title
stringlengths 4
305
| url
stringlengths 42
212
| content
stringlengths 6
22.7k
| metadata
dict |
|---|---|---|---|
ចំណេញលើគោក! មកស្គាល់ផ្សារបោះដុំ ៦កន្លែងនៅថៃ ដែលអាចទិញទំនិញបានធូរថ្លៃជាងគេបំផុត
|
https://business-cambodia.com/articles/Discover 6 Cheapest Wholesale Markets in Thailand
|
មានអាជីវករជាច្រើនមិនថាក្នុងប្រទេសខ្មែរយើង ឬក្រៅប្រទេសបានចូលមកប្រទេសថៃដើម្បីទាក់ទងនាំចូលផ្តាច់មុខ ឬ នាំចូលទំនិញជាបោះដុំបន្ត មិនថាសំលៀកបំពាក់ កាបូប ស្បែកជើង ឬទំនិញសព្វសារពើផ្សេងៗ ដោយសារទំនិញទាំងនោះជាទូទៅមានគុណភាពល្អ និងតំលៃថោកសមរម្យ ។ តើពួកគេភាគច្រើនទៅរកទិញឥវ៉ាន់ទាំងនោះនៅទីណាខ្លះ?
១. ផ្សារប្រាទូណាម
ផ្សារប្រាទូណាមមានទីតាំងនៅកណ្តាលទីក្រុងបាងកក ដែលផ្សារនេះស្ទើរតែ ៩៩% លក់តែសំលៀកបំពាក់ប៉ុណ្ណោះ ។ ផ្សារនេះបែងចែកជាផ្សារពេលព្រឹកដែលលក់នៅម្តុំអគារបាយុកនិងជុំវិញផ្សារខ្លះៗដែលបើកលក់ពីម៉ោង ៥.០០ – ៩.០០ព្រឹក ហើយបើកលក់ម្តងទៀតនៅពេលយប់ ទីតាំងដដែរចាប់ពីម៉ោង ១៧.០០ – ២១.០០យប់ ។ ចំណែកឯផ្សារធម្មតាបើកលក់ពីម៉ោង ៨.០០ – ១៥.០០រសៀលដែលមានទីតាំងចាប់ពីដើមផ្លូវលំ ផេជ្ជបុរី សយ២១ (Phetchburi Soi 21) រហូតដល់ចុងផ្លូវតែម្ដងដោយលក់សំលៀកបំពាក់យ៉ាងហូរហៀរសងខាងផ្លូវតែម្ដង ។ នៅទីនេះបើសិនចង់ទិញបានតំលៃថោក ត្រូវទិញចាប់ពី ៣ឡើងទៅ ហើយបើសង្កេតអ្នកទិញភាគច្រើន ដាក់វ៉ាលីអូសទិញឥវ៉ាន់ទៅជាមួយ ព្រោះដឹងខ្លួនឯងថាទៅដល់ទីនោះដឹងតែទិញច្រើនតែម្ដង ។
២. ផ្សារទំនើបផ្លាទីនឹម
ផ្សារនេះមានទីតាំងជិតផ្សារប្រាទូណាមដែរ ដោយអ្នកអាចធ្វើដំណើរដោយថ្មើរជើងបាន ប្រហែល15នាទី ។ ផ្សារនេះមាន៣អគារតៗគ្នាដែលគេហៅថា Zone1, Zone2 និង Zone3 ។ សំរាប់អ្នកចង់ទិញទំនិញបែបហ្វាសិន ម៉ូដទាន់សម័យ អ្នកអាចដើររកទិញបានពីទីនោះ ដែលមានដូចជាសំលៀកបំពាក់ កាបូប ស្បែកជើង ឬ គ្រឿងកាឡៃ -ល- ។ ណែនាំអោយតែងខ្លួនជាអ្នកលក់ ឬ មុននឹងទិញ សួរតំលៃលក់រាយ និងបោះដុំជាមុនសិន ព្រោះតំលៃខុសគ្នាខ្លាំង ឬឃើញគេដាក់ប៉ាយ SALE (ទំនិញបញ្ចុះតំលៃ) អាចទៅរកមើលទិញមុនគេ ។
៣.ផ្សារសាំផេង
ផ្សារនេះមានទីតំាងនៅតំបន់ភូមិចិន ឆៃណាថោន យ៉ាវ៉រ៉ាជ ប្រជាជនភាគច្រើនទៅទិញកាបូប ស្បែកជើង មួក ប្រដាប់ចងសក គ្រឿងអលង្ការកាឡៃ ក្រណាត់ ឧបករណ៍សំរាប់ធ្វើសំភារៈដោយដៃ DIY នៅទីនោះ ។ ផ្សារនេះចែកជាផ្សារព្រលឹមស្រាងៗដែលបើកចាប់ពីម៉ោង ១.០០ – ៦.០០ព្រឹក ដែលលក់តែបោះដុំប៉ុណ្ណោះ និងផ្សារធម្មតាបើកចាប់ពីម៉ោង ៨.០០ – ១៧.០០ល្ងាច ។
៤. ផ្សារប៊ុំបេ
ស្រដៀងនឹងផ្សារសំផេងដែរ តែនៅឆ្ងាយបន្តិចពីកណ្ដាលក្រុង ។ ផ្សារនេះលក់ឥវ៉ាន់បោះដុំ មានដូចជាសំលៀកបំពាក់ ស្បែកជើងជាដើម ហើយមានភាពកក្រឹកកក្រេងក្នុងការលក់ដុំពេលយប់អធ្រាត្រតែម្ដងពីម៉ោង២ព្រឹកដល់ម៉ោង៤រសៀល ។ នៅក្បែរនោះក៏មានផ្សារទំនើបផងដែរ ផ្សារប៊ុំបេថៅវើរ សំរាប់អ្នកដើរហត់ចង់ចូលសំរាកនៅម៉ាស៊ីនត្រជាក់សិន ។
៥. ផ្សាររោងក្លឿ
ប្រហែលជាអ្នកធ្លាប់បានលឺហើយ ជាផ្សារដែលស្ថិតនៅព្រំដែនខ្មែរ ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នៅទីនោះអ្នកអាចនាំចូលទំនិញសព្វសារពើពីប្រទេសថៃទៅលក់នៅប្រទេសខ្មែរ ដោយចំនុចល្អ អ្នកមិនបាច់ចំណាយច្រើនលើថ្លៃដឹកជញ្ជូនពីប្រទេសថៃមកប្រទេសខ្មែរយើង ហើយអ្នកអាចនិយាយចរចារជាភាសាខ្មែរបាន ដោយសារវានៅជាប់ប្រទេសខ្មែរយើងស្រាប់ ។ ផ្សារនេះមានលក់ទំនិញគ្រប់ប្រភេទមិនថាបែបថ្មី ឬ ជជុះ មានជាង៣០០០ ហាងទំនិញអោយជ្រើសរើស បើកចាប់ពីម៉ោង ៧.០០ – ២០.០០យប់ ។ អ្នកត្រូវធ្វើមានប៉ាស់ព័រ ឬ ត្រូវធ្វើប័ណ្ណចូលផ្សារជាមុនសិន ព្រោះផ្សារនេះនៅខាងព្រំដែនប្រទេសថៃ ។
៦. តំបន់និគមឧស្សាហកម្ម
សំរាប់អ្នកដែលចង់ទាក់ទងរកទិញទំនិញផ្ទាល់ពីរោងចក្រ អ្នកអាចទៅដល់រោងចក្រផ្ទាល់តែម្តងដើម្បីចរចាធុរកិច្ច ។ ប្រទេសថៃមាននិគមឧស្សាហកម្មចំនួន ៥៣ ពេញផ្ទៃប្រទេស ដែលនិគមនីមួយៗប្រជុំដោយរោចក្រជាច្រើនប្រមូលផ្តុំគ្នាជាភូមិតែម្ដង ។ និគមឧស្សាហកម្មទាំងនោះមាននៅជាយក្រុងបាងកក ខេត្តសាមុតប្រាកាន ឈុនបុរី រ៉ាយ៉ង រ៉ាជបុរី សាមុតសាខន ឡាំពូន សង់ខ្លា ណងខាយ ឧដនថានីជាដើម ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-18T02:06:31.879Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 1020,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
Aaron Tan ម្ចាស់ក្រុមហ៊ុនតម្លៃ១ពាន់លាន$ ប្រាប់គ្រឹះធំបំផុតពេលរកស៊ីដំបូងនិងមិត្តភក្ដិគួររកស៊ីជាមួយ
|
https://business-cambodia.com/articles/Aaron Tan Co Founder Carro
|
ការកសាងក្រុមហ៊ុនដែលមានតម្លៃរាប់ពាន់លានដុល្លារ មិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាទាមទារឱ្យមេដឹកនាំ ត្រូវតែជាមនុស្សមានសមត្ថភាព មានចក្ខុវិស័យវែងឆ្ងាយ និងជាមនុស្សមានក្បួនខ្នាតក្នុងការរកស៊ីច្បាស់លាស់ផងដែរ។
យោងតាមបទពិសោធន៍របស់សហគ្រិនវ័យ៣៦ឆ្នាំរបស់សិង្ហបុរី Aaron Tan ដែលមានសមត្ថភាពបង្កើតក្រុមហ៊ុនមួយ ឈ្មោះថា Carro ដែលជាវេទិកាទិញលក់រថយន្ត ប្រកបដោយតម្លាភាព និងទំនុកចិត្តខ្ពស់ និងមានតម្លៃខ្លួន១ពាន់លានដុល្លារ លោកបានប្រាប់ពីគ្រឹះធំបំផុតមួយដែលយុវជនក្មេងៗគួរធ្វើ ពេលចេញរកស៊ីដំបូងគឺ “ការកសាងក្រុមឱ្យបានត្រឹមត្រូវនិងរឹងមាំ”។
លោកបានចែករំលែកពីគន្លឹះក្នុងការចេញរកស៊ីដំបូង និងប្រភេទមិត្តភក្តិគួររកស៊ីជាមួយថា នៅពេលចាប់ផ្ដើមរកស៊ីដំបូង អ្នកត្រូវរកឱ្យបាននូវក្រុមស្នូល ដែលពួកគាត់អាចជាក្រុមមនុស្ស ឬមិត្តភក្ដិដែលមានជំនឿលើអ្នក។
លោកបានបន្ថែមថា អ្វីដែលសំខាន់បំផុតនោះគឺជាក្រុមដែលជួយគាំទ្រគ្នាទៅវិញទៅមក និងអ្វីដែលសំខាន់បំផុតគឺជួយបំពេញចំណុចសំខាន់ៗឱ្យគ្នា។ នេះបើតាមការបញ្ជាក់ពីសហគ្រិនវ័យក្មេង Aaron Tan។
យោងតាមលោក Tan សមត្ថភាពរបស់ស្ថាបនិកក្នុងការកសាងក្រុមគឺជាសញ្ញាល្អដែលពួកគេដឹងខ្លួនឯង និងយល់ពីភាពខ្លាំង និងចំណុចខ្សោយរបស់ពួកគេ។ ប៉ុន្តែវាក៏បង្ហាញពីសមត្ថភាពរបស់ពួកគេក្នុងការបញ្ចុះបញ្ចូលអ្នកដទៃឱ្យយល់ពីចក្ខុវិស័យរួមរបស់ពួកគេផងដែរ។
លោក Tan បាននិយាយថា "អ្នកនឹងដឹងថាតើអ្នកអាចចាប់ផ្តើមក្រុមហ៊ុនបានឬអត់ ពីព្រោះអ្នកអាចស្វែងរកមនុស្សកាន់តែច្រើនដែលជឿជាក់លើការធ្វើដំណើររបស់អ្នកមួយនេះ" ។ ដំបូងអ្នកត្រូវស្វែងរកមិត្តភក្តិមួយក្រុមនោះ ដែលមានបំណងឈានទៅរកភាពរីកចម្រើនជឿនលឿនជាមួយអ្នក មុននឹងអ្នកអាចស្វែងរកមនុស្ស១០០នាក់ បន្ទាប់មកកើនដល់១០០០ នាក់ ឬបន្ទាប់មកច្រើនជាងនេះដើម្បីពង្រីកក្រុមហ៊ុនរបស់អ្នក”៕
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
Telegram: 0963517713
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-18T02:05:42.876Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 42,
"author": {
"first_name": "ឡុង",
"last_name": "វឌ្ឍនៈ",
"email": "longvathanak007@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មកដឹងមុខជំនួញគ្រាក់ៗនិងក្បួនរកស៊ីល្អឯកពីសេដ្ឋីមានបំផុតឥណ្ឌា ជួយលោកមានទ្រព្យជិត១០០ពាន់លាន$
|
https://business-cambodia.com/articles/Mukesh Ambani Chairman Reliance Industries Ltd
|
ផ្នត់គំនិតកំពូលសហគ្រិនភាគច្រើន ដែលអាចវិវត្តន៍ខ្លួន និងដឹកនាំអាជីវកម្មឡើងដល់ចំណុចកំពូល គឺតែងតែប្រាថ្នាចង់ក្លាយជាលេខ១ លើអ្វីដែលខ្លួនកំពុងធ្វើ។ លេខ១ក្នុងន័យនេះ មិនមែនសម្ដៅលើ ការខំប្រឹងប្រកួតប្រជែងជាមួយនឹងគេទាំងស្រុងនោះទេ ប៉ុន្តែជាការខំប្រឹងប្រកួតប្រជែងនិងខ្លួនឯងផង និងចង់ឃើញសក្ដានុពលរបស់ខ្លួនឯង ក្នុងចំណោមបុគ្គលផ្សេងទៀត ដែលកំពុងធ្វើរឿងដូចគ្នា ក្នុងវិស័យដូចគ្នាជាដើម។
ទន្ទឹមនឹងនេះដែរ សូម្បីតែលោក Mukesh Ambani ដែលត្រូវបានគេស្គាល់ថាជា សហគ្រិនដ៏ឆ្នើមមួយរូបរបស់ឥណ្ឌា បានកែប្រែខ្លួនឯងពីបុគ្គលធម្មតា រហូតក្លាយជាកំពូលមហាសេដ្ឋីលេខ១ប្រចាំប្រទេស និងសល់ទ្រព្យរហូតដល់ទៅ៩៨.៩ពាន់លានដុល្លារ (យោងតាម Forbes ត្រឹមថ្ងៃនេះ) ដែលនេះជាចំនួនទឹកប្រាក់ដ៏ច្រើនមហាសាល។ តើលោកមានមុខជំនួញគ្រាក់ៗអ្វីខ្លះ និងមានក្បួនរកស៊ីបែបណា ទើបអាចទទួលបាននូវភាពជោគជ័យមហិមាបែបនេះ?
សហគ្រិនវ័យ៦៤ឆ្នាំ ដែលមានឈាមជ័រជាជនជាតិឥណ្ឌារូបនេះ បច្ចុប្បន្នជា គឺជាមហាសេដ្ឋីជំនួញឥណ្ឌា ជាប្រធាន ជានាយកគ្រប់គ្រង និងជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុនមេ Reliance Industries Ltd. (RIL) ដែលជាក្រុមហ៊ុនពហុជាតិសាសន៍របស់ឥណ្ឌា ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងបុមបៃ។ ទីក្រុងនេះមានអាជីវកម្មចម្រុះរួមមានថាមពល គីមីឥន្ធនៈ ឧស្ម័នធម្មជាតិ ការលក់រាយ ទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងវាយនភណ្ឌ។
យ៉ាងណាមិញ ចំពោះក្បួនរកស៊ីរបស់លោកវិញគឺមានដូចជា៖
១. ដាក់ក្ដីស្រមៃឱ្យធំ៖ ពីបុរសម្នាក់ដែលទទួលស្នងមរតកពីឪពុកក្នុងវ័យ៣០ឆ្នាំ Mukesh Ambani មានក្ដីស្រមៃចង់ក្លាយជាម្ចាស់អាជីវកម្មផលិតសរសៃអំបោះ (polyester) ធំជាងគេបំផុតនៅលើពិភពលោក។ ហើយជាលទ្ធផលមកដល់បច្ចុប្បន្នក្រុមហ៊ុន RIL របស់លោក បានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សរសៃអំបោះ ( polyester) ធំជាងគេលំដាប់ពិភពលោក ជាមួយនឹងការផលិតអំបោះបាន២,៥លានតោនក្នុងមួយឆ្នាំ។
២. ខំប្រឹងធ្វើឱ្យបានច្រើនជាងនិយាយ៖ ផ្តោតជាមួយនឹងឆន្ទៈដែលមានមាននៅក្នុងខ្លួន បានធ្វើឱ្យបុរសវ័យ៦០ប្លាយរូបនេះ តែងឱ្យតម្លៃទៅលើទង្វើជាជាងការនិយាយ។ របៀបដែលលោកគ្រប់គ្រងអាជីវកម្ម ការលេងភាគហ៊ុន ជាមួយនឹងដំណើរការរីកចម្រើនទៅមុខជាបន្តបន្ទាប់. បានធ្វើឱ្យ Mukesh Ambani សង្កេតឃើញពីភាពឈ្លាសវៃ ក្នុងការប្រើយុទ្ធសាស្ត្រវាយលុកទីផ្សារអាជីវកម្ម។ ជាមួយនឹងការខំប្រឹងឥតមានពេលទំនេរនេះ បានធ្វើឱ្យលោក Mukesh Ambani ជាប់ឈ្មោះក្លាយជាមហាសេដ្ឋីក្នុងកំណត់ត្រាពិភពលោក។
៣. ផ្តោតឱ្យខ្លាំង៖ ការផ្តោតអារម្មណ៍ខ្លាំងជាមួយនឹងអាជីវកម្ម បានធ្វើឱ្យសហគ្រិនរូបនេះទទួលបានការកោតសរសើរមិនដាច់ ពីសំណាក់មហាជនជាច្រើន ជាពិសេសពីការគ្រប់គ្រងខ្សែសង្វាក់ផលិតកម្មបង្កើតរោងចក្រធំជាងគេលំដាប់ខ្នាតអន្តរជាតិ នៅតំបន់ Jamnagar ក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា ដែលមានសមត្ថភាពចម្រាញ់ប្រេងរហូតបាន ៦៦០,០០០ បារ៉ែលក្នុងមួយថ្ងៃ។ ភាពច្បាស់លាស់ក្នុងអាជីវកម្មនេះហើយ Mukesh Ambani ប្រើពេលជាច្រើន ដើម្បីរកទិសដៅផ្តោតលើចក្ខុវិស័យអាជីវកម្ម ដែលជាហេតុធ្វើឱ្យលោក មិនងាយខាតបង់ទ្រព្យ ហើយបើទោះជាខាតក៏មិនធ្ងន់ធ្ងរដែរ។
៤. កុំខ្លាច ត្រូវតែរឹងមាំជានិច្ច៖ មេរៀនមិនអាចបំភ្លេចបានដែល Mukesh Ambani រៀនពីឪពុករបស់ខ្លួននោះគឺ ទោះបីជាខ្លួនកំពុងស្ថិតនៅក្នុងដំណាក់លំបាកយ៉ាងណា តែត្រូវប្តេជ្ញា ហើយរក្សាភាពរឹងមាំជានិច្ច។ ជាក់ស្តែងការកាន់របររកស៊ីជាមួយនឹងអាជីវកម្មពហុវិស័យ ប្រសិនណាបើលោកមិនធ្វើជាមេដឹកនាំដែលខ្លាំងណាក្លាទេ ធ្វើយ៉ាងណាទើបអាចឱ្យបុគ្គលិកនៅក្រោមបង្គាប់លោកមានភាពក្លាហានបានទៅ។ ក្នុងការប្រកបអាជីវកម្មតែងមានជួបឧបសគ្គរាប់មិនអស់ កាលណាបើអាជីវកម្មនោះឡើងបានកាន់តែខ្ពស់ ដៃគូប្រកួតប្រជែងកាន់តែមានច្រើន ហើយបើលោកជាបុគ្គលម្នាក់ដែលឆាប់ខ្លាច ឆាប់ភ័យ មិនចេះទប់អារម្មណ៍ មិនពូកែស្វែងរកដំណោះស្រាយទេនោះ អាជីវកម្មរបស់លោកនឹងមិនអាចរស់មកដល់បច្ចុប្បន្នឡើយ។
៥. កុំស្ទាក់ស្ទើរ៖ ចង់រកស៊ីបើនៅតែស្ទាក់ស្ទើរទៅមុខក៏មិនហ៊ានថយក្រោយក៏ហ៊ានទៀត តើរកស៊ីដើម្បីអ្វី? Mukesh Ambani តែងប្រើកែវភ្នែកទាំងគូរបស់លោកសម្លឹងមើលពិភពលោកដែលសម្បូរទៅទ្រព្យធនជានិច្ច ហើយលោកនឹងចាប់យកឱកាសបណ្ដាក់ទុនដែលគិតថា នឹងមានសក្ដានុពលនាពេលអនាគត ដោយមិនទុកឱ្យនៅយូរឡើយ។ ព្រោះថាអ្នកជំនួញត្រូវតែមានគំនិតរកចំណូល រកចូលបានច្រើនកាលណាកាន់តែប្រសើរកាលនោះ មិនមែនគិតរកតែមួយឆ្នាំសម្រាប់ចាយមួយឆ្នាំទេ។
៦. ការជ្រើសរើសមុខជំនួញល្អបំផុត៖ លោកធ្លាប់មានប្រសាសន៍ថា ការរកជ្រើសរើសមុខរបរឬមុខជំនួញដែលល្អបំផុត គឺជាមុខរបរឬមុខជំនួញ ដែលអាចជួយដោះស្រាយទាំងបញ្ហារជីវភាព និងបញ្ហាលំបាកផ្សេងៗ ទៀតរបស់មនុស្សទូទៅបានច្រើនបំផុត៕
ចុច Like ផេក Long Vathanak - ឡុង វឌ្ឍនៈ ដើម្បីតាមដានគំនិតល្អៗមុនគេ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-18T01:59:29.287Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 85,
"author": {
"first_name": "ឡុង",
"last_name": "វឌ្ឍនៈ",
"email": "longvathanak007@gmail.com"
},
"quality_warning": [
"noisy"
]
}
|
លោក ហោ ប៊ុនថែ៖ បង្ហើបពីផ្នត់គំនិតធំ២ ជួយឱ្យខ្លួនក្លាយជាអគ្គនាយករង ធនាគារវីង ទាំងវ័យក្មេង
|
https://business-cambodia.com/articles/Hor-bunthe-wing-Deputy
|
ផ្តើមចេញពីនិស្សិតក្រីក្រម្នាក់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតមានឱកាសប្រឡងជាប់អាហារូបករណ៍ដល់ទៅពីរសាកលវិទ្យាល័យនៅភ្នំពេញ លើជំនាញគណនេយ្យ និងអក្សរសាស្រ្តអង់គ្លេស លោក ហោ ប៊ុនថែ បានចំណាយពេលរៀននៅសាកលវិទ្យាល័យទាំងព្រឹកទាំងថ្ងៃ ហើយឆ្លៀតធ្វើការជាគ្រូបង្រៀនភាសាអង់គ្លេសនៅពេលយប់បន្ថែមទៀត ដើម្បីយកប្រាក់មកផ្គត់ផ្គង់ការចំណាយផ្ទាល់ខ្លួន និងយកការបង្រៀននោះមកធ្វើជាបទពិសោធន៍នៅក្នុងការធ្វើការ រហូតក្លាយជាអគ្គនាយករងនៃធនាគារឯកទេសវីងទាំងវ័យក្មេង។
ថ្លែងប្រាប់សារព័ត៌មាន Business Cambodia លោក ហោ ប៊ុនថែ បានរំលឹកឱ្យដឹងថា មុនពេលលោកចូលបម្រើការនៅធនាគារវីង លោកធ្លាប់ធ្វើការងារជាគណនេយ្យករអស់រយៈពេលជាងមួយឆ្នាំ នៅក្នុងក្រុមហ៊ុននាំចេញនាំចូលផលិតផលស្រ្តីមួយកន្លែងនៅភ្នំពេញ។ បន្ទាប់មក លោកក៏បានលាឈប់ពីក្រុមហ៊ុននោះ រួចបន្តចូលធ្វើការងារនៅក្នុងក្រុមហ៊ុន AZ Group ក្នុងតំណែងជាសវនករផ្ទៃ។ លោកបានចំណាយពេលជាមួយក្រុមហ៊ុននោះ អស់រយៈពេលជិតពីរឆ្នាំទើបលោកសម្រេចចិត្តប្តូរមកបម្រើការងារនៅក្នុងធនាគារឯកទេសវីង ក្នុងឆ្នាំ២០០៩។
នៅអំឡុងពេលចូលធ្វើការដំបូងៗ ក្នុងឆ្នាំ២០០៩នោះ លោក ហោ ប៊ុនថែ បានប្រាប់ឱ្យដឹងថា លោកមានតំណែងត្រឹមតែជាអ្នកវិភាគហិរញ្ញវត្ថុប៉ុណ្ណោះ។ ប៉ុន្តែក្រោយពីចូលធ្វើការងារបានប៉ុន្មានឆ្នាំ លោកក៏ត្រូវបានតម្លើងតំណែងជាបន្តបន្ទាប់ ពោលគឺនៅក្នុងឆ្នាំ២០១២ លោកមានឱកាសឡើងតំណែងជាប្រធានហិរញ្ញវត្ថុ។ បន្ទាប់មកនៅក្នុងឆ្នាំ២០១៣ លោកក៏បានក្រុមហ៊ុនតំឡើងតំណែងជានាយកផ្នែកហិរញ្ញវត្ថុ ហើយនៅក្នុងឆ្នាំ ២០១៩កន្លងទៅនេះ លោកក៏ត្រូវបានក្រុមហ៊ុនផ្តល់សេចក្តីទុកចិត្តតំឡើងតួនាទីជាអគ្គនាយករង (Deputy CEO) នៃធនាគារឯកទេសវីង។
ទន្ទឹមនឹងបទពិសោធន៍ការងារដ៏ជោគជ័យខាងលើនេះ លោក ហោ ប៊ុនថែ បានចែករំលែកនៅផ្នត់គំនិតចំនួនពីរ ដែលគាត់តែងតែទន្ទេញចាំនៅក្នុងចិត្ត ដោយផ្នត់គំនិតនោះ បានធ្វើឱ្យលោកអាចមានឱកាសក្លាយជាអគ្គនាយករងនៃធនាគារឯកទេសវីងដូចសព្វថ្ងៃនេះ។ ផ្នត់គំនិតទាំងពីរនោះ រួមមានដូចខាងក្រោម៖
ផ្នត់គំនិតទី១. ធ្វើការលើខ្លួនឯង ឱ្យខ្លាំងជាងធ្វើលើការងារ
លោក ហោ ប៊ុនថែ បានចោទជាសំណួរថា៖ ហេតុអ្វីបានជាមានបុគ្គលិកខ្លះ ធ្វើការពេញម៉ោងដូចគ្នា ចូលធ្វើការនៅក្នុងក្រុមហ៊ុនក្នុងឆ្នាំតែមួយ តែគាត់បែរជាទទួលបានប្រាក់ចំណូលទាប? ហើយមានបុគ្គលិកផ្សេងទៀត បែរជាអាចទទួលបានប្រាក់ចំណូលខ្ពស់រហូតដល់ទៅរាប់ពាន់ដុល្លារ? តើមកពីមូលហេតុអ្វីទៅ? ចម្លើយ៖ ក៏ព្រោះតែបុគ្គលិកម្នាក់ៗ បានផ្តល់គុណតម្លៃ ចំណេះ ជំនាញ និងលទ្ធផលការងារឱ្យក្រុមហ៊ុនខុសៗគ្នា។ មនុស្សដែលបានចំណូលច្រើន ក៏ព្រោះតែគេបានចំណាយពេលអភិវឌ្ឍន៍គុណតម្លៃរបស់ខ្លួនបានច្រើនជាងបុគ្គលិកធម្មតា។
លោក ហោ ប៊ុនថែ បានពន្យល់ថា គុណតម្លៃ គឺជាអ្វីដែលយើងអាចផ្តល់ឱ្យក្រុមហ៊ុន មានន័យថា យើងធ្វើឱ្យប្រសិទ្ធិភាពការងារនៅក្រុមហ៊ុនកាន់តែល្អជាងមុន រហ័សជាងមុន ហើយយើងអាចធ្វើការងារបានល្អប្រសើរច្រើនជាងអ្នកដទៃ។ ទាំងអស់នេះហើយ ដែលគេហៅថាគុណតម្លៃ ប៉ុន្តែមនុស្សមួយចំនួន ចំណាយពេលខិតខំប្រឹងប្រែងលើការងារយ៉ាងខ្លាំង និងបានភ្លេចចំណាយពេលវេលាអភិវឌ្ឍន៍សមត្ថភាពធ្វើការឱ្យបានលឿន និងធ្វើបានច្រើនជាងមុន។
សម្រាប់លោកផ្ទាល់ តាំងពីដើមមក លោកតែងតែផ្តោតលើការអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប់ជាប្រចាំ លោកមិនដែលនៅមួយកន្លែងនោះទេ ពីព្រោះលោកជឿជាក់ថា នៅពេលដែលគុណតម្លៃរបស់លោកកាន់តែកើនឡើង លោកនឹងមានឱកាសធ្វើការងារថ្មីៗបានកាន់តែច្រើន ហើយប្រសិទ្ធិភាពការងារក៏កាន់តែខ្ពស់ផងដែរ។ ហើយការអភិវឌ្ឍខ្លួនរបស់លោកទៀតសោធ គឺលោកជ្រើសរើសយករបៀបអភិវឌ្ឍន៍ខ្លួនណាដែលចំណាយដើមទុនតិច ដូចជាការអានសៀវភៅ រៀនពីយូធូប និងការស្រាវជ្រាវផ្សេងៗ នៅលើបណ្តាញអ៊ីនធើណេត ជាដើម។
ផ្នត់គំនិតទី២. ត្រៀមខ្លួនទុកមុន ដើម្បីចាប់យកឱកាស
អគ្គនាយករងវ័យក្មេងខាងលើនេះ លើកឡើងថា “បើយើងមានឱកាស តែយើងអត់មានសមត្ថភាព តើយើងអាចចាប់យកឱកាសនោះបានឬអត់? មួយវិញទៀត បើយើងមានសមត្ថភាព តែបើយើងគ្មានឱកាស តើយើងអាចជោគជ័យបានដែរឬទេ? មនុស្សយើងភាគច្រើន តែងរងចាំដល់ខ្លួនឯងឡើងតំណែងថ្មីណាមួយ ទើបគេចាប់ផ្តើមធ្វើការងារនោះ ដែលនេះគឺជារឿងមួយដែលមិនអាចទៅរួចនោះទេ ពីព្រោះគ្មានម្ចាស់ក្រុមហ៊ុនណាហ៊ានតម្លើងតំណែងថ្មីទៅឱ្យបុគ្គលិកដែលមិនបានបញ្ចេញសមត្ថភាពលើការងារដែលខ្លួនមិនធ្លាប់ធ្វើនោះឡើយ" ។
សម្រាប់លោកផ្ទាល់ លោកតែងតែបញ្ចេញសមត្ថភាពគ្រប់ពេលដែលមានឱកាស លោកមិនដែលខ្លាចហត់នោះទេ ឬក៏ខ្លាចថាគេបោកយើងប្រើនោះដែរ។ មួយវិញទៀត លោកមិនខ្វល់ពីការឡើងតំណែង ឬប្រាក់ខែអ្វីនោះទេ ពោលគឺលោកព្យាយាមធ្វើការងារថ្មីៗ ដែលលោកមិនធ្លាប់បានធ្វើពីមុនមក ហើយលោកប្រឹងប្រែងធ្វើការងារនោះឱ្យបានល្អជាទីបំផុត។ ចំណែកឯ តំណែងឬប្រាក់ខែនោះ លោកទុកឱ្យក្រុមហ៊ុនជាអ្នកចាត់ចែងឱ្យលោក។
លោក ប៊ុនថែ បានសង្កត់ធ្ងន់ថា៖ “យើងត្រូវតែបង្ហាញស្នាដៃរបស់យើង ទៅលើការងារដែលយើងមិនធ្លាប់ធ្វើ ហើយកុំខ្វល់ថា យើងអាចឡើងប្រាក់ខែ ឬក៏មុខតំណែងឬអត់ អ្វីដែលយើងត្រូវខ្វល់ គឺធ្វើបែបណា ដើម្បីឱ្យប្រសិទ្ធិភាពការងារ ដែលយើងគ្រោងនឹងធ្វើនោះប្រសើរជាងអ្នកដទៃ។ ដូច្នេះហើយ នៅពេលដែលយើងអាចធ្វើការងារដែលយើងមិនធ្លាប់ធ្វើបានល្អ នោះយើងនឹងមានឱកាសឡើងប្រាក់ខែ និងតំណែងដោយមិនចាំបាច់សុំថៅកែឡើយ" ។
ជាចុងក្រោយ លោក ហោ ប៊ុនថែ ក៏បានសង្កត់ធ្ងន់ដែរថា “នៅពេលដែលយើងត្រៀមខ្លួនរួចរាល់អស់ហើយនោះ យើងក៏ត្រូវមានរបស់សំខាន់មួយចំនួនទៀតផងដែរ ដើម្បីបានឱកាសកាន់តែច្រើន របស់សំខាន់ទាំងនោះរួមមានដូចជា៖ ភាពស្មោះត្រង់ ការមានទំនួលខុសត្រូវខ្ពស់ និងមិនកែងបន្លំក្រុមហ៊ុន ឬអតិថិជនជាដើម ទាំងអស់នេះ សុទ្ធតែជាកត្តាជំរុញឱ្យយើងកាន់តែមានឱកាសជាងគេ” ៕
អត្ថបទដោយ៖ Meng Songly
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-18T01:57:48.818Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 129,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ប្រារព្ធសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យ៉ាងសប្បាយរីករាយ និងអធិកអធម!
|
https://business-cambodia.com/articles/Monk Blessing Post-PR article will be released on 14th April 2022
|
(រាជធានីភ្នំពេញ)៖ ពិធីជប់លៀងស្វាគមន៍បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ របស់ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានប្រារព្ធឡើង យ៉ាងអធិកអធម និងសប្បាយរីករាយក្រៃលែង នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅទីតាំងស្នាក់ការកណ្តាលក្រុមហ៊ុនដែលស្ថិតនៅអគារលេខ ២៤៣-២៤៤ ផ្លូវ៥៩៨ (ឯកឧត្តម ជា សុផារ៉ា) ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកស្រី សាន សោម៉ានី នាយិកាប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកនៃក្រុមហ៊ុន លី ហួរ លីស៊ីង រួមទាំងដៃគូសហការអាជីវកម្ម និងភ្ញៀវកិត្តិយសជាច្រើន បានអញ្ជើញចូលរួម ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦។
ពិធីជប់លៀងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានចាប់ផ្តើមបើកកម្មវិធីដោយ វេលាពេលព្រឹក បាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្មាទានសីល ដើម្បីចម្រើនសិរីសួស្តី ព្រមទាំងមានការសម្តែង របាំត្រុដិ និងរបាំជូនពរ ដើម្បីជម្រះឧបទ្រពចង្រៃ លើករាសីឲ្យសិរីមង្គលផងដែរ។ វេលាពេលរសៀល បុគ្គលិកគ្រប់រូបនៃក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានចូលរួមលេងល្បែងប្រជាប្រិយកំសាន្ត ដូចជា ចោលឈូង ដណ្តើមស្លឹកឈើ លាក់កន្សែង ទាញព្រ័ត្រជាដើម ពោរពេញដោយចំណងមិត្តភាពយ៉ាងជិតស្និត និងសប្បាយរីករាយក្រៃលែង។ វេលាពេលល្ងាចនិងយប់ បានបដិសណ្ឋារកិច្ចគណៈធិបតី និងភ្ញៀវកិត្តិយស ព្រមទាំងថតរូបអនុស្សាវរីយ៍ជុំគ្នា និងពិសារអាហារសាមគ្គី កម្មវិធីរាំកំសាន្តជាមួយក្រុមតន្ត្រីផងដែរ។ ពិធីជប់លៀងនេះ បានរៀបចំនូវកម្មវិធីប្រគល់រង្វាន់ សម្រាប់បុគ្គលិកឆ្នើមដែលបំពេញការងារបានល្អ ក្នុងឆ្នាំ២០២១។ ហើយក៏មានកម្មវិធីសប្បាយៗជាច្រើន ដូចជាចែករង្វាន់សម្លៀកបំពាក់ស្អាតដាច់គេ និងកម្មវិធីលេងល្បែងកំសាន្តដើម្បីទទួលបានរង្វាន់ជាច្រើន និងទាក់ទាញផងដែរ ដែលនាំឲ្យបរិយាកាសក្នុងពិធីជប់លៀងកាន់តែរំភើប និងសប្បាយរីករាយខ្លាំងឡើង។
នៅឆ្នាំ២០២១ ក្រុមហ៊ុនបានសម្រេចគោលដៅលើសពីការរំពឹងគិតទុក ដែលនាំឲ្យរំពឹងមើលលើការពង្រីកទីផ្សារបន្ថែមដោយបង្កើតនៅផលិតផលថ្មីៗនិងមានភាពបត់បែន ដូចជា សេវាកម្ម Lease-back រថយន្ត ដោយគ្រាន់តែយករថយន្តរបស់លោកអ្នកមក Lease-back ជាមួយក្រុមហ៊ុនលី ហួរ លីស៊ីង លោកអ្នកនឹងទទួលបាន សាច់ប្រាក់ ៩០% នៃតម្លៃរថយន្តរបស់លោកអ្នក ជាមួយអត្រាការប្រាក់សមរម្យ និងបង់ប្រាក់ត្រលប់វិញរយៈពេលយូរ <លុយក៏បាន រថយន្តក៏នៅ> ព្រមទាំងផ្តល់ប្រូម៉ូសិនពិសេសៗជាច្រើនទៀត។
ដើម្បីសម្រេចបានសមិទ្ធិផលក្នុងឆ្នាំ២០២២ដែលបានគ្រោងទុក បុគ្គលិកគ្រប់រូបនៃក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី គឺត្រូវមាននូវស្មារតីសាមគ្គីភាពជាក្រុម ឧស្សាហ៍ព្យាយាម និងបំពេញកិច្ចប្រតិបត្តិការរបស់ខ្លួនដោយស្មោះត្រង់ទាំងអស់គ្នា។ នេះជាអនុសាសន៍ របស់លោកស្រី សាន សោម៉ានី នាយិកាប្រតិបត្តិ ថ្លែងក្នុងមតិស្វាគមន៍ នាពិធីជប់លៀងនេះ។
ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺជាមរតកវប្បធម៌ប្រពៃណីជាតិខ្មែរយូរយារណាស់មកហើយ ដែលតែងតែប្រារព្ធជាប្រចាំ។ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ីង ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ នឹងចូលរួមសហការ ថែរក្សា មរតកប្រពៃណីវប្បធម៌ខ្មែរនេះ អោយគង់វង្ស យូរអង្វែរ រៀងរហូតតទៅ។ ទន្ទឹមនឹងនេះដែរ ឆ្នាំ ២០២២នេះ គឺជាឆ្នាំនៃការរំពឹងទុកថ្មី គោលដៅថ្មី ដើម្បីពង្រីកខ្លួន និងចាប់យកឱកាសទីផ្សារឲ្យកាន់តែធំ របស់ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ីង។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-18T01:38:47.135Z",
"category": "PR",
"views": 105,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
តើបងប្អូនជាម្ចាស់អាជីវកម្មមែនទេ?
|
https://business-cambodia.com/articles/Are-you-a-business-owner
|
HOME-DUCATION ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាបញ្ហាប្រឈមធំៗរបស់អាជីវកម្មខ្នាតតូច និងមធ្យមគឺ "មនុស្ស" "ទីផ្សារនិងការលក់" និង "ហិរញ្ញវត្ថុ" ដោយផ្ទាល់។ ដោយភាពមមាញឹកនឹងកិច្ចការជំនួញរបស់ខ្លួនម្ចាស់អាជីវកម្មភាគច្រើនមិនមានពេលវេលាអភិវឌ្ឍន៍ខ្លួនឲ្យស្របទៅនឹងបរិបទថ្មីនៃការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សរបស់សង្គម និងពិភពលោក។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ហូមឌូខេសិន HOME-DUCATION បានរៀបចំការអប់រំពិសេសដោយប្រើប្រព័ន្ធបង្រៀនតាមកម្មវិធី ZOOM កម្មវិធី Facebook LIVE និងកម្មវិធី Telegram ដែលម្ចាស់អាជីវកម្មអាចរៀនពីគេហដ្ឋានដ៏កក់ក្ដៅរបស់ខ្លួន (ចន្លោះពីម៉ោង ៨ ទៅ ៩ និង៣០នាទីយប់) រួមផ្សំជាមួយការបង្រៀនផ្ទាល់ (ជាពេលវេលាសួរបញ្ជាក់មេរៀន និងការជួបប្រាស្រ័យទាក់ទងគ្នាដើម្បីរកដៃគូអាជីវកម្មល្អៗ) ដែលអាចទទួលបានគុណភាពអប់រំផ្នែកអាជីវកម្មពិតប្រាកដ ហើយយកទៅអនុវត្តន៍បាន។
តើបងប្អូនជាម្ចាស់អាជីវកម្មមែនទេ?
តើ "ការប្រឈម" និង "ឱកាស" ពិតជាមកជាមួយគ្នាដូចគេថាមែនឬ?
👉មហាសេដ្ឋី Jack Ma ឆ្លងតាមបទពិសោធន៍អាជីវកម្មជាក់ស្តែងរបស់គាត់ លើកឡើងម្តងហើយម្តងទៀតថា "ការប្រឈម" និង "ឱកាស" តែងតែមកជាមួយគ្នាជានិច្ច។
👉តើបងប្អូនម្ចាស់អាជីវកម្មទាំងអស់ចង់សាកល្បងបំបែកក្បួននេះទេ? ដោយមានជំនួយពីគ្រូឧទ្ទេសជា IDOL ទាំង៨រូបដែលពោរពេញដោយបទពិសោធន៍អាជីវកម្មទាំងក្នុង និងក្រៅប្រទេស បងប្អូនម្ចាស់អាជីវកម្មមានឱកាសពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួនជាពិសេសនៅក្នុងបរិបទសេដ្ឋកិច្ច និងសង្គមបច្ចេកវិទ្យាថ្មីនេះ។
👉ដូច្នេះហូម-ឌូខេសិន បានរៀបចំកម្មវិធីសិក្សាដោយផ្ចិតផ្ចង់ត្រៀមសម្រាប់បងប្អូនម្ចាស់អាជីវកម្មទាំងអស់។ សូមកុំឲ្យពេវេលាដ៏សំខាន់នេះរំលងហួសម្តងទៀត។
👉ចុះឈ្មោះឥឡូវនេះ ដើម្បីបានជួបទីប្រឹក្សាផ្នែកអាជីវកម្មទាំង៨រូបតាមរយៈ Linkនេះ
https://forms.gle/m2TsmYRidy53Ufnk9
ទំនាក់ទំនងព័ត៌មានបន្ថែមតាម Telegram Link
👉កញ្ញា ប៉ូវ សៀកលីន: https://t.me/Seaklin_HomeDucation
👉កញ្ញា ចាន់ បូណែត: https://t.me/Chan_HomeDucation
👉កញ្ញា សាន កក្កដា: https://t.me/Kakadasan
ទំនាក់ទំនងព៌ត័មានបន្ថែមតាមរយៈ
📞085 94 82 82 / 087 59 88 95 / 097 282 0008 ឬបងប្អូនអាចចូលទៅកាន់ផេងរបស់ ហូម-ឌូខេសិន ផ្ទាល់ដើម្បីទទួលបានពត៌មានបន្ថែមទៀត https://www.facebook.com/HomeDucationOfficial/
សូមអរគុណ! #homeducation
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-18T01:38:34.991Z",
"category": "PR",
"views": 1275,
"author": {
"first_name": "Sreymom",
"last_name": "Cha",
"email": "sreymomcha069@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ខេត្ដ ២ ទាក់ចិត្ដភ្ញៀវទេសចរទៅលេងច្រើនជាងគេពេលចូលឆ្នាំ តែមិនមែនខេត្ដសៀមរាប ឬកំពង់សោមទេ
|
https://business-cambodia.com/articles/tourism during khmer new year
|
នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបចំនួន៤,៥៩០,៣២៦នាក់ ក្នុងនោះភ្ញៀវជាតិ៤,៥៦១,៤៧៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៨,៨៤៩នាក់។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២។
ក្នុងនោះដែរ បើតាមរបាយការណ៍របស់ក្រសួង ក្នុងចំណោមភ្ញៀវទេសចរទាំងអស់ខាងលើ ឃើញថា មានខេត្ដចំនួន ២ ដែលស្រូបភ្ញៀវទេសចរទៅលេងបានច្រើនជាងគេ ប៉ុន្ដែមិនមែនខេត្ដសៀមរាប ឬខេត្ដព្រះសីហនុ (កំពង់សោម) ទេ។ ដោយខេត្ដទាំងពីរនោះគឺខេត្ដបាត់ដំបង និងខេត្ដកំពង់ចាម។
តាមរបាយការក្នុងរយៈពេល ៣ ថ្ងៃនៃអំឡុងពេលបុណ្យចូលឆ្នាំខេត្ដបាត់ដំបងទទួលបានភ្ញៀវទេសចរជាតិ និងអន្ដរជាតិសរុបចំនួន ៥៦៤ ៦១៨ នាក់ និងខេត្ដកំពង់ចាមមានចំនួន ៥១៤ ៤៤៧ នាក់។ ដោយឡែកសម្រាប់ខេត្ដសៀមរាបវិញសម្រាប់រយៈពេល ៣ ថ្ងៃនេះ គឺទទួលបានភ្ញៀវទេសចរចំនួន ៤០០ ៥៩១ នាក់ ខណៈខេត្ដព្រះសីហនុទទួលបានត្រឹម ២៣២ ២៦៤នាក់ប៉ុណ្ណោះ។
សូមជម្រាបថា តាមការបញ្ជាក់ពីក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេចរសរុបរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ពុទ្ធសករាជ២៥៦៦ គ្រឹះសករាជឆ្នាំ ២០២២ មានភ្ញៀវប្រហាក់ប្រហែលនឹង៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីឆ្នាំ២០១៩ (ដែលមានចំនួនប្រមាណ៤,៧២៦,៦០២នាក់)៕
អត្ថបទដោយ៖ កឹម ប៊ុនធឿន
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-18T01:25:59.356Z",
"category": "ព័ត៌មានថ្មីៗ",
"views": 47674,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
មិនបាច់កក់លុយមុន! មានAppមួយនេះក្នុងដៃមិនបាច់ភ័យរឿងអត់កន្លែងគេងពេលដើរលេងថ្ងៃចូលឆ្នាំនេះទេ
|
https://business-cambodia.com/articles/booking app for trip
|
ថ្ងៃស្អែកនេះជាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិហើយ បងប្អូនប្រជាពលរដ្ឋខ្មែរខ្លះនាំគ្នាទៅលេងស្រុកកំណើត ខ្លះទៀតក៏ទៅតាមបណ្ដាខេត្តនានាផងដែរ។យ៉ាងនេះហើយយើងឃើញថាបងប្អូនយើងខ្លះមានការលំបាកក្នុងការស្វែងរកកន្លែងស្នាក់នៅកំឡុងពេលដំណើរកម្សាន្តដោយហេតុថាមនុស្សច្រើនកុះករសម្រុកទៅលេងបុណ្យចូលឆ្នាំខ្មែរដែលមានរយៈពេល៣ថ្ងៃនេះ។
យ៉ាងណាមិញថ្ងៃនេះ Business Cambodia មានApp អនឡាញមួយមកបង្ហាញដល់បងប្អូនមួយចំនួនដែលមិនទាន់ស្គាល់នោះគឺ Booking.com ផ្លេតហ្វូមសម្រាប់កក់កន្លែងស្នាក់នៅដូចជា សណ្ឋាគារ ម៉ូតែល ផ្ទះសំណាក់ បឹងកាឡូ ព្រមទាំងអាចកក់តាក់ស៊ីបានទៀតផងដោយគ្រាន់តែធ្វើការចុចទូរស័ព្ទត្រឹមប៉ុន្មាន Click ប៉ុណ្ណោះ។ លើសពីនេះទៅទៀតAppនេះក៏អាចធ្វើការកក់សណ្ឋាគារក្រៅប្រទេសទៀតផងដោយមិនចាំបាច់ធ្វើការកក់ប្រាក់ជាមុននោះទេ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ព័ត៌មានរបស់ទីតាំងពេលវេលាបានកំណត់យ៉ាងជាក់លាក់ដោយមិនបាច់ភ័យព្រួយអំពីការឆបោកគ្រប់រូបភាពនោះទេ។
ជារួមមកលោកអ្នកគ្រាន់តែចូលទៅទាញយកកម្មវិធីនេះពី Playstore ឬ Appstore រួចធ្វើការចុះឈ្មោះ និងរើសតំបន់ដែលអ្នកត្រូវទៅនឹងព័ត៌មានមួយចំនួនប៉ុណ្ណោះ។លោកអ្នកនឹងមិនភ័យព្រួយរឿងអត់កន្លែងគេងនាឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះឡើយ។អាស្រ័យហេតុនេះសូមបងប្អូនធ្វើដំណើរទៅមកទាំងទីជិតឆ្ងាយសូមអោយមានសុវត្ថិភាពនិងសេចក្តីសុខគ្រប់ៗគ្នានាឪកាសជួបជុំមហាគ្រួសារខ្មែរនេះ៕
អត្ថបទដោយ÷ ពីង ជូអេង (អ្នកនិពន្ធមុខរបរបច្ចេកវិទ្យា)
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-13T09:55:21.263Z",
"category": "មុខរបរបច្ចេកវិទ្យា",
"views": 347,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"tiny",
"noisy"
]
}
|
ជំទាវ ជា សិរី៖ រឿង ដែលពលរដ្ឋខ្មែរ ត្រូវប្រយ័ត្ន ពេលទិញផ្ទះ ជៀសវាង យកទុក្ខដាក់ខ្លួន
|
https://business-cambodia.com/articles/be careful when buying home
|
ពីមួយឆ្នាំទៅមួយឆ្នាំ វិស័យអចលនទ្រព្យ នៅកម្ពុជា កាន់តែផុសផុលឡើង ជាពិសេសគឺការសាងសង់ផ្ទះជាដើម នេះក៏ដោយសារតែតម្រូវការផ្ទះសំបែង មានការកើនឡើងទៅតាមកំណើនប្រជាជនកម្ពុជាយើង។
ទាក់ទិននឹង វិស័យអចលនទ្រព្យ ជាពិសេសផ្ទះសំបែងនេះដែរ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិ នៃកម្ពុជា បានបង្ហើបពីគន្លឹះទិញផ្ទះបង់រំលស់ ដែលប្រជាពលរដ្ឋខ្មែរយើងត្រូវដឹង ដើម្បីជៀសវាងមានបញ្ហាកំឡុងពេលទិញផ្ទះបង់រំលស់។
លោក ជំទាវ បានឲ្យដឹង នៅក្នុងពិធីសន្និបាត បូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ ឆ្នាំ ២០១៩ ថា បច្ចុប្បន្នការទិញផ្ទះកាន់តែងាយស្រួលជាងមុន ព្រោះប្រជាជនមានប្រាក់ចំណូលកាន់តែច្រើន ហើយពួកគាត់ក៏អាចខ្ចីប្រាក់ពីធនាគារដើម្បីទិញផ្ទះបានទៀតផង។
យ៉ាងណាមិញ ចំពោះការប្រើប្រាស់ប្រាក់កម្ចីក្នុងការទិញផ្ទះបង់រំលស់នេះ ប្រជាជនត្រូវប្រយ័ត្នឲ្យមែនទែន។ ត្រង់ចំណុចនេះ លោកជំទាវបានបញ្ជាក់ថា ជាទូទៅ ពេលអ្នកទៅទិញ ផ្ទះ មានអ្នកសាងសង់ផ្ទះឬម្ចាស់គម្រោង( developer) មួយចំនួន មិនចេញប័ណ្ណកម្មសទិ្ធឲ្យអ្នកនោះទេ ហើយថែមទាំងនិយាយថា បើអ្នកទិញផ្ទះគាត់ ត្រូវតែខ្ចីលុយពីគាត់ផ្ទាល់។ ត្រង់នេះដែរ បើអ្នកខ្ចីលុយពីម្ចាស់គម្រោង( អ្នកសាងសង់ឬក្រុមហ៊ុនសង់ផ្ទះ) នោះពួកគាត់នឹងយកអត្រាការប្រាក់ស្រេចតែគាត់កំណត់ អាចអត្រាការប្រាក់ រហូតដល់ ១៦% ឬ ១៨%ជាដើម ខណៈ គ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់ យកអត្រាការប្រាក់ជាមធ្យមពី ៧% ទៅ១០%ប៉ុណ្ណោះ។
ប្រជាជនមួយចំនួនគិតថា ផ្ទះតម្លៃធូថ្លៃ ក៏ទៅខ្ចីលុយពីអ្នកសាងសង( developer) ផ្ទាល់ ដោយព្រមបង់ក្នុងអត្រាការប្រាក់ ១៦% ឬ ១៨% ដែលអត្រាការប្រាក់ដ៏ច្រើនលើស ពីគ្រឹះស្ថានហិរញ្ញវត្ថុទៅទៀត ដែលនេះគឺជាបញ្ហាសម្រាប់អ្នកទិញផ្ទះ ពោលគឺពួកគាត់បង់ថ្លៃផ្ទះប្រចាំខែ ក្នុងអត្រាការប្រាក់ដ៏ច្រើន ដូច្នេះពួកគាត់ក៏ត្រូវចំណាយលុយយ៉ាងច្រើនក្នុងបង់រំលស់ផ្ទះ។
លើសពីនេះ អ្វីដែលពលរដ្ឋត្រូវតែប្រយ័ត្នជាមួយអ្នកសាងសង់ទាំងនោះ( developer) នោះគឺជួនកាលអ្នកបង់លុយឲ្យគ្រប់ហើយតែ ពួកគាត់(ម្ចាស់គម្រោង) ធ្វើកម្មសិទ្ធិឲ្យអ្នកអត់បាន ដោយសារដីដែលពួកគាត់ទិញមកសាងសង់ផ្ទះគឺមិនទាន់បង់សេវាផ្សេងៗទៅឲ្យរដ្ឋ ដូច្នេះ រដ្ឋមិនចេញប្លង់ឲ្យគាត់ តែពួកគាត់យកមកពុះលក់ឲ្យអ្នក ហើយអ្នកក៏ធ្វើអ្វីមិនបាននោះទេ ពោលគឺទាល់តែពួកកាត់ទៅបង់លុយឲ្យរដ្ឋសិន។លើសពីនេះ ជួនកាលពួកគាត់មិនទៅបង់ថ្លៃសេវាទាំងនោះជូនរដ្ឋនោះទេ ហើយរត់ចោលអ្នក ដោយមិនខ្វាយខ្វល់ ដោយពួកគាត់លក់គម្រោងផ្ទះនោះឲ្យអ្នករួចហើយ ដូច្នេះទីបំផុតអ្នកចំណាយលុយបង់ថ្លៃផ្ទះតែមិនបានផ្ទះជាកម្មសិទ្ធិ ពោលគឺដូចជិះទុកកណ្ដាលមហាសមុទ្រអញ្ចឹង។
លើសពីនេះ អ្វីដែលអ្នកត្រូវប្រយ័ត្នថែមទៀតនោះគឺ អ្នកសាងសង់ គាត់អាចចេញប្លង់ឲ្យអ្នកបាន តែពួកគាត់មិនចង់ចេញឲ្យឡើយ។ ត្រង់នេះ បើអ្នកចង់ទៅខ្ចីលុយធនាគារ មកបង់រំលស់ផ្ទះ ខាងធនាគារប្រាកដជាមិនឲ្យខ្ចីនោះទេ ព្រោះធនាគារគេត្រូវការប្លង់ផ្ទះពីអ្នកដើម្បីដាក់បញ្ចាំងនៅធនាគារ ទើបគេព្រមផ្ដល់កម្ចីដល់អ្នកបាន។ តាមពិតមូលហេតុដែលអ្នកសាងសង់ឬម្ចាស់គម្រោងមិនជួយសម្រួលចេញចេញបង្ល់ឲ្យអ្នកយកទៅដាក់ធនាគារ ដោយសារពួកគាត់ចង់ទុកអ្នកឲ្យទៅខ្ចីលុយពួកគាត់ហើយឲ្យការប្រាក់គាត់។
លោកជំទាវ បានផ្ដល់យោបល់ថា មុនសម្រេចចិត្តទិញផ្ទះ ត្រូវសួរម្ចាស់គម្រោងឲ្យច្បាស់ថាតើ អាចចេញប្លង់រឹងឲ្យអ្នកបានឬអត់។ ត្រង់ចំណុចនេះដែរ លោកជំទាវថា ប្លង់ខ្លះក៏ធនាគារ មិនទទួលយកបានទេ ព្រោះបង្ល់ខ្លះមិនគ្រប់លក្ខខណ្ឌ ដែលនេះជារឿងដែលអ្នកត្រូវប្រយ័ត្នមែនទែន៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-13T09:53:47.243Z",
"category": "ហិរញ្ញវត្ថុ",
"views": 11557,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចាយត្រូវលុយកើន! សេដ្ឋីអាមេរិក៤រូបបង្ហើបពីរបស់អ្នកគួរចាយទៅលើបើចង់ឲ្យលុយកើន
|
https://business-cambodia.com/articles/what to spend on the increase money
|
មនុស្សមួយចំនួន មានលុយច្រើនតែមិនដឹងថាគួរយកលុយរបស់ពួកគេទៅវិនិយោគលើអ្វីនោះទេ។ តាមពិតទៅ ពួកបណ្ដាសេដ្ឋីជាច្រើន មិនទុកលុយរបស់ពួកគេកប់ចោលនោះទេ ពោលគឺពួកគេតែងតែ យកលុយទៅវិនិយោគដើម្បីបង្កើតលុយបន្ថែមទៀត។
ខាងក្រោមនេះ សេដ្ឋីអាមេរិក៤រូប បង្ហើបពី របស់ដែលអ្នកគួរចំណាយលុយ ចង់បង្កើនទ្រព្យធននាពេលអនាគត៖
១.សេដ្ឋី Warren Buffett
សេដ្ឋី Warren Buffett ធ្លាប់លើកឡើងថា បើសិនអ្នកវិនិយោគលុយរបស់អ្នកក្នុងផ្សារភាគហ៊ុន សូមកុំវិនិយោគលើក្រុមហ៊ុនឬអាជីវកម្មណាដែលអ្នកមិនយល់ទាល់តែសោះ។ នៅក្នុងចំណុចនេះ លោកបានបង្ហើបថា អ្នកគួរវិនិយោគ លើក្រុមហ៊ុនណាដែលអ្នកច្បាស់ជាមួយ តែបើអ្នកវិនិយោគលើក្រុមហ៊ុនដែលមិនស្គាល់ច្បាស់និងអ្នកជួបហានិភ័យ។
២. David Bach
សេដ្ឋី David Bach បានលើកឡើងថា ការទិញផ្ទះគឺជាជណ្ដើរដែលធ្វើឲ្យអ្នកដើរឆ្ពោះទៅរកភាពមានបាន។ សេដ្ឋីរូបនេះ ធ្លាប់លើកឡើងថា ប្រសិនបើប្រជាជនវ័យក្មេង មិនទិញផ្ទះមួយផ្ទាល់ខ្លួនរស់នៅទេ ឱកាសក្នុងមានទ្រព្យផ្ទាល់ក្នុង្រទេសកំណើតរបស់ខ្លួនមានតិចតួចណាស់ឬអាចនិយាយបានថាគ្មានតែម្ដង។
៣. Richard Branson
សេដ្ឋី Richard Branson បានលើកឡើងថា ការរក្សាទំនាក់ទំនងជាមួយមនុស្សគឺជាការវិនិយោគដ៏ល្អមួយ។ ត្រង់ចំណុចនេះ លោកថា បើអ្នកជាម្ចាស់អាជីវកម្ម នោះអ្នកគួរតែរក្សាទំនាក់ទំនងជាមួយអតិថិជនរបស់អ្នកឲ្យបានល្អ។ សេដ្ឋីដែលកំពុងកាន់ក្រុមហ៊ុនក្នុងដៃយ៉ាងច្រើនរូបនេះបានបង្ហើបផងដែរថាជំនាញសំខាន់មួយដែលធ្វើឲ្យលោកជោគជ័យ គឹជំនាក់ទំនាក់ទំនងជាមួយមនុស្ស ជាពិសេសការធ្វើជាអ្នកស្ដាប់ដ៏ល្អម្នាក់គឺគន្លិះជោគជ័យផងដែរ។
៤. Mark Cuban
សេដ្ឋី Warren Buffett ថាការវិនិយោគល្អបំផុតលោកធ្លាប់ធ្វើ ហើយអ្នកគ្រប់គ្នាអាចធ្វើបានគឺ ការវិនិយោគលើ”សៀវភៅ”។ លោកបានលើកឡើងថា លោកបានចូលចិត្តដើរតាមបណ្ណាគារ ហើយពេល ឃើញសៀវភៅណាមួយដែលទាក់ភ្នែករបស់លលោក នោះលោកគិតថា វានឹងជួយផ្ដល់គំនិតដ៏សំខាន់មួយ លោកក៏សម្រេចចំណាយលុយ ប្រមាណពី ២០ ទៅ ៣០ដុល្លារ ដើម្បីទិញសៀវភៅមកអានព្រោះវាអាចផ្ដល់ជាគំនិតធ្វើឲ្យអាជីវកម្មរបស់លោកបានតែប្រសើរឡើង។
លោកក៏បានបង្ហើបថា សៀវភៅមួយក្បាលដែលបានទាក់ចិត្តគាត់ជាខ្លាំងមានចំណងជើងថា” Only Investment You’ll Ever Need” និពន្ធដោយលោក Andrew Tobias ក្នុងឆ្នាំ ១៩៧៨ ហើយសៀវភៅមួយ ទៀតដែលរុញច្រានឲ្យលោកអាច រកលុយ ១លានដុល្លារដំបូង មានចំណងជើងថា “ Cashing in on American Dream” និពន្ធដោយលោក Paul Terhors។
មិនមែនមានតែ លោក Mark Cuban ទេ ដែលជាមហាសេដ្ឋី ចូលចិត្តចំណាយពេលអានសៀវភៅ សូម្បីតែ លោក Bill Gates បុរសដែលកំពុងកាន់តំណែងមហាសេដ្ឋីមានបំផុតក្នុងលោកក៏បានកំណត់អានសៀវភៅ ៥០ក្បាលក្នុងមួយឆ្នាំ។ ចំណែកមហាសេដ្ឋី Warren Buffett វិញចំណាយ រហូត៨០ភាគរយនៃពេលវេលាន របស់គាត់អានសៀវភៅផងដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-13T09:17:15.172Z",
"category": "ហិរញ្ញវត្ថុ",
"views": 529,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចំណាយតិច ចំណូលកើន! មកដឹងពីរបៀបលក់អាហារតាមផ្លូវ ដែលអាចរកប្រាក់បាន ខ្ទង់ពាន់$ក្នង១ខែ
|
https://business-cambodia.com/articles/selling strategy for street food
|
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាហារតាមចិញ្ចើមផ្លូវបានក្លាយជាប្រធានបទដ៏ក្តៅគគុក មនុស្សម្នានាំគ្នាគាំទ្រខ្លាំង ដោយវាមានភាពងាយស្រួល ឆ្ងាញ់ ហើយមិនចំណាយពេលរងចាំយូ និងភ្ជាប់ជាមួយតម្លៃសមរម្យថែមទៀត។ ជាមួយគ្នានេះដែរ វាជាឱកាសពេជ្រ សម្រាប់អ្នកចង់រកស៊ី ហើយចំណាយទុនតិច។ ខាងក្រោមនេះគឺជាក្បួនលក់ដាច់មួយចំនួនសម្រាប់ម្ចាស់អាជីវកម្មលក់អាហារខ្នាតតូចទាំងឡាយ ៖
១. សមត្ថភាពធ្វើម្ហូប៖ រសជាតិអាហារគឺជារឿងដំបូងគេដែល អ្នកលក់តាមចិញ្ចើមផ្លូវទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ ព្រោះថានូវពេលដែលអាហារយើងឆ្ងាញ់ ទោះអ្នកទៅដល់ទីកន្លែងណា មានអតិថិជនតាមដល់កន្លែងនោះ។ បន្ថែមពីនេះ ប្រសិនបើអ្នកមានបទពិសោធន៍ពីជាមេចុងភៅ និងមានជំនាញវិជ្ជាជីវៈខាងធ្វើម្ហូបអាហារទៀតនោះ អ្នកនឹងសាកសមខ្លាំងនិងមុខរបរមួយនេះ។
២. ជំនាញអាជីវកម្ម៖ ការប៉ិនប្រសព្វចម្អិនតែមួយមុខមិនអាចរាប់ថា អ្នកលក់ពូកែបានទេ អ្នកត្រូវតែមានជំនាញលក់ និងគ្រប់គ្រងថែមទៀត។ ម្ចាស់អាជីវកម្មគ្រប់រូបក៏ត្រូវចេះ ក្នុងការទំនាក់ទំនងជាមួយភ្ញៀវ ដោយការនិយាយនៅពាក្យពិរោះ រួសរាយរាក់ទាក់ ដើម្បីឱ្យអតិថិជនមានអារម្មណ៍កក់ក្តៅ ហើយអ្នកក៏ត្រូវចេះក្នុងការគ្រប់គ្រងហាងផងដែរ។
៣.ការរចនា៖ ប្រសិនបើនាមប័ណ្ណ ខិត្តប័ណ្ណ និមិត្តសញ្ញា និងឡានដឹកទំនិញរបស់អ្នកមើលទៅអស្ចារ្យ អ្នកប្រាកដជាទាក់ទាញអតិថិជនកាន់តែច្រើន ដូច្នេះការរចនាគឺជាធាតុសំខាន់នៃភាពជោគជ័យនៃអាហារតាមចិញ្ចើមផ្លូវ។
៤.ហិរញ្ញវត្ថុ៖ អ្នកត្រូវចេះរៀបចំថវិកា និងតាមដានការចំណាយរបស់អ្នក ដើម្បីប្រាកដថាអ្នកកំពុងរកប្រាក់ចំណេញប្រកបដោយលទ្ធផលល្អ។ ជាក់ស្តែង វាជួយអ្នកក្នុងការធ្វើផែនការហិរញ្ញវត្ថុ គ្រប់គ្រងលុយ ការបែងចែកថវិកា និងផ្តល់ការយល់ដឹងដើម្បីធ្វើការសម្រេចចិត្តទៅលើការចំណាយផ្សេងៗ។
គួរបញ្ជាក់ឱ្យដឹងផងដែលថា កត្តាសំខាន់មួយទៀតគឺមនុស្សមិនចូលចិត្តការរងចាំយូទេ ដូច្នោះអ្នកត្រូវធ្វើយ៉ាងណាឱ្យរហ័ស និងងាយស្រួលដល់អតិថិជន៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-13T08:30:20.803Z",
"category": "កំពូលអ្នកលក់",
"views": 623,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ GoodToGo កំពុងអបអរសាទរការទទួលបានការកម្ម៉ង់ចំនួន 1លានបុង ជាលើកដំបូង និងមានរង្វាន់ជាច្រើនសម្រាប់ចែកជូនអតិថិជនផងដែរ!
|
https://business-cambodia.com/articles/Congratulations-1million-Booking-GoodToGo
|
ចាប់ពីថ្ងៃទី8 រហូតដល់ថ្ងៃទី13 ខែមេសា ឆ្នាំ2022 នេះ ដើម្បីអបអរសាទរការទទួលបានការកម្ម៉ង់គ្រប់ចំនួន 1លានបុងជាលើកដំបូង និងដើម្បីធ្វើការថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួន ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ GoodToGo បានរៀបចំកម្មវិធីដ៏ធំចំនួន 2 កន្លែងដែលមានទីតាំងនៅផ្សារទំនើបអុីអនម៉ល និងផ្សារទំនើបអុីអនសែនសុខ ដោយមានការផ្ដល់ជូនឱកាសសម្រាប់អតិថិជនក្នុងការបង្វិលកងចាប់រង្វាន់ជាច្រើនរួមមានកង្ហារទឹក កង្ហារកាន់ដៃ អាវយឺត កាបូប ជែលលាងដៃ និងគូប៉ុងទឹកប្រាក់បន្ថែមជាច្រើនទៀត ហើយអ្វីដែលកាន់តែពិសេសទៀតនោះ GoodToGo បានសហការជាមួយនឹងដៃគូរជាង 50 អាជីវកម្មធ្វើការបញ្ចុះតម្លៃរហូតដល់ 60% និងការផ្ដល់ជូនគូប៉ុងបញ្ចុះតម្លៃសរុបរហូតដល់ 120 ដុល្លាទៅកាន់អតិថិជនចាស់ ចាប់ពីថ្ងៃទី8 ខែមេសា ដល់ថ្ងៃទី13 ខែមេសា។ សម្រាប់អតិថិជនថ្មីដេលធ្វើការដោនឡូត និង ចុះឈ្មោះក្នុងកំឡុងពេលនេះក៏នឹងទទួលបានគូប៉ុងបញ្ចុះតម្លៃសរុបរហូតដល់ 100 ដុល្លាភ្លាមៗផងដែរ។
នេះក៏ជាលើកទីមួយដែល GoodToGo បានធ្វើការបង្ហាញនូវតុក្កតាតំណាងរបស់ខ្លួនដើម្បីបង្ហាញជូនសាធារណៈជន។ អ្នកគាំទ្រជាច្រើនបានសរសើរថាតុក្កតាតំណាងរបស់ GoodToGo គឺជាតុក្កតា ដ៏គួរឲ្យស្រលាញ់ និងរស់រវើកបំផុតដែលពួកគេធ្លាប់ឃើញនៅក្នុងប្រទេសកម្ពុជា។
មានដៃគូសហការជាច្រើនបានអញ្ចើញតុក្កតានាំតំណាងរបស់ GoodToGo ចូលរួមក្នុងកម្មវិធីផ្សេងៗដើម្បីបង្កើនបរិយាកាសឲ្យកាន់តែមានភាពរីករាយ។
គួរបញ្ជាក់ផងដែរថា រយៈពេលប្រហែលជាង 2ខែនេះ ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ GoodToGo បានសម្រេចទទួលបានការកម្ម៉ង់រហូតដល់ទៅ 1លានបុង ដែលតួរលេខនេះសរបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការផ្ដល់សេវាកម្មដែលគួរជាទីទុកចិត្តបំផុតជូនទៅដល់អតិថិជនទាំងអស់របស់ខ្លួន។
ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ GoodToGo បានចាប់ដំណើរការជាផ្លូវការតាំងពីខែធ្នូ ឆ្នាំ2020 មកម្ល៉េះ ដោយរហូតមកដល់បច្ចុប្បន្ននេះទទួលបានការចុះឈ្មោះប្រើប្រាស់រហូតដល់ទៅជាង 24ម៉ឺនគណនី បានសហការជាមួយហាង និងក្រុមហ៊ុនជាដៃគូរហូតដល់ទៅជាង 2300ហាង ដោយមានអ្នកដឹកជាង 500នាក់ ដើម្បីធ្វើការបម្រើសេវាកម្មជូនអតិថិជន។ ក្រុមហ៊ុនបានដាក់ចេញកម្មវិធីទូរស័ព្ទរបស់ខ្លួនដែលមានឈ្មោះថា GoodToGo ដែលកម្មវិធីនេះមានសមត្ថភាព និងមុខងារជាច្រើនដូចជាការផ្ដល់ភាពងាយស្រួលសម្រាប់ការកម្ម៉ង់ម្ហូប សម្ភារៈប្រើប្រាស់ ការបញ្ចុះតម្លៃពិសេសៗ និងមុខងារដែលពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃជាច្រើនផ្សេងទៀត ជាហេតុធ្វើកំណើននៃការគាំទ្រពីសំណាក់អតិថិជនរបស់ខ្លួនមានការស្ទុះឡើងយ៉ាងគំហុក ក៏ដូចជាទទួលបានការសរសើរមិនដាច់ពីមាត់ទៅលើសេវាកម្មដែលប្រកបដោយភាពកក់ក្ដៅ និងទំនួលខុសត្រូវខ្ពស់។
យោងតាមលោក Faxon អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន GoodToGo មានប្រសាសន៍ថា "នៅក្នុងទីផ្សារបច្ចុប្បន្ននេះកម្មវិធីដឹកជញ្ជូនម្ហូបអាហារដែលមានមុខងារច្រើន គឺជាយុទ្ធសាស្ត្រថ្មីសម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជា។ ទោះបីជាមានឧបសគ្គជាច្រើនក្នុងការស្វែងរកដៃគូសហការ ប៉ុន្តែក៏នៅតែមានការគាំទ្រកាន់តែខ្លាំងខ្លា។ យោងតាមទិន្នន័យក្នុងការធ្វើការអង្កេត និងវិភាគកន្លងមកបានបង្ហាញថាពីឆ្នាំ 2016 ដល់ចុងឆ្នាំ2019 ទីផ្សារសម្រាប់សេវាកម្មដឹកជញ្ជូននេះមានកំនើន 20%។ ចាប់ពីឆ្នាំ 2020 សេវាកម្មដឹកជញ្ជូនម្ហូបមានសន្ទុះអភិវឌ្ឍកាន់តែឆាប់រហ័សមួយកម្រិតទៀតដែលកើនឡើងដល់ 45.6% នេះបង្ហាញថាមានការកើនឡើងរហូតដល់ទៅ 32.8%។ ស្ថេរភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាក៏ជាកត្តាដ៏សំខាន់ក្នុងការរីកចម្រើន និងផ្តល់ឪកាសកាន់តែច្រើនសម្រាប់វិនិយោគិនក្នុងប្រទេសកម្ពុជា។ ស្របពេលដែលយើងកំពុងពង្រីកសេវាកម្មអោយកាន់តែប្រសើរ បង្កើនសមត្ថភាព យើងសង្ឃឹមថានឹងមានការរីកចម្រើនបន្ថែមទៀត។ បន្ទាប់ពីបានដាក់ដំណើរការនៅលើទីផ្សារ យើងទទួលបានការសរសើរពីអតិថិជនជាច្រើនលើបទពិសោធន៍ក្នុងការប្រើប្រាស់ ភាពងាយស្រួល និងគុណភាពសេវាកម្ម យើងមានមោទនភាពក្នុងការនិយាយថា GoodToGo គឺជាកម្មវិធីដែលផ្តល់សេវាកម្មដឹកជញ្ជូនម្ហូបដែលល្អបំផុត។"
ក្រុមហ៊ុនបានប្ដេជ្ញានឹងបន្តធ្វើឲ្យសេវាកម្មដឹកជញ្ជូនម្ហូបអាហាររបស់ខ្លួនកាន់តែមានភាពប្រសើរជាងនេះ មិនថាស្ថិតក្នុងស្ថានភាពជំងឺកូវីត19 ដ៏លំបាកប៉ុណ្ណានោះទេ ព្រោះនេះជាបេសកកម្ម និងជាចក្ខុវិស័យតែមួយគត់ដើម្បីលើកតម្កើនកិត្តិនាមក្រុមហ៊ុនឲ្យកាន់តែល្បីរន្ទឺ និងទទួលបានការទទួលស្គាល់ពីអតិថិជនជាច្រើនបន្ថែមទៀត។
GoodToGo សេវាកម្មដឹកជញ្ជូនម្ហូបអាហារដ៏គួរឲ្យទុកចិត្ត និងល្អបំផុតសម្រាប់លោកអ្នក!
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-13T04:25:53.502Z",
"category": "PR",
"views": 588,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ធនាគារ វីង ចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គម
|
https://business-cambodia.com/articles/TYDA-Joint-With-Wingbank
|
ភ្នំពេញ ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២២- ធនាគារវីង (ខេមបូឌា) ម.ក បានចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែមដល់បុព្វហេតុដ៏ថ្លៃថ្លារបស់សមាគម ក្នុងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ។
អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង ដោយមានវត្តដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។
តាមរយៈអនុស្សរណៈនេះ អ្នកឧកញ៉ា គិត ម៉េង លោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារ នឹងបរិច្ចាគថវិកា ចំនួន ១០០,០០០ ដុល្លារក្នុងរយៈពេល៥ឆ្នាំតាមរយៈធនាគារ វីង ដើម្បីគាំទ្រដល់ការងារមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏ដូចជាធនាគារវីងបានជួយលើការងារមនុស្សធម៌ជាច្រើនជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាជាមួយសម្ដេចតេជោ ហ៊ុន សែន នៅក្នុងវិស័យសុខាភិបាល និងវិស័យផ្សេងៗជាច្រើនទៀត។ សម្រាប់ទិសដៅទៅមុខទៀតក្រុមហ៊ុន នឹងជំរុញការងារមនុស្សធម៌ជាមួយនឹងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតតាមរយៈការភ្នាក់ងារវីងទូទាំងប្រទេសដែលមានសាខាចំនួនជាង១ម៉ឺនសាខាបានចូលរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌នេះផងដែរ។
អ្នកឧកញ៉ា បានមានប្រសាសន៍បន្ដថា យើងពិតជាមានសំណាងណាស់ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនដើម្បីអភិវឌ្ឍន៍គ្រប់វិស័យ រួមទាំងវិស័យសុខាភិបាលពាណិជ្ជកម្មជាដើម។ អ្នកឧកញ៉ាបានបង្ហាញមោទនភាពនិងកោតសរសើរចំពោះសកម្មភាពរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)ដែលក្នុងរយៈពេលកន្លងមកនេះ ជាពិសេសរយ:ពេល២ឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំ ក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តទាំងអស់នៃសមាគមTYDA បានលះបង់គ្រប់បែបយ៉ាងខិតខំបម្រើប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការរៀបចំមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក ការយកសំណាក ការព្យាបាលអ្នកជំងឺ-១៩ ការចាក់វ៉ាក់សាំង និងការងារជាច្រើនទៀតផងដែរ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានមានប្រសាសន៍ថា នេះគឺជាលើកទីមួយនៃការចុះអនុស្សរណៈអនុស្សរណ:យោគយល់(MOU) គឺជាពេលវេលាដែលល្អដែលយើងបានធូរស្រាលពីជំងឺកូវីដ-១៩ អាចធ្វើឲ្យយើងមានឱកាសពេលវេលារីករាយដើម្បីធ្វើការងារមនុស្សធម៌ និងការជួបជុំគ្នាដោយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោគ(TYDA) គឺមានគោលការណ៍០៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋ៖
ទី១- គឺការផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមរយៈការព្យាបាលឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្តនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។ ទី២-ដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមតាមរយៈការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដែលគិតថ្លៃនៅទូទាំងប្រទេស។ ៣-ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើនក្នុងការយកជំនាញបច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះគឺដោយសារសុខសន្តិភាពដែលធ្វើឱ្យយើងមានឱកាសបម្រើប្រជាពលរដ្ឋ។ ជាលទ្ធផល គិតដល់ថ្ងៃនេះសមាគមបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេសបានចំនួន៣៣៦,៣៥៣ នាក់ អ្នកជំងឺធ្ងន់ចំនួន ៦,១៥៣ នាក់ ត្រូវបញ្ជូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និង ជាមួយដៃគូរសហការនានានៅក្នុងនោះផងដែរ និងមានអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៦នាក់ត្រូវបានព្យាបាលដោយឥតគិតថ្លៃ ។ សូមថ្លែងអរគុណចំពោះក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារវីង (ខេមបូឌា) ម.ក ដែលបានផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិចដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុប្រជាពលរដ្ឋតាមរយៈការចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។
អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន គឺជាអ្នកគាំទ្រដ៏សកម្មនៃសមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ សម្រាប់ការងារសប្បុរសធម៌ដោះស្រាយបញ្ហាប្រឈមដែលសហគមន៍កំពុងប្រឈម ។ កាលពីខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា បានបរិច្ចាគថវិកាចំនួន ៥០,០០០ ដុល្លារអាមេរិក ដល់សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ សម្រាប់ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សមាគមក្នុងការទប់ស្កាត់ការ ឆ្លងនៃមេរោគកូវីដ-១៩នៅក្នុងសហគមន៍ ។
ដើម្បីជាការថ្លែងអំណរគុណ កាលពីឆ្នាំមុន អ្នកឧកញ៉ា គិត ម៉េង ក៏បានរៀបចំឲ្យវីងម៉លយកអាហារពី ហាង KFC ចំនួនពីរដងទៅជូនក្រុមការងារដ៏ក្លាហាននៃសមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ ។
អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងក្រុមហ៊ុនដទៃទៀតនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប តែងតែគាំទ្រយ៉ាងសកម្ម និងប្រកបដោយទឹកចិត្តសប្បុរសធម៌ដើម្បីជួយដល់សហគមន៍ដែលខ្វះខាតតាមរយៈសកម្មភាពសង្គមផ្សេងៗ ជាច្រើននាពេលកន្លងមក៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-13T01:28:19.740Z",
"category": "PR",
"views": 407,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មិនគួរឲ្យជឿ! ទូរស័ព្ទតម្លៃក្រោម $400 ដំបូងគេបង្អស់អាចថតស្លាបពីងពោង និងវត្ថុដែលមិនអាចមើលឃើញដោយភ្នែកទទេ
|
https://business-cambodia.com/articles/Maxzoom-Oppo-$400
|
1. $399以下首次,OPPO Reno7 配置旗舰级X20 微距镜头សម្រាប់កែវភ្នែកទាំងគូរបស់មនុស្សម្នាក់ៗអាចមើលឬសម្គាល់អ្វីៗគ្រប់បែបយ៉ាងដូចជា រុក្ខជាតិ ម្ហូបអាហារ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ជាច្រើនរាប់មិនអស់ ប៉ុន្តែស្របពេលនេះដែរ យើងមិនអាចដឹងទេថាវត្ថុទាំងនោះមានរូបរាងពិតប្រាកដ ឬសណ្ឋានតូចល្អិតៗមានសភាពបែបណាឡើយ លុះត្រាតែប្រើនូវកាមេរ៉ា Microlen ឬ Microscope ដែលភាគច្រើនបំពាក់តែនៅលើស្មាតហ្វូនកំពូលៗតម្លៃចាប់ពី $1000+ ឡើងទៅ។ ចុះស្មាតហ្វូនម៉ូដែលអ្វីបំពាក់មុខងារ Microscope ដែលមានតម្លៃក្រោម $400 ទៅទៀត?
2. Focus on Microlen, introduce some camera features, and summary key features of Reno7 ស្មាតហ្វូន OPPO Reno7 ស៊េរីថ្មីតម្លៃត្រឹមតែ $369 ដំបូងគេបង្អស់ ដែលបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ា Microscope ធ្វើឲ្យគ្រប់គ្នាពុះកញ្ជៀលភ្ញាក់ផ្អើលប្លែកអារម្មណ៍យ៉ាងខ្លាំងជាមួយបច្ចេកវិទ្យាកាមេរ៉ាថ្មីមួយនេះ។ ចំពោះ Microscope មានសមត្ថភាពថតជិតវត្ថុពី 15-30 ដង និងគាំទ្រការថតវីដេអូក្នុងកម្រិត 960p@30fps ទៀតផង។ ភាគច្រើនគេប្រើមុខងារនេះដើម្បីថតវត្ថុតូចល្អិតបំផុតដែលលើសពីភ្នែកមើលឃើញ និងកាមេរ៉ាធម្មតាអាចធ្វើបាន ដើម្បីថតលើលម្អងរុក្ខជាតិ ថ្នេរខោអាវ ស្លាបពីងពាង មេអំបៅ ឬសម្ភារៈផ្សេងៗទៀតដែលនៅជុំវិញខ្លួនរបស់យើងដែលមិនអាចមើលឃើញដោយភ្នែកទទេ។មួយវិញទៀត Reno Series ជាប់ឈ្មោះជា «អ្នកជំនាញ Portrait» ដូចនេះហើយ Reno7 បានអាប់ដេតមុខងារច្រើនទៀតរួមមាន Bokeh Flare Portrait, Portrait Retouching, Selfie HDR ព្រមទាំងមុខងារថតរូប ថតវីដេអូជាច្រើនទៀត។ អ្វីដែលកាន់តែអស្ចារ្យវាបានបំពាក់នូវកាមេរ៉ាស៊ែលហ្វីកម្រិតកំពូល IMX709 ដែលមានសមត្ថភាពខ្ពស់ក្នុងការថតរូបភ្លឺច្បាស់ទោះស្ថិតក្នុងស្ថានភាពងងឹតបែបណាក៏ដោយ។
ក្រៅពីសមត្ថភាពកាមេរ៉ាថតរូប OPPO Reno7 ក៏នៅមានលក្ខណៈពិសេសជាច្រើនទៀតធានាថាមិនឲ្យទាស់ចិត្ត ខកបំណងឡើយទាំងអ្នកចូលចិត្តលេងហ្គេម តាមដានរឿងភាគ និងអ្នកលេងបណ្តាញសង្គមផ្សេងៗជាមួយកម្លាំងម៉ាស៊ីននិងទំហំផ្ទុកធំទ្វេដង 8GB+256GB ជម្រុញឲ្យល្បឿនដំណើរការរលូននិងផ្ទុកទិន្នន័យបានច្រើន។ Reno7 បំពាក់ថាមពលថ្មទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន SuperVOOC 33W អាចបង្កើនអនុភាពក្នុងការសាកថ្មឲ្យកាន់តែរហ័សជាងមុន ដោយគ្រាន់តែសាក 5 នាទី និយាយទូរស័ព្ទបាន 160 នាទី និងសាកពេញ 100% ត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ បន្ថែមពីនេះ ចំណុចដែលចាប់អារម្មណ៍ជាងគេនោះគឺរូបរាងឌីហ្សាញថ្មីស្រឡាញជាមួយគែមរាងជ្រុង 2.5D កម្រាស់ស្តើង ទម្ងន់ស្រាល កាលីបជាងមុន ផ្តល់នូវផាសុកភាព និងបង្ហាញភាពទាន់សម័យរាល់ពេលចាប់កាន់។ ហើយ Reno7 មានជម្រើស 2 ពណ៌សម្រាប់ជ្រើសរើសគឺ Sunset Orange ផលិតចេញពីស្បែក Fiberglass គុណភាពខ្ពស់ និងពណ៌ Cosmic Black ស្ទីលរចនាបែប OPPO Glow ដែលរចនាបែបកញ្ចក់ និងលោហៈធាតុ។ លើសពីនេះគំណិតច្នៃប្រឌិតថ្មីមួយទៀតគឺវាបានបង្កប់នូវកងបំភ្លឺដំណឹងលើបណ្តុំកាមេរ៉ាខាងក្រោយ ដើម្បីបញ្ចេញពន្លឺភ្លើងលោតជុំវិញលេនកាមេរ៉ាដ៏ទាន់សម័យ ដើម្បីផ្តល់ដំណឹងពីការខលចូល ឬសារដំណឹងផ្សេងៗ ដែលការរចនាបែបនេះអាចនិយាយបានថាគឺមានតែនៅលើ Reno7 Series មួយគត់និងវិសេសប្លែកខុសពីគេ។ 3. Price & Gift information, add Enco Air2 and OPPO Watch Free info. តោះ! តោះ! រួសរាន់ឡើងទិញ OPPO Reno7 តម្លៃ $369 | OPPO Reno7 Z 5G តម្លៃ $429 ឥឡូវនេះថែមកាដូសរុបជាទឹកប្រាក់ $158 ចាប់ពីថ្ងៃទី06 ដល់ថ្ងៃទី20 មេសា ឆ្នាំ2022 នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេសកម្ពុជា ដែលកាដូរួមមាន កាតាបស្ពាយ (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់គម្រោងអ៊ីនធើណែត 12 សប្តាហ៍។
អ្វីដែលកាន់តែពិសេសចាប់ពីថ្ងៃទី06 ដល់ថ្ងៃទី30 មេសា ឆ្នាំ2022 រាល់ការទិញ OPPO Reno7 | OPPO Reno7 Z 5G ផ្គួបជាមួយកាសឥតខ្សែ OPPO Enco Air2 ឬ នាឡិកាសុខភាព OPPO Watch Free នឹងទទួលបានការផ្តល់ជូន៖
ចំណេញ $20 លើការទិញនាឡិកាសុខភាព OPPO Watch Free ពីតម្លៃដើម $89 មកនៅ $69
ចំណេញ $10 លើការទិញកាសឥតខ្សែ OPPO Enco Air2 ពីតម្លៃដើម $49 មកនៅ $39
តោះ! នៅចាំអីទៀត? បានទាំងកាដូច្រើនហើយក្លាយជាម្ចាស់ទូរស័ព្ទស៊េរីថ្មីចុងក្រោយទើបចេញលក់ថ្មីៗក្តៅៗទៀត!
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-13T01:12:33.210Z",
"category": "PR",
"views": 235,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
អបអរសាទរ! នាយគ្រឿន និងអ្នកនាងនីឡា ក្លាយជាទូតសុឆន្ទៈបុរី The Flora និងប្ដេជ្ញាធ្វើរឿងធំបំផុតទាំងនេះ
|
https://business-cambodia.com/articles/The FLORA-AN Development Co LTD
|
ចាប់ផ្តើមបង្កើតឡើងនៅថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ ២០១៥ គិតមកដល់ពេលនេះមានរយៈពេល៧ឆ្នាំហើយ ដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីឈ្មោះមួយឈ្មោះ ឌឹ ផ្លរ៉ា-អាន ឌឹវេឡុបម៉ិន (The FLORA-AN Development Co., LTD.) បានចាប់កំណើតឡើង និងបានកំពុងតែផ្គត់ផ្គង់គេហដ្ឋានដ៏ស្រស់ស្អាតជាច្រើនល្វែង ដល់ប្រជាជនកម្ពុជា។
បើទោះបីជាទើបតែចាប់កំណើតត្រឹម០៧ឆ្នាំក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនបានរីកចម្រើនជាបន្តបន្ទាប់ រហូតមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៤រួមមាន៖ បុរី ឌឹផ្លរ៉ា ខុនដូ, ឌឹ ផ្លរ៉ា ស្វីត, ផ្សារទំនើប ឌឹ ផ្លរ៉ា ស៊ែ្វរ និង ផ្សារទំនើប The Almond។ បើយោងតាមប្រសាសន៍របស់លោក សាំង សុភ័ក្ត្ររ៉ាឌី ជានាយកផ្នែកលក់ និងជាជំនួយការអគ្គនាយិការងនៃក្រុមហ៊ុន The FLORA-AN Development Co., LTD បានបង្ហាញនូវចក្ខុវិស័យយ៉ាងមុតមាំថា ក្រុមហ៊ុន ឌឹ ផ្លរ៉ានាថ្ងៃអនាគត បាននឹងប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តធ្វើការផ្គត់ផ្គង់ផ្ទះទៅតាម តម្រូវការជាក់ស្តែង របស់អតិថិជនគ្រប់ស្រទាប់វណ្ណៈក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសំណង់ផ្ទះរឺ អគាររឹងមំា រចនាម៉ូតស្អាតៗ បែបខ្មែរនិងអឺរ៉ុបរួមបញ្ចូលគ្នា ក្នុងគោលបំណងផ្តល់អោយអតិថិជនរស់នៅក្នុង លំនៅដ្ឋានទាន់សម័យកាល សាកសមបំផុតសំរាប់គ្រួសារសម័យថ្មី។ ជាមួយគ្នានេះដែរ យើងក៏ប្តេជ្ញាចិត្តថានឹងបន្តផ្តល់ជូនអតិថិជននូវគេហដ្ឋានដែលមានគុណភាពខ្ពស់ សោភ័ណ្ឌភាព និងប្រណិតភាពក្នុងការរស់នៅរបស់លោកអ្នកផងដែរ។
អ្វីដែលរឹតតែពិសេសគឺ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ នាយគ្រឿន និងអ្នកនាងនីឡា ទទួលបានការផ្ដល់នូវកិត្តិយសយ៉ាងកក់ក្ដៅ ដោយត្រូវបានក្រុមហ៊ុនបុរី The Flora បានសម្រេចជ្រើសតែងតាំងអ្នកទាំង២ ជាទូតសុឆន្ទៈជាផ្លូវការ សម្រាប់ជួយដល់ការផ្សព្វផ្សាយ កិត្តិនាមបុរី The Flora ទៅកាន់អតិថិជនគោលដៅកាន់តែមានភាពទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់កាន់តែខ្លាំងថែមទៀត។
យ៉ាងណាមិញ សម្រាប់ហេតុផលថាតើហេតុអ្វីបានជាបុរី ឌឹផ្លរ៉ា សម្រេចចិត្តជ្រើសរើសនាយគ្រឿន និង នីទ្បា ធ្វើជាទូតសុឆន្ទៈដើម្បីផ្សព្វផ្សាយ ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន លោក ឃុន វិសាល ដែលជាប្រធានផ្នែកទីផ្សារជាន់ខ្ពស់ របស់បុរី ឌឹផ្លារ៉ា បានបង្ហាញនូវកត្តាធំៗចំនួន២យ៉ាងគឺ៖
កត្តាសំខាន់បំផុតទី១ នាយគ្រឿន និងអ្នកនាងនីទ្បា ជាតារាកំប្លែងដែលមានប្រជាប្រិយភាពខ្លាំង ហើយមហាជនស្ទើរតែទូទាំងប្រទេស បានស្គាល់ និងចូលចិត្ត ហើយគាត់មានទេពកោសល្យគ្រប់គ្រាន់ទៅលើកាសម្តែង និងនិយាយបែបកំប្លែង ដែល គាត់ទាំង ២នាក់ នឹងជួយដល់ការងារផ្សព្វផ្សាយរបស់ក្រុមហ៊ុន បានច្រើនទៅដល់គោលដៅ ដែលក្រុមហ៊ុនចង់បានខ្លាំងបំផុត។
កត្តាសំខាន់បំផុតទី២ គោលដៅរបស់ក្រុមហ៊ុនគឺ មិនត្រឹមតែផ្តល់នូវគេហដ្ឋានដ៏ស្រស់ស្អាត រឹងមាំ បន្ថែមនូវសុភមង្គលដល់បង ប្អូនមួយកម្រិតទៀតប៉ុណ្ណោះទេ គឺយើងចង់ផ្តល់នូវស្នាមញញឹម សប្បាយរីករាយគ្រប់ក្រុមគ្រួសារទាំងអស់ ពេញ១ឆ្នាំតែម្តង តាមរយៈវីឌីអូផ្សព្វផ្សាយរបស់ក្រុមហ៊ុន ។
គួរជម្រាបផងដែរថា The FLORA គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ធំបំផុតមួយ ដែលមានទីតាំងនៅផ្លូវជាតិលេខ 6A។ គម្រោងនីមួយៗត្រូវបានរចនា និងសាងសង់ក្នុងគោល គំនិតផ្សេងៗគ្នា ផ្តោតលើរបៀបរស់នៅបែបទំនើប ដោយស្ថាបត្យករ និងវិស្វករខ្មែរក្នុងស្រុក និងបរទេស ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យសំណង់ក្នុងស្រុក និងក្រៅស្រុក។ The FLORA ប្រណិតភាពនៃការរស់នៅ!
សម្រាប់ព័ត៌មានបន្ថែម៖
- ទំនាក់ទំនងលេខ៖ 010 366 886/ 087 366 886
- ហ្វេសប៊ុកផេក: The Flora
- អ៊ីនស្ត្រាក្រាម៖ The Flora
- តេឡេក្រាម៖ The Flora
- យូធូប ៖ The Flora ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-12T22:36:27.269Z",
"category": "PR",
"views": 377,
"author": {
"first_name": "ឡុង",
"last_name": "វឌ្ឍនៈ",
"email": "longvathanak007@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
បន្ទាន់! រដ្ឋបាលខេត្ដសៀមរាប ប្រកាសផ្អាកចរាចរលើកំណាត់ផ្លូវសំខាន់ៗ៥កន្លែងជាបណ្ដោះអាសន្ន
|
https://business-cambodia.com/articles/closing street in siem reap
|
កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្ដសៀមរាបបានចេញសេចក្ដីជូនដំណឹងពីការផ្អាកចរាចរជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវជុំវិញកន្លែងប្រារព្ធពិធី «សៀមរាបសង្ក្រាន្ត” នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងផ្លូវសំខាន់ៗមួយចំនួន នៅក្នុងក្រុងសៀមរាប និងតំបន់រមណីយដ្ឋានអង្គរ ដូចខាងក្រោម៖
១-កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្តុបកោះកេរ្តិ៍ ដល់ចំណុចមុខសណ្ឋាគារ J7
២-កំណាត់ផ្លូវមុខមហាសណ្ឋាគារអង្គរ (Raffles Grand Hotel d'Angkor)
៣-កំណាត់រុក្ខវិថីព្រះសីហនុ (ផ្លូវហ្សាលដឺហ្គោល) ចាប់ពីចំណុចស្តុបសារមន្ទីរជាតិអង្គរ រហូតដល់ ចំណុចគល់ស្ពានវត្តរាជបូព៌ នៃផ្លូវពោធិ៍កំបោរ (ផ្លូវខាងលិចមាត់ស្ទឹង និងកំណាត់ផ្លូវនានាដែលជាច្រកចូលមកកាន់ផ្លូវពោធិ៍កំបោរ(ផ្លូវខាងលិចមាត់ស្ទឹង)
៤-កំណាត់ផ្លូវអាចារ្យស្វា (ផ្លូវខាងកើតមាត់ស្ទឹង) ចាប់ពីចំណុចគល់ស្ពានវត្តពោធិលង្កា រហូតដល់ចំណុចគល់ស្ពានវត្តរាជបូព៌ និងចាប់ពីចំណុចគល់ស្ពានវត្តរាជបូព៌ រហូតដល់គល់ស្ពាន វត្តព្រះរាជដំណាក់ និងកំណាត់ផ្លូវនានាដែលជាច្រកចូលមកកាន់ផ្លូវអាចារ្យស្វា (ផ្លូវខាងកើត មាត់ស្ទឹង)
៥-កំណាត់ផ្លូវវង់តូច នៃតំបន់រមណីយដ្ឋានអង្គរ ចាប់ពីចំណុចក្លោងទ្វារជ័យ រហូតដល់ចំណុចស្ពានប្រាសាទតាកែវ
បញ្ជាក់៖ ចំពោះទីតាំងផ្លូវបិទជាក់ស្តែង និងចំណតសម្រាប់រថយន្ត និងម៉ូតូ ដូចមានបង្ហាញនៅក្នុងផែនទី់៖
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-12T18:48:58.754Z",
"category": "ព័ត៌មានថ្មីៗ",
"views": 675,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ពត់ដែកទាន់នៅក្ដៅ! នេះជារបៀបដែលមហាសេដ្ឋីបង្រៀនកូនពីការគ្រប់គ្រងលុយតាំងពីកូននៅតូចៗ
|
https://business-cambodia.com/articles/How Millionaires Teach Their Kids How to Manage Money
|
មនុស្សភាគច្រើនគិតថាកូនៗរបស់ពួកគេកំពុងរៀនពីការគ្រប់គ្រងលុយនៅសាលារបស់ពួកគេ តែតាមការពិតទៅមានសាលាតិចណាស់ដែលបង្រៀនពីរឿងនេះ។ កូនរបស់អ្នកគួរតែចេះពីរបៀបគ្រប់គ្រងលុយពីតូចទៅឱ្យហើយដែលវាជាតួនាទីរបស់អ្នកជាឪពុកម្ដាយត្រូវបង្រៀនកូន។
មហាសេដ្ខីជាច្រើនរូបមានការយកចិត្តទុកដាក់ជាខ្លាំងនៅក្នុងការបង្រៀនកូនៗរបស់ពួកគេអំពីលុយ។ ពួកគេចាប់ផ្ដើមពីការជជែកវែកញែកពីរឿងលុយជាមួយកូន ដូចជាប្រាប់កូនពីចំណូលចំណាយចាំបាច់ ព្រមទាំងគម្រោងចំណាយផ្សេងៗរបស់គ្រួសារហើយគេធ្វើបែបនេះជាប្រចាំរហូតដល់កូនធំ។
ជំហានដំបូងពេលកូនមានអាយុចាប់ពី៥-៩ឆ្នាំ ឪពុកម្ដាយត្រូវពន្យល់ឱ្យកូនៗបានយល់ពីចំណេះដឹងជាមូលដ្ឋាននៃលុយនៅក្នុងការចំណាយទិញអ្វីដែលពួកគេចង់បាន។ លើសពីនេះស្នើឱ្យពួកគេបែកចែងលុយដែលប៉ាម៉ាក់ឧបត្ថម្ភទៅជា លុយសម្រាប់ចំណាយនិងសម្រាប់សន្សំ។ ព្រមទាំងប្រាប់ឱ្យគេបានស្គាល់អំពីគោលការណ៍វិនិយោគ និងអ្វីទៅជាទីផ្សារភាគហ៊ុន តើវាមានអត្ថន័យយ៉ាងណាខ្លះចំពោះការមានភាគហ៊ុននៅក្នុងអ្វីមួយ?
នៅពេលដែលកូនអ្នកមានអាយុ ១០-១៤ឆ្នាំ ជាពេលដែលអ្នកត្រូវពន្យល់កូនៗឱ្យបានដឹងអំពីការបែងចែកកញ្ចប់ប្រាក់ម្រាប់ការចំណាយផ្សេងៗព្រមទាំងការសន្សំសម្រាប់ទិញរបស់ចាំបាច់និងសម្រាប់ការវិនិយោគ។ ពេលនេះជាពេលសមល្មមសម្រាប់អ្នកបង្រៀនពីការចាប់ផ្ដើមការវិនិយោគនិងសាកល្បងឱ្យកូនរបស់អ្នកអនុវត្តន៍ដោយប្រើលុយបន្តិចបន្តួចដែលបានមកពីការសន្សំរបស់ពួកគេ។
ឈានចូលដល់អាយុ ១៥-១៨ ជាវ័យដែលកូនរបស់អ្នកសិក្សានៅវិទ្យាល័យហើយក៏ជាវ័យដែលគែត្រូវអនុវត្តន៍ការបែងចែងកញ្ចប់លុយសម្រាប់ការចំណាយរបស់ពួកគេ។
ចាប់ពីអាយុ ១៩ ឆ្នាំឡើងទៅគឺជាវ័យដែលកូនរបស់អ្នកធំល្មមអាចឈរជើងដោយខ្លួនឯងបានហើយ។ ពួកគេឡើងដល់ថ្នាក់មហាវិទ្យាល័យជាវ័យដែលអាចរកលុយបាន មិនតែប៉ុណ្ណោះវាគឺជាពេលវេលាដែលគេត្រូវរៀនសូត្រនិងស្វែងរកក្ដីស្រមៃរបស់គេ។ ពូកគេអាចរៀបចំគម្រោងការជីវិតរៀនជំនាញដែលគេស្រលាញ់ ធ្វើការយកបទពិសោធន៍និងដើម្បីបង្កើតជំនាញឱ្យខ្លួនឯង។ បន្តអនុវត្តន៍ការបែងចែកកញ្ចប់លុយនិងបន្តការវិនិយោគ បន្ទាប់ពីនោះគឺជាការទទួលផលនូវអ្វីដែលគេបានសាងទុកមកពីក្មេង ព្រមជាមួយសមត្ថភាពដែលគេបានបង្កើតឡើង។
សរុបមកក្នុងនាមអ្នកជាឪពុកម្ដាយសូមយកចិត្តទុកដាក់បង្រៀនកូនរបស់លោកអ្នកពីតូចទៅកុំរង់ចាំដល់ពួកគេធំទើបអ្នកនិយាយគេមិនស្ដាប់។ នៅពេលដែលពួកគេមាននិស្ស័យល្អពីតូចទៅហើយវាពិតជាមានភាពងាយស្រួលដល់លោកអ្នកជាឪពុកម្ដាយក្នុងការបង្រៀនពួកគេបន្ថែម។ គួរបញ្ជាក់ផងដែរថាកូនរបស់អ្នកមាននិស្ស័យល្អឬមិនល្អគឺមានមូលហេតុមួយចំណែកធំជាអ្នក។
អត្ថបទដោយ៖ សូ សុខលី
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-12T15:44:31.809Z",
"category": "ហិរញ្ញវត្ថុ",
"views": 217,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
បច្ចេកវិទ្យាកាន់តែទៅមុខ!ចង់ក្លាយជាអ្នកជំនាញឌីហ្សាញរូបមើលវេបសាយ៣នេះអាចក្លាយជាអ្នកអាជីព
|
https://business-cambodia.com/articles/These 3 websites can become professional designers
|
សម័យនេះទៅហើយតើអ្នកណាមួយមិនចេះថតរូប ឬកែរូបភាពនោះ? ប៉ុន្តែការរចនារូបភាពអោយមានភាពទាក់ទាញដូចអ្នកអាជីព ទើបជាចំណុចរសើប។
ដូចយើងបានដឹងហើយថាសតវត្សទី២១នេះអ្នកណាៗក៏ស្គាល់នឹងដឹងលឺអំពីបច្ចេកវិទ្យាដែរ។តួយ៉ាងដូចជាសិស្ស និស្សិត បុគ្គលិក គ្រប់ស្ថាប័ន មន្ត្រីគ្រប់ជាន់ថ្នាក់សុទ្ធសឹងតែប្រើប្រាស់ជាមួយកុំព្យូទ័រដើម្បីបំពេញការងារឬកែរូបភាពផ្សេងទៅតាមតម្រូវការនឹងចក្ខុវិស័យរបស់ការងារ។ ប៉ុន្តែថ្ងៃនេះ Business Cambodiaនឹងលើកយកវេបសាយធំៗ៣ដែលជាជំនួយដល់អ្នករចនារូបភាពដែលខ្វះគំនិតថ្មីៗយកទៅមើលនឹងអនុវត្តបានដោយមិនអស់លុយនោះទេហើយអាចមានឪកាសក្លាយជាអ្នកជំនាញអាជីពទៀតផង។
វេបសាយទាំង៣នោះរួមមានដូចជា ៖
១. Pngtree.com វេបសាយនេះគឺសាកសមជាមួយម្ចាស់អាជីវកម្ម ដែលចង់លេងរូប Logoដោយខ្លួនឯង តាមចំណង់នឹងចំណេញលុយទៀតផង។
២.Templet.net វេបសាយនេះ មានរូបភាពស្រាប់ សម្រាប់អ្នកមិនសូវជំនាញអាចទាញយកមកកែរូបអក្សរនឹង Edit តាមតម្រូវការ។
៣. Freepik.comចុងក្រោយគេនេះគឺ សម្រាប់គំនិតឌីហ្សាញកាតសម្គាល់ និងរូបភាពផ្សេងៗដើម្បីយកជាគម្រូបាន។
យ៉ាងណាមិញវេបសាយខាងលើនេះគឺគ្រាន់តែជាជំនួយប៉ុណ្តោះ គឺមិនអាចជួយយើងទាំងស្រុងនោះទេគ្រប់យ៉ាងគឺតម្រូវអោយយើងមានការតាំងចិត្តនឹងធ្វើអ្វីមួយទើបយើងអាចក្លាយខ្លួនជាអ្នកជំនាញបានយ៉ាងពិតប្រាកដ៕
អត្ថបទដោយ៖ ពីង ជួអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-12T09:31:34.833Z",
"category": "មុខរបរបច្ចេកវិទ្យា",
"views": 407,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្រុមហ៊ុននាឡិកាដៃ Watch Empire សម្ពោធសាខាថ្មីទី១២ជាផ្លូវការ ខណៈមានតារាល្បីៗ៧រូបចូលរួម
|
https://business-cambodia.com/articles/Watch Empire Inaugurates 12th New Branch
|
កាលពីថ្ងៃទី០៧ ខែមេសា ថ្មីនេះ ក្រុមហ៊ុននាឡិកាដៃ វឆត៍ អេមផាយ (Watch Empire) បានប្រារព្ធកម្មវិធីសម្ភោធហាងសាខាថ្មី ដែលជាសាខាទី១២របស់ខ្លួនជាផ្លូវការ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ដែលមានដាក់តាំងលក់នាឡិកាដៃរបស់ម៉ាកល្បីៗលំដាប់អន្តរជាតិចំនួន៧ម៉ាករបស់ Fossil Group រួមមាន Fossil, ELLE, Michael Kors, Emporio Armani, Armani Exchange, Diesel និង Skagen Denmark។
នៅក្នុងកម្មវិធីដាក់សម្ពោធហាងសាខាថ្មីជាផ្លូវការនេះផងដែរ ក្រុមហ៊ុនបានធ្វើការផ្ដល់ជូនកាដូពិសេសដល់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ដែលបានអញ្ជើញចូលរួមកម្មវិធីរបស់ខ្លួន។
អ្វីដែលកាន់តែពិសេស យើងសង្កេតឃើញមានការអញ្ជើញចូលរួមពីតារាកិត្តិយសចំនួនប្រាំពីររូប ដែលសុទ្ធសឹងជាតារាម៉ូដែលនិងតារាសម្ដែងមានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជា ដែលបានធ្វើការដើរបង្ហាញខ្លួននៅលើកម្រាលព្រំក្រហម ដែលរួមមានៈ
កញ្ញា សេង រដ្ឋា (ខេអូអិល សហការជាមួយម៉ាកទាំង៧របស់ Fossil Group)
(រូបភាព)
លោក អេឡិច ចាន់ត្រា (តារាម៉ូដែល ចម្រៀង និងសម្ដែង)
(រូបភាព)
អ្នកនាង ប្រាសាទ ដាវីន (តារាម៉ូដែល)
(រូបភាព)
លោក ទឹម ជីវ៉ា (តារា ម៉ូដែល)
(រូបភាព)
កញ្ញា ពេជ្រ វត្តី (Miss Intercontinental Cambodia 2021)
(រូបភាព)
លោក ផល ពៅវិរៈ (តារាសម្ដែងនិងតារាម៉ូដែល)
(រូបភាព)
លោក ចន ចាន់ដារ៉ា (តារាម៉ូដែលនិងសម្ដែង)
(រូបភាព)
សូមបញ្ជាក់ ទីតាំងថ្មីរបស់ Fossil Group នេះ ស្ថិតនៅក្បែរហាងលក់សម្លៀកបំពាក់ H&M និងហាង The Face Shop ទល់មុខហាង The Nature Republic៕
អត្ថបទពាណិជ្ជកម្ម
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-12T08:25:39.248Z",
"category": "PR",
"views": 533,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ចង់ទិញផ្ទះមិនខុសទេ តែកុំឆាប់ជ្រួលជ្រើមរឿង៣នេះពេក ព្រោះអាចឱ្យអ្នកជួបហានិភ័យ
|
https://business-cambodia.com/articles/do not rush these 3 things
|
ឆ្នាំថ្មីជិតចូលមកដល់ មនុស្សយើងម្នាក់ៗតែងតែចង់បានអ្វីថ្មីហើយមែនទេ? ជាពិសេសនោះគឺចង់បានផ្ទះថ្មី. ផ្ទះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សយើង វាមិនដូចជាម៉ូតូឡានដែលប្រើប្រាស់ហើយ អាចលក់ចេញ ឬដូរចោលភ្លាមៗនោះទេ ពោលគឺយើងអាចបន្សល់ផ្ទះទុកជាមរតក សម្រាប់កូនចៅជំនាន់ក្រោយ រស់នៅបន្ត ឬប្រកបរបររកស៊ីរាប់រយឆ្នាំបន្ថែមទៀតបាន ប្រសិនបើយើងរើសទីតាំងដែលបានល្អ។ តែសូមជ្រាបថាបើសិនអ្នកចង់បានផ្ទះថ្មី ចូលកុំឆាប់ជ្រួលជ្រើមរឿង៣នេះពេក ព្រោះអាចឲ្យយើងជួបហានិភ័យបាន៖
១ កុំឆាប់ជឿលើកការបង់រំលស់នោះថាស្រួល
បច្ចុប្បន្នតាមរយៈការផ្សព្វផ្សាយក៏ដូចជាយុទ្ធសាស្រ្តគម្រោងបង់រំលស់នីមួយៗ គេមិនបង្ហាញអំពីផលពិបាកក្នុងការបង់រំលស់នោះទេ។ ដោយយើងគិតថាការបង់រំលស់ប្រាកដជាមានភាពងាយស្រួលទៅតាមអ្វីដែលគេបានបង្ហាញ ព្រោះគេមានជម្រើសជាច្រើនក្នុងការបង់រំលស់។ ក៏ប៉ុន្តែតាមអ្វីដែលយើងបានឃើញថាស្រួលនោះគឺមិនបានស្រួលដូចក្នុងការគិតនោះទេ ពីព្រោះថាផ្ទះមួយតម្លៃ រាប់ម៉ឺនរាប់សែនដុល្លារឯណ្ណោះ អ៊ីចឹងបានន័យថាវាមិនស្រួលពេកទេ ហើយវាក៏ត្រូវការលក្ខខណ្ឌជាច្រើនក៏ដូចជាពាក់ពាន្ធទៅនិងផ្នែកច្បាប់ក្នុងការបង់រំលស់ផ្ទះនីមួយៗ។ ចំពោះការបង់ផ្ទះជាមួយម្ចាស់គម្រោងដែលគាត់បោះទុនអភិវឌ្ឍន៍សុទ្ធ វាអាចមានភាពងាយស្រួល ព្រោះបើសិនយើងបានសិក្សាអំពីលំហូរសាច់ប្រាក់រាល់ខែដែលយើងមាន ហើយអាចមានលទ្ធភាពបង់បានគ្រប់គ្រាន់ទៅតាមអ្វីដែលម្ចាស់គម្រោងគេចង់បាន។
២ កុំជឿគេពេកក្នុងការទិញផ្ទះ
បើសិនជាយើងជឿគេពេកស្តាប់គេពេក នោះអ្នកប្រាកដជាមិនដឹងថាអ្វីដែលអ្នកចង់បាននោះគឺជាអ្វី ព្រោះថាអ្នកលក់នីមួយៗតែងតែប្រាប់ដល់អតិតថិជនថារបស់គេល្អហើយ ជាហេតុពេលខ្លះយើងភ្លេចគិតថាអ្វីទៅជាអីដែលយើងចង់បានជាក់ស្តែង ចឹងហើយបើទោះបីគេអ្នកណែនាំមកយើងអ្វីក៏ដោយយើងគ្រាន់តែស្តាប់ហើយយកមកគិតថាគេនិយាយមកត្រូវនិងតម្រូវការដែលយើងចង់បានរឺអត់។
៣ កុំទិញលឿនពេក ត្រូវដើរមើលសិន
ផ្ទះនីមួយៗតែងតែមានចំណុចល្អផ្សេងៗគ្នា ចឹងហើយយើងត្រូវចាប់យកគម្រោងផ្ទះ ៣ឬ៤ យកមកប្រៀបធៀបគ្នាថាផ្ទះមួយណាដែលជាចំណង់ចំណូលចិត្តរបស់អ្នក។ បន្ថែមពីនេះបច្ចុប្បន្នយើងមានភាពងាយស្រួលក្នុងការដើរមើលណាស់ពីព្រោះថាសព្វថ្ងៃនេះគ្រប់ក្រុមហ៊ុនលក់អចលនទ្រព្យជាច្រើនគឺតែងតែមានភ្នាក់ងារផ្តល់ពត័មានចាំផ្តល់ជូននូវអ្វីដែរក្រុមហ៊ុនពួកគេមានទៅឱ្យអ្នកបានដឹង និងអាចពិភាក្សាអំពីអ្វីដែលអ្នកចង់បាន។ ម្យ៉ាងទៀតនោះបើយើងចង់ឱ្យកាន់តែមានភាពច្បាស់លាស់នោះ អ្នកអាចទៅមើលគម្រោងផ្ទះដោយផ្ទាល់តែម្តងក៏បានដោយមើលទៅតាមតំបន់ក៏ដូចជាទីតាំងភូមិសាស្រ្តដែលអាចជាតំបន់អភិវឌ្ឍន ហេតុផលទាំងនេះអាចនឹងឱ្យអ្នកទទួលបានផងល្អ និងមិនស្តាយក្រោយក្នុងការទិញផ្ទះ៕
អត្ថបតដោយ: ណើរ ជីណា
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-12T07:27:24.423Z",
"category": "អចលនទ្រព្យ",
"views": 1574,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
នាយិកាប្រតិបត្តិក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី សូមប្រសិទ្ធពរបវរសួស្តី ជូនចំពោះអតិថិជន និងអាជ្ញាធរ ក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
|
https://business-cambodia.com/articles/CE0-Lyhourleasing
|
សូមគោរព សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី និងនាងកញ្ញា ជាទីគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងជ្រាលជ្រៅបំផុត!
ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ នាងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរដែនដី ដែលតែងតែគាំទ្រប្រតិបត្តិការរបស់យើងខ្ញុំ។ ជាពិសេស នាងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះអតិថិជនជាទីគោរពរាប់អាន ដែលតែតែងជ្រើសរើស និងមានជំនឿទុកចិត្ត ក្រុមហ៊ុន លី ហួរ លីស៊ីង ជាដៃគូហិរញ្ញវត្ថុ អស់រយៈពេលជិត ៧ឆ្នាំហើយ រហូតមកដល់បច្ចុប្បន្ននេះ។
ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បាននឹងកំពុងរីកចម្រើនប្រកបដោយសក្តានុពលនៅកម្ពុជា និងមានភាពរឹងមាំលើមូលដ្ឋានគ្រឺះសំខាន់ៗដូចជា ការបម្រើសេវាកម្មអតិថិជនប្រកបដោយវិជ្ជាជីវៈ ការផ្តល់ដំណោះស្រាយឥណទានរថយន្តថ្មី រថយន្តក្រដាសពន្ធ រថយន្តផ្លាកលេខ ម៉ូតូ និងសេវាកម្ម Lease-Back រថយន្តរបស់អ្នក ដែលមានភាពបត់បែន និងសម្បូរបែប និងមានវិសាលភាពនៃបណ្តាញដៃគូអាជីវកម្មសរុបចំនួន ២៦១ ទូទាំង ២៥ រាជធានី-ខេត្ត ប្រកបដោយ ភាពងាយស្រួល មានទំនុកចិត្ត និងគ្រប់ទីកន្លែង។
នាឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ នាងខ្ញុំសូមជូនពរបវរសួស្តី ជ័យមង្គលមហាប្រសើរជូនដល់ អតិថិជន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មានកម្លាំងខ្លាំងក្លា និងបំពេញតួនាទីភារកិច្ចឱ្យបានប្រកបដោយជោគជ័យ និងកាន់តែរីកចម្រើនរុងរឿនបន្ថែមទៀត និងឱ្យជួបប្រទះពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈកុំបីឃ្លៀងឃ្លាតឡើយ។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពី នាយិកាប្រតិបត្តិ នៃក្រុមហ៊ុន លី ហួរ លីស៊ីង។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-12T07:03:31.510Z",
"category": "PR",
"views": 135,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
កំពូលសេដ្ឋីជាច្រើនចង់ឱ្យមនុស្សមានជីវិតអមតៈ! ប៉ុន្តែ Elon Musk មិនចង់ហើយលើកឡើងបែបនេះ
|
https://business-cambodia.com/articles/Elon Musk
|
មនុស្សជាច្រើនប្រាថ្នាចង់មានជីវិតរស់នៅបានយូរ មិនចង់ឈឺស្លា.ប់ មិនចង់ចាស់ជរាឡើយ។ ក្នុងនោះដែរមានមហាសេដ្ឋីមួយចំនួនដូចជា Mark Zuckerberg, Jeff Bezos និងPeter Thiel បានចំណាយលុយជាច្រើនសម្រាប់ចូលរួមការស្រាវជ្រាវអំពីការរក្សាជីវិតមនុស្សឱ្យបានយូរ។ ដោយឡែក Elon Musk បែរជាមិនចាប់អារម្មណ៍ចំពោះរឿងនេះទៅវិញ។
ជាក់ស្ដែងមនុស្សមិនចង់ស្លា.ប់ព្រោះយល់ថាខ្លួនឯងនៅមានតួនាទីមិនទាន់ធ្វើរួចរាល់ មានក្ដីស្រមៃដែលមិនទាន់ដើរទៅដល់។ ទោះយ៉ាងណាយើងត្រូវទទួលដឹងថាសេចក្ដីស្លា.ប់នៅតែមាន ប៉ុន្តែយើងមិនត្រូវខ្លាចឬព្យាយាមរត់គេចវារហូតដល់គ្មានពេលធ្វើរឿងផ្សេងដែលយើងចង់ធ្វើឡើយ។ សូមកុំទាន់អាលគិតខ្លាចថាអ្នកអាចនឹងស្លា.ប់ចោលក្ដីស្រមៃរបស់អ្នក គួរយកពេលមកធ្វើយ៉ាងណាដើម្បីឆាប់សម្រេចក្ដីស្រមៃរបស់អ្នកវិញ។
Musk បាននិយាយថា៖ យើងមិនគួរព្យាយាមធ្វើឱ្យមនុស្សរស់នៅបានយូរនោះទេ។ មនុស្សគ្រប់គ្នាត្រូវតែស្លា.ប់ ព្រោះថាមនុស្សខ្លះមិនផ្លាស់ប្ដូរចិត្តគំនិតចាស់គំរិលរបស់គេឡើយ។ ដូច្នេះបើពួកគេមិនស្លា.ប់ទេពិភពលោកនឹងជាប់គាំងជាមួយនឹងគំនិតអស់ទាំងហ្នឹងហើយសង្គមក៏មិនអាចជឿនលឿនបាន។
គាត់បានបន្ថែមទៀតថា៖ ខ្ញុំចង់រក្សាសុខភាពឱ្យបានយូរ ប៉ុន្តែខ្ញុំមិនខ្លាចស្លា.ប់ឡើយខ្ញុំគិតថាសេចក្ដីស្លា.ប់គឺជាផ្នែកមួយនៃជីវិតដែលមនុស្សគួរតែមាន ពីព្រោះការស្លា.ប់គឺជាការផ្លាស់ប្ដូរឱ្យកើតឡើងនូវរឿងថ្មីដែលល្អប្រសើរជាងមុន។
ជាការពិតណាស់អ្នកគួរតែរក្សាសុខភាពរបស់អ្នកឱ្យបានល្អនោះអ្នកនឹងមានជីវិតរស់នៅបានយូរដើម្បីបំពេញក្ដីស្រមៃរបស់អ្នក។ សូមកុំខ្លាចការស្លា.ប់អី បើមិនមានការស្លា.ប់មនុស្សនឹងកើនឡើងពេញផែនដីរហូតរកកន្លែងរស់នៅគ្មាន ពេលនោះវិនាសកម្មនឹងកើតមានធ្ងន់ធ្ងរមិនខានឡើយ។
អត្ថបទដោយ៖ សូ សុខលី
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-12T06:37:19.634Z",
"category": "ហិរញ្ញវត្ថុ",
"views": 152,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
Creator ល្បីឈ្មោះ ហេង វិសាល បង្ហើបពីអាថ៌កំបាំងធំ១ ធ្វើឲ្យខ្លួនសល់ផ្ទះ សល់ដី ទាំងនៅវ័យក្មេង
|
https://business-cambodia.com/articles/Heng Visal reveals a big secret
|
លោក ហេង សុខវិសាល ឬគេស្គាល់ថា ហេង វិសាល បច្ចុប្បន្នគឺជាអ្នកបង្កើតវីដេអូ (Video Creator) ដ៏ល្បីមួយរូប ដែលពោរពេញដោយសមត្ថភាព និងមានរូបរាងសង្ហាមិនចាញ់តារាកូរ៉េនោះឡើយ។ កាលពីពេលថ្មីៗកន្លងទៅ លោកបានបញ្ចេញវីដេអូមួយ រៀបរាប់អំពីបទពិសោធន៍របស់ខ្លួនដែលធ្វើឱ្យលោកអាចមានភាពល្បីល្បាញ និងអាចសល់លុយ ឡាន និងផ្ទះជាច្រើនកន្លែងទាំងនៅវ័យក្មេង ផងដែរ។
នៅក្នុង Video ដែលមានរយៈពេលប្រមាណជាង ៩នាទី លោក ហេង វិលាស បានលើកឡើងថា អ្វីដែលធ្វើអោយគាត់អាចផ្លាស់ប្ដូរបានរហូតទៅដល់ ១៨០ដីក្រេ គឺបានមកពីការអានសៀវភៅ ដែលក្នុងនោះសៀវភៅបានបង្រៀនលោកពីផ្នត់គំនិតអ្នកមាន និង ផ្នត់គំនិតអ្នកក្រ ដោយសៀវភៅមួយក្បាលដែលលោកបានអាននោះមានចំណងជើងថា «ឪពុកអ្នកមាន បង្រៀនកូនអ្នកក្រ» ឬចំណងជើងជាភាសាអង់គ្លេស «Rich Dad Poor Dad» ។ ចំណុចសំខាន់របស់សៀវភៅនេះបានបង្ហាញពីរបៀបចាយលុយធ្វើយ៉ាងណាអោយសល់ និង របៀបចាយលុយរបស់អ្នកមាននិងរបៀបចាយលុយរបស់អ្នកក្រ។
លោករំលឹកថា មុនពេលដែលលោកបានអានសៀវភៅនេះ គឺការចាយវាយរបស់លោកមិនល្អនោះទេ ដោយនៅក្នុងនោះប្រាក់ដែលរកបានប៉ុន្មានគឺចាយអស់ៗ ពោលមួយសប្ដាហ៍រកបាន ២០០ ដុល្លារក៏ចាយអស់ រកបាន ៤០០ ដុល្លារក៏ចាយអស់ និងដល់ថ្នាក់រកបាន ១០០០ ដុល្លារក៏ចាយអស់ត្រឹម១សប្ដាហ៍ដូចគ្នា។
លោក ហេង វិសាល បន្ដថា ក្រោយពីអានសៀវនេះរួចលោកចាប់ផ្ដើមចេះចាយលុយ ចេះសន្សំ និងចេះទិញទ្រព្យ ដោយឆ្នាំដំបូងលោកទិញបានដីមួយកន្លែង។ ដោយបន្ដអនុវត្ដនូវសកម្មភាពល្អបែបនេះដដែល ពីរឆ្នាំក្រោយមកលោកបានសល់ផ្ទះ១ កន្លែង និងឡាន១ គ្រឿង។ អ្នកផលិតវីដេអូល្បីឈ្មោះរូបនេះបន្ថែមថា ក្រោយការអានសៀវភៅនេះចប់ ហើយអនុវត្ដនូវគំនិតអប់រំក្នុងសៀវភៅ មកដល់បច្ចុប្បន្នត្រឹមវ័យ ២៧ ឆ្នាំលោកសល់ផ្ទះចំនួន ២ កន្លែង និងដីចំនួន ៤ កន្លែង ខណៈថ្មីៗនេះ លោកទើបប្រគល់សោរផ្ទះជូនដល់អ្នកម្ដាយរបស់ខ្លួនផងដែរ។
ជាចុងក្រោយ លោក ហេង វិសាល ក៏បានលើកទឹកចិត្ដដល់យុវជនគ្រប់រូបឲ្យនាំគ្នាចូលរួមអានសៀវភៅ ព្រោះសៀវភៅបានផ្លាស់ប្តូរផ្នត់គំនិត និងជីវភាពរបស់មនុស្សជាច្រើន នៅជុំវិញពិភពលោក។ ក្នុងនោះដែរ លោកបានណែនាំ ដល់អ្នកអាន គួរអានសៀវភៅណា ដែលពាក់ព័ន្ធនឹងបញ្ហារបស់ខ្លួន។ ឧ. ប្រសិនបើអ្នកកំពុងមានបញ្ហាផ្នែកហិរញ្ញវត្ថុ អ្នកគួរតែអានសៀវភៅដែលទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ បើមានបញ្ហាផ្នែកលក់ ត្រូវអានសៀវភៅលក់ បើមានបញ្ហាទំនាក់ទំនងត្រូវអានសៀវភៅផ្នែកទំនាក់ទំនង ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត រតនៈ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-12T05:40:26.115Z",
"category": "អចលនទ្រព្យ",
"views": 29430,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ប្រាក់ខែតិច គួរទិញដី ឬផ្ទះដែរឬទេ? ខណៈអ្នកជំនាញបានបញ្ជាក់ច្បាស់ៗលើបញ្ហានេះ
|
https://business-cambodia.com/articles/Should-I-buy-land-or-a-house-with-a-ow-salary
|
បច្ចុប្បន្នការទិញផ្ទះ ឬទិញដី គឺកំពុងមានការពេញនិយមជាខ្លាំងនៅក្នុងប្រទេសកម្ពុជា ព្រោះថាប្រជាជនគ្រប់រូបមានតម្រូវការក្នុងការ រស់នៅ ឬវិនិយោគសម្រាប់ទុកចំណេញនៅពេលក្រោយ។ ជាមួយគ្នានេះដែរ ប្រសិនបើអ្នកមានប្រាក់ខែតិច តើគួរទិញផ្ទះ ឬក៏ទិញដីនេះដែរឬទេ?
ទាក់ទងនឹងបញ្ហានេះ លោក ម៉េង សុងហោរ ដែលជាអ្នកជំនាញផ្នែកវិនិយោគ ក៏បានធ្វើការបកស្រាយបញ្ជាក់ផងដែរ។ នៅក្នងលោកបានបញ្ចាក់ថា មានមនុស្សមួយចំនួនមិនបានយល់ពីអចលនទ្រព្យច្បាស់ហើយបែជាយល់ថាអោយតែអចលនទ្រព្យគឺទាក់ទងនិងការទិញដីឬ ទិញផ្ទះ។ កាលដែលលោកអ្នកមិនទាន់ស្គាល់ពីអចលនទ្រព្យច្បាស់ហើយប្រើប្រាស់កញ្ចាប់លុយខ្ចីពីធនាគាទៅបង្វិលអាចនិងប្រឈមនិងហានិភ័យធំ។
លោកបានបន្តថាមានការវិនិយោគផ្សេងទៅដែលគាត់មានគ្រួសារហើយចង់បានផ្ទះស្របពេលដែលប្រាក់ខែត្រឹម៤០០ ទៅ៥០០ ដុល្លារហើយតម្លៃ ៥ ម៉ឺនដុល្លារ ដូច្នេះនេះគឺជាកត្តាប្រឈមមួយទៀតដែលលោកអ្នកត្រូវគិតមុននិងទិញឫ បង់រំលស់ផ្ទះឫដី ។ ប្រសិនបើលោកអ្នកចង់បានផ្ទះឬដី ដែលមានតម្លៃ ៥ ទៅ ៦ ម៉ឺនដុល្លារប៉ុន្តែបើរធៀបទៅនិងប្រាក់ដែលលោកអ្នកគឺមានតិចតួចបំផុតដូច្នេះលោកអ្នកត្រូវបង្ខំចិត្តខ្ចីលុយធនាគាដើម្បីបង់ថ្លៃផ្ទះឬ ថ្លៃដី ដែលត្រួវបង់ដំបូងស្មើនិង ៣០ % នៃតម្លៃអចលនទ្រព្យ ហើយសល់៧០% ទៀតដើម្បីបង់ធនាគាវាគឺជារឿងលំបាកដែលលោកអ្នកត្រូវរកលុយដើម្បីបង់ផ្ទះផង និងត្រូវបង់ធនាគាផង ។
ដូច្នេះហើយប្រសិនបើលោកអ្នកមានប្រាក់ក្រោមខ្ទង់ម៉ឺនដុល្លារលោកអ្នកមិនគួរសម្លឹងមើលវិស័យអចលនទ្រព្យនោះទេជាពិសេសអ្នកដែលមានចំណូលក្រោមមួយពាន់ដុល្លារ។ សរុបមកប្រសិនបើលោកអ្នកមានចំណូលទាបលោកអ្នកគួរប្រើវិធីសាស្រ្តប្រើលុយដើម្បីបង្កើតលុយសិនមុននឹងសម្រេចទិញផ្ទះ ឬដី។
នេះគ្រាន់តែជាចំណុចមួយដែលលោកអ្នកត្រូវគិត មុននឹងសម្រេចចិត្ដទិញផ្ទះ ឬក៏ដី ស្របពេលដែលសព្វថ្ងៃប្រាក់ខែនៅទាប។
អត្ថបទដោយ៖ ឌឿក ស្រីនុត រតនៈ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-12T04:24:55.287Z",
"category": "អចលនទ្រព្យ",
"views": 400,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
កាន់តែអស្ចារ្យ! ជាមួយបច្ចេកវិទ្យាចុងក្រោយបំផុតលើសេវាធនាគារចល័តជំនាន់2.5 របស់PPCBank អតិថិជនអាចបើកគណនីដោយខ្លួនឯង (e-KYC) និងទូទាត់បានគ្រប់ធនាគារ (KHQR)
|
https://business-cambodia.com/articles/Mobile-Banking.2.5
|
ភ្នំពេញថ្ងៃទី11 ខែមេសា ឆ្នាំ2022៖ ធនាគារ PPCBank បានដាក់ចេញនូវកំណែទម្រង់ថ្មីដ៏ សំខាន់មួយនៃសេវាធនាគារចល័តរបស់ខ្លួន ដើម្បីផ្ដល់នូវការធ្វើប្រតិបត្តិការកាន់តែមាន ភាពងាយស្រួលជាងមុន និងដើម្បីជាជំនួយដល់ធនាគារជាតិនៃកម្ពុជាក្នុងការធ្វើឲ្យ ប្រសើរឡើងនូវកម្រិតនៃការយល់ដឹងផ្នែកហិរញ្ញវត្ថុ ដែលផ្ដោតសំខាន់ទៅលើអ្នកពុំទាន់ មានគណនីធនាគារ ឲ្យមានគណនីប្រើប្រាស់ក្នុងការធ្វើប្រតិបត្តិការដោយខ្លួនឯង និង ត្រឹមត្រូវស្របតាមប្រព័ន្ធធនាគាររបស់ព្រះរាជាណាចក្រកម្ពុជា។ លក្ខណៈពិសេសនៃសេវាធនាគារចល័តជំនាន់2.5 គឺបានបញ្ចូលនូវមុខងារថ្មីដែល អនុញ្ញាតឲ្យអតិថិជនបើកគណនីដំបូងបានដោយខ្លួនឯង ដោយមិនចាំបាច់អញ្ជើញ ទៅកាន់សាខាផ្ទាល់ឡើយ។ ជាងនេះទៅទៀត កំណែទម្រង់ថ្មីនេះបានផ្ដល់នូវភាព ងាយស្រួលសម្រាប់អាជីវករក្នុងការទូទាត់ប្រាក់តាមកូដ KHQR ការធ្វើឲ្យប្រសើរឡើងនូវ សារជូនដំណឹង និងមុខងារស្កេនមុខ Face ID ព្រមទាំងផ្ទាំងកម្មវិធីថ្មីទាំងមូលផងដែរ។
មុខងារបើកគណនីដំបូងដោយខ្លួនឯង (e-KYC)
ជាមួយនឹងមុខងារបើកគណនីដំបូងដោយខ្លួនឯង ដែលមាននៅក្នុងសេវាធនាគារចល័ត ជំនាន់2.5 អតិថិជនអាចបើកគណនីដំបូងបានដោយខ្លួនឯង ឬហៅថា e-KYC តាមរយៈ PPCBank Mobile App ដោយមិនចាំបាច់អញ្ជើញទៅកាន់សាខាផ្ទាល់។ ការធ្វើប្រតិបត្តិការ ដោយគ្មានក្រដាសស្នាមនេះ មិនត្រឹមតែជួយសន្សំសំចៃពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងកាត់បន្ថយការចំណាយផងដែរ។ អតិថិជនគ្រាន់តែថតអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន រួចថតមុខរបស់អ្នក នោះប្រព័ន្ធផ្ទៀងផ្ទាត់ឆ្លាតវៃ PPCBank នឹងបញ្ជាក់ថា អតិថិជនពិតជាកំពុងធ្វើប្រតិបត្តិការ ក្នុងការបើកគណនីពិតប្រាកដមែន។ ប្រសិនបើ អតិថិជនចង់រីករាយជាមួយអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត អតិថិជនគ្រាន់តែអញ្ជើញ ទៅកាន់ធនាគារ PPCBank ដើម្បីបញ្ជាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់លោកអ្នក ជាការស្រេច។ នៅពេលដែលអតិថិជនបានបំពេញគ្រប់លក្ខខណ្ឌក្នុងការបើកគណនី រួចហើយ អតិថិជនអាចរីករាយជាមួយនឹងការប្រើប្រាស់សេវាកម្មជាច្រើនទៀតនៅក្នុង PPCBank Mobile App ដោយសេវាកម្មទាំងនោះ ត្រូវបានរចនាឡើងដើម្បីបំពេញ តម្រូវការរបស់អតិថិជន ដូចជាការបើកគណនីបញ្ញើសន្សំថេរ ការដាក់ប្រាក់បញ្ញើ ឬការ ទទួលបានកម្ចីរហ័សជាមួយវត្ថុបញ្ចាំ។ ការដាក់ឲ្យប្រើប្រាស់មុខងារនេះ គឺផ្តល់ភាព ងាយស្រួលមួយសម្រាប់អតិថិជន ដែលពុំទាន់មានគណនីធនាគារពីមុនមក។ ការបើក គណនីដំបូងជាមួយ PPCBank ឥឡូវនេះអតិថិជនអាចបើកបានគ្រប់ទីកន្លែង និងគ្រប់ ពេលវេលាក្នុងរយៈពេលតិចជាងប្រាំនាទី។ PPCBank សង្ឃឹមថាសេវាធនាគារចល័ត ជំនាន់ថ្មីនេះនឹងកាន់តែផ្ដល់ភាពងាយស្រួលបន្ថែមទៀតជាមួយប្រព័ន្ធឌីជីថល ដើម្បីលើក ទឹកចិត្តដល់ប្រជាជនកម្ពុជាកាន់តែច្រើនឡើង ក្នុងការទទួលបានទំនុកចិត្ត និងសុវត្ថិភាព សម្រាប់ការបើកគណនីខ្លួនឯងជាលើកដំបូង។
សេវាទូទាត់ KHRQ
PPCBank បានសហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើទំនើបកម្ម ប្រព័ន្ធធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលើកកម្ពស់កម្រិតនៃការតភ្ជាប់ ឌីជីថលអន្តរធនាគារ។ ក្នុងនោះផងដែរ ធនាគារជាតិនៃកម្ពុជាបានដាក់ដំណើរការប្រព័ន្ធ បាគងសម្រាប់ការផ្ទេរប្រាក់រវាងធនាគារមួយទៅធនាគារមួយ ឬទៅក្រុមហ៊ុនផ្តល់សេវា ទូទាត់ផ្សេងៗទៀត និងការដាក់ឲ្យប្រើប្រាស់មុខងារថ្មីតាមប្រព័ន្ធ QR ថ្នាក់ជាតិសម្រាប់ អាជីវករដែលហៅថា KHQR។ បច្ចុប្បន្នប្រព័ន្ធនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ផងដែរ នៅលើកម្មវិធីទូរស័ព្ទជំនាន់2.5 របស់ PPCBank។ KHQR ផ្តល់លទ្ធភាពឲ្យអ្នកប្រើប្រាស់ ធ្វើការទូទាត់ដោយកូដ QR តាមរយៈ PPCBank Mobile App ទៅកាន់អ្នកដទៃ ឬអាជីវករ ដែលប្រើប្រាស់គណនីរបស់ធនាគារ PPCBank និងធនាគារផ្សេងបានដោយងាយស្រួល។ អតិថិជនគ្រាន់តែធ្វើការស្កេនកូដ QR របស់អាជីវករ និងធ្វើការទូទាត់ ទឹកប្រាក់នឹងត្រូវ បានផ្ទេរភ្លាមៗ។ កំណែទម្រង់ចុងក្រោយនេះ មានន័យថាអតិថិជន ឬអាជីវកររបស់ PPCBank អាចទទួល និងទូទាត់ QR កូដពីអតិថិជនដែលប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ ធនាគារដទៃបានដូចគ្នា។
បង្កើនបទពិសោធន៍ងាយស្រួលសម្រាប់អ្នកប្រើប្រាស់
សេវាធនាគារចល័តជំនាន់2.5 របស់ PPCBank ផ្តោតសំខាន់ទៅលើមុខងារថ្មី ដែលផ្តល់ ភាពងាយស្រួលទាំងអតិថិជន និងអាជីវករ។ វាផ្តល់នូវរូបរាង និងអារម្មណ៍ថ្មីមួយទៀត ជាមួយនឹងផ្ទាំងកម្មវិធី ដែលត្រូវបានរចនាឡើងវិញផងដែរ។ ទន្ទឹមនឹងនេះ ក៏មាននូវ មុខងារពិសេសមួយទៀត គឺមុខងារផ្ទេរប្រាក់ឆ្លាតវៃ ឬ Intelligent Fund Transfer ដែល ផ្តល់លទ្ធភាពឲ្យអ្នកប្រើប្រាស់អាចធ្វើការប្រៀបធៀបបណ្តាញផ្ទេរប្រាក់ទាំងអស់ ដោយ ចំណាយពេលលឿន និងថ្លៃសេវាទាបបំផុតថែមទៀតផង។
PPCBank Mobile App ជំនាន់2.5 មានភាពលឿនជាងជំនាន់2.០ ដល់ទៅ2.5ដង ជាមួយនឹងមុខងារ និងដំណើរការសំខាន់ៗ ដោយចំណាយពេលត្រឹមតែប៉ុន្មានវិនាទី ប៉ុណ្ណោះ។ ជាមួយគ្នានេះ កម្មវិធី smartBiz ក៏មានមុខងារ Face ID សម្រាប់ស្មាតហ្វូន iOS ផងដែរ។ សារជូនដំណឹងក៏ត្រូវបានកែលម្អផងដែរ ទាំង PPCBank Mobile App និង smartBiz។ នៅក្នុង PPCBank Mobile App សារជូនដំណឹងអាចត្រូវបានកំណត់ទៅជា ភាសាណាមួយក្នុងចំណោមភាសាមិនតិចជាងប្រាំ (ខ្មែរ អង់គ្លេស កូរ៉េ ចិន និងជប៉ុន)។
PPCBank ពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការដាក់ឲ្យដំណើរការនូវសេវា ធនាគារចល័តជំនាន់2.5 របស់ខ្លួន។ ការប្រើប្រាស់កម្មវិធីសេវាធនាគារចល័តនានា កម្មវិធី smartBiz និង PPCBank Mobile App បានបង្ហាញឲ្យឃើញពីភាពរីកចម្រើនខ្លាំងនៅក្នុង រយៈពេលបីឆ្នាំចុងក្រោយនេះ ក្នុងគោលបំណងដើម្បីធ្វើឲ្យការប្រើប្រាស់សេវាធនាគារ កាន់តែមានភាពងាយស្រួលបន្ថែមទៀត។ ជំងឺរាតត្បាតបានធ្វើការផ្លាស់ប្តូរដ៏ធំមួយ ទៅកាន់ការធ្វើប្រតិបត្តិការដោយមិនប្រើសាច់ប្រាក់ ហើយក្នុងនោះ PPCBank មាន មោទនភាព ក្នុងការចូលរួមចំណែកធានាឲ្យបាននូវសុវត្ថិភាព និងការប្រើប្រាស់សេវា ធនាគារប្រកបដោយទំនុកចិត្តជូនដល់ប្រជាជនកម្ពុជា។ ឌីជីថលភាវូបនីយកម្ម នឹងនៅតែ នាំមុខគេ ក្នុងការបន្តភាពរីកចម្រើន និងការអភិវឌ្ឍន៍របស់ធនាគារ។
ដើម្បីទទួលយកនូវបទពិសោធន៍ថ្មីក្នុងការបើកគណនី និងរីករាយជាមួយអត្ថប្រយោជន៍ ជាច្រើនពី PPCBank សូមធ្វើការទាញយក PPCBank Mobile App ឥឡូវនេះពី App Store ឬ Google Play។
សូមចុចនៅលើតំណភ្ជាប់នេះ ដើម្បីទាញយកកម្មវិធី៖ https://ppcbank.com.kh/app/
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-12T03:40:57.045Z",
"category": "PR",
"views": 668,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
Ezecom ចូលរួមផ្តល់រង្វាន់លើកទឹកចិត្តដល់ជ័យលាភីបរិស្ថានរបស់យុទ្ធនាការផ្សព្វផ្សាយផ្លាស់ប្តូរឥរិយាបទសង្គម២០២១
|
https://business-cambodia.com/articles/Ezecom-envirronemnt
|
Ezecom ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) លំដាប់ខ្ពស់ឈានមុខគេមួយនៅកម្ពុជា បានចូលរួមផ្តល់រង្វាន់លើកទឹកចិត្តដល់ជ័យលាភីទាំង៥ក្រុមដែលឈ្នះក្នុង ការប្រកួតប្រជែងស្វែងរកស្នាដៃ និងគំនិតច្នៃប្រឌិតផ្នែកបរិស្ថានសម្រាប់យុទ្ធនាការផ្សព្វផ្សាយការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបទសង្គម២០២១ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន សហការឧបត្ថម្ភជាមួយអង្គការ USAID ។
កម្មវិធីប្រកួតប្រជែងស្វែងរកស្នាដៃ និងគំនិតច្នៃប្រឌិតនេះបានដំណើរការរយៈពេលបីខែចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ គោលបំណងនៃការប្រកួតប្រជែងនេះគឺដើម្បីលើកទឹកចិត្តអ្នកចូលរួមដែលជាយុវជនឲ្យបង្ហាញពីរបៀបដែលក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ពួកគេទទួលខុសត្រូវចំពោះបរិស្ថាន ដើម្បីជាការផ្សព្វផ្សាយអប់រំជម្រុញអោយមានការផ្លាស់ប្តូរឥរិយាបទដល់មហាជន។ សូមជម្រាបផងដែរថាកម្មវិធីប្រកួតប្រជែងនេះត្រូវបានធ្វើឡើងតាមរយៈបណ្តាញទំនាក់ទំនងសង្គម។
ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា “កម្មវិធីនេះរៀបចំឡើង ដើម្បីជាការលើកទឹកចិត្តចំពោះការចូលរួម និងបំផុសចលនាការរស់នៅស្អាត ភូមិឋានស្អាត ធ្វើយ៉ាងណាឲ្យកិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់មេត្រីភាពបរិស្ថាន កាន់តែមានភាពល្អប្រសើរឡើង។ “ទន្ទឹមនេះដែរឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងអំពីវឌ្ឍនភាព នៃសង្គមកម្ពុជា ដែលជាចំណែកនៃការចូលរួមរបស់យើងទាំងអស់គ្នា មិនថាដៃគូរអភិវឌ្ឍន៍ វិស័យឯកជន វិស័យសាធារណៈ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន ក្នុងការចូលរួម ធ្វើកិច្ចការធ្វើឱ្យមានការផ្លាស់ប្ដូរឥរិយាបទ ការគិតគូរ និងផ្នត់គំនិតចំពោះបរិស្ថាន។
ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Nancy J. Eslick នាយកបេសកកម្មរបស់អង្គការ USAID បានប្រគល់រង្វាន់ និងវិញ្ញាបនបត្រដល់ក្រុមដែលឈ្នះនៅក្នុងពិធីប្រគល់រង្វាន់ដែលធ្វើឡើងនៅក្រសួងបរិស្ថាន។
លោក រស់ សោភា នាយកកិច្ចការសារធារណៈនៃក្រុមហ៊ុន Ezecom ដែលបានចូលរួម និងផ្តល់រង្វាន់លើកទឹកចិត្តដល់ក្រុមអ្នកឈ្នះ បានមានប្រសាសន៍ថា៖ «សូមចូលរួមអបអរសាទរដល់ជ័យលាភីទាំង ៥ក្រុមដែលបានឈ្នះក្នុងការប្រកួតប្រជែងនេះ។ ក្រុមហ៊ុន Ezecom មានសេចក្តីសោមន្សរីករាយដែលបានចូលរួមឧបត្ថម្ភក្នុងកម្មវិធីនេះ និងគាំទ្រដល់រាជរដ្ឋាភិបាល និងដៃគូរក្នុងការរៀបចំជាកម្មវិធីនេះឡើង»។ តាមរយៈគោលនយោបាយទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួន ក្រុមហ៊ុន Ezecom តែងតែព្យាយាមបង្កើតគុណតម្លៃវិជ្ជមានតាមរយៈកិច្ចការជួយថែរក្សាបរិស្ថាន សកម្មភាពក្នុងសហគមន៍ សកម្មភាពជាមួយដៃគូនិងសាធារណៈស្របតាមបទដ្ឋាន CSR ហើយក្នុងនាមជាសមាជិកនៃវេទិកា CSR កម្ពុជា ក្រុមហ៊ុនមានវត្តមានជាប្រចាំក្នុងការចូលរួមឧបត្ថម្ភដល់សកម្មភាពគាំទ្រសង្គម និងព្រឹត្តិការណ៍ផ្សេងៗជាច្រើន រួមទាំងការឧបត្ថម្ភកម្មវិធីផ្នែកបរិស្ថាន ព្រឹត្តិការណ៍កីឡា ការអប់រំ ព្រមទាំងសន្និសីទបច្ចេកវិទ្យាជាដើម។
ក្នុងនាមជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ (ICT) ខ្មែរ ១០០ភាគរយនៅកម្ពុជា ក្រុមហ៊ុន Ezecom មានបណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិចធំជាងគេនៅកម្ពុជា។ ក្រុមហ៊ុនបានទទួលវិញ្ញាបនប័ត្រ ISO ៩០០១-២០០៨ ក្នុងឆ្នាំ២០១១ វិញ្ញាបនប័ត្រ ISO ៩០០១-២០១៥ ឆ្នាំ២០១៨ និង២០២០ ហើយក៏បានឈ្នះពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពជាច្រើនផងដែរ។
អំពីក្រុមហ៊ុន Ezecom
ក្រុមហ៊ុន Ezecom ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០0៧ ដើម្បីបម្រើតម្រូវការទីផ្សារសេវាអ៊ិនធឺណិតសម្រាប់ក្រុមហ៊ុន សហគ្រាស និងតាមលំនៅដ្ឋាន ដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា។ ចាប់តាំងពីបានបង្កើតឡើងមក ក្រុមហ៊ុនបានក្លាយជាអ្នកផ្តល់សេវាអ៊ិនធឺណិត និងបច្ចេកវិទ្យាទំនាក់ទំនងដ៏ទូលំទូលាយនិងនាំមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងអ៊ិនធឺណិតខ្សែហ្វាយប៊ើអុបទិក សេវា IPLC, DPLC, MPLS, VPLS ព្រមទាំងដំណោះស្រាយនិងសេវាកម្ម VAS ដែលមានមូលដ្ឋានលើអ៊ិនធឺណិតផ្សេងទៀត។ នៅក្រុមហ៊ុន Ezecom យើងផ្តល់អំណាចដល់ប្រជាជន ក្រុមហ៊ុន សហគ្រាស និងប្រទេសជាតិ ដើម្បីរួមគ្នាកសាង និងរៀបចំអនាគតឌីជីថលរបស់អ្នក។ បេសកកម្មរបស់ក្រុមហ៊ុន Ezecom គឺដើម្បី “ក្លាយជាអ្នកផ្តល់ដំណោះស្រាយល្អជាងគេខាងសេវាទំនាក់ទំនងនៅប្រទេសកម្ពុជា តាមរយៈការបង្កើតថ្មី និងការបន្តកែលម្អខ្លួនព្រមទាំងជួយលើកស្ទួយដល់សង្គម”។
ក្រុមហ៊ុនរបស់យើងខ្ញុំប្រើប្រាស់បណ្តាញខ្សែហ្វាយប៊ើអុបទិកនៅទូទាំងប្រទេសកម្ពុជា ដែលគាំទ្រដោយ MPLS និងសេវាមជ្ឈមណ្ឌលទិន្នន័យកម្រិតពិភពលោកទៀតផង។ យើងដឹងច្បាស់អំពីតម្រូវការគុណភាពខ្ពស់ និងសេវាអ៊ិនធឺណិតដែលគួរឱ្យទុកចិត្តបាន ដូច្នេះ ក្រុមហ៊ុន Ezecom បានវិនិយោគយ៉ាងច្រើនលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រ (MCT) ដែលត្រូវបានភ្ជាប់មកកាន់ដីគោកប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ ដោយមានការសហការជាមួយក្រុមហ៊ុន Telekom Malaysia និងក្រុមហ៊ុន Symphony Thailand។ ការវិនិយោគដ៏មានសារៈសំខាន់ទាំងនេះធានាបាននូវកម្រិតសេវាដ៏សាកសមបំផុតចំពោះតម្រូវការរបស់ក្រុមហ៊ុន សហគ្រាស និងអ្នកប្រើប្រាស់តាមគេហដ្ឋាន។ ដំណោះស្រាយដោយភាពច្នៃប្រឌិត និងហេដ្ឋារចនាដ៏រឹងមាំរបស់យើងបានធ្វើឱ្យយើងក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារក្នុងវិស័យរបស់យើង និងជាកត្តាជំរុញមួយនៃការវិវត្តឌីជីថលរបស់កម្ពុជា។
ទំនាក់ទំនងក្រុមហ៊ុន Ezecom
ផ្ទះលេខ ៧ដេ មហាវិថីសហព័ន្ធរុស្ស៊ី អគារសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ទូរស័ព្ទ៖ (+៨៥៥) ២៣ ២៣ ៨១៨១
គេហទំព័រ៖ www.ezecom.com.kh
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-12T03:20:54.327Z",
"category": "PR",
"views": 87,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
អាថ៍កំបាំងទាំង៦ដើម្បីក្លាយជាមហាសេដ្ឋីអចលនទ្រព្យ របស់លោក Grant Cardone
|
https://business-cambodia.com/articles/6 secrets to becoming a real estate tycoon Grant Cardone
|
លោក Grant Cardone មានអាយុ ៦៤ឆ្នាំ មានដើមកំណើតនៅ សហរដ្ធអាមេរិក។ បច្ចុប្បន្នគាត់គឺជាអ្នកនិពន្ធសៀវភៅដែលលក់ដាច់បំផុត ជាគ្រូបង្វឹកផ្នែកលក់ និងជាវាគ្មិនមួយរូប ហើយគាត់ក៏ជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគអចលនទ្រព្យឯកជន Cardone Capital និងជាតារាក្នុងរដូវកាលទី២នៃកម្មវិធី“Undercover Billionaire” ផងដែរ។
ខណៈពេលដែល Cardone បានបង្កើតកេរ្តិ៍ឈ្មោះរបស់គាត់តាមរយៈសៀវភៅជំនួញដែលលក់ដាច់បំផុតរបស់គាត់ និងវគ្គសិក្សាផ្នែកលក់ មិនតែប៉ុណ្ណោះគាត់ក៏បានបង្កើតទ្រព្យសម្បត្តិភាគច្រើនរបស់គាត់តាមរយៈការវិនិយោគទៅលើអចលនទ្រព្យ។ ខាងក្រោមនេះគឺជាអាថ៌កំបាំងទាំង៦របស់គាត់ក្នុងការក្លាយជាមហាសេដ្ឋីអចលនទ្រព្យ។
១ កិច្ចព្រមព្រៀងគឺសំខាន់ជាងអ្វីៗទាំងអស់
មនុស្សភាគច្រើនតែងតែប្រតិបត្តិខុសនៅពេលដែលចាប់ផ្តើមធ្វើអចលនទ្រព្យដំបូងៗចៀសវាងការធ្វើអចលនទ្រព្យមិនទទួលបានផលជាចាំបាច់មុននោះយើងត្រូវយល់ដឹងអំពីកិច្ចព្រមព្រៀង បន្ទាប់មកប្រាក់បំណុល នឹងទីផ្សារភាគហ៊ុន ឬ ចំនួនសាច់ប្រាក់។ ស្វែងរកកិច្ចព្រមព្រៀងត្រឹមត្រូវ ហើយបំណុល និងសមធម៌នឹងធ្វើតាមជានិច្ច។ វិនិយោគិន និងអ្នកផ្តល់ប្រាក់កម្ចីនឹងតែងតែតម្រង់ជួរសម្រាប់អចលនទ្រព្យដ៏អស្ចារ្យ។
២ ជ្រើសរើសទីតាំងល្អបំផុតមួយ
យើងទិញអចលនទ្រព្យយកទៅវិនិយោគទិញត្រូវគឺចំណេញ ទិញខុសគឺខាត។ ម្យ៉ាងទៀតវាទាមទារអោយយើងជាអ្នកវិនិយោគផ្ទាល់ចេះប៉ាន់ប្រមាណច្បាស់លាស់ តាមរយៈការសិក្សាច្បាស់លាស់មួយ មិនមែនចេះតែទាយថានឹងជោគជ័យនោះនឹងជោគជ័យនោះទេ។ ដូច្នេះក្នុងការទិញអចលនទ្រព្យយកទៅវិនិយោគត្រូវតែសិក្សាអោយច្បាស់ថាទីតាំងដែលយើងទិញមានសក្ដានុពលខ្ពស់ មានការអភិវឌ្ឍនាពេលខាងមុខ។ ជាហេតុទើបធ្វើអោយយើងត្រូវចាប់អារម្មណ៍ទៅលើទីតាំងដែលល្អចាំបាច់ជាងអាគារដែលល្អ។
៣ ចំនួនយូនីតឬបន្ទប់គឺជាចំណុចសំខាន់បំផុតនៅក្នុងអចលនទ្រព្យ
មនុស្សភាគច្រើនចាប់ផ្តើមដោយតូចពេក។ ខណៈពេលនោះវាអាចកាន់តែមានភាពងាយស្រួលក្នុងការទិញមួយ ឬពីរ សម្រាប់អ្នករស់នៅតែបើយើងទុកក្នុងការវិនិយោគនោះគឺវាពិបាកក្នុងការរកប្រាក់ចំណូលលើកិច្ចព្រមព្រៀងព្រោះវាមានតិចជាងក្នុងការវិនិយោគ។ បើសិនយើងចង់វិនិយោគនោះគួរណា តែទិញច្រើនយូនីតដើម្បីបន្តាក់ទុនគឺមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងរកលុយបានច្រើនជាង បើយើងចាប់ផ្តើមក្នុងចំនួនតិចយូនីត។ មនុស្សភាគច្រើនមិនដឹងរឿងនេះទេ រហូតទាល់តែពួកគេត្រូវបានបាត់បង់ដោយកិច្ចព្រមព្រៀងតូចៗជាច្រើន។
៤ ស្វែងរកអចលនទ្រព្យដែលងាយរកចំណូលហើយមានតម្លៃទាបជាងទីផ្សារ
នៅគ្រប់ទីផ្សារទូទាំងពិភពលោកបើនិយាយពីសហរដ្ឋអាមេរិក អ្នកអាចស្វែងរកអចលនទ្រព្យដែលតម្លៃជួលទាបជាងទីផ្សារបានព្រោះទីនោះច្រើនតែជាម្ចាស់ដែលបានវិនិយោគប្រើអស់រយៈពេលជាយូរជាមួយអចលនទ្រព្យពួកគេដោយសារហេតុនេះគេអាចនឹងភ័យខ្លាចក្នុងការដំឡើងថ្លៃជួល ឬមិនចាំបាច់ត្រូវដំឡើងតម្លៃ ដោយសារតែមូលដ្ឋាននៃការចំណាយរបស់ពួកគេមិនសូវទាមទារ បង្កើនការជួល ហើយពេលនោះបើយើងមានឱកាសក្នុងការទិញយកដើម្បីដាក់ជួលអ្នកអាចបានបង្កើនតម្លៃភ្លាមៗ។
៥ កុំវិនិយោគបើសិនគ្មានលំហូរសាច់ប្រាក់
យើងគប្បីដឹងច្បាស់អំពីសក្តានុពលរបស់ផ្នែកទ្រព្យនិងហិរញវត្ថុនីមួយៗ។ ព្រោះការទិញអចលនទ្រព្យនីមួយៗត្រូវផ្តល់អោយអ្នកមានភាពទំនួលខុសត្រូវខ្ពស់នឹងត្រូវមានការគ្រប់គ្រងលំហូសាច់ប្រាក់ល្អ។ លំហូរសាច់ប្រាក់គឺជាច្រកដ៏បរិសុទ្ធនៃការវិនិយោគអចលនទ្រព្យ។ លំហូរសាច់ប្រាក់វិជ្ជមានអាចនាំអ្នកឆ្លងកាត់ទីផ្សារធ្លាក់ចុះ។ ហើយវាគ្រាន់តែជាបញ្ហានៃពេលវេលាមុននៅពេលការជួលកើនឡើង។ ដល់ពេលដែលការជួលកើនឡើង លំហូរសាច់ប្រាក់ក៏ដូចគ្នាដែរ។ លំហូរសាច់ប្រាក់កាន់តែច្រើន អ្នកទិញបន្ទាប់អាចចំណាយលើអចលនទ្រព្យរបស់អ្នកកាន់តែច្រើនដូចគ្នា។
៦ ជាចុងក្រោយត្រូវដឹងអំពីទីផ្សាររបស់អ្នក
ទំនុកចិត្តគឺជាគុណភាពដ៏សំខាន់បំផុតរបស់អ្នកវិនិយោគដ៏អស្ចារ្យ។ បើគ្មានទំនុកចិត្តទាំងស្រុងទេ អ្នកនឹងមិនមានគន្លឹះសម្រាប់ដោះស្រាពេលជួបបញ្ហានោះទេ។ ជាហេតុនេះយើងចាំបាច់ដឹងពីទីផ្សាររបស់អ្នក សេដ្ឋកិច្ចក្នុងតំបន់ ការងារ ការជួល ការកាន់កាប់ ការចំណាយ អ្នកជួល និងកម្រិតប្រាក់ចំណូល អ្នកនឹងទទួលបានទំនុកចិត្តដែលអ្នកត្រូវការដើម្បីសម្រេចចិត្តទៅលើអចលនទ្រព្យរបស់។
នេះជាពាក្យចុងក្រោយរបស់ Cardone ស្តីពីការវិនិយោគលើអចលនទ្រព្យ៖ ខ្ញុំបានវិនិយោគលើអចលនទ្រព្យអស់រយៈពេល ៣០ ឆ្នាំហើយ ហើយមិនដែលបាត់បង់លុយលើកិច្ចព្រមព្រៀងនោះទេ ហើយខ្ញុំបានធ្វើច្រើន។ ខ្ញុំបានចាប់ផ្តើមជាមួយប្រាក់ ៣ ០០០ ដុល្លារ ហើយមកដល់ពេលនេះខ្ញុំមាន ១០ ០០០ យូនីត ដែលមានការជួលជាមធ្យម $1,850 ក្នុងមួយខែ៕
អត្ថបទដោយ៖ ណើរ ជីណា
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-12T02:57:19.423Z",
"category": "អចលនទ្រព្យ",
"views": 123,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
កក្រើក! OPPO Reno7 Series អាចបំបែកកំណត់ត្រាលក់ដាច់ខ្លាំងបំផុតដល់ 315% ក្នុងថ្ងៃលក់ដំបូង បើធៀបទៅនឹង OPPO Reno ស៊េរីជំនាន់មុន
|
https://business-cambodia.com/articles/OPPO-Reno-7series
|
ថ្មីៗនេះក្រោយពីដាក់សម្ពោធនិងប្រកាសតម្លៃជាផ្លូវការរបស់ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 Series ក្នុងប្រទេសកម្ពុជា បានធ្វើឲ្យទីផ្សារស្មាតហ្វូនកក្រើកសាហាវ និងក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ អ្វីដែលមិននឹកស្មានគឺគ្រាន់តែថ្ងៃលក់ដំបូង (First Sale) លើ OPPO Reno7 Series អាចបំបែកកំណត់ត្រាលក់ដាច់ខ្លាំងបំផុតដល់ទៅ 315% បើធៀបទៅនឹង OPPO Reno ស៊េរីជំនាន់មុនៗ។
អ្វីដែលគួរឲ្យកក់សម្គាល់ ថ្ងៃបើកលក់ដំបូង (First Sale) លើស្មាតហ្វូនស៊េរីថ្មី OPPO Reno7 | OPPO Reno7 Z 5G សង្កេតឃើញថាមានអតិថិជនតម្រង់ជួររង់ចាំតាំងពីព្រឹកដល់រសៀលនៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដើម្បីទទួលយកសមាជិកថ្មីដែលបានកក់ទុកតាំងពី 1 សប្តាហ៍មុនឯណ្ណោះ។ អ៊ីចឹងចង់ដឹងអត់ អ្វីដែលទាក់ទាញបំផុតនាំឲ្យអតិថិជនសម្រេចចិត្តជ្រើសរើសនិងកក់ទុក OPPO Reno7 Series?នេះបើយោងតាមមតិរបស់ម្ចាស់ស្មាតហ្វូន OPPO Reno7 Series ជាច្រើនបានលើកឡើងស្រដៀងៗគ្នាថា មូលហេតុដែលសម្រេចចិត្តកក់ទុក (Pre-order) ស្មាតហ្វូននេះតាំងពីមិនទាន់ចេញលក់លើទីផ្សារព្រោះចំណុចសំខាន់ទី1 Reno7 បានផ្លាស់ប្តូររូបរាងថ្មីស្រឡាងជាមួយតួខ្លួនស្តើង ទម្ងន់ស្រាល ពិសេសលើបណ្តុំកាមេរ៉ាក្រោយវាបានបំពាក់នូវកងបំភ្លឺដំណឹងផ្តល់នូវភាពវិសេសអស្ចារ្យរាល់ពេលចាប់កាន់។ ចំណុចសំខាន់ទី2 ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តថតរូប Reno7 បំពាក់នូវសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើសកលលោក និងជាការសហការរវាងក្រុមហ៊ុន OPPO និង Sony ដើម្បីផ្តល់នូវបទពិសោធន៍ថតរូបស៊ែលហ្វីកាន់តែល្អឥតខ្ចោះភ្លឺច្បាស់ និងលេចធ្លោគ្រប់ពេលទោះស្ថិតនៅទីងងឹត ឬកុងពន្លឺយ៉ាងណាក៏ណាដោយ។ ចំណុចទី3 សម្រាប់អ្នកលេងហ្គេម ជាមួយកម្លាំងម៉ាស៊ីនធំ ទំហំផ្ទុកធំ RAM 8GB + ROM 256GB ព្រមទាំងមុខងារបន្ថែម RAM ឲ្យធំជាងមុនរហូតដល់ 5GB ជម្រុញឲ្យល្បឿនដំណើរការកាន់តែរលូន និងមិនបាច់បារម្ភបញ្ហាទំហំផ្ទុកមិនគ្រប់គ្រាន់ទៀតឡើយ។ ចំណុចសំខាន់ទី5 តម្រូវចិត្តមនុស្សគ្រប់គ្នាមិនថាអ្នកលេងហ្គេម តាមដានរឿងភាគ ឬចូលចិត្តលេងបណ្តាញសង្គម Reno7 បំពាក់ថាមពលថ្មធំ 4500mAh ជាមួយបច្ចេកវិទ្យាសាកថ្ម SuperVOOC 33W ជួយបំពេញថាមពលកាន់តែរហ័ស សុវត្ថិភាពខ្ពស់ ផ្តល់នូវសេរីភាពក្នុងការកម្សាន្តដ៏យូរដោយមិនបាច់បារម្ភរឿងទូរស័ព្ទឆាប់អស់ថ្ម និងចំណាយពេលសាកថ្មយូរឡើយ។ បន្ថែមពីនេះ Reno7 ផ្តល់មក 2 ពណ៌សម្រាប់ជ្រើសរើសគឺ Sunset Orange ស្ទីលរចនាដ៏ទាន់សម័យជាមួយស្បែកគុណភាពខ្ពស់ Fiberglass និងពណ៌ Cosmic Black បង្ហាញភាពសាមញ្ញនិងរឹងមាំ អមដោយស្ទីលរចនាបែប OPPO Glow។
ចំណែកអតិថិជនដែលបានកក់ទុកមុនលើ Reno7 Z 5G ក៏បានលើកឡើងថា បន្ថែមពីចំណុចដូចគ្នាជាច្រើន វាក៏មានចំណុចខុសគ្នាមួយចំនួនដោយ Reno7 Z បំពាក់នូវបន្ទះឈីប Qualcomm Snapdragon 695 5G ជាមួយខ្នាតដំណើរការ 6nm ដែលជាបន្ទះឈីបល្បីល្បាញ សមត្ថភាពឈានមុខគេ បច្ចេកវិទ្យាទំនើបប្រើប្រាស់ថាមពលថ្មតិច និងផ្តល់ភាពងាយស្រួលគ្រប់គ្រងស្ថានភាពផ្សេងៗទាំងការលេងហ្គេម មើលវីដេអូមិនរអាក់រអួលជាមួយល្បឿនអ៊ីនធើណែត 5G។ សម្រាប់ Reno7 Z 5G ក៏មាន 2 ពណ៌សម្រាប់ជ្រើសរើសគឺ Cosmic Black ពណ៌ខ្មៅស្រងាត់អមដោយពន្លឺព្រិចៗប្រៀបបានទៅនឹងហ្វូងតារាប្រជែងគ្នារះ។ រីឯពណ៌ Rainbow Spectrum រស្មីដ៏ស្រទន់នៃព្រះអាទិត្យចែងចាំងកាត់ពពកបញ្ចេញពន្លឺចម្រុះពណ៌។
ក្រៅពីចំណុចពិសេសៗទាំងនេះ OPPO Reno7 Series ទាំងពីរម៉ូដែលនេះក៏នៅមានមុខងារថ្មីៗ លក្ខណៈពិសេសៗ រួមទាំងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀតផងដែរ។ ឥឡូវនេះសម្រាប់អតិថិជនដែលទិញស្មាតហ្វូនស៊េរីថ្មី OPPO Reno7 តម្លៃ $369 | OPPO Reno7 Z 5G តម្លៃ $429 បន្ទាប់ពីចប់ការកក់ទុកមុនពោលគឺចាប់ពីថ្ងៃនេះដល់ថ្ងៃទី20 មេសា 2022 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជានឹងទទួលបានកាដូសរុបជាទឹកប្រាក់ចំនួន $158 រួមមាន៖ កាតាបស្ពាយ (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់គម្រោងអ៊ីនធើណេត 12 សប្តាហ៍។ សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-12T02:51:44.133Z",
"category": "PR",
"views": 106,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": null
}
|
ក្រុមហ៊ុន អិន ស៊ី អិច ហុងដា ដាក់ចេញនូវទស្សនវិស័យថ្មីក្នុងឆ្នាំ២០២២...
|
https://business-cambodia.com/articles/HONDANCX-vision-202
|
ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖
- ម៉ូតូ Honda - រថយន្ត Honda - និងម៉ាស៊ីនកសិឧស្សាហកម្ម Honda
កាលពីឆ្នាំ2021 ក្រុមហ៊ុន NCX បានដាក់ចេញនូវទស្សនវិស័យ “WeTOGETHER” ក្នុងន័យរួមដំណើរជាមួយ ប្រជាជនកម្ពុជាដើម្បីសម្រេចរាល់ក្ដីស្រមៃ ដោយតែងតែផ្ដល់នូវផលិតផលហុងដា ជាច្រើនប្រភេទប្រកបដោយ គុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបទាន់សម័យ និងធនក្នុងការប្រើប្រាស់គង់វង្សយូរអង្វែង ។
ទស្សនវិសយ័ថ្មីក្នុងឆ្នាំ2022 របស់យើងគឺ TOMORROW TOGETHER “យើងឆ្ពោះទៅមុខជាមួយគ្នា”
ជាមួយចក្ខុវិសយ័សម្រាប់ ថ្ងៃអនាគត NCX នឹងបន្តឆ្ពោះទៅមុខជានិច្ច ពួកយើងនឹងមិនបញ្ឈប់ការផ្តល់ជូននូវសេចក្ដីរីករាយប្រកបដោយសក្តានុពលនៃជីវិតប្រចាំថ្ងៃ ហើយនឹងធ្វើអោយមនុស្សគ្រប់រូបបានចូលរួមចំណែកជម្រុញសង្គមជាតិរីចម្រើនជាលំដាប់។
ក្រុមហ៊ុន NCX នៅតែបន្តសំរិតសំរាងយ៉ាងយកចិត្តទុកដាក់លើបច្ចេកវិទ្យាដ៏ទំនើបៗរបស់ហុងដា ដើម្បីឆ្លើយតបតាមតម្រូវការ និងសមស្របទៅនឹងការរីកលូតលាស់ជាដ៏រាបរបស់សង្គមកម្ពុជា។
យើងជឿជាក់ថាបច្ចេកវិទ្យាអាចធ្វើអោយពិភពលោកទាំងមូលកាន់តែប្រសើរឡើង។ ជាច្រើនឆ្នាំមកនេះ ពួកយើងបានចូលរួមចំណែកដោយនាំមកនូវបច្ចេកវិទ្យាថ្មីៗ ទំនើបឈានមុខ បំពេញរាល់តម្រូវការ និងសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។
ក្រមហ៊ុន NCX ផ្ដល់ជូនជាទីគាប់ចិត្តបំផុត ដោយផលិតផលមានគុណភាពខ្ពស់ និងសេវាកម្មក្រោយការលក់គ្រប់ទីកន្លែងប្រកបដោយវិជ្ជាជីវៈ និងគ្រឿងបន្លាស់សុទ្ធរបស់ហុងដាសម្រិតសម្រាងជូនអតិថិជន ហើយពួកយើងតែងតែឆ្លើយតបទៅនឹងការលើកកំពស់ផ្នែកសុវត្ថិភាពបើកបរក្នុងសង្គមឆ្ពោះទៅមុខជាលំដាប់។ ព្រោះយើងមិនត្រឹមតែបង្កើតនូវភាពរីករាយជូនអតិថិជនតែប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ផ្តល់នូវភាពរីករាយជូនទៅកាន់ប្រជាជនកម្ពុជាទាំងមូលផងដែរ។
Tomorrow with Quality (SALES)
ឆ្ពោះទៅមុខជានិច្ច ប្រកបដោយគុណភាពខ្ពស់
Tomorrow with Genuineness (SPARE PARTS)
ឆ្ពោះទៅមុខជានិច្ច ជាមួយគ្រឿងបន្លាស់សុទ្ធរបស់ហុងដា
Tomorrow with Care (SAFETY)
ឆ្ពោះទៅមុខជានិច្ច ដោយលើកកំពស់សុវត្ថិភាពលើដងផ្លូវ
Tomorrow with Professional (SERVICE)
ឆ្ពោះទៅមុខជានិច្ច ជាមួយការផ្តល់ជូននូវសេវាកម្មប្រកបដោយវិជ្ជាជីវៈ
ក្រុមហ៊ុន NCX បានក្លាយជាក្រុមហ៊ុនដ៏ជោគជ័យ និងធំជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនឈានមុខគេលំដាប់ថ្នាក់លេខ១ នៅក្នុងវិស័យទោចក្រយានយន្ត។ ហើយយើងមានតំណាងចែកចាយរាប់រយសាខា រួមជាមួយសាខាធំ និងសាខាតូចៗ នៅទូទាំងប្រទេស។ យើងបាននឹងកំពុងបន្តអភិវឌ្ឍបណ្តាញចែកចាយអោយក្លាយជាកន្លែងរបស់អ្នករាល់គ្នាជឿទុកចិត្ត និងរីករាយក្នុងការទទួលយកសេវាកម្មក្រោយការលក់ដ៏ល្អបំផុត។ បុគ្គលិកផ្នែកបច្ចេកទេសគ្រប់រូបមានចំណេះដឹង ជំនាញឆ្បាស់លាស់ មានការបណ្តុះបណ្តាលត្រឹមត្រូវ និងមានឧបករណ៍ជុសជុលគ្រប់គ្រាន់ស្របតាមបទដ្ឋានបច្ចេកទេសហុងដា ផ្តល់នូវទំនុកចិត្តខ្ពស់ក្នុងការជុសជុល។ ជាមួយគ្នានេះផងដែរផ្នែកសេវាកម្មអតិថិជនមានភាពរួសរាយរាក់ទាក់ និងទទួលយ៉ាងកក់ក្តៅ ដើម្បីប្រាកដថាអតិថិជនរបស់យើងនឹងទទួលបានសេវាកម្មល្អបំផុត។
ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែលស្ថិតក្រោមសម្ព័ន្ធក្រុមហ៊ុន NCX ប្ដេជ្ញាផ្ដល់ជូននូវ រថយន្តប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និង សេវាកម្មក្រោយការលក់ ដ៏ល្អបំផុត ជូនអតិថិជន។ ការរំពឹងទុករបស់អតិថិជន ត្រូវបានបំពេញជូនយ៉ាងយកចិត្តទុកដាក់ ពីសំណាកបុគ្គលិកគ្រប់ជាន់ថ្នាក់។
ម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ : https://ncxhonda.com/
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-12T02:19:00.594Z",
"category": "PR",
"views": 1469,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ថៅកែ ការ៉ាសលាងរថយន្ត ១០សាខា លោក ឆាយ ហាង បង្ហើបពីរូបមន្ត ៤យ៉ាង ដើម្បីជោគជ័យ
|
https://business-cambodia.com/articles/chhay-Heang-car-care-advices
|
លោក ឆាយ ហ៊ាង គឺជាស្ថាបនិក ការ៉ាសលាងរថយន្តដ៏ពេញនិយមជាងគេមួយ នៅក្នុងរាជធានីភ្នំពេញ។ ដោយសព្វថ្ងៃនេះ ការ៉ាសលាងរថយន្តរបស់លោក មានសាខារហូតដល់ ១០សាខាឯណ្ណោះ។ ទន្ទឹមនឹងភាពជោគជ័យលើវិស័យលាងរថយន្តនេះ លោក ឆាយ ហ៊ាង ក៏មានអាជីវកម្មជាច្រើនផ្សេងទៀត នៅក្នុងដៃផងដែរ។ ខាងក្រោមនេះ គឺជារូបមន្តជោគជ័យ ៤យ៉ាង របស់លោក ឆាយ ហ៊ាង៖
១. ចាប់ផ្តើមពីតូចទៅធំ៖ លោក ឆាយ ហ៊ាង បានឱ្យដឹងថា អំឡុងពេលលោកចាប់ផ្តើមបង្កើតការ៉ាសលាងរថយន្ត ឆាយ ហ៊ាង ខាឃែរ ដំបូងៗ លោកពុំមានដើមទុនច្រើននោះទេ។ ហើយលោកក៏ពុំមានបុគ្គលិកនោះដែរ ពោលគឺលោកបានយកលុយដែលខ្លួនបានសន្សំអំឡុងពេលធ្វើការឱ្យគេ និងចាប់ផ្តើមលាងរថយន្តជាមួយនឹងភរិយារបស់លោក ដោយកាលណ្ណោះ លោកជាអ្នកដុះលាងរថយន្ត រីឯប្រពន្ធរបស់លោក គឺជាអ្នកជូតសម្អាត។ លើសពីនេះ សូម្បីតែទីតាំងនៅពេលនោះ ក៏លោកជួលគេ ផងដែរ។
សហគ្រិនចិត្តសឿងរូបនេះ បានរំលឹកថា បើចង់ចេញរកស៊ី កុំចាំទាល់តែមានអ្វីគ្រប់យ៉ាងទើបចាប់ផ្តើម។ លោកថា កាលដែលលោកនៅធ្វើការឱ្យគេនោះ អ្វីដែលជំរុញទឹកចិត្តលោកខ្លាំង គឺដោយសារលោកយល់ឃើញថា ទោះបីជាយើងខំប្រឹងធ្វើការឱ្យគេយ៉ាងណា ក៏ក្រុមហ៊ុននោះ នៅតែជារបស់គេដដែល។ ហើយមួយវិញទៀត ការធ្វើការឱ្យគេ មិនអាចឱ្យលោកនឹងភរិយា ក្លាយជាអ្នកមានបាននោះឡើយ។
២. រឹងមាំហើយ ទើបពង្រីកមួយទៀត៖ ស្ថាបនិក ឆាយហ៊ាងខាឃែរ រូបនេះ បានលើកឡើងថា នៅក្នុងការរកស៊ី សុខចិត្តពង្រីកយឺត ប្រសើរជាងបិទទៅវិញលឿន។ លោកថា ទម្រាំនឹងលោកសម្រេចចិត្តពង្រីកសាខាថ្មីនីមួយៗ លោកបានចំណាយពេលពង្រឹងការគ្រប់គ្រងខ្លាំងមែនទែន រហូតដល់លោកអាចក្តាប់ប្រតិបត្តិការទាំងមូលហើយ ទើបលោកពង្រីកសាខាថ្មីមួយទៀត។
៣. ជ្រើសរើសទីតាំងឱ្យបានល្អបំផុត៖ លោក ឆាយ ហ៊ាង បានបញ្ជាក់ថា ការជ្រើសរើសទីតាំងគឺជារឿងសំខាន់មួយ នៅក្នុងការរកស៊ី។ យើងត្រូវរើសទីតាំងណា ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន និងជាពិសេស ផ្តល់ភាពងាយស្រួលដល់ខ្លួនឯង។ លោកបានពន្យល់ថា ការជ្រើសរើសទីតាំងរបស់លោក មិនផ្តោតតែនៅក្នុងក្រុងនោះទេ ប៉ុន្តែដំបូងៗឡើយ លោកត្រូវជ្រើសរើសទីតាំងណា ដែលនៅជិតទីតាំងមួយទៀត ដើម្បីឱ្យលោកមានពេលទៅមក នៅក្នុងការគ្រប់គ្រងសាខានីមួយៗ។ លុះដល់អាជីវកម្មយើងរឹងមាំ ហើយយើងមានអ្នកជំនួសការគ្រប់គ្រង សឹមយើងរើសទីតាំងដែលនៅឆ្ងាយពីយើង។
៤. ស្តាប់យោបល់ភ្ញៀវឱ្យបានច្រើន៖ សហគ្រិនជើងចាស់រូបនេះ បានសង្កត់ធ្ងន់ថា ធ្វើអ្វីក៏ដោយ ត្រូវចេះស្តាប់យោបល់អ្នកដទៃ ជាពិសេសអតិថិជនរបស់ខ្លួន។ លោកថា មុនពេលលោកពង្រីកទីតាំងនីមួយៗ លោកតែងតែសួរយោបល់ពីអតិថិជនរបស់លោក ថាតើបើសិនជាលោកពង្រីកទៅទីតាំងនោះយ៉ាងមិចដែរ? ប៉ុន្តែយ៉ាងណាក៏ដោយ ការសម្រេចចិត្តចុងក្រោយ ត្រូវអាស្រ័យលើយើង ដែលជាម្ចាស់ ពីព្រោះការបង្កើតអ្វីគ្រប់យ៉ាង គឺយើងជាអ្នកបង្កើត ដូច្នេះបើយើងជឿជាក់លើខ្លួនឯង យើងត្រូវតែធ្វើវា ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-12T02:11:37.503Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 2791,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រើសដៃគូត្រូវ ជួយអ្នកជោគជ័យ៥០%! នេះជាលក្ខណៈសម្បត្តិស្រ្តី៣រូប ជួយឱ្យស្វាមីក្លាយជាមហាសេដ្ឋី
|
https://business-cambodia.com/articles/billionaires wife
|
ជាការពិតណាស់ គ្រប់បុគ្គលជោគជ័យភាគច្រើននៅជុំវិញសកលលោកយើងនេះ ក្រៅពីមានដៃគូររកស៊ីដ៏ល្អហើយនោះ ពួកគេក៏សុទ្ធសឹងតែមានមនុស្សស្រីម្នាក់ចាំជួយលើកទឹកចិត្ត និងធ្វើជាទីប្រឹក្សាយោបល់ដ៏ល្អបំផុត ដែលអាចជាម្តាយ ឬភរិយាជាដើម។ ត្រង់ចំណុចនេះ វាស្រដៀងនឹងពាក្យស្លោកខ្មែរមួយឃ្លាដែលថា “សំណាប់យោងដី ស្រីយោងបុរស” ។
តាមពិតទៅ មានស្ត្រីច្រើននាក់ណាស់ នៅជុំវិញសកលលោកយើងនេះ ដែលអាចជួយឱ្យប្តីរបស់ពួកគេក្លាយជាសេដ្ឋីប្រាក់ពាន់លានដុល្លារ ឬក៏ជាអ្នកជួយជ្រោមជ្រែងឱ្យប្តីរបស់ពួកគេក្លាយជាបុគ្គលជោគជ័យមួយរូបនៅក្នុងសង្គមជាដើម ប៉ុន្តែនៅថ្ងៃនេះ Business Cambodia សូមលើកយកតែលក្ខណៈសម្បត្តិភរិយា ៣ ប្រភេទប៉ុណ្ណោះ យកមកចែកជូនប្រិយមិត្តអ្នកអាន។
១. លក្ខណៈសម្បត្តិលោកស្រី Priscilla Chan
លោកស្រីវេជ្ជបណ្ឌិត Priscilla Chan ភរិយារបស់មហាសេដ្ឋីវ័យក្មេង Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Facebook ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ពេញនិយម និងធំជាងគេនៅលើពិភពលោក។ លោកស្រីគឺជាមនុស្សស្រីតែម្នាក់គត់ដែលជឿជាក់លើក្តីស្រមៃ និងឆន្ទៈរបស់លោក Mark និងបានជួយជ្រំជ្រែងលោក Mark តាំងពី Facebook មិនទាន់មានរូបរាងច្បាស់លាស់នៅឡើយ។ អ្វីដែលគួរឱ្យចាប់អាម្មរណ៍ពីស្រ្តីម្នាក់នេះ គឺការដាក់ខ្លួន និងមិនទាមទារនៅអ្វីដែលគ្មានបានការ។ ជាក់ស្តែង ថ្ងៃមង្គលការរបស់នាងជាមួយនិងលោក Mark ចិញ្ចៀនរៀបការដែល Mark ទិញឱ្យនាងមានតម្លៃត្រឹមតែជាង ២ម៉ឺនដុល្លារប៉ុណ្ណោះ។ ចំណែក ឈុតសម្លៀកបំពាក់កូនក្រមុំវិញ មានតម្លៃតែជាង ៤ពាន់ដុល្លារអាមេរិក ពោលគឺវាមានតម្លៃថោកជាងអ្នកមានសាមញ្ញមួយចំនួនទៅទៀត។
២. លក្ខណៈសម្បត្តិលោកស្រី Zhang Ying
លោកស្រី Zhang Ying ភរិយារបស់លោកមហាសេដ្ឋីមាឌល្អិតចិត្តធំ Jack Ma នាយកប្រតិបត្តិក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំមួយប្រចាំប្រទេសចិន។ ត្បិតអីលោក Jack Ma ជាបុគ្គលមួយរូបដែលឆ្លងកាត់ការបរាជ័យច្រើនដងក៏ពិតមែន ក៏លោកស្រី Zhang នៅតែគាំទ្រគំនិតប្តីរបស់ខ្លួនរហូត បើទោះបីជាមានមនុស្សជាច្រើនថាគំនិតប្តីរបស់ខ្លួនជាគំនិតដ៏ឆ្គួតលីលាក៏ដោយ។ ជាងនេះទៅទៀត លោកស្រីមិនខ្វល់ពីសម្រស់ជាធំនោះទេ តែអ្វីដែលលោកស្រីចាប់អាម្មរណ៍គឺគំនិត និងឆន្ទៈរបស់លោក Ma ដូចពាក្យមួយឃ្លាគាត់បាននិយាយថា “ប្តីរបស់ខ្ញុំអត់សង្ហារដូចគេមែន តែខ្ញុំស្រឡាញ់គាត់នៅត្រង់គាត់ហ៊ានធ្វើរឿងអស្ចារ្យច្រើនជាងបុរសសង្ហារៗ”។
៣. លក្ខណៈសម្បត្តិលោកស្រី Kim Kiyosaki
លោកស្រី Kim Kiyosaki ភរិយាលោកមហាសេដ្ឋី Robert Kiyosaki អ្នកវិនិយោគដ៏ឆ្នើម និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីទូទាំងពិភពលោក។ កាលមិនទាន់ក្លាយជាអ្នកមាននៅឡើយលោកស្រី Kim និងប្តីរបស់លោកស្រីធ្លាប់ដើររស់នៅផ្ទះរបស់មិត្តភក្តិ និងធ្លាប់រស់នៅក្នុងឡានដ៏កញ្ចាស់មួយអស់រយៈពេលជាច្រើនខែ។ លើសពីនេះ អ្នកទាំងពីធ្លាប់រកស៊ីខាតជាច្រើនលើក និងធ្លាប់ជំពាក់លុយគេថែមទៀតផង។ ជាងនេះទៅទៀត អ្នកទាំងពីរតែងតែឈ្លោះគ្នាជារៀងរាល់ថ្ងៃ ប៉ុន្តែអ្វីដែលគួរឱ្យសរសើរចំពោះស្ត្រីម្នាក់នេះ គឺគាត់មិនដែលមានបំណងចង់រត់ចោលប្តីរបស់គាត់ឡើយ ទោះបីជាត្រូវរស់ដោយលំបាកយ៉ាងណាក៏ដោយ ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-12T01:53:26.983Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1066,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ធនាគារ ហ្វីលីព សាខាព្រះសីហនុបម្រើជូនសេវាធនាគារពេញលេញយ៉ាងសម្បូរបែបចាប់ពីពេលនេះតទៅ
|
https://business-cambodia.com/articles/phillip bank in sihanouville
|
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៨ ខែមេសាឆ្នាំ២០២២នេះ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជនិងមានសាខាច្រើនជាងគេមួយនៅកម្ពុជា បានប្រកាសជាផ្លូវការពីការបើកបម្រើអតិថិជននូវសេវាធនាគារពេញលេញ របស់សាខាព្រះសីហនុ ស្ថិតនៅផ្លូវឯករាជ្យ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សាខា ធនាគារ ហ្វីលីព ខេត្តព្រះសីហនុ ត្រូវបានរចនាជាថ្មី ទាំងរូបរាងអាគារ កន្លែងរងចាំ និងបញ្ជរសម្រាប់បម្រើអតិថិជន ប្រកបដោយផាសុកភាព និងភាពងាយស្រួល ។ ជាងនេះទៅទៀត សាខាព្រះសីហនុ ក៏មានផ្តល់ជូនបន្ទប់ សម្រាប់ផ្តល់ជូនសេវាកម្មអាទិភាព សម្រាប់អតិថិជនក្នុងការដាក់ពាក្យស្នើសុំជាអតិថិជនអាទិភាព ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន មន្រ្តីទំនាក់ទំនង
លើសពីនេះសាខាព្រះសីហនុ ជាសាខាមួយក្នុងចំណោមសាខាដ៏មានសក្តានុពល ដែលធនាគារ ហ្វីលីព បានកែប្រែរូបរាងនៅក្នុងឆ្នាំ២០២២ ដើម្បីបំពេញតម្រូវការ និងផ្ដល់ភាពងាយស្រួលជូនដល់អតិថិជន និង ទទួលបម្រើជូនអតិថិជននូវសេវាធនាគារពេញលេញ ។
មិនតែប៉ុណ្ណោះសាខានេះក៏ជាសាខាដំបូង ដែលមានបំពាក់ LED នៅខាងមុខសាខា សម្រាប់ធ្វើការផ្សព្វផ្សាយវីដេអូអំពីផលិតផល និងសេវាកម្មរបស់ធនាគារទៅដល់រាល់អតិថិជនដែលធ្វើដំណើរកាត់ខាងមុខធនាគារ។
ដូច្នេះចាប់ពីពេលនេះ សេវាកម្ម និងផលិតផលហិរញ្ញវត្ថុរបស់ធនាគារ ហ្វីលីព សាខាព្រះសីហនុន ផ្តល់ជូន តាមតម្រូវការទាំង សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ សេវាកម្ម ផលិតផលហិរញ្ញវត្ថុដែលទំនើប និងពេញលេញរួមមាន៖
ហិរញ្ញប្បទានពាណិជ្ជកម្ម
មូលប្បទានបត្រធនាគារ
សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស
សេវាអទិភាព និងផលិតផល ក៏ដូចជាសេវាកម្មផ្សេងៗ
ដើម្បីអបអរសាទរការបើកដំណើរការសេវាធនាគារពេញលេញ អតិថិជនទាំងអស់ដែលបើកគណនីនៅធនាគារ ហ្វីលីព សាខាព្រះសីហនុ នឹងទទួលបានកាដូពិសេស។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៨៦ ៩៣០ ០០០/០៨៩ ៩៨៩ ៨១៨ (២៤/៧)៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-12T00:37:24.812Z",
"category": "ហិរញ្ញវត្ថុ",
"views": 204,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ចង់បានផ្ទះតែលុយស្ទើរ! នេះជាក្បួនយកផ្ទះចិញ្ចឹមផ្ទះដែលអាចឲ្យអ្នកទិញបានផ្ទះចំណាយប្រាក់តិច
|
https://business-cambodia.com/articles/Home Buying Rules
|
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានភាពរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងនោះតម្រូវការផ្ទះក៏មានកាន់តែខ្ពស់ផងដែរ។ ផ្ទះជាអចលនវត្ថុមួយដ៏ពេញនិយម ដែលត្រូវបានគេបោះទុនសាងសង់ស្ទើរតែគ្រប់តំបន់សក្តានុពលសំខាន់ ហើយមានប្រជាពលរដ្ឋខ្មែរយើងជាច្រើន បានសម្រុកទិញផ្ទះសម្រាប់រស់នៅ និងសម្រាប់ធ្វើអាជីវកម្ម ឬជួលជាដើម ។
ជាការពិតណាស់អចលនទ្រព្យប្រភេទផ្ទះនេះបច្ចុប្បន្នកើតមានច្រើន ព្រោះតែតម្រូវការស្នាក់នៅមានការកើនឡើង។ យ៉ាងណាអ្នកដែលមានតម្រូវការស្នាក់នៅ ឬអ្នកទិញទុកយកចំណេញក៏មានច្រើនដែរ។ ក្នុងនោះយើងឃើញថាសម្រាប់អ្នកដែលចង់បានផ្ទះតែគ្មាន ប្រាក់គ្រប់គ្រាន់សម្រាប់ទិញ ខ្លះក៏បាននាំគ្នាបង់រំលស់ ឬខ្ចីលុយធនាគារដើម្បីបង្រ្គប់។ ប៉ុន្ដែដើម្បីកាត់បន្ថយការចំណាយច្រើន សម្រាប់ការរំលស់ អ្នកចង់បានផ្ទះខ្វះលុយអាចប្រើក្បូនផ្ទះចិញ្ចឹមផ្ទះបាន ដើម្បីកាត់បន្ថយការចំណាយ ឬអាចទទួលបានប្រាក់ចំណូលវិញផងដែរ។
តាមលើកឡើងរបស់លោក សំ កុសល អ្នកប្រឹក្សា និងបំផុសគំនិតរកស៊ីល្បីមួយនៅកម្ពុជាបានលើកឡើងថា បើសិនជាវិនិយោគលើផ្ទះក្នុងការដាក់ជួលនោះប្រាកដជាបានសល់ប្រាក់មួយចំនួនសម្រាប់ជីវភាព គាត់ក៏បានសាក់ធ្វើនៅវិធីមួយនេះផ្ទាល់គឺបានទទួលលទ្ធផល្អ ព្រោះប្រជាជនខ្មែរយើងមានផ្ទះក៏ច្រើនចំណែកអ្នកដែលមានតម្រូវការខាងជួលផ្ទះក៏មានច្រើនដូចគ្នាដែរ ហេតុនេះហើយទើបការធ្វើអចលចនទ្រព្យដោយយកផ្ទះចិញ្ចឹមផ្ទះជាជម្រើសដ៏ល្អមួយផងដែរ។
និយាយឲ្យចំ ក្បួនផ្ទះចិញ្ចឹមផ្ទះដែលលោកចង់សម្ដៅគឺមានន័យថា ប្រសិនបើយើងគ្មានលុយសុទ្ធគ្រប់គ្រាន់សម្រាប់ទិញផ្ទះទេ យើងអាចធ្វើការខ្ចីលុយធនាគារបន្ថែមឲ្យគ្រប់ចំនួនដើម្បីទិញ។ ប៉ុន្ដែក្រោយពីទិញបានផ្ទះនេះហើយគឺយើងត្រូវយកផ្ទះនេះទៅដាក់ជួល ដើម្បីយកប្រាក់ដែលបានពីការជួលនេះមកបង្វិលទៅសងធនាគារវិញ។ ទន្ទឹមនឹងប្រាក់បានមកពីការជួលនេះ យើងក៏ត្រូវបានប្រាក់ទប់ការចំណាយបន្ថែមខ្លះ ព្រោះផ្ទះដែលយើងទិញគឺអាចនឹងជួលមិនបានតម្លៃគ្រប់សម្រាប់ការបង់ធនាគារ។
ការអនុវត្ដក្បួននេះគឺយើងនឹងកាត់បន្ថយបានច្រើនលើប្រាក់ផ្ទាល់ខ្លួនសម្រាប់ការទិញផ្ទះ ក៏ប៉ុន្ដែយើងត្រូវចំណាយពេលតិច ឬច្រើន ទៅតាមរយៈពេលនៃបង់សងទៅធនាគារគ្រប់ចំនួន។ នៅពេលសងធនាគាររួចហើយ នោះយើងអាចបញ្ឈប់ការជួល នឹងចូលស្នាក់នៅបាន ឬក៏ចង់ជួលដើម្បីទទួលបានប្រាក់ចំណូលបន្ដក៏បាន។
តែយ៉ាងណាលោកបញ្ជាក់ថា ការទិញអចលនទ្រព្យយកទៅវិនិយោគទិញត្រូវគឺចំណេញ ទិញខុសគឺខាត។ ម្យ៉ាងទៀតវាទាមទារអោយយើងជាអ្នកវិនិយោគផ្ទាល់ចេះប៉ាន់ប្រមាណច្បាស់លាស់ តាមរយៈការសិក្សាច្បាស់លាស់មួយ មិនមែនចេះតែទាយថានិងជោគជ័យវាក៏ជោគជ័យនោះទេ។
លោកបានសង្កត់ធ្ងន់ថា ក្នុងការទិញអចលនទ្រព្យយកទៅវិនិយោគត្រូវតែសិក្សាអោយច្បាស់ថាទីតាំងដែលយើងទិញមានសក្ដានុពលខ្ពស់ មានការអភិវឌ្ឍនាពេលខាងមុខ។ ត្រង់ចំណុចនេះយើងអាចសិក្សាបានតាមរយៈគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលឬឯកជន ហើយត្រូវកំណត់សម្គាល់ថាទីតាំងផ្ទះនោះនឹងល្អប្រសើរមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធងាយស្រួលក្នុងការលក់ចេញ ចំណេញខ្ពស់ ជាការល្អប្រសើរបំផុតគឺទិញផ្ទះណាដែលពុំសូវមានអ្នកវិនិយោគច្រើនដែលជាឱកាសក្នុងការទិញផ្ទះមានតម្លៃថោក តែក៏ត្រូវពិនិត្យអោយបានគ្រប់ជ្រុងជ្រោយផងដែរ ៕
អត្ថបទដោយ: ណើរ ជីណា
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-11T10:28:14.736Z",
"category": "អចលនទ្រព្យ",
"views": 188,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់ទិញផ្ទះដោយកម្ចីធនាគារអត្រាការប្រាក់ទាបបំផុតមែនទេ?
|
https://business-cambodia.com/articles/low-intereste-home-loand
|
ឥលូវនេះអតិថិជនអាចទទួលបានផ្ទះក្នុងក្ដីស្រមៃនៅគ្រប់គម្រោងរបស់បុរី ប៉េង ហួត ទោះបីមិនមានប្រាក់គ្រប់គ្រាន់ក្នុងដៃក៏ដោយ តាមរយៈការបង់រំលស់ជាមួយធនាគារដៃគូ ដោយអត្រាការប្រាក់កាន់តែទាក់ទាញ និងមានច្រើនជម្រើសសមស្របទៅតាមគ្រប់តម្រូវការរបស់អតិថិជន។ដើម្បីផ្ដល់ជូនភាពងាយស្រួលផ្នែកហិរញ្ញវត្ថុដល់អតិថិជន បុរី ប៉េង ហួត បានបង្កើនការសហការជាមួយធនាគារដៃគូរហូតដល់ ១០ធនាគារ ដោយអត្រាការប្រាក់ចាប់ពី 4.39% ឡើងទៅ ទំហំកម្ចីរហូតដល់ 100% ចំណែកឯរយៈពេលខ្ចីបានរហូតដល់ទៅ 25 ឆ្នាំ។ ធនាគារដៃគូសហការទាំង១០នេះមានដូចជា៖
ធនាគារ CIMB
ធនាគារ BIDC
ធនាគារ J Trust Royal
ធនាគារ Shinhan
ធនាគារចិន
ធនាគារ BRED
ធនាគារ FTB
ធនាគារ មេយ ប៊ែង
ធនាគារ ហុង លីអុង
ធនាគារ ស្ថាបនា
https://www.facebook.com/boreypenghuoth/videos/1031349274444792
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត សូមទាក់ទងណាត់ជួបសហការីផ្នែកលក់តាមទូរសព្ទលេខ៖ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-11T10:27:32.805Z",
"category": "PR",
"views": 139,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
បើជ្រុលជាលក់ហើយ លក់ឱ្យខ្លាំង លក់ឱ្យល្បី នេះជាក្បួនលក់ដាច់របស់អាជីវកម្មខ្នាតតូច
|
https://business-cambodia.com/articles/Sale-Small-Business
|
ការលក់គឺជាសិល្បៈមួយ ដែលអ្នកលក់គ្រប់រូបត្រូវតែចេះ សម្រាប់ឆ្លើយតបទៅនឹងអាជីវកម្មរបស់ខ្លួន ហើយអាជីវកម្មដើរឬមិនដើរក៏អាស្រ័យទៅលើការលក់ដូចគ្នា មិនថាអាជីវកម្មខ្នាតតូចឬធំនោះទេ ។ តែថ្ងៃនេះក្រុមការងាររបស់ Business Cambodia សូមលើកយកនៅចំណុចខ្លះៗសម្រាប់អាជីវកម្ម ខ្នាតតូច ពីរបៀបលក់ដែលគួរតែចាប់ផ្តើម ។
១. ពូកែស្តាប់៖ ពូកែនិយាយគឺចារឿងល្អហើយ តែបើអ្នកលក់ពូកែស្តាប់ទៀតនោះគឺកាន់តែល្អខ្លាំងបំផុត ពូកែស្តាប់នៅក្នុងនេះចង់សំដៅទៅលើ ធ្វើជាអ្នកលក់ទាំងអស់គ្នាត្រូវតែស្តាប់យ៉ាងយកចិត្តទុកដាក់ ចំពោះភ្ញៀវ សាកស្រមៃមើលថា ប្រសិនបើភ្ញៀវកំពុងតែនិយាយប្រាប់អ្នកពីតម្រូវការដែលគាត់ចង់ បានមកកាន់យើង ប៉ុន្តែយើងបែរជាអង្គុយចុចទូរស័ព្ទ សូម្បីតែភ្នែកមិនមើលមុខភ្ញៀវ ទាំងគេទាំងយើង ពេញចិត្តនៅសកម្មភាពមួយនេះទេ? ចម្លើយយ៉ាងខ្លីគឺមិនពេញចិត្តទេ ដូច្នេះស្តាប់ហើយយកចិត្តទុក ដាក់ គឺជាអ្នកលក់ពូកែបំផុត ។
២. សួរសំនួរ៖ ការសួរគឺជារឿងសំខាន់ មនុស្សដែលអាចនិយាយគ្នាបាន លុះត្រាមានសំនួរ មិនតែប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យអតិថិជនមានអារម្មណ៍ថា ពួកគេសំខាន់ គ្រប់ពាក្យ ដែលគេនិយាយយើងបានស្តាប់យ៉ាងយកចិត្តទុកដាក់ និងមានភាពកក់ក្តៅ ហើយការធ្វើបែបនេះ ធ្វើឱ្យការសន្ទនារបស់អ្នកកាន់តែល្អ។
៣. ប្រាប់ពីគុណសម្បត្តិ និងគុណវិបត្តិ ៖ អ្នកលក់ភាគច្រើនចូលចិត្តអួតពីផលិតផលរបស់ខ្លួនខ្លាំង ណាស់ ថាផលិតផលរបស់ខ្លួនល្អបែបនេះ ល្អបែបនោះ ដោយព្យាយាមបិទបាំងចំណុចអាក្រក់ ត្រង់ចំណុចនេះហើយ ដែលភ្ញៀវមិនទុកចិត្តទៅលើអ្នកលក់ជំពូកនេះ ។ លើកពីគុណសម្បត្តិ និងគុណវិបត្តិមក ហើយពន្យល់ប្រាប់ភ្ញៀវ ត្រង់ៗ ព្រោះភ្ញៀវសម័យឥឡូវឆ្លាតខ្លាំងណាស់ ។
៤. ស្គាល់ពីខ្លួនឯង និងផលិតផលអោយច្បាស់ ៖ អ្នកទិញមិនដែលខ្វល់ថាអ្នកជាមនុស្សបែបណានោះទេ តែបើអ្នកកំពុងតែធ្វើជាអ្នកលក់ ត្រូវស្គាល់ពីខ្លួន ឯងអោយច្បាស់ជាងភ្ញៀវ ថាយើងជានរណា កំពុងតែលក់អ្វី ហើយផលតផលនោះអាចផ្តល់ផល ប្រយោជន៍ និងដោះស្រាយបញ្ហារបស់ភ្ញៀវបានអ្វីខ្លះ អ្វីកាន់តែពិសេសនោះ ស្វែងរកចំណុចពិសេស របស់ផលិតខ្លួនឯងអោយបានច្បាស់បំផុត ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-11T09:49:29.679Z",
"category": "កំពូលអ្នកលក់",
"views": 667,
"author": {
"first_name": "នៅ",
"last_name": "ហៀង",
"email": "932@gmail.com"
},
"quality_warning": [
"noisy"
]
}
|
លែងជាបញ្ហាទៀតហើយក្នុងការទិញរថយន្តមួយទឹកដែលមានការត្រួតពិនិត្យគុណភាព ដោយគ្រាន់តែមាន App មួយនេះ
|
https://business-cambodia.com/articles/App-Solve-Problem-Car
|
ឥឡូវនេះ សម្រាប់អ្នកដែលមានបំណងចង់ទិញរថយន្ត ជាពិសេសរថយន្តមួយទឹក មិនពិបាកចំណាយពេលយូរក្នុងការស្វែងរករថយន្តដែលមានគុណភាព ឆ្លងកាត់ការត្រួតពិនិត្យពីអ្នកជំនាញទៀតទេ។ គ្រាន់តែទាញយកកម្មវិធីទូរសព្ទមួយនេះ លោកអ្នកនឹងអាចទិញរថយន្តប្រកបដោយទំនុកចិត្តលើគុណភាព ព្រោះបានឆ្លងកាត់ការសំរិតសំរាំងនិងត្រួតពិនិត្យពីអ្នកបច្ចេកទេសរបស់អូតូស្ពេសផ្ទាល់។ កម្មវិធីទូរសព្ទនេះឈ្មោះថា អូតូស្ពេស (Autospace) ដែលអ្នកអាចទាញយកបានពី Play Store និង App Store ផងដែរ។
ចំណុចពិសេសរបស់ កម្មវិធីទូរស័ព្ទដៃ អូតូស្ពេស (Autospace) រួមទាំងសេវាកម្មចំបងៗរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖
១. សេវាកម្មដាក់តាំងលក់រថយន្តតាមប្រព័ន្ធឌីជីថល (Car Listing) គឺជាសេវាកម្មមួយដែលផ្តល់ភាពងាយស្រួលដល់ដៃគូលក់រថយន្តក្នុងការដាក់តាំងលក់រថយន្តរបស់ខ្លួនទៅកាន់អតិថិជនគោលដៅតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ មិនតែប៉ុណ្ណោះ អតិថិជនអាចស្វែងរករថយន្តក្នុងក្តីស្រមៃ ដែលមានគុណភាព បានកាន់តែឆាប់រហ័ស និងមានភាពងាយស្រួលជាងមុនតាមរយៈ កម្មវិធីទូរសព្ទដៃ អូតូស្ពេស (Autospace)។ លក្ខណៈពិសេសនៃការទិញរថយន្តតាមរយៈ app នេះគឺរថយន្តដែលបានយកមកដាក់លក់សុទ្ធតែមានគុណភាព ស្របតាមតម្លៃទីផ្សារជាក់ស្តែង និងឆ្លងកាត់តាមរយៈការត្រួតពិនិត្យទាំងបច្ចេកទេស និងគុណភាពរថយន្តរួចជាស្រេចដោយក្រុមការងារជំនាញ។
២. សេវាកម្មវាយតម្លៃរថយន្ត (Car Appraisal) គឺជាសេវាកម្មមួយសម្រាប់ត្រួតពិនិត្យបច្ចេកទេសនិងគុណភាពរបស់រថយន្តដើម្បីកំណត់តម្លៃ ទៅតាមលក្ខណៈជាក់ស្តែងរបស់រថយន្ត។ តាមរយៈសេវាកម្មនេះ អូតូស្ពេសជួយបន្ថែមទំនុកចិត្តដល់អតិថិជនទាំងអស់ ដើម្បីធានាលើគុណភាពរថយន្ត ស្របតាមតម្លៃទីផ្សារជាក់ស្តែង តាមរយៈការឆែកប្រវត្តិរថយន្ត ការត្រួតពិនិត្យទាំងបច្ចេកទេស និងគុណភាពរថយន្ត រហូតឈានទៅដល់ការកំណត់តម្លៃរថយន្ត ក្នុងគោលបំណងបញ្ចៀសនូវរាល់ហានិភ័យទាំងឡាយដែលអតិថិជនទាំងអស់ធ្លាប់បានជួបកន្លងមក។ អតិថិជនដែលចង់លក់រថយន្តរបស់ខ្លួនបានឆាប់រហ័សនិងមានទំនុកចិត្ត អាចប្រើសេវាកម្មនេះដើម្បីវាយតម្លៃនិងកំណត់តម្លៃលក់ដោយមានការទទួលស្គាល់ពីអូតូស្ពេស និងដែលអាចធ្វើឲ្យអតិថិជនចុងក្រោយមានភាពជឿជាក់។
លោក ជួប មិថុនា នាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ក្រុមហ៊ុន អូតូស្ពេស ឯ.ក (Autospace Co., Ltd.) បានបញ្ជាក់ថា "ឆ្លងកាត់តាមបទពិសោធន៍ផ្ទាល់ ពួកយើងស្វែងយល់ពីភាពលំបាកក្នុងការទិញរថយន្ត ជាពិសេសរថយន្តមួយទឹកដែលមានគុណភាព។ កាលពីមុន អតិថិជនត្រូវដើរស្វែងរករថយន្តពីហ្គារាសលក់រថយន្តពីមួយកន្លែងទៅមួយកន្លែងដោយចំណាយពេលយូរ ហើយភាគច្រើនពួកគាត់ពុំមានជំនាញក្នុងការពិនិត្យរថយន្តដោយខ្លួនឯងទេ។ ដូចនេះយើងបានបង្កើតអាជីវកម្មនេះឡើងដើម្បីជួយដល់អតិថិជនឲ្យគាត់អាចទិញរថយន្តប្រកបដោយទំនុកចិត្ត តាមរយៈការត្រួតពិនិត្យជាមុនពីអ្នកបច្ចេកទេសរបស់យើង មុនពេលដាក់លក់រថយន្តនៅលើ app នេះ។ ពួកយើងប្តេជ្ញាយ៉ាងមុតមាំក្នុងការផ្តល់ជូនបទពិសោធន៍ថ្មីដែលសាមញ្ញជាងមុន រហ័សជាងមុន និងមានភាពរលូនជាងមុន ជូនទៅអ្នកទិញ និងអ្នកលក់រថយន្ត តាមបែបឌីជីថល។"
លោកអ្នកក៏អាចទាញយកកម្មវិធីនេះពីក្នុងតំណភ្ជាប់ខាងក្រោម ឬចូលទៅកាន់វេបសាយ www.autospace.asia
Play Store: https://play.google.com/store/apps/details?id=com.camsolution.autospace
App Store: https://apple.co/3jd2xpD
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-11T09:37:52.725Z",
"category": "PR",
"views": 433,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ធនាគារពិភពលោក ព្យាករពីទំហំខាតបង់សេដ្ឋកិច្ចរុស្ស៊ីក្រោយសង្រ្គា.មជាមួយអ៊ុយក្រែនមួយប្រាវ
|
https://business-cambodia.com/articles/russia economy loss
|
សង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែនបានអូសបន្លាយពេលវេលាមកយូរគួរសម ហេតុនេះ ធនាគារពិភពលោកបានព្យាករណ៍ថាផលិតក្នុងស្រុកសរុបរបស់ប្រទេសទាំង២នេះនឹងមានការធ្លាក់ចុះជាខ្លាំង។
ភាពតានតឹងរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនបានចាប់ផ្ដើមកាលពីចុងខែកុម្ភៈឆ្នាំ២០២២នេះហើយមកទាល់ពេលនេះភាពតានតឹងហាក់មិនទាន់បញ្ចប់នោះទេដែលធ្វើឲ្យសេដ្ឋីរបស់ប្រទេសទាំង២នេះខាតបង់មិនតិចនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ The Moscow Times។
ក្នុងនោះដែរ ធនាគារពិភពលោកបានព្យាករថា ប្រទេសអ៊ុយក្រែនគឺជាប្រទេសដែលរងនូវផលប៉ះពាល់ពីសង្គ្រាមធ្ងន់ធ្ងរជាងគេបំផុត ដែលសេដ្ឋកិច្ចជាតិអាចនឹងធ្លាក់ចុះដល់៤៥%នៅក្នុងឆ្នាំ២០២២។ ដោយឡែកប្រទេសរុស្ស៊ីក៏អាចមានការធ្លាក់ចុះដល់ទៅ ១១.២% ជាចំនួនខ្ពស់ជាងកន្លងមកដោយសារ ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច។
ធនាគារពិភពលោកក៏បានព្យករទៀតថាបណ្ដាប្រទេសដែលនៅជុំវិញរុស្ស៊ី និងអ៊ុយក្រែនបានទទួលរងនូវការលំបាកជាខ្លាំង ជាហេតុធ្វើឱ្យគេត្រូវបង្ខំចិត្តស្វែងរកជំនួយពីខាងក្រៅដើម្បីការពារពួកគេពីបំណុលដែលមានស្រាប់។ ដោយសារតែមានកូវីដ១៩នៅក្នុងឆ្នាំ២០២០សេដ្ឋកិច្ចក្នុងតំបន់មានការធ្លាក់ចុះដល់៤.១% ចំណែកឯនៅក្នុងឆ្នាំនេះបានឡើងគុណនឹង២ព្រោះតែបញ្ហាសង្គ្រាម។
លើសពីនេះផលប៉ះពាល់នៃសង្រ្គាមកំពុងធ្លាក់ចុះតាមរយៈទំនាក់ទំនងពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងការធ្វើចំណាកស្រុកខ្លាំងក្នុងតំបន់ ដែលបណ្តាលឱ្យមានការខូចខាតសេដ្ឋកិច្ចយ៉ាងច្រើនដល់ប្រទេសជិតខាង” ។
ធនាគារពិភពលោកបានបន្ថែមទៀត ដោយផ្តល់សេណារីយ៉ូធ្លាក់ចុះពីជម្លោះអូសបន្លាយកាន់តែយូរ ទណ្ឌកម្មកាន់តែច្រើន តម្លៃទំនិញនឹងកាន់តែកើនឡើងថែមទៀត។ ក្នុងករណីនេះ GDP របស់រុស្ស៊ីអាចធ្លាក់ចុះតាមការប៉ាន់ស្មានរហូតដល់២០% ខណៈអ៊ុយក្រែនអាចចុះដល់៧៥%៕
អត្ថបទដោយៈ សូ សុខលី
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-11T09:37:30.012Z",
"category": "ហិរញ្ញវត្ថុ",
"views": 307,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ដំណឹងល្អ! គម្រោងធំៗ៤ មានទុនវិនិយោគរាប់លានដុល្លារ នឹងរះលើទីតាំងទាំងនេះ
|
https://business-cambodia.com/articles/cambodia receive 4 projects
|
នៅមុននេះបន្តិចថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២២ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ តាមសំណើសុំវិនិយោគរបស់ម្ចាស់ក្រុមហ៊ុនចំនួន បួន ដែលមានទុនវិនិយោគសរុប ៣១.៨ លានដុល្លារ នឹងបានបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនប្រជាជនកម្ពុជាផងដែរដែលក្រុមហ៊ុនទាំងនោះរួមមាន៖
១- ក្រុមហ៊ុន “Covered Bridge Cabinetry Manufacturing Co., Ltd.” ជាគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី, ខេត្តព្រះសីហនុ, ដែលមានទុនវិនិយោគប្រមាណ ៨,៨ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧០០កន្លែង។
២- ក្រុមហ៊ុន “SDJC STEEL AND WIRE (CAMBODIA) PRODUCTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ២៧០កន្លែង។
៣- ក្រុមហ៊ុន “SOLTEAM (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងផលិតផលអគ្គិសនី និងបរិក្ខារអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគប្រមាណ ១៤,៧ លានដុល្លារអាមេរិក ហើយអាចបង្កើតការងារបានចំនួនប្រមាណ ៩០០កន្លែង។
៤- ក្រុមហ៊ុន “WENDUA PACKAGING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ កេសកាតុង ស្លាកសញ្ញា ប្រអប់ឈើ ឈើទម្រសម្រាប់តម្កល់សម្ភារៈបរិក្ខារ ថង់ប្លាស្ទិក និងបោះពុម្ពលើសម្ភារៈបរិក្ខារគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៦០០កន្លែង៕
អត្ថបទដោយ៖ ឌឿក ស្រីនុត រតនៈ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-11T09:05:08.032Z",
"category": "អចលនទ្រព្យ",
"views": 892,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ជើងខ្លាំងលក់រាយ! ស្រ្តីវៀតណាមរូបនេះ កំពុងក្តាប់ក្រុមហ៊ុនលក់រាយយក្សនៅវៀតណាម តម្លៃរាប់លាន$
|
https://business-cambodia.com/articles/richest, retail, in, Vn
|
បច្ចុប្បន្ននេះមិនមែនមានតែបុរសទេ ដែលជាអ្នកមាន និងក្តោបក្តាប់ជំនួញធំៗនៅក្នុងដៃ តែស្រ្តីក៏មិនចាញ់បុរសនោះដែរ ពោលគឺអាចក្តាប់អាជីវកម្មធំៗ ថែមទាំងមានទ្រព្យវាល់ពាន់លានដុល្លារផងដែរ ។ យ៉ាងណាមិញ ក្រឡេកមកមើលអ្នកស្រី Nguyen Bach Diep ជាជនជាតិវៀតណាម ដែលគេឱ្យឈ្មោះថាជាស្រ្តីដែកថែប និងជាស្រ្តីម្នាក់មានឥទ្ធិពលនៅអាស៊ី ក៏ដូចជាប្រទេសវៀតណាមផងដែរ ។
លោកស្រី Nguyen Bach Diep កើតនៅឆ្នាំ១៩៧២ និងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ HCM Open ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ។ សព្វថ្ងៃលោកស្រី គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន FPT Retail ដែលជាក្រុមហ៊ុន សេវាកម្មព័ត៌មានវិទ្យាដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាមនិងលក់ទំនិញរាយ ដូចជា កុំព្យូទ័រ ទូរស័ព្ទ និងគ្រឿងអគ្គីសនីជាច្រើនមុខទៀត។
ក្រុមហ៊ុនលក់រាយយក្សមួយនេះមានបុគ្គលិកបម្រើការងារប្រមាណជាង ៣០,០០០នាក់ រួមទាំងបុគ្គលិកផ្នែកបច្ចេកវិទ្យាចំនួន ១៧,៧២៨ នាក់ និងមានការិយាល័យចំនួន ៤៨ នៅក្នុងប្រទេស ចំណែកឯ២៦កន្លែងទៀតនៅបរទេស និងហាងជាង៦៣០កន្លែង ។ ហើយកាលពីឆ្នាំ២០២០កន្លង ទៅក្រុមហ៊ុនមួយនេះ រហូតទៅ ដល់ ១.៣ពាន់លានដុល្លារឯណោះ នេះបើយោងទៅតាមរបាយការណ៍ software.com ។
គោលការណ៍ក្នុងការដឹងនាំក្រុមហ៊ុន របស់សេដ្ឋីពាន់លានដុល្លារស្រ្តីវៀតណាមរូបនេះគឺ គោរព ច្នៃប្រឌិត ស្មារតីជាក្រុម គោលបំណង គំរូ និងភាពឆ្លាតវៃ ដោយសារតែមានគោលការណ៍ច្បាស់លាស់បែបនេះហើយ ទើបធ្វើអោយជើងខ្លាំងរូបនេះ អាចដឹកនាំក្រុមហ៊ុនកាន់តែមានការរីកចម្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ។
គួរបញ្ជាក់ផងដែរថា លោកស្រី Nguyen Bach Diep ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យប្រមាណជា ២ពាន់លានដុល្លារនៅក្នុងដៃ និងមានជំនួញជាច្រើនទៀតក្រៅតែពីក្រុមហ៊ុនលក់ទំនិញរាយ ដែលមានហាងជាង ៦០០សាខា ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-11T08:24:28.315Z",
"category": "កំពូលអ្នកលក់",
"views": 1179,
"author": {
"first_name": "នៅ",
"last_name": "ហៀង",
"email": "932@gmail.com"
},
"quality_warning": [
"noisy"
]
}
|
កូវីដ១៩ផង សង្រ្គា.មអ៊ុយក្រែនផងមិនដឹងរកស៊ីអី នេះជាមុខរបរគួរធ្វើអាចរកស៊ីគ្រប់កាលៈទេសៈ
|
https://business-cambodia.com/articles/Covid-19-and-the-war-in-Ukraine-do-not-know-what-to-do
|
មានមនុស្សមិនតិចទេ ដែលមានកូនចិត្តចង់ចេញរកស៊ី តែដោយសារមានជំងឺកូវីដ១៩ផង និងសង្រ្គា.មអ៊ុយក្រែនផង បានកំពុងតែធ្វើឱ្យមនុស្សជាច្រើនពិបាកចិត្តក្នុងការជ្រើសរើសមុខរបរ ព្រោះខ្លាចចាប់ទៅខុស ចាប់ទៅលក់មិនដាច់។ដូច្នេះ ដើម្បីឱ្យបងប្អូនប្រជាជនខ្មែរ ជ្រើសរើសមុខរបរឱ្យត្រូវ សមស្របតាមស្ថានភាពកំពុងតែវឹកវរ ពេលនេះចាបក្រហមនឹងលើកយកនៅមុខរបរចំនួន ៣ លោកអ្នកអាចពិចារណាជ្រើសរើសមករកស៊ីបាន៖
១. មុខរបរហ្រ្វេនឆាយ
លោកសំ កុសល ដែលជាស្ថាបនិករបស់ Business Cambodia បានមានប្រសាសន៍ថា នាពេលនេះសម្រាប់បងប្អូនដែលចង់ចេញរកស៊ី អ្វីដែលយើងគួរតែគិតមុនគេនោះគឺយីហោប្រភេទហ្រ្វេនឆាយ ព្រោះជាទូទៅយីហោហ្រ្វេនឆាយសុទ្ធសឹងតែយីហោមានឈ្មោះល្បីស្រាប់ មានគេស្គាល់ស្រាប់ មានអតិថិជនស្គាល់ស្រាប់ ដូច្នេះប្រសិនជាយើងទិញហ្រ្វេនឆាយគេមករកស៊ី វាអាចនឹងកាត់បន្ថយហានិភ័យបានច្រើន។
ប៉ុន្តែ ប្រសិនជាលោកអ្នកចង់ទិញហ្រ្វេនឆាយគេយកមករកស៊ី យើងមិនត្រូវជ្រើសរើសតាមចិត្តនោះឡើយ ពោលយើងត្រូវតាមសម្លឹងមើលហ្រ្វេនឆាយណាដែលមានឈ្មោះល្បីខ្លាំង ហើយមានគេស្គាល់ច្រើន ព្រោះនៅអំឡុងពេលមានវិបត្តិកូវីដ១៩នេះ ប្រសិនជាទៅបង្កើតមុខរបរថ្មីៗតែម្តងវាអាចចំណាយពេលវេលាយូរទម្រាំតែឱ្យគេស្គាល់នៅយីហោរបស់យើង បែបនេះយើងគួរតែចាប់ផ្តើមរកស៊ីជាមួយមុខរបរហ្រ្វេនឆាយ នៅនិន្នាការកូវីដ១៩និងសង្រ្គាមអ៊ុយក្រែន។
២. មុខរបរដែលគេខ្វះមិនបាន
ចំពោះមុខដែលគេខ្វះមិនបាននេះ គឺសំដៅទៅលើប្រភេទមុខរបរម្ហូបអាហារព្រោះជាទូទៅនៅពេលមាន វិបត្តិកូវីដ១៩ មានសង្រ្គាម ឬក៏សេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ មនុស្សនៅតែត្រូវការម្ហូបអាហារជានិច្ច ដូច្នេះយើងអាចទៅផលិតអីមួយជាជំនួយជួយទៅដល់ការរស់នៅដល់មនុស្ស ប៉ុន្តែសម្រាប់ម្ហូបអាហារទាំងស្រុងតែម្តងមិនមែនឱ្យតែបើករកស៊ីគឺជោគជ័យ១០០ភាគរយ ឡើយ ព្រោះនៅពេលដែលមានកូវីដ១៩ មនុស្សតែងតែចំណាយទៅលើអ្វីដែលចាំបាច់បំផុត ដូចនេះយើងទាំងអស់គ្នានាំគ្នាគិតឡើងវិញ តើរបស់អីខ្លះដែលមនុស្សត្រូវការខ្លាំងតែម្តង។
៣. មុខរបរដើមទុនតិច
ចំពោះមុខរបដើមទុនតិចនេះ យើងមិនចាំបាច់ចំណាយទុនច្រើនក៏អាចចេញរកស៊ីបានដែរ តែយើងត្រូវស្រមៃឱ្យធំ ចំពោះមុខរបរដើមទុនតិចនេះជាប្រភេទមុខរបរដូចជា Street Food អីជាដើម តែមុននឹងសម្រេចចិត្តចង់រកស៊ីប្រភេទមុខរបរដើមទុនតិចយើងត្រូវតែសម្លឹងរកមុខរបរណាដែលមានគេចូលចិត្តហើយត្រូវច្នៃវាឱ្យមានភាពទាក់ទាញខ្លាំងបំផុតសម្រាប់ទាក់ភ្នែកអតិថិជនឱ្យឃើញភ្លាមចង់ចូលហាងរបស់យើងភ្លាម។
សូមបញ្ជាក់ថា ប្រសិនជាបងប្អូនចង់ចេញរកស៊ីមុខរបរអ្វីក៏ដោយ មិនថារបរនោះតូចឬធំឡើយយើងត្រូវពិចារណាឱ្យបានម៉ត់ចត់ ជៀសវាងការខាតបង់ទទេរៗ ម្យ៉ាងវិញទៀតចំពោះបងប្អូនចង់ចេញរកស៊ី ចង់មានមុខរបរផ្ទាល់ខ្លួនមុនយើងត្រូវរកអ្នកជំនាញផ្នែករកស៊ីណាមួយដើម្បីពិភាក្សាក្នុងការបង្កើតអាជីវកម្ម។
ទស្សនាវីដេអូពេញនៅខាងក្រោមនេះ៖
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-11T08:07:16.527Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 901,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ឯកឧត្ដម ហុង សុកហួរ៖ គ្រប់គ្នាសុទ្ធតែអាចក្លាយជាអ្នកមាន បើអ្នកធ្វើរឿងទាំងនេះជាប្រចាំ
|
https://business-cambodia.com/articles/everyone-can-get- rich
|
ភាពមានបានអ្នកណាក៏ចង់បានដែរ គ្រាន់តែវាមិនងាយបានដូចអ្វីដែលយើងចង់បានឡើយ បើយើងមិនចេះចាត់ចែងលុយ និងប្រើប្រាស់លុយនោះយើងមិនងាយកសាងភាពមានបានដូចគេដូចឯងឡើយ។
ទាក់ទងនឹងភាពមានបាននេះដែរ ឯកឧត្ដម ហុង សុកហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា( ផ្សារភាគហ៊ុនកម្ពុជា) បានមានប្រសាសន៍ថា គ្រប់គ្នាសុទ្ធតែអាចក្លាយជាសេដ្ឋី បើសិនជាយើងចេះសន្សំលុយនិងប្រើប្រាស់ប្រាក់សន្សំយកទៅវិនិយោគជាប្រចាំជាប់ជានិច្ច។
ឡើងថ្លែងនៅក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំលើទី១របស់ F.I Vision Capital ឯកឧត្ដម បានលើកឧទាហរណ៍ថា បើយើងមានប្រាក់ខែ៥០០ដុល្លារហើយអាចដកមកសន្សំ៥០% ស្មើនឹង២៥០ដុល្លារនោះរយៈពេលមួយឆ្នាំអ្នកនឹងសល់លុយ៣ពាន់ដល្លារហើយ២០ឆ្នាំក្រោយអ្នកនឹងសល់លុយចំនួន៦ម៉ឺនដុល្លារ។
យ៉ាងណាមិញការសន្សំលុយមិនងាយអាចឲ្យអ្នកក្លាយជាអ្នកមានឡើយ មិនថាអ្នកសន្សំប្រាក់នៅធនាគារ ឬសន្សំដាក់នៅទូដែកនៅផ្ទះនោះទេ។ដូច្នេះដើម្បីឲ្យលុយរបស់អ្នកកើនឡើងលឿនអ្នកត្រូវយកប្រាក់ដែលសន្សំយកទៅវិនិយោគ។
នៅត្រង់ចំណុចនេះ ឯកឧត្ដមបានបង្ហើបថាបើអ្នកអាចវិនិយោគប្រាក់សន្សំ២៥០ដុល្លារឲ្យទទួលបានផលចំណេញ១០%ក្នុងមួយខែ នោះក្នុងមួយឆ្នាំអ្នកសល់លុយ៣,៣០០ដុល្លារ ហើយ២០ឆ្នាំក្រោយសល់៦៦,០០០ដុល្លារ។ បន្ថែមលើនេះបើប្រាក់ខែ៥០០ដុល្លាររបស់អ្នកកើនឡើង១០%ក្នុងមួយទៀតនោះទ្រព្យសរុប២០ឆ្នាំក្រោយបូកទាំងប្រាក់ខែកើនឡើង១០% និងការវិនិយោគចំណេញ១០%ក្នុងមួយខែ នឹងកើនដល់៧៧,០០០០ដុល្លារ ដែលចំនួននេះ ក្បែរខ្ទង់លានដុល្លារបាត់ទៅហើយ។ ជាពិសេសបើអ្នកនៅតែបន្តវិនិយោគទៀតនោះអ្នកនឹងមានលុយកាន់តែច្រើនក្លាយជាសេដ្ឋីជាមិនខាន។
អ្នកខ្លះអាចគិតថានិយាយស្រួល បើពេលធ្វើទើបដឹងថាពិបាក យ៉ាងណាមិញបើអ្នកគិតថាពិបាកគិតថាវាមិនអាចទៅរួច ហើយមិនព្រមចាប់ផ្ដើមចាត់ចែងលុយសន្សំនៅវិនិយោគលុយរបស់អ្នកទេនោះមួយជាតិនេះប្រហែលជាមិនអាចមានលុយហូរហៀរក្លាយជាអ្នកមានបានឡើយ។
ដូច្នេះមិនថាអ្នករកលុយបានតិចឬច្រើននោះគឺត្រូវចេះចាត់ចែងលុយតារមយៈដកលុយមកសន្សំរួចប្រើប្រាស់ប្រាក់សន្សំយកទៅវិនិយោគដើម្បីបង្កើនទ្រព្យ។ មកដល់ត្រង់នេះបងប្អូនមួយចំនួនប្រហែលគិតថាវិនិយោគយ៉ាងដូចម្ដេចទៅបើមិនដឹងត្រូវវិនិយោគតាមផ្លូវណាផង។ មានឱកាសវិនិយោគជាច្រើនដែលបងប្អូនអាចចាប់ឱកាសដូចវិនិយោគលើអចលនទ្រព្យ ការចូលហ៊ុនវិនិយោគក្នុងអាជីវកម្ម និងវិនិយោគលើផ្សារហ៊ុនជាដើម។
ក្នុងនោះដែរ ខ្ញុំក៏អាចបង្ហាញផ្លូវបងប្អូនពីការវិនិយោគលើផ្សារភាគហ៊ុន ដោយខ្ញុំមានFacebook page មួយឈ្មោះ Toeuy Hong-ទឿយ ហុង ហើយខ្ញុំតែងតែចែករំលែកទាក់ទងនឹងការវិនិយោគលើផ្សារហ៊ុនថែមទាំងមានវគ្គបង្រៀនវិនិយោគលើផ្សារហ៊ុនផងដែរ។ បើបងប្អូនចង់ស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគអាចតាមដាន Facebook page របស់ខ្ញុំបាន៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-11T07:41:33.865Z",
"category": "ហិរញ្ញវត្ថុ",
"views": 5925,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចំណេញកប់! ជិតចូលឆ្នាំថ្មី ក្រុមហ៊ុន WOWHELLO ផ្តល់សេវាកម្មធំមិនធ្លាប់មាន និងមិនគិតថ្លៃ ដល់ម្ចាស់អាជីវកម្ម
|
https://business-cambodia.com/articles/WOWHELLO Provide Good Service
|
ម្ចាស់អាជីវកម្មជាច្រើនប្រហែលជាធ្លាប់ស្គាល់ក្រុមហ៊ុន WOWHELLO ជាពុំខាន ដែលជាបុត្រ សម្ព័ន្ធរបស់ក្រុមហ៊ុនមេឈ្មោះថា យូ-ឡាយហ៏្វ ខេអេច ស៊ូភើ អាប់ ឯ.ក(U-LIFE KH SUPER APP CO.,LTD) ក្រុមហ៊ុនមួយនេះផ្តល់សេវាកម្មដល់ម្ចាស់អាជីវម្មជាច្រើននៅកម្ពុជា ដូចជានៅក្នុងវិស័យ សណ្ឋាគារ ធនាគារ អ្នកលក់អនឡាញ ដឹកជញ្ជូន ធានារ៉ាប់រង អចលទ្រព្យ និងក្រុមហ៊ុនជាច្រើនទៀត ។
បើតាមការបញ្ជាក់ពីប្រធានផ្នែកទីផ្សារក្នុងក្រុមហ៊ុន WOWHELLO បានឱ្យដឹងថា ជិតរដូវចូលឆ្នាំថ្មីប្រពៃណី ខាងមុខនេះ ក្រុមហ៊ុនមានសេវាកម្មផ្តល់ជូនដោយឥតគិតថ្លៃទៅលើ ការ Set Up System និងដាក់អោយប្រើប្រាស់ Live Chat Support System ដែលមានន័យថាប្រើប្រព័ន្ធតែមួយ ប៉ុន្តែអ្នកអាចគ្រប់គ្រងឆាតពីអតិថិជន បានជាច្រើនប្រភព ដោយមិនគិតថ្លៃឡើយ ក្នុងគោលបំណងគឺដើម្បីជួយឱ្យម្ចាស់អាជីវកម្មទាំងឡាយ មានទំនុកចិត្ត ទទួលបានលទ្ធផល និងងាយស្រួលជាងមុន ។
ដូចគ្នានេះដែរ WOWHELLO មានសេវាកម្មចំនួនបីធំៗនៅក្នុងក្រុមហ៊ុន ដែលសេវាកម្មទាំងនោះបានជួយដោះស្រាយបញ្ហារបស់ម្ចាស់អាជីវកម្មជាច្រើនកន្លងមកហើយ តួយ៉ាងសេវាកម្មបីធំៗទាំងនោះយើង នឹងបញ្ជាក់ឱ្យបងប្អូនទាំងអស់គ្នាបានដឹងកាន់តែច្បាស់ដូចខាងក្រោមនេះ ៖
ទីមួយគឺហៅថាសេវាកម្ម Contact Center Service ដែលនៅក្នុងនោះគឺមានសេវាកម្មជាច្រើនសម្រាប់ ផ្តល់ឱ្យអតិថិជន ដូចជាសេវាកម្មទទួលទូរស័ព្ទ (ខលចេញ ខលចូល) សេវាកម្មជួយកំណត់ ការណាត់ជួប សេវាកម្មជួយប្រមូលបំណុល សេវាកម្មកក់ឬឆែកបន្ទប់សណ្ឋាគារ សេវាកម្មខលដើម្បីបង្កើតការលក់ទំនិញឬសេវាកម្មទៅកាន់ភ្ញៀវ សេវាកម្មកម្មង់ទំនិញឬម្ហូបអាហារ និងសេវាកម្មប្រមូលនៅទិន្នន័យពីអតិថិជននិងដំណោះស្រាយ ។ គួរបញ្ចាក់ផងដែលថារាល់សេវាកម្មរបស់ WOWHELLO គឺបត់បែនទៅតាមតម្រូវការរបស់អតិថិជន។
ចំណែកឯទី២នោះគឺសេវាកម្ម Digital Communication ដែលជាសេវាកម្មមួយគឺផ្តោតទៅលើបច្ចេកវិទ្យា ក្នុងការគ្រប់គ្រងអតិថិនឬអាជីវកម្មឱ្យកាន់តែមានភាពងាយស្រួល រហ័សទាន់ចិត្ត ចាយពេលតិចតែត្រូវ និងកាន់តែទំនើបជាងមុន ដែលក្នុងនោះក្រុមហ៊ុនមានសេវាកម្មដូចជា ចងបណ្តាញសង្គម Facebook, Telegram, instargram Whatsapp ជាដើម ពោលគឺនៅពេលដែលភ្ញៀវទាក់ទងមកកាន់ផ្លេតហ្វូមណាមួយ វានឹងលោតចូលប្រព័ន្ធមួយ ដែលធ្វើឱ្យម្ចាស់អាជីវកម្មអាចឆ្លើយតបសារទៅកាន់អតិថិជនបានទាន់ចិត្ត ពុំមានភាពស្មុកស្មាញឡើយ សេវកម្មគ្រប់គ្រងវេបសាយ និងសេវាកម្មទទួលនិងឆ្លើយតបឆាតឬសារជាដើម ។
រីឯសេវាម្មធំទី៣នោះគឺ Customer Service Support ជាសេវាកម្មមួយដែលម្ចាស់ក្រុមហ៊ុនតូចធំមិនអាចខ្វះបានឡើយ សេវាកម្មមួយនេះគឺផ្តោតទៅលើបុគ្គលិកនិយាយឆ្លើយឆ្លងជាមួយនឹងភ្ញៀវ ហើយ WOWHELLO ក៏មានផ្តល់ជូនសេវាកម្មមួយនេះដែរ ខណៈដែលបុគ្គលិកទាំងអស់របស់ក្រុមហ៊ុនសុទ្ធ តែបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលបានយ៉ាងល្អ និងស្ទាត់ជំនាញ ការនិយាយស្ដីទៅកាន់អតិថិជន ប្រកបដោយក្រមសីលធម៌ខ្ពស់ហើយអាចនិយាយជាភាសារដូចជា អង់គ្លេស ចិន និងភាសារខ្មែរបែប perfectional អ្វីដែលកាន់តែពិសេសនោះគឺមានបុគ្គលិកឆ្លើយតបអតិថិជន២៤ម៉ោងតែម្តង ។
គួរបញ្ជាក់ថា សម្រាប់ឱកាសចូលឆ្នាំនាពេលខាងមុខនេះ រាល់អតិថិជនដែលបានទាក់ទងមកកាន់ WOWHELLO ទាំងអស់ អាចនឹងទទួលបានប្រព័ន្ធមជ្ឃមណ្ឌលទំនាក់ទំនង ឬសេវាកម្មគ្រប់គ្រងណា មួយពីក្រុមហ៊ុន សម្រាប់ប្រើសាកល្បងដំបូងដោយឥតគិតថ្លៃឡើយ ទម្លាក់លេខឥឡូវម្ចាស់ អាជីវកម្មនឹងចំណេញច្រើន ។
ហើយម្ចាស់អាជីវកម្មទាំងអស់ក៏អាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនដោយផ្ទាល់ WOWHELLO ដែលមានទីតាំងនៅលើផ្លូវ ៣១០ អគារជាន់ទី៥ ហើយប្រសិនបើលោកអ្នកចាប់ អារម្មណ៍ក្នុង ការប្រើប្រាស់សេវាកម្មណាមួយរបស់ WOWHELLO សូមទំនាក់ទំនងតាមរយៈ
អ៊ីមែល callcenter_info@kh-super.com
ឬតាមទូរស័ព្ទលេខ៖ Smart: 081 999138 Cellcard: 011 999138 Metfone: 066 999138។
Telegram: https://t.me/wowhellooutsourcingsolution
Wowhello 24/7 livechatbot: https://t.me/LiveChat_Sup_bot
Website: https://www.wow-hello.com/home/index
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-11T06:33:27.171Z",
"category": "PR",
"views": 355,
"author": {
"first_name": "នៅ",
"last_name": "ហៀង",
"email": "932@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ល្បីថាជនជាតិជ្វីហ្វពូកែរកស៊ី! មកដឹងពីមូលហេតុដែលធ្វើឱ្យប្រជាជនជ្វីហ្វក្លាយជាអ្នកមាន
|
https://business-cambodia.com/articles/why-israel-people-get-rich
|
ជនជាតិជ្វីហ្វគឺជាជនជាតិមួយដែលមានភាពឈ្លាសវៃក្នុងការរកស៊ីមើលបានវែងឆ្ងាយព្រមទាំងសម្រេចចិត្តបានដាច់ខាត។ ជនជាតិជ្វីហ្វមានភាពល្បីល្បាញថាជាអ្នកធុរកិច្ចដែលអស្ចារ្យបំផុតនៅលើសកលលោកអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។
មិនតែប៉ុណ្ណោះជ្វីហ្វក៏ល្បីថាសម្បូរទៅដោយអ្នកមានផងដែរ ហើយទាំងនេះជាមូលហេតុនៅពីក្រោយភាពល្បីល្បាញរបស់ជនជាតិជ្វីហ្វ៖
ជនជាតិជ្វីហ្វគោរពសាសនាយូដា (Judaism) ដែលមិនបានចាត់ទុកទ្រព្យសម្បត្តិជាអំពើបាបឡើយ។ គេបង្រៀនឱ្យមនុស្សគ្រប់រូបគេចចេញពីភាពក្រីក្រដោយការបំពេញការងារដើម្បីចិញ្ចឹមជីវិត ហេតុនេះធ្វើឱ្យមនុស្សគ្រប់រូបមានក្រមសីលធម៌ការងារនិងទំនួលខុសត្រូវខ្ពស់។
មិនតែប៉ុណ្ណោះសាសនារបស់ពួកគេបានបង្រៀននៅក្នុងអាជីវកម្មថា ឱ្យពួកគេចាត់ទុកការបោកបញ្ឆោតការឃុបឃិតការបោកប្រាស់តម្លៃ គឺជាការគៀបសង្កត់ទៅលើអតិថិជន។ ហេតុនេះអាជីករជ្វីហ្វត្រូវតែជាមនុស្សស្មោះត្រង់និងជាដៃគូអាជីវកម្មដ៏ល្អបំផុតសម្រាប់គេគ្រប់គ្នា។
បន្ថែមពីនេះជនជាតិជ្វីហ្វជឿលើការផ្ដល់ឱ្យ ពួកគេតែងដក១០ទៅ២០ភាគរយនៃប្រាក់ចំណូលរបស់ពួកគេសម្រាប់បុព្វហេតុសាសនានិងសប្បុរសធម៌។ អ្វីដែលពិសេសសគឺពូកគេមិនប្រើប្រាស់អំពើសប្បុរសធម៌សម្រាប់លើកមុខមាត់ខ្លួនឯងក្នុងសង្គមឡើយ។ គេចាត់ទុកថាភាពជោគជ័យក្នុងការរកស៊ីគឺជាជម្រើសតែមួយគត់ក្នុងជីវិត។
រួមជាមួយគ្នានេះដែរប្រជាជនជ្វីហ្វត្រូវបានបង្រៀនឱ្យចេះស្រលាញ់គាំទ្រគ្នាទៅវិញទៅមក ពួកគេគោរពនិងការពារជនក្រីក្រ ពួកគេចាត់ទុកទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាមធ្យោបាយសម្រាប់បំពេញសេចក្ដីត្រូវការនៅក្នុងសង្គម។
ដោយផ្អែកទៅលើចំណេះដឹងហិរញ្ញវត្ថុរបស់ខ្លួនជនជាតិជ្វីហ្វបានបើកធនាគាដំបូងគេនៅអឺរ៉ុប ពួកគេអាចគ្រប់គ្រងប្រតិបត្តិការប្ដូរប្រាក់ព្រមទាំងការគ្រប់គ្រងសេវាហិរញ្ញវត្ថុបានពីមួយថ្ងៃទៅមួយថ្ងៃ បូករួមជាមួយនឹងការផ្ដល់ប្រាក់កម្ចីព្រមទាំងគិតការប្រាក់។ វាគឺជាសេវាកម្មដែលមានគេត្រូវការជាច្រើននៅក្នុងទ្វីបកំពុងអភិវឌ្ឍន៍ ហើយអាចជួយជំរុញកំណើនសេដ្ឋកិច្ចថែមទៀតផង។
កាន់តែពិសេសជាងនេះទៅទៀតពីមួយជំនាន់ទៅមួយជំនាន់ជនជាតិជ្វីហ្វតែងតែបង្រៀនកូនចៅរបស់គេឱ្យដឹងពីតម្លៃនៃលុយ។ ដោយសារតែនៅក្នុងគ្រួសារជាច្រើនចាត់ទុកការនិយាយដោយបើកចំហរពីបញ្ហាហិរញ្ញវត្ថុគឺជាបម្រាម ដូច្នេះកូនៗទាំងអស់ត្រូវបានបង្រៀនឱ្យចេះទុកដាក់និងទទួលខុសត្រូវលើលុយរបស់ពួកគេដោយខ្លួនឯង និងរៀនពីកំហុសហើយទទួលយកភាពជាម្ចាស់ការរបស់ពួកគេ។ ហេតុនេះកូនរបស់ពួកគេចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនតាំងពីនៅក្មេង។
យ៉ាងណាមិញបើទោះជាប្រជាជនជ្វីហ្វសម្បូរទៅដោយអ្នកមានយ៉ាងណាក៏ដោយក៏នៅតែមានអ្នកក្រច្រើនដែរ។ នេះអាចបង្ហាញឱ្យយើងឃើញថាភាពជោគជ័យនៅក្នុងជីវិតគឺអាស្រ័យនៅលើយើងខ្លួនឯងត្រូវខិតខំរៀនសូត្រអភិវឌ្ឍខ្លួន ត្រូវមានសេចក្ដីស្រេកឃ្លានក្នុងការរៀនអ្វីថ្មីៗ ដែលធ្វើឱ្យយើងដើរលើផ្លូវត្រឹមត្រូវនិងមានសន្តិសុខផ្នែកហិរញ្ញវត្ថុ។
អត្ថបទដោយ៖ សូ សុខលី
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-11T05:55:54.387Z",
"category": "ហិរញ្ញវត្ថុ",
"views": 811,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់ទិញដីបានចំណេញ! ដី៣ប្រភេទនេះបើអ្នកទិញប៉ះច្បាស់ជាឆាប់ចំណេញច្រើន
|
https://business-cambodia.com/articles/3 types of land you should buy
|
ការទិញដីក៏ដូចជាការទិញត្រីនៅផ្សារអ៊ីចឹងដែរគឺ យើងត្រូវតែចេះរើសនិងពូកែស្វែងរករបស់ដែលល្អហើយតម្លៃថោក មុននិងទិញយើងត្រូវសួរខ្លួនឯងថាហេតុអ្វីបានជាអ្នកត្រូវទិញនៅតំបន់នោះ ដោយសារតែវាមានតម្លៃថោក ឬ ទិញតាមគេ។ ដូចេ្នះទេមុនពេលទិញយើងគប្បីស្គាល់ដីឲ្យច្បាស់ចៀសវាងទិញដីប៉ះដីស្អុយ។ ហើយពេលនេះ Business Cambodia លើកយក ៣ ប្រភេទដែលអ្នកគួទិញបើចង់បានចំណេញឆាប់។
១ ដីនៅខេត្តមានសក្តានុពល
បើសិនជាអ្នកមិនសូវមានថវិការក្នុងការវិនិយោគនៅទីក្រុងនោះទេ អ្នកអាចពិចារណាទៅលើការវិនិយោគដីតាមខេត្តដែលមានសក្តានុពល ក្នុងនោះមានដូចជា ព្រះសីហនុ សៀមរាប កំពត ប៉ោយប៉ែត ជាដើម ព្រោះខេត្តទាំងនេះ គឺជាខេត្តដែលមានភ្ញៀវទេសចរ និងមានការអភិវឌ្ឍខ្លាំងជាងគេ តែទោះបីជាយ៉ាងណាក៏ដោយអ្នកត្រូវដឹងថា តើតំបន់ណាក្នុងខេត្តទាំងនោះដែលមានការអភិវឌ្ឍខ្លាំងគេ ព្រោះតំបន់ខ្លះនៅក្នុងខេត្តនោះមិនមានការអភិវឌ្ឍនោះទេ។
២ ដីអាចប្រកបអាជីវកម្ម ឬ ដីជាប់ផ្សារ
ដីនេះគឺមិនប្រកាន់ថានៅស្រុកណា ក្រុងណា ភូមិណានោះទេ សំខាន់ដីនោះអាចប្រកប អាជីវកម្មបានដែររឺទេ? ជាក់ស្តែងកន្លែងដែលអាចធ្វើអាជីវកម្មរកស៊ីបានលុះត្រាតែតំបន់នោះនៅទីប្រជុំជន នៅជាប់ផ្សារ ឬ តំបន់ផ្សារ ជាតំបន់ដែលមានមនុស្សអ៊ូរអរ ប្រសិនបើអ្នកអាចរកឃើញដីប្រភេទនេះហើយ អ្នកអាចទិញបានគឺច្បាស់ជាមិនខកបំណងឡើយ គឺអាចចំណេញភ្លាមៗតែម្តង។
៣ ដីត្រូវខ្នាត ត្រូវស្តង់តា
ពិតណាស់ការទិញដីដែលមានខ្នាត និងស្ដង់ដារ គឺជារឿងសំខាន់មួយផងដែរ ព្រោះថាវាអាចឲ្យយើងមានជម្រើសច្រើនក្នុងការកែច្នៃទៅតាមអ្វីដែលយើងចង់ធ្វើ។ ឧទាហរណ៍៖ ដីទាំងនោះអាចធ្វើជាផ្ទះខ្នាតស្តង់តាបាន ឯខ្នាតទាំងនោះមានដូចជា ១០x20 អាចធ្វើជាផ្ទះល្វែង ២០x៣០ អាចធ្វើផ្ទះវិឡាខ្នាតតូច ៣០x៤០ អាចធ្វើវិឡាខ្នាតធំជាដើម។
ដូច្នេះបើសិនជាលោកអ្នកចង់ទិញដីដែលឆាប់ចំណេញលោកអ្នកអាច ស្វែងរកដីទាំង៣ប្រភេទដែលបានរៀបរាប់ខាងលើ ចៀសវាងក្នុងការទិញដីខុស ដែលធ្វើឲ្យអ្នកមិនងាយទទួលបានចំណេញត្រឡប់មកវិញ៕
អត្ថបទដោយ៖ ណើរ ជីណា
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-11T05:49:04.266Z",
"category": "អចលនទ្រព្យ",
"views": 8842,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់ពាក់ក៏បានមិនចង់ពាក់ក៏បាន! រាជរដ្ឋាភិបាលសម្រេចដកបំរាមការពាក់ម៉ាសនៅក្នុងខេត្ដ៤នេះ
|
https://business-cambodia.com/articles/4 province stop wearing mass
|
យោងតាមសារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចដកបំរាមនៃការពាក់ម៉ាស់នៅក្នុងខេត្ដចំនួន ៤ រួមមាន៖ ខេត្ដរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ ដើម្បីសាកល្បងភាពធន និងភាពស៊ាំក្នុងសហគមន៍។ ដោយក្នុងនោះរាជរដ្ឋាភិបាលក៏បានទុកសិទ្ធដល់ប្រជាពលរដ្ឋជាអ្នកសម្រេចថាពាក់ម៉ាស់ ឬមិនពាក់។
នៅក្នុងសារសំឡេងពិសេសនោះសម្ដេចតេជោមានប្រសាសន៍ដូច្នេះថា « ក្នុងនាមរាជរដ្ឋាភិបាលសូមបញ្ជាក់នឹងសម្រេចថា យើងដាក់ខេត្ដ ៤ គឺខេត្ដរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្ដព្រះវិហារ គឺជាខេត្ដដែលទុកលទ្ធភាពឲ្យបុគ្គលជាអ្នកសម្រេចថា ពាក់ម៉ាស់ឬមិនពាក់ម៉ាស់»។
សម្តេចតេជោ បានបញ្ជាក់បន្ដថា «យើងសាកល្បងនេះ មិនមែនយកជីវិតប្រជាពលរដ្ឋទៅសាកល្បងទេ ក៏ប៉ុន្តែយើងចង់ដឹងអំពីភាពធន ភាពស៊ាំសហគមន៍របស់យើង ទាំងទីក្រុង និងជនបទ។ ហើយខេត្តដែលយើងដាក់ឱ្យអនុវត្តន៍នេះ ជាខេត្តដែលគ្មានឆ្លង ហើយបើមាន គឺមានតិចតួចក្នុងរយៈកាលកន្លងមកនេះ»។
ក្នុងនោះដែរ សម្ដេចតេជោនាយករដ្ឋមន្រ្ដី បញ្ជាក់បន្ថែមថា ត្បិតការពាក់ម៉ាស់ត្រូវបានលើកមែន ប៉ុន្ដែប្រជាពលរដ្ឋដែលរស់នៅខេត្ដទាំង៤នេះ ពេលចេញទៅតំបន់ ឬខេត្ដផ្សេងត្រូវតែបន្ដកាតព្វកិច្ចពាក់ម៉ាស់ដដែល។ ហើយសម្រាប់សេចក្ដីជូនដំណឹងរបស់សម្ដេចតេជោនេះ គឺចាប់ផ្ដើមអនុវត្ដចាប់ពីពេលនេះតទៅ (ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២)៕
ប្រសាសន៍ទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន៖
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-11T04:54:38.787Z",
"category": "ព័ត៌មានថ្មីៗ",
"views": 2720,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចុះហើយ! នេះជាតម្លៃប្រេងសាំងដែលត្រូវលក់ចាប់ពីថ្ងៃទី១១ ដល់ទី២០ មេសា ឆ្នាំ២០២២
|
https://business-cambodia.com/articles/price-of-gasoline-for-sale-from-11-to-20-April
|
មុននេះបន្តិច យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នឹងត្រូវលក់ ៥.០៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92 និង ៥,១០០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ចំណែកឯតម្លៃមធ្យមប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិវិញ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១១ ដល់២០ ខែមេសា ឆ្នាំ២០២២ នឹងត្រូវលក់ ៥,២១០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ៥,២៦០ រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។ តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារក្នុងមួយលីត្រ។
សូមរំលឹកថា តាំងពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះតម្លៃប្រេងសាំងដែលត្រូវលក់នៅកម្ពុជា គឺមានតម្លៃ ៥,២៥០ រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ៥,៣០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-11T04:49:23.522Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 16488,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់ពាក់ក៏បានមិនចង់ពាក់ក៏បាន! រាជរដ្ឋាភិបាលសម្រេចដកបំរាមការពាក់ម៉ាសនៅក្នុងខេត្ដ៤នេះ
|
https://business-cambodia.com/articles/no mass
|
យោងតាមសារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចដកបំរាមនៃការពាក់ម៉ាស់នៅក្នុងខេត្ដចំនួន ៤ រួមមាន៖ ខេត្ដរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ ដើម្បីសាកល្បងភាពធន និងភាពស៊ាំក្នុងសហគមន៍។ ដោយក្នុងនោះរាជរដ្ឋាភិបាលក៏បានទុកសិទ្ធដល់ប្រជាពលរដ្ឋជាអ្នកសម្រេចថាពាក់ម៉ាស់ ឬមិនពាក់។
នៅក្នុងសារសំឡេងពិសេសនោះសម្ដេចតេជោមានប្រសាសន៍ដូច្នេះថា « ក្នុងនាមរាជរដ្ឋាភិបាលសូមបញ្ជាក់នឹងសម្រេចថា យើងដាក់ខេត្ដ ៤ គឺខេត្ដរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្ដព្រះវិហារ គឺជាខេត្ដដែលទុកលទ្ធភាពឲ្យបុគ្គលជាអ្នកសម្រេចថា ពាក់ម៉ាស់ឬមិនពាក់ម៉ាស់»។
សម្តេចតេជោ បានបញ្ជាក់បន្ដថា «យើងសាកល្បងនេះ មិនមែនយកជីវិតប្រជាពលរដ្ឋទៅសាកល្បងទេ ក៏ប៉ុន្តែយើងចង់ដឹងអំពីភាពធន ភាពស៊ាំសហគមន៍របស់យើង ទាំងទីក្រុង និងជនបទ។ ហើយខេត្តដែលយើងដាក់ឱ្យអនុវត្តន៍នេះ ជាខេត្តដែលគ្មានឆ្លង ហើយបើមាន គឺមានតិចតួចក្នុងរយៈកាលកន្លងមកនេះ»។
ក្នុងនោះដែរ សម្ដេចតេជោនាយករដ្ឋមន្រ្ដី បញ្ជាក់បន្ថែមថា ត្បិតការពាក់ម៉ាស់ត្រូវបានលើកមែន ប៉ុន្ដែប្រជាពលរដ្ឋដែលរស់នៅខេត្ដទាំង៤នេះ ពេលចេញទៅតំបន់ ឬខេត្ដផ្សេងត្រូវតែបន្ដកាតព្វកិច្ចពាក់ម៉ាស់ដដែល។ ហើយសម្រាប់សេចក្ដីជូនដំណឹងរបស់សម្ដេចតេជោនេះ គឺចាប់ផ្ដើមអនុវត្ដចាប់ពីពេលនេះតទៅ (ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២)៕
ប្រសាសន៍ទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន៖
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-11T04:47:54.967Z",
"category": "ព័ត៌មានថ្មីៗ",
"views": 5,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
យុវជន ស៊ីង រ៉ាមី ច្នៃមាន់៣០០ក្បាល ក្លាយជាម្ចាស់កសិដ្ឋានធំ២ និងមានអាជីវកម្មតម្លៃខ្ទង់ម៉ឺន$ក្នុងដៃ
|
https://business-cambodia.com/articles/23 years old but have 3 businesses in hand
|
យុវជនវ័យ២៣ឆ្នាំ លោក ស៊ីង រ៉ាមី រៀនចប់ថ្នាក់ទី១២ សម្រេចចិត្តចិញ្ចឹមមាន់៣០០ក្បាល ដើម្បីបង្កើតដើមទុនចេញរកស៊ី រហូតអាចបង្កើតកសិដ្ឋានចិញ្ចឹមសត្វផ្ទាល់ខ្លួនចំនួនពីរកសិដ្ឋាន និងខ្ចីលុយពុកម្ដាយបើកឃ្លាំងលក់គ្រឿងយន្តកសិកម្មតម្លៃខ្ទង់ម៉ឺនដុល្លារអាម៉េរិក។
សហគ្រិនខ្មែរទើបតែមានអាយុត្រឹមតែ២៣ឆ្នាំ មានមុខរបរបីក្នុងដៃតម្លៃរាប់ម៉ឺនដុល្លារដោយលោកមិនមានសញ្ញាប័ត្របរិញ្ញាប័ត្រកសិកម្មឬជំនាញអ្វីឡើយ ប៉ុន្តែយុវជនចិត្តធ្ងន់រូបនេះ មានបេះដូចជាសហគ្រិន ហានសាកចេញរកស៊ីដោយមិនខ្លាចពីភាពបរាជ័យឡើយ។ លោក រ៉ាមី បាននិយាយថា ក្រោយពេលដែលលោកបានជួបលោកអ៊ំ ម៉ុង ឫទ្ធី រូបលោកហាក់មាននិស្ស័យស្រឡាញ់របរកសិកម្មកាន់តែខ្លាំងឡើងៗ ខណៈកាលពីមុនលោកមិនដឹងចាប់យករបរអ្វីដើម្បីសាងផ្លូវអាជីវកម្មឡើយ។
គិតរហូតមកដល់ពេលនេះ លោក ស៊ីង រ៉ាមី មានកសិដ្ឋានចិញ្ចឹមគោមួយកន្លែងដែលមានមេគោពូជប្រាម៉ាន់ចំនួន១០ក្បាលតម្លៃខ្ទង់ម៉ឺនដុល្លារ ហើយខែក្រោយនេះ មេគោមួយចំនួននឹងទម្លាក់កូនបន្តទៀត ហើយចំនួនគោនឹងកើនឡើងដល់១៥ក្បាល។ បន្ថែមពីនេះ លោកក៏បានបង្វះគោខ្មែរចំនួន១០ក្បាលថែមទៀតជាមួយដៃគូរកស៊ីរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះ រ៉ាមីមានកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងទៀតមានមេជ្រូកសរុបចំនួន ២៥មេ និងមានឃ្លាំងលក់គ្រឿងកសិកម្មដូចជាម៉ាស៊ីនកិនចំណី ម៉ាស៊ីនហាន់ចំណី និងម៉ាស៊ីនផ្សេងៗទៀត កំពុងលក់សព្វថ្ងៃនេះ។
មុននឹងបញ្ចប់ការសម្ភាស លោក ស៊ីង រ៉ាមី បានផ្ដាំផ្ញើដល់យុវជនគ្រប់រូបដូច្នេះថា៖«ប្រសិនបើមិនដឹងថាខ្លួនឯងមានក្ដីស្រមៃអ្វីទេ គួរតែគិតថាខ្លួនឯងស្រឡាញ់ខាងអ្វី អញ្ចឹងហើយ បើសិនជាមានឱកាសគួរតែចាប់ផ្ដើមពីតូចទៅធំកាន់តែល្អ បើមានក្ដីស្រមៃហើយមិនទាន់ធ្វើព្រោះអត់លុយ ហើយមិនស្វែងរកឱកាសទៀត ក្ដីស្រមៃទាំងនោះក៏មិនអាចសម្រេចបានដែរ»។ លោកបន្ថែមថា បើចង់ចិញ្ចឹមគោហើយគ្មានពេលចិញ្ចឹម អាចសាកល្បងប្រើក្បួនខ្ចីដៃអ្នកដទៃឱ្យចិញ្ចឹមឱ្យបាន៕
អត្ថបទដោយ៖ ចេង លីកា
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-11T03:16:39.589Z",
"category": "មុខរបរកសិកម្ម",
"views": 3488,
"author": {
"first_name": "Cheng",
"last_name": "Lyka",
"email": "contacttolyka@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ថ្មីទៀតហើយ! Meta បង្កើតលុយឌីជីថលថ្មី ឲ្យអ្នកប្រើប្រាស់ទិញទំនិញលើFacebookបាន
|
https://business-cambodia.com/articles/Meta creates new digital money for Facebook
|
ដូចលោកអ្នកបានជ្រាបរួចមកហើយ ក្រុមហ៊ុន Meta ធ្លាប់បានធ្វើការសិក្សាលើរូបិយប័ណ្ឌគ្រីបតូប៉ុន្តែគម្រោងមិនបានសម្រេចនោះទេដោយគ្រោងការនេះត្រូវបានលុបចោល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៍ Yahoo Finance បានចុះផ្សាយកាលពីថ្ងៃទី ០៨ ខែមេសា កន្លងមកនេះ។
ប្រភពដដែលបន្តឱ្យដឹទៀតថា ក្រុមហ៊ុន Facebook ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Meta បានកំពុងនឹងបង្កើតលុយឌីជីថលដែលមានឈ្មោះថា" Zuck Bucks" នៅលើ platform នេះដើម្បីអោយអ្នកប្រើប្រាស់អាចធ្វើការទិញទំនិញបាននៅលើផ្លេតហ្វូមរបស់ខ្លួនតែប៉ុណ្ណោះនិយាយរួមគឺអាចទិញទំនិញនៅលើហ្គេមអនឡាញ ឬសម្ភារៈផ្សេងៗនៅលើហ្គេមនោះផងដែរ។
គួរបញ្ជាក់ផងដែរថារូបិយប័ណ្ណគ្រីបតូ “Zuck Buck” នេះផងដែរ គេប៉ាន់ស្មានថាប្រហែលជាអាចជួយទ្រទ្រង់កញ្ចប់ថវិកាក្រុមហ៊ុនFacebook បន្ទាប់ពីការប្រើប្រាស់ ( Gen -Z) បានធ្លាក់ចុះកាលពីខែមីនាកន្លងទៅ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-11T02:31:11.937Z",
"category": "មុខរបរបច្ចេកវិទ្យា",
"views": 436,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"tiny",
"noisy"
]
}
|
រូបសំណាកព្រះថោងនាងនាគ បានលើកដាក់គង់លើបល្ល័ងផ្លូវការ ខណៈនេះជាចំណុចពិសេសនៃរូបសំណាក់ទាំងមូល
|
https://business-cambodia.com/articles/pratong neang neak
|
នៅថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២២ រូបសំណាក «ព្រះថោងនាងនាគ» បានលើក ដាក់គង់លើបល្ល័ង្ក ដោយជោគជ័យ។ សម្មិទ្ធិផលថ្មីនេះ គឺរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ផ្តល់ជូនជាចំណងដៃដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះសីហនុ។
គួរបញ្ចាក់ផងដែរថា រូបបដិមាព្រះថោងនាងនាគ គឺជារូបបដិមាដែលធ្វើឡើងពីស្ពាន់ រចនាឡើងដោយកូនខ្មែរ មានទម្ងន់សរុបចំនួន ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលម្កុដ មានប្រវែង២១ម៉ែត្រ តម្កល់់នៅលើបល្ល័ង្កកម្ពស់ ៦,៣៤ម៉ែត្រ ឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគ មានអង្កត់ផ្ចិត ៩៩ម៉ែត្រ បែរព្រះភ័ក្រ្តឆ្ពោះទៅសមុទ្ររាម ក្នុងដំណើរទ្រង់យាងទៅជួបព្រះមាតាបិតានៅឋាន ភុជង្គនាគ ដែល ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ។
សូមជម្រាបដែរថា ការរៀបចំតម្លើងរូបសំណាក់នេះក៏មានការដឹកនាំដោយផ្ទាល់ពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយទទួលបានការចូលរួមពីគ្រប់មន្រ្តីជំនាញពាក់ព័ន្ធ និងដោយមានការសម្របសម្រួលអនុវត្តយ៉ាងសកម្មពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ផងដែរ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត រតនៈ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-10T02:58:01.635Z",
"category": "ព័ត៌មានថ្មីៗ",
"views": 290,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"tiny",
"noisy"
]
}
|
អស្ចារ្យមែន! មនុស្សយន្តនេះ ធ្វើការលឿនជាងមនុស្ស៤ដង និងឆុងកាហ្វេ២០០ពែង ត្រឹម១ម៉ោង
|
https://business-cambodia.com/articles/អស្ចារ្យមែន! មនុស្សយន្តនេះ ធ្វើការលឿនជាងមនុស្ស៤ដង និងឆុងកាហ្វេ២០០ពែង ត្រឹម១ម៉ោង
|
លោក Keith Tan បច្ចុប្បន្នគឺជានាយកប្រតិបត្តិក្រុមហ៊ុន Crown digital ដែលលោកធ្លាប់បានបោះបង់ការងារផ្នែកហិរញ្ញវត្ថុ ដើម្បីមកចាប់អាជីវកម្មជាមួយបច្ចេកវិទ្យាដ៏ទំនើប គឺការបង្កើតមនុស្សយន្តកាហ្វេរបស់លោកជាលើកដំបូងបំផុតនៅសិង្ហបុរីដែលមនុស្សយន្តនោះមានឈ្មោះថា Ella។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន CNBC។
នាយកប្រតិបត្តិក្រុមហ៊ុន Crow digital បាននិយាយថា Ella គឺជាគំនិតច្នៃប្រឌិតថ្មីស្រឡាងនឹងទំនើបមួយរបស់បច្ចេកវិទ្យា ហើយមនុស្សយន្តនេះផងដែរ បានបង្កើតឡើងក្នុងឆ្នាំ២០១៨ បន្ទាប់ពីបានធ្វើការពិសោធន៏អស់រយៈពេលជាច្រើនឆ្នាំលើ Barista របស់មនុស្សយន្តនេះ ដោយវាមានដៃស្វ័យប្រវត្តិផលិតដោយក្រុមហ៊ុនមនុស្សយន្ត Techman Robot។
លោក Tan បាននិយាយបន្ថែមទៀតថា មនុស្សយន្តនេះវាអាចធ្វើការឆុងកាហ្វេបានចំនួន២០០ពែង ក្នុង១ម៉ោងពោលគឺច្រើនជាង Barista មនុស្សធម្មតា។ Ella អាចធ្វើឆង់កាហ្វេលឿនជាងមនុស្សបួនដង ហើយកាហ្វេរបូតនេះនឹងមានលក់នៅតាមរថភ្លើងក្រោមដីនៅទូទាំងទីក្រុងសិង្ហបុរីនិងអតិថជនក៏អាចធ្វើការបញ្ជាទិញតាមទូរស័ព្ទដៃផងដែរ។
ជាមួយគ្នានោះដែរ លោក Tan ក៏បានបង្ហើបគន្លឹះចំនួន ៣ ដែលអ្នករកស៊ីគួរធ្វើដើម្បីឱ្យអាជីវកម្មដើរទៅមុខ៖
១. រៀនវាយតម្លៃគ្រប់យ៉ាងឱ្យបានម៉ត់ចត់
រឿងសំខាន់ដំបូង ដែលយើងត្រូវតែមាននោះគឺត្រូវវាយតម្លៃគំនិតរបស់អ្នកឱ្យបានម៉ត់ចត់ ដើម្បីធានាឱ្យបានដឹងថា គំនិតរបស់យើងពេលចេញទៅទទួលបានផលមកវិញ។
២.លក់គំនិតរបស់អ្នក
លោក Tan បាននិយាយថា “អ្នកត្រូវលក់គំនិតនេះអោយបានល្អ ហើយស្រឡាញ់វាឱ្យបានខ្លាំងបំផុតព្រោះនៅពេលរកស៊ីដំបូងៗមិនមែនជារឿងងាយស្រួលនោះទេ សម្រាប់អាជីវកម្មដំបូង”។
៣.ស្វែងរកដៃគូ
ចុងក្រោយនេះ វាមានសារៈសំខាន់ណាស់ក្នុងការស្វែងរកដៃគូដែលអាចជួយលើកកម្ពស់អាជីវកម្មរបស់អ្នក និងអភិវឌ្ឍវាទៅកម្រិតបន្ទាប់។ សម្រាប់លោកTan លោកយល់ថា ការសហកាគ្នាជាមួយក្រុមហ៊ុនដឹកជញ្ជូនដូចជាក្រុមហ៊ុនផ្លូវដែក JR East របស់ប្រទេសជប៉ុន និងបណ្តាញរថភ្លើងក្រោមដី SMAR របស់សិង្ហបុរី ដើម្បីធ្វើឱ្យផលិតផលរបស់គាត់អាចមានអតិថិជនគាំទ្រកាន់តែច្រើន។
អត្ថបទដោយ ៖ពីង ជូអេង ( អ្នកនិពន្ធមុខរបរបច្ចេកវិទ្យា )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-10T02:38:52.491Z",
"category": "មុខរបរបច្ចេកវិទ្យា",
"views": 90,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សញ្ញាធំៗ៤ បង្ហាញថា អ្នកដល់ពេលឈប់ធ្វើការឱ្យគេ ចេញរកស៊ីដោយខ្លួនឯងហើយ
|
https://business-cambodia.com/articles/Reason to start business
|
នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា រឿងចេញរកស៊ី ឬផ្តើមធ្វើអាជីវកម្មដោយខ្លួនឯង ត្រូវបានមនុស្សទូទៅយកមកគិត និងពិភាក្សាវែកញែកគ្នាជាហូរហែរ ពិសេសអ្នកដែលមានមហិច្ឆតាចង់ជោគជ័យនៅក្នុងជីវិត និងអ្នកដែលចង់មានសេរីភាពក្នុងការសម្រេចការងារ ឬគោលដៅអ្វីមួយ ជាដើម។ ពាក់ព័ន្ធនឹងរឿងរកស៊ីនេះដែរ ពាណិជ្ជកម្ម កម្ពុជា សូមលើកយកសញ្ញាធំៗ៤ ដែលបង្ហាញថា អ្នកអាចចេញរកស៊ីដោយខ្លួនឯងបានហើយ។ សញ្ញាទាំងនោះ រួមមានដូចខាងក្រោម៖
១. មានគោលដៅ និងមើលឃើញឱកាស
រឿងសំខាន់២ ដែលអ្នកត្រូវមាន ហើយវាជាសញ្ញាបង្ហាញថា អ្នកអាចចេញរកស៊ីដោយខ្លួនឯងបាននោះគឺការមានគោលដៅ និងមើលឃើញឱកាស។ គោលដៅ នៅទីនេះ គឺជាគោលដៅដែលមិនគិតពីលុយ តែជាគោលដៅដោះស្រាយបញ្ហាមនុស្ស។ លោកមហាសេដ្ឋី Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន ហ្វេសប៊ុក ធ្លាប់បានលើកឡើងថា “នៅពេលដែលអ្នក ជួយដោះស្រាយបញ្ហាមនុស្សបានកាន់តែច្រើន នោះអ្នកនឹងក្លាយជាអ្នកមានដោយមិនដឹងខ្លួន”។ ចំណែកឯ ឱកាសគឺជាអ្វីដែលមនុស្សទូទៅ តែងតែប្រាប់អ្នកថា មិនអាចទៅរួច ឬក៏មិនអាចធ្វើបានទេ ប៉ុន្តែគេតែងរអ៊ូពីបញ្ហាមួយនឹងជានិច្ច នោះហើយដែលគេហៅថាឱកាសពិតប្រាកដ។
២. មានដើមទុនច្រើន និងមានប្រភពចំណូលក្រៅ
នៅពេលដែលអ្នកមានគោលដៅ ហើយអ្នកមើលឃើញឱកាសច្បាស់ អ្វីដែលត្រូវមាន ហើយវាជាសញ្ញាបង្ហាញថា អ្នកអាចចេញរកស៊ីបាននោះគឺ ដើមទុន ហើយបើអ្នកមានប្រភពចំណូលពីខាងក្រៅថែមទៀតនោះ វាជាសញ្ញាល្អបំផុត នៅក្នុងការចាប់ផ្តើមចេញរកស៊ីដោយខ្លួនឯង។ ចូរចាំថា ការធ្វើអាជីវកម្មមិនអាចអត់ដើមទុនបានទេ តែក៏មិនពឹងទៅលើដើមទុនទាំងស្រុងនោះដែរ អ្វីដែលអ្នកត្រូវមានគឺគោលដៅ ហើយចេះចាប់ឱកាស ជាមួយនឹងក្រុមការងារដែលមានទាំងសមត្ថភាព និងកម្លាំងចិត្តរបស់អ្នក។
៣. ធុញទ្រាន់នឹងការងារ
ជាធម្មជាតិរបស់មនុស្ស គ្មាននរណាម្នាក់ ចង់នៅក្រោមការគ្រប់គ្រងរបស់អ្នកដទៃនោះទេ សូម្បីតែឪពុកម្តាយរបស់ខ្លួនក៏ដោយ។ ចឹងទេ ពីមួយថ្ងៃទៅមួយថ្ងៃ ការងារដែលអ្នកធ្វើ ហើយប្រសិនជាអ្នកធ្វើការងារនោះ ដើម្បីតែប្រាក់ចំណូលទៀត វាពិតជាពេលវេលាដែលគួរឱ្យធុញទ្រាន់បំផុតនៅក្នុងជីវិត។ និយាយបែបនេះ មិនមែនចង់បានន័យថា ឱ្យតែអ្នកធុញទ្រាន់នឹងការងារ អ្នកត្រូវតែឈប់ធ្វើការ ហើយចេញរកស៊ីនោះទេ អ្នកអាចឈប់ធ្វើការ ចេញរកស៊ីបាន លុះត្រាតែអ្នកទាំងអស់គ្នា មាននូវរបស់ដែលបានរៀបរាប់ខាងលើសិន ដែលមានដូចជា គោលដៅ ឱកាស ដើមទុន និងក្រុមការងារផ្សេងៗ ជាដើម។
៤. នៅវ័យក្មេង
រឿងពិតមិនអាចប្រកែកបាន ប្រសិនជាអ្នកមានរបស់ខាងលើនេះ ហើយអ្នកនៅវ័យក្មេង វាគឺជាសញ្ញាល្អបំផុត សម្រាប់ជីវិតសហគ្រិន ក្នុងការចាប់ផ្តើមចេញរកស៊ីដោយខ្លួនឯង។ ពីព្រោះថា ការចេញរកស៊ីទាំងនៅវ័យក្មេង អ្នកមានឱកាសច្រើននៅក្នុងការកែលម្អ និងចាប់ផ្តើមសារជាថ្មី នៅពេលដែលអាជីវកម្ម ឬក៏មុខជំនួញដែលអ្នកធ្វើ ជួបនឹងការបរាជ័យណាមួយ ដោយចៃដន្យ។ ដូចលោកមហាសេដ្ឋីចិន Jack Ma នាយកប្រតិបត្តិក្រុមហ៊ុន Alibaba ក៏ធ្លាប់បានលើកឡើងដែរថា “កាលណាអ្នកចាប់ផ្តើមធ្វើអ្វីដែលអ្នកចូលចិត្ត ឬចេញរកស៊ីនៅវ័យចំណាស់ពេក អ្នកសល់ពេលតិចខ្លាំងណាស់ នៅក្នុងការងើបឈរសារជាថ្មី ពេលអ្នកជួបការបរាជ័យផ្សេងៗ ព្រោះជីវិតរបស់អ្នកប្រឈមនឹងសេចក្តីស្លាប់ គ្រប់ពេលវេលា” ៕
អត្ថបទដោយ៖ Meng Songly
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-09T13:00:36.684Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 3266,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ស្ថាបនិក BizAdvisor៖ បុគ្គលិកប្រឹងប្រែងធ្វើការឬអត់ វាអាស្រ័យលើចំណុចទាំងនេះ
|
https://business-cambodia.com/articles/mang vandy leadership tips
|
នៅក្នុងសម័យសង្គ្រាម គេត្រូវការមេទ័ពដែលមានភាពក្លាហាន និងពោរពេញទៅដោយសមត្ថភាព ទើបអាចបង្រួបបង្រួមទឹកដី ឬក៏វាយបំបាក់សត្រូវជាដើម។ ដោយឡែក នៅការធ្វើអាជីវកម្មក៏មិនខុសគ្នានោះដែរ ដើម្បីឱ្យអាជីវកម្មមួយដំណើរការរលូតទៅបាន វាអាស្រ័យលើមេទ័ពដែលជាបុគ្គលិកនេះឯង ប៉ុន្តែដើម្បីឱ្យមេទ័ពឬបុគ្គលិកប្រឹងច្បាំងជាមួយយើងរហូតដល់ទីបញ្ចប់នោះ វាគឺជារឿងពិបាកខ្លាំងបំផុត សម្រាប់យើងដែលជាអ្នកដឹកនាំថ្មីថ្មោង។
បើតាមលោក ម៉ង់ វណ្ណឌី ស្ថាបនិកក្រុមហ៊ុន BizAdvisor ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផែ្នកព័ត៌មានវិទ្យា និងជាអ្នកជំនាញប្រឹក្សាលើការធ្វើអាជីវកម្មអស់រយៈពេលជិត ១០ឆ្នាំមកហើយនោះ បានលើកឡើងថា ដើម្បីឱ្យបុគ្គលិកប្រឹងប្រែងធ្វើការ ឬធ្វើការនៅក្នុងក្រុមហ៊ុនបានយូរអង្វែង អ្នកដឹកនាំភាគច្រើន បានផ្តោតសំខាន់លើការដំឡើងប្រាក់ខែ ប៉ុន្តែតាមបទពិសោធន៍របស់លោកផ្ទាល់ លោកយល់ថា ការផ្តល់ប្រាក់ខែតែមួយមុខ មិនអាចធ្វើបុគ្គលិកនៅធ្វើការជាមួយយើងបានយូរនោះទេ ហើយវាក៏មិនមែនជាកត្តាជំរុញទឹកចិត្តខ្លាំងនោះដែរ។
សហគ្រិនវ័យក្មេងរូបនេះ បានពន្យល់ថា ដើម្បីឱ្យបុគ្គលិកប្រឹងប្រែងធ្វើការ និងនៅធ្វើការជាមួយយើងបានយូរអង្វែង រឿងទីមួយដែលអ្នកដឹកនាំគ្រប់រូបត្រូវតែធ្វើ បន្ទាប់ពីផ្តល់ប្រាក់ខែសមរម្យមួយឱ្យទៅបុគ្គលិកហើយនោះ គឺការបង្កើតបរិយាកាសល្អនៅកន្លែងការងារ។ បរិយាសការងារនៅទីនេះ គឺចង់សំដៅលើក្រុមហ៊ុនរបស់យើងមានរបៀបរបបធ្វើការត្រឹមត្រូវ មានតម្លាភាពស្មើរគ្នាសម្រាប់បុគ្គលិកទូទៅ ផ្តល់អាទិភាពសម្រាប់អ្នកដែលខិតខំប្រឹងប្រែង និងមានសមត្ថភាព ហើយមិនមែនការកែងចំណេញ ក៏ដូចជាការគៀបសង្កត់ផ្សេងៗ ជាដើម។
រឿងមួយទៀតដែលសហគ្រិន ឬអ្នកដឹកនាំមិនអាចអត់បានដែរនោះ គឺការលើកទឹកចិត្តដល់បុគ្គលិក ដែលធ្វើការបានល្អ។ លោក វណ្ណឌី បានពន្យល់ថា យើងតែងតែណែនាំឬស្តីបន្ទោស នៅពេលណាដែលបុគ្គលិកយើងធ្វើការមិនបានល្អ ប៉ុន្តែយើងបែរជាភ្លេចលើកទឹកចិត្តពួកគាត់ នៅពេលដែលពួកគាត់ធ្វើបានល្អទៅវិញ។ ហើយត្រូវចាំថា មុននឹងធ្វើការណែនាំទៅកាន់នរណាម្នាក់ យើងត្រូវតែទប់កំហឹងរបស់ខ្លួនជាមុនសិន ព្រោះពេលខ្លះ បើទោះបីជាយើងណែនាំក្នុងន័យល្អ ក៏ប៉ុន្តែបុគ្គលិកយើងអាចមានអារម្មណ៍ថា ជាការស្តីបន្ទោសដល់ពួកគាត់។
រីឯរឿងសំខាន់ទី៣ គឺគុណតម្លៃរបស់ក្រុមហ៊ុន និងគុណតម្លៃរបស់បុគ្គលិក៖ ស្ថាបនិក BizAdvisor រូបនេះ បានលើកឡើងទៀតថា មិនថាតែក្រុមហ៊ុនតូចឬធំនោះទេ ដើម្បីឱ្យបុគ្គលិកមានកម្លាំងចិត្តធ្វើការ និងនៅធ្វើការជាមួយយើងបានយូរ រឿងដែលសំខាន់បំផុតនោះ គឺការបង្កើតគុណតម្លៃនៅក្នុងក្រុមហ៊ុន និងគុណតម្លៃទៅដល់បុគ្គលិក ព្រោះមនុស្សយើងម្នាក់ៗ ត្រូវការអារម្មណ៍អស្ចារ្យ អារម្មណ៍យល់ថា ខ្លួនឯងមានតម្លៃនៅក្នុងស្ថាប័ន ឬកន្លែងណាមួយ។ ហេតុនេះ ក្នុងនាមយើងជាអ្នកដឹកនាំ យើងត្រូវផ្តល់គុណតម្លៃទៅដល់បុគ្គលិកគ្រប់គ្នា នៅពេលណាពួកគាត់បំពេញការងារបានល្អ។ ហើយត្រូវព្យាយាមបង្កើតគុណតម្លៃឱ្យបានច្រើននៅក្នុងក្រុមហ៊ុន។
រីឯចំណុចក្រោយ ដែលជាកត្តាជំរុញទឹកចិត្តបុគ្គលិក និងជាកត្តាចងចិត្តបុគ្គលិកខ្លាំងបំផុតនោះគឺ ការបណ្តុះបុគ្គលិកឱ្យមានគោលដៅនៅក្នុងក្រុមហ៊ុន។ លោក ម៉ង វណ្ណឌី បានសង្កត់ធ្ងន់ថា ប្រសិនបើយើងអាចបណ្តុះបុគ្គលិកយើងឱ្យពួកគាត់មានគោលដៅហើយនោះ ទោះបីជាយើងមិនប្រាប់អ្វីដែលពួកគាត់ត្រូវធ្វើក្នុងថ្ងៃនីមួយៗក៏ដោយ ក៏បុគ្គលិកយើងមានកម្លាំងចិត្តធ្វើការដោយខ្លួនឯងដែរ ព្រោះពួកគាត់ខំប្រឹងដើម្បីសម្រេចគោលដៅរបស់គាត់ ក៏ដូចជាគោលដៅក្រុម នៅក្នុងក្រុមហ៊ុនផ្សេងៗ ជាដើម ៕
ម៉ង់ វណ្ណឌី៖ អាជីវកម្មមួយអាចជោគជ័យ ឬក៏ត្រូវបិទទ្វា ដោយសារតែ ៤ ចំណុចនេះ
អត្ថបទដោយ៖ Meng SonglY Contact: 010 755 987
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-09T12:52:51.858Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1535,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្រោយរកស៊ី២០ឆ្នាំ មហាសេដ្ឋីចិន Jack Ma ប្រាប់ពីកំហុសធំ១ ធ្វើឱ្យគាត់សោកស្តាយបំផុត
|
https://business-cambodia.com/articles/Jack Ma regret in business life
|
នៅក្នុងការរស់នៅប្រចាំថ្ងៃ មនុស្សយើងម្នាក់ៗ សុទ្ធតែធ្លាប់បានធ្វើខុស យើងបង្កើតកំហុសតាមរយៈការមិនដឹង និងមិនយល់ច្បាស់ពីអ្វីមួយ ជាដើម។ ដូចជាការដែលយើងនៅរៀន យើងបង្កើតកំហុសពេលប្រឡង នៅពេលយើងចូលធ្វើការដំបូងៗ យើងបង្កើតកំហុសព្រោះតែយើង មិនដឹងថាការងារទាំងអស់នោះ គេធ្វើបែបមិច។ ហើយនៅពេលយើងចេញរកស៊ី យើងបង្កើតកំហុសពេលរើសបុគ្គលិក ឬក៏ជ្រើសរើសទីតាំងខុសផ្សេងៗ។ ដោយឡែក សម្រាប់មហាសេដ្ឋីចិន Jack Ma ក៏ធ្លាប់បង្កើតកំហុសដូចគ្នាដែរ។
ក្រោយពីរកស៊ីអស់រយៈពេលជាង ២០ឆ្នាំរួចមក មហាសេដ្ឋី Jack Ma ដែលយើងគ្រប់គ្នាស្គាល់ថា ជាសហគ្រិនធ្លាប់រកស៊ីគ្មានប្រាក់ចំណូលសូម្បីមួយរៀលរហូតដល់ទៅ ៣ឆ្នាំ និងធ្លាប់ត្រូវបានគេបដិសេដនៅពេលដាក់ពាក្យធ្វើការ មិនតិចជាង៣០ដង ហើយសូម្បីតែការដាក់ពាក្យចូលធ្វើការនៅក្នុងក្រុមហ៊ុន KFC ក៏ត្រូវបានគេបដិសេដផងដែរ។ ប៉ុន្តែរឿងទាំងអស់នេះ មិនមែនជារឿងដែលធ្វើឱ្យគាត់សោកស្តាយ ឬក៏តូចចិត្តខ្លាំងបំផុតនោះទេ។ រឿងមួយដែលធ្វើឱ្យគាត់សោកស្តាយបំផុតនោះគឺ គាត់ធ្វើការខ្លាំងពេក។
អតីតនាយកប្រតិបត្តិក្រុមហ៊ុន Alibaba រូបនេះ បានបង្ហើបពីរឿងសោកស្តាយរបស់គាត់ ទៅកាន់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា នៅពេលលោកចាប់ផ្តើម Alibaba លោកបានចំណាយពេលរបស់លោកយ៉ាងច្រើនជាមួយក្រុមហ៊ុនលក់ទំនិញតាមអនឡាញនេះ រហូតដល់គ្មានពេលគ្រប់គ្រាន់សម្រាប់ប្រពន្ធកូន ហើយបានធ្វើឱ្យកូនរបស់គាត់ក្លាយជាក្មេងខ្វល់នូវភាពកក់ក្តៅពីឪពុក ហើយប្រពន្ធរបស់គាត់ បាននិយាយមកកាន់គាត់យ៉ាងដូច្នេះថា “បងជាកម្មសិទ្ធិរបស់ Alibaba បងមិនមែនជាកម្មសិទ្ធរបស់អូន និងកូនឡើយ” ។
មហាសេដ្ឋីមាឌល្អិនចិត្តធំរូបនេះ បានសង្កត់ធ្ងន់ទៀតថា “ជីវិតរបស់មនុស្សយើងម្នាក់ៗ គឺខ្លីណាស់ ហើយមនុស្សជាច្រើនបានមើលឃើញភាពជោគជ័យរបស់នរណាម្នាក់ ដោយផ្តោតសំខាន់លើទ្រព្យដែលពួកគេមាន ប៉ុន្តែវាមិនមែនជាការពិតនោះទេ។ ភាពជោគជ័យរបស់មនុស្ស វាអាស្រ័យលើការជ្រើសរើសរបស់ពួកគេ ទោះមានទ្រព្យតិចឬច្រើន ឱ្យតែមានសុភមង្គលនៅក្នុងគ្រួសារ គឺល្អហើយ" ៕
អត្ថបទដោយ៖ MENG SONGLY (LeEmon Biz)
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-09T12:36:31.779Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 691,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
កុំរវល់តែខំប្រឹងរកលុយ រហូតមើលរំលងទ្រព្យ៧យ៉ាងទៀត ដែលមានតម្លៃថ្លៃជាងលុយទ្វេដង
|
https://business-cambodia.com/articles/7 Wealth more expensive than Money
|
នៅពេលដែលនិយាយអំពីទ្រព្យ ប្រហែលជាមនុស្សជាច្រើននឹងគិតត្រឹមតែមានលុយកាក់ច្រើន មានផ្ទះ មានឡាន តែប៉ុណ្ណោះ។ ប៉ុន្តែការពិតទៅ វាមិនមែនជាទ្រព្យដែលមានតម្លៃសំខាន់បំផុតនោះទេ ព្រោះនៅមានទ្រព្យសំខាន់ៗជាច្រើនទៀត ដែលវាមានតម្លៃថ្លៃជាងលុយទ្វេដងឯនោះ។ ទន្ទឹមនឹងនេះដែរ ក៏មានមនុស្សជាច្រើនកំពុងផុងខ្លួនលង់ផ្លូវខុសដោយមិនដឹងខ្លួន រហូតលក់ទ្រព្យដែលមានតម្លៃបំផុតខាងក្រោម ដើម្បីប្ដូរជាមួយនឹងលុយកាក់ទៅវិញ។ ខាងក្រោមនេះគឺជា ទ្រព្យ៧យ៉ាងទៀត ដែលមានតម្លៃថ្លៃជាងលុយទ្វេដង៖
១. សុខភាព៖ សុខភាពជាទ្រព្យមានតម្លៃមហាសាល បើបាត់បង់វា នឹងយើងនឹងបាត់បង់នូវអ្វីៗគ្រប់យ៉ាង និងមិនអាចទទួលជោគជ័យក្នុងជីវិតនោះទេ។ សុខភាពប្រៀបបីដូចជាលេខ១នៅខាងមុខ ហើយអ្វីៗជាច្រើនទៀតប្រៀបបីដូចជាលេខសូន្យដែលនៅពីខាងក្រោយលេខ១។ ដូច្នេះប្រសិនបើបាត់បង់លេខ១ហើយ នោះអ្វីៗគ្រប់យ៉ាងក៏លែងមានន័យអ្វីដែរ។
២. សេរីភាព៖ ពេលខ្លះយើងមិនគួរលក់សេរីភាពខ្លួនឯងទាំងស្រុង ដើម្បីប្ដូរជាមួយលុយកាក់ទ្រព្យសម្បត្តិខ្លាំងពេកនោះទេ ព្រោះជីវិតដែលគ្មានសេរីភាព គឺជាជីវិតដែលមិនសូវមានអត្ថន័យនោះទេ។ យើងអាចលក់សេរីភាពដើម្បីលុយបានមួយរយៈពេលណាមួយ ប៉ុន្តែដាច់ខាតកុំលក់សេរីភាពខ្លួនឯងប្ដូរជាមួយលុយយូរខ្លាំងពេកអី។
៣. សុភមង្គលផ្លូវចិត្ត៖ នៅពេលដែលមនុស្សលែងមានសុភមង្គលផ្លូវចិត្ត អារម្មណ៍មិនចេះស្កប់ស្កល់ រវល់តែខំរកប្រាក់ ជីវិតមួយនោះគឺជាជីវិតគួរឱ្យអាណិតអាសូរបំផុត។ ត្រូវចងចាំថា គោលដៅចុងក្រោយរបស់មនុស្សគឺការរស់នៅមានសុភមង្គលផ្លូវកាយផ្លូវចិត្តតែប៉ុណ្ណោះ មិនមែនទ្រព្យក្រៅខ្លួនដូចជាលុយកាក់ ទ្រព្យសម្បត្តិទាំងស្រុងនោះទេ។
៤. កេរ្តិ៍ឈ្មោះក្នុងសង្គម៖ ទោះបីជាសល់លុយកាក់ មាសពេជ្រកែងកងច្រើនប៉ុណ្ណា ប៉ុន្តែបើសិនកេរ្តិ៍ឈ្មោះស្អុយរលួយក្នុងសង្គម ក៏រស់នៅមិនមានសុភមង្គល មិនមានសេចក្ដីពេញចិត្តចំពោះជីវិតមួយនេះនោះដែរ។ ពាក្យមួយឃ្លាគេបាននិយាយថា “រស់នៅឱ្យគេស្រលាញ់ ចាកចេញឱ្យគេអាណិត” ដូច្នេះត្រូវខិតខំប្រឹងកសាងកេរ្តិ៍ឈ្មោះឱ្យមានក្លិនក្រអូបក្នុងសង្គមរហូតដល់ដង្ហើមចុងក្រោយ។
៥. ពេលវេលា៖ ឆាកជីវិតមនុស្សខ្លីណាស់ ប៉ុន្តែបើសិនជាចំណាយពេលវេលាបានល្អ លើរឿងដែលត្រឹមត្រូវ និងសំខាន់បំផុត ការរស់នៅតែម្ដងគឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែការខ្ជះខ្ជាយពេលវេលា ក៏មានន័យថាអ្នកកំពុងបណ្ដោយឱ្យជីវិតខ្ជះខ្ជាយឥតប្រយោជន៍ផងដែរ។ ដូច្នេះសូមចំណាយពេលវេលារាល់វិនាទីឱ្យមានប្រយោជន៍ជាទីបំផុត ព្រោះពេលវេលាគឺជាអាយុជីវិត។
៦. ចំណេះដឹង៖ មនុស្សភាគច្រើនខ្វាយខ្វល់តែរឿងខ្វះលុយចាយវាយ ប៉ុន្តែមិនសូវមានមនុស្សច្រើនទេ ដែលខ្វល់ខ្វាយបារម្ភរឿងខ្វះចំណេះដឹង ខ្វះជំនាញ ឬខ្វះបទពិសោធន៍ជីវិត។ មិនខ្វល់ថាអ្នកឈានចូលដល់វ័យប៉ុណ្ណា ក៏ចាំបាច់ត្រូវតែបន្តការសិក្សារៀនសូត្រជាប់ជាប្រចាំ។ សូមកុំឈប់រៀនឱ្យសោះ ព្រោះជីវិតមិនដែលឈប់បង្រៀនយើងនោះទេ។
៧. គ្រួសារ៖ កុំខិតខំរកស៊ីរហូតភ្លេចតម្លៃគ្រួសារ កុំខិតខំប្រឹងធ្វើការរហូតពិការបេះដូង។ អាស្រ័យហេតុនេះត្រូវចេះបែងចែកពេលវេលាជាមួយនឹងគ្រួសារជាទីស្រលាញ់អ្នកឱ្យបានល្អផងណា ព្រោះពាក្យថាគ្រួសារ គឺអាចប្រែបានថា “សុភមង្គល”។
ជារួមមកវិញ លុយសំខាន់ ប៉ុន្តែមានទ្រព្យជាច្រើនទៀត ដែលមានតម្លៃថ្លៃជាងលុយ ដែលអ្នកគប្បីគួរត្រិះរិះពិចារណា និងមិនគួរបោះបង់វាចោលនោះទេ។ ចុះនាពេលបច្ចុប្បន្ននេះ តើអ្នកខំប្រឹងរាល់ថ្ងៃដើម្បីខំកសាងទ្រព្យសំខាន់ៗអ្វីខ្លះដែរ?
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
ទំនាក់ទំនងតាមតេឡេក្រាម 096 351 7713
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T07:27:09.358Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1310,
"author": {
"first_name": "ឡុង",
"last_name": "វឌ្ឍនៈ",
"email": "longvathanak007@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចូលឆ្នាំចង់ផ្ញើលុយជូនសាច់ញាតិ តោះមកដឹងពីរបៀបវេរលុយឆ្លងធនាគារធំៗក្នុងស្រុក
|
https://business-cambodia.com/articles/transfer money to hometown
|
ចូលឆ្នាំប្រពៃណីខ្មែរបងប្អូនខ្មែរយើងតែងតែទៅស្រុកកំណើតដើម្បីជួបជុំបងប្អូន ចំណែកបងប្អូនខ្លះខកខានមិនបានទៅលេងស្រុក តែពួកគាត់តែងតែផ្ញើលុយទៅកាន់សាច់ញាត់បងប្អូននៅស្រុកកំណើត។
អ៊ីចឹងសម្រាប់បងប្អូនដែលបានទៅលេងស្រុកកំណើតនាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ បងប្អូនអាចផ្ញើលុយទៅកាន់ពួកគាត់តាមរយៈទូរស័ព្ទៃ។ ខាងក្រោមនេះ Business Cambodia សូមបង្ហាញបងប្អូនពីរបៀបវេរលុយឆ្លងធនាគារធំៗ២ក្នុងដើម្បីឲ្យបងប្អូនអាចវេរលុយទៅកាន់សាច់ញាតិបងប្អូន។
របៀបវេរលុយពី ABA ទៅធនាគារផ្សេងៗ
ដំបូងបងប្អូនចូលទៅកាន់ App ABA ក្នុងទូរស័ព្ទរួចចុចពាក្យផ្ទេរប្រាក់។ បន្ទាប់មកទៀតជ្រើសរើសពាក្យ” ផ្ទេរប្រាក់ទៅធនាគារ និងWallet ក្នុងស្រុក។ បន្ទាប់មកទៀតអ្នកអាចជ្រើរើសគណនីដែលអ្នកចង់វេរលុយចេញទៅ រួចជ្រើសរើសធនាគារនិងលេខគណនីធនាគារដែលអ្នកចង់វេរលុយទៅឲ្យ។ រួចហើយជ្រើសរើសប្រភេទរូបិយប័ណ្ណនិងវាយបញ្ចូលទឹកប្រាក់អ្នកចង់វេរ រួចចុចពាក្យ”ផ្ទេរ” ជាការស្រេច។
សូមមើលរូបភាពខាងក្រោមនេះពីជំហានមួយៗក្នុងការវេរលុយពីកុងABA ទៅធនាគារផ្សេង
របៀបវេរលុយពី អេស៊ីលីដាទៅធនាគារផ្សេង
ដំបូងបើក App អេស៊ីលីដារួចយកពាក្យផ្ទេរប្រាក់។ បន្ទាប់មកទៀតជ្រើសរើសពាក្យ”ផ្ទេរប្រាក់ក្នុងស្រុកទៅធនាគារផ្សេង”។ រួចអ្នកនឹងឃើញ logo បាគងពណ៌ក្រហមហើយចុចពាក្យ” ធនាគារផ្សេងឬគណនីបាគង”។
បន្ទាប់មកទៀត អ្នកនឹងឃើញផ្ទាំងមួយដែលតម្រូវឲ្យអ្នកបំពេញ។ នៅក្នុងផ្ទាំងនេះអ្នកត្រូវជ្រើសរើសគណនីដែលអ្នកចង់វេរលុយចេញ ហើយជ្រើសរើសធនាគារអ្នកចង់វេរលុយទៅជាមួយគណនីធនាគារនោះផងដែរ រួចវាយបញ្ចូលទឹកប្រាក់អ្នកចង់វេរ ចុចពាក្យយល់ព្រម ជាការស្រេច។
សូមមើលរូបភាពខាងក្រោមនេះជំហាមួយក្នុងការវេរលុយពីកុង អេស៊ីលីដាទៅកាន់ធនាគរផ្សេងៗក្នុងស្រុក។
គួរបញ្ជាក់ផងដែររបៀបវេរលុយដែលបានបង្ហាញខាងលើគឺជារបៀបវេរតាមរយៈកម្មវិធីបានគង។ បើអ្នកវេរលុយ៥០០ដុល្លារចុះក្រោមគេនឹងគិតសេវាវេរចំនួន០.៥០ដុល្លារឬ២ពាន់រៀល តែបើអ្នកលើស៥០០ដុល្លារគេនឹងគិតសេវាច្រើនជាងនេះ។ តាមពិតទៅរបៀបវេរលុយបងប្អូនមួយចំនួនគាត់ដឹងរួចហើយប៉ុន្ដែមានបងប្អូនមួយចំនួនមិនទាន់ដឹងនៅឡើយ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T04:51:48.270Z",
"category": "ហិរញ្ញវត្ថុ",
"views": 157,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
រីកមុខណាស់! កូនខ្មែរម្នាក់ច្នៃត្រីងៀតជាង១០មុខ ១ថ្ងៃលក់ជិត១តោន និងនាំចេញទៅ៧ប្រទេស
|
https://business-cambodia.com/articles/Dry,Fish, Export, to, other Country,
|
ពេលនិយាយទៅដល់ផលិតផលត្រីងៀត យើងធ្លាប់តែឃើញគេលក់តាមផ្សារ ឬហាលតាមផ្ទះធម្មតាៗ តែក្រឡេកមកកាន់ត្រីងៀត កូនខ្មែរម្នាក់នេះវិញហាក់បីដូជាខុសប្លែកពីគេ ពោលគឺមានទាំងយីហោ លក់បានរាប់តោន ថែមទាំងអាចនាំចេញជិត១០ប្រទេសនៅលើពិភពលោក ។ ខាងក្រោមនេះជាសាច់ ដ៏គួរអោយចាប់អាម្មណ៍ខ្លាំងបំផុតរបស់យីហោត្រីងៀតដែលកំពុងល្បីទាំងក្នុងនិងក្រៅស្រុក ។
នៅក្នុងបទសម្ភាសជាមួយនឹងក្រុមការងាររបស់ Business Cambodiaដោយផ្ទាល់ ប្តីប្រពន្ធមួយគូគឺ លោកប្រាក់ ស៊ីដា និងអ្នកនាងណយ លក្ខិណា ដែលកំពុងតែកាន់ស្លាកយីហោមាបឈ្មោះថា ត្រី ងៀតមាតុភូមិខ្មែរ ។ អ្នកទាំងពីរបានប្រាប់អោយដឹងថា ត្រីងៀតមាតុភូមិខ្មែរ បើគិតមកទល់ពេលនេះមានអាយុកាលប្រមាណជាង ៣០ឆ្នាំ ខណៈដែលអ្នកទាំងពីរបានស្នងដំណែងពីឱពុកម្តាយប្រមាណជា ៣ឆ្នាំហើយបើគិតមកទល់បច្ចុប្បន្ននេះ ។
ម្ចាស់យីហោត្រីងៀតខាងលើបានបន្តឱ្យដឹងទៀតថា បច្ចុប្បន្ននេះអ្នកទាំងពីរអាចផលិត និងច្នៃត្រីងៀតចេញលក់នៅលើ ទីផ្សារបានជាង១០មុខឯណ្ណោះ ខណៈដែលមួយថ្ងៃអ្នកទាំងពីរអាចលក់បានរហូតដល់ ៥០០គីឡូ ទៅជាង៨០០គីឡូក៏មានដែរ ហើយក្នុងរយៈពេលមួយខែអ្នកទាំងពីរអាចលក់បានជាង ១០តោន ពោលគឺគ្មានថ្ងៃណាចន្លោះដែលភ្ញៀវមិនកុម៉្មង់ពីហាងរបស់អ្នកទាំងពីរឡើយ ។
មានឈាមជាអ្នករកស៊ី និងមានទឹកចិត្តកំពុងតែពុះកញ្រ្ជោលនៅក្នុងអាជីវកម្ មដែលខ្លួនរកស៊ីនាពេលបច្ចុប្បន្ន អ្នកទាំងពីរបានបន្ថែមទៀតថា ត្រីងៀតមាតុភូមិបច្ចុប្បន្នមិនត្រឹមតែផ្គត់ផ្គង់នៅក្នុងស្រុកតែប៉ុណ្ណោះទេ តែអាចនាំចេញទៅកាន់ប្រទេសជាច្រើនថែមទៀត ភាគច្រើនត្រូវបាននាំចេញទៅកាន់ ដូចជា អាមេរិក កាណាដា ស្វីស អូស្រ្តាលី បារាំង ជប៉ុន កូរ៉េ និងថៃជាដើម ដែលភាគច្រើនបងប្អូននៅក្រៅ ប្រទេសចូលចិត្តកម៉្មង់ក្នុងទំហំច្រើនៗ ដែលពេលខ្លះទៀតធ្វើមិនទាន់ឡើយ ។
ហេតុផលដែលធ្វើអោយត្រីងៀតមាតុភូមិ មានការគាំទ្រច្រើនទាំងក្នុងនិងក្រៅប្រទេសច្រើនបែបនេះ ដោយសារតែត្រីងៀតមាតុភូមិគឺយកតែត្រីស្រស់ធម្មជាតិចិញ្ចឹមមកធ្វើងៀតតែប៉ុណ្ណោះ ហើយមិនប្រើសារធាតុគីមីឡើយ ថែមទាំងមានរស់ជាតិឆ្ងាញ់ប្លែកពីគេ មួយវិញទៀតដោយសារតែអាថ៍កំបាំងផ្សំគ្រឿងនៃការប្រឡាក់ត្រីជាង៣០ឆ្នាំ ដែលធ្វើអោយត្រីងៀតឆ្ងាញ់ខុសពីធម្មតា ។
គួរជម្រាប់ផងដែរថា ម្ចាស់ត្រីងៀតមាតុភូមិ មានមហិច្ឆតាធំ គ្រោងនឹងចេញហ្រ្វេនឆាយត្រីងៀតនាពេល ខាងមុខនេះ និងធ្វើការផ្គត់ផ្គង់ទាំងក្នុងស្រុក និងក្រៅស្រុកអោយបានកាន់តែច្រើនជាងនេះ ទំនាក់ទំនងដោយផ្ទាល់ Facebook Page: ត្រីងៀតមាតុភូមិខ្មែរ, Tel : ០៨៦៣១១៧២៧ ។
អត្ថបទដោយ : នៅ ហៀង Tell : 010785134
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T04:47:12.421Z",
"category": "កំពូលអ្នកលក់",
"views": 250,
"author": {
"first_name": "នៅ",
"last_name": "ហៀង",
"email": "932@gmail.com"
},
"quality_warning": [
"noisy"
]
}
|
បើចង់ប្រែវាសនាពីអ្នកធ្វើការ ទៅជាអ្នករកស៊ី អ្នកគួរដុសខាត់ជំនាញទាំងនេះ ជារៀងរាល់ថ្ងៃ
|
https://business-cambodia.com/articles/what you should focus when you a staff
|
ពាក្យថា ជាអ្នករកស៊ី ឬជាសហគ្រិន នរណាក៏អាចធ្វើបានដែរ ប៉ុន្តែបើចង់ក្លាយខ្លួនជាអ្នករកស៊ី ដែលមានទ្រព្យជាប់ខ្លួន ឬមានលុយសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ មិនមែននរណាក៏អាចធ្វើបាននោះទេ។ ដូចយើងបានឃើញហើយ អ្នកខ្លះចេញរកស៊ីយូរឆ្នាំហើយ មិនកើនចំណូល មិនកើនទ្រព្យទេ កើនតែបំណុល កើនតែស្រ្តេសតែប៉ុណ្ណោះ។ ហេតុនេះ មុននឹងយើងសម្រេចចិត្តឈប់ធ្វើការឱ្យគេ រួចលោតចូលសង្វៀនអ្នករកស៊ីនោះ យើងគួរដុសខាត់ជំនាញសំខាន់ៗខាងក្រោមនេះ ឱ្យខ្លាំងពូកែជាមុនសិន៖
១. ជំនាញដឹកនាំក្រុម៖ ត្បិដថា ការចេញរកស៊ីដំបូងៗ យើងអាចចេញរកស៊ីម្នាក់ឯងបានមែន ប៉ុន្តែមិនយូរមិនឆាប់ យើងនៅតែត្រូវការមនុស្សមួយក្រុម មកជួយការងាររបស់យើងដោយអត់មិនបានឡើយ។ ហើយបើយើងចេញរកស៊ីភ្លាម មានសមាជិកច្រើនភ្លាមនោះ ជំនាញដឹកនាំក្រុមនេះ រឹតតែសំខាន់ថែមទៀតសម្រាប់យើង។ ពីព្រោះ នៅពេលយើងចេញរកស៊ីជាក្រុម យើងនឹងប្រឈមបញ្ហាបែងចែកការងារមិនច្បាស់លាស់ ដោយមិនដឹងថា គួរដាក់ការងារនេះ ឱ្យអ្នកណាធ្វើ ការងារនោះ ឱ្យអ្នកណាទទួលខុសត្រូវជាដើម។ ដូច្នេះ មុនពេលចេញរកស៊ី យើងគួរមានជំនាញដឹកនាំក្រុមខ្លះៗ ទើបជាការប្រសើរ។
២. ជំនាញរៀបចំផែនការ៖ មានមនុស្សជាច្រើន មិនអាចដឹកនាំអាជីវកម្ម គ្រួសារ ឬជីវិតផ្ទាល់ខ្លួនបានល្អ ដោយសារតែពួកគាត់ខ្វះនូវជំនាញរៀបចំផែនការនេះឯង។ ចង់ចេញរកស៊ី យើងត្រូវចេះកំណត់ក្តីស្រមៃ ឬក៏គោលដៅឱ្យបានច្បាស់លាស់ ទើបយើងអាចចេញដំណើរដោយមិនមានហានិភ័យខ្ពស់ ព្រោះយើងដឹងផ្លូវត្រូវដើរ។ ការរៀបចំផែនការ ចាត់ទុកថា ជារឿងសំខាន់ មិនអាចខ្វះបានឡើយ នៅការរកស៊ី។
៣. ជំនាញធ្វើទីផ្សារ៖ មានជំនាញទៅលើអាជីវកម្ម ដែលខ្លួនកំពុងធ្វើហើយ ប៉ុន្តែបើមិនចេះធ្វើទីផ្សារទេនោះ ទោះបីជាផលិតផល ឬសេវាកម្មដែលខ្លួនបានបង្កើតនោះល្អយ៉ាងណា ក៏គ្មានបានការអ្វីដែរ ព្រោះគ្មានភ្ញៀវមកសាកប្រើផងនោះ។ ដូច្នេះ មុននឹងសម្រេចចិត្តលោតចូលសង្វៀនអ្នករកស៊ី អ្នកគួរតែចេះជំនាញខ្លះៗ ទៅលើការធ្វើទីផ្សារ ហើយនឹងការលក់ផងដែរ។ សម័យនេះ ការធ្វើទីផ្សារអាចថាងាយស្រួលដែរ ដោយសារយើងមានបណ្តាញសង្គមដែលអាចឱ្យមនុស្សជាច្រើនបានឃើញអាជីវកម្មយើង។
៤. ជំនាញទំនាក់ទំនង៖ ការមានទំនាក់ទំនងល្អ ជាមួយមនុស្សខាងក្រៅ អាចជួយឱ្យអាជីវកម្មយើងរីកចម្រើនលឿនលើសពី ៣០ភាគរយ។ ជាក់ស្តែង ដូចម្ចាស់យីហោម្ជូរវត្តភ្នំ១៦៨ លោកស្រី លាភ ដាណេ ជាដើម។ សហគ្រិនរូបនេះ ពូកែទំនាក់ទំនងខ្លាំងណាស់ មិនថាតែអ្នកសម្តែង ដារ៉ាចម្រៀង អ្នកដែលមានភាពល្បីល្បាញនៅលើបណ្តាញសង្គម សុទ្ធតែចូលចិត្តគាត់ទាំងអស់ ហេតុនេះ នៅពេលគាត់ចង់ប្រម៉ូតអ្វីមួយឱ្យគេចាប់អារម្មណ៍ គឺងាយស្រួលដូចបកចែកអ៊ីចឹង ហើយមិនចាំបាច់ចំណាយលុយច្រើនថែមទៀត ព្រោះមានគេចាំជួយគាត់ដោយឥតគិតថ្លៃ។ ដូច្នេះ អ្នកគួរពង្រឹងជំនាញទាក់ទំនងឱ្យបានច្រើន។
៥. ជំនាញប្រើលុយ៖ ជំនាញមួយនេះ ត្បិដថា ដាក់នៅលេខរៀងទី៥ក៏ដោយ ប៉ុន្តែជំនាញមួយនេះ សំខាន់ជាងអ្វីៗទៅទៀត ពីព្រោះបើអ្នកមិនចេះប្រើលុយទេ ទោះអ្នកមានលុយច្រើនយ៉ាងណា ក៏កុំសង្ឃឹមថា អាចរកស៊ីជោគជ័យដូចគេឱ្យសោះ។ ដូចអ្នកឃើញហើយ មនុស្សភាគច្រើន រកចំណូលបានច្រើនណាស់ ប៉ុន្តែពួកគេនៅតែចាយមិនគ្រប់ ព្រោះតែហេតុអ្វីទៅ? គឺដោយសារមិនចេះប្រើលុយនេះឯង។ ហេតុនេះ ពេលធ្វើការឱ្យគេ មានប្រាក់ខែសមរម្យ គួររៀនពីរបៀបគ្រប់គ្រងលុយឱ្យបានល្អ ។
ជាចុងក្រោយ សង្ឃឹមថា អ្នកទាំងអស់ នឹងបានចំណេះដឹងខ្លះៗ ទៅលើជំនាញដែលអ្នកត្រូវមានអំឡុងពេលធ្វើការឱ្យគេ ហើយបន្តអភិវឌ្ឍន៍ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ តាមពិតទៅ ជំនាញខាងលើនេះ មិនពិបាករៀននោះទេ គ្រាន់តែអ្នកទាំងអស់គ្នាត្រូវលះបង់ពេលដើរលេង ពេលកម្សាន្តខ្លះ ដើម្បីអភិវឌ្ឍវាតែប៉ុណ្ណោះ តាមរយៈការអានសៀវភៅ ការស្តាប់អូឌីយូ និងការចូលរួមសិក្ខាផ្សេងៗ ជាដើម ៕
អត្ថបទដោយ៖ Meng Songly
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T04:40:20.384Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 563,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សហគ្រិនចិត្តសឿង ៣រូបប្រថុយខ្ចីលុយម៉ែមករកស៊ី អាចបង្កើតអាជីវកម្មផ្ទាល់ខ្លួនរកចំណូលបានរាប់ម៉ឺន$
|
https://business-cambodia.com/articles/Three Chet Seung entrepreneurs venture to borrow money from their mother
|
ព្រោះតែមានកូនចិត្ត ចង់ក្លាយជាអ្នករកស៊ីបានអូសទាញសហគ្រិនចិត្តសឿង ៣រូប ហ៊ានប្រថុយខ្ចីលុយម៉ែមកចេញរកស៊ីរហូតអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួននឹងរកចំណូលបានរាប់ម៉ឺនដុល្លារ។ សហគ្រិនទាំង ៣រូបនោះមានដូចជា៖
១. Rachel Lim
យោងតាមសារព័ត៌មានរបស់ CNBC បានចុះផ្សាយថា សហគ្រិនវ័យ ៣៤ឆ្នាំ Rachel Lim គឺជាស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Love, Bonito ដែលជាយីហោម៉ូដនារីដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់នារីៗនៅអាស៊ី។ មុនពេលនាងបានសម្រេចចិត្តបង្កើតហាងម៉ូដដែលមានតម្លៃរាប់លានដុល្លារនាពេលបច្ចុប្បន្ននេះ សហគ្រិនជនជាតិសិង្ហបុរីរូបនេះបានប្រាប់និយាយថា នៅអាយុ ២១ឆ្នាំ នាងបានសម្រេចចិត្តឈប់រៀនដោយសារត្រូវរកប្រាក់ដើម្បីសងបំណុលរដ្ឋ និងមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបង់ថ្លៃការសិក្សា នាងបានចាប់ផ្ដើមចេញធ្វើជំនួញដោយខ្ចីលុយពីម្ដាយរបស់នាងដែលសន្សំសម្រាប់ទុកពេលចាស់ជរាមកចេញធ្វើជំនួញ។
ព្រោះតែកើតក្នុងគ្រួសារខ្វះមុខខ្វះក្រោយ ដែលមានម្ដាយធ្វើការធ្ងន់ៗដល់ទៅធ្វើកន្លែងដើម្បីផ្គត់ផ្គង់គ្រួសារបន្ទាប់ពីជំនួញរបស់ឪពុកនាងជួបនឹងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ បានបង្កើតជាអាវុធមួយសម្រាប់សហគ្រិនរូបនេះ ដើម្បីធានាថាអាជីវកម្មរបស់នាងត្រូវតែទទួលបានជោគជ័យ នោះហើយជាមូលហេតុមួយដែលធ្វើនាងដឹងថានាងមិនអាចបរាជ័យទេ ហើយនាងមិនអាចធ្វើឲ្យម្ដាយរបស់នាងអស់សង្ឃឹមដូចគ្នា។ ដូច្នេះ Lim បានចាប់ផ្ដើមចេញរកស៊ីដោយសម្រេចចិត្តលក់សម្លៀកបំពាក់ដែលខ្លួនស្រលាញ់ហើយពាក់បានតែម្ដង ឬពីរដង ឬនៅថ្មីមិនទាន់ប្រើនៅលើអ៊ីនធឺណេតជាមួយជាមួយមិត្តភក្កិរបស់នាង Viola និង Velda Tan។
ក្រោយមកនៅពេលការលក់លើអ៊ីនធឺណេតចាប់ផ្ដើមល្បីនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០០៥ អាជីវកម្មក៏ឈានទៅមុខមួយ កម្រិតតាមរយៈការបង្កើតគេហទំព័រមួយ ហើយនៅពេលសម្លៀកបំពាក់ផ្ទាល់ខ្លួនអស់ ពួកគេបានចំណាយប្រាក់សន្សំ ៣០០ ដុល្លារធ្វើដំណើរទៅបរទេសដើម្បីនាំចូលបន្ថែម។ ការផ្លាស់ប្ដូរមិនទាន់ចប់ទេ ដោយសហគ្រិនរូបនេះបានមើលឃើញពីឱកាសដែលធ្វើឲ្យអាជីវកម្មរីកចម្រើនឈានទៅដល់ការបង្កើតយីហោផ្ដាច់មុខ Love, Bonito ដោយបង្កើត និងកាត់ដេរនូវម៉ូដសម្លៀកបំពាក់សម្រាប់ស្រីៗនៅតំបន់អាស៊ីទាំងទំហំ ចំណង់ចំណូលចិត្ត និងសាច់ក្រណាត់ ដែលតម្រូវតាមអាកាសធាតុ ខុសពីការនាំចូលពីបរទេសដែលមានទំហំធំៗ សម្រាប់នារីៗបរទេស។
គួរបញ្ចាក់ផងដែរថា Love Bonito ជាហាងលក់សម្លៀកបំពាក់នារីដ៏មានប្រជាប្រិយភាពមួយនៅសិ្ហងបុរីដែលភាគច្រើនគឺវាសាកសមណាស់សម្រាប់នារីអាស៊ីដែលបច្ចុប្បន្នមាន១៧សាខាហើយនៅទូទាំងអាស៊ីយើងនេះក្នុងនោះរួមមានទាំងកម្ពុជាយើងផងដែរ។
២. Mark Meyer
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា ដើមចមនៃការចាប់ផ្តើមអាជីវកម្មលក់តុក្តានេះដោយសារ Mark បានរើប្រអប់ឥវ៉ាន់ចាស់ៗដែលគាត់ធ្លាប់លេងកាលពីក្មេង ពេលនោះគាត់ប្រទះឃើញតុក្កតាត្លុកជាច្រើន ទើបគាត់គិតថាតើអាចទេបើគាត់យកមកសម្អាតហើយធ្វើការផុសលក់សម្រាប់រកលុយចាយ ។ ក្រោយពីនោះគាត់ក៏យកតុក្តាដែលមានមកផុសលក់ ទីបំផុតក៏មានអ្នកទិញតុក្តាចាស់ៗទាំងនោះពីគាត់ជាបន្តបន្ទាប់ ក្នុងនោះតម្លៃដែលគាត់បានដាក់នៅក្នុងវេបសាយរបស់ Amazon និង eBay ចាប់ពីតម្លៃ ៥ដុល្លារ ដល់ ៦៥ដុល្លារ ទៅតាមប្រភេទនីមួយៗ។
សហគ្រិនវ័យ ៣៣ឆ្នាំ បានប្រាប់បន្ថែមថា “ក្រោយពីលក់តុក្តាដែលមាននោះអស់បានលុយមួយចំនួន ខ្ញុំក៏ចង់ពង្រីកការរកស៊ីបន្ថែម ប៉ុន្តែខ្ញុំខ្វះទុន ទើបខ្ញុំបានសុំខ្ចីលុយពីម៉ាក់របស់ខ្ញុំចំនួន ៤០០ដុល្លារ ដើម្បីទិញតុក្តាចូលស្តុកសម្រាប់លក់ ព្រោះពេលនោះគ្រាន់តែចំណាយទៅលើការងាររកស៊ីនេះខ្ញុំចំណាយអស់ ៥ពាន់ដុល្លារ ដើម្បីទិញអាជ្ញាប័ណ្ណ និងរបស់របរផ្សេងៗទៀត។ប៉ុន្តែបន្ទាប់ពីចំណាយម្តងនោះមក អ្វីដែលខ្ញុំរកបានត្រឡប់មកវិញគឺចំណូលដ៏ច្រើនដែលខ្ញុំនឹកស្មានមិនដល់ គឺមួយខែខ្ញុំអាចរកចំណូលបានដល់ទី ១៥,០០០ដុល្លារឯណោះ។
៣. Div Turakhia
លោក Div Turakhia ជាមហាសេដ្ឋីម្នាក់នៅឥណ្ឌាដែលមានទ្រព្យសម្បត្តិប្រមាណជា១.៧៦ពាន់លានដុល្លា ហើយភាគច្រើនលើសលប់នៃចំណូលរបស់គាត់បានមកពីការរកស៊ីខាងផ្នែកបច្ចេកវិទ្យាដោយគាត់បានចាប់ផ្ដើមតាំងតែពីគាត់នៅអាយុ១៦ឆ្នាំមកម្លេះ ហើយចេះតែបន្តជោគជ័យរហូតក្នុងការបង្កើតពីក្រុមហ៊ុនមួយទៅក្រុមទៀតដោយមួយក្រុមហ៊ុនៗសុទ្ធតែមានតម្លៃមិនក្រោម១លានដុល្លានោះទេ។
ងាកទៅប្រវត្តិកាលពីកុមារភាពរបស់គាត់ លោក Div Turakhia ចាប់ផ្ដើមរៀនសរសេរកូដកុំព្យូទ័រតាំងតែពីគាត់មានអាយុ៧ ឆ្នាំមកម្លេះ ហើយកាលណោះពុំទាន់ជាមានអ៊ីនធឺណេតប្រើប្រាស់នៅឡើយទេ តែគាត់នៅតែអាចធ្វើការរៀនចេះដោយខ្លួនឯងបាន ទាល់តែដល់ពេលគាត់មានអាយុ១៣ឆ្នាំទើបឥណ្ឌាទទួលបានការតភ្ជាប់អ៊ីនធឺណេតជាលើកដំបូង។
លុះដល់ពេលគាត់មានអាយុទើបតែ១៦ឆ្នាំ គាត់ក៏មានគំនិតចង់ចេញរកស៊ីខាងផ្នែកបច្ចេកវិទ្យាជាមួយនឹងបងប្រុសរបស់គាត់ដោយកាលណោះបងប្រុសគាត់មានអាយុ១៨ឆ្នាំ ហើយក៏សម្រេចចិត្តសុំលុយឪពុកដែលធ្វើការជាគណនេយ្យករមករកស៊ីប្រមាណជា ៥០០ ដុល្លារ ។ ទុនត្រឹម៥០០ដុល្លាលោក Divនិងបងប្រុសបានឆ្នៃចេញទៅជាក្រុមហ៊ុនមួយឈ្មោះថា Directi រកស៊ីខាងផ្ទុកទិន្នន័យរបស់វេបសាយ ឬគេហៅថាWeb Hostingនោះ។ ចេញរកស៊ីបានតែ៤ឆ្នាំ ដោយសារតែមានបទពិសោធន៍ខាងបច្ចេកវិទ្យា និងចេះសរសេរកូដតាំងតែពីក្មេងមកនោះ អាជីវកម្មរបស់គាត់និងបងប្រុសរបស់គាត់អាចរកចំណូលដល់ខ្ទង់១លានដុល្លាក្នុងមួយឆ្នាំ។
តាមពិតទៅគំនិតរកស៊ីរបស់គាត់នោះអាចថាមិនចាំបាច់មានទុនក៏បានដែរ ដោយលុយ៥០០ដុល្លាដំបូងនោះ គាត់គ្រាន់តែយកទៅជួលប្រព័ន្ធផ្ទុកទិន្នន័យ ដើម្បីធ្វើការផ្ទុកទិន្នន័យដល់ក្រុមហ៊ុនជាអតិថិជនដំបូងរបស់ពួកគាត់។ ចូលមកដល់យុគសម័យដែលអ៊ីនធឺណេតចាប់ផ្ដើមមានគេស្គាល់ច្រើន នៅខ្ទង់ឆ្នាំ២០០៥ អាជីវកម្មរបស់គាត់អាចរកប្រាក់ចំណូលក្នុងមួយឆ្នាំរហូតដល់ទៅ១០លានដុល្លាឯណោះ។
គួរបញ្ជាក់ផងដែរថា បំណាច់ថាអ្នកមានភាពច្បាស់លាស់នៅក្នុងការរកស៊ី មានចិត្តអំណត់ តស៊ូ ច្បាស់ក្នុងផ្លូវនេះហើយ អ្នកគួរតែសាកល្បងចេញរកស៊ីជាមួយដើមទុនដែលអ្នកមាន កុំចាំដល់មានលុយច្រើនចាំចាប់ផ្តើម គ្រប់យ៉ាងសុទ្ធតែកើតចេញពីតូចទៅ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T04:32:44.479Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 840,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់រកលុយពី Youtube និង Facebook វេបសាយ២នេះ បង្រៀនខ្ទេច មិនយកលុយ១រៀល
|
https://business-cambodia.com/articles/two website learn about youtube and facebook
|
សម័យនេះហើយ ឱ្យតែចង់ អ្វីក៏រៀនបានដែរ ព្រោះថាចំណេះដឹងមានស្ទើរគ្រប់មុខនៅលើ អ៊ីនធឺណេត។ សម្រាប់អ្នកលក់អនឡាញ និងអ្នកធ្វើវីដេអូបង្ហោះលើយូធូបក៏ដូចគ្នា បើមិនទាន់ចេះរបៀបកសាងផេក និងកសាងឆានែលយូធូប ឱ្យយីហោគេស្គាល់ច្រើនទេ គួរប្រញាប់រករៀនតាមវេបសាយ២នេះ។
សម្រាប់អ្នកដែលចង់រៀនអំពីរបៀបប្រើប្រាស់ហ្វេសប៊ុកផេក ប្រិយមិត្តអាចចូលរៀន តាមផ្លេតហ្វម Facebook Blueprint នេះបាន។ ដោយផ្លេតហ្វមនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុនហ្វេសប៊ុកផ្ទាល់តែម្តង ដើម្បីបង្រៀនម្ចាស់អាជីវកម្មក៏ដូចជាអ្នកចង់ចេះចង់ដឹងពីការធ្វើទីផ្សារស្វែងយល់ និងរៀនបន្ថែម ក៏ដូចជាជួយបង្រៀនអោយចេះផ្សព្វផ្សាយពាណិជ្ជកម្មជាមួយនឹងហ្វេសប៊ុកផងដែរ។
អ្វីដែលពិសេសអំពីវេបសាយមួយនេះ គឺប្រិយមិត្តពុំចាំបាច់ចំណាយលុយបង់ថ្លៃការសិក្សានោះឡើយ។ លើសពីនេះ សម្រាប់អ្នកចង់ចាប់យកជំនាញទីផ្សារនេះខ្លាំង អាចធ្វើការរៀនគ្រប់មេរៀន រួចទិញពាក្យប្រឡងយកសញ្ញាបត្រ Blueprint ពីក្រុមហ៊ុនហ្វេសប៊ុក ដែលចំណាយលុយអស់ប្រមាណជា ១៥០ដុល្លារតែប៉ុណ្ណោះ។ សម្រាប់អ្នកចង់រៀន៖ https://www.facebook.com/business/learn ។
ដោយឡែក សម្រាប់អ្នកដែលចង់រៀនអំពីរបៀបកសាងឆានែលយូធូបវិញ ប្រិយមិត្តអាចចូលទៅរៀន នៅក្នុងវេបសាយ Creator Academy បាន ព្រោះវេបសាយនេះ ល្អបំផុតសម្រាប់បង្រៀនអ្នកដែលចង់ចេះ ចង់រកលុយពីយូធូប។ តំណចូលរៀន https://creatoracademy.youtube.com/page/home ។
គួរបញ្ជាក់ដែរថា នៅក្នុងវេបសាយ Creator Academy មានមេរៀនគ្រប់បែបយ៉ាងទាក់ទងនឹង YouTube ចាប់ផ្ដើមពី មូលដ្ឋានគ្រឹះ ចូលទៅកាន់យុទ្ធសាស្ត្រធ្វើវីឌីអូ បន្តដោយរបៀបធ្វើវីឌីអូ ការធ្វើនិងរៀបចំឆានែលឱ្យត្រូវ ការរកលុយនិងបម្លែងឆានែលទៅជាអាជីវកម្ម ក៏ដូចជាបង្ហាញពីគោលការណ៍ច្បាប់ទម្លាប់មួយចំនួនដែលម្ចាស់ឆានែលត្រូវគោរពតាម ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T04:03:05.513Z",
"category": "មុខរបរបច្ចេកវិទ្យា",
"views": 117147,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មកស្គាល់ក្បួនរកស៊ី១ របស់ជនជាតិចិន ដែលពួកអ្នកមានចូលចិត្តប្រើតាំងពីសម័យបុរាណ
|
https://business-cambodia.com/articles/chinese sales strategy
|
តាមពិតទៅ ក្បួននៅក្នុងការរកស៊ី ប្រទេសណាក៏មានដូចគ្នាដែរ ហើយវាមានតាំងពីសម័យបរមបុរាណ មកម្លេះ គ្រាន់តែវាមានការវិវត្តន៍ និងផ្លាស់ប្តូរបន្តិចបន្តួច ទៅតាមសម័យកាលនីមួយៗ តែប៉ុណ្ណោះ។ ប៉ុន្តែគេនៅតែបង្កើត និងថែរក្សាវាទុកសម្រាប់កូនចៅ និងសង្គមជាតិ តាមរយៈការចង់ក្រងជាសៀវភៅផ្សេងៗ ជាដើម។
កន្លងមក ពាណិជ្ជកម្ម កម្ពុជា ធ្លាប់បានសរសេរច្រើនមែនទែន ទាក់ទងនឹងក្បួន ឬយុទ្ធសាស្រ្តនៅក្នុងការរកស៊ី របស់អ្នកជំនួញកំពូលៗ និងមហាសេដ្ឋីគ្រាក់ជាច្រើននៅជុំវិញសកលលោក។ ដោយឡែក នៅក្នុងថ្ងៃនេះ យើងនឹងនាំប្រិយមិត្តអ្នកអានទាំងអស់គ្នាទៅស្គាល់ពីក្បួនរកស៊ីសាមញ្ញមួយ របស់ជនជាតិចិន ប៉ុន្តែក្បួនមួយនេះ មានខ្មែរយើងជាច្រើន បានយកវាមកប្រើតាំងពីយូរណាស់មកហើយ ហើយទទួលបានប្រសិទ្ធភាពខ្ពស់ពីក្បួនរកស៊ីជនជាតិចិនមួយនេះ។
ក្បួនរកស៊ីសាមញ្ញមួយនោះគឺ “សុខចិត្តលក់ផលិតផល ឬសេវាកម្មមួយ ក្នុងតម្លៃថោក ហើយចំណេញបានតិច តែអាចលក់បានច្រើន” ។ ជាការពិតប្រកែកមិនបាន អ្នករកស៊ីភាគច្រើន នៅកម្ពុជា មិនសូវខ្វល់ពីបរិមាណនៅក្នុងការលក់ ឬភ្ញៀវចូលទិញច្រើននោះទេ ពោលគឺពួកគេខ្វល់តែប្រាក់ចំណេញ ពីថ្លៃដើមរបស់ពួកគេតែប៉ុណ្ណោះ។ ហើយដោយសារហេតុនេះ ទើបមានអាជីវកម្មជាច្រើន ត្រូវបង្ខំចិត្តបិទទ្វាទៅវិញ បើទោះបីជាផលិតផល ឬសេវាកម្មនីមួយៗរបស់ពួកគេ លក់ចំណេញបានច្រើនក៏ដោយ។
ដោយឡែក សម្រាប់អ្នកដែលរកស៊ី មិនផ្តោតសំខាន់លើប្រាក់ចំណេញច្រើនជាធំ ហើយងាកមកគិតគូរពីបរិមាណភ្ញៀវវិញនោះ អាជីវកម្មរបស់ពួកគេអាចដំណើរការបានយ៉ាងរលូត រហូតមានអាជីវកម្មខ្លះ អាចបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយថែមទៀតផង។ ជាក់ស្តែង ដូចជាក្លឹបហាត់ប្រាណ “មិង ហួរស្ពតក្លឹប” ជាដើម។ បើទោះបីជាកន្លែងហាត់ប្រាណមួយនេះ បានចំណាយដើមទុនច្រើននៅការចាប់ផ្តើមក៏ដោយ ក៏គេមិនផ្តោតលើប្រាក់ចំណេ ញច្រើនពីភ្ញៀវនោះដែរ ពោលគឺគេព្យាយាមធ្វើយ៉ាងណា ឱ្យសេវាកម្មរបស់គេមានតម្លៃទាប ដែលអាចទាក់ចិត្តភ្ញៀវចូលកាន់ច្រើន។ ដូច្នេះ បើទោះបីជាគេ យកប្រាក់ចំណេញពីភ្ញៀវក្នុងមួយនាក់ បានចំនួនតិចក៏ពិតមែន តែបើសរុបប្រាក់ចំណេញពីភ្ញៀវទាំងអស់នោះចូលគ្នា គឺបានច្រើនជាងការលក់ក្នុងតម្លៃខ្ពស់ តែមានភ្ញៀវតិច។
ជាសរុបមកវិញ នៅក្នុងការធ្វើអាជីវកម្ម មិនថាតែបើកជាកន្លែងញ៉ាំអាហារ កន្លែងហាត់ប្រាណ ឬក៏កន្លែងផ្តល់សេវាកម្មអ្វីនោះទេ ការដែលយើងអាចយកប្រាក់ចំណេញពីភ្ញៀវបាន ទោះបីជាវាមានចំនួនតិចតួចក៏ដោយ ប្រសិនជាយើងអាចធ្វើឱ្យមានភ្ញៀវចូលកន្លែងយើងច្រើននោះ អាជីវកម្មរបស់យើងនឹងរីកធំទៅមុខជានិច្ច។ ចូរចាំថា កុំផ្តោតលើប្រាក់ចំណេញច្រើន តែគួរផ្តោតលើភ្ញៀវច្រើនវិញ ទើបជាការល្អបំផុត នៅក្នុងការរកស៊ី ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T04:00:00.675Z",
"category": "កំពូលអ្នកលក់",
"views": 1100,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់រកស៊ីចូលហ៊ុនគ្នាជោគជ័យ អ្នកជំនួញស្រ្តីវ័យក្មេងរូបនេះ ផ្តាំកុំឱ្យរកស៊ីជាមួយមនុស្ស១ប្រភេទ
|
https://business-cambodia.com/articles/colorflowers don't start business with rich person
|
ការជ្រើសរើសដៃគូចូលហ៊ុនគ្នា គឺជារឿងសំខាន់មែនទែន សម្រាប់ម្ចាស់អាជីវកម្ម ជាពិសេសអាជីវកម្មដែលចង់ពង្រីកសក្តានុពលរបស់ខ្លួនឱ្យកាន់តែធំជាងមុន នៅក្នុងរយៈពេលណាមួយ។ ប៉ុន្តែការរើសដៃគូរកស៊ីចូលគ្នានេះ វាអាចជារឿងស្មុគស្មាញ និងឈឺក្បាលច្រើន ប្រសិនបើយើងរើសដៃគូមិនបានល្អ។
ទាក់ទិននឹងបញ្ហានេះដែរ លោកស្រី ស៊ូ បូផា ស្ថាបនិក Colorflowers និងជាអ្នកជំនួញស្រ្តីវ័យក្មេង មានភាគហ៊ុន នៅក្នុងអាជីវកម្មជាច្រើនផ្សេងទៀតនោះ បានលើកឡើងថា “តាមរយៈបទពិសោធន៍របស់ខ្ញុំ ប្រសិនបើចង់រកស៊ីចូលហ៊ុនគ្នាឱ្យជោគជ័យ ដាច់ខាតកុំរកស៊ីជាមួយអ្នកមានដូចគ្នាឱ្យសោះ” ។
ម្ចាស់ហាង Colorflowers រូបនេះ បានពន្យល់ថា ការរកស៊ីចូលហ៊ុនគ្នា រវាងអ្នកមាន និង អ្នកមានដូចគ្នា ឱកាសក្នុងការជោគជ័យគឺមានតិចមែនទែន ពីព្រោះអ្នកមានដូចគ្នា ពួកគាត់ភាគច្រើន រវល់រកពេលដកឃ្លាមិនបាន ជាមួយអាជីវកម្មខ្លួន គ្មានពេលក្នុងការគ្រប់គ្រងអាជីវកម្មថ្មីនោះឡើយ។ ហើយដូចយើងដឹងហើយ អាជីវកម្មថ្មី មិនអាចធ្វើលេងៗ ជោគជ័យបានទេ ពោលគឺត្រូវការយើងផ្តោតខ្លាំងជាមួយវា។
លោកស្រី ស៊ូ បូផា បានបន្ថែមទៀតថា តាមរយៈបទពិសោធន៍របស់លោកស្រី ការរកស៊ីចូលហ៊ុនគ្នាដែលល្អនោះ គឺត្រូវមានម្ខាងជាអ្នកមានជីវភាពទាប ជាងដៃគូផ្សេងទៀតទើបល្អ ហើយម្នាក់ដែលមានជីវភាពទាបនោះ គឺជាអ្នកចាត់ចែង គ្រប់គ្រងអាជីវកម្មទាំងមូល ទើបឱកាសជោគជ័យមានច្រើន។
អ្នកជំនួញស្រ្តីវ័យក្មេងខាងលើនេះ បានសង្កត់ធ្ងន់ថា បើទោះបីជាយើងរកស៊ីចូលហ៊ុនគ្នា ឬក៏យើងជាអ្នកវិនិយោគក្នុងអាជីវកម្មផ្សេងៗក៏ដោយ សូមកុំរកស៊ី ឬវិនិយោគនៅក្នុងអាជីវកម្មណា ដែលយើងពុំយល់ច្បាស់ ព្រោះបើយើងមិនយល់ពីអាជីវកម្មដែលយើងចង់ធ្វើ ឬវិនិយោគទេ យើងនឹងត្រូវគេក្រឡុកមិនខាន ព្រោះសូម្បីតែអាជីវកម្មខាត ឬចំណេញមកពីមូលហេតុអ្វីក៏យើងមិនដឹង មិនយល់ដែរ។ ប៉ុន្តែបើយើងវិនិយោគ ឬរកស៊ីចូលហ៊ុនជាមួយអាជីវកម្មដែលយើងយល់ច្បាស់ នោះយើងមិនត្រឹមតែអាចដឹងពីដង្ហើមរបស់អាជីវកម្មទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អាចផ្តល់ជាយោបល់ ឬក៏គំនិតថ្មីៗបន្ថែម ផងដែរ ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T03:55:47.362Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 131,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ព្រឹកថ្ងៃថ្មី ក្តីសង្ឃឹមថ្មី! នេះជាទម្លាប់ល្អបំផុត របស់អ្នកមាន ដែលអ្នកក្រតែងមើលរំលង
|
https://business-cambodia.com/articles/Billionaire morning routine
|
នៅពេលនាឡិកាចាប់ផ្តើមរំពងសម្លេងរោទិ៍ នោះមានន័យថា យើងដល់ពេលត្រូវលោតចេញពីលើគ្រែ ដើម្បីទៅចាប់ផ្តើមការងារថ្មីៗហើយ ប៉ុន្តែមនុស្សយើងភាគច្រើន បានបណ្តោយឱ្យពេលវេលាមាសប្រាក់នៅពេលព្រឹកកន្លងផុតទៅ ដោយពុំបានធ្វើការងារសំខាន់អ្វីទាល់តែសោះ ក្រៅតែពីការលេងហ្វេសប៊ុក ឬមួយក៏លេងហ្គេម ជាដើម។ ខាងក្រោមនេះ គឺជាទម្លាប់ពេលព្រឹកដ៏មានប្រសិទ្ធភាពទាំង៥ ដែលប្រិយមិត្តអាចយកទៅអនុវត្តន៍បាន ដើម្បីឱ្យប្រសិទ្ធភាពការងារកើនឡើង និងមានអារម្មណ៍ជឿជាក់លើខ្លួនឯង។
១. សរសេរផែនការដែលត្រូវសម្រេច៖ តើធ្លាប់ជួបអារម្មណ៍បែបនេះដែរឬទេ? អារម្មណ៍ដែលភ្ញាក់ពីគេងឡើង មិនដឹងថាខ្លួនឯង ត្រូវធ្វើអ្វីទាល់តែសោះ ហើយមានអារម្មណ៍ថាស្មុគស្មាញ់ខ្លាំងមែនទែន មិនដឹងថាត្រូវចាប់ផ្តើមពីណាទៅណានោះឡើយ។ តាមពិតទៅ អារម្មណ៍បែបនេះ កើតឡើងដោយសារតែអ្នកមិនបានសរសេរផែនការឱ្យបានច្បាស់លាស់ ព្រោះជាទូទៅ ការសរសេរផែនការគឺគេសរសេរនៅពេលយប់ មុនពេលចូលគេង ហើយនៅពេលព្រឹក គេគ្រាន់តែមើលផែនការនោះតែប៉ុណ្ណោះ ពីព្រោះមុនពេលចូលគេង យើងត្រូវចំណាយពេល ១០ ទៅ ១៥នាទី ដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពក្នុងរយៈពេលពេញមួយថ្ងៃរបស់យើង ថាតើយើងបានសម្រច និងមិនទាន់បានសម្រេចអ្វីខ្លះ? ព្រោះតែអ្វី? បន្ទាប់មកទើបយើងសរសេរនូវផែនការដែលត្រូវធ្វើសម្រាប់ថ្ងៃស្អែក ហើយសឹមយើងចូលគេងតាមក្រោយ។
២. ហាត់ប្រាណ និងញ៉ាំអាហារសម្រន់៖ ពេលភ្ញាក់ពីគេង មនុស្សយើងភាគច្រើន មិនទាន់អាចប្រមូលអារម្មណ៍ធ្វើការបានទេ ដោយសារតែយើងនៅមានអារម្មណ៍ងងុយគេងនៅឡើយ ដូច្នេះ ការហាត់ប្រាណគឺជារឿងចាំបាច់មែនទែន ដែលយើងត្រូវ ព្រោះវាធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ ហើយទទួលបានសុខភាពល្អ។ រីឯ ការញ៉ាំអាហារសម្រន់ គឺវាជួយឱ្យខួរក្បាលរបស់យើង ដំណើរការបានល្អ ព្រោះយើងមិនមានអារម្មណ៍ថាខ្វះអ្វីម្យ៉ាង ដូចជាពេលខ្លះ យើងចង់ញ៉ាំបាយ ឬញ៉ាំនេះ ញ៉ាំនោះ ជាដើម។
៣. អានសៀវភៅ ឬមើលព័ត៌មាន៖ រាយការរបស់យើង ត្រូវការអាហារ និងហាត់ប្រាណដើម្បីឱ្យវារឹងមាំ ចំណែកឯខួរក្បាលរបស់ខ្លួនយើង ក៏ត្រូវការអាហារគំនិតថ្មី អាហារចំណេះដឹង អាហារដំណឹងទីផ្សារ និងសេដ្ឋកិច្ចផងដែរ។ យើងមិនគួរណា ចំណាយពេលលេងហ្វេសប៊ុកនៅពេលព្រឹក ដោយមិនចាប់ផ្តើមអានសៀវភៅ ឬមើលព័ត៌មាន ឬក៏ពេលខ្លះស្តាប់អូឌីយូបុគ្គលល្បីៗ ដើម្បីបានចំណេះដឹងថ្មីៗនោះទេ។
៤. ជៀសវៀងការប្រើប្រាស់អេឡិចត្រូនិក និងការសម្រេចចិត្តច្រើន៖ ពេលភ្ញាក់ពីគេង ដាច់ខាតកុំចុចទូរសព្ទ ឬក៏ប្រើប្រាស់អេឡិចត្រូនិកផ្សេងៗឱ្យសោះ រហូតដល់អ្នកបានបញ្ចប់ការងារអ្វីមួយហើយ សឹមអ្នកប្រើប្រាស់វា ហើយត្រូវប្រាកដថា អ្នកប្រើវាសម្រាប់តែការងារ ឬក៏រំសាយអារម្មណ៍មួយភ្លែតបានហើយ។ បន្ទាប់មករយៈពេល ៣ម៉ោងក្រោយ សឹមអ្នកប្រើអេឡិចត្រូនិកម្តងទៀត ចូរកុំព្យាយាមប្រើវាឱ្យសោះ ព្រោះវានឹងរំខានពេលវេលារបស់អ្នក។ ដោយឡែក សម្រេចចិត្តវិញ សូមកុំឱ្យខ្លួនឯងសម្រេចចិត្តច្រើនពេក ដូចជាថ្ងៃនេះ គួរពាក់ខោអាវអ្វី ញ៉ាំអ្វី ទិញអ្វី ទៅណា ឬក៏រូបនេះស្អាត របរនោះ សម ជាដើម។ ការដែលយើងបណ្តោយឱ្យខ្លួនឯងសម្រេចចិត្តពេក វាធ្វើឱ្យខួរក្បាលយើងពិបាកប្រមូលអារម្មណ៍ណាស់។
៥. ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់៖ នៅពេលព្រឹកប្រហែលជាអ្នក មិនសូវមានពេលច្រើន ដើម្បីជួបជុំគ្រួសារ ឬក៏ឆាតទៅមនុស្សជាទីស្រលាញ់នោះទេ ប៉ុន្តែយ៉ាងហោចណាស់អ្នកគួរចំណាយពេលបន្តិចបន្តួចសម្រាប់ពួកគាត់ មុននឹងចេញទៅធ្វើការនោះដែរ។ ពីព្រោះ នៅពេលដែលអ្នកឃើញមនុស្សជាទីស្រលាញ់របស់អ្នកសប្បាយចិត្ត យើងនឹងកាន់តែមានអារម្មណ៍ធ្វើការកាន់តែខ្លាំងថែមទៀត ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T03:51:13.550Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 597,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់មានចេញក្រៅផ្ទះឱ្យច្រើន! នេះជាក្បួនដើរលេង ឱ្យកើតប្រយោជន៍ របស់សេដ្ឋីចិន Jack Ma
|
https://business-cambodia.com/articles/how jack ma learn from travelling
|
លោកអ្នកប្រហែលជាបានដឹងខ្លះៗរួចមកហើយថា លោកមហាសេដ្ឋី Jack Ma ចូលចិត្តធ្វើដំណើរឆ្លងប្រទេសណាស់ គាត់តែងទៅប្រទេសនិងតំបន់ជាច្រើនដែលលោកមិនធ្លាប់ទៅ ក្នុងនោះក៏មានខេត្តសៀមរាបរបស់កម្ពុជាមួយដែរ។ តើគាត់មានក្បួនដើរលេងបែបណា ដើម្បីជួយឲ្យគាត់អាចរកឃើញ ក្តីស្រមៃរកស៊ីដែលរឹងមាំបំផុត និងកើតប្រយោជន៍ច្រើន?
មែនទែនទៅ កាលគាត់មិនទាន់ក្លាយជាសេដ្ឋី គាត់រើសតំបន់ដែលត្រូវទៅមុនគេ ព្រោះថវិការបស់គាត់មានកំណត់កាលនោះ។ ប្រទេសដែលគាត់សម្រេចទៅមុនគេគឺ អូស្រ្តាលីដែលជាប្រទេសអភិវឌ្ឍន៍ខ្លាំងជាងប្រទេសចិន។ ២៩ថ្ងៃនៅអូស្រ្តាលីបានបើកចំហទស្សនះវិស័យរបស់គាត់ចំពោះពិភពលោកទាំងមូល។
មុនបានចេញពីស្រុកចិន គាត់តែងយល់ឃើញតាមសៀវភៅ ដែលគាត់បានរៀនសូត្រ គឺស្រុកចិនអស្ចារ្យណាស់។ តែដល់ពេលគាត់ចេញក្រៅ គាត់ឃើញអ្វីដែលគាត់ធ្លាប់ដឹង មិនដូចគ្នា ទាំងស្រុងនោះទេ។ “វប្បធម៌និងស្ថានភាពរស់នៅ របស់ប្រជាជនអូស្រ្តាលីបានផ្លាស់ប្តូររបៀបគិតពី អនាគតរបស់ខ្ញុំ” នេះជាអ្វីដែលគាត់ទទួលបាន ពីការធ្វើដំណើរក្រៅប្រទេសដំបូងបំផុតរបស់គាត់។ទិសដៅធ្វើដំណើរបន្ទាប់គឺប្រទេសដែលពូកែខាងការធ្វើជំនួញជាងគេបំផុតនោះគឺអាមេរិក។គាត់រើសអាមេរិក ព្រោះប្រទេសនេះពូកែរកស៊ី ហើយមានមហាសេដ្ឋីល្បីឈ្មោះជាច្រើនចេញពីសហរដ្ឋអាមេរិកនេះឯង។ ទឹកដីមួយនេះហើយ ដែលបានធ្វើឲ្យលោកមហាសេដ្ឋី Jack ma រកឃើញក្តីស្រមៃរបស់គាត់ ហើយមកដល់ស្រុកចិនវិញភ្លាម ក៏បានចាប់ផ្តើមអាលីបាបាភ្លាមមិនបង្អង់យូរនោះទេ។
សង្ខេបក្បួនដើរលេងរបស់មហាសេដ្ឋី Jack Ma គឺគាត់ដើរមើលឳកាស មិនដើរលេងកំសាន្តនោះទ្បើយ។ មុនគាត់ដើរ គាត់បានដាក់គោលដៅរួចទៅហើយ ទៅទីនោះដើម្បីអ្វី? នេះហើយជាអ្វីដែលលោកអ្នក គួររៀបចំខ្លួន មុនធ្វើដំណើរទៅក្រៅប្រទេស កុំចេះតែចេញទៅដើម្បីតែកំសាន្ត។លោកអ្នកគួរយកឳកាសនេះ ទៅរៀនសូត្រពីតំបន់ឬប្រទេស ដែលលោកអ្នកទស្សនាវិញ ទើបជាក្បួនដើរដែលហុចលទ្ធផលល្អដល់ការរីកចម្រើនខាងគំនិតរកស៊ីរបស់លោកអ្នក ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T03:48:03.855Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 3232,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ឆ្នាំ២០២២ បើចង់ផ្តាច់ច្រវ៉ាក់ប្រាក់ខែ ក្លាយជាថៅកែ ផ្លូវ៣នេះ អាចជួយអ្នកបាន
|
https://business-cambodia.com/articles/become an entrepreneur
|
មានមនុស្សជាច្រើនកំពុងជាប់ខ្លួនជាមួយនឹងច្រវ៉ាក់នៃប្រាក់ខែ ហើយតែងមានក្តីស្រមៃចង់ក្លាយខ្លួនជាសហគ្រិនដ៏ជោគជ័យម្នាក់ នាពេលអនាគត។ តែទោះបីជាយ៉ាងណា ក្តីស្រមៃនៅតែជាក្តីស្រមៃ ព្រោះគ្មានហេតុផលសាកសមណាមួយ ដែលអាចឱ្យពួកគាត់អាចផ្តាច់ខ្លួនចេញពីច្រវ៉ាក់ប្រាក់ខែបានឡើយ ពោលគឺខ្លាចវេទនានៅពេលដែលគ្មានប្រាក់ខែចាយ។
ពាក់ព័ន្ធនឹងរឿងដ៏ឈឺក្បាលនេះ លោក សោម សម្បត្តិ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៍ជាតិ Cam-Paint បានបង្ហើបនូវច្រកចេញបីផ្លូវល្អបំផុត ដែលគាត់បានអនុវត្តន៍ទទួលជោគជ័យ នៅពេលដែលគាត់កំពុងធ្វើការឱ្យគេ។ ច្រកចេញដែលអាចផ្តាច់ច្រវ៉ាក់ប្រាក់ខែបាននោះ រួមមាន៖
១. ធ្វើការជាមួយគោលដៅ៖ សហគ្រិននិងជាវាគ្មិនរូបនេះ បានមានប្រសាសន៍ថា ប្រសិនជាអ្នកចង់ក្លាយខ្លួនជាថៅកែដូចនរណាម្នាក់ អ្នកគួរតែចូលបម្រើការងារនៅក្នុងក្រុមហ៊ុននោះ ព្រោះថាមានតែថៅកែដែលអ្នកចង់ក្លាយខ្លួនដូចជាគាត់ទេ ដែលអាចឱ្យអ្នករៀនសូត្រពីគាត់បានច្រើនបំផុត។ ការធ្វើការត្រូវមានគោលដៅ ហើយកំណត់រយៈពេលធ្វើឱ្យបានច្បាស់ និងមិនត្រូវធ្វើការគិតតែពីប្រាក់ខែទេ ត្រូវធ្វើការគិតអំពីការអភិវឌ្ឍសមត្ថភាពខ្លួនឯង ទើបរីកចម្រើន។
២. ធ្វើការឱ្យដូចជាថៅកែ៖ ក្នុងន័យនេះ លោក សោម សម្បត្តិ បានលើកឧទាហរណ៍ថា ប្រសិនជាថៅកែធ្វើការអ្វីមួយ រូបលោកក៏ចង់ធ្វើការឱ្យដូចថៅកែដែរ ហើយនៅពេលដែលមើលទៅថៅកែដូចជាហត់ក្នុងការជួបចរចាជាមួយភ្ញៀវ គាត់នឹងសុំថៅកែទៅជួបជំនួស។ ការធ្វើបែបនេះ មិនត្រឹមតែឱ្យគាត់មានឱកាសប្រាស័យទាក់ទងជាមួយអ្នកដទៃនោះទេ ថែមទាំងឱ្យគាត់មានឱកាសរៀនធ្វើជាថៅកែដោយមិនអស់លុយថែមទៀតផង ព្រោះមុននឹងទៅជួបភ្ញៀវ ថៅកែបានប្រាប់គាត់ជាច្រើនអំពីរបៀបចរចា និងបញ្ជុះបញ្ជូលភ្ញៀវ ហើយគាត់ក៏មានឱកាសអនុវត្តន៍ជាក់ស្តែងថែមទៀតផង។
លោក សោម សម្បត្តិ បានពន្យល់ទៀតថា បុគ្គលិកធ្វើការឱ្យគេភាគច្រើនគឺខ្លាចមិនហ៊ានធ្វើការជំនួសមេទេ ហើយមួយវិញទៀតតែងតែមានអារម្មណ៍ខ្ជិល ព្រោះយល់ឃើញថា មេឱ្យប្រាក់ប៉ិននេះ គាត់ធ្វើការឱ្យស្មើតែនឹងប្រាក់ខែទៅបានហើយ។ ដូច្នេះ ចង់ឬមិនចង់ពួកគាត់ នៅតែជាកូនចៅគេរហូត។
៣. ចាប់ឱកាសផ្តាច់ខ្លួន៖ ត្រង់ចំណុចនេះ លោក សម្បត្តិ បានសង្កត់ធ្ងន់ថា នៅពេលដែលយើងធ្វើការឱ្យដូចជាថៅកែហើយ ហើយយើងបានជួបចរចា និងប្រាស័យទាក់ទងជាមួយមនុស្សដែលមានគំនិត និងមានលុយ យើងនឹងមានឱកាសច្រើនបំផុតដើម្បីផ្តាត់ខ្លួនចេញពីច្រវ៉ាក់នៃប្រាក់ខែជាមិនខាន។ ពីព្រោះថា មនុស្សដែលមានមហិឆ្ឆតា និងមានបុគ្គលិកលក្ខណៈល្អ នរណាក៏គេចង់រកស៊ីជាមួយយើងដែរ ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T03:45:35.980Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 989,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ហេតុផលធំៗ៤យ៉ាង ដែលអ្នករកស៊ីនៅស្រុកខ្មែរ គួរមានកុងធនាគារច្រើននៅក្នុងដៃ
|
https://business-cambodia.com/articles/business owner should have a lot of payroll
|
ការបែកចែកហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ គឺជារឿងសំខាន់ខ្លាំងណាស់ សម្រាប់ការរស់នៅ ជាពិសេសសម្រាប់អ្នកបើករកស៊ីផ្សេងៗជាដើម។ ព្រោះជាក់ស្តែង មានម្ចាស់អាជីវកម្មមួយចំនួន រកស៊ីយូរទៅបាត់ដើមបាត់ចុងអស់ ដោយសារតែខ្វះភាពម៉ត់ចត់លើការបែងចែកលុយកាក់នេះឯង។ ដូច្នេះ ការមានកុងធនាគារច្រើន វានឹងធ្វើឱ្យអ្នកងាយស្រួល ក្នុងការចាត់ចែងប្រាក់ឱ្យបានល្អជាងមុនមិនខាន។ ខាងក្រោមនេះ គឺជាគោលដៅសំខាន់ៗ ដែលអ្នកអាចបែកចែកលុយទៅតាម កុងធនាគារនីមួយៗបាន៖
កុងធនាគារទី១. សម្រាប់ប្រាក់បម្រុង៖ ជាការពិតការរកស៊ីមិនប្រាក់ថា អាចជោគជ័យ ឬចំណេញរហូតនោះទេ ជាពិសេស សម្រាប់អាជីវកម្មដែលទើបនឹងកើតឡើងថ្មីថ្មោងតែម្តង។ ត្បិដថា យើងអាចឆាប់រកប្រាក់ចំណេញបានក៏ដោយ ប៉ុន្តែយើងក៏គួរមានទុនបម្រុងសម្រាប់ការខាត និងការពង្រីក ផងដែរ។
កុងធនាគារទី២. សម្រាប់ផ្គត់ផ្គង់គ្រួសារ៖ នៅពេលចេញរកស៊ី មនុស្សមួយចំនួន អាចនឹងភ្លេចគិតពីប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារ ដូច្នេះ អ្នកគួរតែមានកុងធនាគារមួយដាច់ដោយឡែកពីគេ ទុកសន្សំលុយ ឱ្យកូនចូលរៀន និងការចំណាយទិញសម្ភារៈ ព្រមទាំងរបស់ប្រើប្រាស់ផ្សេងៗ ជាដើម។
កុងធនាគារទី៣. សម្រាប់គ្រោះហានិភ័យ៖ បើទោះបីជាអ្នកមិនមែនជាអ្នករកស៊ីក៏ដោយ យើងលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នា គួរតែមានកុងមួយ សម្រាប់ហានិភ័យផ្សេងៗ ព្រោះជីវិតយើងគឺមើលមិនឃើញទេ មិនដឹងថា ថ្ងៃស្អែកនឹងមានអ្វីកើតឡើងឡើយ ដូច្នេះ ដើម្បីឱ្យយើងអាចមានប្រាក់គ្រប់គ្រាន់ ក្នុងការរាប់រងគ្រោះហានិភ័យដោយចៃដន្យណាមួយនោះ យើងគួរតែមានកុងធនាគារផ្សេង ដោយឡែកពីគេ។
កុងធនាគារទី៤. សម្រាប់ពេលចូលនិវត្តន៍៖ សម្រាប់ប្រទេសជឿនលឿនប្រជាជនរបស់ពួកគេផ្តោតសំខាន់លើការដាក់សន្សំជាមួយគណនីថ្មីផ្សែងទៀត ទុកសម្រាប់ពួកគេចូលនិវត្តន៍ដោយការសន្សំនោះពួកគេដកត្រឹម៥% ដល់១០%នៃប្រាក់ចំណូលជារៀងរាល់ខែទុកសម្រាប់សន្សំ។
ដូច្នេះទាំងអស់គ្នា ក៏គួរតែសាកល្បងបើកគណនីមួយផ្សេងទៀតសម្រាប់ដាក់សន្សំនៅពេលដែលអ្នកទាំងអស់គ្នាមានវ័យកាន់តែច្រើនក្នុងការតៀមខ្លួនចូលនិវត្តន៍ ដោយមិនបាច់ព្រួយបារម្តណ៍ពីបញ្ហារឿងលុយកាក់នៅពេលចាស់ទៅ ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T03:42:34.043Z",
"category": "ហិរញ្ញវត្ថុ",
"views": 5051,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ម្ចាស់យីហោ ស៊ុបចង្កាក់ យកពាក្យរិះគន់ ធ្វើកម្លាំងចិត្ត ប្រឹងរកស៊ី ពង្រីកខ្លួន៣០សាខា
|
https://business-cambodia.com/articles/vann sokunthea ambition women
|
ការមើលងាយគឺជារឿងសាមញ្ញ ការចុះចាញ់ទើបជារឿងគួរឱ្យអាម៉ាស់។ នេះជាពាក្យមួយឃ្លាដែលសហគ្រិនគ្រប់រូបគួរយកទុកក្នុងចិត្ត ពីព្រោះនៅក្នុងការចាប់ផ្តើមរកស៊ី ប្រាកដណាស់ថា អ្នកទាំងអស់គ្នានឹងជួបនូវគំនិតបដិសេធជាច្រើន ដែលរារាំងអ្នកមិនឱ្យទៅគៀកនឹងក្តីស្រមៃដែលអ្នកចង់ទៅ។
ដូច្នេះ អ្នកត្រូវតែមានការតាំងចិត្តខ្ពស់ ជឿលើអ្វីដែលអ្នកកំពុងធ្វើ ហើយរើសយកពាក្យគេមើលងាយ គេរិះគន់ទាំងនោះ យកមកធ្វើជាកម្លាំងចិត្ត ប្រឹងប្រែងរកស៊ី សម្រេចនូវក្តីស្រមៃរបស់អាជីវកម្មអ្នក។
ជាក់ស្តែងអ្នកទាំងអស់គ្នា អាចយកលោកស្រី ធី សុគន្ធា ម្ចាស់យីហោ ស៊ុបចង្កាក់ Volcano យកមកជាគំរូបាន ពីព្រោះគាត់ធ្លាប់ជាស្រ្តីម្នាក់ ដែលត្រូវបានគេរិះគន់ មើលងាយនូវអាជីវកម្មដែលគាត់កំពុងធ្វើ ប៉ុន្តែនៅទីបញ្ចប់គាត់បានកែខៃអាជីវកម្មរបស់ខ្លួន ក្លាយទៅជាយីហោហ្រ្វេនឆាយម៉ាកល្បីមួយ នៅក្នុងប្រទេស និងពង្រីកសាខារបស់ខ្លួនយ៉ាងច្រើនថែមទៀតផង។
ខ្ញុំសូមរំលឹកដល់ការចាប់ផ្តើមរបស់លោកស្រី ធី សុគន្ធា បន្តិច ដើម្បីឱ្យបងប្អូនបានយល់ពីការឈឺចាប់របស់គាត់។ លោកស្រី ធី សុគន្ធា បានចាប់យករបរលក់ស៊ុប និងសាច់អាំង នៅក្នុងឆ្នាំ២០១៥ ដោយនៅពេលនោះ លោកស្រី សេងហាងពីគេមករកស៊ីបន្ត។ ការចាប់ផ្តើមដំបូងៗនោះ លោកស្រី ធ្លាប់ត្រូវបានគេរិះគន់ថា ហាងរបស់ខ្លួន មិនខុសអ្វីពីហាងតាមចិញ្ចើមផ្លូវនោះឡើយ។
ពាក្យរិះគន់ និងការមើលងាយរបស់អ្នកដទៃ បានធ្វើឱ្យលោកស្រី សុគន្ធា ព្យាយាមកែលម្អអាជីវកម្មរបស់ខ្លួន ពីមួយថ្ងៃទៅមួយថ្ងៃ រហូតមានការគាំទ្រយ៉ាងច្រើន ត្រឹមឆ្នាំ២០១៦ និងបានចាប់ផ្តើមលក់សិទ្ធិហ្រ្វេនឆាយបន្ត ក្នុងឆ្នាំ២០១៧ ហើយបើគិតមកទល់ពេលនេះ គាត់មានសាខាហ្រ្វេនឆាយរបស់ខ្លួន ប្រមាណ ៣០សាខាហើយ ដោយលោកស្រី ក៏កំពុងត្រៀមពង្រីកបន្ថែមទៀត ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T03:35:51.702Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 132,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ប្តីប្រពន្ធខ្មែរ១គូ បោះបង់ការងារ មកធ្វើវីដេអូលើយូធូប អាចរកចំណូល១ម៉ឺន$ ក្នុង១ខែ
|
https://business-cambodia.com/articles/Quit jobs with partner start business
|
វាពិតជារឿងមួយ គួរឱ្យស្ងើចសរសើរខ្លាំងមែនទែន ដែលប្តីប្រពន្ធមួយគូ សុខចិត្តមិនធ្វើការឱ្យគេ ហើយបែរមកចាប់យកអាជីពជាអ្នកបង្កើតវីដេអូនៅលើយូធ្យូបទៅវិញ។ អ្វីដែលពិសេសជាងនេះ គឺពួកគាត់ទាំងពីរ បង្កើតវីដេអូតែមួយប្រភេទគត់ ប៉ុន្តែអាចទាញអ្នកចូលមើលយ៉ាងច្រើន ស្ទើរមិនគួរឱ្យជឿ។
ប្តីប្រពន្ធមួយគូខាងលើនេះ គឺលោក ថ្លាង ចក្រាវុទ្ធ និងភរិយា ដែលជានារីប៉ិនប្រសប់ខាងធ្វើម្ហូបបែបខ្មែរ និងអ៊ឺរ៉ុប និយាយជាភាសាអង់គ្លេស ផុសនៅលើយូធ្យូប។ ពួកគាត់ទាំងពីរនេះ បានបង្កើតឆានែលយូធ្យូបផ្ទាល់ខ្លួនឡើង នៅក្នុងឆ្នាំ២០១៧ ដោយដាក់ឈ្មោះថា Cooking With Sros ។
គិតត្រឹមខែតុលា ឆ្នាំ២០២០នេះ ឆានែលយូធ្យូបរបស់ប្តីប្រពន្ធលោក ថ្លាង ចក្រាវុទ្ធ អាចរកចំណូលបានចន្លោះពី ៧ពាន់ដុល្លារ ទៅដល់ជាង ១ម៉ឺនដុល្លារអាមេរិក ក្នុងមួយខែៗ។ ដោយឆានែលធ្វើម្ហូបបែបខ្មែរ និងអ៊ឺរ៉ុបមួយនេះ បច្ចុប្បន្ន មានអ្នកចុច Subscribers ប្រមាណជាង ៧សែននាក់ឯណ្ណោះ។
យ៉ាងណាក៏ដោយ នៅពីក្រោយភាពជោគជ័យក្នុងការបង្កើតវីដេអូខាងលើនេះ លោកអ្នកប្រហែលជាមិនទាន់ដឹងទេថា ប្តីប្រពន្ធមួយគូនេះ បានហែលឆ្លងកាត់អ្វីខ្លះ? បើតាមការបញ្ជាក់ដោយផ្ទាល់ពីលោក ថ្លាង ចក្រាវុទ្ធ បានឱ្យ Business Cambodia ដឹងថា រូបគាត់ និងភរិយា ត្រូវអត់មានចំណូលរយៈពេល ៦ខែពេញ បន្ទាប់ពីលោកចាប់ផ្តើមបង្កើតវីដេអូនៅលើយូធ្យូប និងលាឈប់ពីការងារ។
អ្វីដែលអាក្រក់ជាងនេះ លោក ថ្លាង ចក្រាវុទ្ធ និងភរិយា ធ្លាប់ឈ្លោះគ្នាជាច្រើនដង ដោយសារតែគ្មានចំណូល ហើយមិនសូវឃើញពន្លឺពេលចាប់ផ្តើមដំបូងៗ។ បន្ថែមពីនេះ នៅពេលពួកគាត់ទាំងពីរចាប់ផ្តើមផលិតវីដេអូដំបូងៗនោះ ពួកគាត់គ្មានកាមេរ៉ាថតដូចគេឡើយ ពោលគឺមានត្រឹមទូរស័ព្ទ Iphone 5 កញ្ចាស់មួយប៉ុណ្ណោះ។
ដោយសារតែការព្យាយាមមិនបោះបង់ ឆានែលយូធ្យូប Cooking With Sros ក៏ចាប់ផ្ដើមមានចំណូលចូល ហើយមានមនុស្សចុច Subscribe ច្រើនឡើងៗ ដោយមកទល់ពេលនេះ លោកបានថ្លែងថា ក្នុងមួយខែលោកអាចរកចំណូលពី YouTube ចន្លោះពីខ្ទង់ ៧ពាន់ដុល្លារ ហក់ដល់ខ្ទង់ម៉ឺនដុល្លារក៏មាន ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T03:32:45.120Z",
"category": "មុខរបរបច្ចេកវិទ្យា",
"views": 310,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ធ្លាប់ជាសិស្សក្រីក្រ គេងក្នុងបន្ទប់ទឹក លោក វ៉ាន់ដា ប្រើទុនខ្យល់ ចេញរកស៊ីបានយ៉ាងជោគជ័យ
|
https://business-cambodia.com/articles/poor student start business with zero money
|
ផ្តើមចេញពីសិស្សក្រីក្រ ធ្លាប់សុំកន្លែងគេស្នាក់នៅ ក្នុងបន្ទប់ទឹក លោក ស្រ៊ាង វ៉ាន់ដា បានខិតខំប្រឹងប្រែងរៀនសូត្រ រហូតដល់អាចបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វករអគ្គិសនី និងបានចូលប្រឡូកក្នុងវិស័យការងារអស់រយៈពេលជាង ៧ឆ្នាំ រហូតដល់មានតំណែងធំ ប្រាក់ខែខ្ទង់ពាន់ដុល្លារ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺលោកបានចេញរកស៊ី ដោយពុំមានដើមទុនសូម្បីតែមួយរៀល ប៉ុន្តែត្រឹមរយៈពេលដ៏ខ្លី លោកអាចបង្កើតជាកន្លែងលក់ទំនិញដ៏ពេញនិយមជាងគេមួយ នៅក្នុងរាជធានីភ្នំពេញ។
ត្រឹមវ័យ ២៩ឆ្នាំ លោក ស្រ៊ាង វ៉ាន់ដា បច្ចុប្បន្នគឺជាម្ចាស់យីហោ ឌីស៊ី ផ្គត់ផ្គង់សម្ភារៈសុវត្តិភាព និងអគ្គិសនីគ្រប់ប្រភេទ។ នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក វ៉ាន់ដា បានបង្ហើបពីវិធីសាស្រ្ត នៅក្នុងការចេញរកស៊ីដោយពុំមានទុនលុយ ឬយើងហៅថា ទុនខ្យល់ យ៉ាងដូច្នេះថា តាមពិតទៅ មូលហេតុដែលធ្វើឱ្យលោកអាចចេញរកស៊ីបាន ដោយពុំចាំបាច់មានលុយជាដើមទុននោះ គឺដោយសារលោក និងភរិយា មានក្ដីស្រមៃដូចគ្នា យកភាពស្មោះត្រង់ធ្វើជាមូលដ្ឋានគ្រឹះ បង្កើតគំនិតជាយុទ្ធសាស្ត្រឈ្នះៗជាមួយអ្នកដែលមានធនធានស្រាប់ ធ្វើជាទុននៅក្នុងការចេញរកស៊ី និងបំពេញក្ដីស្រមៃរបស់ខ្លួន។ ការចាប់ផ្ដើមដំបូងបំផុត គឺលោក និងភរិយាបានបង្កើតហ្វេសប៊ុកផេកមួយ ស្វែងរកភ្ញៀវ ហើយគ្មានទំនិញស្តុកទុក និងគ្មានហាងនោះទេ។ លុះដល់ការលក់នៅលើអនឡាញ មានភ្ញៀវចាប់អារម្មណ៍កាន់តែច្រើនឡើងៗ លោក វ៉ាន់ដា ក៏បានរីកគំនិតមួយតង់ទៀត គឺការបើកកន្លែងលក់សម្ភារៈសុវត្តិភាព និងអគ្គិសនីគ្រប់ប្រភេទដោយខ្លួនឯង។ ប៉ុន្តែការចាប់ផ្តើមបើកលក់ទៀតសោត លោកពុំចាប់ផ្តើមភ្លាម ធំភ្លាមនោះឡើយ ពីព្រោះកាលណ្ណោះ លោកពុំសូវមានដើមទុន ហើយមួយវិញទៀត លោកចង់ស្ទៀបស្ទង់ទីផ្សារសិនដែរ។
លោក ស្រ៊ាង វ៉ាន់ដា បានពន្យល់ដែរថា មូលហេតុដែលធ្វើឱ្យលោកសម្រេចចិត្តបង្កើតក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសុវត្ថិភាព និងអគ្គិសនីនេះឡើង គឺដោយសារលោកមានឆន្ទះចង់ចូលរួមចំណែកក្នុងការពារជីវិតមនុស្ស ពីគ្រោះថ្នាក់ការងារនៅតាមការដ្ឋានសាងសង់ ក៏ដូចជាតាមបណ្ដារោងចក្រឧស្សាហកម្មផ្សេងៗទូទាំងប្រទេស ដោយប្រើប្រាស់ចំណេះដឹងដែលខ្លួនមានក្នុងវិស័យវិស្វកម្ម ទៅបំពេញបន្ថែមនូវចន្លោះប្រហោងនៃការអនុវត្ត និងប្រើប្រាស់ច្បាប់ និងសម្ភារៈការពារសុវត្ថិភាពរបស់វិស្វករ ជាងៗនៅតាមការដ្ឋាន រោងចក្រឧស្សាហកម្មនានាឲ្យមានភាពល្អប្រសើរស្របតាមស្តង់ដារសុវត្ថិភាពសកល ដែលប្រទេសភាគច្រើនគេបាននិងកំពុងអនុវត្តន៍រួចស្រាប់ហើយ។ មួយវិញទៀត លោកចង់បង្កើនភាពងាយស្រួលជូនអ្នកបច្ចេកទេស វិស្វករទាំងអស់ក្នុងប្រទេសកម្ពុជា តាមរយៈការផ្គត់ផ្គង់បរិក្ខារ និងសម្ភារៈប្រើប្រាស់ទាន់សម័យសម្រាប់អ្នកបច្ចេកទេស វិស្វករ ដែលប្រទេសគេជឿនលឿនបាននិងកំពុងប្រើប្រាស់ផងដែរ។
សហគ្រិនវ័យក្មេងរូបនេះ ក៏បានបង្ហើបពីយុទ្ធសាស្រ្តដែលធ្វើឱ្យខ្លួន អាចពង្រីកការរកស៊ីដោយអត់មានដើមទុន រហូតដល់ក្លាយជាអ្នកផ្គត់ផ្គង់សម្ភារៈសុវត្ថិភាព និងគ្រឿងអគ្គិសនីស្ទើរតែគ្រប់មុខពេញនិយមជាងគេមួយ នៅក្នុងរាជធានីភ្នំពេញ ផងដែរ ដោយលោកបានលើកឡើងថា កត្តាសំខាន់ដែលធ្វើឱ្យលោកអាចដើរមកដល់ថ្ងៃនេះ គឺដោយសារលោកផ្តោតសំខាន់លើរឿងសំខាន់ទាំង៥ ខាងក្រោមនេះ៖
១. ផ្តោតលើភាពស្មោះត្រង់៖ លោក វ៉ាន់ដា បានលើកឡើងថា ភាពស្មោះត្រង់ចំពោះអតិថិជន ហើយនឹងខ្លួនឯង គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលជួយឱ្យអាជីវកម្មមួយរីកចម្រើន។ អ្នករកស៊ីណា ដែលពុំមានភាពស្មោះត្រង់ជាមួយអតិថិជន អាជីវកម្មរបស់ពួកគាត់មិនអាចរស់បានយូរនោះឡើយ។ ភាពស្មោះត្រង់ជាគុណតម្លៃរបស់មនុស្ស និងរបស់អាជីវកម្ម ត្បិតថា របរខ្ញុំតូចមែន តែខ្ញុំមិនរកស៊ីបោកភ្ញៀវឡើយ។
២. ផ្តោតលើការដោះស្រាយបញ្ហាមនុស្ស៖ របររកស៊ីអ្វីក៏ដោយ ឱ្យតែអាចដោះស្រាយបញ្ហាមនុស្សបាន គឺមិនងាយដួលទៅវិញទេ កាលណាអ្នកអាចដោះស្រាយបញ្ហាមនុស្សបានកាន់តែច្រើន នោះឱកាសជោគជ័យរបស់អ្នក នឹងកាន់តែធំ។ លោក វ៉ាន់ដា បានមានប្រសាសន៍ថា ទោះបីខ្ញុំមិនអាចជួយដោះស្រាយបញ្ហាមនុស្សបានដោយផ្ទាល់ ប៉ុន្តែខ្ញុំបានដោះស្រាយដោយប្រយោល តាមរយៈការផ្គត់ផ្គង់សម្ភារៈសុវត្ថិភាព ឧបករណ៍តេស្ត វាស់ស្ទង់ និងឧបកណ៍ពិសោធន៍នានា ទៅតាមការដ្ឋាន និងរោងចក្រផ្សេងៗ គឺយើងអាចជួយការពារជីវិតមនុស្ស និងដោះស្រាយបញ្ហាមនុស្សបានច្រើនណាស់។
៣. ផ្តោតលើដំណោះស្រាយជូនអតិថិជន៖ ចំណុចទី៣នេះ អ្នកទាំងអស់គ្នាអាចថាស្រដៀងនឹងចំណុចទី២បន្តិច ប៉ុន្តែមិនដូចគ្នានោះឡើយ ពីព្រោះចំណុចនេះ យើងផ្តោតសំខាន់លើការដោះស្រាយបញ្ហាភ្ញៀវ ជាជាងគ្រាន់តែលក់យកប្រាក់ចំណេញ។ សហគ្រិនមកពីខេត្តត្បូងឃ្មុំរូបនេះ បានណែនាំថា ជាអ្នកលក់ដូររកស៊ីម្នាក់ បញ្ហាធំរបស់យើង គឺពិបាកស្វែងរកភ្ញៀវ មកទិញទំនិញ ដូច្នេះ នៅពេលដែលភ្ញៀវមករកយើង យើងត្រូវមានកូនចិត្តមួយ ជួយដោះស្រាយបញ្ហាពួកគាត់។ ជាក់ស្តែង ដូចរូបលោកផ្ទាល់ កាលពីបើកលក់ដូរដំបូងៗ លោកពុំមានឥវ៉ាន់ច្រើន តាមតម្រូវការភ្ញៀវនោះឡើយ ហេតុនេះ ពេលដែលភ្ញៀវមករកទិញឥវ៉ាន់អ្វីមួយ ហើយលោកអត់មាន លោកតែងតែស្វះស្វែងរកគ្រប់មធ្យោបាយរកជូនភ្ញៀវឲ្យបាន ពីព្រោះលោកជឿថា ភ្ញៀវភាគច្រើន ពួកគាត់គ្មានពេលទេ ចឹងបើយើងអាចរកឱ្យគាត់បាន គាត់នឹងចាំទិញពីយើង។
៤. ផ្តោតលើតម្រូវការរបស់អតិថិជន៖ ក្នុងនាមយើងជាអ្នករកស៊ីម្នាក់ យើងត្រូវដឹងពីតម្រូវការរបស់អតិថិជន ថាតើគាត់ចង់បានការបញ្ចុះតម្លៃ ឬមួយគាត់ចង់បានសេវាកម្មល្អ។ ពេលខ្លះ យើងជាអ្នកលក់ បើយើងអាចបញ្ចុះតម្លៃជូនភ្ញៀវតែបន្តិចបន្តួច ក៏អាចធ្វើឱ្យគាត់រំភើបចិត្ត និងតាមមកទិញយើងរហូតដែរ យើងមិនគួរតឹងតែងខ្លាំងពេក រហូតដល់មិនហ៊ានថែមឥវ៉ាន់បន្តិចបន្តួចជូនភ្ញៀវ ឬធ្វើការបញ្ចុះតម្លៃឡើយ។
៥. ផ្តោតលើការរៀនសូត្រ កុំយកគូប្រជែងជាសត្រូវ ត្រូវយកធ្វើជាគ្រូ៖ ជាការពិត ការរកស៊ីតែងមានការប្រកួតប្រជែង ប៉ុន្តែយើងមិនគួរប៉ែងជើងគ្នានោះឡើយ ហើយយើងរឹតតែមិនគួរស្អប់គូប្រជែងថែមទៀត។ លោក វ៉ាន់ដា បានសង្កត់ធ្ងន់ថា បើសិនជាពេលខ្លះ ហាងរបស់យើង ពុំមានឥវ៉ាន់ដែលភ្ញៀវចង់បានទេនោះ យើងឱ្យភ្ញៀវទៅទិញកន្លែងគេសិនចុះ ប៉ុន្តែត្រូវទទួលភ្ញៀវនោះឱ្យល្អ ព្រោះនៅពេលយើងទទួលគាត់បានល្អ គាត់នឹងចង់ចាំយើង ហើយថ្ងៃណាមួយ គាត់នឹងមកទិញកន្លែងយើងវិញមិនខាន ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុន ឌីស៊ី មានផ្គត់ផ្គង់សម្ភារៈសុវត្ថិភាព រាប់ចាប់ពីចុងជើងដល់ចុងសក់ ឧបករណ៍វាស់ តេស្ត និងសម្ភារៈអគ្គិសនីគ្រប់ប្រភេទ ក្នុងវិស័យវិស្វកម្ម ឧស្សាហកម្ម ការងារសាងសង់អគារ ការងារប្រតិបត្តិការ រោងចក្រផលិតកម្ម សាលារៀន និងការដ្ឋានផ្លូវថ្នល់ជាដើម។ លេខទំនាក់ទំនង 087 798 988 ឬហ្វេសប៊ុកផេក DC Sees ទីតាំងនៅផ្លូវ ២៧១ គល់ស្ពានអាកាសស្ទឹងមានជ័យ ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T03:29:32.628Z",
"category": "ហិរញ្ញវត្ថុ",
"views": 3421,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អ្នកកំពុងធ្វើការឲ្យគេ បើមិនចង់ក្រធ្វើការមួយជីវិតទេ គួរចេះជំនាញរកលុយពីសេដ្ឋីលេខ១ជប៉ុនរូបនេះ
|
https://business-cambodia.com/articles/money-making-skill-from-masayoshi-son
|
លើលោកនេះគ្មាននរណាចង់ក្រនោះទេ ហើយមនុស្សភាគច្រើនចង់រស់នៅដោយសម្រេចតាមក្តីស្រមៃរបស់ខ្លួន។ តែយ៉ាងណា មានមនុស្សច្រើននាក់ចេញពីជីវិតធ្វើការឲ្យគេមិនរួចទ្បើយព្រោះខ្វះជំនាញសំខាន់១ ដែលមហាសេដ្ឋីភាគច្រើនប្រើដើម្បីបានទុនចេញរកស៊ី។
ស្ថាបនិក Softbank ដែលជាក្រុមហ៊ុនវិនិយោគផ្តោតលើ បច្ចេកវិទ្យាគឺលោក Masayoshi Son បានផ្តល់បទសម្ភាសន៍ជាមួយ Bloomberg ដោយបានបង្ហើបពីវិធីដែលលោក បានលក់គំនិតយកលុយបានរាប់លានដុល្លារ ពេលលោកនៅកំពុងរៀន មហាវិទ្យាល័យនៅអាមេរិក។ គំនិតមួយនេះហើយដែលបានធ្វើឲ្យគាត់ គ្មានឳកាសរកការងារធ្វើដូចមិត្តរួមថ្នាក់របស់គាត់ទ្បើយ។
លោកបានពន្យល់ថា នៅពេលដែលទៅដល់អាមេរិកភ្លាម គាត់បានសួរទៅមិត្តរបស់លោក នៅអាមេរិកថា តើមានវិធីណាដែលធ្វើឲ្យខ្ញុំអាចរកលុយបាន ១មឺុនដុល្លារក្នុងមួយខែទេ? មិត្តទាំងអស់នាំគ្នាសើច ហើយនិយាយបែបលេងសើចថា ប្រហែលត្រូវចេញលក់នំបុ័ងហើយ។
លោក Masa មិនបាននិយាយលេងសើចទេ លោកត្រូវការលុយ ដូចនេះទៅគាត់ក៏ បានចាប់ផ្តើម បង្ខំខ្លួនឯងឲ្យគិត ៥នាទីក្នុងមួយថ្ងៃ។ គាត់បានគិត ៥នាទីក្នុងមួយថ្ងៃ ដើម្បីរកគំនិតបង្កើតអ្វីមួយ ដែលគាត់អាចលក់យកលុយបាន។ ទីបញ្ចប់ទៅ នៅអាយុតែ ១៩ឆ្នាំ គាត់បានចាប់ផ្តើមអាជីវកម្ម តូចមួយ ដោយច្នៃបានម៉ាសុីនវចនានុក្រមអេទ្បេចត្រូនិចមួយ ហើយលក់ ប៉ាតង់មួយនេះ ទៅឲ្យក្រុមហ៊ុន Sharp ដោយបានប្រាក់រហូតដល់ 1.7 លានដុល្លារអាមេរិក។
ក្បួនរកលុយមួយនេះបានក្លាយជាគំរូ នៅក្នុងការរកសុីរបស់គាត់ នាគ្រាបន្ទាប់ៗទៀតហើយខ្ញុំសូមហៅក្បួននេះថាជាជំនាញលក់គំនិតបង្កើតលុយ។ នរណាដែលមានជំនាញមួយនេះក្នុងខ្លួន អ្នកនោះនឹងមានចំនូលច្រើនហើយ មិនធ្វើការឲ្យគេយូរនោះទេ តួយ៉ាងដូចរូបលោក Masa ស្រាប់។
ក្រុមហ៊ុន Softbank បានវិនិយោគក្នុងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនលើពិភពលោក ដែលរួមមាន អាលីបាបា Yahoo និង Apple ជាដើម។ លោក Masa បានបញ្ចុះបញ្ចូលគេឲ្យដាក់ទុនក្នុង ក្រុមហ៊ុនគាត់លើកគម្រោងវិនិយោគទាំងនោះ ដោយសារតែលោកមានទស្សនៈមើលឃើញពី អនាគតវែងឆ្ងាយ។
លោក Masa ក៏ល្បីផងដែរ ខាងបញ្ចុះបញ្ចូល ព្រះអង្គម្ចាស់របស់ប្រទេស អារ៉ាបីតសាវឌីត ឲ្យបោះទុនរហូតដល់៤៥ ពាន់លានដុល្លារ ក្នុងរយៈពេលតែ ៤៥នាទីប៉ុណ្ណោះ។ Business Cambodia សូមហៅសហគ្រិនម្នាក់នេះ ជាកំពូលអ្នកចចារ ព្រោះគាត់ពូកែខាងបញ្ចុះបញ្ចូល និងបានឆ្លងកាត់ជោគជ័យជាច្រើនក្នុងការចរចា ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T03:27:12.336Z",
"category": "ហិរញ្ញវត្ថុ",
"views": 740,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ប្រយ័ត្នអស់ទាំងលុយ បាត់ទាំងមិត្តភាព បើអ្នកមិនគិតលើរឿងនេះ មុនរកស៊ីចូលហ៊ុនគ្នា
|
https://business-cambodia.com/articles/start business as a team
|
ជាការពិត ការរកស៊ីចូលហ៊ុនគ្នា វាជារឿងល្អមែនទែន សម្រាប់អ្នកដែលទើបនឹងចាប់ផ្តើមថ្មីថ្មោង និងអ្នកដែលចង់បានទុន ឬក្រុមការងារបន្ថែម ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ប៉ុន្តែការរកស៊ីចូលហ៊ុនគ្នានេះ វាអាចជារឿងស្មុគស្មាញ និងគួរឱ្យធុញទ្រាន់ច្រើន ប្រសិនបើយើងពុំបានគិតឱ្យបានល្អិតល្អន់ទេនោះ។
នៅក្នុងថ្ងៃនេះ Business Cambodia សូមលើកយកនូវបញ្ហាមួយចំនួនដែលតែងតែកើតឡើង នៅក្នុងការរកស៊ីចូលហ៊ុនគ្នា យកមកចែករំលែកទៅកាន់ប្រិយមិត្តទាំងអស់គ្នា ទុកគ្រាន់ពិចារណា។ បញ្ហានៅក្នុងការរកស៊ីចូលហ៊ុនគ្នា ហើយអ្នកទាំងអស់គ្នាត្រូវគិតទុកមុននោះ រួមមានដូចខាងក្រោម៖
១. ការបែកចែកភាគលាភ៖ មានអ្នករកស៊ីចូលហ៊ុនគ្នាច្រើនណាស់ ត្រូវបាត់បង់មិត្តភាព និងអាជីវកម្មដែលខ្លួនខំកសាង ក៏ដោយសារតែការបែងចែកភាគលាភនេះឯង។ មានអ្នកខ្លះគិតថា ចំណូលបានច្រើន ត្រូវចែកគ្នាច្រើន ប៉ុន្តែមានអ្នកខ្លះទៀតគិតថា ចំណូលច្រើននៅពេលនេះ គួរតែទុកនៅក្នុងក្រុមហ៊ុនសិន ព្រោះអាចមានពេលមួយអាជីវកម្មត្រូវការទុនបន្ថែម។ ដូច្នេះ កុំឱ្យមានបញ្ហានេះកើតឡើង នៅពេលរកស៊ីចូលហ៊ុនគ្នានោះ គួរតែចែងច្បាប់ឱ្យច្បាស់ លើការបែកចែកប្រាក់ចំណេញប៉ុន្មានភាគរយ និងទុកប៉ុន្មានភាគរយ ដើម្បីដំណើរការអាជីវកម្ម ឬក៏ទុកសម្រាប់ពង្រីកសាខា ឬពង្រីកហាងផ្សេងៗ។
២. ការបែកចែកតួនាទី៖ ការរកស៊ីចូលហ៊ុនគ្នាភាគច្រើន មិនទៅមុខនោះ គឺដោយសារការបែកចែកតួនាទីមិនច្បាស់នេះឯង អ្នកខ្លះគិតថា ខ្លួនចំណាយកម្លាំងច្រើនជាងគេ គួរតែបានចំណូលច្រើនជាងគេ អ្នកខ្លះទៀតគិតថា ខ្លួនខំរកគំនិតច្រើន គួរតែបានផលច្រើនជាងគេ។ ហេតុនេះ ដើម្បីកុំឱ្យមានបញ្ហានេះកើតឡើង អ្នកទាំងអស់គ្នាគួរតែបែងចែកតួនាទីឱ្យបានច្បាស់ ថាអ្នកណាត្រូវធ្វើអ្វីទៅតាមផ្នែករៀងខ្លួន។
៣. សិទ្ធិក្នុងការសម្រេចចិត្ត៖ ពេលខ្លះ អាជីវកម្មនៅទ្រឹង មិនមែនដោយសារអាជីវកម្មនោះ គ្មានសក្តានុពលនោះទេ ប៉ុន្តែដោយសារតែអាជីវកម្មនោះ ខ្វះនៅអ្នកដឹកនាំ អ្នកសម្រេចចិត្ត។ ការរកស៊ីចូលហ៊ុនគ្នា មានអ្នកផ្តល់គំនិតច្រើនគឺជារឿងល្អ ប៉ុន្តែគួរមាននរណាម្នាក់ ជាបុគ្គលដែលអាចសម្រេចចិត្តដោយខ្លួនឯងបាន មានន័យថា ដៃគូភាគហ៊ុនអាចបញ្ចេញយោបល់បាន ប៉ុន្តែអ្នកសម្រេចចិត្តធ្វើឬមិនធ្វើ គួរមានតែម្នាក់ ព្រោះបើផ្តល់សិទ្ធិច្រើនពេក វានឹងធ្វើឱ្យផែនការអ្វីមួយ ត្រូវការជជែកគ្នាមិនចេះចប់ឡើយ។
៤. ការចំណាយផ្សេងៗ៖ អ្នកខ្លះ រើចានរើសឆ្នាំងចែកគ្នា ដោយសារតែរឿងលុយការនេះឯង។ អ្នកកាន់លុយចំណាយផ្សេងៗ មិនច្បាស់លាស់ ហើយបើមិនសូវមានលទ្ធផលថែមទៀតនោះ គឺនឹងធ្វើឱ្យមានការសង្ស័យគ្នាកាន់តែច្រើនឡើង ហេតុនេះការធ្វើបញ្ជីចំណាយច្បាស់លាស់ គឺជារឿងសំខាន់ខ្លាំងណាស់ នៅក្នុងការរកស៊ីចូលហ៊ុនគ្នា ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T03:24:31.594Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 718,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មហាសេដ្ឋី Jack Ma ថាបើខ្លួនអាចត្រឡប់ទៅអាយុ ២០ឆ្នាំម្តងទៀត គាត់នឹងរកស៊ីវិស័យនេះ
|
https://business-cambodia.com/articles/jack ma back to 20
|
“កាលពីមួយពាន់ឆ្នាំមុន ក៏មានបញ្ហានិងឱកាសដែរ ហើយបច្ចុប្បន្ននេះ ក៏មានបញ្ហានិងឱកាសដូចគ្នា។ តទៅមុខមួយពាន់ឆ្នាំទៀត ខ្ញុំជឿជាក់ថា បញ្ហានិងឱកាស នៅតែបន្តមានជានិច្ច។ ក្នុងនាមជាសហគ្រិន យើងគឺជាអ្នកដោះស្រាយបញ្ហារបស់មនុស្ស ហើយបង្កើតឱកាសដល់ខ្លួនឯង។ នេះជាពាក្យមួយឃ្លារបស់មហាសេដ្ឋីចិន Jack Ma ម្ចាស់ក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba ។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg ដែលធ្វើឡើងនៅក្នុងប្រទេសអាហ្វ្រិកកាលពីថ្ងៃទី១៥ ខែវិច្ឆកា កន្លងទៅថ្មីៗនេះ មហាសេដ្ឋីមាឌល្អិតចិត្តធំ Jack Ma បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើខ្ញុំអាចត្រឡប់ទៅអាយុ ២០ឆ្នាំ ឬ៣០ឆ្នាំម្តងទៀត ខ្ញុំនឹងជ្រើសរើសយកការបង្កើតការទូទាត់ប្រាក់ ការដឹកជញ្ជូន និងវេទិកាទិញលក់ទំនិញដូចអ្វីដែលខ្ញុំកំពុងធ្វើដូចគ្នា”
សហគ្រិនចាស់វស្សារូបនេះ បានពន្យល់ថា សព្វថ្ងៃនេះ មនុស្សពិតជាត្រូវការវិស័យ e-commerce ខ្លាំងណាស់ ហេតុនេះ យើងត្រូវតែបង្កើតវា។ កាលពី២០ឆ្នាំមុន មនុស្សមិនជឿថា វិស័យ e-commerce អាចដំណើរការបានទេ ហើយមនុស្សមិនចូលចិត្តប្រើវាឡើយ ពួកគេមិនទុកចិត្តលើវិស័យនេះ ដាច់ខាត ប៉ុន្តែក្នុងពេលបច្ចុប្បន្ន មនុស្សត្រូវការវា ចូលចិត្តប្រើវា ហើយជឿជាក់លើវាបំផុត។
អតីតគ្រូបង្រៀនភាសាអង់គ្លេសខាងលើនេះ បានសង្កត់ធ្ងន់ទៀតថា ប្រសិនបើអ្នកចង់រកស៊ីលើវិស័យខាងលើនេះ កុំរំពឹងថា អ្នកអាចជោគជ័យត្រឹមរយៈពេលមួយឆ្នាំឱ្យសោះ យ៉ាងហោចណាស់ អ្នកត្រូវត្រៀមរយៈពេល១០ឆ្នាំដែរ ដើម្បីធ្វើវាឱ្យជោគជ័យ។ ហើយខ្ញុំជឿជាក់ថា ដូចប្រទេសអាហ្រិកអ៊ីចឹង មិនអាចរីកចម្រើនបានត្រឹមរយៈពេលខ្លីនោះទេ យ៉ាងតិចណាស់ក៏ត្រូវការពេល១០ ទៅ ២០ឆ្នាំទៀតដែរ។
មហាសេដ្ឋី ជេក ម៉ា (Jack Ma) បានបញ្ជាក់ប្រាប់សារព័ត៌មាន Bloomberg ទៀតថា ប្រសិនបើគាត់រស់នៅកន្លែងណាមួយ ក្នុងប្រទេសអាហ្រិកមែន ហើយគាត់មានវ័យត្រឹម ២០ ឬ៣០ឆ្នាំនោះ គាត់នឹងបង្កើតអ្វីដែលគាត់មានដូចបច្ចុប្បន្ននេះ ហើយគាត់ក៏នឹងបង្កើតកម្មវិធីទូរទស្សន៍ដូចសព្វថ្ងៃនេះផងដែរ ដើម្បីធ្វើការបំផុតគំនិតដល់យុវជនជំនាន់ក្រោយ និងបង្រៀនពួកគេពីរបៀបបង្កើតអាជីវកម្មដូចគ្នា ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T03:22:15.753Z",
"category": "មុខរបរបច្ចេកវិទ្យា",
"views": 403,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ម្ចាស់ក្រុមហ៊ុនតម្លៃ១០លាន$ បង្ហើបពីអាថ៌កំបាំងធ្វើឱ្យខ្លួនសល់លុយច្រើនទាំងវ័យក្មេង
|
https://business-cambodia.com/articles/nas daily finace advice
|
Nas Daily មានឈ្មោះពិតថា Nuseir Yassin គាត់គឺជាជនជាតិអ៊ីស្រាអែល កើតនៅក្នុងតំបន់ប៉ាលេស្ទីន។ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យ ហាវើត (Harvard University) ហើយនោះ លោកក៏បានចូលបំពេញការងារជាអ្នកសរសេរកូតកម្មវិធីផ្ទេរប្រាក់ឲ្យក្រុមហ៊ុនលំដាប់ពិភពលោក PayPal នៅក្នុងទីក្រុងញ៉ូយ៉ក ដោយគាត់ទទួលបានប្រាក់បៀវត្តន៍រហូតដល់ទៅជាង ១២ម៉ឺនដុល្លារក្នុងមួយឆ្នាំឯណ្ណោះ។
ប៉ុន្តែបើទោះបីជាមានការងារល្អ នៅក្នុងក្រុមហ៊ុនលំដាប់ពិភពលោក និងទទួលបានប្រាក់បៀវត្តន៍ខ្ពស់យ៉ាងណាក៏ដោយ Nas បែរជាមានការធុញទ្រាន់នឹងការងារ ហើយក៏បានសម្រេចចិត្តឈប់ធ្វើការ ហើយងាកមករត់តាមក្ដីស្រមៃរបស់ខ្លួនវិញ ដោយចាប់ផ្ដើមធ្វើដំណើរជុំវិញពិភពលោក ហើយបង្កើតជាវីដេអូអប់រំ និងដើរកំសាន្តដែលមានរយៈពេលត្រឹម ១នាទី រហូតអាចបង្កើតក្រុមហ៊ុនល្បីឈ្មោះ Nas Studios តម្លៃប្រមាណជាង ១០លានដុល្លារ។
បើគិតមកទល់នឹងពេលនេះ Nas បានក្លាយជាមនុស្សម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់នៅលើសកលលោក ព្រោះបច្ចុប្បន្នគាត់មានអ្នក Followed នៅលើបណ្តាញសង្គម Facebook រហូតដល់ទៅជាង ២១ លាននាក់ឯណ្ណោះ។ ដូច្នេះហើយ លោកក៏បានបង្ហើបពីអាថ៌កំបាំងមួយចំនួនដែលធ្វើឱ្យគាត់ជោគជ័យផងដែរ។ អាថ៌កំបាំងនៃភាពជោគជ័យ របស់បិតាបង្កើតវីដេអូ និងជាសហគ្រិនវ័យក្មេងរូបនេះ រួមមានដូចខាងក្រោម៖
១. មិនចំណាយលុយទៅលើសម្ភារៈដែលមិនចាំបាច់៖ មនុស្សគ្រប់ៗរូបតែងតែមាននូវតម្រូវការទៅលើសម្ភារៈប្រើប្រាស់ផ្សេងៗ ហើយតែងតែទិញនូវសម្ភារៈក៏ដូចជារបស់របរជាច្រើន ប៉ុន្ដែប្រសិនបើអ្នកចង់មានសេរីភាពហិរញ្ញវត្ថុ និងសេរីភាពនៃជីវិត ក៏ដូចជាមិនចំណាយពេលខ្វល់ខ្វាយទៅលើរឿងកំប៉ិកកំប៉ុកអត់ប្រយោជន៍ច្រើននោះ អ្នកគួរតែរៀនកាត់បន្ថយនូវការចំណាយលុយទៅលើសម្ភារៈដែលអត់ប្រយោជន៍ចោល ហើយទិញតែសម្ភារៈណាដែលចាំបាច់ដែលយើងត្រូវការប្រើជាប្រចាំឱ្យល្មមទៅបានហើយ។
២. មិនជក់បារី៖ Nas Daily បានលើកឡើងថា លោកបានធំឡើងនៅជុំវិញមនុស្សដែលជក់បារី។ ប៉ុន្ដែ Nas មិនដែលជក់បារីនោះទេ ដោយហេតុថា ការជក់បារីអាចបណ្ដាលឱ្យខូចសុខភាពនិងត្រូវចំណាយលុយអស់ច្រើនថែមទៀតផង។ បើសិនជាយើងសន្សំលុយពីការជក់បារីនោះ យើងនឹងឃើញថាពីក្មេងរហូតដល់យើងចូលនិវត្តន៍ យើងនឹងសល់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយជាពិសេសនោះ គឺយើងមានសុខភាពល្អថែមទៀត។
៣. មិនចំណាយពេលអត់ប្រយោជន៍នៅចុងសប្ដាហ៍៖ Nas បាននិយាយថា កាលពីប៉ុន្មានឆ្នាំមុនឱ្យតែដល់ថ្ងៃចុងសប្ដាហ៍ លោកតែងតែមានកម្មវិធីជប់លាងជានិច្ច។ ប៉ុន្ដែដោយមើលឃើញថាការជប់លាងនៅរាល់ចុងសប្ដាហ៍គឺជាការចំណាយលុយនិងពេលវេលាចោលឥតប្រយោជន៍ លោកបានកែប្រែទម្លាប់ចាស់ចោលហើយចំណាយពេលចុងសប្ដាហ៍របស់លោកសម្រាកនៅផ្ទះជាមួយគ្រួសារ ឬធ្វើកិច្ចការងារណាមួយដែលពាក់ព័ន្ធទៅនឹងគោលដៅជីវិតរបស់លោកវិញ។ លោកបានបន្ថែមថា យើងគួរតែចំណាយពេលចុងសប្ដាហ៍របស់យើងទៅធ្វើអ្វីមួយឱ្យបានជាប្រយោជន៍ ជាជាងចំណាយពេលចោលអត់បានការ ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T03:19:46.983Z",
"category": "ហិរញ្ញវត្ថុ",
"views": 805,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សហស្ថាបនិក Tube Cafe បង្ហើបពីការរើសទីតាំង៣ អាចឱ្យហាងថ្មី មានភ្ញៀវចូលច្រើន
|
https://business-cambodia.com/articles/co-founder- sou monypich
|
បើទោះបីជាបច្ចុប្បន្ននេះ វិស័យបច្ចេកវិទ្យាបាននឹងកំពុងរីកចម្រើនយ៉ាងខ្លាំង ដែលអាចជំរុញឱ្យម្ចាស់អាជីវកម្មមួយចំនួន ធ្វើការលក់ទំនិញ ឬផលិតផលផ្សេងៗ នៅតាមប្រព័ន្ធផ្សព្វផ្សាយ ឬក៏គេហទំព័រទិញលក់ក៏ដោយ ក៏ការជ្រើសរើសទីតាំងសម្រាប់អាជីវកម្មថ្មីថ្មោងនៅតែជារឿងសំខាន់ដដែល ជាពិសេសអាជីវកម្មណា ដែលទាក់ទងនឹងវិស័យម្ហូបអាហារ ឬភេសជ្ជៈផ្សេងៗ ជាដើម។
ទាក់ទិនទៅនឹងការជ្រើសរើសទីតាំងនេះដែរ កញ្ញា ស៊ូ មុន្នីពេជ្រ ដែលបច្ចុប្បន្នជានាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Tube Café បានបង្ហើបពីគោលការណ៍ចំនួន៣ នៅក្នុងការជ្រើសរើសទីតាំង ដែលអាចជួយឱ្យការបើកហាងថ្មីនីមួយៗរបស់យីហោកាហ្វេកូនខ្មែរមួយនេះ មានភ្ញៀវចូលពេញៗ។ គោលការណ៍ជ្រើសរើសទីតាំងទាំងនោះ រួមមានដូចខាងក្រោម៖
១. ជ្រើសរើសទីតាំងណា ដែលនៅជិតក្រុមហ៊ុនដែលមានបុគ្គលិកធ្វើការច្រើន៖ កញ្ញា មុន្នីពេជ្រ បានលើកឡើងថា ដោយសារតែអតិថិជនគោលដៅរបស់ធ្យូបគឺជាអ្នកធ្វើការ អ៊ីចឹងបើសិនជាមានទីតាំងណាដែលមានបុគ្គលិកធ្វើការច្រើន ធ្យូបនឹងពិចារណាលើការពង្រីកសាខាថ្មីមិនខាន ប៉ុន្តែធ្យូបលម្អិតបន្តិចត្រង់ថា លុះត្រាតែទីតាំងនោះ មានក្រុមហ៊ុនដែលមានបុគ្គលិកធ្វើការច្រើនរហូតដល់ខ្ទង់ពាន់នាក់ឯណ្ណោះ។
២. ជ្រើសរើសទីតាំងណា ដែលមានធនាគារ និងចរាចរណ៍ច្រើន៖ និយាយឱ្យចំទៅ មុននឹងធ្យូបសម្រេចបើកទីតាំងថ្មីណាមួយ ធ្យូបមើលទៅលើទីតាំងនោះល្អិតល្អន់ណាស់ ទាល់តែថាទីតាំងនោះមានចរាចរណ៍ច្រើន ឬក៏មានធនាគារនៅជិតនោះច្រើន ទើបធ្យូបពិចារណានៅក្នុងការបើកសាខាថ្មី។
៣. ជ្រើសរើសទីតាំងណា ដែលនៅជិតមហាវិទ្យាល័យច្រើន៖ សហស្ថាបនិកវ័យក្មេងរូបនេះ បានសង្កត់ធ្ងន់ថា ដោយសារតែអតិថិជនគោលដៅរបស់ធ្យូប គឺជានិស្សិត និងអ្នកធ្វើការ ដូច្នេះបើសិនជាធ្យូបមើលឃើញទីតាំងណាដែលនៅជិតនឹងសកលវិទ្យាល័យច្រើន នោះធ្យូបនឹងមិនបង្អែរបង្អង់យូរនោះឡើយ ៕
អត្ថបទដោយ៖ Meng Songly
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T03:17:20.844Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 363,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
២នាក់បងប្អូន រៀនចប់ IT មកលក់សាច់អាំង កំពុងជោគជ័យខ្លាំង អាចពង្រីកបាន៥សាខា
|
https://business-cambodia.com/articles/two brother finished IT skill start BBQ
|
ខណៈពេលដែលគេគ្រប់គ្នា កំពុងផ្តោតសំខាន់លើការសិក្សានៅសកលវិទ្យាល័យតែមួយមុខនោះ យុវជនរៀនជំនាញ IT ពីររូបនេះ បែរជាឆ្លៀតពេលចេញរកស៊ីដោយខ្លួនឯង រហូតអាចធ្វើឱ្យអាជីវកម្ម របស់ខ្លួនមានភាពល្បីឈ្មោះ នៅលើទីផ្សារ និងអាចពង្រីកសាខាបានដល់ទៅ ៥កន្លែងថែមទៀត។
យុវជនបញ្ចប់ការសិក្សាផ្នែក IT ខាងលើនេះ គឺលោក ទា ឆាយហួត និងលោក ទា ឆាយហេង ដែលត្រូវជា បងប្អូនបង្កើតនឹងគ្នា ហើយបានបបួលគ្នាចេញរកស៊ីទាំងនៅវ័យក្មេងខ្ចីតែម្តង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ជាងនេះ គឺពួកគាត់ទាំងពីរ ពុំមែនជាក្មេងកើតនៅក្នុងគ្រួសារអ្នកមាន ឬក៏បានកើតនៅក្នុងទីក្រុងនោះដែរ ប៉ុន្តែពួកគាត់បែរជាមានគំនិត អាចចេញរកស៊ីដោយពុំប្រើដើមទុនជាសាច់ប្រាក់នោះឡើយ។
នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក ទា ឆាយហួត ដែលត្រូវជាបងប្រុស និងលោក ទា ឆាយហេង ដែលត្រូវជាប្អូននោះ បានឱ្យដឹងថា ពួកគាត់ បានចាប់ផ្តើមគំនិតរកស៊ីដំបូងទាំងពីនៅរៀន ឆ្នាំទី២ មកម្ល៉េះ ដោយកាលណ្ណោះ ពួកគាត់ជាអ្នកលក់ទំនិញនៅលើអនឡាញ ហើយការលក់ទំនិញនេះ ទៀតសោត គឺពុំបានចំណាយដើមទុនផ្ទាល់ខ្លួននោះឡើយ ពោលគឺពួកគាត់ទាំងពីរនាក់ បានតម្រូវឱ្យ អតិថិជនកុម្ម៉ង់ទំនិញ និងកក់លុយទុកមុន ទើបលោកបញ្ជាទិញឥវ៉ាន់ពីចិនមកលក់បន្តតាមក្រោយ។
បងប្អូនចិត្តសឿងស្ទាត់រឿងរកស៊ីខាងលើនេះ បានបន្តឱ្យដឹងទៀតថា អំឡុងពេលពួកគាត់ចាប់ផ្តើមយកឥវ៉ាន់ពីចិនមកលក់នោះ គឺអាចរកចំណូលបានច្រើនមែនទែន ដោយសារកាលណ្ណោះពុំទាន់មានអ្នកចេះ កុម្ម៉ង់ឥវ៉ាន់ពីចិន យកមកលក់អនឡាញច្រើននៅឡើយទេ។ លោកបានបញ្ជាក់ដែរថា ការលក់អនឡាញ នាពេលនោះ គឺពួកគាត់ទាំងពីរលក់នាឡិកា និងបន្ទាប់មក ឈានដល់ការបើកហាងលក់សម្លៀកបំពាក់។
ម្ចាស់អាជីវកម្មវ័យក្មេង២រូបនេះ បានបន្ថែមថា ការលក់នាឡិកា និងសម្លៀកបំពាក់ដំបូងៗ គឺលក់ដាច់ ណាស់ ប៉ុន្តែក្រោយមក ដោយសារមានគេយកមកលក់ដូចគ្នាច្រើន ធ្វើឲ្យការលក់ធ្លាក់ចុះជាបន្តបន្ទាប់។ ដូច្នេះហើយ នៅក្នុងឆ្នាំ២០១៨ លោក ទា ឆាយហួត និង ទា ឆាយហេង បានសម្រេចចិត្តចាប់យករបរ ថ្មីមួយទៀត គឺរបរលក់សាច់អាំងទឹកកាពិក ដែលមានទីតាំងស្ថិតនៅជាប់សកលវិទ្យាល័យអាស៊ីអ៉ឺរ៉ុប។
ការចាប់ផ្តើមរបរថ្មីនេះ លោក ទា ឆាយហួត បានបញ្ជាក់ថា ពួកគាត់បានចំណាយដើមទុន ប្រមាណជិត ១ម៉ឺនដុល្លារ ដែលបានមកពីការសន្សំលើការលក់នាឡិកា និងសម្លៀកបំពាក់។ ហើយការចាប់ផ្តើមដំបូងៗ នោះ គឺពុំសូវល្អប៉ុន្មាននោះទេ ពោលគឺរយះពេលជិត កន្លះឆ្នាំដំបូង អាជីវកម្មសាច់អាំងនេះ មិនទាន់ អាចរកប្រាក់ចំណេញបានឡើយ លុះដល់ដំណើរការបានជាង១ឆ្នាំ ទើបមានភ្ញៀវបុកមកញ៉ាំច្រើន។
ម្ចាស់យីហោ Mini BBQ សាច់អាំងទឹកកាពិក ពេញដោយសមត្ថភាពខ្ពង់ ២រូបនេះ បានពន្យល់ដែរថា មូល ហេតុដែលធ្វើឱ្យយីហោសាច់អាំងរបស់ខ្លួន ពុំសូវខាតច្រើន និងអាចមានភ្ញៀវចូលញឹក ក្នុងរយះពេលជាងមួយឆ្នាំដំបូងៗនោះ គឺដោយសារលោកទាំងពីរបានផ្តោតលើការធ្វើទីផ្សារ នៅលើហ្វេសប៊ុកផេកខ្លាំង។ មួយវិញទៀត លោកបានឆ្លៀតធ្វើទីផ្សារជាមួយកម្មវិធីមួយចំនួន ដែលទាក់ទងនឹងការញ៉ាំអាហារ ផងដែរ។
ទន្ទឹមនឹងការធ្វើទីផ្សារ ឥតឈប់បែបនេះ ក៏មានកត្តារួមផ្សំផ្សេងទៀតផងដែរ ដែលធ្វើឱ្យអាជីវកម្មនេះ រីកចម្រើនទៅមុខឥតឈប់ឈរ។ កត្តាទាំងនោះរួមមានដូចជា រសជាតិទឹកជ្រលក់ សេវាកម្មនៅក្នុងហាង និងអ្វីដែលពិសេសថែមទៀតនោះគឺ ការរៀបចំហាងឱ្យមើលទៅមានភាពទាក់ទាញខ្លាំង ផងដែរ។ នេះជាការបញ្ជាក់បន្ថែម ពីរម្ចាស់អាជីវកម្មទាំងពីរ គឺលោក ទា ឆាយហួត និងលោក ទា ឆាយហេង។
សូមបញ្ជាក់ថា យីហោ Mini BBQ សាច់អាំងទឹកកាពិ បច្ចុប្បន្នមាន៥សាខា ដោយសាខាទី១ នៅជិត សកលវិទ្យាល័យអាស៊ីអ៉ឺរ៉ុប សាខាទី២ ស្ថិតនៅផ្លូវផ្សារដីហុយ សាខាទី៣ ស្ថិតនៅទួលទំពង សាខាទី៤ ស្ថិតនៅបុរី ប៉េង ហួត បឹងស្នោ និងសាខាទី៥ ស្ថិតនៅជ្រោយចង្វារ។ សម្រាប់ ព័ត៌មានបន្ថែម 098 555 906 ឬតាមរយៈហ្វេសប៊ុកផេក Mini BBQ សាច់អាំងទឹកកាពិ ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T03:13:50.781Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 1645,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
យ៉ាប់ហើយ! ទើបតែបិទរោងចក្រពេលនេះ Telsa ត្រូវបង្ខំចិត្តអូសឡានចូលឃ្លាំងវិញ ជាង១៣ម៉ឺនគ្រឿង
|
https://business-cambodia.com/articles/now Telsa is forced to tow more than 130,000 cars back to the warehouse
|
រោងចក្រផលិតរថយន្ត Tesla នៅក្រុងសៀងហៃប្រទេសចិន បានធ្វើការបិទការផលិតរយៈពេល៤ថ្ងៃពីថ្ងៃ២៨ខែមីនាដល់ថ្ងៃទី០១ ខែមេសា បន្ទាប់ពីកង្វះខាតនៃសង្វាក់ផលិតកម្ម ព្រមទាំងការរីករាលដាលនៃជម្ងឺកូវីដ១៩ផងដែរ។ នេះបើយោងតាមប្រភពសារព័ត៏មាន CNA បានចុះផ្សាយកាលពីថ្ងៃ០៧ ខែមេសា ឆ្នាំ២០២២នេះ។
នៅក្នុងនោះ ក្រុមហ៊ុនផលិតរថយន្ត Tesla បានចេញសេចក្តីប្រកាសទៅកាន់ទីផ្សារប្រទេសចិនថា ខ្លួននឹងប្រមូលត្រឡប់មកវិញនូវរថយន្ត Model 3 សរុបចំនួន១២៧,៧៨៥ គ្រឿងនៅក្នុងប្រទេសចិនដើម្បីជៀសវាងបញ្ហាដែលអាចកើតមាននៅក្នុងបន្ទះឈីបរបស់រថយន្ត ដែលអាចបង្កជាបញ្ហាដល់ការប្រើប្រាស់។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិនបានចេញសេចក្តីថ្លែងការនៅទីស្នាក់ការសហរដ្ឋអាមេរិកកន្លងទៅនេះថា ខ្លួននឹងប្រមូលនូវរថយន្តដែលផលិតនៅចន្លោះខែមករា ឆ្នាំ២០១៩ ដល់ខែមករា ឆ្នាំ២០២២ ដោយមានការនាំចូលពីជាង ៣៤,២០៧គ្រឿង និងផលិតនៅក្នុងប្រទេសចិនផ្ទាល់ចំនួន ៩៣,៥៧៨ គ្រឿងត្រឡប់មកវិញទាំងអស់ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញនិងដោះស្រាយនូវបញ្ហាបន្ទះឈីបនេះផងដែរ៕
អត្ថបទដោយ៖ពីង ជូអេង ( អ្នកនិពន្ធមុខរបរបច្ចេកវិទ្យា )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T03:11:11.533Z",
"category": "មុខរបរបច្ចេកវិទ្យា",
"views": 126,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"tiny",
"noisy"
]
}
|
លឹម ម៉ូលីវណ្ណ៖ និស្សិតខ្មែរ ក្លាយជាប្រធានផ្នែកក្រុមហ៊ុនអន្តរជាតិ គ្រប់គ្រងរដ្ឋធំ២ នៅអូស្រ្តាលី
|
https://business-cambodia.com/articles/lim molyvan young leader international company
|
ជារឿងមួយដែលគួរឱ្យស្ងើចសរសើរខ្លាំងមែនទែន សម្រាប់លោក លឹម ម៉ូលីវណ្ណ ដែលអាចចូលបំរេីការងារ នៅក្នុងក្រុមហ៊ុនអន្តរជាតិ ដែលមានសាខារហូតដល់ ៩០ប្រទេស នៅជុំវិញពិភពលោក និង មានបុគ្គលិក បម្រើការងារសរុបប្រមាណជាង ៣ម៉ឺន៥ពាន់នាក់ឯណ្ណោះ។ អ្វីដែលពិសេសជាងនេះ គឺ លោក លឹម ម៉ូលីវណ្ណ ត្រូវបានផ្តល់តួនាទីជាប្រធានផ្នែកគ្រប់គ្រងបច្ចេកទេសសំណង់ នៅក្នុងក្រុមហ៊ុនសាងសង់លំដាប់ ពិភពលោក Knauf ដែលតម្រូវឱ្យលោកកាន់កាប់ការងារក្នុងរដ្ឋចំនួន២ នៅប្រទេសអូស្រ្តាលី ដែលមានគម្រោងធំៗប្រមាណជាង ៣០ នៅក្នុងដៃលោក។
រំលឹកដល់ប្រវត្តិមុនក្លាយជាប្រធានផ្នែកនៅក្នុងក្រុមហ៊ុនអន្តរជាតិខាងលើនេះ លោក លឹម ម៉ូលីវណ្ណ បានប្រាប់ក្រុមការងារ Business Cambodia តាមរយៈវីដេអូខលយ៉ាងដូច្នេះថា លោកគឺជាអតីតសិស្សរៀន នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ។ ដោយលោកបានប្រឡងជាប់ថ្នាក់មធ្យមសិក្សា ក្នុងឆ្នាំ ២០១១ និងបានបន្តរៀនថ្នាក់បរិញ្ញាបត្រ វិស្វករសំណង់ស៊ីវិល នៅប្រទេសអូស្រា្តលី ក្នុងឆ្នាំ២០១២។
នៅអំឡុងពេលរៀនឆ្នាំទី២ យុវជន លឹម ម៉ូលីវណ្ណ បានទទួលអាហារូបករណ៍ពីមហាវិទ្យាល័យ សម្រាប់ និស្សិតអន្តរជាតិដែលមានពិន្ទុខ្ពស់ជាងគេបំផុត។ លុះដល់រៀនឆ្នាំទី៣ ដោយសារលោកជា សិស្សពូកែ នៅក្នុងមហាវិទ្យាល័យ លោកក៏បានជាប់ធ្វើជាទូតសុឆន្ទះតំណាងនិស្សិត ផ្លាស់ប្តូរការសិក្សា ទៅរៀន នៅសហរដ្ឋអាមេរិក រយៈពេល ៦ខែថែមទៀតផង។ លើសពីនេះ នៅអំឡុងពេលរៀនឆ្នាំទី៤ លោកក៏ត្រូវបានជ្រេីសតាំងអោយទៅដកបទពិសោធន៍សិក្សាគំរោងជាមួយក្រុមហ៊ុនសំណង់មួយ នៅប្រទេសអាល្លឺម៉ង់ រយៈពេល ៤ខែ ផងដែរ។
ក្រោយពីបញ្ចាប់ថ្នាក់បរិញ្ញាបត្រដោយជោគជ័យ និស្សិតវិស្វករសំណង់ស៊ីវិលរូបនេះ ក៏បានចូល បម្រើការងារ នៅក្នុងក្រុមហ៊ុនមួយ មានតួនាទីជាជំនួយការប្រធានគ្រប់គ្រងគម្រោង សាងសង់មន្ទីរ ពេទ្យធំជាងគេ នៅក្នុងប្រទេសអូស្រ្តាលី។ បន្ទាប់ពីធ្វើការបានមួយរយៈពេល ជាមួយបទពិសោធន៍ ការងារជាមួយគម្រោងធំៗ និងដោយសារឃេីញពីសមត្ថភាពការងារ លោក លឹម ម៉ូលីវណ្ណ ក៏ត្រូវបាន ក្រុមហ៊ុន សាងសង់ដ៏ល្បី Knauf ទាក់ទងសម្ភាសន៍ និងផ្តល់ឱកាសការងារជាមួយ នឹងតួនាទីជា ប្រធានផ្នែកគ្រប់គ្រងបច្ចេកទេសសំណង់វ័យក្មេងជាងគេ នៅក្នុងក្រុមហ៊ុនអន្តរជាតិមួយនេះ។
លោក លឹម ម៉ូលីវណ្ណ បានឱ្យដឹងថា ត្បិដថា ខ្លួនមានបទពិសោធន៍ធ្វើការខ្លះមែន ប៉ុន្តែការទទួលបាន តំណែងជាអ្នកគ្រប់គ្រង នៅក្នុងក្រុមហ៊ុនអន្តរជាតិនេះ បានធ្វើឱ្យលោកជួបនូវឧបសគ្គជាច្រើន។ ពីព្រោះដោយសារតែកត្តាអាយុរបស់លោកនៅវ័យក្មេង ហេីយចំណេះដឹង ជំនាញ និង បទពិសោធន៍ក៏នៅមានកម្រិតនៅឡើយ។ ហេតុនេះ ធ្វើឱ្យលោកត្រូវខំប្រឹងធ្វើការខ្លាំង និងត្រូវមានវិធីសាស្រ្តច្រើន នៅក្នុងការធ្វើការបន្ថែម។
អ្នកដឹកនាំវ័យ២៧ឆ្នាំខាងលើនេះ បានបង្ហើបថា ដើម្បីអាចធ្វើការជាមួយក្រុមការងារបានល្អ ក្នុងនាមជា អ្នកដឹកនាំវ័យក្មេង លោកត្រូវចំណាយពេលបង្កើនទំនាក់ទំនង និង កសាងទំនុកចិត្ត ជាមួយក្រុមការងារ ទាំងអស់ ហើយលោកតែងតែចំណាយពេលរៀនសូត្របន្ថែម ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជានិច្ច។ លើសពីនេះ លោកផ្តោតលើការធ្វើការម៉ត់ចត់ ច្បាស់លាស់ ផ្តោតខ្លាំងលើគុណភាព និងជាពិសេសនៅ ពេលដែលលោក សន្យាជាមួយក្រុមការងារហើយ លោកត្រូវតែសម្រេចវាឱ្យបាន និងធ្វេីឱ្យបានល្អជា ទីបំផុត។ ការធ្វើសកម្មភាពទាំងអស់នេះ អាចឱ្យលោក លឹម ម៉ូលីវណ្ណ ឆក់យកបេះដូងបុគ្គលិក បានបន្តិចៗម្តង រហូតដល់ត្រូវបានគេទទួលស្គាល់។ លោក លឹម ម៉ូលីវណ្ណ ក៏ត្រូវបានបោះឆ្នោត ពីសំណាក់មិត្តរួមការងារ ជាបុគ្គលិកឆ្នេីមជាងគេ នៅក្នុងក្រុមហ៊ុននៅដេីមឆ្នាំ ២០២០ ផងដែរ។
អ្នកដឹកនាំវ័យក្មេងខាងលើនេះ ក៏បានចែករំលែកដែរថា បើសិនជាយុវជនជំនាន់ក្រោយ ចង់ក្លាយជា អ្នកដឹកនាំ ទាំងវ័យក្មេង ការមានចំណេះ ជំនាញ និងទេពកោសល្យ នៅមិនទាន់គ្រប់គ្រាន់ទេ ពោលគឺយុវជន ត្រូវមាន ភាពក្លាហាន មានទំនាក់ទំនងល្អ និងជាពិសេសត្រូវមានទំនុកចិត្ត លើខ្លួនឯងឱ្យបានច្រើន។ ដូច្នេះ នៅពេលណាដែលគេផ្តល់ឱកាសមកឱ្យយើងយើងត្រូវហ៊ានសាក ហ៊ានធ្វើ កុំខ្វល់ថា យើងអាចធ្វើបាន ឬមិនបាន សំខាន់ត្រូវហ៊ានសាកសិន។
លោក លឹម ម៉ូលីវណ្ណ បានសង្កត់ធ្ងន់ទៀតថា បើសិនជាការងារណា យើងមិនចេះ យើងត្រូវរៀនថែម រៀនពីគ្រូ រៀនពីរៀមច្បង រៀនពីអ្នកជំនាញ រៀនពីសៀវភៅ រៀនពីអ៉ីនធើណេត ធ្វើយ៉ាងណា ត្រូវហ៊ានសាកល្បងសិន។ ការធ្វើបែបនេះ មិនថាតែនៅកន្លែងការងារទេ សូម្បីតែការសិក្សាក៏ដោយ យើងត្រូវតែហ៊ានសួរ ហ៊ានឆ្ងល់ កុំខ្លាច កុំខ្មាស កុំអៀន ព្រោះបើយើងមិនហ៊ានសួរ មិនហ៊ានឆ្ងល់ទេ យើងនៅតែមិនចេះជារៀងរហូត។
ជាក់ស្តែង នៅក្នុងពេលបច្ចុប្បន្ននេះ លោក លឹម ម៉ូលីវណ្ណ កំពុងបន្តការសិក្សាថ្នាក់ អនុបណ្ឌិត ផ្នែកគ្រប់គ្រងគម្រោងផងដែរ។ លោកក៏ចិញ្ចឹមចិត្តវិលត្រលប់មកមាតុភូមិវិញ នាថ្ងៃអនាគត ហើយនឹងនាំយកនៅចំណេះ ជំនាញ ក៏ដូចជាបទពិសោធន៍ល្អៗ មកចូលរួមអភិវឌ្ឍន៍ វិស័យសំណង់ក្នុងប្រទេសកម្ពុជា ៕
អត្ថបទដោយ៖ Meng Songly
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T03:08:28.292Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1377,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រើសទីតាំង រកស៊ីមិនចេះខុស បើអ្នកប្រើរូបមន្ត៣នេះ របស់ម្ចាស់យីហោសាច់អាំង Mini BBQ
|
https://business-cambodia.com/articles/mini bbq tell how to select a good location
|
បើទោះបីជាសព្វថ្ងៃនេះ សម័យកាលបច្ចេកវិទ្យាបានវិវត្តន៍ទៅមុខខ្លាំងយ៉ាងណាក៏ដោយ ក៏មនុស្សយើងភាគច្រើននៅតែមានទម្លាប់ទៅញ៉ាំអាហារ ឬភេសជ្ជៈ តាមភោជនីយដ្ឋាន និងកន្លែងលក់នានា ជាជាងការកុម៉ុង់អាហារមកញ៉ាំនៅផ្ទះ តាមលេខទូរស័ព្ទ ឬ App ដឹកជញ្ជូនផ្សេងៗដដែល។ ដូច្នេះ ការជ្រើសរើសទីតាំងឱ្យបានល្អ គឺជារឿងសំខាន់បំផុតមួយ សម្រាប់ម្ចាស់អាជីវកម្មថ្មីថ្មោង ដែលអាចកំណត់ពីភាពជោគជ័យ ឬបរាជ័យ ក្នុងការបើកហាងថ្មីរបស់ខ្លួន។
ទាក់ទិនទៅនឹងការជ្រើសរើសទីតាំងនេះដែរ ម្ចាស់យីហោ Mini BBQ សាច់អាំងទឹកកាពិក ដែលមានសាខាផ្ទាល់ខ្លួនចំនួន៤ សាខារួចមកហើយនោះ បានបង្ហើបពីទិកនិករើសទីតាំងមួយចំនួន ដែលធ្វើឱ្យគាត់អាចឈរជើងយ៉ាងរឹងមាំ អស់រយៈពេលជាង ៣ឆ្នាំកន្លងមកនេះ។ ទិកនិកទាំងនោះ រួមមានដូចខាងក្រោម៖
១. រើសទីតាំងឱ្យចំអតិថិជនគោលដៅ៖ លោក ទា ឆាយហេង បានឱ្យដឹងថា ការបើកអាជីវកម្មអ្វីក៏ដោយ ដើម្បីឱ្យអាជីវកម្មនោះ ជោគជ័យទៅបាន គឺយើងត្រូវយល់ឱ្យច្បាស់ ពីអតិថិជនគោលដៅជាមុនសិន។ ពេលខ្លះទោះបីជាយើងបើកនៅលើផ្លូវធំក៏ដោយ ប៉ុន្តែបើតំបន់នោះ មិនមែនជាអតិថិជនគោលដៅយើងទេ យើងនៅតែមិនអាចលក់បានដដែល។ ជាក់ស្តែង បើតាមបទពិសោធន៍របស់លោក លោកជ្រើសរើសតែទីតាំងណា ដែលនៅជិតសាលារៀន ជិតកន្លែងធ្វើការតែប៉ុណ្ណោះ ព្រោះទីតាំងទាំងនេះ ជាអតិថិជនគោលដៅរបស់លោក។
២. រើសទីតាំងណា ឱ្យគេងាយស្រួលរក៖ ម្ចាស់យីហោ Mini BBQ រូបនេះ បានលើកឡើងទៀតថា ភាពងាយស្រួលរក ក៏ជាចំណុចស្លាប់រស់របស់អាជីវកម្ម ដែលរកស៊ីទាក់ទងនឹងវិស័យម្ហូបអាហារផងដែរ។ ជាក់ស្តែង ការរើសទីតាំងរបស់លោក ក្រៅពីនៅជិតអតិថិជនគោលដៅហើយនោះ លោកត្រូវរើស ទីតាំងណា ដែលនៅលើផ្លូវធំ តំបន់ប្រជុំជន ឬជិតកន្លែងលេងកម្សាន្ត ដូចជាសួរកម្សាន្ត លក្ខណៈគ្រួសារ និងជាពិសេសទីតាំងនោះ អាចឱ្យអតិថិជនងាយស្រួលចតចំណតផ្សេងៗជាដើម។
៣. ជ្រើសរើសទីតាំងណា ដែលមិននៅជិតទីតាំងចាស់ពេក៖ ម្ចាស់យីហោសាច់អាំងទឹកកាពិកខាងលើនេះ បានសង្កត់ធ្ងន់ដែរថា ការជ្រើសរើសទីតាំង ដើម្បីបើកហាងថ្មី យើងក៏ត្រូវរើសទីតាំងណា ដែលអាចឱ្យសាខាមួយទៅសាខាមួយ មានចម្ងាយឆ្ងាយពីគ្នា ដោយមិនទាញភ្ញៀវពីទីតាំងចាស់របស់យើង។ ដូចរូបលោកផ្ទាល់ លោកបានជ្រើសរើសទីតាំងថ្មីរបស់ខ្លួន ដែលជាទីតាំងទី៥ គឺនៅជិត ហាងនំប៉័ងបាយ័ន ផ្លូវជាតិលេខ6A តែម្តង ខណៈដែលទីតាំងចាស់ទាំង៤ របស់លោក សាខាមាននៅបឹងស្នោរ តាមបណ្តោយផ្លូវជាតិលេខ1 សាខាទួលទំពូង ទល់មុខវត្តទួលទំពូង សាខាផ្សារដីហុយ នៅលើផ្លូវហាណូយ ទល់មុខ ហាងលក់ម៉ូតូ Honda សាខាសន្ធរមុក ជាប់នឹងសាកលវិទ្យាល័យអាសុីអឺរុបថ្មីជាដើម។ ហេតុនេះ យើងអាចមើលឃើញពីភាពឆ្ងាយគ្នា រវាងសាខាមួយទៅសាខាមួយបាន។
សូមបញ្ជាក់ថា សាខាថ្មី របស់យីហោ Mini BBQ នៅផ្លូវជាតិលេខ 6A ខាងលើនេះ បានបើកដំណើរការហើយ ដោយសាខានេះ គឺជាសាខាដែលមានការរៀបចំយ៉ាងទំនើប បំពាក់ដោយម៉ាស៊ីនត្រជាក់ និងមានទីធ្លារធំទូលាយអាចឱ្យអតិថិជនទៅជាលក្ខណៈគ្រួសារ ក្រុមការងារ ឬក៏មិត្តភក្រ្តិ បានយ៉ាងល្អ ដើម្បីជជែកការងារផ្សេងៗ ជាមួយនឹងសាច់ប្រឡាក់យ៉ាងពិសេស ទឹកកាពិកយ៉ាងឆ្ងុយឆ្ងាញ់ ព្រមជាមួយនឹងតម្លៃសមរម្យ ផងដែរ ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T02:54:32.119Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 1390,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សេដ្ឋីចិនRichard Liu លាឈប់ពីតំណែង CEO ដើម្បីងាកទៅធ្វើរឿងសំខាន់ៗទាំងនេះជំនួសវិញ
|
https://business-cambodia.com/articles/Richard Liu Step down as CEO JD.com
|
ជាប់ឈ្មោះជាសេដ្ឋីសហគ្រិនបច្ចេកវិទ្យា និងជាស្ថាបនិកក្រុមហ៊ុនយក្ស JD.com ជាមួយនឹងទ្រព្យសម្បត្តិ ១៣.៩ពាន់លានដុល្លារ ពេលនេះស្រាប់តែលេចចេញនូវដំណឹងថា លោក Richard Liu បានលាឈប់ពីតំណែង CEO របស់ក្រុមហ៊ុនយក្សមួយនេះហើយ។ JD.com ជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិន ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង។ វាគឺជាវេទិកាលក់រាយអនឡាញ B2C ដ៏ធំ នៅក្នុងប្រទេសចិន និងជាសមាជិកនៃក្រុមហ៊ុន Fortune Global 500 ហើយក៏ជាដៃគូប្រកួតប្រជែងដ៏សំខាន់របស់ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋីចិនលោក ជែក ម៉ា ផងដែរ។
ចំពោះមូលហេតុនេះការលាឈប់នេះ មិនទាន់ត្រូវបានគេបញ្ជាក់លម្អិតនោះទេ ប៉ុន្តែមួយផ្នែកធំគឺបណ្ដាលមកពីការរឹតបន្តឹងរបស់រដ្ឋាភិបាលចិន ទាន់ទិននឹងការបង្រ្កាបការប្រឆាំងការជឿទុកចិត្តទំនិញអ៊ីនធឺណែត របស់រដ្ឋាភិបាលទីក្រុងប៉េកាំងនៅលើវេទិកាអ៊ីនធឺណិត JD.com រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងៗជាច្រើនផ្សេងទៀត។
ទន្ទឹមនឹងនេះដែរ លោក Richard Liu ក៏មិនបានផ្ដាច់និស្ស័យទាំងស្រុងពីក្រុមហ៊ុនខ្លួននោះដែរពោលគឺលោកនឹងបន្តធ្វើជាប្រធានក្រុមប្រឹក្សាភិបាល ដែលគាត់នឹង "បន្តផ្តោតលើការដឹកនាំយុទ្ធសាស្រ្តរយៈពេលវែងរបស់ក្រុមហ៊ុន ការណែនាំពីការគ្រប់គ្រងដល់ថ្នាក់ដឹកនាំវ័យក្មេង និងការរួមចំណែកផ្សេងៗលើការដឹកនាំរបស់ក្រុមហ៊ុន”។ លោក Liu បាននិយាយថា "ខ្ញុំនឹងលះបង់ពេលវេលារបស់ខ្ញុំបន្ថែមទៀត ចំពោះយុទ្ធសាស្ត្ររយៈពេលវែងរបស់ JD និងថ្នាក់ដឹកនាំសំខាន់នាពេលអនាគត នៅពេលដែលយើងបន្តធ្វើការលើបញ្ហាដ៏ប្រឈមបំផុត ប៉ុន្តែមានតម្លៃបំផុត" ។
គួរបញ្ជាក់ផងដែរថា ការចាកចេញពីតំណែង CEO នេះ ប្រៀបបីដូចជាលោកចាកចេញពីការងារដែលគាត់ត្រូវរវល់ជាប្រចាំថ្ងៃ ទៅដកឃ្លាខ្លះក្នុងការគិតអំពីយុទ្ធសាស្ត្រ និងគន្លឹះដឹកនាំល្អៗផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាដែលក្រុមហ៊ុនកំពុងជួប និងគន្លឹះជួយធ្វើឱ្យក្រុមហ៊ុនរីកចម្រើន។ សម្រាប់មេដឹកនាំអាជីវកម្មអាចយកគំរូតាមគឺថា ពេលខ្លះក្នុងនាមជាមេដឹកនាំជាន់ខ្ពស់ មិនគួរបណ្ដោយឱ្យខ្លួនឯងរវល់ជាមួយនឹងការងារកំប៉ិកកំប៉ុកច្រើនពេកនោះទេ ពោលគឺគួរយកពេលវេលាផ្ដោតលើការគិត ការសម្រេចចិត្ត ការធ្វើសកម្មភាពលើរឿងដែលសំខាន់ៗបំផុត ទើបជាការប្រសើរ៕
ចុច Like ផេក Long Vathanak - ឡុង វឌ្ឍនៈ ដើម្បីតាមដានគំនិតល្អៗមុនគេ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T02:41:26.731Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 98,
"author": {
"first_name": "ឡុង",
"last_name": "វឌ្ឍនៈ",
"email": "longvathanak007@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ផ្លូវផ្តាច់ច្រវ៉ាក់ប្រាក់ខែ! ប្តីប្រពន្ធធ្វើការទាំង២នាក់ ប្រើក្បួន១នេះ អាចសម្រេចបានអាជីវកម្មម្នាក់១
|
https://business-cambodia.com/articles/start business with husband
|
“បើយើងមិនហ៊ានសាកល្បង យើងប្រហែលជាគ្មានថ្ងៃដកខ្លួនចេញពីជីវិតធ្វើការទាំងប្តីប្រពន្ធបានទេ” ។ នេះជាពាក្យមួយឃ្លារបស់អ្នកស្រី ឆៃ សុខលីន ម្ចាស់ហាងលក់ពូក គ្រែ និងសំភារៈគេង Soklin Mattress ដែលហ៊ានសម្រេចចិត្តឈប់ធ្វើការឱ្យគេ ចេញមករកស៊ីជាមួយនឹងស្វាមី រហូតមានអាជីវកម្មម្នាក់មួយ។
នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកស្រី ឆៃ សុខលីន បានឱ្យដឹងថា ដើម្បីសម្រេចក្តី បំណងចង់ចេញរកស៊ីទាំង២នាក់ប្តីប្រពន្ធបាន អ្នកស្រីបានផ្តល់ឱកាសឱ្យស្វាមីចេញរកស៊ីមុន រហូតដល់ អាជីវកម្មរបស់ស្វាមីដំណើរការល្អ មានភ្ញៀវច្រើនហើយ ទើបអ្នកស្រីសម្រេចចិត្តលាឈប់ពីការងារ រួចហក់ ចូលក្នុងវិស័យជំនួញជាមួយស្វាមីតាមក្រោយ។ អ្នកស្រីបានពន្យល់ថា ការធ្វើបែបនេះ ទើបមិនសូវមាន ហានិភ័យច្រើន ព្រោះបើមុខជំនួញមិនដំណើរការល្អ យើងនៅមានចំណូល១ផ្នែក ដើម្បីផ្គត់ផ្គង់គ្រួសារ។
នៅមុនពេលសម្រេចចិត្តចេញរកស៊ីដោយខ្លួនឯង អ្នកស្រី ឆៃ សុខលីន បានឱ្យដឹងដែរថា មុនដំបូងបំផុត អ្នកស្រី បានសិក្សាពីផលិតផល បន្ទាប់មកសិក្សាពីទីផ្សារ ព្រមទាំងគុណភាពផលិតផលផ្សេងៗ យូរណាស់ ទម្រាំអ្នកស្រី សម្រេចចិត្តបើកអាជីវកម្មផ្គត់ផ្គង់សម្ភារៈបន្ទប់គេងនេះឡើង។ ហើយមូលហេតុដែលស្រី ចាប់យកអាជីវកម្មលក់ពូក គ្រែ និងសំភារៈគេងនេះ ក៏ដោយសារស្វាមីអ្នកស្រី គឺជាម្ចាស់ក្រុមហ៊ុន ផ្គត់ផ្គង់សម្ភារៈដេគ័រស្រាប់ផងដែរ ដូច្នេះការបើកអាជីវកម្មរបស់អ្នកស្រី គឺមានភាពប្រទាក់ក្រឡាគ្នា។
ថៅកែស្រីវ័យក្មេងខាងលើនេះ បានឱ្យដឹងទៀតថា ចំពោះផលិតផល ពូក គ្រែ និងសំភារៈគេង របស់អ្នកស្រី គឺជាផលិតផលមានគុណភាពខ្ពស់ ផ្តល់ផាសុខភាពល្អ ទៅតាមសុខភាព និងប្រភេទអតិថិជនផ្សេងៗគ្នា។ ជាពិសេសពូករឺស័រខ្ចប់របស់លោកស្រី ជាបច្ចេកវិទ្យាថ្មី ជួយឱ្យអតិថិជនគេងបានស្រួលខ្លួនជាងពូកធម្មតា ថែមទាំងមិនបារម្មណ៏រឿងបញ្ហា លឺសំលេងរឺស័ររំខានទៀតផង។ ចំណែក សំភារៈគ្រែរបស់ហាង Soklin Mattress គឺជាប្រភេទឈើអូក ដែលដាំដុះនៅប្រទេសអាហ្វិក ឈើប្រភេទនេះ មានភាពស្រស់ស្អាតបែបសាមញ្ញ និងពេញនិយមជាខ្លាំងនៅបណ្តាលប្រទេសអឺរុប ប៉ុន្តែ នៅស្រុកខ្មែរយើង មិនទាន់មានអ្នកផ្គត់ផ្គង់ច្រើននៅឡើយទេ។ ដូច្នេះ ទើបអ្នកស្រីហ៊ានសាកល្បង និងជឿ ជាក់ទៅលើមុខជំនួយថ្មីនេះ ហើយជាក់ស្តែង ផលិតផលដែលអ្នកស្រីកំពុងលក់ គឺមានការគាំទ្រខ្លាំង។
អ្នកស្រី ឆៃ សុខលីន បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ហាងរបស់អ្នកស្រីបានបើកដំណើរការជិតកន្លះឆ្នាំមកហើយ ព្រមទាំងមានការគាំទ្រ និងជឿទុកចិត្តយ៉ាងច្រើនពីអតិថិជន។ លោកស្រីបានពន្យល់ថា នៅក្នុងសម័យកាលកូវីដ១៩នេះ ដើម្បីអាចឱ្យអាជីវកម្មដំណើរការទៅបានល្អ គឺយើងត្រូវផ្តោតលើការធ្វើទីផ្សារខ្លាំង នៅលើអនឡាញ ហើយចំពោះអ្នកស្រី បានច្នៃហាងរបស់ខ្លួន ទៅជាហាងពី ដោយម្ខាងដាក់ជួលឱ្យគេផ្សេង ដើម្បីយកចំណូលបន្ថែម ផ្តត់ផ្គង់ការចំណាយផ្សេងៗ។
សូមបញ្ជាក់ថា សម្រាប់បងប្អូនដែលមានបំណងចង់ទិញសម្ភារៈប្រើប្រាស់នៅក្នុងបន្ទប់គេង ដូចជាពូក គ្រែ កម្រាល និងខ្នើយផ្សេងៗ ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ យកទៅប្រើប្រាស់ ឬយកទៅលក់បន្ត បងប្អូនអាចធ្វើការទំនងទំនងទៅកាន់អ្នកស្រី ឆៃ សុខលីន តាមរយៈលេខទូរស័ព្ទ 010 808 095 / 085 465 466 ឬតាមរយះហ្វេសប៊ុកផេក របស់ក្រុមហ៊ុនអ្នកស្រី Soklin Mattress ក៏បាន ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T02:28:10.381Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 287,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់ឱ្យកូនធំឡើង មានគំនិតរកស៊ីច្រើន ឪពុកម្តាយ គួរចំណាយពេលធ្វើរឿងសំខាន់១នេះ
|
https://business-cambodia.com/articles/teach your kid how to become an entrepreneur
|
ពាក្យចាស់តែងពោលថា “ប្រទេសមានច្បាប់ គ្រួសារមានវិន័យ” នៅក្នុងនាមជាយើងអាណាព្យាបាលម្នាក់ គឺយើងមានតួនាទីសំខាន់ណាស់ ក្នុងការគ្រប់គ្រង និងណែនាំកូនឱ្យដើរតាមគន្លងធម៌ ឬនិយាយមួយបែប ឱ្យកូនធំឡើងមានអនាគតល្អ ក្លាយជាបុគ្គលឆ្នើម អ្នករកស៊ីពូកែ ឬក៏ជាអ្នកដឹកនាំស្ថាប័នធំៗ ជាដើម។
ភ្ញាប់ជាមួយនឹងការគ្រប់គ្រង និងការណែនាំកូនខាងលើនេះដែរ Business Cambodia សូមលើកយក ទិកនិកចិញ្ចឹមកូនសំខាន់១ សម្រាប់មាតាបិតា ដែលចង់ឱ្យកូនធំឡើងមានគំនិតនៅក្នុងការរកស៊ីច្រើន។ ទិកនិកសំខាន់មួយនោះគឺ ការនាំកូនទៅកន្លែងសំខាន់ៗឱ្យបានច្រើន នៅក្នុងវិស័យរកស៊ីផ្សេងៗគ្នា។
តាមការសម្ភាសន៍ជាច្រើន ជាមួយនឹងឪពុកម្តាយដែលមានកូនពូកែខាងរកស៊ីនោះ យើងសង្កេតឃើញថា អ្វីដែលឪពុកម្តាយគាត់បានធ្វើសម្រាប់កូនគាត់ ក្នុងការបណ្តុះគំនិតរកស៊ីនោះគឺ ពួកគាត់ចំណាយពេល នាំកូនចូលហាង ឬទៅក្រុមហ៊ុនមួយចំនួន ដែលមានភាពពិសេសខុសៗគ្នាច្រើន។ ដូច្នេះ នៅពេលកូនក្មេង គាត់បានចូលទៅក្នុងហាងមួយ ដែលមានអ្នកភ្ញៀវទិញច្រើន កូនក្មេងនោះ នឹងចាប់សួរឪពុកម្តាយគេថា “ហេតុអ្វីបានជាហាងមួយនេះ លក់ដាច់ខ្លាំងម្ល៉េះ ឬក៏ហេតុអ្វីក្រុមហ៊ុននេះ មានភ្ញៀវចេញចូលច្រើនម្ល៉េះ?” ។ ចំណុចនេះហើយ ដែលធ្វើឱ្យក្មេងៗចាប់ផ្តើមគិត និងសង្កេតមើលពីរបៀបដែលគេទទួលភ្ញៀវ របៀបដែល គេលក់ដូររកស៊ីផ្សេងៗ ដែលកត្តាទាំងអស់នេះ នឹងធ្វើឱ្យពួកគេ ចាប់ផ្តើមមានគំនិតរកស៊ីច្រើន។
បន្ថែមពីនេះ ឪពុកម្តាយអាចនាំកូនៗទៅដើរលេង នៅក្រៅប្រទេស ដើម្បីដើរមើលពីគំនិតរកស៊ីផ្សេងៗ ពីបណ្តាប្រទេសដទៃ ដែលមានការអភិវឌ្ឍលឿនជាងយើង ១០ឆ្នាំ ឬ២០ ទៅ៣០ឆ្នាំបន្ថែមទៀត កាន់តែល្អ ព្រោះនឹងធ្វើឱ្យក្មេងអាចមើលឃើញពីអនាគតរបររកស៊ីកាន់តែច្រើន។ ប៉ុន្តែបើសិនជាឪពុកម្តាយ ពុំសូវមានលទ្ធិភាពទេ ក៏អាចឱ្យកូនៗមើលវីដេអូដែលគេនិយាយអំពីការរកស៊ី ការបង្កើតគំនិតដោះស្រាយ បញ្ហាមនុស្ស ឬក៏បុគ្គលល្បីៗដែលបានផ្លាស់ប្តូរពិភពលោក ដូចជា Bill Gates Steve Jobs ផ្សេងៗដើម។
សរុបមកវិញ ដើម្បីឱ្យកូនៗរបស់អ្នកមានគំនិតរកស៊ីច្រើន អ្នកត្រូវនាំគេទៅមើលពីអាជីវកម្មឱ្យបានច្រើន ឬស្គាល់ពីអាជីវកម្មឱ្យបានច្រើន ហើយអ្នកអាចចាប់ផ្តើមពន្យល់ពួកគេថា ហេតុអ្វីហាងមួយនេះលក់ដាច់ ឬក៏អាចឱ្យគេស្វែងយល់ដោយខ្លួនឯង។ លើសពីនេះ អ្នកអាចនាំពួកគេទៅដើរលេងក្រៅប្រទេស ដើម្បីមើលពីការអភិវឌ្ឍ ការរកស៊ី ការធ្វើការ របស់ជាតិសាសន៍ដទៃបន្ថែម កាន់តែល្អថែមទៀត។ ព្រោះការនាំឱ្យក្មេងទៅស្គាល់គេស្គាល់ឯង ទៅកន្លែងដែលប្លែក ថ្មីៗ ល្អៗ នឹងឱ្យពួកគេកាន់តែមានភាពក្លាហានផងដែរ ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T02:23:56.495Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 10071,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រៀបការហើយ មិនហ៊ានចេញរកស៊ីមែនទេ? ប្តីប្រពន្ធ១គូនេះ ប្រាប់ពីផ្លូវផ្តាច់ច្រវ៉ាក់ប្រាក់ខែល្អបំផុត
|
https://business-cambodia.com/articles/Married and do not dare to go out of business
|
សម្រាប់បងប្អូនដែលកំពុងនៅលីវ និងពុំមានបន្ទុកអ្វីផ្សេងនៅក្នុងគ្រួសារ ការលាឈប់ពីការងារដើម្បីទៅ ចាប់ផ្តើមអាជីវកម្មអ្វីមួយដោយខ្លួនឯង អាចថាជារឿងងាយស្រួលជាង បងប្អូនដែលបានរៀបការហើយ ព្រោះប្រសិនជាបងប្អូនដួល បងប្អូនដួលតែម្នាក់ឯង គ្មានការព្រួយបារម្ភដូចបងប្អូន ដែលមានប្រពន្ធកូន ឬឪពុកម្តាយចាស់ជរាដែលតម្រូវឱ្យមានប្រភពចំណូលរឹងមាំ ដើម្បីផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារនោះទេ។
បញ្ហាខាងលើនេះហើយ អាចជាកត្តារាំងស្ទះក្តីស្រមៃបងប្អូនជាច្រើនដែលមានបំណងចង់ក្លាយជាសហគ្រិន ម្នាក់នាពេលអនាគត។ ដូច្នេះហើយ ថ្ងៃនេះ Business Cambodia សូមបង្ហាញផ្លូវមួយចំនួនជូនដល់បងប្អូន ដើម្បីជាគំនិតនៅក្នុងការផ្តាច់ច្រវ៉ាក់ប្រាក់ខែចេញរកស៊ីដោយខ្លួនឯងឱ្យទាល់តែបាន។ ព្រោះផ្លូវទាំងនេះ មានប្តីប្រពន្ធមួយគូ ពួកគាត់បានអនុវត្តន៍វាដោយជោគជ័យ និងមានសុវត្ថិភាពបំផុតសម្រាប់ពួកគាត់។
ប្តីប្រពន្ធមួយគូដែលក្រុមការងារចាបក្រហមនឹងបង្ហាញពីវិធីដែលពួកគាត់បានប្រើជូនដល់បងប្អូននោះគឺជា គ្រួសាររបស់អ្នកស្រី ឆៃ សុខលីន ដែលបច្ចុប្បន្នអ្នកស្រីជាម្ចាស់ហាងលក់ពូក គ្រែ និងសំភារៈគេង Soklin Mattress ខណៈស្វាមីរបស់អ្នកស្រី គឺជាម្ចាស់ក្រុមហ៊ុនដេគ័រធំមួយនៅភ្នំពេញ ដែលមានភ្ញៀវធំៗជាច្រើន រួមទាំងយីហោកាហ្វេម៉ាកល្បី Starbucks ផងដែរ។ ដោយអ្នកស្រី សុខលីន មានប្រសាសន៍យ៉ាងដូច្នេះថា “បើយើងមិនហ៊ានសាកល្បង យើងប្រហែលជាគ្មានថ្ងៃដកខ្លួនចេញពីជីវិតធ្វើការទាំងប្តីប្រពន្ធបានទេ” ។
តាមរយៈបទសម្ភាន៍ជាមួយលោក ម៉េង សុងលី ប្រធានផ្នែកចាប់ផ្តើមអាជីវកម្មនៅ Business Cambodia អ្នកស្រី ឆៃ សុខលីន បានពន្យល់ពីផ្លូវផ្តាច់ច្រវ៉ាក់ប្រាក់ខែ របស់អ្នកស្រីនិងស្វាមីបែបនេះថា “ដើម្បីសម្រេច ក្តីបំណងចង់ចេញរកស៊ីទាំង២នាក់ប្តីប្រពន្ធបាន អ្នកស្រីបានផ្តល់ឱកាសឱ្យស្វាមីចេញរកស៊ីមុន រហូតដល់ អាជីវកម្មរបស់ស្វាមីដំណើរការល្អមានភ្ញៀវច្រើនហើយ ទើបអ្នកស្រីសម្រេចចិត្តលាឈប់ពីការងារ រួចហក់ ចូលក្នុងវិស័យជំនួញជាមួយស្វាមីតាមក្រោយ។ អ្នកស្រីបានពន្យល់ថា ការធ្វើបែបនេះ ទើបមិនសូវមាន ហានិភ័យច្រើន ព្រោះបើមុខជំនួញមិនដំណើរការល្អ យើងនៅមានចំណូល១ផ្នែក ដើម្បីផ្គត់ផ្គង់គ្រួសារ” ។
ថៅកែស្រីវ័យក្មេងរូបនេះ បានបន្ថែមទៀតថា ដើម្បីកាត់បន្ថយហានិភ័យ ពេលចាប់ផ្តើមអាជីវកម្មដំបូងៗអ្នកស្រីបានសិក្សាពីផលិតផល បន្ទាប់មកសិក្សាពីទីផ្សារ ព្រមទាំងគុណភាពផលិតផលផ្សេងៗ យូរណាស់ ទម្រាំអ្នកស្រីសម្រេចចិត្តបើកអាជីវកម្មផ្គត់ផ្គង់សម្ភារៈបន្ទប់គេងនេះឡើង។ អ្វីដែលគួរឱ្យកត់ស្គាល់ជាងនេះ គឺអ្នកស្រីរើសយកអាជីវកម្មណាដែលពាក់ព័ន្ធជាមួយអាជីវកម្មរបស់ស្វាមី ដើម្បីជួយជ្រោមជ្រែងគ្នាទៅវិញទៅមកថែមទៀត។ ជាក់ស្តែង ស្វាមីអ្នកស្រីបើកក្រុមហ៊ុនដេកគ័រ រីឯអ្នកស្រីបើកហាងលក់សំភារៈគេង។ បន្ថែមពីយុទ្ធសាស្រ្តរកស៊ីប្រទាក់ក្រឡាគ្នា ជាមួយអាជីវកម្មស្វាមី អ្នកស្រី ឆៃ សុខលីន បានប្រើយុទ្ធសាស្រ្តដើមទុនតិចផងដែរ ដើម្បីធានាបាននូវដំណើរការអាជីវកម្មរបស់ខ្លួន។ ដោយយុទ្ធសាស្រ្តដើមទុនតិចនោះ អ្នកស្រីបានបំបែកហាងដែលអ្នកស្រីជួលទៅជាពីរដើម្បីយកហាងមួយបើកហាងលក់ពូកដោយខ្លួនឯង និងហាងមួយទៀតជួលឱ្យគេផ្សេង ដើម្បីកាត់បន្ថយថ្លៃចំណាយលើការជួលទីតាំង។ លើសពីនេះ អ្នកស្រី បានផ្តោតសំខាន់លើការធ្វើទីផ្សារនៅលើឌីជីថល ដែលរួមមានទាំងហ្វេសប៊ុក និង តីក តុក ជាដើម។
សរុបមកវិញ ផ្លូវដែលគ្រួសារអ្នកស្រី ឆៃ សុខលីន បានប្រើដើម្បីឱ្យពួកគាត់ផ្តាច់ច្រវ៉ាក់ប្រាក់ខែបាន ទីមួយ គឺពួកគាត់ផ្តល់ឱកាសឱ្យស្វាមីចាប់ផ្តើមអាជីវកម្មមុន ទី២ អ្នកស្រី បានចាប់យកអាជីវកម្មណាដែលប្រទាក់ក្រឡាគ្នាជាមួយនឹងអាជីវកម្មរបស់ស្វាមី ដើម្បីទាញភ្ញៀវពីគ្នាទៅវិញទៅមក និងទី៣ចុងក្រោយ គាត់បានចាប់ផ្តើមអាជីវកម្មដើមទុនតិច ដើម្បីកាត់បន្ថយនូវការចំណាយផ្សេងៗ រួមទាំងទីតាំងរបស់ហាង ផងដែរ។
ក្រៅពីយុទ្ធសាស្រ្តរបស់អ្នកស្រី ឆៃ សុខលីន ខាងលើនេះ បងប្អូនដែលកំពុងធ្វើការឱ្យគេ ក៏អាចប្រើនៅផ្លូវ ផ្សេងៗទៀតផងដែរ ដោយអំឡុងពេលធ្វើការឱ្យគេនេះ បងប្អូនអាចបង្កើតប្រភពចំណូលឱ្យលើសពីមួយ មានន័យថា ក្រៅពីប្រាក់ខែ តាមរយៈការវិនិយោគទៅលើអចលនទ្រព្យផ្សេងៗ។ លើសពីនេះ បងប្អូនអាច លក់ជំនាញរបស់ខ្លួនបន្ថែម តាមរយៈការប្រឹក្សាយោបល់ដល់អ្នកដទៃ និងការសរសេរសៀវភៅ ជាដើម។ ជាមួយគ្នានេះ បងប្អូនក៏អាចធ្វើការចូលហ៊ុនរកស៊ីជាមួយបងប្អូន មិត្តភក្តិ ឬអ្នកដទៃដែលខ្លួនទុកចិត្ត បណ្តើរៗ ហើយនៅពេលណាអាជីវកម្មនោះដំណើរការស្រួល និងត្រូវការកម្លាំងពីបងប្អូនបន្ថែម បងប្អូនអាចលោតចេញពីច្រវ៉ាក់ប្រាក់ខែទៅធ្វើអាជីវកម្មនោះពេញទំហឹងតែម្តង ៕
អត្ថបទដោយ៖ Meng Songly (Head Of Writers at Business Cambodia)
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T01:57:03.134Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 144,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ម្ចាស់យីហោ Mini BBQ ប្រាប់អាថ៌កំបាំងធំ៤ ជួយឱ្យហាងខ្លួន មានភ្ញៀវចូលពេញៗ ក្រោយបេីក៣ខែ
|
https://business-cambodia.com/articles/mini bbq show secret for sucess in business
|
នៅក្នុងការធ្វើអាជីវកម្ម ជំនាញ ដើមទុន និងក្រុមការងារគឺជារឿងសំខាន់ខ្លាំងណាស់ ដើម្បីឱ្យអាជីវកម្មមួយអាចដំណើរការទៅមុខបានដោយរលូន ប៉ុន្តែមានរឿងដែលកាន់តែសំខាន់ថែមមួយទៀតនោះគឺ ធ្វើយ៉ាង ណាឱ្យអាជិីវកម្មរបស់ខ្លួន មានភ្ញៀវចូលច្រើន ក្រោយពេលបើកដំណើរការក្នុងរយៈពេលខ្លីណាមួយ។
ចំពោះបញ្ហាទាក់ចិត្តភ្ញៀវឱ្យចូលហាង ក្រោយពេលបើកដំណើរការថ្មីៗហើយនោះ ម្ចាស់យីហោ Mini BBQ សាច់អាំងទឹកកាពិក ដែលបច្ចុប្បន្នមានសាខាផ្ទាល់ខ្លួនចំនួន៥ សាខារួចមកហើយនោះ បានបង្ហើប ពីអាថ៌កំបាំងចំនួន៤ ដែលធ្វើឱ្យហាងរបស់ខ្លួន អាចមានភ្ញៀវចូលច្រើន ក្រោយពេលបើកបាន៣ខែ។
ទី១. រើសទីតាំងឱ្យត្រូវអតិថិជនគោលដៅ៖ នៅក្នុងការរើសទីតាំងនេះ លោក ទា ឆាយហេង ម្ចាស់យីហោ Mini BBQ បានឱ្យដឹងថា លោកតែងរើសទីតាំងណានៅតំបន់ប្រជុំជន ជិតសាលារៀន ជិតកន្លែងធ្វើការ។ លើសពីនេះ លោករើសទីតាំងណា ដែលនៅជាប់ផ្លូវធំ អាចឱ្យអតិថិជនងាយស្រួលរក ងាយស្រួលប្រាប់ តគ្នា និងជាទីតាំងដែលមានទីធ្លារធំទូលាយ ងាយស្រួលនៅក្នុងការចតឡាន ចតម៉ូតូបានច្រើនផ្សេងៗ។ ទី២. ធ្វើឱ្យភ្ញៀវមានអារម្មណ៍ថាចំណេញ (ពេលញ៊ាំជុំគ្នាអស់លុយតិច តែឆ្អែត)៖ ភ្ញៀវជាច្រើន ដែលបានមកញ៊ាំ នៅហាង Mini BBQ សាច់អាំងទឹកកាពិក តែងតែនិយាយថា មកញ៊ាំនៅហាងនេះ ចំណាយលុយអស់ម្នាក់បន្តិច តែអាចញ៊ាំសាច់បានច្រើនមុខ ជាពិសេសគ្រឿងសមុទ្រស្រស់ៗពីធម្មជាតិ។ ចំណុចនេះហើយ ដែលជាចំណុចទាក់ចិត្តភ្ញៀវខ្លាំងបំផុត ពោលគឺធ្វើឱ្យភ្ញៀវមានអារម្មណ៍ថាខ្លួនចំណេញ ព្រោះតម្លៃសមរម្យ និងបានញ៊ាំសាច់ស្រស់ៗដែលជារបស់ខ្មែរ ជាពិសេសគឺគ្រឿងសមុទ្រធម្មជាតិ។
ទី៣. ការដេគ័រហាង មានភាពទាក់ទាញ៖ លោក ទា ឆាយហេង បានឱ្យដឹងទៀតថា ដើម្បីអាចធ្វើឱ្យហាង មួយមានភ្ញៀវចូលច្រើន ក្នុងពេលបើកដំបូងៗនោះ ក៏មានកត្តារួមផ្សំពីការដេគ័រហាងរបស់យើងផងដែរ។ ជាក់ស្តែង លោកបានជ្រើសរើសការដេគ័រហាងជាលើកដំបូង លាបពណ៌ដាក់ភ្លើងបែបយុវវ័យ និងបាន លើកផ្លាកយីហោផ្សេងៗ ធ្វើឱ្យភ្ញៀវក្រឡែកភ្នែកភ្លាម ដឹងថាហាងរបស់យើង មានលក់អ្វីភ្លេតតែម្តង។
ទី៤. រសជាតិពិសេស និងសេវាកម្មរហ័ស៖ ជាការពិតណាស់ នៅក្នុងការរកស៊ីទាក់ទងនឹងវិស័យ ម្ហូបអាហារនេះ ប្រសិនបើយើងមិនមានចំណុចពិសេសអ្វីមួយ ដែលជារបស់ខ្លួនយើងទេ យើងនឹងមិនអាច ទាក់ចិត្តភ្ញៀវបានរហូតឡើយ។ លោក ទា ឆាយហេង បានបញ្ជាក់ថា សម្រាប់ហាងសាច់អាំង Mini BBQ របស់លោក គឺមានរសជាតិទឹកជ្រលក់ដ៏ពិសេសមួយ ច្នៃចេញពីកាពិក ដែលធ្វើឱ្យអ្នកញ៊ាំជាប់ចិត្តបំផុត។ លើសពីនេះ លោកបានផ្តោតសំខាន់លើការផ្តល់សេវាកម្មរហ័សជូនអតិថិជនរបស់ខ្លួន។ លោកបានពន្យល់បន្ថែមថា ដំបូងៗ ដើម្បីឱ្យអតិថិជនបានសេវាកម្មល្អ លោកនិងក្រុមគ្រួសារ បានចូលខ្លួនជាអ្នករត់តុដោយខ្លួនឯងថែមទៀតផង រហូតដល់មានពេលខ្លះ ភ្ញៀវច្រឡំថាលោក គឺជាអ្នកកឹបសំបុត្រម៉ូតូក៏មានដែរ។
សូមបញ្ជាក់ថា យីហោ Mini BBQ សាច់អាំងទឹកកាពិក បច្ចុប្បន្ននេះ មានសាខាចំនួន៥ ដូចជា សាខាជ្រោយចង្វារ ទីតាំងជិត ហាងនំប៉័ងបាយ័ន ផ្លូវជាតិលេខ6A ជាប់ហាង PapaJohn Pizza សាខា បឹងស្នោរ តាមបណ្តោយផ្លូវជាតិលេខ1 សាខាទួលទំពូង ទល់មុខវត្តទួលទំពូង សាខាផ្សារដីហុយ នៅលើផ្លូវហាណូយ ទល់មុខ ហាងលក់ម៉ូតូ Honda និង សាខាសន្ធរមុក ជាប់នឹងសាកលវិទ្យាល័យអាសុីអឺរុបថ្មី ជាដើម។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅផេក Mini BBQ សាច់អាំងទឹកកាពិ ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T01:53:45.494Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 500,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អតីតនិស្សិតអាយធីស្រីម្នាក់ បង្កើតវេបសាយទិញលក់ផលិតផលខ្មែរ ជួយទីផ្សារកសិករទូទាំងប្រទេស
|
https://business-cambodia.com/articles/kokopon business lady
|
ផ្តើមចេញពីនិស្សិតដែលបានបញ្ចប់ការសិក្សាផ្នែកព័ត៌មានវិទ្យា (IT) អ្នកស្រី ណេង សុខនាង អគ្គនាយិការបស់ក្រុមហ៊ុន Kokopon(Cambodia) Co., Ltd. បានសម្រេចចិត្តបង្កើតវេបសាយទិញលក់ផលិត ផលខ្មែរដ៏ធំជាងគេមួយ នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយជំរុញឱ្យផលិតផលរបស់កសិករខ្មែរមានទីផ្សារខ្ពស់ ខណៈពេលបច្ចុប្បន្ននេះ មានកសិករជាច្រើនបានទទួលផលយ៉ាងល្អ ពីវេបសាយរបស់អ្នកស្រី។
នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកស្រី ណេង សុខនាង បានលើកឡើងថា “ការបង្កើតឱ្យមានវេបសាយ កូកូប៉ុននេះឡើង គឺដើម្បីឱ្យកសិករងាយស្រួលក្នុងការស្វែងរកទីផ្សារលក់ចេញ ហើយក៏ផ្តល់ភាពងាយស្រួលដល់អ្នកស្រឡាញ់សុខភាពដែលអាចប្រើប្រាស់ផលិតផលក្នុងស្រុកដែលគ្មានជាតិគីមី ធ្វើដោយដៃផ្ទាល់ និងមានការត្រួតពិនិត្យប្រភពដើមច្បាស់លាស់ ដោយអតិថិជនគ្រាន់តែបញ្ជាទិញតាមទូរស័ព្ទដៃ នឹងមានគេដឹកផលិតផលដែលពួកគាត់បានទិញ ទៅដល់មុខផ្ទះតែម្តង” ។
សហគ្រិនស្រ្តីវ័យក្មេងរូបនេះ បានបន្តទៀតថា គោលបំណងធំរបស់យើង គឺយើងព្យាយាមធានាលើតម្លៃដែលអតិថិជនទិញបន្ត គឺជាតម្លៃដើមដែលកសិករបានលក់ ជាពិសេសនោះគឺគុណភាព សុវត្ថិភាព និងអនាម័យ។ ជាមួយគ្នានេះ យើងចង់ចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ ជាប្រព័ន្ធដែលកសិករ ក៏អាចមានការងារធ្វើ ស្រ្តីមេផ្ទះ ក៏អាចច្នៃម្ហូបអាហារផ្សេងៗ ដាក់លក់នៅលើវេបសាយកូកូប៉ុន ជាដើម។
អ្នកស្រី ណេង សុខនាង បានសង្កត់ធ្ងន់ទៀតថា រាល់ម្ចាស់សិប្បកម្ម ឬកសិករ ដែលបានសហការជាមួយកូកូប៉ុន គឺយើងនឹងជួយធ្វើទីផ្សារជូន ផុសនៅលើហ្វេសប៊ុក លើវេបសាយ សរសេររៀបរាប់ពីផលិតផល និងទំនាក់ទំនងជាមួយអតិថិជនដោយផ្ទាល់ មិនឱ្យពួកគាត់ពិបាកឡើយ។ ជាមួយគ្នានេះ ក្រុមការងារកូកូប៉ុន ក៏បានចូលរួមបណ្តុះបណ្តាលកសិករឱ្យចេះប្រើប្រាស់ប្រព័ន្ធឌីជីថលផងដែរ។
ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមការងារកូកូប៉ុន បានបើកវគ្គបណ្តុះបណ្តាលអំពីការកសាងសមត្ថភាពឌីជីថល និងការលក់តាមអនឡាញ ជាមួយនឹងវគ្គផ្សេងៗដល់កសិករប្រមាណជិត១០០នាក់ នៅស្រុកចំនួន៣ (ថ្ពង ឱរ៉ាល់ និងភ្នំស្រួច) ក្នុងខេត្តកំពង់ស្ពឺ។ ដោយកសិករបានអនុវត្តន៍ជាក់ស្តែង នៅលើទូរស័ព្ទដៃ ដោយភាពស្វាហាប់ និងមានឆន្ទៈក្នុងការរៀន អស់រយៈពេលចំនួន៣ថ្ងៃគត់។
អ្នកស្រី ណេង សុខនាង បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយលក់កសិផលនៅលើទីផ្សារអនឡាញជាចំណែកមួយយ៉ាងធំក្នុងការកាត់បន្ថយការនាំចូលផលិតផលកសិកម្មពីបរទេសពិសេសពីប្រទេសជិតខាងក៏ដូចជាជំរុញដល់អ្នកប្រើប្រាស់ឱ្យចូលរួមលើកស្ទួយផលិតផលកសិកម្មក្នុងស្រុក ខណៈពេលដែលផលិតផលរបស់យើងក៏មានគុណភាពមិនចាញ់ពីទំនិញនាំចូលប៉ុន្មានដែរ។
ហេតុនេះ សម្រាប់បងប្អូនប្រជាកសិករដែលកំពុងជួបបញ្ហាទីផ្សារ បងប្អូនអាចធ្វើការសហការជាមួយនឹងក្រុមហ៊ុន កូកូប៉ុន ( Kokopon.com ) ដើម្បីជំរុញការលក់ក៏ដូចជាស្វែងយល់បន្ថែមអំពីប្រព័ន្ធឌីជីថលផ្សេងៗជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅលីងខាងក្រោមនេះ៖
-Website៖ Kokopon.com
-Facebook៖ https://www.facebook.com/kokopondotcom
-Instagram៖ https://www.instagram.com/kokoponkh/
-Telegram Channel៖ http://t.me/kokoponkh
-Tik Tok៖ https://www.tiktok.com/@kokoponkh
-Youtube៖ https://www.youtube.com/channel/UC2jG65-5-SSIxIGxIuFK5lw/featured
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T01:49:48.314Z",
"category": "មុខរបរបច្ចេកវិទ្យា",
"views": 623,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ទិញផ្ទះត្រូវអាចរស់នៅ ឬរកស៊ីតជំនាន់បាន! នេះជាគន្លឹះទិញផ្ទះឱ្យបានល្អ តាមក្បួនហ៊ុងស៊ុយចិន
|
https://business-cambodia.com/articles/how to buy a good house
|
ផ្ទះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សយើង វាមិនដូចជាម៉ូតូឡានដែលប្រើប្រាស់ហើយ អាចលក់ចេញ ឬដូរចោលភ្លាមៗនោះទេ ពោលគឺយើងអាចបន្សល់ផ្ទះទុកជាមរតក សម្រាប់កូនចៅជំនាន់ក្រោយ រស់នៅបន្ត ឬប្រកបរបរស៊ីរាប់រយឆ្នាំបន្ថែមទៀតបាន ប្រសិនបើយើងរើសទីតាំងដែលបានល្អ។ ដូច្នេះហើយ ថ្ងៃនេះ Business Cambodia សូមលើកយកក្បួនទិញផ្ទះតាមហុងស៊ុយចិនចំនួន៣ យកមកចែកជូនប្រិយមិត្តទាំងអស់គ្នា ដើម្បីជាគំនិតខ្លះៗ ក្នុងការជ្រើសរើសទិញផ្ទះឱ្យបានត្រឹមត្រូវ។
១. ទិញផ្ទះដែលមានខ្យល់បរិយាកាសល្អ៖ បើតាមលោកស្រី អៀង វុត្ថា អ្នកជំនាញច្រើនឆ្នាំក្នុងវិស័យអចលនទ្រព្យ បានលើកឡើងថា កត្តាបរិយាកាសជះឥទ្ធិពលមកលើការរស់នៅរបស់មនុស្សយើង ៧០% ដែលកត្តាទាំងនេះវាជះឥទ្ធិពលទៅលើអារម្មណ៍ ការគិតការ សម្រេចចិត្ត ទំនាក់ទំនង សុខភាព និង ទ្រព្យសម្បត្តិ។ ហេតុនេះ យើងត្រូវមើលទីតាំងផ្ទះដែលត្រូវទិញនោះ ថាតើមានខ្យល់ចេញចូលល្អ ឬទេ ហើយមានរុក្ខជាតិ ប្រព័ន្ធទឹកភ្លើង ផ្លូវថ្នល់ និងប្រព័ន្ធលូល្អត្រឹមត្រូវដែរឬអត់?
ដោយចំណុចខាងលើនេះ គឺយើងអាចមើលឃើញនឹងភ្នែកបាន ប៉ុន្តែចំពោះអ្វីដែលយើងមិនអាចមើលឃើញនឹងភ្នែក តែត្រូវយកចិត្តទុកដាក់ដែរនោះគឺ សម្លេង និងក្លិន ពីបរិយាកាស។ ដូច្នេះ យើងគួរជ្រើសរើសគម្រោងបុរី ឬផ្ទះណា ដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ ពេលមានកម្មវិធីជម្រាបឱ្យអ្នកជិតខាងដឹង ឬមានកន្លែងធ្វើកម្មវិធីដាច់ដោយឡែក ដែលវាមិនប៉ះពាល់ដល់ការរស់នៅរបស់យើងជាដើម។
២. ទិញផ្ទះដែលមានការរចនាបែបសន្សំសំចៃ ៖ ការជ្រើសរើសទីតាំងផ្ទះ គឺជារឿងមួយដែលសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ និងជួយលើកហុងស៊ុយដល់ម្ចាស់ផ្ទះថែមទៀតនោះគឺ ការរចនាផ្ទះនេះឯង។ ហេតុនេះហើយ មុននឹងសម្រេចចិត្តទិញផ្ទះ យើងគួរមើលផ្ទះណា ដែលមានខ្យល់ចេញចូលល្អ មានការៀបចំ ឬដាក់ទ្វារ ដាក់បង្អួចទៅតាមទិសដែលមានខ្យល់ចេញចូល រួមជាមួយនឹងការស្រូបយកពន្លឺពីខាងក្រៅ ចូលមកក្នុងផ្ទះ ដែលនេះមិនត្រឹមជួយឱ្យការរស់នៅមានផាសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយសន្សំសំចៃការប្រើប្រាស់អគ្គិសនីនៅក្នុងផ្ទះផងដែរ។ ជាក់ស្តែងដូចគម្រោងបុរី The Flora បានចំណាយថវិកា និងពេលវេលាយើងច្រើន គិតគូរទៅលើការរៀបចំផ្ទះនីមួយៗ ស្របតាមតម្រូវការរបស់អតិថិជន ដែលជួយកាត់បន្ថយការចំណាយ និងពោរពេញដោយរុក្ខជាតិព័ទ្ធជុំវិញ មានខ្យល់ចេញចូលល្អ មានការបែងចែកបន្ទប់ទទួលភ្ញៀវ កន្លែងចំអិនម្ហូបដាច់ដោយឡែក និងបន្ទប់ពិភាក្សាការងារសំខាន់ជាដើម។
៣. ទិញផ្ទះដែលខាងមុខទាប ខាងក្រោយខ្ពស់៖ បើតាមលោកគ្រូហុងស៊ុយចិន ដែលមានភាពល្បីល្បាញ នៅក្នុងប្រទេសកម្ពុជាច្រើនឆ្នាំ បានលើកឡើងថា ការទិញផ្ទះរស់នៅ គួរតែទិញផ្ទះណាដែលខាងក្រោយខ្ពស់ជាងខាងមុខ ពីព្រោះមនុស្សយើងតែងចង់មានយីអ៊ុនខ្ពស់ ដូច្នេះមិនអាចរស់នៅកន្លែងទាបជាងផ្លូវបានទេ។ មួយវិញទៀត សុខចិត្តឱ្យខាងមុខចង្អៀតបន្តិច តែឱ្យខាងក្រោយធំទូលាយ កុំឱ្យផ្ទះមានរូបរាងដូចគូទមាន់ ចឹងកូនចៅ ហើយនឹងអ្នករកស៊ីអ្នករស់នៅហ្នឹង គឺផ្លូវកាន់តែដើរកាន់តែទូលាយ ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-08T01:43:10.746Z",
"category": "អចលនទ្រព្យ",
"views": 158,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
កាន់តែស្រួល! ម៉ាឡេស៊ីបើកច្រកព្រំដែន ឱ្យតែអ្នកដំណើរមានលក្ខខណ្ឌទាំងនេះធ្វើចត្តាឡីស័កតែ ៥ថ្ងៃទេ
|
https://business-cambodia.com/articles/Malaysia opens border checkpoints for passengers with these conditions for only 5 days
|
កាន់តែស្រួល! ម៉ាឡេស៊ីបើកច្រកព្រំដែន ឱ្យតែអ្នកដំណើរមានលក្ខខណ្ឌទាំងនេះធ្វើចត្តាឡីស័កតែ ៥ថ្ងៃទេ
យោងតាមលិខិតរបស់អគ្គរាជទូតកម្ពុជាគូឡាឡាំពួ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ពលករ-ពលការនី សិស្ស-និស្សិត ដែលកំពុងតែស្នាក់នៅ ធ្វើការ និងសិក្សានៅប្រទេសម៉ាឡេស៊ីនិងសម្រាប់អ្នកដំណើរ ដែលមានបំណងចង់ចូលមកប្រទេសម៉ាឡេស៊ីឱ្យបានដឹងថា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ប្រទេសម៉ាឡេស៊ី បានសម្រេចបើកច្រកព្រំដែនឡើងវិញហើយ ដូច្នេះសម្រាប់ប្រជាជនខ្មែរដែលមានគោលបំណងចង់ទៅម៉ាឡេស៊ីត្រូវមានលក្ខខណ្ឌដូចជា៖
១.បំពេញបែបបទតាមកម្មវិធី “https://mysejahtera.malaysia.gov.my” មួយសប្តាហ៍មុនពេលធ្វើដំណើរចូលមកប្រទេសម៉ាឡេស៊ី ( ដូចមានសេចក្ដីណែនាំក្នុងឧបសម្ព័ន្ធ១ )។
២.ត្រូវបំពេញបែបបទតាមវិធីរបស់ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី ( ដូចមានសេចក្ដីណែនាំក្នុងឧបសម្ព័ន្ធ២ )។
៣.បង្ហាញព័ត៌មានលម្អិតអំពីប្រវត្តិនៃការចាក់ថ្នាំបង្ការកូវីដ-១៩ ដូចជាបង្ហាញប័ណ្ណចាក់ថ្នាំបង្ការកូវីដ-១៩ តាមកម្មវិធីប្រព័ន្ធឌីជីថល (mysafetravel.gov.my )។
៤. អ្នកដំណើរត្រូវ៖ ទទួលពិន័យ ឬអ្នចជាប់ពន្ធនាគារ ប្រសិនបើផ្ដល់ព័ត៌មានមិនពិត។ ធ្វើចត្តាឡីស័កចំនួន ០៥ថ្ងៃ ចាប់ពីថ្ងៃមកដល់ប្រទេសម៉ាឡេស៊ី ប្រសិនបើមិនបានចាក់ថ្នាំបង្ការកូវីដ១៩ ពេញលេញ។ធ្វើតេស្តកូវីដ១៩ តាមមណ្ឌលព្យាបាលសុខភាពឯកជន ដែលមានការទទួលស្គាល់ក្នុងរយៈពេល២៤ម៉ោង ពេលមកដល់ម៉ាឡេស៊ី។ ប្រសិនមានលទ្ធផលបញ្ជាក់ពីហានិភ័យសញ្ញាពណ៌ក្រហម ត្រូវដាច់ដោយឡែករយៈពេល ០៥ថ្ងៃ។ករណីអ្នកដំណើរទទួលលទ្ធផលវិជ្ជមាន RT-PCR និង RTK Ag តេស្ត ក្នុងអំឡុងពេលស្នាក់នៅប្រទេសម៉ាឡេស៊ី អ្នកដំណើរត្រូវស្នាក់នៅដាច់ដោយឡែកតាមការកំណត់របស់ក្រសួងសុខាភិបាលម៉ាឡេស៊ី និងតម្រូវអ្នកដំណើរចេញថ្លៃធ្វើតេស្តកូវីដ១៩ ការស្នាក់នៅ និងការព្យាបាលផ្សេងៗ ដោយខ្លួនឯង។
៥. អ្នកដំណើរទាំងអស់ ត្រូវប្រើកម្មវិធី “Mysejahtera” ដើម្បីគោរពតាមនីតិវិធីច្បាប់ និងវិធានការរបស់ក្រសួងសុខាភិបាល Standard Operating Procedure (SOP) ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-06T09:16:12.391Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 57,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់មានត្រូវចេះប្រើលុយ! រៀបការថ្មីថ្មោង សេដ្ឋី Robert និងភរិយា ប្រាប់ពីក្បួនចាយលុយឱ្យត្រូវ
|
https://business-cambodia.com/articles/3 biggy banks byKim Kiyosaki
|
ជាការពិតណាស់ ដើម្បីអាចកសាងអនាគតគ្រួសារមួយដែលល្អ មានពេលវេលាដើរលេងកម្សាន្ត មានថវិកាចូលមន្ទីរពេទ្យ ថ្លៃៗ ឬអាចបញ្ចូនកូនទៅរៀននៅសាលាល្អៗបាននោះ លោកអ្នកចាំបាច់ត្រូវមានប្រភពចំណូលច្រើន ហើយដើម្បីមាន ប្រភពចំណូលច្រើន លោកអ្នកត្រូវយល់ដឹងអំពីការចាត់ចែងលុយកាក់ ដែលខ្លួនខំប្រឹងរកមកយ៉ាងលំបាករាល់ខែនោះ។ ប៉ុន្តែសំណួរសួរថា តើធ្វើម៉េចទើបលោកអ្នកអាចមានអនាគតគ្រួសារមួយបានល្អនោះ? ថ្ងៃនេះ Business Cambodia សូមលើកយកក្បួនចាត់ចែងលុយរបស់សេដ្ឋីអាមេរិកគឺលោក Robert Kiyosaki និងភរិយា Kim Kiyosaki ។
សម្រាប់លោកអ្នកដែលនិយមអានសៀវភៅហិរញ្ញវត្ថុ ឬសៀវភៅធ្វើជំនួញផ្សេងៗ លោកអ្នកប្រហែលជាបានស្គាល់រួចមក ហើយ នូវកេរ្តិ៍ឈ្មោះដ៏ល្បី របស់លោក Robert Kiyosaki ដែលជាអ្នកជំនួញអចលនទ្រព្យអាមេរិក និងជាអ្នកនិពន្ធ សៀវភៅដ៏ល្បីជាច្រើនឆ្នាំ មានចំណងជើងថា “Rich Dad Poor Dad” ឬជាភាសាខ្មែរយើងតែងនិយមហៅថា “ឪពុកអ្នកមាន បង្រៀនកូនអ្នកក្រ” ។ យោងតាមការចុះផ្សាយដោយ celebritynetworth គិតត្រឹមឆ្នាំ២០២១នេះ សេដ្ឋីវ័យ៧៤ឆ្នាំ Robert Kiyosaki មានទ្រព្យសម្បត្តិសរុបប្រមាណជាង ១០០លានដុល្លារសហរដ្ឋអាមេរិក។
ទន្ទឹមនឹងភាពជោគជ័យនេះដែរ លោក Robert និង ភរិយាអ្នកស្រី Kim បានចែករំលែកនូវក្បួនចាត់ចែងលុយមួយ ចំនួន ដែលពួកគាត់បានប្រើ នៅពេលចាប់ផ្តើមកសាងទ្រព្យជាមួយគ្នាដំបូងៗ។ ដោយអ្នកស្រី Kim មានប្រសាសន៍ថា “កំហុសធំបំផុតរបស់ពួកយើង និងមនុស្សជាច្រើនទៀតនៅសហរដ្ឋអាមេរិក គឺពួកយើងចាយប្រាក់ដែលរកបានមកទាំង អស់” ។ អ្នកស្រីបានពន្យល់ថា ការសន្សំប្រាក់នៅសហរដ្ឋអាមេរិក គឺមានចំនួនតិចមែនទែន ដូច្នេះហើយ អ្នកស្រី និងលោក Robert ក៏បានបង្កើតក្បួនសន្សំមួយ ដែលមានឈ្មោះថា 3 Piggy Banks ឬមានន័យថា សន្សំក្នុងកូនជ្រូកទាំង៣។
3 Piggy Banks ឬក្បួនសន្សំក្នុងកូនជ្រូកទាំង៣នោះ គឺជាការដកប្រាក់ដែលខ្លួនរកបាន ចំនួន៣០% មិនខ្វល់ថា ប្រាក់នោះតិចឬច្រើនឡើយ ដោយចំនួន ១០% សម្រាប់ទុកក្នងគណនីសន្សំ ១០% ទៀត សម្រាប់គណនីវិនិយោគ និង១០% ចុងក្រោយ សម្រាប់បរិច្ចាកក្នុងកម្មវិធីមនុស្សធម៌ផ្សេងៗ។ អ្នកស្រីរៀបរាប់ថា ការសន្សំនេះ អ្នកស្រីមិន បានសន្សំសម្រាប់រយៈពេលយូរទេ ប៉ុន្តែអ្នកស្រី និងស្វាមី ចាត់ទុកវាជាការសន្សំ សម្រាប់ការវិនិយោគថ្មីរបស់ខ្លួន ដូច្នេះរាល់ការសន្សំទាំងអស់ គឺសម្រាប់យកទៅវិនិយោគគម្រោងថ្មីៗ ដូចជាទិញផ្ទះ ទិញអចលនទ្រព្យជាដើម។
ដោយឡែក ប្រាក់៧០ភាគរយដែលនៅសល់ គឺអ្នកស្រី និងស្វាមី មិនមែនសម្រាប់ចាយហ៊ឺហាឡើយ ប៉ុន្តែអ្នកស្រីចាយវា ទៅលើរបស់ចាំបាច់បំផុត ដូចជាថ្លៃអាហារ ការស្នាក់នៅ ឬមធ្យោបាយធ្វើដំណើរ និងសម្រាប់ការអភិវឌ្ឍន៍ខ្លួនជាដើម។ អ្នកស្រីបានសង្កត់ធ្ងន់ថា នៅពេលដែលយើងមានទម្លាប់ដកប្រាក់ តាមក្បួន ៣ខាងលើនេះ វានឹងជួយឱ្យយើង អាចសន្សំប្រាក់បានលឿនជាងមុន ហើយវានឹងក្លាយជាទុនវិនិយោគដំបូងបំផុតរបស់យើង ផងដែរ។
សរុបមកវិញ សម្រាប់លោកអ្នកដែលទើបនឹងរៀបការហើយថ្មីថ្មោង លោកអ្នកត្រូវតែមានផែនការដកប្រាក់សន្សំ ដកប្រាក់សម្រាប់វិនិយោគ និងដកប្រាក់សម្រាប់ការអភិវឌ្ឍខ្លួនផ្សេងៗជាដើម ទើបលោកអ្នកអាចមានទ្រព្យកាន់តែ ច្រើនបាន។ ត្រូវចាំថា លុយដែលលោកអ្នករកបាន បើអ្នកមិនដកសន្សំទេ វាមិនមែនជាលុយរបស់អ្នកឡើយ ពោលគឺជាលុយដែលអ្នកខំរកមកដើម្បីតែបង់ថ្លៃអាហារ ការកម្សាន្ត និងការទិញរបស់ហ៊ឺហាដែលនឹងធ្លាក់ថ្លៃវិញ នៅក្នុងរយៈពេល ១ឆ្នាំ ឬ២ឆ្នាំខាងមុនតែប៉ុណ្ណោះ។ ហើយលុយដែលអ្នករកបាន គឺបានតាមរយៈចំណេះជំនាញ ដែលអ្នកមាន ដូច្នេះបើអ្នកចង់មានលុយកាន់តែច្រើន អ្នកត្រូវតែជាមនុស្សមានជំនាញថ្មីៗ ជាប្រចាំ ៕
អត្ថបទដោយ៖ ម៉េង សុងលី
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-06T09:12:43.030Z",
"category": "ហិរញ្ញវត្ថុ",
"views": 14482,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រកស៊ីត្រូវ លុយហៅរក! នៅជនបទមិនដឹងរកស៊ីអ្វី អាចសម្លឹងនៅមុខរបរ៣ នេះទីផ្សារកំពុងស្រែកហៅ
|
https://business-cambodia.com/articles/an look at these three occupations
|
រកស៊ីត្រូវ លុយហៅរក! នៅជនបទមិនដឹងរកស៊ីអ្វី អាចសម្លឹងនៅមុខរបរ៣ នេះទីផ្សារកំពុងស្រែកហៅ
សម្រាប់បងប្អូនដែលកំពុងតែនៅតាមជនបទ ហើយមិនដឹងរកស៊ីអ្វី ឬមិនដឹងថាត្រូវចាប់មុខរបរមួយណា បងប្អូនអាចពិចារណានៅមុខរបរ ៣ ដែលកំពុងតែផ្គត់ផ្គង់ទីផ្សារមិនគ្រាន់ ហើយឥលូវនេះទីផ្សារកំពុងតែ រង់ចាំទិញគ្រប់ពេលវេលាតែម្តង។ មុខរបរទាំង ៣នោះមានដូចជា៖
១. ចិញ្ចឹមគោយកសាច់
ទីផ្សារសាច់គោនៅកម្ពុជាកំពុងតែរីកដុះដាលខ្លាំង ហើយក៏មានប្រជាជនមួយចំនួនចូលចិត្តបរិភោគសាច់គោខ្លាំងណាស់ដែរ ស្របពេលដែលមានតម្រូវការទីផ្សារច្រើន ពោលមានប្រជាជននៅកម្ពុជាមិនសូវមានអ្នកផលិតសាច់គោនោះទេ ឫចិញ្ចឹមសម្រាប់នាំចេញទៅក្រៅឡើយ ពោលគឺមានអ្នកចិញ្ចឹមគោបែបលក្ខណ:គ្រួសាបន្តិចបន្តូចតែប៉ុណ្ណោះនៅតាមតំបន់ស្រុកស្រែចម្ការ។
ទន្ទឹមគ្នានេះផងដែរ ប្រសិនបើកសិករងាកមកចាប់របរចិញ្ចឹមគោយកសាច់សម្រាប់លក់វិញវានឹងចំណេញច្រើន ព្រោះនៅតាមខេត្តមួយចំនួនមានកន្លែងចិញ្ចឹមគឺវាពិតជាសមស្របខ្លាំងណាស់ ជាពិសេសទីធ្លា អាកាសធាតុ និងចំណីជាដើម ។
ស្របពេលដែលពុំសូវមានអ្នកចាប់អារម្មណ៍ ហើយទីផ្សារធំទូលាយ គួរណាស់តែងាកមកមើលរបរកស៊ីចំណូលខ្ពស់នេះវិញប្រសើជាង ហើយជាពិសេសនោះសាច់គោដែលទីផ្សារកំពុងតែត្រូវការខ្លាំងនោះ គឺប្រភេទសាច់គោដុំស៊ុម ដែលជាប្រភេទសាច់គោចិញ្ចឹមតាមបែបកូរ៉េហើយបច្ចុប្បន្ននេះសាច់គោនេះក៏កំពុងតែត្រូវប៉ាន់នឹងមានមនុស្សរង់ចាំទិញច្រើនផងដែរ។
២. ចិញ្ចឹមចៀម
បើយើងក្រឡេកទៅមើលសត្វចៀមនៅខ្មែរពុំសូវមានអ្នកចិញ្ចឹមទេតែប្រសិនជាមានអ្នកចិញ្ចឹមគឺតិចតួចបំផុតយ៉ាងណាមិញ បើយើងក្រឡេកមើលទៅក្រៅប្រទេសដូចជាប្រទេសអូស្រ្តាលីជាដើម ប្រជាកសិករនៅក្នុងប្រទេសនោះភាគច្រើនបានចាប់យករបរចិញ្ចឹមចៀម ព្រោះចៀមជាសត្វដែលអាចរកប្រភពចំណូលបានច្រើនប្រភេទ ហើយមានតម្លៃថ្លៃទៀតផង។
លោក ប៊ុន ចាន់វិរៈ ជាម្ចាស់កសិដ្ឋានចិញ្ចឹមចៀមដែលស្ថិតនៅខេត្តកំពង់ឆ្នាំង តាមជួរភ្នំឱរ៉ាល់ជាប់និងព្រំប្រទល់ខេត្តកំពង់ស្ពឺលោកបាននិយាយថា មែនទែនទៅចៀមជាសត្វមួយប្រភេទដែលស្រួលចិញ្ចឹមណាស់ហើយជាពិសេសនោះសាច់វាថ្លៃជាសាច់គោ៣ដងឯណោះ។
សម្រាប់កសិដ្ឋានរបស់លោកក៏មានលក់ពូជចៀមផងដែរ ពីព្រោះតែបច្ចុប្បន្ននេះមានបងប្អូនខ្មែរយើងមួយចំនួនចាប់អារម្មណ៍ទៅលើការចិញ្ចឹមចៀម ដូច្នេះនៅពេលដែលអតិថិជនមកទិញចៀមរបស់នៅកសិដ្ឋាន លោកផ្ទាល់ក៏តែងតែបង្រៀនពីរបៀបចិញ្ចឹម ការរៀបចំគម្រោងពីការចិញ្ចឹមចៀមនិងបច្ចេកទេសទាំងអស់និងជ្រើសរើសពូជល្អៗទៅកាន់អតិថិជន។
បច្ចុប្បន្ននេះនៅក្នុងទីផ្សារលោកពុំអាចផ្គត់ផ្គង់ចៀមបានគ្រប់គ្រាន់នោះឡើយ ដោយមុខរបរចិញ្ចឹមចៀមគឺទីផ្សារកំពុងត្រូវការខ្លាំងណាស់ លើសពីនេះទៅទៀតលោកប៊ុន ចាន់វីរៈលក់សឹងមិនទាន់នោះទេនៅទីផ្សារក្នុងស្រុក ដូច្នេះសង្ឃឹមថានៅពេលដែលបងប្អូនទាំងអស់គ្នាបានអាចអត្ថបទនេះចប់នឹងអាចគិតគូចាប់យកឱកាសនេះទាំងអស់គ្នាបាន។
៣. ដាំក្រូចថ្លង់
បើក្រឡេកមកមើលទីផ្សារប្រទេសកម្ពុជាយើងពេលនេះ ការដាំដុះក្រូចថ្លង់មានច្រើនមែន ហើយនៅក្នុងនោះក៏មានក្រូចថ្លង់មួយកន្លែងនៅឯខេត្តត្បូងឃ្មុំ កំពុងតែផ្គត់ផ្គង់ទីផ្សារសឹងតែមិនចង់ទាន់ព្រោះតែក្រូចនៅចំការរបស់គាត់មានរសជាតិឆ្ងាញ់ ហើយចំពោះក្រូចថ្លង់ដែលនាំចូលមិនអាចប្រកួតប្រជែងជាមួយក្រូចថ្លង់គាត់បានឡើយ។
សព្វថ្ងៃនេះក្រូចថ្លង់របស់គាត់ បានកំពុងតែផ្គត់ផ្គង់ទៅផ្សារបៃតងស្រស់សឹងតែមិនទាន់ឡើយ ព្រោះមានអ្នកទិញច្រើនពេក នេះជាតម្រុយមួយសម្រាប់គ្នាយើងដែលនៅជនបទអាចនាំគ្នាគិតពិចារណាដាំដុះបាន ឬមួយប្រសិនជាបងប្អូនចង់ដឹងពីរបៀបដាំដុះមួយចំនួនអាចទៅមើលនៅចំការក្រូចថ្លង់គាត់នៅត្បូងឃ្មុំបាន។
សូមជម្រាបថា មុខរបរទាំង ៣ ខាងលើនេះសុទ្ធសឹងតែជាមុខរបរដែលសាកសមបំផុតសម្រាប់ឆ្នាំ២០២២ នេះ ជាពិសេសនោះមុខរបរទាំងនេះទីផ្សារកំពុងតែត្រូវការខ្លាំង បែបនេះសម្រាប់បងប្អូនដែលនៅជនបទអាចពិចារណារកស៊ីបាន៕
ទស្សនាវីដេអូពេញនៅខាងក្រោមនេះ៖
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-06T04:38:11.781Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 498,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ច្រឹង វ៉ាន់ឆ្លើម៖ មូលហេតុចម្បងធំ១ ធ្វើឱ្យលោកហ៊ានបោះចោលប្រាក់ខែខ្ទង់ពាន់ដុល្លារ មកចេញរកស៊ីខ្លួនឯង
|
https://business-cambodia.com/articles/One of the main reasons why he dared to throw away thousands
|
ព្រោះតែចង់មានមុខរបរផ្ទាល់ខ្លួន និងចង់ស្វែងរកគំនិតថ្មីៗ បានជម្រុញឱ្យលោកច្រឹង វ៉ាន់ឆ្លើម សម្រេចចិត្តបោះចោលការងារខ្ទង់ពាន់ដុល្លារមកបើកហាងកាហ្វេផ្ទាល់ខ្លួន។ ដែលបច្ចុប្បន្ននេះហាងកាហ្វេ TOCA Tea and Coffee របស់លោកកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។
នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោកច្រឹង វ៉ាន់ឆ្លើម បានបង្ហើបប្រាប់ថា កាលពី៥ឆ្នាំមុន លោកបានធ្វើការនៅក្រុមហ៊ុនច្នៃពេជ្រមួយកន្លែងនៅរាជធានីភ្នំពេញ បន្ទាប់ពីធ្វើការនៅទីនោះអស់មួយរយៈធំលោកក៏បានលាឈប់មកធ្វើការនៅកន្លែងថ្មីមួយទៀត។ លុះក្រោយមក នៅអំឡុងពេលឆ្នាំ២០១៨ លោកក៏រកបានការងារថ្មីនៅក្រុមហ៊ុនមួយកន្លែង ដែលពេលនេះលោកមានតួនាទីជាប្រធានផ្នែកហិរញ្ញវត្ថុ ដែលទទួលបានប្រាក់ខែខ្ទង់២ពាន់ដុល្លារឯណោះ។
លោកវ៉ាន់ឆ្លើម បានបន្តទៀតថា ថ្វីបើលោកទទួលបានប្រាក់ខែច្រើនយ៉ាងណាក៏ដោយ តែលោកបានធ្វើការរយៈពេល ៤ឆ្នាំប៉ុណ្ណោះក៏លាឈប់ទៅវិញ ព្រោះតែលោកនៅតែមានកូនចិត្តមួយចង់ចេញរកស៊ី ចង់មានមុខរបរផ្ទាល់ខ្លួន រហូតដល់ថ្ងៃមួយលោកបានសម្រេចចិត្តយ៉ាងច្បាស់ថា លោកនឹងឈប់ធ្វើការទៀតហើយ ទោះបានប្រាក់ខែច្រើនយ៉ាងណាក៏ដោយ។
សហគ្រិនចិត្តសឿងរូបនេះបន្តឱ្យដឹងទៀតថា មូលហេតុចម្បងដែលធ្វើឱ្យលោកហ៊ានបោះចោលប្រាក់ខែខ្ទង់ពាន់ដុល្លារ មកចេញរកស៊ីបែបនេះ ព្រោះតែលោកគិតថា “ ការចេញរកស៊ីខ្លួនឯងវាពិតជាហត់ណាស់ តែនៅពេលដែលយើងក្រចេញរកស៊ីអាយុយើងកាន់តែច្រើនពេលវេលាយើងក៏កាន់តែខើចទៅតាមនឹងដែរ ដូច្នេះមិនថាយូរឬឆាប់មុនឬក្រោយមនុស្សត្រូវតែចេញរកស៊ីដដែលទេ ហើយយើងក៏មិនអាចធ្វើការឱ្យគេអស់មួយជីវិតដែរ បែបនេះប្រសិនជាយើងនៅតែបណ្តោយពេលវេលាកាន់តែខ្លាំងទៅ យើងក៏កាន់តែចាស់អត្រាបរាជ័យក៏កាន់តែខ្ពស់ទៅតាមនឹងដូចគ្នា តែបើយើងចេញរកស៊ីទាំងយើងកំពុងតែកម្លាំងពេញ ទោះបីជាបរាជ័យក៏យើងនៅតែអាចងើបឡើងវិញបានម្តងទៀតដែរ” ព្រោះតែចំណុចទាំងនេះទើបធ្វើឱ្យលោកហ៊ានចេញរកស៊ីខ្លួនឯង ទាំងដែលមានអាយុតិចបែបនេះ។
លោកវ៉ាន់ឆ្លើម បានបន្ថែមថា ចំពោះវិស័យតែគុជ និងកាហ្វេនេះលោកមិនមែនចេះតែបើកតាមចិត្តឡើយ ពោលលោកបានស្រាវជ្រាវអស់មួយរយៈធំទៅហើយ មិនតែប៉ុណ្ណោះលោកក៏បានស្វែងរកផលិតផលល្អៗដើម្បីមកផ្គត់ផ្គង់នៅហាងកាហ្វេរបស់លោក ដោយម្សៅទឹកដោះគោនៅហាងកាហ្វេលោកគឺនាំយកមកពីកូរ៉េ ចំណែកគុជនិងតែយកមកពីប្រទេសតៃវ៉ាន់ និងគ្រាប់កាហ្វេមណ្ឌលគិរី។
អតីតបុគ្គលិករូបនេះ បានបង្ហើបឱ្យដឹងថា នៅពេលដែលលោកចាប់ផ្តើមលក់កាហ្វេដំបូង លោកលក់ដាច់ត្រឹមតែ ៤កែវប៉ុណ្ណោះក្នុងមួយថ្ងៃ តែព្រោះលោកមានគោលដៅច្បាស់លាស់បច្ចុប្បន្ននេះ ហាងកាហ្វេ TOCA Tea and Coffee របស់លោក អាចលក់ដាច់រាប់រយកែវឯណោះក្នុងមួយថ្ងៃ។
លោកច្រឹង វ៉ាន់ឆ្លើម ដែលជាស្ថាបនិក TOCA Tea and Coffee បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យតែគុជ ក៏ដូចជាហាងកាហ្វេរបស់លោកមានអតិថិជនទិញច្រើនយ៉ាងនេះ ដោយសារយែគាត់បានសង្កេតមើលយីហោគេល្បីៗ ដែលមានភ្ញៀវចូលទិញច្រើន រួចគាត់ក៏មើលឃើញថាមូលហេតុដែលធ្វើឱ្យអាជីវកម្មគេទាំងនោះ មានភ្ញៀវចូលមិនចេះដាច់ ដោយសារតែគេមានចំណុចពិសេសប្លែកថ្មីជានិច្ច ហេតុនេះ គាត់ក៏បានរៀនសូត្រតាមគេ ដោយធ្វើការច្នៃរសជាតិភេសជ្ជៈថ្មីៗ ប្លែកៗជាប្រចាំហើយចំណុចពិសេសជាច្រើនទើបធ្វើឱ្យយីហោមួយនេះ មានភ្ញៀវសម្រុកមកទិញយ៉ាងច្រើនស្ទើរមិនគួរឱ្យជឿ ត្រឹមរយៈពេលដ៏ខ្លី។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះអាជីវកម្ម “ធូខា” បាននឹងកំពុងបើកស្និទ្ធលក់ហ្រ្វេនឆាយចាប់ពីពេលនេះតៅទៅ ប្រសិនជាបងប្អូនចង់ទិញ ឬចាប់អារម្មណ៍សួរព័ត៌មានទាក់ទងជាមួយនឹងការលក់ហ្វ្រេនឆាយអាចទំនាក់ទំនងទៅលេខ៖ 069 888 483 តេឡេក្រាម 069 888 483 ឬឆាតទៅកាន់ហ្វេសប៊ុកផេក៖ TOCA Tea and Coffee ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-06T01:21:51.605Z",
"category": "PR",
"views": 289,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
កុំប្រថុយដាក់ទុនឱ្យសោះ! មនុស្ស៣ប្រភេទនេះ ទោះរកស៊ី៣ជាតិទៀត ក៏មិនអាចជោគជ័យបានដែរ
|
https://business-cambodia.com/articles/Don't do business with these types of people
|
ការដាក់ទុនរកស៊ីជាមួយអ្នកដទៃ អាចថាជាជម្រើសល្អមួយ សម្រាប់យើងក្នុងការបង្កើនចំណូលបន្ថែម ដោយពុំចាំបាច់ធ្វើការ។ ហើយវាក៏ជាយុទ្ធសាស្រ្តពេញនិយមមួយផងដែរ ដែលពួកអ្នកមានតែងធ្វើ ដើម្បីកសាងភាពមានបានរបស់ខ្លួន។ ប៉ុន្តែការយកលុយទៅចូលហ៊ុនជាមួយគេនេះ អាចនឹងក្លាយជារឿងខកចិត្ត ឬខាតបង់ធ្ងន់ធ្ងរ ប្រសិនបើយើងវិនិយោគ ទៅលើក្រុមមនុស្សដែលខ្វះសមត្ថភាពគ្រប់គ្រងអាជីវកម្មរបស់ខ្លួន។ ខាងក្រោមនេះ គឺជាមនុស្ស៣ប្រភេទ ដែលអ្នកមិនគួរយកលុយដែលខ្លួនខំរកមកយ៉ាងលំបាក ទៅវិនិយោគជាមួយពួកគេឡើយ៖
ទី១. ប្រភេទមនុស្សដែលគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់អាជីវកម្ម
ការចាប់ផ្តើមអាជីវកម្មអ្វីក៏ដោយ មិនថាជាអាជីវកម្មតូចឬអាជីវកម្មធំ ប្រសិនបើម្ចាស់អាជីវកម្មនោះមិនបានផ្តោត ឬដាក់ចិត្ត ដាក់កាយជាមួយអាជីវកម្មដែលពួកគេកំពុងធ្វើទេ ទោះជាអ្នកខំដាក់លុយឱ្យគេរកស៊ីច្រើនយ៉ាងណា ក៏អាជីវកម្មនោះ គ្មានថ្ងៃជោគជ័យដែរ។ ពីព្រោះអំឡុងពេលចាប់ផ្តើមអាជីវកម្មដំបូងៗ មានកិច្ចការជាច្រើន ដែលម្ចាស់អាជីវកម្មត្រូវធ្វើ រាប់ចាប់ពីការធ្វើទីផ្សារ ការជ្រើសរើសនិងបណ្តុះបណ្តាលបុគ្គលិក ការគ្រប់គ្រងការលក់ ការស្វែងរកដៃគូសហការ ឬដៃគូផ្គត់ផ្គង់ និងការអភិវឌ្ឍផលិតផល ឬសេវាកម្មផ្សេងៗជាដើម។ ទាំងអស់នេះ សុទ្ធតែត្រូវការពេលវេលាជាច្រើន របស់ម្ចាស់អាជីវកម្ម។ ដូច្នេះបើសិនជាម្ចាស់អាជីវកម្មដែលអ្នកចង់ដាក់លុយជាមួយនោះ ពួកគេពុំសូវមានពេល ឬជាប់ពេលធ្វើកិច្ចផ្សេងៗជាច្រើន ក្រៅពីអាជីវកម្មដែលគេបបួលអ្នកដាក់ទុននោះ អ្នកមិនគួរប្រថុយឡើយ។
មហាសេដ្ឋីមាឌល្អិតចិត្តធំ Jack Ma ធ្លាប់បានលើកឡើង នៅក្នុងបទបង្ហាញ១ កាលពីឆ្នាំ២០១៧ យ៉ាងដូច្នេះថា “ក្នុងនាមជា Start-up យើងត្រូវតែផ្តោតឱ្យខ្លាំង ដូចជាការដេញចាប់ទន្សាយអ៉ីចឹង”។ លោកបន្តថា បើសិនជាយើងឃើញទន្សាយចំនួន៩ក្បាល រត់នៅលើដី ហើយយើងចង់ចាប់វាមួយឱ្យបាន សូមកុំដេញចាប់ឆ្លាស់គ្នា តែត្រូវដេញតែមួយឱ្យជាប់រហូតយើងអាចចាប់វាមួយបាន។ ដូចគ្នាដែរ សហគ្រិនបរាជ័យភាគច្រើន ដែលលោកមើលឃើញ គឺពួកគេភាគច្រើន តែងតែមានក្តីស្រមៃចង់ធ្វើរឿងជាច្រើន ក្នុងពេលតែមួយ ដែលសកម្មភាពនេះ មិនអាចធ្វើឱ្យពួកគេជោគជ័យបានឡើយ។
ទី២. ប្រភេទមនុស្សដែលខ្វះភាពច្បាស់លាស់៖
ភាពច្បាស់លាស់នៅទីនេះ គឺយើងចង់សំដៅទៅលើការបែងចែកតួនាទី ការគ្រប់គ្រងចំណូលចំណាយ និងការធ្វើឯកសារផ្សេងៗជាដើម។ ប្រសិនបើក្រុមហ៊ុនមួយ មិនបានបែងចែកតួនាទីបុគ្គលិក ឬថ្នាក់ដឹកនាំនីមួយៗឱ្យបានច្បាស់លាស់ទេ ក្រុមហ៊ុននោះ នឹងក្លាយជាក្រុមហ៊ុនដែលមានភាពរញ៉េរញ៉ាយ និងធ្វើការបញ្ចាំគ្នាបំផុត។ វាមិនខុសអ្វីពីកីឡាករទាត់បាល់មួយក្រុម ដែលរត់រញ៉េរញ៉ាយ មិនស្គាល់តំបន់លេងរបស់ខ្លួននោះទេ។
លើសពីនេះ បើសិនជាម្ចាស់អាជីវកម្ម ពុំមានការកត់ត្រាចំណូលចំណាយ និងការបែងចែកប្រាក់ចំណេញឬខាតឱ្យបានច្បាស់លាស់ទេ ក្រុមហ៊ុននោះ ប្រឈមនឹងការបាត់បង់ទំនុកចិត្តគ្នាជាក់ជាមិនខាន។ ដូច្នេះអ្នកត្រូវប្រាកដថា ការដាក់ហ៊ុនរបស់អ្នក មានឯកសារចូលភាគហ៊ុន មានមេធាវីដឹងលឺ និងមានការបើកកុងធនាគាររួមគ្នា ឱ្យបានច្បាស់លាស់ មុននឹងអ្នកដាក់ទុន។ បន្ថែមពីនេះ អ្នកត្រូវប្រាកដថា ដៃគូរកស៊ីរបស់អ្នក គេមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការដឹកនាំមនុស្ស ប្រៀនដូចមហាសេដ្ឋីជប៉ុន Masayoshi Son មើលឃើញ Jack Ma ថា ជាមនុស្សដែលខ្លាំង អាចប្រមូលមនុស្សឱ្យដើរតាមខ្លួនបាន ទោះជាអាជីវកម្មបន្តខាតអស់ពេលជាង៣ឆ្នាំ។
ទី៣. ប្រភេទមនុស្សដែលរកស៊ីចង់មានឆាប់៖
ការធ្វើអាជីវកម្មគឺត្រូវការភាពអត់ធ្មត់ និងការសម្លឹងមើលអនាគតវែងឆ្ងាយ។ ប្រសិនបើអ្នកដាក់ទុនជាមួយមនុស្ស ដែលរកស៊ីចង់ចំណេញឆាប់ត្រឹមរយៈពេល១ខែ ឬ១ឆ្នាំ អ្នកនឹងប្រឈមនឹងការខាតបង់លុយខ្លាំងបំផុត ព្រោះដៃគូរបស់អ្នកគេនឹងចំណាយលុយជាច្រើនទៅលើការធ្វើទីផ្សារ និងការចំណាយផ្សេងៗទៀត ដូចជាការរើសបុគ្គលិកឱ្យគ្រប់ផ្នែក ការទិញរបស់របរដែលមិនទាន់មានតម្រូវការខ្លាំងផ្សេងៗជាដើម។
បើតាមមហាសេដ្ឋី ជេក ម៉ា គាត់ធ្លាប់លើកឡើងថា ពេលដែលគេបបួលគាត់រកស៊ីដោយប្រាប់ថាមុខរបរនេះឆាប់ចំណេញ គាត់មិនចូលរួមជាមួយនោះទេ ព្រោះគាត់វិនិយោគដើម្បីអនាគតរយះពេលវែង មិនខ្វល់ពីចំណេញរយះពេលខ្លីឡើយ។ ជាមួយគ្នានេះ មហាសេដ្ឋីចិន លោក Richard Liu ស្ថាបនិក JD ក៏ធ្លាប់បានលើកឡើងដែរថា សហគ្រិនពូកែមិន ដែលខ្វល់ពីប្រាក់ចំណេញរយៈពេលខ្លីនោះទ្បើយ។ ដូចមហាសេដ្ឋី Jeff Bezos គាត់រកស៊ីខាតចំណេញ ខាតចំណេញ រហូតដល់ជាង ១០ឆ្នាំ តែគាត់នៅតែអាចបន្ត អាជីកវម្មទៅមុខ ដោយមិនខ្វល់ពីលុយរយៈពេលខ្លីទេ ៕
អត្ថបទដោយ៖ ម៉េង សុងលី សហស្ថាបនិក Franchise Asia
ចុះឡាយផេករបស់ខ្ញុំខាងក្រោមនេះ ដើម្បីទទួលបានចំណេះដឹងបន្ថែម៖
https://web.facebook.com/mengsonglyofficial/posts/327982975998154
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:50",
"date_created": "2022-04-05T04:06:53.819Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 9413,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
Elon Musk នឹងធ្វើបែបនេះលើTwitter បន្ទាប់ពីចាយ៣ពាន់លាន$ទិញហ៊ុនTwitterជិត១០%កាន់កាប់
|
https://business-cambodia.com/articles/elon musk bought twitter share
|
សេដ្ឋីElon Musk គឺជាសេដ្ឋីម្នាក់ដែលតែងតែប្រើប្រាស់បណ្ដាញTwitter ក្នុងការបញ្ចេញមតិយោបល់របស់លោក។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះក្រុមហ៊ុនTwitter បានរឹតត្បិតសេរីភាពរបស់លោកក្នុងការបញ្ចេញយោបល់លើបណ្ដាញTwitter ដែលធ្វើឲ្យលោកកើតទុក្ខមិនសុខចិត្តក៏សម្រេចទិញយកភាគហ៊ុន Twitter ជិត១០%មកកាន់កាប់។
បើយោងតាមការចុះផ្សាយរបស់CNBC បានឲ្យដឹងថា Elon Musk បានទិញយកភាគហ៊ុនរបស់ Twitter ចំនួន៩.២%ជាលក្ខណៈម្ចាស់ភាគហ៊ុនក្រៅរង្វង់ប៉ុន្ដែកាទិញភាគហ៊ុនជិត១០%នេះបានធ្វើឲ្យសេដ្ឋី Elon Musk ក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតក្នុងក្រុមហ៊ុន Twitter។
បើយោងតាមគណកម្មការមូលបត្ររបស់អាមេរិកបានឲ្យដឹងថា Elon Musk កាន់កាប់ភាគហ៊ុន Twitter ចំនួន៧៣,៤៨៦,៩៣៨ហ៊ុនស្មើនឹង៩.២%នៃភាគហ៊ុនសរុបជាលក្ខណៈម្ចាស់ភាគហ៊ុនអកម្ម ពោលគឺបើទោះបីជាការទិញភាគហ៊ុននេះ សេដ្ឋី Elon Musk បានក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតក៏ដោយក៏លោកមិនទាន់មានសិទ្ធិលូកលាន់ការងារផ្ទៃក្នុងរបស់Twitterឡើយ។
បន្ទាប់ពីElon Musk ចាយលុយប្រមាណជិត៣ពាន់លានដុល្លារ ទិញយកភាគហ៊ុន Twitter មកកាន់កាប់បានធ្វើឲ្យក្រុមអ្នកវិនិយោគមានការចាប់អារម្មណ៍ ហើយមកទាល់ពេលនេះភាគហ៊ុនរបស់ Twitterឡើងដល់៤៩ដុល្លារក្នុងមួយហ៊ុនពោលគឺកើនឡើង២៧%។
បើតាមការលើកឡើងរបស់លោកDan Ives ប្រធានក្រុមហ៊ុនWedbush និងអ្នកវិភាគបច្ចេកវិទ្យាបានឲ្យដឹងថាបន្ទាប់ពីទិញបានភាគហ៊ុនTwitter អាចនឹងប្រមាណសប្ដាហ៍ខាងមុខទៀត Elon Musk អាចចឹងក្លាយជាម្ចាស់ភាគហ៊ុនសកម្ម( active stake) ដូច្នេះអ្វីដែល Elon Musk ធ្វើទៅលើTwitter គឺលោកមានសិទ្ធិក្នុងការលូកលាន់ការងារផ្ទៃក្នុងរបស់ Twitter ដូចជាអាចនឹងមានសិទ្ធិបោះឆ្នោតជ្រើសតាំងក្បាលម៉ានស៊ីនដឹកនាំTwitter ឬរុះរើក្រុមគ្រប់គ្រងក្នុងក្រុមហ៊ុនហើយអាចនឹងធ្វើការទិញយកភាគហ៊ុនរបស់Twitterទាំងស្រុងមកកាន់កាប់តែម្ដង។
សម្រាប់ប្រិយមិត្តវិញ តើប្រិយមិត្តយល់យ៉ាងណាដែរបន្ទាប់ពីសេដ្ឋី Elon Musk ទិញភាគហ៊ុនTwitter មកកាន់កាប់? តើគិតថាតម្លៃភាគហ៊ុនTwitter នឹងបន្តឡើងថ្លៃខ្ពស់ឬទេ អាចបញ្ចេញយោបល់ឲ្យក្រុមការងារយើងបានដឹងផង ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:51",
"date_created": "2022-04-05T04:02:07.174Z",
"category": "ហិរញ្ញវត្ថុ",
"views": 149,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សោកស្តាយចំពោះអ្នកគាំទ្រ Apple ខណៈអ្នកវិភាគថា iPhone 14 នឹងដកមុខងារសំខាន់២នេះ
|
https://business-cambodia.com/articles/iphone 14 will lack periscope and id touch
|
លោក Ming Chi Kuo អ្នកវិភាគប្រចាំក្រុមហ៊ុន TF International Securities ដែលមានទំនាក់ទំនងជិតស្និតជាមួយបុគ្គលិកនៅក្នុងរោងចក្រផលិតរបស់ iPhone បានលើកឡើងថា ទូរស័ព្ទស៊េរីថ្មី iPhone 14 នឹងមិនមានមុខងារកាមេរ៉ាឡែន Periscope សម្រាប់ពង្រីក និងមុខងារស្កេនក្រយ៉ៅដៃ ID Touch នោះទេ។ នេះបើយោងតាមចុះផ្សាយរបស់ Technosport កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២។
លោក Ming Chi Kuo បានឱ្យដឹងទៀតថា ទូរស័ព្ទម៉ូដែលថ្មីរបស់ Apple ដែលគ្រោងនឹងចេញនៅក្នុងខែ កញ្ញាខាងមុខនេះ ប្រហែលជាមិនអាចដាក់ចេញជាមួយបច្ចេកវិទ្យាឡែន Periscope នៅក្រោមអេក្រង់រហូតដល់ឆ្នាំ 2023 ខណៈបច្ចេកវិទ្យាស្កេនក្រយៅដៃ ក៏មិនដាក់បញ្ចូល រហូតដល់ឆ្នាំ២០២៥ ផងដែរ។
គួរបញ្ជាក់ថា Apple គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដែលមានតម្លៃថ្លៃជាងគេ លំដាប់ទី១ នៅលើពិភពលោក និងមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុត នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ដែលមានចំណែកទីផ្សារចំនួន២២ភាគរយ ខណៈក្រុមហ៊ុនផលិតទូរស័ព្ទរបស់ប្រទេសកូរ៉េខាងត្បូង Samsung ដែលធ្លាប់តែនាំមុខគេ ឈរនៅលេខរៀងទី២ ដោយមានចំណែកទីផ្សារ ត្រឹមតែ ១៩% ប៉ុណ្ណោះ នៅត្រីមាសទី៤ ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ពី Counter Point Research កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ៕
អត្ថបទដោយ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:51",
"date_created": "2022-04-05T03:54:21.468Z",
"category": "មុខរបរបច្ចេកវិទ្យា",
"views": 174,
"author": {
"first_name": "Meng",
"last_name": "Songly",
"email": "songlymeng2017@gmail.com"
},
"quality_warning": [
"noisy"
]
}
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.