id stringlengths 36 36 | title stringlengths 8 2.31k | content stringlengths 4 21.7k | datetime stringdate 1478-01-28 12:00:00+0700 2025-05-08 14:01:23+0700 | domain stringclasses 9 values | url stringlengths 31 236 |
|---|---|---|---|---|---|
ec6d5f9a-acf6-4d8b-8f26-fec7d40ed850 | ប្រធានមន្ទីរសុខាភិបាល៖ បុរសខ្មែរ ដែលឆ្លងជំងឺ COVID-19 នៅខេត្តកោះកុង បានធូរសះស្បើយច្រើន និងអាចចេញពីពេទ្យនាពេលឆាប់ៗ (Video inside) | លោកវេជ្ជៈបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះថា បុរសជនជាតិខ្មែរដែលឆ្លងជំងឺ COVID-19 វ័យ ៥៧ឆ្នាំ មានទីលំនៅភូមិត្រើយកោះ សង្កាត់ដងទង់ ខេត្តកំពត ត្រូវបានធូរសះស្បើយច្រើន និងអាចចេញពីពេទ្យនាពេលឆាប់ៗនេះ។ លោកវេជ្ជៈបណ្ឌិត បានបន្ថែមទៀតថា សម្រាប់អ្នកជំងឺ មិនទាន់ឲ្យវិលទៅលំនៅដ្ឋានវិញទេ ដោយបន្តស្ថិតក្រោមការព្យាបាលពីគ្រូពេទ្យជំនាញសិន ហើយបានយកកំហាករបស់គាត់ទៅពិនិត្យ នៅវិទ្យាស្ថានប៉ាស្ទ័រម្តងទៀត ទើបដឹងច្បាស់ថា តើគាត់ឆ្លងផុតពីជំងឺ COVID-19 ហើយនៅ ឬបានជាសះស្បើយ ហើយឬនៅ? តែចំពោះសុខភាពគាត់រាល់ថ្ងៃ មានភាពរឹងមាំវិញហើយ។ លោកវេជ្ជៈ ទៅ ម៉ឹង បានបន្តថា បើវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រសួងសុខាភិបាល ចេញលទ្ធផលថា អ្នកជំងឺអវិជ្ជមានវិរុស COVID-19 មន្ទីរពេទ្យបង្អែកខេត្តនឹងឲ្យគាត់វិលត្រឡប់ ទៅលំនៅដ្ឋានវិញ។ លោកបានបញ្ជាក់ទៀតថា ចំពោះវិធានការការពារជំងឺឆ្លង COVID-19 នេះក្រុមលោកគ្រូពេទ្យ នៅតែបាញ់ថ្នាំជុំវិញបរិវេណកន្លែង បន្ទប់ព្យាបាលគាត់ជាប្រចាំ ដើម្បីការពារកុំឲ្យជំងឺ COVID-19 រីករាលដាលបន្ត ហើយសូមឲ្យបងប្អូន មន្ត្រីគ្រប់ស្ថាប័នចូលសហការ ជាមួយមន្ទីរពេទ្យ ក្រសួងសុខភិបាល ដើម្បីទប់ស្កាល់ COVID-19 ទាំងអស់គ្នា។ ជាមួយគ្នានោះ ប្រធានមន្ទីរសុខាភិបាល សូមឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចេះការពារខ្លួនឯង ធ្វើតាមការណែនាំ របស់ក្រុមលោកគ្រូពេទ្យ និងក្រសួងសុខាភិបាលណែនាំ ពីព្រោះជំងឺ COVID-19 នេះវាកើតរីករាលដាល់ពាសពេញពិភពលោក ការពារប្រសើរជាងព្យាបាល។ សូមបញ្ជាក់ថា គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប ៨៦នាក់ហើយ (ស្រី២១នាក់ ប្រុស ៦៥នាក់ ដែលក្នុងនោះមានចិន ១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស ៣នាក់ (ក្នុងនោះមានម្នាក់ បានជាសះស្បើយហើយ) កាណាដាម្នាក់ ប៊ែលហ្សិកម្នាក់ បារាំង ៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ ៣៥នាក់។ សម្រាប់ខេត្តកោះកុងមានអ្នកឆ្លង COVID-19 ចំនួន២នាក់ផងដែរ។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួន កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីបន្តទៀត ហើយនឹងបន្តជម្រាបជូនប្រជាពលរដ្ឋ ប្រសិនបើមានករណីវិជ្ជមានកូវីដ១៩ ថ្មីណាផ្សេងទៀត៕ | 2020-03-23T21:16:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152392-2020-03-23-07-16-35.html |
d09021df-5a8b-45f9-9ff8-2dec05b5106c | ម៉ាឡេស៊ី មានអ្នកជំងឺ COVID-19 ម្នាក់ទៀត ស្លាប់, ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ១១នាក់ (Video inside) | ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសម៉ាឡេស៊ី បានកើនដល់១១នាក់ហើយ បន្ទាប់ពីអ្នកជំងឺម្នាក់បន្ថែមទៀត ត្រូវបានគេរាយការណ៍ថា បានស្លាប់។ នេះបើតាមអគ្គនាយកសុខាភិបាលម៉ាឡេស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។ នៅក្នុងសារបង្ហោះលើ Facebook នៅថ្ងៃចន្ទនេះ អគ្គនាយកសុខាភិបាលម៉ាឡេស៊ី លោក Noor Hisham Abdullah បានបញ្ជាក់ថា ជនរងគ្រោះខាងលើ គឺជាបុរសពលរដ្ឋ ម៉ាឡេស៊ីម្នាក់ មានអាយុ៧០ឆ្នាំ និងមានជំងឺប្រចាំកាយស្រាប់។ លោកបន្ថែមថា បុរសចំណាស់រូបនេះ ធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២០ ហើយគាត់មានរោគសញ្ញា COVID-19 កាលពីមួយសប្ដាហ៍មុន និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី១៨ ខែមីនា ក៏ដូចជាត្រូវបានធ្វើតេស្ដរកឃើញថាផ្ទុកជំងឺនេះ នៅថ្ងៃទី១៩ ខែមីនា។ គួរជម្រាបថា បើតាមលោក Abdullah បុរសម្នាក់នេះដែលជាករណីឆ្លងទី១,០៧០ បានស្លាប់កាលពីថ្ងៃទី២២ ខែមីនា នៅវេលាម៉ោង ៩៖៥០នាទីយប់។ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ អ្នកឆ្លងសរុប នៅក្នុងប្រទេសម៉ាឡេស៊ី បានកើនដល់១,៣០៦នាក់៕ | 2020-03-23T21:02:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/internationalnews/152391-2020-03-23-07-02-52.html |
766eb0ef-3707-4fa0-a6a0-cd511382ad62 | ម្តាយរបស់លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ទទួលមរណភាពដោយសារជំងឺ Covid-19 នៅសហរដ្ឋអាមេរិក | ស្ត្រីខ្មែរវ័យ៦៥ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺ Covid-19 នៅសហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។ ស្ត្រីខ្មែរដែលស្លាប់នេះមានឈ្មោះ នុត ឈុនហ៊ាង ជាម្តាយរបស់លោក សុង សារ៉ន ដែលជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមហ៊ុននាំចេញអង្ករ Amru Rice។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ លោក សុង សារ៉ន បានបញ្ជាក់ទាំងទុក្ខព្រួយថា ម្តាយរបស់លោកបានទៅរស់ នៅសហរដ្ឋអាមេរិក រយៈពេល២ឆ្នាំមកហើយ នៅទីក្រុង Seattle រដ្ឋ Washington State ហើយម្តាយរបស់លោក ទើបតែត្រឡប់ពីការមកលេងស្រុកកំណើត កាលពីខែកុម្ភៈ ឆ្នាំ២០២០ ទៅអាមេរិកវិញ ក៏ជួបរឿងអកុសលបែបនេះ។ លោក សុង សារ៉ន បានបញ្ជាក់ទៀតថា ដោយសារតែការរីករាលដាលជំងឺដ៏កាចសាហាវនេះ នៅជុំវិញពិភពលោក លោកនិងក្រុមគ្រួសារមិនអាច ទៅបុណ្យសពម្តាយនៅអាមេរិកបានទេ បានត្រឹមធ្វើបុណ្យតាមបែបសាសនា នៅស្រុកកំណើត ខណៈដែលនៅសហរដ្ឋអាមេរិកក៏ដូច្នេះដែរ ការធ្វើបុណ្យត្រូវបានរៀបចំឡើងដោយកំណត់ចំនួនមនុស្ស។ ជាមួយនឹងទុក្ខដ៏ក្រៀមក្រំនេះលោក សុង សារ៉ន បានអំពាវនាវដល់ប្រជាពលខ្មែរទាំងក្នុង និងក្រៅប្រទេស សូមថែរក្សាសុខភាពឲ្យបានល្អ និងអនុវត្តន៍ទៅតាមវិធានណែនាំ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីជៀសឲ្យផុតពីជំងឺ Covid-19 នេះ៕ | 2020-03-23T20:46:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152388-2020-03-23-06-46-24.html |
810b72e9-ec04-4d46-b146-d9c61d292c82 | រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ផ្ញើសារណែនាំដល់មន្ទីរកិច្ចការនារី រាជធានី-ខេត្ត បង្កើនការផ្សព្វផ្សាយ ពីវិធានការបង្ការការពារ ទប់ស្កាត់ជំងឺ Covid-19 | ក្នុងគោលបំណង ចូលរួមបង្ការការពារ និងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺឆ្លងកូវីដ១៩ (Covid-19) លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានផ្ញើសារណែនាំ ដល់មន្ទីរកិច្ចការនារី រាជធានី-ខេត្ត ទាំងអស់ ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងសុខាភិបាល ដើម្បីបង្កើនការផ្សព្វផ្សាយ ពីវិធានការបង្ការការពារ ទប់ស្កាត់ជំងឺនេះ។ លើសពីនោះទៀត លោកស្រី អ៉ឹង កន្ថាផាវី ក៏បានប្រាប់ដល់ប្រធានមន្ទីរ រាជធានី-ខេត្ត ទាំងអស់ ត្រូវក្តាប់ឲ្យបាន នូវវត្តមានបងប្អូនពលករ ដែលទើបមកពីប្រទេសថៃ ដើម្បីជំរុញការអនុវត្តវិធាន ។ សូមបញ្ជាក់ថា គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប៨៦នាក់ហើយ (ស្រី២១នាក់ ប្រុស៦៣នាក់ ដែលក្នុងនោះមានចិន១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស ៣នាក់ (ក្នុងនោះមាន១នាក់បានជាសះស្បើយហើយ) កាណាដា១នាក់ ប៊ែលហ្សិក១នាក់ បារាំង៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៣នាក់។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួន កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីបន្តទៀត ហើយនឹងបន្តជម្រាបជូនប្រជាពលរដ្ឋ ប្រសិនបើមានករណីវិជ្ជមានកូវីដ១៩ ថ្មីណាផ្សេងទៀត៕ | 2020-03-23T19:51:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152381-2020-03-23-05-51-11.html |
cd1ac176-0e43-465c-99c8-d7133821e734 | អ្នកជំងឺ COVID-19 ខ្មែរម្នាក់នៅសៀមរាប ព្យាបាលជិតជាសះស្បើយហើយ | ខេត្តសៀមរាប ៖ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានអះអាងថា បុរសជនជាតិខ្មែរម្នាក់ ដែលបានឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីត្រឡប់មកពីម៉ាឡេស៊ីវិញ ឥឡូវនេះត្រូវបានធ្វើតេស្តលទ្ធផលឃើញថា អវិជ្ជមាន មេរោគកូវីដ១៩ នេះហើយ(ជិតជាសះស្បើយ) ។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹង នៅព្រឹកថ្ងៃទី២៣ មីនា ២០២០នេះថា រហូតមកដល់បច្ចុប្បន្ននេះ សភាពអ្នកផ្ទុកកូវីដ១៩ ចំនួន២នាក់ នៅខេត្តសៀមរាប មានសុខភាពធម្មតា ចំពោះករណីបុរស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ដែលបានឆ្លងពីបុរសជនជាតិជប៉ុនកន្លងទៅនេះ គឺបានធ្វើតេស្ត ចំនួន៧ដងហើយ ជាលទ្ធផលគឺនៅតែវិជ្ជមានមេរោគកូវីដ១៩ ដដែល ប៉ុន្តែមេរោគនៅមានចំនួនតិច លោកវេជ្ជបណ្ឌិត សង្ឃឹមថា នឹងអវិជ្ជមាន នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ចំណែកឯអ្នកជំងឺ ជនជាតិខ្មែរម្នាក់ទៀត ដែលបានឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីត្រឡប់មកពីប្រទេសម៉ាឡេស៊ី ឥឡូវនេះ ត្រូវបានធ្វើតេស្តកុងត្រូលលើកទី១ លទ្ធផលឃើញថា អវិជ្ជមាន ចំពោះមេរោគកូវីដ១៩ នេះហើយនៅថ្ងៃទី២៣ ខែមីនានេះ ហើយនឹងធ្វើតេស្តកុងត្រូលលើកទី២ទៀត ពោលគឺជិរជាហើយ បើតេស្តលើកទី២ អវិជ្ជមានទៀតនោះ គឺមានន័យថា គាត់បានជា សះស្បើយ ពីជំងឺCOVID-19នេះហើយ ។ លោកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បន្ដថា ចំពោះអ្នកដែលធ្លាប់ពាក់ព័ន្ធប៉ះពាល់ ជាមួយអ្នកជំងឺកូវីដ១៩ និងអ្នកសង្ស័យ បានមកធ្វើតេស្ត រហូតមកដល់ពេលនេះ មានចំនួន១៧២នាក់ ហើយជាលទ្ធផលអ្នកទាំងអស់នេះ អវិជ្ជាមាន កូវីដ១៩ ទាំងអស់ ។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា មកដល់ពេលនេះ ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ ចូលរួមសហការអនុវត្តវិធានការបង្ការ ការពារ ទប់ស្កាត់ ភ្ញាក់រលឹកមករកសេវាពិគ្រោះជា មួយគ្រូពេទ្យ ក្នុងករណីមានការសង្ស័យ ៕ | 2020-03-23T17:45:29+07:00 | kbnnews.com | https://kbn.news/archives/155278 |
77e240d8-008e-4f79-b730-ee3c8d048dc3 | ខេត្តស្វាយរៀង យកសណ្ឋាគារវ៉ៃគោ និងផ្ទះសំណាក់ ត្រៀមធ្វើជាកន្លែងព្យាបាលជំងឺ កូវីដ-១៩ | នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំអគារ ខ សាលាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានឲ្យដឹងថា ដើម្បីជាចំណែកមួយនៃការអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង ដោយមានការឯកភាពយល់ព្រមពីម្ចាស់ទីតាំង បានសម្រេចជ្រើសរើសយកសណ្ឋាគារវ៉ៃគោ និងផ្ទះសំណាក់ស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង រៀបចំជាទីតាំងត្រៀមបម្រុងទុកសម្រាប់ការពិនិត្យ ព្យាបាលប្រជាពលរដ្ឋក្នុងខេត្ត ដែលមានការសង្ស័យ ឬមានផ្ទុកជំងឺកូវីដ-១៩ ។ ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីធ្វើការនៅប្រទេសថៃ ឬប្រទេសផ្សេងទៀត ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់គណៈកម្មការខេត្ត ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋដែលបានចូលមកដល់មូលដ្ឋាន និងរាយការណ៍ជាប្រចាំថ្ងៃមករដ្ឋបាលខេត្ត ជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនអំពីវិធានការនៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់ ។ ក្រោយកិច្ចប្រជុំ លោកអភិបាលខេត្ត និងក្រុមការងារ ក៏បានចុះពិនិត្យជាក់ស្ដែងនៅទីតាំងសណ្ឋាគារវ៉ៃគោ និងផ្ទះសំណាក់ស្វាយរៀង ដែលគ្រោងនឹងប្រើប្រាស់ជាទីកន្លែងត្រៀមបម្រុងទុកសម្រាប់ការពិនិត្យ ព្យាបាលជំងឺកូវីត-១៩ ផងដែរ ៕ | 2020-03-23T17:02:28+07:00 | kbnnews.com | https://kbn.news/archives/155271 |
200854d8-454f-4047-b7bc-30da8cc8ac3a | សម្តេចហ៊ុន សែន ណែនាំឱ្យយកសណ្ឋាគារ សាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាល សម្រាប់ព្យាបាលជំងឺកូវីដ១៩ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញការណែនាំបន្ទាន់មួយទៅកាន់អភិបាខេត្តទាំង២៤ ឱ្យរៀបចំសណ្ឋាគារ ផ្ទះសំណាក់ សាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយចំនួន ទុកសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ (COVID-19)។ ការណែនាំបន្ទាន់នេះ បានធ្វើឡើងបន្ទាប់ពីអ្នកកើតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា បានកើនឡើងរហូតដល់៨៦ករណី និងរីកសាយភាយរហូតដល់១៣រាជធានី-ខេត្ត។ ក្នុងសារសំឡេងបញ្ជាទៅកាន់អភិបាលខេត្ត នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំថា«ដោយឥឡូវឃើញថាសណ្ឋាគារជាច្រើននៅតាមខេត្តពុំសូវមានភ្ញៀវស្នាក់នៅ ហើយក៏មានអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយចំនួន ក៏អាចមានអគារខ្លះដែរ។ អ៊ីចឹងបើមានសណ្ឋាគារ ឬក៏មជ្ឈមណ្ឌលណាដែលវាល្អយើងយកអាហ្នឹងដោយមិនបាច់យកសាលារៀនទេ។ ដូចជានៅខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ឬខេត្តដទៃទៀត ដែលមានសណ្ឋាគារស្រាប់យើងជួលយកសណ្ឋាគារហ្នឹងតែម្តង ព្រោះវាមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង មានម៉ាស៊ីនត្រជាក់ មានកង្ហារអីគ្រប់គ្រាន់តែម្តង។ អ៊ីចឹងយើងជួលយក ហើយគ្រប់គ្រងមានគ្រែ មានអីហើយស្រេច អ៊ីចឹងវាជាការងាយស្រួល»។ តែទោះជាយ៉ាងសម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យយកសាលារៀនសម្រាប់ផ្តល់សេវាការព្យាបាលអ្នកជំងឺ១៩ ក្នុងករណីមិនមានសណ្ឋាគារ ឬអគារដទៃ ហើយសម្តេចបានសង្កត់ធ្ងន់ថា អភិបាលខេត្តទាំងអស់ត្រូវធ្វើការងារនេះជាបន្ទាន់។ ជាមួយគ្នានេះសម្តេច ក៏បានណែនាំ និងបញ្ជាឱ្យប្រមូលកម្លាំងខិតខំតទឹក តភ្លើង រៀបចំបន្ទប់អនាម័យទៅតាមសាលារៀន ដែលនឹងត្រូវយកទៅព្យាបាលជំងឺនេះ ហើយត្រូវរៀបចំកន្លែងព្យាបាលដោយប្រមូលផ្តុំមួយកន្លែង ឬពីរកន្លែងសម្រាប់ខេត្តដែលធំ។ គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប៨៦នាក់ហើយ (ស្រី២១នាក់ ប្រុស៦៥នាក់ ដែលក្នុងនោះមានចិន១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស ៣នាក់ (ក្នុងនោះមាន១នាក់បានជាសះស្បើយហើយ) កាណាដា១នាក់ ប៊ែលហ្សិក១នាក់ បារាំង៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៣នាក់៕ | 2020-03-23T16:16:29+07:00 | kbnnews.com | https://kbn.news/archives/155258 |
12e86cc3-981f-4b9a-8b65-4b59f39355ca | ដំណឹងល្អ ! អ្នកជំងឺឆ្លងកូវីដ១៩ នៅខេត្តព្រះវិហារ ចំនួន២នាក់ បានជាសះស្បើយ | មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ថា បុរស២នាក់ ដែលឆ្លងជំងឺកូវីដ១៩ នៅខេត្តព្រះវិហារ ក្រោយពីយកសំណាក ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាលើកទី៣ លទ្ធផលបង្ហាញថា អវិជ្ជមាន។ តែយ៉ាងណា ក្រុមគ្រូពេទ្យនៅតែបន្តតាមដានការវិឌ្ឍន៍សុខភាពរបស់បុរសទាំង២ខាងលើ និងណែនាំឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃទៀត មុននឹងសម្រេចឲ្យចេញពីមន្ទីរពេទ្យ៕ | 2020-03-23T16:04:07+07:00 | kbnnews.com | https://kbn.news/archives/155252 |
88838cbb-f403-45aa-be02-ef4545365b83 | អ៉ីរ៉ង់យកផ្សារទំនើបកណ្តាលទីក្រុងតេហេរ៉ង់ ធ្វើជាកន្លែងទទួលអ្នកជំងឺ COVID-19, អ្នកស្លាប់កើនដល់ជិត១,៧០០នាក់! (Video inside) | ចំនួនមនុស្សស្លាប់ដោយសារតែជំងឺរាតត្បាតសកល COVID-19 នៅទូទាំងប្រទេសអ៉ីរ៉ង់បានកើនឡើងដល់ ១,៦៨៥នាក់ហើយ ក្នុងចំណោមករណីឆ្លងសរុប ២១,៦៣៨ករណី ខណៈអ្នកជំងឺ ៧,៩១៣នាក់ក៏បានជាសះស្បើយរួចទៅហើយដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។ តួលេខថ្មីខាងលើនេះ ត្រូវបានបញ្ចេញដោយអាជ្ញាធរអ៉ីរ៉ង់ បន្ទាប់ពីថ្ងៃអាទិត្យម្សិលមិញនេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម ហាងលក់ទំនិញ និងសូម្បីតែឱសថស្ថាន ក៏ត្រូវបានបញ្ជាឲ្យបិទទ្វារជាបណ្តោះអាសន្នផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល COVID-19 ឲ្យកាន់តែខ្លាំងក្លា។ គួរបញ្ជាក់ថា រដ្ឋាភិបាលអ៉ីរ៉ង់ បានសម្រេចប្រើប្រាស់ ផ្សារទំនើបធំមួយ នៅកណ្តាលរដ្ឋធានីតេហេរ៉ង់ ធ្វើជាកន្លែងទទួលព្យាបាលអ្នកជំងឺឆ្លង COVID-19 ដែលអាចមានសមត្ថភាពផ្ទុកមនុស្ស ៣,០០០នាក់។ បន្ថែមពីនេះទៀត មន្ទីរពេទ្យយោធាអ៉ីរ៉ង់ ៥២ទីតាំងទូទាំងប្រទេស ក៏បានចាប់ផ្តើមទទួលលអ្នកជំងឺ COVID-19 ជាបណ្តើរៗរួចទៅហើយដែរ៕ | 2020-03-23T16:01:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/internationalnews/152350-2020-03-23-02-01-49.html |
2b678ff8-e9f7-441e-aeed-5a17cbdb7e71 | អនិច្ចា! បុរសវិកលចរិត ដើរឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់ ចោលប្រពន្ធកូន | បុរសវិកលចរិតម្នាក់ ដើរឆ្លងផ្លូវ ត្រូវរថយន្តមិនស្គាល់ម៉ាកបុក បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣៣ ត្រង់ចំណុចមុខរោងចក្រពូចិន ភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ។ ជនរងគ្រោះឈ្មោះ ជឹម ជីវ័ន ភេទប្រុស អាយុ៣៥ឆ្នាំ ជាមនុស្សវិកលចរិត រស់នៅភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ទិសដៅអ្នកថ្មើរជើងពីជើងទៅត្បូងឆ្លងកាត់ផ្លូវ (មនុស្សវិកលចរិត) ។ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ដើរឆ្លងផ្លូវពីជើងទៅត្បូង ពេលនោះ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក១គ្រឿងបុក បណ្ដាលឲ្យស្លាប់ភ្លាមៗ ហើយរថយន្តបង្កបានបើករត់គេចពីបាត់ពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យ និងស្រាវជ្រាវ និងបានប្រគល់ឲ្យសាកសពឲ្យប្រពន្ធកូន និងសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ | 2020-03-23T15:30:45+07:00 | kbnnews.com | https://kbn.news/archives/155247 |
014d445e-081a-4130-92ed-eba1627d16a1 | ១ក្រុមនេះ ! សើចហ៊ោកញ្ជ្រៀវរាល់ថ្ងៃ មិនខ្លាចឆ្លងជំងឺកូវីដ និងលោកស្នងការ ស ថេត ឡើយ | សង្វៀនជល់មាន់ដុះស្លែមួយកន្លែង ស្ថិតនៅចំណុចសេះស ក្រោមដើមកាស្យាជាប់នឹងរបងកាណាឌីយ៉ា ខាងលិចផ្លូវឌួងងៀប២ ខាងកើតឆៀងខាងត្បូងវត្តអង្គតាមិញ ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ត្រូវក្រុមអ្នកញៀនល្បែងជល់មាន់ យកអាគកសំណព្វចិត្តរបស់ខ្លួនមកជល់គ្នាភ្នាល់ដាក់ប្រាក់ និងស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹងអឺងកង។ សូមបញ្ជាក់ថា សង្វៀនបញ្ជល់មាន់ដុះស្លែនេះ បានបើកជាយូរណាស់មកហើយ លុះពេលកម្លាំងសមត្ថកិច្ចចុះផ្អើល ទើបនាំគ្នារំសាយបានតែប៉ុន្មានថ្ងៃ រួចក៏នាំគ្នាប្រមូលផ្តុំយកអាគកមកបញ្ជល់ភ្នាល់ដាក់ប្រាក់យ៉ាងសប្បាយរីកថ្លើមប្រមាត់ ទោះបីជាពេលនេះ ពលរដ្ឋគ្រប់គ្នាខ្លាចឆ្លងជំងឺកូវីដយ៉ាងណា ក៏ក្រុមអ្នកញៀនជល់មាន់ទាំងនោះមិនខ្លាចញញើតនឹងសេចក្តីស្លាប់ឡើយ ដោយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹងអឺងកង។ ពលរដ្ឋ រង់ចាំមើលថា តើលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោកម៉េង វិមានរតនា អធិការនគរបាលខណ្ឌមានជ័យ ក៏ដូចជាលោកស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានវិធានការ ចុះបង្រ្កាបសង្វៀនជល់មាន់នេះបានដែរឬទេ៕ | 2020-03-23T15:24:54+07:00 | kbnnews.com | https://kbn.news/archives/155239 |
98ed7450-3680-464e-a8c2-8c57dc6af74a | ខេត្តតាកែវ យកអគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ត្រៀមដាក់អ្នកជំងឺកូវីដ១៩ | លោកខៀវ កាញ៉ារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះនៅលើហ្វេសប៊ុក កាលពី៤៤នាទី មុននេះបន្តិច មានខ្លឹមសារថា« អភិបាលខេត្តតាកែវ ចុះពិនិត្យអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ដើម្បីត្រៀមលក្ខណៈទុកជាមុនក្នុងករណីប្រសិនបើមានអ្នកសង្ស័យឬមានអ្នកផ្ទុកជម្ងឺកូវីត១៩។ ដើម្បីឆ្លើយតបទៅនឹងការការពារពីការរីករាលដាល ក៏ដូចជាការត្រៀមលក្ខណៈទុកជាមុន ក្នុងការបង្ការ នឹងការពារនូវជម្ងឺផ្លូវដង្ហើមដ៏កាចសាហាវ គឺជម្ងឺកូរ៉ូណា ឬជម្ងឺកូវីត១៩ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែមីនានេះ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យមើលអាគារអន្តេវាសិកដ្ឋាន ដែលជាអាគារសម្រាប់ស្នាក់នៅរបស់គរុសិស្ស នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ កម្ពស់៣ជាន់ មាន៦០បន្ទប់ ត្រៀមទុកជាមុន សម្រាប់ព្យាបាល និងដាក់ដាច់ដោយឡែកចំពោះអ្នកដែលសង្ស័យ ឬមានផ្ទុកជម្ងឺកូវីត១៩នេះ ។ ឯកឧត្តម អ៊ូច ភា គូសបញ្ជាក់ទៀតថា សម្រាប់ខេត្តតាកែវ យើងមានអាគារអន្តេវាសិកដ្ឋាន ដែលជាអំណោយរបស់សម្តេចតេជោ ត្រៀមទុកសម្រាប់អ្នកសង្ស័យកើតមានជម្ងឺកូវីត១៩នេះ ហើយតាមការពិនិត្យជាក់ស្តែងថ្ងៃនេះ យើងបានពិនិត្យឃើញថា អាគារស្នាក់នៅរបស់គរុសិស្សនេះមានបន្ទប់នីមួយៗ ដែលមានបំពាក់រួចជាស្រេច នូវទឹក ភ្លើង បន្ទប់ទឹក កង្ហារជាដើម ប៉ុន្តែបន្ទប់នីមួយៗមិនទាន់ស្អាត ដូច្នោះហើយយើងនឹងសម្អាតអាគារនេះឲ្យស្អាត នឹងមានអនាម័យ ពិសេសគឺបាញ់ថ្នាំសម្លាប់មេរោគឲ្យស្អាតល្អសិន ហើយនឹងឲ្យមន្ទីរសុខាភិបាលខេត្ត បញ្ជូនគ្រែ ព្រមទាំងសម្ភារៈនិងបរិក្ខាពេទ្យមួយចំនួនទៀតថែមទៀតផង» ៕ | 2020-03-23T14:41:15+07:00 | kbnnews.com | https://kbn.news/archives/155224 |
91644ce2-bdde-432d-838d-4baa2e37403f | ដំណឹងសម្រាប់អ្នកតាខ្មៅ ! ខេត្តកណ្តាល យកវិទ្យាល័យ ហ៊ុន សែន តាខ្មៅ សម្រាប់ដាក់អ្នកជំងឺកូវីដ១៩ | ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បន្ទាប់ពីដឹកនាំកិច្ចប្រជុំស្ដីពីការចាត់វិធានការ ទប់ស្កាត់ជំងឺកូវីដ១៩ និងវិធានការចំពោះពលករដែលបានត្រលប់មកពីប្រទេសថៃ។ ឯកឧត្ដមអភិបាលខេត្ត បានចុះពិនិត្យទីតាំងផ្ទាល់ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដើម្បីត្រៀមយកទីតាំងនេះដាក់អ្នកជំងឺកូវីដ១៩ ក្នុងករណីមានការឆ្លងធ្ងន់ធ្ងរ ហើយស្រុក ក្រុង និងមន្ទីរពេទ្យបង្អែក ផ្ទុកអ្នកជំងឺពេញ នឹងយកទីតាំងនេះសម្រាប់ជាកន្លែងពិនិត្យ និងព្យាបាលអ្នកជម្ងឺ COVID-១៩៕ | 2020-03-23T14:35:16+07:00 | kbnnews.com | https://kbn.news/archives/155209 |
a14b2fc1-a0a5-46bc-977e-d49b0919e2b0 | បាត់ដំបង កំណត់យកវិទ្យាល័យព្រះមុនីវង្ស ដើម្បីរៀបចំត្រៀមដាក់អ្នកជំងឺ Covid-19 | ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងរួមជាមួយស្ថាប័នជំនាញពាក់ព័ន្ធនិងកងកម្លាំងទាំង៣ប្រភេទ បានចុះត្រួតពិនិត្យមើល និង កំណត់យកទីតាំងសាលារៀន “វិទ្យាល័យព្រះមុនីវង្ស” ដើម្បីរៀបចំនិងត្រៀមបង្ការទុកជាមុនដើម្បីទទួលបងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត និងមកពិគ្រោះទទួលការពិនិត្យនិងការការពារ ដើម្បីប្រយុទ្ធប្រឆាំងពីការរាតត្បាត ឆ្លងជម្ងឺកូវីដ-19 នៅព្រឹកថ្ងៃទី២៣ខែមីនានេះ ដើម្បីជាការឆ្លើយតបតាមប្រសាសន៍ណែនាំរបស់ សម្តេចក្រឡាហោម ស ខេង កាលពីពេលថ្មីៗកន្លងមកនេះ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា ការចុះត្រួតពិនិត្យនិងត្រៀមបំរុងទុកទីតាំងដោយកំណត់យកទីតាំងវិទ្យាល័យព្រះមុនីវង្សនេះ គឺក្នុងគោលបំណង ដើម្បីមានវិធានការចាំបាច់ត្រៀមទុកជាមុនដើម្បីកំណត់យកទីតាំងជាក់លាក់ក្នុងករណីចាំបាច់ ដើម្បីបង្ការទប់ស្កាត់ការរាតត្បាតពីជម្ងឺផ្លូវដង្ហើម(កូវីដ-19)។ ជាជំហានដំបូងក្នុងការត្រៀមបំរុងនេះ រដ្ឋបាលខេត្តបាត់ដំបង បានកំណត់យកផ្នែកអាគារខាងលិចជាប់របង និងរៀបចំបន្ទប់មួយចំនួន ផ្នែកជាន់ផ្ទាល់ដី ដើម្បីត្រៀមបំរុងទុកក្នុងការទទួលពិគ្រោះនិងផ្តល់សេវាត្រួតពិនិត្យចំពោះបងប្អូនដែលស្ម័គ្រចិត្តមកធ្វើតេស្តពីជម្ងឺឆ្លង( កូវីដ-19) និងបងប្អូនដែលសង្ស័យថាមានពាក់ព័ន្ធមកពីតំបន់ដែលកំពុងតែកើត “ជម្ងឺឆ្លងកូវីដ-19″ដោយនៅទីនោះ មានការថែទាំនិងការផ្តល់សេវាពិគ្រោះនិងត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រុមគ្រូពេទ្យជំនាញប្រចាំការនៅទីនោះ ៕ | 2020-03-23T14:02:42+07:00 | kbnnews.com | https://kbn.news/archives/155202 |
b4d91505-1d17-494f-829b-6709c879655b | ព្រឹកថ្ងៃនេះក្រុមគ្រូពេទ្យជំនាញ៧នាក់របស់ចិន មកដល់រាជធានីភ្នំពេញ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ | បន្ទាប់ពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសទេសចិន ពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩។ ក្រុមគ្រូពេទ្យទាំងអស់មកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។ គិតរហូតមកដល់យប់ថ្ងៃទី២២ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤ករណីហើយ ក្នុងនោះមានប្រុស៦៣នាក់ និងនារីចំនួន២១នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដផងដែរ៕ | 2020-03-23T13:40:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152344-2020-03-22-23-40-05.html |
8202e30c-9880-4b3f-b40f-21c903ade3f9 | COVID-19 ថៃរកឃើញអ្នកឆ្លងថ្មី ១២២នាក់ទៀត សរុបកើនដល់ ៧២១ករណី | ទីក្រុងបាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសថា បានរកឃើញ អ្នកឆ្លងថ្មី ចំនួន១២២នាក់ នាំឲ្យចំនួនសរុបក្នុងប្រទេសនេះ កើនដល់ ៧២១ ករណី ហើយ នេះបើតាមការចេញផ្សាយchannelnewsasia ។ អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ បាននិយាយថា ករណីថ្មីរួមមានអ្នកជំងឺ ២០ នាក់ ដែលជាប់ទាក់ទងនឹងករណីមុនៗ និង១០នាក់ នាំចូលពីក្រៅប្រទេស ។ សល់ចំនួន ៩២ ករណីទៀត ដែលបានធ្វើតេស្ត វិជ្ជមាន នៅក្នុងប្រទេស កំពុងរង់ចាំការស៊ើបអង្កេតអំពីពួកគេ ដែលឆ្លងជំងឺនេះ ដោយរបៀបណា ៕ | 2020-03-23T12:35:45+07:00 | kbnnews.com | https://kbn.news/archives/155203 |
17f29d5f-97bf-4229-8533-514fdfd7944e | មានសង្ឃឹមហើយអ្នកឆ្លង Covid-19 នៅកម្ពុជា ! ក្រសួងសុខាភិបាលកម្ពុជា ប្រកាសសហការជាមួយក្រុមគ្រូពេទ្យចិនដេីម្បីប្រឆាំងកូវីដ-១៩ | រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោកម៉មប៊ុនហេងបានប្រកាសស្វាគមន៍យ៉ាងខ្លាំងចំពោះក្រុុមគ្រូពេទ្យចិនដែលបានមកដល់កម្ពុជានាព្រឹកពេលនេះដេីម្បីប្រយុទ្ធប្រឆាំង កូវីដ-១៩។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលដេីម្បីប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ ដែលកំពុងកេីតមានឡេីងនៅកម្ពុជា។ នៅព្រឹកថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២០ក្នុងពិធីទទួលក្រុមគ្រូពេទ្យចិនចំនួន៧នាក់ ដេីម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា “សូមស្វាគមន៍ ក្រុមគ្រូពេទ្យទាំងអស់ដែលអញ្ជេីញមកថ្ងៃនេះដេីម្បីរួមសហការគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាពិសេសប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ហេីយយេីងខ្ញុំត្រៀមលក្ខណ:ជានិច្ចសហការជាមួយអស់លោក លោកស្រី ដេីម្បីបំពេញការងារនេះ នេះជា សញ្ញាមួយមិត្តភាព និងសាមគ្គីភាព រវាងបងប្អូនប្រជាជនកម្ពុជា និងប្រជាជនចិន”។ សូមរំលឹកថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដ១៩ ផងដែរ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល សម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ-១៩៕ | 2020-03-23T10:38:37+07:00 | kbnnews.com | https://kbn.news/archives/155190 |
cadbdb48-36c1-46f3-98f9-f9d3a04b1afd | កម្ពុជា រកឃើញអ្នកឆ្លង Covid-19 ២ករណីទៀត សរុប៨៦ករណីហើយ | យោងតាមផេករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបង្ហោះសារសរសេររៀបរាប់ថា៖ «រហូតម៉ោង ១០ព្រឹក ថ្ងៃទី ២៣ មីនា ២០២០ យេីងរកឃេីញអ្នកជំងឺ COVID-19 សរុបទាំងអស់ចំនួន ៨៦ករណី សូមអានតារាងខាងក្រោម។ រហូតពេលនេះយេីងបានព្យាបាលជាពីរនាក់ហេីយគឺជនជាតិចិន១នាក់ និងជនជាតិអង់គ្លេស១នាក់ ។ យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្រហូលងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង» ។ សូមមេីលតារាងភ្ជាប់មកជាមួយនេះ : ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ | 2020-03-23T10:06:53+07:00 | kbnnews.com | https://kbn.news/archives/155180 |
5e71c286-df01-4638-a049-d7ecf5fd25b3 | សម្តេច ហ៊ុន សែន បញ្ជាឲ្យអភិបាលខេត្តគ្រប់ខេត្ត យកសាលារៀនធ្វើជាមន្ទីរពេទ្យ កន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ | ក្រោយពេល ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៣១នាក់ បន្ថែមទៀតនៅខេត្តព្រះសីហនុ ដែលធ្វើឲ្យឆ្លងជំងឺនេះកើនឡើង ចំនួនសរុប៨៤នាក់ ។ ប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន បញ្ជាឲ្យអភិបាលខេត្តគ្រប់ខេត្ត យកសាលារៀនធ្វើជាមន្ទីរពេទ្យ កន្លែងព្យាបាលអ្នកជំងឺកូវីដ១៩។ សូមស្តាប់បទបញ្ជារបស់សម្តេច ហ៊ុន សែន ដូចខាងក្រោម៖ « អភិបាលខេត្តទាំងអស់ គឺពិនិត្យមើល បើមានអភិបាលខេត្តណាមិនបានបើកស្តាប់ទេ? ជួយទូរស័ព្ទទាក់ទងទៅ ដើម្បីឲ្យបើកស្តាប់បទបញ្ជានេះ ហើយអភិបាលខេត្តទាំងអស់ ត្រូវតែដឹកនាំធ្វើកិច្ចការងារនេះដោយផ្ទាល់ ដោយមានការទំនាក់ទំនងជាមួយនឹងក្រសួងសុខាភិបាល ហើយជ្រើសរើសទីតាំងឲ្យបានសមស្រប ហើយខិតខំធ្វើយ៉ាងម៉េចប្រមូលផ្តុំកម្លាំងការខិតខំ ដើម្បីនឹងតទឹកតភ្លើងរៀបចំបន្ទប់អនាម័យបន្ថែម គឺធ្វើម៉េចអាបង្គន់នោះ ធ្វើកិច្ចការងារនេះ ឲ្យបានស្រូតបំផុតតាមតែអាចធ្វើទៅបាន ហើយបញ្ហាគ្រែស្អីៗហ្នឹងត្រូវរៀបចំដាក់ភ្លាមៗ ដើម្បីបញ្ជូន ធ្វើមិចឲ្យមានកន្លែង ដល់ពេលមានការភ្លាម យើងបញ្ជូនតែម្តង យើងប្រែក្លាយសាលារៀនទៅជាមន្ទីរពេទ្យសិន នៅក្នុងដំណាក់ការនេះ ព្រោះយើងមិនទាន់បើកដំណើរការសិក្សាអីឡើងវិញភ្លាមៗទេ ទោះបីជាយើងត្រូវពន្យារពេលវ៉ាកង ក៏យើងត្រូវពន្យារពេលដែរ ព្រោះយើងមិនអាចឲ្យកូនសិស្សចូលរៀននៅក្នុងស្ថានភាពបែបនេះទេ យើងត្រូវបិទសាលាសិន អ៊ីចឹងទេ សូមឲ្យអភិបាលខេត្តដឹកនាំធ្វើកិច្ចការងារនេះ ដោយផ្ទាល់ មិនអាចរង់ចាំក្រសួងសុខាភិបាលពីលើទៅទេ ត្រូវពិគ្រោះជាមួយក្រសួងសុខាភិបាលតាមរយៈប្រធានមន្ទីរសុខាភិបាលនៅតាមខេត្ត ហើយត្រូវមើលទីតាំង ខេត្តខ្លះត្រូវយក១កន្លែង ខេត្តខ្លះត្រូវយក២កន្លែង បើសិនជាខេត្តធំ ប៉ុន្តែខ្ញុំថា ១កន្លែងវាសមល្មម តែយើងក៏ត្រូវត្រៀមលក្ខណៈដែរ បើសិនខេត្តហ្នឹងវាធំ ដើម្បីចៀសវាយចរាចរណ៍មនុស្សដែលមានជំងឺហើយទៅកាន់កន្លែងហ្នឹង តែយើងក៏លំបាកពង្រាយពេទ្យដែរ ព្រោះពង្រាយកន្លែងនេះបន្តិច កន្លែងនោះបន្តិចគឺលំបាក ។ អ៊ីចឹង ប្រមូលផ្តុំធ្វើយ៉ាងម៉េច ក្នុង១ខេត្តឲ្យបាន១ភ្លាមនៅប៉ុន្មានថ្ងៃខាងមុននេះ ព្រោះយើងមានថ្នាក់រៀនស្រាប់ មានអគារស្រាប់ ដូច្នេះនៅតែបញ្ហាតទឹកតភ្លើង និងពង្រីកថែមបង្គន់អនាម័យ អាហ្នឹងត្រូវធ្វើបន្ទាន់ ហើយអភិបាលខេត្តដឹកនាំ ហើយសុំអភិបាលខេត្តនានាជួយមើលផង ហើយខេត្តណាមិនទាន់បានបើកស្តាប់ គឺសូមទូរស័ព្ទទៅអភិបាលខេត្តហ្នឹងថា ឲ្យបើកស្តាប់ទាំងបទបញ្ជាខាងលើ និងបទបញ្ជាថ្មីនេះ ។ អភិបាលខេត្តទាំងអស់ត្រូវទទួលបន្ទុក ទទួលខុសត្រូវចំពោះមុខខ្ញុំ ទទួលត្រូវចំពោះមុខរាជរដ្ឋាភិបាល ដើម្បីធ្វើកិច្ចការងារនេះ ។ សូមអរគុណ!»៕ សូមស្ដាប់សំឡេងរបស់សម្ដេចដែលបាននិយាយនៅក្នុងសារតេឡេក្រាម ដូចខាងក្រោម៖ | 2020-03-23T09:59:51+07:00 | kbnnews.com | https://kbn.news/archives/155176 |
d55898f3-5f41-4999-bdcd-f37b39410a64 | ធូរទ្រូងបន្តិច! អ្នកឆ្លងជំងឺកូវីដ ដែលរកឃើញម្សិលមិញ មានជនជាតិខ្មែរតែ២នាក់ប៉ុណ្ណោះ | នៅយប់ថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៣១នាក់ បន្ថែមទៀតនៅខេត្តព្រះសីហនុ ដែលធ្វើឲ្យឆ្លងជំងឺនេះកើនឡើង ចំនួនសរុប៨៤នាក់ ។ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ ទាំង៣១នាក់ ដែលក្រសួងសុខាភិបាលប្រកាសរកឃើញ កាលពីម្សិលមិញ មានជនជាតិបារាំងចំនួន២៩នាក់ និងជនជាតិខ្មែរចំនួន២នាក់។ បើតាមការប្រកាសរបស់ក្រសួងសុខាភិបាល, បច្ចុប្បន្នជនជាតិបារាំង ២៩នាក់ និងជនជាតិខ្មែរ២នាក់ ដែលផ្ទុកមេរោគកូវីដ១៩ ត្រូវបានដាក់ព្យាបាលឱ្យនៅដាច់ដោយឡែក តាមបន្ទប់នៅក្នុងសណ្ឋាគារមួយ ដោយមានការបិទជាបណ្តោះអាសន្ន មិនឱ្យមានការចេញចូលដោយគ្មានភារកិច្ចឡើយ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ អ្នកឆ្លងជំងឺកូវីដ១៩ សម្រាប់នៅកម្ពុជាយើង មានចំនួនសរុប៨៤នាក់ហើយ (ស្រី២១នាក់ ប្រុស៦៣នាក់ ដែលក្នុងនោះមានចិន១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស៣នាក់ (ក្នុងនោះមាន១នាក់បានជាសះស្បើយហើយ) កាណាដា១នាក់ ប៊ែលហ្សិក១នាក់ បារាំង៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៣នាក់។ ខាងក្រោមនេះ ជាទិន្នន័យឆ្លងជំងឺកូវីដ១៩ នៅកម្ពុជានេះ ៖ ទី១- បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយហើយ)។ ទី២-បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប។ ទី៣-ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម (ជាសះស្បើយហើយ) ។ ទី៤-បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។ ទី៥- ស្រ្តីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។ ទី៦-បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ។ ទី៧-បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ ។ ទី៨-បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ ។ ទី៩- ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ។ ទី១០-បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ ។ ទី១១- បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ។ ទី១២-បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។ ទី១៣-បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ទី១៤- បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ទី១៥ និងទី១៦-បុរសជនជាតិខ្មែរ២នាក់ (អាយុ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា ។ ទី១៧, ១៨, ១៩, ២០ បុរសជនជាតិខ្មែរ (អាយុចន្លោះពី៣៨ឆ្នាំ ដល់៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង។ ទី២១-បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប។ ទី២២-បុរសជនជាតិខ្មែរ អាយុ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក ។ ទី២៣-បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ទី២៤-បុរសជនជាតិខ្មែរ អាយុ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ទី២៥- បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប។ ទី២៦ និង២៧ -បុរសជនជាតិខ្មែរ២នាក់ នៅរាជធានីភ្នំពេញ។ ទី២៨-បុរសជនជាតិខ្មែរ អាយុ៣៦ឆ្នាំ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ទី២៩, ៣០ និង៣១-ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប។ ទី៣២-បុរសជនជាតិខ្មែរ នៅខេត្តកោះកុង ។ ទី៣៣- បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។ ទី៣៤-ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត។ ទី៣៥-ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត ។ ទី៣៦-ជនជាតិខ្មែរ អាយុ៧១ឆ្នាំ នៅខេត្តត្បូងឃ្មុំ។ ទី៣៧- ជនជាតិខ្មែរ អាយុ៥២ឆ្នាំ នៅខេត្តត្បូងឃ្មុំ។ ទី៣៨-ស្រ្តីអាយុ៣៥ឆ្នាំ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង។ ទី៣៩- ស្រ្តីអាយុ៤១ឆ្នាំ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង។ ទី៤០-បុរសអាយុ៦០ឆ្នាំ នៅខេត្តកណ្តាល។ ទី៤១-បុរសអាយុ៣៤ឆ្នាំ នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ។ ទី៤២- បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ។ ទី៤៣- បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ។ ស្នា ទី៤៤- បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ៕ | 2020-03-23T09:30:23+07:00 | kbnnews.com | https://kbn.news/archives/155169 |
18525a93-70d7-4fa7-981e-3c5f9dbe4d85 | អ្នកវិភាគថា ការលាក់ព័ត៌មានមន្ត្រីជាន់ខ្ពស់ខ្មែរដែលផ្ទុកកូវីដ-១៩ យូរ គឺជានយោបាយក្បត់ពលរដ្ឋ | អ្នកវិភាគនយោបាយ និងសង្គមថា ការលាក់ព័ត៌មានមន្ត្រីជាន់ខ្ពស់ខ្មែរ ដែលផ្ទុកជំងឺកូវីដ-១៩ ដ៏យូរបែបនេះ គឺជានយោបាយក្បត់ប្រជាពលរដ្ឋខ្លួនឯង។ ប្រតិកម្មនេះ ធ្វើឡើងក្រោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រង់ចាំដល់ថ្ងៃទី២២ ខែមីនា ទើបហ៊ានចេញមុខប្រកាសជាលើកដំបូងថា ពិតជាមានមន្ត្រីជាន់ខ្ពស់ខ្មែរម្នាក់ ផ្ទុកជំងឺនេះមែន បើទោះបីក្រសួងសុខាភិបាល រកឃើញគាត់ផ្ទុកមេរោគនេះ ជាងមួយសប្ដាហ៍ទៅហើយក្ដី។ អ្នកវិភាគនយោបាយ និងសង្គម ដែលហ៊ានរិះគន់របបក្រុងភ្នំពេញឥតសំចៃមាត់ និងកំពុងរស់នៅនិរទេសខ្លួន នៅប្រទេសហ្វាំងឡង់ លោក គឹម សុខ ថា ការចេញមកបកស្រាយរបៀបយឺតពេលបែបនេះ គឺគ្រាន់តែជាការដោះសារ កុំឲ្យបាក់មុខប៉ុណ្ណោះ។ ជាងនេះទៅទៀត លោកថាការណ៍នេះ មិនត្រឹមតែមិនអាចជួយស្ដារមុខមាត់របបក្រុងភ្នំពេញបានប៉ុណ្ណោះទេ ប៉ុន្តែវារឹតតែបង្ហាញពីភាពខ្វះតម្លាភាព និងភាពមិនស្មោះត្រង់របស់របបក្រុងភ្នំពេញ ជុំវិញរបាយការណ៍ពិត នៃអ្នកផ្ទុកជំងឺកូវីដ-១៩ នៅកម្ពុជានេះទៅទៀត។ លោក គឹម សុខ ថាលេសបែបនេះ ពិបាកទទួលយកបានណាស់៖ « »។ ព័ត៌មានអំពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ឆ្លងជំងឺកូវីដ-១៩នេះ ទើបតែត្រូវបែកការណ៍ក្រោយកូនប្រុសទីពីររបស់លោក ហ៊ុន សែន និងជាប្រធានអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិគឺលោក ហ៊ុន ម៉ានិត កាលពីដើមសប្ដាហ៍កន្លងទៅ បាននិយាយអំពីមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេសម្នាក់ ដែលមានផ្ទុកជំងឺនេះ ប៉ុន្តែគ្មានរាយការណ៍ទៅក្រសួងសុខាភិបាល ដើម្បីចុះក្នុងបញ្ជីនៃអ្នកដែលផ្ទុកជំងឺនេះទេ៖ « »។ ក្រោយការបែកធ្លាយសារសំឡេងនេះ រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន ទទួលស្គាល់ថា ពិតជាមានមន្ត្រីក្រសួងការបរទេសម្នាក់ ផ្ទុកមេរោគនេះមែន។ ប៉ុន្តែរបាយការណ៍បច្ចុប្បន្នភាពនៃអ្នកផ្ទុកជំងឺនេះសរុបនៅទូទាំងប្រទេសកម្ពុជា នៅតែគ្មានរៀបរាប់អំពីមន្ត្រីនេះដដែល។ ក្រោយការផ្សាយរបស់អាស៊ីសេរី ដែលទាមទារឲ្យមានការស្រាយបំភ្លឺជុំវិញរឿងមិនបញ្ចូលឈ្មោះមន្ត្រីរូបនោះ ទៅក្នុងបញ្ជីរួមនៃអ្នកផ្ទុកមេរោគ ទើបនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កាលពីថ្ងៃទី២២ ខែមីនា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាយកដ្ឋាននេះអះអាងថា បានបញ្ចូលទិន្នន័យមន្ត្រីជាន់ខ្ពស់ម្នាក់នេះ នៅក្នុងបញ្ជីរួមតាំងពីថ្ងៃទី១៨ ខែមីនាមកម្ល៉េះ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រៀបរាប់ថា មន្ត្រីជាន់ខ្ពស់ម្នាក់នោះ គឺជាជនជាតិខ្មែរ ធ្វើដំណើរពីស្រុកបារាំង។ នាយកដ្ឋាននេះ ក៏បានស្នើឲ្យសាធារណជនពិនិត្យមើលតារាងទិន្នន័យរួម នៅថ្ងៃទី១៨ ខែមីនា ដែលដាក់ថា នៅភ្នំពេញ មានអ្នកផ្ទុកជំងឺនេះម្នាក់ជាខ្មែរ និងឲ្យពិនិត្យក្នុងតារាងចាស់គូសរង្វង់ក្រហម ដែលភ្ជាប់មកជាមួយក្នុងទំព័រហ្វេសប៊ុកនោះ។ នាយកដ្ឋាននេះបន្ថែមថា ខ្លួនគ្មានហេតុផលលាក់ទិន្នន័យនោះទេ ហើយខ្លួនធ្វើតាមជំនាញបច្ចេកទេស ដោយមានកិច្ចសហការជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO) និងផ្នែកប្រយុទ្ធជំងឺឆ្លងអាមេរិក និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ជាការពិត អាស៊ីសេរីបានផ្ទៀងផ្ទាត់តារាងករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែមីនានោះ ឃើញរង្វង់ក្រហមដែលនាយកដ្ឋាននេះគូសលើ ជនជាតិខ្មែរម្នាក់ ដែលស្ថិតក្នុងចំណោមអ្នកផ្ទុកជំងឺនេះ ទាំង ៩នាក់ដែលរកឃើញនៅថ្ងៃនោះ។ ក្រៅពីជនជាតិខ្មែរម្នាក់នោះ គឺមានជនជាតិចាម ដែលនាយកដ្ឋាននេះដាក់ថា ខ្មែរឥស្លាម ៤នាក់ ជនជាតិប៊ែលហ្សិកម្នាក់ ជនជាតិកាណាដាម្នាក់ និងជនជាតិបារាំង ២នាក់។ ទោះជាយ៉ាងនេះក្តី នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង មិនបានបញ្ជាក់ថា ជនជាតិខ្មែរម្នាក់នោះ ជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ឬជាមន្ត្រីនៅក្រសួងណានោះដែរ។ អាស៊ីសេរី ក៏បានផ្ទៀងផ្ទាត់ទិន្នន័យនេះ ទៅនឹងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៥ ខែមីនា ស្ដីពីការរកឃើញករណីថ្មីទៀត នៃអ្នកផ្ទុកជំងឺនេះ ដោយកាលណោះក្រសួងសុខាភិបាល រៀបរាប់អ្នកផ្ទុកជំងឺជាជនជាតិខ្មែរនោះ ត្រឹមតែបុរសជនជាតិខ្មែរម្នាក់ ក្រោយពីត្រលប់មកពីប្រទេសបារាំងវិញ មានលទ្ធផលធ្វើតេស្តវិជ្ជមានមេរោគកូរ៉ូណាថ្មី ដែលតម្រូវឲ្យព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រសួងសុខាភិបាលនៅពេលនោះ ក៏មិនបានបញ្ជាក់ថា បុរសខ្មែរម្នាក់នោះ ជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ឬជាមន្ត្រីនៅក្រសួងណានោះដែរ។ ទោះតែក្រោយការបែកធ្លាយសារលោក ហ៊ុន ម៉ានិត និងក្រោយការផ្សាយរបស់អាស៊ីសេរី ជាបន្តបន្ទាប់ ជុំវិញការទាមទារសុំឲ្យបំភ្លឺរឿងនេះប៉ុណ្ណោះ ទើបនៅពេលនេះនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ប្រាប់ជាលើកដំបូងថាបុរសខ្មែរម្នាក់នោះ គឺជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ហើយក៏មិនប្រាប់ថាមន្ត្រីនេះ ធ្វើការនៅក្រសួងណានៅដែរ បើទោះបីលោក ហ៊ុន ម៉ានិត ថា ជាប្រធាននាយកដ្ឋានមួយនៃក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បញ្ជាក់ប្រាប់អាស៊ីសេរី ក្រោយយើងសុំការបភ្លឺថា មន្ត្រីនោះពិតជាធ្វើការនៅក្រសួងការបរទេសមែនក៏ដោយ។ ជាគោលការណ៍សាកល នៃក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ របាយការណ៍អំពីអ្នកផ្ទុកជំងឺកូវីដ-១៩ នេះ ឬក៏ជំងឺអ្វីទៀតផ្សេង គឺមិនត្រូវបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកជំងឺនោះទេ។ អត្តសញ្ញាណផ្ទាល់ខ្លួនដែលមិនត្រូវបង្ហាញនោះ រួមមានឈ្មោះ តួនាទី និងអាសយដ្ឋានរបស់អ្នកជំងឺ។ ប៉ុន្តែ ក្រមសីលធម៌នេះ មិនបានហាមឃាត់ ក្នុងបង្ហាញអំពីព័ត៌មានទូទៅ អំពីអ្នកជំងឺ ដូចជាគាត់មានសញ្ជាតិអ្វី គាត់មកពីខេត្តណា ឬធ្វើការនៅស្ថាប័នណាមួយនោះទេ ដរាបណាមិនបង្ហាញព័ត៌មានផ្ទាល់ខ្លួន ដូចជាឈ្មោះ តួនាទី និងអាសយដ្ឋានរបស់ជននោះ។ ក្រសួងសុខាភិបាល បានបង្ហាញព័ត៌មានច្រើនអំពីអ្នកជំងឺដទៃ ដែលឆ្លងជំងឺនេះ ដោយដាក់រហូតដល់ភូមិរបស់អ្នកជំងឺទៀតផង ដូចជា បុរសខ្មែរម្នាក់នៅភូមិឬស្សី ក្រុងសេរីសោភ័ណជាដើម។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មន្ត្រីក្នុងជួររបបលោក ហ៊ុន សែន ដែលបានដឹងរឿងមន្ត្រីជាន់ខ្ពស់ឆ្លងជំងឺនេះ លួចខ្សឹបខ្សៀវគ្នា និងចែកផ្សាយរូបរបស់មន្ត្រីរូបនោះ នៅក្នុងបណ្តាញរបស់ខ្លួន ដើម្បីប្រាប់ទៅសហការី បងប្អូន និងក្រុមគ្រួសារពួកគាត់ឲ្យប្រុងប្រយ័ត្នខ្ពស់ និងកុំឲ្យទៅក្បែរមនុស្ស ដែលបុរសនោះបានជួបផ្ទាល់។ លោក គឹម សុខ ថា ការណ៍ដែលរបបក្រុងភ្នំពេញ មិនហ៊ានបង្ហាញប្រាប់ថា បុរសជនជាតិខ្មែរនៅភ្នំពេញ ជាមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសនេះ គឺជាគ្រោះថ្នាក់ធំបំផុត និងបង្កើតការភ័យខ្លាចកាន់តែខ្លាំង ក្នុងចំណោមពលរដ្ឋខ្មែរ ដែលកំពុងព្រួយបារម្ភខ្លាំងរឿងរាតត្បាតនៃជំងឺនេះស្រាប់៖ « »។ អ្នកវិភាគនយោបាយ និងសង្គមនេះថា ក្រសួងសុខាភិបាលកម្ពុជា អនុវត្តស្តង់ដារពីរជុំវិញការបង្ហាញព័ត៌មានអំពីអ្នកផ្ទុកជំងឺកូវីដ-១៩ នេះ ជាពិសេសព័ត៌មានដែលប៉ះពាល់នឹងមន្ត្រីរដ្ឋាភិបាល និងជនជាតិចិន៕ | 2020-03-23T09:15:00+07:00 | rfa.org | https://www.rfa.org/khmer/news/health/leaked-info-of-covid-19-03222020221235.html |
c6f17b27-be01-4b67-8926-7ca1b36a40d2 | បន្តិចទៀតនេះ ក្រុមគ្រូពេទ្យជំនាញ៧នាក់របស់ចិន នឹងមកដល់រាជធានីភ្នំពេញ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺ Covid-19 | នាព្រឹកម៉ោង៨នឹង៣០នាទី ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ បន្តិចទៀតនេះគ្រូពេទ្យជំនាញចិន៧នាក់ នឹងមកដល់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺ Covid-19។ គួរជម្រាបថា មកទល់ពេលនេះកម្ពុជា បានរកឃើញអ្នកឆ្លង Covid-19 ចំនួន៨៤ករណីហើយ ក្នុងនោះមានប្រុស៦៣នាក់ និងនារីចំនួន២១នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត ៕ | 2020-03-23T08:23:36+07:00 | kbnnews.com | https://kbn.news/archives/155161 |
42dfea52-f5cf-4903-8e44-1ce35fc64d1d | TOP NEWS: ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន៣១ថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៨៤នាក់ | ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន៣១បន្ថែមទៀត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៨៤នាក់ហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច បានឱ្យដឹងថា ករណីថ្មីនេះភាគច្រើន ត្រូវបានរកឃើញនៅសណ្ឋាគារមួយកន្លែង ជាទីដែលជនជាតិបារាំង២នាក់ឆ្លងជំងឺកូវីដ១៩ស្នាក់នៅ បន្ទាប់ពីក្រសួងសុខាភិបាល បានយកសំណាករបស់ពួកគេទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។ ក្នុងចំណោមអ្នកឆ្លងថ្មី៣១នាក់នេះ មានជនជាតិបារាំងចំនួន២៩នាក់ និងជនជាតិខ្មែរចំនួន២នាក់។ ជនជាតិបារាំងទាំង២៩នាក់ ដែលឆ្លងនោះបានទៅស្នាក់នៅខេត្តព្រះសីហនុ។ ចំណែកជនជាតិខ្មែរ២នាក់ដែលឆ្លងនោះ គឺជាជាអ្នកមគ្គុទេសទេសចរ ឱ្យក្រុមបារាំងនោះ។ បើតាមការប្រកាសរបស់ក្រសួងសុខាភិបាល, បច្ចុប្បន្នជនជាតិបារាំង ២៩នាក់ និងជនជាតិខ្មែរ២នាក់ ដែលផ្ទុកមេរោគកូវីដ១៩ ត្រូវបានដាក់ព្យាបាលឱ្យនៅដាច់ដោយឡែក តាមបន្ទប់នៅក្នុងសណ្ឋាគារមួយ ដោយមានការបិទជាបណ្តោះអាសន្ន មិនឱ្យមានការចេញចូលដោយគ្មានភារកិច្ចឡើយ។ គិតត្រឹមម៉ោង៨៖០០ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប៨៤នាក់ហើយ (ស្រី២១នាក់ ប្រុស៦៣នាក់ ដែលក្នុងនោះមានចិន១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស៣នាក់ (ក្នុងនោះមាន១នាក់បានជាសះស្បើយហើយ) កាណាដា១នាក់ ប៊ែលហ្សិក១នាក់ បារាំង៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៣នាក់។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួន កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីបន្តទៀត ហើយនឹងបន្តជម្រាបជូនប្រជាពលរដ្ឋ ប្រសិនបើមានករណីវិជ្ជមានកូវីដ១៩ ថ្មីណាផ្សេងទៀត។ ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយហើយ) ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម (ជាសះស្បើយហើយ) ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។ ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទី១៥, ទី១៦៖ បុរសជនជាតិខ្មែរ ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា ទី១៧, ១៨, ១៩, ២០៖ បុរសជនជាតិខ្មែរ (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។ ទី៣៤៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត ទី៣៥៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត ទី៣៦៖ ជនជាតិខ្មែរ អាយុ៧១ឆ្នាំ នៅខេត្តត្បូងឃ្មុំ ទី៣៧៖ ជនជាតិខ្មែរ អាយុ៥២ឆ្នាំនៅខេត្តត្បូងឃ្មុំ។ ទី៣៨៖ ស្រ្តីអាយុ៣៥ឆ្នាំ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង ទី៣៩៖ ស្រ្តីអាយុ៤១ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង ទី៤០៖ បុរសអាយុ៦០ឆ្នាំ នៅខេត្តកណ្តាល ទី៤១៖ បុរសអាយុ៣៤ឆ្នាំ នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ទី៤២៖ បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៣៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៤៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៥៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៥១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៦៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៤៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៧៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៦២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម។ ទី៤៨៖ ជនជាតិម៉ាឡេស៊ី អាយុ៣៩ឆ្នាំ ធ្វើការងារផ្សព្វផ្សាយសាសនា នោខេត្តកំពង់ចាម ទី៤៩៖ ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ដែលបានឆ្លងបន្តពីបុរសម្នាក់ដែលមានវិជ្ជមានកូវីដ១៩ ពេលវិលត្រឡប់ពីប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជា ទី៥០៖ បុរសខ្មែរអាយុ៤៨ឆ្នាំ នៅក្រុងបាង់ដំបង ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី ទី៥១៖ បុរសខ្មែរអាយុ៣៨ឆ្នាំ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី។ ទី៥២៖ អ្នកទេសចរជនជាតិបារាំង អាយុ៦៧ឆ្នាំ ដែលចូលទៅខេត្តព្រះសីហនុ ទី៥៣៖ អ្នកទេសចរជនជាតិបារាំង អាយុ៨០ឆ្នាំ ដែលចូលទៅនៅខេត្តព្រះសីហនុ។ ទី៥៤-ទី៨២៖ ជនជាតិបារាំង២៩នាក់ ក្នុងនោះស្រ្តី១៧នាក់ មាន (អាយុ៤៤ឆ្នាំ ៥៩ឆ្នាំ ៦៦ឆ្នាំ ៦១ឆ្នាំ ៦៣ឆ្នាំ ៥២ឆ្នាំ ៦៦ឆ្នាំ ៥៩ឆ្នាំ ៦៣ឆ្នាំ ៧៦ឆ្នាំ ៦០ឆ្នាំ ៦៣ឆ្នាំ ៦៩ឆ្នាំ (២នាក់) និង៥៩ឆ្នាំ និងបុរស១២នាក់ មានអាយុ៦៦ឆ្នាំ ៥៧ឆ្នាំ ៧០ឆ្នាំ (២នាក់) ៦៣ឆ្នាំ(៣នាក់) ៥២ឆ្នាំ ៦៤ឆ្នាំ ៦២ឆ្នាំ ៦១ឆ្នាំ និង៥៨ឆ្នាំ។ ពួកគេស្នាក់នៅសណ្ឋាគារខេត្តព្រះសីហនុ ទី៨៣៖ ជនជាតិខ្មែរ អាយុ៣៩ឆ្នាំ ជាអ្នកនាំភ្ញៀវទេសចរបារាំងដើរកម្សាន្ត ទី៨៤៖ ជនជាតិខ្មែរអាយុ៣៣ឆ្នាំ ជាអ្នកនាំភ្ញៀវទេសចរបារាំងដើរកម្សាន្ត៕ | 2020-03-23T05:25:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152342-2020-03-22-15-25-37.html |
45dc2867-207a-4e92-85ea-613c5f3846fe | ព្រឹកថ្ងៃស្អែកក្រុមគ្រូពេទ្យជំនាញ៧នាក់របស់ចិន មកកាន់រាជធានីភ្នំពេញ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ | បន្ទាប់ពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសទេសចិន ពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩។ ក្រុមគ្រូពេទ្យទាំងអស់ នឹងមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីស្ថានទូតចិន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ គិតរហូតមកដល់យប់ថ្ងៃទី២១ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៣ករណីហើយ ក្នុងនោះមានប្រុស៤៩នាក់ និងនារីចំនួន៤នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដផងដែរ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បានសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩៕ | 2020-03-23T01:51:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152337-2020-03-22-11-51-30.html |
34d90cbf-7a6e-4063-bca0-2ef193d494e6 | កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ កើនដល់៨៤នាក់ | ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី២២ ខែមីនា រកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ ថែម ៣១នាក់នៅខេត្តព្រះសីហនុ សរុបចំនួន ៨៤នាក់។ អ្នកជំងឺទាំងនេះ មានពលរដ្ឋខ្មែរ៣៣នាក់ ក្រៅពីនោះគឺជាជនជាតិបរទេស។ ករណីថ្មីទើបរកឃើញនៅថ្ងៃទី២២ មីនា នេះ ២៩នាក់ ជាជនជាតិបារាំង ដែលជាអ្នកទេសចរចូលមកកម្ពុជា នៅថ្ងៃទី១៨ មីនា និងគ្រោងចាកចេញនៅថ្ងៃទី២១ មីនា។ ដោយឡែកជនជាតិខ្មែរ ២នាក់ដែលឆ្លងនោះ គឺជាមគ្គុទ្ទេសក៍ទេសចររបស់ជនជាតិបារាំងនោះ។ | 2020-03-22T23:40:00+07:00 | rfa.org | https://www.rfa.org/khmer/news/health/new-covid-increase-to-84-cases-03222020123653.html |
e34fdb1a-e811-41e3-8606-60be596e43e4 | អាជ្ញាធរថៃនឹងបិទច្រកព្រំដែនជាមួយកម្ពុជា នៅថ្ងៃចន្ទ ទី២៣ មីនា ដើម្បីទប់ស្កាត់ការឆ្លងមេរោគបង្កជំងឺកូវីដ-១៩ | អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បញ្ជាបិទច្រកព្រំដែនអន្តរជាតិឆ្លងកាត់ជាមួយប្រទេសកម្ពុជា ចាប់ពីថ្ងៃចន្ទ ទី២៣ មីនា រហូតដល់ថ្ងៃអាទិត្យ ទី៥ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លងមេរោគបង្កជំងឺកូវីដ-១៩។ ប្រភពកាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) សរសេរថា បញ្ជារបស់អភិបាលខេត្តស្រះ កែវ លោក វ៉រ៉ាក់ផាន ស៊ុវ៉ាន់នុត (Voraphan Suwannus) ចុះថ្ងៃទី២១ មីនា ឱ្យបិទការធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនចំនួន ១៩ ដែលនៅជាប់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ ច្រកព្រំដែនទាំងចំនួន ១៩ នោះ គឺមានច្រកអចិន្ត្រយ៍ចំនួន ២ និងច្រកបណ្ដោះអាសន្នចំនួន ១៧។ ច្រកទ្វារអន្តរជាតិ ២ គឺច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងត្រូវបិទទាំងស្រុង លើកលែងឱ្យរថយន្តដឹកទំនិញ ដែលអ្នកបើកបរត្រូវអាជ្ញាធរថៃត្រួតពិនិត្យសុខភាពត្រឹមត្រូវ។ ច្រកអន្តរជាតិភ្នំដី ខេត្តបាត់ដំបង នឹងត្រូវបិទទាំងស្រុង។ ទោះជាយ៉ាងនេះក្ដី អាជ្ញាធរថៃ លើកលែងឱ្យរថយន្ត និងអ្នករុញរទេះដឹកឥវ៉ាន់ នៅចេញចូលបាន។ វិធានការទប់ស្កាត់ការឆ្លងមេរោគបង្កជំងឺកូវីដ-១៩ រហូតមកដល់ថ្ងៃទី២២ មីនា អាជ្ញាធរថៃសម្រេចបិទគ្រប់កម្រិតច្រកឆ្លងដែនជាមួយកម្ពុជាហើយ ទាំងកម្រិតច្រកអន្តរជាតិ ច្រកតំបន់ និងច្រកបណ្ដោះអាសន្ន គឺពីច្រកចាំយាម ខេត្តកោះកុង រហូតដល់ច្រកអានសេះ ខេត្តព្រះវិហារ ចាប់ពីថ្ងៃចន្ទ ទី២៣ មីនា រហូតដល់ថ្ងៃទី៥ ខែមេសាខាងមុខនេះ៕ | 2020-03-22T23:35:00+07:00 | rfa.org | https://www.rfa.org/khmer/news/health/thailand-closes-border-with-cambodia-for-covid-19-spreading-prevention-03222020123207.html |
b89c471a-867e-42f1-9429-d1024267d88e | ស្ត្រីខ្មែរពីនាក់និងកូនប្រុសអាយុ៣ខែ នៅកូរ៉េខាងត្បូងឆ្លងជំងឺកូវីដ-១៩ | ពលរដ្ឋខ្មែរមួយគ្រួសារដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង បានឆ្លងជំងឺកូវីដ-១៩។ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បង្ហោះសារនៅលើទំព័រហ្វេសប៊ុក ឱ្យដឹងថា អ្នកជំងឺនោះ គឺជានារីខ្មែរ អាយុ២៣ឆ្នាំ ដែលរៀបការជាមួយស្វាមីជនជាតិកូរ៉េ និងម្ដាយអាយុ៤៦ឆ្នាំ រួមទាំងកូនប្រុសអាយុទើប៣ខែរបស់នារីនោះផង ត្រូវបានគ្រូពេទ្យប្រទេសកូរ៉េ រកឃើញថា ពួកគេ បានឆ្លង ជំងឺកូវីដ-១៩ កាលពីថ្ងៃទី២១ ខែមីនា។ ស្ថានទូតកម្ពុជា បញ្ជាក់ថា ស្ត្រីខ្មែរនេះ បានឆ្លងជំងឺពីប្តីរបស់ ខ្លួនដែលប្តីរូបនោះ ក៏បានឆ្លងតពីក្មួយដែលបានផ្ទុកជំងឺកូវីដ-១៩ ពីទីក្រុងដេវូ (Daegu) ដែលជា តំបន់ឆ្លងខ្លាំង ជាងគេនៅកូរ៉េ។ ប្រភពដដែល បន្តថា ក្រុមគ្រួសារស្ត្រីខ្មែរនេះ រស់នៅក្នុងទីក្រុងប៊ូឆុនដែលស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យកូរ៉េ បានបញ្ជូនពួកគេទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យម្យ៉ុងជី នៅអ៊ីលសាន ដើម្បីពិនិត្យ និងព្យាបាល។ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា លោក បានជួបជជែកជាមួយអ្នកជំងឺជនជាតិខ្មែរនោះហើយ កាលពីព្រឹកថ្ងៃទី ២២ ខែមីនា តាមរយៈទូរស័ព្ទពីក្នុងមន្ទីរពេទ្យ ហើយពួកគេ នៅមានសុខភាពធម្មតា។ លោក ឡុង ឌីម៉ង់ សន្យាថា នឹងបន្តតាមដានស្ថានភាពសុខភាពរបស់ពួកគេ ដោយយកចិត្តទុកដាក់ និងផ្ដល់រាល់កិច្ច សហការនានាជាមួយនឹងអាជ្ញាធរពាក់ព័ន្ធទាំងអស់របស់កូរ៉េ។ នេះគឺជាករណីទីមួយហើយ ដែលជំងឺកូវីដ១៩កើតលើពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង ខណៈពលករ ស្ត្រីរៀបការជាមួយប្តីកូរ៉េ និងនិស្សិតខ្មែររស់នៅប្រទេសមួយនេះ មានប្រមាណជិត ៥ម៉ឺននាក់។ ដោយឡែកក្នុងប្រទេសកម្ពុជាវិញ គិតត្រឹមយប់ថ្ងៃទី២២ ខែមីនា ក្រសួងសុខាភិបាល រកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ ថែម ៣១នាក់ សរុបចំនួន ៨៤នាក់។ អ្នកជំងឺទាំងនេះ មានពលរដ្ឋខ្មែរ៣៣នាក់ ក្រៅពីនោះគឺជាជនជាតិបរទេស។ រហូតពេលនេះ គ្រូពេទ្យកម្ពុជា បានព្យាបាលអ្នកជំងឺពីរនាក់ជាសះស្បើយ គឺជនជាតិចិន១នាក់ និងជនជាតិអង់គ្លេស១នាក់៕ | 2020-03-22T23:24:00+07:00 | rfa.org | https://www.rfa.org/khmer/news/health/3-Cambodian-at-SKorea-affected-covid-19-03222020122248.html |
726bb0cd-5d88-4d3c-9e06-88756c1440d8 | កំពូលកីឡាករប្រដាល់សេរីកម្ពុជា អេ ភូថង ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងភាគីពាក់ព័ន្ធ ដែលជួយម្តាយចេញពីមណ្ឌលអប់រំកែប្រែ «ម២» ខណៈមានជំងឺមហារីកធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ (Video inside) | អតីតកីឡាប្រដាល់សេរីជើងខ្លាំងរបស់កម្ពុជា លោក អេ ភូថង បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជួយអន្តរាគមន៍ឲ្យមានការដោះលែងម្តាយរបស់គាត់ ខណៈកំពុងមានជំងឺមហារីកក្បាល ធ្ងន់ធ្ងរ ដល់ដំណាក់កាលចុងក្រោយ ឲ្យចេញពីពន្ធនាគារ។ តាមរយៈវីដេអូឃ្លីប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ លោក អេ ភូថង បានថ្លែងអំណរគុណប្រធានមណ្ឌលអប់រំ កែប្រែ «ម២» ព្រមទាំងក្រុមការមនុស្សធម៌របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានជួយជ្រោមជ្រែងថែរក្សាម្តាយរបស់គាត់ ក្នុងអំឡុងពេលគាត់ជាប់ពន្ធនាគារនេះ។ លោក អេ ភូថង ក៏បានជូនពរដល់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បុត្រា បុត្រី ចៅប្រុស ចៅស្រី ឱ្យជួបតែសេចក្តីសុខគ្រប់ប្រការ។ សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានចេញព្រះរាជក្រឹត្យមួយ លើកលែងទោសដល់ ទណ្ឌិតជាស្រ្តីឈ្មោះ អ៊ុត អន ហៅអាត អុន។ ការចេញព្រះរាជក្រឹត្យលើកលែងទោសនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោមកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ បើតាម លោក ជិន ម៉ាលីន បានឱ្យដឹងថា តាមរយៈការស្នើសុំរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមការងារ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គសមក) កាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើសុំដោយផ្ទាល់ទៅសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីផ្តល់នូវការលើកលែងទោសដល់ស្ត្រីមួយរូបឈ្មោះ អ៊ុត អន អាយុ ៥៨ឆ្នាំ ជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ ម២ ផ្អែកលើគោលការណ៍មនុស្សធម៌ ដោយស្រ្តីរូបនេះ បច្ចុប្បន្នកំពុងមានជំងឺមហារីកក្បាលធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ។ លោកបន្តថា តាមរយៈការចុះពិនិត្យ និងជួបផ្ទាល់ជាមួយស្រ្តីរូបនេះ នៅមណ្ឌលអប់រំកែប្រទី២ ម២ ក្រុមការងារ គសមក សង្កេតឃើញថា ស្ថានភាពជំងឺរបស់ស្រ្តីជាប់ឃុំរូបនេះ ពិតជាធ្ងន់ធ្ងរដូចការលើកឡើងរបស់អគ្គនាយកដ្ឋានពន្ធនាគារមែន ហើយករណីស្រ្តីនេះ ក៏មានសាលដីការសា្ថពរចេញដោយសាលាឧទ្ធរណ៍រួចហើយដែរ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ផ្តន្ទាទោស០៨ឆ្នាំ ពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងបានឃុំខ្លួនតាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ មកម្លះ ដូច្នេះ ការអនុវត្តទោសក្នុងពន្ធនាគារ នៅសល់ប្រហែលជា ៣ខែទៀតប៉ុណ្ណោះ ដោយគិតពីថ្ងៃឃុំខ្លួន។ ការស្នើត្រង់ដោយផ្ទាល់ទៅសម្តេចតេជោ ក្នុងករណីនេះ គឺដើម្បីផ្តល់ឱកាសដល់ស្រ្តីជាប់ឃុំរូបនេះ ឆាប់បានចេញពីពន្ធនាគារ និងជួបជុំជាមួយក្រុមគ្រួសារសាច់ញាតិ សម្រាប់ពេលវេលាដែលនៅសេសសល់ចុងក្រោយរបស់គាត់។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមថ្លែងអំគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន ក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ និងមណ្ឌលអប់រំកែប្រទី២ ម២ ដែលបានផ្តល់នូវកិច្ចសហការក្នុងកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌នេះ។ នេះបើតាម លោកជិន ម៉ាលីន។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានថ្លែងអំណរគុណជាអនេកជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះកាយវិការនិងទឹកចិត្តមនុស្សធម៌ ដែលជាមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុតរកអ្វីប្រៀបប្រដូចពុំបាន ដែលសម្តេចតែងតែមានចំពោះជនគ្រប់រូប និងជាពិសេសការយកចិត្តទុកដាក់ និងគាំទ្រដោយផ្ទាល់របស់សម្តេច ដល់ការងារនិងបេសកកម្មរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងបុព្វហេតុលើកស្ទួយ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ៕ | 2020-03-22T23:12:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152325-2020-03-22-09-12-48.html |
61c762d5-8aa9-4927-8e71-1226b1976722 | ក្រោយមានពលរដ្ឋ ៣នាក់ឆ្លង COVID-19 នៅទឹកដីរបស់ខ្លួន, អភិបាលខណ្ឌឫស្សីកែវ ក្រើនរំលឹកមន្ត្រីយកចិត្តទុកដាក់បង្ការជំងឺនេះ និងតាមដានមិនឲ្យមានបើកកន្លែងកំសាន្ដនានា | លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹកជាថ្មីម្ដងទៀត ឲ្យមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរសង្កាត់ទាំង៧ លើការពង្រឹងគ្រប់គ្រងរដ្ឋបាលសន្តិសុខ ពិសេសការបង្ការទប់ស្កាត់ការរីករាលដាលដោយជំងឺវីរុស Covid-19 ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ ការក្រើនរំលឹករបស់លោក ជា ពិសី បានធ្វើឡើងក្នុងពេលលោកដឹកនាំមន្ត្រីក្រោមឱវាទ ចុះជួបសំណេះសំណាល និងផ្តល់អំណោយជូនមន្ត្រីរាជការ នៃរដ្ឋបាលសង្កាត់ទួលសង្កែ១ មានមេភូមិ អនុភូមិ សមាជិកភូមិ និងកម្លាំងប្រជាការពារ សរុបចំនួន ១៧០នាក់ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។ សូមបញ្ជាក់ថា សម្រាប់ខណ្ឌឬស្សីកែវ មានបងប្អូនខ្មែរ ៣នាក់ (២នាក់មកពីប្រទេសម៉ាឡេស៊ី ក្នុងចំណោម ៧៩នាក់) បានកើត COVID-19 ស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ហើយមនុស្សចំ នួន ៤០នាក់ទៀត ត្រូវបានអាជ្ញាធរ និងមន្រ្តីសុខាភិបាលយកសំណាកទៅពិនិត្យ ប៉ុន្តែលទ្ធផលអវិជ្ជមាន COVID-19។ លោក ជា ពិសី បញ្ជាក់ថា ចំពោះអំណោយ ដែលបាននាំយកមកឧបត្ថម្ភជូនមន្ត្រីរាជការ នៃរដ្ឋបាលសង្កាត់ទួលសង្កែ១ នាពេលនេះ គឺក្រោមការយកចិត្តទុកដាក់ឧបត្ថម្ភដោយឧត្តមសេនីយ៍ឯក យឹម លាង នាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជានាយសេនាធិការចម្រុះ នៃក្រសួងការពារជាតិ ហើយក៍ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌប្ញស្សីកែវ ផងដែរ ដើម្បីលើកទឹកចិត្ត ដែលបានខិតខំបំពេញភារកិច្ចជូនដល់មូលដ្ឋាន ក៏ដូចជាការផ្តល់ជូនសំរាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។ លោកអភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតក្នុងឱកាស ផ្តាំផ្ញើដល់មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ ផ្ដោតសំខាន់នាពេលបច្ចុប្បន្ន កំពុងតែមានជំងឺកូវីដ-១៩ កើតឡើង ត្រូវថែទាំសុខភាពឲ្យបានល្អ និងមានអនាម័យជានិច្ច ហើយក្នុងករណីសង្ស័យ ត្រូវតែទៅពិនិត្យព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិត និងតាមដានព័ត៌មានផ្សេងៗ ពីវិធីបង្ការ និងការការពារពីជំងឺកូវីដ-១៩ ដែលណែនាំដោយក្រសួងសុខាភិបាល ជៀសវាងព័ត៌មានបំភ្លៃការពិត។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានជំរុញឲ្យមន្ត្រីកងកម្លាំងពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់តាមដានរាល់សកម្មភាពទាំងឡាយ ដូចជាកន្លែងកំសាន្តនានា KTV, រង្គសាល, ក្លឹបកំសាន្ដ បើមានបើកឡើងវិញ ត្រូវតែមានវិធានការជាបន្ទាន់ ដើម្បីរង់ចាំការសម្រេចចេញសេចក្ដីណែនាំជាថ្មីជាមុនសិន ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន៕ | 2020-03-22T22:57:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152324-2020-03-22-08-57-34.html |
f6cd0c31-fbcf-4a3f-b00e-5398e0ef38c3 | កើនទៀតហើយ! កម្ពុជា រកឃើញអ្នកឆ្លង Covid-19 ៣១នាក់បន្ថែមទៀត សរុបកើនដល់៨៤នាក់ហើយ | នាយប់ថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យដឹងថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន៣១នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នក៨៤ឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់នាក់ហើយ។ គិតត្រឹមម៉ោង១០និង០០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញករណីកូវីដ១៩ សរុបចំនួន៨៤ករណី (ស្រ្តី២២នាក់ ប្រុស៦៣នាក់) ក្នុងនោះមានជនជាតិខ្មែរ៣៣នាក់ ៕ | 2020-03-22T22:31:01+07:00 | kbnnews.com | https://kbn.news/archives/155146 |
0e005e80-90de-407b-9d7d-c50f0eecade9 | ទូតខ្មែរនៅប្រទេសម៉ាឡេស៊ី ជូនដំណឹងឲ្យពលករខ្មែរ បើមានការសង្ស័យឆ្លងវីរុសកូវីដ១៩ ត្រូវទៅពិនិត្យ… | ប្រទេសម៉ាឡេស៊ី៖ យោងតាមផេករបស់ទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី បានបង្ហោះជូនដំណឹង ដល់ប្រជាពលរដ្ឋ ពលករ-ពលការិនី ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី ប្រសិនបើមានអាការៈដូចជា៖ ក្តៅខ្លួន ក្អក ឈឺបំពងក ហៀរសំបោរ ដកដង្ហើមថប់ណែន ដោយសង្ស័យអំពីមេរោគ COIVD-19 សូមទៅពិនិត្យ និងទទួលាករព្យាបាលដោយឥតគិតថ្លៃ ទោះបីជាពុំមានឯកសារស្នាក់នៅស្របច្បាប់ក៏ដោយ។ ស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា ក្នុងអំឡុងពេលអនុវត្តបទបញ្ជារឹតបន្តឹងការធ្វើដំណើរ អាជ្ញាធរម៉ាឡេស៊ី មិនចាប់ ឬឃាត់ខ្លួនជនទាំងឡាយណា ដែលសង្ស័យថាកើតជំងឺ COVID-19 រួមទាំងអ្នកដែលបានជូនអ្នកជំងឺទៅមន្ទីរពេទ្យនោះទេ។ ចំពោះការស្នាក់នៅដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី អាជ្ញាធរម៉ាឡេស៊ី ពុំមានការលើកលែងទោសទេ ប៉ុន្តែនឹងពិនិត្យមើលតាមករណីចាំបាច់ជាក់ស្តែងនីមួយៗ។ ទោះជាយ៉ាងណាស្ថានទូតខ្មែរ នៅម៉ាឡេស៊ីបានអំពាវនាវម្តងហើយម្តងទៀត សូមប្រជាពលរដ្ឋខ្មែរទាំងអស់ ប្រកាន់ខ្ជាប់ការថែរក្សាអនាម័យផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជូន ដោយត្រូវលាងដៃនឹងសាប៊ូ ឬទឹកអាល់កុល អនាម័យឱ្យបានញឹកញាប់ សូមពាក់ម៉ាស់ការពារនៅពេលចាំបាច់ ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១ម៉ែត្រពេលនៅក្នុងចំណោមមនុស្សនៅកន្លែងផ្សារសាធារណៈ និងមិនត្រូធ្វើដំណើរទៅកាន់ទីកន្លែងដែលមានមនុស្សច្រើនកុះករ ឬទីកន្លែងដែលអាជ្ញាធរម៉ាឡេស៊ី បានហាមឃាត់ជាបណ្តុះអាសន្ន។ ក្នុងករណីមានអាការៈដូចជា៖ ក្តៅខ្លួន ក្អក ឈឺបំពងក ហៀរសំបោរ ដកដង្ហើមថប់ណែត ដោយសង្ស័យអំពីមេរោគ COIVD-19 ឬមានជនរួមជាតិខ្មែរយើងឆ្លងជំងឺនេះ សូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ * អាជ្ញាធរម៉ាឡេស៊ី៖ Tel Free: 114, 03-88810200, 03-88810600, 03-88810700 * ស្ថានឯកអគ្គរាជទូតខ្មែរ៖ 03-42571150, 017-792 368 (កិច្ចការកុងស៊ុល) និង 017 794 066 (កិច្ចការពលករ)។ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ម៉ាឡេស៊ី មានអ្នកឆ្លង COVID-19 ១,១៨៣ករណី ក្នុងនោះមាន១១៤នាក់ បានជាសះស្បើយទាំងស្រុង៕ សេចក្តីជូនដំណឹងរបស់ឯកស្ថានអគ្គរាជទូតខ្មែរ ប្រចាំប្រទេសម៉ាឡេស៊ី៖ | 2020-03-22T19:21:26+07:00 | kbnnews.com | https://kbn.news/archives/155142 |
6479c431-011e-4068-b4f7-2fb25b4723b6 | ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទទួលបានការបណ្តុះបណ្តាលបន្ថែមស្តីពី «ការងារបច្ចេកទេសក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19» | ក្រុមការងារគ្រូពេទ្យស័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រមាណជាជិត៤០នាក់ ដែលសុទ្ធសឹងតែគ្រូពេទ្យជំនាញៗ ទទួលបានការបណ្តុះបណ្តាលជំនាញថ្មី ដែលជាការងារមនុស្សធម៌មួយ ហើយវគ្គសិក្សានោះស្តីអំពី «ការងារចុះផ្សព្វផ្សាយអប់រំចំណេះដឹងដល់សហគមន៍ និងការងារបច្ចេកទេសក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងវ៉ីរុស COVID-19»។ ការបណ្តុះបណ្តាលស្តីអំពីការងារបច្ចេកទេសក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងវ៉ីរុស COVID-19 នេះ បានធ្វើឡើងក្រោមកិច្ចសហការជាមួយនឹងមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដែលដឹកនាំឡើងដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងជាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ទីតាំងនៃវគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងនៅមន្ទីរខេត្តស្វាយរៀងផ្ទាល់តែម្តង។ ឱកាសនោះ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានឲ្យដឹងថា ។ ជាមួយគ្នានោះដែរ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានបញ្ជាក់ថា ។ លោក លេង ផាលី ក៏បានបញ្ជាក់បន្ថែមទៀតថា លោកក៏បានចាត់ចែងក្រុមការងាររបស់លោកទៅតាមបណ្តាខេត្តមួយចំនួន ចុះទៅបន្តផ្សព្វផ្សាយ និងការអប់រំដល់ប្រជាពលរដ្ឋអោយបានដឹង និងយល់ច្បាស់ពីផលវិបាក និងវិធីសាស្ត្រទប់ស្កាត់ ធ្វើយ៉ាងណាមិនឲ្យមានការឆ្លងនៃវ៉ីរុសកូវីដ១៩។ សូមបញ្ជាក់ផងដែរថា ក្រុមការងារគ្រូពេទ្យស័គ្រចិត្តលោក ហ៊ុន ម៉ានី បានអនុវត្តការងារមនុស្សធម៌ ដោយចុះផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ នៃការឆ្លងរីករាលដាលរបស់វ៉ីរុសកូវីដ១៩ ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋតាមតំបន់ដាច់ស្រយ៉ាលយល់កាន់តែច្បាស់ ពីផលប៉ះពាល់ និងវិធានការទប់ស្កាត់៕ | 2020-03-22T19:10:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152309-2020-03-22-05-10-02.html |
cdb49635-999a-40d4-93dc-bca850ab5498 | ក្រុមគ្រូពេទ្យខេត្តកំពង់ចាម ប្ដេជ្ញាចិត្តខិតខំព្យាបាលប្រយុទ្ធប្រឆាំងជំងឺ COVID-19 ដើម្បីសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល | ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមលោក យិន ស៊ីណាត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះថា បន្ទាប់ពីមានការណែនាំរបស់ថ្នាក់ដឹកនាំខេត្តក៏ដូចជា ប្រធានមន្ទីរសុខាភិបាលខេត្ត ក្រុមគ្រូពេទ្យខេត្តកំពង់ចាម បានប្ដេជ្ញាចិត្តខិតខំបំពេញភារកិច្ចពិនិត្យ និងព្យាបាលប្រឆាំងទៅនិងជំងឺ COVID-19 និងថែរក្សាសុខភាពប្រជាពលរដ្ឋឲ្យបានល្អផងដែរ។ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមលោក យិន ស៊ីណាត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំនៅខេត្តកំពង់ចាមថា ។ ទន្ទឹមនឹងនេះដែរ លោកប្រធានមន្ទីរសុខាភិបាល បានធ្វើការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទូទាំងខេត្ត ក្នុងគោលបំណងជំរុញអនុវត្តកាតព្វកិច្ច ជួរមុខក្នុងការថែរក្សាសុខមាលភាពរបស់ប្រជាពលរដ្ឋ ឲ្យរួចផុតពីគ្រោះជំងឺផ្សេងៗ ពិសេសជំងឺ COVID-19 នេះ។ លោកបានបញ្ជាក់ទៀតថា ទន្ទឹមទៅនឹងការប្ដេជ្ញាចិត្តរបស់ក្រុមគ្រូពេទ្យខេត្តកំពង់ចាម ក្នុងការបយុទ្ធប្រឆាំងទៅនឹងជំងឺ COVID-19 លោកសូមឲ្យប្រជាពលរដ្ឋត្រូវមានការយល់ដឹងអំពីការធ្វើអនាម័យ ដើម្បីការពារខ្លួន កុំឲ្យឆ្លងជំងឺនេះផងដែរ។ ដោយឡែក ចំពោះអ្នកមានផ្ទុកជំងឺ COVID-19 ដែលក្រសួងសុខាភិបាលបានរកឃើញ ក្រុមគ្រូពេទ្យបានដាក់ពួកគាត់ដាច់ដោយឡែក ដើម្បីថែទាំ និងព្យាបាលជាប្រចាំ ក្នុងនោះដែរមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មកដល់ពេលនេះ បានរៀបចំបន្ទប់ដាច់ដោយឡែកសម្រាប់ដាក់អ្នកជំងឺឆ្លងបានជាង ៥០បន្ទប់ហើយ។ លោក យិន ស៊ីណាត ក៏បានបញ្ជាក់ផងដែរថា មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មកដល់ពេលនេះ កំពុងដំណើរការពិនិត្យ និងព្យាបាលដល់អ្នកជំងឺជាប្រចាំ និងសំណូមពរដល់ប្រជាពលរដ្ឋ សូមចូលមកពិនិត្យ និងព្យាបាលជំងឺជាធម្មតា សូមកុំខ្លាចការឆ្លងជំងឺ COVID-19 នោះអី ពីព្រោះអ្នកដែលមានជំងឺនោះ ខាងមន្ទីរពេទ្យបានរៀបចំគ្រប់គ្រងដាច់ដោយឡែក ដើម្បីព្យាបាលពួកគាត់ ទៅតាមបច្ចេកទេសសុខាភិបាល មិនឲ្យមានការឆ្លងរាលដាលដល់ប្រជាពលរដ្ឋ ដែលចូលមករកសេវាមន្ទីរពេទ្យនោះឡើយ។ សូមបញ្ជាក់ថា សម្រាប់ខេត្តកំពង់ចាមទាំងមូលមានអ្នកឆ្លង COVID-19 ចំនួន ១០នាក់ (ជនជាតិអង់គ្លេស៣នាក់ និងម៉ាឡេស៊ី៧នាក់) ព្រមទាំងបានយកមនុស្សចំនួន ៤០នាក់ នៅឃុំចំនួន៣ ក្នុងស្រកកងមាស ទុកនៅដាច់ដោយឡែក និងបានយកសំណាករបស់ពួកគេទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីរង់ចាំលទ្ធផលផងដែរ៕ | 2020-03-22T19:07:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152308-2020-03-22-05-07-53.html |
956fb897-b8d1-4bf6-9a3f-389cb6fd9807 | អភិបាលរាជធានីភ្នំពេញ ចេញលិខិតថ្លែងអំណរគុណលោកឧកញ៉ា ខូវ សម្បត្តិ ដែលបានផ្តល់ទីតាំងសណ្ឋាគារ Great Duk ដើម្បីប្រើប្រាស់ជាទីកន្លែងពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺ COVID-19 | ។ នេះជាលិខិតថ្លែងអំណរគុណរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលផ្ញើជូនលោកឧកញ៉ា ខូវ សម្បត្តិ អគ្គនាយកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង។ លោក ឃួង ស្រេង បានចាត់ទុកថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ លោកឧកញ៉ា ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃ Covid-19 នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលា។ លោកបន្តថា «ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រឡាញ់ចំពោះជនរួមឈាម ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា ក្នុងកាលៈទេសៈដែល ប្រទេសជាតិ បាននិងកំពុងជួបប្រទះ នៃការរាតត្បាតពីមេរោគកូវីដ១៩ (Covid-19)។ សមានចិត្តរបស់លោកឧកញ៉ា នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល និងរដ្ឋបាល រាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩។ ក្រសួងក៏បានប្រកាសដែលថា បើទោះបីជំងឺកូវីត១៩នេះរាតត្បាតជាសកល ប៉ុន្តែក្នុងពេលនេះ កម្ពុជាមិនទាន់មានការរាតត្បាតក្នុងសហគមន៍របស់យើងនៅឡើយទេ។ ករណីទាំងអស់សុទ្ធជាករណីនាំចូលពីក្រៅប្រទេស។ ដើម្បីបញ្ចៀសនូវការចម្លងក្នុងសហគមន៍ជាយថាហេតុ រាជរដ្ឋាភិបាលបានឲ្យក្រសួងសុខាភិបាលសហការជាមួយកងកម្លាំងសុខាភិបាល នៃកងយោធពលខេមរភូមិន្ទរបស់ក្រសួងការពារជាតិ និងកងកម្លាំសុខាភិបាលនៃនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ ដើម្បីរួមសហការគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធិភាព។ គិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ នៅប្រទេសកម្ពុជា មានអ្នកឆ្លង COVID-19 ចំនួន ៥៣នាក់ ក្នុងនោះមានជាសះស្បើយមានចំនួន ២នាក់ គឺបុរសជនជាតិចិននៅខេត្តព្រះសីហនុ និងស្រ្តីជនជាតិអង់គ្លេសដែលឆ្លង នៅខេត្តកំពង់ចាម៕ | 2020-03-22T18:20:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152302-2020-03-22-04-20-48.html |
e72df8f8-cb2b-49c2-a9fd-5f340088429c | បារាំង៖ អ្នកជំងឺ COVID-19 ១១២នាក់ស្លាប់ ក្នុងពេលតែមួយថ្ងៃ, ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ៥៦២នាក់ | ក្រសួងសុខាភិបាលបារាំង បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតសកល COVID-19 នៅទូទាំងប្រទេស បានកើនដល់ ៥៦២នាក់ហើយ បន្ទាប់ពី អ្នកជំងឺ១១២នាក់ បានស្លាប់ ក្នុងរយៈពេលពេញមួយថ្ងៃសៅរ៍ ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។ បើតាមក្រសួងសុខាភិបាលបារាំង ចំនួនអ្នកឆ្លងក៏បានហក់ឡើងដល់ ១៤,៤៥៩នាក់ផងដែរ។ ក្រសួងបន្ថែមថា អ្នកជំងឺ១,៥២៥នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ក្នុង ចំណោមអ្នកជំងឺ ៦,១៧២នាក់ ដែលបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ មួយវិញទៀត ពាក់កណ្ដាលអ្នកជំងឺស្ថិត នៅក្រោមស្ថានភាពធ្ងន់ធ្ងរ គឺជាមនុស្សមាន វ័យក្រោម ៦០ឆ្នាំ៕ | 2020-03-22T17:47:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/internationalnews/152300-2020-03-22-03-47-57.html |
f9719eed-9540-4d49-bf7e-fa762d8a8731 | លោកស្រីឱ វណ្ណឌីន អំពាវនាវឲ្យពលរដ្ឋខ្មែរដែលប៉ះពាល់ជាមួយអ្នកជំងឺ Covid-19 ចូលរួមសហការស្ម័គ្រចិត្តបង្ហាញខ្លួនដើម្បីធ្វើតេស្ដរកវីរុស | យោងតាមការបង្ហោះសាររបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានសរសេររៀបរាប់ឲ្យដឹងថា៖ «សូមចូលរួមកាត់ផ្តាច់ការចម្លងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត ឫទៅក្នុងសហគមន៌របស់ខ្លួន ៖ សុំបងប្អូនប្រជាពលរដ្ឋទាំងអស់ ផ្តល់ទំនុកចិត្តលេីក្រុមគ្រូពេទ្យនៅថ្នាក់ជាតិ និងក្រោមជាតិ ដែលកំពុងតែសកម្មក្នុងការស្វែងរកអ្នកប៉ះពាល់ផ្ទាល់ឫប្រយោល និងសូមឲ្យមានការចូលរួមសហការស្ម័គ្រចិត្តបង្ហាញខ្លួន ប្រសិនបេីបានដឹងថាលោកអ្នកធ្លាប់បានប៉ះពាល់ជាមួយអ្នកវិជ្ជមានវីរុសកូវីដ១៩ ដេីម្បីពិនិត្យសុខភាពលោកអ្នក ប្រសិនបេីអ្នកប៉ះពាល់ផ្ទាល់មិនមានបញ្ហាទេ អ្នកប៉ះពាល់ប្រយោលដែលរកឃេីញនឹងចាត់ចែងឲ្យ នេះ ជាចំណុចដែលបងប្អូនប្រជាពលរដ្ឋត្រូវតែខិតខំចូលរួមការពារទប់ស្កាត់ កុំឲ្យមានការចម្លងទៅក្នុងសហគមន៏ ជាកិច្ចការដែលយេីងទាំងអស់គ្នាត្រូវធ្វេីជាចាំបាច់។ ដូច្នេះ ខ្ញុំសូមអំពាវនាវហេីយអំពាវនាវទៀត ខ្ញុំសុំលេីកដៃសំពះដល់បងប្អូនជនរួមជាតិយេីងទាំងអស់ សូមលោកអ្នកមេត្តាយល់លេីចំណុចនេះជាចាំបាច់នៅក្នុងកាល:ទេស:នេះ ហេីយសូមកុំឲ្យមានការរេីសអេីងឲ្យសោះ មិនមានអ្នកណាម្នាក់ចង់ឈឺ ឫចង់នាំជំងឺមកនោះឡេីយ។ តែអ្វីដែលសំខាន់នោះ ត្រូវតែរួបរួមគ្នាកាត់ផ្តាច់ឲ្យបាននូវការចម្លងពីបុគ្គលដែលមានវីរុសកូវីដ១៩ ទៅបុគ្គលផ្សេងទៀត ជាពិសេសអ្នកដែលនៅជិតស្និទ្ធ ឫក្រុមគ្រួសារ មិត្តភ័ក្រ្តគាត់ជាដេីម។ ចូលរួមទាំងអស់គ្នា ការពារការចម្លងកូវីដ១៩ ទេីបយេីងអាចមានជ័យជនះ។ សូមជូនពរសុខភាពល្អ មិនមានការចម្លងវីរុសកូវីដ១៩នេះ ទាំងអស់គ្នា។ សូមអរគុណ ៕ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា | 2020-03-22T16:38:32+07:00 | kbnnews.com | https://kbn.news/archives/155137 |
d3fcbf6d-e4d0-4c04-b557-99587724923e | នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បញ្ជាក់ពីការបញ្ចូលទិន្និន័យមន្រ្តីជាន់ខ្ពស់ម្នាក់ជនជាតិខ្មែរ ធ្វេីដំណេីរពីស្រុកបារាំងដែលមានវិជ្ជមានCOVID19 | យោងតាមការបង្ហោះសាររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា៖«យេីងបានបញ្ចូលទិន្និន័យមន្រ្តីជាន់ខ្ពស់ម្នាក់ជនជាតិខ្មែរធ្វេីដំណេីរពីស្រុកបារាំងដែលមានវិជ្ជមានCOVID19 ក្នុងតារាងទិន្នន័យរួមតាំងពីថ្ងៃទី១៨ មីនា ២០២០ ម្លេះ (សូមពិនិត្យក្នុងតារាងចាស់គូសរង្វង់ក្រហម) យេីងគ្មានហេតុផលលាក់ទិន្នន័យ យេីងធ្វេីតាមជំនាញបច្ចេកទេសដោយមានសហការជិតស្និទ្ធជាមួយអង្គការWHO USCCDC និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។ រហូតម៉ោង ២:៣០រសៀល ថ្ងៃទី ២២ មីនា ២០២០ យេីងរកឃេីញអ្នកជំងឺ សរុបទាំងអស់ចំនួន ៥៣ករណី ។ រហូតពេលនេះយេីងបានព្យាបាលជាសះស្បេីយពីរនាក់ហេីយគឺជនជាតិចិន១នាក់ និងជនជាតិអង់គ្លេស១នាក់ ។ យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង»៕ សូមមេីលតារាងថ្មីភ្ជាប់មកជាមួយនេះ : ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ | 2020-03-22T15:42:14+07:00 | kbnnews.com | https://kbn.news/archives/155130 |
811e2aa2-c69e-4e45-aba5-83434b713a93 | ត្រៀមទទួលលទ្ធផល ! ពេលនេះមនុស្ស៤០នាក់ ដែលទាក់ទងជាមួយជនជាតិម៉ាឡេស៊ីឆ្លង COVID-19 នៅស្រុកកងមាស ត្រូវបានយកទៅទុកដាច់ដោយឡែក និងរង់ចាំលទ្ធផលការធ្វើតេស្ត | នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរ និងមន្រ្ដីសុខាភិបាល បានយកប្រជាជនខ្មែរចំនួន ៤០នាក់ ដែលមានទំនាក់ទំនងជាមួយបុរសជនជាតិម៉ាឡេស៊ីឆ្លង COVID-19 ចំនួន ៧នាក់នៅស្រុកកងមាស ឲ្យរស់នៅដាច់ដោយឡែករហូតដល់រយៈពេល១៤ថ្ងៃ ព្រមទាំងបានយកសំណាករបស់ពួកគេទៅធ្វើតេស្ត នៅវិទ្យាស្ថានប៉ាស្ព័រកម្ពុជា ហើយកំពុងរង់ចាំលទ្ធផល នៃមេរោគមួយនេះ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ ចំណាត់ការយកមនុស្សទាំង ៤០នាក់ ទៅទុកដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ របស់អាជ្ញាធរ និងមន្ត្រីសុខាភិបាល បានធ្វើឡើងភ្លាមៗ ក្រោយពីបុរសជនជាតិម៉ាឡេស៊ីចំនួន ៧នាក់ ត្រូវបានក្រសួងសុខាភិបាល អះអាងថា មានផ្ទុក COVID-19 នៅតាមមូលដ្ឋានស្រុកកងមាស ខេត្តកំពង់ចាម កាលពីប៉ុន្មានថ្ងៃមុននេះ។ បើតាមលោកអភិបាលខេត្តកំពង់ចាម សម្រាប់បងប្អូនខ្មែរទាំង ៤០នាក់ ត្រូវបានឲ្យពួកគេស្ថិតនៅក្នុងផ្ទះ ហាមចេញដើរទៅក្រៅផ្តេសផ្តាស ចៀសវាងមានការប៉ះពាល់ដល់អ្នកដទៃផ្សេងទៀត ដោយរង់ចាំរហូត១៤ថ្ងៃ និងលទ្ធផលចេញពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាសិន។ សូមបញ្ជាក់នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន ២នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់ ៥៣នាក់ហើយ ៕ | 2020-03-22T13:56:20+07:00 | kbnnews.com | https://kbn.news/archives/155116 |
b2db327b-1eba-4758-80b8-e22c490ff5c6 | លើកដំបូងហើយ ប្រជាពលរដ្ឋខ្មែរ ២នាក់ នៅក្រៅប្រទេស ឆ្លងកូវីដ១៩ | រាជធានីភ្នំពេញ ៖ នេះជាលើកដំបូងហើយ មានប្រជាពលរដ្ឋខ្មែរ ចំនួន២នាក់ ដែលរស់នៅក្រៅប្រទេស បានឆ្លងវីរុស COVID-19 នេះបើប្រភពពីតាមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ។ ប្រភពពីស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងក្បួង បានជូនដំណឹងជាបឋមថា ជនជាតិខ្មែរ២នាក់ ដែលជានារីខ្មែរ រៀបការស្វាមីកូរ៉េម្នាក់ អាយុ២៣ឆ្នាំ ម្តាយអាយុ៤៦ឆ្នាំ រួមជាមួយនឹងកូនប្រុស អាយុទើប៣ខែ នៅទីក្រុងប៊ូឆុន ដែលស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីទីក្រុងសេអ៊ូល បានឆ្លងវីរុស COVID-19 ពីប្តីរបស់គាត់ ដែលប្តីរូបនោះ បានឆ្លងពីក្មួយបានផ្ទុកវីរុស COVID-19 ពីទីក្រុងដេគូ ដែលជាតំបន់ឆ្លងខ្លាំងជាងគេនៅកូរ៉េ ។ សូមជម្រាបជូនថា ប្តីរបស់នារីខ្មែររូបនេះ ត្រូវបានគេពិនិត្យឃើញមាន COVID-19 នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងព្យាបាលជិតជាសះស្បើយរួចទៅហើយ ។ យប់មិញ (ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះ) ក្រុមគ្រូពេទ្យកូរ៉េ បានបញ្ជូនពួកគាត់ទៅមន្ទីពេទ្យម្យ៉ុងជី នៅអ៊ីលសាន ដើម្បីពិនិត្យ និងព្យាបាល ។ បច្ចប្បន្ន ស្ថានទូតបាននិងកំពុងតែប្រមូលព័ត៌មានច្បាស់ការបន្ថែមទៀត និងធ្វើការសម្របសម្រួលជាមួយក្រសួងការបរទេសកូរ៉េ អាជ្ញាធរសុខាភិបាល មន្ទីរពេទ្យអ៉ីលសានម្យ៉ុងជី និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បន្ថែមពីនោះ កំពុងបញ្ជូនមន្ត្រីចុះទៅមន្ទីរពេទ្យដោយផ្ទាល់ដើម្បីតាមដានពីស្ថានភាពសុខភាពរបស់ពួកគាត់ នាព្រឹកថ្ងៃទី២២ មីនា ២០២០នេះ ៕ | 2020-03-22T10:53:16+07:00 | kbnnews.com | https://kbn.news/archives/155094 |
05be3940-f8b1-46d7-94d4-98b95317d0d2 | TOP NEWS: ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន២នាក់ថ្មីបន្ថែមទៀត ខណ:ស្រ្តីជនជាតិអង់គ្លេសម្នាក់បានជាសះស្បើយ | ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៥៣នាក់ហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច បានឱ្យដឹងថា ករណីថ្មីនេះ មានជនជាតិបារាំង២នាក់ នៅខេត្តព្រះសីហនុ បានឆ្លងវីរុសនេះ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរ ស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ ដែលជាអ្នកដំណើរមកពីនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ត្រូវបានធ្វេីតេស្តអវិជ្ជមានចំនួន២ដង ហេីយនឹងឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃស្អែកនេះផងដែរ។ បុរសជនជាតិបារាំង ដែលឆ្លងជំងឺកូវីដ១៩ ទាំង២នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ គិតត្រឹមម៉ោង៨៖០០យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញករណីកូវីដ១៩ សរុបចំនួន៥៣ករណី (ស្រ្តី៤នាក់ ប្រុស៤៩នាក់) ក្នុងនោះមានជនជាតិខ្មែរ២៩នាក់ និងជនបរទេស២៤នាក់។ ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយហើយ) ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម (ជាសះស្បើយហើយ) ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។ ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទី១៥, ទី១៦៖ បុរសជនជាតិខ្មែរ ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា ទី១៧, ១៨, ១៩, ២០៖ បុរសជនជាតិខ្មែរ (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។ ទី៣៤៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត ទី៣៥៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត ទី៣៦៖ ជនជាតិខ្មែរ អាយុ៧១ឆ្នាំ នៅខេត្តត្បូងឃ្មុំ ទី៣៧៖ ជនជាតិខ្មែរ អាយុ៥២ឆ្នាំនៅខេត្តត្បូងឃ្មុំ។ ទី៣៨៖ ស្រ្តីអាយុ៣៥ឆ្នាំ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង ទី៣៩៖ ស្រ្តីអាយុ៤១ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង ទី៤០៖ បុរសអាយុ៦០ឆ្នាំ នៅខេត្តកណ្តាល ទី៤១៖ បុរសអាយុ៣៤ឆ្នាំ នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ទី៤២៖ បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៣៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៤៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៥៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៥១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៦៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៤៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៧៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៦២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម។ ទី៤៨៖ ជនជាតិម៉ាឡេស៊ី អាយុ៣៩ឆ្នាំ ធ្វើការងារផ្សព្វផ្សាយសាសនា នោខេត្តកំពង់ចាម ទី៤៩៖ ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ដែលបានឆ្លងបន្តពីបុរសម្នាក់ដែលមានវិជ្ជមានកូវីដ១៩ ពេលវិលត្រឡប់ពីប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជា ទី៥០៖ បុរសខ្មែរអាយុ៤៨ឆ្នាំ នៅក្រុងបាង់ដំបង ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី ទី៥១៖ បុរសខ្មែរអាយុ៣៨ឆ្នាំ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី។ ទី៥២៖ អ្នកទេសចរជនជាតិបារាំង អាយុ៦៧ឆ្នាំ ដែលចូលទៅខេត្តព្រះសីហនុ ទី៥៣៖ អ្នកទេសចរជនជាតិបារាំង អាយុ៨០ឆ្នាំ ដែលចូលទៅនៅខេត្តព្រះសីហនុ៕ | 2020-03-22T04:10:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152290-2020-03-21-14-10-03.html |
aa805260-a3dc-436a-8f08-bc924cc57ba9 | ទូតខ្មែរនៅស្វីស អំពាវនាវដល់ពលរដ្ឋខ្មែរ អនុវត្តន៍តាមវិធានការរបស់រដ្ឋាភិបាលស្វីស បង្ការការឆ្លងជំងឺកូវីដ១៩ | ស្ថានទូតខ្មែរប្រចាំប្រទេសស្វីស បានអំពាវនាវដល់ប្រជាពលរដ្ឋ និស្សិតខ្មែរកំពុងរស់នៅ និងសិក្សារៀនសូត្រ ក៏ដូចជាអ្នកត្រូវធ្វើដំណើរទៅប្រទេសស្វីស ឱ្យអនុវត្តន៍តាមវិធានការទាំងឡាយ ដែលដាក់ចេញដោយរដ្ឋាភិបាលស្វីស ដើម្បីបង្ការការឆ្លងជំងឺបង្កដោយមេរោគកូវីដ១៩ (COVID-19)។ យោងតាមសេចក្តីជូនដំនឹងរបស់ស្ថានទូតខ្មែរប្រចាំនៅប្រទេសស្វីស ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា រដ្ឋាភិបាលនៃសហព័ន្ធស្វីស បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីតប់ស្កាត់ និងកាត់បន្ថយការរីករាលដាលនៃការចម្លងមេរោគកូវីដ១៩។ វិធានការដែលរដ្ឋាភិបាលប្រទេសស្វីសបានដាក់ចេញមានចំនួន៨ មានដូចជា៖ ហាមចេញពីគេហដ្ឋានបើគ្មានករណីចាំបាច់, ហាមឃាត់ការប្រារព្ធវេទិកាសាធារណៈ និងឯកជន, បិទក្លឹបកម្សាន្ត ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ, ហាមមិនឱ្យជួបជុំគ្នាលើសពី៥នាក់ និងហាមមិនឱ្យចូលប្រទេសស្វីសចំពោះអ្នកដំណើរមកពីប្រទេស ដែលពុំស្ថិតក្នុងតំបន់ Schengen និងមិនផ្តល់ទិដ្ឋាការចូលប្រទេសស្វីសជូនពលរដ្ឋនៃប្រទេសទាំងនោះចំនួន៣ខែជាដើម។ ស្ថានទូតខ្មែរនៅស្វីស ស្នើពលរដ្ឋខ្មែរនៅប្រទេសស្វីស និងធ្វើដំណើរទៅប្រទេសឱ្យគោរពតាមវិធានការដែលបានដាក់ចេញនេះ ហើយត្រូវប្រកាន់ខ្ជាប់នូវអនាម័យផ្សេងទៀតដែលរដ្ឋាភិបាលស្វីសបានណែនាំ ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងសហគមន៍ដែលកំពុងស្នាក់នៅក្នុងប្រទេសស្វីស រហូតដល់មានការជូនដំណឹងថ្មីពីអាជ្ញាធរប្រទេសស្វីស។ ទូតខ្មែរនៅស្វីស ក៏បានស្នើរដល់ពលរដ្ឋខ្មែរដែលត្រឡប់ពីបណ្តាប្រទេសនៅតំបន់អឺរ៉ុប ព្រមទាំងប្រទេសស្វីស និងប្រទេសអាមេរិក និងអ៉ីរ៉ង់ ឱ្យដាក់ខ្លួនឯងនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល៕ | 2020-03-22T01:35:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152278-2020-03-21-11-35-55.html |
880fe32a-e7f0-4d15-8ef7-93d67a383ab6 | ករណីឆ្លង COVID-19 នៅឥណ្ឌូណេស៊ីកើនដល់៤៥០ករណី ក្នុងនោះ៣៨នាក់ស្លាប់, អគារកណ្តាលក្រុងទីហ្សាការតា ត្រូវត្រៀមទុកទទួលអ្នកជំងឺ | អាជ្ញាធរឥណ្ឌូណេស៊ីបានរាយការណ៍ ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៨១ករណីថ្មីៗទៀត ដែលជាហេតុនាំឲ្យការឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះកើនឡើងដល់ ៤៥០ករណី ក្នុងនោះអ្នកជំងឺ ៣៨នាក់ហើយបានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។ អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូណេស៊ី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននានា នៅល្ងាចថ្ងៃសៅរ៍នេះទៀតថា ប្រធានាធិបតីប្រទេសអាស៊ានមួយនេះគឺលោក ចូកូ វីដូដូ (Joko Widodo) នឹងប្រើប្រាស់អំណាចថ្នាក់ទាំងអស់ថ្នាក់រដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 នេះ ខណៈកន្លងមក តំបន់ដែលកើនមានករណីឆ្លងជំងឺនេះ ត្រូវបានអាជ្ញាធរចុះទៅចាត់វិធានការតាម បទដ្ឋានអន្តរជាតិ (WHO) ភ្លាមៗតែម្តង។ គួរបញ្ជាក់ថា រដ្ឋធានីហ្សាការតាដែលមានប្រជាជនរស់នៅជាង ១០លាននាក់ ត្រូវបានប្រកាសដាក់ទៅក្នុងគ្រាអាសន្ន កាលពីថ្ងៃសុក្រម្សិលមិញនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល COVID-19 ឲ្យកាន់តែខ្លាំងក្លា។ រដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងតំណាក់កាលទី ១ បានជ្រើសយកអគារស្នាក់នៅខ្ពស់ៗមួយ ក្រុមមានឈ្មោះថា វីស្មា (Wisma Atlet Kemayoran) នៅកណ្តាលទីក្រុងហ្សាការតា ដើម្បីត្រៀមទុកទទួលអ្នកជំងឺ COVID-19 ដែលអាចមានសមត្ថភាពផ្ទុកមនុស្ស ២២,០០០នាក់៕ | 2020-03-22T01:25:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/internationalnews/152277-2020-03-21-11-25-27.html |
c8c8c537-4cf1-4f9b-b469-dc3ff3487d05 | មេដឹកនាំឥស្លាមអះអាងថា ពលរដ្ឋទាំង៧៩នាក់ ដែលត្រឡប់មកពីម៉ាឡេស៊ី បានធ្វើតេស្តសុខភាពរួចហើយ | តំណាងពលរដ្ឋខ្មែរ-ឥស្លាមនៅកម្ពុជា អះអាងថា ពលរដ្ឋចំនួន៧៩នាក់ដែលត្រឡប់មកពីធ្វើពិធីសាសនានៅឯប្រទេសម៉ាឡេស៊ីនោះ បានទៅធ្វើតេស្តរកជំងឺកូវីដ-១៩គ្រប់គ្នាហើយគិតត្រឹម ថ្ងៃទី២១ ខែមីនា។ ចំណែកអ្នកប៉ះពាល់ផ្ទាល់ប្រមាណជិត៣រយនាក់ ក៏បានទៅធ្វើតេស្តសុខភាពដែរ ខណៈមន្ទីរសុខាភិបាលតាមបណ្ដាខេត្ត កំពុងបន្តស្រាវជ្រាវរកអ្នកមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺ ។ អ្នកតាមដានបញ្ហាសង្គម ពិនិត្យឃើញថា វិធានការរបស់ក្រសួងសុខាភិបាល នៅមានភាពកម្សោយ និងយឺតយ៉ាវ ដែលធ្វើឱ្យមានក្តីបារម្ភពីលទ្ធភាពនៃការរីកដាលក្នុងសហគមន៍។ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការឥស្លាម លោក អូស្មាន ហាស្សាន់ ថ្លែងថា ក្នុង ចំណោមពលរដ្ឋ៧៩នាក់ ដែលទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ីនោះ មាន២៣នាក់ ផ្ទុកជំងឺកូវីដ-១៩ ហើយក្នុងចំណោម២៣នាក់នេះ បានចម្លងទៅមនុស្ស ៥នាក់ផ្សេងទៀតដែលមិនបានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី។ លោក អូស្មាន ហាស្សាន់ បន្ថែមថា ក្រៅពីនេះ អ្នកមាន ប្រវត្តិប៉ះពាល់រួមទាំងសមាជិកគ្រួសាររបស់ពួកគេ ប្រមាណជិត៣០០នាក់ទៀត ក៏បានទៅធ្វើតេស្តសុខភាពដែរ ហើយក្រសួងសុខាភិបាល កំពុងស្រាវរកអ្នកពាក់ព័ន្ធដទៃទៀត។ ការអះអាងនេះ ធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មានស្ដីពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើសហគមន៍ខ្មែរ-ឥស្លាម នៅ រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០៖ « »។ មេដឹកនាំខ្មែរ-ឥស្លាមរូបនេះ ឱ្យដឹងដែរថា ការយឺតយ៉ាវក្នុងការទៅពិនិត្យសុខភាពរបស់ពលរដ្ឋទាំង ៧៩ នាក់នេះ មិនមែនដោយសារតែពួកគេធ្វេសប្រហែសនោះទេ ប៉ុន្តែដោយសារតែកន្លងមក ក្រសួងសុខាភិបាល មិនបានណែនាំពលរដ្ឋដែលទើបមកពីក្រៅប្រទេស ត្រូវទៅពិនិត្យសុខភាព នោះទេ។ ម្យ៉ាងទៀត ក្រសួងសុខាភិបាល ធ្លាប់លើកឡើងថា ទាល់តែមានអាការៈសង្ស័យទើបតម្រូវ ឱ្យទៅរកពេទ្យ ប៉ុន្តែពលរដ្ឋទាំងនោះ មានអាការៈធម្មតា ហើយតាមវាលយន្តហោះ ក៏មិនបានរក ឃើញថា ពួកគេមានរោគសញ្ញាអ្វីដែរ។ លើសពីនេះ មន្ត្រីក្រសួងសុខាភិបាល តែងតែលើកឡើងថា អ្នកងាយឆ្លងជំងឺនេះ ទាល់តែអាយុចាស់ៗ និងមានជំងឺប្រចាំកាយស្រាប់។ លោក អូស្មាន ហាស្សាន់ បន្តថា ដោយសារតែលោកតាមដានព័ត៌មាន ហើយឃើញថា ពលរដ្ឋនៅប្រទេសមួយចំនួនដែលទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ី ឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ទើបលោកស្រាវ ជ្រាវរកពលរដ្ឋខ្មែរដែលទៅចូលរួមពិធីសាសនានោះដែរ ហើយក៏បានណែនាំឱ្យពួកគេទៅធ្វើតេស្ត សុខភាពតែម្ដង៖ « »។ ពលរដ្ឋទាំង ៧៩នាក់ដែលទៅចូលរួមពិធីសាសនានៅប្រទេសម៉ាស៊ីសេរីនេះ រស់នៅរាជនី-ខេត្តចំនួន ៩ នៅក្នុងប្រទេសកម្ពុជា។ ក្រសួងសុខាភិបាល ព្រមានពីលទ្ធភាពនៃការឆ្លងរីករាលជំងឺនេះនៅក្នុងសហគមន៍ ហើយមន្ទីរសុខាភិបាលខេត្តមួយចំនួន អះអាងថា ពួកគេកំពុងបន្តធ្វើការរុករកអ្នកមានប្រវត្តិធ្លាប់ប៉ះពាល់អ្នកជំងឺ និងបានបញ្ជូនសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ឱ្យមានការរីករាលដាលខ្លាំងនៅក្នុងសហគមន៍។ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ឱ្យអាស៊ីសេរីដឹងថា ស្ថានភាពអ្នក ជំងឺ៤នាក់ នៅក្នុងខេត្តនេះ គឺនៅធម្មតា ហើយនៅថ្ងៃទី២១ មីនា ក្រុមការងាររបស់លោកបានបញ្ជូន សំណាករបស់អ្នកធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺជាង៦០នាក់ទៅពិនិត្យរកមេរោគផងដែរ។ ក្រុមការងាររបស់លោក ក៏កំពុងស្រាវជ្រាវរកអ្នកប៉ះពាល់ដទៃទៀត។ លោក កែវ វណ្ណៈ អះអាងថា អ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងនេះ តម្រូវឱ្យនៅដាច់ដោយឡែកក្នុងផ្ទះរៀងៗខ្លួន មិនអនុញ្ញាតឱ្យចេញ ទៅណានោះទេ ហើយមានអាជ្ញាធរមូលដ្ឋានតាមដានពួកគេ៖ « »។ រីឯប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ថ្លែងប្រាប់អាស៊ីសេរី យ៉ាងខ្លីថា អ្នកផ្ទុកកូវីដ-១៩ ចំនួន២នាក់នៅសៀមរាបគឺមានសុខភាពធម្មតា ហើយករណីបុរសជន ជាតិខ្មែរអាយុ ៣៨ឆ្នាំ ដែលបានឆ្លងពីបុរសជនជាតិជប៉ុនកន្លងទៅនេះ គឺបានវិវត្តទៅរកស្ថានភាព កាន់តែល្អខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ចំពោះសមាជិកគ្រូសាររបស់បុរស អាយុ៣៨ឆ្នាំនោះ ក៏មិនបាន ឆ្លងជំងឺដែរ៖ « »។ គិតត្រឹមម៉ោង ៨យប់ ថ្ងៃទី២១ ខែមីនា ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥៣នាក់ ក្នុងនោះស្រី៤នាក់ ប្រុស៤៩នាក់។ អ្នកជំងឺទាំងនេះ មានខ្មែរ៣១នាក់ ក្រៅពីនោះគឺជាជនជាតិបរទេស។ អាស៊ីសេរី មិនអាចសុំការឆ្លើយតបបន្ថែមពីអ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សូវ៉ាន់ និង អ្នកស្រី ឱ វណ្ណឌីន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា លោកមិនសូវមានទំនុកចិត្តលើរដ្ឋាភិបាលក្នុងការទប់ស្កាត់កុំឱ្យឆ្លងរីករាលដាលនៅក្នុងសហគមន៍ឡើយ ដោយសារលោកពិនិត្យឃើញថា វិធានការណ៍របស់រដ្ឋាភិបាល មានភាពធូររលុង និងយឺតយ៉ាវក្នុងការស្រាវជ្រាវរកអ្នកសង្ស័យ។ លោក ព្រួយបារម្ភថា ប្រសិនបើជំងឺនេះ ឆ្លងរីករាលក្នុង សហគមន៍ គឺនឹងពិបាកគ្រប់គ្រងស្ថានការណ៍ ខណៈសមត្ថភាពមន្ត្រីសុខាភិបាល នៅរងការរិះគន់ថា នៅទន់ខ្សោយនៅឡើយ៖ « »។ មន្ត្រីសង្គមស៊ីវិលរូបនេះ នៅតែស្នើសុំឱ្យរដ្ឋាភិបាល បង្កើនការផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយបំផុតដើម្បីឱ្យពលរដ្ឋផ្លាស់ប្ដូរឥរិយាបថដែលងាយឆ្លងជំងឺ ព្រមទាំងផ្តល់ព័ត៌មានអំពីអ្នកជំងឺឱ្យបាន គ្រប់ជ្រុងជ្រោយ ដូចនៅប្រទេសដទៃ ដើម្បីកុំឱ្យពលរដ្ឋមានភាពភ័យខ្លាច។ លោកកត់សម្គាល់ថា កត្តាដែលពលរដ្ឋភ័យខ្លាច និងរើសអើងគ្នា ដោយសារតែរដ្ឋាភិបាល មិនបានបង្ហាញព័ត៌មានឱ្យ បានច្បាស់លាស់ថា តើភូមិ-ឃុំណាខ្លះ ដែលមានអ្នកឆ្លងជំងឺកូវីដ ឬតំបន់ណាខ្លះដែលមានហានិភ័យ និងត្រូវប្រុងប្រយ័ត្ន៕ | 2020-03-22T00:44:00+07:00 | rfa.org | https://www.rfa.org/khmer/news/health/Muslim-representative-03212020134426.html |
4cab1d96-4ba4-482c-884d-319069161e42 | ទីប្រឹក្សាសម្ដេច ហេង សំរិន ផ្តល់កម្លាំងចិត្តដល់ក្រុមគ្រូពេទ្យនៅខេត្តកំពង់ចាម ដែលកំពុងបំពេញភារកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 | លោក មួន វាសនា ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យ UME សាខាខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ បានសម្ដែងនូវការគាំទ្រ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ដែលកំពុងបើកប្រតិបត្តិការប្រយុទ្ធប្រឆាំងទៅនឹងជំងឺ COVID-19 នៅកម្ពុជា និងជាពិសេសនៅខេត្តកំពង់ចាម។ លោក មួន វាសនា បានថ្លែងថា ក្នុងនាមសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម គណៈគ្រប់គ្រងសាស្រ្តាចារ្យបុគ្គលិក និងនិស្សិតទាំងអស់ សូមលើកទឹកចិត្តផ្តល់កម្លាំងចិត្ត និងមានមោទនភាពជាមួយលោកគ្រូពេទ្យ អ្នកគ្រូពេទ្យដែលកំពុងបំពេញបេសកកម្ម ដ៏ឧត្តុងឧត្តមនេះ និងតួនាទីជាគ្រូពេទ្យពិនិត្យព្យាបាលអ្នកជំងឺនៅតាមមន្ទីរពេទ្យទាំងយប់ទាំងថ្ងៃ សូមគាំទ្រ ចំណាត់ការ និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។ លោក មួន វាសនា បានបន្តថា ជាមួយគ្នានេះ បុគ្គលិកទាំងអស់ សូមចូលរួមធ្វើអនាម័យ អនុវត្តន៍ក្នុការទប់ស្កាត់បង្ការ និងព្យាបាលប្រឆាំងនឹងជំងឺ COVID-19 ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំដោយ ចាប់ផ្តើមអនុវត្តន៍ទាំអស់គ្នា ដើម្បីសម្រេចគោលដៅសកម្មភាពការពារពីបុគ្គលខ្លួនយើងម្នាក់ៗ ការពារមនុស្ស ជាទីស្រឡាញ់តាមក្រុមគ្រួសារនីមួយៗ ការពារសហគមន៍របស់យើង ក្នុងសង្គមជាតិខ្មែរយើង និងពិភពលោកទាំងមូលផងដែរ។ ទន្ទឹមនឹងនេះដែរលោក មួន វាសនា ក៏បានបួងសួងសូមឲ្យមានសុវត្ថិភាព និងចៀសវាងផុតពីជំងឺ COVID-19 និងឱ្យសូមប្រជាជនខ្មែរ រួមគ្នាសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 រហូតដល់បានជោគជ័យ សម្រាប់មនុស្សជាតិលើភពផែនដីគ្រប់ៗគ្នា៕ | 2020-03-21T22:47:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152267-2020-03-21-08-47-15.html |
e945e8a9-06c5-4e8a-82f3-309074caef25 | កាលបរិច្ឆេទនៃស្ថានការណ៍រីករាលដាលរបស់ជំងឺ COVID-19 នៅអ៉ីតាលី ដែលក្នុងពេលតែមួយខែ បានក្លាយជាប្រទេសមានអ្នកស្លាប់ច្រើនជាងគេបង្អស់ | បច្ចុប្បន្ន ប្រទេសអ៉ីតាលីកំពុងបន្តរងគ្រោះកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែ COVID-19។ មកទល់នឹងពេលនេះ គឺរយៈពេលប្រមាណជាមួយខែ ចាប់តាំងតែមានការរីករាលដាលខ្លាំងនៅក្នុងប្រទេសខ្លួន អ៉ីតាលីមានអ្នកឆ្លងសរុប៤៧,០២១នាក់ ដែលនៅលេខរៀងទីពីរបន្ទាប់ពីចិន ហើយអ្នកស្លាប់៤,០៣២នាក់ ដែលច្រើនជាងគេបង្អស់នៅលើពិភពលោក។ អ៉ីតាលីរាយការណ៍ពីការរកឃើញករណីដំបូងនៃការឆ្លងក្នុងសហគមន៍ រួមជាមួយអ្នកជំងឺដំបូងដែលបានស្លាប់ នៅតំបន់ Veneto ភាគខាងជើងប្រទេស។ យ៉ាងណាមិញ កាលពីថ្ងៃទី៣១ ខែមករា អ៉ីតាលីបានរកឃើញអ្នកឆ្លងដំបូង គឺលើភ្ញៀវទេសចរចិន២នាក់ ដែលជាករណីនាំចូល។ អ៉ីតាលីប្រកាសពីការបិទតំបន់ Lombardy និង Veneto ដែលប៉ះពាល់ដល់មនុស្ស៥០,០០០នាក់។ ដោយករណីឆ្លងកើនដល់ជាង២,៥០០នាក់ អ៉ីតាលីប្រកាសបិទសាលារៀន និងសាកលវិទ្យាល័យនៅទូទាំងប្រទេស។ ខណៈករណីឆ្លងកើនដល់ជិត៥,៩០០នាក់ អ៉ីតាលីបញ្ជាឲ្យពង្រីកការបិទភាគខាងជើង ដែលប៉ះពាល់ដល់មនុស្សចំនួន១៦លាននាក់ និងបិទសារមន្ទីរ ព្រមទាំងរោងភាពយន្តទូទាំងប្រទេសថែមទៀត។ ស្របពេលដែលករណីឆ្លងកើនដល់ជិត៧,៤០០នាក់ ប្រទេសអ៉ីតាលីទាំងមូលត្រូវស្ថិតក្រោមការបិទ ដោយប្រជាជនអ៉ីតាលីទាំង៦០លាននាក់ ត្រូវបានជំរុញឲ្យស្ថិតក្នុងផ្ទះ កុំចេញក្រៅបើមិនចាំបាច់។ អ្នកឆ្លងកើនជិតដល់១២,៥០០នាក់ ហើយរដ្ឋាភិបាលអ៉ីតាលីបានសម្រេចផ្អាកស្ទើរតែរាល់សកម្មភាពពាណិជ្ជកម្មទាំងអស់នៅក្នុងប្រទេស ក្រៅតែពីផ្សារទំនើប និងឱសថស្ថាន។ អ៉ីតាលីបានក្លាយជាប្រទេសមានអ្នកស្លាប់ច្រើនជាងគេដោយសារ COVID-19 ជំនួសចិន។ អ្នកឆ្លង COVID-19 នៅអ៉ីតាលីកើនដល់៤៧,០២១នាក់ និងស្លាប់៤,០៣២នាក់។ ប្រភព៖ The Nation Thailand (ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០) | 2020-03-21T22:24:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/internationalnews/152264-2020-03-21-08-24-35.html |
92761228-9cf8-4345-98a5-9b5426d711be | គណៈកម្មការប្រឆាំជំងឺ COVID-19 ខេត្តកំពង់ចាម ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅស្រុកកងមាស ក្រោយមានករណីឆ្លងលើជនជាតិម៉ាឡេស៊ី | ដោយមានការណែនាំពីប្រធានគណៈកម្មការប្រឆាំងជំងឺ Covid-19 ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានដឹកនាំក្រុមគណៈកម្មការប្រឆាំងជំងឺ Covid-19 ខេត្តកំពង់ចាម និងក្រុមការងារជំនាញ នៃមន្ទីរសុខាភិបាលខេត្ត ចុះបាញ់ថ្នាំកំចាត់មេរោគ នៅស្រុកកងមាសចំនួន ៤កន្លែង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ តាមមន្ត្រីសាលាខេត្តកំពង់ចាម បានឱ្យដឹងថា ចំណុចដែលក្រុមការងារបានចុះបាញ់ ថ្នាំសម្លាប់មេរោគនោះរួមានទី១៖ វិហារខ្មែរឥស្លាម ភូមិពង្រ ឃុំរកាគយ, ទី២៖ វិហារខ្មែរឥស្លាម ភូមិសាច់សូរ ឃុំពាមជីកង, ទី៣៖ វិហារខ្មែរឥស្លាម ភូមិសំបូរមាស ឃុំពាមជីកង និងទី៤៖ ផ្ទះមួយកន្លែងទៀត ដែលជនជាតិម៉ាឡេស៊ី ចំនួន ៨នាក់ បានស្នាក់នៅក្នុងពេលដែលពួកគាត់ មកចូលរួមផ្សព្វផ្សាយ ពាក់ព័ន្ធទៅនឹងកិច្ចការសាសនារយៈពេល ៨ថ្ងៃ។ មន្ត្រីសាលាខេត្តដដែល បានបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មាន មន្ទីរសុខាភិបាលខេត្ត បានចុះពិនិត្យ និងបានយកវត្ថុសំណាកពីជនជាតិម៉ាឡេស៊ី ចំនួន ៨នាក់នោះ ទៅពិនិត្យនៅវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ជាលទ្ធផលវិជ្ជមាន COVID-19 ចំនួន ០៧នាក់ និងអវិជ្ជមាន COVID-19 ម្នាក់។ ដោយពិនិត្យឃើញបញ្ហាខាងលើនោះ និងឆ្លើយតបតាមសំណូមពរពីបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសម្រេចឱ្យក្រុមការងារ និងមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅគ្រប់គោលដៅដែលមានការពាក់ព័ន្ធ និងផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋដែលនៅ ភូមិ/ឃុំខាងលើនោះ ក្នុងគោលបំណងការពារសុខសុវត្ថិភាព ជូនពួកគាត់ និងស្រាវជ្រាវពិនិត្យមើលប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលឱ្យពួកគាត់ទាំងនោះ ស្ថិតនៅមួយកន្លែង ងាយស្រួលដល់ការគ្រប់គ្រងតាមដាន នៃការវិវត្តន៍ពីសុខភាពរបស់ពួកគាត់ រយៈពេល១៤ថ្ងៃ៕ | 2020-03-21T22:17:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152262-2020-03-21-08-17-28.html |
20601206-05c5-46b7-b6fa-68b29dbc32fd | កម្ពុជារកឃើញ ជនជាតិបារាំង២នាក់ ឆ្លងវីរុសកូវីដ១៩ សរុបកើនដល់៥៣ករណី | រាជធានីភ្នំពេញ ៖ នាម៉ោង៩យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាស រកឃើញជនជាតិបារាំង២នាក់ នៅខេត្តព្រះសីហនុ បានឆ្លងវីរុសកូវីដ១៩ ឫCOVID-19 បន្ថែមថ្មីចំនួន២នាក់បន្ថែមទៀត នាំឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកម្ពុជា បានកើនដល់៥៣នាក់ហើយ ។ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល មានដូចខាងក្រោមនេះ ៖ | 2020-03-21T21:38:25+07:00 | kbnnews.com | https://kbn.news/archives/155081 |
3bc2c037-d850-48f5-a32b-4bc69142b628 | រកឃើញថ្មីទៀតហើយ! មុននេះបន្តិច ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺ Covid-19 ថែម២នាក់ថ្មីទៀត ខណៈស្ត្រីជនជាតិអង់គ្លេសបានជា… | យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ក្រុមគ្រូពេទ្យបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៥៣នាក់ហើយ។ លិខិតប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានបង្ហោះជាផ្លូវការនៅមុននេះបន្តិច បានឲ្យដឹងថា មានជនជាតិបារាំង២នាក់ នៅខេត្តព្រះសីហនុ ត្រូវបានក្រុមគ្រូពេទ្យរកឃើញថា បានឆ្លងវីរុសនេះ ហើយជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរ ស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំដែលបានឆ្លងជំងឺនេះ ត្រូវបានធ្វេីតេស្តអវិជ្ជមានចំនួន២ដង ហេីយនឹងឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃស្អែកនេះផងដែរ។ យើងខ្ញុំសូមធ្វើការបង្ហោះសេចក្តីប្រកាស របស់ក្រសួងសុខាភិបាលដូចខាងក្រោមនេះ ៖ | 2020-03-21T21:27:38+07:00 | kbnnews.com | https://kbn.news/archives/155076 |
f42ba992-8a37-404a-a515-88600512c735 | ចំនួនអ្នកផ្ទុកកើនឡើងដល់ ៥១នាក់ ដោយមិនទាន់រាប់ទាំងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស | ប្រទេសកម្ពុជា គិតមកត្រឹមពេលនេះ មានអ្នកផ្ទុកជំងឺកូវីដ-១៩ បួនករណីបន្ថែមទៀត កើនឡើងដល់៥១នាក់ ក្រោយក្រសួងសុខាភិបាល ប្រកាសកាលពីយប់ថ្ងៃទី២០ ខែ មីនា រកឃើញជនជាតិម៉ាឡេស៊ី ១នាក់ រស់នៅក្នុងខេត្តកំពង់ចាម និងជនជាតិខ្មែរចំនួន ៣នាក់ផ្សេងទៀតរស់នៅក្រុងភ្នំពេញ និងខេត្តបាត់ដំបង មានផ្ទុកជំងឺកូវីដ-១៩។ បុរសជនជាតិម៉ាឡេស៊ី នោះមានអាយុ៣៩ ឆ្នាំ កំពុងសម្រាកព្យាបាលនៅស្រុកកងមាសខេត្តកំពង់ចាម។ ចំណែកឯបុរសជនជាតិខ្មែរ០៣នាក់ផ្សេងទៀតនោះ មានអាយុចាប់ពី៣៣ ឆ្នាំដល់អាយុ៤៨ឆ្នាំ។ អ្នកទាំងបួន សុទ្ធតែអ្នកបានវិលត្រឡប់មកពីចូលរួមពិធីតាមបែបសាសនានៅក្នុងប្រទេសម៉ាឡេស៊ី។ ទោះជាក្រសួងសុខាភិបាលប្រកាសថា មានករណីអ្នកផ្ទុកជំងឺនេះ ៥១ នាក់នៅពេលនេះ ក៏ដោយ ក៏ចំនួននៅមិនទាន់រាប់បញ្ចូលមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេស ដែលកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត បាននិយាយក្នុងសារបែកធ្លាយមួយកាលពីដើមសប្ដាហ៍នេះ។ សារសំឡេងនោះ ត្រូវបានលោក ហ៊ុន ម៉ានិត បញ្ជាក់ប្រាប់អាស៊ីសេរី ថាពិតជាសំឡេងរបស់លោកមែន៖ « »។ លោក ហ៊ុន ម៉ានិត អះអាងថា គ្មានអ្វីចម្លែកទេ ដែលមន្ត្រីជាន់ខ្ពស់ក្នុងជួររបបឱពុករបស់លោកឆ្លងជំងឺនេះ ព្រោះនៅប្រទេសក្រៅក៏មិនខ្វះមន្ត្រីជាន់ខ្ពស់ឆ្លងដូចតែគ្នាដែរ។ ទោះជាលោក ហ៊ុន ម៉ានិត ដែលមានតួនាទីជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការមជ្ឈិមបក្ស ថារឿងនេះគ្មានអ្វីចម្លែកក៏ដោយ អ្វីដែលចម្លែកគឺមន្ត្រីក្នុងជួររដ្ឋាភិបាលបរទេស ដែលមានផ្ទុកជំងឺនេះ ដូចជានៅសហរដ្ឋអាមេរិក កាណាដា និងអង់គ្លេសជាដើម សុទ្ធតែប្រកាសប្រាប់ជាសាធារណៈ ថាខ្លួនពិតជាមានផ្ទុកមេរោគនេះមែន។ ស្របពេលដែលលោក ហ៊ុន ម៉ានិត ធ្លោយមាត់និយាយអំពីមន្ត្រីជាន់ខ្ពស់ផ្ទុកជំងឺនេះ លោកក៏បានរិះគន់ប្រព័ន្ធសុខាភិបាលកម្ពុជា ដែលឪពុកលោកប្រឹងការពារនោះដែរ៖ « »។ អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ជុំវិញរឿងមិនបញ្ចូលឈ្មោះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ទៅក្នុងបញ្ជីអ្នកផ្ទុកជំងឺនេះនៅបាននៅឡើយទេ កាលពីថ្ងៃទី ២០ ខែ មីនា ដោយអ្នកស្រីប្រាប់ថា កំពុងជាប់រវល់ប្រជុំ៕ | 2020-03-21T20:39:00+07:00 | rfa.org | https://www.rfa.org/khmer/news/health/update-new-positive-Covid-19-excluded-govt-officer-03212020093908.html |
e88a20f7-dc5d-40d2-a32e-a7c84f767c67 | BREAKING NEWS: ប្រទេសបួគីណាហ្វាសូមានរដ្ឋមន្ត្រី៤នាក់ហើយ ឆ្លងជំងឺ COVID-19 (Video inside) | សេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលបួគីណាហ្វាសូ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងរ៉ែនៃប្រទេសអាហ្វ្រិកខាងលិចមួយនេះ គឺលោក អូម៉ារូ អ៊ីដានី (Oumarou Idani) ត្រូវបានធ្វើតេស្តចេញលទ្ធផល «វិជ្ជមាន» ចំពោះវីរុសកូរ៉ូណាថ្មី (COVID-19) ដែលជាហេតុធ្វើឲ្យក្នុងជួររដ្ឋាភិបាលមានរដ្ឋមន្ត្រីសរុប ០៤រូបហើយឆ្លងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។ ប្រភពខាងលើនេះបានឲ្យដឹងទៀតថា លោក Oumarou Idani ត្រូវបានធ្វើតេស្តរកឃើញផ្ទុក COVID-19 ក្រោយពីលោកបានដឹកនាំ គណៈប្រតិភូបួគីណាហ្វាសូ ត្រឡប់មកពីបំពេញទស្សនកិច្ចប្រទេសកាណាដាវិញ។ លោកគឺជារដ្ឋមន្ត្រីទី ៤ ហើយរបស់បួគីណាហ្វាសូ ដែលបានឆ្លងជំងឺរាតត្បាតសកលនេះ ខណៈស្ថានភាពសុខភាពរបស់លោក ត្រូវបានគេអះអាងថា នៅល្អជាធម្មតានៅឡើយក្នុងកំឡុងការព្យាបាល។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីបួគីណាហ្វាសូបីរូបទៀត ដែលបានឆ្លងជំងឺ COVID-19 រួចមកហើយនោះមានដូចជា រដ្ឋមន្ត្រីក្រសួងអប់រំ, ក្រសួងរដ្ឋបាលដែនដី, និងក្រសួងការបរទេស។ ប្រទេសអាហ្វ្រិកខាងលិចមួយនេះ បានរកឃើញអ្នកឆ្លង COVID-19 ដំបូងនៅថ្ងៃទី០៩ ខែមីនា ហើយរហូតមកដល់ពេលនេះមានសរុប ៤០ករណី។ ជុំវិញបញ្ហានេះប្រធានាធិបតីបួគីណាហ្វាសូលោក រ៉ូច ម៉ាច គ្រីស្ទាន កាប័រ (Roch Marc Christian Kabore) បានប្រការដាក់បំរាមគោចរ ទូទាំងប្រទេសចាប់ពីម៉ោង ៧៖០០នាទីយប់រហូតដល់ម៉ោង ៥៖០០នាទីព្រឹក ដោយចាប់អនុវត្តពីថ្ងៃសៅរ៍នេះតទៅតែម្តង៕ | 2020-03-21T19:41:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/internationalnews/152249-2020-03-21-05-41-32.html |
6b9b74bb-8505-4053-b6ee-c1f09fe9796d | ច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នៅចាំយាម-ហាលិក ដំណើរការជាធម្មតាដោយដាក់កន្លែងត្រួតពិនិត្យស្វែងរកជំងឺឆ្លងកូវិដ១៩ យ៉ាងម៉ឺងម៉ាត់ | លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការច្រកទ្វារអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី២១ ខែមីនា នេះថា ចំពោះច្រកទ្វារអន្តរជាតិ ចាំយាម-ច្រកអន្តរជាតិហាលិកខេត្តត្រាត មិនបានបិតទេ គឺដំណើរការធម្មតាក្រោយពីមានការផ្ទុះជំងឺឆ្លងវិរុសកូវិដ១៩ ដោយបានដាក់កន្លែងត្រួតពិនិត្យស្វែងរកជំងឺនេះយ៉ាងម៉ឺងម៉ាត់ផងដែរ។ លោកបន្តថា ។ លោកបានបញ្ជាក់ថា ចំពោះកម្ពុជា-ថៃ យើងបានរួមសហការគ្នាបានល្អបើមានបញ្ហាអ្វីកើតឡើង យើងត្រូវជូនដំណឹងគ្នាដោយរហ័សបំផុត ហើយធ្វើការទំនាក់ទំនងគ្នាគ្រប់វិនាទីគ្រប់ម៉ោង និងធ្វើការរាយការណ៍ជូនខេត្តជាប្រចាំ ហើយអនុវត្តន៍ទៅតាមបទបញ្ជាក់របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រសួងសុខាភិបាល រួមទាំងអាជ្ញាធរខេត្តជានិច្ច តែបើរាជរដ្ឋាភិបាលប្រកាសឲ្យបិទច្រកទ្វារអន្តរជាតិព្រំដែនគឺយើងត្រូវតែបិទ។ តែបច្ចុប្បន្ននេះច្រកទ្វារអន្តរជាតិចាំយាម-ហាលិក ដំណើរការជាធម្មតា ហើយភ្ញៀវជាតិ-អន្តរជាតិ ធ្វើដំណើរឆ្លងកាត់ធម្មតា តែអ្វីដែលគួរឲ្យកត់សំគាល់នោះ គឺមិនសូវមានភ្ញៀវចេញចូលទេ ក្រោយពីមានជំងឺឆ្លងវិរុសកូវិដ១៩នេះផ្ទុះឡើង។ លោកបានធ្វើការណែនាំដល់បងប្អូនចេញចូល និងប្រជាពលរដ្ឋទាំងអស់ឲ្យចេះថែរក្សាសុខភាព និងចេះការពារខ្លួនឯក ហើយអនុវត្តន៍ទៅតាមការណែរបស់ក្រសួងសុខាភិបាល និងលោកគ្រូអ្នកគ្រូពេទ្យជាប្រចាំ៕ | 2020-03-21T19:36:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152247-2020-03-21-05-36-17.html |
53c0b26e-d537-4710-ac68-5c3c97b433c1 | សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ហុង ពីវ ជួយឧបត្ថម្ភ២លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បី ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (Video inside) | សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណដល់អ្នកឧកញ៉ា ហុង ពីវ និងអតិថិជនទាំងអស់នៃបុរីពិភពថ្មី ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន២លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។ នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះអ្នកឧកញ៉ា ដែលបានផ្តល់ជំនួយទឹកប្រាក់ចំនួន ២លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល សម្រាប់ចចូលរួមក្នុងប្រតិបត្តិការទប់ទល់ នឹងជំងឺកូវីដ-១៩ (Covid-19)។ វិភាគទានជាជំនួយដល់បុព្វហេតុដ៏ថ្លៃថ្លានេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា»។ | 2020-03-21T18:19:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152231-2020-03-21-04-19-08.html |
4c6c4724-9cf9-427c-aa41-06dacb41468d | អភិបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខបងប្អូនខ្មែរដែលឆ្លងជំងឺ Covid-19 និងលើកទឹកចិត្តពួកគាត់កុំមានការភិតភ័យ ខណៈក្រុមគ្រូពេទ្យថែទាំបានយ៉ាងល្អបំផុត | លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកទឹកចិត្តបងប្អូនខ្មែរដែលផ្ទុកវីរុស Covid-19 ថា សូមកុំមានការភិតភ័យអ្វី ព្រោះជំនាញពេទ្យពិតជាមានប្រសិទ្ធភាព ដោយអាច ព្យាបាលអ្នកជំងឺបានធូរស្បើយ ហើយឈានដល់ការជាសះស្បើយនាពេលឆាប់ៗនេះ មិនខានឡើយ ដូច្នេះសូមបងប្អូនកុំស្លន់ស្លោ កុំគិតច្រើន កុំស្ត្រេស ដែលនាំឱ្យខ្សោយប្រព័ន្ធការពាររាង្គកាយ និងនាំឱ្យបាកទឹកចិត្តជាដើម។ លោកអភិបាលខេត្ត បានលើកទឹកចិត្តយ៉ាងដូច្នេះ នៅគ្រាដែលលោកបានដឹកនាំមន្ត្រីជាច្រើននាក់ ចុះសួរទុក្ខ និងចែកអំណោយដល់បងប្អូន អ្នកផ្ទុកវីរុស Covid-19 នៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ នាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ នាឱកាសនោះ លោកអភិបាលខេត្ត ក៏បានប្រាប់ប្រជាពលរដ្ឋកុំព្រួយបារម្ភ ចំពោះជំងឺ Covid-19 នេះ ព្រោះលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ កំពុងតែព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ហើយរាជរដ្ឋាភិបាលមិនទុកឱ្យបងប្អូនឯការឡើយ ជាពិសេសជុំវិញករណីជំងឺរលាកសួតថ្មី Covid-19 បង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះតែម្ដង ដោយតែងតែជំរុញដល់មន្ត្រីថ្នាក់ក្រោមឱ្យថែទាំ និងទុកចិត្តទុកឱ្យបានម៉ត់ចត់ជាទីបំផុត។ លោក គង់ សោភ័ណ្ឌ ក៏បានសំដែងអំណរអរគុណបំផុតចំពោះក្រុមគ្រូពេទ្យ ដែលបានប្រឹងប្រែងធ្វើការទាំងថ្ងៃ ទាំងយប់រហូតដល់១៥ ទៅ ១៦ម៉ោង ក្នុង១ថ្ងៃ ជំវិញករណី COVID-19 នេះ។ លោកអភិបាលខេត្តបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំជូនដល់បងប្អូននាពេលនេះ មានចំនួនតិចតួចក្តី ក៏សង្ឃឹមថា នឹងអាចសម្រួលដល់បងប្អូនបានមួយចំណែកតូច ហើយក៏ជាការបង្ហាញនូវការគិតគូររបស់ថ្នាក់ដឹកនាំ។ លោកក៏បានផ្ញាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានអនាម័យឱ្យបានគ្រប់ៗគ្នា ត្រូវលាងសំអាតដៃឱ្យបានញឹកញាប់ ពេលធ្វើដំណើរចេញទៅខាងក្រៅត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ។ អំណោយមនុស្សធម៌ ដែលបានឧបត្ថម្ភរួមមាន៖ មីខ្លាឃ្មុំចំនួន ៤កេស ទឹកសុទ្ធ ២កេស ទឹកផ្លែឈើ ២កេស និងថវិកាឧបត្ថម្ភដល់គ្រួសារអ្នកជំងឺចំនួន ២លានរៀល និងអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យឧបត្ថម្ភថវិកា ១លានរៀល។ គួរជម្រាបថា ពលរដ្ឋនៅខេត្តកណ្ដាលមានចំនួន១១នាក់ ត្រូវបានយកកំហាកទៅពិនិត្យ ជាលទ្ធផលឃើញវិជ្ជមានម្នាក់ អវិជ្ជមានចំនួន១០នាក់ ខណៈដែលមនុស្សម្នាក់ដែលមានផលវិជ្ជមាននោះគឺស្ថិតនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល៕ | 2020-03-21T18:08:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152225-2020-03-21-04-08-26.html |
e13df2d2-2008-45ff-9721-5dc81c8d0b27 | អ្នកឧកញ៉ា ហុង ពីវ ជួយឧបត្ថម្ភ២លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បី ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ | អ្នកឧកញ៉ា ហុង ពីវ និងអតិថិជនទាំងអស់នៃបុរីពិភពថ្មី សូមជួយចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន២លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។ * កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល៖ ០១២ ៨៤២ ៩៦៦, ០១២ ៨៣៨ ៨៨៥, ០១២ ៧៣១ ៨៨៨, ០១២ ៧៧៦ ៥៧៨។ * កន្លែងទី២៖ គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ ០១២ ៩៦១ ៩៧១ និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងតាមរយៈសារលិខិតរបស់សម្តេចថា ជំនួយដែលនឹងត្រូវបានផ្តល់, រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង។ សម្តេចក៏សូមជូនពរដល់ជូនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ៕ | 2020-03-21T16:50:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152215-2020-03-21-02-50-54.html |
728c7f10-aacd-4bf6-b379-8fad0cb67c40 | អាសូរណាស់ ! សិង្ហបុរី បិទជើងហោះហើរអស់ទៅហើយ តេីជំងឺម៉ាក់ខ្ញុំនឹងទៅជាយ៉ាងណាទៅបេីអត់ថ្នាំលេបនោះ | យោងតាមគណនីហ្វេសប៊ុករបស់បងស្រីម្នាក់ឈ្មោះ ពណ៌ ពណ៌ បានបង្ហោះរូបម្ដាយរបស់ខ្លួន ព្រមទាំងបានសរសេររៀបរាប់ថា៖ «Singapore បិទលែងអោយទៅហេីយ តេីជម្ងឺម៉ាក់ខ្ញុំនឹងទៅជាយ៉ាងណាទៅបេីអត់ថ្នាំលេបនោះ តេីមានមិត្តណាមានស្គាល់អ្នកនៅ Singapore ត្រូវមកស្រុកខ្មែរដែរទេ។ បេីមានសូមជួយយកបុណ្យផង ខ្ញុំសូមផ្ញេីរថ្នាំម៉ាក់ខ្ញុំប្រហែលកន្លះគីឡូប៉ុណ្ណោះ ដេីម្បីបន្តជីវិតគាត់បន្ត សូមមិត្តគ្រប់គ្នាមេត្តាជួយផង បេីSingapore នៅបេីកអោយទៅនោះ ទោះកូនត្រូវទៅទាំងប្រឈមនឹងឆ្លងជម្ងឺសាហាវ Covid19 នេះ ក៏កូនសុខចិត្តឡេីងទៅដេីម្បីម៉ាក់ដែរ សូមមានអ្នកចិត្តបុណ្យមេត្តាជួយជីវិតម៉ាក់ខ្ញុំផង»៕ | 2020-03-21T16:16:50+07:00 | kbnnews.com | https://kbn.news/archives/155061 |
73d67c9f-3dda-4795-9efb-4cce63fbddf8 | រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ញើជូនមាតាបិតាក្នុងការជួយគាំទ្រកូនៗឲ្យរៀនសូត្រនៅផ្ទះ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 (Video inside) | បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ តាមរយៈវីដេអូខ្លីមួយ បានផ្ញើជូនមាតាបិតាក្នុងការជួយគាំទ្រកូនៗឲ្យរៀនសូត្រនៅផ្ទះ ដើម្បីចូលរួមការពារ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានចូលរួមសហការជាមួយក្រសួងអប់រំ ក្នុងការបង្ការទប់ស្កាត់ នៃការរីករាលដាលនៃជំងឺ Covid-19 តាមរយៈការសម្រេចដាក់ឲ្យ អនុវត្តន៍វិស្សមកាលតូច មុនកាលកំណត់រហូតដល់មានការជូនដំណឹងតាមក្រោយ។ លោករដ្ឋមន្ត្រីក៏បានណែនាំដល់មាតាបិតាទាំងអស់ សូមកុំឲ្យកូនៗដើរលេងនៅកន្លែង ដែលអាចមានហានិភ័យខ្ពស់ ចំពោះសុខភាព ពិសេសសូមណែនាំឲ្យកូនចៅរក្សានូវអនាម័យ លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ទៅតាមគោលការណ៍ណែនាំរបស់ក្រសួង។ លោកបណ្ឌិតសភាចារ្យបន្ថែមទៀតថា សូមជម្រាបថា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេក្តីណែនាំបន្ទាន់មួយ ដោយសម្រេចឲ្យសិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់ នៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងថ្មី៕ | 2020-03-21T14:51:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152209-2020-03-21-00-51-18.html |
6c7b7e5b-5178-43bd-a1d8-bedfd716448d | ចិនបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ ឲ្យមកជួយបង្រៀនអំពីវិធីព្យាបាលជំងឺកូវីដ១៩ នៅកម្ពុជា | បន្ទាប់ពីទទួលបានជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីវិធីព្យាបាលជំងឺកូវីដ១៩។ ក្រុមគ្រូពេទ្យចិនទាំង៧នាក់នេះ នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ គិតរហូតមកដល់ថ្ងៃទី២០ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥១នាក់ហើយ គឺ៖ ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ) ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។ ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទី១៥, ទី១៦៖ បុរសជនជាតិខ្មែរ ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា ទី១៧, ១៨, ១៩, ២០៖ បុរសជនជាតិខ្មែរ (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។ ទី៣៤៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត ទី៣៥៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត ទី៣៦៖ ជនជាតិខ្មែរ អាយុ៧១ឆ្នាំ នៅខេត្តត្បូងឃ្មុំ ទី៣៧៖ ជនជាតិខ្មែរ អាយុ៥២ឆ្នាំនៅខេត្តត្បូងឃ្មុំ។ ទី៣៨៖ ស្រ្តីអាយុ៣៥ឆ្នាំ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង ទី៣៩៖ ស្រ្តីអាយុ៤១ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង ទី៤០៖ បុរសអាយុ៦០ឆ្នាំ នៅខេត្តកណ្តាល ទី៤១៖ បុរសអាយុ៣៤ឆ្នាំ នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ទី៤២៖ បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៣៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៤៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៥៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៥១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៦៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៤៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៧៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៦២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម។ ទី៤៨៖ ជនជាតិម៉ាឡេស៊ី អាយុ៣៩ឆ្នាំ ធ្វើការងារផ្សព្វផ្សាយសាសនា នោខេត្តកំពង់ចាម ទី៤៩៖ ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ដែលបានឆ្លងបន្តពីបុរសម្នាក់ដែលមានវិជ្ជមានកូវីដ១៩ ពេលវិលត្រឡប់ពីប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជា ទី៥០៖ បុរសខ្មែរអាយុ៤៨ឆ្នាំ នៅក្រុងបាង់ដំបង ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី ទី៥១៖ បុរសខ្មែរអាយុ៣៨ឆ្នាំ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី៕ | 2020-03-21T08:21:29+07:00 | kbnnews.com | https://kbn.news/archives/154991 |
ae5e2f3b-459d-41b9-b073-a83cb2d451af | BREAKING NEWS: អ៉ីតាលី កាន់តែធ្ងន់ធ្ងរ! ក្នុងមួយថ្ងៃមនុស្ស៦២៧នាក់ថ្មីទៀតស្លាប់ដោយសារជំងឺ Covid-19 ធ្វើឲ្យចំនួនស្លាប់កើនលើស៤០០០នាក់ (Video inside) | ចំនួនមនុស្សស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងប្រទេសអ៉ីតាលី បានកើនឡើងដល់៤០៣២នាក់ ក្រោយពីអ្នកជំងឺ៦២៧នាក់ថ្មីទៀត បានស្លាប់នៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលអត្រាមរណនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសអ៉ីតាលី។ នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយនាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ គិតត្រឹមល្ងាចថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៨២ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញ ទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២៦៥,៨៦៧ករណី ដែលក្នុងនោះ ១១,១៨០នាក់ស្លាប់ និង ៩០,៦០៣នាក់ ជាសះស្បើយនៅទូទាំងសកលលោក៕ | 2020-03-21T07:28:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/internationalnews/152206-2020-03-20-17-28-37.html |
1cc1b915-df5d-4fb8-b929-f16fa9598b52 | TOP NEWS: ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន៤ករណីថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៥១នាក់ (Video inside) | ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន០៤ករណីបន្ថែមទៀត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៥១នាក់ហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច បានឱ្យដឹងថា ករណីថ្មីនេះ មានជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិខ្មែរ៣នាក់ ដែលនៅខេត្តកំពង់ចាម រាជធានីភ្នំពេញ និងខេត្តបាត់ដំបង។ បច្ចុប្បន្ន អ្នកជំងឺទាំង៤នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែក ហើយក្នុងចំណោមនោះ ក៏មានផងដែរនៅអ្នកឆ្លងពីអ្នកមានផ្ទុកមេរោគកូវីដ១៩ ដែលពិនិត្យឃើញវិជ្ជមាន ពេលត្រឡប់ពីបុណ្យសាសនាមកពីប្រទេសម៉ាឡេស៊ី។ ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ) ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។ ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទី១៥, ទី១៦៖ បុរសជនជាតិខ្មែរ ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា ទី១៧, ១៨, ១៩, ២០៖ បុរសជនជាតិខ្មែរ (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។ ទី៣៤៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត ទី៣៥៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត ទី៣៦៖ ជនជាតិខ្មែរ អាយុ៧១ឆ្នាំ នៅខេត្តត្បូងឃ្មុំ ទី៣៧៖ ជនជាតិខ្មែរ អាយុ៥២ឆ្នាំនៅខេត្តត្បូងឃ្មុំ។ ទី៣៨៖ ស្រ្តីអាយុ៣៥ឆ្នាំ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង ទី៣៩៖ ស្រ្តីអាយុ៤១ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង ទី៤០៖ បុរសអាយុ៦០ឆ្នាំ នៅខេត្តកណ្តាល ទី៤១៖ បុរសអាយុ៣៤ឆ្នាំ នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ទី៤២៖ បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៣៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៤៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៥៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៥១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៦៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៤៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៧៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៦២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម។ ទី៤៨៖ ជនជាតិម៉ាឡេស៊ី អាយុ៣៩ឆ្នាំ ធ្វើការងារផ្សព្វផ្សាយសាសនា នោខេត្តកំពង់ចាម ទី៤៩៖ ជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ដែលបានឆ្លងបន្តពីបុរសម្នាក់ដែលមានវិជ្ជមានកូវីដ១៩ ពេលវិលត្រឡប់ពីប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជា ទី៥០៖ បុរសខ្មែរអាយុ៤៨ឆ្នាំ នៅក្រុងបាង់ដំបង ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី ទី៥១៖ បុរសខ្មែរអាយុ៣៨ឆ្នាំ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលត្រឡប់ពីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី៕ | 2020-03-21T04:12:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152200-2020-03-20-14-12-07.html |
8e1daf97-6420-4a50-b6ae-c29d567d5c10 | កត្តាដែលនាំឲ្យកូរ៉េខាងត្បូងជោគជ័យ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 នាមួយរយៈចុងក្រោយនេះ (Video inside) | ប្រទេសកូរ៉េខាងត្បូងត្រូវបានគេកោតសរសើរយ៉ាងខ្លាំង ចំពោះសមត្ថិភាពគ្រប់គ្រង និងទប់ស្កាត់នៃការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេស។ ជាពិសេសគឺប្រព័ន្ធបច្ចេកវិទ្យាឃ្លាំមើល និងតាមដានអ្នកជំងឺ ព្រមទាំងកម្មវិធីតេស្តពិនិត្យរករោគ ដ៏ធំសម្បើមរបស់កូរ៉េខាងត្បូង ដែលបានដាក់ឲ្យប្រើប្រាស់នៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃសុក្រ ទី ២០ ខែមីនា ឆ្នាំ ២០២០។ កូរ៉េខាងត្បូងត្រូវបានគេចាត់ទុកថា ជាប្រទេសអាស៊ីមួយដែលបានរងគ្រោះ ធ្ងន់ធ្ងរបំផុតបន្ទាប់ពីចិន ដោយសារការផ្ទុះរីករាលដាលនៃជំងឺ COVID-19។ ប្រទេសអាស៊ីខាងកើតមួយនេះ ដែលមានប្រជាជនជាង ៥០លាននាក់ មានអ្នកឆ្លងសរុបប្រមាណជាង ៨ពាន់នាក់ ក្នុងនោះអ្នកជំងឺ ៩៤នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺដ៏កាចសាហាវមួយនេះ។ តែទោះយ៉ាងណា សន្ទុះនៃការឆ្លងរីករាលដាលនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចលំដាប់ទីបួន នៅអាស៊ីមួយនេះបានថមថយចុះយ៉ាងខ្លាំង នារយៈពេលមួយសប្តាហ៍ចុងក្រោយនេះ បើប្រៀបធៀបនឹងតួលេខ នៃអ្នកឆ្លងនាសប្តាហ៍មុនៗ។ បើតាមអ្នកអង្កេតការណ៍បានឲ្យដឹងថា និន្នាការនៃការធ្លាក់ចុះករណីឆ្លងថ្មីៗ នៅក្នុងប្រទេសកូរ៉េខាងត្បូងក៏ព្រោះតែប្រទេសនេះបានប្រើប្រាស់ ដើម្បីកំណត់ថា តើនរណាជាអ្នកប្រភពចម្លងរោគដំបូងគេ។ ប្រព័ន្ធបច្ចេកវិទ្យាឃ្លាំមើល និងតាមដានអ្នកជំងឺទាំងនេះ គឺត្រូវបានធ្វើឡើងតាមរយៈកាមេរ៉ាសុវត្ថិភាព CCTV និងតាមរយៈកាតធានាគារ និងការប្រើប្រាស់ទូរស័ព្ទដៃជាដើម។ ចំនុចមួយទៀតដែលធ្វើឲ្យប្រទេសកូរ៉េខាងត្បូង ទទួលបានជោគជ័យក្នុងគ្រប់គ្រងស្ថានការណ៍ នៃរីករាលដាលជំងឺ COVID-19 ផងដែរនោះ គឺការធ្វើតេស្តហើយធ្វើតេស្តទៀត ពោលគឺធ្វើតេស្តយ៉ាងណា ឲ្យបានច្រើនបំផុតតាមទៅអាចធ្វើទៅបាន។ វាជាយុទ្ធសាស្ត្រដ៏សាមញ្ញ តែមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីកំណត់ និងស្វែងរកអ្នកជំងឺ។ ប្រទេសនេះ មានប្រព័ន្ធថែទាំសុខភាពដែលមានសមត្ថភាពខ្ពស់ និងឧស្សាហកម្មជីវបច្ចេកវិទ្យាទំនើប ដែលអាចផលិតឧបករណ៍ធ្វើតេស្តបានរហ័ស។ កត្តាទាំងនេះជួយឲ្យកូរ៉េខាងត្បូងមានសមត្ថិភាព អាចធ្វើតេស្តរហូតដល់ ១៥,០០០នាក់ក្នុងមួយថ្ងៃ។ ជាការពិតណាស់ ប្រទេសចិនក៏បានចែករំលែក និងចងក្រងជាសៀវភៅផងដែរ អំពីវិធីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19 ដែលខ្លួនជិតបានទទួលជោគជ័យ ទាំងស្រុងទៅហើយនោះ។ ដោយឡែក ជាជោគជ័យបឋម នៃប្រទេសកូរ៉េខាងត្បូងពេលនេះ គឺជាមេរៀនថ្មីថែមមួយទៀតផងដែរ សម្រាប់បណ្តាប្រទេសនានា យកទៅធ្វើការស្វែងយល់ ដើម្បីឈានទៅបង្កើតភាពជោគជ័យ លើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល COVID-19៕ | 2020-03-21T02:06:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/internationalnews/152194-2020-03-20-12-06-41.html |
f095490d-e694-4240-a603-5252f4867a6a | ចិនបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ មកកាន់កម្ពុជា ដើម្បីជួយបង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ (Video inside) | បន្ទាប់ពីជោគជ័យ ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសទេសចិន ពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩។ ក្រុមគ្រូពេទ្យទាំងអស់ នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីស្ថានទូតចិន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ គិតរហូតមកដល់ថ្ងៃទី២០ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤៧ករណីហើយ ក្នុងនោះមានប្រុស៤៣នាក់ និងនារីចំនួន៤នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដផងដែរ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បានសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩៕ | 2020-03-21T01:45:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152189-2020-03-20-11-45-04.html |
f5237912-4842-447e-8e09-ee25614f8bee | លោកស្រី ពេជ ចន្ទមុន្នី៖ សមាគម TYDA ចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺ Covid-19 | លោកស្រី ពេជ ចន្ទមុន្នី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយនិស្សិតឯកទេស នឹងអ្នកស្ម័គ្រចិត្តតាមការអំពាវនាវ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ លោកស្រី ពេជ ចន្ទមុន្នី បានថ្លែងថា ការជួបជុំសំណេះសំណាលនៅពេលនេះ គឺជាការជួយបំផុស ឲ្យនិស្សិតឯកទេស និងអ្នកស្ម័គ្រចិត្ត ចូលរួមសកម្មភាពមនុស្សធម៌ ដោយស្ម័គ្រចិត្តតាមការអំពាវនាវ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA)។ លោកស្រី ពេជ ចន្ទមុន្នី បានគូសបញ្ជាក់ថា កម្លាំងស្ម័គ្រចិត្តនាពេលនេះ គឺជាវីរបុរសខ្សែត្រៀមទី១ ដើម្បីចូលរួមត្រៀមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងជួយដល់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ លោកស្រីបន្ដទៀតថា ក្រសួងសុខាភិបាល បានត្រៀមសម្ភារៈបច្ចេកទេស និងការបណ្ដុះបណ្ដាលត្រឹមត្រូវដែលនេះ គឺជាការទទួលខុសត្រូវ ចំពោះកម្លាំងស្ម័គ្រចិត្ត តាមរយៈសមាគម TYDA ដែលការស្ម័គ្រចិត្តនេះ បានចេញពីបេះដូង ពីឆន្ទៈ ដើម្បីរួមគ្នាជួយខ្មែរ នៅក្នុងដំណាក់កាលនេះ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងក្រុមការងារ របស់សមាគម TYDA នឹងនៅជាមួយបងប្អូនស្ម័គ្រចិត្ដទាំងអស់ គ្រប់ពេលវេលាតាមរយៈការយកចិត្ត ទុកដាក់ចំពោះសុខទុក្ខ របស់បងប្អូនស្ម័គ្រចិត្ត ក្នុងការបំពេញភារកិច្ច ដ៏មានអត្ថន័យនេះ ដោយមិនទុកឲ្យបងប្អូនណាម្នាក់ចោលនោះទេ។ ក្នុងឱកាសនោះ លោកស្រី ក៏បានផ្ដាំផ្ញើ ការសាកសួរសុខទុក្ខ ការកោតសរសើរ និងការថ្លែងអំណរគុណ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ចំពោះកម្លាំងស្ម័គ្រចិត្ត ទាំងអស់ ដែលនេះគឺជាការយកចិត្តទុកដាក់ ចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ ដោយមិនទុកឲ្យនរណាម្នាក់ចោលនោះទេ ហើយនេះ គឺជាលើកទឹកចិត្តរបស់ប្រមុខ រាជរដ្ឋាភិបាល។ លោកស្រី ពេជ ចន្ទមុន្នី បានលើកឡើងថា សមាគម TYDA បានចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺ Covid19 តាមរយៈការអប់រំសុខភាព ដល់សហគមន៍ ជួយបំផុសបំផុលនិស្សិត អ្នកស្ម័គ្រចិត្តឲ្យ និងជួយគៀងគរសប្បុរសជន ឲ្យចូលរួមសកម្មភាពមនុស្សធម៌។ ទន្ទឹមគ្នានោះ លោកស្រី ពេជ ចន្ទមុន្នី ក៏បានស្នើឲ្យយកចិត្តទុកដាក់ថែទាំសុខភាព ដោយការធ្វើអនាម័យលាងដៃនឹងសាប៊ូ និងអាកុល។ ជៀសវាងការជួបជុំ មនុស្សច្រើន ដែរមិនចាំបាច់។ លោកស្រីបន្ដទៀតថា បើសិនជាបងប្អូនប្រជាពលរដ្ឋ មានអាការៈមិនស្រួលខ្លួន (ក្តៅខ្លួន ក្អក..) ត្រូវដាក់ខ្លួនឯង ឲ្យនៅដោយឡែកពីអ្នកដទៃ និងទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យ។ លើសពីនេះ ត្រូវបំបាត់ភាពភ័យខ្លាចជ្រុល យកចិត្តទុកដាក់ថែទាំសុខភាពខ្លួនឯង និងជួយដល់គ្រួសារ សហគមន៍ និងសង្គមជាតិ៕ | 2020-03-21T01:31:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152188-2020-03-20-11-31-38.html |
6b7bd2b4-c7bd-4e50-8136-695dd707e248 | ម្តាយកីឡាប្រដាល់ អេ ភូថង ដែលមានជំងឺមហារីកក្បាលធ្ងន់ធ្ងរ ដំណាក់កាលចុងក្រោយ បានចាកចេញពីពន្ធនាគារហើយ ក្រោយទទួលបាន ការលើកលែងទោសពីព្រះមហាក្សត្រ | ស្រ្តីឈ្មោះ អ៊ុត អន ម្តាយរបស់កីឡាប្រដាល់អេ ភូថង ដែលមានជំងឺមហារីកក្បាលធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ បានចាកចេញពីពន្ធនាគារហើយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។ នេះបើតាម លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News។ សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានចេញព្រះរាជក្រឹត្យមួយ លើកលែងទោសដល់ ទណ្ឌិតជាស្រ្តីឈ្មោះ អ៊ុត អន ហៅអាត អុន។ ការចេញព្រះរាជក្រឹត្យលើកលែងទោសនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោមកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ បើតាម លោក ជិន ម៉ាលីន បានឱ្យដឹងថា តាមរយៈការស្នើសុំរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គសមក) កាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើសុំដោយផ្ទាល់ទៅសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីផ្តល់នូវការលើកលែងទោសដល់ស្ត្រីមួយរូបឈ្មោះ អ៊ុត អន អាយុ ៥៨ឆ្នាំ ជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ ម២ ផ្អែកលើគោលការណ៍មនុស្សធម៌ ដោយស្រ្តីរូបនេះ បច្ចុប្បន្នកំពុងមានជំងឺមហារីកក្បាលធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ។ លោកបន្តថា តាមរយៈការចុះពិនិត្យ និងជួបផ្ទាល់ជាមួយស្រ្តីរូបនេះ នៅមណ្ឌលអប់រំកែប្រទី២ ម២ ក្រុមការងារ គសមក សង្កេតឃើញថា ស្ថានភាពជំងឺរបស់ស្រ្តីជាប់ឃុំរូបនេះ ពិតជាធ្ងន់ធ្ងរដូចការលើកឡើងរបស់អគ្គនាយកដ្ឋានពន្ធនាគារមែន ហើយករណីស្រ្តីនេះ ក៏មានសាលដីការសា្ថពរចេញដោយសាលាឧទ្ធរណ៍រួចហើយដែរ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ផ្តន្ទាទោស០៨ឆ្នាំ ពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងបានឃុំខ្លួនតាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ មកម្លះ ដូច្នេះការអនុវត្តទោសក្នុងពន្ធនាគារនៅសល់ប្រហែលជា ៣ខែទៀតប៉ុណ្ណោះ ដោយគិតពីថ្ងៃឃុំខ្លួន។ ការស្នើត្រង់ដោយផ្ទាល់ទៅសម្តេចតេជោ ក្នុងករណីនេះ គឺដើម្បីផ្តល់ឱកាសដល់ស្រ្តីជាប់ឃុំរូបនេះ ឆាប់បានចេញពីពន្ធនាគារ និងជួបជុំជាមួយក្រុមគ្រួសារសាច់ញាតិ សម្រាប់ពេលវេលាដែលនៅសេសសល់ចុងក្រោយរបស់គាត់។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមថ្លែងអំគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន ក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ និងមណ្ឌលអប់រំកែប្រទី២ ម២ ដែលបានផ្តល់នូវកិច្ចសហការក្នុងកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌នេះ។ នេះបើតាម លោកជិន ម៉ាលីន។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានថ្លែងអំណរគុណជាអនេកជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះកាយវិការនិងទឹកចិត្តមនុស្សធម៌ ដែលជាមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុតរកអ្វីប្រៀបប្រដូចពុំបាន ដែលសម្តេចតែងតែមានចំពោះជនគ្រប់រូប និងជាពិសេសការយកចិត្តទុកដាក់ និងគាំទ្រដោយផ្ទាល់របស់សម្តេច ដល់ការងារនិងបេសកកម្មរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងបុព្វហេតុលើកស្ទួយ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ៕ | 2020-03-21T01:06:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152181-2020-03-20-11-06-18.html |
348ac4cf-4555-408e-b0b4-55e1d21f8820 | អភិបាលខេត្តបាត់ដំបង នាំថវិកាមូលនិធិជាង២០លានរៀល ជូនមន្ទីរពេទ្យបង្អែកខេត្ត សម្រាប់ចែកជូនមន្រ្តីពេទ្យជួរមុខ និងអ្នកជំងឺ COVID-19 | នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ លោក ងួន រតន: អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំថវិកាមូលនិធិបង្ការទប់ស្កាត់ Covid-19 ចំនួន២០លាន ៨០ម៉ឺនរៀល ជូនមន្ទីរពេទ្យបង្អែកខេត្ត សម្រាប់ចែកជូនមន្រ្តីពេទ្យជួរមុខ និងអ្នកជំងឺដើម្បីលើកទឹកចិត្តដល់គ្រូពេទ្យ បានខិតខំយកចិត្តទុកដាក់មើលថែអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកវេបណ្ឌិត កាក់ សិលា បានឲ្យដឹងថា បន្ទាប់ពីមានការណែនាំពីរាជរដ្ឋាភិបាលក៏ដូចជា ក្រសួងសុខាភិបាលមក មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យបង្អែកខេត្ត បានត្រៀមខ្លួនជាស្រេច រៀបចំបន្ទប់សម្រាប់ដាក់អ្នកជំងឺព្យាបាលដោយឡែកពីគេ តាមគោការណ៍បច្ចេកទេសវិជ្ជសាស្រ្ត។ លោក កាក់ សិលា បានបន្តថា អ្នកផ្ទុកមេរោគ Covid-19 គិតពីថ្ងៃធ្វើតេស្តរកឃើញ និងបានចូលសម្រាកព្យាបាលចាប់តាំងពីដើមខែមីនា ឆ្នាំ២០២០មកទល់ពេលនេះ មានចំនួន ៦នាក់ហើយ ចំពោះអ្នកសង្ស័យមន្ទីរពេទ្យបានយកសំណាកទៅពិនិត្យមានចំនួនទៀត តែពុំទាន់ដឹងលទ្ធផលនៅឡើយទេ។ លោក ងួន រតន: បានឲ្យដឹងថា មេរោគ Covid-19 មិនមានផ្ទុះនៅក្នុងស្រុកខ្មែរទេ គឺគ្រាន់តែប្រជាពលរដ្ឋបានឆ្លងជំងឺពីក្រៅប្រទេសប៉ុណ្ណោះ ហើយបច្ចុប្បន្នបានបន្តឆ្លង គ្នាឯងនៅតាមសហគមន៍ បន្ត ដូច្នេះយើងត្រូវនាំគ្នាប្រយុទ្ធប្រឆាំងទប់ស្កាត់មិនឲ្យ Covid-19 រីករាលដាលបន្តទៀត តាមរយៈអនាម័យស្អាត ដោយលាងដៃជាប្រចាំ ពាក់ម៉ាស់ មិនត្រូវនៅជិតគ្នាច្រើននាក់ទេ ជៀសវាងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ឬច្រើននាក់បន្ថែមទៀត។ ដើម្បីចូលរួមចំណែក ចែករំលែកការលំបាកទាំងគ្រូពេទ្យជំនាញ និងអ្នកជំងឺផងនោះ លោកបានប្រមូលមូលនិធិជាថវិកាលើកទី១ បានចំនួន ២០លាន ៨០ម៉ឺនរៀល យកមកប្រគល់ប្រធានមន្ទីរពេទ្យចាត់ចែងទៅតាមជំនាញចែកដល់ពួកគាត់ផង។ បើក្រុមមូលនិធិនេះប្រមូលថវិកាពីការចូលរួមពីស្បុបុរសជនបានទៀត លោកនឹងយកមកប្រគល់ជូន បន្តទៀតផងដែរ៕ | 2020-03-20T23:46:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152164-2020-03-20-09-46-18.html |
21a55554-67b0-4d46-af27-0fb0eed6534b | TOP NEWS: សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ អំពីការកំណត់យកទីតាំងចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (Video inside) | សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីការកំណត់យកទីតាំចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល (តាមប្រកាសរបស់ក្រសួងសុខាភិបាល)។ គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ (០១២ ៩៦១ ៩៧១) និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ។ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់ជូនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ។ សូមជម្រាបថា ដើម្បីចូលរួមក្នុងការប្រយុទ្ធនឹងជំងឺ Covid-19 ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ ទ្រង់បានសព្វព្រះរាជហឫទ័យ ប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ សរុបចំនួន៣០ម៉ឺនដុល្លារ សម្រាប់ជួយដល់រាជរដ្ឋាភិបាល ក្នុងការបំពេញតាព្វកិច្ច។ ជាមួយគ្នានេះ ក៏មានសប្បុរសជនជាបន្តបន្ទាប់ បានផ្តល់ជំនួយជាថវិកាមួយចំនួន ដល់រាជរដ្ឋាភិបាលផងដែរ៕ | 2020-03-20T23:01:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152156-2020-03-20-09-01-17.html |
b2969dde-c07c-4504-9f8a-b6b375b7949c | រដ្ឋបាលខេត្ដកំពង់ចាម បង្កើតគណៈកម្មការ ដើម្បីប្រយុទ្ធនឹងជំងឺ Covid-19 | រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំ ដើម្បីបង្កើតគណៈកម្មការ ប្រយុទ្ធនឹងជំងឺ Covid-19។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញសេចក្តីសម្រេចលេខ ២៩ សសរ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្តីពីការបង្កើត គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (Covid-19) ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធាន។ សម្រាប់រដ្ឋបាលខេត្តកំពង់ចាម ក៏បានបង្កើតនូវគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅក្នុងខេត្តរបស់ខ្លួនដែរ ដែលមានលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជាប្រធានគណៈកម្មការ រួមនិងមន្ត្រីរាជការ មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនទៀតជាសមាជិក។ មន្ត្រីដដែលបានបញ្ជាក់ផងដែរថា អាជ្ញាធរខេត្តកំពង់ចាម បានចូលរួមយ៉ាងសកម្មជាមួយក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល និងអង្គការសុខភាព ពិភពលោកប្រចាំនៅកម្ពុជា រួមទាំងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ពោលបានសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការចាត់ចែង អនុវត្តនូវវិធានការនានា ក្នុងការបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់៕ | 2020-03-20T22:50:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152155-2020-03-20-08-50-43.html |
3c593584-0608-4088-82a4-a271e54d5b99 | គណៈកម្មការមូលបត្រកម្ពុជា តម្រូវឲ្យក្រុមហ៊ុនប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យមូលបត្រ ដាក់ឯកសារតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីបង្ការជំងឺ Covid-19 | ដើម្បីស្តីពីវិធានការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩ គណៈកម្មការមូលបត្រកម្ពុជា សម្រេចឲ្យក្រុមហ៊ុនប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យមូលបត្រ ដាក់ឯកសារតាមប្រព័ន្ធអេឡិចត្រូនិច។ ១៖ សូមស្គែន (Scan) សំណុំឯកសារជាទម្រង់ PDF រួចផ្ញើជា Soft Copy មកកាន់ Telegram លេខ 066 269 999។ ២៖ ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រងឯកសារគណៈកម្មការមូលបត្រកម្ពុជា សូមស្នើឱ្យមានការកំណត់ឈ្មោះសំណុំឯកសារ (File Name) ជាទម្រង់ «ឈ្មោះក្រុមហ៊ុន (ជាអក្សរឡាតាំង និងជាអក្សរកាត់)-ឆ្នាំខែថ្ងៃ-លេខ-កម្មវត្ថុ»។ ឧទាហរណ៍៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ស្នើសុំផ្តល់របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២០ តាមរយៈលិខិតលេខ២៣៤ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ ដូច្នេះត្រូវកំណត់ឈ្មោះឯកសារនោះគឺ «CSX-200320-234 ស្នើសុំផ្តល់របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២០»។ ៣៖ ក្រុមហ៊ុននៅតែមានភារកិច្ចបញ្ជូនសំណុំឯកសារជា Hard Copy មកគណៈកម្មការមូលបត្រកម្ពុជា និងបញ្ជាក់នៅលើស្រោមសំបុត្រនូវពាក្យថា «បានផ្ញើ Soft Copy»៕ សូមអានសេចក្ដីជូនដំណឹង របស់គណៈកម្មការមូលបត្រកម្ពុជាទាំងស្រុង៖ | 2020-03-20T22:49:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152154-2020-03-20-08-49-27.html |
45e43bb4-3d76-4ec7-88ab-e167cf0349c2 | ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ណែនាំកងកម្លាំងតាមព្រំដែន ត្រូវថែរក្សាសុខភាព និងអនាម័យគ្រប់ពេល ដើម្បីចៀសឆ្ងាយពីជំងឺ Covid-19 | លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការរងទទួលផែនការងារព្រំដែន បានថ្លែងប្រាប់នគរបាលការពារព្រំដែន ត្រូវថែរក្សាសុខភាពឲ្យបានល្អ ដោយរស់នៅប្រកបដោយអនាម័យ ដើម្បីចៀសឆ្ងាយពីជំងឺផ្សេងៗ ជាពិសេសជំងឺ Covid-19 ដែលកំពុងរាតត្បាត ពាសពេញពិភពលោក។ ការថ្លែងរបស់លោកស្នងការរងបែបនេះ នៅក្នុងឱកាសដែលលោក ចុះត្រួតពិនិត្យការងារ និងការស្នាក់នៅរបស់កងកម្លាំង ប៉ុស្តិ៍នគរបាលការពារព្រំដែនខ្សែត្រ ស្រុកកំពង់រោទិ៍ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ដែលមានការអមដំណើរដោយ លោកវរៈសេនីយ៍ឯក ខៀវ វិចិត្រ មេបញ្ជាការវរៈ៦០៩ និងលោកអនុសេនីយ៍ត្រី ព្រុំ ស៊ីណាត នាយរងផ្នែកស៊ើបការ។ លោកស្នងការរង បានថ្លែងនូវផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជូនកងកម្លាំងនគរបាល ការពារព្រំដែនខ្សែត្រផងដែរ។ មិនតែប៉ុណ្ណោះ លោកថែមទាំងជំរុញ ដល់កងកម្លាំងឲ្យយកចិត្តទុកដាក់ នូវការពារជំងឺឆ្លងគ្រប់ប្រភេទ ឬកូវីដ១៩ ដោយប្រើក្រម៉ា ឬពាក់ម៉ាស និងរៀបចំ ឲ្យមានធុង ទឹកសាប៊ូ អាកុល ឬ ផេះ សម្រាប់លាងសម្អាតដៃ មុននិងកាន់ប៉ះពល់សម្ភារៈ ឬហូបចំណីអាហារ ព្រមទាំងសម្អាតទីធ្លារ កន្លែងធ្វើការកន្លែងស្នាក់នៅ ឲ្យបានល្អ និងបានដាក់វិធានការ បង្កើនការល្បាតចល័ត ត្រួតពិនិត្យទប់ស្កាត់ការលួចជ្រៀត ចេញ-ចូលឆ្លងដែនខុសច្បាប់ របស់ជនបរទេស និងការនាំគ្រឿងញៀន ឆ្លងដែនខុសច្បាប់៕ | 2020-03-20T22:13:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152143-2020-03-20-08-13-42.html |
5bac6914-10cb-4faf-9560-dab9f85a5124 | រកឃើញ៤ករណីថ្មីទៀត សរុបទូទាំងប្រទេសអ្នកឆ្លងវីរុសកើនដល់៥១ករណី | រាជធានីភ្នំពេញ ៖ នាម៉ោង០៩និង១៣នាទីយប់ថ្ងៃទី២០ មីនា ២០២០នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសរកឃើញអ្នកជំងឺ COVID-19 ៤ករណីបន្ថែមទៀត ដូច្នេះសរុបទាំងអស់ចំនួន ៥១ករណី នៅក្នុងប្រទេសកម្ពុជា ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលមានដូចខាងក្រោមនេះ | 2020-03-20T21:27:30+07:00 | kbnnews.com | https://kbn.news/archives/154965 |
1c2a59d3-4341-4088-9ab2-ae7505591dec | អង្គការយូនីសេហ្វ ប្រគល់បណ្ណប្រកាសវិធានការការពារពីការឆ្លងជំងឺកូវីដ១៩ ចំនួន២ម៉ឺនបណ្ណ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ចែកចាយបន្តដល់ពលរដ្ឋ (Video inside) | ដើម្បីចូលរួមចំណែកទប់ស្កាត់ការពារ និងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ នៅកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ អង្គការយូនីសេហ្វ (UNICEF) បានផ្តល់នូវបណ្ណប្រកាសវិធានការការពារពីការឆ្លងជំងឺកូវីដ១៩ ចំនួន២ម៉ឺនបណ្ណ ជូនដល់កាកបាទក្រហមកម្ពុជា។ ពិធីប្រគល់នេះ បានធ្វើឡើងនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានពាំនាំប្រសាសន៍របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ អង្គការ UNICEF ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ សង្គ្រោះពលរដ្ឋងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា បន្ទាប់ពីជួយលើកកម្ពស់ការអភិវឌ្ឍ និងសុខភាពរបស់កុមារ ការពារសិទ្ធិរបស់ពួកគេ ជាពិសេសនៅពេលនេះ បានបន្ដចូលរួមក្នុងការទប់ស្កាត់ការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាតជាសកល។ លោកស្រី ពុំ ចន្ទីនី បានថ្លែងឱ្យដឹងថា បច្ចុប្បន្ននេះ ក្រៅពីគ្រោះមហន្ដរាយធម្មជាតិ នៅលើសកលលោក ក៏កំពុងតែរួមគ្នាការពារទប់ស្កាត់ វីរុសកូវីដ-១៩ (COVID-19) ដែលកំពុងរាតត្បាតលើសកលលោកនេះផងដែរ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងឆ្លងកាន់តែមានចំនួនកើនឡើងពីមួយទៅមួយថ្ងៃ។ ដើម្បីចូលរួមទប់ស្កាត់ការពារប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩នេះ កាកបាទក្រហមកម្ពុជា ក៏បានចូលរួមផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋកម្ពុជាយើងបន្ថែមទៀត ពីវិធានការការពារ រោគសញ្ញានៃជំងឺនេះ ជាពិសេសអនុវត្ដទៅតាមអប់រំរបស់ក្រសួងសុខាភិបាល ដែលបានប្រកាស ចៀសវាងការធ្វេសប្រហែស និងស្លន់ស្លោខ្លាំងពេករបស់ប្រជាពលរដ្ឋ ដែលអាចប្រឈមនឹងគ្រោះថ្នាក់ទៅវិញ ទោះវីរុសកូវីដ-១៩នេះ ងាយឆ្លង និងអាចសម្លាប់មនុស្ស តែក៏អាចព្យាបាលឱ្យជាសះស្បើយវិញផងដែរ។ ទន្ទឹមនឹងនោះ តំណាងអង្គការយូនីសេហ្វ លោកស្រី Cristian Manduate ក៏បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យអង្គការរបស់ខ្លួន បានចូលរួមចំណែកក្នុងការងារមនុស្សធម៌ ជាពិសេសរួមចំណែកទប់ស្កាត់ការពារប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ នៅកម្ពុជា៕ | 2020-03-20T21:08:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152136-2020-03-20-07-08-14.html |
a1e71a4d-e2f9-4b4f-822c-326de31ef8b2 | ក្រសួងសុខាភិបាល អំពាវនាវមណ្ឌលសុខភាពមូលដ្ឋាន បន្តព្យាបាលអ្នកជំងឺផ្តាសាយធម្មតា កុំផ្តោតតែបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ឬមន្ទីរពេទ្យរុស្ស៉ី (Video inside) | លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ក្រសួងសុខាភិបាលនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានអំពាវនាវមន្ត្រីសុខាភិបាល ដែលធ្វើការនៅតាមមណ្ឌលសុខភាពមូលដ្ឋាន បន្តព្យាបាលអ្នកជំងឺផ្តាសាយធម្មតា ចៀសវាងគិតតែបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ឬមន្ទីរពេទ្យរុស្ស៉ី ដោយគិតតែសង្ស័យ COVID-19។ ការចេញមកអំពាវនាវរបស់លោក លី សុវណ្ណ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍យ៉ាងច្រើន ពីប្រជាពលរដ្ឋតាមរយៈលេខ ១១៥ ថា មន្ត្រីសុខាភិបាលនៅតាមមូលដ្ឋាន តែងតែបញ្ជូនអ្នក មានរោគសញ្ញាកើតជំងឺផ្តាសាយ និងក្តៅខ្លួនធម្មតា ឲ្យទៅពិនិត្យ និងព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យរុស្ស៉ី ដោយសារមន្ត្រីមូលដ្ឋានយល់ថា ពួកគាត់សុទ្ធតែសង្ស័យមានការឆ្លង មេរោគ COVID-19។ បើតាមអ្នកនាំពាក្យ មកដល់ពេលនេះ ក្រសួងសុខាភិបាល មិនទាន់រកឃើញថា ករណីឆ្លងនៅមូលដ្ឋានទេ ពោលករណីឆ្លងទាំងអស់នៅកម្ពុជា កើតឡើងពីប្រជាពលរដ្ឋទើបមកពីក្រៅប្រទេស។ សម្រាប់ករណីឆ្លងនៅមូលដ្ឋានខេត្តសៀមរាបវិញ គឺអ្នកជំងឺរូបនោះបានប៉ះពាល់ផ្ទាល់ជាមួយនឹងជនជាតិជប៉ុន។ លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានឲ្យដឹងបន្ថែមថា រាល់អ្នកដែលមានរោគសញ្ញាផ្តាសាយ ក្តៅខ្លួន ក្អក ឬហៀរសំបោរ សូមកុំសង្ស័យថា ពួកគាត់ពាក់ព័ន្ធនឹងការឆ្លងមេរោគ COVID-19 ឲ្យសោះ បើសិនជាពួកគាត់គ្មានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស ឬធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកឆ្លងមេរោគ COVID-19 ឬធ្លាប់បានប៉ះពាល់ជាមួយសាកសព ដែលស្លាប់ដោយសារជំងឺផ្លូវដង្ហើមគ្រប់ប្រភេទ ដែលពុំបានធ្វើរោគវិនិច្ឆ័យ។ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានបញ្ជាក់យ៉ាងដូច្នេះថា៖ ។ សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ អ្នកកើត COVID-19 នៅកម្ពុជា កើនដល់ ៤៧នាក់ហើយ៕ | 2020-03-20T21:04:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152135-2020-03-20-07-04-37.html |
cba82736-7e3e-4943-b786-47d2ea5bce32 | អគ្គនាយកដ្ឋានពន្ធដារ តម្រូវឲ្យអ្នកជាប់ពន្ធដាក់លិខិតប្រកាសពន្ធតាមរយៈប្រព័ន្ធអនឡាញ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 | អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីនីតិវិធីនៃការស្គែន និងបញ្ជូលលិខិតប្រកាសពន្ធ លើប្រាក់ចំណូល ប្រចាំឆ្នាំ២០១៩ និងលិខិតប្រកាសពន្ធប្រចាំខែកុម្ភៈ ដល់ខែមីនា តាមសេវាកម្មអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ។ សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះបានបញ្ជាក់ថា ការសម្រេចឲ្យមានការដាក់លិខិតប្រកាសពន្ធ តាមអនឡាញនេះ ដើម្បីចូលរួមកាត់បន្ថយ និងទប់ស្កាត់ហានិភ័យនានា នៃការរីករាលដាល់នៃជំងឺកូវីដ (Covid-19) ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ | 2020-03-20T20:56:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152131-2020-03-20-06-56-09.html |
fa630a16-d3c9-43bf-a4b0-232be50e75bc | អ្នកឧកញ៉ា ឃុន ស្រី ឧបត្ថម្ភថវិកា ១១លានរៀល ដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-19 | អ្នកឧកញ៉ា ឃុន ស្រី អគ្គនាយិកាក្រុមហ៊ុនហ្គោដិនថោន និងក្រុមគ្រួសារ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានជួយឧបត្ថម្ភថវិកា១១លានរៀល តាមរយ:លោក ផេង សិទ្ធី អភិបាល ក្រុងបាត់ដំបង ជូនដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង សម្រាប់ព្យាបាលអ្នកជំងឺ Covid-19 ដែលកំពុងសម្រាកព្យាបាល ក្នុងមន្ទីពេទ្យខេត្តនេះ។ អ្នកឧកញ៉ា ឃុន ស្រី បានបញ្ជាក់ថា ដើម្បីចូលរួមការងារសង្គម ការងារមនុស្សធម៌ លោកស្រី និងក្រុមគ្រួសារ រីករាយសប្បាយចិត្តលះបង់ថវិកាផ្ទាល់ខ្លួន ដើម្បីជួយសង្គម ខណ:ដែលជំងឺនេះបានផ្ទុះនៅបរទេស ជាបន្តបន្ទាប់រហូតដល់ប្រជាពលរដ្ឋខ្មែរ បានឆ្លងរោគពីក្រៅប្រទេសចូលមកក្នុងប្រទេសខ្មែរថែមទៀត។ លោកស្រីអគ្គនាយិកាក្រុមហ៊ុន ហ្គោដិនថោន បានបន្តថា ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគនេះ យើងទាំងអស់គ្នាត្រូវខិតខំការពាររក្សាអនាម័យខ្ពស់បំផុត ដោយអនុវត្តតាមក្រសួងសុខាបានណែនាំ គឺត្រូវសម្អាត លាងដៃ ពាក់ម៉ាស់ជាប្រចាំ មិនត្រូវដើរលេងចូលរួមកន្លែងមានមនុស្សប្រមូលផ្តុំគ្នាច្រើនឡើយបើមិនចាំបាច់ មិនគួរចេញទៅក្រៅផ្ទះ ដើម្បីការពារឆ្លងរោគនេះមកក្រុមគ្រួសារ និងអ្នកដ៏ទៃបន្តគ្នាផងដែរ៕ | 2020-03-20T20:52:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152130-2020-03-20-06-52-25.html |
632c5e0b-c4f6-4def-803a-97f5599b7048 | ក្រសួងអប់រំ សម្រេចផ្អាកនីតិវិធីផ្ដល់អាជ្ញាបណ្ណ ជូនដល់គ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត ដែលដាក់ពាក្យស្នើសុំមកច្រកចេញចូលតែមួយ ដើម្បីទប់ស្កាត់ជំងឺកូរីដ-១៩ | ក្នុងស្មារតីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូរីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការផ្អាកនីតិវិធី នៃការផ្ដល់អាជ្ញាបណ្ណ ជូនដល់គ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត ដែលបានដាក់ពាក្យស្នើសុំ មកច្រកចេញចូលតែមួយរួចហើយ មួយរយៈសិនរហូតដល់ស្ថានភាពការណ៍ នៃការរាតត្បាតជំងឺកូរីដ១៩ មានសភាពស្ងប់ស្ងាត់។ នេះបើតាមលិខិតរបស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ផ្ញើជូនលោក លោកស្រី ជាម្ចាស់គ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត ដែលបានដាក់ពាក្យស្នើសុំទទួលស្គាល់ និងបង្កើតគ្រឹះស្ថានសិក្សាឯកជន នៅច្រកចេញចូលតែមួយ នៃក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ។ | 2020-03-20T19:47:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152115-2020-03-20-05-47-50.html |
f75dd19f-10c2-4815-994e-9f2c49f083f2 | ក្រសួងអប់រំ ដាក់ដំណើរការច្រកអេឡិចត្រូនិច ក្នុងការទទួលលិខិតរដ្ឋបាលទូទៅ និងឯកសារផ្សេងៗ ដើម្បីទប់ស្កាត់ជំងឺកូរីដ១៩ | ក្នុងស្មារតីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូរីដ១៩ ក្រសួងសម្រេចដាក់ឲ្យដំណើរការ ច្រកអេឡិចត្រូនិច ក្នុងការទទួលលិខិតរដ្ឋបាលទូទៅ និងឯកសារផ្សេងៗ ដែលផ្ញើមកក្រសួងអប់រំ យុវជន និងកីឡា និងសូមផ្ញើមកកាន់ Telegram ឬ WhatsApp លេខ ០៦៦ ៨២០ ០៤០។ តាមសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា គ្រប់ឯកសារទាំងអស់ ត្រូវបញ្ជាក់ឲ្យបានច្បាស់ នូវអាស័យដ្ឋានសម្រាប់ទំនាក់ទំនង ក្នុងករណីចាំបាច់ ទើបក្រសួងស្នើសុំឯកសារជា Hard Copy។ ក្នុងសេចក្ដីជូនដំណឹង បានបន្ថែមទៀតថា ក្រសួងនឹងទទួលឯកសារជា Hard Copy វិញ ខណៈពេលដែលការរីករាលដាលនៃជំងឺកូរីដ១៩ បានធូរស្រាល។ | 2020-03-20T18:50:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152106-2020-03-20-04-50-46.html |
bf3a86e3-fd40-49fd-b23e-c34ed79221f5 | ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ផ្តល់ការការពារពិសេសដោយឥតគិតថ្លៃ លើករណីជំងឺកូវីដ១៩ | ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA បានប្រកាសនូវការផ្តល់ជូនពិសេសដល់ អតិថិជនទាំងចាស់ និងថ្មីទាំងអស់របស់ខ្លួនទៅលើជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ។ ការការពារបន្ថែមនេះគិតចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០តទៅ រួមមាន៖ ការចំណាយសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ជាមួយនឹងថវិកាចំនួន៥០០ដុល្លាអាមេរិក សម្រាប់អតិថិជនម្នាក់ ក្នុងករណីត្រូវបានពិនិត្យឃើញថា មានជំងឺកូវីដ១៩ និង ៥,០០០ដុល្លាអាមេរិកសម្រាប់អតិថិជនម្នាក់បន្ថែមទៀតប្រសិនបើមានការបាត់ បង់ជីវិតពីជំងឺនេះ។ ការផ្តល់ជូនពិសេសនេះ មានសុពលភាពពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បន្ថែមលើអត្ថប្រយោជន៏ធានារ៉ាប់រងដែលមានស្រាប់។ លោក ស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានឱ្យដឹងថា «អេ អាយ អេ ខេមបូឌា នឹងនៅជាមួយប្រជាជនកម្ពុជា ដើម្បីរួមគ្នាប្រឆាំង នឹងការរាតត្បាតនៃជំងឺកូវីដ១៩។ យើងប្តេជ្ញាផ្តល់ជូននូវភាព ស្ងប់ចិត្តក្នុងគ្រាលំបាកនេះ តាមរយៈជំនួយហិរញ្ញវត្ថុបន្ថែមដល់ក្រុមគ្រួសារ ដែលទទួលរងផលប៉ះពាល់នេះ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា អេ អាយ អេ ខេមបូឌា មានជំហរយ៉ាងរឹងមាំទៅលើការប្តេជ្ញាចិត្ត ជួយឲ្យប្រជាជនកម្ពុជាទទួលបាន សុខភាព និងជីវិតកាន់តែប្រសើរ ហើយផ្តល់ជូនដល់ពលរដ្ឋគ្រប់រូបនូវការគាំទ្រ ដែលពួកគាត់ ត្រូវការក្នុងពេលចាំបាច់នេះ។ សូមបញ្ជាក់ថា អេ អាយ អេ គឺ ជាបុត្រ សម្ព័ន្ធ និងជាកម្មសិទ្ធិទាំងស្រុងរបស់ AIA Group Limited (“AIA”) ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេបំផុត នៅលើពិភពលោកដោយយោងតាមទីផ្សារមូលធននីយកម្ម។ សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨នៅ អាស៊ី ប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធ ដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េខាងត្បូង ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់(ចិន) វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ភូមា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៩ភាគរយនៅសិរីលង្កា និងការវិនិយោគរួមគ្នា៤៩ភាគរយនៅឥណ្ឌា។ អាជីវកម្មដែលបានក្លាយទៅជា AIA បច្ចុប្បន្ននេះបានចាប់ផ្តើមមួយសតវត្ស កន្លងមកក្នុងឆ្នាំ១៩១៩ នៅទីក្រុងសៀងហៃ។ AIA គឺជាក្រុមហ៊ុនឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (លើកលែងជប៉ុន) ដោយយោងលើបុព្វលាភធានារ៉ាប់រងជីវិត និងឈានមុខគេនៅក្នុងទីផ្សារភាគច្រើនរបស់ខ្លួន។ AIA មានទ្រព្យសរុប២៨៤ពាន់លានដុល្លាអាមេរិកគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ តាមរយៈបណ្តាញដ៏ទូលំទូលាយនៃភ្នាក់ងារដៃគូ និងធនធានមនុស្សនានា ទូទាំងអាស៊ី ប៉ាស៊ីហ្វិក AIA បម្រើម្ចាស់បណ្ណសន្យាធានារ៉ាប់រងច្រើនជាង៣៦លានបណ្ណ និងសមាជិកទទួលអត្ថប្រយោជន៍ធានារ៉ាប់រង តាមក្រុមហ៊ុននានាច្រើនជាង១៦លាននាក់។ អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងអាយុជីវិត ឈានមុខគេក្នុងទីផ្សារ ដើម្បីបំពេញតម្រូវការលើការការពារ និងការសន្សំរយៈពេល វែងរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាចូលរួមលើកកំពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរអង្វែង និង ជួយឲ្យប្រជាជនខ្មែរទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម និងលក្ខខណ្ឌនៃការផ្តល់ជូនពិសេសនេះ សូមទាក់ទងទីប្រឹក្សាផែនការជីវិត AIA ឬសេវាបម្រើអតិថិជន AIA Client Care តាមរយៈលេខទូរស័ព្ទ ០៨៦ ៩៩៩ ៤២៤ ឬទាញយកព័ត៌មានថ្មីៗតាមរយៈគេហទំព័រ aia.com.kh៕ | 2020-03-20T18:38:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152103-2020-03-20-04-38-55.html |
6402b435-bcad-4eb3-91ab-6da6e3861983 | ក្រសួងសុខាភិបាល ប្រកាសពីទីកន្លែង និងមន្ត្រីចាំទទួលថវិការបស់សប្បុរសជន ដែលចូលរួមជួយឧបត្ថម្ភសម្រាប់ប្រយុទ្ធ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ | ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ប្រកាសអំពីទីកន្លែង និងមន្ត្រីចាំទទួលថវិការបស់សប្បុរសជននានា សម្រាប់ប្រយុទ្ធ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ (Covid-19)។ សប្បុរសជនដែលចង់ថវិកាសម្រាប់ប្រយុទ្ធ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ អាចអញ្ជើញទៅទីស្តីការក្រសួងសុខាភិបាល ដែលមានអាស័យដ្ឋាន ដីឡូតិ័លេខ ៨០ វិថីសម្តេច ប៉ែន តុន (២៨៩) បន្ទាប់ផាន់ផ្ទាល់ដី និងអាចទាក់ទងទៅកាន់៖ ១៖ លោកស្រី យក់ សម្បត្តិ លេខទូរសព័្ទ ០១២ ៨៤២ ៩៦៦ , ២៖ លោក យូ ពិសី លេខទូរស័ព្ទ ០១២ ៨៣៨ ៨៨៥, ៣៖ លោក សុខ សំអាង លេខទូរស័ព្ទ ០១២ ៧៣១ ៨៨៨ និងលោក ប៊ុន រ៉ិ ទូរស័ព្ទលេខ ០១២ ៧៧៦ ៥៧៨៕ | 2020-03-20T17:28:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152095-2020-03-20-03-28-12.html |
dd7325f0-0ba1-4a91-91a8-758baf44d1d0 | រដ្ឋបាលខេត្តស្វាយរៀង ដាក់ចេញវិធានការ ៥ចំណុច ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 | លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ខេត្ត តំណាងលោកអភិបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ខេត្តស្វាយរៀង ដោយបានដាក់ចេញវិធានការ ៥ចំណុច ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដើម្បីឱ្យលេខាធិការដ្ឋានអនុវត្តន៍។ ត្រូវត្រៀមរៀបចំទីតាំងអគារ ដែលមានបន្ទប់ដាច់ដោយឡែកបន្ថែមទៀត សម្រាប់គ្រប់មន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឱ្យបានស្របតាមវិធានវេជ្ជសាស្ត្រ ត្រូវត្រៀមសម្ភារធនធានមនុស្ស សម្រាប់ត្រៀមលក្ខណៈសម្បត្តិដែលអាចកើតមានឡើងជាយថាហេតុ ត្រូវរៀបចំក្រុមវេនប្រចាំការតាមដានស្ថានភាពសុខភាពទូទៅប្រចាំថ្ងៃ ដែលមានអនុប្រធានលេខាធិការដ្ឋានជាប្រធានក្រុមវេននីមួយៗ ដើម្បីងាយស្រួលអន្តរាគមន៍ និងគ្រប់គ្រង់ស្ថានភាពជាក់ស្តែងដែលអាចកើតមាន ត្រូវអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីឆ្លងជំងឺ COVID-19 ដោយត្រូវចេះការពារខ្លួនដោយរស់នៅស្អាត ហូបស្អាត និងចេះអនាម័យខ្លួនប្រាណ ពិសេសលាងដៃនឹងសាប៊ូ ឬអាកុល ឱ្យបានជាប់ជាប្រចាំ ក្រុមការងារឆ្លើយតបបន្ទាន់ (RRT) ត្រូវចុះទៅបន្ទាន់ពេលដែលមានអ្នកសង្ស័យដែលមករកសេវានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកនានា នៅតាមស្រុក ក្រុង៕ | 2020-03-20T17:19:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152093-2020-03-20-03-19-24.html |
985801a9-b0a6-43b3-a3ce-3fadea3d8aaf | សម្តេច ហ៊ុន សែន កំណត់យកទីតាំង២កន្លែង សម្រាប់ទទួលជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ | នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នេះ សម្តេច ហ៊ុន សែន បានផ្ញើសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីការកំណត់យកទីតាំចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ ទីតាំងទី១- គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ គឺនៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល (តាមប្រកាសរបស់ក្រសួងសុខាភិបាល)។ កន្លែងទី២- គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ (០១២ ៩៦១ ៩៧១) និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។ សម្តេច បានលើកឡើងថា «ដោយបានជំនួយដែលនឹងត្រូវបានផ្តល់ រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង»។ ជាមួយគ្នានោះដែរ សម្តេច បានជូនពរដល់ជូនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ៕ | 2020-03-20T16:18:48+07:00 | kbnnews.com | https://kbn.news/archives/154914 |
d56786ee-1b3f-4b41-931a-cd2e38982b61 | ប្រសើរណាស់ ! ពេលនេះប្រដាប់ធ្វើតេស្ដរកវីរុស Covid-19 ចំនួន៣០០០ ដែលជាជំនួយមកពីចិន បានមកដល់ដៃប្រទេសកម្ពុជាហើយ | យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិន នៅកម្ពុជា បានបង្ហោះសារសរសេររៀបរាប់ថា៖«នាថ្ងៃទី១៩ ខែមីនា ពិធីប្រគល់ និងទទួលប្រអប់សារធាតុតេស្តរកជម្ងឺCOVID-19(Detection Reagent)ចំនួន៣០០០សម្រាប់ ដែលជាជំនួយរបស់ក្រុមហ៊ុន Wuxi Techstar Technology Co.Ltd និងមន្ទីរពិសោធន៍វេជ្ជសាស្រ្តជីវវិទ្យាម៉ូលេគុលផ្សិតបាតេរី ក្នុងទីក្រុងសៀងហៃ ប្រទេសចិន ជូនចំពោះក្រសួងសុខាភិបាលកម្ពុជា ត្រូវបានរៀបចំឡើងក្នុងរាជធានីភ្នំពេញ ហើយការប្រគល់នេះត្រូវបានចូលរួមប្រគល់ដោយលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ។ ឯកឧត្តម សាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយស្មោះជូនចំពោះភាគីចិនដែលបានផ្តល់ជំនួយដ៏ពិសេសមួយនេះ ហើយឯកឧត្តមមានប្រសាសន៍ថា សារធាតុតេស្តរកជម្ងឺមួយនេះ វាមានសារៈសំខាន់ជាខ្លាំងចំពោះកិច្ចប្រយុទ្ធប្រឆាំងជម្ងឺវីរុសCOVID-19នៅក្នុងប្រទេសកម្ពុជា» ៕ | 2020-03-20T16:17:23+07:00 | kbnnews.com | https://kbn.news/archives/154941 |
8756305d-0310-4027-99db-8c2f890a535c | ក្រសួងសុខាភិបាល ត្រៀមអគារមន្ទីរពេទ្យ១ទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ | ក្រោយពីមានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់៤៧នាក់ សម្រាប់ក្នុងប្រទេសកម្ពុជា គិតត្រឹមម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៩ ខែមីនា ទើបក្រសួងសុខាភិបាល បានត្រៀមអគារ១ថ្មីបន្ថែមទៀត មានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យកេតុមាលា ឬ១៧៩ នៅជិតវត្តភ្នំ សម្រាប់ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ដែលអាចដាក់បានចំនួន១០០គ្រែ។ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា នេះគឺជាមន្ទីរពេទ្យទី៣ហើយ បន្ទាប់ពីក្រសួងបានសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke និងអតីតមណ្ឌលសុខភាពចាក់អង្រែ សម្រាប់ធ្វើជាទីតាំងពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ ហើយការសម្រេចបន្ថែមអគារថែទាំព្យាបាលជំងឺកូវីដ១៩ នេះគឺដោយសារមានការកើនឡើង នៃអ្នកស្នើសុំពិនិត្យធ្វើតេស្តរកជំងឺកូវីដ១៩។ សូមបញ្ជាក់ថា គិតត្រឹមម៉ោង ១០និង៣០យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានរកឃើញអ្នកជំងឺ COVID-19 ១០ករណីបន្ថែមទៀត ដូច្នេះសរុបទាំងអស់ចំនួន៤៧ករណី ក្នុងនោះ៤៤ករណីនាំចូលពីប្រទេសក្រៅ ១ករណីប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន និង២ករណីជាប្រពន្ធពីរនាក់ប៉ះពាល់ផ្ទាល់ជាមួយប្តីពីរនាក់មកពីបុណ្យសាសនាពីប្រទេសម៉ាឡេស៊ី ដែលរកឃើញមានផ្ទុកវិជ្ជមាន COVID-19៕ | 2020-03-20T14:29:12+07:00 | kbnnews.com | https://kbn.news/archives/154900 |
f1fde309-a6cc-4428-acd7-55bc42fa5094 | អបអរសាទរ ! ចាប់ខ្លួនគ្រូបង្រៀនម្នាក់ ក្រោយបង្ហោះព័ត៌មានក្លែងក្លាយថា មានអ្នកឆ្លងជំងឺកូវីដ លើហ្វេសប៊ុក | បុរសជាគ្រូបង្រៀនសាលាបឋមសិក្សាក្រសាំងខ្ពស់ម្នាក់ ស្ថិតក្នុងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយពីលោកគ្រូរូបនេះ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងបានចែកសារជាសំឡេង ដោយបំប៉ោងព័ត៌មានមិនពិតថា មានករណីឆ្លង និងរីករាលដាលវីរុសCOVID 19 ។ លោក ញ៉ែម សៅ ស្នងការរងទទួលផែនសន្តិសុខ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ មានគណនីហ្វេសប៊ុក KHU SROS បានបង្ហោះសារសំឡេងបំភ្លៃការពិតថា «សូមលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលនៅក្នុងគ្រុប messenger សាលាបឋមសិក្សាក្រសាំងខ្ពស់ ថ្មីៗនេះ ជំងឺ CORONA បានមកដល់កោះកោង ក្រាំងដីវ៉ាយ និងបានឆ្លងមកមនុស្សធ្វើការនៅក្នុងក្រុមហ៊ុន… ត្រូវជាកូនយាយខុម នៅសាលាឃុំក្រាំងដីវ៉ាយ ភ្នំស្រួច កំពង់ស្ពឺ យើងហ្នឹង ឥឡូវគេបានចុះមកយកទៅព្យាបាលហើយ តែនៅសល់ច្រើននាក់ទៀត ក្នុងក្រុមហ៊ុនដូច្នេះសូមបងប្អូន លោកគ្រូ អ្នកគ្រូ ជួយផ្សព្វផ្សាយឲ្យបានដឹង និងនាំគ្នាប្រុងប្រយ័ត្ន »។ ប្រភពបន្តថា ក្រោយពីបង្ហោះចែកចាយព័ត៌មានក្លែងក្លាយនេះ បង្កឲ្យមានការយល់ច្រឡំ ធ្វើឲ្យជ្រួលច្របល់ពីសំណាក់ប្រជាពលរដ្ឋបែបនេះ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន នាំមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺជាបន្ទាន់ផងដែរ។ សមត្ថកិច្ច បញ្ជាក់ថា ម្ចាស់គណនីហ្វេសប៊ុក KHU SROS ដែលសមត្ថកិច្ចធ្វើការចាប់ខ្លួននេះ មានឈ្មោះពិត សាត ស្រស់ ភេទប្រុស មុខរបរជាគ្រូបង្រៀន នៅសាលាបឋមសិក្សាក្រសាំងខ្ពស់ ។ នៅចំពោះសមត្ថកិច្ច បុរសជាគ្រូបង្រៀនរូបនេះ បានសារភាពថា គាត់ពិតជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ KHU SROS មែន និងពិតជាបានបង្ហោះសារជាសំឡេងបង្ហោះចែកចាយក្នុងគ្រុប messenger ឈ្មោះ សាលាបឋមសិក្សាក្រសាំងខ្ពស់ពិតប្រាកដមែន ។ បច្ចុប្បន្ន គ្រូបង្រៀនខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ | 2020-03-20T14:01:15+07:00 | kbnnews.com | https://kbn.news/archives/154896 |
0cb40a0b-5d80-44c8-b3d7-f958dbd0e3f0 | តារាល្បីៗមួយចំនួនត្អូញត្អែររឿងបាត់ចំណូល ពេលសង្គមជាតិមានជំងឺ Covid-19… | មហាជនជាច្រើនបានថ្លែងការរិះគន់ខ្លាំងៗទៅកាន់តារាចម្រៀង និងកំប្លែងមួយចំនួន ដែលបានត្អូញត្អែរពីបញ្ហាបាត់ប្រាក់ចំណូលព្រោះជំងឺរាតត្បាត Covid–19 ខណៈតារាល្បីនៅបរទេសបានចំណាយប្រាក់កាសរបស់ពួកគេជួយសង្គម ខុសពីតារាល្បីៗនៅកម្ពុជា ត្អូញត្អែររឿងបាត់ផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ ។ រដ្ឋាភិបាលបានសម្រេចបិទបណ្តោះអាសន្នទីកន្លែងជួបប្រមូលផ្តុំគ្នាច្រើន ក្នុងនោះមានទាំងខារ៉ាអូខេ និងព្រឹត្តិការណ៍ប្រគំតន្ត្រីនានាដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺ Covid–19 តែតារាចម្រៀង តារាកំប្លែងប្រុសស្រីល្បីឈ្មោះមួយចំនួន បានបង្ហោះសារខ្លីលើហ្វេសប៊ុក ឌឺដងត្អូញត្អែរពីបញ្ហាបាត់ប្រាក់ចំណូលរបស់ខ្លួនទៅវិញ ធ្វើឲ្យទស្សនិកជនជាច្រើនបានថ្លែងសាររិះគន់លើសិល្បករល្បីឈ្មោះទាំងនោះថា មិនគួរត្អូញត្អែ នឹងការបាត់ចំណូលពីការផ្អាកការប្រគំតន្ត្រីនោះទេ គួរតែជាការជួយលើកទឹកចិត្ត និងជំរុញឲ្យប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ។ តារាកំប្លែងល្បីឈ្មោះនាយពែកមី បានបង្ហោះសារខ្លីលើហ្វេសប៊ុករបស់ខ្លួនថា៖ ” កម្មវិធីខនសឺតត្រូវបានលប់ចោលអស់ហើយ តោះយើងទៅស្រុកជីកក្តាម”។ លោកផែង វណ្ណៈ បានបង្ហោះសារលើហ្វេសប៊ុកថា ខ្ញុំសូមប្រកាសឧបត្ថម្ភតារាស្រុកខ្មែរមួយចំនួនដែលត្អូញត្អែរកលុយមិនបានដោយសារ បញ្ហាកូវីដ១៩ ម្នាក់៥០០០រៀល ។ សូមទាក់ទងមកយកលុយពីខ្ញុំតាមលេខទូរស័ព្ទ ០១២ ៩៣៣ ៨៨៣ ចាប់ពីព្រឹកថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២០ តទៅ ។ តារាល្បីៗនៅកូរ៉េខាងត្បូង ដែលកំពុងផ្ទុះវីរុសកូរ៉ូណាខ្លាំង បានចូលរួមចំណែកបរិច្ចាគលុយកាក់ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតនេះ។ ចំណែកតារាល្បីៗនៅកូរ៉េខាងត្បូង ដែលកំពុងផ្ទុះវីរុសកូរ៉ូណាខ្លាំង បានចូលរួមចំណែកដើម្បីជួយប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតនេះ ក្នុងនោះ តារាសម្តែង លី ប្យុងហ៊ុន ដែលល្បីក្នុងរឿងហូលីវូដ G.I. Joe: Retaliation (២០១៣) និង ទើបសម្តែងក្នុងភាពយន្តនយោបាយកូរ៉េ The Man Standing Next បានបរិច្ចាគ ១០០ លានវ៉ុន (ជាង ៨,៣ ម៉ឺនដុល្លារ) ទៅអង្គការសហគមន៍សសរទ្រូងកូរ៉េ។ លោកកុង យូ តារាល្បីក្នុងរឿងខ្មោចឆៅ Train To Busan (២០១៦) និងរឿងភាគល្បី Goblin (២០១៦) ក៏បានបរិច្ចាគ ១០០ លានវ៉ុនដល់អង្គការសហគមន៍នេះផងដែរក្រោមឈ្មោះពិតរបស់គាត់ កុង ជីឆឹល។ តារាអាយុ ៤០ឆ្នាំរូបនេះបានសុំឱ្យគេយកប្រាក់របស់គាត់ប្រើសម្រាប់គាំទ្របុគ្គលិកពេទ្យ និង គ្រួសារមានប្រាក់ចំណូលទាបដែលរងផលប៉ះពាល់ពីវីរុសកូរ៉ូណា។ កាសែត JoongAng Daily បានរាយការណ៍ថា តារាសម្តែង គីម វូប៊ីន តារាសម្តែង ស៊ីន មីនអា និង តារាសម្តែង ជុង វូស៊ុង ក៏បានបរិច្ចាគម្នាក់ៗ ១០០ លានវ៉ុន។ តារាសម្តែង ផាក បូយ៉ុង បរិច្ចាគ ៥០ ម៉ឺនវ៉ុន។ តារាកំប្លែងនិងជាពិធីករកម្មវិធីកម្សាន្ត លោក យូ ជេស៊ុគ និង តារាសម្តែង សុង ជុងគី ម្នាក់ៗបានបរិច្ចាគ ១០០ លានវ៉ុនដល់អង្គការសមាគមជំនួយសង្គ្រោះនៃស្ពានក្តីសង្ឃឹមកូរ៉េ។ តារាសម្តែង អាញ់ ជេវុគ បរិច្ចាគ ២០ លានវ៉ុនដល់កាកបាទក្រហមកូរ៉េដើម្បីជួយអ្នកក្រុងតេគូ កន្លែងដែលវីរុសកូរ៉ូណាបានផ្ទុះឡើង។ តារាចម្រៀង បែ ស៊ូហ្ស៊ី តារាចម្រៀងអាយយូ និងតារាសម្តែង គីម គូអឹន ម្នាក់ៗបរិច្ចាគ ១០០ លានវ៉ុនដល់អង្គការក្រៅរដ្ឋាភិបាល ឈ្មោះថា អ្នកជិតខាងល្អ។ តារាចម្រៀងរ៉ែប ប៊ីអាយ អតីតមេក្រុមចម្រៀង iKon បរិច្ចាគម៉ាស់មុខ ១០០.០០០ ខណៈម៉ាស់បានក្លាយជារបស់ត្រូវការចាំបាច់បំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ តែតារាចម្រៀង និងកំប្លែងខ្មែរយើងមួយចំនួន ខ្លះកាលដើមជាកម្មករសំណង់ ខ្លះមានជីវភាពក្រលំបាក តែពេលបានល្បីឈ្មោះ មានជីវភាពសម្បូរណ៍ធូរធារ ស្រាប់តែពេលប្រទេសជាតិមានគ្រោះអាសន្នដោយសារវីរុសកូរ៉ូណា មិនត្រឹមតែមិនបានចូលរួមចំណែកបរិច្ចាគលុយកាក់ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតនេះទេ បែរជានាំគ្នា ត្អូញត្អែររឿងបាត់ផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ ៕ | 2020-03-20T11:58:48+07:00 | kbnnews.com | https://kbn.news/archives/154875 |
c917c6e7-9192-4da8-a669-514093e4faa0 | កម្ពុជារកឃើញមនុស្ស ១០នាក់បន្ថែមទៀតមានជំងឺកូវីដ-១៩ | ក្រសួងសុខាភិបាលបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ចំនួន១០នាក់ បន្លែមទៀតកាលពីថ្ងៃទី១៩ មីនាម្សិលមិញ។ ក្រសួងរកឃើញ ជនជាតិម៉ាឡេស៊ី ៦នាក់ និង ជនជាតិខ្មែរចំនួន៤នាក់មានផ្ទុកជំងឺនេះ។ បុរសជនជាតិម៉ាឡេស៊ីទាំង ៦នាក់ អាយុពី២៦ឆ្នាំ ដល់អាយុ ៦២ឆ្នាំ ហើយកំពុងសម្រាកព្យាបាលនៅ ខេត្តកំពង់ចាមចំណែកឯជនជាតិខ្មែរ០៤នាក់នោះរស់នៅខេត្តកណ្ដាល និងរាជធានីភ្នំពេញ ក៏កំពុងសម្រាកព្យាបាលដែរ។ ទាក់ទិននឹងការកើនឡើងនៃជំងឺកូវីដ-១៩នេះដែរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងមួយ រំឭកដល់រោងចក្រសហគ្រាស និងគ្រឹះស្ថានជាពិសេសរោងចក្រវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ កាបូបត្រូវអនុវត្តវិធានការ ១២ចំណុច ដើម្បីបង្ការ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ វិធានការទាំង ១២ចំណុចរបស់ក្រសួងការងារ រួមមានត្រូវរៀបចំម៉ាសសម្រាប់ឱ្យកម្មករពាក់ឱ្យបានគ្រប់គ្រាន់ ត្រូវរឭកកម្មករនៅពេលដែលក្អក ឬកណ្ដាស់ ត្រូវខ្ទប់មាត់ និងច្រមុះ រៀបចំឱ្យមានទឹកអាល់កុលសម្រាប់លាងដៃ អនុវត្តការស្វាគមន៍ដោយលើកដៃសំពះ ចាត់វិធានការរក្សាសីតុណ្ហភាព និងរាយការណ៍ទៅទូរស័ព្ទ ១១៥ ប្រសិនណាបើមានកម្មករណាមានកម្ដៅលើសពី៣៧.៥ អង្សា។ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ មីនា នេះករណីសរុបវិជ្ជមានជំងឺកូវី-១៩នៅទូទាំងប្រទេសមានចំនួន ៤៧នាក់៕ | 2020-03-20T11:52:00+07:00 | rfa.org | https://www.rfa.org/khmer/news/health/10-more-of-Covid-19-positive-03202020005236.html |
145607d8-f4ff-411e-b8a6-bc798bbeb9ad | TOP NEWS: ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន១០នាក់ថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៤៧នាក់ (Video inside) | នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន១០នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៤៧នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច បានឱ្យដឹងថា ករណីថ្មីនេះ មានជនជាតិខ្មែរចំនួន៤នាក់ ដែលវិលត្រឡប់ពីម៉ាឡេស៉ី និង៦នាក់ទៀតជាជនជាតិម៉ាឡេស៊ី។ បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ករណីថ្មីនេះ មាននៅខេត្តបាត់ដំបងចំនួន២ករណី ខេត្តកណ្តាលចំនួន១ករណី រាជធានីភ្នំពេញចំនួន១ករណី និងខេត្តកំពង់ចាមចំនួន៦ករណី។ ក្រុមការងារសុខាភិបាល កំពុងស្រាវជ្រាវករណីថ្មីជាបន្តទៀត។ ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ) ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។ ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទី១៥, ទី១៦៖ បុរសជនជាតិខ្មែរ ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា ទី១៧, ១៨, ១៩, ២០៖ បុរសជនជាតិខ្មែរ (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។ ទី៣៤៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត ទី៣៥៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត ទី៣៦៖ ជនជាតិខ្មែរ អាយុ៧១ឆ្នាំ នៅខេត្តត្បូងឃ្មុំ ទី៣៧៖ ជនជាតិខ្មែរ អាយុ៥២ឆ្នាំនៅខេត្តត្បូងឃ្មុំ។ ទី៣៨៖ ស្រ្តីអាយុ៣៥ឆ្នាំ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង ទី៣៩៖ ស្រ្តីអាយុ៤១ ដែលឆ្លងពីប្តីរបស់គាត់ នៅខេត្តបាត់ដំបង ទី៤០៖ បុរសអាយុ៦០ឆ្នាំ នៅខេត្តកណ្តាល ទី៤១៖ បុរសអាយុ៣៤ឆ្នាំ នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ទី៤២៖ បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៣៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៤៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៥៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៥១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៦៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៤៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម ទី៤៧៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៦២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស្រុកកងមាស ខេត្តកំពង់ចាម៕ | 2020-03-20T05:12:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152069-2020-03-19-15-12-28.html |
d05158d8-78e6-4ef2-b824-b4c8d0ba52f2 | ក្រសួងការងារ ចេញសេចក្តីជូនដំណឹងរំឮកដល់រោងចក្រ សហគ្រាស គ្រឹះស្ថានអំពីវិធានការបង្ការជំងឺកូវីដ១៩ នៅតាមរោងចក្រ | ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយ រំឮកដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាពិសេសរោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ត្រូវតែអនុវត្តនូវវិធានការចំនួន១២ចំណុច ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមរោងចក្រ។ បើយោងតាមសេចក្តីជូនដំណឹងដែលអង្គភាព Fresh News ទទួលបានមុននេះបន្តិច។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានប្រាប់អង្គភាព Fresh News ឱ្យដឹងថា មូលហេតុដែលក្រសួងចេញសេចក្តីជូនដំណឹងនេះ គឺដើម្បីបង្កើនការយកចិត្តទុកដាក់របស់ម្ចាស់រោងចក្រ សហគ្រាស លើការទប់ស្កាត់ជំងឺកូវីដ និងដើម្បីពង្រឹងប្រសិទ្ធភាព សេចក្តីជូនដំណឹងដែលក្រសួងបានចេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ នៅតាមរោងចក្រ ព្រមទាំងសេចក្តីណែនាំ ឬវិធាននានាដែលបានចេញផ្សាយដោយក្រសួងសុខាភិបាលនាពេលកន្លងមក។ លោកបន្តថា សេចក្តីជូនដំណឹងនេះក៏ជាការឆ្លើយតប ឬរំឮក ដល់បុគ្គលមួយចំនួនដែលមិនបានតាមដានការខិតខំយកចិត្តទុកដាក់របស់ក្រសួង ចំពោះសុខទុក្ខកម្មករនិយោជិត តាមរោងចក្រនាពេលកន្លងមក។ តាមពិតក្រសួងបានចាត់វិធានការ តាំងពីចុងខែមករា និងបានសហការយ៉ាងជិតស្និតជាមួយ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងម្ចាស់រោងចក្រនានា ដើម្បីអនុវត្តវិធានការការពារ រហូតធ្វើឱ្យកម្មករនិយោជិតក្នុងវិស័យនេះមិនមានការឆ្លងណាមួយពីខាងក្រៅនោះឡើយ។ លោក ហេង សួរ បានបញ្ជាក់ថា ក្រសួងក៏ចង់យកឱកាសនេះថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ម្ចាស់រោងចក្រ និងកម្មករនិយោជិត ដែលបានសហការ និងយោគយល់គ្នាបានល្អនៅក្នុងការដោះស្រាយបញ្ហាប្រឈមនេះ។ ក្រសួងសង្ឃឹមថាទាំងម្ចាស់រោងចក្រ និងកម្មករនឹងបន្តវប្បធម៌សន្ទនាគ្នាប្រកបដោយភាពស្មោះត្រង់ និងយោគយល់គ្នាបន្តទៀត៕ | 2020-03-20T04:24:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152066-2020-03-19-14-24-42.html |
386d0a84-ae81-439c-b06a-a802e9681350 | សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ ដែលប្រទានព្រះរាជទ្រព្យ១០ម៉ឺនដុល្លារ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា (Video inside) | សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានថ្វាយសារលិខិតថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលបានព្រះរាជទានព្រះរាជទ្រព្យចំនួន១០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងរាលដាលនាពេលបច្ចុប្បន្ន៕ | 2020-03-20T03:12:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152061-2020-03-19-13-12-00.html |
13b88a71-2f5a-435a-a667-7469076dabd1 | សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចម៉ែ ដែលប្រទានព្រះរាជទ្រព្យ២០ម៉ឺនដុល្លារ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា (Video inside) | សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលបានប្រទានព្រះរាជទ្រព្យចំនួន ២០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងរាលដាលនាពេលបច្ចុប្បន្ន៕ | 2020-03-20T03:04:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152060-2020-03-19-13-04-57.html |
66e68e94-d2d0-45d4-baba-012ac8e02b14 | ខេត្តព្រះវិហារ បង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដឹកនាំដោយអភិបាលខេត្ត | អាជ្ញាធរខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីសម្រេចមួយ ដោយបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំអនឹងជំងឺកូវីដ១៩ ដែលដឹកនាំអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តព្រះវិហារ មានមានអនុប្រធាន១០រូប និងមានសមាសភាពសរុប២២រូប៕ | 2020-03-20T01:45:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152057-2020-03-19-11-45-01.html |
39bea8da-c877-4825-befc-2116fb3907bb | ព្រះមហាក្សត្រ ប្រទានព្រះរាជទ្រព្យ១០ម៉ឺនដុល្លារជូនដល់រាជរដ្ឋាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ | ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានប្រទានព្រះរាជទ្រព្យ ១០ម៉ឺនដុល្លារជូនដល់រាជរដ្ឋាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមព្រះរាជសារព្រះមហាក្សត្រ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ព្រះរាជសារព្រះមហាក្សត្រជីវិតតម្កល់លើត្បូង បានសរសេរថា៖ ខ្ញុំសូមចូលរួមជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នូវព្រះរាជទ្រព្យចំនួន ១០០.០០០ ដុល្លារ សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ Covid-19។ ខ្ញុំសូមជូនពរ ។ ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ) ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។ ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទី១៥, ទី១៦៖ បុរសជនជាតិខ្មែរ ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា ទី១៧, ១៨, ១៩, ២០៖ បុរសជនជាតិខ្មែរ (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។ ទី៣៤៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត ទី៣៥៖ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពត ទី៣៦៖ ជនជាតិខ្មែរ អាយុ៧១ឆ្នាំ នៅខេត្តត្បូងឃ្មុំ ទី៣៧៖ ជនជាតិខ្មែរ អាយុ៥២ឆ្នាំនៅខេត្តត្បូងឃ្មុំ៕ | 2020-03-20T01:23:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152055-2020-03-19-11-23-12.html |
70fc27b1-7a46-4c1a-811d-95d6d71543e8 | ខណៈសហរដ្ឋអាមេរិកធ្វើតេស្តវ៉ាក់សាំងដំបូង ជប៉ុនបានផលិតថ្នាំព្យាបាលជំងឺកូវីដ-១៩មានប្រសិទ្ធភាព | ក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកសុខាភិបាល នៅប្រទេសជាច្រើន កំពុងស្វះស្វែងផលិតវ៉ាក់សាំងការពារនិងព្យាបាលជំងឺកូវិដ-១៩ (Covid-19) ដ៏កាចសាហាវមួយនេះ ខណៈដែលចំនួនអ្នកស្លាប់ដោយសារនៅទូទាំងពិភពលោក បានកើនឡើងដល់ទៅជាង ៨ពាន់នាក់ (៨,០១២) ក្នុងចំណោមអ្នកឆ្លងចំនួនជាង ២០ម៉ឺននាក់ (២០២,២៨៤)។ មន្ត្រីជាន់ខ្ពស់នៃក្រសួងបច្ចេកទេសនិងវិទ្យាសាស្ត្រចិន អះអាងថា ឱសថដែលផលិតដោយក្រុមវេជ្ជសាស្ត្រជប៉ុន ពិតជាមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ (Covid-19)។ លោក ហ្សាង ស៊ីនមីន (Zhang Xinmin) បានប្រាប់កាសែតដឹហ្គាដៀនរបស់អង់គ្លេស (The Guardian) ផ្សាយកាលថ្ងៃទី១៨ ខែមីនា ថា ឱសថឈ្មោះ ហ្វាវីពីរ៉ាវៀ (Favipiravir) ដែលផលិតដោយក្រុមហ៊ុន ហ្វយហ្យីហ្វីម (Fujifilm) នៅប្រទេសជប៉ុន គឺមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ចំពោះការព្យាបាលទៅលើអ្នកជំងឺកូវីដ-១៩ ចំនួន៣៤០នាក់ នៅក្នុងមន្ទីរពេទ្យវូហាន (Wuhan) និងសិនជិន (Shenzhen) នៅក្នុងប្រទេសចិន។ លោក ហ្សាង ស៊ីនមីន បញ្ជាក់ថា ក្រោយគ្រូពេទ្យផ្ដល់ថ្នាំព្យាបាលប្រភេទនេះ ទៅលើអ្នកជំងឺកូវីដ-១៩ (Covid-19) គឺ ៤ថ្ងៃក្រោយមកការធ្វើតេស្ត ពុំមានរកឃើញ មេរោគសារកូវី២ (SARS-CoV2) ទៀតទេ។ បន្ថែមពីនេះ សួត របស់អ្នកជំងឺ ក៏មានស្ថានភាពល្អប្រសើររហូតដល់ ៩១% បើប្រៀបធៀបការប្រើថ្នាំផ្សេងទៀត គឺមានប្រសិទ្ធភាពត្រឹមតែ៦២% ប៉ុណ្ណោះ។ ទោះជាមានការអះអាងយ៉ាងនេះក៏ដោយ អ្នកជំនាញសុខភាពជប៉ុនលើកឡើងថា ថ្នាំនេះ នឹងមិនមានប្រសិទ្ធភាពខ្ពស់ទេ ប្រសិនបើប្រើសម្រាប់ព្យាបាលអ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរ។ ចំណែកនៅសហរដ្ឋអាមេរិកនេះវិញ ក្រុមហ៊ុនបច្ចេកវិទ្យាខាងជីវសាស្ត្រឈ្មោះ មូដឺណា (Moderna) ដែលមានមូលដ្ឋានក្នុងក្រុងខេមប្រីជ (Cambridge) ក្នុងរដ្ឋម៉ាស្សាឈូសេត (Massachusetts) បានសហការជាមួយក្រុម វេជ្ជបណ្ឌិតស្រាវជ្រាវ នៃវិទ្យាស្ថានសុខាភិបាលជាតិ (NIH) ធ្វើតេស្តសាកល្បងចាក់វ៉ាក់សាំង ជាលើកដំបូង ដើម្បីការពារជំងឺរលាកផ្លូវដង្ហើមកូវិត-១៩ (Covid-19) ទៅលើមនុស្ស ។ ការចាក់វ៉ាក់សាំងនេះ ធ្វើឡើងនៅវិទ្យាស្ថាន ស្រាវជ្រាវសុខភាព ខាយសឺ ភីមីនែន (Kaiser Permanente) ក្នុងក្រុង ស៊ីអាថល (Seattle) នៅរដ្ឋវ៉ាស៊ីនតុន (Washington) កាលពីថ្ងៃទី១៦ ខែមីនា។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក (World Health Organization) មិនទាន់ប្រកាសទទួលស្គាល់ជាផ្លូវការ ពីវ៉ាក់សាំង ឬថ្នាំព្យាបាល ជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ (Covid-19) នៅឡើយទេ។ ពាក់ព័ន្ធនឹងការសាកល្បងវ៉ាក់សាំងនៅសហរដ្ឋអាមេរិកនេះ ប្រធានក្រុមគ្រូពេទ្យនៃក្រុមហ៊ុនបច្ចេកវិទ្យាខាងជីវសាស្ត្រឈ្មោះ មូដឺណា (Moderna) លោកវេជ្ជបណ្ឌិត តាល់ ហ្សាក់ (Tal Zaks) មានប្រសាសន៍ថា គោលបំណងសំខាន់នៃការធ្វើតេស្តចាក់វ៉ាក់សាំងសាកល្បងជាលើកដំបូងនេះ គឺដើម្បីចង់ដឹង អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងឈ្មោះ mRNA-1273 នេះ ក្នុងការទប់ទល់ ប្រឆាំងនឹងជំងឺកូវីដ-១៩ (Covid-19) ដែលកំពុងរាតត្បាតយ៉ាងខ្លាំងក្នុងពិភពលោក។ លោកបន្តថា ការចាក់វ៉ាក់សាំងសាកល្បងនេះធ្វើឡើង ទៅលើមនុស្សពេញវ័យចំនួន ៤៥នាក់ អាយុចន្លោះពី ១៨ឆ្នាំ ដល់៥៥ឆ្នាំ ដែលមានសុខភាពល្អ ហើយដែលស្ម័គ្រចិត្ត ចូលរួមក្នុងការពិសោធន៍លទ្ធផលវ៉ាក់សាំងនេះ។ លោកវេជ្ជបណ្ឌិត តាល់ ហ្សាក់ បន្តថា ក្រុមវេជ្ជបណ្ឌិតជំនាញ នឹងតាមដានពិនិត្យ ដោយយកចិត្តទុកដាក់ ពីសុវត្ថភាពរបស់ពួកគេ ជាពិសេស ពិនិត្យមើលថាតើវ៉ាក់សាំងនេះ អាចបង្កើនប្រព័ន្ធការពារខ្លួន ដើម្បីប្រឆាំង ទប់ទល់នឹងមេរោគសារកូវី២ (SARS-CoV2)នេះ បានកម្រិតត្រឹមណា? អ្នកស្រាវជ្រាវគោលនយោបាយសាធារណៈនិងកម្មវិធីបង្ការជំងឺទឹកនោមផ្អែម នៃសកលវិទ្យាល័យ កូនិតទីខាត់ (Connecticut) បណ្ឌិត គង់ សេងលី មានប្រសាសន៍ថា ទោះបី ជាការបង្កើតវ៉ាក់សាំងនេះ ធ្វើឡើងជាបន្ទាន់ក្តី ដោយមិនបានធ្វើតេស្តពិសោធន៍ ទៅលើសត្វកណ្ដុរនៅឡើយក្តី ក៏ប៉ុន្តែលោកមានជំនឿថា នឹងមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតរបស់មនុស្សឡើយ៖ « »។ បណ្ឌិត គង់ សេងលី មានប្រសាសន៍អំពីដំណើរការធ្វើតេស្តសាកល្បងនៃវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ (Covid-19) ថ្មី ដែលត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល មុននឹងសម្រេចជាផ្លូវការ ដាក់ឱ្យប្រើប្រាស់ជាសាធារណៈ៖ « »។ តាមគោលការណ៍និងបទដ្ឋានច្បាប់នៅសហរដ្ឋអាមេរិក វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (Covid-19) ថ្មីនេះ យ៉ាងហោចណាស់ គេត្រូវការពេលវេលាពី ១ឆ្នាំ ទៅមួយឆ្នាំកន្លះ ដើម្បីផលិតវ៉ាក់សាំងសម្រាប់ប្រើប្រាស់ជាផ្លូវការ។ ក្រុមអ្នកជំនាញសុខភាព ផ្ដល់យោបល់ថា ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) នេះ វិធីដ៏ល្អបំផុត អនុវត្តអនាម័យល្អ លាងដៃនឹងសាប៊ូឱ្យបានញឹកញាប់ ផ្តាច់ទំនាក់ទំនងជាមួយអ្នកដទៃ ដោយតម្រូវឱ្យនៅក្នុងផ្ទះ ហើយប្រសិនបើមានរោគសញ្ញាណាមួយ ដូចជាគ្រុនក្តៅលើសពី៣៨ អង្សាសេ ក្អកនិងមានបញ្ហាផ្លូវដង្ហើម គឹត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលបានការព្យាបាល។ អង្គការសុខភាពពិភពលោក (WHO) និងរដ្ឋាភិបាលនៅប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិកផង បានចាត់វិធានការជាបន្តបន្ទាប់ ដូចជាបិទព្រំដែន ហាមការធ្វើដំណើរកម្សាន្ត បិទសាលារៀន ភោជនីយដ្ឋាន អាហារដ្ឋាន រង្គសាល និងហាមជួបជុំគ្នាលើសពី១០នាក់។ បន្ថែមពីនេះ ក្រុមហ៊ុន និយោជក និងស្ថាប័នរដ្ឋ ក៏បានលើកទឹកចិត្តឱ្យនិយោជកធ្វើការពីផ្ទះដើម្បីកាត់បន្ថយការប្រាស្រ័យទាក់ទងគ្នា ពីព្រោះការចម្លងជំងឺកូវិដ-១៩ (Covid-19) នេះ មានករណីខ្លះអ្នកជំងឺ មិនបានបង្ហាញរោគសញ្ញាអ្វីទេ។ គិតមកទល់ល្ងាចថ្ងៃទី១៨ ខែមីនា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវិត-១៩ (Covid-19) នៅទូទាំងពិភពលោក បានកើនឡើងដល់ទៅជាង ៨ពាន់នាក់ (៨,០១២) ក្នុងចំណោមអ្នកឆ្លងចំនួនជាង ២០ម៉ឺននាក់ (២០២,២៨៤)៕ | 2020-03-20T00:10:00+07:00 | rfa.org | https://www.rfa.org/khmer/program/health/vaccinc-of-Cov-far-03192020130901.html |
eccd2e77-bc66-48c6-9bd9-b6845cc2fe2f | ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ លើកលែងទោសដល់ ម្តាយកីឡាប្រដាល់អេ ភូថង ដែលកំពុងមានជំងឺមហារីកក្បាលធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ (Video inside) | ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យមួយ លើកលែងទោសដល់ ទណ្ឌិតជាស្រ្តីឈ្មោះ អ៊ុត អន ហៅអាត អុន ម្តាយកីឡាប្រដាល់ខ្មែរ អេ ភូថង ដែលកំពុងមានជម្ងឺមហារីកក្បាលធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ ហើយកំពុងត្រូវបានជាប់ឃុំនៅក្នុងពន្ធនាគារ។ ការចេញព្រះរាជក្រឹត្យលើកលែងទោសនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោមកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ បើតាម លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា តាមរយៈការស្នើសុំរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គសមក កាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើសុំដោយផ្ទាល់ទៅ សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីផ្តល់នូវការលើកលែងទោសដល់ស្ត្រីមួយរូបឈ្មោះ អ៊ុត អន អាយុ ៥៨ឆ្នាំ ជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ ម២ ផ្អែកលើគោលការណ៍មនុស្សធម៌ ដោយស្រ្តីរូបនេះ បច្ចុប្បន្នកំពុងមានជម្ងឺមហារីកក្បាលធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ។ លោកបន្តថា តាមរយៈការចុះពិនិត្យ និងជួបផ្ទាល់ជាមួយស្រ្តីរូបនេះ នៅមណ្ឌលអប់រំកែប្រទី២ ម២ ក្រុមការងារ គសមក សង្កេតឃើញថា ស្ថានភាពជម្ងឺរបស់ស្រ្តីជាប់ឃុំរូបនេះ ពិតជាធ្ងន់ធ្ងរដូចការលើកឡើងរបស់អគ្គនាយកដ្ឋានពន្ធនាគារមែន ហើយករណីស្រ្តីនេះ ក៏មានសាលដីការសា្ថពរចេញដោយសាលាឧទ្ធរណ៍រួចហើយដែរ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ផ្តន្ទាទោស០៨ឆ្នាំ ពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងបានឃុំខ្លួនតាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ មកម្លះ ដូច្នេះការអនុវត្តទោសក្នុងពន្ធនាគារនៅសល់ប្រហែលជា៣ខែទៀតប៉ុណ្ណោះ ដោយគិតពីថ្ងៃឃុំខ្លួន។ ការស្នើត្រង់ដោយផ្ទាល់ទៅសម្តេចតេជោ ក្នុងករណីនេះ គឺដើម្បីផ្តល់ឱកាសដល់ស្រ្តីជាប់ឃុំរូបនេះ ឆាប់បានចេញពីពន្ធនាគារ និងជួបជុំជាមួយក្រុមគ្រួសារសាច់ញាតិ សម្រាប់ពេលវេលាដែលនៅសេសសល់ចុងក្រោយរបស់គាត់។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមថ្លែងអំគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន ក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ និងមណ្ឌលអប់រំកែប្រទី២ ម២ ដែលបានផ្តល់នូវកិច្ចសហការក្នុងកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌នេះ។ នេះបើតាម លោកជិន ម៉ាលីន។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានថ្លែងអំណរគុណជាអនេកជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះកាយវិការនិងទឹកចិត្តមនុស្សធម៌ ដែលជាមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុតរកអ្វីប្រៀបប្រដូចពុំបាន ដែលសម្តេចតែងតែមានចំពោះជនគ្រប់រូប និងជាពិសេសការយកចិត្តទុកដាក់និងគាំទ្រដោយផ្ទាល់របស់សម្តេចដល់ការងារនិងបេសកកម្មរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងបុព្វហេតុលើកស្ទួយ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ៕ | 2020-03-20T00:09:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152047-2020-03-19-10-09-26.html |
1819acad-bcf9-49e1-a4ff-7a96d11f0734 | ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្ដឲ្យប្រជាពលរដ្ឋ ប្រើប្រាស់សេវាទូទាត់អេឡិចត្រូនិក ក្នុងការផាត់ទាត់ និងទូទាត់ ដើម្បីបង្ការជំងឺ Covid-19 | ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការលើកទឹកចិត្ដ ការប្រើប្រាស់សេវាអេឡិចត្រូនិក។ នេះបើតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ។ ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ។ ការលើកទឹកចិត្ត ការប្រើប្រាស់សេវាអេឡិចត្រូនិកបែបនេះ ដើម្បីចូលរួមបង្ការ និងទប់ស្ដាត់ការរាតត្បាតនៃជំងឺកូរីដ១៩ ដែលកំពុងរីករាលដាល និងដើម្បីធានាសុវត្ថិភាព និងការពារហានិភ័យនានា ដែលអាចកើតមានឡើងជាយថាហេតុ៕ | 2020-03-19T23:55:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152046-2020-03-19-09-55-57.html |
6d35de2d-77c6-42fb-b532-795737d764ce | វិដេអូអប់រំសុខភាព បង្ហាញពីការលាងសំអាតដៃ ដើម្បីជៀសវាងការឆ្លងជំងឺ Covid-19 (Video inside) | ក្រសួងសុខាភិបាលកម្ពុជា តាមបណ្តាញព័ត៌មាន Fresh News សូមផ្សព្វផ្សាយវិដេអូអប់រំសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋ បង្ហាញពីការលាងសំអាតដៃ ដើម្បីជាការចូលរួមទប់ស្កាត់ការឆ្លងជំងឺ Covid-19។ | 2020-03-19T23:43:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152042-2020-03-19-09-43-13.html |
8ee20c01-6091-44af-9c82-3f55d78a14bd | វៀតណាមត្រៀមវេជ្ជបណ្ឌិត៩០,០០០នាក់ ដើម្បីប្រយុទ្ធប្រឆំាងនឹងជំងឺ Covid-19 ស្របពេលដែលករណីឆ្លងកើនដល់៧៦ (Video inside) | អាជ្ញាធរវៀតណាមបានរាយការណ៍ឲ្យដឹងថា ខ្លួនបានត្រៀមវេជ្ជបណ្ឌិតចំនួន៩០,០០០នាក់ និងគិលានុបដ្ឋាយិកាចំនួន ១២៥,០០០នាក់ ព្រមទាំងបានប្រែក្លាយកន្លែងជាច្រើន ឲ្យទៅមណ្ឌលសម្រាប់តាមដាន និងព្យាបាលអ្នកជំងឺ Covid-19 ផងដែរ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន VNEXpress នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ ២០២០។ ប្រភពពីមន្ត្រីវៀតណាម បានឲ្យដឹងយ៉ាងដូច្នេះថា ។ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc កាលពីថ្ងៃអង្គារសប្តាហ៍នេះបាននិយាយថា មន្ទីរពេទ្យគ្រប់លំដាប់ថ្នាក់ ព្រមទាំងយោធា និងកម្លាំងប៉ូលិស ត្រូវតែរៀបចំខ្លួនឲ្យបានរួចជាស្រេច ដើម្បីចេញធ្វើសកម្មភាពបានទាន់ពេលវេលា នៅពេលត្រូវការ។ គួរជម្រាបថា រហូតមកទល់នឹងពេលនេះ ប្រទេសវៀតណាម បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ Covid-19 ចំនួន៧៦នាក់ ក្នុងនោះ អ្នកជាសះស្បើយមាន១៦នាក់ និងពុំមានអ្នកជំងឺណាម្នាក់បានបាត់បង់ជីវិតឡើយ៕ | 2020-03-19T23:04:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/internationalnews/152034-2020-03-19-09-04-27.html |
760ae24b-d95a-44c7-bab8-dc518fb69329 | កើនទៀតហើយ ! មុននេះក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លង Covid-19 ១០នាក់បន្ថែមទៀត សរុប៤៧នាក់ហើយ | នាយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសរកឃើញអ្នកឆ្លង Covid-19 ចំនួន១០ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៤៧នាក់ ៕ | 2020-03-19T22:23:08+07:00 | kbnnews.com | https://kbn.news/archives/154824 |
830ddd17-eea1-4f17-8aef-9ed2b02b7184 | COVID-19: ម៉ិចស៊ីកូ រាយការណ៍ពីករណីស្លាប់ដំបូងបំផុត លើបុរសម្នាក់មានជំងឺទឹកនោមផ្អែម (Video inside) | អាជា្ញធរសុខាភិបាលម៉ិចស៊ីកូ បានរាយការណ៍ពីករណីអ្នកស្លាប់ដំបូងបំផុត ដោយសារជំងឺ COVID-19 នៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។ បើតាមអាជា្ញធរសុខាភិបាលម៉ិចស៊ីកូ អ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតខាងលើ គឺជាពលរដ្ឋម៉ិចស៊ីកូម្នាក់ មានអាយុ៤១ឆ្នាំ និងត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19 កាលពីសប្ដាហ៍មុន។ មិនតែប៉ុណ្ណោះ បុរសម្នាក់នេះក៏ត្រូវបានបញ្ជាក់ថាមានជំងឺទឹកនោមផ្អែមប្រចាំកាយផងដែរ។ គិតត្រឹមថ្ងៃពុធ ម្សិលមិញ អ្នកឆ្លង COVID-19 នៅក្នុងប្រទេសម៉ិចស៊ីកូ បានកើនដល់១១៨ករណី បើធៀបទៅនឹងថ្ងៃអង្គារ មានតែ៩៣ករណី៕ | 2020-03-19T22:00:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/internationalnews/152027-2020-03-19-08-00-32.html |
b7bfae97-1f97-42fc-9d05-dee3df74d619 | រដ្ឋកាលីហ្វរញ៉ា៖ មនុស្សគ្មានផ្ទះសម្បែងជាង៦០,០០០នាក់ អាចប្រឈមមុខនឹងការឆ្លងជំងឺ COVID-19 (Video inside) | អាជ្ញាធររដ្ឋកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិកបានអះអាងថា ប្រជាជនដែលគ្មានផ្ទះសម្បែងជាង ៦០,០០០ នាក់ អាចប្រឈមមុខនឹងការឆ្លងជំងឺ COVID-19 នៅក្នុងរយៈពេល ០៨សប្តាហ៍ខាងមុខ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។ ដើម្បីជាវិធានការទប់ស្កាត់កុំឲ្យជំងឺ COVID-19 អាចរីករាលដាលដល់ក្រុមមនុស្សគ្មានផ្ទះសម្បែង លោក Gavin Newsom ដែលជាអភិបាលរដ្ឋកាលីហ្វរញ៉ា បានចេញបទបញ្ជាប្រតិបត្តិមួយដែលអនុញ្ញាតឲ្យបញ្ចេញកញ្ចប់ថវិកាចំនួន ១០០ លានដុល្លាអាមេរិកដល់ទីក្រុង និងតំបន់នានាទូទាំងរដ្ឋកាលីហ្វរញ៉ា ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងទៅលើក្រុមមនុស្សគ្មានផ្ទះសម្បែង។ ព្រមជាមួយគ្នានោះ លោកក៏បានបញ្ជាឲ្យយកទូរស្នាក់នៅចល័តចំនួន១,៣០០ទូរ សម្រាប់ប្រើប្រាស់ជាលំនៅដ្ឋានបណ្តោះអាសន្នដល់ពួកគេផងដែរ។ លើសពីនោះទៀត លោកអភិបាលរដ្ឋក៏បានចេញបទបញ្ជាប្រតិបត្តិមួយទៀត ឲ្យបញ្ចេញទឹកប្រាក់ចំនួន ៥០លានដុល្លារ ដើម្បីប្តូរសណ្តាគារមួយចំនួនទៅជាកន្លែង ដែលមនុស្សគ្មានផ្ទះសម្បែងទាំងនោះ អាចស្នាក់នៅដាច់ដោយឡែកថែមទៀតផង ប្រសិនបើពួកគេឆ្លងជំងឺ។ គួរជម្រាបថា រដ្ឋកាលីហ្វរញ៉ាដែលជារដ្ឋមានប្រជាជនរស់នៅច្រើនជាងគេរបស់សហរដ្ឋអាមេរិក បានស្ថិតក្នុងចំណោមរដ្ឋ ដែលមានអ្នករងគ្រោះធ្ងន់ធ្ងរបំផុតដោយសារការឆ្លងរីករាលដាលនៃ COVID-19។ បើគិតត្រឹមល្ងាចថ្ងៃពុធ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) រដ្ឋមួយនេះបានរាយការណ៍ថា ពីករណីឆ្លងសរុប៥៩៨ករណី ក្នុងនោះ ១៧នាក់បានស្លាប់៕ | 2020-03-19T21:43:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/internationalnews/152023-2020-03-19-07-43-28.html |
112dfcfb-7d4b-4377-8a1d-d3ae2731877f | រដ្ឋាភិបាលកម្ពុជាតបទៅភាគីវៀតណាមដោយការបិទព្រំដែន មិនឱ្យពលរដ្ឋវៀតណាមចូលកម្ពុជា | រដ្ឋាភិបាលកម្ពុជាសម្រេចបិទព្រំដែនជាមួយប្រទេសវៀតណាមជាបណ្ដោះអាសន្ន ក្រោយពេលរដ្ឋាភិបាលវៀតណាមបានបិទច្រកព្រំដែនសំខាន់ៗ ជាមួយកម្ពុជា និងហាមឃាត់ការធ្វើដំណើរចូលប្រទេសវៀតណាមពីសំណាក់ជនបរទេស។ វិធានការតឹងរ៉ឹងមិនធ្លាប់មានរវាងកម្ពុជា និងវៀតណាម នេះ ធ្វើឡើងក្នុងបរិបទនៃការរីករាលដាលជំងឺរលាកផ្លូវដង្ហើមថ្មី កូវីដ-១៩។ ក្រសួងការបរទេសកម្ពុជាប្រកាសថា ការធ្វើដំណើរចូលកម្ពុជាដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលវៀតណាមដោយពលរដ្ឋកម្ពុជា ទោះជាតាមផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាសក៏ដោយ នឹងត្រូវផ្អាកទាំងអស់ចាប់ពីម៉ោង១១:៥៩ នាទី យប់ថ្ងៃទី២០ មីនា តទៅ។ ក្រសួងស្នើឱ្យអាជ្ញាធរវៀតណាមជូនដំណឹងដល់ពលរដ្ឋរបស់ខ្លួន កុំឱ្យធ្វើដំណើរមកកម្ពុជាតាមគ្រប់មធ្យោបាយ។ នៅក្នុងលិខិតផ្ញើជូនស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១៩ មីនា ក្រសួងការបរទេសកម្ពុជាអះអាងថា វិធានការនេះមានគោលបំណងការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ និងដើម្បីបញ្ចៀសការលំបាក ចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋកម្ពុជា ដែលតម្រូវឱ្យបង្ខាំងខ្លួននៅដាច់ពីគេ ក្រោយបានធ្វើដំណើរពីកម្ពុជាចូលទៅប្រទេសវៀតណាម។ ទោះជាយ៉ាងណា ក្រសួងការបរទេសបញ្ជាក់ថា វិធានការនេះមិនត្រូវបានអនុវត្តចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋកម្ពុជា ដែលកាន់លិខិតឆ្លងដែនការទូត និងផ្លូវការនោះទេ។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាស្នើឱ្យអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរធ្វើការរួមគ្នា ដើម្បីសម្របសម្រួល និងធានាថា ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម អាចធ្វើទៅបានដោយគ្មានការរាំងស្ទះ។ ម្យ៉ាងវិញទៀត ប្រសិនបើមានពលរដ្ឋកម្ពុជាណាម្នាក់កំពុងត្រូវបានដាក់ឱ្យនៅដាច់ពីគេក្នុងប្រទេសវៀតណាម ក្រសួងការបរទេសស្នើសុំអាជ្ញាធរវៀតណាមឱ្យជួយសម្រួលការធ្វើមាតុភូមិនិវត្តន៍ដល់ពលរដ្ឋកម្ពុជាទាំងនោះវិញផងដែរ។ ក្រៅពីក្រសួងការបរទេស ក្រសួងមហាផ្ទៃក៏ចេញសេចក្ដីណែនាំដល់មន្ត្រីនគរបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យអនុវត្តតាមវិធានការនេះដូចគ្នា ដោយសារនេះជាបញ្ជាចេញពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់មិនពេញចិត្តឡើយចំពោះរដ្ឋាភិបាលវៀតណាម ដែលសម្រេចបិទច្រកព្រំដែនជាមួយកម្ពុជា ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជា។ លោកបានដាក់បញ្ជាតាមខ្សែអាត់សំឡេងទៅមន្ត្រីពាក់ព័ន្ធទាំងអស់ ឱ្យដាក់ចេញនូវវិធានការបិទច្រកព្រំដែនជាមួយវៀតណាមវិញ។ លោកបញ្ជាក់ថា នេះមិនមែនជាការសងសឹកនោះទេ ប៉ុន្តែជាសិទ្ធិការពារសុវត្ថិភាពជូនពលរដ្ឋកម្ពុជា ដូចអ្វីដែលវៀតណាមកំពុងតែធ្វើនោះដែរ៖ នេះជាវិធានការតឹងរ៉ឹងមិនធ្លាប់មាន ដែលលោក ហ៊ុន សែន បានដាក់ចេញចំពោះវៀតណាម ដែលជាអ្នកលើកបន្តុបលោកឱ្យកាន់តំណែងជាមេដឹកនាំកម្ពុជាតាំងពីដើមទសវត្សរ៍ទី៨០ មកនោះ។ ទោះជាយ៉ាងណា វិធានការនេះទំនងជាលោកធ្វើឡើងដោយសារតែកាលៈទេសៈតម្រូវប៉ុណ្ណោះ ពីព្រោះរដ្ឋាភិបាលវៀតណាមបានបិទច្រកព្រំដែនអន្តរជាតិជាមួយកម្ពុជារួចទៅហើយ ហើយវៀតណាមក៏បានផ្អាកការផ្ដល់ទិដ្ឋាការដល់ជនបរទេសផងដែរ។ ជាពិសេស គឺវៀតណាមបានតម្រូវឱ្យដាក់នៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ចំពោះអ្នកដំណើរពីប្រទេសអាស៊ាន រួមទាំងជនជាតិវៀតណាមទាំងឡាយណា ដែលវិលត្រឡប់ចូលប្រទេសវៀតណាមវិញ។ វិធានការរឹតត្បិតការធ្វើដំណើររបស់អាជ្ញាធរវៀតណាមនេះ បានចូលជាធរមាន តាំងពីថ្ងៃទី១៨ មីនា មកម៉្លេះ។ អាស៊ីសេរីមិនទាន់អាចទាក់ទងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដើម្បីសុំការឆ្លើយតបជុំវិញវិធានការបិទព្រំដែនរបស់អាជ្ញាធរកម្ពុជានេះបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។ អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត មាស នី មានប្រសាសន៍ថា ទង្វើរបស់រដ្ឋាភិបាលវៀតណាមបង្ហាញថា ប្រទេសនេះគិតគូរអំពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋគេជាធំ។ ទោះជាយ៉ាងណា លោកថា តាមរយៈការបិទព្រំដែនដោយមិនបានប្រាប់ជាមុននេះ ថ្នាក់ដឹកនាំកម្ពុជាគួរតែយល់ច្បាស់ហើយថា វៀតណាមនៅតែមើលស្រាលកម្ពុជា និងខ្វះភាពស្មោះត្រង់។ ក៏ប៉ុន្តែលោកថា រដ្ឋាភិបាលកម្ពុជាក៏មិនអាចបញ្ចេញប្រតិកម្មខ្លាំងពេកដែរ ពីព្រោះកម្ពុជារស់ពឹងផ្អែកលើទំនិញរបស់វៀតណាមមួយភាគធំ៖ គិតត្រឹមយប់ថ្ងៃទី១៨ មីនា ក្រសួងសុខាភិបាលបានរកឃើញករណីអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន ៣៧នាក់ហើយនៅកម្ពុជា ក្នុងនោះពលរដ្ឋខ្មែរមានចំនួន២៤ នាក់ និងបរទេសចំនួន១៣ នាក់។ ក្នុងចំណោមពលរដ្ឋខ្មែរដែលកើតជំងឺកូវីដ-១៩ នោះ មាន ២១នាក់ គឺជាអ្នកដែលបានទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី កាលពីចុងខែកុម្ភៈកន្លងទៅ។ ក្រសួងសុខាភិបាលអះអាងថា ករណីជំងឺកូវីដ-១៩ នៅកម្ពុជាសុទ្ធតែករណីនាំចូល ហើយមកដល់ពេលនេះ ក្រសួងពុំទាន់រកឃើញភស្តុតាងថា មានការឆ្លងជំងឺនេះនៅក្នុងសហគមន៍នៅឡើយទេ។ ទោះជាយ៉ាងណា ក្រសួងបញ្ជាក់ថា លទ្ធភាពនៃការឆ្លងជំងឺនេះនៅក្នុងសហគមន៍អាចនឹងកើតមានឡើង ហើយក្រសួងបន្តអំពាវនាវដល់ពលរដ្ឋទាំងអស់ ឱ្យថែរក្សាអនាម័យដៃ ខ្លួនប្រាណ ចំណីអាហារ និងបរិស្ថានជុំវិញខ្លួនឱ្យបានជាប់ជាប្រចាំ៕ | 2020-03-19T20:35:00+07:00 | rfa.org | https://www.rfa.org/khmer/news/health/cambodia-closes-border-gates-in-respond-to-vietnam-03192020092516.html |
dfdec5ff-22d0-4426-98d8-ada30fee37b4 | នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចេញសេចក្តីណែនាំដល់មេបញ្ជាការចំណុះអគ្គបញ្ជាការ ពីការបង្ការការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ | នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គបញ្ជាការដ្ឋាន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំស្ដីពីការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺ កូវីដ-១៩ (Covid-19) ដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័ន ចំណុះអគ្គបញ្ជាការទាំងអស់។ ១៖ គ្រប់កងឯកភាពត្រូវអប់រំ ដល់យោធិនក្រោមឱវាទ ក្រុមគ្រួសារ និងប្រជាជនឲ្យបានយល់ដឹង អំពីឥទ្ធិពលនៃជំងឺរាតត្បាតខូវីដ-១៩ និងដាក់ចេញវិធានការការពារ ទប់ស្កាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ២៖ ដើម្បីចូលរួមបង្ការ ការពារ ទប់ស្កាត់ គ្រប់អង្គភាពត្រូវកាត់បន្ថយការជួបជុំ ឬប្រជុំគ្នាចាប់ពីចំនួន៣០នាក់ឡើងទៅ លើកលែងក្នុងករណីចាំបាច់ ត្រូវរក្សាគំលាតពីមនុស្សម្នាក់ ទៅម្នាក់ចម្ងាយ ១.៥ ម៉ែត្រ ទៅ២ម៉ែត្រយ៉ាងតិច។ ៣៖ ពង្រឹងស្មារតី ដល់យោធិនជំនាញគ្រប់ថ្នាក់ឲ្យរឹងមាំ ម្ចាស់ការ ត្រៀមខ្លួនជាស្រេច ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺខូវីដ-១៩ តាមបទបញ្ជារាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ។ ៤៖ ចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល កុំឲ្យមានជំងឺភ័យខ្លាចហួសហេតុ ជំងឺរើសអើង រក្សាអនាម័យល្អ រស់នៅស្អាត ផឹកស្អាត និងហូបស្អាត។ ៥៖ ច្រកចេញចូលបន្ទាយស្នាក់នៅ កន្លែងធ្វើការ កន្លែងហូបចុក សាលា វិទ្យាស្ថានហ្វឹកហ្វឺន ត្រូវមានការត្រួតពិនិត្យសុខភាព និងលាងសំអាតដៃគ្រប់ពេល។ ៦៖ កងឯកភាព សាលា និងវិទ្យាស្ថានហ្វឹកហ្វឺននានា មិនត្រូវអនុញ្ញាតឲ្យសិក្ខាកាមចេញក្រៅ បរិវេណសាលា និងកងឯកភាពជាបណ្តោះអាសន្ន លើកលែងតែមានករណី ពិសេសណាមួយ ហើយពេល ចូលមកវិញត្រូវមានការត្រួតពិនិត្យ។ ៧៖ ត្រូវចូលរួមទប់ស្កាត់ រាល់ការបំភិតបំភ័យគ្រប់រូបភាព តាមរយៈការបំផុសព័ត៌មានតាមបណ្តាញសង្គម និងប្រភពផ្សេងៗ ដែលបំភ្លើសការពិត ធ្វើឲ្យជះឥទ្ធិពល ដល់សង្គម និងសតិអារម្មណ៍ក្នុងជួរកងទ័ព។ ៨៖ ក្នុងករណីពិនិត្យឃើញ មានយោធិនកើតរោគសញ្ញា សង្ស័យពាក់ព័ន្ធជំងឺ ខូវីដ-១៩ ត្រូវបញ្ជូនយោធិននោះ ទៅកាន់មន្ទីរពេទ្យ ឬទំនាក់ទំនងលេខទូរស័ព្ទ ១១៥ ដើម្បីពិនិត្យ និងព្យាបាលជាបន្ទាន់។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ទទួលបាននូវសេចក្តីណែនាំនេះ មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការទាំងអស់ ត្រូវអនុវត្ត ក្នុងស្មារតីទទួលខុសត្រូវ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕ | 2020-03-19T19:20:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/152011-2020-03-19-05-20-41.html |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.