text stringlengths 0 14.5k | summary stringlengths 87 1.3k |
|---|---|
សេចក្តីរាយការណ៍របស់លី ម៉េងហួរពី ទីក្រុងភ្នំពេញលី ម៉េងហួរក្នុងសេចក្តីជូនដំណឹងបន្ថែម ចេញផ្សាយ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១០ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ឥទ្ធិពលនៃជ្រលងសម្ពាធទាប និងប្រព័ន្ធសម្ពាធទាប នឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១០ នៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ ពិសេសនៅតាមប... | នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែមដល់សាធារណជនថា ធាតុអាកាស និងបាតុភូតធម្មជាតិ អាប់អ៊ួរ ភ្លៀងធ្លាក់ ដែលអាចបង្កជាជំនន់ទឹកភ្លៀង នឹងបន្តរហូតដល់ថ្ងៃ១៨តុលា។ មកដល់ថ្ងៃនេះ ជំនន់ទឹកភ្លៀង ដែលកើតឡើង តាំងពីថ្ងៃទី១០ តុលា នៅក្នុង ១៣ ខេត្តរាជធានី បានបង្កការលិចលង់ផ្លូវ ផ្ទះ សាលារៀន និងស្រូវសន្ទូងរបស់កសិកររា... |
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានតាម តេឡេក្រាមថា មូលហេតុដែលចៅក្រមស៊ើបសួរបដិសេធសំណើរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ដោយសារតែ ចៅក្រមកំពុងស៊ើបសួរ ករណី លោក កឹម សុខា។ចំណែក លោក ម៉ាមូដ ហ្កាហ្កា (Mahmoud Gahga) អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ព... | ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធ សំណើរបស់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ ជាសំណើលើកទី២ ដែល លោកស្រី រ៉ូណា ស្មីត សុំជួបលោកកឹម សុខាប្រធានអតីតគណបក្សប្រឆាំង ដែលត្រូវបានតុលាការផ្ទេរការឃុំខ្លួនពីពន្ធនាគារត្រពាំងផ្លុង មកឲ្យនៅក្នុងផ្ទះ ដោយដាក់ឲ្យស្ថិតក្រោ... |
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយ នៅថ្ងៃអង្គារនេះ ដោយដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលបានលើកឡើងថា ការប៉ុនប៉ងបង្ខូចឈ្មោះរដ្ឋាភិបាលចិន ពីសំណាក់ក្រុមសកម្មជនទាមទារបំបែកទឹកដីទីបេ នឹងមិនអាចទទួលបានជោគជ័យនោះទេ។ក្រុមអង្គការការពារសិទ្ធិមនុស្សបានអះអាងផ្សេងៗគ្នា អំពីចំនួនអ្នកស្លាប់ ក្នុងការបង្រ្កាបបាតុកម្ម កា... | កាលពីថ្ងៃចន្ទ ម្សិលមិញនេះ បាតុកម្មរបស់ជនជាតិទីបេ នៅក្នុងខេត្តស៊ីឈ័ន (Sichuan) ត្រូវទទួលរងនូវការបង្រ្កាបពីសំណាក់ប៉ូលិសចិន។ រដ្ឋាភិបាលនិរទេសទីបេ និងអង្គការសិទ្ធិមនុស្សខ្លះបានអះអាងថា បាតុករ ៦នាក់ បានបាត់បង់ជីវិតក្នុងការបង្រ្កាបបាតុកម្មនេះ។ ក៏ប៉ុន្តែ នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលចិនបានធ្វើការបំភ្លឺថា ការអះអាងខាងលើនេះ គឺជាការប... |
លោក យឹម សុវណ្ណ តំណាងរាស្ត្រនិងជាអ្នកនាំពាក្យគណបក្សសមរង្ស៊ី បានថ្លែងប្រាប់នៅថ្ងៃអាទិត្យនេះថា គណបក្សរបស់លោកនៅតែទទូចសូមអោយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជួយជំរុញអោយរដ្ឋាភិបាលទីក្រុងភ្នំពេញគោរពគោលការណ៍ប្រជាធិបតេយ្យ ធានាអោយមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ម្យ៉ាងវិញទៀត លោក យឹម សុវណ្ណ ទទូចសុំអោយលោក អូបាម៉ា ធ្វើអន្តរាគមន៍ ... | គណបក្សប្រឆាំងទាមទារអោយលោកអូបាម៉ា ជួយលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សទាំងនៅក្នុងតំបន់ និងនៅកម្ពុជា។ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជាត្រូវបានរដ្ឋាភិបាលនិងគណបក្សប្រឆាំងមើលឃើញខុសគ្នា។ |
«រហូតដល់ ១០% នៃនិយោជិតបណ្តាក្រុមហ៊ុនរុស្ស៊ីខាងបច្ចេកវិទ្យាព័ត៌មាន បានចាកចេញពី ប្រទេស ហើយឥតត្រឡប់មកវិញឯណា ។ គិតជាសរុប គឺអ្នកឯកទេសប្រមាណ ១០ ម៉ឺន នាក់ នៃវិស័យបច្ចេកវិទ្យាព័ត៌មាន បច្ចុប្បន្ន ស្ថិតនៅតាមប្រទេសក្រៅ»។ សេចក្តីនេះ ថ្លែងដោយ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល់ លោក Maksout Chadayev។ ប្រសាសន៍នេះលើកយកទៅផ្សព្វផ្សាយ ដោ... | និយោជិត ប្រមាណ ១០ ម៉ឺននាក់ នៃវិស័យ ឌីជីថល់ ឬ ម្តុំ ១០% នៃចំនួនសរុប បានចាកចេញពីប្រទេសរុស្ស៊ី ក្នុងឆ្នាំ ២០២២។ សេចក្តីនេះ ប្រកាសថ្ងៃអង្គារដោយ អាជ្ញាធររុស្ស៊ី ព្រមទាំងបានរំលេចអំពីហានិភ័យ នៃលំហូរទៅក្រៅប្រទេស គឺខួរក្បាលបំពាក់ដោយចំណេះឈានមុខបែបនេះ ចំពេលដែលរុស្ស៊ីវាតប្រតិបត្តិការវាយលុកនៅអ៊ុយក្រែន។ |
បើយើងក្រឡេកមើលទៅអតីតកាល យើងឃើញថា កិច្ចចរចាស្តីពីអាកាសធាតុ ក្នុងរយៈពេលប្រមាណ ២០ឆ្នាំកន្លងទៅនេះ ភាពចម្រូងចម្រាសតែងតែកើតមានឡើងលើចំណុចដដែលៗ៖ កាតព្វកិច្ចខុសគ្នារវាងប្រទេសអ្នកមាន និងប្រទេសកំពុងអភិវឌ្ឍ, ការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ, ភាពចាំបាច់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មី ដើម្បីផលិតថាមពលដែលមិនបំពុលបរិស្ថាន និងវិភាគទានហិ... | សន្និសីទប្រចាំឆ្នាំរបស់អ.ស.ប. ស្តីពីអាកាសធាតុបានចាប់ផ្តើមបើកធ្វើ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ពីថ្ងៃចន្ទ ទី២៨ វិច្ឆិកា ដល់ថ្ងៃសុក្រ ទី៩ ធ្នូ ២០១១។ នៅក្នុងពេលដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចផង និងគ្រោះធម្មជាតិកាន់តែច្រើនឡើងៗផងនោះ គណៈប្រតិភូមកពីប្រទេសចំនួន ១៩៤ នឹងត្រូវជួបជជែកគ្នា ដើម្បីស្វែងរកមធ្យោបាយទប់ស្កា... |
មុនក្លាយជានាយកសាលានេតយ៉ង លោកអឿម ឃឿម ធ្លាប់ជានាយករងនៃវិទ្យាល័យពេជ្រចិន្តាក្រុងបាត់ដំបងពីឆ្នាំ២០១៧-២០១៩ និងធ្លាប់ទទួលបានជ័យជម្នះលេខ១លើការប្រកួត«សេវាសាធារណៈគំរូលើវិស័យអប់រំ»។ ដោយមើលឃើញពីសមត្ថភាពរបស់លោក ប្រធានមន្ទីរអប់រំខេត្តបាត់ដំបង ក៏សម្រេចតែងតាំងលោក អឿម ឃឿម ជានាយកសាលានៅឆ្នាំ២០១៩ដល់ពេលបច្ចុប្បន្ន។ជាអ្នកស្រុកឯកភ្នំ រស់ខេត... | «ការរៀបចំផែនការបង្រៀនរៀននិងរៀន ការគ្រប់គ្រងសាលារៀន ការប្រើប្រាស់ថវិកាដោយតម្លាភាពនិងការធានាបានសម្រាប់សិស្សទាំងពីរភេទទទួលបានការប្រើប្រាស់ទឹកស្អាតនិងអនាម័យស្មើគ្នាជាដើម»បានស្ថិតក្នុងការវាយតម្លៃរបស់ក្រសួងអប់រំលើវិទ្យាល័យនេតយ៉ងក្រុងបាត់ដំបង នៅក្នុងវិញ្ញាសាស្វែងរកនាយកសាលាល្អប្រចាំ។ បន្ទាប់មកវិទ្យាល័យនេតយ៉ង ដែលមានអាយុកាល៦៣ឆ្ន... |
លោក Guillaume Billois អ្នកទទួលបន្ទុកការិយាល័យប្រឹក្សាយោបល់ Waveston បានមានប្រសាសន៍ថា ពិភពលោកបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងបរិបទសង្រ្គាមត្រជាក់ ផ្នែកព័ត៌មានវិទ្យា។ លោកថ្លែងបែបនេះ ក្នុងឱកាសសន្និសីទប្រចាំឆ្នាំ ស្តីពីសន្តិសុខប្រព័ន្ធព័ត៌មានវិទ្យា ដែលកំពុងតែប្រព្រឹត្តិធ្វើទៅ នៅទីក្រុងលីល ភាគខាងជើងប្រទេសបារាំង។ សន្និសីទនេ... | អ្នកជំនាញផ្នែកសន្តិសុខប្រព័ន្ធព័ត៌មានវិទ្យា បានជួបជុំគ្នាធ្វើសន្និសីទមួយ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃអង្គារ ទី២៤មករាម្សិលមិញ នៅទីក្រុងលីល ភាគខាងជើងប្រទេសបារាំង ដើម្បីផ្លាស់ប្តូរយោបល់ និងបទពិសោធន៍គ្នា ជុំវិញការគំរាមកំហែង វាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ការបោះឆ្នោតប្រធានាធិបតីបារាំង នៅរវាងខែមេសា និងឧសភាខាងមុខនេះ កំព... |
លោក ប៉ូ ស៊ីឡៃ (Bo Xilai) ជាអតីតអគ្គលេខាធិការបក្សកុម្មុយនិស្តចិន ប្រចាំខេត្តចុងឈីង ជាអតីតឥស្សរជននយោបាយចិន ដ៏មានប្រជាប្រិយភាព ដែលបានសំឡឹងចង់បានតួនាទីកំពូលផង។ ប៉ុន្តែ នៅខែមេសាឆ្នាំ២០១២នេះ ដូចផ្ទុះគ្រាប់បែកបរមាណូ លោក ប៉ូស៊ីឡៃ ត្រូវចាប់ខ្លួន ដកចេញពីតំណែងអភិបាលខេត្តចុងឈីង ដកចេញបក្ស និងដកចេញពីសភាទៀត។ ទាំងនេះ បញ្ជាក់យ៉ាងច្បាស់... | បន្ទាប់ពីត្រូវបានបណ្តេញចេញ ពីសមាជិកសភា និងអស់អភ័យឯកសិទ្ធិសភាភ្លាម លោក ប៉ូស៊ីឡៃ (Bo Xilai) ត្រូវបានចោទប្រកាន់ ជាផ្លូវការ នៅល្ងាចថ្ងៃសុក្រទី ២៦ តុលា ឆ្នាំ២០១២ ពីបទប្រព្រឹត្តអំពើពុករលួយ និងប្រើអំណាចខុសច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការចិនថ្មី។ |
អ្នកនាំពាក្យនៃកងកម្លាំងរហ័សប្រយុទ្ធប្រឆាំងនឹងក្រុមអ៊ីឥស្លាមនិយមបង់ក្លាដែស បាននិយាយថា បុរសដែលជាជនសង្ស័យមានអាយុ ៣០ ឆ្នាំនេះ ហើយត្រូវបានចាប់ខ្លួនខណៈពេលដែលធ្វើដំណើរតាមរថយន្តក្រុង នៅខាងក្រៅរដ្ឋធានីដាកា។មួយវិញទៀត បើតាមមន្ត្រីប៉ូលិសបង់ក្លាដែស ជនសង្ស័យវ័យ៣០ ឈ្មោះ Mamunur Rashid ត្រូវចាប់ខ្លួន ក្រោមបទសង្ស័យថា បានផ្តល់ថវិកា អាវ... | កងកម្លាំងប៉ូលិសបង់ក្លាដែស បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាជនអ៊ីស្លាមជ្រុលនិយម ពាក់ព័ន្ធនឹងការវាយប្រហារមួយនាឆ្នាំ ២០១៦ ក្នុងទីក្រុងដាកា ដែលបានសម្លាប់ចំណាប់ខ្មាំងចំនួន ២២ នាក់ ដែលក្នុងនោះមានទាំងជនបរទេសចំនួន ១៨ នាក់ទៀតផង។ នេះបើតាម មន្ត្រីប៉ូលិសជាន់ខ្ពស់បង់ក្លាដែសមួយរូប ឲ្យដឹងនៅថ្ងៃអាទិត្យ ទី ២០ មករា នេះ។ |
ចាប់តាំងពីសោដនាដកម្មនៅទីក្រុងប៉ារីសដែលបានសំលាប់មនុស្សអស់១៧នាក់កាលពីសប្តាហ៍កន្លងទៅ វិបសាយស្ថាប័នរដ្ឋរាប់រយរបស់បារាំងត្រូវបានក្រុមចោរ Hackers លុកលុយ។ក្នុងនោះរួមមាន វិបសៃតិ៍ របស់ឃុំសង្កាត់ ក្រុមប្រឹក្សាក្រុងសាលារៀន សាកលវិទ្យាល័យ ព្រះវិហារនិងសហគ្រាសមួយចំនួន។ ជា ក្រុមចោរព័ត៌មានវិទ្យាដែលបានឲ្យគេដឹងថាជាក្រុមសកម្មជនអ៊ីស្លាមនិយ... | បន្ទាប់ពីភេវរកម្មនៅទីក្រុងប៉ារីសលើទស្សនាវដ្តីCharlie Hebdo គឺសង្រ្គាមព័ត៌មានវិទ្យាតាម អ៊ីនធ័រនែត រវាងក្រុមអនាមិក Anonymous ដែលសងសឹករកយុត្តិធម៌ឲ្យ Charlie Hebdo និងក្រុមសកម្មជនអ៊ីស្លាមនិយមជ្រុលដែលបានលួចលុកលុយក្នុងវិបសាយស្ថាប័នរាប់រយរបស់បារាំងនិងថ្មីៗនេះក្នុងគណនេយ្យ Twitter និង Youtube របស់ទីបញ្ជាការយោធាអាមេរិកនៅមជ្ឈឹមបូ... |
មនុស្ស ៣0នាក់ និងព្រះសង្ឃ៧អង្គ ត្រូវបានកងកម្លាំងសមត្ថកិច្ចចាប់ខ្លួន នៅក្នុងការប៉ះទង្គិចរវាងប៉ូលិស និងក្រុមកម្មកររោងចក្រSL កាលពីព្រឹកថ្ងៃអង្គារ នៅមុខវត្តស្ទឹងមានជ័យ ។ ព្រះសង្ឃទាំង៧អង្គត្រូវបានដោះលែងអោយមានសេរីភាពវិញហើយ។ ដោយឡែក នឹងមានមនុស្សមួយចំនួន ក្នុងចំណោមមនុស្សទាំង៣0នាក់ផ្សេងទៀតនោះ នឹងអាចត្រូវដោះលែងនៅ រសៀលថ្ងៃពុធនេះ ដ... | ព្រះសង្ឃចំនួន៧ អង្គដែលត្រូវកងកម្លាំងចាប់ខ្លួននៅក្នុងហេតុការណ៍ហិង្សា កាលពីព្រឹកថ្ងៃអង្គារនៅមុខវត្តស្ទឹងមានជ័យ មានសេរីភាពវិញហើយ។ ដោយឡែកមនុស្ស៣0នាក់ផ្សេងទៀត បន្តនៅជាប់ឃុំនៅឡើយ ប៉ុន្តែ មួយចំនួនអាចនឹងត្រូវដោះលែងនៅរសៀលនេះ ដោយមានការធានាពីសាច់ញាតិ។ |
អស់រយៈពេល ៣៥ឆ្នំាដែលចិនបានអនុវត្តន៍នយោបាយកូនទោល។ តាមពិតទៅ ច្បាប់គ្រួសារត្រូវបានរដ្ឋាភិបាលផ្តើមបន្ធូរបន្ថយតំាងពីឆ្នំា ២០១៣ មកម្ល៉េះ ដោយបានអនុញ្ញាតឲ្យគ្រួសារមួយអាចយកកូន ២នាក់បាន ប្រសិនបើឱពុក ឬម្តាយខ្លួនឯងជាកូនទោល។ តែចាប់ពីពេលនេះតទៅ គ្រប់គ្រួសារទំាងអស់នឹងមានសិទ្ធិយកកូន ២នាក់បាន។ ការសម្រេចបិទបញ្ចប់នយោបាយកូនទោលពេលនេះត្រូវបា... | នៅថ្ងៃទី២៩ តុលា ឆ្នំា ២០១៥ រដ្ឋាភិបាលចិនបានប្រកាសបិទបញ្ចប់ជាផ្លូវការនូវការអនុវត្តន៍នយោបាយកូនទោល មានន័យថាចាប់ពីពេលនេះតទៅ គ្រួសារចិននីមួយៗអាចយកកូនបាន ២នាក់។ គួរជម្រាបជូនថា នយោបាយកូនទោលត្រូវបានអនុម័តតំាងពីឆ្នំា ១៩៧៩ ក្នុងគោលដៅធានាការគ្រប់គ្រងប្រជាពលរដ្ឋដែលមានចំនួនច្រើនជាងគេក្នុងលោក។ តែបច្ចុប្បន្ន ចិនបាននឹងកំពុងប្រឈមមុខនឹង... |
គ្រោះថ្នាក់បានកើតឡើងនៅក្នុងអណ្តូងរ៉ែ Qianqiu ក្នុងខេត្ត Henan ប៉ែក កណ្តាល ប្រទេស ចិន ជាកម្មសិទ្ធិ របស់ក្រុមហ៊ុនរដ្ឋមួយឈ្មោះ Henan Yima Coal Mine Group ។ ក្នុងពេលនេះ ការតាមស្វែងរកជនរងគ្រោះដែលកំពុងជាប់កុនក្នុងអណ្តូងរ៉ែ កំពុងប្រព្រឹត្តទៅយ៉ាងសកម្ម -នេះបើយោងតាមការជូនដំណឹងរបស់អ្នកនាំពាក្យម្នាក់នៃក្រុមហ៊ុននៅថ្ងៃសុក្រទី៤វ... | គ្រោះថ្នាក់ផ្ទុះនៅក្នុងអណ្តូងរ៉ែធ្យូងថ្មមួយ នៅប៉ែកកណ្តាលប្រទេសចិន នៅយប់ថ្ងៃព្រហស្បតិ៍ទី៣វិច្ឆិកាម្សិលមិញ បានបណ្តាលឲ្យស្លាប់កម្មករចំនួន៤នាក់ និង បាត់ខ្លួនជន ចំនួន ៥៧នាក់ទៀត- នេះបើយោងតាមការជូនដំណឹងរបស់អ្នកទទួលខុសត្រូវម្នាក់នៃក្រុមហ៊ុន ឧស្សាហកម្មអណ្តូងរ៉ែនៅថ្ងៃសុក្រទី៤វិច្ឆិកានេះ។ គឺជាឧប្បត្តិហេតុថ្មីមួយទៀតដ៏សោកសៅបំផុតសំរ... |
ក្នុងឆ្នាំ២០១៨ គណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្ក្រាបបទល្មើសព្រៃឈើចំនួន៣៣៨លើក ឃាត់ខ្លួនមនុស្សជាង១០០នាក់ ហើយមនុស្សទាំងនោះមួយចំនួនបញ្ជូនទៅតុលាការ និងអប់រំ រួមនឹងរឹបអូសឈើប្រមាណជាង៤ពាន់ម៉ែត្រគូប។តាមរយៈការរឹបអូសបានវត្ថុតាងទាំងនេះ បូករួមនឹងការទទួលរបាយការណ៍ពីថ្នាក់ខេត្ត គណៈគណៈកម្មាធិការជាតិទប់ស្កា... | គណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដឹកនាំដោយលោកសៅ សុខា បានជួបប្រជុំគ្នាដើម្បីបូកសរុបការងារប្រចាំឆ្នាំ២០១៨ កាលពីថ្ងៃទី៤កុម្ភៈ។ របាយការណ៍ប្រចាំឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិរកឃើញថា បទល្មើសព្រៃឈើបានថយចុះនៅឆ្នាំ២០១៨នេះ បើធៀបតាំងពី២០១៦ដែលជាឆ្នាំដំបូងដែលស្ថាប័នម... |
លោកបូរីស ចនសុន នឹងផ្តើមទស្សនកិច្ចក្រៅប្រទេសជាលើកទីមួយ នៅអឺរ៉ុបចាប់ពីថ្ងៃនេះទៅ។ នៅរសៀលម៉ោង៤ ម៉ោងក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីទទួលគ្រឿងឥស្សរិយយសយោធានៅទីក្រុងប៊ែកឡាំង លោកបូរីស ចនសុន និងជួបជាមួយលោកស្រីអធិកាបតីអាល្លឺម៉ង់ អង់ហ្គេឡា មែរគែល ។ តាមការគ្រោងទុក គឺពុំមានការធ្វើសន្និសីទកាសែត រវាងមេដឹកនាំទាំង២នាក់ ក្រោយជំនួបនេះទេ។ ... | លើកទី១បន្ទាប់ពីចូលកាន់តំណែងជាផ្លូវការ លោកបូរីស ចនស៊ុន នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវធ្វើដំណើរចេញក្រៅប្រទេស នៅថ្ងៃទី២១សីហានេះ ដើម្បីជួបជាមួយលោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ព្រមទាំងលោកប្រធានាធិបតីបារាំង។ បន្ទាប់មកទៀត លោកបូរីស ចនសុន នឹងបន្តដំណើរ ទៅចូលរួមក្នុងវេទិកាកំពូល ក្រុមប្រទេសG7 នៅឲ្យភាគនិរតីប្រទេសបារាំង ជាទីដែលលោកន... |
ធ្នើរផ្ទុកឥវ៉ាន់ក្នុងរោងចក្រផលិតស្បែកជើង Wing Star Shoes បានបាក់រលំ សង្កត់កម្មករ ក្នុងពេលធ្វើការ កាលពីព្រឹកព្រលឹមម៉ោងជាង ៧ ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣។ រោងចក្រផលិតស្បែកជើងនោះ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ជិតផ្សារត្រាំខ្នា ក្នុងភូមិអង្គសុគន្ធា ឃុំមហាឫស្សី ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។បន្ទាប់ពីប៉ូលិស និងទាហាន រុកអស់ពេល... | បន្ទាប់ពីគ្រោះថ្នាក់រលំអគារកាត់ដេរនៅប្រទេសបង់ក្លាដែស ដែលបានបណ្តាលឲ្យកម្មករកាត់ដេរយ៉ាងហោចណាស់ ជាង ១.០០០ នាក់ ស្លាប់ កាលពីពេលថ្មីៗ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ កម្មករក្នុងរោងចក្រផលិតស្បែកជើង Wing Star Shoes តាមផ្លូវជាតិលេខ៣ ក្នុងខេត្តកំពង់ស្ពឺ ក៏ជួបប្រទះនឹងគ្រោះថ្នាក់ ដោយសារតែធ្នើរផ្ទុកឥវ៉ាន់បានបាក់រលំ។ ហេតុការណ៍នោះ បា... |
ថ្ងៃសុក្រម្សិលមិញ មេដឹកនាំសហគ្រាសសំខាន់៣នាក់ក៏ត្រូវអាជ្ញាធរចាប់ខ្លួនផងដែរ ក្នុងក្របខណ្ឌស៊ើបអង្កេតទាក់ទងបណ្តាញក្រុមលោកហ្វេទូឡា ហ្គូឡិន ដែលរដ្ឋាភិបាលចោទថា នៅពីក្រោយរដ្ឋប្រហារមិនបានសម្រចកន្លងទៅ។ លោកអ៊ែរដូហ្កាន ឆ្លើយតបនឹងការរិះគន់របស់លោកខាងលិច ប្រធានាធិបតីអ៊ែរដូហ្កាន បានឆ្លើយតបទៅនឹងការរិះគន់របស់ប្រទេសលោកខាងលិច ចំពោះការបោសស... | ការបោសសម្អាតផ្ទៃក្នុងក្រោយរដ្ឋប្រហារ១៥កក្កដា នៅតួកគី នៅតែបន្តធ្វើ និងបានឈានចូលដល់ការចាប់ខ្លួនអ្នកសារព័ត៌មាននិងថ្នាក់ដឹកនាំ សហគ្រាសធំៗ។ តុលាការបានសម្រេចឃុំខ្លួនអ្នកកាសែត១៧នាក់ ជាប់ពិរុទ្ធថា ជាសមាជិកក្រុមភេរវជន។ ក្នុងចំណោមអ្នកកាសែតទាំងនេះ មានស្ត្រីជាអតីតតំណាងរាស្ត្រម្នាក់ ធ្លាប់បំរើការអោយព័ត៌មានគាំទ្ររដ្ឋាភិបាលមួយក្ន... |
តាមរយៈបណ្តាញTelegram បង្ហោះផ្សាយតាំងពី៦ថ្ងៃមុន និងមានអ្នកតាមដានជិត៧ម៉ឺននាក់ អ្នកផ្តើមរៀបចំក្បួន សាកល្បងបញ្ចុះបញ្ចូលជនភៀសខ្លួនស៊ីរីជាង ៣,៧លាននាក់ រស់នៅជាផ្លូវការក្នុងប្រទេសតួកគី ឱ្យមកចូលរួមធ្វើដំណើរឆ្ពោះទៅសហភាពអឺរ៉ុប តាមក្បួនដែលគេប្រសិទ្ធនាមថា ក្បួនពន្លឺ។ ការធ្វើដំណើរជាក្បួន ត្រូវចែកជាក្រុមៗ ដែលមានគ្នាច្រើនបំផុត ៥០នាក់... | ជនភៀសខ្លួនស៊ីរីដែលកំពុងស្ថិតនៅក្នុងប្រទេសតួកគី កំពុងរៀបចំក្បួនធ្វើដំណើរជាក្រុមចាកចេញពីតួកគីសំដៅមកសហភាពអឺរ៉ុប។ នេះបើតាមដំណឹងដែលភ្នាក់ងារសារព័ត៌មានបារាំង AFP ទទួលបាន កាលពីថ្ងៃសៅរ៍ទី ១០កញ្ញា។ |
បន្ទាប់ពីការជជែកគ្នាត្រីភាគីនៅថ្ងៃនេះ ដែលជាការពិគ្រោះយោបល់លើកចុងក្រោយ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវទៅដល់ដៃអន្តរក្រសួងនៅអំឡុងខែក្រោយនេះហើយ។ តាមរយៈយន្តការត្រីភាគីនេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងថាសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ មានសារៈសំខាន់ណាស់ ព្រោះវានឹងផ្តល់ប្រយោជន៍ច្រើនដល់កម្មករ និយ... | សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាត្រូវបានលើកយកមកពិភាក្សានៅព្រឹកថ្ងៃទី៣០មករានេះ នៅសណ្ឋាគារភ្នំពេញ តាមរយៈកិច្ចពិគ្រោះយោបល់ត្រីភាគី រួមមានក្រសួងការងារ ភាគីសហជីពនិយោជិក និងនិយោជក។ ការជជែកអំពីច្បាប់កំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាលើគ្រប់វិស័យពេលនេះ ធ្វើឡើងបន្ទាប់ពីសេចក្តីព្រាងនេះឆ្លងកាត់ការជជែកគ្នាចំនួន២លើកមកហើយ ... |
ប្រទេសសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាចនឹងអនុម័តជាឯកច្ឆន្ទ នូវសេចក្តីសំរេចចិត្តនេះ នៅថ្ងៃពុធស្អែកនេះហើយ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ដល់សហគ្រាស និងអង្គការរដ្ឋាភិបាលកូរ៉េខាងជើងមួយចំនួន ក្នុងនោះមានទីភ្នាក់ងារអវកាសដែលទទួលខុសត្រូវ ក្នុងការការបាញ់បង្ហោះផ្កាយ... | នៅសប្តាហ៍នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបោះឆ្នោតលើសេចក្តីសំរេចចិត្តមួយ ដើម្បីដាក់ទណ្ឌកម្មលើទីភ្នាក់ងារអវកាសកូរ៉េខាងជើង និងអង្គការរដ្ឋាភិបាលកូរ៉េខាងជើងមួយចំនួនទៀត ចំពោះទង្វើនៃការបាញ់បង្ហោះផ្កាយរណប កាលពីថ្ងៃទី ១២ ធ្នូកន្លងមក។ យោងតាមអ្នកការទូតមួយរូប សេចក្តីសំរេចចិត្តនេះនឹងដាក់ទោស លើការការបាញ់បង្ហោះផ្កាយរណប... |
ក្រោយមរណភាពស្តេចថៃ អាមេរិកនិងបារាំងបានចូលរួមរំលែកទុក្ខប្រជាជនថៃ។ លោកអូបាម៉ាបានលើកឡើងថា ព្រះចៅភូមិបុលគឺជាមិត្តដ៏ជិតដិតនឹងអាមេរិក។ ប្រធានាធិបតីបារាំង ហូឡង់ វិញបានលើកសរសើរពីស្នាដៃព្រះអង្គ។ តើមានមូលហេតុអ្វី ដែលអាចអោយព្រះអង្គម្ចាស់វិជ្ជរ៉ាឡុងកន មិនព្រមសោយរាជ្យភ្លាមៗ ?មរណភាពព្រះចៅភូមិបុល ធ្វើអោយស្ថានការណ៍ក្នុងស្រុកថៃ កាន់តែម... | ស្ថានការណ៍នៅថៃ កំពុងជួបភាពមិនច្បាស់លាស់ ក្រោយមរណភាពស្តេចថៃ ភូមិបុល ថ្ងៃព្រហស្បតិ៍ម្សិលមិញ។ រាជទាយាទ ម៉ាហា វិជ្ជរ៉ា ឡុងកន ព្រះជន្ម៦៤ព្រះវស្សា មិនចង់ឡើងសោយរាជ្យភ្លាមៗទេ ដោយសុំពេលកាន់ទុក្ខ និងសុំគិតមួយរយៈសិន។ នេះជាលើកទី១ហើយ ក្នុងប្រវត្តិថៃ ដែលរាជបល្ល័ង្ក ត្រូវទំនេរគ្មានស្តេច មួយរយៈពេល។ |
សេចក្តីរាយការណ៍របស់ វីនស្តុន រតនាវីនស្តុន រតនាប្រទេសអាស៊ីមួយនេះគឺប្រទេសចិនបានឈ្នះស.រ.អា.យ៉ាងលឿនជាងការប្រមើលទុក ប៉ុន្តែនៅចាញ់ស.រ.អា.នៅឡើយ បើគិតតាមបរិមាណថាមពលប្រើប្រាស់ដោយបណ្តាជនម្នាក់ៗវិញ ស្របតាមទិនានុប្បវត្តិFinancial Times។នៅឆ្នាំ២០០៩ ប្រទេសចិនបានប្រើប្រាស់ថាមពលស្មើនឹងប្រេងកាតចំនួន២.២៥២លានតោនត្រូវប្រមាណជា៤%ច្រើនជា... | ប្រទេសចិនក្លាយទៅជាប្រទេសទី១ នៅលើពិភពលោកក្នុងការប្រើប្រាស់ថាមពលច្រើនជាងសហរដ្ឋអាមេរិកទៅទៀត -ស្របតាមទិនានុប្បវត្តិ Financial Times ដែលយោងទៅលើសំដីអ្នកទទួលខុសត្រូវម្នាក់នៃទីភ្នាក់ងារថាមពល អន្តរជាតិហៅកាត់ថា A.I.E.។ |
បែកធ្លាយព័ត៌មានចេញពីប្រព័ន្ធតុលាការកំពូលពិតជាករណីកម្រមិនធ្លាប់កើតមានទេ នៅអាមេរិក។ ប៉ុន្តែកាសែត Politico ធានាអះអាងថា បានទទួលដល់ដៃ នូវគម្រោងសេចក្តីសម្រេចចិត្ត តាក់តែងដោយចៅក្រមអភិរក្សនិយម Samuel Alito ចុះថ្ងៃទី ១០កុម្ភៈ ២០២២ អំពាវនាវឱ្យលុបចោលសិទ្ធិរំលូតកូន។សាលដីកា Roe v. Wade ដែលសម្រេចកាលពីជិតកន្លះសតវត្សរ៍ឱ្យអាមេរិកការពា... | សហរដ្ឋអាមេរិកនឹងដើរថយទៅរកស្ថានភាពដូចសម័យមុនឆ្នាំ១៩៧៣ វិញឬ ? បើតាមកាសែត Politico តុលាការកំពូលអាមេរិកគ្រោងនឹងលុបចោលសាលដីកាជាប្រវត្តិសាស្ត្រ ឆ្នាំ១៩៧៣ Roe v. Wade ដែលផ្តល់សិទ្ធិរំលូតកូន ដល់ស្ត្រីអាមេរិក។ នេះគ្រាន់តែជាគម្រោងសេចក្តីសម្រេចចិត្ត ដែលលេចធ្លាយមកក្រៅ និងដែលមានឥទ្ធិពលពុះកញ្ជ្រោល ពេញវ៉ាស៊ីនតោនភ្លាម ដោយបង្កឱ្យមានបាត... |
២ថ្ងៃ ក្រោយពីបានធ្វើសច្ចាប្រណិធានចូលកាន់តំណែងប្រធានាធិបតីសាធារណរដ្ឋអាហ្រ្វិកកណ្តាលមក លោកស្រីកាទ្រីន សំបា ប៉ង់ហ្សាបានជ្រើសរើសរូបនាយករដ្ឋមន្រ្តីម្នាក់ដែលមានបុគ្គលិកលក្ខណៈដូចដែលលោកស្រីបានសន្យា គឺអ្នកបច្ចេកាធិបតេយ្យ លោកអង់ដ្រេ ហ្សាប៉ាយេកេ។ កើតថ្ងៃទី២០ សីហា ឆ្នំា ១៩៥១ នៅស្រុកបង់ហ្គាស៊ូស្ថិតប៉ែកអាគ្នេយ៍ លោកអង់ដ្រេគឺជាអតីតបុគ... | នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល បន្ទាប់ពីមានការពិភាក្សា ពិគ្រោះយោបល់យ៉ាងយូរមក លោកស្រីប្រធានាធិបតីថ្មី កាទ្រីន សំបា ប៉ង់ហ្សាបានសម្រេចជ្រើសតំាងលោកអង់ដ្រេ ហ្សាប៉ាយេកេឲ្យធ្វើជានាយករដ្ឋមន្រ្តីថ្មី។ បច្ចុប្បន្នមានតួនាទីជាអនុប្រធានធនាគារអភិវឌ្ឍន៍នៃបណ្តារដ្ឋអាហ្រ្វិកកណ្តាល អ្នកបច្ចេកាធិបតេយ្យរូបនេះបានឡើងកាន់តំណែងក្នុងប្រទេសមួយដែលក... |
អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយសាររងរបួសធ្ងន់ធ្ងរក្រោយពីជួបឧប្បត្តិវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងឱកាសយាងចុះជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា ជាង២ពាន់នាក់ នៅខេត្ដព្រះសីហនុ។ ចំណែកឯ សម្តេចក្រុមព្រះនរោត្តម រណឬទ្ធ ត្រូវបានបញ្ជូនតាមឧទ្ធម្ភាគច្រក ម... | អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃអាទិត្យនេះ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ត្រូវបញ្ជូនតាមឧទ្ធម្ភាគចក្រ មកសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ។ រហូតមកទល់ពេលនេះ អ្នករងរបួសផ្សេងទៀត នៅក្នុងករណីគ្រោះថ្នាក់ចរាចរ នៅព្រឹកនេះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្... |
កងទ័ពអាកាសអាមេរិកបានធ្វើការវាយសង្គ្រប់ យ៉ាងសកម្ម កាលពីថ្ងៃសៅរ៍ លើពួកជីហាតអ៊ីស្លាម ដោយបានទំលាក់គ្រាប់បែកលើទីតាំងរបស់ពួកនេះ។ ទន្ទឹមគ្នានេះ នៅលើដី ទាហានអ៊ីរ៉ាក់ ដោយមានការជ្រោមជ្រែងពី ទាហានស្ម័គ្រចិត្តឈីអ៊ីត និងពួកគៀក បានធ្វើការឡោមព័ទ្ធ ដណ្តើមបានទីក្រុង អាមែលីមកវិញ។ លោក កាសេម អាតា អ្នកនាំពាក្យយោធាអ៊ីរ៉ាក់បានថ្លែងទាំងសប្បាយ... | អ្នកនាំពាក្យយោធាអ៊ីរ៉ាក់បានប្រកាសជាផ្លូវការថា ទាហានអ៊ីរ៉ាក់បានទទូលជោគជ័យ ដោយបានដណ្តើមកាន់កាប់មកវិញ នូវក្រុង អាមែលី។ ទីក្រុងនេះបានធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកជីហាតអ៊ីស្លាមនិយមជ្រុល ជាងពីរខែមកហើយ ហើយគ្រប់គ្នាមានការព្រួយបារម្ភ ថាខ្លាចពួកជីហាតអ៊ីស្លាមធ្វើបាបប្រជាជនស្លូតត្រង់ ដូចដែលពួកនេះបានធ្វើនៅតំបន់ភ្នំស៊ីនចា។ ជោគជ័យរបស... |
នៅថ្ងៃចន្ទនេះ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានទាក់ទងនឹងសំណុំរឿងប្រេងដូង ដែលជាប្រធានបទក្តៅគគុករវាងបារាំងនិងម៉ាឡេស៊ី នាយករដ្ឋមន្ត្រីបារាំង Jean Marc Ayrault បានបំភ្លឺនៅចំពោះមុខ លោក Najib Razak ដែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា បារាំងមិនមែនជាសត្រូវនឹងប្រេងដូងនោះទេ។ រដ្ឋាភិបាលបារាំងមិនគាំទ្រសំណើដែលដាក់អោយយកពន្ធធ្ងន់ធ្ងរលើផលិតផល... | នៅថ្ងៃចន្ទនេះ ក្នុងទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ដែលជាប្រទេសផលិតប្រេងដូងទីពីរក្នុងពិភពលោកនោះ នាយករដ្ឋមន្ត្រីបារាំង លោក Jean Marc Ayrault បានបំភ្លឺរដ្ឋាភិបាលម៉ាឡេស៊ីឡើងវិញ អំពីសំណុំរឿងប្រេងដូង ដែលជាបញ្ហាទាស់ទែងចិត្តរវាងបារាំងនិងម៉ាឡេស៊ី។ លោក អៃរ៉ូល លើកឡើងថា រដ្ឋាភិបាលបារាំងមិនបានគាំទ្រសំណើ ដែលដាក់អោយរដ្ឋាភិបាលបារាំងយកពន្ធធ... |
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃសៅរ៍ថា មេធាវីរបស់ GMAC បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌តំបន់នៅអឺរ៉ុបនោះតាំងពីពាក់កណ្តាលខែកក្កដា ហើយតុលាការមួយនេះទើបទទួលយកពាក្យបណ្តឹងជាផ្លូវការកាលពីចុងខែសីហា។ គឺជាពាក្យបណ្តឹងប្រឆាំងនឹងសេចក្តីសម្រេចចុងក្រោយបំផុតរបស់សហភាពអ... | សំណុំរឿង EBA ដែលសហភាពអឺរ៉ុបសម្រេចដកផ្នែកខ្លះពីកម្ពុជានោះ នៅមិនទាន់បញ្ចប់នៅឡើយទេ។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងការសម្រេចនេះទៅកាន់តុលាការយុត្តិធម៌អឺរ៉ុបកាលពីខែកក្កដា ហើយពាក្យបណ្តឹងបានទៅដល់ដៃតុលាការយុត្តិធម៌តំបន់អឺរ៉ុបហើយកាលពីចុងខែមុន។ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅក... |
សម្រង់ប្រសាសន៍លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ | ថ្ងៃចន្ទទី២៧មិថុនា អង្គការសហប្រជាជាតិបានចាប់ផ្តើមបើកទ្វារសន្និសីទអន្តរជាតិមួយ នៅទីក្រុងលីសបូន ប្រទេសព័រទុយហ្កាល់។ សន្និសីទដែលមានរយៈពេលមួយសប្តាហ៍នេះ គឺមានកម្មវត្ថុនិយាយអំពីបញ្ហាប្រឈមនានា នៃសុខភាពសមុទ្រ ដែលជាប្រភពជីវិតដ៏សំខាន់មិនអាចខ្វះបាន សម្រាប់មនុស្សលោកយើង។ អង្គការសហប្រជាជាតិរំពឹងថា សន្និសីទនេះនឹងឈានទៅសម្រេចបាន នូវការ... |
បញ្ហាចម្រូងចម្រាស នៅក្នុងទំនាក់ទំនង រវាងចិន និងជប៉ុន មហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី២ និងទី៣ ចេះតែបន្តកើតមានមិនចេះមិនចប់មិនចេះហើយ។ អស់ពីរឿងមួយ ចូលដល់រឿងមួយ!កាលពីថ្ងៃអង្គារ ក្រសួងការបរទេសចិនបានប្រកាសឲ្យដឹងថា ចិនបានដាក់ពាក្យសុំទៅអង្គការយូណេស្កូ ដើម្បីបញ្ចូលសំណុំរឿងស្រ្តីមកពីចិន និងកូរ៉េ ដែលត្រូវទាហានជប៉ុនយកមកធ្វើជាទាសក... | ជប៉ុនបានធ្វើការតវ៉ាខ្លាំងៗ នៅថ្ងៃពុធ ចំពោះចិន ដែលបានដាក់សំណើសុំបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌយូណេស្កូ នូវសំណុំរឿងសម្លាប់រង្គាលនៅណានជីង ឆ្នាំ១៩៣៧ និងរឿងទាសករបម្រើផ្លូវភេទទាហានជប៉ុនក្នុងសម័យសង្រ្គាម។ សំណុំរឿងប្រវត្តិសាស្រ្ត ដែលនៅតែបន្តជារឿងចម្រូងចម្រាស ក្នុងទំនាក់ទំនង រវាងចិន និងជប៉ុន នៅក្នុងពេលបច្ចុប្បន្ន។ |
ថ្ងៃអាទិត្យទី៩កុម្ភៈ ម៉ោង២៣និង៣នាទី យានស្ទង់ឈ្មោះ Solar Orbiter នឹងត្រូវបាញ់បង្ហោះ ចេញពីស្ថានីយអវកាស Cap Canaveral នៅរដ្ឋហ្វ្ល័ររីដា។ ឧបករណ៍ស្ទង់ Solar Orbiter ដែលមានទំងន់ប្រមាណ២០៩គីឡូក្រាមនេះ គឺជាស្នាដៃផលិតរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ហើយដែលត្រូវបាញ់បង្ហោះ ទៅក្នុងសុញ្ញកាស ដោយយានមួយទៀត ផលិតដោយទីភ្នាក់ងារអវកាសអាមេរិក Nasa... | យានស្រាវជ្រាវវិទ្យាសាស្ត្រឈ្មោះ Solar Orbiter នឹងចេញដំណើរឆ្ពោះទៅកៀកព្រះអាទិត្យ នៅថ្ងៃយប់ថ្ងៃអាទិត្យ ទី៩កុម្ភៈ ដើម្បីសិក្សាអំពីព្រះអាទិត្យ។ ការបាញ់បង្ហោះយាននេះ គឺជាគម្រោងរួមគ្នា រវាងក្រុមស្រាវជ្រាវNasa របស់អាមេរិក និងក្រុមអ្នកវិទ្យាសាស្ត្រនៃទីភ្នាក់ងារអវកាសអឺរ៉ុប។ មានបេសកកម្មប្រមាណជា១០ឆ្នាំ យាននេះនឹងធ្វើការថតរូប សង្កេតដ... |
សមាជិកព្រឹទ្ធសភា ២ រូប គឺសម្តេចព្រះរៀម បុប្ផាទេវី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតាំង ចេញពីបេក្ខជនឈរឈ្មោះ ចំនួន ១២ រូប។លទ្ធផលនៃការបោះឆ្នោតជាសម្ងាត់ នៅរដ្ឋសភា នាកិច្ចប្រជុំវិសាមញ្ញ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ បង្ហាញថា សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី និងព្រះអង្គ... | សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា សម្រាប់អាណត្តិថ្មី។ រដ្ឋសភាបានបើកកិច្ចប្រជុំ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ២រូប នៅព្រឹកថ្ងៃចន្ទនេះ ធ្វើឡើង ស្របតាមច្បាប់បានកំណត់។ នោះគឺសមាជិកព្រឹទ្ធសភាសរុបមាន ៦១ រូប គឺ ៥៧ រូប ជ្រើសតាំងដោ... |
ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋកម្ពុជាភាគច្រើន ចាប់ផ្ដើមថ្ងៃថ្មីរបស់ខ្លួនដោយការសេពព័ត៌មាននៅតាមកញ្ចក់ទូរទស្សន៍ និងកាសែត។ ប៉ុស្តិ៍ទូរទស្សន៍ និងកាសែតស្ទើរតែទាំងអស់ ដែលនិយមផ្សាយតែរូបភាពសាកសព និងរូបភាពហិង្សាសាហាវៗ ដោយគ្មានការបិទបាំងអត្តសញ្ញាណអ្នកពាក់ព័ន្ធសោះឡើយ។ព័ត៌មានខ្លះ បង្ហាញពីសកម្មភាពគ្រោះថ្នាក់ចរាចរណ៍ ដែលមានសាកសពជនរងគ្រោះ ដ... | ជារៀងរាល់ថ្ងៃ រូបភាពសាកសព ឬរូបភាពដែលបង្ហាញនូវអំពើហិង្សាកាចសាហាវ ត្រូវបានសារព័ត៌មានទាំងកាសែត និងទូរទស្សន៍ផ្សព្វផ្សាយជារៀងរាល់ថ្ងៃ។ ជនដែលរងគ្រោះនៅក្នុងហេតុការណ៍ម្ដងរួចហើយ ត្រូវរងគ្រោះម្ដងទៀត ដោយសារបណ្ដាញផ្សព្វផ្សាយយករូបភាពខ្លួនទៅធ្វើអត្ថាធិប្បាយបញ្ចេញបញ្ចូល រហូតដល់ពេលខ្លះ អាចប្រាសចាកពីការពិត។ សកម្មភាពអស់ទាំងនេះ សរបង្ហាញឲ... |
ពាក្យចាស់លោកថា «ចាស់អាងស្លាប់ ពាលអាងកាប់ ក្មេងអាងយំ»។ ឥឡូវ យើងបង្កើតពាក្យថ្មីមួយ ដែលអាចក្លាយជាពាក្យចាសទៅថ្ងៃមុខ គឺពាក្យថា «ស្មាក្តីចាញ់ច្រាប សាលក្រមបង្គាប់ ស៊ីជ្រៅបង្គួរ»។ ពាក្យថ្មីសន្លាង មិនទាន់ស្លោកនៅឡើយនេះ វាចាក់ចំសរសៃបេះដូងនៃច្បាប់ ដែលខ្លាចរអាក្រែង សាលក្រម វាធំជាងក្រឹត្យ ជាងច្បាប់។ តាមការពិត តុលាការត្រូវនៅដោយឡែក កុ... | បើគេប្រើពាក្យគន្លាស់ពី ចៅក្រម គឺ ចំក្រៅ។ ប៉ុន្តែ ចៅក្រម ជាអ្នកដែលវិនិច្ឆ័យសេចក្តីឱ្យចំកណ្តាលអង្គហេតុ និងអង្គច្បាប់ ទើបសាលក្រមក្លាយទៅជា«ទ្រនំ»នៃច្បាប់បាន។ ព្រឹត្តបត្រ ថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា ឆ្នាំ២០២០ ឆាយ ហុកផេង អធិប្បាយអំពី «សាលក្រមស៊ីជម្រៅ »។ |
ការជួបជុំគ្នារំឭកខួប ៣៥ឆ្នាំ នៃសង្រ្គាមចិន-វៀតណាម នៅថ្ងៃអាទិត្យនេះ បានប្រព្រឹត្តទៅដោយមិនមានការរារាំងពីសំណាក់អាជ្ញាធរវៀតណាមនោះទេ។ ក៏ប៉ុន្តែ សកម្មជនវៀតណាមបានបង្ហាញនូវការមិនសប្បាយចិត្ត ដែលរដ្ឋាភិបាលវៀតណាមមិនបានរៀបចំពិធីផ្លូវការណាមួយ ដើម្បីរំឭកខួបសង្រ្គាមនេះ។សង្រ្គាមចិន-វៀតណាម នៅឆ្នាំ១៩៧៩ គឺជាសង្រ្គាមទ្រង់ទ្រាយធំមួយ ដែលពេល... | នៅថ្ងៃអាទិត្យនេះ សកម្មជនវៀតណាមប្រមាណជា ១០០នាក់ បានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុងហាណូយ ដើម្បីរំឭកខួប ៣៥ឆ្នាំ នៃសង្រ្គាម រវាងចិន និងវៀតណាម ដែលបានផ្ទុះឡើង កាលពីឆ្នាំ១៩៧៩ ក្រោយពីវៀតណាមបានបញ្ជូនកងទ័ពចូលទៅវាយបណ្តេញពួកខ្មែរក្រហមចេញពីអំណាច។ |
បើតាមគម្រោងធ្វើកំណែទម្រង់ ស្នើឡើងដោយរដ្ឋាភិបាល និងដែលបានបង្ហាញជាសាធារណៈ កាលពីថ្ងៃទី ២៦ កុម្ភៈ ២០១៨ រដ្ឋាភិបាលគ្រោងនឹងលុបចោលជាបណ្តើរៗលក្ខន្តិកៈរបស់បុគ្គលិកអយស្ម័យយាន ចូលថ្មី ឱ្យមានឈ្មោះត្រឹមតែបុគ្គលិកក្រុមហ៊ុនមួយ មិនមែនជាបុគ្គលិករបស់ក្រុមហ៊ុនរដ្ឋទៀតទេ។ ការធ្វើបែបនេះ គឺដើម្បីបើកចំហនិងដឹកនាំតម្រង់ទិសក្រុមហ៊ុនអយស្ម័យយានបារ... | តាំងពីថ្ងៃទី ៣ មេសា ២០១៨ នេះ និងរហូតដល់ដំណាច់ខែមិថុនា ចរាចរណ៍ដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវដែក មានការរអាក់រអួលយ៉ាងខ្លាំង ព្រោះបុគ្គលិកក្រុមហ៊ុនអយស្មយយានបារាំង ជាពិសេសបុគ្គលិកជាអ្នកបើកបររថភ្លើង បានសម្រេចនាំគ្នាធ្វើកូដកម្ម មិនធ្វើការពីរថ្ងៃ ជារៀងរាល់៥ថ្ងៃម្តង។ ជាកូដកម្ម ប្រឆាំងនឹងកំណែទម្រង់របស់រដ្ឋាភិបាល ដែលគ្រោងនឹងលុបចោលលក... |
គិតចាប់តាំពីរដ្ឋាភិបាលបើកភ្លើងខៀវកាលពីខែកញ្ញា ឲ្យអង្គភាពគយ និងរដ្ឋករចាត់វិធានការប្រមូលរថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខកងទ័ព(ខម) ផ្លាកលេខនគរបាល(នប) ឬផ្លាកលេខស្ថាប័ន្ធរដ្ឋផ្សេងៗទៀត ឲ្យមកបង់ពន្ធ រហូតមកទល់ថ្ងៃទី២៥ ខែវិច្ឆិកាម្សិលមិញនេះ មានរថយន្តចំនួន១ ៦៤០គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រកាសបង់ពន្ធអាករ... | រយៈពេលប្រមាណ៦០ថ្ងៃ នៃថ្ងៃធ្វើការ អគ្គនាយកដ្ឋានគយ និងរដ្ឋករ បានទទួលម្ចាស់រថយន្តអត់ពន្ធ ទាំងចង្កូតស្តាំ និងចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗចំនួន ១ ៦៤០គ្រឿង ចូលទៅបង់ពន្ធ និងប្រកាសបង់ពន្ធអាករ។ ការនាំយករថយន្តគ្មានពន្ធ ទៅបង់ពន្ធពេលនេះ ធ្វើឡើងក្រោយពីគយ និងរដ្ឋករ បានផ្តល់ការអនុគ្រោះពន្ធចំនួន១០% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្ន... |
ទីបំផុតទៅ នៅថ្ងៃទី២៧កុម្ភៈខាងមុខមិនមានជំនួបចរចា នៃគណៈកម្មការចម្រុះ សម្រាប់កែទម្រង់ការបោះឆ្នោត ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទើបតែបានព្រមព្រៀងបង្កើត ដោយមានសមាសភាពម្ខាង ៦ រូបឡើយ។ការសម្រេចលើកពេលជួបចរចា រវាងក្រុមការងារគណបក្សទាំងពីរ ត្រូវបានលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា មិនមែនមកពីហេ... | គ្មានទេ កិច្ចប្រជុំ ចរចាជាថ្មី រវាងគណៈកម្មការចម្រុះ សម្រាប់កែទម្រង់ការបោះឆ្នោត ដែលមានសមាសភាព ៦ រូប ម្ខាង នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅថ្ងៃព្រហស្បតិ៍ ទី២៧កុម្ភៈ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់នៅព្រឹកថ្ងៃនេះថា ក្រុមការងារគណបក្សទាំងពីរ បានសម្រេចលុបចោលគម្រោងជួបជុំប្រជុំ នៅថ្ងៃទី... |
រូបិយប័ណ្ណជាតិ ជានិមិត្តរូបដ៏សំខាន់មួយនៃអធិបតេយ្យជាតិ។ ដូច្នេះហើយបានជាគេសង្កេតឃើញថា នៅតាមបណ្ដាប្រទេសភាគច្រើនលើសកលលោក គឺមានតែរូបិយប័ណ្ណជាតិរបស់ប្រទេសនោះប៉ុណ្ណោះ ដែលអាចធ្វើចរាចរណ៍នៅលើទីផ្សារបាន។ ប៉ុន្តែនៅប្រទេសកម្ពុជា ការប្រើប្រាស់រូបិយប័ណ្ណមានលក្ខណៈដាច់ដោយឡែក។ ពោលគឺ កម្ពុជាប្រើប្រាស់ក្រដាសប្រាក់ច្រើនប្រភេទ មិនមែនប្រើប្រ... | ខុសពីប្រទេសដទៃដែលប្រើប្រាស់តែរូបិយវត្ថុរបស់ខ្លួន ពលរដ្ឋនៅកម្ពុជានិយមប្រើប្រាស់រូបិយវត្ថុរបស់ប្រទេសដទៃ។ នៅខាងកើត ខេត្តខ្មែរជាប់ព្រំដែននិយមចាយលុយដុង រូបិយវត្ថុរបស់វៀតណាម។ ចំណែកនៅខាងលិច ខេត្តខ្មែរជាប់ព្រំដែននិយមចាយលុយបាត រូបិយវត្ថុរបស់ថៃ។ ដោយឡែក ខេត្ត និងរាជធានីខ្មែរ ដែលមិនជាប់ព្រំដែនប្រទេសដទៃ និយមចាយលុយដុល្លាររបស់អាមេរិក... |
ថ្មីៗនេះតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា បានថ្លែងក្តីបារម្ភថា បញ្ហាទំនាស់ដីធ្លី និងសិទ្ធិលំនៅឋាន គឺជាការប្រឈមដ៏ធំបំផុតនៅកម្ពុជា។ របាយការណ៍ដែល ចេញផ្សាយដោយNGO Forum កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក៏បានបង្ហាញថា ករណីវិវាទដីធ្លី ក្នុងឆ្នាំ២០១០ មានចំនួន២៨២ករណី ដែលកើនឡើងជាងឆ្នាំ២០០៩ ដែ... | ទំនាស់ដីធ្លីនៅក្នុងប្រទេសកម្ពុជា នៅតែជារឿងរសើប ខណៈដែលមន្រ្តីអង្គការសង្គមស៊ីវិល ដែលធ្វើការលើករណីនេះ រកឃើញពីមូលហេតុសំខាន់ ដែលបង្កឲ្យមានទំនាស់ដីធ្លីធ្ងន់ធ្ងរ ដោយសារតែការផ្តល់ដីសម្បទានសេដ្ឋកិច្ច យ៉ាងច្រើនសន្ធឹកសន្ធាប់របស់រដ្ឋាភិបាល។ អង្គការការពារសិទ្ធិមនុស្សអាដហុក បានត្រៀមពាក្យបណ្តឹងទៅតុលាការ រួចជាស្រេច ដើម្បីប្តឹងក្រុមហ៊ុ... |
ដើម្បីអាចយល់ព្រឹត្តិការណ៍ថ្មីចុងក្រោយនេះ គេគួរតែរម្លឹកដើមចមដែលបានជំរុញឲ្យមានក្បួនបាតុកម្មប្រឆំាងលោកប្រធានាធិបតីវិកទ័រ អ៊ីយ៉ានូកូវិចក្នុងប្រទេសអ៊ុយក្រែន។ អ្វីៗបានផ្ទុះឡើង នៅក្រោយការសម្រេចចិត្តរបស់លោកអ៊ីយ៉ានូកូវិចដែលសុខចិត្តកប់ចោលទំាងស្រុងនូវកិច្ចព្រមព្រៀងដែលទីក្រុងគៀវគ្រោងនឹងចុះហត្ថលេខាជាមួយសហភាពអឺរ៉ុបកាលពីចុងខែវិច្ឆិកា... | នៅក្នុងប្រទេសអ៊ុយក្រែន ក្បួនបាតុកម្មប្រឆំាងនឹងលោកប្រធានាធិបតីវិកទ័រ អ៊ីយ៉ានូកូវិចបានកើតមានឡើងតំាងពីជាង ២ខែកន្លងមកហើយ។ បាតុកម្មជាង ២ខែដែលគ្របដណ្តប់ដោយអំពើហិង្សារវាងក្រុមបាតុករ និងកម្លំាងប៉ូលិសបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ ក្នុងពេលជាមួយគ្នានេះ និងដើម្បីកាត់បន្ថយភាពតានតឹង ជំនួបរវាងលោកប្រធានាធិបតី និងក្រុមប្... |
យុវសិស្សស្រីម្នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងចំណោមអ្នកស្លាប់ទាំង ៤នាក់ ដែលជាបច្ច័យពីការប្រយុទ្ធគ្នារវាងបាតុករ និងប៉ូលិសកងរាជអាវុធហត្ថ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង រាជធានីភ្នំពេញ ពេញមួយថ្ងៃនេះ។ សមរភូមិដ៏ក្តៅគគុកមួយនេះ ទំនងជាមិនអាចបញ្ចប់ភ្លាមៗទេ ដរាបណានៅតែមានការប្រយុទ្ធតបតគ្នាទៅវិញទៅមករវាងកុបករ និងកងរាជអាវុធហត... | ការប៉ះទង្គិចគ្នារវាងកុបករ និងប៉ូលិសកងរាជអាវុធហត្ថ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី៣ មករា នេះ បានបណ្តាលអោយមានអ្នកស្លាប់៤នាក់ដោយសារគ្រាប់កាំភ្លើងសមត្ថកិច្ច ក្នុងនោះក៏មានយុវសិស្សស្រីម្នាក់ផង។ សភាពការណ៍នៅកន្លែងកើតហេតុ មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ដោយសារកុបករ បន្តឆ្លើយឆ្លងគ្នា... |
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបញ្ចប់ការបែងចែកអាសនៈរបស់អតីតគណបក្សសង្រ្គោះជាតិដែលត្រូវរំលាយទៅឲ្យគណបក្សមិនជាប់ឆ្នោតទាំង៦គណបក្សរួចហើយ ដោយគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៤១អាសនៈ គណបក្សសញ្ជាតិកម្ពុជាទទួលបាន ២អាសនៈ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១អាសនៈ គណបក្សខ្មែរឈប់ក្រ ៥អាសនៈ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបាន៦... | លោកឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាខ្មែរ បានបង្ហើបប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះថា សមាជិកសភាថ្មីដែលកើតចេញពីការបែងចែកអាសនៈអតីតបក្សសង្រ្គោះជាតិ និងសមាជិកគ.ជ.បថ្មីចំនួនបីរូបទៀត នឹងត្រូវរដ្ឋសភាប្រកាសសុពលភាពឲ្យចូលធ្វើការងារនៅដើមខែក្រោយនេះ។ ការបញ្ជាក់នេះ គឺបន្ទាប់ពីគ.ជ.ប បានបញ្ចប់ការបែងចែកអាសនៈអតីតបក្សសង្រ្គោះជាតិនិងបា... |
ភេរវកម្មទី១បានកើតឡើង នៅពីមុខតុលាការក្រុងម៉ាដាន់ ភាគខាងជើងប៉ាគីស្ថាន នៅព្រឹកថ្ងៃសុក្រនេះ ។ ភេរវជនអត្តឃាតមួយរូបបានសម្រុកទៅកាន់ទ្វារចូលតុលាការ ហើយបានចោលគ្រាប់បែកដៃច្រើនគ្រាប់ មុននឹងបំផ្ទុះគ្រាប់បែកដែលលាក់ក្នុងអាវរបស់ខ្លួន។ ភេរវកម្មនេះបានសម្លាប់ប៉ូលិស២នាក់ ស្មៀន និងមេធាវីច្រើននាក់។៦០គីឡូម៉ែត្រពីក្រុងម៉ាដាន់ ដែលរងភេរវកម្មនេ... | ភេរវកម្មចំនួន២បានវាយប្រហារភាគពាយព្យប្រទេសប៉ាគីស្ថាន នៅព្រឹកថ្ងៃសុក្រនេះ សម្លាប់មនុស្ស១៤នាក់ និងបង្ករបួសរាប់សិបនាក់។ ជាភេរវកម្មវាយប្រហារតុលាការក្រុងម៉ាដាន់ និងសង្កាត់អ្នកកាន់សាសនាគ្រិស្ត។ មិនទាន់មានក្រុមភេរវជនណាប្រកាសទទួលខុសត្រូវភេរវកម្មទី១ទេ តែក្រុមតាលីបង់ប្រកាសទទួល ខុសត្រូវភេរវកម្មទី២។ |
សេចក្តីរាយការណ៍របស់ កែវ ឆាយា ពីទីក្រុងម៉ូស្គូកែវ ឆាយាសាច់រឿងដែលមានគឺថា រសៀលម្សិលមិញ ក្រោយពីត្រឡប់ពីដំណាក់គាត់ នៅឯបុរីរមណីយដ្ឋាន Sotchi មាត់សមុទ្រខ្មៅមក លោកប្រធានាធិបតី Medvedev បានកោះប្រជុំជាបន្ទាន់ក្នុងវិមានក្រេមឡាំង ក្រុងម៉ូស្គូ គឺក្រុមប្រឹក្សាសន្តិសុខជាតិ ចូលរួមដោយរដ្ឋមន្ត្រីនៃរាល់តែក្រសួងដែលមានឈ្មោះថា ក្រសួងកម្លាំ... | ការដកនេះ ដោយមកពីលោកប្រធានាធិបតីលើកយកហេតុផលថា មកពីពួកគេមិនចេះការពារសំណង់យោធា មានន័យជាយុទ្ធសាស្ត្រ ឲ្យផុតពីអណ្តាតភ្លើងអគ្គិភ័យដែលកំពុងឆាបឆេះក្នុងប្រទេស។ |
យន្តហោះ Topolev ដែលធ្លាក់កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅក្រុងម៉ូស្គូ គ្មានផ្ទុកអ្នកដំណើរម្នាក់ឡើយ លើកលែងតែបុគ្គលិកបំរើការ តែ៨នាក់ ប៉ុណ្ណោះ។ យន្តហោះនេះ អាចផ្ទុកអ្នកដំណើរបាន ២១០នាក់ កំពុងធ្វើដំណើរមកកាន់ប្រទេសរុស្ស៊ីវិញ បន្ទាប់ពីបានធ្វើការហោះហើរទៅសាធារណរដ្ឋឆេក។ មុននឹងផ្ទុះដាច់ចេញជាបីកំណាត់ យន្តហោះបានបន្ទាបខ្លួនចុះចត យ៉ាងបន្ទាន់ក... | នៅប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ម្សិលមិញ មានគ្រោះថ្នាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿង នៅក្រុងម៉ូស្គូ បានបណ្តាលអោយស្លាប់បុគ្គលិកបំរើការក្នុងយន្តហោះ ៤នាក់ និងរបួស ៤នាក់។ យន្តហោះនេះ គ្មានផ្ទុកអ្នកដំណើរទេ មានតែបុគ្គលិកបំរើការងារតែ៨ នាក់ប៉ុណ្ណោះ។ គេមិនទាន់ដឹងពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយទេ។ នៅថ្ងៃអាទិត្យនេះ អ្នកជំនាញចាប់ផ្តើមធ្វ... |
លោក Chris Christie អភិបាលរដ្ឋញ៉ូជើស៊ីបានប្រកាស កាលពីថ្ងៃអង្គារតាមអ៊ីមែលទៅកាន់អ្នកគាំទ្រ របស់លោកថា លោកនឹងឈរឈ្មោះជាបេក្ខភាពសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ នៅមុនពេលព្រឹត្តិការណ៍ផ្សាយបន្តផ្ទាល់អំពីការប្រកាសផ្ទាល់មាត់ពីបេក្ខភាពរបស់លោកពី Livingston High School ក្នុងរដ្ឋកំនើតរបស់លោក។ អភិបាលរដ្ឋរូបនេះមានអាយុ៥៣ឆ្... | អភិបាលរដ្ឋ គ្រីស គ្រីស្ទី ជាបុរសដែលមានបុគ្គលិកលក្ខណៈដ៏ខ្លាំងក្លា ដែលគេធ្លាប់បានចាត់ទុកថាជាផ្នែកមួយនៃក្តីសង្ឃឹមនៃគណបក្សសាធារណរដ្ឋ បានប្រកាសពីបេក្ខភាពរបស់ខ្លួនកាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីចូលប្រឡូកក្នុងការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ បើទោះជា មានរឿងអាស្រូវមួយចំនួនដែលធ្វើឲ្យរូបភាពរបស់លោកស្ថិតក្នុងភា... |
វិបត្តិអន្តរជាតិ និងអាកាសធាតុ ជាប្រធានបទដ៏សំខាន់នៃជំនួបពិភាក្សារបស់ប្រមុខរដ្ឋទាំងពីរមែនហើយ ប៉ុន្តែសំណុំរឿងពាណិជ្ជកម្ម ជាអាទិភាពចំបងបំផុតនៃទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនៅប្រទេសចិន។បារាំងចង់ជំរុញឱ្យចិនផ្តល់លំនឹងពាណិជ្ជកម្មទ្វេភាគី ព្រោះថ្វីបើនាឱកាសនេះ បារាំងនិងចិននឹងចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្មជាង៤០មែន តែជញ្ជីងព... | លោកប្រធានាធិបតីបារាំង អេម៉ាណុយអែល ម៉ាក្រុង អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន រយៈពេលបីថ្ងៃ។ កម្មវត្ថុ គឺរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងបរិបទនៃភាពតានតឹងពិភពលោក។ កិច្ចព្រមព្រៀងជាច្រើននឹងត្រូវចុះហត្ថលេខា មានជាអាទិ៍ កិច្ចសន្យាក្នុងវិស័យកសិឧស្សាហកម្ម និងថាមពល។ ដោយហេតុតែកំពុងមានសង្គ្រាមពាណិជ្ជកម្មជាមួយអាម... |
ការតាំងបង្ហាញផ្ទាំងរូបថតនេះ រៀបចំដោយ នាយកដ្ឋានសិល្ប:សូនរូប និងសិល្ប:សិប្បកម្ម នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយ សារមន្ទីរជាតិកម្ពុជា។ សារមន្ទីរជាតិ បញ្ជាក់ថា « ពិព័រណ៍នេះ ជាការរួមចំណែកផ្សព្វផ្សាយនូវបេតិកភណ្ឌវប្បធម៌ជាតិដែលបានបាត់បង់ដល់ស្រទាប់យុវជន ក៏ដូចជាសាធារណជនទូទៅ ឲ្យបានស្គាល់នូវគុណតម្លៃនៃស្នាដៃសិល្ប:គំនូរខ្... | ពិព័រណ៍នៅរាជធានីភ្នំពេញ ស្តីពី«ពុទ្ធប្រវត្តិ៖ ពិព័រណ៍បណ្ណសារគំនូរបុរាណដែលបាត់បង់» តាំងបង្ហាញ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសារមន្ទីរជាតិកម្ពុជា។ គំនូរបុរាណតាមវត្ត មានជាង៣០ផ្ទាំង ក្នុងចំណោមរូបថតជាង១០០សន្លឹក ដែល លោក ឈឹម សុធី បានថតអំលុង២ទសវត្សរ៍ចុងក្រោយនេះ។ សព្វថ្ងៃ រូបគំនូរពិតត្រូវបាត់បង់អស់ហើយ ដ្បិតថ... |
គេនៅចាំថា លោក អ៊ុំ សំអាន តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិបានបង្ហាញសកម្មភាពជាច្រើនទាក់ទងបញ្ហាព្រំដែន រហូតត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកបានវិលត្រលប់មកពីសហរដ្ឋអាមេរិកវិញ។ ជុំវិញការថ្លែងរបស់លោក អ៊ុំ សំអាន ពាក់ព័ន្ធបញ្ហាព្រំដែននេះត្រូវបានចាត់ទុកជារឿងមិនត្រឹមត្រូវដ... | តុលាការកំពូលនៅព្រឹកថ្ងៃសុក្រនេះ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងលោក អ៊ុំ សំអាន តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ។ សវនាការនេះ គឺធ្វើឡើងដើម្បីឲ្យតុលាការកំពូលទម្លាក់ចោល បទចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ដែលថា លោក អ៊ុំ សំអាន មានចេតនាបង្កភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើង ជាតិសាសន៍ តាមរយៈក... |
ដោយហេតុថា សាច់រឿងនៃជំនួប គឺអំពីប្រទេសអ៊ុយក្រែន ជាទី ដែលតំបន់បះបោរ ខាងកើតប្រទេសនេះ ឆាបឆេះដោយភ្លើងសង្គ្រាមអស់១០ខែមកហើយ រវាងម្ខាងគឺកងទ័ព រដ្ឋាភិបាលអ៊ុយក្រែននិងម្ខាងទៀតគឺពួកផ្តាច់ទឹកដីរុស្ស៊ីនិយម ដែលគាំទ្រដោយម៉ូស្គូ ចំណែក បារាំងនិងអាល្លឺម៉ង់ គ្រាន់តែជាអន្តរការីជួយរកដំណោះស្រាយ បានជា គួរលើកយកមកនិយាយគឺសេចក្តីថ្លែងការណ៍ធ្វើថ្ង... | ជំនួបនៅក្រុងមិនស្ក៏នយប់មិញដែលពិភពលោកផ្តោតការយកចិត្តទុកដាក់ ត្រូវបានចូលរួមដោយមេដឹកនាំនៃ៤ប្រទេស ហៅថា ចតុភាគីន័រម៉ង់ឌី គឺ លោកប្រធានាធិបតី អ៊ុយក្រែន ប៉ូរ៉ូឆេនកូ លោកប្រធានាធិបតីបារាំង ហូឡង់ លោកស្រីនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ មែរកេល និងលោកប្រធានាធិបតីរុស្ស៊ីពូទីន។ មានអ្នកកាសែតដល់ ៥០០នាក់ឯណោះ តាមដានយកការណ៍អំពីជំនួបនេះ ដែលមានន័យ... |
នៅទីក្រុងបាកដាដ ប្រមុខការបរទេសបារាំងបានជួបពិភាក្សាជាមួយ ប្រមុខរដ្ឋាភិបាល អ៊ីរ៉ាក់ ស្តីពីការផ្ទេរ និងកាត់ទោស ទាហានជីហាត បរទេស នៅ តុលាការអ៊ីរ៉ាក់។ និយាយប្រាប់អ្នកកាសែត នៅក្រោយជំនួបជាមួយ ប្រធានាធិបតី នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ាក់ ប្រមុខការបរទេសបារាំង បានអះអាងថា លោកបានជជែកជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ពីការបង្កើត... | ខណៈដែលតួកគីបើកប្រតិបត្តិការវាយប្រហារទៅលើតំបន់គ្រប់គ្រងដោយកងកម្លាំងគួដឌីស្ថានស៊ីរី ប្រទេសលោកខាងលិច បានបង្កើនការចរចាការទូត ដើម្បីទប់ស្កាត់កុំឲ្យការគំរាមកំហែងភេរវកម្មរបស់ក្រុមជីហាតអាចងើបរើឡើងវិញ។ នៅពេលប្រមុខការបរទេសអាមេរិកធ្វើដំណើរទៅបញ្ចុះបញ្ចូល ប្រធានាធិបតី តួកគីឲ្យចរចាបទឈប់បាញ់ ជាមួយទាហានគួដឌីស្ថាន រដ្ឋមន្រ្តីការបរទេស ល... |
ដោយយោលទៅតាមច្បាប់ និងស្ថានភាពជាក់ស្តែងរបស់លោកJulian Assange គ្មានអ្វីជាគ្រោះថ្នាក់បន្ទាន់ ហើយម្យ៉ាងទៀត លោកJulian Assangeកំពុងជាប់ឈ្មោះក្នុងដីការតាមចាប់ខ្លួនរបស់អឺរ៉ុបទៀត បារាំងមិនអាចផ្តល់សិទ្ធិជ្រកកោនឱ្យបានឡើយ ! នេះជាសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតី តបទៅនឹងសំណើរបស់ស្ថាបនិកវីគីលិក។កាលពីថ្ងៃព្រហស្បតិ៍ លោក Julian As... | បារាំងបានច្រានចោលនៅថ្ងៃសុក្រទី ៣កក្កដានេះ សំណើសុំសិទ្ធិជ្រកកោនរបស់លោក Julian Assange ស្ថាបនិកវេបសៃត៍Wikileaks ជនជាតិអូស្ត្រាលី ដែលបានសំងំលាក់ខ្លួនក្នុងស្ថានទូតអេក្វាទ័រប្រចាំទីក្រុង ឡុងដ៍ តាំងពីជាងបីឆ្នាំមក។ ចម្លើយបដិសេធរបស់បារាំងនេះ ធ្វើឡើងក្រោយពីលោក អាសាញ បានសរសេរលិខិតមួយទៅប្រធានាធិបតី ហ្វ្រង់ស័រ ហូឡង់ ដើម្បីសុំសិទិ... |
ចៅក្រមដែលមានភាពក្លាហាន ដូចលោកចៅក្រម អាហ្វ្រិកខាងត្បូង ឈ្មោះ Phineas Mojapelo មានមិនច្រើនទេ។ បន្ទាប់ពីបានទទួលពាក្យបណ្តឹង ពីគណបក្សប្រឆាំងរបស់អាហ្រ្វិកខាងត្បូង នៅថ្ងៃពុធទី២២ កុម្ភៈ លោកចៅក្រមនេះ បានសម្រេចថា លិខិតដែលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានផ្ញើរទៅកាន់អង្គការសហប្រជាជាតិ ដើម្បីសុំដកប្រទេសខ្លួន ចេញពីសមាជិកនៃតុលាការព... | ចៅក្រមមួយរូបរបស់អាហ្វ្រិកខាងត្បូង ទើបបានសម្រេចនៅថ្ងៃពុធម្សិលមិញថា លិខិតដែលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង បានផ្ញើរទៅកាន់អង្គការសហប្រជាជាតិ ដើម្បីដកខ្លួនអាហ្វ្រិកខាងត្បូង ចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិនោះ គឺមានលក្ខណៈផ្ទុយពីរដ្ឋធម្មនុញ្ញ។ លោកចៅក្រមអាហ្វ្រិកខាងត្បូង បានទាមទារឲ្យរដ្ឋាភិបាល បញ្ឈប់នីតិវិធីនេះជាបន្ទាន់។ គណបក្សប្... |
លោកដូណាល់ ត្រាំ និងកញ្ញា គ្រីតា ធុនប៊ែក មិនបានជួបនិយាយគ្នាដោយផ្ទាល់ទេ តែអ្នកទាំង២ បានបោះសម្តីឲ្យគ្នាទៅវិញទៅមក តាមរយៈសុន្ទរកថារៀងៗខ្លួន នៅក្នុងវេទិកាសេដ្ឋកិច្ចក្រុងដាវ៉ូស ដែលបានបើកទ្វារ កាលពីថ្ងៃទី២១មករា។ថ្លែងបើកវេទិកាសេដ្ឋកិច្ចលើកទី៥០នេះ លោកដូណាល់ ត្រាំ បាននិយាយថា យើងទាំងអស់ ត្រូវតែបដិសេធ កុំជឿពពួកមនុស្សដែលដើរសាបព្រួសត... | នៅក្នុងឱកាសបើកវេទិកាសេដ្ឋកិច្ចអន្តរជាតិលើកទី៥០ នៅក្រុងដាវ៉ូស ប្រទេសស្វ៊ីស កាលពីថ្ងៃអង្គារទី២១មករា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងសកម្មជនបរិស្ថានវ័យក្មេង គ្រីតា ធុនប៊ែក បានបង្ហាញជំហរយល់ឃើញ ផ្ទុយគ្នាស្រលះ ទាក់ទិននឹងបញ្ហាអាកាសធាតុ។ ខណៈដែលកញ្ញាគ្រីតា ធុនប៊ែក បានថ្លែងលើកឡើង ពីភាពបន្ទាន់អាសន្ន ក្នុងការស្រោចស្រង់ភពផែន... |
នេះគឺជាលើកទីមួយហើយ គិតចាប់ពី១០ខែមក ដែលរដ្ឋាភិបាលជប៉ុនហ៊ានប្រើ ពាក្យថា សេដ្ឋកិច្ចកំរើកឡើងវិញ ដូច្នេះ។ កាលពីដើមខែកក្កដា ធនាគារកណ្តាលជប៉ុន ក៏បានទទួលស្គាល់ ជាលើកដំបូង តាំងពីពីរឆ្នាំកន្លះមក អំពីសកម្មភាពសេដ្ឋកិច្ចរើបឡើងវិញរបស់ជប៉ុននេះដែរ។សញ្ញាវិជ្ជមាននេះ អាចចាត់ទុកថាជាលទ្ធផលនៃនយោបាយផ្តល់សន្ទុះរបស់លោកនាយករដ្ឋមន្ត្រី ដែលអ្នកសា... | ពីរថ្ងៃក្រោយជ័យជំនះ នៅក្នុងសម័យបោះឆ្នោតព្រឹទ្ធសភា រដ្ឋាភិបាលរបស់លោក ស៊ីនហ្សូ អាបេ បានចេញផ្សាយរបាយការណ៍ប្រចាំខែ អះអាងថាសេដ្ឋកិច្ចជប៉ុនពេលនេះ កំពុងចាប់កំរើកឡើងវិញ។ លោកនាយករដ្ឋមន្ត្រីបានសន្យាជាថ្មី ពង្រឹងនយោបាយផ្តល់សន្ទុះសេដ្ឋកិច្ចនេះបន្ថែមទៀត។ |
យោងទៅតាមការិយាល័យអង្គការសហប្រជាជាតិប្រឆាំងនឹងគ្រឿងញៀននិងឧក្រិដ្ឋកម្ម ការដាំអាភៀនបានកើនឡើងខ្លាំងមែនទែន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នាអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វាបានកើនឡើងជាពិសេសនៅប្រទេសភូមាឡាវនិងថៃ ពោលគឺប្រមាណ៤៨% គិតជាទឹកប្រាក់ប្រមាណ៣១៩លានដុល្លារបើប្រៀបធៀបទៅនឹងឆ្នាំ២០០៦។ការិយាល័យអង្គការសហប្រជាជាតិមួយនេះបានគូសបញ្ជា... | អ.ស.ប បានកត់សម្គាល់ថា ការដាំអាភៀនកំពុងតែកើនឡើងនៅតំបន់អាស៊ីអាគ្នេយ៍។ បើប្រៀបធៀបទៅនឹងឆ្នាំ២០០៦ ដំណាំអាភៀននៅក្នុងភូមិភាគនេះបានកើនទ្វេដង កើនឡើងនៅប្រទេសឡាវ ថៃ និងភូមា។ |
គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលបានផ្តួចផ្តើមគំនិតរួបរួមគ្នាធ្វើការ និងរួបរួមគ្នាត្រៀមទប់ទល់នឹងគណបក្សកាន់អំណាចនៅក្នុងឱកាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២៣ខាងមុខ នៅមិនទាន់សម្រេចថានឹងត្រូវជ្រើសរើសជម្រើសជ្រកក្រោមឆ័ត្រគណបក្សណាមួយនោះទេ។លោកបណ្ឌិត យង់ សាំងកុមារ ប្រធានគណៈគម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រាប... | គណបក្សប្រជាធិបតេយ្យមូលដ្ឋានទំនងនឹងមិនប្រកាន់យកជម្រើសជ្រកក្រោមគណបក្សនយោបាយណាមួយទេ ខណៈគណបក្សនេះចង់បានជម្រើសពីរផ្សេងទៀត គឺការរួមគ្នាជាបក្សតែមួយ និងការចែកមណ្ឌលគ្នាឈរឈ្មោះបោះឆ្នោត។ ទោះយ៉ាងនេះក្តី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែអះអាងថានឹងបន្តយន្តការធ្វើការរួមគ្នា ក្នុងការទាមទារឲ្យមានការកែលម្អប្រព័ន្ធបោះឆ្នោត និងការលើកស្ទួយស... |
យោងតាមការសិក្សារួមគ្នា របស់អង្គការ Unicef និងអង្គការពលកម្មអន្តរជាតិ បានបង្ហាញថា ចាប់ពីឆ្នាំ២០០០មក ពលកម្មកុមារនៅទូទាំងពិភពលោក បានចុះថយចំនួនប្រមាណ៩០លាននាក់។ ក៏ប៉ុន្តែលទ្ធផលការងារដែលសម្រេចបាននេះ កំពុងប្រឈមនឹងការរលាយទៅវិញ ដោយសារតែវិបត្តិសេដ្ឋកិច្ច បង្កឡើងដោយមេរោគឆ្លងកូរ៉ូណាថ្មី។ នេះគឺជាអ្វី ដែលអង្គការសហប្រជាជាតិបានព្រួយបារ... | អង្គការសហប្រជាជាតិបានចេញលិខិតប្រកាសមួយ ដោយបានថ្លែងការព្រួយបារម្ភ ចំពោះការកើនឡើងនូវពលកម្មកុមារ ទូទាំងពិភពលោក។ ដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ បង្កឡើងដោយបញ្ហាជំងឺឆ្លងកូវីដ១៩ អ្នកជំនាញអង្គការសហប្រជាជាតិ បានលើកឡើងថា វានឹងរុញច្រានឲ្យមនុស្សជាច្រើនលាននាក់ ធ្លាក់ទៅក្នុងភាពក្រីក្រតោកយ៉ាកបំផុត ហើយជាទូទៅ គឺកុមារត្រូវបង្ខំចិត... |
ពិតជាមិនមានអ្វីគួរឲ្យចម្លែក និងភ្ញាក់ផ្អើលឡើយ ដែលប្រទេសថៃបានធ្លាក់ក្នុងរដ្ឋប្រហារយោធាជាថ្មីនៅពេលនេះ។ មិនចម្លែក និងមិនភ្ញាក់ផ្អើលនៅត្រង់ថា នៅពេលណាដែលវិបត្តិនយោបាយអូសបន្លាយគ្មានច្រកចេញ គឺមានតែកងទ័ពទេជាអ្នកចេញមុខដោះស្រាយ។ មេទ័ពលោកប្រាយុទ្ធ ចាន់អូចាដែលបានប្រកាសដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹកកាលពី ២ថ្ងៃមុន ពោលក្នុងថ្ងៃទី២២ ឧ... | នៅក្នុងប្រទេសថៃ មេទ័ពប្រាយុទ្ធ ចាន់អូចាទើបបានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី២២ ឧសភានេះតទៅ កងទ័ពជាអ្នកកាន់អំណាចបណ្តោះអាសន្នដោយរង់ចំាដំណោះស្រាយវិបត្តិ នយោបាយ នៅថ្ងៃខាងមុខ។ លោកចាន់អូចាបានលើកយកហេតុផលមកពន្យល់ថា ការដែលកងទ័ពយកអំណាចមកកាន់ពេលនេះគឺដើម្បីរៀបចំសណ្តាប់ធ្នាប់សង្គមឡើងវិញ និងផ្តើមធ្វើកំណែទម្រង់លើច្បាប់មួយចំនួន។ ការសម្រេចរ... |
យើងបានដឹងខ្លះៗ រួចមកហើយ ថាដើម្បីកាត់បន្ថយ គ្រោះកើតជំងឺដាច់សរសៃឈាមខួរក្បាល ត្រូវមានអនាម័យក្នុងការរស់នៅ ត្រូវទទួលទានអាហារឱ្យមានលំនឹង បន្លែផ្លែឈើ ត្រីសាច់ និងត្រូវហាត់ប្រាណធ្វើកីឡា ជាប្រចាំ។ ថ្មីៗនេះ យើងបានដឹងបន្ថែមទៀតថា យកល្អគួរតែទៅរស់នៅក្នុងតំបន់ មានខ្យល់អាកាសបរិសុទ្ធ ព្រោះបរិស្ថានពុលក៏ជាមានចំណែកធ្វើឱ្យងាយជួបគ្រោះដាច់សរ... | ដាច់សរសៃឈាមខួរក្បាល ជាជំងឺមួយគួរឱ្យព្រឺព្រួច និងខ្លាចបំផុត ! ព្រោះវាអាចផ្តាច់សង្ខារមនុស្សក្នុងមួយប៉ប្រិចភ្នែក ឬធ្វើឱ្យយើងរស់ជាមួយនឹងភាពពិការអស់មួយជីវិត។ ដើម្បីកាត់បន្ថយគ្រោះកើតជំងឺដាច់សរសៃឈាមខួរក្បាលនេះ គ្រូពេទ្យតែងណែនាំឱ្យយើងធ្វើកីឡា ទទួលទានអាហារមិនត្រឹមត្រូវ ... ប៉ុន្តែតើគេត្រូវគេចកុំទៅផ្ទះជាងធ្វើសក់ឬ ? អ្នកគួរពិចារណ... |
ក្នុងបទសម្ភាសជាមួយទូរទស្សន៍អូស្ត្រាលី SBS ប្រធានាធិបតីស៊ីរី លោកបាស្ហា អាល់ អាសាដ បានអះអាងថា ការវាយយកក្រុងរ៉ាកា ដែលក្រុមជីហាតរដ្ឋអ៊ីស្លាមប្រកាសថា ជារដ្ឋធានីក្នុងដែនដីរបស់ក្រុមខ្លួននោះ ការវាយយកក្រុងនេះមកវិញ មិនពិបាកទេសម្រាប់កងទ័ពស៊ីរី។ គឺអាចវាយយកបានក្នុងពេលឆាប់ៗទៀតផង។ ប៉ុន្តែ បញ្ហានៅត្រង់ថា ប្រទេសផ្សេងៗ និងប្រទេសក្នុងតំប... | ខណៈក្រុមជីហាតរដ្ឋអ៊ីស្លាមបានដកថយ នៅតាមសមរភូមិអ៊ីរ៉ាក់ និងស៊ីរី ថ្ងៃសុក្រម្សិលមិញ ទូរទស្សន៍អូស្ត្រាលី SBS បានចុះផ្សាយបទសម្ភាសដែលបានធ្វើឡើង ជាមួយប្រធានាធិបតីស៊ីរី លោកបាស្ហា អាល់ អាសាដ ក្នុងពេលកន្លងមក។ ក្នុងបទសម្ភាសនេះ លោកអាសាដលើកឡើងថា ការវាយយកក្រុងរ៉ាកា មកវិញ មិនពិបាកទេ ក្នុងយុទ្ធសាស្ត្រកងទ័ព ប៉ុន្តែបញ្ហាស្ថិតនៅលើតួកគ... |
សម្រាប់ការបោះឆ្នោតជាតិលើកទី៥នេះ គណបក្សប្រជាជនកម្ពុជាហាក់បានបង្ហាញរបៀបឃោសនាតាមបែបអភិរក្សនិយម ពោលគឺគណបក្សនេះមិនបានបង្ហាញរបៀបឃោសនាអ្វីថ្មីគួរឲ្យកត់សម្គាល់ឡើយបើធៀបនឹងការបោះឆ្នោតលើកមុនៗ ទាំងទម្រង់ និងទាំងខ្លឹមសារ។ ជាទម្រង់ គណបក្សកាន់អំណាចដ៏យូរមួយនេះនៅតែប្រើប្រាស់រូបថតមេដឹកនាំទាំងបីដូចពីមុនដដែល។ ក្រៅពីការបិទផ្សាយស្លាកសញ្ញាគណ... | នៅក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនារយៈពេលជាង៣សប្តាហ៍កន្លងទៅនេះ គេអាចសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិមានយុទ្ធសាស្ត្ររកសំឡេងឆ្នោតរៀងៗខ្លួន។ ជាទូទៅ គណបក្សកាន់អំណាចនៅតែរក្សារបៀបឃោសនាតាមបែបប្រពៃណីរបស់ខ្លួនដដែលគឺការហែក្បួន និងការចុះជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅតាមមូលដ្ឋានផ្ទាល់។ ចំណែកគណបក្សប្រឆាំងបានបង្... |
ជាមួយសំឡេងគាំទ្រភាគច្រើន (២ភាគ៣នៃសំឡេងសរុប) រដ្ឋសភាអាល្លឺម៉ង់បោះឆ្នោតអនុម័តកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឲ្យគេបង្កើតមូលនិធិពិសេស ១០០ពាន់លានអឺរ៉ូ សម្រាប់ធ្វើទំនើបកម្មវិស័យការពារជាតិអាល្លឺម៉ង់។ភ្លើងខៀវរបស់រដ្ឋសភាអាល្លឺម៉ង់ ឆ្លើយតបទៅនឹងការសន្យារបស់លោកនាយករដ្ឋមន្រ្តី អូឡាហ្វ ស្ហុល៍ ដែលថា អាល្លឺម៉ង់នឹងក្លាយជាប្រទេសអឺរ៉... | អាល្លឺម៉ង់ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដើម្បីកសាងសមត្ថភាពកងទ័ពរបស់ខ្លួនឡើងវិញ។ នៅថ្ងៃសុក្រទី ៣មិថុនាម្សិលមិញ សភាជាន់ទាបអាល្លឺម៉ង់ Bundestag បានបោះឆ្នោតអនុម័តកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលបើកផ្លូវឲ្យគេបង្កើតថវិកាពិសេស ១០០ពាន់លានអឺរ៉ូ សម្រាប់ធ្វើទំនើបកម្មកងទ័ពអាល្លឺម៉ង់ នៅចំពោះមុខការគំរាមកំហែងរបស់រុស្ស៊ី។ ម៉ូស្គូ តាមរយៈ អ្នក... |
ការជិះកង់ឬស៊ីក្លូ នឹងចាប់ផ្តើមនៅម៉ោង៧ព្រឹក ដល់ម៉ោង ១០ព្រឹក នាថ្ងៃអាទិត្យទី0៤ ឧសភា ដោយចេញពីពហុកីឡាដ្ឋានជាតិអូឡាំពិក ឆ្លងកាត់ការិយាលយ័តំណាងនិងស្ថានទូតទាំងអស់របស់រដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបដែលក្នុងនោះរួមមាន ស្ថានទូតអាល្លឺម៉ង់ ស៊ុយអែត ប៊ុលហ្គារី សាធារណរដ្ឋឆេក ប្រតិភូសហភាពអឺរ៉ុប ស្ថានទូតអង់គ្លេស និង បារាំង ហើយឆ្ពោះទៅកាន់សកលវិ... | អឺរ៉ុបលើកកម្ពស់ការជិះកង់ដើម្បីភាពបៃតងដ៏ស្រស់ស្អាត ជាកម្មវិធីដែលនឹងត្រូវរៀបចំឡើងនៅភ្នំពេញ នាព្រឹកថ្ងៃទី04 ឧសភា ស្អែកនេះ ដោយមានអ្នកចូលរាប់ពាន់នាក់ ជិះកង់រឺស៊ីក្លូជាក្បួន ចេញពីពហុកីឡាដ្ឋានជាតិអូឡាំពិកឆ្ពោះទៅកាន់សកលវិទ្យាលយ័ភ្នំពេញ។ កម្មវិធីរៀបចំដោយប្រតិភូសហភាពអឺរ៉ុប សហការជាមួយ សមាគមយុវជនខ្មែរ និង សាលារាជធានីភ្នំពេញ មាន គោ... |
នៅល្ងាចថ្ងៃសុក្រម្សិលមិញ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងសមភាគីម៉ិកស៊ិក លោក អង់ដ្រេ ម៉ាណុយអែល ឡូប៉េស្ហ៍ អូប្រាដរ បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ។ប្រមុខដឹកនាំទាំងពីរ បានជជែកគ្នា អស់រយៈពេលជិតមួយម៉ោង ជុំវិញទំនាក់ទំនងដ៏ស្មុគស្មាញរវាងអាមេរិកនិងម៉ិកស៊ិក ដែលចងជំពាក់គ្នា មិនអាចកាត់ផ្តាច់បាន ក្នុងស្ទើរគ្រប់វិស័យ មិនថាក្... | លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងសមភាគីម៉ិកស៊ិក លោក អង់ដ្រេ ម៉ាណុយអែល ឡូប៉េស្ហ៍ អូប្រាដរ បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ នៅល្ងាចមិញ ស្តីពីបញ្ហាអន្តោប្រវេសន៍ ដែលកំពុងមានចរន្តលំហូរយ៉ាងខ្លាំង មិនធ្លាប់មានតាមព្រំដែនប្រទេសទាំងពីរ។ អន្តោប្រវេសន៍ក៏ជាប្រធានបទដ៏រសើបខ្លាំងណាស់ដែរ សម្រាប់រដ្ឋបាលអាមេរិក ដោយការបោះឆ្នោតពាក់កណ... |
លោកកឹមសុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានលើកឡើងក្នុងវេទិកាសាធារណៈនៅខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣ថា គុកទួលស្លែង ជាគុកសិប្បនិមិត្តនៃរបបប្រល័យពូជសាសន៍ប៉ុល ពត ខ្មែរក្រហមនៅកម្ពុជា ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ គឺគ្រាន់តែជាឆាកល្ខោនដែលរៀបចំឡើងដោយប្រទេសវៀតណាម និងរណសិរ្សសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំរបស់គណបក... | ដោយសំឡេងខ្សឹកខ្សួល លាយឡំនឹងទឹកភ្នែកផង នៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងការសោកស្តាយ ជាមួយវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ និងជាមួយអ្នកដែលនៅរស់ពីរបបខ្មែរក្រហម។ ការសោកស្តាយរបស់លោកនាយករដ្ឋមន្ត្រីសំដៅលើសំដីរបស់អ្នកនយោបាយដែលលោកនិយាយដល់លោក កឹម សុខា។ |
ម្សិលមិញ និងយប់មិញ ស្ថានភាពនៅក្រុងញូវយ៉កបានប្រសើរឡើង ដូច្នេះបម្រាមគោចរពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ ត្រូវលើកចេញភ្លាម នាថ្ងៃអាទិត្យនេះ។ នេះជាសារទ្វីតរបស់លោកអភិបាលក្រុងញូវយ៉ក។ នៅថ្ងៃទី ២មិថុនា លោកអភិបាលក្រុងបានប្រកាសពន្យារបម្រាមគោចររហូតដល់ថ្ងៃទី ៧មិថុនា ក្រោយពីហាងទំនិញដ៏ប្រណិតៗ នៅសង្កាត់ម៉ាណាតាន់ដ៏ល្បីល្បាញ រងការវាយបំផ្លិចបំផ្ល... | លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានចេញបញ្ជានៅថ្ងៃអាទិត្យទី ៧ មិថុនា ដកទាហានដែលជាទ័ពឆ្មាំជាតិ ចេញពីរដ្ឋធានីវិញហើយ ព្រោះស្ថានភាពបានប្រសើរឡើង និងអាចគ្រប់គ្រងបានវិញ។ ប៉ុន្តែយោធានឹងត្រលប់មកវិញប្រសិនស្ថានភាពបែរជាត្រូវធ្លាក់ចុះដុនដាបវិញ។ ចំណែកអភិបាលក្រុងញូវយ៉ក លោក Bill de Blasio បានប្រកាសលើកបម្រាមគោចរ ដែលបានចូលជាធរមានតាំងព... |
នៅក្រោយឃាតកម្មទៅលើជនបរទេស ក្នុងប្រទេសបង់ក្លាដែស ក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម ដែលកំពុងកាន់កាប់ទឹកដីមួយភាគរបស់ស៊ីរី និងអ៊ីរ៉ាក់ បានប្រកាសចេញមុខ និយាយតែម្នាក់ឯងថា ឃាតកម្មទាំងពីរលើកជាស្នាដៃរបស់ក្រុមខ្លួន។ បើសិនរឿងនេះ ពិតមែន នេះជាលើកទី១ ហើយ ដែលភេរវកម្ម បង្កឡើង ដោយក្រុម ជីហាតនៃអង្គការរដ្ឋអ៊ីស្លាម កើតមាន នៅទឹកដីអាស៊ីខាងត្ប... | ការបាញ់សម្លាប់អ្នកសរសេរប្លុក ដែលរិះគន់ក្រុមអ៊ីស្លាមជ្រុលនិយម និងឃាតកម្មផ្ទួនៗគ្នា ក្នុងរយៈពេលតែមួយសប្តាហ៍ ទៅលើជនបរទេស បានឆ្លុះបង្ហាញពីការកើនឡើងកម្រិតគំរាមកំហែង បង្កឡើងដោយក្រុមអ៊ីស្លាមជ្រុលនិយម ក្នុងប្រទេសបង់ក្លាដែស។ ក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម បានប្រកាសចេញមុខ ទទួលខុសត្រូវលើឃាតកម្ម ទៅលើបុគ្គលិកមនុស្សធម៌ ជាតិអ៊ីតាលី ... |
បន្ទាប់ពីធ្វើដំណើរទៅសេអ៊ូល ដើម្បី សុំជំនួយយោធា សម្រាប់អ៊ុយក្រែន ប្រមុខអង្គការអូតង់ លោកយេន ស្តុលទែនប៊ែរ បន្តដំណើរទៅប្រទេសជប៉ុន នៅក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចពង្រឹងភាពជាដៃគូជាមួយប្រទេសសម្ព័ន្ធមិត្តអាស៊ី។នៅក្នុង ជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៊ីដា អគ្គលេខាធិការអង្គការអូតង់បាននិយាយសរសើរជប៉ុនដែលប្រកាន់ជំហរ... | ប្រមុខរដ្ឋាភិបាលជប៉ុន និងអគ្គលេខាធិការអង្គការអូតង់ ប្រកាសជំហរម៉ឺងមាត់ និងរួបរួមគ្នា នៅចំពោះមុខការគំរាមកំហែងសន្តិសុខពីសំណាក់ចិន និងរុស្ស៊ី។ នៅក្នុងជំនួបស្តីពីសន្តិសុខ កាលពីថ្ងៃអង្គារ ទី ៣១មករា នៅទីក្រុងតូក្យូ លោកនាយករដ្ឋមន្រ្តីជប៉ុន និងអគ្គលេខាធិការអង្គការអូតង់ បានប្រកាសរឹតបន្តឹងចំណងសម្ព័ន្ធភាព ជប៉ុន និងអូតង់ នៅចំពោះមុខ... |
បញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យមន្ត្រីថ្នាក់ក្រោមពិនិត្យស៊ើបអង្កេតឲ្យជាក់ច្បាស់ នៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីតុលាការខេត្តបន្ទាយមានជ័យ បានសម្រេចចោទប្រកាន់ម្ចាស់រថយន្តពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។គួររម្លឹកជូនថា ហេតុការណ៍ដែលសមត្ថកិច្ចចាត់ទុកថាជាគ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង កាលពីថ្ងៃទី២២ ខ... | នៅព្រឹកមិញនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាក់យ៉ាងច្បាស់ថា លោកបានចេញបញ្ជារួចស្រេចហើយ ទៅឲ្យអាជ្ញធរខេត្តបន្ទាយមានជ័យ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យពិនិត្យឡើងវិញករណីមន្ត្រីប៉ូលិស ម្នាក់ ដួលសន្លប់នៅមុខឡាន Lexus មួយគ្រឿង។ ការចេញបញ្ជាឲ្យស៊ើបអង្កេតលម្អិតនេះ គឺបន្ទាប់ពីតុលាការខេត្តបន្ទាយមានជ័យបានសម្រេចចោទប្រកាន់ម្... |
ង្វៀន ហ្វឿងវៀន និស្សិតនៅសកលវិទ្យាល័យបច្ចេកវិទ្យាកសិចំណីអាហារ ត្រូវបានតុលាការដំបូងកាត់ទោស កាលពីខែឧសភា ឲ្យជាប់គុក ៦ឆ្នាំ ពីបទបានចែកចាយខិតបណ្ណឃោសនា សម្អុយឈ្មោះរដ្ឋាភិបាល និងបានញុះញង់ឲ្យគេចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរបបកុម្មុយនិស្ត។ប៉ុន្តែ វាគួរឲ្យភ្ញាក់ផ្អើល នៅសាលាឧទ្ធរណ៍កាលពីថ្ងៃសុក្រ រដ្ឋអាជ្ញាមិនបានតម្កល់ការចោទប្រកាន់ ... | ជារឿងដ៏កម្រ កាលពីថ្ងៃសុក្រទី ១៦ សីហា ២០១៣ តុលាការវៀតណាមបានសំរេចដោះលែងនិស្សិតស្រីម្នាក់ ដែលត្រូវបានអាជ្ញាធរចោទប្រកាន់ថា បានធ្វើសកម្មភាព ឃោសនាប្រឆាំងរដ្ឋាភិបាល។ ការសម្រេចចិត្តរបស់សាលាឧទ្ធរណ៍វៀតណាមបានធ្វើឲ្យអង្គការការពារសិទ្ធិមនុស្សមានការភ្ញាក់ផ្អើល ប៉ុន្តែ អបអរស្វាគម។ |
មុនពេលចុះហត្ថលេខាលើឯកសារច្បាប់ទទួលស្គាល់លទ្ធផលការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា និងវៀតណាម ដែលធ្វើនៅទីក្រុងហាណូយ ថ្ងៃទី៥តុលាឆ្នាំ២០១៩ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និងប្រមុខរដ្ឋាភិបាល វៀតណាមលោក ង្វៀន ស៊ុនហ៊្វុក បានអះអាងថា ការសម្រេចបាន៨៤%នៃការបោះបង្គោលព្រំដែនគោក នៃប្រទេសទាំងពីរនៅពេលនេះ គឺធ្វើឡើងផ្អែកទៅល... | រដ្ឋាភិបាលកម្ពុជា និងវៀតណាម បានបញ្ជាក់ថា ការដែលភាគីទាំងពីរសម្រេចបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរសម្រេចបាន៨៤%នៅពេលនេះ គឺធ្វើឡើងផ្អែកទៅលើច្បាប់ជាតិ និងអន្តរជាតិ និងផ្អែកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។ សន្ធិសញ្ញាបំពេញបន្ថែមដែលត្រូវបានអ្នកឃ្លាំមើលព្រំដែនខ្មែរនៅក្រៅប្រទេសបរិហារថា ជាការ«ចាញ់ប្រៀប»... |
ខុសប្លែកពីសព្វដង ទាល់តែប៉ុន្មានសប្តាហ៍មុនពេលបោះឆ្នោត ទើបប្រជាជនអូស្ត្រាលីអាចដឹងពីថ្ងៃបោះឆ្នោតបាន។ ប៉ុន្តែ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកស្រី Julia Gillard មកពីគណបក្សការងារ បានប្រកាសយកថ្ងៃទី ១៤ កញ្ញា ឆ្នាំ ២០១៣ ជាថ្ងៃបោះឆ្នោតសភា តាំងពីដើមឆ្នាំនេះរួចទៅហើយ។លោកស្រី បានពន្យល់ថា ការប្រកាសទុកមុននេះ គឺអាចអោយ ប្រជាជនអូស្ត្រាលីម... | នៅថ្ងៃពុធនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកស្រី Julia Gillard បានប្រកាសយកថ្ងៃទី ១៤ កញ្ញា ឆ្នាំ ២០១៣ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតសភាក្នុងប្រទេស។ ដូច្នេះប្រជាជនអូស្ត្រាលីអាចមានពេលវេលា គ្រប់គ្រាន់ដើម្បីសំរេចថាតើត្រូវជ្រើសយកបេក្ខជនមួយណា អោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សំរាប់អណត្តិសភាលើកក្រោយ។ យោងតាមការស្ទាបស្ទង់មតិមួយ ដែលចេញផ្... |
ភ្លាមៗក្រោយពីរដ្ឋសភាជាតិ បានអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយដ៏ចម្រូងចម្រាស់នៅថ្ងៃនេះ ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយជាបន្ទាន់ ដោយបានចាត់ទុកវិសោធនកម្មច្បាប់នេះថា មានចរិតនយោបាយ និងជាសេចក្តីស្នើច្បាប់ដែលធ្វើឡើងដើម្បីតែគាបសង្កត់ទៅលើសិទ្ធិបុគ្គល និងគណបក្សនយោបាយ នៅក្នុងន័យកម្ច... | នៅទីបំផុតទៅ សេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយដ៏ចម្រូងចម្រាស់ ត្រូវបានរដ្ឋសភាជាតិ ដែលមានតែគណបក្សប្រជាជនកម្ពុជាចំនួន៦៦រូប បានអនុម័តយល់ព្រមទាំងស្រុងហើយ នៅក្នុងកិច្ចប្រជុំសភាពេញអង្គ នៅព្រឹកថ្ងៃទី ១០ កក្កដា នេះ។ សេចក្តីស្នើវិសោធនកម្មច្បាប់ដែលចាត់ទុកថា ជាការប្រញ៉ាប់នេះ នឹងត្រូវបញ្ជូនទៅឲ្យស្ថាប័នព្រឹទ្ធសភា អនុម័... |
បទវិភាគរបស់ សៀក សារិនសៀក សារិនកិច្ចចរចាដើម្បីសន្តិភាពអ៊ីស្រាអែល-ប៉ាលេស្ទីនអាចជួបនឹងបរាជ័យ ពីព្រោះលោកប្រធានរដ្ឋអំណាចប៉ាលេស្ទីនMahmoud Abbas ដែលឋិតនៅទីក្រុងញូយ៉កបានប្រកាសឲ្យដឹងរួចហើយថា លោកបដិសេធពុំទទួលយកឡើយ កិច្ចព្រមព្រៀងដែលគ្មានការធានាឲ្យបានជាក់ច្បាស់ថាគ្មានការបញ្ឈប់ទាំងស្រុងនៃអាណានិគមកិច្ចរបស់អ៊ីស្រាអែល។ អ្នកនាំពាក្... | ប្រទេសអ៊ីស្រាអែលកំពុងឋិតនៅក្រោមសម្ពាធរបស់សហគមន៍អន្តរជាតិ ហេតុដូច្នេះហើយបានជាអ៊ីស្រាអែលបានថ្លែងឲ្យដឹងនៅថ្ងៃសុក្រម្សិល មិញថា គេបានត្រៀមលក្ខណៈជាស្រេចនឹងធ្វើការសម្រុះសម្រួលដើម្បីរិះរក ដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាសាងសង់លំនៅដ្ឋានថ្មីនៅតំបន់ Cisjordanie។ បើពុំនោះសោតទេ កិច្ចចរចាដើម្បីសន្តិភាពអ៊ីស្រាអែល-ប៉ាលេស្ទីនច្បាស់ជាជួបនឹ... |
ប្រតិកម្មថ្កោលទោស និងកំហឹង បានចេញជាបន្តបន្ទាប់រហូត ដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការវាយប្រហារ ដោយជនប្រដាប់អាវុធមួយក្រុមទៅលើសារមន្ទីរជាតិ Bardo ដែលស្ថិតនៅក្បែររដ្ឋសភា ប្រទេសទុយនីស៊ី កាលពីថ្ងៃពុធម្សិលមិញ។ តាមការស៊ើបអង្គេត បានបង្ហាញនៅព្រឹកនេះថា អ្នកទេសចរបរទេស ចំនួន ១៧នាក់ ដែលស្លាប់ នៅក្នុងការវាយប្រហារនោះ រួមមាន ៥ន... | ភ្លាមៗក្រោយពីការវាយប្រហារនៅសារមន្ទីរ ប្រទេសទុយនីស៊ី សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ ប្រទេសដែលមានពលរដ្ឋខ្លួនស្លាប់ និងទុយនីស៊ីខ្លួនឯងផង បានចេញមុខថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនោះ ព្រមទាំងបានប្តេជ្ញាថា ត្រូវធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីកំចាត់អំពើភេរវនិយម ដ៏សែនសាហាវនេះ។ ការវាយប្រហារភេរវនិយមនៅសារមន្ទីរ ជិតរដ្ឋសភាទុយនីស៊ី... |
ដូចយើងដឹងស្រាប់ ថាក្រិក ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរណាស់ ជិត១០ឆ្នាំកន្លងមកនេះ។ អ្នកនយោបាយ ភាគច្រើន ក៏ដូចជាប្រជាជនទូទៅ បានចោទថាស្ថានភាពធ្ងន់ធ្ងរដល់ថ្នាក់នេះ ក៏ដោយសារតែប្រព័ន្ធសេដ្ឋកិច្ចក្នុងតំបន់ចាយលុយអឺរ៉ូ ដែលសហភាពអឺរ៉ុបជាអ្នកដាក់កំហិត។ ការផ្តល់ប្រាក់កម្ចី ដែលអមមកជាមួយនូវកាតព្វកិច្ចជាច្រើន ដូចជាការតំឡើងពន្ធដារ ការកាត... | ថ្ងៃ អាទិត្យទី ២០ កញ្ញានេះ ប្រជាជនក្រិក ត្រូវត្រឡប់ទៅបន្ទប់បោះឆ្នោតសាជាថ្មី ដើម្បីជ្រើសរើសសមាជិកសភា ព្រមទាំង កសាងរដ្ឋាភិបាលថ្មី បន្ទាប់ពីរដ្ឋាភិបាលដឹកនាំដោយលោក អាឡិចស៊ីស ស៊ីបា្រស បានប្រកាស រំលាយខ្លួនចោល កាលពី ខែសីហាកន្លងទៅ។ ស្ថិតក្នុងបរិយាកាសវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប្រជាជនក្រិក ហាក់បាត់ជំនឿទាំងស្រុង ទៅលើអ្នកនយោបា... |
កាលពីខែមិថុនាឆ្នាំមុន លោក ហ្វ្រង់ស័រ ហូឡង់ បានសន្យាថាមិនចេញស្តីអ្វីទេ ដើម្បីទុកពេលឱ្យប្រធានាធិបតីថ្មីធ្វើការ។ ប៉ុន្តែលោកស្ងាត់មាត់មិនបានយូរសោះ ! លោកអតីតប្រធានាធិបតី បានបញ្ចេញមតិយោបល់ និងធ្វើអត្ថាធិប្បាយ លើបច្ចុប្បន្នភាពនិងនយោបាយដឹកនាំប្រទេសរបស់លោកម៉ាក្រុង ជាច្រើនលើកច្រើនសាមកហើយ។នៅថ្ងៃពុធទី ១១ មេសា នេះលោកបានចេញផ្សាយសៀវភ... | អតីតប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ បានចេញផ្សាយសៀវភៅ នៅថ្ងៃពុធទី ១១ មេសា នេះ មានចំណងជើងថា មេរៀននៃអំណាច។ លោកបានសរសេររំលឹក យ៉ាងវែងអំពីតុល្យការការងារ៥ឆ្នាំរបស់លោក និងចែកមួយជំពូក សម្រាប់និយាយតែអំពីទំនាក់ទំនងរបស់លោក ជាមួយប្រធានាធិបតីកំពុងកាន់អំណាច អេម៉ាណុយអែលម៉ាក្រុង រហូតដល់អ្នកសារព័ត៌មានខ្លះបកស្រាយថា ជាសៀវភៅមេរៀនរ... |
សេដ្ឋកិច្ចថៃអាចនឹងកើនពី៥,៧%ទៅ៦%នៅឆ្នាំ២០១២។ នេះជាការព្យាករណ៍របស់ការិយាល័យជាតិនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ច ក្នុងថ្ងៃចន្ទទី២១ឧសភានេះ។បើពិតជាអ៊ីចឹងមែន បានន័យថាសេដ្ឋកិច្ចនៃប្រទេសថៃបាននិងកំពុងបន្តកើនសន្ទុះឡើងវិញ ក្រោយពីបានហែលឆ្លងកាត់ឆ្នាំ២០១១ ទាំងត្រដាបត្រដួលជាទីបំផុត។ សូមជម្រាបថាដោយហេតុតែគ្រោះទឹកជំនន់ដ៏កាចមិនដែលមា... | តួលេខផ្លូវការចេញផ្សាយជាសាធារណៈនៅថ្ងៃចន្ទទី២១ឧសភានេះ បង្ហាញថាសេដ្ឋកិច្ចនៃប្រទេសថៃបានកើនឡើងវិញខ្លាំងនៅត្រីមាសទី១ឆ្នាំ២០១២។ សេដ្ឋកិច្ចនៃប្រទេសនេះបានធ្លាក់ដុនដាប កាលពីឆ្នាំ២០១១កន្លងទៅនេះ ដោយហេតុតែគ្រោះទឹកជំនន់ដ៏កាចជាងគេបង្អស់មួយ។ |
នៅក្នុងទសវត្សរ៍ទី៥០ សេដ្ឋវិទូមួយចំនួនបានអះអាងថា អាស៊ីអាគ្នេយ៍នឹងមិនអាចឈានជើងចេញរួចពីភាពក្រីក្របានទេ។ ៦០ប្លាយឆ្នាំក្រោយមក ភូមិភាគមួយនេះកំពុងស្គាល់សន្ទុះសេដ្ឋកិច្ចខ្លាំងក្លា ប្រមូលផ្តុំទៅដោយនាគសេដ្ឋកិច្ចដូចជាសិង្ហបុរី និងពួកខ្លាសេដ្ឋកិច្ច រួមមានជាអាទិ៍ ម៉ាឡេស៊ី ថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី ព្រមទាំងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដូ... | ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមធ្វើការសន្និដ្ឋាន បិទបញ្ចប់ការសិក្សាទៅលើភូមិសាស្ត្រនយោបាយរបស់អាស៊ីអាគ្នេយ៍។ និយាយរួម អាស៊ីអាគ្នេយ៍បានឈានជើងចេញរួចពីភាពប្រេះឆារ និងដើរមកដល់គោលដៅឯកភាពក្រោមដំបូលតែមួយរបស់អាស៊ាន នៅទីបំផុត។ ប៉ុន្តែ នេះមិនមែនបានន័យថា ភូមិភាគអាស៊ីអាគ្នេយ៍នឹងច្បាស់ជាមានអនាគតភ្លឺស្វាងនោះទេ។ |
យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ ជំនួបនៅថ្ងៃពុធនេះ ត្រូវបានរៀបចំធ្វើឡើង នៅក្នុងភូមិមួយជាប់ព្រំដែនរវាងកូរ៉េទាំងពីរ ហើយចូលរួម នៅក្នុងជំនួបនេះ គឺមានមន្រ្តីជាន់ខ្ពស់យោធា រហូតដល់ថ្នាក់ឧត្តមសេនីយ៍ ដែលជារឿងមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៧មក។កាលពីដំបូង មន្រ្តីរដ្ឋាភិបាលក្រុងសេអ៊ូលបានបដិសេធមិនធ្វើអត្ថាធិប្បាយណាមួយទេ... | មន្រ្តីជាន់ខ្ពស់នៃកងទ័ពប្រទេសកូរ៉េត្បូង និងកូរ៉េខាងជើងបានបើកកិច្ចប្រជុំដ៏កម្រមួយ នៅថ្ងៃពុធនេះ ដើម្បីជជែកគ្នា អំពីហេតុការណ៍ផ្ទុះអាវុធ នៅតាមបណ្តោយព្រំដែនទឹក និងព្រំដែនគោក រវាងប្រទេសទាំងពីរ កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។ |
គឺជាលើកទីមួយហើយតាំងពីឡាវក្លាយជាកុម្មុយនិស្តនៅឆ្នាំ១៩៧៥មក ដែលអ្នកដឹកនាំអាមេរិកាំងជាន់ខ្ពស់មួយរូបទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ទោះបីជាទំនាក់ទំនងមិនដែលត្រូវបានផ្តាច់ក្នុងរយៈពេលជិត៤០ឆ្នាំចុងក្រោយនេះក្តី ក៏សហរដ្ឋអាមេរិកនិងឡាវមើលមុខគ្នាមិនចំដែរ ដោយហេតុតែវ៉ាស៊ីនតោន(Washington) គាំទ្រពួកជនជាតិភាគតិចម៉ុង(Hmong) ... | ក្រោយពីបានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមរួចមក នៅថ្ងៃពុធទី១១កក្កដានេះ លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកាំងហ៊ីឡារី គ្លីនតុន(Hillary Clinton) បានទៅប្រទេសឡាវ។ ទស្សនកិច្ចផ្លូវការនៅទីក្រុងវាងចាន(Vientiane)នេះរបស់លោកស្រីគ្លីនតុនមានរយៈពេលខ្លី ដ្បិតលោកស្រីប្រមុខការទូតអាមេរិកាំងត្រូវប្រញាប់ធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ដើម្ប... |
អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ លោកស្រីមួរ សុខហួរ បានលើកឡើងពីក្រៅប្រទេសថា ការចាប់ខ្លួនលោកស្រីអ៊ុង សានសូជី ប្រធានគណបក្សប្រឆាំងរបស់ភូមា គឺដូចគ្នានឹងការចាប់ខ្លួនលោកកឹម សុខា ប្រធានអតីតគណបក្សប្រឆាំងរបស់កម្ពុជាដែរ។ ប៉ុន្តែគ្រាន់តែខុសគ្នាត្រង់បទចោទប្រកាន់ប៉ុណ្ណោះ ដោយលោកស្រីអ៊ុងសាន សូជី ត្រូវបានចោទប្រកាន់ពីបទនាំចូល និងប្រើប្រា... | រដ្ឋប្រហារនៅភូមា ដើម្បីទម្លាក់លោកស្រីអ៊ុងសាន សូជី បានទទួលនូវការរិះគន់ និងថ្កោលទោសពីគ្រប់ទិសទី ជាពិសេសពីប្រទេសប្រកាន់ប្រជាធិបតេយ្យ។ សម្រាប់កម្ពុជា អតីតគណបក្សប្រឆាំងបានប្រៀបប្រដូចថា ករណីនៅភូមានេះ គឺដូចគ្នានឹងករណីនៅកម្ពុជាដែលមានការចាប់ខ្លួនលោកកឹម សុខា និងរំលាយគណបក្សសង្រ្គោះជាតិក្រោមការចោទប្រកាន់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលក... |
ក្នុងសម្លៀកបំពាក់ពិធីការ អាវសដៃវែង និងសំពត់ពណ៌ស្វាយចងក្បិន តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិទាំង ៥៥ នាក់ដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា បានមកជួបជុំគ្នានៅមន្ទីររដ្ឋសភាមុននឹងចេញដំណើររួមគ្នាទៅកាន់ព្រះបរមរាជវាំង។ពិធីសច្ចាប្រណិធានដើម្បីចូលកាន់តំណែងជាតំណាងរាស្ត្រពេញសិទ្ធិបានធ្វើឡើងកាលពីវេលាម៉ោង៤រសៀលនៅចំពោះព្រះភ័... | តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិទាំង ៥៥នាក់ដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា បានធ្វើសច្ចាប្រណិធានរួចរាល់ហើយ នៅរសៀលថ្ងៃអង្គារនេះ ដើម្បីក្លាយជា អ្នកតំណាងរាស្ត្រពេញសិទ្ធិ នៅក្នុងរដ្ឋសភា។ ពិធីសច្ចាប្រណិធាន ធ្វើឡើងនៅក្នុងព្រះបរមរាជវាំង នៅចំពោះ ព្រះភ័ក្ត្រព្រះមហាក្សត្រ និងដោយមានវត្តមានលោក ហេង សំរិន ប្រធានរដ្ឋសភាផង។ តំណ... |
សេចក្តីរាយការណ៍របស់ ប៉ែន បូណាពីទីក្រុងភ្នំពេញប៉ែន បូណាសម្តេចក្រុមព្រះនរោត្តមរណប្ញទ្ធិ ដែលព្យាយាមទាក់ទាញមេដឹកនាំហ៊្វុនស៊ិនប៉ិចឲ្យប្តូរឈ្មោះដើម្បីមកចូលរួមជាមួយព្រះអង្គវិញនោះ បានជួបនឹងបរាជ័យជាថ្មីទៀតនៅក្នុងឆ្នាំថ្មីនេះ។ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិករបស់ខ្លួននៅព្រឹកថ្ងៃទី១មករាឆ្នាំ២០១១នេះ លោកលឺ ឡាយស្រេងប្រធានស្តីទីគណបក្... | នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិករបស់ខ្លួននាឧិកាសថ្ងៃចូលឆ្នាំថ្មីនេះ មេដឹកនាំ គណបក្សហ៊្វុនស៊ិនប៉ិចបានបញ្ជាក់ជំហររបស់ខ្លួនជាថ្មីទៀតថាពួកគេមិនព្រមប្តូរឈ្មោះទៅជា ហ៊្វុនស៊ិនប៉ិច៨១ ដើម្បីចូលរួមជាមួយសម្តេចក្រុមព្រះទេ។ មូលហេតុគឺមកពីការចង់ថែរក្សាប្រវត្តិនៃគណបក្ស និងជាពិសេសគឺដើម្បីរក្សាសម្ពន្ធ័ភាពជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុ... |
តម្លៃអតិបរមា ៦០ដុល្លារក្នុងមួយធុងបារីលទណ្ឌកម្មទៅលើការនាំចេញប្រេងឆៅរុស្ស៊ីនេះ គឺជាការសម្រេចរួមគ្នា របស់សហភាពអឺរ៉ុប រួមជាមួយក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 និងអូស្ត្រាលីផងដែរ។ នៅក្នុងយន្តការទណ្ឌកម្មនេះវាមាន២ចំណុចគោលដែលប្រទាក់គ្នា។ ទីមួយ គឺការកំណត់តម្លៃអតិបរមានៃប្រេងឆៅរបស់រុស្ស៊ី មិនឲ្យលើសពី៦០ដុល្លារ ក្នុងមួយធុងបារីស។ ទី២គ... | ចាប់ពីថ្ងៃចន្ទទី៥ធ្នូនេះតទៅ ការនាំចេញប្រេងឆៅរបស់រុស្ស៊ី នឹងត្រូវជាប់ទណ្ឌកម្ម។ ជាទណ្ឌកម្ម ដែលត្រូវបានអនុម័តដោយសហភាពអឺរ៉ុប ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG7 និងអូស្ត្រាលី។ ទណ្ឌកម្មនេះ នឹងហាមឃាត់ក្រុមហ៊ុនទាំងអស់នៅតាមបណ្តាប្រទេសទាំងនេះ មិនឲ្យធានារ៉ាប់រង មិនឲ្យដឹកជញ្ជូនតាមសមុទ្រ និងមិនឲ្យទិញលក់បន្ត ប្រសិនបើប្រេងឆៅ របស់រុស្ស៊ីនោ... |
នៅវេលាម៉ោង១រំលងអាធ្រាត្រ យប់ថ្ងៃទី១៥ ឈានចូលទី១៦កុម្ភៈ សេវាអ៊ីនធ័រណិត ទូទាំងប្រទេសភូមា ត្រូវបានកាត់ផ្តាច់។ នេះគឺជាលើកទី៤ហើយ ដែលក្រុមកងទ័ពកាន់អំណាចនៅភូមា បានចេញបញ្ជាឲ្យបិទសេវាអ៊ីនធ័រណិតទូទាំងប្រទេស ដើម្បីរារាំងការចែករំលែកសារ តាមបណ្តាញសង្គម ឲ្យប្រជាជនផុសផុលធ្វើបាតុកម្ម។លោកស្រី Christine Schraner Burgener ប្រេសីតពិសេស នៃអង... | អាជ្ញាធរភូមា បានកាត់ផ្តាច់សេវាអ៊ីនធ័រណិតទាំងស្រុង នៅទូទាំងប្រទេស ចំនួន២ថ្ងៃជាប់គ្នាហើយ គិតត្រឹមថ្ងៃអង្គារទី១៦កុម្ភៈនេះ ដើម្បីបង្អាក់ រារាំងការជួបជុំធ្វើបាតុកម្ម របស់ប្រជាជនភូមា។ ក្រៅពីបានដាក់ពង្រាយកម្លាំងទាហាន កាន់កាំភ្លើង អមដោយរថពាសដែក ច្រូងច្រាង នៅតាមទីក្រុងធំៗ ក្រុមកងទ័ពភូមា ក៏បានបើកប្រតិបត្តិការ ចុះចាប់មនុស្សជាច្រើ... |
តាមក្រសួងរ៉ែឥណ្ឌា វិទ្យាស្ថានភូគព្ភសាស្រ្តឥណ្ឌាបានរកឃើញ កាលពីថ្ងៃព្រហស្បតិ៍ អណ្តូងរ៉ែដែលអាចមានលោហៈកម្រ លីចូម ប្រមាណ ៥,៩លានតោន នៅរដ្ឋJammu-Kashmir ភាគខាងជើងប្រទេស។រ៉ែលោហៈកម្រ លីចូម នឹងជួយឥណ្ឌាឲ្យសម្រេចក្តីស្រមៃរបស់ខ្លួន ក្នុងការអភិវឌ្ឍឧស្សាហកម្មផលិតរថយន្តអគ្គិសនីក្នុងស្រុក ដែលជាផ្នែកមួយ នៃនយោបាយកាត់បន្ថយការបញ្ចេញឧស្ម័នក... | ដំណឹងល្អសម្រាប់ឧស្សាហកម្មផលិតរថយន្តអគ្គិសនីឥណ្ឌា នៅក្រោយ រដ្ឋាភិបាលប្រកាសរកឃើញអណ្តូងរ៉ែ លីចូម នៅក្បែរភ្នំហិម៉ាល័យ។ ដំណឹងរុករកឃើញអណ្តូងរ៉ែលីចូម ផ្តល់ក្តីសង្ឃឹមដល់ឥណ្ឌា ដែលមានដង្ហើមពឹងលើការនាំចូល លីចូមពីប្រទេស ជាពិសេសប្រទេសចិន។ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលឥណ្ឌានិយាយថា អំ... |
លោកទូច កុសល ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ ប្រចាំសណ្ឋាគារដឺហ្រ្គេតឌ្យូក ភ្នំពេញបានប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅថ្ងៃអង្គារនេះថា បុគ្គលិកសណ្ឋាគារនេះចំនួន១៥៩នាក់ដែលធ្វើការងារនៅសណ្ឋាគារលំដាប់ផ្កាយ៥មួយនេះគឺពួកគេម្នាក់មានអតីតភាពការងារភាគច្រើនជាង១០ឆ្នាំឡើងទៅ ពោលធ្វើការតាំងពីសក់ខ្មៅរហូតដល់សក់ស។ បើតាមមេដឹកនាំសហជីពដដែល ... | សណ្ឋាគារផ្កាយ៥ ដឹហ្រ្កេតឌ្យូកភ្នំពេញដែលជាអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់ បានប្រកាសបិទទ្វាជាផ្លូវហើយចាប់ពីថ្ងៃទី៣១ខែធ្នូនេះតទៅ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកគ្រប់គ្រង ការបិទសណ្ឋារគារដែលធ្លាប់តែល្បីឈ្មោះនៅកណ្តាលក្រុងមួយនេះ គឺដោយសារតែបញ្ហាសេដ្ឋកិច្ច។ ប៉ុន្តែមេដឹកនាំសហជីពប្រចាំសណ្ឋាគារនេះ បានអះអាងថា បុគ្គលិកជិត១៦០នាក់ដ... |
មុននឹងប្រកាសដាក់ប្រទេសថៃក្រោមច្បាប់អាជ្ញាសឹក នៅថ្ងៃអង្គារនេះ កងទ័ពថៃមិនបានជូនដំណឹង រឺពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលបណ្តោះអាសន្នជាមុនទេ ដោយលើកឡើងថា ការប្រកាសច្បាប់សឹកគឺស្ថិតក្រោមអំណាចរបស់កងទ័ព។ ទោះយ៉ាងនេះក្តី កងទ័ពថៃបានប្រាប់ថា រដ្ឋាភិបាលបណ្តោះអាសន្ន នៅតែបន្តដំណើរការដូចធម្មតា។ ក្រោយការប្រកាសច្បាប់សឹកនេះ មេយោធាថៃបានសុំអោយភា... | នៅថ្ងៃអង្គារនេះ កងទ័ពថៃបានប្រកាសដាក់ប្រទេសថៃ ក្រោមច្បាប់អាជ្ញាសឹក និងបានពង្រាយកម្លាំងទ័ពនៅទីក្រុងបាងកក។ កងទ័ពបានចូលគ្រប់គ្រងបណ្តាញសារព័ត៌មានក្នុងស្រុក ដោយហាមឃាត់មិនអោយផ្សព្វផ្សាយអ្វីដែលប៉ះពាល់ដល់សុវត្ថិភាពសន្តិសុខជាតិ។ ដោយឡែក កងទ័ពមិនបានជូនដំណឹងរដ្ឋាភិបាលស្តីទីបច្ចុប្បន្ន ជាមុនទេ មុននឹងប្រកាសច្បាប់សឹកថ្ងៃអង្គារនេះ។ កងទ... |
លោកMoon Jae-In អាយុ៦៤ឆ្នាំ បានធ្វើជាប្រធានាធិបតីកូរ៉េខាងត្បូងថ្មី សមតាមបំណងហើយ ក្រោយលោកស្រីប៉ាក់ គុនហេ ខ្ទាតពីតំណែងដោយសាររឿងពុករលួយមក។ លោកមូន ជាបេក្ខជនបក្សប្រជាធិបតេយ្យនិន្នាការឆ្វេងនិយម ធ្លាប់ចាញ់ឆ្នោតលោកស្រីប៉ាក់ គុនហេ កាលពីឆ្នាំ២០១២។លោក Moon Jae-In កើតឆ្នាំ១៩៥៣ នៅកោះ Geoje ភាគខាងត្បូង ក្នុងសម័យសង្គ្រាមកូរ៉េ។ ខុសពីលោ... | ថ្ងៃអង្គារ៩ឧសភានេះ ប្រជាជនកូរ៉េខាងត្បូងបានបោះឆ្នោតជ្រើសយកលោក Moon Jae-In ជាបេក្ខជនបក្សប្រជាធិបតេយ្យនិន្នាការឆ្វេង អោយឡើងធ្វើជាប្រធានាធិបតីថ្មី ជំនួសលោកស្រីប៉ាក់ គុនហេ ដែលត្រូវបានទំលាក់ពីតំណែងដោយសាររឿងពុករលួយ។ សម្លេងគាំទ្រលោកមូន មានប្រមាណ៤១,៤ភាគរយ ឈ្នះបេក្ខជន Hon Joon-pyo មកពីបក្សអភិរក្សនិយមរបស់លោកស្រីប៉ាក់ គុនហេ។ |
នេះគឺជាលើកទីមួយហើយ ដែលរាជបណ្ឌិត្យសភាកម្ពុជារបស់លោកបណ្ឌិតសុខ ទូច បានរៀបចំឲ្យមានវេទិកាប្រកួតប្រជែងកម្មវិធីនយោបាយរបស់គណបក្សនយោបាយនានា នៅមុនការបោះឆ្នោតជាតិនាថ្ងៃទី២៩ កក្កដា ខាងមុខនេះ។ វេទិកាតុមូលស្តីពី«កម្មវិធីនយោបាយរបស់គណបក្សនយោបាយ»នេះរៀបចំធ្វើឡើងចាប់ពីថ្ងៃទី២៨ ឧសភានេះ រហូតដល់ថ្ងៃទី០៤ មិថុនា ខែក្រោយ។ សម្រាប់ថ្ងៃដំបូងនៃវេទ... | នៅព្រឹកថ្ងៃចន្ទនេះ រាជបណ្ឌិត្យសភាកម្ពុជាបានចាប់ផ្តើមរៀបចំវេទិកាតុមូលមួយ ដើម្បីឲ្យគណបក្សនយោបាយនានា បង្ហាញកម្មវិធីនយោបាយរបស់ខ្លួន សម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតក្នុងខែកក្កដា។ គណបក្សនយោបាយទាំងថ្មី ទាំងចាស់ ចំនួន១៨បានចូលរួមក្នុងវេទិកាតុមូលនេះ។ ប៉ុន្តែគណបក្សពីរ គឺបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងបក្សខ្មែរឈប់ក្រ មិនប... |
លោក Jacques Chirac គឺជាមនុស្សម្នាក់ដែលសម្បូណ៌ពោរពេញទៅដោយថាមពល មហិច្ឆតា ហើយត្រៀមលក្ខណៈជាស្រេចនឹងប្រើគ្រប់មធ្យោបាយដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ បញ្ហាបង្កើតការងារក្លែងក្លាយនៅសាលាក្រុងប៉ារីសបានត្រូវអ្នកប្រឆាំងនឹងលោក Jacques Chirac យកមកធ្វើការវាយប្រហារនិងប្តឹងទៅតុលាការជាយូរឆ្នាំមកហើយ។ឥឡូវនេះ លោក Jacques Chirac ចាស់ជរាមានអ... | ចាស់ជរា ធ្លាក់ខ្លួនឈឺចុះទន់ខ្សោយ ចាប់មានការវង្វេងវង្វាន់ លោក Jacques Chirac មានអាយុ៧៩ឆ្នាំបានត្រូវតុលាការបារាំងកាត់ឲ្យជាប់ពន្ធនាគារ២ឆ្នាំដោយព្យួរទោសនៅក្នុងបញ្ហាបង្កើតការងារក្លែងក្លាយនៅសាលាក្រុងប៉ារីស កាលលោកនៅកាន់តំណែងជាអភិបាលក្រុង។ លោក Jacques Chirac គឺជាអតីតប្រធានាធិបតីបារាំងទីមួយដែលបានត្រូវតុលាការកាត់ទោសបែបនេះ ន... |
ផ្អែកតាមលទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ឆ្នាំ២០១៩នេះ គិតត្រឹមថ្ងៃទី ២១ ឧសភា មានប្រជាពលរដ្ឋចំនួនតែជាង១០ម៉ឺននាក់ ឬស្មើនឹង២៨.២៥%ប៉ុណ្ណោះ ដែលបានចុះឈ្មោះបោះឆ្នោតថ្មី។ ក្នុងនោះ រាជធានីភ្នំពេញមានចំនួនប្រជាពលរដ្ឋតិចតួចជាងគេ ត្រឹមតែ២៧៨៧នាក់ក្នុងចំណោមប្រជាពលរដ្ឋ៣២៦៤០នាក់ ដែលគិតជាភាគរយមានត្រឹមតែ ៨.៥៤%ប៉ុណ្ណោះ ដែ... | ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ឆ្នាំ២០១៩ នឹងបិទបញ្ចប់នៅល្ងាចថ្ងៃទី ២២ ឧសភានេះ ខណៈចំនួនប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតថ្មី មិនគ្រប់តាមចំនួនដែលបានប៉ាន់ស្មាននោះទេ។ មូលហេតុបណ្តាលមកពីមានភ្លៀងធ្លាក់ខ្លាំង ហើយប្រជាពលរដ្ឋធ្វើចំណាកស្រុកជាដើម។ ប៉ុន្តែអ្នកធ្វើការងារខាងកិច្ចការបោះឆ្នោតបានកត់សំគាល់ថា នារយៈពេលប៉ុន... |
ដើម្បីរក្សាការវិនិយោគទុនក្នុងស្រុក និងជាអ្វីដើម្បីទប់ទល់ក្នុងគ្រាដែលកម្ពុជាត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីសហភាពអឺរ៉ុបដោយប្រការណាមួយនោះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃទី ២៩ មីនានេះ បានដាក់ចេញនូវវិធានការជិត២០ចំណុច ដើម្បីកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុនឯកជនដែលកំពុងរកស៊ីនៅកម្ពុជា។ ក្នុងនោះរួមមាន ការកែសម្... | លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៩ មីនា នេះ បានប្រកាសដាក់ចេញនូវកញ្ចប់វិធានការកំណែទម្រង់ជិត២០ចំណុច សំដៅលើកកម្ពស់ការវិនិយោគនៅកម្ពុជា និងជាអ្វីដែលគេជឿថា ជាវិធានការដើម្បីត្រៀមទប់ទល់ ពេលកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA។ បើតាមលោកនាយករដ្ឋមន្ត្រីសរុបជារួមមក កាត់បន្ថយលើថ្លៃសេវាកម្ម និងកំណែទម្រង់សេដ្ឋកិច្ចក្នុងដំណាក់ក... |
ជារៀងរាល់ឆ្នាំ ថ្នាំបង្ការបានជួយស្រោចស្រង់ជីវិតមនុស្សបានជាច្រើនលាននាក់ណាស់ នៅលើពិភពលោក។ យកក្មេងទៅចាក់ថ្នាំបង្ការ គឺដូចជាបានការពារក្មេងពីជំងឺឆ្លង កាចៗមួយចំនួនផង និងបានការពារកុំឱ្យជំងឺនោះធ្វើការរាតត្បាតផង។មិនថានៅប្រទេសជឿនលឿន ឬក្រីក្រ កំពុងអភិវឌ្ឍន៍ទេ គេតែងសង្កេតឃើញកម្មវិធីជាតិ តម្រូវឱ្យយកទារក កុមារ និងសេចក្តីណែនាំឱ្យមនុស... | នៅលើពិភពលោកទាំងមូល ការចាក់ថ្នាំបង្ការ ជាមធ្យោបាយដ៏ប្រសើរបំផុត ក្នុងការពារកុំឱ្យឆ្លងជំងឺកាចៗ។ ថ្នាំបង្ការការពារអ្នកមិនឱ្យឆ្លងជំងឺ ឆ្លងមីក្រុបផង និងអាចបញ្ចៀសមិនឱ្យមានការរាតត្បាតក្នុងប្រទេសផង។ ចាក់ថ្នាំបង្ការឱ្យកុមារ និងមនុស្សពេញវ័យ មានន័យថាអាចការពារអ្នកនិងអ្នកនៅជុំវិញខ្លួនអ្នក បានច្រើនពីជំងឺឆ្លង។ តើត្រូវយើងត្រូវចាក់ថ្នាំ... |
ផ្ដើមពីការកែសម្រួលតម្រាយផ្លូវ នៃខ្សែរត់ចាស់ជាមុនសិន ចាប់ពីថ្ងៃទី១ខែ កញ្ញា គឺចេញពីចំណតរថយន្តផ្សារអ៊ីអន២ តាមផ្លូវឧកញ៉ា ម៉ុង ឬទ្ធី រង្វង់មូលកាំកូស៊ីធី រង្វង់មូលអង់តែនទួលគោក ផ្លូវលេខ៧០ រង្វង់មូលកួចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ ផ្លូវនរោត្តម ស្ពានអាកាសក្បាលថ្នល់ ផ្លូវជាតិលេខ២ ដល់ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ការកែសម្រួលមួយទៀតចំពោះខ្ស... | ភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យកម្មករ កម្មការិនីទាំងអស់ជិះរថយន្តក្រុងគ្រប់ខ្សែដោយមិនគិតថ្លៃរយៈពេល២ឆ្នាំ សាលារាជធានីភ្នំពេញនៅថ្ងៃទី២០សីហានេះ ក៏បានប្រកាសពីការកែសម្រួលតម្រាយផ្លូវនៃខ្សែរត់ចាស់ ព្រមទាំងដាក់ឲ្យដំណើរការខ្សែរត់ថ្មីផងដែរ។ ចង់ដឹងថា ខ្សែរត់ថ្មីនៃសេវារថយន្តក្រុង នោះចេញដំណើរពីណា ទៅណាខ្លះ? |
កាលណាគេប្រកបអាជីព គឺគេសំអាងលើអ្វីមួយដែលអាចធ្វើឱ្យគេបានជោគជ័យ មានថ្វីដៃ មានប្រសិទ្ធភាព ប្រៀបដូចព្រះសង្ឃសំអាងធម៌ អ្នករត់ស៊ីក្លូសំអាងសាច់ដុំជើង ទាហានពឹងលើកាំភ្លើង ។ល។ ជាសរុប ពួកយើងទាំងអស់គ្នាដែលជាបថុជ្ជន សំអាងលើពេលវេលាថានឹងរស់បានយូរអង្វែង។ អ៊ីចឹង ប្រសិនបើគេដកហូតយកការសំអាងនេះចោលចេញ គឺប្រៀបបានដូចម្ទេសវាលេងហឹរ ឬដូចអំបិលវាអស់... | ការដោះស្រាយបញ្ហាសង្គម តម្រូវឱ្យប្រើមធ្យោបាយសមស្របនឹងគោលដៅ ជាពិសេសក្នុងករណីបទល្មើសជាក់ស្តែង។ ព្រឹត្តបត្រ «នាទីខ្ញុំនិយាយពីរភាសា» ថ្ងៃទី១៨មិថុនានេះ បណ្ឌិត ឆាយ ហុកផេង ធ្វើអត្តាធិប្បាយ ស្តីអំពី «ចាប់ចោរ ឬអញ្ជើញចោរឱ្យចូលពន្ធនាគារ?» |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.