title,description,category,published_at,url សិក្ខាសាលាបំប៉នសមត្ថភាពស្តីពី «វិធីសាស្រ្តស្រាវជ្រាវ និងការសរសេរនិក្ខេបបទ» តាមប្រព័ន្ធអនឡាញ (វគ្គ២),"ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ​វិទ្យាស្ថានជាតិអប់រំ​បន្តរៀបចំ​សិក្ខាសាលា​បំប៉នសមត្ថភាព​ស្តីពី «វិធីសាស្រ្ត​ស្រាវជ្រាវ​ និងការសរសេរ​និក្ខេបបទ»​ តាម​ប្រព័ន្ធ​អនឡាញ​ ជូនដល់គ្រូឧទ្ទេស និង​និស្សិតថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ឯកទេស​ វិធីសាស្រ្ត​បង្រៀន​ភាសាបារាំង​ ជំនាន់ទី៥ ​និងទី៦​នៃវិទ្យាស្ថាន​ជាតិអប់រំ ឧទ្ទេស​ដោយបណ្ឌិត ​Bruno MARCHAL ​សាស្រ្តាចារ្យ​ជំនួយ ​មកពីសាកលវិទ្យាល័យ Thammasat ប្រទេសថៃ​ និង​សម្របសម្រួលដោយបណ្ឌិត អាន រ៉ូប្រាវ ​ព្រឹទ្ធបុរសរង​មហាវិទ្យាល័យគរុកោសល្យ​នៃវិទ្យាស្ថានជាតិអប់រំ​។ សិក្ខាសាលានេះ គឺជាផ្នែកមួយនៃគម្រោង ​«ការគាំទ្រការបណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេស វិធីសាស្រ្តបង្រៀនភាសាបារាំង និងការបណ្តុះ​បណ្តាល​គ្រូបង្រៀនភាសាបារាំងនៅកម្រិតមធ្យមសិក្សាបឋមភូមិ» ក្រោមគម្រោង​ហិរញ្ញវត្ថុ DRAP-8585 AUF/​INE របស់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង និងដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​វិទ្យាស្ថាន​ជាតិអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា (MEJS)។ Atelier de formation sur “ Méthodologie de recherche et rédaction de mémoires” en distanciel​ (Formation 2) Du 22 au 24 août 2025, l’Institut National de l’Education (INE) du Cambodge, continue à organiser un atelier de formation portant sur “Méthodologie de recherche et rédaction de mémoires” en distanciel, pour les formateurs et étudiants des 5ème et 6ème promotions du Master d’Enseignement du Français de l’INE, animé par Dr. Bruno MARCHAL, Assistant Professeur de l’Université de Thammasat en Thaïlande​ et coordonné par Dr. ANN Robraw, Vice-Doyen de la Faculté de la Pédagogie de l’INE. Cet atelier s’inscrit dans le cadre du projet DRAP-8585 AUF/INE « Appui à la formation du master d’enseignement de français ; Appui à la formation des enseignants de français du collège (2 années et 4 années de formation après le baccalauréat : Bac+2 et Bac+4 » de l’Agence Universitaire de la Francophonie et en coopération avec l’INE du Ministère de l’Éducation, de la Jeunesse et des Sports (MEJS).",មណ្ឌលព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗ,22 ខែ​សីហា 2025 10:05 ព្រឹក,https://nie.edu.kh/2025/08/4750/ វិទ្យាស្ថានជាតិអប់រំ មានបើកកិច្ចប្រជុំស្ដីពីការសម្រេចលទ្ធផលនៃការប្រឡងបញ្ចប់ការបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២,វិទ្យាស្ថានជាតិអប់រំ៖ ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទី ព្រឹក នៅវិទ្យាស្ថានជាតិអប់រំ មានបើកកិច្ចប្រជុំស្ដីពីការសម្រេចលទ្ធផលនៃការប្រឡងបញ្ចប់ការបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ ក្រោមអធិបតីភាព ឯកឧត្តម លាង សេងហាក់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។,ក្នុង មណ្ឌលព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗ,12 ខែ​សីហា 2025 3:36 ល្ងាច,https://nie.edu.kh/2025/08/4719/ សិក្ខាសាលាបំប៉នសមត្ថភាពស្តីពី «វិធីសាស្រ្តស្រាវជ្រាវអប់រំ ការសរសេរអត្ថបទសម្រាប់សិក្ខាសាលា សន្និសីទស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ និងនិក្ខេបបទស្រាវជ្រាវ»​ តាមប្រព័ន្ធអនឡាញ,"រាជធានីភ្នំពេញ៖ ពីថ្ងៃទី០៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ វិទ្យាស្ថានជាតិអប់រំបានរៀបចំសិក្ខាសាលាបំប៉នសមត្ថភាពស្តីពី «វិធីសាស្រ្តស្រាវជ្រាវអប់រំ ការសរសេរអត្ថបទសម្រាប់សិក្ខាសាលា សន្និសីទស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ និងនិក្ខេបបទស្រាវជ្រាវ»​ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពលោកបណ្ឌិត នី រដ្ឋា នាយករងវិទ្យាស្ថានជាតិអប់រំ និងជាប្រធានគម្រោង DRAP-8585 AUF/INE និងមានការអញ្ជើញចូលរួមពីលោកបណ្ឌិត អាន រ៉ូប្រាវ ព្រឹទ្ធបុរសរងមហាវិទ្យាល័យគរុកោសល្យនៃវិទ្យាស្ថានជាតិអប់រំ និងជាអ្នកសម្របសម្រួលគម្រោង DRAP-8585 AUF/INE លោកបណ្ឌិត Bruno MARCHAL គ្រូឧទ្ទេស និងជាសាស្រ្តាចារ្យជំនួយ មកពីសាកលវិទ្យាល័យ Thammasat ប្រទេសថៃ ព្រមទាំងការចូលរូមពីគ្រូឧទ្ទេស និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​ វិធីសាស្រ្តបង្រៀនភាសាបារាំង ជំនាន់ទី៥ និងទី៦នៃវិទ្យាស្ថានជាតិអប់រំ សរុបចំនួន៤១នាក់។ វគ្គបំប៉ននេះ នឹងត្រូវរៀបចំតាមកាលបរិច្ឆេទ និងប្រធានបទ៖ (១) ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ស្ដីពីវិធីសាស្រ្តស្រាវជ្រាវអប់រំ (២) ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ វិធីសាស្រ្តស្រាវជ្រាវ និងការសរសេរនិក្ខេបបទ និង(៣) ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ការសរសេរអត្ថបទស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ។ ក្នុងពេលបើកសិក្ខាសាលាបំប៉នសមត្ថភាពនេះ លោកបណ្ឌិត នី រដ្ឋា បានមានប្រសាសន៍ដោយផ្ដោតលើគោលគំនិត​ចំបង​នៃវគ្គបំប៉នគឺ៖ (១) ការរៀបចំដំណើរការស្រាវជ្រាវតាម​បែបវិទ្យាសាស្រ្ត​ជូន​អ្នកសិក្សា ចាប់ពីការកំណត់បញ្ហាស្រាវជ្រាវ រហូតដល់ការវិភាគលទ្ធផល (២) ភាពស្ទាត់ជំនាញតាមបែបបទនៃការសរសេរកិច្ចការស្រាវជ្រាវ ដើម្បីសរសេរអត្ថបទស្រាវជ្រាវ ឬនិក្ខេបបទច្បាស់លាស់ និងមានប្រសិទ្ធភាព (៣) ការបង្ហាញលទ្ធផលស្រាវជ្រាវរបស់អ្នកសិក្សាប្រកបដោយវិជ្ជាជីវៈ ជាពិសេស លោកបណ្ឌិតក៏បានបញ្ជាក់ថា ការស្រាវជ្រាវវិទ្យាសាស្ត្រគឺជាដំណើរដ៏លំបាក ដែលត្រូវការភាពហ្មត់ចត់ ការចង់ដឹងចង់ឃើញ មានការត្រិះរិះ​ពិចារណា​ខ្ពស់ និងចំណង់ចំណូលចិត្តតាមបែបវិទ្យាសាស្ត្រ និងជំនាញវិធីសាស្ត្រល្អៗ។ សិក្ខាសាលានេះ គឺជាផ្នែកមួយនៃគម្រោង «ការគាំទ្រការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេស វិធីសាស្រ្តបង្រៀនភាសាបារាំង និងការបណ្តុះបណ្តាលគ្រូបង្រៀនភាសាបារាំងនៅកម្រិតមធ្យមសិក្សាបឋមភូមិ» ក្រោមគម្រោងហិរញ្ញវត្ថុ DRAP-8585 AUF/INE របស់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង និងដោយមានកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា (MEJS) ក្នុងគោលបំណងចម្បងចំនួន៣៖ ១. តម្រង់ទិសស្ដីពីការស្រាវជ្រាវអប់រំតាមបែបវិទ្យាសាស្រ្ត ២. សរសេរអត្ថបទនិក្ខេបបទស្រាវជ្រាវ ៣. សរសេរអត្ថបទស្រាវជ្រាវបែបវិទ្យាសាស្រ្តសម្រាប់សន្និសីទស្រាវជ្រាវ វិទ្យាស្ថានជាតិអប់រំ៖ ៨ សីហា ២០២៥ | ប្រព័ន្ធអនឡាញ Atelier de formation sur “la méthodologie de la recherche en éducation et l’écriture scientifique (rédaction de communications et de mémoires de recherche)”​ en distanciel Phnom Penh: l’Institut National de l’Education (INE) a organisé un atelier de formation portant sur “ la méthodologie de la recherche en éducation et l’écriture scientifique (rédaction de communications et de mémoires de recherche)” en distanciel sous la présidence de Dr. NY Ratha, Directeur Adjoint de l’INE et chef du projet DRAP-8585 AUF/INE, Dr. ANN Robraw, Vice-Doyen de la Faculté de Pédagogie de l’INE et coordinateur du projet DRAP-8585 AUF/INE, Dr. Bruno MARCHAL, formateur et Assistant Professeur de l’Université de Thammasat en Thaïlande avec la participation de 41 formateurs et étudiants des 5ème et 6ème promotions du Master d’Enseignement du Français de l’INE. Cette formation sera organisée selon les dates et thèmes suivants : (1) du 8 au 10 août 2025 : Méthodologie de recherche en éducation ; (2) du 22 au 24 août 2025 : Méthodologie de recherche et rédaction de mémoire et (3) du 29 au 31 août 2025 : Rédaction d’articles scientifiques. Lors de la séance d’ouverture de l’atelier, Dr Ny Ratha a insisté sur trois principes : (1) structurer une démarche scientifique, depuis la formulation de la problématique jusqu’à l’analyse des résultats ; (2) maîtriser les outils et normes de la rédaction académique pour produire des mémoires rigoureux et convaincants et (3) valoriser les recherches à travers des communications adaptées aux exigences universitaires et professionnelles. Il a particulièrement souligné que la recherche scientifique constitue un processus exigeant, nécessitant : une rigueur intellectuelle constante, une curiosité scientifique aiguisée, un esprit critique développé, une passion pour la connaissance, et une solide maîtrise méthodologique. Cet atelier s’inscrit dans le cadre du projet DRAP-8585 AUF/INE « Appui à la formation du master d’enseignement de français ; Appui à la formation des enseignants de français du collège (2 années et 4 années de formation après le baccalauréat : Bac+2 et Bac+4 » de l’Agence Universitaire de la Francophonie et en coopération avec l’INE du Ministère de l’Éducation, de la Jeunesse et des Sports (MEJS) et vise trois objectifs principaux : 1. S’initier à la recherche scientifique en éducation 2. Rédiger des mémoires de recherche 3. Rédiger des communications pour séminaires, colloques, conférences, etc. Institut National de l’Education : le 8 août 2025 | En distanciel",ក្នុង មណ្ឌលព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗ,9 ខែ​សីហា 2025 11:19 ព្រឹក,https://nie.edu.kh/2025/08/4708/