text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ កំណត់ការចរចារប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងកាបូបសម្រាប់ឆ្នាំ២០២៣ នឹងចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២២ទៅ។ នេះបើតាមក្រសួងការងារ ចុះផ្សាយថ្ងៃទី២៣ មិថុនា។ ក្រសួងការងារ បានឲ្យដឹងថា ចំពោះការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ ត្រូវអនុវត្តតាមប្រតិទិន ក្នុងខែកក្កដា ឆ្នាំ២០២២ ជាការចាប់ផ្តើមពិភាក្សា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ។ ខែសីហា ឆ្នាំ២០២២ ជាការចាប់ផ្តើមពិភាក្សា ជាលក្ខណៈទ្វេភាគី និងត្រីភាគី ។ ខែកញ្ញា ឆ្នាំ២០២២ បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេច ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតកាបូប សម្រាប់ឆ្នាំ២០២៣។ ដោយឡែកសម្រាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បបរមា។    ទន្ទឹមនឹងនេះ ក្រសួងការងារក៏បានស្នើឱ្យគ្រប់ភាគីទាំងអស់ត្រូវអនុវត្តតាមការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល នៅគ្រប់កិច្ចប្រជុំរបស់ខ្លួន ដើម្បីបន្តចូលរួមទប់ស្កាត់កុំឲ្យមានការឆ្លង និងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។    សូមជម្រាបថា នៅក្នុងឆ្នាំ២០២២នេះ ប្រាក់ឈ្នួលរបស់កម្មករ គឺ១៩៤ដុល្លារក្នុងមួយខែ៕  
ដោយ៖ វ៉ន ស៊ីចេន
  ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប្រាក់ សុខុន នៅក្នុងប្រទេសតួកគី រយៈពេល៣ថ្ងៃមកនេះ ភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃក្រសួងការបរទេសប្រទេសទាំងពីរ និងពង្រឹងកិច្ចសហការលើគ្រប់វិស័យផងដែរ។ ក្នុងនោះមានវិស័យវិនិយោគ ពាណិជ្ជកម្ម ការហោះហើរត្រង់ បច្ចេកវិទ្យា ទេសចរណ៍ កសិកម្ម អប់រំ កីឡា វប្បធម៌ ធនធានទឹក ជាដើម។   ជាមួយគ្នានេះ កម្ពុជា និងតួកគី គ្រោងរៀបចំកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះលើកទី២ជាថ្មីម្ដងទៀត ដើម្បីដាក់ចេញនូវវិធានាការបន្ថែមទៀត ក្នុងការជំរុញភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច រួមទាំងកិច្ចខិតខំប្រឹងប្រែងសំដៅសម្រេចគោលដៅ នៃការពង្រីកទំហំពាណិជ្ជកម្ម៥០០លានដុល្លារ នាពេលខាងមុខ។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងតួកគី មានចំនួន ៧៥លានដុល្លារអាមេរិកប៉ុណ្ណោះ កាលពីឆ្នាំ២០១៧កន្លងមក។   បន្ថែមពីនេះលោក ម៉េវលុត ឆាវូស៊ូលុ រដ្ឋមន្ត្រីការបរទេសតួកគី ប្រកាសគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងមជ្ឍមណ្ឌលសកម្មភាពមីន តំបន់អាស៊ាន ដែលមានទីតាំងនៅទីក្រុងភ្នំពេញផងដែរ។   ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាងជិតស្និទ្ធទ្វេរភាគី កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូត នៅក្រុងអង់ការ៉ា ប្រទេសតួកគី ក្នុងឆ្នាំ២០១៩ សម្រាប់ផលប្រយោជន៍រវាងប្រទេសទាំងពីរ។   គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចលោក ប្រាក់ សុខុន នៅតួកគីនេះ គឺដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗ ដែលជាការព្រួយបារម្ភ និងការយកចិត្តទុកដាក់រួម  ក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការទ្វេរភាគី ទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាពិសេសផ្ដោតលើកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីពង្រឹងបន្ថែមទៀត នូវទំនុកចិត្តផ្នែកនយោបាយ និងការស្វែងរកសក្តានុពលថ្មីៗ ក្នុងការជំរុញផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ៕  
ភ្នំពេញ៖ កម្ពុជា និងតួកគី រំពឹងថា ទំហំពាណិជ្ជកម្មទ្វេរភាគី នឹងកើនឡើងដល់៥០០លានដុល្លារខាងមុខ តាមរយៈការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្តីរំពឹងនេះ កើតឡើងនៅក្នុងជំនួបពង្រឹងចំណងមិត្តភាពភាគីទាំងពីរ រវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក ម៉េវលុត ឆាវូស៊ូលុ រដ្ឋមន្ត្រីការបរទេសតួកគី។
Messi ត្រូវបានគេលើកឡើងថា ជាកីឡាករល្អបំផុតប្រចាំប្រវត្តិសាស្រ្តចាប់តាំងពីលើកពាន World Cup។ សម្រាប់លោក Scaloni ដែលជាគ្រូបង្វឹកអាហ្សង់ទីន តាំងពីឆ្នាំ២០១៨នោះ ក៏បានបង្ហើបថា លោកធ្លាប់និយាយលើកទឹកចិត្ត Messi ឱ្យបន្តដំណើរជាមួយក្រុមជម្រើស ក្រោយពេលខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ រូបនេះ បានសម្រាកពីភារកិច្ចជួយក្រុមជម្រើសជាតិ ក្រោយក្រុមធ្លាក់ចេញពីការប្រកួត World Cup 2018 ត្រឹមវគ្គ ១៦ក្រុម។   និយាយទៅកាន់វិទ្យុអេស្ប៉ាញ Spanish Radio នៅថ្ងៃទី១៧ ខែមករា គ្រូបង្វឹកក្រុមអាហ្សង់ទីន បាននិយាយថា លោកជ្រើសរើស Messi ជាកីឡាករដ៏អស្ចារ្យបំផុតជាងលោក Maradona។ «ប្រសិនបើខ្ញុំត្រូវរើស ខ្ញុំនឹងរើសយក Leo ខ្ញុំមានរឿងដ៏ពិសេសជាមួយគេ។ គាត់គឺជាកីឡាករដ៏ល្អបំផុតប្រចាំប្រវត្តិសាស្ត្រ បើទោះ Maradona ធ្លាប់ជាកីឡាករដ៏អស្ចារ្យកាលពីមុនក៏ដោយ។ រឿងដំបូងដែលយើងបានធ្វើកាលពីឆ្នាំ ២០១៨ យើងបានទាក់ទងទៅ Messi ហើយពេលនោះគេនិយាយដោយក្តីគោរព ដូច្នេះយើងក៏បានហៅគេឱ្យត្រលប់មកក្រុមវិញ យើងរង់ចាំរបស់គេ ហើយពិតជាក់ស្តែងយើងបានកសាងក្រុមដ៏អស្ចារ្យមួយដែលមានគេជួយដឹកនាំ។ ការបង្វឹក Messi មិនពិបាកនោះទេ អ្នកមិនអាចកែប្រែតិចនិចរបស់គេបានទេ តែយើងអាចផ្តល់យោបល់សម្រាបគាត់ថាត្រូវលេងដោយដាក់សម្ពាធ ឬក៏ប្រយុទ្ធតាមវិធីណាតែប៉ុណ្ណោះ។»។ លោក Scaloni បាននិយាយបែបនេះ។   មិនត្រឹមតែប៉ុណ្ណោះលោក Scaloni ក៏បានការពារកីឡាករចាំទី Emiliano Martinez របស់ក្រុមជម្រើសជាតិ បន្ទាប់ពីគេរងការិះគន់ខ្លាំងចំពោះអាកប្បកិរិយាអបអរការឈ្នះពានរបស់អាហ្សង់ទីន ដូចដែលរូបគេបានបង្ហាញអាកប្បកិរិយាមិនសមរម្យពេលទទួលស្រោមដៃមាស និងលេងសើចជាមួយតុកតា្ត ដែលមានបិទរូបរបស់ Kylian Mbappe ពេលដែលអបអរជ័យជម្នះនៅក្នុងទីក្រុង Buenos Aires៕    
តារាបាល់ទាត់ឆ្នើម Lionel Messi បានវ៉ាដាច់លោក Diego Maradona ដែលជាវីរបុរសអាហ្សង់ទីន ក្នុងនាមជាកីឡាករដ៏អស្ចារ្យបំផុតប្រចាំពិភពលោក និងពិភពលោកបាល់ទាត់។ នេះបើតាមលោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន ដែលទើបឈ្នះពានរង្វាន់ World Cup 2022។
  ខ្សែប្រយុទ្ធសញ្ញាតិម៉ារ៉ុក Ayoub El Kaabi ក្លាយជាវីរបុរុស ក្រោយរកបានគ្រាប់បាល់ជ័យជម្នះនៅនាទី១១៦ នៃម៉ោងបន្ថែមលើកទី២ បន្ទាប់ពី Olympiakos និង Fiorentina បញ្ចប់ការប្រកួតក្នុងម៉ោងផ្លូវការ៩០នាទី ដោយគ្មានការស៊ុតបញ្ចូលទីគ្នា នៅកីឡដ្ឋាន OPAP Arena ក្នុងក្រុងអាថែន ប្រទេសក្រិក។   តាមរយៈលទ្ធផលនេះគ្រប់គ្រាន់ជួយ Olympiakos ដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក José Luis Mendilibar ក្លាយជាជើងឯក Conference League រដូវកាល ២០២៣-២៤ និងជារដូវកាលទីពីរ ចាប់តាំងពីបង្កើតពានរង្វាន់លំដាប់ទី៣អឺរ៉ុបនេះ។ Olympiakos ក៏ជាក្រុមពីប្រទេសក្រិកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលគ្រងជើងឯកអឺរ៉ុប។   ដោយឡែក នេះជាការខកចិត្តពីរលើកជាប់គ្នារបស់ក្រុមអ៊ីតាលី Fiorentina ដែលបានត្រឹមរងជើងឯក។ កាលពីរដូវកាលមុន Fiorentina បានចាញ់ West Ham នៅវគ្គផ្តាច់ព្រ័ត្រ ECL ដែរ ដោយគ្រានោះ ខ្សែប្រយុទ្ធ Jarrod Bowen សម្រេចទីនៅចុងម៉ោងដូចគ្នា។   Europa Conference League បង្កើតឡើងដំបូងនៅរដូវកាល ២០២១-២២ ដោយក្រុមអ៊ីតាលី AS Roma គ្រងតំណែងជើងឯក ដោយការយកឈ្នះក្រុមហូឡង់ Feyenoord ១-០ នៅវគ្គផ្តាច់ព្រ័ត្រ៕
Olympiakos ក្លាយជាក្រុមរបស់ក្រិកលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលឈ្នះជើងឯកអឺរ៉ុប តាមរយៈការយកឈ្នះ Fiorentina ១-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa Conference League រាត្រីថ្ងៃទី២០ ខែឧសភា។
  បើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានតែងតាំងអនុប្រធានគណៈកម្មការយោធាមជ្ឈិមលោក Ri Yong-gil ឱ្យកាន់តំណែងជាអគ្គសេនាធិការ ជំនួសឧត្តមសេនីយ៍ Pak Su-il ។ មូលហេតុនៃការបណ្តេញលោក Pak មិនត្រូវបានគេបង្ហាញឲ្យដឹងទេ។   ការសម្រេចចិត្តនេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការមជ្ឈិមយោធានៃបក្សពលករកូរ៉េ។ លោក គីម និងបណ្តាមេបញ្ជាការយោធាកំពូលបានពិភាក្សាអំពីផែនការឆ្លើយតបសត្រូវផងដែរ។   ក្នុងកិច្ចប្រជុំនេះ មេដឹកនាំកូរ៉េខាងជើង បានស្នើឱ្យពង្រឹងការត្រៀមលក្ខណៈសម្រាប់ហានិភ័យនៃសង្គ្រាម រួមទាំងការពង្រីកសមត្ថភាពផលិតអាវុធ និងការបណ្តុះបណ្តាលជាបន្តបន្ទាប់ជាមួយនឹងអាវុធទំនើបចុងក្រោយបំផុត។    កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យរោងចក្រផលិតអាវុធ កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា។ មេដឹកនាំកូរ៉េខាងជើងរូបនេះ បានទៅទស្សនាកន្លែងផលិតយន្តហោះគ្មានមនុស្សបើក (UAVs) គ្រាប់រ៉ុក្កែតដ៏ធំទំនើប និងឧបករណ៍បាញ់បង្ហោះចល័តដែលប្រើដើម្បីបាញ់មីស៊ីលផ្លោង។   ការត្រួតពិនិត្យរបស់លោកគីម នៅរោងចក្រអាវុធធ្វើឡើងស្របពេល កូរ៉េខាងត្បូង និងអាម៉េរិក កំពុងរៀបចំធ្វើសមយុទ្ធយោធាដ៏សំខាន់មួយនៅក្នុងខែសីហានេះ។ កូរ៉េខាងជើង បានចាត់ទុកសមយុទ្ធរបស់ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ជាការត្រៀមខ្លួនសម្រាប់សង្រ្គាមឈ្លានពានខ្លួន ហើយថែមទាំងព្រមានចាត់វិធានការសងសឹកថែមទៀត។   កាលពីចុងខែមុន ទីក្រុងព្យុងយ៉ាងបានប្រារព្ធពិធីព្យុហយាត្រាយោធាដ៏ធំមួយដើម្បីប្រារព្ធទិវាជ័យជំនះ ដែលជាខួបលើកទី ៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ។ ប្រទេសនេះបានបង្ហាញមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរចុងក្រោយបំផុតរបស់ខ្លួន ព្រមទាំងយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ និងវាយប្រហារ៕    
កូរ៉េខាងជើង បានដកតំណែងអគ្គសេនាធិការកងទ័ព ស្របពេលមេដឹកនាំកំពូល គីម ជុងអ៊ុន អំពាវនាវឱ្យបង្កើនការត្រៀមលក្ខណៈសម្រាប់លទ្ធភាពបង្កសង្គ្រាម។
  ព្រានព្រៃ បានសម្លាប់ទន្សោងឈ្មោលមួយក្បាល ដែលកំពុងជាប់អន្ទាក់នៅក្នុងព្រៃ  ក្នុងភូមិសាស្ត្រព្រៃសន្លុង ភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមមានជ័យ។ នេះជាការលើកឡើងរបស់លោកប៊ុន សាលួត ដោយបានបញ្ជាក់ថា គណៈកម្មការ បានទៅទាន់សកម្មភាពសម្លាប់របស់ព្រានព្រៃ ប៉ុន្ដែមិនអាចចាប់ជនល្មើសបានឡើយ។    លោកប៊ុន សាលួត បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ៖ «យើងទៅទាន់ពេលឆ្កែកំពុងព័ទ្ធខាំទន្សោងនៅក្នុងព្រៃនោះ។ នៅពេលលឺសំឡេងឆ្កែព្រួតគ្នា ក្រុមយើងបាននាំគ្នាសំដៅទៅរកទីតាំងសំឡេង។ អំឡុងពេលនោះអ្នកដាក់អន្ទាក់ដឹង ក៏បានរត់ចេញបាត់ ទើបបានជាយើងឃើញតែសពទន្សោងតែប៉ុណ្ណោះ»។    រូបភាពដោយ គណៈកម្មការព្រៃសង្ឃរុក្ខាវ័ន បើតាមគណៈកម្មការដើរល្បាតព្រៃសង្ឃរុក្ខាវ័នរូបនេះ សត្វទន្សោងដែលមានទម្ងន់ជាង៣០០គីឡូក្រាមរូប នេះ អាចនឹងជាប់អន្ទាក់ប្រមាណមួយខែមកហើយ ព្រោះជើងរបស់ទន្សោងនោះបានដាច់ចេញពីគ្នា ដោយសារអន្ទាក់ និងសាច់រលួយឃើញឆ្អឹង។  លោកប៊ុន សាលួត  បានរៀបរាប់ដូច្នេះ៖« បើសង្កេតនឹងភ្នែក ឃើញថាទន្សោងនេះ មានរបួសដោយបាក់ជើងក្រោយផ្នែកខាងស្ដាំ, បែកក្បាល និងបាក់ស្នែងដោយសារការវាយ។ បន្ថែមពីលើនោះក៏មានស្នាមឆ្កែខាំ»។    ករណីទន្សោងស្លាប់ដោយសារអន្ទាក់នេះ តែងកើតមានជារៀងរាល់ឆ្នាំនៅក្នុងព្រៃសង្ឃរុក្ខាវ័ន។ ជាមួយគ្នានេះ សកម្មភាពនៃការដាក់អន្ទាក់នៅក្នុងតំបន់នេះក៏នៅតែបន្ដកើតមាន  ដោយកើនពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ នេះជាការលើកឡើងរបស់ លោក សាលួត។    បើតាមលោក សាលួត កាលឆ្នាំ២០២០ នៅក្នុងព្រៃសង្ឃរុក្ខវ័ននេះ គឺមានទន្សោង ត្រូវបានស្លាប់ ៥ ទៅ៦ក្បាល និង នៅក្នុងឆ្នាំ២០២១ ក៏មានទន្សោង៦ក្បាលទៀត ត្រូវបានងាប់ផងដែរ ដោយសារជាប់អន្ទាក់របស់ព្រានព្រៃ។ ចំណែកឯ ពីរខែដើមឆ្នាំ២០២២នេះ គឺមានងាប់មួយក្បាលដែលទើបតែរកឃើញនេះ។    បើនិយាយពីអន្ទាក់ គិតនៅឆ្នាំ២០២០ គណៈកម្មការសហគមន៍សង្ឃរុក្ខវ័នដោះបានប្រមាណ១០០០អន្ទាក់, ឆ្នាំ២០២១ ដោះបានជាង១០០០អន្ទាក់ និងបច្ចុប្បន្នក្រមការងារកំពុងដើរដោះអន្ទាក់ ជារៀងរាល់ថ្ងៃ។   រូបភាពដោយ គណៈកម្មការព្រៃសង្ឃរុក្ខាវ័ន ចំនួនអន្ទាក់ដែលត្រូវបានគេលួចដាក់នៅក្នុងព្រៃនេះ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លោក សា លួត បានបន្ថែមថា អន្ទាក់ទាំងនេះមិនត្រឹមតែផ្តាច់ជីវិតរបស់សត្វទន្សោងនោះទេ។ ពោលសត្វដែលមានជីវិតនៅក្នុងព្រៃ គឺសុទ្ធតែរងការគំរាមកំហែងជីវិត ដោយសារអន្ទាក់។    បញ្ហាអន្ទាក់ និងការបរបាញ់តែងកើតឡើង ចំពោះសត្វព្រៃ ហើយបញ្ហាទាំងនេះអាចបណ្ដាលមកពីទីផ្សារ និងតម្រូវការសាច់សត្វព្រៃនៅតែមាន  ទើបធ្វើឱ្យអ្នកប្រមាញ់នៅតែបន្តសកម្មភាព។ « អ្នកមកបាញ់សត្វនៅនឹងព្រៃនេះ សុទ្ធតែមានអ្នកដែលចាំយកនៅខាងក្រៅចាំទិញ»។ លោក សាលួត បាននិយាយដូច្នេះ  ដោយបានបញ្ជាក់ថា៖« ឈ្មួញចេញថ្លៃអន្ទាក់ ថ្លៃខ្សែ ឱ្យព្រានមុនពេលពេលចូលព្រៃ ហើយនៅពេលបានសាច់យកទៅលក់ទើបគេកាត់កងគ្នាវិញ។ បើសកម្មភាពនេះនៅតែបន្ត នោះសត្វព្រៃ និងអស់ម្ដងមួយៗពីព្រៃសង្ឃរុក្ខាវ័ន ហើយចំពោះព្រៃផ្សេងទៀតក៏ដូចគ្នា»។    ជុំវិញករណីខាងលើ លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានបង្ហាញនូវក្តីសោកស្ដាយជាខ្លាំង ដែលកម្ពុជានៅតែបន្តបាត់បង់សត្វកម្រ ដោយសារការបរបាញ់ និងការដាក់អន្ទាក់នេះ។  លោកបានស្នើដល់ពលរដ្ឋទាំងអស់ ឱ្យចូលរួមការពារ ថែរក្សា  និងអភិរក្សសត្វព្រៃ ដើម្បីធ្វើយ៉ាងណាអាចបន្តបន្សល់ទុកវត្តមានពួកវា សម្រាប់ ក្មេងជំនាន់ក្រោយបានស្គាល់ និងថែរក្សាបន្ត។    លោក ស៊ីថេង បាននិយាយដូច្នេះ៖ « បើអ្នកទាំងអស់គ្នា មិនគាំទ្រសកម្មភាពនៃការជួយដូរ ឬការបរិភោគសាច់សត្វព្រៃទេ  នោះសកម្មភាពបរបាញ់ ឬការដាក់អន្ទាក់ក៏ត្រូវបានកាត់បន្ថយ  ហើយការចរាចរសត្វព្រៃខុសច្បាប់នៅលើទីផ្សារក៏គ្មានដែរ»។    ជាមួយគ្នានេះ  លោក សាលួតបានលើកឡើងថា ធនធានធម្មជាតិ និងសត្វព្រៃនៅគង់រង្សលុះត្រា ប្រជាជនចូលរួមគ្នាថែរក្សា និងសន្យានឹងខ្លួនឯងថា មិនបណ្ដាយខ្លួនឱ្យក្លាយជាជនល្មើស និងនាំគ្នាចូលរួមក្នុងកិច្ចការពារព្រៃ និងធម្មជាតិ។ លោក បានបន្ថែមថា ការយកចិត្តទុកដាក់ពីរដ្ឋាភិបាល និងកម្លាំងមូលដ្ឋាន ក៏ជាកត្តាសំខាន់ ដែលអាចធ្វើឱ្យធនធានទាំងនោះ នៅមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាបន្ត៕             
ភ្នំពេញ៖ សត្វទន្សោងឈ្មោលមួយក្បាលទៀត ដែលមានទម្ងន់ជាង ៣០០គីឡូក្រាម ត្រូវបានងាប់ នៅក្នុងព្រៃសង្ឃរុក្ខាវ័ន នៃខេត្តឧត្តរមានជ័យ នាថ្ងៃទី១៨ ខែកុម្ភៈ។ បើតាមលោក ប៊ុន សាលួត គណៈកម្មការព្រៃសង្ឃរុក្ខវ័ន ទន្សាងនេះ គឺងាប់ដោយសារ ព្រានព្រៃសម្លាប់ ក្រោយពេលជាប់អន្ទាក់។
  Salah ស្ថិតក្នុងបញ្ជីបេក្ខភាពកីឡាករទាំង៥០រូបរបស់អេហ្ស៊ីបបណ្តោះអាសន្ន មុនសម្រេចចុងក្រោយដើម្បីឈានទៅដល់ការប្រកួតបាល់ទាត់ដែលនឹងរៀបចំនៅថ្ងៃទី៨ ខែសីហា ពោលគឺជាថ្ងៃដំបូងនៃការបើករដូវកាលថ្មីនៃក្របខណ្ឌ Premier League ២០២០-២១។   ច្បាប់ក្នុងការប្រកួតកីឡាអូឡាំពិក សម្រាប់វិញ្ញាសាបាល់ទាត់តម្រូវឲ្យក្រុមនីមួយៗប្រើប្រាស់កីឡាករក្រោមអាយុ២៣ឆ្នាំ ប៉ុន្តែក៏អនុញ្ញាតឲ្យមានកីឡាករលើសអាយុចំនួន៣រូបចូលរួមផងដែរ។   «យើងមិនអាចបង្ខំ Salah ឲ្យចូលរួមជាមួយយើងបានទេ គឺទាល់តែគាត់ព្រមខ្លួនឯង។ ការចូលរួមរបស់ Salah ជាមួយក្រុមអេហ្ស៊ីប គឺជាការសម្រេចចិត្តដែលត្រូវធ្វើឡើងដោយ Salah និងក្លិប Liverpool ព្រមទាំងអ្នកចាត់ការលោក Jurgen Klopp»។ លោក Shawky Gharib គ្រូអេហ្ស៊ីប ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ដូច្នេះ។   ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះ បានបង្កើតភាពលេចធ្លោក្រោយផ្លាស់ពី AS Roma ទៅចូលរួមជាមួយក្រុមរហស្សនាមហង្សក្រហមកាលពីឆ្នាំ២០១៧។ Salah បានជួយ Liverpool ឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅរដូវកាល ២០១៧-១៨ ដោយទទួលបានត្រឹមរងជើងឯក មុនឈ្នះជើងឯកនៅរដូវកាលបន្ទាប់។   Salah ក៏ជាម្ចាស់ស្បែកជើងមាស (Golden Boot) ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសចំនួនពីររដូវកាលចុងក្រោយជាប់ៗគ្នាផងដែរ៕
ដោយមានការអនុញ្ញាតពីសំណាក់ក្លិប Liverpool ខ្សែបម្រើឆ្នើម Mohamed Salah នឹងចូលរួមជាមួយក្រុមឈុតយុវជនជម្រើសជាតិអេហ្ស៊ីបដើម្បីប្រកួតប្រជែងវិញ្ញាសាកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០។ គ្រូបង្វឹកអេហ្ស៊ីបលោក Shawky Gharib ជឿជាក់ថាការចូលរួមរបស់ Salah នឹងបង្កើនសក្តានុពលថែមទៀតសម្រាប់ក្រុម និងព្រឹត្តិការណ៍ទាំងមូល។
  ក្រោយការផ្អាកកិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរនៅក្នុងឆ្នាំ២០១៩ ជាមួយអាម៉េរិក កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនលើកដោយក្នុងនោះមានមីស៊ីលប៉ាលីស្ទិកអន្តរទ្វីប (ICBM) ផង។ នៅក្នុងឆ្នាំ២០២២ ក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលប៉ាលីស្ទិកច្រើនជាង៨០គ្រាប់ ហើយបន្តបាញ់ជាលើកច្រើនលើកទៀតក្នុងឆ្នាំ២០២៣នេះ។    ដោយក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលជាច្រើនលើកបែបនេះ កូរ៉េខាងត្បូង បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខមានការទទួលខុសត្រូវខ្លាំងក្លា ដើម្បីចាត់វិធានការលើកូរ៉េខាងជើង ដើម្បីបញ្ឈប់សកម្មភាពបង្ករឿង។    «ទាក់ទិនបញ្ហានេះ រដ្ឋកាន់កាប់អាវុធនុយក្លេអ៊ែរទាំង៥ ក្រោមសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ដែលជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ គួរតែបង្ហាញការទទួលខុសត្រូវពិសេស»។ លោក Hwang Joon-kook អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃទី១៧ ខែមេសា។    ក្រោមសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ រដ្ឋកាន់កាប់អាវុធនុយក្លេអ៊ែរទាំង៥ មានអាម៉េរិក ចិន រុស្ស៊ី បារាំង និងអង់គ្លេស ដែលសុទ្ធតែជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ។ កូរ៉េខាងជើង ដើរចេញពីសន្ធិសញ្ញានេះកាលពីឆ្នាំ២០០៣។   កន្លងមក សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានស្វះស្វែងរកការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងជាច្រើនលើក ប៉ុន្តែត្រូវបានចិន និងរុស្ស៊ីប្រើសិទ្ធិវេតូ ក្រោមហេតុផល ទណ្ឌកម្មមានតែធ្វើឱ្យស្ថានការណ៍កាន់តែពិបាកខ្លាំងឡើង។    ទន្ទឹមនេះ ប្រេសិតកូរ៉េខាងត្បូងបានបន្តថា ក្រុងព្យុងយ៉ាង កំពុងព្យាយាមទាញយកពេលវេលា ដើម្បីអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលខុសច្បាប់ ដោយផ្អែកទៅតាមផែនការរបស់ខ្លួន ដែលមានបំណងពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ សម្រាប់ប្រតិបត្តិការពេញលេញរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។    បើតាមលោក Hwang Joon-kook ការបង្ហាញការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខ គឺបង្ហាញពីទំនុកចិត្ត និងធ្វើការដោយជោគជ័យរបស់ក្រុមប្រឹក្សា និងតួនាទីរបស់ខ្លួននៅក្នុងសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ។   ជុំវិញរឿងនេះ កូរ៉េខាងជើង ក៏ចេញមុខការពារខ្លួនជាថ្មី។ លោក Ri Pyong-chol អនុប្រធានគណៈកម្មការយោធាមជ្ឈិមរបស់កូរ៉េខាងជើង និយាយថា អាវុធយុទ្ធសាស្រ្តដែលមាន ជាការការពារខ្លួនពីការគំរាមពីសំណាក់អាម៉េរិកប៉ុណ្ណោះ។ លោកក៏ហៅការកៀរគរទណ្ឌកម្មនៅក្រុមប្រឹក្សាសន្តិសុខ ជាបំពានកិច្ចការផ្ទៃក្នុងកូរ៉េខាងជើងដែរ៕  
ប្រេសិតកូរ៉េខាងត្បូងប្រចាំនៅអង្គការសហប្រជាជាតិ នៅថ្ងៃទី១៧ ខែមេសា បានជំរុញឱ្យសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បង្ហាញពីការទទួលខុសត្រូវរបស់ខ្លួនឱ្យបានខ្លាំងក្លា ដើម្បីរឹតត្បិតសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើងលើបញ្ហានុយក្លេអ៊ែរ។
  ក្រោមក្រសែភ្នែកអ្នកទស្សនា ៧៥០០០នាក់ នាការប្រកួតក្នុងកីឡដ្ឋាន Santiago Bernabeu នៅរាត្រីថ្ងៃទី២៦ ខែកុម្ភៈ ម្ចាស់ផ្ទះ Real និង Man City បញ្ចប់វគ្គទី១ដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា។ ចូលដល់វគ្គទី២ ខណៈការប្រកួតដំណើរការបាន១៥នាទី ខ្សែបម្រើ Isco បានស៊ុតគ្រាប់នាំមុខឲ្យក្រុមស្តេចសមុន មុនពេលខ្សែប្រយុទ្ធ Gabriel Jesus រកគ្រាប់តាមស្មើឲ្យក្រុមរហស្សនាមមេឃខៀវវិញនៅនាទី៧៨។   ឱកាសមាសបានកើតឡើងសម្រាប់ក្រុមរបស់លោក Pep Guardiola បន្ទាប់ពីខ្សែការពារ Daniel Carvajal ឈូសជើងខ្សែបម្រើ Raheem Sterling នៅតំបន់គ្រោះថ្នាក់ ហើយអាជ្ញាកណ្តាលសម្រេចផ្តល់បាល់១១ម៉ែត្រទៅឲ្យ Man City។ តារាឆ្នើម Kevin De Bruyne ជាអ្នករ៉ាប់រងការស៊ុតបាល់ពិន័យនេះ ដោយធ្វើបានសម្រេចនៅនាទី៨៣។ ចប់ការប្រកួតក្រុមភ្ញៀវ Man City ឈ្នះ Real Madrid ២-១។   ជ័យជម្នះក្រៅដីនេះ បានធ្វើឲ្យក្រុមអង់គ្លេសមានប្រៀប ដ្បិតជើងទី២ត្រូវធ្វើនៅទឹកដី Etihad វិញ។ ដោយឡែកខ្សែការពារ Sergio Ramos ក៏ត្រូវអវត្តមាននៅប្រកួតក្រោយដែរ បន្ទាប់ពីទទួលបានកាតក្រហមនៅជំនួបទី១នេះ។   នាជំនួបមួយគូទៀត Lyon បានយកឈ្នះក្រុមភ្ញៀវ Juventus ក្នុងលទ្ធផល ១-០។ ក្រុមរហស្សនាមសេះបង្កង់ បើទោះគ្រប់គ្រងបាល់បានច្រើនរហូតដល់៦០ភាគរយ ប៉ុន្តែពួកគេស៊ុតចំគោលដៅមួយលើកប៉ុណ្ណោះក្នុងការប្រកួតពេញ៩០នាទី ខណៈម្ចាស់ផ្ទះ Lyon ស៊ុតចំគោលដៅ៣លើក និងសម្រេចទីបាន១គ្រាប់។   ជំនួបជើងទី២ នឹងធ្វើនៅទឹកដី Allianz របស់ Juventus ក្នុងប្រទេសអ៊ីតាលីវិញម្តង នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០៕
Manchester City បានវាយបកយកឈ្នះម្ចាស់ជើងឯកច្រើនជាងគេ Real Madrid ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League។ Lyon ដែលធ្វើម្ចាស់ផ្ទះសម្រាប់ជើងទី១នេះ បានយកឈ្នះ Juventus ១-០។ ការប្រកួតកន្លងមក ក្រុមអង់គ្លេស៣ផ្សេងទៀត រួមមាន Chelsea, Tottenham និង Liverpool សុទ្ធតែបរាជ័យនាជំនួបជើងទីមួយ។
យោងតាមអនុក្រឹត្យ ផ្ទៃបឹងទន្លេបាទីទំហំជាង៩៧ហិកតា ត្រូវបានកំណត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ផ្ទៃបឹងទន្លេបាទីជាង៩៧ហិកតានេះ ស្ថិតក្នុងភូមិសាស្រ្តចំនួន២ គឺ ជាង៥៧ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកបាទី ខេត្តកែវ ហើយជាង៣៩ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។    ចំណែកផ្ទៃដីទំហំជាង២២២ហិកតា ដែលនៅសល់ពីផ្ទៃបឹងទន្លេបាទីទំហំជាង៩៧ហិកតា ត្រូវបានធ្វើអនុបយោគពីសម្បត្តិសាធារណៈរបស់រដ្ឋ មកជាសម្បត្តិឯកជនរបស់រដ្ឋ។ នេះបើតាមអនុក្រឹត្យដដែល។ ក្នុងចំណោមផ្ទៃដីជាង២២២ហិកតានេះ ជាង១១៦ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកបាទី ខេត្តតាកែវ រីឯជាង១០៦ហិកតាទៀត ស្ថិតក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។    អនុក្រឹត្យខាងលើ ពុំបានបញ្ជាក់ឡើយថា ផ្ទៃដីជាង២២២ហិកតា ដែលត្រូវបានធ្វើអនុបយោគមកជាសម្បត្តិឯកជនរបស់រដ្ឋ ត្រូវប្រគល់ឲ្យអ្នកណា ឬទុកធ្វើអ្វី។ ប៉ុន្តែផែនទីអំពីតំបន់ទន្លេបាទី ដែលភ្ជាប់ជាមួយអនុក្រឹត្យនេះ បង្ហាញថា ផ្ទៃដីជាង២២២ហិកតានេះ ត្រូវបានស្នើសុំដោយបុគ្គលឈ្មោះ ស្រ៊ុន ប៊ុនលាភ សម្រាប់ការអភិវឌ្ឍ។ ប្រមុខរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពីការបែងចែកតំបន់ទន្លេបាទីជា២ចំណែកនេះ តាមសំណើរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលមានលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជារដ្ឋមន្រ្តី។    សម្បត្តិរបស់រដ្ឋ មាន២ប្រភេទ គឺសម្បត្តិសាធារណៈរបស់រដ្ឋ និងសម្បត្តិឯកជនរបស់រដ្ឋ។ ការធ្វើអនុបយោគ មានន័យថា ជាការបំលែងសម្បត្តិសាធារណៈរបស់រដ្ឋ ឲ្យក្លាយទៅជាសម្បត្តិឯកជនរបស់រដ្ឋ។ យោងតាមច្បាប់ រដ្ឋាភិបាល ឬអ្នកណាក៏ដោយ មិនអាចយកសម្បត្តិសាធារណៈរបស់រដ្ឋ ទៅដោះដូរ ឬប្រគល់ឲ្យបុគ្គលណាបានឡើយ តែចំពោះសម្បត្តិឯកជនរបស់រដ្ឋ រដ្ឋាភិបាល អាចដោះដូរ ឬប្រគល់ឲ្យបុគ្គលណាម្នាក់បាន។ ហេតុដូច្នេះហើយ ដើម្បីអាចយកសម្បត្តិសាធារណៈរបស់រដ្ឋ ប្រគល់ទៅឲ្យបុគ្គលណាម្នាក់ ឬក្រុមហ៊ុនណាមួយ រដ្ឋាភិបាល ចាំបាច់ត្រូវធ្វើអនុបយោគសម្បត្តិសាធារណៈរបស់រដ្ឋ ឲ្យទៅជាសម្បត្តិឯកជនរបស់រដ្ឋជាមុនសិន៕   
តំបន់ទន្លេបាទី ត្រូវបានបែងចែកជា២ចំណែក ដោយ១ចំណែក ត្រូវរក្សាទុកជារបស់រដ្ឋ និង១ចំណែកទៀត សម្រាប់ឲ្យឯកជនអភិវឌ្ឍ។ នេះបើផ្អែកលើអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ដែលបានចេញតាំងពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ តែទើបនឹងត្រូវបានផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាន នាអំឡុងខែមិថុនា ឆ្នាំ២០២២នេះ។
  ប្រតិភូសហភាពអឺរ៉ុបនៅកម្ពុជា នៅថ្ងៃទី៩ ខែឧសភា បានរៀបចំពិធីអបអរខួបលើកទី៦៨ នៃទិវាអឺរ៉ុប ជាថ្ងៃប្រកាសសេចក្ដីថ្លែងការណ៍ Schuman ឆ្នាំ១៩៥០ ដែលនាំដល់ការបង្កើតសហភាពអឺរ៉ុប។ ចំពោះមុខអ្នកចូលរួមជាច្រើននៅឯសណ្ឋាគារឡឺ រ៉ូយ៉ាល់ ប្រធានប្រតិភូសហភាពអឺរ៉ុបនៅកម្ពុជាលោក George Edgar បានរៀបរាប់ពីទំនាក់ទំនងទ្វេភាគីសហភាពអឺរ៉ុប និងកម្ពុជា និងតួនាទីរបស់សហភាពអឺរ៉ុបក្នុងការជួយអភិវឌ្ឍកម្ពុជា។     លោក Edgar និយាយថា សហភាពអឺរ៉ុប គឺជាប្រភពជំនួយឥតសំណងធំជាងគេរបស់កម្ពុជា ហើយក៏ជាទីផ្សារនាំចូលទំនិញកម្ពុជាដ៏ធំមួយដែរ។ លើសពីនោះ សហភាពអឺរ៉ុបក៏ជាដៃគូអភិវឌ្ឍន៍ដ៏សកម្ម និងបានផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ការស្តារ និងអភិវឌ្ឍន៍កម្ពុជា បន្ទាប់ពីចប់សង្គ្រាម ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ កសិកម្ម សុខាភិបាល និងការលើកកម្ពស់សិទ្ធិស្ត្រី ព្រមទាំងកំណែទម្រង់ដើម្បីអភិបាលកិច្ចល្អផង។ ក្រោមយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីឆ្នាំ២០១៤-២០២០ ជំនួយអភិវឌ្ឍរបស់សហភាពអឺរ៉ុបទៅឲ្យកម្ពុជាមានដល់ទៅ៤១០លានអឺរ៉ុប ប្រហាក់ប្រហែល៤៥៧.៣លានដុល្លារ។ នារយៈពេលបីឆ្នាំចុងក្រោយ (២០១៤-២០១៧) ជំនួយរបស់អឺរ៉ុបផ្ដល់ឲ្យកម្ពុជាមានទំហំ២១លានអឺរ៉ុប ប្រហាក់ប្រហែល២៣.៤លានដុល្លារ។ នេះបើគេមិនគិតពីជំនួយរបស់ប្រទេសសមាជិកសហភាពអឺរ៉ុបផ្សេងទៀតនោះ។   រដ្ឋមន្ត្រីពាណិជ្ជកម្មលោក ប៉ាន សូរសក្តិ បានបញ្ជាក់ថា កម្ពុជាគឺជាដៃគូកិច្ចសហប្រតិបត្តិការដ៏សំខាន់របស់សហភាពអឺរ៉ុបលើវិស័យជាច្រើន។ លោកបន្តថា ទំនាក់ទំនងទ្វេភាគីកម្ពុជា និងអឺរ៉ុប ត្រូវបានពង្រីកលើវិស័យដូចជាពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍ។    ជំនួសឲ្យកសិករ និងកម្មកររោងចក្រនៅកម្ពុជា រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាក៏បានអរគុណអឺរ៉ុបដែលបានអនុវត្តការលើកពន្ធលើកលែងអាវុធសម្រាប់ទំនិញរបស់កម្ពុជា ដែលបានជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនឆាប់រហ័ស។ លោក ប៉ាន សូរសក្តិ ក៏លើកឡើងពីជំហររបស់កម្ពុជា ធ្វើការជិតស្និទ្ធជាមួយសហភាពអឺរ៉ុបលើគ្រប់វិស័យ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ទាំងឡាយ៕
ភ្នំពេញ៖ អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក George Edgar នៅថ្ងៃទី៩ ខែឧសភា លើកឡើងពីតួនាទីរបស់សហភាពអឺរ៉ុបក្នុងការអភិវឌ្ឍកម្ពុជាកន្លងមក។ បើតាមលោក Edgar សហភាពអឺរ៉ុបគឺទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ហើយក៏ជាប្រភពជំនួយបរទេសដ៏ធំដែរ។ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន សូរសក្តិ តំណាងរាជរដ្ឋាភិបាល បានសរសើរសហភាពអឺរ៉ុបដែលជួយកម្ពុជា។
  ឥណ្ឌានៅថ្ងៃទី១៥ ខែសីហា បានបារព្ធទិវាឯករាជ្យភាពលើកទី៧៧ ពីទីលាន Red Fort នៅក្នុងក្រុងញូវដែលី។ ក្នុងសុន្ទរកថាជិត ៩០នាទី លោក នារិន្ទ្រា ម៉ូឌី ប្រមុខរដ្ឋាភិបាលឥណ្ឌា បានលើកឡើងថា ឥណ្ឌាពេលនេះ មិនអាចត្រូវបញ្ឈប់បានឡើយ។ បើតាមលោក ម៉ូឌី ឥណ្ឌា ស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់ដែលអាចផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកថ្មី ក្រោយជំងឺកូវីដ-១៩។    «ដោយសណ្តាប់ធ្នាប់ពិភពលោកថ្មីលេចឡើងក្រោយសង្រ្គាមលោកលើកទីពីរ ខ្ញុំអាចមើលឃើញច្បាស់ថា សណ្តាប់ធ្នាប់ពិភពលោកថ្មី ភូមិសាស្រ្តនយោបាយថ្មី បានផ្លាស់ប្តូរយ៉ាងរហ័សក្រោយជំងឺកូវីដ-១៩។ ខ្ញុំអាចឃើញពីកម្លាំងរបស់ប្រជាជនឥណ្ឌា ១,៤ពាន់លាននាក់ក្នុងការផ្លាស់ប្តូរពិភពលោក»។ លោក ម៉ូឌី បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ឥណ្ឌា មានប្រជាសាស្រ្ត ប្រជាធិបតេយ្យ និងភាពចម្រុះ ដែលជាសក្តានុពលក្នុងការធ្វើឱ្យក្តីសុបិន្តក្លាយជាការពិត។ នេះបើតាមការចុះផ្សាយរបស់ Times of India។    បន្ថែមពីនេះ លោក ម៉ូឌី ក៏បានថ្លែងពីគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលរបស់លោកក្នុងរយៈពេល ១០ឆ្នាំមកនេះដូចជា សន្តិសុខរបស់ប្រទេស, សុខមាលភាពសង្គម និងការពង្រឹងតួនាទីរបស់ស្រ្តីផង។ ទន្ទឹមនេះ មេដឹកនាំឥណ្ឌា ក៏បានទទួលស្គាល់ពីបញ្ហាអំពើពុករលួយនៅក្នុងប្រទេស ខណៈពេលបច្ចុប្បន្ន ឥណ្ឌាជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៥។    មិនតែប៉ុណ្ណោះ លោកម៉ូឌី បានអំពាវនាវឱ្យប្រជាជាតិអាស៊ីខាងកើតមួយនេះ លុបចោលអំពើពុករលួយ បក្សពួកនិយម និងការថមថយ ដើម្បីដឹកនាំប្រទេសបន្ត។ ប្រមុខរដ្ឋាភិបាលឥណ្ឌា ប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៕     
នាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី១៥ ខែសីហា បានលើកឡើងថា ឥណ្ឌា ស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់ និងមានសមត្ថភាព ក្នុងការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកថ្មីដែលលេចឡើងក្រោយផ្ទុះជំងឺកូវីដ-១៩។
គម្រោងបណ្តុះបណ្តាលយុវជនងាយរងគ្រោះដល់យុវជនងាយរងគ្រោះនៅកម្ពុជា បង្កើតឡើងក្នុងឆ្នាំ២០១៣  ដោយអង្គការភ្លែនអន្តរជាតិ នៅក្នុងខេត្តគោលដៅចំនួន៤ គឺខេត្តសៀមរាប  កំពង់ចាម ត្បូងឃ្មុំ និងខេត្តរតនគិរី។  រហូតមកដល់ពេលនេះ មានយុវជនដែលបោះបង់ការសិក្សាចំនួន២,២០០នាក់ បានទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពីកម្មវិធីមួយនេះ លើជំនាញចុងភៅ អគ្គិសនី ជុសជុលទូរសព្ទដៃ  ជុសជុលកង់ ម៉ូតូ គោយន្ត កាត់ដេរសំលៀកបំពាក់ តុបតែងមុខ និងអ៊ុតសក់ជាដើម។  លោក យី គឹមថាន ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជាតិរបស់អង្គការភ្លែនអន្តរជាតិ បានថ្លែងនៅក្នុងកម្មវិធីបញ្ចប់គម្រោងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនងាយរងគ្រោះនៅកម្ពុជា ថ្ងៃទី២៣ ខែមិថុនាថា ជំនាញវិជ្ជាជីវៈគឺជាផលប្រយោជន៍រយៈពេលវែង ដែលជួយឲ្យយុវជនដែលបោះបង់ចោលការសិក្សា មានការងារល្អ មានចំណូលសមរម្យ ជាមួយនឹងបរិយាកាសការងារល្អទៀតផង។ ផ្ទុយទៅវិញ បើពួកគេ គ្មានជំនាញវិជ្ជាជីវៈទេ ពួកគេនឹងធ្វើជាកម្មករគេ ដែលទទួលបានកម្រៃទាប។ នេះជាការបញ្ជាក់របស់ លោក យី គឹមថានដដែល។ ប្រធានគ្រប់គ្រងកម្មវិធីរូបនេះ បន្តលើកឡើងពីភាពជោគជ័យរបស់គម្រោងនេះ ដែលមានយុវជនប្រមាណ៧០ភាគរយ មានការងារធ្វើក្រោយចប់វគ្គបណ្តុះបណ្តាល។ ក្នុងនោះខេត្តសៀមរាប មានភាគរយខ្ពស់ជាងគេ។ ផ្អែកលើភាពជោគជ័យនេះ លោក យី គឹមថាន បានអះអាងថា អង្គការភ្លែនអន្តរជាតិ នឹងពង្រីកគម្រោងនេះ ឲ្យបានទូទាំងកម្ពុជា ដើម្បីគាំទ្រ និងផ្តល់ជំនាញជូនយុវជនដែលបោះបង់ការសិក្សា។ នៅក្នុងពិធីបញ្ចប់គម្រោងនេះ យុវតី ឃួន រដ្ឋា បានឡើងថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ ដែលបានជួយបណ្តុះបណ្តាលរូបនាងអស់រយៈពេល៤ខែ ឲ្យមានជំនាញអគ្គិសនី រហូតទទួលបានការងារធ្វើនៅសណ្ឋាគារមួយក្នុងក្រុងសៀមរាប។ ក្នុងវ័យ១៨ឆ្នាំ រដ្ឋា បានបញ្ជាក់យ៉ាងដូច្នេះថា៖«អគ្គិសនី ភាគច្រើនមានតែបុរសទេ ដែលរៀន ព្រោះគេគិតថានារីមិនអាចធ្វើបានទេ ប៉ុន្តែសម្រាប់ខ្ញុំ គឺខ្ញុំពេញចិត្ត នឹងប្តេជ្ញាធ្វើឲ្យបាន»។  ក្រៅពីទទួលបានការងារនៅខេត្តសៀមរាប រដ្ឋាដែលរៀនចប់ថ្នាក់ទី១២នៅខេត្តសៀមរាបបានដាក់គោលដៅរបស់ខ្លួន ដោយប៉ងចាប់យកបរិញ្ញាបត្រផ្នែកអគ្គិសនីនេះដែរ នៅថ្ងៃអនាគត។ ដូចគ្នាដែរ កញ្ញា ខឹក សៀប ដែលទទួលបានការបណ្តុះបណ្តាលជំនាញចុងភៅរយៈពេល៤ខែ បានប្រាប់សារព័ត៌មានថ្មីៗថា ដំបូងឡើយនាងមិនមានក្តីសង្ឃឹមថា ខ្លួនអាចឈានជើងចូលធ្វើការ នៅក្នុងសណ្ឋាគារក្នុងខេត្តសៀមរាបឡើយ។ ប៉ុន្តែក្រោយទទួលបានការបណ្តុះបណ្តាលជំនាញចុងភៅ យុវតីវ័យ២២ឆ្នាំ និងឈប់រៀនថ្នាក់ត្រឹមថ្នាក់ទី៩រូបនេះ ទទួលបានការងារល្អ និងប្រាក់ខែខ្លះ ដើម្បីផ្ញើជូនឪពុកម្តាយ។ កញ្ញា ខឹប សៀប និយាយថា៖«ក្រោយរៀនរួច ខ្ញុំយល់ច្បាស់ពីមូលដ្ឋាននៃចុងភៅ ហើយពេលចេញធ្វើការងារបច្ចុប្បន្ន ខ្ញុំបានរៀនសូត្រនូវមុខម្ហូបជាច្រើនទៀតនៅសណ្ឋាគារ។ ខ្ញុំសង្ឃឹមថា នៅថ្ងៃអនាគត ខ្ញុំនឹងបើកភោជនីយដ្ឋានមួយនៅខេត្តសៀមរាប»។      លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប បានថ្លែងសាទរចំពោះគម្រោងនេះ និងបន្តបញ្ជាក់ថា ការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ កំពុងឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា។  លោកបន្តថា ការបណ្តុះបណ្តាលពីគ្រូដែលមកស្ថាប័នរដ្ឋផង និងសង្គមស៊ីវិលផង បានធ្វើឲ្យពួកគេមានជំនាញចម្រុះពិតប្រាកដ ដើម្បីធ្វើការងារដែលជាប្រយោជន៍សម្រាប់ពួកគេផ្ទាល់ គ្រួសារ និងសង្គមជាតិ៕
សៀមរាប៖ អង្គការភ្លែនអន្តរជាតិកម្ពុជា គ្រោងពង្រីកពង្រីកកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនងាយរងគ្រោះនៅកម្ពុជា ឲ្យបានទូទាំងប្រទេសកម្ពុជា ដើម្បីគាំទ្រ និងផ្តល់ជំនាញដល់យុវជនដែលបោះបង់ការសិក្សា ជនពិការ និងយុវជនដែលងាយរងគ្រោះជាច្រើនទៀត។ ចាប់តាំងពីឆ្នាំ២០១៣មក យុវជនដែលបានបោះបង់ការសិក្សាចំនួន២,២០០នាក់ បានទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពីអង្គការភ្លែនអន្តរជាតិ។ ក្នុងចំណោមនេះ មានប្រមាណ៧០ភាគរយ មានការងារ និងប្រាក់ចំណូលសមរម្យ។ 
  នៅឆ្នាំ២០២០ ការរីកសាយជំងឺកូវីដ-១៩ បានប៉ះពាល់ដល់សេវាសុខភាពសាធារណៈ និងប្រព័ន្ធសុខាភិបាលរបស់ប្រទេសជាច្រើនជុំវិញពិភពលោក។ ជាក់ស្តែង ប្រព័ន្ធភាពស៊ាំក្នុងសង្គមបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយ ហើយការស្លាប់ដោយសារជំងឺរបេង និងជំងឺគ្រុនចាញ់ក៏បានកើនឡើង។   លើសពីនេះ ជំងឺកូវីដ-១៩ ក៏បានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់មនុស្សក្នុងការចំណាយលុយលើថ្លៃថែទាំសុខភាព។ បើតាមអង្គការសុខភាពពិភពលោក ប្រជាជនច្រើនជាង ៥០០លាននាក់កំពុងធ្លាក់ចុះទៅក្នុងជីវភាពក្រីក្រខ្លាំង ដោយសារពួកគេត្រូវចំណាយលុយផ្ទាល់ខ្លួនលើថ្លៃសេវាថែទាំសុខភាព។   «យើងមិនមានពេលច្រើនទេ រដ្ឋាភិបាលទាំងអស់ត្រូវតែចាប់ផ្តើមពន្លឿនកិច្ចខិតខំប្រឹងប្រែងឡើងវិញ ដើម្បីធានាថាប្រជាពលរដ្ឋម្នាក់ៗអាចទទួលបានសេវាសុខភាពដោយមិនភ័យខ្លាចពីផលវិបាកផ្នែកហិរញ្ញវត្ថុ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានលើកឡើងបែបនេះ មុនបន្ថែមថា ការចំណាយសាធារណៈលើការគាំទ្រផ្នែកសុខភាព សង្គម និងការបង្កើនការយកចិត្តទុកដាក់លើប្រព័ន្ធថែទាំសុខភាព ត្រូវពង្រឹងឡើងវិញជាចាំបាច់។    កន្លងមក សេវាកម្មថែទាំសុខភាពត្រូវការចំណាយលុយច្រើនតាំងពីមុនជំងឺកូវីដ-១៩ រាលដាលស្រាប់ទៅហើយ។ មនុស្សជិត ១ពាន់លាននាក់ បានចំណាយលុយច្រើនជាង១០ភាគរយនៃថវិកាគ្រួសាររបស់ពួកគេលើបញ្ហាសុខភាព។ ក្នុងបរិបទកូវីដ-១៩ មនុស្សកាន់តែពិបាកព្រោះប្រាក់ចំណូលកំពុងធ្លាក់ចុះ។ របាយការណ៍ថ្មីរបស់អង្គការសុខភាពពិភពលោក និងធនាគារពិភពលោកបានព្រមានផងដែរថា វិបត្តិផ្នែកហិរញ្ញវត្ថុទំនងជាកើនឡើងកាន់តែខ្លាំងហើយភាពក្រីក្រនឹងកើនឡើងដោយសារប្រាក់ចំណូលធ្លាក់ចុះ។    គួរបញ្ជាក់ថា របាយការណ៍ថ្មីនេះ បានផ្តល់ទាំងការព្រមាន និងការណែនាំដល់ប្រទេសទាំងអស់ ខណៈពួកគេកំពុងខិតខំកសាងប្រទេសឡើងវិញក្រោយការរាលដាលជំងឺកូវីដ-១៩ ដើម្បីធានាឱ្យបានទាំងសុវត្ថិភាពសុខភាព និងផ្នែកហិរញ្ញវត្ថុប្រជាជន៕  
យោងតាមរបាយការណ៍ថ្មីដែលបានចងក្រងដោយអង្គការសុខភាពពិភពលោក (WHO) និងធនាគារពិភពលោក (WB) ជំងឺរាតត្បាតកូវីដ-១៩ កំពុងរារាំងដំណើរការរីកចម្រើនផ្នែកសុខាភិបាលរបស់សកលលោកប្រមាណ ២ទសវត្សរ៍កន្លងមក។ អង្គការសុខភាពពិភពលោក ក៏បានអះអាងថា ប្រជាជនច្រើនជាង ៥០០លាននាក់កំពុងធ្លាក់ចុះទៅក្នុងជីវភាពក្រីក្រខ្លាំង ដោយសារពួកគេត្រូវចំណាយលុយផ្ទាល់ខ្លួនលើថ្លៃសេវាថែទាំសុខភាព។
គួររំលឹកផងដែរថា សាប៊ូកូនក្មេងម៉ាកក្លិនទើបតែបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី។ សាប៊ូកក់សក់ និងដុសខ្លួនកូនក្មេងម៉ាក KLEN ត្រូវបានផលិតឡើងពី រូបមន្តសរីរាង្គ (គ្មានសារធាតុគីមី) ជំនួយស្បែកឲ្យទន់ល្មឿយ ការពារពីប្រតិកម្មអាលែកហ្ស៊ី បន្ថែមជាមួយសារ៉ាយសមុទ្រស្ពីរ៉ូលីណា ដែលសម្បូរទៅដោយវីតាមីន E និង C សម្រាប់ជួយឱ្យសក់រឹងមាំ និងដុះលូតលាស់បានល្អ ដែលជារូបមន្តពីប្រទេសកូរ៉េ។   សាប៊ូកូនក្មេងម៉ាកKLEN ផ្ដល់នូវក្ដីស្រឡាញ់ដោយទំនុកចិត្ត!   (អត្ថបទពាណិជ្ជកម្ម)  
ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប សហការជាមួយក្រុមហ៊ុន KHH ឧបត្ថម្ភសាប៊ូកូនក្មេងម៉ាក KLEN ចំនួន ១០០០ដប ជូនដល់មន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៣។ ទស្សនៈវិស័យ និងគោលបំណងនៃកម្មវិធីសប្បុរសធម៌មួយនេះ គឺមានបំណងដើម្បីចូលរួមចំណែកជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាផ្សេងៗរបស់កុមារ ដែលកំពុងជួបប្រទះនូវផលលំបាក។ ហើយនេះក៏លើកទី២ សម្រាប់ក្រុមហ៊ុនដែលបានធ្វើសកម្មភាពសប្បុរសធម៌បែបនេះ។
  ស្រុកបូទុមសាគរ, កោះកុង៖ កត្តាជីវភាព និងផ្ទះឆ្ងាយពីសាលារៀន បានបង្ខំឱ្យយុជនចំនួន ១៧នាក់ នៃវិទ្យាល័យបូទុមសាគរ សម្រេចចិត្តបោះបង់ចោលការសិក្សា។ ក្នុងចំណោមសិស្សទាំងនោះ ភាគច្រើនជាសិស្សស្រី ដោយអ្នកខ្លះ ត្រូវបានឪពុកម្ដាយបង្ខំឱ្យរៀបការ ឬធ្វើការងារ ឯអ្នកខ្លះទៀតខ្វះខាតមធ្យោបាយ ក្នុងការធ្វើដំណើរ។   ពាក់ព័ន្ធបញ្ហានេះ គណៈគ្រប់គ្រងវិទ្យាល័យបូទុមសាគរ បានបង្ហាញការសោកស្ដាយខ្លាំង នៅពេលឃើញសិស្សក្រីក្រ ដែលមកពីតំបន់ដាច់ស្រយាល គ្មានឱកាសទទួលបានចំណេះដឹង និងការអប់រំ តាមអ្វីដែលពួកគេចង់បាន។ បើតាមលោក អឿ សុទ្ធី នាយកវិទ្យាល័យបូទុមសាគរ កន្លងមកសាលាក៏បានស្វះស្វែងរកអាហារូបករណ៍ និងពន្យល់ដល់អាណាព្យាបាល និងសិស្ស សូមកុំឱ្យបោះបង់ការសិក្សាដែរ។ លោក អឿ សុទ្ធី នាយកវិទ្យាល័យបូទុមសាគរ លោក អឿ សុទ្ធី នាយកវិទ្យាល័យបូទុមសាគរ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ គ្រឹះស្ថានសិក្សារបស់លោក មានសិស្សមិនតិចជាង ១០នាក់នោះទេ ដែលបានបោះបង់ការសិក្សា ភាគច្រើនបណ្ដាលមកពីកត្តាខ្លួនឯង និងគ្រួសារ។ ជាក់ស្ដែងនៅឆ្នាំ២០២២នេះ មានសិស្សចំនួន ១៧នាក់ បានសម្រេចចិត្តបញ្ចប់ការសិក្សារបស់ខ្លួន ក្នុងនោះស្រ្តី១២នាក់។     លោក បន្តថា អត្រាសិស្សបោះបង់ការសិក្សានៅពេលនេះ បានក្លាយជាបញ្ហាចោទមួយរបស់សាលា។ សិស្សខ្លះឈប់រៀនដោយសារផ្ទះឆ្ងាយ ហើយគ្មានមធ្យោបាយធ្វើដំណើរមកសាលា។ ឯខ្លះទៀត ត្រូវឪពុកម្ដាយបង្ខំឱ្យទៅធ្វើការងាររោងចក្រ ឬនេសាទ និងមួយចំនួនទៀត ឈប់រៀនដោយបញ្ហាផ្ទាល់ខ្លួន។    សិស្សដែលបោះបង់ការសិក្សាច្រើនជាងគេ គឺថ្នាក់ទី៧ ១១ និង១២។ លោក អឿ សុទ្ធី ប្រាប់ដូច្នេះថា៖« អ្នកបោះបង់ការសិក្សានេះ ភាគច្រើនបណ្ដាលមកពីកត្តាជីវភាព។ អ្នកខ្លះទៀត នៅពេលដែលជីវភាពគាត់ពិបាក់ពេកទៅ ក៏សម្រេចចិត្តឈប់ ហើយថ្នាក់ធំៗ អាចឈប់រៀនដោយសារឳពុកម្ដាយបង្ខំឱ្យធ្វើរោងចក្រ ខ្លះទៅក៏ទៅក្ដាម ឬបង្គាអ៊ីចឹងទៅ។ ចំណែកថ្នាក់ទី១១ និង១២ បើបោះបង់ ដោយសាររៀបការ»។    លោក អឿ សុទ្ធី បញ្ជាក់ថា អត្រាបោះបង់ការសិក្សា នៅក្នុងគ្រឹះស្ថានរបស់លោក ពិបាកនឹងកាត់បន្ថយណាស់ ប៉ុន្តែជាវិធានការ សាលាចុះទៅប្រមូលព័ត៌មាន និងពន្យល់ពីសារៈសំខាន់នៃការសិក្សាទៅកាន់សិស្ស និងអាណាព្យាបាល ធ្វើយ៉ាងឱ្យពួកគេបានបញ្ចប់ការសិក្សាត្រឹមកម្រិតទុតិយភូមិ។ ក្រៅពីនេះ សាលា ក៏បានស្វះស្វែងរកអាហារូបករណ៍ ដើម្បីលើកទឹកចិត្តសិស្សឱ្យត្រឡប់មករៀនសូត្រវិញផងដែរ។   លោក ប្រាប់ដូច្នេះថា៖«យើងខំបញ្ចុះបញ្ចូល ឱ្យពួកគាត់រៀនបានយ៉ាងហោច ត្រឹមទុតិយភូមិដែរ។ ប៉ុន្តែអ្នកខ្លះក៏ស្ដាប់ អ្នកក៏អត់ អ៊ីចឹងបញ្ហាលំបាកគឺមកពីកត្តាជីវភាព។ តែជីវភាពពិបាកហើយ ទោះយើងទាញប៉ុនណា ក៏គាត់មិនមកដែរ ព្រោះអ្នកខ្លះ មានទាំងអាហារូបករណ៍ឱ្យហើយ ក៏គាត់នៅបោះបង់ចោលទៀត»។    បើតាម លោក អឿ សុទ្ធី ក្នុងចំណោមសិស្សសរុប ៤៨៣នាក់ មានសិស្សខ្លះ មកពីតំបន់ដាច់ស្រយាលដូចជា ភូមិតាអុក ឃុំអណ្ដូងទឹក ស្រុកបូមុមសាគរ ដែលមានចម្ងាយប្រហែល ២០គីឡូម៉ែត្រ និងឃុំជីផាត ស្រុកថ្មបាំង មានចម្ងាយជាង៣០គីឡូម៉ែត្រ ពីវិទ្យាល័យបូទុមសាគរ។ ស្របពេល រដូវវស្សា បានបង្កការលំបាកយ៉ាងខ្លាំងដល់ពួកគេ ក្នុងការធ្វើដំណើរមកសាលារៀន ដោយសារផ្លូវខូច ឬដាច់ ខណៈសិស្សខ្លះ ត្រូវស្នាក់នៅវត្ត ឬបន្ទប់ជួល និងខ្លះទៀត ត្រូវធ្វើដំណើរដោយជិះទូកចម្លងមករៀន។    យ៉ាងណា នាយកវិទ្យាល័យរូបនេះ ស្វាគមន៍ជានិច្ច រាល់សិស្សដែលបានបោះបង់ការសិក្សា ហើយសុំដាក់ពាក្យចូលរៀនវិញ។ ជាមួយគ្នានេះ លោក សំណូមពរឱ្យអាណាព្យាបាល ចូលរួមបញ្ជូនកូនមកទទួលសេវាអប់រំឡើងវិញ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕    អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ    (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
ដោយ៖ ឈិន យួន (យុវជនឃុំអណ្ដូងទឹក)
  ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន លើឯកសារសំខាន់ៗរួមមាន១ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរួម គ្នាជំរុញគម្រោងគន្លឹះវង់ទី៣ សម្រាប់កិច្ច សហប្រតិបត្តិការសមត្ថភាពផលិត និងការ វិនិយោគ កម្ពុជា-ចិន។   ទី២ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការ បង្កើតយន្តការការងារសម្រាប់ការអនុវត្ត គម្រោងផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវ សូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១។ ទី ៣ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគលើការអភិវឌ្ឍបៃតង និងកាបូនទាប។ ទី៤ កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ ហិរញ្ញប្បទានលើគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីជនបទ ដំណាក់កាលទី៨។   ទី៥ លិខិតប្តូរសារសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងជួសជុលប្រាសាទព្រះវិហារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។ ទី៦ កំណត់ហេតុនៃកិច្ចប្រជុំ ស្តីពីការសិក្សា សមិទ្ធិលទ្ធភាពនៅលើទីតាំងរបស់គម្រោងផ្លូវជនបទ ជំហាន៣ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ ទី៧ អនុស្សរណៈនៃការយោគយល់ ស្តីពីការ បង្កើតយន្តការកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើង កម្ពុជា-ចិន ។ ទី៨ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការរួមគា្នក្នុងការសាងសង់ សួនឧស្សាហកម្មចិន-កម្ពុជា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អាជ្ញាធរតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
រដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារចំនួន៨ លើគម្រោងផ្លូវសូត្រសមុទ្រ ផ្លូវរថភ្លើង ការអភិវឌ្ឍបៃតង និងកាបូនជាដើម។ ការចុះហត្ថលេខានេះ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក លី ឈាង នាយករដ្ឋមន្រ្តីចិន នាទីក្រុងប៉េកាំង នៅថ្ងៃទី១៧ តុលា។
  ចាប់តាំងពីផ្ទុះកូវីដ-១៩ មក ហ្វីលីពីន បានដាក់ចេញវិធានរឹតត្បិតជាច្រើន ដើម្បីទប់ស្កាត់ការរីកសាយកូវីដ-១៩ នៅក្នុងទីក្រុងម៉ានីស និងខេត្តជាប់ទីក្រុងនោះ។ តួយ៉ាង ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ជាឱ្យកម្លាំងសន្តិសុខ បាញ់អ្នកដែលបង្កបញ្ហា ក្នុងពេលបិទខ្ទប់ទីក្រុងនៅឆ្នាំមុន។ មិនតែប៉ុណ្ណោះ ប្រជាជនជាច្រើនពាន់នាក់ ក៏រងទណ្ឌកម្ម ដោយសារតែល្មើសបម្រាមកូវីដ-១៩ ផងដែរ។ ទណ្ឌកម្មទាំងនោះ មានដូចជា ធ្វើការងារសហគមន៍ និងពិន័យឱ្យធ្វើការងារអ្វីមួយជាដើម។    ទំនងជាមើលឃើញថាប្រជាជនហ្វីលីពីន នៅតែមិនទាន់គោរពបម្រាមកូវីដ-១៩ ឱ្យបានត្រឹមត្រូវ លោក ឌូទើតេ បានចេញបញ្ជាឱ្យក្រុមប៉ូលិសចាប់ខ្លួន ប្រជាជនដែលមិនបានពាក់ម៉ាស់ត្រឹមត្រូវ។ ប្រធានធិបតីហ្វីលីពីន បានចេញបញ្ជាប្រតិបត្តិមួយនេះ បន្ទាប់ពីកិច្ចប្រជុំក្រុមការងារទប់ស្កាត់កូវីដ-១៩ ដែលរៀបចំឡើងនៅថ្ងៃទី៥ ខែឧសភា។    «បញ្ជារបស់ខ្ញុំទៅកាន់ប៉ូលិស គឺត្រូវចាប់ខ្លួនអ្នកពាក់ម៉ាស់មិនបានត្រឹមត្រូវ និងឃុំខ្លួនពួកគេ»។ ប្រធានាធិបតីហ្វីលីពីន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា បន្ទាប់ពីឃុំខ្លួន ប៉ូលិសត្រូវស៊ើបអង្កេតរកមូលហេតុពីការមិនពាក់ម៉ាស់ឱ្យបានត្រឹមត្រូវនេះ។    បើតាមលោក ឌូទើតេ បញ្ជានេះ មិនមែនដើម្បីផលប្រយោជន៍នរណាម្នាក់ឡើយ ហើយក៏មិនមែនផលប្រយោជន៍របស់លោកដែរ ប៉ុន្តែជាផលប្រយោជន៍របស់ប្រទេសទាំងមូល ព្រោះលោកមិនចង់ឱ្យប្រជាជនចម្លងកូវីដ-១៩ ទៅអ្នកដទៃ ឬឆ្លងពីអ្នកដទៃ។    តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន  AFP អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque នៅថ្ងៃទី៦ ខែឧសភា បានបន្ថែមពីលើការអះអាងរបស់លោកឌូទើតេថា អ្នកដែលពាក់ម៉ាស់មិនបានត្រឹមត្រូវ អាចនឹងត្រូវឃុំខ្លួនរយៈពេល ១២ម៉ោង ដោយគ្មានការចោទប្រកាន់។    យ៉ាងណាមិញ បញ្ជាឱ្យឃុំខ្លួនបែបនេះ បានរងការរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្ស ព្រោះវាអាចបង្កឱ្យមានការចម្លងនៅក្នុងមណ្ឌលឃុំខ្លួន ដែលជាកន្លែងមិនអាចរក្សាគម្លាតបាន។ ក្រុមសិទ្ធិមនុស្ស Karapatan បានអះអាងថា បទបញ្ជារបស់ប្រធានាធិបតី គឺគ្មានលក្ខណៈវិទ្យាសាស្រ្ត និងគ្មានប្រសិទ្ធភាព។ ក្នុងន័យនេះ ក្រុមសិទ្ធិមនុស្ស បានបកស្រាយថា មណ្ឌលឃុំខ្លួនហ្វីលីពីន គឺមានសភាពណែនណាន់ខ្នាន់ខ្នាប់ និងមិនអាចរក្សាគម្លាតបានឡើយ។ ការឃុំខ្លួនអ្នកបំពានបញ្ជាប្រតិបត្តិ នឹងអាចបង្កឱ្យមានការរីកសាយនៅក្នុងមណ្ឌលឃុំខ្លួន។    គិតត្រឹមថ្ងៃទី៦ ខែឧសភា ហ្វីលីពីនមានករណីឆ្លងសរុបចំនួនជាង ១លានករណី និងអ្នកស្លាប់មានចំនួន ១៧៩៩១នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជិត ១លាននាក់៕   
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានចេញបញ្ជាឱ្យប៉ូលិសចាប់ខ្លួនប្រជាជន ដែលពាក់ម៉ាស់មិនបានត្រឹមត្រូវ រួមទាំងការពាក់ម៉ាស់ក្រោមច្រមុះ និងឃុំខ្លួនទុក ដើម្បីសួរចម្លើយ។ បញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីហ្វីលីពីន ត្រូវបានក្រុមសិទ្ធិមនុស្សរិះគន់យ៉ាងខ្លាំង ព្រោះវាងថែមទាំងអាចបង្កឱ្យកូវីដ-១៩ រាតត្បាតនៅក្នុងមណ្ឌលឃុំខ្លួនថែមទៀត។
  លោក ភា សុភ័ត្រ្តា គ្រូបង្គោលក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) ចាត់ទុកក្រុមម្ចាស់ការពារជើងឯកភ្នំពេញក្រោន ជាក្រុមខ្លាំងមួយក្នុងលីគកំពូលកម្ពុជា ស្របពេលលោកត្រៀមទម្រង់ការពារក្នុងជំនួបរវាងក្រុមទាំងពីរក្នុងការប្រកួតលីគ។ ដោយឡែកលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ដាក់គោលដៅការពារជើងឯករដូវកាលនេះ ដោយធ្វើយ៉ាងណារកឱ្យបានជ័យជម្នះជាបន្ដបន្ទាប់។ នេះជាការអះអាងរបស់គ្រូទាំងពីរ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតបាល់ទាត់ពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាល ២០២៣-២០២៤ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ នេះជាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ខេមបូឌានព្រីមៀរលីគសប្តាហ៍ទី៣ រវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន និងភ្ញៀវកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៦ល្ងាច នាកីឡដ្ឋានស្មាត អរ អេស អិន។ នេះជាជំនួបបង្គ្រប់សប្តាហ៍ទី៣ ដោយសា ភ្នំពេញក្រោន ជាប់ភារៈកិច្ចប្រកួត AFC Cup វគ្គជម្រុះ (Play-Off) ជាមួយក្រុម Tampines Rover FC នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៣ ខែសីហា។    «ចំពោះការប្រកួតរវាង ទ័ព និងភ្នំពេញក្រោន សម្រាប់អារម្មណ៍ខ្ញុំពិតជាមានមោទនាភាពមែនទែនដែលបានប្រកួតជាមួយក្រុមខ្លាំងមួយដែលបានឆ្លងទៅដល់វគ្គប្រកួតក្នុងពូល AFC Cup»។ លោក ភា សុភ័ត្ត្រា បង្ហាញអារម្មណ៍រំភើបចិត្តបែបនេះ ហើយលោកបន្ថែមថាសម្រាប់ក្រុមទាំងពីរសុទ្ធសឹងតែជាក្រុមដែលមិនមានពេលសម្រាកយូរនោះទេ គឺបេសកម្មជាប់រហូត។   គ្រូបង្គោលក្រុមកងយោធពលខេមរភូមិន្ទ និយាយថា៖«ចំពោះស្ថានភាពក្រុមទាំងពីរគឺមិនខុសគ្នាទេពាក់ព័ន្ធនឹងភាពមមារញឹកនឹងការប្រកួតមានរយៈពេលខ្លី។ ទ័ព ទើបត្រលប់មកពីទឹកដីសៀមរាបប្រកួតជាមួយអង្គរថាយហ្គឺរ ដោយឡែកភ្នំពេញក្រោន ក៏មានភាពនឿយហត់ច្រើនដែរ»។ យ៉ាងណាសម្រាប់ការប្រកួតនៅថ្ងៃទី៣០ ខែសីហា នេះគ្រូបង្គោលកងយោធពលខេមរភូមិន្ទថាខ្លួនបានត្រៀមប្រព័ន្ធការពារក្នុងការទប់ស្កាត់ការប៉ុនប៉ងគ្រាប់បាល់របស់ម្ចាស់ផ្ទះភ្នំពេញក្រោន។   ក្នុងជំនួបទល់នឹងក្រុមបាល់ទាត់ភ្នំពេញក្រោន អតីតគ្រូជំនួយជម្រើសជាតិកម្ពុជាមើលឃើញពីចំនុចខ្លាំងរបស់ក្រុមសិង្ហក្រហមមួយនេះថា ទាំងគ្រូបង្វឹក និងកីឡាករសុទ្ធតែមានឆន្ទៈ ពិសេសកីឡាករដែលលេងនៅលើទីលានមានគុណភាព។ «និយាយចម្បងទៅចំនុចខ្លាំងរបស់គេគឺកីឡាករមានគុណភាព កីឡាករនីមួយៗគាត់មានរបៀបលេង និងចរិតលក្ខណៈលេងនៅលើទីលានរបស់គាត់គឺមានគ្រប់នៅក្នុងតំបន់ទាំងបី»។ លោក សុភ័ត្រ្តា កត់សម្គាល់ចំនុចទាំងអស់នេះដែលជាកត្តានាំឱ្យក្រុមមួយនេះខ្លាំង និងមានស្មារតីក្រុមល្អ។   សម្រាប់ក្រុមដែលកំពុងត្រូវការជ័យជម្នះក្នុងសប្តាហ៍ទី៤នេះ គ្រូបង្គោល Tiffy Army FC ថាក្រុមភ្នំពេញក្រោនជាក្រុមមួយដែលលោកចាត់ទុកជាក្រុមខ្លាំងជាងគេក្នុងលីគកំពូលកម្ពុជានាពេលបច្ចុប្បន្ន ពិសេសកីឡាករអាចលេងបានក្នុងតំបន់មួយមានកីឡាករពីរនាក់។   «លោក Oleg គាត់មានពេលច្រើននៅជាមួយកីឡាករដែលនាំឱ្យកីឡាករលេងបានគ្រប់ស្ថានការណ៍។ និយាយដោយត្រង់ ចំពោះខ្ញុំភ្នំពេញក្រោនជាក្រុមដែលល្អហើយនឹងលើគេផងដែរនៅក្នុងរដូវកាលនេះ បើឱ្យនិយាយក្រុមដែលមានចំនុចខ្លាំងតែម្តងភ្នំពេញក្រោមសាកសម»។ លោក ភា សុភ័ត្ត្រា និយាយដូច្នេះ។   ក្រឡេកមកមើលការធ្វេសប្រហែសសម្រាប់ពីរប្រកួតដំបូងរបស់ក្រុមទ័ព គ្រូបង្គោលចំណូលថ្មី ភា សុភ័ត្រ្តា ថាក្រុមរបស់ខ្លួនគឺផ្តោតលើការការពារខ្លាំងពេកដែលជាហេតុធ្វើឱ្យក្រុមគ្មានឱកាសវាយបកទៅកាន់គោលដៅគូប្រកួត។ យ៉ាងណាលោកថាការការពារខ្លាំងជារបៀបដែលធ្វើឱ្យក្រុមអាចរកបាន៣ពិន្ទុពីក្រុមអង្គរថាយហ្គឺរតែការពារដើម្បីវាយបក ដែលជាទម្រង់មួយក្រុមបានត្រៀមទុកតតាំងជាមួយភ្នំពេញក្រោន។   ដោយឡែកចំពោះការរៀបចំការលេងឱ្យមានរបៀបបែប (Set Piece) សម្រាប់កូនក្រុមទ័ពគឺបានពង្រឹង និងស្វែងយល់រៀបចំបានល្អទាំងបាល់ទាត់ចេញពីជ្រុង ការទាត់បាល់ពិន័យ១១ម៉ែត្រ និងទាត់ពិន័យចម្ងាយឆ្ងាយ(Freekick)លោក ភា សុភ័ត្រ្តា បញ្ជាក់ថាក្រុមគឺរៀបរយរួចរាល់អស់ហើយសម្រាប់ការប្រកួតក្រៅដីសប្តាហ៍ទីបួននេះ។   គ្រូបង្គោលTiffy Army និយាយថា៖«ចំពោះការរៀបចំបាល់ពិន័យនាពេលកន្លងទៅយើងបានរៀបចំបានយ៉ាងល្អលើការការពារ ទាំងការទាត់បាល់ចេញពីជ្រុង និងបាល់ពិន័យចម្ងាយឆ្ងាយ អីចឹង!យើងបានរៀបចំបានល្អតាមផែនការនេះដដែល»។ សម្រាប់ការត្រៀមខ្លួនចំពោះកីឡាករ Yudia ដែលទាត់បាល់ពីចម្ងាយ(Long Rank Time)របស់ភ្នំពេញក្រោន គ្រូបង្គោលទ័ពថាក្រុមទាំងមូលមិនផ្តោតខ្លាំងពេកទេកីឡាករមួយទប់កីឡាករមួយ។   សម្រាប់លោក Oleg Starynskyi វិញ បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា នៅដើមរដូវកាលទាំងកីឡាករ និងក្លិបទាំងអស់ សុទ្ធតែចង់ប្រកួតប្រជែង ដណ្ដើមយកលទ្ធផលល្អរៀងៗខ្លួន ចំណែក ភ្នំពេញក្រោន ក៏ដូចជាក្រុមផ្សេងដែរ ព្រោះជាក្រុមការពារតំណែងជើងឯក។ គ្រូបង្វឹករូបនេះ បន្ថែមទៀតថា ភ្នំពេញក្រោន នៅតែដាក់គោលដៅសំខាន់ គឺជ័យជម្នះ ក្នុងជំនួបជាមួយ កងយោធពលខេមរភូមិន្ទ ព្រោះដោលដៅលើកពានបន្តទៀត។   «កីឡាករ មានស្មារតីប្រកួតប្រជែងល្អ។ នៅដើមរដូវ គ្រប់ក្រុម និងកីឡាករទាំងអស់ ចង់ប្រកួតប្រជែងគ្នាជាខ្លាំង ហើយបង្ហាញ់ការប្រកួតយ៉ាងល្អ បំផុត។ ខ្ញុំ មានទំនុបចិត្តសម្រាប់ការប្រកួតថ្ងៃស្អែក ហើយបានត្រៀមលក្ខណៈជាស្រេចសម្រាប់ប្រកួត។ យើង ចង់រក្សាការឈ្នះរបស់យើង ហើយយើង ចង់ឈ្នះជើងឯកសម្រាប់រដូវកាលនេះផងដែរ។ នេះ គឺជាហេតុផល ដែលយើង ត្រូវតែការឈ្នះសម្រាប់ថ្ងៃពុធ។»។ លោក Oleg Starynskyi ដែលជួយភ្នំពេញក្រោនឆ្លងទៅវគ្គចែកពូល AFC Cup បន្ថែមដូច្នេះ។   សម្រាប់ពិន្ទុបណ្តោះអាសន្ន៖ ព្រះខ័នរាជស្វាយរៀង ឈរលេខ១ មាន១២ពិន្ទុ នាំមុខវិសាខា ឈរលេខ២ មាន៩ពិន្ទុ ខណៈព្រៃវែងឈរលេខ៣ មាន៧ពិន្ទុស្មើបឹងកេត ឈរលេខ៤។ ភ្នំពេញក្រោន ឈរលេខ៥ មាន៦ពិន្ទុនាំមុខ២ពិន្ទុ លើកងយោធពលខេមរភូមិន្ទដែលឈរលេខ៦ ដោយឡែកណាហ្គាវើលដ៍ ឈរលេខ៧ អង្គរថាយហ្គឺរ ឈរលេខ៨ និងអាយ អេស អាយ ដង្កោសែនជ័យ ឈរលេខ៩ មាន៣ពិន្ទុដូចគ្នា និងគីរីវង់សុខសែនជ័យ ឈរលេខ១០ មាន១ពិន្ទុ៕  
ដោយ៖ ហៀក ឆក និង គឹម មករា
ពាក្យទាំងនោះ មានដូចជា អភិរក្ខ ឬ អភិរក្ស, រួមរក្ខ ឬ រួមរក្ស, អារក្ខទេវតា ឬ អារក្សទេវតា, បក្ខ ឬ បក្ស, លក្ខណ៍ ឬ លក្សណ៍, ទុរ្ភិក្ខ ឬ ទុរ្ភិក្ស ។ល។    ទោះពាក្យខាងលើនេះ អាចសរសេរបានពីរយ៉ាង ពោលគឺ មួយ ដាក់ ជើង «ខ» នៅខាងចុង ហើយមួយទៀត ដាក់ជើង «ស» នៅខាងចុងក៏ដោយ ក៏មិនមានអត្ថន័យខុសគ្នាដែរ។ ជាក់ស្តែង ពាក្យ អភិរក្ខ ឬ អភិរក្ស មានន័យថា «រក្សាដោយប្រយ័ត្ន»។ ពាក្យ អភិរក្ខ ឬ អភិរក្ស មិនអាចមានអត្ថន័យផ្សេងពីគ្នា ព្រោះតែការផ្លាស់ប្តូរជើងអក្សរ នៅខាងចុងនោះទេ។   ការបកស្រាយនេះ គឺយកវចនានុក្រមរបស់សម្តេច ជួន ណាត និង សៀវភៅវេយ្យាករណ៍បាលី ដែលរៀបរៀងដោយ បណ្ឌិត មហា ឈឹម ស៊ុម ជាគោល៕  
ជើងអក្សរ «ខ» ដែលនៅខាងចុងនៃពាក្យមួយចំនួន អាចផ្លាស់ប្តូរទៅជាជើងអក្សរ «ស» ក៏បាន។ អត្ថន័យ មិនប្រែប្រួលឡើយ ទោះជាពាក្យនោះ បញ្ចប់ដោយជើង «ខ» ឬ ជើង «ស»។
  នេះគឺជាឱកាសល្អមួយសម្រាប់សិស្សានុសិស្សដែលត្រូវការសិក្សា និងចង់ពន្យារពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីថ្នាក់បន្តសិក្សាថ្នាក់បរិញ្ញាបត្រ ។ ដោយកម្មវិធីផ្ទេរកម្មសិក្សា ATP នេះ អនុញ្ញាតឱ្យសិស្សទទួលបានពាក់កណ្តាលនៃក្រេឌីតសិក្សារបស់ពួកគេ ក្នុងអំឡុងពេលសិក្សា នៅក្នុងទីក្រុងភ្នំពេញ រយៈពេល២ឆ្នាំ នៅឯសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ហើយបន្តរពីរឆ្នាំចុងក្រោយរបស់ពួកគេនៅឯសហរដ្ឋអាមេរិក ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រយ៉ាងពិតប្រាកដពី សាកលវិទ្យាល័យ UNLV Howard R. Hughes College of Engineering នៃសហរដ្ឋអាមេរិក ។    កម្មវិធីវិស្វកម្មសំណង់ស៊ីវិលនេះ ត្រូវបានរចនាឡើងដោយមានការពិគ្រោះយោបល់យ៉ាងមធ្យ័តរវាង Paragon.U និង University of Nevada Las Vegas ដើម្បីធានាថា សិស្សអាចផ្ទេរបានដោយរលូនទៅសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាត្ររបស់ពួកគេ ។    រយៈពេលពីរឆ្នាំដំបូងនៃកម្មវិធីថ្នាក់បរិញ្ញាបត្រ UNLV ATP របស់ Paragon.U ត្រូវបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធ ដើម្បីផ្តល់ឱ្យសិស្សនូវស្នូលនៃវគ្គសិក្សាអប់រំទូទៅ ផ្នែកវិស្វកម្មជាក់លាក់ ព្រមទាំងធានាថា សិស្សត្រូវបានរៀបចំខ្លួនបានយ៉ាងល្អ សម្រាប់ដំណាក់កាលបន្ទាប់ នៅសហរដ្ឋអាមេរិក ។ បន្ថែមពីលើការសិក្សារបស់ពួកគេផងដែរ និស្សិតដែលចុះឈ្មោះសិក្សាក្នុងកម្មវិធី UNLV ATP ត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងកិច្ចការអន្តរកម្មជាច្រើន ជាមួយមហាវិទ្យាល័យផ្ទាល់ ក៏ដូចជានិស្សិត UNLV ផ្សេងៗទៀត រួមបញ្ចូលជាមួយសកម្មភាពក្រៅកម្មវិធីសិក្សា ដែលក្នុងនោះរួមមានសេវាសហគមន៍ ឱកាសភាពជាអ្នកដឹកនាំ និងកីឡាផងដែរ ។ នៅពេលដែលនិស្សិតជិតបញ្ចប់ការសិក្សារបស់ពួកគេនៅក្នុងទីក្រុងភ្នំពេញ កម្មវិធីសិក្សា UNLV ATP របស់ Paragon.U នឹងជួយពួកគេក្នុងការរៀបចំឯកសារសុំទិដ្ឋាការ ដើម្បីផ្ទេរទៅ UNLV សហរដ្ឋអាមេរិក ។   គួរបញ្ជាក់ផងដែរថា UNLV គឺជាសាកលវិទ្យាល័យរដ្ឋមួយ ដែលមាននិស្សិតប្រមាណ ៣១,000 នាក់ និងមានបរិវេណធំទំហំ ៣៣២ ហិចតា ស្ថិតនៅចំងាយប្រហែល២គីឡូម៉ែត្រកន្លះ ពីភាគខាងកើតនៃច្រករបៀងរមណីយដ្ឋាន Las Vegas Strip ដ៏ល្បីល្បាញ និងនៅជាប់នឹងអាកាសយានដ្ឋានអន្តរជាតិ ដែលមានជើងហោះហើរដ៏មមាញឹកទៅកាន់អាស៊ី តាមរយៈអាកាសយានដ្ឋាន អ៊ីនឆន់ សាធារណៈរដ្ឋកូរ៉េខាងត្បូង ។    មហាវិទ្យាល័យវិស្វកម្ម UNLV Howard R. Hughes មានទីតាំងនៅក្នុងបរិវេណសំខាន់នៃ ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ដែលសញ្ញាបត្រនៃមហាវិទ្យាល័យនេះ ត្រូវបានទទួលស្គាល់ ដោយគណៈកម្មការទទួលស្គាល់វិស្វកម្ម ABET Inc. ។ UNLV គឺជាស្ថាប័នមួយ ក្នុងចំណោមស្ថាប័នចំនួន ១៣០ នៅក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានជាប់ចំណាត់ថ្នាក់ "R1" ដែលជានិមិត្តសញ្ញាស្តង់ដារមាស នេះបើយោងតាមការស្រាវជ្រាវ ។ សមាមាត្រមុខវិជ្ជានៃមហាវិទ្យាល័យគឺធៀបនឹង ២០:១ ដែលត្រូវបានទទួលស្គាល់ជាសាធារណៈ តាមរយៈសារព័ត៌មាន US News និង World Reports ថាជា "ជម្រើសដ៏ប្រសើរបំផុត" សម្រាប់ការចូលរៀនឆ្នាំដំបូង ។ ម្យ៉ាងវិញទៀត និស្សិត ATP ដែលផ្ទេរទៅ UNLV សម្រាប់ឆ្នាំទី ៣ និងទី ៤ នឹងមិនតម្រូវឱ្យដាក់ពិន្ទុ ACT ឬ SAT ឡើយ ។     កម្មវិធីថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិល គឺរៀបចំនិស្សិតបញ្ចប់ការសិក្សា ឱ្យអាចអនុវត្តបាននៅកម្រិតវិស្វកម្មសំណង់ស៊ីវិលជាក់ស្តែង ដូច្នេះហើយប៉ុន្មានឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សា ពួកគេអាចក្លាយជាអ្នកជំនាញដែលមានអាជ្ញាប័ណ្ណដែលមានទំនួលខុសត្រូវលើការរៀបចំផែនការ ការរចនា ការអនុវត្ត ប្រតិបត្តិការ ។ ការកែលម្អរចនាសម្ព័ន្ធសំណង់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ ។ ពួកគេនឹងត្រូវបានផ្តល់នូវជំនាញ និងឧបករណ៍សម្រាប់ការសិក្សាបន្ត និងការអភិវឌ្ឍន៍វិជ្ជាជីវៈ ក៏ដូចជាបន្តការសិក្សាកម្រិតកម្រិតខ្ពស់ពេញមួយជីវិតរបស់គេ ។ និស្សិតពូកែរបស់កម្មវិធីសិក្សា UNLV ATP ក៌ត្រូវបានរៀបចំឱ្យចូលរួមប្រកួតប្រជែងជាមួយសិស្សផ្សេងទៀតនៅក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យលំដាប់ពិភពលោកផ្សេងៗទៀតផងដែរ ។ គ្រឿងបរិក្ខារនៃមហាវិទ្យារួមមាន មន្ទីរពិសោធន៍ជំនួយផ្នែករចនាកុំព្យូទ័រ មន្ទីរពិសោធន៍ភូគព្ភសាស្ត្រ កន្លែងសាកល្បង មន្ទីរពិសោធន៍វិស្វកម្មបរិស្ថាន មន្ទីរពិសោធន៍មេកានិចដី មន្ទីរពិសោធន៍ធនធានទឹក ឧបករណ៍ធ្វើតេស្តTriaxial បំពង់ខ្យល់ កន្លែងធ្វើតេស្តបេតុង និងផ្លូវរូងក្រោមដីខ្យល់ចល័ត - ល -។   ឱកាសអាជីពវិជ្ជាជីវៈ និងការបញ្ចប់ការសិក្សាសម្រាប់និស្សិតក្នុងទីក្រុង Las Vegas គឺប្រកបទៅដោយបរិយាកាសដ៏ល្អឥតខ្ចោះសម្រាប់មុខវិជ្ជាវិស្វកម្មសំណង់ស៊ីវិល ។ និស្សិត និងអតីតនិស្សិតរបស់ UNLV ជាច្រើនកំពុងចូលរួម និងធ្វើការលើគម្រោងវិស្វកម្ម និងសំណង់ធំៗនៅក្នុងស្រុក និងជុំវិញពិភពលោករួចហើយ ។ ជាក់ស្តែង ពួកគេកាន់មុខតំណែងគ្រប់គ្រងនៅក្នុងអង្គការក្នុងស្រុក និងអន្តរជាតិ លើទំនួលខុសត្រូវចម្រុះដូចជា៖ ការរចនា និងសាងសង់អាគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធទឹក វិស្វកម្មបរិស្ថាន ប្រភពថាមពលជំនួស ការរចនារចនាសម្ព័ន្ធអាគារ ការអភិវឌ្ឍន៍លំនៅដ្ឋាន និងពាណិជ្ជកម្ម វិស្វកម្មភូមិសាស្ត្រ សម្ភារៈសំណង់  ថ្លែងក្នុងឱកាសបើកកម្មវិធីផ្ទេរកម្មសិក្សា UNLV American Transfer Program សម្រាប់ឆ្នាំសិក្សាថ្មីរវាង សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន និង សាកលវិទ្យាល័យ UNLV Howard R. Hughes College of Engineering នេះផងដែរ សាកលវិធ្យាធិការ និងជាគណៈគ្រប់គ្រងជាន់ខ្ពស់ នៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន លោកបណ្ឌិត ដេត សុខឧត្តម មានប្រសាសន៍បញ្ជាក់ពីចំណាប់អារម្មណ៍ថា « សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ស្វាគមន៍កិច្ចសហការរបស់ខ្លួនជាមួយ សាកលវិទ្យាល័យ Las Vegas រដ្ឋ Nevada លើកម្មវិធីផ្ទេរកម្មសិក្សាកម្ពុជា-អាមេរិក ។ យើងសង្ឃឹមថានិស្សិតរបស់យើងនឹងចាប់យកឱកាសនេះដើម្បីសិក្សាផ្នែកវិស្វកម្ម នៅសាកលវិទ្យាល័យលំដាប់កំពូលមួយនៅសហរដ្ឋអាមេរិក តាមរយៈការជួយជ្រោមជ្រែងពី សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ។ យើងមានមោទនភាពដែលត្រូវបានជ្រើសរើសសម្រាប់ភាពជាដៃគូដ៏មានកិត្យានុភាពមួយនេះ ដែលជាសមិទ្ធផលនៃគោលជំហររបស់យើងទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងលើឆាកអន្តរជាតិ ។   កម្មវិធីផ្ទេរកម្មសិក្សាកម្ពុជា-អាមេរិក ATP អនុញ្ញាតឱ្យនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីរឆ្នាំដំបូងរបស់ពួកគេនៅ Paragon.U ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយសម្រាប់ឧត្តមភាពនៃមុខវិជ្ជាវិស្វកម្ម មុនពេលផ្ទេរទៅ UNLV ដើម្បីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកបានយ៉ាងពិតប្រាកដ ។ វាជាការឆ្លុះបញ្ចាំងអំពីទេពកោសល្យ និង ភាពអត់ធ្មត់របស់និស្សិតថ្នាក់បរិញ្ញាបត្ររបស់ Paragon.U និងគុណតម្លៃនៃជំនាញរបស់សាស្ត្រាចារ្យនៅទីនេះ និងសម្រាប់ UNLV ក្នុងការទទួលយកយ៉ាងកក់ក្តៅបំផុតចំពោះនិស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មពី សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន » ៕ (អត្ថបទពាណិជ្ជកម្ម)
មហាវិទ្យាល័យវិស្វកម្ម នៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានចុះកិច្ចព្រមព្រៀងមួយរវាងសាកលវិទ្យាល័យ (UNLV) Howard R. Hughes College of Engineering ស្ថិតក្នុងទីក្រុង Los Angeles រដ្ឋ Nevada សហរដ្ឋអាមេរិក ដើម្បីសហការលើគម្រោង "2+2" ដែលមានន័យថា រាល់និស្សិត Paragon.U ដែលចុះឈ្មោះក្នុងកម្មវិធីផ្ទេរកម្មសិក្សា ពីប្រទេសកម្ពុជាទៅសហរដ្ឋអាមេរិក តាមរយៈកម្មវិធី American Transfer Program ហៅកាត់ថា ATP នឹងត្រូវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេលពីរឆ្នាំដំបូងរបស់ពួកគេនៅ Paragon.U ។ ហើយបន្ទាប់មកចូលរៀននៅ សាកលវិទ្យាល័យ (UNLV) Howard R. Hughes College of Engineering នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក សម្រាប់រយៈពេលពីរឆ្នាំចុងក្រោយ ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រ UNLV ផ្នែកវិស្វកម្មសំណង់ស៊ីវិល ។ 
របាយការណ៍របស់ធនាគារពិភពលោក បង្ហាញថា ការចូលរួមកម្លាំងពលកម្មរបស់ស្ត្រីនៅប្រទេសកម្ពុជា មានចំនួន៧៩ភាគរយ នៅក្នុងឆ្នាំ២០១៤ ដែលជាការចូលរួមមានអត្រាខ្ពស់បំផុតនៅលើពិភពលោក។ របាយការណ៍ដដែល បានរកឃើញថា សហគ្រាសដែលជាកម្មសិទ្ធិរបស់ស្ត្រីមានជាងពាក់កណ្តាលនៃគ្រឹះស្ថានអាជីវកម្មទាំងអស់នៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែសហគ្រាសទាំងនោះ ជាទូទៅមានទំហំតូច ចំណេញតិច និងទំនងជាបានចុះបញ្ជីតិចជាងអាជីវកម្មរបស់បុរស។    នៅក្នុងវិស័យកាត់ដេរវិញ ស្ត្រី៨៥ភាគរយបានធ្វើការក្នុងវិស័យនេះ ប៉ុន្តែពួកគេធ្វើក្នុងតួនាទីណា ដែលមានប្រាក់ឈ្នួលទាប ខណៈតួនាទីណាដែលមានប្រាក់ខែខ្ពស់ត្រូវបានបុរសជាកាន់កាប់។ នេះគឺជាគម្លាតផ្នែកយេនឌ័រ តែងកើតមានលើប្រាក់ចំណូល និងគុណភាពការងារ ហើយបញ្ហានេះ បានក្លាយជាបញ្ហាប្រឈមមួយ ក្នុងការសម្រេចវិបុលភាពរួមគ្នារបស់កម្ពុជា។ ដោយឡែក ស្ត្រីនៅក្នុងវិស័យនយោបាយ មានតែ៧ភាគរយប៉ុណ្ណោះនៃតំណែងរដ្ឋមន្ត្រី ធ្វើឲ្យកម្ពុជាស្ថិតក្នុងបណ្តាប្រទេសលំដាប់ក្រោមគេបំផុត២០ភាគរយនៅលើពិភពលោក៕
ភ្នំពេញ៖ របាយការណ៍របស់ធនាគារពិភពលោក (World Bank)  បានបង្ហាញថា គម្លាតយេនឌ័រ ដែលតែងកើតមានលើប្រាក់ចំណូល និងគុណភាពការងារ គឺជាបញ្ហាប្រឈមមួយ ក្នុងការសម្រេចវិបុលភាពរួមគ្នារបស់កម្ពុជា។ 
  យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវ Ipsos  នៅក្នុងខែមេសាឆ្នាំ២០២២ ប្រជាជនអង់គ្លេសជិតពាក់កណ្តាលគិតថា ព្រះអង្គម្ចាស់ឆាលស៍ គួរតែទុកឱ្យបុត្រារបស់ទ្រង់ព្រះអង្គម្ចាស់ William ជាស្តេចឡើងសោយរាជ្យបន្ទាប់ពីម្ចាស់ក្សត្រីយ៍។ ចំណែកឯការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវ YouGov បានចាត់ថ្នាក់ប្រជាប្រិយភាពព្រះអង្គឆាលស៍ ឈរនៅលំដាប់ទី៧ ដែលស្ថិតក្រោមព្រះមាតាទ្រង់ និងព្រះបុត្រា William ថែមទៀត។   តើហេតុអ្វីបានជាស្ដេចឆាលស៍ទី៣ មិនសូវមានប្រជាប្រិយភាព?   រឿងរ៉ាវជាច្រើនបានរុំព័ទ្ធស្ដេចអង្គនេះ។ ប៉ុន្តតែរឿងអាស្រូវក្រោយរៀបអភិសេកជាមួយព្រះនាង Diana នៅតែជាស្រមោលខ្មៅមិនទៅណា និងនៅតែដិតដាមជារឿងមួយដែលបន្ទាបកេរ្តិ៍ឈ្មោះរបស់ស្ដេចឆាលស៍។ ប្រជាជនអង់គ្លេសនៅតែមិនបានអត់ទោសឱ្យស្ដេចឆាលស៍ចំពោះទង្វើដែលទ្រង់បានប្រព្រឹត្តចំពោះព្រះនាង Diana ក្នុងអំឡុងជីវិតអាពាហ៍ពិពាហ៍មិនសមប្រកបឡើយ។    ព្រះអង្គម្ចាស់ឆាលស៍បានសារភាពជាសាធារណៈថា ព្រះអង្គបានចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍ Camilla Parker Bowles ក្នុងឆ្នាំ១៩៨៦ ខណៈដែលព្រះអង្គស្ថិតក្នុងចំណងអាពាហ៍ពិពាហ៍ជាមួយព្រះនាង Diana នៅឡើយ។ ព្រះអង្គក៏បានប្រព្រឹត្តទង្វើមិនគប្បីចំពោះព្រះនាង Diana មួយចំនួនផ្សេងទៀតផងដែរ។ អាស្រ័យហេតុនេះ សាធារណជនដែលនៅតែការពារ ព្រះនាង Diana នឹងមិនដែលចង់បំផ្លិចពីអតីតកាលរបស់សេ្ដចឆាលស៍នោះទេ។ ព្រះនាង Diana សុគតក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩៧ ដោយបន្សល់បុត្រ២អង្គ។   ការទទួលយកជំនួយសប្បុរសធម៌ពីសមាជិកគ្រួសារ Osama bin Laden ក៏ជារឿងអាស្រូវមិនល្អសម្រាប់ស្ដេចឆាលស៍ដែរ។ ព្រះអង្គម្ចាស់ឆាលស៍រងការរិះគន់ជាខ្លាំង ខណៈដែលកាសែត Sunday Times បានចេញរបាយការណ៍មួយក្នុងខែកក្កដាកន្លងដែលអះអាងថា ទ្រង់បានទទួលជំនួយសប្បុរធម៌ចំនួន១,២លានដុល្លារពីសាច់ញាតិរបស់សមាជិកគ្រួសារមេភេរវករសម្រាប់មូលនិធិសប្បុរសធម៌ Prince of Wales កាលពីឆ្នាំ២០១៣។ យ៉ាងណាមិញ រាជដំណាក់ Clarence House របស់ព្រះអង្គឆាលស៍ បានឆ្លើយតបថា ព្រះអង្គមិនបានស្នើសុំអំណោយដោយផ្ទាល់នោះទេ។ លើសពីនេះ កាលនៅជារជ្ជទាយទ ស្តេចឆាលស៍ត្រូវបានចោទពីការប៉ុនប៉ងប្រើឥទ្ធិពលលើរដ្ឋាភិបាលចក្រភពអង់គ្លេស។ ក្នុងឆ្នាំ ២០១៥ ព្រះអង្គម្ចាស់ឆាលស៍បានទទួលឯកសារសម្ងាត់ស្តីពីការងារខាងក្នុងរបស់រដ្ឋាភិបាលអង់គ្លេសដែលសូម្បីតែរដ្ឋមន្ត្រីក៏មិនបានឃើញដែរ។ ការណ៍នេះបានជំរុញឱ្យសមា ជិកសភាជាន់ខ្ពស់ម្នាក់បានហៅទ្រង់ថា ជាអ្នកបញ្ចុះបញ្ចូលដែលមានព័ត៌មានល្អបំផុតរបស់ចក្រភពអង់គ្លេស។ កាសែត The Guardian បានទទួលអនុស្សរណៈចំនួន២៧ដែលដាក់ឈ្មោះថា «កំណត់ ហេតុពីងពាងខ្មៅដោយសារតែការអូសទាញរបស់ព្រះអង្គឆាលស៍» ដែលបង្ហាញថា ព្រះអង្គម្ចាស់អង្គនេះ បានចូលរួមក្នុងកិច្ចខិតខំបញ្ចុះបញ្ចូលអ្នកនយោបាយជាន់ខ្ពស់អំពីបញ្ហាជា ច្រើនរួមទាំងការបញ្ជាទិញឧទ្ធម្ភាគចក្រយោធាអំឡុងសង្គ្រាមអ៊ីរ៉ាក់ និងការនេសាទខុសច្បាប់ ជាដើម។   ប្រជាជនអង់គ្លេសភាគច្រើនគាំទ្រព្រះរាជ្យបុត្រា William ព្រះអង្គម្ចាស់ William និងជាយាព្រះនាង Kate ហើយបុត្រាបុត្រីទាំងបីរបស់ទ្រង់ ត្រូវបានប្រជាជននៅ អង់គ្លេសគោរពស្រឡាញ់ជាខ្លាំង។ ទ្រង់ទាំងពីរឥឡូវនេះបានរៀបអភិសេកជិតមួយទសវត្សរ៍ហើយ ហើយប្រជាជនហៅទ្រង់ថា ជាគូព្រេងក្នុងរឿងនិទានដែលជាគ្រួសារមួយដ៏ល្អឥតខ្ចោះ និងមិនមានរឿងអាស្រូវប្លែកអ្វីជាការចោទខ្លាំងនោះឡើយ។   បច្ចុប្បន្ន ព្រះអង្គម្ចាស់ William ជារជ្ជទាយាទបន្តពីបិតារបស់ទ្រង់។ អនុជរបស់ទ្រង់ គឺព្រះអង្គម្ចាស់ Harry ក៏មានប្រជាប្រិយភាពខ្ពស់ដែរក្នុងចំណោមប្រជាជនអង់គ្លេស។ របបរាជានិយមលែងសំខាន់សម្រាប់អាណាចក្រដែលស្ថិតក្នុង Commonwealth  ការសោយទិវង្គតរបស់មហាក្សត្រិយអេលីហ្សាបែតទី២ បានផ្ដល់ពន្លឺជាថ្មីសម្រាប់ចលនាសាធារណរដ្ឋក្នុងប្រទេសដែលស្ថិតក្នុងប្លុក Commonwealth ។ ប្រទេសទាំងនេះ លែងចង់ស្ថិតក្រោមរបបរាជានិយម ហើយចង់ក្លាយជារបបសាធារណរដ្ឋវិញ។ ការណ៍នេះក៏បានបង្ហាញពីកត្តាមួយដែលធ្វើឱ្យស្ដេចឆាលស៍មិនសូវមានការគាំទ្រផងដែរ ដោយសារបណ្ដាអាណាចក្រមួយចំនួននោះព្យាយាមក្ដោបយកឱកាសនេះសម្រាប់ការកែប្រែទម្រង់នយោបាយរបស់ប្រទេសខ្លួន និងផ្ដាច់ចេញពីរបបរាជានិយមអង់គ្លេស។ លោក Adam Bandt មេដឹកនាំគណបក្ស Greens របស់អូស្ត្រាលី បានបង្ហោះសាររំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់ព្រះមហាក្សត្រិយានីនៅលើបណ្ដាញសង្គម Twitter ។ ប៉ុន្តែលោកបានបន្ថែមថាឥឡូវនេះអូស្ត្រាលីត្រូវតែដើរទៅមុខដើម្បីក្លាយជាសាធារណរដ្ឋ។   ក្រុមចលនាសាធារណរដ្ឋអូស្ត្រាលីដែលចង់ឱ្យជនជាតិអូស្ត្រាលីណាមួយម្នាក់ជំនួសព្រះមហាក្សត្រអង់គ្លេសជាប្រមុខរដ្ឋពួកគេវិញ។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញបន្ទាប់ពីការសោយទិវង្គតរបស់ម្ចាស់ក្សត្រីយ៍ ពួកគេបានបង្ហាញពីឱកាសនយោបាយដ៏កម្រ។ លោក Peter FitzSimons ប្រធានចលនា បាននិយាយថា ការណ៍ដែលអូស្ត្រាលីមានព្រះមហាក្សត្រមួយអង្គជាទីគោរព ឬកោតសរសើរពីប្រជាជនហាក់ដូចជាមិនមានទៀតនោះទេ៕            
មហាក្សត្រឆាលស៍ទី៣ (Charles III) បានគ្រងរាជ្យ និងបន្តតំណែងជាប្រមុខរដ្ឋចក្រភពអង់គ្លេស និងអាណាចក្រចំនួន១៤ បន្ទាប់ពីម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ (Elizabeth II) បានសោយទិវង្គតកាលពីថ្ងៃទី៨ ខែកញ្ញា។ យ៉ាងណាមិញ ប្រជាប្រិយភាពសេ្ដចអង្គនេះ មិនសូវមានខ្លាំងក្លាដូចព្រះមាតាទ្រង់នោះឡើយ។ រាជានិយមអង់គ្លេសក្រោមរជ្ជកាលស្ដេចថ្មី នឹងប្រែទៅជាយ៉ាងណា?
  លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបានអះអាងប្រាប់សារព័ត៌មានថ្មីៗថា ការផ្លាស់ប្ដូរលិខិតូបករណ៍សន្ធិសញ្ញាបំពេញបន្ថែម២០១៩នេះ គឺជាដំណើរការនៃនីតិវិធីនៃច្បាប់ដែលភាគីទាំងពីរព្រមព្រៀងគ្នា ។ លោកស្រី បានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរលិខិតូបករណ៍នេះ គ្មានការកែប្រែខ្លឹមសារក្នុងសន្ធិសញ្ញាឡើយ។    «សន្ធិសញ្ញាដែលយើងផ្លាស់ប្ដូរកាលម្សិលមិញ ជាលិខិតតូបករណ៍សច្ចាប័នមានពីរ។ មួយគឺសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ ហើយមួយទៀតគឺជាពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោល។ យើងបានបោះបង់គោលបាន៨៤ភាគរយ អ៊ីចឹងយើងឆ្លងសុំការអនុម័តបែបបទផ្ទៃក្នុងយើងមានរដ្ឋសភា ព្រឹទ្ធសភា បន្ទាប់គឺដាក់សំណើរទៅព្រះករុណា ដើម្បីលោកឡាយព្រះហស្ត ហើយចេញព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ហ្នឹង។ អ៊ីចឹង បែបបទផ្ទៃក្នុងយើងចប់ ហើយប្រទេសវៀតណាមគេក៏ឆ្លងផ្ទៃក្នុងគេចប់ យើងក៏ធ្វើការធ្វើការផ្លាស់ប្ដូរ មានន័យថាដូចជូនដំណឹងគ្នា ដើម្បីឯកសារយើងចូលជាធរមានពេញលេញយកមកអនុវត្តដែលជាការងារចប់សព្វគ្រប់ហើយ»។ នេះបើតាមការលើកឡើងរបស់លោកស្រី កុយ ពិសី ។   កាលពីថ្ងៃទី៥ធ្នូ ២០១៩ ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី បានចេញព្រះរាជក្រមប្រកាសឲ្យប្រើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម២០១៩ កម្ពុជា-វៀតណាម។សន្ធិសញ្ញាបំពេញបន្ថែម ដែលរដ្ឋាភិបាលកម្ពុជា-វៀតណាម ចុះហត្ថលេខានៅឆ្នាំ២០១៩នេះ គឺទទួលស្គាល់បង្គោលព្រំដែនដែលភាគីទាំងពីរ បានបោះរួចរាល់ចំនួន ៨៤ភាគរយ។ ចំណែកសល់១៦ភាគរយទៀត ភាគីទាំងពីរបន្តពិភាក្សា និងដោះស្រាយបន្តទៀត។   អ្នកនយោបាយ និងអ្នកតាមដានបញ្ហាព្រំដែននេះ មានការព្រួយបារម្ភថា កម្ពុជា អាចចាញ់ប្រៀបវៀតណាម នឹងប្រឈមការខាតបង់ទឹកដីបន្ថែមទៀត។ ពួកគេ យល់ឃើញថា ការប្រកាសឱ្យប្រើច្បាប់នេះ វាហាក់ដូចជាលឿនពេក ខណៈដែលសង្គមកម្ពុជាកំពុងបែកបាក់គ្នា និងមិនទាន់រកចំណុចឯកភាពជាតិបាន។   អត្ថបទទាក់ទង   រដ្ឋសភា អនុម័តយល់ព្រមលើពិធីសារនៃការបោះបង្គោលព្រំដែន ជាមួយវៀតណាម   ព្រះមហាក្សត្រ ប្រកាសឱ្យប្រើសន្ធិសញ្ញាបំពេញបន្ថែម ស្តីពីបង្គោលព្រំដែនកម្ពុជា-វៀតណាម   ជុំវិញបញ្ហាព្រំដែននេះ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការចម្រុះកម្ពុជា ធ្លាប់ធ្វើបទបង្ហាញប្រាប់មហាជនថា កម្ពុជាគ្មានការខាតបង់ទឹកដី ដោយសារតែសន្ធិសញ្ញាបំពេញបន្ថែមនោះទេ ពោលគឺកម្ពុជាមានតែទទួលបានផលចំណេញពីកិច្ចព្រមព្រៀងបំពេញបន្ថែមនេះ។ បើតាមលោក វ៉ា គឹមហុង រដ្ឋាភិបាលបោះបង្គោលព្រំដែននេះ មិនធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ ហើយក៏មិនធ្វើឱ្យពួកគេស្រក់ទឹកភ្នែកនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺដើម្បីការពារពលរដ្ឋនៅតាមព្រំដែនប៉ុណ្ណោះ។   កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជានិងវៀតណាម បានចុះហត្ថលេខាលើឯកសារផែនទីថ្មី មានឈ្មោះជាផ្លូវការថា ផែនទីលេខាព្រំដែន ខ្នាត ១/២៥ ០០០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកប៉ៃ ខេត្តតៃនិញ ប្រទេសវៀតណាម។   ផែនទីខ្នាត ១/២៥ ០០០ គឺជាផែនទី ដែលបង្ហាញពីការកំណត់ខណ្ឌសីមានិងការបោះបង្គោលព្រំដែន៨៤ភាគរយនេះឯង។ ផែនទីថ្មីនេះ ត្រូវបានបោះពុម្ពសរុប៥០០ផ្ទាំង ដោយប្រទេសដាណឺម៉ាក។ ២៥០ផ្ទាំង ប្រគល់មកឲ្យកម្ពុជា ហើយ២៥០ផ្ទាំង ប្រគល់ទៅឲ្យវៀតណាម។ ភាគទាំងពីរ ប្តេជ្ញាចិត្តទាំងអស់គ្នា ថានឹងពន្លឿនឲ្យឆាប់ចប់លើការបោះបង្គោលព្រំដែន១៦ភាគរយទៀត ដែលនៅសល់។   ១/២៥ ០០០ គឺប្រវែង១សង់ទីម៉ែត្រ លើផែនទី ស្មើនឹង២៥ ០០០ សង់ទីម៉ែត្រ ឬ២៥០ម៉ែត្រ នៅលើដី។ ១/៥០ ០០០ គឺប្រវែង១សង់ទីម៉ែត្រ លើផែនទី ស្មើនឹង៥០ ០០០ សង់ទីម៉ែត្រ ឬ៥០០ម៉ែត្រ នៅលើដី។ ១/១០០ ០០០ គឺប្រវែង១សង់ទីម៉ែត្រ លើផែនទី ស្មើនឹង១០០ ០០០ សង់ទីម៉ែត្រ ឬស្មើនឹង១០០០ម៉ែត្រ ឬស្មើនឹង១គីឡូម៉ែត្រ នៅលើដី៕   
ភ្នំពេញ៖ កម្ពុជា-វៀតណាម បានផ្លាស់ប្ដូរលិខិតតូបករណ៍នៃការផ្ដល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែម២០១៩ ក្រោយបំពេញនីតិវិធីផ្ទៃក្នុង រវាងប្រទេសទាំង២ចប់សព្វគ្រប់។ ការផ្លាស់ប្ដូរនេះ ធ្វើឡើងនៅថ្ងៃទី២២ធ្នូ ២០២០ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាតាមប្រព័ន្ធវីដេអូ ដោយលោក ប្រាក់ សុខុន រដ្ឋមន្រី្តក្រសួងការបរទេសកម្ពុជា និងលោក ផាម ប៊ិញមិញ រដ្ឋមន្ត្រីការបរទេសវៀតណាម។
  អត្ថបទទាក់ទង   «ម្រេចកំពត ជាស្តេចម្រេចឬ?»    ក្រសួងពាណិជ្ជកម្ម បានដាក់ពាក្យស្នើសុំចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញម្រេចកំពត ជាលក្ខណៈអន្តរជាតិតាំងពីថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២០ មកម្លេះ ហើយការចុះបញ្ជីនេះ ក្នុងគោលបំណងមិនឱ្យភាគីផ្សេង រំលោភបំពានម៉ាកសម្គាល់របស់ម្រេចកំពត។    «ចាប់ពីពេលនេះតទៅ «ម្រេចកំពត» នឹងទទួលបានកិច្ចការពារស្របច្បាប់ មិនឱ្យភាគីទីបីប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងរំលោភបំពាននានា ចំពោះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្នុងបណ្ដាប្រទេសជាភាគីហត្ថលេខី»។ នេះជាការបញ្ជាក់របស់ ក្រសួងពាណិជ្ជកម្ម។    មុននឹងឈានដល់ការចុះបញ្ជី កម្ពុជាបានតម្កល់ខិលិតតុបករណ៍ នៃការចូលជាសមាជិកច្បាប់ទីក្រុងហ្សឺណែវ លើកិច្ចព្រមព្រៀងទីក្រុងលីស្បោនអំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រ នៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)  ហើយច្បាប់នេះចួលជាធរមាននៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០។    គួរជម្រាបថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១០ ក្រសួងពាណិជ្ជកម្មបានជ្រើសរើសម្រេចកំពត ចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញទី១ និងបានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅប្រទេស ថៃ វៀតណាម និងសហភាពអឺរ៉ុបផងដែរ៕     
ភ្នំពេញ៖ ម្រេចកំពត ត្រូវបានចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិ នៅបណ្ដាប្រទេសចំនួន៣២ ក្រោមច្បាប់ទីក្រុងហ្សឺណែវ នាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២០។ ការចុះបញ្ជីការពារនេះ គឺលើកិច្ចព្រមព្រៀងទីក្រុងលីស្បោន អំពី ឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ នេះបើយោងតាមហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម។
  រាងកាយដែលសកម្ម (ការហាត់ប្រាណ) អាចជួយពង្រឹង, បង្កើនសុខុមាលភាពខាងផ្លូវកាយ (physical wellbeing), សុខុមាលភាពខាងផ្លូវចិត្ត (mental wellbeing) និង ផ្លាស់ប្តូររូបរាងកាយរបស់អ្នកមានសោភ័ណភាពគួរអោយគយគន់ទៀតផង ។ ការហាត់ប្រាណអោយបានត្រឹមត្រូវ និង ទៀងទាត់អាចជួយការពារហេតុភេទអាក្រក់ ឬ ជំងឺមួយចំនួនដែលចង់មកយារយីលើរាងកាយរបស់អ្នក ។ តាមដែលយើងបានដឹងពីបទពិសោធន៍របស់ប្រជាជនជាច្រើន, ការហាត់ប្រាណបានទៀងទាត់អាចលើកកំពស់ស្មារតី , ជួយអោយអ្នកអាចគ្រប់គ្រង ឬ ដោះស្រាយជាមួយអារម្មណ៍អវិជ្ជមាន, មួរម៉ៅ, ខឹងក្រេវក្រោធ ព្រមទាំងជួយអោយអ្នកមានសុខុមាលភាពផ្លូវចិត្តល្អ (mental wellbeing) ។   បទពិសោធន៍របស់ខ្ញុំផ្ទាល់គឺ, ការជិះកង់ហាត់ប្រាណកំសាន្តលេងត្រឹមតែ ៣០ នាទីអាចជួយបំបាត់ភាពអផ្សុក និង ភាពស្រងូតស្រងាត់បានយ៉ាងល្អ ។ នេះប្រហែលជាមកពីលំហាត់ប្រាណបានហូរចាក់ជ្រាបពេញក្នុងរាងកាយរបស់ខ្ញុំ រួមជាមួយនឹងអ័រម៉ូនដែលកាត់បន្ថយកំរិតភាពតានតឹង និង អារម្មណ៍ថាស្ត្រេស ឬ អស់កំលាំង ។ អ្វីៗរឹតតែប្រសើរឡើងថែមទៀតនៅពេលដែលខ្ញុំបានសាកល្បងការហាត់ប្រាណមួយបែបទៀត គឺការហាត់ឡើងលេងលើភ្នំតូចៗ ។ ឥឡូវនេះ, វាគ្មានចម្ងល់អ្វីទាំងអស់ គឺខ្ញុំបានញៀនទៅនឹងសកម្មភាពទាំងនេះទៅហើយ ហើយខ្ញុំមិនអាចខានហាត់ប្រាណបាននោះទេ ពីព្រោះវាបានធ្វើអោយខ្ញុំមានអារម្មណ៍សប្បាយចិត្ត, មានអារម្មណ៍ល្អ និង ហាក់ដូចជាស្រាល ហើយស្រួលក្នុងខ្លួនជាងធម្មតា ។ ការហាត់ប្រាណបែបនេះអាចព្យាលបាល ឬ ជួយបំបាត់អាការៈរោគខុសគ្នាៗទៅតាមស្ថានភាពរបស់មនុស្ស ដូចជាអាចបំបាត់ ភាពអផ្សុក, ភាពតានតឹង, ស្ត្រេស, ការថប់អារម្មណ៍, ធ្លាក់ទឹកចិត្ត, ភាពខ្វះទំនុកចិត្តលើខ្លួនឯង ហើយវាគ្មានផលប៉ះពាល់អាក្រក់អ្វីទាំងអស់មកលើរាងកាយរបស់យើង (ដែលខុសគ្នាស្រលះទៅនឹងការព្យាបាលបញ្ហាខាងលើនេះដោយប្រើប្រាស់ថ្នាំពេទ្យ) ។   ការមើលឃើញចំពោះខ្លួនឯង   តាមរយៈការសិក្សាជាច្រើនបានបង្ហាញថា មនុស្សនឹងមានអារម្មណ៍ប្រសើរឡើង ឬ គិតវិជ្ជមានចំពោះខ្លួនឯង នៅពេលដែលពួកគេចាប់ផ្តើមចាប់យកការហាត់ប្រាណបែបណាមួយក៏ដោយ ។ ការផ្លាស់ប្តូររូបរាងកាយ ដូចជាស្រក់ទំងន់បន្តិច, រាងស្វែលស្អាតបន្តិច, សាច់ដុំកាន់តែមាំមួន អាចធ្វើអោយពេញចិត្តទៅរូបរាងកាយរបស់ខ្លួនឯងច្រើនជាងមុនពេលទទួលការហាត់ប្រាណ (ជួយជំរុញអោយមានសុខុមាលភាពផ្នែកផ្លូវចិត្ត) ។   ការហាត់ប្រាណជួយអោយអ្នកអាចដឹងថាតើអ្នកអាចមានសមត្ថភាពធ្វើអ្វីបានខ្លះ, មានអារម្មណ៍ថាខ្លួនឯងបានសំរេចកិច្ចការអ្វីមួយបានចប់សព្វគ្រប់ ។ ការរៀនចេះដឹងនូវជំនាញថ្មីៗ, ការឈានទៅដល់គោលដៅដែលខ្លួនចង់សំរេច, ទោះបីជាការងារនោះតូចតាចក្តី ក៏អាចធ្វើអោយយើងមានទំនុកចិត្តលើខ្លួនឯង, គោរពខ្លួនឯង, អោយតំលៃខ្លួនឯង និង ជំរុញទឹកចិត្តអោយចាប់ផ្តើមធ្វើការងារធំៗផ្សេងៗបន្តបន្ទាប់គ្នាថែមទៀត ។   ឆាកជីវិតក្នុងសង្គមជាតិ   ចូលរួមក្នុងការងារក្រុមសង្គមមនុស្ស, ការចូលក្នុងក្លឹបជួបជុំគ្នាដើម្បីហាត់ប្រាណ បានបង្កើនឳកាសអោយមនុស្សអាចជជែកលេង, បង្កើនមិត្តភាព និង ភាពស្និទ្ឋស្នាល ព្រមទាំងប្រាសចាកក្នុងការយកពេលវេលាដ៏មានតំលៃទៅលេងល្បែង ឬ ប្រើប្រាស់គ្រឿងញៀនជាដើម ។ ប្រសិនបើអ្នកមិនចង់ជួបមនុស្សច្រើន ឬ ចង់ធ្វើអ្វីតែឯង, អ្នកក៏នៅមានជំរើសជាច្រើនផ្សេងៗទៀតក្នុងការហាត់ប្រាណ ដូចជា កីឡាហែលទឹក, ដើរ, រត់ត្រឹកៗជាដើម ។   ផលប្រយោជន៍ចំពោះសុខភាព   មនុស្សដែលមានសកម្មភាពរាងកាយ ឬ ការហាត់ប្រាណបានសមរម្យ និង ទៀងទាត់អាចកាត់បន្ថយអត្រាប្រឈមមុខទៅនឹងជំងឺសរសៃឈាមបេះដូងបានទៅដល់ជាង ៥០ ភាគរយ បើប្រៀបធៀបទៅនឹងអ្នកដែលមិនបានធ្វើអ្វីទាល់តែសោះក្នុងមួយថ្ងៃ ។ ការហាត់ប្រាណធ្វើអោយសុខភាពរបស់មនុស្សប្រសើរឡើង ព្រមទាំងអាចការពារពួកគេពីការប្រឈមមុខទៅនឹងគ្រោះថ្នាក់ជាច្រើនដូចជា សំពាធឈាមលើស, ការធាត់ដុះក្បាលពោះ (លើសទំងន់ខ្លាំង) និង កំរិតកូលេសស្តេរ៉ុលខ្ពស់ ។ ល ។   ការហាត់ប្រាណជួយធ្វើអោយសុខភាពរបស់ឆ្អឹង, សន្លាក់ និង សាច់ដុំបានរឹងមាំ ព្រមទាំងពន្យាពេល ឬ កាត់បន្ថយការកើតជំងឺពុកឆ្អឹង (osteoporosis) និង ជំងឺរលាកសន្លាក់ (arthritis) ។ មិនតែប៉ុណ្ណោះ, ការហាត់ប្រាណអាចជួយពង្រឹង និង ថែរក្សាកំលាំង និង ភាពបត់បែនរបស់សាច់ដុំអោយមានភាពរស់រវើក, មិនជាប់គាំង, មិនងាយនឹងទទួលរងរបួស ឬ ការឈឺចាប់ ព្រមទាំងអាចអោយអ្នកសប្បាយចិត្តនឹងរស់នៅក្នុងសុខភាពល្អបរិបូរនៅពេលអាយុកាន់តែចាស់ជរាទៅ ។   ការហាត់ប្រាណអាចជួយគ្រប់គ្រងស្ថានភាពជំងឺដែលអ្នកកំពុងមានក្នុងខ្លួនដូចជា ជំងឺទឹកនោមផ្អែម, ជំងឺលើសឈាម និង កាត់បន្ថយការប្រឈមមុខទៅនឹងជំងឺមហារីក ជាពិសេសជំងឺមហារីកពោះវៀន ។   ធ្វើខ្លួនអោយសកម្ម   ការសិក្សាចុងក្រោយទៅលើអ្នកដែលមានអាយុច្រើនជាងគេនៅលើពិភពលោក គឺលោក អូគីណាវ៉ានស៍ (Okinawans) ដែលកំពុងរស់នៅលើកោះចន្លោះប្រទេសជប៉ុន និង តៃវ៉ាន់ បានបង្ហាញថា ផលប្រយោជន៍នៃសកម្មភាពរបស់រាងកាយអាចបានមកពីត្រឹមតែការងារសាមញ្ញៗ, ងាយៗ ដូចជា ការដើរ, ការដាំដំណាំ, មើលថែសួនច្បារ, ហែលទឹក, ដើរទៅរង់ចាំឡានក្រុង, ការលេងកីឡាបាល់ទាត់ ហ្កោល ប៉ុណ្ណោះ ។ នេះមានន័យថាអ្នកអាចទទួលយកការហាត់ប្រាណ ឬ សកម្មភាពណាងាយៗដែលអ្នកអាចធ្វើវាបានជាការកំសាន្តរបស់អ្នក, មិនមែនជាកាតព្វកិច្ចដែលអ្នកត្រូវតែធ្វើ ឬ ត្រូវតែទៅក្លឹបដើម្បីចំណាយពេលអោយបានយ៉ាងតិច ៣០ ដើម្បីហាត់ប្រាណអោយចប់សព្វគ្រប់នោះទេ ។ ត្រួតពិនិត្យដោយ៖ www.health.com.kh  
បើអ្នកមិនទាន់ដែលហាត់ប្រាណទេ ចូរចាប់ផ្តើមពីពេលនេះទៅដើម្បីសុខភាពនិងរាងកាយមាំមួន។ចូរសម្លឹងមើលប្រយោជន៍លំហាត់ប្រាណដូចខាងក្រោមនេះ។
សេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចេញនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈទេសចរណ៍នេះ រៀបចំធ្វើឡើងដើម្បីពង្រឹងសមត្ថភាពទៅលើនិយោជិតឬបុគ្គលិក ដែលបាត់បង់ការងារក្នុងវិស័យទេសចរណ៍។ វគ្គបណ្ដុះបណ្ដាលនេះ បាននឹងត្រូវរៀបចំធ្វើឡើងជាបន្តបន្ទាប់ នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗចំនួន៣ គឺ ខេត្តសៀមរាប ខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ។   លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅថ្ងៃទី១២ មីនា យ៉ាងដូច្នេះថា៖«មូលហេតុដែលអាជីវកម្មទេសចរណ៍ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ឬភោជនីយដ្ឋាន ត្រូវបិទ ឬផ្អាកដំណើរការនោះ ក៏ព្រោះតែចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះ ក្នុងដំណាក់កាលនៃការរីរាលដាលជំងឺប្រភេទថ្មី COVID-19 នេះ។ ពិសេសចំពោះខេត្តគោលដៅដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ និង ភ្នំពេញ»។   លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក បន្ថែមថា មានតែតំបន់គោលដៅក្នុងខេត្តសៀមរាបប៉ុណ្ណោះ ដែលសណ្ឋាគារចំនួន១០ត្រូវបិទដំណើរការ និងសណ្ឋាគារចំនួន១១ ត្រូវផ្អាកដំណើរការបណ្ដុះអាសន្នដូចជាត្រូវកាត់បន្ថយបុគ្គលិក ព្រោះមាន១ករណីនៃជំងឺ COVID-19 លើពលរដ្ឋខ្មែរ ហើយធ្វើឲ្យធ្លាក់ចុះចំនួនភ្ញៀវទេសចរ។ ក្រៅពីនោះ តំបន់គោលដៅផ្សេងទៀតដូចជា ខេត្តព្រះសីហនុ និង ភ្នំពេញ មិនទាន់មានតួលេខនៃចំនួនសណ្ឋាគារ ឬផ្ទះសំណាក់ដែលបិទទ្វារនោះទេ។    សិក្ខាកាម ក៏ដូចជាអតីតបុគ្គលិក ដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ អាចពង្រឹងសមត្ថភាព និងទទួលបានចំណេះដឹងយ៉ាងច្បាស់លាស់លើជំនាញណាមួយក្នុងវិស័យទេសចរណ៍ ហើយអាចបន្តសកម្មភាពការងារក្រោយមានចំនួនទេសចរណ៍កើនឡើងវិញ។ លើសពីនេះ ក្រោយមានជំនាញលើផ្នែកណាមួយច្បាស់លាស់ សិក្ខាកាមទាំងអស់ក៏អាចចូលបម្រើការងារនៅបណ្ដាទីភ្នាក់ងារទេសចរណ៍ផ្សេងៗបានថែមទៀតផង។   ក្នុងវគ្គសិក្សានេះ អតីតបុគ្គលិកដែលជាសិក្ខាកាម នឹងទទួលបានការឧបត្តម្ថសមរម្យផងដែរ។ សម្រាប់ព័ត៌មានបន្ថែមជុំវិញវគ្គបណ្ដុះបណ្ដាលដូចជាលក្ខខណ្ឌក្នុងការចូលរៀន និងកាលបរិច្ឆេទនៃវគ្គនីមួយៗ អាចទាក់ទងទៅមន្ទីរទេសចរណ៍ខេត្តសៀមរាប តាមលេខទូរស័ព្ទលេខ ០១២ ៥០៩ ០០៨, មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ តាមទូរស័ព្ទលេខ ០១៦ ៦១៥ ៥៦៧, មន្ទីរទេសចរណ៍រាជាធានីភ្នំពេញ ទូរស័ព្ទលេខ ០៩២ ៧៦៦ ១៦៨ និង នាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ តាមរយៈទូរស័ព្ទលេខ ០៩៣ ៧៩១ ៧៥០ ឬ ០៧៨ ៨៩៩ ៩១៩៕
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំវគ្គបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីពង្រឹងសមត្ថភាពបុគ្គលិក ដែលបានបាត់បង់ការងារក្នុងវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ និង ភ្នាក់ងារទេសចរណ៍ ជាដើម។
លោក គង់ គាំ ប្រាប់សារព័ត៌មានថ្មីៗថា លោកមិនត្រឹមតែលាលែងពីតំណែងប្រធានគណបក្សទេ តែសូម្បីសមាជិកភាពគណបក្ស សម រង្ស៊ី ក៏លោកសុំលាលែងដែរ។ អ្នកនយោបាយ ដែលមានវ័យ៧៦ឆ្នាំរូបនេះ បាននិយាយដូច្នេះថា៖«តំណែងជាប្រធាននិងសមាជិកភាព គឺខ្ញុំសុំលាលែងទាំងពីរតែម្តង។ មូលហេតុ គឺដោយសារតែខ្ញុំមានវ័យចំណាស់ហើយ ហើយសុខភាព មិនសូវបរិបូរដូចពីមុនទេ»។ បើតាមលោក គង់ គាំ គណបក្ស សម រង្ស៊ី នឹងធ្វើសមាជវិសាមញ្ញ ដើម្បីជ្រើសរើសប្រធានថ្មី។ យ៉ាងណា លោក មិនបានដឹងនោះទេថា គណបក្ស នឹងធ្វើសមាជវិសាមញ្ញនៅពេលណា។ ហើយលោក ក៏មិនអាចបញ្ជាក់បានដែរថា ឥស្សរជននយោបាយរូបណា នឹងអាចក្លាយជាប្រធានគណបក្សជំនួសលោកនោះ។ លោក គង់ គាំ បន្ថែមថា ថ្វីដ្បិតបោះបង់តំណែងពីគណបក្ស សម រង្ស៊ី ក៏ពិតមែន តែលោក នៅតែរក្សាតួនាទីជាទីប្រឹក្សាជាន់ខ្ពស់ក្នុងគណបក្សសង្គ្រោះជាតិ ដដែល។ ការដាក់លិខិតរបស់លោក គង់ គាំ ធ្វើឡើង ស្របពេល ដែលគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្ស សម រង្ស៊ី បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៥ កក្កដានេះ ដើម្បីប្តូរឈ្មោះគណបក្ស ។ ដើម្បីឲ្យស្របតាមមាត្រាថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលទើបនឹងតាក់តែងឡើងដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា គណបក្ស សម រង្ស៊ី ចាំបាច់ត្រូវតែប្តូរឈ្មោះពីគណបក្ស សម រង្ស៊ី ទៅជាឈ្មោះអ្វីផ្សេងវិញ។  មាត្រាថ្មី បានចែងថា គណបក្សនយោបាយ មិនអាចយកឈ្មោះរបស់រូបវន្តបុគ្គល ធ្វើជាឈ្មោះគណបក្ស ហើយក៏មិនអាចយករូបរបស់រូបវន្តបុគ្គល ទៅធ្វើជាសញ្ញាសម្គាល់គណបក្ស នោះទេ។ សារព័ត៌មានថ្មីៗ មិនអាចសុំការបកស្រាយពីលោក ទាវ វណ្ណុល ប្រធានស្តីទីគណបក្ស សម រង្ស៊ី បានឡើយ ដោយសារហៅទូរសព្ទចូលដែរ តែលោក មិនបានទទួល។ លោក ទាវ វណ្ណុល បានក្លាយជាប្រធានស្តីទីគណបក្ស សម រង្ស៊ី បន្ទាប់ពីលោក គង់ គាំ ប្រកាសលាលែងពីតំណែង កាលពីកន្លងទៅ។ ប៉ុន្តែ ការប្រកាសរបស់លោក គង់ គាំ កាលនោះ មិនទាន់មានលក្ខណៈផ្លូវការឡើយ ដោយសារលោក មិនបានដាក់លិខិតទៅកាន់គណបក្ស៕
ភ្នំពេញ៖ លោក គង់ គាំ បានដាក់លិខិតទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្ស សម រង្ស៊ី ដើម្បីសុំលាលែងពីតំណែងជាប្រធានគណបក្សនេះ ជាផ្លូវការ។ លោក គង់ គាំ បានប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះ តាមប្រព័ន្ធទូរសព្ទ នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២0១៧ នេះ។
  សន្និសីទមានគោលបំណងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងជំងឺឆ្លងកុមារ ពិសេសប្រភេទជំងឺដែលជួបប្រទះញឹកញាប់ ករណីជំងឺកម្រ និងជំងឺប្រឈមខ្លាំង។ បន្ថែមពីនេះ ក៏មានបំណងចែករំលែកចំណេះដឹង ជំនាញ និងសមត្ថភាពរបស់គ្រូពេទ្យលើការធ្វើរោគវិនិច្ឆ័យលើជំងឺកុមារផងដែរ។ នេះបើតាមលោក ងួន ចាន់ភក្ត្រា។   ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ និងលោកវេជ្ជ. ងួន ចាន់ភក្ដ្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ ដូចតទៅ    
 សៀមរាប៖ ក្រៅពីព្យាបាលកុមារដោយឥតគិតថ្លៃហើយនោះ មន្ទីរពេទ្យកុមារអង្គរបានដើរតួសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានគ្រូពេទ្យកម្ពុជា។ មន្ទីរពេទ្យនេះបានរៀបចំសន្និសីទវេជ្ជសាស្ដ្រប្រចាំឆ្នាំដែលមានប្រធានបទថ្មីៗទាក់ទងនឹងការវិវត្តន៍ជំងឺកុមារ។ ប្រធានបទសម្រាប់សន្និសីទវេជ្ជសាស្ដ្រឆ្នាំទី៣នេះ គឺទាក់ទងនឹងជំងឺតំបន់ត្រូពិកលើកុមារ ដែលកំពុងមានការវិវត្តន៍គួរឱ្យកត់សម្គាល់ ក្នុងនោះរួមមានជំងឺគ្រុនឈាម គ្រុនចាញ់។ល។ 
«ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ខ្ញុំ បានបញ្ជាក់សាជាថ្មីម្តងទៀតពីការប្តេជ្ញាចិត្តរបស់ប្រព័ន្ធសហប្រជាជាតិ ក្នុងការជួយជ្រោមជ្រែងអភិវឌ្ឍកម្ពុជា លើវិស័យអាទិភាពនានា»។ នេះជាសម្តីរបស់លោកស្រី ផូលីន ថាម៉េស៊ីស ដែលបាននិយាយក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន ហើយត្រូវបានមន្ត្រីនៃការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្រង់យកទៅសរសេរក្នុងសេចក្តីប្រកាសព័ត៌មាន។ បើតាមសេចក្តីប្រកាសព័ត៌មាន លោកស្រី ចាត់ទុកការសហការរវាងស្ថាប័ននានា ដែលតំណាងឲ្យអង្គការសហជាតិ និងរដ្ឋាភិបាលកម្ពុជា ថាមានសារៈសំខាន់ក្នុងការអភិវឌ្ឍនៅកម្ពុជា។ លោកស្រី អះអាងថា បច្ចុប្បន្ន ស្ថាប័នផ្សេងៗ របស់អង្គការសហប្រជាជាតិ ដែលប្រចាំនៅកម្ពុជា មានជាង២០ឯណោះ។ យ៉ាងណាក៏ដោយ លោកស្រី ក៏បានអរគុណរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនកងកម្លាំង ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហជាជាតិ។ សម្តេច ហ៊ុន សែន ឆ្លើយតបនឹងលោកស្រីថា កម្ពុជាមានមោទកភាព ដែលបានធ្វើការជាមួយអង្គការសហប្រជាជាតិ ក្នុងការថែរក្សាសន្តិភាព។ នេះបើតាមសារដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន។ បើតាមសារនោះដដែល សម្តេច ហ៊ុន សែន បានប្រាប់លោកស្រីថា មកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងទ័ពប្រមាណ១ពាន់នាក់ហើយ ទៅឲ្យអង្គការសហប្រជាជាតិ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ចាត់ទុកការផ្តល់កងកម្លាំងនេះ ថាជាកាតព្វកិច្ចរបស់កម្ពុជា ដែលជាដៃគូ និងត្រូវធ្វើការជាមួយអង្គការសហប្រជាជាតិ៕
លោកស្រី ផូលីន ថាម៉េស៊ីស (Pauline Tamesis) ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) និងជាតំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានជួបពិភាក្សាជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ។ នៅចំពោះមុខសម្តេច ហ៊ុន សែន លោកស្រី បានសាទរចំពោះសមិទ្ធផលនិងការអភិវឌ្ឍរបស់កម្ពុជា។
  នេះជាការសំដែងរួមគ្នាលើកដំបូង ដែលប្លែកមិនធ្លាប់មានពីមុនមក រវាងតារាចម្រៀង Original Song ទាំងអស់របស់យើង ដូចជា កញ្ញា Adda លោក Eaun Gray និងក្រុម Mustache Band នៅថ្ងៃទី១៣ មីនា ឆ្នាំ២០២០ នេះ នៅក្នុងកម្មវិធី Ballantines True Music នៅ QK Club។     ដើម្បីចូលរួមគាំទ្របទចម្រៀងដែលមិនចម្លងពីគេ កម្មវិធី Ballantines True Music ត្រូវបានគេស្គាល់ថាជាកម្មវិធី ដែលតែងតែនាំមកជូននូវភាពសប្បាយរីករាយបែបទាន់សម័យ ហើយកម្មវិធីប្រគំតន្ត្រីនេះដែរបានជួយផ្សព្វផ្សាយ និងគាំទ្រដល់សិល្បករ ដែលផលិតបទចម្រៀងដែលមិនចម្លងពីគេជាច្រើន ដែលបានធ្វើឡើង នៅតាមបណ្តា ក្លិប ផាប់ និងភោជនីយដ្ឋានល្បីៗជាច្រើនកន្លងមក នៅក្នុងរាជធានីភ្នំពេញ។    ជាពិសេស នាពេលថ្មីៗនេះ Ballantines True Music បានបង្កើតជាយុទ្ធនាការ នៃការច្រៀង cover ដែលមានឈ្មោះថា My Artist My Cover ដោយលើកទឹកចិត្តដល់មិត្តយុវវ័យទាំងអស់ អាចជ្រើសរើសបទចម្រៀងណាមួយ របស់អ្នកនាង Adda មកច្រៀង cover និងថតជាវីដេអូ បន្ទាប់មកផ្ញើវីដេអូនោះ មកកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Ballantines Cambodia។ វីដេអូរបស់អ្នកដែលទទួលបានការទស្សនាច្រើនជាងគេ នឹងក្លាយជាម្ចាស់ជ័យលាភី ក្នុងកម្មវិធី My Artist My Cover ហើយត្រូវបានអញ្ជើញឲ្យឡើងច្រៀងផ្ទាល់ ជាមួយអ្នកនាង Adda នៅលើឆាកតន្ត្រី Ballantines True Music ជាព្រឹត្តការណ៍ដ៏ធំប្រចាំឆ្នាំផងដែរ ដែលរៀបចំឡើងដោយស្រា Ballantines Scotch Whisky នៅ QK Club។    សូមតាមដាននៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ Ballantines Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទៀត។   Ballantines True Music នាំជូនមកដោយ ក្រុមហ៊ុន Pernod Ricard (Cambodge) គឺជាក្រុមហ៊ុននាំចូលផ្តាច់មុខ នូវស្រាម៉ាក់ល្បីៗជាច្រើន ដូចជា Royal Salute, Chivas Regal, Martell, Ballantines, Absolute Vodka, ស្រាក្រហម Jacobs Creek និងប្រភេទស្រាផ្សេងៗទៀត៕     (អត្ថបទពាណិជ្ជកម្ម)
តើចង់ដឹងថាមានអ្វីដែលប្លែក នៅក្នុងកម្មវិធី Ballantines True Music ទេ? កុំភ្លេចចូលរួមទាំងអស់គ្នា។ ដោយមានការចូលរួមពី ក្រុម MUSTACHE BAND អ្នកនាង ADDA លោក EAUN GRAY រួមជាមួយ Beatboxer ទៀងផង។
សំណាង៖ អញឆ្ងល់ណាស់ ហេតុអ្វីអ្នកប្រើប្រាស់ហ្វេសប៊ុក មានទាំងបញ្ញវន្ត និស្សិត មន្ត្រីធំៗ ចែករំលែករូបប៉ូលិសចរាចរណ៍និងស្ត្រីម្នាក់ ហើយនាំគ្នាអធិប្បាយតាមចិត្តរៀងៗខ្លួន ចំអកឲ្យប៉ូលិស និងស្ត្រីនោះ? តាមមើលទៅ បង្ហោះរូបភាពបន្តគ្នានោះ ក៏មិនដឹងថារូបនេះភាព ត្រូវបានថតនៅពេលណា ហើយវាមានរឿងអ្វីផង?   សុធីរ៖ វាមិនមែន ជារឿងដែលត្រូវដឹងរឿងពិត ឬមិនពិតដែលបានកើតឡើងមុន ប៉ូលិស និងស្ត្រីនោះជជែកគ្នានោះឡើយ។ អ្វីដែលយើងកំពុងនិយាយ គឺម្នាក់ៗយករូបភាព ដែលសន្មតថា ប៉ូលិសសំឡឹងដើមទ្រូងស្ត្រី ហើយនាំគ្នាសរសេរចំអកលេងសើចចំពោះអ្នកទាំងពីរ ដែលមិនដឹងរឿងអ្វីសោះ។ ទីមួយ រូបថតមួយសន្លឹក វាមិនមែនជាសាច់រឿងមួយទេ។ ស្ត្រីម្នាក់មានរូបរាងយ៉ាងណា វាជាជីវិតរបស់គេ ហេតុអ្វីយើងយករូបគេមកនិយាយលេងសើច? ចុះបើស្ត្រីនោះ ជាបងស្រីយើង ប្អូនស្រីយើង ឬជាសាច់ញាតិយើង ហើយត្រូវមហាជនយកទៅចែករំលែក និយាយចំអកបែបកំប្លែង តើយើងចេះឈឺចាប់ទេ?   សំណាង៖ អ្ហែងនិយាយត្រូវ សំខាន់ អញឃើញមនុស្សសំខាន់ៗចែករំលែករូបនេះលេង ដូចមិនដឹងថា ពួកគេកំពុងរំលោភសិទ្ធិឯកជន និងចោទប្រកាន់មន្ត្រីប៉ូលិស និងស្ត្រីនោះទេ។ សង្គមយើងហាក់កាន់តែអសីលធម៌ហើយមើលទៅ។   សុធីរ៖ វាមិនមែនសង្គមទាំងមូល វាជារឿងរបស់មនុស្សមួយក្រុមដែលឈ្លក់លេងហ្វេសប៊ុក ហើយមិនបានចាប់អារម្មណ៍យល់ដឹងពីសិទ្ធិនៃជីវិតឯកជនរបស់គេហ្នឹងណា។   
មួយថ្ងៃពីរថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាបានចែករំលែករូបថតមន្ត្រីប៉ូលិសម្នាក់ដែលទំនងកំពុងឈរសួរព័ត៌មានពីស្ត្រីម្នាក់ ដែលត្រូវបានអះអាងថាមានបញ្ហាក្នុងករណីចរាចរណ៍។ ទាំងមន្ត្រីប៉ូលិស និងទាំងស្ត្រី បានក្លាយជាជនរងគ្រោះនៃការប្រមាថសើចលេងរបស់សាធារណជន។ សំណាង និងសុធីរ បង្ហាញអារម្មណ៍ខឹងខ្លាំងនឹងទិដ្ឋភាពបែបនេះ។
  អាជ្ញាធរថៃ បានស្នើសុំសាធារណជនចៀសវាងការធ្វើដំណើរ និងបានដាក់វិធានការគ្រប់គ្រងកាន់តែតឹងរ៉ឹងក្នុងតំបន់ខ្លះ ដូចជា អាជីវកម្មកម្សាន្តជាដើម។ នៅថ្ងៃទី ៣០ ខែធ្នូ ក្រសួងសុខាភិបាលថៃ បានរកឃើញជំងឺកូវីដ-១៩ថ្មី ២៥០ករណី ដែលជាតួលេខខ្ពស់បំផុតមួយ ចាប់តាំងពីផ្ទុះករណីឆ្លងរាលដាលទ្រង់ទ្រាយធំមួយ កាលពីជិត២សប្ដាហ៍មុន។   «តួលេខថ្ងៃនេះ ធ្វើឲ្យខ្ញុំព្រួយបារម្ភ []។ អ្វីដែលយើងមិនចង់ឃើញគឺការបិទ (lockdown) លើកទី២ ឬលើកទី៣ ឡើយ»។ អ្នកនាំពាក្យក្រុមការងារកូវីដ-១៩ថៃ លោក Taweesin Wisanuyothin បានប្រាប់សន្និសីទព័ត៌មានបែបនេះ នៅថ្ងៃទី៣០ ខែធ្នូ មុននឹងបន្ថែមថា ប្រសិនបើស្ថានការណ៍ ពុំអាចគ្រប់គ្រងបានទេនោះ ជាជាងការរាប់ថយក្រោយឆ្លងឆ្នាំថ្មី ថៃប្រហែលរាប់ករណីឆ្លងដែលកើនឡើង។    បម្រាមនេះ អនុវត្តលើការជួបជុំទាំងឡាយណាដែលបង្កហានិភ័យដល់ការផ្ទុះរាលដាលជំងឺកូវីដ-១៩ តែលើកលែង សកម្មភាពរបស់រដ្ឋាភិបាល និងការជួបជុំក្នុងផ្ទះឯកជន។    ការឆ្លងកូវីដ-១៩ជាចង្កោមថ្មី បានផ្ទុះឡើងកាលពីជិតពីរសប្ដាហ៍មុន នៅផ្សារគ្រឿងសមុទ្រមួយក្បែរទីក្រុង បាងកក ក្នុងចំណោមនោះ ភាគច្រើនគឺជាពលករចំណាកស្រុកពីមីយ៉ាន់ម៉ា ។ មកទល់ពេលនេះ ករណីឆ្លង បានរាលដាលក្នុងខេត្តថៃ៤៨ហើយ ហើយករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍មានសរុប១៦៣៤ករណី។     បន្ថែមពីការឆ្លងជាចង្កោមនៅផ្សារគ្រឿងសមុទ្រ ក្នុងខេត្តសមុទ្រសាគរ ក៏រកឃើញករណីឆ្លងជាចង្កោមធំៗ២ទៀតផងដែរ ដោយមួយគឺជាប់ពាក់ព័ន្ធនឹងទីតាំងលេងល្បែងស៊ីសងខុសច្បាប់នៅខេត្តរ៉ាយ៉ង និងមួយទៀតជាប់ទាក់ទងនឹងទីតាំងកម្សាន្តក្នុងរាជធានីបាងកក។    បើតាមកាសែត បាងងកកប៉ុស្តិ៍ នៅថ្ងៃទី៣០ ខែធ្នូ ករណីឆ្លងពាក់ព័ន្ធនឹងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ក្នុងទីក្រុងរ៉ាយ៉ង មាន១០៨ករណីថ្មី  ខណៈជាប់ទាក់ទងនឹងទីតាំងកម្សាន្តក្នុងរាជធានីបាងកក កើនដល់១២៥ករណី៕ 
ថៃ បានដាក់បម្រាមលើការការជួបជុំ និងព្រឹត្តិការណ៍ទ្រង់ទ្រាយធំ នៅជុំវិញប្រទេស ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលកាន់តែអាក្រក់ជំងឺរាតត្បាតសកលកូវីដ-១៩ អំឡុងពិធីឆ្លងឆ្នាំសកល ២០២១។ ការចេញបម្រាមនេះ ធ្វើឡើងក្រោយថៃរកឃើញករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមួយរបស់ខ្លួន។
  ប្រធានាធិបតីអាម៉េរិក ចូ បៃដិន និងប្រធានាធិបតីចិន ស៊ី ជិនភីង នៅសប្តាហ៍នេះបានយល់ព្រមរកមើលការចាប់ផ្តើមបន្តជាមួយការពិភាក្សាស្តីពីស្ថិរភាពជាយុទ្ធសាស្រ្ត។ ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan លើកឡើងបែបនេះនៅថ្ងៃទី១៦ ខែវិច្ឆិកា ដោយសំដៅដល់ការព្រួយបារម្ភរបស់អាម៉េរិកអំពីការបង្កើតនុយក្លេអ៊ែរ និងមីស៊ីលរបស់ចិននាពេលកន្លងមក។ យ៉់ាងណាមិញ កម្រិតនៃការពិភាក្សា មានត្រឹមជាការសន្ទនា ជាជាងការចរចាផ្លូវការ។   «វាគួរតែច្បាស់ ដូចដែលទីប្រឹក្សាសន្តិសុខជាតិលោក Sullivan បញ្ជាក់ចឹង។ កិច្ចសន្ទនានេះនឹងមិនដូចគ្នាទៅនឹងកិច្ចពិភាក្សាដែលយើងមានជាមួយរុស្ស៊ី ដែលមានភាពចាស់ទុំ និងមានប្រវត្តិសាស្ត្រនោះទេ»។ អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិសង្កត់ធ្ងន់បែបនេះមុនបន្តថា ទាំងនេះមិនមែនជាការពិភាក្សាទៅលើការគ្រប់គ្រងអាវុធទេ ប៉ុន្តែជាការសន្ទនាជាមួយដៃគូសន្ទនាប៉ុណ្ណោះ។   ជុំវិញកិច្ចសន្ទនានេះទៀតសោត ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន អះអាងថា មិនដូចអ្វីដែលអាម៉េរិកជជែកជាមួយរុស្ស៊ីដែរ ព្រោះចិន និងអាម៉េរិកមិនស្ថិតក្នុងកម្រិតដូចគ្នាដែលអាម៉េរិក និងរុស្ស៊ីមានទំនាក់ទំនងជាច្រើនទសវត្សរ៍មកហើយទេ។   កន្លងមក ទីក្រុងវ៉ាស៊ីនតោនបានជំរុញចិនម្តងហើយម្តងទៀតឱ្យចូលរួមជាមួយខ្លួននិងរុស្ស៊ីក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធថ្មី។ យ៉ាងណាមិញ ទីក្រុងប៉េកាំងអះអាងថា ឃ្លាំងអាវុធរបស់រុស្ស៊ីនិងអាម៉េរិកគឺធំជាងឆ្ងាយជាងរបស់ខ្លួន។ លើសពីនេះ ទីក្រុងប៉េកាំងប្រកាសថា ខ្លួនត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសន្ទនាទ្វេភាគីស្តីពីសន្តិសុខជាយុទ្ធសាស្ត្រ ដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក។   គួររំលឹកថា ជំនួបតាមប្រព័ន្ធវីដេអូដែលមានរយៈពេល៣ម៉ោងកន្លះ រវាងលោក បៃដិន និង លោកស៊ី មេដឹកនាំទាំងពីរបានលើកឡើងពីជំហររៀងៗខ្លួនដែលនាំឱ្យមានការរកាំរកូសមិនចេះចប់មិនចេះហើយរវាងប្រទេសទាំងពីររួមមានស្ថានភាពសិទ្ធមនុស្សនៅចិន និងបញ្ហាទាក់ទិននឹងតៃវ៉ាន់ជាដើម។ ថ្វីបើយ៉ាងនេះក្តី មេដឹកនាំទាំងពីរហាក់ដូចជាមិនមានភាពខុសគ្នាច្រើនឡើយទាក់ទងនឹងស្ថិរភាពនៃការការពារការអភិវឌ្ឍប្រទេសទាំងពីរ ព្រមទាំងសន្តិភាព និងស្ថិរភាពពិភពលោកផងដែរ៕  
អាម៉េរិក និងចិន គ្រោងមានកិច្ចសន្ទនាស្តីពីការគ្រប់គ្រងអាវុធដើម្បីបញ្ចៀសការរត់ប្រណាំងសព្វាវុធជាថ្មី ប៉ុន្តែមិនមែនជាការចរចាផ្លូវការមួយទេ។ ក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិកបញ្ជាក់បែបនេះនៅថ្ងៃទី១៧ ខែវិច្ឆិកា បន្ទាប់ពីជំនួបរវាងមេដឹកនាំប្រទេសទាំងពីរនៅថ្ងៃទី១៥ ខែវិច្ឆិកា។
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទ អូចា នៅថ្ងៃ២៤ តុលា បានលើកឡើងថា រដ្ឋាភិបាលនឹងព្យាយាមឲ្យអស់ពីលទ្ធភាពក្នុងការដោះស្រាយបញ្ហាទាំងអស់ ហើយប្រជាជន ក៏គួរតែជួយជ្រោមជ្រែង និងផ្លាស់ប្តូរប្រទេសឲ្យកាន់តែមានភាពល្អប្រសើរ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ។ បើតាមប្រភពព័ត៌មានដដែលនោះ លោកនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ច្បាស់ពីដែនកំណត់ ដែលប្រជាជនអាចជួយកែប្រែប្រទេសជាតិក្នុងកម្រិតណាឡើយ ដោយលោកគ្រាន់តែ ប្រាប់ថា ប្រជាជន ត្រូវតែតាមដានការងាររបស់រដ្ឋាភិបាល និងគាំទ្ររដ្ឋាភិបាលប៉ុណ្ណោះ ។ សូមជម្រាបផងដែរ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទ អូចា ដែលបានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារយោធាថ្ងៃទី២២ ឧសភា ឆ្នាំ២០១៤ ធ្លាប់បានពន្យល់ថា វត្តមានរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រី គឺដើម្បីកែទម្រង់ប្រព័ន្ធនយោបាយថៃឲ្យមានល្អប្រសើរ ដ្បិតមេដឹកនាំកន្លងមកមុន លោក អះអាងថា បានធ្វើឲ្យប្រទេសជួបវិបត្តិ និងមានការបែងចែក ។ បើតាមការប្រកាសចុងក្រោយបំផុតរបស់លោកនាយករដ្ឋមន្ត្រី នៅឆ្នាំក្រោយនេះ ថៃ នឹងមានរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីហើយ ។ នេះមានន័យថា លោកឧត្តមសេនីយ៍នាយករដ្ឋមន្ត្រី ក៏ត្រូវបញ្ចប់តួនាទីដឹកនាំរដ្ឋាភិបាលថៃដែរ។ ពេលនោះហើយ ដែលជាពេល ដែលប្រជាជន ក៏ដូចជាសហគមន៍អន្តរជាតិ អាចវាយតម្លៃ ថាតើការកែទម្រង់របស់លោកប្រាយុទ្ធជោគជ័យបានកម្រិតណា ៕
ប្រមុខរបបសឹកថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទ អូចា បានសន្យាសម្រេចឲ្យបាននូវជោគជ័យក្នុងការកែទម្រង់រដ្ឋាភិបាលរបស់លោក ។ ក៏ប៉ុន្តែលោក ក៏បានសុំឲ្យមានការចូលរួមពីសំណាក់ប្រជាជនដើម្បីធ្វើឲ្យការទម្រង់ និងការផ្លាស់ប្តូរប្រទេសកាន់តែល្អប្រសើរ ។
  លោកនិយាយថា៖« ផ្ដើមចេញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជាទៅលើ ការអភិវឌ្ឍកិច្ចការសាសនា ពិសេសព្រះពុទ្ធសាសនា បានធ្វើឲ្យព្រះពុទ្ធសាសនារីកចម្រើនបោះជំហានទៅមុខឥតឈប់ឈរ»។    រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនារូបនេះបានលើកឡើងថា អនុសំវច្ចរមហាសន្និបាទមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៧នេះ នឹងពិនិត្យ ពិភាក្សា ផ្លាស់ប្ដូរយោបល់ ចក្ខុវិស័យ ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ព្រះវិន័យ អភិវឌ្ឍធនធានបព្វជិត លិខិតបទដ្ឋានគតិយុត្ត ការងារពុទ្ធិកសិក្សា និងផ្សព្វផ្សាយ ក្នុងទិសដៅលើកកម្ពស់ព្រះពុទ្ធសាសនាកាន់តែរិកចម្រើនឡើងថែមទៀត សក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ។    សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដែលបានចូលរួមបើកមហាសន្និបាតបានលើកឡើងថា ខណៈមានការរីកចម្រើន ក៏នៅមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយនាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តនាថ្ងៃខាងមុខផងដែរ។    ប្រធានរដ្ឋសភារូបនេះលើកឡើងថា៖«ការពិគ្រោះ ពិភាក្សាលើបញ្ហាបច្ចុប្បន្នភាព ជាកត្តាចាំបាច់ សម្រាប់អនុវត្តនាឆ្នាំបន្តបន្ទាប់នៅមុខទៀត ដែលមហាសន្និបាទនឹងលើកឡើង គឺជាប្រការមួយសមស្រប នឹងចាំបាច់ត្រូវដោះស្រាយចំពោះមុខ»។    នាពេលបច្ចុប្បន្នមានវត្តចំនួន ៤៩៨៥ មានព្រះសង្ឃចំនួន ៧០៨៥៣ អង្គ។ ក្នុងនោះគណៈមហានិកាយមាន ៤៧៤៤ វត្ត, ព្រះសង្ឃមានចំនួន ៦៦០៣៦ អង្គ និងគណៈធម្មយុត្តិកនិកាយមាន២៤១ វត្ត, ព្រះសង្ឃចំនួន ៤៨១៧អង្គ។ ក្រសួងធម្មការបានរៀបចំកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹង សង្គម, ទស្សនាទានព្រះពុទ្ធសាសនា បានចុះអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនដល់សិស្សានុសិស្សតាមបណ្ដាសាលារៀនទូទាំងរាជធានី ខេត្ត។    រដ្ឋមន្ត្រីរូបនេះបានឲ្យដឹងទៀតថា ក្រសួងក៏បានបំពេញភារកិច្ច ធ្វើឲ្យមានសុខដុមនិយកម្មវិស័យសាសនា បង្កលក្ខណៈឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញខាងជំនឿសាសនា ស្រមតាមរដ្ឋធមនុញ្ញផងដែរ។   អនុសំវច្ចរមហាសន្និបាទមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៧នេះមានរយៈពេល២ថ្ងៃ ២១ ដល់២២ ខែ ធ្នូ ឆ្នាំ២០១៨ ធ្វើនៅសាលសន្និសិទចតុមុខ ដែលមានអ្នកចូលរួមមកពីបណ្ដាក្រសួង ស្ថាប័នពាក់ពន្ធ ស្ថានទូត តំណាងសាសនាផ្សេងៗ ភ្ញៀវជាតិ អន្តរជាតិប្រមាណ៨០០ អង្គ នាក់៕   
ព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជាមានស្ថានភាពល្អប្រសើរ និង រីកចម្រើនបោះជំហានទៅមុខឥតឈប់ឈរ។ ក្នុងនោះព្រះពុទ្ធសាសនាក៏បានចូលរួមបញ្ជ្រៀបការអប់រំដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងជាពិសេសសិស្សានុសិស្សទូទាំងប្រទេសឲ្យជៀសផុតពីអបាយមុខផ្សេងៗ និងរួមចំណែកអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើនផងដែរ។ នេះជាការលើកឡើងរបស់លោកហ៊ឹម ឆែម រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនាក្នុងពិធីអនុសំវច្ចរមហាសន្និបាទមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៧។
អាងទន្លេមេគង្គ គឺជាចំណុចសំខាន់នៃជីវចម្រុះ ប៉ុន្តែប្រភេទសត្វជាច្រើន នៅក្នុងតំបន់នេះ កំពុងប្រឈមនឹងការគំរាមកំហែង ធ្ងន់ធ្ងរខ្លាំង ដោយការបំផ្លាញទីជម្រក និងការរុករានដីធ្វើកម្មសិទ្ធិ ការបរបាញ់ ការប្រមូលផល និងការជួញដូរសត្វព្រៃខុសច្បាប់។ ដោយសារតែប្រភេទសត្វងាយផុតពូជ កាន់តែបាត់បង់ទៅជាលំដាប់ បានធ្វើឲ្យការសិក្សា និងអភិរក្សកាន់តែលំបាក។ ការព្រួយបារម្ភពីការផុតពូជ នៃប្រភេទសត្វនៅតំបន់ទន្លេមេគង្គនេះ ត្រូវបានរដ្ឋបាលជលផល វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃសាកលវិទ្យាល័យ Nevada-Reno និងក្រុមហ៊ុន FISHBIO បង្កើតនូវសិក្ខាសាលាមួយ ឡើងកាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សិក្ខាសាលាក្រោមប្រធានបទ «ការការពារប្រភេទសត្វជិតផុតពូជ និងការងារកសាងសមត្ថភាព ក្នុងការស្វែងរក និងការពារប្រភេទសត្វដែលជិតផុតពូជនៅតំបន់ទន្លេមេគង្គ»។ សិក្ខាសាលានេះ បានប្រមូលផ្តុំអ្នកអភិរក្សអាជីព មន្ត្រីរដ្ឋាភិបាល អ្នកស្រាវជ្រាវ និងនិស្សិត មកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍នៃការអភិរក្សសត្វដែលងាយរងគ្រោះជិតផុតពូជ។ សិក្ខាសាលានេះ ផ្តោតសំខាន់ទៅលើការស្រាវជ្រាវ និងការឃ្លាំមើលពពួកសត្វកម្រ ការគ្រប់គ្រង ការផ្សព្វផ្សាយ ការអភិរក្ស និងការជួញដូរសត្វព្រៃ៕
រដ្ឋបាលជលផលបានរៀបចំសិក្ខាសាលាមួយ ដើម្បីធ្វើយ៉ាងណាចូលរួមចំណែកអភិរក្ស ធនធានធម្មជាតិ ជាពិសេសសត្វដែលជិតផុតពូជនៅតំបន់ទន្លេមេគង្គ។ សិក្ខាសាលានេះ ធ្វើឡើងក្រោមជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដោយមានការចូលរួមពីអ្នកអភិរក្សអាជីព និងនិស្សិតមកពីប្រទេសតាមបណ្ដោយទន្លេមេគង្គរួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម។
បើតាមខ្លឹមសារនៃសេចក្តីជូនដំណឹង សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ត្រូវផ្តល់របាយការណ៍អំពីគណនីក្នុងធនាគារ ដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការ ដល់ក្រសួងមហាផ្ទៃនិងក្រសួងសេដ្ឋកិច្ច ឲ្យបានមុនបំណាច់ខែកញ្ញា ឆ្នាំ២0១៧។ តាមរយៈសេចក្តីជូនដំណឹងខាងលើ  ក្រសួងមហាផ្ទៃ ថែមទាំងទាមទារឲ្យសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ផ្តល់ព័ត៌មានជាលាយលក្ខណ៍អក្សរដល់ខ្លួន ប្រសិនបើចង់ធ្វើវិសោធកម្មលើលក្ខន្តិកៈ ផ្លាស់ប្តូរទីស្នាក់ការ ផ្លាស់ប្តូរប្រធាន ឬមានការប្រែប្រួលផ្នែកគណនីក្នុងធនាគារ។ មិនត្រឹមតែប៉ុណ្ណឹងទេ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ក៏ត្រូវតែផ្ញើរបាយការណ៍ប្រចាំឆ្នាំ អំពីការបូកសរុបសកម្មភាពការងារនិងហិរញ្ញវត្ថុ ដល់ក្រសួងមហាផ្ទៃនិងក្រសួងសេដ្ឋកិច្ចផងដែរ។ ក្រសួងមហាផ្ទៃ បានប្រាប់ទៅសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលបែបនេះ នៅក្នុងសេចក្តីជូនដំណឹងដដែល។ ក្រសួងមហាផ្ទៃ បានព្រមាននៅក្នុងសេចក្តីជូនដំណឹងយ៉ាងដូច្នេះថា៖«ករណីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលណាមួយ មិនបានបំពេញតាមលក្ខខណ្ឌដូចបានចែងខាងលើ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនោះ ត្រូវទទួលវិធានការតាមច្បាប់ស្តីពី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល»។ ការចេញសេចក្តីជូនដំណឹងនេះ គឺស្របពេលដែលក្រសួងមហាផ្ទៃ បានប្រាប់ទៅ «បន្ទប់ស្ថានការណ៍» ដែលមានអង្គការមិនមែនរដ្ឋាភិបាលជាច្រើនជាសមាជិក ឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួន ។ ក្រសួងមហាផ្ទៃ លើកឡើងថា «បន្ទប់ស្ថានការណ៍» បានអនុវត្តផ្ទុយទៅនឹងបទបញ្ញត្តិនៃច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល៕
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីរម្លឹកដល់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងដំណើរការក្នុងប្រទេសកម្ពុជា ឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ទៅតាមច្បាប់។ ការរម្លឹកនេះ ធ្វើឡើងក្រោយពីក្រសួងមហាផ្ទៃ សង្កេតឃើញថា សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ហាក់មិនទាន់អនុវត្តឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍និងច្បាប់ ដែលបានចែង។
មហាសមុទ្របានស្រូបយកឧស្ម័នផ្ទះកញ្ចក់ដែលផលិតដោយមនុស្សមួយភាគបួន និង៩៣%នៃកំដៅបន្ថែមដែលឧស្ម័ននេះបង្កើតក្នុងបរិយាកាស។ ជាលទ្ធផលសមុទ្រនៅលើពិភពលោកកាន់តែក្តៅ មានជាតិអាស៊ីត និងមិនសូវមានជាតិប្រៃ។ ការផ្គត់ផ្គង់ស្បៀងពីទឹកត្រូពិករាក់អាចនឹងថយចុះ ៤០ភាគរយនៅឆ្នាំ ២១០០ ដោយសារការឡើងកំដៅនិងអាស៊ីត។   ជីវិតសត្វក្នុងមហាសមុទ្រមួយចំនួន ចាប់ពីរុក្ខជាតិប្លង់តុង រហូតដល់ត្រីធំ និងថនិកសត្វសមុទ្របានផ្លាស់ប្តូរទីតាំងរាប់រយគីឡូម៉ែត្រឆ្ពោះទៅរកសីតុណ្ហភាពដែលពួកគេចង់បាន ជាហេតុនាំឲ្យជះឥទ្ធិពលអាក្រក់ដល់ជលផលសមុទ្រដែលជាអាហារចាំបាច់មួយរបស់មនុស្សជាតិ។   កម្រិតទឹកសមុទ្រ បើប្រៀបធៀបទៅនឹងសម័យកាលឆ្នាំ ១៩៨០-២០០០ អាចនឹងកើនឡើងដល់ជិតកន្លះម៉ែត្រត្រឹមឆ្នាំ ២១០០ ប្រសិនបើផែនដីមានកំដៅពីរអង្សាសេលើសសីតុណ្ហភាពមុនយុគឧស្សាហកម្ម។ ចំពោះបញ្ហាគ្រោះទឹកជំនន់ បើគ្មានកិច្ចខិតខំប្រឹងប្រែងសមស្របទេនោះ ថ្លៃខូចខាតប្រចាំឆ្នាំដែលបណ្តាលមកពីការកើនឡើងនៃព្យុះនឹងកើនពីមួយរយទៅមួយពាន់ដងនៅត្រឹមឆ្នាំ ២១០០។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលស្ដីពីបម្រែបម្រួលអាកាសធាតុ។   ការកើនឡើងនៃទឹកសមុទ្រ នឹងបង្ខំឱ្យអ្នករស់នៅតាមតំបន់ឆ្នេរទាំងអស់សម្របខ្លួន។ ប្រទេសអ្នកមានទំនងជានឹងសាងសង់របាំងការពារទឹកសមុទ្រ ហើយប្រទេសកំពុងអភិវឌ្ឍទំនងជាត្រូវបង្ខំចិត្តដកថយទៅកាន់ទីខ្ពស់។ នៅទូទាំងពិភពលោក ២០ភាគរយទៅ៩០ភាគរយនៃតំបន់សើមនៅតាមឆ្នេរសមុទ្រនឹងរលាយបាត់នៅឆ្នាំ ២១០០ ដោយសារការកើនឡើងកម្ពស់ទឹកសមុទ្រ។   ជាមួយគ្នានោះ កំហាប់នៃអុកស៊ីសែនផ្គត់ផ្គង់ជីវិតនៅក្នុងបរិស្ថានសមុទ្របានធ្លាក់ចុះពីរភាគរយ ក្នុងរយៈពេល៦០ឆ្នាំហើយថយចុះពីបីទៅបួនភាគរយទៀតត្រឹមឆ្នាំ ២១០០ បើគិតតាមអត្រាបំពុលកាបូនបច្ចុប្បន្ននេះ។ កម្រិតអុកស៊ីសែនទំនងជានឹងធ្លាក់ចុះជាង៥៩ទៅ៨០ភាគរយនៃផ្ទៃមហាសមុទ្រក្នុងរយៈពេល ២០ ឆ្នាំ។ ការកើនឡើងសីតុណ្ហភាពពីរអង្សាអាចជាការប្រហារជីវិតផ្កាថ្ម ដែលជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនកន្លះពាន់លាននាក់សព្វថ្ងៃនេះ។   នៅទូទាំងពិភពលោកមនុស្សជាង ២ ពាន់លាននាក់សព្វថ្ងៃពឹងផ្អែកលើផ្ទាំងទឹកកកសម្រាប់ទឹកសាប។ ផ្ទាំងទឹកកកដែលមានកម្ពស់ទាបនៅភ្នំអាល់ ជួរភ្នំ Caucasus និងស្កេនឌីណាវ (Scandinavia) នឹងបាត់បង់ម៉ាសចំនួន៨០ភាគរយនៃបរិមាណម៉ាសបច្ចុប្បន្ននៅឆ្នាំ២១០០ ។ ភ្នំនឹងបាត់បង់គម្របព្រិល ហើយនឹងផ្តល់ផលប៉ះពាល់ដល់កសិកម្ម ការផ្គត់ផ្គង់ថាមពល និងទេសចរណ៍។    លើសពីនេះ បារតដែលមានជាតិពុលនិងសារធាតុកខ្វក់ផ្សេងៗទៀតនៅក្នុងទឹកផឹក នឹងកើនឡើងជាមួយការរលាយនៃផ្ទាំងទឹកកក ដែលអាចផ្ទុកបរិមាណបារតជិត៨សែនតោន ពោលគឺបរិមាណទ្វេដងនៃបរិមាណដែលបានរកឃើញនៅក្នុងបរិស្ថានដទៃទៀត។ ផលប៉ះពាល់ខាងលើទាំងអម្បាលម៉ាន នឹងកាន់តែធ្ងន់ធ្ងរខ្លាំង បើប្រទេសនានាមិនយកចិត្តទុកដាក់លើវិធានការឆ្លើយតបទាន់ពេល និងមានប្រសិទ្ធភាពទេនោះ៕   
របាយការណ៍របស់អង្គការសហប្រជាជាតិមួយបានព្រមានថា ដោយសារការប្រែប្រួលអាកាសធាតុ។ ការកើនឡើងឧស្ម័នកាបូនិច និងផ្ទះកញ្ចក់ក្នុងបរិយាកាស បានបង្កឱ្យមានផលវិបាកជាច្រើនដូចជាការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ នេះបើយោងតាមសេចក្តីព្រាងនៃរបាយការណ៍ពិសេស ស្តីពីការប្រែប្រួលអាកាសធាតុ ដែលទទួលបានដោយ AFP។
  ក្នុងជំនួបនោះ លោកស្រី ផានី យ៉ាថូទូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្ដែងអារម្មណ៍រីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនាពេលកន្លងមក។ លោកស្រីបានអបអរសាទរចំពោះការរៀបចំកិច្ចប្រជុំ APPF លើកទី២៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានោះដែរ ប្រធានរដ្ឋសភាពឡាវ បានសង្កេតឃើញពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់នារយៈពេលចុងក្រោយនេះ។   ប្រធានរដ្ឋសភាប្រទេសឡាវ បានគាំទ្រលើខ្លឹមសារអនុស្សរណៈដែលបានចុះហត្ថលេខានាឱកាសនេះ និងបានស្នើសូម សម្តេចប្រធាន រដ្ឋសភាបន្តជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត ចាប់ពីថ្នាក់ដឹកនាំរហូតដល់គណៈកម្មការជំនាញ ជាពិសេសគួរ បង្កើតឲ្យមានសិក្ខាសាលារួមគ្នា។ លោកជំទាវ ផានី យ៉ាថូទូ បានស្នើរដ្ឋាភិបាលប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិផ្នែកពាណិជ្ជកម្ម រវាងប្រទេសទាំងពីរដែលនៅមានកម្រិតឲ្យបានកើនឡើង៕  
សៀមរាប៖ កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានចាប់ផ្តើមដំណើរការនៅព្រឹកថ្ងៃទី១៤ មករា ឆ្នាំ២០១៩ ដែលប្រារព្ធធ្វើនៅខេត្តសៀមរាប។ ប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន នៅព្រឹកមិញនេះបានដឹកនាំកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃវេទិកាអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិនិត្យពីរបៀបវារៈនៃកិច្ចប្រជុំទាំងមូល។ ក្រោយកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាពកម្ពុជា និងប្រធានរដ្ឋសភាឡាវ បានជួបពិភាក្សាការងារ និងបានចុះអនុស្សរណៈយោគយល់គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។
  កិច្ចសន្យារបស់ខ្សែបម្រើសញ្ជាតិបារាំង វ័យ ២៤ ឆ្នាំជាមួយក្លិបយក្សបារាំងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ។ ដូច្នេះ Rabiot អាចសម្រេចទៅចូលរួមជាមួយក្លិបណាក៏បានដោយគ្មានតម្លៃផ្ទេរ។ ក្រុមរហស្សនាមសេះបង្កង់ ដែលមានអ្នកចាត់ការទូទៅថ្មីលោក Maurizio Sarri ជាបេក្ខភាពនាំមុខគេក្នុងការចរចាយក Rabiot ទៅរួមក្រុមរដូវកាលក្រោយ។      ក្នុងរយៈពេលចុងក្រោយ Rabiot គឺមិនស្ថិតក្រោមជម្រើសរបស់អ្នកចាត់ការទូទៅ PSG លោក Thomas Tuchel ឡើយសូម្បីតែជាកីឡាករបម្រុង ទើបធ្វើឲ្យរូបគេសម្រេចមិនបន្តកិច្ចសន្យាថ្មីបន្ថែម។ ដោយសារមិនសូវបានបង្ហាញខ្លួនឲ្យក្រុមនេះហើយ ដែលជាមូលហេតុធ្វើឲ្យ Rabiot មិនជាប់ក្នុងបញ្ជីឈ្មោះបឋមសម្រាប់ក្រុមជ្រើសជាតិបារាំងទៅកាន់ការប្រកួត World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី។     នៅថ្ងៃទី៣០ ខែមិថុនា ម្ចាស់ជើងឯកលីគកំពូលអ៊ីតាលី Serie A បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់ Rabiot ដែលបានធ្វើដំណើរទៅកាន់ក្លិបរបស់ពួកគេ។ ប្រសិនបើការចរចាបានជោគជ័យ មានន័យថា Rabiot នឹងក្លាយជាកីឡាករផ្ទេរដោយគ្នានតម្លៃខ្លួនទីពីររបស់ Juvnetus បន្ទាប់ពី Aaron Ramsey ដែលទើបចាកចេញពី Arsenal នៅក្រោយបញ្ចប់រដូវកាលកន្លងទៅ៕  
នៅត្រឹមរយៈពេល៤៨ម៉ោងទៀតប៉ុណ្ណោះ Juventus នឹងសម្រេចការផ្ទេរដោយមិនបាច់ចំណាយប្រាក់មួយសេនដើម្បីទទួលបានខ្សែបម្រើ Adrien Rabiot ពីក្រុម Paris St-Germain។
ទោះបីក្រុមអាហ្វហ្គានីស្ថានមានកីឡាករភាគច្រើនលេងឲ្យក្លិបធំៗនៅក្រៅប្រទេសជាពិសេសនៅប៉ែកអឺរ៉ុបក៏ដោយ តែគ្រូបង្វឹកលោក Otto Pfister មិនបានដាក់ក្តីរំពឹងខ្ពស់ក្នងការយកឈ្នះក្រុមជម្រើសជាតិកម្ពុជានាជំនួបល្ងាចនេះនោះឡើយ។ ការមិនហ៊ានដាក់ក្តីរំពឹងខ្ពស់នេះដោយសារ លោក គិតថា វិស័យកីឡាបាល់ទាត់របស់កម្ពុជាមានការរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ន។ «ខ្ញុំគិតថាក្រុមកម្ពុជា និងអាហ្វហ្គានីស្ថានមានកម្រិតប្រហាក់ប្រហែលគ្នា ទោះបីក្រុមអាហ្វនីស្ថានមានកីឡាករភាគច្រើនលេងនៅក្រៅប្រទេសក៏ដោយ ប៉ុន្តែគ្មានអី្វអស្ចារ្យនោះទេ ព្រោះខ្ញុំគិតថា មិនមានកីឡាករណាល្អជាងកីឡាករណា ហើយក៏មិនមានគ្រូបង្វឹកណាល្អជាងគ្រូបង្វឹកណានោះដែរ។ ដូច្នេះសម្រាប់លទ្ធផលនៅថ្ងៃនេះគឺ៥០លើ៥០ភាគរយមិនមានក្រុមណារំពឹងខ្ពស់នោះទេ»។ នេះជាលើកឡើងរបស់លោក Otto Pfister នាសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីម្សិលមិញ។   បើតាមប្រវត្តិក្រុមទាំងពីរធ្លាប់ជួបគ្នាពីរលើករួចមកហើយក្នុងវគ្គជម្រុះពូល E នៃព្រឹត្តិការណ៍ FIFA World Cup Asia កាលពីឆ្នាំ២០១៥។ ក្នុងនោះក្រុមអាហ្វហ្គានីស្ថានបានយកឈ្នះក្រុមកម្ពុជា ១-០ ក្នុងជើងទី១នៅពហុកីឡដ្ឋានជាតិកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ មុនបន្តយកឈ្នះ ៣-០ ក្នុងជើងទី២នៅលើទឹកដីកណ្តាលក្នុងប្រទេសអ៊ីរ៉ងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥។ ក្រុមជម្រើសជាតិកម្ពុជាបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមភ្ញៀវអាហ្វហ្គានីស្ថានក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 នាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី១៣ ខែមិថុនា នេះ៕
គ្រូបង្វឹកក្រុមអាហ្វហ្គានីស្ថានលោក Otto Pfister បានដាក់ក្តីរំពឹងត្រឹមតែ៥០ភាគរយប៉ុណ្ណោះនាជំនួបវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2017 ជាមួយក្រុមជម្រើសជាតិកម្ពុជានៅពហុកីឡដ្ឋានជាតិនាវេលាម៉ោង៦:៣០នាទីល្ងាចនេះ។ តែយ៉ាងណាបើតាមប្រវត្តិនៃការជួបគ្នាពីរលើកក្នុងវគ្គជម្រុះ FIFA World Cup Asia គឺក្រុមអាហ្វហ្គានីស្ថានទទួលបានជ័យជម្នះទាំងពីរជើង។
  អង្គការសុខភាពពិភពលោក និងអង្គការដៃគូមាន Nursing Now និងក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិ បានចេញផ្សាយរបាយការណ៍រួមគ្នាដោយបានបញ្ជាក់ពីសារសំខាន់របស់គិលានុបដ្ឋាក ដែលមានចំនួនសរុបមានច្រើនជាងពាក់កណ្ដាលនៃគ្រូពេទ្យទាំងអស់។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានកត់សម្គាល់ពីតួនាទីដែលមិនអាចខ្វះបានរបស់គ្រូពេទ្យទាំងនេះក្នុងវិស័យសុខាភិបាល។   «គិលានុបដ្ឋាក ជាឆ្អឹងខ្នងដ៏សំខាន់នៃគ្រប់ប្រព័ន្ធសុខាភិបាល។» លោក Tedros បញ្ជាក់បែបនេះដោយបន្តថា បច្ចុប្បន្ន គិលានុបដ្ឋាកទាំងអស់ នៅជួរមុខក្នុងសមរភូមិប្រឆាំង COVID-19 ហើយពួកគេពិតជាត្រូវការជំនួយចាំបាច់ដើម្បីរក្សាពិភពលោកឲ្យមានសុខភាពល្អ។    ក្នុងរបាយការណ៍រួមគ្នា ចំនួនគិលានុបដ្ឋាកនៅលើពិភពលោកមានក្រោម២៨លាននាក់។ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ចំនួនគិលានុបដ្ឋាកបានកើនប្រមាណ៤,៧លាននាក់។ យ៉ាងណាមិញ WHO អះអាងថា ចំនួនគិលានុបដ្ឋាកនៅខ្វះខាតចំនួន៥,៩លាននាក់ទៀត ខណៈគម្លាតមានយ៉ាងធំនៅបណ្ដាប្រទេសក្រីក្រនៅអាហ្វ្រិក អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងអាមេរិកឡាទីន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។   អ្នកស្រី Mary Watkins សហប្រធានមកពី Nursing Now ដែលសរសេររបាយការណ៍នេះ បានស្នើឲ្យមានការវិនិយោគបន្ទាន់លើការធ្វើតេស្តរកវីរុសសម្រាប់បុគ្គលិកសុខាភិបាល។ បើតាមអ្នកស្រី Watkins គ្រូពេទ្យជាច្រើន មិនទៅធ្វើការឡើយ ព្រោះបារម្ភថា ពួកគេឆ្លង COVID-19 ឬក៏មិនដឹងថា មានវីរុសក្នុងខ្លួនឬយ៉ាងណា។    ក្រៅពីរឿង COVID-19  មន្ត្រី Nursing Now ក៏លើកឡើងថា ប្រទេសអ្នកមានជាច្រើន មិនបានបង្កើនចំនួនគិលានុបដ្ឋាកដើម្បីបំពេញតម្រូវការរបស់ខ្លួន ហើយពឹងផ្អែកលើប្រទេសផ្សេងដើម្បីនាំចូលគ្រូពេទ្យបន្ថែមដូចជាមកពីឥណ្ឌា និងហ្វីលីពីន។ លើសពីនោះ គិលានុបដ្ឋាកជាច្រើន នៅតែមានភាគរយច្រើនជាស្ត្រី ដែលការណ៍នេះតម្រូវឲ្យមានការរើសបុរសបន្ថែមទៀត៕ 
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៦ ខែមេសា បានព្រមានពីការខ្វះខាតពេទ្យ ស្របពេលដែលពិភពលោកកំពុងរួមរឹតដោយសារជំងឺរលាកសួតធ្ងន់ធ្ងរបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19)។ ក្នុងរបាយការណ៍រួមគ្នាមួយ WHO អះអាងថា ពិភពលោកទាំងមូលនៅខ្វះខាតគិលានុបដ្ឋាកដល់ទៅជិត៦លាននាក់ឯណោះ ខណៈពួកគេជាអ្នកឈរជួរមុខគេនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ។
ជនជាតិខ្មែរយើងដែលបានទៅរករ៉ែ និងកាប់ឈើជាមួយជនជាតិភាគតិចកូឡា នាសម័យនោះដែរ យល់ឃើញថា បាយដំណើបដែលចម្អិនក្នុងបំពង់ឫស្សី មានរស់ជាតិឆ្ងាញ់ខុសពីបាយដំណើបដែលចម្អិនក្នុងឆ្នាំងធម្មតាទៅទៀត។ នៅពេលដែលពួកគេត្រលប់ពីមកព្រៃវិញ បានផ្សព្វផ្សាយ អំពីវិធីចម្អិនអង្ករដំណើបក្នុងបំពង់ឫស្សីទៅដល់អ្នកភូមិរស់នៅជាមួយគ្នា។ ចាប់ពីពេលនោះមក ប្រជាជនខ្មែរ បានហៅការចម្អិនបាយដំណើបនៅក្នុងបំពង់ឫស្សីថា «នំក្រឡាន» អោយស្រដៀងទៅនឹងឈ្មោះជនជាតិភាគតិច កូឡាដែរ។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បន្ថែមថា ជនជាតិដើមភាគតិច «កូឡា» បរិភោគបាយ អង្ករដំណើបជាអាហារប្រចាំថ្ងៃ ខុសពីជនជាតិខ្មែរ ដែលបរិភោគអង្ករខ្សាយ (អង្ករធម្មតា)។ ពីជំនាន់មួយទៅជំនាន់មួយ គ្រឿងផ្សំធ្វើ «នំក្រឡាន» មានការវិវត្តន៍ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ គ្រឿងផ្សំរបស់ «នំក្រឡាន» មានដូចជា អង្ករដំណើប សណ្តែកខ្មៅ ស្ករ ខ្ទិះដូង និងអំបិលបន្តិចបន្តួច ដោយយកស្លឹកចេក ឬស្រកីដូងធ្វើឆ្នុក ហើយបន្ទាប់មក គេដុតក្នុងចង្ក្រានធ្វើពីរបាដែក។ ចំពោះរយៈពេល នៃដុត «នំក្រឡាន» អាស្រ័យទៅលើទំហំបំពង់ឬស្សីធំ ឬតូចជាដើម។ នេះបើតាម មន្ទីរទេសចរណ៍ខេត្តបាត់ដំបងដដែល៕
ពាក្យថា «ក្រឡាន» មានប្រភពចេញមកពីជនជាតិភាគតិច (កូឡា) នៃប្រទេសភូមា ដែលបានរត់ភៀសខ្លួនទៅរស់នៅ ខេត្តបរប៉ៃលិនប្រទេសកម្ពុជា។ ជនជាតិកូឡាដែលបានរស់នៅទឹកដីបរប៉ៃលិន នាសម័យនោះ ប្រកបរបរ ដោយ រករ៉ែ ជីកត្បូង មាស ពេជ្រ បរបាញ់សត្វ កាប់ឈើ  ហើយនៅពេលទៅព្រៃម្តងៗ ពួកគេមិនដែលយក ឆ្នាំង ក្អម ដែលធ្វើអំពីដីឥដ្ឋទៅជាមួយឡើយ ពីព្រោះរបស់ទាំងនេះវាធ្ងន់ ផុយ ស្រួយ ងាយបាក់បែក។ នៅពេលពួកគេចម្អិនអាហារ បានដើររកកាកាប់ដើមឫស្សី ដែលមានបំពង់ប្រហោងធំៗ យកមកដាំស្ល ដោយដាក់បំពង់ឬស្សីបញ្ឈររួចដុតភ្លើងឲ្យឆ្អិនរួចបរិភោគ។ នេះបើតាមទំព័រហ្វេស មន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
  ការប្រកួតប្រជែងដែលមានបេក្ខនារី៣៥រូបពីបណ្តាខេត្ត ក្រុង និងសហគមន៍ជនជាតិខ្មែរនៅបរទេស បង្ហាញនូវទស្សនីយភាពដ៏ទាក់ទាញជាច្រើន ជាមួយនឹងសម្ផស្សដ៏ស្រស់សោភានៃបវរកញ្ញារាល់រូប។ ប្រតិកម្មរិះគន់ និងការកោតសរសើរតែងតែកើតមានជាធម្មតាក្នុងការប្រកួតប្រជែង ប៉ុន្តែសាធារណជនបានចាប់អារម្មណ៍ជាពិសេសនូវវត្តមានរបស់បវរកញ្ញាពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងបាវិត ខេត្តស្វាយរៀង។   គ្រោងឈុតជាបុគ្គលិកនារីកាស៊ីណូ បវរកញ្ញាពីក្រុងប៉ោយប៉ែត បានធ្វើដំណើរយ៉ាងស្វាហាប់នៅលើវេទិកាដែលមានផ្ទាំងប្រាសាទអង្គរវត្តនៅពីក្រោយ។ នៅជាប់នឹងដៃរបស់កញ្ញារូបនោះ គឺផ្ទាំងសន្លឹកបៀ ហើយបើតាមសំឡេងអត្ថាធិប្បាយ នេះជាការបង្ហាញពីសក្តានុពលនៃអាជីវកម្មកាស៊ីណូនៅតំបន់ព្រំដែនខ្មែរ-ថៃ។   សំឡេងអត្ថាធិប្បាយអមជាមួយនឹងវត្តមានរបស់បវរកញ្ញាក្រុងប៉ោយប៉ែត បានលើកឡើងថា ក្រុងនៃខេត្តបន្ទាយមានជ័យមួយនេះ ប្រជុំដោយពលរដ្ឋធ្វើការចំណាកស្រុក ជាពិសេសជាមួយនឹងការងារដឹកជញ្ជូនទំនិញឆ្លងព្រំដែនដ៏មមាញឹក។ «ក្រុងប៉ោយប៉ែត ប្រជុំទៅដោយការអភិវឌ្ឍន៍ជាមួយនឹងលំហូរចូលនៃអាជីវកម្មកាស៊ីណូ ដោយទទួលបាននូវការងារជាច្រើន ជាពិសេសយុវជនដែលអាចរកចំណូលបានបន្ថែម»។ នេះបើការពិព័រណ៌នារៀបរាប់។   បេក្ខនារីបន្ទាប់ គឺជាបវរកញ្ញាពីក្រុងបាវិត។ ពេលនេះ បញ្ហាបច្ចេកទេសបន្តិចបន្តួចបានកើតឡើង ដោយសារតែមានការចាក់សំឡេង និងការអធិប្បាយច្រឡំអំពីបវរកញ្ញាខេត្តសៀមរាប។ បវរកញ្ញា ដើរកាន់គ្រាប់ និងបង្វិលគ្រាប់អាប៉ោងជាមួយនឹងស្នាមញញឹម ខណៈអ្នកចូលរួមផ្ទាល់នាំស្រែកថា «ក្រុងបាវិត ក្រុងបាវិត»។   ក្រោយការរអាក់រអួល សំឡេងអត្ថាធិប្បាយ បានផ្តោតទៅរៀបរាប់ពីអំពីដើមកំណើតក្រុងបាវិត និងសក្តានុពលក្រុងនៅព្រំដែនខ្មែរ-វៀតណាមនេះវិញ ដោយបញ្ជាក់ថា៖ «ក្រុងបាវិតជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ ជាពិសេសបានផ្តល់ការងារជាច្រើនទៅលើវិស័យកាស៊ីណូ»។   នៅលើទំព័រហ្វេសប៊ុក និង Youtube របស់ Miss Grand Cambodia មានការបញ្ចេញមតិជាច្រើន ហើយអ្នកខ្លះបានទាញយករូបភាពបវរកញ្ញាទាំងពីរទៅបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ជាមួយនឹងការរិះគន់បែបបន្ទោស និងការរិះគន់ស្ថាបនា។   មតិខ្លះបានលើកឡើងថា ជាការជាន់ពន្លិចវប្បធម៌ជាតិ និងជាការសាបព្រោះល្បែងស៊ីសងនៅក្នុងសង្គមខ្មែរ។ មតិខ្លះ បង្ហាញនូវការហួសចិត្តកាន់តែខ្លាំងដោយសារតែវត្តមានបវរកញ្ញាភ្ជាប់ដោយផ្ទាំងប្រាសាទអង្គរវត្តនៅពីក្រោយ។ មតិមួយចំនួន ក៏មិនទម្លាក់កំហុសទៅលើបវរកញ្ញាទាំងស្រុងនោះដែរ ពីព្រោះពួកគេអនុវត្តទៅតាមតែអ្នករៀបចំ និងអ្នករចនាជូនពួកគេ។   ស្របពេលជាមួយគ្នា មនុស្សមួយចំនួនបានបញ្ចេញមតិបែបលេងសើចថា វាជារឿងពិតមិនអាចប្រកែកបាន ពីព្រោះកាស៊ីណូ ពិតជាអាជីវកម្មដ៏មានសក្តានុពលនៅក្រុងប៉ោយប៉ែត និងបាវិត។   ក្នុងការប្រកួតប្រជែងផ្នែកសម្លៀកបំពាក់របស់បវរកញ្ញាទាំង៣៥រូប ក្រៅពីការបង្ហាញសក្តានុពលរបស់បវរកញ្ញពីក្រុងប៉ោយប៉ែត និងក្រុងបាវិត បវរកញ្ញាផ្សេងទៀត បានបង្ហាញពីឈុតផ្សេងដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រតំបន់ សិល្បៈ សាសនា រឿងព្រេងនិទាន ប្រលោមលោក បទចម្រៀង ជំនឿ រុក្ខជាតិ ក៏ដូចជាតំបន់ទេសចរណ៍ផ្សេងៗ។   បវរកញ្ញាទាំង៣៥រូបនោះ មាន២៥រូបពីបណ្តារាជធានី-ខេត្ត រីឯ១០រូបទៀតជាបវរកញ្ញាពីក្រុងប៉ោយប៉ែត, ក្រុងបាវិត, ក្រុងបូកគោ, ខ្មែរកម្ពុជា-ក្រោម, ខ្មែរ-សុរិន្ទ, ខ្មែរ-អូស្ត្រាលី, ខ្មែរ-នូវែលសេឡង់, ខ្មែរ-បារាំង, ខ្មែរអាមេរិកាំង និងខ្មែរ-កាណាដា៕    
អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជន បានបង្ហាញប្រតិកម្មរបស់ខ្លួន ពាក់ព័ន្ធនឹងការដើរបង្ហាញសន្លឹកបៀ និងគ្រាប់អាប៉ោង របស់បវរកញ្ញាពីររូប ក្នុងការប្រកួតប្រជែងសម្លៀកបំពាក់ជាតិ (National Costume) នៃព្រឹត្តិការណ៍ប្រឡងបវរកញ្ញា Miss Grand Cambodia 2022 ដែលផ្សាយផ្ទាល់កាលពីយប់ថ្ងៃពុធ ទី២៤ ខែសីហា។
ការរំខានបង្កដោយវីរុសកូរ៉ូណា-កូវីដ ១៩ កំពុងស្ថិតនៅជុំវិញយើង។ ខ្ញុំដឹងថា មនុស្សជាច្រើនកំពុងខ្វល់ខ្វាយ ព្រួយបារម្ភ និងច្របូកច្របល់ក្នុងចិត្ត។ នេះគឺជារឿងធម្មតា។យើងកំពុងប្រឈមការគំរាមកំហែងចំពោះសុខភាព ដែលមិនដូចបញ្ហាដទៃទៀត ក្នុងជីវិតយើងឡើយ។ ក្នុងពេលនេះ វីរុសកំពុងរាលដាល គ្រោះថ្នាក់នេះកំពុងរីកសាយ ហើយប្រព័ន្ធសុខាភិបាល សេដ្ឋកិច្ច និងការរស់នៅប្រចាំថ្ងៃរបស់យើង កំពុងស្ថិតក្រោមការសាកល្បងដ៏តានតឹង។   ពលរដ្ឋដែលងាយរងគ្រោះ រងការប៉ះពាល់ច្រើនជាងគេ ជាពិសេសមនុស្សចាស់ និងអ្នកដែលមានស្ថានភាពជំងឺរួចជាស្រេចមកហើយ អ្នកដែលពុំមានលទ្ធភាពទទួលបានសេវាថែទាំសុខភាពដែលអាចទុកចិត្តបាន និងអ្នកដែលរស់ក្នុងភាពក្រីក្រ ឬដែលកំពុងប្រឈមហានិភ័យស្រេចទៅហើយ។   ការស្រុតចុះនៃទិដ្ឋភាពសង្គម និងសេដ្ឋកិច្ច បណ្តាលពីកត្តារួមផ្សំគ្នានៃការរាតត្បាតជាសកល និងការថយចុះនៃសេដ្ឋកិច្ច នឹងប៉ះពាល់ដល់យើងភាគច្រើន នៅរយៈពេលប៉ុន្មានខែខាងមុខនេះ។   ប៉ុន្តែ ការសាយភាយនៃវីរុសនេះនឹង ឈានដល់ចំណុចកំពូល។ សេដ្ឋកិច្ចរបស់យើង នឹង ងើបឡើងវិញ។   រហូតដល់ពេលនោះ យើងត្រូវធ្វើសកម្មភាពជាមួយគ្នា ដើម្បីបន្ថយល្បឿនសាយភាយនៃវីរុសនេះ និងមើលថែគ្នាទៅវិញទៅមក។   នេះជាពេលវេលាដែលត្រូវប្រយ័ត្នប្រយែង មិនត្រូវស្លន់ស្លោ។ វិទ្យាសាស្ត្រ មិនមែនជាការមាក់ងាយ។ នេះជាការពិត តែមិនមែជាប្រការត្រូវភ័យខ្លាចទេ។   សូម្បីតែស្ថានភាពនេះត្រូវបានចាត់ថា ជាការរាតត្បាតសកលក៏ដោយ វាជាអ្វីដែលយើងអាចគ្រប់គ្រងបាន។ យើងអាចបន្ថយល្បឿននៃការចម្លង ទប់ស្កាត់ការឆ្លង និងសង្គ្រោះអាយុជីវិត។ ប៉ុន្តែប្រការនេះទាមទារឱ្យមានសកម្មភាពរបស់បុគ្គល ប្រទេស និងអន្តរជាតិ ក្នុងកម្រិតដែលពុំធ្លាប់មានពីមុនមក។   កូវីដ-១៩ ជាសត្រូវរួមរបស់យើង។ យើងត្រូវប្រកាសសង្គ្រាមចំពោះវីរុសនេះ។ នេះមានន័យថា ប្រទេសនានា មានការទទួលខុសត្រូវក្នុងការត្រៀមបម្រុង បង្កើន និងពង្រីកសកម្មភាពរបស់ខ្លួន។ តើត្រូវធ្វើបែបណា? ដោយអនុវត្តយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពដើម្បីទប់ស្កាត់ការឆ្លងរាលដាល ដោយដាក់ឱ្យដំណើរការ និងពង្រឹងប្រព័ន្ធឆ្លើយតបនឹងស្ថានភាពបន្ទាន់ ដោយបង្កើនជាខ្លាំងនូវសមត្ថភាពធ្វើតេស្ត និងថែទាំអ្នកជំងឺ ត្រៀមមន្ទីរពេទ្យដោយធានាថាមន្ទីរពេទ្យមានគ្រែ ឱសថ បរិក្ខា និងបុគ្គលិកចាំបាច់ និងដោយបង្កើតអន្តរាគមន៍វេជ្ជសាស្ត្រសង្គ្រោះជីវិត។   យើងទាំងអស់គ្នា ក៏មានការទទួលខុសត្រូវផងដែរ ដោយត្រូវអនុវត្តតាមការណែនាំវេជ្ជសាស្ត្រ និងចាត់វិធានការងាយៗ ជាក់ស្តែង ដែលណែនាំដោយស្ថាប័នសុខាភិបាល។   បន្ថែមលើការបង្កវិបត្តិចំពោះសុខភាពសាធារណៈ វីរុសនេះ កំពុងធ្វើឱ្យខូចខាតសេដ្ឋកិច្ចពិភពលោក។   ទីផ្សារហិរញ្ញវត្ថុបាន និងកំពុងរងការប៉ះទង្គិចជាខ្លាំង ដោយសារភាពមិនប្រាកដប្រជានេះ។ ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោកត្រូវបានរំខាន។ ការវិនិយោគ និងតម្រូវការសម្រាប់ការប្រើប្រាស់ បានធ្លាក់ចុះយ៉ាងគំហុក ជាមួយហានិភ័យពិតប្រាកដ និងកំពុងកើនឡើងនៃការថយចុះសេដ្ឋកិច្ច។ សេដ្ឋកិច្ចវិទូរបស់អង្គការសហប្រជាជាតិប៉ាន់ស្មានថា   វីរុសនេះអាចធ្វើឱ្យខូចបង់សេដ្ឋកិច្ចពិភពលោក យ៉ាងតិច ១ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំនេះ និងអាចច្រើនជាងនេះផង។   គ្មានប្រទេសណាតែឯង អាចធ្វើកិច្ចការនេះបានទេ។ រដ្ឋាភិបាលនានា ត្រូវធ្វើសហប្រតិបត្តិការក្នុងកម្រិតពុំធ្លាប់មានពីមុនមកឡើយ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ ពង្រីកការវិនិយោគសាធារណៈ ពង្រឹងពាណិជ្ជកម្ម និងធានាឱ្យមានការគាំទ្រឱ្យចំគោលដៅ ដើម្បីប្រជាពលរដ្ឋ និងសហគមន៍ ដែលរងការប៉ះពាល់បំផុត ដោយសារជំងឺ ឬដែលងាយរងគ្រោះជាងគេ បណ្តាលពីផលប៉ះពាល់អវិជ្ជមានចំពោះសេដ្ឋកិច្ចដែលរួមទាំង ស្ត្រី ដែលច្រើនតែត្រូវរ៉ាប់រងបន្ទុកនៃការថែទាំអ្នកជំងឺ។ ការរាតត្បាតជាសកល ជម្រុញឱ្យមានទំនាក់ទំនងជាសារវន្ត ក្នុងគ្រួសារមនុស្សជាតិនៃយើង។ ការទប់ស្កាត់ការសាយភាយជាបន្ថែម នៃកូវីដ-១៩ គឺជាការទទួលខុសត្រូវរួម នៃយើងទាំងអស់គ្នា។ អង្គការសហប្រជាជាតិ ដែលរួមទាំង អង្គការសុខភាពពិភពលោក កំពុងធ្វើសកម្មភាពពេញទំហឹង។   ជាផ្នែកមួយនៃគ្រួសារមនុស្សជាតិនៃយើង យើងកំពុងធ្វើការ ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃ ក្នុងមួយសប្តាហ៍ ជាមួយរដ្ឋាភិបាល ដោយផ្តល់ការណែនាំជាអន្តរជាតិ ជួយពិភពលោកក្នុងការប្រយុទ្ធប្រឆាំងការគំរាមកំហែងនេះ។ យើងនៅក្នុងស្ថានភាពនេះជាមួយគ្នា ហើយយើងនឹងឆ្លងផុតស្ថានភាពនេះជាមួយគ្នា៕  
Op-ed ដោយ អង់តូនីញ៉ូ ហ្គុយទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ
តោះ! យើងក្រឡេកទៅមើលហាង BBQ វិញម្តង ហាងនោះមានឈ្មោះ K&B BBQ  អស់ទាស់ពិតៗ ដូចជាគេនិយាយមែន គ្រាន់តែឃើញប្រិយមិត្តពិតជាចង់ញាំ មានជាប្រភេទឈុតទី១ ប្រភេទឈុតទី២ និងថែមទាំងអាចកម្មង់ជាមួយមុខម្ហូបផ្សេងៗ បានថែមទៀត តម្លៃក៏សមរម្យ ហើយហាងសាច់អាំង K&B BBQ  មានទីតាំងនៅបុរីប៉េងហ៊ួត គម្រោងទី៧ បឹងស្នោរ ហាងគឺមានផាសុកភាព ពោពេញទៅដោយអនាម័យ សេវាកម្មល្អរហ័សទាន់ចិត្ត ប៉ុន្តែហាង K&B BBQ តម្រូវភាគច្រើនជាភ្ញៀវប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ។    ម្ចាស់ហាង K&B BBQ បានបញ្ជាក់ពី គន្លឹះមួយចំនួនដែលធ្វើឱ្យ K&B BBQ ទទួលបានការគាំទ្រជាច្រើនពីភ្ញៀវដែលបានអញ្ជើញមកពិសារ គាត់បានបង្ហាញអារម្មណ៍ថា គឺរស់ជាតិប្លែកឆ្ងាញ់បែបកូរ៉េតែម្តង ដូចជាការតុបតែង គ្រាន់តែចាក់ទឹកទៅចេញជាផ្សែង ជុំវិញម្ហូប អាចជាភាពមួយទាក់ទាញមួយសម្រាប់ភ្ញៀវ ព្រមទាំងតម្លៃវិញគឺសមរម្យក្នុងការពិសារ។    បងប្រុស ម៉េង ដែលជាម្ចាស់ហាង គាត់បានបញ្ជាក់ពីម្ហូបជាប្រភេទឈុតទី១ តម្លៃត្រឹមតែ 15ដុល្លារ ចំណែកប្រភេទឈុតទី២ តម្លៃ 29ដុល្លារ សម្រាប់ភ្ញៀវដែលបានចែករំលែកព័ត៌មានផ្សព្វផ្សាយពីហាង K&B BBQ នឹងទទួលបានការបញ្ចុះតម្លៃចំនួន 20% មិនត្រឹមតែប៉ុណ្ណឹងនោះទេ មានថែមជាប្រភេទគីមឈី ជ្រក់ឆៃថាវ បើនិយាយពីទឹកជ្រលក់មាន ៤ប្រភេទ ជារស់ជាតិបែបកូរ៉េ ភ្ញៀវអាចមកពិសាជាលក្ខលៈ ក្រុមគ្រួសារ គូស្នេហ៍ មិត្តភិក្ត និងក្រុមការងារ អាចញាំបណ្តើរពិភាក្សាការងារបណ្តើរ។   កុំភ្លេចទាំងអស់គ្នាណា ចង់បានរស់ជាតិប្លែក បែបកូរ៉េ ម្ហូបឆ្ងាញ់ ត្រជាក់កាយ តម្លៃសមរម្យ អញ្ជើញនាំគ្នាទៅពិសារអាហារប្រភេទ BBQ បែបកូរ៉េ មានតែមួយគត់នៅហាង K&B BBQ ដែលមានទីតាំងស្ថិតនៅ បុរីប៉េងហួត បឹងស្នោរ គម្រោងទី៧ ផ្លូវប៉ូឡារីស ផ្ទះលេខ១២០ ទំនាក់ទំនងលេខទូរស័ព្ទ : 089 866 669៕    (អត្ថបទពាណិជ្ជកម្ម)
នៅចាំអ្វីទៀត ចង់សាករសជាតិប្លែកទេ តោះយើង ទាំងអស់គ្នា ទៅស្គាល់ហាង BBQ នោះតែម្តង ធានាថាប្លែក ប្លែកទាំងរសជាតិ ប្លែកទាំងអារម្មណ៍ បើប្រិយមិត្តមិនបានភ្លក់រស់ជាតិបែបនេះទេ តិចប្រយ័ត្នស្តាយក្រោយ។
  ដូចអ្វីដែលគេរំពឹងទុក ចិនពិតជារៀបចំសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់មែនក្រោយការឈប់សំចតរបស់អនុប្រធានាធិបតីតៃវ៉ាន់ William Lai នៅអាម៉េរិកក្នុងដំណើរទស្សនកិច្ចនៅប៉ារ៉ាហ្កាយ។ បើតាមការប្រកាសរបស់ទីបញ្ជាការដ្ឋានភូមិភាគខាងកើតរបស់យោធាចិន សមយុទ្ធលើកនេះមានការល្បាតផ្លូវអាកាស និងផ្លូវទឹកជុំវិញកោះតៃវ៉ាន់។   «នេះជាការព្រមានម៉ឺងម៉ាត់ចំពោះកម្លាំងផ្ដាច់ខ្លួនតៃវ៉ាន់ដែលចូលដៃចូលជើងជាមួយកម្លាំងខាងក្រៅ។» សេចក្ដីប្រកាសដដែលបន្តបែបនេះ។   មុនការប្រកាសនេះ ក្រសួងការបរទេសចិននាថ្ងៃទី១៨ ខែសីហាក៏ព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី បន្ទាប់ពីលោក Lai ធ្វើដំណើរតាមជើងយន្តហោះឆ្លងកាត់ និងឈប់នៅទីក្រុងញូវយ៉ក និងសាន់ហ្វ្រាន់ស៊ីស្កូ។   អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃបានសង្កត់ធ្ងន់ថា ក្រុងប៉េកាំងថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់អាម៉េរិកក្នុងការរៀបចំការឈប់សំចតសម្រាប់លោក Lai។ ក្រុងប៉េកាំងមើលឃើញថា នេះជាការបញ្ជូនសញ្ញាដែលខុសឆ្គងយ៉ាងធ្ងន់ធ្ងរដែលមានបំណងបញ្ជាក់ពីឯករាជ្យភាពតៃវ៉ាន់។   លោក Wang ក៏រំលឹក ឡើងវិញពីគោលការណ៍ចិនតែមួយដែលជាបទដ្ឋានមូលដ្ឋានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ និងជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើត និងការអភិវឌ្ឍទំនាក់ទំនងចិន-អាម៉េរិក៕    
យោធាចិន ប្រកាសធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់នៅថ្ងៃទី១៩ ខែសីហា ដើម្បីឆ្លើយតបនឹងការឈប់សំចតរបស់មេដឹកនាំតៃវ៉ាន់អាម៉េរិក។
  តាមរយៈសេចក្តីថ្លែងការណ៍គន្លឹះក្នុងជំនួបប្រចាំឆ្នាំ នៃក្រុមអ្នកច្បាប់អាមេរិកនៅថ្ងៃ២៩ មីនា លោក Eboe-Osuji ប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ បានរម្លឹកពីគុណបំណាច់របស់អ្នកច្បាប់អាមេរិក ជាពិសេសនោះ អតីតមេធាវី និងជាចៅក្រមតុលាការកំពូលអាមេរិក លោក Robert H. Jackson នៅក្នុងប្រព័ន្ធយុត្តិធម៌របស់ពិភពលោក។    ក្នុងសេចក្តីថ្លែងការណ៍គន្លឹះកម្រាស់១៨ទំព័រដដែលនោះ ប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិរូបនេះ បានលើកឡើងចំណុចជាច្រើន ដែលជាទ្រឹស្តីរបស់ លោក Robert H. Jackson និងត្រូវបានដាក់បញ្ចូលទៅក្នុងគោលការណ៍នីតិរដ្ឋ និងប្រព័ន្ធយុត្តិធម៌អន្តរជាតិ  ដែលរួមបញ្ចូលទាំងតុលាការព្រហ្មទណ្ឌអន្តរជាតិ ( ICC) ផងដែរ។ លោក ថែមបានរម្លឹកពីការចូលរួមចំណែករបស់ប្រជាជន និងរដ្ឋអាមេរិក មុនពេលបង្កើត ICC ។    ក៏ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ តាមរយៈសារដដែលនោះ លោកប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ និងជាចៅក្រមរបស់តុលាការផងនោះ បានឆ្លៀតទទូចអាមេរិកជាថ្មីក្នុងការចូលរួមជាគ្រួសាររបស់តុលាការដើម្បីបំពេញការងារស្វែងរកយុត្តិធម៌ ដូចអ្វីដែលអាមេរិក ធ្លាប់បានកសាងនៅក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោក។   លោក បានលើកឡើងថា ដល់ពេលហើយ ដែលអាមេរិក ត្រូវចូលរួមជាមួយនឹងសម្ព័ន្ធមិត្ត និងមិត្តរបស់ខ្លួនក្នុងការជជែកវែកញែកក្នុងក្របខណ្ឌរបស់លក្ខន្តិកៈក្រុងរ៉ូម ដើម្បីជ្រោមជ្រែងតុលាការដែលមានគុណតម្លៃ និងចក្ខុវិស័យ ស្របទៅនឹងគុណតម្លៃរបស់អាមេរិកផងដែរនោះ។   ទន្ទឹមនឹងនោះ លោកប្រធានតុលាការ ក៏បានស្នើដល់សម្ព័ន្ធមិត្តរបស់អាមេរិកដែលជាភាគីរបស់តុលាការហើយនោះ ក៏ដូចជាសមាគមអ្នកច្បាប់អាមេរិក ចូលរួមលើកទឹកចិត្ត និងជំរុញឲ្យអាមេរិកចូលជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។    គួរជម្រាបផងដែរផងថា មកទល់ពេលនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលបានបង្កើតអស់រយៈពេល២០ឆ្នាំហើយនោះ មានសមាជិកសរុបទាំងអស់ ១២២ រដ្ឋ។ បារាំង អង់គ្លេស ជប៉ុន និងបណ្តាប្រទេសអឺរ៉ុបជាច្រើនជាផ្សេងទៀតដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក សុទ្ធសឹងតែជាភាគី នៃតុលាការនេះផងដែរ។    ថ្មីៗនេះ រដ្ឋាភិបាលអាមេរិក ទើបតែព្រមានចាត់ការលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ប្រសិនបើ តុលាការនេះ ហ៊ានបើកការស៊ើបអង្កេតទៅលើពលរដ្ឋរបស់អាមេរិកនៅក្នុងទឹកដីអាមេរិក ដែលតុលាការបានចោទមានជាប់ព័ន្ធនឹងបទឧក្រិដ្ឋកម្មសង្គ្រាម។ អាមេរិក បានប្រកាសដាច់ខាតហើយថា នឹងមិនផ្តល់ទិដ្ឋាការដល់មន្ត្រីតុលាការ ដែលប៉ុនប៉ងចូលទឹកដីអាមេរិកឡើយ។   នៅពេលនោះ ក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ជាថ្មីផងដែរថា ការណ៍ដែលអាមេរិកមិនព្រមចូលជាភាគីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិតាំងពីឆ្នាំ១៩៩៨នោះ ក៏ព្រោះតែអាមេរិក មើលឃើញថា បេសកកម្មរបស់តុលាការនេះ មានលក្ខណៈទូលាយពេក និងពិសេសនោះ គំរាមកំហែងដល់អធិបតេយ្យអាមេរិកតែម្តង។ អាមេរិក ក៏ខ្លាចក្រែងថា តុលាការ បំពេញការងារដោយសារកត្តាជំរុញនយោបាយ និងធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យអាមេរិក៕ 
ប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ លោក Eboe-Osuji បានអំពាវនាវជាថ្មីដល់សហរដ្ឋអាមេរិកដើម្បីចូលជាភាគី ឬសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ក្នុងគោលដៅបំពេញបេសកកម្មស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ ដែលរងការធ្វើទុកបុកម្នេញពីបទឧក្រិដ្ឋធ្ងន់ធ្ងររបស់ពិភពលោក។
  លោក សុខ រដ្ឋា គិលានុបដ្ឋាក វ័យ២៥ឆ្នាំ រំឭកថ្ងៃដែលគាស់ឈ្នះរង្វាន់នោះថា៖ «តាំងពីកើតមកដល់អាយុប៉ុណ្ណេះ នេះជាលើកទីមួយហើយ ដែលឈ្នះបានរង្វាន់ធំអញ្ចឹង។ ទឹកប្រាក់នេះគឺល្មមសម្រាប់ទិញសម្ភារៈព្យាបាលជំងឺ ព្រោះក្រៅតែពីធ្វើការនៅមន្ទីពេទ្យស្រុក ខ្ញុំក៏មានគ្លីនិកតូចល្មមសម្រាប់អ្នកភូមិ ដែលនៅជិតនោះអាចមកពិគ្រោះ និងព្យាបាលបានទាន់ពេលផងដែរ»។    លោករដ្ឋាបានគាស់ឈ្នះរង្វាន់កាលពីល្ងាចម៉ោង៦ ក្រោយពីបានលេងបាល់បោះជាមួយមិត្តភ័ក្តិ ហើយបានទិញភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដើម្បីប៉ូវកម្លាំងក្រោយបញ្ចេញថាមពលអស់ជាច្រើន។   ពិសាវើក WURKZ សូមពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះរង្វាន់៥០លានរៀល ៥ លានរៀល ១លានរៀល ៥ម៉ឺនរៀល និង១ម៉ឺនរៀលរាប់លានរង្វាន់៕     (អត្ថបទពាណិជ្ជកម្ម)
គិលានុបដ្ឋាក នៃមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានសំណាងគាស់ឈ្នះទឹកប្រាក់៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីសប្តាហ៍កន្លងទៅ។
  ក្រសួងសេដ្ឋកិច្ចអាហ្សង់ទីនបានប្រកាសថា ប្រធានាធិបតី Alberto Fernandez បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណជាមួយរដ្ឋាភិបាលចិន ដែលមានតម្លៃសរុបចំនួន ៤៧ពាន់លានយ័ន (៦,៥ពាន់លានដុល្លារ) ដែលជាការកើនឡើងចំនួន ១,៥ពាន់លានដុល្លារបើធៀបនឹងចំនួនដែលភាគីទាំងពីរបានចរចាកន្លងមក។   កិច្ចព្រមព្រៀងខាងលើត្រូវបានចុះហត្ថលេខានៅទីក្រុងប៉េកាំងនាដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតី Alberto Fernandez ទៅកាន់ចិនចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែតុលា ។   ចែករំលែកនៅលើបណ្តាញសង្គម X លោក Fernandez បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណជាមួយចិននាពេលនេះ គឺដើម្បីធានានូវសមត្ថភាពរបស់អាហ្សង់ទីនក្នុងការរក្សាការអភិវឌ្ឍក្នុងវិស័យផលិតកម្ម និងបង្កើតការងារបន្ថែមទៀតសម្រាប់កម្មករ។   រដ្ឋមន្ត្រីសេដ្ឋកិច្ចអាហ្សង់ទីនលោក Sergio Massa បានសង្កត់ធ្ងន់ពីសារសំខាន់នៃកិច្ចព្រមព្រៀងខាងលើនេះ ក្នុងការបន្ធូរបន្ថយលំហូរនៃការនាំចូល និងការនាំចេញ ការបង្កើនទុនបម្រុងរូបិយប័ណ្ណបរទេស និងជាពិសេសការសងបំណុលដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។   កាលពីខែមិថុនាឆ្នាំមុន ធនាគារកណ្តាលអាហ្សង់ទីន (BCRA) ក៏បានបន្តកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណជាមួយចិនសម្រាប់រយៈពេល ៣ឆ្នាំទៀតជាមួយនឹងតម្លៃសរុបរហូតដល់ ១៣០ពាន់លានយ័ន (១៩ពាន់លានដុល្លារ) ដើម្បីពង្រឹងទុនបំរុងប្តូររូបិយប័ណ្ណបរទេស។    ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការបង់ប្រាក់ពិសេសទ្វេដង និងអនុញ្ញាតឱ្យ BCRA ដកប្រាក់ក្នុងគ្រាអាសន្នដែលមានតម្លៃសរុបពី ៣៥ទៅ ៧០ពាន់លានយ័ន (១០ពាន់លានដុល្លារ)។ បច្ចុប្បន្នអាហ្សង់ទីនកំពុងប្រើយន្តការនេះដើម្បីសងបំណុលទៅ IMF៕     អត្ថបទទាក់ទង   អាហ្សង់ទីនបន្តប្រើប្រាស់ប្រាក់យ័នដើម្បីសងបំណុល IMF 
អាហ្សង់ទីន និងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណតម្លៃ ៦,៥ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនាពេលនេះ គឺដើម្បីធានានូវសមត្ថភាពរបស់អាហ្សង់ទីនក្នុងការរក្សាការអភិវឌ្ឍវិស័យផលិតកម្ម និងបង្កើតការងារបន្ថែមទៀតសម្រាប់កម្មករ។
  មិនត្រឹមតែប្រកាសពីការតែងតាំងលោក សាយ សំអាល់ ជាប្រធានកិត្តិយសប៉ុណ្ណោះទេ ក្លិបបឹងកេតថែមទាំងប្រកាសធ្វើជាដៃគូជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍកីឡាបាល់ទាត់ យុវជន និងបរិស្ថានទៀតផង។    កាលពីថ្ងៃទី១៣ ខែកញ្ញា ក្លិបបឹងកេតបានបង្ហោះរូបភាពជុំគ្នារវាងលោក សាយ សំអាល់ ជាមួយថ្នាក់ដឹកនាំក្លិបមួយសន្លឹកដោយរៀបរាប់ថា៖«ឯកឧត្តម សាយ សំអាល់  រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ បានផ្ដល់កិត្តិយសធ្វើជាប្រធានកិត្តិយសរបស់ក្លិបបាល់ទាត់បឹងកេតចាប់ពីពេលនេះតទៅ។ លើសពីនេះ ក្លិបបាល់ទាត់បឹងកេត និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងធ្វើជាដៃគូសហការ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់ យុវជន និងបរិស្ថាន»៕   
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ត្រូវបានតែងតាំងជាប្រធានកិត្តិយសក្លិបបាល់ទាត់បឹងកេត ដែលបានផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មីកាលពីខែឧសភា ឆ្នាំ២០១៨។ នេះបើយោងតាមទំព័រហ្វេសប៊ុកក្លិបបាល់ទាត់បឹងកេត។ 
បញ្ជាក់ដោយមន្ទីពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ស្ត្រីម្នាក់ក្នុងចំណោមក្រុមដែលធ្វើបាតុកម្មនៅមុខស្ថានទូតអូស្ត្រាលី ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ជាប្រភេទអូមីក្រុង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ «សូមបាតុករទាំងអស់ទៅយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីតាំងដែលបានកំណត់ស្ថិតនៅក្នុងកោះពេជ្រក្នុងរយៈពេលបីថ្ងៃ»។ នេះជាការតម្រូវរបស់លោក ម៉ម ប៊ុនហេង ក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី៤ ខែកុម្ភៈ ដើម្បីបញ្ចៀសការឆ្លងរាលដាលទ្រង់ទ្រាយធំ។ រដ្ឋមន្ត្រីសុខាភិបាល បានព្រមានចាត់វិធានការច្បាប់ប្រឆាំងបុគ្គលដែលមិនអនុវត្តតាមការណែនាំ ហើយបុគ្គលដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នឹងត្រូវដាក់ឲ្យនៅដោយឡែក ឬព្យាបាលនៅតាមការវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យ៕
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអំពាវនាវដល់ក្រុមបាតុករអតីតបុគ្គលិកណាហ្គាវើលដ៍ទាំងអស់ទៅយកសំណាក ក្រោយមានករណីស្ត្រីបាតុករមានរកឃើញវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង ពេលទៅពិនិត្យផ្ទៃពោះ។
កូរ៉េខាងត្បូបានរៀបចំសមយុទ្ធចម្រុះដ៏ប្រញាប់ប្រញាល់មួយនៅថ្ងៃទី៤ ខែកញ្ញា ដោយមានទាំងការបាញ់មីស៊ីលបាលីស្ទិក និងមានការចូលរួមពីកងកម្លាំងអាកាសផង។ សមយុទ្ធនេះត្រូវគេមើលឃើញថាជាការឆ្លើយតបនឹងកូរ៉េខាងជើងដែលទើបសាកល្បងគ្រាប់បែកអ៊ីដ្រូសែនកាលពីម្សិលមិញ។ នេះគឺជាការសាកល្បងគ្រាប់បរមាណូលើកទី៦ ពីសំណាក់កូរ៉េខាងជើង ហើយត្រូវបានអះអាងថា មានអានុភាពខ្លាំងជាងគ្រាប់បែកលើកមុនៗ។ យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap មីស៊ីលបាលីស្ទិក Hyunmoo-2A និងមីស៊ីលចម្ងាយឆ្ងាយ SLAM-ER ដែលបំពាក់លើយន្តហោះ F-15K និងមានសមត្ថភាពបាញ់ពីអាកាសទៅគោលដៅលើដី បានបាញ់ចំគោលដៅដែលមានទីតាំងនៅសមុទ្រខាងកើត។ យោធាកូរ៉េខាងត្បូងបញ្ជាក់ថា ចម្ងាយទៅកាន់គោលដៅនៃការសាកល្បងនៅសមុទ្រខាងកើត គឺស្មើនឹងចម្ងាយទៅកាន់ទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-ri របស់កូរ៉េខាងជើង។ ជាមួយគ្នានេះ យោធាកូរ៉េខាងត្បូងក៏និយាយដែរថា ខ្លួនកំពុងរៀបចំចាត់វិធានការរួមគ្នាជាមួយអាមេរិក ដើម្បីសម្ញែងកម្លាំងទ័ពដាក់កូរ៉េខាងជើងវិញផងដែរ។ ជាញឹកញាប់ កូរ៉េខាងត្បូង និងអាមេរិកតែងបង្អួតកម្លាំងយោធារបស់ខ្លួន ពេលកូរ៉េខាងជើងបាញ់មីស៊ីលម្ដងៗ ជាពិសេសការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B Lancer មួយឬពីរគ្រឿងទៅក្រវែលឧបទ្វីបកូរ៉េ ដោយមានយន្តហោះកូរ៉េខាងត្បូងហោះអមដែរ។ អ្វីគួរឲ្យកត់សម្គាល់នោះ ក្រុងសេអ៊ូលក៏មានគម្រោងបង្កើនទំហំផ្ទុករំសេវរបស់មីស៊ីលធុន Hyunmoo-2A ឲ្យបានទ្វេដង និងបង្កើនចម្ងាយវាយប្រហារគោលដៅផងដែរ ខណៈបច្ចុប្បន្ននេះ មីស៊ីលបាលីស្ទិកនេះអាចបាញ់បានចម្ងាយ៣០០គីឡូម៉ែត្រប៉ុណ្ណោះ។ ក្រោមកិច្ចព្រមព្រៀងទ្វេភាគីឆ្នាំ២០១២ ក្រុងវ៉ាស៊ីនតោនឹងជួយក្រុងសេអ៊ូលក្នុងការអភិវឌ្ឍមីស៊ីលដែលរត់បានចម្ងាយដល់ទៅ៨០០គីឡូម៉ែត្រ និងអាចផ្ទុកបានទម្ងន់៥០០គីឡូក្រាម។ ដោយឡែក កូរ៉េខាងត្បូងក៏នឹងបញ្ចប់ការវាយតម្លៃផលប៉ះពាល់បរិស្ថានជុំវិញការពង្រាយប្រព័ន្ធការពារមីស៊ីល THAAD ផងដែរ។ ក្រសួងបរិស្ថានកូរ៉េខាងត្បូង នៅថ្ងៃទី៤ ខែកញ្ញា ក៏នឹងប្រកាសពីការយល់ព្រមរបស់ខ្លួនលើការពង្រាយប្រព័ន្ធការពារនេះដែរ ដ្បិតការគំរាមកំហែងពីសំណាក់កូរ៉េខាងជើងកំពុងកើនឡើងខ្លាំង តាមរយៈការសាកល្បងគ្រាប់នុយក្លេអ៊ែរ និងការបាញ់មីស៊ីលជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ៕
យោធាកូរ៉េខាងត្បូង នៅថ្ងៃទី៤ ខែកញ្ញានេះ បាននិយាយថា ខ្លួនបានធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលពិត ដើម្បីជាការឆ្លើយតបនឹងការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនរបស់កូរ៉េខាងជើង។ កូរ៉េខាងជើងបានប្រកាសពីជោគជ័យក្នុងការសាកល្បងគ្រាប់បែកអ៊ីដ្រូសែននៅថ្ងៃទី៣ ខែកញ្ញា ដែលជាប្រភេទគ្រាប់បែកផលិតនៅក្នុងស្រុក។ ការសាកល្បងនេះ គឺជាផ្នែកមួយនៃកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋកុម្មុយនីស្តមួយនេះ ទោះជាត្រូវរងទណ្ឌកម្មពីអន្តរជាតិក្ដី។
បន្ទាប់ពីដង្ហែភ្លើងគប់ទៅមុខវេទិកាវិមានឈ្នះឈ្នះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ត្រូវបានអញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធី#BeyondTheGamesDay។ នៅលើវេទិកា លោក ហ៊ុន ម៉ានី បានអរគុណទៅដល់រដ្ឋាភិបាល, អរគុណការចូលរួម និងអរគុណប្រជាជាតិកម្ពុជាផងដែរ។    ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ មានប្រសាសន៍ដូច្នេះ៖ «ថ្ងៃនេះ ខ្ញុំមានតែមួយពាក្យគត់ គឺពាក្យថាអរគុណ។ ហើយពាក្យថាអរគុណនេះ អាចនិយាយបានថា ជាការបង្ហាញក្នុងក្របខណ្ឌយុទ្ធនាការ#BeyondTheGamesនៃ Gratitude ដែលយើងមានសម្រាប់ភាគីផ្សេងៗ»។    បើតាមលោក ហ៊ុន ម៉ានី យុទ្ធនាការ #BeyondThegames គឺជាសក្ខីភាពមួយដែលបញ្ជាក់ពីស្មារតីរួបរួម និងចូលរួមយ៉ាងក្លៀវក្លារបស់ប្រជាជនកម្ពុជា ក្នុងការគាំទ្រភាពជាម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់ព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍(SEA Games) និងកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ «យើងទាំងអស់គ្នាអាចមិនមានទស្សនៈដូចគ្នាទាំងអស់ ប៉ុន្តែអ្វីដែលយើងគួរមានរួមគ្នា គឺជាទស្សនៈជាតិរួមមួយសម្រាប់កម្ពុជា។ នោះគឺសេចក្តីស្រឡាញ់ចំពោះកម្ពុជា ក៏ដូចជាឆន្ទៈ និងសកម្មភាពក្នុងការបង្ហាញភាសាបេះដូងចំពោះសង្គមជាតិ»។ លោក ហ៊ុន ម៉ានី ថ្លែងបែបនេះ។ លោក ហ៊ុន ម៉ានី ក៏បានរំឭកពីការចូលរួម និងការខិតខំប្រឹងប្រែងរបស់យុទ្ធនាការ #BeyondThegames ដែលជាផ្នែកមួយជួយលើកស្ទួយវិស័យកីឡា។ លោក បន្តថា BeyondThegames ចង់បង្ហាញពីមោទកភាពក្នុងការចូលរួមជាមួយរដ្ឋាភិបាល និងបង្ហាញភាសាបេះដូងទៅកាន់កីឡាករកីឡាការិនី។   ឈរថ្លែងសុន្ទរកថាលើវេទិកាជិត ៣០នាទី លោក ហ៊ុន ម៉ានី មិនភ្លេចលើកឡើងពីការរួបរួមរបស់ប្រជាជនកម្ពុជានោះទេ។ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា រូបនេះ លើកឡើងបែបនេះ៖ «យើងមានភាគហ៊ុនមួយស្មើៗគ្នាសម្រាប់អនាគតកម្ពុជា។ យើងត្រូវខិតខំប្រឹងប្រែងពោរពេញដោយភាពជឿជាក់ ដោយប្រើប្រាស់ជំនាញ និងទេពកោសល្យរបស់យើងម្នាក់ៗ និងរៀងៗខ្លួន ដើម្បីប្រជាជាតិយើងមានភាពសុខសាន្ត និងរុងរឿងជាងនេះ»។    សូមបញ្ជាក់ថា យុទ្ធនាការ BeyondThegames ឬលើសពីការប្រកួត ត្រូវបានបង្កើតដោយសហភាពសហព័ន្ធយុវជនកម្ពុជា។ នាពេលថ្មីៗនេះ BeyondThegames ក៏បានបំបែកកំណត់ត្រាបេះដូងក្រដាសច្រើនជាងគេ ដើម្បីប្រមូលថវិកាជូនកីឡាករកីឡាការិនីដែលមានពិការភាពផងដែរ៕  
ភ្នំពេញ៖ «យើងទាំងអស់គ្នាអាចមិនមានទស្សនៈដូចគ្នាទាំងអស់ ប៉ុន្តែអ្វីដែលយើងគួរមានរួមគ្នា គឺជាទស្សនៈជាតិរួមមួយសម្រាប់កម្ពុជា។ នោះគឺសេចក្តីស្រឡាញ់ចំពោះកម្ពុជា ក៏ដូចជាឆន្ទៈ និងសកម្មភាពក្នុងការបង្ហាញភាសាបេះដូងចំពោះសង្គមជាតិ»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ក្នុងកម្មវិធី #BeyondTheGamesDay នាវិមានឈ្នះឈ្នះ។
  មេធាវីរបស់ Ronaldo លោក Peter Christianen បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP តាមរយៈសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១០ ខែមករាថា នេះជានីតិវិធីនៃការស្នើសុំដែលមានលក្ខណស្តង់ដារ។   លោកមេធាវីខាងលើបានបញ្ជាក់បន្ថែមថា កូនក្តីរបស់ខ្លួន Ronaldo នៅតែអះអាងថារូបគេមិនបានប្រព្រឹត្តបែបនេះ ហើយអ្វីដែលបានកើតឡើងកាលពីឆ្នាំ២០០៩គឺជាការយល់ព្រមរៀងខ្លួនបែបធម្មជាតិ ដូច្នេះវាមិនមែនជារឿងគួឲ្យភ្ញាក់ផ្អើលនោះទេថា គំរូ DNA ដែលប៉ូលិសស្នើសុំជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេនោះ។   អតីតតារាមង្ហាញម៉ូឌអាមេរិកនាង Kathryn Mayorga អាយុ ៣៤ឆ្នាំបានចោទប្រកាន់ខ្សែប្រយុទ្ធឆ្នើម Juventus វ័យ៣៣ឆ្នាំ ថាបានរំលោភនាងនៅក្នុងបន្ទប់សណ្ឋាគារមួយក្នុងក្រុង Las Vegas សហរដ្ឋអាមេរិក នៅថ្ងៃយប់ទី១៣ ខែមិថុនា ឆ្នាំ២០០៩។   ក្នុងឆ្នាំ ២០១០ នាង Mayorga ភ្លាប់បានគេផ្សាយថាបានឈានដល់ការដោះស្រាយក្រៅផ្លូវការជាមួយ Ronaldo ដោយមានការបង់ប្រាក់ចំនួន ៣៧៥,០០០ដុល្លារអាមេរិក ជាថ្នូរនឹងការយល់ព្រមមិនបញ្ចេញរឿងនេះជាសារធារណៈ។   យ៉ាងណាក៏ដោយអតីតសមាជិក Real Madrid និង Manchester Uinted បានបដិសេធការចោទប្រកាន់នេះយ៉ាងដាច់អហង្ការ ហើយថែមទាំងទទួលបានបានការគាំទ្រពីសំណាក់ក្លិបសេះបង្កង់ជុំវិញករណីនេះផងដែរ៕   អត្ថបទទាក់ទង   ករណីរំលោភ៖ កិច្ចសន្យារាប់ពាន់លានដុល្លាររបស់ Ronaldo ជាមួយ Nike អាចរងផលប៉ះពាល់   Ronaldo ថាការចោទប្រកាន់លើករណីរំលោភសេពសន្ថវៈ ជា «Fake News»   
ប៉ូលិសក្នុងក្រុង Las Vegas សហរដ្ឋអាមេរិកបានស្នើសុំឲ្យ Cristiano Ronaldo ផ្ញើគំរូ DNA ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេជុំវិញករណីចោទប្រកាន់ពីបទចាប់រំលោភពីសំណាក់ស្ត្រីអាមេរិកម្នាក់កាលពីឆ្នាំ២០០៩ ដែលធ្វើឡើងដើម្បីប្រឆាំងនឹងខ្សែប្រយុទ្ធឆ្មើមរបស់ព័រទុហ្គាល់រូបនេះ។
អធិការបតីផុតអាណត្តិលោកស្រី Angela Merkel និងអ្នកស្នងតំណែងលោកស្រី Olaf Scholz បានយល់ព្រមជាមួយមេដឹកនាំនៃរដ្ឋចំនួន១៦នៅអាល្លឺម៉ង់ លើវិធានការរឹតត្បិតជាថ្មីដោយសារជំងឺកូវីដ-១៩។   វិធានទប់ស្កាត់ខាងលើ រួមបញ្ចូលទាំងការកាត់បន្ថយអ្នកគាំទ្រនៅក្នុងព្រឹត្តិការណ៍កីឡាទាំងក្រៅ និងក្នុងផ្ទះ ចំពេលមានការកើនឡើងនៃជំងឺរាតត្បាត។   នៅរដូវកាល ២០២០-២១ ដោយមើលឃើញថាកូវីដ-១៩បានថមថយច្រើនក្រោយមានការចាក់វ៉ាកសាំង អាល្លឺម៉ង់បានអនុញ្ញាតឱ្យកីឡដ្ឋានកីឡាទាំងអស់ រួមទាំងបាល់ទាត់ផងអាចឱ្យអ្នកទស្សនាចូលស្ទើរទាំងអស់វិញ។   យ៉ាងណា ដោយសារថ្មីៗនេះជំងឺរាតត្បាតបានហក់ឡើងសារជាថ្មី ហើយវីរុសបំប្លែងថ្មីអូមីក្រុងដែលរីករាលដាលយ៉ាងឆាប់រហ័សលេចមុខនៅតំបន់អាហ្ស៊ិកផងនោះ លីគកំពូលអាល្លឺម៉ង់ Bundesliga នឹងបន្ថយចំនួនអ្នកចូលគាំទ្រក្នុងកីឡដ្ឋានចំនួន៥០ភាគរយនៃចំនួនផ្ទុកសរុបវិញ។   នៅថ្ងៃទី២ ខែធ្នូ អាជ្ញាធរអាល្លឺម៉ង់បានបង្ហាញតួលេខឆ្លងប្រចាំថ្ងៃដោយមានករណីឆ្លងថ្មីជាង៧ពាន់នាក់ ក្នុងនោះស្លាប់ ៣៨៨នាក់។   បើតាមការផ្សាយរបស់កាសែត BBC មិនត្រឹមតែការប្រកួតលីគក្នុងស្រុកនោះ ការប្រកួត Champions League ដែលធ្វើនៅទឹកដីអាល្លឺម៉ង់ក៏នឹងត្រូវរឹតត្បិតចំនួនអ្នកចូលទសស្សនាផងដែរ ឬឈានដល់ប្រកួតបិទកីឡដ្ឋានតែម្តងបើមានចំនួនឆ្លង់កើនឡើងខ្លាំង៕
ការប្រកួតលីគគីឡាបាល់ទាត់កំពូលអាល្លឺម៉ង់ Bundesliga អាចនឹងត្រូវបន្ថយចំនួនអ្នកគាំទ្រក្នុងកីឡដ្ឋាន៥០ភាគរយវិញ ដើម្បីចូលរួមទប់ស្តាត់ជំងឺកូវីដ-១៩ ដែលរាលដាលជាថ្មីនៅអាល្លឺម៉ង់។
  សៀមរាប៖ ក្រុមសម្អាតជាស្ត្រីចំនួន៨នាក់ នាំគ្នាបារសារាយនិងរុក្ខជាតិទឹកផ្សេងៗ ដែលបាន ដុះក្នុងកសិន្ធុទឹកប៉ែកខាងលិចស្ពានទន្លេអុំ នៃក្រុងអង្គរធំ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។    ក្រុមអ្នកសម្អាត បានរៀបរាប់ថា ការបារសម្អាតនេះ ធ្វើឡើងជាញឹកញាប់ដើម្បីរក្សាសោភ័ណភាពទឹកឱ្យស្អាតជាប់ជានិច្ច។ ម្យ៉ាងទៀត ដោយសាររុក្ខជាតិទាំងនេះតែងតែដុះឡើងវិញជារឿយៗដែរ បើមិនឆាប់សម្អាត នោះវានឹងដុះក្រាស់ឡើងៗ ហើយពិបាកសម្អាត និងចំណាយពេលយូរទៀតផង៕  
ដោយ៖ ថោង ប្រណី និង អោត រត់
  សម្ដេច ស ខេង មិនបានបញ្ជាក់ឲ្យច្បាស់ថា មូលហេតុអ្វីបានជាសម្ដេច ចង់ឲ្យមានការសិក្សាស្រាវជ្រាវលើសារធាតុកញ្ឆានេះឡើយ ដោយសម្ដេចគ្រាន់តែលើយកករណីកញ្ឆានៅក្នុងបណ្ដាប្រទេសអាមេរិក កាណាដា និងថៃ ដែលចែងច្បាប់អនុញ្ញាតឲ្យប្រើប្រាស់ និងយកសារធាតុកញ្ឆាទៅពិសោធន៍ធ្វើជាឱសថជាដើម។     ថ្លែងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ កាលពីព្រឹកថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០១៩ សម្ដេច ស ខេង បាននិយាយដូច្នេះថា៖«ខ្ញុំបើករង្វង់ក្រចកបន្តិចថា យើងគួរចាត់តាំង(ក្រុមការងារ)ឲ្យមានការសិក្សា (កញ្ឆា)។ នៅសហរដ្ឋអាមេរិក មានរដ្ឋមួយចំនួន ដែលអនុញ្ញាតឲ្យប្រើកញ្ឆា ប៉ុន្តែកាណាដាទាំងមូលហ្មង ធ្វើច្បាប់ឲ្យប្រើកញ្ឆា ដល់ពេលនៅថៃធ្វើច្បាប់ឲ្យប្រើឱសថដែលធ្វើពីកញ្ឆា ក៏ប៉ុន្តែគេកំណត់ពីប្រភពផ្គត់ផ្គង់កញ្ឆានោះ ត្រូវយកចេញពីកន្លែងមួយដែលរដ្ឋគ្រប់គ្រង។ នេះក៏សូមឲ្យស្ថាប័នជំនាញ ពិសេសអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចាត់តាំងស្រាវជ្រាវថាមូលហេតុអី...»។   សូមស្ដាប់ប្រសាសន៍សម្ដេច ស ខេង៖   ទាក់ទងនឹងគំនិតរបស់ប្រមុខក្រសួងមហាផ្ទៃនេះ លោក មាស វីរិទ្ធិ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា លោកក៏បានឮពីការលើកឡើងរបស់សម្តេច ស ខេង ផងដែរ ប៉ុន្តែមកដល់ពេលនេះលោកមិនទាន់បានទទួលលិខិតផ្លូវការ ដើម្បីសិក្សាស្រាវជ្រាវលើសារធាតុកញ្ឆានៅឡើយទេ។    តែយ៉ាងណាលោក មាស វីរិទ្ធ បានអះអាងថា ការសិក្សាលើសារធាតុកញ្ឆាគឺជារឿងល្អមួយ ដើម្បីអាចដឹងអំពីអត្ថប្រយោជន៍ និងផលប៉ះពាល់របស់កញ្ឆាទាំងនោះ។ «គួរគប្បីធ្វើការសិក្សាពីអត្ថប្រយោជន៍ ពីភាពមានប្រយោជន៍ និង អត់ប្រយោជន៍របស់វា ថាវាយ៉ាងម៉េច មានផលប៉ះពាល់យ៉ាងម៉េច មិនមានយ៉ាងម៉េច ទាល់តែស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្ត្រ ព្រោះកញ្ឆាមានច្រើនប្រភេទ»។ នេះជាការបញ្ជាក់របស់លោក វីរិទ្ធ។   សូមស្ដាប់សំឡេងលោក មាស វីរិទ្ធ៖   បើតាមអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ ក្នុងគោលដៅប្រទេសអាស៊ានមិនអនុញ្ញាតឲ្យប្រើប្រាស់គ្រឿងញៀនជាលក្ខណៈសេរីនោះទេ ប៉ុន្តែគេបានកំណត់លក្ខខណ្ឌបើកផ្លូវឲ្យប្រើប្រាស់ក្នុងកម្រិតណាមួយ ដែលត្រូវស្ថិតនៅក្រោមច្បាប់៕  
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានស្នើរឲ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសិក្សាលើសារធាតុកញ្ឆា ក្រោយពីឃើញបណ្ដាប្រទេសមួយចំនួន អាចទាញប្រយោជន៍ពីកញ្ឆានេះ។
  ការស្លៀកសម្លៀកបំពាក់ប្រពៃណី បានក្លាយជាផ្នែកមួយ ជួយបង្ហាញនូវវប្បធម៌ខ្មែរ និងភាពទាក់ទាញបែបស្រគត់ស្រគំ ថ្លៃថ្នូរ ចរិយាសុភាពរាបសារជាស្ត្រីខ្មែរផង។ អាជីវករលក់និងកាត់សម្លៀកបំពាក់ប្រពៃណីនៅជាន់ទីមួយ ក្នុងផ្សារអូឬស្សី អ្នកស្រី អុយ ដានី បានប្រាប់សារព័ត៌មានThmeythmey25ថា នៅក្នុងឆ្នាំនេះ អ្នកលក់សម្លៀកបំពាក់បែបប្រពៃណី អាចលក់បានក្នុងកម្រិតមធ្យមប៉ុណ្ណោះ។ បើតាមអ្នកស្រី ដានី កន្លែងខ្លះលក់ដាច់បានគ្រាន់បើ ប៉ុន្ដែកន្លែងខ្លះទៀតលក់បានចំនួនតិចបំផុត ។   អ្នកស្រីអាជីវករលក់និងកាត់សម្លៀកបំពាក់ប្រពៃណីនៅជាន់ទីមួយក្នុងផ្សារអូឬស្សី អ្នកស្រីអុយ ដានី « ឆ្នាំនេះអាចលក់បានខ្លះមិនអត់ដូចឆ្នាំមុនទេ។ ប៉ុន្ដែការលក់នោះក៏បានមិនច្រើនដែរ បើគិតទៅចាប់ពីមុនបិណ្ឌមួយ រហូតដល់បិណ្ឌទី៨។ ខ្ញុំអាចលក់សម្លៀកបំពាក់បែបប្រពៃណីជាង៥០ឈុតប៉ុណ្ណោះ។ បើឆ្នាំមុនកូវីដ អាចលក់បានរាប់រយឈុតឯណោះ»។ នេះជាការបញ្ជាក់របស់អ្នកស្រី ដានី។  អ្នកស្រីយឹម ស៊ីលៀប ជាអាជីវករលក់ខោអាវប្រពៃណីម្នាក់នៅផ្សារអូឬស្សី អាជីវករវ័យ៤០ឆ្នាំរូបនេះ បាននិយាយថា មិនមែនតែតូបអ្នកស្រីទេ ដែលលក់បានតិច សូម្បីតែអ្នកលក់នៅតូបជាប់គ្នានេះ ក៏មិនខុសគ្នាដែរ។ មាត់កំពុងសន្ទនា ឯដៃនិងភ្នែករវល់ដេរសម្លៀកបំពាក់ប្រពៃណីយ៉ាងសកម្ម ស្រ្តីរូបនេះបានបញ្ជាក់ដូច្នេះ៖ « គេមិនសូវមានលុយទេឥឡូវ។ អ្នកខ្លះស្លៀកពាក់ខោអាវចាស់ៗដែលទិញពីឆ្នាំមុនៗ។ ការទិញរបស់របរថ្មីៗ វាក៏អាស្រ័យលើជីវភាពដែរ ទាំងគេទាំងយើង»។    ជាមួយគ្នានោះ អ្នកស្រីយឹម ស៊ីលៀប ជាអាជីវករលក់ខោអាវប្រពៃណីម្នាក់ទៀត នៅផ្សារអូឬស្សី លើកឡើងថា បច្ចុប្បន្នអាជីវករលក់សម្លៀកបំពាក់បែបប្រពៃណីនេះ ដូចជាមិនកាក់កប និងពិបាកលក់ណាស់។ ទន្ទឹមនោះ ស្រ្តីរូបនេះបានពោលថា មានហេតុផលពីរយ៉ាង ដែលធ្វើឱ្យសម្លៀកបំពាក់ប្រពៃណីលក់មិនសូវដាច់។ ទី១ ដោយសារអ្នកមកទិញមានតិចតួច ហើយឱ្យតម្លៃថោក និងទី២ ដោយសារមានគេលក់តាមអនឡាញច្រើន។    អ្នកស្រី ស៊ីលៀបបញ្ជាក់ដូច្នេះ៖ « ភ្ញៀវភាគច្រើនដើរទៅហួសមកហួស។ បើមានអ្នកចូលមកចរចាក៏ភាគច្រើនឱ្យថោកៗ មិនដល់តម្លៃថ្លៃដើមក៏មាន មិនមែនមិនចង់លក់ទេតែលក់វាមិនបាន។ ជួនឱ្យតម្លៃមួយឈុត មិនបានថ្លៃសំពត់មួយផង។ មួយវិញទៀត រឿងនេះអាចមកពីមានអ្នកលក់លើទីផ្សារអនឡាញច្រើន ហើយតម្លៃក៏ថោកជាងទីផ្សារ»។ តាមការសង្កេតរបស់អ្នកស្រី ស៊ីលៀប អតិថិជនស្ទើ ៨០ភាគរយ ចូលផ្សារមករើសសម្លៀកបំពាក់ ហើយចរចាតម្លៃ ដូចក្នុងទីផ្សារអនឡាញ ។ នេះជាហេតុផលមួយ ដែលអ្នកលក់នៅលើទីផ្សារធម្មតា ភាគច្រើនលក់មិនបាន។     ស្រ្តីវ័យ៤២ឆ្នាំរូបនេះ បានលើកឡើងថា អ្នកស្រីបានលក់សម្លៀកបំពាក់ប្រពៃណីនេះជាង១០ឆ្នាំហើយ ទោះលក់មិនសូវដាច់ ក៏អ្នកស្រីនៅបន្ត ព្រោះមិនដឹងថា អាចធ្វើអ្វីបានលើសពីរបរនេះ។ ណាមួយអ្នកស្រីគិតថា ស្ថានភាពនេះ អាចពិបាកត្រឹមពីរឬបីឆ្នាំប៉ុណ្ណោះ ហើយវានឹងអាចប្រសើរឡើងវិញ នៅពេលណាមួយ។    « ពេលលក់មិនដាច់ខ្ញុំមិនចង់ឈប់ដែរ ប៉ុន្ដែគិតៗទៅ មិនដឹងថា ពេលឈប់លក់ហើយហ្នឹងទៅធ្វើអ្វីវិញទេ។ បើជាង១០ឆ្នាំហើយរកតែរបរនេះ។ មានតែតាមដំណើរហើយ ពេលនេះ»។ នេះជាសម្តីរបស់ស្រ្តីវ័យ៤២ឆ្នាំ ពោលដោយទឹកមុខក្រៀមក្រំ។    ជាមួយគ្នានេះ អាជីវករនៅផ្សារអូឬស្សីមួយរូបទៀត សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ឆ្នាំនេះដូចជាមិនសូវមានអ្នកមកទិញប៉ុន្មានឡើយ ដែលអាចបណ្ដាលមកពីជីវភាពរបស់ពលរដ្ឋ។ ផ្សារសម្បូរអ្នកលក់ប៉ុន្ដែខ្សត់អ្នកទិញ។ អ្នកស្រីរម្លឹកថា ពីរបីឆ្នាំមុន មុនពេលមានជំងឺកូវីដ១៩ ពេលដល់រដូវចូលឆ្នាំ ឬភ្ជុំបិណ្ឌ អាជីវកម្មលក់សម្លៀកបំពាក់ប្រពៃណី ពិតជាកាក់កបណាស់ ខុសដាច់ពីឆ្នាំនេះ។    អ្នកស្រីបានបញ្ជាក់ថា៖ « ឆ្នាំមុនយើងលក់អត់បានទេដោយសារកូវីដ ប៉ុន្ដែឆ្នាំនេះលក់បានខ្លះតែមិនច្រើនទេ។ បើគិតទៅ ត្រលប់ទៅកាលពីរឬបីថ្ងៃមុន នៅរដូវចូលឆ្នាំ ឬភ្ជុំបិណ្ឌ (មុនកូវីដ-១៩) អ្នកលក់គ្រប់តូបសប្បាយលក់ណាស់ គ្មានពេលទំនេរអង្គុយលេងទូរសព្ទដូចឆ្នាំនេះឡើយ៕  
ភ្នំពេញ៖  សម្លៀកបំពាក់បែបប្រពៃណីខ្មែរ ភាគច្រើនត្រូវបានពលរដ្ឋនិយមស្លៀកពាក់ ក្នុងកម្មវិធីមួយចំនួនដូចជា ចូលឆ្នាំ បុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ឬពិធីបុណ្យបែបសាសនាមួយចំនួនទៀត។ ប៉ុន្ដែឆ្នាំនេះ អាជីវករខ្លះ លក់សម្លៀកបំពាក់នេះ បានតិចតួចប៉ុណ្ណោះ។
  នៅថ្ងៃទី៣ ខែតុលា ជនសង្ស័យ ដែលមានវ័យ ១៤ឆ្នាំ បានវាយប្រហារនៅក្នុងផ្សារទំនើប Siam Paragon និងត្រូវបានចាប់ខ្លួននៅជាន់ទីបី ក្រោយអស់គ្រាប់ និងបានប៉ុនប៉ងគេចខ្លួន។ ជនសង្ស័យ បានសម្លាប់ ជនបរទេសចំនួន ២រូប និងបង្ករបួសលើមនុស្សចំនួន ៥រូបផ្សេងទៀត។ ភ្លាមៗ ប៉ូលិសថៃ បានរាយការណ៍មនុស្សស្លាប់៣នាក់ ប៉ុន្តែក្រោយមកត្រូវកែតម្រូវវិញ។    តាមការបញ្ជាក់របស់ឧត្តមសេនីយ៍ទោ Samran Nuanma ជនសង្ស័យរូបនេះ បានច្នៃកំភ្លើង ដែលប្រើប្រាស់សម្រាប់បាញ់គ្រាប់គ្មានក្បាលទៅជាកាំភ្លើងបាញ់គ្រាប់ពិត។ ប៉ូលិស បានអះអាងថា ជនសង្ស័យ បានទទួលការព្យាបាលផ្នែកផ្លូវចិត្ត និងបានរំលងការប្រើប្រាស់ថ្នាំព្យាបាល។    «ជាធម្មតា យើងមិនអាចចាប់ខ្លួនជនសង្ស័យទាំងរស់បានឡើយ»។ ស្នងការប៉ូលិសថៃ លោក Torsak Sukvimol បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចសសម្ភាសនៅថ្ងៃទី៤ ខែតុលា ដោយបន្តថា ជនសង្ស័យ បានអះអាងថា ខ្លួនបានលឺសំឡេងនរណាម្នាក់បញ្ជាឱ្យខ្លួនបាញ់កាំភ្លើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    ទាក់ទិននឹងបញ្ហានេះ ស្នងការប៉ូលិសថៃ បានចាត់ទុកករណីនេះ គឺសំខាន់ និងត្រូវសិក្សាព័ត៌មានបន្ថែមពីកុមាររូបនោះ។    ហេតុការណ៍នេះ អាចជះឥទ្ធិពលអវិជ្ជមានដល់ផ្សារទំនើប Siam Paragon ដែលជាផ្សារដ៏ល្បីឈ្មោះមួយនៅថៃ ក៏ដូចជាវិស័យទេសចរណ៍ថៃ ដែលរដ្ឋាភិបាលថៃ កំពុងខិតខំទាក់ទាញទៅបរទេសខ្លួន៕  
ជនសង្ស័យមានវ័យ ១៤ឆ្នាំ ដែលវាយប្រហារនៅផ្សារទំនើប Siam Paragon ក្នុងថ្ងៃទី៣ ខែតុលា បានច្នៃកាំភ្លើងដែលទុកសម្រាប់បាញ់គ្រាប់គ្មានក្បាល ទៅជាកាំភ្លើងបាញ់គ្រាប់ពិត។ នេះបើតាមការបញ្ជាក់របស់មន្រ្តីប៉ូលិសថៃ នៅថ្ងៃទី៤ ខែតុលា។ ជនបរទេស២នាក់ បានស្លាប់ និងធ្វើឱ្យរបួសមនុស្សចំនួន៥រូប។
Imagine if a city like Chicago were to disappear in a single year. Well, this is happening now with our forests. Every year, the world loses a forest area similar to the size of this major US city. But, lets be honest, for many of us who live in cities, the steady supply of coffee, oil, and WiFi are more pressing concerns. According to the most recent State of the World's Forests report by the United Nations Food and Agriculture Organization (FAO), 5.2 million hectares of forests have been lost in each of the last 25 years, between 1990 and 2015. While the situation is dire, we still have forests left that allow us to continue extracting wood, energy, and non-timber products. These causes of deforestation are well known to governments, NGOs and international institutions such as the United Nations and the European Union. They have been trying to stop deforestation since 1990. But our efforts have been met with limited success so far. Agriculture is one of the main causes of deforestation. Commercial agriculture for products such as meat, palm oil, rubber, soy, cocoa, livestock, timber and fuel wood, are increasingly encroaching on forest lands. For instance, Chinas increased consumption of beef can be tied to forest loss in Brazil. Between 2011 to 2016, Chinas consumption of beef rose by 20%. Brazil is the main provider of that beef, 29%, and that demand has resulted in the loss of nearly 6,000 square kilometers of tropical forest in the country. A key cause of global forest loss is the emergence of a global middle class a good thing but one that wants to eat steak, own cars and consume just like the middle class in high-income countries. That is a problem. A banana produced in Ecuador can land in the home of a family in New York in less than a week. An orange grown in Israel is transformed into juice in three days, ready for breakfast in France. The demands of a growing population require ever more fertile soil and space, to accommodate urbanization, a cycle that leads to even less forest cover. The World Wildlife Fund announced last year that by 2 August, we had consumed all the resources that we did in all of 2016. The term for this is Earth over-shoot. We are consuming our way through the world. The world adopted the Sustainable Development Goals to tackle the major challenges facing humanity, including climate change. Goal 15 commits us to fight against deforestation and land degradation. Since 1992 and every year just before Christmas world leaders meet at the Conference of Parties (COP) to discuss solutions to climate change, and forests are part of those discussions. Those COPs conducted by the United Nations Framework Convention on Climate Change end each year with decisions and agreements, and new approaches such as Reducing Emissions from Deforestation and Forest Degradation (REDD+) to tackle deforestation. Other initiatives like Forest Law Enforcement, Governance and Trade (FLEGT) promote legal timber trades. Those initiatives are part of the different mechanisms designed, validated, and adopted by the international community, every year. Most of these decisions are difficult and expensive to implement for governments that have weak regulations for forest protection and limited coordination with other economic sectors. For instance, it took five years for 56 developing countries to ready themselves to implement REDD+ policies and measures. And it will likely take another five years to start implementing those measures. On the other hand, illegal logging continues without pause. An illegal logger in Brazil can deforest an area the size of a football field in a matter of hours. Others invade protected areas, in the span of days, to cultivate, for example, cocoa in Cote dIvoire, or cashew in Cambodia. Multinational companies hungry for green commodities are trooping into tropical forests in developing countries, forcing them to sign unsustainable economic agreements. In exchange for helping develop industries, building roads, hydroelectric dams, energy networks, these multinationals seek natural resources such as oil, coal, and palm oil. The main supply is the forest, or the soil below the forest. For now, we can still afford to lose forests; but not for long. If the trend continues, in the next decade we will have few forests left. To prevent this, governments and the private sector need to act now. Action is needed to regulate land-use change, by implementing land-management plans. This would be a good start to putting the planet on a more prosperous and sustainable development path. And the world will be a much better place for it. Nick Beresford, United Nations Development Programme Country Director, Cambodia Carlos A.R. Paramo, Forestry Expert with the United Nations Development Programme
The article provided by World Economic Forum
បើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ លោក Dmity Tsvetkov បានបញ្ជាក់ដូច្នេះថា៖«ក្រសួងពាក់ព័ន្ធរបស់រុស្ស៊ី ស្វាគមន៍ជានិច្ចក្នុងការសហការជាមួយនគរបាលជាតិកម្ពុជា ដើម្បីថែរក្សាសន្តិសុខជាតិ និងប្រឆាំងភេរវកម្ម ដោយរុស្ស៊ីនឹងបន្តជួយបណ្តុះបណ្តាលជំនាញជាច្រើនទៀតដល់នគរបាលជាតិកម្ពុជា ក្នុងការថែរក្សាសន្តិសុខជាតិ»។ សម្ដេច ស ខេង បានឆ្លើយតបថា កម្ពុជាស្វាគមន៍ជានិច្ចចំពោះការជួយរបស់រុស្ស៊ី ក្នុងការបណ្តុះបណ្តាលជំនាញផ្សេងៗ ដល់នគរបាលជាតិកម្ពុជា។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះផ្សាយពីប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្ពុជានឹងចាត់ចែងជាបន្តបន្ទាប់ដើម្បីបញ្ជូននគរបាលកម្ពុជា ទៅហ្វឹកហាត់ជំនាញប្រឆាំងភេរវកម្ម។ យោងលើប្រពភដដែល សម្ដេច ស ខេង បានលើកឡើងយ៉ាងដូច្នេះថា៖«មិត្តភាពកម្ពុជា-រុស្ស៊ី កំពុងរីកចម្រើនជាបន្តបន្ទាប់។ កម្ពុជាអរគុណជាចំពោះការជួយរបស់រដ្ឋាភិបាលរុស្ស៊ីនាពេលកន្លងមក»៕
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា លោក Dmity Tsvetkov បានសន្យាថារដ្ឋាភិបាលរបស់លោក នឹងជួយបណ្ដុះបណ្ដាលជំនាញប្រឆាំងភេរវកម្មបន្ថែមដល់នគរបាលជាតិកម្ពុជា ដើម្បីពង្រឹងសន្តិសុខជាតិ។ ការសន្យារបស់ឯកអគ្គរដ្ឋរុស្ស៊ីរូបនេះ ធ្វើឡើងពេលជួបពិភាក្សាជាមួយសម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។
  នៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើភាពចាំបាច់នៃការបញ្ចប់ទណ្ឌកម្មហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចពីសំណាក់អាមេរិកលើគុយបា តំណាងអចិន្រ្តៃយ៍ចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានជំរុញឱ្យអាមេរិក បញ្ឈប់ទណ្ឌកម្មជាឯកតោភាគីលើប្រទេសផ្សេងៗ ស្របពេលបណ្តាប្រទេសជាច្រើនកំពុងរងគ្រោះ ដោយសារជំងឺកូវីដ-១៩។    បើតាមលោក Zhang ប្រទេសទាំងអស់ ត្រូវតែរួមគ្នាសម្រាប់អនាគតមនុស្សជាតិ ប្រយុទ្ធជាមួយជំងឺឆ្លងសកល និងស្វែងរកការអភិវឌ្ឍ។   «ទណ្ឌកម្មអាមេរិកលើគុយបា និងវិធានការចាប់បង្ខំលើបណ្តាប្រទេសផ្សេងទៀត ជាទង្វើមិនស្របនឹងសន្តិភាពអន្តរជាតិ កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងការអភិវឌ្ឍឡើយ»។ ទូរទស្សន៍CGTN បានស្រង់សម្តីរបស់ប្រេសិតចិនប្រចាំនៅអង្គការសហប្រជាជាតិបែបនេះ។ ក្នុងន័យនេះ លោកZhang បានទទូចឱ្យអាមេរិកបញ្ឈប់សកម្មភាពបែបចាប់បង្ខំនោះបន្ទាន់ ព្រោះវាបំពានការព្រមព្រៀងជាអន្តរជាតិលើរបៀបវារៈ ឆ្នាំ២០៣០ និងប៉ះពាល់សិទ្ធិមនុស្សនៃបណ្តាប្រទេសនីមួយៗ និងសិទ្ធិមូលដ្ឋាន។     ក្នុងកិច្ចប្រជុំដដែល មន្រ្តីជាន់ខ្ពស់ចិនរូបនេះ បានចាត់ទុកទណ្ឌកម្មអាមេរិកបំពាន គោលបំណង និងគោលការណ៍ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិកន្លងមក ព្រោះអាមេរិកបានរឹតត្បិតសិទ្ធិប្រជាជនគុយបា មិនឱ្យទទួលបានថ្នាំព្យាបាល វ៉ាក់សាំង និងសម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ។    ទន្ទឹមនេះ លោក Zhang បានបន្តថា ទណ្ឌកម្មទាំងនោះផងដែរ បានបំផ្លាញកិច្ចខិតខំរបស់ប្រជាជនគុយបា ក្នុងការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដូចជា កាត់បន្ថយភាពក្រីក្រ ប៉ះពាល់សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជាដើម។    សូមបញ្ជាក់ ក្នុងកិច្ចប្រជុំក្នុងថ្ងៃទី២៣ ខែមិថុនា មហាសន្និបាតអង្គការសហប្រជាជាតិ បានគាំទ្រសេចក្តីសម្រេចជាថ្មី ដែលទាមទារឱ្យអាមេរិកលើកចោលការរឹតត្បិតពាណិជ្ជកម្មលើគុយបា។ នេះគឺជារយៈពេល ២៨ឆ្នាំជាប់ៗគ្នា ដែលមហាសន្និបាត បានអនុម័តសេចក្តីសម្រេចមួយ អំពាវនាវឱ្យអាមេរិកលុបចោលទណ្ឌកម្មលើគុយបា៕   
តំណាងអចិន្រ្តៃយ៍ចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun នៅថ្ងៃទី២៣ ខែមិថុនា បានអំពាវនាវឱ្យអាមេរិក បញ្ចប់វិធានការចាប់បង្ខំ និងដាក់ទណ្ឌកម្មជាឯកតោភាគីលើបណ្តាប្រទេសផ្សេង។ បើតាមប្រេសិតចិនរូបនេះ វិធានការទាំងនោះ គឺផ្ទុយទៅនឹងច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិរួមទាំងគោលការណ៍របស់អង្គការសហប្រជាជាតិ (UN)។
  ១. បន្លែផ្លែឈើអាចជួយការពារសុខភាព   បន្លែផ្លែឈើមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់សម្រាប់រក្សាសុខភាពរាងកាយរឹងមាំប្រសើរ។ វាជាប្រភពដ៏ល្អបំផុតនៃវីតាមីន, ជាតិរ៉ែ, ជាតិសសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលរាងកាយត្រូវការដើម្បីការពារអ្នកពីជំងឺ ឬបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងៗ។ បន្លែផ្លែឈើអាចជួយប្រយុទ្ធប្រឆាំងនឹងហានិភ័យនៃជំងឺបេះដូង, ជំងឺមហារីកជាច្រើនប្រភេទ, ជំងឺដាច់សសៃឈាមខួរក្បាល, បញ្ហាក្រពះពោះវៀន, សម្ពាធឈាមឡើងខ្ពស់ និងបញ្ហាភ្នែកផងដែរ។ ដូច្នេះប្រសិនបើអ្នកចង់រក្សាបាននូវសុខភាពល្អចៀសផុតពីហានិភ័យនៃជំងឺគួរឱ្យបារម្ភទាំងនេះ ចូរព្យាយាមរួមបញ្ចូលបន្លែផ្លែឈើក្នុងរបបអាហារប្រចាំថ្ងៃ។   ២. ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ   ប្រព័ន្ធភាពស៊ាំទទួលខុសត្រូវសម្រាប់ជួយរាងកាយប្រឆាំងនឹងពពួកវីរុស, មេរោគ ឬបាក់តេរីដែលបង្កបញ្ហាសុខភាពផ្សេងៗ។ ដូច្នេះហើយទើបការរក្សាឱ្យបាននូវប្រព័ន្ធភាពស៊ាំរាងកាយដែលរឹងមាំ គឺជាការសំខាន់។ ទន្ទឹមនេះការទទួលទានបន្លែផ្លែឈើ គឺជាវិធីដ៏ល្អបំផុតមួយដើម្បីជួយឱ្យប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ។ នេះក៏ព្រោះតែបន្លែផ្លែឈើជាប្រភពចម្បងមួយនៃសារធាតុចិញ្ចឹមចាំបាច់, សារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេសជាតិសសៃដែលជួយចិញ្ចឹមបាក់តេរីល្អៗក្នុងពោះវៀន។ ប្រសិនបើអ្នកមិនទទួលទានបន្លែទេនោះសុខភាពពោះវៀននឹងចុះខ្សោយដែលបង្កើនហានិភ័យនៃបញ្ហាសុខភាពគួរឱ្យបារម្ភច្រើនផ្សេងទៀត។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺបញ្ហាសុខភាពមួយដែលផ្សារភ្ជាប់នឹងសុខភាពពោះវៀនចុះខ្សោយ គឺប្រព័ន្ធភាពស៊ាំរាងកាយ។ នៅពេលបិរមាណនៃបាក់តេរីមិនល្អកើនឡើងខ្ពស់នោះវានឹងជះឥទ្ធិពលលើប្រព័ន្ធភាពស៊ាំរាងកាយនាំឱ្យចុះខ្សោយ។   ៣. ជួយរក្សានិងបង្កើនថាមពលរាងកាយ   ក្រៅពីជួយផ្ដល់នូវថាមពលដល់រាងកាយហើយនោះ បន្លែផ្លែឈើក៏ជាជម្រើសនៃអាហារដ៏ល្អបំផុតសម្រាប់រក្សាថាមពលរាងកាយឱ្យបានយូរផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានបន្លែផ្លែឈើ ប្រសិនបើអ្នកចង់បានភាពស្វាហាប់និងថាមពលគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ចប្រចាំថ្ងៃបានប្រសើរ។   ៤. ជួយប្រយុទ្ធប្រឆាំងនឹងជំងឺធាត់ជ្រុល   អ្នកពិបាកនឹងយកឈ្នះលើជំងឺធាត់ជ្រុលបានណាស់ ប្រសិនបើមិនចេះគ្រប់គ្រងទម្លាប់នៃការទទួលទាន។ របបអាហារសុខភាពល្អ និងការធ្វើលំហាត់ប្រាណជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានៃភាពធាត់ជ្រុល។ ការរួមបញ្ចូលបន្លែផ្លែឈើក្នុងរបបអាហារប្រចាំថ្ងៃ គួបផ្សំជាមួយការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ពិតជាអាចជួយឱ្យអ្នកស្រកទម្ងន់ដែលលើសបានគួរឱ្យកត់សម្គាល់។ ភាពធាត់ជ្រុលមិនមែនជារឿងលេចសើចឡើយ ខណៈដែលវាអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងទៀតជាច្រើន។   ៥. ពង្រឹងសុខភាពខួរក្បាល   នេះក៏ព្រោះតែបន្លែផ្លែឈើមានផ្ទុកសម្បូរទៅដោយវីតាមីនដែលចាំបាច់សម្រាប់សុខភាពខួរក្បាល ពិសេសវីតាមីន b12 ជួយការពារកោសិកាខួរក្បាលដែលធ្វើឱ្យមុខងារនៃខួរក្បាលកាន់តែមានលក្ខណៈប្រសើរឡើង។ ប្រសិនបើអ្នកមានអារម្មណ៍ថាខ្សោយការចងចាំ ឬសមត្ថភាពនៃការចងចាំមានលក្ខណៈអន់ថយជាងមុន ចូរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន b12៕   ត្រួតពិនិត្យដោយ www.health.com.kh  
ឧស្សាហ៍ញ៊ាំ ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ការរួមបញ្ចូលបន្លែផ្លែឈើក្នុងរបបអាហារប្រចាំថ្ងៃអាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកចាំបាច់គួររួមបញ្ចូលបន្លែផ្លែឈើក្នុងរបបអាហារ ៖
បើនិយាយពីបញ្ហាឯកឧត្តម កឹម សុខា ទំនងនឹងមានជោគវាសនាដូចលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែរ បើបញ្ហាក្តីក្ដាំនេះអូសបន្លាយរហូតដល់ឆ្នាំ២០១៨នោះ ។ នេះជាទិដ្ឋភាពខាងក្រៅមួយផ្នែកនៅក្នុងនយោបាយ ដែលត្រូវបានលើកឡើងដោយលោក មាស នី អ្នកវិភាគនយោបាយ។ លោក មាស នី ដែលចាត់ទុកករណីឯកឧត្តម កឹម សុខា ជារឿងនយោបាយនេះ បាននិយាយថា ការចាប់ខ្លួនប្រធានគណបក្សប្រឆាំង មិនមែនជារឿងចៃដន្យទេ ពោលគឺជាគម្រោងទុកជាមុន ដែលមានការរៀបចំជាដំណាក់កាល ។ «នេះគេប្រើយុទ្ធសាស្ត្របិទទ្វាវាយឆ្កែ ព្រោះគេធ្លាប់ប្រើបានជោគជ័យ។ គេមុនចាប់ខ្លួន គេមានការបិទប្រព័ន្ធផ្សព្វផ្សាយ បិទNDIជាដើម ដើម្បីកុំឲ្យមានការផ្សព្វផ្សាយពីការចាប់ខ្លួននេះទូលំទូលាយពេក»។ នេះជាការយល់ឃើញរបស់លោក មាស នី។ ប៉ុន្តែបើនិយាយពីទិដ្ឋភាពស៊ីជម្រៅនៅក្នុងផ្នែកនយោបាយវិញ លោក មាស នី ជឿជាក់ថា ករណីឯកឧត្តម កឹម សុខា អាចនឹងមានការប្រែប្រួល។ តែការប្រែប្រួលយ៉ាងណានោះ លោក មាស នី មិនអាចសន្និដ្ឋានបានឡើយ ព្រោះវាស្ថិតនៅលើ«អណ្តាត»របស់អ្នកនយោបាយ។ បើតាមអ្នកវិភាគរូបនេះ ការដាក់សម្ពាធពីសហគមន៍អន្តរជាតិមកលើរដ្ឋាភិបាលកម្ពុជា ទាក់ទងករណីឯកឧត្តម កឹម សុខា នេះ ក៏ជាមូលហេតុនាំឲ្យមានការប្រែប្រួលលើស្ថានភាពនយោបាយផងដែរ។ បើទោះជាមិនទាន់អាចសន្និដ្ឋានបាន ចំពោះជោគវាសនារបស់លោក កឹម សុខា ក្តី ប៉ុន្តែសម្រាប់លោក មាស នី យល់ឃើញថា គណបក្សសង្គ្រោះជាតិ ក៏ហាក់បានត្រៀមខ្លួនរួចដែរ សម្រាប់ដាក់អ្នកជំនួសប្រធានគណបក្សខ្លួន ដែលត្រូវប្រឈមមុខនឹងផ្លូវច្បាប់នេះ។ «អ្នកចាប់ និងអ្នកត្រូវបានគេចាប់ សុទ្ធតែដឹងនិងបានត្រៀមរៀងៗខ្លួន។ គណបក្សសង្គ្រោះជាតិ ដឹងខ្លួនថា នៅថ្ងៃណាមួយនឹងមានបញ្ហានេះ ដូច្នេះបានជារៀបចំក្បាលម៉ាស៊ីនអនុប្រធាន៣នាក់ និងប្រធាន១នាក់ ដើម្បីទប់ទល់។ នេះជាការយល់ឃើញរបស់លោក មាស នី។ ចុះបើករណីឯកឧត្តម កឹម សុខា ចេះតែវិវត្តទៅមុខ ហើយអាចនឹងបាត់បង់តំណែងប្រធានដូចលោក សម រង្ស៊ី ដែរនោះថា តើគណបក្សសង្គ្រោះជាតិ ចុះខ្សោយដែរទេ? ត្រង់ចំណុចនេះលោក មាស នី មើលឃើញថា បើទោះជាគណបក្សសង្គ្រោះជាតិ មិនមានឯកឧត្តម កឹម សុខា ដឹកនាំបក្ស ក៏គ្មានអ្វីដែលធ្វើឲ្យគណបក្សប្រឆាំងនេះ ចុះខ្សោយកម្លាំងគាំទ្រដែរ។ អ្នកវិភាគរូបនេះ ពន្យល់ដូច្នេះថា៖«បើតាមការសង្កេតមើលខ្ញុំឃើញថា ចាប់តាំងពីការបោះឆ្នោត២០១៣មក ពលរដ្ឋមិនសូវឲ្យតម្លៃលើបុគ្កលដឹកនាំគណបក្សដូចមុនឡើយ បានន័យថាពលរដ្ឋឲ្យតម្លៃលើគណបក្សជាងលើបុគ្គល។ ដូច្នេះបើនិយាយការចុះខ្សោយកម្លាំង និងបាត់បង់ការគាំទ្រនោះ ខ្ញុំមើលឃើញថា បើទោះជាបុគ្គលណាដឹកនាំគណបក្ស ក៏គណបក្សនោះមិនចុះខ្សោយដែរ។ ប៉ុន្តែលើកលែងតែមានការតែងតាំងអ្នកថ្មី ហើយមានការចាប់ខ្លួនជាបន្តបន្ទាប់ទៀតទេ ទើបអាចមានប៉ះពាល់ដល់ធ្ងន់ធ្ងរដល់គណបក្ស»។ ទាក់ទងនឹងបញ្ហានេះអនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ បានប្រាប់សារព័ត៌មានថ្មីៗថា គណបក្សខ្លួន នឹងមិនតែងតាំងប្រធានជំនួសឯកឧត្តម កឹម សុខា ឡើយ ។ បើតាមលោកស្រី មួរ សុខហួរ មូលហេតុដែលគណបក្សមិនតែងតាំងប្រធានថ្មី ព្រោះកុំឲ្យមហាជនយល់ច្រឡំថា គណបក្សខ្លួន មានគំនិតបំផ្លាញប្រជាធិបតេយ្យ ដូចការចោទប្រកាន់មកលើឯកឧត្តម កឹម សុខា។ ដោយឡែកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏មិនទាន់អាចវាយតម្លៃយ៉ាងណាលើបញ្ហាគណបក្សសង្គ្រោះជាតិដែរ ដោយរង់ចាំមើលទិដ្ឋភាពជាក់ស្ដែង នៃករណីឯកឧត្តម កឹម សុខា សិន។ បើតាមលោក ហង្ស ពុទ្ធា គជប នៅបន្តធ្វើការជាមួយគ្រប់គណបក្សនយោបាយទាំងអស់ ហើយបញ្ហារបស់ប្រធានគណបក្សប្រឆាំង ក៏មិនប៉ះពាល់ដល់ដំណើការបោះឆ្នោតដែរ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យគជបរូបនេះ បានបញ្ជាក់ដូច្នេះថា៖«យើងជាស្ថាប័នឯករាជ្យ ដូច្នេះយើងបំពេញតួនាទីត្រឹមត្រូវតាមភារកិច្ចខ្លួន។ ខ្ញុំមិនធ្វើអត្ថាធិប្បាយលើបញ្ហានយោបាយទេ ប៉ុន្តែគជប នឹងបន្តធ្វើការជាមួយគ្រប់ភាគីនយោបាយ។ ហើយចំពោះករណីលោក កឹម សុខា យើងរង់ចាំមើលទិដ្ឋភាពជាក់ស្ដែង ព្រោះករណីលោក កឹម សុខា វាអាស្រ័យលើតុលាការជាអ្នកសម្រេច»។ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី  ដែលបានជាប់ឈ្មោះជាទណ្ឌិត គេចខ្លួនរស់នៅក្រៅប្រទេស ដោយសារបញ្ហាក្តីក្ដាំនោះ បានលាលែងពីតួនាទីប្រធាន និងសមាជិកនៃគណបក្ស កាលពីថ្ងៃទី១១ កុម្ភៈ កន្លងមក ។ ការលាលែងពីតំណែងរបស់លោក សម រង្ស៊ី នេះ គឺដើម្បីការពារផលប្រយោជន៍គណបក្ស កុំឲ្យប្រឈមមុខនឹងច្បាប់ស្តីពីគណបក្សនយោបាយ ដែលហាមទណ្ឌិតធ្វើនយោបាយ។ មកដល់ពេលនេះប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយជនបរទេស។ បទចោទនេះអាចធ្វើឲ្យឯកឧត្តម កឹម សុខា ប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ តុលាការកំពុងបន្តនិតីវិធីស៊ើបសួរលើករណីប្រធានគណបក្សប្រឆាំងនេះ៕
ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយជនបរទេស។ បទចោទនេះអាចធ្វើឲ្យឯកឧត្តម កឹម សុខា ប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ តើឯកឧត្តម កឹម សុខា អាចប្រឈមនឹងការបាត់បង់តំណែងប្រធានបក្សប្រឆាំងដូចលោក សម រង្ស៊ី ដែរទេ? ហើយតើគណបក្សប្រឆាំងមួយនេះ នឹងចុះខ្សោយដែរទេ?
វាជាជំនួបដ៏សំខាន់សម្រាប់ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា ដែលទាមទារត្រូវយកឈ្នះថៃជាដាច់ខាត ដើម្បីអាចបន្តក្តីសង្ឃឹមក្នុងឈានទៅវគ្គបន្ត។ បន្ទាប់ពីពួកគេបានរងបរាជ័យពីរប្រកួតជាប់គ្នាជាបន្តបន្ទាប់ក្រោមថ្វីជើងសិង្ហបុរី ២-១ ក្នុងជំនួបបើកឆាកនិង ២-១ ក្រោមថ្វីជើងម៉ាឡេស៊ី។ បើកម្ពុជាបញ្ចប់ក្នុងលទ្ធផលចាញ់ ស្មើថៃនៅថ្ងៃនេះ នោះឱកាសឡើងទៅវគ្គបន្តសម្រាប់ក្រុមកម្ពុជាមានស្តួចស្តើងបំផុត។ នាជំនួបបើកឆាករបស់ខ្លួនក្រុមការពារតំណែងជើងឯកថៃ បានយកឈ្នះសិង្ហបុរី ដែលយកឈ្នះកម្ពុជា ២-១ ក្នុងលទ្ធផល ៥-០។ តាមរយៈលទ្ធផលនេះ គឺវាមិនមែនជារឿងងាយស្រួលសម្រាប់កម្ពុជាក្នុងការយកឈ្នះនោះឡើយនៅល្ងាចនេះ។ មុនការប្រកួតគូរបស់កម្ពុជា នៅក្នុងពូល B ដដែល ក្រុមឡវ ដែលបានយកឈ្នះម៉ាឡេស៊ី ៤-០ ក្នុងជំនួបបើកឆាករបស់ខ្លួន ត្រូវតទល់ជាមួយសិង្ហបុរី ដែលចាញ់ថៃ ៥-០ នៅម៉ោង៣រសៀល(ម៉ោងនៅកម្ពុជា)។ ការប្រកួតទាំងពីរគូនេះធ្វើឡើងនៅកីឡដ្ឋាន IPE Chonburi Campus Stadium ដូចគ្នា។ សម្រាប់ការប្រកួតពូល A កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ក្រុមកីឡាការិនីជម្រើសជាតិវៀតណាមបានលត់ក្រុមទីម័រខាងកើតក្នុងលទ្ធផល ១៦-០ ខណៈហ្វីលីពីនយកឈ្នះមីយ៉ាន់ម៉ា ៥-០។ ទីម័រខាងកើតបានរបូតគ្រាប់បាល់រហូត៤២គ្រាប់ក្នុងការប្រកួតពីរលើក បន្ទាប់ពីពួកគេបានចាញ់ក្រុមមីយ៉ាន់ម៉ា ២៦-០ នាជំនួបបើកឆាក៕  
ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា ត្រូវប្រជែងជាមួយម្ចាស់ផ្ទះថៃ សម្រាប់ជំនួបលើកទីពានរង្វាន់ AFF U15 Championship 2019 នៅម៉ោង៦ល្ងាច(ម៉ោងនៅកម្ពុជា)ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។ ចំណែក U15 នារីឡាវ ប៉ះសិង្ហបុរីនៅម៉ោង៣រសៀល។
រដ្ឋធានីនៃប្រទេសនេះគឺ «អាស្មារ៉ា» ដែលមានឈ្មោះជាភាសាឡាតាំងថា «Asmara»។ ចំណាំ៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួលនូវការរិះគន់ទាក់ទងនឹងការតម្រូវឲ្យសរសេរឈ្មោះប្រទេស។ ទាក់ទងនឹងករណីនេះ យើងខ្ញុំគ្រាន់តែចង់បញ្ជាក់ថា សំណេរយើងខ្ញុំផ្អែកលើឯកសារដែលទទួលបានពីស្ថាប័នរដ្ឋ (ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រី) យើងខ្ញុំគ្រាន់តែចង់ឃើញសំណេរដែលមានការឯកភាពគ្នាប៉ុណ្ណោះ ហើយក៏មិនហ៊ានអារកាត់ថា សំណេរតាមទម្លាប់កន្លង មានកំហុសឆ្គងនោះដែរ៕
«អេរីត្រេ» ជារដ្ឋមួយដែលស្ថិតនៅទ្វីបអាហ្វ្រិក។ ក្រុមប្រឹក្សាជាតិភាសាខ្មែរ តម្រូវឲ្យសរសេរថា «អេរីត្រេ» តាមសំនៀងភាសាបារាំង Érythrée រីឯភាសាអង់គ្លេស សរសេរថា Eritrea។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១២ នៅទីស្នាក់ការ កាលពីថ្ងៃទី១៥ ខែឧសភា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការរត់ម៉ារ៉ាតុងនេះ មានប្រភេទវិញ្ញាសាដូចជា ២១គីឡូម៉ែត្រ មានចំនួន ៦២៦នាក់, ១០គីឡូម៉ែត្រ ១៦៣២នាក់, ៥គីឡូម៉ែត្រ ១១១៣នាក់ និង២គីឡូម៉ែត្រ ២៣៤នាក់។    បើតាមអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អ្នកចុះឈ្មោះទាំងអស់នោះ មាន៦៤ជាតិសាសន៍ផ្សេងគ្នា ដោយក្នុងនោះអត្តពលិកចំនួន ៦០៣នាក់ ជាជនបរទេស ដែលភាគច្រើនស្នាក់នៅកម្ពុជា។    លោក វ៉ាត់ ចំរើន រំពឹងថា ចំនួនអ្នកចូលរួម អាចឈានដល់៤០០០ ឬ៤៥០០នាក់។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ៖«ឆ្នាំនេះ គឺជាឆ្នាំ ដែលយើង គិតថាសុវត្ថិភាព ១០០ភាគរយកពីជំងឺកូវីដ-១៩។ យើង គិតថាអាចឡើងដល់ ៤០០០ ឬ៤៥០០នាក់។ កាលពីមុនជំងឺកូវីដ យើង ធ្លាប់មានអ្នកចូលរួម ដល់៥០០០នាក់ម្ដងរួចមកហើយ។ យើង នឹងរុញពីចំនួន២០០០-៣០០០នាក់ ឲ្យទៅ៥០០០នាក់។»៕  
គិតត្រឹមពេលនេះ តួលេខបណ្ដោះអាសន្នអ្នកចូលរួមរត់ប្រណាំភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងជាតិ លើកទី១២ មានចំនួន ៣៦០៥នាក់ ក្នុងនោះមាន៦៤ជាតិសាសន៍។ ក្នុងចំណោមតួលេខនេះ អ្នកចូលរួម ៣០០២នាក់ជាជនជាតិកម្ពុជា។ ចំណែក៥ប្រទេស ដែលអ្នកចូលរួមច្រើនជាងគេ មានជប៉ុន ចិន បារាំង ម៉ាឡេស៊ី និងហ្វីលីពីន។ នេះបើតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC ស្របពេលព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។
តួយ៉ាង ខេត្តកោះកុងដែលធ្លាប់តែមានភាពស្ងប់ស្ងាត់ ដាច់ឆ្ងាយពីតំបន់ផ្សេងៗ អាចនឹងប្រែជាអ៊ូអរមិនខាន នៅពេលខាងមុខ ដោយសារតែពេលនេះ អាកាសយានដ្ឋាននៅក្នុងខេត្តជាប់សមុទ្រមួយនេះ ជិតបញ្ចប់ការសាងសង់ហើយ។   មានទីតាំងស្ថិតនៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង អាកាសយានដ្ឋានក្នុងខេត្តកោះកុងនេះ ស្ថិតក្រោមការវិនិយោគសាងសង់ដោយក្រុមហ៊ុនចិន Union Development Group (UDG) ។ មានជនជាតិខ្មែរ និងចិនរាប់សិបនាក់ កំពុងមមាញឹកសាងសង់អាកាសយានដ្ឋាននេះ ឲ្យរួចរាល់នៅក្នុងខែឧសភា ឆ្នាំ២០២០ខាងមុខ តាមផែនការ។   ព្រលានយន្តហោះខេត្តកោះកុង តម្លៃ ៣.៨ ពាន់លានដុល្លារ និងមានប្រវែងវែងជាងព្រលានយន្តហោះនៅភ្នំពេញ ដោយផ្លូវយន្តហោះរបស់ព្រលាននេះ មានប្រវែងបណ្តោយរហូតដល់ទៅ ៣.២គីឡូម៉ែត្រ ជាមួយនឹងទទឹង ៦០ម៉ែត្រ។   នៅពេលដែលដាក់ដំណើរការ ព្រលាននេះអាចទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកពីក្រៅប្រទេសបានជាច្រើន និងសូម្បីតែយន្តហោះប្រភេទធំៗ (ប្រភេទបូអ៊ិញ ៧៧៧ ប្រភេទបូអ៊ិញ ៧៨៧ និងប្រភេទ Airbus A340-600) ដែលពិបាកចុះចតនៅព្រលានយន្តហោះពោធិ៍ចិនតុង ក៏អាចចុះចតបានដែរ។   ក្រៅពីនោះ ព្រលានយន្តហោះឯស្រុកបុទុមសាគរនេះ ក៏បើកឱ្យមានការហោះហើរត្រង់ទៅមករវាង ប្រទេសក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុនសាងសង់ បានព្យាករណ៍ថា នៅឆ្នាំ២០៣០អ្នកដំណើរឆ្លងកាត់តំបន់នេះ មានចំនួន ៧៥ ម៉ឺននាក់ ហើយការដឹកទំនិញប្រចាំឆ្នាំមានចំនួន ៩លានតោន។ ចំណែកក្នុងឆ្នាំ២០៥០ អ្នកដំណើរឆ្លងកាត់ មានចំនួន ៤៤លាននាក់ ហើយការដឹកជញ្ជូនប្រចាំឆ្នាំមានចំនួន ៣៦លានតោន។   វត្តមានរបស់គម្រោងព្រលានយន្តហោះនេះ បានជំរុញតម្លៃដីធ្លីនៅខេត្តកោះកុង ឲ្យហក់ឡើងថ្លៃជាមុន ក្នុងនោះគម្រោងវិនិយោគនានាបានបន្តចូលទៅទីនេះ ជាពិសេសវិនិយោគិនចិន។  គួរបញ្ជាក់ផងដែរថា គម្រោងវិនិយោគលើព្រលានយន្តហោះក្នុងខេត្តកោះកុងនេះ គឺជាដី    សម្បទានពីរដ្ឋាភិបាលកម្ពុជា ដែលមានទំហំសរុបជាង ៤ម៉ឺន ៥ ពាន់ហិកតា គ្របបណ្តប់លើស្រុកចំនួន២ គឺស្រុកបុទុមសាគរ និងស្រុកគិរីសាគរ។ សព្វថ្ងៃ ខេត្តកោះកុងនេះអាចនាំវិនិយោគិនបរទេសជាច្រើន ឲ្យងាកមកវិនិយោគនៅតំបន់ទាំងនេះ ក្នុងនោះមានការវិនិយោគបានផ្តោតសំខាន់លើអាជីវកម្មប្រភេទសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន ទីលានវាយកូនគោល តំបន់កម្សាន្តតាមឆ្នេរសមុទ្រ និងកំពង់ផែកសមុទ្រទឹកជ្រៅស ម្រាប់នាវាដឹកទំនិញខ្នាតយក្សជាដើម៕   (ប្រភព៖https://www.realestate.com.kh/km/news/New-Airport-in-Koh-Kong-will-complete-soon/)      
កំណើនភ្ញៀវអន្តរជាតិ និងវិនិយោគិនពីបណ្តាប្រទេសនានា ចូលមកប្រទេសកម្ពុជា  បានធ្វើឱ្យខេត្តជាច្រើន ដែលធ្លាប់តែមានភាពស្ងៀមស្ងាត់ ប្រែក្លាយមានភាពសម្មភាពមមាញឹក ជាមួយនឹងការអភិវឌ្ឍជាច្រើន ទាំងវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវថ្នល់ ស្ពាន និងអាកាសយានដ្ឋានជាដើម។
  នៅពេលដែល Chen Liwen បានត្រឡប់ទៅភូមិរបស់ឪពុកម្តាយនាងនៅខេត្ត Hebei វិញ ក្រោយពីទទួលបានសញ្ញាប័ត្រអនុបណ្ឌិតនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកមក នាងមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះអ្វីដែលនាងបានឃើញ។   សំរាមបានគ្របដណ្តប់លើទីកន្លែងដែលនាងធ្លាប់បានលេងកាលពីនៅក្មេង។ ក្នុងវ័យ ៣៦ ឆ្នាំ នាងបានដឹងថា ប្រទេសចិនបានផ្លាស់ប្តូរ ក៏ប៉ុន្តែចំនួនសំរាមនៅក្នុងភូមិ Xicai បានបង្ហាញថា ភាពរុងរឿងបានផ្លាស់ប្តូរទម្លាប់សន្សំសំចៃដល់កម្រិតណា។   អ្នកភូមិបានផ្លាស់ប្តូរពីការទិញទំនិញក្នុងស្រុកទៅទិញតាមអនឡាញ។ ការធ្លាក់ចុះនូវការធ្វើស្រែចំការ និងចិញ្ចឹមសត្វតាមគ្រួសារមានន័យថា កាកសំណល់ចំណីអាហារដែលពីមុនធ្លាប់ប្រើជាចំណីជ្រូក មាន់ ទា គឺមិនត្រូវបានគេធ្វើដូច្នេះទៀតទេ។ កាកសំណល់ទាំងនោះ ត្រូវបានទុកចោលឲ្យស្អុយរលួយ។ ពីមុនគេ គេបោះចោលសម្លៀកបំពាក់នៅពេលដែលវាចាស់ស្លៀកពាក់លែងកើត តែឥឡូវនេះ គេបានបោះចោលសម្លៀកបំពាក់ ដែលអាចនៅស្លៀកពាក់បាន ឬ ក៏អាចឲ្យបន្តទៅអ្នកផ្សេងបាន។   ភូមិរបស់នាង Chen ឆ្លុះបញ្ចាំងពីប្រទេសជាតិទាំងមូល។ នៅទសវត្សរ៍ ១៩៨០ ប្រទេសចិនដែលនៅក្រីក្រនៅឡើយ មានកាកសំណល់ប្រមាណ ៣០ លានតោន ជារៀងរាល់ឆ្នាំ។ មកដល់ត្រឹមឆ្នាំ ២០១៧ ប្រទេសចិនមានសំរាម ២១៥ លានតោន បើប្រៀបធៀបទៅនឹងសំរាមនៅសហរដ្ឋអាមេរិកដែលមានចំនួន ២៦៨ លានតោននៅឆ្នាំនោះ។ ធនាគារពិភពលោកប៉ាន់ប្រមាណថា នៅឆ្នាំ ២០២៥ ប្រទេសចិននឹងមានសំរាម ៥០០ លានតោនជារៀងរាល់ឆ្នាំ។   ចាប់តាំងពីពេលទៅលេងផ្ទះនៅឆ្នាំ ២០១៧ នោះមក នាង Chen ដែលបានបញ្ចប់ការសិក្សាផ្នែកភូមិសាស្ត្រនិងប្រវត្តិសាស្ត្របរិស្ថាន បានចាប់ផ្តើមចាត់វិធានការដោយខ្លួនឯងផ្ទាល់ ដើម្បីធ្វើឲ្យបរិស្ថានប្រទេសចិនមានភាពប្រសើរឡើង ដោយនាងធ្វើក្នុងមួយភូមិម្តងៗ។ បើតាមគំនិតរបស់នាង ការធ្វើដូច្នេះនឹងធ្វើឲ្យប្រទេសចិនគ្មានកាកសំណល់។ ជាក់ស្តែង ការកាត់បន្ថយការប្រើប្រាស់ ការប្រើប្រាស់របស់របរណាមួយឡើងវិញ និងការកែច្នៃកាកសំណល់ គឺជាការចាប់ផ្តើមដ៏ល្អ។   នាង Chen ដឹងថា ការធ្វើកិច្ចការនេះត្រូវប្រឈមនឹងបញ្ហាជាច្រើន។ នាងបានចាប់ផ្តើមសិក្សាផ្នែកបរិស្ថាន ពេលនៅជានិស្សិតបរិញ្ញាប័ត្រ បន្ទាប់មកនាងបានធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ ដើម្បីកាត់បន្ថយការបំពុលខ្យល់ និងទឹកនៅប្រទេសចិន រហូតដល់ពេលដែលបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ University of Southern California ក្នុងឆ្នាំ ២០១៥។   នៅខែកក្កដាឆ្នាំ ២០១៧ នាងបានបង្កើតអង្គការមួយឈ្មោះថា ភូមិគ្មានសំរាម ឬ Zero Waste Village ដែលជាអង្គការមិនរកប្រាក់កម្រៃមានទីស្នាក់ការនៅទីក្រុងប៉េកាំង ហើយជាមួយក្រុមរបស់នាង អង្គការនោះបានចាប់ផ្តើមផ្លាស់ប្តូរទម្លាប់របស់ប្រជាជនក្នុងការបោះចោលសំរាមនៅភូមិ Xicai។   ក្រុមនេះបានរើសកំប៉ុងពីគំនរសំរាមនៅតាមទីសាធារណៈ ដែលជាសកម្មភាពមួយដែលបញ្ឈប់អ្នកភូមិមិនឲ្យបោះសំរាមចោលតាមទំនើងចិត្ត។   ក្រុមរបស់នាង Chen នេះ បានចែកចាយធុងពណ៌បៃតងសម្រាប់ដាក់កាកសំណល់ដែលអាចច្នៃទៅជាជីកំប៉ុស និងធុងពណ៌លឿងសម្រាប់ដាក់កាកសំណល់ផ្សេងៗទៀត។ សមាជិកក្រុមនេះបានចុះទៅតាមផ្ទះចំនួន ៤៨០ ខ្នងនៅភូមិ Xicai ដើម្បីពន្យល់អំពីវិធីល្អបំផុតក្នុងការបែងចែកសំរាម។   នាង Chen បានថ្លែងក្នុងសម្តីដើមថា៖ «ការបែងចែកសំរាមឲ្យបានត្រឹមត្រូវ ត្រូវការឲ្យមានការផ្លាស់ប្តូរឥរិយាបថជារួមមួយ ហើយរឿងនេះ ងាយនឹងសម្រេចបាននៅក្នុងភូមិជាងនៅតាមទីក្រុងធំៗ»។   ដោយទទួលស្គាល់អំពីឥទ្ធិពលនៃការដាក់សម្ពាធជាក្រុម នាង Chen ថ្លែងថា៖ «នៅតាមភូមិមានមនុស្សតិចជាងនៅទីក្រុង ហើយពួកគេស្គាល់គ្នានៅក្នុងភូមិ»។   នៅតាមភូមិមានដីទូលាយ ដូច្នេះការធ្វើជីកំប៉ុសពីកាកសំណល់ដែលគ្មានជាតិគីមីគឺមិនមានក្លិនស្អុយ ឬ រញ៉េរញ៉ៃ ដូចនៅក្នុងទីក្រុងដែលមានមនុស្សរស់នៅយ៉ាងកកកុញនោះទេ។   នាង Chen បានថ្លែងបន្តក្នុងសម្តីដើមថា៖ «ភូមិនេះធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលមែនទែន។ អ្នកភូមិគាំទ្រដល់កិច្ចការរបស់ពួកយើងជាខ្លាំង»។   កិច្ចខិតខំប្រឹងប្រែងរបស់នាង Chen កើតឡើងស្របពេលដែលប្រទេសចិនជំរុញឲ្យមានចំណាត់ការលើបញ្ហាសំរាម។ កាលពីខែកក្កដា ឆ្នាំ ២០១៧ រដ្ឋាភិបាលក្រុងប៉េកាំងបានកែប្រែទាំងស្រុងនូវកម្មវិធីកែឆ្នៃកាកសំណល់ដើម្បីប្រើប្រាស់ឡើងវិញនៅទូទាំងពិភពលោក ដោយបានបិទស្ទើរតែទាំងអស់មិនឲ្យមានការនាំចូលកាកសំណល់មកក្នុងប្រទេសចិន ដែលធ្លាប់ជាទីផ្សារឧស្សាហកម្មសំរាមដ៏ធំបំផុត។   ឯកសាររបស់រដ្ឋាភិបាលចិនដែលបញ្ជូនទៅអង្គការពាណិជ្ជកម្មពិភពលោកបានសរសេរថា៖ «ដើម្បីការពារផលប្រយោជន៍បរិស្ថាន និងសុខភាពប្រជាជនចិន យើងត្រូវកែសម្រួលជាបន្ទាន់នូវបញ្ជីកាកសំណល់រឹងដែលបាននាំចូល ហើយហាមឃាត់ការនាំចូលនូវកាកសំណល់រឹងដែលមានការបំពុលខ្លាំង»។   វិធានការនេះបានធ្វើឡើងស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថានដែលដឹកនាំដោយលោកប្រធានាធិបតី ស៊ី ជីនពីង។ រោងចក្របំពុលបរិស្ថានរាប់ម៉ឺនកន្លែងត្រូវបានបិទនៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីទប់ស្កាត់ការខូចខាតដល់ប្រព័ន្ធអេកូឡូស៊ី និងដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។   រដ្ឋាភិបាលបានលើកកម្ពស់ថាមពលកកើតឡើងវិញ ហើយនៅពេលដែលលោក ស៊ី ជីនពីង ថ្លែងនៅឯសមាជជាតិនៃបក្សកុម្មុយនីស្តចិនកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៧ លោកបានលើកឡើងពីការខិតខំប្រឹងប្រែងដើម្បីឲ្យមាន «ការអភិវឌ្ឍន៍ដែលមិនប៉ះពាល់ដល់បរិស្ថាន ... ហើយនិងការងាកចេញពីនិន្នាការដែលមិនយកចិត្តទុកដាក់លើការការពារប្រព័ន្ធអេកូឡូស៊ី និងការការពារបរិស្ថាន»។   គោលនយោបាយដាវជាតិរបស់ប្រទេសចិន ដែលបានអនុវត្តនៅខែមករា ឆ្នាំ២០១៨ បានហាមឃាត់ការនាំចូលផលិតផលដែលអាចកែឆ្នៃបាន និងកាកសំណល់រឹងចំនួន ២៤ ប្រភេទ ដែលក្នុងនោះរួមមាន ផ្លាស្ទិក ផលិតផលធ្វើពីក្រដាស ស្លាកសញ្ញាធ្វើពីដែក វាយនភណ្ឌជាច្រើនប្រភេទ និងរបស់របរផ្សេងៗទៀត។   មួយឆ្នាំក្រោយមក គឺនៅឆ្នាំ ២០១៩ ក្រសួងអេកូឡូស៊ី និងបរិស្ថានរបស់ប្រទេសចិន បានប្រកាសថា បញ្ជីហាមឃាត់នឹងពង្រីកដល់ ៣២ ប្រភេទ រួមមាន ផ្លាស្ទិកដែលប្រើប្រាស់ហើយដូចជា ដបទឹកក្រូច និងដបទឹកជាដើម។   ការផ្តួចផ្តើមដែលមិនគិតពីប្រាក់កម្រៃមួយឈ្មោះថា China Water Risk ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងបានឲ្យដឹងថា នៅឆ្នាំដដែលនោះផងដែរ ប្រទេសចិនបានប្រកាសអំពីផែនការលើកកម្ពស់កម្មវិធីគ្មានកាកសំណល់នៅក្នុងទីក្រុងចំនួន ១០ ដូចជាទីក្រុងប៉េកាំង និងសៀងហៃជាដើម ក្នុងគោលបំណងកាត់បន្ថយចំនួនកាកសំណល់រឹងចេញពីតាមផ្ទះ រោងចក្រឧស្សាហកម្ម មន្ទីរពេទ្យ និងប្រភពផ្សេងៗទៀត ខណៈដែលលុបបំបាត់ចោលនូវការចាក់សំរាមខុសច្បាប់។   រហូតមកដល់ឆ្នាំ ២០១៩ នោះ ក្រុមរបស់នាង Chen នៅក្នុងអង្គការ Zero Waste Village បានកាត់បន្ថយសំរាមនៅក្នុងភូមិ Xicai ចំនួនជាង ៧០ ភាគរយ ក្នុងរយៈពេល ៦ ខែ។ ក៏ប៉ុន្តែ ភូមិ Xicai មានប្រជាជនតែ ១.៦០០ នាក់ប៉ុណ្ណោះ ដែលមិនស្មើនឹង ១ ភាគរយនៃចំនួនប្រជាជននៅក្នុងទីក្រុងប៉េកាំងផង។   នៅចម្ងាយប្រមាណជា ២០០ គីឡូម៉ែត្រខាងជើងភូមិ Xicai ទីក្រុងប៉េកាំងបានប្រមូលសំរាមប្រមាណជា ១០ លានតោនក្នុងឆ្នាំ ២០១៨ ដែលជាទម្ងន់ស្មើនឹងអគារ Empire State ក្នុងទីក្រុងញូវយ៉ក ចំនួន ៣០ដង។   ការស្ទង់មតិមួយកាលពីឆ្នាំ ២០១៨ របស់ក្រុមហ៊ុន Vanke Foundation and Dataway បានបង្ហាញថា តិចជាង ២៨ ភាគរយនៃពលរដ្ឋក្នុងទីក្រុងធំៗចំនួន ៣.៦០០ នាក់ ដែលចូលរួមក្នុងការស្ទង់មតិ ដឹងពីរបៀបបែងចែកកាកសំណល់អារហារចេញពីកាកសំណល់ដែលអាចកែច្នៃឡើងវិញបាន។ ការស្ទង់មតិនេះ បានធ្វើឡើងនៅក្នុងសហគមន៍ចំនួន ១០២ នៅក្នុងទីក្រុងចំនួន ១៧ ដូចជាទីក្រុងប៉េកាំង សៀងហៃ និងក្វាងចូវជាដើម។   ឥឡូវនេះ រដ្ឋបាលរដ្ឋធានីប៉េកាំងកំពុងព្យាយាមដាក់ចេញនូវការកែប្រែជាលើកដំបូងរបស់ខ្លួននូវច្បាប់ឆ្នាំ ២០១២ ស្តីអំពីសំរាម។ ឥឡូវនេះ ពលរដ្ឋត្រូវបែងចែកកាកសំណល់របស់ពួកគេទៅតាមប្រភេទ ដូចជាកាកសំណល់ដែលអាចកែច្នៃប្រើប្រាស់ឡើងវិញ កាកសំណល់អាហារ កាកសំណល់មានគ្រោះថ្នាក់ និងប្រភេទកាកសំណល់ផ្សេងៗទៀត។   ការខកខានមិនបានអនុវត្តតាមច្បាប់ អាចមានន័យថា នឹងត្រូវពិន័យជាប្រាក់ ២០០ យ័ន ដែលស្មើនឹងប្រមាណជា ៣០ ដុល្លារអាមេរិក។ ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនម្នាក់ៗនៅទីក្រុងប៉េកាំងគឺប្រមាណជា ៦៨.០០០ យ័ន ដែលស្មើនឹងប្រហែលជា ៩.៨៧០ ដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៩។ នេះបើយោងតាមការិយាល័យស្ថិតិក្រុងប៉េកាំង។   អ្នកស្រី Lin Xudan អាយុ ៦២ ឆ្នាំ ជាអ្នករស់នៅក្នុងសង្កាត់ Chaoyang ក្នុងទីក្រុងប៉េកាំង។ អ្នកស្រីបាននិយាយថា អ្នកស្រីមិនបានឃើញមនុស្សផ្លាស់ប្តូរអាកប្បកិរិយាឡើយ។   អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «យើងមានធុងសំរាមនៅជាន់ក្រោមដែលមានមានធុងសម្រាប់ «សំរាម» និងធុងសម្រាប់កាកសំណល់ «កែច្នៃឡើងវិញ» ប៉ុន្តែគ្មាននរណាម្នាក់បោះសំរាមឲ្យត្រូវទៅតាមធុងនោះទេ។   នេះអាចជាបញ្ហានៃទំហំ ដែលជាអ្វីដែលនាង Chen ទទួលស្គាល់នៅពេលដែលនាងទៅអប់រំប្រជាជនពីភូមិមួយទៅភូមិមួយ គឺត្រូវប្រាប់អំពីការបោះសំរាមឲ្យត្រូវទៅតាមធុង។   នាង Chen បានថ្លែងបន្តក្នុងសម្តីដើមថា៖ «ការដោះស្រាយបញ្ហាសំរាមនៅប្រទេសចិននឹងត្រូវចំណាយពេលរាប់ឆ្នាំ ហើយឥឡូវនេះអ្វីដែលយើងកំពុងធ្វើ គឺជាជំហានដំបូង។ ប្រសិនបើយើងមិនចង់ឲ្យមានសំរាមមកគរដូចមុន នោះយើងត្រូវធ្វើឲ្យការបោះចោលសំរាមបានត្រឹមត្រូវ ក្លាយជាទម្លាប់ មិនមែនជាច្បាប់នោះទេ»៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ  
និស្សិតបញ្ចប់ការសិក្សាផ្នែកភូមិសាស្ត្រនិងប្រវត្តិសាស្ត្របរិស្ថានម្នាក់ ដែលមកពីភូមិតូចមួយក្នុងប្រទេសចិន ព្យាយាមដោះស្រាយបញ្ហាសំរាម ដោយការផ្លាស់ប្តូរទម្លាប់នៅក្នុងមួយភូមិម្តងៗ។
     Moon made the remark during a meeting with his senior secretaries, saying the first DPRK-U.S. summit itself was a historic feat that left a clear milestone in the world's history.      The South Korean leader said the second DPRK-U.S. summit would go a step forward to be a critical turning point that would more concretely and visibly advance the peninsula's complete denuclearization, new DPRK-U.S. relations, and a peace regime on the peninsula, which were agreed to in the first DPRK-U.S. summit in principle.      Top DPRK leader Kim Jong Un and U.S. President Donald Trump agreed to meet again in Hanoi, Vietnam on Feb. 27-28. The first-ever DPRK-U.S. summit was held between Kim and Trump in Singapore in June last year.      Moon said the era of peace and prosperity on the peninsula was approaching further, noting that the second Kim-Trump summit was anticipated to become a historic meeting which turns the peninsula from the era of confrontation and hostility into one of peace and prosperity.      The change, Moon said, can give South Korea an opportunity for developing inter-Korean relations to a higher level, which can lead to a future of peace contributing to economic development.  
   SEOUL, Feb. 11 (Xinhua) -- South Korean President Moon Jae-in said Monday that the second summit between the Democratic People's Republic of Korea (DPRK) and the United States will be a critical turning point for the complete denuclearization of the Korean Peninsula.
  ចាប់ពីឆ្នាំ១៩៩៣មក ទីភ្នាក់ងារAFD បានបំពេញការងារលើ៩២គម្រោង នៅកម្ពុជា ដោយមានទឹកតម្លៃទឹកប្រាក់ជាង១០០០លានដុល្លារអាម៉េរិក។ លោកស្រី អូហ្វេលី បួរីស បានលើកឡើងរបស់ដូច្នេះនៅក្នុងពិធីឱកាសខួប៨០ឆ្នាំនៃទីភ្នាក់ងារAFD នារាត្រីថ្ងៃទី៨ធ្នូ ឆ្នាំ២០២១។ បើតាមលោកស្រី បួរីស គម្រោងអភិវឌ្ឍនានា ដែលទីភ្នាក់ងារAFDអនុវត្តនៅកម្ពុជារួមមាន នៅលើវិស័យកសិកម្ម បរិស្ថាន កិច្ចគាំពារសង្គម ហេដ្ឋារចនាសម្ព័ន្ធ កីឡា វប្បធម៌ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដើម។ «បច្ចុប្បន្ន យើងមានគម្រោងជាង៣០កំពុងដំណើរការ»។ នេះជាការលើកឡើងរបស់នាយិកាទីភ្នាក់ងារ AFDប្រចាំកម្ពុជា ដោយបន្តរៀបរាប់ថា៖«យើងបានឃើញនូវកំណើនយ៉ាងលឿននៃការផ្តល់ហិរញ្ញប្បទានរបស់យើង»។    សព្វថ្ងៃ ទីភ្នាក់ងារAFD គឺជាអ្នកផ្តល់ហិរញ្ញប្បទានទ្វេភាគីអឺរ៉ុបទី១ និងជាអ្នកផ្តល់ហិរញ្ញប្បទានទ្វេភាគីទីបី បន្ទាប់ពីប្រទេសជប៉ុន និងកូរ៉េ។ លោកស្រី បួរីស បានបន្ថែមយ៉ាងដូច្នេះ។    ក្នុងថ្ងៃប្រារព្ធខួបទីលើក៨០ឆ្នាំនៃទីភ្នាក់ងារAFDនេះ លោកស្រី បួរីស  ក៏បានលើកឡើងពីសំឡេងរបស់ស្ត្រីកម្ពុជា ដែលមានលក្ខណៈបណ្តុះគំនិត និងកំពុងបំពេញការងារនៅក្នុងគម្រោងនានា ក្រោមការគាំទ្រពី ទីភ្នាក់ងារAFD ផងដែរ។    បើតាម លោកស្រី បួរីស ស្ត្រីខ្មែរមួយចំនួនទទួលបានអត្ថប្រយោជន៍ពីគម្រោង ឬជាអ្នកដាក់ឱគម្រោងដំណើរការណនៅតាមស្ថាប័ន ដែលខ្លួនបំពេញការងារ ដែលធ្វើសមភាពរវាងស្រ្តីនិងបុរសកំពុងធ្លាក់ចុះ ដែលពាក់ព័ន្ធនឹងការអប់រំ ការទទួលបានមុខតំណែងធំៗ ជាដើម។ «នេះហើយគឺជាការប្តេជ្ញាចិត្តរបស់ទីភ្នាក់ងារAFD ក្នុងការគាំទ្រដល់ការពង្រឹងសមភាពយេនឌ័រ ដើម្បីការអភិវឌ្ឍមួយប្រកបដោយភាពត្រឹមត្រូវជាងមុន។តួនាទីរបស់យើងគឺផ្តើមការសន្ទនាជាមួយដៃគូលើបញ្ហាគន្លឹះទាំងនេះ និងកសាងរួមគ្នានូវការយល់គ្នាទៅវិញទៅមក អំពីវិសមភាពរវាងភេទ ដើម្បីដាក់ស្នើឱ្យមានដំណោះស្រាយរួម។ ក្នុង័យនេះ ២ភាគ៣នៃគម្រោងរបស់យើង ដែលដាក់ឱ្យដំណើរការនៅកម្ពុជា  មានឥទ្ធិពលជាក់ស្តែងជាវិជ្ជមានលើការគិតគូរអំពីវិសមភាពរវាងស្រ្តី និងបុរស»។ នេះបើតាមនាយិកាទីភ្នាក់ងារ AFD ប្រចាំកម្ពុជា។  លោកស្រី អូហ្វេលី បួរីស នាយិកាទីភ្នាក់ងារ AFD ប្រចាំកម្ពុជា កំពុងផ្តល់បទសម្ភាសឱ្យសារព័ត៌មាននៅ ថ្ងៃទី៨ធ្នូ    ជាមួយគ្នានេះ  លោក ហ្សាក់ ប៉ឺឡេ  ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លើកឡើងថា ទីភ្នាក់ងារបារាំងAFD បានបំពេញសកម្មភាពរបស់ខ្លួនដោយផ្តោតលើគោលដៅ នៃការកសាងប្រទេសកម្ពុជាឡើងវិញ ដែលមាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស៍។ លោកបានបញ្ជាក់ថា តួនាទីដែលបានវិវឌ្ឍក្នុងអំឡុង៣០ឆ្នាំចុងក្រោយនេះ គឺដើម្បីឆ្លើយតបទៅនឹងបញ្ហានៃប្រទេសកម្ពុជា ដែលកំពុងរីកលូតលាស់ខ្លាំង ដោយកិច្ចសហប្រតិបត្តិការរបស់ទីភ្នាក់ងារAFD បានផ្តល់អាទិភាពលើវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ(ទឹកនិងថាមពល) ការបណ្តុះបណ្តាលវិជ្ជាជីវៈ អភិបាលកិច្ចហិរញ្ញវត្ថុ វប្បធម៌ នៅក្នុងទំនាក់ទំនងមួយប្រកបដោយទំនុកចិត្ត។    ឆ្លងកាត់ការវិវឌ្ឍទាំងនេះ ទីភ្នាក់ងារAFD បន្តរក្សាបាននូវគុណតម្លៃនៃការអភិវឌ្ឍប្រកបដោយសាមគ្គីភាពដែលប្រទេសបារាំងផ្តល់តម្លៃឱ្យ ថែមទាំងបានពង្រីកនូវភាពជាដៃគូជាច្រើនជាមួយដៃគូអភិវឌ្ឍទាំងអស់ដោយក្នុងនោះ រួមមានសហភាពអឺរ៉ុប ដែលបច្ចុប្បន្នជាដៃគូទីមួយរបស់AFD។ នេះជាវាយតម្លៃយ៉ាងខ្ពស់របស់លោក ហ្សាក់ ប៉ឺឡេ  ទៅកាន់ទីភ្នាក់ងារAFD ដែលមានវត្តមាននៅកម្ពុជា៕ 
ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) បានអនុវត្តលើគម្រោងនានាកម្ពុជាចំនួន៩២គម្រោង ដែលមានទំហំទឹកប្រាក់៩០០លានអឺរ៉ូ (ប្រមាណ១០០០លានដុល្លារអាម៉េរិក)។ នេះជាការលើកឡើងរបស់លោកស្រី អូហ្វេលី បួរីស នាយិកាទីភ្នាក់ងារ AFD ប្រចាំកម្ពុជា ដោយបានបញ្ជាក់ថា   បារាំងបានផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំជាមធ្យមជាង១០០លានដុល្លារ នារយៈពេល៥ឆ្នាំចុងក្រោយនេះ។
  សភាធុរកិច្ចឥណ្ឌានៅកម្ពុជា (IBCC) ត្រូវបានប្រកាសបើកឱ្យដំណើរការនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី។    ថ្លែងក្នុងកម្មវិធីដាក់ឲ្យដំណើការ IBCC ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកស្រី Devyani Khobragade បាននិយាយថា ៖« សភាធុរកិច្ចឥណ្ឌានៅកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់វិនិយោគិនឥណ្ឌាដើម្បីស្វែងរកឱកាសថ្មីៗសម្រាប់ការវិនិយោគនៅកម្ពុជា ជាពិសេសវាជាទីកន្លែងមួយដ៏សំខាន់សម្រាប់ធុរជនឥណ្ឌា និងកម្ពុជា ដើម្បីបង្កើតបណ្តាញផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក» ។    ឯកអគ្គរដ្ឋទូតរូបនេះបានលម្អិតអំពីវិធានការមួយចំនួនសម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរដែលកន្លងមក ឥណ្ឌាបានពង្រីកគម្រោងអនុគ្រោះពន្ធដល់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) រួមទាំងកម្ពុជាចាប់តាំងពីខែសីហា ឆ្នាំ២០០៨។ លើសពីនេះ ភាគីទាំងពីរបានបង្កើតក្រុមការងារចម្រុះលើពាណិជ្ជកម្ម និងវិនិយោគ ដែលកំពុងចរចាលើសន្ធិសញ្ញាវិនិយោគទ្វេភាគីមួយចំនួន។ ភាគីទាំងពីរក៏បានផ្តួចផ្តើមការពិភាក្សាលើកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតស៊ីគ្នាផងដែរ។    បន្ថែមពីនេះ លោកស្រី Devyani Khobragade  បានបញ្ជាក់ថា IBCC នឹងក្លាយជាកាតាលីករក្នុងការជំរុញគំនិតផ្តួចផ្តើមក្នុងវិស័យឯកជន ហើយភាគីទាំងពីរក៏កំពុងធ្វើការលើការតភ្ជាប់ការទូទាត់តាមប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យទូទាត់ឆ្លងដែន និង ការផ្ទេរប្រាក់រវាងឥណ្ឌា និងកម្ពុជា។   បើតាមលោកស្រីអគ្គរដ្ឋទូត មានវិស័យជាច្រើនរួមមាន កសិកម្ម ឧស្សាហកម្មកែច្នៃចំណីអាហារ យានជំនិះ គ្រឿងបន្លាស់រថយន្ត បច្ចេកវិទ្យា សេវាកម្មសំណង់ និងបរិក្ខារ ឱសថ វាយនភ័ណ្ឌ ទេសចរណ៍ ការអប់រំ ថាមពលកកើតឡើងវិញ ដែលផ្តល់ឱកាសសម្រាប់ក្រុមហ៊ុនឥណ្ឌាចាប់អារម្មណ៍មកធ្វើអាជីវកម្មនៅកម្ពុជា។   រីឯប្រធានសភាធុរកិច្ចឥណ្ឌានៅកម្ពុជា លោក Babulal Prihar លោកបានគូសបញ្ជាក់ថា បេសកកម្មរបស់ IBCC គឺលើកកម្ពស់ និងសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងឥណ្ឌា ហើយគោលបំណងសំខាន់របស់វាគឺដើម្បីជួយដល់ធុរកិច្ចឥណ្ឌាដែលចូលមក ឬមានបំណងចូលមកទីផ្សារកម្ពុជា តាមរយៈការផ្តល់ព័ត៌មានអំពីធុរកិច្ច និងបរិយាកាសផ្លូវច្បាប់។    លោកបានបន្ថែមថា IBCC នឹងចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល សមាគមធុរកិច្ច និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម ផ្តល់ដំណោះស្រាយ និងបង្កើនបរិយាកាសធុរកិច្ចដែលអំណោយផលរវាងកម្ពុជា និងឥណ្ឌា។ វាក៏នឹងធ្វើការសហការជាមួយស្ថានទូតឥណ្ឌាដើម្បីជំរុញ និងពន្លឿនឱកាសពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។   ចំណែករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ពេជ ឫទ្ធី បានថ្លែងអំណរគុណ និងអបអរសាទរចំពោះស្ថានទូតឥណ្ឌា និងសភាធុរកិច្ចឥណ្ឌាប្រចាំនៅកម្ពុជា ដែលបានបង្កើតជាផ្លូវការ ដែលនឹងជួយជំរុញពាណិជ្ជកម្ម ការវិនិយោគ និងសកម្មភាពធុរកិច្ចផ្សេងទៀតរវាងកម្ពុជា និងឥណ្ឌា។    លោកបានបន្ថែមថា ការបើកសម្ពោធជាផ្លូវការនៃសភាធុរកិច្ចឥណ្ឌានៅកម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងធុរកិច្ចរវាងកម្ពុជា និងឥណ្ឌា ផ្តល់ឱកាសបណ្តាញដ៏ល្អដែលអាចឱ្យពាណិជ្ជករបានស្គាល់សមាជិកសហគមន៍ ម្ចាស់អាជីវកម្ម និងអ្នកជំនាញផ្សេងទៀតនៅក្នុងវិស័យនានា។   IBCC មានបំណងប្រែក្លាយជាសភាពាណិជ្ជកម្មឈានមុខគេនៅកម្ពុជា គាំទ្រដល់អាជីវកម្មឥណ្ឌាឱ្យទទួលបានជោគជ័យ និងរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា។ បន្ថែមពីនេះ IBCC នឹងរៀបចំបេសកកម្មពាណិជ្ជកម្ម និងព្រឹត្តិការណ៍អាជីវកម្មជាច្រើន ព្រមទាំងផ្តល់ការគាំទ្រដល់អាជីវកម្មឥណ្ឌាក្នុងការវិនិយោគ និងប្រតិបត្តិការនៅកម្ពុជា។   គួបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌាមានតម្លៃជាង ៤៨៥លានដុល្លារនៅឆ្នាំ២០២៣ដែលកើនឡើងប្រមាណ ១០,៤ភាគរយធៀបនឹងឆ្នាំ២០២២។ ការនាំចេញទំនិញពីកម្ពុជាទៅឥណ្ឌាមានជាង ២៩៣លានដុល្លារ ខណៈការនាំចូលមានជាង ១៩២លានដុល្លារ។ នេះបើតាមទិន្នន័យស្តិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ 
សភាធុរកិច្ចឥណ្ឌានៅកម្ពុជា (IBCC) ទើបតែត្រូវបានប្រកាសដាក់ឱ្យដំណើរនៅថ្ងៃទី១៧ ខែមករា ដែលមានគោលបំណងជំរុញពាណិជ្ជកម្មឥណ្ឌា-កម្ពុជា ជាពិសេសទាក់ទាញក្រុមហ៊ុនឥណ្ឌាមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង។ 
  អត្ថបទទាក់ទង   លោក ចូ បៃឌិន ពីសមាជិកព្រឹទ្ធសភាវ័យក្មេង ឆ្ពោះទៅតំណែងប្រធានាធិបតីដែលចាស់ជាងគេនៅអាមេរិក   ផ្ទុះបាតុកម្មនៅរដ្ឋ Wisconsin ក្រោយបុរសស្បែកខ្មៅម្នាក់ត្រូវប៉ូលិសអាមេរិកបាញ់ជាច្រើនគ្រាប់    «រឿងពិតដែលពិបាកទទួលយក គឺ អ្នកនឹងគ្មានសុវត្ថិភាពក្នុងសហរដ្ឋអាមេរិកដែលដឹកនាំដោយលោក ចូ បៃឌិន»។ លោកអនុប្រធានាធិបតី ម៉ៃ ផេន និយាយបែបនេះក្នុងសុន្ទរកថានាសន្និបាតបក្សសាធារណរដ្ឋ នៅថ្ងៃទី២៦ ខែសីហា។    លោក ផេន បានប្រៀបធៀបការបោះឆ្នោតឲ្យលោក បៃឌិន ទៅនឹងការគាំទ្រការមិនអនុវត្តច្បាប់ ហើយលោកក៏បានបន្តរិះគន់លោក បៃឌិន សម្រាប់ការលើកឡើងថា ក្នុងសហរដ្ឋអាមេរិកមានការរើសអើងពូជសាសន៍ជាប្រព័ន្ធ និងភាពលម្អៀងដោយប្រយោលប្រឆាំងក្រុមមនុស្សភាគតិច។    ត្រង់ចំណុចនេះ លោកអនុប្រធានាធិបតី អះអាងដូច្នេះថា៖«លោក បៃឌិន នឹងបន្តអនុវត្តរឹងត្អឹងលើគោលនយោបាយបែបនេះ ដែលនឹងបង្កទៅជាភាពហិង្សា និងអសុវត្ថិភាពតាមដងផ្លូវក្នុងទីក្រុងរបស់សហរដ្ឋអាមេរិក»។   យ៉ាងណាមិញ លោក ម៉ៃ ផេន សង្កត់ធ្ងន់ថា អំពើហិង្សាដែលកំពុងកើតឡើងក្នុងទីក្រុងមួយចំនួនក្នុងសហរដ្ឋអាមេរិក ដូចជា ក្នុងទីក្រុង Minneapolis, ទីក្រុង Portland ឬទីក្រុង Kenosha ត្រូវតែបញ្ឈប់ជាដាច់ខាត ដើម្បីរក្សាច្បាប់ទម្លាប់លើដងផ្លូវនានានៃប្រទេសនេះសម្រាប់រាល់ប្រជាជនអាមេរិកនៃគ្រប់ពូជសាសន៍ ជំនឿសាសនា និងពណ៌សម្បុរ។   សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ផេន បានកើតឡើងក្រោយមនុស្ស៣នាក់ ត្រូវបានបាញ់ ក្នុងនោះ២នាក់ស្លាប់ អំឡុងបាតុកម្មតវ៉ាកាលពីយប់ថ្ងៃទី២៥ ខែសីហា ពាក់ព័ន្ធការបាញ់សម្លាប់ពីសំណាក់ប៉ូលិសលើបុរសស្បែកខ្មៅម្នាក់ឈ្មោះថា Jacob Blake ក្នុងទីក្រុង Kenosha រដ្ឋ Wisconsin ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី ២៦ ខែសីហា បានបញ្ជាឲ្យបញ្ជូនកងកម្លាំងប៉ូលិសសហព័ន្ធបន្ថែមទៅកាន់ទីក្រុងនេះដើម្បីរក្សាសន្តិសុខ៕   
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន បានព្រមានថា រលកហិង្សា នឹងរីកដុះដាលក្នុងទីក្រុងអាមេរិក ប្រសិនបើលោក ចូ បៃឌិន បេក្ខជនប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ ឈ្នះក្នុងការបោះឆ្នោត ដែលនឹងរៀបចំឡើងនាខែវិច្ឆិកាខាងមុខ។ លោកបន្តថា ភាពវឹកវរដែលកំពុងកើតឡើងក្នុងប្រទេស ត្រូវតែបញ្ឈប់ជាដាច់ខាត។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង បានចាប់ផ្ដើមហើយនៅថ្ងៃទី៩ ខែឧសភា ដោយអ្នកបោះឆ្នោតកូរ៉េខាងត្បូងរាប់លាននាក់ បានទៅកាន់មណ្ឌលបោះឆ្នោតដែលបានបើកតាំងពីម៉ោង៦ព្រឹក។ ពួកគេ ត្រូវសម្រេចចិត្តជ្រើសរើសប្រធានាធិបតីថ្មី ដែលត្រូវដឹកនាំកូរ៉េខាងត្បូងសម្រាប់អាណត្តិ ៥ឆ្នាំខាងមុខ។ នេះជាការបោះជំហានថ្មីទៅមុខ ក្រោយការផ្ទុះរឿងអាស្រូវពុករលួយដែលឈានដល់ការទម្លាក់តំណែងលោកស្រី ប៉ាក ហ្គឺនហេ ។ គណៈកម្មការរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង ប្រកាសថា ការិយាល័យបោះឆ្នោតចំនួនជាង១ម៉ឺន៣ពាន់កន្លែង បានបើកនៅម៉ោង ៦ព្រឹក និងបិទវិញនៅម៉ោង ៨យប់ មិនមែនម៉ោង ៦ល្ងាចដូចការបោះឆ្នោតលើកមុនៗឡើយ។ នេះ ជារឿងកម្រមួយដែលមានការពន្យារពេលបិទការិយាល័យបោះឆ្នោតមុនអាណត្តិបែបនេះ។ ប្រជាជនកូរ៉េខាងត្បូងចំនួនជាង ៤២លាននាក់ ក្នុងចំណោមប្រជាជនសរុប ៥១លាននាក់ មានសិទ្ធិបោះឆ្នោត ដែលនេះជាចំនួនដ៏ខ្ពស់មួយ។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap បេក្ខជនចំនួន ១៣នាក់បានប្រជែងគ្នាក្នុងការបោះឆ្នោតនេះ តែមានតែបេក្ខជនចំនួន ៣នាក់ប៉ុណ្ណោះ ដែលមានភាគរយច្រើនសម្រាប់កៅអីប្រធានាធិបតី។ បេក្ខជនសេរីនិយមលោក Moon Jae-in នៅតែមានសង្ឃឹមខ្ពស់ជាងគេ ខណៈបេក្ខជនបក្សអភិរក្សលោក Hong Joon-pyo និងបេក្ខជនកណ្ដាលលម្អៀងឆ្វេងលោក Ahn Cheol-soo ក៏មានសង្ឃឹមដូចគ្នាដែរ។ លោក Moon Jae-in រំពឹងថាអាចក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ព្រោះប្រជាជនកូរ៉េខាងត្បូង ទំនងជាមិនអាចជ្រើសរើសបេក្ខជនមកពីក្រុមអភិរក្សដូចលោកស្រី ប៉ាក ហ្គឺនហេ ឡើយ។ ខុសពីការបោះឆ្នោតនាពេលកន្លងមក ប្រសិនបើបេក្ខជនណាត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតប្រកាសថាឈ្នះឆ្នោត បេក្ខជននោះនឹងត្រូវស្បថចូលកាន់តំណែងភ្លាមៗតែម្ដងមិនរង់ចាំយូរឡើយ។ លទ្ធផលផ្លូវការនឹងប្រកាសមួយថ្ងៃក្រោយការបោះឆ្នោត គឺនៅថ្ងៃទី១០ ខែឧសភា។ ការងារបន្ទាន់របស់ប្រធានាធិបតីថ្មី គឺត្រូវជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលចាំបាច់ត្រូវការការយល់ព្រមពីសំណាក់សភា។ បន្ទាប់មក ប្រធានាធិបតីថ្មី ក៏ត្រូវរៀបចំគណៈរដ្ឋមន្ត្រីថ្មីរាប់ទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទីប្រឹក្សាសន្តិសុខជាតិ ប៉ុន្តែមិនចាំបាច់មានការយល់ព្រមពីសភាឡើយ។ មេដឹកនាំថ្មី ក៏ត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនទៀតដូចជាការពង្រឹងសេដ្ឋកិច្ចឡើងវិញ និងត្រូវដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងទៀតផង៕
ពលរដ្ឋកូរ៉េខាងត្បូងមានសិទ្ធិបោះឆ្នោតរាប់លាននាក់ ទៅកាន់ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសដើម្បីជ្រើសរើសមេដឹកនាំថ្មី ក្រោយជួបប្រទះវិបត្តិនយោបាយជាច្រើនខែលើសំណុំរឿងពុករលួយរបស់អតីតប្រធានាធិបតី ប៉ាក ហ្គឺនហេ ។ បេក្ខជនប្រធានាធិបតីសំខាន់ចំនួន៥ ប្រជែងគ្នាដណ្ដើមកៅអីប្រធានាធិបតីនេះ ខណៈបញ្ហាជាច្រើនកំពុងរង់ចាំមេដឹកនាំថ្មីដូចជាទំនាក់ទំនងជាមួយកូរ៉េខាងជើង វិសមភាពសង្គម និងអំពើពុករលួយជាដើម។ អតីតគូប្រជែងលោកស្រីប៉ាក លោក Moon Jae-in មានលទ្ធភាពខ្ពស់ជាងគេក្នុងការឈ្នះឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូងនេះ។
  មានក្រុមហ៊ុនចំនួន១៤ ៦៧៦ ត្រូវបានអនុម័តតាមការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលក្រុមហ៊ុនទាំងនេះ មានទុនវិនិយោគសរុបប្រមាណ៤ ៦៧០ លានដុល្លារអាម៉េរិក ក្នុងរយៈពេល២ឆ្នាំ។ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ក្រុមហ៊ុនចុះបញ្ជី ហើយមានទុនវិនិយោគច្រើនជាងគេ គឺជាវិស័យសាងសង់ ដោយមានរហូតដល់២១,៦ភាគរយ ។   បន្ទាប់មកវិស័យកម្មន្តសាលមាន១៨ភាគរយ ,វិស័យនំាចេញ-នាំចូល ទិញលក់ ជួសជុលយានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ មាន១៥,៤ភាគរយ , វិស័យអចលនវត្ថុមាន១៤,៦ភាគរយ , វិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង មាន៧,៤ភាគរយ និងវិស័យផ្សេងៗមាន ២២,៩ភាគរយ។   ថ្នាលព័ត៌មានវិទ្យានេះ បានអនុញ្ញាតឱ្យក្រុមហ៊ុនទាំងនោះ ចុះបញ្ជីនៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធនានា តាមប្រភេទអាជីវកម្ម ដោយចំណាយពេលត្រឹម៨ថ្ងៃ ប៉ុណ្ណោះ។ ក្នុងនោះមាន ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។  សម្រាប់ករណីជាគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ធុរជនក៏អាចស្នើសុំចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈថ្នាល់ឌីជីថលនេះបានដែរ។   គួរបញ្ជាក់ថា ការដាក់ឲ្យដំណើរការ«ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន»នេះ គឺជាការឆ្លើយតបទៅនឹងការត្អូញត្អែររបស់ធុរជន ជុំវិញនីតិវិធីសាំញាំច្រើនកន្លងមក ហើយត្រូវការចំណាយពេលវេលាយូរ និងចំណាយអស់ប្រាក់ច្រើន ទម្រាំបានលិខិតគតិយុត្តិសម្គាល់អាជីវកម្ម៕  
ភ្នំពេញ៖ ២ឆ្នាំមកនេះ មានក្រុមហ៊ុនជាង១៤០០ កន្លែង បានទទួលការអនុម័តក្នុងការចុះបញ្ជីតាមថ្នាលព័ត៌មានវិទ្យា ក្រោយរដ្ឋាភិបាលដាក់ឱ្យអនុវត្តតាមឌីជីថលនេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុនទាំងនេះ មានទុនវិនិយោគ ៤ ៦៧០លានដុល្លារ។
កុមារដែលមានវ័យ ៣ទៅ៤ឆ្នាំ ជាអ្នកដំណើរងាយ បង្កបញ្ហា ជាងគេ។ នេះបើតាមការលទ្ធផលសិក្សាលើភាព អផ្សុករបស់កុមារ ធ្វើឡើងដោយ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹតសហការ ជាមួយ លោក វេជ្ជបណ្ឌិត Sandi Mann គ្រូពេទ្យចិត្តសាស្ត្រនិងជាអ្នកឯកទេស លើភាពអផ្សុក នៃសាកល វិទ្យាល័យ Central Lancashire ធ្វើឡើង ចាប់ពី ខែមិថុនា ហើយដែល បានចេញផ្សាយ កាល ពីពេលថ្មីៗនេះ។ បន្ទាប់ពីសហការជាមួយ ឪពុកម្តាយចំនួន ២,០០០នាក់ នៅចក្រភពអង់គ្លេស ក្នុងការអង្កេតលើកុមារអាយុចាប់ពី ០ទៅ១២ឆ្នាំលើសកម្មភាពរបស់ពួកគេនៅពេលពួកគេកំពុងលេង បានជួយឲ្យលោកវេជ្ជបណ្ឌិត Sandi Mann ចាត់តាំងសកម្មភាពកំសាន្តរបស់ កុមារជា៥ប្រភេទ មានដូចជា៖ សកម្មភាព សកម្ម (A)  អសកម្មភាព (P)  អន្តរកម្ម ទៅវិញទៅមក (I) ភាពច្នៃប្រឌិត (C)  និងទំនាក់ទំនងខាងញាណឬអារម្មណ៍ (S)។ ដោយយោងតាមការរកឃើញនេះ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹតក្រោមការ សហការជាមួយលោក វេជ្ជបណ្ឌិត Sandi Mann បានបង្កើតតារាងមួយលម្អិតពី ឥរិយាបថនិង កម្រិតពីភាពអផ្សុក របស់កុមារ ទៅ តាមវ័យចាប់ពី ០ ដល់ ១២ឆ្នាំ ដែលនឹងក្លាយជា មគ្គុទេសន៍ណែនាំមួយ សម្រាប់ឪពុកម្តាយ ដែលនឹង អនុញ្ញាតិ អោយ ពួកគេ អាចកំណត់ អាចកត់សម្គាល់ ពេលវេលាជាក់លាក់និងកម្រិតភាពអផ្សុករបស់កូន និងបង្កើតសកម្មភាពកម្សាន្ត ចម្រុះ ដើម្បីធានា ដល់ការ ធ្វើដំណើរដោយរលូន ប្រកបដោយភាពសប្បាយរីករាយ និង មិនមានការរំខានដល់ អ្នកធ្វើដំណើរ ដទៃទៀត។ ការសិក្សានេះរកឃើញថា កុមារក្រោមអាយុ១២ឆ្នាំនឹងមានកើតមានភាពអផ្សុកក្នុងរយៈពេល ៤៩នាទីនិង៤៧ វិនាទី ប៉ុណ្ណោះបន្ទាប់ពីធ្វើដំណើរហោះហើរផ្លូវឆ្ងាយចាប់ផ្តើម មុនពេលដែលពួកគេបង្ហាញអាការៈធុញថប់។ ឪពុកម្តាយដែលបានចូលរួមក្នុងការស្រាវជ្រាវនេះ ៤១% ទទួលស្គាល់ថា ពួកគេបាន លួងកូនៗ ដោយការ អោយស្ករគ្រាប់ សូកូឡា និងនំជាដើម ដើម្បីជាការដោះដូរ ក្នុងការរក្សាឥរិយាបថល្អនៅពេលហោះហើរ ខណៈ ៣៣% បានពឹងផ្អែកលើ ឧបករណ៍អេឡិចត្រូនិក ដូចជា ទូរស័ព្ទដៃឬថេប្លេត ដែលមានហ្កេម កម្មវិធីទូរទស្សន៍ និងខ្សែភាពយន្តដែលគេចូលចិត្ត បើទោះបីជា ពួកគេមិនត្រូវបានអនុញ្ញាត្តិ អោយប្រើពេល ពួកគេនៅផ្ទះក៏ដោយ  ខណៈ២៧% បានឲ្យអំណោយ ជាឧបករណ៍ លេងថ្មីទៅកូនៗដើម្បីឲ្យពួកគេសប្បាយចិត្ត ហើយ ១៦%ទៀត បានព្យាយាម ធ្វើឲ្យកូនៗ អស់កម្លាំងមុន ពេលហោះហើរ ដោយការរត់ លេង នៅព្រលាន យន្តហោះមុន ការហោះហើរ។ ភាពយន្តត្រូវបានគេរកឃើញថា គឺជាសកម្មភាពពេញ និយមបំផុតនៅលើពេលហោះហើរ ដែលអាចទាញការ យកចិត្តទុកដាក់និងផ្តល់ការកម្សាន្តកុមារអាយុពី ០ទៅ២ ឆ្នាំបានរយៈពេល៤០ នាទី ហើយសម្រាប់កុមារអាយុ ១១ ទៅ១២ឆ្នាំ បានរយៈ ពេល១ម៉ោង និង៤៥នាទី។  ហ្គេម  មិនថានៅក្នុងទូរស័ព្ទដៃ រឺនៅ ក្នុងប្រព័ន្ធកម្សាន្ត ដែល បំពាក់នៅ ក្នុងយន្តហោះ អាច ទាក់ទាញការចាប់អារម្មណ៍ និងផ្តល់ការកម្សាន្ត ដល់កុមារតូចរយៈ ពេល ៣០នាទី និងចាប់អារម្មណ៍របស់កុមារធំ ប្រមាណ ១ម៉ោងកន្លះ។ សកម្មភាពកម្សាន្តដែលបំផុសភាព ច្នៃប្រឌិត ដូចជាការ គូរគំនូរ មានភាព ពេញនិយម សម្រាប់ កុមារតូច រហូតដល់ អាយុ៩ឆ្នាំ នៅពេលដែល ល្បែងល្បងប្រាជ្ញា និងដោះស្រាយ ប្រស្នាផ្សេងៗ ចាប់ផ្តើម ទាក់ទាញចំណាប់ អារម្មណ៍របស់ពួកគេ។ ចំណែកការ ផាត់ពណ៌ និងសៀវភៅសម្រាប់ បិទរូបតុក្កតាគឺជា សកម្មភាពដែលអាចទាក់ទាញចំណាប់អារម្មណ៍កុមារតូច។ លោក វេជ្ជបណ្ឌិត Sandi Mann គ្រូពេទ្យចិត្តសាស្ត្រនិងជាអ្នកឯកទេសលើភាពអផ្សុកនៃសាកលវិទ្យាល័យ Central Lancashire បានអោយដឹងថា បើទោះបី ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ដូចជា ទូរស័ព្ទដៃឬថេប្លេត ជាវិធីសាស្ត្រដែលពេញនិយមដោយឪពុកម្តាយប្រើប្រាស់ដើម្បីឲ្យកូនៗ កម្សាន្តអារម្មណ៍និងរក្សាភាពស្ងៀមស្ងាត់ ក៏ដោយ វិធីនេះមិនមានប្រសិទ្ធភាពសម្រាប់កុមារគ្រប់វ័យនោះទេ ព្រោះថា ការយកចិត្តទុកដាក់របស់កុមារ តូចលើការកម្សាន្តអារម្មណ៍បែបនេះមានរយៈពេលខ្លី ជាងការប្រមូលផ្តុំអារម្មណ៍ របស់កុមារដែលមានអាយុ ច្រើន។ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា៖ ឪពុកម្តាយដែលមានកូនអាយុពី ៣ទៅ៤ឆ្នាំ នឹងចាប់ផ្តើម សង្កេត ឃើញថា កូនៗរបស់ ពួកគេមានសកម្មភាពរាងកាយកាន់តែសកម្មឡើង ខណៈពួកគេមានឯករាជ្យភាពជាងមុន និងជាពេល ដែល ពួកគេត្រូវការសម្ភារៈ លេងកម្សាន្តអារម្មណ៍ដែលមានភាពជឿនលឿន និងស្មុគស្មាញជាងពេលដែលពួកគេនៅក្មេងជាងនេះ។ កុមារដែលមានវ័យកាន់តែក្មេងមិនត្រូវការរបស់លេងណាដែល ស្មុគស្មាញ ពេកនោះទេ ក្នុងការធ្វើដំណើរតាម យន្តហោះ ហើយពួកគេនឹងកម្សាន្តជាមួយនឹងអ្វីៗដែលនៅជុំវិញ ខ្លួនគេ  រាប់ទាំងមនុស្ស រាប់ទាំង ឪពុកម្តាយ របស់ពួកគេផងដែរ។ កុមារដែលមានអាយុកាន់តែច្រើន អាចលេងដោយខ្លួនឯងបាន ហើយពួកគេចូលចិត្ត សកម្មភាព គូរគំនូរ ល្បងប្រាជ្ញា និងការអាន សៀវភៅគំនូរជាដើម។  នេះបើតាមការអោយដឹងពីលោកSandi Mann ។ លោក Jade Cobbs ប្រធានផ្នែកគ្រប់គ្រងកាប៉ីន (Cabin) របស់ អ៊ែមមឺរឹតក៏បានឲ្យដឹងថា អាកាសចរណ៏ អ៊ែមមឺរឹត យល់ច្បាស់ក្តីបារម្ភរបស់ឪពុកម្តាយដែលតែងតែមានការញញើត នឹងគំនិតនៃការធ្វើដំនើរ ហោះហើរ ផ្លូវឆ្ងាយ ជាមួយកូនតូចៗដែលឆាប់អផ្សុុុក។ លោកបានបន្ថែមថា ការសិក្សានេះ អាចជួយអោយឪពុកម្តាយ ធ្វើដំណើរ ជាមួយកូនៗវ័យ ០ ដល់១២ឆ្នាំ អាចរៀបចំលំដាប់សកម្មភាពនិងជម្រើសកាន់តែច្រើនលើ បន្ថែម លើប្រព័ន្ធ កម្សាន្ត នៅក្នុងពេលហោះហើរដែលមានស្រាប់របស់ អ៊ែមមឺរឹត។ លោក Jade Cobbs បានមានប្រសាសន៍ថា៖ ពួកយើង ដឹងយ៉ាងច្បាស់ថា ឪពុកម្តាយជារឿយ ៗតែងមាន ការញញើត នឹងគំនិតនៃការធ្វើដំណើរ ហោះហើរ ផ្លូវឆ្ងាយ ជាមួយកូនៗដែលឆាប់អផ្សុកប៉ុន្តែឪពុកម្តាយ មិនគួររង់ចាំរហូត ដល់នាឡិកា នៃភាពអផ្សុករោទិ៍នោះទេ។ ដែលនេះ មិនតម្រូវតែ លើការស្នើឲ្យបុគ្គលិក បម្រើការ លើយន្ត ហោះផ្តល់កញ្ចប់សកម្មភាព កម្សាន្តផ្សេងៗ សម្រាប់កូនៗរបស់អ្នក ឬទស្សនាកម្មវិធីទូរទស្សន៍ ដែលមាន លក្ខណៈជាគ្រួសារ ឬភាពយន្តដែលមាន ស្រាប់នៅ ក្នុងប្រព័ន្ធកម្សាន្ត នៅក្នុងពេលហោះហើររបស់ ក្រុមហ៊ុន អ៊ែមមឺរឹត នោះទេ ឪពុកម្តាយដែល ធ្វើដំណើរ ជាមួយកូនៗ អាចជៀសវាងភាពអផ្សុក តាមរយៈ សកម្មភាព កម្សាន្តផ្សេងៗដែលបានរៀបចំទុក រួមនិងហ្គេម និងការកម្សាន្តដែល មានស្រាប់នៅ លើយន្តហោះ។ លំដាប់សកម្មភាពចម្រុះសម្រាប់វ័យនីមួយៗ ដែលមាននៅក្នុង(CBQ) រួមមាន (1) សកម្មភាពសកម្ម (A)  រួមមាន ដើរទៅមកនៅច្រកផ្លូវដើរនិងលេងបៀរ  (2) អសកម្មភាព (P) រួមមាន ទស្សនា ខ្សែ ភាពយន្តនិងការស្តាប់តន្ត្រី (3) ការប្រាស្រ័យទាក់ទងទៅវិញទៅមក (I) រួមមាន  និទានរឿង ជជែកលេង រវាងឪពុកម្តាយនិងកូនៗ និង (4) សកម្មភាពដែលបំផុសភាពច្នៃប្រឌិត (C) រួមមានការគូរគំនូរ និងផាត់ពណ៌ និង (5) ទំនាក់ទំនង ខាងញាណឬអារម្មណ៍ (S) មានដូចជាការញាំនំចំណី និងការសម្រាកជារឿយៗ។ តារាងកម្រិតភាពអផ្សុករបស់កុមារអាយុក្រោម១២ឆ្នាំ (CBQ) នេះ អាចទាញយកបាននៅលើគេហទំព័ររបស់ ក្រុមហ៊ុន អាកាសចរណ៍ អ៊ែមមឺរឹត។ ( អត្ថបទពាណិជ្ជកម្ម )
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹតបានរកឃើញថា កុមារវ័យក្រោម១២ ឆ្នាំនឹងមានកើត មានភាពអផ្សុក ក្នុង រយ:ពេលប្រមាណ៥០នាទី ប៉ុណ្ណោះ រាប់ពីពេល ដែលជើងហោះ ហើរផ្លូវឆ្ងាយរបស់គេ ចាប់ផ្តើម ខណៈក្តីបារម្ភ របស់ឪពុកម្តាយនៅពេលធ្វើដំណើរ ជាមួយកុមារក្រោម១២ឆ្នាំ ផ្តោតលើ ការផ្តល់ការកម្សាន្តដល់កូនៗ (៦៤%) ការរំខានដល់អ្នកដំណើរដទៃ (៤៣%) និងការរក្សាកម្រិតជាតិទឹករបស់កូនៗ (២៣%)។
  ក្នុងសេចក្តីសម្រេចនោះមាន លោករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន ផ្ទាល់ ធ្វើជាប្រធានក្រុមប្រឹក្សាភិបាល។ លោក ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា ជាប្រធានគណៈកម្មការប្រតិបត្តិ និងលោក មូល ស៊ុយហេង នាយកសាលារៀនស៊ីសុវត្ថិ ជាប្រធានគណៈគ្រប់គ្រង។    ក្នុងនោះក្រុមប្រឹក្សាភិបាលនៃវិទ្យាល័យព្រះស៊ីសុវត្ថិ មានតួរនាទី និងភារកិច្ច ផ្តោតទៅលើលទ្ធផលនៃការសិក្សារបស់សិស្ស។  ដឹកនាំការប្រជុំ ពិនិត្យ និងអនុម័ត លើផែនការអភិវឌ្ឍ ប្រតិបត្តិប្រចាំរបស់សាលារៀន របាយការណ៍វឌ្ឍនភាព របាយការណ៍ហិរញ្ញវត្ថុ  ដែលរៀបចំដោយគណៈកម្មការប្រតិបត្តិ។ លើសពីនេះ គ្រប់គ្រងទំនាស និងដោះស្រោយបញ្ហាផ្សេងៗនៅក្នុងសាលារៀន ដោយមានកិច្ចប្រជុំទៀងទាត់៦ខែម្តង ព្រមទាំងមានសិទ្ធ បង្កើតអនុកម្មការនានា ដើម្បីគាំទ្រការអនុវត្តន៍។      ចំពោះគណៈកម្មការប្រតិបត្តិ មានភារកិច្ច និងតួនាទី ពិនិត្យ និងផ្តល់យោបល់ លើផែនការអភិវឌ្ឍ និងផែនការប្រតិបត្តិប្រចាំឆ្នាំ ដោយដាក់ជូនក្រុមប្រឹក្សាភិបាលអនុម័ត។ ចាត់ចែង និងគ្រប់គ្រងហិរញ្ញវត្ថុចំណូល-ចំណាយ ដោយពិនិត្យលើតម្រូវការជួសជុល កែលំអ និងថែទាំអគារនានា ដោយមានការចូលរួមពីសិស្ស និងគ្រូ។ គណៈកម្មការប្រតិបត្តិ មានភារកិច្ចបន្ថែមទៀត  រៀបចំកាលវិភាគវេនសម្អាតអនាម័យ  កន្លែងលក់ចំណីអាហារ និងគ្រប់គ្រង់កាកសំណល់ជាដើម។    ដោយឡែក គណៈគ្រប់គ្រងនៃវិទ្យាល័យព្រះស៊ីសុវត្ថិវិញ មានតួនាទីរៀបចំផែនការអភិវឌ្ឍ និងប្រតិបត្តិប្រចាំឆ្នាំ នៃដំណើរការសិក្សាប្រចាំថ្ងៃ របស់សាលាទាំងស្រុង ទាំងរដ្ឋបាល ការងារបុគ្គលិក  គ្រូបង្រៀន សិស្ស និងការគ្រប់គ្រង-ប្រើប្រាស់ថវិកា៕    
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៩ ខែតុលា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ និងគណៈគ្រប់គ្រងនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីពង្រឹង និងបង្កើនលទ្ធផលនៃការសិក្សារបស់សិស្សឲ្យកាន់តែប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
ខ្វះតែប៉ុន្មានថ្ងៃទៀត ចិននឹងត្រូវប្រារព្ធខួបនៃការកកើតឡើងសាធារណរដ្ឋប្រជាមានិតចិនលើកទី៧០ ។ ពេលនេះ រដ្ឋាភិបាលចិន កំពុងសស្រាក់សស្រាំរៀបចំកម្មវិធីឲ្យកាន់តែអធិកអធមជាងឆ្នាំណាៗទាំងអស់។ នៅក្រោមអធិបតីភាពនៃប្រធានាធិបតី ស៊ី ជិនភីង ព្យុហយាត្រាដ៏ធំនៃកងទ័ពជាតិចិន នឹងត្រូវដើរសម្តែងក្បួននៅកណ្តាលទីក្រុងប៉េកាំងនៅថ្ងៃទី១ ខែតុលា ដើម្បីរំលឹកពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ជាពិសេស មីស៊ីលប្រភេទថ្មី យន្តហោះចម្បាំង និងយន្តហោះដ្រូន នឹងត្រូវគេយកមកបង្ហាញក្នុងពិធីដ៏ឧឡារិកមួយនេះផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មានរដ្ឋចិន។ ក្នុងសន្និសីទកាសែតនៅទីក្រុងប៉េកាំង លោកអ្នកនាំពាក្យក្រសួងការពារចិន Wu Qian បានលើកឡើងថា  ការបង្ហាញព្យុហយាត្រាដ៏ធំបែបនេះ គឺជាការផ្តល់ភាពវិជ្ជមានសម្រាប់ការកសាងសន្តិភាពពិភពលោក។ វរសេនីយឯករូបនេះ បានបន្ថែមទៀតថា ការដាក់បង្ហាញអាវុធទំនើបៗក្នុងរយៈពេល ៨០នាទីនេះ មិនមែនជាការដំឡើងសាច់ដុំឡើយ មិនថាដាក់ពិភពលោក ឬប្រទេសណាដែរ។ អ្វីដែលសំខាន់ ចិនគ្រាន់តែចង់បង្ហាញពីការអភិវឌ្ឍនៃកម្លាំងយោធាចិនក្នុងរយៈពេល ៧០ឆ្នាំមកនេះតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងហាក់ដូចជាស្ទាក់ស្ទើរក្នុងការបញ្ជាក់ពីអាវុធថ្មីៗ ដែលត្រូវយកទៅបង្ហាញ។ ជាក់ស្តែងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ផ្តោតតែទៅលើមីស៊ីលបាលីស្ទិកអន្តរទ្វីប Dongfeng-41 ដែលអាចពាំនាំក្បាលគ្រាប់នុយក្លេអ៊ែរ ៤ ឬ៥គ្រាប់ ហើយអាចបាញ់ដល់ទឹកដីអាមេរិក និងអាចបាញ់កម្ទេចយន្តហោះដ្រូនល្បឿនលឿន និងយន្តហោះចម្បាំងតែប៉ុណ្ណោះ។ ប៉ុន្តែមន្ត្រីយោធាចិន បានបញ្ជាក់ថា ឲ្យរង់ចាំមើលថាតើចិននឹងដាក់ប្រភេទអាវុធអ្វីឲ្យប្រាកដនៅក្នុងព្យុហយាត្រានេះ។ សូមបញ្ជាក់ថា កងទ័ពជាតិចិនចំនួន ១៥ពាន់នាក់នឹងបង្ហាញក្បួនព្យុហយាត្រា ជាមួយសំភារៈយោធា ៥៨០ប្រភេទ ដែលត្រូវបានផលិតដោយចិនផ្ទាល់។ ជាពិសេស យន្តហោះចម្បាំងច្រើនជាង ១៦០គ្រឿង នឹងត្រដាងខ្លួននៅលើអាកាស ដើម្បីបង្ហាញជាទស្សនីយភាពឲ្យមន្ត្រីយោធា១៨៨នាក់ មកពី៩៧ប្រទេស និងអ្នកចូលរួមជាច្រើននាក់បានទស្សនា៕
ទីក្រុងប៉េកាំងនៅថ្ងៃទី២៤ ខែកញ្ញា បានច្រានចោលពាក្យចោទប្រកាន់ថា គម្រោងព្យុហយាត្រាដ៏ធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ចិននៅក្នុងថ្ងៃគំរប់ខួបសាធារណរដ្ឋប្រជាមានិតចិនលើកទី៧០ ជាការដំឡើងសាច់ដុំ។ យោធាចិនប្រមាណជា ១៥ពាន់នាក់ យន្តហោះចម្បាំង ១៦០គ្រឿង និងអាវុធយុទ្ធភណ្ឌទំនើបៗជាច្រើនគ្រឿង នឹងត្រូវដាក់បង្ហាញក្នុងព្យុហយាត្រាដ៏ធំមួយនេះ។
  បើតាមលោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធនតូច និងមធ្យម(SME Bank) គិតត្រឹមចុងខែសីហា ឆ្នាំ២០២២នេះ SME Bank បានអនុម័តទំហំកម្ចីសរុបចំនួន ២០លានដុល្លារ ទៅដល់សំណើកម្ចីរបស់ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ចំនួន១៤៦។ ការផ្តល់កម្ចីនេះ នឹងជួយឱ្យអាជីករមានលទ្ធភាពបើកដំណើរការអាជីវកម្មឡើងវិញ ខណៈភ្ញៀវទេសចរអន្តរជាតិ ចាប់ផ្តើមចូលមកកម្សាន្តនៅកម្ពុជាបណ្តើរៗហើយ។   កម្ចីភាគច្រើន បានទៅលើម្ចាស់អាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន។ ក្នុងចំណោមសំណើ ដែលបានអនុម័តនេះ មានសណ្ឋាគារចំនួន១៩ ផ្ទះសំណាក់ចំនួន៤៤ ដែលមានទំហំទឹកប្រាក់ជាង១០លានដុល្លារ។  ចំណែក កម្ចីសម្រាប់ភោជនីយដ្ឋានមានចំនួន៦៥ ដែលមានទំហំទឹកប្រាក់ជាង ៧លានដុល្លារ។ ក្រៅពីនេះ ទឹកប្រាក់ប្រមាណ២លានដុល្លារ ត្រូវបានផ្តល់កម្ចីទៅលើអាជីវកម្មផ្សេងៗចំនួន១៨ ដែលគាំទ្រដល់វិស័យទេសចរណ៍ផងដែរ។    យ៉ាងណាមិញ សន្ទុះនៃការដាក់ពាក្យស្នើសុំកម្ចី ហាក់មានយឺត បើប្រៀបធៀបជាមួយគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធនតូច និងមធ្យមក្នុងដំណាក់កាលទី២។ អគ្គនាយកធនាគារសហគ្រាសធនតូច និងមធ្យម(SME Bank) ខាងលើបានបញ្ជាក់ថា៖«ខ្ញុំគិតថា ដោយសារគម្រោងនេះ គឺផ្តោតតែលើវិស័យទេសចរណ៍តែមួយមុខ ហើយគម្រោងមុន គឺមានការបើកទូលាយ ដែលមានវិស័យច្រើនចូលរួម។ ហេតុនេះភាពយឺតយ៉ាវ ឬចំនួនដែលស្នើមកតិចនេះ គឺជារឿងធម្មតា»។    ទោះលក្ខខណ្ឌស្នើសុំចង្អៀត ប៉ុន្តែការចាប់អារម្មណ៍តាមរយៈក្រសួងទេសចរណ៍ និងការផ្សព្វផ្សាយពីវិស័យទេសចរ បានធ្វើឱ្យសន្ទុះនៃការខ្ចីជិត២ខែមកនេះ មានចំនួន២០លានដុល្លារ។ លោក លឹម អូន សង្ឃឹមថា ការសុំស្នើកម្ចី និងការបញ្ចេញកម្ចី នឹងកើនឡើងថែមទៀត នាខែបន្ទាប់។ លោកវាយតម្លៃថា«យ៉ាងយូរណាស់ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៣ ទឹកប្រាក់ក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ នឹងត្រូវបញ្ចេញអស់»។ អត្ថបទទាក់ទង   ក្រសួងអនុវត្តគម្រោងកម្ចី១៥០លានដុល្លារ ដើម្បីស្តារកំណើនទេសចរណ៍d article ៖    គួរបញ្ជាក់ផងដែរថា កាលពីខែឧសភា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដើម្បីលើកស្ទួយវិស័យនេះ  ព្រមទាំងជួយដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន របស់ម្ចាស់អាជីវកម្មផងដែរ។   គម្រោងសហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់សរុបចំនួន ១៥០ លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥ លានដុល្លារតាមរយៈ SME Bank។ ក្រៅពីនេះ ក៏មានថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន៧៥លានដុល្លារដោយផ្តល់អត្រាការប្រាក់៦.៥ភាគរយ ក្នុងមួយឆ្នាំ។ ចំពោះកម្ចី អាចបានខ្ពស់បំផុតរហូតដល់៤០ម៉ឺនដុល្លារ ដែលអាចខ្ចីបានរហូតដល់៧ឆ្នាំ ។ លើសពីនេះ រយៈពេលអនុគ្រោះនៃការសងត្រឡប់ប្រាក់ដើម មានរហូតដល់១២ខែ៕  
ភ្នំពេញ៖ ម្ចាស់អាជីវកម្មចំនួន១៤៨ បានដាក់ស្នើកម្ចី ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដើម្បីបើកដំណើរការជីវកម្មរបស់ខ្លួន ក្រោយវិបត្តិកូវីដ-១៩។ ក្នុងចំណោមពួកគេទាំងនោះ មានម្ចាស់អាជីវកម្មចំនួន ១៤៦ ដែលទទួលបានការអនុម័ត។ ចំណែក សំណើកម្ចីចំនួន ២ទៀត ត្រូវបានបដិសេធ។
ដូច្នេះសូមអតិថិជនដែលមានក្រវិលរង្វាន់កំប៉ុងចាស់ក្នុងដៃកុំមានការព្រួយបារម្ភ។    លោកក៏បានលើកទឹកចិត្តដល់អតិថិជនលក់បន្ត ក៏ដូចជាអ្នកប្រើប្រាស់ផ្ទាល់ទូទាំងប្រទេស សូមយកក្រវិលកំប៉ុងទាំងអស់ទៅប្តូរជាមួយដៃគូចែកចាយផ្តាច់មុខផលិតផល ខ្មែរ ប៊ែវើរីជីស នៅតាមខេត្តក្រុងនានា ដែលនៅជិតលោកអ្នកតាមរយៈអាសយដ្ឋាន និងលេខទូរស័ព្ទ ក្នុងរូបភាពដែលបានភ្ជាប់នៅក្នុងអត្ថបទនេះ។    ដោយឡែក រង្វាន់ក្រវិលកំប៉ុងដែលមានតម្លៃចាប់ពី ៤ លានរៀល៥ លានរៀល ៤០ លានរៀល ៥០ លានរៀល និង ឡានទំនើប Porsche 2020 លោកអ្នកអាចទំនាក់ទំនងប្តូររង្វាន់ផ្ទាល់ជាមួយក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទលេខ 061/067/069 902 902។    ហើយលោកក៏បានផ្តាំផ្ញើរដល់អតិថិជនទាំងអស់ សូមទំនាក់ទំនងមកក្រុមហ៊ុនភ្លាមតាមរយៈ លេខទូរស័ព្ទ 061/067/069 902 902 បើមានចម្ងល់ណាមួយទាក់ទងជាមួយការប្តូររង្វាន់ក្រវិលកំប៉ុងស្រាបៀរកម្ពុជាទាំងថ្មី និង ចាស់។    សូមពិសាដោយការទទួលខុសត្រូវ!   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ ៖ លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសជាថ្មីម្តងទៀតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩ ថា  រាល់ក្រវិលកំប៉ុងស្រាបៀរកម្ពុជាទាំង ចាស់ និង ថ្មី មិនថា រង្វាន់តូច ឬ រង្វាន់ធំ ក្រុមហ៊ុននៅតែបន្តប្តូរជូនអតិថិជនលក់បន្ត ឬអ្នកប្រើប្រាស់ផ្ទាល់ ដូចធម្មតាដដែល បើទោះបីជាស្រាបៀរកម្ពុជាបានផ្លាស់ប្តូររូបរាងថ្មីដ៏ឡូយនេះក៏ដោយ។
  អូស្ត្រាលីនឹងបង្ហាញខ្លួនជាលើកទី៦ក្នុងព្រឹត្តិការណ៍ FIFA World Cup ដោយការឈានទៅដល់វគ្គ១៦ក្រុមចុងក្រោយកាលពីឆ្នាំ២០០៦ ជាកំណត់ត្រាដ៏ល្អបំផុតសម្រាប់ក្រុមរហស្សនាម «កង់គូរូ» មួយនេះ។ វត្តមានភាគច្រើន រួមទាំងព្រឹត្តិការណ៍ឆ្នាំ២០១៨ផងដែរនោះ ពួកគេសុទ្ធតែធ្លាក់ពីការប្រកួតជម្រុះតាមពូល។   លោក Graham Arnold ជឿជាក់ថា ក្រុមរបស់លោកនឹងបោះដំណើរទៅឆ្ងាយសម្រាប់ព្រឹត្តិការណ៍នៅកាតា ដោយក្រៅពីអ្នកចាំទី Mathew Ryan លោកមានជម្រើសកីឡាករឆ្នើមមួយចំនួនទៀត រួមមាន Aziz Behich, Milos Degenek, Jackson Irvine, Jamie MacLaren, Aaron Mooy និង Bailey Wright ខណៈកីឡាករ៧នាក់ ទើបមានឱកាសបង្ហាញខ្លួននៅ World Cup ជាលើកដំបូង។   សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ នេះ កង់គូរូអូស្ត្រាលី ស្ថិតនៅក្នុងពូល D ជាមួយម្ចាស់ការពារជើងឯកបារាំង ដាណឺម៉ាក និងទុយនីស៊ី ដោយការប្រកួតចាប់ផ្តើមពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។   ក្រុមជម្រើសជាតិអូស្ត្រាលី៖   អ្នកចាំទី៖ Mathew Ryan (FC Copenhagen), Andrew Redmayne (Sydney FC), Danny Vukovic (Central Coast Mariners)។   ខ្សែការពារ៖ Aziz Behich (Dundee United), Milos Degenek (Columbus Crew), Thomas Deng (Aibirex Niigata), Joel King (Odense Boldklub), Nathaniel Atkinson (Hearts), Fran Karacic (Brescia), Harry Souttar (Stoke City), Kye Rowles (Hearts), Craig Goodwin (Adelaide United)។   ខ្សែបម្រើ៖ Aaron Mooy (Celtic), Jackson Irvine (St Pauli), Ajdin Hrustic (Hellas Verona), Bailey Wright (Sunderland), Cameron Devlin (Hearts), Riley McGree (Middlesbrough), Keanu Baccus (St Mirren)។   ខ្សែប្រយុទ្ធ៖ Awer Mabil (Cadiz), Mathew Leckie (Melbourne City), Martin Boyle (Hibernian), James Maclaren (Melbourne City), Jason Cummings (Central Coast Mariners), Mitchell Duke (Fagiano Okayama), Garang Kuol (Central Coast Mariners)៕  
គ្រូបង្វឹកក្រុមជម្រើសជាតិអូស្ត្រាលី លោក Graham Arnold នាថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា នេះ បានប្រកាសពីបញ្ជីឈ្មោះកីឡាករ២៦រូបសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។ អ្នកចាំទី Mathew Ryan ត្រូវបានតែងតាំងជាប្រធានក្រុម ហើយក៏ជាការបង្ហាញខ្លួនលើកទី៣របស់គេក្នុងព្រឹត្តិការណ៍ FIFA World Cup ផងដែរ។
លោក រុណ មាត្រា បានប្រាប់សារព័ត៌មានថ្មីៗថា ក្រៅពីជ្រើសតាំងប្រធានស្តីទី គណបក្សខ្មែររួបរួមជាតិ ក៏បានកែសម្រួលរចនាសម្ព័ន្ធខ្លះទៀតដែរ ដូចជាអគ្គលេខាធិការដ្ឋាន ជាដើម ដើម្បីពង្រឹងផ្ទៃក្នុងឡើងវិញ។ លោក រុណ មាត្រា បន្ថែមថា លោក អ៊ុំ សុមន្ថា ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សខ្មែររួបរួមជាតិ ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការ។ យ៉ាងណាក៏ដោយ លោក មិនអាចបញ្ជាក់នោះទេ ថាគណបក្សលោក នឹងធ្វើសមាជវិសាមញ្ញនៅពេលណា ដើម្បីជ្រើសតាំងប្រធានជាផ្លូវការ និងរៀបចំរចនាសម្ព័ន្ធដឹកនាំថ្មី។   អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា គណបក្សខ្មែររួបរួមជាតិ នឹងបន្តជីវិតនយោបាយរបស់ខ្លួនទៅមុនទៀត ទោះជួបការលំបាក់ផ្សេងៗ រួមទាំងការបាត់បង់វត្តមានលោក ញឹក ប៊ុនឆៃ ដែលជាស្ថាបនិកក៏ដោយចុះ។ លោក និយាយដូច្នេះថា៖«យើង នៅតែបន្តទៅមុខ។ ហើយយើង ក៏នៅតែចូលរួមការបោះឆ្នោតថ្នាក់ជាតិ ក្នុងឆ្នាំ២0១៨ ដែរ»។ ការជ្រើសតាំងប្រធានស្តីទីនិងការកែសម្រួលរចនាសម្ព័ន្ធនេះ  គឺធ្វើឡើងបន្ទាប់ពីលោក ញឹក ប៊ុនឆៃ ចេញលិខិតពីពន្ធនាគារ ដើម្បីផ្តល់សិទ្ធិអំណាចទាំងស្រុងទៅឲ្យស្ថាបនិកនិងមន្ត្រីគ្រប់រូប សម្រេចលើវាសនាគណបក្សខ្មែររួបរួមជាតិ។ តាមរយៈលិខិតនោះ លោក ញឹក ប៊ុនឆៃ បានបន្ទោសខ្លួនឯង ថាជាអ្នក ដែលបង្កការលំបាក ដល់គណបក្សនិងសហការី។ សូមរម្លឹកថា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយយកទៅឃុំបណ្តោះអាសន្ន ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀន៕
ភ្នំពេញ៖ លោក សឹង គិរី សមាជិកគណៈកម្មាធិការនាយកនៃគណបក្សខ្មែររួបរួមជាតិ និងជាមនុស្សម្នាក់ដែលសិ្នទ្ធិនឹងលោក ញឹក ប៊ុនឆៃ ត្រូវបានជ្រើសតាំងឲ្យធ្វើជាប្រធានស្តីទី ដើម្បីដឹកនាំគណបក្សខ្មែររួបរួមជាតិបណ្តោះអាសន្ន។ នេះជាការអះអាងរបស់លោក រុណ មាត្រា អ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ។  
នៅអាយុ ៥៥ ឆ្នាំ Undertaker ដែលមានឈ្មោះពិត Mark Calaway បាននិយាយនៅក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះថា « គ្មានអ្វីដែលនៅសល់សម្រាប់លោកដើម្បីយកឈ្នះការប្រជែងទៀតឡើយ»។ សម្តីរបស់ Calaway ដូច្នេះ បានបង្ហាញពីផែនការចូលនិវត្តន៍បន្ទាប់ ក្រោយប្រកបអាជីពមួយនេះអស់រយៈពេល៣ទសវត្សមក។   ប៉ុន្តែយ៉ាងណាក៏ដោយ មកទល់ពេលនេះទាំង Calaway និង WWE នៅមិនទាន់បានប្រកាសជាផ្លូវការពីការចូលនិវត្តន៍ពីវិស័យកីឡាកាសនេះនៅឡើយនោះទេ។   បុរសដែលគេឲ្យរហស្សនាមថា «អ្នកកប់ខ្មោច» នៅក្នុងកម្មវិធីកីឡាបែបកម្សាន្តដ៏មានប្រជាប្រិយរបស់អាមេរិក WWE បានរៀបរាប់ក្នុងអំឡុងកម្មវិធីនិយាយពីជីវប្រវត្តិ The Last Ride ដែលរៀបចំដោយស្ថាប័ន WWE ថា៖ «វាជាពេលវេលាដ៏ល្អឥតខ្ចោះ។ អ្នកមិនចាំបាច់ទទួលបានអ្វីគ្រប់យ៉ាងនោះទេ ប្រសិនបើការបញ្ចប់អាជីពដ៏ល្អឥតខ្ចោះបានកើតឡើងពិតមែន»។ វាដល់ពេលហើយដែលខ្ញុំត្រូវចាកចេញទៅឆ្ងាយ។ ខ្ញុំអាចធ្វើបានល្អនៅខាងក្រៅសង្វៀនច្រើនជាងអ្វីដែលខ្ញុំអាចធ្វើបាននៅខាងក្នុង ហើយទីបំផុតខ្ញុំអាចនៅកន្លែងដែលខ្ញុំទទួលយកបានហើយ»។   Undertaker បន្ថែមថារូបគេនឹងពិចារណាត្រឡប់ចូលសង្វៀន WWE វិញ សម្រាប់ការប្រកួតចុងក្រោយក្នុងអាជីពនេះ ប៉ុន្តែមិនទាន់ប្រកាសពីពេលវេលាពិតប្រាកដនោះទេ។   Calaway ឬ The Undertaker បានចាប់ផ្តើមអាជីពជាអ្នកកីឡាចំបាប់លំដាប់ពិភពលោកក្នុងឆ្នាំ ១៩៨៧ ហើយបានផ្លាស់ទៅស្ថាប័ន WWE ក្នុងទសវត្សឆ្នាំ ១៩៩០ ដែលជាសមាជិកចុងក្រោយនៃក្រុមមានប្រាក់រាប់លានដុល្លាររបស់ Ted DiBiase។ Calaway ក៏ត្រូវបានគេស្គាល់ថាជាអ្នកត្រួសត្រាយផ្លូវឲ្យ WWE ល្បីល្បាញដល់សព្វថ្ងៃផងដែរ ចាប់ពីឆ្នាំ ១៩៩២ មក៕
The Undertaker អ្នកកីឡាកាសដ៏ល្បីឈ្មោះរបស់ស្ថាប័ន WWE បានទទួលការគាំទ្រយ៉ាងខ្លាំងនៅលើបណ្តាញសង្គមបន្ទាប់ពីលោកនិយាយថាលោកគ្មានបំណងឡើងសង្វៀនវិញទៀតឡើយ។ នេះអាចជាការបង្ហាញពីគម្រោងចូលនិវត្តន៍របស់ Undertaker ក្នុងអាជីពកីឡាកាសនេះហើយ។
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមីនា នៅខេត្តព្រៃវែង ស្វាយរៀង ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ តាកែវ កំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ នឹងមានភ្លៀងកក់ខែ រួមទាំងមានរន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែកនៅថ្ងៃទី ២៣ ដល់ថ្ងៃទី២៤ ខែមីនា នៅខេត្តសៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ក៏នឹងមានភ្លៀងកក់ខែ ដែលលាយឡំជាមួយនឹងរន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។    បើផ្អែកតាមការព្យាករដដែល សម្រាប់បណ្តាខេត្តនៅភាគខាងកើត ខាងត្បូង និងតំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពចន្លោះពី៣០-៣២អង្សា។ ចំណែកនៅតាមបណ្តាខេត្តផ្សេងទៀត មានសីតុណ្ហភាពចន្លោះពី៣២-៣៥អង្សា។   ក្រសួងធនធានទឹក អំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្រា្តក់ ដែលអាចកើតមានជាយថាហេតុ នៅអំឡុងពេលមេឃរកកលភ្លៀង៕    
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា នៅតាមបណ្តាខេត្តមួយចំនួន នឹងមានភ្លៀងកក់ខែ ដែលលាយឡំជាមួយរន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ដែល នឹងមកដល់នៅថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមីនា។ បាតុភូតនេះ គឺបណ្តាលមកពីកម្ពុជាទទួលរងឥទ្ធិពលពីខ្យល់ដែលបក់មកពីទិសខាងកើត និងទិសអាគ្នេយ៍។
  អ្នកឈ្នះរង្វាន់ទាំង 5 នាក់នោះមានឈ្មោះ   ក្រុមការងារ បានទាក់ទងអ្នកឈ្នះទាំងអស់ និងរៀបចំឯកសារប្តូររង្វាន់រួចរាល់ហើយ នៅចាំតែថ្ងៃដែលពួកគាត់ត្រូវ ទៅបើកប្រាក់រង្វាន់តែប៉ុណ្ណោះ។ រីឯអ្នកឈ្នះ 1,000 ដុល្លារបានទទួលប្រាក់រង្វាន់ពួកគេរួចអស់ហើយ។   លោកស្រី គង់ កុសល តំណាងថា្នក់ដឹកនាំក្រុមហ៊ុនផលិតស្រាបៀកម្ពុជា បានបញ្ជាក់ថា ថ្នាក់ដឹកនាំក្រុមហ៊ុន ពិតជាបានប្រាប់ឲ្យក្រុមការងារផលិតបន្ថែមរង្វាន់ធំៗ ដែលមានទឹកប្រាក់ 10,000 ដុល្លារ 1,000 ដល្លារ និង រង្វាន់ទៅលេងចក្រភពអង់គ្លេស នៅក្នុងក្រវិលកំប៉ុងស្រាបៀកម្ពុជា ឲ្យបានច្រើនជាទីបំផុត ជាងពេលណាៗទាំងអស់ ក្នុងអំឡុងពេលរដូវបុណ្យចូលឆ្នាំខ្មែរ ជិតមកដល់នេះ។ លោកស្រី គង់ កុសល បញ្ជាក់ទៀតថា ប្រាក់រង្វាន់ទាំងអស់នេះ អាចជួយសម្រួលដល់មុខរបរជីវភាពប្រចាំថ្ងៃ ឬក៏មានថវិកាគ្រប់គ្រាន់ ដើម្បីធ្វើដំណើរកម្សាន្តផ្សេងៗក្នុងអំឡុងពេលចូលឆ្នាំខ្មែ។ លោកស្រី គង់ កុសល បន្តទៀតថា៖ «ខ្ញុំសង្ឃឹមថា អតិថិជនស្រាបៀកម្ពុជា នឹងភ្ញាក់ផ្អើលសើចហ៊ោសប្បាយ ជាមួយរង្វាន់ធំទាំងនេះ នៅពេលដែលពួកគេ គាស់ឃើញរង្វាន់ទាំងអស់នោះ»។    លោកស្រីក៏បានផ្តាំផ្ញើទៅអតិថិជនទាំងអស់ ឲ្យពិនិត្យមើលក្រវិលកំប៉ុងស្រាបៀកម្ពុជា ដើម្បីមើលរង្វាន់ផងដែរ រួចទាក់ទងមកកាន់លេខទូរស័ព្ទ 067 902 902 ភ្លាមៗ ពេលដែលឃើញរង្វាន់ធំទាំងអស់នោះ។   គួររំលឹកថា ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាផលិតផលដែលមានគុណភាពខ្ពស់ តាមបទដ្ឋានអន្តរជាតិ ដែលតែងតែទទួលបានមេដាយគុណភាពពីអន្តរជាតិ។ ផលិតផលទាំងអស់ត្រូវបានផលិតដោយប្រើប្រាស់គ្រឿងផ្សំ ដែលមានគុណភាពល្អឥតខ្ចោះ និងប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនទំនើបចុងក្រោយគេ។ ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់ ក្នុងការផ្តល់ផលិតផល ក៏ដូចជាសេវាកម្មដ៏ល្អសម្រាប់អតិថិជន ជាពិសេសការផ្តល់រង្វាន់ធំៗជាច្រើន និងពិតៗ ដើម្បីធ្វើឲ្យបទពិសោធន៍នៃការពិសាផលិតផលស្រាបៀកម្ពុជា ក៏ដូចជាភេសជ្ជៈដទៃទៀត របស់ក្រុមហ៊ុន ប្រកបដោយភាពរីករាយ និងរំភើបគ្រប់ពេលវេលា៕   (អត្ថបទពាណិជ្ជកម្ម)
រយៈពេលមួយសប្តាហ៍សោះ អ្នកឈ្នះរង្វាន់ធំលុយ 10,000 ដុល្លារ ពីស្រាបៀកម្ពុជាមានរហូតទៅ 5 នាក់ និង 1,000 ដុល្លារ ចំនួន នៅតាមបណ្តាខេត្តក្រុងនៃប្រទេសកម្ពុជា។ ពិតជាសម្បើមមែន មានលុយដើរលេងចូលឆ្នាំខ្មែរហើយ តែប៉ុណ្ណេះ។
ក្រោយយកឈ្នះគូប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររៀងៗខ្លួនកាលពីសប្តាហ៍មុនក្រុមស.ស.យ.ក.កំចាយមារដែលយកឈ្នះអាណាចក្របៃតង ១១-២ ត្រូវជួបប្រកួតជាមួយក្រុមឪម៉ាល់ដែលយកឈ្នះឆន្ទៈកីឡា ៦-៣ ដើម្បីដណ្តើមជើងឯកពានរង្វាន់ជើងឯកជាតិក្នុងសាលប្រចាំឆ្នាំ២០១៧។ ការប្រកួតនេះធ្វើឡើងចាប់ពីម៉ោង៦ល្ងាចតទៅនៅទីលាន Clear Arena។ ជាមួយគ្នានេះ ក្រុមអាណាចក្របៃតងត្រូវប្រជែងដណ្តើមចំណាត់ថ្នាក់លេខ៣ជាមួយក្រុមឆន្ទៈកីឡាដែលរងបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នាចាប់ពីម៉ោង៥រសៀលតទៅនៅទីលាននេះផងដែរ៕ 
ក្រុមបាល់ទាត់ស.ស.យ.ក.កំចាយមារប្រជែងជាមួយក្រុមឪម៉ាល់ដើម្បីដណ្តើមជើងឯកពានរង្វាន់ជើងឯកជាតិក្នុងសាលប្រចាំឆ្នាំ២០១៧(National Futsal Cup 2017) នៅល្ងាចថ្ងៃសៅរ៍ ទី១៤ ខែតុលានេះនៅទីលាន Clear Arena។ ជាមួយគ្នានេះក្រុមអាណាចក្របៃតងត្រូវជួបប្រកួតជាមួយឆន្ទៈកីឡាដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣នៅល្ងាចនេះផងដែរ។
  សកម្មភាពនេះបានធ្វើឡើងនៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០២០ ដែលដឹកនាំដោយលោក អេង ជាសាន ប្រធានរដ្ឋបាលជលផល ដោយមានការចូលរួមពីក្រុមហ៊ុន LSS2 មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុកសេសាន ក្រុមប្រឹក្សាឃុំភ្លុក និងស្រែគរ និងសហគមន៍នេសាទ។ ដោយឡែកការលែងកូនត្រីទាំងនោះមាន ៣ ប្រភេទ រួមមាន៖ ត្រីខ្យាមេពូជចំនួន ២០០គីឡូ កូនត្រីប្រាចំនួន ៥ ម៉ឺនក្បាល និងកូនត្រីឆ្ពិនចំនួន ១ម៉ឺនក្បាល។ នេះជាការបញ្ជាក់របស់លោក ទុំ នីរ៉ូ ប្រាប់ThmeyThmey25។    នាឱកាសនោះលោក អេង ជាសាន ក៏បានលើកឡើងពីគោលបំណងនៃការលែងកូនត្រីនេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការចូលរួមថែរក្សាធនធានមច្ឆជាតិ ក៏ដូចជាក្នុងន័យបង្កើនធនធានធម្មជាតិ និងជាផ្នែកមួយសម្រាប់ផ្គត់ផ្គង់ជីវភាពពលរដ្ឋនៅក្នុងសហគមន៍។   លោកនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានបញ្ជាក់ថា ទំនប់អគ្គិសនីសេសានក្រោម២ ស្ថិតក្នុងតំបន់អភិរក្ស ដូច្នេះពលរដ្ឋទាំងអស់ត្រូវរួមគ្នាបង្កើនការងារគ្រប់គ្រងថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផល កុំឱ្យមានអ្នកមកពីខាងក្រៅធ្វើនេសាទខុសច្បាប់នៅតំបន់នេះ៕ រូបភាពពីលោក ទុំ នីរ៉ូ
រដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានលែងកូនត្រីប្រមាណ ៦ម៉ឺនក្បាលចូលទៅក្នុងទំនប់អគ្គិសនីសេសានក្រោម២ ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។ គោលបំណងនៃការលែងកូនត្រីនេះ គឺដើម្បីបង្កើនបរិមាណត្រីធម្មជាតិក្នុងតំបន់អភិរក្សនេះ។ នេះបើតាមលោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទ។
បណ្តាញសហគមន៍ព្រៃឡង់ បានមូលមតិគ្នាធ្វើបុណ្យព្រៃឡង់ និងបំបួសដើមឈើនេះ ក្នុងគោលបំណងឧទ្ទិស និងរំឭកគុណដល់ព្រៃឈើ និងបួងសួងសុំឱ្យព្រៃឡង់នៅគង់វង្ស ដើម្បីរក្សានូវអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ ដែលរស់នៅពឹងអាស្រ័យនឹងព្រៃឈើ។   បើតាមបណ្ដាញសហគមន៍ព្រៃឡង់ ការធ្វើពិធីបុណ្យនេះ គឺជាការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់ប្រជាសហគមន៍ និងសាធារណជនទូទៅឱ្យបានដឹងថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលសម្រេចដាក់ជាព្រៃការពារ ដែនជម្រកសត្វព្រៃ។ បណ្តាញសហគមន៍ព្រៃឡង់ បានសរសេរលើហ្វេសប៊ុកខ្លួនដូច្នេះថា៖«(ការធ្វើពិធីបុណ្យព្រៃឡង់នេះ) បង្ហាញនូវសក្កានុពលព្រៃឡង់ ដល់សាធារណជនទូទៅ ដើម្បីចូលរួមជាមួយសហគមន៍ព្រៃឡង់ និងពង្រឹងកិច្ចសហការជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារធនធានធម្មជាតិ និងជីវចម្រុះក្នុងតំបន់ព្រៃឡង់»។   បណ្ដាញសមាគមន៍ព្រៃឡង់ទាំងនោះ មកពីខេត្តចំនួន៤ រួមមាន កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និងក្រចេះ ។ ពួកគេ គ្រោងធ្វើពិធីបុណ្យព្រៃឡង់ និងបំបួសព្រៃឈើ នៅចំណុចតំបន់ភ្នំជី ស្ថិតនៅក្នុងភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។   ទាក់ទង់នឹងកម្មវីធីនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងមិនគាំទ្រឱ្យមានការរៀបចំពិធីបុណ្យព្រៃឡង់នេះឡើយ ។« យើងមិនមានភាពចាំបាច់ ត្រូវចូលរួមកម្មវិធីនេះទេ ហើយក្រសួងក៏មិនអនុញ្ញាតឱ្យសហគមន៍ទៅធ្វើពិធីក្នុងតំបន់ការពារនិងអភិរក្សដែរ »។ នេះជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា ដែលបានបន្ថែមថា ក្រសួងក៏បានធ្វើពិធីបំបួសព្រៃឈើនេះ ដោយមានអ្នកចូលរួមជាង៣០០នាក់ កាលពីថ្ងៃទី១៤-១៥ កុម្ភៈមកហើយ។   បើក្រសួងមិនអនុញ្ញាត ក៏គ្មានបញ្ហាអ្វីដែរ។ លោក ពេជ្រ សារិក ទទួលបន្ទុកអ្នកសម្របសម្រួល ក្នុងកម្មវិធីបុណ្យនេះ បានបញ្ជាក់ថា បណ្ដាញសមាគមន៍នៅតែធ្វើពិធីបុណ្យព្រៃឡង់ដដែល ដោយគ្រាន់តែប្រារព្ធនៅតាមភូមិក្នុងខេត្តទាំងបួនវិញ។   « បើក្រសួងមិនអនុញ្ញាត្តិឱ្យធ្វើក្នុងតំបន់អភិរក្ស ក៏ពួកយើងអាចប្រារព្ធ កម្មវីធីនេះនៅតាមព្រៃជាប់ភូមិក៏បាន ព្រោះនេះជាបុណ្យបែបប្រពៃណីរបស់ជនជាតិដើម ភាគតិចកួយ ពួកយើងមិនបំភ្លេច និងបោះបង់ទេ »។ នេះជាសម្តីរបស់លោក ពេជ្យ សារិក ។      សូមបញ្ជាក់ថា ព្រៃឡង់មានផ្ទៃដីប្រមាណ៥០ ម៉ឺនហិកតា ដោយគ្រប់ដណ្តប់ខេត្តចំនួន៤ គឺព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង និងត្រូវបានគ្រប់គ្រងដោយរាជរដ្ឋាភិបាល ដោយសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតតំបន់ព្រៃការពារនិងអភិរក្សជីវចម្រុះ«ព្រៃឡង់ »នៅឆ្នាំ២០១១ ដោយមាន ៩ មាត្រា៕    
ក្រសួងបរិស្ថាន មិនអនុញ្ញាតឱ្យបណ្ដាញសមាគមន៍ព្រៃឡង់ ធ្វើពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើ នាថ្ងៃទី២៥-២៦ ខែកុម្ភៈឡើយ ។ ការបដិសេធនេះ ធ្វើឡើងក្រោយពីបណ្ដាញសមាគមន៍ព្រៃឡង់ ដាក់សំណើសុំធ្វើពិធីបំបួសព្រៃឈើនេះ នៅចំណុចតំបន់ភ្នំជី ស្ថិតនៅក្នុងភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
  ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា បានឡើងកម្ដៅកាន់តែខ្លាំងបន្ទាប់យន្តហោះស៊ើបការណ៍របស់អាមេរិកមួយគ្រឿងត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់។ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ប្រកាសនៅថ្ងៃទី២០ ខែមិថុនា ថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់យោធាអាមេរិកដែលបំពានដែនអាកាសអ៊ីរ៉ង់ពីលើច្រកសមុទ្រ Hormuz ។ ប៉ុន្តែយោធាអាមេរិកអះអាងថា ដ្រូននោះ ហោះក្នុងដែនអាកាសអន្តរជាតិប៉ុណ្ណោះ។ ទោះយ៉ាងណា ក្រុងតេហេរ៉ង់ និយាយដែរថា ខ្លួនបានប្រមូលបំណែកដ្រូនដែលបាញ់ទម្លាក់ដោយមីស៊ីលមួយគ្រាប់។   ក្រោយហេតុការណ៍នេះ នៅឯទីក្រុងវ៉ាស៊ីនតោនវិញ លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានរាយការណ៍ថា បានបញ្ជាឲ្យបើកការវាយប្រហារដើម្បីផ្ដល់មេរៀនឲ្យអ៊ីរ៉ង់ដែលបាញ់ដ្រូនតម្លៃ១៧០លានដុល្លារ។ បើតាមកាសែត The New York Times ដែលស្រង់សម្ដីមន្ត្រីអាមេរិក ផែនការវាយប្រហារនោះ គឺសំដៅរ៉ាដា និងប្រព័ន្ធមីស៊ីលរបស់អ៊ីរ៉ង់។ ប៉ុន្តែផែនការនេះ ស្រាប់តែត្រូវបានផ្លាស់ប្ដូរវិញភ្លាមៗដោយមិនមានមូលហេតុអ្វីទាំងអស់។   បើតាមកាសែតដដែល មន្ត្រីការទូត និងយោធាអាមេរិករំពឹងថា ការវាយប្រហារលើអ៊ីរ៉ង់ អាចចាប់ផ្ដើមនៅល្ងាចថ្ងៃទី២០ ខែមិថុនា។ មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលលោក ត្រាំ អះអាងថា មានការជជែកគ្នាយ៉ាងខ្លាំងក្នុងចំណោមទីប្រឹក្សាសន្តិសុខប្រធានាធិបតី និងមេដឹកនាំសភាពីវិធានការឆ្លើយតប។ មុនការផ្អាកផែនការនេះ ប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់ស្ថិតក្នុងការដំណាក់ដំបូងទៅហើយ គឺយន្តហោះស្ថិតលើអាកាសជាស្រេច ហើយនាវាចម្បាំងក៏ត្រៀមដូចគ្នា ប៉ុន្តែគ្មានមីស៊ីលមួយគ្រាប់ណា ត្រូវបានបាញ់ចេញឡើយ។      មិនមានមូលហេតុណាមួយបញ្ជាក់ពីការផ្លាស់ប្ដូរគម្រោងនេះទេ។ គេមិនច្បាស់ថា នេះជាការសម្រេចចិត្តរបស់លោកតែឯង ឬក៏មានមតិជំទាស់ពីមន្ត្រីសន្តិសុខរបស់លោកដែរ។ អ្វីដែលគេដឹង គឺអាមេរិករៀបចំជាស្រេចផែនការវាយប្រហារលើអ៊ីរ៉ង់ដែលអាចអនុវត្តនៅពេលក្រោយ ប្រសិនបើលោក ត្រាំ ទប់ចិត្តលែងបាននោះ។ ស្ថានការណ៍បច្ចុប្បន្ន ទំនងមិនទាន់ដល់ដំណាក់កាលដែលអាមេរិកត្រូវប្រើធម៌ក្ដៅនៅឡើយដែរ។   ជុំវិញការបាញ់ទម្លាក់ដ្រូននេះ លោក ត្រាំ ចាត់ទុកថា អ៊ីរ៉ង់បង្កកំហុសដ៏ធំមួយហើយ ប៉ុន្តែលោកមិនទាន់ជឿថា ការបាញ់នេះ ជាបញ្ជាចេញពីទីក្រុងតេហេរ៉ង់ឡើយ។ ប្រធានាធិបតីអាមេរិករូបនេះបន្ថែមថា វាអាចជាកំហុសរបស់មេទ័ពអ៊ីរ៉ង់ណាម្នាក់ដែលឆោតល្ងង់ប៉ុណ្ណោះ។ តបនឹងសំណួរក្រោយជំនួបជាមួយនាយករដ្ឋមន្ត្រីដែលថា អាមេរិក អាចបើកការវាយប្រហារណាមួយលើអ៊ីរ៉ង់ឬអត់ លោក ត្រាំ ឆ្លើយថា៖ «អ្នកនឹងដឹងពេលក្រោយ៕»  
ការបាញ់ទម្លាក់យន្តហោះដ្រូនស៊ើបការណ៍របស់អាមេរិកដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ហៀបនឹងក្លាយជាការចាប់ផ្ដើមការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ទៅហើយ។ កាសែតអាមេរិក The New York Times ផ្សាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបើកភ្លើងបៃតងឲ្យមានការវាយប្រហារលើទីតាំងយោធាអ៊ីរ៉ង់មួយចំនួននៅថ្ងៃទី២០ ខែមិថុនា ប៉ុន្តែបានប្ដូរចិត្តវិញ។ គេមិនដឹងច្បាស់ពីមូលហេតុនាំឲ្យលោកដូរចិត្តឡើយ ហើយក៏មិនដឹងថា អាមេរិកអាចអនុវត្តផែនការនេះលើកក្រោយទៀតឬអត់ដែរ។
  ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកជំងឺពុកឆ្អឹងគួរចៀសវាង ៖   ១. សណ្ដែក Legumes ទោះបីពពួកសណ្ដែក Legumes រួមមានសណ្ដែកខៀវ ឬសណ្ដែកក្រហមជាដើមមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីននិងជាតិសរសៃដែលល្អចំពោះសុខភាព ប៉ុន្តែពពួកសណ្ដែកនេះក៏មានផ្ទុកសារធាតុ phytates ដែលរារាំងការស្រូបយកជាតិកាល់ស្យូមផងដែរ។ ទោះជាយ៉ាងណាអ្នកអាចកាត់បន្ថយសារធាតុ phytates បានតាមរយៈការត្រាំសណ្ដែកក្នុងទឹកសម្រាប់រយៈពេលប៉ុន្មានម៉ោងជាមុនសិន សឹមចម្អិនទទួលទាន។   ២. ស្ពៃ Spinach ឬស្ពៃពួយឡេង នោះក៏ព្រោះតែស្ពៃពួយឡេងមានផ្ទុកសារធាតុ Oxalates។ ដូច្នេះដើម្បីជាការប្រសើរចូរទទួលទានស្ពៃពួយឡេងរួមគ្នាជាមួយអាហារមានផ្ទុកជាតិកាល់ស្យូមផ្សេងទៀតទើបអាចរក្សាបាននូវសុខភាពឆ្អឹងកាន់តែរឹងមាំ។   ៣. អាហារផ្អែម ការទទួលទានអាហារផ្អែម ឬមានផ្ទុកជាតិស្ករខ្ពស់ច្រើនពេកផ្សារភ្ជាប់នឹងការរលាកក្នុងរាងកាយដែលបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺពុកឆ្អឹង។   ៤. ភេសជ្ជៈសូដា ឬភេសជ្ជៈកំប៉ុង ក្រៅពីមានផ្ទុកសម្បូរជាតិស្ករខ្ពស់ហើយនោះ ភេសជ្ជៈប្រភេទនេះក៏មានផ្ទុក អាស៊ីតផូស្វរិកនិងគ្រឿងផ្សំបន្ថែមរសជាតិផ្សេងទៀតដែលមិនល្អចំពោះសុខភាពឆ្អឹងផងដែរ។ អាស៊ីតផូស្វរិកអាចរារាំងសមត្ថភាពនៃការស្រូបយកជាតិកាល់ស្យូមគួរឱ្យបារម្ភ។ ម្យ៉ាងវិញទៀតសូដា ឬភេសជ្ជៈកំប៉ុងមួយចំនួនទៀតសុទ្ធតែមានផ្ទុកនូវជាតិកាហ្វេអ៊ីន ដូច្នេះហើយទើបការទទួលទានភេសជ្ជៈប្រភេទនេះច្រើន ក៏រួមចំណែកលើកកម្ពស់ការបាត់បង់ម៉ាសនៃឆ្អឹងធ្វើឱ្យឆ្អឹងចុះខ្សោយនិងបង្កើនហានិភ័យនៃជំងឺពុកឆ្អឹងនាពេលអនាគតផងដែរ។   ៥. កាហ្វេ វាជាការប្រសើរចំពោះសុខភាព ប្រសិនបើអ្នកទទួលទានកាហ្វេត្រឹមតែពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកទទួលទានវាលើសពីនេះ កាហ្វេនឹងបណ្ដាលឱ្យមានបញ្ហាអាក្រក់ជាច្រើនកើតឡើងចំពោះសុខភាព។ ក្រៅពីបញ្ហាថប់បារម្ភឈឺក្បាលនិងហានិភ័យនៃជំងឺបេះដូងហើយនោះ ការចុះខ្សោយនៃឆ្អឹង ក៏អាចជាលទ្ធផលនៃការទទួលទានកាហ្វេច្រើនពេកផងដែរ។ បញ្ហានេះកើតឡើងដោយសារជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេបង្កើនការផលិតទឹកនោម ហើយបណ្ដាលអោយជាតិកាល់ស្យូមមួយចំនួនក្នុងរាងកាយត្រូវបង្ហូរចេញតាមនោះដែរ៕   ត្រួតពិនិត្យដោយ www.health.com.kh
របបអាហារជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពឆ្អឹង។ ភាគច្រើននៃពួកយើងប្រហែលជាធ្លាប់ដឹងពីអាហារដែលជួយកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងរួចមកហើយ ប៉ុន្តែចុះចំពោះអ្នកដែលកំពុងប្រឈមមុខនឹងជំងឺនេះវិញ? គួរចៀសវាងអាហារនិងភេសជ្ជៈអ្វីខ្លះ?
អង់គ្លេសសង្ឃឹមថានឹងអាចកសាងទំនាក់ទំនងកាន់តែរឹងមាំជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ព្រមទាំងមានមានផែនការពង្រីកការអភិវឌ្ឍ និងទំនាក់ទំនងសន្តិសុខនៅក្នុងតំបន់ដ៏មានសក្ដានុពលមួយនេះ។ នេះបើតាមការអះអាងរបស់ រដ្ឋមន្ត្រីគោលនយោបាយពាណិជ្ជកម្មអង់គ្លេស លោក Greg Hands។   «អាស៊ាន ជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អង់គ្លេស។ យើងកំពុងសង្ឃឹមថានឹងអាចបង្កើតទំនាក់ទំនងដ៏ស៊ីជម្រៅមួយ»។ លោក Greg Hands បានលើកឡើងបែបនេះ ក្នុងបទសម្ភាសរបស់ទូរទស្សន៍ CNA ស្របពេលពេលលោក មកចូលរួមកិច្ចកំពូលអាស៊ានលើកទី៤០ និង៤១ នៅកម្ពុជា នាថ្ងៃទី១០ ខែវិច្ឆិកា ។   លើសពីនេះ លោក Hands លើកឡើងថា ជាមួយកំណើនសេដ្ឋកិច្ចជាច្រើនដែលកំពុងកើតឡើងនៅក្នុង និងជុំវិញតំបន់អាស៊ីអាគ្នេយ៍ អង់គ្លេសកំពុងស្វែងរកឱកាសដើម្បីចូលរួមជាផ្នែកមួយនៃសកម្មភាពនោះ។    បើតាមរដ្ឋមន្ត្រីដដែល វាមានរឿងជាច្រើនដែលអង់គ្លេសអាចផ្តល់ឱ្យតំបន់អាស៊ីអាគ្នេយ៍ ជាឧទាហរណ៍រួមមានដូចជា ការផ្លាស់ប្តូរដោយប្រើបច្ចេកវិទ្យាឌីជីថល វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យថាមពលកកើតឡើងវិញ ក៏ដូចជាការអប់រំ។ ដូច្នេះ វាលើសពីការធ្វើពាណិជ្ជកម្ម។ ពាណិជ្ជកម្មគឺជាផ្នែកដ៏ធំមួយនៃរឿងនោះ ប៉ុន្តែវាក៏ជាការផ្តល់ជូនកាន់តែទូលំទូលាយដល់តំបន់ទាំងមូលផងដែរ។    គួរបញ្ជាក់ថា អង់គ្លេសបានក្លាយជាដៃគូសន្ទនាក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២២នេះ។ ក្រោមភាពជាដៃគូនេះ អង់គ្លេសនឹងផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅកាន់តំបន់អាស៊ី ហើយតំបន់នេះនឹងមានបណ្ដារដ្ឋមន្ត្រីអង់គ្លេសធ្វើដំណើរមកទស្សនកិច្ចជាញឹកញាប់។ មិនត្រឹមប៉ុណ្ណោះ លោក Hands បន្ថែមថា ការធ្វើបែបនោះជារឿងសំខាន់សម្រាប់អង់គ្លេស ដើម្បីបង្ហាញថាអង់គ្លេសពិតជាមានឆន្ទៈចូលរួមជាមួយអាស៊ាន និងប្រទេសដែលមានសេដ្ឋកិច្ចធំៗផ្សេងទៀតនៃតំបន់អាស៊ីប៉ាស៊ីហ្វិក៕   
រដ្ឋមន្ត្រីគោលនយោបាយពាណិជ្ជកម្មអង់គ្លេស នៅថ្ងៃទី១០ ខែវិច្ឆិកា បាននិយាយថា អង់គ្លេសចង់បង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានឱ្យកាន់តែរឹងមាំឡើង ដោយចូលរួមជួយជំរុញកំណើនសេដ្ឋកិច្ចតំបន់ ក៏ដូចជាពង្រឹងសន្តិសុខក្នុងតំបន់។
«ជាការបាត់បង់នូវធនធានមនុស្សដែលជាឥស្សរជនដ៏ឆ្នើមមួយរូប របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជា ព្រឹទ្ធាចារ្យវិរៈសិល្បករ និងជាថ្នាក់ដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើ ថែរក្សា ការពារ និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ឱ្យមានភាពរីកចម្រើន»។ ក្រសួងបានសម្តែងនូវសេចក្តីសោកស្រណោះអាឡោះអាល័យជាពន់ពេកនេះ ជាមួយលោកស្រីសូ សូលីដារី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោក អ៊ុក សុជាតិ។ លោក អ៊ុក សុជាតិ កើតនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៤៧ នៅស្រុកមេមត់ ខេត្តកំពង់ចាម។ ខាងក្រោមនេះជាជីវប្រវត្តិរូបសង្ខេបរបស់លោកដែលសារព័ត៌មានឌីជីថលថ្មីៗ ដកស្រង់ទាំងស្រុងពីគេហទំព័រក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កម្រិត វប្បធម៌ - វិញ្ញាបនប័ត្រ បឋមសិក្សាបំពេញវិជ្ជា - ថ្នាក់បញ្ចប់ទំនើបជាតិ (BAC I) វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម - សញ្ញាបត្រ សិល្បៈ ឆ្នាំ ១៩៦៧ ស្នាតកបត្រសិល្បៈ ១៩៨៣ (BAC II ES ARIS) - បរិញ្ញាបត្រគ្រប់គ្រងសង្គមសាស្រ្ត សេដ្ឋកិច្ច ទស្សនៈវិជ្ជាវិទ្យាសាស្រ្ត (MAX LENING) វិទ្យាសា្ថនជាន់ខ្ពស់ស.ស.វ/ណ (១៩៨៧ - ១៩៩០) - អនុបណ្ឌិត មហាវិទ្យាល័យ មនុស្សសាស្ត្រ និងវិទ្យាសាស្រ្តនយោបាយ (រដ្ឋបាលសាធារណៈ) ឆ្នាំ២០០៧-២០០៨ ។ (ស.ច. ពហុបច្ចេកទេស C.U.P) - បរិញ្ញាបត្រ មហាវិទ្យាល័យ មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ (រដ្ឋបាលសាធារណៈ) ២៥ មេសា ២០០៨ (C.U.P) ។ ប្រវត្តិ និងបទពិសោធន៍ការងារ - ២៥ កញ្ញា ២០០៨ : រដ្ឋលេខាធិការ (ក I១) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ - ១៨ កក្កដា ២០០៤ : អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ - ៦ សីហា ១៩៩៨ : អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ - ២៦ មីនា ១៩៩៦ : ប្រធាននាយកដ្ឋានបុគ្គលិក និងកិច្ចការសង្គម ក្រសួងវប្បធម៌ និងវិចិត្រ -សិល្បៈ - ២ មីនា ១៩៩៣ : សាកលវិទ្យាធិការរង និងជាព្រឹទ្ធបុរស មហាវិទ្យាល័យនាដសាស្ត្រ ស.ភ.វ.ស ក្រសួវប្បធម៌ និងវិចិត្រសិល្បៈ - ១ មីនា ១៩៨៣ : អនុប្រធាននា.សិល្បៈក្រសួងឃោសនាការព័ត៌មាន និងវប្បធម៌ - ១ កក្កដា ១៩៧៩ : ប្រធានផ្នែកសិល្បៈជាតិ និងការិយាល័យស្រាវជ្រាវសិល្បៈ - ឆ្នាំ១៩៦៨ : គ្រូបង្ហាត់សិល្បៈផ្នែកល្ខោននាដកម្ម សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងការអភិរក្សជាតិនៃទស្សនីយភាពភ្នំពេញ។ (ជាអ្នកនិពន្ធរឿងល្ខោននាដកម្ម ដឹកនាំរឿងល្ខោននាដកម្ម ជាសិល្បៈករសំដែងល្ខោននាដកម្ម ខ្សែភាពយន្ដទូរទស្សន៍ជាតិ អ្នកនិយាយអត្ថាធិប្បាយទូរទស្សន៍ជាតិកម្ពុជា អ្នកបញ្ចូលសំឡេងខ្សែភាពយន្តនាឆ្នាំ ១៩៦៨ - ១៩៧៥ ខែមេសា)។ ឆ្នាំ១៩៨៣ សមាជិកគណចលនាជនវង្វេងផ្លូវទល់ឆ្នាំ១៩៨៦។ ប្រធានប្រតិភូនិងក្រុមសិល្បៈជាតិ ចូលរួមម.ស្រពអន្តរជាតិច្រើនលើក ចំនួន១៣ប្រទេស ទ្វីបអាមេរិក អឺរ៉ុប និងអាស៊ី ។ល។ គ្រឿងឥស្សរិយយស - គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា (រាជរដ្ឋាភិបាល) ២៨ កក្កដា ២០០៧ - គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់ ឥស្សឬទ្ធិ (រាជរដ្ឋាភិបាល) ២១ ឧសភា ២០០១ - គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ សេនា ព្រះមហាក្សត្រសីហនុ ៧ ឧសភា ២០០១ - ប័ណ្ឌសរសើរ ក្រុមប្រឹក្សារដ្ឋមន្ត្រីឆ្នាំ១៩៨៧៕
លោក អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទួលមរណភាព កាលពីវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ដោយរោគាពាធក្នុងអាយុ៧៦ឆ្នាំ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
  ក្នុងរយៈពេល៣ខែឆ្នាំនេះ ការនាំចេញដំឡូងមី និងផលិតផលដំឡូងមីរបស់វៀតណាម សម្រេចបានចំនួន ៩៤៤ ៩៣០តោន គិតជាតម្លៃ ៤៣០,៤៤លានដុល្លារ។ បរិមាណនាំចេញនេះ ធ្លាក់ចុះ ៣,៣ភាគរយ ប៉ុន្តែគិតជាតម្លៃ គឺកើនឡើង ១៥,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៣។ នេះបើតាមសារព័ត៌មានវៀតណាម Thanh Nien។   ទាក់ទងនឹងតម្លៃនាំចេញជាមធ្យមក្នុងរយៈពេល ៣ខែឆ្នាំនេះ ដំឡូងមី និងផលិតផលដំឡូងមីមានតម្លៃដល់ ៤៥៥,៥ ដុល្លារក្នុងមួយតោន កើនឡើង ១៩,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។   បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម នៅខែមីនា ឆ្នាំ២០២៤ ចិននៅតែជាទីផ្សារនាំចេញដំឡូងមី និងផលិតផលដំឡូងមីដ៏ធំបំផុតរបស់វៀតណាម ដែលស្មើនឹង ៩៤,២៤ភាគរយ នៃការនាំចេញសរុបរបស់ប្រទេសនេះ ឈានដល់ ២៩៩ ២៦០តោន គិតជាតម្លៃមាន ១៣៣,៥៦លានដុល្លារ ដែលកើនឡើង ៥០,៧ភាគរយ ក្នុងបរិមាណ និង ៥៥,១ភាគរយ ជាតម្លៃធៀបនឹងខែកុម្ភៈ។   សម្រាប់ ៣ខែឆ្នាំនេះ ចិនជាទីផ្សារនាំចេញដំឡូងមី និងផលិតផលដំឡូងមីដ៏ធំបំផុតរបស់វៀតណាម។ ជាក់ស្តែង ចិនបាននាំចូលផលិតផលដំឡូងមី និងដំឡូងមីចំនួន ៨៩០ ៥៥០តោន ដែលមានតម្លៃសរុបជាង ៤០០លានដុល្លារ ដែលកើនឡើង ២០,៧ភាគរយគិត ជាតម្លៃធៀបគ្រាដូចគ្នាក្នុងឆ្នាំ២០២៣។   យោងតាមស្ថិតិរបស់ទីភ្នាក់ងារគយចិន ប្រទេសថៃ វៀតណាម ឡាវ និងកម្ពុជា ជាទីផ្សារចំនួន ៤ ដែលផ្គត់ផ្គង់ដំឡូងមីច្រើនជាងគេ សម្រាប់តម្រូវការអ្នកប្រើប្រាស់នៅចិន។   គួរកត់សម្គាល់ថា រយៈពេល២ខែឆ្នាំនេះ វៀតណាមបានវ៉ាដាច់ថៃ ក្លាយជាទីផ្សារដ៏ធំបំផុត ដែលផ្គត់ផ្គង់ម្សៅដំឡូងមីទៅកាន់ចិន ជាមួយនឹងបរិមាណ ២៦៧ ៩៣០តោន មានតម្លៃ ១៣៧,៩៤ លានដុល្លារ ដែលកើនឡើង ១០,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕ 
ការនាំចេញដំឡូងមី និងផលិតផលដំឡូងមីរបស់វៀតណាម បានកើនឡើងយ៉ាងខ្លាំងនៅខែមីនា ដោយចិនជាទីផ្សារប្រើប្រាស់ធំបំផុត។ រយៈពេល ៣ខែឆ្នាំនេះ ចិនបានចំណាយប្រាក់ជាង ៤០០លានដុល្លារ ទិញដំឡូងមី និងផលិតផលដំឡូងមីពីវៀតណាម។
សូមស្ដាប់ប្រសាសន៍លោក ស៊ុន ចាន់ថុល ខាងក្រោមនេះ៖ លោក ស៊ុន ចាន់ថុល ថ្លែងថា ការចាក់បេតុងសងខាងផ្លូវដែកនៃផ្លូវ ១០៥ ប្រវែង ៥ម៉ែត្រសងខាង នឹងត្រូវបញ្ចប់ក្នុងរយៈពេល៨ថ្ងៃទៀត ដែលនឹងមិនពិបាកឲ្យអ្នកធ្វើដំណើរប្រជ្រៀតគ្នាលើផ្លូវដែកទៀត។ រីឯផលប៉ះពាល់ផ្នែកសំឡេង រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ លើកឡើងថា រថភ្លើងថ្មីមានសំឡេងស្ងាត់ ដែលបញ្ជាទិញពីក្រៅប្រទេស នឹងនាំចូលក្នុងពេលឆាប់ៗខាងមុខ។ តែយ៉ាងណា លោក ស៊ុន ចាន់ថុល អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅបណ្ដោយដងផ្លូវនៃខ្សែរថភ្លើងពីស្ថានីយអយស្ម័យយាន ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កុំចោលសំរាមឥតសណ្ដាប់ធ្នាប់ ដែលបង្កការអាម៉ាសរបស់ជាតិ ខណៈមានភ្ញៀវអន្តរជាតិជិះរថភ្លើងឆ្លងកាត់តំបន់នោះ៕
ភ្នំពេញ៖ បន្ទាប់ពីមានការត្អូញត្អែរអំពីសំឡេងរំខានចេញពីរថភ្លើង និងគ្រោះថ្នាក់លើចង្អូរផ្លូវដែក នៃផ្លូវ១០៥ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល អះអាងថា បញ្ហាទាំងនេះនឹងត្រូវដោះស្រាយបានឆាប់ៗ។ លោក ស៊ុន ចាន់ថុល លើកឡើងដូចនេះនាឱកាសលោកអញ្ជើញសម្ពោធខ្សែរថភ្លើងសិរីសោភ័ណ-បាត់ដំបង នៅថ្ងៃទី២៩ខែមេសានេះ។
ដ្បិតមិននិយាយចំឈ្មោះក្តី តែសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពន្លយសម្តីពាក់ព័ន្ធនឹងករណីក្តីក្ដាំរបស់អ្នកនយោបាយចាស់វស្សា លោក កឹម សុខា ដែលទទួលរងបន្ទុកបន្ថែម ដោយសារតែការលូកដៃពីសំណាក់បរទេស។ ត្រង់ចំណុចនេះ សម្ដេច បានលើកពីសកម្មភាពបរទេសខ្លះ ដែលបានចេញចូលជួបសួរសុខទុក្ខមេដឹកនាំអតីតគណបក្សប្រឆាំងរូបនេះ ជាញឹកញាប់ ស្របពេលដែលតុលាការកំពុងសវនាការក្តីរបស់លោក កឹម សុខា ពីបទ «គប់គិតជាមួយបរទេស» ។   ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ(BBU)សរុប ៤,៥៦៦នាក់ នាព្រឹកថ្ងៃទី១៦ មីនា ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះ ៖«អ៊ីចឹងទេ បានជាខ្ញុំប្រាប់ទូតមួយថា ពួកអ្នកឯងកន្លងទៅ បានធ្វើសកម្មភាពរួមចំណែកដាក់ទោស មនុស្សដែលគេកាត់ទោស។ (ទូត និងមន្ត្រីបរទេស) អ្នកឯកសួរសុខទុក្ខ សួរសុខទុក្ខឡើង ,បន្តិចជួបៗ ! ហ្នឹងហើយ ស្មានតែតុលាការមិនយកចិត្តទុកដាក់លើចំណុចហ្នឹង»។   ដោយសារតែសកម្មភាពបរទេសជួបមេបក្សប្រឆាំង អំឡុងពេលដំណើរការក្តីនេះហើយ ទើបសម្ដេច ហ៊ុន សែន ប្រកាសមិនលើកលែងទោសឱ្យអ្នកណាម្នាក់ ក្រោយតុលាការសម្រេចហើយ។ «ហើយវាក៏បានបង្កើតនូវចំណុចដែល ហ៊ុន សែន មិនជឿទុកចិត្តលើកលែងទោសឱ្យអ្នកណាទាំងអស់ ។ (ទូត និងមមន្ត្រីបរទេស) អ្នកឯងត្រូវដឹង ឥរិយាបថខ្លះ គឺអ្នកឯង ជួយធ្វើបាបអ្នកទោសនោះវិញទេ អ្នកឯងត្រូវយល់។ ដោយសារតែឥរិយាបថអ្នកឯងអ៊ីចឹង ខ្ញុំក៏ត្រូវតែប្រយ័ត្នដែរ។ អ្នកឯងយល់ទេ បន្ទាត់នយោបាយអ្នកឯង សកម្មភាពនយោបាយអ្នកឯងគឺខុស បង្កើតជាហេតុផលឱ្យតុលាការដែលកំពុងស្វែងរកនូវរឿងរ៉ាវនៃការគប់គិត ។ ហើយវាបង្កើតទៅជាការមិនជឿទុកចិត្តរបស់នាយករដ្ឋមន្រ្តី ដែលនាយករដ្ឋមន្ត្រីមិនអាចលើកដៃលើកលែងទោសឱ្យអ្នកណា នៅក្នុងសំណុំរឿងនេះ»។ សម្ដេច បន្ថែម។   តុលាការភ្នំពេញ បានសម្រេចឱ្យលោក កឹម សុខា ជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ ហើយមិនអាចធ្វើនយោបាយអស់មួយជីវិត។ ក្រៅពីសមាជិកគ្រួសារ លោក មិនអាចជួបឬទាក់ទងជាមួយអ្នកណាទាំងអស់។ នៅមុខផ្ទះរបស់លោក មានកងកម្លាំង នៅចាំយាមគ្រប់ពេល។   តែយ៉ាងណាមេដឹកនាំបក្សប្រឆាំងរូប នឹងប្ដឹងជំទាស់ការសម្រេចរបស់តុលាការដំបូងនេះ ទៅសាលាឧទ្ធរណ៍។ នេះបើតាមមេធាវីលោក កឹម សុខា៕
សកម្មភាពបរទេសខ្លះ ជាការដាក់បន្ទុកបន្ថែមទៅលើលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២៧ឆ្នាំ និងដកសិទ្ធិធ្វើនយោបាយមួយជីវិត ក្រោមបទចោទគប់គិតជាមួយបរទេស។
  វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា «ទេសចរ» គឺជាជនអ្នកធ្វើដំណើរលំហែកម្សាន្ត។ ឧទាហរណ៍ថា៖«ជារៀងរាល់ឆ្នាំ ទេសចរបរទេសរាប់លាននាក់ បានធ្វើដំណើរមកប្រទេសកម្ពុជា។ អ្វីដែលគួរឲ្យទាក់ទាញនិងចាប់អារម្មណ៍ជាងគេ សម្រាប់ពួកទេសចរបរទេសទាំងនោះ គឺប្រាសាទបុរាណរបស់ខ្មែរ ជាពិសេសប្រាសាទអង្គវត្ត»។   ចំណែកឯ «ទេសចរណ៍» គឺជាការធ្វើដំណើរកម្សាន្តលំហែចិត្តនៃជនបរទេស។ នេះជាការពន្យល់នៅក្នុងវចនានុក្រម សម្តេច ជួន ណាត ដដែល។ ឧទាហរណ៍ថា៖«វិស័យទេសចរណ៍ គឺជាផ្នែកដ៏សំខាន់មួយ ដែលអាចពង្រឹងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា»។ គេប្រើពាក្យ«ទេសចរណ៍»សំដៅលើទីកន្លែងផងដែរ ជាឈ្មោះក្រសួងទេសចរណ៍ ដែលទទួលបន្ទុកផ្នែកសក្តានុពុលទេសចរណ៍របស់ប្រទេសកម្ពុជា៕ 
ការប្រើប្រាស់នូវពាក្យ «ទេសចរ» និង ពាក្យ «ទេសចរណ៍» មិនដូចគ្នាទេ។ ពាក្យ «ទេសចរ» ត្រូវបានប្រើប្រាស់ ដោយសំដៅទៅលើមនុស្ស។ រីឯ ពាក្យ «ទេសចរណ៍» វិញ គឺសំដៅទៅលើសកម្មភាពនៃការដើរកម្សាន្ត នៅកន្លែងណាមួយ។
  លោក គួច សុខលី អគ្គនាយកក្រុមហ៊ុន YINKOK FOOD CORP ជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំ ដែលបាននាំចូល និងបើកដំណើរការហាងដូមីណូភីហ្សានៅកម្ពុជា បានបញ្ជាក់ឱ្យដឹងថា៖ «ការបើកដំណើរការសាខាទី៩ នៅក្នុងបុរីប៉េងហួតបឹងស្នោនេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែមទៀត ក្នុងតំបន់ជុំវិញខណ្ឌច្បារអំពៅ និងពង្រីកខ្លួនឱ្យកាន់តែជិត និងកាន់តែងាយស្រួលដល់អតិថិជន ដែលនិយមចូលចិត្តទទួលទានភីហ្សា និងអាហារសម្រន់ផ្សេងៗរបស់ហាងដូមីណូភីហ្សា។     លោក គួច សុខលី បានបន្ថែមទៀតថា៖ «បន្ទាប់ពីឆ្លងកាត់ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា អស់រយៈពេលជិត ២ ឆ្នាំកន្លងមកនេះ យើងមានការគិតគូរខ្លាំងក្នុងការរៀបចំសាខាថ្មីរបស់ដូមីណូភីហ្សា នៅបុរីប៉េងហួតបឹងស្នោនេះ ឱ្យឆ្លើយតបទៅនឹងបរិបទកូវីដ-១៩។ បច្ចុប្បន្ននេះ អតិថិជនភាគច្រើនមានទំនោរនិយមចូលចិត្តប្រើប្រាស់សេវាកម្មដឹកជញ្ជូនអាហារដល់គេហដ្ឋាន ឬ កន្លែងធ្វើការ ដើម្បីកាត់បន្ថយហារនិភ័យក្នុងការឆ្លងកូវីដ-១៩ ផង និងចំណេញពេលវេលាមិនស្ទះចរាចរណ៍ក្នុងការធ្វើដំណើរផង។ ដូច្នេះហើយទើបដូមីណូភីហ្សា សាខាបុរីប៉េងហួតបឹងស្នោ ផ្តោតសំខាន់លើការផ្តល់សេវាកម្មដឹកជញ្ជូនអាហារដល់ទីតាំងដោយឆាប់រហ័ស និងឥតគិតថ្លៃក្រោម ៣០នាទី ជូនដល់អតិថិជន។ អតិថិជនទាំងអស់អាចកុម្ម៉ង់អាហារតាមរយៈលេខទូរស័ព្ទ 1800 2020 (ហៅទូរស័ព្ទដោយឥតគិតថ្លៃ) និងគេហទំព័ររបស់ Domino's Pizza (www.dominos.com.kh) ក៏ដូចជា App Dominos Pizza Asia Pacific។ ជាមួយគ្នានេះ អតិថិជនក៏នៅតែអាចមកទទួលទានអាហារដោយផ្ទាល់នៅហាងផងដែរ។ ដោយយើងផ្តោតលើការអនុវត្តតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល រួមមានការជូតសម្អាតសម្ភារៈ និងតុកៅអីក្នុងហាងដោយអាល់កុល ការចម្អិនអាហារដោយប្រើកម្តៅ 450°F ប្រកបដោយអនាម័យខ្ពស់ ហើយបុគ្គលិកគ្រប់ផ្នែកសុទ្ធតែពាក់ម៉ាសការពារ និងបានចាក់វ៉ាក់សាំងរួចរាល់គ្រប់ៗគ្នា»។    ក្នុងឱកាសដ៏ពិសេសនេះផងដែរ ហាងដូមីណូភីហ្សា ក៏មានការផ្តល់ជូនពិសេសបំផុតដល់អតិថិជន ដោយមានការបញ្ចុះតម្លៃរហូតដល់ ៥០ភាគរយ លើភីហ្សាគ្រប់រសជាតិ រយៈពេល ២សប្តាហ៍ពេញ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមតាមដាន Facebook Page Dominos Pizza ឬ ទូរស័ព្ទទៅកាន់លេខ 1800 2020៕ ផែនទី Google Map https://goo.gl/maps/7CmZpaAX7UhkF6xq5   អំពីដូមីណូភីហ្សា ហាងដូមីណូភីហ្សា(Dominos  Pizza) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦០ ដោយលោក Tom Monaghan។ គិតមកដល់ឆ្នាំ២០២២ នេះ ហាងដូមីណូភីហ្សា មានសាខាច្រើនជាង ១៨ ០០០ ហាងនៅទូទាំងពិភពលោក។ ក្រុមហ៊ុន YINKOK FOOD CORP បានទិញសិទ្ធិអាជីវកម្មរបស់ហាងដូមីណូភីហ្សា មកបើកដំណើរការនៅកម្ពុជា និងមានសាខាសរុបចំនួន ៩ ទាំងនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប រួមមានសាខាបឹងកេងកង ស៊ីធីម៉ល IFL ភ្នំពេញថ្មី ផ្សារដើមថ្កូវ ទួលគោក ពោធិ៍ចិនតុង The Heritage Walk ខេត្តសៀមរាប និងសាខាថ្មីទី ៩ នៅបុរីប៉េងហួតបឹងស្នោនេះ។ ហាងដូមីណូភីហ្សា មានជម្រើសភីហ្សាឈ្ងុយឆ្ងាញ់ពិសេសច្រើនរសជាតិ ជាមួយនឹងសំបកភីហ្សាដល់ទៅ៥ប្រភេទ ដោយចម្អិនប្រើកម្តៅ 450°F តាមរូបមន្តស្តង់ដារដើមពីសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ដូមីណូភីហ្សាក៏មានលក់អាហារសម្រន់ជាច្រើន រួមមានស្លាបមាន់ នំប៉័ងខ្ទឹមស ឈីសស្ទីក ស៊ីណាស្ទីក និងភេសជ្ជៈផ្សេងៗទៀតផងដែរ។   (អត្ថបទពាណិជ្ជកម្ម)  
ភ្នំពេញ៖ ហាងដូមីណូភីហ្សា ដែលជាភីហ្សាល្បីលំដាប់លេខ១ មកពីសហរដ្ឋអាមេរិក បានបើកដំណើរការសាខាថ្មីមួយទៀត នៅថ្ងៃទី២២ កម្ភៈ ២០២២នេះ នៅក្នុងបុរីប៉េងហួតបឹងស្នោ (ខណ្ឌច្បារអំពៅ)តាមបណ្តោយផ្លូវ CLASTER ផ្ទះលេខ១៩០-១៩២។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ នេះ ហាងដូមីណូភីហ្សាមានសាខាចំនួន ៩ នៅកម្ពុជា។ រហូតមកដល់ពេលនេះ ដូមីណូភីហ្សាមានច្រើនជាង ១៨ ០០០ សាខានៅជុំវិញពិភពលោក។
  ចំពោះរង្វាន់របស់ស្រាបៀ TIGER  ដែលបានចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ គូស្វាមីភរិយាថ្មីចំនួន ៦ ដែលមានសំណាង បានឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ នៅទីក្រុងស៊ីដនី រួមជាមួយនឹងទឹកប្រាក់ចំនួន 1500 ដុល្លារអាមេរិក មានរាយឈ្មោះដូចខាងក្រោម៖   អ្នកឈ្នះរង្វាន់ទាំងអស់ អាចស្វែងរកឈ្មោះរបស់ខ្លួន នៅលើទំព័រកាសែត ឬលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀ TIGER។ ចំពោះគូស្វាមីទាំងអស់ ដែលបានឈ្នះរង្វាន់ខាងលើ ក្រុមហ៊ុន នឹងទាក់ទងទៅដោយផ្ទាល់។   អបអរពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក ជាមួយស្រាបៀរលំដាប់ពិភពលោក បែបអាស៊ី។   តើលោកអ្នកចង់ទិញស្រាបៀរលំដាប់ពិភពលោក សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់អ្នកទេ? លោកអ្នកអាចទូរស័ព្ទមកលេខ 011 222 400 ឬ 011 333 500 សម្រាប់ព័ត៌មានបន្ថែម។   ពិសាដោយការទទួលខុសត្រូវ៕   (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្រាបៀ TIGER បានរៀបចំកម្មវិធីចាប់រង្វាន់លើកចុងក្រោយរបស់ខ្លួន ជូនគូស្វាមីភរិយាថ្មី ដែលកម្មវិធីចាប់រង្វាន់នេះ មានផ្សាយផ្ទាល់នៅស្ថានីយទូរទស្សន៍ MYTV។ ជាលទ្ធផល ការចាប់រង្វាន់ផ្តាច់ព្រ័ត្រជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៨-២០១៩ បានរកឃើញអ្នកឈ្នះ ចំនួន ៦គូ សម្រាប់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ ទៅកាន់ ទីក្រុងស៊ីដនី រួមជាមួយទឹកប្រាក់ ១៥០០ ដុល្លាអាមរិក។