id
stringlengths
36
36
title
stringlengths
8
2.31k
content
stringlengths
4
21.7k
datetime
stringdate
1478-01-28 12:00:00+0700
2025-05-08 14:01:23+0700
domain
stringclasses
9 values
url
stringlengths
31
236
0c9fa561-c94c-49dd-bc76-e344ccad62f9
អភិបាលខេត្តកំពង់ចាម ណែនាំឱ្យរដ្ឋបាលក្រុងស្រុក អនុវត្តវិធានការការពាទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ក្រោយក្រសួងអប់រំបើកឲ្យសិស្សចូលរៀននៅខែកញ្ញានេះ
អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានណែនាំឲ្យរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ អនុវត្តវិធានការទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩ រលកទី២ ក្រោយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកឲ្យដំណើរការសិស្សចូលរៀនវិញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២០ខាងមុខនេះ ។ លោកអភិបាលខេត្ត បានថ្លែងណែនាំដូច្នេះនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងពេលប្រារព្ធបើកសិក្ខា សាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ (២០២១-២០២៣) របស់រដ្ឋបាលស្រុក-ក្រុង នៅសាលាស្រុកកងមាស ខេត្តកំពង់ចាម។ លោកអភិបាលខេត្ត បានថ្លែងបន្តថា នាថ្ងៃទី៧ ខែកញ្ញាខាងមុខនេះ ក្រសួងអប់រំ បានបើកដំណើរការឡើងវិញនូវគ្រឹះស្ថានមធ្យមសិក្សាក្នុងដំណាក់កាលទី២ ដូច្នេះលោកអភិបាលខេត្ត សូមស្នើឱ្យរដ្ឋបាលក្រុង-ស្រុក សហការជាមួយមន្ទីរអប់រំខេត្ត និងមន្ទីរសុខាភិបាលខេត្ត ដើម្បីពង្រឹងការអនុវត្តស្តង់ដារសម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ ដែលត្រូវអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលចៀសវាងឲ្យបាន នៃការឆ្លងនៃជំងឺនេះក្នុងរលកទី២ ដើម្បីសុវត្ថិភាពសាលារៀន និងសហគមន៍។ ស្ថិតក្នុងឱកាសប្រកាសបិទសិក្ខាសាលានេះ អភិបាលខេត្តកំពង់ចាម បានលើកឡើងថា សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ (២០២១-២០២៣) គឺជាវេទិកាសម្របសម្រួល ការអភិវឌ្ឍន៍ ហើយក៏ជាឱកាសដ៏មានសារៈសំខាន់ ដែលយើងទាំងអស់គ្នាបានធ្វើការជជែកចរចា ដើម្បីលើកស្ទួយឲ្យកាន់តែប្រសើរឡើង រៀបចំដំណើរការអភិវឌ្ឍរបស់យើងអោយចំគោលដៅ ឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកអភិបាលខេត្ត បានសំដែងការសាទរ ដែលសិក្ខាសាលានេះ ពិភាក្សាគ្នាទទួលបានលទ្ធផលល្អប្រសើរ ដោយមានសកម្មភាពមមាញឹក និងមានការចូលរួមជាច្រើនពីដៃគូពាក់ព័ន្ធ។ ក្នុងនោះដែរ លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់លោកមេឃុំ គណៈកម្មការកសាងផែនការ ដែលបានខិតខំកសាងផែនការ និងតម្រូវការជាអទិភាព របស់ប្រជាពលរដ្ឋ រៀបចំជាកម្មវិធីវិនិយោគរបស់ឃុំ ហើយជ្រើសរើសបាននូវគម្រោងអាទិភាព យកមកពិភាក្សាក្នុងសិក្ខាសាលាសមាហរណកម្ម នាពេលនេះ ទទួលបាននូវការគាំទ្រ ពីមន្ទីរជំនាញ អង្គការជាតិ និងភ្នាក់ងារអភិវឌ្ឍន៍ផងដែរ ដែលសកម្មភាពទាំងនេះបានឆ្លុះបញ្ចាំង ពីសមត្ថភាពទទួលខុសត្រូវ របស់ឃុំ-សង្កាត់ ក្នុងការគ្រប់គ្រង ចាប់ចែងដឹកនាំ នៃការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនដោយមានការចូលរួម ពីប្រជាជន និងអ្នកពាក់ព័ន្ធ៕
2020-09-01T22:03:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169621-2020-09-01-08-03-11.html
96801897-51ae-46b3-ba5a-1b01c3a23ed8
ប្រធានអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍៖ ការផ្តល់អំណាចឲ្យក្មេងស្រីក្នុងការសម្រេចចិត្តលើសកម្មភាពនានា ជាការបង្កើនសមភាពយេនឌ័ររវាងបុរស និងស្ត្រី
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានថ្លែងថា ការជ្រើសរើសបណ្តាញក្រុមការងារដែល ដឹកនាំដោយក្មេងស្រី ពិតជាមានសារៈសំខាន់ណាស់ដែលជាការលើកទឹកចិត្តឲ្យមានភាពក្លាហាន ការផ្តល់ឱកាស និងការផ្តល់អំណាចឱ្យក្មេងស្រីក្នុងការសម្រេចចិត្ត ជាមួយការចូលរួមក្នុងសកម្មភាពសង្គមនានា ដែលអាចជួយឲ្យក្មេងស្រីមានអនាគតភ្លឺស្វាង និងបង្កើនសមភាពយេនឌ័រ រវាងបុរស និងស្ត្រីក្នុងសង្គម។ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ក្នុងឱកាសដែលអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ក្នុងកិច្ច សហប្រតិបត្តិការជាមួយដៃគូ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំកម្មវិធី Girls Act ដើម្បីជួយគាំទ្រដល់ក្មេងស្រីដែលរងផលប៉ះពាល់ដោយមេរោគអេដស៍ និងក្មេងស្រីដែល ងាយរងគ្រោះដែលរស់នៅតាមសហគមន៍ ដោយផ្តោតការយកចិត្តទុកដាក់ ទៅលើបញ្ហាក្មេងស្រីបោះបង់ការព្យាបាល បោះបង់ការសិក្សា និងបញ្ហាសុខភាពបន្តពូជ។ ពិធីនេះក៏មានការចូលរួមពីលោក ហាក់ គួយ ចៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានសង្កាត់ពងទឹក និងការចូលរួមពីក្មេងស្រីតាមសហគមន៍ និងអាណាព្យាបាល និងអ្នកពាក់ព័ន្ធចំនួន ១០០នាក់ ដែលបានរៀបចំឡើងក្នុងគោលបំណងជ្រើសរើសតំណាងក្មេងស្រីតាមសហគមន៍ដោយលើកកម្ពស់ក្មេងស្រី និង ផ្តល់អំណាច ភាពជាអ្នកដឹកនាំដល់ក្មេងស្រី ក្នុងការជួយសហគមន៍ក្មេងស្រីដែលរងផលប៉ះពាល់ដោយបញ្ហាផ្សេងៗ។ ដំណើរការជ្រើសរើសដោយមានការបោះឆ្នោត ដោយក្រុមក្មេងស្រីជាលទ្ធផលក្មេងស្រីចំនួន ៨នាក់ ដែលមានតួនាទីក្នុងការដឹកនាំសហគមន៍របស់គាត់។ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ ក៏បានថ្លែងកោតសរសើដល់ក្មេងស្រីដែលមានភាពអង់អាច ក្លាហាន និងមានការចូលរួមពីសហគមន៍ និងការគាំទ្រយ៉ាងពេញទំហឹង ពីអាជ្ញាធរ រដ្ឋអំណាចមូលដ្ឋាន និងក្រុមការងារដែលជួយដល់ការងារជាមួយការលើកកម្ពស់ក្មេងស្រីនេះ។ លោក ហាក់ គួយ ក៏បានថ្លែងអំណរគុណអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ដែលបានយកចិត្តទុកដាក់ជួយលើកកម្ពស់កេ្មងស្រី និងជួយក្មេងស្រី បានដឹកនាំ សហគមន៍ ពួកគេបានបើសហគមន៍រុងរឿង មានសុវត្តិភាព ទាល់តែមានក្មេងស្រីមានសុខភាពល្អ មានចំណេះដឹងដោយបានចូលរៀនគ្រប់ៗគ្នា និងខិតខំប្រឹងប្រែង ផ្តល់ភាពដឹកនាំដល់ខ្លួនឯងជាចំបង មិនទោរទន់ទៅតាមការអូសទាញរបស់មិត្តភកិ្តបោះបង់ការសិក្សា។ កញ្ញា ម៉ុន ស្រីកា តំណាងក្មេងស្រីក្នុងសហគមន៍ពងទឹក មានសេចក្តីរីករាយ និងប្តេជ្ញាខិតខំប្រឹងប្រែងធ្វើការងារនេះ ទោះបីជាមានាការមមាញឹកក្នុងការសិក្សា តែត្រូវតែ ខិតខំជួយជ្រោមជ្រែងដល់ក្មេងស្រី ដែលកំពុងរងគ្រោះដោយមេរោគអេដស៍ បោះបង់ចោលការសិក្សា មានបញ្ហាសុខភាព និងការលើកទឹកចិត្តដល់ពួកគាត់ជានិច្ច និងផ្តាំផ្ញើទៅពួកគាត់ថា គ្មានអ្វីដែលមិនអាចធ្វើបាននោះទេ មានតែការលើកទឹកចិត្តខ្លួនឯងជាដំបូងដែលអាចជំរុញឲ្យយើងឱ្យមានអនាគត និងសម្រេចកិច្ចការតូចធំ បានទាំងអស់៕
2020-09-01T17:33:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169582-2020-09-01-03-33-20.html
21cbc6d3-eb60-480e-a861-02615c3cd9b5
ក្រសួងសុខាភិបាល៖ អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះវិហារជាច្រើននាក់ កើតជំងឺគ្រុនផ្តាសាយធំ (Influenza A), លទ្ធផលតេស្តគ្មានកូវីដ១៩ទេ (Video inside)
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រកាសពីករណីជំងឺគ្រុនផ្តាសាយធំ (Influenza A) ដែលបានកើតឡើង លើអ្នកជាប់ឃុំឃាំងជាច្រើននាក់ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ដោយមានការចម្លងបន្តគ្នា។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News ពាក់ព័ន្ធករណីនេះថា ព្រឹកវេលាម៉ោង០៧៖១៥នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលព័ត៌មានអំពី មានហេតុការណ៍ករណីសង្ស័យជំងឺគ្រុនផ្ដាសាយធំជាច្រើននាក់ បានកើតឡើងលើក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធនាគារ ខេត្តព្រះវិហារ។ អ្នកជំងឺចំនួន១៤៧នាក់ (ស្រ្តី១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដោយឡែក ផ្តល់ការព្យាបាល និងបានយកវត្ថុសំណាក ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ អ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន១១នាក់ ត្រូវបានដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែកផ្សេងមួយទៀត។ អ្នកដែលមិនសង្ស័យឆ្លងជំងឺចំនួន ៣២៦នាក់ (ស្រ្តី២០នាក់) ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែកផ្សេងៗគ្នា។ លោកស្រី វណ្ណឌីន បញ្ជាក់ទៀតថា «នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លទ្ធផលវិភាគវត្ថុសំណាកទទួលបានពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណ: បានបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់គ្នា ដូច្នេះមិនមែនជាករណីជំងឺកូវីដ-១៩ នោះទេ ហើយលទ្ធផលវិភាគមន្ទីរពិសោធន៍ ក៏បានបញ្ជាក់ដែរថា ជាករណីជំងឺផ្តាសាយធំ (Influenza A) ដែលជាជំងឺអាចឆ្លងបន្តគ្នា បានក្នុងទ្រង់ទ្រាយបែបនេះដែរ ប្រសិនបើបុគ្គលម្នាក់ៗ មិនបានអនុវត្តកិច្ចការពារខ្លួនបានត្រឹមត្រូវទេនោះ។ ក្រុមការងារក៏បានធ្វើការអប់រំសុខភាព ដើម្បីឲ្យអ្នកនៅក្នុងពន្ធនាគារទាំងអស់ចេះការពារខ្លួន កុំឲ្យមានការចម្លងបន្តគ្នាបន្ថែមទៀត»។ លោកស្រីបន្ថែមថា បច្ចុប្បន្នស្ថានភាពសុខភាពរបស់អ្នកជំងឺ មានសភាពល្អប្រសើរជាបណ្តើរៗ និងស្ថិតក្រោមការតាមដាន ដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ។ ជាមួយគ្នានេះ លោកស្រីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តវិធានការការពារ កុំឲ្យមានការចម្លងជំងឺកូវីដ-១៩ផង និងការពារជំងឺផ្តាសាយធំផង ដែលជាជំងឺអាចឆ្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត ឬឆ្លងនៅក្នុងក្រុមគ្រួសារ ឬនៅក្នុងក្រុមមនុស្សណាមួយផងដែរ៕
2020-09-01T16:06:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169572-2020-09-01-02-06-41.html
a9ecc9d0-4d4b-4a30-9ed3-47e2c1d40745
TOP NEWS: ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ (Video inside)
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយក៏គ្មានករណីព្យាបាលជាសះស្បើយថ្មីនោះដែរ អ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យមានចំនួន៨នាក់ដដែល។ សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៦៦នាក់ (ស្រី ៥៤នាក់ និងបុរស ២១២នាក់) និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន០៨នាក់៕
2020-09-01T14:50:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169569-2020-09-01-00-50-12.html
4f74cf69-bea9-4ce7-9f29-2c37f0ad3802
ករណី​ជំងឺ​គ្រុន​ផ្តាសាយធំ (Influenza A) បាន​កើ​ត​ឡើ​ង​លើ​ក្រុមមនុស្ស​នៅក្នុង​ពន្ធ​គារ​ខេត្តព្រះវិហារ​ដោយមាន​ការចម្លង​បន្ត​គ្នា​
​ភ្នំពេញ​៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្ យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា មាន​ហេតុ​ការ​ណ៍ករណី​សង្ស័យ​ជំងឺ​គ្រុន​ផ្ដាសាយធំ ជា​ច្រើ​ន​នាក់ បាន​កើ​ត​ឡើ​ង​លើ​ក្រុម​អ្នក​កំពុង​ជាប់​ក្នុង​មណ្ឌល​ឃុំឃាំង នៃ​ពន្ធ​ធនាគារ​ខេត្តព្រះវិហារ ហើយ លទ្ធផល​វិភាគ​វត្ថុ​សំណាក​ទទួលបាន​ពី​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធារណ​: បាន​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់គ្នា ដូច្នេះ មិនមែនជា​ករណី​ជំងឺ​កូ​វីដ​-១៩ ន​នោះទេ​។​ ​ក្រសួងសុខាភិបាល សូម​គោរព​ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា​៖ នា​ព្រឹក​វេលា​ម៉ោង ០៧​និង​១៥​នាទី​នៃ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានទទួល​ព័ត៌មាន​អំពី មាន​ហេតុ​ការ​ណ៍​ករណី​សង្ស័យ​ជំងឺ​គ្រុន​ផ្ដាសាយធំ ជា​ច្រើន​នាក់ បាន​កើត​ឡើង​លើ​ក្រុម​អ្នក​កំពុង​ជាប់​ក្នុង​មណ្ឌល​ឃុំឃាំង នៃ​ពន្ធ​ធនាគារ​ខេត្តព្រះវិហារ​។ ភ្លាមៗ​នោះ ក្រោយពី​ការចុះ​ស្រាវជ្រាវ និង​ពិនិត្យ​ស្ថានភាព​ជំងឺ ដោយ​ក្រុមការងារ​ឆ្លើ​យ​តប​បន្ទាន់ និង​ក្រុមគ្រូពេទ្យ​ពិនិត្យ​ព្យាបាល​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ តាម​លក្ខណ​:​បច្ចេកទេស អ្នកជំងឺ និង​អ្នក​សង្ស័យថា​ឆ្លង​ជំងឺ ត្រូវបាន​ធ្វើ​ការបែងចែក​ចេញ​ដូច​ខាង​ក្រោមៈ​ ១. អ្នកជំងឺ​ចំនួន ១៤៧​នាក់ (​ស្ត្រី ១៩​នាក់​) ដាក់​ក្នុង​បន្ទប់​ដាច់​ដោ​យ​ឡែក ផ្តល់​ការព្យាបាល និង​បាន​យក​វត្ថុ​សំណាក​ដើ​ម្បី​ធ្វើ​តេស្ត​រក​វីរុស​កូ​វីដ​-១៩ ២. អ្នក​សង្ស័យ​ឆ្លង​ជំងឺ​ផ្តាសាយធំ​ចំនួន ១១​នាក់ ត្រូវបាន​ដាក់​ឲ្យ​នៅ​បន្ទប់​ដាច់​ដើ​យ​ឡែក​ផ្សេង​មួយទៀត និង​ ៣. អ្នក​ដែល​មិន​សង្ស័យ​ឆ្លង​ជំងឺ​ចំនួន ៣២៦​នាក់ (​ស្ត្រី ២០​នាក់​) ត្រូវ​បានដាក់​ក្នុង​បន្ទប់​ដាច់​ដោ​យ​ឡែក​ផ្សេងៗ​គ្នា​។​ ​នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ លទ្ធផល​វិភាគ​វត្ថុ​សំណាក​ទទួលបាន​ពី​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធារណៈ បាន​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់គ្នា ដូច្នេះ មិនមែនជា​ករណី​ជំងឺ​កូ​វីដ​-១៩ នោះទេ ហើ​យ​លទ្ធផល​វិភាគ​មន្ទីរ​ពិសោធ​ន៍ ក៏បាន​បញ្ជាក់ដែរថា ជា​ករណី​ជំងឺ​ផ្តាសាយធំ (Influenza A) ដែលជា​ជំងឺ​អាច​ឆ្លង​បន្ត​គ្នា​បាន​ក្នុង​ទ្រង់ទ្រាយ​បែបនេះ​ដែរ ប្រសិន​បើ​បុគ្គល​ម្នាក់ៗ មិនបាន​អនុវត្ត​កិច្ចការពារ​ខ្លួន​បាន​ត្រឹមត្រូវ​ទេនោះ​។ ក្រុមការងារ ក៏បាន​ធ្វើការអប់រំ​សុខភាព ដើម្បី​ឲ្យ​អ្នក​នៅក្នុង​ពន្ធ​គារ​ទាំងអស់​ចេះ​ការពារ​ខ្លួន កុំ​ឲ្យ​មានការ​ចម្លង​បន្ត​គ្នា​បន្ថែមទៀត​។ ​បច្ចុប្បន្ន ស្ថានភាព​សុខភាព​របស់​អ្នកជំងឺ មាន​សភាព​ល្អ​ប្រ​សើ​រ​ជាប​ណ្តើ​រៗ និង​ស្ថិតក្រោម​ការតាមដាន​ដោយ​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​។ ​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ចូលរួម​អនុវត្ត​វិធានការ​ការពារ​កុំ​ឲ្យ​មានការ​ចម្លងជំងឺ​កូ​វីដ​-១៩​ផង និង​ការពារ​ជំងឺ​ផ្តាសាយធំ​ផង ដែលជា​ជំងឺ​អាច​ឆ្លង​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់ទៀត ឬ​ឆ្លង​នៅក្នុង​ក្រុមគ្រួសារ ឬ​នៅក្នុង​ក្រុមមនុស្ស​ណាមួយ​នោះដែរ​៕
2020-09-01T10:47:37+07:00
cen.com.kh
https://cen.com.kh/archives/239785.html
c9cd5fe4-bc79-4000-9b31-9a8b920b620c
ធ្វើតេស្តហើយ គ្មានកូវីដ-១៩ទេ! អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះវិហារច្រើននាក់ កើតជំងឺគ្រុនផ្តាសាយធំ (Influenza A)តើ…
លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថា៖ ករណីជំងឺគ្រុនផ្តាសាយធំ (Influenza A) ដែលបានកើតឡើង លើអ្នកជាប់ឃុំឃាំងជាច្រើននាក់ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ដោយមានការចម្លងបន្តគ្នា។ លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ។ លោកស្រីឱ វណ្ណឌីន បានឱ្យដឹងថា៖ ក្រោយក្រសួងសុខាភិបាល បានទទួលព័ត៌មានពីករណីក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំងនៃពន្ធនាគារខេត្តព្រះវិហារ ថាមានជំងឺគ្រុនផ្ដាសាយធំជាច្រើននាក់មក ក្រសួងសុខាភិបាល បានចាត់មន្រ្តីជំនាញ ក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាលរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពជំងឺនោះភ្លាមៗតែម្ដង។ តាមលក្ខណៈបច្ចេកទេស អ្នកជំងឺ និងអ្នកសង្ស័យថា ឆ្លងជំងឺត្រូវបានធ្វើការបែងចែកចេញគ្នា ក្នុងនោះ ៖ ទី១-អ្នកជំងឺចំនួន១៤៧នាក់ (ស្រ្តី១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដោយឡែក ផ្តល់ការព្យាបាល និងបានយកវត្ថុសំណាក ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។ ទី២-អ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន១១នាក់ ត្រូវបានដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែកផ្សេងមួយទៀត។ ទី៣-អ្នកដែលមិនសង្ស័យឆ្លងជំងឺ ចំនួន៣២៦នាក់ (ស្រ្តី២០នាក់) ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែកផ្សេងៗគ្នា។ លោកស្រី វណ្ណឌីន បញ្ជាក់ទៀតថា៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លទ្ធផលវិភាគវត្ថុសំណាកទទួលបានពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណ: បានបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់គ្នា ដូច្នេះមិនមែនជាករណីជំងឺកូវីដ-១៩ នោះទេ ហើយលទ្ធផលវិភាគមន្ទីរពិសោធន៍ ក៏បានបញ្ជាក់ដែរថា ជាករណីជំងឺផ្តាសាយធំ (Influenza A) ដែលជាជំងឺអាចឆ្លងបន្តគ្នា បានក្នុងទ្រង់ទ្រាយបែបនេះដែរ ប្រសិនបើបុគ្គលម្នាក់ៗ មិនបានអនុវត្តកិច្ចការពារខ្លួនបានត្រឹមត្រូវទេនោះ។ ក្រុមការងារក៏បានធ្វើការអប់រំសុខភាព ដើម្បីឲ្យអ្នកនៅក្នុងពន្ធនាគារទាំងអស់ចេះការពារខ្លួន កុំឲ្យមានការចម្លងបន្តគ្នាបន្ថែមទៀត។ នៅថ្ងៃនេះដែរ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងថា៖ កម្ពុជាពុំមានអ្នកជាសះស្បើយ និងគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ៕
2020-09-01T10:40:42+07:00
kbnnews.com
https://kbn.news/archives/179176
6631784f-6a73-4454-a793-4c219f9d9246
អាមេរិក​មាន​អ្នកឆ្លង​វីរុស​កូរ៉ូណា​ជិត​៦លាននាក់ ខណៈ​រដ្ឋ​ភាគ​កណ្តាល​មាន​ចំនួន​អ្នកឆ្លង​កើន​ឡើង
សហរដ្ឋ​អាមេរិក​ នឹង​មាន​ករណីអ្នក​ឆ្លង​វីរុសកូរ៉ូណា​លើស​ពី​ចំនួន​៦លាន​នាក់​ ក្នុង​ពេល​ឆាប់​ៗខាង​មុខនេះ ស្រប​ពេល​អាមេរិក​ ក៏មានចំនួន​អ្នកស្លាប់​នាំមុខ​ប្រទេស​នានា​នៅ​លើ​ពិភពលោកដោយ​មាន​អ្នក​ស្លាប់ចំនួន​១៨៣.០០០នាក់​ ត្រឹម​ថ្ងៃ​ច័ន្ទ។ ​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins បាន​ឲ្យ​ដឹង​ថា រដ្ឋ​របស់​អាមេរិក​នៅ​ភាគ​កណ្តាល​ចំនួន​បួន ​មាន​ករណី​ឆ្លងកូវីដ១៩​ក្នុង​មួយ​ថ្ងៃ ដែលនេះ ជាចំនួន​កើន​ឡើង​ច្រើនមិន​ធ្លាប់​មាន។ រដ្ឋ​ទាំង​នោះ​ គឺរដ្ឋ Iowa មាន​អ្នក​ឆ្លង​ប្រមាណ​៧៨៥នាក់ រដ្ឋ North Dakota មាន​អ្នកឆ្លង៣៧៥នាក់ រដ្ឋ South Dakota​ មាន​អ្នកឆ្លង​៤២៥នាក់ និង​រដ្ឋ​ Minnesota មាន​អ្នកឆ្លង​ប្រមាណ​១.០០០នាក់។ ​ទន្ទឹម​នឹង​នេះ រដ្ឋMontana និង​រដ្ឋ Idaho បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​អ្នក​ជំងឺ​កូវីដ​១៩​ដែល​បាន​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មាន​ចំនួន​ខ្ពស់មិន​ធ្លាប់​មាន​ផងដែរ។ ​ទោះបី​ជាបណ្តា​រដ្ឋ​នៅ​ភាគកណ្តាល​សហរដ្ឋ​អាមេរិក ជា​តំបន់ដែល​មាន​ការ​ផ្ទុះ​រាតត្បាត​ថ្មី​នៃជំងឺ​កូវីដ១៩​ក៏ដោយ ក៏ប៉ុន្តែ ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺនេះ ការ​ចូល​សម្រាកពេទ្យ​ព្យាបាល​ អត្រា​អ្នកឆ្លងវិជ្ជមាន​ និង​ករណីរថ្មីៗ​នៃ​ជំងឺកូវីដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទាំង​មូល​ មាន​ការ​ថយ​ចុះ។ តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ​ Johns Hopkins បាន​បង្ហាញ​ថា​ រហូត​មកដល់​ពេល​នេះ​នៅ​ទូ​ទាំង​ពិភព​លោក អ្នក​ឆ្លង​ដោយ​សារជំងឺកូវីដ​១៩ មាន​ចំនួន​ជាង​២៥លាន​នាក់ និង​មាន​អ្នកស្លាប់​ជាង​៨​សែន​នាក់៕
2020-09-01T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/us-nears-6m-cases-of-coronavirus-as-midwest-sees-a-spike/5565346.html
eca813b6-0d0c-4660-a1d3-9a7f09b80659
អ្នក​វិទ្យាសាស្រ្ត​ឃើញ​ពី​គុណវិបត្តិ​នៃ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​ដែល​ផលិត​ដោយ​​រុស្ស៊ី​ និង​​ចិន
អ្នក​ជំនាញ​មួយ​ចំនួន​លើក​ឡើង​ថា​ វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ ដែល​ផលិត​ក្នុង​ប្រទេស​ចិន ​និង​រុស្ស៊ី​ មាន​គុណវិបត្តិដ៏ធំ​មួយ​ ដោយ​ការ​ផលិត​នោះ​គឺ​ផ្អែក​ទៅ​លើ​វីរុស​នៃ​ជំងឺ​ផ្តាសាយ​ធម្មតា​ដែល​កើត​ទៅ​លើ​មនុស្ស​ជាច្រើន​ ដែល​នេះអាច​ធ្វើ​ឱ្យ​វ៉ាក់សាំង​ការពារ​នេះ​ជំងឺ​កូវីដ១៩​នេះ​ខ្វះ​ប្រសិទ្ធភាព។ ប្រភេទ​ថ្នាំ​វ៉ាក់សាំងបង្កើតដោយ​ក្រុមហ៊ុន​ចិន​ CanSino Biologic ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​ការ ប្រើប្រាស់​លើ​កង​យោធា​របស់​ចិន​នោះ​ គ្រាន់​តែ​ផ្អែក​លើការ​កែច្នៃ​នៃ​វីរុស​បង្ក​ជំងឺ​ផ្តាសាយ​ធម្មតា​ដែល​ពាក្យ​បច្ចេកទេស​ហៅ​កាត់​ថា Ad5 តែ​ប៉ុណ្ណោះ។ ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នេះ​កំពុង​ស្វែង​រក​ការ​យល់​ព្រមសម្រាប់​ការ​ប្រើប្រាស់​ក្នុង​ករណី​សង្គ្រោះបន្ទាន់​មួយក្នុង​បណ្តា​ប្រទេស​ជា​ច្រើន មុន​ពេល​ដែល​ត្រូវ​ដាក់​ឱ្យ​សាកល្បង​ក្នុង​ទ្រង់​ទ្រាយធំ​ នេះ​បើ​តាម​ចេញ​ផ្សាយ​របស់​សារព័ត៌មាន the Wall Street Journal កាល​ពី​សប្តាហ៍មុន។ ដោយ​ឡែក​វ៉ាក់សាំង​ដែល​ផលិត​ដោយ​វិទ្យាស្ថាន​ Gamaleya ក្នុង​ទី​ក្រុង​មូស្គូនៃ​ប្រទេស​រុស្ស៊ី​វិញ​នោះ​ ដែលត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​រុស្ស៊ី​យល់​ព្រម​កាល​ពី​ដើម​ខែ​សីហា​ បើ​ទោះ​បី​មិន​មាន​ការ​ធ្វើ​តេស្ត​សាក​ល្បង​ទូលំទូលាយ​ក្តី​ គឺ​ជា​ប្រភេទ​វ៉ាក់សាំងដែល​ផលិតចេញ​ពី​វីរុស​ Ad5 ដែរ​ និងវីរុស​មួយ​ទៀត​ដែល​កម្រមាន​ជាង។ លោក​ស្រី Anna Durbin អ្នក​ស្រាវ​ជ្រាវ​វ៉ាក់សាំង​នៃ​សាកលវិទ្យាល័យ Hopkins University​លើក​ឡើងថា​ វ៉ាក់​សាំង​ដែល​ផ្អែក​លើ​វីរុស Ad5 ធ្វើ​ឱ្យ​លោក​ស្រី​មាន​ការ​បារម្ភ​ ព្រោះ​ដោយ​សារ​មាន​មនុស្ស​ជា​ច្រើន​មាន​ភាព​ស៊ាំ​ទៅនឹង​វីរុស​នេះ​ហើយ។ លោក​ស្រី​បញ្ជាក់ថា​ ខ្ញុំ​មិន​ច្បាស់​ទេ​ពី​យុទ្ធសាស្រ្ត​របស់​គេ​ តែ​ប្រហែល​ជា​វ៉ាក់​សាំង​នេះ​មិន​អាច​មាន​ភាពស័ក្តិសិទ្ធិ​៧០%ទេ​ ប្រហែល​អាច​តែ​៤០%​ប៉ុណ្ណោះ​ ដែលនេះ​អាច​ប្រសើរ​ជាងការគ្មាន​វ៉ាក់សាំង​សោះ​ រហូត​ដល់​មាន​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធិភាព​ជាង​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នោះ៕
2020-09-01T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/scientists-see-downsides-to-top-covid-19-vaccines-from-russia-china-/5565452.html
2b8cd96a-de37-44a6-8b02-ce79cba90f4f
ប្រធាន WHO ថា​ពិភពលោក​មិន​អាច​ធ្វើ​ព្រងើយ​ចាត់​ទុក​ថា​ជំងឺ​រាតត្បាត​ចប់​ទេ
ប្រធាន​អង្គការ​សុខភាព​ពិភពលោក ​(WHO) ​ព្រមាន​ថា​ «គ្មាន​ប្រទេស​ណា​មួយ​ដែលអាច​ធ្វើ​ព្រងើយ​ថា​ជំងឺ​រាតត្បាត​បាន​កន្លង​ផុត​នោះ​ទេ»។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​អនឡាញ​ពី​ទីស្នាក់ការនៅ​ទីក្រុង​ហ្សឺណែវ​កាលពី​ថ្ងៃចន្ទ​ លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានថ្លែង​ថា​ប្រទេស​នានា​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ ​«ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ និងសង្គ្រោះ​ជីវិត» ​ប្រសិន​បើ​ពួកគេ​ពិចារណា​បើក​ដំណើរការ​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ​ក្នុង​គ្រា​ដែល​មាន​ជំងឺ​រាតត្បាត​កូវីដ​១៩។ លោកវេជ្ជបណ្ឌិត ​Tedros ​បាន​បញ្ជាក់​ថា៖ «ប្រទេស​ណា​ដែល​គ្រប់​គ្រង​វីរុស​បាន​កាន់តែ​ខ្លាំង​ គឺ​ពួកគេ​កាន់​តែ​អាច​បើក​ដំណើរការ​បាន​ច្រើន។ ការ​បើក​ដំណើរការ​ដោយ​គ្មាន​ការ​គ្រប់​គ្រង​គឺ​ជា​រូបមន្ត​នៃ​គ្រោះ​មហន្តរាយ»។ លោកវេជ្ជបណ្ឌិត​ Tedros ​បាន​ផ្តល់ ​«ដំបូន្មាន​បួន​សំខាន់ៗ» ​ដល់ប្រទេស​ ទីក្រុង​ និង​បុគ្គល​នានា​សម្រាប់​ធ្វើ​តាម​ដើម្បី​គ្រប់គ្រង​វីរុស​ឱ្យ​បាន​ ក្នុង​នោះ​មាន​ការពារ​មិន​ឱ្យ​មាន​ការ​ជួប​ជុំ​ទ្រង់ទ្រាយ​ធំ​នៅ​កីឡដ្ឋាន និង​ក្លឹប​កម្សាន្ត​រាត្រី និង​អនុវត្ត​កម្មវិធី​តេស្ត​រក​វីរុសឱ្យ​បាន​ហ្មត់ចត់ តាមដាន​ការ​ប៉ះពាល់​គ្នា និង​ដាក់​ឱ្យ​នៅ​ដោយ​ឡែក។ លោក​បន្ថែម​ថា ​ប្រទេស​ទាំងនោះ​គួរ​តែ​អនុវត្ត​វិធានការ​ដែល​ការពារ​ពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុង​នោះ​មនុស្ស​ចាស់ អ្នក​ដែល​មាន​ជំងឺរ៉ាំរ៉ៃស្រាប់ និង​បុគ្គលិក​ការងារ​ចាំបាច់ ដោយ​លោក​អះអាង​ថា​នឹង​ជួយ​សង្គ្រោះ​ជីវិត ​និង​ជួយ​សម្រាល​បន្ទុក​លើ​ប្រព័ន្ធ​សុខាភិបាល​នៃ​បណ្តា​ប្រទេស​ទាំងនោះ។ លោក​វេជ្ជបណ្ឌិត​ Tedros ​ក៏​ទទូច​ដល់​មនុស្ស​គ្រប់​គ្នា​ឱ្យពាក់​ម៉ាស​ រក្សា​គម្លាត​ពីគ្នា និង​លាងដៃ​ជាប្រចាំ។ ក្នុង​ពេល​ជាមួយ​គ្នានេះ​ដែរ​ ទីភ្នាក់ងារ​សុខភាព​ពិភព​លោក​ក៏​ប្រាប់​ឱ្យ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​ខិតខំ​ប្រណាំង​គ្នា​ប្រញ៉ាប់​ផលិត​វ៉ាក់សាំង​កូវីដ​១៩​មួយ​ដែល​មាន​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​ ដែល​ជា​ការឆ្លើយតប​នឹង​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត​ Stephen Hanh ​ប្រធាន​រដ្ឋបាល​គ្រប់គ្រង​ស្បៀង​អាហារ​របស់​សហរដ្ឋអាមេរិក​ដែលថ្លែង​ថា​ទីភ្នាក់ងារ​នេះ​កំពុង​តែ​ពិចារណា​អនុញ្ញាត​ឱ្យ​ប្រើ​វ៉ាក់សាំង​មុន​ពេល​បញ្ចប់​ការ​ធ្វើ​តេស្ត​លើ​មនុស្សនៅ​ដំណាក់កាល​ចុងក្រោយ៕
2020-09-01T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/head-of-who-says-world-can-t-pretend-pandemic-is-over-/5566079.html
3e494ad7-4948-4416-acdd-4a413bec053e
ហ្វីលីពីនមានករណីស្លាប់ ​៣៩​នាក់ដោយសារជំងឺកូវីដ១៩​ និងករណីឆ្លង ៣៤៨៣​នាក់​ថែមទៀត
ក្រសួង​សុខាភិបាល​ប្រទេស​ហ្វីលីពីន​បាន​ឲ្យ​ដឹង​ នៅ​ថ្ងៃ​អង្គារ​នេះ​ ថា មាន​ករណី​ស្លាប់​ ៣៩នាក់ ​ដោយ​សារជំងឺ​កូវីដ​១៩ និងឆ្លង ៣៤៨៣​ នាក់ថែមទៀត ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters។ នៅ​ក្នុង​ព្រឹត្តិប័ត្រ​សារព័ត៌មាន​មួយ ក្រសួង​សុខាភិបាល​របស់​ហ្វីលីពីន​ បាន​បញ្ជាក់​ថា ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ សរុបបាន​កើន​ដល់ប្រមាណ ២២ម៉ឺន ៤ពាន់នាក់ លើស​ពាក់​កណ្ដាល​នៃ​ចំនួន​ករណី​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ឆ្លង​ក្នុង​អំឡុង ៣០ថ្ងៃកន្លង​ទៅ​នេះ។ ចំណែក​ឯចំនួន​អ្នក​ស្លាប់​វិញ បាន​កើន​ឡើង​ដល់ ៣៥៩៧ នាក់។ ​កាល​ពី​ថ្ងៃច័ន្ទ​ ប្រធានាធីបតីហ្វីលីពីន លោក Rodrigo Duterte ទុក​បំរាម​តាម​ផ្នែក​ខ្លះ​នៅ​ក្នុង​រដ្ឋ​ធានី Manila និង​តំបន់​ជុំវិញ​នោះ​មួយ​ខែ​ទៀត​ រហូត​ដល់​ចុង​ខែ​កញ្ញា ដើម្បី​ទប់​ស្កាត់​ការ​កើន​ឡើងនៃករណី​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ៕
2020-09-01T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/philippines-confirms-3483-more-coronavirus-cases-and-39-deaths/5566192.html
9dd6595f-9c1b-49ad-afda-2f9db353d6d3
អង្គការ​សហប្រជាជាតិ​ថា វិបត្តិ​ជំងឺ​កូវីដ១៩ ជំរុញ​ឲ្យ​មាន​វិបត្តិ​អប់រំ​លើ​ពិភពលោក
មូលនិធិ​សាកល​មួយ​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​កុមារ​ក្នុង​ប្រទេស​មាន​វិបត្តិ​ឲ្យ​ទទួល​បាន​ការ​អប់រំ បាន​បញ្ជាក់​ថា កុមារ​ជាង ១ ពាន់​លាន​នាក់​មិន​បាន​ទៅ​រៀន​ដោយសារ​ផលវិបាក​ដោយ​ផ្ទាល់​ដែល​បណ្ដាល​មក​ពី​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ អង្គការ Education Cannot Wait ដែល​ចាត់ចែង​ដោយ​អង្គការ​មូលនិធិ​កុមារ​របស់​អង្គការ​សហប្រជាជាតិ បាន​ព្រមាន​ថា កុមារ​ទាំង​នេះ​ជា​ច្រើន​ប្រហែលជា​មិន​អាច​ត្រឡប់​ទៅ​សាលារៀន​វិញ​ជា​រៀង​រហូត។ ក៏​ប៉ុន្តែ​អង្គការ​នេះ​បាន​បន្ថែម​ថា កុមារ​ជា​ច្រើន​ទៀត​អាច​ទៅ​រៀន​វិញ​បាន ប្រសិនបើ​ពួកគេ​មាន​ជំនួយ។ អ្នកស្រី Yasmine Sherif នាយិកា​ប្រតិបត្តិ​នៃ​មូលនិធិ​នេះ បាន​ប្រាប់ VOA ថា អង្គការ Education Cannot Wait ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ការ​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​នេះ។ អ្នកស្រី Sherif និយាយ​ថា៖ «វា​មិន​មែន​ថា​តើ​យើង​អាច​ធ្វើ​វា​តាម​របៀប​ណា​នោះ​ទេ ដោយសារតែ​យើង​កំពុង​ធ្វើ​កិច្ចការ​នេះ​ហើយ។ យើង​កំពុង​ផ្តល់​ការ​សិក្សា​អប់រំ ហើយ​យើង​កំពុង​ធ្វើ​ការងារ​នេះ​ដោយ​ផ្អែក​លើ​ទស្សនៈ​នៃ​ស្ថានការណ៍​មាន​វិបត្តិ»។ អ្នកស្រី Sherif បាន​ពន្យល់​ថា មូលនិធិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ដំណើរការ​នៅ​ក្នុង​ស្ថានការណ៍​មាន​វិបត្តិ និង​ស្ថានការណ៍​អាសន្ន​បន្ទាន់។ អ្នកស្រី Sherif ថ្លែង​ដូច្នេះ​ថា៖ «អង្គការ Education Cannot Wait ជា​មូលនិធិ​មួយ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​សិក្សា​អប់រំ​នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​កើតឡើង នៅ​ពេល​មាន​ការ​រីក​រាលដាល​នៃ​សង្គ្រាម និង​សូម្បីតែ​នៅ​ពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​ឆ្លង​ផង​ដែរ»។ មូលនិធិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​បញ្ហា​មនុស្សធម៌​ពិភពលោក​ក្នុង​ទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេស​ទួរគី កាល​ពី​ឆ្នាំ ២០១៦។ ចាប់​តាំងពី​ពេល​នោះ​មក មូលនិធិ​នេះ​បាន​ជួយ​កុមារ ៣ លាន ៥ សែន​នាក់​ដែល​បាន​ជួប​ប្រទះ​សង្គ្រាម រស់នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ឬ​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​មហន្តរាយ​នានា​ទាក់ទិន​នឹង​បញ្ហា​អាកាសធាតុ។ អ្នក​ដែល​ទទួល​បាន​ប្រយោជន៍​ពី​មូលនិធិ​នេះ​មាន​ដូចជា កុមារ​នៅ​ក្នុង​តំបន់ Sahel នៅ​ភាគ​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក កុមារ​នៅ​តំបន់​ភាគ​ខាង​ត្បូង​នៃ​វាល​ខ្សាច់​សាហារ៉ា​ក្នុង​ទ្វីប​អាហ្វ្រិក កុមារ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ប្រទេស​បង់ក្លាដេស និង​តំបន់​មជ្ឈិម​បូព៌ា។ អ្នកស្រី Sherif និយាយ​ថា នៅពេល​នេះ មូលនិធិ​នេះ​ធ្វើ​ប្រតិបត្តិការ​ក្នុង​ប្រទេស​ចំនួន ៣៥។ អ្នកស្រី​បន្ថែម​ថា ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ បាន​បង្ខំ​ឱ្យ​អង្គការ​សហប្រជាជាតិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ដៃគូ កែប្រែ​វិធី​របស់​ពួកគេ​ក្នុង​ការ​ផ្តល់​ការ​សិក្សា​អប់រំ​ដល់​កុមារ។ អ្នកស្រី​លើកឡើង​ថា ពួកគេ​ត្រូវតែ​សម្រប​សម្រួល​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​រក្សា​គម្លាត​ពីគ្នា ដោយ​វិធី​ថ្មីៗ​ត្រូវបាន​បង្កើត​ឡើង​សម្រាប់​សិស្ស​ជាច្រើន​ដែល​មិន​មាន​លទ្ធភាព​សិក្សា​តាម​អនឡាញ​នៅ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​នានា ក្នុង​អំឡុងពេល​បិទ​សាលាររៀន​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។ អ្នកស្រី Sherif បញ្ជាក់​ដូច្នេះ​ថា៖ «យើង​ប្រើ​បច្ចេកវិទ្យា ប្រើ​វិទ្យុ ប្រើ​គ្រូបង្រៀន ប្រើ​អាគារ​សាលារៀន ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព​និង​អនាម័យ ព្រមទាំង​បញ្ហា​ផ្តល់​អាហារ​ក្នុង​សាលារៀន​ដល់​សិស្ស ដើម្បី​ឲ្យ​សិស្ស​មាន​អាហារ​បរិភោគ​ប្រចាំ​ថ្ងៃ ដែល​សំខាន់​សម្រាប់​ពួកគេ»។ មុន​ពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ កុមារ​និង​យុវជន​ប្រមាណ ៧៥ លាន​នាក់​ដែល​ស្ថិត​ក្នុង​ប្រទេស​មាន​វិបត្តិ មិន​អាច​ទទួល​បាន​ការ​សិក្សា​អប់រំ​នោះ​ទេ។ អ្នកស្រី Sherif បាន​និយាយ​ថា ចំនួន​នេះ​បាន​កើន​ថែម​ទៀត ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។ អ្នកស្រី​បាន​បន្ថែម​ដូច្នេះ​ថា អង្គការ Education Cannot Wait ស្នើ​ឲ្យ​មាន​ការ​ផ្ដល់​ថវិកា​ជា​បន្ទាន់​ចំនួន ៣១០ លាន​ដុល្លារ ដើម្បី​ជួយ​កុមារ​ងាយ​រងគ្រោះ​នានា ដែល​ប្រឈម​នឹង​ការ​មិន​ទទួល​បាន​ការ​សិក្សា​អប់រំ៕ ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ
2020-09-01T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/covid19-pandemic-triggers-global-education-crisis/5565100.html
09e475cf-2449-47ba-bd00-5d62cb182bb2
លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បន្តផ្សព្វផ្សាយវិធានការសុខាភិបាលដល់ពលរដ្ឋ ដើម្បីការពារជំងឺកូវីដ
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានជំរុញឱ្យមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង និងមន្ទីរពេទ្យទូទាំងខេត្ត បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យយល់ដឹងពីវិធានការពារ ការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ បន្ថែមពីនេះក៏ត្រូវតាមដានឱ្យបានជាប់ជាប្រចាំ ចំពោះប្រជាពលរដ្ឋតែទើបត្រឡប់មកពីក្រៅប្រទេស ដើម្បីនាំពួកគាត់ទៅធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាល រយៈពេល១៤ថ្ងៃ។ ការជំរុញបែបនេះ របស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងក្នុងឱកាសដែលលោកស្រីរួមជាមួយ លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំនៅប្រទេសកម្ពុជា បានចុះសួរសុខទុក្ខអ្នកជំងឺក្នុងមន្ទីរពេទ្យខេត្ត និងចុះត្រួតពិនិត្យមើលមណ្ឌលចត្តាឡីស័កកំរិត១ និងមណ្ឌលចត្តាឡីស័កកម្រិត២ ព្រមទាំងបន្តត្រួតពិនិត្យកន្លែងចត្តាឡីស័ក នៅច្រកព្រំដែនត្រពាំងគ្រៀល នៅក្នុងខេត្តស្ទឹងត្រែង នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ ក្នុងឱកាសចុះសួរសុខទុក្ខអ្នកជំងឺក្នុងមន្ទីរពេទ្យខេត្តស្ទឹងត្រែងនេះ លោកស្រី ឱ វណ្ណឌីន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ខ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឱ្យបានការរាតត្បាតជំងឺកូវីដ-១៩ ដែលកំពុងកើតមានជាសាកល ជាពិសេសអំឡុងដែលប្រទេសកម្ពុជា កំពុងតែរងគ្រោះដោយសារជំងឺនេះផងដែរ។ ការចុះត្រួតពិនិត្យមើលចត្តាឡីស័ក គឺធ្វើឡើងក្នុងគោលបំណង់ ដើម្បីពិនិត្យមើលពីស្ថានភាពជាក់ស្តែង និងវិធានការគ្រប់គ្រង ក្នុងការឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩ ជាសកល៕
2020-09-01T00:15:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169542-2020-08-31-10-15-14.html
f68e2329-f749-4539-a68a-ed1676e70d7e
គណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ប្រជុំពិភាក្សាសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាង ជប៉ុន និងកម្ពុជា
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងប្រធានគណៈកម្មការអន្ដរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំពិភាក្សាសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាង ជប៉ុន និងកម្ពុជា ។ កិច្ចប្រជុំដែលធ្វើឡើងនៅទីស្ដីក្រសួងសុខាភិបាលនេះ មានការចូលរួមមន្ត្រីជាន់ខ្ពស់ពី ក្រសួងការបរទេស, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងគណៈកម្មការអន្ដរក្រសួងទាំងអស់ ក្នុងគោលបំណង ពិភាក្សារួមគ្នា ស្នើសុំបើកជើងហោះហើររវាង ជប៉ុន-កម្ពុជាឡើងវិញ ដើម្បីជាការអនុញ្ញាតឱ្យនិស្សិតខ្មែរ បានបន្ដការសិក្សានៅជប៉ុន និងបើកទំនាក់ទំនងផ្នែក អ្នកវិនិយោគិន និងធុរជន ដែលត្រូវមកធ្វើការពាណិជ្ជកម្មនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ លោកស្រីរដ្ឋលេខាធិការ បានថ្លែងបន្ដថា « ។ គួរបញ្ជាក់ថា កន្លងមកកម្ពុជាមិនបានបិទជើងហោះហើរពីជប៉ុននោះទេ តែដោយសារជប៉ុន បានសម្រេចប្រកាសដាក់ប្រទេសរបស់ខ្លួនទាំងមូលតែម្តង ទៅក្នុងគ្រាមានអាសន្ន ដោយសារស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 រហូតដល់ខែឧសភាកន្លងទៅ។ ហើយបើគិតចាប់តាំងពីកម្ពុជា អនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសកម្ពុជាធម្មតាវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ជនជាតិជប៉ុនចំនួន ៣៧៥នាក់ ត្រូវបានធ្វើដំណើរមកកម្ពុជា។ សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនសរុប ២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៦៦នាក់ (ស្រី៥៤នាក់ និងបុរស ២១២នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន០៨នាក់៕
2020-08-31T19:25:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169506-2020-08-31-05-25-25.html
80bdd4d3-9bfb-4d4f-aeb8-7f849f89c207
គ.ជ.ប ចេញសេចក្ដីណែនាំពីការចាត់វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ (Video inside)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីណែនាំ ស្ដីពី ការចាត់វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ។ ក្នុងសេចក្ដីណែនាំ បានឲ្យដឹងថា ក្នុងគោលបំណង ចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ គ.ជ.ប សូមធ្វើការណែនាំដល់លោក-លោកស្រីប្រធាន លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ត្រូវយកចិត្តទុកដាក់ណែនាំ បន្តដល់មន្ត្រីក្រោមឱវាទ និង ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ទាំងអស់ឲ្យបង្កើន ការប្រុងប្រយ័ត្នបន្ថែមទៀត សម្រាប់បរិវេណ ខាងក្រៅ និងបរិវេណ ខាងក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ដូចខាងក្រោម ៖ * ទី១៖ ត្រូវសុំសហការជាមួយមន្ទីរសុខាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចាត់វិធានការ បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ * ទី២៖ នៅបរិវេណខាងក្រៅត្រូវរៀបចំតុ ១ (មួយ) ដាក់អាល់កុល ឬជែលលាងដៃ។ * ទី៣៖ នៅបរិវេណខាងក្រៅ និងបរិវេណខាងក្នុង ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវរក្សាគម្លាត សមរម្យមួយ (ក្នុងរង្វង់១.៥ម៉ែត្រ) ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ * ទី៤៖ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែម ដោយត្រូវពាក់ម៉ាស ឬក្រមាឲ្យបានត្រឹមត្រូវ។ * ទី៥៖ ត្រូវបង្កើនការយកចិត្តទុកដាក់អនាម័យផ្ទាល់ខ្លួន ពិសេសការលាងដៃដោយសាប៊ូ ឬទឹក អាល់កុល ឬជែលឲ្យបានញឹកញាប់ជាប្រចាំ៕ ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់ គ.ជ.ប៖
2020-08-31T18:44:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169500-2020-08-31-04-44-05.html
f53ec4cb-391d-489f-a5e8-0b58893b7af7
សល់៣ថ្ងៃទៀតដល់ពិធីកាន់បិណ្ឌ ! សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព ចៀសផុតពីជំងឺឆ្លងកូវីដ១៩ (Video inside)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ ថែរក្សាសុខភាពឲ្យបានគ្រប់គ្នា ជាពិសេសការពារខ្លួនចៀសផុតពីជំងឺឆ្លងកូវីដ១៩ ក្នុងឱកាសនៃពិធីកាន់បិណ្ឌ ដែលនឹងចូលមកដល់នៅ៣ថ្ងៃទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏ជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ឧស្សាហ៍លាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគឲ្យបានជាប្រចាំ។ ជាមួយគ្នានេះ សម្តេចតេជោក៏មិនភ្លេចជូនពរដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ជូនប្រទះតែក្តីរីករាយ និងធ្វើដំណើរជិតឆ្ងាយ ទទួលបានសុខសុវត្ថិភាពគ្រប់ៗគ្នាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូន! នៅសល់តែបីថ្ងៃទៀតទេ ពិធីកាន់បិណ្ឌនឹងមកដល់។ តាមប្រពៃណីទំនៀមទម្លាប់សាសនា នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់ក្នុងពេលយ៉ាងខ្លីខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេស សូមការពារខ្លួនចៀសផុត ពីជំងឺឆ្លង Covid-19 ហើយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារឧស្សា ហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគឲ្យបានជាប្រចាំ។ នៅថ្ងៃនេះ តាមរបាយការណ៍អង្គការសុខភាពពិភពលោក (WHO) ថ្ងៃនេះ គឺមានអ្នកឆ្លងសរុប ២៤,៨៥៤,១៤០នាក់ ស្លាប់ ៨៣៨,៩២៤នាក់ និងករណីកើតថ្មីចំនួន ២៦៥,៨៨៨ករណី។ ចំណែកប្រទេសកម្ពុជាយើងវិញមកដល់នេះ មានអ្នកឆ្លងសរុប ២៧៤នាក់ បានជាសះស្បើយចំនួន២៦៦នាក់ និងមានអ្នកឆ្លងថ្មីចំនួន០១នាក់។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់រីករាយជាមួយក្រុមគ្រួសារ មិត្តភក្កិ បងប្អូន ក្នុងឱកាសពិធីកាន់បិណ្ឌមុខនេះ និងសូមឲ្យការធ្វើដំណើរជិតឆ្ងាយ ទទួលបាននូវសុខសុវត្ថិភាព ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា»៕
2020-08-31T18:37:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169498-2020-08-31-04-37-39.html
4a72642b-6228-4c83-b4e1-d25720f7a0a8
រថយន្ត​ដឹក​ម្រេច​កំពុង​បើក​លើ​ផ្លូវ ឆ្លង​ចរន្ត​ភ្លើង​ពី​អា​គុយ​ឆេះ​​អស់ទាំង​ស្រុង
ខេត្តមណ្ឌលគិរី ៖ មាន​ករណី​អគ្គិភ័យ​ឆេះ​រថយន្ត​ចំនួន ០១​គ្រឿង បណ្តាល​អោយ​ឆេះ​អស់ទាំង​ស្រុង នៅ​វេលា​ម៉ោង​១១​និង​៣៥​នាទី ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ នៅ​ចំនុច​ផ្លូវ​៧៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣៣​និង​១៣៤ ដែល​ស្ថិត​នៅ​ភូមិ​ពូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។ មន្ត្រី​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ខេត្ត ចេញ​រថយន្ត​ចំនួន ០២​គ្រឿង កម្លាំង​អធិការ និង​កម្លាំង​ប៉ុ​ស្ថិ៍រ​មនា បាន​សហការ​ជួយ​បាញ់​ពន្លត់​អស់​ទឹក​ចំនួន ០២​រថយន្ត រលត់​ទាំងស្រុង ។ ចំពោះ​មូលហេតុ​នៃ​ការ​ឆេះ​រថយន្ត​នេះ គឺ​បណ្ដាល​មក​ពី​ឆ្លងភ្លើង​ពី​ក្បាល​អា​គុយ​បណ្តាល​អោយ​ឆេះ​តែ​ម្តង ។ អ្នក​បើករថយន្ត​ឈ្មោះ ថុ​ង ថា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ រស់នៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំ​ពូ​ង ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី រថយន្ត​ម៉ាក​នី​សាន់​ណា​វ៉ា​រ៉ា ព​ណ៍​សំបក​ឪឡឹក ស្លាក​លេខ​ភ្នំពេញ AD 9519 ម្ចាស់​ពុំ​មាន​រង​របួស​ទេ ហើយ​រថយន្ត​នោះ​ដឹក​ម្រេច ចំនួន​ប្រហែល​មួយ​តោន​កន្លះ ម្ចាស់​គាត់ និង​កម្លាំង​យើង​បាន​ជួយ​ជញ្ជូន​ម្រេច​ចេញ ពុំ​បាន​ឆេះ​នោះ​ទេ ។ បច្ចុប្បន្ន​រថយន្ត​នោះ​កម្លាំង​ជំនាញ​បាន​ប្រាប់​អោយ​ម្ចាស់​គាត់​រក​រថយន្ត​ស្ទូច​ចេញពី​កន្លែង​កើតហេតុ​នោះ ៕
2020-08-31T17:23:18+07:00
kbnnews.com
https://kbn.news/archives/179097
e73d2491-3338-412b-a819-2aa532ee5da9
ក្រសួងសុខាភិបាល​សូម​អំពាវនាវ និង​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ការការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ដោយ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​
ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​សូម​អំពាវនាវ និង​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ការការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ដោយ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ​។​ ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាបជូន​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា ដោយ​ផ្អែកលើ ស្ថានភាព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅលើ​បណ្តា​ប្រទេស​លើ​សកលលោក និង​នៅក្នុង​តំបន់ មិនទាន់​មានការ​ធូរស្បើយ​ហើយ កំណើន​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ និង​ការស្លាប់​ដោយសារ​ជំងឺ​នេះ នៅតែ​បន្ត​មាន​ខ្ពស់​នៅឡើយ បើទោះបីជា​ប្រទេស​កម្ពុជា មិន ទាន់​មានការ​ចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​នៅឡើយ​ក៏ដោយ ក៏​ជំងឺ​ដ៏​កាច​សាហាវ​នេះ នៅតែ​ជាការ​គំរាមកំហែង​សុខ ភាព​សាធារណៈ ហើយ​លទ្ធភាព​នៃ​ការចម្លង​វីរុស​នេះ​នៅក្នុង​ប្រទេស ក៏​នៅតែ​ជា​ក្តី​ព្រួយបារម្ភ​នៅឡើយ​ដែរ​។ ​អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល​សូម​អំពាវនាវ និង​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ការការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ ដោយ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងអំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ​។​ ​ក្រសួង​សូម​ធ្វើការ​ណែនាំ ដើម្បី​អនុវត្ត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នូវ​វិធានការ​សំខាន់ៗ ដូចជា នៅ​ល​ចូលទៅ​កាន់​ទី​វត្ត​អា​រ៉ា​ម ត្រូវ​ពាក់​ម៉ាស់ រក្សា​អនាម័យ​រំ​ដៃ​និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល អាជ្ញាធរ​រាជធានី -​ខេត្ត គណៈបញ្ជាការ​ឯកភាព​ឃុំ​/​សង្កាត់ /​ខណ្ឌ គណៈកម្មការ​ថែរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​របៀប​រៀប រយ​ក្នុង​ទី​វត្ត​អា​រ៉ា​ម និង​គណៈកម្មការ​វត្ត ត្រូវ​ចាត់ចែង​ណែនាំ​ឲ្យ​មានការ​អនុវត្ត​វិធានការ​សុខាភិបាល (​មាន​ដូចខាងក្រោម​នេះ​) បង្កើន សកម្មភាព​ត្រួតពិនិត្យ តាមដាន បើ​ពុទ្ធបរិស័ទ ដែល​ចេញ​-​ចូល ទី​វត្ត​អារាម វិហារ សាលាឆាន់ និង​កុដិ​នីមួយៗ​ឲ្យ​បាន​ហ្មត់ចត់ ហើយ​បុគ្គល​គ្រប់រូប​ត្រូវ​ចូលរួម​អនុវត្ត​កិច្ចការពារ​ខ្លួន​កុំ​ឲ្យ​មានការ​ចម្លង​វីរុស​កូ​វីដ​-១៩ ដោយ​អនុវត្ត​នូវ​វិធានការ ដូចតទៅ ​៖ ​រៀបចំ​ឲ្យ​មាន​កន្លែង​លាងដៃ​នៅ​ច្រកចេញ​-​ចូល និង​រក្សា​ការលាង​សម្អាត​ដៃ ឲ្យ​បាន​ញឹកញាប់ – ធ្វើការ​វាស់​កំដៅ និង​បាញ់​ទឹក​អាល់កុល​លាងដៃ ឬ​ទឹក​ដែល​លាងដៃ សម្រាប់​រាល់​ពុទ្ធបរិស័ទ​ទាំង​វរ​ស់​កុំ​ឲ្យ​មានការ​ធ្វែ​ស​ប្រហែស​នៅមុខ​ច្រកចេញ​-​ចូល​ក្លោងទ្វារ​នីមួយៗ​។​ ចាត់ចែង​ឱ្យមាន​មាន​គម្លាត​សុវត្ថិភាព​បុគ្គល ដោយមាន​គម្លាត​ពីគ្នា យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ ( ពុទ្ធបរិស័ទ​ចូលក្នុង​ទី​វត្ត​អា​រ៉ា​ម វិហារ សាលាឆាន់ និង​កុដិ ឌី​មួយៗ ១.៥​ម៉ែត្រ ) គ្រប់​ពេលដែល​ចាត់ចែង​ឱ្យមាន​ការរក្សា​គម្លាត​ពីគ្នា យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ ( ១.៥​ម៉ែត្រ ) ក្នុងពេល​មានការ​ប្រគេន​ចង្ហាន់ បច្ច័យ និង គ្រឿងឧបភោគ​បរិភោគ ដល់​ព្រះសង្ឃ ឬ​នៅពេល​អង្គុយ ឬ​ឈរ រង់ចាំ​ការ​ប្រគេន ឬ​វេរចង្ហាន់ និង​ទេយ្យទាន ឬ​ពេល​ស្តាប់​ព្រះធម៌ – ព្រះសង្ឃ​គ្រប់​ព្រះអង្គ ដូនជី តាជី និង​ពុទ្ធបរិស័ទ​ទាំងអស់ ត្រូវ​ពាក់​ម៉ាស់​គ្រប់ៗ​គ្នា នៅពេល​ចូលក្នុង​ទី​វត្ត​អា​រ៉ា​ម ពេល​អង្គុយ ឬ​ឈរ​រង់ចាំ​ការ​ប្រគេន ឬ​វេរចង្ហាន់ និង​ទេយ្យទាន​នានា ជាពិសេស​នៅពេល​សូត្រ​ព្រះធម៌ ពេល​បង្សុកូល និង​ឧទ្ទិស​កុសល ជូន​ដល់​មាតា បិតា ញាតិ​ការ និង​បុព្វការី​ជន ដែល​បានធ្វើ​មរណកាល​ទៅហើយនោះ – ពិនិត្យ​តាមដាន​ពុទ្ធបរិស័ទ​ទាំងអស់ និង​រាយការណ៍​មក​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ នូវ​រាល់​ការជឿ​សង្ស័យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ឬ​ករណី​គ្រុនក្តៅ ឬ​គ្រុនផ្តាសាយ​ដែល​កើតមាន​ជា​ក្រុម​។​ ​អាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាល​ឃុំ​/​សង្កាត់ ត្រូវ​ចាត់តាំង​កម្លាំង​គ្រប់គ្រង ឃ្លាំមើល និង​ធ្វើ​ការណែនាំ​ការអនុវត្ត​ឱ្យ បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ និង​ការរៀបចំ​ទុកដាក់​ម្ហូបអាហារ​ឲ្យ​បានល្អ កុំ​ច្របូកច្របល់​គ្នា ចៀសវាង​ការពុល​ចំណីអាហារ ឬ​ជំងឺ​បណ្តាលមកពី​ចំណីអាហារ មិនមាន​សុវត្ថិភាព ព្រមទាំង ជំ​ម្រុ​ញ​លើកទឹកចិត្ត​ប្រជាជន ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​របស់ខ្លួន ឲ្យ​មានការ​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន​ស្របតាម​របត់​នៃ “​ការរស់នៅ​ធម្មតា​តាម​បប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩- ដោយ​ប្រកាន់យក​នូវ​ការអនុវត្ត​អនាម័យ​ដៃ​ស្អាត (​លាងដៃ​ឱ្យ​ញឹកញាប់​) ពាក់​ម៉ាស់ ក្នុងករណី​ចាំបាច់ ) ប្រើ​ក្រ​ម៉ា ឬ​ក្រដាស​ជូត​មាត់ ខ្ទប់មាត់​ពេល​មាន​ភ្លុក​កណ្តាស់ និង​អនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ជា​ចាំបាច់​។​ ​ក្រសួងសុខាភិបាល​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​ការយកចិត្តទុកដាក់​ចូល​រួម​ទប់ស្កាត់​ការ ចម្លង​វីរុស​កូ​វីដ​-១៩ និង​ការថែរក្សា​សុខភាព របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ហើយ​ក្រសួង​ក៏​សូម​អំពាវនាវ​ដល់​សាធារណជន ទាំងអស់ សូម​ចូលរួម​អនុវត្តតាម​ការណែនាំ​ខាងលើនេះ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​រួមចំណែក​កាត់ផ្តាច់​ការចម្លង​វីរុស​កូ​វីដ​-១៩ ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់ និង​កុំ​ឲ្យ​មានការ​ចម្លង​វីរុស​កូ​វីដ​-១៩ នេះ​ចូលក្នុង​សហគមន៍​យើង​។​ ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​មាន​បញ្ហា​សុខភាព ឬ​មាន​ជំងឺ ឬ​សង្ស័យថា​មា​ការឆ្លង​ជំងឺ សូម​ប្រញាប់​ទៅ​ស្វែងរក​ការ ពិនិត្យ​ពិគ្រោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ ឬ​ទំនាក់ទំនង​តាម​លេខ​ផ្តល់ជូន​ខា​ងក្រោម​នេះ​៕ ​
2020-08-31T16:09:39+07:00
cen.com.kh
https://cen.com.kh/archives/239544.html
1448f5f7-c823-4abb-ae34-2a97005b7f6a
TOP NEWS: ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ ជាករណីនាំចូល ខណៈអ្នកជំងឺម្នាក់ថ្មីទៀតព្យាបាលជាសះស្បើយ (Video inside)
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់ លើបុរសជនជាតិបារាំង។ នៅថ្ងៃនេះ ក្រសួងសុខាភិបាលក៏ប្រកាសពីការព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ម្នាក់ផងដែរ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែសីហានេះបានបញ្ជាក់ថា បុរសជនជាតិបារាំងដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ មានអាសយដ្ឋានស្នាក់នៅផ្លូវ២៩៤ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុសំណាករបស់គាត់ ទទួលបានលទ្ធផលវិជ្ជមាន វីរុសកូវីដ-១៩ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ * ជនជាតិខ្មែរ ២៩នាក់ (ស្ត្រី ១៧នាក់ កុមារី ០១នាក់) * បុរសជនជាតិចិន ០១នាក់ និងចិន (តៃវ៉ាន់) ១១នាក់ (ស្ត្រី ០២នាក់) * ជនជាតិអាមេរិកកាំង ១៦នាក់ (ស្ត្រី០៦នាក់ កុមារ ០៣នាក់) * ជនជាតិបារាំង ១៧នាក់ (ស្ត្រី ០៥នាក់ កុមារ ០១នាក់) * បុរសជនជាតិអៀរឡង់ ០១នាក់ * បុរសជនជាតិរុស្ស៊ី ០១នាក់ * ជនជាតិកាណាដា ០៥នាក់ (ស្ត្រី០១នាក់) បើតាមក្រសួងសុខាភិបាល អ្នកដំណើរតាមជើងហោះហើរនេះ ដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ និងមណ្ឌលចត្តាឡីស័កវិទ្យាល័យបូរី ១០០ ខ្នង ដើម្បីតាមដានស្ថានភាពបន្ត។ ដោយឡែកសម្រាប់អ្នកជំងឺម្នាក់ជាសះស្បើយ គឺជាបុរសជនជាតិចិនអាយុ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរពីប្រទេសហ្វីលីពីន តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនសរុប ២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៦៦នាក់ (ស្រី៥៤នាក់ និងបុរស ២១២នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន០៨នាក់៕
2020-08-31T15:49:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169480-2020-08-31-01-49-36.html
b84e5ace-6395-41b6-aa2f-4f68a9c43010
កូនប្រុស​តិរច្ឆាន​មាន​ជំងឺ​ស​សៃ​ប្រសាទ​សម្លាប់​ម្តាយបង្កើត ដោយ​អា​រក​ត្រូវ​តុលាការ​ឃុំខ្លួន ដាក់គុក​បណ្តោះអាសន្ន ចាំ​កាត់ទោស​ពេល​ក្រោយ​
​ភ្នំពេញ​៖ បុរស​មាន​សតិ​មិន​គ្រប់​ឬ​សរសៃប្រសាទ​ឈ្មោះ អ៊ា​ម សំណាង អាយុ​៣២​ឆ្នាំ មុខរបរ​( អតីត​)​បុគ្គលិក រោងចក្រ​ដំឡើង​ម៉ូតូ​ហុងដា ត្រូវ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០២០ បានចេញ​ដីការ​សម្រេច​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់ពី​គាត់​ត្រូវបាន​គេ​សង្ស័យថា បាន​អា​រក​ម្តាយបង្កើត​រហូត​ដាច់​ក​ចេញពី​ដងខ្លួន​យ៉ាង​អាណោច​អ​ធ័​ម​។​ ​សមត្ថកិច្ច​បានលើកឡើង​ថា​៖ ការសម្រេច​ដាក់ពន្ធនាគារ​ព្រៃ​ស​បណ្តោះអាសន្ន​សិន រង់ចាំ​សវន​ការកាត់ទោស​ពេល​ក្រោយ ក្រោម​ការចោទប្រកាន់​ពីបទ​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។ អំពើ​មនុស្សឃាត​នេះ បាន​ឡើង​ស្ថិតនៅ​ផ្លូវ​វេ​ង​ស្រេង កន្លែង​ស្នាក់នៅ​របស់​ជន​ជាប់​ចំណុច​ផ្ទះកើតហេតុ​ជាមួយ​ម្តាយ ដែលជា​ជនរងគ្រោះ ។ នៅ​កន្លែងកើតហេតុ គេ​បានឃើញ​សព​ស្ត្រី​ជា​ម្តាយ​ស្លាប់ ក្នុង​ដាច់​ក្បាល​ចេញពី​ខ្លួន ដេក​នៅលើ​កន្ទេលនីឡុង ក្នុង​សម្លៀកបំពាក់​អាវដៃខ្លី​និង​សា​រ៉ុង​។​ ​នៅ​មិនទាន់មាន​ការបញ្ជា​ក់លើ​ជនសង្ស័យ​ថា​តើ​មាន​ជំងឺ​ស​សៃ​ប្រសាទ​ពិត​ឬក៏​អត់​ទេ ព្រោះ​គេ​បានត្រឹមតែ​រកឃើញ​ប័ណ្ណ​បើក​ថ្នាំ ជាប្រចាំ​នៅ​ពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ពេល​ឃាត់​ខ្លួនគេ​បានឃើញ​បុរស​រូបនេះ​ស្រាត​ននល​គោក និង​ត្រូវ​នគរបាល​យក​កន្សែង​រុំ រួច​នាំខ្លួន​ទៅ​តុលាការ និង​គុក​តែម្តងទៅ​។​ ​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ថា ស្ត្រី​ចំណាស់​ម្នាក់​ត្រូវបាន កូនប្រុស​ចាប់​អា​រក ដាច់ចេញពី​ស្មា ស្លាប់​ក្នុង​បន្ទប់​ជួល រួច​រត់​គេចខ្លួនបាត់ កាលពី​ម៉ោង​១១​យប់​ថ្ងៃ​សុក្រ ថ្ងៃទី​២៨ ខែ សីហា ឆ្នាំ​២០២០ ដល់​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​សៅរ៍ ទី​២៩ ខែសីហា ២០២០ ទើប​មាន​មានការ​ភ្ញាក់ផ្អើល​ថា មាន​មនុស្ស​ស្លាប់​នៅ​ចំណុច​បន្ទប់​ជួល​លេខ​២០២ ជាន់​ទី​២ ស្ថិតក្នុង​បុរី​សឡា ភូមិ​ចោមចៅ​៣ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ ​ក្រោយមក​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​កូនបង្កើត នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​២៩ ដោយមាន​ប្រជាពលរដ្ឋ​ឃើញ​ជនសង្ស័យ​ដើរ​ស្រាត នៅក្រោយ​មន្ទីរពេទ្យ​សែន​សុខ​IU ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មក​មើល ទើប​ដឹងថា​ជា​ជនដៃដល់​ពិតប្រាកដ ក៏​ឃាត់ខ្លួន យកមក​សាកសួរ​នៅ​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​តែម្តង​៕
2020-08-31T13:41:20+07:00
cen.com.kh
https://cen.com.kh/archives/239446.html
bfc0502d-8f7d-445b-ab6e-0a9dc371e1ce
សល់​៣​ថ្ងៃ​ទៀត​ដល់​ពិធី​កាន់បិណ្ឌ , សម្តេច​នាយករដ្ឋមន្រ្តី បន្តអំពាវនាវ​ដល់​ប្រជាពលរដ្ឋ ​​​ថែរក្សា​សុខភាព ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​១៩
​ភ្នំពេញ​៖ ខណៈពេលដែល​នៅ​៣​ថ្ងៃ​ទៀត​ពិធី​កាន់បិណ្ឌ​នឹង​ចូលមក​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ យកចិត្តទុកដាក់ ថែរក្សា​សុខភាព​ឲ្យ​បាន​គ្រប់គ្នា ជាពិសេស​ការពារ​ខ្លួន​ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​១៩ ក្នុងឱកាស​នៃ​ពិធី​កាន់បិណ្ឌ ។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០​នេះ​ថា សុខ​សប្បាយ​ជា​ទេ​បងប្អូន​! នៅសល់តែ​បី​ថ្ងៃ​ទៀត​ទេ ពិធី​កាន់បិណ្ឌ​នឹង​មកដល់​។ តាម​ប្រពៃណី​ទំនៀមទម្លាប់​សាសនា នៅក្នុង​ឱកាស​នៃ​ពិធី​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ ដែល​នឹង​ចូល​មកដល់​ក្នុងពេល​យ៉ាងខ្លី​ខាងមុខនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​យកចិត្តទុកដាក់ ថែរក្សា​សុខភាព​ឲ្យ​បាន​គ្រប់គ្នា​ជាពិសេស សូម​ការពារ​ខ្លួន​ចៀសផុត ពី​ជំងឺឆ្លង Covid-19 ហើយ​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដោយ​បន្ត​ពាក់​ម៉ាស​ការពារ​ឧស្សា ហ៍​ដុស​សម្អាត​លាងដៃ ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ​ឲ្យ​បានជា​ប្រចាំ​។​ ​នៅថ្ងៃនេះ តាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក (WHO) ថ្ងៃនេះ គឺមាន​អ្នក​ឆ្លង​សរុប ២៤,៨៥៤,១៤០​នាក់ ស្លាប់ ៨៣៨,៩២៤​នាក់ និង​ករណី​កើត​ថ្មី​ចំនួន ២៦៥,៨៨៨​ករណី​។ ចំណែក​ប្រទេស​កម្ពុជា​យើង​វិញ​មកដល់​នេះ មាន​អ្នក​ឆ្លង​សរុប ២៧៤​នាក់ បានជា​សះស្បើយ​ចំនួន​២៦៦​នាក់ និង​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​០១​នាក់​។​ ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រីករាយ​ជាមួយ​ក្រុមគ្រួសារ មិត្ត​ភ​ក្កិ បងប្អូន ក្នុងឱកាស​ពិធី​កាន់បិណ្ឌ​មុខ​នេះ និង​សូម​ឲ្យ​ការធ្វើដំណើរ​ជិត​ឆ្ងាយ ទទួលបាន​នូវ​សុខ​សុវត្ថិភាព ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​ ​សម្តេចព្រះ​មហាសុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជសារ​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ និង​ការទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​-១៩​។​ ​បើតាម​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យោងសេចក្តី​ណែនាំ​លេខ ១៤/២០ ក​.​ស​.​ជ ស​ណន ចុះ​ថ្ងៃ​អង្គារ ៧​កើត ខែភទ្របទ ឆ្នាំជូត ទោស័ក .២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ ស្តីពី​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ និង​ពង្រឹង​វិធានការ ការពារ​សុវត្ថិភាព​សង្គម ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួង​ធម្មការ និង​សាសនា គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រគេន​ព្រះ​មេគណ ព្រះ​អនុគណ ព្រះចៅអធិការ​គ្រប់​វត្ត និង​ជូន ចំពោះ​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន ព្រះមេត្តា មេត្តា​ជ្រាបថា​៖ ក្នុងអំឡុងពេល​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​១​រោច រហូតដល់​ថ្ងៃ ១៥​រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣ ដល់​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ សូម​ព្រះសង្ឃ​គ្រប់​វត្ត​អារាម និង​ប្រជា​ពុទ្ធបរិស័ទ គ្រប់រូប ព្រះមេត្តា មេត្តា ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ -១៩ និង​ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចខិតខំ​ប្រឹង ប្រែង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​នេះ គណៈសង្ឃ​នាយក សូម​អំពាវនាវ​ដល់​ព្រះសង្ឃ​គ្រប់​អង្គ និង​ប្រជា​ពុទ្ធបរិស័ទ គ្រប់​មជ្ឈដ្ឋាន​ទូទាំងប្រទេស​ដូចខាងក្រោម​៖ ១. ត្រូវ​រៀបចំ​វត្ត​អារាម ឱ្យមាន​សណ្តាប់ធ្នាប់ អនាម័យ​បរិស្ថាន​ល្អ ចង​ទង់ បដា ជ្វាលា ពាក្យស្លោក រៀបចំ​ឱ្យមាន​ធុងសំរាម​សាធារណៈ និង​ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន ដើម្បី​រៀបចំ​ឱ្យមាន​កម្លាំង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ដែល​មក​បំពេញ​បុណ្យ​កុសល​នៅ​គ្រប់​វត្ត​អារាម​។​ ២. ក្នុង​ថ្ងៃបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ ១​រោច រហូតដល់​ថ្ងៃ ១៥​រោច ខែភទ្របទ ឆ្នាំជូត​ ​ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ សូម​ព្រះ​មេគណ ព្រះគ្រូ​អនុគណ ព្រះចៅអធិការ​គ្រប់​វត្ត​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​សូធ្យ​ព្រះធម៌​មាន រតន​សុ​ត្តា​រ​ម្ភៈ​និង រតន​សូត្រ ជាដើម ឱ្យបាន​កងរំពង​គ្រប់​វត្ត​អារាម ស្របតាម​កិច្ច​ដែល​ព្រះមហា​អានន្ទ​ត្ថេ​រ​ដ៏​មាន​អាយុ បាន​តាំងចិត្ត​ប្រកបដោយ​មេត្តា​ចំពោះ​សព្វ​សត្វ​ទាំងអស់ រួចហើយ​ស្វាធ្យាយ នៅ​ក្រុង​វេសាលី កាលដែល​ព្រះអង្គ គង់​ធរមាន​នៅឡើយ ដែលមាន​ក្នុង​សុត្តន្តបិដក​ខុ​ទ្ទក​និកាយ​លេខ ៥២ ដើម្បី​កម្ចាត់​បង់​នូវ​ភយន្តរាយ​ទាំងឡាយ ដែល​កើត​អំពី​រោគ អមនុស្ស និង​ទុរភិក្ស​ជាដើម ឱ្យ​អន្តរធាន​បាត់​ដោយ​ឆាប់រហ័ស​ក្នុងពេល​នោះឯង​។ តែ​មិន ត្រូវ​ប្រមូល​មនុស្សម្នា​ឱ្យ​ជួបជុំគ្នា​ច្រើនពេក​ទេ ជាពិសេស​ហាមឃាត់​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ជាមួយ​អ្នក​បាន ឆ្លង​វីរុស​វីដ -១៩ នេះ ។​ ៣.​រៀបចំ​ឱ្យមាន​ជា​កន្លែង​ពិនិត្យ​សុខភាព មុនពេល​ចូលក្នុង​ទីធ្លា​វត្ត​អារាម ព្រះវិហារ ឬ​សាលាឆាន់ ត្រូវមាន​ឧបករណ៍ វាស់​កម្ដៅ សាប៊ូ ជែ​ល ឬ​ទឹក​អាល់កុល​សម្រាប់​លាង​សម្អាត​ដៃ​ជាប្រចាំ​។ ត្រូវ​ពាក់​ម៉ាស ក្រមា កន្សែង ឬ​ប្រើ​ក្រដាស​ខ្ទប់មាត់​នៅពេល​ក្អក ឬ​កណ្តាស់ និង​ត្រូវ​រក្សា​គម្លាត​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត​ឱ្យបាន​យ៉ាងតិច មួយ​ម៉ែត្រ​កន្លះ និង​អនុវត្តតាម​វិធានការ​នានា ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​។​ ៤. ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត និង​បន្ត​ការស្វែងយល់​អំពី​មេរោគ​កូ​វីដ​-១៩​នេះ តាមរយៈ​ការមើល ស្តាប់ និង​សិក្សា​នូវ​សម្ភារៈ​អប់រំ ដែល​ផលិត​ដោយ​ស្ថាប័ន​សុខាភិបាល​ជាតិ​-​អន្តរជាតិ និង​អនុវត្តតាម​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO) ។ ត្រូវ​បន្ត​ការផ្សព្វផ្សាយ​នូវ​រាល់​សារ​អប់រំ ណែនាំ​នានា ដែល​ផលិត​ដោយ​ក្រសួងសុខាភិបាល ឱ្យបាន​ទូលំទូលាយ ជាប់​ជាប្រចាំ​នៅក្នុង​ទីវ​ត្ត​អារាម និង ផ្សព្វផ្សាយ​ដល់​សាធារណជន ពុទ្ធបរិស័ទ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ សំដៅ​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។​ ៥. ត្រូវ​ពាក់​ម៉ាស់​ឱ្យបាន​ជាប្រចាំ ត្រូវ​ជូត​សម្អាត​ដៃ​នឹង​ទឹក​អាល់កុល ឬ​សាប៊ូ​សម្លាប់​មេរោគ ត្រូវ​ជៀសវាង​ការ​ខាក ពាសវាល​ពាសកាល ត្រូវប្រកាន់យក​នូវ​អនាម័យ​ស្អាត​ជានិច្ច និង​សុវត្ថិភាព ចំណីអាហារ​គ្រប់ពេល​។​ ៦. ប្រសិនបើ​ជួប​អ្នកជំងឺ​ដែលមាន​អាកា​រៈ​ដូចជា​៖ គ្រុនក្តៅ ក្អក កណ្តាស់ ផ្តាសាយ ហៀរ​សំបោរ ឬ​ឈឺបំពង់ក ត្រូវ​ជួយ​បញ្ជូនទៅ​ជួប​គ្រូពេទ្យ ដើម្បី​ទទួល​ការពិនិត្យ និង​ព្យាបាល​ជាបន្ទាន់​។​ ​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា សង្ឃឹម​យ៉ាង​មុតមាំ​ថា​ព្រះសង្ឃ​គ្រប់​អង្គ និង​ពុទ្ធបរិស័ទ​គ្រប់ មជ្ឈដ្ឋាន​អនុវត្តតាម​ដោយ​សេចក្តី​ជ្រះថ្លា និង​យកចិត្តទុកដាក់​ខ្ពស់​។​ ​អ​រោ​ត្យា បរិ​មា លា​ភា ការមិន​មាន​រោគ​ជា​លាភ ដ៏​ប្រសើរ ៕ ​
2020-08-31T12:43:02+07:00
cen.com.kh
https://cen.com.kh/archives/239431.html
5d72aa75-26d9-481d-97b6-3a0c77b6adbe
ក្នុងឳកាសបុណ្យ ភ្ជុំបិណ្ឌ ៖ ក្រសួងសុខាភិបាល ណែនាំ៧ចំណុចសំខាន់ៗ ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំ ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។ យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ដោយផ្អែកលើស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅលើបណ្ដាប្រទេសលើសកលលោក និងនៅក្នុងតំបន់ មិនទាន់មានការធូរស្បើយហើយ កំណើននៃការចម្លងវីរុសកូវីដ-១៩ និងការស្លាប់ដោយសារជំងឺនេះ នៅតែបន្តមានខ្ពស់នៅឡើយ បើទោះបីជាប្រទេសកម្ពុជា មិនទាន់មានការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍នៅឡើយក៏ដោយ ក៏ជំងឺដ៏កាចសាហាវនេះ នៅតែជាការគំរាមកំហែងសុខ ភាពសាធារណៈ ហើយលទ្ធភាពនៃការចម្លងវីរុសនេះ នៅក្នុងប្រទេស ក៏នៅតែជាក្ដីព្រួយបារម្ភនៅឡើយដែរ។ ក្រសួងសុខាភិបាលសូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តការការពារការចម្លងវីរុសកូវីដ-១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ៕ ខាងក្រោមនេះជាសេចក្តីណែនាំដែលមានខ្លឹមសារទាំងស្រុង របស់ក្រសួងសុខាភិបាល៖
2020-08-31T10:19:57+07:00
kbnnews.com
https://kbn.news/archives/178922
cd2991d4-b3ca-4741-9489-a1ff287e6b73
ក្តៅៗនៅព្រឹកនេះ ! ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដម្នាក់ទៀត លើបុរស…
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានស្តីពីរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន១នាក់ លើបុរសជនជាតិបារាំង ខណៈមានអ្នកជាសះស្បើយ ជំងឺកូវីដ១៩ម្នាក់ផងដែរ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសជនជាតិបារាំងដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ មានអាសយដ្ឋានស្នាក់នៅផ្លូវ២៩៤ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុសំណាករបស់គាត់ ទទួលបានលទ្ធផលវិជ្ជមាន វីរុសកូវីដ-១៩ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ក្រសួងបន្តថា ជើងហោះហើរដែលរកឃើញបុរសជនជាតិបារាំងមានកូវីដ១៩នេះ មានអ្នកដំណើរសរុបចំនួន៨១នាក់ ក្នុងនោះមាន៖ ជនជាតិខ្មែរ ២៩នាក់ (ស្ត្រី ១៧នាក់ កុមារី ០១នាក់) ។ បុរសជនជាតិចិន ០១នាក់ និងចិន (តៃវ៉ាន់) ១១នាក់ (ស្ត្រី ០២នាក់)។ ជនជាតិអាមេរិកកាំង ១៦នាក់ (ស្ត្រី០៦នាក់ កុមារ ០៣នាក់)។ ជនជាតិបារាំង ១៧នាក់ (ស្ត្រី ០៥នាក់ កុមារ ០១នាក់)។ បុរសជនជាតិអៀរឡង់ ០១នាក់។ បុរសជនជាតិរុស្ស៊ី ០១នាក់។ ជនជាតិកាណាដា ០៥នាក់ (ស្ត្រី០១នាក់)។ បើតាមក្រសួងសុខាភិបាល អ្នកដំណើរតាមជើងហោះហើរនេះ ដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ និងមណ្ឌលចត្តាឡីស័កវិទ្យាល័យបូរី ១០០ ខ្នង ដើម្បីតាមដានស្ថានភាពបន្ត។ ដោយឡែកសម្រាប់អ្នកជំងឺម្នាក់ជាសះស្បើយ គឺជាបុរសជនជាតិចិនអាយុ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរពីប្រទេសហ្វីលីពីន តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕
2020-08-31T09:21:34+07:00
kbnnews.com
https://kbn.news/archives/178879
18de24b0-5020-46cc-abbc-6ad8086be71f
ការប្រើប្រាស់ផលិតផលថ្នាំជក់រួមគ្នា អាចបង្កើនឱកាសក្នុងការឆ្លងជំងឺកូវីដ១៩
អនុរដ្ឋលេខាធិការក្រសួង ទេសចរណ៍ លោក ហោ សារុន បានថ្លែងថាការប្រើប្រាស់ផលិតផលថ្នាំជក់រួមគ្នាដូចជាការបឺតតាមបំពង់ខ្សៀ ដែលមានទឹកមាត់អាចចម្លងមេរោគវីរុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។ ការថ្លែងរបស់លោក បែបនេះនៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីបរិស្ថានគ្មានផ្សែងបារីដល់អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍នៅទូទាំងប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះសាលាខេត្តស្វាយរៀង។ លោកបានថ្លែងថា ស្ថិតក្នុងបរិបទនៃការរីករាលដាលចម្លងជំងឺវីរុសរលាកសួតប្រភេទថ្មីកូវីដ១៩ កម្ពុជាក៏ដូចជាតំបន់ និងពិភពលោកទាំងមូលបានរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំងដែលក្នុងនោះវិស័យទេសចរណ៍ ក៏រងផលប៉ះពាល់ខ្លាំងជាងគេ។ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ បច្ចុប្បន្នក្រសួងទេសចរណ៍បានខិតខំប្រឹងប្រែងរៀបចំនូវប្រកាសស្ដីពីវិធានការសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មទាំង ៦ រួមមានវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ការស្នាក់នៅ (សណ្ឋាគារ ផ្ទះសំណាក់) វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ភោជនីយដ្ឋាន អាហារដ្ឋាន វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ការដឹកជញ្ជូនផ្លូវគោក, វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ការដឹកជញ្ជូនផ្លូវទឹក, វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់រមណីយដ្ឋានទេសចរណ៍ និងវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សហគមន៍មូលដ្ឋាន។ លោកបានរៀបរាប់ថា ត្រូវប្រកាន់យកការរស់នៅតាមទម្លាប់ថ្មីដែល ប្រជាពលរដ្ឋយើងត្រូវចេះលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ អាកុល ឬជែលលាងដៃ ពាក់ម៉ាកឬក្រមា ឈរឬអង្គុយឃ្លាតគ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងគម្លាតសុវត្ថិភាពសង្គមហើយជាពិសេសទៀត ត្រូវចូលរួមកត់ឈ្មោះដើម្បីជាការងាយស្រួលក្នុងការតាមដានករណីដែលមានបញ្ហាកើតឡើង។ សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញខ្លី និងការចូលរួមមតិពីអង្គប្រជុំ និងជាពិសេសការពិភាក្សាជំរុញទីក្រុងស្វាយរៀង និងក្រុងបាវិតឲ្យក្លាយទៅជាទីក្រុងទេសចរណ៍ ដែលគ្មានផ្សែងបារីនៅបំណាច់ឆ្នាំ២០២១ ខាងមុខនេះ។ បន្ទាប់មកក្រុមការងារយើងបានស្នើសុំការអនុញ្ញាត ពីគណៈអភិបាលខេត្តស្វាយរៀង ដើម្បីចុះពិនិត្យទីតាំងជាក់ស្ដែងនៅតាមសណ្ឋាគារា ផ្ទះសំណាក់ បឹងហ្គាឡូ ភោជនីយដ្ឋាន បៀរកាដិន អាហារដ្ឋាន និងចែកស្ទិកគ័រដល់រដ្ឋបាលក្រុងស្វាយរៀង និងក្រុងបាវិត តាមការចង្អលបង្ហាញពីមន្ទីរទេសចរណ៍ខេត្តផងដែរ៕
2020-08-31T08:49:24+07:00
kbnnews.com
https://kbn.news/archives/178884
bf84d517-11aa-4046-9d3f-149d3f902a67
សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត ណែនាំ​ឲ្យ​គ្រប់​វត្ត​អារាម​ពង្រឹង​វិធានការ ការពារ​សុវត្ថិភាព​សង្គម ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​
​ភ្នំពេញ​៖ សម្តេចព្រះ​មហាសុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជសារ​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ និង​ការទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​-១៩​។​ ​បើតាម​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យោងសេចក្តី​ណែនាំ​លេខ ១៤/២០ ក​.​ស​.​ជ ស​ណន ចុះ​ថ្ងៃ​អង្គារ ៧​កើត ខែភទ្របទ ឆ្នាំជូត ទោស័ក .២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ ស្តីពី​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ និង​ពង្រឹង​វិធានការ ការពារ​សុវត្ថិភាព​សង្គម ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួង​ធម្មការ និង​សាសនា គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រគេន​ព្រះ​មេគណ ព្រះ​អនុគណ ព្រះចៅអធិការ​គ្រប់​វត្ត និង​ជូន ចំពោះ​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន ព្រះមេត្តា មេត្តា​ជ្រាបថា​៖ ក្នុងអំឡុងពេល​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​១​រោច រហូតដល់​ថ្ងៃ ១៥​រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព .២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣ ដល់​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ សូម​ព្រះសង្ឃ​គ្រប់​វត្ត​អារាម និង​ប្រជា​ពុទ្ធបរិស័ទ គ្រប់រូប ព្រះមេត្តា មេត្តា ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ -១៩ និង​ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចខិតខំ​ប្រឹង ប្រែង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​នេះ គណៈសង្ឃ​នាយក សូម​អំពាវនាវ​ដល់​ព្រះសង្ឃ​គ្រប់​អង្គ និង​ប្រជា​ពុទ្ធបរិស័ទ គ្រប់​មជ្ឈដ្ឋាន​ទូទាំងប្រទេស​ដូចខាងក្រោម​៖ ១. ត្រូវ​រៀបចំ​វត្ត​អារាម ឱ្យមាន​សណ្តាប់ធ្នាប់ អនាម័យ​បរិស្ថាន​ល្អ ចង​ទង់ បដា ជ្វាលា ពាក្យស្លោក រៀបចំ​ឱ្យមាន​ធុងសំរាម​សាធារណៈ និង​ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន ដើម្បី​រៀបចំ​ឱ្យមាន​កម្លាំង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ដែល​មក​បំពេញ​បុណ្យ​កុសល​នៅ​គ្រប់​វត្ត​អារាម​។​ ២. ក្នុង​ថ្ងៃបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ ១​រោច រហូតដល់​ថ្ងៃ ១៥​រោច ខែភទ្របទ ឆ្នាំជូត​ ​ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ សូម​ព្រះ​មេគណ ព្រះគ្រូ​អនុគណ ព្រះចៅអធិការ​គ្រប់​វត្ត​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​សូធ្យ​ព្រះធម៌​មាន រតន​សុ​ត្តា​រ​ម្ភៈ​និង រតន​សូត្រ ជាដើម ឱ្យបាន​កងរំពង​គ្រប់​វត្ត​អារាម ស្របតាម​កិច្ច​ដែល​ព្រះមហា​អានន្ទ​ត្ថេ​រ​ដ៏​មាន​អាយុ បាន​តាំងចិត្ត​ប្រកបដោយ​មេត្តា​ចំពោះ​សព្វ​សត្វ​ទាំងអស់ រួចហើយ​ស្វាធ្យាយ នៅ​ក្រុង​វេសាលី កាលដែល​ព្រះអង្គ គង់​ធរមាន​នៅឡើយ ដែលមាន​ក្នុង​សុត្តន្តបិដក​ខុ​ទ្ទក​និកាយ​លេខ ៥២ ដើម្បី​កម្ចាត់​បង់​នូវ​ភយន្តរាយ​ទាំងឡាយ ដែល​កើត​អំពី​រោគ អមនុស្ស និង​ទុរភិក្ស​ជាដើម ឱ្យ​អន្តរធាន​បាត់​ដោយ​ឆាប់រហ័ស​ក្នុងពេល​នោះឯង​។ តែ​មិន ត្រូវ​ប្រមូល​មនុស្សម្នា​ឱ្យ​ជួបជុំគ្នា​ច្រើនពេក​ទេ ជាពិសេស​ហាមឃាត់​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ជាមួយ​អ្នក​បាន ឆ្លង​វីរុស​វីដ -១៩ នេះ ។ ៣.​រៀបចំ​ឱ្យមាន​ជា​កន្លែង​ពិនិត្យ​សុខភាព មុនពេល​ចូលក្នុង​ទីធ្លា​វត្ត​អារាម ព្រះវិហារ ឬ​សាលាឆាន់ ត្រូវមាន​ឧបករណ៍ វាស់​កម្ដៅ សាប៊ូ ជែ​ល ឬ​ទឹក​អាល់កុល​សម្រាប់​លាង​សម្អាត​ដៃ​ជាប្រចាំ​។ ត្រូវ​ពាក់​ម៉ាស ក្រមា កន្សែង ឬ​ប្រើ​ក្រដាស​ខ្ទប់មាត់​នៅពេល​ក្អក ឬ​កណ្តាស់ និង​ត្រូវ​រក្សា​គម្លាត​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត​ឱ្យបាន​យ៉ាងតិច មួយ​ម៉ែត្រ​កន្លះ និង​អនុវត្តតាម​វិធានការ​នានា ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​។ ៤. ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត និង​បន្ត​ការស្វែងយល់​អំពី​មេរោគ​កូ​វីដ​-១៩​នេះ តាមរយៈ​ការមើល ស្តាប់ និង​សិក្សា​នូវ​សម្ភារៈ​អប់រំ ដែល​ផលិត​ដោយ​ស្ថាប័ន​សុខាភិបាល​ជាតិ​-​អន្តរជាតិ និង​អនុវត្តតាម​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO) ។ ត្រូវ​បន្ត​ការផ្សព្វផ្សាយ​នូវ​រាល់​សារ​អប់រំ ណែនាំ​នានា ដែល​ផលិត​ដោយ​ក្រសួងសុខាភិបាល ឱ្យបាន​ទូលំទូលាយ ជាប់​ជាប្រចាំ​នៅក្នុង​ទីវ​ត្ត​អារាម និង ផ្សព្វផ្សាយ​ដល់​សាធារណជន ពុទ្ធបរិស័ទ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ សំដៅ​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។​ ៥. ត្រូវ​ពាក់​ម៉ាស់​ឱ្យបាន​ជាប្រចាំ ត្រូវ​ជូត​សម្អាត​ដៃ​នឹង​ទឹក​អាល់កុល ឬ​សាប៊ូ​សម្លាប់​មេរោគ ត្រូវ​ជៀសវាង​ការ​ខាក ពាសវាល​ពាសកាល ត្រូវប្រកាន់យក​នូវ​អនាម័យ​ស្អាត​ជានិច្ច និង​សុវត្ថិភាព ចំណីអាហារ​គ្រប់ពេល​។ ៦. ប្រសិនបើ​ជួប​អ្នកជំងឺ​ដែលមាន​អាកា​រៈ​ដូចជា​៖ គ្រុនក្តៅ ក្អក កណ្តាស់ ផ្តាសាយ ហៀរ​សំបោរ ឬ​ឈឺបំពង់ក ត្រូវ​ជួយ​បញ្ជូនទៅ​ជួប​គ្រូពេទ្យ ដើម្បី​ទទួល​ការពិនិត្យ និង​ព្យាបាល​ជាបន្ទាន់​។​ ​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា សង្ឃឹម​យ៉ាង​មុតមាំ​ថា​ព្រះសង្ឃ​គ្រប់​អង្គ និង​ពុទ្ធបរិស័ទ​គ្រប់ មជ្ឈដ្ឋាន​អនុវត្តតាម​ដោយ​សេចក្តី​ជ្រះថ្លា និង​យកចិត្តទុកដាក់​ខ្ពស់​។​ ​អ​រោ​ត្យា បរិ​មា លា​ភា ការមិន​មាន​រោគ​ជា​លាភ ដ៏​ប្រសើរ ៕
2020-08-31T06:48:41+07:00
cen.com.kh
https://cen.com.kh/archives/239213.html
173f4a26-214d-4999-8e5b-4f2103d07fa8
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់ពលរដ្ឋនៅស្រុកកោះធំ រួមគ្នា បង្ការ និងទប់ស្កាត់កុំឱ្យកេីតមានជំងឺកូវីដ១៩
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូជិះកង់ចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំកំពង់កុង និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីស្វែងយល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលពិភពលោករួមទាំងកម្ពុជាផងដែរ កំពុងទទួលរងគ្រោះពីការរាតត្បាតនៃជំងឺកូវីដ១៩។ ថ្លែងទៅកាន់ប្រជាពលរដ្ឋលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន និងការណែនាំរបស់ក្រសួងសុខាភិបាលទាក់ទងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ដោយហេតុថាជំងឺនេះជាជំងឺដ៏កាចសាហាវ និងអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងឆាប់រហ័ស។ ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បាននាំយកក្រមា ម៉ាស់ ទឹកអាកុល និងសាប៊ូលាងដៃ ទៅចែកជូនប្រជាពលរដ្ឋប្រមាណ ៣៦០គ្រួសារ នៅភូមិទាំង២៤ ក្នុងឃុំកំពង់កុង និងឃុំលើកដែក ឋិតក្នុងស្រុកកោះធំ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យកេីតមាននៅក្នុងសហគមន៍៕
2020-08-31T00:29:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169460-2020-08-30-10-29-03.html
13d8d128-df61-4419-aef3-b7412da340dc
លោក ព្រុំ សុខា បន្តចុះជួបមន្ត្រីមូលដ្ឋានក្នុងស្រុកសំបូរ ខេត្តក្រចេះ និងប្រាប់ពលរដ្ឋថែរក្សាសុខភាពចៀសផុតពីជំងឺ Covid-19
លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តក្រចេះ អមដំណើរដោយលោកស្រី អស់លោកប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយស្រុកសំបូរ លោកអភិបាលខេត្ត អភិបាល អភិបាលរងស្រុក បានចុះទៅជួបសំណេះសំណាលជាមួយមេឃុំទាំង១០ និងប្រធានភូមិទាំង៥២ ក្នុងស្រុក។ ជំនួបការងារនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសំបូរ។ លោក សូម សារិត ប្រធានគណបក្ស និងជាអភិបាលស្រុកសំបូរ បានធ្វើរបាយការណ៍សង្ខេបពីស្ថានភាពជាក់ស្តែងជារួម និងបញ្ហាប្រឈមដោយឡែករបស់ស្រុកសំបូរទាក់ទងនឹងផ្នែកសេដ្ឋកិច្ច សង្គម និងការគ្រប់គ្រងប្រជាពលរដ្ឋ។ លោកមេឃុំសណ្តាន់ លោកស្រីជំទប់ទី១ ឃុំបឹងចារ និងប្រធានភូមិសណ្តាន់ ប្រធានភូមិកំពង់រទេះ ក៏បានចូលរួមរាយការណ៍បញ្ជាក់បន្ថែម ពីសភាពការណ៍ជាក់ស្តែងក្នុងមូលដ្ឋានភូមិ ឃុំ របស់ខ្លួន។ លោក ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងអំណរគុណកោតសរសើរ ចំពោះស្នាដៃការងាររបស់មន្ត្រីមូលដ្ឋាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ជោគជ័យ និងសមិទ្ធផលធំធេងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។ លោកប្រធានក្រុមការងារខេត្ត ក៏បានជម្រុញលើកទឹកចិត្តមន្ត្រីភូមិ ឃុំ ឱ្យបន្តពង្រីកលទ្ធផលការងារពង្រឹងមូលដ្ឋាន ដើម្បីប្រមូលកំលាំងសាមគ្គី ប្រជាពលរដ្ឋគ្រប់ស្រទាប់ ចូលរួមប្រយុទ្ធឈ្នះកូវីដ១៩ រក្សាសន្តិសុខ សុវត្ថិភាព សុខុមាលភាពសហគមន៍ និងបង្កើនឥទ្ធិពលរបស់បក្ស និងរដ្ឋអំណាចនៅមូលដ្ឋាន សំដៅធានាប្រៀបនយោបាយសំរាប់ការបោះឆ្នោតនៅពេលខាងមុខ៕
2020-08-30T17:35:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169438-2020-08-30-03-35-39.html
62abb322-28c7-4b4a-9ee7-0be6f25a5d50
«ស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ក្នុងវិបត្តិជំងឺកូវីដ១៩» ជាប្រធានបទកិច្ចសម្ភាសកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ផ្សាយនៅថ្ងៃស្អែក !
កម្មវិធី សម្រាប់នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ស្អែកនេះ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីគ្រូហិរញ្ញវត្ថុកម្ពុជា នឹងពន្យល់ជុំវិញប្រធានបទ៖ ក្នុងកម្មវិធី របស់ទូរទស្សន៍ Fresh News។ ការផ្សាយនៃកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងលោក គា បូរាណ ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។ សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយ របស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.
2020-08-30T17:00:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169436-2020-08-30-03-00-58.html
3b6652a2-e5b1-4d13-bfb7-c8726b1def36
TOP NEWS: មិនមានអ្នកជា ហើយក៏មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះដែរ, ១៦ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាគ្មានករណីថ្មី
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថា នៅថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ហើយក៏មិនមានអ្នកជាសះស្បើយផងដែរ។ បើគិតតាំងពីថ្ងៃទី១៥ ដល់ ថ្ងៃទី៣០ ខែសីហានេះ មានរយៈពេល១៦ថ្ងៃហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី។ សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៣នាក់ (ស្រី៥៤នាក់ និងបុរស២១៩នាក់)។ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៦៥នាក់ (ស្រី ៥៤នាក់ និងបុរស ២១១នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន០៨នាក់៕
2020-08-30T14:15:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169427-2020-08-30-00-15-30.html
ae8ed659-daa5-4c11-8693-17fbf8ff9b71
ឥណ្ឌា​ក្លាយជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​ពេល ២៤ ម៉ោង​ច្រើន​បំផុត​ក្នុង​ពិភពលោក
ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ថ្មី​ចំនួន ៧៨.៧៦១ ករណី ក្នុង​រយៈពេល ២៤ ម៉ោង​នៅ​ថ្ងៃ​អាទិត្យ​នេះ។ នេះ​គឺ​ជា​តួលេខ​ឆ្លង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​មួយ​ថ្ងៃ​នៅ​ក្នុង​ពិភពលោក ចាប់​តាំង​ពី​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ នេះ​ចាប់ផ្ដើម​កើតមាន​មក និង​ស្រប​ពេល​ដែល​ប្រទេស​ឥណ្ឌា​កំពុង​តែ​បន្ដ​បើក​សកម្មភាព​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ។ នេះ​គឺ​ជា​ថ្ងៃ​ទី​បួន​ជាប់​គ្នា​ហើយ​ដែល​ឥណ្ឌា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន​ជាង ៧៥.០០០។ ឥណ្ឌា​ដែល​មាន​ប្រជាជន​សរុប​ចំនួន ១ ពាន់ ៤ រយ​លាន​នាក់ បាន​ក្លាយជា​ប្រទេស​លំដាប់​ទី ៣ លើ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​ប្រេស៊ីល ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ច្រើន​បំផុត ដែល​មាន​ចំនួន ៣ លាន ៥ សែន​ករណី និង​មាន​ករណី​ស្លាប់​ជាង ៦៣.០០០ ករណី។ នេះ​បើ​យោង​តាម​ស្ថិតិ​ផ្លូវការ​ដែល​ផ្ដល់​ដោយ​ក្រសួង​សុខាភិបាល​របស់​ឥណ្ឌា៕
2020-08-30T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/india-sets-world-record-for-covid19-infection-in-24-hours/5563712.html
b5bfd2ff-6883-4d39-b87a-3472b18ca6cb
ក្រុម​បាតុករ​នៅ​អឺរ៉ុប​តវ៉ា​ប្រឆាំង​នឹង​វិធានការ​រឹតត្បិត​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្ការ​ជំងឺ​កូវីដ១៩
នៅ​តាម​បណ្ដា​ទីក្រុង​មួយ​ចំនួន​នៅ​អឺរ៉ុប ក្រុម​បាតុករ​កាល​ពី​ថ្ងៃ​សៅរ៍ បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​រឹតត្បិត​នានា​ដែល​ត្រូវ​បាន​កំណត់ ចាប់​តាំង​ពី​ជំងឺ​កូវីដ១៩ បាន​ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​រាតត្បាត​មក។ ​ បាតុករ​រាប់​ម៉ឺន​នាក់​បាន​នាំ​គ្នា​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វិធានការ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ និង​តម្រូវ​ឲ្យ​រក្សា​គម្លាត​ពី​គ្នា។ ប៉ូលិស​និយាយ​ថា ពួកគេ​បាន​ចាប់​ខ្លួន​បាតុករ​ប្រមាណ ៣០០ នាក់។ នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស ក្រុម​បាតុករ​បាន​នាំ​គ្នា​ជួបជុំ​គ្នា​នៅ​ទីលាន Trafalgar ដើម្បី​តវ៉ា​ប្រឆាំង​នឹង​អ្វី​ដែល​ពួកគេ​និយាយ​ថា​គឺ​ជា «ការ​គាបសង្កត់​ផ្នែក​វេជ្ជសាស្ត្រ» ទៅ​លើ​ពួកគេ​ដែល​តម្រូវ​ឲ្យ​ពួកគេ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ពី​គ្នា។ ចំណែក​ឯ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​វិញ បាតុករ​រាប់​រយ​នាក់​តវ៉ា​ប្រឆាំង​នឹង​វិធានការ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​ជា​កំហិត​នៅ​ក្នុង​ទីក្រុង​នេះ។ រី​ឯ​នៅ​ទីក្រុង Zurich ប្រទេស​ស្វីស ឯណោះ​វិញ បាតុករ​ប្រមាណ ១ ពាន់​នាក់ ដែល​មាន​មន្ទិល​សង្ស័យ​ចំពោះ​វិធានការ​រឹតត្បិត​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់ «សេរីភាព​ដូច​មុន​វិញ»៕
2020-08-30T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/protesters-in-europe-protest-against-covid19-mandate/5563729.html
0e798def-2050-4e3d-8319-4587310cc0c8
មន្ទីរ​សុខាភិបាល​មួយ​ចំនួន​នៅ​អាមេរិក​ស្នើ​ឲ្យ CDC កែប្រែ​វិធានការ​កាត់​បន្ថយ​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩
ស្ថាប័ន​សុខភាព​សាធារណៈ​នានា​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កំពុង​អំពាវនាវ​ឲ្យ​មជ្ឈមណ្ឌល​សម្រាប់​ការ​បង្ការ និង​គ្រប់គ្រង​ជំងឺ (CDC) របស់​សហរដ្ឋអាមេរិក កែប្រែ​ឲ្យ​ដូច​ដើម​វិញ​នូវ​ការ​ផ្លាស់ប្ដូរ​គោលការណ៍​ណែនាំ​ជា​សាធារណៈ​របស់​ខ្លួន​ស្ដី​ពី​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ កាល​ពី​ពេល​ថ្មីៗ​នេះ។ សមាគម Big Cities Health Coalition និង​សមាគម National Association of County and City Health Officials ដែល​តំណាង​ឲ្យ​មន្ទីរ​សុខាភិបាល​មូលដ្ឋាន​ចំនួន​រាប់​ពាន់ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​កាល​ពី​ថ្ងៃ​សុក្រ ទៅ​កាន់​ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល CDC និង​ក្រសួង​សុខាភិបាល ដើម្បី​ស្នើ​ឲ្យ​ស្ថាប័ន​ទាំង​ពីរ​កែប្រែ​ការ​សម្រេច​របស់​ខ្លួន​នៅ​ក្នុង​ការ​បញ្ឈប់​ការ​ធ្វើ​តេស្ត​លើ​អ្នកណា​ដែល​អាច​ឆ្លង​ជំងឺ​កូវីដ១៩ ប៉ុន្តែ​មិនមាន​រោគសញ្ញា។ សមាគម​ទាំង​នោះ​បាន​ស្នើ​ឲ្យ​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ទាំង​ពីរ​នេះ​គោរព​ឡើង​វិញ​តាម​អនុសាសន៍​របស់​ខ្លួន​ដែល​ថា អ្នក​ដែល​អាច​ឆ្លង​ជំងឺ​កូវីដ១៩ ត្រូវ​តែ​ធ្វើ​តេស្ត បើ​ទោះបីជា​ពួកគេ​គ្មាន​រោគសញ្ញា​ក៏​ដោយ។ រដ្ឋ​យ៉ាង​ហោច​ណាស់​ចំនួន ៣៣ មិន​អនុវត្ត​ទៅ​តាម​គោលការណ៍​ថ្មី​របស់ CDC ទេ ហើយ​នៅតែ​បន្ដ​ស្នើ​ឲ្យ​ធ្វើ​តេស្ត​លើ​អ្នក​ដែល​អាច​ឆ្លង​ជំងឺ​កូវីដ១៩ ទាំងអស់ មិន​ថា​ពួកគេ​មាន ឬ​គ្មាន​រោគសញ្ញា​នោះ​ទេ។ នេះ​បើ​យោង​តាម​ការ​វិភាគ​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ សាកលវិទ្យាល័យ Johns Hopkins រាយការណ៍​ថា មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជាង ២៥ លាន​ករណី​នៅ​ទូទាំង​សាកលលោក។ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជិត ៦ លាន ករណី ប្រេស៊ីល​មាន ៣ លាន ៨ សែន ករណី និង​ឥណ្ឌា​មាន ៣ លាន ៥ សែន​ករណី៕
2020-08-30T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/health-departments-across-the-us-request-cdc-to-reverse-covid19-test/5563750.html
1f163071-8060-4954-b8db-6de281ad79c1
តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលបានស្បៀងអាហារ ថវិកា និងបរិក្ខាពេទ្យ ពីគណៈបញ្ជាការយោធាទីក្រុងហូជីមិញ ដើម្បីការពារជំងឺកូវីដ១៩
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានលោកឧត្តមសេនីយ៍ទោ សោម ស៊ុន ជាមេបញ្ជាការ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ បានទទួលស្បៀងអាហារ ថវិកា និងសម្ភារបរិក្ខារពេទ្យ គណៈបញ្ជាការយោធាទីក្រុងហូជីមីញ នៃកងទ័ពប្រជាជនវៀតណាម បានផ្តល់ជូនជាលើកទី២។ អំណោយទាំងអស់នេះ នឹងចែកបន្ដដល់គ្រួសារកងទ័ពទាំងអស់ ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងខេត្តកំពង់ធំ និងសម្រាប់អង្គភាពប្រើប្រាស់ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩។ ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំកងកម្លាំងទាំងអស់ និងក្រុមគ្រួសារត្រូវបន្តការការពារពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ព្រោះថាមេរោគដ៏កាចសាហាវមួយនេះ នៅក្បែរយើងជានិច្ច ប្រសិនបើយើងមានការធ្វេសប្រហែស វានឹងឆ្លងជាក់ជាមិនខាន។ ចុងក្រោយលោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្ត និងនាំយកស្បៀងអាហារ និងថវិកាដែលជាជំនួយឧបត្ថម្ភទាំងនេះ ទៅផ្តល់ជូនប្រជាពលរដ្ឋគ្រួសារកងទ័ព និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅខេត្តកំពង់ធំ ឲ្យដល់ដៃបងប្អូនពិតប្រាកដ។ សម្ភារដែលទទួលបាន អង្ករចំនួន២០តោន, មីម៉ាម៉ា ចំនួន១,០០០កេស, ទឹកស៉ីអ៉ីវ និងទឹកត្រី ចំនួន១,០០០យួរ និងថវិកាមួយចំនួនទៀត សម្រាប់បន្តទិញស្បៀងអាហារ បម្រើការក្នុងវិស័យមនុស្សធម៌, ម៉ាសបួនស្រទាប់ ចំនួន១០០,០០០ម៉ាស, ម៉ាសសម្រាប់គ្រូពេទ្យ ចំនួន៥០,០០០ម៉ាស, ម៉ាស៊ីនសម្រាប់វាស់ស្ទង់កម្ដៅ ចំនួន១០០គ្រឿង, ខោអាវសម្រាប់ការពារមេរោគ ចំនួន១,០០០កំប្លេរ, ទឹកអាល់កុល ឬជែលសម្រាប់លាងដៃ ចំនួន២,០០០ដប, ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ចំនួន២០គ្រឿង និងថ្នាំសម្លាប់មេរោគ ៥០ធុង៕
2020-08-30T00:13:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169402-2020-08-29-10-13-59.html
c2f100ba-5115-42ae-9b13-e9e90b9c03aa
ពលរដ្ឋចំនួន១៤៥គ្រួសារ ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ទទួលបានអំណោយមនុស្សធម៌, អភិបាលខេត្ត ផ្ដាំផ្ញើពីការប្រុងប្រយ័ត្នជំងឺកូវីដ-១៩
លោក គង់ សោភ័ណ្ឌ ក្នុងនាមជាប្រធានសាខាកាកបាទក្រហមខេត្តកណ្ដាល បានធ្វើជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋចំនួន១៤៥គ្រួសារ ដែលមានជីវិភាពខ្វះខាត ចាស់ជរា បាត់បង់សមត្ថភាពការងារ ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល នៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងបរិវេណវត្តព្រះវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។ ក្នុងពិធីនេះដែរ មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះបាឡាត់គណខេត្តកណ្តាល និងជាព្រះអនុគណក្រុងតាខ្មៅ ព្រះតំណាងសម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះមេគណ ខេត្តកណ្តាល ព្រះមន្ត្រីសង្ឃស្រុកតាមឋានានុក្រម ព្រះគ្រូចៅអធិការវត្តទាំង៤១ ក្នុងស្រុកខ្សាច់កណ្តាល លោកស្នងការរង លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុក មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា និងប្រជាពលរដ្ឋសរុបប្រមាណ២៥០អង្គ/នាក់។ ថ្លែងក្នុងពិធីនេះដែរ លោកបាននាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ នឹករលឹកពីសំណាក់សម្តេចទាំងទ្វេរ សូមជម្រុញ និងលើកទឹកចិត្តដល់ ព្រះសង្ឃ លោកយាយ លោកតាប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ថែរក្សា សុខភាព អនាម័យ ខ្លួនប្រាណ ជៀសផុតពីជំងឺដំកាត់ផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលជាបិសាចលាក់មុខដ៏កាចសាហាវគ្មានថ្នាំព្យាបាល ក៏ប៉ុន្តែយើងអាចការពារកុំឲ្យឆ្លងពីមនុស្សម្នាក់ ទៅមនុស្សទៀតបាន គឺយើងទាំងអស់គ្នាត្រូវគោរព និងអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាសនៅពេលចេញក្រៅ ឧស្សាហ៍លាងដៃនឹងទឹកសាប៊ូ ឬជែល រក្សាគម្លាតសុវត្ថិភាព យ៉ាងហោច ១ម៉ែត ទៅ១.៥០ម៉ែត្រ។ សូមរំលឹកថានេះ ជាលើកទី៥ហើយ ក្នុងឆ្នាំនេះ ដែលគណៈសង្ឃវត្តព្រះវិហារសួគ៌ បានរៀបចំនូវអំណោយដើម្បីចែកជូនញាតិញោមប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ហើយសម្រាប់សម្ភារជាគ្រឿងឧបភោគ បរិភោគ ដែលបានរៀបចំនេះគឺព្រះសង្ឃទទួលបានពីពុទ្ធបរិស័ទជិតឆ្ងាយ ដែលមានសទ្ធាជ្រះថ្លានាំយកមកប្រគេនដល់ព្រះសង្ឃ ហើយគណៈសង្ឃវត្តបានចាត់ចែងនូវសម្ភារមួយចំនួន ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតទាំង១៤៥ គ្រួសារក្នុងឱកាសនេះតែម្តង។ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង១៤៥ គ្រួសារដែលអញ្ជើញចូលរួមក្នុងពិធីនេះមាន៖ * ទី១៖ ភូមិស្វាយមាស ចំនួន៤៥គ្រួសារ * ទី២៖ ភូមិតាកែវ១ ចំនួន០៥គ្រួសារ * ទី៣៖ ភូមិតាកែវ២ ចំនួន៣៥គ្រួសារ * ទី៤៖ ភូមិព្រៃធំ ចំនួន១៦គ្រួសារ * ទី៥៖ ភូមិវិហារសួគ៌ត្បូង ចំនួន២៨គ្រួសារ * ទី៦៖ ភូមិវិហារសួគ៌ជើង ចំនួន១៦គ្រួសារ។ ចំពោះអំណោយមនុស្សធម៌ដែលគ្រួសារនីមួយៗ ទទួលបានក្នុងឱកាសនេះ គឺក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិកា៥ម៉ឺនរៀល៕
2020-08-29T22:41:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169394-2020-08-29-08-41-03.html
1473b9d3-4049-4856-a9d4-767a9148b374
ប្រព័ន្ធ​សារ​ព័ត៌មាន​ចិននិង​អាមេរិកឡាទីន​ រៀបចំ​កិច្ច​សន្ទនា​តាមអនឡាញ, ក្រុមអ្នក​សារ​ព័ត៌មាន​បាន​ពួត​ដៃ​គ្នា ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង (Video inside)
នៅថ្ងៃ​សុក្រ ទី​២៨​ ខែ​សីហា ឆ្នាំ២០២០ អគ្គស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍មជ្ឈិម​ចិន, គណៈកម្មាធិការ​សេដ្ឋកិច្ច​អាមេរិក​ឡាទីន និង​ការ៉ាប៊ីន និង​សហព័ន្ធ​សារ​ព័ត៌មាន​អាមេរិក​ឡាទីន​ បាន​រួម​គ្នា​រៀបចំ​វេទិកាសហប្រតិបត្តិការ​តាម​អនឡាញ​នៃ​ប្រព័ន្ធ​សារ​ព័ត៌មាន​ក្រោម​ប្រធាន​បទ​ «ដៃគូ​អាមេរិក​ឡាទីន» ឆ្នាំ​២០២០តាម​រយៈប្រព័ន្ធ​វីដេអូ។ តំណាង​មកពី​ស្ថាប័ន​សារ​ព័ត៌មាន​ចំនួន​ ១៥​ នៃ​ប្រទេស​ចិន​ និង​ប្រទេស​អាមេរិកឡាទីន​ចំនួន ​១១ ​សរុប ​៣៣​រូប​បាន​ធ្វើ​កិច្ច​សន្ទនា​តាម​អនឡាញ និងចេញសេចក្តី​ថ្លែង​ការណ៍​រួម ​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង ដែល​បាន​ចារ​ទំព័រ​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ​​រវាង​ប្រព័ន្ធ​សារ​ព័ត៌មានចិន​ និង​អាមេរិក​ឡាទីន។ ពេល​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើកវេទិកា​លើក​នេះ លោក សិន ហៃសុង (Shen Haixiong) ​អគ្គនាយក ​និង​ជា​និពន្ធ​នាយកនៃអគ្គស្ថានីយ​វិទ្យុ​ និង​ទូទស្សន៍​មជ្ឈិម​ចិនបាន​លើក​ឡើង​ថា ប្រព័ន្ធ​សារព័ត៌មាន​គួរ​តែ​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​ការ​ពិត តែ​មិន​មែនបង្កើត​ពាក្យ​ចចាមអារ៉ាម​ និង​បង្ក​រឿង​នោះ​ទេ, ប្រព័ន្ធ​សារ​ព័ត៌មាន​គួរ​តែប្រមូល​ផ្តុំ​​គំនិតឯកភាព​រួម តែ​មិន​មែន​បង្ក​ការ​ខ្វែង​គំនិត​គ្នា​នោះ​ទេ, ប្រព័ន្ធ​សារ​ព័ត៌មាន​គួរ​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ តាម​បែប​វិទ្យាសាស្រ្ត តែ​មិន​មែន​ទម្លាក់​កំហុស​ទៅ​ឱ្យ​ប្រទេស​ដទៃ​នោះ​ទេ, ប្រព័ន្ធ​សារ​ព័ត៌មាន​គួរ​តែ​ផ្សព្វ​ផ្សាយ​ពី​ជំនឿ​ចិត្ត តែ​មិន​មែន​វាយ​ប្រហារ​ក្នុង​ចេតនា​អាក្រក់​នោះ​ឡើយ។ លោក Shen បានបន្តទៀតថា ប្រព័ន្ធ​សារ​ព័ត៌មាន​ចិន​និង​អាមេរិក​ឡាទីន​គួរ​តែ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ថែមមួយ​កម្រិត​ទៀត រួម​គ្នា​បញ្ចេញ​សំឡេង​របស់​ប្រព័ន្ធ​សារ​ព័ត៌មាន​ចិន​ និង​អាមេរិក​ឡាទីន​ និង​ជំរុញ​កិច្ច​កសាង​សហគមន៍​រួម​វាសនាខាង​សុខាភិបាល​មនុស្ស​ជាតិ ក្នុង​អាកប្បកិរិយា​ទទួល​ខុស​ត្រូវ​ និង​ប្រកាន់ខ្ជាប់​គោល​ការណ៍​សត្យានុម័ត យុត្តិធម៌ ​និង​ពិត​ប្រាកដ ។ ឥស្សរជន​ដែល​ចូល​រួម​វេទិកា​បាន​ថ្លែង​ថា ក្នុង​គ្រា​ដ៏​គន្លឹះ​នៃ​ការ​សាមគ្គីគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង នៅ​តែ​មាន​អ្នក​នយោបាយ​ និង​ប្រព័ន្ធ​សារ​ព័ត៌មាន​នៃប្រទេស​មួយ​ចំនួន​ បានតម្កល់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​លើ​អាយុជីវិត ប្រព័ន្ធ​សារព័ត៌មាន​ដែល​មាន​សតិ​សម្ប​ជញ្ញៈលើ​ពិភពលោក​ សុទ្ធ​តែ​ឈរ​នៅ​ជា​មួយ​គុណធម៌ជាប់​ជានិច្ច។ ក្រៅ​ពី​នេះក្នុង​វេទិកា​តាម​អនឡាញ​លើក​នេះ តំណាង​ប្រព័ន្ធ​សារ​ព័ត៌មាន ​នៃ​បណ្តា​ប្រទេស​នានា​ក៏​បាន​ចេញ​ផ្សាយ​ «សេចក្តី​ថ្លែង​ការណ៍​រួម​អំពី​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​ឆ្លង​របស់​ដៃគូ​អាមេរិក​ឡាទីន» ផង​ដែរ៕
2020-08-29T21:23:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/169385-2020-08-29-07-23-21.html
adb3c707-a241-4497-9a58-7601fa13dc81
រដ្ឋមន្ត្រីកសិកម្ម ណែនាំដល់មន្ដ្រីជំនាញចុះចាក់ថ្នាំការពារសត្វពាហនៈរបស់ប្រជាពលរដ្ឋ ឲ្យបានទូទាំងប្រទេសចៀសវាងការកើតជំងឺឆ្លង
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ បានណែនាំដល់មន្ដ្រីជំនាញ ចុះចាក់ថ្នាំការពារសត្វពាហនៈ របស់ប្រជាពលរដ្ឋឲ្យបានទូទាំងប្រទេស ដើម្បីចៀសវាងការកើតជំងឺឆ្លង។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ដ្រី វេង សាខុន ដឹកនាំក្រុមការងារ ចុះចាក់ថ្នាំការពារជំងឺឆ្លងសត្វពាហនៈ នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ។ លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យមន្ទីរ និងមន្រ្តីជំនាញខិតខំអនុវត្ត ឲ្យបានគ្រប់ផែនការ ធ្វើយ៉ាងណាឲ្យសត្វពាហនៈ របស់ប្រជាពលរដ្ឋទទួលបានថ្នាំការពារ ចៀសវាងការកើតជំងឺឆ្លង ដែលនាំឲ្យប៉ះពាលដល់ផលិតកម្មគោ ក្របី រួមទាំងសេដ្ឋកិច្ចគ្រួសារ។ លោកថា ត្រូវជំរុញឲ្យកសិករយើងចិញ្ចឹមគោ ក្នុងក្រោល ឬក្នុងកសិដ្ឋានត្រឹមត្រូវ តាមបច្ចេកទេស ធានាបានសុខភាពល្អ និងចំណូលខ្ពស់ ឈប់លែងសត្វគោ ក្របីឲ្យដើរស៊ីពាសវាលពាសកាល ដែលជាឱកាសឆ្លងជំងឺបានយ៉ាងងាយ និងបំផ្លាញផលដំណាំទៀតផង។ ចិញ្ចឹមសត្វត្រូវចាក់ថ្នាំការពារជំងឺឆ្លងគ្រប់ប្រភេទ ដូច្នេះលោករដ្ឋមន្ត្រី វេង សាខុន បានយកឱកាសនេះ ណែនាំឲ្យម្ចាស់សត្វ មាន់ ទា ជ្រូក គោ ក្របី ចៀម និងពពែរ ទាំងជាលក្ខណគ្រួសារ និងក្រុមហ៊ុននៅទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ចាក់ថ្នាំការពារសត្វឲ្យបានទៀងទាត់ និងជាប្រចាំ ដើម្បីធានាថាសត្វចិញ្ចឹម មានសុខភាពល្អសម្រាប់មនុស្សបរិភោគ។ នៅថ្ងៃដដែលនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបន្ដចុះទៅភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដើម្បីពិនិត្យ កសិដ្ឋានចិញ្ចឹមបង្កង តាមបែបធម្មជាតិរបស់បង ជួន មុន្នីរិទ្ធ។ ម្ចាស់កសិដ្ឋានបានរៀបរាប់ជូនលោករដ្ឋមន្ត្រី វេង សាខុន ជ្រាបថា កសិដ្ឋានទើបចាប់ផ្តើមដំណើរ ការក្នុងខែឧសភា ឆ្នាំ២០២០ បច្ចុប្បន្នមានអាងចិញ្ចឹមទាំងតូច និងធំចំនួន២៨អាង មានពូជញី និងឈ្មោលចំនួន១០០០គូ និងកូនចំនួន ៥០០០ក្បាល កូនមានតម្លៃ ១៥០០- ២០០០រៀល/ក្បាល។ ទិសដៅចង់ពង្រីកឲ្យបាន ៣០អាង និងស្រះចំនួន៤ទៀត លើផ្ទៃដី ២០ហិកតា ដើម្បីបង្កើនបរិមាណបង្កងសាច់ផ្គត់ផ្គងឲ្យទីផ្សារ។ បងប្រុសបានសំណូមពរ ឲ្យជួយផ្នែកបច្ចេកទេស និងកម្ចីឥណទានការប្រាក់ទាបផងដែរ។ លោករដ្ឋមន្ត្រី វេង សាខុន បានកោតសរសើរចំពោះ ការខិតខំប្រឹងប្រែងរបស់បងប្រុស នេះជាការចាប់ផ្តើមចិញ្ចឹមបង្កងបែបធម្មជាតិ ដែលបានបង្ហាញថា ជាការចូលរួមជំរុញវិស័យវារីវប្បកម្មឲ្យមានការរីកចម្រើន ក្នុងខេត្តប៉ៃលិន។ ការផ្តល់ចំណេះដឹងផ្នែកបច្ចេកទេស និងបទពិសោធន៍ រដ្ឋបាលជលផល និងមន្ទីរគួរផ្តល់ជូនតាមសំណើរ ដើម្បីស្វែងរករីកចម្រើន និងបន្តពង្រីកអាជីវកម្ម ចិញ្ចឹមបង្កងឲ្យមានការរីកដុះដាលប្រកបដោយនិរន្តរភាព ចូលរួមធានាបរិមាណផ្គត់ផ្គង់បង្កងឲ្យទីផ្សារក្នុងស្រុក ដែលកំពុងពេញនិយម នាពេលបច្ចុប្បន្ន។ លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម ក៏បន្ដទៅភូមិអូរពឺត សង្កាត់ប៉ៃលិន ក្រុង ប៉ៃលិន អញ្ជើញមកពិនិត្យសួនបន្លែគ្រួសារ របស់បងស្រី ញឹប កែវ ដែលទទួលបានជំនួនជាផ្ទះសំណាញ់ (១០ម៉ែត្រ គុណ ៣៦ម៉ែត្រ) ពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ។ អ្នកស្រីម្ចាស់សួនបានរៀបរាប់ជូនលោករដ្ឋមន្ត្រី វេង សាខុន ជ្រាបអំពីការងារដាំដុះបន្លែ (ស្ពៃ ខាត់ណា និងសាលាដ) ការប្រមូលផល ទីផ្សារ ចំណូល និងបញ្ហាផ្សេងៗ។ អ្នកស្រីបានថ្លែងអំណរគុណលោករដ្ឋមន្ត្រី វេង សាខុន និងមន្រ្តីកម្មវិធី ដែលតែងតែផ្តល់កំលាំងចិត្ត គាំទ្រ និងជួយជាបច្ចេកទេសរៀងរហូត ធ្វើឲ្យអាជីវកម្មរបស់បងស្រី រីកចម្រើនធំធាត់រហូតមកទល់បច្ចុប្បន្ន បានសង់ផ្ទះសំណាញ់ដោយប្រើថវិកាផ្ទាល់ខ្លួន ប្រមាណជាង៥,០០០ដុល្លារ។ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យសួនបន្លែរួចមក លោករដ្ឋមន្ត្រី វេង សាខុន បានសាទរចំពោះជោគជ័យ ដែលអ្នកស្រីទទួលបាននាពេលនេះ ដោយចាប់ផ្តើមពីការដាំដុះ នៅលើទីវាលប្រឈមបញ្ហាជាច្រើន បច្ចុប្បន្នមានផ្ទះសំណាញ់ ប្រើគ្រឿងចក្រជំនួសពលកម្មមនុស្ស និងមានសមត្ថភាពសង់ផ្ទះសំណាញ់ខ្លួនឯងមួយបន្ថែមទៀត។ លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់បន្ថែមថា កត្តាទាំងអស់នេះហើយ គឺធ្វើឲ្យផលិតកម្មបន្លែមាននិរន្តរភាព ធានាសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រាក់ចំណូល គ្រួសាររបស់បងស្រី ដែលផលិតកម្មបន្លែសុវត្ថិភាពកំពុងមានការកើនឡើងជាលំដាប់ ស្របពេលដែលតម្រូវការទីផ្សារមានការកើនឡើង។ លោករដ្ឋមន្ដ្រី វេង សាខុន សុំឲ្យអ្នកស្រីខិតខំសិក្សា រៀនសូត្របច្ចេកទេស សិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍បន្ថែមទៀត ដើម្បីឲ្យអាជីវកម្មដំណាំបន្លែរបស់បាងស្រីមានចីរភាព និងនិរន្តរភាព៕
2020-08-29T20:23:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169375-2020-08-29-06-23-28.html
18b1069c-1622-4213-b477-bb0b3cada065
TOP NEWS: ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ, ១៥ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាគ្មានករណីថ្មី (Video inside)
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយបើគិតតាំងពីថ្ងៃទី១៥ ដល់ ថ្ងៃទី២៩ ខែសីហានេះ គឺមានរយៈពេល១៥ថ្ងៃហើយ ដែលនៅកម្ពុជាគ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី។ ជាមួយគ្នានេះ នៅថ្ងៃនេះក្រសួងសុខាភិបាល ក៏បានបញ្ជាក់ថា គ្មានករណីព្យាបាលជាសះស្បើយថ្មីនោះដែរ អ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យមានចំនួន៨នាក់ដដែល។ សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៣នាក់ (ស្រី៥៤នាក់ និងបុរស២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៦៥នាក់ (ស្រី ៥៤នាក់ និងបុរស ២១១នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន០៨នាក់៕
2020-08-29T14:15:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169342-2020-08-29-00-15-51.html
4a6615ec-0fdd-4ca6-bc2e-774537bd3560
អាជ្ញាធរថៃ បញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ជិត៣០នាក់ មកកម្ពុជាវិញតាមច្រកប៉ោយប៉ែត
យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ មានពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមកមានចំនួន ២៨នាក់ ស្រី ៧នាក់ និងកុមារ ២នាក់។ ចំពោះពលករខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការអប់រំណែនាំបន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត។ ជាមួយគ្នានេះដែរ អាជ្ញាធរថៃនៅតែបន្តបិទច្រកទ្វារព្រំដែន មិនទាន់បើកឱ្យអ្នកដំណើរចេញ-ចូលឆ្លងកាត់នៅឡើយ ចំពោះអ្នកជំងឺសង្រ្គោះបន្ទាន់ និងរថយន្តដឹកទំនិញធន់ធំ ដំណើរការជាធម្មតា៕
2020-08-29T08:48:54+07:00
kbnnews.com
https://kbn.news/archives/178767
6e390c73-c76f-45a6-a942-d2fcf3a9415d
លោក គន់ គីម នាំស្បៀងជូនពលរដ្ឋរងគ្រោះ ដោយជំងឺកូវីដ១៩ ចំនួន ៥០០គ្រួសារ នៅខេត្តឧត្តរមានជ័យ
ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជេីញជួបសំណេះសំណាលជាមួយគ្រួសារងាយរងគ្រោះដោយ Covid-19 ចំនួន ៥០០គ្រួសារ ក្នុងខេត្តឧត្ដរមានជ័យ។ ក្នុងពិធីនេះលោកទេសរដ្ឋមន្ត្រី បាននាំការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យទាំងមូល។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា សម្តេចទាំងពីរតែងមានការនឹករលឹក និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែណែនាំរូបលោក និងក្រុមការងារ ចុះជួយខេត្តឧត្តរមានជ័យ ចុះជួបផ្ទាល់ និងជួយដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តឧត្តរមានជ័យ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញេីឱ្យប្រជាពលរដ្ឋត្រូវអនុវត្តន៍ឱ្យបានតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការបង្កាជំងឺ Covid-19 ដេីម្បីខ្លួនឯង គ្រួសារ និងសហគមន៍គ្មានការឆ្លងជំងឺកូវីដ១៩។ ទន្ទឹមនឹងការការពារជំងឺកូវីដ១៩ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំប្រជាពលរដ្ឋខិតខំ បង្កបង្កេីនផលដាំដុះបន្លែបង្កា និងចិញ្ចឹមសត្វជាដើម ដើម្បីដោះស្រាយបញ្ហាខ្វះខាតក្នុងជីវភាព។ លោក គន់ គីម ក៏បានអំពាវនាវអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ចូលរួមសហការគ្នាទប់ស្កាត់ការប្រេីប្រាស់ និងចរាចរគ្រឿងញៀន ដេីម្បីអនាគតកូនចៅប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា ជំនួយមនុស្សធម៌ដែលយកចែកជូនប្រជាពលរដ្ឋនោះរួមមាន៖ ម្សៅសាប៊ូបោកខោអាវ, សាប៊ូដុសខ្លួន, សាប៊ូកក់សក់, ថ្នាំ និងច្រាសដុសធ្មេញ, កូនកន្សែង, អង្ករក្នុង ១គ្រួសារ ២៥គីឡូក្រាម៕
2020-08-29T02:35:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169325-2020-08-28-12-35-40.html
83b9ab1f-9c15-406a-aae8-16b0dd26753e
លោកស្រី មុំ ចាន់ដានី សំណេះសំណាល និងចែកអំណោយ ជូនដល់៣២គ្រួសារ និងកុមារ២០នាក់ ដែលទទួលរងផលប៉ះពាល់ ក្នុងអំឡុងប្រយុទ្ធនឹងជំងឺ Covid-19
ដើម្បីជួយសម្រូលដល់ការខ្វះខាត ក្នុងជីវភាពគ្រួសារខ្វះខាត ក្នុងអំឡុងប្រយុទ្ធនឹងជំងឺ Covid-19 នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយឧបត្ថម្ភ គាំទ្រគ្រឿងឧបភោគបរិភោគ សមា្ភរអនាម័យ និងសម្ភារសិក្សាជូនដល់គ្រួសារ និងកុមារ សរុបចំនួន៣២គ្រួសារ និងកុមារចំនួន២០នាក់ នៅរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការខ្វះខាត ក្នុងជីវភាពគ្រួសារ។ ជាមួយគ្នានេះ លោកស្រី មុំ ចាន់ដានី ក៏បានលើកឡើងនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតថា ក៏ដូចប្រសាសន៍អភិបាលរាជធានី មិនត្រូវឲ្យនរណាម្នាក់ ស្លាប់ដោយសារតែភាពអត់ឃ្លាតនោះទេ ហើយលោកមានការកោត សរសើចំពោះជនពិការទាំងនេះ ចំពោះការខិតខំប្រឹងប្រែង ដោយមិនដើរ សុំទាន ដូចជនពិការផ្សេងទៀត និងបានស្នើឲ្យសមាគម ត្រូវចេះថែរក្សាសុខភាព ដើម្បីបន្តស្វែងរកជំនួយពីសប្បុរសជន ឲ្យគេជួយទៅតាមការប្រគំតន្រ្តីទៅថ្ងៃខាងមុខ ពិសេសត្រូវរស់នៅស្អាត ត្រូវលាងដៃដផយទឹកអាល់កុល និងសាប៊ូជាប្រចាំ ដើម្បីបង្ការទប់ស្កាត់នូវមេរោគកូវីដ១៩ (COVID19) ។ ក្នុងឱកាសនោះ លោកស្រីប្រធាន ក៏បាននាំនូវការផ្តាំផ្ញើពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យសមាជិកក្នុងសមាគមន៍ យកចិត្តទុកដាក់អនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ការថែរក្សាសុខភាព អនាម័យលាងសំអាតដៃ ឲ្យបានញឹកញាប់ សំអាតបរិវេណរស់នៅ ដើម្បីសុខភាព បងប្អូនមានពិការភាពយើង ក៏ដូចដើម្បី ចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ (Covid-19) ផងដែរ ។ លោកស្រី បានបញ្ជាក់ថា អំណោយដែលបានផ្តល់ជូននាពេលនេះ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ, ទឹកត្រី១យួរ, មី១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ១យួរ, អំបិល១កញ្ចប់, ប្រេងឆា១ដប, និងសម្ភារសិក្សាកុមារ១កញ្ចប់។ ជំនួសមុខឲ្យប្រជាពលរដ្ឋ លោកស្រី មុំចាន់ដានី ប្រធានមន្ទីរសង្គកិច្ចរាជធានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការសកម្មភាពដើម្បីកុមារ (APLE) បានផ្តល់អំណោយឧបត្ថម្ភ តាមរយៈមន្ទីរ ស.អ.យ រាជធានីភ្នំពេញ និងសូមគោរពជូនពរប្រធានអង្គការ និងសហការីទាំងអស់ ជួបប្រទះតែពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
2020-08-28T21:02:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169283-2020-08-28-07-02-07.html
978b3af9-c02e-47cd-806c-1b82006362ad
លោកស្រី មុំ ចាន់ដានី សំណេះសំណាល និងចែកអំណោយ ជូនដល់៣២គ្រួសារ និងកុមារ២០នាក់ ដែលទទួលរងផលប៉ះពាល់ ក្នុងអំឡុងប្រយុទ្ធនឹងជំងឺ Covid-19
ដើម្បីជួយសម្រូលដល់ការខ្វះខាត ក្នុងជីវភាពគ្រួសារខ្វះខាត ក្នុងអំឡុងប្រយុទ្ធនឹងជំងឺ Covid-19 នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយឧបត្ថម្ភ គាំទ្រគ្រឿងឧបភោគបរិភោគ សមា្ភរអនាម័យ និងសម្ភារសិក្សាជូនដល់គ្រួសារ និងកុមារ សរុបចំនួន៣២គ្រួសារ និងកុមារចំនួន២០នាក់ នៅរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការខ្វះខាត ក្នុងជីវភាពគ្រួសារ។ ជាមួយគ្នានេះ លោកស្រី មុំ ចាន់ដានី ក៏បានលើកឡើងនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតថា ក៏ដូចប្រសាសន៍អភិបាលរាជធានី មិនត្រូវឲ្យនរណាម្នាក់ ស្លាប់ដោយសារតែភាពអត់ឃ្លាតនោះទេ ហើយលោកមានការកោត សរសើចំពោះជនពិការទាំងនេះ ចំពោះការខិតខំប្រឹងប្រែង ដោយមិនដើរ សុំទាន ដូចជនពិការផ្សេងទៀត និងបានស្នើឲ្យសមាគម ត្រូវចេះថែរក្សាសុខភាព ដើម្បីបន្តស្វែងរកជំនួយពីសប្បុរសជន ឲ្យគេជួយទៅតាមការប្រគំតន្រ្តីទៅថ្ងៃខាងមុខ ពិសេសត្រូវរស់នៅស្អាត ត្រូវលាងដៃដផយទឹកអាល់កុល និងសាប៊ូជាប្រចាំ ដើម្បីបង្ការទប់ស្កាត់នូវមេរោគកូវីដ១៩ (COVID19) ។ ក្នុងឱកាសនោះ លោកស្រីប្រធាន ក៏បាននាំនូវការផ្តាំផ្ញើពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យសមាជិកក្នុងសមាគមន៍ យកចិត្តទុកដាក់អនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ការថែរក្សាសុខភាព អនាម័យលាងសំអាតដៃ ឲ្យបានញឹកញាប់ សំអាតបរិវេណរស់នៅ ដើម្បីសុខភាព បងប្អូនមានពិការភាពយើង ក៏ដូចដើម្បី ចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ (Covid-19) ផងដែរ ។ លោកស្រី បានបញ្ជាក់ថា អំណោយដែលបានផ្តល់ជូននាពេលនេះ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ, ទឹកត្រី១យួរ, មី១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ១យួរ, អំបិល១កញ្ចប់, ប្រេងឆា១ដប, និងសម្ភារសិក្សាកុមារ១កញ្ចប់។ ជំនួសមុខឲ្យប្រជាពលរដ្ឋ លោកស្រី មុំចាន់ដានី ប្រធានមន្ទីរសង្គកិច្ចរាជធានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការសកម្មភាពដើម្បីកុមារ (APLE) បានផ្តល់អំណោយឧបត្ថម្ភ តាមរយៈមន្ទីរ ស.អ.យ រាជធានីភ្នំពេញ និងសូមគោរពជូនពរប្រធានអង្គការ និងសហការីទាំងអស់ ជួបប្រទះតែពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
2020-08-28T20:58:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169281-2020-08-28-06-58-00.html
e879ca3b-6ccf-4b15-abe3-336eddf2f51e
TOP NEWS: ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ និងមានអ្នកជំងឺម្នាក់ជាសះស្បើយ, ១៤ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាគ្មានករណីថ្មី (Video inside)
ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយបើគិតតាំងពីថ្ងៃទី១៥ ដល់ ថ្ងៃទី២៨ ខែសីហានេះ គឺមានរយៈពេល១៤ថ្ងៃហើយ ដែលនៅកម្ពុជាគ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី។ ជាមួយគ្នានេះនៅថ្ងៃទី២៨ ខែសីហាននេះ ក្រសួងសុខាភិបាលបានប្រកាស ពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ម្នាក់ផងដែរ។ អ្នកជាសះស្បើយនេះ គឺបុរសជនជាតិចិនអាយុ២០ឆ្នាំ ធ្វើដំណើរពីប្រទេសហ្វីលីពីន តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពី មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៣នាក់ (ស្រី៥៤នាក់ និងបុរស២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៦៥នាក់ (ស្រី ៥៤នាក់ និងបុរស ២១១នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន០៨នាក់៕
2020-08-28T15:22:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169241-2020-08-28-01-22-51.html
0cf93b96-c637-4237-8068-0a727501659d
ជំងឺកូវីដ-១៩ ៖ ក្នុងបរិបទថ្មីនេះ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ចាំបាច់ត្រូវចេះប្រើអនឡាញ និងអនុវត្តតាមវិធានសុវត្ថិភាព
ដោយសារពិភពលោកទាំងមូលកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ បានបង្ខំឱ្យការរស់នៅរបស់មនុស្សត្រូវផ្លាស់ប្ដូទម្លាប់ថ្មី ក្នុងនោះវិស័យទេសចរណ៍ក៏ជួបប្រទះ នូវការប្រែប្រួលមិនតិចឡើយ សូម្បីតែការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍ ក៏មិនអាចអនុវត្តតាមស្ដង់ដាដដែលដូចមុនបានដែរ គឺចាំបាច់ត្រូវមានការពង្រឹងគុណភាពជាងមុន។ ជុំវិញបរិបទនេះ គណៈកម្មាធិការអ្នកជំនាញទេសចរណ៍ ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា បានលើកឡើងនូវដំណោះស្រាយថ្មីៗជាច្រើន ពីក្នុងប្រជុំគណៈកម្មាធិការអ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ) ប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តនៅឆមាងទី២ ឆ្នាំ២០២០ ដែលធ្វើឡើងនារសៀលថ្ងៃទី២៧ ខែសីហា នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងឱកាសកិច្ចប្រជុំនោះ លោក ថោង ខុន បានផ្តោតលើការណែនាំយ៉ាងដូច្នេះថា គ្រប់ការរៀបចំស្ដង់ដាបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងចាស់ និងថ្មីសរុបចំនួន ៧០មុខជំនាញ ត្រូវតែដាក់បញ្ចូលនូវស្ដង់ដាអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីឱ្យអ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ានអនុវត្តការងារឱ្យស្របទៅនឹងបរិបទថ្មីៗ ដែលកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ និងសម្រាប់សភាពការណ៍ប្រែប្រួលនៅថ្ងៃមុខទៀត។ លោករដ្ឋមន្ត្រីបានណែនាំទៀតថា សម្រាប់ការបណ្ដុះបណ្ដាលអ្នកជំនាញទេសចរណ៍ ក្នុងបរិបទជំងឺកូវីដ គឺត្រូវជំរុញការបណ្ដុះបណ្ដាលតាមប្រព័ន្ធឌីជីថល ឬអនឡាញឱ្យបានផុសផុល ពីព្រោះប្រជាជននៅលើពិភពលោកនាបរិបទថ្មីនេះ ចង់ឬមិនចង់ ពួកគេត្រូវផ្លាស់ប្ដូរទម្លាប់រស់នៅបែបថ្មី (New Normal Life) ហើយការប្រាស្រ័យទាក់ទងមួយចំនួន ដែលធ្លាប់អនុវត្តផ្ទាល់ពីមុននោះ ក៏ត្រូវប្ដូរមកអនុវត្តពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញនេះជាចាំបាច់។ លោករដ្ឋមន្ត្រីថា “យើងត្រូវតែជំរុញឱ្យអ្នកជំនាញទេសចរណ៍របស់យើង គិតថាការធ្វើការ ឬការរៀនសូត្រតាមប្រព័ន្ធអនឡាញ គឺជាទម្លាប់ធម្មតាៗដែលអ្នកណាៗក៏ត្រូវចេះប្រើប្រាស់វាដែរ។ ធ្វើបែបនេះគឺដើម្បីរុញចំណេះដឹងផ្នែកអនឡាញនេះឱ្យជ្រាបដល់គ្រប់ធនធានមនុស្សក្នុងវិស័យទេសចរណ៍របស់កម្ពុជា ហើយដល់ពេលនោះ យើងនឹងសម្រេចបានធនធាន មនុស្សដែលប្រកបដោយគុណភាពពិតប្រាក”៕
2020-08-28T10:19:26+07:00
kbnnews.com
https://kbn.news/archives/178606
a53b2920-9ac8-4c47-84a1-fb8d872c7a57
ប្រទេស​ម៉ាឡេស៊ី​បន្ធូរបន្ថយ​ការ​ហាមឃាត់​ការ​ជួល​ពលករ​ចំណាកស្រុក​ បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​វិស័យ​ឯកជន
ប្រទេស​ម៉ាឡេស៊ី​កំពុង​ផ្អាក​អនុវត្ត​វិធានការ​ថ្មី​ដែល​ហាម​ឃាត់​ជំនួញ​ភាគច្រើន​មិន​ឱ្យ​ជួល​ពលករ​ចំណាកស្រុក​ទេ។ ការ​ផ្អាក​វិធានការ​ថ្មី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​អ្នក​ជំនួញ​បាន​ព្រមាន​ថា ការ​ធ្វើ​បែប​នេះ​អាច​នឹង​ប៉ះពាល់​ដល់​កិច្ចប្រឹងប្រែង​ដើម្បី​ស្តារ​សេដ្ឋកិច្ច ​ដែល​រង​ផលប៉ះពាល់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នៅ​ទូទាំង​សាកលលោក។ ការ​បិទ​សកម្មភាព​សង្គម​ដែល​មាន​រយៈពេល​រាប់​ខែ​បាន​ជួយ​ឲ្យករណី​ឆ្លង​ជំងឺ​កូវីដ១៩​ នៅមាន​ចំនួន​ទាប ប៉ុន្តែ​វា​បាន​ធ្វើ​ឱ្យ​អត្រា​គ្មាន​ការងារ​ធ្វើ​កើន​ឡើង​ខ្ពស់​ជាង​ពេល​ណាៗ​ទាំង​អស់​ក្នុង​រយៈពេល​រាប់​ទសវត្សរ៍​មក​នេះ ហើយ​ធ្វើ​ឱ្យ​ពលរដ្ឋ​ម៉ាឡេស៊ី​ជាង ​៣ សែន​នាក់​បាត់បង់​ការងារ។ នៅ​ចុង​ខែ​កក្កដា ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្នុង​ស្រុក​ឱ្យ​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​បាន រដ្ឋមន្ត្រី​ក្រសួង​ធនធាន​មនុស្ស​ម៉ាឡេស៊ី​បាន​ប្រកាស​ថា ក្រុមហ៊ុន​ទាំង​អស់​លើក​លែង​តែ​ក្រុមហ៊ុន​សំណង់ និង​កសិកម្ម​ ត្រូវ​ឈប់​ជួល​ពលករ​ចំណាកស្រុក។ ក្រុម​អ្នក​ជំនួញ​មាន​ការ​ភ្ញាក់ផ្អើល​នឹង​វិធានការ​ថ្មី​នេះ ហើយ​ក្រោយ​មក​បាន​ធ្វើ​ការ​រិះគន់​ ដោយ​បាន​ព្រមាន​ថា បទបញ្ញត្តិ​ថ្មី​នេះ​អាច​នឹង​ធ្វើ​ឱ្យ​វិស័យ​ផ្សេង​ទៀត​ដែល​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ពលករ​ចំណាកស្រុក​ដែរ​នោះ​ ខ្វះ​ខាត​កម្លាំង​ពលកម្មសម្រាប់​ធ្វើ​ការងារដែល​បាន​ប្រាក់​ឈ្នួល​ទាប ដោយសារ​តែ​ពលរដ្ឋ​ក្នុង​ស្រុក​មិន​ចង់​ធ្វើ​ការងារ​ទាំង​នេះ​ទេ។​ អ្នក​វិភាគ​បាន​និយាយ​ថា ពលករ​ចំណាកស្រុក​កម្រ​នឹង​ប្រកួតប្រជែង​ជាមួយ​នឹង​ពលរដ្ឋ​ក្នុង​ស្រុក​ក្នុង​ការ​រក​ការងារ​ធ្វើ​ណាស់ ហើយ​ពួកគេ​ហាក់​ដូចជា​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​ម៉ាឡេស៊ី​ដែល​មាន​ជំនាញ ជាជាង​ដណ្តើម​ការងារ​ពី​ពួកគេ​ទៅ​វិញ​ទេ។ ដោយ​យក​ចិត្ត​ទុកដាក់​លើ​ការ​លើកឡើង​របស់​វិស័យ​ឯកជន​នេះ លោក Saravanan Murugan រដ្ឋមន្ត្រី​ក្រសួង​ធនធាន​មនុស្ស​ម៉ាឡេស៊ី ​បាន​ប្រកាស​កាលពី​ពាក់​កណ្តាល​ខែ​សីហា​ថា វិស័យ​ទាំង​អស់​អាច​បន្ត​ជួល​ពលករ​បរទេស​បាន ប៉ុន្តែ​ត្រូវ​បន្ថែម​លក្ខខណ្ឌ​រឹតត្បិត​មួយ​ចំនួន​។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​រាយការណ៍​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​ថា៖ «ការងារ​របស់​ពលករ​បរទេស​គឺ​សម្រាប់​តែ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ស្រាប់​តែ​ប៉ុណ្ណោះ»។ លោក​បាន​បន្ថែម​ថា ពួកគេ​ត្រូវ​តែ​មាន​ប័ណ្ណ​ការងារ​ដែល​មាន​សុពលភាព និង​ត្រូវ​តែ​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​ដដែល​ដូច​មុន​ពេល​ដែល​ពួកគេ​បាន​ឈប់​ធ្វើ​ការ។ ខណៈ​ដែល​ក្រុមហ៊ុន​នានា​នៅ​តែ​មិន​អាច​នាំ​យក​ពលករ​ចំណាកស្រុក​ថ្មីៗ​ចូល​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ដោយសារ​តែ​ការ​បិទ​សកម្មភាព​សង្គម​ កំណែ​ប្រែ​មួយ​ចំនួន​របស់​រដ្ឋមន្ត្រី​ធនធាន​មនុស្ស​នៅ​តែ​មិន​អាច​បំពេញ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​អ្នក​ជំនួញជាច្រើន​នោះ​ទេ។ ប៉ុន្តែ​លោក Michael Kang ដែល​ជា​ប្រធាន​សមាគម​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ នៅ​តែ​ស្វាគមន៍​ចំពោះ​ចំណាត់ការ​ថ្មី​នេះ។ លោក Michael Kang ​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ជា​ពិសេស​សម្រាប់​សេដ្ឋកិច្ច​ម៉ាឡេស៊ី យើង​នៅ​តែ​ត្រូវ​ការ​ពលករ​ចំណាកស្រុក»។ ទោះ​ជា​យ៉ាង​នេះ​ក្តី និយោជក​ជាច្រើន​ព្រមាន​ថា លក្ខខណ្ឌ​ដែល​រដ្ឋមន្ត្រី​ធនធាន​មនុស្ស​បាន​បន្ថែម​នោះ​នឹង​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​ចំណាត់ការ​ថ្មី​នេះ ហើយ​ពួកគេ​ចង់​ឱ្យ​ផ្អាក​ការ​អនុវត្ត​លក្ខខណ្ឌ​ទាំង​នេះ​ផង​ដែរ។ ពួកគេ​និយាយ​ថា ការ​បិទ​សកម្មភាព​សង្គម​ធ្វើ​ឱ្យ​កាន់​តែ​មាន​ការ​លំបាក​ក្នុង​ការ​ពន្យារ​សុពលភាព​ប័ណ្ណ​ការងារ ហើយ​ក្រុមហ៊ុន​នៅ​ក្នុង​វិស័យ​ដែល​ត្រូវ​ការ​ពលករ​បរទេស​ភាគច្រើន​ទំនង​ជា​នឹង​បញ្ឈប់​ការងារ​របស់​អ្នក​ទាំង​នោះ​នៅ​ពេល​ថ្មីៗ​នេះ។ ការណ៍​នេះ​ធ្វើ​ឱ្យ​មាន​ពលករ​ចំណាកស្រុក​ស្រប​ច្បាប់​តិចតួច​ប៉ុណ្ណោះ ដែល​ក្រុមហ៊ុន​អាច​ជួល​បាន។​ លោក Shamsuddin Bardan នាយក​សម្ព័ន្ធ​និយោជក​ម៉ាឡេស៊ី​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «នៅ​ក្នុង​ស្ថានភាព​បែប​នេះ មិន​មាន​វិធី​ណា​ដែល​ពួកគេ​អាច​ជួល​ពលករ​បរទេស​ណា​មួយ​នោះ​ទេ ដោយសារ​តែ​និយោជក​នៅ​ក្នុង​វិស័យ​ដូច​គ្នា​នឹង​មិន​កាត់​បន្ថយ​បុគ្គលិក​របស់​ខ្លួន​នោះ​ទេ»។ លោក Shamsuddin បាន​និយាយ​ថា វិស័យ​ដូងប្រេង​របស់​ម៉ាឡេស៊ី​ ដែលមាន​ទំហំ​ធំ​ជាង​គេ​លំដាប់​ទី ២ ​ក្នុង​ពិភពលោក​បន្ទាប់​ពី​ឥណ្ឌូណេស៊ី កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​យ៉ាង​ខ្លាំង​នៅ​ពេល​នេះ ហើយ​នឹង​រង​ផលប៉ះពាល់​ខ្លាំង​បំផុត ប្រសិន​បើ​ពលករ​ចំណាកស្រុក​នៅ​តែ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ប្តូរ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​ផ្សេង​នោះ។ ក្រសួង​ធនធាន​មនុស្ស​មិន​បាន​ឆ្លើយតប​ចំពោះ​សំណើ​សុំ​សម្ភាសន៍​របស់ VOA នោះ​ទេ៕
2020-08-28T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/malaysia-loosens-migrant-labor-ban-after-business-blowback/5561887.html
37a8c368-e07e-4029-9295-db18a2837360
ប្រទេសថៃនឹងបន្ធូរបន្ថយនីតិវិធីឆ្លងព្រំដែនប្រឆាំងនឹងវីរុសកូរ៉ូណា
មន្ត្រី​សុខាភិបាល​ថៃ​បាននិយាយ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ប្រទេស​ថៃ​នឹង​បន្ធូរ​បន្ថយ នីតិវិធី​ប្រឆាំង​នឹង វីរុសកូរ៉ូណា ​ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​ពី​បរទេស​មក​ទទួល​ការព្យាបាល​បន្ថែម​ទៀត ​ចាប់​ពី​ខែក្រោយ ​បន្ទាប់​ពី​មាន​ការ​អំពាវនាវ​ពី​មន្ទីរពេទ្យ​ដែល​ចង់​ព្យាបាល​អតិថិជន​មកពី​ក្រៅ​ប្រទេស។​ ប្រទេសថៃ​គឺជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​វេជ្ជសាស្ត្រ​ ទាក់ទាញ​អ្នក​ជម្ងឺ​មក​ពី​តំបន់​អាស៊ី​មជ្ឈឹមបូព៌ា​ និង​ប្រទេស​ផ្សេង​ទៀត។​ យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ បាន​ឱ្យដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៩​ ប្រទេស​នេះ​មាន​អត្រាអ្នក​ជំងឺ​បរទេស​ចំនួន ​៦៣ម៉ឺន ២​ពាន់​នាក់ ​ដែលបាន​ចំណាយ​ប្រាក់​ចំនួន ​៣,៩​ពាន់លាន​ដុល្លារ។ ​ប៉ុន្តែ ការ​រឹតត្បិត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុសនេះ ​បាន​បន្ថយ​ចំនួន​អ្នក​ជំងឺ​បរទេស​ជាទូទៅ ​ចាប់តាំង​ពី​ខែ​មេសា។​ មន្ត្រីសុខាភិបាល​ជាន់ខ្ពស់​ លោក​ Tares Krassanairawiwong ​បាន​ប្រាប់​រ៉យទ័រ​ថា​ មាន​អ្នក​ជំងឺ​បរទេស​ចំនួនតែ ១៧២​នាក់​ប៉ុណ្ណោះ​ ដែលត្រូវបាន​អនុញ្ញាត​ចាប់​តាំង​ពីមាន​ការ​បន្ធូរបន្ថយ​វិធាន​ការ​នេះ ​នៅ​ក្នុង​ខែ​កក្កដា។​ ប៉ុន្តែឥឡូវ​នេះ​មណ្ឌលសុខភាព​បន្ថែម​ទៀត​នឹង​ត្រូវបាន​អនុញ្ញាត​ឱ្យទទួល​យក​អ្នក​ជំងឺ​បរទេស។​ ប្រធាន​ប្រតិបត្ដិ​មន្ទីរពេទ្យ​ Thonburi Healthcare Group Pcl ​លោក​ Boon Vasin បាន​ប្រាប់​រ៉យទ័រ​ថា ​អ្នក​ជំងឺ​ ៤​នាក់ ​របស់​មន្ទីរពេទ្យ​លោក​បានស្លាប់​ ដោយសារ​ពួកគេមិន​អាច​ទទួល​បាន​ការ​អនុញ្ញាត។​លោក​បាន​មាន​ប្រសាសន៍ដូច​នេះ ​ដោយ​លើក​ឡើង​ពីអ្នក​ជំងឺដែល​ត្រូវការ​ការព្យាបាល​ជំងឺ​បេះដូង​ទឹកនោម​ផ្អែម​និង​ជំងឺ​មហារីក។ ​ លោក​ Boon​ បាន​និយាយ​ថា​ ការ​អនុញ្ញាត​មិន​មាន​ភាព​ស៊ីចង្វាក់​គ្នាទេ ​ហើយ​លោក​បាន​ជំរុញ​ឱ្យអាជ្ញាធរ​បញ្ជាក់​និង​បន្ធូរបន្ថយ​វិធាន​ការ​នេះ។​ ប្រទេស​ថៃមាន​អ្នក​ឆ្លងវីរុស​នេះ​ចំនួន ​៣.៤០៤​នាក់ និង​មាន​អ្នកស្លាប់​ចំនួន ​៥៨​នាក់។​ លោក​បានរំពឹងថា​ អ្នក​ជំងឺ​នឹង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ឆ្លង​កាត់ព្រំដែន​ពី​ប្រទេស​មីយ៉ាន់ម៉ា​ និង​កម្ពុជា៕
2020-08-28T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/thailand-eyes-more-foreign-patients-as-hospitals-urge-easier-access/5561873.html
ab46527b-8311-467f-8bfc-96d1d7f701b7
លោក Trump ថា អាមេរិក នឹង​មាន​វ៉ាក់សាំង​កូវីដ១៩​មុន​ដំណាច់​ឆ្នាំ​២០២០
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហរដ្ឋ​អាមេរិក ​នឹង​មាន​វ៉ាក់សាំងការពារ​ជំងឺ​កូវីដ១៩ ត្រឹម​ដំណាច់​ឆ្នាំ​២០២០​នេះ ឬ​ ឆាប់​ជាង​នោះ។ លោក Trump បាន​ថ្លែង​យ៉ាង​ដូច្នេះក្នុងអំឡុង​ការ​ថ្លែង​សុន្ទរកថា ដើម្បី​ទទួល​យក​ការ​តែងតាំង​ជា​ផ្លូវការ​ជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកពី​គណបក្ស​សាធារណរដ្ឋ​ នៅសួន​ខាង​ត្បូង​នៃសេតវិមាន​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។ អ្នក​ជំនាញ​សុខភាព​ថា​ គេ​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​រាប់​ទសវត្សរ៍ដើម្បី​អាច​បង្កើត​បានវ៉ាក់សាំង​និមួយៗ ​ដោយ​ត្រូវ​ធ្វើ​ការ​សាកល្បង​ជា​ច្រើន​ដើម្បី​កំណត់​ថា ​វា​មាន​សុវត្ថភាព​នៅ​ពេល​ចាក់​លើ​អ្នកជំងឺ។ ​ប៉ុន្តែ​នៅ​ពេល​នេះ ​គេ​មាន​ក្តី​សង្ឃឹមខ្ពស់​ថា ​កិច្ច​ប្រឹងប្រែង​ជា​អន្តរជាតិ ​នឹង​ជួយ​ឲ្យគេ​អាច​ផលិត​វ៉ាក់សាំង​ដ៏​មាន​ប្រសិទ្ធភាព​ត្រឹម​ឆ្នាំ​ក្រោយ។​ គិត​ត្រឹម​ថ្ងៃ​សុក្រ សហរដ្ឋ​អាមេរិក មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩សរុប​កើន​ដល់​ជាង​៥,៨​លាន​នាក់​ និង​អ្នក​ស្លាប់​ជាង​១៨០.០០០​នាក់ នេះ​បើ​តាម​តួលេខ​ពី​សាកលវិទ្យាល័យ ។ នៅ​ជុំវិញ​ពិភពលោក វីរុស​កូរ៉ូណា​ បាន​ឆ្លង​ដល់​មនុស្ស​ជិត​២៤,៥​លាន​នាក់ និង​សម្លាប់​ជីវិត​មនុស្ស​ប្រមាណ​ជាង​៨៣២.០០០​នាក់។ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ ប្រទេស​ដែល​មាន​ការ​រាតត្បាត​ខ្លាំង​ទី​២ ​គឹ​ប្រេស៊ីល​ដែល​មាន​ការ​ឆ្លង​៣,៧លាន​នាក់ និង​ទី​៣​គឺ​ឥណ្ឌា​ ដែល​មាន​អ្នក​ឆ្លង​សរុប​៣,៣លាន​នាក់។ អាជ្ញាធរ​ឥណ្ឌា​និយាយ​ថា​ ប្រទេស​នេះ​ មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៧៧.២៦៦​ករណី​កាល​ពី​ថ្ងៃ​សុក្រ ដែល​នេះ​ជា​ចំនួន​ឆ្លង​ថ្មី​ក្នុង​មួយ​ថ្ងៃ​ គឺ​ច្រើន​បំផុត​មិន​ធ្លាប់​មាននៅប្រទេស​នេះ។. ចំណែក​ឯ​នៅ​ប្រទេស​បារាំង​វិញ កាល​ពី​ថ្ងៃ​សុក្រ ​ អាជ្ញាធរ​ក្រុង​ប៉ារីស​បាន​បញ្ជា​ឲ្យ​ពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​ ក្រោយ​ពី​មាន​ការ​កើន​ឡើង​ករណី​ឆ្លង​កូវីដ១៩​ជាង​៥.០០០​ករណី​ថ្មី​ កាល​ពី​ថ្ងៃពុធ ​និង​៦០០០​ករណី​ កាលពី​ថ្ងៃ​ព្រហស្បតិ៍៕
2020-08-28T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/trump-says-us-will-have-covid-19-vaccination-before-the-end-of-the-year/5561823.html
8b25bf2b-8daa-4607-a2a8-2a0a7fc8b1d3
ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម៖ ការផ្តល់ឈាមផ្តល់អត្ថប្រយោជន៍ជួយសម្រកទម្ងន់ បញ្ចុះជាតិខ្លាញ់ និងការពារពីជំងឺមហារីក (Video inside)
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា ការផ្តល់ឈាមទៀងទាត់មានអត្ថ ប្រយោជន៍សំខាន់ៗច្រើនណាស់ដូចជា ដកនូវសាជាតិចឹញ្ចឹមពីក្នុងខ្លួន ជួយកាត់បន្ថយនូវទំងន់ កាត់បន្ថយជាតិខ្លាញ់នៅក្នុងខ្លួន និងអាចជួយកាត់បន្ថយនូវជំងឺមហារីក ផងដែរ។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសដែលលោកបានចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការផ្ដល់ឈាមដើម្បីសង្គ្រោះជីវិត» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ទៀតថា កាលណាយើងកាត់បន្ថយជាតិខ្លាញ់នៅក្នុងខ្លួនតាមរយៈការបរិច្ចាគឈាម និងការហាត់ប្រាណ អាចជួយឱ្យយើងកាត់បន្ថយនូវភាពតានតឹង ដែលជួយធ្វើឱ្យលំហូរឈាមនៅក្នុងសរសៃឈាមខ្លួនបានល្អ ប្រព័ន្ធសរសៃឈាមរត់នៅខ្លួនល្អ អាចជួយឱ្យយើងចៀសវាងបាននូវជំងឺស្ត្រូក ជួយឱ្យសុខភាពបេះដូងបានតែល្អប្រសើរឡើង។ លោកបានបញ្ជាក់ទៀតថា បើតាមកាសិក្សារបស់អង្គភាពសុខភាពសាធារណរបស់ប្រទេសអង់គ្លេស ក៏បានបញ្ជាក់ដែរថា ការការបរិច្ចាគឈាមទៀតទាត់ គឺអាចកាត់ បន្ថយនូវជំងឺមហារីកផងដែរ។ ដូចនេះហើយការបរិច្ចាគឈាមគឺមានចំណុចល្អច្រើនណាស់ ដែលជាមោទនភាពមួយក្នុងនាមជាកូនខ្មែរ យើងអាចជួយប្រជាពលរដ្ឋ ខ្មែរច្រើនណាស់នៅតាមមន្ទីពេទ្យ ដែលពួកគាត់សុទ្ធតែជាអ្នកនៅក្នុងមាត់ជ្រោះនៃសេចក្តីមរណៈ៕
2020-08-27T23:27:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169196-2020-08-27-09-27-05.html
54ad33d7-9cec-41d8-a57c-73dca8bf7450
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ការជក់បារីអាចបង្កើនឱកាសក្នុងការឆ្លងជំងឺកូវីដ១៩
លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការប្រើប្រាស់ផលិតផលថ្នាំជក់រួមគ្នា ដូចជាការបឺតតាមបំពង់ខ្សៀដែលមានទឹកមាត់ អាចចម្លងមេរោគវីរុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។ ការថ្លែងរបស់លោកអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីបរិស្ថានគ្មានផ្សែងបារីដល់អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ដែលមានការចូលរួមពីលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង លោក វ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង និងអាជ្ញាធរក្រុងបាវិត ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។ លោក ហោ សារុន បានថ្លែងបន្តថា គោលបំណងនៃកិច្ចប្រជុំ គឺស្នើសុំការគាំទ្រជំរុញអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់នេះ ក្នុងការលើកទឹកចិត្តប្រតិបត្តិករទេសចរណ៍ផ្នែកឯកជនវិស័យទេសចរណ៍ ឲ្យចូលរួមផ្សព្វផ្សាយបរិស្ថានគ្មានផ្សែងបារីដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋទូទៅក្នុងការលើកកម្ពស់សុវត្ថិភាពសុខមាលភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់។ លោកបានថ្លែងបន្តថា បានអប់រំណែនាំពីផលប៉ះពាល់នៃការជក់បារីដែលងាយរងគ្រោះក្នុងការទទួលជំងឺឆ្លងកូវីដ១៩ និងបានវាយតម្លៃដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ និងជាពិសេសគ្រោងជំរុញទីក្រុងស្វាយរៀង និងក្រុងបាវិតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីក្នុងបំណាច់ឆ្នាំ២០២១ ខាងមុខនេះ។ ស្ថិតក្នុងបរិបទនៃការរីករាលដាលចម្លងជំងឺកូវីដ១៩ កម្ពុជាក៏ដូចជាតំបន់ និងពិភពលោកទាំងមូលបានរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង ដែលក្នុងនោះវិស័យទេសចរណ៍ក៏រងផលប៉ះពាល់ខ្លាំងជាងគេ។ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ បច្ចុប្បន្នក្រសួងទេសចរណ៍បានខិតខំប្រឹងប្រែងរៀបចំនូវប្រកាសស្ដីពីវិធានការសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មទាំង ៦ រួមមាន៖ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ការស្នាក់នៅ (សណ្ឋាគារ ផ្ទះសំណាក់) វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ភោជនីយដ្ឋាន អាហារដ្ឋាន វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ការដឹកជញ្ជូនផ្លូវគោក វិធានសុវត្ថិភាពទេសចរណ៍សម្រាប់ការដឹកជញ្ជូនផ្លូវទឹក វិធានសុវត្ថិភាពទេសចរណ៍សម្រាប់រមណីយដ្ឋានទេសចរណ៍ និងវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សហគមន៍មូលដ្ឋាន។ លើសពីនេះទៀត កម្ពុជាត្រូវប្រកាន់យកការរស់នៅតាមទម្លាប់ថ្មី ដែលប្រជាពលរដ្ឋត្រូវចេះលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ អាកុល ឬជែលលាងដៃ ពាក់ម៉ាកឬក្រមា ឈរ ឬអង្គុយឃ្លាតគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងគម្លាតសុវត្ថិភាពសង្គម ហើយជាពិសេសទៀតត្រូវចូលរួមកត់ឈ្មោះ ដើម្បីជាការងាយស្រួលក្នុងការតាមដានករណីដែលមានបញ្ហាកើតឡើង។ សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញខ្លី និងការចូលរួមមតិពីអង្គប្រជុំ និងជាពិសេសការពិភាក្សាជំរុញទីក្រុងស្វាយរៀង និងក្រុងបាវិតឲ្យក្លាយទៅជាទីក្រុងទេសចរណ៍ដែលគ្មានផ្សែងបារីនៅបំណាច់ឆ្នាំ២០២១ ខាងមុខនេះ។ បន្ទាប់មក ក្រុមការងារបានស្នើសុំការអនុញ្ញាតពីគណៈអភិបាលខេត្តស្វាយរៀង ដើម្បីចុះពិនិត្យទីតាំងជាក់ស្ដែងនៅតាមសណ្ឋាគារា ផ្ទះសំណាក់ បឹងហ្គាឡូភោជនីយដ្ឋានុ បៀរហ្កាដិន អាហារដ្ឋាន និងចែកស្ទិកគ័រដល់រដ្ឋបាលក្រុងស្វាយរៀង និងក្រុងបាវិត តាមការចង្អលបង្ហាញពីមន្ទីរទេសចរខេត្តផងដែរ។ តាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឲ្យដឹងថាតំបន់ទេសចរណ៍ រមណីយដ្ឋាន ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត ម៉ាស្សា សរុបទាងអស់នៅក្នុងទូទាំងខេត្តស្វាយរៀងមានចំនួន ៣១៥កន្លែង៕
2020-08-27T21:38:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169176-2020-08-27-07-38-56.html
54efcb8b-2df9-43aa-94b4-f7773bd86815
នាយឧត្តមសេនីយ៍ សៅ សុខា ចាត់មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនមន្ដ្រីអាវុធហត្ថដែលកំពុងសម្រាកព្យាបាលជំងឺ នៅរាជធានីភ្នំពេញ
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនមន្ដ្រីអាវុធហត្ថដែលកំពុងសម្រាកព្យាបាលជំងឺ នៅរាជធានីភ្នំពេញ។ ក្រោយទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំនាយរងសេនាធិការ និងមេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក ទៅសួរសុខទុក្ខលោកវរសេនីយ៍ទោ ចាន់ រុក្ខា នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលកំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ព្រះកេតុមាលា។ បើទោះបីផ្លូវឆ្ងាយ និងកំពុងមមាញឹកជាមួយការងារក៏ពិតមែន លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ត្រូវចេញដំណើរមកពីខេត្តស្ទឹងត្រែងពីព្រលឹម ដឹកនាំមន្ដ្រីចុះសួរសុខទុក្ខមន្ដ្រីក្រោមឱវាទ ដែលកំពុងសម្រាកព្យាបាលជំងឺនៅរាជធានីភ្នំពេញ និងបានឧបត្ថម្ភថវិកា ចំនួន៣២០០,០០០រៀលផងដែរ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បាននាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពី នាយឧត្តមសេនីយ៍ សៅ សុខា ដែលតែងតែយកចិត្តទុកដាក់ជួយដល់នាយ នាយរង កងរាជអាវុធហត្ថដែលមានជំងឺ និងមានការខ្វះខាតក្នុងជីវភាព មិនថាគ្រប់កាលៈទេសៈណានោះទេ។ លោកមេបញ្ជាការអាវុធហត្ថខេត្ត ក៏លើកទឹកចិត្តដល់មន្ដ្រីក្រោមឱវាទដែលកំពុងសម្រាកព្យាបាលជំងឺ កុំបាក់ទឹកចិត្ត និងខិតខំថែរក្សាសុខភាពបន្ដទៀត៕
2020-08-27T20:02:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169158-2020-08-27-06-02-01.html
f2be0eda-9ee5-42de-a1d5-69e65523d307
ផ្តល់​ឈាម​លើស​ពី​៣​ដង​ក្នុង​១​ខែ ប្រឈម​ជំងឺមហារីក​ឈាម និង​ខូច​ខួរឆ្អឹង រង់​ចាំតែ​ថ្ងៃ​ស្លាប់
រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ថ្លែង​ក្នុង​ឱកាស​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​«​ការ​ផ្ដល់​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​»​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២០​នេះ​អោយ​ដឹង​ថា ការ​ផ្តល់​ឈាម​ច្រើន​ដង​ពេក រហូត​ដល់​៣​ដង ក្នុង​មួយ​ខែ ធ្វើ​ឲ្យ​អ្នក​ផ្តល់​ឈាម​ប្រឈម​មុខ នឹង​ការ​កើត​ជំងឺមហារីក​ឈាម និង​ខូច​ខួរឆ្អឹង​កង នៅ​អំឡុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត ។ លោក​វេជ្ជបណ្ឌិត សុខ ប៉ូ បានអោយ​ដឹង​បន្ត​ថា ការ​បរិច្ចាគ​ឈាម​ដែល​ត្រឹមត្រូវ គឺ​ត្រូវ​តែ​មាន​រយៈ ៣​ខែ​ម្តង ប៉ុន្តែ​ការ​បរិច្ចាគ​ឈាម​មិន​ត្រូ​ម​ត្រូវ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត ។ លោក​វេជ្ជបណ្ឌិត​លើក​ឡើង​បែប​នេះ ព្រោះ​កន្លង​មក​មាន​ជនខិលខូច​មួយ​ចំនួន បាន​បោកប្រាស់​អូស​ទាញ ប្រជាពលរដ្ឋ​មិនសូវ​មានចំណេះ​ដឹង ឲ្យ​លក់​ឈាម​ជា​ប្រចាំ ដោយ​ក្នុង​១​ខែ មាន​អ្នកខ្លះ​បរិច្ចាគ​ឈាម រហូត​ដល់​ទៅ​៣​ដង​ក៏​មាន ហើយ​ជា​ពិសេស​មាន​អ្នកខ្លះ បរិច្ចាគ​ឈាម​ដល់​ទៅ ៥​ដង អំឡុង​រយៈពេល​៣​ខែ ។ ការ​ដែល​អាច​បរិច្ចាគ​លើស​ចំនួន​កំណត់​នេះ ដោយសារ​អ្នក​បរិច្ចាគ​នោះ ក្លែងបន្លំ​អត្តសញ្ញាណ ក្រោម​ការ​ណែនាំ​របស់​ជនខិលខូច ហើយ​ការ​បរិច្ចាគ​នេះ គឺ​ដើម្បី​បាន​ប្រាក់ ។ លោក សុខ ប៉ូ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​បើ​យើង​គិត​មើល វា​មិន​ច្រើន​ទេ ក្នុង​មួយ​ខែ​គាត់​អាច​បាន ១០០​ដុល្លារ ទៅ​២០០​ដុល្លារ​យ៉ាងច្រើន​បំផុត​ហើយ​។ ក៏​ប៉ុន្តែ គាត់​ភ្លេច ! ខ្ញុំ​សូម​ជម្រាប​ថា ការ​បរិច្ចាគ ការ​ដក​កោសិកា​ខុស​ពី​បច្ចេកទេស ១០​ឆ្នាំ​ក្រោយ គាត់​នឹង​ក្លាយទៅជា​ជន ដែល​តាម​សុំ​ឈាម​គេ​វិញ​។ ការ​ដក​កោសិកា​ឈាម​ហួស​កម្រិត ធ្វើ​ឲ្យ​ខួរឆ្អឹង​ខូច​» ។ លោក​សង្កត់ធ្ងន់​ថា សកម្មភាព​ដូច​បាន​រៀបរាប់​ខាងលើ​នេះ ជា​អំពើ​ខុសច្បាប់​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តី​ពី​ការ​បរិច្ចាគ​កោសិកា ជាលិកា និង​សរីរាង្គ​មនុស្ស ។ លោក សុខ ប៉ូ បាន​ក្រើនរម្លឹក​ថា អ្នក​ដែល​បរិច្ចាគ​ឈាម​ខុស​បច្ចេកទេស ពេល​កើត​ជំងឺ​ពាក់ព័ន្ធ​នឹង​ខួរឆ្អឹង គឺ​ដេក​រង់ចាំ​ថ្ងៃ​ស្លាប់​តែ​ប៉ុណ្ណោះ ហើយ​ឈឺ​រ៉ាំរ៉ៃ​ជា​និច្ច ។ បន្ថែម​លើ​នេះ គាត់​នឹង​ត្រូវការ​ឈាម​ប្រើប្រាស់​មក​វិញ ដើម្បី​គាំពារ​សុខភាព​រហូត​ដល់​ថ្ងៃ​ស្លាប់ ។ មន្ត្រី​ជំនាញ បញ្ជាក់​បន្ថែម​ថា «​គាត់​មិន​ងាយ​ស្លាប់​ទេ នៅ​ពេល​ដែល​គាត់​ខូច​ខួរឆ្អឹង គឺ​គាត់​រ៉ាំរ៉ៃ​នៅ​ហ្នឹង ។ ដូច​បងប្អូន មួយ​ចំនួន​ដែល​មាន​ជំងឺ​តា​ឡាស់​ស៊ី​មៀ ឬ​ក៏​ជំងឺ​ផ្សេង​ៗ ដែល​ទាក់ទង​នឹង​មហារីក​ឈាម​នេះ ដឹង​ហើយ​ថា ត្រូវ​ប្រើប្រាស់​ឈាម​ជា​ប្រចាំ​» ។ ដោយសារ​មើលឃើញ​ពី​ផល​ប៉ះពាល់​ដល់​ជីវិត ពី​ការ​បរិច្ចាគ​ឈាម​មិន​ត្រឹមត្រូវ មន្ត្រី​ជំនាញ​បាន​ផ្តាំផ្ញើ ដល់​ប្រជាពលរដ្ឋ​ឈប់​ចាញ់បោក​ជនខិលខូច ហើយ​ក៏​ផ្តាំ​ដល់​ដល់​ជូន​ខិល​ខួច ដែល​រកស៊ី​លក់​ឈាម​ជា​អាជីព ឈប់​ប្រព្រឹត្ត​ទ​ង្វើ​បែប​នេះ​ទៀត ។ កន្លង​មក ខាង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​ពន្យល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ជន​ឆ្លៀតឱកាស ឲ្យ​បាន​យល់​ដឹង​ពី​ផល​ប៉ះពាល់​សុខភាព ដែល​បាន​បណ្តាល​មក​ពី​ការ​លក់ដូរ​ឈាម ទាំង​បញ្ហា​សុខភាព និង​បញ្ហា​ផ្លូវច្បាប់​ផង​ដែរ បើ​គិត​តួលេខ​ត្រួស​ៗ អ្នក​ដែល​ត្រូវ​បាន​អប់រំ មាន​ប្រហែលជា ២០០​ទៅ ៣០០​នាក់​ទៅ​ហើយ ៕
2020-08-27T18:09:22+07:00
kbnnews.com
https://kbn.news/archives/178548
eda3c763-6667-4dc9-809a-05ffc6efbf42
ឯកអគ្គរដ្ឋទូត​ចិន​៖ ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស​COVID-19​នេះ​មក ចិន​និង​កម្ពុជា ជួយ​យកអាសា​គ្នា​ទៅវិញទៅមក និង​បាន​ជម្នះ​រាល់​ឧបសគ្គ​ជាមួយគ្នា​
​ភ្នំពេញ​៖ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស​COVID-19​នេះ​មក ប្រទេស​ទាំងពីរ​ចិន​និង​កម្ពុជា​បាន​ជួយ​យកអាសា​គ្នា​ទៅវិញទៅមក និង​បាន​ជម្នះ​រាល់​ឧបសគ្គ​ជាមួយគ្នា បង្កើតបានជា​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​សម្រាប់​សហគមន៍​អន្តរជាតិ ហើយ​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ​នេះ ត្រូវបាន​លើកកម្ពស់​ថែម​មួយកម្រិត​ទៀត​បន្ទាប់ពី​ឆ្លងកាត់​ការលំបាក​ទាំងនេះ​។​ ​ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ថ្លែង​បែបនេះ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា ស្តីអំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន​និង​កម្ពុជា ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​COVID-19 និង​កិច្ចសហប្រតិបត្តិការ​ផ្សេងទៀត​។​ ​ឯកឧត្តម បាន​បង្ហាញថា ជំងឺ​វីរុស​គ្មាន​ព្រំដែន វា​ជា​បញ្ហា​ប្រឈម​ជាទូទៅ​មួយ​សម្រាប់​មនុស្ស​ជាតិ​ទាំងឡាយ​។ នៅ​ចំពោះ​មុខការ​ផ្ទុះឡើង​ភ្លាមៗ​របស់​ជំងឺ​វីរុស​មួយ​នេះ ការសិក្សា​ពីគ្នា និង​ជួយ​គ្នា​ទៅវិញទៅមក គឺជា​អត្ថន័យ​ដែលមាន​នៅក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​មួយ​នេះ សម្រាប់​កិច្ចសហប្រតិបត្តិការ​ស​ហគ​មន៍​អន្តរជាតិ​។ ការសហការ​សាមគ្គី​គ្នា​រវាង​ប្រទេស​ទាំងពីរ ក្នុង​ដំណើរ​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស គឺជា​សក្ខីភាព​ដ៏​ល្អប្រសើរ​បំផុត​សម្រាប់​សហគមន៍​ជោគវាសនា​រួម និង​ការរួម​សុខទុក្ខ​លើ​ក្បូន​តែមួយ របស់​មនុស្សជាតិ​ទាំងឡាយ​។​ ​ឯកឧត្តម បាន​សង្កត់ធ្ងន់ថា ឆ្នាំនេះ​គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី ១ នៃ​ការចុះហត្ថលេខា​អនុវត្ត​ផែនការ​សកម្មភាព កសាង​សហគមន៍​ជោគវាសនា​រួម រវាង​ចិន​និង​កម្ពុជា​។ ភាគី​ចិន រីករាយ​បន្ត​ខិតខំ​ប្រឹងប្រែង​ជាមួយ​ភាគី​កម្ពុជា ដើម្បី​សម្របសម្រួល​ជំរុញ​កិច្ចការពារ សម្រាប់​ជំងឺ​វីរុស​មួយ​នេះ និង​ដំណើរការ​សាជាថ្មី នៃ​សកម្មភាព​ផលិតកម្ម បន្ត​អនុវត្ត​ផែនការ​សកម្មភាព​កសាង​សហគមន៍​ជោគវាសនា​រួម រវាង​ចិន​និង​កម្ពុជា ជំរុញ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ នៃ​ប្រទេស​ទាំងពីរ ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​ន៍ កាន់តែ​ធំ និង​កាន់តែ​ឆាប់រហ័ស ក្នុង​យុគសម័យ​ថ្មី​នេះ​៕​
2020-08-27T16:16:48+07:00
cen.com.kh
https://cen.com.kh/archives/238242.html
2f223b74-a93c-4d13-880e-31ba3e4d9e0a
TOP NEWS: ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅកម្ពុជានោះទេ, ១៣ថ្ងៃជាប់គ្នាហើយ ដែលមិនមានករណីឆ្លងថ្មី (Video inside)
ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា នៅថ្ងៃនេះមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីនោះឡើយ ហើយករណីជាសះស្បើយក៏មិនមានដែរ ដោយនៅរក្សាចំនួនអ្នកជំងឺកូវីដ ៩នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ គិតមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ មានរយៈពេល១៣ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាលប្រកាសថា កម្ពុជាមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មី ពោលគឺចាប់ពីតាំងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០មក។ សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៣នាក់ (ស្រី ៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៦៤នាក់ និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ០៩នាក់៕
2020-08-27T14:48:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169133-2020-08-27-00-48-57.html
7254817d-0c34-4ae1-ad63-f71845958145
អាជ្ញាធរថៃ បញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់៥នាក់ មកកម្ពុជាវិញ
យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មានពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមកមានចំនួន ៥នាក់ ស្រី ៣នាក់។ ចំពោះពលករខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការអប់រំណែនាំបន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត។ ជាមួយគ្នានេះដែរ អាជ្ញាធរថៃនៅតែបន្តបិទច្រកទ្វារព្រំដែន មិនទាន់បើកឱ្យអ្នកដំណើរចេញ-ចូលឆ្លងកាត់នៅឡើយ ចំពោះអ្នកជំងឺសង្រ្គោះបន្ទាន់ និងរថយន្តដឹកទំនិញធន់ធំ ដំណើរការជាធម្មតា៕
2020-08-27T08:42:43+07:00
kbnnews.com
https://kbn.news/archives/178386
aef0a359-71b5-4c8e-a8ed-256fc8be46b9
មជ្ឈមណ្ឌល​​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​​អាមេរិក​ប្រកាស​បន្ធូរ​បន្ថយ​​ការ​តម្រូវ​​ឲុ្យ​ធ្វើ​តេស្ត​រក​កូវីដ១៩
អ្នក​ជំនាញ​ខាង​សុខភាព​បាន​សម្តែង​ការ​បារម្ភ​ខ្លាំង​ចំពោះ​ការ​បន្ធូរបន្ថយនា​ពេល​ថ្មីៗ​នេះ​នូវ​វិធានការ​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩ ​របស់​មជ្ឈមណ្ឌល​សម្រាប់​ការ​ត្រួត​ពិនិត្យ​និង​ការពារ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក​ ហៅ​កាត់​ថា​ CDC។​ មជ្ឈមណ្ឌល CDC បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​មនុស្ស​ដែល​ទៅ​ជិត​អ្នកកើតជំងឺ​កូវីដ​១៩​ មិន​ចាំបាច់​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ទេ​ ប្រសិន​បើ​គេ​មិន​មាន​ចេញ​រោគសញ្ញា​ណា​មួយ​នោះ។​ ក្នុង​ពេល​កន្លង​មក​ស្ថាប័ន​មួយ​នេះ​ បាន​ណែនាំ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដែលបាន​ទៅជិត​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ ក្នុង​ចម្ងាយ​ជិត​ជាង​៦ហ្វីត ឬ​តិច​ជាង២ម៉ែត្រ​ ក្នុង​រយៈពេល​១៥នាទី ត្រូវ​ធ្វើ​តេស្ត​ដើម្បី​រក​មើលវីរុស​កូរ៉ូណា។ ទោះបី​ជា​យ៉ាង​នេះ​ក្តី​ CDC ពុំ​បាន​ធ្វើ​ការពន្យល់​ណា​មួយជុំវិញការ​ផ្លាស់​ប្តូរ​សេចក្តី​ណែនាំ​របស់ខ្លួ​ន​នោះ​ទេ ដែល​ប្រការ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នកជំនាញ​ខាង​វិស័យ​សុខាភិបាល​បារម្ភ​ថា​ សេចក្តី​ប្រកាស​ថ្មី​នេះរបស់ CDC​ នេះ ​អាច​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​នៃ​ចំនួន​អ្នក​ធ្វើ​តេស្ត​រកជំងឺឆ្លង​កូវីដ​១៩។ ​ ​វេជ្ជបណ្ឌិត Leena Wen គ្រូពេទ្យ​សង្គ្រោះ​បន្ទាន់​និង​ជាសាស្ត្រាចារ្យ​ផ្នែក​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ George Washington បាន​និយាយ​ថា ការ​តាម​រក​អ្នក​ដែល​បានស្ថិត​នៅ​ជិត​អ្នក​កើត​ជំងឺកូវីដ​១៩​ គឺ​មាន​សារៈសំខាន់ ព្រោះ​៥០%​នៃ​ការ​កើត​ជំងឺ​កូវីដ១៩ កើត​ឡើង​ទៅ​លើ​មនុស្ស​ដែល​មិន​មាន​ចេញ​រោគសញ្ញា​ណាមួយនោះ​ទេ។ មជ្ឈមណ្ឌល​ CDC នៅ​តែ​បន្ត​ណែនាំ​ឲ្យ​មនុស្ស​ដែល​ងាយ​ទទួល​រង​គ្រោះ ត្រូវ​ធ្វើ​តេស្ត​រកជំងឺ​ឆ្លង​កូវីដ​១៩ ប្រសិន​បើ​ពួក​គេ​បាន​ស្ថិត​នៅ​ជិត​អ្នក​ដែល​ឆ្លងវីរុស​នោះ។ អ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាលនិង​សុខុមាលភាពពលរដ្ឋ​ បាន​និយាយ​នៅ​ថ្ងៃអង្គារ​ថា​ គេ​ត្រូវ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឬ​មន្ត្រី​សុខភាព​សាធារណៈ​ ដើម្បី​កំណត់​ថាតើ​ពួក​គេ​ត្រូវ​ការ​ធ្វើ​តេស្ត​ដែរ​ឬ​ទេ៕
2020-08-27T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/us-federal-health-agency-relaxes-covid19-test/5559098.html
423dcd45-5065-4e53-bf4c-48714e269c4d
អ្នក​ស្រាវជ្រាវ​ថា ផ្សែង​ភ្លើង​ឆេះ​ព្រៃ​អាម៉ាហ្សូន​នៅ​ប្រេស៊ីល​អាច​បង្កើន​អត្រា​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩
អ្នក​ស្រាវជ្រាវ និង​សកម្មជន​សិទ្ធិ​មនុស្ស​នានា​ព្រមាន​ថា ការ​បំពុល​ខ្យល់​អាកាស​ដែល​បណ្តាល​មកពី​ភ្លើង​ឆេះ​ ដោយសារ​ការ​បំផ្លិច​បំផ្លាញ​ព្រៃឈើ​ដោយ​គ្មានការ​យកចិត្ត​ទុកដាក់​នៅ​ក្នុង​តំបន់​ព្រៃ​អាម៉ាហ្សូន​នៃ​ប្រទេស​ប្រេស៊ីល អាច​បង្កើន​អត្រា​ស្លាប់​ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ជាពិសេស​នៅ​ក្នុង​បណ្ដា​ទីក្រុង​នៅ​ជិត​ព្រៃ​តំបន់​ត្រូពិក​នេះ។ អ្នកស្រី Luciana-Tellez-Chevez អ្នក​ស្រាវជ្រាវ​ផ្នែក​បរិស្ថាន​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​និយាយ​ថា ការ​សិក្សា​មួយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​អង្គការ Human Rights Watch បាន​រក​ឃើញ​ថា ប្រព័ន្ធ​សុខាភិបាល​ដែល​កំពុង​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ផ្តល់​សេវា​ព្យាបាល​ដល់​អ្នក​ជំងឺ​កូវីដ១៩ ដែល​មាន​វ័យ​ចំណាស់ នឹង​ចាល់​ជាមួយ​នឹង​លំហូរ​អ្នក​ជំងឺ​ថ្មី​ដ៏​ច្រើន ​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​ដែល​បណ្តាល​មកពី​ការ​ឆេះ​ព្រៃ​អាម៉ាហ្សូន។ អង្គការ​សិទ្ធិ​មនុស្ស​នោះ​ក៏បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា មនុស្ស ២.១៩៥ នាក់ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​ផ្លូវដង្ហើម ​ដែល​បណ្ដាល​មក​ពី​ការ​ឆេះ​ព្រៃ​អាម៉ាហ្សូន​កាល​ពី​ឆ្នាំ ២០១៩។ អ្នកស្រី Maria Laura Canineu នាយក​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ប្រចាំ​នៅប្រទេស​ប្រស៊ីល បាន​និយាយ​ថា ការ​បំពុល​ខ្យល់​អាកាស​ដែល​បណ្តាល​មកពី​ផ្សែង​ឆេះ​ព្រៃ បាន​បណ្ដាល​ឲ្យ​អ្នក​រងគ្រោះ​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ។ ប្រធានាធិបតី​ប្រទេស​ប្រេស៊ីល​លោក Jair Bolsonaro បាន​បញ្ជូន​ទាហាន​ទៅ​ពន្លត់​ភ្លើង​ឆេះព្រៃ​កាល​ពី​ខែ​ឧសភា ក៏​ប៉ុន្តែ​អ្នក​ជំនាញ​បរិស្ថាន​បាន​ចោទសួរ​ថា តើ​កិច្ច​ប្រឹងប្រែង​បែប​នេះ​ មាន​ប្រសិទ្ធភាព​ ឬ ​ក៏​អត់​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ខ្យល់៕
2020-08-27T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/researchers-warn-smoke-from-brazil-s-amazon-fires-could-increase-covid-19-death-rate/5560139.html
7ae54251-a220-474d-ab67-afd30c1b448d
រដ្ឋមន្ដ្រីសុខាភិបាល នៅតែប្រកាសមិនបន្ធូរដៃ និងអំពាវនាវដល់ពលរដ្ឋ កុំភ្លេចជំងឺកូវីដ ត្រូវអនុវត្តវិធានការពារជានិច្ច
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងសុខាភិបាលនៅតែចាត់វិធានការក្តៅក្នុងការពារទប់ស្កាត់ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយមិនបន្ធូរនោះឡើយ។ ជាពិសេស នៅតែបន្តពង្រឹង និងបណ្តុះបណ្តាលជំនាញឯកទេបន្ថែមទៀតដល់ក្រុមគ្រូពេទ្យ ឲ្យកាន់តែមានសមត្ថមភាព។ ការថ្លែងបែបនេះ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យបន្ទប់ព្យាបាលជំងឺកូវីដ-១៩ពិសេស សម្រាប់ភ្ញៀវកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការ B ដែលចូលកម្ពុជា នៅមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ។ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងបន្ដថា ។ លើសពីនេះ ។ សូមជម្រាបថា ដើម្បីជួយសម្រួលដល់អ្នកដំណើរជាមន្ត្រីការទូត និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ដែលចូលមកកម្ពុជា ក្រសួងបានត្រៀមរួចជាស្រេច នូវកន្លែងធ្វើតេស្ដដ៏ពិសេសនៅព្រលានយន្ដហោះ នឹងរៀបចំបន្ទប់ថ្មីសម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងនៅមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន ដែលនឹងធ្វើរួចរាល់នៅដើមខែកញ្ញា។ ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ ពេលធ្វើដំណើរទៅតាមទីសាធារណៈ ត្រូវចេះការពារខ្លួន ប្រើម៉ាស សម្អាតខ្លួនប្រាណដៃជើងឱ្យបានស្អាតជានិច្ច រក្សាគម្លាតបុគ្គល និងសង្គម ចៀសបានសូមកុំទៅទីប្រជុំជនដែលមានគ្នាច្រើន ហើយបើមានករណីសង្ស័យ អាចទាក់ទងមកលេខទូរស័ព្ទរបស់ក្រសួងសុខាភិបាល ឬរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាននៅក្នុងភូមិឃុំរបស់ខ្លួន៕
2020-08-27T02:48:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169112-2020-08-26-12-48-15.html
e6fc737d-a5aa-49fb-a831-af5c410352ca
អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ផ្ញើលិខិតកោតសរសើរ សម្តេចតេជោ ហ៊ុន សែន ចំពោះការដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុត ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ (Video inside)
លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក បានផ្ញើលិខិតមួយជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសម្តែងការកោតសរសើរសម្តេច ចំពោះការដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់ អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។ ក្នុងលិខិតរបស់ខ្លួន លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី បានសរសេរថា៖ ។ លោកបន្តថា ។ ជាមួយនឹងការកោតសរសើរនេះ លោក ហ្សូរ៉ាប បានបញ្ជាក់ដែរថា អង្គការទេសចរណ៍ពិភពលោក កំពុងសម្របសម្រួលការបើកឡើងវិញនូវវិស័យទេសចរណ៍ ដោយសហការជាមួយប្រទេសជាសមាជិក និងអង្គការអន្តរជាតិនានា តាមរយៈការបង្កើត គោលការណ៍ណែនាំ និងអនុសាសន៍នានា សម្រាប់ការចាប់ផ្តើមឡើងវិញនូវសកម្មភាពទេសចរណ៍ប្រកបដោយ សុវត្ថិភាព និងការទទួលខុសត្រូវ។ ។ អគ្គលេខាធិការ អង្គការទេសចរណ៍ពិភពលោកសូមសម្តែងនូវការកោតសរសើរខ្ពស់ចំពោះការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេច តេជោ ហ៊ុន សែន ដែលតែងតែទុកសុខុមាលភាព និងសុវត្ថិភាពប្រជាពលរដ្ឋជាអាទិភាព ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មីនេះនឹងចូលរួមចំណែកដល់ការចាប់ផ្តើមឡើងវិញនូវ ទេសចរណ៍ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវក្នុងប្រទេសកម្ពុជា៕
2020-08-27T00:37:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169103-2020-08-26-10-37-55.html
bdd1ef7e-032c-4902-94e7-b75f272fdc72
អាជ្ញាធរខេត្តកណ្តាល អំពាវនាវពលរដ្ឋតាមមូលដ្ឋាន បន្តយកចិត្តទុកដាក់ការពារខ្លួនពីជំងឺកូវីដ-១៩ បន្ថែមទៀត
លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ការពារខ្លួនពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត ត្រូវមានអនាម័យជាប្រចាំ ត្រូវលាងដៃជាមួយសាប៊ូ ជែល ឬអាកុលឱ្យបានញឹកញាប់ ត្រូវពាក់ម៉ាសនៅពេលដែលអ្នកចេញក្រៅ កាត់បន្ថយការជួបជុំ រក្សាគម្លាតពីគ្នា ជាពិសេសត្រូវចូលរួមអនុវត្តតាមវិធាននិងការណែនាំនានា របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលដែលបានដាក់ចេញ។ ការអំពាវនាវបែបនេះ របស់លោក នៃ ចារី បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍រដ្ឋបាលឃុំព្រះពុទ្ធ ស្ថិតក្នុងភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ។ ជាមួយគ្នានេះដែរ លោក នៃ ចារី ក៏បានជំរុញឱ្យមន្ត្រីនគរបាលឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ត្រូវបន្តខិតខំលើកកម្ពស់ ការបំពេញការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ពង្រឹងយន្តការគណៈបញ្ជាការឯកភាពស្រុកឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាបានថាក្នុងមូលដ្ឋានរបស់ខ្លួន គឺមានសន្តិសុខសណ្ដាប់ធ្នាប់ល្អសម្រាប់ការរស់នៅប្រកបមុខរបររបស់ប្រជាពលរដ្ឋ។ លោកបានបន្តថា ប៉ុស្តិ៍រដ្ឋបាលឃុំ មានសារៈសំខាន់ណាស់ ព្រោះជាកន្លែងឈរជើងរបស់មន្ត្រីប៉ុស្តិ៍ ក្នុងការបំពេញការងារ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានកាន់តែប្រសើរឡើង។ មន្ត្រីប៉ុស្តិ៍គ្រប់ថ្នាក់ត្រូវអនុវត្តជាប្រចាំដូចភ្លៀងរលឹមក្នុងមូលដ្ឋានរបស់ខ្លួនត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបាននៅគោលការណ៍ទាំង៩ ចំណុច នៃគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានបញ្ជាក់ថា ក្នុងស្រុកកណ្ដាលស្ទឹង មានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន១៨ កន្លែង ក្នុងនោះប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដែលសាងសង់តាមស្តង់ដារ របស់ក្រសួងមហាផ្ទៃ មានចំនួន១៤ឃុំ និងប៉ុស្តិ៍នគរបាលដែលមិនទាន់សាងសង់ឡើងដោយក្រសួងមហាផ្ទៃ មានចំនួន ៤ឃុំ ដោយឡែកសម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះពុទ្ធ ដែលកំពុងបញ្ចុះបឋមសិលាសាងសង់ គឺសាងសង់ឡើងដោយមានការជួយឧបត្ថម្ភពីរដ្ឋបាលខេត្ត ដែលនឹងគ្រោងមានអាគា ១ខ្នង ស្មើនឹង៤បន្ទប់៕
2020-08-26T21:34:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169076-2020-08-26-07-34-24.html
5eb954c0-89d1-40ff-ac10-eea1d767a3e5
ក្រសួងធម្មការចេញសេចក្ដីណែនាំ៦ចំណុច សម្រាប់រៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមវត្តអារាម ដើម្បីការពារជំងឺកូវីដ១៩
ក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីណែនាំស្ដីពី ការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងពង្រឹងវិធានការការពារសុវត្ថិភាពសង្គម ដើម្បីកាត់បន្ថយហានិភ័យ នៃការរីករាលដាលជំងឺកូវីដ១៩ នៅតាមវត្តអារាមនានាទូទាំងប្រទេសកម្ពុជា។ រៀបចំវត្តអារាម ឲ្យមានសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានល្អ ត្រូវចងទង់ បដា ជ្វាលា ពាក្យស្លោក និងរៀបចំឲ្យមានធុងសំរាមសាធារណៈ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន រៀបចំឲ្យមានកម្លាំងរក្សាសន្តិសុខ សណ្ដាប់ ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកបំពេញបុណ្យកុសល នៅគ្រប់វត្តអារាម រៀបចំទុកដាក់ បែងចែកទេយ្យទានឲ្យបានសមរម្យជៀសវាងភាពខ្លះខ្ជាយ និងយកទៅជូនកងកម្លាំងប្រដាប់អាវុធ ចែកទានដល់ប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា និងក្មេងអនាថាគ្មានទីពឹង តាមដាន និងត្រួតពិនិត្យនៅតាមវត្តអារាម ដើម្បីអនុវត្តឲ្យបាននូវអនុសាសន៍របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ផ្សព្វផ្សាយនូវរាល់សារអប់រំណែនាំនានា ដែលផលិតដោយក្រសួងសុខាភិបាល ឲ្យបានទូលំទូលាយ ជាប់ជាប្រចាំនៅក្នុងទីវត្តអារាម និងផ្សព្វផ្សាយដល់សាធារណជន ពុទ្ធបរិស័ទ ឲ្យបង្កើនការប្រុង ប្រយ័ត្នខ្ពស់ សំដៅបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ រៀបចំឲ្យមានជាកន្លែងពិនិត្យសុខភាព មុនពេលចូលក្នុងទីធ្លាវត្តអារាម ព្រះវិហារ ឬសាលាឆាន់ ត្រូវមានឧបករណ៍វាស់កម្ដៅ សាប៊ូ ជែល ឬទឹកអាល់កុលសម្រាប់លាងសម្អាតដៃជាប្រចាំ។ ត្រូវ ពាក់ម៉ាស ក្រមា កន្សែង ឬប្រើក្រដាសខ្ទប់មាត់នៅពេលក្អក ឬកណ្ដាស់ និងត្រូវរក្សាគម្លាតបុគ្គល ម្នាក់ទៅបុគ្គលម្នាក់ទៀតឲ្យបានយ៉ាងតិចមួយម៉ែត្រកន្លះ និងអនុវត្តតាមវិធាននានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕
2020-08-26T19:04:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169057-2020-08-26-05-04-58.html
4874dacc-71ed-4e0f-af7a-a69717a96a14
អគ្គនាយកអន្តោប្រវេសន៍ ណែនាំ​ឲ្យ​មន្រ្តីនគរបាល ត្រួតពិនិត្យ​មើល​សភាព​ការណ៍​ភ្ញៀវ​ចេញ​​ចូល នៅតាម​ច្រកទ្វារ​អន្តរជាតិ​ និង​វិធាន​ការបង្ការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩
​ភ្នំពេញ៖ នា​រសៀល​ថ្ងៃ​អង្គារ ទី​២៥ ខែសីហា ឆ្នាំ​២០២០ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​អញ្ជើញ​ចូលរួម ស្តាប់​របាយការណ៍ របស់​នាយកដ្ឋាន​ច្រកទ្វារ​ទី​១ និង​ទី​២ ស្តីពី​សភាពការណ៍​ភ្ញៀវ​ចេញ​-​ចូល នៅតាម​ច្រកទ្វារ​អន្តរជាតិ ព្រមទាំង​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ និង​វិធាន​ការបង្ការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ ​ក្នុង​កិច្ចប្រជុំ​នេះដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គនាយករង​អន្តោប្រវេសន៍​, ប្រធាន​នាយកដ្ឋាន​, អនុប្រធាននាយកដ្ឋាន ព្រមទាំង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​។​ ​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ មានប្រសាសន៍​នៅក្នុង​អង្គប្រជុំ​ថា ការប្រជុំ​នាពេលនេះ គឺ​ដើម្បី​ត្រួត​ពិនិត្យមើល​សភាពការណ៍​ច្រកទ្វារ​អន្តរជាតិ និង​ច្រកទ្វារព្រំដែន​អន្តរជាតិ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្នុងស្ថានភាព​ដែល​កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការ​ប្រឈម ការរារាំង ការ​ដំណើរការ​របស់​ប្រទេសជិតខាង និង​ប្រទេសជាតិ​យើង​ទាំងមូល ដែល​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ និង​ចំនួន​អ្នកដំណើរ​ឆ្លងកាត់ ចេញ​-​ចូល ប្រទេស មានការ​ការថយចុះ ដោយសារតែ​ចាត់​វិធានការណ៍​តឹងរ៉ឹង ដើម្បី​ការពារ​ទប់ស្កាត់ ការនាំ​ចូល​ជំងឺ​កូ​វីដ​-១៩​។ ​ជាមួយគ្នានេះដែរ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក ក៏បាន​សំណូមពរ​ឲ្យ​នាយកដ្ឋាន​ទាំងពីរ យកចិត្តទុកដាក់​ធ្វើការ​ងារ​តាម​ជំនាញ តាម​គោលការណ៍​របស់​អគ្គនាយក​ដ្ឋា​ន គោលការណ៍​ក្រសួងមហាផ្ទៃ និង​តាម​គោលការណ៍​ក្រសួងសុខាភិបាល រួមទាំង​ការគ្រប់គ្រង​ច្រករបៀង ស្លាប​ឆ្វេង ស្លាប​ស្តាំ​របស់​ប៉ុស្តិ៍ ឲ្យ​បាន​តឹងរ៉ឹង ជាមួយនឹង​ការពិនិត្យ​ឡើងវិញ នូវ​ឧបករណ៍ សម្ភារៈ សម្រាប់​ការពារ​ជំងឺ​កូ​វីដ​-១៩៕​
2020-08-26T17:30:54+07:00
cen.com.kh
https://cen.com.kh/archives/237833.html
e07d78b9-bd56-4092-a797-410743ddf0e9
កូនប្រុសច្បងប្រធានាធិបតីប្រេស៊ីល ដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភា «ឆ្លងជំងឺ COVID-19»
សមាជិកព្រឹទ្ធសភាប្រេស៊ីលលោក ហ្វ្លាវីយ៉ូ បូលសូណារ៉ូ (Flavio Bolsonaro) ដែលត្រូវជាកូនប្រុសច្បងរបស់ លោកប្រធានាធិបតី ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) ត្រូវបានធ្វើតេស្ត និងចេញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០។ លោក Flavio Bolsonaro បានប្រាប់គ្រប់គ្នា តាមរយៈគណនី Twitter ថា លោកស្ថិតក្នុងស្ថានភាពធម្មតា ដោយមិនទាន់មានចេញ រោគសញ្ញាអ្វីនោះឡើយ ហើយលោកក៏កំពុងតែទទួលការព្យាបាលដោយថ្នាំ អ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) និង អាស៊ីស្រូម៉ាយស៊ីន (azithromycin) ផងដែរ។ លោក Flavio អាយុ ៣៩ឆ្នាំ គឺជាសមាជិកទី ៤ ហើយនៃក្រុមគ្រួសារប្រធានាធិបតីប្រេស៊ីល ដែលបានឆ្លងជំងឺ COVID-19។ ដោយឡែកប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro វិញបានឆ្លងជំងឺ COVID-19 កាលពីថ្ងៃទី០៧ ខែកក្កដា ខណៈភរិយារបស់លោក គឺលោកជំទាវ មីឈែល បូលសូណារ៉ូ (Michelle Bolsonaro) បានឆ្លងកាលពីថ្ងៃទី៣០ ខែកក្កដា។ គូស្វាមីភរិយាទាំងពីររូបនេះ ក៏បានជាសះស្បើយពី COVID-19 វិញរួចទៅហើយដែរ។ គួរបញ្ជាក់ថា ប្រេស៊ីលក្នុងនាមជាប្រទេស​កំពុងរងគ្រោះលំដាប់លេខ ២ លើលោកបន្ទាប់ពីសហរដ្ឋអាមេរិកនោះ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ​មានករណីឆ្លង COVID-19 សរុបជាង ៣.៦លានករណី ក្នុងនោះស្លាប់ ១១៦,៥៨០នាក់ និងជាសះស្បើយវិញជាង ២.៨លាននាក់៕
2020-08-26T16:41:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/169034-2020-08-26-02-41-26.html
72f1d4f0-2a62-4633-a6aa-4b991c804364
TOP NEWS: ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ និងមានអ្នកជំងឺម្នាក់ជាសះស្បើយ, ១២ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាគ្មានករណីថ្មី (Video inside)
ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយបើគិតតាំងពីថ្ងៃទី១៥ ដល់ ថ្ងៃទី២៦ ខែសីហានេះ គឺមានរយៈពេល១២ថ្ងៃហើយ ដែលនៅកម្ពុជាគ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី។ ជាមួយគ្នានេះ នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ម្នាក់ផងដែរ។ អ្នកជាសះស្បើយ គឺជាបុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ បានធ្វើដំណើរមកពី ប្រទេសអារ៉ាប់ ដោយឆ្លងកាត់ម៉ាឡេស៊ី តាមជើងហោះហើរត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ សូមជម្រាបថាគិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៧៣នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ២៦៤នាក់ (ស្រី៥៤នាក់ និងបុរស២១០នាក់) និង អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន០៩នាក់៕
2020-08-26T15:32:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169027-2020-08-26-01-32-13.html
f59c43d7-8f53-4b00-a81e-9d2ba3551947
ក្រសួង​សេដ្ឋកិច្ច​ប្រកាសថា​៖ ក្រុម​សម្ព័ន្ធ​ធានារ៉ាប់រង​អាច​ចាប់ផ្តើម​លក់​កញ្ចប់​ធានារ៉ាប់រង​ជំងឺ​កូវ​ដ​១៩ ដល់​ជនបរទេស​ចូលមក​កម្ពុជា​ចាប់ពីពេលនេះ​តទៅ​
​ភ្នំពេញ​៖ កន្លងមក គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​សុខាភិបាល​ក្នុងការ​ការពារ ទប់ស្កាត់ និង​ឆ្លើយតប​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ សម្រាប់​អនុវត្ត​លើ​អ្នកដំណើរ​បរទេស​ចូលមក​ប្រទេស​កម្ពុជា ដែល​ក្នង​នោះ​មាន​លក្ខខណ្ឌ​មួយ តម្រូវ​ឲ្យ​អ្នកដំណើរ​មួយចំនួន ត្រូវ​មានការ​ធនា​រ៉ាបរង​សុខភាព​លើ​ជំងឺ​កូ​វីដ​១៩​។ ​ដើម្បី​ចូលរួម​គាំទ្រ និង​សម្រួល​ការអនុវត្ត​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ដំណើរការ​រលូន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានធ្វើ​ការសហការ​ជិតស្និទ្ធ​ជាមួយ​សមាគម​ធានារ៉ាបរង​កម្ពុជា ក្នុងការ​សម្របសម្រួល​ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំងអស់ ដែលមាន​ចំណាប់អារម្មណ៍​ក្នុង​ការផ្តល់សេវា​ធានារ៉ាប់រង​សុខភាព​លើ​ជំងឺ​កូ​វីដ​១៩​នេះ​។ ជា​លទ្ធផល​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ចំនួន​៨ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​ចំនួន ១ បាន​ចូល​រួមគ្នា​បង្កើតជា​ក្រុម​សម្ព័ន្ធ​ធានារ៉ាប់រង ដើម្បី​ផ្តល់​សេវា​ធានារ៉ាប់រង​សុខភាព​លើ​ជំងឺ​កូ​វីដ​១៩ ចំពោះ​អ្នកដំណើរ​បរទេស​ដែល​ចូលមក​ប្រទេស​កម្ពុជា​។ ​ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុង​ក្រុម​សម្ព័ន្ធ​ធានារ៉ាប់រង​នេះ នឹង​ផ្តល់​ការធានារ៉ាប់រង​រួមគ្នា ទៅលើ​ហានិភ័យ​នៃ​ធានារ៉ាប់រង​សុខភាព​លើ​ជំងឺ​កូ​វីដ​១៩ គិត​ចាប់ពី​ពេលដែល​បុគ្គល​ត្រូវបាន​ធានា ត្រូវបាន​ពិនិត្យ ឃើញ​លទ្ធផល​តេស្ត​វិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​រយៈពេល​សុពលភាព​នៃ​បណ្ណ​សន្យា​រ៉ាប់រង ហើយ​ត្រូវ​បានដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរ​រដ្ឋ​ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល រហូត​ជាសៈ​ស្បើយ​។ ក្រុម​សម្ព័ន្ធ​រ៉ាប់រង នឹង​ទទួលបន្ទុក​លើ​ការចំណាយ​សម្រាប់​ការព្យាបាល​ជំងឺ​នេះ ដែល​អាច​រ៉ាប់រង ទឹកប្រាក់​ចំណាយ​ហូត​ដល់​ចំនួន ៥​ម៉ឺន​ដុល្លារ​អាមេរិក​។ ​ក្រុមហ៊ុន​ចូលរួម​ក្នុង​សម្ព័ន្ធ​ធានារ៉ាប់រង​នេះ​រួមមាន​៖ ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វ​ត​តេ អ៊ី​ន​សួ​រី​ន​ហ៍ ខេ​ម​បូ​ឌា ភីអិលស៊ី​, ក្រុមហ៊ុន​ធានារ៉ាប់រង​កម្ពុជា​វៀតណាម ក្រុមហ៊ុន​ធានារ៉ាប់រង​មេ​នូ​ឡាយ​ហ្វ៍ ក្រុមហ៊ុន​ធានារ៉ាប់រង​ព្រូ​ដិ​នស​ល ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ​ត​តេ​ឡាយ​ហ្វ៍ ក្រុមហ៊ុន​ធានារ៉ាប់រង អេ អាយ អេ ក្រុមហ៊ុន​ធានារ៉ាប់រង​ដាយ​អ៊ិ​ឈិ អ៊ី​ន​សួ​រិ​នស៍ ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្ក្រេ​ន ឆាយ​ណា ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​កម្ពុជា​រី ។​ ​ក្រសួង​សេដ្ឋកិច្ច​ថា រយៈពេល​ធានា មាន​២០​ថ្ងៃ ឬ​តិចជាង ដោយឡែក បុព្វលាភ គឺ​ចំនួន ៩០​ដុល្លារ ដែល​ប្រាក់​ធានារ៉ាប់រង ចំនួន ៥០.០០០​ដុល្លារ គិត​ចាប់​ពីថ្ងៃ​មកដល់​ប្រទេស​កម្ពុជា​។ ក្នុងនាម​ជា​ក្រុមហ៊ុន​នាំមុខ​នៃ​ក្រុម​សម្ព័ន្ធ ក្រុមហ៊ុន​ធានារ៉ាបរង ហ្វ​ត​តេ ជា​អ្នកចាត់ចែង​និង​គ្រប់គ្រង​ដំណើរ​ការលក់ ការចេញ​បណ្ណ​សន្យា​រ៉ាប់រង​ជូន​អតិថិជន និង​ការដោះស្រាយ​សំណង​៕ ​
2020-08-26T12:59:52+07:00
cen.com.kh
https://cen.com.kh/archives/237731.html
bee16b37-11bf-49cd-aa07-10680118855b
ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក លើកយក​បញ្ហា​ប្រឈម​នានា និង​ស្នើសុំ​ឱ្យមាន​ការហោះហើរ​ជា​បណ្តើរៗ តាម​ដែល​អាច​ធ្វើបាន ក្នុង​កាលៈទេសៈ​ជំងឺ​កូ​វីដ ១៩​នេះ​
​ភ្នំពេញ​៖ ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​វិស័យ​ អាកាសចរណ៍​ដាំ​ក្បាល​ចុះ​យ៉ាងខ្លាំង ដោយសារ​ការផ្អាក​ជើង​ហោះហើរ​ជា​បន្តបន្ទាប់ ទន្ទឹម​នោះ​ក៏មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក ចំនួន​៥ បាន​លើកយក​បញ្ហា​ប្រឈម​នានា និង​ស្នើសុំ​ឱ្យមាន​ការហោះហើរ​ជា​បណ្តើរៗ​តាម​ដែល​អាច​ធ្វើបាន ក្នុង​បណ្តា​ប្រទេស​អាស៊ាន​។​ ​ការស្នើ​ឱ្យមាន​ការហោះហើ​រ​ឡើងវិញ​ជា​បណ្តើរៗ​នេះ បានធ្វើ​ឡើង​ក្នុង​កិច្ចពិភាក្សា​ជាមួយនឹង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០​។​ ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល សព្វថ្ងៃនេះ ដំណើរការ​ជើងហោះហើរ​របស់​កម្ពុជា​ពេលបច្ចុប្បន្ន​នេះ​មាន​ពី ៧ ទៅ ១០​ជើង​ក្នុង​មួយថ្ងៃ ហើយ​រំពឹងថា នឹងមាន​ការភ្ជាប់​ជើងហោះហើរ​កាន់តែច្រើន​នាពេល​ដ៏​ខ្លី​ខាងមុខ​។​ ​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក ស៊ិន ចាន់​សិរី​វុត្ថា បាន​ប្រាប់​ឱ្យដឹងថា តាម​សំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ រដ្ឋា​ភិ​បា​លេខាធិការ​អាកាសចរណ៍​ស៊ីវិល​នឹង​ពិនិត្យឡើងវិញ និង​ដាក់សំណើរ​ទៅកាន់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ ១៩ ដើម្បី​ពិនិត្យ​នឹង​សម្រេច​ទៅលើ​ការសម្រួល​និតិ​វិធី​មូ​យ​ចំនួន​។​ ​ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៧ ដែល​បាន​ប្រតិបត្តិការ ក្នុងនោះ​រួមមាន​៖ Cambodia Angkor Air, Sky Angkor Airlines, Bassaka Air, JC (Cambodia) International Airlines, Lanmei Airlines, Cambodia Airways, Prince International Airlines​។ ​ក្រុមហ៊ុន​អាកាសចរណ៍​នៅក្នុង​ស្រុក ក៏​ដូច​ក្រុមហ៊ុន​អាកាសចរណ៍​នានា បានទទួល​រង​នូវ​ផលប៉ះពាល់​ពី​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ ១៩ តែ​រហូតមក​ដល់ពេលនេះ មិនមាន​ក្រុមហ៊ុន​ណាមួយ​ប្រកាស​ពី​ក្ស័យធន​នោះទេ ខណៈ​មានការ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​កម្ពុជា​។​ ​សូមបញ្ជាក់ថា ជើងហោះហើរ​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ និង​ពិភពលោក បាននិងកំពុង​ប្រឈម​ដោយសារ​ការភ័យខ្លាច​ពី​ការឆ្លង​នូវ​ជំងឺ​កូ​វីដ​១៩ ខណៈ​វិស័យ​មួយ​នេះ បាន​ខាតបង់​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​វិបត្តិ​ជំងឺ​នេះ​៕ ​
2020-08-26T12:45:19+07:00
cen.com.kh
https://cen.com.kh/archives/237723.html
ad6180c6-0728-476c-9449-bda09f01995f
ជីវិតជាពលករ! អាជ្ញាធរថៃ បញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់២នាក់មកកម្ពុជាវិញ តាមច្រកប៉ោយប៉ែត
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ មានពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមកមានចំនួន ២នាក់ ស្រី ១នាក់។ ចំពោះពលករខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការអប់រំណែនាំបន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត។ ជាមួយគ្នានេះដែរ អាជ្ញាធរថៃនៅតែបន្តបិទច្រកទ្វារព្រំដែន មិនទាន់បើកឱ្យអ្នកដំណើរចេញ-ចូលឆ្លងកាត់នៅឡើយ ចំពោះអ្នកជំងឺសង្រ្គោះបន្ទាន់ និងរថយន្តដឹកទំនិញធន់ធំ ដំណើរការជាធម្មតា៕
2020-08-26T09:19:06+07:00
kbnnews.com
https://kbn.news/archives/178186
0c6c9b83-b5ad-4325-a922-7125211820fe
ភរិយា​ប្រធានាធិបតី​អាមេរិក​ថ្លែង​អំពី​វិបត្តិ​ជំងឺ​កូវីដ១៩ នៅ​សន្និបាត​ជាតិ​គណបក្ស​សាធារណរដ្ឋ
លោកស្រី Melania Trump ភរិយា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​សម្តែង​នូវ​ការ​អាណិតអាសូរ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ដល់​ពលរដ្ឋ​អាមេរិកាំង​រាប់​សែន​នាក់​ដែល​បាន​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ១៩។ ករណី​នេះ​មាន​លក្ខណៈ​ផ្ទុយ​ស្រឡះ​ពី​ស្វាមី​របស់​លោកស្រី​គឺ​លោក​ប្រធានាធិបតី Donald Trump ដែល​ជារឿយៗ បាន​និយាយ​បន្ថយ​អំពី​ផល​ប៉ះពាល់​នៃ​ជំងឺ​ឆ្លង​នេះ និង​បាន​និយាយ​ថា ជំងឺ​នេះ​នឹង​បាត់​រូបរាង។ លោកស្រី Melania បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​អង្គារ​នៅ​សេតវិមាន​ថា «ចាប់តាំង​ពី​ខែ​មីនា​មក ជីវិត​របស់​យើង​បាន​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង។ ខ្ញុំ​សូម​ចូលរួម​រំលែកទុក្ខ​ដល់​អ្នក​ដែល​បាន​បាត់បង់​មនុស្ស​ជាទីស្រឡាញ់។ ខ្ញុំ​សូម​បន់ស្រន់​ដល់​អ្នក​ដែល​មាន​ជំងឺ ឬ​កំពុង​មាន​ការឈឺចាប់​ឲ្យ​ឆាប់​ជា​សះស្បើយ»។ លោកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ខ្ញុំ​ដឹង​ថា មនុស្ស​ជាច្រើន​មាន​ការ​រសាប់​រសល់​ហើយ​ខ្លះ ទៀត​មាន​អារម្មណ៍​តែលតោល។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹង​ថា អ្នក​មិនមែន​នៅ​ម្នាក់ឯងនោះ​ទេ»។ ការ​លើកឡើង​ដូច​នេះ​មាន​ភាព​ខុសគ្នា​យ៉ាងខ្លាំង​ពី​វោហាសាស្ត្រ​ចោទ​ប្រកាន់​ខាង​នយោបាយ​កាល​ពី ២ យប់​ដំបូង​នៃ​សន្និបាត​ជាតិ​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​រយៈពេល ៤ ថ្ងៃ​នេះ។ កាល​ពី ២ យប់​ដំបូង​នោះ ពួក​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី Trump បាន​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ខ្លាំងៗ​លើ​លោក Joe Biden បេក្ខជនប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​បាន​សរសើរ​លោក Trump អំពី​ចំណាត់ការ​ចំពោះ​វិបត្តិ​ជំងឺ​កូវីដ១៩ និង​ចំពោះ​ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ច​ដែល​បណ្ដាល​មក​ពី​ជំងឺ​នេះ។ ជាង​នេះ​ទៀត លោកស្រី Melania បាន​សម្តែង​អំណរគុណ​ដល់​បុគ្គលិក​សុខាភិបាល​ដែលបាន​ព្យាបាល​មនុស្ស​រាប់​លាន​នាក់​ដែល​ឆ្លង​ជំងឺ​កូវីដ១៩ នេះ។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «អ្នក​បាន​គិត​ប្រយោជន៍​ប្រទេស​ជាមុន។ ខ្ញុំនិង​ស្វាមីរបស់​ខ្ញុំ សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ»៕
2020-08-26T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/first-lady-addresses-pandemic-racial-unrest-in-convention-speech/5558620.html
9fb7d745-217c-4aa4-86a4-5b42c3e0337b
តើ​វ៉ាក់សាំង​កូវីដ១៩​កំពុង​ត្រូវ​ធ្វើ​តេស្ត​មាន​ប្រសិទ្ធភាព​បែប​ណា?
មាន​វ៉ាក់សាំង​ប្រាំ​ប្រភេទ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​បង្អស់​នៃ​ការ​ធ្វើ​ តេស្ត។​ ការ​ធ្វើ​តេស្ត​ទាំង​នេះ​ធ្វើ​តាម​យុទ្ធសាស្ត្រ​បី​ដាច់​ដោយ​ឡែក​ពី​គ្នា​ដោយ​មាន​រួមបញ្ចូល​ទាំង​របៀប​ដោះស្រាយ​ថ្មីៗ​ផង​ដែរ។ ទីដៅ​ធំ​បំផុត​នៃ​វ៉ាក់សាំង​ទាំង​នេះ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​គឺ​ប្រូតេអ៊ីន​មាន​បន្លា​នៅ​ផ្ទៃ​ខាង​ក្រៅ​នៃ​វីរុស​នេះ។​ បន្លា​នោះ​ជា​ផ្នែក​ដែល​វីរុស​នេះ​ប្រើ​សម្រាប់​ចាក់​ចូល​ទៅ​ក្នុង​កោសិកា​មនុស្ស​បណ្តាល​ឱ្យ​មាន​ជំងឺ​កូវីដ១៩។​ លោក​ Jim Campell​ ជា​វេជ្ជបណ្ឌិត​ខាង​ជំងឺ​ឆ្លង​នៅ​ឯ​សាកល​វិទ្យាល័យ ​Maryland។​ លោក​និយាយ​ថា ​គោល​ដៅ​គឺ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការពារ​ជំងឺ​បង្កើត​អង្គបដិប្រាណ​ដែល​ភ្ជាប់​នឹង​បន្លា​ទាំង​នេះ។​ លោក ​Jim Campell​ និយាយ​ថា៖​ «អង្គ​បដិប្រាណ​នេះ​រារាំង​វីរុស​មិន​ឱ្យ​ចូល​ក្នុង​កោសិកា។​ ហើយ​នេះ​ដូច​ជា​ពែង​ទិព្វ​មាន​ន័យថា ​មាន​ប្រសិទ្ធភាព​បំផុត»។​ លោក ​Paul Offit ​ដែល​ជា​អ្នក​ជំនាញ​ខាង​វ៉ាក់សាំង​និយាយ​ថា​ ​នេះ​ជា​វិធី​មួយ​ទៅ​កាន់​ជោគជ័យ​គឺ​ចាក់​ធ្វើ​ឱ្យ​វីរុស​សកម្ម​ទៅ​ក្នុង​រាងកាយ​មនុស្ស។​ លោក ​Paul Offit​ ដែល​ធ្វើការ​នៅ​មន្ទីរ​ពេទ្យ​កុមារ​នៅ​ទី​ក្រុង​ Philadelphia​ ថ្លែង​ថា៖​ «យក​វីរុស​មួយ​ហើយ​លោក​អ្នក​បណ្តុះ​វា​ហើយ​លោក​អ្នក​ធ្វើ​វា​ឱ្យ​អសកម្ម​ជាមួយ​សារធាតុ​គីមី​មួយ។​ យើង​ធ្វើ​វា​ឱ្យ​អសកម្ម​មាន​ន័យ​ថា ​វីរុស​នេះ​មិន​អាច​បង្កើន​ចំនួន​ពួក​វា​បាន​ទេ។​នេះ​ជា​វិធី​ដែល​យើង​ផលិត​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A។​នេះ​ជា​វិធី​ដែល​យើង​ផលិត​វ៉ាក់​សាំង​ប្រឆាំង​នឹង​ជំងឺ​ស្វិតដៃ​ជើង។​ នេះ​ជា​វិធី​ដែល​យើង​ផលិត​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ឆ្កែ​ឆ្កួត»។​ ប្រព័ន្ធ​ការពារ​ប្រឆាំង​នឹង​ជំងឺ​នេះ​បង្កើត​អង្គ​បដិប្រាណ​ដើម្បី​ធ្វើ​ឱ្យ​វីរុស​អសកម្ម​ដើម្បី​ធ្វើ​ឱ្យ​វា​មាន​ការ​ប្រុង​ប្រៀប​នៅពេល​វីរុស​ពិតប្រាកដ​ចូលមក។​ ក្រុមហ៊ុន​ចិន​ពីរ​កំពុង​សាកល្បង​វិធី​នេះ។​ មាន​វិធី​ថ្មី​មួយ​ទៀត​គឺ​ប្រើ​វីរុស​ថ្មី​ខ្សោយ​ជា​យាន​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​នេះ។​ វិធី​នេះ​ទាញ​យក​អត្ថប្រយោជន៍​ពី​ភាព​សាមញ្ញ​នៃ​វីរុស។​ លោក​វេជ្ជបណ្ឌិត ​Jim Campbell ​នៃ​សាកល​វិទ្យាល័យ​ Maryland​ និយាយ​ថា៖​ «វា​ដូច​ជា​បាល់​មួយ​ដែល​មាន​លេខ​ពន្ធុ ​ឬ​ហ្សែន។ ​ ក្រៅពី​នេះ ​វីរុស​នេះ​គ្មាន​អ្វី​ទៀត​ទេ»។​ លេខ​ពន្ធុ​នេះ​ជា​វិធី​បង្កើត​វីរុស​ថែម​ទៀត។​ពួក​អ្នក​វិទ្យាសាស្ត្រ​ប្រើ​ពន្ធុ​នៃ​វីរុស​ខ្សោយ​សម្រាប់​ផ្សាំ​ប្រឆាំង​ប្រូតេអ៊ីន​មាន​បន្លា​ពី​វីរុស​កូរ៉ូណា»។​ លោក Paul Offit ​នៃ​មន្ទីរកុមារ​នៃ​ក្រុង​ Philadelphia និយាយ​ថា៖​ «អ្វី​ដែល​កើត​មាន​គឺវីរុស​ភ្ជាប់​ខ្លួន​វា​នឹង​កោសិកា​ ចូល​ក្នុង​កោសិកា​ហើយ​បន្ទាប់​មក​ប្រូតេអ៊ីន​នេះ​គឺ ​ប្រូតេអ៊ីន​មាន​បន្លា​ត្រូវ​បង្កើត​ឡើង​ក្នុង​កោសិកា​លោក​អ្នក។ ​ដូច្នេះ​ លោក​អ្នក​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​ការពារ​ឆ្លើយ​តប​នឹង​ប្រូតេអ៊ីន​មាន​បន្លា។​លោក​អ្នក​បង្កើត​ប្រូតេអ៊ីន​មាន​បន្លា​ហើយ​លោក​អ្នក​ធ្វើ​ឱ្យ​មាន​ការ​តបត​ដល់​ប្រូតេអ៊ីន​មាន​បន្លា។ ​នេះ​ជា​វិធី​ដែលវ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ Ebola ​បាន​ត្រូវ​ផលិត​ដោយ​ជោគជ័យ»។​ ហើយ​នេះ​ជា​យុទ្ធសាស្ត្រ​ដែល​វ៉ាក់សាំង​របស់​សាកល​វិទ្យាល័យ​ Oxford ​និង​ក្រុមហ៊ុន​ Astra Zeneca​ ប្រើប្រាស់។​ វិធី​ទី​បី​និង​ចុង​ក្រោយ​បង្អស់​គឺ​ដាក់​បញ្ចូល​ផែនការ​ពន្ធុ​ទៅ​ក្នុង​កោសិកា​នៅ​ខាង​ក្នុង​ពពុះ​ខ្លាញ់​អតិសុខុមប្រាណ​ដោយ​ផ្ទាល់។​ លោក ​Paul Offit ​ថ្លែង​ថា៖​ «លោក​អ្នក​គ្រាន់​តែ​ចាក់​ពន្ធុ​នេះ​ចូល​ដែល​បន្ទាប់​មក​កោសិកា​សាច់ដុំ​ស្រូបយក។ ​ ហើយ​ពន្ធុ​នេះ​ក្លាយ​ជា​ ប្រូតេអ៊ីន​ដែល​បន្ទាប់​មក​លោក​អ្នក​ធ្វើ​ឱ្យ​មាន​ការ​ឆ្លើយ​តប​ដោយ​ប្រព័ន្ធ​ការពារ​នឹង​ជំងឺ»។​ វ៉ាក់សាំង​ពីក្រុមហ៊ុន ​Moderna ​និង​ដៃគូ ​គឺ​ក្រុមហ៊ុន​ BioNTech ​និង ​Pfizer​ មាន​គោល​ដៅ​ឱ្យ​ដំណើរការ​បែប​នេះ។​ គ្មាន​ការ​ធានា​ថា ​វិធីណា​មួយ​ក្នុង​បណ្តា​វិធី​ទាំង​នេះ​នឹង​មាន​សុវត្ថិភាព​ និង​មាន​ប្រសិទ្ធភាព​ទេ។ ​ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​មាន​ការ​ធ្វើ​ តេស្ត​លើ​មនុស្ស​រាប់ម៉ឺន​នាក់​នៅ​ពេល​នេះ។​ ពួក​អ្នក​ជំនាញ​សង្ឃឹម​ថា​ នឹង​ទទួល​លទ្ធផល​នៅ​ដំណាច់​ឆ្នាំ​នេះ៕​
2020-08-26T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/how-covid-19-vaccines-being-tested-work/5558200.html
3f6a1fa3-69c9-4362-99f0-423dc8976d97
កូរ៉េខាង​ត្បូង​បិទ​សាលា​​ស្ទើរ​​ទាំង​អស់​ក្នុង​​តំបន់​សេអ៊ូល​ ដើម្បី​ទប់ទល់​ការ​ផ្ទុះ​ឆ្លង​​ឡើង​វិញ​នៃ​កូវីដ១៩
ទី​ភ្នាក់ងារ​ព័ត៌មាន Reuters រាយការណ៍​ថា អាជ្ញាធរ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃអង្គារ​ បាន​បញ្ជា​ឲ្យបិទ​សាលារៀន​ស្ទើរ​តែ​ទាំង​អស់​ក្នុង​ទីក្រុង​សេអ៊ូលនិង​តំបន់​ជុំវិញ​ទី​ក្រុងនេះ​ ​ហើយ​ត្រូវ​បើក​ការ​បង្រៀន​សិស្ស​តាម​ប្រព័ន្ធ​អនឡាញ​វិញ។ នេះ​ជា​វិធានការ​ប្រុង​ប្រយ័ត្ន​ចុង​ក្រោយ​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការកើនឡើង​វិញ​នៃ​ករណី​ឆ្លង​រាតត្បាតកូវីដ១៩។ ​ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​ជំងឹឆ្លង​របស់​កូរ៉េ​ខាង​ត្បូង​ បាន​រក​ឃើញ​ការ​ឆ្លង​កូវីដ១៩​ចំនួន​២៨០​ករណីថ្មី​ ​ត្រឹម​យប់​ថ្ងៃចន្ទ​ ដែល​ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លងទាំង​អស់​នៅកូរ៉េ​ខាង​ត្បូង​មាន​ចំនួនសរុប​ជិត​១៨.០០០​ករណី​ និងមាន​អ្នក​ស្លាប់​សរុប​៣១០នាក់​រហូត​មក​ដល់​ពេល​នេះ។ នេះ​ជា​ចំនួន​ប្រចាំ​ថ្ងៃថយ​ចុះ​ពី​ថ្ងៃ​សៅរ៍ ​ដែល​មាន​ប្រមាណ​៣៩៧នាក់​ ដែល​ជាចំនួន​ខ្ពស់ជាង​គេគិត​ចាប់ពី​ដើម​ខែ​មីនា​មក។ ដោយករណី​ឆ្លង​ថ្មីៗ​ភាគ​ច្រើនកើត​មាន​នៅ​តាម​តំបន់​រដ្ឋធានី​សេអ៊ូលដែល​មាន​ពលរដ្ឋ​រស់នៅ​ច្រើន​កកកុញនោះ​ អាជ្ញាធរ​សុខាភិបាលកូរ៉េ​ខាង​ត្បូង​ថា​ ប្រទេស​មួយ​នេះ កំពុង​ឈាន​ជិត​ការផ្ទុះ​ឡើង​វិញ​ទូទាំង​ប្រទេសនូវ​ជំងឺ​កូវីដ​១៩​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ស្ថិត​នៅ​ក្នុង​ផ្ទះ​និង​កាត់​បន្ថយ​ការ​ធ្វើ​ដំណើររបស់ខ្លួន។ ​ ក្រសួង​អប់រំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​លើក​ឡើង​នៅ​ថ្ងៃ​អង្គារ​ថា​ សិស្សានុសិស្ស​ទាំង​អស់ លើក​លែង​សិស្ស​ថ្នាក់​ទី​១២ ​ដែល​ក្នុង​ទី​ក្រុង​សេអ៊ូល​ ​ទី​ក្រុង Incheon​ និង​ខេត្ត​ Geonggi ត្រូវ​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​ចាប់​ពី​ថ្ងៃ​ទី​១១​ ខែ​កញ្ញា​តទៅ៕​
2020-08-26T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/south-korea-closes-most-schools-in-seoul-area-to-battle-resurgent-coronavirus/5558263.html
63a3b9a8-0ba5-4d4b-8eac-f5471dc32565
WHO ​ថា ​ករណី​កូវីដ១៩​​ថ្មី​ថយ​​ចុះ​នៅ​ស្ទើរ​គ្រប់​​​តំបន់​​ក្នុង​ពិភពលោក​ ប៉ុន្តែ​បន្ត​កើន​​នៅ​អាស៊ី​អាគ្នេយ៍​​​
ជំងឺ​កូវីដ​១៩​បន្ត​ឆ្លង​រាតត្បាត​នៅ​ជុំវិញពិភពលោក ប៉ុន្តែ​តាម​ទិន្នន័យ​ថ្មីៗ​បំផុត​របស់​អង្គការ​សុខភាព​ពិភពលោក​ WHO បាន​បង្ហាញ​ថា​ ល្បឿន​នៃ​ការ​ឆ្លង​កូវីដ​១៩​ មាន​ការ​ថយ​ចុះ​បន្តិច​នៅ​ស្ទើរគ្រប់​តំបន់​ទាំង​អស់​ជុំវិញ​ពិភពលោក លើក​លែង​តែ​តំបន់​អាស៊ី​អាគ្នេយ៍​និង​តំបន់​ភាគ​ខាង​កើត​នៃ​សមុទ្រ​មេឌីទែរ៉ាណេ។ ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ឲ្យដឹង​ថា​ ក្នុងចំណោម​តំបន់​ដែល​មាន​ការធ្លាក់​ចុះ​ខ្លាំង​នៃ​ការ​ឆ្លង​ មានតំបន់​ទ្វីប​អាមេរិក​ខាង​ជើង​និង​ខាង​ត្បូង ដែល​បាន​ទទួល​រង​ការ​ប៉ះពាល់​ខ្លាំង​ដោយ​សារ​ជំងឺ​នេះ។ តាម​របាយការណ៍​នៃ​ស្ថានភាព​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ឲ្យដឹង​ថា​ មាន​ករណីឆ្លងថ្មីៗ​នៃ​វីរុស​កូរ៉ណា​ចំនួន​ជាង​១,៧​លាន​ករណី​ និង​មាន​អ្នក​ស្លាប់​ប្រមាណ​៣៩.០០០នាក់​កាល​ពី​សប្តាហ៍មុន។ តួលេខ​ក្នុង​រយៈពេល​៧ថ្ងៃ​គិត​ត្រឹម​ថ្ងៃទី​២៣​សីហា​ បង្ហាញការ​ថយចុះ​ប្រមាណ​៥% នៃចំនួន​អ្នក​ឆ្លង​ថ្មីៗ នៅ​ជុំវិញ​ពីភព​លោក​ និង​ចំនួន​អ្នក​ស្លាប់​ថ្មីៗ​មាន​ការ​ថយចុះ​ប្រមាណ​១២% បើ​ប្រៀប​ធៀប​នឹង​សប្តាហ៍​មុន​នោះ។ ទោះ​បី​ជា​មាន​ការថយ​ចុះ​ក្តី​ ក៏​តួលេខចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យនៅ​ជុំ​វិញ​ពិភពលោកចាប់តាំង​ពី​ជំងឺ​នេះ​រាតត្បាតមក​ មាន​ចំនួន​អ្នក​ឆ្លងកើន​ដល់​ជាង​២៣​លាន​នាក់ ហើយ​អ្នក​ស្លាប់​កើន​ដល់ជាង​៨​សែន​នាក់។ ប៉ុន្តែ​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​ជា​តំបន់​រង​ផល​ប៉ះពាល់​ទី​២​ខ្លាំង​ជាង​គេ នៅ​តែ​មាន​តួលេខ​ការ​ឆ្លង​និង​ការ​ស្លាប់​កើន​ឡើង ដោយ​នៅ​នៅ​ពេល​នេះ​អាស៊ី​អាគ្នេយ៍​ស្មើ​នឹង​២៨%​នៃ​ករណី​ឆ្លង​ថ្មី​និង​១៩%​នៃ​ករណី​ស្លាប់​ថ្មី​ទាំង​អស់​ក្នុង​ពិភពលោក៕
2020-08-26T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/coronavirus-cases-deaths-slow-in-most-regions-who/5558275.html
3c1dab56-8620-4752-8de4-1746941876dd
អភិបាលខណ្ឌចំការមន ចុះពិនិត្យវិធានការពារជំងឺ COVID-19 នៅផ្សារ Aeon
ជាការគិតគូរពីសុខសុវត្ថិភាព និងប្រសិទ្ធភាពនៃវិធានការពារជំងឺ COVID-19 ដល់ប្រជាពលរដ្ឋដែលចូលផ្សារទំនើប អ៉ីអនម៉ល សាខាទី១ តាមការអំពាវនាវរបស់រាជដ្ឋាភិបាល នៅរសៀលថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌចំការមនដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន ចុះត្រួតពិនិត្យអំពីវិធានការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងបរិវេណផ្សារទំនើបអ៉ីអនម៉ល ស្ថិតនៅតាមបណ្ដោយមហាវិថីសម្តេចសុធារសភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងការចុះពិនិត្យនេះ ក្រុមការងារ បានសង្កេតឃើញថា ផ្សារមានការគ្រប់គ្រងបានល្អ ក្នុងការអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល បានត្រឹមត្រូវ ដោយនៅតាមច្រកចេញ-ចូលផ្សារ ប្រមាណ១៤ច្រក ខាងផ្សារបានដាក់បុគ្គលិកប្រចាំ ដោយមានបាញ់អាល់កុលលាងដៃ ម៉ានវាស់កំដៅ ម៉ាស៊ីនស្កេនកំដៅតាមប្រព័ន្ឋកុំព្យូទ័រ គ្រប់ច្រកចូលទាំងអស់។ ជាមួយគ្នានេះ អភិបាលខណ្ឌចំការមន ក៏បានណែនាំដល់អ្នកគ្រប់គ្រង អ្នកមើលការខុសត្រូវ ចូរបង្កើនការយកទុកដាក់បន្ថែមទៀត ចំពោះបុគ្គលិកបម្រើការនៅក្នុងផ្សារ ពិសេសអាជីវករលក់ដូរក្នុងផ្សារ ឲ្យមានការប្រុងប្រយ័ត្នបន្ថែមលើវិធានដែលខាងផ្សារបានដាក់បម្រើ ដូចជា ទឹកអាល់កុលលាងដៃ មុននឹងចូលក្នុងហាង ឬចូលកន្លែងលក់ម្ហូបអាហារ។ លោកអភិបាលខណ្ឌ បានទទូចសុំឲ្យអ្នកមើលការខុសត្រូវផ្សារ ដើរប្រាប់ដល់អតិថិជន ឬភ្ញៀវចូលហាង សូមកុំមានការជួបជុំគ្នាច្រើនគ្នា ដើម្បីទប់ស្កាត់នូវការចម្លង ឬការរីករាលដាល នៃជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ នៅក្នុងប្រទេសកម្ពុជា ដូចដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាសប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាកដាលនៃជំងឺនេះ ដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕
2020-08-26T01:04:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169006-2020-08-25-11-04-00.html
1eacbb1c-29b4-4b58-863b-dc74680ce47d
លោកតាទុរគតខ្វះខាតក្នុងជីវភាព ហើយមានជំងឺរស់នៅខណ្ឌឫស្សីកែវ ទទួលបានការជួយសង្គ្រោះពីលោក ជា ពិសី
លោកតាទុរគតឈ្មោះ កែវ វណ្ណៈ មានជំងឺប្រចាំកាយ ហើយកំពុងមានជីវភាពខ្វះខាត រស់នៅក្នុងក្រុម៤ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ បើគិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ គាត់បានទទួលគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិការមួយចំនួន ដើម្បីដោះស្រាយក្នុងជីវភាព ពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫសី្សកែវ ដែលស្ថិតក្រោមការយកចិត្តទុកដាក់ពីប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ លោក ជា ពិសី និងជាអភិបាលខណ្ឌ។ សកម្មភាពមនុស្សធម៌ ដែលស្ថិតក្រោមការយកចិត្តទុកដាក់ដោយលោក ជា ពិសី, ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីប្រជាពលរដ្ឋក្រីក្រទូទៅ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ លើសពីនេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក៏បានលើកឡើង អំពីអំណោយមានជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនដែលឧបត្ថម្ភជូន លោកតាទុរគនៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃ ឬមានផ្ទុកមេរោគជាដើម ដែលជាការចង្អុលបង្ហាញ ចំគោលដៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ សូមបញ្ជាក់ថា ចំពោះអំណោយដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនលោកតាទុរគតឈ្មោះ កែវ វណ្ណៈ នាពេលនេះរួមមាន៖ អង្ករ២០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ម៊ុង១, ភួយ១, ខ្ទះឆា១, ឆ្នាំងដាំបាយ១, ចាន់ដែក១, ធុងទឹក១ និងថវិកាមួយចំនួនផងដែរ៕
2020-08-26T00:26:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/169002-2020-08-25-10-26-37.html
08d28a7b-ecd3-4ca2-bab5-8bb00d34720b
TOP NEWS: ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ (Video inside)
(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ចំណែកឯអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ ខណៈអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅសល់១០នាក់ដដែល។ សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៣នាក់ (ស្ត្រី៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៦៣នាក់ (ស្រី ៥៤នាក់ និងបុរស២០៩នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន១០នាក់៕
2020-08-25T14:46:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/168946-2020-08-25-00-46-47.html
d0d5e62d-e340-48af-9d27-d1451d4d8ee6
ពលរដ្ឋ​ព្រួយបារម្ភ ពី​បញ្ហា​ឆ្លង​ជំងឺគ្រុនឈាម ខណៈ​មាន​មូស​ច្រើន​ខុសប្លែក ពី​រាល់​ឆ្នាំ​នៅ​បាត់ដំបង​
​បាត់ដំបង ៖ ប្រជាពលរដ្ឋ​នៅ​ខេត្តបាត់ដំបង បាន​ព្រួយបារម្ភ​ពី​បញ្ហា​ឆ្លង​ជំងឺគ្រុនឈាម ខណៈ​មាន​មូស​ច្រើន​ខុសប្លែក​ពី​រាល់​ឆ្នាំ​នៅ​បាត់ដំបង ទោះបីជា​ជំងឺគ្រុនឈាម មិនមាន​ការកើតឡើង​ច្រើន​ដូច​ឆ្នាំ​កន្លងទៅ ប៉ុន្តែ​សត្វ​មូស​ច្រើន​ខុសប្លែក​ជាង​រាល់​ឆ្នាំ​។​ ​ពលរដ្ឋ​នៅ​ខេត្តបាត់ដំបង បាន​ប្រាប់​លើកឡើងថា នៅ​រដូវវស្សារ​នេះ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ហើយ​ធ្វើ​ឲ្យ​ស្មៅ​និង​ដើមឈើ​តូចធំ ដុះ​ឡើង​យ៉ាង​ស៊ុបទ្រុប​នៅ​ជុំវិញ​ផ្ទះ រួមទាំង​មានទឹក​ដក់​តាម​ក្រឡុក​តូចៗ ដែល​បញ្ហា​នេះ​ពួកគាត់​ក៏បាន​ខិតខំ​ជម្រះ​ស្មៅ កាប់​ដើមឈើ​តូចធំ រួមទាំង​បោស​សម្អាតផ្ទះ​ដូច​រាល់​ឆ្នាំ​ផងដែរ ប៉ុន្តែ​សត្វ​មូស​កើតឡើង​ច្រើន បង្ក​ការរំខាន​ដល់​ការរស់នៅ​។ ទោះបី​ឆ្នាំនេះ នៅក្នុង​តំបន់​ពួកគាត់​រស់នៅ មិនទាន់មាន​ការឆ្លង​រីក​រាលដាល​ច្រើន​នូវ​ជំងឺគ្រុនឈាម ប៉ុន្តែ​នៅតែមាន​ការព្រួយបារម្ភ​ជាខ្លាំង ខណៈ​ការបង្ការ ការទប់ស្កាត់​និង​ការបំផ្លាញ​សម្បុក​សត្វ​មូស ពិសេស​មូស​ខ្លា មិនមាន​ប្រសិទ្ធភាព​។​ ​លោក​ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា វិធានការ នៃ​ការទប់ស្កាត់​ការឆ្លង​ជំងឺគ្រុនឈាម​នេះ មន្ទីរ​បានផ្ដល់​នូវ​ថ្នាំ​អា​ប៊ែ​ត ទៅតាម​ស្រុក​ប្រតិបត្តិ ដើម្បី​បាញ់ថ្នាំ​បង្ការ តាំងពីដើម​រដូវវស្សា​រ​មកម្ល៉េះ ពិសេស​ស្រុក​ដែល​កំពុង​ផ្ទុះ​ច្រើន​នូវ​ការឆ្លង​ជំងឺគ្រុនឈាម​។ សម្រាប់​ការទប់ស្កាត់​មិន​ឲ្យ​មូស​កើតឡើង​ច្រើន​នេះ មន្ទីរ​ក៏បាន​ណែរ​នាំ​អប់​រំជា​បន្តបន្ទាប់ ដល់​ពលរដ្ឋ​ក្នុងការ​បំផ្លាញ​សម្បុក​មូស​ខ្លា មាន​លុប​ក្រឡុក​ទឹកតូចៗ កប់​សម្បក​កងឡាន ពាងទឹក​ត្រូវមាន​គម្រប់​ត្រឹមត្រូវ រួមទាំង​វិធានការ​មួយចំនួនទៀត ដែល​ពលរដ្ឋ​ត្រូវអនុវត្ត​ដោយ​ខ្លួនឯង ប៉ុន្តែ​បើ​តំបន់​ពួកគាត់​រស់នៅ មានការ​សង្ស័យ​ឆ្លង​ជំងឺគ្រុនឈាម​ច្រើន ក៏ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​ឬ​មន្ត្រី​សុខាភិបាល ក្នុង​ការចុះទៅ​បាញ់ថ្នាំ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការរីក​រាលដាល​ច្រើន​ករណី​។​ ​គួរ​បញ្ជាក់ថា កាល​ឆ្នាំ​២០១៩ ករណី​ជំងឺគ្រុនឈាម​នៅក្នុង​ខេត្តបាត់ដំបង មាន​កើតឡើង​ច្រើន​និង​មាន​ករណី​ស្លាប់​ទៀតផង ប៉ុន្តែ​នៅ​ឆ្នាំ​២០២០​នេះ ការឆ្លង​ជំងឺគ្រុនឈាម​មានការ​ថយចុះ​និង​ពុំមាន​ករណី​ស្លាប់​នោះទេ​៕ ​
2020-08-25T14:33:49+07:00
cen.com.kh
https://cen.com.kh/archives/237414.html
e91f48c5-9d40-4bfd-8d0b-84a8d28de0ad
អ្នកទោសខ្មែរ២នាក់ ត្រូវអាជ្ញាធរថៃ បញ្ជូនមកកម្ពុជាវិញក្រោយជាប់ទោសជិត៣ឆ្នាំ ពីបទឆ្លងដែនខុសច្បាប់
អាជ្ញាធរប្រទេសថៃ បានបញ្ជូនអ្នកទោសខ្មែរចំនួន២នាក់ទៀតត្រឡប់មកកម្ពុជាវិញ ក្រោយជាប់ទោសចំនួន ២ឆ្នាំ ៩ខែក្នុងទឹកដីថៃ ពីបទឆ្លងដែនខុសច្បាប់។ បើតាមសមត្ថកិច្ចប្រចាំច្រកអន្តរជាតិអូរស្មាច់បានឲ្យដឹងថា អាជ្ញាធរប្រទេសថៃ បានបញ្ជូនខ្លួនប្រជាពលរដ្ឋខ្មែរចំនួន២នាក់ តាមច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលត្រូវទាហានថៃ ចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង និងបាននាំទៅឃុំខ្លួន នៅខេត្តនគររាជសីម៉ា ប្រទេសថៃ បើគិតដល់ថ្ងៃនេះគឺជាប់ទោសរយៈពេល២ឆ្នាំ៩ខែ។ ប្រជាពលរដ្ឋខ្មែរទាំង២នេះរួមមានឈ្មោះទី១៖ ឈ្មោះវន័ គួយ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនិងទី២៖ ឈ្មោះ កា ឡាភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បន្ទាប់ពីបានស្គែនកម្តៅរកមេរោគកូវីដ-១៩ និងលាងសម្អាតខ្លួនប្រាណដោយទឹកអាល់កុល ពីមន្ត្រីចត្តាឡីស័កប្រចាំច្រកព្រំដែនរួចមក សមត្ថកិច្ចបានធ្វើការអប់រំណែនាំឱ្យបញ្ឈប់ សកម្មភាពឆ្លងដែនខុសច្បាប់តទៅទៀត និងបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញរៀងៗខ្លួន៕
2020-08-25T08:42:18+07:00
kbnnews.com
https://kbn.news/archives/177994
461e45b4-7bce-40f2-a575-4dd915cf0ea7
អង្គការ​​សុខភាព​ពិភពលោក​ថា​ខ្លួន​កំពុង​សហការ​​វាយតម្លៃ​វ៉ាក់​សាំង​ការពារ​ជំងឺកូវីដ​ចំនួន​៩​​​ប្រភេទ
អង្គការ​សុខភាព​ពិភពលោក WHO បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ចំនួន​៩ផ្សេង​គ្នា​ កំពុង​ត្រូវ​បាន​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​កម្មវិធី ​COVAX របស់​អង្គការ​សុខភាព​ពិភពលោក​ ដែល​នៅ​ពេល​នេះ​ មាន​ប្រទេស​ចំនួន​១៧២​ ​ជា​ដៃ​គូ​ចូលរួម។​ កម្មវិធី​ COVAX ត្រូវ​បាន​បង្កើត​ឡើងកាល​ពី​ដើម​ឆ្នាំ​នេះ​ ដោយ​អង្គការ​សុខភាព​ពិភព​លោក​ ​ក្នុង​គោល​បំណង​សម្របសម្រួលប្រឹង​ប្រែង​រួម​គ្នា​របស់​ប្រទេស​សមាជិក​ ដើម្បី​ធានាការ​ទទួល​បាន​នូវ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ ក្នុង​ភាព​ស្មើគ្នា​ ក៏ដូច​ជា​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​ពេល​ដែល​វ៉ាក់សាំង​ការពារ ​និង​ថ្នាំ​ព្យាបាល​នេះ ត្រូវ​បាន​បង្កើត​ឡើង​និង​អនុញ្ញាត​ដាក់​ឱ្យ​ប្រើ​ប្រាស់ជា​ផ្លូវ​ការ​នោះ។​ ថ្លែង​ក្នុងសន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ស្នាក់​ការ​ធំ​របស់​អង្គការ​សុខភាព​ពិភព​លោក​ ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​នោះ​ អគ្គនាយក​អង្គការ WHO លោក Tedros Adhanom Ghebreyesus លើក​ឡើង​ថា​ កម្មវិធី​ COVAX នេះ​មាន​សារៈសំខាន់​ចំពោះ​កិច្ច​ប្រឹង​ប្រែង​បញ្ចប់​ការ​រាត្បាត​នៃ​ជំងឺ​កូវីដ១៩។ ​ លោក Tedros បញ្ជាក់ថា​ ការ​ធានា​ថា​ ប្រទេស​ទាំង​អស់​ទទួល​បាននូវ​វ៉ាក់សាំង​ការពារ​ណាមួយ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់ គឺ​មានសារៈសំខាន់សម្រាប់ផ្នែក​សេដ្ឋកិច្ច។​ លោក​បន្តថា​ ប្រសិន​បើមាន​តែប្រទេស​មួយ​ចំនួន​តូច​ដែល​ជា​ប្រទេស​អ្នក​មាន​ខ្លាំង​បំផុតនោះ​ ទទួល​បាន​នូវ​វ៉ាក់សាំង​ការពារ ​ឬ​ថ្នាំ​ព្យាបាល​នោះ​ វា​នឹង​ធ្វើ​ឱ្យ​ជំងឺកូវីដ​១៩នេះកាន់​តែ​រាត​ត្បាត​ក្នុង​រយៈពេល​វែង​តទៅ​ទៀត។ ​លោក​ថា​ ជាតិ​និយម​ទាក់ទង​នឹង​រឿង​វ៉ាក់សាំង​នេះ​ ជា​ការ​ជួយ​ឱ្យ​វីរុស​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​តែ​ប៉ុណ្ណោះ៕
2020-08-25T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/covax-program-is-evaluating-9-potential-coronavirus-vaccines-who-says-/5556759.html
045595a9-0cff-4a35-8ad9-d060d876e946
សាលាខណ្ឌទួលគោក ទទួលអំណោយទឹកអាល់កុល និងម៉ាស សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19
ដើម្បីរួមគ្នាការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) ក្រុមហ៊ុន រ៉ូតថារីក្លឹម បានផ្ដល់អំណោយជា អាល់កុល៣០ធុង ចំណុះសរុប ៩០០លីត្រ និងម៉ាសចំនួន ២០០ប្រអប់ សរុប១ម៉ឺនម៉ាស ប្រគល់ជូនសាលាខណ្ឌទួលគោក នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ។ ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅសាលាខណ្ឌទួលគោក ក្រោមអធិបតីភាព ប្រធានសាលាខណ្ឌទួលគោក លោក ឯក ឃុនដឿន, លោក គង់ និមល ប្រធានក្លឹប រ៉ូតថារី ភ្នំពេញ សេនត្រល់ និងប្រធានក្លឹបផ្សេងទៀត។ ក្នុងឱកាសនោះ លោក ឯក ឃុនដឿន បានថ្លែងអំណរគុណដល់ក្រុមហ៊ុន រ៉ូតថារីក្លឹប ដែលបានចូលរួមសកម្មក្នុងការចូលរួមការពារ ទប់ស្កាត់ ប្រយុទ្ធនឹងជំងឺកូវីដនៅកម្ពុជាកន្លងមក តាមរយៈសកម្មភាពសប្បុរសធម៌ផ្សេងៗចុះចែកម៉ាស អាកុល ជែល និងសម្ភារជាច្រើនទៀត ជូនដល់មន្ទីរពេទ្យនានា រួមទាំងប្រជាជនផងដែរ។ ជាងនេះទៅទៀត អំណោយជាអាល់កុល និងម៉ាសនេះ ដែលនាំយកមកជូនដល់សាលាខណ្ឌទួលគោក ពិតជាមានសារៈសំខាន់ណាស់ ដែលស្របទៅស្ថានភាពបច្ចុប្បន្ន ដែលនៅលើពិភពលោក ក៏ដូចជានៅកម្ពុជាចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។ ជាការឆ្លើយតប លោក គង់ និមល បានថ្លែងថា ។ លោកថ្លែងបន្ដថា ក្នុងនោះជំនួយរបស់ រ៉ូតថារីក្លឹប អន្តរជាតិ តំបន់៣៣៥០ ទឹកប្រាក់ចំនួន ១,៦៨០ដុល្លារ និង៩៨០ដុល្លារ ជាអំណោយរបស់ក្រុមហ៊ុន ផេន វែល របស់ P Jeff សរុបជាទឹកប្រាក់ចំនួន ២,៦៦០ដុល្លារ។ សូមបញ្ចាក់ថា រ៉ូតថារី ជាក្លឹបសប្បុរសធម៌អន្តរជាតិមួយ ដែលធ្វើកិច្ចការងារសង្គមដោយមិនប្រកាន់ និន្នាការនយោបាយ ពណ៌សប្បុរ និងជាតិសាសន៍ឡើយ ។បច្ចុប្បន្ន រ៉ូតថារី ក្លឹបនៅកម្ពុជា មានចំនួន៩ក្លឹប និងមានពាសពេញពិភពលោក ។ ដោយឡែកក្លឹប ភ្នំពេញសេនត្រល គឺក្លឹបមួយដែលនិយាយភាសាខ្មែរដំបូងគេបង្អស់ដែលទទួលស្គាល់ដោយ រ៉ូតថារី អន្តរជាតិ ដែលកើតចេញពី ក្លឹប ភ្នំពេញ កាពីតូល ។ នាពេលកន្លងមកក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ផ្តល់ជំនួយ និងធ្វើកិច្ចការងារសង្គមជាច្រើនរួចមកហើយ ហើយសព្វថ្ងៃនេះ កំពុងតែធ្វើគម្រោងជាច្រើន ជួយដល់សហគមន៍ ជាបន្តបន្ទាប់ទៀត៕
2020-08-24T20:48:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/168881-2020-08-24-06-48-18.html
54b8945d-9bba-4dda-880e-e353e35e8f2f
កម្ពុជា​ទទួលបាន​ជើងហោះហើរ​ពី ៧ ទៅ ១០ ជើង​ក្នុង​មួយថ្ងៃ ខណៈ​វិស័យ​មួយ​នេះ​ខាតបង់​ប្រាក់​រាប់លាន​ដុល្លារ ដោយសារ​ជំងឺ​កូ​វីដ​១៩
​ភ្នំពេញ​៖ វិស័យ​អាកាសចរណ៍​កម្ពុជា រង​ការប៉ះពាល់​យ៉ាងខ្លាំង ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។ រដ្ឋាភិបាល​កម្ពុជា កន្លងទៅ បានសម្រេច​មិន​យកពន្ធ លើ​វិស័យ​អាកាសចរណ៍ ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​មួយ​នេះ មានលទ្ធភាព​ក្នុងការ​ចំណាយ និង​មិនឱ្យ​ក្រុមហ៊ុន​ទាំងនោះ​ក្ស័យធន​។​ ​ដោយឡែក​ពេល​បច្ចុប្បន្ននេះ អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក ស៊ិន ចាន់​សេរី​វុត្ថា បានឱ្យដឹង​នៅ​ថ្ងៃទី ២៤ ខែសីហា​នេះ​ថា ជើងហោះហើរ​របស់​កម្ពុ​ជា មាន​ពី ៧​ជើង ទៅ ១០ ជើង​ដែរ ក្នុង​មួយថ្ងៃ ដោយ​រំពឹងថា ជើងហោះហើរ​នេះ និង​កាន់តែច្រើន​នាពេលខាងមុខ​។​ ​លោក ស៊ិន ចាន់​សេរី​វុត្ថា បាន​លើកឡើងថា រហូតមកដល់​ពេលនេះ ជើងហោះហើរ​របស់​កម្ពុ​ជា​ពុំមាន​អ្វី​ប្រែប្រួល​នោះទេ ខណៈ​ដែលមាន​ក្រុមហ៊ុន​ជើងហោះហើរ​បរទេសមួយ​ចំនួន បានស្នើ​សុំ​ហោះហើរ​មកកាន់​កម្ពុជា​ឡើងវិញ នាពេលខាងមុខ​ដ៏​ខ្លី​។​ ​លោក​មានប្រសាសន៍ថា “​មកដល់ពេលនេះ ដូចជា​គ្មានអ្វី​ប្រែប្រួល​ទេ ដោយ​គិត​ជា​មធ្យម កម្ពុជា​ទទួលបាន​ជើងហោះហើរ​ពី ៧ ទៅ ១០ ជើង​ដែរ​ក្នុង​មួយថ្ងៃ ពោល​គ្មាន​ការកើនឡើង និង​ថយចុះ​នោះទេ ហើយ នៅក្នុងពេល​ខាងមុខនេះ រំពឹងថា អាច​នឹងមាន​ការប្រែប្រួល ដោយមាន​ក្រុមហ៊ុន​មួយចំនួន បាន​ស្នើសុំ​ហោះហើរ​ឡើងវិញ​”​។​ ​លោក​បន្ថែមថា “​ជើងហោះហើរ ដែល​បាន​ស្នើសុំ​ហោះហើរ​មក​កម្ពុជា​មានមក​ពី​ប្រទេស​សឹង្ហ​បុរី ហើយ​កាលពីពេល​ថ្មីៗ​នេះ ក៏មាន​ការឯកភាពរ​វាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ជប៉ុន អនុញ្ញាត​ឱ្យមាន​ជើងហោះហើរ​ឡើងវិញ​នៅ​ចុងខែ​នេះ​ផងដែរ​” ។​ ​គួរ​បញ្ជាក់ថា ជើងហោះហើរ​របស់​កម្ពុ​ជា ក៏ដូចជា​បណ្តា​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក បាន​នឹង​កំពុង​ប្រឈម​បញ្ហា​រង​ផលប៉ះពាល់​ជាខ្លាំង ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩​ផងដែរ ខណៈ​វិស័យ​មួយ​នេះ ខាតបង់​ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ​អាមេរិក​ក្នុងអំឡុង​ពេលនេះ​៕ ​ ​
2020-08-24T17:53:07+07:00
cen.com.kh
https://cen.com.kh/archives/237148.html
be90fc62-2c39-41f1-b72d-f541d32812af
សោកស្តាយ! នារីស្រស់ស្អាតម្នាក់ ត្រូវស្លាប់ចោលប្តីទាំងវ័យក្មេង ដោយជំងឺកាចសាហាវនេះ…
នារីវ័យក្មេងម្នាក់ ខណៈកំពុងស្រលាញ់គ្នាជាមួយប្តី ស្រាប់តែស្តេចមច្ចុរាជឥតមេត្តាមកពង្រាត់នាងឲ្យឃ្លាតឆ្ងាយពីប្តី និងក្រុមគ្រួសារគ្មានថ្ងៃវិលត្រឡប់ ដោយសារជំងឺដ៏កាចសាហាវមួយ ធ្វើឲ្យបុរសជាប្តីបង្ហោះសារក្តុកក្តួលស្តាយស្រណោះជីវិតនារីជាប្រពន្ធជាពន់ពេក។ យោងតាមគណនីហ្វេសប៊ុក ChamRuen Vy ដែលជាស្វាមីសពនារីខាងលើ បានបង្ហោះរូបភាពដ៏សែនឈឺចាប់មួយសន្លឹក កំពុងតែឱបភរិយារបស់គាត់ ភ្ជាប់ជាមួយសំណេរដ៏ក្តុកក្តួលថា « ប្រពន្ធសំណព្វរបស់បង សូម្បីតែពាក្យលាមួយម៉ាត់ ក៏មិនប្រាប់បងដែរ អូនចិត្តដាច់ណាស់ បងអរគុណគ្រប់យ៉ាងដែលអូនផ្ដល់ឲ្យយបង អូនគេងបានសុខហើយ លាជារៀងរហូតប្រពន្ធសម្លាញ់»។ ដោយឡែក គណនីហ្វេសប៊ុកNa Kwan បានបង្ហោះសារថា “RIP ណាអែង ជាមិត្តផងជាកូនក្រុមលេផងលឿនពេកហើយនិយាយជាមួយគ្នាមិនទាន់មួយខែផង ។ ទៅឲ្យយបានសុខណា អែងកុំឲ្យយដូចជាតិនេះលឿនពេកហើយ RIP”។ ម្ចាស់គណនីនេះ បានបន្ថែមទៀតថា “គាត់មានជំងឺរលាកស្រោមខួរក្បាល”។ ជាមួយគ្នានេះដែរ អង្គភាព «KBN» សូមចូលរំលែកទុក្ខក្រុមគ្រួសារនៃសព និងសូមឲ្យដួងវិញ្ញាណក្ខន្ធបានទៅកាន់ទីបរមសុខ៕
2020-08-24T16:36:03+07:00
kbnnews.com
https://kbn.news/archives/177934
198c68c6-e5f5-401c-ba3e-3c2a06211b26
TOP NEWS: ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ (Video inside)
ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ចំណែកឯអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ ខណៈអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅសល់១០នាក់ដដែល។ សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៣នាក់ (ស្ត្រី៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៦៣នាក់ (ស្រី ៥៤នាក់ និងបុរស២០៩នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន១០នាក់៕
2020-08-24T15:24:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/168849-2020-08-24-01-24-52.html
b3226201-01e4-49e1-b50d-d85d8b2f5c64
មន្ត្រី​ជំនាញ ចុះ​បាញ់ថ្នាំ​បង្ការ និង​ចាក់​ថ្នាំ​ព្យាបាល​សត្វពាហនៈ របស់​ប្រជាពលរដ្ឋ កំពុងមាន​ជំងឺ នៅ​ស្រុក​ចន្ទ្រា​
​ខេត្តស្វាយរៀង ៖ លោក ថន ថា​វុ​ទ្ធា អភិបាលស្រុក​ចន្ទ្រា បានឱ្យដឹងថា ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ រដ្ឋបាល​ស្រុក​​បាន​សហការ​ជាមួយ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង បានធ្វើការ​ផ្សព្វផ្សាយ ស្តីពី​ជំងឺឆ្លង​សត្វពាហនៈ គោ ក្របី និង​វិធាន​ការការពារ​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ចិញ្ចឹម​ផងដែរ ។​ ​លោក​អភិបាលស្រុក​ចន្ទ្រា បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្តទៀតថា ដោយ​អនុវត្តតាម​ការណែនាំរ​បស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត និង​ដោយមាន​ការចង្អុលបង្ហាញ​ផ្ទាល់ ពី​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ក្នុង​ការចុះ​ផ្សព្វផ្សាយ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ហ៊ុន សារ៉េត​ថន មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត លោក​ប្រធានការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន​ស្រុក​ចន្ទ្រា លោក​មេឃុំ​សំរោង ពេទ្យសត្វ​ឃុំ និង​មេភូមិ ។ ជាមួយ​នោះ លោក​ក៏បាន​ណែនាំ​ដល់​ម្ចាស់​សត្វ​ដែលមាន​គោ ក្របី ឈឺ និង​ងាប់ ដែល​សង្ស័យ​ជំងឺសា​ទឹក ឱ្យ​បាញ់ថ្នាំ​សម្លាប់​មេរោគ ចែក​ថ្នាំ​សម្លាប់​មេរោគ​តាម​គ្រួសារ​ដែលមាន​សត្វ​ឈឺ ក្នុងភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា ។​ ​លោក​អភិបាលស្រុក​ចន្ទ្រា បាន​បន្តថា គិត​ចាប់​ពីថ្ងៃ​២០ ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ មាន​សត្វ​ក្របី​ឈឺ ចំនួន ៣​ក្បាល និង​កំពុង​ព្យាបាល ពុំមាន​ងាប់​ទេ សរុប​ពីមុនមក មាន​ចំនួន ៧៧​ក្បាល ព្យាបាល​ជា ៥២​ក្បាល កំពុង​ព្យាបាល ៤​ក្បាល ព្យាបាល​មិនជា​លក់​ចេញ និង​ងាប់​១៧​ក្បាល ។ ​ក្រុមការងារ​អន្តរាគមន៍​ជំងឺឆ្លង​សត្វ​គោ ក្របី បាន​អនុវត្តតាម​ការណែនាំរ​បស់​លោក​អភិបាលស្រុក ក៏បាន​ចុះ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ក្នុង​ឃុំ​សំរោង ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង បាញ់ថ្នាំ​ជីវ​សុវត្ថិភាព និង​ព្យាបាល​ដល់​គោ ក្របី​របស់​ប្រជាពលរដ្ឋ​ផងដែរ ៕​
2020-08-24T12:38:00+07:00
cen.com.kh
https://cen.com.kh/archives/237027.html
8ca43ffe-2fff-4f97-9627-1a271613ed80
គោ ក្របីរបស់ពលរដ្ឋនៅខេត្តស្វាយរៀង កំពុងឈឺ និងងាប់ជាបន្តបន្ទាប់ ដោយសារតែជំងឺ១នេះ
អស់រយះពេល១២ថ្ងៃចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ រហូតមកទល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០សត្វគោក្របីរបស់ប្រជាពលរដ្ឋ នៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង កំពុងឈឺ និងងាប់បន្តបន្ទាប់ ដោយសារជម្ងឺសារទឹក និងបុសខ្យល់ ខណៈគោក្របី មួយចំនួនត្រូវភ្លៀងប្រកាច់ងាប់ភ្លាមៗ រកការព្យាបាលមិនទាន់ ឯខ្លះទៀតឈឺបន្តកន្ទុយគ្នា​។​ ពលរដ្ឋស្នើរដល់មន្ត្រីជំនាញចុះព្យាបាលឲ្យទាន់ពេលវេលា។ បើតាមលោក យិន សុភាព មន្ត្រីពេទ្យសត្វស្រុកចន្រ្ទា ខេត្តស្វាយរៀង លើកឡើងថា មុនដំបូង គោក្របីបានងាប់រួចហើយមានចំនួន២២ក្បាល ហើយកំពុងឈឺធ្ងន់៧១ក្បាលផ្សេងទៀត។ ស្ថានភាពជំងឺសត្វមិនថមថយទេ នៅកើនឡើងជាបន្តបន្ទាប់។ ជាមួយគ្នានេះ មន្ត្រីពេទ្យសត្វបានធ្វើលិខិតទៅពេទ្យសត្វខេត្តស្វាយរៀង សុំជួយអន្តរាគមន៍បន្ទាន់ ក៏ប៉ុន្តែជិត១សប្តាហ៍ហើយមិនឃើញ មកជួយព្យាបាលនោះទេ។ ពលរដ្ឋឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានស្នើរដល់អភិបាលខេត្តស្វាយរៀង សូមចាត់មន្ត្រីជំនាញ ចុះមកព្យាបាលសត្វគោ ក្របីរបស់ពួកគាត់ផង ព្រោះកំពុងឈឺ និងងាប់ហើយករណីនេះ វាកំពុងរាលដាលដល់ភូមិផ្សេងបន្ថែមទៀត បើមិនមានការអន្តរាគមន៍ ទប់ស្កាត់ពីមន្ត្រីជំនាញទាន់ពេលវេលានោះ៕
2020-08-24T10:13:30+07:00
kbnnews.com
https://kbn.news/archives/177850
71408a85-ee87-4a21-b151-19880be12628
នូវែលសេឡង់ និង​កូរ៉េខាងត្បូង ដាក់​កំហិត​តឹងរ៉ឹង​ដើម្បី​ទប់ទល់​នឹង​វីរុស​កូរ៉ូណា
ប្រទេស​នូវែលសេឡង់​តម្រូវ​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​ដែល​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ និង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ ពាក់​ម៉ាស​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ ខណៈ​ការ​ដាក់​កំហិត​តឹងរ៉ឹង​ដែល​មាន​គោលបំណង​បញ្ឈប់​ការ​រាលដាល​នៃ​វីរុស​កូរ៉ូណា​នៅ​ក្នុង​ទីក្រុង Auckland ត្រូវ​បាន​ពន្យារ​បន្ត​រហូត​ដល់​ថ្ងៃ​អាទិត្យ​ខាង​មុខ។ ទីក្រុង Auckland ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​នូវែលសេឡង់ កំពុង​ដោះស្រាយ​បញ្ហា​ឆ្លង​វីរុស​កូរ៉ូណា បន្ទាប់ពី​ប្រទេស​នេះ​មិន​មាន​ករណី​ឆ្លង​វីរុស​នេះ​ជាង ១ រយ​ថ្ងៃ​មក​ហើយ​ចាប់តាំង​ពី​បាន​ប្រកាស​ថា​មិន​មាន​ការ​ឆ្លង​ក្នុង​សហគមន៍​មក។ នៅ​ថ្ងៃ​ចន្ទ​នេះ មន្រ្តី​សុខាភិបាល​បាន​រាយការណ៍​ថា មាន​ការ​ឆ្លង​ថ្មី​ចំនួន ៨ ករណី ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការផ្ទុះ​ឡើង​នៃ​វីរុស​នេះ​នៅ​ក្នុង​ទីក្រុង Auckland។ លោកស្រី Jacinda Arden នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​នូវែលសេឡង់ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ «យើង​ដឹង​ថា ម៉ាស​អាច​ការពារ​អ្នក និង​មនុស្ស​ នៅ​ជុំវិញ​អ្នក​បាន»។ លោកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា លោកស្រី​យល់​អំពី​ការរកាំ​ចិត្ត​របស់​ប្រជាពល រដ្ឋ​នៅ​តំបន់​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ដែល​មិន​មាន​ករណី​ឆ្លង​ថ្មី​ត្រូវ​បាន​រាយការណ៍ ប៉ុន្តែ​ការ​រឹតត្បិត​ខ្លះ​នៅ​មាន​ជា​ធរមាន​នៅឡើយ។ លោកស្រី​បាន​បន្ថែម​ទៀត​ថា ដោយ​មនុស្ស​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​ធ្វើ​ដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​បាន ពួកគេ​តម្រូវ​ឱ្យ​អនុវត្ត​ការ​រក្សា​គម្លាត និង​កម្រិត​ការ​ជួបជុំ​គ្នា​ទ្រង់ ទ្រាយ​ធំ។ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង រដ្ឋាភិបាល​ដែល​ព្យាយាម​គ្រប់គ្រង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​នៅ​ក្នុង​តំបន់​រដ្ឋធានី​សេអ៊ូល បាន​ចេញ​បទបញ្ជា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស​ទាំង​នៅ​ខាង​ក្នុង​និង​ខាងក្រៅ​អាគារ។ ការ​រឹតត្បិត​ថ្មី​ដែល​ហាមឃាត់​មនុស្ស​ចូលរួម​ពិធី​ដោយផ្ទាល់​ក្នុង​វិហារ​គ្រិស្ត​សាសនា និង​ការ​បិទ​ក្លឹប​រាត្រី និង​ហាង​កាហ្វេ បាន​ចូល​ជា​ធរមាន​នៅ​ទូទាំង​ប្រទេស​កូរ៉េខាងត្បូង។ មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​របស់​ប្រទេស​កូរ៉េខាងត្បូង បាន​រាយការណ៍​ថា មាន​ការ​ឆ្លង​ថ្មី​នៃ​វីរុស​កូរ៉ូណា​ចំនួន ២៦៦ ករណី​នៅថ្ងៃ​ចន្ទ​នេះ ដោយ​ក្នុង​នោះ ២០២ ករណី​គឺ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល។ គេ​ក៏​ឃើញ​មាន​ករណី​ឆ្លង​វីរុស​នេះ​នៅ​ក្នុង​ទីក្រុង​សំខាន់​នានា​ផង​ដែរ ដូចជា​ទីក្រុង Busan ទីក្រុង Daejeon និង​ទីក្រុង Sejong ជាដើម៕
2020-08-24T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/new-zealand-s-korea-toughen-coronavirus-restrictions-/5555665.html
b4ead6d4-eb98-4ca9-8e18-338c7e359d94
សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីរីករាយពេលឃើញប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព និងចៀសផុតពីការចម្លងជំងឺកូវីដ១៩ ក្នុងថ្ងៃឈប់សម្រាក (Video inside)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ នៅពេលបានឃើញបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ ធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព និងជាពិសេសថែរក្សាអនាម័យសុខភាព ចៀសផុតពីការចម្លងជំងឺកូវីដ១៩។ ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណដល់ក្រសួងមន្ទីរគ្រប់ស្ថាប័នទាំងអស់ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសម្រួលសុវត្ថិភាពចរាចរណ៍ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការពារសុខសុវត្ថិភាពជូនបងប្អូនព្រមទាំងភ្ញៀវទេសចរ នៅក្នុងពេលឈប់សម្រាកកន្លងមកនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏មិនភ្លេចជូនពរបងប្អូនជនរួមជាតិ បន្តចូលរួមថែរក្សាសុខភាព កុំឲ្យឆ្លងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន សរសេរក្នុង Facebook យ៉ាងដូច្នេះថា ៕
2020-08-23T21:35:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/168817-2020-08-23-07-35-14.html
5591d5de-d10c-4ed3-9c50-461ffae041c5
ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ (Video inside)
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ឲ្យដឹងថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ចំណែកឯអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ ខណៈអ្នកកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យនៅសល់១០នាក់ដដែល។ សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៣នាក់ (ស្ត្រី៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៦៣នាក់ (ស្រី៥៤នាក់ និងបុរស២០៩នាក់) និងអ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន១០នាក់៕
2020-08-23T14:15:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/168790-2020-08-23-00-15-48.html
7443c621-450d-493e-aec3-fb1a2ead18ee
ថ្ងៃនេះ មិនមាន​ករណី​ព្យាបាល​ជាសះស្បើយ និង មិន​រកឃើញ​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​ទេ​
​ភ្នំពេញ​៖ ថ្ងៃនេះ​ក្រសួងសុខាភិបាល​ប្រកាសថា មិនមាន​ករណី​ព្យាបាល​ជាសះស្បើយ​ជំងឺ​កូ​វីដ​-១៩ និង មិន​រកឃើញ​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​ទេ នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០៕ ដោយ​៖​កូ​ឡាប​
2020-08-23T07:46:24+07:00
cen.com.kh
https://cen.com.kh/archives/236706.html
9af5c9a6-97f2-4789-8aab-bd0938b6ebdf
តំណាងអភិបាលខេត្តស្វាយរៀង នាំអំណោយមនុស្សធម៌របស់អនុសាខាចែកជូនគ្រួសារស្ត្រីមេម៉ាយកូន៤នាក់ ក្នុងបន្ទុកមានជំងឺប្រចាំកាយ
ដោយមានការយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២០ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្វាយរៀង ដឹកនាំដោយលោក ណុប ចំរើន ប្រធានកិត្តិយសអនុសាខាក្រុង និងសហការី នាំយកអំណោយមនុស្សធម៌របស់អនុសាខា ចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសារ ស្ត្រីមេម៉ាយមានកូន៤នាក់ ក្នុងបន្ទុកមានជំងឺប្រចាំកាយឈ្មោះ យ៉ាន់ ចន្ថា អាយុ៤០ឆ្នាំ រស់នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង។ នាឱកាសនោះ លោក ណុប ចំរើន បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក ។ លោកបន្ដថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កាកបាទក្រហមកម្ពុជា ក៏បានរៀបចំនិងបានអនុវត្តវិធានការមួយចំនួន ដើម្បីផ្ដល់កិច្ចអន្តរាគមន៍ជាបន្ទាន់ ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេសគ្រួសារក្រីក្រ និងគ្រួសារទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។ លោក ណុប ចំរើន បានផ្តាំផ្ញើបន្ថែមសូមឲ្យបងស្រី ព្យាយាមលេបថ្នាំតាមវេជ្ជបញ្ជារ និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឲ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។ អំណោយដែលបានចែកផ្តល់ជូនរួមមាន៖អង្ករ៣០គីឡូក្រាម, ទឹកផ្លែឈើ១កេស, ទឹកបរិសុទ្ធ១កេស, ទឹកដោះគោឆៅ១ឡូ, ស្ករស១គីឡូក្រាម, ទឹកត្រី៦ដប កាធុនញ៉ូម១, កាធុនជ័រ១, ឆ្នាំងបាយ១, បំពង់ទឹកក្ដៅ១, សូទឹកកក១, កំសៀវទឹក១, ចានស្រាក់១, ខ្ទះឆា១, មុង១, ភួយ១, ខ្នើយ១, កន្ទេលបត់១, កន្ថោនោម១, ថវិកា ៥០,០០០រៀល និងថវិកាលោក ណុប ចំរើន ចំនួន៥០,០០០រៀល៕
2020-08-22T21:37:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/168766-2020-08-22-07-37-33.html
d4448c84-85b9-49d5-9a82-a9848f4e784a
ក្រសួងទេសចរណ៍ ក្រើនរំឮកអំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ពីជំងឺកូវីដ១៩ ដល់ម្ចាស់សណ្ឋាគារ សម្រាប់ភ្ញៀវទេសចរ (Video inside)
អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ចំពោះការរឹតបន្តឹងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ ក្រសួងទេសចរណ៍ បានផលិតវីដេអូខ្លីមួយទៀត ដើម្បី ក្រើនរំឮកអំពីវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មសណ្ឋាគារ ឬអ្នកគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ ឱ្យយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំស្របតាមវិធានសុវត្ថិភាពទេសចរណ៍ ឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីទទួលខុសត្រូវ។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា វិធានសុវត្ថិភាពទាំងនោះ មានដូចជា៖ ការលាងសម្អាតដៃជាមួួអាកុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់១.៥០ម៉ែត្រ, ត្រូវវាស់កម្តៅរាល់អ្នកចេញចូល ត្រូវពាក់ម៉ាស ត្រូវសម្អាតបរិវេណអាជីវកម្មឱ្យបានជាប់ជាប្រចាំ និងឱ្យបានត្រឹមត្រូវ (ជាពិសេសនៅក្នុងបន្ទប់ស្នាក់នៅ) និងត្រូវអនុវត្តតាមវិធានការណែនាំសំខាន់ៗមួយចំនួនទៀត ស្របតាមខ្លឹមសារក្រមប្រតិបត្តិ ស្ដីពីវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មស្នាក់នៅទេសចរណ៍។ បន្ថែមពីនេះ ក្រសួងទេសចរណ៍ ក៏បានក្រើនរំឮកដល់ម្ចាស់អាជីវកម្មសណ្ឋាគារ ឬអ្នកគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ ត្រូវផ្សព្វផ្សាយនូវចំណេះដឹង និងការណែនាំផ្សេងៗដើម្បីទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ-១៩ ទៅកាន់ភ្ញៀវទេសចរនៅគ្រប់មធ្យោបាយ និងគ្រប់រូបភាព៕
2020-08-22T17:26:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/168746-2020-08-22-03-26-57.html
8caa0489-3617-4bde-9952-87a15d5294b5
ប្រធាន WHO សង្ឃឹមថា ជំងឺរាតត្បាតសកល COVID-19 «នឹងមិនអូសបន្លាយលើសពី ២ឆ្នាំនោះឡើយ» (Video inside)
ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បានលើកឡើងថា ការរាតត្បាតវីរុសកូរ៉ូណា (COVID-19) នឹងមានរយៈពេលខ្លីជាង ជំងឺគ្រុនផ្ដាសាយអេស្ប៉ាញកាលពីឆ្នាំ១៩១៨ នោះគឺអាចនឹងត្រូវបន្លាយតិចជាងរយៈពេល ២ឆ្នាំប៉ុណ្ណោះ ប្រសិនបើពិភពលោករួបរួមគ្នា ក្នុងការស្វែងរកវ៉ាក់សាំងឲ្យទាន់ពេល។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០។ នៅក្នុងសន្និសីទសារព័ត៌មានមួយនាទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស លោក Tedros បានគូសបញ្ជាក់ថា ។ ក្នុងន័យនេះប្រធាន WHO សង្ឃឹមថា យើងនឹងអាចបញ្ឈប់ជម្ងឺរាតត្បាតនេះ (COVID-19) ក្នុងរយៈពេលតិចជាង ២ឆ្នាំ ដោយលោកបានអំពាវនាវឲ្យមានឯកភាពជាតិ និងសាមគ្គីភាពជាសកល។ គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០នេះ មនុស្សច្រើនជាង ២៣.១លាននាក់ ត្រូវបានរាយការណ៍ថា បានឆ្លង COVID-19 នៅទូទាំងពិភពលោក ចាប់តាំងពីវាត្រូវបានគេរកឃើញដំបូង នៅក្នុងទីក្រុងវូហាន ប្រទេសចិនកាលពីចុងឆ្នាំ២០១៩ ក្នុងនោះមនុស្សជិត ៨០៣,០០០នាក់បានស្លាប់ និងជាង ១៥,៧០៥,០០០នាក់ បានជាសះស្បើយ៕
2020-08-22T17:21:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/168745-2020-08-22-03-21-00.html
d60b74e9-9266-4b97-9ee3-8c36817cf739
"ទេសចរ​ភាគ​ច្រើន​មិន​បាន​អនុវត្ត​ការ​ការពារ​ជំងឺ​កូវីដ​១៩ ក្នុង​ពេល​ឈប់​សម្រាក​ជំនួស​ចូល​ឆ្នាំ"
អង្គការ​សង្គម​ស៊ីវិល​មើល និង​ពលរដ្ឋ​ខ្លះ​សង្កេត​ឃើញ​ថា ភ្ញៀវ​ទេសចរ​ភាគ​ច្រើន ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ជាង​ ២៧ម៉ឺន​នាក់ ដែល​កំពុង​តែ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ទី​រមណីយដ្ឋាន​នានា មិន​បាន​អនុវត្ត​ការ​ការ​ពារ​ជំងឺ​កូវីដ-១៩នោះ​ទេ ក្នុង​រយៈ​ពេល​ឈប់​សម្រាក​៤ថ្ងៃ​កន្លង​មក​នេះ ទោះ​ជា​តាម​មណ្ឌល​កម្សាន្ត​សាធារណៈ​ ឬ​ឯក​ជន​និង​ភោជនីយដ្ឋាន​ និង​អាហារដ្ឋាន​នានា បាន​រៀបចំ​សម្ភារៈ​ ការ​ពារ​ជំងឺ​កូវីដ​-១៩ សម្រាប់​ភ្ញៀវ​ក៏​ដោយ ​ក៏​ភ្ញៀវ​ពុំ​សូវ​ចាប់​អារម្មណ៍​ឡើយ។ ទោះបី​ជា​យ៉ាងណា មាន​ពលរដ្ឋ​ខ្លះ​ក៏​មិន​សូវ​ធ្វើ​ដំណើរ​កម្សាន្ត​ទី​កាន់​តំបន់​ទេសន៍​នានា​ច្រើន​កុះករ​ដូច​ឆ្នាំ​កន្លង​មក​នោះ​ទេ ដោយ​ពួកគេ​ បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ-១៩ និង​ខ្លះ​ខ្វះ​ខាត​ជីវភាព​ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ-១៩។ អ្នក​រត់​ម៉ូតូ កង់​បី ម្នាក់​ឈ្មោះ ប៉ក់ថូរ នៅ​ខេត្ត​សៀមរាប ប្រាប់​ថា អាជ្ញាធរ​ខេត្ត​សៀមរាប និង អាជ្ញាធរ​ជាតិ​អប្សរា​មិន​មាន​រៀប​ចំ​ទឹក​អាកុល ឬ​បាញ់​កម្ដៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ក្រុង​ទេ តែ​អាជ្ញាធរ​​បាន​រៀប​ចំ​សម្ភារៈ​សម្រាប់​ការ​ពារ​កូវីដ១៩ នៅ​តាម​មណ្ឌល​កម្សាន្ត​នានា និង​បាន​ណែនាំ​​​សណ្ឋាគារ ​ភោជនីយដ្ឋាន​ និង​​អាហារដ្ឋាន​នានា​ ឲ្យ​អនុវត្ត​ការ​ការ​ពារ​ជំងឺ​កូវីដ​ផង​ដែរ។ អ្នក​រត់​ម៉ូតូ កង់​បី​ម្នាក់​នេះ​បន្ត​ថា តែ​ចំពោះ​ភ្ញៀវ​មក​កម្សាន្ត​វិញ លោក​មើល​ឃើញ​ថា មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​នោះ​ឡើយ។ លោក​បញ្ជាក់​បន្ថែម​ថា ដោយ​សារ ​ការ​ខ្វះ​ខាត​ថវិកា​ ផង​និង​មើល​ឃើញ​ការ​ធ្វេស​ប្រហែស​ក្នុង​ការ​ការពារ​សុវត្ថិភាព​កូវីដ​ ដោយ​ភ្ញៀវ​ទេសចរណ៍​មួយ​ចំនួន​ ផង​ទើប​គ្រួសារ​លោក​ មិន​បាន​មក​កម្សាន្ត​នៅ​អង្គរ​នេះ​ទេ៖ « ​ »។ ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត នៅ​ទី​ក្រុងភ្នំពេញ​ លោកស្រី លីម សក្ដា ថា លោក​ស្រី​មិន​បាន​ទៅ​កម្សាន្ត​ទីណា​ឆ្ងាយ​ទេ ព្រោះ​ខ្វះ​ខាត​ថវិកា ដោយ​សារ​ក្នុង​ដំណាក់កាល​កូវីដ​នេះ រក​ចំណូល​មិន​បាន​ឡើយ។ លោក​ស្រី ​លើក​ឡើង​ទៀត​ថា ម្យ៉ាង​ទៀត​ដោយ​មើល​ឃើញ​ភ្ញៀវ​ទេសចរ​មួយ​ចំនួន ​ពេល​ពិសា​អាហារ​ផ្សេងៗ​នៅ​តាម​ភោជនីយដ្ឋាន​ ឬ ​អាហារដ្ឋាន​នានា​ មិន​បាន​ការពារ​សុវត្ថិភាព​កូវីដ​ផង បាន​ជា​លោក​ស្រី​យល់​ថា​នៅ​ផ្ទះ​ប្រសើរ​ជាង​ការ​ដើរ៖ « »។ ស្រដៀង​គ្នា​នេះ​ដែរ​ បុគ្គលិក​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ទី​រួម​ខេត្ត​កំពត លោក​ស្រី ចាន់ សុធារ៉ា ថា​ភោជនីយដ្ឋាន​របស់​លោក​ស្រី​ បាន​រៀប​ចំ​មាន​ចំ​ទឹក​អាកុល​សម្រាប់​លាង​ដៃ​ការ​បាញ់​កម្ដៅ និង​រៀប​កៅអី​គម្លាត​ពី​គ្នា ​ជាដើម សម្រាប់​ភ្ញៀវ​​ដែរ តែ​ភ្ញៀវ​ខ្លះ​មិន​ចាប់​អារម្មណ៍​ទេ​។ លោក ស្រី​បន្ត​ថា ចំណែក​ភ្ញៀវ​ភាគ​ច្រើន​ដែល​មក​កម្សាន្ត​នៅ​ទី​នេះ ដូច​ជា​ទៅ​លេង​ទឹក​សមុទ្ទ​ជា​ដើម​ពួក​គេ​មិន​​បាន​​ពាក់​ម៉ាស​ការ​ពារ​កូវីដ​ឲ្យ​បាន​គ្រប់​គ្នា​ទេ៖ « ​ ​ »។ រី​ឯ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ លោក គីម ឃឿង ថា តាម​លោក​សំភី​មើល នៅ​ពេល​នេះ ទាំង​​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​នេះ​ក្ដី និង​អ្នក​មក​កម្សាន្ត​ពេលនេះ​ក្ដី ​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ការ​ការ​ពារ​ជំងឺ​កូវិដ១៩​នេះ​ទេ​ ព្រោះ​ដំណាក់​ចុង​ក្រោយ​នេះ​ក្រសួង​សុខាភិបាល​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បាន​ផ្សព្វ​ផ្សាយ​ណែ​នាំ ការ​ការ​ពារ​ជំងឺ​កូវីដ១៩ នេះ​ឱ្យ​បាន​ទូលំ​ទូលាយ​ដូច​ពេល​មុន​ឡើយ៖ « » ។ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​សម្រាក​ ៥ ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទី ​១៧​ ដល់​ថ្ងៃ​ទី២១ ខែ​សីហា ជា​ថ្ងៃ​ឈប់​សម្រាប់​ជំនួស​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ដែល​មិន​បាន​ឈប់។ ទាក់ទិន​នឹង​រឿង​ដែល​ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​មិន​បាន​អនុវត្ត​​ការ​ការពារ​ជំងឺ​កូវីដ​-១៩ នោះ អាស៊ីសេរី​បាន​ហៅ​​ទៅ​ ប្រធាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ លោក​លី សូវ៉ាន់ តែ​​លោក​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​យើង​ខ្ញុំ​ទេ ដោយ​លោក​បាន​បង្វែរ​សំណួរ​នេះ​ទៅ​​ឲ្យ​អគ្គនាយក​បច្ចេកទេស​សុខាភិបាល​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ អ្នកស្រី ឱ វណ្ណ ឌីន ​វិញ ប៉ុន្តែ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​ស្រី​បាន។ ទោះ​ជា​យ៉ាង​ក្ដី​អភិបាល​ខេត្ត​សៀមរាប លោក ទៀ សីហា ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២០ សីហា នេះ​ថា អាជ្ញាធរ​ខេត្ត​សៀមរាប បាន​រៀប​ចំ​សណ្ដាប់ធ្នាប់ និង​​​រៀប​ចំ​បង្ការ​ការ​ឆ្លង​វីរុស​កូវី​១៩ តាម​ការ​ណែនាំ របស់​ក្រសួង​សុខាភិបាល​មិន​មាន​ចន្លោះ​ឡើយ ទាំង​ក្រៅ និង​ក្នុង​មណ្ឌល​កម្សាន្ត។ លោក​អភិបាល​ខេត្ត​សៀមរាប​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​ខ្លះ​បាន​ធ្វេស​ប្រហែស​មិន​អនុវត្ត​តាម​ការ​រៀប​ចំ​​បង្ការ​ ការ​ឆ្លង​វីរុស​កូវីដ ​របស់​អាជ្ញាធរ​ឡើយ។ លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​មក​កម្សាន្ត​ក្នុង​ដំណាក់​កាល​ឈប់​សម្រាក ៥ថ្ងៃ​នេះ ​ទាំង​អស់​គ្នា​ជួយ​ អនុវត្ត​តាម​ ការ​បង្ការ​ការ​​ឆ្លង​វីរុស​កូវីដ១៩ ​​ដែល​រៀប​ចំ​ដោយ​អាជ្ញាធរ​ខេត្ត​ផង​៖ « ប៉ុន្តែ »។ ចំពោះ​រឿង​ដែល​ភ្ញៀវ​ទេសចរ​ ភាគ​ច្រើន​មិន​អនុវត្ត​ការ​ការ​ពារ​ជំងឺ ​កូវីដ​១៩​នេះ ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ លោក យង់ គិមអេង លើក​ឡើង​ថា រឿង​នេះ​កើត​ឡើង​ព្រោះ​តែ​ក្រសួង​សុខាភិបាល​ មិន​បាន​ជូន​ដំណឹង​​មិន​បាន​ផ្សព្វ​ផ្សាយ​ជា​ប្រចាំ​ដូច​​ពេល​មុន​ៗ ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ខ្លះ​ធ្វេស​ប្រហែស​នូវ​វិធាន​ការ​ការ​ពារ​ជំងឺ​កូវីដ​១៩ ​នេះ។ លោក យង់ គិមអេង សំណូម​ពរ​ឲ្យ​ក្រសួង​សុខាភិបាល​​​យក​ចិត្ត​ទុក​ដាក់ ​ណែ​នាំ ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ជា​ប្រចាំ​បន្ត​ទៀត​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​ដែល​មាន ដើម្បី​បំបាត់​នូវ​ហានិភ័យ​​នេះ៖ « »។​ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃទី ២០ សីហា នេះ ថា​​ មាន​អ្នក​ជំងឺ​ ២នាក់​ បាន​ជាសះស្បើយ​ពី​ជំងឺ​កូវីដ១៩​ ហើយ ក្នុង​រយៈ​ពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​មាន​ករណី​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ទេ។ ក្រសួង​សុខាភិបាល​និយាយ​ថា អ្នក​ជា​សះស្បើយ​ទាំង​២​នាក់​ គឺ​មាន​ បុរស​អាយុ ៣០​ឆ្នាំ​​ ម្នាក់​រស់​​នៅ​ស្រុក​សំពៅលូន​ ខេត្ត​បាត់ដំបង​ ដែល​បាន​ធ្វើ​ចត្តាឡឺស័ក​ នៅ​មជ្ឈមណ្ឌល ហ្វឹកហ្វឺន​ និង​បញ្ជូន​សារ ខេត្ត​កំពង់ស្ពឺ និង​បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​មក​ពី​ប្រទេស​រុស្ស៊ី ដោយ​បន្ត​ជើង​ហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី​ មកដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កក្កដា។ ចំណែក​ឯ​ស្ត្រី​ម្នាក់ទៀត​ជនជាតិ​កាហ្សាក់ស្តង់ (Kazakhstan) អាយុ៤២ ឆ្នាំ​ បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​កាហ្សាក់ស្តង់ ដោយ​បាន​ហោះហើរ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣​ ខែ​សីហា។ គិត​ត្រឹម​ថ្ងៃ​ទី​១៩​ សីហា​ នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ១៩ ចំនួន​ ២៧៣​នាក់​ ក្នុង​នោះ​មាន​ស្រ្តី​ ៥៤ នាក់​ និង​បុរស​២១៩នាក់។ អ្នក​ជាសះស្បើយ​សរុប​មាន​ចំនួន ២៥៣ នាក់​ ស្ត្រី​៥៣​ នាក់​ បុរស​២០០​នាក់៕
2020-08-22T15:55:00+07:00
rfa.org
https://www.rfa.org/khmer/news/health/health-safety-standard-during-five-day-holidays-amid-pandemic-08222020044841.html
b4ef24af-a730-4661-8869-933b8cde2c5e
TOP NEWS: ថ្ងៃនេះក្រសួងសុខាភិបាល បន្តប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ទៀត និងមិនមានករណីឆ្លងថ្មីនោះឡើយ (Video inside)
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ០៤នាក់ និងមិនមានករណីវិជ្ជមានវីរុសកវីដ-១៩ថ្មីនោះទេ។ * ស្ត្រីជនជាតិខ្មែរអាយុ ៥១ឆ្នាំ មានអាសយដ្ឋាននៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជានៅ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ-១៩ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ * បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃចង្ហាកើត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ * បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ * បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមក ពីប្រទេសរុស្ស៊ី ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និង ត្រូវបានអនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៣នាក់ (ស្ត្រី៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៦៣នាក់ (ស្រី ៥៤នាក់ និងបុរស២០៩នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន១០នាក់៕
2020-08-22T14:15:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/168730-2020-08-22-00-15-08.html
93ca51fa-53f2-40fc-9fcb-b1fdea9a56d3
ប៉ូលិសសម្បូរណ៍រឿងថ្មីៗ! លោកស័ក្តិ៣ ខ្ចីលុយធនាគារ១ម៉ឺនដុល្លារមើលជំងឺ លុះបានជា យកលុយដែលនៅសល់ទៅរៀបការស្រីថ្មី ទុកឲ្យប្រពន្ធដោះបំណុលជំនួស…
មន្រ្តីនគរបាលស័ក្តិ៣ម្នាក់ ត្រូវប្រពន្ធដើមដែលមានកូន២នាក់រស់នៅក្នុងបន្ទុក ទទូចស្នើសុំថ្នាក់លើជួយរកយុត្តិធម៌ឱ្យផង ព្រោះប្តីស័ក្តិ៣កំហូចនេះ បានទៅរៀបការជាមួយស្រីថ្មី ទុកឲ្យគាត់ដោះបំណុលគេ រហូតរីងខ្លួនអស់ហើយ។ ស្រ្តីរងគ្រោះឈ្មោះម៉ៃ ម៉ាឡែន ជាប្រពន្ធស្របច្បាប់ រស់នៅភូមិពង្ររលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ ។ ចំណែកប្ដីជើងល្អ ឈ្មោះ ប៉ែន ចាន់ មន្ត្រីនគបាលពាក់ស័ក្តិ៣ នៅប៉ុសិ៍តនគរបាលរដ្ឋបាលក្រវ៉ា ស្រុកបារាយណ៍ ។ ស្រ្តីរងគ្រោះជាប្រពន្ធស្របច្បាប់ បានទទូចសុំឲ្យថ្នាក់ដឹកនាំក្នុងខេត្តកំពង់ធំ ពិសេសលោកស្នងការនគរបាលខេត្តស្តីទី មេត្តាជួយរកយុត្តិធម៌ឱ្យគាត់ផង ព្រោះប្តីគាត់គឺលោកអនុសេនីយ៍ឯក ប៉ែន ចាន់ នេះ បានលួចផិតក្បត់មានសហាយស្មន់ជាមួយស្រ្តីជាគ្រូបង្រៀនម្នាក់ រស់នៅភូមិឃុំជាមួយគ្នា ហើយទុកកូនពីរនាក់ឱ្យគាត់ជាប្រពន្ធដើមបំណុលធនាគារឯកជនចំនួន១ម៉ឺនដុល្លារ និងចិញ្ចឹម២នាក់តែម្នាក់ឯង ខណៈដែលគាត់គ្មានមុខរបរអ្វីផងនោះ។ ស្រ្តីរងគ្រោះជាប្រពន្ធស្របច្បាប់ បានឱ្យដឹងថា មូលហេតុដែលគាត់ជំពាក់លុយធនាគារឯកជនចំនួន១ម៉ឺនដុល្លារនេះ គឺប្តីគាត់យកប្លង់ដី ទៅខ្ចីលុយធនាគារឯកជន ដើម្បីមើលជំងឺរបស់ខ្លួន ដែលកន្លងទៅ ឈឺជិតស្លាប់ជិតទៅហើយ តែដល់មើលជំងឺជាស្បើយហើយ បែរជាប្ដីកំហូចនេះ ចុះចោលប្រពន្ធកូន ហើយយកលុយដែលនៅសល់ពីមើលជំងឺរបស់ខ្លួននោះ ទៅរៀបការជាមួយស្រីថ្មី ជាគ្រូបង្រៀនម្នាក់នៅភូមិជាមួយគ្នា ទុកឱ្យគាត់ជាប្រពន្ធ និងកូនជាអ្នករកលុយសងធនាគារជំនួសខ្លួនទៅវិញ។ ដូច្នេះគាត់ទទូចសូមលោកស្នងការស្តីទី ជួយរកយុត្តិធម៌ឱ្យគាត់ជាប្រពន្ធដើមផង ព្រោះពេលនេះគាត់មិនដឹងរកលុយមកពីណា ដើម្បីសងបំណុលធនាគារឯកជននោះទេ។ ទាក់ទិនករណីនេះ យើងមិនអាចសុំការបំភ្លឺពីលោកអនុសេនីយ៍ឯក ប៉ែន ចាន់ ដែលប្រពន្ធចោទថា បានយកលុយខ្ចីពីធនាគារឯកជនចំនួន១ម៉ឺនដុល្លារ ដែលនៅសល់ពីមើលជំងឺរបស់ខ្លួននោះ ទៅរៀបការជាមួយស្រីថ្មី ជាគ្រូបង្រៀនម្នាក់នៅភូមិជាមួយគ្នានោះ តើជាការពិតឫយ៉ាងណានោះទេ ៕
2020-08-22T11:18:42+07:00
kbnnews.com
https://kbn.news/archives/177727
58ca06b3-b598-40ce-8db3-c849a6e7a737
អ្នកនាំពាក្យក្រសួងសុខាភិបាល ច្រានចោលព័ត៌មានដែលបំភ្លៃថា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ២៣នាក់ថ្មីទៀត
ក្រោយពីមានព័ត៌មានមួយដែលចែកចាយពេញបណ្ដាញសង្គមក្នុងរូបភាពបំភ្លៃថា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៣នាក់ថ្មីទៀតនោះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញប្រតិកម្មច្រានចោលភ្លាមៗចំពោះព័ត៌មានបំភ្លៃនេះ និងបានបកស្រាយបំភ្លឺវិញថា គ្មានករណីរកឃើញថ្មីនោះឡើយនៅកម្ពុជា។ ជាមួយនឹងការចេញប្រតិកម្មចំពោះទង្វើបំពុលសង្គមពីសំណាក់ជនអគតិនេះលោកស្រីអ្នកនាំពាក្យ ក៏បានទទូចឱ្យសមត្ថកិច្ចចាត់វិធានការ ផ្តន្ទាទោសតាមច្បាប់ចំពោះជនទាំងនោះដើម្បីកុំឱ្យមានការបំភ្លៃព័ត៌មាន បង្កការយល់ច្រឡំពីសាធារណមតិតទៅទៀត៕
2020-08-22T04:04:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/168724-2020-08-21-14-04-06.html
8fa50d19-104c-48a7-9ed6-c7b066f08f53
ក្រសួងសុខាភិបាល៖ បុរសជនជាតិចិនដែលស្លាប់នៅស្រុកកងមាស ខេត្តកំពង់ចាម ដោយសារគាំងបេះដូងពេលរួមភេទ មិនមែនដោយសារជំងឺកូវីដ-១៩ ទេ
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ តាមរយៈអង្គភាពព័ត៌មាន Fresh News បានចេញមកបញ្ជាក់ជុំវិញករណីការស្លាប់របស់បុរសជនជាតិចិនម្នាក់ នៅស្រុកកងមាសខេត្តកំពង់ចាម ដោយការស្លាប់របស់បុរសនោះ គឺដោយសារជំងឺគាំងបេះដូងពេលកំពុងរួមភេទ មិនមែនជាករណីជំងឺកូវីដ-១៩ឡើយ។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា មានបុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗនៅពេលរួមភេទ ដែលហេតុការណ៍នេះបានកើតឡើងនៅស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ។ លោកស្រីបន្តថា តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មានបុរសជនជាតិ អាយុ៤៦ឆ្នាំ បានមកលេងផ្ទះសង្សារគាត់ដែលជាស្ត្រីជនជាតិខ្មែរអាយុ៣៩ឆ្នាំ នៅភូមិអូរស្វាយកើត ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ លុះដល់ម៉ោង៣ជិតភ្លឺ គាត់ក៏បានគាំងបេះដូងស្លាប់ពេលកំពុងរួមភេទ (តាមការពិនិត្យធ្វើកោសល្យវិច្ច័យ) និងស្ត្រីជាសង្សារក៏បានបញ្ជាក់ប្រាប់ក្រុមគ្រូពេទ្យថា បុរសជនជាតិចិនរូបនេះ បានស្លាប់ពេលកំពុងរួមភេទដែរ។ ក្រសួងក៏សូមបញ្ជាក់ជូនផងដែរថា ជនជាតិចិនដែលបានស្លាប់ខាងលើនេះ ជាមេការសំណង់នៅរាជធានីភ្នំពេញ បានប្រតិព័ទ្ធស្រឡាញ់គ្នាជាមួយស្ត្រីខាងលើប្រហែលជាមួយឆ្នាំហើយ ហើយបុរសជនជាតិចិនរូបនេះ តែងតែមកលេងស្រុកខាងស្ត្រី និងជួបស្ត្រីនេះម្តងៗ មុនពេលដែលមានហេតុការណ៍ស្លាប់ខាងលើនេះ។ លោកស្រី វណ្ណឌីន បានបន្ថែមទៀតថា ។ បើតាមការបញ្ជាក់របស់ លោកស្រី ឱ វណ្ណឌីន បច្ចុប្បន្ននេះក្រុមការងារសុខាភិបាល និងសមត្ថកិច្ចបានសហការជាមួយក្រសួងមហាផ្ទៃ ដឹកយកសាកសពទៅតម្កល់នៅវត្តទឹកថ្លា ដោយរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យខេត្តកំពង់ចាម៕
2020-08-22T01:10:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/168719-2020-08-21-11-10-23.html
a6df7cff-a21d-49cc-a899-729cb9ba02f3
ក្រសួងសុខាភិបាល ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ប្រឌិត​ថា ក្រសួង​បាន​រកឃើញ អ្នកមាន​វីរុស​កូ​វីដ​-១៩ ចំនួន ២៣​នាក់​
​ភ្នំពេញ​៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​រដ្ឋលេខាធិការ និង​ជា ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០២០​នេះ បាន​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ប្រឌិត មិន​ពិត ធ្វើ​ឲ្យ​ច្របូកច្របល់​សង្គម ដែល​បាន​ចែកចាយ​ថា ក្រសួង​បាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ ចំនួន ២៣​នាក់ បន្ថែមទៀត​នៅថ្ងៃនេះ​។​ “​ក្រសួងសុខាភិបាល សូម​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ប្រឌិត មិន​ពិត ធ្វើ​ឲ្យ​ច្របូកច្របល់​សង្គម ដែល​បាន​ចែកចាយ​ថា ក្រសួង​បាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ ចំនួន ២៣​នាក់ បន្ថែមទៀត​នៅថ្ងៃនេះ និង​សូម​ថ្កោលទោស​លើ​ជនខិលខូច​នេះ ហើយ​សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ចាត់ការ​តាមផ្លូវ​ច្បាប់​ផង​”​។ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បែបនេះ​៕
2020-08-21T21:36:53+07:00
cen.com.kh
https://cen.com.kh/archives/236414.html
373c3fcd-99e9-4774-989b-9a3a6a6fbaac
អភិបាលស្រុកកំចាយមារ ប្រាប់យោធាបញ្ជាការដ្ឋានកងវរសេនាតូចលេខ២ ឲ្យតាំងស្មារតីការពារដាច់ខាតនូវសន្តិភាព និងរួមគ្នាប្រយុទ្ធជំងឺកូវីដនៅចំពោះមុខ
លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ បានថ្លែងដាស់តឿនជំរុញដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវតែការពារឲ្យបានដាច់ខាតនូវសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ ក៏ដូចជារួមគ្នាប្រយុទ្ធប្រឆាំងនឹងរលកទីពីរនៃជំងឺកូវីដ-១៩ ព្រោះអ្វីទាំងអស់នេះក៏ជាការអាយុជីវិតខ្លួនឯង និងអាយុជីវិតរបស់ប្រជាជាតិកម្ពុជាទាំងមូលផងដែរ។ ការថ្លែងបែបនេះរបស់លោកអភិបាលស្រុកកំចាយមារ ត្រូវបានធ្វើឡើងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនរៀបរយយុទ្ធវិធីថ្មើរជើងបច្ចេកទេសអប់រំចិត្តសាស្រ្ត និងក្បាច់គុននៅបញ្ជាការដ្ឋានកងវរសេនាតូចលេខ២ (T6) ស្ថិតនៅក្នុងឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ លោកអភិបាលស្រុកថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គម និងការជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិ គ្រោះថ្នាក់សង្គមផ្សេងៗ និងក្នុងការងារថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងស្រុក និងខេត្តបានល្អប្រសើរ។ លោកបានបញ្ជាក់ថា ក្នុងនាមជាកងទ័ពចាំបាច់ណាស់ ត្រូវតែមានជំនាញច្បាស់លាស់លើគ្រប់ផ្នែក ទាំងផ្នែកយុទ្ធវិធី អប់រំចិត្តសាស្ត្រ ក្បាច់គុន របៀបប្រើប្រាស់ អាវុធទាំងធុនធ្ងន់ និងធុនស្រាល បើកបរយានយន្ត ឬគ្រឿងចក្រយោធា (រថក្រោះ ឬរថពាសដែក) និងការប្រើប្រាស់ផែនទីជាដើម ហើយចំណេះជំនាញទាំងនេះ គឺមិនមែនកើតឡើងដោយឯកឯងទេ គឺកើតចេញពីការហ្វឹកហាត់ និងរំលឹកអនុវត្តជាប្រចាំ ដូចដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី លោកតែងតែមានប្រសាសន៍លើកឡើងជារឿយៗថា «ស៊ូបង្ហូរញើសនៅលើទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាម និងបាត់បង់ជីវិតនៅទីលានប្រយុទ្ធ»។ ក្រៅពីវគ្គហ្វឹកហ្វឺននេះ ពលទាហានទាំងអស់ក៏ត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈផ្សេងៗឲ្យបានជាប់ជាប្រចាំ ព្រមទាំងត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការគ្រប់គ្រងថែរក្សាសម្ភារបរិក្ខារសព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗឲ្យបានល្អ ប្រើប្រាស់ឲ្យចំទិសដៅ និងទុកដាក់ថែរក្សាឲ្យបានត្រឹមត្រូវ។ លោកបានជំរុញដល់កងទ័ពវរសេនារក្សាការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន។ លោកបន្តថា កងទ័ពត្រូវយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងទ័ពឲ្យបានហ្មត់ចត់ និងមានវិធានការជាក់ស្ដែងក្នុងការចិញ្ចឹមទ័ព លើកកម្ពស់ជីវភាពរស់នៅ និងការថែរក្សាសុខុមាលភាព យោធិនឲ្យបានមាំមួន ចៀសវាងជំងឺឆ្លងផ្សេងៗ ព្រមទាំងត្រូវខិតខំកសាងជំរុំជម្រកស្នាក់នៅឲ្យបានសមរម្យ និងធានាសុវត្ថិភាពបានល្អ។ កងកម្លាំងបន្តយកចិត្តទុកដាក់ថែរក្សាអនាម័យ រស់នៅស្អាត ហូបស្អាត លាងសម្អាតដៃ និងពាក់ម៉ាស់ឲ្យបានជាប្រចាំ ដើម្បីការពារកុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ជាពិសេសត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនក្នុងវគ្គហ្វឹកហ្វឺន ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល វាស់កម្ដៅ ពាក់ម៉ាស់ មានជែល ឬទឹកអាល់កុលសម្រាប់លាងដៃ និងរក្សាគម្លាតសង្គមជាដើម។ ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកបានឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហានជាសិក្ខាកាមចំនួន ១០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល និងគ្រឿងបរិក្ខារពេទ្យមួយចំនួនទៀតផងដែរ៕
2020-08-21T20:13:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/168701-2020-08-21-06-13-35.html
64747940-80a5-4340-9e83-93bc63a3d014
ក្រសួង​ពាណិជ្ជកម្ម​នឹង​បង្ហាញ​លទ្ធផល​តេស្ត​គុណភាព​ម្សៅ​ទឹកដោះគោNutrilatt នៅ​សប្ដាហ៍​ក្រោយ
ក្រសួងពាណិជ្ជកម្ម នឹង​បង្ហាញ​លទ្ធផល​ត្រួតពិនិត្យ​គុណភាព​ម្សៅ​ទឹកដោះគោ ម៉ាក នូទ្រីលេត (Nutrilatt) នៅ​សប្ដាហៈ​ក្រោយនេះ បន្ទាប់ពី​បាន​បញ្ចូន​ទៅ​ពិនិត្យ​គុណភាព​នៅ​មន្ទីរ​ពិសោធន៍​មួយ​ក្នុង​ប្រទេស​សិង្ហ​បុរី ។ សង្គម​ស៊ីវិល​សារ​ទរ​ចំពោះ​ការ​បង្ហាញ​អំពី​តម្លាភាព​ក្នុង​ស្រាវជ្រាវ​របស់​អាជ្ញាធរ​។ ចំណែក អាណាព្យាបាល​ទារក​ដែល​មាន​ជំងឺ​ស្លេកស្លាំង​បារម្ភ​ពី​លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​នេះ ប៉ុន្តែ​នៅ​តែ មិន​បោះបង់​ការស្វែងរក​ការពិត​នៃ​គុណភាព​ម្សៅ​ទឹកដោះគោ ម៉ាក នូទ្រីលេត​នោះ​ទេ។ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​អះអាង​ប្រាប់​អាស៊ីសេរី​ថា អង្គភាព​ជំនាញ​របស់​ក្រសួង បាន​ទទួល​លទ្ធផល​ពិនិត្យ​ម្សៅ​ទឹកដោះគោ​ម៉ាក នូទ្រីលេត (Nutrilatt) ពី​មន្ទីរ​ពិសោធន៍​អន្តរជាតិ​រួចហើយ ប៉ុន្តែ​នៅ​មិន​ទាន់​អាច​បង្ហាញ​លទ្ធផល​នេះ​នៅ​ឡើយ​ទេ។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ផាន អូន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ សីហា​ថា អង្គភាព​របស់​លោក​នឹង​បង្ហាញ​លទ្ធផល​ធ្វើតេស្ត​ម្សៅ​ទឹកដោះគោ​ម៉ាក នូទ្រីលេត (Nutrilatt) នៅ​ចំពោះ​មុខ​អាណាព្យាបាល​របស់​ទារក​មាន​ជំងឺ​ស្លេកស្លាំង និង​តំណាង​ក្រុមហ៊ុន​នៅ​ថ្ងៃ​ទី២៦ សីហា វេលា​ម៉ោង ៩​ព្រឹក សប្ដាហ៍​ក្រោយនេះ​។ លោក​បន្ត​ថា តំណាង​អង្គការ​អន្តរជាតិ​ចំនួន​៣​ដែល​ធ្វើការ​ពាក់ព័ន្ធ​ជាមួយ​កុមារ និង​សុខភាព រួមមាន​អង្គការ​យូនីសេហ្វ (UNICEF) អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​ហេឡែន ខេលល័រ​អន្តរជាតិ ( Helen Keller International) ក៏​នឹង​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​នោះ​ដែរ៖ « »។ ក្រសួងពាណិជ្ជកម្ម បាន​បញ្ជូន​ម្សៅ​ទឹកដោះគោ​ម៉ាក នូទ្រីលេត ទៅពិនិត្យ​គុណភាព កាលពី​ចុងខែ​កក្កដា​កន្លងទៅ ដើម្បី​ពិនិត្យមើល​សារធាតុចិញ្ចឹម​នៃ​ម្សៅ​ទឹកដោះគោ​នេះ បន្ទាប់ពី​មាន​ការ​ស្នើសុំ​អន្តរាគមន៍​ពី​អាណាព្យាបាល​កុមារ​ដែល​មាន​ជំងឺ​ស្លេកស្លាំង។ ខាង​ក្រសួង​បាន​អះអាង​ថា មន្ទីរ​ពិសោធន៍​ដែល​ត្រួតពិនិត្យ​ម្សៅ​ទឹកដោះគោ​ម៉ាក នូទ្រីលេត គឺជា​កន្លែង​ដែល​មាន​ស្តង់ដារ​ហើយ​អាច​ពិនិត្យ​រក​គុណភាព​ម្សៅ​ទឹកដោះគោ នូទ្រីលេត (Nutrilatt) បាន​ត្រឹមត្រូវ។ ក្រុម​មាតាបិតា​ទារក​ដែល​មាន​ជំងឺ​ស្លេកស្លាំង បាន​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ក្រសួងពាណិជ្ជកម្ម គឺ​ដោយសារតែ​ក្រុមហ៊ុន​បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ថា ម្សៅ​ទឹកដោះគោ នូទ្រីលេត ជា​ផលិតផល​របស់​ប្រទេស​សិង្ហ​បុរី តែ​ការពិត​ម្សៅ​ទឹកដោះគោ​នេះ​ផលិត​នៅ​ប្រទេស​ម៉ាឡេស៊ី​ទៅវិញ​។ អាណាព្យាបាល​ទាំងនោះ​អះអាង​ថា កូនៗ​របស់​ពួកគេ​រងគ្រោះ​កើត​ជំងឺ​ស្លេកស្លាំង ដោយសារតែ​ទទួលទាន​ម្សៅ​ទឹកដោះគោ ម៉ាក នូទ្រីលេត (Nutrilatt) ធ្វើ​ឱ្យ​ខ្វះ​ជាតិ​ដែក និង​ខ្វះ​ឈាម​ក្រហម​ធ្ងន់ធ្ងរ។ ម្ដាយ​របស់​ទារក​មាន​ជំងឺ​ស្លេកស្លាំង លោកស្រី គង់ ចន្ទ័ម៉ាលីស ឱ្យ​អាស៊ីសេរី​ដឹង​ថា លោកស្រី​និង​អាណាព្យាបាល​ផ្សេងទៀត​នឹង​ចូលរួម​តាម​ការ​កោះហៅ​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃ​ទី​២៦​ខាងមុខ ដើម្បី​បាន​ឃើញ​លទ្ធផល​នៃ​ការពិនិត្យ​គុណភាព​របស់​ម្សៅ​ទឹកដោះគោ ម៉ាក នូទ្រីលេត។ លោកស្រី​បន្ត​ថា លោកស្រី​ពិតជា​មានការ​បារម្ភ​ចំពោះ​លទ្ធផល​នៃ​ការពិនិត្យ ប៉ុន្តែ​លោកស្រី​ត្រៀម​នឹង​ប្រឈម​ជាមួយ​លទ្ធផល​នោះ​។ លោកស្រី​បញ្ជាក់​ជំហរ​ថា លោកស្រី និង​ក្រុម​អាណាព្យាបាល​ដទៃ​ទៀត​នឹង​បន្ត​ស្វែងរក​ការពិត​ក្នុង​រឿង​នេះ ដោយ​មិន​បញ្ឈប់​ត្រឹមហ្នឹង​នោះ​ទេ៖ « »។ ទាក់ទង​នឹង​ករណី​ម្សៅ​ទឹកដោះគោ​ម៉ាក​នូទ្រីលែត នេះ​ដែរ អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ជាច្រើន​ដង ទាំង​តាម​ទូរស័ព្ទ និង​ប្រព័ន្ធ​តេឡេក្រាម ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​នោះ​ទេ​។ អ្នកស្រី ឱ វណ្ណឌីន ជា​ញឹកញាប់​ឆ្លើយតប​ចំពោះ​សំណួរ​របស់​អ្នកសារព័ត៌មាន​លើ​ប្រធានបទ​ជាច្រើន ប៉ុន្តែ​ករណី​ម្សៅ​ទឹកដោះគោ​នូទ្រីលែត​នេះ អ្នកស្រី​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ទោះជា​អ្នកសារព័ត៌មាន​ជជីក​សួរ​បែប​ណា​ក្ដី។ ជាង​នេះ​ទៅ​ទៀត ក្រសួង​សុខាភិបាល​ដែល​ជា​ស្ថាប័ន​ទទួលខុសត្រូវ​លើ​សុខភាព​ពលរដ្ឋ​វិញ ក៏​ហាក់​ធ្វើ​មិន​ដឹង​មិន​លឺ​ចំពោះ​ករណី​នេះ​ដែរ ទោះ​ជា​មាន​បណ្ដឹង​ពី​ឪពុកម្ដាយ​ទារក​កើត​ជំងឺ​ស្លេកស្លាំង​នោះ យ៉ាង​ណា​ក៏​ដោយ។ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​សមាគម​អាដហុក (Adhoc) លោក នី សុខា សាទរ​ចំពោះ​ក្រសួងពាណិជ្ជកម្ម​ដែល​នឹង​បង្ហាញ​លទ្ធផល​ត្រួតពិនិត្យ​គុណភាព​ម្សៅ​ទឹកដោះគោ​នេះ​នៅ​ចំពោះ​មុខ​អ្នក​ពាក់ព័ន្ធ​។ លោក​បន្ថែម​ថា រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ត្រូវតែ​មាន​វិធានការ​ច្បាស់លាស់​ក្នុងការ​ត្រួតពិនិត្យ​គ្រប់​ផលិតផល និង​ទំនិញ​ទាំងឡាយ​ដែល​នាំចូល​កម្ពុជា និង​មិន​ត្រូវ​ធ្វេសប្រហែស​ឲ្យ​មាន​ទំនិញ​ឬ​ផលិតផល​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​នោះ​ទេ​។ លោក​បន្ត​ថា នៅ​ពេល​ទំនិញ​ឬ​ផលិតផល​ទាំង​នោះ​បាន​ចរាចរ​លើ​ទីផ្សារ​ហើយ ទើប​មានការ​ពិនិត្យ​ជា​ក្រោយ នោះ​គឺជា​កំហុស​ឆ្គង​របស់​រដ្ឋាភិបាល៖ « »។ ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ចែងថា បុគ្គល​ទាំងឡាយ​ដែល​ធ្វើ​ធុរកិច្ច មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​អំពើ​មិន​សុចរិត​ឡើយ​។ អំពើ​មិន​សុចរិត សំដៅ​ដល់​អំពើ​ណាមួយ ដែល​អាច​បំភ័ន្ត ឬ​បោក​បញ្ឆោត​អ្នកប្រើប្រាស់ ទោះ​ដោយ​ចេតនា ឬ​អចេតនា​ក្ដី​។ អ្នក​ល្មើស​នឹង​ត្រូវ​រង​ការព្រមាន​ជា​លាយលក្ខណ៍​អក្សរ ពិន័យ​ជា​ទឹកប្រាក់ និង​ឈាន​ដល់​ជាប់​ពន្ធនាគារ ទៅតាម​ស្ថាន​ទម្ងន់​ទោស​ដែល​តុលាការ​រក​ឃើញ៕
2020-08-21T16:57:00+07:00
rfa.org
https://www.rfa.org/khmer/news/health/MoC-to-announce-Nutrilatt-milk-powder-test-results-next-week-08212020055713.html
33a5245d-9a1d-4804-96c0-51ddbb0cdc47
ប្រមុខការទូតជប៉ុន កោតសរសើរសម្តេចតេជោ ហ៊ុន សែន ចំពោះវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុន បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវវិធានការទាំងឡាយប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងការរាលដាលជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ។ លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានបង្ហាញការកោតសរសើរនេះតាមរយៈសាររបស់លោកផ្ញើជូនពលរដ្ឋកម្ពុជាកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ។ កម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅលើពិភពលោកផងដែរ បានរងការរាតត្បាតជំងឺកូវីដ១៩ នៅដើមឆ្នាំ២០២០នេះ។ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការជាច្រើនដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩នេះ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញនូវផែនការចំនួន៣ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩នេះ គឺទប់ស្កាត់ឱ្យបានខ្ពស់ចំពោះការរីករាលដាលពីក្រៅ, ទប់ស្កាត់កុំឱ្យរីករាលដាលចូលសហគមន៍ និងព្យាបាលឱ្យជាសម្រាប់អ្នកកើតជំងឺកូវីដ១៩។ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កម្ពុជាមបានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុប ២៧៣នាក់។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៥៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ១៤នាក់។ អត្រានៃការឆ្លងនេះ ត្រូវបានវាយតម្លៃថាជាស្ថានភាពល្អប្រសើរមួយសម្រាប់កម្ពុជា បើធៀបនឹងសន្ទុះនៃការរីករាលដាលដ៏ស្រួចស្រាវនៃជំងឺសាកលមួយនេះ។ ក្នុងសារផ្ញើជូនពលរដ្ឋកម្ពុជាមុនដំណើរអញ្ជើញមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ប្រមុខការទូតជប៉ុន ក៏បានបង្ហាញចំណាប់អារម្មណ៍ទៅលើស្ថានភាពជំងឺកូវីដ១៩នេះផងដែរ។ លោកបានលើកឡើងថា ជំងឺនេះជាបញ្ហាប្រឈមមួយរបស់សហគមន៍អន្តរជាតិនាពេលបច្ចុប្បន្ននេះ។ ប្រមុខការទូតជប៉ុនរូបនេះ ក៏បានកោតសរសើរកម្ពុជា ដែលបានដាក់ចេញវិធានការបានល្អ និងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានគូសបញ្ជាក់ដូច្នេះ ។ តាមរយៈសារលិខិតដដែលនេះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ក៏បានគូសរំលេចដែរថា ប្រទេសជប៉ុន បាននាំមុខក្នុងសហគមន៍អន្តរជាតិជួយដល់ប្រទេសដែលមានប្រព័ន្ធសុខាភិបាលមានកម្រិត ដើម្បីទប់ទល់នឹងកូវីដ១៩។ ចំពោះប្រទេសកម្ពុជា ប្រទេសជប៉ុនកំពុងចូលរួមចំណែកតាមរយៈការផ្តល់សម្ភារៈពេទ្យ (អាវពេទ្យសម្រាប់ការពារ និងស្រោមដៃជាដើម) នៅខែកុម្ភៈកន្លងមកនេះ និងការផ្តល់បរិក្ខារវេជ្ជសាស្រ្ត និងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងទឹកប្រាក់ប្រមាណ ៤,២០០លានយ៉េន (ជិត ៤០លានដុល្លារ) ព្រមទាំងជំនួយបច្ចេកទេសតាម និងសម្ភារៈផ្សេងៗក្នុងទឹកប្រាក់ប្រមាណ ១ពាន់លានយ៉េន (ជាង ៩លានដុល្លារ) តាមរយៈអង្គការអន្តរជាតិផងដែរ។ ចំណែកនៅក្នុងវិស័យឯកជន ក្រុមហ៊ុនជប៉ុនកំពុងសហការក្នុងការផ្តល់កម្មវិធីអប់រំជា App និងកម្មវិធីសិក្សាតាមប្រព័ន្ធអ៉ីនធើណែត រួមទាំងអង្គការក្រៅរដ្ឋាភិបាលជប៉ុនក៏បានកំពុងផ្សព្វផ្សាយនូវវិធានការបង្ការការឆ្លងមេរោគ ក៏ដូចជាគាំទ្រដល់កុមារដែលមិនអាចចូលរៀន ដោយសារការបិទសាលារៀន។ ជាមួយគ្នានេះ ក៏មានវេជ្ជបណ្ឌិតជនជាតិជប៉ុនមួយចំនួន បានធ្វើដំណើរចូលក្នុងប្រទេសកម្ពុជា ដើម្បីបំពេញការងារការវះកាត់បន្ទាន់ និងព្យាបាលជម្ងឺជូនប្រជាជនកម្ពុជាផងដែរ។ ចំណាត់ការលើវិធានការកូវីដ១៩ទាំងនេះ ក៏បានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំផងដែរ។ ដើម្បីពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត ជប៉ុននឹងបន្តកិច្ចពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបើកឡើងវិញនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្នុងវិស័យធុរកិច្ចតាមលក្ខណៈសមស្របនឹងការការពារការឆ្លងរាលដាលសារជាថ្មីនៃកូវីដ១៩។ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ក៏បានបង្ហាញនូវបំណងជំរុញសាមគ្គីភាពឆ្ពោះទៅរកការស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍក្រោយពេលដែលការ រីករាលដាលកូវីដ១៩នេះត្រូវបានបញ្ចប់ផងដែរ។ សូមបញ្ជាក់ថា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ នឹងអញ្ជើញមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសកម្ពុជាក្នុងតំណែងជារដ្ឋមន្ត្រីការបរទេសជប៉ុន រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា។ ក្នុងដំណើរបំពេញទស្សនកិច្ចនេះប្រមុខការទូតជប៉ុនរូបនេះ នឹងអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ ខែសីហា។ នៅរសៀលថ្ងៃដដែលលោករដ្ឋមន្ត្រីនឹងជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងជំនួបនេះនឹងមានការជជែកគ្នាលើបញ្ហាទ្វេភាគី និងពហុភាគីមួយចំនួនដែលជាចំណាប់អារម្មណ៍រួម។ ជាការកត់សម្គាល់ក្រោមក្រោមទំនាក់ទំនងដ៏រស់រវើករវាងកម្ពុជា និងប្រទេសជាមិត្តនោះ ក្នុងមួយឆ្នាំៗកម្ពុជាទទួលថ្នាក់ដឹកនាំប្រទេសជាមិត្តមិនតិចនោះឡើយ។ តែសម្រាប់ឆ្នាំ២០២០ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ មកដល់ខែសីហា នេះមិនទាន់មានថ្នាក់ដឹកនាំប្រទេសជាមិត្តណាបានមកបំពេញទស្សនកិច្ចនៅកម្ពុជានៅឡើយនោះទេ។ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ អាចរាប់ថា ជាមន្ត្រីជាន់ខ្ពស់ប្រទេសជាមិត្តដំបូងគេហើយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២០ ពេលកំពុងជួបវិបត្តិដោយសារជំងឺកូវីដ១៩៕
2020-08-21T16:48:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/168689-2020-08-21-02-48-09.html
633522ef-4fd9-4d47-8351-2c441ebc99f8
TOP NEWS: ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន០៦នាក់ទៀត ខណៈអ្នកឆ្លងថ្មីមិនមាននោះទេ ! (Video inside)
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន ០៦នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីនោះទេ។ * បុរសអាយុ ២៣ឆ្នាំ មានអាសយដ្ឋាននៅភូមិបន្ទាយព្រៃ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាអ្នកធ្វើដំណើរពីប្រទេសកាតា ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ * បុរសអាយុ ៥៧ឆ្នាំ មានអាសយដ្ឋាននៅភូមិត្រពាំងល្វា សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអ្នកបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ * បុរសអាយុ២៣ឆ្នាំ មានទីលំនៅនៅភូមិទ្រា ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី មកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរបង្អែកព្រះនរោត្តម សីហនុត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ។ * បុរសអាយុ ២៦ឆ្នាំ មានទីលំនៅនៅភូមិទ្រា ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី មកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរបង្អែក ព្រះនរោត្តមសីហនុត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ។ * បុរសអាយុ ២៦ឆ្នាំ មានទីលំនៅនៅភូមិ១ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរមកពី ប្រទេសឥណ្ឌូណេស៊ី មកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរបង្អែកនរោត្តមសីហនុត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ។ * បុរសអាយុ ២៧ឆ្នាំ មានទីលំនៅនៅភូមិអំពិល ឃុំបុស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរមកពី ប្រទេសឥណ្ឌូណេស៊ី មកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរបង្អែក ព្រះនរោត្តមសីហនុត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ។ សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅកម្ពុជាមបានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុប ២៧៣នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៥៩នាក់ (ស្រី៥៣នាក់ និងបុរស២០៦នាក់) និង អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប១៤នាក់៕
2020-08-21T14:24:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/168679-2020-08-21-00-24-34.html
d6c41bdf-796b-49d5-b8d5-1dc52f19ba9f
ថ្ងៃនេះ​ពុំ​រក​ឃេី​ញ​ករណី​ជំងឺ​កូ​វីដ​-១៩​ថ្មី ទេ និង​មាន​ជា​សះ​ស្បេី​យ​ចំនួន ៦​នាក់
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ មិនមាន​ករណី​វិជ្ជមាន ​វីរុស​កូ​វីដ​-១៩ ថ្មី និង​មាន​ករណី​ជា​សះ​ស្បេី​យ​ចំនួន ០៦​នាក់​ថែមទៀត ។​ ​រហូតដល់​ម៉ោង ០៨​និង​០០ ព្រឹក ថ្ងៃទី ២១ សីហា ២០២០ យេី​ង​ពុំ​រក​ឃេី​ញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី ទេ ដូច្នេះ​ចំនួន​សរុប ២៧៣​នាក់​ដដែល មាន​ជា​សះ​ស្បេី​យ​ចំនួន ៦​នាក់ (​ខ្មែរ​ទាំងអស់​) ចំនួន​សម្រាក​នៅ​ពេទ្យ​នៅសល់ ១៤​នាក់ ចំនួន​ជា​សះ​ស្បេី​យ​សរុប​ចំនួន ២៥៩​នាក់ និង ស្លាប់​គ្មាន។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យេី​ង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យេី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេីយ ។ ​សូមបញ្ជាក់ថា ប្រទេស​យេី​ង​រក​ឃេី​ញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០។ ​យេី​ង​បាន​ធ្វេី​តេស្ត​ចំនួន 85247 ស្មេី​នឹង 5135 ក្នុង​១​លាន នាក់​៕
2020-08-21T08:38:21+07:00
cen.com.kh
https://cen.com.kh/archives/236244.html
0576e656-2120-4e5f-a6ee-eb438e748e8a
សមាជិក​ព្រឹទ្ធសភា​លោក​ Cassidy ​ជា​តំណាងរាស្រ្ត​អាមេរិក​ទី​១៣​ដែល​បាន​ធ្វើ​តេស្ត​ឃើញ​មាន​កូវីដ១៩
លោក Bill Cassidy សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ​ Louisiana បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោកបាន​ធ្វើ​តេស្ត​ឃើញ​ថា​ មាន​កូវីដ១៩ ហើយកំពុង​ចេញ​រោគសញ្ញា​ខ្លះ​នៃ​ជំងឺ​នេះ។ លោក​ថា​ លោក​កំពុង​ធ្វើ​ចត្តាឡីស័ក​ នៅ​រដ្ឋ Louisiana។ សមាជិក​ព្រឹទ្ធសភា អាយុ​ ៦២ឆ្នាំ ​ខាង​គណបក្ស​សាធារណរដ្ឋ​រូបនេះ​ ដែល​កំពុង​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​សម្រាប់​ព្រឹទ្ធសភា​មួយ​អាណត្តិ​ទៀត​ នៅ​ថ្ងៃ​ទី​៣ ​ខែវិច្ឆិកា​ខាង​មុខ​ បាន​ចេញ​រោគ​សញ្ញា​ស្រាល​នៅព្រឹក​នេះ។​ នេះបើ​តាម​អ្នក​នាំ​ពាក្យ​របស់​លោក។ លោក​ជា​សមាជិក​សភា​សហរដ្ឋ​អាមេរិកទី​១៣ ​ដែលត្រូវ​គេ​ដឹង​ថា ​បាន​ធ្វើ​តេស្ត​ឃើញ​មាន​កូវីដ១៩​ ហើយ​លោក​ជា​សមាជិក​ព្រឹទ្ធសភា​ទី​២ ​ដែល​បាន​ឆ្លង​វីរុស​នេះ។ លោក ​Cassidy សមាជិក​ព្រឹទ្ធសភា​ ដែល​ធ្លាប់​ជា​គ្រូពេទ្យ​ពី​ទី​ក្រុង ​Baton Rouge​ តែង​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​ និង​ពេល​ទៅ​អគារ​សភាជាតិ​ ហើយ​លោក​ថា​ លោក​នឹង​គោរព​តាម​ការ​ណែនាំ​នានា​របស់​បុគ្គលិក​សុខាភិបាល។​ ការ​រក​ឃើញ​តេស្ត​វិជ្ជមាន​ចុង​ក្រោយ​នេះ​កើត​មាន​ឡើង​ ខណៈ​ដែល​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​សាធារណរដ្ឋ​ខ្លះ​ បាន​ដាក់​សម្ពាធ​ឲ្យ​ប្រធាន​ព្រឹទ្ធសភា​លោក​ Mitch McConnell បង្កើន​ការ​ធ្វើ​តេស្ត​សម្រាប់​សមាជិក​ព្រឹទ្ធសភា។​ ទាំង​លោក McConnell ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​រដ្ឋសភា លោកស្រី Nancy Pelosi បាន​កាន់​ជំហរ​ថា ​អ្នក​តាក់តែង​ច្បាប់​មិន​គួរ​មាន​អាទិភាព​ក្នុង​ការ​ធ្វើ​តេស្ត​ទេ ​ប្រសិន​បើ​សាធារណជន​មិន​ទាន់​អាច​ទទួល​បាន​ការ​ធ្វើ​តេស្ត​ទូលំទូលាយ​នោះ៕
2020-08-21T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/senator-cassidy-tests-positive-for-virus-has-covid-19-symptoms/5552820.html
a1b54749-8096-47e7-9176-7308c5820998
លោក​ Biden បង្ហាញ​ផែការ​ប្រយុទ្ធ​នឹងជំងឺ​កូវីដ១៩ ​ដែល​រួម​មាន​ការ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​ទូទាំង​អាមេរិក
លោក​ Joe Biden​ បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពី​គណបក្ស​ប្រជា​ធិបតេយ្យ ​ថ្លែង​ថា ​លោក​មាន​ផែនការ​មួយ​ ដើម្បី​ជួយ​សហ​រដ្ឋ​អាមេរិក​ប្រយុទ្ធ​នឹង​ការ​បន្ត​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ លោក​ Biden​ ថ្លែង​យ៉ាង​ដូច្នេះ ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ​ក្នុង​អំឡុង​សន្និបាត​ជាតិ​តាម​អនឡាញ​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​ ដើម្បី​ទទួល​យក​ការ​តែងតាំង​របស់​គណបក្ស​ ដើម្បី​ឈរ​ជា​បេក្ខជន​ប្រធានាធិបតី។​ លោក ​Biden​ ថា​ ផែនការ​របស់​លោក ​រួម​មាន​បទបញ្ជា​ថ្នាក់​ជាតិ​ឲ្យ​មាន​ការ​ពាក់​ម៉ាស់​នៅ​ទូទាំង​ប្រទេស ​និងការ​ធ្វើ​តេស្ត​រក​កូវីដ១៩ ​ដែល​ឲ្យ​លទ្ធផល​ភ្លាមៗ។ ផែនការ​របស់​លោក​ក៏​នឹង​ជំរុញ​ឲ្យ​មាន​ការ​ផលិត​សម្ភារៈ​ពេទ្យ​កាន់​តែ​ច្រើន ​នៅ​សហរដ្ឋ​អាមេរិកផងដែរ។​ លោក​ Biden ថា​ លោក​នឹង​ធានា​ឲ្យ​សាលារៀន​នានា​មាន​អ្វី​គ្រប់​យ៉ាង​ ដើម្បី​អាច​បើក​ដំណើរការឡើង​វិញ​ ដោយ​សុវត្ថិភាព​និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។ សហរដ្ឋ​អាមេរិក​នៅតែ​មាន​ចំនួន​អ្នក​ឆ្លង ​និង​អ្នក​ស្លាប់​ពី​ជំងឺ​កូវីដ១៩​ច្រើន​ជាងគេ​ក្នុង​ពិភពលោក ​ដោយ​គិត​ត្រឹម​ថ្ងៃ​សុក្រ មាន​អ្នក​ឆ្លង​សរុប​ជាង ​៥លាន ​៥​សែន​នាក់ ​និង​អ្នក​ស្លាប់​ជាង ​១៧​ម៉ឺន ​៤​ពាន់​នាក់។​ ក្នុង​រឿង​ដាច់​ដោយ​ឡែក​មួយ​ ​ប្រទេស​ហ្វីលីពីន​ កាល​ពី​ថ្ងៃ​សុក្រ ​បាន​រាយ​ការណ៍​ករណី​ឆ្លង​កូវីដ​១៩​ថ្មី​ចំនួន​ជាង ​៤.៧៨៦ ​ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​នេះ ​បាន​កើន​ដល់​ជាង ​១៨២.០០០​នាក់ ​ហើយ​ចំនួន​អ្នក​ស្លាប់​ ៥៩​នាក់ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្លាប់​សរុប​កើន​ដល់ ​២.៩៤០​នាក់។​ រដ្ឋមន្ត្រី​សុខាភិបាល​ហ្វីលីពីន​លោក ​Francisco Duque​ បានថ្លែងថា ជំងឺ​កូវីដ១៩​កាន់​តែ​ឆ្លង​ខ្លាំង ​ដោយ​សារ​វីរុស​ដែល​បង្ក​ជំងឺ​នេះ​បាន​វិវត្ត​ទៀត។​ នៅ​ជុំវិញ​ពិភពលោកនៅ​ពេល​នេះ វីរុស​កូរ៉ូណា​បាន​ឆ្លង​ដល់​មនុស្ស​ជាង ​២២,៧​លាន​នាក់ និង​បាន​សម្លាប់​ជីវិត​មនុស្ស​ប្រមាណ​ជិត​ ៨០០.០០០​នាក់។ ​៕
2020-08-21T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/biden-covid-plan-includes-national-mask-mandate/5552682.html