text
stringlengths
31
26.1k
summary
stringlengths
11
1.19k
អត្ថបទទាក់ទង   ប្រធានសភាសិង្ហបុរី ឆ្លើយតបនឹងវៀតណាមជុំវិញសំដីលោក លី សៀនឡុង   ផលវិបាកខ្លាំងក្នុងអាស៊ាន ក្រោយសាររបស់លោក លី សៀនឡុង   សំដីលោក លី សៀនឡុង ក៏ធ្វើឲ្យវៀតណាមខកចិត្តផងដែរ   លោក ហ៊ុន ម៉ានី ឃ្នើសចិត្តនឹងលោក លី សៀនឡុង  «សិង្ហបុរីគ្មានការអាណិតអាសូររបបខ្មែរក្រហមនោះឡើយ ហើយក៏មិនដែលចង់ឃើញរបបនេះត្រឡប់មកកម្ពុជានោះដែរ»។ ក្រសួងការបរទេសសិង្ហបុរី បានបញ្ជាក់បែបនេះក្នុងសេចក្តីថែ្លងការណ៍ខ្លួនដែលចុះល្ងាចថ្ងៃសុក្រទី ៧ ខែមិថុនានេះ។ សេចក្តីការណ៍នេះគឺ ឆ្លើយតបនឹងបញ្ហាចម្រូងចម្រាសជុំវិញសម្តីនាយករដ្ឋមន្ត្រី លី សៀនឡុង ដែលហៅការអន្តរាគមន៍របស់វៀតណាមផ្តួលរំលំរបបខ្មែរក្រហមជាការឈ្លានពានទាំងក្នុងពេលផ្តល់សុន្ទរកថានាកិច្ចសន្ទនាសន្តិសុខ Shangri-La និងនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកសប្តាហ៍មុន។ សេចក្តីថ្លែងការណ៍ដដែលនេះបានបកស្រាយថា ការលើកឡើងរបស់លោក លី ជុំវិញបញ្ហានៅឥណ្ឌូចិន ជាពិសេសការអន្តរាគមន៍របស់វៀតណាមនៅកម្ពុជាមិនមែនជារឿងថ្មីនោះឡើយ ដ្បិតថា បញ្ហានេះត្រូវបានលើកឡើងកន្លងមកជាសាធារណៈច្រើនដងដែររួមទាំងក្នុងកំណត់ហេតុលោក លី ក្វាន់យូ និងសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានដែលផ្ញើទៅកាន់អង្គការសហប្រជាជាតិ ឆ្នាំ ១៩៧៩ ដែរ។  ក្រសួងការបរទេសសិង្ហបុរីបន្ថែមថា ៖«ក្នុងសេចក្តីថ្លែងការណ៍រួមពីជំហរលើបញ្ហាកម្ពុជា ដែលផ្ញើទៅក្រុមប្រឹក្សាសន្តិសុខឆ្នាំ ១៩៧៩ អាស៊ានបានបញ្ជាក់ច្បាស់ជាសាធារណៈពីសិទ្ធិប្រជាជនកម្ពុជាក្នុងការកំណត់អនាគតរបស់ខ្លួន និងមានសេរីភាពអនុវត្តសិទ្ធិស្វ័យសម្រេចរួចផុតពីការលូកដៃជ្រៀតជ្រែក និងឥទ្ធិពលរបស់មហាអំណាចនៅខាងក្រៅ»។     ជុំវិញគោលបំណងរបស់នាយករដ្ឋមន្ត្រី  ក្រសួងការបរទេសសិង្ហបុរីបានពន្យល់ថា លោក លី ទាញអតីតកាលមួយនេះមកដើម្បីពន្យល់ពីភាពជារដ្ឋបុរស និងវាយតម្លៃមួយរបស់មេដឹកនាំថៃដែលបានចូលរួមចំណែកជួយបញ្ចាប់សង្គ្រាមដ៏គួរឲ្យខ្លោចផ្សាដែលបណ្តាលឲ្យប្រជាជនឥណ្ឌូចិនរងទុក្ខវេទនា និងបាននាំមកនូវសន្តិភាព និងការសហការគ្នាមួយដែលតំបន់ទាំងមូលមានសព្វថ្ងៃ។  «លោក លី ក៏ចង់សង្កត់ធ្ងន់ពីស្ថិរភាពតំបន់និងវិបុលភាពក៏ដូចជាឯកភាពអាស៊ានដែលមិនអាចព្រងើយកន្តើយបានឡើយ។ ស្ថានភាពមិនប្រកដប្រជានៃភូមិសាស្ត្រនយោបាយសព្វថ្ងៃធ្វើឲ្យរឿងរ៉ាវទាំងនេះកាន់តែសំខាន់សម្រាប់រដ្ឋអាស៊ានក្នុងការធានារក្សាឯកភាព និងការសាមគ្គីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដែរ»។ សេចក្តីថ្លែងការណ៍នេះបានបន្តដូច្នេះ។  ទន្ទឹមនឹងការបកស្រាយពីសម្តីរបស់នាយករដ្ឋមន្ត្រី  ក្រសួងការបរទេសសិង្ហបុរីបានបង្ហាញជំហច្បាស់លាស់ថា សិង្ហបុរីគោរព និងឲ្យតម្លៃកម្ពុជា ក៏ដូចជាវៀតណាមក្នុងនាមជាមិត្តអាស៊ាន។ «សិង្ហបុរីផ្តល់តម្លៃខ្ពស់ណាស់ចំពោះទំនាក់ទំនងជាមួយកម្ពុជា និងវៀតណាម។ ទោះមានការយល់ឃើញខុសគ្នាពីអតីតកាលក្តី យើងតែងតែប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកប្រកបដោយការគោរព និងមិត្តភាព។ ចំណងការទូតទ្វេភាគីលើវិស័យជាច្រើនរីកចម្រើនឡើង ហើយយើងបានធ្វើការងារជាមួយគ្នាក្នុងបណ្តាប្រទេសអាស៊ានដើម្បីកសាងសហគមន៍ដែលមានសាមគ្គីភាពនិងការរួបរួបគ្នាដែរ»។ សិង្ហបុរីប្រកាសដូច្នេះ។  ទាក់ទិននឹងការបន្ធូរបន្ថយកម្តៅការទូតនិង ជម្រះមន្ទិលសង្ស័យនានាដែលកើតឡើងកន្លងមកនេះ ក្រសួងការបរទេសសិង្ហបុរីក៏បានបង្ហើបដែរថា រដ្ឋមន្ត្រីការបរទេសសិង្ហបុរី វីវៀន បាឡាគ្រីស្នាន់ បានទូរសព្ទទៅពិភាក្សានិងពន្យល់ពិបញ្ហានេះផ្ទាល់ជាមួយសមភាគីកម្ពុជាលោក ប្រាក់ សុខុន និង សមភាគីវៀតណាម ផាម ប៊ិញមិញ (Pham Binh Minh)  នៅថ្ងៃសុក្រនេះដែរ។ «យើងបានឯកភាពគ្នាថា ទោះបីជាមានភាពខុសប្លែកគ្នាខ្លាំងពីបញ្ហាអតីតកាលក៏ដោយចុះ យើងជ្រើសរើសយកផ្លូវនៃកិច្ចសហប្រតិបត្តិការ ការសន្ទនា និងមិត្តភាព»។ សិង្ហបុរីចេញមុខបកស្រាយជុំវិញសម្តីលោក លី សៀនឡុង ក្រោយពេលដែលមានមតិរិះគន់ខ្លាំងៗពីសំណាក់ភាគីកម្ពុជា និងវៀតណាម។ នៅកណ្តាលយប់ថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដោយបង្ហាញការសោកស្តាយផង និងបានទិតៀនខ្លាំងលើសម្តីលោក លី ផង។ អ្វីដែលសំខាន់ សម្តេចបានចាត់ទុកថា សម្តីនេះបង្ហាញពីជំហររបស់មេដឹកនាំសិង្ហបុរីក្នុងការគំាទ្ររបបខ្មែរក្រហមដែរ។  សម្តេចបានសរសេរដូច្នេះ៖ «ការលើកឡើងនេះបង្ហាញថា កាលនោះសិង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៍ និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាវិញដែរ»។   
បន្ទាប់ពីមានប្រតិកម្មជាបន្តបន្ទាប់ពីខាងមេដឹកនាំកម្ពុជា និងភាគីវៀតណាម ក្រសួងការបរទេសសិង្ហបុរីបានចេញបកស្រាយពីជំហររបស់មេដឹកនាំខ្លួន ដោយអះអាងថា ចំណុចប្រវត្តិសាស្ត្រក្នុងសុន្ទកថា និងសំណេររបស់លោក លី សៀនឡុង គឺធ្លាប់បានលើកឡើងជាសាធារណៈកន្លងមក និងគ្មានចេតនាអាក្រក់ ឬបង្ហាញការអាណិតអាសូររបបដឹកនាំប៉ុលពតឡើយ។ លើសពីនេះ សិង្ហបុរីក៏ប្រកាសដែរថា ខ្លួនឲ្យតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាមួយកម្ពុជា និងគោរពកម្ពុជា។
សេចក្តីថ្លែងការណ៍រួមមួយរបស់ស.រ.អា និងសហភាពអឺរ៉ុបកាលពីថ្ងៃពុធបានបញ្ជាក់តាមខ្លឹមសារដើមថា៖ «យើងបានព្រមព្រៀងគ្នាថា នឹងបើកដំណើរពិភាក្សាជាបន្ទាន់ជាមួយនឹងលោក ប្រធានាធិបតី ត្រាំ និង រដ្ឋបាលលោក ត្រាំ លើបញ្ហាពាណិជ្ជកម្ម ពាក់ព័ន្ធនឹងក្តីបារម្ភរួម ដែលរាប់បញ្ចូលទាំងបញ្ហាពន្ធលើការនាំចូលដែកនិង អាលុយមីញ៉ូម ដោយឈរលើទស្សនៈដើម្បីបញ្ជាក់ពីលទ្ធផលដែលអាចទទួលយកបានទាំងសងខាង ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ ការប្រកាសដូចនេះកើតឡើងបន្ទាប់ពីការពិភាក្សាក្នុងរដ្ឋធានីវ៉ាស៊ីនតោន រវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស.រ.អា Wilbur Ross និង នាយកពាណិជ្ជកម្មអឺរ៉ុប Cecilia Malmstroem។ ការប្រកាសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អំពីបញ្ហាពន្ធលើការនាំចូលអាលុយមីញ៉ូម និង ដែក នឹងត្រូវចូលជាធរមាននៅចុងសប្តាហ៍នេះ។ ក្រុងវ៉ាស៊ីនតោន បានលើកលែងពន្ធបណ្តោះអាសន្នដល់ប្រទេសកាណាដា និងម៉ិកស៊ិកក្នុងអំឡុងពេលចរចាអំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាមេរិកខាងជើង ហើយស.រ.អា កំពុងពិចារណាលើការលើកលែងពន្ធដល់ប្រទេសអាហ្សង់ទីន អូស្ត្រាលី ហើយនិងប្រេស៊ីល៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ស.រ.អានិង សហភាពអឺរ៉ុបបានដាក់គម្រោងដើម្បីជួបចរចាគ្នានៅជុំថ្មីៗទៀតដើម្បីដោះស្រាយជម្លោះផ្នែកពាណិជ្ជកម្ម រួមទាំងបញ្ហាដែលពាក់ព័ន្ធនឹងបញ្ហាពន្ធដែលស.រ.អា បានស្នើឡើង លើការនាំចូលដែក និងអាលុយមីញ៉ូមផងដែរ។
សមយុទ្ធយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង គឺបានប្រព្រឹត្តឡើងហើយនៅក្បែរប្រជុំកោះParacel ប៉ុន្តែវៀតណាម ដែលជាភាគីមួយទាមទារប្រជុំកោះស្ថិតនៅក្នុងសមុទ្រចិនខាងត្បូងនេះ មិនសុខចិត្តឡើយ និងទាមទារឲ្យចិនលុបចោលសមយុទ្ធយោធា។ បើតាមការអះអាងរបស់ទីក្រុងហាណូយ សមយុទ្ធយោធារបស់ចិន បានបំពានដែនអធិបតេយ្យរបស់វៀតណាម។  តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម Vietnam Express អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា ការធ្វើសមយុទ្ធយោធានៅក្នុងតំបន់ប្រជុំកោះ Paracel គឺជាការបំពានស្មារតីនៃសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនៅក្នុងសមុទ្រចិនខាងត្បូង (DOC) និងមិនគោរពតាមការចរចា ដែលពាក់ព័ន្ធនឹងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ក៏ដូចជាការរក្សាសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការនៅក្នុងតំបន់។    ដោយមើលឃើញថា សមយុទ្ធយោធាចិនជាការបំពានអធិបតេយ្យរបស់ខ្លួន វៀតណាម បានស្នើឲ្យចិន លុបចោលសមយុទ្ធយោធា និងមិនត្រូវឲ្យកើតមានការបំពានស្រដៀងនេះទៀតទេ។ វៀតណាម បានចាត់ទុកសមយុទ្ធរបស់ចិន គឺខុសច្បាប់។ កន្លងទៅវៀតណាម បានដាក់ការតវ៉ាជាមួយចិនម្តងហើយ ជុំវិញសមយុទ្ធយោធា នៅក្បែរប្រជុំកោះ Spratly កាលពីដើមខែសីហាកន្លងទៅ។    សូមបញ្ជាក់ថា វៀតណាម បានហៅសមុទ្រចិនខាងត្បូងថា សមុទ្រខាងកើត។ នៅក្នុងឆ្នាំ១៩៧៤ ចិន បានដណ្តើមកាន់កាប់ប្រជុំកោះParacel ពីវៀតណាម តាមរយៈការប្រើប្រាស់កម្លាំងយោធា។ តាមការចុះផ្សាយរបស់សារព័ត៌មាន BBC កងទ័ពវៀតណាម យ៉ាងហោចណាស់ ៧០នាក់ បានបាត់បង់ជីវិត ក្នុងការប៉ះទង្គិចគ្នានេះ៕
ក្រសួងការបរទេសវៀតណាម នៅថ្ងៃទី២៦ ខែសីហា បានស្នើឲ្យចិនលុបចោលសមយុទ្ធយោធានៅក្បែរប្រជុំកោះ Paracel ដែលវៀតណាមឲ្យឈ្មោះថា Hoang Sa ។ ចិន បានធ្វើសមយុទ្ធយោធានៅក្បែរប្រជុំកោះនេះចាប់ពីថ្ងៃទី២៤ ខែសីហាមក និងគ្រោងបញ្ចប់នៅថ្ងៃទី២៩ខែសីហា។ 
Balotelli ខ្សែប្រយុទ្ធសញ្ជាតិអ៊ិតាលី វ័យ២៧ឆ្នាំ បានស៊ុតបាល់បញ្ចូលទីចំនួន ២២ គ្រាប់ហើយក្នុងការបង្ហាញខ្លួនឲ្យ Nice ៣១ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ក្នុងរដូវកាលនេះ។ Di Biagio បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯជំរំហ្វឹកហាត់របស់ជម្រើសជាតិអ៊ីតាលីនៅឯក្រៅក្រុង Florence ថា៖«ចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីគឺសំខាន់ណាស់សម្រាប់ខ្សែប្រយុទ្ធដោយមិនចាំបាច់គិតពីរបៀបលេងនោះទេ។ ខ្ញុំបានពិនិត្យមើល និងសម្រេចចិត្តហើយ... ខ្ញុំនឹងបន្តតាមមើលគាត់ (Balotelli) ហើយទ្វារនៅតែបើកសម្រាប់គាត់ជានិច្ច»។ អតីតខ្សែប្រយុទ្ធ Inter Milan និងManchester City រូបនេះ មិនត្រូវបានជ្រើសរើសឲ្យជាប់ក្រុមជម្រើសជាតិអ៊ីតាលីចាប់តាំងពី World Cup ឆ្នាំ២០១៤ នៅប្រេស៊ីលមកម្លេះ។ អ៊ីតាលី នឹងជួបអាហ្សង់ទីននៅថ្ងៃសុក្រទី២៣ ខែមីនានេះសម្រាប់ការប្រកូតមិត្តភាពអន្តរជាតិ មុនប៉ះអង់គ្លេសនៅឯកីឡដ្ឋាន Wembley នៅ៤ថ្ងៃបន្ទាប់។ នេះជាការប្រកួតលើកដំបូងរបស់ពួកគេផងដែរចាប់តាំងពីខែវិច្ឆិកាមក ក្រោយបរាជ័យក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីនៅឆ្នាំ២០១៨៕
លោក Luigi Di Biagio អ្នកចាត់ការទូទៅបណ្តោះអាសន្នក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីតាលីបាននិយាយថាទ្វារនៅតែបើកចំហសម្រាប់ខ្សែប្រយុទ្ធ Mario Balotelli ដែលត្រូវបានគេមើលរំលងសម្រាប់ការប្រកួតមិត្តភាពនៅខែនេះ បើទោះបីជាបានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម Nice នៃក្របខណ្ឌ Ligue 1 របស់បារាំង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ស្រុកបន្ទាយអំបិល, ឧត្ដរមានជ័យ៖ បញ្ហាគ្រឿងញៀន នៅក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំបិល ខេត្តឧត្ដរមានជ័យ ត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង ខណៈអាជ្ញាធរ នៅតែបន្តការផ្សព្វផ្សាយដូចភ្លៀងរលឹម។ ទន្ទឹមនេះ ពលរដ្ឋនិងប្រជាការពារភូមិ ក៏មានតួនាទីយ៉ាងសំខាន់ដែរ ក្នុងការចូលរួមពង្រឹងសន្តិសុខ សុវត្ថិភាព នៅក្នុងភូមិ-ឃុំ ។  លោក វ៉ាង ម៉ាប់ មេប៉ុស្តិ៍រដ្ឋបាលឃុំគោកខ្ពស់ បានលើកឡើងថា បញ្ហាគ្រឿងញៀន នៅក្នុងឃុំគោកខ្ពស់ មិនមានច្រើននោះទេ ដោយសារអាជ្ញាធរបានផ្សព្វផ្សាយញឹកញាប់ និងចំគោលដៅ ជាពិសេសពង្រឹកការយាមល្បាតទាំងថ្ងៃ និងយប់។ ក្នុងមួយខែៗ ប៉ុស្តិ៍រដ្ឋបាល បានជំរុញការផ្សព្វផ្សាយពី ៤ ទៅ៥ដង តាមភូមិគោលដៅចំនួន ១៣ នៅក្នុងឃុំ។    សព្វថ្ងៃ បញ្ហាគ្រឿងញៀនត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង។ ករណីគ្រឿងញៀន ដែលសមត្ថកិច្ចចាប់បានកន្លងទៅ ភាគច្រើននាំចូលពីក្រុមមនុស្សមកពីតំបន់ផ្សេង។ នៅឆ្នាំ២០២១ ប៉ុស្តិ៍រដ្ឋបាលឃុំគោកខ្ពស់ ចាប់បទល្មើសគ្រឿងញៀនមួយករណី ខណៈឆ្នាំ២០២២កន្លងទៅ គឺមិនមានករណីពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានបង្ក្រាបនៅក្នុងភូមិសាស្ត្រឃុំគោកខ្ពស់នោះទេ។ នេះបើតាមលោក វ៉ាង ម៉ាប់ ដោយមេប៉ុស្តិ៍រូបនេះ បានពន្យល់ដូច្នេះថា៖ «ទាក់ទងបញ្ហាគ្រឿងញៀននេះ កន្លងទៅមិនអត់នោះទេ។ វាមានប៉ុន្តែតិចតួច ដែលភាគច្រើននាំចូលពីខាងក្រៅ។ នៅក្នុងឃុំយើងខ្ញុំ ដូចជាពុំមានការចែកចាយអ្វីធំដុំនោះទេ។ ប្រសិនបើមាន ក៏ពួកខ្ញុំ ខំប្រឹងប្រែងទប់ស្កាត់ដែរ»។    ស្របពេល សមត្ថកិច្ចគ្មានកម្លាំងគ្រប់គ្រាន់ លោក វ៉ាង ម៉ាប់ ចាត់ទុកពលរដ្ឋ និងប្រជាការពារភូមិ ជាកម្លាំងស្នូល ដែលអាចរាយការណ៍ និងបង្រ្កាបបទល្មើសលឿនរហ័ស។ មេប៉ុស្តិ៍រូបនេះ រីករាយនៅពេលភូមិឃុំ រក្សាបានសុខសន្តិភាព។ បច្ចុប្បន្ន ប៉ុស្តិ៍រដ្ឋបាលឃុំគោកខ្ពស់ មានកម្លាំងចំនួន៧នាក់ គ្រប់គ្រង់ភូមិចំនួន ១៣ ដែលមានពលរដ្ឋជាង ៦ពាន់នាក់។    ជាមួយគ្នានេះ លោក វ៉ាង ម៉ាប់ តាំងចិត្តកាត់ផ្ដាច់បទល្មើសគ្រឿងញៀន ដើម្បីបង្កភាពកក់ក្ដៅ ដល់ការរស់នៅរបស់ពលរដ្ឋ។ លោកបានជំរុញឱ្យពលរដ្ឋ បន្តសហការជាមួយសមត្ថកិច្ច ដើម្បីកសាងបរិយាកាស ភូមិ ឃុំមានសុវត្ថិភាព។    អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ  (អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)          
ដោយ៖ រ៉ត ណៅ (យុវជនឃុំ គោកខ្ពស់) 
  តាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក CherdkiatAtthakor គូសបញ្ជាក់ថា ក្រសួងបានទទួលរបាយការណ៍មួយពីស្ថានទូតថៃប្រចាំរដ្ឋធានីWashington ថា ស្ត្រីថៃអាយុ៦៦ឆ្នាំម្នាក់ ដែលស្គាល់ថា Pailinបានបាត់បង់ជីវិតនៅមន្ទីរពេទ្យមួយឈ្មោះថា MedStar Georgetown កាលពីថ្ងៃ២១ ខែមីនា។តាមប្រភពព័ត៌មានថៃដដែល លោក Cherdkiat អះអាងទៀតថា ក្មួយស្រីអ្នកស្រីបានផ្ដល់ដំណឹងដល់ស្ថានទូតថៃនៅទីនោះថា មន្ទីរពេទ្យ បានបញ្ជាក់ថាការស្លាប់របស់ស្ត្រីវ័យ៦៦ឆ្នាំរូបនេះ គឺបណ្ដាលមកពី COVID-19 មែន។ ការស្លាប់នេះគឺជាជនជាតិថៃដំបូងដែលបានស្លាប់នៅបរទេស ដោយសារវីរុស COVID-19 ដែលផ្ទុះឡើងដំបូងក្នុងប្រទេសចិននេះ និងជាជនជាតិថៃទី២ ដែលស្លាប់ដោយសារ COVID-19 ។   សូមបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទ ២៣ ខែមីនា ប្រទេសថៃ បានរកឃើញករណីឆ្លង COVID-19 សរុប៥៩៩នាក់ហើយ ខណៈជាសះស្បើយមាន ៤៤នាក់ ហើយស្លាប់សរុបចំនួន២ដែលមួយក្នុងប្រទេសថៃ និងមួយទៀតនៅបរទេស៕
ស្ត្រីជនជាតិថៃម្នាក់ ដែលជាមេចុងភៅប្រចាំភោជនីយដ្ឋានថៃមួយកន្លែងក្នុងសហរដ្ឋអាមេរិកបានក្លាយជាករណីស្លាប់ថៃដំបូងដោយសារជំងឺផ្លូវដង្ហើម COVID-19 ដែលបានរកឃើញនៅបរទេស។ ក្រសួងការបរទេសថៃ បញ្ជាក់បែបនេះនៅថ្ងៃទី២២ ខែមីនា។
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍នៃការទទួលទានម្ទេសក្នុងកម្រិតសមល្មម ៖ ១. ទប់ស្កាត់ជំងឺមហារីក ម្ទេសមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ រួមទាំងសារធាតុ capsaicin ដែលអាចជួយការពាររាងកាយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីទប់ស្កាត់ជំងឺមហារីក។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនោះក៏ជួយពន្យឺតដំណើរការនៃភាពចាស់តាមវ័យផងដែរ។ ២. ប្រយុទ្ធប្រឆាំងការរលាក ម្ទេសមានផ្ទុកសារធាតុ capsaicin ដែលប្រយុទ្ធប្រឆាំងការរលាកផ្សេងៗក្នុងរាងកាយជួយទប់ស្កាត់បញ្ហាឈឺសន្លាក់បានយ៉ាងប្រសើរ។ ៣. បង្កើនការរំលាយអាហារ ម្ទេសជាប្រភពដ៏ប្រសើរនៃជាតិសរសៃ dietary fiber ជួយរក្សាចលនាប្រក្រតីនៃពោះវៀន រួមទាំងជួយក្នុងការសម្អាតពោះវៀនធំផងដែរ។ ជាតិសរសៃមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការទប់ស្កាត់អាការៈទល់លាមក។ ៤. សុខភាពភ្នែក ម្ទេសក៏មានផ្ទុកសម្បូរទៅដោយវីតាមីន A ជួយបង្កើនសុខភាពភ្នែកមើលឃើញបានកាន់តែច្បាស់ និងចៀសផុតពីជំងឺភ្នែកផ្សេងៗផងដែរ។ ៤. ប្រភពដ៏ប្រសើរនៃជាតិដែក ជាតិដែកជាសារធាតុចិញ្ចឹមចាំបាច់ជួយបង្កើនកម្រិតនៃអេម៉ូក្លូប៊ីនដែលដឹកនាំអុកស៊ីសែនទៅផ្គត់ផ្គង់រាល់គ្រប់កោសិការាងកាយ និងប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហមផងដែរ។ ៥. ប្រភពដ៏ប្រសើរនៃជាតិរ៉ែចាំបាច់ ម្ទេសក៏មានផ្ទុកសម្បូរទៅដោយជាតិរ៉ែចាំបាច់ជួយរក្សាសុខភាពរាងកាយគ្រប់គ្រងសម្ពាធឈាម និងចង្វាក់បេះដូងដូចជាម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិដែក និងម៉ង់កាណែស។ ៦. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ម្ទេសខៀវ ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលមានប្រសិទ្ធភាពជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយទប់ស្កាត់ជំងឺផ្សេងៗ៕ ត្រួតពិនិត្យដោយ www.health.com.kh
ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ស្គាល់ផ្លែម្ទេស ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍អំពីអត្ថប្រយោជន៍នៃការទទួលទានម្ទេសនេះចំពោះសុខភាពរាងកាយ ឡើយ! ម្ទេសត្រូវបានយកមកបន្ថែមក្នុងអាហារផ្សេងៗដើម្បីបង្កើនរសជាតិ រួមទាំងធ្វើជាទឹកជ្រលក់ផងដែរ។ បើទោះជាមិនចេះ ឬចូលចិត្តម្ទេសក៏ដោយ ក្រោយពីអានអត្ថបទនេះរួចអ្នកប្រាកដជាអាចនឹងផ្លាស់ចិត្តរៀនទទួលទានតិចៗមិនខាន។
លោក ស៊ុត ប៉េងគុណ ត្រូវបានគេស្គាល់ថា ជាឪពុកបង្កើតរបស់លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង ដែលកំពុងជាប់ពន្ធនាគារព្រៃសរ។ សពលោក ស៊ុត ប៉េងគុណ តម្កល់ធ្វើបុណ្យនៅសាលាវត្តនាគវ័ន ហើយពិធីឈាបនកិច្ចនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែតុលា៕
លោក ស៊ុត ប៉េងគុណ អតីតទីប្រឹក្សារដ្ឋាភិបាល បានទទួលមរណភាពកាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យព្រះកេតុមាលា ក្នុងអាយុ៧១ឆ្នាំ ដោយជរាពាធ។ នេះបើតាមការអះអាងរបស់អ្នកស្រី ស៊ុត ចាន់ឡា ដែលជាកូនស្រី តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន។
  ១. គ្រប់គ្រងជំងឹទឹកនោមផ្អែម   អ្នកជំងឺទឹកនោមផ្អែម ងាយនឹងជួបប្រទះបញ្ហាខូចសរសៃប្រសាទណាស់ ដោយសារកម្រិតនៃជាតិស្ករក្នុងឈាម កើនខ្ពស់។ បញ្ហាខូចសរសៃប្រសាទ ចំពោះអ្នកជំងឺទឹកនោមផ្អែម ច្រើនកើតឡើងត្រង់ប្រអប់ជើង ប៉ុន្តែវាក៏អាចបង្កផលប៉ះពាល់ដល់ជើង ដៃ និងប្រអប់ដៃផងដែរ។ ដើម្បីជាការប្រសើរ ចូរជួបយជាមួយគ្រូពេទ្យជំនាញ ឱ្យបានទៀងទាត់ និងអនុវត្តតាមការណែនាំ ឬវេជ្ជបញ្ជា។   ២. ទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន B   វីតាមីន B គឺជាសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់រក្សាសុខភាពសរសៃប្រសាទ និងដើម្បីដំណើរការមុខងារបានយ៉ាងល្អ។ នេះហើយជាមូលហេតុ ដែលអ្នកគួររួមបញ្ចូលអាហារសម្បូរទៅដោយវីតាមីន B ក្នុងរបបអាហារប្រចាំថ្ងៃ។   ៣. រក្សាទម្ងន់ត្រឹមត្រូវមួយ   ភាពធាត់ជ្រុល អាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភ លើសុខភាពរាងកាយទាំងមូល ក៏ដូចជាសរសៃប្រសាទ។ ដូច្នេះ ដើម្បីជាការប្រសើរចូររក្សាឱ្យបាននូវទម្ងន់ត្រឹមត្រូវមួយ តាមរយៈជម្រើសនៃរបបអាហារ និងការធ្វើលំហាត់ប្រាណ។   ៤. ធ្វើលំហាត់ប្រាណជាប្រចាំ   ដើម្បីរក្សាបាននូវសុខភាពប្រព័ន្ធសរសៃប្រសាទល្អប្រសើរ ចូរព្យាយាមធ្វើលំហាត់ប្រាណទៀងទាត់ជាប្រចាំ។ នេះក៏ព្រោះតែ ការធ្វើលំហាត់ប្រាណ ជួយទប់ស្កាត់ភាពធាត់ជ្រុល និងបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។   ៥. ចៀសវាងការជក់បារី និងទទួលទានគ្រឿងស្រវឹងច្រើនពេក   ជាតិពុលក្នុងបារី ដែលជ្រាបចូលក្នុងរាងកាយ អាចបង្កការបំផ្លាញសរសៃប្រសាទគួរឱ្យបារម្ភ។ អ្នកក៏គួរចៀសវាង ទទួលទានគ្រឿងស្រវឹងច្រើនពេកដែរ ក៏ព្រោះវាអាចជះផលប៉ះពាល់ដូចទៅនឹងបារី៕   ត្រួតពិនិត្យដោយ www.health.com.kh
ប្រព័ន្ធសរសៃប្រសាទ ដើរតួនាទីយ៉ាងចាំបាច់ក្នុងរាងកាយ ដោយវាទទួលខុសត្រូវសម្រាប់មុខងារផ្សេងៗគ្នានៃរាងកាយ ចាប់ពីការរំលាយអាហារ ដល់ប្រតិកម្មតបនឹងស្ថានភាពផ្សេងៗដែលអ្នកជួបប្រទះ។ ប្រព័ន្ធសរសៃប្រសាទ ក៏ទទួលខុសត្រូវចំពោះកម្រិតនៃភាពស្ត្រេស ដែលមានន័យថា ប្រសិនបើអ្នកថែរក្សាវាមិនបានត្រឹមត្រូវ ឬនៅពេលប្រព័ន្ធសរសៃប្រសាទ មានបញ្ហាវាអាចបង្កជំងឺផ្សេងៗ រួមទាំងជំងឺផ្លូវចិត្តផងដែរ។ ទោះជាយ៉ាងណា កុំបារម្ភពេក ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗរក្សាប្រព័ន្ធសរសៃប្រសាទ ៖
  តាម លោក ព្រំ វន្ថា ការបណ្ដុះបណ្ដាលនេះ ក្នុងគោលដៅចង់ឱ្យស្ថាប័នឯកជនបានយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងការចួលរួមជាមួយរាជដ្ឋាភិបាល។ ក្រសួង នឹងអញ្ជើញតំណាងក្រុមហ៊ុន មកបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ រហូតដល់អស់ទាំងជាង១ម៉ឺនក្រុមហ៊ុន។ ទន្ទឹមនឹងនេះប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានស្នើដល់ក្រុមហ៊ុនដែលទទួលបានការបណ្តុះបណ្តាលរួចហើយ ជួយបណ្តុះបណ្តាលបន្ដដល់បុគ្គលិករបស់ខ្លួនផងដែរ។   លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាអធិបតីនៅក្នុងវគ្គបណ្តុះបណ្តាលនោះដែរ គូសបញ្ជក់ថា ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ មិនមែនជារឿងរបស់នគរបាល ក្រសួងមហាផ្ទៃ ក្រសួងផែនការ ឬគណៈកម្មាធិការជាតិសុវត្ថិភាពផ្លូវគោកនោះទេ គឺផ្តើមចេញពីបុគ្គលម្នាក់ៗ។   បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល៦ខែ ឆ្នាំ២០២០ មានមនុស្សចំនួន ៨៦១នាក់បានស្លាប់ និង ២,៤៤៩នាក់របួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង ចំនួន១,៦១៩លើកនៅទូទាំងប្រទេស។ ក្នុងនោះរាជធានីភ្នំពេញ ខេត្តកណ្ដាល និងកំពង់ធំមានអ្នកស្លាប់ច្រើនជាងគេ។  របាយការណ៍ដដែលបង្ហាញទៀតថា ការបើកបរលើសល្បឿនកំណត់ ជាមូលហេតុចម្បង ដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍៕
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញក្រុមហ៊ុនឯកជនជាង១ម៉ឺន ដែលបានចុះបញ្ជីក្រសួងពាណិជ្ជកម្ម មកសិក្សាស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក។ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្លែងដូច្នេះនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់បុគ្គលិកក្រុមហ៊ុនចំនួន២៦ កាលពីថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២០។
  បណ្តាប្រទេសលោកខាងលិច កាន់តែដាក់សម្ពាធលើរុស្ស៊ីខ្លាំងឡើង ដើម្បីបង្ការទីក្រុងមូស្គូកុំឱ្យវាយប្រហារលើអ៊ុយក្រែន ខណៈវិបត្តិនៅអ៊ុយក្រែនកំពុងតែក្តៅ។ យោធារុស្ស៊ីប្រមាណ ១០ម៉ឺននាក់ រួមទាំងសម្ភារយោធាជាច្រើនទៀត ត្រូវបានបញ្ជូនមកក្បែរតំបន់ព្រំដែនភាគខាងកើតរបស់អ៊ុយក្រែន។    ស្របពេលស្ថានការណ៍នៅអ៊ុយក្រែន កំពុងតែតានតឹងបែបនេះ អាល្លឺម៉ង់ និងបារាំង សុទ្ធតែបានចេញមកព្រមានរុស្ស៊ី។ ក្នុងសេចក្តីថ្លែងការណ៍មួយចេញថ្ងៃទី៨ ខែធ្នូ ក្រសួងការបរទេសបារាំង បានលើកឡើងថា រុស្ស៊ីនឹងប្រឈមផលវិបាកធ្ងន់ធ្ងរ និងផលវិបាកបែបយុទ្ធសាស្រ្ត ប្រសិនបើសម្រេចវាយប្រហារលើអ៊ុយក្រែន។    «សារដ៏ច្បាស់មួយ ត្រូវបានបញ្ជូនទៅរុស្ស៊ីពីការវាយប្រហារថ្មីលើដែនដីអ៊ុយក្រែន»។ ក្រសួងការបរទេសបារាំង បានបញ្ជាក់ច្បាស់ៗបែបនេះ។    ស្របគ្នានេះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដែលទើបតែឡើងកាន់តំណែងថ្មី ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Die Welt TV ជំរុញឱ្យអនុវត្តគោលការណ៍មិនរំលោភបំពានព្រំដែន។ បើតាមអធិការបតីអាល្លឺម៉ង់រូបនេះ ទង្វើរបស់រុស្ស៊ិ អាចនឹងមានផលវិបាកលើប្រព័ន្ធបង្ហូរប្រេង Nord Stream 2។ បង្ហូរប្រេង Nord Stream 2 គឺជាគម្រោងដ៏សំខាន់មួយរបស់រុស្ស៊ី ក្នុងការបញ្ជូនឧស្ម័នធម្មជាតិមកអាល្លឺម៉ង់។      គួររំលឹកថា ក្នុងជំនួបនៅថ្ងៃទី៧ ខែធ្នូ មេដឹកនាំអាម៉េរិក និងរុស្ស៊ី បានព្រមានដាក់គ្នាទៅវិញទៅមក ដោយរុស្ស៊ី បានប្រាប់អាម៉េរិកកុំឱ្យបក្សសម្ព័ន្ធណាតូ បំពាក់អាវុធនៅអ៊ុយក្រែន ខណៈអាម៉េរិកប្រាប់រុស្ស៊ី កុំវាយប្រហារលើអ៊ុយក្រែន។ បន្ទាប់ពីកិច្ចប្រជុំដ៏សំខាន់មួយនេះ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានសង្ឃឹមថា រដ្ឋាភិបាលក្រុងកៀវ និងក្រុងមូស្គូ អាចឈានទៅដល់កិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះដូរអ្នកទោសជាថ្មី៕ 
អាល្លឺម៉ង់ និងបារាំង នៅថ្ងៃទី៨ ខែធ្នូ បានចេញសារព្រមានរុស្ស៊ី កុំឱ្យវាយប្រហារអ៊ុយក្រែន បើមិនចង់រងផលវិបាកធ្ងន់ធ្ងរ។ ការព្រមានរបស់ប្រទេសមហាអំណាចអឺរ៉ុបទាំងពីរនេះ ធ្វើឡើងជំនួបរវាងប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ 
Al Hilal ក្រុមកំពូលតារាងលីគកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីត បានយកឈ្នះ Al Ittihad ក្រុមរបស់ Kante លទ្ធផល ២-០។ កីឡាករអន្តរជាតិបារាំង វ័យ ៣២ឆ្នាំ បានប្រជែងបាល់ ទល់កីឡាករ Al Hilal ក្នុងនាទី៦៦ បន្ទាប់មកការប៉ះទង្គិចត្រូវបានត្រួតពិនិត្យដោយ VAR ហើយក៏មានការសម្រេចចិត្តផ្តល់កាតក្រហមដល់ Kante ព្រោះតែពិនិត្យឃើញថាអាចបង្កគ្រោះថ្នាក់ខ្លាំងដល់គូប្រជែង។   នេះជាកាតក្រហមទី២ របស់ Kante ក្នុងអាជីពជាកីឡាករបាល់ទាត់។ អំឡុងប្រកបអាជីពនៅទឹកដីអង់គ្លេស ក្របខណ្ឌ Premier League ជាមួយនឹងក្រុម Leicester City និងតោខៀវ Chelsea រូបគេមិនដែលបង្កកំហុសឆ្គងណាមួយរហូតទទួលបានកាតក្រហមម្តងឡើយ។     តែយ៉ាងណាលេងជាមួយ Al Ittihad កីឡាករវ័យ ៣២ឆ្នាំ មិនអាចគេចផុតពីទទួលបានកាតក្រហម ក្រោយការប៉ះទង្គិចនៅក្នុងជំនួបជើងទីមួយ AFC Champions League ចាញ់ Al Hilal។ កាតក្រហមលើកដំបូងនៅក្នុងអាជីពរបស់ Kante បានកើតឡើងអំឡុងឆ្នាំ ២០១៤-១៥ ដោយកាលនោះរូបគេបានលេងឱ្យក្លិប Caen របស់បារាំង។   ២គ្រាប់របស់ Al Hilal ធ្វើបានដោយកីឡាករ Aleksandr Mitrovic ស៊ុតបាល់ពិន័យ ១១ម៉ែត្រ បើកឆាក នៅនាទី៤០ មុនពេលកីឡាករ Salem Aldawsari ស៊ុតគ្រាប់ទី២ នៅនាទី៤២។  បច្ចុប្បន្ន Al Hilal ជាក្រុមកំពូលតារាងនៃលីគកំពូល Saudi Pro League ជាមួយ ៦២ពិន្ទុក្នុងដៃ មានគម្លាតពិន្ទុពីក្រុមលេខ២ Al Nassr ចំនួន ៩ពិន្ទុ ខណៈក្រុមការពារជើងឯក Al Ittihad ស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ជាមួយ ៣៧ពិន្ទុ៕
ខ្សែបម្រើ NGolo Kante ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួតជាលើកទីពីរក្នុងអាជីពបាល់ទាត់ ក្រោយអាជ្ញាកណ្តាលពិនិត្យ VAR រកឃើញមានកំហុស នាជំនួបដែល Al Ittihad រងបរាជ័យក្រោមថ្វីជើងក្រុម Al Hilal ពានរង្វាន់ AFC Champions League វគ្គ ៨ក្រុមចុងក្រោយជើងទីមួយ។
សម្ដេច ហ៊ុន សែន មិនពេញចិត្តចំពោះការរិះគន់នេះឡើយ។ សម្ដេចចាត់ទុកការរិះគន់នេះ គ្រាន់តែជាការបន្តុះបង្អាប់មកលើគ្រូពេទ្យមួយចំនួនតូច ហើយវាយប្រហារមកលើគ្រូពេទ្យទូទាំងប្រទេសទៅវិញ។ ដោយសារតែមិនចង់ឮពាក្យទិតៀនពីប្រជាពលរដ្ឋ មកលើគ្រូពេទ្យនេះ សម្ដេច ហ៊ុន សែន ស្នើឲ្យគ្រូពេទ្យ និងមន្ត្រីសុខាភិបាលទាំងអស់ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈនេះឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានការប្រមាថមកលើគ្រូពេទ្យបន្តទៀត។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មីនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី៤ ធ្នូនេះ ប្រមុខរដ្ឋាភិបាល បានអំពាវនាវដូច្នេះថា៖«តើគ្រូពេទ្យទទួលយកបានទេ? វាជាការប្រមាថធ្ងន់ធ្ងរណាស់។ ដូច្នេះដើម្បីកុំឲ្យគេប្រមាថ មានតែគ្រូពេទ្យខិតខំឲ្យគេឃើញថា មានគ្រូពេទ្យល្អ ៩៩ភាគរយ ហើយគ្រូពេទ្យដែលអាក្រក់មានតែ១ភាគរយប៉ុណ្ណោះ។ ហើយបើគ្រូពេទ្យពិតជាអាក្រក់ខ្លាំង ៩០ភាគរយមែន មនុស្សភាគច្រើនស្លាប់បាត់ហើយ មិនមែនមកមានកំណើនប្រជាជនរហូត១៥លាននាក់នេះទេ»៕
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវជាថ្មីឲ្យគ្រូពេទ្យទូទាំងប្រទេស អនុវត្តក្រមសីលធម៌វិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ក្នុងភារកិច្ចព្យាបាលអ្នកជំងឺ។ ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលនេះ កើតឡើងក្រោយពីសម្តេចបានឮពាក្យរិះគន់ថា គ្រូពេទ្យ៩០ភាគរយ មានចរិតមិនល្អ ក្នុងការព្យាបាលអ្នកជំងឺ ពោលគឺមានតែ១០ភាគរយប៉ុណ្ណោះ ដែលគោរពក្រមសីលធម៌ត្រឹមត្រូវ។
ខាងក្រោមនេះយើង នឹងបង្ហាញឲ្យដឹងពីបញ្ហាសុខភាពដែលនឹងកើតឡើង ប្រសិនបើអ្នកបន្តទម្លាប់គេងភ្លាមៗ ក្រោយពេលទទួលទានអាហារ ៖ ១. ឡើងទម្ងន់   ការគេងភ្លាម ក្រោយពេលទទួលទានអាហារ គឺអាចបណ្ដាលឲ្យឡើងទម្ងន់។ ដើម្បីរក្សាបាននូវទម្ងន់សមតុល្យ វាចាំបាច់ក្នុងការដុតបំផ្លាញកាឡូរី ប៉ុន្តែនៅពេលយើងគេងភ្លាមៗ បន្ទាប់ពីអាហារថ្ងៃត្រង់នោះការដុតបំផ្លាញកាឡូរី គឺមិនអាចកើតឡើងបានឡើយ។ ផ្ទុយទៅវិញ កាឡូរីទាំងអស់ គឺត្រូវស្ដុកទុកក្នុងរាងកាយ។ ប្រសិនបើអ្នកបន្តអនុវត្តន៍ទម្លាប់មិនល្អនេះយូរទៅ អ្នកនឹងជួបប្រទះនូវបញ្ហានៃការឡើងទម្ងន់យ៉ាងខ្លាំង។   ២. ពិបាកក្នុងការរំលាយអាហារ ជាធម្មតា យើងតម្រេតខ្នងគេងផ្ងារ ឬបែរទៅម្ខាង បន្ទាប់ពីទទួលទាន។ ក្នុងទីតាំងបែបនេះ ឳកាសដែលទឹកអាស៊ីតក្រពះហូរត្រឡប់ទៅកាន់បំពង់អាហារវិញ គឺមានខ្ពស់ណាស់ ហើយវានឹងបង្កឲ្យមានការផលិតអាស៊ីតលើសកម្រិត។ ដំណើរការនេះអាចបណ្ដាលឲ្យអ្នកជួបប្រទះនូវបញ្ហាក្រហាយទ្រូង ហើយក៏រំខានដល់ការគេងផងដែរ។   ៣. បង្កើនជាតិអាស៊ីត   នៅពេលអាហារចួលដល់ក្នុងប្រព័ន្ធរំលាយអាហារ ការបញ្ចេញទឹកអាស៊ីតនឹងចាប់ផ្ដើមឡើង។ ការគេងភ្លាមៗ បន្ទាប់ពីទទួលទានអាហារ គឺនឹងធ្វើឲ្យអាស៊ីត និងអាហារហូរត្រឡប់ទៅក្នុងបំពង់អាហារវិញដែលបណ្ដាលឲ្យមានជំងឺច្រាលទឹកអាស៊ីតក្រពះ។   ៤. បង្កើនហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល   ការស្រាវជ្រាវជាច្រើនបានបង្ហាញថា គម្លាតពេលរាល់ ២០ នាទី នៃការគេង និងការទទួលទាន កាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលដល់ទៅ ២០ ភាគរយ។នៅពេលយើងគេងភ្លាម ក្រោយពេលអាហារ ប្រព័ន្ធរំលាយអាហាររបស់យើងត្រូវទទួលបន្ទុកធ្វើការបន្ថែមដើម្បីបំពេញដំណើរការនៃការរំលាយអាហារ។ នេះអាចជះឥទ្ធិពលដល់ការកើនឡើងនៃជាតិស្ករនៅក្នុងឈាម និងសម្ពាធឈាមឡើងខ្ពស់ដែលវាអាចនាំឲ្យមានគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព និងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។   ៥. រំខានដល់ដំណេក   ការទទួលទានអាហារច្រើន យ៉ាងហោចណាស់ត្រូវការពេលពី ២ ទៅ ៣ ម៉ោង ដើម្បីរំលាយ ដូច្នេះវាត្រូវតែមានចន្លោះម៉ោងរវាងការទទួលទាន និងការគេង។ បើមិនដូច្នោះទេ វាអាចបណ្ដាលឲ្យឈឺពោះដោយសារតែការរំលាយអាហារ ហើយនាំឲ្យគេងមិនលក់៕   ត្រួតពិនិត្យដោយ www.health.com.kh
ហេតុអ្វីទើបអ្នកមិនគួរគេងភ្លាមៗ ក្រោយពេលទទួលទានអាហារ? បើទោះជាការគេង និងការទទួលទានអាហារ គឺសំខាន់ចំពោះសុខភាព ក៏ដូចជាក្នុងការទ្រទ្រង់ជីវិតក៏ដោយ ប៉ុន្តែការគេងភ្លាមៗ ក្រោយពេលទទួលទានអាហារពេលថ្ងៃត្រង់ ឬល្ងាច នោះអាចនឹងផ្ដល់នូវប៉ះពាល់ធ្ងន់ធ្ងរមួយចំពោះសុខភាពបានគួរឲ្យព្រួយបារម្ភ។ ចន្លោះពេលដ៏សមស្របបំផុតនៃការទទួលទានអាហារ និងការគេង គឺគម្លាតពី ២ ទៅ ៣ ម៉ោង។
   "In the short run, I'm not very optimistic, but in the long run I am optimistic," Prof. Joseph Nye of Harvard University said in an interview with Xinhua on the sidelines of a forum on "China's Economic Development and China-U.S. Relations" held at the Loeb House, Harvard University, on Monday.    "I don't think the U.S. and China pose existential threat to each other. We both have a lot to gain from cooperation," said Nye, who once served as chair of the National Intelligence Council and assistant secretary of defense for international security affairs in the Clinton administration.    "Right now 'troubled' in the sense that we are seeing a period where with trade wars and with a lot of rhetoric which seems to be, in my view, excessive. I see it is in a troubled period," said the former dean of the Kennedy School of Harvard University.    "But in the long term, looking out two or four years or more, I say it's bound to be cooperative because there are too many things which neither of our two countries can manage alone, all of which are extremely important to both of our countries unless we cooperate," Nye said.     "We have to make sure we manage the relationship so that we don't allow the elements of competition, which are inevitable in all relations among the states, to exclude the importance of cooperation," said the professor, who coined the term "soft power" in the late 1980s.     The United States and China are "quite capable of cooperating with each other" from the historical perspective as the two countries' relationship has undergone so many ups and downs, he said.    "So I tried to draw this distinction between my description, the one word for the short term, which is 'troubled,' my one word for the longer term is 'cooperative'," said Nye, adding he believes the current difficulties in bilateral ties are "cyclic."     Talking about the U.S. unilateral tariffs policy on China, Nye said such policies are based on an "economic fallacy".     "If you have a trade deficit with China, for example, China could reduce that by buying a lot of American soybeans, natural gas, etc., so the trade deficit with China would go down, but America's trade deficit should shift to other countries," he said.    "If you really want to change the level of the U.S. trade deficit, you have to do more about the ratio of savings and investment which is domestic policy. And when (President Donald) Trump passed a tax cut, which increased the rate of consumption and reduced the rate of saving, that is not helpful," he added.     In the short run, it might be more difficult for China because China sells more to the United States than that the United States sells to China, he said, "but in the long run, I think both countries will lose by allowing this escalating going on."     Nye expressed the hope that both countries could sit down and negotiate a solution to ease the trade tension.     Calling the recent speech on China by U.S. Vice President Mike Pence "too extreme," Nye said Pence "almost had a domestic attitudes he wanted to get support before the (mid-term) election by showing how tough the Trump administration was on China."     However, China has to continue its efforts in opening its doors wider to the U.S. enterprises which would prevent some of U.S. enterprises complaints against China from being exaggerated for immediate political gains, he said.  Enditem  
BOSTON, Oct. 17 (Xinhua) -- The U.S.-China relationship, though currently encountering some difficulties, is "bound to be cooperative" in the long run as there are so many global issues that could not be solved unless the world's largest two economies work together, an American professor said.
  ដូចជាកាលពីឆ្នាំកន្លងទៅផងដែរ របាយការណ៍របស់ RSF បានលើកឡើងពីករណីរឹតត្បិតបណ្តាញព័ត៌មានដែលរិះគន់រដ្ឋាភិបាល ជាពិសេសគណបក្សកាន់អំណាច។ ជាមួយគ្នា ស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជា ក៏ដូចជាបណ្តាប្រទេសអាស៊ានផ្សេងទៀត ក៏ត្រូវវាយតម្លៃថា ស្ថិតក្នុងស្ថានភាពមិនល្អដូចៗគ្នា។   យោងតាម RSF ម៉ាឡេស៊ី ស្ថិតនៅចំណាត់ថ្នាក់គ្រាន់បើជាងគេនៅអាស៊ាន ដោយនៅលេខទី១០១ ដែលជាចំណាត់ថ្នាក់មានបញ្ហា (problematic)។ រីឯកម្ពុជា (លេខ១៤៤) ស្ថិតក្នុងចំណោមប្រទេសដែលមានស្ថានភាពអាក្រក់ (Bad) ដូច៤៧ប្រទេសទៀត ក្នុងនោះមាន ឥណ្ឌូណេស៊ី (លេខ១១៩), ហ្វីលីពីន (លេខ១៣៦), មីយ៉ាន់ម៉ា (លេខ១៣៩), ថៃ (លេខ១៤០), ព្រុយណេ (លេខ១៥២)។   សិង្ហបុរី (លេខ១៥៨), ឡាវ (លេខ១៧២) និងវៀតណាម (លេខ១៧៥) ស្ថិតក្នុងចំណាត់ថ្នាក់ដែលសេរីភាពសារព័ត៌មានស្ថិតក្នុងគ្រោះថ្នាក់បំផុត (Very Bad)។ កូរ៉េខាងជើង ស្ថិតនៅលេខចុងក្រោយគេក្នុងចំណោម១៨០ប្រទេស។   ប្រទេសចំនួន២០ ដែលមានសេរីភាពសារព័ត៌មានល្អប្រសើរជាងគេនោះ គឺ ន័រវេស ហ្វាំងឡង់ ដាណឺម៉ាក ស៊ុយអែត ហូឡង់ ហ្សាម៉ៃអ៊ីក កូស្តារីកា ស្វីស នូវែលសេឡង់ ព័រទុយហ្គាល់ អាល្លឺម៉ង់ បែលហ្ស៊ិក អៀរឡង់ អេស្តូនី អ៊ីស្លង់ កាណាដា លុចសំបួ អូទ្រីស អ៊ុយរូហ្គាយ និងស៊ូរីណាម។   ប្រទេសដ៏គួរឲ្យកត់សម្គាល់ផ្សេងទៀតរួមមាន បារាំង (លេខ៣៤), ចក្រភពអង់គ្លេស (លេខ៣៥), កូរ៉េខាងត្បូង (លេខ៤២), សហរដ្ឋអាមេរិក(លេខ៤៥), ជប៉ុន (លេខ៦៦), ប្រេស៊ីល (លេខ១០៧), ឥណ្ឌា (លេខ១៤២) និងចិន (លេខ១៧៧)៕
សម្រាប់ឆ្នាំ២០២០នេះ សេរីភាពសារព័ត៌មាននៅកម្ពុជា ថយចុះមួយលេខពោលគឺពីលេខរៀងទី១៤៣ នៅឆ្នាំ២០១៩ មកទី១៤៤ក្នុងចំណោម១៨០ប្រទេស។ នេះបើតាមសន្ទទស្សន៍ (2020 World Press Freedom Index)  ដែលចេញដោយអង្គការអ្នកកាសែតគ្មានព្រំដែន (RSF) កាលពីពេលថ្មីកន្លងមកនេះ។
ប្រាក់រង្វាន់លើកទឹកចិត្តសរុបមានចំនួន ១៣ម៉ឺនដុល្លារ ទទួលបានពី សម្តេច ហ៊ុន សែន ចំនួន ១០ម៉ឺនដុល្លារ ,ថវិកាផ្ទាល់របស់លោក សៅ សុខា ចំនួន១៥០០០ដុល្លារ ,ថវិកា លោក ចិន្តា (អតីតនាយអាវុធហត្ថ) ១០០០០ដុល្លារ, ឧកញ៉ា ឡេង ប្រុស ៥០០០ដុល្លារ ដើម្បីផ្តល់ជូនប្រតិភូ និងកីឡាករជម្រើសជាតិ ៤៣នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ៣,០២៣ដុល្លារអាមេរិក។    ប្រាក់រង្វាន់នេះ សម្រាប់លើកទឹកចិត្តសមាជិកក្រុមគោព្រៃកម្ពុជាក្នុងការឆ្លងទៅជុំទី៣ នៃពានរង្វាន់ AFC Asian Cup 2023 ទោះក្នុងស្ថានភាពលំបាក ដ្បិតអវត្តមានសមាជិកសំខាន់មួយចំនួនដោយសារឆ្លងជំងឺកូវីដ ប៉ុន្តែពួកគេនៅតែអាចនាំជ័យជម្នះជាមោទកភាពជូនកម្ពុជា៕
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានយកប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១៣ម៉ឺនដុល្លារអាមេរិករបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជំនួយឧបត្ថម្ភពីសប្បុរសជនមួយចំនួនទៀត ប្រគល់ជូនដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា។ ប្រាក់រង្វាន់នេះ គឺសម្រាប់លើកទឹកចិត្ត ក្រុមជម្រើសជាតិកម្ពុជាក្នុងការឆ្លងទៅជុំទី៣ នៃពានរង្វាន់ AFC Asian Cup តាមរយៈការយកឈ្នះកោះហ្គាំទាំងពីរជើង។
  ចាប់ពីបើកឱ្យដំណើរការផ្លូវដែកចិន-ឡាវ ទំនិញដែលបាននាំចរាចរនៅលើរថភ្លើងនេះមានចំនួន ៤ ០៩៧ ៣០០តោន។ ក្នុងនោះប្រមាណ ៤៥០ ០០០តោនត្រូវបាននាំចេញពីឡាវទៅចិន និង ៦៥០ ៩០០តោនពីចិនទៅឡាវ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានឡាវ KPL ។   ទំនិញដែលដឹកជញ្ជូនពីឡាវទៅចិនភាគច្រើនរួមមាន កៅស៊ូ រ៉ែដែក រ៉ែស័ង្កសី កំបោរ ផ្លែឈើ ម្សៅដំឡូង។ ចំណែកផលិតផលដែលដឹកពីចិនមកឡាវវីញមានដូចជា ឧបករណ៍អគ្គិសនី គ្រឿងបន្លាស់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ។    រយៈពេល ៥ខែដើមឆ្នាំនេះមានទំនិញចំនួន ១ ៥៨០ ៦៨០តោនត្រូវបានដឹកជញ្ជូនពីឡាវទៅចិន និងចំនួន ១៦០ ៩១០តោនបានដឹកជញ្ជូនពីចិនមកឡាវតាមផ្លូវរថភ្លើងនេះ។ នេះបើតាមកាសែតបាងកកប៉ុស្តឹ៍។     ប្រតិបត្តិករធុរកិច្ចក្នុងប្រទេសឡាវ ថៃ វៀតណាម មីយ៉ាន់យ៉ា និងកម្ពុជា កំពុងប្រើប្រាស់ផ្លូវដែកចិន-ឡាវដើម្បីដឹកជញ្ជូនទំនិញទៅមកនៅលើផ្លូវដែកនេះ។ តួយ៉ាងថៃបានកើនឡើងនៃការដឹកជញ្ជូនទំនិញទៅចិនតាមផ្លូវដែកនេះ ដែលភាគច្រើនជាផលិតកសិកម្ម ចំណាយពេលតែ៣ថ្ងៃ ដែលលឿនជាងផ្លូវគោក។    ផ្លូវដែកចិន-ឡាវគឺជាគម្រោងដ៏សំខាន់មួយដែលបង្ហាញពីគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ។ ផ្លូវដែកនេះមានប្រវែង១០៣៥គីឡូម៉ែត្រ តភ្ជាប់ពីគ្រុងគុនមីងជាមួយរដ្ឋធានីវៀងចន្ទន៍៕  
ចាប់តាំងពីការដាក់ឱ្យដំណើរផ្លូវដែកចិន - ឡាវក្នុងខែធ្នូ ឆ្នាំ២០២១ ការដឹកជញ្ជូនតាមរថភ្លើងនៅលើកំណាត់ផ្លូវនេះមានចំនួនជាង៤លានតោននៃការនាំចេញ និងនាំចូលទំនិញ។
  ក្នុងភាពជាប្រធានអាស៊ាន ឥណ្ឌូណេស៊ី ប្រើគោលការណ៍ «អាស៊ានគឺសំខាន់៖ ចំណុចកណ្ដាលនៃការលូតលាស់»។ ឥណ្ឌូណេស៊ី ក៏មានគោលបំណងក្នុងការកសាងសមត្ថភាពស្ថាប័ននិងប្រសិទ្ធភាពរបស់អាស៊ានក្នុងការធានាកំណើនលឿន បរិយាបន្ន និងចីរភាពនៃសេដ្ឋកិច្ចតំបន់។ ទីក្រុងហ្សាការតា នឹងបន្តដោះស្រាយបញ្ហាតាមរយៈមាគ៌ាអាស៊ាន ព្រមទាំងប្រកាន់ខ្ជាប់ច្បាប់ទម្លាប់នៃកិច្ចសហប្រតិបត្តិការដែលស្របតាមធម្មនុញ្ញអាស៊ាន។   ជាមួយការប្តេជ្ញាចិត្តទាំងអស់នេះ ឥណ្ឌូណេស៊ីត្រូវរ៉ាប់រងបញ្ហាសំខាន់ៗមួយចំនួនទៀត។   បញ្ហាមីយ៉ាន់ម៉ា   វិបត្តិមីយ៉ាន់ម៉ាច្បាស់ណាស់ ជាបន្ទុកដ៏ធ្ងន់មួយដែលឥណ្ឌូណេស៊ីត្រូវដោះស្រាយបន្តពីកម្ពុជា។ រយៈពេលជិត២ឆ្នាំទៅហើយដែលមីយ៉ាន់ម៉ាបានធ្លាក់ខ្លួនក្នុងវិបត្តិនយោបាយ ព្រមទាំងវិបត្តិសេដ្ឋកិច្ចក្រោយយោធាបានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ ២០២១។ យោធា មីយ៉ាន់ម៉ានៅតែបន្តការវាយប្រហារយ៉ាងឃោរឃៅលើជនស៊ីវិល រដ្ឋាភិបាលស្រមោល និងក្រុមប្រឆាំងផ្សេងៗទៀត។ សម្រាប់អាស៊ាននេះ ជាបញ្ហាមួយដែលមានការគំរាមកំហែងច្រើនថ្នាក់ និងច្រើនផ្នែកលើភាពជឿជាក់របស់អាស៊ាន និងសន្តិសុខប្រជាជនក្នុងតំបន់។    ខណៈវិបត្តិមីយ៉ាន់ម៉ានៅមិនទាន់ដោះស្រាយឱ្យបានធូរស្រាលនៅឡើយ ឥណ្ឌូណេស៊ីក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយអាចនឹងចាត់វិធានការក្ដៅជាងមុនដើម្បីដាក់កំហិតមីយ៉ាន់ម៉ាដើម្បីឱ្យសម្រេចបានផែនការ៥ចំណុច។    សមាជិកភាពរបស់ទីម័រខាងកើត   ការសម្រេចបានសមាជិកភាពរបស់ទីម័រខាងកើត ជាបន្ទុកមួយដែលឥណ្ឌូណេស៊ីត្រូវជំរុញទៅមុខ ព្រោះប្រទេសសមាជិកទើបតែបានព្រមព្រៀងគ្នាជាគោលការណ៍តែប៉ុណ្ណោះ។ ប្រធានាធិបតីទីម័រ លោក Jose Ramos-Horta ក្នុងជំនួបជាមួយប្រធានធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ កាលពីខែកក្កដា សង្ឃឹមថា លោក ចូកូ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយ នឹងពង្រីកតួនាទីក្នុងការទទួលយកទីម័រឡេស្ដេជាសមាជិកទី១១។    តាំងពីដើមមក ឥណ្ឌូណេស៊ីក៏បានបង្ហាញការគាំទ្រចំពោះទីម័រខាងកើតខ្លាំងក្លាផងដែរ។ កិច្ចការសំខាន់ៗដូចជា ការសិក្សា និងតាមដានពីស្ថានភាពនយោបាយផ្ទៃក្នុង និងគោលនយោបាយទីម័រខាងកើតនិងការចូលរួមក្នុងសកម្មភាពអាស៊ានទាំងមូល សុទ្ធតែជាអ្វីដែលឥណ្ឌូណេស៊ីត្រូវជួយជំរុញ។ ក្រៅពីនេះ ការបង្កើតការយល់ដឹង ការសម្របទៅភាពខុសគ្នា និងការបង្កើនការភាពជឿជាក់គ្នា ក៏ជាកត្តាចាំបាច់សម្រាប់សមាជិកភាពនេះដូចគ្នា។    ការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ   ដ្បិតជាបញ្ហាក្រៅតំបន់ សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង តែងជារបៀបវារៈសំខាន់មួយរបស់អាស៊ាន។ អាស៊ានមានទំនាក់ទំនងល្អប្រសើរជាមួយកូរ៉េទាំងពីរ។ យ៉ាងណាមិញ ស្ថានភាពបច្ចុប្បន្នដែលកូរ៉េខាងជើងបន្តការតេស្តមីស៊ីលឡើងវិញ ជំរុញឱ្យអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង ជប៉ុន និងអាម៉េរិក។ បន្ថែមពីនេះ អាស៊ានត្រូវពង្រឹងតួនាទី និងជំហររឹងមាំប្រឆាំងទង្វើបង្ករឿងរបស់កូរ៉េខាងជើងដែរ។    ខណៈមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើង ឥណ្ឌូណេស៊ីក៏អាចប្រើឥទ្ធិពលការទូតក្នុងការបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាងឱ្យអត់ធ្មត់ និងរក្សាស្ថិរភាព ព្រមទាំងសន្តិសុខតំបន់។   ជម្លោះសមុទ្រចិនខាងត្បូង   បញ្ហាសមុទ្រចិនខាងត្បូង នៅតែជាបញ្ហាមួយដ៏ធ្ងន់សម្រាប់អាស៊ាននិងជាពិសេសសម្រាប់ ឥណ្ឌូណេស៊ីនៅឆ្នាំក្រោយនេះ ខណៈដែលចិនបង្កើនកម្លាំងនៅក្នុងតំបន់។ ឥណ្ឌូណេស៊ី ត្រូវជំរុញឱ្យមានកិច្ចសន្ទនា និងការគោរពគ្នាទៅវិញទៅមកដើម្បីការពារកុំឱ្យច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាផ្នែកផ្សេងៗទៀតនៃសមុទ្រចិនខាងត្បូងធ្លាក់ចូលជម្លោះ និងអស្ថិរភាព។   ការសម្រេចឱ្យបានក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ក៏ជារឿងសំខាន់ដែរក្នុងការធានាស្ថិរភាព និងសន្តិភាពក្នុងដែនទឹកដ៏សំខាន់នេះ៕  
ឥណ្ឌូណេស៊ីដែលត្រូវបានចាត់ទុកជាបងធំអាស៊ាន នឹងកាន់តំណែងប្រធានអង្គការតំបន់នេះនៅឆ្នាំ២០២៣។ គោលនយោបាយការបរទេស និងទំនាក់ទំនងខាងក្រៅរបស់អាស៊ាននៅពេលខាងមុខ ក៏បង្ហាញពីមហិច្ឆតារបស់ប្រទេសមួយនេះក្នុងការដើរតួជាតួអង្គសំខាន់មួយក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជាប្រទេសអំណាចកណ្ដាលក្នុងនយោបាយអន្តរជាតិ និងតំបន់ដែរ។ បញ្ហាអ្វីខ្លះដែលឥណ្ឌូណេស៊ី នឹងត្រូវរ៉ាប់រងពេលធ្វើជាប្រធានអាស៊ានបន្តពីកម្ពុជា?
បាត់ដំបង៖ អាហារដ្ឋាន «ជ. ឃ» បានឈរជើងប្រមាណ១០ឆ្នាំហើយ នៅទឹកដីខេត្តបាត់ដំបង។ ក្នុងបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី»  នៃសារព័ត៌មានថ្មីៗ លោក ចែម ធនិន ពន្យល់ថា លោកបានសម្រេចចិត្តឈប់ពីការងារ NGO មកបង្កើតអាជីវកម្មនេះ ព្រោះលោកចង់ផ្តល់ជូនអាហារដែលមានរសជាតិឆ្ងាញ់ អនាម័យល្អ សុខភាពល្អ និងបរិយាកាសរស់នៅរីករាយជូនអតិថិជន។ ធ្លាប់ឆ្លងកាត់ជីវិតក្រលំបាក លោក ចែម ធនិន ក៏ចង់កែប្រែខ្សែជីវិតខ្លួនឯងឱ្យធូរធារតាមរយៈអាជីវកម្មទាំងនេះដែរ។ ក្រៅពីអាហារដ្ឋាន លោក ចែម ធនិន ក៏បានបើកនូវក្លិបហាត់ប្រាណ និងផ្ទះសំណាក់ យីហោ«ជ. ឃ» បានដូចគ្នាដែរ។ ទន្ទឹមនឹងបើកអាជីវកម្មទាំងនេះ លោក ចែម នធិន ក៏ឆ្លៀតផ្តល់ការបណ្តុះបណ្តាលភាសាអង់គ្លេស សីលធម៌ និងបំណិនជីវិត ដល់ក្មេងៗក្នុងសហគមន៍ដែរ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក ចែម ធនិន  ដូចតទៅ៖   លោក ចែម ធនិន ជាអនុប្រធានសមាគមសហគ្រិនវ័យក្មេង សាខាខេត្តបាត់ដំបង។ លោក ចែម នធិន កំពុងដំណោះរការអាជីវកម្មអាហារដ្ឋាន ក្លិបហាត់ប្រាណ និងផ្ទះសំណាក់ ដែមានយីហោ «ជ.ឃ» ដូចគ្នា ចាប់តាំងពីឆ្នាំ២០១២មក។  ក្នុងកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ លោក ធនិន បញ្ជាក់ថា មុនផ្តើមអាជីវកម្មទាំងនេះ លោកធ្លាប់មានបទពិសោធន៍វិនិយោគលើការចិញ្ចឹមជ្រូក ទន្ទឹមនឹងការសិក្សាស្វែងយល់ពីការជំនួញជាមួយមិត្តភក្តិជាហូរហែពីមុនផង។ លោក ចែម ធនិន អនុប្រធានសមាគមសហគ្រិនវ័យក្មេង សាខាខេត្តបាត់ដំបង បើតាម លោក ចែម ធនិន ហេតុផលដែលយីហោ «ជ. ឃ» នៅតែទទួលបានការគាំទ្រពីអតិថិជន គឺដោយសារតែលោក តែងតែយកចិត្តទុកដាក់ខ្ពស់លើរសជាតិចំណីអាហារ សេវាកម្ម តម្លៃ ពិសេសគឺការគោរពឱ្យតម្លៃអតិថិជន។ ទោះជាយ៉ាងនេះក្តី បើទោះអាជីវកម្មរបស់ខ្លួនបានដំណើរការយូរឆ្នាំហើយក៏ដោយ ក៏បញ្ហានៅតែកើនមានហូរហែដែរ។ ប៉ុន្តែដោយ សារសហគ្រិនរូបនេះ បើកអាជីវកម្មដោយក្តីស្រឡាញ់ និងដោយមានមូលដ្ឋានចំ ណេះដឹងលើអាជីវកម្មទាំងនេះផង នោះលោកតែងតែរិះរកនូវមធ្យោបាយដោះស្រាយបញ្ហា ដោយមិនលំបាកឡើយ។    លោកបានគូសបញ្ជាក់ដូច្នេះ៖ «ធ្វើអ្វីដែលយើងស្រលាញ់ ហើយស្រលាញ់អ្វីដែលយើងធ្វើ ពីព្រោះជាក់ស្តែង ពេលដែលអាជីវកម្មធ្វើដោយក្តីស្រ លាញ់ ចេញពីចិត្ត បេះដូងរបស់យើង នៅពេលមានបញ្ហាកើតឡើង យើងតែងរកវិធីដើម្បីដំណោះស្រាយវាជានិច្ច។ តែបើគ្រាន់តែធ្វើតាមគេ តាមបុគ្គលជោគជ័យ ឃើញគេធ្វើជោគជ័យហើយធ្វើតាមគេ ពេលមានបញ្ហា យើងគ្មានបេះដូងក្នុងការដោះស្រាយទេ។ ហើយមួយទៀត សូមធ្វើអាជីវកម្មណា ដែលយើងមានចំណេះ យល់ពីអាជីវកម្មហ្នឹង មានទឹកចិត្តលើអាជីវកម្មហ្នឹង»។    ក្រៅពីគ្រប់គ្រងអាជីវកម្ម លោក ចែម ធនិន បានបង្កើតកម្មវិធីសិក្សាភាសាអង់គ្លេស សីលធម៌ និងបំណិនជីវិត ដោយឥតគិតថ្លៃដល់ក្មេងៗនៅក្នុងក្រុងបាត់ដំបងផងដែរ៕ លោក ចែម ធនិន និងសមាជិក សមាគមសហគ្រិនវ័យក្មេងសាខាខេត្ត បាត់ដំបង  
ដោយ៖ សុង សុធាវី
លោកនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ និងលោកប្រធានាធិបតី ចូកូ វីដូដូ បានអះអាងរួមគ្នានាសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំប្រឹក្សាយោបល់លើកទី១២ ម៉ាឡេស៊ី-ឥណ្ឌូណេស៊ីនាចុងសប្តាហ៍មុនថា សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបពាក់ព័ន្ធនឹង ដូងប្រេង ជាប្រភេទគោលនយោបាយមួយមានការរើសអើង និងចង្អៀតចង្អល់ ។ នេះបើយោងតាមសារព័ត៌មាន The Jakarta Post ។ ប្រមុខដឹកនាំទាំងពីរ ក៏បានចាត់ទុកថា គោលនយោបាយថ្មីថមិនមានយុត្តិធម៌ចំពោះកសិករម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ហើយក៏មិនគួរអនុវត្តបន្តទៀតដែរ ។ ជាក់ស្តែងនោះ លោកនាយករដ្ឋមន្ត្រី ណាជីប តាមរយៈវេទិកាដដែលនោះ បានលើកបញ្ជាក់បន្ថែមថា គោលនយោបាយរបស់សហអឺរ៉ុប នឹងផ្តល់ផលអវិជ្ជមានលើរោងចងក្រដូងប្រេង និងចំណូល អ្នកពឹងផ្អែកលើវិស័យនេះរាប់ម៉ឺននាក់នៅម៉ាឡេស៊ី និងរាប់លាននាក់នៅឥណ្ឌូណេស៊ីផងដែរ ។ យ៉ាងណាក៏ដោយ ទន្ទឹមនឹងអះអាងពីការជះឥទ្ធិពលអវិជ្ជមាន មេដឹកនាំទាំងពីរ ក៏បានសន្យាស្វែងរកដំណោះស្រាយមួយឲ្យបាន ដ្បិត បញ្ហានេះ ក៏ត្រូវបានដាក់ទៅឲ្យប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk បានដឹងផងដែរនោះ ។ គួររម្លឹកផងដែរថា នៅខែមេសាកន្លងទៅ សហភាពអឺរ៉ុប បានអនុម័តលើសេចក្តីសម្រេចមួយស្តីពី ដូងប្រេង និងការកាប់បំផ្លាញព្រៃឈើ ។ តាមរយៈគោលនយោបាយនោះ សហភាពអឺរ៉ុប បានកំណត់លក្ខខណ្ឌតឹងរឹងបន្ថែមពាក់ព័ន្ធការបញ្ជាក់សម្រាប់ការនាំចូលផលិតផលដូងប្រេង។ ក្នុងនោះ រាប់បញ្ជូនទាំងគោលនយោបាយនៃការធ្វើអាជីវកម្មប្រកបដោយនិរន្តភាព និងមិនប៉ះពាល់បរិស្ថាន ខណៈពេលដែល ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានទទួលរងការព្រមានពាក់ព័ន្ធនឹងការបរាជ័យក្នុងការទប់ស្កាត់ការកាប់ព្រៃឈើនោះ ៕
រដ្ឋាភិបាលក្រុងហ្សាការតា និងរដ្ឋាភិបាលក្រុងកូឡាឡាំពួរ ថ្មីៗនេះ បានជួបពិភាក្សាទ្វេភាគីដើម្បីរិះរកមធ្យោបាយក្នុងការតទល់ជាមួយនឹងគោលនយោបាយរឹតត្បិតថ្មីរបស់សហភាពអឺរ៉ុបលើការបញ្ជាទិញទំនិញដូងប្រេង ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងលើការនាំចេញរបស់ប្រទេសទាំងពីរ ។
  អង្គការ WCS បានលើកឡើងថា អ្នកកនេសាទរស់នៅតាមប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង បានប្រទះឃើញអណ្តើកហ្លូងញីមួយក្បាលរងរបួសធ្ងន់ត្រង់ស្នូកខាងលើ គ្រាដែលកំពុងហែលនៅក្នុងប្រឡាយទឹករាក់ ដែលតភ្ជាប់ពីដងព្រែកស្រែអំបិល។ បន្ទាប់មកបានស្គាល់អត្ដសញ្ញាណថា ជាអណ្ដើកហ្លួង ពលរដ្ឋបានប្រគល់ឱ្យក្រុមការងារអង្គការ WCS។   អណ្ដើកហ្លួងញី ដែលត្រូវបានជួយសង្គ្រោះដោយពលរដ្ឋនៅក្នុងខេត្តកោះកុង។ រូបភាពដោយ អង្គការWCS   អណ្តើកនោះទម្ងន់១៤,៩គីឡូក្រាម បានរងរបួសដាច់ស្នូកខ្នងផ្នែកខាងឆ្វេងធ្លាយពីលើដល់ក្រោម ទំនងជាត្រូវរបួសដោយសារស្លាបចក្ររបស់សាឡង់ ឬកប៉ាល់ដឹកខ្សាច់ ឬទំនិញធំៗ ដែលចរាចរតាមផ្លូវទឹកផ្នែកខាងក្រោមនៃប្រព័ន្ធព្រែកស្រែអំបិល ជាប់នឹងឆកសមុទ្រនៃស្រុកស្រែអំបិល។ នេះបើយោងតាមការចេញផ្សាយរបស់អង្គការWCS ចេញថ្ងៃទី២៩ ខែវិច្ឆិកា។    ទន្ទឹមនេះ ក្រុមការងាររបស់អង្គការWCS ពិនិត្យឃើញថា របួសនៅលើសត្វអណ្ដើកនោះមានសភាពធ្ងន់ធ្ងរ តម្រូវឱ្យក្រុមការងារបញ្ជូនទៅខេត្តសៀមរាប ដើម្បីឱ្យអ្នកជំនាញនៃមជ្ឈមណ្ឌល ACCB ពិនិត្យ និងស្ដារនិតិសម្បទាបន្ត។    អណ្ដើកហ្លួង ញី ដែលត្រូវបានជួយសង្គ្រោះ។ រូបភាពដោយ អង្គការWCS   អ្នកជំនាញនៃមជ្ឈមណ្ឌលACCB បានលើកឡើងថា៖ « អណ្តើកនោះ ត្រូវការរយៈពេលយូរដើម្បីព្យាបាលរបួសនៅមជ្ឈមណ្ឌល ACCB ឱ្យជាសះស្បើយទាំងស្រុងដូចសភាពដើមវិញ។ យោងតាមលទ្ធផលនៃការថតកាំរស្មីអិច (X-Rays) ពុំមានសញ្ញាណអ្វីមួយដែលត្រូវព្រួយបារម្ភបន្ថែមទេ»។   តាមការអង្កេតលើស្នាកស្នាមរបួសអណ្ដើកហ្លួងនោះ អាចនឹងរងគ្រោះរយៈពេលជាងមួយខែហើយ ។ នោះក៏ដោយសាររបួសលើខ្លួនអណ្ដើកបានជាសះស្បើយ ស្ទើរតែទាំងស្រុង។ ប៉ុន្ដែលើកលែងតែស្នូកប៉ុណ្ណោះ ដែលមិនទាន់តជាប់គ្នានៅឡើយ។ នេះបើតាមអ្នកជំនាញ។     
ភ្នំពេញ៖ អណ្តើកហ្លួងញីទម្ងន់ជាង១៤ គីឡូក្រាម មានរបួសនៅផ្នែកខាងលើស្នូក ត្រូវបានពលរដ្ឋនៅខេត្តកោះកុងជួយសង្គ្រោះនៅដើមខែវិច្ឆិកាឆ្នាំ២០២២។ បច្ចុប្បន្នក្រុមអ្នកជំនាញនៃអង្គការWCS បញ្ជូនទៅកាន់មជ្ឈមណ្ឌល ACCB នៅខេត្តសៀមរាប ពិនិត្យ និងស្ដារនិតិសម្បទា។ អ្នកជំនាញថា អណ្ដើកនេះអាចត្រូវការពេលវេលាបន្ថែមព្យាបាល ។
  កាលពីថ្ងៃទី២៦ ខែតុលា នៅទីស្នាក់ការរបស់ក្រុមហ៊ុន Cambodian Premier League (CPL) លោក Keisuke Honda បានឆ្លើយសំនួរអ្នកគាំទ្រថា ភ្នំពេញក្រោន អាចនឹងក្លាយជាម្ចាស់ជើងឯកលីគកំពូល។ បន្ទាប់ពីបានប្រាប់នូវចម្លើយរួច មានអ្នកគាំទ្រមួយចំនួន បានរិះគន់ និងសើចចំអកចំពោះ អ្នកចាត់ការក្រុមជម្រើសជាតិរូបនេះ ដោយចាត់ទុកថា នេះ គឺជារឿងអស់សំណើច និងមិនអាចទៅរួចទេ ដែលភ្នំពេញក្រោន អាចក្លាយទៅជាម្ចាស់ជើងឯក។ ម្យ៉ាងវិញទៀត ពួកគេ ក៏បានរិះគន់ទៀតថាលោក Keisuke Honda មិនដែលតាមដានការប្រកួតបាល់ទាត់កម្ពុជា។    គិតចាប់ពីថ្ងៃទី២៦ តុលា នៅពេលលោក Keisuke Honda បានទាយនោះ ភ្នំពេញក្រោន មានតែ៣៩ពិន្ទុ ឈរលេខ៣ ខណៈលេខ២ វិសាខា មាន៤០ពិន្ទុ និងព្រះខ័នរាជស្វាយរៀង មាន៤៦ពិន្ទុ ឈរលេខ១។ បន្ទាប់ពីឆ្លងកាត់ការប្រកួត៤លើកក្រោយមកនេះ ភ្នំពេញក្រោនបានដណ្តើមចំណាត់ថ្នាក់លេខ១ក្នុងតារាង CPL វិញ ក្រោយឈ្នះ៣ និងស្មើ១ ស្របពេល វិសាខាឈ្នះ៣ ចាញ់១ និងព្រះខ័នរាជស្វាយរៀង ចាញ់៣ ឈ្នះ១ នៅលេខរៀងបន្តបន្ទាប់ ដោយមាន៤៩ពិន្ទុស្មើគ្នា។    ជាមួយឱកាសរបស់ក្លិបភ្នំពេញក្រោន លោក Keisuke Honda ដូចជាពេញចិត្តនូវទម្រង់លេងរបស់កីឡាករ លឹម ពិសុទ្ធ យ៉ាងខ្លាំង។ នេះ បើយោងទៅលើការសរសេរ និងបង្ហោះរូបលោក និង លឹម ពិសុទ្ធ លើហ្វេសប៊ុករបស់ អ្នកចាត់ការរូបនេះ។   ជាមួយគ្នានេះដែរ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា គោលដៅក្នុងការប្រកួតជាមួយវិសាខា គឺជ័យជំនះ ដែលទទួលបាន៣ពិន្ទុ។ គ្រូបង្វឹករូបនេះ ចាត់ទុកថាក្រុមខ្លួន បានឆ្លងកាត់ឧបសគ្គធំមួយហើយ ប៉ុន្ដែត្រូវផ្ដោតសំខាន់នៅការប្រកួតជាមួយបឹងកេត ព្រោះមិនមែនជារឿងងាយស្រួលទេ ក្នុងការយកឈ្នះក្រុមណាមួយក្នុងចំណោមក្រុម៣នេះ។    «ឥឡូវ ត្រូវផ្ដោតសំខាន់លើការប្រកួតថ្ងៃសៅរិ៍ ជាមួយបឹងកេត។ នេះ គឺជាការប្រកួតដ៏លំបាក និងប្រើស្មារតីប្រកួតខ្លាំង។ ពួកយើង ចូលចិត្តប្រកួតក្រោមសម្ពាធ ដែលវាជំរុញឲ្យយើងផ្ដោស្មារតី និងការប្ដេជ្ញាចិត្តយកជ័យជំនះកាន់តែខ្ពស់។ យើង ចង់នាំយកជ័យលាភី សម្រាប់អ្នកគាំទ្រយើង និងជាកិត្តិយសសម្រាប់ប្រធានក្លិប (រិទ្ធី សំណាង)។ ជ័យជំនះទាំងអស់ គឺសម្រាប់គាត់។ យើង មានថ្ងៃនេះ ព្រោះតែគាត់។»។ លោក Oleg Starynskyi បាននិយាយដូច្នេះ។    គ្រូបង្វឹករូបនេះ ក៏មានសុទ្ឋិនិយមចំពោះ កីឡាករ លឹម ពិសុទ្ធ ផងដែរ បន្ទាប់ពីកីឡាកររូបនេះ បានបង្ហាញទម្រង់លេង បានយ៉ាងល្អបន្ទាប់ពីខ្លួន បានព្យាបាលរបួសជើង អស់ចំនួន ៣លើក ក្នុងរដូវកាលនេះ។  លោក Oleg Starynskyi បានបញ្ជាក់ដូច្នេះថា៖«គាត់ គឺជាកីឡាករល្អ។ តែគួរឲ្យសោកស្ដាយ គាត់ខកខានការប្រកួតមួយចំនួន ដោយសាររបួស។ របួស៣លើកនោះ គឺដោយសារការប្រជែងយកបាល់ពីក្រោយខ្នងគាត់ យ៉ាងធ្ងន់ធ្ង ហើយមិនទទួលបានកាតក្រហមទេ។»។   កាលប្រកួតសប្ដាហ៍ទី២៦ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្នំពេញក្រោន បានយកឈ្នះក្រុមវិសាខា ៣-២ នៅកីឡដ្ឋានព្រីនស៍។ កីឡាករ លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន រកបាន២គ្រាប់ នៅនាទី៥៦ និង៩០+៣ រីឯ មិត្តរួមក្រុម កីឡាករ Yudai Ogawa រកបាន់១គ្រាប់ នៅនាទី៨១។ ចំណែក កីឡាករ ឧក សុវណ្ណ របស់វិសាខា រកបាន១គ្រាប់ នៅនាទី៧២ និង Marcos Vinicius រកបាន១គ្រាប់ នៅនាទី៩០+១។ទន្ទឹមគ្នានេះដែរ ក្លិបព្រះខ័នរាជស្វាយរៀង ឈ្នះលើ ក្លិបបឹងកេត ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង។ ភ្នំពេញក្រោន វិសាខា ព្រះខ័នរាជស្វាយរៀង មាន៤៩ពិន្ទុ ដូចគ្នា ខណៈបឹងកេត មានត្រឹម៣៩ពិន្ទុ។    ការប្រកួតកាត់សេចក្តីចុងក្រោយរបស់ភ្នំពេញក្រោន វិសាខា និងព្រះខ័នរាជស្វាយរៀង ដើម្បីរកម្ចាស់ជើងឯកពានរង្វានខេមបូឌានព្រីមៀលីគរដូវកាល២០២២ នឹងធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ដោយភ្នំពេញក្រោនទទួលបឹងកេត ស្របពេលព្រះខ័នរាជស្វាយរៀង ស្វាគមន៍វិសាខា៕  
លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ធ្លាប់បានទាយថា ក្រុមភ្នំពេញក្រោន នឹងក្លាយជាម្ចាស់ជើងឯក Cambodian Premier League រដូវកាល២០២២។ អំឡុងពេលគ្រូសញ្ជាតិជប៉ុនទាយនោះ ព្រះខ័នរាជស្វាយរៀងនៅឈរលេខ១នៅឡើយទេ ស្របពេលភ្នំពេញក្រោននៅលេខ៣។ បច្ចុប្បន្ន ភ្នំពេញក្រោន បានឡើងទៅចំណាត់ថ្នាក់លេខ១ វិញហើយ ដោយមាន៤៩ពិន្ទុ ដូចគ្នាជាមួយក្រុមលេខ៣ វិសាខា និងលេខ៣ព្រះខ័នរាជ ស្វាយរៀង។ តើការទស្សទាយរបស់លោក Honda អាចក្លាយជាការពិតឬ ទេស្របពេលតំណែងជើងឯក CPL ឆ្នាំ២០២២ ត្រូវកាត់សេចក្តីនៅជំនួបបិទរដូវកាល។
  លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក Wu Guo Quan ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា សមាគមសម្ព័ន្ធខ្មែរចិន មជ្ឈមណ្ឌលកម្សាន្ត NagaWorld ស្ថាប័នរាជរដ្ឋាភិបាល អង្គភាពដៃគូសហការ និងអ្នកសារព័ត៌មាន បានជួបជុំគ្នាដើម្បីធ្វើជាសក្ខីភាពនៅក្នុងឱកាសជាប្រវត្តិសាស្រ្តនៃការបើកដំណើរការគោលការណ៍លក់ទំនិញរួចពន្ធជូនប្រជាពលរដ្ឋខ្មែរ។     នៅក្នុងពិធីសម្ពោធបើកដំណើរការនេះ ឯកឧត្តម សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងថា៖ គោលការណ៍លក់ទំនិញរួចពន្ធជូនប្រជាពលរដ្ឋខ្មែរ ជាជំហានថ្មីបន្ថែមទៀតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលដៅជួយគាំទ្រវិស័យអគារលក់ទំនិញរួចពន្ធ និងគោលដៅទាក់ទាញការវិនិយោគលើ ទីផ្សារទំនិញម៉ាកប្រណិតៗ ដែលកំពុងពេញនិយមសម្រាប់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរ-ជាតិ។ ហើយជាពិសេសនោះ គឺដើម្បីទាក់ទាញប្រជាពលរដ្ឋខ្មែរឱ្យចាយប្រាក់ទិញទំនិញម៉ាកប្រណិតៗនៅក្នុងស្រុក ជាជាងទៅចាយប្រាក់ទិញទំនិញនៅឯបរទេស។ ខ្ញុំសង្ឃឹមថា វិធានការទាំងអស់នេះ មិនត្រឹមតែបានជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ប្រតិបត្តិករអគារលក់ទំនិញរួចពន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយសម្រាលថ្លៃដើមទំនិញសម្រាប់អតិថិជន និងជំរុញឱ្យអាជីវកម្មមានដំណើរការនិងលូតលាស់ ឆាប់រហ័សឡើងវិញផងដែរ។     ឯកឧត្តម Wu Guo Quan ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃការបើកដំណើរការគោលការណ៍នេះ ដោយថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CDF Cambodia សាកល្បងអនុវត្តគោលការណ៍ថ្មីមួយនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការជួយជ្រោមជ្រែងគ្នាទៅវិញទៅមករវាងភាគីចិននិងកម្ពុជា ក៏ដូចជាការរួមដៃសហការគ្នារវាងរដ្ឋាភិបាលនិងសហគ្រាសក្នុងការបង្កើតថ្មី សង្ឃឹមថា CDF នឹងចាប់ជាប់ឱកាសអភិវឌ្ឍមួយនេះ ប្រើប្រាស់គោលការណ៍ឱ្យបានល្អនិងអស់ពីលទ្ធភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាឱ្យបានកាន់តែច្រើនឡើង។ ចាប់ផ្តើមថ្មីនៅពេលកាលៈទេសៈប្រែប្រួល ក្តាប់យកឱកាសល្អៗនៅក្នុងស្ថានភាពវិបត្តិ គោលការណ៍លក់ទំនិញរួចពន្ធជូនប្រជាពលរដ្ឋខ្មែរ គឺជាគោលការណ៍ដែលមានលក្ខណៈច្នៃប្រឌិតថ្មី មិនត្រឹមតែអាចជម្រុញឱ្យមានការចាយវាយឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចលើកកម្ពស់ចំណូលពន្ធជាតិ ជម្រុញដល់ការអភិវឌ្ឍនៃអាជីវកម្មរបស់ CDF ទៀតផង ដែលនេះគឺជាគោលការណ៍ឈ្នះ-ឈ្នះសម្រាប់អ្នកទាំងអស់គ្នា។     លោក Chang Zhu Jun អគ្គនាយករងក្រុមហ៊ុន China Duty Free Group បានថ្លែងសុន្ទរកថាតាមប្រព័ន្ធអ៊ីនធើណេតពីទីក្រុងហុងកុងថា៖ គោលការណ៍ថ្មីស្រឡាងមួយនេះ ដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិជូន CDF Cambodia គឺសបញ្ជាក់អំពីមិត្តភាពដ៏ល្អផូរផង់រវាងប្រទេសកម្ពុជានិងចិន ដើម្បីភាពអភិវឌ្ឍឱ្យកាន់តែល្អប្រសើរឡើង ហើយក៏ជាការជឿជាក់និងទទួលស្គាល់ចំពោះការធ្វើអាជីវកម្មប្រកបដោយជំនាញនិងស្របច្បាប់របស់ ក្រុមហ៊ុន China Duty Free Group។     លោក Shao Jian Chen អគ្គនាយកក្រុមហ៊ុន ឆាយណា ឌ្យូធីហ្រ្វី គ្រុប (ខេមបូឌា) ខូអិលធីឌី បានបញ្ជាក់ថា៖ សូមថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រាប់ការអនុម័តគោលការណ៍នេះ ក្រោមការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីសំណាក់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបធ្វើឱ្យគោលការណ៍លក់ទំនិញរួចពន្ធជូនប្រជាពលរដ្ឋខ្មែរ ត្រូវបានសម្រេចអនុម័តទៅដោយរលូននិងជោគជ័យ ការជម្រុញឱ្យគោលការណ៍នេះវិវត្តទៅយ៉ាងឆាប់រហ័សបែបនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសមត្ថភាពក្នុងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពខ្ពស់របស់ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា គោលការណ៍នេះមិនត្រឹមតែមានគុណប្រយោជន៍ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជម្រុញដល់ការអភិវឌ្ឍថ្មីមួយទៀតនៃវិស័យលក់រាយទំនិញរួចពន្ធនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន CDF Cambodia មានកិត្តិយសដែលបានបម្រើសេវាកម្មជូនអតិថិជនខ្មែរ យើងខ្ញុំនឹងផ្តល់ជូននូវតម្លៃរួចពន្ធដែលថោកបំផុត ម៉ាកផលិតផលល្បីៗលំដាប់ជាន់ខ្ពស់ ផ្តល់ជូននូវបទពិសោធនៃការទិញទំនិញដ៏ល្អឥតខ្ចោះសម្រាប់អតិថិជនខ្មែរ!     តាមការរាយការណ៍បានឱ្យដឹងថា៖ បន្ទាប់ពីបើកដំណើរការគោលការណ៍នេះ ជនជាតិខ្មែរអាចទិញទំនិញរួចពន្ធនៅតាមផ្សារទំនិញរួចពន្ធទាំងបីសាខារបស់ CDF ដែលមានផលិតផលជាច្រើនដូចជា ទឹកអប់ គ្រឿងសម្អាង ផលិតផលប្រណិតៗ នាឡិកាដៃ កាបូប វ៉ាលី សម្លៀកបំពាក់និងសម្ភារៈតុបតែងខ្លួន -ល- រួមមានម៉ាកផលិតផលល្បីៗជាង 40ម៉ាក ដូចជា Lamer, Dior, SKII, Estee Lauder, MCM ជាដើម។ ជនជាតិខ្មែរអាចទិញផលិតផលដែលមានតម្លៃក្នុងមួយឯកតាមិនទាបជាង 50ដុល្លារអាមេរិក ហើយក្នុងមួយឆ្នាំអាចទិញទំនិញរួចពន្ធសរុបជាទឹកប្រាក់ចំនួន 10000ដុល្លារអាមេរិកក្នុងម្នាក់។   ផ្សារទំនិញរួចពន្ធ ភ្នំពេញ៖ អាសយដ្ឋាន៖ NagaCity Walk ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ៖ +855(0)16 960 088 / +855(0)23 960 888 ផ្សារទំនិញរួចពន្ធ អង្គរសៀមរាប៖ អាសយដ្ឋាន៖ #755 ផ្លូវវត្តបូព៌ ភូមិបន្ទាយចាស់ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ទូរស័ព្ទ៖ +855(0)97 855 6688 / +855(0)63 766 663 / +855(0)63 766 669 ផ្សារទំនិញរួចពន្ធ ក្រុងព្រះសីហនុ៖ អាសយដ្ឋាន៖ #0432 ផ្លូវលំហែរ ភូមិព្រះ សង្កាត់លេខ4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ៖ +855(0)86 409 988 / +855(0)34 210 188 Facebook cdf Cambodia duty free store          
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២-ក្រុមហ៊ុន ឆាយណា ឌ្យូធីហ្រ្វី គ្រុប (ខេមបូឌា) ខូអិលធីឌី បើកសម្ពោធការដាក់ដំណើរការគោលការណ៍លក់ទំនិញរួចពន្ធជូនពលរដ្ឋខ្មែរ នៅផ្សារទំនើប «CDF ភ្នំពេញ។ ពិធីបានដំណើរការ និងបញ្ចប់ទៅដោយជោគជ័យ។
ឧស្សាហកម្មនីស្សារណកម្ម ចម្រាញ់យកធនធានរ៉ែធម្មជាតិ បានបង្កវិនាសកម្មព្រៃឈើយ៉ាងច្រើនសម្បើម នៅប្រទេសឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ី ត្រូវរងការរិះគន់ជាថ្មីទៀត ពីសំណាក់អង្គការអាមេរិក ថាបានបំផ្លិចបំផ្លាញព្រៃឈើ រាប់សែនហិកតា ព្រោះសកម្មភាពជីកគាស់យករ៉ែ សំខាន់ៗ ដូចជា រ៉ែមាស ធ្យូងថ្ម និងនីកែល។ ក្រៅពីសកម្មភាពចម្រាញ់រ៉ែ ក៏នៅមានការកាប់ព្រៃដើម្បីដាំដូងប្រេង និងឈើដំណាំផ្សេងទៀត។   នៅឥណ្ឌូណេស៊ី យ៉ាងហោច ផ្ទៃព្រៃឈើ ប្រមាណ ៧២១ ០០០ ហិកតា ត្រូវកម្ទេចបំផ្លិចបំផ្លាញ ព្រោះតែសកម្មភាពចម្រាញ់ជីកគាស់កកាយយករ៉ែមានតម្លៃ ចន្លោះពេល ២ទសវត្សរ៍ចុងក្រោយនេះ ។ នេះបើយោងទៅតាមរបាយការណ៍របស់ The TreeMap ដែលជាអង្គការសហរដ្ឋអាមេរិក ធ្វើការជំនាញខាងការពារបរិស្ថានធម្មជាតិ។ អង្គការអាមេរិក១នេះ បានប្រើបច្ចេកវិទ្យាទំនើប ថតរូបពីផ្កាយរណប និងប្រៀបធៀបរូបភាពជាច្រើន ក្នុងរយៈ២០ឆ្នាំចុងក្រោយ នៅឥណ្ឌូណេស៊ី។   លទ្ធផលរបាយការណ៍សិក្សាអាមេរិក បានផ្សាយចេញនៅក្នុងសប្តាហ៍នេះ និងត្រូវបណ្តាញឃោសនាព័ត៌មានផ្សព្វផ្សាយយ៉ាងព្រោតព្រាត ហើយ ដោយបានលម្អិតថា ប្រភេទរ៉ែសំខាន់ៗ ដែលត្រូវចម្រាញ់យកនោះ មានរ៉ែធ្យូងថ្ម រ៉ែមាស សំណប៉ាហាំង និង នីកែល ជាដើម។ ការចម្រាញ់យកធនធានធម្មជាតិទាំងនោះ មកប្រើប្រាស់ច្រើន កាន់តែជំរុញក្តីបារម្ភខ្លាំងសម្រាប់ក្រុមអ្នកស្រឡាញ់បរិស្ថាន។ បង្កក្តីបារម្ភ ដ្បិតថា ឥណ្ឌូណេស៊ី នៅពឹងផ្អែកខ្លាំងនៅឡើយ ទៅលើថាមពលធ្យូងថ្ម ដើម្បីទ្រទ្រង់ដង្ហើមសេដ្ឋកិច្ច។ ទន្ទឹមនឹងគ្នានោះ សកម្មភាពរុករករ៉ែនីកែលនៅទីលានដែលបម្រុកស្តុកទុក ក៏កាន់តែលាតសន្ធឹងធំឡើងៗដែរ។ ក្នុងវិស័យរ៉ែនីកែល ក្រុមហ៊ុនចិនមានសកម្មភាពច្រើននិងធំជាងគេ គួរឲ្យកត់សម្គាល់ដែរ នៅឥណ្ឌូណេស៊ី។   ចំពោះសំណុំរឿងដ៏រស៊ើបនេះ ក្រសួងបរិស្ថានឥណ្ឌូណេស៊ី គ្មានការពន្យល់បកស្រាយអ្វីទាំងអស់ និងមិនឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតអាអេហ្វប៉េ ដែលចង់សុំការបំភ្លឺ។   ចំណែក ទិន្នន័យបំផ្លាញខូចខាតព្រៃឈើ ថ្មីចុងក្រោយ ដែល អាជ្ញាធរឥណ្ឌូណេស៊ី បានបង្ហាញឲ្យដឹងជាសាធារណៈ  បានត្រឹមតែបង្ហើបថា ព្រៃឈើឥណ្ឌូណេស៊ី ចំនួន ៧៣ ០០០ ហិកតា បានបាត់បង់ ចន្លោះពេល ឆ្នាំ២០២១-២០២២។ ប៉ុន្តែ រដ្ឋអំណាចឥណ្ឌូណេស៊ី ពុំបញ្ជាក់លម្អិតទេ ថាបាត់បង់ព្រៃឈើនោះ ព្រោះហេតុភេទអ្វី ឬព្រោះសកម្មភាពអ្វីឡើយ។  ហើយឯតួលេខនោះទៀតសោត គឺ ១០ដប់ តិចជាងរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលខាងគាំពារបរិស្ថាន។   ក្នុងសប្តាហ៍នេះ អង្គការអាមេរិក The TreeMap បញ្ជាក់ថា នៅឥណ្ឌូណេស៊ី ការបំផ្លាញព្រៃឈើ ក្នុងសកម្មភាពចម្រាញ់ទាញយករ៉ែនេះ រាប់តាំងពីការកាប់ព្រៃ វាតទីដើម្បីដាក់សម្ភារៈគ្រឿងចក្រចម្រាញ់ ការជីកដីសម្រាប់ស្តុកទឹកប្រើក្នុងដំណើរការចម្រាញ់រ៉ែ ព្រមទាំងការកាប់បំផ្លាញព្រៃដើម្បីសាងផ្លូវនិងធ្វើលំនៅដ្ឋានសម្រាប់ក្រុមកម្មករនិងអ្នកជំនាញរ៉ែ។ សរុបទាំងអស់ ខូចខាតព្រៃប្រមាណ ៧២១ ០០០ ហិកតា ក្នុងនោះ ១៥០ ០០០ ហិកតា ជាគម្រប់ព្រៃឈើបរិសុទ្ធ (ជាព្រៃចាស់ពីដើម ដែលពុំធ្លាប់មានសកម្មភាពមនុស្សទៅរុករាន ពីមុនមក)។   ការសិក្សាពីសកម្មភាពបំផ្លាញព្រៃឈើរបស់ The TreeMap ស្រដៀងនឹងរបាយការណ៍សិក្សារបស់អង្គការការពារធនធានធម្មជាតិ WWF កាលពីឆ្នាំទៅមិញ។ WWF ក៏បានចេញរាយការណ៍ថ្កោលទោសប្រទេសឥណ្ឌូណេស៊ី ថាជាប្រទេសមួយដែលរងការបំផ្លិចបំផ្លាញព្រៃឈើដ៏ខ្លាំងសម្បើម ចន្លោះពីឆ្នាំ២០០១ និង២០២០ ព្រោះតែសកម្មភាពចម្រាញ់យករ៉ែ៕
ដោយ៖ហេង ឧត្តម/ RFI ខេមរភាសា
លោកស្រី Yellen ដែលបានថ្លែងនៅឯសមាគមធនាគារិកអាមេរិកាំងកាលពីថ្ងៃអង្គារបានមានប្រសាសន៍ថា«ស្ថានភាពទូទៅមានស្ថិរភាព»។   លោកស្រី Yellen បាននិយាយថា«ហើយប្រព័ន្ធធនាគារស.រ.អ.នៅតែល្អប្រសើរ»។ កំណត់សម្គាល់របស់លោកស្រីមានឡើងក្រោយពីធនាគារមួយចំនួនមានវិបត្តិនៅខែនេះ។   ធនាគារ Silicon Valley Bank នៅក្រុង Santa Clara រដ្ឋ California បរាជ័យកាលពីថ្ងៃទី១០ ខែមីនាបន្ទាប់ពីក្រុមអ្នកដាក់ប្រាក់បញ្ញើក្នុងធនាគារនេះប្រញាប់ប្រញាល់ដកប្រាក់ចេញដោយសារមានកង្វល់អំពីស្ថានភាពនៃធនាគារនេះ។ នេះជាការរលំធនាគារធំបំផុតទីពីរក្នុងប្រវត្តិសាស្ត្រស.រ.អ.។ ក្រុមនិយ័តករបានប្រជុំគ្នានៅដំណាច់សប្តាហ៍បន្ទាប់ហើយបានប្រកាសថាធនាគារ Signature Bank មានមូលដ្ឋាននៅរដ្ឋ New York ក៏បរាជ័យដែរ។ ក្រុមនិយ័តករបាននិយាយថាអ្នកដាក់ប្រាក់បញ្ញើទាំងអស់ក្នុងធនាគារទាំងពីរនេះ មានរួមទាំងអ្នកដាក់ប្រាក់លើសពី២៥០.០០០ដុល្លារផងនឹងត្រូវការពារដោយការធានារ៉ាប់រងប្រាក់បញ្ញើក្នុងធនាគារដោយរដ្ឋាភិបាលសហព័ន្ធ។   ហើយកាលពីសប្តាហ៍មុន ធនាគារទីបីគឺធនាគារ First Republic Bank មានមូលដ្ឋានក្នុងក្រុង San Francisco ត្រូវបានពង្រឹងដោយទឹកប្រាក់៣០ពាន់លានដុល្លារអង្គាសដោយធនាគារស.រ.អ.ធំៗចំនួន១១នៅក្នុងការប៉ុនប៉ងបញ្ចៀសកុំឱ្យធនាគារនេះរលំ។   នៅពេលនេះរដ្ឋាភិបាលបានប្តេជ្ញាធ្វើឱ្យមានទំនុកចិត្តពីសាធារណជនឡើងវិញដល់ប្រព័ន្ធធនាគារនិងបញ្ជៀសកុំឱ្យមានចលាចលបែបនេះថែមទៀត។ ក្រសួងយុត្តិធម៌និងគណៈកម្មការខាងភាគហ៊ុននិងការប្តូរប្រាក់បានបើកធ្វើការស៊ើបអង្កេតអំពីការរលំធនាគារ Silicon Valley Bank ហើយលោកប្រធានាធិបតី Joe Biden បានអំពាវនាវដល់សភាឱ្យពង្រឹងបទបញ្ញត្តិអំពីធនាគារតំបន់ និងដាក់ពិន័យតឹងរ៉ឹងលើពួកអ្នកកាន់កាប់កិច្ចការប្រតិបត្តិរបស់ធនាគារបរាជ័យទាំងនេះ៕  
រដ្ឋមន្ត្រីហិរញ្ញវត្ថុស.រ.អ.លោកស្រី Janet Yellen ព្យាយាមធ្វើឱ្យមានការស្ងប់ស្ងៀមនៅក្រោយបរាជ័យរបស់ធនាគារក្នុងតំបន់ ដោយលោកស្រីបាននិយាយថាប្រព័ន្ធធនាគារស.រ.អ.មាន«សភាពល្អប្រសើរ» តែថាការជួយសង្គ្រោះបន្ថែមទៀត«អាចត្រូវធ្វើ»ប្រសិនបើបរាជ័យថ្មីៗនៃស្ថាប័នតូចៗដាក់ឱ្យមានការប្រថុយប្រថាននាំឱ្យមានអស្ថិរភាពហិរញ្ញវត្ថុ។
  ការប្រកួតរវាងអ៊ុយរូហ្កាយនិងកូរ៉េខាងត្បូង បានចាប់ផ្តើមនៅព្រឹត្តិការណ៍ World Cup 2022 ដែលជាការប៉ះគ្នាលើកទីពីរតាំងពីរឆ្នាំ ២០១៨ មក នៅដើមវគ្គទីមួយកូរ៉េខាងត្បូងចាប់ផ្តើមបានល្អខ្លាំងដោយអាចនាំបាល់លេងគ្របដណ្តប់លើអ៊ុយរូហ្កាយជាក្រុមខ្លាំងមួយមកពីទ្វីបអាមេរិកខាងត្បូង។   មិនបណ្តោយឱ្យកូរ៉េខាងត្បូងលេងដោយដាក់សម្ពាធខ្លាំងបានឡើយ អ៊ុយរូហ្កាយក៏តែងរកឱកាសវាយបកលើកូរ៉េខាងត្បូងវិញជារឿយៗផងដែរ តែក្រុមខ្លាំងមកពីអាស៊ីមួយនេះបានត្រៀមខ្លួនយ៉ាងល្អដើម្បីការពារការសម្រុកពីសំណាក់អ៊ុយរូហ្កាយ។   ទោះបីវាយសម្រុកគ្នាខ្លាំងក្រុមទាំងពីរនៅតែមិនអាចបំបែកសំណាញ់ទីគ្នាទៅវិញទៅមកបានឡើយ ខណៈឱកាសមាសមួយលើកជាពីរលើកដែលពួកគេបានបង្កើតឡើងសំដៅការបញ្ចប់ទីរៀងខ្លួនតែបរាជ័យដូចគ្នា។ នៅនាទី៣២ កូរ៉េខាងត្បូងមានឱកាសស៊ុតមួយគ្រាប់នាំមុខមុនទៅហើយតែកីឡាករ Ui-jo Hwang ស៊ុតរំលងរបាទី ចំណែកអ៊ុយរូហ្កាយវិញនៅនាទី៤២ ខ្សែការពារ Diego Godin តែតបាល់ចំបង្គោលទី។ ការប្រកួតបញ្ចប់ទៅដោយលទ្ធផល ០-០ នៅវគ្គទីមួយ។   ការបំប៉ោងសំណាញ់ទីលើគ្នាទៅវិញទៅមកនៅតែគ្មាន ធ្វើឱ្យការប្រកួតរបស់អ៊ុយរូហ្កាយនិងកូរ៉េខាងត្បូងកាន់តែមានភាពតានតឹង បើទោះក្រុមទាំងសងខាងព្យាយមវាយសម្រុកគ្នាខ្លាំងនៅតំបន់គ្រោះថ្នាក់ដៃគូរៀងខ្លួនៗក្តីនៅវគ្គទីពីរ។ ឱកាសជាច្រើនលើកកន្លងផុតទៅ ត្រឹមតែការសោកស្តាយ ខុសពីវគ្គទីមួយក្រុមទាំងសងខាងតែងបង្កើតឱកាសគ្រាប់បាល់ជារឿយៗ។ ក្នុងវគ្គទីពីរទាំងសងខាងហាក់បីដូចបន្ថយនៅកម្លាំងក្នុងការសម្រុកគ្នាដោយកែប្រែស្ថានកាល ឱ្យនៅធម្មតាជាមួយការលេងដោយប្រុងប្រយ័ត្នដូចគ្នា។   ការប្រកួតនៅវគ្គទីពីរបន្តអូសបន្លាយរហូតដល់ចប់ការប្រកួតជាមួយលទ្ធផលស្មើ ០-០ ដោយគ្មានការស៊ុតបំប៉ោងសំណាញ់ទីឡើយរវាងក្រុមទាំងសងខាង។   បញ្ចប់លទ្ធផលស្មើ ០-០ នេះក្លាយជាលើកទីពីរហើយសម្រាប់ក្រុមទាំងពីរដែលបានប្រកួតគ្នាស្មើលើកដំបូងបង្អស់តាំងពីឆ្នាំ ១៩៨២ មក។ ជាការប៉ះគ្នាលើកទី៩ តាំងពីឆ្នាំ ១៩៨២ អ៊ុយរូហ្កាយមានកំណត់ត្រាឈ្នះ ៦លើក ចាញ់១ និងស្មើ ២ ទល់កូរ៉េខាងត្បូង៕  
ជំនួបបើកឆាករវាងអ៊ុយរូហ្កាយទល់កូរ៉េខាងត្បូងបញ្ចប់ទៅដោយលទ្ធផលស្មើ ០-០ នៃការប្រកួតបើកឆាកពូល G នាកីឡដ្ឋាន Education City រាត្រីថ្ងៃទី២៤ ខែវិច្ឆិកា។ នេះជាការប្រកួតទី៤ ប្រចាំ World Cup 2022 ដែលគ្មានការស៊ុតបញ្ចូលទីគ្នាទាល់តែសោះ និងការប្រកួតស្មើគ្នាលើកទីពីរសម្រាប់ក្រុមទាំងពីរចាប់តាំងឆ្នាំ ១៩៨២។
ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវបានសម្តែងការខឹងសម្បារចំពោះការអត្ថាធិប្បាយរបស់ការិយាល័យសិទ្ធិមនុស្សរបស់ UN (OHCHR) ពាក់ព័ន្ធនឹងរឿងចាប់ខ្លួនអ្នកកាសែត លោកស្រី Zhang Zhan។     អ្នកនាំពាក្យរបស់ OHCHR លោកស្រី Marta Hurtado ថ្មីៗនេះបានអំពាវនាវឱ្យចិនដោះលែងលោកស្រី Zhang ដ្បិតព្រួយបារម្ភពីស្ថានភាពសុខភាពដែលទ្រុឌទ្រោមក្រោយកូដកម្មអត់អាហារជាច្រើនដងចាប់តាំងពីការចាប់ខ្លួនលោកស្រីនៅខែឧសភា ឆ្នាំ២០២០ មក។ លោកស្រី Marta Hurtado ក៏បានបន្ថែមថា ជីវិតរបស់អ្នកកាសែតអាយុ ៣៨ ឆ្នាំរូបនេះ កំពុងស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរពីកូដកម្មអត់អាហារនេះផងដែរ។   «យើងអំពាវនាវឱ្យអាជ្ញាធរចិនពិចារណាការដោះលែងលោកស្រី Zhang ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ យ៉ាងហោចណាស់ ដោយផ្អែកលើហេតុផលមនុស្សធម៌ និងមានការថែទាំវេជ្ជសាស្រ្តសង្គ្រោះជីវិតជាបន្ទាន់ ដោយគោរពទាំងឆន្ទៈ និងសេចក្តីថ្លៃថ្នូររបស់នាង»។ លោកស្រី Hurtado បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៩ ខែវិច្ឆិកា។    ឆ្លើយតបទៅនឹង OHCHR ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី២០ ខែវិច្ឆិកា  អ្នកនាំពាក្យស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ចិននៅ UN លោក Liu Yuyin បអះអាងថា ចិនជាប្រទេសមួយស្ថិតនៅក្រោមនីតិរដ្ឋ ហើយមនុស្សគ្រប់រូបគឺស្មើគ្នាចំពោះមុខច្បាប់។ ទន្ទឹមនឹងនេះដែរ លោកក៏បានរិះគន់ OHCHR ក្នុងករណីរបស់លោកស្រី Zhang ថា មិនជឿលើព័ត៌មានដែលរដ្ឋាភិបាលចិនផ្តល់ឱ្យ តែជឿលើព័ត៌មានចចាមអារ៉ាម ដោយចង់ជ្រៀតជ្រែកក្នុងអធិបតេយ្យភាពតុលាការរបស់ចិន។    គួររំលឹកថា លោកស្រី Zhang ដែលជាអតីតមេធាវីបានធ្វើដំណើរទៅកាន់ទីក្រុងវូហាន ក្នុងខែកុម្ភៈ ឆ្នាំ ២០២០ ដើម្បីរាយការណ៍អំពីភាពវឹកវរនៅទីក្រុងដែលផ្ទុះនៃជំងឺកូវីដ-១៩។ លោកស្រីត្រូវបានឃុំខ្លួនក្នុងខែឧសភា ឆ្នាំ ២០២០ ហើយត្រូវបានកាត់ទោសនៅខែធ្នូឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំពីបទរករឿងឈ្លោះប្រកែកនិងបង្កបញ្ហាជាមួយអាជ្ញាធរចិន ដែលជាការចោទប្រកាន់មួយត្រូវបានប្រើដើម្បីឃុំខ្លួនអ្នកកាសែត។    លោកស្រី Zhang មិនមែនជាអ្នកកាសែតតែម្នាក់ដែលត្រូវអាជ្ញាធរចិនចាប់ខ្លួនឡើយ។ លោក Chen Qiushi លោក Fang Bin និងលោក Li Zehua ក៏ត្រូវបានអាជ្ញាធរចិនចាប់ខ្លួនបន្ទាប់ពីរាយការណ៍ពីទីក្រុងវូហានផងដែរ។ កន្លងមកទាំងអាម៉េរិកនិង សហភាពអឺរ៉ុបបានអំពាវនាវឱ្យចិនដោះលែងអ្នកកាសែត ដែលជាប់ពន្ធនាគារក្រោយរាយការណ៍ពីស្ថានភាពទីក្រុងវូហានផងដែរ៕ 
តំណាងចិនប្រចាំទីក្រុងហ្សឺណែវ នៅទី ២០ ខែវិច្ឆិកា បានរិះគន់យ៉ាងចាស់ដៃទៅលើការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) ជុំវិញការបញ្ចេញមតិទាមទារឱ្យដោះលែងអ្នកកាសែតម្នាក់ដែលអាជ្ញាធរចិនចាប់ឃុំខ្លួនដោយសារការចុះផ្សាយពីជំងឺកូវីដ-១៩ក្នុងប្រទេស។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បាននិយាយថា អាជ្ញាធរក្រុង និងមន្ត្រីជំនាញបរិស្ថានបានចុះទៅពិនិត្យមើល ករណីជនជាតិចិនចោលសំរាមនេះហើយ ដើម្បីវាយតម្លៃថាតើ ការចោលសំរាមនេះនាំឲ្យមានការប៉ះពាល់អ្វីខ្លះ? មុននឹងអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់។    «ក្នុងដំណាក់ដំបូងនេះមន្ត្រីយើងបានទៅព្រមាន និងណែនាំហើយអប់រំគាត់»។ នេះជាការបញ្ជាក់របស់លោក យន្ត មីន ដែលបានបន្ថែមថា បើករណីនេះ វាមានផលប៉ះពាល់ធ្ងន់ធ្ងរ នោះអាជ្ញាធរនឹងដាក់ពិន័យតាមច្បាប់តែម្ដង។   ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូសព្ទ អភិបាលខេត្តព្រះសីហនុរូបនេះ បាននិយាយថា ក្រៅពីជនបរទេស ក៏មានពលរដ្ឋខ្មែរខ្លះ បង្ហូរសំរាមដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាននេះដែរ ហើយអាជ្ញាធរកំពុងតែផ្លាស់ប្តូរឥរិយាបទរបស់ពួកគាត់ឱ្យមានការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ លោក យន្ត មីន បានបញ្ជាក់ដូច្នេះថា៖«ក្នុងករណីចោលសំរាមនេះដែរ កុំថាឡើយតែជនបរទេស ក្នុងនោះក៏មានជនជាតិខ្មែរមួយចំនួននៅតែចោលសំរាមផងដែរ នៅពេលដែលមានភ្លៀងធ្លាក់មកម្ដងៗ ហើយក៏មានសំរាមហូរមកតាមទឹកជាហូរហែរ»។   អភិបាលខេត្តព្រះសីហនុរូបនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងជនបរទេសទាំងអស់គោរពច្បាប់ និងជួយការពារថែរក្សាអនាម័យ និងបរិស្ថានឲ្យបានត្រឹមត្រូវ ដើម្បីជាប្រយោជន៍មួយសម្រាប់ជាប្រយោជន៍រួមគ្នា៕  
ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ កំពុងប្រមូលភស្តុតាងមួយចំនួន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ លើជនជាតិចិន ដែលបានបង្ហូរសំរាមតាមទឹកភ្លៀង ហើយនាំឲ្យប៉ះពាល់ដល់បរិស្ថាន កាលពីថ្ងៃទី២ សីហា។ ចំណាត់ការអាជ្ញាធរនេះ ធ្វើឡើងបន្ទាប់ពីមានវីដេអូបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដែលប្រជាពលរដ្ឋថតបានសកម្មភាពជនជាតិចិនបង្ហូរសំរាមតាមទឹក ។
  លោក ម៉ៃឃើល សុវណ្ណ (Michael Sovann) ប្រធានផ្នែករៀបចំកម្មវិធីប្រគំតន្ត្រី Rock the Nation បានបញ្ជាក់ថា អ្នកឈ្នះរង្វាន់ធំៗខាងលើ សុទ្ធតែជាអ្នករស់នៅខេត្តកំពង់ឆ្នាំងផ្ទាល់តែម្តង ហើយអ្នកឈ្នះរង្វាន់ទាំងនោះ សុទ្ធតែជាអតិជនដែលបានជាវស្រាបៀកម្ពុជា និងភេសជ្ជៈប៉ូវកម្លាំង វើក ពិសាពេលកំពុងទស្សនាការប្រគំតន្ត្រីនេះ ជាមួយក្រុមគ្រួសាររបស់ពួកគេ។  លោកបន្តទៀតថា អ្នកឈ្នះរង្វាន់ធំៗទាំងនោះរួមមាន៖ «លោក មាន សៀងហៃ ឈ្នះ ៤០លានរៀល អ្នកស្រុករលាប្អៀរ និងលោក ទំហាង លោក ហ៊ូ សាមឿន និង លោក ស៊ុ សុហាន ឈ្នះ ៤លានរៀល ពីស្រាបៀកម្ពុជា។ រីឯអ្នកឈ្នះ ៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង វើក គឺបានទៅលើលោក អ៊ីង ជាវគង់ អ្នកមកពីឃុំផ្អេរ ស្រុកកំពង់ឆ្នាំង។ ហើយអតិថិជនមានសំណាងទាំងនេះបានរៀបចំឯកសារប្តូររង្វាន់រួចរាល់អស់ហើយ»៕   (អត្ថបទពាណិជ្ជកម្ម)
កំពង់ឆ្នាំង៖ តែមួយរាត្រីប៉ុណ្ណោះ អ្នកកំពង់ឆ្នាំង បានឈ្នះរង្វាន់ធំៗ គឺ៤០លានរៀល និង៤លានរៀល ពីក្រវ៉ិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក(WURKZ) និងស្រាបៀកម្ពុជា នាប្រគំតន្ត្រីស្រាបៀកម្ពុជា Rock the Nation កាលពីចុងសប្តាហ៍កន្លងទៅ នៅទីរួមខេត្តកំពង់ឆ្នាំង។ អ្នកឈ្នះមានរហូតទៅដល់ ៥ រង្វាន់ឯណោះ រួមមាន ទឹកប្រាក់៤០លានរៀល ចំនួន២ រង្វាន់ និង៤លានរៀល ចំនួន ៣រង្វាន់។ 
  សូមបញ្ជាក់ថា ការតាំងពិព័រណ៍នេះ គឺមានចំនួន ៣៦ស្តង់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែតុលា ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង៩យប់។  លោកអ្នកនាងដែលចាប់អារម្មណ៍ជាវសៀវភៅទាំងអស់នេះ អាចទាក់ទងមកតាមលេខទូរស័ព្ទ ០១០ ៥៦៧ ៥០៥។    
ភ្នំពេញ៖ សារព័ត៌មានថ្មីៗ បាននាំយកសៀវភៅប្រមាណ ៣០ចំណងជើង ដើម្បីដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍សៀវភៅឧត្តមសិក្សា នៅផ្សារទំនើបអូឡាំព្យា។ សារព័ត៌មានថ្មីៗ ក៏មានការលក់បញ្ចុះតម្លៃពី១០ ទៅ៣០ភាគរយផងដែរ។
  ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង ប្រកាសថា កងទ័ពរបបក្រុងព្យុងយ៉ាង បានសាកល្បងក្បាលគ្រាប់ដ៏ធំសម្រាប់បំពាក់មីស៊ីលបណ្តែត ហើយនិងបាញ់សាកមីស៊ីលប្រឆាំងមីស៊ីល ដោយជោគជ័យ។ ចំពោះកូរ៉េខាងត្បូង, ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនេះ ជាការចំអកជាថ្មីទៀតចំពោះសហរដ្ឋអាម៉េរិក ខណៈពេលដែលឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ កំពុងតែដំណើរទស្សនកិច្ចនៅអាស៊ី។ អង្គភាពមីស៊ីលកូរ៉េខាងជើង បានបាញ់សាកល្បងក្បាលគ្រាប់ដ៏ធំសម្បើមសម្រាប់បំពាក់មីស៊ីលបណ្តែត ឈ្មោះHwasal-1 Ra-3 ដែលទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ពិព័រណ៌នាថា ជាក្បាលគ្រាប់ដ៏ធំមហិមា។ ទន្ទឹមនឹងគ្នានោះ  ក្រុងព្យុងយ៉ាង ក៏បាញ់សាកល្បងមីស៊ីលប្រភេទថ្មី១ទៀត ជាមីស៊ីលប្រឆាំងមីស៊ីល ឈ្មោះ Pyoljji-1-2+។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង បញ្ជាក់ទៀតថា ការសាកល្បងទាំងពីរនេះ ធ្វើឡើងដោយជោគជ័យយ៉ាងត្រចះត្រចង់ កាលពីថ្ងៃសុក្រ ទី១៩មេសា នៅសមុទ្រខាងលិច ឬសមុទ្រលឿង។ KCNA សង្កត់ធ្ងន់ថា ការសាកល្បងក្បាលគ្រាប់និងមីស៊ីល ទាំងនេះ ឋិតនៅក្នុងគម្រោងរបស់អង្គភាពមីស៊ីលនិងវិទ្យាស្ថានការពារជាតិកូរ៉េខាងជើង ។   បងប្អូនជាសត្រូវកូរ៉េជើង គឺរបបក្រុងសេអ៊ូល ក៏បានបញ្ជាក់នៅថ្ងៃសុក្រដែរ ថាកងទ័ពកូរ៉េខាងត្បូងបានចាប់សញ្ញាពីការបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ ជាប្រភេទមីស៊ីលបណ្តែត និងមីស៊ីលប្រឆាំងមីស៊ីល ដែលបាញ់បង្ហោះនៅប្រហែលប្រមាណជាង ម៉ោង ៣ រសៀល ម៉ោងនៅឧបទ្វីបកូរ៉េ។ នេះបើតាមទីភ្នាក់កាសែតកូរ៉េខាងត្បូង យ៉ុនហាប់ ដោយឲ្យដឹងទៀតថា កងទ័ពកូរ៉េខាងត្បូងបានតាមដានសកម្មភាពសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង យ៉ាងកៀកកិតបំផុត ហើយប្រសិនបើរបបក្រុងព្យុងយ៉ាង ជំរុញការញោះញ៉ុងបង្កហេតុភេទមិនល្អណាមួយ នោះរបបក្រុងសេអ៊ូល នឹងពិន័យវិញភ្លាមភ្លេតឲ្យចាស់ដៃ។   ចំពោះមជ្ឈដ្ឋានកូរ៉េខាងត្បូង, ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងជាថ្មីនេះ គឺ របបក្រុងព្យុងយ៉ាង ចង់ចំអកឡកឡឺយឲ្យ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ ដែលកំពុងតែធ្វើដំណើរទស្សនកិច្ចមកកាន់អាស៊ី។ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងដំណើរត្រួតពិនិត្យនៅព្រំដែនកូរ៉េខាងត្បូង លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Linda Thomas-Greenfield បានប្រកាសអំពាវនាវ កូរ៉េខាងជើង ឲ្យត្រឡប់មកតុចរចា និងថា ទ្វារសម្រាប់ចរចាជជែកគ្នានៅបើកចំហ។ សហរដ្ឋអាមេរិកនិងដៃគូសម្ព័ន្ធមិត្ត រង់ចាំជជែកពិភាក្សាជានិច្ច។   ខុសពីមីស៊ីលបាឡីស្ទិកដែលជាប់បំរាមរបស់អង្គការសហប្រជាជាតិ, កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបណ្តែត ព្រោះមិនទាន់ជាប់បំរាមទណ្ឌកម្ម។ មិនជាប់បំរាម ដ្បិតថា ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខកាលពីចុងខែមីនា ប្រទេសរុស្ស៊ីបានជួយបោះឆ្នោតវេតូជំទាស់។ បើតាមអ្នកជំនាញ, មីស៊ីលបណ្តែត ដែល របបកុម្មុយនិស្តកូរ៉េខាងជើង បានបាញ់សាកល្បងនៅពេលនេះ ទំនងជាអាចនឹងត្រូវបញ្ជូនទៅឲ្យ រុស្ស៊ី ដើម្បីប្រើប្រាស់នៅក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន៕
ដោយ៖ ហេង ឧត្តម/ / RFI ខេមរភាសា
1.    នៅក្នុងត្របែក សម្បូរទៅដោយវីតាមីនសេ និងសាធាតុដទៃទៀត ដែលអាចធ្វើឲ្យអ្នកកាន់តែសនៅពេលដែលអ្នកពិសារច្រើន។ ដូចនេះ ចំពោះអ្នកដែលចង់ស្អាត អាចបរិភោគផ្លែត្របែកនេះបាន។ 2.    អ្នកក៏អាចញ៉ាំប៉េងប៉ោះផងដែរ ព្រោះនៅក្នុងនោះសម្បូរទៅដោយវីតាមីនជាច្រើន និងសារធាតុដែលអាចជួយរក្សាសម្រស់អ្នកឲ្យស្អាត។ ជាពិសេស វានឹងធ្វើឲ្យស្បែកអ្នកសនៅពេលដែលអ្នកព្យាយាមបរិភោគ។ 3.    ចំពោះការ៉ុតវិញ ក្រោយពេលដែលអ្នកញ៉ាំរួច វានឹងធ្វើឲ្យស្បែកអ្នកប្រែជាពណ៌ស៊ីជំពូល ទន់ និងម៉ត់រលោង។ដូចនេះ អ្នកអាចបរិភោគច្រើនបាន ទើបសម្រស់អ្នកស្អាតជានិច្ច៕ ត្រួតពិនិត្យដោយ www.health.com.kh
ប្រសិនជាអ្នកចង់ឲ្យស្បែកអ្នកស អ្នកអាចពិសារបន្លែ និងផ្លែឈើទាំងឡាយខាងក្រោមនេះបាន។ ហេតុអ្វីបានជាវាអាចធ្វើឲ្យស្បែកអ្នកសទៅ?
សូមអញ្ចើញទស្សនាបទសម្ភាសរវាងកញ្ញា សាម ស្រីណុច អ្នកកាសែតនៃសារព័ត៌មាន ThmeyThmey  និងលោក ពាង សុខហេង អ្នកជំនាញផ្នែកគុណភាពទឹក នៃក្រុមហ៊ុន Kulara Water ដូចតទៅ៖     «តាមគោលការណ៍បច្ចេកទេស បើចង់បានទឹកស្អាតយើងត្រូវរកទីតាំង ដែលមានបរិស្ថានជុំវិញស្អាត»។ នេះជាការលើកឡើងរបស់លោក ពាង សុខហេង អ្នជំនាញផ្នែកគុណភាពទឹកនៃក្រុមហ៊ុន Kulara Water។ អ្នកជំនាញរូបនេះ បន្ថែមទៀតថា៖ «ភ្នំគូលែន គឺជាឧទ្យានជាតិការពារដោយរដ្ឋ ហើយទីតាំងនេះពុំសូវមានគេធ្វើកសិកម្មច្រើន ព្រមទាំងមានប្រព័ន្ធទឹកល្អ ពោលគឺមានទឹកពេញបរិបូណ៌គ្រប់តម្រូវការ។ បើតាមលោក សុខហេង ទឹកនៅទីនេះមានគុណភាពល្អ សម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗ ជាច្រើនសម្រាប់សុខភាព ដែលរក្សាទុកដោយធម្មជាតិ។   អត្ថបទទាក់ទង   ក្មេងៗអាយុក្រោម១០ឆ្នាំ នៅលើភ្នំគូលែន ជួយបណ្ដុះ និងដាំកូនឈើឡើងវិញ  ទឹករ៉ែធម្មជាតិអូគូលែន មិនបានយកចេញពីលើភ្នំគូលែនទេ ប៉ុន្តែត្រូវបានបូមចេញពីស្រទាប់ខាងក្រោមដី ដែលមានជម្រៅ៨០ម៉ែត្រ។ លោក សុខហេង ពន្យល់ថា៖ «ទឹកនៅផ្នែកខាងក្រោម សម្បូរទៅដោយរ៉ែច្រើនប្រភេទ និងមានគុណភាពល្អ ព្រោះត្រូវបានហូរច្រោះផ្ទាំងថ្មភក់ និងស្រទាប់ដីជាច្រើន។ រីឯទឹក នៅផ្នែកខាងលើវិញ គឺពុំសូវមានរ៉ែ និងសម្បូរទៅដោយមេរោគជាច្រើនទៀតផង ពោលគឺដូចជាទឹកធម្មតា»។   ក្រៅពីមានវត្ថុធាតុដើម ចាំបាច់ល្អហើយនោះ លោក សុខហេង បានឲ្យដឹងថា៖ « អ្វីដែលយើងត្រូវការបន្តទៀតនោះ គឺប្រព័ន្ធចម្រោះស្អាត និងប្រព័ន្ធច្រកស្អាត ដើម្បីរក្សាទឹកឲ្យមានគុណភាពល្អដដែល និងដករ៉ែប៉ះពាល់សុខភាពមួយចំនួនចេញដូចជា រ៉ែដែក ម៉ង់កាណែស ជាដើម។ ដើម្បីធានាពីគុណភាពឲ្យនៅតែល្អនោះ អ្នកជំនាញផ្នែកគុណភាពទឹកនៃ Kulara Water អះអាងថា ទឹកនេះ ត្រូវបានពិនិត្យរៀងរាល់មួយខែម្តង នៅក្រុមហ៊ុនផ្ទាល់ និងពិនិត្យរៀងរាល់មួយឆ្នាំម្តង នៅប្រទេសសិង្ហបុរី។   សូមបញ្ជាក់ថា ដើម្បីរក្សាគុណភាពទឹកឲ្យនៅតែល្អបរិសុទ្ធ និងមាននិរន្តភាព ក្រុមហ៊ុន Kulara Water បានដាំដើមឈើចំនួន ៥៥០៣ដើមនៅឆ្នាំ២០១៨-២០១៩ ព្រមទាំងមានគម្រោងដាំដើមឈើប្រមាណ ២០០០ដើមនៅឆ្នាំបន្តបន្ទាប់ផងដែរ៕
សៀមរាប៖ «អូ គូលែន ឬ Eau Kulen» គឺជាទឹករ៉ែធម្មជាតិដំបូងគេនៅកម្ពុជា ដែលបានបើកដំណើរការផលិតនៅឆ្នាំ២០១៣។ ទឹករ៉ែធម្មជាតិនេះ ត្រូវបានយកពីទីតាំងដែលមានបរិស្ថានស្អាត ព្រមទាំងរក្សាទុកដោយធម្មជាតិ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey នៅរោងចក្រទឹករ៉ែធម្មជាតិអូគូលែន ក្នុងខេត្តសៀមរាប លោក ពាង សុខហេង អ្នកជំនាញផ្នែកគុណភាពទឹកនៃក្រុមហ៊ុន Kulara Water បញ្ជាក់យ៉ាងដូច្នេះថា៖«អូ គូលែន បូមចេញពីផ្នែកខាងក្រោមដី ដែលមានជម្រៅរហូតដល់៨០ម៉ែត្រ ដើម្បីទទួលបានទឹកដែលគុណភាពខ្ពស់ និងសម្បូរទៅដោយសារធាតុរ៉ែជាច្រើន»។
អ្នកគួរតែញ៉ាំអាហារ៣ពេលឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ ដោយបរិភោគអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់។ ប្រសិនជាអ្នកមានក្រពះ និងពោះវៀនមិនសូវល្អ គួរតែញ៉ាំតិចហើយចែកជាច្រើនពេល ដើម្បីឲ្យក្រពះដំណើរការបានល្អ។ អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះការធ្វើចលនា អាចធ្វើឲ្យក្រពះដំណើរការបានយ៉ាងល្អ។ ជាពិសេស ក៏អាចជួយធ្វើឲ្យរាងកាយរបស់អ្នកអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ផងដែរ។ ការគេងឲ្យបានគ្រប់គ្រាន់ក៏សំខាន់ដែរ ព្រោះមានតែគេងគ្រប់ទេ ទើបសុខភាពអ្នកល្អ ហើយអាចរក្សាបានទម្ងន់ស្តង់ដារ។ ប្រសិនជាអ្នកគេងមិនលក់ មុនគេងអាចញ៉ាំទឹកដោះគោមួយកែវ ឬយកទឹកក្តៅមកត្រាំជើងបាន នោះអ្នកនឹងអាចគេងលក់បានស្រួលណាស់៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីធ្វើឲ្យអ្នកអាចរក្សាទម្ងន់ស្តង់ដារបាន។ តើមានអ្វីខ្លះទៅ?
  នាជំនួបពិភាក្សា ជាមួយលោកស្រី ធីណា រេតស (Tina Redshaw) ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា  កាលពីថ្ងៃទី២៨ ខែតុលាកន្លងទៅ លោក ស៊ុយ សែម រដ្ឋមន្ត្រីរ៉ែ និងថាមពល បានអះអាងថា កម្ពុជាមិនអនុញ្ញាតឲ្យមានរោងចក្រអគ្គិសនីប្រើដោយធ្យូងថ្មថ្មីទៀតឡើយ ក្រៅពីគម្រោង ដែលរដ្ឋាភិបាលធ្លាប់សម្រេចកាលពីឆ្នាំ២០១៩កន្លងមក។ ជំនួសឱ្យការសង់រោងចក្រធ្យូងថ្មបន្ថែម កម្ពុជានឹងប្តូរមកប្រើប្រាស់ប្រភពថាមពលកាបូនទាប ដូចជាឧស្ម័នធម្មជាតិនាំចូលប្រភេទ LNG ឬអ៊ីដ្រូសែនជំនួសវិញ ក៏ដូចជាលើកចិត្តចំពោះការរវិនិយោគលើវិស័យថាមពលស្អាតផងដែរ។ នេះជាការអះអាងរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រាប់ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ។   ក្នុងជំនួបពិភាក្សា មុនកិច្ចប្រជុំកំពូលលើកទី២៦ ស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP26) ចាប់ផ្តើម លោក ស៊ុយ សែម បញ្ជាក់យ៉ាងដូច្នេះ៖ កម្ពុជា នឹងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រភពថាមពលផ្សេងទៀត ដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន មិនរៀបចំគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីបន្ថែមទៀតទេ ក្រៅពីគម្រោងដែលរាជរដ្ឋាភិបាលសម្រេចរួចតាំងពីឆ្នាំ២០១៩»។ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានឱ្យដឹងដែរថា កម្ពុជា កំពុងសិក្សានិងរៀបចំផែនការមេអភិវឌ្ឍន៍ថាមពលថ្មី ជាមួយធនាគារ ADB ចំពោះការចូលរួមដោះស្រាយគោលដៅបរិស្ថានជាតិ និងការបេ្តជ្ញាចិត្តជាសកលក្នុងវិស័យថាមពលនេះ។ តាមការសិក្សាផែនការមេអភិវឌ្ឍន៍ថាមពលថ្មីនេះ គឺសមាមាត្រនៃអនុភាពនៃប្រភពថាមពលកកើតឡើងវិញ ទៅក្នុងប្រភពថាមពលចម្រុះសរុបរបស់កម្ពុជា នឹងមានចំនួនប្រមាណ ៥៩ភាគរយ ដែលនឹងអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន ៣៤ភាគរយ ធៀបនឹងទម្លាប់អភិវឌ្ឍន៍ចាស់។   លោកស្រី ធីណា រេតស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានសាទរចំពោះការអភិវឌ្ឍថាមពលរបស់កម្ពុជា ដែលមានការការរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកស្រី ធីណា រេតស ក៏បានបង្ហាញពីគម្រោងផ្តល់ជំនួយហិរញ្ញវត្ថុរបស់អង់គ្លេស ដល់កម្ពុជាក្នុងគម្រោងអភិវឌ្ឍន៍ថាមពលនេះដែរ។ ទន្ទឹមនឹងនេះ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ក៏ស្នើ ឱ្យក្រសួង ពិនិត្យនិងគាំទ្រផង គម្រោងវិនិយោគ ថាមពលដើរដោយពន្លឺព្រះអាទិត្យ របស់ក្រុមហ៊ុនអង់គ្លេសនៅកម្ពុជា។   សូមជម្រាបថា កន្លងមកកម្ពុជាបានសម្រេចអនុម័តឱ្យសង់រោងចក្រធ្យូងថ្មជាច្រើនទីតាំង មានជាអាទិ៍ រោងចក្រធ្យូងថ្ម នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, រោងចក្រធ្យូងធ្មក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង និងនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។   គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ កម្ពុជាមានតម្រូវការថាមពលអគ្គិសនីប្រមាណ៤ពាន់មេហ្គាវ៉ាត់ ប៉ុន្តែថាមពលអគ្គិសនីដែលផលិតក្នុងស្រុកមានតែ ២ ៩៦៥ម៉េហ្គាវ៉ាត់ប៉ុណ្ណោះ ខណៈថាមពលជាង១ ០០០មេហ្គាវ៉ាត់ទៀត ត្រូវនាំចូលពីប្រទេសជិតខាង។ ដោយឡែកក្នុងឆ្នាំ២០២១នេះ កម្ពុជា បាននាំចូលថាមពលប្រមាណ២៥ភាគរយបន្ថែមទៀត ដើម្បីផ្គត់ផ្គត់តម្រូវការប្រើប្រាស់ក្នុងស្រុក។ នេះបើយោងតាមផែនការថាមពលអគ្គិសនីឆ្នាំ២០១៩ របស់ក្រសួងរ៉ែ និងថាមពល និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា ដែលបានព្យាករណ៍ថា តម្រូវការថាមពលអគ្គិសនីនៅកម្ពុជា នឹងកើនឡើងជាមធ្យម៩ភាគរយ នៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០៤០។   បច្ចុប្បន្នកម្ពុជា មានការផ្គត់ផ្គង់អគ្គិសនី ពីប្រព័ន្ធបណ្តាញជាតិតាមភូមិ ចំនួន៩៧% និងលំនៅដ្ឋានជាង ៨៤% បានតភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់៕ 
ភ្នំពេញ៖ កម្ពុជា មិនអនុញ្ញាតឲ្យមានរោងចក្រធ្យូងថ្មថ្មីទៀតឡើយ ហើយកម្ពុជា នឹងងាកមកវិនិយោគ និងប្រើប្រាស់ថាមពលកកើតឡើងវិញ និងថាមពលផ្សេងទៀតដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន។ នេះជាការអះអាងរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីរ៉ែ និងថាមពល នាជំនួបជាមួយ លោកស្រីឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា។
  បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ថៃបានរកឃើញអ្នកផ្ទុក COVID-19 ថ្មីចំនួន ៨៩ករណីបន្ថែមទៀត នារសៀលថ្ងៃទី២១ ខែមីនា។ នេះគឺជាតួលេខដ៏ខ្ពស់បំផុត ចាប់តាំងពីជំងឺឆ្លងមួយនេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសថៃ។ បើតាមការបញ្ជាក់របស់មន្ត្រីសុខាភិបាល អ្នកជំងឺទាំង ៨៩ករណីនេះ គឺមានទាក់ទងទៅនឹងកន្លែងប្រដាល់ និងកន្លែងកម្សាន្តនៅក្នុងទីក្រុងបាងកក។    ក្នុងចំណោមករណីថ្មីនេះ ថៃក៏បានរកឃើញអ្នកផ្ទុកកូរ៉ូណាវីរុស ដែលធ្លាប់បានទៅចូលរួមក្នុងពិធីសាសនាឥស្លាមមួយ នៅក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីផងដែរ។ ករណីCOVID-19 សរុបនៅថៃបានកើនឡើងរហូតដល់ ៤១១ករណី ស្លាប់មួយករណី និងអ្នកជាសះស្បើយ ៤២ករណី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer។    ដើម្បីទប់ស្កាត់ និងបង្ការករណីឆ្លងទៅមនុស្សផ្សេងទៀត អភិបាលទីក្រុងបាងកក លោក  Asawin Kwanmuang និងគណៈកម្មការគ្រប់គ្រងការផ្ទុះកូរ៉ូណាវីរុស (Coronavirus Outbreak Action Committee) បានបញ្ជាឲ្យបិទផ្សារទំនើប(Mall) និងផ្សារធម្មតានៅក្នុងទីក្រុងបាងកកមួយចំនួន ចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី១២ ខែមេសា។ ចំណែកកន្លែងមួយចំនួនទៀត ដែលមានមនុស្សប្រជុំគ្នា ដូចជាហាងកាហ្វេ កន្លែងស្ប៉ា កន្លែងវាយកូនហ្គោល កន្លែងម៉ាស្សា និងកន្លែងផ្សេងទៀត ក៏ត្រូវបិទដែរ។   យ៉ាងណាក៏ដោយ អាជ្ញាធរថៃ ក៏អនុញ្ញាតឲ្យកន្លែងមួយចំនួនបើកលក់ដែរ ដូចជាផ្សារលក់ទំនិញ (supermarket)  កន្លែងលក់ថ្នាំពេទ្យ និងភោជនីយដ្ឋាន ដែលមានសេវាកម្មដឹកជញ្ជូនម្ហូបអាហារជាដើម។   ពេលនេះ គណៈកម្មការគ្រប់គ្រងការផ្ទុះកូរ៉ូណាវីរុស កំពុងសិក្សាបន្ថែមទៀត ថាតើមុនជំនួញបែបណា គួរតែផ្អាកមួយរយៈ ហើយមុខជំនួញបែបណា គួរតែបើកឲ្យដំណើរការ ដើម្បីទប់ស្កាត់ការរីកសាយភាយនៃ COVID-19។    សូមបញ្ជាក់ថា បើតាមការអះអាងរបស់អាជ្ញាធរសុខាភិបាលថៃ នាពេលកន្លងមក មនុស្សប្រមាណជា ៥០០នាក់ អាចឆ្លងCOVID-19 ពេលទៅទស្សនាកីឡាប្រដាល់ នាកន្លែងប្រដាល់ឈ្មោះ Lumphini ក្នុងទីក្រុងបាងកក ខណៈពេលនេះ អាជ្ញាធរបានរកឃើញអ្នកផ្ទុកCOVID-19 ដែលមានទាក់ទងទៅនឹងសង្វៀនប្រដាល់មួយនេះ បានត្រឹមតែមួយភាគតែប៉ុណ្ណោះ៕
នារសៀលថ្ងៃទី២១ ខែមីនា ថៃបានរកឃើញអ្នកផ្ទុក ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) យ៉ាងច្រើនបំផុត ចាប់តាំងពីផ្ទុះជំងឺឆ្លងនេះមក។ ភាគច្រើននៃអ្នកជំងឹ គឺមានទាក់ទងទៅនឹងកន្លែងប្រដាល់ និងកន្លែងកម្សាន្ត។ ដើម្បីទប់ស្កាត់ករណីឆ្លង និងរីកសាយភាយនៃCOVID-19 រដ្ឋាភិបាលថៃ បានសម្រេចបិទផ្សារទំនើប និងកន្លែងមួយចំនួនក្នុងទីក្រុងបាងកក។
ព័ត៌មានពិស្ដារ សូមស្ដាប់ការពន្យល់ពីលោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងនិងក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា ដូចតទៅនេះ៖   (រូបភាពដោយ៖ លោក លឹម ប៊ុនហុង)
 សៀមរាប៖ ប្រាសាទតាភូ ជាសំណង់ប្រាសាទមួយស្ថិតប៉ែកខាងលិចប្រាសាទបេងមាលា នៃស្រុកស្វាយលើ ខេត្តសៀមរាប។ ថ្មីៗនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានចុះទៅសិក្សាបន្ថែមលើសំណង់ប្រាសាទមួយនេះ និងបានប្រទះឃើញរចនាសម្ព័ន្ធពិសេស ដែលមិនធ្លាប់មានពីមុន។ ប្រាសាទនេះ ពីថ្មពើងធម្មជាតិ ហើយបន្ថែមដោយសំណង់ថ្មបាយក្រៀម ភ្ជាប់ទៅនឹងពើងថ្មធ្វើជាដំបូល។ តាមអ្នកបុរាណវិទ្យា ពើងថ្មដែលនៅផ្នែកខាងក្រោយ លយចេញមកមុខគ្របជាដំបូលតែម្ដង ដោយគ្មានគម្របដំបូលផ្កាឈូក ដូចប្រាសាទដែលធ្លាប់ឃើញកន្លងមកទេ។ នេះជាប្រាសាទទី១នៅខេត្តសៀមរាប ដែលមានរចនាប័ទ្មដូច្នេះ។
យុវជន១៦០នាក់ នឹងឡើងភ្នំឱរ៉ាល់ នៅថ្ងៃទី៦ វិច្ឆិកា ។ នេះបើតាម លោក ឈឺន ឆីម ប្រធានសហគមន៍ភ្នំឱរ៉ាល់។ លោក ឆីម បានបន្ថែមថា ក្រុមយុវជនទាំងនោះ បានកក់ផ្ទះស្នាក់នៅ និងតង់ហើយ ។ បើតាមលោក ឆីម ដំណើរឡើងភ្នំឱរ៉ាល់នេះ គឺត្រូវប្រើពេល៨ ទៅ៩ ម៉ោង ទើបអាចដល់កំពូលភ្នំ។ ប៉ុន្តែបើទេសចរ មិនមានកម្លាំងគ្រប់គ្រាន់នោះ គឺត្រូវសម្រាកនៅត្រឹមចង្កេះភ្នំមួយយប់ ហើយសឹមពេលព្រឹកព្រលឹម បន្តដំណើរឡើងកំពូលភ្នំ ។   ប្រធានសហគមន៍ភ្នំឱរ៉ាល់រូបនេះ បានអះអាងថា ទេសចរ ដែលបានឡើងដល់កំពូលភ្នំពិតជាមិនខកបំណងឡើយ ព្រោះពួកគេអាចគយគន់ទេសភាពដ៏ស្រស់ស្អាតជាច្រើនកន្លែង ទស្សនាទឹកធ្លាក់ បោះតង់សម្រាក ជាពិសេសទទួលបានបទពិសោធន៍ថ្មីពីការឡើងភ្នំ។    លោក ឆីម បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា៖ «ឈប់សម្រាក៣ថ្ងៃ នៅថ្ងៃទី៧-៩វិច្ឆិកា ខាងមុខនេះ ខ្ញុំសង្ឃឹមថានឹងទទួលបានទេសចរច្រើនមកកម្សាន្តនៅកំពូលភ្នំឱរ៉ាល់ ដោយសាររដូវវស្សា សម្រស់ភ្នំឱរ៉ាល់ហាកបីស្រស់ស្អាតខ្លាំងជាទីទស្សនា ដែលទេសចរអាចរំសាយអារម្មណ៍បានយ៉ាងល្អ»។     បើតាមប្រធានសហគមន៍រូបនេះ រៀងរាល់ចុងសប្តាហ៍ តែងតែមានទេសចរ ២-៣ ក្រុម មកទទួលបទពិសោធន៍ឡើងភ្នំ ដែលមានកម្ពស់១៨១៣ម៉ែត្រនេះ។  «ទេសចរដែលចង់ទៅឡើងភ្នំឱរ៉ាល់ គួរទៅចាប់ខែមករា ដល់ខែមីនា ព្រោះអាកាសធាតុមិនសូវត្រជាក់ខ្លាំងនៅលើកំពូលភ្នំ។ ប៉ុន្តែសម្រាប់វិច្ឆិកាវិញ  អាកាសធាតុត្រជាក់ខ្លាំង ពិបាកពិតមែន ប៉ុន្តែសហគមន៍ភ្នំឱរ៉ាល់បានរៀបចំកន្លែងស្នាក់នៅ និងត្រៀមតង់ជាច្រើន ដើម្បីទទួលទេសចរមកកម្សាន្ត នៅថ្ងៃបុណ្យអុំទូកខាងមុខនេះ»។ នេះបើតាមលោក ឆីម៕  
ដោយ៖ សែម ប្រាក់់ដាវ
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាង ទស្សនាបទសម្ភាសន៍ដូចខាងក្រោម៖    ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៣នាក់មក មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប រួមនឹងអាជ្ញាធរ ព្រះសង្ឈ ពលរដ្ឋ តែងនាំគ្នាពិធីបុណ្យផ្កាប្រាក់ ដើម្បីរកប្រាក់ឧបត្ថម ប្រតិបត្តិការក្នុងមន្ទីរពេទ្យ ដើម្បីជួយជីវិតកុមាររាប់ពាន់នាក់។ ឆ្នាំនេះជាឆ្នាំទី១០ ដែលមន្ទីរពេទ្យនេះរៀបចំពិធីបុណ្យផ្កាប្រាក់នេះ។    លោកស្រី ស៊ិនកេត អារុណ ប្រធានផ្នែករៃអង្គាសមូលនិធី នៃមន្ទីរពេទ្យកុមារអង្គរ និយាយថាឆ្នាំទី១០ នៃពិធីបុណ្យនេះ គឺមានភាពអធិកអធម ជាឆ្នាំមុនៗ ដោយថាពិធីបុណ្យលើកនេះ ហែរចេញពីមន្ទីរពេទ្យកុមារអង្គរ តម្រង់មកកាន់ផ្សារចាស់ រួចបន្តឆ្លងស្ពានវត្តដំណាក់ និងចុងក្រោយចូលក្នុងវត្តរាជបូណ៌។    លើសពីការជួបជុំធ្វើបុណ្យ ពិធីសាសនានេះ បានជួយដល់កុមារកម្ពុជារាប់ពាន់អ្នក តាមរយៈការព្យាបាលរបស់ពេទ្យក្នុងមន្ទីរពេទ្យកុមារអង្គរ។ ចំណែកថវិកាទ្រទ្រង់មួយចំណែក គឺបានមកពីបច្ច័យរបស់ពុទ្ធបរិស័ទ ដែលចូលរួមបុណ្យនេះ។    ក្នុងពិធីបុណ្យផ្កា យ៉ាងមមាញឹក លោកស្រី អារុណ ឆ្លៀតពេលមកផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថ្មីៗ ដោយនិយាយថា៖ «ទោះបីជាថវិកាតិចតួច កុំភ្លេចថាវាជួយដល់ជីវិតកុមារកម្ពុជាយើង»។ អ្នកស្រីបន្ថែមទៀតថា គ្រប់កាក់សែនទាំងអស់ដែលទទួលបានពីសប្បុរសជន បានជួយដល់គាំពារដល់សុខភាពកុមារគ្រប់ទិសទី និងការទទួលសេវាពីមន្ទីរពេទ្យកុមារអង្គរ ដោយឥតបង់ថ្លៃ។    ជុំវិញការចំណាយរបស់មន្ទីរពេទ្យកុមារអង្គរ ក្នុងមួយឆ្នាំៗ គឺ៧៥ភាគរយ បានពីសប្បុរសជននៅក្រៅប្រទេស។ ចំណែកថវិកា ២៥ភាគរយទៀត បានមកពីសប្បុរសជនក្នុងប្រទេសកម្ពុជាយើង ក្នុងនោះក៏មានថវិកាបានមកពី ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដែលបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ។   ចាប់តាំងពីឆ្នាំទី១ ដល់ឆ្នាំទី៩ ពិធីបុណ្យនេះ បានប្រមូលថវិកាបានចំនួនជិត ៩០ម៉ឺនដុល្លារអាម៉េរិក ស្របពេលដែលប្រតិបត្តិការក្នុងមន្ទីរពេទ្យនេះ ចំណាយប្រមាណរង្វង់៥ ទៅ៦លានដុល្លារក្នុងមួយឆ្នាំៗ។    លោកអ្នកនាងក៏អាចចូលរួមបរិច្ចាកថវិកាបានផងដែរ តាមរយៈតាម ធនាគារ វីង ខេមបូឌាឬភ្នាក់ងារ វីង ដែលមានលេខកូត 9122 (ប្រាក់រៀល) និង 8122 (ប្រាក់ដុល្លារ), ធនាគារ អេប៊ីអេ (ABA)000 320 555, ធនាគារ អេស៊ីលីដា (ACLEDA)0100 0105 6968 28, ធនាគារ ហត្ថា (HATTHA) 168 000 384 857 និង ធនាគារ ស្ថាបនា (Sathapana)07808082834100102។    គួរជម្រាបដែរថា មន្ទីរពេទ្យកុមារអង្គរ គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញមួយ បង្កើតឡើងដោយជនជាតិជប៉ុន តាំងពីឆ្នាំ១៩៩៩។ បច្ចុប្បន្នមន្ទីរពេទ្យនេះ បានផ្តល់សេវាពិនិត្យព្យាបាលកុមារបានជិត បីលានករណី និងបានផ្តល់ការបណ្តុះបណ្តាលនូវជំនាញ និងចំណេះដឹងដល់មន្ត្រីសុខាភិបាល សិស្ស និស្សិតវេជ្ជសាស្ត្រមកពីទូទាំងកម្ពុជា រាប់រយនាក់ក្នុងមួយឆ្នាំៗ៕  
សៀមរាប៖ ព្រះសង្ឃ ពុទ្ធបរិស័ទ បណ្ដាស្ថាប័ន ក្រុមហ៊ុននានា និងបុគ្គលិកមន្ទីរពេទ្យ នាំគ្នារៀបចំពិធីបុណ្យផ្កាមហាសាមគ្គី នៅវត្តរាជបូណ៌ ខេត្តសៀមរាប នៅថ្ងៃទី៥ មិថុនានេះ។ ការជួបជុំធ្វើបុណ្យ តាមបែបពិធីសាសនាមួយនេះ ដើម្បីរៃអង្គាសថវិកា យកទៅឧបត្ដមដល់មន្ទីរកុមារអង្គរ ក្នុងខេត្តសៀមរាប។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលចេញកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ គ.ជ.ប ព្រមានទុកជាមុនយ៉ាងដូច្នេះថា៖«ដើម្បីភាពស្អាតស្អំ ការរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន, គ.ជ.ប នឹងចាត់វិធានការតាមច្បាប់ចំពោះការចោទប្រកាន់ទាំងឡាយណា ដែលផ្ទុយពីការពិត»។ ការព្រមានរបស់គ.ជ.ប ក្នុងការប្រើប្រាស់វិធានការច្បាប់នេះ គឺជាការឆ្លើយតបនឹងការធ្វើអត្ថាធិប្បាយរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ គឺក្រោយ២ថ្ងៃនៃការបោះឆ្នោត។ ក្នុងកិច្ចសន្ទនាជាមួយ ឌឹ ខេមបូឌា ដេលី លោក បានរៀបរាប់ពីភាពមិនប្រក្រតីជាច្រើន ដែលកើតឡើងក្នុងថ្ងៃបោះឆ្នោត ហើយថែមទាំងរំលេចពីចំណុចអវិជ្ជមានរបស់គ.ជ.ប ផងដែរ។ លោក សុន ឆ័យ ថ្លែងថា ចាប់តាំងការបោះឆ្នោតលើកដំបូងក្នុងឆ្នាំ១៩៩៣មក កម្ពុជា មិនដែលមានថ្នាក់ដឹកនាំ គ.ជ.ប ដែលមកគណបក្សកាន់អំណាចតែមួយដូចសព្វថ្ងៃឡើយ។ លោក បរិយាយថា នៅថ្ងៃបោះឆ្នោត អាជ្ញាធរ បានប្រើអំណាចបំភិតបំភ័យប្រជាពលរដ្ឋជាអ្នកបោះឆ្នោត។ លោក ចាត់ទុកការបោះឆ្នោតនេះ ថាមិនមានលក្ខណៈប្រជាធិបតេយ្យ មិនសេរី មិនយុត្តិធម៌ និងមិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ។ អនុប្រធានគណបក្សភ្លើងទៀនរូបនេះ អះអាងដូច្នេះថា៖«ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ វាអាក្រក់ជាងពេលណាទាំងអស់»។ ក្នុងសេចក្តីថ្លែងការណ៍ គ.ជ.ប បានចាត់ទុកការបរិយាយទាំងអប្បាលម៉ានរបស់លោក សុន ឆ័យ ថា មិនអាចទទួលយកបាន ហើយជាការមាក់ងាយ និងប៉ះពាល់ដល់តម្លៃរបស់ម្ចាស់ឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះ គ.ជ.ប ថែមទាំងចាត់ទុកសម្តីរបស់លោក ថាធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ គ.ជ.ប ព្រមទាំងធ្វើឲ្យមានការភាន់ច្រលំ និងបាត់ទំនុកចិត្តលើការបោះឆ្នោត។ សូមរម្លឹកថា លទ្ធផលក្រៅផ្លូវការនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា គណបក្សភ្លើងទៀន ទទួលបានអាសនៈជាង២ពាន់ ឯគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានអាសនៈជាង៩,៣ពាន់។ អាសនៈឃុំ-សង្កាត់ទាំងអស់សម្រាប់អាណត្តិទី៥នេះ មានជាង១,១ម៉ឺន៕
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនអាចធ្វើមិនដឹងមិនឮតទៅទៀតឡើយ ចំពោះអ្នក ដែលចោទប្រកាន់ខុសការពិត អំពីដំណើរការរៀបចំការបោះឆ្នោត។ គ.ជ.ប បានយកយន្តការច្បាប់ មកដាក់ពីមុខ ដើម្បីទប់ស្កាត់កុំឲ្យអ្នកទាំងនោះ បន្តទិតៀនខុសការពិតអំពីដំណើរការរៀបចំការបោះឆ្នោត។
  សូមអញ្ជើញលោក អ្នកនាង ទស្សនាវីដេអូខាងក្រោមដូចតទៅ៖  
ភ្នំពេញ៖ លោកស្រី នាង សុវ៉ាតនា ហៅ DJ Nana ជាពិធីការិនី និងជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គមយល់ថា ការរៀនគឺជាការវិនិយោគដ៏ល្អបំផុត ដែលមានតែផលចំណេញប៉ុណ្ណោះ។ ពិធីការិនីរូបនេះ បញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗទៀតថា ការរៀនអាចជួយពង្រីកសក្ដានុពល បង្កើនគុណភាពជីវិត និងផ្ដល់ជម្រើសកាន់តែច្រើនសម្រាប់ការរស់នៅកាន់តែប្រសើរ។ មិនត្រឹមតែផ្តល់ឱកាសការងារ និងមុខរបរកាន់តែទូលំទូលាយនោះទេ DJ Nana ក៏ជឿដែរថា ការរៀន នឹងធ្វើឱ្យយើងសម្រេចចិត្តបានត្រឹមត្រូវ និងមិនក្លាយជាបន្ទុកគ្រួសារ ឬសង្គម។
ក្រៅពីការហែលទឹកលេងកម្សាន្តជាលក្ខណៈគ្រួសារ គេក៏សង្កេតឃើញសកម្មភាពរាំរែក ការលក់ដូរ និងការថតផ្តិតយកទិដ្ឋភាពផ្សេងៗផងដែរ។ តំបន់ខ្លះ មានមន្ត្រីប៉ូលិសចាំសម្រួលចរាចរណ៍ សម្រាប់អ្នកដំណើរទៅមក រីឯនៅតំបន់ខ្លះទៀត អ្នកលេងកម្សាន្តត្រូវទទួលខុសត្រូវលើយានជំនិះដោយខ្លួនឯង។ ថ្វីដ្បិតតែទីតាំងលេងទឹកទាំងនោះ ជាទីកម្សាន្តដែលមិនត្រូវការចំណាយលុយច្រើនក៏ដោយ ប៉ុន្តែអ្នកលេងកម្សាន្តត្រូវតែយកចិត្តទុកដាក់លើសុវត្ថិភាពផ្ទាល់ខ្លួនខ្ពស់បំផុត ជាពិសេសកុមារតូចៗ ដើម្បីចៀសវាងការលង់ទឹក ឬគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ រួមទាំងការគិតគូរលើបញ្ហាបរិស្ថាន។   យោងតាមរបាយការណ៍មន្ទីរទេសចរណ៍រាជធានី-ខេត្ត រមណីយដ្ឋានកែច្នៃខ្នាតតូចទាំងនោះ ក៏ជាផ្នែកមួយនៃសក្តានុពលទេសចរណ៍ផងដែរ ជាពិសេសសម្រាប់ពលរដ្ឋនៅតាមមូលដ្ឋាននានា៕
ទឹកពេញប្រៀបលើវាលស្រែ រីឯស្ទឹង ទំនប់ អូរ ប្រឡាយ បឹងបួ តាមបណ្តោយផ្លូវ និងតាមបណ្តាភូមិដ្ឋាន បានប្រែក្លាយទៅជារមណីយដ្ឋានធម្មជាតិ នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ និងនៅរដូវវស្សានេះតែម្តង។ ក្នុងដំណើរតាមបណ្តាផ្លូវជាតិ យើងច្បាស់ជាឃើញមិនចេះដាច់ទិដ្ឋភាពមនុស្សម្នា លេងទឹកយ៉ាងសប្បាយតាមទីតាំងដែលមានទឹកច្រើន និងហូរ ជាពិសេសនៅតំបន់ក្បែរស្ពាន។
  នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ព្រះអង្គបានមានសង្ឃដីកាថា កាលពីចុងសប្ដាហ៍កន្លងទៅ ព្រះអង្គបានទៅសូត្រមន្តនៅផ្ទះអ្នកភូមិ ហើយម្ចាស់ផ្ទះបានប្រគេន ភេសជ្ជៈ ខារ៉ាបាវ ចំនួន2កំប៉ុង។ លុះពេលត្រលប់មកដល់វត្តវិញ ព្រះអង្គបានអោយភេសជ្ជៈ ខារ៉ាបាវមួយកំប៉ុងទៅសិស្សរបស់ព្រះអង្គ ដែលមានឈ្មោះ ផូ ភា អាយុ16ឆ្នាំ គាស់ឆាន់រួមគ្នា លុះពេលគាស់ក៏ឃើញមានរង្វាន់ 100 លានរៀល តែម្ដង។ ព្រះអង្គបានបន្តសង្ឃដីកាទៀតថា៖បន្ទាប់ពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ ព្រះអង្គនឹងចែក ៥0លានរៀលទៅអោយសិស្សដែលជាអ្នកគាស់ ហើយនៅសល់ ៥០លានរៀលទៀត ព្រះអង្គនឹងចែកទៅអោយក្រុមគ្រួសាររបស់ព្រះអង្គដោះស្រាយជីវភាព និងទុកសម្រាប់ប្រើប្រាស់ផ្ទាល់ព្រះអង្គ។    សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន៦០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕ (អត្ថបទពាណិជ្ជកម្ម)  
ទឹកប្រាក់ ១០០លានរៀល ដែលជារង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ  បានបន្តឈ្នះដល់ព្រះសង្ឃមួយអង្គ ព្រះនាម ឃី ឧត្ដម គង់នៅវត្តរលាំងគ្រើល ភូមិរលាំងគ្រឿល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសិល្បៈខ្មែរអមតៈ គោលបំណងនៃការបង្កើតការសម្តែងនេះឡើង ដើម្បីបង្ហាញពីការច្នៃប្រឌិតនៃសិល្បៈខ្មែរ ក៍ដូចជាបង្កើតឱកាសម្រាប់ឲ្យទស្សនិកជន ជាពិសេសអ្នកជំនាន់ក្រោយបានឈ្វេងយល់ និងទទួលនូវបទពិសោធន៍តាមរយៈផ្ទាំងទស្សនីយភាពនេះ ហើយចូលរួមអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរទាំងអស់គ្នា។ ជាមួយគ្នានេះ អង្គការសិល្បៈខ្មែរអមតៈ ក៏ចង់បង្ហាញដល់មនុស្សជំនាន់ក្រោយឲ្យស្គាល់ពីឧបករណ៍ពិណ និងឧបករណ៍តន្ត្រីបុរាណខ្មែរមួយចំនួនទៀត ដែលប្រជាជនតែងតែបានឃើញនៅតាមចម្លាក់លើជញ្ជាំងប្រាសាទ។ សាស្ត្រាចារ្យ ហង្ស រឹទ្ធីរ៉ាវុធ ព្រឹទ្ធបុរសមហាវិទ្យាល័យតូរ្យតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានលើកឡើងថា រឿង «ពិណបញ្ចពណ៌»  សាស្ត្រាចារ្យមួយក្រុម បានចំណាយពេលចងក្រងអស់រយៈពេល ១០ ឆ្នាំមកហើយ ដោយយោងទៅចម្លាក់តាមជញ្ជាំងប្រាសាទបាយ័ន ហើយឈុតឆាកខ្លះនៃសាច់រឿងក៍បានដកស្រង់ចេញពីរឿងកូរសមុទ្រទឹកដោះផងដែរ។ លោកបញ្ជាក់យ៉ាងនេះថា៖«នេះជាខ្សែរឿងមួយដែលឆ្លុះបញ្ជាំងពីប្រវត្តិសាស្ត្រនៃភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា។ សិល្បករសុទ្ធតែជាអ្នកដែលមានទេពកោសល្យ និងកំពុងស្វែងរកឱកាសដើម្បីអភិវឌ្ឍ ហើយក៍មានការចូលរួមពីសំណាក់សាស្ត្រាចារ្យសិល្បៈជាច្រើនរូបទៀតផងដែរ»។ បើតាមអង្គការខាងលើ ការសម្តែងនេះ ធ្លាប់សម្តែងរួមមកហើយនៅដ្ឋអាមេរិក និងនៅសាលមហោស្រពចតុមុខ ហើយចំណុចពិសេសនៃការសម្តែងនៅឆាកសារមន្ទីរជាតិនៅថ្ងៃទី ៧ ខែឧសភាវិញ នឹងមានការបញ្ចូលទាំងបច្ចេកទេសសៀក ក្បាច់គុណ របាំ និងអមដោយសាច់ភ្លេង និពន្ធថ្មីមួយចំនួនផងដែរ។ សម្រាប់សំបុត្រ ចូលរួមទស្សនាមានតម្លៃ១២០០០រៀល៕
អង្គការសិល្បៈខ្មែអមត សហការជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីរៀបចំការសម្តែងរបាំចម្រុះរឿង «ពិណបញ្ចពណ៌» នៅសារមន្ទីរជាតិ នាថ្ងៃទី ០៧ ខែឧសភា ពីម៉ោង ៦ :៣០ ដល់ម៉ោង ៧: ៣០ នាទីយប់។
  គិតមកដល់ពេលនេះ កម្ពុជាមានករណីសរុបចំនួន២៧៦៣៨នាក់ សះស្បើយសរុប ២០៣៩៨នាក់ និងស្លាប់១៩៤នាក់៕
មនុស្ស៦៤៩នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ នៅកម្ពុជា ខណៈអ្នកសះស្បើយបន្ថែមមាន៦២៦នាក់ និងស្លាប់៤នាក់ទៀត។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍នេះ ដោយបញ្ជាក់ថា ក្នុងចំណោម ៦៤៩ករណីថ្មី មាន ១៦ករណីនាំចូលពីបរទេស។
  ក្នុងឱកាសថ្លែងមតិស្វាគមន៍ចំពោះ ភ្ញៀវកិត្តិយសដែលចូលរួម លោក លន់ បូរី  ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុនខេមហ្វូន បានលើកឡើងពីប្រវត្តិក្រុមហ៊ុន និងចក្ខុវិស័យវែងឆ្ងាយ នឹងក្លាយខ្លួនជាក្រុមហ៊ុនផលិត និងចែកចាយទូរស័ព្ទដៃទំនើប ធំជាងគេប្រចាំប្រទេសកម្ពុជា។ លោកក៏បានបញ្ជាក់ផងដែរ ពីភាពជោគជ័យយ៉ាងខ្លាំង ចំពោះការប្រកួតប្រជែងនៅក្នុងទីផ្សារទូរស័ព្ទប្រទេសកម្ពុជា។ កាន់តែជាពិសេសថ្មីៗនេះ ក្រុមហ៊ុនខេមហ្វូនឈ្នះ ពានប្រេនទូរស័ព្ទដៃល្អបំផុតប្រចាំឆ្នាំ២០១៨ ពីចក្រភពអង់គ្លេសទៀតផង។     បើតាម លោក លន់ បូរី  ការរៀបចំកម្មវិធីសម្ពោធដាក់លក់ កំពូលស្មាតហ្វូនរបស់ខ្លួន Honey Y2s គឺចង់បង្ហាញទៅដល់សាធារណជនទូទៅ នូវផលិតផលជំនាន់ថ្មី ដែលមានសមត្ថភាពខ្ពស់ជាង ស្មាតហ្វូនខេមហ្វូន ជំនាន់មុន ៣ដង ព្រមជាមួយការផ្តល់តម្លៃដ៏ពិសេស និងសមរម្យបំផុត ចំពោះជីវភាពប្រជាពលរដ្ឋខ្មែរ ទូទៅនាពេលបច្ចុប្បន្ន។     លោក ឃុន ហេង ជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនខេមហ្វូននៅក្នុងឱកាសនោះ បានធ្វើបទបង្ហាញ ពីលក្ខណៈសម្បត្តិពិសេសៗ របស់ Honey Y2s ដែលជាកំពូលស្មាតហ្វូនស៊េរីថ្មី បំផុតរបស់ខេមហ្វូនមួយនេះ ។ តាមរយៈបទបង្ហាញ Honey Y2s ជាកំពូលស្មាតហ្វូនដែលត្រូវបានរចនាឡើង ជាមួយអេក្រង់ឆក បែបតំណក់ទឹក ទំហំ  6.22 អ៊ីង ជាមួយកម្រិត Ratio 19:9 លាតពេញគែម ពេញអេក្រង់ ពេញភ្នែក ចំពោះការទស្សនាវីដេអូ កម្សាន្តនានាកម្រិត HD+។ Honey Y2s  ត្រូវបានបំពាក់ដោយកាម៉េរាភ្លោះ 13MP + 2 MP ដែលអាចចាប់យករូបភាពបានដិតច្បាស់ល្អ បែបធម្មជាតិ ជាមួយមុខងារ Pro Mode ( ប្រូ ម៉ូដ) ដែលជំនួយដល់លោកអ្នក ក្នុងថតយកបានស្អាតឥតខ្ចោះ តាមតម្រូវការ និងគ្រប់កាល:ទេស: ។ Honey Y2s  ក៏ភ្ជាប់មកជាមួយ កាម៉េរាមុខ 8MP អមជាមួយបច្ចេកវិទ្យាស៊ែលហ្វី ផតទ្រេតម៉ូដ ( Selfie Portrait Mode)   អាចថត ស៊ែលហ្វី បានស្អាត អមជាមួយផ្ទៃខាងក្រោយ ព្រិលៗ ( blur background) , ផ្ទៃសខ្មៅ និងមុខងារ ផ្សេងៗទៀត ដូចជាAR Emoji Sticker ជាដើម។    Honey Y2s  ត្រូវបានផលិតមកជាមួយម៉ាស៊ីនខ្លាំង កាន់តែខ្លាំង ជាងស្មាតហ្វូនជំនាន់មុន៣ដង ជាមួយនឹង  CPU 2.0 GHz ព្រមជាមួយអង្គចងចាំ Ram  3GB និងMemory 32GB ដែលលោកអ្នកអាចលេងហ្គេមធំៗ PUBG  បានយ៉ាងរលូន លឿន មិនរអាក់រអួល ។  Honey Y2s  អមជាមួយថាមពលថ្ម 3400mAh ផងដែរ ដែលអាចឲ្យអ្នកប្រើប្រាស់ទូទៅ បានពេញមួយថ្ងៃ។ លើសពីនេះ Honey Y2s  ត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា ស៊ីមពីរ 4G Volte អាចដំណើរការអ៊ីនធឺណិត Youtube , Facebook និងកម្មវិធីកម្សាន្តផ្សេងៗ ដោយរលូន ។ ជាមួយគ្នាផងដែរ Honey Y2s   ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា ដោះសោរដោយស្គេនមុខ និងស្គេនក្រយ៉ៅដៃ ក្នងការដោះសោរយ៉ាងឆាប់រហ័សបំផុត ។   ចំពោះតម្លៃវិញ Honey Y2s   តម្លៃត្រឹមតែ $ 139  ប៉ុណ្ណោះ ជាមួយថែមកាដូ  Smart watch ដ៏ស្រស់ស្អាត ព្រមជាមួយការធានា 14 ខែ ចំពោះការប្រើប្រាស់ និង១០១ថ្ងៃ ដូរថ្មី។ ជាចុងក្រោយ ក្រុមហ៊ុនខេមហ្វូន មានជំនឿថា ម៉ូឌែលថ្មី Honey Y2s នឹងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ទូទាំងប្រទេស ដោយសារ Honey Y2s     ជាកំពូលស្មាតហ្វូន ដែលមានសមត្ថភាពខ្ពស់ ព្រមជាមួយតម្លៃសមរម្យបំផុត សម្រាប់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន៕   (អត្ថបទពាណិជ្ជកម្ម) 
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនខេមហ្វូន ដែលជាក្រុមហ៊ុនផលិត និងចែកចាយទូរស័ព្ទដ៏ល្បីបានរៀបចំកម្មវិធីសម្ពោធដាក់លក់ជាផ្លូវការ កំពូលស្មាតហ្វូនរបស់ខ្លួន គឺ Honey Y2s នៅសណ្ឋាគារ កាបូឌីយ៉ាណា ។
  វារីវប្បករបន្តកើនឡើងយ៉ាងរហ័សអំឡុងវិបត្តិកូវីដ-១៩ ធ្វើឲ្យខេត្តព្រៃវែង មានកសិដ្ឋានផលិតកូនត្រីពូជចំនួន ៩កន្លែង កសិដ្ឋានផលិតកូនកង្កែបពូជចំនួន ១៦កន្លែង និងកន្លែងផ្សាំកូនត្រីពូជ របស់វារីវប្បករចំនួន ៣៥កន្លែង។ នេះបើតាមលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង រាយការណ៍របាយការណ៍ជូនលោក វេង សាខុន។   បច្ចុប្បន្នខេត្តព្រៃវែងមានអ្នកចិញ្ចឹមត្រីអណ្តែង សរុបចំនួន ៩ ៣៥០គ្រួសារ ក្នុងនោះមានស្រះចិញ្ចឹមត្រីចំនួន ៦ ៧០០ស្រះ និងអាងចិញ្ចឹមត្រី ចំនួន ២ ៤៦០អាង ដែលមានបរិមាណត្រីអណ្ដែងសរុប ១៩ ១០០តោន និងបរិមាណកង្កែបសរុប ១០០តោន។ ទិន្នផលរបស់ត្រីអណ្ដែង និងកង្កែបទាំងនេះ គិតជាទឹកប្រាក់ទទួលបានចំនួន ៣៣ ៦៧៥ ០០០ដុល្លារ ក្នុងនោះត្រីអណ្តែងមានតម្លៃប្រហែលជា ៣៣ ៤២៥ ០០០ ដុល្លារ និងកង្កែប ប្រហែលជា ២៥០ ០០០ដុល្លារ។   តាមរយៈសមិទ្ធផលនេះ ក្រសួងកសិកម្ម បានជំរុញ គាំទ្រ និងលើកទឹកចិត្តដល់កសិករ បន្តការងារផ្នែកវារីវប្បកម្មបន្តទៀត។ លោក វេង សាខុន បានលើកឡើងថា៖ «ក្រសួងកសិកម្មឲ្យកសិករខិតខំបង្កើន និងពង្រឹងភាពម្ចាស់ការក្នុងការផលិត ដើម្បីធានាបាននូវសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ ការបង្កើតឱកាសការងារ តាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែប ជាលក្ខណៈគ្រួសារតាមបច្ចេកទេសសមស្រប សាមញ្ញ ប្រើពេលខ្លី ដើមទុនតិច ទទួលផលច្រើន រក្សានូវស្ថានភាពជីវភាពប្រក្រតីអំឡុងនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩»។   ដើម្បីរក្សាបាននូវនិរន្តរភាពផលិតកម្មវារីវប្បកម្មនេះ ក្រសួងកសិកម្ម បានជំរុញ និងលើកទឹកចិត្តបន្ថែមដល់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប, កសិករដែលមានធនធាន និងបទពិសោធ គួរតែបន្តរក្សាសកម្មភាពអាជីវកម្មបង្កាត់ ភ្ញាស់ ដើម្បីផលិតពូជត្រីបានល្អសម្រាប់ផ្សព្វផ្សាយពូជ អភិរក្ស និងធ្វើអាជីវកម្មលក់ដូរជូនបងប្អូនវារីវប្បករនៅទូទាំងខេត្ត និងខេត្តជាប់ព្រំប្រទល់ផងដែរ៕  
ឆ្នាំ២០២០កន្លងទៅ កសិករខេត្តព្រៃវែង ទទួលបានចំណូលសរុបចំនួន ៣៣ ៦៧៥ ០០០ដុល្លារពីការចិញ្ចឹមត្រីអណ្ដែង និងការចិញ្ចឹមកង្កែប។ នេះបើតាមទំព័រហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។
អ្នកសារព័ត៌មានមានតួនាទីជាអ្នកនាំសារ, ជាភ្នែកជាច្រមុះរបបស់សាធារណជន និងមានតួនាទីសំខាន់ក្នុងការជំរុញឲ្យមានគណនីភាពក្នុងការអនុវត្តការងាររបស់រដ្ឋាភិបាល ជាពិសេសលើកស្ទួយការគោរពនីតិរដ្ឋនិងគោលការណ៍ប្រជាធិបតេយ្យជាដើមផង។ យ៉ាងណាក៏ដោយ សេរីភាពសារព័ត៌មានប្រឈមការគំរាមកំហែងខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។ អ្នកសារព័ត៌មានប្រឈមការរើសអើង, រងការកៀបសង្កត់ វាយប្រហារ, ធ្វើទុក្ខបុកម្នេញ និងរងការសម្លាប់រង្គាលថែមទៀតផងទៅទូទាំងពិភពលោកតាំងពីអាមេរិកដល់ អឺរ៉ុប ដល់អាហ្វ្រិក និងដល់អាស៊ីថែមទៀតផង។ ប៉ុន្តែសេរីភាពសារព័ត៌មាននេះនៅតែត្រូវការការការពារនិងគាំទ្រដើម្បីប្រយោជន៍   ដូចឃើញស្រាប់នៅឆ្នាំ ២០១៥ អ្នកសារព័ត៌មានទស្សនាវដ្តី Charlie Hebdo របស់បារាំង  ៨នាក់ក្នុងចំណោមនុស្ស ១២នាក់ត្រូវបានក្រុមខ្មាន់កាំភ្លើងដែលជាបណ្តាញក្រុមភេរវជនដែស្ហឬក្រុមរដ្ឋឥស្លាមបាញ់សម្លាប់។ វាជាការសម្លាប់រង្គាលអ្នកសារព័ត៌មានទ្រង់ទ្រាយធំបំផុតមួយមិនធ្លាប់មានពីមុនមក។ យោងតាមរបាយការណ៍សារព័ត៌មានគ្មានព្រំដែន ប្រទេសមួយចំនួនដែលធ្លាប់តែជាប្រទេសមានចំណាត់ថ្នាក់ល្អក្នុងការរក្សាសេរីភាពសារព័ត៌មានមានដូចជាជប៉ុន, អាហ្វ្រិកខាងត្បូង និងកេនយ៉ាជាដើមនោះក៏ធ្លាក់ចុះចំណាត់ថ្នាក់ដែរ។ ចំណែកនៅទ្វីបអាមេរិកវិញ ប្រទេសមហាអំណាចប្រជាធិបតេយ្យដូចជាសហរដ្ឋអាមេរិក និងប្រទេសកាណាដា ក៏ប្រឈមមុខនឹងបញ្ហានេះដូចគ្នា។  ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឡើងកាន់តំណែង។ ក្នុងនាមជាមេដឹកនាំកំពូលប្រទេសមហាអំណាចប្រជាធិបតេយ្យដែលគោរពនិងលើកស្ទួយសិទ្ធិសេរីភាពសារព័ត៌មាន លោក ដូណាល់ ត្រាំ ចាត់ទុកអ្នកសារព័ត៌មានជាសត្រូ និងវាយប្រហារដោយសម្តី រាល់ប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់លោកថែមទៀតផហ។ មិនត្រឹមតែប៉ុណ្ណោះ កន្លងមកលោក ត្រាំ រងការទិតៀនខ្លាំងពីសំណាក់សកម្មជន និងអង្គការសិទ្ធិមនុស្សថែមទៀត ព្រោះលើក្រាលកម្រាលព្រំក្រហមទទួលស្វាគមន៍មេដឹកនាំដែលរំលោភបំពាន សង្កត់សង្កិន និងចាប់អ្នកសារព័ត៌មានដាក់គុក ដូចជាប្រធានាធិបតីចិន ស៊ី ជិនពីង និងប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi។ថ្មីៗនេះទៀតលោកបានអញ្ជើញនាយករដ្ឋមន្ត្រីថៃ ដែលឡើងកាន់អំណាចតាមរដ្ឋប្រហារនិងជាអ្នករឹតត្បិតសិទ្ធិសេរីភាពសារព័ត៌មាននិងការបញ្ចេញមតិរួមជាមួយប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ដែលអនុគោលនយោបាយប្រឆាំងគ្រឿងញៀនចម្រូងចម្រាស និងដឹកនាំប្រទេសដែលសម្បូរទៅដោយការសម្លាប់អ្នកសារព័ត៌មានជាប្រចាំនោះ។ សេរីភាពសារព័ត៌មាននៅតួកគីក៏ប្រឈមបញ្ហាធ្ងន់ធ្ងរដែរក្រោយពេលមានរដ្ឋប្រហារបរាជ័យកាលពីខែកក្កដាឆ្នាំ ២០១៦។ ចាប់ពីខែកក្កដាមក ប្រព័ន្ធផ្សព្វផ្សាយយ៉ាងហោចណាស់ ១៥៦ត្រូវបានបង្ខំឲ្យបិទឈប់ដំណើរការ ហើយអ្នកសារព័ត៌មានប្រហែល ២៥០០នាក់ត្រូវបាត់បង់ការងារ។ អ្វីដែលរឹតតែធ្ងន់ធ្ងរជាងនេះ អ្នកសារព័ត៌មានត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពាក់ព័ន្ធចលនាភេរវកម្មដោយសារពួកគេចែករម្លែកនិងបង្ហោះរូបភាព, រូបត្លុក និងបញ្ចេញមតិរិះគន់រដ្ឋាភិបាល។ វប្បធម៌និទណ្ឌភាពនៅតែបន្ត ហើយអ្នកសារព័ត៌មាននៅតែត្រូវគេសម្លាប់និងចាប់ខ្លួន ដូចបានលើកឡើងខាងដើមស្រាប់ អ្នកសារព័ត៌មានទូទាំងពិភពលោក សុទ្ធតែប្រឈមគ្រោះថ្នាក់ជាពិសេសការធ្វើទុក្ខបុកម្នេញ និងសម្លាប់ក្នុងពេលបំពេញការងារនិងអនុវត្តវិជ្ជាជីវៈរបស់ខ្លួនថែមទៀត។ ចំណែកវប្បធម៌និទណ្ឌភាព ឬនិយាយឲ្យស្រួលស្តាប់គឺការគេចចេញពីការទទួលខុសត្រូវខាងផ្លូវច្បាប់ចំពោះទង្វើខុសឆ្គងរបស់ខ្លួន នៅតែបន្តកើតមានជាហូរហែរមកដល់ពេលបច្ចុប្បន្ននេះ។ យោងតាមរបាយការណ៍គណៈកម្មការការពារអ្នកសារព័ត៌មាន អ្នកសារព័ត៌មានរហូតដល់ ៦៩២ នាក់ត្រូវបានគេសម្លាប់ ដោយអ្នកប្រព្រឹត្តមិនត្រូវបានចាប់ខ្លួននិងត្រូវគេនាំមកទទួលទោសឡើយ។ បញ្ហានិទណ្ឌភាពនេះហើយបានក្លាយជាគ្រោះថ្នាក់ធំបំផុតមួយសម្រាប់សេរីភាពសារព័ត៌មានទូទាំងពិភពលោក។ ចំណែកប្រទេសចំនួនប្រាំបានក្លាយជាប្រទេសដែលចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារច្រើនជាងគេនៅថ្ងៃ ១ខែធ្នូឆ្នាំ ២០១៦ ដែលចំនួនអ្នកសារព័ត៌មានទាំងនោះស្មើ ៦៨ភាគរយនៃចំនួនអ្នកសារព័ត៌មានដែលត្រូវគេដាក់ពន្ធនាគារទូទាំងពិភពលោក។ ប្រទេសតួកគីបាច់ដាក់ អ្នកសារព័ត៌មាន ៨១នាក់។ ចំណែក ចិនឯណោះវិញស្ថិតនៅលេខរៀងទី២ ព្រោះប្រទេសនេះចាប់អ្នកសារព័ត៌មាន ៣៨ នាក់។ លេខរៀងទីបីបានទៅប្រទេសអេហ្ស៊ីបដោយប្រទេសនេះចាប់អ្នកសារព័ត៌មាន ២៥ នាក់។ ចំណែកលេខរៀងទីបួន បានទៅលើប្រទេសអេរីទ្រា  និងលេខប្រាំបានទៅលើប្រទេសអេត្យូពី៕
សេរីភាពសារព័ត៌មានទូទាំងពិភពលោកប្រឈមបញ្ហាធ្ងន់ធ្ងរក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។ អ្នកសារព័ត៌មានរងការវាយប្រហារ រងការចាប់ខ្លួន ធ្វើទុក្ខបុកម្នេញ និងរងការសម្លាប់ថែមទៀតផងនៅក្នុងណ្តាប្រទេសមួយចំនួននៅទូទាំងពិភពលោក។ ចាប់ពីឆ្នាំ ១៩៩២ មកអ្នកសារព័ត៌មានជិត ៧០០នាក់ត្រូវបានគេសម្លាប់ ដោយជនបង្កនៅតែអាចរត់គេចពីការទទួលខុសត្រូវបានយ៉ាងងាយស្រួល។ ក្នុងឆ្នាំ២០១៦ ប្រទេសចំនួនប្រាំមានដូចជាតួកគី, ចិន, អេហ្ស៊ីប, អេរីទ្រា និងអេត្យូពី ក្លាយជាប្រទេសដែលចាប់ចងដាក់គុកអ្នកសារព័ត៌មានច្រើនជាងគេ។
  អស់កម្លាំងឥតឈប់ឈរ និងមានអារម្មណ៍មិនល្អ   មនុស្សភាគច្រើនដែលមានកង្វះវីតាមីន C ងាយនឹងនឿយហត់ ទោះបីទើបងើបពីគេងលក់ស្រួល ឬកាត់បន្ថយការប្រើប្រាស់ថាមពលទាំងមូលក៏ដោយ។ ជាមួយគ្នានេះ ដោយសារតែកង្វះនេះក៏ប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្តរបស់ពួកគេផងដែរ ដែលធ្វើឲ្យពួកគេក្តៅក្រហាយ និងងាយបង្កជាកំហឹង និងឆាប់ខឹង។ ទោះបីជាភាពអស់កម្លាំង និងឆាប់ខឹងអាចជារោគសញ្ញាដំបូងដែលលេចឡើងក៏ដោយ ជាធម្មតាពួកវាបាត់ទៅវិញបន្ទាប់ពីពីរបីថ្ងៃនៃការទទួលទានអាហារបំប៉នវីតាមីន C គ្រប់គ្រាន់ ឬក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីការទទួលទានអាហារបំប៉នវីតាមីន C កម្រិតខ្ពស់។   តើអ្នកមានអារម្មណ៍ថាប្រព័ន្ធភាពស៊ាំរបស់អ្នកខ្សោយ ហើយអ្នកនឹងឈឺយូរដែរឬទេ?   វីតាមីន C ជួយជំរុញការផលិតកោសិកាឈាមស ដែលវាយប្រហារបាក់តេរី និងមេរោគ ដូច្នេះវាក៏ត្រូវបានគេចាត់ទុកថាជាផ្នែកនៃការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយផងដែរ។ ក្រៅពីនេះ ជាសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C ក៏ជួយការពារកោសិកាភាពស៊ាំឱ្យដំណើរការកាន់តែមានប្រសិទ្ធភាព ការពារបាក់តេរី និងមេរោគមិនឱ្យវាយប្រហាររាងកាយ។ ហើយកង្វះវីតាមីន C នៅក្នុងខ្លួនរបស់អ្នក ក៏ជាមូលហេតុដែលធ្វើឲ្យអ្នកងាយនឹងកើតជំងឺផ្សេងៗ ជាពិសេសជំងឺទូទៅដូចជា ផ្តាសាយ គ្រុនក្តៅ ក្អក ឈឺក។   ងាយនឹងមានស្នាមជាំ និងព្យាបាលមុខរបួសយឺត   ប្រសិនបើអ្នករកឃើញថារាងកាយរបស់អ្នកមានស្នាមជាំយ៉ាងងាយ ហើយមុខរបួសបានជាសះស្បើយយូរជាងធម្មតា នោះគឺជាសញ្ញាបង្ហាញថារាងកាយរបស់អ្នកខ្វះវីតាមីន C។ មូលហេតុគឺនៅពេលដែលរាងកាយរបស់អ្នកខ្វះវីតាមីន C វាអាចជាសញ្ញានៃវីតាមីន។ កង្វះ C បន្ថយការបង្កើតកូឡាជែន និងធ្វើឱ្យសរសៃឈាមចុះខ្សោយ។ ដូច្នេះហើយ ប្រសិនបើរាងកាយរបស់អ្នកមានស្នាមជាំយ៉ាងងាយ ឬកោសត្រូវចំណាយពេលយូរជាងធម្មតាក្នុងការព្យាបាល អ្នកប្រហែលជាខ្វះវីតាមីន C។   អញ្ចាញធ្មេញច្រើនតែហើម និងហូរឈាម   នៅពេលដែលរាងកាយរបស់មនុស្សមិនបានបំពេញបន្ថែមនូវវីតាមីន C គ្រប់គ្រាន់ អ្នកនឹងងាយនឹងកើតជំងឺអញ្ចាញធ្មេញ បើទោះបីជាមានអនាម័យមាត់ត្រឹមត្រូវក៏ដោយ។ ដោយសារកង្វះវីតាមីន C ជាលិកាអញ្ចាញធ្មេញចុះខ្សោយ រលាក និងសរសៃឈាមងាយហូរឈាម។ ជាពិសេស ប្រសិនបើស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរនៃកង្វះវីតាមីន C អញ្ចាញធ្មេញអាចឡើងពណ៌ស្វាយ និងរលួយមាត់ ដែលជាការបាត់បង់ធ្មេញដ៏គ្រោះថ្នាក់បំផុត។   តើអ្នកឃើញស្បែករបស់អ្នកស្ងួត និងខូចមែនទេ?   ធាតុផ្សំនៃវីតាមីន C ដើរតួយ៉ាងសំខាន់ក្នុងការជួយដល់ការផលិតកូឡាជែន រក្សាស្បែកឱ្យមើលទៅស និងក្មេងជាងវ័យ។ ស្បែកដែលមានសុខភាពល្អមានផ្ទុកនូវវីតាមីន C ដ៏ច្រើន ជាពិសេសនៅក្នុងស្រទាប់ស្បែក ឬស្រទាប់ខាងក្រៅនៃស្បែក។ នេះមានន័យថា ប្រសិនបើអ្នកមិនផ្តល់វីតាមីន C គ្រប់គ្រាន់ដល់រាងកាយទេ ស្បែករបស់អ្នកនឹងមើលទៅស្រអាប់ និងជ្រីវជ្រួញ ភាពចាស់ និងរិចរិល។   អ្វីដែលត្រូវធ្វើនៅពេលដែលរាងកាយបង្ហាញសញ្ញានៃកង្វះវីតាមីន C?   ប្រសិនបើរាងកាយរបស់អ្នកមានសញ្ញាខាងលើ អ្នកគួរតែទៅពិនិត្យជាមួយគ្រូពេទ្យរបស់អ្នក ដើម្បីទទួលបានការណែនាំជាក់លាក់។ ក្នុងករណីស្រាល អ្នកអាចបន្ថែមអាហារដែលសម្បូរវីតាមីន C ដោយខ្លួនឯង ដូចជា ប្រូខូលី ប៉េងប៉ោះ ម្ទេសប្លោក ផ្លែឈើដូចជា ក្រូច ត្របែក គីវី ៕   ត្រួតពិនិត្យដោយ www.health.com.kh  
សញ្ញាខាងក្រោមនេះបង្ហាញថារាងកាយរបស់អ្នកខ្វះវីតាមីន C ដែលនាំឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។
ពីវេទិកាសន្តិសុខនៅសិង្ហបុរី ប្រមុខការពារជាតិកូរ៉េខាងត្បូង សុង យ៉ុងមូ បានព្រមានកូរ៉េខាងជើងពីគ្រោះថ្នាក់ បើហ៊ានប្រើនុយក្លេអ៊ែរលើកូរ៉េខាងត្បូង ឬអាមេរិកនោះ។ ប៉ុន្តែមន្ត្រីការពារជាតិកំពូលរបស់កូរ៉េខាងត្បូងរូបនេះនៅសង្ស័យលើជំហររបស់កូរ៉េខាងជើងជុំវិញការប្រើប្រាស់អាវុធមហាប្រល័យនេះ ព្រោះកូរ៉េខាងជើងផ្ទាល់ក៏ទំនងជាដឹងផលវិបាក និងគ្រោះថ្នាក់ពីការប្រើប្រាស់នុយក្លេអ៊ែរជាងអ្នកណាទាំងអស់។ កូរ៉េខាងជើងអាចនឹងត្រូវបាត់រូបពីផែនទីពិភពលោក ប្រសិនបើប្រើប្រាស់នុយក្លេអ៊ែររបស់ខ្លួនលើកូរ៉េខាងត្បូង ឬអាមេរិក។ នេះជាសម្ដីព្រមានរបស់លោក សុង យ៉ុងមូ ក្នុងវេទិកា Fullerton នៅសិង្ហបុរីនៅថ្ងៃទី២៩ ខែមករា។ ជានិច្ចកាល របបដឹកនាំក្រុងព្យុងយ៉ាង តែងអួតអាងពីអានុភាពនុយក្លេអ៊ែររបស់ខ្លួន និងគំរាមបាញ់នុយក្លេអ៊ែរសងសឹកវិញ បើក្រុងវ៉ាស៊ីនតោនចេះតែបន្តអនុវត្តនយោបាយបំពានអធិបតេយ្យកូរ៉េខាងជើង។ បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងក៏បានទាត់ចោលការគំរាមមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលចង់ប្រើនុយក្លេអ៊ែរដើម្បីបង្រួបបង្រួមកូរ៉េទាំងពីរ ដែលខណ្ឌចែកតាំងពីចប់សង្គ្រាមឆ្នាំ១៩៥០-១៩៥៣ មក។ ដោយចាត់ទុកការលើកឡើងរបស់លោក គីម គ្រាន់តែជាឃោសនា លោក សុង និយាយថា យុទ្ធសាស្ត្ររបស់កូរ៉េខាងជើងជារឿងហួសសម័យ និងមិនអាចកើតឡើងបានឡើយ។ ឆ្លៀតឱកាសនោះ មន្ត្រីកូរ៉េខាងត្បូងដដែលនេះ ក៏បាននិយាយការពារការប្រឹងប្រែងរបស់រដ្ឋបាលប្រធានាធិបតី មូន ចេអ៊ីន ក្នុងការចរចាជាមួយកូរ៉េខាងជើង។ មន្ត្រីកូរ៉េទាំងពីរបានជួបគ្នាជាច្រើនលើកនៅដើមឆ្នាំ២០១៨ នេះ ដោយផ្ដោតលើការចូលរួមរបស់ក្រុងព្យុងយ៉ាងក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារនៅទីក្រុងព្យុងឆាងនៅខែកុម្ភៈ។ ខណៈកាយវិការទន់ភ្លន់របស់កូរ៉េខាងត្បូងរងការរិះគន់ លោក សុង បញ្ជាក់ថា ផ្លូវបែបនេះជារឿងពិបាក ប៉ុន្តែត្រូវតែដើរដោយការអត់ធ្មត់។ ការចរចារវាងកូរ៉េទាំងពីរដែលលេចចេញផ្លែផ្កាគួរឲ្យកត់សម្គាល់ បង្កជាការសង្ស័យថា ទំនាក់ទំនងកូរ៉េខាងត្បូង និងអាមេរិកអាចប្រេះឆា។ ប៉ុន្តែសេអ៊ូល និងវ៉ាស៊ីនតោនសុទ្ធតែអះអាងពីភាពរឹងមាំនៃសម្ព័ន្ធភាពរបស់ខ្លួន។ កាលពីចុងសប្ដាហ៍មុន លោក សុង បានជួបជាមួយសមភាគីអាមេរិក ជេម ម៉ាធីស នៅឯកោះហាវ៉ៃ ដោយបានប្ដេជ្ញាចិត្តបន្តទំនាក់ទំនងស្អិតល្មួត និងរក្សាជំហរដើម គឺការរំសាយនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ៕   
ជាការពិតមិនអាចប្រកែកបាន កូរ៉េខាងជើងមានគ្រាប់នុយក្លេអ៊ែរក្នុងឃ្លាំងអាវុធរបស់ខ្លួន បន្ទាប់ពីសំងំអភិវឌ្ឍរាប់សិបឆ្នាំមកហើយ ប៉ុន្តែមិនទាន់ប្រើប្រាស់ម្ដងនៅឡើយ។ កូរ៉េខាងជើងតែងគំរាមប្រើអាវុធប្រល័យលោកនេះ ក្នុងករណីមានសន្តិសុខរបស់ខ្លួនរងការគំរាមកំហែង។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង សុង យ៉ុងមូ (Song Young-moo) មិនទាន់ជឿថា កូរ៉េខាងជើងអាចប្រើប្រាស់នុយក្លេអ៊ែរឡើយ ព្រោះវាប្រៀបដូចជាការធ្វើអត្តឃាតខ្លួនឯងអ៊ីចឹងដឺង។
កម្មវិធី Young Learner Program ជាកម្មវិធីថ្មីរបស់ CAM-ASEAN ដែលបានបង្កើតឡើងសម្រាប់ កុមារអាយុពី ៦ ដល់ ១២ឆ្នាំដោយផ្តោតលើ វិទ្យាសាស្ត្រ (Science) បច្ចេកវិទ្យា(Technology) វិស្វកម្ម(Engineering) និងគណិតវិទ្យា (Mathematics) ហៅកាត់ជាភាសាអង់គ្លេស STEM។ កម្មវិធីសិក្សានេះមានលក្ខណៈពិសេសដូចជា៖ បង្រៀនដោយគ្រួដែលមានភាសាកំណើតអង់គ្លេស ដោយប្រើ Interactive Whiteboard ដែលបញ្ចូលកម្មវីធី Software ទំនើបៗ បង្កើតទ្បើងដោយCambridge University Press ដូចជា Super Mind, Top Math, Top Science និងកម្មវិធីដែលមានលក្ខណៈប្រកួតប្រជែងជាច្រើនទៀត។ នាថ្ងៃនោះដែរមាតាបិតា អាណាព្យាបាល សិស្ស និស្សិត អាចសាកសួរព័ត៌មានអំពីកម្មវិធីសិក្សា ស្តាប់បទបង្ហាញ ទស្សនាបន្ទប់ និងសម្ភារសិក្សានានា  ធ្វើតេស្តវាស់កម្រិតភាសាអង់គ្លេសសម្រាប់កុមារដោយឥតគិតថ្លៃ ទទួលព័ត៌មានអំពីអាហារូបករណ៍ និងឱកាសសិក្សានៅក្រៅប្រទេស និង ចូលរួមកម្មវិធីរីករាយដើម្បីបង្កើនចំណេះដឹង ព្រមទាំងអាចឈ្នះរង្វាន់អនុស្សាវរីយ៍ផ្សេងៗ។ សម្រាប់អ្នកចុះឈ្មោះ ៥០នាក់ដំបូងនឹងទទូលបាន៖ ១. សម្ភារសិក្សាមួយឈុត ២. ឯកសណ្ឋានមួយកំផ្លេរ ៣. ផ្តល់ជូនការចុះឈ្មោះចូលដោយឥតគិតថ្លៃ ៤. ផ្តល់ជូនការធ្វើតេស្តចូលរៀនដោយឥតថ្លៃ សាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០២៣ ៩៧៦ ៩៩៩ ឫ ០១១៧៧៤ ៤៥០។ បញ្ជាក់៖ ចូលរួមដោយសេរី និងឥតគិតថ្លៃ CAM-ASEAN មានអាសយដ្ឋាននៅអគារលេខ ១៨B ផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ខាងត្បូងភោជនីយដ្ឋាន ខ្មែរ-ថៃ អូទ្បាំពិក ចម្ងាយ ៥០ ម៉ែត្រ បត់ចូលតាមហាងលក់ផ្លែឈើ ស្រីមុំអូទ្បាំពិក។ ទូរស័ព្ទលេខ៖ 023 976 999/07077 44 50/0 គេហទំព័រ៖ www.cam-asean.com ហ្វេសប៊ុក៖ www.facebook.com/camaseaninstitute (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន (CAM-ASEAN) នឹងរៀបចំកម្មវិធី Young Learner Program Open Day សម្រាប់មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស ចូលរួមស្វែងយល់អំពីកម្មវិធីសិក្សាភាសាអង់គ្លេសថ្មីសម្រាប់កុមារ និងសិស្សវ័យជំទង់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន។
ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីវិធីងាយៗដោះស្រាយបញ្ហាស្បែកងាប់ៗនិងកម្ចាត់មុនក្បាលខ្មៅឆាប់រហ័ស ៖   អ្វីដែលអ្នកត្រូវការ   ទឹកក្រូចឆ្មារស្រស់ពី ៥ ទៅ ៦ ដំណក់ និងម្សៅអង្ករ ១/២ ស្លាបព្រាកាហ្វេ។   អ្វីដែលអ្នកត្រូវធ្វើ   លាយទឹកក្រូចឆ្មារស្រស់ជាមួយម្សៅអង្ករ។ កូរឱ្យសព្វ សឹមលាបដុសល្បាយថ្នមៗ យឺតៗក្នុងចលនាបែបរង្វង់លើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ ទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីបន្ថែមទៀត សឹមលាងសម្អាតចេញដោយប្រើទឹកត្រជាក់៕   ត្រួតពិនិត្យដោយ www.health.com.kh
ឡើងមុនក្បាលខ្មៅជាបញ្ហាទូទៅបំផុតមួយដែលកើតមានមិនថាចំពោះមនុស្សប្រុស ឬស្រី! ភាគច្រើនវាកើតមានត្រង់ចង្កានិងច្រមុះ។
សាខា HP ប្រចាំកាណាដា ក៏បានប្រកាសពីការប្រមូលថ្មប្រភេទ lithium-ion មួយចំនួនផងដែរ។ តែបើតាមភ្នាក់ងារ Health Canada គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មិនមានករណីណាមួយបានកើតឡើងនៅកាណាដានោះឡើយ ខណៈមានរបាយការណ៍មួយចំនួន លើកឡើងពីកំដៅហួសប្រមាណរបស់ថ្មនៅសហរដ្ឋអាមេរិក ដែលបង្កឲ្យមានមនុស្ស១នាក់រងរបួសស្រាល។ HP  បានបញ្ជាក់ថា ក្រុមហ៊ុនប្រមូលតែថ្មដែលមានបញ្ហាប៉ុណ្ណោះ មិនទាក់ទងនឹងកុំព្យូទ័រយួរដៃ ឬ Notebookទាំងមូលនោះឡើយ។ កុំព្យូរទ័រ និង Notebook ដែលជាប់ពាក់ព័ន្ធរួមមាន ProBook (HP Probook 640 G2, HP ProBook 640 G3, HP ProBook 645 G2, HP ProBook 645 G3, HP ProBook 650 G2, HP ProBook 650 G3, HP ProBook 655 G2, HP ProBook 655 G3), ZBook (HP ZBook 17 G3,     HP ZBook 17 G4, HP ZBook Studio G3), HP x360 310 G2, HP ENVY m6, HP Pavilion x360, HP 11 Notebook PC។ បើតាមគណៈកម្មការត្រួតពិនិត្យសុវត្ថិភាពផលិតផលសហរដ្ឋអាមេរិក (US Consumer Product Safety Commission- CPSC)   HP លក់ចេញថ្ម ប្រភេទ lithium-ion (ដោយគិតទាំងភ្ជាប់ជាមួយកុំព្យូទ័រ និងលក់រាយ) ចន្លោះខែធ្នូ ឆ្នាំ២០១៥ ដល់ខែធ្នូ ឆ្នាំ២០១៧  បានប្រមាណ៥ម៉ឺនដុំ ដែលក្នុងនោះ២៦០០ដុំ ត្រូវបានលក់ចេញនៅកាណាដា។ ថ្មប្រភេទ lithium-ion អាចបញ្ចូលអគ្គិសនីបានលឿន និងមានអាយុកាលវែង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន HP បានអះអាងថា មិនទាន់មានករណីគ្រោះថ្នាក់ផ្លូវការណាមួយបានកើតឡើងនោះឡើយ៕
ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានអាមេរិក HP បន្តប្រកាសប្រមូលថ្មកុំព្យូទ័រយួរដៃ (Laptop) និង Notebook ប្រភេទ lithium-ion ប្រមាណ៥ម៉ឺនដុំចូលរោងចក្រវិញ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើង។ ក្នុងសេចក្តីប្រកាសរបស់ខ្លួន HP បានស្នើឲ្យអតិថិជនពិនិត្យមើលថ្មសាករបស់ខ្លួន ក្រែងមានភាពប្រក្រតី បន្ទាប់ពីមានរបាយការណ៍ទាក់ទងនឹងផ្ទុះ និងឆេះថ្ម។
ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងស្ថិតក្នុងទីក្រុងញូយក សហរដ្ឋអាម៉េរិក ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣កញ្ញា ដើម្បីចូលរួមប្រជុំមហាសន្និបាតលើកទី៧៧នៃអង្គការសហប្រជាជាតិ (UN)។ ក្រៅពីកិច្ចប្រជុំនេះ សម្តេច ក៏នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកមួយចំនួនផងដែរ។    បញ្ចប់កិច្ចនៅអង្គការសហប្រជាជាតិ សម្តេចនាយករដ្ឋមន្រ្តី នឹងបន្តទៅបំពេញទស្សនកិច្ចនៅគុយបា ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥កញ្ញា។ សម្តេច នឹងជួបពិភាក្សាជាមួយប្រធានាធិបតីគុយបា។  បន្ទាប់មក មេដឹកនាំកម្ពុជា នឹងធ្វើដំណើរទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមពិធីបុណ្យសពលោក ស៊ិនហ្ស៊ូ អាបេ តតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧កញ្ញា។ គណៈប្រតិភូ ដែលទៅជាមួយប្រមុខរដ្ឋាភិបាល រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការបរទេស លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីសុខាភិបាល។    គេ បានដឹងពីដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូកម្ពុជានៅក្រៅប្រទេស តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយក្រសួងការបរទេស កាលពីថ្ងៃទី១៩កញ្ញា៕   
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអវត្តមានពីកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២២។
លោក ខៀវ សុភ័គ បានប្រាប់សារព័ត៌មានថ្មីៗថា នៅពេលនេះ សមត្ថកិច្ចមានដីការពីតុលាការ ដែលបានបង្គាប់ចាប់ខ្លួនលោក ឈាន ពិសិដ្ឋ នៅក្នុងដៃហើយ។ ប៉ុន្តែសមត្ថកិច្ច ត្រូវការពេលវេលាតាមដានសកម្មភាពលោក ឈាន ពិសិដ្ឋ សិន។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖«សមត្ថកិច្ចយើងបានស្គាល់កន្លែងលាក់ខ្លួនគេ (ឈាន ពិសិដ្ឋ) ហើយយើងកំពុងតាមដានគេ នៅពេលនេះ»។ តែយ៉ាងណា លោក ខៀវ សុភ័គ ពុំអាចបង្ហើបពីទីតាំងដែលលោក ឈាន ពិសិដ្ឋ កំពុងលាក់ខ្លួននោះទេ ដោយលោកបានលើកហេតុផលថា វាជារឿង ស៊ើបអង្កេតសម្ងាត់របស់សមត្ថកិច្ច។ គួរបញ្ជាក់ថា លោក ឈាន ពិសិដ្ឋ ដែលគេស្គាល់ថា ជាមន្ត្រីប៉ូលិសអន្តោប្រវេសន៍ដែលធ្លាប់មានជម្លោះជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៦ កន្លងមក នៅបុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ បានបង្កបញ្ហាផ្ទុះអាវុធមួយគ្រាប់ក្នុងអង្គភាព កាលពីថ្ងៃទី៩ ខែមេសា នេះ។ មួយថ្ងៃក្រោយករណីផ្ទុះអាវុធ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានសម្រេចដកឋានន្តរស័ក្តិ និងបណ្តេញឈ្មោះ ឈាន ពិសិដ្ឋ ចេញពីក្របខ័ណ្ឌនគរបាលជាតិភ្លាមៗផងដែរ កាលពីថ្ងៃទី១០ មេសា តាមសំណើអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ៕
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានឲ្យដឹងថា សមត្ថកិច្ចបានស្គាល់កន្លែងលាក់ខ្លួន របស់លោក ឈាន ពិសិដ្ឋ ហើយសមត្ថកិច្ចនឹងចាប់ខ្លួនបុគ្គលនេះ យកមកដាក់ទោសតាមច្បាប់។ លោក ឈាន ពិសិដ្ឋ ដែលកំពុងគេចខ្លួននេះ បានបង្កបញ្ហាផ្ទុះអាវុធមួយគ្រាប់ក្នុងអង្គភាព កាលពីថ្ងៃទី៩ ខែមេសា ។
  សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានឯកភាពយកថ្ងៃទី១ ដល់ថ្ងៃទី១០ មិថុនា ឆ្នាំ២០២៣ ដើម្បីរៀបចំការប្រកួតកីឡា ASEAN Para Games 2023 លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ពោលគឺ១៥ថ្ងៃបន្ទាប់ពីការរៀបចំព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២ ដែលធ្វើឡើងចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។     ការកំណត់យកកាលបរិច្ឆេទខាងលើ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងដាក់ផែនការយុទ្ធអនុវត្តសម្រាប់ឆមាសទី២របស់គណៈកម្មការ CAMSOC តាមសំណើររបស់លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។    CAMSOC ដែលទទួលបន្ទុករៀបចំការប្រកួតកីឡា ASEAN Para Games ផងនោះ មិនទាន់កំណត់ពីចំនួនប្រភេទកីឡាដែលត្រូវដាក់ឲ្យប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នេះនៅឡើយទេ។ ប៉ុន្តែបើតាមលោក យី វាសនា កម្ពុជាគ្រោងដាក់កីឡាចន្លោះពី១៦ទៅ១៧ប្រភេទកីឡាឲ្យប្រកួតប្រជែង។    ជាបទពិសោធកន្លងមកក្នុងព្រឹត្តិការណ៍ ASEAN Para Games 2017 ម្ចាស់ផ្ទះម៉ាឡេស៊ីបានដាក់កីឡាចំនួន១៥ប្រភេទ ខណៈ ASEAN Para Games 2019 នៅប្រទេសហ្វីលីពីន ដែលបានលុបចោលកាលពីពេលថ្មីៗ ពួកគេគ្រោងដាក់១៦ប្រភេទកីឡា។   ជាក់ស្តែងបច្ចុប្បន្នសម្រាប់កីឡាជនមានពិការភាពមានកីឡាតែ៩ប្រភេទប៉ុណ្ណោះ ដែលកំពុងហ្វឹកហាត់ប្រមូលផ្តុំជាក្រុមជម្រើសជាតិសម្រាប់ត្រៀមឆ្ពោះទៅឆ្នាំ២០២៣។ ប៉ុន្តែបើតាមលោក យី វាសនា កម្ពុជានឹងបង្កើតសហព័ន្ធកីឡាជាតិចំនួន៨បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ៕       
កម្ពុជាបានកំណត់យកខែមិថុនា ឆ្នាំ២០២៣ ជាថ្ងៃរៀបចំការប្រកួតកីឡាជនមានពិការភាពប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEA Para Games 2023។ ការកំណត់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍កម្ពុជា(CAMSOC)កាលពីពេលថ្មីៗ។
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានសម្ដេច ស ខេង លើកទី១០ ដោយជោគជ័យ ក្រោយពីបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ។ លោក គង សុភាព បានប្រាប់សារព័ត៌មានថ្មីៗថា សមត្ថភាពអត្ដពលិកកចូលរួម មានការរីកចម្រើនជាខ្លាំង ទាំងបច្ចេកទេសនៃការអុំ លើប្រពៃណីអន្ដរជាតិ (ទូកនាគ) និងទូកផ្កាចា។    លោក គង សុភាព មន្ដ្រីបច្ចេកទេសសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក្រោយឆ្លងកាត់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្ដេច ស ខេង លើកទី១០ នៅដងស្ទឹងសង្កែរ ខេត្តបាត់ដំបង កាលពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ មន្ដ្រីសហព័ន្ធកីឡាទូក លោក គង់ សុភាព បានសង្កេតឃើញការរីកចម្រើន និងភាពខ្វះខាតរបស់អត្តពលិក។    «បច្ចេកទេសរបស់ពួកគាត់រីកចម្រើនជាងឆ្នាំមុន ប៉ុន្ដែកម្លាំងរបស់ពួកគាត់មិនទាន់បានល្អនៅឡើយទេ។ បច្ចេកទេសល្អទូកផ្កាចា ពួកគាត់ មិនសូវបានហាត់ជាទៀងទាត់ទេ ប៉ុន្ដែពួកគាត់ធ្វើបានល្អ ពួកគាត់ចាប់បាន ហើយអុំបាន។ ចំណែកទូប្រពៃណី (ទូកនាគ) ពីមុនពួកគាត់ធ្វើមិនសូវល្អ ប៉ុន្ដែពួកគាត់ធ្វើបានល្អណាស់សម្រាប់ឆ្នាំនេះ។ កម្លាំងនៅស្ទើរ គាត់អុំ ដល់ទីទាំងប្រភិតប្រផើយ និងអស់កម្លាំងពីខ្លួន។»។ លោកគង់ សុភាព បាននិយាយប្រាប់ដូច្នេះ។   ក្រុមកីឡាករទូក សមាគមកងទ័ពជើងទឹក មន្ដ្រីបច្ចេកទេសរូបនេះ បន្ថែមទៀតថា ចំពោះការរៀបចំការប្រកួតនេះ គណៈកម្មាធិការរៀបចំ និងសហព័ន្ធ យកចិត្តទុកដាក់ជាខ្លាំងលើសុវត្ថិភាព និងការបញ្ជៀសហានីភ័យ ដែលអាចកើតមានអំឡុងការប្រកួត ជាពិសេសសុវត្ថិភាពរបស់កីឡាករ-កីឡាការិនី។ ជាជាក់ស្ដែង ករណីលិចទូក ត្រូវបានក្រុមការងារសង្គ្រោះបន្ទាន់ បានជួយទាន់ពេល និងករណីខ្យល់គអំឡុងពេលប្រកួត ត្រូវបានពេទ្យសង្គ្រោះទាន់ពេល។ លោក គង់ សុភាព បញ្ជាក់ថា សុវត្ថិភាព របស់អត្ដពលិក ត្រូវបានយកមកជាអាទិភាពទី១។   ចំពោះការប្រកួតនាឆ្នាំ២០២៣នេះ មានអ្នកកីឡាករ-កីឡាការិនីចូលរួមច្រើនជាងមុន ព្រោះមាន ១៨ខេត្ត-ក្រុង ដែលជាសមាគមកីឡាទូកកានូ និងរ៉ូអ៊ីង។ ការប្រកួតនេះ មានការចូលរួម ៣៦០នាក់ ក្នុងនោះកីឡាករ ២២៨នាក់, កីឡាការិនី ៦៩នាក់, គ្រូបង្វឹក ៣៥នាក់ និងប្រតិភូដឹកនាំ ២៩នាក់។   វិញ្ញាសាប្រកួតទូកខ្នាតអន្ដរជាតិ៖   ១-វិញ្ញាសា ៨០០ម៉ែត្រ ចំណុះ ១២នាក់ (បុរស) ២-វិញ្ញាសា ៥០០ម៉ែត្រ ចំណុះ ១២នាក់ (បុរស) ៣-វិញ្ញាសា ២៥០ ម៉ែត្រចំណុះ ១២នាក់ (បុរស, នារី និងចម្រុះ) វិញ្ញាសាទូកផ្កាចារខ្នាតអន្ដរជាតិ៖ ១-វិញ្ញាសា ៥០០ម៉ែត្រ ចំណុះ ៥នាក់ (បុរស, នារី) ២-វិញ្ញាសា ២៥០ម៉ែត្រ ចំណុះ ៥នាក់ (បុរស, នារី) វិញ្ញាសាទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង៖ ១-វិញ្ញាសាទូកកានូ ៥០០ម៉ែត្រ C1 (បុរស, នារី) ២-វិញ្ញាសាទូកកាយ៉ាក់ ៥០០ម៉ែត្រ K1 (បុរស, នារី) ៣-វិញ្ញាសាទូករ៉ូអ៊ី ១០០០ម៉ែត្រ 1X (បុរស, នារី)។   ក្រុមកីឡាការិនីកងទ័ពជើងទឹក គួរបញ្ជាក់ថា ប្រកួតនេះ មានការចូលរួមពី ១៨សមាគមកីឡាទូក។ ១៨សមាគមនោះ មានដូចជា៖ កងទ័ពជើងទឹក, ក្រសួងមហាផ្ទៃ, កណ្ដាល, ឧត្តរមានជ័យ, ស្វាយរៀង, រតនគិរី, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ចាម, កំពង់ឆ្នាំ, ភ្នំពេញ, កោះកុង, កំពង់ស្ពឺ, ព្រៃវែង, ត្បូងឃ្មុំ, កំពង់ធំ, ព្រះសីហនុ, សៀមរាប។ សមាគមកីឡាទូកកងទ័ពជើងទឹក ឈរនៅចំណាត់ថ្នាក់ទី១ ដោយដណ្ដើមបានមេដាយមាស៣ ប្រាក់២ និងសំរិទ្ធ១ តាមពីក្រោយដោយក្រសួងមហាផ្ទៃ មេដាយមាស៣។ ចំណាត់ថ្នាក់លេង៣ បានទៅលើខេត្តកណ្ដាល មេដាយមាស២ ប្រាក់១ និងសំរិទ្ធ៣ និងលេខ៤ បានទៅលើខេត្តឧត្តមានជ័យ មេដាយប្រាក់២ ស្មើគ្នាជាមួយស្វាយរៀង ឈរនៅចំណាត់ថ្នាក់លេខ៥។ ចំណែក រតនគិរី ដណ្ដើមបានមេដាយប្រាក់១ ឈរចំណាត់ថ្នាក់លេខ៦ និងលេខ៧ បានទៅលើខេត្តបាត់ដំបង មេដាយសំរិទ្ធ២។ ដោយឡែក បន្ទាយមានជ័យ លេខ៨ និងកំពង់ចា លេខ៩ ដណ្ដើមបានមេដាយសំរិទ្ធ១ ដូចគ្នា។ សមាគមកីឡាទូកផ្សេងទៀត មិនដណ្ដើមបានមេដាយណាមួយឡើយ៕
លោក គង់ សុភាព មន្ដ្រីបច្ចេកទេសសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា មើលឃើញថា បច្ចេកទេសរបស់កីឡាករ-កីឡាការិនី មានការរីកចម្រើន និងអវិវឌ្ឍខ្លាំង ប៉ុន្ដែនៅស្ទើរកម្លាំងនៅឡើង។
សូមទស្សនាកិច្ចសម្ភាសរវាងកញ្ញា អ៊ូ សុខមាន អ្នកកាសែតនៃសារព័ត៌មានថ្មីៗ ជាមួយអ្នកស្រី ឆាយ ចាន់ចរិយា តាមប្រព័ន្ធ Facebook Messenger Video Call ដូចខាងក្រោម៖      អ្នកស្រី ឆាយ ចាន់ចរិយា តាំងចិត្តថា ទោះបីជាជំងឺកូវីដ-១៩ ឆ្លងលឿនក្តី ក៏មិនបានធ្វើឲ្យអ្នកស្រី មានចិត្តភ័យខ្លាច ហើយមានបំណងដកខ្លួនចេញពីបេសកកម្មសង្គ្រោះអ្នកជំងឺកូវីដ-១៩ នោះទេ។ គិលានុបដ្ឋាយិការូបនេះ បាននិយាយដូច្នេះថា៖«វាជាការស្រឡាញ់អាជីពរបស់យើង។ យើង បានដាក់ចិត្តធ្វើការងារនេះ គឺតាំងពីមិនទាន់មានជំងឺនេះ (កូវីដ-១៩) កើតឡើង មកម្ល៉េះ»។   ការស្រឡាញ់អាជីព រួមទាំងមនសិការផងនោះ បានជំរុញទឹកចិត្តអ្នកស្រី ឆាយ ចាន់ចរិយា ឲ្យបន្តថែទាំអ្នកជំងឺកូវីដ-១៩ រហូតដល់សព្វថ្ងៃនេះ។ អ្នកស្រី ចរិយា ប្តេជ្ញាចិត្តថា៖«ទោះយើង មិនទាន់មានជំងឺនេះកើតឡើងក៏ដោយ ក៏យើងប្រឈមមុខជាមួយអ្នកជំងឺដទៃ ដែលមានមេរោគជាច្រើននៅក្នុងមន្ទីរពេទ្យដែលអាចចម្លងគ្នាបាន[តែ] ខ្ញុំ នៅតែរក្សាជំហរក្នុងការចូលរួមថែទាំអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយពីមេរោគនេះដោយមិនរុញរាឡើយ»។   ស្ត្រីវ័យ៣៤ឆ្នាំរូបនេះ បានរៀបរាប់ទៀតថា ពេលចាប់ផ្តើមថែទាំអ្នកជំងឺកូវីដ-១៩ លើកដំបូង គឺមានអារម្មណ៍ភ័យខ្លាចដែរ ប៉ុន្តែអារម្មណ៍នេះ បានរំសាយទៅវិញ ដោយសារមានការគាំទ្រ និងការលើកទឹកពីក្រុមគ្រួសារ និង មនុស្សនៅជុំវិញខ្លួន ពិសេសការមើលឃើញអ្នកជំងឺរបស់ខ្លួន បានជាសះស្បើយ ហើយត្រឡប់ទៅស្រុកកំណើតដោយសុវត្ថិភាព។    គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ មានចំនួន១២២នាក់ នៅរាជធានី-ខេត្តចំនួន១៣ ដោយក្នុងនោះ មានអ្នកជាសះស្បើយវិញ ដល់ទៅ១០៥នាក់ហើយ ខណៈ១៧ ទៀត កំពុងបន្តសម្រាកព្យាបាល៕    
ភ្នំពេញ៖ ក្នុងនាមជាគិលានុបដ្ឋាយិកាថែទាំអ្នកជំងឺកូវីដ-១៩ (COVID-19) នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) គឺប្រឈមខ្ពស់នឹងការឆ្លង  ប៉ុន្តែ អ្នកស្រី ឆាយ ចាន់ចរិយា យល់ថាជាបទពិសោធដ៏មានន័យសម្រាប់ជីវិតរបស់អ្នកស្រី ក្នុងការបំពេញបេសកកម្មសង្គ្រោះជីវិតអ្នកជំងឺកូវីដ-១៩។ 
  អត្ថបទទាក់ទង   ស៊ីហ្គេម៖ U22 កម្ពុជា ត្រូវប៉ះវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ   ប្រវត្តិសាស្ត្រមិនធ្លាប់មាន! កម្ពុជាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស៊ីហ្គេម  បើតាមទីភ្នាក់ងារព័ត៌មានជាតិម៉ាឡេស៊ី Bernama កិច្ចសន្យារបស់លោក Kim Swee ក្នុងនាមគ្រូបង្វឹកក្រុមម៉ាឡេស៊ីអាយុក្រោម២២ឆ្នាំ នឹងត្រូវដល់កាលកំណត់នៅចុងបញ្ចប់ខែធ្នូនេះហើយ។ អគ្គលេខាធិការ FAM លោក Stuart Ramalingam បានបញ្ជាក់អំពីរឿងនេះនៅថ្ងៃទី៥ ខែធ្នូនេះតែម្តង។   «កិច្ចសន្យារបស់លោក Kim Swee ក្នុងនាមជាគ្រូបង្វឹកសម្រាប់ក្រុម U22 និង U23 ដែលនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ នេះ នឹងមិនបន្តជាថ្មីទៀតនោះទេ»។ នេះជាការបញ្ជាក់របស់លោក Ramalingam។   ការសម្រេចមិនបន្តកិច្ចសន្យាថ្មីនេះ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមជម្រើសជាតិ U22 ម៉ាឡេស៊ីមិនអាចឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាស៊ីហ្គេមលើកទី៣០នៅហ្វីលីពីន ដោយចាញ់កម្ពុជាក្នុងជំនួបចុងក្រោយពូល A ក្នុងលទ្ធផល ៣-១។ ម៉ាឡេស៊ី ទទួលបានមេដាយប្រាក់ក្នុងវិញ្ញាសាកីឡាបាល់ទាត់បុរសកាលពីឆ្នាំ២០១៧ ក្នុងនាមជាម្ចាស់ផ្ទះ។   លោក Ramalingam ក៏បានបង្ហាញការសោកស្តាយចំពោះការសម្រេចចិត្តនេះដែរ ប៉ុន្តែលោកពិតជាមានការខកចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនេះ។ «យើងនឹងកំណត់ពេលវេលាលើអ្វីដែលបានកើតឡើង ហើយយើងសង្ឃឹមថាការបង្ហាញខ្លួនមិនល្អរបស់ក្រុមនឹងមិនកើតឡើងនៅពេលអនាគត។ យើងសង្ឃឹមថាបញ្ហានេះអាចប្រសើរឡើងវិញ»។ នេះជាការបញ្ជាក់បន្ថែមរបស់អគ្គលេខាធិការ FAM៕
សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) សម្រេចមិនបន្តកិច្ចសន្យាថ្មីឲ្យលោក Datuk Ong Kim Swee ធ្វើជាគ្រូបង្វឹកទៀតឡើយ បន្ទាប់ពីដឹកនាំ U22 ម៉ាឡេស៊ីចាញ់កម្ពុជា ៣-១ ហើយធ្លាក់ចេញពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩។
  ការវាយតម្លៃដែលបង្ហញពីការធ្លាក់ចុះចំនួនប្រជាជននៅចិន ធ្វើឡើងដោយផ្អែកលើតួលេខនៃអត្រាបង្កកំណើតផ្លូវការរបស់ស្រ្តីចិនដែលមាន១,៣ ក្នុងឆ្នាំ២០២០។ នេះមានន័យថា ស្រ្តីចិនម្នាក់ផ្តល់កំណើតកូន១,៣នាក់។ អត្រានេះ ទាបមានអត្រាមធ្យមដែលស្ត្រីម្នាក់ត្រូវផ្ដល់កំណើតឱ្យកូន២នាក់ ទើបចិនអាចរក្សាស្ថេរភាពកំណើនប្រជាជនបាន។   ការស្រាវជ្រាវនេះធ្វើឡើងដោយសាស្រ្តចារ្យ Jiang Quanbao និងសហការី ជាមួយវិទ្យាស្ថានសិក្សាប្រជាជននិងអភិវឌ្ឍនៅសកលវិទ្យាល័យ Xian Jiaotong។ បើតាមកាសែត South China Morning Post ការស្រាវជ្រាវនេះ បង្ហាញថា ការធ្លាក់ចុះចំនួនប្រជាជន មិនត្រូវបានគិតគូរខ្លាំងក្លាឡើយ។    បច្ចុប្បន្ន ប្រជាជនចិនមានចំនួនជាង១,៤ពាន់លាននាក់។ កាលពីឆ្នាំ២០១៩ អង្គការសហប្រជាជាតិ (UN) បានព្យាករណ៍ថា ចិននៅតែមានចំនួនប្រជាជនប្រមាណ១,៣ពាន់លាននាក់ត្រឹមឆ្នាំ២០៦៥។ការប៉ាន់ស្មានមួយផ្សេងទៀតដែលចុះផ្សាយក្នុងព្រឹត្តិប័ត្រដ៏ល្បី The Lancet ដោយក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យវ៉ាស៊ីនតោននៅឆ្នាំ២០២០ បង្ហាញថា ចំនួនប្រជាជនចិននឹងធ្លាក់ចុះពាក់កណ្តាលនៅត្រឹមឆ្នាំ២១០០។   ការព្យាករណ៍របស់ UN ធ្វើឡើងដោយបានសន្មត់ថា អត្រាបង្កកំណើតរបស់ស្រ្តីចិននៅតែរក្សាអត្រា១,៧នាក់។ យ៉ាងណាមិញ នៅឆ្នាំ ២០២០ ចិនកត់ត្រាទារកទើបកើតថ្មីមានចំនួន១២លាននាក់ ដែលទាបជាងការប៉ាន់ស្មានរបស់ UN ជាង២៥ភាគរយឯណោះ។   «អាជ្ញាធរចិនត្រូវតែយកចិត្តទុកដាក់លើបញ្ហាអសកម្មនៃកំណើនប្រជាជន និងរៀបចំផែនការដើម្បីទប់ទល់ជាមុន»។នេះបើតាមការដកស្រង់សំណេររបស់សាស្រ្តចារ្យ Jiang Quanbao ដែលបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រនៃសកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Xian ។    ខណៈការធ្លាក់ចុះអត្រាកំណើតអាចបណ្តាលមកពីជំងឺកូវីដ-១៩ លោកសាស្រ្តាចារ្យ Jiang និងសហការីលោក បាននិយាយថា ឱកាសអត្រាកំណើតក្នុងការងើបឡើងវិញមានកម្រិតទាប។ ក្រុមអ្នកស្រាវជ្រាវបានបន្ថែមថា ចំនួនប្រជាជនសរុបទំនងជាធ្លាក់ចុះយ៉ាងឆាប់រហ័សដោយសារតែចំនួនស្រ្តីដែលមានអាយុបង្កកំណើត បានធ្លាក់ចុះដែរ។   «បើសិនអត្រាបង្កកំណើតធ្លាក់ចុះមកត្រឹម ១ នោះរយៈពេលត្រឹម២៩ឆ្នាំខាងមុខ ប្រជាជនក្នុងប្រទេសនេះនឹងធ្លាក់ចុះចំនួនពាក់កណ្តាល។» ក្រុមស្រាវជ្រាវចិនសង្កត់ធ្ងន់បែបនេះ។ បច្ចុប្បន្ន ប្រជាជនចិនភាគច្រើន មិនចង់មានកូនដែរ ព្រោះតែសម្ពាធសេដ្ឋកិច្ចកើនឡើងខ្លាំង។ តម្លៃអចលនទ្រព្យខ្ពស់ ការខ្វះខាតថវិកាខ្លាំងលើសេវាកម្មថែទាំ និងការសម្រាលកូន សុទ្ធតែកត្តាដែលប្រជាជនចិនមិនសូវចង់បានកូន។ យោងតាមទិន្នន័យជំរឿនចុងក្រោយ ចំនួនកុមារមានអត្រាត្រឹម១៧ភាគរយនៃប្រជាជនសរុប ខណៈប្រជាជនមានវ័យលើសពី៦០ឆ្នាំ កើនឡើងជាង១៨ភាគរយ៕
ការសិក្សាថ្មីមួយរបស់ក្រុមអ្នកស្រាវជ្រាវចិនបានព្រមានថា ការថយចុះចំនួនប្រជាជននៅចិន អាចលឿនជាងការរំពឹងទុក។ ការសិក្សាដែលចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា បញ្ជាក់ថា ចំនួនប្រជាជនចិននឹងធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេល៤៥ឆ្នាំខាងមុខ។
  តាមរបាយការណ៍អ្នកឆ្លងកូវីដ-១៩របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ខណ្ឌចំនួន១១នៅតែទទួលរងឥទ្ធិពលនៃការឆ្លងកូវីដ-១៩ ដែលមានខណ្ឌចំការមន ទួលគោក មានជ័យ សែនសុខ ពោធិ៍សែនជ័យ បឹងកេងកង ឫស្សីកែវ ដង្កោ ៧មករា ដូនពេញ និងជ្រោយចង្វារ។    ខណ្ឌមានជ័យ៖ មានអ្នកឆ្លងកូវីដ-១៩ ចំនួន៦១នាក់ ដែលចំនួននេះគឺច្រើនជាងគេ បើធៀបនឹងខណ្ឌចំនួន១០ផ្សេងទៀត។ អ្នកជំងឺកូវីដថ្មីក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ភាគច្រើនជាកម្មកររោងចក្រ ស្ថិតក្នុងភូមិដំណាក់ធំ២ បន្ទាប់មកអ្នកភូមិដំណាក់ធំ៣។   ខណ្ឌសែនសុខ៖ អ្នកឆ្លងកូវីដ-១៩ថ្មី មានចំនួន១៨នាក់ ដោយ១១នាក់ កម្មកររោងចក្រឡាក់គីសាន់នី ក្នុងសង្កាត់ក្រាំងធ្នុង។ ចំណែកឯ ៧នាក់ផ្សេងទៀត ខ្លះក្នុងសង្កាត់ទឹកថ្លា ឃ្លួញ និងភ្នំពេញថ្មី។   ខណ្ឌបឹងកេងកង និងខណ្ឌពោធិ៍សែនជ័យ៖ ក្នុងភូមិសាស្រ្តខណ្ឌបឹងកេងកង មានវិជ្ជមានកូវីដ-១៩ថ្មីចំនួន១៣នាក់ ភាគច្រើនជាពលរដ្ឋក្នុងសង្កាត់ទំនប់ទឹក និងមួយចំនួនក្នុងសង្កាត់បឹងកេងកង២។ ចំណែកឯ ខណ្ឌពោធិ៍សែនជ័យវិញ មានអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន១១នាក់ ដោយ១នាក់រស់នៅក្នុងសង្កាត់ចោមចៅ១ ១នាក់ក្នុងសង្កាត់កាកាប១ ៦នាក់ក្នុងសង្កាត់ចោមចៅ៣ និង៣នាក់ទៀតក្នុងសង្កាត់ចោមចៅ២។    ខណ្ឌឫស្សីកែវ និងខណ្ឌដង្កោ៖ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩នាក់រៀងខ្លួន។ ដោយខណ្ឌឫស្សីកែវ ភាគច្រើនជាពលរដ្ឋក្នុងសង្កាត់ទួលសង្កែ១ ហើយមួយចំនួនទៀតនៅសង្កាត់ទួលសង្កែ២ សង្កាត់ច្រាំងចំរះ២។ រីឯអ្នកជំងឺកូវីដ-១៩ថ្មី ៩នាក់ក្នុងខណ្ឌដង្កោ ភាគច្រើននៅក្នុងសង្កាត់ដង្កោ និងមួយចំនួននៅសង្កាត់ព្រៃស,ជើងឯក និងស្ពានថ្ម។   ខណ្ឌចំការមន៖ មានអ្នកឆ្លងថ្មី៦នាក់ ៤នាក់ក្នុងសង្កាត់ទន្លេបាសាក់ ១នាក់សង្កាត់បឹងត្របែក និង១នាក់ទំនប់ទឹក។ ខណ្ឌដូនពេញ៖ មានអ្នកឆ្លងថ្មីចំនួន៥នាក់ ក្នុងសង្កាត់ផ្សារចាស់២នាក់សង្កាត់ស្រះចក ២នាក់ ម្នាក់ទៀតក្នុងសង្កាត់ជ័យជំនះ។ ខណ្ឌ៧មករា៖ មានអ្នកឆ្លងកូវីដថ្មី៣នាក់ ដោយក្នុងសង្កាត់វាលវង់មាន២នាក់ និងសង្កាត់អូរឫស្សី៣ មាន១នាក់។ ចុងក្រោយគឺខណ្ឌជ្រោយចង្វារ៖ មានវិជ្ជមានកូវីដ-១៩ចំនួន២នាក់ សុទ្ធតែជាពលរដ្ឋក្នុងសង្កាត់កោះដាច់ទាំង២៕  
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានចេញរបាយការណ៍អ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន១៤៤នាក់។ ពលរដ្ឋក្នុងភូមិដំណាក់ធំ២ ក្នុងខណ្ឌមានជ័យ មានច្រើនជាងគេ ក្នុងចំណោមខណ្ឌចំនួន១០ផ្សេងទៀត ទូទាំងរាជធានី។
  កីឡាការិនី លីម សុខវិច្ឆិការ ប្រកួតលើវិញ្ញាសាប្រយុទ្ធ(Kumite)អាយុក្រោម ២១ឆ្នាំ ទម្ងន់-៥៥គីឡូក្រាម ចាញ់ កីឡាការិនីវៀតណាម ដោយពិន្ទុ ៣-០។ តែដោយសារ កីឡាការិនី វៀតណាម ឡើងដល់ជុំផ្ដាច់ព្រ័ត្រ(Final Round) ដូច្នេះ កីឡាការិនី លីម សុខវិច្ឆិការ របស់កម្ពុជា ត្រូវប្រកួតនៅជុំ Repechage ចំនួន២ប្រកួត។ ប្រកួតដំបូងឈ្នះអ៊ូសបេគីស្ថាន ដោយពិន្ទុ ៣-១ និងបន្តឈ្នះ កាហ្សាក់ស្ថាន ពិន្ទុ៥-២ ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរឹទ្ធ)។   ចំណែកកីឡាករ លី គួយហាវ ប្រកួតលើវិញ្ញាសា ប្រយុទ្ធឯកត្តជន ទម្ងន់ -៦០គីឡូក្រាម។ នៅជុំទី១ ឈ្នះវៀតណាម តែចាញ់ អ៊ីរ៉ង់ នៅជុំទី២ តែឈ្នះ ហុងកុង នៅជុំទី៣ ដោយពិន្ទុ ៨-៣ ចំណាត់ថ្នាក់លេខ៣ (មេដាយសំរឹទ្ធ)។   គួរបញ្ជាក់ថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ជូន គ្រូបង្វឹក មន្រ្តីចៅក្រម និងកីឡាករ-កីឡាការិនី ៣២ រូបចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេជើងឯកអាស៊ី លើកទី១៨ (Asia Karate Federation Championship 2022) នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន ការប្រកួតធ្វើពីថ្ងៃទី១៦-២០ ខែធ្នូ ដោយមានអត្តពលិកជាង៤០ប្រទេសចូលរួម៕    
កីឡាការិនី លីម សុខវិច្ឆិការ និងកីឡាករ លី គួយហាវ ទទួលបានមេដាយសំរឹទ្ធម្នាក់១ ពីព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេជើងឯកអាស៊ី លើកទី១៨ (Asia Karate Federation Championship 2022) ដែលធ្វើឡើងនៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន ថ្ងៃទី១៦-២០ ខែធ្នូ ដោយមានអត្តពលិកមកពីជាង៤០ប្រទេសចូលរួម។
រថយន្ត៤៧៨គ្រឿងសម្រាប់ពលរដ្ឋបារាំង១០០០នាក់ បានធ្វើឲ្យប្រទេសនេះ ឈរក្នុងចំណោមថ្នាក់លេខ១១ ប្រើប្រៀបធៀបទៅនឹងបណ្តាប្រទេសអឺរ៉ុបផ្សេងៗ ស្តីពីការប្រើប្រាស់រថយន្ត។ របាយការណ៍ដែលសិក្សាដោយភ្នាក់ងារស្ថិតិសហភាពអឺរ៉ុប Eurostat ត្រូវបានចេញផ្សាយតាំងពីឆ្នាំ២០១៧មក ប៉ុន្តែមិនមានលក្ខណៈខុសប្លែកច្រើនពីបច្ចុប្បន្នភាពនោះឡើយ។ តាមតួតលេខដោយគិតក្នុងចំណោមមនុស្ស១០០០នាក់ បារាំងស្ថិតក្នុងចំណាត់ថ្នាក់លេខ១១ (៤៧៨គ្រឿង) ដោយឈរលើចក្រភពអង់គ្លេស (៤៧១គ្រឿង), ប៊ុលហ្គារី (៣៩៣គ្រឿង), ហុងគ្រី (៣៥៥គ្រឿង) និងរូម៉ានី (២៦១គ្រឿង)។ លុចសំបួរ ជារដ្ឋដែលមានអ្នកប្រើប្រាស់រថយន្តច្រើនជាងគេ ពោលគឺ៦៧០គ្រឿងក្នុងចំណោមមនុស្ស១០០០នាក់។ អ៊ីតាលី, ប៉ូឡូញ, អាល្លឺម៉ង់, ស្វីស, បែលហ្ស៊ិក និងអេស្ប៉ាញ ស្ថិតក្នុងចន្លោះពី៦២៥គ្រឿង ចុះមក ៥០៤គ្រឿង ខណៈ ព័រទុយហ្គាល់, ហូឡង់ និងស៊ុយអែត មានចំនួនប្រហាក់ប្រហែលបារាំង។ តាមពិតទៅ បើផ្អែកលើតួលេខរួម បារាំងមានរថយន្តប្រមាណ៣២លានគ្រឿងដែលចរាចរណ៍នៅលើផ្លូវ ដោយស្ថិតនៅលំដាប់លេខ២ បន្ទាប់ពីអាល្លឺម៉ង់ ដែលមានចំនួនប្រមាណ៤៦លានគ្រឿង។  ពលរដ្ឋបារាំងកាន់តែច្រើន បានបោះបង់ការប្រើប្រាស់រថយន្តរបស់ពួកគេ។ លោក Flavien Neuvy អ្នកជំនាញផ្នែករថយន្តម្នាក់នៅបារាំង បានអះអាងថា ការសម្រេចចិត្តរបស់ពលរដ្ឋបារាំង ភាគច្រើន គឺផ្តោតទៅលើកិច្ចគាំពារបរិស្ថាន រួមទាំងអាយុកាលនៃការប្រើប្រាស់ផងដែរ៕
ខណៈកំណើននៃការប្រើប្រាស់រថយន្តនៅបណ្តាប្រទេសជាច្រើនក្នុងទ្វីបអឺរ៉ុប មានកើនឡើងនារយៈពេល២០ឆ្នាំចុងក្រោយ ប៉ុន្តែសម្រាប់ប្រទេសបារាំង ចំនួនបានធ្លាក់ចុះបើគិតចាប់តាំងពីឆ្នាំ២០១៣មក។ តាមរបាយការណ៍ Eurostat ក្នុងចំណោមពលរដ្ឋបារាំង១០០០នាក់ មានរថយន្ត៤៧៨គ្រឿង។
  គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ១២៦ ៩៧៧ករណី សះស្បើយ ១២០ ៧៦៧នាក់ និងស្លាប់៣០២០នាក់ រីឯករណីឆ្លងអូមីក្រុងក្នុងសហគមន៍ឡើងដល់៥៨០៦នាក់ហើយ៕  
អ្នកឆ្លងកូវីដ-១៩ តាមលទ្ធផល PCR មានចំនួន៤៨៨នាក់ទៀត ដែលសុទ្ធតែជាករណីអូមីក្រុង ដែលក្នុងនោះអ្នកសះស្បើយមាន៣០៥នាក់ និងស្លាប់៣នាក់។ ក្នុងចំណោមអ្នកស្លាប់ មាន២នាក់មិនបានចាក់វ៉ាក់សាំង។
ខណៈពលរដ្ឋអាហ្វហ្គានីនាំគ្នាប្រារព្ធពិធីបុណ្យ Persian ភេរវករបានរត់សម្រុកទៅកាន់ហ្វូងមនុស្ស ហើយធ្វើការបំផ្ទុះភ្លាមៗ ។ បុរសនោះ ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង២៦នាក់ផងដែរ។ មិនមានរបាយការណ៍មួយ ពាក់ព័ន្ធនឹងបណ្តាញរបស់ជននោះឡើយ ប៉ុន្តែគេអាចប៉ាន់ស្មានបានថា វាជាទង្វើរបស់ក្រុមតាលីបង់ និងសកម្មជន ISIS៕
បុរសម្នាក់បំពាក់គ្រាប់បែកលើខ្លួន ហើយបានបំផ្ទុះនៅមុខសកលវិទ្យាល័យកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃពុធ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់២៦នាក់ និង១៨នាក់រងរបួស។ នេះបើតាមការផ្សាយរបស់ AFP ដោយយោងតាមសំដីមន្ត្រីមូលដ្ឋាន។
-ទទួលទានថ្នាំបំបាត់ការឈឺចាប់ ដូចជា acetaminophen ឬ ibuprofen (សម្រាប់កុមារ ហាមមិនឱ្យប្រើ aspirin)។ -ខ្ពុរមាត់ជាមួយទឹកក្តៅឧណ្ហៗ លាយជាមួយអំបិល ១/៤ ស្លាបព្រាកាហ្វេ។ -បៀមថ្នាំបំបាត់ការឈឺចាប់ ។ -ទទួលទានតែអាហារណា ដែលទន់ និងងាយស្រួលលេប ឬក្តៅឧណ្ហៗ (ដូចជា ទឹកស៊ុបបន្លែ ឬតែ)។ -ចៀសសវាងការទទួលទានហឹរ ឬមានជាតិអាស៊ីត -គេង និងទទួលទានទឹកឱ្យបានច្រើន៕
ឈឺបំពង់ក ជាបញ្ហាមួយដែលកើតមានញឹកញាប់។ ខាងក្រោមនេះជាការអនុវត្តខ្លះៗ ដើម្បីជួយដល់ការបន្ធូរបន្ថយ ការឈឺបំពង់កនោះ។
បន្ទាប់ពីឈ្នះការដេញថ្លៃរៀបចំកីឡាអូឡាំពិកក្នុងឆ្នាំ២០១៥ កន្លងទៅ ចិនបានប្រកាសប្រយុទ្ធប្រឆាំងនឹងការបញ្ចេញសារធាតុពុល ដោយបិទរោងចក្រធ្យូងថ្មរាប់សិបកន្លែង និងផ្លាស់ប្តូរទីតាំងឧស្សាហកម្មធុនធ្ងន់ដើម្បីកាត់បន្ថយកម្រិតជាពុលក្នុងទីក្រុងដើម្បីឈានដល់ការរៀបចំព្រឹត្តិការណ៍ឱ្យបានល្អ។    បើទោះបីបានជាដាក់យុទ្ធនាការជាច្រើនក្ដី គុណភាពខ្យល់អាកាសនៅចិននៅតែទាបជាងស្តង់ដាររបស់អង្គការសុខភាពពិភពលោក (WHO)។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋដែលបានចេញផ្សាយក្នុងខែនេះ។   «ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា និងប៉ារ៉ាឡាំពិកទីក្រុងប៉េកាំងនឹងចាប់ផ្តើមនៅចុងរដូវរងានិងដើមនិទាឃរដូវ ដែលជាពេលដែលអាកាសធាតុមិនអំណោយផលខ្លាំង»។ អ្នកនាំពាក្យក្រសួងបរិស្ថានចិន លោក Liu Youbin បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ ខែមករា។    លើសពីនេះដែរ លោក Liu ក៏បានបន្តថា ទន្ទឹមនឹងការព្យាករពីលទ្ធភាពបំពុលខ្យល់ខ្លាំងនាពេលខាងមុខ ផែនការបន្ទាន់ផ្សេងៗត្រូវបានដាក់ចេញដើម្បីកាត់បន្ថយកម្រិតជាពុល។ បើតាមលោក Liu ផែនការបន្ទាន់ទាំងនេះរួមមានការកាត់បន្ថយផលិតកម្មរបស់ឧស្សាហកម្មមួយចំនួននៅទីក្រុងប៉េកាំង និងទីក្រុង Zhangjiakou ដែលទទួលរៀបចំព្រឹត្តិការណ៍បួនឆ្នាំម្ដងនេះ។   ជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាគេលើពិភពលោក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចិនបានព្យាយាម កាត់បន្ថយការបញ្ចេញឧស្ម័នពុល។ ភាគល្អិត PM2.5 ដែលបង្កជំងឺមហារីកសួត ជំងឺគាំងបេះដូង និងជំងឺផ្សេងៗនៅទីក្រុងប៉េកាំង បានធ្លាក់ចុះដល់ត្រឹម៣៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបកាលពីឆ្នាំមុន ដែលកន្លងទៅ។ នេះបើយោងតាមទិន្នន័យការិយាល័យបរិស្ថានរបស់ទីក្រុងប៉េកាំង។   ជាមួយនឹងការធ្វើម្ចាស់ផ្ទះនេះ ចិនសង្ឃឹមចង់ប្រើប្រាស់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដើម្បីបង្ហាញពីការផ្លាស់ប្តូរទៅការប្រើប្រាស់ថាមពលស្អាតរបស់ខ្លួន ដូចជាបានសាងសង់រោងចក្រផលិតថាមពលដោយពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ជាច្រើន។ ប៉ុន្តែមកទល់ពេលនេះ ជាង៦០ភាគរយនៃសេដ្ឋកិច្ចចិនបានដំណើរការដោយឧស្សាហកម្មធ្យូងថ្មដដែល។   យោងតាមវេបសាយ IQAir ដែលវាស់កម្រិត PM2.5 ក្នុងខ្យល់ ទីក្រុង៤២របស់ចិនស្ថិតក្នុងចំណោមទីក្រុងទាំង១០០ របស់ពិភពលោកដែលមានកម្រិតពុលក្នុងខ្យល់ខ្លាំងបំផុតក្នុងឆ្នាំ២០២០។ លើសពីនេះដែរចិនជាប្រទេសឈរលេខរៀងទី១៤ ដែលមានខ្យល់អាកាសបំពុលបំផុតក្នុងឆ្នាំ២០២០៕  
ទីក្រុងប៉េកាំងនៅថ្ងៃទី២៤ ខែមករា ព្រមានថា ការបំពុលខ្យល់ខ្លាំងទំនងជាកើតឡើងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ដែលខិតជិតមមកដល់។ យ៉ាងណាមិញ អាជ្ញាធរចិនក៏បានលើកឡើងថា ខ្លួនកំពុងអនុវត្តផែនការជាបន្ទាន់ដើម្បីធានាថា ការប្រកួតមិនត្រូវបានរំខានដោយផ្សែងអ័ព្ទនោះឡើយ។
  ព្រឹត្តិការណ៍ប្រណាំងរថយន្តពិភពលោករដូវកាលឆ្នាំ២០២១នេះ ពិតជាមានការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រវិស័យកីឡានេះ ដ្បិតមានការប្រជែងគ្នាខ្លាំងរវាងតួអងគ្គពីររូប។ Lewis Hamilton និង Max Verstappen ពិតជាបានបង្ហាញពីភាពលេចធ្លោក្នុងការប្រកួតប្រជែងគ្នានៅលើទីលានប្រណាំង F1 នៅ៤ប្រកួតដំបូងនេះ។   នាការប្រណាំងនៅទីលានទី៤ នៅថ្ងៃទី៩ ខែឧសភា Hamilton ដែលបើកបរឱ្យក្រុម Mercedes បានសម្រេចទីមុនគេ ដោយប្រើថេរវេលា១ម៉ោង ៣៣នាទី និង៧វិនាទី តាមពីក្រោយដោយ Verstappen ដែលបើកឱ្យ Red Bull និង Valtteri Bottas មិត្តរួមក្រុម Mercedes។    នេះជាជ័យជម្នះលើកទី៣ របស់ម្ចាស់ការពារតំណែងជើងឯក ក្នុងចំណោមការប្រណាំង៤លើករដូវកាលនេះ និងជាការឈ្នះលើកទី៩៨ក្នុងអាជីពផង។ Hamilton ម្ចាស់ជើងឯក F1 ៧សម័យកាលថែមទាំងដាក់គោលដៅរកឱ្យបានជ័យជម្នះទី ១០០ ឆាប់ៗផងដែរ។   Michael Schumacher ដែលចូលនិវត្តន៍ទៅហើយ បានកាន់កំណត់ត្រាឈ្នះការប្រណាំង៩១លើកក្នុងអាជីព ស្ថិតក្នុងចំណាត់ថ្នាក់ទី២ ខណៈលេខ៣ Sebastian Vettel មិត្តរួមជាតិអាល្លឺម៉ង់ដែលបើកបរឱ្យ Aston Martin មានកំណត់ត្រាឈ្នះ៥៣ដង។   តាមរយៈជ័យជម្នះនេះ បានជួយឱ្យអ្នកប្រណាំងសញ្ជាតិអង់គ្លេស វ័យ៣៦ឆ្នាំ បន្តនាំមុខកំពូលតារាង F1 និងបង្កើនគម្លាតពិន្ទុលើកគូប្រជែង Verstappen ចំនួន១៤ពិន្ទុ។ ឆ្លងកាត់ការប្រកួត៤លើក Hamilton រកបាន៩៤ពិន្ទុ លេខ២ Verstappen មាន៨០ពិន្ទុ និងលេខ៣ Bottas រកបាន៤៧ពិន្ទុ។   សម្រាប់ផ្នែកគ្រឿងម៉ាស៊ីន Mercedes កើនពិន្ទុនាំមុខនៅកំពូលតារាង ដោយរកបាន១៤១ពិន្ទុ តាមពីក្រោយដោយ Red Bull ដែលមាន១១២ពិន្ទុ ខណៈលេខ៣ McLaren-Mercedes រកបាន៦៥ពិន្ទុ។ ជំនួបនៅទីលានទី៥ នឹងធ្វើឡើងនៅទឹកដីនៃប្រទេសម៉ូណាកូ ក្នុងកម្មវិធី Monaco Grand Prix នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១៕    
Lewis Hamilton បង្កើនភាពលេចធ្លោកាន់តែខ្លាំងឡើង បន្ទាប់ពីទទួលបានជ័យជំនះដ៏អស្ចារ្យនៅក្នុងការប្រណាំងរថយន្តលំដាប់ពិភពលោ Formula One ក្នុងកម្មវិធី Spanish Grand Prix ប្រទេសអេស្ប៉ាញ។ នេះជាការឈ្នះលើកទី៩៨ក្នុងអាជីព ដែលជាចំនួបច្រើនជាងគេក្នុងកំណត់ត្រាពិភពលោក។
ជុំវិញការចោទប្រកាន់លើ Antony ត្រូវបានគេយល់ថាកីឡាករអន្តរជាតិប្រេស៊ីល វ័យ ២៣ឆ្នាំ បានសុខចិត្តប្រគល់ទូរសព្ទរបស់ខ្លួនទៅកាន់មន្រ្តីប៉ូលិសទីក្រុង Manchester ដើម្បីជួយដល់ការស៊ើបអង្កេតរបស់ពួកគេ។   អតីតមិត្តស្រីរបស់ Antony នាង Gabriela Cavallin បានចោទប្រកាន់រូបគេ ពីបទរំលោភបំពានតាមរយៈសារព័ត៌មានប្រេស៊ីល UOL ហើយ Antony ផ្ទាល់បានបដិសេធលើការចោទប្រកាន់។ Antony ក៏រងការចោទប្រកាន់ថារំលោភទៅលើនាង Rayssa de Freitas និង Ingrid Lana កាលឆ្នាំ ២០២២ ដែលជាមិត្តភក្កិរបស់អតីតមិត្តស្រី Antony។    សម្រាប់ក្លិប Man United និយាយថាពួកគេកំពុងចាត់វិធានការលើការចោទប្រកាន់នេះ ហើយប្រឆាំងយ៉ាងធ្ងន់ធ្ងរសម្រាប់ទង្វើរដែលបានរកឃើញ ហើយក្លិបក៏នឹងមានវិធានការអនុញ្ញាតឱ្យ Antony សម្រាករយៈពេលខ្លីពីក្លិបជាមួយនឹងប្រាក់ឈ្នួលពេញលេញដើម្បីដោះស្រាយការចោទប្រកាន់។   តាំងពីដើមខែកញ្ញា Antony បានស្ថិតនៅក្នុងប្រទេសប្រេស៊ីលចាប់តាំងពី កាតព្វកិច្ចក្រុមជម្រើសជាតិប្រេស៊ីលរួច ប៉ុន្តែគេត្រូវបានដកចេញពីក្រុមប្រេស៊ីល នៅពេលដែលព័ត៌មាននៃការចោទប្រកាន់នេះបានលេចចេញមក។    កាលពីថ្ងៃទី៤ ខែកញ្ញា សារព័ត៌មានប្រេស៊ីល UOL បានចេញផ្សាយការចោទប្រកាន់ដែលធ្វើឡើងដោយអតីតមិត្តស្រីរបស់ Antony ដែលនាងបានចោទប្រកាន់ថាកីឡាករក្រុម Man United បានប្រើអំពើហិង្សារដោយការវាយក្បាលនាង នៅក្នុងបន្ទប់សណ្ឋាគារក្នុងទីក្រុង Man United កាលពីថ្ងៃទី១៥ ខែមករា។    នាង Cavallin បានអះអាងថានាងបានរងរបួសក្បាល ដែលត្រូវបានព្យាបាលដោយវេជ្ជបណ្ឌិត ហើយបន្ថែមទៀតថានាងត្រូវបាន Antony វាយចំដើមទ្រូងបណ្តាលឱ្យប្រដាប់ផ្សាំសុដន់ស៊ីលីកូន ដែលទាមទារការវះកាត់កែសម្អរឡើងវិញថែមទៀត។   កាលពីមុន Antony ក៏បាននិយាយនៅលើបណ្តាញសង្គមទាក់ទងនឹងអតីតមិត្តស្រីគេថា គេមិនបានបង្កហិង្សាអ្វីឡើយទៅលើនាង Cavallin ហើយភស្តុតាងដែលបានដាក់សម្រាប់ចោទប្រកាន់លើគេ សុទ្ធសឹងតែបានប្រឌិតឡើង។ កាលពីខែមិថុនា Antony ក៏ត្រូវបានមន្ត្រីប៉ូលិសប្រេស៊ីលហៅទៅសាកសួរផងដែរ ហើយមកដល់ពេលថ្មីនេះប៉ូលិសប្រេស៊ីលក៏មិនជំទាស់សម្រាប់ការអនុញ្ញាតឱ្យ Antony វិលត្រឡប់ទៅកាន់ចក្រភពអង់គ្លេសវិញ៕    
ខ្សែបម្រើស្លាប Antony របស់ក្រុម Manchester United បានធ្វើដំណើរវិលត្រលប់ទៅកាន់ប្រទេសអង់គ្លេសវិញក្រោយចាកចេញពីប្រេស៊ីល ហើយរូបគេក៏បានយល់ព្រមជួបជជែកជាមួយនឹងមន្ត្រីប៉ូលិសទីក្រុង Manchester ដើម្បីផ្តល់ចម្លើយទាក់ទងនឹងការចោទប្រកាន់ធ្ងន់ធ្ងរ ជុំវិញបទចោទរំលោភបំពាន និងហិង្សា។
  កំពង់ធំ៖ អ្នកស្រី កេន ស៊ីន បានក្លាយជាអនុភូមិរកា ក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រយៈពេលប្រមាណ១០មកហើយ ក្រោយពីបានចំណាយពេលវេលាជាច្រើន ចូលរួមអភិវឌ្ឍន៍ភូមិ និងការអប់រំកុមារ និងស្ត្រី និងការងារស្ម័គ្រចិត្តផ្សេងៗទៀតនៅក្នុងភូមិ។ អ្នកស្រី កេន ស៊ីន ពន្យល់ថា មូលហេតុដែលអ្នកស្រី ស្ម័គ្រចិត្តជួយភូមិដូច្នេះ ព្រោះតែខ្លួនស្រឡាញ់ការងារនេះ ហើយចង់អភិវឌ្ឍភូមិរបស់ខ្លួនឲ្យកាន់តែប្រសើរ។ ដោយសារខិតខំជ្រោមជ្រែងដល់កិច្ចការក្នុងភូមិ ស្ត្រីវ័យ៥៣ឆ្នាំ រូបនេះ ក៏ត្រូវបានជ្រើសរើសឱ្យធ្វើជាអនុភូមិរកា ចាប់តាំងពីឆ្នាំ២០១១មក។ ក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកស្រី កេន ស៊ីន ចង់បម្រើពលរដ្ឋក្នុងសហគមន៍ ដើម្បីឲ្យភូមិខ្លួនមានការអភិវឌ្ឍឲ្យកាន់តែរីកចម្រើន ដោយខ្លួនបាន កៀរគរពលរដ្ឋប្រជុំ រកដំណោះស្រាយ និងដឹងពីតម្រូវការរបស់ពលរដ្ឋជាអាទិភាព។   ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង យុវជនសង្កាត់ស្រយ៉ូវ និងអ្នកស្រី កេន ស៊ីន អនុប្រធានភូមិរកាដូចតទៅ៖   អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ អត្ថបទ និងវីដេអូ នេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង (អត្ថបទ/ វីដេអូ) នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។    
ដោយ៖ ឃិន សុផល (យុវជនសង្កាត់ស្រយ៉ូវ)
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាននិយាយថា កម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាននេះ ជាវេទិកាមួយដ៏មានសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទូត ក្នុងការដោះស្រាយបញ្ហាបរិស្ថាន និងគាំទ្រដល់សកម្មភាព កាត់បន្ថយ និងគ្មានសំណល់ប្លាស្ទិក និងការរស់នៅប្រកបដោយនិរន្តរភាព នាពេលអនាគត។   រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រដល់គំនិតផ្តួចផ្តើមនេះ ក្នុងការកាត់បន្ថយសំណល់បាស្ទិក ដើម្បីលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ « តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការតាំងចិត្តរបស់យើងទាំងអស់គ្នា យើងនឹងអាចការពារទន្លេមេគង្គ និងធានា បានថាទន្លេមេគង្គនៅតែបន្តហូរ ដែលជានិមិត្តរូបនៃក្តីសង្ឃឹម និងជីវិតសម្រាប់មនុស្សជាតិទាំងពេលបច្ចុប្បន្ន និងជំនាន់ក្រោយ»។ នេះបើតាមលោក អ៊ាង សុផល្លែត។   នៅក្នុងកម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន ក៏មានពិធីដាំដើមឈើ នៅក្នុងសាលាបឋមសិក្សាជ្រោយចង្វារផងដែរ។   តាមការសិក្សាបានបង្ហាញថា សំណល់ប្លាស្ទិកជាង ៣៧,០០០តោន ក្នុងមួយឆ្នាំ បានហូរចូលទៅក្នុងសមុទ្រពីទន្លេមេគង្គ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដែលអាស្រ័យផលពីទន្លេមេគង្គនេះ។ បើតាមក្រសួងបរិស្ថាន សំណល់ប្លាស្ទិកទាំងនោះនឹងបំលែងជាមីក្រូប្លាស្ទិកតូចៗពិបាកនឹងមើលឃើញ ហើយត្រីអាចនឹងស៊ីប្លាស្ទិកទាំងនោះ នាំឱ្យមានការបំពុលដល់សង្វាក់ម្ហូបអាហារ និងបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស។ ការបំពុលដោយប្លាស្ទិកនៅទន្លេមេគង្គ គឺជាបញ្ហាបរិស្ថានឆ្លងដែនដ៏ស្មុគស្មាញមួយ ដែលទាមទារឱ្យមានការដោះស្រាយរួមគ្នា និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងថ្នាក់ជាតិ និងអន្តរជាតិ៕
ក្រសួងបរិស្ថាន បានរៀបចំកម្មវិធីសប្ដាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន កាលពីថ្ងៃទី២២ តុលា ដើម្បីផ្សព្វផ្សាយពីបញ្ហាបរិស្ថាន ដែលកំពុងប្រឈមនៅតាមប្រទេសនៃមហាអនុតំបន់មេគង្គ (Greater Mekong Subregion)។
  កម្មវិធីប្រកួតប្រជែងផលិតរ៉ូបូត ជាផ្នែកមួយនៅក្នុងគម្រោងបង្កើតការបណ្តុះធុរកិច្ចថ្មីរវាងសាកលវិទ្យាល័យនិងឧស្សាហកម្មនៅកម្ពុជា ក្រោមការជួយគាំទ្រពី KOICA ក្នុងគោលបំណងលើកកម្ពស់ការអប់រំមុខវិជ្ជាស្ទែម និងសហគ្រិនភាពដោយប្រើរ៉ូបូត ។    ក្នុងការប្រកួតនៅសាលាជំនាន់ថ្មីនេះ មានយុវសិស្សចំនួន ២០នាក់ មកពី៥ក្រុមផ្សេងគ្នា ដោយបានបង្កើតរ៉ូបូតចំនួន ៥ប្រភេទផ្សេងទៀត។ ការប្រកួតប្រជែងនេះ បានបែងចែកជា២វគ្គ ដោយ  វគ្គទី១ តម្រូវឲ្យសិស្សតាមក្រុមនីមួយៗធ្វើបទបង្ហាញ ពីរបៀបនៃការតំទ្បើងរ៉ូបូត។ ដោយឡែក វគ្គទី២ គឺជាការប្រកួតប្រជែងពីល្បឿនរ៉ូបូត នៅលើ Roadmap។  ម្ចាស់ជ័យលាភីលេខ១ គឺ Team Formula F3   សម្រាប់សមាសភាពបេក្ខជនចូលរួមមានដូចជា Team Loy រួមមាន យុវសិស្ស ហ៊ាង ម៉ាលីហ័ង, រិទ្ធចរិយា សានតា, ព្រី គឹមលាភ និងហាន គីមហេង។ ចំណែក Minion Team មានដូចជា យុវជន សុក សម្បូរ, ហាក់ ជីម៉ី, អៀ ម៉ុងហួរ និងពូន វីៈសក្តា។ រីឯ Team Formula F3  មានដូចជា យុវសិស្ស ង៉ុក ស្រីមាស, ផូ តេជរស្មី, ឈួ សុធារីសា និងឯកចិន្តា សុណារិទ្ធ។    ចំពោះ Team Robotic មានយុវសិស្ស សៅ បូទុមវត្តី, សាយ ឬទ្ធីយុទ្ធ, ឈឹមដារិន សំណាងរស្មី និងសម្ផស្ស ពេជ្រវឌ្ឍនៈ។ Team Rabbit មានដូចជា យុវសិស្ស ចែវ លីម៉េង, ស៊ាប សុខឃាង, វិសាល សុគន្ធវិភូ និង ឈឿន រតនៈសំបូរ។    ជាមួយគ្នានេះ ក្រុមដែលទទួលបានជ័យលាភីលេខ១ មានឈ្មោះ Team Formula F3, ក្រុមទទួលជ័យលាភីលេខ២ គឺ Minion Team និងជ័យលាភីលេខ៣ គឺ Team Loy។   សូមជម្រាបថា កម្មវិធីប្រកួតនេះ បានរៀបចំនៅតាមបណ្តាសាលាជំនាន់ថ្មីចំនួន៥កន្លែង ក្នុងនោះរួមមាន វិទ្យាល័យព្រះស៊ីសុវត្ថិ , វិទ្យាល័យព្រែកលៀប ( ភ្នំពេញ) វិទ្យាល័យព្រែកអញ្ចាញ (កណ្តាល) វិទ្យាល័យពាមជីកង (កំពង់ចាម) និង វិទ្យាល័យគោកព្រីង(ស្វាយរៀង) ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣៕   ម្ចាស់ជ័យលាភីលេច២គឺ Team Minion ម្ចាស់ជ័យលាភីលេខ ៣ គឺជា Team Loy  
ភ្នំពេញ៖ យុវសិស្សចំនួន២០នាក់ នៃសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ បានចូលរួមប្រកួតប្រជែងផលិតរ៉ូបូត ដោយផលិតរ៉ូបូតចំនួន៥ប្រភេទផ្សេងៗគ្នា។ កម្មវិធីប្រកួតប្រជែងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញបច្ចេកវិទ្យា ទូរគមនាគមន៍ និងព័ត៌មាន ដែលទទួលបានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា។
  កាលពីសប្ដាហ៍មុន សាក្សីមួយចំនួនបានផ្ដល់សក្ខីកម្មថា សម្ព័ន្ធមិត្តរបស់លោក Trump ដែលនោះគឺលោក Rudy Guiliani មេធាវីផ្ទាល់ខ្លួនរបស់លោក Trump និងលោក Gordon Sondland ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសហភាពអឺរ៉ុប បានអនុវត្តយុទ្ធនាការដាក់សម្ពាធរបស់លោក Trump លើប្រទេសអ៊ុយក្រែន។   កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន អ្នកស្រី Fiona Hill អតីតអ្នកជំនាញកំពូលផ្នែកកិច្ចការប្រទេសរុស្ស៊ីនៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានរៀបរាប់ថា អ្នកស្រីមានការខកចិត្តចំពោះលោក Sondland កាលពីខែកក្កដា នៅពេលដែលលោក Sondland ព្យាយាមឲ្យមន្ត្រីអ៊ុយក្រែនជួបជាមួយនឹងមន្ត្រីសេតវិមាន ជាថ្នូរនឹងការណ៍ឲ្យអ៊ុយក្រែនស៊ើបអង្កេតលើអតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden។   អ្នកស្រី Hill និយាយថា៖ «លោក Sondland ជាអ្នកប្រឡូកក្នុងបេសកកម្មនយោបាយក្នុងសហរដ្ឋអាមេរិក។ ហើយពួកយើងជាអ្នកប្រឡូកក្នុងគោលនយោបាយការបរទេសសន្តិសុខជាតិ។ រឿងទាំងពីរនេះបានដើរខុសគន្លងរបស់ខ្លួន»។   អ្នកស្រី Hill ក៏បានរិះគន់ផងដែរលើការលើកឡើងរបស់គណបក្សសាធារណរដ្ឋ នៅពេលដែលពួកគេការពារកិច្ចប្រឹងប្រែងរបស់លោក Trump នៅក្នុងប្រទេសអ៊ុយក្រែន។ ការលើកឡើងរបស់គណបក្សសាធារណរដ្ឋនោះគឺថា រដ្ឋាភិបាលអ៊ុយក្រែន មិនមែនរដ្ឋាភិបាលរុស្ស៊ីទេ ដែលជាអ្នកស្ថិតនៅពីក្រោយការជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០១៦។   អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «នេះគឺជារឿងប្រឌិតដែលប្រព្រឹត្តិឡើង និងផ្សព្វផ្សាយដោយផ្នែកសន្តិសុខរបស់ប្រទេសរុស្ស៊ីផ្ទាល់។ ការពិតជាអកុសលគឺថា ប្រទេសរុស្ស៊ីគឺជាមហាអំណាចបរទេសដែលវាយប្រហារជាប្រព័ន្ធលើស្ថាប័នប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០១៦»។   ស្របពេលនេះដែរ លោក Trump នៅតែបន្តបញ្ជាក់សារឡើងវិញនូវសារដ៏សំខាន់របស់លោក។   លោក Trump បញ្ជាក់ដូច្នេះថា៖ «នេះគឺជាពាក្យចុងក្រោយពីប្រធានាធិបតីសហរដ្ឋអាមេរិក។ ខ្ញុំមិនចង់បានអ្វីទាំងអស់»។   លោក Trump ចង់សំដៅលើសក្ខីកម្មរបស់លោក Sondland កាលពីថ្ងៃពុធសប្ដាហ៍មុន ដែលរៀបរាប់អំពីការសន្ទនាតាមទូរស័ព្ទ ដែលនៅក្នុងការសន្ទនានោះ លោក Trump បានប្រាប់លោក Sondland ថា លោក «មិនចង់បានការដោះដូរប្រយោជន៍» ណាមួយទេ។ ចំណុចនេះគឺជាអ្វីដែលលោក Trump និងសម្ព័ន្ធមិត្តខាងគណបក្សសាធារណរដ្ឋរបស់លោកបានផ្ដោតលើនៅក្នុងសវនាការកន្លងមក។   អ្នកស្រី Jennifer Victor ដែលបង្រៀនផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ George Mason បាននិយាយថា៖ «ពួកគេផ្ដោតខ្លាំងលើពាក្យនោះ ទោះបីជាសាក្សីភាគច្រើនដែលផ្ដល់សក្ខីកម្មរៀបរាប់នូវការដោះដូរមួយ ដែលជាការដោះដូរប្រយោជន៍ក៏ដោយ។ ស្របពេលនោះដែរ ពួកគេថា ទោះបីជាមានការដោះដូរនេះក៏ដោយ ក៏នេះមិនមែនជាការដោះដូរប្រយោជន៍នោះទេ។ ពួកគេលើកឡើងដូចនេះ ហាក់ដូចជាពាក្យថា ដោះដូរប្រយោជន៍នេះគឺជាលក្ខខណ្ឌសម្រាប់សម្រេចលើថាតើករណីនេះគឺត្រឹមត្រូវឬក៏អត់នោះ ដូច្នេះបើតាមហេតុផលត្រឹមត្រូវ យើងឃើញថា វាមិនស៊ីមេទ្រីគ្នានោះទេ»។   លោក Sondland បានរំឭកឡើងវិញថា លោកបានសន្ទនារឿងនេះជាមួយនឹងលោក Trump កាលពីថ្ងៃទី ៩ ខែកញ្ញា គឺនៅចំថ្ងៃដែលគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភាប្រកាសថាពួកគេនឹងធ្វើការស៊ើបអង្កេតអំពីការផ្អឹបជំនួយយោធាសម្រាប់អ៊ុយក្រែន។ ករណីនេះអាចបង្ហាញឲ្យឃើញថា លោក Trump មានបំណងមិនចង់ឲ្យខ្លួនលោកជាប់ទោសណាមួយនៅក្នុងការសន្ទនានោះ។ ប៉ុន្តែ អ្នកវិភាគមួយចំនួនបញ្ជាក់ថា ពលរដ្ឋអាមេរិកាំងភាគច្រើនប្រហែលជាមិនខ្វល់អំពីព័ត៌មានលំអិតដូចនេះទេ។   លោក Hans Noel នៃសាកលវិទ្យាល័យ Georgetown និយាយថា៖ «នេះគឺជារឿងលំបាកមួយ។ តើលោក Trump គាំទ្រអ៊ុយក្រែន ឬក៏ប្រឆាំងអ៊ុយក្រែន? តើអ្វីឲ្យពិតប្រាកដដែលកំពុងតែកើតឡើង? នេះនឹងធ្វើឲ្យអ្នកបោះឆ្នោតភាគច្រើនមានការលំបាកនៅក្នុងការស្វែងយល់។ ហេតុដូច្នេះហើយបានជាអ្នកបោះឆ្នោតភាគច្រើនស្វែងរកប្រភពទុកចិត្តឲ្យជួយបកស្រាយរឿងទាំងនេះ។ អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យនឹងស្វែងរកប្រភពខាងគណបក្សប្រជាធិបតេយ្យ ហើយអ្នកគាំទ្រគណបក្សសាធារណរដ្ឋនឹងស្វែងរកប្រភពខាងគណបក្សសាធារណរដ្ឋ»។   កន្លងមក ការស្ទង់មតិបានបង្ហាញថា ពលរដ្ឋអាមេរិកាំងភាគច្រើនទាំងអ្នកគាំទ្រគណបក្សសាធារណរដ្ឋ និងទាំងអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ បាននិយាយថា អ្វីដែលពួកគេឮទាក់ទិននឹងការស៊ើបអង្កេតដើម្បីចោទប្រកាន់ដកលោក Trump ពីតំណែងនេះ នឹងមិនអាចកែប្រែចិត្តរបស់ពួកគេបានទេពាក់ព័ន្ធនឹងការចោទប្រកាន់ដើម្បីទម្លាក់ប្រធានាធិបតីពីតំណែង ឬក៏ពាក់ព័ន្ធនឹងលោកប្រធានាធិបតី Trump នោះ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
សេតវិមាន ៖ នេះគឺជាសាវតារចំពោះចម្ងល់ដែលថាតើលោកប្រធានាធិបតី Donald Trump បានផ្អឹបជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រែន ជាថ្នូរនឹងការឲ្យអ៊ុយក្រែនប្រកាសបើកការស៊ើបអង្កេតលើលោក Joe Biden ដែលអាចជាគូប្រជែងនយោបាយរបស់លោកនៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយដែរឬក៏យ៉ាងណានោះ។
លោកស្រី ហ៊ុន ស៊ីណាត បានសរសេរដូច្នេះថា៖«ខ្ញុំនិងស្វាមី សូមចូលរួមសម្ដែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយជាទីបំផុតជាមួយនឹងក្រុមគ្រួសារនៃសព ដែលបានបាត់បង់មនុស្សជាទីគោរពស្រឡាញ់របស់ខ្លួន។ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីអាឡោះអាល័យបំផុត និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោកជំទាវឧកញ៉បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។   ទាក់ទងនឹងមរណភាពនេះ សន្តិសុខយាមផ្ទះឧកញ៉ា ស៊ុយ សុផាន នៅម្ដុំទឹកល្អក់៣ ខណ្ឌទួលគោក បានប្រាប់សារព័ត៌មានថ្មីៗថា លោកស្រី សុផាន បានស្លាប់ កាលពីយប់ថ្ងៃទី២៨ មីនា ដោយជំងឺប្រចាំកាយ។ បើតាមសន្តិសុខដដែល សពលោកស្រី សុផាន ត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់កូនចៅ នៅម្ដុំវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។  
ភ្នំពេញ៖ ឧកញ៉ា ស៊ុយ សុផាន ស្ថាបនិកក្រុមផានអ៊ីមិច ទទួលមរណភាព អាយុ៦២ឆ្នាំ។ នេះបើតាមហ្វេសប៊ុកលោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ឈប់រៀនត្រឹមអនុវិទ្យាល័យដោយសារជីវភាពគ្រួសារ កញ្ញា មីង តាវ បានមកធ្វើការរោងចក្រនៅរាជធានីភ្នំពេញ។ មកធ្វើការក្នុងរោងចក្រមុនដំបូង កញ្ញា មីង តាវ ត្រឹមជាកម្មករប៉ុណ្ណោះ។ ប៉ុន្តែហេតុតែស្រឡាញ់ការសិក្សា និងចង់អភិវឌ្ឍន៍ខ្លួន ក្នុងអំឡុងពេលធ្វើការនៅរោងចក្រនោះ កញ្ញា មីង តាវ បានឆ្លៀតពេលទៅរៀនភាសាចិន នៅព្រះវិហារចិនមួយកន្លែង។    «ដោយសារខ្ញុំស្រឡាញ់ការសិក្សាពេក ខ្ញុំគិតថាជ្រើសរើសភាសាណាមួយសម្រាប់រៀន ដើម្បីប្រើប្រាស់បាន។ ពេលធ្វើការនៅរោងចក្រ ខ្ញុំមានទំនាក់ទំនងជាមួយចិនយូរៗទៅ ខ្ញុំក៏ចេះចិនខ្លះៗ។ ខ្ញុំគិតថា ខ្ញុំចេះខ្លះហើយ តែមិនទាន់គ្រប់គ្រាន់ ដូច្នេះបានជាខ្ញុំទៅរៀនចិនបន្ថែម»។ នេះជាការលើកឡើងរបស់កញ្ញា មីង តាវ អ្នកបកប្រែភាសាចិន។    សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ជាមួយកញ្ញា មីង តាវ អ្នកបកប្រែភាសាចិនដូចតទៅ៖ ក្រោយតស៊ូរៀនភាសាចិន នៅតាមព្រះវិហារ ដោយឥតគិតថ្លៃ និងការប្រាស្រ័យទាក់ទងជាមួយជនជាតិចិន នៅក្នុងរោងចក្រ បានធ្វើឱ្យកញ្ញា មីង តាវ មានសមត្ថភាពអាចបកប្រែភាសាចិនបាន។    កញ្ញា មីង តាវ ដែលជាអ្នកបកប្រែភាសាចិន ១១ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះថា៖«យើងជាមនុស្សម្នាក់ដែលមានការសិក្សាទាប ឥឡូវយើងអាចរៀនភាសាចិន និងអាចចេះនិយាយចិន គឺជាមោទកភាពមួយសម្រាប់ខ្ញុំ»។    តាមរយៈការខិតខំប្រឹងប្រែង និងសង្វាតក្នុងការសិក្សាភាសាចិន បាននាំមកនូវផលវិជ្ជមានសម្រាប់កញ្ញា មីង តាវ។ បើតាមកញ្ញា មីង តាវ ការចេះភាសាចិននេះ បានជួយកែប្រែជីវភាពរស់នៅ និងបង្កើនចំណូលផងដែរ។ លើសពីនេះ ក្នុងតួនាទីជាអ្នកបកប្រែ កញ្ញា មីង តាវ ក៏ជួយដោះស្រាយបញ្ហាដែលកម្មករបានជួបប្រទះផងដែរ។    តើភាសាចិន មានតម្លៃយ៉ាងណា? កញ្ញា មីង តាវ ឆ្លើយប្រាប់អ្នកសារព័ត៌មានថ្មីៗដូច្នេះ៖«វាមានតម្លៃ ព្រោះភាសាចិន អាចទាក់ទាញចំណូលខ្ពស់ អាចធ្វើឱ្យខ្ញុំមានកិត្តិយសជាងកាលពីធ្វើការកម្មករធម្មតា។ ជាពិសេសអាចជួយកម្មករ ពេលមានបញ្ហាជាមួយចិនជាដើម»។    ទោះភាសាចិន មានផលលំបាក តែកញ្ញា មីង តាវ មិនបោះបង់ការប្រឹងប្រែងនោះទេ។ អ្នកបកប្រែរូបនេះ យល់ថាផលលំបាកទាំងនោះ មិនមែនជាឧបសគ្គសម្រាប់កញ្ញាឡើយ ព្រោះភាសានេះ បានជួយបំពេញបន្ថែមចំណុចខ្វះខាតរបស់កញ្ញា។ កញ្ញា មីង តាវ ក៏បានលើកទឹកចិត្តដល់អ្នកជុំវិញខ្លួនឱ្យខិតខំរៀនភាសាចិន សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងជាដើមទុនសម្រាប់មនុស្សម្នាក់ៗ៕  
ភ្នំពេញ៖ កញ្ញា មីង តាវ គឺជាកម្មការិនីរោងចក្រមួយកន្លែងនៅរាជធានីភ្នំពេញ។ កញ្ញា មីង តាយ បានវិវឌ្ឍន៍ខ្លួនពីកម្មការិនីទៅជាអ្នកបកប្រែភាសាចិនក្នុងរោងចក្រ ដែលអាចរកចំណូលបានច្រើនជាងមុន។ បើតាមកញ្ញា មីង តាវ ភាសាចិន ពិតជាមានសារៈសំខាន់ ដែលអាចជួយបង្កើនចំណូល និងមានកិត្តិយសជាងពេលធ្វើកម្មករធម្មតា។
សមាជិកគណៈកម្មការហិរញ្ញវត្ថុរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាលោក សូម៉ៃ សុខគា បានបញ្ជាក់ថា ក្រោយទូទាត់ចំណាយចំណូលក្នុងអាណត្តិទី៥សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាសល់ថវិកាប្រមាណជាជិត៣ម៉ឺនដុល្លារ(២៩,៧៥៥ដុល្លារ)។ ថវិកាទាំងនេះ បានមកពីការឧបត្ថម្ភរបស់សប្បុរសជន និងក្រុមហ៊ុននានាចំនួន ២៤,៩០១ដុល្លារ និងការកាត់៥ភាគរយនៃប្រាក់រង្វាន់របស់កីឡាករចំនួន ៤,៨៥៤ដុល្លារ។ ហើយថវិកាទាំងនេះនឹងទុកសម្រាប់ប្រើប្រាស់ក្នុងអាណត្តិទី៦ដែលដឹកនាំដោយសម្តេច ស ខេង។ តែយ៉ាងណា របាយការណ៍ចំណាយចំណូលពីសប្បុរសជន និងក្រុមហ៊ុននានា គណៈកម្មការហិរញ្ញវត្ថុរបស់សហព័ន្ធមិនបានបញ្ជាក់លម្អិតពីប្រភពចំណូលចំណាយនីមួយៗច្បាស់លាល់នោះទេ ដោយគ្រាន់តែបញ្ចាក់ថា រាល់ការចំណាយលើការរៀបចំអ្វីមួយ ក៏ដូចចេញទៅចូលប្រកួតក្នុងព្រឹត្តិការណ៍នានា គឺគណៈកម្មការហិរញ្ញវត្ថុស្វែងរកជំនួយភ្លាមៗលើតម្រូវការជាក់ស្តែង។ ចំណែក ថវិកាកាត់៥ភាគរយពីប្រាក់រង្វាន់របស់កីឡាករមានចំនួន ១៣៤,៩០៧,០០០រៀល ក្នុងនោះចំណាយលើការងាររដ្ឋបាលដូចជា ប្រាក់ខែបុគ្គលិក ឧបត្ថម្ភលើបេសកកម្ម ការថែទាំទីលាន ថ្លៃដឹកជញ្ជូន ជប់លៀង និងការបណ្តុះបណ្តាលអស់ចំនួន ១១៥,៤៨៩,៩០០រៀល ដោយនៅសល់ ១៩,៤១៧,១០០រៀល៕  
ក្រោយធ្វើការទូទាត់ចំណូលចំណាយក្នុងអាណត្តិទី៥សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាសល់ថវិកាប្រមាណជាជិត៣ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់បន្តក្នុងអាណត្តិទី៦។ នេះបើយោងតាមរបាយការណ៍ចំណាយចំណូលដែលអានដោយ លោក សូម៉ៃ សុខគា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។
អត្តពលិកពិការភាពផ្នែកបញ្ញាកម្ពុជាទាំង៣រូប ដែលដណ្តើមបានមេដាយពីព្រឹតិ្តការណ៍កីឡាលំដាប់ពិភពលោកឆ្នាំ២០២៣នេះ រួមមាន កីឡាការិនី នុត សុផាន់ណា មេដាយប្រាក់ ក្នុងប្រភេទកីឡារត់ប្រណាំង វិញ្ញាសា១០០ម៉ែត្រ កីឡាការិនី ហ៊ន ចាន់ថុល ឈ្នះមេដាយសំរឹទ្ធ កីឡាប៊ូល និងកីឡាករ វិបុល មង្គល មេដាយសំរឹទ្ធ កីឡាប៊ូល។ នេះបើតាមការបង្ហោះរបស់ក្រសួងអប់រំ យុវជន និងកីឡា លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា។    ព្រឹត្តិការណ៍កីឡាអូឡាំពិកពិសេសរដូវក្តៅឆ្នាំ២០២៣ ដែលធ្វើឡើងនៅក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់ពីថ្ងៃទី១៧ ខែមិថុនា មានអត្តពលិកចូលរួមចំនួន៧០០០នាក់ មកពី១៩០ប្រទេស ដោយប្រកួតប្រជែងគ្នាលើ២៦ប្រភេទកីឡា។ អត្តពលិកទាំង៧០០០នាក់ ស្ថិតក្រោមក្រោមការគាំទ្រពីគ្រូបង្វឹកចំនួន៣០០០នាក់ និងអ្នកស្ម័គ្រចិត្ត២០០០០នាក់។   ទាំង២៦ប្រភេទកីឡា រួមមានហែលទឹកក្នុងសមុទ្រ, ហែលទឹកក្នុងអាង, រត់ប្រណាំង, វាយសី, បាល់បោះ (៥ទល់៥, ៣ទល់៣), ប៊ូល (ប៉េតង់), ប៉ូល, ប្រណាំងកង់, ជិះសេះ, បាល់ទាត់, បាល់ទាត់ក្នុងសាល, វាយកូនគោល, កាយសម្ព័ន្ធ(២ប្រភេទ), យូដូ កីឡាគប់បាល់ ហុកគី ទួកកៃយ៉ាក់ លើកទម្ងន់ ស្គី ទូកក្តោង វាយកូនឃ្លីលើតុ វាយកូនបាល់ បាល់ទះក្នុងសាល និងបាល់ទះលើឆ្នេរខ្សាច់។     Special Olympics ដែលរៀបចំរៀងរាល់៤ឆ្នាំម្តង ចាប់ផ្តើមបង្កើតព្រឹត្តិការណ៍នេះក្នុងឆ្នាំ ១៩៦៨។ ពីមួយព្រឹត្តិការណ៍ទីមួយព្រឹត្តិការណ៍ ចំនួនជនពិការផ្នែកបញ្ញាចូលរួមប្រកួតច្រើនឡើងៗ។   ខុសពីព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក កីឡាអូឡាំពិកពិសេស មិនបង្ហាញតារាងមេដាយទេ។ មិនបង្ហាញតារាងមេដាយ ព្រោះគេបានសន្មត់ថានេះមិនមែនជាព្រឹត្តិការណ៍ប្រកួតប្រជែងរបស់អត្តពលិកនានាជុំវិញពិភពលោកឡើយ។ ទោះយ៉ាងណា មេដាយមាស ប្រាក់ និងសំរឹទ្ធនៅតែត្រូវបានផ្តល់ ប៉ុន្តែមិនរាប់បញ្ចូលចំនួនឡើយ៕  
អត្តពលិកកម្ពុជា៣រូបដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធ២ ពីព្រឹត្តិការណ៍កីឡាអូឡាំពិកជនមានពិការភាពផ្នែកបញ្ញា ឬអូឡាំពិកពិសេសរដូវក្តៅ Special Olympics 2023 នៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។ Special Olympics 2023 បានបិទបញ្ចប់ព្រឹត្តិការណ៍របស់ខ្លួននៅថ្ងៃទី២៥ ខែមិថុនា ក្រោយប្រកួតរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមិថុនា។
  ពពួកសណ្តែកកួរ ប្រភេទសណ្តែកកួរ មានជាតិកាកសរសៃ (Fiber)ច្រើន ដែលជាប្រភពជីវជាតិល្អសម្រាប់បេះដូង ពិសេសជួយតុល្យភាពកម្រិតជាតិស្ករក្នុងឈាមរបស់យើង។ បន្ថែមពីនោះ សណ្ដែកប្រភេទនេះក៏ផ្តល់រសជាតិឆ្ងាញ់ច្រើនបែប នៅក្នុងមុខម្ហូបផងដែរ។   ផ្លែឈើស្រស់ ផ្លែឈើស្រស់ៗ ជំនួសឱ្យពពួកផ្លែឈើវេចខ្ចប់ក្នុងកំប៉ុង ឬកញ្ចប់ ជាជម្រើសល្អ ដែលអាចចៀសពីហានិភ័យជំងឺខាងលើផងដែរ។ ជម្រើសផ្លែឈើស្រស់ទាំងនោះ មានច្រើនតាមចូលចិត្តដែលមាន ផ្លែប៉ោម ទំពាំងបាយជូរ ឬសារីជាដើម។ អាហារពពួកមានខ្លាញ់មិនឆ្អែត (Monounsaturated fats)   នេះជាពពួកអាហារដែលជួយបន្ថយកម្រិតកូលេស្តេរ៉ូល រក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅថេរ និងកាត់បន្ថយហានិភ័យការកើតជំងឺបេះដូង។ អាហារទាំងនោះមាននៅក្នុង ត្រី និងគ្រាប់សណ្តែក ហើយក៏មានសំបូរក្នុងផ្លែប៊ើ ផងដែរ។   ត្រី ប្រាកដណាស់ត្រីជាជម្រើសល្អបំផុតចំពោះសុខភាព ដោយសារសារធាតុអាស៊ីតខ្លាញ់ Omega-3 ល្អសម្រាប់សុខភាពបេះដូង។ ហើយគ្នាយើងអាចមានជម្រើសជាច្រើនទៅលើសាច់ត្រី ដូចជាត្រីសាល់ម៉ុន ត្រីធូណា ត្រីMackerel ឬត្រីសាឌីនជាដើម ដែលសុទ្ធសឹងជាប្រភពសារធាតុ Omega-3។   ស៊ុត ផ្អែកតាមការស្រាវជ្រាវជាច្រើន បង្ហាញថា ស៊ុត កាលណាញ៉ាំក្នុងបរិមាណសមស្រប នឹងជួយដល់តុល្យភាពកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងជួយជំរុញប្រូតេអ៊ីន High-Density Lipoprotein ដែលជាប្រភេទកូលេសស្តេរ៉ូលល្អ ជួយដល់សរសៃឈាម និងបេះដូងមានសុខភាពល្អ។   បន្លែបៃតង ពពួកបន្លែបៃតងដូចជា ស្ពៃខៀវ ខាត់ណាខៀវ (Broccoli) សុទ្ធសឹងជាជម្រើសល្អសម្រាប់ប្រភពជីវជាតិការពារពីធម្មជាតិ ជួយទ្រទ្រង់សុខភាពដល់អ្នកជំងឺទឹកនោមផ្អែម៕ ត្រួតពិនិត្យដោយ៖ www.health.com.kh
ជំងឺទឹកនោមផ្អែមប្រភេទ២ និងជំងឺបេះដូង ជាជំងឺដែលមានទំនាក់ទំនងគ្នា ដែលមានន័យថា បើកើតជំងឺទឹកនោមផ្អែម នឹងអាចមានហានិភ័យទាក់ទងនឹងជំងឺបេះដូងផងដែរ។ យ៉ាងណាមិញ សកម្មភាពប្រចាំថ្ងៃ រាប់ទាំងការធ្វើលំហាត់ប្រាណ ជាពិសេសរបបអាហារល្អសម្រាប់សុខភាព ជាគន្លឹះសំខាន់មួយដែលអាចចូលរួមចំណែកកាត់បន្ថយហានិភ័យជំងឺបេះដូងលើអ្នកជំងឺទឹកនោមផ្អែម។ អាហារទាំងនោះមានដូចជា៖
  ទិន្នន័យដែលបានមកពីយុទ្ធនាការសប្បុរសធម៌ Jubilee Debt បានបង្ហាញថា ប្រទេសចំនួន៣៤ ក្នុងចំណោមប្រទេសក្រីក្របំផុតក្នុងពិភពលោកកំពុងចំណាយលុយប្រមាណ ២៩,៤ពាន់លានដុល្លារ លើការទូទាត់បំណុលក្នុងមួយឆ្នាំៗ។ ប្រទេសទាំងនេះ បានចំណាយត្រឹម ៥,៤ពាន់លានដុល្លារប៉ុណ្ណោះលើវិធានកាត់បន្ថយផលប៉ះពាល់នៃវិបត្តិអាកាសធាតុ និងការកាត់បន្ថយការបំភាយកាបូន។    ជាក់ស្តែង អ៊ូហ្គង់ដា ជាប្រទេសក្រីក្រមួយដែលរងគ្រោះដោយការចំណាយលើបំណុលក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ ប្រទេសនេះបានចំណាយ ៥៣៧លានដុល្លារនៅចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ដែលគិតទាំងជំនួយរបស់ភ្នាក់ងារអន្តរជាតិ និងជំនួយដទៃទៀតសម្រាប់គម្រោងដោះស្រាយបញ្ហាអាកាសធាតុ។ នេះបើតាមការចុះផ្សាយលើទំព័រព័ត៌មាន The Guardian។    យ៉ាងណាមិញ កញ្ចប់ថវិកាជំនួយលើវិបត្តិអាកាសធាតុប្រចាំឆ្នាំរបស់ប្រទេសនេះ ត្រូវបានកាត់បន្ថយ ១០៧,៤លានដុល្លារ ដើម្បីយកទៅសងបំណុលបរទេស ដែលមានចំនួនសរុប ៧៣៩លានដុល្លារក្នុងឆ្នាំ២០២១ និងកើនដល់ ១,៣៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៥។    អ៊ូហ្គង់ដា មិនមែនជាប្រទេសក្រីក្រតែមួយដែលនឹងត្រូវរ៉ាប់រងបំណុលដ៏ធំនៅឆ្នាំ២០២៥ ទេ។ ប្រទេសជាង៣០ទៀត ត្រូវបានសមាគមសប្បុរសធម៌ Jubilee Debt ប៉ាន់ប្រមាណថា នឹងត្រូវចំណាយលុយដោះបំណុលច្រើនជាងការចំណាយលើការដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុប្រមាណ ៧ដងឯណោះនៅឆ្នាំ២០២៥។    គួរបញ្ជាក់ថា ការជាប់បំណុលច្រើនលើសលុបចំពោះបណ្តាប្រទេសក្រីក្រ គឺជាបន្ទុកធ្ងន់ធ្ងរមួយសម្រាប់រដ្ឋាភិបាលដែលធ្វើឱ្យគ្មានលទ្ធភាពចំណាយលើកិច្ចការពារផ្សេងៗដែលជាប្រយោជន៍ឱ្យប្រជាជន ពិសេសគឺបញ្ហាបម្រែបម្រួលអាកាសធាតុតែម្តង។ លើសពីនេះ ប្រទេសក្រីក្រភាគច្រើន គឺជាប្រទេសដែលប្រឈមខ្លាំងនឹងបញ្ហាអាកាសធាតុស្រាប់ផងដែរ៕  
បណ្តាប្រទេសក្រីក្រចំនួន៣៤ ក្នុងពិភពលោក ត្រូវចំណាយលុយដោះបំណុលខ្លួនច្រើនជាងចំណាយ លើការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុដល់ទៅ៥ដងឯណោះ។ នេះបើតាមទិន្នន័យរបស់សមាគមសប្បុរសធម៌ប្រឆាំងភាពក្រីក្រដោយបំណុល (Jubilee Debt) ។ ដោយសារបំណុលមានទំហំធំពេកបែបនេះ វាបានបង្កផលប៉ះពាល់ដល់ដំណើរការដោះស្រាយវិបត្តិផ្សេងៗក្នុងប្រទេស ពិសេសបញ្ហាបម្រែបម្រួលអាកាសធាតុតែម្ដង។
កីឡាករវ័យ ៣១ឆ្នាំ ត្រូវបានបង្ខំចិត្តផ្លាស់ប្តូរចេញអំឡុងការប្រកួតជម្រុះ World Cup 2026 ទល់នឹងក្រុមអ៊ុយរូហ្កាយ បន្ទាប់ពីរូបគេបានប៉ះទង្គិចជាមួយនឹងកីឡាករក្រុមអ៊ុយរូហ្កាយ ហើយរូបគេត្រូវបានក្រុមគ្រូពេទ្យប្រចាំក្រុមប្រេស៊ីលជួយសង្គ្រោះបន្ទាន់ក្នុងទីលានប្រកួតរយៈពេលជិត ១០នាទី។ ក្រោយពីសង្គ្រោះបន្ទាន់រួច Neymar ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗដើម្បីពិនិត្យពីបញ្ហារបួស។   កីឡាករក្រុម Al Hilal ត្រូវបានទទួលការព្យាបាលនៅក្នុងមន្ទីពេទ្យមួយស្ថិតក្នុងទីក្រុង Belo Horizonte ដោយក្រុមគ្រូពេទ្យប្រចាំក្រុមប្រេស៊ីល។ ព័ត៌មានជាច្រើនបានចុះផ្សាយថា Neymar នឹងអវត្តមានសម្រាប់ការប្រកួតទាំងឱ្យក្រុម Al Hilal នៅក្របខណ្ឌ Saudi Pro league និងជម្រើសជាតិប្រេស៊ីល រហូតដល់ពាក់កណ្តាលឆ្នាំ ២០២៤។   បើតាមរយៈការបង្ហោះរបស់ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ នៅលើបណ្តាញសង្គម ដោយគេបានបង្ហោះរូបភាពជាមួយនឹងកូនប្រុសរបស់គេទាំងពីរ ហើយថែមទាំងបានសរសេរអះអាងដូច្នេះថា ៖ «គ្រប់យ៉ាងនឹងមានភាពប្រសើរឡើង។»។   Neymar បានចូលរួមជាមួយនឹងក្លិបស្ថិតក្នុងក្របខណ្ឌ Saudi Pro League កាលពីខែសីហា ក្នុងតម្លៃនៃការផ្ទេរចេញពីក្លិប Paris Saint Germain តម្លៃ ៩០លានអឺរ៉ូ (៩៦លានដុល្លារ)។ ប៉ុន្តែអតីតកីឡាករក្រុម Barcelona និង Paris Saint Germain ទើបតែលេងបាន ៥ប្រកួត តែប៉ុណ្ណោះឱ្យក្រុម Al Hilal ប៉ុន្តែរូបគេបែរជាជួបបញ្ហារបួសសារជាថ្មីម្តងទៀត។   គិតចាប់តាំងពីរដូវកាល ២០២២-២៣ មកដល់ពេលនេះ ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ ត្រូវបានទទួលការវះកាត់លើបញ្ហារបួសធ្ងន់ធ្ងរ របស់គេទាំងលើកនេះ ចំនួន ២លើកហើយ។ មុនពេលចាកចេញពីក្រុម PSG តារាបាល់ទាត់ប្រេស៊ីលរូបនេះ បានរងរបួសកជើងធ្ងន់ធ្ងរ ដោយកាលនោះរូបគេត្រូវបានសម្រាក់ពីការប្រកួតរយៈពេលជាង ៤ខែ។   ការវះកាត់របួសជង្គង់លើកនេះ Neymar នឹងត្រូវខកខានពីការប្រកួតបាល់ទាត់រយៈពេលជាង ៧ខែ៕
Neymar Jr ខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីល បានទទួលការវះកាត់របួសជង្គង់ និងដាច់សរសៃ ACL នៅលើជើងខាងឆ្វេងរបស់គេ បានដោយជោគជ័យនាថ្ងៃទី២ ខែវិច្ចិកា។ កីឡាករវ័យ ៣១ឆ្នាំ រងរបួសជង្គង់ និងសរសៃ ACL ធ្ងន់ធ្ងរអំឡុងពេលរូបគេលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីលកាលពីខែតុលា កន្លងទៅ។ វះកាត់ជោគជ័យ តែអតីតកីឡាករ Barcelona និង PSG រូបនេះ ទំនងជាត្រូវសម្រាករយៈពេល១០ខែ។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១១ ខែឧសភា ដដែលនោះ ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំពលរដ្ឋដែលរស់នៅ តំបន់ទំនាបកណ្តាល ឲ្យប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះតំបន់ទាំងនោះ មានភ្លៀងធ្លាក់លាយឡំជាមួយបាតុភូតផ្គរ និងខ្យល់កន្ត្រាក់៕
ភ្នំពេញ៖ កម្ពុជាបាន និងកំពុងបន្តគ្របដណ្តប់ ដោយបាតុភូតធម្មជាតិ ខ្យល់មូសុងនិរតី និងជ្រលងសម្ពាធទាប។ បាតុភូតធម្មជាតិនេះ  នឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅច្រើន និងអាចបង្កឲ្យមានជំនន់ទឹកភ្លៀង នៅរាជធានី-ខេត្តមួយចំនួន រហួតដល់ថ្ងៃទី១៨ ខែឧសភា ។ នេះបើតាមសេចក្តីជូនដំណឹងបន្ថែមស្តីពីអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម។
  កិច្ចប្រជុំរដ្ឋមន្រ្តីរ៉ែអាស៊ានលើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៣វិច្ឆិកា បានសម្រេចអនុម័តសេចក្ដីប្រកាសស្ដីពី «ការជំរុញអាស៊ានឱ្យក្លាយជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព»។ នេះបើតាម លោក អ៊ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរ៉ែអាស៊ាន លើកទី៩ ប្រាប់ក្រុមអ្នកសារព័តមានក្រោយចប់កិច្ចប្រជុំ។    ការសម្រេចអនុម័តសេចក្ដីប្រកាសស្ដីពី «ការជំរុញអាស៊ានឱ្យក្លាយជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព» ជាសក្ខីកម្មបញ្ជាក់ពីការតាំងចិត្តរួមគ្នា ក្នុងការធានាពីការផ្គត់ផ្គង់លោហៈធាតុ និងរ៉ែដទៃទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃរបត់សកលឆ្ពោះទៅកាន់បច្ចេកវិទ្យាកាបូនទាប និងតម្រូវការសម្រាប់ការវិវត្តន៍ថាមពល រួមទាំងឌីជីថល។ លើសពីនេះ ការសម្រេចរួមគ្នា នឹងជំរុញការបង្កើនប្រភពទាញយកផលិតផលរ៉ែ ដើម្បីលើកស្ទួយការប្រកួតប្រជែងក្នុងតំបន់ និងផ្សារភ្ជាប់ខ្លួនទៅទីផ្សារសកល។    «ដើម្បីសម្រេចគោលដៅជំរុញ តំបន់អាស៊ានឱ្យក្លាយជាគោលដៅវិនិយោគរ៉ែ ប្រកបដោយចីរភាព ការដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយត្រូវបានគាំទ្រនោះ គឺយុទ្ធសាស្ត្រសិក្សាស្រាវជ្រាវវ៉ៃក្នុងតំបន់ (AMEXS-1) »។ លោក អ៊ឹង អៀង លើកឡើងបែបនេះ ហើយបញ្ជាក់ថា យុទ្ធសាស្ត្រនេះបានរៀបចំតាក់តែងនៅឆ្នាំ២០២៣ ។   បើតាមលោក អ៊ឹង អៀង គម្រោងនេះ ជាការខិតខំប្រឹងប្រែងរួម ដើម្បីធ្វើឱ្យប្រសើរឡើងនូវភូគព្ភសាស្ត្រនៅអាស៊ាន ដែលរួមបញ្ចូលទាំងផែនការច្បាស់លាស់ក្នុងការ ប្រមូលនិងវិភាគទិន្នន័យ ដើម្បីបង្កើតជាមូលដ្ឋាន ក្នុងការទាក់ទាញយករ៉ែក្នុងតំបន់។   រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានចាត់ទុកការកំណត់យកគោលនយោបាយតំបន់ ដើម្បីទ្រទ្រង់ការអភិវឌ្ឍនៃការជ្រើសយកខ្សែសង្វាក់តម្លៃរ៉ែសំខាន់ៗ នឹងធានាថាតំបន់អាស៊ាន ក្ដាប់បានឱកាសកសាងឧស្សាហកម្មដោនស្ទីម និងផលិតកម្មបៃតង។ លោកទុកថា ការតាំងចិត្ដរួម យុទ្ធសាស្ត្ររួម និង ការទទួលស្គាល់នៃឧត្តមភាពនេះ នឹងត្រួសត្រាយផ្លូវសម្រាប់អនាគត ដែលមានទំនួលខុសត្រូវ ខ្ពស់ចំពោះបរិស្ថាន។ លើសពីនេះ លោក អៀង បន្តបន្ថែមថា គោលការណ៍អភិវឌ្ឍន៍រ៉ែប្រកបដោយចីរភាពក្នុងតំបន់នេះ នឹងក្លាយជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរ៉ែអាស៊ាន នាពេលអនាគត ព្រមទាំងការអភិវឌ្ឍចក្ខុវិស័យរ៉ែអាស៊ាន រយៈពេលវែង ក្រោយឆ្នាំ២០២៥៕ 
ភ្នំពេញ៖ រដ្ឋមន្ត្រីរ៉ែអាស៊ាន រួមគ្នាជំរុញតំបន់អាស៊ាន ឱ្យក្លាយជាគោលដៅវិនិយោគរ៉ែ ប្រកបដោយចីរភាព សម្រាប់កិច្ចសហប្រតិបត្តិការរ៉ែអាស៊ាននាពេលអនាគត រួមទាំងការអភិវឌ្ឍចក្ខុវិស័យរ៉ែអាស៊ាន រយៈពេលវែង។
  មានសមាសភាព ៣០ នាក់ស្ថិតក្នុងបញ្ជីបេក្ខភាពដើម្បីប្រជែងពានរង្វាន់ Ballon dOr ផ្នែកបុរស ដោយក្នុងនោះមាន ១១ រូបមកពីក្របខណ្ឌ Premier League រួមទាំងកីឡាករឆ្នើម Lionel Messi និងម្ចាស់ការពារតំណែងជើងឯក Cristiano Ronaldo។   ដោយឡែកផ្នែកនារី មានសមាជិកក្រុម Lyon រហូតដល់ទៅ ៧រូប ដែលស្ថិតក្នុងចំណោមបញ្ជីបេក្ខភាពទាំង ១៥ នាក់ដើម្បីប្រជែងពាននេះដែរ។ Ballon dOr ជាពានប្រចាំឆ្នាំដែលផ្តួចផ្តើមឡើងដោយទស្សនាវដ្តីបារាំង France Football ផ្ទាល់តែម្តងតាំងពីឆ្នាំ១៩៥៦មក សម្រាប់ប្រគល់ជូនកីឡាករបាល់ទាត់ឆ្នើមលំដាប់ពិភពលោក។   សម្រាប់ពាន Ballon dOr នេះ France Football អញ្ជើញតំណាងសារព័ត៌មានទូទាំងពិភពលោក ដើម្បីបោះឆ្នោតជ្រើសរើស។ ក្នុងចំណោម៣០នាក់ អ្នកសារព័ត៌មានត្រូវរើសយក៥នាក់ ដោយដាក់ពិន្ទុ ទៅតាមចំណាត់ថ្នាក់។ លេខមួយបាន៦ពិន្ទុ លេខពីរបាន៤ពិន្ទុ លេខបីបាន៣ពិន្ទុ លេខបួនបាន២ពិន្ទុ និងលេខប្រាំបាន១ពិន្ទុ។ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយយើងឃើញថា Messi ខ្សែបម្រើក្រុម Barcelona និង Ronaldo អតីតខ្សែប្រយុទ្ធ Manchester United និង Real Madrid ដែលបច្ចុប្បន្នទៅចូលរួមជាមួយ Juventus បានចែកគ្នាលើកពាន Ballons d'Or ម្នាក់ ៥លើករៀងខ្លួនរួចមកហើយ។    តើសម្រាប់ឆ្នាំ២០១៨នេះ នរណាអាចបញ្ចប់អ្នកទាំងពីរបាន? ខណៈ Luka Modric ខ្សែបម្រើរបស់ក្រូអាស៊ី និង Real Madrid កំពុងត្រូវបានគេមើលឃើញថាមានភាគរយខ្ពស់ក្នុងការទទួលបានពានលំដាប់ពិភពលោកនេះ។   ខាងក្រោមជាបញ្ជីឈ្មោះកីឡាករទាំង៣០រូប និងកីឡាការិនី ១៥រូប ដែលត្រូវប្រជែងពាន Ballons d'Or ឆ្នាំ២០១៨៖  
ម្ចាស់ពានរង្វាន់កីឡាករបាល់ទាត់ឆ្នើមបំផុតលើលោក Ballon d'Or France Football ប្រចាំឆ្នាំ២០១៨ នឹងប្រកាសជ័យលាភីនៅរាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ នាទីក្រុងប៉ារីស ប្រទេសបារាំង។
- ខេត្តកែប ៩០.៩៨ភាគរយ - ខេត្តស្វាយរៀង ៨៧.១២ភាគរយ -ខេត្តកំពង់ឆ្នាំង ៨៧.៣៤ភាគរយ - ខេត្តពោធិ៍សាត់ ៨៦.៣៣ភាគរយ -ខេត្តកំពង់ស្ពឺ ៨៨.៦៨ភាគរយ -ខេត្តកំពត ៨៥.២៤ភាគរយ -ខេត្តកណ្ដាល ៨៦.២៩ភាគរយ - ខេត្តព្រះវិហារ ៨៤.៥១ភាគរយ - ខេត្តតាកែវ ៨៤.៤៩ភាគរយ - ខេត្តត្បូងឃ្មុំ ៨៣.៩៨ភាគរយ - ខេត្តព្រះសីហនុ ៨២.៦៤ភាគរយ - ខេត្តមណ្ឌលគិរី ៨១.៩៩ភាគរយ - ខេត្តព្រៃវែង ៨១.៩១ភាគរយ -ខេត្តក្រចេះ ៨១.៤៤ភាគរយ - ខេត្តរតនគិរី ៨១.៣១ភាគរយ -ខេត្តកំពង់ចាម ៨១.២៨ភាគរយ -ខេត្តកំពង់ធំ ៨០.៩៨ភាគរយ -ខេត្តកោះកុង ៨០.៩៥ភាគរយ - រាជធានីភ្នំពេញ ៨០.០៧ភាគរយ - ខេត្តប៉ៃលិន ៧៩.២៤ភាគរយ - ខេត្តឧត្ដរមានជ័យ ៧៨.២៨ភាគរយ -ខេត្តបាត់ដំបង ៧៦.៩០ភាគរយ -ខេត្តបន្ទាយមានជ័យ ៧៥.១២ភាគរយ - ខេត្តស្ទឹងត្រែង ៧៤.៧០ភាគរយ - ខេត្តសៀមរាប ៧៣.៥០ភាគរយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្សាយរបាយការណ៍ថ្មីមួយបន្ថែមទៀតដែលបញ្ជាក់ថា តួលេខអ្នកទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កើនពី៨០,៤៩ ទៅ៨២,១៧ភាគរយ។ តួលេខអ្នកបោះឆ្នោតដែលដល់៨២,១៧ភាគរយ មានន័យថា ចំនួនសរុបកើនដល់ ៦ ៨៨៥ ៧២៩នាក់។
  បណ្តាប្រទេសនៅអឺរ៉ុប បាននាំចូលអាវុធចំនួនសឹងតែទ្វេដង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ នេះបើផ្អែកតាមរបាយការណ៍ថ្មីមួយ ចេញផ្សាយនៅថ្ងៃចន្ទ ទី១១មីនា របស់វិទ្យាស្ថានអន្តរជាតិស្រាវជ្រាវសន្តិភាព ហៅកាត់ថា Sipri។ យោងតាមរបាយការណ៍នេះ ចំនួនអាវុធនាំចូលអឺរ៉ុបកើនឡើងខ្លាំងបែបនេះ គឺមួយផ្នែកធំដោយសារតែសង្រ្គាមនៅអ៊ុយក្រែន។   ក្នុងរយៈពេល ពីឆ្នាំ២០១៩ ដល់២០២៣ ការនាំចូលអាវុធនៅក្នុងអឺរ៉ុប បានកើនឡើងចំនួន៩៤% បើប្រៀបធៀបទៅរយៈពេល៥ឆ្នាំមុន។ អ៊ុយក្រែន បានក្លាយជាអ្នកនាំអាវុធចូល ធំជាងគេលំដាប់ទី៤នៃពិភពលោក។ រីឯបារាំង បានក្លាយជាអ្នកនាំចេញអាវុធ ធំជាងគេលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ជំនួសកន្លែងរបស់រុស្ស៊ី ដែលការនាំចេញអាវុធបានធ្លាក់ចុះ។   លោកស្រី Katarina Djokic អ្នកស្រាវជ្រាវម្នាក់នៅវិទ្យាស្ថាន Sipri បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា ទំហំនៃការនាំចូលអាវុធនៅអឺរ៉ុបបានកើនឡើងខ្លាំងសឹងទ្វេដងនេះ គឺមួយផ្នែកធំ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន។ គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២២មក យ៉ាងហោចណាស់ ប្រទេសចំនួន៣០ ដែលបានផ្តល់ជំនួយយោធា ទៅឲ្យអ៊ុយក្រែន។   តែទន្ទឹមគ្នានេះ យោងតាមរបាយការណ៍របស់ Sipri ប្រទេសអឺរ៉ុបខ្លះទៀត ក៏បានបន្ថែមការនាំចូលអាវុធមកកាន់ប្រទេសគេដែរ ដែលមួយផ្នែកធំ គឺនាំចូលមកពីអាមេរិក។ រវាងពី២០១៩ដល់២០២៤ ៥៥%នៃអាវុធនាំចូលមកអឺរ៉ុប គឺនាំមកពីសហរដ្ឋអាមេរិក។ ពោលគឺជាទំហំកើនឡើងចំនួន ៣៥% បើប្រៀបធៀបទៅរវាង ឆ្នាំ២០១៤-២០១៨។ លោកស្រី Katarina Djokic បានពន្យល់ថាប្រទេសអឺរ៉ុបភាគច្រើនទិញអាវុធរបស់អាមេរិក ដោយសារតែភាគច្រើនពួកគេជាសមាជិករបស់អូតង់ ឬជាដៃគូនៅក្នុងកម្មវិធីអភិវឌ្ឍន៍គ្រឿងសព្វាវុធជាមួយអាមេរិក។ ការសំរុកនាំចូលអាវុធពីអាមេរិកភ្លាមៗនេះ គឺជាលទ្ធផលនៃការភ័យបារម្ភ របស់ប្រទេសអឺរ៉ុបបន្ទាប់ពីឃើញរុស្ស៊ីធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។   គួរបញ្ជាក់ថា ក្នុងរវាង៥ឆ្នាំកន្លងទៅ ការនាំចេញអាវុធរបស់អាមេរិក បានកើនឡើងចំនួន១៧%។ អាវុធអាមេរិកនាំចេញទូទាំងពិភពលោកមានទំហំ ៤២%។ រុស្ស៊ីដែលតែងតែស្ថិតនៅលេខរៀងទី២ បន្ទាប់ពីអាមេរិក បានរបូតតំណែងខ្លួន នៅលើកនេះ បន្ទាប់ពីការនាំចេញអាវុធបានធ្លាក់ចុះដល់ទៅ៥៣% រវាងពីឆ្នាំ២០១៤ដល់២០២៣។ ការនាំចេញរបស់រុស្ស៊ីបានធ្លាក់ចុះ មួយផ្នែកដោយសាររុស្ស៊ីត្រូវការប្រើប្រាស់ខ្លួនឯងក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែន ហើយមួយផ្នែកទៀត ដោយសារចិនដែលធ្លាប់តែជាអ្នកទិញអាវុធពីរុស្ស៊ីច្រើនជាងគេនោះ បានងាកទៅផ្តល់អាទិភាពដល់ការផលិតដោយខ្លួនឯង។ យ៉ាងណាក៏ដោយ ក្នុងចំណោមទំហំនាំចេញអាវុធរបស់រុស្ស៊ី គឺលក់ឲ្យចិនប្រមាណ២១% និងទៅឥណ្ឌា ប្រមាណ៣៤%។   ផ្អែកតាមការវិភាគរបស់អ្នកជំនាញ Sipri ទំហំនាំចេញរបស់រុស្ស៊ីបានធ្លាក់ចុះ បានធ្វើឲ្យកើននៅខាងបារាំងវិញ។ ៥ឆ្នាំកន្លងមកនេះ ការនាំចេញអាវុធរបស់បារាំងបានកើនឡើង ៤៧% ធ្វើឲ្យបារាំងក្លាយជាប្រទេសនាំចេញគ្រឿងសព្វាវុធធំជាងគេលំដាប់ទី២។ ផលិតផលសព្វាវុធបារាំង ដែលគេពេញនិយមបំផុត គឺយន្តហោះចម្បាំងRafale៕
ដោយ៖ម៉ម ពិសី /RFI ខេមរភាសា
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃអង្ករផ្កាម្លិះ ៖ ១. មានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន ប្រូតេអ៊ីនចាំបាច់ណាស់សម្រាប់រក្សាសុខភាពសាច់ដុំ ជួយឲ្យស្រកទម្ងន់ រួមទាំងក្នុងដំណើរការសំយោគអ័រម៉ូននិងអង់ស៊ីមមួយចំនួន។ ហើយប្រភពដ៏ល្អបំផុតមួយនៃប្រូតេអ៊ីន គឺបាយអង្ករផ្កាម្លិះ។ ដូច្នេះកុំភ្លេចរួមបញ្ចូលបាយអង្ករផ្កាម្លិះក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ២. ពង្រឹងសុខភាពឆ្អឹង អង្ករផ្កាម្លិះក៏មានផ្ទុកសម្បូរទៅដោយកាល់ស្យូម ម៉ាញ៉េស្យូម និងផូស្វ័រផងដែរ។ ហើយនេះមានន័យថាការទទួលទានបាយអង្ករផ្កាម្លិះជាប្រចាំអាចជួយពង្រឹងសុខភាពឆ្អឹង និងទប់ស្កាត់ហានិភ័យនៃជំងឺពុកឆ្អឹងគួរឲ្យកត់សម្គាល់។ ៣. ទប់ស្កាត់បញ្ហាទល់លាមក នោះក៏ព្រោះតែអង្ករផ្កាម្លិះមានផ្ទុកជាតិសរសៃខ្ពស់ដែលមានន័យថាការរួមបញ្ចូលវាក្នុងរបបអាហារប្រចាំថ្ងៃអាចជួយទប់ស្កាត់បញ្ហាទល់លាមកបានយ៉ាងប្រសើរ។ ៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ អាហារមានជាតិសរសៃខ្ពស់ដូចជាបាយអង្ករផ្កាម្លិះអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំដោយកម្ចាត់នូវរាល់ជាតិពុលផ្សេងៗដែលអាចបង្កជាកោសិកាមហារីកចេញពីក្នុងពោះវៀន។ ៥. ជាប្រភពដ៏ប្រសើរនៃវីតាមីន B ការទទួលទានបាយអង្ករផ្កាម្លិះអាចជួយផ្ដល់ថាមពលបន្ថែមដល់រាងកាយបានយ៉ាងឆាប់រហ័សក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយវីតាមីន B ដែលជាសារធាតុចិញ្ចឹមជួយបំលែងអាហារឲ្យកោសិកាអាចប្រើប្រាស់បាន។ ប្រយ័ត្ន! ក៏ព្រោះតែបរិមាណជាតិម្សៅខ្ពស់នោះអ្នកជំងឺទឹកនោមផ្អែមនិងអ្នកចង់ស្រកទម្ងន់មិនគួរទទួលទានបាយអង្ករផ្កាម្លិះច្រើនពេកឡើយ៕ ត្រួតពិនិត្យដោយ www.health.com.kh
មិនត្រឹមតែឈ្មោះពិរោះប៉ុណ្ណោះទេ ប៉ុន្តែអង្ករផ្កាម្លិះក៏មានក្លិនឈ្ងុយនៅពេលយកទៅចម្អិន ហើយអាចផ្ដល់អត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលជាច្រើនចំពោះសុខភាពផងដែរ។ ថាតើអង្ករផ្កាម្លិះល្អយ៉ាងណាខ្លះទៅ?
  លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ យកព័ត៌មានសូកប្រាក់នេះ ទៅប្រាប់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា មានករណីភ្ញៀវទេសចរចិន បានផ្ដល់ប្រាក់ក្រៅផ្លូវការទៅមន្ត្រីនគរបាលបោះត្រាលើលិខិតឆ្លងដែនរបស់ពួកគេ ។ ទឹកប្រាក់នោះ មានចំនួនពី ២០០០រៀល ទៅ៥០០០រៀល ឬ ៥យ័ន តែប៉ុណ្ណោះ។   លោក គៀត ច័ន្ទថារិទ្ធ ដែលទទួលបានរបាយការណ៍ជុំវិញបញ្ហានេះ បាននិយាយដូច្នេះថា៖« ចិន នៅខេត្តសៀមរាប ពិសេស Tour Leaders ហ្នឹងហ្មង គាត់ហៀបនឹងឡើងឡានចេញហើយ គាត់ថាដាក់លុយឱ្យគេក្នុង Passport ទៅ ដើម្បីគេវ៉ៃត្រាឱ្យស្រួលខ្លះ។ ខ្ញុំបានតាមដានមើលឃើញដាក់លុយខ្មែរ ២០០០, ៥០០០ (រៀល) បើមិនអ៊ីចឹងទេ ៥យ័ន»។   អគ្គនាយកដ្ឋានអន្តោប្រវេសន៍រូបនេះ បានអះអាងថា ខ្លួនបានព្យាយាមហាមមន្ត្រីនគរបាលពាក់ព័ន្ធទាំងនោះ ទទួលប្រាក់ឬប្រព្រឹត្តទង្វើបែបនេះឡើយ ព្រោះវាជាអំពើខុសច្បាប់។ ភ្លាមៗក្រោយឭការលើកឡើងរបស់លោក គៀត ច័ន្ទថារិទ្ធ នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានប្រកាសដាច់ណាត់ហាមអ្នកដឹកនាំក្រុមទេសចរទាំងឡាយ ផ្ដល់ប្រាក់ក្រៅផ្លូវការបែបនេះទៀត។ លោក ថោង ខុន បញ្ជាឲ្យមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំងអស់ ប្រជុំផ្សព្វផ្សាយអំពីបញ្ហាខុសនេះ ទៅដល់ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ដោយហាមពួកគេប្រព្រឹត្តទង្វើមិនគួរគប្បីនេះ។   ថ្លែងក្នុងកិច្ចប្រជុំពេញអង្គលើកទី១ អាណត្តិទី៦ របស់គណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស កាលពីថ្ងៃទី៨ ខែឧសភា រដ្ឋមន្ត្រីទេសចរណ៍ បានសង្កត់ធ្ងន់ដូច្នេះថា៖«ទោះបីមានបញ្ហានេះកើតឡើងក៏ដោយ លោកនៅតែព្យាយាមឱ្យមន្ត្រីនគរបាលពាក់ព័ន្ធ ដាច់ខាតមិនត្រូវធ្វើយ៉ាងដូច្នោះទេ ព្រោះមិនមែនជាចំណុចល្អ ហើយជាអំពើខុសច្បាប់»។   នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ក្រសួងមហាផ្ទៃ នឹងប្រកាសដាក់ឱ្យប្រើប្រាស់នូវសាលាកបត្រចេញចូលថ្មី ដែលមានភាពងាយស្រួលក្នុងការបំពេញបែបបទសុំទិដ្ឋាការពេលភ្ញៀវទេសចរមកដល់កម្ពុជា។ ការប្រើប្រាស់សាលាកបត្រថ្មីនេះ ក្នុងគោលបំណងកាត់បន្ថយនូវរបាំងមិនចាំបាច់នៅតាមច្រកទ្វារអន្តរជាតិ។ នេះបើតាមហ្វេសប៊ុកក្រសួងទសចរណ៍ ដែលបានស្រង់សម្តីលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕  
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ហាមអ្នកដឹកនាំក្រុមទេសចរទាំងឡាយ ផ្ដល់ថវិកាក្រៅផ្លូវការទៅមន្ត្រីនគរបាល នៅពេលបោះត្រាលើលិខិតឆ្លងដែន នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងព្រលានយន្តហោះអន្តជាតិ ដើម្បីជាថ្នូរនឹងការងាយស្រួលចេញ-ចូល តាមរយៈការបោះត្រាឡើយ។ ការហាមប្រាមនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលបានព័ត៌មានផ្តល់ថវិកាក្រៅផ្លូវការពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។ នេះបើតាមហ្វេសប៊ុកក្រសួងទេសចរណ៍។
លោក ហៃ លីអ៊ាង ស្ថានិកក្រុមហ៊ុន Confirel និងក្រុមហ៊ុនឱសថ PPM បានថ្លែងប្រាប់សារព័ត៌មាន Thmeythmey នៅថ្ងៃសៅរ៍នេះថា ក្រុមហ៊ុនលោកបាននាំចេញផ្លែស្វាយខ្មែរ២៥០តោនកាលពីឆ្នាំមុន និងគ្រោងនាំចេញ៥០០តោនបន្ថែមទៀតនៅចុងឆ្នាំ២០១៨នេះទៅកាន់ទីផ្សារអឺរ៉ុប។ មិនមែនតែក្រុមហ៊ុន Confirel មួយទេដែលបាននាំចេញផ្លែស្វាយទៅកាន់ទីផ្សារអឺរ៉ុបនោះ តាមពិត ក្រុមហ៊ុនលោក ម៉ុងឫទ្ធី ក៏ធ្លាប់បាននាំចេញផ្លែស្វាយច្រើនរយតោនក្នុងមួយឆ្នាំៗទៅកាន់ទីផ្សារអឺរ៉ុបដែរ។ ផ្លែស្វាយ១តោនត្រូវបានគេលក់នៅលើទីផ្សារអឺរ៉ុបក្នុងតម្លៃជាង៥ពាន់អឺរ៉ូ(មួយអឺរ៉ូមានតម្លៃជាង១ដុល្លារ)។    លោក ហៃ លីអ៊ាង បានបន្ថែមទៀតថា ក្រៅពីផ្លែស្វាយ, ក្រុមហ៊ុន Confirel ក៏គ្រោងនឹងនាំចេញផ្លែ Passion និងផ្លែមៀនទៅកាន់ទីផ្សារអឺរ៉ុបនាពេលខាងមុខនេះដែរ។ តែសម្រាប់ផ្លែមៀន និង Passion, ការនាំចេញអាចត្រូវការពេលវេលារៀបចំយូរជាងការនាំចេញផ្លែស្វាយ ពោល គឺអាចចាប់ផ្តើមដំណើរការនាំចេញនៅឆ្នាំ២០១៩ខាងមុខ៕    
 ភ្នំពេញ៖ ទីផ្សារកសិផលខ្មែរនៅក្រៅប្រទេសមិនសូវធំទូលាយមែន។ ប៉ុន្តែ ក្រុមហ៊ុនខ្មែរមួយចំនួនបានខិតខំប្រឹងប្រែងនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអឺរ៉ុប។ ក្រុមហ៊ុនខ្មែរ Confirel ដែលមានជំនាញផលិតស្រាទឹកត្នោតខ្មែរ ទឹកខ្មេះ ស្ករត្នោត ម្រេច បានសម្រេចនាំចេញផ្លែស្វាយខ្មែរចំនួន៥០០តោនបន្ថែមទៀតនៅកាន់ទីផ្សារអឺរ៉ុបនៅដំណាច់ចុងឆ្នាំ២០១៨នេះ។
អនុលោមតាមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ បណ្តាប្រទេសអភិវឌ្ឍបានសន្យាប្រមែរប្រមូលហិរញ្ញវត្ថុឲ្យបាន ១០០ ពាន់លានដុល្លារត្រឹមឆ្នាំ ២០២០ ដើម្បីជួយប្រទេសក្រីក្រដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ ប៉ុន្តែរបាយការណ៍អង្គការ Oxfam ដែលមានកម្រាស់ ២៨ ទំព័រស្តីពី ការវាយតម្លៃហិរញ្ញវត្ថុអាកាសធាតុឆ្នាំ ២០១៨ និងទើបចេញផ្សាយថ្ងៃព្រហស្បតិ៍ទី ៣ ខែឧសភានេះបានបង្ហាញថា ការប្តេជ្ញាចិត្តនេះហាក់នៅឆ្ងាយពីការពិតណាស់ បើតាមស្ថានភាពបច្ចុប្បន្ននេះ។ ជំនួយផ្តល់ពីប្រទេសអ្នកមានទៅប្រទេសកំពុងអភិវឌ្ឍដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុនៅតែទាប និងយឺតយ៉ាវខ្លាំង។  របាយការណ៍នេះកត់សម្គាល់ថា ឆ្នាំ ២០១៥-២០១៦ ប្រទេសអ្នកមានផ្តល់ហិរញ្ញវត្ថុក្នុងទំហំត្រឹម ៤៨ ពាន់លានដុល្លារប៉ុណ្ណោះ ដែលជិតស្មើនឹង ៥០ភាគរយនៃទំហំហិរញ្ញវត្ថុដែលប្រទេសអ្នកមានទាំងនេះសន្យាជួយចាប់ពីឆ្នាំ ២០២០ ប៉ុណ្ណោះ។ បន្ថែមពីនេះ អង្គការនេះក៏រកឃើញថា ប្រទេសម្ចាស់ជំនួយផ្តល់ហិរញ្ញវត្ថលើគម្រោង និងផ្តល់ជំនួយច្រើនដែលមិនពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុដោយផ្ទាល់ឡើយ។ តាមពិតទៅ ហិរញ្ញវត្ថុនេះនឹងត្រូវផ្តល់ឲ្យបណ្តាប្រទេសក្រីក្រដើម្បីជំរុញការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច និងធានាបាននូវការអនុវត្តគោលនយោបាយដោះស្រាយបញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុនេះផង។ គោលដៅសំខាន់គឺ កម្រិតសីតុណ្ហភាពពិភពលោកកុំឲ្យកើនឡើងហួស ១,៥ អង្សាសេ (ច្រើនបំផុត ២ អង្សាសេ) ត្រឹមឆ្នាំ ២១០០។ ខណៈដែលអង្គការ Oxfam បញ្ចេញរបាយការណ៍នេះ តំណាងរដ្ឋាភិបាលលើពិភពលោក កំពុងជួបប្រជុំពិភាក្សាគ្នាស្តីពីការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ ២០១៥ នៅក្នុងទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ ចាប់ពីសប្តាហ៍នេះដល់សប្តាហ៍ក្រោយ ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ ហិរញ្ញវត្ថុអាកាសធាតុនេះនៅតែជារឿងស្នូល តែស្មុគស្មាញជាងគេក្នុងកិច្ចពិភាក្សាដែរ៕
អង្គការ Oxfam បានអះអាងថា ប្រទេសអ្នកមានប្រហែលជាមិនអាចគោរពការសន្យាផ្តល់ហិរញ្ញវត្ថុ ១០០ ពាន់លានដុល្លារក្នុងមួយឆ្នាំត្រឹមឆ្នាំ ២០២០ សម្រាប់ជួយប្រទេសកំពុងអភិវឌ្ឍដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុឡើយ។ តាមស្ថានភាពបច្ចុប្បន្ន គោលដៅសម្រេចឲ្យបាន១០០ពាន់លានដុល្លារនេះហាក់នៅឆ្ងាយពីការរំពឹងទុកខ្លាំង។
  ខណៈភាគីជម្លោះទាំងពីរបានព្រមព្រៀងបទឈប់បាញ់រយៈពេល៧២ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី២៥ ខែមេសា ប្រទេសជាច្រើនបានចាប់ផ្តើមប្រតិបត្តិការជម្លៀសបុគ្គលិកទូតរបស់ពួកគេ និងពលរដ្ឋចេញពីប្រទេសនេះ។ ប្រទេសខ្លះជ្រើសរើសផ្លូវអាកាសដើម្បីជម្លៀស ខណៈប្រទេសខ្លះប្រើកំពង់ផែស៊ូដង់ ជាប់សមុទ្រក្រហមដែលមានចម្ងាយប្រហែល ៦៥០ គីឡូម៉ែត្រពីរដ្ឋធានីភាគឦសានខាទុំ។   កងកម្លាំងពិសេសរបស់អាមេរិកបានជម្លៀសបុគ្គលិករដ្ឋអាមេរិកទាំងអស់ និងអ្នកនៅក្នុងបន្ទុករបស់ពួកគេ រួមជាមួយនិងអ្នកការទូតមួយចំនួនមកពីប្រទេសផ្សេងទៀតចេញពីស្ថានទូតដោយប្រើឧទ្ធម្ភាគចក្រដែលបានហោះចេញពីមូលដ្ឋានមួយក្នុងជីប៊ូទី។ ប្រតិបត្តិការនេះបានជម្លៀសមនុស្សតិចជាង១០០នាក់។   ឯរដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិកលោកស្រី Hadja Lahbib បានបង្ហោះសារលើបណ្ដាញសង្គម Twitter ថា បែលហ្ស៊ិកកំពុងធ្វើប្រតិបត្តិការដោយសហការជាមួយបារាំង និងហូឡង់ ដើម្បីជម្លៀសជនជាតិអឺរ៉ុបឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។    ជាមួយគ្នានេះ យន្តហោះកងទ័ពអាកាសអាល្លឺម៉ង់មួយគ្រឿងដែលមានមនុស្សចំនួន១០១នាក់ដែលត្រូវជម្លៀសស៊ូដង់ ហើយបានទៅដល់ទីក្រុងប៊ែរឡាំងកាលពីព្រឹកថ្ងៃទី២៤ ខែមេសា។ គិតត្រឹមថ្ងៃទី២៣ ខែមេសា យោធាអាល្លឺម៉ង់បានដឹកមនុស្សចំនួន៣១៣នាក់ចេញពីស៊ូដង់។   ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីតាលីបញ្ជាក់ពីជនជាតិអ៊ីតាលីប្រហែល១៤០នាក់ រួមទាំងមនុស្សប្រហែល៦០នាក់មកពីប្រទេសផ្សេងទៀតដែលត្រូវបានជម្លៀសចេញពីស៊ូដង់។ ជប៉ុនវិញក៏បានដឹកពលរដ្ឋខ្លួនដែលចង់ចាកចេញពីស៊ូដង់ ប្រមាណ៤០នាក់ផងដែនៅថ្ងៃទី២៤ ខែមេសា ខណៈមនុស្ស៨នាក់ ចាកចេញដោយមានជំនួយពីបារាំង និងប្រទេសខ្លះទៀត។   ព្រមគ្នានេះ ហ្ស៊កដានីបានបញ្ជូនយន្តហោះយោធាចំនួនបួនគ្រឿងដើម្បីជម្លៀសប្រជាជនប្រហែល២៦០នាក់។ ក្រៅពីនេះ កូវ៉ែត ហូឡង់ អង់គ្លេស កូរ៉េខាងត្បូង ស៊្វីស អារ៉ាប៊ីសាអូឌីត និងស៊ុយអែត សុទ្ធតែបានជម្លៀសពលរដ្ឋខ្លួនដូចគ្នា៕  
ជម្លោះរវាងកងទ័ពស៊ូដង់ និងក្រុមទាហានប៉ារ៉ា Rapid Support Force (RSF) ដែលផ្ទុះកាលពីថ្ងៃទី១៥ ខែមេសា បានធ្វើឱ្យប្រទេសជាច្រើនជម្លៀសពលរដ្ឋខ្លួនរាប់ពាន់នាក់ រួមទាំងអ្នកការទូត និងបុគ្គលិកជំនួយផង។ ជម្លោះនេះក៏បានសម្លាប់មនុស្សយ៉ាងហោចណាស់៤២៧នាក់ និងបានប្រែក្លាយតំបន់លំនៅដ្ឋានមួយចំនួនទៅជាតំបន់សង្គ្រាមទៀតផង។
ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានសុំការគាំទ្រពីសម្តេច ហ៊ុន សែន ស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសក្តានុពល ដូចជាទេសចរណ៍ បច្ចេកវិទ្យា ថាមពល អប់រំ វប្បធម៌ កសិកម្ម ជាដើម ដោយបញ្ហាទាំងនេះ ព្រះអង្គបានពិភាក្សារួចហើយជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សមភាគីការបរទេសកម្ពុជា។ នាជំនួបនោះ សម្តេច ហ៊ុន សែន បានចាត់ទុកព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ថាជាការពង្រីកចំណងមិត្តភាពនៃប្រទេសទាំងពីរ ហើយសម្តេចក៏បានលើកទឹកចិត្តទឹកចិត្តឲ្យព្រះអង្គម្ចាស់ជំរុញកិច្ចសហប្រតិបត្តិការ លើរាល់សកម្មភាព និងសក្តានុពលដែលមាន ជាពិសេសលើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ការរៀបចំផែនការសកម្មភាព និងជំរុញការអនុវត្តឲ្យបានជោគជ័យនាពេលខាងមុខ៕
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីរសៀលថ្ងៃទី១៨ ខែមីនា បានទទួលជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត នៅវិមានសន្តិភាព។ ភាគីទាំងពីរ បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលរវាងប្រទេសទាំងពីរ។
១. ស៊ុត   ជាប្រភពដ៏ប្រសើរនៃវីតាមីន D ដែលដើរតួនាទីយ៉ាងសំខាន់បំផុតជួយប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺពុកឆ្អឹង។ វីតាមីន D ជួយរាងកាយក្នុងការស្រូបយកជាតិកាល់ស្យូមពីអាហារផ្សេងៗដែលអ្នកបានទទួលទាន។   ២. បន្លែបៃតង   ក៏មានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូម និងវីតាមីន A រួមទាំងសារធាតុចិញ្ចឹមចាំបាច់ជាច្រើនផ្សេងទៀតដែលមិនត្រឹមតែល្អសម្រាប់សុខភាពឆ្អឹងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរចំពោះសុខភាពរាងកាយទាំងមូលផងដែរ។   ៣. គ្រាប់ល្ង   មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយរក្សាសុខភាពសន្លាក់ល្អប្រសើរជៀស ផុតពីការឈឺចាប់ និងរលាក។ លើសពីនេះទៅទៀត គ្រាប់ល្ង ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមខុសៗគ្នាជាច្រើនដែលជួយបង្កើនសុខភាពឆ្អឹង រួមបញ្ចូលទាំងផូស្វ័រ, ម៉ាញ៉េស្យូម, វីតាមីន D, វីតាមីន k និងកាល់ស្យូម។   ៤. គ្រាប់អាល់ម៉ុន   ជាប្រភពដ៏ល្អបំផុតមួយនៃជាតិកាល់ស្យូម រួមទាំងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយពង្រឹងសុខភាពឆ្អឹង និងសន្លាក់គួរអោយកត់សម្គាល់។ អ្នកជំនាញជាច្រើននិយាយថា គ្រាប់អាល់ម៉ុន ១ ពែង មានផ្ទុកជាតិកាល់ស្យូមច្រើនជាងទឹកដោះគោស្រស់ ១ កែវទៅទៀត។   ៥. ត្រីសាលម៉ុន និងត្រីសាឌីនកំប៉ុង   ចង់ដឹងមែនទេថាអ្វីដែលធ្វើត្រីសាលម៉ុន និងត្រីសាឌីនកំប៉ុងជាប្រភពដ៏ល្អនៃជាតិកាល់ស្យូម? នោះក៏ព្រោះតែឆ្អឹងនៃត្រីកំប៉ុងទាំងពីរនេះអាចទទួលទានបាន! ក៏មិនខុសពីឆ្អឹងរបស់មនុស្សដែរ ឆ្អឹងត្រី គឺជាផ្នែកដែលមានផ្ទុកជាតិកាល់ស្យូមច្រើនបំផុតក្នុងខ្លួនត្រី។ ក្រៅពីជាតិកាល់ស្យូម ត្រីសាលម៉ុន និងត្រីសាឌីន មានផ្ទុកនូវសារធាតុចិញ្ចឹមដ៏ចាំបាច់មួយទៀតសម្រាប់សុខភាពធ្មេញ និងឆ្អឹងនោះ គឺវីតាមីន D។ ត្រីសាលម៉ុន និងត្រីសាឌីន ក៏ជាប្រភពដ៏ល្អប្រសើរនៃអាស៊ីតខ្លាញ់ល្អអូមេហ្គា ៣ ដែលមានសមត្ថភាពទប់ទល់នឹងការរលាកផងដែរ។ ដូចដែលបានដឹងហើយថា ការរលាកភាគច្រើន គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាឆ្អឹងចុះខ្សោយ។    ៦. ផ្កាខាត់ណា   ផ្កាខាត់ណាមានផ្ទុកវីតាមីន C ដែលដើរតួយ៉ាងសំខាន់ក្នុងការផលិតកូឡាជែនជួយការពារសន្លាក់និងឆ្អឹងពីការរលាក។ លើសពីនេះទៅទៀត វាក៏ជាប្រភពនៃវិតាមីន K ដែលដើរតួនាទីជួយក្នុងការទប់ស្កាត់បញ្ហាបាត់បង់ម៉ាសនៃឆ្អឹងចំពោះទាំងបុរសនិងស្ត្រី។   ៧. ផ្លែបឺរ   ផ្លែបឺរក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន K ដែលចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងដោយវាជួយបង្កើនការស្រូបយកជាតិកាល់ស្យូមរបស់រាងកាយនិងកាត់បន្ថយការបញ្ចេញកាល់ស្យូមច្រើនពេកតាមរយៈទឹកនោម។   ៨. ទឹកដោះគោស្រស់   ភេសជ្ជៈនេះនៅតែជាប្រភពដ៏ប្រសើរនៃជាតិកាល់សស្យូម។ ទឹកដោះគោក៏មានផ្ទុកសារធាតុចិញ្ចឹមដទៃទៀត រួមបញ្ចូលទាំងវីតាមីន B12 វីតាមីន D និងជាតិរ៉ែដូចជាម៉ាញ៉េស្យូម ប៉ូតាស្យូម និងផូស្វ័រផង ដែរ។   ៩. ពោតបារាំង   បរិមាណនៃសារធាតុ folate រួមទាំងវីតាមីន K នៅក្នុងពោតបារាំងជួយរក្សាសុខភាពឆ្អឹងរឹងមាំនិងមានដង់ស៊ីតេត្រឹមត្រូវទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបានយ៉ាងប្រសើរ។   ១០. ស្ពៃក្ដោប   ការទទួលទានស្ពៃក្ដោបអាចជួយទប់ស្កាត់ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបាន។ នោះក៏ព្រោះតែបន្លែនេះមានផ្ទុកសម្បូរទៅដោយជាតិរ៉ែចាំបាច់ជាច្រើនសម្រាប់សុខភាពឆ្អឹងរឹងមាំដូចជា ជាតិកាល់ស្យូម ម៉ាញ៉េស្យូម វីតាមីន K និងម៉ង់កាណែស៕   ត្រួតពិនិត្យដោយ www.health.com.kh
សុខភាពឆ្អឹងរឹងមាំ គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយទាំងមូលល្អប្រសើរដោយជួយការពារគ្រប់សរីរាង្គខាងក្នុង រួមទាំងសាច់ដុំ ហើយអាចជៀសផុតពីហានិភ័យនៃជំងឺពុកឆ្អឹង។ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងថា កាល់ស្យូម ជាសារធាតុដ៏សំខាន់ក្នុងការរក្សាសុខភាពឆ្អឹងរឹងមាំ។ ទោះជាយ៉ាងណាប្រូតេអ៊ីន ប៉ូតាស្យូម, beta-carotene ម៉ាញ៉េស្យូម និងវីតាមីនផ្សេងៗដទៃទៀតក៏សំខាន់ជួយធ្វើឱ្យឆ្អឹងកាន់តែរឹងមាំឡើងផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទាន ឬបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីទប់ស្កាត់ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបានយ៉ាងប្រសើរ ៖
  ពិធីបុណ្យរ៉ម៉ាឌនក្នុងឆ្នាំ២០២៤ នឹងចាប់ផ្តើមឡើងចាប់ពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី៩ ខែមេសា។ ជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជនប៉ាឡេស្ទីន លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានប្រកាសថា អុីស្រាអែល បានឯកភាពឈប់វាយប្រហារលើតំបន់កាហ្សាក្នុងរយៈពេលបារព្ធពិធីបុណ្យមួយនេះ។    «ពិធីបុណ្យរ៉ម៉ាឌនជិតចូលមកដល់ហើយ ហើយវាមានកិច្ចព្រមព្រៀងដោយភាគីអុីស្រាអែលថាពួកគេនឹងមិនមានសកម្មភាពក្នុងពិធីខែរ៉ម៉ាឌន»។ លោក បៃឌិន បានបញ្ជាក់បែបនេះនៅក្នុងកម្មវិធី«Late Night with Seth Meyers»របស់ទូរទស្សន៍ NBC បែបនេះ ដោយបន្លុយពាក្យព្រមានថា រដ្ឋាភិបាលក្រុង Tel Aviv នឹងបាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិ ប្រសិនបើករណីស្លាប់របស់ប្រជាជនស៊ីវិលនៅតែបន្តខ្ពស់។    ទោះមិនទាន់មានការប្រតិបត្តិកម្មពីភាគីអុីស្រាអែល មេដឹកនាំអាម៉េរិក បានបន្ថែមថា ការផ្អាកសកម្មភាពយោធាបែបនេះ នឹងផ្តល់វេលាសម្រាប់ចរចាលើចំណាប់ខ្មាំង។ លោកប្រធានាធិបតីអាម៉េរិក ក៏បានបញ្ជាក់ផងដែរថា អុីស្រាអែល បានប្តេជ្ញាយ៉ាងខ្លាំងក្នុងការជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ Rafah នៅទឹកដីកាហ្សា ក្នុងប្រតិបត្តិការវាយប្រហារក្រុមហាម៉ាសនៅតំបន់ភាគខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    យ៉ាងណាមិញ មន្រ្តីក្រុមហាម៉ាស បានចាត់ទុកសម្តីរបស់លោកបៃឌិនមានភាពរហ័សពេក និងមិនទាន់ត្រូវនឹងស្ថានការណ៍។    ប្រភពស្និទ្ធនឹងកិច្ចចរចានៅក្រុងប៉ារីស ប្រទេសបារាំង បានបញ្ជាក់ថា បទឈប់បាញ់ នឹងអនុញ្ញាតឱ្យមន្ទីរពេទ្យ និងហាងអាហារ ត្រូវជួសជុលឡើងវិញ ខណៈជំនួយជាច្រើនអនុញ្ញាតឱ្យបញ្ជូនទៅតំបន់កាហ្សាជារៀងរាល់ថ្ងៃ។ ទន្ទឹមនេះ បទឈប់បាញ់ ក៏មានចែងពីការដោះលែងចំណាប់ខ្មាំង១ ធៀបនឹងអ្នកទោសនៅអុីស្រាអែលចំនួន ១០នាក់ផងដែរ។    ជាងរយៈពេល ៥ខែហើយ ជម្លោះរវាងអុីស្រាអែល និងហាម៉ាស ដោយការប៉ះទង្គិចនេះ បានបង្កឱ្យមានផលប៉ះពាល់ក្នុងតំបន់ និងការដឹកជញ្ជូននៅលើពិភពលោក៕   
អុីស្រាអែល នឹងផ្អាកសកម្មភាពយោធានៅនៅតំបន់កាហ្សាក្នុងអំឡុងពិធីបុណ្យរ៉ម៉ាឌន។ លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានបញ្ជាក់បែបនេះ នៅក្នុងកម្មវិធី «Late Night with Seth Meyers» ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ដោយមិនទាន់មានប្រតិបត្តិកម្មពីអុីស្រាអែល។ យ៉ាងណាមិញ ក្រុមហាម៉ាស បានចាត់ទុកសម្តីរបស់លោកបៃឌិន គឺលឿនពេក និងមិនត្រូវនឹងស្ថានការណ៍ក្នុងពេលបច្ចុប្បន្ន។
  កាលពីខែឧសភា Real Madrid ឈ្នះ Levante លទ្ធផល ៦-០។ ក្នុងនោះខ្សែប្រយុទ្ធសញ្ជាតិបារាំង Benzema រកបាន១គ្រាប់ ដែលជួយឱ្យរូបគេតាមទាន់កំណត់ត្រាអតីតខ្សែប្រយុទ្ធReal សញ្ជាតិអេស្ប៉ាញ Raul ក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើនលំដាប់ទីពីរប្រចាំក្លិប។ ការនៅប្រកបអាជីព Raul បានស៊ុតបញ្ចូលទី ៣២៣ សម្រាប់ Real Madrid ។   ដោយឡែកនាជំនួប Eintracht Frankfurt នៃពាន UEFA Super Cup រដូវកាល ២០២១-២២នេះ  Real Madrid បានយកឈ្នះដោយលទ្ធផល ២-០។ ២គ្រាប់ធ្វើបានដោយកីឡាករខ្សែការពារ David Alaba នាទី៣៧ និង Karim Benzema នាទី៦៥ ក្នុងកីឡដ្ឋាន Helsinki។    ជ័យជម្នះគ្រាប់ទីពីរជាការសហការយ៉ាងល្អរវាងដៃគូស្ថិតនៅតំបន់ប្រយុទ្ធរបស់ Real គឺ Vinicius JR បានបញ្ជូនបាល់យ៉ាងល្អទៅ Benzema សម្រេចគ្រាប់បានទីពីរនេះ។ កាលរដូវកាលចាស់ Vinicius JR បានបញ្ជូនបាល់ឱ្យ Benzema ស៊ុតចំនួន ១០លើក នឹងបានក្លាយជាដៃគូតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់សម្រាប់ក្រុម Real Madrid។   ស៊ុត ១គ្រាប់ទល់ Frankfurt និងជាគ្រាប់បាល់ទី ៣២៤ប្រចាំ Real ធ្វើឱ្យ Benzema ក្លាយជាកីឡាករទីពីរដែលស៊ុតគ្រាប់បាល់បានច្រើនជាងគេ បន្ទាប់ពី Ronaldo ដែលជាកីឡាករលំដាប់ទីមួយនៅ Real Madrid ដែលស៊ុតបានរហូតដល់ ៤៥០គ្រាប់អំឡុងពេល ៩ឆ្នាំនៅទឹកដី Santiago Bernabeu តាំងពីឆ្នាំ ២០០៩ ដល់ ២០១៨៕    
ខ្សែប្រយុទ្ធ Karim Benzema ថ្ងៃទី១១ ខែសីហា ក្លាយជាកីឡាករប្រចាំក្លិប Real Madrid ដែលរកបានគ្រាប់បាល់បានច្រើនលំដាប់ទីពីរ ក្រោយស៊ុតមួយគ្រាប់ជួយក្រុមឈ្នះពានរង្វាន់ UEFA Super Cup។ Benzema បំបែកកំណត់ត្រារបស់ Raul អតីតខ្សែប្រយុទ្ធក្រុមអធិរាជស។
ជ័យជម្នះរបស់ក្រុមរហស្សនាមអ្នកមានបុណ្យ បានធ្វើឱ្យខូចខាតមហិច្ឆិតារបស់ Real Madrid ក្នុងការរក្សាតំណែងជើងឯកខ្លួន ហើយក្រុមមកពីតំបន់ Catalan កំពុងខិតជិតទៅកាន់ការឈ្នះពាន La Liga ឡើងវិញបន្ទាប់ពីពួកគេបានខកខានតាំងពីឆ្នាំ ២០១៩ មក។   នាការប្រកួតនោះ Real Madrid បានបើកការនាំមុខមុនទៅហើយលើក្រុមម្ចាស់ផ្ទះ ដោយកីឡាករ Ronald Araujo ធ្វើឱ្យភ្លាត់ស្នៀតចូលទីខ្លួនឯងតាំងពីនាទី៩ ប៉ុន្តែក្នុងវគ្គទីមួយដដែលខ្សែការពារស្លាបស្តាំ Sergi Roberto បានស៊ុតបញ្ចូលទីលើ Real Madrid តាមស្មើ ១-១ ឡើងវិញ។   ចូលដល់វគ្គទីពីរ ការប្រកួតបានបន្តអូសបន្លាយដល់ចុងម៉ោង ទើប Barca រកបានឱកាសឆ្មក់ស៊ុតគ្រាប់ជ័យជម្នះបាននៅនាទី៩០+២ ដែលធ្វើបានដោយខ្សែបម្រើ Frank Kessie ដើម្បីផ្តល់ការខកចិត្តដល់ម្ចាស់ការពារជើងឯក Real Madrid។   «យើងបានតាមពីក្រោយនៅពេលដែល Marco Asensio បានស៊ុតចូលហើយយើងមិនដឹងឡើយថាវាជាបាល់ Offside។ យើងស៊ុតចូលវិញដោយគ្រាប់បាល់ពី Kessie ពិតណាស់វាពិតជាមានរស់ជាតិនៃជ័យជម្នះ។ យើងនៅមានការប្រកួតជាច្រើនបន្តទៀត យើងមិនអាចបោះបង់ចោលឡើយដើម្បីធ្វើឱ្យ Real ខកចិត្ត។ ១២ពិន្ទុជាពិន្ទុដែលពិបាកមិនងាយស្រួលឡើយ ប៉ុន្តែត្រូវតែបន្តប្រជែង។»។ ខ្សែការពារ Sergi Roberto របស់ Barcelona និយាយបែបនេះក្រោយបញ្ចប់ការប្រកួត។   បច្ចុប្បន្ន La Liga ជាពានរង្វាន់មួយស្ថិតក្នុងពានរង្វាន់ចំនួន២ រួមទាំង Copa del Rey ប៉ុណ្ណោះ ដែល Barca នៅសល់ការប្រជែងក្នុងដៃ បន្ទាប់ពីក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Xavi Hernandez បានធ្លាក់ចេញពីពានរង្វាន់ Europa League ក្រោមថ្វីជើងក្រុម Manchester United របស់លោក Erik ten Hag៕  
Barcelona បានយកឈ្នះគ្រូប្រជែង Real Madrid និងជាម្ចាស់ការពារតំណែងជើងេកដោយលទ្ធផល ២-១ ក្នុងជំនួប El Clasico នៃពានរង្វាន់ La Liga ថ្ងៃទី១៩ ខែមីនា។ ៣ពិន្ទុបន្ថែមបានជួយ Barcelona កើនគម្លាតនាំមុខដាច់ដល់ទៅ ១២ពិន្ទុ និងជាឱកាសក្រសោបពានលីគកំពូលអេស្ប៉ាញរដូវកាលនេះ។
  «សូមអរគុណសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងសម្រាប់ភាពជោគជ័យក្នុងឆ្នាំដែលសម្តេចធ្វើជាប្រធានអាស៊ាន»។ លោក លី សៀនឡុង បានសរសេរបែបនេះ នៅលើបណ្តាញសង្គម Twitter និងហ្វេសប៊ុករបស់ខ្លួន។   តាមរយៈការបង្ហោះជាបន្តបន្ទាប់ លោកក៏បានសរសើរពីសិល្បៈវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសការសម្តែងនាអំឡុងពេលបើកកិច្ចប្រជុំ រួមទាំងទេសភាពដ៏ស្រស់ស្អាតនានាក្នុងរាជធានីភ្នំពេញផងដែរ។     នៅភ្នំពេញ លោក លី បានចូលរួមកិច្ចប្រជុំកំពូលជាមួយបណ្តាមេដឹកនាំអាស៊ាន រួមទាំងកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១៧ (EAS) ដោយពិភាក្សាលើបញ្ហាយុទ្ធសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច។ «យើងជាក្រុមដ៏ចម្រុះ ប៉ុន្តែភាពរឹងមាំរបស់អាស៊ាន និង EAS បាននាំឲ្យបណ្តាមេដឹកនាំរួមគ្នាសម្រាប់ការចរចា និងពិភាក្សា»។ លោកបានសរសេរយ៉ាងដូច្នេះ។   ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានចូលរួមកិច្ចប្រជុំជាច្រើនទៀត ដូចជា អាស៊ានបូកបី, អាស៊ាន-អាម៉េរិក, អាស៊ាន-កាណាដា, អាស៊ាន-ឥណ្ឌា, អាស៊ាន-អូស្ត្រាលី ជាដើម។   លោក លី សៀនឡុង កំពុតត្រៀមខ្លួនបន្តទៀតដើម្បីធ្វើការជាមួយលោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ដែលជាប្រធានអាស៊ានសម្រាប់កិច្ចប្រជុំបន្ទាប់៕  
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានទៅដល់ប្រទេសរបស់ខ្លួនវិញ កាលពីល្ងាចថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងរាជធានីភ្នំពេញ។
គម្រោងទិញប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ីដោយឥណ្ឌា គឺជាបញ្ហាសំខាន់មួយក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ចៃសានកា នៅរដ្ឋធានីវ៉ាស៊ីនតោន។ រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មលើឥណ្ឌា បើសិនបន្តទិញសព្វាវុធពីរុស្សុីនោះ។ ប៉ុន្តែទីក្រុងញូវដែលី ហាក់មិនអើពើនឹងការគំរាមនេះឡើយ។ ប្រាប់អ្នកសារព័ត៌មានមុនជំនួបជាមួយសមភាគីអាមេរិក ម៉ៃ ប៉ុមប៉េអូ លោក ចៃសានកា និយាយថា គ្រឿងបរិក្ខាយោធាដែលឥណ្ឌាទិញ ជាសិទ្ធិអធិបតេយ្យេរបស់ឥណ្ឌា។ ក្នុងន័យបង្ហាញការមិនពេញចិត្តចំពោះអាមេរិកនោះ ប្រមុខការទូតឥណ្ឌាដែលទើបកាន់តំណែងថ្មីៗរូបនេះបញ្ជាក់ថា ឥណ្ឌាមិនចង់ឲ្យប្រទេសណាប្រាប់ថា ត្រូវទិញអ្វី ឬមិនត្រូវទិញអ្វីពីរុស្ស៊ី ហើយក៏មិនចង់ឲ្យប្រទេសណាប្រាប់ថា ត្រូវទិញអ្វី ឬមិនត្រូវទិញអ្វីពីអាមេរិកដែរ។ «សេរីភាពនៃការជ្រើសរើសជារបស់យើង ហើយយើងគិតថា វាជាផលប្រយោជន៍សម្រាប់ប្រទេសទាំងអស់ដែលទទួលស្គាល់ចំណុចនេះ។» នេះជាការសង្កត់ធ្ងន់របស់លោក ចៃសានកា ជុំវិញសិទ្ធិទិញអាវុធពីបរទេសរបស់ឥណ្ឌា។ កាលពីឆ្នាំមុន ឥណ្ឌា បញ្ជាទិញប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ីដែលជាអតីតសម្ព័ន្ធមិត្តសម័យសង្គ្រាមត្រជាក់ចំនួន៥គ្រឿងក្នុងតម្លៃ៥,២ពាន់លានដុល្លារ។ ទីក្រុងមូស្គូអះអាងថា ការដឹកជញ្ជូនកំពុងធ្វើឡើងហើយ។ ការទិញសព្វាវុធពីរុស្ស៊ីនេះ រងការជំទាស់ខ្លាំងពីទីក្រុងវ៉ាស៊ីនតោន។ ក្រោមច្បាប់របស់ខ្លួន អាមេរិកអាចដាក់ទណ្ឌកម្មលើប្រទេសទីបីណាដែលហ៊ានទិញអាវុធពីរុស្ស៊ី ព្រោះរុស្ស៊ីជាប់ទាក់ទងវិបត្តិនៅស៊ីរី អ៊ុយក្រែន និងការជ្រៀតជ្រែកការបោះឆ្នោតនៅអាមេរិក។ ចិន ដែលទិញយន្តហោះ Su-35 ពីរុស្ស៊ី ក៏បានរងទណ្ឌកម្មអាមរិករួចហើយដែរ។ តួកគីជាប្រទេសមួយដែលធ្វើឲ្យអាមេរិកខឹងសម្បារដោយសារការទិញ S-400 ពីរុស្ស៊ីដែរ។ ទោះជាសម្ព័ន្ធមិត្តសំខាន់របស់អាមេរិកក្ដី ឥណ្ឌា ក៏បន្តស្វែងរកទីផ្សារអាវុធនៅតាមប្រទេសផលិតអាវុធឯទៀត ពិសេសរុស្ស៊ីដែលជាគូប្រជែងរបស់អាមេរិក ព្រោះឥណ្ឌានៅតែទំនាក់ទំនងល្អជាមួយរុស្ស៊ីផងដែរ។ ដ្បិតទំនាក់ទំនងជារួមល្អប្រសើរក្ដី ក្រុងវ៉ាស៊ីនតោន និងក្រុងញូវដែលី នៅមានបញ្ហាថ្នាំងថ្នាក់មួយទៀត គឺបញ្ហាអ៊ីរ៉ង់។ ឥណ្ឌា នៅតែបន្តទិញប្រេងពីអ៊ីរ៉ង់ ទោះអាមេរិក បានព្រមានដាក់ទណ្ឌកម្មក៏ដោយចុះ៕
រដ្ឋមន្ត្រីការបរទេសឥណ្ឌា ចៃសានកា (S. Jaishankar) នៅថ្ងៃទី៣០ ខែកញ្ញា បាននិយាយការពារគម្រោងអាវុធពីរុស្ស៊ីអំឡុងដំណើរទស្សនកិច្ចនៅអាមេរិក ស្របពេលដែលរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ចង់ដាក់ទណ្ឌកម្មនោះ។ ប្រមុខការទូតឥណ្ឌារូបនេះ ចាត់ទុកការទុកអាវុធពីរុស្ស៊ី ជាសិទ្ធិអធិបតេយ្យរបសឥណ្ឌា ហើយឥណ្ឌាមានសិទ្ធិទិញអាវុធទុកការពារខ្លួនពីប្រទេសណាក៏បាន ដោយមិនចាំបាច់ស្ដាប់យោបល់ប្រទេសណាមួយឡើយ។
  អតីតកម្មការិនីរោងចក្រ អ្នកស្រី ពៅ ចាន់ដារី អាយុ៣០ឆ្នាំ បច្ចុប្បន្នជាអាជីវករលក់ដូរតាមដងផ្លូវមួយរូប ដែលមានស្វាមីជាអ្នករត់រ៉ឺម៉កកង់បី។ ការងាររបស់អ្នកទាំងពីរ ត្រូវបានចាត់ទុកជាការងារក្រៅប្រព័ន្ធ ដោយសារមិនមានការគ្រប់គ្រង និងគាំពារដោយច្បាប់ និងរដ្ឋ។ ជាម្តាយដែលមានកូន២នាក់ និងធ្លាប់ធ្វើការនៅរោងចក្រ ចាន់ដារី អាចមើលឃើញពីភាពខុសប្លែកគ្នា និងអត្ថប្រយោជន៍ជាច្រើនដែលកម្មករក្នុងប្រព័ន្ធទទួលបានពីរបបកិច្ចគាំពារសង្គមដូចជា ការថែទាំ សុខភាព ធានារ៉ាប់រងជំងឺ និងហានិភ័យការងារ ការឈប់សម្រាកលំហែមាតុភាព និងប្រាក់សោធនជាដើម។ អ្នកស្រី ចង់មើលឃើញអាជីវករ និងកម្មករក្រៅប្រព័ន្ធទាំងអស់ទទួលបានអត្ថប្រយោជន៍ដូចគ្នាដែរ។   នៅកម្ពុជា អាជីវករលក់ដូរតាមដងផ្លូវដូចជា ចាន់ដារី ជួបប្រទះបញ្ហាប្រឈមជាច្រើន រួមមាន ប្រាក់ចំណូលមិនទៀងទាត់ កង្វះអនាម័យ គ្មានកិច្ចគាំពារសង្គម និងរងការបៀតបៀន និងការរើសអើងគ្រប់រូបភាព។ ពួកគេ ទទួលបានការការពារផ្នែកច្បាប់តិចតួចទាក់ទងនឹងសិទ្ធិការងារ ប្រឈមមុខនឹងលក្ខខណ្ឌការងារមិនល្អ មិនទទួលបានការបណ្តុះបណ្តាល និងការអប់រំផ្លូវការនានា ព្រមទាំងពិបាកស្នើសុំកម្ចីសម្រាប់ពង្រីកអាជីវកម្ម។ ពេលខ្លះ ពួកគេរងការយាយីពីម្ចាស់ផ្ទះ ប៉ូលីសឬ អាជ្ញាធរមូលដ្ឋានឲ្យចាកចេញពីកន្លែងលក់។   អ្នកស្រី ពៅ ចាន់ដារី អាយុ៣០ឆ្នាំ បច្ចុប្បន្នជាអាជីវករលក់ដូរតាមដងផ្លូវមួយរូប ដែលមានស្វាមីជាអ្នករត់រ៉ឺម៉កកង់បី។ រូបថត Oxfam ការរីករាលដាលនៃជំងឺរាតត្បាតសាកលកូវីដ-១៩ បានធ្វើឲ្យក្រុមអ្នកលក់ដូរតាមដងផ្លូវកាន់តែជួបការលំបាកបន្ថែមទៀត កាន់តែងាយរងគ្រោះ និង ប្រឈមនឹងភាពមិនជាក់លាក់ និងហានិភ័យសុខភាព សង្គម និងសេដ្ឋកិច្ច។ ក្រៅអំពីប្រាក់ចំណូលមិនទៀងទាត់ និងកង្វះសុវត្ថិភាព អាជីវករតាមដងផ្លូវ មិនទាន់បានចុះបញ្ជីក្នុងប្រព័ន្ធរបបសន្តិសុខសង្គម និងមិនត្រូវបានកត់ត្រានៅក្នុងការប្រមូលទិន្នន័យផ្លូវការនៅឡើយទេ រីឯការរួមចំណែកផ្នែកសេដ្ឋកិច្ចរបស់ពួកគេទទួលបានការវាយតម្លៃទាប និងជារឿយៗត្រូវបានផាត់ចេញ។ ពួកគាត់មិនមានឈ្មោះពេញលេញក្នុងនាមជាកម្មករ សេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងច្បាប់ស្តីពីសន្តិសុខ សង្គមនៅឡើយ ដែលនេះជាហេតុធ្វើឲ្យពួកគាត់ ពុំទាន់អាចទទួលបាននូវការឆ្លើយតបទៅតាមតម្រូវការ មិនទទួលបានរបបសន្តិសុខសង្គម និងជំនួយដើម្បីពង្រឹងស្ថានភាពរស់នៅនៅឡើយ។   បញ្ហាលំបាក ដែលចាន់ដារីបានឆ្លងកាត់ មិនមែនជារឿងថ្មី ឬជាករណីពិសេសកម្ពុជានោះទេ ប៉ុន្តែស្ថានភាពលំបាកនៅបន្តកើតមាន ហើយកាន់តែអាក្រក់ជាងមុន ក្រោយមានការរីករាលដាលនៃជំងឺកូវីដ១៩។  អត្ថបទទាក់ទង   ហេតុអ្វីអ្នកលក់ដូរតាមដងផ្លូវ ចាំបាច់ត្រូវការកិច្ចគាំពារសង្គមបន្ថែម? ប្រសិនបើយើងមើលឲ្យកាន់ស៊ីជម្រៅ អាជីវករតាមចិញ្ចើមផ្លូវ គឺដូចជាសហគ្រិនដែរ ប៉ុន្តែជាអកុសលសហគ្រិនភាពនេះ មិនទទួលបានការការពារ ឬការទទួលស្គាល់ទេ ថ្វីបើពួកគេមានការរួមចំណែកដ៏ធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដូចជាតាមរយៈការបង់ពន្ធជាដើម។ អាជីវកម្មតាម ដងផ្លូវ ភាគច្រើនគឺស្ត្រីជាម្ចាស់អាជីវកម្ម បានផ្តល់អាហារ និងទំនិញដែលមានតម្លៃសមរម្យ ដល់ប្រជាពលរដ្ឋរាប់លាននាក់នៅតាមប្រទេសចំណូលមធ្យមកម្រិតទាបដូចជាកម្ពុជា ជាពិសេសនៅតាមទីសាធារណៈ ដូចជាចិញ្ចើមផ្លូវ និងផ្លូវថ្មើរជើង។ អាជីវករតាមចិញ្ចើមផ្លូវ បានបំលាស់ទីពីកន្លែងមួយទៅកន្លែងមួយ ដើម្បីលក់ទំនិញ និងផលិតផល ដោយបានផ្តល់ភាពងាយស្រួលដល់ពលរដ្ឋកម្ពុជាដែលមមាញឹកពេកមិនមានពេលវេលាទៅផ្សារ។ ជាងនេះទៅទៀត អ្នកលក់ដូរតាមដងផ្លូវ គឺជាកម្លាំងពលកម្មនៅក្នុងសេដ្ឋកិច្ចទីក្រុង ព្រមទាំងកាត់បន្ថយការចំណាកស្រុកដោយប្រថុយប្រថាន។  ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក្តី នៅតាមបណ្តាប្រទេសចំណូលមធ្យមកម្រិតទាបជាច្រើន ការផ្តល់កិច្ចគាំពារសង្គមប្រកបដោយប្រសិទ្ធិភាពនៅតែជាបញ្ហាប្រឈមមួយដ៏ធំដែលធ្វើឱ្យកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រឈមនឹងការផាត់ចេញពីការទទួលបានកិច្ចគាំពារសង្គមនេះ។ យើងអាចមើលឃើញ អ្នកលក់តាមដងផ្លូវនៅគ្រប់ទីក្រុង និងរាជធានីក្នុងពិភពលោក ជាពិសេសនៅតំបន់អាស៊ី។ កម្ពុជា អាចជាប្រទេសដែលមានវត្តមានអ្នកលក់ដូរតាមផ្លូវច្រើនជាងគេក្នុងតំបន់។ យ៉ាងហោចណាស់ អាជីវករតាមដងផ្លូវ មានចំនួនជិត៦ម៉ឺន៣ពាន់នាក់ ឬ៣,៨% នៃចំនួនសរុបជិត១លាន ៧ សែននាក់ ដែលបានចុះបញ្ចីក្នុងទម្រង់អាជីវកម្មនានា (NIS/EC2011)។ ក្នុងចំណោមនេះ ជាង១ម៉ឺន៦ពាន់អាជីវកម្ម ឬ១% គឺស្ថិតនៅក្នុងទីក្រុងភ្នំពេញ ហើយ ៧៥% គឺជាអាជីករស្ត្រី។ ទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិ គឺជាភស្តុតាងបង្ហាញថា វត្តមានអាជីវករលក់ដូរតាមដងផ្លូវកំពុងត្រូវបានគេយកចិត្តទុកដាក់នៅថ្នាក់អន្តរជាតិ ហើយនេះក៏ជាឱកាសដែលកម្ពុជាអាចនាំមុខគេក្នុងតំបន់ចំពោះការទទួល ស្គាល់ និងផ្តល់ការគាំពារដល់អ្នកលក់ដូរតាមដងផ្លូវផងដែរ។   នៅឆ្នាំនេះ ក្នុងទិវាអ្នកលក់តាមដងផ្លូវអន្តរជាតិលើកទី៩ អង្គការអុកស្វាមកម្ពុជា (OXFAM) រួមជាមួយនឹងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងដៃគូបានរួមគ្នាប្រារព្ធពិធីនេះ ដើម្បីរំឭកពីភាពសំខាន់របស់អ្នកលក់ដូរតាមដងផ្លូវចំពោះបរិយាបន្នសង្គម និងការរួមចំណែករបស់ពួកគេក្នុងតម្លៃសង្គមសេដ្ឋកិច្ច។   អ្នកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម។ រូបថត Oxfam ក្នុងឱកាសនេះ យើងសូមអំពាវនាវឲ្យមានការយល់ដឹងបន្ថែមទៀតអំពីភាពសំខាន់របស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការទទួលស្គាល់កាន់តែស៊ីជម្រៅជុំវិញតម្រូវការសង្គម និងការចូលរួមជាបន្តបន្ទាប់របស់ពួកគេចំពោះសង្គមកម្ពុជា។ អ្នកលក់ដូរតាមដងផ្លូវ មានតម្លៃស្មើគ្នានឹងកម្មករដទៃទៀតដែរ ហើយគប្បីទទួលបានសិទ្ធិស្មើគ្នាក្នុងការទទួលបាននូវសេវា និងការការពារដោយរបបគាំពារសង្គម ក៏ដូចជាសេរីភាពសមាគម ដើម្បីធានាថាពួកគេក៏អាចទទួលបានអត្ថប្រយោជន៍នានា ដូចគ្នានឹងកម្មករក្នុងប្រព័ន្ធនៅកម្ពុជាដែរ។ ហេតុដូច្នេះ ជំនួសឱ្យការជម្លៀស អ្នកលក់ដូរតាមដងផ្លូវ ចេញពីទីតាំងលក់ កម្ពុជាគួរតែផ្តល់ឲ្យពួកគេនូវកិច្ចគាំពារសង្គម ជាអាទ៍ ការធានារ៉ាប់រងសុខភាព សេវាថែទាំកុមារ ការផ្តល់ ទីតាំងសមរម្យ និងមានអនាម័យសម្រាប់អាជីវកម្មតាមដងផ្លូវ ការទទួលបានសេវា និងជំនួយហិរញ្ញវត្ថុ ព្រមទាំងការព័ត៌មានស្តីពីសុខភាពសាធារណៈ និងសុវត្ថិភាពស្បៀងជាដើម។   យើងសម្លឹងឃើញសង្គមមួយដែលមិនទុកនរណាម្នាក់ឲ្យនៅឯកា។ កម្ពុជា បានកំណត់ គោលដៅឆ្ពោះទៅរកសង្គមមួយប្រកបដោយសមភាព សមធម៌ និងបរិយាបន្ន។ ក៏ប៉ុន្តែ គោលដៅនេះអាចសម្រេចបាន លុះត្រាតែយើងមានការប្តេជ្ញាយ៉ាងមោះមុតចំពោះគោលនយោបាយ និងការ អនុវត្តកិច្ចគាំពារសង្គមប្រកបដោយសមធម៌ និងបរិយាបន្ន សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។   អង្គការអុកស្វាម និងអង្គការដៃគូ ត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យគោលដៅកិច្ចគាំពារសង្គមក្លាយជាការពិត ដើម្បីធានាថា អ្នកលក់ដូរតាមដងផ្លូវដូចជា អ្នកស្រី ពៅ ចាន់ដារី អាចទទួលបានអត្ថប្រយោជន៍ការពារនានា ដូចដែលនាងធ្លាប់មានពីមុន។ យើងនឹងបន្តសហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ដើម្បីសម្រេចការប្តេជ្ញានេះ៕
ដោយ៖ អ្នកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម
  បីខែក្រោយការបើកប្រតិបត្តិការសឹកដណ្ដើមទីក្រុងទ្រីប៉ូលីរបស់កម្លាំងទ័ពគាំទ្រឧត្តមសេនីយ៍ ខាលីហ្វា ហាហ្វតា មនុស្សមួយពាន់នាក់ ត្រូវបានសម្លាប់រាប់ទាំងមនុស្សមួយចំនួនដែលស្លាប់ក្នុងការវាយប្រហារដែនអាកាសលើមន្ទីរឃុំឃាំងជនភៀសខ្លួនមួយកាលពីដើមសប្ដាហ៍នេះផង។ បើតាមរបាយការណ៍អង្គការសុខភាពពិភពលោក មនុស្សជាងប្រាំពាន់នាក់ទៀត បានរងរបួសក្នុងការប៉ះទង្គិចរវាងកម្លាំងទ័ពលោក ហាហ្វតា និងយោធាភាគខាងលិចប្រចាំទីក្រុងទ្រីប៉ូលី។   ក្នុងសេចក្ដីថ្លែងការណ៍រួមថ្ងៃទី៥ ខែកក្ដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារលើកន្លែងឃុំឃាំងជនអន្តោប្រវេសន៍ ដែលបច្ចុប្បន្ននេះរកមុខអ្នកទទួលខុសត្រូវមិនទាន់ឃើញនៅឡើយ ហើយក៏ស្នើឲ្យភាគីជម្លោះបញ្ឈប់ការវាយប្រយុទ្ធគ្នា និងបង្កើតបទឈប់បាញ់មួយ។ ការប្រយុទ្ធគ្នារវាងកម្លាំងលីប៊ីទាំងពីរនេះ ក៏បង្ខំឲ្យប្រជាជនច្រើនជាងមួយម៉ឺននាក់ រត់ភៀសខ្លួនទៅរកកន្លែងសុវត្ថិភាពផងដែរ។   លោក ហាហ្វតា ដែលគ្រប់គ្រងភាគខាងកើតលីប៊ី បានបើកប្រតិបត្តិយោធាមួយក្នុងខែមេសាដើម្បីដណ្ដើមទីក្រុងទ្រីប៉ូលីពីរដ្ឋាភិបាលរួបរួមដែលទទួលស្គាល់ដោយអន្តរជាតិ។ ប៉ុន្តែការប្រយុទ្ធគ្នាបីខែមកនេះ មិនកំណត់ឈ្នះចាញ់នៅឡើយ ខណៈអន្តរជាតិនៅតែបន្តគាំទ្រអាជ្ញាធរក្រុងទ្រីប៉ូលី ហើយប្រាប់ឲ្យលោក ហាហ្វតា ផ្អាកយុទ្ធនាការជាបន្ទាន់។ អាមេរិក និងរុស្ស៊ីជាមហាអំណាចពីរដែលមិនបានថ្កោលទោសលោក ហាហ្វតា ។   រដ្ឋាភិបាលក្រុងទ្រីប៉ូលី បានចោទកម្លាំងលោក ហាហ្វតា ថា នៅពីក្រោយការវាយប្រហារលើជំរំជនភៀសខ្លួនដែលសម្លាប់មនុស្សជាង៥០នាក់។ អង្គការសហប្រជាជាតិបានស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យលើហេតុការណ៍វាយប្រហារនេះ។ ប្រធានាធិបតីតួកគី រ៉េស៊ីប តៃយីប អ៊ែរដូហ្កាន់ ដែលគាំទ្ររដ្ឋាភិបាលរួបរួមជាតិរបស់នាយករដ្ឋមន្ត្រី Fayez al-Sarraj  បានប្រាប់ឲ្យលោក ហាហ្វតា បញ្ចប់ប្រតិបតិការខុសច្បាប់របស់ខ្លួន។   អង្គការសហប្រជាជាតិ និងក្រុមមនុស្សធម៌នានា តែងបង្ហាញពីក្ដីបារម្ភរបស់ខ្លួនជុំវិញសុវត្ថិភាពពលរដ្ឋអំឡុងពេលការប្រយុទ្ធគ្នារវាងកម្លាំងទ័ពភាគកើត និងភាគលិចនៅលីប៊ី ពិសេសសុវត្ថិភាពរបស់ជនអន្តោប្រវេសន៍រាប់ពាន់នាក់ដែលស្នាក់ជំរំនានា។ លីប៊ី គឺជាច្រកឆ្លងកាត់ដ៏សំខាន់បំផុតមួយរបស់ជនភៀសខ្លួនមកពីប្រទេសអាហ្វ្រិកនានាដែលស្វែករកអនាគតល្អប្រសើរ ហើយគោលដៅធំចម្បងរបស់ពួកគេ គឺតំបន់អឺរ៉ុបតែម្ដង៕  
អង្គការសហប្រជាជាតិ នៅថ្ងៃទី៥ ខែកក្កដា បានអំពាវនាវឲ្យមានបទឈប់បាញ់រវាងភាគីជម្លោះនៅលីប៊ី ដែលស្លាប់មនុស្សអស់មួយពាន់នាក់តាំងពីខែមេសាមក។ ការប្រយុទ្ធគ្នារវាងកម្លាំងទ័ពរបស់សេនាប្រមុខ ខាលីហ្វា ហាហ្វតា និងកងទ័ពរដ្ឋាភិបាលរួបរួមដែលទទួលស្គាលអង្គការសហប្រជាជាតិ កំពុងតែរុញប្រទេសអាហ្វ្រិកខាងជើងមួយនេះឲ្យធ្លាក់ចូលវិបត្តិដែលពិបាករកច្រកចេញ។