text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
គុណសម្បត្តិដូចមានរៀបរាប់ខាងលើនេះ ត្រូវបានបំពេញដោយ អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេក្នុងប្រទេសកម្ពុជា និងបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ ១៩៩៤ ជាមួយនឹងកិត្តិនាមក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនប្រកបដោយភាពជោគជ័យជាបន្តបន្ទាប់។ នាពេលបច្ចុប្បន្ន អិលអូអិលស៊ី កំពុងផ្តល់ជូនការងារជាង ៤ពាន់កន្លែង ទៅកាន់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ហើយតាមរយៈការចូលរួមបម្រើការងារជាមួយ អិលអូអិលស៊ី បុគ្គលិកមិនត្រឹមតែបានរួមចំណែកជួយដល់អតិថិជនឱ្យទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដ៏ល្អបំផុតដើម្បីលើកកម្ពស់ជីវភាពក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប៉ុណ្ណោះទេ បុគ្គលិកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន បន្ថែមពីលើប្រាក់បៀវត្សគោល រួមមានដូចជា៖ ១. ប្រាក់រង្វាន់សម្រាប់បុណ្យចូលឆ្នាំខ្មែរ (ស្មើនឹងប្រាក់បៀវត្សគោល ចំនួន ០១ខែ) ២. ប្រាក់រង្វាន់សម្រាប់បុណ្យភ្ជុំបិណ្ឌ (ស្មើនឹងប្រាក់បៀវត្សគោល ចំនួន ០១ខែ) ៣. ប្រាក់រង្វាន់ដំណាច់ឆ្នាំនឹងទទួលបានរហូតដល់ ចំនួន០៦ខែ នៃប្រាក់ប្រាក់បៀវត្សគោល ៤. ប្រាក់អតីតភាពការងារតាមច្បាប់ការងារដែលបានកំណត់ ៥. ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ៦. ប្រាក់ឧបត្ថម្ភថ្លៃព្យាបាលជំងឺសម្រាប់បុគ្គលិក និងសមាជិកគ្រួសារ ៧. ផ្សេងៗទៀត គួរបញ្ជាក់ផងដែរថា ទាំងនេះគ្រាន់តែជាអត្ថប្រយោជន៍គោលមួយចំនួនតែប៉ុណ្ណោះ! អិលអូអិលស៊ី នៅមានអត្ថប្រយោជន៍បន្ថែមមួយចំនួនទៀតសម្រាប់បុគ្គលិករបស់ខ្លួនទៅតាមតួនាទី និងទំនួលខុសត្រូវផ្សេងៗគ្នាផងដែរ។ ដូច្នេះ សម្រាប់បេក្ខជនដែលមានសមត្ថភាព និងមានបំណងស្វែងរកការងារធ្វើ ឬផ្លាស់ប្តូរបទពិសោធន៍ការងារ អាចទំនាក់ទំនង អិលអូអិលស៊ី ដើម្បីទទួលបានទាំងចំណេះ ជំនាញ បទពិសោធន៍ និងអត្ថប្រយោជន៍ល្អៗជាច្រើន។ សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ និងមានបំណងបំពេញការងារនៅ អិលអូអិលស៊ី អាចស្វែងរកឱកាសការងារថ្មីៗតាមរយៈបណ្តាញណាមួយរបស់ អិលអូអិលស៊ី ដូចខាងក្រោម៖ -គេហទំព័រ (http://www.lolc.com.kh) - បណ្តាញសង្គមផ្លូវការរបស់ អិលអូអិលស៊ី ហ្វេសប៊ុក៖ LOLC Cambodia HR លីងអ៊ីន៖ LOLC Cambodia តេឡេក្រាម៖ LOLC Cambodia HR -លេខទូរសព្ទ៖ 081 900 326 / 087 400 277 / 081 600 955 ៕ (អត្ថបទពាណិជ្ជកម្ម) | ជឿជាក់ថាលោកអ្នកដែលកំពុងស្វែងរកការងារគ្រប់រូបសុទ្ធតែចង់ទទួលបានឱកាសការងារនៅស្ថាប័នមួយដែលមានការរីកចម្រើន ប្រកបដោយស្ថិរភាព បរិយាកាសការងារល្អ មានឱកាសបញ្ចេញសមត្ថភាព និងឱកាសរៀនសូត្របន្ថែម ជាមួយនឹងការទទួលបាននូវប្រាក់បៀវត្ស និងប្រាក់រង្វាន់លើកទឹកចិត្តនានាពីការខិតខំបំពេញការងាររបស់ខ្លួន។ |
ក្នុងរយៈពេល ៦ខែឆ្នាំនេះ សេដ្ឋកិច្ចពិភពលោកនៅតែប្រឈមមុខនឹងបញ្ហាប្រឈមធំៗ ជាមួយកំណើនខ្សោយ ការកើនឡើងអតិផរណា និងភាពមិនប្រកដប្រជាច្រើនទៀត។ទោះបីជាយ៉ាងណានៅតែមានសង្ឃឹមខ្លះ ចំពោះការធ្លាក់ចុះនៃកំណើននៅឆ្នាំ ២០២៣ ប្រហែលជាមិនសូវធ្ងន់ធ្ងរជាងការរំពឹងទុកនោះទេ ។ នៅខែមីនា ឆ្នាំ២០២៣ ការក្ស័យធនរបស់ធនាគារ Silicon Valley ដែលជាធនាគារធំជាងគេទី១៦ នៅអាម៉េរិក និង Signature Bank ក៏ដូចជាការទិញយក Credit Suisse ដែលជាធនាគារស្វីសបានបណ្តាលឱ្យមានការប្រែប្រួលទីផ្សារហិរញ្ញវត្ថុនៅពាសពេញពិភពលោក។ ធនាគារកណ្តាលអាម៉េរិក (Fed) ក៏បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវកម្មវិធីរឹតបន្តឹងអត្រាការប្រាក់ចាប់ពីខែមេសា ឆ្នាំ២០២២។ វិស័យធនាគារច្រើន ជាពិសេសនៅអាម៉េរិកបានស្ថិតក្រោមសម្ពាធដោយសារការក្ស័យធនរបស់ធនាគារ First Republic Bank ក្រោយការដំឡើងអត្រាការប្រាក់។ ចំណែកទីផ្សារការងារនៅអឺរ៉ុប ជប៉ុន និងអាម៉េរិកខាងជើងវិញ នៅតែមានស្ថានភាពតឹងតែង ជាមួយកង្វះកម្លាំងពលកម្មបានកើនឡើង។ ការបរាជ័យ នៃការផ្គត់ផ្គង់កម្លាំងពលកម្ម ដើម្បីបំពេញតម្រូវការក្រោយជំងឺរាតត្បាតដែលកំពុងដាក់សម្ពាធលើប្រាក់ឈ្នួលបានបន្ថែមបញ្ហាប្រឈមគោលនយោបាយសម្រាប់ធនាគារកណ្តាល។ នៅអាម៉េរិកអត្រាគ្មានការងារធ្វើបានធ្លាក់ចុះមកត្រឹម៣,៤ភាគរយក្នុងខែមេសា ឆ្នាំ២០២៣ ។ ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ Fed កំពុងចាប់ផ្តើមប៉ះពាល់ដល់ការងារនៅក្នុងវិស័យមួយចំនួនដូចជា សំណង់ ការផលិត និងការលក់រាយ ដែលពឹងផ្អែកលើឥណទានធនាគារដល់ប្រតិបត្តិការហិរញ្ញវត្ថុ។ ទន្ទឹមនេះ នៅទ្វីបអឺរ៉ុប អត្រាអ្នកអត់ការងារធ្វើក៏បានធ្លាក់ចុះក្នុងអត្រាទាបបំផុតជាមធ្យម ៦,៥ភាគរយនៅក្នុងខែមីនា ឆ្នាំ២០២៣។ ទោះបីជាសេដ្ឋកិច្ចអឺរ៉ុបធ្លាក់ចុះបន្តិចក្នុងឆ្នាំនេះក៏ដោយ ប៉ុន្តែលក្ខខណ្ឌទីផ្សារការងារត្រូវបានគេរំពឹងថានឹងនៅតែរឹងមាំ ដោយសារអាជីវកម្មអាចរក្សាកម្មករបាន ចំពេលមានកង្វះកម្លាំងពលកម្មខ្លាំង។ បើសង្កេតពីតម្លៃអាហារពិភពលោកវិញ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២ មានការធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់ ដោយសារតែកត្តាមួយចំនួនដូចជាការបន្តការនាំចេញពីកំពង់ផែអ៊ុយក្រែនក្រោមគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។ សន្ទស្សន៍តម្លៃស្បៀងអាហាររបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិក្នុងខែមេសា ឆ្នាំ២០២៣ បានថយចុះ ១៩,៧ភាគរយ។ ប៉ុន្តែភាពល្អប្រសើរមួយចំនួនខាងលើ បានជួបសម្ពាធសារជាថ្មីក្រោយអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងដៃគូរបស់ខ្លួន ក្រុម OPEC+ បានកាត់បន្ថយការផលិតដោយមិននឹកស្មានដល់ក្នុងខែមេសា ឆ្នាំ២០២៣ ហើយសហភាពអឺរ៉ុប (EU) បានហាមប្រាមប្រេងឆៅរុស្ស៊ីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រ ធ្វើឱ្យតម្លៃប្រេងនៅតែបន្តកើនឡើង។ បន្ថែមពីនេះ អតិផរណាតម្លៃម្ហូបអាហារក្នុងស្រុកជាទូទៅនៅតែមានកម្រិតខ្ពស់ដោយសារកត្តាមួយចំនួនដូចជា តម្លៃនាំចូលខ្ពស់ ការរំខានការផ្គត់ផ្គង់ក្នុងស្រុក និងភាពទន់ខ្សោយទីផ្សារ។ យោងតាមធនាគារពិភពលោក អតិផរណាតម្លៃស្បៀងនៅដើមឆ្នាំ ២០២៣ នៅតែលើសពីអត្រា ៥ភាគរយ នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ប្រមាណ ៩០ភាគរយ។ ជារួមទស្សនវិស័យសេដ្ឋកិច្ចនៅតែមានភាពទន់ខ្សោយ ទោះបីជាមានការធ្លាក់ចុះនៃកំណើន ពិភពលោកនៅឆ្នាំ២០២៣ អាចនឹងមិនសូវធ្ងន់ធ្ងរជាងការរំពឹងទុក ដែលជំរុញភាគច្រើនដោយការកែលម្អការចំណាយរបស់អ្នកប្រើប្រាស់នៅក្នុងអាម៉េរិក និងសហភាពអឺរ៉ុប ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ចិន និងឥណ្ឌា។ កំណើនសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នត្រូវបានគេព្យាករថានឹងធ្លាក់ចុះពី ៣,១ភាគរយក្នុងឆ្នាំ២០២២ ដល់ ២,៣ភាគរយនៅឆ្នាំនេះ ធៀបនឹងការព្យាករត្រឹម ១,៩ភាគរយ1ដែលបានធ្វើឡើងនៅក្នុងខែមករា៕ | ចលាចលក្នុងវិស័យធនាគារនៅអាម៉េរិក និងអឺរ៉ុប បានបង្ហាញនូវជម្រើសរវាងការដំឡើងអត្រាការប្រាក់ និងការធានាស្ថិរភាពហិរញ្ញវត្ថុ ។ ការណ៍នេះបានធ្វើសុខភាពសេដ្ឋកិច្ចពិភពលោកហាក់បន្តជួបបញ្ហាជាបន្តបន្ទាប់ ប្រឹងងើបឡើងវិញទាំងត្រដាបត្រដួស។ |
កីឡាករវ័យ ២៩ឆ្នាំ លេងបានចំនួន ៦,៦៦៦នាទីពីការប្រកួតចំនួន ៧២លើក ចន្លោះពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣ ដោយសរុបការលេងរបស់រូបគេនៅក្នុងក្រុមព័រទុយហ្កាល់ និង Manchester United។ បើតាម FIFPRO ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់ជាកីឡាករម្នាក់ដែលលេងបានចំនួន ២៩,៤៨៦នាទី ចាប់តាំងពីរូបគេបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup 2018 ក្នុងប្រទេសរុស្ស៊ី។ ចំណែកកីឡាការិនី Aitana Bonmati របស់ក្រុម Barcelona ក៏ជាកីឡាការិនីដែលបង្ហាញខ្លួននៅក្នុងការប្រកួតបាល់ទាត់ស្ត្រីបានច្រើនបំផុតដល់ទី ២៤២ប្រកួត បើគិតតាំងពីឆ្នាំ ២០១៨ មក។ ទោះជាយ៉ាងណា FIFPRO បានព្រមានអំពីបញ្ហាធ្វើការងារលើកកម្រិត សម្រាប់កីឡាករបាល់ទាត់អាជីពទាំងអស់។ FIFPRO បាននិយាយដូច្នេះថា ៖ «បន្ទុកការងារដ៏ខ្លាំងនៅតែជាបញ្ហាសំខាន់បំផុតមួយសម្រាប់កីឡាករនៅក្នុងការប្រកួតកម្រិតកំពូល។ ខណៈដែលកាលវិភាគនៃការប្រកួតត្រូវបានបង្កើនឡើងថែមទៀត រឿងទាំងនេះគឺគ្មានឡើយនូវវិធីបង្ហារក្នុងការការពារកីឡាករ សុខុមាលភាពការងារ និងការធ្វើឱ្យកីឡាករបានលេងយូអង្វង។»៕ | កីឡាករ Bruno Fernandes ប្រធានក្រុម Manchester United ជាកីឡាករដែលមាននាទីលេងច្រើនជាងគេនៅក្នុងចំណោមកីឡាករខ្លាំងៗលើពិភពលោក នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការសិក្សារបស់សមាគមកីឡាករបាល់ទាត់ពិភពលោក FIFPRO នាថ្ងៃទី៤ ខែតុលា។ |
អ្នកស្រាវជ្រាវបានពិនិត្យមើលរយៈពេល ១០ឆ្នាំនៃការសង្កេតថ្នាក់ជាតិពីលើមនុស្សធំជនជាតិអង់គ្លេសអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ អ្វីដែលធម្មតានោះគឺថា វាមានទំនាក់ទំនងមួយរវាងមូលហេតុទាំងអស់ និងការស្លាប់ដោយសារតែមហារីកលើមនុស្សដែលរស់នៅអសកម្ម។ ប៉ុន្តែពួកគេក៏រកឃើញថា ការធ្វើលំហាត់ប្រាណរាងកាយជាទូទៅ នឹងលុបបំបាត់បញ្ហាដែលទាក់ទងនឹងការញ៉ាំគ្រឿងស្រវឹង។ តាមពិតទៅ ការញ៉ាំគ្រឿងស្រវឹងម្តងម្កាលអាចជួយបន្ថយការស្លាប់បានគ្រប់មូលហេតុទាំងអស់សម្រាប់មនុស្សដែលមានភាពសកម្មបំផុត។ ថ្វីបើការសិក្សាបានធ្វើទៅលើមនុស្សក្នុងលក្ខណៈទ្រង់ទ្រាយធំ និងតាមដានទៀងទាត់ក៏ដោយ តែយើងនៅតែមិនអាចច្បាស់ថា រាល់ទំនាក់ទំនងទាំងអស់សុទ្ធតែអាចកើតមានរវាងការញ៉ាំគ្រឿងស្រវឹង និងការហាត់ប្រាណដែរ។ ឧទាហរណ៍ អ្នកដែលមានភាពសកម្មខាងរាងកាយក៏ប្រហែលជាចៀសវាងការជក់បារី និងញ៉ាំអាហារផ្តល់សុខភាពបន្ថែមទៀត។ វាពិបាកណាស់ក្នុងការគ្រប់គ្រងឥទ្ធិពលទាំងអស់នេះនៅពេលវិភាគទៅលើទិន្នន័យខាងលើ។ ខណៈពេលដែលការហាត់ប្រាណទៀងទាត់អាចជួយទប់ទល់គ្រោះថ្នាក់នៃការញ៉ាំគ្រឿងស្រវឹងច្រើនៗបាន តែវាក៏មិនល្អសម្រាប់ប្រព័ន្ធភាពស៊ាំដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | ការសិក្សាមួយបានឲ្យដឹងថា ការហាត់ប្រាណប្រហែលជាអាចប៉ះប៉ូវភាពគ្រោះថ្នាក់នៃការញ៉ាំគ្រឿងស្រវឹងជាទៀងទាត់មួយចំនួនបាន ប៉ុន្តែមិនទាំងអស់នោះទេ ជាពិសេសនៅពេលញ៉ាំគ្រឿងស្រវឹងច្រើនៗតែម្តង។ ការសិក្សាចុងក្រោយបង្អោះមួយនេះបានពិនិត្យមើលទៅលើការស្លាប់ដោយសារតែជំងឺំហារីក ជំងឺបេះដូងសរសៃឈាម ព្រមទាំងការឆាប់ស្លាប់មុនអាយុ (ស្លាប់មុនអាយុ ៧៥ឆ្នាំ)។ |
អនុសេនីយ៍ឯក សៅ សារិទ្ធ ត្រូវបានគេទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រង់ប្រសាសន៍ថា មានកម្មការិនី៧៣នាក់ បានដួលសន្លប់នៅរោងចក្រឈ្មោះ«ប៊ីរី»ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា។ បើតាមអនុសេនីយ៍ សៅ សារិទ្ធ ការដួលសន្លប់នេះ បណ្តាលមកពីកម្មការិនី ខ្វះជាតិស្ករ ខណៈពួកគេកំពុងធ្វើការ។ លោកបន្ថែមថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានរួមគ្នាជាមួយសន្តិសុខរបស់រោងចក្រ បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបែកចាន មន្ទីរពេទ្យឡាំប៊ុនថន មន្ទីរពេទ្យពិភពចោមចៅ សម្ភពមូលមិត្ត និងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។ ដោយឡែក កម្មករផ្សេងទៀត ពួកគេបានសម្រាកទាំងអស់គ្នា ដើម្បីផ្តល់លទ្ធភាពឲ្យសមត្ថកិច្ចជំនាញ ត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ៕ | ភ្នំពេញ៖ កម្មការិនីចំនួន៧៣នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា។ នេះបើតាមការបញ្ជាក់របស់អនុសេនីយ៍ឯក សៅ សារិទ្ធ នាយរងប៉ុស្តិ៍សង្កាត់ចោមចៅ។ |
(សារព័ត៌មានអេឡិចត្រូនិកថ្មីៗទទួលបានសិទ្ធិដកស្រង់ និងផ្សព្វផ្សាយបន្តពីអង្គការស៊ីប៉ា។ អត្ថបបទខាងលើត្រូវបានដកស្រង់ចេញពីសៀវភៅដែលមានចំណងជើងថា៖សត្វនៅកម្ពុជា និងនៅទីដ៏ទៃ ។ សូមចូលរួមជួយជាវសៀវភៅដែលបោះពុម្ពដោយអង្គការស៊ីប៉ា។ អង្គការស៊ីប៉ា គឺជាអង្គការជួយជំរុញការអានយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា)។ | ថនិកសត្វសឹងតែទាំងអស់ជាសត្វវីវីប៉ា។ កូនវាកើតមកជាសត្វតូចៗមានរូរាងដូចមេបា។ អូវុលរបស់មេរួមជាមួយទឹកកាមរបស់បាអាចបង្កកំណើត ហើយលូតលាស់នៅក្នុងស្បូនរបស់សត្វមេ ។ នៅទីនោះ វាប្រែក្លាយបន្តិចម្ដងៗទៅជាគភ៌ដោយត្រាំនៅក្នុងទឹកភ្លោះ ហើយទទួលសារធាតុចិញ្ចឹមនិងអុកស៊ីសែនតាមរយៈសុក។ ដំណើរការនេះហៅថា ផើម មានគភ៌ ឬពពោះ។ រយៈពេលផើមប្រែប្រួលទៅតាមប្រភេទសត្វ៖ ២១ថ្ងៃចំពោះកណ្ដុរ, ២ខែចំពោះឆ្កែនិងឆ្មា, ជាង៩ខែចំពោះមនុស្ស, ជាងមួយឆ្នាំចំពោះសត្វអូដ្ឋ, ជិត២ឆ្នាំចំពោះដំរី។ ពេលកើតមកហើយ កូនថនិកសត្វប៉ៅដោះមេវា។ ទឹកដោះមានជាតិ ស្ករ ខ្លាញ់ អំបិល ប្រូតេអ៊ីន និងវ៉ីតាមីននានា ដែលកូនត្រូវការដើម្បីលូតលាស់។ |
បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន កិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០នៅឆ្នាំ២០២២ កំពុងជាប្រធានបទចម្រូងចម្រាសខ្លាំង។ បណ្តាប្រទេសបស្ចិមមលោកដែលជាសមាជិក មិនចង់ឃើញវត្តមានរុស្ស៊ីក្នុងអង្គប្រជុំ ដើម្បីជាទណ្ឌកម្មចំពោះការលុកលុយអ៊ុយក្រែន។ នៅថ្ងៃទី២៧ ខែមេសា ប្រមុខដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី បានសរសេរសារតាមគណនី Twitter ថា លោកបានពិភាក្សាជាមួយប្រធានាធិបតី ចូកូ វីដូដូ ហើយបានអរគុណមេដឹកនាំឥណ្ឌូណេស៊ីសម្រាប់ការគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដី ជាពិសេសសម្រាប់ជំហរច្បាស់លាស់នៅអង្គការសហប្រជាជាតិ(UN)។ «ពិតជាមានកិត្តិយសណាស់ចំពោះការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ G20 ។» ប្រមុខរដ្ឋអ៊ុយក្រែនបន្តសរសេរបែបនេះ។ ក្នុងសំណេររបស់ខ្លួនវិញ ប្រធានាធិបតីឥណ្ឌូណេស៊ី មិនបានបញ្ជាក់ពីការអញ្ជើញនេះទេ។ នៅលើ Twitter ព្រឹកថ្ងៃទី២៨ខែមេសា លោក វីដូដូ បញ្ជាក់ថា រូបលោកបានជជែកជាមួយមេដឹកនាំអ៊ុយក្រែន ហើយលោកបានរំលឹកឡើងវិញពីឆន្ទៈរបស់ឥណ្ឌូណេស៊ីលើការគាំទ្រកិច្ចខិតខំប្រឹងប្រែងណាមួយសម្រាប់ការចរចាសន្តិភាពឱ្យបានជោគជ័យ និងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន។ តាមពិតទៅ អ៊ុយក្រែនមិនមែនជាសមាជិក G20 ។ប៉ុន្តែរៀងរាល់ឆ្នាំ ប្រធានដឹកនាំកិច្ចប្រជុំ G20 តែងតែអញ្ជើញប្រទេសមួយចំនួនដែលមិនមែនជាសមាជិក មកធ្វើជាភ្ញៀវកិត្តិយសក្នុងអង្គប្រជុំ។ ពាក់ព័ន្ធនឹងរឿងរ៉ាវនេះដែរ បើតាមទីភ្នាក់ងារ Reuters អ្នកនាំពាក្យក្រសួងការបរទេសរបស់ឥណ្ឌូណេស៊ីលោក Teuku Faizasyah លើកឡើងថា រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី មានការពិភាក្សា និងរាយការណ៍លទ្ធផលទៅកាន់ប្រធានាធិបតី វីដូដូ ប៉ុន្តែក៏មិនបញ្ជាក់ឱ្យច្បាស់ពីការពិភាក្សានោះដែរ។ ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារអ៊ុយក្រែន បណ្តាសមាជិកនៃ G20 មួយចំនួនបានរួមដៃគ្នាថ្កោលទោសរុស្ស៊ីដោយការដាក់ទណ្ឌកម្ម និងអំពាវនាវឱ្យដករុស្ស៊ីដកចេញពីកិច្ចប្រជុំ G20 ប៉ុន្តែឥណ្ឌូណេស៊ី បានបដិសេធ។ កាលពីសប្តាហ៍មុន នៅឯកិច្ចប្រជុំក្រុមមន្រ្តីហិរញ្ញវត្ថុ G20 នៅឯក្រុងវ៉ាស៊ីនតោន ប្រតិភូមកពីអាម៉េរិក និងកាណាដាជាដើម បានដើរចេញ ខណៈមន្រ្តីរុស្ស៊ីកំពុងនិយាយក្នុងអង្គប្រជុំ៕ | ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២៧ខែមេសា បានបង្ហោះសារតាមបណ្តាញសង្គម Twitter ថា សមភាគីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានអញ្ជើញរូបលោកឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង២០(G20)។ កិច្ចប្រជុំ G20 នឹងត្រូវធ្វើឡើងនាខែវិច្ឆិកាខាងមុខនេះ ដោយឥណ្ឌូណេស៊ីនឹងត្រូវធ្វើជាម្ចាស់ផ្ទះ។ |
ការវិលត្រលប់មកវិញនៃក្របខណ្ឌ Premier League រាត្រីនេះគឺនៅចំថ្ងៃ Boxing Day តែម្តងដែលក្របខណ្ឌកំពូលអង់គ្លេសមួយនេះតែងតែមានការប្រកួតជារៀងរាល់រដូវកាល។ Boxing Day គឺជាថ្ងៃបន្ទាប់ពីពិធីបុណ្យណូអែល ពោលគឺថ្ងៃទី២៦ ខែធ្នូ ដែលគេនិយមប្រារព្ធឡើងនៅលោកខាងលិច។ នៅថ្ងៃនេះ អ្នកបម្រើ និងនិយោជិកនានាតែងតែទទួលបាននូវប្រអប់ដែលជាអំណោយ (Christmas box) ពីចៅហ្វាយ ថៅកែ ឬនយោជករបស់ខ្លួន។ រីឯនេះ Boxing Day ត្រូវបានគេចាត់ទុកជាថ្ងៃនៃការផ្តល់អំណោយដល់ជនក្រីក្រ ហើយហាងលក់ទំនិញនានាក៏បានធ្វើការលក់បញ្ចុះតម្លៃផងដែរ។ មាន់ខ្នាយមាស Tottenham Hotspur ក្រុមចំណាត់ថ្នាក់លេខ៤ នៃតារាង Premier League នឹងត្រូវចាប់ផ្តើមការប្រកួតដំបូងគេបង្អស់ដោយធ្វើដំណើរទៅកាន់ទឹកដីកីឡដ្ឋាន Gtech Community ប្រកួតទល់ក្រុមម្ចាស់ផ្ទះ Brentford ចំណាត់ថ្នាក់លេខ១០ក្នុងតារាង វេលាម៉ោង ៧:៣០យប់។ ការប្រកួតក្នុងកីឡដ្ឋាន Selhurst Park វេលាម៉ោង ១០យប់ក្រុម Crystal Palace ដឹកនាំដោយលោក Patrick Vieira នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ Fulham ដែលដឹកនាំដោយលោក Marco Silva។ Crystal Palace នៅចំណាត់ថ្នាក់លេខ ១១ ត្រូវទទួល Fulham ចំណាត់លេខ៩ ដែលមាន ៩ពិន្ទុដូចគ្នា។ ជំនួបក្នុងកីឡដ្ឋាន Goodison Park ម្ចាស់ផ្ទះ Everton ដែលដឹកនាំដោយលោក Prank Lampard នឹងកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១៧ ក្នុងតារាងត្រូវទទួលស្វាគមន៍ក្រុមបាតតារាង Wolverhampton Wanderers វេលាម៉ោង ១០យប់។ Leicester City របស់លោក Brandan Rodgers ស្ថិតនៅចំណាត់ថ្នាក់លេខ១៣ នឹងត្រូវទទួលស្វាគមន៍ក្រុមខ្លាំងកំពុងឡើងជើង Newcastle United ចំណាត់ថ្នាក់លេខ៣ របស់លោក Eddie Howe ក្នុងកីឡដ្ឋាន King Power Stadium វេលាម៉ោង ១០យប់។ ក្រុមលំដាប់ទី១៩ បាតតារាំងមួយទៀត Southampton នឹងទទួលស្វាគមន៍ក្រុម Brighton & Hove Albion ចំណាត់ថ្នាក់លេខ៧ ក្នុងកីឡដ្ឋាន St. Marys វេលាម៉ោង ១០យប់។ Southampton កំពុងត្រូវការប្រជែងពិន្ទុខ្លាំងដើម្បីគេចផុតពីតំបន់កាត់ចោល។ ការប្រកួតដ៏តានតឹងនិងជក់ចិត្តសម្រាប់ Premier League សប្តាហ៍នេះវេលាម៉ោង ០០:៣០យប់ Aston Villa ចំណាត់ថ្នាក់ទី១២ ដែលដឹកនាំដោយលោក Unai Emery អ្នកចាត់ការថ្មីទើបដឹកនាំបានត្រឹមតែប៉ុន្មានប្រកួតក្រោយផ្លាស់មកពីទឹកដីអេស្ប៉ាញត្រូវស្វាគមន៍ Liverpool របស់លោក Jurgen Klopp ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៦។ ជំនួបចុងក្រោយវេលាម៉ោង ៣យប់រំលងអាធ្រាត្រ លោក Mikel Arteta នឹងដឹកនាំកាំភ្លើងធំ Arsenal ក្រុមនាំមុខកំពូលតារាង បើកទ្វារកីឡដ្ឋាន Emirate ទទួលបានស្វាគមន៍ក្រុមភ្ញៀវ West Ham United របស់លោក David Moyes៕ | ការប្រកួតពានរង្វាន់ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រដូវកាល ២០២២-២៣ បានវិលត្រលប់មកវិញហើយថ្ងៃទី២៦ ខែធ្នូ នេះ ដោយជំនួបចំនួន ៧គូ ត្រូវបន្តការប្រកួតប្រជែងគ្នាដណ្តើមពិន្ទុបន្តចាប់ផ្តើមរាត្រីនេះទៅ។ ក្របខណ្ឌ Premier League បានវិលត្រលប់មកវិញក្រោយព្រឹតិ្តការណ៍ World Cup 2022 បានបញ្ចប់ទៅបានត្រឹម ១សប្តាហ៍ប៉ុណ្ណោះ។ |
ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីស្តីពីកិច្ចការសេដ្ឋកិច្ចក្រៅស្រុក លោក ហុង ណាំគី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ បញ្ជាក់ថា រដ្ឋាភិបាលនឹងដាក់ពាក្យចូលជាសមាជិកកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ បើតាមលោក ហុង ការដាក់ពាក្យ នឹងធ្វើឡើងក្រោយការបញ្ចប់នីតិវិធីក្នុងប្រទេសរាប់ទាំងការជូនដំណឹងទៅកាន់សភាផងដែរ។ «រដ្ឋាភិបាលកំពុងព្យាយាមប្រមូលមតិសាធារណៈ និងការពិភាក្សាពីសង្គមស្តីពីការចូលជាសមាជិក CPTPP»។ លោក ហុង បញ្ជាក់បែបនេះអំឡុងពេលកិច្ចប្រជុំ មុនបន្តថា រដ្ឋាភិបាលស្វះស្វែងចូលជាសមាជិកនេះដើម្បីពង្រីកការវិនិយោគ និងពាណិជ្ជកម្ម ហើយលើកកម្ពស់មុខមាត់ប្រទេសឱ្យក្លាយជាតួអង្គដ៏សំខាន់មួយនៅក្នុងពាណិជ្ជកម្មពិភពលោកទៀតផង។ ទាក់ទិននឹងដំណើរការចូលជាសមាជិក CPTPP ប្រទេសដែលចង់ចូលរួមនោះត្រូវតែមានការឯកភាពពីសមាជិកទាំង ១១ របស់ CPTPP រួមមាន អូស្ត្រាលី ព្រុយណេ កាណាដា ស៊ីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ចិន និងតៃវ៉ាន់ ក៏ចង់ចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះដែរ។ កាលពីខែធ្នូ ឆ្នាំ២០២០ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ក៏បានបង្ហាញពីឆន្ទៈក្នុងការពិចារណាចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP ដើម្បីពង្រីកទីផ្សារ និងពាណិជ្ជកម្ម។ បច្ចុប្បន្ន កូរ៉េខាងត្បូងជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រង់ជ្រោយក្នុងតំបន់ (RCEP) រួចហើយដែលនឹងចូលជាធរមាននៅថ្ងៃទី ១ ខែកុម្ភៈខាងមុខនេះ។ ការស្នើសុំចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CPTPP មួយទៀត នឹងក្លាយជាកត្តាមួយដ៏សំខាន់ក្នុងការលើកស្ទួយពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងបន្ថែមទៀតពីលើកិច្ចព្រមព្រៀង RCEP ៕ | រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង ហុង ណាំគី (Hong Nam-ki) លើកឡើងនៅថ្ងៃទី១៣ ខែធ្នូថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងចាប់ផ្តើមដំណើរការដាក់ពាក្យចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនៅអាស៊ីប៉ាស៊ីហ្វិក។ ការចូលរួមរបស់កូរ៉េខាងត្បូង មានគោលដៅពង្រីកការវិនិយោគ និងពាណិជ្ជកម្មពហុភាគី។ |
ជាធម្មតា នៅក្នុងបញ្ជី មានអ្នកតស៊ូមតិទាមទារសិទ្ធិមនុស្ស អ្នកជំនាញផ្នែកនយោបាយការបរទេស និងអ្នកឃ្លាំមើលកម្ពុជា ដែលមានវត្តមាននៅទីក្រុងវ៉ាស៊ីនតោន ដើម្បីផ្តល់សក្ខីកម្មនៅមុខគណៈកម្មការ។ ប៉ុន្តែលោក Daniel Mitchell គឺជាមនុស្សបន្ថែមទៅក្នុងបញ្ជីឈ្មោះអ្នកត្រូវផ្តល់សក្ខីកម្ម។ លោកជានាយកគ្រប់គ្រងនៃក្រុមហ៊ុនSRP International (Cambodia)ដែលកំពុងដាំដើមម៉ៃសាក់នៅក្នុងខេត្តត្បូងឃ្មុំ។ ប៉ុន្តែដីរបស់លោកមានជម្លោះ ដែលធ្វើឲ្យលោកបានបាត់បង់ដើមម៉ៃសាក់ជាច្រើនហិកតា។ លោកបានថ្លែងថា៖ «ខ្ញុំជាមនុស្សម្នាក់បន្ថែម ដើម្បីធ្វើសក្ខីកម្មនៅមុខគណៈកម្មការសិទ្ធិមនុស្ស។ ខ្ញុំមិនមែនជាអ្នកតស៊ូមតិផ្នែកសិទ្ធិការងារឬក៏សកម្មជនសិទ្ធិមនុស្សឬប្រជាធិបតេយ្យអ្វីទេ»។ លោកបន្ថែមថា៖ «និយាយការពិតទៅ ខ្ញុំមកទីនេះ ដោយសារតែលទ្ធផលនៃលក្ខខណ្ឌ ជាជាងការប្រកាន់គំនិតរឹងមាំលើបញ្ហាអ្វីមួយ។ ការព្រួយបារម្ភបឋមរបស់ខ្ញុំគឺបញ្ហានីតិរដ្ឋ»។ លោក Mitchell បានមានវត្តមាននៅក្នុងសវនាការនេះ ដើម្បីបង្ហាញអំពីជម្លោះដីធ្លីដែលក្រុមហ៊ុនរបស់លោកបានជួបប្រទះ។ ក្រុមហ៊ុនរបស់លោកបានជួលដីពីម្ចាស់ដីពីរនាក់ ដើម្បីដាំដើមម៉ៃសាក់។ តែក្រោយមកដីមួយផ្នែកត្រូវបានលក់ដោយខុសច្បាប់ បើទោះជាលោកមានកិច្ចសន្យាជួលដីដាំដើមម៉ៃសាក់រហូតដល់ទៅ៧០ឆ្នាំ ហើយបានបង់ប្រាក់ថ្លៃជួលមុន។ លោក Mitchell និងក្រុមហ៊ុនរបស់លោកមានសកម្មភាពយ៉ាងច្រើននៅប្រទេសកម្ពុជាជាង១៦ឆ្នាំមកហើយ។ ជម្លោះដីធ្លីនេះពាក់ព័ន្ធនឹងការអន្តរាគមន៍របស់កងរាជអាវុធហត្ថកម្ពុជា ដែលបានឃាត់កម្មករមិនឲ្យកាប់ដើមម៉ៃសាក់បន្តទៀតផងដែរ។ ប៉ុន្តែម្ចាស់ទិញដីថ្មីត្រូវបានអនុញ្ញាតឲ្យកាប់ដើមម៉ៃសាក់របស់ក្រុមហ៊ុនអាមេរិកាំង ហើយយកទៅលក់នៅប្រទេសវៀតណាម។ នេះបើយោងតាមឯកសារដែលបានដាក់ទៅគណៈកម្មការរបស់សភាជាតិអាមេរិកាំង។ ការដណ្ដើមដីដោយខុសច្បាប់ និងមានការពាក់ព័ន្ធរបស់កងរាជអាវុធហត្ថ គឺជារឿងធម្មតាសម្រាប់កម្ពុជា នៅក្នុងជម្លោះដីធ្លីដ៏ច្រើនករណី ហើយជាជម្លោះរ៉ាំរ៉ៃ ដែលមិនត្រូវបានដោះស្រាយ។ ជម្លោះទាំងនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រជាពលរដ្ឋនៅតាមជនបទ ដែលភាគច្រើនរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ ដំណោះស្រាយគឺជារឿងកម្រមួយ ហើយលោក Mitchell បានចំណាយពេល១២ខែចុងក្រោយនេះ ដើម្បីរាយការណ៍រឿងនេះទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា។ លោក Daniel Mitchell នាយកគ្រប់គ្រងក្រុមហ៊ុន SRP International Group ប្រចាំកម្ពុជា ថ្លែងនៅមុខសវនាការគណៈកម្មការសិទ្ធិមនុស្ស Tom Lantos នៅរដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA) បន្ទាប់ពីមិនមានដំណោះស្រាយពីអាជ្ញាធរក្នុងខេត្ត ក្រុមហ៊ុនបានទាក់ទងស្ថានទូតអាមេរិកាំងប្រចាំនៅកម្ពុជា ហើយនិងតំណាងពាណិជ្ជកម្មអាមេរិកាំង ដើម្បីស្នើសុំអន្តរាគមន៍។ បន្ទាប់មក មន្ត្រីកម្ពុជាបានឲ្យដឹងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹងអំពីបញ្ហានេះ។ វិធានការក៏មានជាបន្ទាន់។ ពីរបីសប្ដាហ៍បន្ទាប់ពីការផ្ដល់សក្ខីកម្មទៅសមាជិកនៃសភាតំណាងរាស្ត្រអាមេរិកាំងនិងការផ្ដល់បទសម្ភាសន៍ជាវីដេអូដល់VOAនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីខែកញ្ញា ក្រុមហ៊ុនទទួលបានដំណោះស្រាយមួយ។ ដំណោះស្រាយនោះគឺថាអ្នកជំនួញម្នាក់ដែលឈ្មោះមិនត្រូវបង្ហាញ បានទិញដីដែលមានជម្លោះនោះ ហើយសម្រេចជួលឲ្យក្រុមហ៊ុនអាមេរិកាំង តាមលក្ខខណ្ឌនៃកិច្ចសន្យាចាស់ទាំងអស់ គឺជួលសម្រាប់៥០ឆ្នាំទៀត ចាប់ពីពេលនេះតទៅ។ ប៉ុន្តែដំណោះស្រាយនោះ មិនបញ្ចូលការបាត់បង់ដើមម៉ៃសាក់ដែលមានអាយុដល់ទៅជិត១៦ឆ្នាំ ហើយសរុបជាការបាត់បង់ អាចមានតម្លៃជាងលានដុល្លារ។ លោក Daniel Mitchellនៃក្រុមហ៊ុនអាមេរិកាំងនោះ បានថ្លែងប្រាប់VOAនៅនៅពាក់កណ្ដាលខែតុលាថា៖ «ប្រជាជនកម្ពុជាទទួលបានសំណង ហើយអ្នកវិនិយោគទុនរបស់អាមេរិកាំងត្រូវមន្ត្រីរដ្ឋាភិបាលកម្ពុជាប្រាប់ឲ្យឈប់ប្ដឹងផ្ដល់ទាមទារសំណងនៃការខូចខាត»។ លោកបន្ថែមថា៖ «នេះគឺអយុត្តិធម៌ មិនសមធម៌ ហើយខុសគ្នាទាំងស្រុង»។ អ្នកវិនិយោគទុនអាមេរិកាំងឃើញឱកាសវិនិយោគ និងចាប់ផ្ដើមដាំដើមម៉ៃសាក់នៅកម្ពុជា លោក Daniel Mitchell និងក្រុមហ៊ុនSRP បានចូលមកទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ២០០២ ដែលពេលនោះក្រុមហ៊ុនបានជួលដីប្រហែល៣០០ហិកតាសម្រាប់រយៈពេល៧០ឆ្នាំនៅក្នុងខេត្តត្បូងឃ្មុំ ដើម្បីដាំដើមម៉ៃសាក់។ ដីនោះនៅមិនឆ្ងាយពីចម្ការកៅស៊ូជប់ ដែលមានរយៈកាលជិត១០០ឆ្នាំមកហើយ។ ដីនោះ ក្រុមហ៊ុនបានជួលពីម្ចាស់ពីរនាក់ ដែលមានឈ្មោះថាគាត ហុង និងគុណ ថា។ លោក គាត ហុង គឺជាសមាជិកក្រុមប្រឹក្សាក្រុងសួងមកពីគណបក្សប្រជាជនកម្ពុជា។ បន្ទាប់ពីដាំដើមម៉ៃសាក់ជិត១៦ឆ្នាំមកហើយ វាដល់ពេលក្រុមហ៊ុនប្រមូលផលមួយចំនួន ចាប់តាំងពីខែមេសា ឆ្នាំ២០១៨។ ប៉ុន្តែការកាប់ដើមម៉ៃសាក់ដែលដាំដោយក្រុមហ៊ុនអាមេរិកាំងនៅក្នុងតំបន់ដាច់ស្រយាលក្នុងខេត្តត្បូងឃ្មុំ ត្រូវបានហាមឃាត់ដោយកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។ កម្មករ៦នាក់របស់ក្រុមហ៊ុន ត្រូវបាននាំទៅសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្បូងឃ្មុំ។ កម្មករម្នាក់ដែលប្រាប់VOAថាឈ្មោះ សម្បត្តិ ដោយមិនហ៊ានប្រាប់ឈ្មោះពេញ បាននិយាយប្រាប់កងរាជអាវុធហត្ថក្នុងពេលសួរចម្លើយថា ដើមម៉ៃសាក់នោះជារបស់ក្រុមហ៊ុនអាមេរិកាំង។ លោកបានថ្លែងប្រាប់VOAនៅចម្ការម៉ៃសាក់កាលពីដើមខែតុលាថា៖ «ពួកគេសួរខ្ញុំថានរណាឲ្យកាប់ [ដើមម៉ៃសាក់]? បន្ទាប់ពីការសាកសួររួចហើយ កម្មករទាំង៦នាក់បានផ្តិតមេដៃ ជាការព្រមព្រៀងថាឈប់កាប់ដើមម៉ៃសាក់នោះតទៅទៀត ដោយពួកគេប្រាប់ថាដីនោះមានជម្លោះ។ លោក សម្បត្តិ មានប្រសាសន៍ថា៖ «ពួកគេបានប្រាប់ខ្ញុំឲ្យឈប់កាប់ ដោយសារដីនោះមានជម្លោះ»។ បើតាមកំណត់ហេតុរបស់កងរាជអាវុធហត្ថប្រចាំខេត្តត្បូងឃ្មុំ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលVOAទទួលបាន កម្លាំងចម្រុះចំនួន១១នាក់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ បានចុះឃាត់ការកាប់ដើមម៉ៃសាក់នៅលើដីក្រុមហ៊ុន ក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ដោយសារទទួលបានបណ្ដឹងរបស់បុគ្គលម្នាក់ឈ្មោះ វឹង រ៉ាមី ជាកូនប្រសារបស់លោក គាត ហុង ដែលបានអះអាងថាជាម្ចាស់ដីស្របច្បាប់។ កំណត់ហេតុដែលធ្វើឡើងដោយលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បញ្ជាក់ថា៖ «ក្រោយពីសាកសួរពួកគេទាំង៦នាក់រួចមក សមត្ថកិច្ចបានរាយការណ៍តាមទូរស័ព្ទសុំយោបល់ពីលោកព្រះរាជអាជ្ញា។ គាត់បានអនុញ្ញាតឲ្យសមត្ថកិច្ចធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាអប់រំណែនាំពួកគាត់ ឲ្យផ្អាកកាប់ដើមម៉ៃសាក់លើដីនោះ»។ ប៉ុន្តែលោក Mitchell បានថ្លែងថាកម្មកររបស់លោកត្រូវតែចុះកិច្ចព្រមព្រៀងមិនឲ្យចូលទៅក្នុងដីឬប្រមូលផលដើមម៉ៃសាក់ ដើម្បីពួកគេអាចត្រូវបានដោះលែង បន្ទាប់ពីការហៅទៅសាកសួរប៉ុន្មានម៉ោង។ លោកបន្ថែមថាកម្មកររបស់ក្រុមហ៊ុនមិនអាចចូលទៅក្នុងដីនោះ ហើយការយកទៅសាកសួរ ក៏មិនមានដីកាត្រឹមត្រូវ ឬក៏មានបញ្ជាពីព្រះរាជអាជ្ញាតុលាការនោះទេ។ នៅពេលទាក់ទងតាមទូរស័ព្ទ លោក វ៉ា សារិទ្ធ បានបដិសេធមិនអត្ថាធិប្បាយលើបញ្ហានេះ។ បន្ថែមពីនេះទៅទៀត ក្រុមហ៊ុនអាមេរិកាំងត្រូវបានប្រាប់ថាដីមួយផ្នែករបស់លោក គាត ហុង ជាម្ចាស់ដើមជួលដី ត្រូវបានលក់ទៅឲ្យអ្នកថ្មី ឈ្មោះ ឡាយ ហោ។ ក្រុមហ៊ុនមិនត្រូវបានជូនដំណឹងដោយលោក គាត ហុង អំពីការលក់នេះទេ។ លោក Mitchell បានថ្លែងកាលពីខែកញ្ញាថា៖ «យើងត្រូវបានគេប្រាប់ថាដីនោះដូរម្ចាស់ដែលនេះជាការរំលោភលើកិច្ចសន្យាជួល។ យើងកំពុងគ្រប់គ្រងដីដោយផ្ទាល់ ហើយគ្មានបំណងចាកចេញពីកន្លែងនោះទេ»។ លោក ឡាយ ហោ បានឲ្យបុគ្គលឈ្មោះ ហែល ហុក ចូលទៅកាប់ដើមម៉ៃសាក់ និងសម្អាតដី។ នេះបើយោងតាមឯកសារដែលផ្តិតមេដៃដោយកម្មកររបស់ក្រុមហ៊ុន។ ការកាប់ដើមម៉ៃសាក់នោះស្ថិតនៅលើដីប្រមាណ២៥ហិកតា ដែលក្រុមហ៊ុនកំពុងទាមទារសំណង។ កម្មករបានអះអាងថា បុគ្គលម្នាក់ឈ្មោះ ហែល ហុក បាននាំមនុស្សមកកាត់ដើមម៉ៃសាក់ដឹកចេញ ជាបន្តបន្ទាប់ តាមរថយន្តធំៗ។ មន្ត្រីអាមេរិកបានចុះអន្តរាគមន៍ ការដោះស្រាយចាប់ផ្ដើម កាលពីឆ្នាំមុន ករណីជម្លោះដីធ្លីនេះ ត្រូវបានជូនដំណឹងដល់អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt។ បន្ទាប់ពីដឹងអំពីបញ្ហានេះ លោក Heidt ក៏បានសរសេរលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ដោយស្នើសុំការការពារទៅលើការវិនិយោគរបស់អាមេរិកាំងនៅកម្ពុជា។ រូបឯកសារ៖ លោក William Heidt អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានិយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកម្មវិធី ពាណិជ្ជកម្មមួយ ដែលផ្តោតលើវិស័យកសិកម្មក្រោមប្រធានបទ ឱកាសធុរកិច្ចនៅក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងរាជធានី ភ្នំពេញ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA) លិខិតចុះខែសីហា ឆ្នាំ២០១៨ បានបញ្ជាក់ថា៖ «ការលើកតម្កើងការវិនិយោគរបស់អាមេរិកាំងនៅកម្ពុជា ដែលមានផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ គឺជាអាទិភាពចម្បងមួយរបស់យើងក្នុងចំណោមអាទិភាពចម្បងផ្សេងៗទៀត ហើយយើងសង្ឃឹមថាបញ្ហានេះអាចត្រូវបានដោះស្រាយយ៉ាងលឿន។ ជម្លោះដូចករណីនេះ ធ្វើឲ្យមានការលំបាក ដើម្បីជំរុញឲ្យក្រុមហ៊ុនអាមេរិកាំងមកវិនិយោគនៅទីនេះ ហើយវាកាត់បន្ថយទំនុកចិត្តរបស់អ្នកវិនិយោគទុន»។ លិខិតមួយនេះទំនងជាមានឥទ្ធិពលធ្វើឲ្យមានដំណោះស្រាយ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានចេញវិធានការមួយ ដោយស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បញ្ឈប់សកម្មភាពណាមួយនៅលើដីដែលមានជម្លោះនេះ។ ប៉ុន្តែ វិធានការនេះមិនមានឥទ្ធិពលរយៈពេលវែងនោះទេ។ តុលាការបានផ្ដល់សិទ្ធិឲ្យលោក ឡាយ ហោ បង្កបង្កើនផលលើតំបន់មានជម្លោះទាំងអស់ កាលពីខែមិថុនា ឆ្នាំ ២០១៩ បើទោះជាមានបញ្ជាពីក្រសួងដែនដីក៏ដោយ។ ការណ៍នេះនាំឲ្យមានការតវ៉ាជាបន្ទាន់ពីក្រុមហ៊ុនSRPរបស់លោកDaniel Mitchell។ ប៉ុន្តែដំណោះស្រាយមួយ ត្រូវបានផ្ដល់ឲ្យក្រុមហ៊ុននៅក្នុងខែតុលា ឆ្នាំ២០១៩។ ដំណោះស្រាយនេះទំនងជាដោយសារការធ្វើសក្ខីកម្មរបស់លោក Mitchellនៅសភាសហរដ្ឋអាមេរិកនិងការផ្ដល់បទសម្ភាសន៍ដល់VOA។ ក្រុមការងាររបស់ក្រសួងដែនដី បានប្រាប់ក្រុមហ៊ុនថាជម្លោះនេះត្រូវបានដោះស្រាយ។ អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ លោក សេង ឡូត បានថ្លែងថាជម្លោះនេះបានដោះស្រាយចប់រួចរាល់អស់ហើយ ដោយអ្នកជំនួញម្នាក់ដែលក្រសួងបានណែនាំ ប៉ុន្តែលោកមិនបានបញ្ចេញឈ្មោះ បានសម្រេចទិញដីនេះពីម្ចាស់ដើម ហើយបន្តជួលឲ្យក្រុមហ៊ុនអាមេរិកាំងនោះ ក្រោមលក្ខខណ្ឌដូចគ្នានឹងម្ចាស់ដើម គឺអាចដាំដើមម៉ៃសាក់បានទៅដល់៥០ឆ្នាំទៀត។ លោកក៏បានស្នើឲ្យក្រុមហ៊ុនអាមេរិកាំងបញ្ចប់ក្ដីក្តាំនេះត្រឹមប៉ុណ្ណឹង ដោយមិនបាច់តវ៉ាទាមទារសំណងនៃការកាប់ដើមម៉ៃសាក់ ក្នុងពេលមានជម្លោះកាលពីកន្លងទៅ។ លោកបានថ្លែងប្រាប់VOAថា៖ «យើងសុំការយោគយល់ពីក្រុមហ៊ុនអាមេរិកាំងដែលមកវិនិយោគ ឲ្យបញ្ឈប់ការតវ៉ាទាមទារត្រឹមប៉ុណ្ណេះ»។ លោកបន្តថាជម្លោះដីធ្លីនេះត្រូវបានដឹងឭដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយអាជ្ញាធរបានខិតខំដោះស្រាយបញ្ហានេះ ដើម្បីធានាការវិនិយោគនៅកម្ពុជា។ លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលចង់ឲ្យក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជា មកពីប្រទេសណាក៏ដោយ មិនសំខាន់អាមេរិកាំងនោះទេ ឲ្យមកធ្វើជំនួញដោយរលូននៅកម្ពុជា»។ បើតាមឯកសាររបស់ក្រសួង ដែលVOAទទួលបាន លោក គាត ហុង ដែលជាម្ចាស់ដើមគ្រប់គ្រងដី បានចូលរួមកិច្ចប្រជុំកាលពីខែឧសភា ឆ្នាំ២០១៩ ដោយស្នើថាជម្លោះដីនេះត្រូវកាត់ចេញពីការស៊ើបអង្កេតលើការកាប់ដើមម៉ៃសាក់។ «គាត់បានស្នើថាអ្នកដែលកាប់ដើមម៉ៃសាក់គួរត្រូវចាប់ខ្លួន។ សូមកុំចោទប្រកាន់ខ្ញុំថាពាក់ព័ន្ធ»។ ករណីជម្លោះនេះ បុគ្គលឈ្មោះ ហែល ហុក និងបក្សពួក៣នាក់ ត្រូវបានកាត់ទោស តែត្រូវបានព្យួរទាំងអស់ ពាក់ព័ន្ធនឹងការកាប់ដើមម៉ៃសាក់។ លោក ហែល ហុក ត្រូវបានបញ្ជាឲ្យបង់ប្រាក់ចំនួន២៥០០ដុល្លារសម្រាប់ការខូចខាត។ លោក គាត ហុង បានបដិសេធមិនផ្ដល់អត្ថាធិប្បាយលម្អិតលើដំណោះស្រាយជម្លោះនេះ នៅពេលVOAទាក់ទងសម្ភាសន៍ កាលពីថ្ងៃទី២១ ខែតុលា។ ប៉ុន្តែ លោកគ្រាន់តែនិយាយថាជម្លោះនេះត្រូវបានដោះស្រាយរួចហើយ។ «ខ្ញុំអត់ចង់និយាយទៀត នាំតែវែងឆ្ងាយ។ ឲ្យចប់ត្រឹមហ្នឹងចុះ។ ខ្ញុំសប្បាយចិត្តនឹងទទួលយកដំណោះស្រាយ។ គ្មានបញ្ហានោះទេ»។ ខណៈដែលលោក Mitchell បានស្វាគមន៍នូវដំណោះស្រាយលើការជួលដីនេះបន្តទៀត លោកនិយាយថាក្រុមហ៊ុនរបស់លោកមិនអាចទទួលយកនូវការមិនផ្តល់សំណងទាល់តែសោះសម្រាប់ការបាត់បង់ដែលកើតឡើង ហើយមានការប៉ាន់ប្រមាណប្រហែល៣,២លានដុល្លារអាមេរិក ដែលមិនរាប់បញ្ចូលការបាត់បង់គល់ម៉ៃសាក់ដែលនឹងអាចដុះឡើងវិញកាន់តែល្អ និងលឿនជាងដើមម៉ៃសាក់ដែលដាំថ្មី។ លោកមានប្រសាសន៍ថា៖ «យើងបដិសេធមិនទទួលយកការខាតបង់ ដែលត្រូវបានស្នើសុំដោយក្រសួងដែនដី»។ ការប្រឈមនឹងប្រព័ន្ធអនុគ្រោះពន្ធ និងសំណង កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសារមិនមានដំណោះស្រាយដែលអាចចេញជារូបរាង ក្រុមហ៊ុនSRP បានចាប់ផ្ដើមការពិភាក្សាជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដើម្បីស្វែងរកលទ្ធភាពនៃការដាក់ញត្តិ ឲ្យមានការពិនិត្យមើលឡើងវិញនៃការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់ប្រទេសកម្ពុជា(GSP)។ យោងតាមច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិកឆ្នាំ១៩៧៤ ប្រធានាធិបតីសហរដ្ឋអាមេរិកអាចដកប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសមួយបាន ប្រសិនបើមានការលុបចោលកុងត្រា ឬកិច្ចព្រមព្រៀងជាមួយប្រជាជនអាមេរិកឬក៏សាជីវកម្ម ដៃគូ ឬក៏សមាគម ដែលស្មើនឹង៥០ភាគរយ ឬក៏ផលប្រយោជន៍ត្រូវបានគ្រប់គ្រងដោយប្រជាពលរដ្ឋអាមេរិកបន្ថែម»។ ប្រព័ន្ធអនុគ្រោះពន្ធនេះ បានជួយប្រទេសកម្ពុជាក្នុងការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក។ របាយការណ៍របស់សហរដ្ឋអាមេរិកបង្ហាញថាកម្ពុជាបាននាំទំនិញចូលទៅសហរដ្ឋអាមេរិកចំនួន៣៨០០លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៨ ហើយក្នុងនោះប្រហែល២០ភាគរយ ឬស្មើនឹង៧២០លានដុល្លារអាមេរិក ស្ថិតនៅក្រោមប្រព័ន្ធអនុគ្រោះពន្ GSP។ កាលពីខែមេសា ឆ្នាំ២០១៩ ក្រុមហ៊ុនSRPបានដាក់ញត្តិមួយ ដើម្បីអំពាវនាវឲ្យដកកម្ពុជាចេញពីប្រទេសដែលទទួលបានប្រព័ន្ធអនុគ្រោះនេះ ប៉ុន្តែបានដកញត្តិនេះមកវិញ បន្ទាប់ពីការព្រួយបារម្ភត្រូវបានលើកឡើងអំពីសុវត្ថិភាពនៃអចលនទ្រព្យនិងបុគ្គលិកនៅកម្ពុជា។ បញ្ហានេះបានធ្វើឲ្យឧបការីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកសម្រាប់ការិយាល័យអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក Karl Ehlers លើកឡើងបញ្ហានេះជាមួយរដ្ឋាភិបាលកម្ពុជា អំឡុងពេលទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីខែមិថុនា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ដែលត្រូវបានផ្ញើទៅកាន់សមាជិកសភាសហរដ្ឋអាមេរិក។ ប៉ុន្តែលោក Mitchell បាននិយាយថាក្រុមហ៊ុនរបស់លោកបានកំពុងពិចារណាដាក់ញត្តិម្ដងទៀត ប្រសិនបើគ្មានការផ្ដល់សំណងសម្រាប់ការបាត់បង់ដើមម៉ៃសាក់របស់ក្រុមហ៊ុន។ លោកបានថ្លែងនៅក្នុងខែតុលានេះថា៖ «ប៉ុន្តែប្រសិនបើស្ថានភាពមិនត្រូវបានដោះស្រាយ នោះខ្ញុំមានកាតព្វកិច្ចតំណាងអោយអ្នកវិនិយោគទុនរបស់ខ្ញុំ ដើម្បីរកវិធានការផ្លូវច្បាប់ទាំងអស់ ដើម្បីទទួលបានសំណងសម្រាប់ការបាត់បង់ ហើយយើងនឹងពិចារណានូវឱកាសបន្ទាប់ ប្រសិនបើយើងមិនទទួលបានដំណោះស្រាយ»។ បញ្ហាប្រឈមសម្រាប់ប្រព័ន្ធអនុគ្រោះពន្ធដែលសហរដ្ឋអាមេរិកផ្ដល់ឲ្យកម្ពុជានេះ កើតឡើងខណៈដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងការស៊ើបអង្កេតទៅលើការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ហៅថា គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA) ដោយសារការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនៅកម្ពុជា។ លោក Doug Ericksen ដែលក្រុមហ៊ុនរបស់លោកឈ្មោះPacRim Bridge និងត្រូវបានជួលដោយរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឲ្យប្ដូរជំហរ បាននិយាយថាទង្វើនេះជាការមិនទទួលខុសត្រូវ ដោយសារវានឹងប៉ះពាល់ការងាររបស់ប្រជាជនកម្ពុជា។ លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថានរណាក៏ដោយដែលតស៊ូមតិតាមមធ្យោបាយនេះ គឺតស៊ូមតិឲ្យមានគ្រោះថ្នាក់ដល់ប្រជាជនកម្ពុជាដែលកំពុងធ្វើការ និងប្រជាជនដែលទទួលផលពីឱកាសសេដ្ឋកិច្ចដ៏ធំធេងនេះ»។ លោក Doug Ericksen ដែលជាសមាជិកព្រឹទ្ធសភាកំពុងកាន់តំណែងនៅក្នុងរដ្ឋវ៉ាស៊ីនតោនស្តេត បានថ្លែងបែបនេះកាលពីខែកញ្ញា។ ទោះជាយ៉ាងណា លោកបន្តថា៖ «ការចេញមុខ និងតស៊ូមតិសម្រាប់ការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មពីប្រទេសទាំងមូល ដោយផ្អែកលើស្ថានភាពតែមួយ មិនទំនងជាទង្វើសមរម្យមួយនោះទេ»។ លោក Ericksen បានស្នើថាករណីគួរត្រូវបានដោះស្រាយដោយតុលាការនៅកម្ពុជា ប៉ុន្តែលោកMitchellបាននិយាយថាការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធGSP នឹងជាលទ្ធផលនៃការបរាជ័យរបស់អាជ្ញាធរកម្ពុជាដែលមិនបានស្វែងរកដំណោះស្រាយសមហេតុផលមួយ។ លោក Mitchell បានថ្លែងថា៖ «ចុងក្រោយ វាគឺជាសេចក្ដីសម្រេចចិត្តនៃរដ្ឋាភិបាលកម្ពុជាថាផ្ដល់នូវដំណោះស្រាយយុត្តិធម៌ និងសមធម៌មួយទៅលើបញ្ហានេះ ឬក៏ប្រឈមនឹងការបាត់បង់អត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះពន្ធGSPសម្រាប់ប្រជាជនកម្ពុជា»៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ខេត្តត្បូងឃ្មុំ ៖ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ សកម្មជនសិទ្ធិមនុស្សនិងអ្នកតាមដាននយោបាយកម្ពុជាបានជួបប្រជុំគ្នានៅក្នុងបន្ទប់លេខ២២០០នៃអគារRayburn ក្នុងវិមានCapitalក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួមសវនាការសភាអាមេរិកាំងដែលផ្ដោតលើបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ។ សវនាការនេះ ត្រូវបានរៀបចំដោយគណៈកម្មការសិទ្ធិមនុស្សTom Lantos និងគណៈកម្មការសភាទទួលបន្ទុកកិច្ចការកម្ពុជា (Congressional Cambodia Caucus) ដែលជាញឹកញាប់តែងតែរិះគន់គោលនយោបាយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ |
លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់សារព័ត៌មានថ្មីៗថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ប្រទេស ដែលតម្រូវឲ្យប្រជាពលរដ្ឋ ដោយរួមទាំងសិស្សានុសិស្សផងដែរ មានការយល់ដឹង ហេតុនេះហើយ ទើបបានជាក្រសួងរៀបចំដាក់បញ្ចូលទៅក្នុងមេរៀន។ លោកបន្តថា ការដាក់រដ្ឋធម្មនុញ្ញចូលទៅក្នុងមេរៀននេះ គឺជាគំនិតផ្តួចផ្តើមរួមគ្នារវាងលោករដ្ឋមន្ត្រីអប់រំ ហង់ ជួនណារ៉ុន និងលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ អ្នកនាំពាក្យដដែលបន្តថា លោកមិនអាចបញ្ជាក់បានទេថា កិច្ចការងារនេះ នឹងរួចរាល់នៅពេលណា ប៉ុន្តែលោកថា ក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងអប់រំ នឹងបង្កើតក្រុមការងារដើម្បីធ្វើកិច្ចការនេះរួមគ្នា។ មាត្រា៤៩នៃរដ្ឋធម្មនុញ្ញ បានចែងថា «ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវគោរពរដ្ឋធម្មនុញ្ញ និង គោរពច្បាប់»។ យោងតាមសេចក្តីសម្រេចរបស់លោក ហង់ ជួន ណារ៉ុន ក្រុមការងារនេះ មាន២ផ្នែក គឺគណៈកម្មការចំពោះកិច្ច និង ក្រុមការងារបច្ចេកទេសចំពោះកិច្ច។ លោក ហង់ ជួន ណារ៉ុន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចដោយខ្លួនឯងតែម្តង ដោយអមជាមួយអនុប្រធាន២រូប និង សមាជិក៣រូប។ ចំណែក ក្រុមការងារបច្ចេកទេសចំពោះកិច្ច មានលោក ពុត សាមិត្ត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ជាប្រធាន និង អនុប្រធាន២រូប ព្រមទាំងសមាជិក១៤រូប៕ | លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា បានចេញសេចក្តីសម្រេចមួយ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩នេះ ស្តីពីការបង្កើតក្រុមការងារ ដើម្បីរៀបចំបញ្ចូលបទប្បញ្ញត្តិគ្រឹះក្នុងរដ្ឋធម្មនុញ្ញ ទៅក្នុងមុខវិទ្យាសីលធម៌ និងពលរដ្ឋវិទ្យា ចាប់តាំងពីកម្រិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និង មធ្យមសិក្សាទុតិយភូមិ។ |
ចិនបានព្យួរសម្បទានពន្ធ លើផលិតផលអាមេរិកចំនួន១២៨មុខ ជាការសងសឹកនឹងការដំឡើងពន្ធដែកថែប និងអាលុយមីញ៉ូម។ គណៈកម្មការពន្ធគយរបស់ចិនបានប្រកាសថា ពន្ធចំនួន១០ភាគរយនឹងត្រូវអនុវត្តលើផលិតចំនួន១២០មុខ រាប់ទាំងផលិតផលផ្លែឈើ និង២៥ភាគរយ លើផលិតផល៨មុខ ដូចជាសាច់ជ្រូកជាដើម។ ក្នុងសេចក្ដីប្រកាសរបស់ក្រសួងហិរញ្ញវត្ថុចិន ការដំឡើងពន្ធនេះ មានតម្លៃចំនួនបីពាន់លានដុល្លារ។ ចាប់ពីថ្ងៃទី២៣ ខែមីនា អាមេរិកបានដំឡើងពន្ធនាំចូលលើដែកថែបចំនួន២៥ភាគរយ និង១០ភាគរយលើអាលុយមីញ៉ូម ពីគ្រប់ប្រទេសទាំងអស់រាប់ទាំងចិនដែរ។ ការដំឡើងពន្ធរបស់អាមេរិក អនុវត្តតាមច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៦២ ដែលអនុញ្ញាតឲ្យមានការដំឡើងពន្ធ នៅពេលមានការគំរាមកំហែងលើសន្តិសុខជាតិ។ ក្រោយមក រដ្ឋបាលលោក ដូណាល់ ត្រាំ បានលើកលែងការដំឡើពន្ធលើប្រទេសមួយចំនួន តែគ្មានឈ្មោះចិនឡើយ។ បើតាមទីភ្នាក់ងារព័ត៌មាន Xinhua ក្រសួងហិរញ្ញវត្ថុចិន ចាត់ទុកការដាក់ពន្ធថ្មីនេះ គឺជាការវាយបកលើអាមេរិក ការពារប្រយោជន៍របស់ចិន និងទូទាត់ការខូចខាត បណ្ដាលមកពីវិធានការរបស់អាមេរិក។ ចិន បានគំរាមអាមេរិកម្ដងហើយម្ដងទៀត ដោយប្រាប់ឲ្យអាមេរិកចៀសវាង ធ្វើសកម្មភាពដែលប៉ះពាល់ប្រយោជន៍ចិន និងមិនត្រូវដើរផ្ទុយពីចរន្តពាណិជ្ជកម្មសេរីរបស់ពិភពលោកឡើយ។ យ៉ាងណា មិញ អាមេរិកហាក់មិនខ្វល់ឡើយ ហើយកំពុងរៀបចំដំឡើងពន្ធថ្មីមួយទៀតលើចិន។ ក្រុងវ៉ាស៊ីនតោន មានគម្រោងដាក់ពន្ធថ្មីមានតម្លៃ៦០ពាន់លានដុល្លារ លើផលិតផលចិនដែលសង្ស័យថា ប្រើប្រាស់បច្ចេកវិទ្យាអាមេរិក។ វ៉ាស៊ីនតោនបានចោទប៉េកាំងថា បង្ខំឲ្យក្រុមហ៊ុនអាមេរិកផ្ទេរបច្ចេកវិទ្យារបស់ខ្លួន ទៅឲ្យក្រុមហ៊ុនចិនដែលជាដៃគូរកស៊ី។ ក្រុងប៉េកាំង ក៏ចាត់ទុកចំណាត់ការរបស់ក្រុងវ៉ាស៊ីតោន ជាការធ្វើទុក្ខបុកម្នេញផ្នែកសេដ្ឋកិច្ច និងព្រមានរួចហើយថា ខ្លួនមិននៅស្ងៀមឡើយ ហើយនឹងវាយបកវិញមិនខាន។ តាមពិតទៅ វិធានការរបស់រដ្ឋបាលលោក ត្រាំ គឺជាយុទ្ធនាការកាត់បន្ថយឱនភាពពាណិជ្ជកម្ម ជាមួយចិន ដែលលោក ត្រាំ អះអាងថា ធ្វើឲ្យអាមេរិកខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ។ ក្នុងការរកស៊ីជាមួយចិននៅឆ្នាំ២០១៧ អាមេរិកមានឱនភាពពាណិជ្ជកម្មដល់ទៅ៣៧៥ពាន់លានដុល្លារឯណោះ។ លោក ត្រាំ សន្យាថា នឹងបង្រួមទំហំឱនភាពពាណិជ្ជកម្មនេះ ក៏ដូចជាការពារផលប្រយោជន៍របស់ក្រុមហ៊ុនអាមេរិកដែរ៕ | នៅថ្ងៃទី២ ខែមេសា រដ្ឋាភិបាលចិនបានសម្រេចដំឡើងពន្ធនាំចូល លើផលិតផលអាមេរិកចំនួន១២៨មុខរាប់ទាំងសាច់ជ្រូក និងផ្លែឈើ។ ការដំឡើងពន្ធចាប់ពី១០ ទៅ២៥ភាគរយនេះ គឺជាការឆ្លើយតបនឹងការដំឡើងពន្ធរបស់អាមេរិកលើដែកថែប និងអាលុយមីញ៉ូមដែលនាំចូលពីចិន។ ការដំឡើងពន្ធទៅមកនេះ ធ្វើឲ្យមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ ស្ថិតលើផ្លូវកាន់តែកៀកទៅកាន់សង្គ្រាមពាណិជ្ជកម្មហើយ។ |
គណៈកម្មាធិការពិសេសរបស់រដ្ឋសភាដែលមានទាំងសមាជិកមកពីបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ នៅថ្ងៃទី១៩ ខែធ្នូ បោះឆ្នោតជាឯកច្ឆន្ទបញ្ជូនសំណុំរឿងរបស់អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ទៅក្រសួងយុត្តិធម៌។ បន្ទាប់ពីចំណាយពេលស៊ើបអង្កេត១៨ខែលើការសម្រុកចូលសភាកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ គណៈកម្មាធិការពិសេសរបស់រដ្ឋសភាស្នើឱ្យក្រសួងយុត្តិធម៌កាត់ទោសលោក ត្រាំ ជុំវិញឧក្រិដ្ឋកម្មបួនករណីដូចជារារាំងនីតិវិធីផ្លូវការរបស់សភា រួមគំនិតបោកប្រាស់ ធ្វើសេចក្តីថ្លែងការណ៍ក្លែងក្លាយ និងជួយ ឬញុះញង់ឱ្យមានការបះបោរ។ «កុបកម្ម ជាការបះបោរប្រឆាំងអាជ្ញាធរអាម៉េរិក។ វាជាបទល្មើសសហព័ន្ធដ៏ធ្ងន់ធ្ងរដែលបញ្ជាក់ក្នុងរដ្ឋធញ្ញនុញ្ញ»។ សមាជិករដ្ឋសភា Jamie Raskin ដែលជាសមាជិកគណៈកម្មាធិការពិសេសតំណាងបក្សប្រជាធិបតេយ្យលើកឡើងបែបនេះ ស្របពេលលោកប្រកាសពីបទចោទប្រកាន់អំឡុងកិច្ចប្រជុំ។ បន្ថែមពីលើនេះ សមាជិកគណៈកម្មាធិការពិសេសរបស់រដ្ឋសភាទាំង៩ដែលពីរនាក់មកពីបក្សសាធារណរដ្ឋ និងប្រាំពីរនាក់មកពីបក្សប្រជាធិបតេយ្យគ្រោងនឹងចេញរបាយការណ៍៨ជំពូកដែលត្រូវបានចងក្រងតាមរយៈសម្ភាសសាក្សីជាងមួយពាន់នាក់ និងរាប់ម៉ឺនឯកសារដែលប្រមូលបាន។ កិច្ចប្រជុំនៅថ្ងៃទី១៩ ខែធ្នូ នេះជាជំនួបចុងក្រោយរវាងសមាជិកទាំង៩ មុនពេលសភាអាណត្តិទី១១៨ ចាប់ផ្តើមនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។ បើទោះគណៈកម្មាធិការពិសេសរបស់រដ្ឋសភាមិនមានអំណាចកាត់ទោស ការបញ្ជូនសំណុំរឿងនេះតំណាងឱ្យកិច្ចប្រឹងប្រែងស៊ើបអង្កេតដ៏សំខាន់ចុងក្រោយរបស់គណៈកម្មាធិការនេះ ហើយដើម្បីជាការដាក់សម្ពាធបន្ថែមលើក្រសួងយុត្តិធម៌របស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ឱ្យបន្តជំហានកាត់ទោសអតីតប្រធានាធិបតីអាម៉េរិក។ សូមបញ្ជាក់ថា ករណីដែលគណៈកម្មាធិការពិសេសរបស់រដ្ឋសភាស៊ើបអង្កេតកន្លងមកនោះគឺ លោក ត្រាំ រៀបចំ និងសម្របសម្រួលផែនការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតី ហើយទប់ស្កាត់ការផ្ទេរអំណាចប្រធានាធិបតី។ ដោយសារតែការអះអាងមិនពិតរបស់លោក ត្រាំ ជុំវិញការលួចសន្លឹកឆ្នោតឆ្នាំ២០២០ មនុស្សជាច្រើននាក់បានសម្រុកចូលសភា រុះរើអាសនៈរបស់បក្សប្រជាធិបតេយ្យ ក៏ដូចជាបង្កឱ្យមានហិង្សាបណ្តាលឱ្យមនុស្សយ៉ាងតិច៥នាក់ស្លាប់៕ . | សមាជិកសភាអាម៉េរិកដែលស៊ើបអង្កេតលើករណីសម្រុកចូលសភាកាលពីឆ្នាំមុន នៅថ្ងៃទី១៩ ខែធ្នូ ចេញសេចក្តីស្នើទៅក្រសួងយុត្តិធម៌ឱ្យចោទប្រកាន់អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ពីបទឧក្រិដ្ឋបួនករណី។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែលគណៈកម្មាធិការពិសេសរបស់រដ្ឋសភាអាម៉េរិកបញ្ជូនសំណុំរឿងប្រឆាំងអតីតប្រធានាធិបតី ស្របគ្នានឹងក្រសួងយុត្តិធម៌កំពុងស៊ើបអង្កេតឧក្រិដ្ឋកម្មនេះស្រាប់ដែលអាចឱ្យ លោក ត្រាំ ជាប់ពន្ធនាគារបាន។ |
«ខ្ញុំតែងប្រដៅកូនកុំឲ្យពាក់ព័ន្ធនយោបាយសុខចិត្តធ្វើទាហាន ប៉ុន្ដែឥឡូវនេះវាហួសពេលហើយ ខ្ញុំនឹងអំពាវនាវជំរុញកូនខ្ញុំ ចៅខ្ញុំឲ្យចូលប្រឡូកក្នុងនយោបាយទាំងអស់»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានផ្ដាំចៅប្រុសខ្លួនម្នាក់ ឱ្យដាក់គោលដៅដណ្ដើមយកតំណែងនាយករដ្ឋមន្រ្តី នា២០ឆ្នាំខាងមុខទៀត។ បច្ចុប្បន្ននេះ កូនៗរបស់សម្ដេច ហ៊ុន សែន សុទ្ធតែមានឈ្មោះក្នុងគណៈកម្មាធិការនីមួយក្នុងបក្សប្រជាជនកម្ពុជា។ ក្នុងនោះលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល, លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ ជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យកិច្ចការផ្ទៃក្នុង និងលោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឃលកំពង់ស្ពឺ ជាសមាជិកគណៈកម្មាធិការកណ្ដាល ។ ក្រៅពីនេះ ក៏មានកូនប្រសារសម្ដេចផងដែរ។ លោក ហ៊ុន ម៉ាណែត ក៏ត្រូវបានសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា គាំទ្រជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៧ កក្កដា ២០២២ ខណៈសម្ដេច ហ៊ុន សែន នៅតែឈរឈ្មោះជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣។ ជុំវិញការរៀបចំឱ្យលោក ហ៊ុន ម៉ាណែត បន្តវេនជានាយករដ្ឋមន្រ្តីនេះ ក៏ត្រូវបានមហាជន ជាពិសេសអ្នកប្រឆាំងរដ្ឋាភិបាល រិះគន់ថា ជាការផ្ទេរអំណាចពីឪពុក ទុកឱ្យកូន និងគ្រួសារមេដឹកនាំរូបនេះ។ ប៉ុន្តែសម្ដេច ហ៊ុន សែន មិនខ្វល់សម្តីទាំងនោះឡើយ។ សម្ដេច បានព្យាយាមបកស្រាយថា សម្ដេចប្រឹងប្រែងបណ្ដុះបណ្ដាលកូន គឺចង់ឱ្យពួកគេយកចំណេះដឹងមកអភិវឌ្ឍប្រទេសជាតិ ។ «ខ្ញុំក៏សុំបញ្ជាក់ត្រឡប់ទៅវិញ ខ្ញុំមិនបណ្តុះបណ្តាលកូនឲ្យធ្វើមេចោរទេ ខ្ញុំស្វាគមន៍កូនរបស់អ្នកឯងចូលរួម ខ្ញុំលើកទឹកកូនអ្នកឯង ខ្ញុំសរសើរកូនអ្នកឯង។ ត្រង់អ្នកឯងវាយកូនខ្ញុំរឿងរបស់អ្នកឯង វាអន់ណាស់អាមនុស្សចាស់ទាស់ជាមួយកូនក្មេង វាយ៉ាប់ពេក»។ នេះជាការបញ្ជាក់ជាថ្មី របស់ប្រមុខរដ្ឋាភិបាល ក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតផ្នែកអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕ | សម្ដេច ហ៊ុន សែន ប្រកាសឱ្យកូនចៅខ្លួន ចាប់យកអាជីពនយោបាយ ចាប់ពីពេលនេះទៅ។ សម្ដេច ប្រកាសបែបនេះ នៅក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតផ្នែកអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី៥ សីហានេះ។ |
អំឡុងពេល Real បំបាក់ក្រុមលេខ ២ Girona លទ្ធផលសរុប ៤-០ នោះ គឺ Bellingham បានរួមចំណែក ២គ្រាប់ មុននឹងរូបគេត្រូវបានប្តូរចេញនៅនាទី៥៧ ដោយសារតែបញ្ហារបួសកជើង។ បើតាមប្រភពដ៏ជិតស្និទ្ធិបានប្រាប់ទៅកាន់ទូរទស្សន៍ ESPN កីឡាករអន្តរជាតិអង់គ្លេស នឹងត្រូវអវត្តមាន ៣សប្តាហ៍ ពីការប្រកួតនានា។ បច្ចុប្បន្ន Bellingham ជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ នៅ Real Madrid ដោយរកបាន ២០គ្រាប់ រាល់គ្រប់ការប្រកួតទាំងអស់ ក្នុងរដូវកាលដំបូងនេះ ។ ក្នុងនោះ ក៏មានគ្រាប់បាល់ក្នុងការបង្ហាញខ្លួន ៥លើក នៅ UCL ដែរ។ អវត្តមានខ្សែបម្រើឆ្នើមវ័យក្មេងនេះ ក៏មិនមែនជាបញ្ហាចោទរបស់ក្រុមឡើយ។ លោក Ancelotti និយាយថា ក្រុមមិនញញឺតឡើយ ក្នុងការប្រកួតប្រជែងជាមួយក្រុមដទៃទេ។ «បើគ្មាន Bellingham យើងឈ្នះប្រកួតចំនួន ៤ ក្នុងរដូវកាលនេះ អ្នកដែលបានជំនួសគេធ្វើបានល្អ មិនថា Brahim (Diaz) ឬ Joselu នោះទេ។ ពិតណាស់ Bellingham ជាកីឡាករល្អខ្លាំងម្នាក់ ដូចជាអ្នកចាំទី Courtois, Militao និង Alaba ជាដើម។ តែថ្ងៃស្អែក វាជាឱកាសមួយដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់កីឡាករ។»។ អ្នកចាត់ការសញ្ជាតិអ៊ីតាលី បាននិយាយក្នុងសន្និសីទកាសែតមុនការប្រកួតបែបនេះ។ RB Leipzig ក៏ជាក្រុមខ្លាំងមួយរបស់អាល្លឺម៉ង់ ដែលតែងតែបង្ហាញវត្តមាន ក្នុងការប្រកួតពានអឺរ៉ុប រយៈកាលប៉ុន្មានឆ្នាំចុងក្រោយមកនេះ៕ | លោក Carlo Ancelotti បាននិយាយថា ក្រុម Real Madrid នឹងបន្តការប្រកួតកាន់តែខ្លាំងបន្ថែមទៀត ទោះបីជាក្រុមមានកីឡាករសំខាន់ៗ ដូចជា Jude Bellingham កំពុងតែរងរបួសក្តី។ ការប្រកួតជុំទីមួយវគ្គ ១៦ក្រុម UEFA Champions League រវាងក្រុមរហស្សនាមអធិរាជស ទល់នឹងភ្ញៀវ RB Leipzig គ្មានវត្តមានរបស់កីឡាករយុវជនអង់គ្លេសឡើយ។ |
យោងតាមការផ្សាយរបស់គណៈកម្មការរៀបចំស៊ីហ្គេមលើកទី៣១ (Sea Games 2021) ការប្រជុំរយៈពេល៦ថ្ងៃនេះ បានបញ្ចប់ទៅដោយមានបញ្ហាមួយចំនួន ត្រូវបានដោះស្រាយ និងត្រូវបានបង្ការ អំឡុងពេលប្រកួតស៊ីហ្គេម។ ជាពិសេស ការចុះឈ្មោះប្រតិភូកីឡា ត្រូវបានបញ្ចប់។ យោងតាមការសម្រេចពីការប្រជុំនេះ កីឡាចោលដុំដែក វិញ្ញាសានារី និងចោលញញួរ វិញ្ញាសាបុរស នឹងមិនដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេមទេ ដោយសារមិនមានអត្តពលិក ចុះឈ្មោះគ្រប់គ្រាន់ តាមវិន័យប្រកួតដែលបានចងក្រង។ ចំពោះចោលដុំដែកនារី អត្ដពលិកចូលរួម មានតែប្រទេសថៃ និងប្រទេសឥណ្ឌូណេស៊ី ខណៈ ចោលញញួរបុរស មានតែអត្តលិកថៃ និងម៉ាឡេស៊ី បានចុះឈ្មោះ។ តាមវិន័យនៃការប្រកួតកីឡាដែលចងក្រង កីឡា ដែលដាក់ប្រកួត លុះត្រាតែមានយ៉ាងហោច ៣ក្រុមឡើងចូលរួមប្រកួត។ មុនកិច្ចប្រជុំនេះ កីឡាបាល់គប់ឆ្នេរខ្សាច់នារី ត្រូវបានដកចេញ ក្រោមហេតុផលដូចគ្នាដែរ ដោយមានតែប្រទេសថៃ និងម្ចាស់ផ្ទះវៀតណាម បានចុះឈ្មោះប្រកួត។ ជាលទ្ធផលសម្រេច ការប្រកួតស៊ីហ្គេមលើកទី៣១ មាន៤០ប្រភេទកីឡា និង៥២៣វិញ្ញាសា។ គួរបញ្ជាក់ផងដែរថា ពិធីបើកស៊ីហ្គេម នឹងធ្វើឡើងជាផ្លូវការ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បើទោះជាមានកីឡាខ្លះ ប្រកួតចាប់ពីថ្ងៃទី៦ ខែឧសភានេះក៏ដោយ។ អត្តពលិក ប្រមាណជិត ៥ ១០០នាក់ មកពី១១ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងប្រកួតលើ៤០ប្រភេទកីឡា សម្រាបដណ្ដើមយក៥២៣ មេដាយមាស៕ ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម រូបពីSea Games 2021 | កិច្ចប្រជុំស្ដីពីការចុះឈ្មោះប្រតិភូចូលរួមស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានបញ្ចប់ទៅកាលពីថ្ងៃទី៧ ខែឧសភា។ កិច្ចប្រជុំនេះ ត្រូវបានចំណាយពេលអស់រយៈពេល៦ថ្ងៃ ដោយមានការចូលរួមពីតំណាងប្រទេស ដែលជាសមាជិកគណៈកម្មការជាតិអូឡាំពិក អាស៊ីអាគ្នេយ៍ (National Olympic Committees of South East Asian)។ ក្រោយបញ្ចប់ការចុះឈ្មោះ ប្រភេទកីឡាចំនួន៣ប្រភេទ ត្រូវបានដកចេញពីការប្រកួតស៊ីហ្គេមលើកទី៣១ជាផ្លូវការ មានកីឡាចោលដុំដែក កីឡាចោលញញួរ និងកីឡាបាល់គប់លើឆ្នេរខ្សាច់។ |
វិធានការក្តៅរបស់ក្រសួងមានសមត្ថកិច្ចទាំងបីខាងលើ គឺធ្វើឡើងតាមរយៈប្រកាសរួមគ្នាមួយ កាលពីចុងខែឧសភា កន្លងទៅ។ គោលដៅធំបំផុតនៃប្រកាសនោះ គឺដើម្បីប្រឆាំងនិងទប់ស្កាត់ការផ្សព្វផ្សាយនូវរាល់ខ្លឹមសារព័ត៌មានទាំងអស់ រួមមានអក្សរ សំឡេង រូបភាព វីដេអូ និងទម្រង់ផ្សេងៗទៀត នៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលមានចេតនាបង្កចលាចល ធ្វើឲ្យអន្តរាយដល់សន្តិសុខ សេដ្ឋកិច្ច សណ្តាប់ធ្នាប់សាធារណៈ វិស័យការពារជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ និងបណ្តាលឲ្យមានការរើសអើង រួមទាំងប៉ះពាល់ដល់វប្បធម៌ និងប្រពៃណី។ ប្រកាសដែលមាន១០ប្រការនោះ បានលើកឡើងថា ក្រសួងទាំងបី នឹងចាត់តាំងអង្គភាពជំនាញរៀងៗខ្លួន ឲ្យធ្វើជាសេនាធិការ ដើម្បីងាយស្រួលក្នុងការសហការគ្នា និងតាមដាន សិក្សា ស្រាវជ្រាវ ស្វែងរកនូវការធ្វើអាជីវកម្ម និងការផ្សព្វផ្សាយល្មើសច្បាប់ តាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕ | រាល់ការផ្សព្វផ្សាយរបស់គេហទំព័រនានា រួមទាំងបណ្តាញទំនាក់ទំនងសង្គមផង ដូចជា ហ្វេសប៊ុក ជាដើម ត្រូវស្ថិតនៅក្រោមក្រសែភ្នែកមន្ត្រីជំនាញរបស់ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ មិនថាគេហទំព័រសារព័ត៌មានផ្លូវការ ឬក៏បណ្តាញទំនាក់ទំនងសង្គមនោះទេ សុទ្ធតែអាចប្រឈមនឹងផ្លូវច្បាប់ទាំងអស់ ប្រសិនបើក្រុមជំនាញរបស់ក្រសួងទាំងបី មើលឃើញថា បានផ្សព្វផ្សាយ ឬចែកចាយដំណឹង ដែលបង្កបញ្ហាដល់សង្គម។ |
លោក ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ព្រឹត្តិការណ៍ «សង្ក្រាន្តថ្មីសំបូរព្រៃគុក» ឆ្នាំ២០១៨នេះថា ការណ៍ដែលយកដឹងឡាប និងដឹងភ្លក់ មកធ្វើជាសម្ភារខ្នាតធំ ឬយក្សនេះ គឺដើម្បីថែរក្សាវប្បធម៌ និងអត្តសញ្ញាណរបស់បងប្អូនជនជាតិភាគតិច គួយក្នុងខេត្តកំពង់ធំ។ ក្រៅពីបង្ហាញសម្ភារប្រើប្រាស់ខ្នាតយក្សរបស់ជនជាតិគួយ ការសម្ដែងសិល្បៈបុរាណ និងសម័យ ការលេងល្បែងប្រជាប្រិយ ការប្រគំតន្ត្រី ការប្រណាំងរទេះគោ និងកម្មវិធីសប្បាយៗផ្សេងៗទៀត ក៏នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តថ្មីសំបូរព្រៃគុក» ។ នេះបើតាម លោក ជា វ៉ាន់ចាន់ ដែលបញ្ជាក់ក្តីសង្ឃឹមថា «សង្ក្រាន្តថ្មីសំបូរព្រៃគុក» ឆ្នាំទី៤នេះនឹងមានភ្ញៀវទេសចរមកកម្សាន្តច្រើនជាងឆ្នាំមុនៗ នៅក្រោយការដាក់បញ្ចូលទីតាំងនេះ ក្នុងបញ្ជីបេតិកភណ្ឌជាតិពិភពលោកនោះ៕ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖ ១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។ ២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។ ៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។ ៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។ | កំពង់ធំ៖ ព្រឹត្តិការណ៍ «សង្ក្រាន្តថ្មីសំបូរព្រៃគុក» ឆ្នាំ២០១៨នេះ នឹងតាំងបង្ហាញសម្ភារខ្នាតយក្ស របស់ជនជាតិភាគតិចគួយដែលរស់នៅក្នុងខេត្តកំពង់ធំ គឺដឹងឡាប និងដឹងភ្លក់។ |
អតីតខ្សែបម្រើ Manchester United កីឡាករ Memphis Depay រួមជាមួយអតីតខ្សែប្រយុទ្ធ Liverpool កីឡាករ Ryan Babel និងខ្សែការពារថ្លៃបំផុតលើលោក Virgil van Dijk រកបានម្នាក់១គ្រាប់ជួយឲ្យក្រុមរបស់លោក Ronald Koeman ស្គាល់ជ័យជម្នះលើកដំបូងចាប់តាំងពីឡើងកាន់ដំណែងមក។ បរាជ័យរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់លើកនេះ ក៏ជាការបញ្ចប់ការស៊ុតបញ្ចូលទី ៩ប្រកួតជាប់គ្នារបស់ Cristiano Ronaldo ផងដែរ។ ប្រធានក្រុមព័រទុយហ្គាល់វ័យ៣២រូបនេះបានប្តូរចូលជំនួសខ្សែបម្រើ Joao Moutinho នៅនាទី ៦៨ ក្រោយពេលមិត្តរួមក្រុមរបស់គេម្នាក់គឺ Joao Cancelo ទទួលបានកាត់ក្រហមនៅនាទី ៦១។ ព័រទុយហ្គាល់ស្ថិតក្នុងពូល B សម្រាប់ការប្រកួតពានរង្វាន់ World Cup នៅរុស្ស៊ីឆ្នាំ២០១៨ ដែលត្រូវជួបអេស្ប៉ាញ ម៉ារ៉ុក និងអ៊ីរ៉ង់៕ | ម្ចាស់ជើងឯកទ្វីបអឺរ៉ុប (Euro 2016) ព័រទុយហ្គាល់បានរងបរាជ័យយ៉ាងឈឺចាប់បំផុតក្រោយចាញ់ហូឡង់ ៣-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិដែលធ្វើឡើងក្នុងក្រុងហ្ស៉ឺណែវ ប្រទេសស្វីស នៅរាត្រីថ្ងៃទី២៦ ខែមីនា។ |
អ្នកនិពន្ធដែលកើតឆ្នាំ១៩៨១រូបនេះ បានសន្យាថា នឹងមិនតែងនិពន្ធបទចម្រៀង ដែលបង្កឱ្យមានផលប៉ះពាល់ ដល់វប្បធម៌ជាតិ និងសង្គមតទៅទៀតឡើយ។ លោក អ៊ិច ចន្ថា បានធ្វើកិច្ចសន្យាកែខ្លួន នៅចំពោះមុខក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានហៅលោក ទៅអប់រំណែនាំ នៅព្រឹកថ្ងៃទី៩ មិថុនានេះ។ ក្រៅពីការសុំទោសជាសាធារណៈ ចំពោះកំហុសរបស់ខ្លួន អ្នកនិពន្ធបទសម្រៀងដែលធ្វើឱ្យមានការថ្នាំងថ្នាក់ចិត្តមហាជនរូបនេះ ក៏បានសន្យាថា នឹងចុះបញ្ជីផលិតកម្មរបស់ខ្លួន ឱ្យបានត្រឹមត្រូវទៅតាមច្បាប់ផងដែរ៕ | ភ្នំពេញ៖ លោក អ៊ិច ចន្ថា បានទទួលស្គាល់ថា បទចម្រៀងរបស់ខ្លួនពិតជាបាន ប្រើពាក្យពេចន៍អសុរស ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងធ្វើឱ្យមហាជនមានការមិនពេញចិត្ត និងបណ្ដាលឱ្យប៉ះពាល់ដល់តម្លៃសីលធម៌សង្គមពិតមែន។ បទចម្រៀងបង្កប់ន័យអាសគ្រាម ដែលលោក អ៊ិច ចន្ថា តែងនិពន្ធនោះ មានបទ«កណ្ដៀវអូន...» និងបទ«ស្រណោះអង្រែ»។ |
លោក លីម ហួមីន (Lim Hua Min) បានដឹកនាំក្រុមហ៊ុនតាំងពីឆ្នាំ ១៩៧៥ បន្ទាប់ពីបានប្រើប្រាស់ប្រាក់សន្សំផ្ទាល់ខ្លួន និងប្រាក់កម្ចីពីធនាគារ ក៏ដូចជាដៃគូ ដើម្បីទិញក្រុមហ៊ុនជំនួញកណ្ដាលផ្នែកភាគហ៊ុន ដែលលែងមានសកម្មភាពមួយ ដោយប្រតិបត្តិការពាណិជ្ជកម្មត្រូវបានផ្អាក។ អ្នកជំនួញជើងចាស់រូបនេះ បានធ្វើបដិវដ្ដឧស្សាហកម្មជំនួញកណ្ដាលផ្នែកផ្សារហ៊ុន នៅពេលដែលលោកបានដាក់ចេញនូវមូលដ្ឋានជួញដូរហ៊ុនតាមអ៊ីនធើណេតដំបូងរបស់ប្រទេសសិង្ហបុរី ឈ្មោះថា POEMS។ ក្នុងរយៈកាលបួនទសវត្សរ៍មកនេះ លោកក៏បានអភិវឌ្ឍក្រុមហ៊ុនពីក្រុមហ៊ុនមានទីផ្សារតែមួយ និងផលិតផលតែមួយ ទៅជាក្រុមហ៊ុនធំក្នុងតំបន់អាស៊ី ដែលមានវត្តមានទូទាំងសកលលោក។ លោក លីម ហួមីន (Lim Hua Min) បានកាន់តំណែងជាន់ខ្ពស់នៅក្នុងទីផ្សារភាគហ៊ុនសិង្ហបុរី (SES) និងធ្លាប់បានធ្វើជាប្រធាន និងជាសមាជិករបស់គណៈកម្មាធិការនានានៃទីផ្សារភាគហ៊ុនសិង្ហបុរី។ ហើយលោក ត្រូវបានកោតសរសើរចំពោះភាពតស៊ូ និងភាពរឹងមាំរបស់លោក ដោយគណៈកម្មការវិនិច្ឆ័យនានា ដែលតែងតែនិយាយថា លោកតែងតែព្យាយាមដើម្បីសម្រេចឲ្យបាននូវលទ្ធផលត្រចះត្រចង់សម្រាប់អាជីវកម្មរបស់ខ្លួន ដើម្បីធ្វើឲ្យអាជីវកម្មនោះក្លាយជាអាជីវកម្មនាំមុខគេក្នុងវិស័យនេះ។ លោក ហាន ផេង គ័ង (Han Peng Kwang) នាយកចាត់ការទូទៅរបស់ធនាគារ Phillip Bank បានរៀបរាប់ទាក់ទិននិងពានរង្វាន់ ដែលអគ្គនាយករបស់លោកបានទទួល ដូច្នេះថា៖ ការទទួលស្គាល់មកលើភាពនាំមុខគេនៃក្រុមហ៊ុនយើងនៅក្នុងផ្នែកសេវាហិរញ្ញវត្ថុនៅក្នុងតំបន់ទាំងមូល គឺជាការជំរុញទឹកចិត្តដ៏ខ្លាំងក្លាសម្រាប់បុគ្គលិកទាំងអស់គ្នាដែលបម្រើការនៅធនាគារ Phillip Bank នេះ។ ពានរង្វាន់នេះនឹងជំរុញទឹកចិត្តឲ្យយើងផ្ដោតលើផែនការដ៏មហិច្ចិតារបស់យើងសម្រាប់ពេលតទៅមុខ ក្នុងប្រទេសកម្ពុជា។ លោក ហាន បានបន្តទៀតថាធនាគារ PhillipBank នឹងពង្រីកប្រតិបត្តិការរបស់ខ្លួនឲ្យបានច្រើនទូទាំងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ តាមរយៈការធ្វើសមាហរណកម្មបន្ថែមទៀតជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត (Kredit) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗបំផុតនៅក្នុងប្រទេសកម្ពុជា។ ការធ្វើសមាហរណកម្មបន្ថែមជាមួយនឹងក្រេឌីតគឺជាផ្នែកមួយនៃចក្ខុវិស័យរយៈពេលវែងរបស់យើងក្នុងការនាំមកជូននូវ សេវាធនាគារ និងហិរញ្ញវត្ថុ ដែលល្អបំផុត ដល់អតិថិជនឲ្យបានកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជា ។ ធនាគារ Phillip Bank ក៏នឹងទាក់ទងទៅកាន់អតិថិជន ជាមួយផលិតផលថ្មីៗ រួមមានសេវាធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងអាយុជីវិត សេវាធនាគារចល័ត និងផលិតផលជាច្រើនផ្សេងទៀត ។ ការធ្វើដូច្នេះ នឹងក្លាយជាទំព័រថ្មីសម្រាប់ធនាគារ Phillip Bank នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងពានរង្វាន់ដែលអគ្គនាយករបស់យើងទទួលបាន ធ្វើឲ្យយើងមានជំនឿកាន់តែខ្លាំងលើបេសកកម្មរបស់យើង។ ក្រុមហ៊ុន Phillip Capital Group ដែលមានទីស្នាក់ការនៅប្រទេសសិង្ហបុរី មានប្រតិបត្តិការនៅក្នុងប្រទេសចំនួន ១៧ ទូទាំងពិភពលោក រាប់បញ្ចូលទាំងសហរដ្ឋអាមេរិក ចិន ចក្រភពអង់គ្លេស និងកម្ពុជាផងដែរ។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុននេះជាម្ចាស់របស់ធនាគារ Phillip Bank ដែលផ្ដល់សេវាធនាគារពាណិជ្ជ និងសេវាធនាគារទូទៅដល់អតិថិជនកម្ពុជា តាមរយៈសាខាចំនួន ៦ របស់ខ្លួនដែលមានក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត ធនាគារ Phillip Bank ក៏ជាភាគហ៊ុននិកធំនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលទទួលប្រាក់បញ្ញើ។ ក្រេឌីត មានបណ្ដាញសាខាចំនួន ៨៣ កន្លែងទូទាំងប្រទេសកម្ពុជា ដោយមានបុគ្គលិកចំនួនជាង ១០០០ នាក់។ បច្ចុប្បន្ន ពួកគេបម្រើដល់អតិថិជនកម្ពុជាចំនួន ១៣០.០០០ រូប ដែលប្រើសេវាប្រាក់បញ្ញើ និងប្រាក់កម្ចី។ គួរបញ្ជក់ផងដែលថាកម្មវិធី ពានរង្វាន់ពាណិជ្ជកម្មសិង្ហបុរី (SBA) ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៨៥ ត្រូវបានរៀបចំរួមគ្នារវាងសារព័ត៌មាន The Business Times ដែលជាសារព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃ បោះពុម្ពផ្សាយដោយក្រុមហ៊ុន Singapore Press Holdings ព្រមជាមួយនឹងក្រុមហ៊ុន DHL ដែលជាក្រុមហ៊ុនឈានមុខគេនៅលើទីផ្សារពិភពលោកក្នុងឧស្សាហកម្មដឹកជញ្ជូនទំនិញអន្តរជាតិ។ ក្នុងនោះ ក្រុមគណៈកម្មការវិនិច្ឆ័យ មានសមាសភាពមកពីវិស័យពាណិជ្ជកម្ម ទីភ្នាក់ងាររដ្ឋាភិបាល និងសហគមន៍អ្នកសិក្សា ក្នុងប្រទេសសិង្ហបុរី។ ជារៀងរាល់ឆ្នាំ ពានរង្វាន់នេះបានផ្ដល់ជូនដល់សហគមន៍ពាណិជ្ជកម្មសិង្ហបុរី សម្រាប់ចំណាត់ថ្នាក់ចំនួនបួនប្រភេទ គឺពានរង្វាន់ពាណិជ្ជករប្រចាំឆ្នាំ ពាន់រង្វាន់សហគ្រាសសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ពានរង្វាន់នាយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំ និងនាយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំនៅក្រៅប្រទេស។ ( អត្ថបទពាណិជ្ជកម្ម ) | លោក លីម ហួមីន (Lim Hua Min) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Phillip Capital Group ត្រូវបានឧទ្ទេសនាមថាជា អ្នកជំនួញប្រចាំឆ្នាំ នៅក្នុងពិធីលៀងសាយភោជន៍ ក្នុងប្រទេសសិង្ហបុរី កាលពីរាត្រីថ្ងៃពុធ កន្លងទៅនេះដោយលោកបានទទួលពានរង្វាន់កំពូលនេះក្នុងកម្មវិធី ពានរង្វាន់ពាណិជ្ជកម្មសិង្ហបុរី ដែលជាកម្មវិធីដ៏ល្បីឈ្មោះមួយ។ |
NOW-Us! Cambodia រដូវកាលទី២ដែលរៀបចំដោយ Impact Hub Phnom Penh បានប្រារព្ធ ធ្វើឡើងនៅថ្ងៃទី១២កក្កដា ឆ្នាំ២០២២ នៅ Factory Phnom Penh ដោយមានការចូលរូមពី ឯកឧត្តម សំហេង បុរស រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដីនិងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម និងអង្គការ ព្រមទាំងភ្ញៀវកត្ដិយសជាច្រើនទៀត។ ឯកឧត្តម សំហេង បុរស បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅថ្ងៃនេះ និងសូមអរគុណដល់អង្គការ Impact Hub Phnom Penh តែងតែរៀបចំកម្មវិធីល្អៗ ដល់យុវជន យុវតី ដែលរស់នៅកម្ពុជា។ ខ្ញុំសូមលើកទឹកចិត្ដដល់បងប្អូនជនពិការភាពទាំងអស់ កុំមានការបាក់ទឹកចិត្ដ និងត្រូវខិតខំប្រឹងប្រែងរៀនជំនាញអ្វីមួយ ដើម្បីទទួលបានឱកាសប្រកួតប្រជែងក្នុងស្រុក និងក្រៅស្រុក។ លោកបានបន្ថែមទៀតថា៖« ខ្ញុំសូមសំណូមពរដល់បងប្អូនខ្មែរទាំងអស់ កុំមានការរើសរើងលើជនពិការ និងត្រូវជំរុញលើកទឹកចិត្ដពួកគាត់ទាំងអស់គ្នា»។ លោក ថៃ ពេជ្ញមុនី ប្រធានគ្រប់គ្រងគម្រោងនៃ Impact Hub PhnomPenh បានថ្លែងថា ៖«Now-US! មានបំណងទទួលស្គាល់គំនិតផ្ដួចផ្ដើមនិងលើកកម្ពស់ការរួមបញ្ចូលភាពចម្រុះនិងបរិយាបន្នសង្គមជំរុញឱ្យមានការពង្រឹងអំណាច ដល់ក្រុមងាយរងគ្រោះទាំង៥។ ក្រុមទាំង៥បានដូចជា៖ ជនដែលមានពិការភាពក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ជនជាតិដើមភាគតិច ក្រុមដែលត្រូវគេរើសអើងអាយុ ដូចជាមនុស្សវ័យចំណាស់ ឬយុវជន និងស្រ្ដី ដែលទទួលរងនូវការកេងប្រវ័ញការរំលោភបំពាន ឬអំពើហិង្សា។ លោកបានបន្ដទៀតថា កាលពីរដូវកាលទី១ យើងមាន១០ក្រុម បានចូលរូមមានវគ្គបណ្ដុះបណ្ដាលដូចជា វគ្គគ្រប់គ្រងគម្រោង វគ្គគ្រប់គ្រង់ថវិកានិងវគ្គការតស៊ូមតិ នៅក្នុងសហគមន៍ជាដើម ក្រោយពីចប់វគ្គបណ្ដុះបណ្ដាលក៏មានការធ្វើបទបង្ហាញមួយ ដែលក្រុមជ័យលាភីទទួលបានថវិកាលើកទឹកចិត្ដផងដែរ»។ Now-US!Cambodia Podcast ផ្ដោតសំខាន់ទៅលើ បរិយាបន្ននិងភាពចម្រុះក្នុងសង្គម ដែលមានការចែករំលែក ពីអ្នកជំនាញផ្សេងៗផងដែរ៕ (អត្ថបទពាណិជ្ជកម្ម) | NOW-Us!Cambodia គឺជាកម្មវិធីបណ្តុះបណ្តាល និងការផ្តល់ថវិកាជំនួយដើម្បីពង្រឹងនិងលើកកម្ពស់ក្រុម ឬស្ថាប័ន ដែលធ្វើការជាមួយ ជនដែលមានពិការភាពក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ឬអ្នកប្តូរភេទ ក្រុមស្រ្តីងាយរងគ្រោះ ក្រុមយុវជននិងចាស់ជរាងាយរងគ្រោះ និងជនជាតិដើមភាគតិច។ |
នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនបានឃាត់ខ្លួននគរបាលទាំង៣នាក់ កាលពីថ្ងៃទី២១កក្កដាឆ្នាំ២០១៩ ហើយក៏បញ្ជូនទៅតុលាការ។ បន្ទាប់មក តុលាការ ក៏បញ្ជូនទៅឲ្យ ACU ដើម្បីស៊ើបអង្កេត។ ACU មិនទាន់បង្ហាញពីអត្តសញ្ញាណនិងព័ត៌មានលម្អិតអំពីនគរបាលទាំង៣នាក់នោះទេ។ នគរបាលទាំង៣នាក់នោះ គឺ អនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មន្ត្រីការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង មន្ត្រីការិយាល័យអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែកក្កដា បានចាប់ខ្លួនជនជាតិចិន និងតៃវ៉ាន់១៨នាក់ នៅភូមិចារ ឃុំសាយចចឹប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មាន ThmeyThmey ថា អ្នកទាំងនោះ ជាជនសង្ស័យពាក់ព័ន្ធនឹងបទជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត (VOIP)៕ | នគរបាល៣នាក់ ដែលរត់ការដោះលែងជនល្មើសចិន១៨នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនត្រឡប់ទៅតុលាការភ្នំពេញវិញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ ជនជាតិចិនទាំងនោះ ត្រូវបានឃាត់ខ្លួន ពីបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីធឺណេត នៅខេត្តកំពង់ស្ពឺ។ |
«សម្រាប់នព្វមាសឆ្នាំ២០១៩នេះ ចំណូលពីថ្លៃសួយសារព្រៃឈើ សរុបចំនួន ២២,៥១១,៧១០ ,៤៨០ រៀល (ប្រមាណ៥.៥លានដុល្លារ) និង ១២៣,៨៧០ ដុល្លារ»។ របាយការណ៍ក្រសួងកសិកម្មបញ្ជាក់ដូច្នេះ។ ក្នុងរយៈពេល៩ខែមកនេះ ក្រសួងបានផ្ដល់ទិដ្ឋាការអាជ្ញាបណ្ណនាំចេញឈើ ចំនួន១០ក្រុមហ៊ុន ដែលមានបរិមាណឈើកែច្នៃ ១,៨០០ម៉ែត្រគូប និងអនុផលព្រៃឈើជ័រទឹក សង្ហារិមច្នៃពីឫស្សី ចន្ទន៍ក្រឹស្នាកែច្នៃមិនមែនខ្លឹម សរុប ១២២តោន។ តែក្នុងពេលជាមួយគ្នានេះ ក្រសួងក៏បានផ្ដល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុនចំនួន៤ នាំចូលឈើកែច្នៃ ១,៥៨១ម៉ែត្រគូបផងដែរ៕ | ភ្នំពេញ៖ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៩ ក្រសួងកសិកម្មទទួលបានចំណូល ៥.៦៨ លានដុល្លារ។ នេះបើតាមរបាយការណ៍ប្រចាំនព្វមាស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា។ |
មន្រ្តីអាម៉េរិក នៅថ្ងៃទី៣០ ខែមីនា បាននិយាយថា ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ត្រូវបានទីប្រឹក្សាយោធាលោកប្រាប់ព័ត៌មានមិនពិត ជុំវិញប្រតិបត្តិការយោធានៅអ៊ុយក្រែន។ បើតាមមន្រ្តីអាម៉េរិក និងអង់គ្លេស លោកពូទីន ក៏មិនបានដឹងពីការកេណ្ឌទាហានថ្មី ដើម្បីបញ្ជូនទៅអ៊ុយក្រែនដែរ។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី៣១ ខែមីនា លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង បានឆ្លើយតបទៅអាម៉េរិកថា អ្វីដែលបានកើតឡើង បានបង្ហាញថា មន្ទីរបញ្ចកោណ និងក្រសួងការបរទេសអាម៉េរិក មិនមានព័ត៌មានពិត ដែលបានកើតឡើងនៅក្នុងវិមានក្រេមឡាំងឡើយ។ «ពួកគេ(អាម៉េរិក)មិនយល់ពីលោក ពូទីន ពួកគេមិនយល់ពីយន្តការសម្រេចចិត្ត និងមិនយល់ពីរបៀបធ្វើការរបស់យើងឡើយ»។ លោក Peskov បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា វាមិនមែនជារឿងគួរឱ្យអាណិតឡើយ បុន្តែផ្ទុយទៅវិញ វាជាបញ្ហាបារម្ភ ដោយសារការយល់បែបនេះ អាចឱ្យមានការសម្រេចចិត្តខុស សម្រេចចិត្តលឿន បង្កឱ្យមានផលវិបាកដ៏ធ្ងន់ធ្ងរ។ ជុំវិញបញ្ហាកេណ្ឌកម្លាំងយោធាថ្មី លោក ពូទីន ក្នុងថ្ងៃដដែល បានចេញក្រឹត្យមួយ ដោយរើសទាហានថ្មីចំនួន១៣៤៥០០នាក់ ដែលជាផ្នែកមួយនៃកំណែនយោធានិទាឃរដូវប្រចាំឆ្នាំ។ កំណែនយោធានិទាឃរដូវប្រចាំឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែកក្កដា ដោយរើសបុរសជនជាតិរុស្ស៊ីចាប់ពីអាយុ ១៨ឆ្នាំដល់២៧ឆ្នាំ។ មុនលោកប្រធានាធិបតីរុស្ស៊ីចុះហត្ថលេខាលើក្រឹត្យខាងលើ រដ្ឋមន្រ្តីការពារជាតិ លោក Sergei Shoigu នៅថ្ងៃទី២៩ ខែមីនា កន្លងមក បានថ្លែងថា ទាហានថ្មីៗ នឹងត្រូវបញ្ជូនទៅមណ្ឌលបណ្តុះបណ្តាល ហើយអ្នកទាំងនោះ នឹងមិនត្រូវបញ្ជូនទៅទីតាំងសង្រ្គាមឡើយ។ គួររម្លឹកថា លោក ពូទីន នៅដើមខែមីនា ក៏បានបដិសេធថា រុស្ស៊ីមិនបានបញ្ជូនទាហានថ្មីទៅអ៊ុយក្រេនឡើយ មុនពេលក្រសួងការពារជាតិ បានសារភាពពីការបញ្ជូនទាហានថ្មីមួយចំនួនទៅអ៊ុយក្រែន។ ក្នុងពេលនោះ អ្នកនាំពាក្យវិមានក្រេមឡាំង បានអះអាងថា លោកពូទីន បានបញ្ជាឱ្យស៊ើបអង្កេតលើការបញ្ជូននោះ និងស្វែងរកមន្រ្តីបញ្ជា ដើម្បីដាក់ពិន័យ៕ | អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov នៅថ្ងៃទី៣១ ខែមីនា បានលើកឡើងថា ក្រសួងការបរទេសបរទេស និងមន្ទីរបញ្ចកោណអាម៉េរិក មិនមានព័ត៌មានពិត ជុំវិញរឿងរ៉ាវកើតឡើងនៅក្នុងវិមានក្រេមឡាំងឡើយ។ ការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងបន្ទាប់ពីអង់គ្លេស និងអាម៉េរិក បានអះអាងថា ទីប្រឹក្សាយោធា បានផ្តល់ព័ត៌មានមិនត្រឹមត្រូវដល់លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដោយសារតែការភ័យខ្លាច។ |
ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី១០ ខែកុម្ភៈ បានអះអាងថា អាមេរិកនឹងមិនញញើតឡើយក្នុងការប្រើប្រាស់ទ័ព ដើម្បីការពារប្រជាពលរដ្ឋខ្លួន ក៏ដូចជាក្រុមសម្ពន្ធមិត្តផងដែរ។ ប៉ុន្តែលោក បៃឌិន ក៏សង្កត់ធ្ងន់ថា ការទូត ជាវិធីសាស្រ្តចម្បងមុនឈានដល់ការប្រើប្រាស់កម្លាំង។ «ក្នុងនាមជា អគ្គមេបញ្ជាការរបស់អ្នក ខ្ញុំមិនដែលរារែកក្នុងការប្រើប្រាស់កងទ័ព ដើម្បីការពារផលប្រយោជន៍សំខាន់របស់ប្រជាពលរដ្ឋអាមេរិក ក៏ដូចជា សម្ពន្ធមិត្តរបស់យើងជុំវិញពិភពលោកនៅពេលចាំបាច់នោះឡើយ។» នេះជាការអះអាងរបស់លោក ចូ បៃឌិន នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រសួងការពារជាតិ។ ប្រធានាធិបតីរូបនេះក៏បានបន្ថែមទៀតថា បេសកកម្មសំខាន់បំផុត របស់ក្រសួងការពារជាតិ គឺ ការទប់ស្កាត់ការឈ្លានពានរបស់សត្រូវ ហើយបើចាំបាច់គឺត្រូវតែប្រយុទ្ធដើម្បីជ័យជម្នះនិងរក្សាសុវត្ថិភាពសម្រាប់អាមេរិក។ ប៉ុន្តែលោកក៏បានបន្ថែមថា ការប្រើកម្លាំងទ័ព ត្រូវតែជាជម្រើសចុងក្រោយបង្អស់ មិនមែនទីមួយឡើយ។ ជាមួយនឹងសារបែបនេះ លោក បៃឌិន បញ្ជាក់ថា អាមេរិកនៅតែប្រកាន់ខ្ជាប់នយោបាយការទូតជារឿងសំខាន់ក្នុងទំនាក់ទំនងរបស់ខ្លួន។ អំឡុងទស្សនកិច្ចនៅក្រសួងការបរទេសនៅពេលថ្មីៗនេះ ប្រមុខរដ្ឋអាមេរិក បានលើកឡើងពីការស្វែងរកចំណុចរួមតាមផ្លូវការទូតក្នុងការដោះស្រាយបញ្ហានានា។ ដំណើរទស្សនកិច្ចរបស់លោក បៃឌិន ទៅកាន់មន្ទីរបញ្ចកោណក៏បានធ្វើឡើងនៅពេលដែលអាមេរិកកំពុងត្រួតពិនិត្យសភាពការណ៍ទាំងក្នុង និងក្រៅប្រទេសដែលអាចឈានដល់ការប្រែប្រួលចំនួនយោធាអាមេរិកនៅបរទេស ពិសេសនៅតំបន់អាស៊ី។ ទាក់ទងរឿងនេះ លោកនិយាយថា យោធាអាមេរិកក៏មានក្រុមការងារដើម្បីវាយតម្លៃការប្រឈមមុខជាមួយចិនផងដែរ។ កូរ៉េខាងត្បូង និងជប៉ុន គឺជាទីតាំងឈរជើងសំខាន់របស់កងទ័ពអាមេរិកនៅអាស៊ី ដែលកៀកទឹកដីចិន។ នៅកូរ៉េខាងត្បូង អាមេរិកមានកងទ័ពប្រមណ២៨០០០នាក់ និងនៅជប៉ុនមានយោធាអាមេរិកប្រមាណ៥ម៉ឺននាក់ផងដែរ៕ | ដោយ ឈួន ឈីវអ៊ីង |
«យើងតាមដានការវិវត្តនៅមីយ៉ាន់ម៉ាយ៉ាងជិតដិតជាមួយក្ដីបារម្ភ ពិសេសអំពើហិង្សានៅផ្នែកជាច្រើន។» លោក Tanee Sangrat អ្នកនាំពាក្យក្រសួងការបរទេសថៃលើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី៦ ខែមិថុនា។ ថៃស្នើឱ្យបញ្ចប់ជាបន្ទាន់អំពើហិង្សានៅមីយ៉ាន់ម៉ា ដោះលែងអ្នកជាប់ឃុំទាំងអស់ ហើយស្នើឱ្យមានការអនុវត្តជាក់លាក់អនុសាសន៍៥ចំណុចឱ្យបានលឿនតាមតែអាចធ្វើបាន។ ក្រោយរដ្ឋប្រហារខែកុម្ភៈមក ការតវ៉ាប្រឆាំងរបបយោធា បានកើតឡើងស្ទើរមិនលស់ថ្ងៃ ហើយក៏ឈានដល់អំពើហិង្សាទៀតផង ដោយកម្លាំងសន្តិសុខប្រើធម៌ក្ដៅលើអ្នកតវ៉ា។ ស្ថានភាពនៅមីយ៉ាន់ម៉ា ឈានដល់ដំណាក់មួយទៀត ក្រោយការបង្កើតកម្លាំងការពារប្រជាជនពីសំណាក់រដ្ឋាភិបាលស្រមោល ដែលរុញឱ្យមានអំពើហិង្សាប្រដាប់អាវុធនៅតំបន់នានា។ ក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយចំនួន ក៏គាំទ្រកម្លាំងទើបបង្កើតថ្មី ប្រឆាំងយោធាផងដែរ។ កន្លងមក ការបាញ់តទល់រវាងកម្លាំងរដ្ឋាភិបាល និងកម្លាំងរបស់ក្រុមជនជាតិភាគតិចការ៉េន ក៏រាលដាលដល់ព្រំដែនថៃ និងមីយ៉ាន់ម៉ា។ ថៃ ជាអ្នកជិតខាងមីយ៉ាន់ម៉ាមានព្រំដែនជាប់គ្នាវែងជាងគេ។ អំពើហិង្សាទ្រង់ទ្រាយធំណាមួយនៅមីយ៉ាន់ម៉ា នឹងក្លាយជារឿងឈឺក្បាលសម្រាប់ថៃ ពិសេសលំហូរជនភៀសខ្លួនតែម្ដង។ សូម្បីក្នុងស្ថានភាពបច្ចុប្បន្ន ប្រជាជនមីយ៉ាន់ម៉ា ចាប់ផ្ដើមភៀសខ្លួនចូលទឹកដីបណ្ដើរៗទៅហើយដែរ។ បើតាមលោក Sangrat រដ្ឋាភិបាល បានធ្វើការងារជាច្រើនដើម្បីបញ្ចប់ជម្លោះនៅមីយ៉ាន់ម៉ា តែមិនធ្វើជាសាធារណឡើយ។ លោកបន្តថា រដ្ឋាភិបាលថៃអនុវត្តតាមគោលនយោបាយស្ងៀមស្ងាត់មិនឈូរឆររវាងអ្នកជិតខាង ព្រោះមានប្រសិទ្ធភាព និងស្របតាមជំហរជាប្រពៃណីរបស់ថៃផង៕ | រដ្ឋាភិបាលថៃ បារម្ភពីអំពើហិង្សានៅតាមតំបន់ជាច្រើននៅមីយ៉ាន់ម៉ា និងចង់ឃើញការអនុវត្តតាមអនុសាសន៍ដែលដាក់ចេញក្រោយជំនួបមេដឹកនាំអាស៊ាននាពេលកន្លងមក។ ក្រសួងការបរទេសថៃបញ្ជាក់បែបនេះនៅថ្ងៃទី៦ ខែមិថុនា។ ថៃដែលជាប្រទេសភូមិផងរបស់មីយ៉ាន់ម៉ា ក៏កំពុងធ្វើការក្រោយឆាកដើម្បីជួយបញ្ចប់វិបត្តិផ្ទៃក្នុងរបស់អ្នកខាងជិតខ្លួន។ |
ខាងក្រោមនេះគឺជាអាការៈដែលអ្នកគួរតែដល់ពេលបន្ថយការញ៉ាំកាហ្វេអ៊ីនហើយ៖ អ្នកញ៉ាំកាហ្វេច្រើនជាង៤ពែងក្នុងមួយថ្ងៃ កំពុងតែគេងមិនលក់ កំពុងតែលេបថ្នាំព្យាបាលជំងឺណាមួយក្នុងខ្លួន ចំនួនជាតិកាហ្វេអ៊ីនដែលមានសុវត្ថិភាពទទួលទាននោះគឺក្រោម ៤០០មីលីក្រាមក្នុងមួយថ្ងៃ ឬកាហ្វេតិចជាង ៤ពែង៕ ត្រួតពិនិត្យដោយ www.health.com.kh | ប្រជាជនខ្មែរយើងភាគច្រើនទាំងក្នុងក្រុង និងស្រុកស្រែចំការ ច្រើនតែញ៉ាំជាតិកាហ្វេអ៊ីនជាចំណីពេលព្រឹក ដើម្បីឲ្យមានកម្លាំងធ្វើការ និងផ្តល់ភាពស្រស់ស្រាយពេញមួយថ្ងៃ។ ប៉ុន្តែការញ៉ាំជាតិកាហ្វេអ៊ីនច្រើនពេកអាចបណ្តាលឲ្យមានផលរំខានមិនល្អដល់សុខភាពដូចជា ឈឺក្បាលបែបប្រកាំង ឈឺក្រពះ និងឆេវឆាវបាន។ |
បន្ទាប់ពីកម្មករសំណង់របស់ការដ្ឋានក្រុមហ៊ុន Booyong ដែលមានចំនួនឆ្លងកូវីដ-១៩ ច្រើនជាងគេហើយនោះ គឺមានកម្មករោងចក្រ ដែលស្ថិតនៅក្នុងស្ទឹងមានជ័យ២និងស្ទឹងមានជ័យ៣ នៃខណ្ឌមានជ័យ។ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងចំណោមមនុស្សសរុប២៥០នាក់ខាងលើ ក៏មានបុគ្គលិករបស់ក្រុមហ៊ុនទឹកសុទ្ធហាធិច, អាជីវករ, អ្នកដឹកជញ្ជូន, អ្នករត់ម៉ូតូឌុប និងពលរដ្ឋមួយចំនួនទៀតផងដែរ។ របាយការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញថា អ្នកឆ្លងជំងឺកូវីដ-១៩ខាងលើ ភាគច្រើនជាអ្នកដែលរស់នៅក្នុង ខណ្ឌសែនសុខ និងខណ្ឌមានជ័យ។ ចំណែក ខណ្ឌឫស្សីកែវ ខណ្ឌពោធិ៍សែនជ័យ ក៏មិនទាន់ស្រាកស្រាន្តដែរ ខណៈខណ្ឌជាច្រើនទៀត រួមមាន ទួលគោក, ដង្កោ, ដូនពេញ, ចំការមន, ជ្រោយចង្វារ, ច្បារអំពៅ, បឹងកេងកង, និងខណ្ឌកំបូល ក៏បន្តមានករណីឆ្លងកូវីដ-១៩ ជារៀងរាល់ថ្ងៃ ផងដែរ។ គិតត្រឹមថ្ងៃទី២៣ឧសភា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុប ដល់ទៅ២៥,២០៥នាក់ តែបានជាសះស្បើយវិញ ១៧,៧០១នាក់ហើយ ដោយនៅសល់៧,៥០៤នាក់ ដែលកំពុងសម្រាកព្យាបាល។ ចំណែកអ្នកស្លាប់ ដោយសារជំងឺនេះ កើនដល់១៧៦នាក់៕ | នារសៀលថ្ងៃទី២៣ឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានី បានប្រកាសពីចំនួនថ្មីនៃករណីឆ្លងកូវីដ-១៩ ដែលមានរហូតដល់២៥០នាក់។ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំងនេះ មាន៩៣នាក់ ជាកម្មករសំណង់ របស់ក្រុមហ៊ុន Booyong ដែលមានការដ្ឋាន ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ |
ព្រះអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ ព្រះជន្ម១៩វស្សា ជាបុត្រច្បងរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាមួយអ្នកម្នាង អ៊ុក ផល្លា។ សម្តេចក្រុមព្រះ អតីតប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រីទីមួយ និងជាអតីតប្រធានរដ្ឋសភា បានសោយទិវង្គតក្នុងព្រះជន្ម៧៧ព្រះវស្សា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ រីឯអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពក្នុងអាយុ៣៩ឆ្នាំ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៨ នៅផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សម្តេចក្រុមព្រះ និងអ្នកម្នាង អ៊ុក ផល្លា មានបុត្រពីរអង្គ គឺព្រះអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ ដែលប្រសូតនៅឆ្នាំ២០០៣ និងបុត្រទីពីរ នាម នរោត្តម រ៉ាណាវង្ស ប្រសូតនៅឆ្នាំ២០១១។ ព្រះអង្គ សុធាឫទ្ធិ និង រ៉ាណវង្ស មានព្រះរៀមមាតាទីទៃ៣ព្រះអង្គទៀត ដែលជាបុត្ររបស់សម្តេចក្រុមព្រះជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី (អេង ម៉ារី) ក្នុងនោះរួមមាន ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ, នរោត្តម សីហឫទ្ធ និង អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី។ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច តាមរយៈហ្វេសប៊ុករបស់ខ្លួន បានសំដែងការអបអរសាទរចំពោះព្រះអនុជ។ ព្រះអង្គបានសរសេរថា៖ «ដ្បិតថាពេល ព្រះបិតា (សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ) គង់នៅឋានព្រះបរមសុខ ព្រះអង្គពិតជាពេញព្រះទ័យ ដែលព្រះរាជបុត្រា ព្រះរាជបុត្រី របស់ ព្រះអង្គទាំងអស់មានឱកាសក្នុងការបម្រើជាតិមាតុកម្ពុជា សាសនា និងព្រះមហាក្សត្រ និងរួមគ្នាធ្វើយ៉ាងថែរក្សានូវសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍ ព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តមបំផុតនៃ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមម្លប់ដ៏ត្រជាក់នៃ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងស្របតាមគោលបាយរបស់រាជរដ្ឋាភិបាលកម្ពុជា»៕ | ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានៈអ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ ជា «ព្រះអង្គម្ចាស់»។ តាមព្រះរាជក្រឹត្យចុះថ្ងៃទី៣ ខែឧសភា ដដែល ព្រះអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ ត្រូវបានតែងតាំងជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ មានឋានៈស្មើអនុរដ្ឋលេខាធិការ។ |
យោងតាមសេចក្ដីជូនដំណឹងដដែល មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ណែនាំឱ្យអាជីវកម្មទេសចរណ៍ទាំងអស់ ដែលមិនទាន់បានដាក់តាំងរូបព្រះឆាយាល័ក្ខណ៍ ទង់សាសនា និងទង់ព្រះមហាក្សត្រ ត្រូវរៀបចំដាក់តាំងនៅតាមមូលដ្ឋានអាជីវកម្មរបស់ខ្លួន។ ចំណែកអ្នកដាក់រូបរូបព្រះឆាយាល័ក្ខណ៍ ទង់សាសនា និងទង់ព្រះមហាក្សត្រ មិនត្រឹមត្រូវ ត្រូវរៀបចំម្ដងទៀត។ បើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ការដាក់តាំងរូបព្រះឆាយាល័ក្ខណ៍ ទង់សាសនា និងទង់ព្រះមហាក្សត្រ គឺបង្ហាញគុណតម្លៃនៅការគោរពបាវចនាជាតិ តាមមាត្រា៤នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺការគោរព ជាតិ សាសនា ព្រះមហាក្សត្រ៕ អត្ថបទទាក់ទង របៀបដាក់ «ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សក្រ និងព្រះឆាយាល័ក្ខណ៍» | មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ណែនាំឱ្យអាហារដ្ឋាន ភោជនីយដ្ឋាន កន្លែងស្នាក់នៅ និងទីតាំងអាជីវកម្មដែលបម្រើដល់វិស័យទេសចរណ៍ ដាក់តាំងរូប ព្រះឆាយាល័ក្ខណ៍ ទង់សាសនា និងទង់ព្រះមហាក្សត្រ ឱ្យបានត្រឹមត្រូវ ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង។ |
លោក ម៉ម ប៊ុនហេង ធ្វើសេចក្តីអំពាវនាវនេះ ស្របពេលកម្ពុជា បានរកឃើញមនុស្ស១២នាក់បន្ថែមទៀត ដែលឆ្លងកូវីដ-១៩ នៅព្រឹកថ្ងៃទី១៧ ខែមីនា ដោយក្នុងនោះ មានបុរសខ្មែរ- អ៊ិស្លាម១១នាក់ ដែលទើបនឹងមកពីចូលរួមពិធីសាសនានៅម៉ាឡេស៊ី និង ម្នាក់ទៀត ជាបុរសខ្មែរ។ បច្ចុប្បន្ន កម្ពុជា រកឃើញមនុស្សសរុប២៤នាក់ហើយ ដែលឆ្លងកូវីដ-១៩។ ក្នុងសេចក្តីប្រកាសព័ត៌មាន លោករដ្ឋមន្រ្តី លើកឡើងថា រដ្ឋាភិបាល បានឲ្យក្រសួងសុខាភិបាល សហការជាមួយកងកម្លាំងសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំងសុខាភិបាលនៃនគរបាលជាតិ ដើម្បីរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាព និង ដើម្បីបញ្ចៀសការចម្លងកូវីដ-១៩ ក្នុងសហគមន៍ជាយថាហេតុ។ មកដល់ពេលនេះ កម្ពុជា ពុំទាន់មានការរាតត្បាតជំងឺកូវីដ-១៩ ក្នុងសហគមន៍ឡើយ។ ករណីទាំង២៤ ដែលកើតឡើងនៅកម្ពុជា សុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីសុខាភិបាល បានក្រើនរម្លឹកប្រជាពលរដ្ឋឲ្យថែរក្សាអនាម័យដៃ ខ្លួនប្រាណ ចំណីអាហារ និង បរិស្ថានជំវិញខ្លួនឲ្យបានជាប់ជាប្រចាំ។ ក្នុងសេចក្តីប្រកាសព័ត៌មាន លោករដ្ឋមន្រ្តី ក៏បានប្រកាសដែរថា រដ្ឋាភិបាល សម្រេចយកសណ្ឋាគារ The Great Duke ដែលជាអតីតសណ្ឋាគារអាំងទ័រកុងទីណង់តាល់ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកមានកូវីដ-១៩ នៅកម្ពុជា។ លើសពីនេះ កាលពីប៉ុន្មានថ្ងៃមុន លោករដ្ឋមន្រ្តី បានណែនាំទៅគ្រប់អភិបាលរាជធានី-ខេត្ត ឲ្យបង្កើតគណៈកម្មការតាមរាជធានី-ខេត្តរៀងៗខ្លួន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ មិនត្រឹមតែប៉ុណ្ណឹងទេ សម្តេចនាយកដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារាចរណែនាំឲ្យប្រជាពលរដ្ឋកម្ពុជា និងមន្ត្រីគ្រប់ស្ថាប័ន ផ្អាកធ្វើដំណើរទៅប្រទេសមួយចំនួនដែលកំពង់ផ្ទុះជំងឺកូវីដ-១៩ ខ្លាំង ដូចជា អឺរ៉ុប សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ ជាដើម។ ម្យ៉ាងទៀត អ្នកដំណើរពីប្រទេសទាំងនេះ ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា ផ្អាកមិនឲ្យចូលកម្ពុជាមួយរយៈដែរ។ រីឯសាលារៀនគ្រប់កម្រិតនៅទូទាំងប្រទេស ត្រូវបិទមួយរយៈ៕ | លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុភិបាល បានអំពាវនាវឲ្យសាធារណជន រក្សាភាពនឹងនក្នុងចិត្ត និង កុំមានការភ័យខ្លាច ហើយត្រូវជឿទុកចិត្តលើវិធានការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការអំពាវនាវរបស់លោក គឺធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ |
ផែនទីចំណាស់ៗមួយចំនួនដែលអ្នកស្រាវជ្រាវបានរកឃើញអាចមានអាយុកាលតាំងពី ១៦៥០០ឆ្នាំមុនគ្រឹស្តសករាជ។ ក្នុងនោះបុព្វបុរសបានគូរផែនទីឡើងនៅលើថ្ម ដែលបានបង្ហាញពីទិដ្ឋភាពនានានៅលើមេឃ (ដូចជាផ្កាយ) និងសណ្ឋានដីមួយចំនួនដូចជាភ្នំជាដើម។ អ្នកកំណាយវិទូសន្មតថា ទាំងនេះគឺជាការបង្ហាញពីរឿងរ៉ាវនៃធ្វើដំណើរបស់គេនៅក្នុងតំបន់ទាំងនោះ និងដើម្បីកំណត់ចំណាំ។ នៅក្នុងអំឡុងឆ្នាំ៦០០មុនគ្រឹស្តសករាជ គេក៏បានរកឃើញផែនទីខ្លះៗដែរ ដែលបង្កើតឡើងពីដីឥដ្ឋ ដោយមនុស្សនៃអរិយធម៌បាប៊ីឡូន (Babylonia) ដែលជាអរិយធម៌មួយដែលធ្លាប់រុងរឿងខ្លាំង។ គេបានបញ្ជាក់ថាផែនដីរបស់បាប៊ីឡូនត្រូវបានបង្កើតឡើងជាមួយនឹងភាពផ្ចិតផ្ចង់ ដោយសារតែវាមានការឲ្យឈ្មោះរបស់ទីតាំងនិមួយៗបានច្បាស់លាស់។ លោក Anaximander ដែលជាអ្នកប្រាជ្ងជនជាតិក្រិកមួយរូប ដែលបានបង្កើតផែនទីពិភពលោក (មិនទាន់ជាពិភពលោកទាំងមូលដូចសព្វថ្ងៃនោះទេ) នៅលើសន្លឹកក្រដាសមុនគេ។ មានអ្នកប្រាជ្ងក្រិកជាច្រើនអ្នកទៀតដែលបានបន្តកែច្នៃផែនទីឲ្យកាន់តែល្អទៅៗ ជាមួយនឹងធរណីមាត្រ និងរូបមន្តគណិតនានា។ អ្នកទាំងនោះបានគូសប្រទេសក្រិកនៅចំណុចកណ្តាលនៃផែនទី និងព័ទ្ធជុំវិញដោយសមុទ្រ។ គេក៏បានចែកពិភពលោកជាពីរទ្វីបផងដែរ គឺទ្វីបអឺរ៉ុប និងអាស៊ី។ ដោយសារតែគេដឹងថាផែនដីមានរាងមូល គេក៏បានបង្កើតខ្សែបណ្តោយ និងខ្សែទទឹងក្នុងការកំណត់តំបន់នៅលើផែនទីឲ្យបានកាន់ច្បាស់លាស់ផងដែរ។ ចំណែកឯប្រទេសចិនវិញ នៅក្នុងសតវត្សរ៍ទី៤មុនគ្រឹស្តសករាជ គេក៏ឃើញមានផែនដីក្នុងតំបន់មួយចំនួនផងដែរ។ ក្នុងនោះមានដូចជាផែនទីដែលបង្កើតឡើងនៅលើបន្ទះក្តារឈើ ឬពីក្រណាត់សូត្រ ដែលបង្ហាញពីដែនដីនៃរដ្ឋ Qin អំពីព្រំដែននយោបាយ ទន្លេ សណ្ឋានដី និងផ្លូវគមនាគមន៍នានា។ ចំណែកឯនៅទ្វីបអឺរ៉ុបវិញ ការបង្កើតផែនទីឲ្យកាន់តែល្អថែមទៀត ក៏បាននឹងកំពុងតែមានភាពរីកចម្រើនដែរ។ ជាមួយនឹងមហាអំណាចថ្មីៗដែលងើបឡើងនៅក្នុងឆាកនៃវិស័យនាវាចរណ៍ មានដូចជាព័រទុយកាល់ និងអេស្បាញ បារាំង និងចក្រភពអង់គ្លេស ដំណើររុករកតាមមហាសមុទ្របានពង្រឹកវិសាលភាពរបស់ពួកគេអំពីចំណេះដឹងនៃសណ្ឋានដី និងសណ្ឋានសមុទ្រជាច្រើន។ នៅអំឡុងឆ្នាំ១៥០០ ផែនទីនៃទ្វីបអាមេរិកត្រូវបានអេស្បាញបង្កើតឡើង ជាមួយនឹងផែនទីនៃឆ្នេរសមុទ្រតាមបណ្តោយមហាសមុទ្រអាត្លង់ទិច និងប៉ាស៊ីហ្វិកជាច្រើនផ្នែកទៀត។ ក្នុងពេលដំណាលគ្នានេះដែរ លោក Gerardus Mercator បានបង្កើតផែនទីរាងចតុកោណកែងដែលយើងប្រើប្រាស់រហូតមកដល់សព្វថ្ងៃ ដែលមានបិតនៅលើជញ្ជាំង និងនៅក្នុងប្រព័ន្ធ Google Maps ។ គេហៅប្រភេទផែនទីនេះថា Mercator Projection ។ ជាមួយនឹងបច្ចេកវិទ្យានៃបាឡុងខ្យល់ក្តៅ យន្តហោះ និងផ្កាយរណបរួចមក ផែនទីមានលក្ខណៈកាន់តែច្បាស់លាស់ទៅៗ ក្នុងរយៈពេលពីមួយឆ្នាំ ទីពីររយឆ្នាំមុននេះ។ គេពិបាកនិយាយថា នរណាគេម្នាក់ជាអ្នកបង្កើតផែនទីឲ្យបានច្បាស់លាស់ខ្លាំងណាស់។ សិល្បៈនៃចំណេះដឹងមួយនេះគឺជាការបន្សល់ទុកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ជាមួយការផ្លាស់ប្តូរនៃពេលវេលាជាច្រើន។ ប៉ុន្តែយើងអាននិយាយបានថា ផែនទីជាសមិទ្ធិផលមួយបែបដែលមានការចូលរួមបង្កើតពីមនុស្សសំខាន់ៗនានាជាច្រើននាក់ មកពីគ្រប់ផ្នែកនៃពិភពលោក៕ | ផែនទីអាចជាឧបករណ៍មួយយ៉ាងសំខាន់ខ្លាំងណាស់នៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សតាំងពីពេលវេលានៃសម័យបុរេប្រវត្តិមក។ ផែនទីជាទិន្នន័យមួយដែលជួយមនុស្សក្នុងការធ្វើកំណត់ចំណាំជាមួយនឹងកន្លែងនានាសម្រាប់ពួកគេ ជាពិសេសក្នុងហេតុផលនៃការធ្វើដំណើរ។ ដោយសារតែរឿងនេះ មនុស្សនៅក្នុងសម័យអតីតកាលជាច្រើនបានប្រើប្រាស់ចំណេះដឹង សិល្បៈ និងភាពឆ្នៃប្រឌិតរបស់ខ្លួននានាក្នុងការផលិតផែនទីមួយដែលមានភាពច្បាស់លាស់ ហើយងាយស្រួលប្រើប្រាស់។ ផែនទីត្រូវបានគេចែកចេញជាច្រើនប្រភេទ ដែលក្នុងនោះមានដូចជាផែនទីភូមិសាស្ត្រនយោបាយ សណ្ឋានដី ប្រជាសាស្ត្រ សណ្ឋានសមុទ្រ ដែនអាកាស ឬដែនសមុទ្រជាដើម។ ចុះតើភាពច្នៃប្រឌិតរបស់មនុស្សមួយនេះមានដើមកំណើតតាំងពីពេលណាមក? វាទទួលរងភាពផ្លាស់ប្តូរដូចម្តេចខ្លះ? |
កំពែងប្រាសាទបន្ទាយក្តី ដែលមានទីតាំងស្ថិតនៅទិសពាយព្យ (ជាប់កំពែងប្រាសាទតាព្រហ្ម) បាននិងកំពុងជួសជុលឡើងវិញដោយអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា។ តាមអ្នកជំនាញ កំពែងនេះមានការពុកផុយខ្លាំង ទ្រៀត និងបានដួលរលំ ដែលទាមទារឲ្យមានការសង្គ្រោះជាបន្ទាន់។ លោក ម៉ៅ សុខនី អ្នកជំនាញអភិរក្សប្រាសាទក្នុងឧទ្យានអង្គរបានឲ្យដឹងថា កំពែង ឬជញ្ជាំងប្រាសាទបន្ទាយក្តី ដែលកំពុងជួសជុលមានប្រវែង៥,៥ម៉ែត្រ ហើយអ្នកជំនាញបានរើ និងធ្វើកំណាយបាតក្រោមឡើងវិញ ដើម្បីពង្រឹងគ្រឹះ ព្រោះថាគ្រឹះខ្សោយមិនអាចទ្រជញ្ជាំងថ្មបាន។ លោកបញ្ជាក់ថា ដើម្បីធានាថាជញ្ជាំងមានភាពរឹងមាំ គឺត្រូវរៀបបាតឲ្យជិតល្អ និងប្រើបច្ចេកទេសត្រឹមត្រូវទៅតាមបុរាណវិទ្យា។ ក្នុងដំណើរការជួសជុលនេះដែរ អ្នកជំនាញបានប្រើប្រាស់ថ្មចាស់ ដោយបានកាត់ ជ្រៀក ធ្វើយ៉ាងណាយកមកប្រើប្រាស់ឲ្យអស់លទ្ធភាព មុននឹងយកថ្មថ្មីមកជំនួស។ តាមគម្រោងជួសជុលនេះ នឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០១៧នេះ។ ហេតុផលដែលបណ្តាលឲ្យកំពែងប្រាសាទបន្ទាយក្តីនៅជ្រុងភាគពាយព្យរងការខូចខាតប្រមាណជាង៥ម៉ែត្រនោះ ដោយសារកត្តាមួយចំនួន ដោយក្នុងនោះរួមមានកត្តាអាកាសធាតុ ដោយថ្មបាយក្រៀមមានការពុកផុយខ្លាំង បញ្ហាសត្វល្អិតចោះថ្ម បញ្ហាទឹកគឺមានទឹកហូរចាក់ចូលទៅក្នុងបរិវេណប្រាសាទពេលមានភ្លៀងធ្លាក់ម្តងៗ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ៅ សុខនី។ គួរបញ្ជាក់ថា កំពែងប្រាសាទបន្ទាយក្តីមានកម្ពស់ ៣,៧០ម៉ែត្រ សង់ពីថ្មបាយក្រៀម។ ស្ថានភាពបច្ចុប្បន្ននៃកំពែងនេះមានការខូចខាតច្រើន ហើយការជួសជុលក៏មិនទាន់មានដុំកំភួនដែរ។ កន្លែងដែលអ្នកជំនាញកំពុងធ្វើការជួសជុលនេះ គឺជាការជួសជុលដំណាក់កាលទី២ បន្ទាប់ពីបារាំង ដែលការជួសជុលនោះឃើញមានប្រើប្រាស់ស៊ីម៉ងត៍ច្រើន៕ | សៀមរាប៖ ប្រាសាទបន្ទាយក្តី ជាប្រាសាទមួយស្ថិតក្នុងបរិវេណវង់តូចនៃរមណីយដ្ឋានអង្គរ។ ដូចទៅនឹងប្រាសាទផ្សេងៗទៀតដែរ បន្ទាយក្តីរងការបាក់បែកជាច្រើនកន្លែង ក្នុងនោះមានទាំងតួប្រាសាទ និងកំពែងផង។ល។ ដោយសារកំពែងនៃផ្នែកខ្លះ បានដួលរលំ និងបង្កជាហានិភ័យ បច្ចុប្បន្នវាបាននិងកំពុងជួសជុលឡើងវិញ ក្នុងបំណងលើកតម្លៃនៃសោភណ្ឌភាពឡើងវិញ។ |
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានថ្លែងថា នៅពេលណាស្ថានភាពកូវីដ-១៩ ថមថយ អាជ្ញាធរជាតិអប្សរានឹងពិចារណាសម្រាប់ការដាក់ឲ្យដំណើរការជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដើម្បីជ្រាបព័ត៌មានលម្អិតបន្ថែមទៀត សូមអញ្ជើញទស្សនាបទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) និងលោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាដូចតទៅ៖ | សៀមរាប៖ ក្រោយកូវីដ-១៩ សួនរុក្ខជាតិអង្គរដែលមានដើមផ្កា ស្មៅ និងដើមឈើរាប់រយដើមរង់ចាំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ស្ថិតនៅកណ្តាលបេះដូងនៃក្រុងសៀមរាបនៃបុរីប្រាសាទ សួនរុក្ខជាតិអង្គរ ដែលមានទំហំ១៥ហិកតា ជាមួយនឹងវត្តមានផ្កាចម្រុះព័ណ៌ ស្មៅច្រើនប្រភេទ ដើមឈើចម្រុះ ភ្នំ ទឹក នឹងបង្ហាញសក្តានុពលរបស់ខ្លួនទៅកាន់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍។ |
ចំពោះភេសជ្ជៈផ្សេងៗដូចជា ភេសជ្ជៈមានជាតិហ្គាស កាហ្វេ និងទឹកផ្លែឈើ មិនគួរណាជាតម្រូវការរបស់អ្នក ដើម្បីបង្គ្រប់ជាតិទឹកទេ។ កាហ្វេ និងភេសជ្ជៈមានជាតិហ្គាស សម្បូរជាតិកាហ្វេអ៊ីនណាស់ ហើយក៏ដើរតួនាទីជាសារធាតុបញ្ចុះទឹកនោម ធ្វើឲ្យខ្សោះជាតិទឹកដែរ។ ទឹកផ្លែឈើ និងភេសជ្ជៈមានជាតិផ្អែម សុទ្ធតែជាប្រភេទដ៏សំខាន់នៃជាតិស្ករប្រភេទ Fructose តែវាគ្រាន់តែជួយធ្វើឲ្យ សុខភាពអ្នកទ្រុតទ្រោមប៉ុណ្ណោះ។ ប៉ុន្តែ ការញ៉ាំទឹកក្នុងទម្រង់មួយសុទ្ធធម្មតា គឺជារបស់ដ៏សំខាន់ ដើម្បីបង្គ្រប់ជាតិទឹកអ្នកបាន។ ប៉ុន្តែ តើធ្វើម៉េចទើបដឹងថា រាល់ថ្ងៃនេះ អ្នកកំពុងតែញ៉ាំទឹកបានគ្រប់គ្រាន់ទៅ? តាមក្បួនដ៏ល្អមួយនិយាយថា អ្នកគួរតែញ៉ាំទឹកឲ្យបាន ៨ កែវក្នុងមួយថ្ងៃ ប៉ុន្តែរឿងនេះ ប្រហែលជាមិនគ្រប់គ្រាន់ទេ សម្រាប់មនុស្សមួយចំនួន ហើយក៏អាចច្រើនពេកដែរ។ តម្រូវការជាតិទឹករបស់មនុស្សម្នាក់ អាចមានលក្ខណៈខុសៗគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ អាស្រ័យទៅតាមកត្តាជាច្រើន ដូចជា កម្រិតនៃការធ្វើសកម្មភាពនានា និងអាកាសធាតុជាដើម។ រាងកាយអ្នកក៏អាចប្រាប់ឲ្យអ្នកដឹងថា ពេលណាអ្នកត្រូវបង្គ្រប់ជាតិទឹកដោយខ្លួនឯង ដោយការញ៉ាំទឹកដែរនោះ គឺជាការស្រេកទឹកតែម្តង។ សំណាងដែរ មានវិធីសាស្ត្រមួយចំនួន ដែលអាចបញ្ជាក់ថា អ្នកត្រូវការញ៉ាំទឹកបន្ថែម ឬក៏អត់ បើសិនជាអ្នកមិនមានអារម្មណ៍ស្រេកទឹកផងនោះ។ សញ្ញាដែលបញ្ជាក់ថា អ្នកញ៉ាំទឹកមិនបានគ្រប់គ្រាន់ ៖ នោមញឹក ជាមធ្យម មនុស្សមានសុខភាពល្អម្នាក់ ត្រូវការនោមប្រហែលជា ៧ ទៅ ៨ ដងក្នុងមួយថ្ងៃ។ បើសិនជាអ្នកមិននោមសោះ ក្នុងរយៈពេលច្រើនម៉ោងនោះ វាអាចជាសញ្ញាបញ្ជាក់ថា អ្នកកំពុងតែញ៉ាំទឹកមិនបានគ្រប់គ្រាន់ហើយ។ ស្បែកស្ងួត ចូរចាំថា ស្បែកដែលមានសុខភាពល្អ គឺស្បែកដែលមានសំណើមជាតិទឹកគ្រប់គ្រាន់។ ស្បែកដែលស្ងួត ក៏ជាសញ្ញាមួយនៃការខ្សោះជាតិទឹកដែរ។ បើសិនជាអ្នកតែងតែប្រើប្រាស់ក្រែមលាបមាត់ និងឡូសិននោះ មានន័យថា អ្នកនៅតែមានស្បែកស្ងួតដដែលទេ ដូច្នេះ អ្នកពិតជាអាចកើតបញ្ហាខ្សោះជាតិទឹកហើយ។ ឈឺក្បាល ការឈឺក្បាលតិចតួច ឬកម្រិតមធ្យម ជាពិសេស មានផ្សំជាមួយនឹងរោគសញ្ញានៃការខ្សោះជាតិទឹកនោះ វាអាចជាសញ្ញាមួយផ្សេងទៀតហើយ ដែលអ្នកត្រូវការញ៉ាំទឹកបន្ថែម។ បើសិនជាអ្នកកំពុងតែមាន បញ្ហាឈឺក្បាលតិចៗជាប់នោះ រាងកាយអ្នកប្រហែលជាកំពុងតែ ព្យាយាមប្រាប់ឲ្យញ៉ាំទឹកច្រើនបន្តិចហើយ។ ស្ងួតមាត់ មាត់ដែលស្ងួត ប្រហែលជាបញ្ជាក់ឲ្យដឹងថា អ្នកខ្សោះជាតិទឹកតិចតួច ដូច្នេះ អ្នកត្រូវតែញ៉ាំទឹកបន្ថែមហើយ។ ប៉ុន្តែ ចូរចាំថា ថ្នាំមួយចំនួន ប្រហែលជាធ្វើឲ្យស្ងួតមាត់ដែរ ដូច្នេះ វាគ្រាន់តែជាផលរំខានមួយរបស់ថ្នាំប៉ុណ្ណោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគួរតែដាក់ទឹកមួយដបតាមខ្លួន គ្រប់ពេលដែលអ្នកចេញដំណើរទៅគ្រប់ទីកន្លែង។ ពណ៌ទឹកនោម បើសិនជាអ្នកកំពុងតែមានបញ្ហា ដោយសារតែការខ្សោះជាតិទឹកនោះ ទឹកនោមអ្នកអាចនឹងមានពណ៌ចាស់។ បើសិនជាទឹកនោមមានពណ៌លឿងចាស់នោះ មានន័យថា អ្នកកំពុងតែខ្សោះជាតិទឹកហើយ ដូច្នេះ គួរតែញ៉ាំទឹកឲ្យបានច្រើនទៅ។ ឃ្លាន ការឃ្លានតិចតួច គឺជាសញ្ញាមួយផ្សេងទៀតដែលបញ្ជាក់ថា អ្នកមិនបានញ៉ាំទឹកគ្រប់គ្រាន់តែ។ មុនពេលឈានដល់ការញ៉ាំអាហារសម្រន់នោះ ចូរព្យាយាមញ៉ាំទឹកមួយកែវសិនទៅ។ បើសិនជាការឃ្លានរបស់អ្នក បាត់ទៅវិញក្រោយពីញ៉ាំទឹករួច នោះមានន័យថា អ្នកមិនមែនឃ្លានទេ គឺស្រេកទឹក។ វិលមុខ ការវិលមុខ គឺជាសញ្ញាមួយនៃការញ៉ាំទឹកមិនបានគ្រប់គ្រាន់។ រឿងនេះប្រហែលជាដោយសារតែការប្រើប្រាស់ថ្នាំដែរ ប៉ុន្តែ បើសិនជាវាមានជាប់ទាក់ទងនឹង សញ្ញាខាងលើថែមទៀត នោះមានន័យថា អ្នកកំពុងតែខ្សោះជាតិទឹកហើយ។ រោគសញ្ញារបស់អាការៈខ្សោះជាតិទឹក ភាគច្រើន គឺស្រេកទឹក ទឹកនោមពណ៌ចាស់ ស្បែកស្ងួត និងអស់កម្លាំង។ ប៉ុន្តែ មានរោគសញ្ញាដែលគេមើលរំលងច្រើនណាស់ ដែលអាចបញ្ជាក់ថា អ្នកកំពុងតែមានបញ្ហាខ្សោះជាតិទឹកដូចជា ៖ ការបង្ករោគនៅផ្លូវទឹកម៉ូត្រ ឆាប់ចាស់ វង្វេងវង្វាន់ និងថប់អារម្មណ៍ កូឡេស្តេរ៉ុលឡើងខ្ពស់ មានបញ្ហានៅផ្លូវរំលាយអាហារ ដូចជា ទល់លាមក និងក្រហាយដើមទ្រូង៕ ត្រួតពិនិត្យដោយ www.health.com.kh | រាងកាយរបស់មនុស្សយើងម្នាក់ៗ នឹងបាត់បង់ជាតិទឹក តាមរយៈការបែកញើស និងទឹកនោមរាល់ថ្ងៃ ហេតុដូច្នេះហើយ ទើបតម្រូវឲ្យអ្នក បន្តញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ឡើងវិញ ដើម្បីជំនួសនូវជាតិទឹកដែលបានបាត់បង់។ |
កូរ៉ខាងត្បូង នឹងចូលរួមក្នុងការត្រួតពិនិត្យសមយុទ្ធនាវាចម្បាំងអន្តរជាតិ ដែលគ្រោងនឹងធ្វើនៅសប្តាហ៍ក្រោយនៅជិតទីក្រុងតូក្យូ។ បើទោះបីជាមានការរិះគន់ពីសមាជិកសភាក៏ដោយ ការសម្រេចចិត្តនេះធ្វើឡើង ក្រោមហេតុផលការពារសន្តិសុខជាតិ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃទី២៧ ខែតុលា។ បើតាមសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២៧ ខែតុលា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា នៅឆ្នាំនេះ ក្រុងតូក្យូ នឹងចូលរួមត្រួតពិនិត្យសមយុទ្ធនាវាចម្បាំងតាមការអញ្ចើញរបស់ភាគីក្រុងតូក្យូនៅឈូងសមុទ្រ Sagami ។ ការត្រួតពិនិត្យនេះនឹងធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា។ ជុំវិញរឿងនេះ សមាជិកសភាកូរ៉េខាងត្បូងមួយចំនួន បានរិះគន់រដ្ឋាភិបាលលោក យូន សុកយ៉ុល ដែលសម្រេចចិត្តចូលរួម ទោះបីដឹងរួចហើយថាភាគីជប៉ុននឹងប្រើប្រាស់ទង់ជាតិរូបព្រះអាទិត្យរះលើនាវាចម្បាំងជប៉ុន។ កូរ៉េខាងត្បូងមិនពេញចិត្តយ៉ាងខ្លាំងចំពោះការដាក់ទង់ជាតិនេះ ក៏ដោយសារជនជាតិកូរ៉េខាងត្បូងយល់ឃើញថា ជាសញ្ញានៃការឈ្លានពាន និងដាក់អាណានិគមរបស់យោធាជប៉ុនលើប្រទេសខ្លួនកាលពីសង្គ្រាមលោកលើកទី២។ នេះបើតាមទីភ្នាក់ងារពត៌មាន Reuters។ ឆ្លើយតបនឹងបញ្ហានេះ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ការសម្រេចចិត្តចូលរួមនៅឆ្នាំនេះ គឺដោយសាររដ្ឋាភិបាលផ្តល់អាទិភាពលើផលប៉ះពាល់ដល់សន្តិសុខជាតិ ស្របពេលដែលភាពតានតឹងក្នុងតំបន់កាន់តែកើនឡើង រួមទាំងនៅឧបទ្វីបកូរ៉េផងដែរ ដែលការសាកល្បងអាវុធរបស់កូរ៉េខាងជើងក្នុងឆ្នាំនេះស្ថិតក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក។ ការបញ្ជាក់ជំហរចូលរួមរបស់កូរ៉េខាងត្បូង ជាសញ្ញាដែលរដ្ឋាភិបាលកូរ៉េខាងត្បូង បង្ហាញពីឆន្ទៈធ្វើឱ្យប្រសើរឡើងទំនាក់ទំនងរបស់ខ្លួនជាមួយជប៉ុនដែលមានភាពល្អក់កករជាយូរមកហើយ ជុំវិញជម្លោះក្នុងសម័យសង្គ្រាម និងបញ្ហាផ្សេងៗទៀតដែលកើតឡើងក្នុងតំបន់។ សញ្ញានេះជាការតាំងចិត្តរបស់លោកប្រធានាធិបតីកូរ៉ាខាងត្បូងលោក យូន តាំងពីថ្ងៃដែលលោកចូលកាន់តំណែង ដោយបាននិយាយថាលោកចង់ពង្រឹងទំនាក់ទំនងជាមួយជប៉ុន។ គួរបញ្ជាក់ថា ជប៉ុនបានបដិសេដមិនចូលរួមក្នុងការត្រួតពិនិត្យសមយុទ្ធនាវាចម្បាំងតាមការអញ្ចើញរបស់កូរ៉េខាងត្បូងចំនួន២ លើកមកហើយ។ លើកទី១ នៅឆ្នាំ២០១៨ ជប៉ុនមិនចូលរួម ក្រោមហេតុផលថាភាគីកូរ៉េខាងត្បូងស្នើមិនឱ្យជប៉ុនបង្ហោះទង់ជាតិរូបព្រះអាទិត្យរះទេ។ លើកទី២ គឺនៅឆ្នាំ២០១៩ ក៏ដោយសារពេលនោះទំនាក់ទំនងរវាងភាគីទាំងពីរមានភាពតានតឹងខ្លាំង និងព្រោះតែមានព្យុះទីហ្វុង គិតត្រឹមថ្ងៃទី២៥ ខែតុលា កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុននិយាយថា នាវាចម្បាំងមកពីប្រទេសចំនួន១២ រួមមានអាម៉េរិក អង់គ្លេស និងអូស្ត្រាលី ក៏ដូចជាយន្តហោះចម្បាំងរបស់អាម៉េរិកចំនួន៥ រំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ៕ | ដោយ៖ ហ៊ួយ ស៊ីវលី |
ខណៈដែលវិស័យកក់ការធ្វើដំណើរតាមទូរស័ព្ទ បានបោះជំហានឆ្ពោះទៅមុខកាន់តែលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែវានៅតែមានភាពរអាក់រអួលខ្លាំង ផ្នែកសេវាសម្រាប់អ្នកធ្វើដំណើរជាសកល។ ភ្ញៀវទេសចរអន្តរជាតិជារឿយៗ ត្រូវតែទាញយកកម្មវិធីដំឡើងលើទូរស័ព្ទនៅតាមតំបន់ ឬក៏ពឹងផ្អែកទៅលើកន្លែងកក់តាក់ស៊ីបែបប្រពៃណី។ Grab និង Splyt មានទស្សនវិស័យដ៏សាមញ្ញដូចគ្នាមួយ គឺដើម្បីផ្តល់ភាពងាយស្រួលសម្រាប់គ្រប់គ្នា ក្នុងការហៅយានជំនិះជិះ នៅពេលដែលពួកគេត្រូវការ តាមរយៈកម្មវិធីដំឡើងលើទូរស័ព្ទរបស់ពួកគេ មិនថាពួកគេនៅកន្លែងណាក៏ដោយ។ Grab និង Splyt ផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរអន្តរជាតិរួចជាស្រេច ក្នុងការកក់យានជំនិះរបស់ Grab ទូទាំង ៣៣៦ទីក្រុង ក្នុងប្រទេសចំនួន៨ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈការប្រើប្រាស់កម្មវិធីដំឡើងលើទូរស័ព្ទ ដែលពួកគេចូលចិត្តជាងគេ។ អតិថិជនរបស់ Ctrip និង AliPay ដែលមកទស្សនានៅអាស៊ីអាគ្នេយ៍ អាចកក់យានជំនិះរបស់ Grab បាន តាមរយៈកម្មវិធីផ្ទាល់ខ្លួន ដែលដំឡើងលើទូរស័ព្ទរបស់ពួកគេ ខណៈដែលនេះគឺជាដំណោះស្រាយមួយ ដែលត្រូវបានជ្រោមជ្រែង និងផ្តល់ឲ្យដោយក្រុមហ៊ុន Splyt។ Splyt ក៏កំពុងតែធ្វើការជាមួយនឹងក្រុមហ៊ុន Booking Holdings ផងដែរ ដើម្បីច្របាច់បញ្ចូលការកក់យានជំនិះ ចូលក្នុងផ្លាតហ្វមរបស់ភ្នាក់ងារធ្វើដំណើរអនឡាញហៅកាត់ថា OTA របស់ពួកគេ។ អតិថិជនរបស់ គេហទំព័រ Booking.com នឹងអាចកក់យានជំនិះរបស់ Grab តាមរយៈកម្មវិធីដំឡើងលើទូរស័ព្ទរបស់ Booking.com នៅត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ២០១៩នេះ។ តំបន់អាស៊ីអាគ្នេយ៍ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន១៣០លាននាក់ ក្នុងមួយឆ្នាំ ខណៈដែលចំនួន នេះត្រូវបានរំពឹងទុកថា នឹងកើនឡើងរហូតដល់ ១៥៥លាននាក់ នៅត្រឹមឆ្នាំ២០២២។ ស្របពេលដែល ក្រុមហ៊ុន Splyt បន្តនាំយកដៃគូសហការកាន់តែច្រើន ដើម្បីធ្វើការជាមួយនឹងក្រុមហ៊ុនជាដៃគូនោះ ក្នុងការច្របាច់បញ្ចូលកម្មវិធីលើទូរសព្ទ ចូលក្នុងផ្លាតហ្វមផ្សេងៗដោយផ្ទាល់ អ្នកដំណើរកាន់តែច្រើន នឹងកាន់តែមានភាពងាយស្រួល ក្នុងការប្រើប្រាស់សេវាដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងមានតម្លៃសមរម្យរបស់ Grab ដោយមិនចាំបាច់ ត្រូវតែទាញយកកម្មវិធីដំឡើងលើទូរស័ព្ទមួយផ្សេងទៀតឡើយ។ លោក Philipp Mintchin នាយកប្រតិបត្តិក្នុងក្រុមហ៊ុន Splyt បានឲ្យដឹងថា៖«ក្នុងនាមជាទីផ្សារលើទូរស័ព្ទ ចល័តធំជាងគេបំផុតក្នុងពិភពលោក យើងនឹងនាំយកក្រុមហ៊ុនផ្គត់ផ្គង់ និងផ្លាតហ្វមល្បីៗជាច្រើន ច្របាច់បញ្ចូលជាមួយគ្នា ដើម្បីផ្តល់ឲ្យអតិថិជន នូវសេវាដឹកជូនប្រកបដោយគុណភាព និងកម្រិតពិភពលោក ប្រមាណជាង១,០០០ទីក្រុង។ ភាពជាដៃគូរបស់យើងជាមួយ Grab កើតឡើងដោយសារតែការមានទស្សនវិស័យរួមគ្នាមួយ ទៅលើការផ្តល់សេវាចល័តដ៏ល្អឥតខ្ចោះ ដើម្បីបំពេញសេចក្តីត្រូវការ និងតម្រូវការរបស់អ្នកដំណើរជាសកល។ យើងពិតជារំភើបណាស់ ក្នុងការធ្វើការជាមួយ Grab ដែលជាក្រុមហ៊ុនផ្តល់សេវាជិះយានជំនិះឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបន្ថែមទៅលើដំណោះស្រាយដឹកជញ្ជូនជាច្រើនផ្សេងៗគ្នារបស់ក្រុមនេះ និងពង្រីកការគ្របដណ្តប់ទៅកាន់ទីផ្សារសកល ដែលយើងកំពុងតែរីកចម្រើន»។ Grab និង Splyt ក៏នឹងធ្វើការរួមគ្នា ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់សេវា Grab មានភាពងាយស្រួលក្នុងការប្រើប្រាស់ជម្រើសផ្សេងៗ នៃសេវាហៅយានជំនិះជិះ នៅគ្រប់ទីកន្លែងក្នុងពិភពលោកផងដែរ។ ដោយមានគោលដៅលើការបំពេញការសហការរបស់ខ្លួន នៅឆ្នាំក្រោយ ភាពជាដៃគូដំណាក់កាលទី២នេះ នឹងបញ្ចូលបណ្តាក្រុមហ៊ុនជាដៃគូលើកម្មវិធីចល័តរបស់ Splyt និង Grab ចូលទៅក្នុងកម្មវិធីដំឡើងលើទូរស័ព្ទរបស់ Grab។ អ្នកប្រើ ប្រាស់ Grab ដែលធ្វើដំណើរចេញពីតំបន់អាស៊ីអាគ្នេយ៍ អាចបន្តកក់យានជំនិះ តាមរយៈកម្មវិធីរបស់ Grab និងប្រើប្រាស់បានទាំងស្រុង ក្រោមជំនួយពីក្រុមហ៊ុនជាដៃគូរបស់ Splyt។ អ្នកធ្វើដំណើរអាចប្រើប្រាស់កម្មវិធីរបស់ខ្លួន ជាភាសាកំណើតបាន ហើយក៏អាចទូទាត់ប្រាក់ជារូបិយបណ្ណជាតិរបស់ខ្លួនបានផងដែរ។ Grab ក៏មានគម្រោងបន្ថែមមុខងារពិសេសៗផ្សេងៗ ក្នុងកម្មវិធីរបស់ខ្លួនផងដែរ ដូចជាមុខងារប្រាប់ព័ត៌មាននៃការធ្វើដំណើរ ការបង្ហាញពីភោជនីយដ្ឋានផ្សេងៗ និងការណែនាំដ៏គួរឲ្យទាក់ទាញជាច្រើន ដើម្បីផ្តល់នូវបទពិសោធនៃការធ្វើដំណើរកាន់តែទូលំទូលាយ ទៅកាន់អ្នកប្រើប្រាស់របស់ខ្លួន។ លោក Mark Porter ប្រធាននាយកបច្ចេកវិទ្យាសម្រាប់ការដឹកជញ្ជូនក្នុងក្រុមហ៊ុន Grab បានឲ្យដឹងថា៖«ភាពជាដៃគូនេះ នឹងបើកពិភពនៃជម្រើសជាច្រើន សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលមានការកើនឡើងនូវការធ្វើដំណើរឥតឈប់ឈរ ដើម្បីអនុញ្ញាតឲ្យពួកគាត់ កាន់តែមានភាពងាយស្រួលទូទាំងពិភពលោក តាមរយៈកម្មវិធីមួយដែលពួកគេស្គាល់ និងជឿទុកចិត្តរួចជាស្រេច។ ស្របពេលជាមួយគ្នានេះ យើងពិតជារំភើបណាស់ ក្នុងការជួយឲ្យអ្នកធ្វើដំណើរអន្តរជាតិកាន់តែច្រើនបន្ថែមទៀត អាចរកឃើញពីភាពស្រស់ស្អាត និងភាពផ្សេង គ្នា ក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈជម្រើស នៃការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព មិនថាស្ថិតក្នុងរថយន្តតាក់ស៊ី រថយន្តឯកជន ឬសូម្បីតែមធ្យោបាយធ្វើដំណើរដ៏ពេញនិយមក្នុងស្រុក ដូចជារ៉ឺម៉កកង់បី (TukTuk) និងម៉ូតូក៏ដោយ។ ក្រុមហ៊ុន Splyt មានទស្សនវិស័យតែមួយ គឺចង់ធ្វើឲ្យការធ្វើដំណើរក្លាយជាបទពិសោធន៍ ដែលត្រូវបានភ្ជាប់គ្នាជាលក្ខណៈសកលយ៉ាងពិតប្រាកដ ហើយយើងពិតជាចង់ធ្វើការជាមួយនឹងពួកគេ ដើម្បីជួយឲ្យមានភាពងាយស្រួល ក្នុងការធ្វើដំណើរពីកន្លែងទៅកន្លែងមួយ និងគ្រប់ទីកន្លែងទូទាំងពិភពលោក»។ ក្នុងនាមជាផ្នែកមួយ នៃទុនមូលនិធិស៊េរី A ចំនួន៨លានដុល្លារអាមេរិក របស់ក្រុមហ៊ុន Splyt, Grab ក៏បានធ្វើការវិនិយោគទៅលើ Splyt ផងដែរ។ ការវិនិយោគនេះ នឹងត្រូវប្រើប្រាស់ដើម្បីជួយជំរុញដល់ការពង្រីកខ្លួនរបស់ Splyt ឲ្យកាន់តែលឿនចូលក្នុងទីផ្សារថ្មីនានា ធ្វើឲ្យប្រព័ន្ធបច្ចេកវិទ្យាជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកាន់តែល្អប្រសើរ និងពង្រឹងបណ្តាញនៃតម្រូវការដ៏ទូលំទូលាយរបស់ខ្លួន ក៏ដូចជាផ្គត់ផ្គង់ក្រុមហ៊ុនជាដៃគូ ទៅលើការដឹកជញ្ជូនផ្លូវគោក។ ទុនវិនិយោគក្នុងដំណាក់កាលនេះ ត្រូវបានចាត់ទុកថាជាមូលនិធិស៊េរី A ដ៏ច្រើន បំផុត ក្នុងផ្លាតហ្វមទាក់ទងនឹងការដឹកជញ្ជូន ដែលនឹងធ្វើឲ្យទុនវិនិយោគសរុប ដែលរកបានដោយក្រុមហ៊ុន Splyt កើនឡើងច្រើនជាង ១៤លានដុល្លារអាមេរិក។ លោក Mark Porter ក៏ចូលជាសមាជិកក្នុងក្រុមប្រឹក្សា នាយករបស់ក្រុមហ៊ុន Splyt ផងដែរ។ លោកនឹងចែករំលែកភាពជាអ្នកដឹកនាំរបស់លោកក្នុងការផ្លាស់ប្តូរ ប្រព័ន្ធបច្ចេកវិទ្យា និងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Grab ទៅកាន់ក្រុមការងារដែលប្រជុំដោយមនុស្សខ្លាំងៗ ចំនួន៥០នាក់របស់ក្រុមហ៊ុន Splyt។ លោក Mintchin បានបន្ថែមទៀតថា៖«យើងចាត់ទកការវិនិយោគពីក្រុមហ៊ុន Grab នេះ ជាជំហានបន្ទាប់ក្នុងការអភិវឌ្ឍ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង។ ក្នុងនាមជាទីផ្សារចល័តឈានមុខគេជាសកលមួយ ក្រុមហ៊ុន Splyt នឹងបន្តរក្សាអព្យាក្រឹតភាព និងភាពរហ័សរហួនរបស់ខ្លួន ស្របពេលដែលយើងក៏ប្រើប្រាស់ឥទ្ធិពលក្នុងតំបនរបស់ Grab ដើម្បីជួយពង្រឹងដល់សមត្ថភាពរបស់យើងផងដែរ។ ទុនវិនិយោគនេះ នឹងធ្វើឲ្យក្រុមហ៊ុនទាំង២ចូលកាន់តែជ្រៅក្នុងដំណើររបស់យើង ដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលកំពុង មានសម្រាប់អ្នកធ្វើដំណើរ»។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ Splyt: https://splyt.com/៕ (អត្ថបទពាណិជ្ជកម្ម) | សិង្ហបុរី និងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩៖ Grab (ហ្គ្រេប) ដែលជាកម្មវិធីដំឡើងលើទូរស័ព្ទឈានមុខគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងក្រុមហ៊ុនបច្ចេកវិទ្យា Splyt ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ និងជាទីផ្សារលើកម្មវិធីទូរសព្ទទូទាំងសកលនោះ បានប្រកាសពីការរួមកិច្ចសហប្រតិបត្តិការដ៏ធំមួយ ដើម្បីជួយឲ្យអ្នកធ្វើដំណើរ កាន់តែមានងាយស្រួល ក្នុងប្រើប្រាស់សេវាជិះយានជំនិះ នៅកន្លែងណាក៏បានទូទាំងពិភពលោក។ |
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានចេញតារាងចំណាត់ថ្នាក់ចុងក្រោយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមគោព្រៃកម្ពុជា បានធ្លាក់១ចំណាត់ថ្នាក់បើប្រៀបធៀបទៅនឹងតារាងកាលពីខែកញ្ញា។ ក្នុងចំណោម ២០២សហព័ន្ធកីឡាបាល់ទាត់លើលោក កម្ពុជាស្ថិតនៅលេខរៀងទី១៧៨។ បន្តធ្លាក់១លេខរបស់កម្ពុជា បន្ទាប់ពីក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Felix Dalmas ចាញ់ប៉ាគីស្ថានក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក តំបន់អាស៊ី ក្នុងលទ្ធផលទាំងពីរជើង ១-០។ ប៉ាគីស្ថាន ដែលបានកៅអីវគ្គបន្តជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បានឡើងចំណាត់ថ្នាក់៤លេខ ពោលគឺពីលេខ១៩៧ ទៅ១៩៣ ពិភពលោកវិញ។ សម្រាប់ខែតុលានេះ FIFA បានផ្តល់ពិន្ទុដល់កម្ពុជា ៩៣១,៤៧ ខណៈពិន្ទុចាស់ ៩៤៨,៦៤ ដោយថយ១៧,១៧ពិន្ទុ ស្របពេលប៉ាគីស្ថាន ទទួលបានពិន្ទុសរុប៨៦៤,៨៤ ឯពិន្ទុចាស់ ៨៤៧,៦៧ ពិន្ទុ ពោលកើន១៧,១៧ពិន្ទុ។ ចំណោមក្រុមទាំង១១ នៅអាស៊ីអាគ្នេយ៍ មានតែកម្ពុជា ទីម័រខាងកើត ហ្វីលីពីន ម៉ាឡេស៊ី និងឡាវ បន្តធ្លាក់ចំណាត់ថ្នាក់ ស្របពេលថៃ និងព្រុយណេនៅទ្រឹង។ មីយ៉ាន់ម៉ា សិង្ហបុរី វៀតណាម និងឥណ្ឌូណេស៊ី ឡើងចំណាត់ថ្នាក់រៀងខ្លួន។ វៀតណាម នៅតែរក្សាចំណាត់ថ្នាក់ល្អជាងគេក្នុងតំបន់អាស៊ាន ដោយស្ថិតនៅលេខរៀងទី៩៤ពិភលោក តាមពីក្រោយដោយ ថៃ (លេខ១១២) ម៉ាឡេស៊ី (១៣៤) ហ្វីលីពីន (១៣៨) ឥណ្ឌូណេស៊ី (១៤៥) សិង្ហបុរី (១៥៥) និង មីយ៉ាន់ម៉ា (១៥៨)។ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១៧៨ ឈរពីលើ ឡាវ (១៨៨) ព្រុយណេ (១៩១) និងទីម័រខាងកើត (១៩៧)៕ | ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា បន្តធ្លាក់ពីលេខរៀងទី១៧៧ ទៅ១៧៨ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA/Coca-Cola World Ranking ប្រចាំខែតុលា ឆ្នាំ២០២៣ ស្របពេលប៉ាគីស្ថានឡើងពីលេខ១៩៧ ទៅ១៩៣វិញ។ បន្តធ្លាក់១លេ ដោយសារគោព្រៃកម្ពុជា ធ្លាក់ពីវគ្គជម្រុះ FIFA World Cup តំបន់អាស៊ី តាមរយៈការចាញ់ប៉ាគីស្ថាន។ |
ការប្រកួតរវាងណាហ្គាវើលដ៍ និងបឹងកេត រំលង៩០នាទីពេញ ដោយលទ្ធផល ០-០។ លុះចូលដល់នាទី៩០+៨ Golubovic Stefan ខ្សែប្រយុទ្ធបឹងកេត បានតែតបាល់បញ្ជូលទី លទ្ធផល១-០ បន្ទាប់ពីមិត្តរួមក្រុម លើកបាល់បញ្ជូនមកក្នុងតំបន់គ្រោះថ្នាក់។ ការធ្វេសប្រហែសនៅនាទីថែមនេះ លោក ឃឹម បុរី បាននិយាយថា កីឡាករ លេងបានល្អ ប៉ុន្ដែនៅនាទីចុងក្រោយ អ្នកទាំងនោះ ធ្វេសប្រហែសដោយសារហត់នឿយ និងការប្រមូលអារម្មណ៍ ស្មារតីក្នុងការប្រកួតធ្លាក់ចុះ។ «យើង មានការហត់នឿយ។ យើង មើលប៉ុន្មាននាទីចុងក្រោយ ពួកយើងធ្លាក់អារម្មណ៍។ ប៉ុន្ដែកីឡាករ ពួកគេធ្វើបានល្អច្រើន សម្រាប់ការប្រកួតថ្ងៃនេះ។»។ លោក ឃឹម បុរី បាននិយាយដូច្នេះ។ Golubovic តែតបាល់បញ្ចូលទី រូបពី Cambodian Premier League ដោយឡែក មុនពេលបរាជ័យនេះ ណាហ្គាវើលដ៍ គឺជាបេក្ខភាព ដណ្ដើម Top 4 ដែលមានពិន្ទុតិចជាងគេ។ បេក្ខភាព ដណ្ដើម Top 4 មានវិសាខា (ពិន្ទុ៣៨), បឹងកេត (ពិន្ទុ៣៤) អាយ អេស អាយ ដង្កោសែនជ័យ (ពិន្ទុ៣៤), កងយោពលខេមរភូមិន្ទ (៣០ពិន្ទុ) និងណាហ្គាវើលដ៏ (២៧ពិន្ទុ)។ ការចាញ់បឹងកេត ធ្វើឲ្យណាហ្គាវើលដ៍ អស់ឱកាសដណ្ដើម Top 4 នៅរដូវកាលនេះ ប៉ុន្ដែ លោក ឃឹម បុរី នៅតែជំរុញកីឡាករទាំងអស់ ប្រមូលអារម្មណ៍លេង ២ប្រកួតដែលនៅសល់ ឲ្យបានល្អ។ ចំណែកបឹងកេតបន្ទាប់ពីទទួលបានជោគជ័យនេះ លោក ហុង ផេង នៅតែមិនទាន់កក់ក្ដៅប៉ុន្មានឡើយ ព្រោះមិនអាចធានាថា នឹងដណ្ដើមបានកៅអី Top 4។ «Top 4 សម្រាប់ការប្រកួត ខ្ញុំ គិតថាយើងនៅជួបជាមួយក្រុម ដែលគេមានឱកាសប្រជែងដែរ យើងមិនអាចថាកក់ក្ដៅបានទេ។ យើងសប្បាយចិត្ត ដែលយើងឈ្នះ និងរក្សាតំណែង Top 4 បណ្ដោះអាសន្នសិន។ បើយើងថាកក់ក្ដៅ គឺមិនទាន់កក់ក្ដៅទេ។»។ គ្រូបង្វឹកកេត បាននិយាយដូច្នេះ។ ការប្រកួតក្នុងថ្ងៃជាមួយគ្នានេះដែរ អាយ អេស អាយ ដង្កោសែនជ័យ បានចាញ់គិរីវង់សុខសែនជ័យ លទ្ធផល ៤-២ នៅកីឡដ្ឋានគិរីវង់។ ដោយឡែក ការប្រកួតក្នុងសប្ដាហ៍ទី២៥ នាថ្ងៃទី៣១ ខែមីនា ព្រៃវែង ត្រូវស្វាគមន៍ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានខេត្តព្រៃវែង វេលាម៉ោង ៣:៤៥រសៀល ស្របពេលអង្គរថាយហ្គឺរ ទទួល ភ្នំពេញក្រោន នៅកីឡដ្ឋានហនុមាន។ លុះចូលដល់ម៉ោង ៦:០០ល្ងាច កងយោធពលខេមរភូមិន្ទ ត្រូវប្រកួតជាមួយ វិសាខា នៅកីឡដ្ឋានស្ដាតចាស់៕ | ណាហ្គាវើលដ៍ បាត់បង់ឱកាសប្រជែង Top 4 ក្រោយចាញ់បឹងកេត ១-០ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ជ័យជម្នះលើណាហ្គាវើលដ៍ ធ្វើឲ្យបឹងកេត មានឱកាសខ្ពស់ក្នុងការប្រជែង Top 4។ ចំពោះការរបូតគ្រាប់បាល់នៅនាទី ៩០+៨លោក ឃឹម បុរី គ្រូបង្វឹកក្លិបណាហ្គាវើលដ៍ បញ្ជាក់ថាដោយសារកីឡាករ អស់កម្លាំង និងបាត់បង់ការប្រមូលស្មារតីប្រកួត។ |
Derby ត្រូវបានកាត់ចេញពីលីគទី២ Championship ទៅកាន់លីគកម្រិតទី៣អង់គ្លេស ដោយសារការពិន័យ២១ពិន្ទុកាលពីរដូវកាលមុន ក្រោយរកថាបានបំពានច្បាប់ហិរញ្ញវត្ថុ។ តាមពិតទៅ Derby ក្រោមការដឹកនាំរបស់ Rooney រកបាន៥២ពិន្ទុ ប៉ុន្តែដោយសារត្រូវរងពិន័យកាត់ពិន្ទុ ទើបក្រុមនៅសល់តែ៣១ពិន្ទុ និងស្ថិតនៅចំណាត់ថ្នាក់ទី២៣ ក្នុងចំណោម២៤ក្រុម។ ក្រោយដឹកនាំក្រុមបាន១៧ខែ សម្រាប់អាជីពជាអ្នកចាត់ការទូទៅលើកដំបូង អតីតប្រធានក្រុម Manchester United និង អង់គ្លេសរូបនេះ បានសម្រេចចាកចេញពី Derby នៅថ្ងៃទី២៤ ខែមិថុនាតែម្តង។ «ថ្ងៃនេះខ្ញុំបានជួបជាមួយអ្នកគ្រប់គ្រងដើម្បីជូនដំណឹងដល់ពួកគេអំពីការសម្រេចចិត្តរបស់ខ្ញុំថាវាដល់ពេលហើយសម្រាប់ខ្ញុំក្នុងការចាកចេញពី Derby។ ពួកគេ [Derby] បានព្យាយាមយ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្ញុំ ប៉ុន្តែខ្ញុំបានសម្រេចរួចទៅហើយ»។ នេះជាការអះអារបស់ Rooney ក្នុងសេចក្តីប្រកាសរបស់ខ្លួន។ ស្របពេលគ្នានេះ ក្លិប Derby ក៏បានប្រកាសលើវេបសាយផ្ទាល់របស់ខ្លួនផងដែរ អំពីការស្នើសុំចាកចេញរបស់ Rooney។ Rooney បានឡើងជាអ្នកចាត់ការទូទៅ Derby នៅឆ្នាំ២០២១ ក្រោយធ្វើជាកីឡាករផងដែរ និងអ្នកចាត់ការក្រុមនេះផងក្នុងមួយរយៈពេលខ្លី៕ អត្ថបទទាក់ទង Derby ក្រោមការដឹកនាំរបស់ Rooney ធ្លាក់ទៅលីគទី៣ ដោយសារកាត់២១ពិន្ទុ | Wayne Rooney លាលែងពីតំណែងអ្នកចាត់ការទូទៅក្រុម Derby County ក្រោយក្រុមនេះធ្លាក់ទៅលីគទី៣ League One ដោយសារការពិន័យកាត់២១ពិន្ទុ ជុំវិញបញ្ហាហិរញ្ញវត្ថុ។ |
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួននៅគេហដ្ឋានទាំងពាក់កណ្តាលអាធ្រាត្រថ្ងៃទី២ចូលថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧ ពោលគឺមុន២ខែ ដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ដោយសារអំណាចតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ចិកា ។ តុលាការកំពូល បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ តាមរយៈបណ្ដឹងពីខាងគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ ក្រោមហេតុផលស្រដៀងគ្នាថា លោក កឹម សុខា បានជាប់សង្ស័យក្នុងអំពើក្បត់ជាតិ ដែលមិនគួរលើកលែងឲ្យបាន រួមទាំងគណបក្សសង្គ្រោះជាតិទាំងមូលផងដែរ។ មិនត្រឹមតែអស់បក្សនោះទេ សូម្បីតែសមាជិកបក្ស ក៏ត្រូវអស់សិទ្ធិធ្វើនយោបាយ៥ឆ្នាំ ដោយសារបម្រាមតុលាការកំពូលផងដែរ។ មួយឆ្នាំក្រោយនៃការបាត់បង់គណបក្ស លោក កឹម សុខា ក៏ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយផ្ទេរពីការឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង មកគេហដ្ឋានវិញ កាលពីខែថ្ងៃទី១០ កញ្ញា ២០១៨។ ការសម្រេចដោះលែងលោក កឹម សុខា ពីការឃុំខ្លួនក្នុងពន្ធនាគារ ត្រូវបានតុលាការអះអាងថា វាជាការអនុវត្តដោយយោងទៅលើមូលហេតុសុខភាព និងការធានាផ្នែកនីតិវិធីច្បាស់លាស់ដែលថា «ជនត្រូវចោទឈ្មោះ កឹម សុខា នឹងមិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការឡើយ»។ មេធាវីការពារក្តី បានអះអាងថា លោក កឹម សុខា មានបញ្ហាឈឺដៃខាងឆ្វេង ដោយសារតែលោក មានជំងឺកៀបសរសៃដៃ។ ជុំវិញបញ្ហាជំងឺនេះ លោក ចាន់ ចេន មេធាវីការពារក្តី បានប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២ កញ្ញានេះថា លោក កឹម សុខា ត្រូវការវះកាត់ត្រឹមត្រូវ តាមវេជ្ជបញ្ជារគ្រូពេទ្យ ប៉ុន្តែដោយសាររឿងក្តីក្ដាំនេះ លោក កឹម សុខា មិនត្រូវបានអនុញ្ញាតឱ្យទទួលព្យាបាលនៅឡើយ។ «បញ្ហាសុខភាពជាចម្បងរបស់គាត់ (លោក កឹម សុខា) គឺតម្រូវការពេទ្យជំនាញនិងឧបករណ៍ពិនិត្យ និងវះកាត់តាមវេជ្ជបញ្ជា ហើយរហូតមកដល់ពេលនេះ ជំងឺគាត់នៅតែមិនទទួលបានការពិនិត្យ និងព្យាបាលនៅឡើយ។ សមត្ថកិច្ចសុទ្ធតែទទួលបាននិងដឹងពីស្ថានភាពជំងឺគាត់តាមរយៈវេជ្ជបញ្ជារបស់គ្រូពេទ្យជំនាញហើយ»។ នេះជាការបញ្ជាក់របស់លោក ចាន់ ចេន មេធាវីការពារក្តីលោក កឹម សុខា។ អត្ថបទទាក់ទង ការដាក់លោក កឹម សុខា ឲ្យនៅក្នុងផ្ទះ គ្មានពេលកំណត់? លោក កឹម សុខា ត្រូវឃុំខ្លួនក្នុងផ្ទះវិញ? លោក កឹម សុខា ត្រូវបាននាំខ្លួនមកចូលរួមសវនាការនៅព្រឹកនេះ គិតមកដល់ពេលនេះ ក្រុមមេធាវីការពារក្តីលោក កឹម សុខា បានសំណើរទៅតុលាការជាច្រើនលើកច្រើនសារ ដើម្បីស្នើសុំឱ្យពន្លឿននីតិវិធី និងទម្លាក់បទចោទលើកូនក្តីខ្លួន ក្រោយពីតុលាការពន្យាពេលស៊ើបអង្កេតអស់ជាង១ឆ្នាំមកហើយនេះ។ លោក ចាន់ ចេន មេធាវីការពារក្តីលោក កឹម សុខា យល់ឃើញថា វាជាពេលវេលាសមល្មម និងគ្រប់គ្រាន់ហើយ ដែលតុលាការគួរតែឆាប់សម្រេចលើសំណុំរឿងមេដឹកនាំនៃអតីតបក្សប្រឆាំងនេះ។ មេធាវីរូបនេះ បាននិយាយដូច្នេះថា៖«ដំណើរការក្ដីរហូតមកដល់ពេលនេះ ហាក់បីដូចជានៅទ្រឹង ហើយអត់មានអ្វីថ្មីទេ។ ហើយកន្លងមកខាងក្រុមមេធាវី បានដាក់ពាក្យស្នើសុំទម្លាក់បទចោទ ហើយបើគិតពីពេលវេលាវាសមល្មម ដែលចៅក្រមល្មមទម្លាក់បទចោទលើកូនក្តី(កឹម សុខា)។ ទោះបីកូនក្តីខ្ញុំ ដែលស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ប៉ុន្តែសេរីភាពរបស់គាត់ នៅតែមានការរឹតបន្តឹង ស្ថិតនៅក្រោមការឃ្លាំងមើល ដូចមាននៅក្នុងសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរ។ ហើយសូម្បីតែគ្រួសាររបស់គាត់(កឹម សុខា) គឺភរិយារបស់គាត់ ក៏ស្ថិតនៅក្រោមការឃ្លាំងមើលទាំងការចេញចូលផ្ទះផងដែរ»។ មុននឹងតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំ ហើយឱ្យមករស់នៅក្នុងផ្ទះវិញនេះ លោក កឹម សុខា ក៏ត្រូវបានពន្យាពេលស៊ើបអង្កេត និងជាប់ឃុំអស់រយៈពេលមួយឆ្នាំ នៅក្នុងពន្ធនាគារត្រពាំងផ្លុង។ តាមច្បាប់ ជនត្រូវចោទ នឹងត្រូវដោះលែងឬក៏បញ្ជូនទៅជំនុំជម្រះ ក្រោយពីប្រើពេលយ៉ាងយូរត្រឹម១៨ខែ ក្នុងការស៊ើបសួរ។ តែចំពោះលោក កឹម សុខា តុលាការ អាចប្រើពេលលើសពី១៨ខែ ដើម្បីដាក់លោកឲ្យរស់នៅក្នុងផ្ទះ និងស្ថិតនៅក្រោមការត្រួតពិនិត្យ។ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក គី ឬទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលគ្រប់គ្រងនិងឃ្លាំមើលលោក កឹម សុខា នោះឡើយ។ តែយ៉ាងណាការដាក់ឱ្យលោក កឹម សុខា ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការនេះ វាក៏ជាការរឹតដ្បិតសេរីភាព និងការរំលោភសិទ្ធិមនុស្សផងដែរ។ នេះជាការលើកឡើងរបស់លោក អំ សំអាត ដែលស្នើឱ្យតុលាការពន្លឿននីតិវិធី ឬទម្លាក់បទចោទលើករណីលោក កឹម សុខា បើសិនជារកមិនឃើញភស្តុតាងពាក់ព័ន្ធនឹងបទចោទប្រកាន់ «សន្និដ្ឋិភាពជាមួយបរទេស (សមគំនិតជាមួយបរទេស)» ទេនោះ។ មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូរូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំយល់ឃើញថា នៅក្នុងទិដ្ឋភាពច្បាប់ ឬក្នុងសន្ធិសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស ក៏គេចែងដែរថា ជនជាប់ចោទត្រូវតែបានការជំនុំជម្រះ ឱ្យបានឆាប់ចំពោះមុខច្បាប់ មិនត្រូវអូសបន្លាយពេលវេលាដល់ជនជាប់ចោទទេ ពីព្រោះវាប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់គាត់។ បើទោះបីជាគាត់(កឹម សុខា) ស្ថិតនៅក្នុងការត្រួតពិនិត្យ ហើយគេកំណត់ព្រំដែនឱ្យនៅក្នុងតែផ្ទះ អ៊ីចឹងគឺវាប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការដើរហើររបស់គាត់។ អ៊ីចឹងក្នុងច្បាប់អន្តរជាតិ គឺគេថា ឱ្យមានការពន្លឿនជំនុំជម្រះឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ ហើយនៅក្នុងរដ្ឋធម្មនុញ្ញយើង ក៏មានចែងពីការទទួលបានសិទ្ធិស្មើគ្នានៅក្នុងការជំនុំជម្រះ»។ បើតាមលោក អំ សំអាត តុលាការគួរតែអនុវត្តនីតិវិធីច្បាប់លើលោក កឹម សុខា ឱ្យបានត្រឹមត្រូវ ខណៈដែលអន្តរជាតិកំពុងយកចិត្តទុកដាក់តាមដានករណីមេដឹកនាំនៃអតីតគណបក្សប្រឆាំងរូបនេះ។ កន្លងមកអ្នករាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងក្រុមអន្តរជាតិផ្សេងទៀត តែងតែទាមទារឱ្យតុលាការទម្លាក់បទចោទលើលោក កឹម សុខា ដោយពួកគេយល់ឃើញថា ការអនុវត្តនីតិវិធីរបស់តុលាការកំពុងរំលោភមនុស្ស និងការធ្វើទុក្ខបុកម្នេញអ្នកនយោបាយបក្សប្រឆាំង។ ប៉ុន្តែការលើកឡើងរបស់អន្តរជាតិនេះ ត្រូវបានរដ្ឋាភិបាល ច្រានចោល ហើយចាត់ទុកសម្តីពួកគេទាំងនោះ គ្រាន់តែជាបំណងចង់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាប៉ុណ្ណោះ៕ | ភ្នំពេញ៖ ២ឆ្នាំហើយ ដែលលោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានជាប់ឃុំ និងកំពុងរស់នៅក្នុងគេហដ្ឋាន ស្ថិតនៅក្រោមការត្រួតពិនិត្យក្រោមផ្លូវតុលាការ ដោយសារបណ្តឹងរបស់រដ្ឋាភិបាលពីបទ សន្និដ្ឋិភាពជាមួយបរទេស (សមគំនិតជាមួយបរទេស) តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ។ |
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ថា ក្រសួងបានទទួលលិខិតស្នើសុំលើកបម្រាមនយោបាយ ដើម្បីផ្ដល់នីតិសម្បទារឡើងវិញ របស់លោក សុន ឆ័យ ហើយ។ ក្រោយសម្ដេច ស ខេង ពិនិត្យហើយ ក្រសួងមហាផ្ទៃ នឹងបញ្ចូនលិខិតនេះ ទៅកាន់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យ និងសម្រេចចិត្ត មុននឹងបន្តស្នើសុំព្រះមហាក្សត្រ ព្រះរាជទាននីតិសម្បទារឡើងវិញ ដល់លោក សុន ឆ័យ។ តុលាការកំពូល បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧ ។ ចំណែកថ្នាក់ដឹកនាំនយោបាយរបស់គណបក្សប្រឆាំង ចំនួន១១៨(ក្នុងនោះស្លាប់១នាក់)នាក់ ក៏ត្រូវបានតុលាការ សម្រេចផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ តាមសំណើរបស់ក្រសួងមហាផ្ទៃដែរ។ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ គឺជាមនុស្សទី១២ហើយ ដែលបានពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ កន្លងមកមន្ត្រីអតីតគណបក្សសង្គ្រោះជាតិសុំសិទ្ធិធ្វើនយោបាយវិញ រួមមាន លោក គង់ គាំ ,លោក គង់ បូរ៉ា ,លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ,លោក រៀល ខេមរិន្ទ្រ ,លោក អ៊ូ ច័ន្ទរ័ត្ន ,លោក កង គឹមហាក់ ,លោក ជីវ កត្តា ,លោក ច័ន្ទ សិលា និងលោកស្រី ទេព សុទ្ធី ជាដើម។ ការសុំសិទ្ធិធ្វើនយោបាយនេះ ត្រូវបានគេមើលឃើញថា ពួកគេបានអនុវត្តផ្ទុយពីការអំពាវនាវរបស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង ដែលប្រាប់ឱ្យពួកគេមិនត្រូវសុំសិទ្ធិធ្វើនយោបាយវិញឡើយ។ អ្នកដែលបានស្នើសុំសិទ្ធិធ្វើនយោបាយវិញនេះ ភាគច្រើនទៅបង្កើតគណបក្សខ្លួនឯង និងចូលរួមជាមួយគណបក្សដទៃ។ បច្ចុប្បន្នមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ សល់តែ១០៥នាក់ទៀតប៉ុណ្ណោះ ដែលនៅបន្តជាប់បម្រាមធ្វើសកម្មភាពនយោបាយ ៥ឆ្នាំ។ អត្ថបទទាក់ទង ២ឆ្នាំក្រោយតុលាការរំលាយ CNRP! ជាង២ឆ្នាំមុន ក្រសួងមហាផ្ទៃ បានយកករណីរបស់លោក កឹម សុខា ដែលត្រូវបានសង្ស័យថាប្រព្រឹត្តអំពើក្បត់ជាតិ ទៅផ្សារភ្ជាប់ជាមួយគណបក្សសង្គ្រោះជាតិទាំងមូល ដើម្បីធ្វើជាភស្តុតាងដាក់ទៅតុលាការ។ ក្រសួងមហាផ្ទៃ យល់ថា គណបក្សសង្គ្រោះជាតិ ក៏អាចជាប់ទាក់ទងនឹងអំពើក្បត់ជាតិ ដូចលោក កឹម សុខា ដែរ ទើបបានជាសុំឲ្យតុលាការកំពូលរំលាយចោល ហើយថែមទាំងសុំឲ្យដកសិទ្ធិពីថ្នាក់ដឹកនាំគណបក្សប្រឆាំងដ៏ធំមួយនេះ ក្នុងការធ្វើនយោបាយថែមទៀត៕ | ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិម្នាក់ទៀត គឺលោក សុន ឆ័យ បានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្រោយជាប់បម្រាមផ្អាកសកម្មភាពរយៈពេល៥ឆ្នាំ។ លិខិតលោក សុន ឆ័យ បានផ្ញើទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ សីហា ហើយទើបតែត្រូវបានផ្សព្វផ្សាយ។ |
នាពិធីនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ អះអាងថា ការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញនេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តសៀមរាប រាជធានីភ្នំពេញ ក៏ដូចជាខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍មួយចំនួនទៀត មានសកម្មភាពទេសចរណ៍ជាច្រើនឡើងវិញ។ លោក ថោង ខុន សង្កត់ធ្ងន់ដូច្នេះថា៖ «ក្នុងបរិការណ៍នៃការងើបឡើងវិញ នៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាព សេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី»។ លោកបន្ថែមទៀតថា ក្រសួងទេសចរណ៍ នឹងបន្តជំរុញផ្សព្វផ្សាយ ទាក់ទាញទេសចរណ៍ ទាំងទេសចរណ៍អន្តរជាតិ និងទេសចរណ៍ក្នុងស្រុក។ ការជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍នេះ ជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារនិងអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងនិងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥៕ | ភ្នំពេញ៖ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលទេសចរអន្តរជាតិបានជាង ៧៤ម៉ឺននាក់ ដោយកើនឡើង ៥៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ នេះជាការលើកឡើងរបស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាពិធីបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកជំនាញទេសចរណ៍ នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ |
Learning on non-cooperative stance demonstrated by Setya, Saut Situmorang, deputy chairman of Corruption Eradication Commission, or in Indonesian abbreviation KPK, said that Setya has the potentialities to receive maximum sentence should he take non-cooperative stance against the judging panel. "The KPK has the rights to press for the prosecution. The maximum punishment may reach sentence to life or 20 years," Saut said to respond the trial process against the former parliament speaker. Citing to different legal considerations based on article 2 and 3 in criminal code, he, however, said that Setya might get four and two years of sentences respectively. Setya, who recently resigned himself from parliament speaker post, was reluctant to give clear responses to the judge's inquiries related to the mega corruption case that he embroiled in. He was charged of enriching himself and others by embezzling state funds allocated for national digital ID card project. The amount he embezzled from the project was alleged to be 2.3 trillion rupiah (about 169.2 million U.S. dollars) from total allocation of 5.9 trillion rupiah (about 434.1 million U.S. dollars). Setya was finally arrested by the KPK last month after his several attempts to dodge from the arrest. Setya resigned from his post after being slammed behind bar at KPK detention facility. His position is now temporarily held by one of his deputies in the parliament until a parliament assembly selected the new speaker. | JAKARTA: Indonesia's anti-graft commission sought maximum prosecution up to life sentence against former parliament speaker Setya Novanto who was on his initial trial over corruption charges on Wednesday. |
បើសិនជាអ្នកកំពុងតែឆ្ងល់ថាហេតុអ្វីបានជាយើងត្រូវការគេងឲ្យមានគុណភាព ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលអ្នកគួរតែកត់ចំណាំទុក និងកុំភ្លេចចែករំលែកដល់មនុស្សគ្រប់គ្នាផង៖ សម្រួលដល់អ័រម៉ូន ហេតុផលមួយដែលអ្នកត្រូវការគេងឲ្យបានស្កប់ស្កល់គឺ វាជួយដល់ការផលិតរបស់អ័រម៉ូន។ នៅពេលអ្នកមិនបានគេង វានឹងមានការថយចុះរបស់អ័រម៉ូនលូតលាស់ដែលរាងកាយត្រូវការដើម្បីជួយដល់ការលូតលាស់នានា ហើយវាក៏ជាហេតុផលដែលធ្វើឲ្យរបួសនានាក្នុងខ្លួនក្រជាដែរ។ គ្រប់គ្រងទម្ងន់ នៅពេលអ្នកគេងបានគ្រប់គ្រាន់ អ្នកនឹងមិនងាយឡើងទម្ងន់ឡើយ ដោយសារតែអ័រម៉ូន Ghrelin និង Leptin ជាអ្នកគ្រប់គ្រងការឃ្លានអាហារនោះ មានតុល្យភាព។ នៅពេលដែលគេងមិនបានគ្រប់គ្រាន់ រាងកាយនឹងងាយឃ្លានអាហារណាស់ដើម្បីអាចជួសជុលអ្វីដែលខ្វះខាត។ ជាអកុសល្យ រឿងនេះងាយនឹងធ្វើឲ្យអ្នកញ៉ាំច្រើនខុសពីធម្មតារហូតដល់ឡើងទម្ងន់។ ច្រោះជាតិពុលក្នុងខ្លួន អ្នកប្រហែលជាមិនបានដឹងរឿងនេះទេ ប៉ុន្តែខួរក្បាលរបស់មនុស្សយើងត្រូវការគេងដើម្បីចូលរួមក្នុងការច្រោះជាតិពុលពីក្នុងខ្លួន។ ជាតិពុលអាចនឹងប្រមូលផ្តុំច្រើនជាមួយនឹងប្រតិកម្មគីមីជាច្រើនដែលកើតឡើងក្នុងខួរក្បាល ដូច្នេះវានឹងបញ្ចេញពីក្នុងខ្លួនវិញនៅពេលគេងលក់ស្រួល។ សារធាតុ Glutathione ដែលជាអង់ទីអុកស៊ីដង់នោះ ត្រូវបានផលិតឡើងក្នុងថ្លើម ហើយក៏ជាតម្រូវការសម្រាប់ការពារពីជំងឺរ៉ាំរ៉ៃដែរ។ នៅពេលយើងគេងមិនបានគ្រប់ រាងកាយនឹងមិនអាចផលិតអង់ទីអុកស៊ីដង់នេះបានគ្រប់គ្រាន់ឡើយ។ បង្កើនការចងចាំ ហេតុផលមួយផ្សេងទៀតដែលយើងត្រូវការគេងនោះគឺថា វាជួយដល់ការបង្កើនការចងចាំមនុស្សយើង។ នៅពេលគេងមិនបានឆ្អែត ការចងចាំនឹងរងការប៉ះពាល់។ រឿងនេះអាចនឹងធ្ងន់ធ្ងរទៅៗនៅពេលកម្រិតនៃភាពស្ត្រេសរបស់យើងកើនឡើងដោយសារតែការកើនឡើងរបស់សារធាតុ Cortisol ក្នុងពេលស្ត្រេស។ បង្កើនមុខងារប្រព័ន្ធភាពស៊ាំ បើសិនជាអ្នកគេងមិនបានឆ្អែត អ្នកនឹងយល់ថាខ្លួនឯងងាយនឹងឆ្លងជំងឺផ្តាសាយណាស់។ នេះដោយសារតែប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ការគេងក្នុងកម្រិតដែលគ្រប់គ្រាន់ និងស្កប់ស្កល់ទៀត នឹងជួយឲ្យអ្នកមានអារម្មណ៍ថាមានសុខភាពល្អ និងមិនងាយឆ្លងជំងឺអ្វីច្រើនដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | ការគេងគឺជាដំណើរការណ៍ដ៏សំខាន់មួយដែលរាងកាយមនុស្សយើងត្រូវការដើម្បីធ្វើការនៅថ្ងៃបន្ទាប់ទៀត។ ជាធម្មតា មនុស្សពេញវ័យត្រូវការគេងពី ៧ ទៅ៩ម៉ោងក្នុងមួយយប់ ប៉ុន្តែយើងមិននិយាយអំពីរយៈពេលឡើយ តែយើងនិយាយអំពីគុណភាពនៃការគេងវិញ។ ដូចអ្នកដឹងហើយថា ការគេងនឹងជួយស្តារនូវលក្ខណៈធម្មតារបស់រាងកាយជាពិសេសរបៀបដែលយើងឆ្លើយតបនឹងភាពស្ត្រេស ព្រមទាំងប្រព័ន្ធសរសៃប្រសាទអូតូម៉ាតិច ក្នុងការសម្របសម្រួលរាងកាយទាំងមូលផង។ នៅពេលដែលមិនបានគេងគ្រប់គ្រាន់ អតុល្យភាពនៃប្រព័ន្ធជាច្រើនក្នុងរាងកាយនឹងកើតឡើង។ |
នៅរដ្ឋ Illinois សហរដ្ឋអាមេរិក អ្នករៀបចំព្រឹត្តិការណ៍ All Sports Car Swap Autojumble បានអះអាងថា ទទួលបានទំនាក់ទំនងពីមនុស្សជាច្រើនដែលសំណូមពរឲ្យរំសាយចោលព្រឹត្តិការណ៍ ខណៈរដ្ឋទាំងមូលរកឃើញករណីឆ្លង COVID-19 ជាង២៥នាក់។ វាជារឿងដែលកាន់តែមិនអាចទៅរួចសម្រាប់ក្រុមរៀបចំព្រឹត្តិការណ៍យានយន្ត ដោយសារតែអាជ្ញាធរ បានលុបចោលកម្មវិធីដែលមានការជួបជុំគ្នាច្រើន ដូចជា St. Patricks Day ជាដើម ហេតុដូច្នេះ អ្នកដែលស្រឡាញ់ម៉ូដរថយន្តទំនើបៗ ក៏មិនអាចជួបជុំគ្នាបានដែរ។ នៅញូវយ៉ក ក្រុមអ្នករៀបចំព្រឹត្តិការណ៍ New York Auto Show បានអះអាងថា ពួកគេនៅតែបន្តរៀបចំជំនួបតូចៗសម្រាប់អតិថិជនក្នុងតំបន់ ប៉ុន្តែមិនអាចរៀបចំជាលក្ខណៈអន្តរជាតិបាននោះឡើយ។ លោក Robert Ross ទីប្រឹក្សាយានយន្តរបស់ក្រុមហ៊ុនទស្សនាវដ្តី Robb Report Magazine បានអះអាងថា៖ «ជំនួបតូចៗនៅតែអាចមាន ប៉ុន្តែដោយការប្រុងប្រយ័ត្ន ខណៈមនុស្សជាច្រើនពីចម្ងាយភាគច្រើនដែលត្រូវធ្វើដំណើរតាមយន្តហោះ មិនហ៊ានទៅចូលរួមនោះឡើយ»។ កត្តាជាច្រើនដែលនាំឲ្យព្រឹត្តិការណ៍យានយន្តធំៗ មិនអាចដំណើរការទៅរួចដែលក្នុងនោះ មានដូចជាការបិទជើងហោះហើរ បម្រាមប្រមូលផ្តុំ និងភាពភ័យខ្លាច ខណៈដែលចំនួនអ្នកឆ្លង COVID-19 បន្តរាលដាលជាសាកល៕ | ព្រឹត្តិការណ៍ Frankfurt Motor Show នៅអាល្លឺម៉ង់ បន្ទាប់មកនៅប៉េកាំង, ហ្ស៉ឺណែវ រហូតដល់ញូវយ៉ក ត្រូវបានលុបចោលជាបន្តបន្ទាប់ ដោយសារតែការរាលដាលពេញពិភពលោកនៃ COVID-19។ បើតាមការផ្សាយរបស់ USA Today ព្រឹត្តិការណ៍យានយន្តក្របខណ្ឌថ្នាក់ជាតិនានា ក៏ត្រូវបានលុបចោលផងដែរ។ |
ការចូលរួមលើកទឹកចិត្តកីឡាករកីឡាការិនីកម្ពុជាដល់កន្លែងប្រកួត គឺជាផ្នែកមួយនៃកិច្ចការស្នូលរបស់ស្ថានទូតកម្ពុជា ហើយ ក៏ដើម្បីការពារនិងលើកមុខមាត់ប្រទេសជាតិផងដែរ។ នេះជាការលើកឡើងរបស់ លោក ប៉ូល សេងគី ភារធារីទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារី ក្នុងអំឡុងពេលលោកទៅលើកចិត្ត និងនាំថវិកាមួយចំនួនប្រគល់ជូនប្រតិភូកីឡាកម្ពុជា ដែលកំពុងចូលរួមប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោកនៅទីនោះ។ លោក ប៉ូល សេងគី (ទី២រាប់ពីស្តាំ)ប្រគល់លុយឲ្យលោក បួនហ៊ីង សុធីយ៉ា ដើម្បីលើកទឹកចិត្តដល់កីឡាករកម្ពុជា «ការមកលើកទឹកចិត្តកីឡាករ ក៏ជាផ្នែកមួយនៃកិច្ចការងារស្នូលរបស់ស្ថាតទូតកម្ពុជាដែរ ដែលមកក្នុងនាមដើម្បីការពារកិត្តិយសជាតិ លើកស្ទួយកិត្តិយសជាតិ និងគាំពារកិត្តិយសជាតិខ្មែរ។ ដូច្នេះវាផ្នែកមួយដែលខ្ញុំចាំបាច់ត្រូវតែមកចូលរួម និងលើកកិត្តិយសជាតិទាំងអស់គ្នា»។ លោក ប៉ូល សេងគី លើកឡើងបែបនេះពេលផ្តល់បទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗនៅប៊ុលហ្គារី។ ភារីធារីរូបនេះ បានបង្ហាញការជឿជាក់ខ្ពស់លើសមត្ថភាពកីឡាករកម្ពុជាថា ពួកគេនឹងអាចដណ្តើមបានមេដាយពីព្រឹត្តិការណ៍ ដែលមានកីឡាករមកពី៦៩ប្រទេសចូលរួមមួយនេះ ជូនជាតិមាតុភូមិ។ លោកបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានឃើញវត្តមានរបស់កីឡាករកីឡាការិនីយ៉ាងច្រើន ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំមួយនេះ។ សម្រាប់ការចូលរួមប្រកួតជើងឯកពិភពលោកនៅប្រទេសប៊ុលហ្គារី ដោយទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនខ្មែរប៊ែវើរីជីស (Khmer Beverages) ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)៕ | ប៊ុលហ្គារី៖ លោក ប៉ូល សេងគី ភារធារីស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសប៊ុលហ្គារី បានមកសួរសុខទុក្ខ និងលើកទឹកចិត្តកីឡាករកីឡាការិនីតេក្វាន់ដូ ITF កម្ពុជាដល់ទីលានប្រកួតជើងឯកពិភពលោក World ITF Taekwon-do Champioship ក្រុង Plovdiv ប្រទេសប៊ុលហ្គារី។ ក្នុងអំឡុងពេលមកលើកទឹកចិត្តនេះ លោក ក៏បាននាំយកថវិកាមួយចំនួនប្រគល់ជូនប្រតិភូកីឡាកម្ពុជាផងដែរ។ សម្រាប់ការប្រកួតដែលព្រឹត្តទៅចាប់ពីថ្ងៃទី២៤-៣០ ខែសីហា មួយនេះ កម្ពុជាបានបញ្ជូនកីឡាករកីឡាការិនីចំនួន១៧រូប(ស្រី២រូប)ចូលរួម។ |
Sandhu បានក្លាយជាម្ចាស់មកុដ Miss Universe លើកទី៧០ ក្នុងចំណោមបវរកញ្ញាដែលចូលរួមប្រកួតប្រជែង៨០នាក់ មក ពីបណ្តាប្រទេស និងតំបន់ផ្សេងៗ ក្នុងនោះមានបវរកញ្ញា ងិន ម៉ារឌី ពីកម្ពុជាផងដែរ។ លោក Steve Harvey ជាអ្នកកាន់កម្មវិធីប្រកាសឈ្មោះជ័យលាភី បន្ទាប់ពីអវត្តមានកាលពីរដូវកាលមុន។ បវរកញ្ញា Sandhu បន្តតំណែងពីបវរកញ្ញាម៉ិកស៊ិក Andrea Meza។ ក្រៅពីបវរកញ្ញាឯករងទី១ Ferreira និងរងទី២ Mswane បវរកញ្ញាកូឡុំប៊ី Valeria Ayos និងបវរកញ្ញាហ្វីលីពីន Beatrice Gomez ជាប់ក្នុងចំណោម Top 5។ បវរកញ្ញា៥នាក់ទៀតក្នុង Top 10 រួមមានបវរកញ្ញាពីអារុយបា, បារាំង, ព័រតូរីកូ, បាហាម៉ា និងសហរដ្ឋអាមេរិក។ បវរកញ្ញាសិង្ហបុរី Nandita Banna និងបវរកញ្ញា វៀតណាម Nguyen Huynh Kim Duyen ស្ថិតក្នុងចំណោម Top 16 ជាមួយបវរកញ្ញាពីចក្រភពអង់គ្លេស, ជប៉ុន, ប៉ាណាម៉ា និងវេណេស៊ុយអេឡា។ សម្រាប់ពានរង្វាន់ពិសេស បវរកញ្ញានីហ្សេរីយ៉ា Maristella Okpala ឈ្នះពានឈុតសម្លៀកបំពាក់ប្រពៃណីជាតិល្អជាងគេ (Best National Costume) បវរកញ្ញាបាហាម៉ា Chantel OBrian បានពាន Spirit of Carnival Award បវរកញ្ញាស៊ីលី Antonia Figueroa បានពានឥទ្ធិពលសង្គម Social Impact Award ៕ | បវរកញ្ញាឥណ្ឌា Harnaaz Sandhu បានក្លាយជាម្ចាស់មកុដបវរកញ្ញាឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍ប្រកួតលើកទី៧០ ដែលរៀបចំនៅ Port of Eilat ក្រុង Eilat ប្រទេសអ៊ីស្រាអែល។ បវរកញ្ញាវ័យ២១ឆ្នាំរូបនេះ បានទទួលសំឡេងគាំទ្រច្រើនជាងបវរកញ្ញាប៉ារ៉ាហ្គាយ Nadia Ferreira និងបវរកញ្ញាអាហ្វ្រិកខាងត្បូង Lalela Mswane ដើម្បីបន្តតំណែងពីបវរកញ្ញាម៉ិកស៊ិក Andrea Meza។ |
លោក Andrea Agnelli ប្រធានសមាគមក្លិបកីឡាបាល់ទាត់អឺរ៉ុប (ECA) រំពឹងថា ព័ត៌មានលម្អិតចុងក្រោយអំពីរបៀបដែលត្រូវបន្ថែមក្រុមចំនួន៤ទៀត ឬក៏អត់នោះនឹងត្រូវសម្រេចចុងក្រោយនៅរយៈពេលពីរសប្តាហ៍ទៀត។ បើតតាមការចុះផ្សាយរបស់កាសែត BBC ប្រសិនបើ ECA បានបំពេញតាមលក្ខខណ្ឌ និងពេលវេលាត្រឹមត្រូវជុំនោះ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុប (UEFA) ប្រាកដជាចង់ចុះហត្ថលេខាលើគម្រោងបន្ថែមក្រុមនេះមិនខាន។ ស្របពេលគ្នានេះដែរ ប្រសិនបើផែនការបន្ថែមក្រុមនេះទទួលបានជោគជ័យ នោះគម្រោងបង្កើតពានរង្វាន់ថ្មី European Super League (ESL) នឹងត្រូវបញ្ចប់វិញផងដែរ។ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ព្រមទាំង UEFA ផង ធ្លាប់បានបញ្ជាក់រួចហើយថាការប្រកួតប្រជែងពានរង្វាន់ ESL នេះ «នឹងមិនត្រូវបានទទួលស្គាល់ឡើយ»។ FIFA ថែមទាំងព្រមានកីឡាកររូបណាចូលរួមការប្រកួតពានដែលគ្រោងបង្កើតថ្មីនេះ នឹងត្រូវរារាំងមិនឲ្យលេងក្នុងការប្រកួត World Cup ឬជំនួបអន្តរជាតិផ្សេងៗ។ លោក Agnelli ដែលជាប្រធានក្លិបយក្សអ៊ីតាលី Juventus ផងនោះ ក៏បង្ហាញការមិនពេញចិត្តក្នុងការពិភាក្សាបង្កើតពាន ESL ដែរ ប៉ុន្តែសម្រាប់ការបន្ថែមក្រុមដល់៣៦ក្នុងក្របខណ្ឌ Champions League គឺជាអ្វីដែលលោកចង់បាន៕ | ផែនការបង្កើនក្រុមពីចំនួន៣២ ទៅ ៣៦ក្រុមក្នុងក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League ដែលនឹងចាប់ផ្តើមនៅឆ្នាំ ២០២៤ តទៅ មានភាគរយច្រើនក្នុងការសម្រេចយល់ព្រមនៅចុងខែមីនានេះ។ |
សូមបញ្ជាក់ថា ទូក «ង»នេះ ត្រូវបានជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការ កាលថ្ងៃទី១២វិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក Pravin Patel អ្នកវិច្ឆ័យ World Guinness Record ដែលប្រារព្ធធ្វើនៅតំបន់អ្នកលឿងត្រើយខាងកើត ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ ទូក«ង»នេះ មានប្រវែង៨៧.៣ម៉ែត្រ ទទឹង១.៩៤ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយមានក្បាលទូក ជានាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកចំណុះបាន ១៧៩នាក់ និងចំណាយថវិកាប្រមាណ៥ម៉ឺនដុលា្លរ៕ | ភ្នំពេញ៖ ទូក «ង»កម្ពុជា ឈ្មោះ «កម្ពោជិកបុត្ដាខេមរាតរី» ដែលបានបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក នឹងត្រូវយកមកតាំងបង្ហាញជាសាធារណៈ នៅទល់មុខខាងកើតវាលព្រះមេរុហ៍ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤-៣០វិច្ឆិកា ដើម្បីឲ្យសាធារណជនជាតិ-អន្ដរជាតិ បានចូលរួមទស្សនា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មការផលិតទូក «ង» ដើម្បីបំបែកឯតទគ្គកម្មពិភពលោក នៅថ្ងៃទី១៧វិច្ឆិកា ឆ្នាំ២០១៨។ |
ក្រុមដែលកំពុងនាំមុខក្នុងក្របខណ្ឌ La Liga បានបញ្ជាក់ថា ពួកគេចូលរួមអបអរពិធីបុណ្យចូលឆ្នាំចិន និងជាផ្នែកមួយនៃការពង្រឹងយុទ្ធសាស្ត្រទីផ្សារនៅតំបន់អាស៊ីផងដែរ។ កីឡាករ Lionel Messi, Gerard Pique, Marc-Andre ter Stegen និង Samuel Umtiti ស្ថិតក្នុងចំណោមអ្នកដែលបានចូលរួមអបអរពិធីបុណ្យចូលឆ្នាំចិន៕ | ក្លិប Barcelona បានបញ្ជាក់ឲ្យដឹងថា កីឡាកររបស់ខ្លួន នឹងពាក់អាវដែលភ្ជាប់ឈ្មោះជាភាសាចិន ក្នុងជំនួបជាមួយ Real Madrid វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey ជើងទីមួយ នៅកីឡដ្ឋាន Camp Nou វេលាម៉ោង៣យប់នេះ។ |
លោក ហេង វ៉ាន់ដា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ថា រាល់គ្រឹះស្ថានអប់រំឯកជនទាំងអស់ ដែលជាសមាជិករបស់សមាគមគ្រឹះស្ថានឧត្តមសិក្សា គឺទទួលបានអនុគ្រោះពន្ធនេះ។ លោក បញ្ជាក់ថា បច្ចុប្បន្ន មានគ្រឹះស្ថានអប់រំឯកជនចំនួន១១0 ជាសមាជិករបស់សមាគមគ្រឹះស្ថានឧត្តមសិក្សា ដោយក្នុងនោះ ចាប់ពីថ្នាក់មតេយ្យដល់ថ្នាក់ទី១២ មាន៦៧ និងកម្រិតឧត្តមសិក្សា មាន៤៣។ លោក ហេង វ៉ាន់ដា ក៏បានស្នើឲ្យប្រមុខរដ្ឋាភិបាល ជួយពង្រីកវិសាលភាពគរុកោសល្យផងដែរ។ ប្រមុខរដ្ឋាភិបាល ឆ្លើយតបថា ចំពោះការពង្រីកវិសាលភាពលើការបណ្ដុះបណ្ដាលគរុកោសល្យ ត្រូវធ្វើតាមវិទ្យាស្ថានជាតិអប់រំ ដែលមានស្រាប់៕ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ព្រមតាមសំណើរបស់បណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានឧត្តមសិក្សា ក្នុងការអនុគ្រោះពន្ធដល់សមាគមគ្រឹះស្ថានឧត្តមសិក្សារយៈពេល៤ឆ្នាំបន្តទៀត គឺចាប់ពីឆ្នាំ២0២0 ដល់ឆ្នាំ២0២៣។ ជំនួបប្រចាំឆ្នាំរវាងសម្តេចនាយករដ្ឋមន្ត្រី និងសមាគមគ្រឹះស្ថានឧត្តមសិក្សា ប្រព្រឹត្តទៅនៅវិមានសន្តិភាព កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២0១៩។ |
ជារឿងកម្រមាន តុលាការព្រហ្មទណ្ឌទីក្រុងបាងកក បានកាត់ទោសស្ត្រីជាអតីតមន្ត្រីរាជការម្នាក់ឲ្យជាប់គុកដល់ទៅ៤៣ឆ្នាំបីខែចំពោះការល្មើសច្បាប់ស្ដីពីការដាក់ទោសអ្នកប្រមាថមហាក្សត្រ។ អង្គការមេធាវីថៃដើម្បីសិទ្ធិមនុស្ស បានបញ្ចេញឈ្មោះស្ត្រីជាប់ទោសថា Anchan វ័យជាង៦០ឆ្នាំទៅហើយ។ ក្នុងសវនាការថ្ងៃទិ១៩ ខែមករា តុលាការថៃ រកឃើញថា ស្ត្រីខាងលើមានកំហុសលើបទចោទចំនួន២៩ ក្នុងសំណុំរឿងប្រមាថមហាក្សត្រដែលកើតឡើងកាលពី៦ឆ្នាំមុន។ ស្ត្រីរូបនេះ បំពានមាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃ ដែលត្រូវបានស្គាល់ជាទូទៅថា ច្បាប់ការពារស្ដេច។ កន្លងទៅ មនុស្សជាច្រើននាក់ ត្រូវជាប់ទោសក្រោមបទល្មើសបែបនេះ ពិសេសវិបត្តិនយោបាយអំឡុងពេលរដ្ឋប្រហារឆ្នាំ២០១៤ កន្លងទៅ។ បើតាមទីភ្នាក់ងារព័ត៌មាន AP ស្ត្រីខាងលើ បានចែករំលែកសារសំឡេង និងវីដេអូលើ Youtube ដែលមានអត្ថន័យបំពានស្ដេច។ ពីដំបូង រូបគាត់បានបដិសេធការចោទប្រកាន់ទាំងអស់នៅក្នុងសវនាការនៅតុលាការយោធា។ ប៉ុន្តែពេលសំណុំរឿងនេះ ត្រូវផ្ទេរមកកាន់តុលាការស៊ីវិលវិញ ស្ត្រី Anchan ក៏បានទទួលស្គាល់កំហុស ដើម្បីអាចទទួលបានការលើកលែងទោស។ មុនចូលសវនាការ ស្ត្រីរូបនេះនិយាយថា គាត់បានតែចែករំលែកប៉ុណ្ណោះ មិនបានសរសេរអ្វីបន្ថែមឡើយ។ ដោយសារទទួលស្គាល់កំហុស លោកស្រីក៏ត្រូវបានតុលាការសម្រាលទោសមកត្រឹមពាក់កណ្ដាល ខណៈពីដំបូងគ្រោងកាត់ទោសលោកស្រីដល់ទៅ៨៧ឆ្នាំឯណោះ។ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ លោកស្រីក៏ត្រូវបានឃុំខ្លួនដែរ។ លោក Sunai Phasuk អ្នកស្រាវជ្រាវជាន់ខ្ពស់នៅអង្គការខាងលើ ចាត់ទុកការកាត់ទោសនេះ ជារឿងគួរឲ្យភ្ញាក់ផ្អើល និងជាសារថា មិនត្រឹមតែការរិះគន់ដែលមិនអាចអត់អោនឱ្យបានឡើយ តែក៏ត្រូវកាត់ទោសធ្ងន់ធ្ងរដែរ៕ | តុលាការមួយរបស់ថៃ នៅថ្ងៃទី១៩ ខែមករា បានកាត់ទោសអតីតមន្ត្រីរាជការម្នាក់ឱ្យជាប់គុក៤៣ឆ្នាំពីបទប្រមាថមហាក្សត្រ។ នេះបើតាមការបញ្ជាក់របស់ក្រុមមេធាវីការពារសិទ្ធិមនុស្ស។ រយៈពេលនេះ ជាកំណត់ត្រាមួយនៃការដាក់ទោសលើបទល្មើសធ្ងន់ធ្ងរបែបនេះ។ |
កម្មវិធី Anchor Fun Zone មានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន (PNN) ចាប់ពីម៉ោង ៨-១០យប់ ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យ និងផ្តល់ការកម្សាន្តសប្បាយជូន ទស្សនិកជន ពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូបដូចជា លោក ខេមរះ សេរីមន្ត ក្រុម N-TICK K-POP និង កញ្ញា ពេជ្រ សោភា។ កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀ អាន់ឆ័រ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ ការចាប់រង្វាន់លើកទី២នេះ ស្រាបៀរអាន់ឆ័រ នឹងប្រគល់រង្វាន់ដំណើរក្រេបចន្ទទឹកឃ្មុំ ទៅកាន់កោះសាមុយ ប្រទេសថៃ ចំនួន១៥ រង្វាន់ ជូនគូស្វាមីភរិយាថ្មី ដែលមានមហាសំណាង។ តើគូស្វាមីភរិយារូបណាខ្លះ ជាម្ចាស់រង្វាន់ដ៏អស្ចារ្យទាំងនេះ? សូមកុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!! ពិសាដោយការទទួលខុសត្រូវ៕ (អត្ថបទពាណិជ្ជកម្ម) | ថ្ងៃអាទិត្យទី ១០ ខែមិថុនាខាងមុខនេះ ស្រាបៀ អានឆ័រ នឹងរៀបចំកម្មវិធីចាប់រង្វាន់លើកទី២ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្ត្រី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គល ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀ អាន់ឆ័រ សម្រាប់ទទួលភ្ញៀវកិត្តិយស ក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ |
ការស្ទង់មតិមួយនៅថ្ងៃទី១៥ ខែមករាដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននៅ ចិនបានបង្ហាញថា ក្រុមហ៊ុនជប៉ុននៅចិនបានព្យាករសម្រាប់ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកឆ្នាំ២០២៤ នៅតែភាពអាប់អួរ ដោយប្រហែល៧៥ភាគរយនៃអាជីវកម្មចំនួន ១៧០០ដែលត្រូវបានស្ទង់មតិយល់ថា សេដ្ឋកិច្ចចិននឹងនៅតែបន្តលូតលាស់តិចតួច ឬកាន់តែអាក្រក់ជាងនេះ។ បច្ចុប្បន្ន ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ជប៉ុន ហើយក៏ជាគោលដៅវិនិយោគកំពូលសម្រាប់អាជីវកម្មជប៉ុនផងដែរ។ ក្រុមហ៊ុនជប៉ុនមួយចំនួនអះអាងថា ដោយសារទស្សនវិស័យសេដ្ឋកិច្ចមិនស្ថិតស្ថេរ និងតម្រូវការខ្សោយទើបសេដ្ឋកិច្ចអាចនឹងមានភាពអាប់អួរ។ ទន្ទឹមនេះ ក្រុមហ៊ុនមួយចំនួនមានការព្រួយបារម្ភផងដែរអំពីបទប្បញ្ញត្តិរបស់ចិនស្តីពីសន្តិសុខជាតិ និងទិន្នន័យឆ្លងដែនជាដើម។ យ៉ាងណា ពាក់កណ្តាលនៃក្រុមហ៊ុនដែលចូលរួមក្នុងការស្ទង់មតិនៅតែជឿជាក់ថា ចិនស្ថិតនៅក្នុងទីផ្សារដ៏សំខាន់បំផុតទាំង៣ នៅទូទាំងពិភពលោកក្នុងឆ្នាំនេះ។ ក្រុមហ៊ុនជប៉ុនភាគច្រើនរំពឹងថាបរិយាកាសធុរកិច្ចនៅចិននឹងប្រសើរឡើងដូចជាកាត់បន្ថយបទប្បញ្ញត្តិទិដ្ឋាការ និងកាត់បន្ថយថ្លៃពលកម្ម។ គួរបញ្ជាក់ថា ចិននៅសប្តាហ៍នេះរំពឹងថានឹងប្រកាសពីតួលេខផលិតផលក្នុងស្រុកសរុបសម្រាប់ត្រីមាសទី៤ នៃឆ្នាំ២០២៣ ។ ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន AFP បង្ហាញថាចិនមានកំណើនត្រឹមតែ ៥,២ភាគរយដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៩០ ប្រសិនបើមិនរាប់បញ្ចូលអំឡុងពេលកូវីដ-១៩។ យ៉ាងណា តួលេខនេះនៅតែបំពេញតាមគោលដៅកំណើនដែលចិនបានកំណត់កាលពីដើមឆ្នាំ ២០២៣ ប្រមាណ ៥ភាគរយ។ សេដ្ឋកិច្ចរបស់ចិននៅតែប្រឈមមុខនឹងបញ្ហាជាច្រើននៅពេលបើកឡើងវិញ ក្រោយពីជំងឺកូវីដ-១៩។ ការនាំចេញរបស់ចិនកាលពីឆ្នាំ២០២៣ បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំ ដោយសារតែតម្រូវការខាងក្រៅខ្សោយ។ ទន្ទឹមនេះ តម្រូវការក្នុងស្រុកដែលធ្លាក់ចុះបានធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះក្នុងបរិត្តផរណារយៈពេល ៣ខែជាប់គ្នា។ វិបត្តិអចលនទ្រព្យក៏មិនបង្ហាញសញ្ញានៃការប្រសើរឡើងច្រើនដែរ។ សម្រាប់ឆ្នាំ២០២៤ ធនាគារពិភពលោក (WB) បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ចិននឹងថយចុះមកត្រឹម ៤,៥ភាគរយ ។ ចំណែកអ្នកសេដ្ឋកិច្ចរបស់ AFP បានដាក់តួលេខនេះនៅត្រឹម ៤,៧ភាគរយ៕ | ក្រុមហ៊ុនជប៉ុនចំនួន១៧០០ ដែលកំពុងធ្វើអាជីវកម្មនៅចិនយល់ថា សេដ្ឋកិច្ចចិននៅឆ្នាំនេះអាចនឹងមិនមានភាពប្រសើរឡើង ឬកាន់តែអាក្រក់ជាងនេះ ដោយសារតម្រូវការខ្សោយ ការព្រួយបារម្ភលើច្បាប់សន្តិសុខជាតិ និងវិបត្តិអចលនទ្រព្យដែលអូសទម្លាក់កំណើនសេដ្ឋកិច្ចចិន។ |
ក្រោយចប់ពិធីប្រគល់រង្វាន់ លោក ស្រូយ សម្រិត ជាអ្នកបញ្ជាគោ ដែលទទួលបានជ័យលាភីលេខ១ បានប្រាប់សារព័ត៌មានថ្មីៗថា ការដែលលោកអាចទទួលបានជ័យជម្នះនេះ គឺមកពីលោកធ្លាប់បញ្ជាគោមកយូរឆ្នាំ និងដឹងពីសមត្ថភាពគោច្បាស់។ បុរសដែលរស់ក្នុងភូមិព្រែកតាអូស ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺរូបនេះ បន្ថែមថាកាលពីឆ្នាំ២០១៧ លោកក៏ធ្លាប់ចូលរួមប្រកួតដែរ ប៉ុន្តែទទួលបានលេខ២។ «ខ្ញុំមកប្រកួតរាល់ឆ្នាំ ឱ្យតែគេប្រណាំង។ ប៉ុន្តែកាលពីយូរហើយ មិនសូវជាប់លេខទេ ព្រោះគោនៅខ្ចី(ស្ទាវ) មិនទាន់មានបទពិសោធ ប៉ុន្តែឆ្នាំនេះ គោបានបង្វឹកច្រើន វាមានជំនាញ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក សម្រិត។ លោក ស្រូយ សម្រិត ជាអ្នកបញ្ជាគោ ដែលទទួលបានជយលាភីលេខ១ ចំណែកលោក គុយ ទិត្យ ដែលទទួលបានជ័យលាភីលេខ២ ក៏អះអាងថា លោកតែងតែមានវត្តមាន ក្នុងការប្រកួតជារៀងរាល់ឆ្នាំដែរ។ រស់ក្នុងភូមិព្រៃសម្បុក ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោក ទិត្យ ថាឆ្នាំនេះ ដោយសារមានភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យដីផុងជាហេតុនាំឱ្យគោពិបាកដើរ។ ទោះជាយ៉ាងណា លោកថា គោដែលដើរស្អាត ទោះដីលំបាកដើរយ៉ាងណា ក៏នៅតែមិនមានបញ្ហាដែរ។ លោក ទិត្យ បន្ថែម៖«ប្រកួតរាល់ឆ្នាំ ខ្ញុំក៏តែងតែទទួលបានលេខដែរ។ ឆ្នាំនេះដីផុង ធ្វើឱ្យគោពិបាកដើរបន្តិច បន្តែគោជំនាញនៅតែដើរល្អ។ ឆ្នាំក្រោយប្រហែលខ្ញុំដណ្ដើមយកលេខ១»។ លោក គុយ ទិត្យ អ្នកបញ្ជាគោដែលទទួលបានជយលាភីលេខ២(ស្ដាំទី១) មិនខុសគ្នាទេ ជ័យលាភីលេខ៣ លោក ម៉ាង ហុន ក៏បានប្រឡូកក្នុងការប្រណាំងរទេះសាឡីគោលឿននេះ ច្រើនឆ្នាំមកហើយដែរ។ ដ្បិតបានប្រកួតរាល់ឆ្នាំមែន ប៉ុន្តែអ្នកបញ្ជាគោរូបនេះ ថា ខ្លួនពុំធ្លាប់បានទទួលជ័យលាភីឡើយ ពោលគឺទើបតែឆ្នាំនេះទេ ដែលលោកប្រឹងប្រែងបង្វឹកគោខ្លាំង ទើបទទួលបានជ័យជម្នះ។ «រាល់ឆ្នាំខំបង្វឹកគោដែរ តែមានគេលឿនជាងគោខ្ញុំទៀត។ ឆ្នាំនេះខ្ញុំដូរគោ ហើយខំបង្វឹកទើបឈ្នះ។ គោដែលខ្ញុំបង្វឹកនេះ ទុកសម្រាប់តែប្រណាំងប៉ុណ្ណោះ មិនយកទៅភ្ជួរស្រែទេ។ ក្នុងមួយឆ្នាំ ខ្ញុំទៅប្រកួត៣ ទៅ៤ដងនៅខេត្តផ្សេងៗ ដូចជាខេត្តកំពត កំពង់ស្ពឺ តាកែវ និងកំពង់ចាម។ ភាគច្រើនគេប្រកួតក្នុងឱកាសបុណ្យចូលឆ្នាំ»។ នេះជាការបញ្ជាក់បន្ថែមពីលោក ម៉ាង ហុន។ អ្នកបញ្ជាគោ ដែលជាប់លេខ៣ លោក ខាត់ សុខៃ គណៈកម្មការបច្ចេកទេស ដែលកំពុងបររទេះសាឡី បានឆ្លើយប្រាប់សារព័ត៌មានថ្មីៗ ពីបច្ចេកទេសនៃការដាក់ពិន្ទុថា គោក្នុងនឹម ត្រូវបានយកគោខាងឆ្វេងជាគោល ក្នុងការដាក់ពិន្ទុ។ លោកថា គោខាងឆ្វេងដើរ ហើយគោខាងស្ដាំមឹត(រត់ពេញទំហឹង) ព្រោះវាមានកម្លាំងខ្លាំង។ លោក ខាត់ សុខៃ ពន្យល់ដូច្នេះ៖«យើងមើលថា អាឆ្វេងដើរលឿន ដើរស្អាត ដើរមិនហើប ហើយអាស្ដាំមឹត ព្រោះជាគោខ្លាំង យើងឱ្យលេខ១។ បើរត់ទាំង២មិនបានទេ នោះគេមិនហៅគោដើរទេ។ ដើរទាំង២ក៏បាន តែយើងយកមួយជាគោល។ តែបើដើរទាំងពីរ វាជែងគ្នាវិញ។ ទម្លាប់តាំងពីដើមនៅកំពង់ស្ពឺ គេមិនយកដើរទាំង២ទេ។ បើនៅខេត្តផ្សេងគេអាចប្រណាំងរត់ ឬបោលដែរ»។ លោក ខាត់ សុខៃ គណៈកម្មការបច្ចេកទេស ដាក់ពិន្ទុគោ ស្ថិតក្នុងទីលានប្រណាំងរទេះសាឡីគោលឿន លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗថា ប្រជាជននៃខេត្តកំពង់ស្ពឺ តែងតែងប្រារព្ធប្រពៃណីនៃការប្រណាំរទេះសាឡីគោលឿន នៅតាមភូមិឃុំរបស់ខ្លួន នៅរៀងរាល់រដូវច្រូតកាត់រួច។ លោកបន្ថែមថា នៅតំបន់ខ្លះ គេក៏ប្រណាំងរទេះសាឡីគោលឿន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែរ។ ប្រធានមន្ទីរវប្បធម៌រូបនេះ បន្ថែមថា គិតត្រឹមឆ្នាំ២០២២នេះ មន្ទីរវប្បធម៌ បានជួយជ្រោមជ្រែងការប្រណាំងរទេះសាឡីគោលឿន របស់អ្នកស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាន៧លើកហើយ។ លោកថា នេះគឺជាការចូលរួមថែរក្សាប្រពៃណីប្រណាំងរទេះសាឡី ដែលមានតាំងពីយូរមកហើយ។ លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ «ពេលចុះឈ្មោះបាន៣០គូ ប៉ុន្តែជាក់ស្ដែងគោមកបានតែ២៦គូ ប៉ុណ្ណោះ។ ហើយនៅពេលប្រកួត គោ៣គូ មានបញ្ហាបន្តិចបន្តួច គាត់ក៏សុំមិនប្រកួតវិញ។ ដូច្នេះថ្ងៃនេះ យើងប្រកួតបានតែ២៣គូប៉ុណ្ណោះ។ ឆ្នាំនេះមានភ្លៀង យើងបានឈូសដីជាគន្លងដែរ ប៉ុន្តែដីនៅតែផុង ដូច្នេះគោដើរមិនសូវបានស្អាតទេ តែឆ្នាំមុនៗ គោដើរស្អាតណាស់។ គណៈកម្មការគាត់បានណែនាំម្ចាស់គោ ធ្វើយ៉ាងណាឱ្យប្រយ័ត្ន ដើម្បីកុំឱ្យគោដួល ឬក្រឡាប់រទេះ»។ នេះជាការបញ្ជាក់របស់លោក ស៊ុន មានជ័យ។ សូមបញ្ជាក់ថា លោក សួង រីម ជាម្ចាស់គោឈ្មោះ អាស្រីតូច ដែលទទួលបានជ័យលាភីលេខ ១ និងមានលោក ស្រូយ សម្រិត ជាអ្នកបញ្ជាគោ។ ចំណែកជ័យលាភីលេខ២ មានលោក សៀ សែ ជាម្ចាស់គោឈ្មោះ អាសប្បាយចិត្ត បញ្ជាគោដោយលោក គុយ ទិត្យ។ ចំណែកឯលេខ៣ បានទៅលើគោ២នឹម ដោយមួយនឹមឈ្មោះ អាចិត្តថ្មី ម្ចាស់គោឈ្មោះលោក ខាត់ សុខៃ ហើយបញ្ជាគោដោយលោក ប៊ុត ណារី និងលេខ៣ស្ទួនឈ្មោះគោ កូមែន ដែលមានម្ចាស់ឈ្មោះ ម៉ាង ហុន។ សូមបញ្ជាក់ផងដែរថា គោដែលត្រូវបានយកទៅប្រណាំងរទេះសាឡីគោលឿននេះ ត្រូវបានចិញ្ចឹម និងមើលថែដើម្បីទុកតែប្រណាំងខ្លះ ហើយអ្នកខ្លះទៀតក៏យកគោនោះ ទៅបម្រើការខាងកសិកម្មដែរ នៅខែធ្វើស្រែ។ ទោះជាយ៉ាងណា គេត្រូវការអ្នកជំនាញបញ្ជាគោម្នាក់ ដើម្បីហ្វឹកហ្វឺនគោទុកយកទៅប្រកួត ដោយអ្នកនោះអាចជាអ្នកផ្សេងក្រៅពីម្ចាស់គោ ឬម្ចាស់គោខ្លួនឯង។ សូមរំលឹកថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ស្ពឺ និងសមាគមគោលឿនខេត្តកំពង់ស្ពឺ រៀបចំពិធីប្រណាំងរទេះសាឡីគោលឿនឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ(២០២០-២០២១) ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩៕ | កំពង់ស្ពឺ៖ ការប្រណាំរទេះសាឡីគោលឿន ប្រចាំស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃអាទិត្យកន្លងទៅ បានរកឃើញជ័យលាភីឆ្នើមទាំង៤គូ។ នឹមដែលជាម្ចាស់ជ័យលាភីលេខ១ ឈ្មោះ អាស្រីតូច បញ្ជាគោដោយលោក ស្រូយ សម្រិត។ ម្ចាស់ជ័យលាភីលេខ២ បានទៅលើគូគោឈ្មោះ អាសប្បាយចិត្ត បញ្ជាគោដោយលោក គុយ ទិត្យ។ ចំណែកឯលេខ៣ បានទៅលើគោ២នឹម ដោយមួយនឹមឈ្មោះ អាចិត្តថ្មី បញ្ជាគោដោយលោក ប៊ុត ណារី និងលេខ៣ស្ទួនឈ្មោះគោ កូមែន ដែលមានម្ចាស់ឈ្មោះ ម៉ាង ហុន។ |
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ដោយយោងលើការព្យាកររបស់ខ្លួនថា ប្រព័ន្ថសម្ពាធទាប បាន និងកំពុងបន្តអូសកាត់លើភាគខាងជើងកម្ពុជា។ ស្របពេលជាមួយគ្នានេះ វិសម្ពាធមួយនៅក្នុងសមុទ្រចិនខាងត្បូង បាន និងកំពុងរំកិលខ្លួនមកកាន់ឆ្នេរប្រទេសវៀតណាមភាគកណ្តាល។ ក្រសួងធនធានទឹក បញ្ជាក់ទៀតថា វិសម្ពាធនេះ នឹងបង្កឲ្យប្រព័ន្ធសម្ពាធទាបនៅលើប្រទេសកម្ពុជា បង្កើនឥទ្ធិពលកាន់តែខ្លាំង។ ហើយវានឹង បន្តស្ថិតនៅលើប្រទេសកម្ពុជា ជាច្រើនថ្ងៃបន្ថែមទៀត ដោយសារចាប់ពីថ្ងៃទី១១ ខែតុលានេះ សម្ពាធាទាបដែលកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិក និងរំកិលខ្លួនឆ្លងកាត់ប្រទេសហ្វីលីពីន ចូលមកក្នុងសមុទ្រចិនខាងត្បូងជាបន្តបន្ទាប់។ យោងតាមការព្យាករអាកាសធាតុនេះ កម្ពុជាអាចមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា ក្នុងក្របខណ្ឌទូទាំងប្រទេស ពិសេសចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែតុលា ដែលនឹងធ្វើឲ្យរាជធានី ខេត្តជាច្រើន អាចប្រឈមនឹងជំនន់ទឹកភ្លៀង។ ទន្ទឹមនឹងនេះ ភ្លៀងក៏ធ្លាក់រាយប៉ាយច្រើននៅលើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ដែលជាជំរុញឲ្យទឹកទន្លេហក់ឡើងជាថ្មី៕ | ប្រព័ន្ធសម្ពាធទាប ដែលកំពុងអូសកាត់លើភាគខាងជើងកម្ពុជា នឹងបង្កើនឥទ្ធិពលកាន់តែខ្លាំងចាប់ពីថ្ងៃទី១១ ខែតុលានេះ ដែលនឹងបង្កឲ្យផ្ទៃមេឃមានសភាពអាប់អួ អាចមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា ក្នុងក្របខណ្ឌទូទាំងប្រទេស ពិសេសចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែតុលា។ ទន្ទឹមនឹងនេះ ភ្លៀងក៏ធ្លាក់រាយប៉ាយច្រើននៅលើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ដែលជាជំរុញឲ្យទឹកទន្លេហក់ឡើងជាថ្មី។ |
នៅពេលស្ត្រីមានផ្ទៃពោះពរពោះបាន ១៥សប្តាហ៍ពេញលេញ អ្នកអាចនឹងសម្គាល់ដឹងចលនានៃការដកដង្ហើមរបស់កូនហើយ។ រឿងនេះមិនមែនមានន័យថា ទារកកំពុងតែទទួលបានអុកស៊ីសែនពីសួតរបស់ពួកគេទេ ប៉ុន្តេអុកស៊ីសែនដែលគេទទួលបានគឺចេញពីម្តាយទៅវិញទេតាមរយៈទងសុក។ ចលនានៃការដកដង្ហើមអាចនឹងត្រូវការពេលយូរព្រោះថា សាច់ដុំសួតត្រូវការលំហាត់ប្រាណ ដើម្បីត្រៀមលក្ខណៈរួចជាស្រេចមួយសម្រាប់ធ្វើការពេញមួយជីវិតក្រោយពីកើត។ នៅពេលស្ថិតក្នុងផ្ទៃម្តាយ ថង់ទងសួតរបស់ទារកគឺពោរពេញទៅដោយទឹកដែលវាធ្វើឲ្យកាន់តែពិបាកសម្រាប់ទារកទទួលបានសាច់ដុំទ្រូងរឹងមាំ។ ពេលឈានដល់ត្រីមាសទី២ ចលនានៃការដកដង្ហើមនឹងកើនឡើង ហើយទារកក៏កំពុងតែបង្កើតសាច់ដុំសួតផងដែរ។ នៅត្រីមាសទី៣ ការដកដង្ហើមនឹងក្លាយទៅជាមុខងារដ៏សំខាន់បំផុត ហើយក៏ជាការហាត់ប្រាណដ៏សំខាន់សម្រាប់គេដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ទារកក្នុងផ្ទៃមិនអាចដកដង្ហើមបានទេដរាបណាគេមិនទាន់ចេញពីក្នុងពោះម្តាយ។ ប៉ុន្តែការដកដង្ហើមរបស់គេកំពុងតែរៀនធ្វើខណៈពេលកំពុងតែនៅក្នុងពោះ។ ទារកនឹងចេះដកដង្ហើមដំបូងគេបំផុតនៅពេលគេកើតចេញពីពោះម្តាយបានភ្លាម។ ខណៈពេលដែលទារកភាគច្រើនយំដោយខ្លួនឯង និងខ្លះទៀតត្រូវការគ្រូពេទ្យជួយឲ្យគេយំ។ នៅពេលដែលទងសុកត្រូវបានកាត់ ពេលនោះហើយដែលទារកចាប់ផ្តើមប្រើសួតរបស់គេដើម្បីដកដង្ហើមដោយខ្លួនឯង។ នៅពេលទារករៀនដកដង្ហើម ចេញឬចូល នឹងជួយបញ្ចេញជាតិទឹកពីក្នុងសួតរបស់គេផង។ ករណីបែបនេះក៏អនុញ្ញាតិឲ្យមានលំហូរឈាមទៅកាន់សួត និងសរសៃឈាមដឹកអុកស៊ីសែនចិញ្ចឹមរាងកាយបានទាំងមូលផងដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | ទារកក្នុងផ្ទៃត្រូវបានចិញ្ចឹមដោយជីវជាតិ អុកស៊ីសែន និងអ្វីៗផ្សេងទៀតសម្រាប់ការលូតលាស់ជាប់រហូត។ ថ្វីបើទារកកំពុងតែទទួលបានអុកស៊ីសែនខណៈពេលកំពុងតែនៅក្នុងផ្ទៃក៏ដោយ ក៏គេមិនអាចដកដង្ហើមបានដូចយើងដែរ។ សម្រាប់សួតរបស់ទារកវិញចាប់ផ្តើមលូតលាស់បានលុះត្រាតែគេអាយុបាន ១២សប្តាហ៍។ ក្នុងពេលនេះដែរ ក្លែបសួតខាងស្តាំនិងឆ្វេងចាប់ផ្តើមលូតលាស់ និងមានការកន្ត្រាក់តិចតួចដែរ។ ថ្វីបើការកន្ត្រាក់នេះមិនអាចឲ្យទារកដកដង្ហើមបានក៏ដោយក៏វាអាចជួយឲ្យលូតលាស់ដល់សាច់ដុំទ្រូងបានដែរ។ |
អ្នកស្រី ដួង សំណាង ជាម្ចាស់«ចម្ការតាង៉ែនជើងភ្នំគូលែន» ដែលស្ថិតក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ដើមតាង៉ែនចំនួន៤០០ដើម ដែលអ្នកស្រីដាំដុះនៅលើផ្ទៃដី៣ហិកតា កំពុងចូលរួមចំណែកនៅក្នុងការជំរុញ វិស័យកសិ-ទេសចរណ៍ ក្នុងស្រុកបន្ទាយស្រី។ បើតាមអ្នកស្រី ដួង សំណាង ភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅចម្ការរបស់អ្នកស្រី អាចដើរលេងក្នុងចម្ការ និងកាច់តាង៉ែនទទួលទានដោយសេរី។ មិនតែប៉ុណ្ណោះ ទេសចរក៏អាចសម្រាកលំហែជាមួយនឹងបរិយាកាសធម្មជាតិ នៅក្នុងរមណីយដ្ឋានដែលអ្នកស្រីបានរៀបចំឡើងផងដែរ។ អ្នកស្រី ដួង សំណាង ជាម្ចាស់«ចម្ការតាង៉ែនជើងភ្នំគូលែន» ដែលស្ថិតក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ អ្នកស្រី បានចាប់ផ្តើមដាំមៀនប៉ៃលិន ចំនួន៤០០ដើម ដែលដាំដុះលើផ្ទៃដីទំហំ៣ហិកតា តាំងពីឆ្នាំ២០២១៦មក ក្នុងបំណងប្រមូលផលដូចកសិករដទៃទៀត។ ប៉ុន្តែនៅដើមឆ្នាំ២០២១ ម្ចាស់កសិដ្ឋាន បានចាប់ផ្តើមសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ក្នុងការជំរុញវិស័យកសិ-ទេសចរណ៍ក្នុងស្រុករបស់ខ្លួន។ តាមរយៈកិច្ចសហការនេះ អ្នកស្រី សំណាង បានអនុញ្ញាតឱ្យភ្ញៀវទេសចរ ចូលដើរលេងកម្សាន្តនៅក្នុងចម្ការតាង៉ែនរបស់ខ្លួន និងអាចកាច់ទទួលទានដោយសេរី តែទេសចរត្រូវជួយទិញតាង៉ែនរបស់អ្នកស្រីចាប់ពី១០គីឡូក្រាមឡើង ជាមួយនឹងតម្លៃ៥ ០០០រៀល ក្នុងមួយគីឡូក្រាម។ ម្ចាស់ចម្ការរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ ពីមូលហេតុដែលអ្នកស្រីសហការជាមួយរដ្ឋបាលស្រុកថា៖ «ខ្ញុំធ្វើបែបនេះគឺចង់ឱ្យភ្ញៀវបានញាំផ្លែឈើធម្មជាតិស្រស់ៗ និងមានរសជាតិឆ្ងាញ់។ មួយវិញទៀត ពួកគាត់អាចបេះបានតាមចិត្ត និងដើរលំហែក្នុងចម្ការយ៉ាងសប្បាយចិត្ត។ ទាំងនេះហើយដែលខ្ញុំចង់បាន»។ នេះជាការបញ្ជាក់បន្ថែមពីអ្នកស្រី។ ខាងឆ្វេងជាអ្នកស្រី ដួង សំណាង ម្ចាស់ចម្ការមៀ~ងស្ដាំ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ក្រៅពីអនុញ្ញាតឱ្យទេសចរចូលកម្សាន្ត នៅក្នុងចម្ការមៀនប៉ៃលិនរបស់ខ្លួនហើយ អ្នកស្រី ដួង សំណាង ក៏មានរៀបចំជារមណីយដ្ឋាន សម្រាប់ទទួលភ្ញៀវទេសចរសម្រាកលំហែ ជាមួយនឹងបរិយាកាសធម្មជាតិផងដែរ។ នេះជាឆ្នាំទី២ហើយ ដែលរដ្ឋបាលស្រុកបន្ទាយស្រី បានសហការ ជាមួយនឹងម្ចាស់ចម្ការតាង៉ែននេះ ក្នុងបំណងជំរុញវិស័យកសិ-ទេសចរណ៍ក្នុងស្រុក និងផ្តល់បទពិសោធន៍ថ្មីៗដល់ភ្ញៀវទេសចរ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងប្រាប់សារព័ត៌មានថ្មីៗដូច្នេះ ជាមួយនឹងពន្យល់បន្ថែមថា ភ្ញៀវទេសចរ នឹងទទួលបាននូវការចែករំលែកបទពិសោធន៍ដាំដុះ និងថែទាំដំណាំពីកសិករផ្ទាល់ ក៏ដូចជាបទពិសោធន៍ដើរកម្សាន្តក្នុងចម្ការផ្លែឈើផ្ទាល់។ មិនតែប៉ុណ្ណោះ គម្រោងនេះ ក៏នឹងរួមចំណែកបង្កើនតម្លៃផលិតផលកសិកម្មរបស់កសិករ និងផ្តល់ប្រាក់ចំណូលបន្ថែមដល់សហគមន៍។ អភិបាលស្រុករូបនេះ ក៏ចង់ឱ្យកសិករផ្សេងទៀត ងាកមកចាប់អារម្មណ៍ផ្នែកកសិទេសចរណ៍នេះឱ្យកាន់តែច្រើនដែរ ដើម្បីផលប្រយោជន៍រួមសម្រាប់សហគមន៍។ គួរបញ្ជាក់ផងថា ក្រៅពីចម្ការមៀនប៉ៃលិននេះ រដ្ឋបាលស្រុកបន្ទាយស្រី ក៏បានសហការជាមួយម្ចាស់ចម្ការផ្លែឈើជាច្រើនមុខទៀត ដើម្បីបម្រើដល់វិស័យកសិ-ទេសចរណ៍ និងកសិ-ឧស្សាហកម្មផងដែរ៕ មៀនប៉ៃលិន ក្នុងចម្ការអ្នកស្រី ដួង សំណាង | ដោយ៖ ហេង ស្រីលីន |
ដើម្បីជ្រាបកាន់តែច្បាស់សូមលោក អ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងកញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក ច័ន្ទ ភាព អគ្គលេខាធិការគណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ អំពីជំហរ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅពេលខាងមុខដូចតទៅ៖ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នេះ គណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ បានបង្កើតគោលនយោបាយសំខាន់ៗចំនួន១២ ដើម្បីប្រកួតជាមួយគណបក្សចំនួន១៩ ផ្សេងទៀត។ ជាការគួរឲ្យកត់សម្គាល់គណបក្សនេះ បានលើកពីគោលនយោបាយចំបង២ គឺដោះស្រាយបញ្ហាអយុត្តិធម៌សង្គម និង ដោះស្រាយបញ្ហាអត់ការងារធ្វើរបស់ប្រជាពលរដ្ឋ។ នៅក្នុងការអះអាងជាមួយអ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ លោក ច័ន្ទ ភាព អគ្គលេខាធិការគណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ បានធានាថា នៅពេលដែលគណបក្សរបស់លោកជាប់ឆ្នោត ប្រជាពលរដ្ឋដែលមិនមានការងារធ្វើ នឹងទទួលបានប្រាក់ខែពីរដ្ឋាភិបាលចំនួន៥០ម៉ឺនរៀល។ ប្រាក់ខែនេះនឹងទទួលបានរហូតដល់រដ្ឋាភិបាល ដែលដឹកនាំគណបក្សរបស់លោក រកការងារឲ្យពលរដ្ឋទាំងនោះបាន។ | ភ្នំពេញ៖ អគ្គលេខាធិការគណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ លោក ច័ន្ទ ភាព បានអះអាងថា បើសិនជាគណបក្សរបស់លោកជាប់ឆ្នោត លោកនឹងផ្ដល់ប្រាក់ខែទៅពលរដ្ឋណា ដែលអត់ការងារធ្វើក្នុងមួយខែ ៥០ម៉ឺនរៀល ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ នេះជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយទាំង១២ចំណុច របស់គណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ។ |
ក្រសួងធនធានទឹក បានបញ្ជាក់ថា បាតុភូតនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ នៅតាមបណ្តាខេត្ត ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រ។ រីឯផ្ទៃសមុទ្រ មានខ្យល់បក់ខ្លាំងក្នុងល្បឿនពី១៣ ដល់១៥ ម៉ែត្រក្នុងមួយវិនាទី រួមជាមួយនឹងរលកខ្ពស់ៗផងដែរ។ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ក្រសួងធនធានទឹក បានអំពាវនាវឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរកម្សាន្តនាពិធីបុណ្យអុំទូក ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់៕ | ភ្នំពេញ៖ នៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា នឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ដោយសារតែឥទ្ធិពលព្យុះយូសាជី (USAGI)ដែលអូសបន្លាយពីប្រទេសហ្វីលីពីន និងធ្ចើដំណើរពីប្រទេសវៀតណាម រហូតដល់កម្ពុជានៅរំលងអាធ្រាត្រថ្ងៃទី២៤។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។ |
បើតាមការប្រកាសរបស់ CBF លើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅរសៀលថ្ងៃទី៥ ខែមីនា ព្រឹត្តិការណ៍ Angkor International Fight Night មានកីឡាករមកពី៤ប្រទេសផ្សេងគ្នាសរុប១២រូប ក្នុងនោះកម្ពុជា៧រូប អូស្ត្រាលី៣រូប ស្កុតឡែន១រូប និងកូរ៉េខាងត្បូង១រូប។ ក្នុងចំណោម៦គូ កីឡាករកម្ពុជា៥រូប នឹងត្រូវប៉ះកីឡាករបរទេស។ ដោយមានការសហការជាមួយក្លិប Dwyer's របស់អូស្ត្រាលី CBF បានយកថ្ងៃទី១៧ ខែមីនា ដែលចំថ្ងៃពិធីបុណ្យទន្លេថ្ងៃទី២ នៅខេត្តសៀមរាប ដើម្បីរៀបចំការប្រកួតប្រដាល់សកលអាជីពអន្តរជាតិនេះ។ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថាការជ្រើសយកខេត្តសៀមរាបរៀបចំកីឡាប្រដាល់សកលនេះដោយសារជាខេត្តមានសក្កដានុពល និងក្នុងបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិដែលទៅកម្សាន្តនៅទីនោះ។ ដោយឡែក គោលដៅចម្បងរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្នុងការរៀបចំកីឡាលំដាប់អន្តរជាតិនេះ ដើម្បីអភិវឌ្ឍធនធានកីឡាករប្រដាល់សកលអាជីពរបស់កម្ពុជា ឈានឆ្ពោះទៅចូលរួមការប្រកួត ប្រដាល់ សកលអាជីពលក្ខណៈអន្តរជាតិ នាពេលអនាគត។ ចំពោះការប៉ះគ្នារវាងកីឡាករកម្ពុជា ទល់នឹងកីឡាករបរទេស អគ្គលេខាធិការរូបនេះមិនមានក្តីបារម្ភនោះឡើយ និងថែមទាំងជឿជាក់លើសមត្ថភាពរបស់កីឡាករប្រដាល់សកលរបស់ខ្លួនទៀតផង។ «ចំពោះសមត្ថភាពរបស់កីឡាករកម្ពុជា ខ្ញុំមិនគិតថាមានបញ្ហាអ្វីទេ ដ្បិតកីឡាករដែលយើងបានរៀបចំសុទ្ធសឹងមានគុណភាព បទពសោធន៍ ដែលអាចប្រកួតជាមួយកីឡាករបរទេសបាន»។ នេះជាការអះអាងរបស់លោក ប៊ុយ សុភ័ណ្ឌ មុនបន្ថែមថា ជំនួបនេះនឹងបង្ហាញភាពទាក់ទាញតាមរយៈបញ្ចេញបច្ចេកទេសអស់ពីសមត្ថភាពរៀងខ្លួននៅទឹកដីសៀមរាប។ ក្នុងចំណោម៦គូ ជំនួបគូពិសេសក្នុងព្រឹតិ្តការណ៍ប្រដាល់សកលអាជីពលើកដំបូងនៅខេត្តសៀបរាបនេះ ធ្វើឡើងរវាងជើងខ្លាំងកម្ពុជា ពេញ វណ្ណថង ម្ចាស់មេដាយសំរឹទ្ធជើងឯកអាស៊ី ទល់នឹងជើងខ្លាំងមកពីស្កុតឡែន Tony Lafferty។ ជំនួប៥គូផ្សេងទៀត រួមមាន៖ ១. ហ៊ិន សៃហេង ប៉ះកីឡាករអូស្ត្រាលី Sam Dwyer ២. តេង ប៊ុនតុង ជួបកីឡាករកូរ៉េខាងត្បូង Hyje Shin ៣. វណ្ណា លីហៀង តទល់កីឡាករកម្ពុជាដូចគ្នា សង ស៊ាត ៤. លីវិបុល សេនា ប៉ះកីឡាករអូស្ត្រាលី Tobi ONeil ៥. រិទ្ធ ទេវតា ជួបកីឡាករអូស្ត្រាលី Johee Yoyce៕ | សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា (CBF) និងក្លិប Dwyer's របស់អូស្ត្រាលី សហការគ្នារៀបចំកម្មវិធីប្រកួតប្រដាល់សកលអាជីពអន្តរជាតិ «Angkor International Fight Night» ដែលធ្វើឡើងនៅខេត្តសៀបរាប នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។ រៀបចំជាលើកដំបូងនៅខេត្តសៀងរាប ចំពេលពិធីបុណ្យទន្លេ ព្រឹត្តិការណ៍នេះមានកីឡាករ៤ប្រទេសចូលរួម ក្នុងចំណោម៦គូ។ |
រថយន្តក្រុងក៏កាន់តែមានចំនួនច្រើនគ្រឿងនៅក្នុងទីក្រុងភ្នំពេញ អ្នកប្រើប្រាស់កង់ ក៏មានចំនួនកាន់តែច្រើនឡើង។ ការសង្កេតជាក់ស្តែងបានបង្ហាញថា ពលរដ្ឋកាន់តែច្រើនឡើងនាំគ្នាជិះកង់ ពលរដ្ឋកាន់តែច្រើនឡើងធុញទ្រាញ់ក្នុងការរកកន្លែងចំណត។ ប្រសិនបើពលរដ្ឋអ្នកភ្នំពេញខ្លួនឯង និងសាលារាជធានីភ្នំពេញជំរុញឲ្យមាននយោបាយជិះកង់ និងការប្រើប្រាស់មធ្យោបាយរួមគ្នាមួយថ្ងៃអាទិត្យ ពេលនោះ ក្រុងភ្នំពេញនឹងមិនសូវប្រឈមនឹងការកកស្ទះ ឬការបំពុលបរិស្ថានឡើយ។ មួយថ្ងៃអាទិត្យដោយមិនប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ពលរដ្ឋអាចចំណេញបានថវិកាច្រើនម៉ឺនដុល្លារ ជួយបរិស្ថាន និងជាការធ្វើកីឡាដោយប្រយោល។ តើអាចទៅរួចទេ ភ្នំពេញថ្ងៃអាទិត្យ ពលរដ្ឋនាំគ្នាជិះកង់? | មិនមែនមានន័យថា ហាមឃាត់ដាច់ខាតមិនឲ្យជិះរថយន្តទេ។ តែថា ជំនួសឲ្យការប្រើប្រាស់រថយន្តផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃ តើអ្នកភ្នំពេញអាចប្រើប្រាស់រថយន្តក្រុងរួមគ្នា ឬអាចប្រើប្រាស់កង់មួយថ្ងៃនៅថ្ងៃអាទិត្យទាំងអស់គ្នាបានដែរឬទេ? |
ហាង យូមី យូមី ប៊ូហ្វេ ប៊ីប៊ីឃ្យូ និង ស៊ុប (Umi Umi Buffet BBQ & Soup) ជាហ្វ្រេនឆាយថ្មីមួយ ដែលនាំចូលដោយក្រុមហ៊ុន VDP Co., Ltd។ Umi Umi បានបើកឲ្យដំណើរការដោយក្រុមហ៊ុន We Goal Consulting Co., Ltd.។ ហាង យូមី យូមី ទទួលបានសិទ្ធិជាហ្វ្រេនឆាយផ្ដាច់មុខនៅកម្ពុជា ក្នុងកិច្ចការពង្រីកវិសាលភាព បម្រើដល់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ក្រុមគ្រួសារលក្ខណៈជាក្រុម ឬកម្មវិធីពិសាអាហារផ្សេងៗ។ យូមី យូមី មានរូបមន្ដពិសេសមកពីប៉េកាំង ដែលមានបម្រើជូនដូចជា ទឹកស៊ុបបីជម្រើស (រសជាតិបន្លែផ្លែឈើ រសជាតិស៊ីឈ័ន និងរសជាតិសារូវីស៊ូ)។ យូមី យូមី ក៏មានបាប៊ីឃ្យូ សាច់អាំង បង្កង សាច់ចៀម សាច់គោអូស្ត្រាលី គ្រឿងសមុទ្រ អមជាមួយនឹងស៊ុបកម្មង់ផងដែរ។ លោក យឹង សារ៉ាត់ នាយកក្រុមហ៊ុន We Goal Consulting Co., Ltd. បានលើកឡើងថា៖ «វត្តមានរបស់ យូមី យូមី គឺជាការឆ្លើយតបតម្រូវការទីផ្សារនៅកម្ពុជា ដែលកំពុងពេញនិយមលើភោជនីយដ្ឋានលក្ខណៈ ប៊ូហ្វេ បាប៊ីឃ្យូ និងស៊ុប សម្រាប់ពលរដ្ឋគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈទាំងអស់»។ ដើម្បីប្រកួតប្រជែងគុណភាពចំណីអាហារ និងភេសជ្ជៈ លើទីផ្សារនេះ យូមី យូមី ប្ដេជ្ញានឹងពង្រឹងគុណភាព សេវាកម្ម តម្លៃសមរម្យ ក្នុងនាមពាណិជ្ជកម្មលក្ខណៈ Franchise នៅកម្ពុជា។ គួរបញ្ជាក់ថា Umi Umi Buffet និង Soup បានចាប់ផ្តើមបើកសាកល្បងហាងរបស់ខ្លួន នៅពីថ្ងៃទី៧ ដល់ ២១ ខែកក្កដា និងបានសម្ពោធជាផ្លូវការ នៅថ្ងៃទី២១ ខែកក្កដា កន្លងទៅ។ ហាងយូមី យូមី ត្រូវបានអតិថិជនគាំទ្រយ៉ាងខ្លាំង ដោយមានអាហារដែលសម្បូរបែប ជាពិសេសទឹកស៊ុបមានរសជាតិថ្មី និងពិសេសខុសពីទីកស៊ុបដទៃ។ បច្ចុប្បន្ននេះផងដែរ ប្រូម៉ូសិនរបស់យើង ញ៉ាំ៣នាក់ ថែមជូន១នាក់ កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ ចំណាយពេលពិសាជាមួយក្រុមគ្រួសារ មិត្តភក្កិ នៅ យូមី យូមី ប៊ូហ្វេ បាប៊ីឃ្យូ និង ស៊ុប។ សម្រាប់ការកក់ទុកជាមុន សូមហៅមកកាន់លេខៈ ០១៧ ៨២០ ១៦៨ / ០៩៣ ៨២០ ១៦៨ ចាប់បើកជារៀងរាល់ថ្ងៃ ពីម៉ោង ១១:០០ នាទីព្រឹក រហូតដល់ម៉ោង ១០:០០ នាទីយប់ ហ្វេសប៊ុក៖ Umi Umi Buffet BBQ & SOUP យូមី យូមី ប៊ូហ្វេ បាប៊ីឃ្យូ និង ស៊ុប (Umi Umi Buffet BBQ & Soup) មានទីតាំងនៅផ្ទះលេខ៤ ផ្លូវ១៩៨៦សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទល់មុខការិយាល័យ បុរីភ្នំពេញថ្មី)៕ (អត្ថបទពាណិជ្ជកម្ម) | ថ្ងៃទី២១ ខែ កក្កដាកន្លងមក ហាងUmi Umi Buffet BBQ និង Soup បានសម្ពោធសាខារបស់ខ្លួន ស្ថិតនៅទល់មុខបុរីភ្នំពេញថ្មី។ ការសម្ពោធសាខាដំបូងនេះ ហាងយូមី យូមី ទទូលបានអតិថិជនយ៉ាងច្រើន ជាពិសេសមានការចូលក្រុមសិល្បៈ ដែលជួបជាមួយអ្នកនាង សុគន្ធ នីសា, រ៉ូលីន, កញ្ញាសុភក្ត្រ័ កុសុមា សិល្បករផ្សេងទៀត និងក្រុមតន្ត្រីសម្បត្តិចូលរួមផងដែរ។ នៅហាងយូមី យូមី សម្បូរទៅដោយអាហារ និងភេសជ្ជៈដ៏សម្បូរបែប ដើម្បីបំពេញតម្រូវការអតិថិជន ជាពិសេសប៊ូហ្វេលក្ខណៈជាគ្រួសារ ឬជួបជុំមិត្តភក្កិ។ |
នៅដើមឆ្នាំ២០១៩ ទុនវិនិយោគមានតម្លៃ ៥.២ លានដុល្លារ បានហូរចូលប្រទេសកម្ពុជា។ ប៉ុន្តែភាពមិនច្បាស់លាស់នៃប្រព័ន្ធអនុគ្រោះពន្ធ EBA បានធ្វើឲ្យមានការព្រួយបារម្ភ សម្រាប់កម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ បើតាមសមាគមរោងចក្រកាត់ដេរកម្ពុជា រោងចក្រថ្មីចំនួន ៣៤ បានបើកដំណើរការ នៅពាក់កណ្តាលឆ្នាំ២០១៩ ប៉ុន្តែមានរោងចក្រចំនួន១០ បានបិទ។ នេះជាអ្វីដែលបានលើកឡើង នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុន Knight Frank។ Knight Frank បានបញ្ចេញរបាយការណ៍ឆមាសទី១ ឆ្នាំ២០១៩ ស្ដីពីស្ថានភាពនៃទីផ្សារអចលនទ្រព្យកម្ពុជា ដោយផ្តោតលើតំបន់សំខាន់ៗ ចំនួនបី គឺភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប។ របាយការណ៍បានបង្ហាញពីកំណើនប្រសើរឡើង សម្រាប់វិស័យនីមួយៗ ធៀបទៅនឹងឆ្នាំកន្លងទៅ។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗមួយចំនួន ដែលបានបង្ហាញនៅក្នុងរបាយការណ៍ របស់ក្រុមហ៊ុន Knight Frank ក្នុងនោះពាក់ព័ន្ធនឹងវិស័យការិយាល័យ វិស័យលក់រាយ វិស័យសណ្ឋាគារ វិស័យអាផាតមិន វិស័យខុនដូ បុរី និងវិស័យឧស្សាហកម្ម។ ១. វិស័យការិយាល័យ (គម្រោងមជ្ឈមណ្ឌលព្រីនហ័នយូ) នៅក្នុងទីក្រុងភ្នំពេញ ការផ្គត់ផ្គង់ការិយាល័យត្រូវបានមើលឃើញថា មានការកើនឡើងចំនួន ១១% ចាប់តាំងពីចុងឆ្នាំ២០១៨ ដោយមានការបញ្ចប់គម្រោងមួយចំនួន ដូចជា Diamond Twin, Tower, Elysee Tower and Prince Holding ដែលមានទម្រង់ជាសហកម្មសិទ្ធិ និងផ្តាច់មុខ។ ភាគច្រើននៃគម្រោងទាំងអស់នេះ ស្ថិតនៅក្នុងកម្រិតB និង C ប៉ុន្តែសម្រាប់កម្រិត A គេមិនឃើញមានគម្រោងអ្វី ក្នុងដើមឆ្នាំ២០១៩នេះទេ។ ជាក់ស្តែង ការិយាល័យកម្រិត B មានអត្រាចំនួន ៤៥% ហើយ C មានអត្រា ៤៣% ស្របពេលដែលកម្រិត A មានត្រឹមតែ ១២% ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ គេក៏រំពឹងថាមានគម្រោងចំនួន ៤ ផ្សេងទៀត ដែលនឹងបញ្ចប់នៅក្រោយឆ្នាំ២០២១ ដូចជា Flatiron By Meridian, Golden Tower 322, Prince Haon Yu Centre និងគម្រោង Prince Financial Tower។ លើសពីនេះទៅទៀត ការកាន់កាប់បែរជាមានការធ្លាក់ចុះ សម្រាប់កម្រិត B និង C ទៅវិញ ប៉ុន្តែសម្រាប់កម្រិត A អត្រានៃការកាន់កាប់ មានការកើនឡើងចំនួន ៣.៣% បើប្រៀបធៀបទៅនឹងដើមឆ្នាំ២០១៨។ ទោះបីជាយ៉ាងណាក៏ដោយ តម្លៃនៃការិយាល័យកម្រិតទាំង ៣ នេះ មិនមានការប្រែប្រួលច្រើននោះទេ។ សម្រាប់កម្រិត A តម្លៃចាប់ពី ២៨ ដុល្លារ ទៅ ៤០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ សម្រាប់កម្រិត B ចាប់ពី ១៨ ដុល្លារទៅ ២៩ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងសម្រាប់កម្រិត C ចាប់ពី ៩ ដុល្លារទៅ ១៨ ដុល្លារ។ ២. វិស័យលក់រាយ (គម្រោងផ្សារទំនើបអូឡាំព្យា) នៅទីក្រុងភ្នំពេញ ការផ្គត់ផ្គង់ មានការកើនឡើងដោយសារតែការបញ្ចប់ការសាងសង់ផ្សារទំនើបមួយចំនួន ដូចជាផ្សារអូឡាំព្យា ដែលស្ថិតនៅទីប្រជុំជននៃទីក្រុងភ្នំពេញ ផ្សារមីតថោន និង WB Arena។ នៅក្នុងផ្សារអូឡាំព្យា ការលក់លើភេសជ្ជៈមានការកើនឡើងចំនួន ៤០% ហើយការផ្តល់សេវាបែបកម្សាន្តមានចំនួន ៣៥% ។ ជាមួយនឹងគម្រោងជាច្រើនទៀតដូចជាគម្រោងរបស់ ជីបម៉ុង គ្រុប ដែលមិនទាន់បានបញ្ចប់ ការផ្គត់ផ្គង់នឹងកើនឡើងខ្លាំងនៅឆ្នាំ២០២១ ចំនួន ១៤៩% ។ គម្រោងអ៊ីអន៣ ក៏ជាគម្រោងមួយ ដែលធ្វើឲ្យមានការកើនឡើងជាបន្តបន្ទាប់ សម្រាប់ឆ្នាំ ២០២៣ ផងដែរ។ ប៉ុន្តែសម្រាប់ការកាន់កាប់នៅក្នុងផ្សារទំនើបវិញ (Occupancy Rate for Shopping Mall) គេសង្កេតឃើញការធ្លាក់ចុះ ចំនួន ៨.១% ចាប់តាំងពីចុងឆ្នាំ ២០១៨ មកត្រឹម ៨០.៨% នៅក្នុងដើមឆ្នាំ២០១៩។ ការធ្លាក់ចុះនេះ ក៏ត្រូវបានគេមើលឃើញនៅក្នុងផ្សារលក់រាយថ្នាក់ខ្ពស់ (Occupancy Rate of Prime Retail Malls) និងការកាន់កាប់ផ្សារលំដាប់ថ្នាក់ទី២ (Secondary Malls Occupancy)។ ចំពោះតម្លៃវិញ ហាក់ដូចជាមានសភាពថេរច្រើន ដោយក្នុងមួយម៉ែត្រការ៉េ តម្លៃ ៣១ ដុល្លារ ទៅ ៤០ ដុល្លារ ចំពោះផ្សារថ្នាក់ខ្ពស់ (Prime Shopping Centre) និង ២១ ដុល្លារ ទៅ ៣១.៥០ ដុល្លារ ចំពោះផ្សារថ្នាក់ទី២។ ជារួមវិស័យនេះ ហាក់ដូចជាមានសញ្ញាវិជ្ជមានច្រើន ស្របពេលដែលចំណូលកើនឡើង និងកំណើនចំនួនយុវជន។ ចំណែកឯនៅខេត្តព្រះសីហនុវិញ ការផ្គត់ផ្គង់នៅក្នុងផ្នែកវិស័យលក់រាយនេះ មានកំណើនខ្ពស់ ហួសពីការស្មាន ដោយសារតែកំណើនភ្ញៀវទេសចរ។ កត្តានេះ បានជំរុញឲ្យមានការកើនឡើង នៃតម្រូវការកាន់តែច្រើនចំពោះវិស័យលក់រាយ និងការកើនឡើង នៃទំនិញស្តង់ដាអន្តរជាតិ។ ជាក់ស្តែងគម្រោង Furi Time Square Mall បានចាប់ផ្តើមសាងសង់ នៅពាក់កណ្តាលឆមាសទី២ ឆ្នាំ២០១៨ ដេលរំពឹងថា នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩ ។ ហើយការសាងសង់នេះ នឹងផ្តល់កន្លែងសម្រាប់វិស័យលក់រាយចំនួន ១២,០០០ ម៉ែត្រការ៉េ។ ក្រៅពីគម្រោងនេះ គេនៅមានគម្រោងផ្សេងៗជាច្រើនទៀត ដែលកំពុងតែចាប់ផ្តើមផងដែរ។ ប៉ុន្តែយោងតាមការស្រាវជ្រាវ ចំនួនភ្ញៀវទេសចរ និងចំនួនប្រជាពលរដ្ឋនៅតំបន់នោះ មិនអាចទ្រទ្រង់វិស័យនេះ បានទេនៅឆ្នាំបន្ទាប់។ ងាកមកមើលស្ថានភាពនៅខេត្តសៀមរាបវិញ ការផ្គត់ផ្គង់ក្នុងវិស័យលក់រាយនេះ ហាក់ដូចជាមិនមានអ្វីលេចធ្លោជាដុំកំភួនទេ ប៉ុន្តែការសាងសង់សំណង់ សម្រាប់ផ្គត់ផ្គង់នៅតែឃើញមានការកើនឡើង។ ជាទូទៅ នៅតំបន់នោះ គេច្រើនតែឃើញមានផ្សារ លក្ខណៈប្រពៃណី ដែលមានលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ ដែលជាតម្រូវការរបស់ភ្ញៀវទេសចរ។ ផ្សារទំនើបដែលសាងសង់ដំបូងគេ នៅខេត្តសៀមរាប គឺ The Heritage Walk ដែលបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆមាសទី២ នៃឆ្នាំ២០១៨។ គេនៅឃើញមានផ្សារម៉ាក្រូ ដែលវិនិយោគដោយជនជាតិថៃ ក៏បានបើកដំណើរការ ហើយគម្រោងផ្សេងៗទៀត នៅតែកើត ជាបន្តបន្ទាប់ដែរ។ វិស័យលក់រាយនៅខេត្តសៀមរាបនេះ ពឹងផ្អែកភាគច្រើនលើតម្រូវការភ្ញៀវទេសចរ នៅតំបន់នោះ។ ៣. វិស័យសណ្ឋាគារ (សណ្ឋាគារនៅក្នុងខេត្តព្រះសីហនុ) យោងតាមការសិក្សាស្រាវជ្រាវ សម្រាប់វិស័យសណ្ឋាគារនៅក្នុងទីក្រុងភ្នំពេញវិញ សណ្ឋាគារជាច្រើន ត្រូវបានបន្តសាងសង់ និងបើកឲ្យដំណើរការ ស្របពេលដែលភ្ញៀវទេសចរបរទេស ជាពិសេសជនជាតិចិន ធ្វើដំណើរមកកាន់កម្ពុជា។ ការកើនឡើងនេះ មានចំនួន ៧.៥% នៅរវាងពាក់កណ្តាលឆមាសទី១ នៃឆ្នាំ២០១៨ និងពាក់កណ្តាលឆមាសទី១ នៃឆ្នាំ២០១៩។ គេរំពឹងថា វិស័យនេះនឹងកើនឡើងជាបន្ត គឺរហូតដល់ ៤០% សម្រាប់ប្រភេទសណ្ឋាគារផ្កាយ៥ និង ៣៨% សម្រាប់ប្រភេទសណ្ឋាគារផ្កាយ៤ នៅពាក់កណ្តាលឆមាសទី២ នៃឆ្នាំ២០១៩ និងឆ្នាំ២០២១។ ចំនួនភ្ញៀវទេសចរ នៅខេត្តព្រះសីហនុ មានការកើនឡើងខ្លាំង ដោយសារតែការទាក់ទាញផ្នែកទេសចរណ៍ និងកំណើននៃជើងហោះហើរត្រង់ ពីប្រទេសចិន ទៅកាន់តខេត្តនេះ។ កំណើនភ្ញៀវទេសចរនេះ បានធ្វើឲ្យចំនួនសណ្ឋាគារមានការកើនឡើង ចំនួន ៦៩% នៅពាក់កណ្តាលឆមាសទី១ នៃឆ្នាំ២០១៩។ ប្រភេទសណ្ឋាគារផ្កាយ៥ មានការកើនឡើងចំនួន១៧% ផ្កាយ ៤ ចំនួន ៣៩% និងផ្កាយ ៣ ចំនួន ៣៤% ក្នុងចន្លោះពាក់កណ្តាលឆមាសទី២ ឆ្នាំ២០១៨ និងពាក់កណ្តាលឆមាសទី១ ឆ្នាំ២០១៩។ ជាការរំពឹងទុក វិស័យសណ្ឋាគារនឹងមានការកើនឡើងបន្ថែម នៅក្នុងពាក់កណ្តាលឆមាសទី២ឆ្នាំ២០១៩ ដល់ក្រោយឆ្នាំ២០២១ ដោយសណ្ឋាគារផ្កាយ៥ មានការកើនឡើង៣២% ផ្កាយ៤ ចំនួន៤៦% និងផ្កាយ៣ ចំនួន២២%។ ចំណែកឯស្ថានភាពសណ្ឋាគារនៅក្នុងខេត្តសៀមរាបវិញ វាមានសភាពប្រកួតប្រជែងខ្លាំងជាងខេត្តផ្សេងៗ ដោយសារតែសៀមរាប គឺជាតំបន់ទេសចរណ៍។ សណ្ឋាគារបើកថ្មី និងបិទទៅវិញមានជារៀងរាល់ខែ ប៉ុន្តែប្រភេទសណ្ឋាគារ ដែលមានការផ្គត់ផ្គង់ច្រើននៅក្នុងទីផ្សារនោះគឺសណ្ឋាគារប៊ូទិកទំហំតូច។ ការផ្គត់ផ្គង់ចំនួន ៦៣% គឺជាសណ្ឋាគារផ្កាយ៤ សណ្ឋាគារផ្កាយ៥ មានចំនួន ២៣% និងផ្កាយ ៣ ចំនួន ១៤%។ ទោះបីជាយ៉ាងណា គេនៅតែរំពឹងថាមានការកើនឡើងបន្ត នៅឆ្នាំបន្តបន្ទាប់ផងដែរ ដោយសណ្ឋាគារផ្កាយ៥ មានចំនួន៥៨% និងផ្កាយ៤ ចំនួន៤២% នៅថ្ងៃអនាគត។ ៤. វិស័យអាផាតមិន (ទិដ្ឋភាពគម្រោងធំៗកំពុងសាងសង់ នៅក្នុងខេត្តព្រះសីហនុ ) វិស័យអាផាតមិន បានបង្ហាញឲ្យឃើញមានកំណើននៅក្នុងទីក្រុងភ្នំពេញ។ ជាក់ស្តែង គម្រោងចំនួន៥ បានបញ្ចប់ និងបើកឲ្យដំណើរការនៅពាក់កណ្តាលឆមាសទី១ នៅឆ្នាំ២០១៩នេះ ដូចជា Monorom Apartment, Alpha Residence, Champs Elysees Apartment Khiev, Precious Serviced Apartment and Central Town។ នៅក្នុងទីផ្សារទីក្រុងភ្នំពេញ ប្រភេទ Mid-tier គ្រប់គ្រងទីផ្សារចំនួន ៥៧% ប្រភេទ Affordable មានចំនួន ២២% និងប្រភេទ High-end មានចំនួន២១%។ មូលហេតុដែលធ្វើឲ្យទីផ្សារអាផាត មិនមានការប្រកួតប្រជែងដោយសារតែចំណូលរបស់ប្រជាពលរដ្ឋចិន ដែលមកកាន់ប្រទេសកម្ពុជា។ ចំណែកតម្លៃនៃអាផាតមិន មានលក្ខណៈថេរ ដោយប្រភេទ Affordable មានតម្លៃ ៧ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ក្នុងរយៈពេល ១ ខែ ប្រភេទ Mid-tier មានតម្លៃ ១៣ ដុល្លារ និងប្រភេទ High-end មានតម្លៃ ២៣ ដុល្លារ។ ចំពោះការកាន់កាប់ នៅក្នុងពាក់កណ្តាលឆមាសដំបូង នៃឆ្នាំ២០១៩នេះ មានការកើនឡើងចំនួន ៧៤ ដុល្លារ។ ចំណែកឯនៅខេត្តសៀមរាបវិញ ដោយសារតែកម្រិត នៃការវិនិយោគមានទំហំតូច ការអភិវឌ្ឍខុនដូ មិនមានវត្តមាននោះទេ។ ប៉ុន្តែផ្ទះសំណាក់ វីឡា ផ្ទះល្វែង អាផាតមិន និងផ្ទះអាជីវកម្ម គ្រប់គ្រងទីផ្សារ នៅខេត្តសៀមរាប។ គម្រោងទាំងនោះ មានដូចជា Borey Tourism City, Urban Living Solution, និង Bakong Village។ ៥. វិស័យខុនដូ (គម្រោងអគារខ្ពស់ៗនៅតំបន់ចំការមន រាជធានីភ្នំពេញ) ការផ្គត់ផ្គង់ នៃវិស័យខុនដូ នៅក្នុងទីផ្សារភ្នំពេញ មានការកើនឡើងនៅពាក់កណ្តាលទី១ ឆ្នាំ២០១៩ ដោយសារតែគម្រោងចំនួន៦ បានបញ្ចប់ ហើយគម្រោងទាំង ៦ នេះ បានបន្ថែមការផ្គត់ផ្គង់ចំនួន ១,៥១៨ យូនីត។ គេនៅសង្កេតឃើញគម្រោងចំនួន ១៦ ផ្សេងទៀត ដែលនឹងបើកឲ្យដំណើរការ ដែលមានដូចជា Phnom Penh Star (៤៤៨យូនីត) Royal Park(២៩៣យូនីត) Royal Platinum Condominium (៨៥១យូនីត HCN Mall and Residence (៦៤០យូនីត) និងAgile Sky Residence (៩៦៣យូនីត)។ ចំណែកឯគម្រោង១១ ផ្សេងទៀត មានការដាក់ឲ្យដំណើរការ នៅជាយក្រុង។ លើសពីនេះទៅទៀត តម្លៃនៃការលក់ បង្ហាញឲ្យឃើញការកើនឡើងតិចតួចផងដែរ។ ចំណែកឯ នៅក្នុងខេត្តសៀមរាបវិញ ដោយសារតែការកើនឡើងចំនួនជនជាតិចិន បានធ្វើឲ្យវិស័យខុនដូនេះ រីកដុះដាលយ៉ាងខ្លាំង។ ជាក់ស្តែង ខុនដូជាច្រើន កំពុងតែដំណើរការសាងសង់ នៅពាក់កណ្តាលឆមាសទី១ ឆ្នាំ២០១៩ ហើយគេរំពឹងថា នឹងបញ្ចប់នៅពាក់កណ្តាលឆមាសទី២ ឆ្នាំ២០១៩ និងក្រោយឆ្នាំ២០២១។ គម្រោងចំនួន ១៨ គឺមានទំហំធំ ដែលមាន៧១% ជាប្រភេទ High-end និង២០% ជាប្រភេទMid-tier។ នៅក្រោយឆ្នាំ២០២១ ប្រសិនបើគម្រោងដែលរំពឹងទុកនោះ បញ្ចប់ការសាងសង់ ការផ្គត់ផ្គង់នឹងឡើងរហូតដល់ ១៨,៥៣៤ យូនីត ដែលឡើងរហូតដល់ ១៦៩% ចាប់តាំងពីឆ្នាំ២០១៨។ ៦. ផ្ទះបុរី ទីផ្សារផ្ទះបុរី នៅទីក្រុងភ្នំពេញ មានចំនួនកើនឡើង នៅពាក់កណ្តាលដំបូង នៃឆ្នាំ២០១៩ ដែលមានចំនួន ៥១,២៧៨ យូនីត ត្រូវជា ១៣១ គម្រោង ពោលគឺកើនឡើង ១១% ពីពាក់កណ្តាលទី២ ឆ្នាំ២០១៨។ ជាទូទៅ ផ្ទះបុរី ច្រើនតែស្ថិតនៅជាយក្រុង ដែលមានចំនួន ៩៦% ហើយមានត្រឹមតែ ៤%ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងទីក្រុងភ្នំពេញ។ ទីតាំងពេញនិយមរបស់ផ្ទះបុរីនេះ មានលក្ខណៈផ្ទុយពីខុនដូ ដែលភាគច្រើនស្ថិតនៅក្នុងទីក្រុង ជាជាងជាយក្រុង។ តាមការស្រាវជ្រាវ គេឃើញមានគម្រោងថ្មីៗជាច្រើនទៀត ដែលកំពុងតែដំណើរការ។ ពាក់ព័ន្ធនឹងតម្លៃផ្ទះបុរី ដែលជាប្រភេទ Mid-tier វិញ តម្លៃចាប់ពី ៨០១ ដុល្លារ ទៅ ១,៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយប្រភេទ High-end មានតម្លៃចាប់ពី ១,៧០១ ដុល្លារក្នុងមួយម៉ែត្រការ៉េឡើងទៅ។ ចំណែកឯផ្ទះបុរី Affordable វិញ មានតម្លៃក្រោម ៨០១ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ៧. វិស័យឧស្សាហកម្ម នៅខេត្តព្រះសីហនុ វិស័យឧស្សាហកម្ម បានកំពុងក្លាយជាវិស័យអាទិភាព នៃខេត្តព្រះសីហនុ ដោយភ្ជាប់ជាមួយនឹងខេត្តស៊ិនជិន ប្រទេសចិន។ ប្រទេសកម្ពុជា ព្យាយាមទាក់ទាញការវិនិយោគទុនពីក្រៅប្រទេស ជាពិសេសប្រទេសចិន ហើយវិស័យដែលកំពុងតែដំណើរការ មានដូចជា វាយនភ័ណ្ឌ ដេរស្បែកជើង រោងចក្រស្រាបៀ ហាដវែ រោងចក្រម៉ាស៊ីន និងរោងចក្រសំណង់៕ (ប្រភព៖https://www.realestate.com.kh/km/news/cambodia-real-estate-market-mid-2019-by-knight-frank-report/) (អត្ថបទពាណិជ្ជកម្ម) | យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារជាតិនៃកម្ពុជា ប្រទេសកម្ពុជា ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ជាមួយនឹងអត្រាប្រមាណ ៧% ប្រចាំឆ្នាំ។ កំណើនដ៏ខ្ពស់នេះ កើតឡើងដោយសារតែការគាំទ្រពីវិស័យចំនួន ៣ សំខាន់ៗ គឺវិស័យសំណង់ វិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍។ ស្របពេលនោះដែរ វិស័យកសិកម្មបាន ចូលរួមចំណែកមួយផ្នែក ប៉ុន្តែហាក់បានថយចុះ។ |
ក្នុងការសិក្សានាពេលថ្មីៗនេះ ដែលបានចេញផ្សាយដោយ OpenSignal បានបង្ហាញឲ្យឃើញថា សែលកាត ឈានមុខគេលើពីរផ្នែកធំៗ៖ អ៊ីនធើណិត 4G លឿនជាងគេ បណ្តាញសេវាលឿនជាងគេ ការសិក្សានេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៧ ដោយបានសិក្សាទៅលើ ក្រុមហ៊ុនទូរគមនាគមន៍ធំៗចំនួនបី៖ សែលកាត (Cellcard) Metfone និង Smart Axiata ។ សែលកាត ទទួលបានពានរង្វាន់នេះដោយសារតែល្បឿនដោនឡូត 4G LTE របស់ខ្លួន មានល្បឿនជាមធ្យមដល់ទៅ ១៩.៧ Mbps បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ដលើល្បឿនអ៊ីនធើណិត 4G ។ ការសិក្សាក៏បានបង្ហាញផងដែរថា ល្បឿនដោនឡូតរបស់សែលកាត គឺលឿនជាងគេ ២ដងបើប្រៀបធៀបជាមួយលទ្ធផល នៃការធ្វើតេស្ដដូចគ្នារបស់ក្រុមហ៊ុន Smart Axiata។ លើសពីនេះទៅទៀត ល្បឿននៃការដោនឡូតរបស់សែលកាតលឿនជាងល្បឿនដោនឡូត 4G LTE របស់ពិភពលោកទៅទៀត ដែលជាមធ្យមមានល្បឿន ១៦.២ Mbps។ ល្បឿនជាមធ្យមរបស់សែលកាតទាំងបណ្ដាញសេវា 3G និង 4G មានល្បឿនរហូតដល់ ៨.១Mbps ដូច្នេះហើយទើបសែលកាតទទួលបានពានរង្វាន់នេះ។ របាយការណ៍នេះ ក៏បានបញ្ជាក់ផងដែរថា សែលកាត មិនត្រឹមតែមានល្បឿនអ៊ីនធើណិត 4G LTE លឿនជាងគេបំផុតប៉ុណ្ណោះទេ សេវាគ្រប់ដណ្តប់ 4G LTE របស់សែលកាត ក៏មានភាពទូលំទូលាយផងដែរ ដែលទទួលបានពិន្ទុខ្ពស់ជាង ៧០% ធ្វើឲ្យអតិថិជនសែលកាត ភ្ជាប់ទៅសេវា 4G បានញឹកញាប់និងលឿនជាងមុន។ ការវាស់ស្ទង់លើវិសាលភាពនៃបណ្តាញសេវារបស់ OpenSignal ធ្វើឡើងដោយវាស់ស្ទង់លើ ចំនួនដងនៃការចូលទៅប្រើបណ្តាញសេវា។ តាមរយៈការធ្វើតេស្តនេះ អ្នកប្រើប្រាស់សែលកាតអាចចូលប្រើសេវា 4G បានរហូតដល់ ៧ដង ក្នុងចំណោម ១០ដង។ ជោគជ័យនេះ ទទួលបានបន្ទាប់ពីគំនិតផ្ដួចផ្ដើម ពង្រីកបណ្ដាញសេវា 4G ដែលសែលកាតបានចាប់ផ្តើមចាប់តាំងពីដើមឆ្នាំនេះ ជាមួយនឹងការពង្រីកបណ្តាញសេវា រួមទាំងពង្រឹង បច្ចេកវិទ្យាសេវា 4G និង 3G។ សែលកាតទើបតែទទួលបានពានរង្វាន់ បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០១៧ ពី Ookla ដោយសារតែការពង្រីកបណ្តាញសេវា 4G កើនឡើងពី ២០០ អង់តែន រហូតដល់ ២០០០ អង់តែន នាពេលបច្ទុប្បន្ន។ លោក ចន ណាវ៉ាល នាយកផ្នែកបច្ចេកវិទ្យារបស់សែលកាត បានលើកឡើងថា ល្បឿននៃការពង្រីកបណ្តាញសេវារបស់យើង គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង ក្នុងការផ្គត់ផ្គង់នូវតម្រូវការអ៊ីនធើណិតដែលកំពុងតែកើនឡើងយ៉ាងខ្លាំង។ ការពង្រីកបណ្តាញសេវា 4G នេះប្រើរយៈពេលខ្លីបំផុត ដែលមិនធ្លាប់មានក្នុងរយៈ ២០ឆ្នាំនេះ។ លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានបន្ថែមទៀតថា៖« ការពង្រីកបណ្ដាញសេវារបស់យើង នៅតែបន្តរហូតដល់យើងតំឡើងអង់តែនឲ្យបាន ៣០០០ អង់តែន នៅដំណាច់ឆ្នាំនេះ ហើយនៅដើមខែធ្នូឆ្នាំនេះដែរ យើងនឹងធ្វើការសាកល្បងបច្ចេកវិទ្យា 5G»។ ពានរង្វាន់ពី OpenSignal ទទួលបានបន្ថែមពីលើពានរង្វាន់ពីរផ្សេងទៀត រួមមាន៖ ពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនបំផុតនៅកម្ពុជា ពី Ookla និងពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជា ពី IDG ASEAN Award។ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ទទួលបានពានរង្វាន់ពី OpenSignal ដែលជាស្ថាប័នអន្តរជាតិ ជាទីទុកចិត្តលើការធ្វើតេស្តល្បឿនអ៊ីនធើណិត។ |
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ជូន២ក្រុមចូលរួមប្រកួត កីឡាអេឡិចត្រូនិក Southeast Asian Cap គឺក្រុម Impunity KH និង See You Soon។ ការប្រកួតនេះ មាន១២ក្រុមចូលរួម ដោយមកពី៧ប្រទេស រួមមានកម្ពុជា, ថៃ, ហ្វីលីពីន, ឥណ្ឌូណេស៊ី,ម៉ាឡេស៊ី, សិង្ហបុរី និងមីយ៉ាន់ម៉ា។ ការប្រកួតលើកទី៦នេះ មានទឹកប្រាក់ប្រមាណ ៣០០,០០០ដុល្លារ។ លោក លន់ សាមឌី អគ្គលេខាអេឡិចត្រូនិក បានបញ្ជាក់ថា កីឡាអេឡិចត្រូនិកកម្ពុជា លើវិញ្ញាសា Mobile Legends Bang Bang មានការរីកចម្រើន ហើយមានការប្រកួតប្រជែងគ្នាខ្លាំងនៅក្នុងស្រុក។ លោកថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព័្ទថា៖«ខ្ញុំជឿជាក់ទៅលើកីឡាករជម្រើសជាតិកម្ពុជា ព្រោះពួកគេមានការរីកចម្រើនខ្លាំង។»។ ព្រឹត្តិការណ៍នេះ ចែកជា៤ពូល៖ -ពូល A មាន TODAK, Falcon Esports, Onic Esports -ពូល B មាន RSG Philippines, See You Soon, RSG Singapore -ពូល C មាន RRQ Hoshi, Idonotsleep, Smart Omega -ពូល D មាន Impunity KH, Orange Esports, Evos Singapore គួរបញ្ជាក់ផងដែរថា ការប្រកួតនៅឆ្នាំ២០២១ Impunity KH គឺជាក្រុមតែមួយ ដែលតំណាងឲ្យកម្ពុជា។ ដោយសារពេលនោះ ជំងឺកូវីដ-១៩ មានការរីករាលដាលជាខ្លាំង ទើបព្រឹត្តិការណ៍ MSC ត្រូវធ្វើតាមប្រព័ន្ធ Online ដោយមាន៩ប្រទេសចូលរួម ជាមួយទឹកប្រាក់រង្វាន់ ១៥០,០០០ដុល្លារ។ Impunity KH បានធ្លាក់ត្រឹមវគ្គជម្រុះ ដោយចាញ់ក្រុម Execration របស់ហ្វីលីពីន។ នេះជាការប្រកួត MSC លើកទី៦ហើយ គិតត្រឹមឆ្នាំ២០២២៕ | សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានបង្ហាញពីសមាសក្រុមកម្ពុជា ២ ដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Mobile Legends: Bang Bang Southeast Asian Cap (MSC) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ |
មកដល់បច្ចុប្បន្ន កម្ពុជាមានសរុប៤៤ ៧១១ករណី សះស្បើយ ៣៩ ៣១៤នាក់ និងស្លាប់សរុប៤៧៥នាក់៕ | កម្ពុជាមានករណីវិជ្ជមានកូវីដ-១៩ ៥៨៧ករណីទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៣ ខែមិថុនា ដែលក្នុងនោះ មានអ្នកសះស្បើយបន្ថែម៥៤៨នាក់ និងស្លាប់១៦នាក់ទៀត។ |
ការិយាល័យទំនាក់ទំនងសន្តិសុខរដ្ឋាភិបាលនូវែលសេឡង់(GCSB) និយាយថា ខ្លួនបានភ្ជាប់សកម្មភាពវាយប្រហារអ៊ីនធឺណិតលើសភារបស់ខ្លួន ទៅនឹងក្រុមដែលមានឈ្មោះថាAdvanced Persistent Threat 40 ដែលការិយាល័យ GCSB របស់នូវែលសេឡង់និយាយថា មានទំនាក់ទំនងជាមួយក្រសួងសន្តិសុខរដ្ឋចិន។ ស្ថានទូតចិនក្នុងទីក្រុងវែលលីងតោន ប្រទេសនូវែលសេឡង់ បានបដិសេធការចោទប្រកាន់របស់ប្រទេសនេះ ដោយចាត់ទុកថា នេះការចោទប្រកាន់ដែល«គ្មានការទទួលខុសត្រូវនិងគ្មានមូលដ្ឋាន»។ អាជ្ញាធរអង់គ្លេសនិងអាមេរិកបានប្រកាសការចោទប្រកាន់ព្រហ្មទណ្ឌនិងដាក់ទណ្ឌកម្មកាលពីថ្ងៃចន្ទប្រឆាំងនឹងក្រុមចោរលួចព័ត៌មានវិទ្យាចំនួន៧នាក់ ដែលត្រូវគេជឿជាក់ថាកំពុងរស់នៅក្នុងប្រទេសចិន និងមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន។ ប្រតិបត្តិការនេះត្រូវបានអនុវត្តឡើងដោយក្រុមលួចព័ត៌មានវិទ្យាដែលមានឈ្មោះថាAdvanced Persistent Threat 31ឬ APT31 ដែលជាសាខាប្រតិបត្តិការដែលមានការគាំទ្រដោយរដ្ឋចិន និងមានទិសដៅទៅលើមន្ត្រីសហរដ្ឋអាមេរិក អ្នកកាសែត ក្រុមហ៊ុនជំនួញ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមឃ្លាំមើលការបោះឆ្នោតក្នុងប្រទេសអង់គ្លេស។ យុទ្ធនាការរបស់ក្រុមនេះបានចាប់ផ្តើមក្នុងឆ្នាំ២០១០ ដោយព្យាយាមស៊ើបការណ៍និងបំភ័យមន្ត្រីជាន់ខ្ពស់និងអ្នករិះគន់ទៅលើរដ្ឋាភិបាលចិន។ យុទ្ធនាការនេះក៏មានបំណងប្រមូលព័ត៌មានពាណិជ្ជកម្មសម្ងាត់ពីក្រុមហ៊ុនអាមេរិកាំងផងដែរ៕ | ប្រទេសនូវែលសេឡង់និយាយថា មានប្រតិបត្តិការលួចទិន្នន័យមួយ ដែលគាំទ្រដោយរដ្ឋចិន បានសំដៅលើសភាប្រទេសនូវែលសេឡង់កាលពីឆ្នាំ២០២១កន្លងទៅ។ ការចោទប្រកាន់នេះកើតឡើងមួយថ្ងៃ ក្រោយពីសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានចាត់វិធានការដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដែលក្រុមចោរលួចព័ត៌មានវិទ្យាចិនបានធ្វើទៅលើប្រទេសខ្លួន។ |
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានលើកពីបញ្ហាមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ទៅពិភាក្សាជាមួយលោក ចន អែហ្វខែលី រដ្ឋមន្ត្រីមាតុភូមិសហរដ្ឋអាមេរិក នៅក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក កាលពីថ្ងៃទី៤ ឧសភាកន្លងមក។ ក្នុងជំនួបទ្វេរភាគីនោះលោក ប្រាក់ សុខុន បានស្នើសុំភាគីអាមេរិក ធ្វើវិសោធនកម្មអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០២ ស្តីពីការធ្វើមាតុភូមិនិវត្តន៍ និងការកែសម្រួលបន្ថែមឆ្នាំ២០០៣ ក្នុងការជួយដោះស្រាយបញ្ហាពលរដ្ឋខ្មែរដែលប្រព្រឹត្តខុសច្បាប់ ហើយត្រូវអាមេរិកចាប់បញ្ជូនមកកម្ពុជាវិញ។ បន្ថែមពីនេះលោក ប្រាក់ សុខុន ក៏បានស្នើឲ្យអាមេរិក បង្កើតកន្លែងស្នាក់នៅបណ្ដោះអាសន្ន សម្រាប់ឲ្យពលរដ្ឋខ្មែរទាំងនោះ បានរៀនសូត្រពីរបៀបរស់នៅក្នុងប្រទេសកម្ពុជាសិន មុននឹងធ្វើមាតុភូមិនិវត្តន៍ពួកគេ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលរៀបរាប់ពីជំនួបរវាងមន្ត្រីជាន់ខ្ពស់កម្ពុជា និងអាមេរិកនោះ បានសរសេរដូច្នេះថា៖«កម្ពុជាប្ដេជ្ញាចិត្តធ្វើការដោយគៀកស្និទ្ធជាមួយភាគីអាមេរិកឆ្ពោះទៅសម្រេចឲ្យបានឆាប់រហ័សកិច្ចព្រមព្រៀងថ្មីមួយ ដោយឈលើគោលការណ៍យោគយល់ និងគោរពគ្នាទៅវិញទៅមក។ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើដល់ភាគីអាមេរិកពិចារណារិះរកលទ្ធភាពបង្កើតមជ្ឈមណ្ឌលឆ្លងកាត់ និងទទួល អ្នកធ្វើមាតុភូមិនិវត្តន៍អាចស្នាក់នៅមួយរយៈ ដើម្បីរៀនភាសាខ្មែរ ប្រពៃណី និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ»។ តែយ៉ាងណារដ្ឋមន្ត្រីមាតុភូមិសហរដ្ឋអាមេរិកលោក ចន អែហ្វខែលី មិនបានឆ្លើយតបនឹងសំណើររបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា ជុំវិញបញ្ហាមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរនេះនៅឡើយទេ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ជាក់កន្លងមកថា កិច្ចព្រមព្រៀងបញ្ជូនពលរដ្ឋខ្មែរ ដែលជាប់ជាប់ពន្ធនាគារនៅអាមេរិកមកកម្ពុជាវិញនោះ គឺមិនត្រូវបានលុបចោលនោះទេ។ ប៉ុន្តែសម្ដេច ហ៊ុន សែន គ្រាន់តែស្នើឲ្យអាមេរិកធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីមាតុភុមិនិវត្តន៍នេះ ដើម្បីសម្រួលឲ្យពលរដ្ឋខ្មែរដែលធ្លាប់ជាប់ទោសទាំងនោះ អាចបន្តរស់នៅជាមួយគ្រួសាររបស់ពួកគេនៅអាមេរិក តាមរយៈគោលការណ៍សិទ្ធិមនុស្ស និងមនុស្សធម៌។ គិតចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៦កន្លងមក អាមេរិកបានបញ្ជូនពលរដ្ឋកម្ពុជាចំនួន៥៤៩នាក់មកកម្ពុជាវិញ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ កម្ពុជាត្រៀមទទួលយកពលរដ្ឋខ្មែរចំនួន៣៦នាក់ទៀត ស្របពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump កំណត់នយោបាយរឹតបន្តឹងជនបរទេសដែលរស់នៅអាមេរិក៕ | ភ្នំពេញ៖ កម្ពុជា បានស្នើអាមេរិក ជួយរៀបចំសាងសងមជ្ឈមណ្ឌលទទួលពលរដ្ឋខ្មែរ ដែលបានប្រព្រឹត្តខុសច្បាប់នៅអាមេរិក ស្នាក់នៅបណ្ដោះអាសន្នសិន ដើម្បីបង្រៀនពួកគេឲ្យយល់ដឹងពីវប្បធម៌និងទំនៀមទម្លាប់ខ្មែរឲ្យច្បាស់លាស់ មុននឹងបញ្ជូនមករស់នៅកម្ពុជាវិញ។ |
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ រដ្ឋាភិបាល បានជំរុញឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងពាក់ព័ន្ធត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាគ្រោះទឹកជំនន់ ពីជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ដោយត្រៀមរៀបចំ និងចាត់វិធានការចាំបាច់ ដើម្បីជៀសវាងហានិភ័យនានា។ ក្នុងនោះ រដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យអុំទូកនៅតាមបណ្ដារាជធានី-ខេត្ត ដូច្នេះទាំងអាជ្ញាធរខេត្ត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងពាក់ព័ន្ធនានា ក៏ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះការរៀបចំពីប្រណាំងទូកនៅតាមភូមិ-ស្រុកមួយចំនួនផងដែរ៕ | ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្កើនការយកចិត្តទុកដាក់ និងការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាគ្រោះទឹកជំនន់ ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ នៅតំបន់មួយចំនួន ដើម្បីជួយសង្គ្រោះពលរដ្ឋទាន់ពេលវេលា។ នេះបើតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ហើយត្រូវបានស្រង់យកទៅផ្សព្វផ្សាយ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។ |
ព្រឹត្តិការណ៍ FIFA World Cup 2026 បានធ្វើឡើងដោយមានអាម៉េរិក, ម៉ិកស៊ិក និងកាណាដា រួមគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកដ៏សំខាន់ក្នុងរយៈពេល ៣ឆ្នាំទៀតតែប៉ុណ្ណោះ ហើយការប្រកួតប្រជែងពានរង្វាន់ដ៏មានតម្លៃបំផុតក៏កំពុងតែស្វែងរកទីកន្លែងសម្រាប់រៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រផងដែរ។ រដ្ឋ Dallas ក៏ដូចជា Houston រួមជាមួយនឹង Miami ត្រូវបានគេរំពឹងថាបានដាក់ចំណាប់អារម្មណ៍របស់ខ្លួនក្នុងការបង្ហាញទីតាំងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2026 ខណៈដែលរដ្ឋ Los Angeles ដែលមានកីឡដ្ឋាន Sofi កំពុងតែជាទីតាំងនាំមុខគេ បន្ទាប់ពីកីឡដ្ឋាន MetLife ស្ថិតក្នុងកិច្ចសហការរវាងទីក្រុងញូវយ៉ក និងញូវជឺស៊ី។ តាមរយៈការអះអាងរបស់លោក Adam និងលោក Murphy ប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters ថាលោកទាំងពីរបានសម្លឹងមើលឃើញជម្រើសតែមួយគត់ប៉ុណ្ណោះសម្រាប់រៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ «ការប្រកួតព្រឹត្តិការណ៍ដែលមានមុខមាត់ធំសម្បើមលើពិភពលោក គួរតែត្រូវបានលេងនៅក្នុងទីកន្លែងនិងឆាកដ៏ធំ និងប្រណិត ហើយគ្មានទីកន្លែងណាផ្សេងទៀតឡើយនៅលើពិភពលោកនេះ ដែលធំជាងនេះ។»។ លោក Adam បាននិយាយបែបនេះ។ ដោយឡែកតាមស្រង់មតិពីកម្មវិធីមួយតាមប្រព័ន្ធអ៊ិនធឺណិតមានឈ្មោះថា YouGov ដោយផ្តោតលើមតិរបស់កីឡាករបាល់ទាត់អាជីពទូទាំងប្រទេសអាម៉េរិក នាពីថ្ងៃទី១៩ បានបង្ហាញពីការយល់ស្របជាមួយនឹងលោក Adams និង Murphy អំពីជម្រើសទីតាំងកីឡដ្ឋានរបស់ទីក្រុងញូវយ៉ក និងញូវជឺស៊ី សម្រាប់ជាទីកន្លែងរៀបចំវគ្គផ្តាច់ព្រ័ត្រ។ ការស្រង់មតិនោះរកឃើញថា ២១ភាគរយគឺចង់ឱ្យការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2026 ស្ថិតក្នុងទីក្រុងញូវយ៉ក និងញូវជឺស៊ី ដោយតាមពីក្រោយពីសំណាក់កីឡដ្ឋានស្ថិតក្នុងទីក្រុង Los Angeles ជាមួយ ១៧ភាគរយ បន្ទាប់មកទីក្រុង Miami មាន ១០ភាគរយ ព្រមទាំងកីឡដ្ឋានដទៃផ្សេងទៀតក្នុងប្រទេសអាម៉េរិក។ យ៉ាងណាទីក្រុងញូវយ៉ក ព្រមទាំងញូវជឺស៊ី និងប្រជែងខ្លាំងជាមួយនឹងទីក្រុង Los Angeles សម្រាប់ទីកន្លែងផ្តាច់ព្រ័ត្រ។ FIFA ត្រូវបានគេរំពឹងថានឹងប្រកាសពីទីតាំងសម្រាប់រៀបចំការប្រកួតកីឡាបាល់ទាត់ផ្សេងៗទៀត រួមទាំងការប្រកួត World Cup ផ្តាច់ព្រ័ត្រនៅចុងឆ្នាំនេះ។ ចំណែកបរិមាណនៃការផ្ទុកចំនួនអ្នកទស្សនាការប្រកួតវិញ កីឡដ្ឋាន MetLife ស្ថិតក្នុងកិច្ចសហការរវាងទីក្រុងញូវយ៉ក និងញូវជឺស៊ី អាចផ្ទុកអ្នកទស្សនាបានប្រមាណ ៨,២ម៉ឺននាក់ តែមានភាពប្រណិតមិនខ្លាំងដូចកីឡដ្ឋាន Sofi ស្ថិតក្នុងទីក្រុង Los Angeles ដែលផ្ទុកអ្នកទស្សនាបានប្រមាណ ៧ម៉ឺននាក់៕ | ការប្រកួតព្រឹត្តិការណ៍ដ៏ធំលំដាប់ពិភពលោកដូចជា FIFA World Cup ក៏ដូចជាវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ដ៏ធំនេះត្រូវតែធ្វើឡើងនៅទីកន្លែងមួយដ៏ប្រណិត និងជាឆាកដ៏ធំបំផុតក្នុងពិភពលោកផងដែរ។ នេះបើតាមសម្តីរបស់លោក Eric Adams អភិបាលក្រុងញូវយ៉ក និងលោក Phil Murphy អភិបាលរដ្ឋញូវជឺស៊ី សហរដ្ឋអាម៉េរិក នាថ្ងៃទី១៩ ខែកក្កដា។ |
កាលពីថ្ងៃទី១៥ ខែមិថុនា ភ្ញៀវកិត្តិយសជាង២០០នាក់ បានចូលរួមក្នុងកម្មវីធីស្រស់ស្រូបអាហារពេលល្ងាច ដើម្បីបើកកម្មវិធីពិព័រណ៍ «អាហារូបករណ៍ និងការសិក្សានៅបរទេស» ដែលរៀបចំនៅសណ្ឋាគារសូហ្វីតែលអង្គរ ខេត្តសៀមរាប។ ឈានដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ កម្មវីធីពិព័រណ៍អាហារូបករណ៍ និងការសិក្សានៅបរទេស បានប្រព្រឹត្តទៅនៅសណ្ឋាគារដដែល ដោយចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ជាមួយនឹងវត្តមានចូលរួមរបស់សិស្ស-និស្សិតជាង៣៥០នាក់។ រៀបចំឡើងដោយ ស្ថាប័ន IDP កម្មវិធីពិព័រណ៍ «អាហារូបករណ៍ និងការសិក្សានៅបរទេស» ក្លាយជាវេទិកាដ៏ល្អបំផុតសម្រាប់សិស្ស-និស្សិតកម្ពុជា និងអាណាព្យាបាលក្នុងការជួបពិភាក្សាជាមួយអ្នកជំនាញប្រឹក្សារបស់ស្ថាប័ន IDP ដើម្បីទទួលបានពត៌មានពីការសិក្សាទៅកាន់ប្រទេសទាំង៦ ដែលមានដូចជា អូស្ត្រាលី កាណាដា នូវែលសេឡង់ សហរដ្ឋអាមេរិក អង់គ្លេស និងអៀរឡង់។ អ្នកជំនាញប្រឹក្សាទាក់ទងនឹងការសិក្សានៅបរទេស អាចផ្តល់នូវការប្រឹក្សា ក៏ដូចជាការណែនាំពីជម្រើសសិក្សា តម្លៃសិក្សា តម្លៃក្នុងការចំណាយប្រចាំថ្ងៃ និងដំណើរការទិដ្ឋាការទៅកាន់ប្រទេសគោលដៅនានា។ លោក ស្រេង ម៉ៅ នាយកប្រចាំប្រទេសរបស់ស្ថាប័ន IDP កម្ពុជា បានមានប្រសាសន៍ថា និយោជកដែលស្វែងរកបេក្ខជនមានសញ្ញាបត្រពីក្រៅប្រទេស និងតម្រូវការនៅគុណភាព និងបំណិនផ្សេងៗ ដែលបេក្ខជនទទួលបានពីអំឡុងពេលសិក្សារបស់ពួកគេនៅបរទេស មានការកើនឡើងយ៉ាងខ្លាំង។ ដោយឡែក តំណាងមកពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ដែលមានវត្តមានក្នុងកម្មវិធីនេះដែរ និងបានផ្តល់នូវពត៌មានទាក់ទងនឹងការអភិវឌ្ឍន៍កម្រឹតភាសាអង់គ្លេសដែលស្ថាប័នអប់រំក្រៅប្រទេសត្រូវការ។ លើសពីនេះ អ្នកតំណាងមកពីមណ្ឌលប្រឡងតេស្តភាសាអង់គ្លេស IELTS ដែលជាតេស្តមានត្រូវបានទទួលស្គាល់ជាអន្តរជាតិក៏មានវត្តមាននៅកម្មវិធីនេះដែរ ដើម្បីផ្តល់នូវពត៌មានអំពីការចុះឈ្មោះ និងការត្រៀមប្រឡងក៏ដូចជាផ្តល់នៅការធ្វើតេស្តតាមរយៈកុំព្យូទ័រ (CDI) សាកល្បង។ «កម្មវិធីពិព័រណ៍ពីអាហារូបករណ៍ និងការសិក្សានៅបរទេស ផ្តល់ជាជំនួយដល់សិស្ស និស្សិតដើម្បីស្វែងយល់បន្ថែមអំពីការសិក្សានៅបរទេសតាមរយៈការជួបផ្ទាល់ជាមួយអ្នកជំនាញប្រឹក្សាទៅសិក្សានៅបរទេសដែលអាចឲ្យពួកគាត់ងាយស្រួលក្នុងការសម្រេចចិត្តទៅសិក្សានៅប្រទេសដែលសាកសមសម្រាប់ពួកគេ និងទទួលបានពត៌មានសម្រាប់ដំណើរការនៃការដាក់ពាក្យសិក្សាទៀតផង»។ នេះជាការអះអាងរបស់ លោក ឈាង វ៉ាន់តាក់ ប្រធានផ្នែកប្រឹក្សាយោបល់ទៅសិក្សានៅបរទេស ស្ថាប័ន IDP កម្ពុជា។ ស្ថាប័ន IDP ត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យអូស្ត្រាលីចំនួន ៣៨សាកលវិទ្យាល័យ៕ (អត្ថបទពាណិជ្ជកម្ម) | ស្ថាប័ន IDP គឺជាស្ថាប័នធំជាងគេបង្អស់លើពិភពលោកដែលដើរតួនាទីក្នុងការបញ្ជូនសិស្ស និស្សិតទៅសិក្សានៅប្រទេសអូស្ត្រាលី អង់គ្លេស នូវែលសេឡង់ កាណាដា អាមេរិក និងអៀរឡង់។ IDP មានបទពិសោធន៍ជាង៥០ឆ្នាំក្នុងវិស័យអប់រំអន្តរជាតិទូទាំងពិភពលោក និងមានវត្តមាននៅប្រទេសកម្ពុជាអស់រយៈពេល២៧ឆ្នាំមកហើយ។ |
ពិបាកក្នុងការដាស់កូនឲ្យភ្ញាក់ និងមិនងាយឲ្យគេភ្ញាក់សោះក្នុងរយៈពេល ១៥នាទី គេងយ៉ាងហោចណាស់ពីរម៉ោងបន្ថែមទៀតជារៀងរាល់យប់ ឬក្នុងពេលចេញលេង គេងលក់ទាំងនៅសាលា ឬក្នុងពេលធ្វើដំណើរតាមផ្លូវ ឆេវឆាវ ឬមានអាកប្បកិរិយាខុសធម្មតា៕ ត្រួតពិនិត្យដោយ www.health.com.kh | ឪពុកម្តាយច្រើនតែឆ្ងល់ជារឿយៗថា ធ្វើម៉េចទើបដឹងថាកូនរបស់ខ្លួនទាំងនោះគេងបានគ្រប់គ្រាន់។ វិធីសាស្ត្រដ៏ងាយស្រួលបំផុតនោះគឺការតាមដានលើអាកប្បកិរិយារបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកអាចសម្គាល់មើលអាការៈប្រកាសអាសន្នដូចខាងក្រោមនេះដើម្បីបញ្ជាក់ថាកូនទំនងជាគេងមិនបានគ្រប់គ្រាន់ទេ៖ |
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ព្រមានដូច្នេះថា៖«ខ្ញុំ សូមប្រាប់អភិបាលរាជធានី-ខេត្តទាំងអស់ សម័យប្រជុំក្រុមប្រឹក្សានិងគណៈអភិបាល អភិបាលរាជធានី-ខេត្ត មិនត្រូវអវត្តមាន បើអវត្តមានតែបីដង ខ្ញុំដកចេញពីតំណែង ដាច់ខាតខ្ញុំដក ព្រោះរឿងអីលោកឯងត្រូវអវត្តមាន អ៊ីចឹងសម្តេចក្រឡាហោម ត្រូវតាមដានអាហ្នឹងឲ្យខ្ញុំ»។ ប្រមុខរដ្ឋាភិបាល បន្តថា៖«ប្រធានក្រុមប្រឹក្សាភិបាល បើអភិបាលខេត្ត ឬអភិបាលរាជធានី មិនព្រមចូលរួមប្រជុំក្រុមប្រឹក្សាបីដងជាប់គ្នា ដោយគ្មានមូលហេតុ គឺរាយការណ៍មកខ្ញុំ ខ្ញុំដកចេញពីតំណែង អត់ទុកទេ ព្រោះនេះចូលទៅក្នុងជំងឺបែងចែក ហើយខុសនឹងបទដ្ឋានផ្លូវច្បាប់ តែម្តង»។ ដូចគ្នានេះដែរ ប្រមុខរដ្ឋាភិបាល ក៏ព្រមានដកអភិបាលក្រុង ស្រុក ខណ្ឌ ដែរ បើអវត្តមានបីដងជាប់គ្នា ពីសម័យប្រជុំនៃក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ៕ | សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តាំទៅអភិបាលរាជធានី-ខេត្ត ថា ពួកគេ នឹងត្រូវដកចេញពីតំណែង បើអវត្តមានពីសម័យក្រុមប្រឹក្សា៣ដងជាប់គ្នា ដោយគ្មានមូលហេតុ។ |
ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) អះអាងថា កន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរ Yongbyon នៅកូរ៉េខាងជើង មានសញ្ញាកំពុងដំណើរការ ដែលអាចជាការបំពានសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ ជារដ្ឋនុយក្លេអ៊ែរ កូរ៉េខាងជើងកាន់តែបន្តពង្រឹងមុខមាត់របស់ខ្លួនដោយកាលពីសប្តាហ៍មុនបានចេញច្បាប់បិទរាល់ផ្លូវចរចារំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ។ ចុងក្រោយនេះ កូរ៉េខាងជើង ត្រូវរកឃើញថាកំពុងអភិវឌ្ឍកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមផងដែរ។ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi នៅថ្ងៃទី១២ ខែកញ្ញាបានបង្ហាញការវាយតម្លៃថា កូរ៉េខាងជើងកំពុងអភិវឌ្ឍកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅរោងចក្រ Yongbyon ដែលជាសារធាតុអាចយកមកប្រើក្នុងការផលិតអាវុធនុយក្លេអ៊ែរ។ លោក Rafael Grossi និយាយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល IAEA នៅថ្ងៃទី១២ ខែកញ្ញានៅទីក្រុងវីយែន និយាយថា រោងចក្រ Yongbyon ក្នុងកូរ៉េខាងជើងមានសញ្ញាកំពុងធ្វើប្រតិបត្តិការ។ លោកបានលើកសូចនាករទៅបង្ហាញពីប្រតិបត្តិការ នោះគឺដោយសារមានរ៉េអាក់ទ័រប្រាំមេហ្គាវ៉ាត់ និងគ្រឿងបរិក្ខារសម្រាប់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកំពុងដំណើរការ។ លើសពីនោះ កូរ៉េខាងជើង ក៏កំពុងអភិវឌ្ឍទីតាំងសាកល្បង Punggye-ri ផងដែរ។ បើតាមលោក Grossi ការបើកឡើងវិញនៃកន្លែងសាកល្បងនុយក្លេអ៊ែរនេះនឹងក្លាយជាបញ្ហាដ៏សំខាន់មួយខណៈកូរ៉េខាងជើងហាក់ដូចជាកំពុងរៀបចំសាកល្បងនុយក្លេអ៊ែរជាលើកដំបូង ចាប់តាំងពីបញ្ឈប់នៅឆ្នាំ ២០១៧។ កូរ៉េខាងជើងសាកល្បងនុយក្លេអ៊ែរចុងក្រោយបង្អស់នៅក្នុងខែកញ្ញា ឆ្នាំ២០១៧។ ប៉ុន្តែប្រទេសនេះនៅតែបន្តសាកល្បងមីស៊ីលជាច្រើនមានដូចជា មីស៊ីលបាលីស្ទីកចម្ងាយខ្លីនិងឆ្ងាយ មីស៊ីលល្បឿនលឿនជាងសំឡេងជាដើម។ សូមបញ្ជាក់ថា កិច្ចចរចានុយក្លេអ៊ែររវាងអាម៉េរិក និងកូរ៉េខាងជើងបានជាប់គាំង ដោយសារកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយក្នុងឆ្នាំ២០១៩រវាងប្រទេសទាំងពីរបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង។ ទោះជាយ៉ាងណាក៏ដោយ ភាគីអាម៉េរិកនៅតែព្យាយាមហៅកូរ៉េខាងជើងបន្តកិច្ចចរចារមួយនេះ តែកូរ៉េខាងជើងតែងតែបដិសេធដោយហេតុផលថាប្រទេសខ្លួនត្រូវការអាវុធនុយក្លេអ៊ែរដើម្បីទប់ទល់នឹងអាម៉េរិកដែលប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាលខាងជើង៕ | ដោយ៖ ហ៊ួយ ស៊ីវលី |
លោក Oleg Starynskyi បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនប្រកួត កាលពីថ្ងៃទី២៥ ខែតុលា ដោយទទួលស្គាល់ ក្រុមបាល់ទាត់ Macarthur FC មានកម្រិតខ្លាំងជាងក្រុម ក្នុងតំបន់អាស៊ានជាច្រើន ដោយសារតែលីគអូស្ដ្រាលី មានកម្រិតខ្ពស់ជាង ។ ជាពិសេសក្រុមពួកគេ ក៏ធ្លាប់ប្រកួតជាមួយក្រុមមកពីតំបន់អឺរ៉ុបដែរ។ ប៉ុន្ដែ គ្រូបង្វឹករូបនេះ មិនបានខ្វល់ទៅលើរឿងកម្រិតរបស់ក្រុម Macarthur FC ឡើយ ដោយគ្រាន់តែផ្ដោតលើគោលដៅរបស់ក្លិបជាធំ គឺការឡើងទៅវគ្គបន្ទាប់ នៃការប្រកួតពានរង្វាន់ AFC Cup 2023-2024។ ចំពោះការប្រកួត នឹងប្រព្រឹត្តទៅបែបណានោះ លោក Oleg Starynskyi បានលើកឡើងថា មានតែចាំមើលលទ្ធផល បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតប៉ុណ្ណោះ។ «យើង ដឹងច្បាស់ហើយហើយថា មានតែមួយក្រុម ដែលអាចប្រាកដទៅវគ្គបន្ទាប់ ហើយបច្ចប្បន្ន យើងនៅចំណាត់ថ្នាក់លេខ២។ ប៉ុន្ដែ គោលដៅរបស់យើង មិនខ្វល់ពីអ្នកណាជាគូប្រកួតរបស់យើងទេ ។ យើង ចង់ជាក្រុមទី១ក្នុងពូល ហើយបង្កើតកំណត់ត្រាសម្រាប់កម្ពុជា សម្រាប់ការជាប់ទៅវគ្គបន្ទាប់។ គេ មានកីឡាករមានគុណភាពច្រើន ហើយបាល់ទាត់ គេធ្លាប់ប្រជែងក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក។ ខ្ញុំ អាចនិយាយបានថា គឺមានកម្រិតខ្ពស់ជាងយើង ហើយធ្លាប់លេងជាមួយក្រុមនៅអឺរ៉ុប ហើយក្រុម Macarthur FC គឺជាក្រុមមួយ ក្នុងចំណោមក្រុមទាំងនោះ។ ប៉ុន្ដែយ៉ាងណា យើង ត្រូវចាំស្ដាប់ នូវសម្លេចកញ្ចែផ្លុំបញ្ចប់ ៩០នាទី ថាតើមានអ្វីកើតឡើង។»។ គ្រូបង្វឹកក្លិបភ្នំពេញក្រោនរូបនេះ បាននិយាយដូច្នេះ។ ក្នុងសន្និសីទជាមួយគ្នានេះ Yudai Ogawa ខ្សែបម្រើកណ្ដាលភ្នំពេញក្រោន ដែលមានមាឌតូច និងកម្ពស់ ១.៧៤ម៉ែត្រ បានប្រាប់ថា ទំហំ និងមាឌធំ នៃរាងកាយរបស់កីឡាករ Macarthur FC មិនបានធ្វើឲ្យរូបគេ និងមិត្តរួមក្រុម ចាត់ទុកថា ជាឧបសគ្គទេ សម្រាប់ការប្រកួតនេះ។ ខ្សែបម្រើសញ្ជាតិខ្មែរ-ជប៉ុន រូបនេះ ពន្យល់ថា ការប្រកួតបាល់ទាត់ មិនមែនយករាងកាយទៅប្រជែងទាំងស្រុងទេ ប៉ុន្ដែត្រូវមានភាពវៃឆ្លាត បច្ចេកទេស រួមជាមួយនៃទម្រង់ ដែលលេងជាក្រុម។ Yudai Ogawa បាននិយាយដូច្នេះថា៖«យើង មិនប្រកួតជាមួយកម្លាំងកាយសម្បាទាទេ។ ក្នុងការប្រកួត យើងលេងជាមួយ បច្ចេកទេស។ យើង ប្រើបច្ចេកទេសច្រើន បញ្ជូនបាល់ឲ្យគ្នាឲ្យបានច្រើន និងគ្រប់គ្រង់បាល់ឲ្យបានច្រើន ហើយព្យាយាមគ្រប់គ្រងការប្រកួត។ យើង មិនប្រៀបធៀបជាមួយគូប្រកួតទេ ប៉ុន្ដែយើង នឹងលេងទាំងមានទំនុបចិត្ត។»។ គួរបញ្ជាក់ថា ក្នុងពូល F ភ្នំពេញក្រោន បានឈ្នះ ២ប្រកួត រួចមកហើយ ដោយឈ្នះ Dynamic Herb Cebu របស់ឥណ្ឌូណេស៊ី លទ្ធផល ៣-០ និងឈ្នះ Shan United របស់មីយ៉ាន់ម៉ា លទ្ធផល ៤-០។ ដូចគ្នានេះ Macarthur FC បានយកឈ្នះ ក្រុមទាំងពីរនេះ ដោយឈ្នះ Shan United លទ្ធផល ៣-០ និងឈ្នះ Dynamic Herb Cebu លទ្ធផល ៨-២។ ភ្នំពេញក្រោន អាចយកឈ្នះ Macarthu FC នៃការប្រកួត AFC Cup វគ្គចែកពូល ដែរឬទេ? | ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ Macarthur FC របស់អូស្ដ្រាលី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅម៉ោង ៧:០០ យប់ ក្នុងពូល F នៃការប្រកួត AFC Cup 2023-2024 នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន និយាយថា ភ្នំពេញក្រោន ដាក់គោលដៅទៅវគ្គបន្ទាប់ ដោយមិនខ្វល់ ពីកម្រិត នៃគូប្រកួតឡើយ។ |
ក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់បក្សកុម្មុយនីស្តចិន នឹងលេចជារូបរាងនៅថ្ងៃទី២៥ ខែតុលា ក្រោយកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការមជ្ឈិមបក្ស។ សមាជិកគណៈកម្មាធិការនេះចំនួន២០៤នាក់ ដែលជ្រើសរើសតាំងដោយមហាសន្និបាតលើកទី១៩ នឹងបោះឆ្នោតលើបញ្ជីឈ្មោះរៀបចំជាស្រេចនៃបេក្ខភាពសមាជិកការិយាល័យនយោបាយ និងមេដឹកនាំកំពូលដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ ក៏ដូចជាតំណែងលេខាបក្សដែរ។ លោក ស៊ី ជិនភីង និងលោក លី ខឺឈាំង ដែលជាមេដឹកនាំលំដាប់ទីមួយ និងទីពីរ ក្នុងជួរថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិន គឺជាសមាជិកអាណត្តិចាស់ដែលជាប់ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិថ្មី។ ទាំងលោក ស៊ី ទាំងលោក លី ត្រូវបានរំពឹងថា នឹងបន្តជាប់ឆ្នោតជាសមាជិកការិយាល័យនយោបាយ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ ខណៈលោក ស៊ី ក៏នឹងបន្តកាន់តំណែងអគ្គលេខាធិការបក្សរយៈពេល៥ឆ្នាំទៀតដែរ។ សមាជិកសំខាន់៥រូបទៀតនៃគណៈកម្មាធិការអចិន្ត្រៃយ៍អាណត្តិចាស់ មិនមានឈ្មោះក្នុងគណៈកម្មាធិការមជ្ឈិមបក្សថ្មីឡើយ។ អ្នកទាំង៥ នាក់គឺប្រធានសភាលោក ចាង តេជាំង, ប្រធានសភាពិគ្រោះយោបល់លោក យូ ជឹងសឹង, លោក លីវ យុនសាន, ប្រធានគណៈកម្មការវិន័យបក្សលោក វ៉ាង ជីសាន និងឧបនាយករដ្ឋមន្ត្រីទីមួយលោក ចាង កាវលី ។ បុគ្គលទាំង៥នេះសុទ្ធតែដល់អាយុចូលនិវត្តន៍ទាំងអស់ ហើយនេះមានន័យថា មនុស្សទៀតផ្សេងទៀតនឹងជំនួសកន្លែងពួកគេ។ នៅថ្ងៃទី២៥ ខែតុលា គណៈកម្មាធិការមជ្ឈិមបក្សនឹងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំបក្សដើម្បីបំពេញកន្លែងដែលទំនេរ។ អ្វីគួរឲ្យចាប់អារម្មណ៍ ក្នុងគណៈកម្មាធិការមជ្ឈិមដែលទើបជាប់ឆ្នោតថ្មី គេឃើញមានសមាជិកមួយចំនួនដែលមានសក្ដានុពលអាចអង្គុយក្នុងកៅអីគណៈកម្មាធិការអចិន្ត្រៃយ៍ដ៏មានឥទ្ធិពលដូចជា លោក Hu Chunhua លេខាបក្សខេត្តក្វាងទុង, លោក Wang Yang ឧបនាយករដ្ឋមន្ត្រី និងលោក Han Zheng លេខាបក្សក្រុងសៀងហៃជាដើម។ នៅថ្ងៃបញ្ចប់ដដែលនេះ មហាសន្និបាតបក្សកុម្មុយនីស្តចិនក៏បានបោះឆ្នោតអនុម័តលើបញ្ជីឈ្មោះសមាជិកគណៈកម្មការមជ្ឈិមសម្រាប់ត្រួតវិន័យផងដែរ។ ប្រធានគណៈកម្មការនេះនឹងបញ្ចេញនៅពេលការជ្រើសរើសសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បញ្ចប់ ព្រោះលោក វ៉ាង ជីសាន ដែលកាន់តំណែងនេះ៥ឆ្នាំមកហើយ បានសម្រេចចិត្តចូលនិវត្តន៍ ក្រោយដឹកនាំយុទ្ធនាការបោសសម្អាតអំពើពុករលួយតាមបញ្ជាលោក ស៊ី ជិនភីង ៕ | ប៉េកាំង៖ មហាសន្និបាតបក្សកុម្មុយនីស្តចិនលើកទី១៩ បានបញ្ចប់ហើយក្នុងពិធីនៅវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង។ ប្រតិភូចំនួន២៣៣៦នាក់បានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិថ្មីចំនួន២០៤នាក់ សម្រាប់ដឹកនាំប្រទេសរយៈពេល៥ឆ្នាំទៅមុខ។ នៅថ្ងៃទី២៥ ខែតុលា គណៈកម្មាធិការនេះនឹងបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យនយោបាយ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងអគ្គលេខាធិការបក្ស។ |
Mercedes SL500 ដែលកុងទ័ររបស់វាទើបរត់បានក្នុងរយៈចម្ងាយ១២៩គីឡូម៉ែត្រនោះ លក់ចេញដោយក្រុមហ៊ុនដេញថ្លៃអន្តរជាតិ Coys ក្នុងតម្លៃ៥៦,៦៤០ផោន (ប្រមាណ៧ ៣០០០ដុល្លារអាមេរិក) ដោយមានបណ្ណធានា។ វាជារថយន្តដែលផលិតនៅឆ្នាំ១៩៩៦ ។ តាមពិតរថយន្តប្រភេទ Sport នេះ មិនមានតម្លៃដ៏ខ្ពស់បែបនេះឡើយ ប៉ុន្តែប្រវត្តិរបស់វា មានការទាក់ទាញយ៉ាងខ្លាំង។ ម្ចាស់របស់ Mercedes SL500 នេះ គឺជាស្ត្រីអ្នកមានម្នាក់ ដែលគាត់ទទួលជាកាដូនាថ្ងៃខួបកំណើតកាលពីឆ្នាំ១៩៩៦ ។ កាលណោះ វាជារថយន្តដ៏ថ្មីសន្លាង ប៉ុន្តែចៃដន្យស្ត្រីជាម្ចាស់បានបាត់សោរ ហើយគាត់បានសម្រេចទុកចោលក្នុងយានដ្ឋានចាប់ពីពេលនោះមក។ លោក Chris Routledge អគ្គនាយករដ្ឋក្រុមហ៊ុន Coys បានគូសបញ្ជាក់ថា ប្រសិនបើម្ចាស់វាមិនបាត់សោរទេនោះ តម្លៃរបស់វាគឺស្ថិតក្នុងរង្វង់ពី៦០០០ ទៅ៩០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ ប៉ុន្តែដោយសារប្រវត្តិទុកចោលពីរទសវត្សរ៍ និងទើបតែជិះបាន១២៩គីឡូម៉ែត្រ តម្លៃរបស់វា បានកើនទៅដល់៥៨ ០០០ ដល់ជាង៧០ ០០០ដុល្លារអាមេរិកឯណោះ៕ | រថយន្ត Mercedes SL500 មួយគ្រឿងទើបតែត្រូវបានដាក់លក់ដេញថ្លៃ បន្ទាប់ពីម្ចាស់ទុកចោលអស់រយៈពេល២១ឆ្នាំ។ យោងតាមការផ្សាយរបស់ Offaly Express ម្ចាស់រថយន្តនេះ បានបាត់សោរ ហើយគាត់សម្រេចចិត្តទុកវាចោលនៅក្នុងយានដ្ឋានមួយនៅតំបន់ Knightsbridge ភាគខាងលិចក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ |
តាមការវាយតម្លៃបឋម ស្រូវដែលខូចខាតមានចំនួន ៤.៦ម៉ឺនហិកតា ក្នុងនោះខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់រងគ្រោះខ្លាំងជាងគេង។ ដូច្នេះដើម្បីស្ដារឡើងវិញក៏ត្រូវការពូជស្រូវចំនួន ៤៦០០តោនដែរ។ នេះបើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់សារព័ត៌មាន ThmeyThmey25។ លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា បច្ចុប្បន្ន ពូជស្រូវដែលក្រសួងកសិកម្មមានស្រាប់ គឺតែ១ ៨០០ តោនប៉ុណ្ណោះ ហើយក្រសួងកំពុងស្នើសុំទិញពូជស្រូវ ចំនួន២០០០តោនបន្ថែមទៀត។ ក្រៅពីពូជស្រូវ ក្រសួងកសិកម្ម ក៏មានគ្រាប់ពូជដំណាំផ្សេងៗ ចំនួន១៦តោនផងដែរ។ នេះជាការបន្ថែមរបស់ លោក វេង សាខុន។ បើទោះជាត្រូវត្រៀមគ្រាប់ពូជស្រូវ និងដំណាំនានាមែន ប៉ុន្តែបើតាម លោក វេង សាខុន គ្រាប់ពូជទាំងនោះ ទំនងមិនត្រូវប្រើទាំងអស់នោះទេ គឺត្រូវចែកជូនឲ្យដល់តំបន់ដែលមានលទ្ធភាពដាំដុះឡើងវិញក្រោយទឹកជំនន់ប៉ុណ្ណោះ។ លោក វេង សាខុន ពន្យល់បន្ថែម៖«យើងមិនមែនចេះតែចែកនោះទេ ត្រូវមានការពិភាក្សាជាមួយក្រុមប្រឹក្សាខេត្ត និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ត្រូវពិនិត្យមើលថា កន្លែងណាមានទឹក អាចធ្វើស្រូវឡើងវិញបាន»៕ | ក្រសួងកសិកម្ម នឹងត្រៀមពូជស្រូវ ៤,៦០០តោន ដើម្បីស្តារដំណាំស្រូវឡើងវិញ ក្រោយគ្រោះទឹកជំនន់។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានប្រាប់ Thmeythmey25 ថាក្រៅពីពូជស្រូវ ក្រសួងក៏មានពូជដំណាំផ្សេងៗ១៦តោនផងដែរ ដើម្បីចែកជូនប្រជាកសិករ។ |
តាមការចេញផ្សាយរបស់លើទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជានៅថ្ងៃទី៥ វិឆ្ឆិកា ឆ្នាំ២០១៩ ថា CDC អនុម័តឲ្យក្រុមហ៊ុន «EHM EASYHOME MANUFACTURING CO., LTD. » បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងប្រអប់ដាក់ឥវ៉ាន់ពីក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រុមហ៊ុននេះ បានបោះទុនវិនិយោគប្រមាណ៦,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួនជិត៣៥០០កន្លែង។ រីឯក្រុមហ៊ុនមួយទៀត ដែលCDC បានអនុម័តគឺ ក្រុមហ៊ុន «YNTEX CO., LTD. » បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ ក្រុមហ៊ុន នឹងបោះទុនវិនិយោគប្រមាណ៥,៧លានដុល្លារ ហើយអាចបង្កើតការងារបានជិត២០០០កន្លែង៕ | ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីដល់ក្រុមហ៊ុនចំនួនពីរ ដែលផលិតកាបូបនិងសម្លៀកបំពាក់នៅខេត្តកណ្ដាល។ ក្រុមហ៊ុនទាំងពីរ នឹងបោះទុនជាង១២លានដុល្លារ លើគម្រោងនេះ ដែលអាចបង្កើតការងារជាង៥០០០កន្លែង។ |
លោក Charlie Promroy បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលក្រាមថា ដើម្បីឲ្យក្លិបអាចបន្ដយូរអង្វែង រូបលោកត្រូវគិតពីហិរញ្ញវត្ថុទ្រទ្រង់ក្លិប។ ស្ថាបនិករូបនេះ បន្ថែមថាក្លិបបានបើកភ្លើងខៀវ ដល់អ្នកគាំទ្រ និងអ្នកជំនួញ ដោយទុក៤០ភាគរយ សម្រាប់វិនិយោគទន់ក្នុងក្លិប។ «ខ្ញុំ ដាក់ទុន៣០ភាគរយ ហើយ៣០ភាគរយមសម្រាប់ម្ចាស់ទុនថ្មី និង៤០%ផ្សេងទៀតសម្រាប់អ្នកគាំទ្រ។»។ លោក Charlie និយាយដូច្នេះ។ លោក Charlie Promroy ក្នុងពេលបង្វឹកកីឡាករ. រូបពីលោក Charlie Promroy មូលហេតុស្ថាបនិកក្លិបរូបនេះ ទុកភាគ៤០ភាគរយ ឲ្យទំនេរ សម្រាប់អ្នកគាំទ្រ ឬអ្នកវិនិយោគទន់ផ្សេងទៀត ព្រោះលោក សង្ឃឹមថា បើទោះមានផ្នែកណាខ្វះខាត ឬមានម្នាក់ណាដកភាគហ៊ុនចេញពីក្លិប រូបលោកក៏អាចនឹងមានសមត្ថភាពទប់ទល់នៅការចំណាយបានខ្លះ។ លោក Charlie Promroy បន្ថែមទៀតថា ក្លិបអាចនឹងច្របាច់ចូលគ្នា ជាមួយក្រុមបន្ទាយមានជ័យ ដើម្បីឲ្យក្រុមបាតតារាងទាំងពីរ មានឱកាសប្រកួតប្រជែងនៅឆ្នាំក្រោយ។ ប៉ុន្ដែ នេះ គ្រាន់តែជាគ្រោងការរបស់លោកប៉ុណ្ណោះ ដោយគ្រូបង្វឹករូបនេះ នឹងរកពេលវេលាណាមួយនិយាយជាផ្លូវការជាមួយ ក្លិបបន្ទាយមានជ័យ។ ដោយឡែកចំពោះទីតាំងក្លិប លោក Charly Promroy មិនទាន់បញ្ជាក់ទេថា នឹងបន្ដនៅខេត្តសៀមរាបទៀត ឬក៏ត្រូវប្ដូរ។ លោក បានបញ្ជាក់ថា អ្នកគាំទ្រជាច្រើនបានទាមទារមិនឲ្យក្លិបណិចស្ដិបផ្លាស់ប្ដូរទីតាំងចេញពីខេត្តសៀមរាបទេ។ គ្រូបង្វឹករូបនេះ ថាក្លិបមានទស្សនវិស័យចង់ចូលរួមអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ជាពិសេសចង់ឲ្យកីឡាករកម្ពុជា មានឱកាសចូលប្រកួត និងបង្ហាញសមត្ថភាព លើទីលានជាក់ស្ដែង។ ក្លិប មានគម្រោងនឹងនាំយកគ្រូបរទេស ដែលមានបទពិសោធន៍ល្អ មកបង្វឹកកីឡាករ ប៉ុន្ដែអ្វី ដែលក្លិបត្រូវផ្ដោតលើពេលនេះ គឺការចុះអាជ្ញាប័ណ្ណក្លិប (Club Licensing)។ លោក Charlie បាននិយាយទៀតថា៖«ក្រៅពីគោលដៅចូលរួមក្នុងវិស័យកីឡាបាល់ទាត់កម្ពុជា ខ្ញុំ ក៏មានគោលដៅក្នុងការប្រកួតប្រជែងផងដែរ។ ប៉ុន្ដែ យើង ត្រូវធ្វើតាមសម្រួលដើម្បីភាពយូរអង្វែងរបស់ក្លិប។»។ គួរបញ្ជាក់ផងដែរថា ក្លិបណិចស្ដិប បានត្រឹមឈរចំណាត់ថ្នាក់លេខ ១១ ក្នុងតារាងនៃលីគ២ ដោយក្នុងចំណោម ២២ប្រកួត ឈ្នះ២ ស្មើ២០។ រីឯខេត្តបន្ទាយមានជ័យ ឈរលេខ១២ ឈ្នះ១ ស្មើ៣ ចាញ់១៨៕ | លោក Charlie Promroy គ្រូបង្វឹក និងជាស្ថាបនិកក្លិបណិចស្ដិប បានបញ្ជាក់ថា ក្លិបមានគោលដៅខ្ពស់ដើម្បីត្រៀមរដូវកាលក្រោយ ប៉ុន្ដែក្លិបត្រូវគិតអំពីផែនការចំណាយ និងចែករំលែកការវិនិយោគរបស់ណិចស្ដិប។ ស្ថាបនិករូបនេះ បានបង្ហើបថា ក្លិបអាចត្រូវបញ្ចូលគ្នាជាមួយបន្ទាយមានជ័យ ប៉ុន្ដែនេះ មិនទាន់អាចបញ្ជាក់បានទេ ដោយស្ថិតក្នុងការពិចារណា។ |
អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅ UN លោកស្រី Linda Thomas-Greenfield បានប្រកាសក្នុង កិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយថា អាម៉េរិកនឹងផ្ដល់ជំនួយប្រមាណ១៨០លានដុល្លារសម្រាប់ការ ដោះស្រាយវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស។ ជាមួយនឹងជំនួយថ្មីនេះ ទីភ្នាក់ងារអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នឹងអាចបន្តផ្តល់ជំនួយស្បៀងអាហារ សេវាកម្មថែទាំសុខភាព សុវត្ថិភាព សេវាកម្ម អនាម័យ ការសាងសង់ជម្រក និងប្រព័ន្ធទឹកស្អាតដល់ជនភៀសខ្លួនដែលស្នាក់នៅជំរំ Kutupalong ។ ជំរំនេះស្ថិតនៅក្រុង Cox's Bazar របស់បង់ក្លាដែស និងជាជម្រកធំជាងគេបង្អស់លើពិភពលោកដែលទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង៨០ម៉ឺននាក់។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ជាមួយនឹងប្រាក់ឧបត្ថម្ភថ្មីនេះ ជំនួយមនុស្សធម៌សរុបរបស់អាម៉េរិកឈានដល់ជាង១,៥ពាន់លានដុល្លារបើគិតចាប់តាំងពីខែសីហាឆ្នាំ២០១៧ ។ ឆ្នាំ២០១៧ ជាពេលដែលជនភាគតិចរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់បានរត់ចេញពីប្រទេសទៅកាន់បង់ក្លាដែស និងប្រទេសផ្សេងៗទៀតដើម្បីគេចខ្លួនពីអំពើហិង្សារបស់ក្រុមយោធាមីយ៉ាន់ម៉ា។ ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើ លោក Price ជាថ្មីម្ដងទៀតបានសង្កត់ធ្ងន់ឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់អំពើហិង្សាជាបន្ទាន់ ដោះលែងអ្នកដែលជាប់ឃុំឃាំងដោយអយុត្តិធម៌ ស្តាររបបនយោបាយឡើងវិញតាមលទ្ធិប្រជាធិបតេយ្យ និងអនុវត្តផែនការ៥ចំណុចរបស់អាស៊ាន។ លោក Price ក៏បានទទូចឱ្យរបបនេះអនុញ្ញាតឱ្យមាន ការផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់ និងដោយគ្មានឧបសគ្គដល់ប្រជាជនដែលត្រូវការជំនួយផងដែរ៕ | អំឡុងកិច្ចប្រជុំមួយក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី២២ ខែកញ្ញា អាម៉េរិកបានប្រកាសផ្ដល់ជំនួយមនុស្សធម៌ជាង១៨០លានដុល្លារដល់បង់ក្លាដែស ដែលកំពុងទទួលបន្ទុកដោះស្រាយវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់។ ស្របគ្នានេះ ក្រសួងការបរទេសអាម៉េរិកបានទទូចជាថ្មីឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា គោរពតាមផែនការ៥ចំណុចរបស់អាស៊ាន។ |
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនឹងផ្អាកការបណ្ដុះបណ្ដាលរយៈពេល២សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២០នេះ។ ជាមួយគ្នាដែរ ក្រសួងការងារបានបញ្ជាក់ថា៖ «គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធបណ្ដុះបណ្ដាលពីចម្ងាយឬអនឡាន។ វិធានការនេះគឺ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការរីករាលដាលក្នុងស្គមន៍»។ ទន្ទឹមនឹងនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ចំនួន២សប្តាហ៍ផងដែរ។ លើកពីនេះ រដ្ឋាភិបាលក៏បានសម្រេចបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេសជាថ្មីម្ដងទៀតដែរ។ គិតត្រឹមថ្ងៃទី៩វិច្ឆិកានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៩៧នាក់។ ក្នុងនោះ មាន២៨៨ បានជាសះស្បើយ និង៩នាក់ទៀតកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ៕ | ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសផ្អាកការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅភ្នំពេញនិងខេត្តកណ្ដាលរយៈពេល២សប្ដាហ៍។ ការផ្អាកនេះ ធ្វើឡើងដើម្បីបង្ការការឆ្លងកូវីដ-១៩ ចូលគ្រឹះស្ថាននិងរីករាលដាលក្នុងសហគមន៍។ |
មន្ត្រីជាន់ខ្ពស់សមាគមអាដហុក លោក ស៊ឹង សែនករុណា ត្រេកអរយ៉ាងខ្លាំងដែលសមាជិកអាដហុកទាំង៤រូប រួមទាំងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអតីតមន្ត្រីអាដហុកលោក នី ចរិយា ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញ។ លោក ស៊ឹង សែនករុណា ចាត់ទុកការដោះលែងសមាជិកខ្លួនទាំងនេះ គឺជាពន្លឺយុត្តិធម៌សម្រាប់ស្ថាប័នអាដហុក ហើយក៏ជាការលើកទឹកចិត្តឲ្យសមាជិកអង្គការលោក កាន់តែខិតខំបំពេញការងារជួយដោះស្រាយបញ្ហារំលោភសិទ្ធមនុស្ស និងភាពអយុត្តិធម៌ក្នុងសង្គមកាន់តែខ្លាំងក្លាថែមទៀត។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ មន្ត្រីជាន់ខ្ពស់សមាគមអាដហុក បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំអបអរសាទរចំពោះការសម្រេចដោះលែងពួកគាត់។ ខ្ញុំយល់ថាវាជាសញ្ញាល្អមួយ ដែលជាពន្លឺយុត្តិធម៌ដល់អាដហុកបើទោះជាពួកគាត់ត្រូវបានតុលាការដោះលែងឲ្យក្រៅឃុំបណ្ដោះអាសន្ន ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការក៏ដោយ។ ហើយខ្ញុំសង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌បន្ថែមទៀតដល់អាដហុក ដោយទម្លាក់ចោលការចោទប្រកាន់អ្នកទាំង៥នាក់នេះទាំងស្រុង»។ មិនខុសពីលោក សែនករុណា ឡើយ។ មន្ត្រីជាន់ខ្ពស់អង្គការលីកាដូរ លោក អំ សំអាត យល់ថា ការដោះលែងមន្ត្រីអាហុក និង គ.ជ.ប នេះ គឺជាសញ្ញាល្អមួយ ដែលអាចបន្ធូរបន្ធយភាពតានតឹងក្នុងសង្គម មុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ ខាងមុខនេះ។ «យើងអបអរសាទរ ព្រោះវាជាការទទ្ទឹងរង់ចាំជាង១ឆ្នាំងហើយ។ តែយើងក៏មានការសោកស្ដាយដែរ ព្រោះការឃុំខ្លួនពួកគាត់រយៈពេលជាង១ឆ្នាំនេះ វាធ្វើឲ្យពួកគាត់មិនបានបំពេញការងារបម្រើផលប្រយោជន៍ជូនពលរដ្ឋ។ ប៉ុន្តែវាក៏ជាសញ្ញាល្អមួយ ដែលឈានទៅរកការបោះឆ្នោតខាងមុខនេះ»។ សម្រាប់លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ក៏បង្ហាញអារម្មណ៍សាទរមិនចាញ់មន្ត្រីជាន់ខ្ពស់សមាគមអាដហុក និងមន្ត្រីជាន់ខ្ពស់អង្គការលីកាដូរដែរ។ «ខ្ញុំសប្បាយចិត្ត និងធូទ្រូងមែនទែន ដែលមន្ត្រីអាហុក និងគជប ត្រូវបានដោះលែង។ ព្រោះកន្លងមក រាល់ពេលដែលកម្មករមានបញ្ហា ក្រុមសហជីព និងកម្មករតែងតែទៅរកខាងសង្គមស៊ីវិលទាំងនោះ ឲ្យជួយដោះស្រាយ»។ នេះជាការបញ្ជាក់ពីអារម្មណ៍ត្រេកអររបស់លោក ប៉ាវ ស៊ីណា។ ទាំងលោក ស៊ឹង សែនករុណា ទាំងលោក អំ សំអាត និងលោក ប៉ាវ ស៊ីណា សុទ្ធតែមិនដឹងពីហេតុផលនៃការសម្រេចដោះលែងមន្ត្រីអាដហុក និង គ.ជ.ប នោះទេ។ ប៉ុន្តែលោក ស៊ឹង សែនករុណា បានដាក់ការសន្និដ្ឋានថា មូលហេតុដែលតុលាការដោះលែងសមាជិកខ្លួន និងមន្ត្រី គ.ជ.ប នេះ អាចទំនងមកពីការដាក់សម្ពាធពីអង្គការអាដហុក សង្គមស៊ីវិលជាតិ និងអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ទាមទាឲ្យតុលាការដោះលែងពួកគេ ជាបន្តបន្ទាប់កន្លងមកនេះ។ ងាកមកគណបក្សនយោបាយវិញ ចាត់ទុកការដោះលែងអ្នកទាំង៥រូបនេះ ជាការបន្ធយភាពតានតឹងនយោបាយផងដែរ។ លោក ប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ ៖«ខ្ញុំយល់ថា ការដោះលែងនេះ គឺជាសញ្ញាណវិជ្ជាមានសម្រាប់អ្នកនយោបាយ និងសង្គមស៊ីវិល។ ហើយខ្ញុំ សុំស្នើរដ្ឋាភិបាល កុំឲ្យយកប្រព័ន្ធតុលាការ ទៅគំរាមកំហែងសង្គមស៊ីវិល ឬគណបក្សនយោបាយ»។ ប៉ុន្តែសម្រាប់លោក សាម អ៊ីន អគ្គលេខាបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ យល់ឃើញថា ការដោះលែងមន្ត្រីអាដហុក និងគជប គឺអាចទាក់ទងនឹងទឹកចិត្តដោយឡែកមួយរបស់គណបក្សប្រជាជនកម្ពុជា។ «ខ្ញុំដូចជាភ្ញាក់ផ្អើលដែរ ចំពោះការដោះលែងពួកគាត់។ ការដោះលែងនេះ ទំនងជាទាក់ទងនឹងពិធីរម្លឹកខួប៦៦ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ មិថុនា ។ ខ្ញុំតែងតែកត់សម្គាល់ឃើញថា ឲ្យតែមានការប្រារព្ធពីធិបុណ្យសំខាន់ណាមួយ ដូចជាថ្ងៃបុណ្យ៧មករា ថ្ងៃបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា២ ធ្នូ និងការរម្លឹកខួបនៃការបង្កើតគណបក្សប្រជាជនកម្ពុជាជាដើម គឺតែងមានការដោះលែង សកម្មជន ឬក៏អ្នកនយោបាយ នៅក្រោយមួយថ្ងៃនៃការប្រារព្វពីធីរបស់គណបក្សប្រជាជននេះ»។ នេះជាការយល់ឃើញរបស់លោក សាម អ៊ីន។ បើគិតរហូតមកដល់ពេលនេះ មន្ត្រីអាដហុកបួនរូប ដែលរួមមាន លោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី ព្រមទាំងលោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប បានជាប់ឃុំជាងមួយឆ្នាំ (៤២៧ថ្ងៃ) ហើយ ។ មន្ត្រីអាដហុក ត្រូវបានចោទពីបទ «សូកប៉ាន់សាក្សី» ហើយមន្ត្រីគ.ជ.ប ត្រូវបានចោទពីបទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី»។ តុលាការ រកឃើញថា អ្នកទាំងប្រាំ បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ស្រីមុំ និងឯកឧត្តម កឹម សុខា ប្រធានគណបក្សប្រឆាំង៕ | ភ្នំពេញ៖ មន្ត្រីអាដហុក និង គ.ជ.ប ទាំង៥រូប ត្រូវបានតុលាការសម្រេចដោះលែងវិញ នៅយប់ថ្ងៃទី២៩ មិថុនា ។ គណបក្សនយោបាយ និងសង្គមស៊ីវិល សាទរចំពោះការសម្រេចរបស់តុលាការ ដោយចាត់ទុកថា ការដោះលែងពួកគេនេះ គឺជាសញ្ញាល្អមួយនៃការគោរពសិទ្ធមនុស្ស សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ។ |
កាលពីថ្ងៃទី៩មករា ឆ្នាំ២០២៤ ក្រសួងយុត្តិធម៌ បានប្រកាសដាក់ចេញនូវយុទ្ធនាការ «ពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌» ដោយផ្ដោតសំខាន់លើ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី និងយុទ្ធនាការពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ហេតុនេះ ទើបសាលាដំបូង រាជធានី-ខេត្ត ទូទាំងប្រទេស ផ្តោតអាទិភាពលើការដោះស្រាយសំណុំរឿងដែលកកស្ទះច្រើន ក្នុងនោះមានសំណុំរឿងអត្រានុកូលដ្ឋាន។ ករណីអត្រានុកូលដ្ឋាននេះ តុលាការបានដោះស្រាយបាន ៩៩ភាគរយហើយ។ លើសពីនេះ សាលាដំបូងរាជធានី-ខេត្ត ក៏បានដោះស្រាយនូវសំណុំរឿងអត្រានុកូលដ្ឋានដែលចូលថ្មី ជាបន្តបន្ទាប់ក្រោយពេលចាប់ផ្តើមយុទ្ធនាខាងលើ បានប្រមាណ ១០៤០ សំណុំរឿង ផងដែរ។ តាមរយៈលទ្ធផលនេះ ក្រសួងយុត្តិធម៌ ក្នុងនាមគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែង របស់ចៅក្រម ក្រឡាបញ្ជី និងមន្ត្រីរាជការនៃអង្គភាពរដ្ឋបាលនៃសាលាជម្រះក្តី ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធនាការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ដល់ប្រជាពលរដ្ឋ៕ | ភ្នំពេញ៖ រយៈពេល៦៣ថ្ងៃ តុលាការរាជធានី-ខេត្ត បានដោះស្រាយសំណុំរឿងអត្រានុកូលដ្ឋាន បាន៦៨០០សំណុំរឿង ដែលស្មើនឹង៩៩ភាគរយនៃសំណុំរឿងដែលនៅសល់មុខពេលចាប់ផ្ដើមយុទ្ធនាការពន្លឿនការដោះស្រាយរឿងក្ដីនៅតុលាការ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ចេញថ្ងៃទី១៣មីនា។ |
ការស្រាវជ្រាវរបស់អ្នកជំនាញទៅលើប្រភេទថ្នាំដែលមានសារធាតុឌីក្លូហ្វេណាក់នេះ បានបង្ហាញថា ត្មាតគឺជាប្រភេទសត្វដែលរំញោចខ្លាំងទៅនឹងសារធាតុថ្នាំប្រភេទនេះ ពោលគឺវាងាយនឹងបាត់បង់ជីវិតនៅពេលដែលវាស៊ីសពសត្វដែលបានព្យាបាលដោយសារធាតុថ្នាំនេះ។ ត្រង់បញ្ហានេះក្រសួងកសិកម្ម នឹងបញ្ឃប់ការចុះបញ្ជី និងបិទការនាំចូលប្រភេទថ្នាំឌីក្លូហ្វេណាក់ ហើយណែនាំឲ្យប្រើប្រាស់ថ្នាំប្រភេទ មេឡូស៊ីកាម(Meloxicam) វិញដែលមានប្រសិទ្ធភាពព្យាបាលសត្វ និងមិនបង្កគ្រោះថ្នាក់ដល់សុខភាពសត្វត្មាត។ បើមានករណីការនាំចូលប្រភេទថ្នាំព្យាបាលសត្វប្រភេទនេះ ក្រសួងនឹងដកហូត និងប្រមូលមកវិញ ដើម្បីកុំឲ្យមានការប៉ះពាល់ដល់អាយុជីវិតសត្វត្មាតនៅកម្ពុជា។ ក្រសួងណែនាំឲ្យម្ចាស់ក្រុមហ៊ុនដែលនាំចូលប្រភេទថ្នាំនេះ ត្រូវបញ្ឈប់ការនាំចូល និងលក់ថ្នាំនេះ ឬថ្នាំដែលលាយសារធាតុឌីក្លូហ្វេណាក់ ជាបន្ទាន់។ ក្នុងសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម បានបង្ហាញថា សត្វត្មាតនៅកម្ពុជាមាន៣ប្រភេទ គឺត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង ដែលមានសរុបប្រមាណ២៨០ក្បាលនៅខេត្តក្រចេះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ៕ | ភ្នំពេញ៖ ក្រសួងកសិកម្មបានបញ្ជាក់ថា សារធាតុឌីក្លូហ្វេណាក់(DICLOFENAC) ដែលពលរដ្ឋប្រើប្រាស់សម្រាប់ព្យាបាលសត្វគ្រប់ប្រភេទនោះ បានប៉ះពាល់ដល់អាយុជីវិតរបស់សត្វត្មាតនៅកម្ពុជា។ ដើម្បីទប់ស្កាត់ និងអភិរក្សសត្វត្មាត ក្រសួងកសិកម្មនឹងបិទការនាំចូល ផ្គត់ផ្គត់ ការប្រើប្រាស់ថ្នាំព្យាបាលជំងឺសត្វដែលមានសារធាតុឌីក្លូហ្វេណាក់នេះ។ |
នាជំនួបមិត្តភាពអន្តរជាតិ នៅកីឡដ្ឋាន Sheikh Zayed Cricket Stadium ក្រុងអាប៊ុយដាប៊ី កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ កម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកកូរ៉េខាងត្បូង Lee Tae Hoon បានចាញ់អារ៉ាប៊ីសាអូឌីត របស់គ្រូបង្វឹកហូឡង់ Bert van Marwijk ក្នុងលទ្ធផល ៧-២។ កីឡាករ៣រូបដែលលេងឲ្យក្លិប Al-Nassr នាពេលបច្ចុប្បន្ន បានបង្ហាញខ្លួនក្នុងជំនួបជាមួយកម្ពុជា កាលពី៦ឆ្នាំមុន ដែលក្នុងនោះមាន ខ្សែបម្រើ Abdulfattah Asiri ដែលលេងនៅតង់ទីមួយ, អ្នកចាំទី Waleed Abdullah ចូលលេងចាប់ពីដើមតង់ទីពីរ និងខ្សែបម្រើ Sami Al-Najei ដែលបានបង្ហាញវត្តមានពីនាទី៧៦ រហូតដល់បញ្ចប់ការប្រកួត។ កាលណោះ អារ៉ាប៊ីសាអូឌីត បានស៊ុតបញ្ចូលទី៧គ្រាប់ ដោយក្នុងនោះ៣គ្រាប់ជាបាល់ប៉េណាល់ទី និង១គ្រាប់ជាការភ្លាត់ស្នៀតចូលទីខ្លួនឯង រីឯ២គ្រាប់របស់កម្ពុជា សុទ្ធតែសម្រេចបាននៅតង់ទីមួយ ដោយ ឃួន ឡាបូរ៉ាវី និង កែវ សុខផេង។ ជម្រើសដំបូងរបស់កម្ពុជានាពេលនោះ មាន អ៊ុំ សេរីរ័ត្នន៍, សឿត បារាំង, រស់ គង់សម្រេច, សំអឿន ពិដោរ, សឿយ វិសាល, ហូយ ផល្លីន, ច្រឹង ពលរដ្ឋ, កែវ សុខផេង, សុះ ស៊ូហាណា, ឃួន ឡាបូរ៉ាវី, នុប តុលា រីឯ នេន សុធារ័ត្ន, សុក សំណាង, អ៊ិន សូដាវីដ, លី វ៉ាហេទ, លី មីហ្សាន, និងឆេង ម៉េង សុទ្ធតែត្រូវបានប្តូរចូលជាបន្តបន្ទាប់។ កែវ សុខសិលា តែម្នាក់គត់ដែលមិនបានចូលលេង។ នៅក្លិប Al-Nassr ដែលជាទ្រនំថ្មីរបស់ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ Ronaldo ក្រោយការចាកចេញពី Manchester United មានកីឡាករដ៏គួរឲ្យកត់សម្គាល់មួយចំនួនផងដែរ រួមមានអ្នកចាំទីកូឡុំប៊ី David Ospina អតីតកីឡាករ Arsenal, ខ្សែការពារអេស្ប៉ាញ Alvaro Gonzalez អតីតកីឡាករ Villarreal, អតីតជម្រើសជាតិអាហ្សង់ទីន Pity Martinez, អតីតជម្រើសជាតិកូតឌីវ័រ Ghislain Konan និងជម្រើសជាតិកាមេរូន Vincent Aboubakar ជាដើម៕ | ខ្សែប្រយុទ្ធលំដាប់ពិភពលោក Cristiano Ronaldo បានក្លាយជាសមាជិកថ្មីផ្លូវការរបស់ក្លិប Al-Nassr នៃក្របខណ្ឌកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League។ ក្នុងចំណោមសមាជិកក្រុមដែលដឹកនាំដោយគ្រូបង្វឹកបារាំង Rudi Garcia យ៉ាងហោចណាស់មានកីឡាករអារ៉ាប៊ីសាអូឌីត៣នាក់ធ្លាប់បានប្រកួតតទល់ជាមួយក្រុមជម្រើសជាតិកម្ពុជា។ |
It is indisputable that China has undergone tremendous change over the past four decades. For example, China has become the worlds second largest economy. In 1978, Chinas GDP totaled $150 billion, accounting for only five percent of the world total. At the end of last year, that figure exceeded $12 trillion, taking up 15 percent of the global total. Furthermore, Chinas massive economy continues to grow at a fast pace, with some analysts predicting that Chinas GDP will reach over $13 trillion in 2018. That is roughly the size of the economies of Japan, Germany, United Kingdom, and India combined. Chinas rapid economic development has had a significant positive impact on Chinese peoples quality of life, lifting nearly 800 million people, or about two and half times the population of the United States, out of poverty since the start of reform and opening-up. In addition, the governments efforts to tackle poverty have gained steam under Chinese President Xi Jinping, who has pledged to eradicate poverty in the country by the end of the decade through targeted poverty alleviation measures. In the past 40 years, China has gone from being one of the poorest countries in the world to the largest contributor to world growth, highlighting the success of the Chinese path. The fruits of economic reforms over the past 40 years are seen everywhere, from the strength of Chinas higher education system to Chinas transformation into a technological powerhouse to Chinas phenomenal high-speed rail network. It might be hard to imagine, but there was a time when China only had one high-speed train service. In August 2008, shortly before the opening of the Summer Olympic Games, China opened the Beijing-Tianjin high-speed train service. Fast forward a decade and China has by far the worlds largest high-speed rail network; and by 2020, that massive network is expected to reach 30,000 kilometers (roughly 19,000 miles). To put that in perspective, the circumference around the Earth's equator is about 40,075 kilometers. Chinas transformation over the past 40 years has been nothing short of remarkable, but China is still a developing country. Many Chinese people still struggle to meet their basic needs, especially in rural areas, and some important public services lag those in developed countries. And while China is the worlds second largest economy, there are nearly 1.4 billion people, or roughly 18 percent of the worlds population, who have to share that wealth. China still has a long way to go before it becomes a developed country, but nobody can dispute the fact that the Chinese path of development has brought about numerous noteworthy achievements. Chinese President Xi Jinping once said that a right path leads to a bright future. The last four decades have been a truly historic journey, not just for China but the world. After 40 years of reform and opening-up, China has a lot to be proud of. Chinas achievements and the greatly improved living standards of its 1.4 billion people have shown us that the current Chinese path is certainly the right one. | This year marks the 40th anniversary of Chinas reform and opening-up. Chinas development since the launch of reform and opening-up is extraordinary. Indeed, China has chosen a path that has allowed the country to achieve an unprecedented level of development and move closer to the center stage of world affairs. |
It is hoped that Tokyo can make more efforts to enhance mutual trust with Beijing and safeguard regional peace and stability, instead of seeking various excuses for its own expansion of armaments. Japan's defense ministry released a defense white paper for 2018 on Tuesday, which, while summarizing the country's defense policy changes, also mentioned the so-called "increased military activities" that "constitute a threat" to regional security. The report devoted some 35 pages to making irresponsible remarks on China's national defense system and its normal and justified maritime activities in the East and South China Seas, claiming that such activities constitute "a strong concern" for Japan. Beijing has repeatedly made it clear that China's navy and air force activities are in line with international law, domestic law as well as national defense needs. Japan also has no right to make carping comments on China's legitimate activities near the Diaoyu Islands, which are China's inherent territory in all historical, geographical and legal terms, and for which Japan has made unjustified claim. The Japanese defense white paper has also said that "there is no change" in Japan's view of the threat posed by the Democratic People's Republic of Korea (DPRK)'s nuclear weapons and missiles, though admitting the DPRK's commitment to denuclearization made at a summit with the United States in Singapore on June 12 is "significant." Analysts here pointed out that by hyping up the regional threat, Japan is trying to make excuses for its continued expansion of military power, its purchase of expansive U.S. armaments, and its attempts to revise the pacifist Constitution. Japan has been showing a growing ambition for military expansion, with its military expenditure reaching record highs over the past few years despite heavy burdens to the country already deep in debt, its planned introduction of the U.S.-developed land-based Aegis Ashore missile shield, and its attempt to "strengthen defense capabilities in new fields such as cyberspace and outer space," among others. Japanese media also reported the government's plan to update the National Defense Program Guidelines, which is expected to further boost Japan's defense power to "deal with the increasingly severe security situation surrounding Japan." Japanese Prime Minister Shinzo Abe has declared candidacy for his third consecutive term as president of the ruling Liberal Democratic Party (LDP), and if reelected, he will become the longest-serving prime minister in postwar Japan. As Abe's security policies are to be in the limelight, it's advisable that Japan should make more efforts to support political solution of the Korean Peninsula issue, and enhance mutual trust with China to promote regional peace and stability, instead of making lame excuses for fueling an arms race. For Japan, it is worth noting that to deal with the so-called "increasingly severe security situation," the proper solution would be dealing with the challenges through cooperation and coordination of the international community. Meanwhile, given the uncertainties now facing the global economy, Japan should also cherish the rapprochement of relations with China, and walk the talk to meet China halfway and consolidate this positive momentum to benefit the people of the two neighbors. | TOKYO, Aug. 30 (Xinhua) -- Japan has once again made irresponsible remarks in its annual defense white paper about China's normal and justified maritime activities.Such an action will do no good to the bilateral relationship which has been warming up recently. Neither will it do any good to regional stability. |
វាជាប្រភេទត្រីទឹកសាប ដែលសាយភាយក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់ពីទន្លេមេគង្គភាគខាងក្រោមក្នុងប្រទេសឡាវ «ព្រមទាំងដៃទន្លេផ្សេងៗ របស់វា ដូចជាទន្លេ សេបាំងហ្វៃ» នៅអាងទន្លេចៅប្រាយ៉ា និងទន្លេមេក្លង ក្នុងប្រទេសថៃ នៅទន្លេសាប ក្នុងប្រទេសកម្ពុជា និងនៅតំបន់ដីសណ្តទន្លេមេគង្គ ក្នុងប្រទេសវៀតណាម ។ ត្រីដៀប/ឆ្តោ មានប្រវែងដងខ្លួនអតិបរមា ១៣០ ស.ម វាចាប់កំណើតឡើងនៅតាមទន្លេរាក់ៗ វាលទំនាប តាមស្ទឹង ប្រឡាយ។ បឹងធំៗ ដែលមានទឹកនឹង ឬហូរយឺតៗ។ អាហារចម្បងរបស់ត្រីដៀប/ឆ្តោ គឺស៊ីត្រីផ្សេងៗ ប៉ុន្តែវាក៏ស៊ីពពួកចៃទឹក ឬសត្វល្អិតដែលរស់ក្នុងទឹកផងដែរ។ វាពង-កូននៅតាមស្ទឹង អូរ បឹងតូចៗ ដែលមានព្រៃលិចទឹក ឬរុក្ខជាតិដុះក្នុងទឹកក្រាស់ៗ។ ត្រីប្រភេទនេះ ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១២ ជាប្រភេទត្រីដែលមានការព្រួយបារម្ភតិចតួចដែលនឹងអាចផុតពូជ។ ត្រីដៀប-ឆ្តោ ត្រូវបានគេចាត់ទុកថា ជាប្រភេទត្រីដែលពុំសូវទទួលរងផលប៉ះពាល់ពីមជ្ឈដ្ឋានទូទៅ ប៉ុន្តែ ហាក់ដូចជារងផលប៉ះពាល់ដោយតំបន់ពីការបាត់បង់ទីជម្រក។ (អត្ថបទ Chhut Chheana និង និងរូបភាព Courtesy Zeb Hogan / USAID Wonders of the Mekong). | ក្នុងវ័យជំទង់ហៅ ត្រីដៀប និងធំពេញវ័យហៅ ត្រីឆ្តោ មានឈ្មោះវិទ្យាសាស្ត្រ (Channa micropeltes) ឈ្មោះជាភាសាអង់គ្លេស Giant snakehead ។ |
បើមើលលើលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសាលាចំណេះទូទៅឯកជនវិញ គួរឱ្យមានការចាប់អារម្មណ៍ខ្លាំងលើលទ្ធផលឆ្នាំនេះ ក្នុងនោះសិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបាននិទ្ទេស A រហូតចំនួន ៥៥នាក់, និទ្ទេស B ចំនួន ១២៣នាក់, និទ្ទេស C ចំនួន ១២៩នាក់, និទ្ទេស D ចំនួន ៦១នាក់ និងនិទ្ទេស E ចំនួន ១២៥នាក់ ដែលសិស្សនិទ្ទេស A មានចំនួនកើនឡើងខ្លាំងជាងឆ្នាំសិក្សាមុនៗ។ គួរបញ្ជាក់ថា សាលារៀន អន្តរទ្វីប អាមេរិកាំង ជាគ្រឹះស្ថានសិក្សាអប់រំឯកជនទី១ ដែលត្រូវបានទទួលសិទ្ធិក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈ (IPO) មុនគេចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ។ គ្រឹះស្ថានអប់រំដ៏ល្បីល្បាញមួយនេះ បានចូលរួមបម្រើក្នុងវិស័យអប់រំចាប់តាំងពីឆ្នាំ២០០៥ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាព វិន័យ និងសេវាកម្មល្អ។ បច្ចុប្បន្ន សាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកដំណើរការឱ្យសិស្សានុសិស្សចូលរៀនចាប់ពីថ្នាក់ក្រោម មត្តេយ្យសិក្សា (អាយុ២ឆ្នាំ) ដល់ថ្នាក់ទី១២ នៅក្នុងរាជធានីភ្នំពេញ និងខេត្ត ដែលរួមមានសាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី ជ្រោយចង្វារ សែនសុខ ច្បារអំពៅ សាខាសៀមរាប និងតាកែវ ដែលបាននិងកំពុងទទួលសិស្សចុះឈ្មោះចូលរៀននៅឆ្នាំសិក្សាថ្មី ២០២៣-២០២៤៕ (អត្ថបទពាណិជ្ជកម្ម) | កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ ដោយសិស្សានុសិស្សជាប់សរុបមានចំនួន ៩៨,៤៦០នាក់ ស្មើនឹង៧២.៨៩% ដែលរួមមាននិទ្ទេស A ចំនួន១,៦៧៣នាក់, និទ្ទេស B ចំនួន៦,៩៦៤នាក់, និទ្ទេស C ចំនួន១៨,៣០៨នាក់, និទ្ទេស D ចំនួន៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន៣៧,២៦៩នាក់។ |
សត្រូវសុខភាពកំពូលរបស់បុរស មានអ្វីខ្លះ? ១.ភាពធាត់ តើវាគឺជាអ្វី? ភាពធាត់ត្រូវបានកំណត់ជាសន្ទស្សន៍ម៉ាសរាងកាយ (BMI) ៣០ គ.ឡ/ម៉២ ។ ឆ្នាំនេះបុរស ១២,១ ភាគរយនៅសិង្ហបុរី គឺធាត់បើប្រៀបធៀបទៅនឹងស្ត្រី ៩,៥ ភាគរយ។ សូមស្តីបន្ទោសវាទៅលើជម្រើសអាហារមិនល្អសព្វថ្ងៃនេះ។ ឬភាពតានតឹងការងារ។ ហេតុអ្វីវាមិនល្អ? ភាពធាត់ធ្វើឱ្យអ្នកប្រឈមនឹងគ្រោះថ្នាក់ ដែលបណ្តាលឱ្យមានការស្លាប់ ដោយសារជំងឺបេះដូង និងទឹកនោមផ្អែម។ ចូរធ្វើដូចនេះ៖ ការពិនិត្យសុខភាពជាមូលដ្ឋានត្រូវបានណែនាំជារៀងរាល់ឆ្នាំដែលសន្ទស្សន៍ម៉ាស់រាងកាយ និងទំហំចង្កេះរបស់អ្នកនឹងត្រូវធ្វើឡើង។ ២.ជំងឺលើសឈាម តើវាគឺជាអ្វី? ជំងឺលើសឈាម ឬសម្ពាធឈាមខ្ពស់ គឺជាស្ថានភាពមួយ ដែលឈាមត្រូវបានបូមជុំវិញរាងកាយក្នុងសម្ពាធខ្ពស់។ វាប៉ះពាល់ដល់បុរសសឹង្ហបូរីពេញវ័យជិត ៣០ភាគរយ ប៉ុន្តែច្រើនតែមិនអាចរកឃើញ។ ហេតុអ្វីវាមិនល្អ? ការលើសឈាម ដែលមិនបានព្យាបាលអាចបណ្តាលឱ្យមានជំងឺសរសៃឈាមបេះដូង ដាច់សរសៃឈាមខួរក្បាល ខ្សោយបេះដូង និងខ្សោយតំរងនោម។ ចូរធ្វើដូចនេះ៖ ការធ្វើតេស្តវាស់សម្ពាធឈាម លឿននិងគ្មានការឈឺចាប់ ត្រូវបានណែនាំរៀងរាល់ ២ ឆ្នាំម្តង។ ៣.ជំងឺទឹកនោមផ្អែម តើវាគឺជាអ្វី? ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃមួយដែលត្រូវបានសម្គាល់ដោយកម្រិតជាតិស្ករខ្ពស់នៅក្នុងឈាម ដែលបណ្តាលមកពីការផលិតអាំងស៊ុយលីនមិនគ្រប់គ្រាន់។ ស្ថានភាពនេះ ប៉ះពាល់ដល់មនុស្សពេញវ័យ ៩ ភាគរយនៅសិង្ហបុរី (ជាពិសេសបុរស) ។ ហេតុអ្វីវាមិនល្អ? ជំងឺទឹកនោមផ្អែម ដែលមិនបានព្យាបាល និងមិនបានគ្រប់គ្រងអាចបណ្តាលឱ្យងងឹតភ្នែកកាត់អវយវៈខ្សោយតំរងនោម និងងាប់លិង្គ។ ចូរធ្វើដូចនេះ៖ ប្រសិនបើអ្នកមានអាយុលើសពី ៤០ ឆ្នាំ ការធ្វើតេស្តិ៍គ្លុយកូសក្នុងឈាមត្រូវបានណែនាំរៀងរាល់៣ឆ្នាំម្តង។ ៤.កូលេស្តេរ៉ុលខ្ពស់ តើវាគឺជាអ្វី? កូលេស្តេរ៉ុលខ្ពស់សំដៅទៅលើកំរិតជាតិខ្លាញ់ក្នុងឈាមខ្ពស់ (គិតពីការស្ទះសរសៃឈាម!) ។ បញ្ហានេះប៉ះពាល់ដល់ ១៨ ភាគរយនៃប្រជាជនសិង្ហបុរីទាំងអស់ដោយបុរសងាយទទួលរងគ្រោះ។ ហេតុអ្វីមិនល្អ? វាអាចបង្កើនឱកាសរបស់អ្នកក្នុងការកើតជំងឺបេះដូងដាច់សរសៃឈាមខួរក្បាលនិងស្ថានភាពសុខភាពផ្សេងទៀត។ ការគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលបណ្តាលឱ្យជាងមួយភាគបួននៃការស្លាប់ទាំងអស់នៅទីនេះជារៀងរាល់ឆ្នាំ។ ចូរធ្វើដូចនេះ៖ ប្រសិនបើអ្នកមានអាយុលើសពី ៤០ ឆ្នាំឡើងចូរធ្វើតេស្ត៍ត្រួតពិនិត្យសុខភាពខ្លាញ់អោយលឿនជារៀងរាល់ ៣ ឆ្នាំម្តង។ ៥.ជំងឺមហារីកពោះវៀនធំ តើវាគឺជាអ្វី? ជំងឺមហារីកពោះវៀនធំគឺជាជំងឺមហារីកដែលចាប់ផ្តើមទាំងនៅក្នុងពោះវៀនធំ ឬរន្ធគូថ។ វាបានក្លាយជាជំងឺមហារីកទូទៅបំផុតសម្រាប់បុរសដោយប្រទេសសិង្ហបុរីមានអត្រាជំងឺមហារីកខ្ពស់បំផុតមួយនៅអាស៊ី។ ហេតុអ្វីវាមិនល្អ៖ ប្រសិនបើមិនបានព្យាបាលជំងឺមហារីកពោះវៀនធំអាចបណ្តាលឱ្យមានការដកចេញផ្នែកធំនៃពោះវៀនធំនិងការស្លាប់។ ចូរធ្វើដូចនេះ៖ ដូចមហារីកទាំងអស់ដែរការពិនិត្យនឹងជួយក្នុងការរកឃើញដំបូងនៅពេលដែលការលូតលាស់របស់មហារីក / ដុំមហារីកតូចនិងមិនរាលដាល។ ធ្វើតេស្តិ៍ប្រព័ន្ធភាពស៊ាំខ្សោយប្រចាំឆ្នាំឬឆ្លុះពោះវៀនធំរៀងរាល់មួយទសវត្សរ៍ម្តង។ ការពិនិត្យសុខភាព គឺមានសារៈសំខាន់ពីព្រោះវាផ្តល់ឱ្យអ្នកនូវសុខភាពល្អប្រសើរបំផុត។ ក្រៅពីផ្តល់ឱ្យអ្នកនូវរូបភាពល្អនៃសុខភាពទូទៅរបស់អ្នកវាអាចរកឃើញបញ្ហាសុខភាពដែលមានសក្តានុពលមុនហើយដូច្នេះជម្រើសនៃការព្យាបាលនិងឱកាសនៃការជាសះស្បើយរបស់អ្នកបានខ្ពស់បំផុត៕ ត្រួតពិនិត្យដោយ www.health.com.kh | ការទៅជួបគ្រូពេទ្យគឺជាអ្វីដែលយើងចង់ធ្វើ តែពេលាមានភាពចាំបាច់ប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើអ្នកពិនិត្យសុខភាពជាប្រចាំ វាអាចជួយសង្គ្រោះជីវិតអ្នកជាពិសេសបុរស។ |
ឯលោក អ៊ុក សំណាង អតីតស្នងការខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរឲ្យទៅកាន់តំណែងជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃវិញ៕ | លោកឡោ សុខា ស្នងការរងខេត្តកណ្តល ត្រូវបានផ្ទេរឲ្យទៅកាន់តំណែងជាស្នងការខេត្តមណ្ឌលគិរី។ ពិធីប្រកាសការតែងតាំងលោក លោក ឡោ សុខា ជាស្នងការថ្មីក្នុងខេត្តមណ្ឌលគិរី ត្រូវបានរបចំឡើងនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២0១៨នេះ ដោយមានលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចូលរួមធ្វើអធិបតី។ |
«រី» សម្រាប់ប្រើជាមួយពាក្យ ឯ គឺ «រីឯ» ដែលនាំមុខនាម ដែលជាប្រធាន ឬប្រើផ្តើមសេចក្តីក្នុងប្រយោគមួយៗ ហើយមានន័យដូចនឹងពាក្យ ចំណែកឯ, ដោយឡែក, ផ្សេង, ប្លែក ជាដើម។ ឧទាហរណ៍៖ កសិករ ដាំអំពៅទទួលបានទិន្នផលល្អ រីឯតម្លៃក៏កើនឡើងខ្ពស់ផងដែរ។ ចំពោះ «ឬ» នៅក្នុងវចនានុក្រម មានន័យថា ជាសេចក្តីសង្ស័យ ដូចជា មិនប្រាកដ, មិនដាច់ស្រេច, មិនអស់មិនហើយ, មិនមែនឬ? មានដែរឬ? ឬក៏, ឬទេ, ឬអ្វី, ឬថា? ពិតមែនឬ?៕ អត្ថបទទាក់ទង តើពាក្យ «រឺ, ឬ» មួយណាត្រូវ? | ពលរដ្ឋមួយចំនួនធំ នៅតែមិនយល់ច្បាស់រវាងពាក្យ «រី» និង«ឬ» នេះនៅឡើយ ដោយយល់ថាពាក្យទាំងនេះមានន័យដូចគ្នា ហើយអ្នកខ្លះទៀតក៏មិនបានដឹងថារវាងពាក្យទាំងអស់នេះប្រើក្នុងន័យផ្សេងគ្នាផងដែរ។ តាមការពន្យល់របស់វចនានុក្រមខ្មែរ ពាក្យទាំងនេះ មានន័យខុសគ្នា។ |
ជំនួបលើកដំបូងមេដឹកនាំក្រុមប្រទេសកិច្ចសន្ទនាសន្តិសុខចតុភាគី (Quad) មានវត្តមានចូលរួមដោយប្រធានាធិបតីអាមេរិក ចូ បៃឌិន នាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី និងនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន។ សន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក បញ្ហាបម្រែបម្រួលអាកាសធាតុ ការទប់ទល់ឥទ្ធិពលចិន និងការដោះស្រាយវិបត្តិកូវីដ-១៩ សុទ្ធសឹងជារបៀបវារៈសំខាន់អំឡុងជំនួបតាមអនឡាញនៅថ្ងៃទី១២ ខែមីនា។ លើការទប់ទល់ជំងឺកូវីដ-១៩ មេដឹកនាំទាំង៤ ក៏ឯកភាពគ្នាលើការជំរុញការផ្គត់ផ្គង់វ៉ាក់សាំងនៅអាស៊ី ដោយសន្យាផ្ដល់វ៉ាក់សាំងចំនួន១ពាន់លានដូស។ លោក បៃឌិន ដែលចង់ឃើញប្រទេស Quad ផ្ដល់ដំណោះស្រាយ និងលទ្ធផលជាក់ស្ដែងនោះ និយាយថា ប្រទេសទាំង៤ ចាប់ផ្ដើមភាពជាដៃគូដែលមានមហិច្ឆតាមួយក្នុងការបង្កើនការផលិតកម្មវ៉ាក់សាំងសម្រាប់ជាប្រយោជន៍សាកល និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។ ក្រោមគម្រោងនេះ វ៉ាក់សាំងមួយពាន់លានដូស នឹងត្រូវផលិតនៅត្រឹមឆ្នាំ២០២២ ដោយវ៉ាក់សាំងដែលត្រូវប្រើជាផលិតផលរបស់ក្រុមហ៊ុន Johnson & Johnson ដែលមានមូលដ្ឋាននៅអាមេរិក។ ឥណ្ឌាទទួលខុសត្រូវផលិត ជប៉ុនជាអ្នកផ្ដល់លុយ ហើយអូស្ត្រាលីទទួលបន្ទុកដឹកជញ្ជូន។ អាស៊ីអាគ្នេយ៍ ដែលជាតំបន់យុទ្ធសាស្រ្តដ៏សំខាន់មួយ នឹងទទួលបានវ៉ាក់សាំងក្រោមគំនិតផ្ដួចផ្ដើមនេះមុនគេ ហើយបន្តទៅកាន់ផ្នែកផ្សេងទៀតរបស់អាស៊ី។ គម្រោងរបស់ប្រទេស Quad ត្រូវមើលឃើញថា ជាការរួមគ្នាដើម្បីទប់ទល់ចិន។ និយាយរឿងវ៉ាក់សាំងនេះ ចិនបានផ្ដល់វ៉ាក់សាំងរាប់លានដូសទាំងក្រោមលក្ខខណ្ឌជំនួយ និងពាណិជ្ជកម្ម។ មិនត្រឹមអាស៊ីអាគ្នេយ៍ ចិនបានផ្ដល់វ៉ាក់សាំងជាច្រើនដល់ប្រទេសនានាលើពិភពលោក ដែលមិនគ្មានលទ្ធភាពប្រើវ៉ាក់សាំងថ្លៃ និងពិបាកទុកដាក់ដូចជា Pfizer ជាដើម។ លោក ម៉ូរីសុន ចាត់ទុកជំនួបលើកដំបូងនេះ ជាថ្ងៃរះនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយរំពឹងថា ប្រទេសទាំងបួនដែលប្រកាន់ជំហរប្រជាធិបតេយ្យសេរីដូចគ្នា នឹងជួយជំរុញសន្តិសុខ សន្តិភាព និងស្ថិរភាពតំបន់។ ចំណែលោក ម៉ូឌី វិញនិយាយថា Quad នឹងនៅតែជាកម្លាំងរក្សាស្ថិរភាពតំបន់។ | មេដឹកនាំអាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌា នៅថ្ងៃទី១២ ខែមីនា ប្រកាសគម្រោងរួមគ្នាដើម្បីផ្ដល់វ៉ាក់សាំងកូវីដ-១៩ ចំនួនមួយពាន់លានដូសឱ្យតំបន់អាស៊ី ជាមួយគោលដៅប្រជែងចិនដែលផ្គត់ផ្គង់វ៉ាក់សាំងរាប់លានដូសឱ្យប្រទេសក្នុងតំបន់ជាច្រើនមកហើយ។ អាស៊ីអាគ្នេយ៍ ជាគោលដៅដំបូងនៃគម្រោងរបស់ប្រទេសទាំង៤ នេះ។ ប្រទេសទាំងបួន ចែកការទទួលខុសត្រូវដើម្បីបំពេញគោលដៅនេះ សំដៅធានាឱ្យបានតំបន់អាស៊ីដែលសេរី និងបើកចំហ។ |
ជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកនិពន្ធខ្មែរ លោក ម៉ៃ វឌ្ឍនា ក៏ជាអ្នកនិពន្ធទំនុកច្រៀងបែបមនោសញ្ចេតនាមួយរូបផងដែរ។ ជាកវីដែលមានគោលជំហ និពន្ធទំនុកច្រៀង ឆ្លុះបញ្ចាំងពីចរិតបទភ្លេងខ្មែរ ដោយដើរតាមគំរូអ្នកនិពន្ធបទចម្រៀងមរតកដើម លោក ម៉ៃ វឌ្ឍនា បានសង្កេតឃើញថា អ្នកនិពន្ធបទចម្រៀងមួយចំនួនក្នុងពេលបច្ចុប្បន្ន ហាក់មិនបានគិតពីក្រមសីលធម៌អ្នកនិពន្ធឡើយ។ កវីម្ចាស់បទ«ចាំបងនៅជើងភ្នំខ្ពស់»រូបនេះ យល់ឃើញថា ដោយសារតែភាពចង់ល្បីល្បាញ អ្នកនិពន្ធទំនុកច្រៀងមួយចំនួន បែរជាប្រើពាក្យអាសគ្រាម អសុរោះ អសីលធម៌ បញ្ចូលក្នុងបទចម្រៀងរបស់ខ្លួនទៅវិញ។ រីឯអ្នកនិពន្ធមួយចំនួនតូចទៀតនោះ ថែមទាំងយកសិល្បៈចម្រៀង ធ្វើជាឧបករណ៍បង្កជម្លោះ ជេរប្រមាថគ្នា ដោយបង្ហាញពីភាពអវិជ្ជារបស់ខ្លួន។ កន្លងមក មានបទចម្រៀងមួយចំនួន បានរងមតិរិះគន់ពីមហាជន ដោយសារតែការប្រើពាក្យអសីលធម៌ ដោយមិនបានផ្ដល់សារអប់រំដល់សង្គម ដូចជាបទ «កណ្ដៀវអូន.......» ដែលអត្ថន័យបទនេះ បង្ហាញឱ្យឃើញនូវខ្លឹមសារគន្លាស់ បង្កប់អត្ថន័យអាសគ្រាម។ អ្វីដែលធ្វើឱ្យមហាជនហួសចិត្តខ្លាំងនោះ គឺបទដែលបង្កប់ន័យពុំប្រសើរបែបនេះ បែរជាស្ត្រីអ្នកចម្រៀង ហ៊ានច្រៀង ដោយមិនមានការអៀនខ្មាសទៅវិញ។ បទ«ទំនេរកោះអាចម៍ច្រមុះ» ជាបទបែបកំប្លែង ដែលអត្ថន័យបទ បង្ហាញពីទម្លាប់អវិជ្ជមានរបស់បុគ្គលម្នាក់។ ជុំវិញបទចម្រៀងនេះ មហាជនបានរិះគន់ធ្ងន់ៗទៅលើអ្នកនិពន្ធ ដែលមិនបានផ្ដល់គំនិតអភិវឌ្ឍន៍ខ្លួន ដល់មនុស្ស តែបែរជាបង្ហាញគំរូមិនល្អទៅវិញ។ ជាងនោះទៅទៀត រូបភាពវីដេអូ បានតម្រូវឱ្យអ្នកចម្រៀង ដែលនៅជាក្មេងស្រីនៅឡើយនោះ ជក់បារីថែមទៀត។ បទ«ប៉ារូពិឃាត» គឺជាប្រភេទបទរ៉េប ដែលប្រើពាក្យអសប្បុរស ពោរពេញទៅដោយកំហឹង មិនមានខ្លឹមសារអប់រំ តែបង្ហាញពីជម្លោះរវាងបុគ្គល២នាក់។ បទចម្រៀងនេះ បានធ្វើឱ្យគេយល់ឃើញថា សិល្បៈចម្រៀង ត្រូវបានបុគ្គលដែលចេះសរសេរទំនុកច្រៀង យកទៅធ្វើជាឧបករណ៍រំសាយកំហឹង ប្រើពាក្យពេចន៍ជេរប្រមាថ នាំឱ្យតម្លៃសិល្បៈធ្លាក់ចុះ។ នៅមានបទចម្រៀងជាច្រើនទៀត បានប្រើពាក្យអសីលធម៌ធ្ងន់ធ្ងរ ដែលអ្នកនិពន្ធមានវិជ្ជាជីវមិនបានសេពគប់។ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ បានចាក់ឫសយ៉ាងជ្រៅ ទៅក្នុងចិត្តគំនិតរបស់ប្រជាជន ដូច្នេះពួកគេមិនអាចទទួលយកបានឡើយ នូវការប្រើភាសាមិនសមរម្យ ក្នុងអត្ថន័យតែងនិពន្ធនានា។ ការតែងនិពន្ធទាំងឡាយណា ដែលមិនបានផ្ដល់សារអប់រំ តែបែរជាបង្ហាញឱ្យឃើញពីគំរូមិនល្អ ត្រូវបានលោក ម៉ៃ វឌ្ឍនា ចាត់ទុកថា បុគ្គលទាំងនោះ កំពុងតែបាចជាតិពុលបំផ្លាញសង្គម ហើយលោកកំណត់ទុកក្នុងចិត្តថា អ្នកទាំងនោះ មិនមែនជាអ្នកនិពន្ធពិតឡើយ។ កន្លងមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានហៅបុគ្គលមួយចំនួន ដែលបាននិពន្ធបទចម្រៀងមានខ្លឹមសារមិនសមរម្យ អាសគ្រាម និងអសុរោះ ជាដើម ទៅអប់រំណែនាំជារឿយៗ។ តែទោះជាយ៉ាងណា ការប្រព្រឹត្តខុសដដែលៗ នៅតែមានជាបន្តបន្ទាប់ ចំពោះបុគ្គលផ្សេងទៀត។ អ្នកនិពន្ធដែលមាននាមប៉ាកកា កវីជនបទ ម៉ៃ វឌ្ឍនា ឱ្យតម្លៃអ្នកនិពន្ធពិតទៅលើ ការតែងនិពន្ធប្រកបដោយឧត្តមគតិ ចេះថ្លឹងថ្លែងអ្វីល្អអ្វីមិនល្អ និងចាត់ទុកស្នាដៃរបស់ខ្លួនដូចកូនបង្កើត។ មានកូនប្រុស៣នាក់ បុរសមានស្រុកកំណើតនៅខេត្តបាត់ដំបង ជាទឹកដីពោរពេញទៅដោយកវីនោះ ពន្យល់ដូច្នេះថា៖«សួរថាបើយើងមានកូន យើងចង់ឱ្យកូនរបស់យើងក្លាយជាមនុស្សមិនល្អទេ? ចង់ឱ្យកូនយើងជក់គ្រឿងញៀនទេ? ចង់ឱ្យកូនយើងក្លាយជាមនុស្ស ត្រូវបានសង្គមស្អប់ខ្ពើមទេ? យើងប្រាកដជាមិនចង់ទេ។ យើងប្រាកដជាខំអប់រំកូនយើងឱ្យដើរលើផ្លូវល្អ ឱ្យក្លាយជាមនុស្សផ្ដល់ប្រយោជន៍ជួយសង្គម។ ស្នាដៃរបស់យើងដូចគ្នា បើយើងនិពន្ធបែបណា ដូចបង្កើតកូនបែបនោះដែរ ព្រោះគេមើលស្នាដៃរបស់យើង គេនឹងធ្វើតាម ជាពិសេសជះឥទ្ធិពលដល់ក្មេងៗ ដែលមិនទាន់មានការចេះគិតវិភាគ»។ ម្ចាស់បទ សុំពឹងអ្នកពាម រូបនេះ មិនភ្លេចរំឭកពីភាពជាគំរូរបស់អ្នកនិពន្ធឡើយ ដោយលោកពន្យល់ថា អ្នកនិពន្ធត្រូវតែមានសេរីភាពក្នុងការសរសេរ ប៉ុន្តែសេរីភាពនោះក៏ត្រូវតែគិតពីប្រយោជន៍សង្គម និងប្រជាជនដែរ។ ទោះជាយ៉ាងណា ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានលើកឡើងថា អ្នកនិពន្ធទាំងអស់ គួរតែយកទេពកោសល្យរបស់ខ្លួន ទៅបម្រើសិល្បៈ និងវប្បធម៌ជាតិ ឱ្យរីកចម្រើន ដោយចៀសវាងការយកទៅបំផ្លាញវប្បធម៌ដែលជាមរតកដូនតា។ យ៉ាងណាក៏ដោយ សម្រាប់លោក ម៉ៃ វឌ្ឍនា ដែលជាកូនទី២ ក្នុងចំណោមបងប្អូន៥នាក់ ថាដើម្បីឱ្យអ្នកនិពន្ធកែប្រែទម្លាប់មិនល្អរបស់ខ្លួន ទាល់តែរដ្ឋាភិបាល ក៏ដូចជាក្រសួងសាមី ពង្រឹងច្បាប់ពាក់ព័ន្ធ នឹងការតែងនិពន្ធឱ្យមានប្រសិទ្ធភាព៕ | ភ្នំពេញ៖ អ្នកនិពន្ធពិតប្រាកដ ចាត់ទុកស្នាដៃរបស់ខ្លួន ដូចជាកូនបង្កើត ដូច្នេះមុននឹងចេញស្នាដៃអ្វីមួយ គេសម្រិតសម្រាំងខ្លាំងណាស់ ព្រោះគេខ្លាចវាជះឥទ្ធិពលមិនល្អដល់សង្គម។ សិល្បៈគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ហេតុនេះអ្នកនិពន្ធមិនអាចយកសិល្បៈ ទៅធ្វើជាគ្រឿងបង្កជម្លោះ ឬនិពន្ធបង្ហាញពីខ្លឹមសារអសីលធម៌ឡើយ។ ទាំងនេះគឺជាការយល់ឃើញរបស់ លោក ម៉ៃ វឌ្ឍនា សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកនិពន្ធខ្មែរ។ |
មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ៨រូប ត្រូវបានចៅក្រមស៊ើបសួរសម្រេចដោះលែង កាលពីយប់ថ្ងៃទី១៤មីនា ក្រោមការជួយអន្តរាគមន៍ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ មេដឹកនាំសហជីពដែលបានដោះលែងទាំង៨រូប មាន ឈឹម ស៊ីថរ, រី សុវណ្ណឌី, ស៊ុន ស្រីពេជ្រ, ហៃ សុភាព, ឃ្លាំង សុបិន្ត, ទូច សិរីមាស, សុខ ណារិទ្ធ និង ឈឹម សុខន។ បច្ចុប្បន្ននៅសល់សហជីព៣រូបទៀត ដែលកំពុងជាប់ឃុំ។ លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ យល់ថា ករណីនេះ ជាការបន្ធូរបន្ថយបរិយាកាសតានតឹង និងការរិះគន់ចំណាត់ការលើក្រុមតវ៉ាបុគ្គលិកណាហ្គាវើលដ៍ នាពេលកន្លងមក។ ម្យ៉ាងទៀត ការដោះលែងនេះ ទំនងឲ្យមេដឹកនាំទាំងនោះ ចូលចរចាដើម្បីបញ្ចប់ទំនាស់។ តែយ៉ាងណាអ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ចង់ឲ្យមានការទម្លាក់បទចោទប្រកាន់លើមេដឹកនាំសហជីពទាំងស្រុង ជាពិសេសអ្នកបន្តជាប់ឃុំ៣រូបទៀត ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោកពន្យល់យ៉ាងដូច្នេះ៖ «ទោះបីពួកគាត់ត្រូវ ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នក៏ដោយ គាត់នៅតែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ គឺមាន័យថា ពួកគាត់នៅតែមានសម្ពាធពីតុលាការដដែល នាំឲ្យការចរចាមិនទាន់មានតម្លាភាព សុចរិតភាព និងយុត្តិធម៌ឡើយ»។ ចំណែកលោកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ដែលបានទៅទទួលស្វាគមន៍មេដឹកនាំសហជីពទាំង៨រូប បានសរសេរលើទំព័រហ្វេសប៊ុក ពីស្ថានភាពរបស់ពួកគេថា ក្នុងចំណោមអ្នកទាំង៨រូប មានសហជីព១នាក់ មានសុខភាពមិនល្អ ត្រូវបញ្ជូនសម្រាកនៅមន្ទីរពេទ្យ។ យ៉ាងណាក្ដី មន្រី្តអង្គការសង្គមស៊ីវិលសិទ្ធិមនុស្សរូបនេះ សង្ឃឹមថា នឹងមានការដោះលែងមេដឹកនាំសហជីពបន្ថែមទៀត ហើយដំណើរការដោះស្រាយវិវាទនឹងទទួលបានផ្លែផ្កា។ លោកស្រីថា៖ «យើងខ្ញុំសង្ឃឹមថាពួកគេនឹងមានសេរីភាពទាំងអស់គ្នា និងភាគីពាក់ព័ន្ធអាចជជែករកដំណោះស្រាយលើវិវាទការងារ ដែលភាគីទាំងអស់អាចទទួលយកនិងមានយុត្តិធម៌»។ សូមជម្រាបថា ចៅក្រមស៊ើបសួរសម្រេចដោះលែងមេដឹកនាំសហជីព៨រូបខាងលើ ខណៈមេដឹកនាំសហជីព៣រូបទៀត នៅជាប់ឃុំ។ ពួកគេទាំង៣រូប ត្រូវបានចាប់ឃុំខ្លួនន ក្រោមហេតុផលថា បានរារាំងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់អាជ្ញាធរ។ ចំណែក សមាជិកសហជីពជាច្រើនទៀត កំពុងជាប់ចត្តាឡីស័កនៅព្រែកព្នៅ៕ | ភ្នំពេញ៖ សង្គមស៊ីវិល សាទរចំពោះការដោះលែងមេដឹកនាំសហជីពទាំង៨រូប ឱ្យក្រៅឃុំបណ្ដោះអាសន្នជារឿងមួយល្អ ។ ប៉ុន្តែពួកគេស្នើឲ្យមានការទម្លាក់បទចោទទាំងស្រុង លើ់សហជីពទាំងនោះ ដើម្បីមានភាពស្មើគ្នាក្នុងការចរចាទំនាស់នេះ។ |
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍របស់កម្ពុជានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដោយមានការចូលរួមពីរដ្ឋមន្ត្រីតាមក្រសួងមួយចំនួន និងអភិបាលរាជធានីខេត្តជាច្រើនរូប។ ក្រៅពីបង្ហាញសមិទ្ធផលដែលសម្រេចបានក្នុងឆមាសទី១ និងដាក់ផែនការយុទ្ធសាស្ត្រអនុវត្តបន្តសម្រាប់ឆមាសទី២ គណៈកម្មការ CAMSOC បានលើកយកបញ្ហាការជ្រើសរើសនិមិត្តសញ្ញា រូបតុក្កតាតំណាង និងបាវចនាស៊ីហ្គេមឆ្នាំ២០២៣ មកពិភាក្សាគ្នាក្នុងអង្គប្រជុំខាងលើផងដែរ។ បើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មការ CAMSOC ក្រោយពិភាក្សាជជែកដេញដោលអស់រយៈពេលជាច្រើនម៉ោង អង្គប្រជុំបានឯកភាពគ្នាលើការជ្រើសរើសនិមិត្តសញ្ញា និងរូបតុក្កតាតំណាងស៊ីហ្គេមឆ្នាំ២០២៣។ ប៉ុន្តែអង្គប្រជុំមិនទាន់ឯកភាពគ្នាលើការប្រើប្រាស់ពាក្យពេចន៍ជាភាសាអង់គ្លេសក្នុងបាវចនា។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC «ការវាយតម្លៃចុងក្រោយរបស់អង្គប្រជុំពាក់ព័ន្ធនឹងការសម្រេចទៅលើបាវចនា(Moto) ស្លាកសញ្ញា(Logo) និងរូបតំណាងស៊ីហ្គេម(Mascot)។ បញ្ហាទាំងបីនេះបានសម្រេចជាគោលការណ៍ហើយ គ្រាន់តែមានការកែប្រែតិចតួចទៅលើពាក្យពេចន៍របស់បាវចនា រីឯ Logo និង Mascot បានឯកភាពទាំងស្រុង»។ លោក វ៉ាត់ ចំរើន លើកឡើងដូច្នេះក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ។ បាវចនាស៊ីហ្គេមឆ្នាំ២០២៣របស់កម្ពុជាគឺ«កីឡារស់ក្នុងសន្តិភាព»ដែលមានន័យជាភាសាអង់គ្លេសថា«Sport Into Peace»។ ពាក្យ Sport Into Peace នេះ បានបង្កើតឲ្យមានការមិនឯកភាព និងជជែកដេញដោលគ្នាក្នុងអង្គប្រជុំ ដោយអ្នកខ្លះយល់ថា ពាក្យនេះមិនត្រូវតាមវេយ្យាករណ៍អង់គ្លេស ឯអ្នកខ្លះឯកភាពឲ្យប្រើពាក្យនេះ ព្រោះគិតថា វាជា Slogan។ បាវចនាស៊ីហ្គេម ដែលកំពុងស្ថិតក្នុងការពិភាក្សាលើភាសាអង់គ្លេស លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍, លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ដែលស្ថិតក្នុងចំណោមអ្នកមិនឯកភាពបានលើកពាក្យរៀងៗខ្លួនដើម្បីជំនួសឲ្យពាក្យអង់គ្លេសខាងលើ។ ពាក្យទាំងនោះរួមមាន Sport For Peace, Sport Live In Peace, Sport In Peace និង Sport Grow Peace ជាដើម។ Logo ដែលគណៈកម្មការ CAMSOC សម្រេចជ្រើសរើសធ្វើជានិមិត្តសញ្ញាប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ គឺមានរូបប្រាសាទអង្គរវត្តពណ៌មាសនៅផ្នែកខាងលើ ហើយមានរូបកងតំណាងឲ្យប្រទេសក្នុងតំបន់អាស៊ាននៅខាងក្រោមរូបប្រាសាទអង្គរវត្ត។ នៅក្រោមកងពណ៌មាននោះមានសត្វនាគចំនួន៤(ពណ៌បៃតង, ក្រហម, ខៀវ, លឿង) ដែលកន្ទុយរបស់វាព័ន្ធចូលគ្នា ហើយនៅក្រោមនាគទាំង៤មានសរសេរពាក្យ The 32nd SEA Games Cambodia 2023 រំលេចដោយពណ៌មាស។ «និមិត្តរូបនៃ Logo មានធាតុបីបញ្ចូលគ្នា គឺអង្គរវត្ត ដែលតំណាងឲ្យកម្ពុជា អរិយធម៌ខ្មែរ និងភាពរុងរឿងរបស់កម្ពុជា រីឯរូបនាគទាំង៤គឺតំណាងតួអង្គ ដែលធ្វើឲ្យកម្ពុជាក្លាយជាព្រះរាជាណាចក្រកសិកម្ម និងបង្ហាញពីភាពរឹងមាំ ភាពក្លាហាន និងថាមពលរបស់ជាតិយើងក្នុងការកសាងអារិយធម៌អង្គរ និងបង្ហាញពីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ មួយទៀតនៅកណ្តាលយើងឃើញមាន Logo របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលជានិមិត្តរូបនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលមិនអាចខ្វះបានក្នុងធាតុរបស់ Logo»។ នេះជាការពន្យល់អត្ថន័យនៃ Logo របស់លោក វ៉ាត់ ចំរើន។ ដោយឡែក រូបតុក្កតាតំណាង(Mascot)ស៊ីហ្គេម គឺមានរូបសុភាទន្សាយញីឈ្មោលចំនួនពីរក្បាល។ ក្នុងនោះសុភាទន្សាយញីដែលមានឈ្មោះ រំដួល ស្លៀកខោពណ៌ក្រហមចងក្រវាត់ក្រមា ខណៈដៃលើកសំពះដោយមានចងខ្សែនៅដើមដៃទាំងសងខាង។ ចំណែកនៅលើក្បាលមានចងក្រណាត់ពណ៌ក្រហម រលេចដោយទង់ជាតិកម្ពុជានៅចំកណ្តាល។ រីឯសុភាឈ្មោលមានឈ្មោះ បុរី ស្លៀកខោពណ៌ខៀវចងក្រវាត់ក្រមានៅចង្កេះ ដៃខាងស្តាំកាន់ភ្លើងគប់ និងមានចងក្រណាត់ពណ៌ខៀវនៅលើក្បាល ដែលរំលេចដោយទង់ជាតិកម្ពុជានៅចំកណ្តាល។ នៅក្នុងអង្គប្រជុំដែលដឹកនាំដោយសម្តេច ទៀ បាញ់ នោះដែរ គណៈកម្មការ CAMSOC ដែលទទួលបន្ទុករៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ផងនោះ បានអនុម័តលើកាលបរិច្ឆេទនៃការរៀបចំ ASEAN Para Games ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕ | គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍របស់កម្ពុជា(CAMSOC)បានឯកភាពគ្នាលើការជ្រើសរើសស្លាកសញ្ញា(Logo) និងរូបតំណាង(Mascot)របស់ SEA Games 2023។ ប៉ុន្តែគណៈកម្មាធិការនេះ មិនទាន់ឯកភាពលើការប្រើប្រាស់ពាក្យពេចន៍ជាភាសាអង់គ្លេសក្នុងបាវចនាស៊ីហ្គេមនៅឡើយទេ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.