិត្តទុកដាក់លើបរិស្ថានសាលាតែម្ដងដោយមានសួនច្បារបៃតងសម្រាប់ឲ្យសិស្សគាត់អង្គុយលេងនៅពេលដែលគេស្មុគស្មាញ ឬស្ត្រេស។ ចំណែកការប្រើប្រាស់បន្ទប់ទឹកសាលាចែកវេនសិស្សសម្អាតដើម្បីអនាម័យជាប្រចាំថ្ងៃ។ បន្ថែមលើនេះយើងក៏តាមដានរាល់ការលក់ចំណីអាហារនៅក្នុងសាលារៀនពិសេសទប់ស្កាត់រាល់ចំណីអាហារដែលត្រូវបានហាមឃាត់ដោយក្រសួងអប់រំ។»បើតាមលោកនាយកសាលា អឿម ឃឿម សុវត្ថិភាពសិស្សស្រីពេលមករដូវក៏ជាអ្វីដែលសាលាយកចិត្តទុកដាក់កុំឲ្យជះឥទ្ធិពលលើការសិស្សា។«នេះជាចំណុចសំខាន់ខ្ញុំបានគិតរួចជាស្រេចមកមុនមកធ្វើជានាយកសាលានៅទីនេះអំពីយេនឌ័រជាពិសេសសុខភាពនារីដោយយើងបែងចែកដាច់រវាងបន្ទប់ទឹកនារីនិងបុរសឲ្យនៅដាច់ដោយឡែកពីគ្នា ហើយអ្វីដែលសំខាន់ទៀតនោះគឺជាយើងមានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់សិស្សស្រីរបស់យើងអំឡុងពេលមករដូវនេះ។»លោកនាយកសាលារូបនេះ បានបង្ហាញភាពរីករាយទៀតថា នៅអំឡុងពេលប្រមាណជាង២ឆ្នាំដែលលោកមកដឹកនាំវិទ្យាល័យនេតយ៉ង បានធ្វើឲ្យចំនួនសិស្សចូលរៀនមានការកើនឡើងពី១៨៥៥នាក់ដល់២៤២៤នាក់ ដោយក្នុងនោះសិស្សស្រីមានចំនួន១០៣៣នាក់ខណៈបុគ្គលិកអប់រំមានចំនួន១៥៣។ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យនេតយ៉ង កញ្ញា ប៉ូវ វីរីយ៉ា មានមោទនភាពនៅពេលដែលសាលានាងក្លាយជាសាលាគំរូលេខ១នៅទូទាំងប្រទេសក្រោមការដឹកនាំរបស់លោក អឿម ឃឿម។ លោកនាយកសាលា អឿម ឃឿម ត្រូវបានរីយ៉ាមើលឃើញថា ជាមនុស្សសាមញ្ញសម្របខ្លួនបានគ្រប់ស្ថានការណ៍ទោះស្ថិតនៅក្នុងមុខតំណែងជានាយកក៏ដោយ។«លោកនាយកគាត់មិនប្រកាន់ខ្លួនឡើយ ការងារអ្វីក៏គាត់ធ្វើដែរ ហើយការដោះស្រាយបញ្ហាបង្ហាញឲ្យឃើញថា គាត់ជាមនុស្សមានតម្លាភាពមិនថា ជាមួយសិស្ស ឬលោកគ្រូអ្នកគ្រូឡើយ។ ពិសេសជាងនេះទៀតនោះពេលគាត់ទំនេរពីការងារគាត់តែងឆ្លៀតបង្រៀនសិស្សានុសិស្សនូវមុខវិទ្យាគណិតទោះមិនមែនជាការងាររបស់គាត់ក៏ដោយ។»នៅចំពោះមុខការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជះឥទ្ធិពលដល់ដំណើការប្រឡងសញ្ញាបត្រមធ្យមសិស្សាទុតិយភូមិឬបាក់ឌុបវីរីយ៉ាអះអាងថា នាងនិងសិស្សគ្រប់គ្នាដែលត្រៀមប្រឡងទទួលបានការលើកទឹកចិត្តពីលោកនាយកអឿម ឃឿម ថា គោលដៅអ្នករៀនមិនមែនដើម្បីតែប្រឡងទេ តែដើម្បីអនាគត។ ជាសិស្សពូកែម្នាក់នៅក្នុងសាលាវីរីយ៉ាខិតខំរៀនទ្វេដង ទោះអនាគតដំណើការប្រឡងមានការប្រែប្រួលយ៉ាងណាក៏ដោយ។ក្នុងនាមជាសិស្សស្រីម្នាក់វីរីយ៉ាមើលឃើញការគិតគូលើកកម្ពស់ស្ត្រីកើតមានតាំងពីថ្នាក់សិក្សារួចទៅហើយតាមរយៈការយកចិត្តទុកដាក់លើសុវត្ថិភាពសិស្សស្រីពេលមករដូវ។«បន្ទប់ទឹកធានានូវផាសុខភាពសម្រាប់យើងជានារីព្រោះវាមានអនាម័យ អនាម័យនេះកើតចេញពីការបែងចែកគ្នាសម្អាតបន្ទប់ទឹកឬបង្គន់នៅរៀងរាល់ថ្ងៃក្រោមការណែនាំរបស់លោកនាយក។»នៅលើផ្ទៃដីទំហំជិត៦ម៉ឺនម៉ែត្រការ៉េ វិទ្យាល័យនេតយ៉ង ស្ថិតនៅភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។ ឈរជាមួយនឹងភាពរឹងមាំវិទ្យាល័យប្រវត្តិសាស្ដ្រមួយនេះត្រូវបានកសាងឡើងនៅឆ្នាំ១៩៥៨ ដែលឧបត្ថម្ភថវិកាសាងសង់ដោយឧបាសិកានេតយ៉ងដែលជាភរិយារបស់លោកឧកញាបំរុងរដ្ឋ សោ ហឺ ហើយដំបូងឡើយទីនេះត្រូវបានចាត់ទុកថា ជាសាលាយុវតីដែលមានពីរខ្នងស្មើនឹង៨បន្ទប់។ បន្ទាប់មកនៅឆ្នាំ១៩៦៥ដោយសារមានការផ្ដួចផ្ដើមគំនិតពីសហគមបានកសាងអគារសិក្សាមួយខ្នង៣ជាន់ដែលស្មើ១២បន្ទប់។ ហើយក្នុងពេលបច្ចុប្បន្នលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឧបត្ថម្ភថវិកាសាងសង់អគារសិស្សា២ខ្នងបន្ថែមទៀតស្មើ៤៨បន្ទប់និងទីចាត់ការមួយ៕ | «ការរៀបចំផែនការបង្រៀនរៀននិងរៀន ការគ្រប់គ្រងសាលារៀន ការប្រើប្រាស់ថវិកាដោយតម្លាភាពនិងការធានាបានសម្រាប់សិស្សទាំងពីរភេទទទួលបានការប្រើប្រាស់ទឹកស្អាតនិងអនាម័យស្មើគ្នាជាដើម»បានស្ថិតក្នុងការវាយតម្លៃរបស់ក្រសួងអប់រំលើវិទ្យាល័យនេតយ៉ងក្រុងបាត់ដំបង នៅក្នុងវិញ្ញាសាស្វែងរកនាយកសាលាល្អប្រចាំ។ បន្ទាប់មកវិទ្យាល័យនេតយ៉ង ដែលមានអាយុកាល៦៣ឆ្នាំមកហើយនោះ បានក្លាយជាសាលាល្អនិងគំរូប្រចាំឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោក អឿម ឃឿម ក្នុងនាមជានាយកសាលា។ លោក អឿម ឃឿម ដែលជាអ្នកបាត់ដំបងស្រាប់បានចែករំលែកថា ជ័យលាភីលេខ១ប្រចាំឆ្នាំនេះមិនកើតឡើងដោយភាពចៃដន្យទេ តែកើតឡើងពីការតាំងចិត្តដើម្បីឲ្យសក្ដិសមកេរ្តិ៍ឈ្មោះសាលាដែលជាស្នាដៃបន្សល់ទុករបស់ដូចតា។ |
លោក Guillaume Billois អ្នកទទួលបន្ទុកការិយាល័យប្រឹក្សាយោបល់ Waveston បានមានប្រសាសន៍ថា ពិភពលោកបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងបរិបទសង្រ្គាមត្រជាក់ ផ្នែកព័ត៌មានវិទ្យា។ លោកថ្លែងបែបនេះ ក្នុងឱកាសសន្និសីទប្រចាំឆ្នាំ ស្តីពីសន្តិសុខប្រព័ន្ធព័ត៌មានវិទ្យា ដែលកំពុងតែប្រព្រឹត្តិធ្វើទៅ នៅទីក្រុងលីល ភាគខាងជើងប្រទេសបារាំង។ សន្និសីទនេះ មានការចូលរួម ពីមន្ត្រីទីភ្នាក់ងារជាតិបារាំង ទទួលបន្ទុកសន្តិសុខប្រព័ន្ធព័ត៌មានវិទ្យា និងអ្នកជំនាញផ្នែកនេះ ក្នុងវិស័យឯកជន ជាច្រើនចូលរួម។លោក Guillaume Billois បន្តថា ប្រព័ន្ធបោះឆ្នោតរបស់បារាំង អាចនឹងក្លាយជាជនរងគ្រោះ បើសិនជាយើងគ្មានការប្រុងប្រយ័ត្ន។ លោកថ្លែងបែបនេះ ដោយយោងទៅលើបទពិសោធន៍របស់សហរដ្ឋអាមេរិកថ្មីៗនេះ ដែលត្រូវបានចោរព័ត៌មានវិទ្យា មានប្រភពនៅរុស្ស៊ី ចូលទៅលួចទិន្និន័យ ហើយរំខានដល់ដំណើរការបោះឆ្នោតប្រធានាធិបតី។ទាក់ទិននឹងចំណុចខ្សោយ នៃប្រព័ន្ធបោះឆ្នោតបារាំង អ្នកជំនាញបានលើកឡើងថា បញ្ជីរឈ្មោះអ្នកបោះឆ្នោតនៅបារាំង សុទ្ធតែជាបញ្ជីរក្នុងប្រព័ន្ធកុំព្យូទ័រ ហើយគ្រប់គ្រងដោយសាលាឃុំសង្កាត់នីមួយ។ ដូច្នេះ បញ្ជីរទាំងនោះ អាចមិនមានប្រព័ន្ធការពាររឹងមាំទេ។ ពួកចោរព័ត៌មានវិទ្យា អាចចូលទៅបំផ្លាញ បានយ៉ាងងាយ។ មួយវិញទៀត ម៉ាស៊ីន បោះឆ្នោតស្វ័យប្រវត្តិ ដែលដាក់ឲ្យប្រើ នៅតាមតំបន់មួយចំនួននៅបារាំង ក៏អាចនឹងត្រូវគេចូលទៅបំផ្លាញដែរ។ប៉ុន្តែសម្រាប់អ្នកជំនាញមកពីអង្គការដើម្បីសន្តិសុខអឺរ៉ុប ហៅកាត់ថា OSCE ដែលមានវត្តមានក្នុងឱកាសនេះដែរ បានលើកឡើងថា អ្វីដែលគួរព្រួយបារម្ភ គឺមិនមែនដំណើរការបោះឆ្នោតទេ តែគឺគណនីសារអ៊ីមែល និងឯកសារសំងាត់នានា របស់គណបក្ស ក៏ដូចជាបេក្ខជនឈរឈ្មោះបោះឆ្នោតទៅវិញទេ ដែលងាយរងគ្រោះ។ ចោរព័ត៌មានវិទ្យា អាចចូលទៅលួច ដើម្បីធ្វើឲ្យបែកធ្លាយ បង្កជារឿងអាស្រូវប៉ះពាល់បេក្ខជន និងគណបក្សនយោបាយបារាំង ដែលប្រការនេះ គឺវានឹងជះឥទ្ធិពល ទៅលើដំណើរការបោះឆ្នោត ដូចក្នុងករណីនៅសហរដ្ឋអាមេរិក។សូមបញ្ជាក់ថា នៅរវាងខែមេសា និងឧសភា ខាងមុខនេះ នឹងមានការបោះឆ្នោតប្រធានាធិបតីបារាំង។ មិនមែននៅតែបារាំងទេ ដែលគេនាំគ្នាបារម្ភ ខ្លាចក្រែង រដ្ឋាភិបាលរុស្ស៊ីបញ្ជរឲ្យចោរព័ត៌មានវិទ្យា មករំខានការបោះឆ្នោត។ ការបារម្ភមានកាន់តែខ្លាំងនៅអាល្លឺម៉ង់ នេះបើតាមយោបល់ លោកGarry Kasparov សកម្មជនគណបក្សប្រឆាំងម្នាក់នៅរុស្ស៊ី។ ជាមួយនឹងការបោះឆ្នោតសភាអាល្លឺម៉ង់ នៅខែកញ្ញាឆ្នាំ២០១៧នេះ លោកស្រី អង់ហ្គេឡា មែរគែល ក៏អាចនឹងក្លាយជាជនរងគ្រោះ ដោយអំពើរបស់ចារកិច្ចព័ត៌មានវិទ្យារុស្ស៊ីដែរ ហើយគេជឿថា រដ្ឋាភិបាលពូទីន នឹងធ្វើគ្រប់យ៉ាង ដើម្បីឲ្យលោកស្រីមែរគែល ចាញ់ឆ្នោត៕ | អ្នកជំនាញផ្នែកសន្តិសុខប្រព័ន្ធព័ត៌មានវិទ្យា បានជួបជុំគ្នាធ្វើសន្និសីទមួយ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃអង្គារ ទី២៤មករាម្សិលមិញ នៅទីក្រុងលីល ភាគខាងជើងប្រទេសបារាំង ដើម្បីផ្លាស់ប្តូរយោបល់ និងបទពិសោធន៍គ្នា ជុំវិញការគំរាមកំហែង វាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ការបោះឆ្នោតប្រធានាធិបតីបារាំង នៅរវាងខែមេសា និងឧសភាខាងមុខនេះ កំពុងត្រូវបានគេព្រួយបារម្ភជាខ្លាំង ដោយសារតែគេបានឃើញការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក បានទទួលរងការចូលមកវាយប្រហារពីសំណាក់ ចោរព័ត៌មានវិទ្យា ដែលមានប្រភពនៅរុស្ស៊ី។ |
លោក ប៉ូ ស៊ីឡៃ (Bo Xilai) ជាអតីតអគ្គលេខាធិការបក្សកុម្មុយនិស្តចិន ប្រចាំខេត្តចុងឈីង ជាអតីតឥស្សរជននយោបាយចិន ដ៏មានប្រជាប្រិយភាព ដែលបានសំឡឹងចង់បានតួនាទីកំពូលផង។ ប៉ុន្តែ នៅខែមេសាឆ្នាំ២០១២នេះ ដូចផ្ទុះគ្រាប់បែកបរមាណូ លោក ប៉ូស៊ីឡៃ ត្រូវចាប់ខ្លួន ដកចេញពីតំណែងអភិបាលខេត្តចុងឈីង ដកចេញបក្ស និងដកចេញពីសភាទៀត។ ទាំងនេះ បញ្ជាក់យ៉ាងច្បាស់អំពីការប្រយុទ្ធគ្នាស៊ីសាច់ហុតឈាម នៅក្នុងជួរបក្សកុម្មុយនិស្តចិន ដើម្បីដណ្តើមតំណែងដែលមានអំណាចបំផុត នៅប្រទេសចិន។ មានអាយុ ៦៣ឆ្នាំ ជាប់ឃុំក្នុងកន្លែងដ៏សម្ងាត់ លោក ប៉ូស៊ីឡៃ ពេលនេះត្រូវជាប់ចោទជាផ្លូវការ ពីបទប្រព្រឹត្តអំពើពុករលួយ ប្រើអំណាចខុសច្បាប់ មានប្រពន្ធច្រើន អាជ្ញាធរប៉េកាំង សង្ស័យផងដែរ ថាលោក ប៉ូស៊ីឡៃ ជាអ្នកបិទបាំងអំពើឃាតកម្មលើជនជាតិអង់គ្លេស ដែលជាស្នាដៃរបស់អ្នកស្រី ហ្គូកៃឡៃ និងដែលតុលាការចិនបានកាត់ទោសប្រហារជីវិតដោយព្យួរទោសរួចទៅហើយកាលពីខែមុន។ នៅវេលានេះ ដំណើរការនីតិវិធីកំពុងចាប់ផ្តើម ប៉ុន្តែ គេពុំទាន់ដឹងនៅឡើយអំពីការបរិច្ឆេទនៃសវនាការកាត់ទោសលោក ប៉ូស៊ីឡៃទេ។ អ្នកសង្កេតការណ៍មួយភាគធំ យល់ថា ទំនងជានឹងប្រព្រឹត្តទៅនៅក្រោយសមាជបក្សលើកទី ១៨ ដែលគ្រោងធ្វើនៅថ្ងៃទី៨ វិច្ឆិកា សប្តាហ៍ក្រោយ។ចំពោះប៉េកាំង សវនាការនេះ គឺជាអាវុធមួយ សម្រាប់យកទៅបង្ក្រាបសកម្មជនគាំទ្រលោកប៉ូស៊ីឡៃ។ លោកប៉ូស៊ីឡៃ ដែលធ្លាប់ជាបុគ្គលលេចធ្លោខ្លាំង មាននិន្នាការនយោបាយ តាមបែបមៅនិយម តែងសំអាងទៅក្រុមអ្នកគាំទ្រឆ្វេងនិយម ជាសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ សកលវិទ្យាល័យ និងអតីតមន្ត្រីបក្សកុម្មុយនិស្តចិន។ ក្រុមនេះ បានហ៊ានដល់ទៅសរសេរលិខិតចំហមួយ កាលពីសប្តាហ៍មុន ស្នើសុំសភាមិនដកលោក ប៉ូស៊ីឡៃ ចេញពីសមាជិកសភា។ ប៉ុន្តែគណៈកម្មការអចិន្ត្រែយ៍សភាបានច្រានចោល និងប្រកាសបណ្តេញលោក ប៉ូស៊ីឡៃ នៅថ្ងៃសុក្រម្សិលមិញចេញពីសមាជិកសភា៕ | បន្ទាប់ពីត្រូវបានបណ្តេញចេញ ពីសមាជិកសភា និងអស់អភ័យឯកសិទ្ធិសភាភ្លាម លោក ប៉ូស៊ីឡៃ (Bo Xilai) ត្រូវបានចោទប្រកាន់ ជាផ្លូវការ នៅល្ងាចថ្ងៃសុក្រទី ២៦ តុលា ឆ្នាំ២០១២ ពីបទប្រព្រឹត្តអំពើពុករលួយ និងប្រើអំណាចខុសច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការចិនថ្មី។ |
អ្នកនាំពាក្យនៃកងកម្លាំងរហ័សប្រយុទ្ធប្រឆាំងនឹងក្រុមអ៊ីឥស្លាមនិយមបង់ក្លាដែស បាននិយាយថា បុរសដែលជាជនសង្ស័យមានអាយុ ៣០ ឆ្នាំនេះ ហើយត្រូវបានចាប់ខ្លួនខណៈពេលដែលធ្វើដំណើរតាមរថយន្តក្រុង នៅខាងក្រៅរដ្ឋធានីដាកា។មួយវិញទៀត បើតាមមន្ត្រីប៉ូលិសបង់ក្លាដែស ជនសង្ស័យវ័យ៣០ ឈ្មោះ Mamunur Rashid ត្រូវចាប់ខ្លួន ក្រោមបទសង្ស័យថា បានផ្តល់ថវិកា អាវុធយុទ្ធភ័ណ្ឌ និងរំសេវផ្ទុះសម្រាប់ការវាយប្រហារ កាលពីឆ្នាំ២០១៦ កន្លងទៅ។ មិនតែប៉ុណ្ណោះ គេជឿថា លោក Rashid ក៏ជាបុគ្គលសំខាន់មួយរូបផងដែរ ដែលបានសម្រេចចិត្ត និងរៀបចំដំណើរវាយប្រហារ ដ៏ល្បីកក្រើកពាសពេញប្រទេសបង់ក្លាដែស ហើយដែលបានសម្លាប់មនុស្ស២២ នាក់កាលណោះ។គួរជ្រាបទៀតថា ជនសង្ស័យ Rashid គឺជាអតីតប្រតិបត្តិករកុំព្យូទ័រម្នាក់ ហើយក៏មានជាប់សង្ស័យនឹងករណីវាយប្រហារមួយផ្សេងទៀតផងដែរ។ ប៉ូលីសបង់ក្លាដែស បានអះអាងថា លោក Rashid អាចជាអ្នកលួចផ្តល់ព័ត៌មានសំខាន់នានា ដល់ពួកអ៊ីស្លាមជ្រុលនិយមបង់ក្លដែស ដើម្បីអាចវាយប្រហារសម្លាប់ ជនជាតិភាគតិចជាច្រើននាក់ នៅភាគខាងជើងរបស់ប្រទេសនៅគ្រាកន្លងមកផងដែរ។សូមជម្រាបជូនថា ការវាយប្រហារដោយហឹង្សា ឧស្សាហ៍កើតមានញឹកញាប់ណាស់ក្នុងប្រទេសបង់ក្លាដែស បើរាប់ចាប់តាំងពីឆ្នាំ២០១៣ មក។ ពួកអ៊ីស្លាមជ្រុលនិយមបង់ក្លាដែស តែងតែប៉ងវាយប្រហារ ទៅលើក្រុមអ្នកដែលប្រឆាំងនឹងនិន្នាការរបស់ពួកគេ ដូចជា ក្រុមអ្នកនិពន្ធ សកម្មជនសិទ្ធិមនុស្ស អ្នកស្រលាញ់ភេទដូចគ្នា ជនបរទេស និងជនជាតិភាគតិចជាដើម។ឆ្លើយតបនឹងបញ្ហានេះដែរ រដ្ឋាភិបាលបង់ក្លាដែស បាននិងកំពុងចាត់វិធានការបង្ក្រាបយ៉ាងសកម្មនៅទូទាំងប្រទេស ប្រឆាំងទៅនឹងក្រុមអ៊ីស្លាមជ្រុលនិយមទាំងឡាយ ដែលបានបង្កជាភាពវឹកវរ និងអន្តិសុខនៅក្នុងប្រទេសនៅគ្រាកន្លងមក៕ | កងកម្លាំងប៉ូលិសបង់ក្លាដែស បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាជនអ៊ីស្លាមជ្រុលនិយម ពាក់ព័ន្ធនឹងការវាយប្រហារមួយនាឆ្នាំ ២០១៦ ក្នុងទីក្រុងដាកា ដែលបានសម្លាប់ចំណាប់ខ្មាំងចំនួន ២២ នាក់ ដែលក្នុងនោះមានទាំងជនបរទេសចំនួន ១៨ នាក់ទៀតផង។ នេះបើតាម មន្ត្រីប៉ូលិសជាន់ខ្ពស់បង់ក្លាដែសមួយរូប ឲ្យដឹងនៅថ្ងៃអាទិត្យ ទី ២០ មករា នេះ។ |
ចាប់តាំងពីសោដនាដកម្មនៅទីក្រុងប៉ារីសដែលបានសំលាប់មនុស្សអស់១៧នាក់កាលពីសប្តាហ៍កន្លងទៅ វិបសាយស្ថាប័នរដ្ឋរាប់រយរបស់បារាំងត្រូវបានក្រុមចោរ Hackers លុកលុយ។ក្នុងនោះរួមមាន វិបសៃតិ៍ របស់ឃុំសង្កាត់ ក្រុមប្រឹក្សាក្រុងសាលារៀន សាកលវិទ្យាល័យ ព្រះវិហារនិងសហគ្រាសមួយចំនួន។ ជា ក្រុមចោរព័ត៌មានវិទ្យាដែលបានឲ្យគេដឹងថាជាក្រុមសកម្មជនអ៊ីស្លាមនិយមជ្រុល ដែលបានប្រើនូវវិធីបច្ចេកទេសបង្វែងដានវិបសៃតិ៍ដែលគេឲ្យឈ្មោះថា Defacing ឬ Défaçage ដោយការគ្រប់គ្រងនិងកែប្រែគេហទំព័រនៃវិបសៃតិ៍នោះ ដើម្បីបិទផ្សាយនូវមនោគមន៍វិជ្ជាលើគេហទំព័រតាមរយៈពាក្យស្លោកលើ ទំព័រខាងក្រោយពណ៌ខ្មៅជាភាសាបារាំងនិងអង់គ្លេសដែលមានន័យដូចជា«មានតែព្រះអាទិទេពតែមួយគត់» «ស្លាប់ទៅប្រទេសបារាំង» «ស្លាប់ទៅ Charlie»។ បើតាមលោក Gérôme Billois អ្នកជំនាញនៅអឺរ៉ុបខាងសុវត្ថិភាពព័ត៌មានវិទ្យាបាន និយាយទៅកាន់សារព័ត៌មាន AFP ថាគាត់មិនដែលប្រទះឃើញនូវ ការប្រើបច្ចេកទេសបង្វែងដានវិបសាយដ៏ព្រោងព្រាតក្នុងរយៈពេលដ៏ខ្លីនោះទេ ប៉ុន្តែគាត់ពន្យល់ថា វិបសាយដែលរងផលប៉ះពាល់ដោយទង្វើនេះ ជាទូទៅមានរចនាសម្ព័ន្ធដែលមិនមានបុគ្គលិកបច្ចេកទេស គ្រប់គ្រាន់ដើម្បីរក្សាកម្រិតសន្ដិសុខចាំបាច់ឬដើម្បីមានប្រតិកម្មតបឲ្យបានរហ័ស នៅក្នុងករណីមាន ការវាយប្រហារ។យ៉ាងណាមិញក្រុមអនាមិក Anonymous ដែលបានប្រកាសប្រមែប្រមូលគ្នាដើម្បីសងសឹករកយុត្តិធម៌ឲ្យ Charlie Hebdo ក៏បានប្រើនូវវិធីសាស្រ្តដូចគ្នានេះដើម្បីប្រឆាំងតបទៅនឹងទង្វើរបស់ក្រុមខាងលើដោយ ការវាយប្រហារលើវិបសៃតិ៍ឃោសនាមនោគមវិជ្ជាពួកជីហាដ និងក៏បានលុបគណនេយ្យ Twitter ចំនួន ៣៦ដែលគេសង្ស័យថាមានជាប់ទាក់ទងនឹងពួកជីហាដ ចេញពីបណ្តាញព្រមទាំងបានកាត់ផ្តាច់វិបសៃតិ៍ ansar-alhaqq.net ដែលជាវិបសៃតិ៍យោងមួយរបស់ពួកជីហាតចេញពីអ៊ីនធ័រនែតកាលពីថ្ងៃច័ន្ទនេះ។ ក្រុម Anonymous បានបង្ហាញនូវគោលគំនិតរបស់ក្រុមខ្លួនតាមពាក្យស្លោកថា « ប្រយុទ្ធដើម្បីការពារសេរីភាពនៃការបញ្ចេញមតិនិងគំនិត »។ ជាចលនាថ្មីមួយដែលមានគោលដៅស្របនឹងអជ្ញាធរ មានសមត្ថកិច្ចក៏ពិតមែន តែនៅពេលណាដែលសកម្មភាពរបស់ពួកគេតម្រង់ការវាយប្រហារលើ បណ្តាញទំនាក់ទំនងពួកជីហាដ វាក៏អាចជាការរំខានដល់ការងាររបស់ក្រុមអ្នកស៊ើបអង្កេតផងដែរ នេះបើតាមការពន្យល់របស់លោក Olivier Laurelli អ្នកសរសេរប្លុកនិងជំនាញខាងសន្តិសុខព័ត៌មានវិទ្យា។ដោយឡែក គណនេយ្យ Twitter និង Youtube របស់ទីបញ្ជាការយោធាអាមេរិកនៅមជ្ឈឹមបូព៌ាក៏ទើបនឹងបានទទួលរងនូវការរំខានពីសំណាក់ក្រុមចោរព័ត៌មានវិទ្យាដែលបានប្រកាសថាខ្លួនជាអង្គការរដ្ឋអ៊ីស្លាម។ ភ្លាមៗនោះ លោក Steven Warren អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ បានបញ្ជាក់ប្រាប់សារព័ត៌មានថា វាគ្រាន់តែជាគេលេងសើចប៉ុណ្ណោះ មិនមានអ្វីធំដុំទេ ព្រោះ Twitter និង Youtube ប៉ុណ្ណោះដែលទទួលរងការរំខាន មិនមែនបណ្តាញព័ត៌មានរបស់ទីបញ្ជាការយោធាអាមេរិកនៅមជ្ឈឹមបូព៌ានោះទេ។ ហើយវា ខុសគ្នាឆ្ងាយណាស់ រវាងការលុកលុយក្នុងគណនេយ្យ Twitter និងការលួចចូលក្នុងទិន្នន័យពត៌មានវិទ្យា នេះបើតាមការបំភ្លឺរបស់លោក Josh Earnest អ្នកនាំពាក្យសេតវិមាន។ហេតុការណ៍នេះកើតឡើងព្រមគ្នានឹងពេលដែលអូបាម៉ាកំពុងបង្ហាញពី សេចក្តីព្រាងច្បាប់ជាច្រើន គោលដៅរឹតបន្តឹងបន្ថែមលើការការពារទិន្នន័យផ្ទាល់ខ្លួនលើអ៊ីនធ័រនែត៕ | បន្ទាប់ពីភេវរកម្មនៅទីក្រុងប៉ារីសលើទស្សនាវដ្តីCharlie Hebdo គឺសង្រ្គាមព័ត៌មានវិទ្យាតាម អ៊ីនធ័រនែត រវាងក្រុមអនាមិក Anonymous ដែលសងសឹករកយុត្តិធម៌ឲ្យ Charlie Hebdo និងក្រុមសកម្មជនអ៊ីស្លាមនិយមជ្រុលដែលបានលួចលុកលុយក្នុងវិបសាយស្ថាប័នរាប់រយរបស់បារាំងនិងថ្មីៗនេះក្នុងគណនេយ្យ Twitter និង Youtube របស់ទីបញ្ជាការយោធាអាមេរិកនៅមជ្ឈឹមបូព៌ា។ |
មនុស្ស ៣0នាក់ និងព្រះសង្ឃ៧អង្គ ត្រូវបានកងកម្លាំងសមត្ថកិច្ចចាប់ខ្លួន នៅក្នុងការប៉ះទង្គិចរវាងប៉ូលិស និងក្រុមកម្មកររោងចក្រSL កាលពីព្រឹកថ្ងៃអង្គារ នៅមុខវត្តស្ទឹងមានជ័យ ។ ព្រះសង្ឃទាំង៧អង្គត្រូវបានដោះលែងអោយមានសេរីភាពវិញហើយ។ ដោយឡែក នឹងមានមនុស្សមួយចំនួន ក្នុងចំណោមមនុស្សទាំង៣0នាក់ផ្សេងទៀតនោះ នឹងអាចត្រូវដោះលែងនៅ រសៀលថ្ងៃពុធនេះ ដោយមានការធានាពីសាច់ញាតិ។ប៉ុន្តែ លោក ចាន់ សាវ៉េត មន្ត្រីសិទ្ធិមនុស្សអាដហុកបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធនេះថា យ៉ាងហោចណាស់មានជនសង្ស័យ៥នាក់ ដែលប៉ូលិសត្រូវកសាងសំណុំរឿងទៅតុលាការ។ អគ្គស្នងការនគរបាលជាតិ បានអោយដឹងថា ខ្លួនកំពុងតែចាត់វិធានការយ៉ាងសកម្មដើម្បីស្រាវជ្រាវស៊ើបអង្កេតទៅតាមនិតិវិធី។ទាក់ទងនឹងការតវ៉ារបស់កម្មកររោងចក្រ SL នៅម៉ោង២រសៀលនេះ ភាគីតំណាងរោងចក្រសហជីព និងក្រសួងការងារ នឹងជួបពិភាក្សាដោះស្រាយបញ្ហាដែលអូសបន្លាយជាង៣ខែមកហើយនោះ។ ប៉ុន្តែ អំពើហិង្សាដែលបានធ្វើអោយមនុស្សស្លាប់ និងរបួសជាច្រើននាក់នោះ ទំនងជាមិនក្លាយជារបៀបវារៈនៃការពិភាក្សានៅរសៀលនេះឡើយ។ នេះបើតាមការអោយដឹងពីលោក អំ សំអាត មន្ត្រីសិទ្ធិមនុស្សអង្គការលីកាដូ។គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសកងកម្លាំងសមត្ថកិច្ចដែលបានប្រើហិង្សាចំពោះក្រុមកម្មករ។ លោក ខេង ទីតូ ដែលជាអ្នកនាំពាក្យកងរាជអាវុធហត្ថវិញបានថ្លែងថា ធម្មតាការប៉ះទង្គិចតែងតែបង្កអោយមានអ្នករបួស តែយ៉ាងណាក៏ដោយ សមត្ថកិច្ចគ្មានបំណងធ្វើបាបប្រជាជននោះទេ គ្រាន់តែចង់ទប់ស្កាត់កុំអោយអំពើហិង្សារីករាលដាលខ្លាំងតែប៉ុណ្ណោះ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះភាគីទាំងសងខាង និងអំពាវនាវអោយរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេត និងអនុវត្តយន្តការធានាអោយបានថា ការស្លាប់របស់អ្នកដែលមិនបានពាក់ព័ន្ធអ្វីសោះនឹងមិនកើតឡើងជាថ្មីម្តងទៀតទេ។សូមបញ្ជាក់ថា ការប៉ះទង្គិចរវាងកងកម្លាំងសមត្ថកិច្ច និងកម្មកររោងចក្រSL បានបណ្តាលអោយស្ត្រីអាយុ៤៩ម្នាក់ដែលលក់ដូរក្បែរកន្លែងកើតហេតុស្លាប់ ជនស៊ីវិល៩នាក់របួសធ្ងន់ និងស្រាល និងកងកម្លាំងសមត្ថកិច្ចចំនួន៤៧នាក់ របួសធ្ងន់និងស្រាល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អគ្គស្នងការនគរបាលជាតិ ដែលចេញផ្សាយកាលពីល្ងាចថ្ងៃទី12 វិច្ឆិកា៕ | ព្រះសង្ឃចំនួន៧ អង្គដែលត្រូវកងកម្លាំងចាប់ខ្លួននៅក្នុងហេតុការណ៍ហិង្សា កាលពីព្រឹកថ្ងៃអង្គារនៅមុខវត្តស្ទឹងមានជ័យ មានសេរីភាពវិញហើយ។ ដោយឡែកមនុស្ស៣0នាក់ផ្សេងទៀត បន្តនៅជាប់ឃុំនៅឡើយ ប៉ុន្តែ មួយចំនួនអាចនឹងត្រូវដោះលែងនៅរសៀលនេះ ដោយមានការធានាពីសាច់ញាតិ។ |
អស់រយៈពេល ៣៥ឆ្នំាដែលចិនបានអនុវត្តន៍នយោបាយកូនទោល។ តាមពិតទៅ ច្បាប់គ្រួសារត្រូវបានរដ្ឋាភិបាលផ្តើមបន្ធូរបន្ថយតំាងពីឆ្នំា ២០១៣ មកម្ល៉េះ ដោយបានអនុញ្ញាតឲ្យគ្រួសារមួយអាចយកកូន ២នាក់បាន ប្រសិនបើឱពុក ឬម្តាយខ្លួនឯងជាកូនទោល។ តែចាប់ពីពេលនេះតទៅ គ្រប់គ្រួសារទំាងអស់នឹងមានសិទ្ធិយកកូន ២នាក់បាន។ ការសម្រេចបិទបញ្ចប់នយោបាយកូនទោលពេលនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តដែលបានបើកកិច្ចប្រជុំកាលពីថ្ងៃចន្ទ ទី២៦ តុលា។ គឺជាកិច្ចប្រជុំដើម្បីកំណត់ផែនការ ៥ឆ្នាំ ពីឆ្នំា ២០១៦ ដល់ឆ្នំា ២០២០។មានកត្តាសំខាន់តែមួយគត់ដែលបានជំរុញឲ្យចិនបោះបង់ចោលនយោបាយកូនទោលពេលនេះ គឺកំណើននៃចំនួនមនុស្សចាស់។ តាមការព្យាករណ៍ឲ្យដឹងថា មានពលរដ្ឋចិនប្រមាណជា ៣៥០លាននាក់នឹងមានអាយុ ៦០ឆ្នំា ឬច្រើនជាងនេះចាប់ពីឥឡូវទៅដល់ឆ្នំា ២០៣០។ ទន្ទឹមគ្នានេះ វិសមភាពរវាងមនុស្សប្រុស និងមនុស្សស្រីក៏ជាចំណោតមួយដែរ។ រដ្ឋាភិបាលសង្ឃឹមថា នយោបាយដែលអនុញ្ញាតឲ្យគ្រួសារមួយអាចយកកូនពីរបាននឹងជួយទប់នឹងកំណើនមនុស្សចាស់ដ៏ឆាប់រហ័ស។ តែបញ្ហានៅត្រង់ថា មានគ្រួសារចិនភាគច្រើនហាក់ដូចជាមិនចង់បានកូនលើសពីមួយទេ ដោយមូលហេតុចំណាយផ្សេងៗ ដូចយ៉ាងចំណាយលើការសិក្សារបស់កូនជាដើម។យ៉ាងណាក៏ដោយ ការប្រកាសបិទនយោបាយកូនទោលរបស់រដ្ឋាភិបាលពេលនេះ គឺជាដំណឹងល្អណាស់សម្រាប់គ្រួសារដែលចង់បានកូនពីរ។ គួររម្លឹកជូនឡើងវិញថា ច្បាប់ផែនការគ្រួសារកូនទោលដែលចិនបានអនុម័តក្នុងឆ្នំា ១៩៧៩ គឺដើម្បីងាយស្រួលគ្រប់គ្រងប្រជាពលរដ្ឋ និងដែលរដ្ឋាភិបាលធ្លាប់បានអះអាងថា នយោបាយកូនទោលនេះបានអនុញ្ញាតឲ្យចិនទទួលបានកំណើនសេដ្ឋកិច្ច ព្រមទំាងបានរារំាងកំណើតទារកចំនួន ៤០០លាននាក់ក្នុងរយៈពេលជាង ៤០ឆ្នំាចុងក្រោយនេះ៕ | នៅថ្ងៃទី២៩ តុលា ឆ្នំា ២០១៥ រដ្ឋាភិបាលចិនបានប្រកាសបិទបញ្ចប់ជាផ្លូវការនូវការអនុវត្តន៍នយោបាយកូនទោល មានន័យថាចាប់ពីពេលនេះតទៅ គ្រួសារចិននីមួយៗអាចយកកូនបាន ២នាក់។ គួរជម្រាបជូនថា នយោបាយកូនទោលត្រូវបានអនុម័តតំាងពីឆ្នំា ១៩៧៩ ក្នុងគោលដៅធានាការគ្រប់គ្រងប្រជាពលរដ្ឋដែលមានចំនួនច្រើនជាងគេក្នុងលោក។ តែបច្ចុប្បន្ន ចិនបាននឹងកំពុងប្រឈមមុខនឹងអត្រាកំណើនមនុស្សចាស់ដែលខ្លួនចំាបាច់បោះបង់ចោលនូវនយោបាយកូនទោល។ |
គ្រោះថ្នាក់បានកើតឡើងនៅក្នុងអណ្តូងរ៉ែ Qianqiu ក្នុងខេត្ត Henan ប៉ែក កណ្តាល ប្រទេស ចិន ជាកម្មសិទ្ធិ របស់ក្រុមហ៊ុនរដ្ឋមួយឈ្មោះ Henan Yima Coal Mine Group ។ ក្នុងពេលនេះ ការតាមស្វែងរកជនរងគ្រោះដែលកំពុងជាប់កុនក្នុងអណ្តូងរ៉ែ កំពុងប្រព្រឹត្តទៅយ៉ាងសកម្ម -នេះបើយោងតាមការជូនដំណឹងរបស់អ្នកនាំពាក្យម្នាក់នៃក្រុមហ៊ុននៅថ្ងៃសុក្រទី៤វិច្ឆិកាដល់ទីភ្នាក់ងារ ព័ត៌មាន បារាំង AFP ។ ចំណែកទីភ្នាក់ងារព័ត៌មានផ្លូវការ Xinhua news agency វិញជូនដំណឹងថា « មូលហេតុនៃការផ្ទុះ អាចបណ្តាលមកអំពីការរញ្ជួយដីមួយក្នុងកំរិតខ្សោយ ត្រឹមតែ ២,៩ អង្សាប៉ុណ្ណោះនៅក្រុង Sanmenxia នៃ ខេត្តHenan និងបានបង្កឲ្យមានការផ្ទុះខ្ទាតឡើងយ៉ាងខ្លាំងនូវ ផ្ទាំងថ្ម។ជាសរុប កម្មករដែលកំពុងធ្វើការនៅពេលផ្ទុះក្នុងអណ្តូងរ៉ែ មានចំនួនទាំងអស់៧៥ នាក់ ដែលក្នុងចំណោមនេះ កម្មករចំនួន១៤ នាក់ត្រូវបានគេជួយសង្គ្រោះយកឡើងមកលើដីហើយ ដោយ មិនគិតពីចំនួនកម្មករ៧នាក់ផ្សេងទៀតដែលត្រូវបានគេជួយសង្រ្គោះរួចដែរ បន្តិចក្រោយមក។ម្យ៉ាងទៀត ការផ្ទុះក្នុងអណ្តូងរ៉ែនៅយប់ម្សិលមិញនេះ បានប្រព្រឹត្តទៅតែ ៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមាន ការផ្ទុះនៅអណ្តូងរ៉ែ ដ៏សាហាវមួយ នៅខេត្ត Hunan ក្នុងប៉ែកខាងត្បូងប្រទេសចិន ដែលបានសម្លាប់ជីវិតកម្មករអស់ ២៩នាក់ ។នៅប្រទេសចិន គ្រាន់តែ ឆ្នាំទៅ ២០១០ កន្លងទៅនេះ កម្មករស្លាប់ ក្នុងគ្រោះថ្នាក់ផ្ទុះក្នុងអណ្តូងរ៉ែ នេះ មាន រហូតដល់ចំនួន ២ ៤៣៣ នាក់ ឬ ៦នាក់ក្នុងមួយថ្ងៃៗ ។-នេះបើយោងតាមស្ថិតិផ្លូវការចិន-តែបើយោងតាមអង្គការក្រៅរដ្ឋាភិបាលវិញ -ចំនួនកម្មករចិន ស្លាប់ អាចមានច្រើនជាងតួលេខនេះ៕ | គ្រោះថ្នាក់ផ្ទុះនៅក្នុងអណ្តូងរ៉ែធ្យូងថ្មមួយ នៅប៉ែកកណ្តាលប្រទេសចិន នៅយប់ថ្ងៃព្រហស្បតិ៍ទី៣វិច្ឆិកាម្សិលមិញ បានបណ្តាលឲ្យស្លាប់កម្មករចំនួន៤នាក់ និង បាត់ខ្លួនជន ចំនួន ៥៧នាក់ទៀត- នេះបើយោងតាមការជូនដំណឹងរបស់អ្នកទទួលខុសត្រូវម្នាក់នៃក្រុមហ៊ុន ឧស្សាហកម្មអណ្តូងរ៉ែនៅថ្ងៃសុក្រទី៤វិច្ឆិកានេះ។ គឺជាឧប្បត្តិហេតុថ្មីមួយទៀតដ៏សោកសៅបំផុតសំរាប់ឧស្សាហកម្ម អណ្តូងរ៉ែចិនដែលសម្លាប់ជីវិតមនុស្សអស់ជាច្រើននាក់ក្នុងមួយឆ្នាំៗ។ |
ក្នុងឆ្នាំ២០១៨ គណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្ក្រាបបទល្មើសព្រៃឈើចំនួន៣៣៨លើក ឃាត់ខ្លួនមនុស្សជាង១០០នាក់ ហើយមនុស្សទាំងនោះមួយចំនួនបញ្ជូនទៅតុលាការ និងអប់រំ រួមនឹងរឹបអូសឈើប្រមាណជាង៤ពាន់ម៉ែត្រគូប។តាមរយៈការរឹបអូសបានវត្ថុតាងទាំងនេះ បូករួមនឹងការទទួលរបាយការណ៍ពីថ្នាក់ខេត្ត គណៈគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានវាយតម្លៃជារួមថា បទល្មើសព្រៃឈើក្នុងឆ្នាំ២០១៨បានថយចុះ។ ថយចុះតាមរយៈការរឹបអូសទំហំឈើពីជាង៧ម៉ឺនម៉ែត្រគូបក្នុងឆ្នាំ២០១៦ មកនៅសល់ប្រមាណជាង៤ពាន់ម៉ែត្រគូបក្នុងឆ្នាំ២០១៨។ នេះបើតាមការគូសបញ្ជាក់ពី លោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។បើទោះជាគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិអះអាងថា ការកាប់ឈើមានការថយចុះបែបណាក៏ដោយ តែស្ថាប័នមួយនេះ នៅតែក្រើនរំឭក និងអំពាវនាវឲ្យស្ថាប័នពាន់ព័ន្ធទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព នូវបទល្មើសធនធានធម្មជាតិមានដូចជា ការកាប់បំផ្លាញព្រៃឈើ ការដឹកជញ្ជូនឈើ និងការនាំចេញឈើដោយខុសច្បាប់។ ក៏មានដែរការអំពាវនាវឲ្យ ទប់ស្កាត់ការកាប់រានទន្ទ្រាន កាន់កាប់ដីរដ្ឋ ។ដោយឡែក លោក សេង សុខហេង អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្តាញសហគមន៍ព្រៃឡង់បានចាត់ទុកការអំពាវនាវនេះ គ្មានប្រសិទ្ធិភាពក្នុងការទប់ស្កាត់បទល្មើសព្រៃឈើឡើយ។ មិនមានប្រសិទ្ធិភាពព្រោះថា ជាក់ស្ដែងនៅតំបន់ព្រៃឡង់ តំបន់ព្រៃការពារ ឬដែនជាជម្រកការពារសត្វព្រៃជាដើមសកម្មភាពកាប់ឈើនៅតែកើតមានរាល់ថ្ងៃហើយជាលក្ខណៈទ្រង់ទ្រាយធំដោយគ្មានការទប់ស្កាត់ឡើយ។ បើតាមលោក សេង សុខហេង មូលហេតុដែលការកាប់ឈើនៅតែបន្តកើតមានដោយសារតែអំពើពុករលួយនិងភាពទន់ខ្សោយនៃការអនុវត្តច្បាប់។ភាគីទាំងពីរបន្តមើលឃើញផ្សេងពីគ្នាពីសកម្មភាពនៃការកាប់ឈើដែលផ្ដើមចេញពីពលរដ្ឋតាមរយៈការដឹកតាមរទេះជារៀងរាល់ថ្ងៃ។ នេះបើតាមគណៈកម្មាធិការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខណៈបណ្ដាញសហគមន៍ព្រៃឡង់បរិហាថា ឈ្មួញធំៗទៅវិញទេដែលធ្វើឲ្យស្ថានភាពព្រៃឈើខ្មែរហិនហោច។ក្រសួងបរិស្ថានធ្លាប់ឲ្យដឹងថា បទល្មើសព្រៃឈើក្នុងឆ្នាំ២០១៨ នៅតែកើតមានដដែល តែកម្រិតនៃការកាប់ឈើបានថយចុះ៣០ភាគរយបើធៀបនឹងឆ្នាំ២០១៧។ នេះដោយសារតែតម្រូវការប្រើប្រាស់ឈើកើនឡើង ទាំងក្នុងស្រុកនិងខាងក្រៅស្រុក ទើបជាសម្ពាធនៃធនធានធម្មជាតិខ្មែរ។ សូមបញ្ជាក់ថា ផ្ទៃដីប្រទេសកម្ពុជា៤១ភាគរយ ស្មើ៧លាន៥សែនហិកតាជាដែនដីព្រៃឈើត្រូវបានអភិរក្ស៕ | គណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដឹកនាំដោយលោកសៅ សុខា បានជួបប្រជុំគ្នាដើម្បីបូកសរុបការងារប្រចាំឆ្នាំ២០១៨ កាលពីថ្ងៃទី៤កុម្ភៈ។ របាយការណ៍ប្រចាំឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិរកឃើញថា បទល្មើសព្រៃឈើបានថយចុះនៅឆ្នាំ២០១៨នេះ បើធៀបតាំងពី២០១៦ដែលជាឆ្នាំដំបូងដែលស្ថាប័នមួយនេះប្រសូត្រឡើង។ ផ្ទុយមកវិញសហគមន៍ព្រៃឡង់មើលឃើញថា បទល្មើសព្រៃឈើក្នុងឆ្នាំ២០១៨ រឹតតែធ្ងន់ធ្ងរ។ |
លោកបូរីស ចនសុន នឹងផ្តើមទស្សនកិច្ចក្រៅប្រទេសជាលើកទីមួយ នៅអឺរ៉ុបចាប់ពីថ្ងៃនេះទៅ។ នៅរសៀលម៉ោង៤ ម៉ោងក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីទទួលគ្រឿងឥស្សរិយយសយោធានៅទីក្រុងប៊ែកឡាំង លោកបូរីស ចនសុន និងជួបជាមួយលោកស្រីអធិកាបតីអាល្លឺម៉ង់ អង់ហ្គេឡា មែរគែល ។ តាមការគ្រោងទុក គឺពុំមានការធ្វើសន្និសីទកាសែត រវាងមេដឹកនាំទាំង២នាក់ ក្រោយជំនួបនេះទេ។ តែមេដឹកនាំទាំង២ នឹងនិយាយទៅកាន់អ្នកកាសែត ដើម្បីប្រកាសពីគោលជំហរ នៅមុនពេលប្រជុំ។បន្ទាប់ពីក្រុងប៊ែរឡាំង លោកបូរីស ចនសុន នឹងមកដល់ក្រុងប៉ារីសនៅថ្ងៃស្អែក ដើម្បីជួបជាមួយនឹងលោកប្រធានាធិបតីបារាំង អាម៉ានុយអែល ម៉ាក្រុង។ ហើយចេញពីបារីសទៅ លោកបូរីស ចនសុន និងធ្វើដំណើរទៅកាន់ក្រុង Biarritz ភាគនិរតីប្រទេសបារាំង ដើម្បីចូលរួមវេទិកាកំពូលក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7។ នៅទីនោះ តាមការគ្រោងទុក គឺលោកបូរីស ចនសុន នឹងឆ្លៀតឱកាស ជួបមួយទល់នឹងមួយ ជាមួយ ជាមួយលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។នៅអឺរ៉ុប គេបានដាក់ងារ លោកបូរីស ចនសុន ថាជាដូណាល់ ត្រាំរបស់អង់គ្លេស។ ងារនេះ គឺមិនត្រឹមតែសំដៅទៅលើពណ៌សក់របស់មេដឹកនាំទាំង២ទេ តែគឺគេសំដៅជាពិសេស ទៅដល់ផ្នត់គំនិតនិងទស្សនយល់ឃើញ របស់លោកបូរីស ចនសុន និងលោកដូណាល់ ត្រាំ ដែលមានលក្ខណៈស្រដៀងគ្នាច្រើន។ ជំនួបទ្វេរភាគី រវាងមេដឹកនាំទាំង២នៅចុងសប្តាហ៍នេះ គឺគេរំពឹងថា មេដឹកនាំទាំង២ ប្រាកដជានិយាយគ្នា អំពីកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្ម រវាងអង់គ្លេសនិងអាមេរិក នៅក្រោយពេលអង់គ្លេសផ្តាច់ខ្លួនជាស្ថាពរចេញពីសហភាពអឺរ៉ុប។ លោកដូណាល់ ត្រាំបានប្រកាសម្តងហើយម្តងទៀត ថាអង់គ្លេសកុំបាច់ភ័យអី ពេលណាផ្តាច់ពីអឺរ៉ុបបានហើយ អាមេរិកត្រៀមទទួល ត្រៀមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ។អឺរ៉ុបមិនចរចាឡើងវិញទាក់ទិនទៅនឹងការផ្តាច់ខ្លួនចេញពីអឺរ៉ុបជាស្ថាពរនេះ លោកបូរីស ចនសុន បានប្រកាសថា ទោះមានឬគ្មានកិច្ចព្រមព្រៀងផ្តាច់ខ្លួន ក៏អង់គ្លេសនឹងចាកចេញជាស្ថាពរ នៅថ្ងៃទី៣១តុលា។ ក៏ប៉ុន្តែការចាកចេញ ដោយគ្មានកិច្ចព្រមព្រៀង ត្រូវបានគេជឿថាគឺជាគ្រោះថ្នាក់ធំណាស់ សម្រាប់អង់គ្លេស។ តើលោកបូរីស ចនសុន អាចមានសង្ឃឹមទេ ថាមេដឹកនាំអឺរ៉ុប នឹងព្រមធ្វើសម្បទានថ្មី ដើម្បីឲ្យមានកិច្ចព្រមព្រៀងផ្តាច់ខ្លួនថ្មីមួយទៀត ?រហូតមកទល់ពេលនេះ ខាងសហភាពអឺរ៉ុប មានបារាំង មានអាល្លឺម៉ង់ជាដើម សុទ្ធតែប្រកាន់ជំហររឹងមាំដដែល ដោយផ្អែកទៅលើកិច្ចព្រមព្រៀង ដែលគេបានចុះហត្ថលេខារួចហើយ ជាមួយរដ្ឋាភិបាលមុនរបស់អង់គ្លេស ដែលដឹកនាំដោយលោកស្រី តេរ៉េហ្សា ម៉េ។ គេមិនអាចធ្វើសម្បទាន ឲ្យបានលើសនេះទេ។ដោយឡែក លោកបូរីស ចនសុន គឺជាមនុស្សដែលស្ថិតក្នុងចំណោមអ្នកគាំទ្រBrexitដាច់ណាត់ ក្រោមហេតុផលតែមួយគត់ គឺដើម្បីស្តារអធិបតេយ្យភាពទាំងស្រុង របស់អង់គ្លេសឡើងវិញ។ តែបញ្ហាចោទគឺថា ក្នុងកិច្ចព្រមព្រៀងផ្តាច់ខ្លួនដែលលោកស្រីតេរ៉េហ្សា ម៉េបានត្រូវរ៉ូវគ្នាជាមួយអឺរ៉ុប គឺមានកំណត់ចំណុចមួយ ដែលក្រុមលោកបូរីស ចនសុន មិនគាំទ្រ។ នោះគឺចំណុច Backstop។ Backstop គឺត្រូវបានភាគីអឺរ៉ុបគិតថាជាដំណោះស្រាយបណ្តោះអាសន្ន ដើម្បីការពារកុំឲ្យមានព្រំដែនបែងចែក រវាងប្រទេសអៀរឡង់ដែលនៅក្នុងអឺរ៉ុប និងដែនដីអៀរឡង់ខាងជើងរបស់អង់គ្លេស។ ដំណោះស្រាយ Backstop នេះ គឺតម្រូវឲ្យអង់គ្លេស ត្រូវបន្តស្ថិតនៅក្នុងប្រព័ន្ធពន្ធដារួម របស់សហភាពអឺរ៉ុបសិន ដ៏រាបណាមិនទាន់មានដំណោះស្រាយថ្មីណាមួយ។មិនត្រូវការBackstop តែគ្មានដំណោះស្រាយផ្សេងមកជំនួសកាលពីថ្ងៃទី២០សីហា លោកបូរីស ចនសុន បានសរសេរលិខិតមួយទៅកាន់លោកដូណាល់ ទូស្គ ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដោយបានលើកឡើងថា ដំណោះស្រាយ Backstop នេះ គឺជាដំណោះស្រាយដែលផ្ទុយពីឆន្ទៈប្រជាធិបតេយ្យរបស់ប្រជាជនអង់គ្លេស ហើយថាបញ្ហានេះ វានឹងរារាំងមិនឲ្យអង់គ្លេស អាចទទួលបាននូវអធិបតេយ្យភាពពេញលេញ ក្នុងវិស័យពន្ធដា និងការដោះដូរពាណិជ្ជកម្ម។ក៏ប៉ុន្តែ លោកដូណាល់ ទូស្គ បានឆ្លើយតបទៅវិញថា លោកបូរីស ចនសុន ចង់ឲ្យអឺរ៉ុបលប់ចោលដំណោះស្រាយ Backstop នេះ ក៏ប៉ុន្តែខ្លួនឯងមិនបានស្នើដំណោះស្រាយណាមួយថ្មីទៀត មកជំនួសទេ។ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុបបន្តថា អ្នកដែលមិនចង់បានBackstop ដោយពុំមានស្នើមធ្យោបាយផ្សេង គឺជាមនុស្សដែលចង់ឃើញព្រំដែនពុះចែក អៀរឡង់ទាំង២ គ្រាន់តែមនុស្សនោះ គ្មានសេចក្តីក្លាយហាននឹងសារភាព។ ដូចគ្នាដែរ ពីប្រទេសអ៊ីសឡង់ម្សិសមិញ លោកស្រីអង់ហ្គេឡា មែរគែល បានលើកឡើងថា បើលោកបូរីស ចនសុន មិនចង់បាន Backstop ទេ សូមលោកដាក់ស្នើដំណោះស្រាយថ្មីមួយជាក់ស្តែងមកចុះ។សរុបជារួមសំណព្វ ខាងភាគីអឺរ៉ុប គេគ្មានបំណងចរចាកិច្ចព្រមព្រៀងនេះ សាឡើងវិញទេ។ ដូច្នេះ បើអង់គ្លេសមិនព្រមទទួលយកកិច្ចព្រមព្រៀងនេះ គឺមានន័យថា ថ្ងៃទី៣១តុលា អង់គ្លេសត្រូវផ្តាច់ខ្លួនដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។បញ្ហាប្រឈមសម្រាប់អង់គ្លេស ចាប់ពីថ្ងៃទី១វិច្ឆិកាមានផលអវិជ្ជមានច្រើនណាស់ ដែលគេបារម្ភថាអង់គ្លេស នឹងទទួល។ យ៉ាងណាមិញ ការដែលលោកបូរីស ចនសុន ខំសរសេរសំបុត្រ ខំមកជួបលោកស្រីមែរគែល និងលោកម៉ាក្រុង ដើម្បីសុំឲ្យគេធ្វើសម្បទានចរចាឡើងវិញនេះ គឺដោយសារលោកបូរីស ចនសុនខ្លួនឯងដឹងថា បើចេញដោយគ្មានកិច្ចព្រមព្រៀង គឺអង់គ្លេសនឹងខាតខ្លាំង។កាលពីថ្ងៃទី១៨សីហា ឯកសារផ្ទៃក្នុងរបស់រដ្ឋាភិបាលអង់គ្លេសមួយ បានបែកធ្លាយ ដែលឯកសារនោះ មានសរសេររៀបរាប់អំពីផលប៉ះពាល់ធ្ងន់ ក៏ដូចជាបញ្ហាប្រឈម ចាប់ពីថ្ងៃទី១ខែវិច្ឆិកាទៅ នៅពេលអង់គ្លេសចេញពីសហភាពអឺរ៉ុបជាស្ថាពរ។បញ្ហាប្រឈមនោះ មានជាអាថិ គឺថាអង់គ្លេសនឹងខ្វះទំនិញប្រើប្រាស់ និងទំនិញបរិភាគជាច្រើនមុខ មានដូចជា បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈជាដើម។ ទំនិញមួយប្រភេទទៀតនោះ គឺសារធាតុផ្សំគីមី ដែលប្រើប្រាស់ក្នុងការផលិតឱសថ។ ដូច្នេះមានន័យថា អង់គ្លេសនឹងប្រឈមនឹងបញ្ហាកង្វះឱសថ សម្រាប់អ្នកជំងឺនៅតាមមន្ទីរពេទ្យ និងតាមឱសថដ្ឋាន។មិនត្រឹមតែខ្វះទំនិញទេ ប្រជាជនអង់គ្លេស នឹងប្រឈមនឹងបញ្ហាទំនិញឡើងថ្លៃ ព្រោះអង់គ្លេសលែងនៅក្នុងទីផ្សាររួមអឺរ៉ុបទៀតហើយ ដូច្នេះទំនិញនាំចូលពីអឺរ៉ុប នឹងត្រូវជាប់ពន្ធបន្ថែម។ បញ្ហាមួយទៀត គឺការកកស្ទះចរាចរណ៍ដឹកទំនិញរបស់រថយន្តកុងទឺន័រធំៗ ដែលឆ្លងកាត់សមុទ្រ ចូកមកខាងបារាំង។ ចាប់ពីថ្ងៃទី១វិច្ឆិកាទៅ បារាំងនឹងដាក់រនាំងព្រំដែន ត្រួតពិនិត្យរថយន្ត ដឹកទំនិញទាំងអស់ដែលមកពីអង់គ្លេស មិនថាឆ្លងតាមកាប៉ាល់ ឬតាមផ្លូវក្រោមសមុទ្រទេ។ ការយឺតយ៉ាវកកស្ទះ អាចមានរយៈពេល ២ទៅ៣ថ្ងៃ សម្រាប់រថយន្តនីមួយៗ។បញ្ហាចោទមួយទៀត នឹងដ៏ធំបំផុតនោះ គឺបញ្ហាព្រំដែននៅអៀរឡង់។ កិច្ចព្រមព្រៀងសន្តិភាពចុះឆ្នាំ១៩៩៨ រវាងអៀរឡង់ និងអង់គ្លេស អាចនឹងរង្គោះរង្គើ ដោយសារតែការដាក់ព្រំដែននេះ។ ដូច្នេះភាពចម្រូងចម្រាស់នយោបាយ ប្រាកដជាកើតមាន នៅដែនដីអៀរឡង់ខាងជើងរបស់អង់គ្លេស។ ហើយថាមិនត្រូវ ដែនដីនេះ ប្រាកដជារកលេស ផ្តាច់ខ្លួនចេញពីអង់គ្លេស ហើយងាកមករួបរួមគ្នា ជាមួយប្រទេសអៀរឡើងវិញក៏ថាបានដែរ៕ | លើកទី១បន្ទាប់ពីចូលកាន់តំណែងជាផ្លូវការ លោកបូរីស ចនស៊ុន នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវធ្វើដំណើរចេញក្រៅប្រទេស នៅថ្ងៃទី២១សីហានេះ ដើម្បីជួបជាមួយលោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ព្រមទាំងលោកប្រធានាធិបតីបារាំង។ បន្ទាប់មកទៀត លោកបូរីស ចនសុន នឹងបន្តដំណើរ ទៅចូលរួមក្នុងវេទិកាកំពូល ក្រុមប្រទេសG7 នៅឲ្យភាគនិរតីប្រទេសបារាំង ជាទីដែលលោកនឹងជួបជាមួយលោកដូណាល់ ត្រាំ។ ដំណើរមកជួប ជាមួយប្រមុខដឹកនាំអាល្លឺម៉ង់ និងបារាំង នាពេលនេះ គឺលោកនាយករដ្ឋមន្ត្រីថ្មី របស់អង់គ្លេស មានបំណងនិយាយអំពីបញ្ហាBrexit ខណៈដែលលោកបានសន្យា ថានឹងផ្តាច់អង់គ្លេស ចេញពីសហភាព អឺរ៉ុបនៅចុងខែតុលា ទោះបីមានឬគ្មានកិច្ចព្រមព្រៀងក៏ដោយ។ |
ធ្នើរផ្ទុកឥវ៉ាន់ក្នុងរោងចក្រផលិតស្បែកជើង Wing Star Shoes បានបាក់រលំ សង្កត់កម្មករ ក្នុងពេលធ្វើការ កាលពីព្រឹកព្រលឹមម៉ោងជាង ៧ ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣។ រោងចក្រផលិតស្បែកជើងនោះ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ជិតផ្សារត្រាំខ្នា ក្នុងភូមិអង្គសុគន្ធា ឃុំមហាឫស្សី ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។បន្ទាប់ពីប៉ូលិស និងទាហាន រុកអស់ពេលពេញមួយព្រឹក នៅគំនរបាក់បែក ក្នុងរោងចក្រផលិតស្បែកជើង Wing Star Shoes ក្នុងខេត្តកំពង់ស្ពឺ តុល្យាការចុងក្រោយ បានបង្ហាញថា មានកម្មករ ២ នាក់ បានស្លាប់ និង ៦ នាក់ទៀត បានរងរបួស។ នេះបើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។លោករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកកាសែត នៅរោងចក្រកើតហេតុ កាលពីព្រឹកថ្ងៃទី១៦ឧសភាថា ហេតុការណ៍បាក់ធ្នើរផ្ទុកឥវ៉ាន់ក្នុងរោងចក្រផលិតស្បែកជើង Wing Star Shoes បណ្តាលមកពីការសាងសង់អគារបន្ថែមខុសលក្ខណៈបច្ចេកទេស ហើយផ្ទុកលើសទម្ងន់។លោករដ្ឋមន្ត្រី អ៊ិត សំហេង បានបញ្ជាក់ថា បេឡាជាតិរបបសន្តិសុខសង្គម ជាអ្នកទទួលខុសត្រូវរ៉ាប់រងលើការចំណាយទាំងស្រុង ទាំងការព្យាបាល និងទាំងការរៀបចំបុណ្យសព ចំពោះកម្មករស្លាប់ និងរបួស។ចំពោះការចោទសួរលើវិធានការផ្តន្ទាទោសទៅលើក្រុមហ៊ុនរោងចក្រផលិតស្បែកជើងដែលបានសាងសង់អគារខុសលក្ខណៈបច្ចេកទេសបង្កឲ្យមានកម្មករស្លាប់ និងរបួសដូច្នេះ ត្រូវបានលោក អ៊ិត សំហេង គូសបញ្ជាក់ប្រាប់អ្នកកាសែតថា ក្រសួងនិងអាជ្ញាធរពាក់ព័ន្ធនឹងធ្វើការអង្កេតចំពោះឧបទ្ទវហេតុនោះ ហើយរដ្ឋាភិបាលនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុនរោងចក្រផលិតស្បែកជើង។តំណាងរោងចក្រផលិតស្បែកជើងរបស់ចិនតៃវ៉ាន់ Wing Star Shoes បានទទួលស្គាល់ថា ឧបទ្ទេវហេតុបាក់រលំធ្នើនោះ ដោយសារតែការផ្ទុកលើសទម្ងន់ នាំឲ្យរលំសង្កត់កម្មករ ស្លាប់ និងរបួស។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី អ៊ិត សំហេង បានគូសបញ្ជាក់ថា ឧបទ្ទវហេតុបាក់រលំធ្នើផ្ទុកឥវ៉ាន់ក្នុងរោងចក្រផលិតស្បែកជើងនោះ ជាហេតុការណ៍មួយដែលទាញអារម្មណ៍របស់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធលើបញ្ហាបច្ចេកទេសនៃការសាងសង់អគាររោងចក្រនៅកម្ពុជា។តាមលោករដ្ឋមន្ត្រី រដ្ឋាភិបាលនឹងបង្កើតគណៈកម្មការមួយដើម្បីអង្កេតករណីនេះឲ្យម៉ត់ចត់ ហើយចាត់វិធានការតាមច្បាប់។ ក្នុងនោះ ក្រសួងសង្គមកិច្ចក៏ដូចជាក្រសួងពាក់ព័ន្ធទាំងអស់ នឹងឲ្យមានការធ្វើអធិការកិច្ចទៀងទាត់ ប្រចាំខែ ប្រចាំត្រីមាស និងអធិការកិច្ចចៃដន្យ ចំពោះអគាររោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងទាំងអស់ ដែលកំពុងដំណើរការរាល់ថ្ងៃ នៅកម្ពុជា។ ក្នុងករណីមានការសង្ស័យ រដ្ឋាភិបាលនឹងធ្វើការណែនាំឲ្យមានការកែប្រែ៕ | បន្ទាប់ពីគ្រោះថ្នាក់រលំអគារកាត់ដេរនៅប្រទេសបង់ក្លាដែស ដែលបានបណ្តាលឲ្យកម្មករកាត់ដេរយ៉ាងហោចណាស់ ជាង ១.០០០ នាក់ ស្លាប់ កាលពីពេលថ្មីៗ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ កម្មករក្នុងរោងចក្រផលិតស្បែកជើង Wing Star Shoes តាមផ្លូវជាតិលេខ៣ ក្នុងខេត្តកំពង់ស្ពឺ ក៏ជួបប្រទះនឹងគ្រោះថ្នាក់ ដោយសារតែធ្នើរផ្ទុកឥវ៉ាន់បានបាក់រលំ។ ហេតុការណ៍នោះ បានបណ្តាលឲ្យកម្មករស្លាប់២នាក់ និង ៦ នាក់ផ្សេងទៀត រងរបួស។ អាជ្ញាធរកម្ពុជា បានចាត់ទុកហេតុការណ៍បាក់រលំនោះ ថាមកពីការសាងសង់អគារខុសលក្ខណៈបច្ចេកទេស ហើយបានប្រកាសផ្តើមធ្វើអធិការកិច្ចលើអគាររោងចក្រកាត់ដេរ នៅទូទាំងប្រទេស។ |
ថ្ងៃសុក្រម្សិលមិញ មេដឹកនាំសហគ្រាសសំខាន់៣នាក់ក៏ត្រូវអាជ្ញាធរចាប់ខ្លួនផងដែរ ក្នុងក្របខណ្ឌស៊ើបអង្កេតទាក់ទងបណ្តាញក្រុមលោកហ្វេទូឡា ហ្គូឡិន ដែលរដ្ឋាភិបាលចោទថា នៅពីក្រោយរដ្ឋប្រហារមិនបានសម្រចកន្លងទៅ។ លោកអ៊ែរដូហ្កាន ឆ្លើយតបនឹងការរិះគន់របស់លោកខាងលិច ប្រធានាធិបតីអ៊ែរដូហ្កាន បានឆ្លើយតបទៅនឹងការរិះគន់របស់ប្រទេសលោកខាងលិច ចំពោះការបោសសម្អាតផ្ទៃក្នុងក្រោយរដ្ឋប្រហារ ដោយប្រាប់អាមេរិកនិងអឺរ៉ុបអោយគិតគូរចំពោះតែរឿងផ្ទាល់ខ្លួនវិញទៅ។ លោកអ៊ែរដូហ្កាន ប្រើឃ្លាប្រយោគថា មេដឹកនាំប្រទេសទាំងនេះមិនបានបារម្ភពីលទ្ធិប្រជាធិបតេយ្យតួកគី ពីប្រជាជននិងអនាគតតួកគីអីទេ។ ពួកគេរវល់តែពីរឿងជោគវាសនាក្រុមបះបោររដ្ឋប្រហារ។ ពួកគេមិនអាចធ្វើជាមិត្តនឹងយើងទេ។លោកអ៊ែរដូហ្កានសោកស្តាយថា តាំងពីមានរដ្ឋប្រហារមិនបានសម្រេចថ្ងៃ១៥កក្កដាមក មិនទាន់មានមេដឹកនាំ រឺតំណាងប្រទេសលោកខាងលិចណាមួយ ចុះមកទស្សនកិច្ចនៅតួកគីទេ។ តែលោកអ៊ែរដូហ្កានបានឆ្លៀតអួតទៅវិញដែរ នូវភាពមេត្តាធម៌របស់លោក។ លោកថាលែងប្តឹងមនុស្សរាប់រយនាក់ដែលបានជេរប្រមាថលោក។ប្រធានាធិបតីតួកគីមិនពេញចិត្តសហភាពអឺរ៉ុបប៉ុន្មានទេ ដែលបានគំរាមតួកគីចំពោះការសុំចូលជាសមាជិកអឺរ៉ុប។ ប្រឈមនឹងការបោសសម្អាតផ្ទៃក្នុងទ្រង់ទ្រាយធំ អឺរ៉ុបបានព្រមានដោយប្រយោលថា អាចនឹងព្យួរការចរចាទាក់ទងការសុំចូលរបស់តួកគីជាសមាជិកអឺរ៉ុប បើតួកគីមិនគោរពគោលការណ៍ច្បាប់ គោលការណ៍សិទ្ធិមនុស្សមូលដ្ឋាន។ម្សិលមិញដែរ លោកអ៊ែរដូហ្កានចោទលោក Joe Votel ចូ វោទែល ជាឧត្តមសេនីយ៍យោធាអាមេរិកនៅដើមបូព៌ា ថា កាន់ជើងក្រុមបះបោររដ្ឋប្រហារ។ មូលហេតុដោយសារលោកចូ វោទែលនេះ បានលើកឡើងពីទំនាក់ទំនងតួកគី-អាមេរិក ព្រោះថា មានទាហានតួកគីមួយចំនួនដែលធ្លាប់មានទំនាក់ទំនងជាមួយអាមេរិក ត្រូវបានអាជ្ញាធរចាប់ដាក់គុក។ មេយោធាអាមេរិករូបនេះបានឆ្លើយបដិសេធការចោទប្រកាន់របស់លោកអ៊ែរដូហ្កានទាំងស្រុង។ សេតវិមានអាមេរិកបានគូសបញ្ជាក់ឡើងវិញថា អាមេរិកមីនបានគាំទ្រក្រុមបង្ករដ្ឋប្រហារតួកគីទេ។ ផលវិបាកនៃការបោសសំអាតផ្ទៃក្នុងតួកគីចំពោះទំនាក់ទំនងរវាងតួកគីជាមួយ អឺរ៉ុប និងអាមេរិកសហភាពអឺរ៉ុបកំពុងបារម្ភ ថា វាអាចប៉ះពាល់ដល់កិច្ចព្រមព្រៀងតួកគី-អឺរ៉ុប ស្តីពីការទប់ស្កាត់លំហូរចូលជនភៀសខ្លួន មកអឺរ៉ុប។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងកាលពីខែមិនា ចែងបញ្ជូនជនភៀសខ្លួនគ្រប់សញ្ជាតិ ដូចជាស៊ិរី អ៊ីរ៉ាក់ជាដើម ចេញពីក្រិក បញ្ជូនទៅតួកគីទាំងអស់។ ជាថ្នូរមកវិញ អឺរ៉ុបទទួលយកជនភៀសខ្លួនស៊ិរី តួកគីទទួលបានជំនួយ៣ពាន់លានអឺរ៉ូ ហើយពលរដ្ឋតួកគីធ្វើដំណើរមកអឺរ៉ុបដោយមិនចាំបាច់មានទិដ្ឋាការអ្វីទេ។ ស្របតាមកិច្ចព្រមព្រៀងនេះ បារាំងនិងអាល្លឺម៉ង់បានដាក់ភ្នាក់ងារការពារព្រំដែន ធ្វើអោយការហូរចូលជនភៀសខ្លួនថយចុះជាងមុន។ក្រោយរដ្ឋប្រហារនេះ មន្ត្រីធំៗដែលទទួលបន្ទុកកិច្ចព្រមព្រៀងតួកគី-អឺរ៉ុប ត្រូវគេបណ្តេញពីការងារ។ នៅមិនទាន់មានអ្នកឡើងមកជំនួសការងារបន្តពីពួកគេទេ។ កិច្ចព្រមព្រៀងតួកគី-អឺរ៉ុបនេះ អាចជួបបញ្ហាគ្រប់ពេល ព្រោះលោកអ៊ែរដូហ្កានធ្លាប់ព្រមានច្រើនលើកហើយថា លោកអាចនឹងពិនិត្យមើលវាឡើងវិញ។ អឺរ៉ុបរិះគន់តួកគីរឿងបោសសម្អាតផ្ទៃក្នុងក្រោយរដ្ឋប្រហារខ្លាំងយ៉ាងនេះ លោកអ៊ែរដូហ្កានអាចនឹងព្រលះអឺរ៉ុបតាមរយៈកិច្ចព្រមព្រៀងនេះវិញក៏ថាបាន។ទំនាក់ទំនងតួកគីជាមួយអាមេរិកវិញ ប្រហែលកាន់តែតានតឹងជាងមុន។ យើងដឹងថា ប្រទេសសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក កំពុងកំចាត់ក្រុមជីហាតរដ្ឋអ៊ីស្លាម នៅដើមបូព៌ា។ យុទ្ធនាការនេះត្រូវការតួកគីចៀសមិនរួច។ អាមេរិកប្រើមូលដ្ឋានទ័ពអាកាសមួយនៅតួកគី។ តែតួកគីបានបិទលំហអាកាស ក្រោយមានរដ្ឋប្រហារ១៥កក្កដា ធ្វើអោយអាមេរិកពិបាក។ បើអាមេរិកមិនបន្ទន់ជំហរបន្តិចប្រហែលកាន់តែពិបាកជាងនេះ។ ទោះយ៉ាងនេះក្តី តួកគីអះអាងថា នៅតែបន្តកិច្ចការកំចាត់ក្រុមភេរវជន។ហ្វេទូឡា ហ្គូឡិនដែលតួកគីចោទថា នៅពីក្រោយខ្នងរដ្ឋប្រហារ កំពុងភៀសខ្លួននៅអាមេរិក។ លោកអ៊ែរដូហ្កានមិនសប្បាយចិត្តប៉ុន្មានទេ ដែលអាមេរិកមិនទាន់បញ្ជូនលោកហ្គូឡិន ដែលជាសត្រូវសួរពូជមកអោយតួកគីកាត់ទោស។ អាមេរិកកំពុងពិនិត្យឯកសារភស្តុតាងរបស់តួកគី ប្រឆាំងហ្វេទូឡា ហ្គូឡិនលោកហ្វេទូឡា ហ្គូឡិនដែលត្រូវតួកគីចោទថា មេរដ្ឋប្រហារមិនបានសម្រេចនោះ កំពុងភៀសខ្លួននៅអាមេរិក។ អាមេរិកទាមទារភស្តុតាងពីតួកគីថា ហ្គូឡិនពិតជាបានរៀបចំអោយមានរដ្ឋប្រហារនោះមែន។ កន្លងមក តួកគីបានបញ្ជូនឯកសារជាភស្តុតាង ទៅអោយអាជ្ញាធរអាមេរិក រួចហើយដែរ។ ពេលនេះ អាមេរិកប្រាប់ថា កំពុងពិនិត្យសំណុំរឿងនេះ តែគេមិនដឹងថា ពេលណា ទើបអាមេរិកចេញសេចក្តីសម្រេច រឿងនេះទេ។ការបោសសំអាតផ្ទៃក្នុងបន្តធ្វើរាល់ថ្ងៃ២សប្តាហ៍ក្រោយរដ្ឋប្រហារ ការបោសសំអាតនៅតែបន្តធ្វើ តាមគ្រប់ក្រសួងមន្ទីរ។ ជាតួលេខ សារព័ត៌មានជាង១៣០ត្រូវបិទដំណើរការ។ អាជ្ញាធរបានដកហូតលិខិតឆ្លងដែនប្រមាណកន្លះសែន។ មនុស្ស១៨០០០នាក់ត្រូវឃុំខ្លួន ក្នុងនោះជិត១០០០០នាក់ រង់ចាំការសម្រេចពីតុលាការ។ សេនាប្រមុខកងទ័ពជាងពាក់កណ្តាលត្រូវដកហូតតំណែង។ តួកគីបានតែងតាំងកងទ័ពរៀបចំកងទ័ពឡើងវិញដែរ។ក្រៅពីការកាត់ទោសអ្នកកាសែត ម្សិលមិញ គេចាប់ខ្លួនរហូតប្រធានក្រុមហ៊ុនទៀតផង គឺចាប់ខ្លួនលោកមូស្តាហ្វា បយដាក់ Mustafa Boydak ជាប្រធានក្រុមហ៊ុន បយដាក់ ហូលឌីង Boydak Holding និងអ្នកជំនិតលោក២នាក់ទៀត។ ក្រុមហ៊ុននេះ មានភាគហ៊ុនក្នុងផ្នែកថាមពល ហិរញ្ញវត្ថុ និងគ្រឿងសង្ហារិមនៅតួកគី។ លោកបយដាក់ជាប្រធានក្រុមហ៊ុននេះ ក៏ជាប្រធានសភាពាណិជ្ជកម្មក្រុងអភិវឌ្ឍន៍ជឿនលឿន Kayseri ដ៏ល្បីនៅតួកគីដែរ៕ | ការបោសសម្អាតផ្ទៃក្នុងក្រោយរដ្ឋប្រហារ១៥កក្កដា នៅតួកគី នៅតែបន្តធ្វើ និងបានឈានចូលដល់ការចាប់ខ្លួនអ្នកសារព័ត៌មាននិងថ្នាក់ដឹកនាំ សហគ្រាសធំៗ។ តុលាការបានសម្រេចឃុំខ្លួនអ្នកកាសែត១៧នាក់ ជាប់ពិរុទ្ធថា ជាសមាជិកក្រុមភេរវជន។ ក្នុងចំណោមអ្នកកាសែតទាំងនេះ មានស្ត្រីជាអតីតតំណាងរាស្ត្រម្នាក់ ធ្លាប់បំរើការអោយព័ត៌មានគាំទ្ររដ្ឋាភិបាលមួយក្នុងស្រុក។ |
តាមរយៈបណ្តាញTelegram បង្ហោះផ្សាយតាំងពី៦ថ្ងៃមុន និងមានអ្នកតាមដានជិត៧ម៉ឺននាក់ អ្នកផ្តើមរៀបចំក្បួន សាកល្បងបញ្ចុះបញ្ចូលជនភៀសខ្លួនស៊ីរីជាង ៣,៧លាននាក់ រស់នៅជាផ្លូវការក្នុងប្រទេសតួកគី ឱ្យមកចូលរួមធ្វើដំណើរឆ្ពោះទៅសហភាពអឺរ៉ុប តាមក្បួនដែលគេប្រសិទ្ធនាមថា ក្បួនពន្លឺ។ ការធ្វើដំណើរជាក្បួន ត្រូវចែកជាក្រុមៗ ដែលមានគ្នាច្រើនបំផុត ៥០នាក់ ហើយក្នុងមួយក្រុមៗមានមេដឹកនាំម្នាក់។ក្នុងសារជាភាសាអារ៉ាប់ អ្នកចាត់ចែងក្បួនធ្វើដំណើរ បានអំពាវនាវឱ្យអ្នកចង់មកអឺរ៉ុប ត្រូវមាន តង់ អាវពោង ទឹក អាហារកំប៉ុង និងសម្ភារៈបរិក្ខារពេទ្យសម្រាប់សេចក្តីត្រូវការបន្ទាន់។ ពេលម៉ោងចេញដំណើរនឹងប្រកាសនៅពេលដល់វេលា។ នេះបើតាមអ្នករៀបចំក្បួនម្នាក់ ជាវិស្វករជាតិស៊ីរីអាយុ ៤៦ឆ្នាំ និងជាជនភៀសខ្លួននៅតួកគីតាំងពី៩ឆ្នាំមក។ សុំមិនបញ្ចេញអត្តសញ្ញាណ អ្នករៀបចំក្បួនម្នាក់នេះ បានបញ្ជាក់ថា អ្នកដឹកនាំក្បួនពន្លឺមួយភាគ បានទៅដល់និងរស់នៅក្នុងទឹកដីសហភាពអឺរ៉ុបស្រាប់ទៅហើយ។ហេតុអ្វីបានជាក្រុមភៀសខ្លួនចង់ធ្វើដំណើរជាក្រុមមកអឺរ៉ុប នៅពេលនេះ ?! បើតាមមេដឹកនាំចលនាម្នាក់ ពួកគេរស់នៅតួកគីតាំងពី១០ឆ្នាំមកហើយនិងបានទទួលការពារពីតួកគីទៀត ប៉ុន្តែក្រុមលោកខាងលិចត្រូវជួយរំលែកបន្ទុក។ ម្យ៉ាងទៀត ជនភៀសខ្លួនស៊ីរីកាន់តែច្រើនបារម្ភខ្លាចក្រែងតែតួកគីបញ្ជូនពួកគេត្រលប់ទៅស៊ីរីវិញ បន្ទាប់ពីបានឮប្រធានាធិបតីតួកគី លោក អ៊ែរដូហ្កាន លើកឡើងអំពីការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តរបស់ជនភៀសខ្លួន។ ហេតុផលចុងក្រោយមួយទៀត គឺនៅពេលផ្ទុះសង្គ្រាមនៅស៊ីរី នៅក្នុងឆ្នាំ២០១១ភ្លាម តួកគីបានសម្តែងការគាំទ្រពួកឧទ្ទាមប្រឆាំងនឹងរដ្ឋាភិបាលរបស់បាស្ហារ អាល់អាសាដ យ៉ាងខ្លាំង តែតាំងពីប៉ុន្មានសប្តាហ៍ចុងក្រោយមកនេះ លោក អ៊ែរដូហ្កាន បានផ្តើមទោរជំហរងាកទៅក្រុងក្រុងដាម៉ាស។សូមរំលឹកថា នៅរវាងពីខែកុម្ភៈដល់ខែមីនាឆ្នាំ២០២០ មុនផ្ទុះជំងឺរាតត្បាតកូវីដបន្តិច មានជនភៀសខ្លួនស៊ីរីរាប់សិបពាន់នាក់ បាននាំគ្នាសម្រុករត់ឆ្លងព្រំដែនតួកគីនិងក្រិក បន្ទាប់ពីលោកប្រធានាធិបតីតួកគី អ៊ែរដូហ្កាន បានគំរាមបើកចំហច្រកព្រំដែនជាមួយអឺរ៉ុប។ កាលពីឆ្នាំ២០១៥ មនុស្សជិតមួយលាននាក់ ភាគច្រើនជាជនភៀសខ្លួនស៊ីរី បានផ្សងព្រេងធ្វើដំណើរ តាមតួកគី មកដល់អឺរ៉ុប តាមកោះតូចៗរបស់ក្រិក៕ | ជនភៀសខ្លួនស៊ីរីដែលកំពុងស្ថិតនៅក្នុងប្រទេសតួកគី កំពុងរៀបចំក្បួនធ្វើដំណើរជាក្រុមចាកចេញពីតួកគីសំដៅមកសហភាពអឺរ៉ុប។ នេះបើតាមដំណឹងដែលភ្នាក់ងារសារព័ត៌មានបារាំង AFP ទទួលបាន កាលពីថ្ងៃសៅរ៍ទី ១០កញ្ញា។ |
បន្ទាប់ពីការជជែកគ្នាត្រីភាគីនៅថ្ងៃនេះ ដែលជាការពិគ្រោះយោបល់លើកចុងក្រោយ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវទៅដល់ដៃអន្តរក្រសួងនៅអំឡុងខែក្រោយនេះហើយ។ តាមរយៈយន្តការត្រីភាគីនេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងថាសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ មានសារៈសំខាន់ណាស់ ព្រោះវានឹងផ្តល់ប្រយោជន៍ច្រើនដល់កម្មករ និយោជិក ពោលគឺធ្វើឡើងក្នុងបំណងលើកកម្ពស់ជីវភាពរស់នៅសមរម្យ បង្កើតឱកាសការងារ និងបង្កើនផលិតភាពការងាររបស់កម្មករនិយោជិក ព្រមទាំងជម្រុញបរិយាកាសវិនិយោគឲ្យកាន់តែប្រសើរឡើងនៅកម្ពុជា។លោករដ្ឋមន្ត្រីបន្ថែមថា ការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា តាមរយៈយន្តការច្បាប់ គឺជាយន្តការដ៏រឹងមាំក្នុងការធានាឲ្យបាននូវប្រាក់ឈ្នួលអប្បបរមាមួយ សមស្របតាមបែបវិទ្យាសាស្ត្រ ដែលផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច តាមរយៈក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា ដែលមានតំណាងស្មើគ្នាមកពីភាគីនិយោជក និយោជិក និងភាគីរដ្ឋាភិបាល។លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាដែលជាសមាជិកម្នាក់មកពីភាគីសហជីព នៅក្នុងកិច្ចពិភាក្សាពង្រាងច្បាប់នេះ បានឲ្យដឹងថា ពង្រាងច្បាប់នេះ ជាទូទៅអាចទទួលយកបាន ដោយសារ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរួមបញ្ចូលពីលទ្ធផលនៃកិច្ចប្រជុំកន្លងមករវាងភាគីសហជីពនិងនិយោជក និងមានខ្លឹមសារស្របទៅតាមច្បាប់ការងារនិងអនុសញ្ញាការងារអន្តរជាតិផងដែរ។ ពោលគឺមានចំណុចល្អនិងចំណុចមួយចំនួនក៏អ្នកសហជីពមិនសូវពេញចិត្តដែរ។ នេះបើតាមលោកអាត់ ធន់។សូមបញ្ជាក់ថាសេចក្តីព្រាងច្បាប់កំណត់ប្រាក់ឈ្នួលអប្បបរមានេះ នឹងគ្រប់ដណ្តប់ទៅលើគ្រប់វិស័យការងារទាំងអស់នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នការកំណត់ប្រាក់ឈ្នួលអប្បបរមា ត្រូវបានគេកំណត់តែទៅលើវិស័យកាត់ដេរតែមួយប៉ុណ្ណោះ ខណៈវិស័យសំណង់ ទេសចរណ៍ ព្រៃឈើ និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រាក់ឈ្នួលពួកគេត្រូវបានកំណត់ដោយបបូរមាត់និយោជកនៅឡើយ។ទោះយ៉ាងណា វិស័យវាយនភ័ណ្ឌ កាត់ដេរ និងដេរស្បែកជើងកម្ពុជា បានដើរទៅមុខមួយជំហ៊ានមុនគេហើយ ដោយឆ្នាំ២០១៨នេះ កម្មកររោងចក្រកាត់ដេរទទួលបានប្រាក់ឈ្នួលអប្បបរមា ចំនួន១៧០ដុល្លារក្នុង១ខែ បូករួមនឹងប្រាក់លើកទឹកចិត្តផ្សេងៗទៀតកម្មករមា្នក់ទទួលបានប្រហាក់ប្រហែល២០០ដុល្លារ ក្នុងមួយខែ។ ប្រាក់ឈ្នួលអប្បបរមាលើវិស័យកាត់ដេរកម្ពុជា ត្រូវបានគេមើលឃើញថា លើសប្រទេសមួយចំនួនដែលមានការប្រកួតប្រជែងលើវិស័យដូចគ្នាគឺចាប់ពី៦៧ដុល្លារទៅ១៣៤ដុល្លារក្នុងមួយខែ៕ | សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាត្រូវបានលើកយកមកពិភាក្សានៅព្រឹកថ្ងៃទី៣០មករានេះ នៅសណ្ឋាគារភ្នំពេញ តាមរយៈកិច្ចពិគ្រោះយោបល់ត្រីភាគី រួមមានក្រសួងការងារ ភាគីសហជីពនិយោជិក និងនិយោជក។ ការជជែកអំពីច្បាប់កំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាលើគ្រប់វិស័យពេលនេះ ធ្វើឡើងបន្ទាប់ពីសេចក្តីព្រាងនេះឆ្លងកាត់ការជជែកគ្នាចំនួន២លើកមកហើយ ព្រមទាំងដាក់ឲ្យមានសិក្ខាសាលាពិគ្រោះយោបល់ចំនួន២លើកផងដែរ។ |
ប្រទេសសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាចនឹងអនុម័តជាឯកច្ឆន្ទ នូវសេចក្តីសំរេចចិត្តនេះ នៅថ្ងៃពុធស្អែកនេះហើយ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ដល់សហគ្រាស និងអង្គការរដ្ឋាភិបាលកូរ៉េខាងជើងមួយចំនួន ក្នុងនោះមានទីភ្នាក់ងារអវកាសដែលទទួលខុសត្រូវ ក្នុងការការបាញ់បង្ហោះផ្កាយរណបកន្លងមក និងបុគ្គលច្រើនរូបទៀត។លើសពីនេះ សេចក្តីសំរេចចិត្តរបស់អង្គការសហប្រជាជាតិ នឹងហាមឃាត់មិនអោយមានការបញ្ជូនបច្ចេកទេសនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីប ទៅកាន់ក្រុងព្យុងយ៉ាងឡើយ។គួររំលឹកថា ការសាកល្បងបង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង កាលពីខែធ្នូកន្លងមក បានធ្វើអោយអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត ព្រមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសថា ជាការលាបតាក់តែងមុខមាត់ ដើម្បីសាកល្បងមីស៊ីល បាលីស្ទីក ដែលជាការគំរាមកំហែងសន្តិសុខអន្តរទ្វីប។កាលពីថ្ងៃចន្ទនេះ សហរដ្ឋអាមេរិកបានបញ្ជូនគំរោងនៃសេចក្តីសំរេចចិត្តនេះ ទៅប្រទេសជាសមាជិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំនួន១៤ ទៀត។ គំរោងនៃសេចក្តីសំរេចចិត្តនេះ ជាផ្លែផ្កានៃកិច្ចចរចារវាងក្រុង Washington និងក្រុង Pékin ដែលបានប្តូរឥរិយាបថ របស់ខ្លួន។ សូមរំលឹកថា កាលដំបូងឡើយ ប្រទេសចិនបានជំទាស់ មិនឲ្យក្រុមប្រឹក្សាសន្តិសុខដាក់ទណ្ឌកម្មរបបដឹកនាំក្រុងព្យុងយ៉ាងទេ។អាមេរិក និងចិន ចង់អោយការអនុម័តសេចក្តីសំរេចចិត្តនេះ សំរេចបានមុននឹងកូរ៉េខាងត្បូងចូលកាន់តំណែង ជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាដើមខែកុម្ភៈ ខាងមុខនេះ។ ក្នុងរយៈពេលកន្លងមក ការបរាជ័យក្នុងការបាញ់បង្ហោះកាំជ្រួចមីស៊ីល និងការសាកល្បងនុយក្លេអ៊ែរពីរលើក របស់កូរ៉េខាងជើង បានធ្វើអោយក្រុងព្យុងយ៉ាងទទួលទណ្ឌកម្មយ៉ាងច្រើន ពីសំណាក់អង្គការសហប្រជាជាតិ៕ | នៅសប្តាហ៍នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបោះឆ្នោតលើសេចក្តីសំរេចចិត្តមួយ ដើម្បីដាក់ទណ្ឌកម្មលើទីភ្នាក់ងារអវកាសកូរ៉េខាងជើង និងអង្គការរដ្ឋាភិបាលកូរ៉េខាងជើងមួយចំនួនទៀត ចំពោះទង្វើនៃការបាញ់បង្ហោះផ្កាយរណប កាលពីថ្ងៃទី ១២ ធ្នូកន្លងមក។ យោងតាមអ្នកការទូតមួយរូប សេចក្តីសំរេចចិត្តនេះនឹងដាក់ទោស លើការការបាញ់បង្ហោះផ្កាយរណប ព្រមទាំងទាមទារអោយក្រុមប្រឹក្សាសន្តិសុខ ធ្វើការបង្ខំប្រទេសកូរ៉េខាងជើង សារជាថ្មីម្តងទៀត អោយបោះបង់ចោលកម្មវិធីនុយក្លែអ៊ែរយោធារបស់ខ្លួន ព្រមទាំងលែងធ្វើការបង្ហោះមីស៊ីលតទៅទៀត។គួររំលឹកថា ការសាកល្បងបង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង កាលពីខែធ្នូ កន្លងមក បានរងការថ្កោលទោស ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានចាត់ទុក ការសាកល្បងនេះ ថាជាការគំរាមកំហែងសន្តិភាពអន្តរទ្វីប។ |
ក្រោយមរណភាពស្តេចថៃ អាមេរិកនិងបារាំងបានចូលរួមរំលែកទុក្ខប្រជាជនថៃ។ លោកអូបាម៉ាបានលើកឡើងថា ព្រះចៅភូមិបុលគឺជាមិត្តដ៏ជិតដិតនឹងអាមេរិក។ ប្រធានាធិបតីបារាំង ហូឡង់ វិញបានលើកសរសើរពីស្នាដៃព្រះអង្គ។ តើមានមូលហេតុអ្វី ដែលអាចអោយព្រះអង្គម្ចាស់វិជ្ជរ៉ាឡុងកន មិនព្រមសោយរាជ្យភ្លាមៗ ?មរណភាពព្រះចៅភូមិបុល ធ្វើអោយស្ថានការណ៍ក្នុងស្រុកថៃ កាន់តែមិនច្បាស់លាស់។ រាជទាយាទ វិជ្ជរ៉ាឡុងកន បែរជាមិនព្រមឡើងសោយរាជ្យភ្លាមៗ ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រទេសជាតិទៅវិញ។ធម្មតា ថៃមិនដែលទុកអោយរាជបល្ល័ង្កទំនេរច្រើនម៉ោងទេ ក្រោយពេលស្តេចចូលទីវង្គត រឺក៏ដាក់រាជ។ គេនៅចាំថា កាលពីពេលស្តេចថៃអាណាន់ដា ត្រូវជាបងប្រុសរបស់ស្តេចភូមិបុល ចូលទិវង្គត យ៉ាងអាថ៌កំបាំង ក្នុងឆ្នាំ១៩៤៦ ព្រះចៅភូមិបុលបានឡើងសោយរាជ្យភ្លាមៗបន្តពីព្រះអង្គ។ ប៉ុន្តែ ពេលនេះ ព្រះអង្គម្ចាស់វិជ្ជរ៉ាឡុងកន បានផ្លាស់ប្តូរទំលាប់បែបនេះវិញ។គេមើលឃើញថា ព្រះអង្គវិជ្ជរ៉ាឡុងកនប្រហែលចង់ប្រាប់របបសឹកថា ព្រះអង្គមិនមែនជាអ្នកអោយរបបសឹកដឹកច្រមុះ បានស្រួល ដូចបិតាព្រះអង្គទេ។ មិនមែនរបបសឹកអោយព្រះអង្គឡើងសោយរាជ្យភ្លាម ព្រះអង្គក៏ត្រូវតែធ្វើតាមភ្លាមនោះដែរ។រាជទាយាទវិជ្ជរ៉ាឡុងកន ប្រហែលមិនសប្បាយចិត្តប៉ុន្មានទេ ពេលកងទ័ពថៃ ធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ឡើងកាន់កាប់នយោបាយ និងធ្វើអ្វីស្រេចតែចិត្ត បើទោះជារបបសឹកថៃខំការពារលើកតំកើងគ្រួសារស្តេច កម្រិតណាក៏ដោយចុះ។ វិជ្ជរ៉ាឡុងកន រស់នៅអាល្លឺម៉ង់ ច្រើនជាងថៃ។ របៀបរបបរស់នៅ និងការស្លៀកពាក់ ក៏មិនប្រកាន់ទំនៀមទំលាប់តាមគ្រួសារក្សត្រណាស់ណាដែរ។ ព្រះអង្គក៏ជាជាអ្នកដែលមានការគិត បែបលោកខាងលិចដែរ។ ជាក់ស្តែង សព្វថ្ងៃនេះ ព្រះអង្គកំពុងរស់នៅជាមួយអតីតស្ត្រីបម្រើការយន្តហោះម្នាក់ តែព្រះអង្គមិនបានរៀបការជាមួយគាត់ទេ។ដូច្នេះ គំនិតរបស់ព្រះអង្គអាចជា ការទាមទារសេរីភាព មិនអោយស្តេច ស្ថិតក្រោមការគ្រប់គ្រង រឺការបញ្ជាពីរបបសឹក ទោះរបបសឹកការពារស្តេចក៏ដោយ។ យើងដឹងថា ថៃត្រូវកាន់ទុក្ខស្តេចមួយឆ្នាំ រហូតដល់ឆ្នាំ២០១៧។ តែកន្លងមក របបសឹកកំណត់ថា ថៃនឹងបោះឆ្នោតនៅឆ្នាំ២០១៧ដែរ។ រាជទាយាទវិជ្ជរ៉ាឡុងកន ចង់នៅកាន់ទុក្ខជាមួយប្រជាជនសិន ដូច្នេះ អាចថា ព្រះអង្គប្រហែលចង់ដាក់លក្ខខណ្ឌដល់មេដឹកនាំសឹក ប្រាយុទ្ធ ចាន់ អូចា អោយគោរពតាមប្រតិទិនបោះឆ្នោតឆ្នាំ២០១៧នេះ ក៏ថាបានដែរ ទើបបានជាទ្រង់មិនឡើងសោយរាជ្យភ្លាមៗ។ករណីវិជ្ជរ៉ាឡុងកនមិនព្រមសោយរាជ្យ បុត្រារបស់ព្រះអង្គវិជ្ជរ៉ាឡុងកន គឺព្រះអង្គម្ចាស់ ឌីប៉័ងកន រ៉ាស្ម៊ីចុទី ព្រះជន្ម១១វស្សា អាចនឹងត្រូវតែងតាំងឡើង។ ឃើញថា រ៉ាស្ម៊ីចុទី នៅវ័យក្មេងណាស់។ វិជ្ជរ៉ាឡុងកន ក៏មានបុត្រាច្រើនអង្គផ្សេងៗទៀត ធំជាងនេះដែរ តែជាបុត្រក្រៅផ្លូវការ។ ព្រះបរមរាជវាំងមិនទទួលស្គាល់ពួកគេទេ។ប្រវត្តិរាជទាយាទវិជ្ជរ៉ាឡុងកន ព្រះអង្គម្ចាស់ វិជ្ជរ៉ាឡុងកន កើតខែកក្កដា ឆ្នាំ១៩៥២។ ព្រះអង្គត្រូវបានបិតាតែងតាំងជារាជទាយាទ នៅឆ្នាំ១៩៧២ ពេលទ្រង់ព្រះជន្មបាន២០ព្រះវស្សា។ ព្រះអង្គបានទទួលការបណ្តុះបណ្តាលយោធា នៅប្រទេសអូស្ត្រាលី។ ទ្រង់ក៏បានរៀនសូត្រជំនាញសិល្បៈនៅក្រុងបាងកកផងដែរ។ វិជ្ជរ៉ាឡុងកនមានគ្រឿងឥស្សរយស ក្នុងជួរកងទ័ព។ព្រះអង្គជារាជទាយាទមែន តែប្រជាប្រិយភាពព្រះអង្គមិនអាចប្រៀបនឹងបិតាព្រះអង្គទេ។ ព្រះចៅភូមិបុល សោយរាជ្យដល់ទៅ៧០ឆ្នាំ។ ថៃរងការប៉ុនប៉ង និងការធ្វើរដ្ឋប្រហារដល់ទៅ១៩លើក។ ១០ឆ្នាំចុងក្រោយនេះ នយោបាយថៃជួបភាពតានតឹងដោយសារក្រុមអាវលឿង និងក្រុមអាវក្រហមប្រឆាំងគ្នា។ ប៉ុន្តែ រហូតមក ព្រះចៅភូមិបុលនៅតែស្ថិតនៅក្នុងស្រុក តស៊ូជាមួយប្រជាជន។ ដូច្នេះ ប្រជាជនស្គាល់ស្តេចខ្លួនច្បាស់ និងយូរអង្វែងណាស់។ព្រះអង្គម្ចាស់វិជ្ជរ៉ាឡុងកន មិនសូវរស់នៅក្នុងស្រុកផង ប្រជាជនពិតជាមិនសូវស្គាល់ព្រះអង្គទេ។ តែបើទោះប្រជាជន រឺក៏អ្នកនយោបាយណាមួយ មិនពេញចិត្តអោយវិជ្ជរ៉ាឡុងកន ឡើងសោយរាជ្យ ក៏មិនអាចជំទាស់ដែរ ព្រោះច្បាប់ថៃការពារព្រះមហាក្សត្រនិងគ្រួសារស្តេច តឺងតែងណាស់។ ស្តេចថៃមានទ្រព្យប៉ុន្មានៗ រឺធ្វើសកម្មភាពអ្វី ក៏គ្មានអ្នកណាអាចនិយាយប៉ះពាល់បានដែរ។ផលវិបាកសេដ្ឋកិច្ច ក្នុងពេលថៃកាន់ទុក្ខស្តេច អ្នកវិនិយោគកំពុងបារម្ភថា បើមានហិង្សា រឺបញ្ហាតានតឹងអ្វីមួយ កំណើនសេដ្ឋកិច្ចថៃនឹងជួបភាពយឺតយ៉ាវ។ អត្រាកំណើនថៃ ក្នុងតំបន់ នៅទាប។ ឆ្នាំ២០១៥ កំនើនបានឡើងដល់២,៨ភាគរយ។ ឆ្នាំ២០១៦នេះ រដ្ឋាភិបាលគិតថា ថៃអាចជួបកំនើន៣ភាគរយ តែធនាគារពិភពលោករំពឹងត្រឹមតែ២ភាគរយទេ។ សព្វថ្ងៃ អ្នកវិនិយោគបរទេសកំពុងចាប់អារម្មណ៍ប្រទេសជិតខាងរបស់ថៃ ដូចជាវៀតណាម ច្រើនជាង។ របបសឹកប្រហែលមើលឃើញបញ្ហានេះដែរ ទើបបានជាមិនតំរូវអោយសហគ្រាសរោងចក្របិទទ្វារ ពេលកាន់ទុក្ខស្តេច។ ទោះយ៉ាងនេះក្តី របបសឹកបានកំណត់អោយកាត់បន្ថយកម្មវិធីកំសាន្តផ្សេងៗ ក្នុងស្រុក ដល់ទៅ១ខែដែរ ដើម្បីកាន់ទុក្ខ។ ដូច្នេះ វាក៏នៅតែអាចប៉ះពាល់សេដ្ឋកិច្ចខ្លះៗ ចៀសមិនផុតទេ។ ក្រុមជំនាញគិតថា បើសហគ្រាសជាតិបិទទ្វារច្រើនថ្ងៃ ដើម្បីកាន់ទុក្ខ នោះវាអាចប៉ះពាល់ផ្នែកទេសចរ។ ផ្នែកទេសចរថៃត្រូវនឹងជិត១០ភាគរយ នៃផលិតផលសរុបជាតិក្នុងស្រុក។ គួររំលឹកថា បាតុកម្មនយោបាយរាប់ខែ កាលពីឆ្នាំ២០១៤ បានប៉ះពាល់ផ្នែកទេសចរគួរសមដែរ៕ | ស្ថានការណ៍នៅថៃ កំពុងជួបភាពមិនច្បាស់លាស់ ក្រោយមរណភាពស្តេចថៃ ភូមិបុល ថ្ងៃព្រហស្បតិ៍ម្សិលមិញ។ រាជទាយាទ ម៉ាហា វិជ្ជរ៉ា ឡុងកន ព្រះជន្ម៦៤ព្រះវស្សា មិនចង់ឡើងសោយរាជ្យភ្លាមៗទេ ដោយសុំពេលកាន់ទុក្ខ និងសុំគិតមួយរយៈសិន។ នេះជាលើកទី១ហើយ ក្នុងប្រវត្តិថៃ ដែលរាជបល្ល័ង្ក ត្រូវទំនេរគ្មានស្តេច មួយរយៈពេល។ |
សេចក្តីរាយការណ៍របស់ វីនស្តុន រតនាវីនស្តុន រតនាប្រទេសអាស៊ីមួយនេះគឺប្រទេសចិនបានឈ្នះស.រ.អា.យ៉ាងលឿនជាងការប្រមើលទុក ប៉ុន្តែនៅចាញ់ស.រ.អា.នៅឡើយ បើគិតតាមបរិមាណថាមពលប្រើប្រាស់ដោយបណ្តាជនម្នាក់ៗវិញ ស្របតាមទិនានុប្បវត្តិFinancial Times។នៅឆ្នាំ២០០៩ ប្រទេសចិនបានប្រើប្រាស់ថាមពលស្មើនឹងប្រេងកាតចំនួន២.២៥២លានតោនត្រូវប្រមាណជា៤%ច្រើនជាងស.រ.អា. -ស្របតាមទីភ្នាក់ងារថាមពលអន្តរជាតិ AIE ចុះផ្សាយដោយកាសែត Financial Times។ នៅឆ្នាំ២០០០ ស.រ.អា.បានប្រើប្រាស់ថាមពលចំនួនពីរដងច្រើនជាងប្រទេសចិន។ឥឡូវ ប្រទេសចិនប្រើប្រាស់ថាមពលច្រើនជាងស.រ.អា -នេះជាសំដីរបស់លោកFatih Birol ជាសេដ្ឋកិច្ចវិទូនាយកនៃទីភ្នាក់ងារAIE ដែលពោលបន្ថែមទៀតថា : ស.រ.អា.បានមកដល់កំរិតឆ្អែតឆ្អន់មួយក្នុងការប្រើប្រាស់ថាមពល ប៉ុន្តែក៏មានការខំប្រឹងប្រែងច្រើនផងដែរ ជាពិសេស ចាប់ពីឆ្នាំ២០០៥មក ដើម្បីប្រើប្រាស់ថាមពល ដោយរបៀបស័ក្តិសិទ្ធិជាងមុន ។ទីភ្នាក់ងារAIE គឺជាអង្គការក្រុមប្រឹក្សាអន្តរជាតិស្តីពីថាមពល បានបញ្ជាក់ប្រាប់ថា នេះគ្រាន់ជាតួលេខដំបូងនៅឡើយទេ ប៉ុន្តែមាននិន្នាការ នៅក្នុងទិសដៅនេះហើយ។ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានអនុវត្តនយោបាយឆន្ទនិយមនៅឯបរទេស ដើម្បីធានារ៉ាប់រងការផ្គត់ផ្គង់ថាមពលរបស់ខ្លួន នៅពេលដែលសេដ្ឋកិច្ចខ្លួនមានកំណើនដ៏ខ្លាំងបំផុតមួយ នៅលើភពផែនដី។នៅឆ្នាំទៅ ប៉េកាំងដែលជាអ្នកបំពុលបរិយាកាសចំណាត់ថ្នាក់ទី១ នៅលើពិភពលោក បានប្រកាសមុនជំនួបកំពូលនៅCopenhague ស្តីពីការប្រែប្រួលអាកាសធាតុអំពីឆន្ទៈខ្លួនចង់បន្តនយោបាយប្រើប្រាស់ថាមពលឱ្យបានប្រកបដោយប្រសិទ្ធិភាពជាងមុននិងកាត់បន្ថយប្រពលភាពនៃការបញ្ចេញឩស្ម័នពុលកាបូនិករបស់ខ្លួនពី៤០ទៅ៤៥% នៅឆ្នាំ២០២០ បើប្រៀបធៀបទៅនឹងកំរិតឆ្នាំ២០០៥។តាមការកត់សំគាល់ឃើញរបស់លោក Birol ប្រសិនបើស.រ.អា.បានកែលំអប្រសិទ្ធិភាពខ្លួនក្នុងការប្រើប្រាស់ថាមពលបាន២ ,៥%ក្នុងមួយឆ្នាំ ក្នុងអំឡុងពេល១០ឆ្នាំចុងក្រោយនេះ នោះប្រទេសចិនធ្វើបានតែ១,៧%ប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ប្រទេសចិនក៏មានទាំងមហិច្ឆតាចង់ធ្វើពិពិធកម្មនៃប្រភពថាមពលរបស់ខ្លួន ដោយនៅតែពឹងពាក់អាស្រ័យនឹងធ្យូងចំនួន៧០%នៅឡើយ៕ប្រទេសអាស៊ីមួយនេះគឺប្រទេសចិនបានឈ្នះស.រ.អា.យ៉ាងលឿនជាងការប្រមើលទុក ប៉ុន្តែនៅចាញ់ស.រ.អា.នៅឡើយ បើគិតតាមបរិមាណថាមពលប្រើប្រាស់ដោយបណ្តាជនម្នាក់ៗវិញ ស្របតាមទិនានុប្បវត្តិFinancial Times។នៅឆ្នាំ២០០៩ ប្រទេសចិនបានប្រើប្រាស់ថាមពលស្មើនឹងប្រេងកាតចំនួន២.២៥២លានតោនត្រូវប្រមាណជា៤%ច្រើនជាងស.រ.អា. -ស្របតាមទីភ្នាក់ងារថាមពលអន្តរជាតិ AIE ចុះផ្សាយដោយកាសែត Financial Times។ នៅឆ្នាំ២០០០ ស.រ.អា.បានប្រើប្រាស់ថាមពលចំនួនពីរដងច្រើនជាងប្រទេសចិន។ឥឡូវ ប្រទេសចិនប្រើប្រាស់ថាមពលច្រើនជាងស.រ.អា -នេះជាសំដីរបស់លោកFatih Birol ជាសេដ្ឋកិច្ចវិទូនាយកនៃទីភ្នាក់ងារAIE ដែលពោលបន្ថែមទៀតថា : ស.រ.អា.បានមកដល់កំរិតឆ្អែតឆ្អន់មួយក្នុងការប្រើប្រាស់ថាមពល ប៉ុន្តែក៏មានការខំប្រឹងប្រែងច្រើនផងដែរ ជាពិសេស ចាប់ពីឆ្នាំ២០០៥មក ដើម្បីប្រើប្រាស់ថាមពល ដោយរបៀបស័ក្តិសិទ្ធិជាងមុន ។ទីភ្នាក់ងារAIE គឺជាអង្គការក្រុមប្រឹក្សាអន្តរជាតិស្តីពីថាមពល បានបញ្ជាក់ប្រាប់ថា នេះគ្រាន់ជាតួលេខដំបូងនៅឡើយទេ ប៉ុន្តែមាននិន្នាការ នៅក្នុងទិសដៅនេះហើយ។ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានអនុវត្តនយោបាយឆន្ទនិយមនៅឯបរទេស ដើម្បីធានារ៉ាប់រងការផ្គត់ផ្គង់ថាមពលរបស់ខ្លួន នៅពេលដែលសេដ្ឋកិច្ចខ្លួនមានកំណើនដ៏ខ្លាំងបំផុតមួយ នៅលើភពផែនដី។នៅឆ្នាំទៅ ប៉េកាំងដែលជាអ្នកបំពុលបរិយាកាសចំណាត់ថ្នាក់ទី១ នៅលើពិភពលោក បានប្រកាសមុនជំនួបកំពូលនៅCopenhague ស្តីពីការប្រែប្រួលអាកាសធាតុអំពីឆន្ទៈខ្លួនចង់បន្តនយោបាយប្រើប្រាស់ថាមពលឱ្យបានប្រកបដោយប្រសិទ្ធិភាពជាងមុននិងកាត់បន្ថយប្រពលភាពនៃការបញ្ចេញឩស្ម័នពុលកាបូនិករបស់ខ្លួនពី៤០ទៅ៤៥% នៅឆ្នាំ២០២០ បើប្រៀបធៀបទៅនឹងកំរិតឆ្នាំ២០០៥។តាមការកត់សំគាល់ឃើញរបស់លោក Birol ប្រសិនបើស.រ.អា.បានកែលំអប្រសិទ្ធិភាពខ្លួនក្នុងការប្រើប្រាស់ថាមពលបាន២ ,៥%ក្នុងមួយឆ្នាំ ក្នុងអំឡុងពេល១០ឆ្នាំចុងក្រោយនេះ នោះប្រទេសចិនធ្វើបានតែ១,៧%ប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ប្រទេសចិនក៏មានទាំងមហិច្ឆតាចង់ធ្វើពិពិធកម្មនៃប្រភពថាមពលរបស់ខ្លួន ដោយនៅតែពឹងពាក់អាស្រ័យនឹងធ្យូងចំនួន៧០%នៅឡើយ៕ | ប្រទេសចិនក្លាយទៅជាប្រទេសទី១ នៅលើពិភពលោកក្នុងការប្រើប្រាស់ថាមពលច្រើនជាងសហរដ្ឋអាមេរិកទៅទៀត -ស្របតាមទិនានុប្បវត្តិ Financial Times ដែលយោងទៅលើសំដីអ្នកទទួលខុសត្រូវម្នាក់នៃទីភ្នាក់ងារថាមពល អន្តរជាតិហៅកាត់ថា A.I.E.។ |
បែកធ្លាយព័ត៌មានចេញពីប្រព័ន្ធតុលាការកំពូលពិតជាករណីកម្រមិនធ្លាប់កើតមានទេ នៅអាមេរិក។ ប៉ុន្តែកាសែត Politico ធានាអះអាងថា បានទទួលដល់ដៃ នូវគម្រោងសេចក្តីសម្រេចចិត្ត តាក់តែងដោយចៅក្រមអភិរក្សនិយម Samuel Alito ចុះថ្ងៃទី ១០កុម្ភៈ ២០២២ អំពាវនាវឱ្យលុបចោលសិទ្ធិរំលូតកូន។សាលដីកា Roe v. Wade ដែលសម្រេចកាលពីជិតកន្លះសតវត្សរ៍ឱ្យអាមេរិកការពារសិទ្ធិរំលូតកូនរបស់ស្ត្រី គ្មានមូលដ្ឋានគ្រឹះតាំងពីដំបូង។ ដូច្នេះ អាមេរិកគួរតែលុបចោលសាលដីកានេះ ព្រោះបើតាមចៅក្រម Samuel Alito រំលូតកូនជាបញ្ហាសីលធម៌ ហើយក៏គ្មានធម្មនុញ្ញអាមេរិកណាមួយចែងការពារសិទ្ធិរំលូតកូនដែរ។នេះជាគម្រោងសេចក្តីសម្រេចចិត្ត ដែលនឹងត្រូវឆ្លងកាត់ការចរចាច្រើនទៀតមុននឹងចេញផ្សាយជាផ្លូវការនៅចុងខែមិថុនា។ ប៉ុន្តែប្រសិនបើតុលាការកំពូលសម្រេចលុបចោលសិទ្ធិរំលូតកូន Roe v. Wade មែន នោះសហរដ្ឋអាមេរិកនឹងវិលទៅរកស្ថានភាពដូចមុនឆ្នាំ១៩៧៣ ពោលគឺរដ្ឋនីមួយៗអាចជ្រើសរើសដោយសេរី ថាហាមឃាត់ឬអនុញ្ញាត ការរំលូតកូន។ បណ្តារដ្ឋ នៅភាគខាងត្បូង និងកណ្តាល ដែលសុទ្ធសឹងជាអ្នកអភិរក្សនិយម និងជឿស៊ុបលើសាសនា ដូចយ៉ាង រដ្ឋតិចសាស់ ឬមីស៊ីស៊ីពី ច្បាស់ជានឹងលែងឱ្យស្ត្រីរំលូតកូនហើយ ឬដាក់ច្បាប់ហាមឃាត់ការរំលូតកូនតែម្តងផង។ ស្ត្រីអាមេរិកចង់បង្អាក់កំណើតកូន ត្រូវធ្វើដំណើរទៅ រដ្ឋដែលសេរីនិយមជាង ដូចជាកាលីហ្វ័រញ៉ា ឬញូវយ៉កជាដើម។តាំងពីខែកញ្ញា ២០២១មក តុលាការកំពូលអាមេរិកបានបង្ហាញសញ្ញាជាច្រើនប្រឆាំងនឹងការរំលូតកូន ដូចជាមិនរារាំងការចូលធរមាននៃច្បាប់កំរិតការរំលូតកូននៅត្រឹមអាយុ៦សប្តាហ៍នៅរដ្ឋតិចសាស់។ សមាសភាពតុលាការទៀតសោត ក៏បានប្រែប្រួលយ៉ាងខ្លាំងក្រោមអាណត្តិរបស់ប្រធានាធិបតីដូណាល់ ត្រាំ ដោយមានការប្តូរផ្លាស់ចៅក្រម ដល់ទៅបីរូប ក្នុងអំឡុងពេលតែ៥ឆ្នាំ និងបានធ្វើឱ្យតុលាការកំពូលមានសំឡេងភាគច្រើនជាអ្នកអភិរក្សនិយម។បើតាមកាសែត Politicoដដែល គម្រោងសេចក្តីសម្រេចចិត្តលុបសិទ្ធិរំលូតកូនរបស់ចៅក្រម Samuel Alito បានទទួលការគាំទ្រដោយចៅក្រមចំនួនបួនរូបផ្សេងទៀត។ ចៅក្រមអ្នកសេរីនិយមបីរូបប្រឆាំង តែគេមិនដឹងជំហររបស់ប្រធានចៅក្រម នៅក្នុងការបោះឆ្នោតសម្រេចទេ៕ | សហរដ្ឋអាមេរិកនឹងដើរថយទៅរកស្ថានភាពដូចសម័យមុនឆ្នាំ១៩៧៣ វិញឬ ? បើតាមកាសែត Politico តុលាការកំពូលអាមេរិកគ្រោងនឹងលុបចោលសាលដីកាជាប្រវត្តិសាស្ត្រ ឆ្នាំ១៩៧៣ Roe v. Wade ដែលផ្តល់សិទ្ធិរំលូតកូន ដល់ស្ត្រីអាមេរិក។ នេះគ្រាន់តែជាគម្រោងសេចក្តីសម្រេចចិត្ត ដែលលេចធ្លាយមកក្រៅ និងដែលមានឥទ្ធិពលពុះកញ្ជ្រោល ពេញវ៉ាស៊ីនតោនភ្លាម ដោយបង្កឱ្យមានបាតុកម្ម ដោយឥតព្រាងទុកនៅមុខតុលាការកំពូលភ្លាមតាំងពីយប់មិញ។ |
២ថ្ងៃ ក្រោយពីបានធ្វើសច្ចាប្រណិធានចូលកាន់តំណែងប្រធានាធិបតីសាធារណរដ្ឋអាហ្រ្វិកកណ្តាលមក លោកស្រីកាទ្រីន សំបា ប៉ង់ហ្សាបានជ្រើសរើសរូបនាយករដ្ឋមន្រ្តីម្នាក់ដែលមានបុគ្គលិកលក្ខណៈដូចដែលលោកស្រីបានសន្យា គឺអ្នកបច្ចេកាធិបតេយ្យ លោកអង់ដ្រេ ហ្សាប៉ាយេកេ។ កើតថ្ងៃទី២០ សីហា ឆ្នំា ១៩៥១ នៅស្រុកបង់ហ្គាស៊ូស្ថិតប៉ែកអាគ្នេយ៍ លោកអង់ដ្រេគឺជាអតីតបុគ្គលិកធនាគារអភិវឌ្ឍន៍អាហ្រ្វិក និងដែលបច្ចុប្បន្ន មានតំណែងជាអនុប្រធានធនាគារអភិវឌ្ឍន៍នៃបណ្តារដ្ឋអាហ្រ្វិកកណ្តាលតំាងពីដំណាច់ឆ្នំា ២០១២ មក។ លោកធ្លាប់បានសិក្សារៀនសូត្រក្នុងប្រទេសហូឡង់ និងធ្លាប់បានធ្វើការនៅក្នុងវិស័យអភិវឌ្ឍន៍អស់រយៈពេលជាច្រើនឆ្នំា។ឈ្មោះលោកអង់ដ្រេមិនសូវមាននរណាស្គាល់ និងក៏មិនសូវល្បីល្បាញប៉ុន្មានទេនៅក្នុងមជ្ឈដ្ឋានជាតិនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល។ តែគឺនៅលើឆាកអន្តរជាតិឯណោះទេដែលឈ្មោះលោកអង់ដ្រេ ហ្សាប៉ាយេកេល្បីល្បាញខ្លំាង និងមានគេស្គាល់ច្រើន។ នេះក៏ដោយសារថា លោកបានធ្វើការងារជាមួយនឹងស្ថានប័នអន្តរជាតិផ្សេងៗមានដូចជា ធនាគារពិភពលោក ឬមួយក៏អង្គការសហប្រជាជាតិជាដើម។ នៅធនាគារអភិវឌ្ឍន៍អាហ្រ្វិក លោកអង់ដ្រេបានរួមសហការណ៍ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពរវាងភាគីជម្លោះនៅក្នុងប្រទេសស៊ូដង់។ នៅក្នុងធនាគារអភិវឌ្ឍន៍អាហ្រ្វិកនេះដដែល លោកអង់ដ្រេក៏មានតួនាទីរដ្ឋបាលសម្រាប់អាហ្រ្វិកកណ្តាលដែរ។គឺជាមួយនឹងបទពិសោធន៍របស់លោកអង់ដ្រេ ហ្សាប៉ាយេកេទំាងអស់នេះហើយដែលលោកស្រីប្រធានាធិបតីថ្មីកាទ្រីន សំបា ប៉ង់ហ្សាសង្ឃឹមថា នឹងអាចចូលរួមជួយស្រោចស្រង់វិបត្តិធ្ងន់ធ្ងរដែលសាធារណរដ្ឋអាហ្រ្វិកកណ្តាលកំពុងពើបប្រទះនាពេលសព្វថ្ងៃ។ អ្វីជាការកត់សម្គាល់ ពិតមែនតែលោកអង់ដ្រេ ហ្សាប៉ាយេកេមិនមែនជាបេក្ខជនរបស់ក្រុមឧទ្ទាមសេលេកាក៏ដោយ ក៏ក្រុមមួយនេះមិនបានប្រឆំាងនឹងជម្រើសរបស់លោកស្រីប្រធានាធិបតីដែរ និងថា ពួកគេក៏គ្មានបំណងណាមួយដើម្បីរារំាងដំណើរស្វែងរកសន្តិភាពនោះទេ។ កិច្ចការបន្តរបស់លោកនាយករដ្ឋមន្រ្តីថ្មី គឺការរៀបចំសមាភាពរដ្ឋាភិបាលថ្មីដើម្បីបិទបញ្ចប់វិបត្តិអូសបន្លាយរបស់ប្រទេសអាហ្រ្វិកមួយនេះ៕ | នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល បន្ទាប់ពីមានការពិភាក្សា ពិគ្រោះយោបល់យ៉ាងយូរមក លោកស្រីប្រធានាធិបតីថ្មី កាទ្រីន សំបា ប៉ង់ហ្សាបានសម្រេចជ្រើសតំាងលោកអង់ដ្រេ ហ្សាប៉ាយេកេឲ្យធ្វើជានាយករដ្ឋមន្រ្តីថ្មី។ បច្ចុប្បន្នមានតួនាទីជាអនុប្រធានធនាគារអភិវឌ្ឍន៍នៃបណ្តារដ្ឋអាហ្រ្វិកកណ្តាល អ្នកបច្ចេកាធិបតេយ្យរូបនេះបានឡើងកាន់តំណែងក្នុងប្រទេសមួយដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ។ តើលោកអង់ដ្រេ ហ្សាប៉ាយេកេមានប្រវត្តិរូបយ៉ាងដូចម្តេចខ្លះ? |
អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយសាររងរបួសធ្ងន់ធ្ងរក្រោយពីជួបឧប្បត្តិវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងឱកាសយាងចុះជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា ជាង២ពាន់នាក់ នៅខេត្ដព្រះសីហនុ។ ចំណែកឯ សម្តេចក្រុមព្រះនរោត្តម រណឬទ្ធ ត្រូវបានបញ្ជូនតាមឧទ្ធម្ភាគច្រក មកសង្រ្គោះនៅរាជធានីភ្នំពេញ។ គួរជម្រាបថា អ្នកម្ខាង អ៊ុក ផល្លា គឺជាបេក្ខជនតំណាងរាស្រ្តលេខរៀងទី១ មណ្ឌលខេត្តព្រៃវែង របស់គណបក្សហ៊្វុន ស៊ិនប៉ិច។បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ បានប៉ះទង្គិចជាមួយរថយន្តឈ្នួលដឹកអ្នកដំណើរមួយគ្រឿង។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៨ និង៥០នាទីព្រឹក លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ២០០-២០១ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។បើតាមអាជ្ញាធរខេត្តព្រះសីហនុដដែល គ្រោះថ្នាក់នេះ បានបង្កឡើងដោយរថយន្តតាក់ស៊ី ដែលបើកបរ ក្នុងទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ។ រថយន្តតាក់ស៊ីដែលដឹកភ្ញៀវ៤នាក់ បានរ៉េចង្កូតទៅខាងឆ្វេងដៃបុកនឹងរថយន្តរបស់សម្តេចក្រុមព្រះ ក្នុងទិសដៅផ្ទុយគ្នា។សូមជម្រាបជូនថាកាលពីខែមេសា ឆ្នាំ២០១៥ កន្លងទៅ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និងអ្នកម្នាងអ៊ុក ផល្លា ក៏ធ្លាប់បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ក្រោយពីត្រឡប់មកពីការជួបសំណេះសំណាលអ្នកគាំទ្ររបស់ព្រះអង្គ ពីខេត្តកំពង់ចាម។ ឆ្នាំ២០១៧ ក្បួនរថយន្តដង្ហែរសម្ដេចក្រុមព្រះ ដែលគ្រោងនឹងចុះទៅជួបសំណេះសំណាល ជាមួយពលរដ្ឋក្នុងខេត្តកំពត ក៏ត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិព្រៃតាព្រឹត ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បណ្ដាលឲ្យ ក្បួនរថយន្តធ្លាក់ចូលក្នុងស្រែ៕ | អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃអាទិត្យនេះ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ត្រូវបញ្ជូនតាមឧទ្ធម្ភាគចក្រ មកសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ។ រហូតមកទល់ពេលនេះ អ្នករងរបួសផ្សេងទៀត នៅក្នុងករណីគ្រោះថ្នាក់ចរាចរ នៅព្រឹកនេះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ |
កងទ័ពអាកាសអាមេរិកបានធ្វើការវាយសង្គ្រប់ យ៉ាងសកម្ម កាលពីថ្ងៃសៅរ៍ លើពួកជីហាតអ៊ីស្លាម ដោយបានទំលាក់គ្រាប់បែកលើទីតាំងរបស់ពួកនេះ។ ទន្ទឹមគ្នានេះ នៅលើដី ទាហានអ៊ីរ៉ាក់ ដោយមានការជ្រោមជ្រែងពី ទាហានស្ម័គ្រចិត្តឈីអ៊ីត និងពួកគៀក បានធ្វើការឡោមព័ទ្ធ ដណ្តើមបានទីក្រុង អាមែលីមកវិញ។ លោក កាសេម អាតា អ្នកនាំពាក្យយោធាអ៊ីរ៉ាក់បានថ្លែងទាំងសប្បាយចិត្តថា នៅថ្ងៃអាទិត្យ ទី៣១សីហា ទាហានអ៊ីរ៉ាក់បានចូលទៅកាន់កាប់ក្រុងអាមែលី ហើយបានបំបែកសំបុករបស់ពួកជីហាតអ៊ីស្លាម។សូមរំលឹកថា ក្រុងអាមែលីនេះ បានធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់ពួកជីហាតអ៊ីស្លាម ជាង២ខែមកហើយ។ ប្រជាជនដែលនៅក្នុងក្រុងនេះចំនួន២ម៉ឺននាក់ ភាគច្រើនជាជនជាតិគៀកនិកាយឈីអ៊ីត បានរងនូវទុក្ខវេទនាជាខ្លាំង។ អង្គការសហប្រជាជាតិបានអំពាវនាវឲ្យមានការសហការពីអន្តជាតិ ដើម្បីរំដោះប្រជាជនស្លូតត្រង់ទាំងនោះ ចេញពីការកាប់សម្លាប់របស់ពួកជីហាត។ កន្លងមក ពួកនេះដែលជាក្រុមអ៊ីស្លាមផ្តាច់ការ និយមជ្រុល បានជម្លៀសប្រជាជននៅតំបន់ស៊ីនចា ចេញពីផ្ទះសម្បែងយ៉ាងអណោចអធម៌។ទោះបីជាយ៉ាងណា ថ្វីត្បិតតែពេលនេះ ពួកជីហាតអ៊ីស្លាម បានបែកខ្វាត់ខ្ចាយពីក្រុងអាមែលីក៏ដោយ ក៏ប៉ុន្តែ ប្រជាជននៅតំបន់នេះ កំពុងជួបនូវគ្រោះទុរភិក្ខ ដោយខ្វះទឹកស្អាត ស្បៀងអាហារ និងថ្នាំពេទ្រ។ សហរដ្ឋអាមេរិក បារាំង អង់គ្លេស និងអូស្រ្តាលី បានទម្លាក់ស្បៀងចំនួន៧ពាន់កញ្ចប់ និង ធ្វើការចែកចាយទឹកស្អាតចំនួន៤ម៉ឺនលីត្រផងដែរ។ ក្រសួងការពារជាតិអាមេរិក បានឲ្យដំណឹងថា អាមេរិក នឹងបន្តធ្វើប្រតិបត្តិការយោធាផ្លូវអាកាសបន្តទៀត ដើម្បីកំទេចទីតាំងរបស់ពួកជីហាត ហើយបើកផ្លូវឲ្យទាហានអ៊ីរ៉ាក់អាចបន្តដំណើរទៅមុខដោយជោគជ័យ៕ | អ្នកនាំពាក្យយោធាអ៊ីរ៉ាក់បានប្រកាសជាផ្លូវការថា ទាហានអ៊ីរ៉ាក់បានទទូលជោគជ័យ ដោយបានដណ្តើមកាន់កាប់មកវិញ នូវក្រុង អាមែលី។ ទីក្រុងនេះបានធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកជីហាតអ៊ីស្លាមនិយមជ្រុល ជាងពីរខែមកហើយ ហើយគ្រប់គ្នាមានការព្រួយបារម្ភ ថាខ្លាចពួកជីហាតអ៊ីស្លាមធ្វើបាបប្រជាជនស្លូតត្រង់ ដូចដែលពួកនេះបានធ្វើនៅតំបន់ភ្នំស៊ីនចា។ ជោគជ័យរបស់ទាហានអ៊ីរ៉ាក់ លើពួកជីហាត នាពេលនេះ ដោយសាតែមានការចូលរួមយ៉ាងសកម្មពីយោធាអាកាសអាមេរិក និងក្រុមទាហានស្ម័គ្រចិត្តឈីអ៊ីត និងពូកជនជាតិគៀក។ |
នៅថ្ងៃចន្ទនេះ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានទាក់ទងនឹងសំណុំរឿងប្រេងដូង ដែលជាប្រធានបទក្តៅគគុករវាងបារាំងនិងម៉ាឡេស៊ី នាយករដ្ឋមន្ត្រីបារាំង Jean Marc Ayrault បានបំភ្លឺនៅចំពោះមុខ លោក Najib Razak ដែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា បារាំងមិនមែនជាសត្រូវនឹងប្រេងដូងនោះទេ។ រដ្ឋាភិបាលបារាំងមិនគាំទ្រសំណើដែលដាក់អោយយកពន្ធធ្ងន់ធ្ងរលើផលិតផលមានប្រើប្រេងដូងនោះឡើយ ហើយក៏គ្មានគំរោងដាក់ពិន័យផ្នែកពន្ធប្រេងដូងអ្វីដែរ។គួររំលឹកថា កន្លងមកនេះ រដ្ឋសភាបារាំងបានពិនិត្យវិសោធនកម្មទាក់ទងនឹងពន្ធប្រេងដូងដែលស្នើដោយគណបក្សសង្គមនិយម កំពុងកាន់អំណាចនៅបារាំងសព្វថ្ងៃ។ គេគិតថា ប្រេងដូងជាមូលហេតុនាំអោយកើតរោគទឹកនោមផ្អែម និងការកាប់បំផ្លាញព្រៃឈើ។ សមាជិកសភាបារាំងដែលជាអ្នកការពារបរិដ្ឋានជាច្រើនរូប ចង់អោយបារាំងដំឡើងពន្ធលើប្រេងដូងដល់ទៅ ៣០០ ភាគរយ។ ទោះជាបារាំងគ្មានគំរោងដាក់ពិន័យពន្ធលើប្រេងដូងក្តី នាយករដ្ឋមន្ត្រីបារាំងបានរំលឹកឡើងវិញថា ចាប់ពីឆ្នាំក្រោយទៅ អឺរ៉ុបនឹងដាក់បទបញ្ជាដាច់ខាតមួយអោយមានជាផ្លាកបង្ហាញឈ្មោះប្រេងនានាដែលមាននៅក្នុងផលិតផល មិនថាប្រេងដូង រឺក៏ប្រេងអ្វីផ្សេងឡើយ។ដោយឡែក ដូចជាក្នុងទស្សនកិច្ចនៅកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍មុនដែរ នាយករដ្ឋមន្ត្រីបារាំង បានលើកតំកើងសហគ្រាសធុនតូចនិងធុនមធ្យមបារាំងដែលបោះទីតាំងនៅម៉ាឡេស៊ី។ លើសពីនេះ វិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្ត្ររដ្ឋបារាំង LFB និងសហគ្រាសឯកជនម៉ាឡេស៊ី Strovi បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងការបញ្ជូនបច្ចេកទេសផ្នែកផ្លាស្មាឈាម ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ៣០លានអឺរ៉ូ សម្រាប់រយៈពេល២០ឆ្នាំ។ ក្រៅពីនេះ បារាំងនិងម៉ាឡេស៊ីក៏បានចុះហត្ថលេខាលើពិធីសារ សំរេចអោយមានការបណ្តុះបណ្តាលជនជាតិម៉ាឡេស៊ី ផ្នែកផ្លូវដែក ផ្នែកការពារ ព្រមទាំងផ្លូវអាកាសផងដែរ។ ទោះជាបារាំងខំយកចិត្តម៉ាឡេស៊ីក្តី ម៉ាឡេស៊ីប្រហែលជាមិនទិញយន្តហោះចំបាំងបារាំងនោះទេ ព្រោះរដ្ឋាភិបាលម៉ាឡេស៊ីមានបញ្ហាថិវកា ជាពិសេសនៅពេលនេះ ម៉ាឡេស៊ីកំពុងតែព្យាយាមកាត់បន្ថយបំណុលសាធារណៈ៕ | នៅថ្ងៃចន្ទនេះ ក្នុងទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ដែលជាប្រទេសផលិតប្រេងដូងទីពីរក្នុងពិភពលោកនោះ នាយករដ្ឋមន្ត្រីបារាំង លោក Jean Marc Ayrault បានបំភ្លឺរដ្ឋាភិបាលម៉ាឡេស៊ីឡើងវិញ អំពីសំណុំរឿងប្រេងដូង ដែលជាបញ្ហាទាស់ទែងចិត្តរវាងបារាំងនិងម៉ាឡេស៊ី។ លោក អៃរ៉ូល លើកឡើងថា រដ្ឋាភិបាលបារាំងមិនបានគាំទ្រសំណើ ដែលដាក់អោយរដ្ឋាភិបាលបារាំងយកពន្ធធ្ងន់ធ្ងរលើផលិតផលមានប្រើប្រេងដូងនោះទេ។ ដោយឡែក លោកអៃរ៉ូល ប្រហែលមិនអាចសម្រេចជោគជ័យក្នុងការទាក់ទាញម៉ាឡេស៊ីអោយទិញយន្តហោះចំបាំងរបស់ខ្លួននោះទេ ព្រោះរដ្ឋាភិបាលម៉ាឡេស៊ីមានបញ្ហាថវិកា ហើយកំពុងត្រូវការកាត់បន្ថយបំណុលសាធារណៈ។ |
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃសៅរ៍ថា មេធាវីរបស់ GMAC បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌តំបន់នៅអឺរ៉ុបនោះតាំងពីពាក់កណ្តាលខែកក្កដា ហើយតុលាការមួយនេះទើបទទួលយកពាក្យបណ្តឹងជាផ្លូវការកាលពីចុងខែសីហា។ គឺជាពាក្យបណ្តឹងប្រឆាំងនឹងសេចក្តីសម្រេចចុងក្រោយបំផុតរបស់សហភាពអឺរ៉ុប ដែលបានដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ២០% លើគ្រប់មុខទំនិញទាំងអស់ លើកលែងតែអាវុធដែលហៅកាត់ថា EBA។សម្រាប់អគ្គលេខាធិការ GMAC ការដែលខ្លួនសម្រេចចិត្តដាក់ពាក្យបណ្តឹងប្តឹង EU ទៅកាន់តុលាការតំបន់នៅអឺរ៉ុបនេះគឺជាជ្រើសចុងក្រោយបង្អស់ហើយ ដោយសារ GMAC យល់ថា សេចក្តីសម្រេចរបស់ EU វាអយុត្តិធម៌។ តែលោក ខេន លូ បដិសេធធ្វើអត្ថាធិប្បាយ ចំពោះភស្តុតាងដែល GMAC យកទៅធ្វើជាសំអាងដើម្បីប្តឹងសហភាពអឺរ៉ុបនោះ។សូមជម្រាបថា ការដែលសហភាពអឺរ៉ុបកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ ២០% គ្រប់មុខទំនិញលើកលែងតែអាវុធ EBA ពីកម្ពុជានោះ ដោយសារតែEUរកឃើញថា រដ្ឋាភិបាលកម្ពុជាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ តាមរយៈការរំលាយគណបក្សប្រឆាំងជាដើម។សេចក្តីសម្រេចនេះ គឺបានចូលជាធរមានតាំងពីថ្ងៃទី១២ ខែសីហា ហើយទំនិញរបស់កម្ពុជា៤០មុខ ភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលនាំទៅអឺរ៉ុបក្នុងតម្លៃ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំនឹងត្រូវបង់ប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីអាចនាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបបាន។ការដក EBA ២០% នេះ ជាជំហានដំបូងរបស់សហភាពអឺរ៉ុប តែអឺរ៉ុបក៏នៅតែបានបើកផ្លូវឱ្យកម្ពុជាអាចទទួលបានមកវិញដែរ ប្រសិនបើកម្ពុជាធ្វើការកែលម្អឡើងវិញផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះ។ប៉ុន្តែរដ្ឋាភិបាលកម្ពុជាអះអាងថាការទាមទាររបស់បណ្តាប្រទេសលោកសេរីទាំងនេះគឺជាការរំលោភអធិបតេយ្យភាពរបស់កម្ពុជាទៅវិញ៕ | សំណុំរឿង EBA ដែលសហភាពអឺរ៉ុបសម្រេចដកផ្នែកខ្លះពីកម្ពុជានោះ នៅមិនទាន់បញ្ចប់នៅឡើយទេ។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងការសម្រេចនេះទៅកាន់តុលាការយុត្តិធម៌អឺរ៉ុបកាលពីខែកក្កដា ហើយពាក្យបណ្តឹងបានទៅដល់ដៃតុលាការយុត្តិធម៌តំបន់អឺរ៉ុបហើយកាលពីចុងខែមុន។ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃសៅរ៍ ទី២៦កញ្ញានេះថា ការប្តឹងទៅកាន់តុលាការតំបន់នៅអឺរ៉ុបនេះគឺជាជ្រើសចុងក្រោយបង្អស់ហើយ ដោយសារ GMAC យល់ថា សេចក្តីសម្រេចរបស់សហភាពអឺរ៉ុប មានលក្ខណៈអយុត្តិធម៌។ |
សម្រង់ប្រសាសន៍លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ | ថ្ងៃចន្ទទី២៧មិថុនា អង្គការសហប្រជាជាតិបានចាប់ផ្តើមបើកទ្វារសន្និសីទអន្តរជាតិមួយ នៅទីក្រុងលីសបូន ប្រទេសព័រទុយហ្កាល់។ សន្និសីទដែលមានរយៈពេលមួយសប្តាហ៍នេះ គឺមានកម្មវត្ថុនិយាយអំពីបញ្ហាប្រឈមនានា នៃសុខភាពសមុទ្រ ដែលជាប្រភពជីវិតដ៏សំខាន់មិនអាចខ្វះបាន សម្រាប់មនុស្សលោកយើង។ អង្គការសហប្រជាជាតិរំពឹងថា សន្និសីទនេះនឹងឈានទៅសម្រេចបាន នូវការសន្យាដោយក្លាហាន ពីសំណាក់ភាគីទាំងអស់ ទាំងរដ្ឋទាំងឯកជន ដើម្បីឈានទៅអភិរក្ស ស្រោចស្រង់ប្រព័ន្ធជីវចម្រុះនៅក្នុងសមុទ្រ ព្រោះថាពេលវេលាកាន់តែខើច និងអាសន្ន ខ្លាំងទៅៗហើយ។ |
បញ្ហាចម្រូងចម្រាស នៅក្នុងទំនាក់ទំនង រវាងចិន និងជប៉ុន មហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី២ និងទី៣ ចេះតែបន្តកើតមានមិនចេះមិនចប់មិនចេះហើយ។ អស់ពីរឿងមួយ ចូលដល់រឿងមួយ!កាលពីថ្ងៃអង្គារ ក្រសួងការបរទេសចិនបានប្រកាសឲ្យដឹងថា ចិនបានដាក់ពាក្យសុំទៅអង្គការយូណេស្កូ ដើម្បីបញ្ចូលសំណុំរឿងស្រ្តីមកពីចិន និងកូរ៉េ ដែលត្រូវទាហានជប៉ុនយកមកធ្វើជាទាសករបម្រើផ្លូវភេទ ក្នុងសម័យសង្រ្គាម ព្រមទាំងរឿងសម្លាប់រង្គាលជនស៊ីវិលដោយទាហានជប៉ុន នៅណានជីង កាលពីឆ្នាំ១៩៣៧ ដាក់ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើការពន្យល់ថា ការស្នើសុំដាក់បញ្ហាអស់ទាំងនេះ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺដើម្បីជាការចងចាំប្រវត្តិសាស្រ្ត លើកតម្កើងសន្តិភាព និងបញ្ចៀសកុំឲ្យសោកនាដកម្មបែបនេះកើតមានឡើងសាជាថ្មីទៀតទៅថ្ងៃអនាគត។ក៏ប៉ុន្តែ ជប៉ុនវិញយល់ថា ចិនកំពុងតែចង់យកអង្គការយូណេស្កូ ដើម្បីប្រើក្នុងគោលដៅនយោបាយ ហើយបានទាមទារឲ្យរដ្ឋាភិបាលក្រុងប៉េកាំងដកពាក្យសុំពីយូណេស្កូមកវិញ។ មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធថា ទង្វើរបស់ចិននេះ មិនចូលរួមចំណែកក្នុងការបន្ធូរបន្ថយភាពតានតឹង នៅក្នុងទំនាក់ទំនង រវាងចិន និងជប៉ុននោះទេ។អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបមកវិញភ្លាមៗថា ចិននឹងមិនដកពាក្យសុំ ទៅតាមការទាមទាររបស់ជប៉ុននោះទេ។ ការទាមទារ ដែលចិនចាត់ទុកថា មិនសមហេតុផល។ជាទូទៅ គេសង្កេតឃើញថា មានអ្នករិះគន់ជាច្រើន ទាំងនៅជប៉ុន ក៏ដូចជា នៅប្រទេសផ្សេងទៀត តែងតែលើកឡើងថា រដ្ឋាភិបាលចិនយករឿងប្រវត្តិសាស្រ្តជូរចត់ជាមួយជប៉ុនមកធ្វើជាមធ្យោបាយស្វែងរកផលចំណេញផ្នែកនយោបាយក្នុងស្រុក ក្នុងពេលដែលជប៉ុនបានថ្លែងសុំទោស ព្រមទាំងព្យាយាមរស់នៅជាប្រទេសសន្តិភាពនិយមអស់រយៈពេលជិត ៧០ឆ្នាំមកហើយ។ ក៏ប៉ុន្តែ ចិនវិញតែងតែលើកឡើងថា ជប៉ុនថ្លែងសុំទោសតែពីសម្បកក្រៅតែប៉ុណ្ណោះ មិនមែនធ្វើដោយចិត្តស្មោះនោះទេ៕ | ជប៉ុនបានធ្វើការតវ៉ាខ្លាំងៗ នៅថ្ងៃពុធ ចំពោះចិន ដែលបានដាក់សំណើសុំបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌយូណេស្កូ នូវសំណុំរឿងសម្លាប់រង្គាលនៅណានជីង ឆ្នាំ១៩៣៧ និងរឿងទាសករបម្រើផ្លូវភេទទាហានជប៉ុនក្នុងសម័យសង្រ្គាម។ សំណុំរឿងប្រវត្តិសាស្រ្ត ដែលនៅតែបន្តជារឿងចម្រូងចម្រាស ក្នុងទំនាក់ទំនង រវាងចិន និងជប៉ុន នៅក្នុងពេលបច្ចុប្បន្ន។ |
ថ្ងៃអាទិត្យទី៩កុម្ភៈ ម៉ោង២៣និង៣នាទី យានស្ទង់ឈ្មោះ Solar Orbiter នឹងត្រូវបាញ់បង្ហោះ ចេញពីស្ថានីយអវកាស Cap Canaveral នៅរដ្ឋហ្វ្ល័ររីដា។ ឧបករណ៍ស្ទង់ Solar Orbiter ដែលមានទំងន់ប្រមាណ២០៩គីឡូក្រាមនេះ គឺជាស្នាដៃផលិតរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ហើយដែលត្រូវបាញ់បង្ហោះ ទៅក្នុងសុញ្ញកាស ដោយយានមួយទៀត ផលិតដោយទីភ្នាក់ងារអវកាសអាមេរិក Nasa ដោយចំណាយប្រាក់សរុបទាំងអស់ ១៥០០លានអឺរ៉ូ។មានល្បឿនប្រមាណ២៤៥០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង យាន Solar Orbiter នឹងហោះឆ្លងកាត់គន្លងតារាវិថីរបស់ភពព្រហស្បតិ៍ និងភពពុធ មុននឹងខិតទៅជិត ចំងាយប្រមាណ៤២លានគីឡូម៉ែត្រពីព្រះអាទិត្យ ពោលគឺជារយៈចំងាយ តិចជាង១ភាគ៣ នៃរយៈចំងាយសរុបពីផែនដី ទៅព្រះអាទិត្យ។ ស្ថិតក្នុងរយៈចំងាយនេះ យាន Solar Orbiter នឹងស្ថិតក្នុងសីតុណ្ហភាពប្រមាណជា៦០០អង្សារសេ។លោក Matthieu Berthomier អ្នកស្រាវជ្រាវផ្នែករូបវិទ្យានៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវិទ្យាសាស្ត្របារាំង និងជាសមាជិកនៃបេសកកម្មនេះដែរ បានបញ្ជាក់ថា អ្វីដែលពិសេស គឺយាន Solar Orbiter នឹងអាចថតរូបភាព តាមដានដោយបែរមុខចំ ទៅនឹងព្រះអាទិត្យដោយផ្ទាល់ បើទោះបីស្ថិតក្នុងសីតុណ្ហភាពក្តៅបំផុត និងពន្លឺខ្លាំងបំផុតរបស់ព្រះអាទិត្យក៏ដោយ។ លោក Ian Walters អ្នកជំនាញរបស់ក្រុមហ៊ុនAirbus ដែលជាអ្នកផលិតយាននេះ បានលើកឡើងថា កាលណាខិតទៅជិតព្រះអាទិត្យខ្លាំង ថាមពលគឺមិនខ្វះទេ តែបញ្ហាចោទគឺកំដៅ។ ដើម្បីអាចទប់កំដៅបាន យាន Solar Orbiter ត្រូវការពារដោយប្រព័ន្ធចំហាយទឹក។យាន Solar Orbiter មានបំពាក់ដោយឧបករណ៍ស្រាវជ្រាវវិទ្យាសាស្ត្រចំនួន១០ ក្នុងនោះមាន៦គឺជាឧបករណ៍ថតរូបភាព ដោយចំមុខ ក្នុងចំងាយកៀកបំផុតមិនធ្លាប់មាន ហើយអាចឲ្យគេសង្កេតទៅលើផ្ទៃប៉ូលទាំងលើទាំងក្រោម របស់ព្រះអាទិត្យ។ ចំណែកឧបករណ៍៤ទៀត គឺជាឧបករណ៍ស្ទង់ In Situ ដែលនឹងស្ទង់បរិយាកាសនៅជុំវិញព្រះអាទិត្យ។លោកស្រី Anne Pacros អ្នកសម្របសម្រួលបេសកកម្មនេះ បានបញ្ជាក់ថា កម្មវត្ថុចំបងនៃបេសកកម្មនេះគឺស្វែងយល់ថាតើព្រះអាទិត្យ បញ្ចេញ នឹងគ្រប់គ្រងកម្មរស្មី «Héliosphère» ដោយរបៀបណា។ នៅលើបរិយាកាសជុំវិញព្រះអាទិត្យ គឺពោរពេញដោយចរន្តថាមពល ដែលផ្ទុះចុះឡើង បង្កជាខ្យល់ ឬព្យុះ ដែលគេហៅថា ព្យុះព្រះអាទិត្យ។ ព្យុះនេះបង្កឲ្យរង្គើ ដល់ចរន្តកាំរស្មី Héliosphère ក្នុងប្រព័ន្ធព្រះអាទិត្យទាំងមូល។លោក Matthieu Bethomier អះអាងថា បើតាមការស្រាវជ្រាវ ព្យុះព្រះអាទិត្យនេះ អាចជះឥទ្ធិពលដោយផ្ទាល់ មកលើបរិយាកាសអេឡិចត្រូវម៉ាញ៉េទិក របស់ផែនដីយើង។ កាលពីឆ្នាំ១៨៥៩ ហេតុការណ៍មួយបានកើតឡើង ដោយបានធ្វើឲ្យខូចប្រព័ន្ធតេឡាក្រាមរបស់សហរដ្ឋអាមេរិកទាំងស្រុង ឆក់ស្លាប់មនុស្ស និងឆេះឯកសារជាច្រើន ដោយសារតែចរន្តអេឡិចត្រូម៉ាញ៉េទិកផែនដី ត្រូវបំផ្លាញដោយព្យុះព្រះអាទិត្យ។ សម្រាប់ពិភពលោកបច្ចុប្បន្ន ដែលរំពឹងយ៉ាងខ្លាំង ទៅលើប្រព័ន្ធផ្កាយរណប ប្រព័ន្ធរ៉ាដាស្អេកស្កះ បើសិនជាមានករណីរបៀបនេះ កើតឡើង ផែនដីយើងប្រាកដជាជួបបញ្ហធំមិនខាន។ ហេតុដូច្នេះ ឆ្លងកាត់បេសកកម្មរបស់យាន Solar Orbiterនេះ អ្នកវិទ្យាសាស្ត្រនឹងព្យាយាមសង្កេតស្វែងយល់ ហើយស្វែងរកវិធី ត្រៀមខ្លួនទុកជាមុន៕ | យានស្រាវជ្រាវវិទ្យាសាស្ត្រឈ្មោះ Solar Orbiter នឹងចេញដំណើរឆ្ពោះទៅកៀកព្រះអាទិត្យ នៅថ្ងៃយប់ថ្ងៃអាទិត្យ ទី៩កុម្ភៈ ដើម្បីសិក្សាអំពីព្រះអាទិត្យ។ ការបាញ់បង្ហោះយាននេះ គឺជាគម្រោងរួមគ្នា រវាងក្រុមស្រាវជ្រាវNasa របស់អាមេរិក និងក្រុមអ្នកវិទ្យាសាស្ត្រនៃទីភ្នាក់ងារអវកាសអឺរ៉ុប។ មានបេសកកម្មប្រមាណជា១០ឆ្នាំ យាននេះនឹងធ្វើការថតរូប សង្កេតដោយផ្ទាល់ទៅលើកាំរស្មីព្រះអាទិត្យ និងព្យុះព្រះអាទិត្យ ដែលអាចជះឥទ្ធិពលដោយផ្ទាល់ មកលើដែនម៉ាញ៉េទិករបស់ផែនដីយើង។ |
សមាជិកព្រឹទ្ធសភា ២ រូប គឺសម្តេចព្រះរៀម បុប្ផាទេវី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតាំង ចេញពីបេក្ខជនឈរឈ្មោះ ចំនួន ១២ រូប។លទ្ធផលនៃការបោះឆ្នោតជាសម្ងាត់ នៅរដ្ឋសភា នាកិច្ចប្រជុំវិសាមញ្ញ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ បង្ហាញថា សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ត្រូវបានរដ្ឋសភា ជ្រើសតាំងជាសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ដោយមានសំឡេងគាំទ្រ ៨២ លើ ១០២ សំឡេង។សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏ជាសមាជិកាព្រឹទ្ធសភា អាណត្តិមុន រយៈពេល ៦ ឆ្នាំ ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១២ ដែលត្រូវបានជ្រើសតាំងដោយរដ្ឋសភា។ ចំណែកព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័ន មុនីរ័ក្ស ជាអតីតសមាជិកព្រឹទ្ធសភា និងជាអនុប្រធានទី១ ព្រឹទ្ធសភា នីតិកាលមុន មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច។សមាជិកព្រឹទ្ធសភា នីតិកាលទី៣ នៅអាណត្តិថ្មី មាន ៦១ រូប។ ក្នុងនោះ ៥៧ រូប ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ៤៦ រូប និងគណបក្សសមរង្ស៊ី ទទួលបាន ១១ រូប។ ចំណែក ២ រូបទៀត ជ្រើសតាំងដោយព្រះមហាក្សត្រ និង ២ រូប ជ្រើសតាំងដោយរដ្ឋសភា។ មកដល់ពេលនេះ សមាជិកព្រឹទ្ធសភាទាំង ៦១ រូប ត្រូវបានជ្រើសតាំងរួចរាល់ហើយ។អគ្គលេខាធិការព្រឹទ្ធសភា លោក អ៊ំ សារឹទ្ធ បានឲ្យដឹងថា ព្រឹទ្ធសភាបានទាក់ទងទៅកាន់ព្រះបរមរាជវាំងរួចហើយ ដើម្បីកំណត់ថ្ងៃបើកកិច្ចប្រជុំព្រឹទ្ធសភា អាណត្តិថ្មី ជាលើកដំបូង ដែលគ្រោងនឹងធ្វើឡើងនៅចុងខែមីនានេះ។ ព្រះមហាក្សត្រ នឹងយាងចូលរួមកិច្ចប្រជុំ ប្រកាសសុពលភាពសមាជិកព្រឹទ្ធសភាទាំង ៦១ រូប។នៅថ្ងៃ១២មីនានេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាសព័ត៌មានជាលាយលក្ខណ៍អក្សរថា លោកសមរង្ស៊ី បាត់បង់សមាជិកភាព ជាសមាជិករដ្ឋសភា នីតិកាលទី៤ ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១។ នោះក៏ព្រោះតែការផ្តន្ទាទោសលោកសម រង្ស៊ី ក្នុងរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង បានចូលជាស្ថាពរ។សេចក្តីបញ្ជាក់ដូច្នេះ បានធ្វើឡើង ខណៈដែលលោកសមរង្ស៊ី ចូលរួមកិច្ចប្រជុំនានា ហើយប្រកាសខ្លួនថា ជាសមាជិករដ្ឋសភា។ លោកសម រង្ស៊ីក៏កំពុងធ្វើយុទ្ធនាការ ស្វែងរកការគាំទ្រពីអន្តរសភា ដើម្បីបានវិលត្រឡប់មកកាន់កម្ពុជា ដោយគ្មានជាប់ទោសផងដែរ៕ | សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា សម្រាប់អាណត្តិថ្មី។ រដ្ឋសភាបានបើកកិច្ចប្រជុំ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ២រូប នៅព្រឹកថ្ងៃចន្ទនេះ ធ្វើឡើង ស្របតាមច្បាប់បានកំណត់។ នោះគឺសមាជិកព្រឹទ្ធសភាសរុបមាន ៦១ រូប គឺ ៥៧ រូប ជ្រើសតាំងដោយការបោះឆ្នោតអសកល។ ២ រូប ជ្រើសតាំងដោយព្រះមហាក្សត្រ និង ២ រូបទៀត ជ្រើសតាំងដោយរដ្ឋសភា។ រដ្ឋសភា នៅថ្ងៃនេះ ក៏បានចេញប្រកាសជាថ្មីថា លោកសមរង្ស៊ី ត្រូវបាត់បង់សមាជិកភាព ជាសមាជិករដ្ឋសភា នីតិកាលទី៤ ផងដែរ។ |
ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋកម្ពុជាភាគច្រើន ចាប់ផ្ដើមថ្ងៃថ្មីរបស់ខ្លួនដោយការសេពព័ត៌មាននៅតាមកញ្ចក់ទូរទស្សន៍ និងកាសែត។ ប៉ុស្តិ៍ទូរទស្សន៍ និងកាសែតស្ទើរតែទាំងអស់ ដែលនិយមផ្សាយតែរូបភាពសាកសព និងរូបភាពហិង្សាសាហាវៗ ដោយគ្មានការបិទបាំងអត្តសញ្ញាណអ្នកពាក់ព័ន្ធសោះឡើយ។ព័ត៌មានខ្លះ បង្ហាញពីសកម្មភាពគ្រោះថ្នាក់ចរាចរណ៍ ដែលមានសាកសពជនរងគ្រោះ ដេកត្រាំនៅក្នុងថ្លុកឈាម។ ខ្លះទៀតហ៊ានរហូតដល់ទៅបង្ហាញមុខជនរងគ្រោះដោយសារការរំលោភផ្លូវភេទថែមទៀត។ ជនដែលរងគ្រោះនៅក្នុងហេតុការណ៍អាក្រក់រួចទៅហើយ ត្រូវរងគ្រោះជាថ្មីម្ដងទៀត ដោយសារតែបណ្ដាញផ្សព្វផ្សាយយករូបភាពខ្លួនទៅធ្វើអត្ថាធិប្បាយបញ្ចេញបញ្ចូល រហូតដល់ពេលខ្លះ អាចប្រាសចាកពីការពិត។ សកម្មភាពអស់ទាំងនេះ សរបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីកម្សោយនៃវិជ្ជាជីវៈសារព័ត៌មាននៅស្រុកខ្មែរ។ការផ្សព្វផ្សាយពីរូបភាពសាកសព ក៏ដូចជារូបភាពហិង្សាដោយគ្មានការបិទបាំងដូចសព្វថ្ងៃនេះ វាបានប៉ះពាល់យ៉ាងខ្លាំង ដល់សិទ្ធិជាឯកជនរបស់បុគ្គល ដែលផ្ទុយទៅនឹងច្បាប់ស្ដីពីរបបសារព័ត៌មានដែលបានចែងយ៉ាងច្បាស់ថា ត្រូវគោរពសិទ្ធិ និងសេរីភាពរស់នៅក្នុងជីវភាពជាឯកជនរបស់បុគ្គល។ ការរំលោភសិទ្ធិឯកជនរបស់ជនរងគ្រោះ អាចនាំទៅដល់ការប្ដឹងផ្ដល់អ្នកកាសែតទៅកាន់តុលាការថែមទៀត។ ជាក់ស្ដែង កន្លងមក គេបានលឺរួចហើយ ការព្រមានពីគ្រួសាររបស់បុរសជនជាតិបារាំងនិងកូនៗទាំង៤នាក់ ដែលត្រូវបានគេសម្លាប់នៅខេត្តកំពង់ស្ពឺ ថានឹងប្ដឹងសារព័ត៌មាន ដែលបានផ្សព្វផ្សាយរូបថតលលាដ៍ក្បាលរបស់ជនរងគ្រោះ។ការមិនគោរពវិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជារំលោភសិទ្ធិឯកជនរបស់បុគ្គលជារឿងមួយ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺការផ្សព្វផ្សាយពីរូបភាពហិង្សានៅតាមទំព័រកាសែត និងប៉ុស្តិ៍ទូរទស្សន៍ អាចនឹងក្លាយជាឧទាហរណ៍អាក្រក់ដល់សារធារណជន។ ព័ត៌មានដ៏រន្ធត់មួយដែលគេនៅចាំមិនភ្លេច កាលពីប៉ុន្មានឆ្នាំមុន គឺករណីកុមារីអាយុ៦ឆ្នាំម្នាក់ ចងកធ្វើអត្តឃាត។ ក្នុងវ័យ៦ឆ្នាំ ក្មេងច្បាស់ណាស់ គឺមិនដឹងថា សកម្មភាពរបស់ខ្លួន អាចបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនោះទេ។ ចុះហេតុអ្វីបានជាក្មេងធ្វើដូច្នេះ? មិនមែនដោយសារតែឃើញការចុះផ្សាយពីរូបភាពនៃការធ្វើអត្តឃាតរបៀបនេះ នៅតាមទូរទស្សន៍និងកាសែតទេឬ?ជាការពិត ការផ្សព្វផ្សាយព័ត៌មាននៅតាមស្ថាប័នព័ត៌មាន គឺវាអាស្រ័យទៅលើការសម្រេចរបស់ស្ថាប័នខ្លួនឯងផ្ទាល់។ ប្រធានផ្នែកព័ត៌មាននៅតាមស្ថាប័នអស់ទាំងនោះ ប្រាកដជាយល់ច្បាស់ណាស់ថា ព័ត៌មានព្រមទាំងរូបភាពហិង្សាដែលខ្លួនផ្សព្វផ្សាយរាល់ថ្ងៃ វាគ្មានផ្ដល់ចំណេះអ្វីដល់សង្គម ក្រៅតែពីបង្កឲ្យមានការភ័យខ្លាចនិងឧទាហរណ៍អាក្រក់នោះឡើយ។ ទោះយ៉ាងនេះក្ដី គឺដោយសារតែព័ត៌មានអស់ទាំងនេះហើយ ដែលជួយឲ្យស្ថានីយ៍មានប្រាក់ចំណូល។ ប៉ុន្តែសួរថា តើគេពិតជាមិនអាចស្វែងរកប្រាក់ចំណូលបានសោះឬ បើមិនធ្វើអាជីវកម្មលើរូបភាពសាកសព ក៏ដូចជារឿងរ៉ាវបាញ់សម្លាប់ កាប់ចាក់ បង្ហូរឈាមគ្នា?នៅក្នុងកម្មវិធីព័ត៌មានរបស់ប៉ុស្តិ៍ទូរទស្សន៍បរទេស គេឃើញមានតែព័ត៌មានសេដ្ឋកិច្ច នយោបាយ កីឡា។ មានដែរ ព័ត៌មានស្ដីពីការប៉ះទង្គិចនានា។ ប៉ុន្តែ គ្មានទេ រូបភាពជនរងគ្រោះ ឬស្នាមឈាមសូម្បីតែមួយតំណក់។ ចំណែកនៅស្រុកខ្មែរ បើកទូរទស្សន៍ប៉ុស្ត៍ណាក៏ឃើញតែឈាម សាកសពកំបុតដៃជើង ឬពេលខ្លះកំបុតក។ រូបថតកុមារីដែលត្រូវឪពុករំលោភ។ រូបថតបាញ់ប្រហារ ចោរលួច ចោរប្លន់។ យើងមិនសង្ឃឹមថា បរទេសនឹងបើកមើលទូរទស្សន៍ខ្មែរពីស្រុកគេទេ។ ប៉ុន្តែបរទេសដែលស្នាក់នៅស្រុកខ្មែរ ១០០ភាគរយ នឹងបានឃើញការព័ត៌មានទាំងនេះ។ តើព័ត៌មានបែបហិង្សាទាំងអស់នេះឬ ដែលខ្មែរចង់បង្អួតទៅកាន់ពិភពលោក?ទាក់ទងនឹងការចុះផ្សាយព័ត៌មានហិង្សានេះ កន្លងមក លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន ខៀវ កញារីទ្ធ ធ្លាប់បានចេញសេចក្ដីក្រើនរំលឹកដល់អង្គភាពព័ត៌មានទាំងអស់រួចហើយថា ត្រូវបញ្ឈប់ការផ្សព្វផ្សាយ។ ប៉ុន្តែរហូតមកទល់ពេលនេះ ការផ្សព្វផ្សាយព័ត៌មានដូច្នេះនៅតែមាន និងកាន់តែមានវិសាលភាពធំឡើងៗគួរឲ្យបារម្ភ។ តើវាគួរតែដល់ពេលហើយឬនៅ ដែលក្រសួងគួរចាត់វិធានការម៉ឺងម៉ាត់ចំពោះបញ្ហានេះម្ដងទៀត? តើវាគួរតែដល់ពេលហើយឬនៅ ដែលប្រព័ន្ធផ្សព្វផ្សាយស្រុកខ្មែរ គួរឈប់យករូបថតសាកសពមកធ្វើអាជីវកម្ម? តើវាគួរតែដល់ពេលហើយឬនៅ ដែលពលរដ្ឋខ្មែរឈប់សេពព័ត៌មានហិង្សា? តើពេលណា បើមិនមែនពេលនេះ? | ជារៀងរាល់ថ្ងៃ រូបភាពសាកសព ឬរូបភាពដែលបង្ហាញនូវអំពើហិង្សាកាចសាហាវ ត្រូវបានសារព័ត៌មានទាំងកាសែត និងទូរទស្សន៍ផ្សព្វផ្សាយជារៀងរាល់ថ្ងៃ។ ជនដែលរងគ្រោះនៅក្នុងហេតុការណ៍ម្ដងរួចហើយ ត្រូវរងគ្រោះម្ដងទៀត ដោយសារបណ្ដាញផ្សព្វផ្សាយយករូបភាពខ្លួនទៅធ្វើអត្ថាធិប្បាយបញ្ចេញបញ្ចូល រហូតដល់ពេលខ្លះ អាចប្រាសចាកពីការពិត។ សកម្មភាពអស់ទាំងនេះ សរបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីកម្សោយនៃវិជ្ជាជីវៈសារព័ត៌មាននៅស្រុកខ្មែរ ដែលចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់។ |
ពាក្យចាស់លោកថា «ចាស់អាងស្លាប់ ពាលអាងកាប់ ក្មេងអាងយំ»។ ឥឡូវ យើងបង្កើតពាក្យថ្មីមួយ ដែលអាចក្លាយជាពាក្យចាសទៅថ្ងៃមុខ គឺពាក្យថា «ស្មាក្តីចាញ់ច្រាប សាលក្រមបង្គាប់ ស៊ីជ្រៅបង្គួរ»។ ពាក្យថ្មីសន្លាង មិនទាន់ស្លោកនៅឡើយនេះ វាចាក់ចំសរសៃបេះដូងនៃច្បាប់ ដែលខ្លាចរអាក្រែង សាលក្រម វាធំជាងក្រឹត្យ ជាងច្បាប់។ តាមការពិត តុលាការត្រូវនៅដោយឡែក កុំបែកគំនិត យកសាលក្រមធ្វើជាក្រឹត្យ ដែលបារាំងហៅថា gouvernement des juges។ រឿងបែបនេះ កើតមានឡើងតាមរយៈ សាលដីកាមួយចំនួន នៃតុលាការសិទ្ធមនុស្សអឺរ៉ុប ជាពិសេសសាលដីកា ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣។ តុលាការដាក់ទោសប្រទេសអ៊ីតាលី ដែលមិនគោរពសិទ្ធមនុស្ស ផ្ញុកអ្នកទោសដល់ទៅជិត៧ម៉ឺននាក់ ក្នុងពន្ធធនាគារពេញផ្ទៃប្រទេស ដែលអាចទទួលបានតែ៤ម៉ឺននាក់ ប៉ុណ្ណោះ (ស្ថិតិឆ្នាំ២០១០)។C'est l'arrêt Torreggiani c/ Italie sanctionnant la violation de l'article 3 de la CEDH en ce que les conditions de détention ne sont pas compatibles avec le principe de dignité humaine. En somme, l'Etat doit veiller à ne pas compromettre la santé et le bien-être du prisonnier. L'évidence même de la violation des droits de l'homme prisonnier résulte de la durée de la détention. Le Comité européen pour la prévention de la torture et des traitements inhumainspréconise le seuil de 4m2 de l'espace habitable par détenu. Or, en l'espèce, une cellule collective n'offre au prisonnier que 3m2 par personne outre la durée moyenne de la détention oscillant entre 14 mois et 54 mois.នៅប្រទេសអ៊ីតាលី ក៏ដូចនៅប្រទេសបារាំងដែរ គេមានបង្កើតអង្គភាពអនុវត្តទណ្ឌកម្ម ដែលមានចៅក្រមអនុវត្តទោស ជាអ្នកទទួលបន្ទុក ដ្បិតអីច្បាប់នៃប្រទេសទាំងពីរនេះ បើកសិទ្ធឱ្យអ្នកទោសដាក់ពាក្យសុំចៅក្រមព្យួរទោស ដែលនៅសេសសល់តិចតួច ដើម្បីឱ្យឆាប់បានចេញពីគុក ឬសុំចេញមកព្យាបាលជំងឺ ជួបគ្រួសារ ឬក៏ រកការងារធ្វើ។ល។ ប៉ុន្តែ សាលដីកា នៃតុលាការសិទ្ធមនុស្សអឺរ៉ុប គូសបញ្ជាក់ថា ប្រទេសអ៊ីតាលី ជាពិសេស អាជ្ញាធរពន្ធនាគារ មិនធ្វើ ឬកម្រធ្វើតាមការវិនិច្ឆ័យសេចក្តីនៃចៅក្រមអនុវត្តទោសណាស់។ អ៊ីចឹង ជីវិតរស់នៅ មិនសមស័ក្តិ ជាមនុស្សម្នាក្នុងងារជាអ្នកទោស វាកាន់តែតឹងតែងជាក់ស្តែងឡើង ត្បិតអីអ្នកទោសដែលចៅក្រមអនុញ្ញាតឱ្យចេញជួបគ្រួសារ ទីបំផុត គាត់នៅតែសំងំក្នុងគុក ដូចស្រូវក្នុងជង្រុក ចង្អៀតគ្នាដដែល។Quand bien même les prisonniers requérants ont obtenu leurs transferts dans d'autres cellules qui sont conformes à la norme de 4m2, outre la fin de peine de certains d'entre eux redevenus libres le jour du procès à Strasbourg, l'Etat italien est toujours tenu par l'obligationde réparer les préjudices subis par ces derniers dans la prison de Busto Arsizio dont M. Torreggiani était détenu et celle de Piacenza.Voici un morceau choisi de l'arrêt: "Même si la Cour admet qu'en l'espèce rien n'indique qu'il y ait eu intention d'humilier ou de rabaisser les requérants, l'absence d'un tel but ne saurait exclure un constat de violation de l'article 3. La Cour estime que les conditions de détention en cause, compte-tenu également de la durée d'incarcération des requérants, ont soumis les intéressés à une épreuve d'une intensité qui excédait le niveau inévitable de souffrance inhérent à la détention.នីតិវិធីមុខតុលាការសិទ្ធមនុស្សអឺរ៉ុប ដែលស្ថិតនៅខែត្រ Strasbourg ប្រទេសបារាំង តម្រូវឱ្យ ដើមបណ្តឹង បើកសំណុំរឿងប្តឹងតុលាការក្នុងប្រទេសរបស់ខ្លួន រហូតដល់តុលាការកំពូលចេញសាលក្រមឱ្យចាញ់សិន ទើបមានសិទ្ធដាក់ពាក្យចូលតុលាការសិទ្ធមនុស្សអឺរ៉ុប។ គោលការណ៍នេះ គោរពអធិបតេយ្យនៃតុលាការរបស់ប្រទេសនីមួយៗដែលជាសមាជិកនៃសហភាពអឺរ៉ុប គឺថា ទុកឱកាសឱ្យប្រទេសដេលជាចុងចោទចាត់វិធានការកែកំហុសឱ្យមកស្របតាមច្បាប់វិញ។ នៅក្នុងករណីដែលលើកយកមកបរិយាយថ្ងៃនេះ អ្នកដើមបណ្តឹងឈ្មោះ Torreggiani ជាអ្នកនាំមុខ មិនបានគោរពនីតិវិធីនេះទេ។ អ៊ីចឹង តើតុលាការវិនិច្ឆ័យសេចក្តីបែបណាដែរ?Profitant de cela pour battre en brèche le crédit de Torreggiani, le gouvernement italien multiplie les moyens d'irrecevabilité sans obtenir pour autant de succès. Car il est constant pour la Cour de Strasbourg que s'il appert que la règle de l'épuisement des voies de recours internes a pour finalité de permettre aux Etats parties de faire amende honorable, encore faut-il qu'il existe "un recours effectif et accessible". Telles furent ses décisions en dates des 19 février 1998 et 26 octobre 2000 dans les affaires respectivement de Dalia c/ France et Kudla c/ Pologne.សាលដីកាមួយទៀត នៃតុលាការសិទ្ធមនុស្សអឺរ៉ុប ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៩៦ Aksoy c/ Turquie បានគូសបញ្ជាក់ក្នុងអង្គហេតុថា ទម្លាប់ឬទង្វើនៃរដ្ឋបាលតួកគីដែលច្រានចោល១០០% នូវពាក្យបណ្តឹងទាំងឡាយប្រឆាំងនឹងរដ្ឋអំណាច ទង្វើបែបនេះធ្វើឱ្យកាតព្វកិច្ចនៃដើមបណ្តឹង ដែលត្រូវឡើងដល់តុលាការកំពូលក្លាយទៅជាទង្វើឥតបានការជាមុនស្រេចហើយ។ អាស្រ័យហេតុនេះ បើតាមអង្គច្បាប់ ផ្អែកលើគោលការណ៍ទូទៅនៃច្បាប់អន្តរជាតិ គឺ គោលការណ៍«ប្តឹងឱ្យបានការ» ឬបារាំងហៅថា Recours effectif គោលការណ៍នេះ មានប្រៀបជាងគោលការណ៍ប្តឹងឱ្យដល់កំពូល។ ទោះបី Torreggiani មិនបានគោរពនីតិវិធីនេះក្តី ក៏ទឡ្ហីករណ៍នេះ ត្រូវតុលាការសិទ្ធមនុស្សអឺរ៉ុប ច្រានចោលទៅវិញ ដោយនៅចុងបញ្ចប់ វិនិច្ឆ័យសេចក្តីឱ្យប្រទេសអ៊ីតាលី ចាញ់ Torreggiani។ លើសពីនេះទៅទៀត នៅត្រង់ចំណុចមួយនៃអង្គហេតុ ដែលនាំឱ្យតុលាការវិនិច្ឆ័យសេចក្តីបែបនេះ តុលាការគូសបញ្ជាក់ថា ប្រទេសសមាជិកសហភាពអឺរ៉ុប គប្បី«ពន្យុះ»(inciter) ចៅក្រម និង រដ្ឋអាជ្ញា កុំឱ្យឧស្សាហ៍ដាក់ទោសជាប់ពន្ធនាគារពេក ឱ្យងាករេ យកទណ្ឌកម្មផ្សេងៗ ក្រៅពីនេះផង។ សាលដីកានេះ ស៊ីជម្រៅ ពីព្រោះ លូកដៃ កកូរ ឡូកឡំ កិច្ចការផ្ទាល់នៃតុលាការប្រទេសនីមួយៗ ដោយសារសំអាងលើកត្តាតែមួយ គឺមនុស្សច្រើនជ្រុលពេកក្នុងគុក។ តុលាការ និង ចៅក្រមស៊ើបសួរ ដែលសម្រេចដាក់ទណ្ឌិត និងជនជាប់ចោទក្នុងពន្ធនាគារ គឺធ្វើការវិនិច្ច័យសេចក្តីបែបនេះ ទៅតាមអង្គហេតុ និង អង្គច្បាប់ មិនមែនឈរលើនយោបាយចង់ឱ្យអ្នកទោសរស់ស្រួលសមជាមនុស្សម្នានោះទេ។ បើរដ្ឋអំណាច មិនគ្នាន់គ្នេរ សង់ពន្ធនាគារបន្ថែម ឬក៏រករក្សាសន្តិសុខសង្គម ពីដំបូងទីទេ ចៅក្រមមិនអាចទទួលយកកត្តាទាំងនេះ ជាអង្គហេតុក្រៅសំណុំរឿង ដើម្បីធ្វើខ្លួនឱ្យក្លាយជាអ្នកចៅក្រម «ចំក្រៅ»បានឡើយ។ ចៅក្រម ត្រូវនៅចំកណ្តាលសាច់រឿង ទើបមានយុត្តិធម៌។Pour terminer, dans l'arrêt du 10 janvier 2012, Ananyev c/ Russie, la Cour de Strasbourg osait énoncer des mesures précises afin de réduire le nombre de détention provisoire. Regrettable est la confusion entre juger et gouverner. | បើគេប្រើពាក្យគន្លាស់ពី ចៅក្រម គឺ ចំក្រៅ។ ប៉ុន្តែ ចៅក្រម ជាអ្នកដែលវិនិច្ឆ័យសេចក្តីឱ្យចំកណ្តាលអង្គហេតុ និងអង្គច្បាប់ ទើបសាលក្រមក្លាយទៅជា«ទ្រនំ»នៃច្បាប់បាន។ ព្រឹត្តបត្រ ថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា ឆ្នាំ២០២០ ឆាយ ហុកផេង អធិប្បាយអំពី «សាលក្រមស៊ីជម្រៅ »។ |
ការជួបជុំគ្នារំឭកខួប ៣៥ឆ្នាំ នៃសង្រ្គាមចិន-វៀតណាម នៅថ្ងៃអាទិត្យនេះ បានប្រព្រឹត្តទៅដោយមិនមានការរារាំងពីសំណាក់អាជ្ញាធរវៀតណាមនោះទេ។ ក៏ប៉ុន្តែ សកម្មជនវៀតណាមបានបង្ហាញនូវការមិនសប្បាយចិត្ត ដែលរដ្ឋាភិបាលវៀតណាមមិនបានរៀបចំពិធីផ្លូវការណាមួយ ដើម្បីរំឭកខួបសង្រ្គាមនេះ។សង្រ្គាមចិន-វៀតណាម នៅឆ្នាំ១៩៧៩ គឺជាសង្រ្គាមទ្រង់ទ្រាយធំមួយ ដែលពេលខ្លះត្រូវបានគេឲ្យឈ្មោះថា សង្រ្គាមឥណ្ឌូចិនលើកទី៣ (សង្រ្គាមឥណ្ឌូចិនលើកទី១ គឺសង្រ្គាមប្រឆាំងនឹងអាណានិគមបារាំង នៅវៀតណាម ហើយសង្រ្គាមឥណ្ឌូចិនលើកទី២ គឺសង្រ្គាមអាមេរិកនៅវៀតណាម ដែលពេលខ្លះត្រូវបានគេហៅដោយខ្លីថា សង្រ្គាមវៀតណាម)។ដើមហេតុសំខាន់បំផុត ដែលនាំឲ្យផ្ទុះសង្រ្គាម រវាងចិន និងវៀតណាម នៅឆ្នាំ១៩៧៩ គឺអន្តរាគមន៍យោធារបស់វៀតណាម នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តួលរំលំរបបខ្មែរក្រហម។ នៅពេលនោះ ពិភពលោកកំពុងស្ថិតក្នុងសង្រ្គាមត្រជាក់ ហើយចិន និងសហភាពសូវៀត ក៏ជាគូប្រជែងគ្នាដ៏ធំមួយដែរ។ វៀតណាម គឺជាសម្ព័ន្ធមិត្តរបស់សូវៀត។ ចំណែកខ្មែរក្រហម គឺជាសម្ព័ន្ធមិត្តរបស់ចិន។នៅពេលដែលវៀតណាមបញ្ជូនកងទ័ពចូលទៅបណ្តេញខ្មែរក្រហមពីអំណាច ហើយកាន់កាប់ក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មេដឹកនាំចិននៅពេលនោះ គឺលោកតេង ស៊ាវភីង គិតថា នេះគឺជាយុទ្ធសាស្រ្តរបស់សូវៀត ក្នុងគោលដៅវាតទីពង្រីកឥទ្ធិពល នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយប្រើវៀតណាមជាកូនជឹង ដើម្បីមកទប់ទល់នឹងចិន។នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៧៩ ជាងមួយខែក្រោយពីកងទ័ពវៀតណាមវាយចូលដល់ភ្នំពេញ ហើយផ្តួលរំលំរបបខ្មែរក្រហម ចិនក៏បានបញ្ជូនទ័ពប្រហែលជា ២ម៉ឺននាក់ អមដោយរថក្រោះ ២០០គ្រឿង ព្រមទាំងកងកាំភ្លើងធំផង បើកការវាយប្រហារទៅលើខេត្តប៉ែកខាងជើងប្រទេសវៀតណាម ដើម្បីជាការសងសឹកចំពោះអន្តរាគមន៍យោធាវៀតណាមនៅកម្ពុជា។ក៏ប៉ុន្តែ ប្រតិបត្តិការយោធាចិន នៅវៀតណាម មិនបានប្រព្រឹត្តទៅដូចដែលចិនរំពឹងទុកនោះទេ ដោយសារតែទាហានវៀតណាមមិនចេញមកប្រយុទ្ធតទល់នឹងទាហានចិន។ ផ្ទុយទៅវិញ វៀតណាមបានប្រើយុទ្ធសាស្រ្តឧទ្ទាមទ័ពព្រៃ ដូចដែលវៀតណាមធ្លាប់ធ្វើជាមួយអាមេរិក ក្នុងសង្រ្គាមវៀតណាម។នៅថ្ងៃទី៦ មីនា ក្រោយពីការវាយប្រយុទ្ធគ្នាអស់រយៈពេល ១៧ថ្ងៃ ចិនក៏បានចាប់ផ្តើមដកថយបន្តិចម្តងៗ រហូតដកកងទ័ពទាំងអស់ចេញពីវៀតណាម នៅថ្ងៃទី១៦ មីនា។ ការដកថយរបស់ចិនបានធ្វើឲ្យវៀតណាមប្រកាសថា ខ្លួនគឺជាអ្នកឈ្នះសង្រ្គាម ដោយអាចទប់ទល់នឹងការឈ្លានពានរបស់ចិន ដូចជាវៀតណាមធ្លាប់ធ្វើជាមួយអាមេរិក និងបារាំង។ចិនវិញបានអះអាងថា ចិនដកកងទ័ពចេញពីវៀតណាមវិញ គឺដោយសារតែចិនបានសម្រេចតាមគោលដៅពីដំបូង គឺផ្តល់មេរៀនមួយដល់វៀតណាម ដែលហ៊ានចូលឈ្លានពានលើរបបខ្មែរក្រហម ដែលជាសម្ព័ន្ធមិត្តរបស់ចិន។ ក៏ប៉ុន្តែ អ្នកប្រវត្តិសាស្រ្ត និងអ្នកជំនាញខាងយុទ្ធសាស្រ្តទ័ព គេយល់ឃើញថា មានហេតុផលផ្សេងទៀត ដែលធ្វើឲ្យចិនដកថយចេញពីវៀតណាម គឺ ទីមួយ ចិនក៏មិនមានចង់ឲ្យសង្រ្គាមជាមួយវៀតណាម រាលដាលកាន់តែធំដែរ ដោយសារតែខ្លាចផ្ទុះសង្រ្គាមជាមួយនឹងសហភាពសូវៀត។ ម្យ៉ាងទៀត ទាហានចិនក៏ត្រូវរងការខូចខាតខ្លាំងផងដែរ ដោយសារតែយុទ្ធសាស្រ្តទ័ពព្រៃរបស់វៀតណាម។ដូច្នេះហើយបានជាគេគិតថា នៅក្នុងសង្រ្គាមជាមួយវៀតណាម នៅឆ្នាំ១៩៧៩នេះ ថ្វីដ្បិតតែគេមិនអាចនិយាយថា ជាបរាជ័យរបស់ចិន ព្រោះចិនមិនមែនត្រូវកងទ័ពវៀតណាមវាយបង្រ្កាបឲ្យដកថយ ក៏ប៉ុន្តែ គេក៏មិនអាចនិយាយពីជ័យជម្នះរបស់ចិនដែរ ពីព្រោះថា ចិនដែលជាប្រទេសមានកម្លាំងទ័ពខ្លាំងជាង ជាអ្នកបើកការវាយប្រហារទៅលើវៀតណាមមុន ក្នុងគោលដៅថាចង់ផ្តល់មេរៀនដល់វៀតណាម ក៏ប៉ុន្តែ នៅទីចុងបំផុតទៅ កងទ័ពចិនខ្លួនឯងក៏ទទួលរងនូវការខូចខាតមិនតិចដែរ។ទាហានចិន ត្រូវស្លាប់ជាង ៨ ៥០០នាក់ និងរបួស ជាង ២ម៉ឺននាក់។ នេះបើតាមការអះអាងរបស់ចិន។ ខាងវៀតណាមវិញ អះអាងថា ទាហានចិនស្លាប់រហូតដល់ទៅ ៦ម៉ឺន ២ពាន់នាក់ឯណោះ។ ខាងវៀតណាមវិញ រដ្ឋាភិបាលវៀតណាមមិនបានផ្តល់តួលេខអំពីការខូចខាតខាងកងទ័ពទេ ក៏ប៉ុន្តែ ចិនអះអាងថា មានទាហានវៀតណាមស្លាប់ ប្រមាណជា ៤ម៉ឺន ២ពាន់នាក់ ក្នុងសង្រ្គាមនេះ៕ | នៅថ្ងៃអាទិត្យនេះ សកម្មជនវៀតណាមប្រមាណជា ១០០នាក់ បានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុងហាណូយ ដើម្បីរំឭកខួប ៣៥ឆ្នាំ នៃសង្រ្គាម រវាងចិន និងវៀតណាម ដែលបានផ្ទុះឡើង កាលពីឆ្នាំ១៩៧៩ ក្រោយពីវៀតណាមបានបញ្ជូនកងទ័ពចូលទៅវាយបណ្តេញពួកខ្មែរក្រហមចេញពីអំណាច។ |
បើតាមគម្រោងធ្វើកំណែទម្រង់ ស្នើឡើងដោយរដ្ឋាភិបាល និងដែលបានបង្ហាញជាសាធារណៈ កាលពីថ្ងៃទី ២៦ កុម្ភៈ ២០១៨ រដ្ឋាភិបាលគ្រោងនឹងលុបចោលជាបណ្តើរៗលក្ខន្តិកៈរបស់បុគ្គលិកអយស្ម័យយាន ចូលថ្មី ឱ្យមានឈ្មោះត្រឹមតែបុគ្គលិកក្រុមហ៊ុនមួយ មិនមែនជាបុគ្គលិករបស់ក្រុមហ៊ុនរដ្ឋទៀតទេ។ ការធ្វើបែបនេះ គឺដើម្បីបើកចំហនិងដឹកនាំតម្រង់ទិសក្រុមហ៊ុនអយស្ម័យយានបារាំងបន្តិចម្តង ឱ្យចូលក្នុងគន្លងនៃការប្រកួតប្រជែង។ ព្រោះរដ្ឋាភិបាលមានគម្រោងបើកឱ្យមានក្រុមហ៊ុនដឹកជញ្ជូនអឺរ៉ុបផ្សេងទៀត ចូលមកប្រកួតប្រជែងនៅក្នុងប្រទេសបារាំង ចាប់ពីឆ្នាំ ២០២៣ទៅ។ មានន័យថា នេះជាវិធានការដ៏ចំបង មួយ ស្តីអំពីជោគវាសនាអនាគតនៃវិស័យអយស្ម័យយានបារាំង។ ហើយនេះក៏ជាដើមហេតុដែលនាំមានបាតុកម្ម រយៈពេលវែង ដោយចាប់ផ្តើមពីថ្ងៃទី ៣មេសាមក។កំណែទម្រង់លើលក្ខន្តិកៈ គឺការបិទបញ្ចប់លក្ខន្តិកៈចំណាស់ជិតមួយសតវត្សរ៍របស់ក្រុមហ៊ុន។ លក្ខន្តិកៈរបស់បុគ្គលិកអយស្ម័យយានបារាំងដំបូងគេ ត្រូវបានអនុម័ត កាលពីឆ្នាំ១៩០៩ កំណត់អំពីលក្ខខណ្ឌនៃការផ្តល់ប្រាក់បៀរវត្សរ៍ អំពីវិធាននៃការជ្រើសរើសបុគ្គលិកថ្មី អំពីពេលវេលាឈប់សម្រាករបស់បុគ្គលិក ឬអំពីដំណើរទៅមុខផ្នែកវិជ្ជាជីវៈផ្លូវដែក។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានបុគ្គលិកប្រមាណជា ១៥ម៉ឺននាក់ ជាប់ពាក់ព័ន្ធនឹងលក្ខន្តិកៈការងារដ៏ចំណាស់មួយនេះ ដែលជាតំណាងអត្ថប្រយោជន៍ផង និងជាឧបសគ្គផង ៖គ្មានការបណ្តេញចេញតាំងពីដើមមក លក្ខន្តិកៈការងារនេះ បានការពារភ្នាក់ងារក្រុមហ៊ុនអយស្ម័យយានមិនឱ្យមានការបណ្តេញចេញ ក្រោមហេតុផលសេដ្ឋកិច្ចទេ លើកលែងតែបុគ្គលិកមានកំហុសធ្ងន់ខ្លាំងមែនទែន ! ប្រាក់ខែនឹង ឡើងទៅតាមតែអតីតភាពការងារ មានពេលវេលាសម្រាកប្រចាំឆ្នាំ និងមានរបបពិសេសផ្នែកធានារ៉ាប់រងសុខភាព និងនៅពេលចូលនិវត្តន៍។ ដើម្បីទទួលបាននូវសិទ្ធិនេះ បុគ្គលិកម្នាក់ត្រូវឆ្លងកាត់រយៈពេលធ្វើការងារសាកល្បងយូរ ដែលអាចមានរយៈពេលរហូតដល់២ឆ្នាំ កន្លះ។ ដើម្បីអាចក្លាយជាបុគ្គលិកអយស្ម័យយានបារាំង ត្រូវមានសញ្ជាតិបារាំង ឬជាពលរដ្ឋក្នុងអឺរ៉ុប មានអាយុក្រោម៣០ឆ្នាំ បើលើសពីនេះក្រុមហ៊ុនអាចជ្រើសរើសឱ្យចូលធ្វើការដែរ តែ ក្នុងកិច្ចសន្យាដូចបុគ្គលិកក្រុមហ៊ុនឯកជនធម្មតា។ទទួលអត្ថប្រយោជន៍ស្ទើរជា ឯកសិទ្ធិប៉ុន្តែគ្រប់ភ្នាក់ងារក្រុមហ៊ុន ជាបុគ្គលិកពេញសិទ្ធិក្នុងលក្ខន្តិកៈ ឬជាបុគ្គលិកក្រោមកិច្ចសន្យា ព្រមទាំងបុគ្គលិកចូលនិវត្តន៍ទៅហើយ សុទ្ធតែមិនសិទ្ធិធ្វើជិះរថភ្លើងដោយឥតគិតថ្លៃ ឬក្នុងតម្លៃពិសេស សម្រាប់ខ្លួនផ្ទាល់និងក្រុមគ្រួសារ។ ឧទាហរណ៍ ម្តាយក្មេកអ្នកបើករថភ្លើង មានសិទ្ធិទិញសំបុត្រធ្វើដំណើរឱ្យគិតថ្លៃបួនដងក្នុងមួយឆ្នាំ ដែលកំណែទម្រង់មានគម្រោងលុបចោលទេ។ អត្ថប្រយោជន៍មួយទៀត គឺបុគ្គលិកក្រុមហ៊ុនផ្លូវដែក អាចរកផ្ទះស្នាក់នៅបានយ៉ាងស្រួល និងក្នុងតម្លៃទាប។ ការទទួលអត្ថប្រយោជន៍ដ៏ច្រើន រហូត ជាប់ឈ្មោះថា ជាក្រុមឯកសិទ្ធិ។ ប៉ុន្តែប្រាក់ឧបត្ថម្ភបន្ថែមទាក់ទងនឹងភាពយាប់យឺនរកផ្សែងធ្យូង (រថភ្លើងដោយធ្យូងថ្ម កាលសម័យមុន) ត្រូវបានលុបបំបាត់តាំងពីឆ្នាំ១៩៧៤មក។វិសមភាពប្រាក់បៀរវត្សរ៍ចំណែកពេលវេលាសម្រាកប្រចាំឆ្នាំវិញ បន្ថែមពីលើ៥សប្តាហ៍មួយឆ្នាំស្របតាមច្បាប់ជាតិ បុគ្គលិកអយស្ម័យយាន និង១០ថ្ងៃសម្រាប់ថ្ងៃបុណ្យ ពួកគេមានថ្ងៃឈប់សម្រាកបន្ថែម ប្រែប្រួលទៅតាមតួនាទី ប្រមាណពី២២ទៅ២៨ថ្ងៃបន្ថែមទៀត ដើម្បីសងនូវកាតព្វកិច្ចធ្វើការពេលយប់ និងពេលថ្ងៃសៅរ៍អាទិត្យ។ភ្នាក់ងារអយស្មយយាន មានឯកសិទ្ធិខ្លាំងតែប្រាក់ខែទាប និងមានគម្លាតដ៏ខ្លាំងណាស់ រវាងពីតួនាទីមួយតួនាទីមួយ។ ជាទូទៅ បុគ្គលិកអយស្ម័យយាន ទទួលបានប្រាក់ខែ ជាមធ្យម ២៣០០អឺរ៉ូ ស្ទើរតែទាបជាងប្រាក់ខែជាមធ្យមរបស់បុគ្កលិកបារាំងទូទៅ និងក្នុងក្រុមហ៊ុនឯកជនផង។ តែមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនអាចឡើងដល់ជិត៧អឺរ៉ូ។ ៦០%នៃបុគ្គលិកបើកបររថភ្លើង មានប្រាក់ខែក្រោម ២៣០០អឺរ៉ូ។របបចូលនិវត្តន៍អាជីពក្នុងវិស័យផ្លូវដែក បានបើកសិទ្ធិឱ្យបុគ្គលិកអយស្ម័យយាន មានរបបចូលនិវត្តន៍ពិសេស ដែលលោកប្រធានាធិបតីម៉ាក្រុង ចង់លុបបំបាត់ចោល តាមរយៈកំណែទម្រង់នេះ ឱ្យមកត្រឹមរបបចូលនិវត្តន៍សកលទូទៅវិញ។ ច្បាប់ចូលនិវត្តន៍បារាំងសម្រាប់ពលរដ្ឋទូទៅកំណត់ត្រឹមអាយុ៦២ឆ្នាំ ឯភ្នាក់ងារអយស្ម័យយាន តាមលក្ខន្តិកៈចាស់ អាចចូលនិវត្តន៍បាន នៅអាយុ៥២-៥៧ ឆ្នាំ និងទទួលបានប្រាក់ឧបត្ថម្ភដល់ទៅ ៧៥%នៃប្រាក់ខែ៦ខែចុងក្រោយ ទល់នឹង២៥ឆ្នាំបើជាបុគ្គលិកក្រុមហ៊ុនឯកជន។ របបចូលនិវត្តន៍ពិសេសនេះ បានកែប្រែ និងធ្វើកំណែទម្រង់ហើយ កាលពីឆ្នាំ២០០៨ បង្ខិតឱ្យជិតដូចរបបចូលនិវត្តន៍ទូទៅ ប៉ុន្តែនៅតែមានលក្ខណៈអំណោយផលខ្លាំងជាងគេដដែល៕ | តាំងពីថ្ងៃទី ៣ មេសា ២០១៨ នេះ និងរហូតដល់ដំណាច់ខែមិថុនា ចរាចរណ៍ដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវដែក មានការរអាក់រអួលយ៉ាងខ្លាំង ព្រោះបុគ្គលិកក្រុមហ៊ុនអយស្មយយានបារាំង ជាពិសេសបុគ្គលិកជាអ្នកបើកបររថភ្លើង បានសម្រេចនាំគ្នាធ្វើកូដកម្ម មិនធ្វើការពីរថ្ងៃ ជារៀងរាល់៥ថ្ងៃម្តង។ ជាកូដកម្ម ប្រឆាំងនឹងកំណែទម្រង់របស់រដ្ឋាភិបាល ដែលគ្រោងនឹងលុបចោលលក្ខន្តិកៈការងារអយស្ម័យយាន សម្រាប់បុគ្គលិកចូលថ្មី។ តើបុគ្គលិកអយស្ម័យយាន មានលក្ខន្តិកៈការងារ យ៉ាងណា ? |
គិតចាប់តាំពីរដ្ឋាភិបាលបើកភ្លើងខៀវកាលពីខែកញ្ញា ឲ្យអង្គភាពគយ និងរដ្ឋករចាត់វិធានការប្រមូលរថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខកងទ័ព(ខម) ផ្លាកលេខនគរបាល(នប) ឬផ្លាកលេខស្ថាប័ន្ធរដ្ឋផ្សេងៗទៀត ឲ្យមកបង់ពន្ធ រហូតមកទល់ថ្ងៃទី២៥ ខែវិច្ឆិកាម្សិលមិញនេះ មានរថយន្តចំនួន១ ៦៤០គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រកាសបង់ពន្ធអាករ។ក្នុងចំណោមរថយន្តដែលម្ចាស់នាំយកមកបង់ពន្ធ និងប្រកាសតំកល់ប្រាក់ពន្ធទាំង១ ៦៤០គ្រឿងនេះ មានរថយន្តចង្កូតឆ្វេងចំនួន ៨០៨គ្រឿង និងរថយន្តចង្កូតស្តាំចំនួន៨៣២គ្រឿង ក្នុងនោះ៨៥គ្រឿងបានកែចង្កូតពីស្តាំមកឆ្វេងរួចហើយ។ ដោយឡែក ប្រាក់ពន្ធ និងអាករ ដែលប្រមូលបានពីការបង់ពន្ធនៃរថយន្តទាំងចង្កូតឆ្វេង និងចង្កូតស្តាំនេះ មានចំនួនសរុប ១៧,៣លានដុល្លារ។លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋករ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃសុក្រនេះថា និន្នាការនៃការចូលទៅបង់ពន្ធរបស់ម្ចាស់រថយន្តអត់ពន្ធមានវឌ្ឍនភាពល្អប្រសើរ ដែលនេះគឺជាលទ្ធផលដ៏ប្រសើរមួយ បើគិតជាមធ្យមមានរថយន្តជិត៣០គ្រឿង ត្រូវម្ចាស់នាំយកមកបង់ពន្ធក្នុងមួយថ្ងៃ។ លោកកត់សម្គាល់ថាមួយរយៈចុងក្រោយនេះ ចំនួនរថយន្តចង្កូតស្តាំ ដែលម្ចាស់ចូលទៅតំកល់ប្រាក់ពន្ធមានការកើនឡើង។តាមការឲ្យដឹងពីអង្គភាពគយ និងរដ្ឋករ មានរថយន្តអត់ពន្ធទាំងចង្កូតស្តាំ និងចង្កូតឆ្វេងដែលជ្រកក្រោមផ្លាកលេខផ្សេងៗ មានរហូតដល់ទៅជិត១ម៉ឺនគ្រឿងឯណោះ ខណៈឱសានវាទនឹងផុតកំណត់នៅចុងខែមិថុនាឆ្នាំ២០២២។ ទោះយ៉ាងណា លោក គុណ ញឹម មានសុទិដ្ឋិនិយមថាម្ចាស់រថយន្តខុសច្បាប់ នឹងនាំយករថយន្តរបស់ពួកគេទៅបង់ពន្ធ បំពេញភាពស្របច្បាប់បានច្រើនគ្នា ដោយសារពេលវេលានៅច្រើនបន្ថែមទៀត។សូមរំលឹកថា រថយន្តដែលគ្មានពន្ធ ត្រូវបានស្ថាប័ន្ធគយ និងរដ្ឋករ អនុគ្រោះពន្ធឲ្យ១០% ដែលនឹងបញ្ជប់នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២១នេះ។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ទៅ រថយន្តដែលគ្មានពន្ធ នឹងត្រូវបង់ពន្ធពេញ។ លើសពីនេះ រថយន្តគ្មានពន្ធទាំងអស់ នឹងរងនូវការបង្ក្រាប និងពិន័យយ៉ាងតឹងតែង ដោយមិនមានការលើកលែង ចាប់ពីចុងខែមិថុនា ឆ្នាំ២០២២ទៅ ប្រសិនបើម្ចាស់មិននាំយកទៅបង់ពន្ធឲ្យទាន់កាលកំណត់ចុងក្រោយនេះ៕ | រយៈពេលប្រមាណ៦០ថ្ងៃ នៃថ្ងៃធ្វើការ អគ្គនាយកដ្ឋានគយ និងរដ្ឋករ បានទទួលម្ចាស់រថយន្តអត់ពន្ធ ទាំងចង្កូតស្តាំ និងចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗចំនួន ១ ៦៤០គ្រឿង ចូលទៅបង់ពន្ធ និងប្រកាសបង់ពន្ធអាករ។ ការនាំយករថយន្តគ្មានពន្ធ ទៅបង់ពន្ធពេលនេះ ធ្វើឡើងក្រោយពីគយ និងរដ្ឋករ បានផ្តល់ការអនុគ្រោះពន្ធចំនួន១០% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ និងនៅសល់ពេលប្រមាណជា៧ខែទៀតប៉ុណ្ណោះ ដែលអង្គភាពគយ និងរដ្ឋករ នឹងចាត់វិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ទៅលើរថយន្តដែលគ្មានពន្ធ។ |
ទីបំផុតទៅ នៅថ្ងៃទី២៧កុម្ភៈខាងមុខមិនមានជំនួបចរចា នៃគណៈកម្មការចម្រុះ សម្រាប់កែទម្រង់ការបោះឆ្នោត ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទើបតែបានព្រមព្រៀងបង្កើត ដោយមានសមាសភាពម្ខាង ៦ រូបឡើយ។ការសម្រេចលើកពេលជួបចរចា រវាងក្រុមការងារគណបក្សទាំងពីរ ត្រូវបានលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា មិនមែនមកពីហេតុផលនយោបាយទេ តែដោយសារតែបញ្ហាបច្ចេកទេសរបស់ក្រុមការងារគណបក្សទាំងពីរ។លោក យឹម សុវណ្ណ បានបន្តថា ក្រុមការងារគណបក្សទាំងពីរ នឹងកំណត់ជួបគ្នា ក្នុងពេលឆាប់ៗ ដែលអាចធ្វើនៅសប្តាហ៍ក្រោយ។ ជាកិច្ចប្រជុំចរចា ក្នុងនាមគណៈកម្មការចម្រុះ ដើម្បីកែទម្រង់ការបោះឆ្នោត ដែលគណបក្សទាំងពីរ ទើបតែព្រមព្រៀងបង្កើត មានសមាសភាពម្ខាង ៦ រូប។ចំណែករបៀបវារៈ សម្រាប់កិច្ចប្រជុំចរចានោះ ត្រូវបានលោក យឹម សុវណ្ណ បញ្ជាក់ថា នឹងជជែកពីអាណត្តិរបស់គណៈកម្មការចម្រុះ តួនាទី ភារកិច្ច និងក្របខណ្ឌការងាររបស់គណៈកម្មការចម្រុះ សម្រាប់កែទម្រង់ការបោះឆ្នោត។លោក ខៀវ កាញារីទ្ធ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនអត្ថាធិប្បាយទេ នៅព្រឹកថ្ងៃទី២៥កុម្ភៈ ដោយលោកបង្វែរសំណួរទៅកាន់ក្រុមការងារចរចា។ ប្រធានក្រុមការងារចរចាបច្ចេកទេស របស់គណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា និង លោក ជាម យៀប សមាជិកជាន់ខ្ពស់ និងជាសមាជិកគណៈកម្មការចម្រុះ សម្រាប់កែទម្រង់ការបោះឆ្នោត ខាងគណបក្សប្រជាជនកម្ពុជា មិនបានលើកទូរស័ព្ទឡើយ។ប៉ុន្តែលោក ឈាង វុន មន្ត្រីជាន់ខ្ពស់ និងជាសមាជិកគណៈកម្មការចម្រុះ ដែលមានសមាសភាពម្ខាង ៦ រូប មកពីគណបក្សប្រជាជនកម្ពុជា បានអះអាងថា លោក មិនបានដឹងពីមូលហេតុ នៃការលើកពេលប្រជុំចរចា នាថ្ងៃទី២៧កុម្ភៈឡើយ។ លោកឈាងវុន បានបញ្ជាក់ថា កិច្ចប្រជុំចរចា ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៧កុម្ភៈ គឺជាក្រុមការងារបច្ចេកទេសរវាងគណបក្សទាំងពីរ ដែលជាក្រុមចាស់ មានសមាសភាពម្ខាង ៣ រូប ដឹកនាំដោយលោក ព្រុំ សុខា និងលោកសុនឆ័យ។ រីឯគណៈកម្មការចម្រុះ សម្រាប់កែទម្រង់ការបោះឆ្នោត មិនទាន់កំណត់ថ្ងៃ ជួបគ្នា ពេលណា នៅឡើយទេ៕ | គ្មានទេ កិច្ចប្រជុំ ចរចាជាថ្មី រវាងគណៈកម្មការចម្រុះ សម្រាប់កែទម្រង់ការបោះឆ្នោត ដែលមានសមាសភាព ៦ រូប ម្ខាង នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅថ្ងៃព្រហស្បតិ៍ ទី២៧កុម្ភៈ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់នៅព្រឹកថ្ងៃនេះថា ក្រុមការងារគណបក្សទាំងពីរ បានសម្រេចលុបចោលគម្រោងជួបជុំប្រជុំ នៅថ្ងៃទី២៧កុម្ភៈ ដោយសារតែហេតុផលបច្ចេកទេស ដែលត្រូវដោះស្រាយ។ |
រូបិយប័ណ្ណជាតិ ជានិមិត្តរូបដ៏សំខាន់មួយនៃអធិបតេយ្យជាតិ។ ដូច្នេះហើយបានជាគេសង្កេតឃើញថា នៅតាមបណ្ដាប្រទេសភាគច្រើនលើសកលលោក គឺមានតែរូបិយប័ណ្ណជាតិរបស់ប្រទេសនោះប៉ុណ្ណោះ ដែលអាចធ្វើចរាចរណ៍នៅលើទីផ្សារបាន។ ប៉ុន្តែនៅប្រទេសកម្ពុជា ការប្រើប្រាស់រូបិយប័ណ្ណមានលក្ខណៈដាច់ដោយឡែក។ ពោលគឺ កម្ពុជាប្រើប្រាស់ក្រដាសប្រាក់ច្រើនប្រភេទ មិនមែនប្រើប្រាស់តែប្រាក់រៀល ដែលជារូបិយប័ណ្ណជាតិនោះទេ។នៅភាគខាងកើត ខេត្តខ្មែរដែលជាប់ព្រំដែនប្រទេសវៀតណាម និយមចាយលុយដុង រូបិយវត្ថុរបស់វៀតណាម។ ចំណែកនៅខាងលិច ខេត្តខ្មែរដែលជាប់ព្រំដែនប្រទេសថៃ និយមចាយលុយបាត រូបិយវត្ថុរបស់ថៃ។ ដោយឡែក ខេត្តនិងរាជធានីខ្មែរដែលមិនជាប់ព្រំដែនប្រទេសដទៃ និយមចាយលុយដុល្លាររបស់អាមេរិក។លុយដុល្លារត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយបំផុត នៅកម្ពុជា។ បើនិយាយឲ្យស្រួលស្ដាប់ ប្រជាពលរដ្ឋខ្មែរបាត់បង់ទំនុកចិត្តលើប្រាក់រៀល លែងសូវប្រើប្រាក់ប្រាក់រៀលដែលជារូបិយប័ណ្ណជាតិ ហើយងាកមកប្រើប្រាស់ប្រាក់ដុល្លារទៅវិញ។បច្ចុប្បន្ន លុយរៀលត្រូវបានប្រើប្រាស់នៅក្នុងក្របខណ្ឌមានដែនកំណត់មួយចំនួន ដូចជាការបង់ពន្ធគ្រប់ប្រភេទជូនរដ្ឋ ការប្រាក់បៀរវត្សមន្ដ្រីរាជការ ប្រាក់សេវាកម្មរបស់រដ្ឋ និងការទិញដូរក្នុងទំហំទឹកប្រាក់តូច នៅតាមទីផ្សារមួយចំនួន។ ប៉ុន្តែសម្រាប់ការកំណត់តម្លៃ ការទូទាត់ និងសន្សំ ភាគច្រើនលើសលុប គឺប្រើប្រាស់ជាលុយដុល្លារអាមេរិក។ជាការពិតហើយថា គេអាចទូទាត់ជាប្រាក់រៀលបានដែរ បើទោះបីជាមានការកំណត់តម្លៃជាប្រាក់ដុល្លារអាមេរិកក៏ដោយ។ ប៉ុន្តែសេវាទូទាត់ជាប្រាក់រៀល អាចនឹងតម្រូវឲ្យគិតថ្លៃខ្ពស់ជាងបន្តិច។ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ការប្រើប្រាស់ប្រាក់ដុល្លារ ឬដុល្លារូបនីយកម្ម មានកម្រិតកើនឡើងកាន់តែខ្លាំង។ បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា កម្រិតប្រាក់បញ្ញើជារូបិយប័ណ្ណបរទេស ធៀបនឹងរូបិយវត្ថុទូទៅ បានកើនឡើងពី ៦០ភាគរយក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដល់៨០ភាគរយក្នុងទសវត្សរ៍ឆ្នាំ២០០០ និងឡើងដល់កម្រិត ៨៣ភាគរយក្នុងឆ្នាំ២០១៥កន្លងទៅ។ មូលនិធិរូបិយវត្ថុអន្ដរជាតិ IMF ក៏បានបង្ហាញទិន្នន័យប្រហែលគ្នានេះដែរ។ នៅប្រទេសកម្ពុជា បើតាម IMF ដុល្លារត្រូវបានប្រើប្រាស់រហូតទៅដល់ប្រមាណជាង ៨០ភាគរយនៃបរិមាណសាច់ប្រាក់សរុបដែលចរាចរណ៍នៅលើទីផ្សារ។ ហើយខុសពីប្រទេសជិតខាង ដូចជា ប្រទេសឡាវ ជាដើម ដែលការប្រើលុយដុល្លារ មានការថយចុះធៀបនឹងលុយជាតិ និន្នាការនៃការប្រើលុយដុល្លារនៅកម្ពុជាវិញមិនមានការថយចុះទាល់តែសោះ បើទោះបីជាកម្ពុជាមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហើយមានអត្រាអតិផរណាមិនខ្ពស់ហួសហេតុក៏ដោយ។ជាការពិតហើយថា ការអនុញ្ញាតឲ្យចាយលុយដុល្លារយ៉ាងទូលំទូលាយបែបនេះ អាចបញ្ចៀសមិនឲ្យកម្ពុជាត្រូវប្រឈមនឹងចលនាហូរចេញមូលធនទៅក្រៅប្រទេស និងជួយសម្រួលកម្ពុជា ក្នុងការធ្វើសមាហរណកម្មក្នុងពាណិជ្ជកម្មអន្ដរជាតិ។ ប៉ុន្តែក្រៅពីគុណប្រយោជន៍ទាំងនេះ ការចាយលុយដុល្លារ ក៏អាចបង្កនូវផលវិបាកអវិជ្ជមានច្រើនផងដែរដល់សេដ្ឋកិច្ចខ្មែរ។ដំបូងបង្អស់ ការប្រើប្រាស់ប្រាក់ដុល្លារ ឬដុល្លារូបនីយកម្ម នាំមកនូវការខាតបង់ចំណូល ដែលទទួលបានពីការបោះពុម្ពរូបិយវត្ថុជាតិ។ មានន័យថា កម្ពុជាត្រូវបាត់បង់សិទ្ធិលើការបោះពុម្ពក្រដាសប្រាក់។ ហើយការបាត់បង់សិទ្ធិលើការបោះពុម្ពក្រដាសប្រាក់នេះ មានន័យថា រដ្ឋបាត់បង់ចំណូល ដែលបានមកពីការបោះពុម្ពរូបិយវត្ថុ។ លើសពីនេះ ការប្រើប្រាស់ប្រាក់ដុល្លារ បានធ្វើឲ្យមានការរាំងស្ទះដល់ការអនុវត្តគោលនយោបាយរូបិយវត្ថុ និងអាចបង្កជាហានិភ័យខ្ពស់ ចំពោះស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា។ ដោយឡែក ទាក់ទងនឹងបញ្ហាសង្គមវិញ ដុល្លារូបនីយកម្ម បានរួមចំណែកបង្កើតឲ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រ។ ដូចបានលើកឡើងខាងដើមហើយថា ការទិញដូរនៅកម្ពុជា ភាគច្រើនត្រូវបានកំណត់ជាប្រាក់ដុល្លារ។ ហើយមានតែបុគ្គលដែលមានធនធានហិរញ្ញវត្ថុជាដុល្លារ ឬជនបរទេសប៉ុណ្ណោះ ដែលអាចទិញទំនិញទាំងនោះបាន។ ចំណែកពលរដ្ឋដែលមានប្រាក់ខែជាប្រាក់រៀល ត្រូវប្រឈមមុខនឹងការខាតបង់យ៉ាងច្រើន នៅពេលពួកគេដូរប្រាក់ជាដុល្លារ។ក្នុងបរិបទនេះ ការបង្កើនការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយប័ណ្ណជាតិ គឺជារឿងចាំបាច់ ដែលគួរពិចារណា ព្រោះថា វាជាការគ្រប់គ្រងនយោបាយរូបិយវត្ថុយ៉ាងពេញលេញដោយខ្លួនឯង។ ការចាយប្រាក់រៀល មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែវាក៏ជាមោទនភាពរបស់ជាតិខ្មែរទាំងមូលផងដែរ ព្រោះរូបិយប័ណ្ណជាតិ ជានិមិត្តរូបដ៏សំខាន់មួយនៃអធិបតេយ្យជាតិ។ ដូច្នេះ ដើម្បីឲ្យលុយរៀលត្រូវបានគេប្រើប្រាស់ច្រើន និងជាមោទនភាពរបស់ជាតិខ្មែរបាន រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវតែដាក់ចេញនូវនយោបាយ ដើម្បីស្តារទំនុកចិត្តលើលុយរៀលឡើងវិញ។នៅពេលដែលប្រទេសកម្ពុជាពង្រឹងទំនុកចិត្តលើកប្រាក់រៀលក្នុងចំណោមប្រជាពលរដ្ឋបាន នៅពេលនោះ ឥទ្ធិពលរបស់ប្រាក់ដុល្លារនឹងថយចុះជាបណ្ដើរៗ និងជាស្វ័យប្រវត្តិ។ ការលើកតម្កើងការប្រើប្រាស់ប្រាក់រៀលនៅតាមធនាគារក្នុងស្រុក ក៏ដូចជាការកំណត់ការទូទាត់ជាប្រាក់រៀល ក៏ជាមធ្យោបាយក្នុងការធ្វើបដិដុល្លារូបនីយកម្មប្រកបដោយប្រសិទ្ធភាពដែរ៕ | ខុសពីប្រទេសដទៃដែលប្រើប្រាស់តែរូបិយវត្ថុរបស់ខ្លួន ពលរដ្ឋនៅកម្ពុជានិយមប្រើប្រាស់រូបិយវត្ថុរបស់ប្រទេសដទៃ។ នៅខាងកើត ខេត្តខ្មែរជាប់ព្រំដែននិយមចាយលុយដុង រូបិយវត្ថុរបស់វៀតណាម។ ចំណែកនៅខាងលិច ខេត្តខ្មែរជាប់ព្រំដែននិយមចាយលុយបាត រូបិយវត្ថុរបស់ថៃ។ ដោយឡែក ខេត្ត និងរាជធានីខ្មែរ ដែលមិនជាប់ព្រំដែនប្រទេសដទៃ និយមចាយលុយដុល្លាររបស់អាមេរិកទៅទៀត។ ពិតជាគួរឱ្យអាសូរប្រាក់រៀលរបស់ខ្មែរណាស់! |
ថ្មីៗនេះតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា បានថ្លែងក្តីបារម្ភថា បញ្ហាទំនាស់ដីធ្លី និងសិទ្ធិលំនៅឋាន គឺជាការប្រឈមដ៏ធំបំផុតនៅកម្ពុជា។ របាយការណ៍ដែល ចេញផ្សាយដោយNGO Forum កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក៏បានបង្ហាញថា ករណីវិវាទដីធ្លី ក្នុងឆ្នាំ២០១០ មានចំនួន២៨២ករណី ដែលកើនឡើងជាងឆ្នាំ២០០៩ ដែលមានចំនួន២៣៦ករណី។ ទំនាស់ដីធ្លីនៅកម្ពុជា នៅតែមានការកើនឡើង ដោយសារតែកម្ពុជា មានគម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធច្រើន និងការសម្រុកផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ | ទំនាស់ដីធ្លីនៅក្នុងប្រទេសកម្ពុជា នៅតែជារឿងរសើប ខណៈដែលមន្រ្តីអង្គការសង្គមស៊ីវិល ដែលធ្វើការលើករណីនេះ រកឃើញពីមូលហេតុសំខាន់ ដែលបង្កឲ្យមានទំនាស់ដីធ្លីធ្ងន់ធ្ងរ ដោយសារតែការផ្តល់ដីសម្បទានសេដ្ឋកិច្ច យ៉ាងច្រើនសន្ធឹកសន្ធាប់របស់រដ្ឋាភិបាល។ អង្គការការពារសិទ្ធិមនុស្សអាដហុក បានត្រៀមពាក្យបណ្តឹងទៅតុលាការ រួចជាស្រេច ដើម្បីប្តឹងក្រុមហ៊ុនឯកជនមួយ នៅខេត្តក្រចេះ នៅថ្ងៃចន្ទស្អែកនេះ បន្ទាប់ពីក្រុមហ៊ុនបានចាប់បង្ខំាងសកម្មជនអង្គការសិទ្ធិមនុស្ស មេធាវី និងប្រជាពលរដ្ឋចំនួន២៩នាក់ ខុសច្បាប់កាលពីថ្ងៃសុក្រ។ |
ដើម្បីអាចយល់ព្រឹត្តិការណ៍ថ្មីចុងក្រោយនេះ គេគួរតែរម្លឹកដើមចមដែលបានជំរុញឲ្យមានក្បួនបាតុកម្មប្រឆំាងលោកប្រធានាធិបតីវិកទ័រ អ៊ីយ៉ានូកូវិចក្នុងប្រទេសអ៊ុយក្រែន។ អ្វីៗបានផ្ទុះឡើង នៅក្រោយការសម្រេចចិត្តរបស់លោកអ៊ីយ៉ានូកូវិចដែលសុខចិត្តកប់ចោលទំាងស្រុងនូវកិច្ចព្រមព្រៀងដែលទីក្រុងគៀវគ្រោងនឹងចុះហត្ថលេខាជាមួយសហភាពអឺរ៉ុបកាលពីចុងខែវិច្ឆិកា ឆ្នំា ២០១៣ ដោយងាកទៅសហការណ៍ជាមួយរុស្ស៊ី។ គឺជាទង្វើមួយដែលបានបញ្ឆេះកំហឹងរបស់ប្រជាជនអ៊ុយក្រែនដែលធ្លាប់បានភ្លក់រសជាតិរុស្ស៊ីឆ្អែតឆ្អន់ក្នុងជំនាន់សហភាពសូវៀត។ ក្បួនបាតុកម្មប្រឆំាងលោកអ៊ីយ៉ានូកូវិចក៏បានចាប់ផ្តើម និងរីកកាន់តែធំទៅៗមកដល់សព្វថ្ងៃ។ពីមួយថ្ងៃ ទៅមួយថ្ងៃ ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមបាតុករ និងកម្លំាងប៉ូលិសដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ គឺផ្តើមចេញពីចំណុចនេះហើយដែលលោកអ៊ីយ៉ានូកូវិកមានអារម្មណ៍ថា អំណាចរបស់លោកកំពុងរង្គោះរង្គើ និងដែលលោកគ្មានជម្រើសអ្វីក្រៅពីការធ្វើសម្បទានខ្លះដើម្បីរំងាប់ភាពក្តៅក្រហាយរបស់ប្រជាជនក្នុងគោលដៅឱបអំណាចឲ្យជាប់។ កន្លងមក លោកវិកទ័រ អ៊ីយ៉ានូកូវិចធ្លាប់បានធ្វើសម្បទានខ្លះដែរ តែក្រុមប្រឆំាងនៅមិនសុខចិត្ត។ ស្រាប់តែនៅក្នុងជំនួបជាមួយក្រុមប្រឆំាងនាថ្ងៃសៅរ៍ម្សិលមិញ លោកវិកទ័រ អ៊ីយ៉ានូកូវិចបានធ្វើសម្បាទានគួរឲ្យភ្ញាក់ផ្អើលផ្សេងទៀត ពិសេសសុខចិត្តប្រគល់តំណែងនាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តីឲ្យក្រុមប្រឆំាង។ ជាមួយគ្នានេះ លោកអ៊ីយ៉ានូកូវិចក៏បានប្រាប់ឲ្យដឹងថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីសើរើ ពិនិត្យច្បាប់រដ្ឋធម្មនុញ្ញឡើងវិញដែរ។ក្រុមប្រឆំាង៖សម្បទានរបស់លោកវិកទ័រ អ៊ីយ៉ានូកូវិចនៅមិនទាន់គ្រប់គ្រាន់ទេសម្រាប់ក្រុមប្រឆំាង គ្រប់សម្បាទានទំាងអស់ដែលលោកវិកទ័រ អ៊ីយ៉ានូកូវិចបានធ្វើកន្លងមក គឺជារឿងវិជ្ជមានទំាងអស់ ទោះបីជាការធ្វើសម្បទាននោះត្រូវបានធ្វើឡើងក្រោមទ្រង់ទ្រាយអ្វី និងក្រោមរូបភាពណាក៏ដោយ។ តែសម្បទានចុងក្រោយនៅថ្ងៃសៅរ៍ម្សិលមិញត្រូវបានគេចាត់ទុកថា ជាសម្បទានដ៏អស្ចារ្យមួយដែលមិនធ្លាប់មានទេ តំាងពីថ្ងៃផ្ទុះបាតុកម្មជាង ២ខែកន្លងមក។ រហូតមកដល់ម៉ោងនេះ ក្រុមប្រឆំាងនៅមិនទាន់បានប្រកាសទទួលយកពេញមាត់ ពេញ ក ទេ ដោយពួកគេនៅបន្តរង់ចំាមើលការអនុវត្តន៍ជាក់ស្តែងជាមុនសិន។ស្របពេលជាមួយគ្នានេះ ក្បួនបាតុកម្មក៏មិនបានចុះថយឥទ្ធិពលរបស់ខ្លួនដែរ ដោយនៅថ្ងៃនេះ ក្រុមបាតុករបានទាមទារបន្ថែមទៀតពីលោកវិកទ័រ អ៊ីយ៉ានូកូវិច ដូចយ៉ាងដោះលែង និងលើកលែងទោសបាតុករទំាងអស់ដែលកំពុងជាប់ឃុំឃំាង លប់ចោលវិញនូវច្បាប់វាយបង្រ្កាបដែលសភាទើបបានអនុម័តកាលពីថ្ងៃទី១៦ មករា ដាក់មកវិញនូវច្បាប់រដ្ឋធម្មនុញ្ញអនុម័តក្នុងឆ្នំា ២០០៤ ដែលចែងពីរបបសភាដោយបានផ្តល់អំណាចច្រើនឲ្យនាយករដ្ឋមន្រ្តីជាងប្រធានាធិបតី និងការទាមទារចុងក្រោយ គឺស្នើឲ្យមានការរៀបចំបោះឆ្នោតប្រធានាធិបតីឡើងវិញ។អំណាចរបស់លោកវិកទ័រ អ៊ីយ៉ានូកូវិចកំពុងផុយស្រួយ !អ្វីៗវាអាស្រ័យលើទំហំរបស់បាតុកម្ម និងឆន្ទៈពិតប្រាកដរបស់បាតុករ។ គេសង្កេតឃើញថា បាតុកម្មជាង ២ខែកន្លង និងការតស៊ូស្វិតស្វាញ មិនរាថយរបស់បាតុករបានធ្វើឲ្យលោកប្រធានាធិបតីវិកទ័រ អ៊ីយ៉ានូកូវិចលត់ជង្គន់ យល់ព្រមចូលអង្គុយចរចា ព្រមទំាងបានធ្វើសម្បទានជាបន្តបន្ទាប់។ កាយវិការរបស់លោកវិកទ័រ អ៊ីយ៉ានូកូវិចពេលនេះ ក៏មិនខុសអ្វីពីកាយវិការរបស់ថ្នាក់ដឹកនំាមួយចំនួនក្នុងលោកដែលទឹកលិចជិតដល់ច្រមុះ។ នៅពេលកាន់អំណាច ថ្នាក់ដឹកនំាភាគច្រើនហាក់ដូចជាមិនសូវខ្វល់ខ្វាយអ្វីទេ តែដល់មានការងើបបះបោរ និងដឹងខ្លួនថា អំណាចរបស់ខ្លួនកំពុងរង្គោះរង្គើហើយ ក៏ចាប់ផ្តើមស្លន់ស្លោរធ្វើកំណែទម្រង់នេះ កំណែទម្រង់នោះ ដោះដូរអ្នកនេះ ដោះដូរអ្នកនោះ សំណូមពរនេះ សំណូមពរនោះ តែនៅទីបំផុត ត្រូវធ្លាក់ពីអំណាចតែដដែល។ករណីប្រទេសអ៊ុយក្រែន វាហាក់ដូចជារហ័សពេកដែលគេហ៊ាននិយាយថា ថ្ងៃអង្សារបស់លោកវិកទ័រ អ៊ីយ៉ានូកូវិចបានឈានមកដល់ហើយនោះ។ តែគេក៏មិនគួរភ្លេចនិយាយទេថា បាតុករអ៊ុយក្រែនក៏ធ្លាប់បានធ្វើបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាលម្តងហើយកាលពីឆ្នំា ២០០៤ ដែលគេហៅកាលណោះថា បដិវត្តន៍ពណ៌លឿងទុំ៕ | នៅក្នុងប្រទេសអ៊ុយក្រែន ក្បួនបាតុកម្មប្រឆំាងនឹងលោកប្រធានាធិបតីវិកទ័រ អ៊ីយ៉ានូកូវិចបានកើតមានឡើងតំាងពីជាង ២ខែកន្លងមកហើយ។ បាតុកម្មជាង ២ខែដែលគ្របដណ្តប់ដោយអំពើហិង្សារវាងក្រុមបាតុករ និងកម្លំាងប៉ូលិសបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ ក្នុងពេលជាមួយគ្នានេះ និងដើម្បីកាត់បន្ថយភាពតានតឹង ជំនួបរវាងលោកប្រធានាធិបតី និងក្រុមប្រឆំាងក៏ត្រូវបានរៀបចំជាបន្តបន្ទាប់។ នៅក្នុងជំនួបជាថ្មីនាថ្ងៃសៅរ៍ ទី២៥ មករា លោកវិកទ័រ អ៊ីយ៉ានូកូវិចបានធ្វើសម្បាទានមួយចំនួនបន្ថែមទៀតឲ្យក្រុមប្រឆំាង។ តែក្រុមប្រឆំាងនៅទាន់សុខចិត្ត និងចង់បានការធ្វើសម្បទានច្រើនជាងនេះទៀត។ |
យុវសិស្សស្រីម្នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងចំណោមអ្នកស្លាប់ទាំង ៤នាក់ ដែលជាបច្ច័យពីការប្រយុទ្ធគ្នារវាងបាតុករ និងប៉ូលិសកងរាជអាវុធហត្ថ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង រាជធានីភ្នំពេញ ពេញមួយថ្ងៃនេះ។ សមរភូមិដ៏ក្តៅគគុកមួយនេះ ទំនងជាមិនអាចបញ្ចប់ភ្លាមៗទេ ដរាបណានៅតែមានការប្រយុទ្ធតបតគ្នាទៅវិញទៅមករវាងកុបករ និងកងរាជអាវុធហត្ថ ដែលអ្នកតាមដានព្រឹត្តិការណ៍នៅកន្លែងកើតហេតុ បានប្រដូចសភាពការណ៍នេះទៅនឹងការវែកចក។លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្ស លីកាដូ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ នៅល្ងាចថ្ងៃទី៣មករា ថា តាមការពិនិត្យដោយផ្ទាល់ភ្នែក អ្នកស្លាប់ទាំង ៤នាក់ គឺបណ្តាលមកពីគ្រាប់កាំភ្លើង។ ជនរងគ្រោះក្នុងហេតុការណ៍នោះរួមមាន ក្មេងស្រីម្នាក់អាយុ ១៧ឆ្នាំ ជាសិស្សសាលា ហើយបីនាក់ផ្សេងទៀត មានសមាសភាពជាពលរដ្ឋ និងកម្មករ។ តួលេខបឋមនៃអ្នករងរបួសក្នុងហេតុការណ៍កើនដល់ ៣៧នាក់ ខណៈដែលកុបករ១១នាក់ទៀត ត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។សូមបញ្ជាក់ថា ការប៉ះទង្គិចគ្នានេះបានកើតឡើងដោយសារក្រុមកម្មករបាននាំគ្នាបិទផ្លូវដើម្បីទាមទារដំឡើងប្រាក់ខែ ប៉ុន្តែ ត្រូវបានក្រុមសមត្ថកិច្ចបំបែករហូតឈានដល់អំពើហិង្សាផ្ទុះអាវុធតែម្តង។ ក្រុមកម្មករបាននាំគ្នាគប់ដុំថ្ម ដបទឹក ឬដំបងទៅលើសមត្ថកិច្ចបណ្តាលឲ្យរងរបួសជាច្រើននាក់។ ចំណែកឯសមត្ថកិច្ចវិញ ក៏បានបាញ់ទៅលើហ្វូងបាតុករតែម្តងបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសបែបនេះ។ក្រោយសោកនាដកម្មនៅមុខរោងចក្រយ៉ាកជីន នាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ភាគីសង្គមស៊ីវិល សហជីព និងគណបក្សសង្គ្រោះជាតិ បានចេញផ្សាយប្រតិកម្មផ្សេងគ្នា ថ្កោលទោសការបង្ក្រាបដោយអាវុធរបស់អាជ្ញាធរ ហើយបានអំពាវនាវអោយបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់អំពើហិង្សាលើពលរដ្ឋស្លូតត្រង់។ចំណែកភាគីក្រសួងការងារ និងបណ្តុះបណ្តាល រដ្ឋាភិបាល និងគណក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច បានដាក់ការទទួលខុសត្រូវទៅលើគណបក្សសង្គ្រោះជាតិ ដោយចាត់ទុកថា សោដនាដកម្មនាដើមឆ្នាំថ្មីនេះ បណ្តាលមកពីការញុះញង់របស់គណបក្សប្រឆាំង៕ | ការប៉ះទង្គិចគ្នារវាងកុបករ និងប៉ូលិសកងរាជអាវុធហត្ថ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី៣ មករា នេះ បានបណ្តាលអោយមានអ្នកស្លាប់៤នាក់ដោយសារគ្រាប់កាំភ្លើងសមត្ថកិច្ច ក្នុងនោះក៏មានយុវសិស្សស្រីម្នាក់ផង។ សភាពការណ៍នៅកន្លែងកើតហេតុ មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ដោយសារកុបករ បន្តឆ្លើយឆ្លងគ្នា ដោយការគប់ដុំថ្មដាក់ប៉ូលិសកងរាជអាវុធហត្ថ ហើយមានការដុតភ្លើងបង្កផ្សែងខ្មៅ។ |
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបញ្ចប់ការបែងចែកអាសនៈរបស់អតីតគណបក្សសង្រ្គោះជាតិដែលត្រូវរំលាយទៅឲ្យគណបក្សមិនជាប់ឆ្នោតទាំង៦គណបក្សរួចហើយ ដោយគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៤១អាសនៈ គណបក្សសញ្ជាតិកម្ពុជាទទួលបាន ២អាសនៈ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១អាសនៈ គណបក្សខ្មែរឈប់ក្រ ៥អាសនៈ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបាន៦អាសនៈ។ ចំណែកគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យវិញ មិនទទួលបានអាសនៈទេដោយសារតែទទួលបានសំឡេងគាំទ្រតិចពេកកាលពីបោះឆ្នោតឆ្នាំ២០១៣។បន្ទាប់ពីបែងចែកអាសនៈទាំងនេះរួច គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ក៏បានបញ្ជូនបញ្ចីអាសនៈថ្មីនេះទៅកាន់រដ្ឋសភាភ្លាមៗតែម្តង ដើម្បីឲ្យអនុវត្តទៅតាមនីតិវិធីបន្ត។ ប៉ុន្តែសម្រាប់បញ្ជីថ្មីនេះ គឺមិនទាន់គ្រប់ចំនួនទាំង៥៥កៅអីនៅឡើយទេ ដោយសារតែគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលទទួលបាន៦អាសនៈ និងគណបក្សខ្មែរឈប់ក្រ ដែលទទួលបាន៥អាសនៈ បដិសេធមិនទទួលយក។ ដូច្នេះ គឺនៅសល់កៅអីទំនេរចំនួន១១ ទៀតដែលត្រូវគ.ជ.បធ្វើការបែងចែកជាលើកទីពីរ។ ទោះបីមិនទាន់រៀបរយ១០០ភាគរយ ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតែបញ្ជូនបញ្ជីថ្មីនេះទៅរដ្ឋសភា ដើម្បីឲ្យស្របតាមពេលកំណត់នៃការបែងចែកអាសនៈដែលកម្រិតដោយច្បាប់ថ្មីស្តីការជ្រើសរើសតំណាងរាស្រ្ត។ នេះបើតាមការបញ្ជាក់របស់លោកសោម សូរីដា ។ លោកសោម សូរីដា ដែលជាអគ្គលេខាធិការរងគ.ជ.ប បានអះអាងទៀតថា នៅជំហានបន្ទាប់ គ.ជ.ប នឹងធ្វើការបែងចែកអាសនៈដែលនៅសល់ចំនួន១១កៅអីទៅឲ្យគណបក្សដែលព្រមទទួលយក។បើទោះបីបញ្ជីឈ្មោះសមាជិកសភាបឋមនេះ បានបញ្ជូនទៅដល់រដ្ឋសភាទៅហើយក៏ដោយ ប៉ុន្តែលោកឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានគូសបញ្ជាក់ថា សភាកំពុងតែពិចារណាទទួលយកបញ្ជីឈ្មោះបឋមនេះមកពិនិត្យ ឫក៏រង់ចាំបញ្ជីចុងក្រោយដែលមានគ្រប់កៅអីតែម្តង។ នេះ ដោយសារតែលោកអះអាងថា គ.ជ.ប នឹងបញ្ជូនបញ្ជីឈ្មោះសមាជិកសភាថ្មីទាំងអស់មកកាន់រដ្ឋសភាមិនឲ្យផុតថ្ងៃទី១ធ្នូ ខែក្រោយនេះឡើយ។ បើតាមលោកឡេង ប៉េងឡុង បន្ទាប់ពីនោះ រដ្ឋសភានឹងរៀបចំទទួល និងប្រកាសសុពលភាពសមាជិកសភាថ្មី ហើយក្នុងពេលជាមួយគ្នានោះ រដ្ឋសភាក៏នឹងសម្រេចជ្រើសរើសសមាជិកគ.ជ.បថ្មីចំនួនបីនាក់ ដើម្បីជំនួសសមាជិកកូតាបក្សប្រឆាំងដែលបានលាលែងពីតំណែង។ លោកឡេង ប៉េងឡុង បានបង្ហាញឲ្យដឹងថា សមាជិកគ.ជ.បថ្មី នឹងជ្រើសរើសចេញពីគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា តែមិនមែនគណបក្សក្នុងរដ្ឋាភិបាលឡើយ។យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីពុធ បានបញ្ចេញយោបល់ជាសាធារណៈជុំវិញសមាសភាពថ្មីរបស់គ.ជ.បដោយបញ្ជាក់ថា តំណែងអនុប្រធាននៃស្ថាប័ននេះ គួរតែឲ្យទៅគណបក្សហ្វ៊ុនស៊ិនប៉ិច ហើយសមាជិក គួរតែឲ្យទៅគណបក្សសញ្ជាតិកម្ពុជា។ ចំណែកសមាជិកមួយរូបទៀត លោកនាយករដ្ឋមន្រ្តីចង់យកចេញពីអង្គការក្រៅរដ្ឋាភិបាល៕ | លោកឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាខ្មែរ បានបង្ហើបប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះថា សមាជិកសភាថ្មីដែលកើតចេញពីការបែងចែកអាសនៈអតីតបក្សសង្រ្គោះជាតិ និងសមាជិកគ.ជ.បថ្មីចំនួនបីរូបទៀត នឹងត្រូវរដ្ឋសភាប្រកាសសុពលភាពឲ្យចូលធ្វើការងារនៅដើមខែក្រោយនេះ។ ការបញ្ជាក់នេះ គឺបន្ទាប់ពីគ.ជ.ប បានបញ្ចប់ការបែងចែកអាសនៈអតីតបក្សសង្រ្គោះជាតិនិងបានបញ្ជូនភ្លាមទៅកាន់រដ្ឋសភានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ |
ភេរវកម្មទី១បានកើតឡើង នៅពីមុខតុលាការក្រុងម៉ាដាន់ ភាគខាងជើងប៉ាគីស្ថាន នៅព្រឹកថ្ងៃសុក្រនេះ ។ ភេរវជនអត្តឃាតមួយរូបបានសម្រុកទៅកាន់ទ្វារចូលតុលាការ ហើយបានចោលគ្រាប់បែកដៃច្រើនគ្រាប់ មុននឹងបំផ្ទុះគ្រាប់បែកដែលលាក់ក្នុងអាវរបស់ខ្លួន។ ភេរវកម្មនេះបានសម្លាប់ប៉ូលិស២នាក់ ស្មៀន និងមេធាវីច្រើននាក់។៦០គីឡូម៉ែត្រពីក្រុងម៉ាដាន់ ដែលរងភេរវកម្មនេះ ភេរវកម្មមួយទៀត បានវាយប្រហារសង្កាត់ក្រីក្ររបស់ក្រុមអ្នកកាន់សាសនាគ្រិស្ត នៅជិតក្រុងពេស្ហាវ៉ា ភាគខាងជើងប្រទេស។ ទាហានប៉ាគីស្ថានបានប្រើឧទ្ធម្ភាគចក្រ បាញ់ទៅវិញទៅមកជាមួយក្រុមភេរវជនតាលីបង់។ ភេរវជនអត្តឃាត៤នាក់ និងអ្នកយាមសង្កាត់ម្នាក់បានស្លាប់។ នាយករដ្ឋមន្ត្រីណាវ៉ា ស្ហារីហ្វ បានថ្កោលទោសការវាយប្រហារនេះ។គួររំលឹកថា ឆ្នាំ២០១៦ ក្រុមតាលីបង់ប៉ាគីស្ថានក៏ធ្លាប់វាយប្រហារក្រុមគ្រិស្តសាសនិក សម្លាប់មនុស្ស៧៥នាក់ នៅក្រុងឡាហរ ភាគកណ្តាលប្រទេស និងវាយប្រហារក្រុមមេធាវីនៅក្រុងកេតា ភាគខាងត្បូង សម្លាប់មនុស្ស៧៣នាក់។សហគមន៍អ្នកកាន់សាសនាគ្រិស្ត មេធាវី និងចៅក្រមតែងរងការវាយប្រហារភេរវកម្ម។ ក្រុមប្រដាប់អាវុធផ្សេងៗ ពិសេសក្រុមតាលីបង់តែងវាយប្រហារតុលាការ រឺសាលារៀន ព្រោះជាផ្ទាំងស៊ីបស្រួលវាយប្រហារបំផុត។ ខែធ្នូឆ្នាំ២០១៤ ក្រុមតាលីបង់បានវាយលុកសាលារៀនមួយកន្លែង នៅក្រុងពេស្ហាវ៉ា ធ្វើអោយមនុស្សជាង១៥០នាក់ បាត់បង់ជីវិត៕ | ភេរវកម្មចំនួន២បានវាយប្រហារភាគពាយព្យប្រទេសប៉ាគីស្ថាន នៅព្រឹកថ្ងៃសុក្រនេះ សម្លាប់មនុស្ស១៤នាក់ និងបង្ករបួសរាប់សិបនាក់។ ជាភេរវកម្មវាយប្រហារតុលាការក្រុងម៉ាដាន់ និងសង្កាត់អ្នកកាន់សាសនាគ្រិស្ត។ មិនទាន់មានក្រុមភេរវជនណាប្រកាសទទួលខុសត្រូវភេរវកម្មទី១ទេ តែក្រុមតាលីបង់ប្រកាសទទួល ខុសត្រូវភេរវកម្មទី២។ |
សេចក្តីរាយការណ៍របស់ កែវ ឆាយា ពីទីក្រុងម៉ូស្គូកែវ ឆាយាសាច់រឿងដែលមានគឺថា រសៀលម្សិលមិញ ក្រោយពីត្រឡប់ពីដំណាក់គាត់ នៅឯបុរីរមណីយដ្ឋាន Sotchi មាត់សមុទ្រខ្មៅមក លោកប្រធានាធិបតី Medvedev បានកោះប្រជុំជាបន្ទាន់ក្នុងវិមានក្រេមឡាំង ក្រុងម៉ូស្គូ គឺក្រុមប្រឹក្សាសន្តិសុខជាតិ ចូលរួមដោយរដ្ឋមន្ត្រីនៃរាល់តែក្រសួងដែលមានឈ្មោះថា ក្រសួងកម្លាំង បែបយ៉ាង ក្រសួងការពារជាតិ មហាផ្ទៃ សន្តិសុខ និងក្រសួងខាងស្ថានការណ៍អាសន្នជាដើម។ កម្មវត្ថុ គឺពាក់ព័ន្ធនឹងអគ្គិភ័យដែលកំពុងឆេះសន្ធោសន្ធៅក្នុងប្រទេស ហើយដែលអណ្តាតភ្លើងថែមទាំងលេបត្របាក់អស់សំណង់យោធាខ្លះទៅផង។ និយាយឲ្យចំ គឺមូលដ្ឋានមួយរបស់កងនាវារុស្ស៊ីដែលស្ថិតនៅទីប្រជុំជន Kolomna ប្រមាណ ១០០គ.ម.អាគ្នេយ៍ពីរដ្ឋធានីម៉ូស្គូ។លោក Medvedev ក្រោយពីព្រមាន និងស្តីបន្ទោសទៅលើរូបអគ្គមេបញ្ជាការ និងរូបប្រធានអគ្គសេនាធិការកងនាវានេះថា អ្នកទាំងពីរ សព្វថ្ងៃ បំពេញមុខងារមិនទាន់សមស្របបានពេញលេញនឹងតំណែងរបស់គេទេ ក៏បានឆ្លងទៅប្រកាសអំពីការសំរេចចិត្តរបស់គាត់ ទំលាក់ពីមុខតំណែង គឺនាយទាហាន ៤នាក់ផ្សេង ក្នុងនោះមានម្នាក់ជាអនុប្រធានផ្នែកភស្តុភារនៃកងនាវា និង៣នាក់ទៀតជាប្រធាន និងអនុប្រធានកងអាកាសដែលប្រចាំនៅនឹងកងនាវា។មិនតែប៉ុណ្ណោះ លោក Medvedev បានផ្ទុកផ្តាក់រដ្ឋមន្ត្រីការពារជាតិ ឲ្យទម្លាក់ពីមុខតំណែងដែរ នាយទាហាននៃកងនាវា ៥នាក់ទៀត ប៉ុន្តែថ្នាក់ក្រោមបន្តិច។ ចំណុច៣នៃសំដីទិទៀនយ៉ាងម៉ឺងម៉ាត់ បន្លឺឡើងដោយប្រមុខរដ្ឋរុស្ស៊ីក្នុងសម័យប្រជុំនោះគឺថា ៖ ទី១ ពួកយោធានោះមិនខ្មេះទេ គ្រាន់តែកម្មសិទ្ធិយោធារបស់ខ្លួនផ្ទាល់ មិនចេះការពារផង។ ទី២ ការធ្វេសប្រហែសរបស់គេមានលក្ខណៈជាបទឧក្រិដ្ឋតែម្តង ដ្បិតពេលអគ្គិភ័យកំពុងបំផ្លាញទ្រព្យសម្បត្តិកងទ័ព រកពួកគេមិនឃើញសោះ និងទី៣ ការបំពានលើវិន័យកងទ័ព ជារឿងមិនអាចអធ្យាស្រ័យបានឡើយ។លោកប្រធានាធិបតីរុស្ស៊ីថែមទាំងព្រមានដោយសង្កត់ធ្ងន់ថា ក្នុងថ្ងៃមុខ បើព្រឹត្តិការណ៍បែបនេះ ស្រាប់តែកើតមាននៅតាមស្ថាប័នណាផ្សេងក៏ដោយ ក៏គាត់នឹងដកពួកអ្នកមានតួនាទីទទួលខុសត្រូវចេញពីមុខតំណែង ដោយគ្មានការសោកស្តាយបន្តិចសោះឡើយ។ ជាបញ្ចប់សេចក្តី លោក Medvedev បានបញ្ជាទៅរាល់ ក្រសួងកម្លាំង ឲ្យក្តោបក្តាប់នៅក្រោមការពារយ៉ាងកក់ក្តៅ គឺទីដៅណាក្នុងប្រទេសដែលមានន័យជាយុទ្ធសាស្ត្រសំរាប់ជាតិ៕ | ការដកនេះ ដោយមកពីលោកប្រធានាធិបតីលើកយកហេតុផលថា មកពីពួកគេមិនចេះការពារសំណង់យោធា មានន័យជាយុទ្ធសាស្ត្រ ឲ្យផុតពីអណ្តាតភ្លើងអគ្គិភ័យដែលកំពុងឆាបឆេះក្នុងប្រទេស។ |
យន្តហោះ Topolev ដែលធ្លាក់កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅក្រុងម៉ូស្គូ គ្មានផ្ទុកអ្នកដំណើរម្នាក់ឡើយ លើកលែងតែបុគ្គលិកបំរើការ តែ៨នាក់ ប៉ុណ្ណោះ។ យន្តហោះនេះ អាចផ្ទុកអ្នកដំណើរបាន ២១០នាក់ កំពុងធ្វើដំណើរមកកាន់ប្រទេសរុស្ស៊ីវិញ បន្ទាប់ពីបានធ្វើការហោះហើរទៅសាធារណរដ្ឋឆេក។ មុននឹងផ្ទុះដាច់ចេញជាបីកំណាត់ យន្តហោះបានបន្ទាបខ្លួនចុះចត យ៉ាងបន្ទាន់ក្នុងព្រលាន។ ប៉ុន្តែគេមិនដឹងថាតើមូលហេតុអ្វី ទើបវាមិនអាចឈប់ចតនៅនឹងមួយកន្លែងបាន។ យន្តហោះបានចេញហួសពីផ្លូវចុះចត មកបុកនឹងរបាំងសន្តិសុខ រួចទើបផ្ទុះចេញភ្លើង។ ក្នុងរូបភាពវីដេអូដែលដាក់បង្ហាញលើអាំងទែរណែត គេឃើញកំទេចយន្តហោះ ធ្លាក់ចុះលើផ្លូវចរាចរមួយ ធ្វើអោយអ្នកបើកបររថយន្តជាច្រើន បង្ខំចិត្តបញ្ឈប់ការបើកបរ។គេមិនទាន់ដឹងពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយទេ។ យោងតាមអ្នកស៊ើបអង្កេត លក្ខខណ្ឌអាកាសធាតុ និងកំហុសបើកបរ មិនមែនជាមូលហេតុ នៃគ្រោះថ្នាក់នេះទេ។អ្នកស៊ើបអង្កេត គិតថាប្រហែលមកពី បញ្ហាបច្ចេកទេសរបស់យន្តហោះច្រើនជាង។វិស័យសន្តិសុខផ្លូវអាកាសរបស់ប្រទេសរុស្ស៊ី នៅមានភាពទន់ខ្សោយនៅឡើយ។ប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោះថ្នាក់ធ្លាក់យន្តហោះ មានច្រើនក្នុងប្រទេស ធ្វើអោយអាជ្ញាធររុស្ស៊ីឈប់ប្រើប្រាស់ នូវយន្តហោះចាស់ៗដែលមានសល់តាំងពីសម័យសូវៀត ហើយបានកំណត់អោយមានការត្រួតពិនិត្យលើក្រុមហ៊ុនអាកាសចរណ៍នានា៕ | នៅប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ម្សិលមិញ មានគ្រោះថ្នាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿង នៅក្រុងម៉ូស្គូ បានបណ្តាលអោយស្លាប់បុគ្គលិកបំរើការក្នុងយន្តហោះ ៤នាក់ និងរបួស ៤នាក់។ យន្តហោះនេះ គ្មានផ្ទុកអ្នកដំណើរទេ មានតែបុគ្គលិកបំរើការងារតែ៨ នាក់ប៉ុណ្ណោះ។ គេមិនទាន់ដឹងពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយទេ។ នៅថ្ងៃអាទិត្យនេះ អ្នកជំនាញចាប់ផ្តើមធ្វើកោសល្យវិច័យលើសាកសព ដើម្បីធ្វើការស៊ើបអង្កេត។ ប៉ុន្មានឆ្នាំចុងក្រោយនេះ មានធ្លាក់យន្តហោះច្រើនគ្រឿងក្នុងប្រទេស ដែលឆ្លុះបង្ហាញថា វិស័យសន្តិសុខផ្លូវអាកាសរបស់ប្រទេសរុស្ស៊ី នៅមានភាពទន់ខ្សោយនៅឡើយ។ |
លោក Chris Christie អភិបាលរដ្ឋញ៉ូជើស៊ីបានប្រកាស កាលពីថ្ងៃអង្គារតាមអ៊ីមែលទៅកាន់អ្នកគាំទ្រ របស់លោកថា លោកនឹងឈរឈ្មោះជាបេក្ខភាពសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ នៅមុនពេលព្រឹត្តិការណ៍ផ្សាយបន្តផ្ទាល់អំពីការប្រកាសផ្ទាល់មាត់ពីបេក្ខភាពរបស់លោកពី Livingston High School ក្នុងរដ្ឋកំនើតរបស់លោក។ អភិបាលរដ្ឋរូបនេះមានអាយុ៥៣ឆ្នាំ មានដើមកំនើតក្នុងរដ្ឋ ញ៉ូជើស៊ី មានការបណ្តុះបណ្តាលខាងវិស័យច្បាប់។ លោកធ្លាប់ធ្វើជារដ្ឋអាជ្ញានៃរដ្ឋញ៉ូជើស៊ី ពីឆ្នាំ២០០២ ដល់២០០៨ និងបានជាប់ឆ្នោតធ្វើជាអភិបាលរដ្ឋញ៉ូជើស៊ីពីឆ្នាំ ២០១០រហូតមកដល់ពេលបច្ចុប្បន្ន។កាលពីឆ្នាំ២០១១ លោកធ្លាប់ត្រូវបានគេចាត់ទុកថាជា ក្តីសង្ឃឹមនៃគណបក្សសាធារណរដ្ឋ ក្នុងការឈ្នះឆ្នោតប្រធានាធិបតីឆ្នាំ២០១២ តែកាលណោះលោកបានសម្រេចចិត្តមិនចូលរួមការប្រកួតប្រជែងទៅវិញ។ ទើបតែនៅពេលនេះលោកបានប្រកាសថា៖ ឥឡូវនេះខ្ញុំត្រៀមខ្លួនជាស្រេច ក្នុងការប្រកួតប្រជែង ដើម្បីប្រជាពលរដ្ឋសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ មានការប្រែប្រួលជាច្រើនលើរូបភាពរបស់លោក ពិសេសគឺរឿងអាស្រូវកាលពីខែកញ្ញាឆ្នាំ២០១៣ ស្តីពីការបិទផ្លូវលើស្ពាន George Washington Bridge តភា្ជប់ជាមួយនឹងទីក្រុងញ៉ូយ៉ក រយៈពេលប្រាំថ្ងៃតាមការបញ្ជាពីរដ្ឋបាល របស់លោក ដែលបណ្តាលឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ និងបញ្ហាប្រជែង ខាងនយោបាយនៅខាងក្រោយការបិទផ្លូវនោះ។ រឿងរ៉ាវនេះទំនងជាហេតុផលធំមួយដែលបណ្តាលឲ្យការគាំទ្រលើបេក្ខភាពរបស់លោកមិនសូវ សមប្រកប។ ព្រោះយោងតាមការស្ទង់មតិថ្មីបំផុតរបស់ ABC News / វ៉ាស៊ីនតោនប៉ុស្តិ៍កាលពីខែមុន មានពលរដ្ឋអាមេរិកត្រឹម ២២ភាគរយប៉ុណ្ណោះ គាំទ្រលើបេក្ខភាពរបស់លោក ក្នុងខណៈពេលដែល ៤៨ភាគរយមិនគាំទ្រ។បន្ទាប់ពីការប្រកាសបេក្ខភាពរបស់លោកនៅថ្ងៃអង្គារ លោក គ្រីស្ទី នឹងបន្តធ្វើយុទ្ធនាការទាក់ទាញការគាំទ្រ ក្នុងរដ្ឋ New Hampshire បន្តទៀតនៅក្នុងសប្តាហ៍នេះ តាមការជួបប្រជុំនិងទទួលទានអាហារពេលល្ងាច នៅតាមបណ្តា ក្រុងធំៗនានា។ បន្ទាប់មកលោកក៏នឹងបង្ហាញខ្លួននៅថ្ងៃសៅរ៍ទី ៤ ខែកក្កដា ជាថ្ងៃដង្ហែក្បួនក្នុងក្រុង Wolfeboro នាឱកាសបុណ្យជាតិរបស់សហរដ្ឋអាមេរិក។ ជាសរុប ខាងគណបក្សសាធារណរដ្ឋមានបេក្ខភាពចំនួន១៤រូបនិងខាងគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតីចប់អាណត្តិឆ្នាំ២០១៦ បារ៉ាក់ អូបាម៉ា មានចំនួន៤រូបដែលក្នុងនោះមានលោកស្រី ហ៊ីឡារី គ្លីនតុន អតីតរដ្ឋមន្រ្តីការបរទេស និងជាភរិយារបស់អតីតប្រធានាធិបតីប៊ីលឃ្លីនតុនផងដែរ៕ | អភិបាលរដ្ឋ គ្រីស គ្រីស្ទី ជាបុរសដែលមានបុគ្គលិកលក្ខណៈដ៏ខ្លាំងក្លា ដែលគេធ្លាប់បានចាត់ទុកថាជាផ្នែកមួយនៃក្តីសង្ឃឹមនៃគណបក្សសាធារណរដ្ឋ បានប្រកាសពីបេក្ខភាពរបស់ខ្លួនកាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីចូលប្រឡូកក្នុងការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ បើទោះជា មានរឿងអាស្រូវមួយចំនួនដែលធ្វើឲ្យរូបភាពរបស់លោកស្ថិតក្នុងភាពអាប់អួរយ៉ាងណាក៏ដោយ។ |
វិបត្តិអន្តរជាតិ និងអាកាសធាតុ ជាប្រធានបទដ៏សំខាន់នៃជំនួបពិភាក្សារបស់ប្រមុខរដ្ឋទាំងពីរមែនហើយ ប៉ុន្តែសំណុំរឿងពាណិជ្ជកម្ម ជាអាទិភាពចំបងបំផុតនៃទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនៅប្រទេសចិន។បារាំងចង់ជំរុញឱ្យចិនផ្តល់លំនឹងពាណិជ្ជកម្មទ្វេភាគី ព្រោះថ្វីបើនាឱកាសនេះ បារាំងនិងចិននឹងចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្មជាង៤០មែន តែជញ្ជីងពាណិជ្ជកម្មផ្អៀងខ្លាំង ៖ បារាំងមានឱនភាពខ្លាំងដល់ទៅ២៩ពាន់លានអឺរ៉ូ។ ប្រធានបទនេះនឹងត្រូវលោក ម៉ាក្រុង លើកយកជជែកជាមួយលោក ស៊ី ជីនពីង ភ្លាមនៅល្ងាចថ្ងៃចន្ទនេះ ក្នុងពិធីទទួលទានអាហារ និងនៅល្ងាចថ្ងៃអង្គារស្អែក ក្នុងទម្រង់ ជាលក្ខណៈឯកជន នាពិធីបើកសម្ពោធពិព័រណ៍នាំចូលនៅសៀងហៃ ដែលបារាំងជាភ្ញៀវកិត្តិយស។ក្នុងទស្សនកិច្ចផ្លូវរដ្ឋលើកនេះ លោកប្រធានាធិបតី បាននាំថៅកែក្រុមហ៊ុនបារាំងគ្រាក់ៗ ដូចជាក្រុមហ៊ុនអ៊ែរបូស Airbus ឡូរ៉េអាល់ Oréal Sanofi ...ព្រមទាំងក្រុមហ៊ុន startups ជាច្រើនទៀតទៅជាមួយ។ នៅក្នុងចំណោមគម្រោងសំខាន់ៗ បារាំងសង្ឃឹមនៅលើកនេះថានឹងអាចសម្រេចគម្រោងស្ថាបនារោងចក្រចម្រាញ់សំរាមវិទ្យុសកម្ម ដែលប្រទេសទាំងពីរបានចរចាជិត១០ឆ្នាំមកហើយ ព្រមទាំងសង្ឃឹមថានឹងអាចជ្រៀតចូលទីផ្សារលក់សាច់ជ្រូកចិនបានទៀត។ ក្នុងទស្សនកិច្ចកាលពីឆ្នាំទៅ លោកប្រធានាធិបតីបានសម្រេចលើកទណ្ឌកម្ម ១៧ឆ្នាំរបស់ចិនលើសាច់គោបារាំង។លើផ្នែកវប្បធម៌វិញ បារាំងនិងចិន មានទំនាក់ទំនងល្អនឹងគ្នាខ្លាំង ដោយនៅថ្ងៃអង្គារស្អែក បារាំងនឹងបើកសម្ពោធមជ្ឈមណ្ឌលសិល្បៈសម័យ ជាសាខាមជ្ឈមណ្ឌល George Pompidou ប្រចាំក្រុងសៀងហៃដែលមានប្រជាជនរស់នៅជាង២៤លាននាក់។វិមានប្រធានាធិបតីបានធានាថាលោកម៉ាក្រុងនឹងលើកយកបញ្ហាសិទ្ធិមនុស្សព្រមទាំងស្ថានភាពនៅហុងកុង និងនៅស៊ីងជាំង ទៅជជែកជាមួយសមភាគីចិនដោយគ្មានរារែកទេ។ប៉េកាំង ដែលកំពុងចង់ពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុប ដើម្បីស្តារសេដ្ឋកិច្ចពីសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកវិញ បានទទួលស្គាល់ថាការចរចាសេដ្ឋកិច្ចបារាំង-ចិនពេលនេះ មានសារៈសំខាន់ណាស់ ប៉ុន្តែវិបត្តិហុងកុងនិងស៊ីងជាំង ជាកិច្ចការផ្ទៃក្នុងចិន ដែលមិនសក្តិសមនឹងលើកមកធ្វើជារបៀបវារៈនៃជំនួបបែបការទូតឡើយ៕ | លោកប្រធានាធិបតីបារាំង អេម៉ាណុយអែល ម៉ាក្រុង អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន រយៈពេលបីថ្ងៃ។ កម្មវត្ថុ គឺរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងបរិបទនៃភាពតានតឹងពិភពលោក។ កិច្ចព្រមព្រៀងជាច្រើននឹងត្រូវចុះហត្ថលេខា មានជាអាទិ៍ កិច្ចសន្យាក្នុងវិស័យកសិឧស្សាហកម្ម និងថាមពល។ ដោយហេតុតែកំពុងមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ចិនបានរៀបចំទទួលប្រមុខរដ្ឋបារាំង ក្នុងនាមជាមិត្ត យ៉ាងកក់ក្តៅបំផុត តែបានឆ្លៀតប្រាប់មុនកុំឱ្យបារាំងលូកលាន់នឹងបញ្ហានៅហុងកុង។ |
ការតាំងបង្ហាញផ្ទាំងរូបថតនេះ រៀបចំដោយ នាយកដ្ឋានសិល្ប:សូនរូប និងសិល្ប:សិប្បកម្ម នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយ សារមន្ទីរជាតិកម្ពុជា។ សារមន្ទីរជាតិ បញ្ជាក់ថា « ពិព័រណ៍នេះ ជាការរួមចំណែកផ្សព្វផ្សាយនូវបេតិកភណ្ឌវប្បធម៌ជាតិដែលបានបាត់បង់ដល់ស្រទាប់យុវជន ក៏ដូចជាសាធារណជនទូទៅ ឲ្យបានស្គាល់នូវគុណតម្លៃនៃស្នាដៃសិល្ប:គំនូរខ្មែរបុរាណ រួមទាំងសិប្បកម្មផ្សេងៗទៀតគ្រប់ទម្រង់ទាំងរូបី និងអរូបី។»លោក ឈឹម សុធី ជាប្រធាននាយកដ្ឋានសិល្បៈសូនរូបនិងសិប្បកម្ម បានផ្តល់កិត្តិយសផ្តល់សម្ភាសឲ្យវិទ្យុបារាំងអន្តរជាតិ RFI ។ សូមអញ្ជើញចុចស្តាប់។ | ពិព័រណ៍នៅរាជធានីភ្នំពេញ ស្តីពី«ពុទ្ធប្រវត្តិ៖ ពិព័រណ៍បណ្ណសារគំនូរបុរាណដែលបាត់បង់» តាំងបង្ហាញ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសារមន្ទីរជាតិកម្ពុជា។ គំនូរបុរាណតាមវត្ត មានជាង៣០ផ្ទាំង ក្នុងចំណោមរូបថតជាង១០០សន្លឹក ដែល លោក ឈឹម សុធី បានថតអំលុង២ទសវត្សរ៍ចុងក្រោយនេះ។ សព្វថ្ងៃ រូបគំនូរពិតត្រូវបាត់បង់អស់ហើយ ដ្បិតថា វិហារត្រូវខូចខាតបាក់បែក ដោយសារកត្តាធម្មជាតិ ចាស់ជរា ភ្លើងឆេះ និងព្រោះតែកត្តាមនុស្សបំផ្លាញ ដោយការពុំយល់ដឹងពី«គុណតម្លៃ»។ |
គេនៅចាំថា លោក អ៊ុំ សំអាន តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិបានបង្ហាញសកម្មភាពជាច្រើនទាក់ទងបញ្ហាព្រំដែន រហូតត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកបានវិលត្រលប់មកពីសហរដ្ឋអាមេរិកវិញ។ ជុំវិញការថ្លែងរបស់លោក អ៊ុំ សំអាន ពាក់ព័ន្ធបញ្ហាព្រំដែននេះត្រូវបានចាត់ទុកជារឿងមិនត្រឹមត្រូវដែលមានចេតនាញុះញង់។ ហើយមន្ត្រីអភិបាលបានចាត់ទុកករណីនេះថា គឺជាបទល្មើសជាក់ស្តែង។ រំលងមួយថ្ងៃ ពោលគឺនៅថ្ងៃទី១២ មេសា គាត់ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ និងបទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌកម្ពុជា និងបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារព្រៃសតែម្តង។ក្រោយរងការចោទប្រកាន់ នឹងបញ្ចូនទៅឃុំខ្លួន មេធាវីលោក អ៊ុំ សំអាន បានដាក់ពាក្យបណ្ដឹងដើម្បីឲ្យលោក អ៊ុំ សំអាន បាននៅក្រៅឃុំជាបន្តបន្ទាប់។ តែសរុបទៅតុលាការគ្រប់ជាន់ថ្នាក់របស់ប្រទេសកម្ពុជាតាំងពីសាលាដំបូង រហូតដល់តុលាការកំពូល បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់មេធាវីលោក អ៊ុំ សំអាន ឈានដល់ការបិទសំណុំរឿងនៅក្រៅឃុំនេះទៀតផង។ គិតមកដល់ខែកុម្ភៈឆ្នាំ២០១៨នេះ លោក អ៊ុំ សំអាន ត្រូវបានជាប់ឃុំនៅក្នុងពន្ធនាគារ១ឆ្នាំ១ខែហើយ។គួរបញ្ជាក់ថា ទាំងសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេចដូចគ្នាផ្តន្ទាទោស លោក អ៊ុំ សំអាន ដាក់ពន្ធនាគារ រយៈពេល ២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ ចំនួន ៤លាន រៀល ក្រោមការចោទប្រកាន់ ចំនួនពីរបទល្មើស ។លោក អ៊ុំ សំអាន គឺជាមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិមួយរូបក្នុងចំណោមមន្ត្រីជិត២០រូបផ្សេងទៀត កំពុងជាប់ឃុំឃាំងនៅក្នុងតុលាការប្រទេសកម្ពុជា។ ក្នុងចំណោមមន្ត្រីទាំងនោះ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ី ប្ដូរមកភ្លើងទានត្រូវបានដោះលែងកាលពីថ្ងៃទី២៥តុលាឆ្នាំ២០១៧។ សំណុំរឿងលោក ហុង សុខហួរ ក៏មិនខុសគ្នាពីសំណុំរឿងលោក អ៊ុំ សំអាន ដែរ៕ | តុលាការកំពូលនៅព្រឹកថ្ងៃសុក្រនេះ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងលោក អ៊ុំ សំអាន តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ។ សវនាការនេះ គឺធ្វើឡើងដើម្បីឲ្យតុលាការកំពូលទម្លាក់ចោល បទចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ដែលថា លោក អ៊ុំ សំអាន មានចេតនាបង្កភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើង ជាតិសាសន៍ តាមរយៈការសរសេរ និងអត្ថាធិប្បាយពាក់ព័ន្ធផែនទី សន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ។ ប៉ុន្តែមកដល់ម៉ោងនេះ តុលាការកំពូលនៅមិនទាន់សម្រេចបែបណានៅឡើយទេ។ ឆ្លៀតពេលនេះ អេង គីមហុង សូមរម្លឹកឡើងវិញបន្តិចដែលនាំឲ្យលោក អ៊ុំ សំអាន ជាប់ពន្ធនាគារ ។ |
ដោយហេតុថា សាច់រឿងនៃជំនួប គឺអំពីប្រទេសអ៊ុយក្រែន ជាទី ដែលតំបន់បះបោរ ខាងកើតប្រទេសនេះ ឆាបឆេះដោយភ្លើងសង្គ្រាមអស់១០ខែមកហើយ រវាងម្ខាងគឺកងទ័ព រដ្ឋាភិបាលអ៊ុយក្រែននិងម្ខាងទៀតគឺពួកផ្តាច់ទឹកដីរុស្ស៊ីនិយម ដែលគាំទ្រដោយម៉ូស្គូ ចំណែក បារាំងនិងអាល្លឺម៉ង់ គ្រាន់តែជាអន្តរការីជួយរកដំណោះស្រាយ បានជា គួរលើកយកមកនិយាយគឺសេចក្តីថ្លែងការណ៍ធ្វើថ្ងៃ១១កុម្ភៈ ដោយប្រមុខរដ្ឋអ៊ុយក្រែនផ្ទាល់ មុននឹង គាត់ចេញដំណើរទៅចូលរួមក្នុងជំនួបកំពូលនៅក្រុងមិនស្ក៏។លោកប៉ូរ៉ូឆេនកូ បានថ្លែងថា រូបគាត់ផ្ទាល់ រដ្ឋាភិបាល និងរដ្ឋសភាអ៊ុយក្រែន ត្រៀមអនុវត្ត នៅពេញលើដែនដីអ៊ុយក្រែនគឺច្បាប់អាជ្ញាសឹកតែម្តង កនុងករណីបើជំនួបខាងស្វែងរក សន្តិភាពស្រាប់តែធ្លាក់ក្នុងបរាជ័យ និងថា ក្នុងជំនួបនេះ អ៊ុយក្រែននិយាយដោយ សម្លេងតែមួយ ជាមួយសហភាពអឺរ៉ុប។ ច្បាប់នេះ អនុញ្ញាត ឲ្យប្រកាសម៉ោងបម្រាមគោចរ ចាប់ថ្នាក់ សារពត៏មាន រឹតត្បិតសេរីភាពចរាចរណ៍ ហាមមិនឲ្យដំណើរការអង្គការក្រៅរដ្ឋាភិបាល ONG និងគណបក្សនយោបាយណា ដែលសកម្មភាពគេ គម្រាមដល់អធិបតេយ្យ ប្រទេសជាតិ។តាមសម្តីប្រមុខរដ្ឋអុយក្រែន យើងចង់បានសន្តិភាព ប៉ុន្តែបើកាលៈទេសៈតម្រូវ នោះយើងនឹង ការពារទឹកដីយើង ដោយវាយសំពងគ្មានប្រណីទៅលើខ្មាំង នេះជាជម្រើសនៅពីមុខយើង។ដោយច្រានចោលគំនិត សហព័ន្ធឧបនីយកម្ម បំផុសមកដោយម៉ូស្គូ សម្រាបតំបន់បះបោរប៉ែកខាងកើតប្រទេសដែលរុស្ស៊ីនិយម លោកប៉ូរ៉ូឆេនកូ សង្កត់ធ្ងន់ថា អ៊ុយក្រែនជារដ្ឋរលាយសាច់ មួយ។ គាត់ដៀមដាមឲ្យរុស្ស៊ីថា រុស្ស៊ីខ្លួនឯង ជារដ្ឋដែលវិមជ្ឈការអំណាច មានកម្រិតទាប បំផុត។ រីឯ វិមជ្ឈការអំណាចនៅអ៊ុយក្រែន ដែលយើងកំពុងតាក់តែងឡើង គ្មានចំណុចអ្វី ជារួមសោះឡើយ ជាមួយនឹងសហព័ន្ធឧបនីយកម្ម។ អ៊ុយក្រែនបាន និងបន្តស្ថិតនៅ ជា រដ្ឋរលាយសាច់មួយ។គោលជំហរខាងលើរបស់លោកប៉ូរ៉ូឆេនកូ សឲ្យឃើញថាភាគីអ៊ុយក្រែន ប្តេជ្ញាមិនធ្វើសម្បទាន អ្វីណាដែលប៉ះពាល់ដល់បូរណភាពដែនដីប្រទេស នាកិច្ចចរចាក្រុងមិនស្ក៏ ដែលបានចាប់ផ្តើម នៅម៉ោង ៧កន្លះយប់មិញ ហើយទោះបី កន្លងផុតកណ្តាលអធ្រាត្រក្តី គឺនៅបន្តទៅនៅឡើយ៕ | ជំនួបនៅក្រុងមិនស្ក៏នយប់មិញដែលពិភពលោកផ្តោតការយកចិត្តទុកដាក់ ត្រូវបានចូលរួមដោយមេដឹកនាំនៃ៤ប្រទេស ហៅថា ចតុភាគីន័រម៉ង់ឌី គឺ លោកប្រធានាធិបតី អ៊ុយក្រែន ប៉ូរ៉ូឆេនកូ លោកប្រធានាធិបតីបារាំង ហូឡង់ លោកស្រីនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ មែរកេល និងលោកប្រធានាធិបតីរុស្ស៊ីពូទីន។ មានអ្នកកាសែតដល់ ៥០០នាក់ឯណោះ តាមដានយកការណ៍អំពីជំនួបនេះ ដែលមានន័យជារបត់ ឫមួយ នឹងនាំមកនូវសន្តិភាព ឫមួយ ភ្លើងសង្គ្រាមនឹងរាលដាលចេញពីអ៊ុយក្រែន លុះប៉ះពាល់ដល់សន្តិសុខ ទ្វីបអឺរ៉ុបតែម្តង។ |
នៅទីក្រុងបាកដាដ ប្រមុខការបរទេសបារាំងបានជួបពិភាក្សាជាមួយ ប្រមុខរដ្ឋាភិបាល អ៊ីរ៉ាក់ ស្តីពីការផ្ទេរ និងកាត់ទោស ទាហានជីហាត បរទេស នៅ តុលាការអ៊ីរ៉ាក់។ និយាយប្រាប់អ្នកកាសែត នៅក្រោយជំនួបជាមួយ ប្រធានាធិបតី នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ាក់ ប្រមុខការបរទេសបារាំង បានអះអាងថា លោកបានជជែកជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ពីការបង្កើតយន្តការតុលាការសមស្របមួយ ដើម្បីជំនុំជម្រះ ទាហានជីហាត ជាជនជាតិបារាំង ដែលពេលនេះ កំពុងជាប់ក្នុងពន្ធនាគាររបស់ពួកគួដឌីស្ថាន ស៊ីរី។គោលដៅសំខាន់ គឺធ្វើយ៉ាងណា ឲ្យការកាត់ទោស ការជំនុំជម្រះ ទាហានជីហាតបរទេស នៅតុលាការអ៊ីរ៉ាក់ ធ្វើឡើងដោយគោរពតាមគោលការណ៍យុត្តិធម៌ និងសិទ្ធិមនុស្ស។ នេះបើតាមប្រភពមន្រ្តីទូតបារាំង។នៅអ៊ីរ៉ាក់ ទាហានជីហាតបរទេស ជាច្រើនរយនាក់ ធ្លាប់ត្រូវបានតុលាការអ៊ីរ៉ាក់ កាត់ទោសប្រហារជីវិត ឬផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយសារតែមានជាប់ពាក់ព័ន្ធជាសមាជិករបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ ទាហានជីហាតដែលមានដើមកំណើត បារាំង ១១នាក់ ដែលក្រុមគួដឌីស្ថានស៊ីរី បានចាប់ប្រគល់ទៅអ៊ីរ៉ាក់ ត្រូវបានតុលាការអ៊ីរ៉ាក់ កាត់ទោសប្រហារជីវិត។ការអនុវត្តទោសប្រហារជីវិត នៅអ៊ីរ៉ាក់ ជាកង្វល់ធំ សម្រាប់ ក្រុមប្រទេសនៅអឺរ៉ុប ដែលមានជនជាតិរបស់ខ្លួន ជាអ្នកទោស ជីហាត នៅក្នុងមន្ទីរឃុំឃាំងនៅទឹកដីស៊ីរី។ នៅសប្តាហ៍នេះ បែលហ្ស៊ិក អង់គ្លេស ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ហូឡង់ និងស៊ុយអែតបានបញ្ជូនអ្នកជំនាញច្បាប់របស់ខ្លួន ទៅទីក្រុងបាកដាដដើម្បី ពិភាក្សាផ្នែកបច្ចេកទេស ពីសំណុំរឿងនេះ។ តាមអ្នកជំនាញអ៊ីរ៉ាក់ ស្តីពីពួកជីហាតអង្គការរដ្ឋអ៊ីស្លាម អាមេរិក បារាំង អង់គ្លេសនិងអ៊ីរ៉ាក់កំពុងពិភាក្សាពីការស្វែងរកមូលនិធិដើម្បី សាងសង់ពន្ធនាគារ សម្រាប់ដាក់អ្នកទោស ជីហាត ដែលត្រូវផ្ទេរបញ្ជូនចេញពីទឹកដីស៊ីរី ទៅប្រទេសអ៊ីរ៉ាក់។ មន្រ្តីអ៊ីរ៉ាក់ម្នាក់បាននិយាយថា កាលពីខែមេសាកន្លងទៅ រដ្ឋាភិបាលអ៊ីរ៉ាក់បានទាមទារទឹកប្រាក់២ពាន់លានដុល្លារ ដើម្បីកាត់ទោសសមាជិកក្រុមជីហាត ជាតិបរទេស នៅទឹកដីអ៊ីរ៉ាក់។បារាំង ក៏ដូចជាប្រទេសអ៊ឺរ៉ុបផ្សេងទៀត គឺចង់បង្កើតនីតិវិធីកាត់ទោសពួកភេរវជនជីហាត បរទេស នៅក្នុងទឹកដីអ៊ីរ៉ាក់។ ប្រទេសនៅអឺរ៉ុបភាគច្រើនរអែង មិនចង់ទទួលយកពួកជីហាតដែលមានដើមកំណើតឬសញ្ជាតិ អឺរ៉ុប មកកាត់ទោស ជាប់ឃុំ នៅទឹកដីអឺរ៉ុប ព្រោះមូហលហេតុ ច្រើនយ៉ាងដូចជា កង្វះច្បាប់ ឬ ខា្លចមានភាពតានតឹង ប្រតិកម្មប្រឆាំងខ្លាំងពីសាធារណជនក្នុងស្រុក។ប្រមុខការបរទេសបារាំង នៅថ្ងៃព្រហស្បតិ៍ បានអំពាវនាវដល់សម្ព័ន្ធមិត្តអន្តរជាតិប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ឲ្យចូលរួម សហការគ្នាសាជាថ្មី ដើម្បីទប់ទល់នឹងគ្រោះថ្នាក់ ដែលបង្កឡើងដោយសារសង្រ្គាមវាយប្រហាររបស់តួកគីទៅលើក្រុមគួដឌីស្ថានស៊ីរី។រដ្ឋាភិបាលរបស់បណ្តាប្រទេសអឺរ៉ុបកំពុងបារម្ភខ្លាចថា ប្រតិបត្តិការវាយប្រហាររបស់តួកគីទៅលើតំបន់គ្រប់គ្រងរបស់កងទ័ពគួដឌីស្ថាននឹងជួយឲ្យពួកអ្នកទោស ជីហាតអង្គការអ៊ីស្លាម ជាង ១២ ០០០នាក់ ដែលក្នុងនោះមានជាច្រើនពាន់នាក់ជាជនជាតិអឺរ៉ុប អាចរួចរត់ចេញពីគុក របស់កងទ័ពគួដឌីស្ថាន និងអាចត្រលប់ទៅបង្កអំពើភេរវកម្មសាជាថ្មី៕ | ខណៈដែលតួកគីបើកប្រតិបត្តិការវាយប្រហារទៅលើតំបន់គ្រប់គ្រងដោយកងកម្លាំងគួដឌីស្ថានស៊ីរី ប្រទេសលោកខាងលិច បានបង្កើនការចរចាការទូត ដើម្បីទប់ស្កាត់កុំឲ្យការគំរាមកំហែងភេរវកម្មរបស់ក្រុមជីហាតអាចងើបរើឡើងវិញ។ នៅពេលប្រមុខការបរទេសអាមេរិកធ្វើដំណើរទៅបញ្ចុះបញ្ចូល ប្រធានាធិបតី តួកគីឲ្យចរចាបទឈប់បាញ់ ជាមួយទាហានគួដឌីស្ថាន រដ្ឋមន្រ្តីការបរទេស លោកហ្សង់អ៊ីវ ឡឺ ឌ្រីយ៉ង់ឯណោះវិញ បានធ្វើដំណើរ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ទៅប្រទេសអ៊ីរ៉ាក់។ គោលដៅ គឺចរចា សុំឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់ ទទួលកាត់ទោស ពួកជីហាត បរទេស ដែលមានផងដែរ ជនជាតិ បារាំង នៅតុលាការអ៊ីរ៉ាក់។ |
ដោយយោលទៅតាមច្បាប់ និងស្ថានភាពជាក់ស្តែងរបស់លោកJulian Assange គ្មានអ្វីជាគ្រោះថ្នាក់បន្ទាន់ ហើយម្យ៉ាងទៀត លោកJulian Assangeកំពុងជាប់ឈ្មោះក្នុងដីការតាមចាប់ខ្លួនរបស់អឺរ៉ុបទៀត បារាំងមិនអាចផ្តល់សិទ្ធិជ្រកកោនឱ្យបានឡើយ ! នេះជាសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតី តបទៅនឹងសំណើរបស់ស្ថាបនិកវីគីលិក។កាលពីថ្ងៃព្រហស្បតិ៍ លោក Julian Assange បានសរសេរលិខិតមួយផ្ញើជូនប្រធានាធិបតីបារាំងលោកហ្វ្រង់ស័រ ហូឡង់ កាលពីថ្ងៃព្រហស្បតិ៍ និងដែលមានចុះផ្សាយក្នុងទំព័រកាសែតឡឺម៉ុងថា មានតែប្រទេសបារាំងមួយគត់ដែលអាចការពារអ្នកកាសែត ប្រឆាំងទប់នឹងការធ្វើទុក្ខមុកម្នេញនយោបាយ និងសំឡុតសម្លាប់ ពីសំណាក់អាជ្ញាធរ (អាមេរិក) ដូចជារូបលោកបាន។ មិនតែប៉ុណ្ណោះ លោកJulian Assangeមកយករឿងអាស្រូវ អាមេរិកលបស្តាប់ប្រធានាធិបតីបារាំង ពីឆ្នាំ២០០៦-២០១២ ដែលទើបធ្លាយកាលពីសប្តាហ៍មុន មកធ្វើជាអំណះអំណាងបន្ថែមថា ប្រសិនបើបារាំងព្រមទទួលលោក នោះជាកាយមនុស្សធម៌ប្រកបដោយនិមិត្តរូបសម្រាប់លើកទឹកចិត្តអ្នកកាសែត ដែលប្រថុយជីវិតដើម្បីការពិត។មានអាយុ៤៤ឆ្នាំគត់ នៅថ្ងៃសុក្រនេះ លោកJulian Assangeបានអះអាងគ្មានទោស គ្មានប្រព្រឹត្តបទឧក្រិដ្ឋទាំងអស់ មិនថានៅទីណាប្រទេសទេ ឬសូម្បីតែនៅក្នុងប្រទេសស៊ុយអែត ឬអង់គ្លេសឡើយ។ តែតាំងពីបីឆ្នាំមកហើយ ដែលលោកJulian Assange បានសំងំលាក់ខ្លួននៅក្នុងស្ថានទូតអេក្វាទ័រ ប្រចាំទីក្រុងឡុងដ៍ ដើម្បីគេចវេសពីសំណើធ្វើបត្យាប័នទៅស៊ុយអែត ក្នុងបទចោទប្រកាន់បានរំលោភផ្លូវភេទស្ត្រីពីរនាក់នៅស៊ុយអែត។ បទចោទប្រកាន់ដែលលោកJulian Assangeបានបដិសេធរហូតមក៕ | បារាំងបានច្រានចោលនៅថ្ងៃសុក្រទី ៣កក្កដានេះ សំណើសុំសិទ្ធិជ្រកកោនរបស់លោក Julian Assange ស្ថាបនិកវេបសៃត៍Wikileaks ជនជាតិអូស្ត្រាលី ដែលបានសំងំលាក់ខ្លួនក្នុងស្ថានទូតអេក្វាទ័រប្រចាំទីក្រុង ឡុងដ៍ តាំងពីជាងបីឆ្នាំមក។ ចម្លើយបដិសេធរបស់បារាំងនេះ ធ្វើឡើងក្រោយពីលោក អាសាញ បានសរសេរលិខិតមួយទៅប្រធានាធិបតី ហ្វ្រង់ស័រ ហូឡង់ ដើម្បីសុំសិទិ្ធជ្រកកោនក្នុងទឹកដីបារាំង។ |
ចៅក្រមដែលមានភាពក្លាហាន ដូចលោកចៅក្រម អាហ្វ្រិកខាងត្បូង ឈ្មោះ Phineas Mojapelo មានមិនច្រើនទេ។ បន្ទាប់ពីបានទទួលពាក្យបណ្តឹង ពីគណបក្សប្រឆាំងរបស់អាហ្រ្វិកខាងត្បូង នៅថ្ងៃពុធទី២២ កុម្ភៈ លោកចៅក្រមនេះ បានសម្រេចថា លិខិតដែលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានផ្ញើរទៅកាន់អង្គការសហប្រជាជាតិ ដើម្បីសុំដកប្រទេសខ្លួន ចេញពីសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ គឺ ផ្ទុយពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញ អាហ្វ្រិកខាងត្បូង ព្រោះដោយសារតែរដ្ឋាភិបាលបានធ្វើលិខិតនេះ តែម្នាក់ឯង ដោយពុំបានឆ្លងកាត់ការបោះឆ្នោតយល់ព្រមពីរដ្ឋសភា។សម្រាប់គណបក្សប្រឆាំង ការដកខ្លួនអាហ្វ្រិកខាងត្បូង ចេញពីប្រទេសហត្ថលេខីនៃតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ គឺជារឿងមួយធ្ងន់ធ្ងរ ព្រោះវាផ្ទុយពីគោលការគ្រិះនៃរដ្ឋធម្មនុញ្ញអាហ្វ្រិកខាងត្បូង ដែលជាកេរមរតករបស់លោក Nelson Mandela។ ដោយឡែក អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា គេកំពុងពិនិត្យមើល អំពីលទ្ធភាពនៃការធ្វើបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងសេចក្តីសម្រេច របស់ចៅក្រមនេះ។គួររំលឹកថា លោក Jacob Zuma ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានសម្រេចចិត្តដកខ្លួនចេញពីតុលាការក្រុងឡាអេ បន្ទាប់ពីមានពាក្យចោទប្រកាន់ជាច្រើន ទៅលើរដ្ឋាភិបាលលោក ថាមិនបានជួយសហការ ក្នុងការចាប់ឃាត់ខ្លួនលោក Omar el Béchir ប្រធានាធិបតីស៊ូដង់។ លោក el Béchir ត្រូវបានតុលាការក្រុងឡាអេ ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានកើតឡើងនៅតំបន់ដាកហ្វួរ។ តុលាការកំពូលអាហ្វ្រិកខាងត្បូង ក៏ធ្លាប់បានចោទប្រកាន់ថា ទង្វើររបស់រដ្ឋាភិបាល ដែលមិនសហការជាមួយតុលាការក្រុងឡាអេ គឺជាភាពកំសាក។សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសនៅអាហ្វ្រិកមួយចំនួន បាននាំគ្នាគំរាមដកខ្លួន ចេញពីតុលាការក្រុងឡាអេ ដោយពួកគេលើកឡើងថា តុលាការនេះ បានធ្វើការស៊ើបអង្កេត និងជុំនំជំរះតែទៅលើមេដឹកនាំ ដែលមកពីប្រទេសអាហ្វ្រិក។ តុលាការក្រុងឡាអេ បានឆ្លើយតបមកវិញថា សំណុំរឿងចំនួន១០ ដែលតុលាការកំពុងតែធ្វើការស៊ើបអង្កេត គឺមាន៩ហើយដែលជាប់ពាក់ព័ន្ធនឹងប្រទេសអាហ្វ្រិក ហើយវាមិនមែនជាជំរើសរបស់តុលាការទេ តែវាជាពាក្យបណ្តឹង ដែលមានប្រភពពីប្រទេសទាំងនោះ។កាលពីខែតុលាកន្លងទៅ ប្រទេសប៊ុយរុនឌី បានដកខ្លួនរួចហើយ។ ចំណែកកេនយ៉ា ក៏បានប្រកាសថាគេកំពុងពិចារណា លើនីតិវិធីដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិដែរ។ ផ្ទុយពីប្រទេសទាំងអស់នេះ ប្រទេសអាហ្វ្រិកមួយចំនួនដូចជា ប្រទេសសេណេហ្កាល់ និងបុតស្វាណា ជាដើម បានសំដែងការគាំទ្រពេញទំហឹង ដល់តួនាទីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ៕ | ចៅក្រមមួយរូបរបស់អាហ្វ្រិកខាងត្បូង ទើបបានសម្រេចនៅថ្ងៃពុធម្សិលមិញថា លិខិតដែលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង បានផ្ញើរទៅកាន់អង្គការសហប្រជាជាតិ ដើម្បីដកខ្លួនអាហ្វ្រិកខាងត្បូង ចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិនោះ គឺមានលក្ខណៈផ្ទុយពីរដ្ឋធម្មនុញ្ញ។ លោកចៅក្រមអាហ្វ្រិកខាងត្បូង បានទាមទារឲ្យរដ្ឋាភិបាល បញ្ឈប់នីតិវិធីនេះជាបន្ទាន់។ គណបក្សប្រឆាំង ដែលជាអ្នកដាក់ពាក្យប្តឹង បានសម្តែងការត្រេកអរ នឹងសេចក្តីសម្រេចនេះ ហើយអំពាវនាវឲ្យរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង ពិចារណាឡើងវិញ អំពីទង្វើរបស់ខ្លួន។ |
លោកដូណាល់ ត្រាំ និងកញ្ញា គ្រីតា ធុនប៊ែក មិនបានជួបនិយាយគ្នាដោយផ្ទាល់ទេ តែអ្នកទាំង២ បានបោះសម្តីឲ្យគ្នាទៅវិញទៅមក តាមរយៈសុន្ទរកថារៀងៗខ្លួន នៅក្នុងវេទិកាសេដ្ឋកិច្ចក្រុងដាវ៉ូស ដែលបានបើកទ្វារ កាលពីថ្ងៃទី២១មករា។ថ្លែងបើកវេទិកាសេដ្ឋកិច្ចលើកទី៥០នេះ លោកដូណាល់ ត្រាំ បាននិយាយថា យើងទាំងអស់ ត្រូវតែបដិសេធ កុំជឿពពួកមនុស្សដែលដើរសាបព្រួសតែដំណឹងអកុសល ទស្សន៍ទាយបែបបំភ័យ ថានឹងមានមហន្តរាយអាកាសធាតុសកលលោក ។ បន្ទាប់ពីបានអួតអំពីកំណើនសេដ្ឋកិច្ចរបស់អាមេរិក ក្រោមការដឹកនាំរបស់លោក លោកដូណាល់ ត្រាំ បានអះអាងថា អាមេរិកក៏ចេះស្រលាញ់បរិស្ថានដែរ តែអាមេរិក និងមិនឲ្យគេមកបំផ្លាញ សេដ្ឋិកិច្ចទីផ្សារសេរីរបស់អាមេរិកបានឡើយ។ ដើម្បីចូលរួមជួយបរិស្ថាន លោកដូណាល់ ត្រាំ បានប្រកាសថា អាមេរិក និងចូលរួមជួយដាំដើមឈើ ចំនួន១០០ម៉ឺនលានដើម។បន្តិចក្រោយមក កញ្ញាគ្រីតា ធុនប៊ែក បានថ្លែងសន្ទរកថា បើកអង្គសន្និសីតមួយ ក្រោមប្រធានបទថា តើត្រូវធ្វើដូចម្តេច ដើម្បីចៀសឲ្យផុត ពីមហន្តរាយវិនាសកម្មអាកាសធាតុពិភពលោក?។ សកម្មជនបរិស្ថានវ័យ១៧ឆ្នាំរូបនេះ បានចាប់ផ្តើមសន្ទរកថាខ្លួន ជាមួយនឹងឃ្លាថា៖ ផ្ទះយើង ផែនដីយើងកំពុងតែឆាបឆេះ ហើយភាពអសកម្មរបស់យើងគ្រប់គ្នា បានជំរុញឲ្យអណ្តាតភ្លើងឆេះកាន់តែខ្លាំង។ កញ្ញាលើកឡើងបន្ត បែបផ្លែផ្កាឲ្យលោកដូណាល់ ត្រាំ ថា ត្រឹមតែដាំដើមឈើ វាមិនគ្រប់គ្រាន់នោះទេ។ កញ្ញាបានអំពាវនាវឲ្យឈប់ជាបន្ទាន់ នូវការវិនិយោគរុគរក ឬធ្វើអាជីវកម្មលើប្រភពថាមពលហ្វូស៊ីល ដែលជាប្រភពចំបង នៃការបញ្ចេញឧស្ម័នកាបូនិក ទៅក្នុងបរិយកាស។គួរកត់សំគាល់ថា សុន្ទរកថារបស់លោកដូណាល់ ត្រាំ ត្រូវបានអ្នកស្តាប់ខ្លះយល់ថា មានខ្លឹមសារសំដៅប្រាប់ទៅប្រជាជនអាមេរិក ថាលោកជាប្រធានាធិបតីដ៏ល្អ បានដឹកនាំអាមេរិក ឲ្យមានសេដ្ឋកិច្ចរឹងមាំឡើងវិញ មិនដូចមេដឹកនាំមុន។ លោកដូណាល់ ត្រាំ និយាយអួតតែពីតួលេខ នៃកំណើនសេដ្ឋកិច្ច និងជោគជ័យផ្ទួនៗ ក្នុងសង្រ្គាមពាណិជ្ជកម្ម ដែលអាមេរិកបានធ្វើជាមួយចិន និងបណ្តាប្រទេសមួយចំនួនទៀត។លោក Joseph Stiglitz ជ័យលាភីណូបែលផ្នែកសេដ្ឋកិច្ច ដែលមានវត្តមាននៅវេទិកាក្រុងដាវ៉ូល បានលើកឡើងថា សម្តីលោកដូណាល់ ត្រាំ មានខ្លឹមសារដដែលដូចលើកមុនគឺ « America First » ពោលគឺផលប្រយោជន៍អាមេរិកជាអាទិភាព។ លោកស្រី Jennifer Morgan នាយកប្រតិបត្តិអង្គការGreenpeace វិញ បានលើកឡើងថា ក្នុងកាលៈទេសៈដែលពិភពលោកកំពុងតែប្រឈមនឹងភាពអាសន្នផ្នែកអាកាសធាតុ លោកដូណាល់ ត្រាំបែជានិយាយ តែពីរឿងកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មទៅវិញ។ លោកស្រីបន្តថា លោកដូណាល់ ត្រាំ ប្រហែលជាភ្លេចថា យើងមិនអាចរកប្រាក់ចំណេញ ពីផែនដីមួយ ដែលកំពុងតែស្លាប់នោះបានទេ៕ | នៅក្នុងឱកាសបើកវេទិកាសេដ្ឋកិច្ចអន្តរជាតិលើកទី៥០ នៅក្រុងដាវ៉ូស ប្រទេសស្វ៊ីស កាលពីថ្ងៃអង្គារទី២១មករា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងសកម្មជនបរិស្ថានវ័យក្មេង គ្រីតា ធុនប៊ែក បានបង្ហាញជំហរយល់ឃើញ ផ្ទុយគ្នាស្រលះ ទាក់ទិននឹងបញ្ហាអាកាសធាតុ។ ខណៈដែលកញ្ញាគ្រីតា ធុនប៊ែក បានថ្លែងលើកឡើង ពីភាពបន្ទាន់អាសន្ន ក្នុងការស្រោចស្រង់ភពផែនដី តែលោកដូណាល់ ត្រាំឯនោះ បានលើកឡើងថា កុំនាំគ្នាជឿ ចាញ់បោកពពួកមនុស្សខ្លះ ដែលចូលចិត្តសាបព្រួសរឿងអកុសល ដើម្បីបំភ័យឲ្យមានទុទិដ្ឋិនិយម។ |
នេះគឺជាលើកទីមួយហើយ គិតចាប់ពី១០ខែមក ដែលរដ្ឋាភិបាលជប៉ុនហ៊ានប្រើ ពាក្យថា សេដ្ឋកិច្ចកំរើកឡើងវិញ ដូច្នេះ។ កាលពីដើមខែកក្កដា ធនាគារកណ្តាលជប៉ុន ក៏បានទទួលស្គាល់ ជាលើកដំបូង តាំងពីពីរឆ្នាំកន្លះមក អំពីសកម្មភាពសេដ្ឋកិច្ចរើបឡើងវិញរបស់ជប៉ុននេះដែរ។សញ្ញាវិជ្ជមាននេះ អាចចាត់ទុកថាជាលទ្ធផលនៃនយោបាយផ្តល់សន្ទុះរបស់លោកនាយករដ្ឋមន្ត្រី ដែលអ្នកសារព័ត៌មានដាក់ឈ្មោះឱ្យថាផែនការ « Abenomic »។ នយោបាយដែលមិនត្រឹមតែធ្វើឱ្យសេដ្ឋកិច្ចជប៉ុនកំរើកឡើងវិញទេ តែបានស្តារប្រជាប្រិយភាពលោកនាយករដ្ឋមន្ត្រីឱ្យឡើងខ្ពស់រហូតបានទទួលជោគជ័យក្នុងព្រឹទ្ធសភាទៀត។តាំងពីបានត្រឡប់មកដឹកនាំរដ្ឋាភិបាលជាថ្មី កាលពីខែធ្នូ២០១២ លោកស៊ីនហ្សូអាបេ បានស្នើបញ្ចេញថវិកាបន្ថែមមកជួយធ្វើហិរញ្ញប្បទានការដ្ឋានធំៗ និងបានស្នើសុំឱ្យធនាគារកណ្តាលធ្វើបន្ទន់នយោបាយរូបិយវត្ថុ។ នៅត្រីមាសទីមួយឆ្នាំ២០១៣នេះ ផលិតផលសរុបក្នុងស្រុករបស់ជប៉ុន បានកើនឡើង១% បើប្រៀបទៅនឹងត្រីមាសទីបួនឆ្នាំ២០១២។នយោបាយប្រយុទ្ធប្រឆាំងនឹងវិបត្តិបរិត្តផរណា ក៏ជាអាទិភាពសំខាន់មួយ ដែលលោកនាយករដ្ឋមន្ត្រីចង់លុបបំបាត់ចោលឱ្យបានដែរ។ តួលេខចុងក្រោយបានបង្ហាញថា តម្លៃទំនិញចាប់ផ្តើមមានលំនឹង ៖ តម្លៃថាមពលឡើងថ្លៃត្រូវស៊ីសងបំពេញមកវិញជាមួយនឹងទំនិញចុះថ្លៃ។ ចំណែកឯចំណុចទីបី ដែលជួយរុញច្រានសេដ្ឋកិច្ចដែរនោះ គឺនយោបាយផ្តល់កំណើនសេដ្ឋកិច្ចដល់ប្រទេសតាមរយៈការធ្វើកំណែទម្រង់ទូទៅប្រព័ន្ធកសិកម្ម ដែលចាស់ជរា ដោយដាក់ជំនួសមកវិញនូវប្រព័ន្ធផ្តោះប្តូរសេរី។ កាលពីថ្ងៃអង្គារមុន ជប៉ុនបានចូលរួមជាផ្លូវការក្នុងកិច្ចចរចាដ៏មានមហិច្ឆតាមួយឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ជាមួយប្រទេសអូស្រា្តលី ព្រុយណេ កាណាដា ស៊ីលី អាមេរិក ម៉ាឡេស៊ី ម៉ិចស៊ិក នូវែលហ្សេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ទន្ទឹមគ្នានេះ ជប៉ុនក៏នឹងចរចាជាមួយសហភាពអឺរ៉ុប និងជាមួយចិន-កូរ៉េខាងត្បូង ដើម្បីរកឃើញកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មសេរីផ្សេងទៀតដែរ៕ | ពីរថ្ងៃក្រោយជ័យជំនះ នៅក្នុងសម័យបោះឆ្នោតព្រឹទ្ធសភា រដ្ឋាភិបាលរបស់លោក ស៊ីនហ្សូ អាបេ បានចេញផ្សាយរបាយការណ៍ប្រចាំខែ អះអាងថាសេដ្ឋកិច្ចជប៉ុនពេលនេះ កំពុងចាប់កំរើកឡើងវិញ។ លោកនាយករដ្ឋមន្ត្រីបានសន្យាជាថ្មី ពង្រឹងនយោបាយផ្តល់សន្ទុះសេដ្ឋកិច្ចនេះបន្ថែមទៀត។ |
យោងទៅតាមការិយាល័យអង្គការសហប្រជាជាតិប្រឆាំងនឹងគ្រឿងញៀននិងឧក្រិដ្ឋកម្ម ការដាំអាភៀនបានកើនឡើងខ្លាំងមែនទែន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នាអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វាបានកើនឡើងជាពិសេសនៅប្រទេសភូមាឡាវនិងថៃ ពោលគឺប្រមាណ៤៨% គិតជាទឹកប្រាក់ប្រមាណ៣១៩លានដុល្លារបើប្រៀបធៀបទៅនឹងឆ្នាំ២០០៦។ការិយាល័យអង្គការសហប្រជាជាតិមួយនេះបានគូសបញ្ជាក់ថា ជាង៩០%នៃដំណាំអាភៀនក្នុងតំបន់អាស៊ីអាគ្នេយ៍ ឋិតនៅក្នុងប្រទេសភូមា និងថា ភូមាបានក្លាយជាប្រទេសលំដាប់ថ្នាក់លេខ២នៅអាស៊ីខាងដាំអាភៀន ដេញប្រកិតពីក្រោយប្រទេសអាហ្វហ្កានីស្ថានដែលជាប់លំដាប់ថ្នាក់លេខ១។ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងនឹងគ្រឿងញៀននិងឧក្រិដ្ឋកម្មបានពន្យល់ថា ដំណាំអាភៀនបានកើនឡើង គឺដោយសារតែតម្លៃអាភៀនកើនឡើងខ្លាំង។ ប្រភពដដែលបានទាញសញ្ញាអាសន្ន ដោយបានអះអាងថា កំណើននៃដំណាំអាភៀនអាចនឹងបង្កឲ្យមានអស្ថិរភាពកើតឡើងនៅក្នុងតំបន់ ដ្បិតឧក្រិដ្ឋកម្មដែលទាក់ទិននឹងគ្រឿងញៀនកើនកម្រិតនិងកើនចំនួន។ | អ.ស.ប បានកត់សម្គាល់ថា ការដាំអាភៀនកំពុងតែកើនឡើងនៅតំបន់អាស៊ីអាគ្នេយ៍។ បើប្រៀបធៀបទៅនឹងឆ្នាំ២០០៦ ដំណាំអាភៀននៅក្នុងភូមិភាគនេះបានកើនទ្វេដង កើនឡើងនៅប្រទេសឡាវ ថៃ និងភូមា។ |
គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលបានផ្តួចផ្តើមគំនិតរួបរួមគ្នាធ្វើការ និងរួបរួមគ្នាត្រៀមទប់ទល់នឹងគណបក្សកាន់អំណាចនៅក្នុងឱកាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២៣ខាងមុខ នៅមិនទាន់សម្រេចថានឹងត្រូវជ្រើសរើសជម្រើសជ្រកក្រោមឆ័ត្រគណបក្សណាមួយនោះទេ។លោកបណ្ឌិត យង់ សាំងកុមារ ប្រធានគណៈគម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រាប់វិទ្យុ RFI នៅថ្ងៃនេះថា គណបក្សរបស់លោកបានចាត់ទុកការចូលរួមជ្រកក្រោមគណបក្សណាមួយជារឿងទី២ ខណៈដែលគណបក្សនេះនៅតែពេញចិត្តនឹងជម្រើសការបញ្ជូលគ្នាជាបក្សតែ១ និងការចែកមណ្ឌលគ្នាឈរឈ្មោះ។លោកបណ្ឌិតពន្យល់ថាវាជាការពិបាកដែលថាគណបក្សប្រជាធិបតេយ្យមូលដ្ឋានទៅប្រឈមមុខគ្នាជាមួយក្រុមអ្នកនយោបាយអតីតគណបក្សសង្គ្រោះជាតិផ្សេងទៀត ដែលរួចបម្រាមនយោបាយនៅពេលខាងមុខ ហើយបង្កើតប៉ូលនយោបាយ១ផ្សេង ក្នុងករណីដែលគណបក្សរបស់លោកចូលរួមក្រោមឆ័ត្រគណបក្សភ្លើងទៀន។សូមរំលឹកថាថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បានបញ្ជាក់ហើយថាគណបក្សប្រឆាំងដែលមានសម្លេងច្រើនជាងគេមួយនេះ ចង់បានការចូលរួមពីគណបក្ស និងអ្នកនយោបាយក្រៅរដ្ឋាភិបាលផ្សេងមករួមគ្នាក្រោមដំបូលភ្លើងទៀនតែ១ ដោយគណបក្សភ្លើងទៀនមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការជជែកពីការចងសម្ព័ន្ធភាព ឬក៏ការរំលាយចូលគ្នាជាគណបក្សតែមួយដែលមាននីតិវិធីច្រើន និងស្មគ្រស្មាញ។ទោះយ៉ាងណា គណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា កាលពីថ្ងៃចន្ទ ក៏បានប្រកាសចូលរួមក្រោមដំបូលគណបក្សភ្លើងទៀនជាផ្លូវការ ខណៈដែលគណបក្សផ្សេងទៀតដែលបានធ្វើការរួមគ្នាកន្លងមកក្នុងនោះមានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា បានប្រកាន់ជំហរផ្សេង។ទោះយ៉ាងណាលោកបណ្ឌិត យង់ សាំងកុមារ បញ្ជាក់ថាគណបក្សក្រៅរដ្ឋាភិបាលទាំងអស់គួរមានគោលបំណងរួមក្នុងការលើកស្ទួយលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បើទោះណាជាការរួបរួមគ្នាជាបក្សតែមួយមិនអាចធ្វើទៅបានក៏ដោយ៕ | គណបក្សប្រជាធិបតេយ្យមូលដ្ឋានទំនងនឹងមិនប្រកាន់យកជម្រើសជ្រកក្រោមគណបក្សនយោបាយណាមួយទេ ខណៈគណបក្សនេះចង់បានជម្រើសពីរផ្សេងទៀត គឺការរួមគ្នាជាបក្សតែមួយ និងការចែកមណ្ឌលគ្នាឈរឈ្មោះបោះឆ្នោត។ ទោះយ៉ាងនេះក្តី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែអះអាងថានឹងបន្តយន្តការធ្វើការរួមគ្នា ក្នុងការទាមទារឲ្យមានការកែលម្អប្រព័ន្ធបោះឆ្នោត និងការលើកស្ទួយសេរីភាពនយោបាយនៅកម្ពុជា។ |
យោងតាមការសិក្សារួមគ្នា របស់អង្គការ Unicef និងអង្គការពលកម្មអន្តរជាតិ បានបង្ហាញថា ចាប់ពីឆ្នាំ២០០០មក ពលកម្មកុមារនៅទូទាំងពិភពលោក បានចុះថយចំនួនប្រមាណ៩០លាននាក់។ ក៏ប៉ុន្តែលទ្ធផលការងារដែលសម្រេចបាននេះ កំពុងប្រឈមនឹងការរលាយទៅវិញ ដោយសារតែវិបត្តិសេដ្ឋកិច្ច បង្កឡើងដោយមេរោគឆ្លងកូរ៉ូណាថ្មី។ នេះគឺជាអ្វី ដែលអង្គការសហប្រជាជាតិបានព្រួយបារម្ភ។នៅក្នុងលិខិតប្រកាសរបស់ខ្លួន អង្គការសហប្រជាជាតិ បានលើកឡើងថា វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនេះ អាចរុញច្រានមនុស្ស ចន្លោះពី ៤០ទៅ៦០លាននាក់ ឲ្យធ្លាក់ទៅក្នុងភាពក្រីក្រតោកយ៉ាក នៅក្នុងឆ្នាំ២០២០នេះ។ មានន័យថា កុមារនឹងជាអ្នករងផលប៉ះពាល់ ដោយសារបញ្ហានេះ ព្រោះសម្រាប់គ្រួសារក្រីក្រ ពលកម្មកុមារគឺជាមធ្យោបាយរកចំណូលបន្ថែម។ នេះបើផ្អែកតាមសំរង់សំដី របស់លោកស្រី Henriette Fore អគ្គនាយកអង្គការ Unicef។កុមាររាប់លាននាក់ បន្ថែមទៀត នឹងត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សា ហើយមានកាតព្វកិច្ចធ្វើការប្រើកម្លាំង រកចំណូលជួយគ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ លក្ខខណ្ឌការងាររបស់កុមារ និងកាន់តែលំបាក ដូចជាត្រូវធ្វើការច្រើនម៉ោងបន្ថែមលើសកម្លាំង បានប្រាក់ចំណូលតិច។ លោក Guy Ryder អគ្គនាយកអង្គការពលកម្មអន្តរជាតិ បានលើកឡើងថា វាជារឿងចាំបាច់ណាស់ ដែលរដ្ឋាភិបាល ត្រូវតែមានប្រព័ន្ធសន្តិសុខសង្គម ដើម្បីជួយដល់ជីវភាពប្រជាពលរដ្ឋ ដែលងាយរងគ្រោះដោយសារវិបត្តិ។ ព្រោះថាពុំនោះទេ ការលំបាក នឹងធ្លាក់ទៅលើកុមារ។សូមបញ្ជាក់ថា យោងតាមការប៉ាន់ស្មានរបស់អ្នកជំនាញនៃអង្គការពលកម្មអន្តរជាតិ នៅចន្លោះពីឆ្នាំ២០១២ ដល់២០១៦ មានកុមារយ៉ាងហោច ១៥២លាននាក់ នៅទូទាំងពិភពលោក ដែលត្រូវបង្ខំចិត្តធ្វើការ។ ក្នុងចំណោមនោះ មាន៧៣លាននាក់ គឺធ្វើការងារដែលមានកម្រិតគ្រោះថ្នាក់ខ្ពស់ ដល់អាយុជីវិតនិងសុខភាព៕ | អង្គការសហប្រជាជាតិបានចេញលិខិតប្រកាសមួយ ដោយបានថ្លែងការព្រួយបារម្ភ ចំពោះការកើនឡើងនូវពលកម្មកុមារ ទូទាំងពិភពលោក។ ដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ បង្កឡើងដោយបញ្ហាជំងឺឆ្លងកូវីដ១៩ អ្នកជំនាញអង្គការសហប្រជាជាតិ បានលើកឡើងថា វានឹងរុញច្រានឲ្យមនុស្សជាច្រើនលាននាក់ ធ្លាក់ទៅក្នុងភាពក្រីក្រតោកយ៉ាកបំផុត ហើយជាទូទៅ គឺកុមារត្រូវបង្ខំចិត្តធ្វើការ ដើម្បីជួយរកប្រាក់ចំណូលឲ្យគ្រួសារ។ |
ពិតជាមិនមានអ្វីគួរឲ្យចម្លែក និងភ្ញាក់ផ្អើលឡើយ ដែលប្រទេសថៃបានធ្លាក់ក្នុងរដ្ឋប្រហារយោធាជាថ្មីនៅពេលនេះ។ មិនចម្លែក និងមិនភ្ញាក់ផ្អើលនៅត្រង់ថា នៅពេលណាដែលវិបត្តិនយោបាយអូសបន្លាយគ្មានច្រកចេញ គឺមានតែកងទ័ពទេជាអ្នកចេញមុខដោះស្រាយ។ មេទ័ពលោកប្រាយុទ្ធ ចាន់អូចាដែលបានប្រកាសដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹកកាលពី ២ថ្ងៃមុន ពោលក្នុងថ្ងៃទី២២ ឧសភា មិនបានប្រើពាក្យរដ្ឋប្រហារយោធាចំៗទេ តែបាននិយាយថា កងទ័ពត្រូវតែយកអំណាចមកកាន់ដើម្បីរៀបចំសណ្តាប់ធ្នាប់សង្គមឡើងវិញ និងផ្តើមធ្វើកំណែទម្រង់លើច្បាប់មួយចំនួន។ ទង្វើរបស់កងទ័ពពេលនេះបានធ្វើឡើង បន្ទាប់ពីវិបត្តិបានអូសបន្លាយរយៈពេល ៦ខែគ្មានច្រកចេញ និងបានបណ្តាលឲ្យមានមនុស្សស្លាប់ ២៨នាក់។អ្វីជាការកត់សម្គាល់នោះនៅត្រង់ថា ការប្រកាសយកអំណាចមកកាន់របស់លោកចាន់អូចាថ្ងៃនេះបានធ្វើឡើង បន្ទាប់ពីរូបលោកចាន់អូចាធ្វើជាអាជ្ញាកណ្តាលនៅក្នុងកិច្ចប្រជុំបានរយៈពេល ២ម៉ោងដែលចូលរួមដោយក្រុមអាវលឿង និងក្រុមអាវក្រហម។ កិច្ចប្រជុំដែលបានចាប់ផ្តើមធ្វើនៅថ្ងៃពុធ ទី២១ ឧសភា។ បើយោងតាមសាក្សីមួយចំនួនឲ្យដឹងថា នៅក្នុងពេលដែលលោកចាន់អូចាប្រកាសពីការយកអំណាចមកកាន់នោះ កងទ័ពក៏បាននំាយកក្រុមអ្នកតំណាងទំាងពីរក្រុមចូលក្នុងឡានទាហ៊ានដោយមិនដឹងយកទៅទីណាទេ។ មួយវិញទៀត គេក៏មិនអាចដឹងពីកន្លែងដែលលោកនាយករដ្ឋមន្រ្តីចំាផ្ទះកំពុងស្ថិតនៅដែរ។ សម្រាប់ក្រុមបាតុករទំាងពីរក្រុមវិញ ក៏គេនៅមិនទាន់ឃើញមានប្រតិកម្មយ៉ាងណាជុំវិញរដ្ឋប្រហារយោធាជាថ្មីនៅពេលនេះទេ។សូមជម្រាបជូនថា នៅក្នុងប្រទេសថៃ កងទ័ពជាអ្នកដែលមានអំណាចខ្លំាងជាងគេ។ គ្រាន់តែក្នុងរយៈពេល ៨១ឆ្នំា ថៃបានស្គាល់រដ្ឋប្រហារយោធា ឬមួយក៏ការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាចំនួន ១៩ដង។ ២ដងចុងក្រោយ គឺការទម្លាក់លោកថាក់ស៊ីនក្នុងឆ្នំា ២០០៦ និងថ្ងៃនេះ ទី២២ ឧសភា ឆ្នំា ២០១៤៕ | នៅក្នុងប្រទេសថៃ មេទ័ពប្រាយុទ្ធ ចាន់អូចាទើបបានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី២២ ឧសភានេះតទៅ កងទ័ពជាអ្នកកាន់អំណាចបណ្តោះអាសន្នដោយរង់ចំាដំណោះស្រាយវិបត្តិ នយោបាយ នៅថ្ងៃខាងមុខ។ លោកចាន់អូចាបានលើកយកហេតុផលមកពន្យល់ថា ការដែលកងទ័ពយកអំណាចមកកាន់ពេលនេះគឺដើម្បីរៀបចំសណ្តាប់ធ្នាប់សង្គមឡើងវិញ និងផ្តើមធ្វើកំណែទម្រង់លើច្បាប់មួយចំនួន។ ការសម្រេចរបស់មេទ័ពនេះបានធ្វើឡើង ២ថ្ងៃក្រោយពីបានប្រកាសដាក់ប្រទេសឲ្យស្ថិតក្នុងច្បាប់អាជ្ញាសឹក។ |
យើងបានដឹងខ្លះៗ រួចមកហើយ ថាដើម្បីកាត់បន្ថយ គ្រោះកើតជំងឺដាច់សរសៃឈាមខួរក្បាល ត្រូវមានអនាម័យក្នុងការរស់នៅ ត្រូវទទួលទានអាហារឱ្យមានលំនឹង បន្លែផ្លែឈើ ត្រីសាច់ និងត្រូវហាត់ប្រាណធ្វើកីឡា ជាប្រចាំ។ ថ្មីៗនេះ យើងបានដឹងបន្ថែមទៀតថា យកល្អគួរតែទៅរស់នៅក្នុងតំបន់ មានខ្យល់អាកាសបរិសុទ្ធ ព្រោះបរិស្ថានពុលក៏ជាមានចំណែកធ្វើឱ្យងាយជួបគ្រោះដាច់សរសៃឈាមក្នុងខួរក្បាលដែរ។ ចុះផ្ទះជាងកាត់សក់ ត្រូវចៀសវាងដែរ ?! តើមានអ្វីពាក់ព័ន្ធនឹងជំងឺដាច់សរសៃឈាមខួរក្បាល?លោកអ្នកចោទសួរសំណួរនេះមិនខុសទេ ? ហើយលោកអ្នកអាចនឹងចាប់គិតពិចារណាខ្លះដែរ ថាគួរអញ្ជើញទៅហាងកាត់សក់ដែរឬអត់ នៅពេលបានជ្រាបអំពីរឿងពិតរបស់ ដេវ ថាយឡឺ ដែលសារព័ត៌មានHuffington Post និងTime បានបង្ហោះផ្សាយបន្តក្នុងប្រព័ន្ធអ៊ីនធ័រនែត និងលើទំព័រកាសែត កាលពីថ្ងៃទី១២ធ្នូ២០១៦។ដេវ អាយុ៤៥ រស់នៅក្នុងក្រុងBrighton ប្រទេសអង់គ្លេស ទើបទទួលបានសំណងជំងឺចិត្តពីជាងកាត់សក់ នូវទឹកប្រាក់៩ម៉ឺនលីវស្ទែរលីន។ ជាទឹកប្រាក់ដ៏ច្រើន ប៉ុន្តែមិនអាចប្រៀបទៅនឹងផលវិបាក ដែលដេវត្រូវរស់រងកម្មអស់មួយជីវិតឡើយ។ បន្ទាប់ពីបានដេកព្យាបាលក្នុងមន្ទីរពេទ្យអស់បីខែ ដេវ អាចដើរដោយខ្លួនឯង តែត្រូវពឹងឈើច្រត់ និងមិនអាចបើកបរបានទេ ព្រោះភ្នែកមើលលែងច្បាស់។មិនមែនជាកំហុសកាន់កន្ត្រៃជ្រុលជ្រួសកាត់ដាច់សាច់ ដាច់ត្រចៀក ឬ ផ្លុំសក់ក្តៅជ្រុលនាំឱ្យរលាករលួយអ្វីទេ តែគឺបណ្តាលមកពីកន្ធុនកក់សក់ ដែលរាលដាលបង្កទុក្ខទោស និងដែលគ្មាននរណាគិតស្មានដល់ឡើយ។ហេតុការណ៍បានកើតឡើងនៅឆ្នាំ២០១១ ដេវ មានសុខភាពល្អ រឹងម៉ាំ ដូចមនុស្សដទៃជាធម្មតាក្នុងវ័យស្របាលគ្នា ទៅកាត់និងកក់សក់នៅក្នុងហាង រីករាយ ឬមិនរីករាយ ពេញចិត្តឬមិនពេញចិត្តនឹងស្នាដៃជាងកាត់សក់ សាច់រឿងមិនបានបញ្ជាក់ទេ ប៉ុន្តែពីរថ្ងៃក្រោយកាត់សក់រួច ពេលកំពុងបំពេញការងារ ប្រជុំយ៉ាងមមាញឹក ស្រាប់តែដេវបានដួល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យក្រុងឡុងដ៍។ គឺនៅទីនោះហើយដែលគេបានលឺសំណួរដ៏ភ្ញាក់ផ្អើល ចេញពីបបូរមាត់គ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទថា តើលោកមានបានទៅហាងកាត់សក់ទេ នាពេលថ្មីៗនេះ ?!នៅចំពោះមុខអ្នកជំងឺ អាយុខ្ទង់សែ សុខភាពល្អបរិបូរណ៍ គ្មានប្រវត្តិ គ្មានប្រព្រឹត្តអ្វីជាកត្តាគ្រោះថ្នាក់ នាំហានិភ័យកើតជំងឺដាច់សរសៃឈាមខួរក្បាល វេជ្ជបណ្ឌិតអង់គ្លេសបាននឹកគិតដល់ និងសង្ស័យភ្លាមដល់វត្តមាន ករណីមានសញ្ញារោគ សាឡុងកាត់សក់ !សញ្ញារោគហាងកាត់សក់ ជាអ្វី ? ពិភពវេជ្ជសាស្ត្រ បានស្គាល់សញ្ញារោគហាងកាត់សក់ ឬជំងឺដាច់សរសៃឈាមក្នុងខួរក្បាល នៅហាងកែសម្ផស្ស ហាងធ្វើសក់ តាំងពីឆ្នាំ ១៩៩០មក តែជាករណីដ៏កម្របំផុត។ នៅក្នុងគម្ពីរវេជ្ជសាស្ត្រ គេសង្កេតឃើញមានកំណត់ត្រា អ្នកជំងឺដាច់សរសៃឈាមខួរក្បាល ប៉ុន្មានសិបករណីដែរ ដោយមូលហេតុពាក់ព័ន្ធនឹងការកាត់-កក់សក់ នៅហាង បើប្រៀបទៅនឹងចំនួនមនុស្សរាប់សិបពាន់លាននាក់ដែលបានចូលហាងធ្វើសក់ ក្នុងរយៈពេលជាង២០ឆ្នាំនេះ។កាត់សក់មិនមែនជាដើមហេតុនៃបញ្ហាទេ តែជាទូទៅ មុននឹងផ្តើមកាត់សក់ ជាងតែងសម្អាតលាងសក់អតិថិជន ដើម្បីរក្សាអនាម័យ។ គឺជំហរ កាច់ក លើចានលាងកក់សក់ទេដែលនាំឱ្យមានគ្រោះដាច់សរសៃឈាមខួរក្បាលនោះ។ កាច់ក បត់សរសៃជួនដោយអូសបន្លាយពេលយូរ ប្រៀបដូចជាចងបន្តឹង បង្កើនសម្ពាធសរសៃដែលបង្ហូរឈាមទៅចិញ្ចឹមខួរក្បាល។ ដោយសារតែមានកន្លែងបត់ កាច់ យ៉ាងដូច្នេះ ដំណើរឈាមហូរមិនស្រួល មានភាពរអាក់រអួល ឈាមអាចត្រូវកក ជាដុំកំណកតូចៗ ដែលជាដើមហេតុនាំឱ្យស្ទះសរសៃឈាម និងដាច់សរសៃឈាមខួរក្បាល។ថ្វីបើជាករណីកម្រមែន ប៉ុន្តែចូរប្រុងប្រយ័ត្ន នៅពេលអ្នកត្រូវអង្គុយឱ្យគេកក់ លាងសក់ ដោយត្រូវប្រុងប្រយ័ត្ន ដាក់ក និងតម្រែតម្រង់ខ្លួនឱ្យត្រូវជំហរ បំផុតទើបប្រសើរ។ សូមកុំខ្លាចនឹងទាមទាររកខ្នល់ខ្នើយ កន្លែងទ្រាំកនៅលើកែមកន្ធុន ដើម្បីការពារសរសៃឈាម។ បើតាមសារព័ត៌មានTime ជាងកាត់សក់អង់គ្លេសដែលរងការថ្កោលទោស ក៏ព្រោះតែមិនបានការពារអតិថិជនឱ្យបានត្រឹមត្រូវពេលកក់សក់នេះឯង។តើអ្វីទៅជាជំងឺ ដាច់សរសៃឈាមក្នុងខួរក្បាល ?ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល មានកើតឡើងសឹងថាជារៀងរាល់បួននាទីមានម្នាក់ នៅប្រទេសបារាំង។ នៅពេលណាឈាមមិនអាចហូរទៅចិញ្ចឹមខួរក្បាលបានពេញលេញ ឬមិនដល់ផ្នែកណាមួយនៃខួរក្បាល ពេលនោះហើយដែលគេហៅថាជំងឺដាច់សរសៃឈាមខួរក្បាល។ជំងឺដាច់សរសៃឈាមខួរក្បាលអាចមានពីរប្រភេទ ៖ ការដាច់សរសៃឈាមខួរក្បាល ដោយមានហូរឈាម (ឈាមកក) ក្នុងក្បាល (១៥ទៅ២០%)។ ករណីនេះបណ្តាលមកពី ផ្ទាំងសរសៃឈាមមានសភាពទន់ខ្សោយ អាចរីកប៉ោង មានទម្រង់ជាថ្នក់។ ថ្នក់ឈាមប៉ោងខ្លាំងអាចនឹងអាចត្រូវដាច់ ជាហេតុដែលបង្កឱ្យមានការហូរឈាម-កកក្នុងក្បាល ឬបើពុំនោះទេ ថ្នក់ឈាមនោះអាចនឹងសង្កត់សរសៃឈាមជិតខាងឱ្យស្ទះ។ការដាច់សរសៃឈាមខួរក្បាលអាចបណ្តាលមកពី សរសៃឈាមតូចៗនៅក្បាលត្រូវស្ទះ(៨០ទៅ៨៥%) ដោយសារមានដុំកំណកឈាមតូចៗ ឬកំណកនៅលើផ្ទាំងសរសៃឈាម មករាំងបាំងរន្ធសរសៃ មិនឱ្យឈាមរត់បានឡើងទៅក្បាលបាន។ គ្មានឈាម គ្មានអុកស៊ីសែន ទៅចិញ្ចឹមខួរក្បាល កោសិការប្រព័ន្ធប្រសាទជាច្រើនត្រូវស្លាប់។ នេះជាករណីដាច់សរសៃឈាមខួរក្បាលដែលភាសាពេទ្យហៅថា Avc Ischémique។ទោះបីដាច់សរសៃឈាមដោយមូលហេតុអ្វីក៏ដោយ ក៏ជំងឺនេះអាចបន្យល់ទុកនូវផលវិបាកច្រើន ខ្លាំង ធ្ងន់ធ្ងរ និងខុសៗគ្នា ទៅតាមទីតាំងកន្លែងដាច់សរសៃ ឬផ្នែកនៃខួរក្បាលដែលប៉ះពាល់។ ការជួយសង្គ្រោះជាបន្ទាន់គឺជាការចាំបាច់ និងជាកត្តាកំណត់លទ្ធភាពនៃការសង្គ្រោះ។តើគេអាចសម្គាល់ថាមានអាការៈ ដាច់សរសៃឈាមនៅក្បាលយ៉ាងដូចម្តេច ?ការកំណត់អំពីរោគសញ្ញាផ្តល់ដោយជំងឺដាច់សរសៃឈាមខួរក្បាល ខុសប្លែកគ្នាខ្លាំងណាស់ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ព្រោះវាអាស្រ័យទៅនឹងកន្លែងដែលសរសៃឈាមអាទែរ ស្ទះ ឬបែកដាច់ចេញឈាម។ តើវាស្ថិតនៅផ្នែកខាងណានៃក្បាល ?! ប៉ុន្តែសញ្ញារោគដែលគេជួបប្រទះញឹកញយជាងគេ គឺអាការៈស្ពឹកមួយចំហៀងខ្លួន ងាប់មួយចំហៀងខ្លួន (ឆ្វេងឬស្តាំ) ធ្ងន់ធ្ងរ។ នេះជារោគសញ្ញាដែលគេជួបប្រទះញឹកញយ។ នៅពេលណាមានគ្រោះដាច់សរសៃឈាមខួរក្បាល ស្លោក ឬ ដាច់ហូរឈាមខ្លាំង ជាទូទៅអ្នកជំងឺត្រូវងាប់មួយចំហៀងខ្លួន ទាំងស្រុង ឬមួយភាគ។ ប្រសិនបើដាច់សរសៃឈាមត្រង់កន្លែងបញ្ជាភាសា នោះអ្នកជំងឺនិយាយលែងកើត ហើយប្រសិនបើប៉ះពាល់នៅផ្នែកខាងក្រោយនៃក្បាល តំបន់បញ្ជាចក្ខុ អ្នកជំងឺនឹងអាចងងឹតភ្នែក។រោគសញ្ញារៀបរាប់ខាងលើទាំងអម្បាលម៉ាននេះ អាចនឹងកើតឡើងតែមួយភ្លែត ជាលក្ខណៈមួយសំណើ ដែលមានន័យជាការដាស់តឿនរំលឹក ថាមានសរសៃឈាម ត្រង់កន្លែងណាមួយមិនល្អ ទើបឈាមហូរមិនស្រួល មានស្ទះបន្តិចបន្តួច ឬក៏មានកំណកដុំឈាម។ ទោះបីជារោគសញ្ញាមួយភ្លែតក៏ដោយ ក៏ត្រូវចាប់អារម្មណ៍ប្រុងប្រយ័ត្ន និងរួសរាន់ភ្លាមទៅធ្វើវិភាគស្វែងរកមូលហេតុ និងចាប់ផ្តើមព្យាបាល ដើម្បីចៀសវាងកុំឱ្យមានការស្ទះ ការដាច់សរសៃ ស្លោកងាប់កោសិកាទាន់។សញ្ញាមួយចំនួនដែលនាំគិតដល់ថាយើងអាចនឹងប្រឈមនឹងគ្រោះដាច់សរសៃឈាមខួរក្បាល ៖ស្ពឹក ស្រពន់ ស្រយ៉ង់ ឬ កម្លាំងធ្លាក់ស្រុតចុះ លេចឡើងយ៉ាងទាន់ហន់ នៅតំបន់មុខ នៅលើដងខ្លួន ... ក្នុងករណីខ្លះ ស្រាប់តែស្ងៀមៗ ពិបាកនិយាយ និងពិបាកយល់ ឬលែងយល់អ្វី និងលែងនិយាយកើត ... ឈឺក្បាលខ្លាំង អមដោយអាការៈស្រវាំងភ្នែក សុទ្ធសឹងជាសញ្ញាអាសន្នដែលបញ្ជាក់អំពីគ្រោះដាច់សរសៃឈាមខួរក្បាលហើយ បើទោះបីជារោគសញ្ញានេះកើតឡើងតែមួយភ្លែត រួចបាត់ទៅវិញក៏ដោយ។ដាច់សរសៃឈាមខួរក្បាល ជាប្រភេទជំងឺដ៏ធ្ងន់ធ្ងរ ! កត្តាពូជ ដូចជាមានឪពុកនិងបងប្អូនប្រុសមានជំងឺសរសៃឈាមបេះដូងមុនអាយុ ៥៥ឆ្នាំ មានម្តាយនិងបងប្អូនស្រី មានជំងឺសរសៃឈាមបេះដូង មុនអាយុ៦៥ឆ្នាំ និងកត្តាអាយុ អាយុកាន់តែចាស់កាន់តែងាយជួបគ្រោះហានិភ័យកើតជំងឺដាច់សរសៃឈាមខួរក្បាល សុទ្ធសឹងជាប្រការមិនអាចទប់ស្កាត់និងបញ្ចៀសបានឡើយ។ ប៉ុន្តែ នៅមានវិធានការមួយចំនួនផ្សេងទៀត ដែលអាចកាត់បន្ថយគ្រោះកើតជំងឺនេះបាន ៖ ដោយលោកអ្នកត្រូវគិតគូរព្យាបាលជំងឺលើសឈាម ជំងឺទឹកនោមផ្អែម។ ចៀសវាងកុំជក់បារី ទទួលទានសុរា ព្រោះថ្នាំជក់ និងគ្រឿងស្រវឹង បង្កើនហានិភ័យដាច់សរសៃឈាមខួរក្បាលទ្វេដង។ កាត់បន្ថយការទទួលទានអាហារ ដែលមានខ្លាញ់ខ្លាំង បញ្ចេញសកម្មភាព ធ្វើកីឡាជាប្រចាំ ដើម្បីកំរិតអត្រាជាតិខ្លាញ់ក្នុងឈាម ឱ្យនៅទាប ព្រោះបើមានខ្លាញ់ច្រើនក្នុងឈាម នោះសរសៃឈាមនឹងឆាប់រឹង ឈាមហូរមិនសូវស្រួល បង្កជាកំណក និងស្ទះសរសៃឈាម។ ផ្ទៀងផ្ទាត់ទម្ងន់ ការធាត់ចុកខ្លាញ់ ធាត់ខ្លាំងជាក៏ជាសត្រូវនឹងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនេះដែរ៕ | ដាច់សរសៃឈាមខួរក្បាល ជាជំងឺមួយគួរឱ្យព្រឺព្រួច និងខ្លាចបំផុត ! ព្រោះវាអាចផ្តាច់សង្ខារមនុស្សក្នុងមួយប៉ប្រិចភ្នែក ឬធ្វើឱ្យយើងរស់ជាមួយនឹងភាពពិការអស់មួយជីវិត។ ដើម្បីកាត់បន្ថយគ្រោះកើតជំងឺដាច់សរសៃឈាមខួរក្បាលនេះ គ្រូពេទ្យតែងណែនាំឱ្យយើងធ្វើកីឡា ទទួលទានអាហារមិនត្រឹមត្រូវ ... ប៉ុន្តែតើគេត្រូវគេចកុំទៅផ្ទះជាងធ្វើសក់ឬ ? អ្នកគួរពិចារណានឹងសំណួរនេះ នៅពេលបានដឹងថាមានជនជាតិអង់គ្លេសម្នាក់ បានធ្លាក់ខ្លួនពិការ ដើរកាន់ឈើច្រត់ ព្រោះធ្លាក់ខ្លួនមានជំងឺដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីបានទៅហាងកក់សក់។ |
ក្នុងបទសម្ភាសជាមួយទូរទស្សន៍អូស្ត្រាលី SBS ប្រធានាធិបតីស៊ីរី លោកបាស្ហា អាល់ អាសាដ បានអះអាងថា ការវាយយកក្រុងរ៉ាកា ដែលក្រុមជីហាតរដ្ឋអ៊ីស្លាមប្រកាសថា ជារដ្ឋធានីក្នុងដែនដីរបស់ក្រុមខ្លួននោះ ការវាយយកក្រុងនេះមកវិញ មិនពិបាកទេសម្រាប់កងទ័ពស៊ីរី។ គឺអាចវាយយកបានក្នុងពេលឆាប់ៗទៀតផង។ ប៉ុន្តែ បញ្ហានៅត្រង់ថា ប្រទេសផ្សេងៗ និងប្រទេសក្នុងតំបន់មួយចំនួន នៅតែបន្តឧបត្ថម្ភក្រុមជីហាត។លោកអាសាដចោទចំៗតែម្តង ទៅលើតួកគីថា គាំទ្របណ្តាញក្រុមភេរវកម្ម។ លោកអាសាដចោទទាំងប្រធានាធិបតីតួកគី អ៊ែរដូហ្កាន ថា បានបិទភ្នែក បើកព្រំដែនអោយសកម្មជនជីហាតបរទេស បានឆ្លងកាត់។សម្រាប់លោកអាសាដ ដែនដី តំបន់ដែលក្រុមភេរវជននានាកាន់កាប់នោះ មិនចោទជាបញ្ហាទេ ព្រោះថាសង្គ្រាមនេះមិនមែនទើបតែកើតឡើងទេ។ បញ្ហាធ្ងន់ គឺមនោគមវិជ្ជាជ្រុលនិយមដែលក្រុមភេររវជនសាបព្រួស ក្នុងតំបន់ដែលខ្លួនកាន់កាប់។ មនោគមវិជ្ជានេះ ទើបជាគ្រោះថ្នាក់ធ្ងន់។ក្រៅពីទទួលបានការជួយជ្រោមជ្រែងពីរុស្ស៊ី និងអ៊ីរ៉ង់ ក្នុងការកំចាត់ក្រុមជីហាត ប្រធានាធិបតីស៊ីរី អះអាងថា ប្រទេសលោកខាងលិចនានាក៏បានសហការដោយសំងាត់ជាមួយស៊ីរីដែរ៕ | ខណៈក្រុមជីហាតរដ្ឋអ៊ីស្លាមបានដកថយ នៅតាមសមរភូមិអ៊ីរ៉ាក់ និងស៊ីរី ថ្ងៃសុក្រម្សិលមិញ ទូរទស្សន៍អូស្ត្រាលី SBS បានចុះផ្សាយបទសម្ភាសដែលបានធ្វើឡើង ជាមួយប្រធានាធិបតីស៊ីរី លោកបាស្ហា អាល់ អាសាដ ក្នុងពេលកន្លងមក។ ក្នុងបទសម្ភាសនេះ លោកអាសាដលើកឡើងថា ការវាយយកក្រុងរ៉ាកា មកវិញ មិនពិបាកទេ ក្នុងយុទ្ធសាស្ត្រកងទ័ព ប៉ុន្តែបញ្ហាស្ថិតនៅលើតួកគីទៅវិញទេ។ |
សម្រាប់ការបោះឆ្នោតជាតិលើកទី៥នេះ គណបក្សប្រជាជនកម្ពុជាហាក់បានបង្ហាញរបៀបឃោសនាតាមបែបអភិរក្សនិយម ពោលគឺគណបក្សនេះមិនបានបង្ហាញរបៀបឃោសនាអ្វីថ្មីគួរឲ្យកត់សម្គាល់ឡើយបើធៀបនឹងការបោះឆ្នោតលើកមុនៗ ទាំងទម្រង់ និងទាំងខ្លឹមសារ។ ជាទម្រង់ គណបក្សកាន់អំណាចដ៏យូរមួយនេះនៅតែប្រើប្រាស់រូបថតមេដឹកនាំទាំងបីដូចពីមុនដដែល។ ក្រៅពីការបិទផ្សាយស្លាកសញ្ញាគណបក្សគ្រប់ទិសទីនៅតាមដងផ្លូវគេហាក់មិនបានឃើញអ្វីប្លែក ថ្មីគួរឲ្យចាប់អារម្មណ៍ទេ។ជាខ្លឹមសារ គោលនយោបាយគណបក្សកាន់អំណាចក៏មិនសូវមានអ្វីថ្មីលេចធ្លោខុសពីមុនដែរ៖ សន្តិភាព ស្ថិរភាពនយោបាយ ការរំដោះចេញពីរបបខ្មែរក្រហម ឬក៏ការអភិវឌ្ឍប្រទេស ។ល។ និង។ល។ នៅតែជាប្រធានបទមិនចេះរីងស្ងួតនៃការឃោសនារកសំឡេងឆ្នោតរបស់បក្សកាន់អំណាចដដែល។ ការដង្ហែក្បួនជាទ្រង់ទ្រាយធំដើម្បីបង្ហាញពីឥទ្ធិពលរបស់ខ្លួនក៏នៅតែជាយុទ្ធសាស្ត្រពេញនិយមរបស់គណបក្សកាន់អំណាចដែរ។ក្រៅពីនោះ យុទ្ធសាស្ត្រដ៏ចំណាស់មួយទៀតដែលគណបក្សកាន់អំណាចតែងប្រើប្រាស់គឺការចុះជាប់ជាមួយអ្នកបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតនីមួយៗ។ វិធីនេះត្រូវបានគណបក្សកាន់អំណាចយល់ថា ជាការធានាផ្លូវចិត្តដល់អ្នកគាំទ្រ ក៏ដូចជាពលរដ្ឋទូទៅឲ្យមានភាពកក់ក្តៅជាមួយគណបក្សរបស់ខ្លួនហើយជាវិធីដ៏មានប្រសិទ្ធភាព ដែលគណបក្សផ្សេងគ្មានលទ្ធភាពអាចធ្វើបាន។ នេះអាចចាត់ទុកជាចំណុចខ្លាំងមួយរបស់បក្សកាន់អំណាច។ជាទូទៅ យុទ្ធសាស្ត្របង្ហាញសាច់ដុំតាមរយៈក្បួនដង្ហែគគ្រឹកគគ្រេង គួបផ្សំជាមួយនឹងការគ្រប់គ្រងអ្នកបោះឆ្នោតយ៉ាងកៀកកិតដែលបក្សកាន់អំណាចកំពុងបន្តប្រើត្រូវគេមើលឃើញថា នឹងនៅតែផ្តល់ប្រយោជន៍ដល់គណបក្សនេះពីព្រោះការស្ថិតនៅកៀកកិតជាមួយពួកគេជារៀងរាល់ថ្ងៃធ្វើឲ្យពលរដ្ឋមានភាពកក់ក្តៅជាងការឃើញក្បួនឃោសនាម្តងម្កាលដង្ហែកាត់មុខផ្ទះរួចក៏ទៅហួសបាត់។ប៉ុន្តែ ក្នុងស្ថានភាពដែលវិស័យព័ត៌មានមានការវិវឌ្ឍខុសពីមុន វិធីគ្រប់គ្រងប្រជាពលរដ្ឋតាមបែបនេះក៏មិនប្រាកដថាមានប្រសិទ្ធភាពដូចពីមុនទៀតដែរពីព្រោះសូមកុំភ្លេចថា សម័យនេះ មនុស្សមានសេរីភាពច្រើនជាងមុនក្នុងការពិចារណា និងធ្វើសេចក្តីសម្រេចចិត្ត ទៅតាមឆន្ទៈរបស់ខ្លួន។ ក្នុងបរិបទនេះ ការព្យាយាមគ្រប់គ្រងផ្លូវចិត្តរបស់ពួកគេប្រហែលជាមិនងាយស្រួលប៉ុន្មានឡើយ។នៅលើសមរភូមិប្រពន្ធ័ផ្សព្វផ្សាយវិញ បក្សកាន់អំណាចបានគ្រប់គ្រងទាំងស្រុងទៅលើបណ្តាញផ្សាយព័ត៌មានដែលគាំទ្រខ្លួន ទាំងកាសែត វិទ្យុ និងទូរទស្សន៍ក្នុងស្រុក។ ប៉ុន្តែ បក្សកាន់អំណាចហាក់ចាញ់ប្រៀបបក្សប្រឆាំងជាពិសេសនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងប្រពន្ធ័ផ្សព្វផ្សាយឯករាជ។ ភាពស្ងប់ស្ងាត់ គ្មានសេចក្តីថ្លែងការណ៍ គ្មានអ្នកនិយាយជាមួយអ្នកកាសែត គឺជាស្ថានភាពដែលធ្វើឲ្យគណបក្សប្រឆាំងមានសំឡេងច្រើននៅតាមបណ្តាញផ្សាយព័ត៌មានឯករាជដែលមានរឿងច្រើនត្រូវនិយាយពីបក្សប្រឆាំង។ក្រៅពីនោះ គណបក្សប្រឆាំងក៏មានសភាពគគ្រឹកគគ្រេងណាស់ដែរនៅតាមបណ្តាញសង្គម ហ្វេសប៊ុក និងសារអេឡិចត្រូនិកផ្សេងទៀត។ គណបក្សប្រឆាំងក៏បានធ្វើឲ្យមានការចាប់អារម្មណ៍ដែរតាមរយៈគោលនយោបាយ៧ចំណុចរបស់ខ្លួនដែលខ្លី ស្រួលយល់ ស្រួលចាំ និងជាពិសេសគឺចុចចំចំណុចរសើបរបស់ប្រជាពលរដ្ឋទូទៅ។ ការបង្ហាញអំពីកំណែទម្រង់និយមតាមរយៈការប្រើពាក្យ«ផ្លាស់ប្តូរ» អាចចាត់ទុកជាចំណុចខ្លាំងរបស់បក្សប្រឆាំង។ រីឯប្រពន្ធ័ផ្សាយព័ត៌មានឯករាជក៏កាន់តែមានឥទ្ធិពលជាងមុនដែរពីព្រោះបច្ចុប្បន្ន មហាជនត្រូវការព័ត៌មានដែលមានតុល្យភាពជាងព័ត៌មានបែបឃោសនា។សរុបមកវិញ លក្ខណៈពិសេសរបស់គណបក្សកាន់អំណាច និងបក្សប្រឆាំងគឺ បក្សកាន់អំណាចប្រើវិធីគ្រប់គ្រងអ្នកបោះឆ្នោតតាមរយៈការស្ថិតនៅកៀកកិតជាមួយពួកគេ ដោយបង្ហាញគោលនយោបាយបែបអភិរក្សនិយម។ រីឯបក្សប្រឆាំងវិញទាក់ទាញអ្នកបោះឆ្នោតតាមរយៈគោលនយោបាយថ្មី និងរបៀបឃោសនាដែលផ្តោតលើការផ្លាស់ប្តូរ ដែលគេអាចនិយាយថា តាមរបៀបកំណែទម្រង់។ តើវិធីណាមួយមានប្រសិទ្ធភាពជាង? ចម្លើយនៃសំណួរនេះនឹងបង្ហាញច្បាស់នៅថ្ងៃបោះឆ្នោត ២៨ កក្កដាខាងមុខ៕ | នៅក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនារយៈពេលជាង៣សប្តាហ៍កន្លងទៅនេះ គេអាចសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិមានយុទ្ធសាស្ត្ររកសំឡេងឆ្នោតរៀងៗខ្លួន។ ជាទូទៅ គណបក្សកាន់អំណាចនៅតែរក្សារបៀបឃោសនាតាមបែបប្រពៃណីរបស់ខ្លួនដដែលគឺការហែក្បួន និងការចុះជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅតាមមូលដ្ឋានផ្ទាល់។ ចំណែកគណបក្សប្រឆាំងបានបង្ហាញសាច់ដុំតាមរយៈក្បួនដង្ហែគគ្រឹកគគ្រេង និងគោលនយោបាយថ្មីដើម្បីទាក់ទាញ។ តើយុទ្ធសាស្ត្របែបអភិរក្សនិយម និងកំណែទម្រង់និយម មួយណាមានប្រសិទ្ធភាពជាង? |
ជាមួយសំឡេងគាំទ្រភាគច្រើន (២ភាគ៣នៃសំឡេងសរុប) រដ្ឋសភាអាល្លឺម៉ង់បោះឆ្នោតអនុម័តកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឲ្យគេបង្កើតមូលនិធិពិសេស ១០០ពាន់លានអឺរ៉ូ សម្រាប់ធ្វើទំនើបកម្មវិស័យការពារជាតិអាល្លឺម៉ង់។ភ្លើងខៀវរបស់រដ្ឋសភាអាល្លឺម៉ង់ ឆ្លើយតបទៅនឹងការសន្យារបស់លោកនាយករដ្ឋមន្រ្តី អូឡាហ្វ ស្ហុល៍ ដែលថា អាល្លឺម៉ង់នឹងក្លាយជាប្រទេសអឺរ៉ុបដែលមានកម្លាំងទ័ពខ្លាំងជាងគេ នៅក្នុងសម្ព័ន្ធអាត្លង់ទិកអូតង់។ នៅចំពោះមុខការគំរាមកំហែងសន្តិសុខ ក្រោយរុស្ស៊ីធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ធ្លាប់បានប្រកាស កាលពីចុងខែកុម្ភៈថា នឹងបង្កើតកញ្ចប់ថវិកាពិសេស ១១៣ពាន់លានអឺរ៉ូ សម្រាប់កសាងសមត្ថភាពកងទ័ព និងបង្កើនថវិកាការពារជាតិ ឲ្យដល់ ២% នៃផលិតផលក្នុងស្រុកសរុប ទៅតាមការទាមទាររបស់អូតង់។ដើម្បីបង្កើតមូលនិធិកងទ័ពពិសេស ១០០ពាន់លានអឺរ៉ូ អាល្លឺម៉ង់ត្រូវការខ្ចីប្រាក់បំណុលបន្ថែម។ ដូច្នេះដើម្បីជៀសរួចផុតពីសំណាញ់ច្បាប់រឹតបន្តឹងថវិកាដែលមានគោលដៅកាត់បន្ថយ ប្រាក់បំណុលសាធារណៈ រដ្ឋាភិបាលអាល្លឺម៉ង់ ត្រូវការចាំបាច់ការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ។ថ្លែងទៅកាន់សមាជិកសភាកាលពីថ្ងៃសុក្រ ប្រមុខការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baekbock បាននិយាយថា នេះជាពេលវេលាដែលអាល្លឺម៉ង់អាចនិយាយថា អាល្លឺម៉ង់នៅទីនេះ នៅពេលអឺរ៉ុបត្រូវការអាល្លឺម៉ង់។សម្រាប់អាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចនាំមុខគេ នៅអឺរ៉ុប កញ្ចប់ថវិកាពិសេសសម្រាប់កងទ័ពនឹងជួយឲ្យអាល្លឺម៉ង់អាចការពារទឹកដី និងគោរពករណីយកិច្ចរបស់ខ្លួន ក្នុងនាមជាសមាជិករបស់អូតង់។មួយផ្នែកធំនៃកញ្ចប់ថវិកាពិសេស ដែលស្មើនឹង៤០,៩ពាន់លានអឺរ៉ូ នឹងត្រូវគេប្រើ សម្រាប់កងទ័ពជើងអាកាស ដូចជាការទិញ យន្តហោះចម្បាំង អាមេរិកាំង និងអឺរ៉ុប ចំនួន៣៥គ្រឿង ឧទ្ធម្ភាគចក្រធុនធ្ងន់ Chinook របស់ប៊ូអីង ៦០គ្រឿង។ ២០ពាន់លានដុល្លារសម្រាប់កងទ័ពជើងទឹក ចំណែក ១៦ពាន់លានដុល្លារសម្រាប់កងទ័ពជើងគោក ជាមួយការទិញបន្ថែម រថក្រោះ ជាច្រើនគ្រឿង។ជាមួយថវិកាកងទ័ពពិសេស ១០០ពាន់លានអឺរ៉ូ អាល្លឺម៉ង់ ជាប្រទេសធំទី៣ក្នុងលោក បន្ទាប់ពីអាមេរិក និងចិន ដែលបានបោះទុនវិនិយោគ ដ៏ច្រើនសម្បើមទៅលើវិស័យកងទ័ព។ នៅថ្ងៃសុក្រ អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រតិកម្មភ្លាម ដោយថា ការសម្រេចបោះឆ្នោត របស់រដ្ឋសភាអាល្លឺម៉ង់បានបញ្ជាក់ថា អាល្លឺម៉ង់ កំពុងធ្វើយោធូបនីយកម្ម។ ដោយនិយាយយោងដល់របបណាហ្ស៊ី អាល្លឺម៉ង់ អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី បានបន្ថែមថា ជាមួយបទពិសោធន៍ពីអតីតកាល គេដឹងហើយថា តើការធ្វើយោធូបនីយកម្មរបស់អាល្លឺម៉ង់បានបញ្ចប់ដោយរបៀបណា៕ | អាល្លឺម៉ង់ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដើម្បីកសាងសមត្ថភាពកងទ័ពរបស់ខ្លួនឡើងវិញ។ នៅថ្ងៃសុក្រទី ៣មិថុនាម្សិលមិញ សភាជាន់ទាបអាល្លឺម៉ង់ Bundestag បានបោះឆ្នោតអនុម័តកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលបើកផ្លូវឲ្យគេបង្កើតថវិកាពិសេស ១០០ពាន់លានអឺរ៉ូ សម្រាប់ធ្វើទំនើបកម្មកងទ័ពអាល្លឺម៉ង់ នៅចំពោះមុខការគំរាមកំហែងរបស់រុស្ស៊ី។ ម៉ូស្គូ តាមរយៈ អ្នកនាំពាក្យរបស់ក្រសួងការបរទេស បានចោទប្រកាន់អាល្លឺម៉ង់កំពុងដើរលើផ្លូវយោធា និងប្រើពាក្យដែលធ្វើឲ្យគេនឹកឃើញដល់របបណាហ្ស៊ីអាល្លឺម៉ង់ កាលពីអតីតកាល។ |
ការជិះកង់ឬស៊ីក្លូ នឹងចាប់ផ្តើមនៅម៉ោង៧ព្រឹក ដល់ម៉ោង ១០ព្រឹក នាថ្ងៃអាទិត្យទី0៤ ឧសភា ដោយចេញពីពហុកីឡាដ្ឋានជាតិអូឡាំពិក ឆ្លងកាត់ការិយាលយ័តំណាងនិងស្ថានទូតទាំងអស់របស់រដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបដែលក្នុងនោះរួមមាន ស្ថានទូតអាល្លឺម៉ង់ ស៊ុយអែត ប៊ុលហ្គារី សាធារណរដ្ឋឆេក ប្រតិភូសហភាពអឺរ៉ុប ស្ថានទូតអង់គ្លេស និង បារាំង ហើយឆ្ពោះទៅកាន់សកលវិទ្យាលយ័ភូមិន្ទភ្នំពេញដោយមានការនាំមុខ និង បើកផ្លូវពីមន្ត្រីនគរបាលរាជធានីភ្នំពេញ ។ នេះបើតាមការអោយដឹង ពីលោក អ៊ុង ង៉ែតមន្ត្រីសមាគមយុវជនខ្មែរ ។លោកស្រី ពូន ប៉ុក ដែលជាមន្ត្រីសាពត៌មាននិងទំនាក់ទំនង របស់ប្រតិភូសហភាពអឺរ៉ុប បញ្ជាក់ថា បញ្ហាគុណភាពខ្យល់ គឺជាវិសយ័មួយដែលសហភាពអឺរ៉ុបយកចិត្តទុកដាក់ ។ តាមការស្រាវជ្រាវ នៅសហភាពអឺរ៉ុប អ្នកស្លាប់ដោយសារខ្យល់ដែលមានជាតិពុល មានចំនួនច្រើនជាងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចណ៍ទៀត ដែលវាធ្វើអោយបញ្ហាខ្យល់មិនបរិសុទ្ធនេះជាបុព្វហេតុចំបងនៃការស្លាប់មុនអាយុ។ ដូច្នេះហើយ សហភាពអឺរ៉ុបរៀបចំកម្មវិធីនេះឡើង ក្រៅពីដើម្បីអបអរទិវាអឺរ៉ុប ក៏មានគោលដៅលើកទឹកចិត្តគ្រប់គ្នាអោយថែរក្សាបរិស្ថាន ដោយជិះកង់ដើម្បីចូលរួមចំនែកក្នុងការកាត់បន្ថយជាតិពុលដែលហុយចេញពីរថយន្តនិងម៉ូតូជាដើម។ រថយន្តនិង ម៉ូតូ ដែលបច្ចុប្បន្ននេះនៅភ្នំពេញមានការកើនឡើងជាលំដាប់។មន្រី្តទំនាក់ទំនងរូបនេះ បានអោយដឹងថា នេះគឺជាឆ្នាំ2ហើយ ដែលកម្មវិធីនេះត្រូវបានរៀបចំនៅប្រទេសកម្ពុជា។ លោកស្រី បន្តថា កម្មវិធីជិះកង់នេះ កាន់តែទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាជនកម្ពុជា ដោយ នៅឆ្នាំ ២០១៤នេះ អ្នកចុះឈ្មោះចូលរួម មានចំនួនដល់ទៅ២ពាន់នាក់ បើធៀបនឹងឆ្នាំ២០១៣ អ្នកចូលរួមមានចំនួន៦០០រយនាក់។ ក្រៅពីការជិះកង់ ក្នុងនោះក៏មានដែរ កម្មវិធីឆ្លើយនឹងសំនួរខ្លីដើម្បីទទួលរង្វាន់ នៅឯសកលវិទ្យាលយ័ភូមិន្ទភ្នំពេញ។ | អឺរ៉ុបលើកកម្ពស់ការជិះកង់ដើម្បីភាពបៃតងដ៏ស្រស់ស្អាត ជាកម្មវិធីដែលនឹងត្រូវរៀបចំឡើងនៅភ្នំពេញ នាព្រឹកថ្ងៃទី04 ឧសភា ស្អែកនេះ ដោយមានអ្នកចូលរាប់ពាន់នាក់ ជិះកង់រឺស៊ីក្លូជាក្បួន ចេញពីពហុកីឡាដ្ឋានជាតិអូឡាំពិកឆ្ពោះទៅកាន់សកលវិទ្យាលយ័ភ្នំពេញ។ កម្មវិធីរៀបចំដោយប្រតិភូសហភាពអឺរ៉ុប សហការជាមួយ សមាគមយុវជនខ្មែរ និង សាលារាជធានីភ្នំពេញ មាន គោលបំណងដើម្បីអបអរទិវារអឺរ៉ុបឆ្នាំ២០១៤ និង លើកទឹកចិត្ត អោយប្រជាជនកម្ពុជា ស្រលាញ់បរិស្ថាន ពិសេសចូលរួមកាត់បន្ថយការបំពុលអាកាសធាតុ។ នេះបើតាមមន្ត្រីសាពត៌មាននិងទំនាក់ទំនង របស់ប្រតិភូសហភាពអឺរ៉ុប។ |
នៅល្ងាចថ្ងៃសុក្រម្សិលមិញ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងសមភាគីម៉ិកស៊ិក លោក អង់ដ្រេ ម៉ាណុយអែល ឡូប៉េស្ហ៍ អូប្រាដរ បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ។ប្រមុខដឹកនាំទាំងពីរ បានជជែកគ្នា អស់រយៈពេលជិតមួយម៉ោង ជុំវិញទំនាក់ទំនងដ៏ស្មុគស្មាញរវាងអាមេរិកនិងម៉ិកស៊ិក ដែលចងជំពាក់គ្នា មិនអាចកាត់ផ្តាច់បាន ក្នុងស្ទើរគ្រប់វិស័យ មិនថាក្នុងវិស័យពាណិជ្ជកម្ម ឬបញ្ហាអន្តោប្រវេសន៍ស្របច្បាប់ ខុសច្បាប់ ឬបញ្ហាជួញដូរគ្រឿងញៀនទេ។ សហការគ្នាដោះស្រាយតែអន្តោប្រវេសន៍ ជាសំណុំរឿងធំ និងជាប្រធានបទចម្បងនៃកិច្ចពិភាក្សាគ្នា។ មួយផ្នែកធំនៃកិច្ចសន្ទនា ផ្តោតទៅលើបញ្ហាអន្តោប្រវេសន៍ លើការងារប្រចាំនៃកិច្ចសហប្រតិបត្តិការ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង វិធានការដែលត្រូវចាត់តាំងឡើងដើម្បីកាត់បន្ថយលំហូរអន្តោប្រវេសន៍នៅតាមបណ្តោយព្រំប្រទល់ទាំងពីរ។អ្នកនាំពាក្យសេតវិមានបានធានាអះអាងថា ផ្ទុយពីរដ្ឋបាលអាមេរិកមុន លោកចូបៃដិន បានបង្ហាញឆន្ទៈសហការជាមួយសមភាគី លោក អូប្រាដរ ជាត្រីមុខ។ ជាការជជែកគ្នាប្រកបដោយលក្ខណៈស្ថាបនាខ្លាំងណាស់។ ប្រធានាធិបតីអាមេរិកបានហៅប្រធានាធិបតីម៉ិកស៊ិក មិនមែនដើម្បីស្រែក សំឡុតគំរាមម៉ិកស៊ិក ដោយប្រការណាមួយឡើយ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន។មួយឆ្នាំកន្លងមកនេះ រដ្ឋបាលលោកបៃដិនបានប្រឹងប្រែងពុះពារឧបសគ្គនិងឆ្លងកាត់ការលំបាកៗច្រើនខ្លាំងណាស់ ដើម្បីស្ថាបនាទំនាក់ទំនងទ្វេភាគីទាំងវិញ។ នេះបើតាមប្រភពសុំមិនបញ្ចេញឈ្មោះ។ប្រមុខដឹកនាំប្រទេសទាំងពីរសន្យាសាងមធ្យោបាយ គ្រប់គ្រងរលកអន្តោប្រវេសន៍ ជាលក្ខណៈតំបន់។ ប្រធានាធិបតីម៉ិកស៊ិក នឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ទៅក្រុងវ៉ាស៊ីនតោន ភ្លាម នៅថ្ងៃចន្ទខានស្អែកនេះ ដើម្បីរុញសំណុំរឿង កិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ បានទៅមុខផង និងដើម្បីជំនួបកំពូលអាមេរិក ដែលប្រមូលគ្រប់ប្រទេសនៅលើទ្វីបអាមេរិក ឱ្យមកជួបជុំគ្នានៅខែមិថុនាខាងមុខនធផង។ ពីថ្ងៃទី ៥-៩ឧសភា គឺរូបលោកអូប្រាដរ ប្រធានាធិបតីម៉ិកស៊ិកផ្ទាល់ ជាអ្នកអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសគុយបា និងប្រទេសក្នុងតំបន់អាមេរិកកណ្តាលចំនួនបីប្រទេស (ក្វាតេម៉ាឡា សាល់វ៉ាដរ និងហុងឌូរ៉ាស) ដែលប្រជាជននាំគ្នាធ្វើអន្តោប្រវេសន៍ទាំងហ្វូងៗ ឆ្លងតាមម៉ិកស៊ិក សំដៅសហរដ្ឋអាមេរិក។ប្រធានាធិបតីម៉ិកស៊ិកព្រមធ្វើដំណើរទៅបរទេស អាចចាត់ទុកជាករណីពិសេសគួរឱ្យកត់សម្គាល់ បញ្ជាក់អំពីភាពធ្ងន់ធ្ងរ និងឆន្ទៈចង់ដោះស្រាយសំណុំរឿងអន្តោប្រវេសន៍ហើយ ព្រោះតាំងពីឡើងកាន់តំណែងនៅឆ្នាំ២០១៨មក លោក អូប្រាដរ ធ្វើដំណើរតិចណាស់ ដោយចេញទៅបំពេញទស្សនកិច្ចនៅអាមេរិកតែបីដងប៉ុណ្ណោះ។កំណើនអន្តោប្រវេសន៍៥ដងអន្តោប្រវេសន៍មិនមែនជាបញ្ហាថ្មីថ្មោងសម្រាប់អាមេរិកទេ ប៉ុន្តែជាជំងឺរ៉ាំរ៉ៃ ហើយវិបត្តិនេះជាប្រធានបទដ៏រសើបខ្លាំង សម្រាប់នយោបាយផ្ទៃក្នុងអាមេរិក និងបានក្លាយជារបៀបវារៈមួយ ក្នុងស្ទើរគ្រប់កម្មវិធីជំនួប និង ពិភាក្សានានា ព្រោះមានពាក្យចចាមអារាមបំប៉ោងថា គណបក្សប្រជាធិតេយ្យរបស់លោក ចូបៃដិន អាចនឹងទទួលបរាជ័យ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិផង។ ប៉ុន្តែអ្នកទទួលខុសត្រូវជាន់ខ្ពស់រដ្ឋាភិបាលបៃដិន បានការពារខ្លួនថា អន្តោប្រវេសន៍ជាបញ្ហាប្រឈមដ៏ធំ នៅទូទាំងពិភពលោក មិនមែនតែនៅសហរដ្ឋអាមេរិកមួយទេ។ វិបត្តិអាកាសធាតុ សង្គ្រាមនៅអ៊ុយក្រែន និងសន្តិសុខចំណីអាហារ ជាដើមហេតុនាំឱ្យមានលំហូរអន្តោប្រវេសន៍បានកើនឡើងក្នុងកំរិតដ៏ខ្ពស់ មិនធ្លាប់មាននេះ។បើតាមក្រសួងមហាផ្ទៃអាមេរិក ស្ថានភាពអន្តោប្រវេសន៍នៅតាមព្រំដែនជាមួយ ម៉ិកស៊ិក បានឡើងស្រាប់ទៅហើយ និងបន្តកើនឡើងបន្ថែមទៀតនៅខែឧសភាខាងមុខ នៅពេលវិធានការ Title ៤២ ដែលអនុញ្ញាតតាំងពី២ឆ្នាំឱ្យចាប់បញ្ជូនអន្តោប្រវេសន៍ខុសច្បាប់នៅព្រំដែន ត្រលប់ទៅវិញភ្លាម ត្រូវបញ្ចប់។ ប៉ុន្តែភ្នាក់ងារមានសមត្ថកិច្ចអាមេរិក បានធានាថាបានត្រៀមទប់ទល់សន្ទុះលំហូរអន្តោប្រវេសន៍នេះរួចជាស្រេចហើយ។ ម្យ៉ាងទៀត បើទោះបីវិធានការនៅមានជាធរមាននៅឡើយ ក៏ប៉ូលិសព្រំដែន តែងតែចាប់ខ្លួនអន្តោប្រវេសន៍ខុសច្បាប់ ជាមធ្យម៧៨០០នាក់ ក្នុងមួយថ្ងៃ តាំងពីបីសប្តាហ៍មកហើយ ពោលគឺជិត៥ដងលើសមធ្យមភាគមុនសម័យកូវីដ រវាងពី ឆ្នាំ២០១៤-២០១៩។ជារួមទៅ គ្រប់ប្លុកនយោបាយអាមេរិកសុទ្ធតែទទួលស្គាល់ និងនិយាយស្របគ្នាថា អាមេរិកមានបញ្ហា ទើបអន្តោប្រវេសន៍កើនឡើង។ សម្រាប់សេតវិមាន បញ្ហាបណ្តាលមកពីប្រព័ន្ធអន្តោប្រវេសន៍ខូច ដែលសភាអាមេរិកត្រូវជួសជុលឡើងវិញ តែក្រុមអ្នកសាធារណរដ្ឋ បានចោទថា លោកបៃដិន បរាជ័យក្នុងបេសកកម្មការពារព្រំដែនខាងត្បូងរបស់អាមេរិក៕ | លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងសមភាគីម៉ិកស៊ិក លោក អង់ដ្រេ ម៉ាណុយអែល ឡូប៉េស្ហ៍ អូប្រាដរ បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ នៅល្ងាចមិញ ស្តីពីបញ្ហាអន្តោប្រវេសន៍ ដែលកំពុងមានចរន្តលំហូរយ៉ាងខ្លាំង មិនធ្លាប់មានតាមព្រំដែនប្រទេសទាំងពីរ។ អន្តោប្រវេសន៍ក៏ជាប្រធានបទដ៏រសើបខ្លាំងណាស់ដែរ សម្រាប់រដ្ឋបាលអាមេរិក ដោយការបោះឆ្នោតពាក់កណ្តាលអាណត្តិនឹងរំកិលមកដល់ផង។ |
លោកកឹមសុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានលើកឡើងក្នុងវេទិកាសាធារណៈនៅខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣ថា គុកទួលស្លែង ជាគុកសិប្បនិមិត្តនៃរបបប្រល័យពូជសាសន៍ប៉ុល ពត ខ្មែរក្រហមនៅកម្ពុជា ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ គឺគ្រាន់តែជាឆាកល្ខោនដែលរៀបចំឡើងដោយប្រទេសវៀតណាម និងរណសិរ្សសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ប្រតិកម្មនឹងការលើកឡើងដូច្នេះ ក្នុងពិធីសម្ពោធមហាកុដិនៅវត្តលង្កា ក្នុងទីក្រុងភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវដល់សមាជិកសភាឲ្យប្រើប្រាស់ពេលវេលាដែលនៅសេសសល់ក្នុងអាណត្តិទី៤នេះ ដើម្បីធ្វើសេចក្តីស្នើច្បាប់មួយទាក់ទិននឹងទណ្ឌកម្ម ចំពោះជនណាក៏ដោយ ដែលនិយាយថា នៅកម្ពុជា គ្មានរបបប្រល័យពូជសាសន៍ ហើយថា កន្លែងធ្វើទារុណកម្ម រាប់ទាំងគុកទួលស្លែង មិនមែនជាឧក្រិដ្ឋកម្ម។លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានលើកឡើងថា ការវិលត្រឡប់ណាមួយនៃរបបប៉ុលពតមិនអាចទទួលយកបានទេ។ឥឡូវនេះសូម្បីតែសំដីរបស់ប៉ុលពតក៏មិនគួរឲ្យកើតមានលើទឹកដីកម្ពុជាដែរ។ខ្ញុំករុណា ខ្ញុំយល់ថាពេលវេលានៅសេសសល់គួរតែត្រូវធ្វើច្បាប់មួដើម្បីដាក់កំហិតអ្នកណាក៏ដោយ។ខ្ញុំគិតថាវាដូចជាភាពបន្ទាន់។ក៏ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវដល់អ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជននិងគណបក្សហ៊្វុនស៊ិនប៉ិចគួរតែធ្វើច្បាប់មួយដូចនៅអឺរ៉ុបដែលទាក់ទិននឹងរបបប្រល័យពូជសាសន៍។អ្នកឯងថាគ្មានរបបប្រល័យពូជសាសន៍គឺត្រូវមានទោសយ៉ាងម៉េច?។គួរសិក្សាភ្លាម។អំពាវនាវមេដឹកនាំគណបក្សប្រជាជនហើយនេះមិនមែនជាសេចក្តីព្រាងច្បាប់ជាសេចក្តីស្នើច្បាប់របស់រដ្ឋសភាតែម្តងដើម្បីធានាថារបបមួយនេះមិនវិលត្រឡប់មកវិញហើយអ្នកណាក៏ដោយដែលនិយាយថាមិនមានរបបប្រល័យពូជសាសន៍គឺនឹងត្រូវមានទោសព្រោះយើងត្រូវហ៊ានធ្វើដោយសារអ្វី? ដោយសារតែតុលាការខ្មែរក្រហមកំពុងតែកាត់ទោសខ្មែរក្រហមរាល់ថ្ងៃ អីចឹងទោះបីអង្គការសហប្រជាជាតិក៏មិនអាចមកនិយាយថាយើងបិទសិទ្ធិនៃការបញ្ចេញមតិបានដែរ។ បើដូច្នោះត្រូវរំលាយចោលទៅនូវតុលាការកូនកាត់រវាងអង្គការសហប្រជាជាតិនិងកម្ពុជា។ តើបានការអីបើអត់មានរបបប្រល័យពូជសាសន៍ បើអត់មានគុកទួលស្លែងផង? តើចាំបាច់ត្រូវកាត់ទោសឌុចធ្វើអី? ត្រូវព្រលែងឌុចឲ្យរួចខ្លួនទៅ។ជាការកត់សម្គាល់ នៅព្រឹកមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានវាយប្រហារចំៗលើលោក គង់ គាំ ប្រធានគណបក្សសមរង្ស៊ីដែលបានថ្លែងក្នុងវេទិកាជួបប្រជាពលរដ្ឋនៅស្រុកទ្រាំង ខេត្តតាកែវកាលពីថ្ងៃទី២៤ ឧសភាថា រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨មីនា ឆ្នាំ១៩៧០ ធ្វើឡើងដោយលោក លន់ នល់ គឺធ្វើឡើងតាមព្រះរាជតំរិះរបស់សម្តេចព្រះនរោត្តម សីហនុ ប៉ុណ្ណោះ។សំដីរបស់លោកកឹមសុខា និងលោក គង់ គាំ ខាងលើនេះ ក៏ត្រូវបានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីផ្សព្វផ្សាយនូវខ្សែអាត់សំឡេង និងសំរង់សំដីជាអក្សរជាមួយនឹងសេចក្តីថ្លែងការណ៍ថ្កោលទោស មេបក្សប្រឆាំងដែលបានបំភ្លៃប្រវត្តិសាស្ត្រផងដែរ៕ | ដោយសំឡេងខ្សឹកខ្សួល លាយឡំនឹងទឹកភ្នែកផង នៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងការសោកស្តាយ ជាមួយវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ និងជាមួយអ្នកដែលនៅរស់ពីរបបខ្មែរក្រហម។ ការសោកស្តាយរបស់លោកនាយករដ្ឋមន្ត្រីសំដៅលើសំដីរបស់អ្នកនយោបាយដែលលោកនិយាយដល់លោក កឹម សុខា។ |
ម្សិលមិញ និងយប់មិញ ស្ថានភាពនៅក្រុងញូវយ៉កបានប្រសើរឡើង ដូច្នេះបម្រាមគោចរពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ ត្រូវលើកចេញភ្លាម នាថ្ងៃអាទិត្យនេះ។ នេះជាសារទ្វីតរបស់លោកអភិបាលក្រុងញូវយ៉ក។ នៅថ្ងៃទី ២មិថុនា លោកអភិបាលក្រុងបានប្រកាសពន្យារបម្រាមគោចររហូតដល់ថ្ងៃទី ៧មិថុនា ក្រោយពីហាងទំនិញដ៏ប្រណិតៗ នៅសង្កាត់ម៉ាណាតាន់ដ៏ល្បីល្បាញ រងការវាយបំផ្លិចបំផ្លាញ និងលួចប្លន់ ក្នុងពេលផ្ទុះបាតុកម្មហិង្សាបរិហារទង្វើឃោរឃៅរបស់ប៉ូលិស និង ប្រកាន់ពូជសាសន៍ ក្រោយការស្លាប់របស់ជនស្បែកខ្មៅចច ហ្វឡយ។ តែនៅចុងសប្តាហ៍នេះ បើទោះបីជាប្រធានាធិបតីគំរាមប្រើកម្លាំងយោធា ក៏ពលរដ្ឋអាមេរិកនៅបន្តចុះថ្នល់ធ្វើបាតុកម្មដដែល។ ជាបាតុកម្មដែល ប្រព្រឹត្តទៅដោយសន្តិវិធី ជាទូទៅ ព្រោះប៉ូលិសមិនបង្ក្រាប និងរារាំងទេ បើទោះបីពួកគេល្មើសនឹងបម្រាមគោចរក៏ដោយ ពោលគឺខុសកាលពីប៉ុន្មានថ្ងៃដែលប៉ូលិសបានប្រើវិធីបង្ក្រាបជួនដោយវិធីហិង្សាបំផុត។ការលើកបម្រាមគោចរនេះ ក៏ប្រព្រឹត្តទៅជួនចំពេលដែលញូវយ៉ក ត្រូវលើកបម្រាមបិទខ្ទប់ដើម្បីទប់ស្កាត់កូវីដ១៩។ រដ្ឋធានីសេដ្ឋកិច្ចដែលមានប្រជាជនរស់នៅច្រើនជាងគេរបស់សហរដ្ឋអាមេរិក និងរងគ្រោះកូវីដខ្លាំងជាងបំផុត ដោយមានស្លាប់ជាង២១០០០នាក់ ញូវយ៉កនឹងចាប់បើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ដំណាក់កាលទីមួយ ចាប់ពីថ្ងៃចន្ទទី ៨មិថុនាទៅ។ ក្រុមហ៊ុន សាងសង់ រោងចក្រសហគ្រាស បានទទួលការអនុញ្ញាតឱ្យបើកទ្វារធ្វើការឡើងវិញ។ ក្នុងដំណាក់កាលទីមួយនេះ ហាងទំនិញតូចធំ ក៏អាចបើកលក់វិញបានដែរ តែមានកំរិតបំផុត។ដើម្បីផ្តល់សន្ទុះដល់សេដ្ឋកិច្ច រដ្ឋនិងតំបន់ផ្សេងៗទៀតរបស់សហរដ្ឋអាមេរិកបានចាប់បើកសកម្មភាពសេដ្ឋកិច្ចវិញ ជាបណ្តើរៗ និងដោយសន្សឹមៗ តាំងពីថ្ងៃទី ១១ឧសភាមក លើកលែងតែក្រុងញូវយ៉ក ដែលទើបចាប់បើកក្រោយគេ៕ | លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានចេញបញ្ជានៅថ្ងៃអាទិត្យទី ៧ មិថុនា ដកទាហានដែលជាទ័ពឆ្មាំជាតិ ចេញពីរដ្ឋធានីវិញហើយ ព្រោះស្ថានភាពបានប្រសើរឡើង និងអាចគ្រប់គ្រងបានវិញ។ ប៉ុន្តែយោធានឹងត្រលប់មកវិញប្រសិនស្ថានភាពបែរជាត្រូវធ្លាក់ចុះដុនដាបវិញ។ ចំណែកអភិបាលក្រុងញូវយ៉ក លោក Bill de Blasio បានប្រកាសលើកបម្រាមគោចរ ដែលបានចូលជាធរមានតាំងពីមួយសប្តាហ៍កន្លងមក ក្រោយពីមានបាតុកម្មហិង្សាប្រឆាំងនឹងការរើសអើងពូជសាសន៍។ |
នៅក្រោយឃាតកម្មទៅលើជនបរទេស ក្នុងប្រទេសបង់ក្លាដែស ក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម ដែលកំពុងកាន់កាប់ទឹកដីមួយភាគរបស់ស៊ីរី និងអ៊ីរ៉ាក់ បានប្រកាសចេញមុខ និយាយតែម្នាក់ឯងថា ឃាតកម្មទាំងពីរលើកជាស្នាដៃរបស់ក្រុមខ្លួន។ បើសិនរឿងនេះ ពិតមែន នេះជាលើកទី១ ហើយ ដែលភេរវកម្ម បង្កឡើង ដោយក្រុម ជីហាតនៃអង្គការរដ្ឋអ៊ីស្លាម កើតមាន នៅទឹកដីអាស៊ីខាងត្បូង។ក្រុមភេរវនិយម ជីហាតនៃអង្គការរដ្ឋអ៊ីស្លាមចេញមុខប្រកាសទទួលខុសត្រូវភ្លាមៗ យ៉ាងដូចច្នេះ ធ្វើឲ្យទាំងអ្នកជំនាញ និងរដ្ឋាភិបាលបង់ក្លាដែស កើតក្តីសង្ស័យ និងមិនទាន់ហ៊ានបញ្ជាក់ថា ឃាតកម្មសម្លាប់ជនជាតិអ៊ីតាលី និងជប៉ុន កាលពីសប្តាហ៍មុននោះ ជាស្នាដៃរបស់ក្រុមជីហាត នៅស៊ីរី និងអ៊ីរ៉ាក់។ អាជ្ញាធរបង់ក្លាដែសវិញ បានបដិសេធថា ឃាតកម្ម ទៅលើជនបរទេស គ្មានជាប់ពាក់ព័ន្ធនឹងក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម។ សម្រាប់ភាគីរដ្ឋាភិបាលបង់ក្លាដែស គេគ្មានរកឃើញដានរបស់ក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម ក្នុងប្រទេសបង់ក្លាដែសទេ។ តាមអាជ្ញាធរបង់ក្លាដែស ការបាញ់សម្លាប់ជនបរទេស គឺជាករណីធម្មតា ដែលគ្មានជាប់ទាក់ទងនឹងក្រុមភេរវនិយមណាមួយទេ។ កាលពីថ្ងៃអង្គារ ប៉ូលិសបង់ក្លាដែស នៅបាននិយាយថា គេបានឃាត់ខ្លួន សកម្មជនរបស់បក្សប្រឆាំងបង់ក្លាដែស ម្នាក់ និងពាណិជ្ជករជប៉ុនម្នាក់ ដែលជាប់សង្ស័យក្នុងករណីឃាតកម្មទៅលើជនជាតិជប៉ុន កាលពីថ្ងៃសៅរ៍។ទោះជារដ្ឋាភិបាលបង់ក្លាដែស រុញច្រាន មិនទទួលស្គាល់ការអះអាងរបស់ក្រុមជីហាត នៃអង្គការរដ្ឋអ៊ីស្លាម ដែលថា ឃាតកម្មលើជនបរទេសជាស្នាដៃរបស់ខ្លួន ប៉ុន្តែ អ្នកជំនាញ ខាងចលនាអ៊ីស្លាម ជាច្រើនជឿថា ចលនាអ៊ីស្លាមជ្រុលនិយម នៅបង់ក្លាដែស កំពុងកើនឡើង គួរឲ្យកត់សំគាល់ ដោយសារតែនយោបាយរបស់រដ្ឋាភិបាល ដែលបានទាត់ បណ្តេញក្រុមអ៊ីស្លាមនិយម ចេញពីសៃង្វៀននយោបាយ។ បង់ក្លាដែសជួបវិបត្តិនយោបាយ រ៉ាំរ៉ៃ អស់៣ឆ្នាំ មកហើយ ដែលក្នុងនោះ គណបក្សសំខាន់របស់ក្រុមអ៊ីស្លាម នៅបង់ក្លាដែស ត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងការបោះឆ្នោត នៅឆ្នាំ ២០១៤កន្លងទៅ។ ការចាប់ ផ្តន្ទាទោស ក្រុមមេដឹកនាំអ៊ីស្លាម ដោយសារតួនាទីរបស់ពួកគេ ក្នុងសង្រ្គាមជាមួយប៉ាគីស្ថាន នៅឆ្នាំ ១៩៧១ រឹតតែធ្វើឲ្យរដ្ឋាភិបាល និងក្រុមប្រឆាំងតានតឹងនឹងគ្នា។អ្នកប្រឆាំង ជាច្រើននាក់ ដែលនៅក្នុងនោះ មានផងដែរ ក្រុមអ៊ីស្លាមបានបាត់ខ្លួន ដោយអាថ៌កំបាង បន្ទាប់ពីបានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅដើមឆ្នាំនេះ។ ការបង្រ្កាប សំដៅតែក្រុមអ៊ីស្លាម និងការផាត់ចោល ក្រុមអ៊ីស្លាម នៅក្នុងឆាកនយោបាយបង់ក្លាដែស គឺជាចលករ រុញច្រាន ឲ្យកើតមានក្រុមអ៊ីស្លាមជ្រុលនិយម កាន់តែច្រើន នៅបង់ក្លាដែស ដែលតាមពិត ធ្លាប់ត្រូវគេចាត់ទុកថា ជាប្រទេសអ៊ីស្លាមទាន់សម័យ និងមានសេរីភាពខាងផ្នែកសាសនា។នៅអាស៊ី បង់ក្លាដែស ជាប្រទេសធំទី ៣ ដែលមានអ្នកកាន់អ៊ីស្លាមរស់នៅច្រើនជាងគេ។ ៨៨ភាគរយ នៃប្រជាជន គឺជាកាន់សាសនាអ៊ីស្លាម និកាយស៊ុននីត។ និកាយរបស់ក្រុមជីហាត នៃអង្គការរដ្ឋអ៊ីស្លាម។ ដូច្នេះ តាមអ្នកជំនាញ ទោះជាក្រុមជីហាត នៅមិនទាន់មានវត្តមាន ចេញមុខ នៅក្នុងទឹកដី បង់ក្លាដែស ក៏ពិតមែន ក៏ប៉ុន្តែ គេជឿថា បង់ក្លាដែស ដែលកំពុងបាក់បែកផ្ទៃក្នុង រវាងរដ្ឋាភិបាល និងក្រុមប្រឆាំង អ្នកកាន់សាសនាអ៊ីស្លាម កំពុងក្លាយជាទឹកដីដ៏ទាក់ទាញសម្រាប់ក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម។ នៅក្នុងសេចក្តី ប្រកាសរបស់ខ្លួន កាលពីចុងសប្តាហ៍មុន ក្រុមជីហាត បានប្រកាសរួចហើយថា មនុស្សរបស់ប្រទេសដែលចូលរួម ជាមួយអាមេរិក ធ្វើប្រតិបត្តិការទ័ព នៅស៊ីរី និងនៅអ៊ីរ៉ាក់ នឹងត្រូវសងសឹក សម្លាប់នៅក្នុងប្រទេសដែលកាន់សាសនាអ៊ីស្លាម។នាយករដ្ឋមន្រ្តី បង់ក្លាដែស បាននិយាយថា ប៉ូលិសមិនបានរកឃើញភស្តុតាងដែលបញ្ជាក់ថា ឃាតកម្មទៅលើជនជាតិអ៊ីតាលី និងជប៉ុន មានជាប់ពាក់ព័ន្ធនឹងក្រុមអង្គការរដ្ឋអ៊ីស្លាម។ ប៉ុន្តែ ប៉ូលិសបង់ក្លាដែសដដែល ធ្លាប់បានប្រកាសថា នៅប៉ុន្មានខែចុងក្រោយនេះ គេចាប់បានមនុស្សជាច្រើននាក់ ដែលធ្វើសកម្មភាព ក្នុងទឹកដីបង់ក្លាដែស ដើម្បី រើសសមាជិកឲ្យក្រុមជីហាត នៃអង្គការរដ្ឋអ៊ីស្លាម។ ពួកគេទាំងនោះ ភាគច្រើន ជាជនជាតិ អង់គ្លេស អាល្លឺម៉ង់ ឬអាមេរិក ប៉ុន្តែ មានដើមកំណើត បង់ក្លាដែស។ កន្លងមក លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដែសធ្លាប់បានក្រើនរំលឹកដល់រដ្ឋាភិបាលអង់គ្លេស ព្រោះថា អង្គការសមាគមអ៊ីស្លាម របស់ជនជាតិអង់គ្លេស ដើមកំណើត បង់ក្លាដែស បានប្រើលុយ និងបញ្ជូនមនុស្សទៅបំពាក់បំប៉ន មនោគមវិជ្ជាដល់ក្រុមយុវជន នៅក្នុងប្រទេសបង់ក្លាដែស។ ប៉ូលិសបង់ក្លាដែស នៅចាប់ឃាត់ខ្លួន មនុស្សជាច្រើននាក់ ដែលប៉ុនប៉ងចង់ចេញដំណើរទៅប្រយុទ្ធក្នុងទឹកដីស៊ីរី ឬអ៊ីរ៉ាក់។ផាត់ចេញពីរង្វង់នយោបាយ និងសង្គម ក្រុមយុវជនអ៊ីស្លាម ដែលខ្វះខាតទាំងចំណេះដឹង និងទ្រព្យធន គឺគោលដៅសំឡឹងចង់បាន របស់បណ្តាញរើសបញ្ចូលរបស់ក្រុមជីហាត។ តាមអ្នកជំនាញ អង្គការរដ្ឋអ៊ីស្លាម ប្រហែលមិនទាន់មានមុខ នៅ បង់ក្លាដែសមែន។ ប៉ុន្តែ ការបង្រ្កាប បិទសេរីភាព ទៅលើក្រុមប្រឆាំង បានបង្កើតបរិយាកាសមួយ ដែលហុចប្រយោជន៍ច្រើនទៅឲ្យក្រុមជ្រុលនិយម។ ធម្មតាទេ កន្លែងណា ដែលជួបការរឹតបន្តឹងលទ្ធិប្រជាធិបតេយ្យ កន្លែងនោះ នឹងប្រឈមច្រើននឹងការកើនឡើងនៃក្រុមដែលមាននិន្នាការជ្រុលនិយម ដែលប្រឆាំងនឹងរដ្ឋាភិបាល៕ | ការបាញ់សម្លាប់អ្នកសរសេរប្លុក ដែលរិះគន់ក្រុមអ៊ីស្លាមជ្រុលនិយម និងឃាតកម្មផ្ទួនៗគ្នា ក្នុងរយៈពេលតែមួយសប្តាហ៍ ទៅលើជនបរទេស បានឆ្លុះបង្ហាញពីការកើនឡើងកម្រិតគំរាមកំហែង បង្កឡើងដោយក្រុមអ៊ីស្លាមជ្រុលនិយម ក្នុងប្រទេសបង់ក្លាដែស។ ក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម បានប្រកាសចេញមុខ ទទួលខុសត្រូវលើឃាតកម្ម ទៅលើបុគ្គលិកមនុស្សធម៌ ជាតិអ៊ីតាលី និងជនជាតិជប៉ុន នៅបង់ក្លាដែស កាលពីសប្តាហ៍មុន។ តើក្រុមជីហាត នៃអង្គការរដ្ឋអ៊ីស្លាមកំពុងលុកលុយចូលដល់អាស៊ីខាងត្បូង។ |
បន្ទាប់ពីធ្វើដំណើរទៅសេអ៊ូល ដើម្បី សុំជំនួយយោធា សម្រាប់អ៊ុយក្រែន ប្រមុខអង្គការអូតង់ លោកយេន ស្តុលទែនប៊ែរ បន្តដំណើរទៅប្រទេសជប៉ុន នៅក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចពង្រឹងភាពជាដៃគូជាមួយប្រទេសសម្ព័ន្ធមិត្តអាស៊ី។នៅក្នុង ជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៊ីដា អគ្គលេខាធិការអង្គការអូតង់បាននិយាយសរសើរជប៉ុនដែលប្រកាន់ជំហរច្បាស់លាស់ ផ្តល់ជំនួយសម្រាប់អ៊ុយក្រែន។ ផ្ទុយពីកូរ៉េខាងត្បូង ដែលមានច្បាប់ហាមឃាត់មិនឲ្យផ្តល់អាវុធ ទៅប្រទេសណាដែលកំពុងធ្វើសង្រ្គាម ជប៉ុនបានចូលរួមដាក់ទណ្ឌកម្មលើរុស្ស៊ី ក្នុងក្របខ័ណ្ឌប្រទេសហ្សេ ៧ និងបញ្ជូនសព្វាវុធសម្រាប់ការពារខ្លួន ទៅឲ្យអ៊ុយក្រែន។តាមកាសែតក្នុងស្រុកជប៉ុន លោកនាយករដ្ឋមន្រ្តី គីស៊ីដាគ្រោងធ្វើទស្សនកិច្ចនៅទីក្រុងកៀវ នៅខែកុម្ភៈ ដើម្បីបង្ហាញជំហរគាំទ្ររបស់ជប៉ុន សម្រាប់អ៊ុយក្រែន។ថ្លែងនៅក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្រ្តី ជប៉ុន កាលពីថ្ងៃអង្គារ អគ្គលេខាធិការអង្គការអូតង់បានព្រមានផលវិបាកនៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ សម្រាប់ប្រមុខអង្គការអូតង់ លោកយេន ស្តុលទែនប៊ែរ សង្រ្គាមអ៊ុយក្រែន មិនមែន ជាវិបត្តិរបស់អឺរ៉ុប ប៉ុន្តែ ជាការប្រឈមសម្រាប់សណ្តាប់ធ្នាប់ពិភពលោកទាំងមូល។ អ្វីដែលកំពុងកើតឡើងនៅអឺរ៉ុប សព្វថ្ងៃនេះ អាចហៀរចូលមកដល់អាស៊ីខាងកើត នៅថ្ងៃស្អែក។ ដូច្នេះ ជប៉ុន និងអូតង់ត្រូវរួមគ្នា ដើម្បី ការពារសេរីភាព និងប្រជាធិបតេយ្យ។តាមលោកយេន ស្តុលទែនប៊ែរ ចិនមិនមែនជាសត្រូវរបស់អូតង់ ប៉ុន្តែ ចិន ដែលបានពង្រីកដែនឥទ្ធិពលយោធានៅអាស៊ីប៉ាស៊ីហ្វិក គំរាមកំហែង ប្រទេសជិតខាង និងតៃវ៉ាន់ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ការវិវឌ្ឍនៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ សម្រាប់ប្រមុខដឹកនាំអូតង់ ចិនអាចរៀនមេរៀនជាច្រើនពីសង្រ្គាមអ៊ុយក្រែន សម្រាប់ការសម្រេចចិត្តរបស់ខ្លួននៅថ្ងៃអនាគត។ចិន មិនទាន់ប្រតិកម្មនឹងការលើកឡើងរបស់ប្រមុខអង្គការអូតង់ នៅជប៉ុន ប៉ុន្តែ នៅថ្ងៃចន្ទ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនធ្លាប់បានប្រតិកម្មហើយថា ចិនជាដៃគូ ប៉ុន្តែ មិនមែនជាគូប្រជែង ហើយក៏មិនមែនជាអ្នកគំរាមកំហែងប្រយោជន៍ ឬសន្តិសុខរបស់ប្រទេសណាដែរ។នៅក្នុងសេចក្តីថ្លែងការណ៍រួម ជាមួយ ប្រមុខដឹកនាំអង្គការអូតង់ នាយករដ្ឋមន្រ្តីជប៉ុន លោកគីស៊ីដា សំដែងក្តីបារម្ភរ ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងកំណើនសមយុទ្ធយោធា រវាងចិន និងរុស្ស៊ី នៅក្បែរប្រទេសជប៉ុន។មានប្រទេសសមាជិក ចំនួន៣០ ដែលស្ថិតនៅអឺរ៉ុប និងនៅអាមេរិកខាងជើង អូតង់អញ្ជើញជាលើកទី១ មេដឹកនាំជប៉ុន និងកូរ៉េខាងត្បូងឲ្យចូលរួមក្នុងជំនួបកំពូលកាលពីខែមិថុនាឆ្នាំ២០២២។ ក្រៅពីជំរុញសហប្រតិបត្តិការជាមួយអូតង់ក្នុងវិស័យសន្តិសុខជើងទឹក និងការគ្រប់គ្រងការដឹកជញ្ជូនអាវុធ ជប៉ុនគ្រោងនឹងបង្កើតការិយាល័យតំណាងរបស់ខ្លួននៅអូតង់។ចិនធ្លាប់បានបរិហាររិះគន់អូតង់ថា កំពុងប្រឹងប្រែងពង្រីកដែនឥទ្ធិពលយោធា ទៅក្នុងតំបន់អាស៊ី ចំណែករុស្ស៊ី ដែលបានចាត់ទុក សង្រ្គាមឈ្លានពានរបស់ខ្លួន នៅអ៊ុយក្រែន ថា ជាបេសកកម្មពិសេស ចោទថា ការពង្រីកដែនយោធារបស់អូតង់នៅអឺរ៉ុបគំរាមកំហែងសន្តិសុខរុស្ស៊ី៕ | ប្រមុខរដ្ឋាភិបាលជប៉ុន និងអគ្គលេខាធិការអង្គការអូតង់ ប្រកាសជំហរម៉ឺងមាត់ និងរួបរួមគ្នា នៅចំពោះមុខការគំរាមកំហែងសន្តិសុខពីសំណាក់ចិន និងរុស្ស៊ី។ នៅក្នុងជំនួបស្តីពីសន្តិសុខ កាលពីថ្ងៃអង្គារ ទី ៣១មករា នៅទីក្រុងតូក្យូ លោកនាយករដ្ឋមន្រ្តីជប៉ុន និងអគ្គលេខាធិការអង្គការអូតង់ បានប្រកាសរឹតបន្តឹងចំណងសម្ព័ន្ធភាព ជប៉ុន និងអូតង់ នៅចំពោះមុខ សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន និងការពង្រីកដែនឥទ្ធិពលយោធារបស់ចិន នៅក្នុងតំបន់។ |
បញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យមន្ត្រីថ្នាក់ក្រោមពិនិត្យស៊ើបអង្កេតឲ្យជាក់ច្បាស់ នៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីតុលាការខេត្តបន្ទាយមានជ័យ បានសម្រេចចោទប្រកាន់ម្ចាស់រថយន្តពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។គួររម្លឹកជូនថា ហេតុការណ៍ដែលសមត្ថកិច្ចចាត់ទុកថាជាគ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង កាលពីថ្ងៃទី២២ ខែធ្នូ ដោយគេបានឃើញ ប៉ូលិសម្នាក់ ដួលសន្លប់នៅមុខឡាន Lexus មួយគ្រឿង។ ចំពោះអ្នកឃើញហេតុការណ៍ បានរៀបរាប់ថា ក្រុមប៉ូលិស បានចាប់ម៉ូតូរបស់អ្នករត់ម៉ូតូឌុបម្នាក់ ហើយលោក ម៉ង់ ពុទ្ធិ ម្ចាស់រថយន្ត Lexus បានចេញមុខទៅជួយដោះស្រាយ។ ក្រោយមកទៀត ក៏មានហេតុការណ៍ដួលសន្លប់របស់ប៉ូលិសម្នាក់ ឈ្មោះ ឈាន ពិសិដ្ឋ នោះតែម្តង។ក្រោយរឿងហេតុនេះ ម្ចាស់រថយន្ត Lexus លោក ម៉ង់ ពុទ្ធិ ដែលត្រូវគេស្គាល់ថា ជាសកម្មជនបក្សសង្គ្រោះជាតិ និងជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបាននគរបាលឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយក្រោយមក ព្រះរាជអាជ្ញា បានសម្រេចចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនា។មានវីដេអូមួយស្តីពីហេតុការណ៍ ដែលត្រូវគេយកមកបង្ហោះពេញបណ្តាញសង្គមនាប៉ុន្មានថ្ងៃថា មន្ត្រីនគរបាលរូបនោះ គឺឈ្មោះ ឈាន ពិសិដ្ឋ ជានាយរងប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិប៉ោយប៉ែត ដេកដួលនៅមុខរថយន្តដែលអាយ៉ែរទៅមុខទៅក្រោយ ដោយបើកក្នុងល្បឿនយឺតៗ។ អ្នកប្រើហ្វែសបុកមួយចំនួនដែលមើលវីដែអូនោះ បានរិះគន់ថា មន្ត្រីរូបនេះ គឺបានធ្វើពុតជាដួលប្រកាច់ ឬដួលសន្លប់នៅមុខឡាន។ អ្នកខ្លះដាក់ការសង្ស័យថាគាត់បានផ្តួលខ្លួនឯងទៅមុខរថយន្ត ព្រោះថា បើសន្លប់ទៅហើយ ម្តេចដៃរបស់គាត់ កាន់អាយកូម និងសោរថយន្ត ជាប់ មិនព្រមព្រលែងចោលឡើយទាល់តែសោះ។ចំណែករូបភាពរបស់សមត្ថកិច្ច ដែលបង្ហោះចេញមន្ទីរពេទ្យប្រទេសថៃ បានបង្ហាញពីលក្ខណៈប៉ះទង្គិចយ៉ាងខ្លាំង ដោយឃើញប៉ូលិសឈ្មោះ ឈាន ពិសិដ្ឋ មានរបួសយ៉ាងធ្ងន់ធ្ងរ មានរុំត្រង់ក និងស្នាមជាំនៅលើភ្លៅ ព្រមទាំងបានពិនិត្យដោយម៉ាស៊ីនស្កែនថែមទៀត៕ | នៅព្រឹកមិញនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាក់យ៉ាងច្បាស់ថា លោកបានចេញបញ្ជារួចស្រេចហើយ ទៅឲ្យអាជ្ញធរខេត្តបន្ទាយមានជ័យ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យពិនិត្យឡើងវិញករណីមន្ត្រីប៉ូលិស ម្នាក់ ដួលសន្លប់នៅមុខឡាន Lexus មួយគ្រឿង។ ការចេញបញ្ជាឲ្យស៊ើបអង្កេតលម្អិតនេះ គឺបន្ទាប់ពីតុលាការខេត្តបន្ទាយមានជ័យបានសម្រេចចោទប្រកាន់ម្ចាស់ រថយន្តពីបទមនុស្សឃាត។ |
ង្វៀន ហ្វឿងវៀន និស្សិតនៅសកលវិទ្យាល័យបច្ចេកវិទ្យាកសិចំណីអាហារ ត្រូវបានតុលាការដំបូងកាត់ទោស កាលពីខែឧសភា ឲ្យជាប់គុក ៦ឆ្នាំ ពីបទបានចែកចាយខិតបណ្ណឃោសនា សម្អុយឈ្មោះរដ្ឋាភិបាល និងបានញុះញង់ឲ្យគេចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរបបកុម្មុយនិស្ត។ប៉ុន្តែ វាគួរឲ្យភ្ញាក់ផ្អើល នៅសាលាឧទ្ធរណ៍កាលពីថ្ងៃសុក្រ រដ្ឋអាជ្ញាមិនបានតម្កល់ការចោទប្រកាន់ ហើយនៅស្ងៀមមិនតវ៉ាឲ្យដាក់ទោសអ្វីទាំងអស់។ នៅទីបំផុត តុលាការសម្រេចដោះលែងនិស្សិត ហ្វឿងវៀន ប៉ុន្តែ សម្រេចព្យួរទោស។ តាមមាត្រាទី ៨៨នៃច្បាប់ព្រហ្មទណ្ឌវៀតណាម ការឃោសនាប្រឆាំងរបបកុម្មុយនិស្តត្រូវចាត់ទុកជាបទឧក្រិដ្ឋ ហើយអ្នកប្រព្រឹត្តត្រូវប្រឈមនឹងទោសជាប់គុក ២០ឆ្នាំ។បើតាមសកម្មជនការពារសិទ្ធិមនុស្សដែលបានចូលរួម នៅក្នុងសវនាការ ក្នុងខេត្តឡុងអាន ក្បែរទីក្រុងហូជីមិញ កញ្ញាហ្វឿងវៀនបានបដិសេធមិនត្រូវការជំនួយពីមេធាវី ដោយនាង បានឡើងនិយាយការពារខ្លួនដែលថា ការប្រឆាំងនឹងបក្សកុម្មុយនិស្ត មិនមែនមានន័យថា ប្រឆាំងនឹងប្រទេសជាតិ និងប្រជាជនវៀតណាមទេ។ការសម្រេចរបស់តុលាការដោះលែងសកម្មជនប្រឆាំងរដ្ឋាភិបាល គឺជារឿងកម្រនៅវៀតណាម ជាទីដែលការពិភាក្សាពីរឿងនយោបាយត្រូវបានហាមឃាត់។ ចាប់តាំងពីដើមឆ្នាំ ២០១៣នេះ មានសកម្មជន៤៦នាក់ ត្រូវបានអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគារពីបទធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល។ រហូតមក រដ្ឋាភិបាល កម្រនឹងដោះលែងសកម្មជន បើទោះបីជាពួកគេបានធ្វើការប្តឹងផ្តល់ទៅ សាលាឧទ្ធរណ៍ទៅហើយក្តី។យ៉ាងណាក៏ដោយ ការសម្រេចរបស់តុលាការ កាលពីថ្ងៃសុក្រ បានធ្វើឲ្យសកម្មជន និងអង្គការការពារសិទ្ធិមនុស្សជាច្រើនអបអរស្វាគម។ តាមលោកPhil Robertson រដ្ឋាភិបាលវៀតណាមបានលូកដៃចូលក្នុងសំណុំរឿងដែលបានបង្កឲ្យមានការមិនសប្បាយចិត្ត និងការរិះគន់ជាច្រើន នៅតាមបណ្តាញសង្គមក្នុងអ៊ីនធ័រណេត។ មួយវិញទៀត ការសម្រេចដោះលែងនិស្សិតស្រីង្វៀន ហ្វឿងវៀន អាចជាការធ្វើសម្បទានរបស់រដ្ឋាភិបាលវៀតណាម ដែលបានបន្ទន់ជំហរ បន្ទាប់ពីមានការរិះគន់ខ្លាំងៗរបស់អាមេរិក និងសហភាពអឺរ៉ុប ទៅលើការរំលោភសិទ្ធិមនុស្សនៅវៀតណាម៕ | ជារឿងដ៏កម្រ កាលពីថ្ងៃសុក្រទី ១៦ សីហា ២០១៣ តុលាការវៀតណាមបានសំរេចដោះលែងនិស្សិតស្រីម្នាក់ ដែលត្រូវបានអាជ្ញាធរចោទប្រកាន់ថា បានធ្វើសកម្មភាព ឃោសនាប្រឆាំងរដ្ឋាភិបាល។ ការសម្រេចចិត្តរបស់សាលាឧទ្ធរណ៍វៀតណាមបានធ្វើឲ្យអង្គការការពារសិទ្ធិមនុស្សមានការភ្ញាក់ផ្អើល ប៉ុន្តែ អបអរស្វាគម។ |
មុនពេលចុះហត្ថលេខាលើឯកសារច្បាប់ទទួលស្គាល់លទ្ធផលការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា និងវៀតណាម ដែលធ្វើនៅទីក្រុងហាណូយ ថ្ងៃទី៥តុលាឆ្នាំ២០១៩ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និងប្រមុខរដ្ឋាភិបាល វៀតណាមលោក ង្វៀន ស៊ុនហ៊្វុក បានអះអាងថា ការសម្រេចបាន៨៤%នៃការបោះបង្គោលព្រំដែនគោក នៃប្រទេសទាំងពីរនៅពេលនេះ គឺធ្វើឡើងផ្អែកទៅលើច្បាប់ជាតិ និងអន្តរជាតិ និងផ្អែកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តំបន់ដែលនៅសេសសល់១៦%ទៀត គឺដោយសារតែកម្ពុជាប្រកាន់ជំហឈរលើមូលដ្ឋានច្បាប់ដែលបន្សល់ទុកពីអាណានិគមបារាំង។យ៉ាងណាក៏ដោយ អតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ដែលជាប់ពន្ធនាគារដោយសារតែរិះគន់បញ្ហាព្រំដែន គឺលោក អ៊ុំ សំអាន បានហៅការចុះហត្ថលេខាស្តីពីការទទួលស្គាល់បង្គោលព្រំដែននៃប្រទេសទាំងពីរដែលបោះ បានចំនួន៨៤ភាគរយនេះថា«ជាការចុះហត្ថលេខាកាត់ទឹកដីខ្មែរទៅឲ្យយួនដោយស្របច្បាប់»។លោក អ៊ុំ សំអាន ដែលកំពុងក្រៅប្រទេសបានសរសេរលើហ្វេសប៊ុកបន្ថែមទៀតថា ការបោះបង្គោលព្រំដែនតាម«សន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥ សម័យយួនគ្រប់គ្រងកម្ពុជា» ហើយសន្ធិសញ្ញានេះ ត្រូវបានទុកជាមោឃៈភាពរួចហើយ ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ត្រង់មាត្រា១ ចំណុច ២.ឃ ទាក់ទងនឹងបូរណភាពដែនដីនិងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ។ទោះជាយ៉ាងនេះក្តី នៅក្នុងជំនួបជាមួយ លោក ង្វៀន ហ៊្វួជុង ប្រធានាធិបតីវៀតណាម ថ្ងៃទី៤តុលា លោក ហ៊ុន សែន បានប្តេជ្ញាថា នឹងប្រឹងប្រែងបញ្ចប់ការងារបោះបង្គោលព្រំសីមារវាងប្រទេសកម្ពុជា និងវៀតណាម ឱ្យបានចប់សព្វគ្រប់ក្នុងពេលលោកនៅធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា។សូមជម្រាបថា កម្ពុជា និងវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ។ បច្ចុប្បន្នប្រទេសទាំងពីរបានសម្រេចការងារបោះបង្គោលព្រំសីមា បានប្រមាណ ៨៤ភាគរយហើយ នៅសល់តែ ១៦ភាគរយទៀតប៉ុណ្ណោះ៕ | រដ្ឋាភិបាលកម្ពុជា និងវៀតណាម បានបញ្ជាក់ថា ការដែលភាគីទាំងពីរសម្រេចបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរសម្រេចបាន៨៤%នៅពេលនេះ គឺធ្វើឡើងផ្អែកទៅលើច្បាប់ជាតិ និងអន្តរជាតិ និងផ្អែកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។ សន្ធិសញ្ញាបំពេញបន្ថែមដែលត្រូវបានអ្នកឃ្លាំមើលព្រំដែនខ្មែរនៅក្រៅប្រទេសបរិហារថា ជាការ«ចាញ់ប្រៀប»ប្រទេសវៀតណាម។ |
ខុសប្លែកពីសព្វដង ទាល់តែប៉ុន្មានសប្តាហ៍មុនពេលបោះឆ្នោត ទើបប្រជាជនអូស្ត្រាលីអាចដឹងពីថ្ងៃបោះឆ្នោតបាន។ ប៉ុន្តែ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកស្រី Julia Gillard មកពីគណបក្សការងារ បានប្រកាសយកថ្ងៃទី ១៤ កញ្ញា ឆ្នាំ ២០១៣ ជាថ្ងៃបោះឆ្នោតសភា តាំងពីដើមឆ្នាំនេះរួចទៅហើយ។លោកស្រី បានពន្យល់ថា ការប្រកាសទុកមុននេះ គឺអាចអោយ ប្រជាជនអូស្ត្រាលីមានពេលវេលា គ្រប់គ្រាន់ដើម្បីពិចារណា សំរេចថាតើត្រូវរើសយកបេក្ខជនមួយណា សំរាប់អណត្តិសភាលើកក្រោយ។ នាយករដ្ឋមន្ត្រីបានបដិសេធថា គណបក្សរបស់លោកស្រី មិនមែនចង់ប្រកាសមុន ដើម្បីឆ្លៀតយកពេលវេលា ទៅឃោសនាបោះឆ្នោតនោះទេ។សមាសភាពសភាអូស្ត្រាលី ដែលមានរដ្ឋសភា និងព្រឹទ្ធសភា នឹងត្រូវរំលាយចោល នៅថ្ងៃទី ១២សីហា ខាងមុខនេះហើយ។ យោងតាមការស្ទាបស្ទង់មតិរបស់ ស្ថាប័ន Nezspoll ចេញផ្សាយក្នុងខែ មករានេះ សំរាប់អណត្តិសភាថ្មី គណបក្សការងាររបស់លោកស្រី Julia Gillard ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន នឹងទទួលបានសម្លេងត្រឹមតែ ៤៩ ភាគរយប៉ុណ្ណោះ ហើយគណបក្សសេរីនិយមដែលជាគណបក្សប្រឆាំង ដឹកនាំដោយលោក Tony Abbott នឹងដណ្តើមបានជោគជ័យជាមួយនឹងសម្លេងឆ្នោត ៥១ភាគរយ។ក្នុងរយៈពេលប៉ុន្មានខែមកនេះ ប្រជាប្រិយភាពរបស់លោកស្រី Julia Gillard បានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលី បានអនុម័តច្បាប់យកពន្ធលើកាបូន ពីសហគ្រាសបំពុលបរិដ្ឋាននានា ដែលផ្ទុយស្រឡះពីការសន្យាក្នុងពេលឃោសនាបោះឆ្នោត ពីសំណាក់គណបក្សការងាររបស់លោកស្រី។លោកស្រី Julia Gillard ជាអតីតមេធាវីមួយរូប មានដើមកំណើតមកពីបណ្តាប្រទេស ដឺហ្កាល់។ លោកស្រីជាឧបនាយករដ្ឋមន្ត្រីក្នុងគណបក្សការងារអូស្ត្រាលី បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ដោយបណ្តេញនាយករដ្ឋមន្ត្រីចាស់ គឺលោក Kevin Rudd ដែលកាលណោះ ស្ថិតនៅក្នុងគណបក្សតែមួយ អោយលាចុះពីតំណែង កាលពីខែមិថុនា ឆ្នាំ២០១០។ លោក Kevin Rudd ត្រូវបានគេរិះគន់ថា ការគ្រប់គ្រងរបស់លោក មានលក្ខណៈជារាជាធិបតេយ្យ។ពីរខែក្រោយមក ប្រជាជនអូស្ត្រាលីដែលមានការងឿងឆ្ងល់ចំពោះការលាលែងតំណែងរបស់លោក Kevin Rudd នោះ ត្រូវបានប្រកាសអោយទៅបោះឆ្នោតសភាមុនអណត្តិ ហើយបានបង្កើតអោយមានរដ្ឋាភិបាលចំរុះ ទ្រង់ទ្រាយតូចមួយ ដែលមិនធ្លាប់មាននៅក្នុងប្រទេសរយៈពេល ៧០ឆ្នាំមកហើយ។ក្នុងការឃោសនាបោះឆ្នោតលើកនេះ វិស័យសេដ្ឋកិច្ចក្នុងស្រុក នឹងអាចត្រូវក្លាយជាប្រធានបទសំខាន់។ អូស្ត្រាលីមានលទ្ធភាពទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចលើពិភពលោកបច្ចុប្បន្ន ប៉ុន្តែដំណើរការនៃសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេស នៅមានការយឺតយ៉ាវ។ផលិតផលសរុបក្នុងស្រុក ក្នុងឆ្នាំ២០១២ កើនឡើងបាន ៣,៧៥ ភាគរយ ហើយសំរាប់ឆ្នាំ នីមួយៗ គឺឆ្នាំ២០១៣ និង ឆ្នាំ ២០១៤ កើនបាន ៣ភាគរយ៕ | នៅថ្ងៃពុធនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកស្រី Julia Gillard បានប្រកាសយកថ្ងៃទី ១៤ កញ្ញា ឆ្នាំ ២០១៣ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតសភាក្នុងប្រទេស។ ដូច្នេះប្រជាជនអូស្ត្រាលីអាចមានពេលវេលា គ្រប់គ្រាន់ដើម្បីសំរេចថាតើត្រូវជ្រើសយកបេក្ខជនមួយណា អោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សំរាប់អណត្តិសភាលើកក្រោយ។ យោងតាមការស្ទាបស្ទង់មតិមួយ ដែលចេញផ្សាយនៅខែ មករានេះ គណបក្សសេរីនិយមដែលជាគណបក្សប្រឆាំង នឹងទទួលជោគជ័យក្នុងការបោះឆ្នោត ដោយទទួលបានសម្លេងឆ្នោត ៥១ភាគរយ ឈ្នះគណបក្សការងាររបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលនឹងទទួលបានសម្លេងតែ ៤៩ ភាគរយប៉ុណ្ណោះ។ អូស្ត្រាលីជាប្រទេសដ៏កំរមួយនៅក្នុងលោក ដែលដាក់ចេញច្បាប់ តំរូវអោយប្រជាពលរដ្ឋទៅបោះឆ្នោតជាដាច់ខាត។ |
ភ្លាមៗក្រោយពីរដ្ឋសភាជាតិ បានអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយដ៏ចម្រូងចម្រាស់នៅថ្ងៃនេះ ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយជាបន្ទាន់ ដោយបានចាត់ទុកវិសោធនកម្មច្បាប់នេះថា មានចរិតនយោបាយ និងជាសេចក្តីស្នើច្បាប់ដែលធ្វើឡើងដើម្បីតែគាបសង្កត់ទៅលើសិទ្ធិបុគ្គល និងគណបក្សនយោបាយ នៅក្នុងន័យកម្ចាត់កម្ចាយខ្មែរគ្នាឯងតែប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ ដែលបានគូសបញ្ជាក់ពីការសម្រេចធ្វើពហិការមិនចូលរួមប្រជុំសភានៅថ្ងៃនេះ ដោយបានចាត់ទុកសេចក្តីស្នើច្បាប់នេះថា បានធ្វើឡើងដោយមិនស្របទៅតាមគោលការណ៍នីតិរដ្ឋ ហើយបានអនុវត្តផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីថ្លែងការណ៍បានទទូចឲ្យបញ្ឈប់ការពិភាក្សានិងអនុម័ត លើសេចក្តីស្នើវិសោធនកម្មច្បាប់នេះ ដើម្បីធានាការពារផលប្រយោជន៍ជាតិ ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិជាដើម។គួរជំរាបជូនថា រដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី ១០ កក្កដានេះ បានអនុម័តទាំងស្រុង លើសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយ ក្នុងសម្លេង៦៦លើ៦៦រូប ដែលសុទ្ធសឹងតែជាសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា។ សេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយដែលស្នើឡើងដោយសមាជិកសភាគណបក្សប្រជាជនកម្ពុជាចំនួន៤០រូប បន្ទាប់ពីការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីសប្តាហ៍មុន ដោយបានសម្រេចកែប្រែចំនួន៥មាត្រា និងបន្ថែមខ្លឹមសារសំខាន់ៗចំនួន៣ចំណុចទៅលើត្រង់មាត្រា៦ថ្មី(ពីរ) ដោយមិនអនុញ្ញាតឲ្យគណបក្សនយោបាយ ឃុបឃិតជាមួយទណ្ឌិតនោះឡើយ សូម្បីតែការប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិត ដែលជាប់ទោសពីបទឧក្រិដ្ឋឬបទមជ្ឈិម។បើគណបក្សនយោបាយណាល្មើសនឹងមាត្រា៦ថ្មី(ពីរ)នៃច្បាប់នេះ និងមាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ នោះតុលាការអាចសម្រេចផ្អាកសកម្មភាពគណបក្សនយោបាយនោះមិនឲ្យលើសពី៥ឆ្នាំ ឫធ្ងន់ធ្ងរអាចត្រូវរំលាយគណបក្សនោះចោលតែម្តង។ប៉ុន្តែយ៉ាងណាក៏ដោយ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបង្ខំចិត្តលាលែងពីតំណែងដោយសារតែវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយលើកទី១ កាលពីដើមឆ្នាំ២០១៧នេះបានចាត់ទុកថា ជារឿងគួរឲ្យអស់សំណើច ដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យមានការបង្កើត "ច្បាប់" មួយ ដែលសំដៅមកលើបុគ្គលតែម្នាក់ប៉ុណ្ណោះ គឺរូបលោកតែម្តង។ ទន្ទឹមគ្នានេះ លោក សម រង្ស៊ី បារម្ភថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងចាប់អតីតសហការីរបស់ខ្លួន រួមទាំងអ្នកនៅក្នុងជួរគណបក្សសង្គ្រោះជាតិ អ្នកទិតៀនរដ្ឋាភិបាល និងអ្នកប្រជាធិបតេយ្យ ដើម្បីយកធ្វើជាចំណាប់ខ្មាំងបន្តទៀត ដើម្បីតែបំបិទមាត់លោកតែម្នាក់គត់៕ | នៅទីបំផុតទៅ សេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយដ៏ចម្រូងចម្រាស់ ត្រូវបានរដ្ឋសភាជាតិ ដែលមានតែគណបក្សប្រជាជនកម្ពុជាចំនួន៦៦រូប បានអនុម័តយល់ព្រមទាំងស្រុងហើយ នៅក្នុងកិច្ចប្រជុំសភាពេញអង្គ នៅព្រឹកថ្ងៃទី ១០ កក្កដា នេះ។ សេចក្តីស្នើវិសោធនកម្មច្បាប់ដែលចាត់ទុកថា ជាការប្រញ៉ាប់នេះ នឹងត្រូវបញ្ជូនទៅឲ្យស្ថាប័នព្រឹទ្ធសភា អនុម័តបន្ត មុនពេលដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខាដាក់ឲ្យអនុវត្ត។ គណបក្សសង្រ្គោះជាតិ ដែលបានប្រកាសធ្វើពហិការមិនចូលរួមកិច្ចប្រជុំសភានៅថ្ងៃនេះ បានទទូចឲ្យបញ្ឈប់ការពិភាក្សាលើច្បាប់នេះ ដោយបានចាត់ទុកវិសោធនកម្មច្បាប់នេះថា គឺជាការអនុវត្តផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងដើម្បីតែកម្ចាត់កម្ចាយខ្មែរគ្នាឯងតែប៉ុណ្ណោះ។ |
បទវិភាគរបស់ សៀក សារិនសៀក សារិនកិច្ចចរចាដើម្បីសន្តិភាពអ៊ីស្រាអែល-ប៉ាលេស្ទីនអាចជួបនឹងបរាជ័យ ពីព្រោះលោកប្រធានរដ្ឋអំណាចប៉ាលេស្ទីនMahmoud Abbas ដែលឋិតនៅទីក្រុងញូយ៉កបានប្រកាសឲ្យដឹងរួចហើយថា លោកបដិសេធពុំទទួលយកឡើយ កិច្ចព្រមព្រៀងដែលគ្មានការធានាឲ្យបានជាក់ច្បាស់ថាគ្មានការបញ្ឈប់ទាំងស្រុងនៃអាណានិគមកិច្ចរបស់អ៊ីស្រាអែល។ អ្នកនាំពាក្យរបស់លោកប្រធានរដ្ឋអំណាចប៉ាលេស្ទីន Mahmoud Abbasបានថ្លែងបញ្ជាក់ទៀតថា គេត្រូវតែរក្សាឲ្យបាននូវការបញ្ឈប់ទាំងស្រុងនៃអាណានិគមកិច្ចអ៊ីស្រាអែលនៅលើដែនដីប៉ាលេស្ទីនដែលក្នុងនោះមានទីក្រុងJérusalem ផងដែរ។ ចំណែកឯខាងអ៊ីស្រាអែលវិញបានថ្លែងឲ្យដឹងថា គេនឹងខិតខំធ្វើការសម្រុះសម្រួលដើម្បីរិះរកឲ្យមានការយល់ព្រមពីរាល់ភាគីពាក់ព័ន្ធ បានសេចក្តីថា នៅអាចមានការសាងសង់លំនៅដ្ឋានថ្មីៗនៅតាមទីកន្លែងខ្លះ។ មូលហេតុទាំងនេះហើយដែលអាចធ្វើឲ្យ កិច្ចចរចាដើម្បីសន្តិភាពអ៊ីស្រាអែល-ប៉ាលេស្ទីនអាចជួបនឹងបរាជ័យ។លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូដែលឋិតនៅក្រោមសម្ពាធរបស់ពួកអ្នកស្តាំនិយមនៃគណបក្សLikoud បានថ្លែងឲ្យដឹងរួចហើយថា លោកបដិសេធពុំបន្តការផ្អាកធ្វើអាណានិគមកិច្ចលើសពីថ្ងៃដែលបានគ្រោងទុកនោះឡើយ ពោលគឺនៅចុងខែកញ្ញាខាងមុខនេះ។ គួរកត់សម្គាល់ថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូបានសុំឲ្យលោកYitzhak Molcho ប្រមុខដឹកនាំកិច្ចចរចាអ៊ីស្រាអែលឲ្យបន្តនៅសហរដ្ឋអាមេរិកដើម្បីរិះរកដំណោះស្រាយ។រីឯលោករដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលលោកEhud Barak ដែលគេស្គាល់ថាជាអ្នកមាននិន្នាការពុំជ្រុលនិយមនៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែលក៏បានសម្រេចចិត្តបន្តនៅទីក្រុងញូយ៉កដើម្បីជួយខ្នះខ្នែងរិះរកដំណោះស្រាយឲ្យកិច្ចចរចាដើម្បីសន្តិភាពអ៊ីស្រាអែល-ប៉ាលេស្ទីន។នៅក្នុងករណីដ៏សែនស្មុគស្មាញបែបនេះ លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកHillary Clinton បានមានជំនួបកាលពីល្ងាចថ្ងៃសុក្រជាមួយលោកប្រធានរដ្ឋអំណាចប៉ាលេស្ទីនMahmoud Abbas ក៏ប៉ុន្តែហាក់ដូចជាគ្មានទទួលបានលទ្ធផលអ្វីឡើយ។ ហើយនៅថ្ងៃសៅរ៍នេះទៀត លោកស្រីគ្លីនតុននឹងបន្តមានកិច្ចចរចាជាមួយលោកអាបាស់ ដើម្បីបញ្ចៀសកុំឲ្យកិច្ចចរចាដើម្បីសន្តិភាពអ៊ីស្រាអែល-ប៉ាលេស្ទីនអាចជួបនឹងបរាជ័យ។សហរដ្ឋអាមេរិកបានដាក់សម្ពាធយ៉ាងខ្លាំងក្លាទៅលើលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូផង និងទៅលើលោកប្រធានរដ្ឋអំណាចប៉ាលេស្ទីនMahmoud Abbasផង ទាំងនេះដើម្បីធ្វើយ៉ាងណាកុំឲ្យ កិច្ចចរចាដើម្បីសន្តិភាពអ៊ីស្រាអែល-ប៉ាលេស្ទីនអាចជួបនឹងបរាជ័យ។ក្នុងគោលបំណងនេះ សហគមន៍អន្តរជាតិដែលមានលោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាជាអ្នកដឹកនាំបានទាមទារយ៉ាងរន្ថាន់ឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូបន្តដាក់បម្រាមហាមពុំឲ្យសាងសង់លំនៅដ្ឋានថ្មីនៅតំបន់ដែនដីCisjordanie ដែលបម្រាមនេះនៅមានសុពលភាពរហូតដល់ថ្ងៃអាទិត្យទី២៦កញ្ញាឆ្នាំ២០១០។ទន្ទឹមគ្នានេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់សម្ពាធកុំឲ្យភាគីប៉ាលេស្ទីនប្រើការគំរាមដើរចេញពីតុចរចា។ អាមេរិកាំងបានស្នើឲ្យភាគីអ៊ីស្រាអែលបន្តដាក់បម្រាមហាមពុំឲ្យសាងសង់លំនៅដ្ឋានថ្មីនៅតំបន់ដែនដីCisjordanieចំនួនបីខែទៀត ទម្រាំសម្រេចបាននូវកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែលនិងប៉ាលេស្ទីនពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដែលជាការទាមទារចង់បានដោយប៉ាលេស្ទីន។ចំណែកឯអាណានិគមជនjuifsនៅតំបន់ដែនដីCisjordanieវិញ បានបរិហារពីការអំពាវនាវរបស់លោកអូបាម៉ាថា អាមេរិកបានចុះញ៉មក្រោមការគំរាមរបស់ពួកប៉ាលេស្ទីន។ ហើយពួកអាណានិគមជនjuifsបានថ្លែងសន្យាថា ក្រោយម៉ោង១២អធ្រាត្រនៃថ្ងៃអាទិត្យទី២៦កញ្ញា ពួកគេនឹងចាប់សាងសង់លំនៅដ្ឋានថ្មីដ៏ច្រើនមហិមានៅតំបន់ដែនដីCisjordanie។ ដូច្នេះ ឃើញថាកិច្ចចរចាដើម្បីសន្តិភាពអ៊ីស្រាអែល-ប៉ាលេស្ទីនបច្ចុប្បន្ននេះ ហាក់ដូចជាពិបាកនឹងរកច្រកចេញរួចណាស់៕កិច្ចចរចាដើម្បីសន្តិភាពអ៊ីស្រាអែល-ប៉ាលេស្ទីនអាចជួបនឹងបរាជ័យ ពីព្រោះលោកប្រធានរដ្ឋអំណាចប៉ាលេស្ទីនMahmoud Abbas ដែលឋិតនៅទីក្រុងញូយ៉កបានប្រកាសឲ្យដឹងរួចហើយថា លោកបដិសេធពុំទទួលយកឡើយ កិច្ចព្រមព្រៀងដែលគ្មានការធានាឲ្យបានជាក់ច្បាស់ថាគ្មានការបញ្ឈប់ទាំងស្រុងនៃអាណានិគមកិច្ចរបស់អ៊ីស្រាអែល។ អ្នកនាំពាក្យរបស់លោកប្រធានរដ្ឋអំណាចប៉ាលេស្ទីន Mahmoud Abbasបានថ្លែងបញ្ជាក់ទៀតថា គេត្រូវតែរក្សាឲ្យបាននូវការបញ្ឈប់ទាំងស្រុងនៃអាណានិគមកិច្ចអ៊ីស្រាអែលនៅលើដែនដីប៉ាលេស្ទីនដែលក្នុងនោះមានទីក្រុងJérusalem ផងដែរ។ចំណែកឯខាងអ៊ីស្រាអែលវិញបានថ្លែងឲ្យដឹងថា គេនឹងខិតខំធ្វើការសម្រុះសម្រួលដើម្បីរិះរកឲ្យមានការយល់ព្រមពីរាល់ភាគីពាក់ព័ន្ធ បានសេចក្តីថា នៅអាចមានការសាងសង់លំនៅដ្ឋានថ្មីៗនៅតាមទីកន្លែងខ្លះ។ មូលហេតុទាំងនេះហើយដែលអាចធ្វើឲ្យ កិច្ចចរចាដើម្បីសន្តិភាពអ៊ីស្រាអែល-ប៉ាលេស្ទីនអាចជួបនឹងបរាជ័យ។លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូដែលឋិតនៅក្រោមសម្ពាធរបស់ពួកអ្នកស្តាំនិយមនៃគណបក្សLikoud បានថ្លែងឲ្យដឹងរួចហើយថា លោកបដិសេធពុំបន្តការផ្អាកធ្វើអាណានិគមកិច្ចលើសពីថ្ងៃដែលបានគ្រោងទុកនោះឡើយ ពោលគឺនៅចុងខែកញ្ញាខាងមុខនេះ។ គួរកត់សម្គាល់ថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូបានសុំឲ្យលោកYitzhak Molcho ប្រមុខដឹកនាំកិច្ចចរចាអ៊ីស្រាអែលឲ្យបន្តនៅសហរដ្ឋអាមេរិកដើម្បីរិះរកដំណោះស្រាយ។រីឯលោករដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលលោកEhud Barak ដែលគេស្គាល់ថាជាអ្នកមាននិន្នាការពុំជ្រុលនិយមនៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែលក៏បានសម្រេចចិត្តបន្តនៅទីក្រុងញូយ៉កដើម្បីជួយខ្នះខ្នែងរិះរកដំណោះស្រាយឲ្យកិច្ចចរចាដើម្បីសន្តិភាពអ៊ីស្រាអែល-ប៉ាលេស្ទីន។នៅក្នុងករណីដ៏សែនស្មុគស្មាញបែបនេះ លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកHillary Clinton បានមានជំនួបកាលពីល្ងាចថ្ងៃសុក្រជាមួយលោកប្រធានរដ្ឋអំណាចប៉ាលេស្ទីនMahmoud Abbas ក៏ប៉ុន្តែហាក់ដូចជាគ្មានទទួលបានលទ្ធផលអ្វីឡើយ។ ហើយនៅថ្ងៃសៅរ៍នេះទៀត លោកស្រីគ្លីនតុននឹងបន្តមានកិច្ចចរចាជាមួយលោកអាបាស់ ដើម្បីបញ្ចៀសកុំឲ្យកិច្ចចរចាដើម្បីសន្តិភាពអ៊ីស្រាអែល-ប៉ាលេស្ទីនអាចជួបនឹងបរាជ័យ។សហរដ្ឋអាមេរិកបានដាក់សម្ពាធយ៉ាងខ្លាំងក្លាទៅលើលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូផង និងទៅលើលោកប្រធានរដ្ឋអំណាចប៉ាលេស្ទីនMahmoud Abbasផង ទាំងនេះដើម្បីធ្វើយ៉ាងណាកុំឲ្យ កិច្ចចរចាដើម្បីសន្តិភាពអ៊ីស្រាអែល-ប៉ាលេស្ទីនអាចជួបនឹងបរាជ័យ។ក្នុងគោលបំណងនេះ សហគមន៍អន្តរជាតិដែលមានលោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាជាអ្នកដឹកនាំបានទាមទារយ៉ាងរន្ថាន់ឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូបន្តដាក់បម្រាមហាមពុំឲ្យសាងសង់លំនៅដ្ឋានថ្មីនៅតំបន់ដែនដីCisjordanie ដែលបម្រាមនេះនៅមានសុពលភាពរហូតដល់ថ្ងៃអាទិត្យទី២៦កញ្ញាឆ្នាំ២០១០។ទន្ទឹមគ្នានេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់សម្ពាធកុំឲ្យភាគីប៉ាលេស្ទីនប្រើការគំរាមដើរចេញពីតុចរចា។ អាមេរិកាំងបានស្នើឲ្យភាគីអ៊ីស្រាអែលបន្តដាក់បម្រាមហាមពុំឲ្យសាងសង់លំនៅដ្ឋានថ្មីនៅតំបន់ដែនដីCisjordanieចំនួនបីខែទៀត ទម្រាំសម្រេចបាននូវកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែលនិងប៉ាលេស្ទីនពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដែលជាការទាមទារចង់បានដោយប៉ាលេស្ទីន។ចំណែកឯអាណានិគមជនjuifsនៅតំបន់ដែនដីCisjordanieវិញ បានបរិហារពីការអំពាវនាវរបស់លោកអូបាម៉ាថា អាមេរិកបានចុះញ៉មក្រោមការគំរាមរបស់ពួកប៉ាលេស្ទីន។ ហើយពួកអាណានិគមជនjuifsបានថ្លែងសន្យាថា ក្រោយម៉ោង១២អធ្រាត្រនៃថ្ងៃអាទិត្យទី២៦កញ្ញា ពួកគេនឹងចាប់សាងសង់លំនៅដ្ឋានថ្មីដ៏ច្រើនមហិមានៅតំបន់ដែនដីCisjordanie។ ដូច្នេះ ឃើញថាកិច្ចចរចាដើម្បីសន្តិភាពអ៊ីស្រាអែល-ប៉ាលេស្ទីនបច្ចុប្បន្ននេះ ហាក់ដូចជាពិបាកនឹងរកច្រកចេញរួចណាស់៕ | ប្រទេសអ៊ីស្រាអែលកំពុងឋិតនៅក្រោមសម្ពាធរបស់សហគមន៍អន្តរជាតិ ហេតុដូច្នេះហើយបានជាអ៊ីស្រាអែលបានថ្លែងឲ្យដឹងនៅថ្ងៃសុក្រម្សិល មិញថា គេបានត្រៀមលក្ខណៈជាស្រេចនឹងធ្វើការសម្រុះសម្រួលដើម្បីរិះរក ដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាសាងសង់លំនៅដ្ឋានថ្មីនៅតំបន់ Cisjordanie។ បើពុំនោះសោតទេ កិច្ចចរចាដើម្បីសន្តិភាពអ៊ីស្រាអែល-ប៉ាលេស្ទីនច្បាស់ជាជួបនឹង បរាជ័យជាពុំខាន។ |
ប្រតិកម្មថ្កោលទោស និងកំហឹង បានចេញជាបន្តបន្ទាប់រហូត ដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការវាយប្រហារ ដោយជនប្រដាប់អាវុធមួយក្រុមទៅលើសារមន្ទីរជាតិ Bardo ដែលស្ថិតនៅក្បែររដ្ឋសភា ប្រទេសទុយនីស៊ី កាលពីថ្ងៃពុធម្សិលមិញ។ តាមការស៊ើបអង្គេត បានបង្ហាញនៅព្រឹកនេះថា អ្នកទេសចរបរទេស ចំនួន ១៧នាក់ ដែលស្លាប់ នៅក្នុងការវាយប្រហារនោះ រួមមាន ៥នាក់ជាជនជាតិជប៉ុន, ៤នាក់ជាជនជាតិអ៊ីតាលី, ២នាក់ជាជនជាតិកូឡុំប៊ី និងអ្នកស្លាប់ផ្សេងទៀត ជាជនជាតិអូស្ត្រាលី បារាំង ប៉ូឡូញ និងអេស្បាញ។ ក្រៅពីនោះ រដ្ឋាភិបាល បានប្រកាសថា មានមនុស្ស ៤០នាក់ផ្សេងទៀត កំពុងរងរបួស ដោយក្នុងនោះក៏រួមមានទាំងពលរដ្ឋបារាំង អាហ្វ្រិកខាងត្បូង ប៉ូឡូញ អ៊ីតាលី និងជប៉ុន។រដ្ឋាភិបាលកូឡុំប៊ី បានបង្ហាញក្តីសង្វែកថា ពលរដ្ឋកូឡុំប៊ី ២នាក់ ដែលត្រូវសម្លាប់នោះ គឺជាម្តាយ និងកូន។ ហើយពួកគេទៅទុយនីស៊ី សម្រាប់ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ យ៉ាងណាក៏ដោយ ស្វាមីរបស់គ្រួសារនេះ បានរួចរស់ជីវិតពីការវាយប្រហារ។អ្នករួចរស់ជីវិតជនជាតិជប៉ុនម្នាក់ បានប្រឹងនិយាយថា នាងត្រូវបានក្រុមភេរវជន បាញ់ត្រចៀក ដៃ និងក ហើយម្តាយរបស់នាង ក៏ត្រូវភេរវជនបាញ់ត្រូវកផងដែរ ដោយគាត់មិនអាចកំរើកបានទេ ពេលប៉ូលីសចូលទៅអន្តរាគម។ អ្នកដែលរួចរស់ជីវិត ភាគច្រើនសុទ្ធតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយពួកគេ បាននិយាយថា ការវាយប្រហារនេះ គឺគួរឲ្យរន្ធត់បំផុត។ប្រធានាធិបតីទុយនីស៊ី បាននិយាយដោយរឹងមាំ ខណៈបានចុះទៅពិនិត្យជនរងគ្រោះ ក្នុងមន្ទីរពេទ្យទុយនីស៊ីថា៖ «ខ្ញុំចង់ឲ្យប្រជានទុយនីស៊ី យល់ថា ពួកយើងកំពុងតែមានសង្គ្រាមជាមួយនឹងអំពើភេរវនិយម ហើយអំពើសាហាវយង់ឃ្នង់នេះ មិនអាចបំភ័យពួកយើង ឲ្យដកថយនោះទេ។ ពួកយើងនឹងប្រយុទ្ធ រហូតដល់ដង្ហើមចុងក្រោយ។»គួរជម្រាបជូនថា ពីដំបូងឡើយ ភេរវជន ៣នាក់ ស្លៀកឯកសណ្ឋានយោធា គ្រោងនឹងចូលវាយប្រហារនៅក្នុងរដ្ឋសភា ដែលក្រុមតំណាងរាស្រ្ត កំពុងប្រជុំ, តែដោយមិនអាចសម្រេចផែនការនោះបាន ពួកភេរវជន ក៏បានបែរទៅបាញ់ប្រហារលើរថយន្តក្រុងមួយ ដែលកំពុងដាក់អ្នកទេសចរណ៍បរទេស ឲ្យចូលទៅទស្សនាសារមន្ទីរជាតិ Bardo ដែលស្ថិតក្បែរមន្ទីររដ្ឋសភាជាតិវិញ។ ក្រោយការវាយប្រហារដោយក្រុមប្រដាប់អាវុធ កម្លំាងប៉ូលិស បានសម្រេចធ្វើអន្តរាគមន៍ដើម្បីរំដោះចំណាប់ខ្មំាង ដែលក្រុមភេរវជនបានចាប់ជាថ្នូរនៅក្នុងសារមន្ទីរ ដោយបណ្តាលឲ្យស្លាប់ប៉ូលិសម្នាក់ សម្លាប់បានភេរវជន២នាក់ និងចាប់ខ្លួនបានម្នាក់។នេះជាភេរវកម្មសម្លាប់អ្នកទេសចរបរទេសយ៉ាច្រើន ជាលើកទី២ហើយ នៅទុយនីស៊ី បន្ទាប់ពីភេរវកម្មអត្តឃាតប្រឆំាងនឹងវិហារជនជាតិជ្វីហ្វនៅ ទីប្រជុំកោះ Djerba ក្នុងខែមេសា ឆ្នំា ២០០២ ដែលបានបណ្តាលឲ្យស្លាប់មនុស្ស ២១នាក់ភាគច្រើនជាជនជាតិអាល្លឺម៉ង់ឬបារំាង។ រដ្ឋអំណាចទុយនីស៊ី កំពុងធ្វើការស៊ើបអង្កេត លើការវាយប្រហារ សារមន្ទីរ Bardo នៅពេលនេះ៕ | ភ្លាមៗក្រោយពីការវាយប្រហារនៅសារមន្ទីរ ប្រទេសទុយនីស៊ី សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ ប្រទេសដែលមានពលរដ្ឋខ្លួនស្លាប់ និងទុយនីស៊ីខ្លួនឯងផង បានចេញមុខថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនោះ ព្រមទាំងបានប្តេជ្ញាថា ត្រូវធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីកំចាត់អំពើភេរវនិយម ដ៏សែនសាហាវនេះ។ ការវាយប្រហារភេរវនិយមនៅសារមន្ទីរ ជិតរដ្ឋសភាទុយនីស៊ី បានសម្លាប់មនុស្ស ១៩នាក់ ក្នុងនោះមាន ១៧នាក់ជាជនបរទេស។ |
ដូចយើងដឹងស្រាប់ ថាក្រិក ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរណាស់ ជិត១០ឆ្នាំកន្លងមកនេះ។ អ្នកនយោបាយ ភាគច្រើន ក៏ដូចជាប្រជាជនទូទៅ បានចោទថាស្ថានភាពធ្ងន់ធ្ងរដល់ថ្នាក់នេះ ក៏ដោយសារតែប្រព័ន្ធសេដ្ឋកិច្ចក្នុងតំបន់ចាយលុយអឺរ៉ូ ដែលសហភាពអឺរ៉ុបជាអ្នកដាក់កំហិត។ ការផ្តល់ប្រាក់កម្ចី ដែលអមមកជាមួយនូវកាតព្វកិច្ចជាច្រើន ដូចជាការតំឡើងពន្ធដារ ការកាត់បន្ថយការចំណាយសាធារណៈ បានធ្វើឲ្យជីវភាពប្រជាជនក្រិក កាន់តែលំបាក ពីមួយថ្ងៃទៅមួយថ្ងៃ។ អត្រាអ្នកអត់ការងារធ្វើ ឡើងរហូតដល់២៥%។ មានន័យថា មនុស្សពេញវ័យកំពុងពេញធ្វើការ ពីរនាក់ គឺមានម្នាក់ហើយ ដែលអត់ការងារធ្វើ។ក្តីសង្ឃឹមក្លាយជាផេះ ប្រជាជនក្រិកខកចិត្តនឹងលោក អាឡិចស៊ីស ស៊ីប្រា៖កាលពីខែមករា ដើមឆ្នាំនេះ ប្រជាជនក្រិក បាននាំគ្នាបោះឆ្នោតឲ្យគណបក្សស៊ីរីហ្សា ដែលមានលោកអាឡិចស៊ីស ស៊ីប្រាស ជាមេដឹកនាំ ព្រោះថាលោកបានសន្យាជាច្រើនថា លោកនឹងនាំយកក្តីសង្ឃឹម មកឲ្យប្រជាជនក្រិកសារជាថ្មី តាមរយៈ ការប្រឹងប្រែងចរចាជាមួយសហភាពអឺរ៉ុប និងក្រុមម្ចាស់បំណុល ដើម្បីរកច្រកចេញ មិនឲ្យគេសង្កត់កប្រជាជនក្រិក។ ប៉ុន្តែទីបំផុតទៅ រដ្ឋាភិបាលរបស់លោកអាឡិចស៊ីស ស៊ីប្រាស បានបរាជ័យដោយបានសុខចិត្តទទួលយក គម្រោងជំនួយជំហានទី៣ ដែលមានទឹកប្រាក់៨៦ពាន់លានអឺរ៉ូ របស់សហភាពអឺរ៉ុប បើទោះបីជាគម្រោងជំនួយនេះ ត្រូវបានប្រជាជនក្រិក បោះឆ្នោតប្រជាមតិបដិសេធក៏ដោយ។ទាំងអស់នេះហើយ ដែលធ្វើឲ្យប្រជាជនក្រិកទូទៅ ខកចិត្តជាខ្លាំង និងមានអារម្មណ៍ថា ត្រូវបានរដ្ឋាភិបាលលោកស៊ីសប្រាស បោកប្រាស។ ប៉ុន្តែសម្រាប់រដ្ឋាភិបាលលោក ស៊ីសប្រាស វាគឺជាជំរើសតែមួយគត់ ព្រោះថាក្រិកត្រូវការប្រាក់ ដើម្បីយកមកចំណាយ និងជំរុញកំណើនសេដ្ឋកិច្ច។បន្ទាប់ពីត្រូវបានសមាជិកសភារបស់គណបក្សខ្លួន មួយចំនួន បានបដិសេធលែងគាំទ្រ លោក អាឡិចស៊ីស ស៊ីប្រាស បានប្រកាសកាលពីថ្ងៃទី ២០ សីហា ថាសុខចិត្តរំលាយរដ្ឋាភិបាលចោល ដើម្បីឲ្យប្រជាជនបោះឆ្នោតរើសរដ្ឋាភិបាលថ្មី។ កាយវិការនេះ យើងអាចចាត់ទុកថា ជាការទទួលខុសត្រូវមួយខ្ពស់របស់លោក ព្រោះមានតែតាមរយៈការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តជាថ្មីទេ ទើបគណបក្សលោក អាចបន្តការងាររបស់ខ្លួនបាន។ ដូច្នេះហើយទើបបានជាមានការបោះឆ្នោត ថ្មីនៅថ្ងៃនេះ។ បើយើងគិតទៅ គ្រាន់តែពីដើមឆ្នាំ២០១៥នេះ ប្រជាជនក្រិក បោះឆ្នោតបីដងហើយ។ គណបក្សស៊ីរីហ្សា កំពុងតែប្រលែងនឹងគ្រោះថ្នាក់៖ការបោះឆ្នោតលើកនេះ មានគណបក្សទាំងអស់៩ចូលរួម។ សំណួរដែលចោទឡើងសម្រាប់ ប្រជាជនក្រិកនៅពេលនេះ គឺថា តើគេគួរបោះឆ្នោតឲ្យគណបក្សស៊ីរីហ្សាទៀត រឺយ៉ាងណា? តាមពិតទៅ លោកអាឡិចស៊ីស ស៊ីប្រាស មានសង្ឃឹមឈ្នះ ទើបបានជាលោកហ៊ានសម្រេច ថាឲ្យមានការបោះឆ្នោតសាជាថ្មី។ ក៏ប៉ុន្តែអ្វីៗ ហាក់កំពុងតែប្រែប្រួល ដោយសារសម្លេងឆ្នោត កំពុងតែបែកខ្លាំង ទៅខាងគណបក្សស្តាំនិយម ឈ្មោះថា គណបក្សប្រជាធិបតេយ្យថ្មី។គណបក្សនេះ បានទទួលប្រិយភាពខ្លាំងនៅរវាងពីរខែកន្លងមកនេះ បន្ទាប់ពីលោក Evangelos Meïmarakis បានឡើងធ្វើជាប្រធាន។ លោកម្នាក់នេះ ធ្លាប់ជារដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីរដ្ឋាភិបាលអាណតិ្តមុនលោក អាឡិចស៊ីស ស៊ីប្រាស។ ក្រៅពីគណបក្សស្តាំនិយម ដែលកំពុងតែអូសទាញសម្លេងឆ្នោត ពីគណបក្សស៊ីរីហ្សា នៅមានគណបក្សមួយទៀត ដែលបង្កើតឡើងដោយក្រុមអតីតអ្នកនៅក្នុងគណបក្សស៊ីរីហ្សា តែបានដើរចេញទៅបង្កើតក្រុមថ្មី ដោយសារតែគេមិនពេញចិត្ត នយោបាយរបស់ លោកអាឡិចស៊ីស ស៊ីប្រាស។គ្រោះថ្នាក់ របស់គណបក្សលោកអាឡិចស៊ីស ស៊ីប្រាស នៅមានមួយទៀត គឺគណបក្សស្តាំនិយមជ្រុល ដែលជាក្រុមនេអូណាហ្ស៊ីស ដែលកំពុងតែអូសទាញ បានអ្នកគាំទ្របានច្រើនដែរ។ គណបក្សនេះ ជាគណបក្សជ្រុលនិយម មាននិន្នាការស្អប់សហភាពអឺរ៉ុប និងជនបរទេសទាំងអស់ ពោលគឺគេមាននយោបាយបិទទ្វារជិត នៅតែម្នាក់ឯង។ បើតាមការធ្វើស្ថិតិ គណបក្សនេះ អាចទទួលបានសម្លេងឆ្នោតលំដាប់ទីបី ស្មើរនឹងប្រមាណជា ៧% ឯណោះ។រដ្ឋាភិបាលថ្មី ជារដ្ឋាភិបាលចម្រុះ ដោយចៀសមិនរួច៖ទោះបីជាយ៉ាងណាក៏ដោយ តាមការធ្វើស្ថិតិជាច្រើន គណបក្សស៊ីរីហ្សា របស់លោកអាឡិចស៊ីស ស៊ីប្រា នៅតែអាចបានសម្លេងឆ្នោតច្រើនជាងគេ។ តាមការរំពឹងទុក គណបក្សស៊ីរីហ្សា បានប្រមាណជា ៣៤% ពោលគឺធ្លាក់ចុះបន្តិច បើប្រៀបធៀបទៅ កាលពីខែមករា ដែលគណបក្សនេះ បានសម្លេងជាង៣៦%។ ចំណែកគណបក្ស ប្រជាធិបតេយ្យថ្មី របស់លោក Evangelos Meïmarakis អាចបានសម្លេងប្រហែលជា ក្រោមគណបក្សស៊ីរីហ្សា ២ ទៅ ៣%។លទ្ធផលយ៉ាងណាក៏ដោយ អ្វីដែលគេប្រាដក គឺថា គ្មានគណបក្សណា នឹងអាចទទួលសម្លេងឆ្នោតភាគច្រើន ឲ្យបានគ្រប់ ១៥១កៅអី ក្នុងចំណោម៣០០កៅអីទេ។ ដូច្នេះ រដ្ឋាភិបាលថ្មីរបស់ក្រិក គឺត្រូវតែជារដ្ឋាភិបាលចម្រុះ ដោយចៀសមិនរួច។ តាមធម្មតា គណបក្សដែលបានសម្លេងឆ្នោតច្រើនជាងគេ គឺជាអ្នកដើរប្រមែលប្រមូល អ្នកផ្សេង ដែលខ្លួនពេញចិត្ត ឲ្យមកចូលរូមក្នុងរដ្ឋាភិបាល។ ដូច្នេះ ជារឿងធម្មតាទេ គឺគេរើសអ្នកណា ដែលគេគិតថាអាចធ្វើការជាមួយគ្នាបាន។សម្រាប់លោក Evangelos Meïmarakis ប្រធានគណបក្សប្រជាធិបតេយ្យថ្មី លោកបានអំពាវនាវថា បើលោកបានសម្លេងឆ្នោតច្រើន លោកនឹងបង្កើតរដ្ឋាភិបាលចំរុះមួយ ដែលមានគណបក្សនយោបាយ ចូលរួមឲ្យបានច្រើនបំផុត ក្នុងនោះក៏មានគណបក្សស៊ីរីហ្សាដែរ។ សម្រាប់លោក អ្វីដែលក្រិកត្រូវការនាពេលនេះ គឺការសាមគ្គី ពួតដៃគ្នា ពីគ្រប់គណបក្ស ដើម្បីស្រោចស្រង់ក្រិក ចេញពីវិបត្តិបច្ចុប្បន្ននេះ។គណបក្សស៊ីរីហ្សា សង្ឃឹមបង្កើតរដ្ឋាភិបាលថ្មី ជាមួយក្រុមឆ្វេងនិយមផ្សេងទៀត៖ប៉ុន្តែសម្រាប់ លោកអាឡិចស៊ីស ស៊ីប្រាស លោក ធ្លាប់បានប្រកែកដាច់អហង្ការថា លោកគ្មានថ្ងៃរួមគ្នាធ្វើការ ជាមួយគណបក្សប្រជាធិបតេយ្យថ្មី ដែលជាគណបក្សស្តាំនិយម ឱបជើងសហភាពអឺរ៉ុប ជាដាច់ខាត។ លោកបានសន្យាថា រដ្ឋាភិបាលថ្មី នឹងជារដ្ឋាភិបាល ដែលរឹងមាំ ដែលហ៊ានប្រយុទ្ធ ដើម្បីការពារប្រជាជនក្រិក ជាមួយនឹងសហភាពអឺរ៉ុប ដោយស្មើភាពគ្នា មិនមែនជាកូនចៅ ចាំតែស្តាប់បង្គាប់របស់អឺរ៉ុបទេ។តាមការប៉ាន់ស្មាន បើសិនជាគណបក្សស៊ីរីហ្សា បានសម្លេងឆ្នោតលើសគេ លោកអាឡិចស៊ីស ស៊ីប្រាស អាចនឹងសំណូមពរគណបក្សពីរ ឲ្យចូលរួមបង្កើតរដ្ឋាភិបាលជាមួយលោក។ ទីមួយ គឺគណបក្សសង្គមនិយមPASOK ដែលមានលោកស្រី Fori Gennimata ជាប្រធាន។ បច្ចុប្បន្ន គណបក្សនេះមានកៅអីក្នុងសភា ១៣កៅអី។ ទីពីរគឺគណបក្ស To Potami ដែលបានបង្កើតឡើង កាលពីឆ្នាំ២០១៤ ដោយអតីតពិធីករទូរទស្សន៍ម្នាក់ឈ្មោះ Stavros Theodorakis។ បច្ចុប្បន្នគណបក្សនេះ មានកៅអីក្នុងសភា ចំនួន១៧អសនៈ។ គណបក្សទាំងពីរនេះ សុទ្ធតែមាននិន្នាការឆ្វេងនិយម ដូចគណបក្សលោកអាឡិចស៊ីស ស៊ីប្រាស ហើយបានបោះឆ្នោតគាំទ្រគម្រោងទទួលជំនួយជំហានទីបី របស់អឺរ៉ុប ទៅតាមការអំពាវនាវ របស់លោក ស៊ីប្រាស កាលពីខែសីហា។ប៉ុន្តែយ៉ាងណាក៏ដោយ លទ្ធផលយើងមើលមិនឃើញទេ ព្រោះថានៅមានប្រជាជនក្រិកច្រើនណាស់ ដែលរហូតមកដល់ពេលនេះ នៅមិនទាន់សម្រេចចិត្តថា បោះឲ្យអ្នកណាទេ។ បើនិយាយទៅ ម្នាក់ៗដូចជាអស់សង្ឃឹម ព្រោះថាបោះឲ្យអ្នកណាក៏ដូចតែគ្នា បោះឆ្នោត ៣-៤ ដងហើយ តែជីវភាពប្រជាជនកាន់តែលំបាកទៅ។ ទាក់ទិននឹងបញ្ហានេះដែរ មេដឹកនាំគណបក្សនយោបាយធំៗទាំងពីរ បានអំពាវនាវ ឲ្យប្រជាជន ទៅបោះឆ្នោតឲ្យបានច្រើន ហើយកុំបោះអនុប្បវាទ ដើម្បីកុំឲ្យគណបក្សស្តាំនិយមជ្រុល អាចបានសម្លេងឆ្នោតច្រើន។ វិបត្តិសេដ្ឋកិច្ច នៅមិនទាន់អាចដោះស្រាយបានទាំងស្រុងមែន ប៉ុន្តែបើយើងមិនទៅបោះឆ្នោត មានន័យថាយើង សុខចិត្តចុះចាញ់ ហើយវានឹងគ្មានអ្វីប្រសើរឡើងទេ៕ | ថ្ងៃ អាទិត្យទី ២០ កញ្ញានេះ ប្រជាជនក្រិក ត្រូវត្រឡប់ទៅបន្ទប់បោះឆ្នោតសាជាថ្មី ដើម្បីជ្រើសរើសសមាជិកសភា ព្រមទាំង កសាងរដ្ឋាភិបាលថ្មី បន្ទាប់ពីរដ្ឋាភិបាលដឹកនាំដោយលោក អាឡិចស៊ីស ស៊ីបា្រស បានប្រកាស រំលាយខ្លួនចោល កាលពី ខែសីហាកន្លងទៅ។ ស្ថិតក្នុងបរិយាកាសវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប្រជាជនក្រិក ហាក់បាត់ជំនឿទាំងស្រុង ទៅលើអ្នកនយោបាយ មិនថាមកពីគណបក្សណានោះទេ។ តាមការប៉ាន់ស្មាន វានឹងគ្មានគណបក្សណាមួយ នឹងអាចបានទទួលបានសម្លេងភាគច្រើនក្នុងសភា ដើម្បីបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបានទេ ហើយចំនួនអ្នកដែលមិនទៅបោះឆ្នោត រឺបោះអនុប្បវាទ ក៏អាចមានច្រើនផងដែរ។ |
កាលពីខែមិថុនាឆ្នាំមុន លោក ហ្វ្រង់ស័រ ហូឡង់ បានសន្យាថាមិនចេញស្តីអ្វីទេ ដើម្បីទុកពេលឱ្យប្រធានាធិបតីថ្មីធ្វើការ។ ប៉ុន្តែលោកស្ងាត់មាត់មិនបានយូរសោះ ! លោកអតីតប្រធានាធិបតី បានបញ្ចេញមតិយោបល់ និងធ្វើអត្ថាធិប្បាយ លើបច្ចុប្បន្នភាពនិងនយោបាយដឹកនាំប្រទេសរបស់លោកម៉ាក្រុង ជាច្រើនលើកច្រើនសាមកហើយ។នៅថ្ងៃពុធទី ១១ មេសា នេះលោកបានចេញផ្សាយសៀវភៅ កម្រាស ជាង ៤០០ទំព័រ មានចំណងជើងថា « មេរៀននៃអំណាច »។ ជាសំណេរដែលលោកអតីតប្រធានាធិបតីចង់ពន្យល់បំភ្លឺនូវអ្វីដែលកន្លងមក តែក៏មានការរៀបរាប់ និងរិះគន់ច្រើនប្រធានាធិបតីកំពុងកាន់។ នៅក្នុងជំពូកស្តីអំពីទំនាក់ទំនងជាមួយលោក អេម៉ាណុយអែល ម៉ាក្រុង ដូចទម្លាប់លោក អតីតប្រធានាធិបតី ហូឡង់ មិនបានប្រើពាក្យចោទប្រកាន់លោកអេម៉ាណុយអែលម៉ាក្រុងដោយចំៗថាក្បត់និងលាក់លោកអំពីមហិច្ឆតាចង់ក្លាយជាបេក្ខជនប្រធានាធិបតីទេ ! ដោយគ្រាន់តែបានសរសេរថា នយោបាយជាការប្រកួតប្រជែង តែត្រូវមានភាពស្មោះត្រង់ និងទំនួលខុសត្រូវ តែស្តាយដែលវាមិនមែនដូច្នេះ !។ចំណុចមួយទៀតដែលលោក ហ្វ្រង់ស័រ ហូឡង់ ចង់ផ្តល់មេរៀនដល់លោកអេម៉ាណុយអែល ម៉ាក្រុងដែរ នោះគឺបញ្ហាវិសមភាពសង្គម។ លោកហូឡង់ បានសរសេរ និងបានថ្លែងបញ្ជាក់ តាមកញ្ចក់ទូរទស្សន៍ជាតិទៀត ដើម្បីអបអរការចេញផ្សាយសៀវភៅរបស់លោក ថា រដ្ឋាភិបាលបារាំងក្រោមការដឹកនាំរបស់លោក ខំកាត់បន្ថយគម្លាតសង្គម ឯចំណែករដ្ឋាភិបាលរបស់លោក ម៉ាក្រុង ប្រឹងជីកឱ្យកាន់តែជ្រៅ។ បន្ថយពន្ធពីក្រុមអ្នកមានខ្លាំង ហើយទៅបន្ថយប្រាក់និវត្តន៍មនុស្សចាស់ ?! វិសមភាពកាន់តែជ្រៅ នោះនឹងគ្មានកំណើនសេដ្ឋកិច្ច ភាពចុះសម្រុងនិងសន្តិភាពទេ ! នេះការព្រមានរបស់លោកហូឡង់ ដែលចំណាយ២០ទំព័រ បន្ទោសអ្នកធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចក្រោមបង្គាប់លោក។លោកហ្វ្រង់ស័រ ហូឡង់ ក៏បានវិលត្រលប់មកបរិយាយអំពីតុល្យការការងារដឹកនាំប្រទេស៥ឆ្នាំរបស់លោក ក្នុងការស្តារប្រទេស និងលើកស្ទួយសេដ្ឋកិច្ចជាតិ។ លោកនៅតែអះអាងនិងផ្តល់ភាពសំខាន់ជានិច្ច នឹងនយោបាយបញ្ចុះអត្រាអ្នកអត់ការងារធ្វើ ដែលពេលនេះបានស្គាល់ថាថយចុះមែន ! ទោះជាលទ្ធផលធ្លាក់មកយឺតបន្តិច ប៉ុន្តែលោកសប្បាយចិត្តព្រោះថ្ងៃនេះអត្រាអ្នកអត់ការងារធ្វើធ្លាក់ចុះដោយជាក់ស្តែង។ការសម្រេចចិត្តមិនឈរឈ្មោះជាបេក្ខជនប្រធានាធិបតីជាថ្មី ក៏ត្រូវបានលោកលើកមកសរសេរពន្យល់ឡើងវិញដែរ។ សម្រាប់លោក ការសម្រេចចិត្តនោះ ជាការលះបង់ ! និងជាការលះបង់ដែលមានប្រយោជន៍ ប៉ុន្តែគំនិតស្តាយក្រោយក៏មានដុះពន្លកឡើងដែរ នៅថ្ងៃបន្តបន្ទាប់ក្រោយមក។នេះជាលើកទីមួយហើយដែលអតីតប្រធានាធិបតីហូឡង់ ចេញផ្សាយសៀវភៅ។ សៀវភៅ ដែលក៏មិនភ្លេចរំលឹកអំពីកំហុសនិងការសោកស្តាយបួនយ៉ាងដែលលោកសម្រេចមិនបាន នៅពេលកាន់អំណាច ៖ ការដកសញ្ជាតិ វិធីសាស្ត្រនិងកាលវិភាគនៃការធ្វើកំណែទម្រង់ច្បាប់ការងារ ច្បាប់ជំនួយការបង្កកំណើត និងសិទ្ធិបោះឆ្នោតរបស់ជនបរទេស ដែលលោកបានសន្យាក្នុងពេលឃោសនាបោះឆ្នោត។ជាចុងក្រោយ លោកបានបញ្ចប់សៀវភៅ ជាមួយនឹងជីវិតឯកជន ដែលមានលេចធ្លាយព័ត៌មានជាហូរហែឥតឈប់។ លោកបានសម្តែងការឈឺចាប់ និងទទួលការឈឺចាប់ នៅពេលបានឃើញសៀវភៅរបស់លោកស្រី Trierweiler បោះផ្សាយក្រោយពីលោកស្រីសម្រេចចែកផ្លូវលែងរួមរស់ជាមួយនឹងលោកហូឡង់ កាលពីឆ្នាំ២០១៤។ លោក ហ្វ្រង់ស័រ ហូឡង់ ព្រមទទួលខុសត្រូវទាំងស្រុង ចំពោះការបែកធ្លាយរឿងរាវស្នេហ៍លួចលាក់ជាមួយនាង Julie Gayet គូកំណាត់ជីវិតថ្មី។ ការបែកធ្លាយដែលធ្លាក់មកមិនចំពេល អាក្រក់ទាំងសម្រាប់លោកហូឡង់ ជាលក្ខណៈបុគ្គលផង និងសម្រាប់នាមជាប្រធានាធិបតីផង៕ | អតីតប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ បានចេញផ្សាយសៀវភៅ នៅថ្ងៃពុធទី ១១ មេសា នេះ មានចំណងជើងថា មេរៀននៃអំណាច។ លោកបានសរសេររំលឹក យ៉ាងវែងអំពីតុល្យការការងារ៥ឆ្នាំរបស់លោក និងចែកមួយជំពូក សម្រាប់និយាយតែអំពីទំនាក់ទំនងរបស់លោក ជាមួយប្រធានាធិបតីកំពុងកាន់អំណាច អេម៉ាណុយអែលម៉ាក្រុង រហូតដល់អ្នកសារព័ត៌មានខ្លះបកស្រាយថា ជាសៀវភៅមេរៀនរបស់លោកហូឡង់ ទៅលោកម៉ាក្រុង។ |
សេដ្ឋកិច្ចថៃអាចនឹងកើនពី៥,៧%ទៅ៦%នៅឆ្នាំ២០១២។ នេះជាការព្យាករណ៍របស់ការិយាល័យជាតិនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ច ក្នុងថ្ងៃចន្ទទី២១ឧសភានេះ។បើពិតជាអ៊ីចឹងមែន បានន័យថាសេដ្ឋកិច្ចនៃប្រទេសថៃបាននិងកំពុងបន្តកើនសន្ទុះឡើងវិញ ក្រោយពីបានហែលឆ្លងកាត់ឆ្នាំ២០១១ ទាំងត្រដាបត្រដួលជាទីបំផុត។ សូមជម្រាបថាដោយហេតុតែគ្រោះទឹកជំនន់ដ៏កាចមិនដែលមាន កំណើនសេដ្ឋកិច្ចនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានកើនមិនដល់០,១%ល្អផង កាលពីឆ្នាំទៅមិញ។ ទឹកជំនន់ឆ្នាំ២០១១ បានបំផ្លិចបំផ្លាញមជ្ឈមណ្ឌលឧស្សាហកម្មនៅភាគកណ្តាលនៃប្រទេស ខេត្តចំនួន៦៥ ក្នុងចំណោមខេត្តទាំង៧៧ បានបណ្តាលឱ្យមានអ្នកស្លាប់៨០០នាក់ និងបានបណ្តាលឱ្យថៃខាតបង់ គិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ។យ៉ាងណាក៏ដោយ រោងចក្រត្រូវបានជួសជុលនិងបានដំណើរការឡើងវិញយ៉ាងលឿនរហ័ស រហូតដល់បានធ្វើឱ្យសេដ្ឋកិច្ចនៃប្រទេសចាប់ផ្តើមកើនខ្លាំងឡើងវិញ នៅត្រីមាសទី១ឆ្នាំ២០១២។ម្ល៉ោះហើយបានជាកាលពីដប់ថ្ងៃមុន ធនាគារកណ្តាលនៃប្រទេសថៃ បានសើរើមើលឡើងវិញការព្យាករណ៍របស់ខ្លួន ដោយបានអះអាងជាអាទិ៍ថា កំណើនសេដ្ឋកិច្ចនៃប្រទេសនៅឆ្នាំ២០១២នេះ អាចនឹងកើនរហូតដល់ទៅ៦%។ នេះក៏ជាតួលេខដែលការិយាល័យជាតិនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ចបានប្រកាសឱ្យដឹងជាផ្លូវការកាលពីព្រឹកមិញដែរ៕ | តួលេខផ្លូវការចេញផ្សាយជាសាធារណៈនៅថ្ងៃចន្ទទី២១ឧសភានេះ បង្ហាញថាសេដ្ឋកិច្ចនៃប្រទេសថៃបានកើនឡើងវិញខ្លាំងនៅត្រីមាសទី១ឆ្នាំ២០១២។ សេដ្ឋកិច្ចនៃប្រទេសនេះបានធ្លាក់ដុនដាប កាលពីឆ្នាំ២០១១កន្លងទៅនេះ ដោយហេតុតែគ្រោះទឹកជំនន់ដ៏កាចជាងគេបង្អស់មួយ។ |
នៅក្នុងទសវត្សរ៍ទី៥០ សេដ្ឋវិទូមួយចំនួនបានអះអាងថា អាស៊ីអាគ្នេយ៍នឹងមិនអាចឈានជើងចេញរួចពីភាពក្រីក្របានទេ។ ៦០ប្លាយឆ្នាំក្រោយមក ភូមិភាគមួយនេះកំពុងស្គាល់សន្ទុះសេដ្ឋកិច្ចខ្លាំងក្លា ប្រមូលផ្តុំទៅដោយនាគសេដ្ឋកិច្ចដូចជាសិង្ហបុរី និងពួកខ្លាសេដ្ឋកិច្ច រួមមានជាអាទិ៍ ម៉ាឡេស៊ី ថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី ព្រមទាំងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាវៀតណាម ភូមា កម្ពុជា និងឡាវ។ប៉ុន្តែ គេគួរទទួលស្គាល់ថា អាស៊ីអាគ្នេយ៍សម័យចន្លោះទសវត្សរ៍ទី៥០និងចុងទសវត្សរ៍ទី៨០ គឺពិតជាតំបន់មួយដែលមិនអំណោយផលសោះឡើយសម្រាប់ការអភិវឌ្ឍន៍ ដ្បិតវាជាសមរភូមិក្តៅគគុកជាងគេមួយនៃសង្គ្រាមត្រជាក់ ដូចមានសង្គ្រាមនៅឥណ្ឌូចិនក្នុងទសវត្សរ៍ទី៦០ ៧០និង៨០ ជាឧទាហរណ៍ជាក់ស្តែងស្រាប់។គឺនៅក្នុងបរិបទបាក់បែកប្រេះឆារគ្នាខ្លាំងក្នុងទសវត្សរ៍ទី៦០នោះហើយដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានត្រូវបានបង្កើតឡើង។ តាមការពិតអាស៊ានត្រូវបានបង្កើតឡើងដោយគ្មានការគាំទ្របន្តិចសោះឡើយពីសំណាក់អង្គការសហប្រជាជាតិនិងពីសំណាក់មហាអំណាចដែលកាលសម័យនោះកំពុងជាប់ដៃកកូរកកាយឥណ្ឌូចិន និងកំពុងប្រជែងឥទ្ធិពលមនោគមវិជ្ជារវាងគ្នា នៅអាស៊ីអាគ្នេយ៍ទាំងមូល។និយាយរួម គ្មានអ្នកណាមានជំនឿទៅលើអនាគតអាស៊ានទេ កាលសម័យនោះ។ ម្យ៉ាងគឺមកពីបណ្តាប្រទេសស្ថាបនិក ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងឥណ្ឌូណេស៊ីកាលណោះ សុទ្ធតែមានជម្លោះទឹកដីនឹងគ្នា ។ ម្យ៉ាងទៀត កុំថាឡើយកាលសម័យទសវត្សរ៍ទី៦០ សូម្បីតែសព្វថ្ងៃហ្នឹង ក៏បណ្តាប្រទេសអាស៊ីអាគ្នេយ៍នៅតែមានលក្ខណៈខុសគ្នាច្រើននិងដូចគ្នាតិច ប្រើភាសាខុសៗគ្នា មានសាសនា វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីមិនដូចគ្នា។ ភាពមិនដូចគ្នាក៏មានដែរ នៅលើវិស័យរបបនយោបាយ និងកម្រិតនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយនេះមិនទាន់និយាយដល់លក្ខណៈភូមិសាស្ត្រផង។ អាស៊ីអាគ្នេយ៍មិនមែនជាទ្វីប មិនមែនជាឧបទ្វីប តែជាភូមិភាគនៃពិភពពីរខុសគ្នាពិភពឥណ្ឌូចិនដែលជាដីគោក និងពិភពម៉ាឡេដែលជាដីកោះ។តែយ៉ាងណាក៏ដោយ បន្តិចម្តងៗ និងជាពិសេស ក្រោយពីសង្គ្រាមត្រជាក់បានរលត់រលាយបាត់នៅដើមទសវត្សរ៍ទី៩០ អាស៊ានដ៏តូចច្រម៉ក់និងដែលគ្មានអ្នកណាឱ្យតម្លៃចាប់ផ្តើមរីកធំ មានទឹកមាត់ប្រៃ រហូតដល់ក្លាយជាអង្គការតំបន់មួយដែលគ្មានមហាអំណាចណាមួយអាចមើលរំលងបានទេក្នុងគ្រានេះ ដូចមានជំនួបកំពូលប្រចាំឆ្នាំដ៍អធិកអធមរបស់អង្គការមួយនេះបូករួមនិងជំនួបកំពូលពាក់ព័ន្ធដទៃផ្សេងជាឧទាហរណ៍ជាក់ស្តែងស្រាប់។ប៉ុន្តែ ទន្ទឹមនេះ នៅពេលដែលបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានចាកចេញរួចពីភាពប្រេះឆានិងបានបង្រួបបង្រួមគ្នាដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រោមដំបូលតែមួយរបស់អាស៊ាន ស្រាប់តែអង្គការតំបន់មួយនេះហាក់ដូចជាដើរមកដល់របត់មួយប្រកបទៅដោយគ្រោះថ្នាក់ ដោយហេតុតែត្រូវប្រឈមមុខនឹងបញ្ហាស្មុគស្មាញមួយចំនួន។ក្នុងចំណោមបញ្ហាទាំងនោះ មានជាពិសេសទំនាស់នៃការដណ្តើមគ្នាក្តោបក្តាប់ទីប្រជុំកោះParacel និងSpratly នៅក្នុងសមុទ្រចិនខាងត្បូងរវាងបណ្តាប្រទេសអាស៊ានមួយក្រុម និងរវាងបណ្តាប្រទេសអាស៊ានទាំងនេះនិងមហាយក្សចិន។ត្រង់នេះ មហិច្ចតាកាន់តែធំនិងការស្រេកឃ្លានទឹកដីកាន់តែច្បាស់របស់ចិននៅក្នុងសមុទ្រចិនខាងត្បូងបាននិងកំពុងបន្តបណ្តាលឱ្យភាពតានតឹងកើតឡើងជារឿយៗ នៅក្នុងជំនួបកំពូលអាស៊ាន និងនៅក្នុងជំនួបកំពូលអាស៊ីបូព៌ា។ ការមើលមុខគ្នាមិនចំ កើតឡើងជាពិសេសរវាងចិន វៀតណាមនិងហ្វីលីពីន។ធ្ងន់ធ្ងរជាងនេះទៅទៀត គឺស្ថានភាពទូទៅនៅអាស៊ីអាគ្នេយ៍សព្វថ្ងៃ។ ពិតមែនតែសង្គ្រាមត្រជាក់បានរលត់រលាយបាត់ទៅអស់រយៈពេលជាង២០ឆ្នាំកន្លងមកហើយក្តី ក៏ចម្បាំងត្រជាក់មួយហាក់ដូចជាកំពុងផ្តើមកើតឡើងសារជាថ្មីនៅក្នុងភូមិភាគនេះ រវាងសហរដ្ឋអាមេរិកនិងចិន។បញ្ហានៅក្នុងសមុទ្រចិនខាងត្បូងរវាងបណ្តាប្រទេសសមាជិកអាស៊ាននិងចិន ជាឱកាសមួយដ៏ល្អសម្រាប់ទីក្រុងវ៉ាស៊ីនតោន ក្នុងការលូកដៃចូលមកក្នុងអាស៊ីអាគ្នេយ៍។ គឺនៅក្នុងបរិបទបែបនេះហើយដែលតាំងពីឆ្នាំ២០០៩មក អាមេរិកនិងអាស៊ានបានបើកដៃរកគ្នា តាមរយៈជំនួបកំពូលអាស៊ាន-អាមេរិកមួយឆ្នាំម្តងតាំងពីឆ្នាំ២០០៩មក ហើយនៅឆ្នាំ២០១១ អាមេរិកក៏ដូចរុស្ស៊ីដែរបានក្លាយជាសមាជិកផ្លូវការនៃជំនួបកំពូលអាស៊ីបូព៌ា។ដោយឡែក ពីពេលនេះតទៅ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ត្រូវប្រឈមមុខនឹងបញ្ហាស្មុគស្មាញដែលហូរចេញពីអភិក្រមនៃការធ្វើឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ានក្លាយជាសហគមន៍សេដ្ឋកិច្ចអាស៊ាន នាដំណាច់ឆ្នាំ២០១៥ខាងមុខ។ បានន័យថា វាគឺជាការធ្វើសមាហរ័ណកម្មទាំងស្រុងមួយ ដែលមិនត្រឹមតែមានចរាចរណ៍ទំនិញដោយសេរីប៉ុណ្ណោះទេ តែក៏នឹងត្រូវមានដែរចរាចរណ៍មូលធននិងចរាចរណ៍ប្រជាជនដោយសេរី នៅក្នុងលំហដែនដីនៃអាស៊ានទាំងមូល។ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននាពេលខាងមុខនេះ មិនមែនជាការងាយស្រួលទេ ប៉ុន្តែជាគោលដៅមួយចាំបាច់។ ពីព្រោះ ពេលចេញជារូបរាង និងពេលមានដំណើរការរលូនល្អហើយ នៅពេលនោះអាស៊ីអាគ្នេយ៍ នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៩នៅក្នុងពិភពលោក ក្លាយទៅជាទីផ្សារមួយដ៏ធំដែលមានប្រជាជនរហូតដល់ទៅជិត៦០០លាននាក់់។ ប៉ុន្តែ ដើម្បីសម្រេចបានជោគជ័យនៃការធ្វើសមាហរ័ណកម្មទាំងស្រុង វាទាល់តែពលរដ្ឋ ថ្នាក់ដឹកនាំនិងអ្នកនយោបាយជាទូទៅនៃប្រទេសសមាជិកអាស៊ាននីមួយៗ ចេះសម្លឹងមើលឆ្ងាយ ឆ្ងាយហួសពីព្រំដែនរបស់ប្រទេសខ្លួន និងឆ្ងាយហួសពីចក្ខុនិមិត្តជាតិនិយមឬជាតិនិយមជ្រុល ដើម្បីឱបក្រសោបយកព្រំដែននិងផលប្រយោជន៍តំបន់។ | ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមធ្វើការសន្និដ្ឋាន បិទបញ្ចប់ការសិក្សាទៅលើភូមិសាស្ត្រនយោបាយរបស់អាស៊ីអាគ្នេយ៍។ និយាយរួម អាស៊ីអាគ្នេយ៍បានឈានជើងចេញរួចពីភាពប្រេះឆារ និងដើរមកដល់គោលដៅឯកភាពក្រោមដំបូលតែមួយរបស់អាស៊ាន នៅទីបំផុត។ ប៉ុន្តែ នេះមិនមែនបានន័យថា ភូមិភាគអាស៊ីអាគ្នេយ៍នឹងច្បាស់ជាមានអនាគតភ្លឺស្វាងនោះទេ។ |
យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ ជំនួបនៅថ្ងៃពុធនេះ ត្រូវបានរៀបចំធ្វើឡើង នៅក្នុងភូមិមួយជាប់ព្រំដែនរវាងកូរ៉េទាំងពីរ ហើយចូលរួម នៅក្នុងជំនួបនេះ គឺមានមន្រ្តីជាន់ខ្ពស់យោធា រហូតដល់ថ្នាក់ឧត្តមសេនីយ៍ ដែលជារឿងមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៧មក។កាលពីដំបូង មន្រ្តីរដ្ឋាភិបាលក្រុងសេអ៊ូលបានបដិសេធមិនធ្វើអត្ថាធិប្បាយណាមួយទេ ជុំវិញជំនួបនេះ។ ក៏ប៉ុន្តែ ក្រោយមក ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា ពិតជាមានជំនួបថ្នាក់មន្រ្តីជាន់ខ្ពស់យោធារវាងកូរ៉េទាំងពីរមែន ហើយនៅក្នុងជំនួបនេះ ភាគីទាំងពីរបានជជែកគ្នា អំពីហេតុការណ៍ផ្ទុះអាវុធដាក់គ្នា នៅតាមបណ្តោយព្រំដែន កាលពីពេលថ្មីៗនេះ។គួររំឭកឡើងវិញថា កាលពីថ្ងៃអង្គារសប្តាហ៍មុននេះ នាវាល្បាតដែនសមុទ្ររបស់កូរ៉េទាំងពីរបានផ្ទុះអាវុធដាក់គ្នា នៅក្នុងតំបន់ព្រំដែនទឹកដែលជាប់ជម្លោះ។ នៅថ្ងៃសុក្រ ការប៉ះទង្គិចគ្នាដោយអាវុធបានកើតមានឡើងសាជាថ្មីទៀត ម្តងនោះ នៅតាមបណ្តោយព្រំដែនគោក នៅក្រោយពេលដែលទាហានកូរ៉េខាងជើងព្យាយាមបាញ់ទម្លាក់ប៉េងប៉ោងហោះផ្ទុកខិត្តប័ណ្ណឃោសនា ដែលក្រុមសកម្មជនបង្ហោះចេញពីទឹកដីកូរ៉េខាងត្បូង។យោងតាមមន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង នៅក្នុងជំនួបនៅថ្ងៃពុធនេះ កូរ៉េទាំងពីរបានត្រឹមតែបញ្ជាក់ពីជំហររៀងៗខ្លួនជុំវិញហេតុការណ៍ផ្ទុះអាវុធនេះ ក៏ប៉ុន្តែ មិនមានការព្រមព្រៀងទៅលើដំណោះស្រាយណាមួយនោះទេ ហើយក៏មិនបានកំណត់ថ្ងៃជួបជជែកគ្នាសាជាថ្មីទៀតនោះដែរ។ឆ្លើយតបទៅនឹងការទាមទាររបស់កូរ៉េខាងជើងឲ្យបញ្ឈប់ការបង្ហោះខិត្តប័ណ្ណឃោសនាឆ្លងព្រំដែន ភាគីកូរ៉េខាងត្បូងបានបញ្ជាក់សាជាថ្មីម្តងទៀតថា កូរ៉េខាងត្បូងគឺជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ដូច្នេះ រដ្ឋាភិបាលមិនមានសិទ្ធិអំណាចអ្វីទៅហាមឃាត់សកម្មភាពបង្ហោះខិត្តប័ណ្ណរបស់សកម្មជនស៊ីវិលនោះទេ៕ | មន្រ្តីជាន់ខ្ពស់នៃកងទ័ពប្រទេសកូរ៉េត្បូង និងកូរ៉េខាងជើងបានបើកកិច្ចប្រជុំដ៏កម្រមួយ នៅថ្ងៃពុធនេះ ដើម្បីជជែកគ្នា អំពីហេតុការណ៍ផ្ទុះអាវុធ នៅតាមបណ្តោយព្រំដែនទឹក និងព្រំដែនគោក រវាងប្រទេសទាំងពីរ កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។ |
គឺជាលើកទីមួយហើយតាំងពីឡាវក្លាយជាកុម្មុយនិស្តនៅឆ្នាំ១៩៧៥មក ដែលអ្នកដឹកនាំអាមេរិកាំងជាន់ខ្ពស់មួយរូបទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ទោះបីជាទំនាក់ទំនងមិនដែលត្រូវបានផ្តាច់ក្នុងរយៈពេលជិត៤០ឆ្នាំចុងក្រោយនេះក្តី ក៏សហរដ្ឋអាមេរិកនិងឡាវមើលមុខគ្នាមិនចំដែរ ដោយហេតុតែវ៉ាស៊ីនតោន(Washington) គាំទ្រពួកជនជាតិភាគតិចម៉ុង(Hmong) ដែលជាសត្រូវសួពូជរបស់វាងចាន។ក្នុងឱកាសទស្សនកិច្ចជាប្រវត្តិសាស្រ្តនេះ លោកស្រីគ្លីនតុន បានជួបប្រាស្រ័យជាមួយលោកនាយករដ្ឋមន្ត្រីឡាវ ថុងស៊ីង ថាម៉ាវង្ស(Thongsing Thammavong) និងលោករដ្ឋមន្ត្រីការបរទេសឡាវ ថុងឡួន ស៊ីស៊ូលីត(Thongloun Sisoulith)។នៅក្នុងចំណោមប្រធានរឿងដែលត្រូវបានលើកយកមកពិភាក្សា ឃើញមានជាអាទិ៍បញ្ហាដែលនៅសេសសល់ពីសង្គ្រាមវៀតណាម ដូចយ៉ាងអ្វីដែលគេហៅថា «Agent orange» ឬសារធាតិពុលដែលកងទ័ពអាមេរិកាំងបានប្រើប្រាស់ដើម្បីប្រឆាំងនឹងកងកម្លាំងកុម្មុយនិស្តឡាវ និងគ្រាប់បែកមិនទាន់ផ្ទុះជាច្រើនដែលនៅបង្កប់ក្នុងទឹកដីនៃប្រទេសឡាវ។ក្រៅពីនេះ លោកស្រីរដ្ឋមន្ត្រីការបរទេសអាមេរិកាំងក៏បានលើកឡើងផងដែរ នូវគម្រោងទំនប់វារិអគ្គិសនីទន្លេមេគង្គរបស់រដ្ឋាភិបាលឡាវ គម្រោងដែលបាននិងកំពុងបន្តធ្វើឱ្យវៀតណាមនិងកម្ពុជាដែលជាប្រទេសជិតខាងមិនសប្បាយចិត្ត៕ | ក្រោយពីបានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមរួចមក នៅថ្ងៃពុធទី១១កក្កដានេះ លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកាំងហ៊ីឡារី គ្លីនតុន(Hillary Clinton) បានទៅប្រទេសឡាវ។ ទស្សនកិច្ចផ្លូវការនៅទីក្រុងវាងចាន(Vientiane)នេះរបស់លោកស្រីគ្លីនតុនមានរយៈពេលខ្លី ដ្បិតលោកស្រីប្រមុខការទូតអាមេរិកាំងត្រូវប្រញាប់ធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំអាស៊ានបូក ថ្នាក់រដ្ឋមន្ត្រីការបរទេស។ |
អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ លោកស្រីមួរ សុខហួរ បានលើកឡើងពីក្រៅប្រទេសថា ការចាប់ខ្លួនលោកស្រីអ៊ុង សានសូជី ប្រធានគណបក្សប្រឆាំងរបស់ភូមា គឺដូចគ្នានឹងការចាប់ខ្លួនលោកកឹម សុខា ប្រធានអតីតគណបក្សប្រឆាំងរបស់កម្ពុជាដែរ។ ប៉ុន្តែគ្រាន់តែខុសគ្នាត្រង់បទចោទប្រកាន់ប៉ុណ្ណោះ ដោយលោកស្រីអ៊ុងសាន សូជី ត្រូវបានចោទប្រកាន់ពីបទនាំចូល និងប្រើប្រាស់វិទ្យុទាក់ទងខុសច្បាប់ ឯលោកកឹម សុខាវិញ ត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ទោះជាបែបនេះក្តី លោកស្រីមួរ សុខហួរ មើលឃើញថា គោលដៅនៃការចាប់ខ្លួននេះ គឺដូចគ្នា ពោល គឺដើម្បីបំបាត់សំឡេងប្រឆាំង និងក្តោបក្តាប់អំណាច។ប៉ុន្តែ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានទាត់ចោលនូវការលើកឡើងនេះ។ លោកថា នៅភូមា គឺជាការធ្វើរដ្ឋប្រហារដណ្តើមអំណាច រីឯនៅកម្ពុជាមិនមែនជារដ្ឋប្រហារទេ គឺជាការអនុវត្តច្បាប់ទៅលើអតីតគណបក្សប្រឆាំងដែលបានប្រព្រឹត្តល្មើសច្បាប់ធ្ងន់ធ្ងរតែប៉ុណ្ណោះ។ លោកបានបន្ថែមថា នៅកម្ពុជា គណក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ដូច្នេះហើយ អត់មានទៅធ្វើរដ្ឋប្រហារដណ្តើមអំណាចដូចនៅប្រទេសភូមាឡើយ។រដ្ឋប្រហារនៅភូមាពិតជាបានធ្វើឱ្យរំជើបរំជួលទាំងនៅតំបន់ និងពិភពលោកណាស់។ ប្រជាពលរដ្ឋ និងមន្រ្តីរាជការភូមាខ្លះបានធ្វើសកម្មភាពតវ៉ាក្នុងទម្រង់ខុសៗគ្នា ដើម្បីទាមទារឱ្យដោះលែងលោកស្រីអ៊ុងសាន សូជីឡើងវិញ។ មន្រ្តីជាន់ខ្ពស់នៃអតីតក្សសង្រ្គោះជាតិ លោកគង់ សភា ចង់ឱ្យប្រជាពលរដ្ឋ និងមន្រ្តីរាជការកម្ពុជាធ្វើសកម្មភាពឱ្យដូចនឹងប្រជាពលរដ្ឋ និងមន្រ្តីរាជការភូមាដែរ ដើម្បីដាក់សំពាធទៅលើរដ្ឋាភិបាលកម្ពុជាឱ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។ត្រង់ចំណុចនេះ លោកសុខ ឥសាន ចាត់ទុកថា មិនមែនជារឿងថ្មីរបស់អតីតបក្សសង្រ្គោះជាតិនោះទេ។ លោកបានគូសបញ្ជាក់ថា នៅកម្ពុជាមិនមានរដ្ឋប្រហារផង អ៊ីចឹងហើយលទ្ធិប្រជាធិបតេយ្យនៅមានដំណើរការធម្មតា មិនមានការថមថយដែលត្រូវស្តារឡើងវិញដូចការលើកឡើងរបស់អតីតបក្សប្រឆាំងឡើយ។ សម្រាប់លោកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ការអំនាវពាវរបស់អតីតបក្សប្រឆាំង គឺគ្មានប្រសិទ្ធភាពទេសម្រាប់ប្រជាពលរដ្ឋកម្ពុជា ព្រោះថា ពួកគេគ្មានភាពចាំបាច់ត្រូវធ្វើដូច្នោះ ដោយសារតែកំពុងតែរស់នៅបានសុខសប្បាយហើយ៕ | រដ្ឋប្រហារនៅភូមា ដើម្បីទម្លាក់លោកស្រីអ៊ុងសាន សូជី បានទទួលនូវការរិះគន់ និងថ្កោលទោសពីគ្រប់ទិសទី ជាពិសេសពីប្រទេសប្រកាន់ប្រជាធិបតេយ្យ។ សម្រាប់កម្ពុជា អតីតគណបក្សប្រឆាំងបានប្រៀបប្រដូចថា ករណីនៅភូមានេះ គឺដូចគ្នានឹងករណីនៅកម្ពុជាដែលមានការចាប់ខ្លួនលោកកឹម សុខា និងរំលាយគណបក្សសង្រ្គោះជាតិក្រោមការចោទប្រកាន់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែ គណបក្សកាន់អំណាចបានអះអាងថា សភាពការណ៍នៅភូមា និងកម្ពុជា គឺខុសគ្នាដូចមេឃ និងដី។ |
ក្នុងសម្លៀកបំពាក់ពិធីការ អាវសដៃវែង និងសំពត់ពណ៌ស្វាយចងក្បិន តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិទាំង ៥៥ នាក់ដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា បានមកជួបជុំគ្នានៅមន្ទីររដ្ឋសភាមុននឹងចេញដំណើររួមគ្នាទៅកាន់ព្រះបរមរាជវាំង។ពិធីសច្ចាប្រណិធានដើម្បីចូលកាន់តំណែងជាតំណាងរាស្ត្រពេញសិទ្ធិបានធ្វើឡើងកាលពីវេលាម៉ោង៤រសៀលនៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ លោក ហេង សំរិន ប្រធានរដ្ឋសភាក៏មានវត្តមាននៅក្នុងពិធីនោះដែរ។ពិធីស្បថចូលកាន់តំណែងរបស់តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិបានធ្វើឡើងរយៈពេលពីរសប្តាហ៍បន្ទាប់ពីគណបក្សប្រឆាំងនិងបក្សកាន់អំណាចបានរកឃើញកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយក្រោយការបោះឆ្នោតដែលបានអូសបន្លាយរយៈពេលពេញមួយឆ្នាំ។កិច្ចព្រមព្រៀងដំណោះស្រាយនយោបាយកាលពីថ្ងៃទី២២កក្កដាបានធ្វើឲ្យស្ថានការណ៍ដ៏តានតឹងវិលទៅរកភាពធូរស្រាលឡើងវិញ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៧នាក់និងសកម្មជនគណបក្សម្នាក់ទៀតដែលត្រូវបានតុលាការចោទប្រកាន់ដាក់ពន្ធនាគារពីបទញុះញង់ឲ្យកើតអំពើហិង្សាត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។ព្រឹត្តិការណ៍នេះបានទទួលការសាទរពីសហគមន៍ជាតិនិងអន្តរជាតិយ៉ាងកងរំពង។ ប៉ុន្តែ វាក៏ជាប្រធានបទនៃការរិះគន់និងការខឹងសម្បារពីសំណាក់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាច្រើនដែរ។ អ្នករិះគន់និងអ្នកខឹងសម្បារបានហៅកិច្ចព្រមព្រៀងដំណោះស្រាយនយោបាយនោះថាបានធ្វើឡើងក្រោមគំនាបរបស់គណបក្សកាន់អំណាច។យ៉ាងណាក៏ដោយ កំណែទម្រង់ គ.ជ.ប និងរដ្ឋសភាត្រូវបានគណបក្សទាំងពីរជជែកគ្នាយ៉ាងសកម្មនិងបានទទួលលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់។ ប៉ុន្តែ នៅមានកិច្ចការជាច្រើនទៀតដែលគណបក្សទាំងពីរបន្តពិភាក្សាបន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចូលអង្គុយក្នុងរដ្ឋសភា។ ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅពេលចេញពីព្រះបរមរាជវាំង លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ដោយខ្លីថា ក្រុមរបស់លោកនឹងបន្តការតស៊ូក្នុងរដ្ឋសភាស្របតាមលទ្ធិប្រជាធិបតេយ្យដើម្បីការពារផលប្រយោជន៍ប្រជាជន។តំណាងរាស្ត្រទាំង ៥៥ នាក់របស់គណបក្សសង្គ្រោះជាតិនឹងចូលទៅធ្វើការក្នុងរដ្ឋសភានៅថ្ងៃទៅទី៨សីហាខាងមុខនេះ។ នេះបើតាមលោក សុន ឆ័យ ដែលបានប្រាប់ឲ្យដឹងនៅមុនពិធីសច្ចាប្រណិធាន៕ | តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិទាំង ៥៥នាក់ដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា បានធ្វើសច្ចាប្រណិធានរួចរាល់ហើយ នៅរសៀលថ្ងៃអង្គារនេះ ដើម្បីក្លាយជា អ្នកតំណាងរាស្ត្រពេញសិទ្ធិ នៅក្នុងរដ្ឋសភា។ ពិធីសច្ចាប្រណិធាន ធ្វើឡើងនៅក្នុងព្រះបរមរាជវាំង នៅចំពោះ ព្រះភ័ក្ត្រព្រះមហាក្សត្រ និងដោយមានវត្តមានលោក ហេង សំរិន ប្រធានរដ្ឋសភាផង។ តំណាងរាស្ត្របក្សប្រឆាំងទាំង ៥៥នាក់ គ្រោងចូលទៅធ្វើការក្នុងរដ្ឋសភានៅ ថ្ងៃទី៨សីហាខាងមុខ។ |
សេចក្តីរាយការណ៍របស់ ប៉ែន បូណាពីទីក្រុងភ្នំពេញប៉ែន បូណាសម្តេចក្រុមព្រះនរោត្តមរណប្ញទ្ធិ ដែលព្យាយាមទាក់ទាញមេដឹកនាំហ៊្វុនស៊ិនប៉ិចឲ្យប្តូរឈ្មោះដើម្បីមកចូលរួមជាមួយព្រះអង្គវិញនោះ បានជួបនឹងបរាជ័យជាថ្មីទៀតនៅក្នុងឆ្នាំថ្មីនេះ។ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិករបស់ខ្លួននៅព្រឹកថ្ងៃទី១មករាឆ្នាំ២០១១នេះ លោកលឺ ឡាយស្រេងប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានរិះគន់ជាចំហរដល់សម្តេចនរោត្តម រណប្ញទ្ធិ អំពីការយាងត្រឡប់ចូលឆាកនយោបាយវិញរបស់ទ្រង់។ នៅចំពោះមុខសមាជិកហ៊្វុនស៊ិនប៉ិចជិត៤០០នាក់មកពីខេត្តកណ្តាលដែលបានមកជួបជុំគ្នានៅទីស្នាក់ការ គណបក្សនៅភ្នំពេញនាព្រឹកមិញនេះ លោកលឺ ឡាយស្រេង បានអះអាងថា ក្នុងឋានៈជាព្រះរាជវង្ស សម្តេចក្រុមព្រះមិនគួរវិលចូលឆាកនយោបាយវិញ ក្នុងកាលៈទេសៈបរាជ័យខាងនយោបាយបែបនេះទេ។លោកលឺ ឡាយស្រេង បានបញ្ជាក់ទៀតថា គណបក្សរបស់លោក មិនអាចប្តូរឈ្មោះទៅជាហ៊្វុនស៊ិនប៉ិច ៨១ តាមសំណើររបស់សម្តេចក្រុមព្រះបានឡើយ។ លោកញ៉ឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានបញ្ជាក់ជំហរច្បាស់លាស់ដូចគ្នានេះដែរ។ លោកបានពន្យល់ហេតុផលថា គណបក្សហ៊្វុនស៊ិនប៉ិចធ្លាប់មានប្រវត្តិជាហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងត្រូវបានទទួលស្គាល់ដោយមហាសន្និបាតគណបក្សនយោបាយអាស៊ី កាលពីពេលថ្មីៗនេះ។ម្យ៉ាងទៀត បើយោងតាមលោកញ៉ឹក ប៊ុនឆៃ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានប្រកាសរួចហើយ ថាគណបក្សប្រជាជនកម្ពុជា នឹងបន្តធ្វើរដ្ឋាភិបាលចម្រុះតែជាមួយហ៊្វុនស៊ិនប៉ិចតែប៉ុណ្ណោះ។ ដូច្នេះ គ្មានហេតុផលអ្វីដែលត្រូវប្តូរឈ្មោះគណបក្សដ៏ចំណាស់នេះឡើយ។ យ៉ាងណាក៏ដោយ លោកញ៉ឹក ប៊ុនឆៃ បញ្ជាក់ថា ហ៊្វុនស៊ិនប៉ិចនឹងនៅតែទទួលស្គាល់សម្តេចក្រុមព្រះជាប្រធានគណបក្ស ប្រសិនបើព្រះអង្គវិលមកចូលរួមជាមួយគណបក្សនេះវិញ។កាលពីថ្ងៃទី ២៩ធ្នូ គណបក្សនរោត្តម រណប្ញទ្ធិ បានដាក់លិខិតជាថ្មីទៀតទៅកាន់លោកកែវ ពុធរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចដោយបង្ហាញពី បំណងសុំចរចាអំពីការបង្កើតគណបក្សហ៊្វុនស៊ិនប៉ិច៨១ ទៅតាមសេណារីយោរបស់សម្តេចក្រុមព្រះ។ លោកឈឹម សៀកឡេងមន្ត្រីជាន់ខ្ពស់គណបក្សនរោត្តម រណប្ញទ្ធិ បានទទូចឲ្យលោកកែវ ពុធរស្មី ពិចារណាឡើងវិញអំពីបញ្ហានេះ។ប៉ុន្តែ នៅថ្ងៃនេះ ទោះបីជាគ្មានវត្តមានរបស់លោកកែវ ពុធរស្មីក៏ដោយ ក៏មន្ត្រីហ៊្វុនស៊ិនប៉ិចដ៏មានឥទ្ធិពលទាំងពីរគឺលោក លឺ ឡាយស្រេង និងលោកញ៉ឹក ប៊ុនឆៃ បានបដិសេធយ៉ាងដាច់អហង្ការមិនប្តូរឈ្មោះហ៊្វុនស៊ិនប៉ិចឡើយ៕ | នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិករបស់ខ្លួននាឧិកាសថ្ងៃចូលឆ្នាំថ្មីនេះ មេដឹកនាំ គណបក្សហ៊្វុនស៊ិនប៉ិចបានបញ្ជាក់ជំហររបស់ខ្លួនជាថ្មីទៀតថាពួកគេមិនព្រមប្តូរឈ្មោះទៅជា ហ៊្វុនស៊ិនប៉ិច៨១ ដើម្បីចូលរួមជាមួយសម្តេចក្រុមព្រះទេ។ មូលហេតុគឺមកពីការចង់ថែរក្សាប្រវត្តិនៃគណបក្ស និងជាពិសេសគឺដើម្បីរក្សាសម្ពន្ធ័ភាពជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។ យ៉ាងណាក៏ដោយ ហ៊្វុនស៊ិនប៉ិចនឹងទទួលសម្តេចក្រុមព្រះជាប្រធានគណបក្សប្រសិនបើទ្រង់វិលមកចូលជាមួយហ៊្វុនស៊ិនប៉ិចវិញ។ |
តម្លៃអតិបរមា ៦០ដុល្លារក្នុងមួយធុងបារីលទណ្ឌកម្មទៅលើការនាំចេញប្រេងឆៅរុស្ស៊ីនេះ គឺជាការសម្រេចរួមគ្នា របស់សហភាពអឺរ៉ុប រួមជាមួយក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 និងអូស្ត្រាលីផងដែរ។ នៅក្នុងយន្តការទណ្ឌកម្មនេះវាមាន២ចំណុចគោលដែលប្រទាក់គ្នា។ ទីមួយ គឺការកំណត់តម្លៃអតិបរមានៃប្រេងឆៅរបស់រុស្ស៊ី មិនឲ្យលើសពី៦០ដុល្លារ ក្នុងមួយធុងបារីស។ ទី២គឺ ក្រុមហ៊ុនទាំងអស់ដែលចុះបញ្ជីនៅតាមប្រទេសពាក់ព័ន្ធទាំងអម្បាលម៉ានខាងលើ មានទាំងក្រុមហ៊ុនរកស៊ីគួកជេ ដេញថ្លៃ លក់បន្តចែកចាយ ក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងការដឹកជញ្ជូនជាដើម មិនអាចធ្វើប្រតិបត្តិការជំនួញលើប្រេងឆៅរុស្ស៊ី ប្រសិនបើប្រេងនោះ មានតម្លៃលើសពី៦០ដុល្លារក្នុងមួយធុងបារីល។ទណ្ឌកម្មនេះ គឺក្រុមប្រទេសលោកខាងលិច បានយកពេលពិចារណា ច្រើនខែមកហើយ បន្ទាប់ពីរុស្ស៊ីបានធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។ វាជាយន្តការទណ្ឌកម្ម ដើម្បីដាក់ពិន័យ និងវាយឲ្យចំ ទៅលើចំណូលថវិកាដ៏សំខាន់របស់រុស្ស៊ី។ រុស្ស៊ីគឺជាប្រទេសផលិតប្រេងឆៅ ដើម្បីនាំចេញ ធំជាងគេលំដាប់ទី២នៃពិភពលោក។ ក៏ប៉ុន្តែ ការនាំចេញប្រេងឆៅរបស់រុស្ស៊ី គឺរុស្ស៊ីត្រូវការប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនតាមកាប៉ាល់ ដែលភាគច្រើនលើសលប់ គឺជាក្រុមហ៊ុនចុះបញ្ជីនៅសហភាពអឺរ៉ុប។ ហើយការដឹកជញ្ជូនតាមសមុទ្រនេះ ក៏ត្រូវតែមានកិច្ចសន្យាធានារ៉ាប់រងជាចាំបាច់។ ហើយ៩០%នៃក្រុមហ៊ុនធានារ៉ាប់រង ដែលធ្វើប្រតិបត្តិការក្នុងការដឹកជញ្ជូនប្រេងឆៅតាមសមុទ្រនេះ គឺសុទ្ធសឹងតែជាក្រុមហ៊ុនរបស់ប្រទេសសេដ្ឋកិច្ចនាំមុខ G7។ ដូច្នេះហើយបានជា ក្រុមប្រទេសលោកខាងលិច សម្រេចយកយន្តការនេះ ដើម្បីដាក់សំពាធទៅលើការនាំចេញប្រេងឆៅរបស់រុស្ស៊ី។ទណ្ឌកម្មដើម្បីកុំឲ្យរុស្ស៊ីចំណេញខ្លាំងពេក ពីការលក់ប្រេងឆៅរុស្ស៊ីអាចបន្តនាំចេញប្រេងឆៅបានធម្មតា តែតម្លៃមិនត្រូវឲ្យលើសពី៦០ដុល្លារក្នុងមួយធុងបារីល។ ក្រុមប្រទេសលោកខាងលិច ក៏បានទទួលស្គាល់ដែរថា ពិតមែន តម្លៃ៦០ដុល្លារក្នុងមួយធុងបារីលនេះ គឺវានៅខ្ពស់ខ្លាំងណាស់ បើប្រៀបធៀបទៅតម្លៃចំណាយផលិតរបស់រុស្ស៊ី ដែលមានន័យថា រុស្ស៊ីនៅតែចំណេញអញ្ចឹង។ ក៏ប៉ុន្តែ អ្វីដែលជាកម្មវត្ថុរបស់ក្រុមប្រទេសលោកខាងលិច សម្រាប់ពេលនេះ គឺមិនចង់ឲ្យរុស្ស៊ីខាតខ្លាំង ហើយឈប់ផលិត និងនាំចេញប្រេងឆៅនោះទេ។ គេចង់ជំរុញឲ្យរុស្ស៊ីបន្តនាំចេញ តែក្នុងកម្រិតចំណេញមួយ មិនខ្លាំងជ្រុល បើប្រៀបធៀបទៅតម្លៃនៅលើទីផ្សារប្រេងជាទូទៅ ដែលបច្ចុប្បន្ន ខ្ទង់៨០ទៅ៨៥ដុល្លារក្នុងមួយធុងបារីល។អ្នកជំនាញ គឺជឿថា តាមរយៈយន្តការនេះ រុស្ស៊ីនឹងបាត់បង់ប្រាក់ចំណេញមួយចំនួនធំពិតមែន តែនៅតែចំណេញ ហើយនឹងនៅតែបន្តនាំចេញ។ ដរាបរុស្ស៊ីបន្តនាំចេញប្រេងឆៅ មានន័យថា ទីផ្សារប្រេង ចំនួនស្តុកប្រេងពិភពលោក នឹងមិនជួបបញ្ហារំជើបរំជួល ហើយធ្វើឲ្យតម្លៃឡើងស្រឺតៗនោះទេ។ ហើយមួយវិញទៀត ខាងសហភាពអឺរ៉ុប បានអះអាងថា ការកំណត់តម្លៃអតិបរមាលើប្រេងឆៅរបស់រុស្ស៊ី មិនឲ្យលើសពី៦០ដុល្លារនេះ គឺវានឹងជួយក្រុមប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍន៍ ឲ្យអាចបន្តទិញប្រេងរុស្ស៊ីបាន ក្នុងតម្លៃមួយថោកសមរម្យ។បន្ថែមពីនេះ ក្រុមប្រទេសG7 សហភាពអឺរ៉ុប និងអូស្ត្រាលី បានអះអាងថា នៅពាក់កណ្តាលខែមករា ដើមឆ្នាំក្រោយ គេនឹងប្រជុំស្រុះស្រួលគ្នា សើរើកម្រិតអតិបរមានៃតម្លៃប្រេងឆៅរបស់រុស្ស៊ីនេះជាថ្មី។ ហើយគេអាច សើរើទាញទម្លាក់តម្លៃ ចំនួន៥% នៃតម្លៃមធ្យមនៅលើទីផ្សារប្រេង នៅរៀងរាល់២ខែម្តង ដោយអាស្រ័យលើស្ថានភាពជាក់ស្តែង។ទោះចំណេញតិច រុស្ស៊ីនៅតែបន្តផលិតនាំចេញកាលពីថ្ងៃអាទិត្យទី៤ធ្នូ រុស្ស៊ីបានប្រកាសថា គេត្រៀមខ្លួននឹងឈប់នាំចេញប្រេងឆៅរបស់គេ ប្រសិនបើលក់បានតម្លៃថោកពេក។ ហេតុដូច្នេះហើយ បានជាក្រុមប្រទេសលោកខាងលិច មិនចង់រុញឲ្យរុស្ស៊ីទាល់ច្រកខ្លាំងទេ ដោយទុកផ្លូវឲ្យចំណេញបង្គួរ។ ក្រៅពីនាំចេញប្រេងមកលក់នៅអឺរ៉ុប រុស្ស៊ីនាំចេញប្រមាណ៥លានធុងបារីលក្នុងមួយថ្ងៃ ទៅកាន់បណ្តាប្រទេសផ្សេងៗទៀតទូទាំងពិភពលោក។ ក្រុមប្រទេសលោកខាងលិច មិនចង់ឃើញប្រេងឆៅ៥លានធុងបារីលនេះ បាត់បង់លែងមាននៅលើទីផ្សារ ធ្វើឲ្យជ្រួលច្របល់ តម្លៃឡើងថ្លៃថែមទៀតនោះទេ។មួយវិញទៀត អ្នកជំនាញនៅអឺរ៉ុបជឿថា រុស្ស៊ីនឹងមិនឈប់ផលិតប្រេងឆៅនោះទេ ព្រោះថាបើឈប់ វានឹងធ្វើឲ្យខូច ដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផលិត នៅតាមអណ្តូងប្រេងឆៅ ដែលមិនអាចទុកចោលយូរខែបាន។ ទោះចំណេញតិចឬច្រើន គឺរុស្ស៊ីនឹងនៅតែបន្តផលិតនាំចេញ ព្រោះថាវាជាប្រភពចំណូលសំខាន់ខ្លាំងណាស់ សម្រាប់រដ្ឋរុស្ស៊ី។ ចំណូលសេដ្ឋកិច្ច ដែលចុះថយខ្លាំងរួចទៅហើយ ដោយសារតែអឺរ៉ុបឈប់ទិញឧស្ម័ន ហើយវិស័យធនាគារក៏ជាប់គាំងថែមទៀត ដោយសារតែទណ្ឌកម្ម។រុស្ស៊ីអាចជ្រើសយកផ្លូវងងឹត ដើម្បីគេចចេញពីទណ្ឌកម្ម?គ្មានទណ្ឌកម្មណា អាចបិទផ្លូវជិតទាំងស្រុងនោះទេ។ វារមែងតែងមានច្រកផ្លូវកាត់ បង្វៀងបង្វែងដាន ដើម្បីគេចវេសពីទណ្ឌកម្មទាល់តែបាន។ ជាក់ស្តែង ទណ្ឌកម្មដែលគេបានដាក់ទៅលើការនាំចេញប្រេង របស់អ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡាជាដើម។ របបផ្តាច់ការទាំង២នេះ នៅតែអាចបន្តនាំចេញប្រឹង តាមផ្លូវងងឹង ក្នុងកម្រិតចំនួនណាមួយដដែល។មានការលើកឡើងថា រុស្ស៊ីអាចនឹងប្រើប្រាស់ នាវាដឹកជញ្ជូនផ្ទាល់ខ្លួន ដើម្បីនាំប្រេងឆៅចេញ ហើយប្រើប្រាស់ក្រុមហ៊ុនធានារ៉ាប់រងតូចតាច ចុះបញ្ជីនៅតាមប្រទេសផ្សេងៗទៀត ក្រៅពីនៅតាមបណ្តាប្រទេស ដែលត្រូវអនុវត្តទណ្ឌកម្ម។ តែយ៉ាងណា វាមិនមែនជារឿងងាយស្រួលធ្វើ ក្នុងរយៈពេលមួយភ្លាមៗនោះទេ។ វិស័យដឹកជញ្ជូនផ្លូវសមុទ្រ មានភាពចាក់ស្រែស មានបណ្តាញរឹងមាំរាប់សិបឆ្នាំ ដែលមិនអាចធ្វើបានដោយងាយនោះឡើយ។ ចំនួននាវាដឹកប្រេងរបស់រុស្ស៊ី មានមិនច្រើនទេ ហើយក្រុមប្រទេសពាក់ព័ន្ធទាំងអស់ គេនឹងបង្កើនការត្រួតពិនិត្យ ទៅលើនាវាដឹកជញ្ជូនប្រេងតាមសមុទ្រ ដែលអាចក្លែងបន្លំដឹកប្រេងរុស្ស៊ី។មួយវិញទៀត ដំណោះស្រាយផ្លូវកាត់ បែបផ្លូវងងឹតបែបនេះ វានឹងធ្វើឲ្យអតិថិជនរុស្ស៊ី ដែលមានជាអាថិ៍ ចិន និងឥណ្ឌា បារម្ភ លែងសូវទុកចិត្ត ប្រសិនបើត្រូវគេចាប់បាន។ ចិន និងឥណ្ឌា គឺជាអតិថិជនធំណាស់ ដែលរុស្ស៊ីមិនអាចបណ្តោយឲ្យរបូតបានទេ៕ | ចាប់ពីថ្ងៃចន្ទទី៥ធ្នូនេះតទៅ ការនាំចេញប្រេងឆៅរបស់រុស្ស៊ី នឹងត្រូវជាប់ទណ្ឌកម្ម។ ជាទណ្ឌកម្ម ដែលត្រូវបានអនុម័តដោយសហភាពអឺរ៉ុប ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG7 និងអូស្ត្រាលី។ ទណ្ឌកម្មនេះ នឹងហាមឃាត់ក្រុមហ៊ុនទាំងអស់នៅតាមបណ្តាប្រទេសទាំងនេះ មិនឲ្យធានារ៉ាប់រង មិនឲ្យដឹកជញ្ជូនតាមសមុទ្រ និងមិនឲ្យទិញលក់បន្ត ប្រសិនបើប្រេងឆៅ របស់រុស្ស៊ីនោះ មានតម្លៃលើសពី៦០ដុល្លារ ក្នុងមួយធុងបារីល។ |
នៅវេលាម៉ោង១រំលងអាធ្រាត្រ យប់ថ្ងៃទី១៥ ឈានចូលទី១៦កុម្ភៈ សេវាអ៊ីនធ័រណិត ទូទាំងប្រទេសភូមា ត្រូវបានកាត់ផ្តាច់។ នេះគឺជាលើកទី៤ហើយ ដែលក្រុមកងទ័ពកាន់អំណាចនៅភូមា បានចេញបញ្ជាឲ្យបិទសេវាអ៊ីនធ័រណិតទូទាំងប្រទេស ដើម្បីរារាំងការចែករំលែកសារ តាមបណ្តាញសង្គម ឲ្យប្រជាជនផុសផុលធ្វើបាតុកម្ម។លោកស្រី Christine Schraner Burgener ប្រេសីតពិសេស នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការភូមា បានទូរស័ព្ទទៅនិយាយជាមួយលោក សឺ វីន អគ្គបញ្ជាការរងនៃកងទ័ពជាតិភូមា ដោយលោកស្រី បានលើកឡើងថា ភាពរអាក់រអួលដែលជាឧបសគ្គទាំងនេះ គឺជាការរារាំងសិទ្ធិសេរីភាពរបស់ប្រជាជនភូមា ហើយវាផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ក្រៅពីសេវាអ៊ីនធ័រណិត អាជ្ញាធរភូមា បានបើកប្រតិបត្តិការតាមចាប់មនុស្សជាច្រើននាក់ ដែលគេអះអាងថា ជាមេក្លោងឃោសនា ដឹកនាំចលនាបាតុកម្ម។ កម្លាំងទាហានប្រដាប់ដោយអាវុធ និងរថក្រោះជាច្រើនគ្រឿង ត្រូវបានគេដាក់ពង្រាយផងដែរ តាមទីក្រុងនានា តាំងតែពីថ្ងៃអាទិត្យមក។តែយ៉ាងណាក៏ដោយ លោក មីន កូណាំង ដែលជាអតីតមេដឹកនាំចលនានិស្សិត កាលពីឆ្នាំ១៩៨៨ បានចេញមុខប្រកាស នៅក្នុងសារវីដេអូមួយ ឲ្យប្រជាជនភូមា តាំងចិត្តក្លាហាន កុំតក់ស្លុត ក្រោកឈរឡើងដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព។ លោក មីន កូណាំង ស្ថិតនៅក្នុងចំណោមជនទាំង៧នាក់ ដែលអាជ្ញាធរភូមា បានប្រកាសតាមចាប់ខ្លួន ប៉ុន្មានថ្ងៃចុងក្រោយនេះ។គិតត្រឹមពេលនេះ មានមនុស្សប្រមាណ៤២០នាក់ ដែលត្រូវបានកងទ័ពចាប់ខ្លួន។ ដោយឡែក សវនាកាកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី នឹងត្រូវបើកធ្វើនៅថ្ងៃពុធ ទី១៧កុម្ភៈ តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍។ នេះបើផ្អែកតាមការបញ្ជាក់ ពីលោក Khin Maung Zaw មេធាវីរបស់លោកស្រីអ៊ុងសាន ស៊ូជី។ ដោយឡែក លោកTom Andrews តំណាងអង្គការសហប្រជាជាតិ ប្រចាំនៅភូមា បានលើកឡើង នរណាក៏ដឹងច្បាស់ដែរ ថា សវនាកានេះ គឺគ្រាន់តែឆាកល្ខោន រៀបចំដោយក្រុមយោធាភូមាតែប៉ុណ្ណោះ៕ | អាជ្ញាធរភូមា បានកាត់ផ្តាច់សេវាអ៊ីនធ័រណិតទាំងស្រុង នៅទូទាំងប្រទេស ចំនួន២ថ្ងៃជាប់គ្នាហើយ គិតត្រឹមថ្ងៃអង្គារទី១៦កុម្ភៈនេះ ដើម្បីបង្អាក់ រារាំងការជួបជុំធ្វើបាតុកម្ម របស់ប្រជាជនភូមា។ ក្រៅពីបានដាក់ពង្រាយកម្លាំងទាហាន កាន់កាំភ្លើង អមដោយរថពាសដែក ច្រូងច្រាង នៅតាមទីក្រុងធំៗ ក្រុមកងទ័ពភូមា ក៏បានបើកប្រតិបត្តិការ ចុះចាប់មនុស្សជាច្រើន ដើម្បីសំដៅបំបាក់មេចលនាបំផុសបំផុលបាតុកម្ម។ |
តាមក្រសួងរ៉ែឥណ្ឌា វិទ្យាស្ថានភូគព្ភសាស្រ្តឥណ្ឌាបានរកឃើញ កាលពីថ្ងៃព្រហស្បតិ៍ អណ្តូងរ៉ែដែលអាចមានលោហៈកម្រ លីចូម ប្រមាណ ៥,៩លានតោន នៅរដ្ឋJammu-Kashmir ភាគខាងជើងប្រទេស។រ៉ែលោហៈកម្រ លីចូម នឹងជួយឥណ្ឌាឲ្យសម្រេចក្តីស្រមៃរបស់ខ្លួន ក្នុងការអភិវឌ្ឍឧស្សាហកម្មផលិតរថយន្តអគ្គិសនីក្នុងស្រុក ដែលជាផ្នែកមួយ នៃនយោបាយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់។ម្យ៉ាង ការរកឃើញអណ្តូងរ៉ែ លីចូមនឹងធ្វើឲ្យឥណ្ឌាលែងពឹងអាស្រ័យ លើការនាំចូលលោហៈកម្រ ពីបរទេសដូចមុន។ រហូតមកដល់ពេលនេះ ឥណ្ឌាត្រូវពឹងផ្អែកទាំងស្រុងលើការទិញ នាំចូល រ៉ែកម្រ លីចូម ពីប្រទេសអូស្ត្រាលី អាហ្សង់ទីន និងប្រទេសចិន។ ជាក់ស្តែង នៅចន្លោះឆ្នាំ ២០១៧ និងឆ្នាំ ២០២០ ឥណ្ឌាបាននាំចូល អាគុយប្រើលីចូម ជាង ១ពាន់លានអាគុយ សម្រាប់រថយន្តអគ្គិសនី។នៅក្រោយការប្រកាសរកឃើញ អណ្តូងរ៉ែលោហៈកម្រ លីចូម រដ្ឋាភិបាលឥណ្ឌារបស់លោកណារិនដ្រា ម៉ូឌីចង់បង្កើនល្បឿន ការធ្វើអាជីវកម្មចម្រាញ់យករ៉ែលីចូម ដើម្បីធានាការផ្គត់ផ្គង់ ប្រមាណ ៣០% នៃទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសឥណ្ឌា នៅឆ្នាំ ២០៣០។ចាត់ទុកជាផ្នែកមួយនៃដំណោះស្រាយបៃតង ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក លីចូម ដែលចាំបាច់សម្រាប់ផលិត អាគុយរថយន្តអគ្គិសនី ជារ៉ែលោហៈកម្រដែលគ្រប់ប្រទេសចង់បាន។ នៅឆ្នាំ ២០២៣ ចិនបានចុះកិច្ចសន្យា ១ពាន់លានដុល្លារ ដើម្បីធ្វើអាជីវកម្មទាញយករ៉ែលីចូម ពីផ្ទាំងអំបិល ដែលគេប៉ាន់ប្រមាណថា មានផ្ទុកលីចូម ២១លានតោន ដែលជាចំនួនដ៏ច្រើនជាងគេក្នុងពិភពលោក។ទន្ទឹមនឹងក្តីត្រេកអររកឃើញ អណ្តូងរ៉ែលោហៈកម្រ សម្រាប់ផលិតរថយន្តអគ្គិសនី អ្នកជំនាញបានព្រមានពីការខាតបង់ធ្ងន់ធ្ងរផ្នែកបរិស្ថាន។ ទីមួយ ដើម្បីអាច ទាញយករ៉ែលោហៈកម្រ គេត្រូវការប្រើប្រាស់ទឹកច្រើនមហាសាល និងប្រេង ដែលបញ្ចេញច្រើន ឧស្ម័នកាបូនិកទៅក្នុងបរិយាកាស។ នេះគេនៅមិនទាន់និយាយពីផលិតផលគីមីដែលគេប្រើដើម្បីចម្រាញ់ទាញយកលីចូម ប៉ុន្តែ ដែលគ្រោះថ្នាក់សម្រាប់បរិស្ថាន ជីវៈចម្រុះ។នៅអាហ្សង់ទីន ការប្រើប្រាស់ទឹកច្រើនដើម្បីចម្រាញ់យករ៉ែលោហៈលីចូម បានបណ្តាលឲ្យមានបាតុកម្មតវ៉ារបស់សហគមន៍ជនជាតិភាគតិច ដែលកំពុងជួបប្រទះនឹងការខ្វះទឹកប្រើ ក្នុងជីវភាពប្រចាំថ្ងៃ៕ | ដំណឹងល្អសម្រាប់ឧស្សាហកម្មផលិតរថយន្តអគ្គិសនីឥណ្ឌា នៅក្រោយ រដ្ឋាភិបាលប្រកាសរកឃើញអណ្តូងរ៉ែ លីចូម នៅក្បែរភ្នំហិម៉ាល័យ។ ដំណឹងរុករកឃើញអណ្តូងរ៉ែលីចូម ផ្តល់ក្តីសង្ឃឹមដល់ឥណ្ឌា ដែលមានដង្ហើមពឹងលើការនាំចូល លីចូមពីប្រទេស ជាពិសេសប្រទេសចិន។ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលឥណ្ឌានិយាយថា អំណើះតទៅ ចិនអាចប្រកួតប្រជែងជាមួយចិនបានដោយចេញមុខ។ |
លោកទូច កុសល ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ ប្រចាំសណ្ឋាគារដឺហ្រ្គេតឌ្យូក ភ្នំពេញបានប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃអង្គារនេះថា បុគ្គលិកសណ្ឋាគារនេះចំនួន១៥៩នាក់ដែលធ្វើការងារនៅសណ្ឋាគារលំដាប់ផ្កាយ៥មួយនេះគឺពួកគេម្នាក់មានអតីតភាពការងារភាគច្រើនជាង១០ឆ្នាំឡើងទៅ ពោលធ្វើការតាំងពីសក់ខ្មៅរហូតដល់សក់ស។ បើតាមមេដឹកនាំសហជីពដដែល បុគ្គលិកដែលធ្លាប់ធ្វើការងារឲ្យសណ្ឋាគារមួយនេះគឺពិបាកទៅរកការងារនៅកន្លែងផ្សេងធ្វើដោយសារតែពួកគេភាគច្រើនមានវ័យចំណាស់ទៅហើយ។លោក ចាក្រាភុង ផាឡាសុងក្រាន បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា សណ្ឋាគារបានចាត់តាំងការិយាល័យមេធាវី (HBS) ឱ្យទទួលដោះស្រាយនូវរាល់ដំណើរការបិទទ្វរបស់សណ្ឋាគារនេះ រួមទាំងគិតគូរដោះស្រាយអត្ថប្រយោជន៍របស់បុគ្គលិកទាំងអស់ទៅតាមផ្លូវច្បាប់ជាធរមាន។កាលពីថ្ងៃទី៤ខែវិច្ឆិកា បុគ្គលិកសណ្ឋាគារនេះក៏ធ្លាប់បានធ្វើបាតុកម្មជាលើកទី២ ដោយសារតែ បើកប្រាក់ខែយឺតយ៉ាវ។ លោកទូច កុសល អះអាងថា មកទល់ពេលនេះខាងបុគ្គលិកនៅមិនទាន់ទទួលអត្ថប្រយោជន៍ទៅតាមច្បាប់ស្តីពីការងារនៅឡើយ ខណៈដែលខាងម្ចាស់សណ្ឋាគារសន្យាទូទាត់ឲ្យយ៉ាងយូរ១០ថ្ងៃគិតពីថ្ងៃទី២០ធ្នូមក។ ការយឺតយ៉ាវដោយអះអាងថានៅខ្វះឯកសារពាក់ព័ន្ធមួយចំនួន។សូមបញ្ជាក់ថា សណ្ឋាគារអាំងទែរកុងទីណង់តាល់ដែលបើកដំណើរការតាំងពីឆ្នាំ១៩៩៦នោះ ត្រូវបានប្ដូរឈ្មោះជា ដឹហ្រ្កេតឌ្យូកភ្នំពេញ (The Great Duke Phnom Penh) កាលពីខែមករា ឆ្នាំ២០១៨ ។ បើតាមតំណាងសហជីព ការដែលអាជីវកម្មសណ្ឋាគារលំដាប់ផ្កាយ៥នេះដួលរលំ គឺដោយសារតែប្តូរឈ្មោះ អាំងទែរកុងទីណង់តាល់ ជាលក្ខណៈអន្តរជាតិ មកជាឈ្មោះក្នុងស្រុកដែលគេមិនសូវស្គាល់ ប៉ុន្តែបែរជាតម្លើងថ្លៃបន្ទប់សណ្ឋាគារទ្វេរដងទៅវិញជាហេតុធ្វើឲ្យភ្ញៀវថយចុះ៕ | សណ្ឋាគារផ្កាយ៥ ដឹហ្រ្កេតឌ្យូកភ្នំពេញដែលជាអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់ បានប្រកាសបិទទ្វាជាផ្លូវហើយចាប់ពីថ្ងៃទី៣១ខែធ្នូនេះតទៅ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកគ្រប់គ្រង ការបិទសណ្ឋារគារដែលធ្លាប់តែល្បីឈ្មោះនៅកណ្តាលក្រុងមួយនេះ គឺដោយសារតែបញ្ហាសេដ្ឋកិច្ច។ ប៉ុន្តែមេដឹកនាំសហជីពប្រចាំសណ្ឋាគារនេះ បានអះអាងថា បុគ្គលិកជិត១៦០នាក់ដែលធ្វើការឲ្យសណ្ឋាគារមួយនេះចាប់តាំងពីសក់ខ្មៅរហូតដល់សក់សនោះ កំពុងប្រឈមនឹងអត់ការងារធ្វើជារៀងរហូតដោយពួកគេមានវ័យចំណាស់ទៅហើយ។ |
មុននឹងប្រកាសដាក់ប្រទេសថៃក្រោមច្បាប់អាជ្ញាសឹក នៅថ្ងៃអង្គារនេះ កងទ័ពថៃមិនបានជូនដំណឹង រឺពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលបណ្តោះអាសន្នជាមុនទេ ដោយលើកឡើងថា ការប្រកាសច្បាប់សឹកគឺស្ថិតក្រោមអំណាចរបស់កងទ័ព។ ទោះយ៉ាងនេះក្តី កងទ័ពថៃបានប្រាប់ថា រដ្ឋាភិបាលបណ្តោះអាសន្ន នៅតែបន្តដំណើរការដូចធម្មតា។ ក្រោយការប្រកាសច្បាប់សឹកនេះ មេយោធាថៃបានសុំអោយភាគីនយោបាយ ទាំង២ ពិភាក្សាគ្នា។ កងទ័ពលើកឡើងថា ថៃអាចនឹងបញ្ចូលសមាសភាពគ្រប់ពណ៌ទាំងអស់។ កងទ័ពថៃចង់សំដៅលើការចូលរួមរបស់ក្រុមបាតុករអាវក្រហមក្នុងកិច្ចពិភាក្សានេះ។ ដោយឡែក តាមរយៈការអំពាវនាវអោយមានពិភាក្សានេះ ទ័ពថៃមិនបានប្រកាសផ្តួលរដ្ឋាភិបាលស្តីទីចោលទេ។ការប្រកាសច្បាប់សឹកនេះ ត្រូវបានកងទ័ពអះអាងថា មិនមែនដើម្បីធ្វើរដ្ឋប្រហារយោធាទេ តែគឺដើម្បីធានាអោយមានសន្តិភាព និងសណ្តាប់ធ្នាប់សាធាររណៈឡើងវិញ។ គួរបញ្ជាក់ថា ការប៉ះទង្គិចហិង្សាក្នុងចលនាប្រឆាំងរដ្ឋាភិបាលថៃ ៦ខែមកនេះ មានមនុស្ស២៨នាក់បានបាត់បង់ជីវិត ជាញឹកញយ ច្រើនតែមានការបាញ់ពីជនមិនស្គាល់មុខ។ នាយករដ្ឋមន្ត្រីស្តីទីថៃ នីវ៉ាតទំរុង ប៊ុនសុងផៃសាន បានសុំអោយកងទ័ព ទោះធ្វើយ៉ាងណាក៏ដោយ ក៏ត្រូវតែគោរពដល់រដ្ឋធម្មនុញ្ញ។ ការប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃអង្គារនេះ បានធ្វើអោយសហគមន៍អន្តរជាតិមានការបារម្ភ ខ្លាំង។ សហរដ្ឋអាមេរិកបានទទូចសុំអោយច្បាប់នេះប្រើតែក្នុងរយៈពេលបណ្តោះអាសន្នមួយប៉ុណ្ណោះ ហើយចៀសវាងមិនអោយប៉ះពាល់គោលការណ៍ប្រជាធិបតេយ្យក្នុងស្រុក។ អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសនោះ បានបញ្ចេញប្រតិកម្ម ដោយចុះផ្សាយក្នុងទំព័រទ្វីតថឺថា លោកសង្ឃឹមថា ច្បាប់អាជ្ញាសឹកនេះមិនប៉ះពាល់លទ្ធិប្រជាធិបតេយ្យទេ។ដោយឡែក បាតុករប្រឆាំងរដ្ឋាភិបាលថៃបានបង្ហាញភាពរីករាយ ចំពោះការប្រកាសប្រើច្បាប់សឹកនេះ។ ក្រុមបាតុករសង្ឃឹមថា ច្បាប់សឹកនេះអាចផ្តល់ប្រយោជន៍ដល់ការតវ៉ារបស់ពួកគេ ហើយឆាប់ៗនេះ ថៃនឹងអាចតែងតាំងនាយករដ្ឋមន្ត្រីថ្មី ដែលមានលក្ខណៈអព្យាក្រឹត។ ទោះយ៉ាងនេះក្តី ការដែលកងទ័ពប្រកាសច្បាប់សឹក ពង្រាយកម្លាំងក្នុងក្រុងបាងកក ព្រមទាំងគ្រប់គ្រងបណ្តាញសារព័ត៌មានក្នុងស្រុកនៅថ្ងៃអង្គារនេះ ធ្វើអោយមានការបារម្ភខ្លាំង ព្រោះថា ប្រជាជននៅមិនទាន់ភ្លេចឡើយ នូវអំពើហិង្សាឆ្នាំ២០១០។ កាលណោះ រដ្ឋាភិបាលដឹកនាំដោយបក្សប្រឆាំងបច្ចុប្បន្ន បានបញ្ជាអោយទ័ពវាយប្រហារក្រុមបាតុករអាវក្រហម ដែលកំពុងកាន់កាប់ក្រុងបាងកក ធ្វើអោយមានមនុស្សស្លាប់៩០នាក់។ ក្រោយពេលថៃបានក្លាយជារាជាណាចក្រអាស្រ័យរដ្ឋធម្មនុញ្ញក្នុងឆ្នាំ១៩៣២មក ថៃបានរងការធ្វើរដ្ឋប្រហារ រឺការប៉ុនប៉ង រដ្ឋប្រហារ ១៨លើកមកហើយ។ រដ្ឋប្រហារចុងក្រោយគេ គឺនៅឆ្នាំ២០០៦ ទំលាក់លោកថាក់ស៊ីន ចេញពីអំណាច៕ | នៅថ្ងៃអង្គារនេះ កងទ័ពថៃបានប្រកាសដាក់ប្រទេសថៃ ក្រោមច្បាប់អាជ្ញាសឹក និងបានពង្រាយកម្លាំងទ័ពនៅទីក្រុងបាងកក។ កងទ័ពបានចូលគ្រប់គ្រងបណ្តាញសារព័ត៌មានក្នុងស្រុក ដោយហាមឃាត់មិនអោយផ្សព្វផ្សាយអ្វីដែលប៉ះពាល់ដល់សុវត្ថិភាពសន្តិសុខជាតិ។ ដោយឡែក កងទ័ពមិនបានជូនដំណឹងរដ្ឋាភិបាលស្តីទីបច្ចុប្បន្ន ជាមុនទេ មុននឹងប្រកាសច្បាប់សឹកថ្ងៃអង្គារនេះ។ កងទ័ពអះអាងថា ការប្រកាសច្បាប់សឹកនេះឡើង មិនមែនក្នុងទិសដៅធ្វើរដ្ឋប្រហារទេ ប៉ុន្តែ គឺដើម្បីធានាសន្តិភាពនិងសណ្តាប់ធ្នាប់សាធារណៈក្នុងស្រុកឡើងវិញ។ ជប៉ុនបានសំដែងការបារម្ភចំពោះការប្រកាសច្បាប់សឹកនេះ។ អាមេរិកបានទទូចអោយច្បាប់អាជ្ញាសឹកថៃ ប្រើតែក្នុងរយៈពេលបណ្តោះអាសន្ន និងធ្វើយ៉ាងណាចៀសវាងប៉ះពាល់ដល់គោលការណ៍ប្រជាធិបតេយ្យ។ |
លោកMoon Jae-In អាយុ៦៤ឆ្នាំ បានធ្វើជាប្រធានាធិបតីកូរ៉េខាងត្បូងថ្មី សមតាមបំណងហើយ ក្រោយលោកស្រីប៉ាក់ គុនហេ ខ្ទាតពីតំណែងដោយសាររឿងពុករលួយមក។ លោកមូន ជាបេក្ខជនបក្សប្រជាធិបតេយ្យនិន្នាការឆ្វេងនិយម ធ្លាប់ចាញ់ឆ្នោតលោកស្រីប៉ាក់ គុនហេ កាលពីឆ្នាំ២០១២។លោក Moon Jae-In កើតឆ្នាំ១៩៥៣ នៅកោះ Geoje ភាគខាងត្បូង ក្នុងសម័យសង្គ្រាមកូរ៉េ។ ខុសពីលោកស្រី ប៉ាក់ គុនហេ ដែលជាកូនស្រីរបស់អតីតប្រធានាធិបតីប៉ាក់ ជុងអ៊ី លោក Moon Jae-In កើតចេញពីគ្រួសារក្រីក្រ។ ឧពុកម្តាយលោកជាជនភៀសខ្លួនមកពីកូរ៉េខាងជើង។ ជីវិតកុមារភាពរបស់លោកមិនសំបូរសប្បាយដូចគេទេ។ លោកធ្លាប់ប្រាប់ថា ពេលលោកនៅជាទារក ម្តាយលោកបានដាក់លោកនៅលើខ្នង ក្នុងពេលគាត់លក់ពងមាន់ពងទា នៅក្រុងកំពង់ផែប៊ូសាន។Moon Jae-In ធ្លាប់ធ្វើជាមេធាវីការពារសិទ្ធិមនុស្ស ជាអ្នកផុសផុលការពារប្រជាធិបតេយ្យ។ កាលពីលោកមូននៅជានិស្សិត លោកធ្លាប់ត្រូវអាជ្ញាធរចាប់ខ្លួនប៉ុន្មានដងហើយ ដោយសារលោកធ្វើបាតុកម្មតវ៉ាប្រឆាំងរបបផ្តាច់ការរបស់លោកប៉ាក់ ជុងអ៊ី ដោយសារលោកការពារប្រជាធិបតេយ្យខ្លាំងពេក។ គេស្គាល់ថា លោក Moon Jae-In ជាមិត្តភក្តិ ជាអ្នកជំនិតនឺងអតីតប្រធានាធិបតីRoh Tae-Woo។ អតីតប្រធានាធិបតីរូបនេះ បានធ្វើអត្តឃាត នៅឆ្នាំ២០០៩ ពេលតុលាការបើកការអង្កេតពីបទពុករលួយជាប់ពាក់ព័ន្ធនឹងអ្នកជំនិតរបស់គាត់។ដោយឡែក លោកមូន ធ្លាប់ធ្វើជាប្រធានខទ្ទកាល័យរបស់លោកRoh ពេលលោកRohជាប់ឆ្នោតឆ្នាំ២០០២។ លោកធ្លាប់ជួយរៀបចំជំនួបកំពូលមេដឺកនាំកូរ៉េខាងត្បូងនិងមេដឺកនាំកូរ៉េខាងជើងគឹម ជុងអ៊ីល កាលពីឆ្នាំ២០០៧។ លោក Moon Jae-In ជាប់ឆ្នោតជាប្រធានាធិបតីថ្មី នៅកូរ៉េខាងត្បូងពេលនេះ ក៏ដោយសារលោកស្រី ប៉ាក់ គុនហេ ត្រូវទំលាក់ពីតំណែង ពាក់ព័ន្ធរឿងអាស្រូវពុករលួយដែរ។ លោកស្រីប៉ាក់ រងការចោទប្រកាន់ពីបទបំពានអំណាច ប្រើសិទ្ធិប្រធានាធិបតីទទួលសំណូកពីពីរោងចក្រសហគ្រាស ទំលាយព័ត៌មានសំងាត់ជាតិជាដើម។ ប្រជាជនកូរ៉េខាងត្បូងសម្រេចអោយលោក Moon Jae-In ដែលចាញ់ឆ្នោតលោកស្រី ប៉ាក់ គុនហេ កាលពីឆ្នាំ២០១២ អោយលោកមកកាន់អំណាចវិញម្តង ព្រោះប្រជាជនលែងអាចទ្រាំមើលការឃុបខិតរវាងអ្នកដឺកនាំនិងសហគ្រាសរកស៊ី ដែលជាបញ្ហារ៉ាំរ៉ៃទៀតហើយ។ ប្រធានាធិបតីជាប់ឆ្នោតថ្មី Moon Jae-In មានរូបភាពស្អាតស្អំ មិនដែលជាប់រឿងអាស្រូវពុករលួយទេ។ លោកបានប្រឡូកនយោបាយ ធ្វើជាតំណាងរាស្ត្រក្នុងឆ្នាំ២០១២។ លោកមូនសន្យាបង្កើតការងារធ្វើអោយប្រជាជន ពិសេសការងាររដ្ឋ។ លោកក៏ត្រៀមចរចាឡើងវិញជាមួយកូរ៉េខាងជើង ដើម្បីកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េដែរ។ លោកមូន ចង់អោយកូរ៉េខាងត្បូងឃ្លាតឆ្ងាយពីអាមេរិកវិញបន្តិច។ លោកធ្លាប់ប្រាប់ថា បើលោកជាប់ឆ្នោត លោកនឹងឈានជើងទៅកូរ៉េខាងជើង មុននឹងទៅអាមេរិក។ លោកធ្លាប់សរសេរសៀវភៅ ប្រើឃ្លាប្រយោគថា កូរ៉េខាងត្បូងត្រូវរៀនប្រើពាក្យបដិសេធនឹងអាមេរិក៕ | ថ្ងៃអង្គារ៩ឧសភានេះ ប្រជាជនកូរ៉េខាងត្បូងបានបោះឆ្នោតជ្រើសយកលោក Moon Jae-In ជាបេក្ខជនបក្សប្រជាធិបតេយ្យនិន្នាការឆ្វេង អោយឡើងធ្វើជាប្រធានាធិបតីថ្មី ជំនួសលោកស្រីប៉ាក់ គុនហេ ដែលត្រូវបានទំលាក់ពីតំណែងដោយសាររឿងពុករលួយ។ សម្លេងគាំទ្រលោកមូន មានប្រមាណ៤១,៤ភាគរយ ឈ្នះបេក្ខជន Hon Joon-pyo មកពីបក្សអភិរក្សនិយមរបស់លោកស្រីប៉ាក់ គុនហេ។ |
នេះគឺជាលើកទីមួយហើយ ដែលរាជបណ្ឌិត្យសភាកម្ពុជារបស់លោកបណ្ឌិតសុខ ទូច បានរៀបចំឲ្យមានវេទិកាប្រកួតប្រជែងកម្មវិធីនយោបាយរបស់គណបក្សនយោបាយនានា នៅមុនការបោះឆ្នោតជាតិនាថ្ងៃទី២៩ កក្កដា ខាងមុខនេះ។ វេទិកាតុមូលស្តីពី«កម្មវិធីនយោបាយរបស់គណបក្សនយោបាយ»នេះរៀបចំធ្វើឡើងចាប់ពីថ្ងៃទី២៨ ឧសភានេះ រហូតដល់ថ្ងៃទី០៤ មិថុនា ខែក្រោយ។ សម្រាប់ថ្ងៃដំបូងនៃវេទិកាពិភាក្សានេះ រាជបណ្ឌិត្យសភាកម្ពុជាបានអនុញ្ញាតឲ្យតំណាងគណបក្សនយោបាយនីមួយៗលើកឡើងពីកម្មវិធីនយោបាយរបស់ខ្លួន សម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងខែកក្កដា។ ចំណែកចាប់ពីថ្ងៃទី២៩ ឧសភា និងថ្ងៃបន្តបន្ទាប់ទៀត គណបក្សនយោបាយនីមួយៗនឹងពិភាក្សាដេញដោលគ្នាពីកម្មវិធីនយោបាយរបស់ខ្លួន ហើយរាជបណ្ឌិត្យសភាកម្ពុជា ក៏នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតចូលរួមសួរសំណួរទៅកាន់តំណាងគណបក្សនយោបាយនីមួយៗផងដែរ។លោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលជាអ្នកសម្របសម្រួលផ្ទាល់នៅក្នុងវេទិកានេះ បានអះអាងថា វេទិកានេះនឹងជាឱកាសមួយសម្រាប់ឲ្យគណបក្សនយោបាយនីមួយៗ បានបង្ហាញពីកម្មវិធីនយោបាយរបស់ខ្លួនទៅកាន់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ តាមលោកបណ្ឌិត សុខ ទូច វេទិកានេះក៏ផ្តល់ជាជម្រើសមួយដល់ពលរដ្ឋ ដើម្បីធ្វើការសម្រេចចិត្តក្នុងការបោះឆ្នោតផងដែរ។ លោកបណ្ឌិត សុខ ទូច បានប្រាប់ឲ្យតំណាងគណបក្សនយោបាយនានា មានការប្រុងប្រយ័ត្នក្នុងការលើកឡើងពីកម្មវិធីនយោបាយរបស់ខ្លួន ព្រោះថារាល់ការលើកឡើងក៏ដូចជាឯកសារកម្មវិធីនយោបាយនានា នឹងត្រូវរាជបណ្ឌិត្យសភាកម្ពុជាកត់ត្រានិងតម្កល់ទុក ដើម្បីផ្ទៀងផ្ទាត់សកម្មភាពក្រោយជាប់ឆ្នោតរបស់គណបក្ស សម្រាប់បង្ហាញដល់ពលរដ្ឋ។គួរបញ្ជាក់ថា វេទិកាតុមូលស្តីពី«កម្មវិធីនយោបាយរបស់គណបក្សនយោបាយ»របស់រាជបណ្ឌិត្យសភាកម្ពុជាមានការចូលរួមពីគណបក្សចំនួន១៨ ដែលបានចុះបញ្ជីផ្លូវការចូលរួមការបោះឆ្នោតក្នុងខែកក្កដា។ ប៉ុន្តែជាមួយគ្នានេះក៏មានគណបក្ស២ដែរ ដែលបានបដិសេធចូលរួមក្នុងវេទិកានេះ គឺគណបក្សខ្មែរឈប់ក្ររបស់លោកក្រវ៉ាញ ដារ៉ន និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោកខឹម វាសនា៕ | នៅព្រឹកថ្ងៃចន្ទនេះ រាជបណ្ឌិត្យសភាកម្ពុជាបានចាប់ផ្តើមរៀបចំវេទិកាតុមូលមួយ ដើម្បីឲ្យគណបក្សនយោបាយនានា បង្ហាញកម្មវិធីនយោបាយរបស់ខ្លួន សម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតក្នុងខែកក្កដា។ គណបក្សនយោបាយទាំងថ្មី ទាំងចាស់ ចំនួន១៨បានចូលរួមក្នុងវេទិកាតុមូលនេះ។ ប៉ុន្តែគណបក្សពីរ គឺបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងបក្សខ្មែរឈប់ក្រ មិនបានចូលរួមនោះទេ។ |
លោក Jacques Chirac គឺជាមនុស្សម្នាក់ដែលសម្បូណ៌ពោរពេញទៅដោយថាមពល មហិច្ឆតា ហើយត្រៀមលក្ខណៈជាស្រេចនឹងប្រើគ្រប់មធ្យោបាយដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ បញ្ហាបង្កើតការងារក្លែងក្លាយនៅសាលាក្រុងប៉ារីសបានត្រូវអ្នកប្រឆាំងនឹងលោក Jacques Chirac យកមកធ្វើការវាយប្រហារនិងប្តឹងទៅតុលាការជាយូរឆ្នាំមកហើយ។ឥឡូវនេះ លោក Jacques Chirac ចាស់ជរាមានអាយុ៧៩ឆ្នាំ មានរូបកាយនិងបញ្ញាធ្លាក់ចុះទន់ខ្សោយ បានត្រូវតុលាការបារាំងកាត់ឲ្យជាប់ពន្ធនាគារ២ឆ្នាំដោយព្យួរទោសនៅក្នុងបញ្ហាបង្កើតការងារក្លែងក្លាយនៅសាលាក្រុងប៉ារីស កាលលោកនៅកាន់តំណែងជាអភិបាលក្រុងនៅដើមទសវត្សរ៍ឆ្នាំ៩០ មុននឹងលោកឡើងមកកាន់តំណែងជាប្រធានាធិបតីបារាំង។នៅទីបំផុត លោក Jacques Chirac បានក្លាយជាប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនៅឆ្នាំ១៩៩៥ ក្នុងរយៈកាល១២ឆ្នាំនៃពីរអណត្តិប្រធានាធិបតី ១៩៩៥-២០០៧ លោក Jacques Chiracបានត្រូវការពារដោយអភ័យឯកសិទ្ធិ។ ក៏ប៉ុន្តែអ្នកជំនិតរបស់ លោក Jacques Chirac ពោលគឺលោក Alain Juppé បានត្រូវតុលាការកាត់ ពុំឲ្យមានសិទ្ធិឈរឈ្មោះបោះឈ្នោតសម្រាប់រយៈកាលមួយឆ្នាំ នៅក្នុងបញ្ហាបង្កើតការងារក្លែងក្លាយនៅសាលាក្រុងប៉ារីសនេះ។ការកាត់ទោសឲ្យលោក Jacques Chirac ជាប់ពន្ធនាគារ២ឆ្នាំដោយព្យួរទោសដោយតុលាការបារាំងនេះបានត្រូវមជ្ឈដ្ឋានខ្លះកើតមានក្តីអាណិតអាសូរដល់រូបលោកអតីតប្រធានាធិបតីនៃសាធារណរដ្ឋបារាំង៕ | ចាស់ជរា ធ្លាក់ខ្លួនឈឺចុះទន់ខ្សោយ ចាប់មានការវង្វេងវង្វាន់ លោក Jacques Chirac មានអាយុ៧៩ឆ្នាំបានត្រូវតុលាការបារាំងកាត់ឲ្យជាប់ពន្ធនាគារ២ឆ្នាំដោយព្យួរទោសនៅក្នុងបញ្ហាបង្កើតការងារក្លែងក្លាយនៅសាលាក្រុងប៉ារីស កាលលោកនៅកាន់តំណែងជាអភិបាលក្រុង។ លោក Jacques Chirac គឺជាអតីតប្រធានាធិបតីបារាំងទីមួយដែលបានត្រូវតុលាការកាត់ទោសបែបនេះ នៅពេលរសៀលនៃជីវិតនយោបាយរបស់លោក។ |
ផ្អែកតាមលទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ឆ្នាំ២០១៩នេះ គិតត្រឹមថ្ងៃទី ២១ ឧសភា មានប្រជាពលរដ្ឋចំនួនតែជាង១០ម៉ឺននាក់ ឬស្មើនឹង២៨.២៥%ប៉ុណ្ណោះ ដែលបានចុះឈ្មោះបោះឆ្នោតថ្មី។ ក្នុងនោះ រាជធានីភ្នំពេញមានចំនួនប្រជាពលរដ្ឋតិចតួចជាងគេ ត្រឹមតែ២៧៨៧នាក់ក្នុងចំណោមប្រជាពលរដ្ឋ៣២៦៤០នាក់ ដែលគិតជាភាគរយមានត្រឹមតែ ៨.៥៤%ប៉ុណ្ណោះ ដែលបានចេញទៅចុះឈ្មោះបោះឆ្នោតថ្មី។ ចំនួននេះ គឺខុសពីការប៉ាន់ស្មានទុកជាមុន ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ដែលចំនួនប្រជាពលរដ្ឋត្រូវចុះឈ្មោះបោះឆ្នោតថ្មីចំនួន ៣៧២៦២៨នាក់។តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី ២១ ឧសភា លោក ឌុច សុន សមាជិក គជប បានលើកឡើងថា មូលហេតុដែលប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតមិនបានគ្រប់តាមចំនួនប៉ាន់ស្មាននេះ គឺដោយសារតែ ឃុំសង្កាត់មួយចំនួនមានភ្លៀងធ្លាក់ខ្លាំង ក្រុមចុះឈ្មោះបោះឆ្នោតពិបាកក្នុងការចល័តការិយាល័យចុះឈ្មោះតាមភូមិ ជាពិសេសនៅតំបន់ដាច់ស្រយាល បញ្ហាប្រជាពលរដ្ឋចំណាកស្រុកទៅក្រៅប្រទេស និងជាពិសេសប្រជាពលរដ្ឋមិនសូវចាប់អារម្មណ៍ចុះឈ្មោះ ដោយសារមិនមែនជាឆ្នាំបោះឆ្នោតជាដើម។ ប៉ុន្តែលោក សំ គន្ធាម៉ី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជានិចហ្វិច យល់ថា ភ្លៀងមិនមែនជាមូលហេតុនៃចំនួនប្រជាពលរដ្ឋទៅចុះឈ្មោះថយចុះនោះទេ។ ប៉ុន្តែកង្វះខាតការផ្សព្វផ្សាយរបស់ គជប រួមទាំងបញ្ហាកត្តានយោបាយដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែនឿយណាយក្នុងការទៅចុះឈ្មោះបោះឆ្នោត។ លោក សំ គន្ធាម៉ី បានកត់សំគាល់ថា ចាប់តាំងពីឆ្នាំ២០១៧ និងឆ្នាំ២០១៨មក ចំនួនប្រជាពលរដ្ឋទៅចុះឈ្មោះប្រចាំឆ្នាំមិនបាន៥០%នោះទេ។ បើតាមលោក សំ គន្ធាម៉ី លទ្ធផលនេះបង្ហាញថា ប្រជាពលរដ្ឋហាក់ពុំសូវចាប់អារម្មណ៍ក្នុងការចុះឈ្មោះបោះឆ្នោតនោះទេ។សូមបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ឆ្នាំ២០១៩ ដែលមិនមែនជាឆ្នាំបោះឆ្នោតសកលនេះ បានចាប់ផ្តើមកាលពីថ្ងៃទី ០១ ឧសភា ហើយនឹងបិទបញ្ចប់នៅត្រឹមល្ងាចថ្ងៃទី ២២ ឧសភានេះ។ លោក ឌឹម សុវណ្ណារុំ សមាជិកនិងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា គ.ជ.ប គ្មានគម្រោងពន្យាពេលការចុះឈ្មោះបោះឆ្នោតថ្មីនោះទេ។គួរជំរាបជូនថា ផ្អែកតាមលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ឆ្នាំ២០១៩នេះ គិតចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ២១ ឧសភា មានប្រជាពលរដ្ឋ១០៥២៧៥នាក់ ស្មើនឹង២៨.២៥% ដែលបានមកចុះឈ្មោះបោះឆ្នោតថ្មីដែលធ្វើឲ្យបញ្ជីឈ្មោះបោះឆ្នោតថ្មីកើនឡើងដល់ជាង៨លាន៦សែននាក់។ ប៉ុន្តែ ទន្ទឹមគ្នានោះ គ.ជ.ប បានសម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតថ្មីចំនួនជាង៤០២៥៦នាក់ កែតម្រូវ១៩៦៨នាក់ និងផ្ទេរចូលចំនួន ១៨៣១៦នាក់៕ | ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ឆ្នាំ២០១៩ នឹងបិទបញ្ចប់នៅល្ងាចថ្ងៃទី ២២ ឧសភានេះ ខណៈចំនួនប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតថ្មី មិនគ្រប់តាមចំនួនដែលបានប៉ាន់ស្មាននោះទេ។ មូលហេតុបណ្តាលមកពីមានភ្លៀងធ្លាក់ខ្លាំង ហើយប្រជាពលរដ្ឋធ្វើចំណាកស្រុកជាដើម។ ប៉ុន្តែអ្នកធ្វើការងារខាងកិច្ចការបោះឆ្នោតបានកត់សំគាល់ថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋហាក់ពុំសូវចាប់អារម្មណ៍លើការចុះឈ្មោះបោះឆ្នោតថ្មីនោះទេ។ |
ដើម្បីរក្សាការវិនិយោគទុនក្នុងស្រុក និងជាអ្វីដើម្បីទប់ទល់ក្នុងគ្រាដែលកម្ពុជាត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីសហភាពអឺរ៉ុបដោយប្រការណាមួយនោះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃទី ២៩ មីនានេះ បានដាក់ចេញនូវវិធានការជិត២០ចំណុច ដើម្បីកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុនឯកជនដែលកំពុងរកស៊ីនៅកម្ពុជា។ ក្នុងនោះរួមមាន ការកែសម្រួលស្ថាប័នគយ ការដកកាំកុងត្រូលចេញពីតាមច្រកព្រំដែន និងការលុបចោលនូវភ្នាក់ងារកម្ពុជានាវាចរ ហៅកាត់ថា កាំសាប ជាដើម។ ជាអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថា គឺជាកំណែទម្រង់ដ៏មុតស្រួច ដើម្បីកាត់បន្ថយការចំណាយថវិកា និងពេលវេលាផងដែរ។បន្ថែមលើនេះ ក៏មានដែរ ការកាត់បន្ថយការស្កេន (Scen) ទំនិញតាមទូកុងតឺន័រ ដែលត្រូវដឹកចេញ ឬនាំចូល ជាពិសេសការនាំចេញផលិតផលសម្លៀកបំពាក់និងស្បែកជើង ការកាត់បន្ថយថ្លៃសេវាលើកដាក់នៅតាមកំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក ការកាត់បន្ថយថ្លៃអគ្គិសនី ការអភិវឌ្ឍន៍សហគ្រាសធន់តូចនិងមធ្យម ការកាត់បន្ថយថ្ងៃឈប់សម្រាកសម្រាប់បុណ្យជាតិ ការកាត់បន្ថយការចុះធ្វើអធិការកិច្ចនៃស្ថាប័នចម្រុះឲ្យមកនៅក្រោមស្ថាប័នតែមួយ រួមទាំងការលើកលែង និងកាត់បន្ថយការចំណាយលើសេវាកម្មផ្សេងៗទៀត។បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរុបជារួមមក ការដាក់ចេញនូវកញ្ចប់វិធានការកំណែទម្រង់ក្នុងដំណាក់កាលទី១នេះ នឹងធ្វើឲ្យវិស័យឯកជនកាត់បន្ថយការចំណាយនានា ដែលគិតជាទឹកប្រាក់សរុបជាង៤០០លានដុល្លារ បើទោះបីជាកម្ពុជាត្រូវប្រឈមនឹងការបាត់បង់ EBA ដែលកម្ពុជាបានរួចថ្លៃបង់ពន្ធប្រមាណជា៦០០លានដុល្លារក្នុងមួយឆ្នាំៗក៏ដោយ។បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិធានការកែទម្រង់សេដ្ឋកិច្ចដំណាក់កាលទី០១នេះ គឺដើម្បីពង្រឹងភាពប្រកួតប្រជែងនិងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ខណៈអ្នកវិភាគបានមើលឃើញថា ជាវិធានការដើម្បីទប់ទល់ក្នុងគ្រាដែលកម្ពុជាត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបដោយប្រការណាមួយនោះ។នៅក្នុងវេទិការដ្ឋាភិបាលនិងផ្នែកឯកជនលើកទី១៨ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាពនៅថ្ងៃទី ២៩ មីនានេះ លោក ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា «កម្ពុជាមិនអាចយកឯករាជ្យ អធិបតេយ្យភាពជាតិទៅដោះដូរ (EBA) អ្វីទាំងអស់ បើទោះបីជាត្រូវរស់ក្នុងភាពអត់ឃ្លានក៏ដោយ»៕ | លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៩ មីនា នេះ បានប្រកាសដាក់ចេញនូវកញ្ចប់វិធានការកំណែទម្រង់ជិត២០ចំណុច សំដៅលើកកម្ពស់ការវិនិយោគនៅកម្ពុជា និងជាអ្វីដែលគេជឿថា ជាវិធានការដើម្បីត្រៀមទប់ទល់ ពេលកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA។ បើតាមលោកនាយករដ្ឋមន្ត្រីសរុបជារួមមក កាត់បន្ថយលើថ្លៃសេវាកម្ម និងកំណែទម្រង់សេដ្ឋកិច្ចក្នុងដំណាក់កាលទី១នេះ នឹងធ្វើឲ្យវិស័យឯកជនកាត់បន្ថយការចំណាយនានា ដែលគិតជាទឹកប្រាក់ជាង៤០០លានដុល្លារអាមេរិក។ |
ជារៀងរាល់ឆ្នាំ ថ្នាំបង្ការបានជួយស្រោចស្រង់ជីវិតមនុស្សបានជាច្រើនលាននាក់ណាស់ នៅលើពិភពលោក។ យកក្មេងទៅចាក់ថ្នាំបង្ការ គឺដូចជាបានការពារក្មេងពីជំងឺឆ្លង កាចៗមួយចំនួនផង និងបានការពារកុំឱ្យជំងឺនោះធ្វើការរាតត្បាតផង។មិនថានៅប្រទេសជឿនលឿន ឬក្រីក្រ កំពុងអភិវឌ្ឍន៍ទេ គេតែងសង្កេតឃើញកម្មវិធីជាតិ តម្រូវឱ្យយកទារក កុមារ និងសេចក្តីណែនាំឱ្យមនុស្សពេញវ័យទៅចាក់ថ្នាំបង្ការ។ ការរៀបចំកម្មវិធីជាតិ ដែលធ្វើឡើងតាមគោលការណ៍របស់អង្គការសុខភាពពិភពលោក គឺដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងភាពប្រឈមជាក់ស្តែង របស់ប្រទេសនីមួយៗ។យ៉ាងណាមិញ នៅប្រទេសកម្ពុជា ក៏មានកម្មវិធីជាតិរបស់ខ្លួន ក្នុងយុទ្ធនាការចាក់ថ្នាំបង្ការនេះដែរ។ បើលោកវេជ្ជបណ្ឌិត កម្មវិធីជាតិបានតម្រូវឱ្យទារកនិងកុមារ ចាក់ថ្នាំបង្ការ ៥មុខ ខាន់ស្លាក់ ក្អកមាន់ តេតាណូស រលាកថ្លើមប្រភេទបេ និងរលាកសួត ថ្នាំបង្ការជំងឺគ្រុនស្វិតដៃស្វិតជើង និងថ្នាំបង្ការជំងឺកញ្ជិល។ ថ្នាំបង្ការទាំងអស់នេះ អាចចាត់ទុកថាជាថ្នាំបង្ការចាំបាច់ ដែលកុមារកម្ពុជាគ្រប់រូប ចាប់ពីទើបនឹងកើតរហូតដល់អាយុ២ឆ្នាំ មានសិទ្ធិទទួលបានគ្រប់ៗគ្នា និងដោយឥតគិតថ្លៃ ដើម្បីប្រឈមទៅនឹងស្ថានភាពជាក់ស្តែងរបស់ប្រទេស។ប៉ុន្តែថ្នាំបង្ការ អាចមាន ច្រើនយ៉ាង និងច្រើនមុខទៀត មានទាំងសម្រាប់ទារកទើបនឹងកើត រហូត កុមារ និង សម្រាប់មនុស្សពេញវ័យ ព្រមទាំងមនុស្សចាស់ជរាទៀត។ថ្នាំបង្ការមានច្រើនមុខមែន ប៉ុន្តែមានតែមួយចំនួនប៉ុណ្ណោះ ជាថ្នាំវ៉ាក់សាំង ដ៏ចាំបាច់ ដែលត្រូវតែចាក់ ជាដាច់ខាត និងជាថ្នាំដែលគួរតែចាក់។តើថ្នាំវ៉ាក់សាំងដែលត្រូវតែចាក់ និងគួរតែចាក់ខុសគ្នាយ៉ាងដូចម្តេច ?ដើម្បីអាចផ្តល់ជាចម្លើយងាយយល់ យើងខ្ញុំសូមលើកយកករណីប្រទេសបារាំងមកធ្វើជាឧទាហរណ៍សម្រាប់ពន្យល់។ នៅប្រទេសបារាំង មានថ្នាំបង្ការចាំបាច់ បីមុខ ដែលត្រូវចាក់ឱ្យកុមារជាដាច់ខាត គឺថ្នាំវ៉ាក់សាំងប្រឆាំងជំងឺខាន់ស្លាក់ តេតាណូស និងជំងឺស្វិតដៃស្វិតជើង។ ថ្នាំបង្ការ ខាន់ស្លាក់ និងតេតាណូស ត្រូវបានផ្តល់ជូនទារក នៅពេលក្មេងមានអាយុពី ២ទៅ៤ខែ ហើយត្រូវចាក់រំលឹកឡើងវិញនៅ១១ខែ ជាដាច់ខាត។ បន្ទាប់មកនឹងមានការរំលឹកជាថ្មីម្តងទៀត នៅអាយុ៦ឆ្នាំម្តង នៅរវាងពី១១ទៅ១៣ឆ្នាំម្តង និងនៅអាយុ២៥ឆ្នាំម្តង និងជាចុងក្រោយ ជារៀងរាល់ឆ្នាំ១០ឆ្នាំម្តង ប៉ុន្តែការរំលឹកចាប់ពីលើកទីបីទៅនេះ មានកំរិតត្រឹមជាអនុសាសន៍ឬពាក្យណែនាំរបស់អាជ្ញាធរសុខាភិបាលតែប៉ុណ្ណោះ ពោលគឺ លែងជាកាតព្វកិច្ចដែលមិនអាចខ្វះបានដូចមុនទៀតឡើយ។ថ្នាំបង្ការជំងឺស្វិតដៃជើង ក៏ជាវ៉ាក់សាំងចាំបាច់ ហើយត្រូវផ្តល់រំលឹក ជាដាច់ខាត រហូតដល់អាយុ១៣ឆ្នាំ។ ចំណែកថ្នាំបង្ការផ្សេងទៀត មិនមែនថ្នាំបង្ការចាំបាច់ដែលត្រូវតែផ្តល់ជូនកុមារឡើយ។ចំពោះថ្នាំវ៉ាក់សាំង ដែលគួរតែចាក់វិញ មានដូចជា ៖ ថ្នាំបង្ការជំងឺក្អកមាន់ រលាកថ្លើមប្រភេទB រលាកសួត ...។ ថ្នាំបង្ការប្រឆាំងនឹងជំងឺកញ្ជិល ស្អូច ស្រឡទែន ជំងឺដ៏មហាឆ្លងមួយនេះ ក៏ត្រូវបានគ្រូពេទ្យបារាំងណែនាំថាគួរតែចាក់ដែរសម្រាប់នៅប្រទេសបារាំង។ថ្នាំបង្ការជំងឺរបេង BCG បានប្តូរចំណាត់ថ្នាក់ ថ្នាំត្រូវតែចាក់ មកត្រឹមគួរតែចាក់វិញ។ ថ្នាំBCG ជាថ្នាំបង្ការចាំបាច់ក្នុងសង្គមបារាំងតាំងពីយូរយារមក តែអាជ្ញាធរសុខាភិបាលទើបសម្រេចបានដកចេញពីក្រុមពពួកថ្នាំបង្ការដាច់ខាត ដែលកុមារចាំបាច់ត្រូវចាក់ នៅឆ្នាំ២០០៧នេះតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងដូច្នេះក្តី ក៏ថ្នាំបង្ការជំងឺរបេង នៅតែមានលក្ខណៈចាំបាច់ និងដាច់ខាតត្រូវចាក់ចំពោះបុគ្គលិកវិជ្ជាជីវៈមួយចំនួន ដូចជា បុគ្គលិកសុខាភិបាល ជំនួយការក្នុងមន្ទីរពេទ្យ ជំនួយការផ្នែកសម្ភព ឆ្មាំគុក បុគ្គលិកសង្គ្រោះ អ្នកពន្លត់អគ្គិ ភ័យ... និងណែនាំឱ្យពលរដ្ឋសាមញ្ញទូទៅផ្សេងទៀតឱ្យចាក់ ប្រសិនបើពួកគេរស់ក្នុងភាពប្រឈម និងកាន់តែណែនាំខ្លាំងទៀត ដល់កុមារតំបន់ប្រជុំជនចម្រុះច្រើន ដូចយ៉ាងក្រុងប៉ារីស និងតំបន់ជាយក្រុងប៉ារីស កុមារបារាំងរស់នៅក្នុងប្រទេសប្រឈមនឹងជំងឺរបេង ប្រទេសក្រីក្រ កំពុងអភិវឌ្ឍន៍ ឬក្នុងតំបន់ដែលអនាម័យនៅមានកំរិត។ | នៅលើពិភពលោកទាំងមូល ការចាក់ថ្នាំបង្ការ ជាមធ្យោបាយដ៏ប្រសើរបំផុត ក្នុងការពារកុំឱ្យឆ្លងជំងឺកាចៗ។ ថ្នាំបង្ការការពារអ្នកមិនឱ្យឆ្លងជំងឺ ឆ្លងមីក្រុបផង និងអាចបញ្ចៀសមិនឱ្យមានការរាតត្បាតក្នុងប្រទេសផង។ ចាក់ថ្នាំបង្ការឱ្យកុមារ និងមនុស្សពេញវ័យ មានន័យថាអាចការពារអ្នកនិងអ្នកនៅជុំវិញខ្លួនអ្នក បានច្រើនពីជំងឺឆ្លង។ តើត្រូវយើងត្រូវចាក់ថ្នាំបង្ការគ្រប់មុខឬ ? |
ផ្ដើមពីការកែសម្រួលតម្រាយផ្លូវ នៃខ្សែរត់ចាស់ជាមុនសិន ចាប់ពីថ្ងៃទី១ខែ កញ្ញា គឺចេញពីចំណតរថយន្តផ្សារអ៊ីអន២ តាមផ្លូវឧកញ៉ា ម៉ុង ឬទ្ធី រង្វង់មូលកាំកូស៊ីធី រង្វង់មូលអង់តែនទួលគោក ផ្លូវលេខ៧០ រង្វង់មូលកួចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ ផ្លូវនរោត្តម ស្ពានអាកាសក្បាលថ្នល់ ផ្លូវជាតិលេខ២ ដល់ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ការកែសម្រួលមួយទៀតចំពោះខ្សែរត់ទី៣ ចេញពីចំណត់សួនច្បារឬស្សីកែវ ផ្លូវជាតិលេខ៥ រង្វង់មូលកួចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ ផ្លូវលេខ១៣០ ផ្សារធំថ្មី ផ្លូវកម្ពុជាក្រោម ស្ពានអាកាស៧មករា ផ្លូវសហព័ន្ធរុស្សី រង្វង់មូលចោមចៅ ផ្លូវជាតិលេខ៣ ដល់ចំណុចបុរីសន្តិភាព២។បន្ទាប់ពីការកែសម្រួលសាលារាជធានី បានដាក់ឲ្យដំណើរការតម្រាយផ្លូវថ្មីដោយចេញពីចំណតសួនច្បារឬស្សីកែវ ផ្លូវជាតិលេខ៥ រង្វង់មូលកួចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ ផ្លូវនរោត្តម ផ្លូវលេខ១៣០ ផ្សារធំថ្មី ផ្លូវហ្សាដឺហ្គោល ស្តុបនាងគង្ហីង ស្តុបអាងទឹកអូឡាំពិក ផ្លូវព្រះមុនីរ៉េត កាត់មុខផ្សារដើមគរ ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវវេងស្រេង ស្តុបអាងទឹកកាណាឌីយ៉ា ផ្សារទួលពង្រ ដល់ចំណតបុរីសន្តិភាព២។ មួយខ្សែទៀតឆ្លងកាត់ទីតាំងដូចគ្នានេះដែរ តែឆ្លងកាត់ផ្លូវជាតិលេខ៤ដល់តំបន់សេដ្ឋកិច្ចពិសេស។ក៏មានដែរខ្សែរត់ចេញពីចំណតផ្សារអ៊ីអន២ តាមផ្លូវលេខ១០០៣ បត់ឆ្វេងតាមផ្លូវលេខ១៩៦៦ ឆ្ពោះទៅផ្លូវលេខ៥៩៨ បត់ស្ដាំតាមផ្លូវលេខ៥៦៦ សាលាបឋមសិក្សាពៅអ៊ុំទួលគោក ផ្លូវគីមអ៊ីលសុង កាត់ក្រោមស្ពានអាកាស៥មករា ផ្លូវម៉ៅសេទុង ស្តុបបូកគោ ស្ដុបជលផល ផ្លូវសុធារស ដល់ចំណុចផ្សារអ៊ីអន១។ចាប់ពីថ្ងៃទី១ខែតុលា ខ្សែរត់ចេញពីចំណតផ្សារបុរីរុងរឿង ផ្លូវជាតិលេខ៦ ស្ពានជ្រោយចង្វារ រង្វង់មូលកួចកាណុង ផ្លូវលេខ៧០ រង្វង់មូលអង់តែនទួលគោក រង្វង់មូលកាំកូស៊ីធី ផ្លូវឧកញ៉ា ម៉ុង រិទ្ធី ផ្លូវសម្ដេចជា ស៊ីម បត់ឆ្វេងតាមផ្លូវឧកញ៉ា ទ្រី ហេង ដល់ផ្លូវសហព័ន្ធរុស្សី បត់ឆ្វេងឆ្ពោះទៅដល់ចំណតផ្សារសេនជូរីផ្លាហ្សា។បន្ថែមពីលើនេះទៀតចេញពីចំណតគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ ផ្លូវលេខ៥៩៨ ស្ពានអាកាស៧មករា ផ្លូវ២៧១ បត់តាមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវព្រះមុនីរ៉េត ផ្លូវព្រះសីហនុ ផ្លូវសុធារស ដល់ចំណតផ្សារអ៊ីអន១។ មួយខ្សែទៀតចេញពីចំណតគីឡូលេខ៩ ផ្លូវជាតិលេខ៥ ផ្លូវលេខ៥៩៨ ស្ពានអាកាស៧មករា ផ្លូវ២៧១ កាត់តាមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ស្តុបក្បាលថ្នល់ ឆ្លងកាត់ស្ពានព្រះមុនីវង្សដល់ចំណតច្បារអំពៅ។ ចុងក្រោយចេញពីចំណតគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ កាត់ស្ពានព្រែកព្នៅ ផ្លូវឧកញ៉ា លី យ៉ុងផាត់ ផ្លូវជាតិលេខ៦អា ដល់ចំណតផ្សារបុរី រុងរឿង។សូមបញ្ជាក់ថា ដើម្បីទទួលបានសេវារថយន្តដោយមិនមានការបង់ថ្លៃ កម្មករ កម្មការិនីគ្រាន់តែបង្ហាញកាតធ្វើការងារនឹងទទួលបានសេវានេះភ្លាម។ នេះបើយោងទៅលើសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញនៅថ្ងៃទី២០សីហានេះ៕ | ភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យកម្មករ កម្មការិនីទាំងអស់ជិះរថយន្តក្រុងគ្រប់ខ្សែដោយមិនគិតថ្លៃរយៈពេល២ឆ្នាំ សាលារាជធានីភ្នំពេញនៅថ្ងៃទី២០សីហានេះ ក៏បានប្រកាសពីការកែសម្រួលតម្រាយផ្លូវនៃខ្សែរត់ចាស់ ព្រមទាំងដាក់ឲ្យដំណើរការខ្សែរត់ថ្មីផងដែរ។ ចង់ដឹងថា ខ្សែរត់ថ្មីនៃសេវារថយន្តក្រុង នោះចេញដំណើរពីណា ទៅណាខ្លះ? |
កាលណាគេប្រកបអាជីព គឺគេសំអាងលើអ្វីមួយដែលអាចធ្វើឱ្យគេបានជោគជ័យ មានថ្វីដៃ មានប្រសិទ្ធភាព ប្រៀបដូចព្រះសង្ឃសំអាងធម៌ អ្នករត់ស៊ីក្លូសំអាងសាច់ដុំជើង ទាហានពឹងលើកាំភ្លើង ។ល។ ជាសរុប ពួកយើងទាំងអស់គ្នាដែលជាបថុជ្ជន សំអាងលើពេលវេលាថានឹងរស់បានយូរអង្វែង។ អ៊ីចឹង ប្រសិនបើគេដកហូតយកការសំអាងនេះចោលចេញ គឺប្រៀបបានដូចម្ទេសវាលេងហឹរ ឬដូចអំបិលវាអស់ជាតិប្រៃ។ ដោយឡែក ស្ត្រីដែលចង់អ៊ុតសក់រួញឱ្យត្រង់សរសៃ គាត់រំពឹងលើទឹកថ្នាំ និងជាពិសេសលើកម្តៅភ្លើងនៃដង្កៀបសក់។ រីឯការចាប់ចងចោរដាក់ខ្នោះ ក៏ដូច្នោះដែរ បើមិនប្រើធម៌ក្តៅទេ កុំថាឡើយចោរចិត្តខ្មៅ សូម្បីតែចោរចិត្តជា ក៏វាមិនព្រមហុចដៃឱ្យដាក់ខ្នោះបានងាយៗដែរ។Pour avoir vu de mes propres yeux les scènes d'interpellation des fauteurs de troubles au sein du tribunal quand j'étais magistrat, j'ose affirmer que la force d'une personne rebellée en vaut trois chez les policiers interpellateurs. Cependant, ces derniers obligés d'utiliser la force strictement nécessaire éprouvent des difficultés pour mener à bien leur mission car l'individu voulant se soustraire dégage une énergie incroyable.ពីដើមឡើយគេវាយខ្នោះដៃ នៅគ្រប់ករណីដែលភ្នាក់ងារនគរបាល ចាប់បានជនជាប់ចោទណាម្នាក់។ ក្រោយមកទៀត គេយល់ឃើញថា ការដាក់ខ្នោះដៃបន្ថោកតម្លៃមនុស្ស ទើបគេបង្កើតច្បាប់ ដាក់បញ្ញត្តិថា អាចវាយខ្នោះបានតែក្នុងករណីដែលជនពាលបម្រុងនឹងរត់គេចខ្លួន ឬក៏ជាជនសាហាវយង់ឃ្នង ដែលមិនត្រូវបណ្តោយឱ្យបង្ករបានជាគ្រោះថ្នាក់របួសដល់នគរបាល។ជារឿយៗ មុនដល់ដំណាក់កាលវិនិច្ឆ័យសេចក្តី ខ្ញុំត្រូវឆ្លងកាត់ករណីវាយខ្នោះដៃនេះ ដោយថ្លឹងថ្លែងថា ជាការរំលោភសិទ្ធជនជាប់ចោទឬទេ ជាមុនសិន។ បើនិយាយតែអំពីការចាប់ចងជនប្រព្រឹត្តបទល្មើសជាក់ស្តែង គឺថា ស្ទើរតែ៨០ភាគរយទៅហើយ ដែលគេជួបប្រទះឃើញនូវភាពលំបាកតស៊ូនៃភ្នាក់ងារនគរបាល ដែលខំប្រវាយប្រតប់ បោកចម្បាប់ ដួលប៉ផាប់ពភីង របួសស្លាកស្នាម ឈាមប្រឡាក់ឯកសណ្ឋាន។ ភ្នាក់ងារទាំងឡាយនេះ មានគ្រួសារកូនប្រពន្ធដែលស្រពោនចិត្ត ត្បិតប្តី ដ្បិតឪពុក នាំស្នាមរបួសចូលផ្ទះ ទោះបីគេដឹងជាមុនថា អាជីពរបស់គាត់ត្រូវតែប្រឈមនឹងគ្រោះថ្នាក់ទាំងអស់នេះក៏ដោយ។ចំណែកឯជនពាលដែលបំពានច្បាប់ លួចប្លន់កាប់សម្លាប់រំលោភ ក៏បានដឹងដែរថា ច្បាស់ជាប្រឈមនឹងការចាប់ចងឃុំខ្លួន ម្តេចឡើងក៏វារើបម្រះប្រវាយប្រតប់អស់ទំហឹងអ៊ីចឹងទៅវិញ។ គឺថា មួយដឹងខ្លួនថានឹងត្រូវគេចាប់ចង មួយទៀតដឹងខ្លួនថាត្រូវតែចាប់ឱ្យទាល់តែបាន។ ចោរដែលបំពានលើច្បាប់ នៅតែប្រើហិង្សាដើម្បីរំដោះខ្លួន ប៉ុន្តែអ្នកដែលចាប់ចោរត្រូវបានច្បាប់ថ្មីហាមឃាត់ កុំឱ្យប្រើមធ្យោបាយ រឹតបំពង់ក ដើម្បីបន្ថយការរើបម្រះ។ នៅរដ្ឋខ្លះ ស្រុកអាមេរិក គេហាមប្រើមធ្យោបាយផ្តួលចោរផ្កាប់មុខលើដី ដើម្បីដាក់ខ្នោះវា។ ការដកហូតមធ្យោបាយពិសេសទាំងពីរនេះ ធ្វើឱ្យបេសកម្មនៃភ្នាក់ងារនគរបាលត្រូវបរាជ័យ ឬក៏ប្រឈមនឹងការលំបាកទ្វេគុណ។En effet, le plaquage ventral est interdit aux Etats-Unis, dans certaines villes. En France, après l'interdiction de la "clé d'étranglement" ce serait au tour de la technique d'immobilisation par plaquage ventral qui serait bannie de l'usage policier. Elle est d'ailleurs mise en cause dans l'affaire Adama Traoré.Au Cambodge, les voleurs et les cambrioleurs arrêtés par les gens dans la rue sont passés à tabac avant d'être conduits manu militari au poste de police. Quant à la technique d'interpellation, elle n'est pas différente des autres pays. Même but, même moyen.ប៉ុន្តែ កុំភ្លេចថា បន្តិចម្តងៗ អាជ្ញាធរបារាំងដែលមិននឹងជំហរ ហាក់ដូចជាបើកដៃឱ្យក្រុមចោរនិងពួកបនភៀនជួញដូរគ្រឿងញៀន ធ្វើភ្លៀងធ្វើផ្គរ នៅក្នុងភូមិឃុំក្លាយជាទៅជាសង្គមអាណាធិបតេយ្យ សូម្បីតែរថយន្តនគរបាលជាតិ ក៏បើកបរចូលមិនបានងាយៗដែរ។ ថ្ងៃនេះ គេហាមឃាត់ កុំឱ្យប្រើក្បាច់ចាប់រឹតបំពង់ក បន្ទាប់ពីមានភាពវឹកវរនៅសហរដ្ឋអាមេរិកក្នុងរឿង George Floyd និងរឿង Adama Traoré ដែលស្លាប់ក្រោមការចាប់ចងខ្លួនក្នុងបរិវេណទីស្នាក់ការជាប់ក្រុងប៉ារីស។ ថ្ងៃទី១១, ១២, ១៣ មិថុនាកន្លងមកនេះ ភ្នាក់ងារនគរបាលបារាំងរាប់រយនាក់ ពិសេសនៅប៉ារីស ចេញមកតម្រៀបជួរ ហើយបោះខ្នោះដៃលើដី ជាសញ្ញាថា ពីថ្ងៃនេះទៅមុខ ពួកគាត់លំបាកនឹងបំពេញបេសកម្មចាប់ចងជនពាល។ រីឯ ដូណាល់ ត្រាំ នៅអាមេរិកឯណោះវិញ ទាំងរូបភាពទាំងវាចា គាត់ធ្វើឱ្យគេយល់ថា «មិនចូលចិត្តសាសន៍ខ្មៅ»។ ជាសរុប គោលជំហរជ្រុលនិយមណាមួយក៏ដោយ វាមិនមែនជាជំនួយក្នុងដំណោះស្រាយបញ្ហាសង្គម មានការរើសអើងពូជសាសន៍ ជាអាទិ៍បានទេ។Force est de constater que le racisme, problème de société, certes, mais c'est avant tout un tabou qu'il convient de considérer avec respect comme il se doit de respecter le travail des policiers alors que les fonctionnaires fautifs doivent être sanctionnés. Placé sur le terrain de la responsabilité de l'Etat, l'affaire Floyd et Traoré requièrent l'appréciation sur le degré de responsabilité de l'agent concerné. A la lumière de la jurisprudence administrative résultant des arrêts époux Domenech (1956) et Petit (1960), l'emploi des grenades lacrymogènes et des matraques ne comportent pas de "dangers exceptionnels"; a contrario, dans l'affaire Georges Floyd, à supposer que le simple geste de poser le genou sur le cou d'un individu allongé par terre ne constitue pas en soi un danger vital, le vrai danger se trouve dès lors dans l'usage de la force d'appui susceptible de causer la mort. Logiquement cette affaire devrait s'arrêter là si les autorités américaines avaient réagi dans ce sens en plaçant le policier blanc suspect devant sa propre responsabilité à savoir la faute lourde commise dans l'exercice de sa fonction. L'apathie et l'inertie des autorités de tutelle ont fait flamber la colère communautaire. Pas de surprise donc !ជាទូទៅ បុគ្គលរមែងសង្កេតឃើញនូវភាពនៃបុគ្គលដេលមានចិត្តអាក្រក់ទៅតាមប្រយោគសម្តី និងអាស្រ័យលើទង្វើរបស់អ្នកនោះ។ យ៉ាងណាមិញ ប្រសិនបើភ្នាក់ងារនគរបាលប្រាថ្នាចាប់ចងជនសង្ស័យ កាលណាជននេះដេកក្រាបលើដីទៅហើយ ហើយបែរជាត្រូវបាត់បង់ជីវិតទៅវិញ បំណងក្នុងចិត្តអ្នកចាប់ គឺថា ឬមួយគេចង់សម្លាប់ពិតប្រាកដមែន ឬមួយគេខ្វះទស្សនញាណ គឺមិនស្គាល់ហេតុនិងផល បានជាសង្កត់កគេឱ្យស្លាប់។L'un dans l'autre, la faute est caractérisée, me semble-t-il. | ការដោះស្រាយបញ្ហាសង្គម តម្រូវឱ្យប្រើមធ្យោបាយសមស្របនឹងគោលដៅ ជាពិសេសក្នុងករណីបទល្មើសជាក់ស្តែង។ ព្រឹត្តបត្រ «នាទីខ្ញុំនិយាយពីរភាសា» ថ្ងៃទី១៨មិថុនានេះ បណ្ឌិត ឆាយ ហុកផេង ធ្វើអត្តាធិប្បាយ ស្តីអំពី «ចាប់ចោរ ឬអញ្ជើញចោរឱ្យចូលពន្ធនាគារ?» |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.