id
stringlengths
36
36
title
stringlengths
8
2.31k
content
stringlengths
4
21.7k
datetime
stringdate
1478-01-28 12:00:00+0700
2025-05-08 14:01:23+0700
domain
stringclasses
9 values
url
stringlengths
31
236
9de0619f-efa4-48d2-b5a0-b7e5322c941b
លោកស្រី ពេជ ចន្ទមុន្នី អញ្ជើញចុះសួរសុខទុក្ខ ក្មួយៗមានជំងឺបេះដូង ដែលបានវះកាត់រួច ចំនួន១០០ នាក់ និងអាណាព្យាលក្មួយៗ នៅមន្ទីរពេទ្យគន្ធបុប្ផា
ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA អញ្ជើញចុះសួរសុខទុក្ខក្មួយៗ មានជំងឺបេះដូងដែលបានវះកាត់រួចចំនួន១០០ នាក់ និងអាណាព្យាលក្មួយៗនៅមន្ទីរពេទ្យគន្ធបុប្ផានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ នាឱកាសនោះលោកស្រី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមTYDA បានឧបត្ថម្ភអាហារចំនួន២២១០កញ្ចប់ និងប្រាក់ឧបត្ថម្ភមួយចំនួនទៀត។ ក្មួយៗមានជំងឺបេះដូងដែលបានវះកាត់រួច និងអាណាព្យាបាលបានបង្ហាញអារម្មណ៍រំភើបរីករាយក្រៃលែង និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងស្រី ពេជ ចន្ទមុន្នី ដែលមានទឹកចិត្តល្អប្រពៃសណ្តោសប្រណីគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់អាណិតអាសូរគិតគូរយកចិត្តទុកដាក់ចំពោះសុខភាពរបស់ក្មួយៗកុមារនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានាពេលកន្លងមក ព្រមទាំងផ្ដល់ថវិកាសម្ភារៈម្ហូបអាហារគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ ថ្នាក់ដឹកនាំសាស្ត្រាចារ្យ បុគ្គលិក គ្រូពេទ្យនៃមន្ទីរគន្ធបុប្ផាបានបង្ហាញនូវសេចក្តីសុខរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែចុះមកសួរសុខទុក្ខ និងគិតគូរពីកុមារភាពរបស់ក្មួយៗ នៅក្នុងមន្ទីរពេទ្យនេះ៕
2022-12-15T04:08:00+07:00
dap-news.com
https://dap-news.com/national/2022/12/14/299408/
59ea8e74-b80d-463b-ac96-d8758bf0975a
លោកស្រី ពេជ ចន្ទមុន្នី អញ្ជើញចុះសួរសុខទុក្ខក្មួយៗ មានជំងឺបេះដូង ដែលវះកាត់រួចចំនួន១០០នាក់ និងអាណាព្យាលក្មួយៗ នៅមន្ទីរពេទ្យគន្ធបុប្ផា
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA អញ្ជើញចុះសួរសុខទុក្ខក្មួយៗ មានជំងឺបេះដូង ដែលបានវះកាត់រួចចំនួន១០០នាក់ និងអាណាព្យាលក្មួយៗ នៅមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ នាឱកាសនោះ លោកស្រីអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA បានឧបត្ថម្ភអាហារចំនួន២២១០កញ្ចប់ និងប្រាក់ឧបត្ថម្ភមួយចំនួនទៀត។ ក្មួយៗ មានជំងឺបេះដូងដែលបានវះកាត់រួច និងអាណាព្យាបាល បានបង្ហាញអារម្មណ៍រំភើបរីករាយក្រៃលែង និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ពេជ ចន្ទមុន្នី ដែលមានទឹកចិត្តល្អប្រពៃសណ្តោសប្រណី គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់អាណិតអាសូរគិតគូរយកចិត្តទុកដាក់ ចំពោះសុខភាពរបស់ក្មួយៗកុមារ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានាពេលកន្លងមក ព្រមទាំងផ្ដល់ថវិកាសម្ភារៈម្ហូបអាហារគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ ថ្នាក់ដឹកនាំសាស្ត្រាចារ្យ បុគ្គលិក គ្រូពេទ្យនៃមន្ទីរគន្ធបុប្ផា បានបង្ហាញនូវសេចក្តីសុខរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែចុះមកសួរសុខទុក្ខ និងគិតគូរពីកុមារភាពរបស់ក្មួយៗនៅក្នុងមន្ទីរពេទ្យនេះ៕
2022-12-15T02:38:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/269780-2022-12-14-12-38-51.html
55200cfc-a4e9-4232-b8d2-79fb326260c9
សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង រៀបចំទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២ ទិវាអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២២
លោកស្រី មិថុនា ភូថងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង រួមដំណើរជាមួយគណៈកម្មាធិការសាខា អនុសាខាស្រុកគិរីសាគរ សហការជាមួយមន្ទីរសុខាភិបាលខេត្ត អញ្ជើញចូលរួម ក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ធ្វើឲ្យមានសមភាព» និងទិវាអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២២ ក្រោមប្រធានបទ ។ ក្នុងពិធីនេះបានធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង លោកស្រី មិថុនា ភូថង បានអានជូនអង្គពិធីនូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍។ លោកស្រី មិថុនា ភូថង បានលើកឡើងថា ក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ពី មោទនភាពដែលរាជរដ្ឋាភិបាលបានគ្រប់គ្រងការរីករាលដាលមេរោគឆ្លងនានា រួមទាំងមេរោគអេដស៍ បានល្អប្រសើរ ខណៈដែលកម្ពុជា បានបើកប្រទេសពេញលេញ ឡើងវិញ ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍ជំងឺកូវីដ-១៩ ជាពិសេសសកម្មភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ រួមមាន៖ រដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់, ស្ថាប័នឯកជន និងដៃគូអភិវឌ្ឍ ដែលបានផ្តល់ថ្នាំ និងប័ណ្ណសមធម៌ ជាមួយនឹងថវិកាទ្រទ្រង់ជីវភាពដល់អ្នកផ្ទុកមេរោគអេដស៍, ធ្វើឲ្យអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍រាប់ម៉ឺននាក់ មានសុខភាពល្អ,មានក្តីសង្ឃឹម, អាចរស់នៅក្នុងភាពថ្លៃថ្នូរ, ស្មើមុខស្មើមាត់, ពុំមានការរើសអើង ក្នុងសង្គមជាតិ។ ១៖ សូមបងប្អូនជនរួមជាតិ, វិស័យឯកជន, អង្គការជាតិ-អន្តរជាតិទាំងអស់ចូលរួមជាកម្លាំងក្នុងចរន្តជាតិតែមួយ, ទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ជាមួយនឹងការធ្វើឲ្យមានសមភាពនៅក្នុងសង្គមជាតិ ២៖ សូមបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ យុវជន-យុវនារី ត្រូវស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ និងការរាលដាលនៃមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង, គ្រួសារយើង, សហគមន៍យើង និងសង្គមជាតិយើង ៣៖ សូមប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរក សេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ, សេវាអង្គការសង្គមស៊ីវិល, សេវាឯកជន។ល។ ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា ៤៖ សូមស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឲ្យបានយ៉ាងតិច ៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារក ៥៖ សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការរើសអើង ទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ៦៖ សូមបងប្អូនក្នុងក្រុមប្រឈមខ្ពស់រួមមាន បុរសរួមភេទជាមួយបុរស, អ្នកបំប្លែងភេទ និងស្ត្រីបម្រើការនៅគ្រឹះស្ថានសប្បាយមនុស្សពេញវ័យ ត្រូវបន្តការយកចិត្តទុកដាក់ ក្នុងការបង្ការជំងឺអេដស៍ និង ជំងឺឆ្លងផ្សេងៗទៀត ទាំងបច្ចុប្បន្ន និងអនាគត៕
2022-12-14T19:49:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/269687-2022-12-14-05-49-31.html
f1e736a8-e053-4d01-aabb-727a06fe1cab
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៨នាក់ ខណៈអ្នកជាសះស្បើយ១៥នាក់ (Video inside)
ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៨នាក់ ខណៈជាអ្នកជាសះស្បើយ១៥នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៣២០នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,១៤៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
2022-12-14T18:39:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/269669-2022-12-14-04-39-46.html
a8361e2d-89e0-4d3f-9a89-6e8f090eef21
សហរដ្ឋអាមេរិក៖ មនុស្ស ២៥,១៨៦នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៦៦នាក់ស្លាប់ ក្នុង១ថ្ងៃ (Video inside)
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ២៥,១៨៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៦៦នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១០១,៤១៩,៨៥៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,១១០,៥៦១នាក់ និងជាសះស្បើយឡើងវិញសរុប ៩៨.៦៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕
2022-12-14T16:26:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/269640-2022-12-14-02-26-03.html
b97cf7e8-abbe-4609-8bf2-7d69412c6931
ដុះសាច់ច្រមុះ និងអាឡ័កស៊ីច្រមុះ មានរោគសញ្ញាដូចម្ដេចខ្លះ?
មនុស្សមួយ​ចំនួន​អាច​យល់​ច្រឡំ លើ​រោគ​សញ្ញា​ដុះ​សាច់​​ច្រមុះ​ និង​អាឡ័កស៊ីច្រមុះ​ ព្រោះ​ថា​បញ្ហា​ទាំង​ពីរ​អាច​មាន​រោគ​សញ្ញា​ប្រហាក់​ប្រហែលគ្នា​ដែរ។ ដោយ​សារ​តែ​រោគ​សញ្ញា​ប្រហាក់​ប្រហែល​គ្នា​នេះ​ហើយ ​ទើប​ធ្វើ​ឲ្យ​​មាន​ការ​យល់​ច្រឡំ។ ខាង​ក្រោម​នេះ​ ​គឺ​ជា​ការ​ប្រៀប​ធៀប​ និង​បែង​ចែក​ឲ្យ​ដាច់​រវាង​ជំងឺ​ទាំង​ពីរ​នេះ។​ ​ដុំសាច់ក្នុង​ប្រមុះ មាន​សភាព​ទន់ មិន​ឈឺចាប់ មិន​បង្កជា​ជំងឺ​មហារីក ហើយ​វា​ដុះ​ជាប់​នៅ​នឹង​ជញ្ជាំងនៃប្រហោង​ច្រមុះ ឬ​ប្រហោង​ឆ្អឹង​ច្រមុះស៊ីនុស​។ ដុំ​សាច់​ច្រមុះ តោង​ជាប់​នៅ​ជញ្ជាំង​ប្រហោង​ច្រមុះ មាន​សណ្ឋាន​ដូច​ជា​ទពាំងបានជូរ​អ៊ីចឹង​ដែរ​។ ដុំសាច់​ច្រមុះ​អាច​បង្ក​ឲ្យ​មានការ​រលាក​រ៉ាំរ៉ៃ និង​អាច​មាន​បង្ក​ឲ្យ​កើត​ហឺត ធ្វើ​ឲ្យ​ងាយ​ឆ្លង​រោគ អាឡ័កស៊ី ប្រ​តិកម្ម​នឹង​ថ្នាំ ឬ​មាន​ជំងឺប្រព័ន្ធភាពស៊ាំ​ជាក់លាក់​ណាមួយ​ផង​។​ ដុំសាច់​ច្រមុះ​តូច​មិន​បង្ក​ឲ្យ​មាន​ជា​រោគ​សញ្ញា​អ្វី​នោះទេ ប៉ុន្តែបើ​ដុំ​សាច់ធំ ឬ​ច្រើន​​អាច​បិទ​ប្រហោង​ច្រមុះ ឬ​ធ្វើ​ឲ្យ​ពិបាក​ដក​ដងហើម បាត់បង់​ក្លិន និង​អាច​ឆ្លង​រោគ​ញឹក​ញាប់​។​ អាឡ័កស៊ី​ច្រមុះ គឺជា​ការ​រលាក​ក្នុង​ច្រមុះ​បង្ក​ឡើង​ដោយ​សារធាតុ​បង្ក​អាអាឡ័កស៊ី ដែល​គេ​ហៅ​ថា​ អាលែកហ្សែន មាន​ដូច​ជា​លម្អង ធូលី ឬ​រោម​សត្វ​ជា​ដើម​។​ អាឡ័កស៊ីនេះ កើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើងមាន​ប្រតិកម្ម​ និង​ចាត់​ទុក​សារធាតុ​ខាងក្រៅ​ទាំងនោះ​ដែល​ចូល​ក្នុង​ខ្លួន​ថា​ជា​ធាតុ​បង្ក​គ្រោះ​ថ្នាក់។ ជា​លទ្ធផល កោសិកា​នឹង​បញ្ចេញ​សារធាតុគីមី​ជា​ច្រើន ជា​ហេតុ​នាំ ឲ្យ​ស្រទាប់​ច្រមុះ​ខាង​ក្នុង​ឡើង​ហើម និង​ផលិតស្លេស្ម​មក​ច្រើន​ដែរ​។​​ ដោយ​សារ​ដែល​ជំងឺ​ទាំង​ពីរ​នេះ​មាន​រោគ​សញ្ញា​តាម​រយៈ​ផ្លូវ​ដង្ហើម​ដូច​គ្នា​ ខាង​ក្រោម​នេះ​ជា​ជា​ការ​ញែក​រោគ​សញ្ញា​របស់​ជំងឺ​នីមួយៗ​​៖​ រោគ​សញ្ញា​ទូ​ទៅ ​និង​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ភ្នាស​ច្រមុះ​រ៉ាំ​រ៉ៃ​ ឬ​ជា​សាច់​ដុះ​ក្នុង​ច្រមុះ​រួម​មាន៖ រោគ​សញ្ញា​ទូ​ទៅ​នៃ​ជំងឺអាឡ័កស៊ីច្រមុះ​រួម​មាន៖ គ្នា​យើង​គួរ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ បើ​សិន​ជា​រោគ​សញ្ញា​ទាក់ទង​នឹង​ដុះ​សាច់​ច្រមុះ​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​យូរជាង​១០​ថ្ងៃ​។ រោគ​សញ្ញា​នៃ​ការ​រលាក​ប្រហោង​ច្រមុះ​ស៊ីនុស​ និង​ដុំសាច់​ច្រមុះ​ មាន​លក្ខណៈប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ស្ថាន​ភាព​ជំងឺ​ផ្សេង​ទៀត ដូច​ជាផ្ដាសាយ​ដែរ​។​ ដូច​គ្នា​ដែរ បើ​រោគ​សញ្ញា​មួយ​ចំនួន​ទាក់​ទង​នឹង​អាលែកហ្ស៊ី​ច្រមុះ​ធ្វើ​ទុក្ខ រំខាន​ដំណេក រំខាន​ដល់​សកម្មភាព​ប្រចាំថ្ងៃ ពិសេស​​ប៉ះពាល់​ដល់​ការ​ងារ​ទៀត​នោះ យើង​គប្បី​ពិភាគ្សា​ជាមួយ​គ្រូពេទ្យ​ដូច​គ្នា​៕
2022-12-14T15:34:00+07:00
kampucheathmey.com
https://www.kampucheathmey.com/health/430410
0703c3b0-aa6a-4fdc-b7cf-3b2ce2249f2d
សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២២ ក្រោមប្រធានបទ «ធ្វើឲ្យមានសមភាព»
សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២២ ក្រោមប្រធានបទ នៅបរិវេណមន្ទីរពេទ្យព្រះនរោត្តមសីហនុត្បូងឃ្មុំ ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានអានជូនអង្គពិធីនូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ ។ ក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ពី មោទកភាពដែលរាជរដ្ឋាភិបាលបានគ្រប់គ្រងការរីករាលដាលមេរោគឆ្លងនានា រួមទាំងមេរោគអេដស៍បានល្អប្រសើរ ខណៈដែលកម្ពុជា បានបើកប្រទេសពេញលេញឡើងវិញ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍ជំងឺកូវីដ១៩ ជាពិសេសសកម្មភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ រួមមាន៖ រដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់, ស្ថាប័នឯកជន និងដៃគូអភិវឌ្ឍ ដែលបានផ្តល់ថ្នាំ និងប័ណ្ណសមធម៌ ជាមួយនឹងថវិកាទ្រទ្រង់ជីវភាពដល់អ្នកផ្ទុកមេរោគអេដស៍, ធ្វើឲ្យអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍រាប់ម៉ឺននាក់ មានសុខភាពល្អ, មានក្តីសង្ឃឹម, អាចរស់នៅក្នុងភាពថ្លៃថ្នូរ, ស្មើមុខស្មើមាត់, ពុំមានការរើសអើង ក្នុងសង្គមជាតិ។ ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ សេវាអង្គការសង្គមស៊ីវិល សេវាឯកជន ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា។ ចំពោះស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឲ្យបានយ៉ាងតិច៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារកផងដែរ។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្ថែមថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញើដោយសូមឲ្យប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ សេវាអង្គការសង្គមស៊ីវិល សេវាឯកជនដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា។ ក្នុងនោះ សាខាកាកបាទក្រហមខេត្ត ក៏បានប្រគល់អំណោយជូនអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ចំនួន១៧០នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ក៥០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, ឃីត១កញ្ចប់ (ភួយ១,ក្រមា១) និងថវិកាមួយចំនួនផងដែរ៕
2022-12-13T23:50:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/269511-2022-12-13-09-50-46.html
2f9a8d44-db03-47d5-8fad-798273f49b8a
អ្នកជំនាញព្រមានថា អ្នកត្រលប់មកពីមើល World Cup នៅកាតា អាចឆ្លងជំងឺសាហាវ “ផ្តាសាយអូដ្ឋ”
អ្នកគាំទ្របាល់ទាត់ដែលវិលត្រលប់មកពីប្រទេសកាតា ត្រូវបានគេណែនាំឲ្យប្រុងប្រយ័ត្នចំពោះសញ្ញានៃជំងឺគ្រុនផ្តាសាយអូដ្ឋ ដែលជាជំងឺផ្លូវដង្ហើមដ៏សាហាវ។ រោគសញ្ញាផ្លូវដង្ហើមមជ្ឈិមបូព៌ា (Mers) អាចឆ្លងតាមរយៈ ទំនាក់ទំនងជិតស្និទ្ធជាមួយសត្វអូដ្ឋ។ នេះបើយោងតាមទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស។ ស្ថាប័ននេះ បានព្រមានក្រុមគ្រូពេទ្យទូទាំងចក្រភពអង់គ្លេសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអ្នកគាំទ្រការប្រកួតបាល់ទាត់ពិភពលោក ដែលវិលត្រលប់មកវិញជាមួយរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក ពិបាកដកដង្ហើម និងក្អួត។ សេចក្តីប្រកាសមួយបានឲ្យដឹងថា ហានិភ័យនៃការឆ្លងមេរោគនេះចំពោះអ្នករស់នៅចក្រភពអង់គ្លេសគឺទាបណាស់ ប៉ុន្តែអាចខ្ពស់ ចំពោះអ្នកដែលប្រឈមនឹងកត្តាហានិភ័យជាក់លាក់នៅក្នុងតំបន់ ដូចជាការប៉ះពាល់សត្វអូដ្ឋ។ មេរោគ Mers អាចឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយសត្វអូដ្ឋ ឬពីការទទួលទានផលិតផលសត្វអូដ្ឋ ឧទាហរណ៍ដូចជា ទឹកដោះអូដ្ឋដែលមិនបានចម្អិន ជាដើម។ ហានិភ័យផ្សេងទៀតរួមមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លង។ អ្នកគាំទ្របាល់ទាត់ជាច្រើន ត្រូវបានគេរាយការណ៍ថា រីករាយនឹងការជិះអូដ្ឋក្នុងប្រទេសកាតា ខណៈពេលទៅគាំទ្រក្រុមជម្រើសជាតិអង់គ្លេសក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២។ គិតត្រឹមពេលនេះ ករណីជំងឺ Mers ចំនួន៥ករណី ត្រូវបានរាយការណ៍នៅក្នុងចក្រភពអង់គ្លេស ដោយការផ្ទុះឡើងចុងក្រោយបំផុត គឺនៅក្នុងខែសីហាឆ្នាំ២០១៨។ អង្គការសុខភាពពិភពលោក បានរាយការណ៍ថា ជំងឺនេះត្រូវបានគេទទួលស្គាល់ជាលើកដំបូងនៅក្នុងឆ្នាំ២០១២ ហើយចាប់តាំងពីពេលនោះមក មានករណីចំនួន ២៦០០ នៅទូទាំងពិភពលោក ដែលភាគច្រើនគឺស្ថិតនៅក្នុងឧបទ្វីបអារ៉ាប់។ ជាងមួយភាគបីនៃអ្នកឆ្លង ត្រូវបានគេរាយការណ៍ថា ស្លាប់ ហើយមិនមានការព្យាបាលជាក់លាក់សម្រាប់ជំងឺនេះទេ៕ ចុចអាន៖
2022-12-13T23:00:00+07:00
kampucheathmey.com
https://www.kampucheathmey.com/health/430137
c842ad36-9c4d-4974-889a-c9ce762f808f
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៦នាក់ ខណៈអ្នកជាសះស្បើយ២៣នាក់ (Video inside)
ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ២៦នាក់ ខណៈជាអ្នកជាសះស្បើយ២៣នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៣០២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,១៣០នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
2022-12-13T18:39:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/269450-2022-12-13-04-39-38.html
242dc5c8-fd78-4a4e-8186-24632d665f1f
សហរដ្ឋអាមេរិក៖ មនុស្ស ២០,០៣២នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៩០នាក់ស្លាប់ ក្នុង១ថ្ងៃ (Video inside)
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ២០,០៣២នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៩០នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១០១,៣៦៩,១៦៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,១០៩,៩៨៣នាក់ និងជាសះស្បើយឡើងវិញសរុប ៩៨.៦០លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕
2022-12-13T16:36:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/269431-2022-12-13-02-36-06.html
2579198d-db15-4794-b775-10b6977fee63
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយពីសមាគមជាតិកាកបាទក្រហមចិន ចំនួន ៣០ម៉ឺនដូស
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ ស៊ីណូហ្វាម (Sinopharm) ដែលជាជំនួយរបស់សមាគមជាតិកាកបាទក្រហមចិន ជូនកាកបាទក្រហមកម្ពុជា ចំនួន ៣០០,០០០ដូស។ ពិធីប្រគល់ និងទទួលនេះ នឹងធ្វើឡើងនៅអាកាសដ្ឋានអន្ដរជាតិភ្នំពេញ ដែលនឹងមានការអញ្ជើញចូលរួមពី ឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី
2022-12-13T15:25:50+07:00
cen.com.kh
https://cen.com.kh/archives/588677.html
05b9fe29-fe21-456b-859e-f8cc11fccb4e
សម្តេចតេជោ ហ៊ុន សែន៖ កំលុងពេលរាតត្បាតជំងឺកូវីដ១៩ រដ្ឋាភិបាលបញ្ចេញថវិកាសរុបជាង២ពាន់លានដុល្លារ ដោយក្នុងមួយខែ៤០លានដុល្លារ ជួយចិញ្ចឹមពលរដ្ឋប្រមាណ៧០ម៉ឺនគ្រួសារ (Video inside)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កំលុងពេលរាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបញ្ចេញថវិកាសរុបជាង២ពាន់លានដុល្លារ ដោយនោះក្នុងមួយខែ ៤០លានដុល្លារ សម្រាប់ជួយចិញ្ចឹមប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ ដែលក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយប្រជាពលខ្មែរជិត២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ ។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់នៅក្នុងដំណាក់រាតត្បាតជំងឺកូវីដ១៩ គឺរាជរដ្ឋាភិបាល បានធ្វើការដោះស្រាយបញ្ហាដ៏លំបាកជាច្រើន ដើម្បីធ្វើយ៉ាងណា ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ព្រមទាំងបុគ្គលិកនៅតាមសណ្ឋាគារ និងវិស័យមួយចំនួនដែលត្រូវព្យួរការងារជាបណ្តោះអាសន្ន។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងកំលុងពេលកូវីដ១៩ រាតត្បាត គឺរាជរដ្ឋាភិបាលបញ្ចេញប្រាក់សន្សំអស់ជាង ២ពាន់លានដុល្លារ ដើម្បីបម្រើឱ្យនូវសេចក្តីត្រូវលើការងារប្រយុទ្ធប្រឆាំងកូវីដ១៩ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះផង ចំណុចនេះមិនមែនជារឿងតូចតាចនោះទេ ទីចុងបំផុតកម្ពុជា ជាប្រទេសមួយដែលត្រូវមើលងាយបានក្លាយជាប្រទេសជួរនៃការគ្រប់គ្រងជំងឺកូវីដ១៩។ ។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។ នៅចំពោះមុខប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស, សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍តរាតត្បាតជំងឺកូវីដ១៩ គឺកម្ពុជា បានឆ្លងកាត់ការលំបាក ប៉ុន្តែរាជរដ្ឋាភិបាល មិនបានរុញរាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺ។ បើទោះបីរយៈពេល២ថ្ងៃនេះ ស្ថានភាពជំងឺកូវីដ១៩ មានការកើនឡើងបន្តិចក៏ដោយ ប៉ុន្តែ វាមិនបង្កឱ្យមានភាពធ្ងន់ធ្ងរនោះទេ។ ជុំវិញចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា គិតមកថ្ងៃនេះ គឺមានរយៈពេល៨ខែហើយ ដែលកម្ពុជា មិនមានប្រជាជនស្លាប់ដោយសារជំងឺកូវីដ១៩។ សម្តេចក៏បានប្រាប់ខ្មែរនៅអឺរ៉ុបថា ការប្រយុទ្ធនឹងជំងឺកូវីដ១៩ មិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសទាក់ទិននឹងជីវិតរបស់មនុស្ស និងការប្រយុទ្ធជាមួយនឹងសត្រូវមើលមិនឃើញ ដែលជាការលំបាកសម្រាប់ប្រទេសក្រីក្រ។ សម្តេចថា ទោះបីកម្ពុជាក្រីក្រ តែកម្ពុជាបានប្រឹងប្រែងការពារអាយុជីវិតពលរដ្ឋ ដោយរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋមិនបង់ថ្លៃ។ សម្តេចតេជោ ហ៊ុន សែន ក៏បានរំឮកថា ដំណាក់កាលរាតត្បាតដំបូងនៃជំងឺកូវីដ១៩ គឺមានសារព័ត៌មាននៅប្រទេសជឿនលឿនមួយចំនួនគឺបានសរសេរវាយប្រហារលើប្រទេសកំពុងអភិវឌ្ឍន៍ ដោយបានមើលស្រាល មើលងាយចំពោះប្រទេសក្រីក្រ រួមទាំងកម្ពុជាផង លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក្រសួងសង្គមកិច្ច ក៏បានចាប់ផ្តើមដំណើរការអនុត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា មកដល់បច្ចុប្បន្នបានចំនួន១០ជុំ មាន២៧លើករួចមកហើយ។ គិតចាប់ពីថ្ងៃទីទិ២៥ ខែមិថុនា ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណ ៨៦៨.៤២លានដុល្លារ សម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះនៅទូទាំងប្រទេស៕
2022-12-13T07:55:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/269407-2022-12-12-17-55-27.html
f85ab94f-a31d-4c63-b491-72badebcdd72
នាយករដ្ឋមន្ដ្រី សោកស្តាយ ចំពោះពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស ស្លាប់ដោយសារ កូវីដ-១៩
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅទ្វីបអឺរ៉ុបប្រមាណជា ២០០០នាក់ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំរកចំនួនតួលេខដែលពលរដ្ឋក្រៅប្រទេសបានស្លាប់ដោយសារជំងឺកូវីដ១៩។ ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ក្នុងកំលុងពេលរាតត្បាតជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ចេញថវិកាក្នុងមួយខែ ៤០លានដុល្លារ ដើម្បីជួយចិញ្ចឹមប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ។ ជាងនេះទៅទៀត សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានបន្ថែមថា នៅពេលកម្ពុជាជួបវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញប្រាក់សន្សំជាង ២ពាន់លានដុល្លារ សម្រាប់បម្រើការងារប្រយុទ្ធធប្រឆាំងកូវីដ-១៩ ព្រមទាំងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋផងដែរ៕
2022-12-13T07:37:00+07:00
dap-news.com
https://dap-news.com/national/2022/12/13/298962/
c988c5b8-c111-4fac-8675-a0268f823e9e
អង់គ្លេស កំពុងផ្ទុះមេរោគមួយប្រភេទ សម្លាប់កុមារជាបន្តបន្ទាប់ (មានវីដេអូ)
កុមារ​​ម្នាក់ទៀត​បាន​ស្លាប់ ​បន្ទាប់​ពី​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ជំងឺ Strep A ដោយនេះជាកុមារ​ទី៨ហើយ ដែលត្រូវ​បាន​សម្លាប់​ដោយ​ការ​ឆ្លង​បាក់តេរី​ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។ ជនរងគ្រោះចុងក្រោយគឺជាសិស្សនៅសាលាបឋមសិក្សា Morelands ក្នុងទីក្រុង Waterlooville នៃតំបន់ Hampshire។ ការរាតត្បាតមេរោគបាក់តេរី Strep A បានរីករាលដាលពាសពេញចក្រភពអង់គ្លេស នាប៉ុន្មានខែថ្មីៗនេះ ខណៈការិយាល័យនាយករដ្ឋមន្ត្រី បានព្រមានឪពុកម្តាយឲ្យតាមដានរោគសញ្ញា។ លោក Simon Bryant ប្រធានផ្នែកសុខភាពសាធារណៈនៅក្រុមប្រឹក្សាតំបន់ Hampshire បាននិយាយថា អាជ្ញាធរកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសាលារៀន ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងចំណោមឪពុកម្តាយ និងអ្នកថែទាំអំពីសញ្ញានិងរោគសញ្ញានៃការឆ្លងមេរោគ Strep A។ និយាយអំពីការកើនឡើងនៃករណីថ្មីៗ អ្នកនាំពាក្យផ្លូវការរបស់នាយករដ្ឋមន្ត្រីបាននិយាយថា “យើងកំពុងមើលឃើញចំនួនករណីមេរោគ Strep A កើនឡើងក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងធម្មតា។ មេរោគនេះ អាចព្យាបាលដោយថ្នាំអង់ទីប៊ីយោទិច​ ប៉ុន្តែក្នុងករណីកម្រ វាអាចចូលទៅក្នុងចរន្តឈាម ហើយបង្កឲ្យមានជំងឺធ្ងន់ធ្ងរ”។ ជាធម្មតា ការឆ្លងមេរោគនេះ បណ្តាលឲ្យឈឺបំពង់ក គ្រុនក្តៅ ឬឡើងកន្ទួលលើស្បែក ហើយឆ្លងតាមរយៈការប៉ះរាងកាយ ឬតាមរយៈដំណក់ទឹកពីការកណ្តាស់ ឬក្អក។ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេសបាននិយាយថា វាជារឿងសំខាន់ណាស់ ដែលព័ត៌មានច្បាស់ការណ៍ ត្រូវបានចែករំលែកជាមួយសហគមន៍សាលារៀននៅតំបន់ Hampshire៕ ចុចអាន៖
2022-12-12T23:27:00+07:00
kampucheathmey.com
https://www.kampucheathmey.com/health/425540
c76b4995-3f3a-4307-85c6-d0c7ed29f06f
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៥នាក់ ខណៈអ្នកជាសះស្បើយ២៣នាក់ (Video inside)
ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ២៥នាក់ ខណៈជាអ្នកជាសះស្បើយ២៣នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,២៧៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,១០៧នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
2022-12-12T18:42:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/269322-2022-12-12-04-42-09.html
0d41c5b6-6b95-4cfb-bf8a-ab00dcecb7a2
សហរដ្ឋអាមេរិក៖ មនុស្ស ៧,៦១៧នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣នាក់ស្លាប់ ក្នុង១ថ្ងៃ
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៧,៦១៧នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១០១,៣២៤,៨៨៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,១០៩,៨៥១នាក់ និងជាសះស្បើយឡើងវិញសរុប ៩៨.៥៦លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕
2022-12-12T16:42:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/269310-2022-12-12-02-42-14.html
7ff89696-8973-462b-b712-1090fe308b82
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៣នាក់ ខណៈអ្នកជាសះស្បើយ៨នាក់ (Video inside)
ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៣នាក់ ខណៈជាអ្នកជាសះស្បើយ៨នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,២៥១នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,០៨៤នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
2022-12-11T18:53:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/269258-2022-12-11-04-53-49.html
14ea853d-9921-47b7-aa31-4f647681d531
សហរដ្ឋអាមេរិក៖ មនុស្ស ៩,១៦៨នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៦នាក់ស្លាប់ ក្នុង១ថ្ងៃ (Video inside)
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៩,១៦៨នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤៦នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១០១,២៦៣,៦៣៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,១០៩,៧២៥នាក់ និងជាសះស្បើយឡើងវិញសរុប ៩៨.៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕
2022-12-11T16:44:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/269249-2022-12-11-02-44-12.html
f1da8f09-7415-4fdb-9aab-313c3746a5bc
ប្រធានក្លឹបឆ្នេរសមុទ្រស្អាតបំផុត៖ អ្វីជាគំរូ ដែលប្រតិភូកត់សម្គាល់ឃើញគឺ សម្ដេចតេជោ បានប្រែក្លាយវិបត្តិកូវីដ ឱ្យទៅជាសក្តានុពល
ក្នុងឱកាសដឹកនាំប្រតិភូក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ចូលជួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ នាថ្ងៃទី១០ ធ្នូនេះ លោក មីឆែល ប៊ូសូល បានមានប្រសាសន៍ថា លោកមានសេចក្តីរីករាយ ដែលបានទទួលដំណឹងថា សម្ដេចតេជោ នឹងធ្វើដំណើរទៅអឺរ៉ុប ក្នុងការពិភាក្សាការស្វែងរកសន្តិភាព ដែលប្រទេសនៅអឺរ៉ុបត្រូវការបំផុត ជាពិសេសនៅប្រទេសអ៊ុយក្រែន ។ ប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុត បញ្ជាក់ថា «អ្វីជាគំរូដែលប្រតិភូ បានកត់សម្គាល់ឃើញនោះគឺ សម្ដេចតេជោបាន ប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ឱ្យទៅជាសក្តានុពល។ ជាមួយគ្នានោះ សម្តេចបានឆ្លៀតឱកាសកូវីដ១៩ កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធលូ អាងប្រព្រឹត្តកម្មទឹកកខ្វក់ លំអទីក្រុងធ្វើឱ្យចរាចរណ៍ ធ្វើដំណើរបានយ៉ាងរលូន បានយ៉ាងល្អ និងធ្វើឱ្យភ្លើងភ្លឺចិញ្ចាចដែលអាចនិយាយបានថា ទីក្រុងព្រះសីហនុជាទីក្រុង ភ្លឺចិញ្ចាចដ៏ស្រស់បំព្រង» ។ ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណលោក មីឆែល ប៊ូសូល ហើយបានមានប្រសាសន៍ថា កូវីដ១៩ ពិតជាបាននាំមកនូវផលវិបាកមែន ប៉ុន្តែបានគ្រប់គ្រងល្អ បានជួយសង្គ្រោះជីវិតមនុស្សប្រមាណ ៤ពាន់នាក់ មកពីប្រមាណ ៧០ប្រទេស ដែលជាប់គ្មានកន្លែងចុះចត លើកប៉ាល់វ៉េស្ទើដាម ហើយថ្ងៃនេះជាថ្ងៃទិវាសិទ្ធិមនុស្ស ប្រសិនបើគ្មានសន្តិភាពទេ វាសនាប្រជាជនលើ កប៉ាល់មិនដឹងជាយ៉ាងម៉េច។ សម្តេចតេជោបន្តថា សន្តិភាពផ្ដល់នូវការរស់រានមានជីវិត និងសិទ្ធិដទៃទៀតដែលបន្តផ្ដើមចេញពីសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ ការកសាងសេដ្ឋារចនាសម្ព័ន្ធ រៀបចំបុណ្យសមុទ្រប្រចាំឆ្នាំ តាមខេត្តដែលមានឆ្នេរសមុទ្រ ជារៀងរាល់ឆ្នាំដើម្បីអភិរក្ស ការពារ អភិវឌ្ឍន៍និងទាក់ទាញទេសចរណ៍ ទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជា។ សម្តេចតេជោ បន្ថែមទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវការគោរព រាល់លក្ខខណ្ឌជាសមាជិកភាពក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ហើយក៏បានស្នើសុំឱ្យមាន ការពិចារណាដាក់លក្ខខណ្ឌមួយបន្ថែមទៀត នោះគឺកុំឱ្យមានការប្រើប្រាស់ថង់ប្លាស្ទីក នៅតាមឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ៕
2022-12-10T19:42:00+07:00
dap-news.com
https://dap-news.com/national/2022/12/10/298526/
09b56b18-751f-4e1c-9657-89ac1988d8c9
សហរដ្ឋអាមេរិក៖ មនុស្ស ៣០,៨៣៣នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៨៤នាក់ស្លាប់ ក្នុង១ថ្ងៃ (Video inside)
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៣០,៨៣៣នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៨៤នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១០១,២៥៤,៤៦៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,១០៩,៦៧៩នាក់ និងជាសះស្បើយឡើងវិញសរុប ៩៨.៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕
2022-12-10T19:02:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/269166-2022-12-10-05-02-06.html
e0618cf7-3ce6-4cd1-ae77-d9c557f0f94f
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៦នាក់ ខណៈអ្នកជាសះស្បើយ១១នាក់ (Video inside)
ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៦នាក់ ខណៈជាអ្នកជាសះស្បើយ១១នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,២៣៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,០៧៦នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
2022-12-10T18:36:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/269161-2022-12-10-04-36-10.html
f6f4f4a4-cf76-4133-923b-70fe9f224b43
សម្តេចតេជោ ហ៊ុន សែន ៖ ប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» នៃមហាសន្និបាតនេះ គឺសមស្របនាពេលបច្ចុប្បន្ន ដែលពិភពលោកទាំងមូលបាននិងកំពុងប្រឈមនឹងវិបត្តិសកលជាច្រើន បន្ថែមពីលើវិបត្តិ ជំងឺកូវី-១៩, វិបត្តិសង្គ្រាមអ៊ុយក្រែន
ព្រះសីហនុ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជិត ៣ ឆ្នាំកន្លងទៅ, យើងមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលពិភពលោក ទាំងមូលខិតខំប្រឹងប្រែង និង រួមគ្នាជាធ្លុងមួយ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោមស្មារតីយោគយល់ និងចេះជួយគ្នាទៅវិញទៅមក ជាពិសេស បានយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រហូតបានឈានទៅដល់ការបើកប្រទេស និង ចាប់ផ្តើមស្ដារសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ ។ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដើម្បីជំរុញការស្ដារ និង លើកស្ទួយវិស័យទេសចរណ៍, រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យ ប្រើប្រាស់នូវ ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និង លើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និង ក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២១ ដោយក្នុងនោះ ទេសចរណ៍ឆ្នេរ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង ៤ រួមមាន ទេសចរណ៍វប្បធម៌, ទេសចរណ៍ឆ្នេរ, អេកូទេសចរណ៍ និង ភាពជាខ្មែរ ។ ឈរលើមូលដ្ឋានទាំងអស់នេះ, យើងរំពឹងថាអាចទទួលបាន ភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១ លាននាក់ ក្នុងឆ្នាំ ២០២៣ តាមផែនការដែលបានដាក់ចេញ និង ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ រហូតដល់ឆ្នាំ ២០២៦ ឬឆ្នាំ ២០២៧ ។ ដោយឡែក, ដូចបានគូសបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្តី ក្រសួងទេសចរណ៍, ឆ្នេរសមុទ្រកម្ពុជា ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រដែល ស្អាតបំផុតលើសកលលោកក្នុងអង្គមហាសន្និបាតលើកទី ៧ របស់ក្លឹបកាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១១ នៅទីក្រុងតូបាកូតា (Toubacouta) ប្រទេសសេណេហ្កាល់ (Senegal) ក្រោម ឈ្មោះរួមតែមួយគឺ «ឆ្នេរសមុទ្រកម្ពុជា (Cambodia Bay)» ហើយត្រូវបានប្រសិទ្ធនាម «ឆ្នេរសមុទ កម្ពុជា៖ តារារះនាទិសនិរតី» ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល និង សមាជិកក្លឹបទាំងអស់ ដែលបានគាំទ្រឆ្នេរសមុទ្រកម្ពុជា និង បានយល់ព្រមដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជាទាំងមូលជា សមាជិក និង បានបន្តគាំទ្រការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាតាមរបៀបកម្ពុជា ពិសេសបាន បោះឆ្នោតគាំទ្រកម្ពុជា កាន់តំណែងជាអនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ២ អាណត្តិជាប់គ្នា និងបន្តជាអគ្គនាយករងក្លឹប រហូតមកដល់បច្ចុប្បន្ន “។ ដើម្បីអបអរសាទរនៃការចូលជាសមាជិកក្លឹបនេះ, រាជរដ្ឋាភិបាលបានសម្រេចឱ្យមានការរៀបចំពិធីបុណ្យសមុទ្រ ដោយឈរលើគោលការណ៍នៃការឆ្លាស់វេនគ្នា នៅខេត្តតំបន់ឆ្នេរទាំង ៤ដែលយើងនឹងប្រារព្ធពិធីបើកផ្លូវការនាល្ងាចនេះ និង បានបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយមានរដ្ឋមន្ត្រីដល់ទៅ ៣ ជាប្រធាន និង អនុប្រធាន រួមជាមួយ អភិបាលខេត្តតំបន់ឆ្នេរទាំង ៤ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិក ដែលជាយន្តការស្ថាប័ន ដ៏សំខាន់សម្រាប់ជាការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយនិរន្តរភាព និង ការទទួល ខុសត្រូវ ។ ក្នុងន័យនេះ, ការចូលជាសមាជិកក្លឹបនេះ ពិតជាបានស្ដែងឱ្យឃើញពីរបត់ថ្មីនៃការប្រែប្រួល មុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ទេសចរណ៍, នគរូបនីយកម្ម និង បរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ កម្ពុជា ។ កិច្ចការនេះ បានធ្វើឱ្យតំបន់ឆ្នេរកម្ពុជាអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិ- យោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និង ត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិ ដ៏មានភាពទាក់ទាញ និង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និង ក្នុងតំបន់ ព្រមទាំង ជាគោលដៅទេសចរណ៍ដ៏ធំ បន្ទាប់ពីតំបន់បេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រសៀមរាប-អង្គរ និង រាជធានីភ្នំពេញ ។ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ឈរលើកត្តាអំណោផលទាំងអស់នេះ និង ក្រោមចក្ខុវិស័យហ្មត់ចត់, វែងឆ្ងាយ, ទូលំទូលាយ និង គ្រប់ជ្រុងជ្រោយ, កម្ពុជាបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដែលត្រូវបាន ចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី ២ របស់ប្រទេស, ជាពិសេសខេត្តព្រះសីហនុ, ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់គោលដៅអភិវឌ្ឍ «ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ។ ជាក់ស្ដែង, រាជរដ្ឋាភិបាល បានសម្រេចកសាងបណ្តាញផ្លូវ ៣៧ខ្សែ និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាអាងប្រព្រឹត្តកម្ម ទឹកកខ្វក់ និង ការអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈ ដែលចំណាយថវិការបស់ជាតិសរុបប្រមាណ ជាង ៣០០ លានដុល្លារអាមេរិក និង ដែលបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវកាលពីខែ ធ្នូ ឆ្នាំ ២០២១ ។ ប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម» នៃមហាសន្និបាតនេះ គឺសមស្របនាពេលបច្ចុប្បន្ន ដែលពិភពលោកទាំងមូលបាននិងកំពុងប្រឈមនឹងវិបត្តិសកលជាច្រើន បន្ថែមពីលើវិបត្តិ ជំងឺកូវី-១៩, វិបត្តិសង្គ្រាមអ៊ុយក្រែន រួមជាមួយវិបត្តិសាកលលោកផ្សេងៗទៀត ដែលបានជះឥទ្ធិពល យ៉ាងខ្លាំងដល់ពិភពលោក ទាំងលើផ្នែកសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និង សណ្ដាប់ធ្នាប់ពិភពលោក ។ ប្រធានបទនេះក៏សមស្របជាមួយនឹងបរិបទកម្ពុជា ដែលសន្តិភាពបានដើរតួនាទីយ៉ាងសំខាន់ដល់ ការអភិវឌ្ឍប្រទេសជាតិ, បង្កើតជាក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល ។ សន្តិភាព គឺ ពិតជាមិនអាចខ្វះបានសម្រាប់ការទ្រទ្រង់ការអភិវឌ្ឍប្រទេសជាតិ ខណៈដែលក្តីសង្ឃឹមជាច្រើន សម្រាប់អនាគត បាននិងកំពុងបង្កើតជាកាលានុវត្តភាពច្រើនផ្តើមចេញពីសន្តិភាពនេះ ។ កម្ពុជា, ក្នុងនាមជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លឹបលើកទី១៦ នេះ, រំពឹងចែករំលែកនូវបទពិសោធ និង ការអនុវត្តល្អៗរបស់ខ្លួន ទៅកាន់សមាជិកក្លឹបទាំងអស់ និង ពិភពលោកទាំងមូល, ទាំងលើការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ, ដោយផ្តើមចេញពីសន្តិភាពដែលខ្លួនរកបានដោយកម្រ ជាមួយ ក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមសម្រាប់អនាគត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី
2022-12-10T10:45:06+07:00
cen.com.kh
https://cen.com.kh/archives/587170.html
d39afcff-3622-4e36-96bf-22296cea6946
លោកស្រី ហ៊ុន ម៉ាណា នាំយកទេយ្យទានប្រគេនព្រះសង្ឃនៅ «វត្តគីរីជលសារកោះរ៉ុង» ពេលដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្រុងកោះរ៉ុង
លោកស្រី ហ៊ុន ម៉ាណា តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំយកទេយ្យទានទៅប្រគេនព្រះសង្ឃ និងជូនលោយតាជី លោកយាយជីនៅវត្ត ខណៈដែលលោកស្រី អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចតេជោ ចុះទៅជួយពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្រុងកោះរ៉ុង។ ពិធីនោះបានប្រព្រឹត្តទៅវេលាម៉ោង ២រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងវត្តគីរីជលសារកោះរ៉ុង ស្ថិតនៅក្នុងភូមិព្រែកស្វាយ​ សង្កាត់កោះរ៉ុង​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមដោយលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង, លោក រាជ សុវណ្ណ អភិបាលរងក្រុងកោះរ៉ុង, លោក ពិន ធារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងកោះរ៉ុង, អធិការនគរបាលក្រុងកោះរ៉ុង ព្រមទាំមន្រ្តីរាជការសាលាក្រុងកោះរ៉ុង និងក្រុមគ្រូពទ្យស្ម័គ្រចិត្តសម្ដេចតេជោរួមទាំងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។ ទេយ្យទានដែលលោកស្រី នាំទៅប្រគេនដល់ព្រះសង្ឃរួមមាន៖ អង្ករចំនួ២តោន, ទឹកស៊ីវអ៉ីវ១០យួរ, ទឹកត្រី១០យួរ, ត្រីងៀត២០គីឡូក្រាម, សាច់ក្រក២០គីឡូក្រាម, សាច់ជ្រូកផាត់២០គីឡូក្រាម, សាដក១២កញ្ចប់, អាល់កុល៨កាន និងមីម៉ាម៉ា១០កេសធំ។ អំណោយសម្រាប់លោកតាអាចារ្យ លោកតាជី លោកយាយជី និងគណៈកម្មការវត្តរួមមាន៖ ថវិកា, សាប៊ូដុំ, ច្រាស និងថ្នាំដុសធ្មេញ, ប្រេងខ្យល់ និងប្រេងកូឡា, ដបដាក់អាល់កុល, ម៉ាស់៤០ប្រអប់, តែ៤គីឡូក្រាម, ត្រីខ ២កេស, ទឹកដោះគោខាប់៤កេស, អំបិល២បេ, ប៊ីចេង២បេ, ស្ករស២បេ និងកាហ្វេ១០កព្ចាប់ធំ។ ដោយឡែកនៅវេលាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រុមគ្រូពទ្យស្ម័គ្រចិត្តសម្ដេចតេជោ ហ៊ុន សែន និងនិងបោះទីតាំងនៅរីតាបឹងហ្គាឡូ ស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងព្យាបាលជំងឺប្រគេន និងជូនដល់ព្រះសង្ឃ គណៈកម្មការអាចារ្យ តាជីយាយជី ព្រមទាំងប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង ជាពិសេសកុមារ ជនពិការ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងកោះរ៉ុង ដោយឥតគិតថ្លៃ ដូច្នេះសូមនិមន្ត និងអញ្ជើញទៅទទួលយកសេវ៉ានេះកុំបីខាន។ នៅក្នុងឱកាសនោះលោកស្រី ហ៊ុន ម៉ាណា បានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចនាយរដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេន និងជូនដល់ព្រះសង្ឃព្រមទាំងគណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលសម្ដេចតែងតែគិតគូនិងយកចិត្តទុក្ខដាក់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ សម្ដេចតេជោមានចក្ខុវិស័យវែងឆ្ងាយដ៏ឈ្លាសវៃក្នុងការដឹកនាំប្រទេស សម្ដេចបាននាំសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាពេលរដ្ឋ ជាពិសេសនៅក្នុងដំណាក់កាលមានជំងឺកូវីរាតត្បាតកើតឡើង សម្ដេចតេជោ បានពុះពារស្វែងរកថ្នាំវ៉ាក់សាំងមកចាក់ជូន ប្រជាពលរដ្ឋ មន្រ្តីរាជការទាំងអស់ក្នុងក្របខណ្ឌទួទាំងប្រទេស ដើម្បីការពារអាយុជីវិតបងប្អូនទាំងអស់ពីការឆ្លងនៃជម្ងឺនេះ។ លោកស្រីបានថ្លែងទៀតថា ។ ដោយឡែកលោកស្រី បានសំណេះសំណាលជាមួយសិស្សមេតេយ្យជាង២០០នាក់ និងជូនសំភារៈសិក្សារដូចជា៖ កាតាបស្ពាយ១ ខោអាវសិស្ស១កំប្លេរ.ស្បែកជើង.សៀវភៅ ប៊ិច ខ្មៅដៃផងដែរ និង ជាងសំណង់សាងសង់ព្រះវិហារជិត១០០នាក់ទៀត ថែមទាំងផ្តល់ជូននូវកាដូរអនុសាវរីយ៍ផងដែរ៕
2022-12-10T01:21:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/269068-2022-12-09-11-21-55.html
781cd6ee-3bef-4003-b95e-b9c156c1e4f9
រដ្ឋមន្ដ្រីសុខាភិបាល ស្នើឱ្យគិលានុបដ្ឋាកបន្ដពង្រឹងសមត្ថភាព ព្រោះជាអ្នកធ្វើការជួរមុខក្នុងការផ្តល់សេវាជូនអ្នកជំងឺ និងអតិថិជន
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា គិលានុបដ្ឋាកជាអ្នកធ្វើការជួរមុខ និងនៅជាប់ជាមួយអ្នកជំងឺ ចាំមើលការថែទាំ អប់រំ និងផ្ដល់ការពិគ្រោះយោបល់ ដូច្នេះត្រូវទាមទារទទួលបាន ការបណ្ដុះបណ្ដាលជាបន្ដជាបន្ទាប់ជាចាំបាច់ ដើម្បីផ្ដល់គុណភាពសេវា និងសុវត្ថិភាពជូនដល់អ្នកជំងឺ និងអតិថិជន។ ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសបើកសន្និបាតសមាគមគិលានុបដ្ឋាកកម្ពុជា ស្តីពីតួនាទី របស់គិលានុបដាក់ក្នុងការលើកកម្ពស់ការថែទាំដោយផ្តោតលើអថិជន និងអ្នកជំងឺ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ នៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីលោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជា។ ក្នុងឱកាសបើកសន្និបាតសមាគមគិលានុបដ្ឋាកកម្ពុជា លោករដ្ឋមន្ដ្រីក៏បានស្នើឱ្យសមាគមខិតខំប្រឹងប្រែងធ្វើការងាររួមគ្នាជាក្រុម ជាបណ្ដាញ ដោយរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងដោយប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបដើម្បីបំពេញតម្រូវជូនប្រជាពលរដ្ឋយើងបានកាន់តែប្រសើរ។ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ដថា ។ លោកសាស្ដ្រាចារ្យបានគូសបញ្ជាក់ថា គិលានុដ្ឋាកជាបេះដូងនៃការផ្ដល់សេវាដែលមានគុណភាព និងសុវត្ថភាពដល់អ្នកជំងឺ និងអតិថិជន ហើយគិលានុដ្ឋាកជាអ្នកផ្ដល់សេវាទាំងផ្លូវកាយ ផ្លូវចិត្ដ សង្គម និងតាមជំនឿសាសនា និងការថែទាំដោយផ្ដោតលើអតិថិជន។ ម្យ៉ាងវិញទៀតគិលានុដ្ឋាក គឺជាសមាជិកក្នុងសហគមន៍ដែលគាត់បម្រើការ យល់ពីវប្បធម៌នៅនឹងកន្លែង និងមានឥទ្ធិពលក្នុងការផ្លាស់ប្ដូរឥរិយាបថអតិថិជន ស្របតាមក្រមសីលធម៌គិលានុដ្ឋាក។ ជាក់ស្ដែងអំឡុងពេលមានការរាតត្បាតដោយជំងឺកូវីដ-១៩ ពិតជាបានជួបប្រទះនូវការលំបាក ជាច្រើនទាំងនៅកម្ពុជា ប៉ុន្តែក្រសួងសុខាភិបាលបានប្រឹងប្រែងអស់ពីកម្លាំងកាយ-ចិត្ត គ្រប់គ្រងគ្រឹះស្ថានសុខាភិបាលគ្រប់កម្រិត នៅទូទាំងកម្ពុជា គ្រប់គ្រងស្ថានភាពបានយ៉ាងល្អប្រសើរ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ និងបន្តធ្វើឲ្យប្រសើរឡើងនូវសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងសមធម៌របស់ប្រជាពលរដ្ឋ ដែលត្រូវទទួលបានពីសេវាសុខាភិបាល។ រដ្ឋមន្ដ្រីថ្លែងបន្ដថា សមិទ្ធផលទាំងអស់នេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេង ពីគិលានុដ្ឋាកនៅគ្រប់កម្រិតនៅគ្រប់គ្រឹះស្ថានសុខាភិបាល៕
2022-12-09T23:57:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/269049-2022-12-09-09-57-48.html
b8338bd4-8591-42dd-8443-20bcc899aa32
លោក John Ross សេដ្ឋវិទូអង់គ្លេសថ្លែងថា ការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ មិនមែនជាមូលហេតុដែលបណ្តាល ឱ្យកើតមានបញ្ហាសេដ្ឋកិច្ចនោះទេ រីឯសេដ្ឋកិច្ចចិនបានល្អជាងអាមេរិកនិងអឺរ៉ុបយ៉ាងច្រើន
ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកបានអូសបន្លាយអស់រយៈពេលជិត ៣ ឆ្នាំហើយ ខណៈពេលបណ្តាប្រទេសនានានាំគ្នាប្រកាសបញ្ចប់ ការរីករាលដាលនៃជំងឺឆ្លងព្រមទាំងចាត់វិធានការអសកម្ម ក្នុងការឆ្លើយតបនឹងជំងឺឆ្លង រដ្ឋាភិបាលចិននៅតែប្រកាន់ខ្ជាប់ ការតម្កល់ទុកប្រជាជនជាអាទិភាព តម្កល់ទុកអាយុជីវិតជាចម្បង ក៏ដូចជាប្រកាន់ខ្ជាប់ការបង្ការនិងគ្រប់គ្រងជំងឺឆ្លង។ នាពេលថ្មីៗកន្លងទៅនេះ លោក John Ross សេដ្ឋវិទូអង់គ្លេសបានថ្លែង ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានថា អ្វីដែលហៅថា ការរីករាលដាលនៃជំងឺឆ្លងនៅលោកខាងលិចបានបញ្ចប់ គឺជារឿងមិនពិតនិងគួរឱ្យអស់សំណើច បច្ចុប្បន្ននេះ គឺជាគ្រាដែលសេដ្ឋកិច្ចពិភពលោកមានភាពអាក្រក់បំផុតក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក រីឯសេដ្ឋកិច្ចចិនបានល្អជាងអាមេរិក និងអឺរ៉ុបយ៉ាងច្រើន។ លោក John Ross បានលើកឡើងថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចចិនបានកើនឡើង ១៤,៣ ភាគរយ គិតជាមធ្យមក្នុងមួយឆ្នាំៗបានកើនឡើង ៤,៥ ភាគរយ ចំណែកសេដ្ឋកិច្ចអាមេរិកវិញបានកើនឡើង ៤,៧ ភាគរយ ប្រហែលកើនឡើង ១,៥ ភាគរយក្នុងមួយឆ្នាំៗ។ ពិតមែនតែកំណើនខាងសេដ្ឋកិច្ចចិន បានបង្អង់ល្បឿនបន្តិចក៏ដោយ ក៏ប៉ុន្តែវានៅតែជា ៣ ដងនៃកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដដែល។ តំបន់អឺរ៉ុបបានកើនឡើង ២,៨ ភាគរយក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ហើយកំណើនសេដ្ឋកិច្ចរបស់ចិនគឺត្រូវជា ៥ ដងនៃសេដ្ឋកិច្ចតំបន់អឺរ៉ុប។ លោក John Ross បានសម្គាល់ឃើញថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចមិនមែនបណ្តាលមកពី ការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩នោះទេ មូលហេតុពីឬសគល់គឺដោយមកពី គោលនយោបាយសេដ្ឋកិច្ចរបស់អាមេរិក។ ការវិភាគមួយចំនួនដែលថា ដោយសារប្រទេសចិន បានជួយសង្រ្គោះអាយុជីវិតរបស់មនុស្សរាប់លាននាក់ ដែលបណ្តាលឱ្យដំណើរការសេដ្ឋកិច្ចមិនល្អ វាច្បាស់ណាស់ថា នេះគឺខុសឆ្គង ។ លោក John Ross បានលើកឡើងទៀតថា ជាបឋម ប្រជាជនចិនគួរថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលដែលបានចាត់វិធានការយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បន្ទាប់មក ពួកគេក៏គួរយល់ដឹងថា រដ្ឋាភិបាលចិនក៏បានទទួលជោគជ័យក្នុង ការអនុវត្តគោលនយោបាយសេដ្ឋកិច្ចផងដែរ។ ប្រាកដណាស់ កំណើនខាងសេដ្ឋកិច្ចចិនបានបង្អង់ល្បឿនបន្តិច ប៉ុន្តែមូលហេតុសំខាន់មិនមែន ដោយសារការរីករាលដាលនៃជំងឺឆ្លងនោះទេ។ កត្តាដ៏សំខាន់បំផុតគឺសេដ្ឋកិច្ចពិភពលោក កំពុងស្ថិតក្នុងសភាពដ៏អាក្រក់ណាស់ ក្នុងបរិបទបែបនេះ អាចនិយាយបានថា សមិទ្ធផលដែលប្រទេសចិនទទួលបានលើ វិស័យសេដ្ឋកិច្ចនៅតែគួរឱ្យកត់សម្គាល់ដដែល៕ វិទ្យុមិត្តភាពកម្ពុជាចិន
2022-12-09T21:07:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/269021-2022-12-09-07-07-38.html
74e6365a-de16-4e13-a062-4ad100c6d028
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយក្រុមគ្រូពេទ្យអង្គការសហប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិ ចុះពិនិត្យ និងព្យាបាលជំងឺទូទៅដល់កងកម្លាំងនគរបាលខេត្ត
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានរៀបចំកម្មវិធីបិទបេសកម្មពិនិត្យ និងព្យាបាលជំងឺទូទៅដល់មន្រ្តីនគរបាលខេត្តកំពង់ធំនៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង បានឲ្យដឹងថា ដោយមានកិច្ចសហប្រតិបត្តិការល្អរវាងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងលោក ហាន់ ឃ្យូហ្សន់ តំណាងអង្គការសហ ប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិ (PMCI) នៃប្រទេសកូរ៉េ បានចុះមកត្រួតពិនិត្យសុខភាព ដល់បងប្អូនកងកម្លាំងនៅស្នងការដ្ឋាននគរបាលខេត្ត ដែលមានរយៈពេលបីថ្ងៃដោយចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ លោកបានបន្តថា ក្នុងពេលបិទបញ្ជាប់ក្រុមគ្រូពេទ្យបានពិនិត្យ និងព្យាបាលជម្ងឺជូនកងកម្លាំងសរុបចំនួន ៤៣២នាក់ ក្នុងនោះ១-ជំងឺទូទៅចំនួន ២០០នាក់, ២-ជំងឺរោគស្ត្រីចំនួន ៣៤នាក់, ៣-ពិនិត្យភ្នែកចំនួន ១៩៨នាក់ ហើយជាលទ្ធផល នៃការត្រួតពិនិត្យសុខភាព សង្កេតឃើញថា បញ្ហាតិចតួចកើតលើ កងកម្លាំងដូចជាលើសជាតិស្ករ និងសម្ពាធឈាម។ ជាមួយគ្នានេះ លោកស្នងការរង បានលើកឡើងអំពីអត្ថប្រយោជន៍នៃកម្មវិធីខាងលើនេះ ដើម្បីស្វែងយល់ស្ថានភាពជំងឺ ការថែទាំ ព្យាបាលបានទាន់ពេលវេលា, ជួយលើកស្ទួយដល់ជីវភាពកងកម្លាំងកាត់បន្ថយការចំណាយក្នុងគ្រួសារ, ជួយសម្រាលបន្ទុកចំណាយរបស់រាជរដ្ឋាភិបាល។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានផ្ដល់ឱកាសកិច្ចសហការល្អ ចំណាយពេលវេលាដ៏មានតម្លៃត្រួតពិនិត្យសុខភាព និងចែកជូនឱសថ សម្រាប់ព្យាបាលជំងឺ ដល់កងកម្លាំងដោយឥតគិតថ្លៃ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បានផ្តាំផ្ញើដល់កម្លាំងសូមថែរក្សាសុខភាព ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ជាចុងក្រោយលោក ហាន់ ឃ្យូហ្សន់ បានប្រគល់សម្ភារ និងថវិកាមួយចំនួន ដើម្បីចូលរួមសាងសង់សមិទ្ធផល ក្នុងបរិវេណក្នុងស្នងការដ្ឋាននគរបាលខេត្ត ឲ្យកាន់តែមានភាពរីកចម្រើម្រើនបន្ថែថែមទៀត៕
2022-12-09T20:05:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/269014-2022-12-09-06-05-00.html
f624387c-d158-4d7c-a12d-8dbbb59ddb57
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២០នាក់ ខណៈអ្នកជាសះស្បើយ១៥នាក់ (Video inside)
ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ២០នាក់ ខណៈជាអ្នកជាសះស្បើយ១៥នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,២២២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,០៦៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
2022-12-09T18:33:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268999-2022-12-09-04-33-20.html
531293f8-5d31-4d3f-83a2-2cb0e802e6f2
សហរដ្ឋអាមេរិក៖ មនុស្ស ៣៧,៦៨៩នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៩៤នាក់ស្លាប់ ក្នុង១ថ្ងៃ (Video inside)
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៣៧,៦៨៩នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៩៤នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១០១,២១៣,៦៣៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,១០៩,៣៩៤នាក់ និងជាសះស្បើយឡើងវិញសរុប ៩៨.៤៦លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕
2022-12-09T16:30:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/268983-2022-12-09-02-30-10.html
62c8c316-2cb6-485a-8887-5f361add9c44
មេរោគ Strep A សម្លាប់កុមារច្រើនឡើងៗ នៅ ចក្រភពអង់គ្លេស
តួលេខបាន​បង្ហាញ​ថា ពេលនេះ កុមារ​អាយុ​ក្រោម១៥​ឆ្នាំ ចំនួន១៥នាក់ហើយ ​បាន​ស្លាប់​នៅ​ចក្រភព​អង់គ្លេស ​ដោយសារ​ជំងឺ​ Strep A។ ទិន្នន័យពីទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បង្ហាញថា កុមារចំនួន១៣នាក់ដែលមានអាយុក្រោម១៥ឆ្នាំ បានស្លាប់ដោយសារជំងឺ strep A នៅក្នុងប្រទេសអង់គ្លេសចាប់តាំងពីខែកញ្ញា។ ការ​ស្លាប់​កុមារ​ពីរ​នាក់​​ទៀត ​ត្រូវ​បាន​គេ​កត់ត្រានៅ​ក្នុង​ប្រទេស​អៀរឡង់​ខាង​ជើង និង​វេលស៍ ដែលនេះ​ធ្វើឲ្យ​ចក្រភព​អង់គ្លេសទាំងមូល មានកុមារស្លាប់ដោយសារជំងឺនេះ ​សរុប១៥នាក់​។ បាក់តេរី Strep ក្រុម A អាចបណ្តាលឲ្យមានការឆ្លងជំងឺផ្សេងៗជាច្រើន ចាប់ពីជំងឺតូចតាច រហូតដល់ជំងឺដែលបណ្តាលឲ្យស្លាប់។ ជំងឺទាំងនោះ​រួម​មាន​ការ​ឆ្លង​មេរោគ​លើ​ស្បែក​, គ្រុនក្តៅ​​និង​រលាក​បំពង់ក​។ ថ្វីបើការឆ្លងភាគច្រើនមានកម្រិតស្រាលក៏ដោយ ប៉ុន្តែជួនកាលបាក់តេរីនេះ បង្កទៅជាជំងឺគំរាមកំហែងដល់អាយុជីវិតដែលគេហៅថា ជំងឺ A streptococcal ។ UKHSA និយាយថា មិនមានព័ស្តុតាងណាមួយដែលថា ការឆ្លងថ្មីកំពុងចរាចរនោះទេ ហើយការកើនឡើងនៃករណី គឺទំនងជាដោយសារតែបរិមាណបាក់តេរីមានកម្រិតខ្ពស់ និងការកើនឡើងនៃទំនាក់ទំនងសង្គម៕ ចុចអាន៖
2022-12-09T15:24:00+07:00
kampucheathmey.com
https://www.kampucheathmey.com/health/427827
07a0b860-5f11-458f-9c68-0664597ee2bc
ចៅអធិការវត្តស្វាយរមៀត៖ វត្តអារាមមិនត្រឹមតែជាកន្លែងស្តាប់ធម៌នោះទេ តែក៏ជាកន្លែងសម្រាប់ព្យាបាលជំងឺផ្លូវចិត្តដ៏សំខាន់ផងដែរ
«វត្តអារាមមិនត្រឹមតែជាកន្លែងស្តាប់ធម៌នោះទេ តែក៏ជាកន្លែងសម្រាប់ព្យាបាលជំងឺផ្លូវចិត្តដ៏សំខាន់ផងដែរ»។ នេះជាសង្ឃដីការបស់ព្រះសច្ចានុបាល នឿម វុទ្ឋី ព្រះចៅអធិការវត្តបារាយមហានទីរតនារាម ហៅ វត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ នៅក្នុងបរវេណវត្តនេះដែរ ព្រះអង្គក៏បានរៀបចំសួនច្បារ និងដាំដើមឈើជាច្រើនប្រភេទ ដើម្បីជាម្លប់ និងជាជម្រកសត្វគ្រប់ប្រភេទ ព្រមទាំងលម្អនៅតាមបរិវេណវត្តផងដែរ។ ព្រះសច្ចានុបាល នឿម វុទ្ឋី ព្រះចៅអធិការវត្ត មានសង្ឃដីកាថា វត្តអារាម មានន័យថា ជាទីកន្លែងរីករាយ សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយ មកបំពេញបុណ្យកុសលនៅទីនេះ។ ដូច្នេះបានរៀបចំសួនច្បារ មានដាំដើមឈើ និងមានស្រះទឹកជាដើម នោះហើយទើបជាទីរីករាយសម្រាប់ផ្តល់ឱ្យ សេចក្តីសុខផ្លូវកាយ សុខផ្លូវចិត្តរបស់ប្រជាពុទ្ធបរិស័ទ ដែលមកបំពេញបុណ្យកុសល ហើយវត្តអារាមក៏ជាកន្លែងព្យបាលផ្លូវចិត្ត និងផ្លូវកាយរបស់ញាតិញោម ពុទ្ធបរិស័ទ ដែលមានទុក្ខកង្វល់ វិបត្តិក្រុមគ្រួសារ វិបត្តិសេដ្ឋកិច្ច នៅពេលដែលគាត់បានមកដល់ វត្តអារាម ធ្វើឱ្យគាត់មានអារម្មណ៍ជ្រះថ្លា ដោយបានឃើញនៅស្រះទឹក សួនច្បារ ដើមឈើជាច្រើន និងសំឡេងសត្វយំ ជាពិសេសទៅទៀតនោះ គឺគាត់បានឮសំឡេងសូត្រធម៍ រំពេចនោះបានធ្វើឱ្យអារម្មណ៍របស់គាត់មានការផ្លាស់ប្តូរមកជារីករាយជ្រះថ្លា នឹងបំភ្លេចនូវទុក្ខកង្វល់ទាំងអស់។ ព្រះសច្ចានុបាល នឿម វុទ្ឋី មានសង្ឃដីកាបន្តថា កត្តាដែលនៅតាមវត្តអារាមមានដើមឈើ ព្រោះដើមឈើជម្រកសត្វ មនុស្ស ដោយអ្នកប្រមាញ់មិនហ៊ានចូលមកបាញ់នៅក្នុងវត្តអារាមនោះទេ។ ដោយឡែក នៅក្នុងបរិវេណនេះ ក៏មានតាំងនូវពាក្យស្លោកជាភាសាខ្មែរ និងភាសាអង្លេសជាច្រើន ដើម្បីជាការអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពុទ្ធបរិស័ទដែលកាន់នូវពុទ្ធសាសនា ហើយក៏បង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកទស្សនា ក៏ដូចជាស្វែយល់ពីពុទ្ធសាសនាខ្មែរ។ ក្នុងនោះដែរ លោកក៏បានគិតដល់បរិស្ថានជាធំ ដោយក្នុងបរិវេណវត្ត មានកន្លែងដាក់សម្រាមជាច្រើន នឹងញែកសម្រាមជាបីប្រភេទផ្សេងៗគ្នផងដែរ។ គួរបញ្ជាក់ថា នៅក្នុងបរិវេណវត្តបារាយមហានទីរតនារាម ហៅ វត្តស្វាយរមៀត លោកបានដាំដើមឈើជាង១រយប្រភេទ៖ ដោយដើមឈើខ្លះបានដុះនៅក្នុងវត្តស្រាប់ដោយគ្រាន់តែអភិរក្ស និងបានដាំបន្ថែម ព្រមទាំងដើមឈើខ្លះទៀតក៏បានទិញពីតាមបណ្តាខេត្តផ្សេងៗផងដែរ។ ជាមួយនេះដែរ លោកក៏បានអំពាវនាវញាតិញោមពុទ្ធបរិស័ទ ក៏ដូចជាតាមបណ្តវត្តអារាមទាំងអស់ ចូលរួមអភិរក្សថែរក្សានូវវប្បធម៌ ប្រពៃណី ក៏ដូចជាដើមឈើដែលមាននៅក្នុងវត្តហើយក៏សូមអភិរក្សថែរក្សា ប្រសិនបើដើមឈើណាមិនទាន់មានក៏រកពីតាមខេត្តដ៏ទៃយកមកដាំទុកឱ្យកូចជំនាន់ក្រោយបានឃើញ និងស្គាល់ផងដែរ៕
2022-12-08T22:03:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268889-2022-12-08-08-03-00.html
bfdd2747-7682-4589-960e-2bc92e2c330e
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៤នាក់ ខណៈអ្នកជាសះស្បើយ៦នាក់ (Video inside)
ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៤នាក់ ខណៈជាអ្នកជាសះស្បើយ៦នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,២០២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,០៥០នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
2022-12-08T18:34:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268857-2022-12-08-04-34-03.html
3c59f85a-0c84-4423-ba68-b5fa6367fb52
សហរដ្ឋអាមេរិក៖ មនុស្ស ៤៥,៩៧០នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣១៨នាក់ស្លាប់ ក្នុង១ថ្ងៃ (Video inside)
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៤៥,៩៧០នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣១៨នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១០១,១០៤,២៧៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,១០៨,៨១៥នាក់ និងជាសះស្បើយឡើងវិញសរុប ៩៨.៤១លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕
2022-12-08T16:29:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/268843-2022-12-08-02-29-20.html
cfa6859f-42aa-481b-a7a6-e3d8fc5fe91e
ទីបំផុត! កូរ៉េខាងត្បូង ទម្លាក់ថវិកាជិត ២៥០លានដុល្លារ សម្រាប់សង់ស្ពាន ឆ្លងកាត់ទន្លេ ភ្ជាប់ពីផ្សារចាស់ ទៅអរិយក្សត្រ
ការទន្ទឹងរង់ចាំជាយូររបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នករាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងការចង់ឃើញវត្តមានស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់អរិយក្សត្រ ខេត្តកណ្តាល នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះហើយ។ ក្រោមសំណើដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នោះ នៅពេលនេះរដ្ឋាភិបាលកូរ៉េខាងត្បូង បានយល់ព្រមផ្តល់កម្ចីសម្រាប់ការសាងសង់ ស្ពានដ៏មានសារៈសំខាន់មួយខ្សែនេះ។ យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ប្រាក់កម្ចីសាងសង់ស្ពានជិត ២៥០លានដុល្លារ នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី០៩ ខែធ្នូ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ស្ពានដែលនឹងត្រូវប្រសិទ្ធនាមថា នេះ នឹងត្រូវសាងសង់ចាប់ពីផ្សាររាត្រី (សួនច្បារផ្សារចាស់) ឆ្លងកាត់ទន្លេសាប ភ្ជាប់ទៅជ្រោយចង្វារ ទើបបន្តពីជ្រោយចង្វារ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅអរិយក្សត្រ ខេត្តកណ្តាល។ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ដែរថា ស្ពាននេះ នឹងត្រូវសាងសង់ដោយប្រើដែកខ្សែកាបខ្ពស់អត់មានសរសេរ ដើម្បីសម្រួលចរាចរណ៍តាមផ្លូវទឹក ហើយស្ពាននេះ ក៏នឹងរួមចំណែកជួយរំដោះចរាចរណ៍នៅលើស្ពានជ្រោយចង្វារផងដែរ។ សម្តេចតេជោ ធ្លាប់បានលើកឡើងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងកា្លយជាចំណែកទាក់ទាញទេសចរណ៍ទាំងក្រុងស្រុក និងក្រៅស្រុក ព្រោះជាស្ពានទំនើប ដោយឆ្លងទន្លេអត់មានសរសេរផង។ សម្តេចតេជោ បានចាត់ទុកសមិទ្ធផលនេះ ជាផលប្រយោជន៍ នៃចំណងទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលសម្តេចបានពុះពារក្នុងកសាងឡើងកាលពីឆ្នាំ១៩៩៧មកនោះ៕
2022-12-08T14:03:29+07:00
kbnnews.com
https://kbn.news/archives/282530
1cd75696-8f84-46d2-a69c-e455080f3aea
រដ្ឋបាលស្រុកតាំងគោក សហការជាមួយក្រុមគ្រូពេទ្យបន្តចុះពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋដោយឥតគិតថ្លៃ
ការរាតត្បាតនៃកូវីដ១៩ នាឆ្នាំ២០២០ និង២០២១ កន្លងមក ព្រមទាំងជំនន់ទឹកភ្លៀងប៉ុន្មានខែមុននេះ ធ្វើឲ្យប្រជាពលរដ្ឋស្រុកតាំងគោកមួយចំនួន បានជួបនឹងការប្រឈមលំបាកក្នុងជីវភាពរស់នៅ ដូច្នេះការពិនិត្យព្យាបាលជូនពួកគាត់ដោយ ឥតគិតថ្លៃ គឺជាការរួមចំណែកជួយកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅ។ ជាក់ស្តែង ដោយទទួលបានអំណោយជាថ្នាំពេទ្យរបស់សប្បុរសជនតាមរយៈលោកអភិបាលស្រុក រដ្ឋបាលស្រុកតាំងគោក បានសហការជាមួយក្រុមគ្រូពេទ្យបង្អែកបារាយណ៍-សន្ទុក និងមណ្ឌលសុខភាព បន្តធ្វើការពិនិត្យព្យាបាលជំងឺបងប្អូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិកំចាយមារ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលតែងតែជំរុញឲ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់ខ្លួន។ ក្នុងនោះផងដែរ លោកក៏ធ្វើការថ្លែងអំណរគុណដល់សប្បុរសជនដែលបានផ្តល់ជាថ្នាំពេទ្យ ព្រមទាំងក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលានិងថវិកាផ្ទាល់ ដើម្បីចុះមកពិនិត្យនិងព្យាបាលជំងឺជូនបងប្អូន លោកយាយ លោកតានៅពេលនេះ សកម្មភាពទាំងនេះជាការចូលរួមចំណែកជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។ លោកក៏បានបន្តទៀតថា សកម្មនេះជាការបន្ថែមទៅលើសេវារបស់ក្រុមគ្រូពេទ្យ ដែលចង់ឲ្យកៀកនឹងប្រជាពលរដ្ឋ ព្រមទាំងជួយកាត់បន្ថយការលំបាករបស់ពួកគាត់។ លោកអ្នកដែលមានការលំបាក និងមានបញ្ហាអ្វីមួយ ត្រូវរាយការមកអាជ្ញាធរជាបន្ទាន់ ដើម្បីជួយអន្តរាគមន៍។ ជាចុងក្រោយលោក ក៏បានធ្វើការផ្តាំផ្ញើរឲ្យបងប្អូន លោកយាយលោកតា តនរូវចេះថែរក្សាសុខភាព ពិសេសចេះអនាម័យខ្លួនប្រាណ ហូបទឹកស្អាត។ សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាល ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺធ្វើឡើងរយៈពេល ១ព្រឹក គឺចាប់ពីម៉ោង ៧និង៣០នាទីព្រឹក រហូតដល់ម៉ោង ១១ព្រឹក ដោយក្រុមគ្រូពេទ្យជំនាញជម្ងឺទូទៅ ដោយការរាយណ៍ពីការពិនិត្យនិងព្យាបាលជំងឺបងប្អូន លោកយាយលោកតា បាន៤២០នាក់ ហើយសកម្មភាពនេះរដ្ឋបាលស្រុក និងក្រុមគ្រូពេទ្យនឹងបន្តធ្វើទៀត៕
2022-12-07T22:07:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268770-2022-12-07-08-07-01.html
f4a19412-3c64-4f11-913a-bd7cc2a48be2
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២នាក់ ខណៈអ្នកជាសះស្បើយ៩នាក់ (Video inside)
ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១២នាក់ ខណៈជាអ្នកជាសះស្បើយ៩នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,១៨៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,០៤៤នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
2022-12-07T18:45:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268734-2022-12-07-04-45-18.html
7ab71cf1-a6f7-4d54-aa78-bc93c79eb515
សហរដ្ឋអាមេរិក៖ មនុស្ស ២៤,០៩២នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៤៨នាក់ស្លាប់ ក្នុង១ថ្ងៃ (Video inside)
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ២៤,០៩២នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៤៨នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១០០,៩៦២,៦៦០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,១០៧,៧៩៤នាក់ និងជាសះស្បើយឡើងវិញសរុប ៩៨.៣៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕
2022-12-07T16:52:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/268718-2022-12-07-02-52-26.html
3ae01b04-a39d-4565-aed3-478f4ef69eb1
ពលរដ្ឋ​ចិន​​សាទរ​ខណៈ​រដ្ឋាភិបាល​បន្ធូរ​វិធានការ​ប្រឆាំង​ជំងឺ​កូវីដ ​នៅ​ក្នុង​ការ​ផ្លាស់ប្តូរ​​គោលនយោបាយ​ដ៏​សំខាន់
ប្រទេស​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធនេះ​ ពី​ការ​ផ្លាស់​ប្តូរដ៏​ធំនៃ​គោលនយោបាយ​ប្រឆាំង​ជំងឺកូវីដ១៩​របស់​ខ្លួន​ ចាប់​តាំង​ពី​ជំងឺ​នេះចាប់​ផ្តើម​រាតត្បាត​កាល​ពី​៣​ឆ្នាំ​មុន​ ដោយ​បន្ធូរបន្ថយ​បទបញ្ញតិ្ត​មួយ​ចំនួនក្នុង​ការ​ទប់​ទល់​នឹង​ការ​ផ្ទុះ​រាល​ដាល​នៃ​ជំងឺ​នេះ ដែល​កន្លង​ទៅ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំបំផុត​ទី​២របស់​ពិភពលោកមួយ​នេះ និង​បណ្តាល​ឱ្យ​មាន​បាតុកម្ម​ប្រឆាំង​តវ៉ា​ជា​ច្រើនពី​សំណាក់​ពលរដ្ឋចិន។ នេះ​បើយោង​ទៅ​លើ​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារ​ព័ត៌មាន Reuters។ ​ ការ​បន្ធូរបន្ថយ​វិធានការ​មួយ​ចំនួន​ ដែល​ក្នុង​នោះ​អនុញ្ញាត​ឱ្យ​មនុស្ស​ដែល​ឆ្លង​ជំងឺកូវីដ​ ​មាន​រោគសញ្ញា​បន្តិចបន្តួច​ឬ​ក៏​គ្មាន​នោះ អាចធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​របស់​ខ្លួន និង​ឈប់​ធ្វើ​តេស្តដល់ពលរដ្ឋដែល​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ​ដែល​នេះ​ជា​សញ្ញា​ដ៏​ធំ​បំផុត​មួយ​មិន​ធ្លាប់​មាន​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​រៀបចំ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​សរុប​ទាំង​អស់​ប្រមាណ​១,៤​ពាន់​លាន​នាក់​ អាច​រស់​នៅ​ជា​មួយ​ជំងឺកូវីដ​១៩​។​ បើទោះ​បីជា​ព្រំដែន​នៅ​តែ​បិទ​ក្តី​ ពលរដ្ឋ​ចិន​ជា​ច្រើន​បាន​អបអរ​សាទរ​ការ​ផ្លាស់​ប្តូរ​នេះ​ ដែលអាចជួយ​ដល់​ប្រទេស​ចិនឱ្យ​ងើប​ឡើង​វិញជា​បណ្តើរៗ​នៅ​ក្នុង​ពិភពលោក បន្ទាប់​ពី​រយៈពេល​៣​ឆ្នាំ​នៃការ​ផ្ទុះ​វីរុស​នៃ​ជំងឺកូវីដ១៩​ នៅ​ទី​ក្រុង ​Wuhan ​ដែល​ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស​ចិន។​ ការ​ប្រកាសរបស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​កែប្រែ​គោលនយោបាយ​របស់​ខ្លួន​ជុំវិញ​ជំងឺកូវីដ១៩​នេះ​ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​សំខាន់​ សម្រាប់​អ្នក​ចូលមើល​នៅលើ​បណ្តាញ​សង្គម ​Weibo​ របស់​ចិន​ ដោយ​ពលរដ្ឋ​ចិន​ជា​ច្រើន​បាន​អបអរសាទរ​ចំពោះ​ការ​អនុញ្ញាតបើក​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ឡើងវិញ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ នៅ​តែ​បារម្ភ​ពីការ​ឆ្លង​ដែល​អាច​រីកកាន់​តែខ្លាំង​ផង​ដែរ។​ ទន្ទឹម​នឹង​នេះ​ដែរ​ ក្រុម​អ្នកវិភាគ​ក៏​បាន​ស្វាគមន៍​ការ​ផ្លាស់ប្តូរ​នេះ ​ដែល​អាច​ជួយ​ពង្រឹង​សេដ្ឋកិច្ចនិង​រូបិយបណ្ណ​ចិន​ដែលកំពុង​ចុះខ្សោយ​ និងជួយ​ជំរុញ​ការ​រីកចម្រើនជា​សាកល​ផង​ដែរ។​ ពលរដ្ឋ​ចិន​បាន​ធ្វើ​ការ​ប្រឆាំង​តវ៉ាក្នុង​ទី​ក្រុង​ជា​ច្រើន​ក្នុង​ប្រទេស​ចិន​ក្នុង​ពេល​កន្លង​ទៅ​ ជុំវិញ​គោលនយោបាយ​ដ៏​តឹងរឹង​ទាក់ទង​នឹង​ជំងឺកូវីដ១៩ ​កាល​ពី​ខែ​មុន​ ​ដែលជា​អ្វី​ដែល​បង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្តរបស់​សាធារណជន​ចិន ចាប់​តាំង​ពី​លោក Xi Jinping ឡើង​កាន់​អំណាចក្នុង​ឆ្នាំ​២០១២​មក៕
2022-12-07T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/china-cheers-as-government-loosens-anti-covid-rules-in-major-policy-shift/6866311.html
96263ac4-bd5e-4d55-bb9b-596b89520a9c
គ្រួសារក្រីក្រមានជំងឺរ៉ាំរ៉ៃប្រចាំកាយ និងកូនក្នុងបន្ទុក៦នាក់ ទទួលទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង
បុរសវ័យ៥៨ឆ្នាំម្នាក់ ដែលមានជំងឺមានជំងឺប្រចាំកាយ ដោយដាច់សរសៃខួក្បាល (និយាយមិនចេញ) និងប្រពន្ធមានជំងឺបេះដូង និងក្អករ៉ាំរ៉ៃជាប្រចាំ និងមានកូន៤នាក់ ក្នុងបន្ទុកទៀតផងនោះរស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។ អំណោយទាំងនេះត្រូវបានលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់លោក កុសុម សុភីនារ៉ា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្រ្តីប្រតិបត្តិសាខា រួមជាមួយក្រុមកាកបាទក្រហមសង្កាត់បាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូន នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ។ បើតាមនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឱ្យដឹងថា លោកបានដឹកនាំមន្រ្តីប្រតិបត្តិសាខា រួមជាមួយក្រុមកាកបាទក្រហមសង្កាត់បាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់លោក ឃឿន ឃត អាយុ៥៨ឆ្នាំ ដែលមានជំងឺប្រចាំកាយដាច់សរសៃខួក្បាល និយាយមិនចេញ (ពិការភាពសសៃបំពង់សម្លេង) លេបថ្នាំជាប្រចាំនិងប្រពន្ធឈ្មោះ ចាន់ សារ៉ន អាយុ ៤៩ឆ្នាំ មានជំងឺប្រចាំកាយ គឺជំងឺបេះដូង ក្អករ៉ាំរ៉ៃ ប្រើថ្នាំរាល់ថ្ងៃ ព្រមទាំងមានកូនក្នុងបន្ទុកគ្រួសារចំនួន៤នាក់ រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ក្នុងឱកាសនោះ លោក កុសុម សុភីនារ៉ា បាននាំនូវប្រសាសន៍របស់លោក សុខ លូ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់ក្រុមគ្រួសារលោក ឃឿន ឃត និងគ្រួសារ។ លោកនាយកសាខា បានបញ្ជាក់ថា លោក សុខ លូ បន្ទាប់ពីបានឃើញព័ត៌មានអំពីករណីដ៏លំបាករបស់លោក ឃឿន ឃត លោក បានសម្តែងនូវក្តីអាណិតអាសូរ ហើយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗ ដើម្បីពិនិត្យពីស្ថានភាពរស់នៅជាក់ស្តែង និងនាំយកអំណោយជួយសម្រាលការលំបាកក្នុងការរស់នៅរបស់ ឃឿត ឃត ផងដែរ។ បន្ទាប់ពីទទួលបានការឧបត្ថម្ភខាងលើនេះ លោកស្រី ចាន់ សារ៉ន (ជាប្រពន្ធ) បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានលោក សុខ លូ ជាប្រធានគណៈកម្មាធិការសាខា ដែលបានគិតគូរ ពីជីវភាពរស់នៅ រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការផងដែរ។ អំណោយរបស់សាខាខេត្តបានផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម, ទឹកសុទ្ធ៥ កេស, មី៥ កេស, ត្រីខ ៥យួរ, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ ២យួរ និងថវិកា ៥០ម៉ឺនរៀលផងដែរ។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៥ ខែធ្នូ ម្សិលមិញ លោក ផេង សិទ្ធី ប្រធានអនុសាខាកាកបាទក្រហមក្រុងបាត់ដំបង បាននាំអំណោយ និងថវិកាមួយចំនួនចុះសួសុខទុក្ខដល់ក្រុមគ្រួសារខាងលើ ដើម្បីសង្រ្គោះបឋមផងដែរ៕
2022-12-07T03:42:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268689-2022-12-06-13-42-21.html
b3c315de-2f78-4679-a770-70551243f154
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ អ្នកបើករថយន្ដ បុកម៉ូតូលើស្ពានជ្រោយចង្វារ ត្រូវបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ បើទោះបីសងសំណងជំងឺចិត្ត២៥០០ដុល្លារ ទៅជនរងគ្រោះក្ដី
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញមកបញ្ជាក់ថា ករណីអ្នកបើករថយន្ដម៉ាក Lexus NX200T បុកម៉ូតូបណ្ដាលឲ្យមនុស្ស៣នាក់រងរបួស ក្នុងនោះមានទាំងទារកអាយុ៦០ថ្ងៃម្នាក់ដែរនោះ នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមច្បាប់ បើទោះបីបានសងសំណង់ជំងឺចិត្តចំនួន២៥០០ដុល្លារទៅកាន់ជនរងគ្រោះក្ដី។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ត្រង់ចំណុចមុខបង្គោលភ្លើងទី៤ ខាងកើត លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BB-9989 បានធ្វើដំណើរតាមបណ្តោយស្ពានជ្រោយចង្វារចាស់ ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល1B-9978 បន្ទាប់មករថយន្តបេីករត់គេចពីកន្លែងកេីតទៅដល់ផ្លូវកែវចិន្តា​ ក្នុងសង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ ទេីបសមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់បានទាំងរថយន្ត​ និងអ្នកបេីកបរ​យកមកការិយាល័យចរាចរណ៍ផ្លូវគោក ។ ភាគីរថយន្តម៉ាក ជាជនបង្ក LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បើកបរដោយឈ្មោះ សោម ណូរីទីឃា អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៣ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ឃាត់ខ្លួនកាលពីថ្ងៃ០៥​ ខែធ្នូ​ ឆ្នាំ២០២២​)។ ភាគីម៉ូតូម៉ាក ជាជនរងគ្រោះ HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល1B-9978 បើកបរដោយឈ្មោះ ហុង រត្នថា ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ (រងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ) រួមដំណើរជាមួយ មានគ្នា២នាក់ ទី១៖ ឈ្មោះ មុច សុខឡេង ភេទប្រុស អាយុ៦០ថ្ងៃ (រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា) និងទី២៖ ឈ្មោះ មុច ស្រីល័ក្ខ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ រើសអេតចាយ (រងរបួសធ្ងន់សម្រាកព្យាបាលនៅគ្លីនិកពន្លឺ) អ្នកទាំងបីស្នាក់នៅផ្ទះជួលលេខ២២៥ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងករណីគ្រោះថ្នាក់នេះ ភាគីទាំងអស់បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន​២,៥០០ដុល្លារ ដោយមិនមានការបង្ខិតបង្ខំ​ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ រួចរាល់ហើយ​ (សូមជូនភ្ជាប់នូវកិច្ចព្រមព្រៀងបញ្ចប់សំណង​ និងលិខិតដកពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ)។ ម្យ៉ាងវិញទៀត ដោយផ្នែកតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការវាស់វែងពិនិត្យកន្លែងកើតហេតុ និងស្លាកស្នាមយាន មន្ត្រីជំនាញសន្និដ្ឋានបានថា មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់គឺ៖ អ្នកបើកបររថយន្ត បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល០.៥៣Mg/L និងត្រូវបានធ្វេីការផាកពិន័យ​ចំនួន​២លានរៀល​ តាមមាត្រា១០ថ្មី​ នៃអនុក្រឹត្យលេខ៣៩អនក្រ.បក​ ចុះថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០២០​ ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ទៀតថា ។ សូមបញ្ជាក់ថា រាល់ការអនុវត្តរបស់មន្ត្រីជំនាញ គឺអនុវត្តទៅតាមច្បាប់ស្តីពីចរាចរផ្លូវគោក ដោយមានការពិនិត្យវាស់វែង ឃាត់ខ្លួនជនបង្ក និងរថយន្តមករក្សាទុក វាស់សារជាតិស្រវឹង ដេីម្បីពិន័យតាមច្បាប់ និងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការ ។ល។ ចំណែកឯភាគីទាំង២ យល់ព្រមឯកភាពទទួលសំណង ជារឿងរបស់ភាគីបង្ក និងជនរងគ្រោះ៕
2022-12-06T23:19:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268651-2022-12-06-09-19-32.html
da958157-f1a5-4f8a-b2fa-409e3f6ac509
សមាជិកព្រឹទ្ធសភា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ចុះព្យាបាលជំងឺជូនពលរដ្ឋនៅឃុំសានគរ ស្រុកកំពង់ស្វាយ ដោយឥតគិតថ្លៃ
លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌របស់ប្រទេសបារាំងនៅកម្ពុជា ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅឃុំសានគរ ស្រុកកំពង់ស្វាយ ដោយឥតគិតថ្លៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។ លោកស្រី ឃួន ឃុនឌី បានបញ្ជាក់ថា ដោយការចូលរួមចំណែកជាមួយអាជ្ញារ និងរាជរដ្ឋាភិបាលកម្ពុជាដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត និងមានការអនុញ្ញាតពីប្រធានព្រឹទ្ធសភា បានឱ្យលោកស្រីដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌របស់ប្រទេសបារាំងនៅកម្ពុជា ដែលមានអ្នកស្ម័គ្រចិត្តសរុបចំនួន ១៦នាក់ ក្នុងនោះបុគ្គលិកខ្មែរចំនួន ០៦នាក់ ចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតយកកម្រៃ នៅឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។ លោកស្រីបានពាំនាំនូវការសួរសុខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋ និងបានអះអាងថាសម្តេចតែងតែជំរុញឱ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់ខ្លួនគ្រប់ពេលវេលា។ ជាមួយគ្នានេះដែរ លោកស្រី ឃួន ឃុនឌី បាននថ្លែងអំណរគុណនូវក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលា និងថវិការផ្ទាល់ដើម្បីចុះមកពិនិត្យព្យាបាលជំងឺជូនលោកយាយ លោកតា នេះគឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃព្រោះថាបញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ លោកស្រីបានបញ្ជាក់ថា៖ ។ ប្រជាពលរដ្ឋទាំងអស់បានគោរពថ្លែងអំណរគុណយ៉ាងខ្លាំងជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសូមជួបតែសេចក្តីសុខកុំបីឃ្លាងឃ្លាតឡើយ៕
2022-12-06T22:24:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268642-2022-12-06-08-24-49.html
15f1cd0e-3a52-48ab-9977-ce808a687a46
រដ្ឋមន្ដ្រីសុខាភិបាល ក្រើនរំលឹកពលរដ្ឋ បន្ដការពារការចម្លងវិរុសកូវីដ-១៩ នាឱកាសបុណ្យចូលឆ្នាំសកល
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៥ ធ្នូ លោក ម៉ម ប៊ុនហេង បានឱ្យដឹងថាឆ្នាំ២០២២ ក្រោម ការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ការរាតត្បាតនៃវីរុសកូវីដ-១៩ នៅកម្ពុជា ត្រូវបានគ្រប់គ្រងបានល្អប្រសើរ ក្នុងនោះ ការស្រោចស្រពវ៉ាក់សាំងកូវីដ-១៩ ទទួលបានលទ្ធផលគួរជាទីមោទនៈ ដែលបានធ្វើឱ្យមានការបើកដំណើរ ការប្រទេសឡើងវិញនៅក្នុងប្រក្រតីភាពថ្មី។ លោក បន្ដថា ប្រជាពលរដ្ឋអាចធ្វើដំណើរកំសាន្ត ជាពិសេសនាអំឡុងពេល បុណ្យណូអែល និងចូលឆ្នាំថ្មីសកល២០២៣ខាងមុខនេះ ហើយប្រជាពលរដ្ឋចំនួនទៀត ក៏បានគ្រោងធ្វើដំណើរកំសាន្តនាចុង ឆ្នាំ២០២២នេះផងដែរ។ វីរុសកូវីដ-១៩ ជាវីរុសអត់ស្រមោល ដែលមិនអាចមើលវាឃើញនឹងភ្នែក ហើយវាក៏នៅមិន ទាន់ទៅណាឆ្ងាយពីយើងនៅឡើយដែរ។ ជាក់ស្ដែង នៅតាមបណ្តាប្រទេសមួយចំនួន ជាពិសេសបណ្តាប្រទេសនៅក្នុង តំបន់ និងនៅជិតខាងកម្ពុជា មានការរាយការណ៍ពីការរកឃើញករណីឆ្លងថ្មី និងស្លាប់ជារៀងរាល់ថ្ងៃ។ លោក រដ្ឋមន្ដ្រី បញ្ជាក់ថា ដូច្នេះ ដើម្បីបន្តនិរន្តរ៍ ភាពដំណើរការប្រទេសជា បន្តទៅមុខទៀតប្រកបដោយសុវត្ថិភាព និងភាពរីករាយ ក្នុងគន្លងប្រក្រតីភាពថ្មី ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងអំពាវនាវសារជាថ្មី ដល់សាធារណជន បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមទប់ស្កាត់ការ ចម្លងវីរុសកូវីដ-១៩នៅក្នុងគ្រួសារ និងសហគមន៍ ដោយបន្តអនុវត្តនូវវិធានការ ការពារការចម្លងវីរុសកូវីដ-១៩ ប្រកបដោយ ស្មារតីប្រុងប្រយ័ត្នខ្ពស់ ជាពិសេសសូមអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងឱ្យបានគ្រប់ៗគ្នា»។ សូមរំលឹកថា គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៣៨,១៧៦នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ១៣៥,០៣៥នាក់ និងអ្នកស្លាប់ចំនួន ៣,០៥៦នាក់៕
2022-12-06T19:57:00+07:00
dap-news.com
https://dap-news.com/national/2022/12/06/297684/
380bd7b6-0503-4fad-ae21-8fad0dfb2dd9
ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី សម្ពោធគម្រោងលុបបំបាត់ភាពពិការ ដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែង ក្រោមជំនួយមូលនិធិ GX របស់ចិន
ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធគម្រោងជី អេច ហ្វោនដេសិន ស្តីពីគម្រោងលុបបំបាត់ភាពពិការ ដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែង ក្រោមជំនួយឥតសំណងរបស់មូលនិធិ GX សាធារណរដ្ឋប្រជាមានិតចិន។ ពិធីនេះ ក៏មានការចូលរួមពីលោក វ៉ាង ចិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងលោកសាស្ត្រាចារ្យ ម៉ប ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក លឿង ជូនឃីង អនុប្រធានគណៈកម្មាធិការជាតិ នៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន, លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមប្រតិភូអមដំណើរ មន្ត្រីរាជការជាច្រើននាក់ផងដែរ។ លោក ជា សុមេធី បានឲ្យដឹងថា ចំពោះការងារចក្ខុរោគ ខេត្តមានអគារចក្ខុរោគនៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែង និងមន្ទីរពេទ្យបង្អែកអ្នកលឿង ដែលមានសេវាពិគ្រោះ ថែទាំ ព្យាបាល វះកាត់ និងវាស់កាត់វែនតា។ ការព្យាបាលជំងឺ និងបញ្ហាភ្នែក រួមមាន៖ ជំងឺបាយភ្នែក ជំងឺទឹកដក់ក្នុងភ្នែក ជំងឺកន្ទុយថ្លែន ជំងឺរលាកបាតភ្នែកបណ្តាលមកពីទឹកនោមផ្អែម បញ្ញាពិការភ្នែករបស់កុមារ បញ្ហាកំហុសកំណុំរូបភាព និងជំងឺភ្នែកផ្សេងៗទៀត។ ជាក់ស្ដែង ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ បានវះកាត់ជំងឺភ្នែកសរុបចំនួន៩១៨ករណី ក្នុងនោះឆ្នាំ២០២២នេះ វះកាត់ បានចំនួន១៩៦ករណី។ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តមិត្តចិនទាំងអស់ដែលបានជួយពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយជូនប្រជាជនកម្ពុជា ដើម្បីលុបបំបាត់ពិការភាពពីជំងឺភ្នែក ដែលនេះជាការរួមចំណែករំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជាបានមួយផ្នែកធំផងដែរ។ ការផ្ដល់រថយន្តវះកាត់ភ្នែកទាំង២គ្រឿង ដល់ខេត្តព្រៃវែង ក៏ដូចជាការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកធ្វើការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយ ជូនប្រជាជនដោយឥតគិតថ្លៃនាពេលនេះ បានបង្ហាញនូវសក្ខីភាពចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សហគមន៍វាសនារួម កម្ពុជា-ចិន គឺជាពាក្យមួយឃ្លាដ៏មានអត្ថន័យដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងប្រជាជនប្រទេសទាំងពីរ បានខិតខំថែរក្សា និងពូនជ្រំឲ្យរិតតែមានផ្លែផ្កាល្អត្រចះត្រចង់។ ឈរលើស្មារតីនេះសកម្មភាពមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មិត្តចិន នៃមូលនិធិ GX តំបន់រដ្ឋបាល ពិសេសទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន គឺជាមិត្តល្អជួយគ្នា ហើយក៏បានជាកុសលល្អផងដែរ ក្នុងផ្លូវព្រះពុទ្ធសាសនា ដែលយើងបានជួយប្រជាជនឲ្យចៀសផុតពីពិការភាពជំងឺភ្នែកឡើងបាយ ឲ្យមានភ្នែក អាចមើលឃើញពីការអភិវឌ្ឍប្រទេសជាតិ និងសង្គមជាតិនៅពេលបច្ចុប្បន្ន និងអនាគត។ លោក យឹម ឆៃលី មានជំនឿយ៉ាងមុតមាំថា បន្ទាប់ពីការប្រកាសបើកជាផ្លូវការនូវការពិនិត្យ ព្យាបាល និងវះកាត់ជំងឺ ភ្នែកឡើងបាយជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យខេត្តក្វាងស៊ី ដែលសកម្មភាពមនុស្សធម៌នេះ គឺជាក្តីសង្ឃឹមប្រកបដោយស្នាមញញឹមក្នុងជីវិត និងសុភមង្គល ចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ប្រជាជនក្នុងខេត្តព្រៃវែង ក៏ដូចជាប្រជាជនដែលរស់នៅតាមបណ្តាភូមិ ឃុំ ស្រុកខេត្តនានាជាប់ខេត្តព្រៃវែង នឹងបានទទួលសេវាពិនិត្យ និងព្យាបាលដូចគ្នាផងដែរពីក្រុមត្រូពេទ្យស្ម័គ្រចិត្តរបស់មិត្តចិន។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអភិបាលខេត្ត និងរដ្ឋបាល ដែនដីគ្រប់លំដាប់ថ្នាក់ដែលបានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមិត្តចិន និងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់វិស័យសុខាភិបាលខេត្តព្រៃវែង មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់។ បើតាមលោក លឿង ជូនឃីង អនុប្រធានគណៈកម្មាធិការជាតិ នៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា អង្គការ ជីអេច ហ្វានដេសិ សង្ឃឹមថានឹងមានការបន្ថែមការពង្រឹងចំណងមិត្តភាពទាំងនេះ តាមរយៈការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា និងគាំទ្រដល់ការបន្តរីកចម្រើនស្របគ្នា នៃប្រទេសទាំងពីរ។ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) អង្គការ ជីអេច ហ្វេនដេសិន មានគោលបំណងផ្ដល់នូវអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយតម្រូវការ សុខភាពមនុស្សធម៌ដែល មិនទាន់ឆ្លើយតបបាននៅទូទាំងប្រទេសកំពុងអភិវឌ្ឍន៍។ កម្មវិធីរបស់យើងមាន ឥទ្ធិពលលើកិច្ចសហប្រតិបត្តិការជាមួយសមភាគីក្នុងតំបន់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់តាមរយៈការលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការមិត្តភាព រវាងប្រទេសចិន និងប្រទេសនៅក្នុងគម្រោង។ លោកបានបន្ថែមថា អង្គការ អេច ល្វោនដេសិន បានដាក់មជ្ឈមណ្ឌលព្យាបាលភ្នែកចល័ត ចំនួន២ទៅកាន់ មន្ទីរពេទ្យខេត្តព្រៃវែង មជ្ឈមណ្ឌលព្យាបាលភ្នែកចល័តនេះ ត្រូវបានបំពាក់ឧបករណ៍យ៉ាងពេញលេញ ដើម្បីធ្វើការវះកាត់ជំងឺភ្នែកឡើងបាយលើអ្នកជំងឺក្នុងរយៈពេល២៥នាទី។ ក្រុមគ្រូពេទ្យចិនដំបូងគេ គឺមកពីតំបន់ស្វយ័តខេត្ត Guangxi Zhuang ភាគនិរតីនៃប្រទេសចិន ដែលមានក្រុមគ្រូពេទ្យឯកទេសភ្នែក គិលានុបដ្ឋាយិកា និងអ្នកជំនាញបច្ចេកទេសឆ្នើមចំនួនប្រាំបួននាក់ដែលបានមកដល់ ប្រទេសកម្ពុជានៅ ថ្ងៃទី២៧ ខែវិច្ឆិកា។ ក្រុមការងារគ្រូពេទ្យ គឺមានបទពិសោធន៍យ៉ាងជ្រាលជ្រៅពីមុនក្នុងការវះកាត់ជំងឺ ភ្នែកឡើងបាយនៅក្នុងខេត្តកំពង់ចាម មុនពេលផ្ទុះជំងឺកូវីដ១៩ ក្នុងអំឡុងឆ្នាំ ២០១៨-២០១៩។ លោកមានមោទនភាពថា បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យនៃ GX-Guangxi បានចាប់ផ្តើម និងបានបញ្ចប់ការវះកាត់ដោយជោគជ័យសម្រាប់ជុំទី១ ចំនួន៤០២នាក់ នៅប្រទេសឡាវកាលពី៥សប្ដាហ៍មុន៕
2022-12-06T19:42:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268618-2022-12-06-05-42-43.html
b9b50e1d-11e7-424f-b468-45416593521c
អ្នកផ្ទុកមេរោគអេដស៍១៥០នាក់ ទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងឱកាសទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២២
នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានលោក សុខ លូ ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្រ្តីប្រតិបត្តិសាខា និងយុវជនកាកបាទ ក្រហមកម្ពុជា ចំនួន១០នាក់ទៀត ដឹកនាំដោយ លោក កុសុម សុភីនារ៉ា នាយកសាខាខេត្ត អញ្ជើញចូលរួមក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ រៀបចំដោយគណៈកម្មាធិការ ប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបាត់ដំបង។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោក ទីន សារ៉ាវុធ អភិបាលរងខេត្តតំណាង លោក សុខ លូ អភិបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ តំណាងអង្គការសង្គមស៊ីវិល តំណាងអ្នកផ្ទុកមេរោគអេដស៍ សិស្ស-និស្សិត យុវជនកាកបាទក្រហមកម្ពុជា និងយុវជនសហភាពសហព័ន្ធ យុវជនកម្ពុជា យុវជនកាយរិទ្ធ សរុបប្រមាណ៦០០នាក់ នៅបរិវេណសាលបណ្តុះបណ្តាលបន្ត នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។ ក្នុងឱកាសនោះលោក កុសុម សុភីនារ៉ា បានអានជូនអង្គពិធីនូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ ។ ក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ពី មោទកភាពដែលរាជរដ្ឋាភិបាលបានគ្រប់គ្រងការរីករាលដាលមេរោគឆ្លងនានា រួមទាំងមេរោគអេដស៍ បានល្អប្រសើរ ខណៈដែលកម្ពុជា បានបើកប្រទេសពេញលេញ ឡើងវិញ ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍ជំងឺកូវីដ-១៩ ជាពិសេសសកម្មភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ រួមមាន៖ រដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់, ស្ថាប័នឯកជន និងដៃគូអភិវឌ្ឍ ដែលបានផ្តល់ថ្នាំ និងប័ណ្ណសមធម៌ ជាមួយនឹងថវិកាទ្រទ្រង់ជីវភាពដល់អ្នកផ្ទុកមេរោគអេដស៍, ធ្វើឲ្យអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍រាប់ម៉ឺននាក់ មានសុខភាពល្អ,មានក្តីសង្ឃឹម, អាចរស់នៅក្នុងភាពថ្លៃថ្នូរ, ស្មើមុខស្មើមាត់, ពុំមានការរើសអើង ក្នុងសង្គមជាតិ។ សូមបងប្អូនជនរួមជាតិ, វិស័យឯកជន, អង្គការជាតិ-អន្តរជាតិទាំងអស់ចូលរួមជាកម្លាំងក្នុងចរន្តជាតិតែមួយ, ទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ជាមួយនឹងការធ្វើឲ្យមានសមភាពនៅក្នុងសង្គមជាតិ សូមបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ យុវជន-យុវនារី ត្រូវស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ និងការរាលដាលនៃមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង, គ្រួសារយើង, សហគមន៍យើង និងសង្គមជាតិយើង សូមប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរក សេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សា ការសម្ងាត់នៅតាមសេវាសាធារណៈ, សេវាអង្គការសង្គមស៊ីវិល, សេវាឯកជន។ល។ ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា សូមស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឲ្យបានយ៉ាងតិច ៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារក សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការរើសអើង ទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា សូមបងប្អូនក្នុងក្រុមប្រឈមខ្ពស់រួមមាន បុរសរួមភេទជាមួយបុរស, អ្នកបំប្លែងភេទ និងស្ត្រីបម្រើការនៅគ្រឹះស្ថានសប្បាយមនុស្សពេញវ័យ ត្រូវបន្តការយកចិត្តទុកដាក់ ក្នុងការបង្ការជំងឺអេដស៍ និង ជំងឺឆ្លងផ្សេងៗទៀត ទាំងបច្ចុប្បន្ន និងអនាគត។ អំណោយដែលបានចែកជូនអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ចំនួន១៥០នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ក២០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, ឃីត១កញ្ចប់ (ភួយ១,ក្រមា១) ផងដែរ៕
2022-12-06T19:20:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268610-2022-12-06-05-20-21.html
1692a615-6061-43ae-a6db-0d62b1f678ed
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៩នាក់ ខណៈអ្នកជាសះស្បើយ៨នាក់ (Video inside)
ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៩នាក់ ខណៈជាអ្នកជាសះស្បើយ៨នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,១៧៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,០៣៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
2022-12-06T18:34:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268604-2022-12-06-04-34-54.html
d1bfabf0-da20-4914-a4e6-8255cd514ffc
ក្រសួងអប់រំ៖ ដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងបាក់ឌុប ប្រព្រឹត្តទៅដោយរលូនល្អ, បេក្ខជនអវត្តមាន ២៣៥៨នាក់ និងមានបញ្ហាសុខភាព ២៦នាក់ ក្នុងនោះ៤នាក់ សង្ស័យវិជ្ជមានជំងឺកូវីដ-១៩ (Video inside)
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានពីរមុខវិជ្ជា គឺអក្សរសាស្ត្រខ្មែរ និងរូបវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង គួរឲ្យកត់សម្គាល់ឡើយ។ ក្រសួងបញ្ជាក់ថា នៅព្រឹកថ្ងៃទី២នេះ មានបេក្ខជនអវត្តមានចំនួន២ ៣៥៨នាក់ ស្រី១ ០២៨នាក់ មានបញ្ហាសុខភាព ២៦នាក់ ដែលក្នុងនោះមានបេក្ខជនចំនួន ០៤នាក់ សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។ បេក្ខជនដែលមានបញ្ហាសុខភាពមួយចំនួន បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ គណៈកម្មការមានបញ្ហាសុខភាព មានបញ្ហាសុខភាពចំនួន ១៣ករណី។ នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ សូមជម្រាបថា សម្រាប់ឆ្នាំនេះ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២ ៧០០នាក់៕
2022-12-06T18:26:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268602-2022-12-06-04-26-36.html
c5b8fe7c-519c-4bb8-8667-40d79f5f6f42
សហរដ្ឋអាមេរិក៖ មនុស្ស ១៨,៥២៨នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៨នាក់ស្លាប់ ក្នុង១ថ្ងៃ (Video inside)
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ១៨,៥២៨នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៨នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១០០,៩០៦,១១១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,១០៦,៩៩០នាក់ និងជាសះស្បើយឡើងវិញសរុប ៩៨.៣២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕
2022-12-06T16:17:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/268589-2022-12-06-02-17-27.html
b94f78af-370a-4229-a625-5ae318268251
ក្រសួងសុខាភិបាលចេញសេចក្តីណែនាំ ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ឆ្នាំសកល២០២៣
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ខែធ្នូឆ្នាំ២០២២ បានចេញសេចក្ដីណែនាំស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ឆ្នាំសកល២០២៣។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) នៅលើសកលលោក មានករណីជំងឺកូវីដ-១៩ ចំនួនជាង ៦៤០,៣៩៥,៦៥១នាក់ ដែលក្នុងនោះមានអ្នកស្លាប់សរុប ៦,៦១៨,៥៧៩នាក់ គិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ការរាតត្បាតនៃវីរុសកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានគ្រប់គ្រងបានល្អប្រសើរ ក្នុងនោះការស្រោចស្រពវ៉ាក់សាំងកូវីដ-១៩ ទទួលបានលទ្ធផលគួរជាទីមោទនៈ ដែលបានធ្វើឱ្យមានការបើកដំណើរ ការប្រទេសឡើងវិញនៅក្នុងប្រក្រតីភាពថ្មី ហើយបងប្អូនប្រជាពលរដ្ឋយើងអាចធ្វើដំណើរកំសាន្ត ជាពិសេសនាអំឡុងពេល បុណ្យណូអែល និងចូលឆ្នាំថ្មីសកល២០២៣ខាងមុខនេះ ហើយបងប្អូនមួយចំនួនទៀតក៏បានគ្រោងធ្វើដំណើរកំសាន្តនាចុង ឆ្នាំ២០២២នេះផងដែរ។ វីរុសកូវីដ-១៩ ជាវីរុសអត់ស្រមោល ដែលយើង មិនអាចមើលវាឃើញនឹងភ្នែក ហើយវាក៏នៅមិន ទាន់ទៅណាឆ្ងាយពីយើងនៅឡើយដែរ។ ជាក់ស្តែង នៅតាមបណ្តាប្រទេសមួយចំនួន ជាពិសេសបណ្តាប្រទេសនៅក្នុង តំបន់ និងនៅជិតខាងកម្ពុជា មានការរាយការណ៍ពីការរកឃើញករណីឆ្លងថ្មី និងស្លាប់ជារៀងរាល់ថ្ងៃ។ ដូច្នេះ ដើម្បីបន្តនិរន្តរ៍ ភាពដំណើរការប្រទេសជាបន្តទៅមុខទៀតប្រកបដោយសុវត្ថិភាព និងភាពរីករាយ ក្នុងគន្លងប្រក្រតីភាពថ្មី ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងអំពាវនាវសារជាថ្មី ដល់សាធារណជន បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមទប់ស្កាត់ការ ចម្លងវីរុសកូវីដ-១៩នៅក្នុងគ្រួសារ និងសហគមន៍ ដោយបន្តអនុវត្តនូវវិធានការការពារការចម្លងវីរុសកូវីដ-១៩ ប្រកបដោយ ស្មារតីប្រុងប្រយ័ត្នខ្ពស់ ជាពិសេសសូមអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងឱ្យបានគ្រប់ៗគ្នា នូវវិធានការ “ ៣ការពារ ( ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅ កន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) និងត្រូវបន្តអនុវត្តនូវគោលការណ៍ណែនាំសំខាន់ៗ ដូចខាងក្រោម៖ លើកទឹកចិត្តអនុវត្តការធ្វើតេស្តរហ័សក្នុងករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩។ ក្រសួងសុខាភិបានសូមលើកទឹកចិត្តដល់បុគ្គលម្នាក់ៗ អនុវត្តធ្វើតេស្តរហ័សដោយខ្លួនឯងក្នុងករណីដែលមានរោគ សញ្ញាណាមួយដែលសង្ស័យ ដើម្បីចៀសវាងការចម្លងទៅកាន់បុគ្គលដទៃទៀត ដែលអាចបង្កឱ្យមានការចម្លងទ្រង់ទ្រាយធំ នៅក្នុងសហគមន៍។ ប្រសិនបើមានលទ្ធផលវិជ្ជមាន ត្រូវនៅដាច់ពីក្រុមគ្រួសារ ថែទាំ និងព្យាបាលដោយខ្លួនឯងនៅផ្ទះក្នុង ករណីស្រាល តែបើមានរោគសញ្ញាវិវត្តន៍ទៅធ្ងន់ធ្ងរត្រូវទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋឱ្យបានឆាប់។ បុគ្គលម្នាក់ៗ គ្រួសារនីមួយៗ ត្រូវអនុវត្តដូចតទៅ៖ សូមជ្រើសរើសនូវដំណើរកំសាន្ត ដោយប្រកាន់យកនូវការប្រុងប្រយ័ត្នខ្ពស់ ពីកត្តាហានិភ័យក្នុងការចម្លងវីរុស កូវីដ-១៩ សូមលើកទឹកចិត្តជ្រើសរើសយកការធ្វើដំណើរដាច់ដោយឡែក ជាលក្ខណៈគ្រួសារតូចៗ ដែលមិនមានការជួប ប្រកបដោយសុវត្ថិភាពពីការចម្លងវីរុសកូរ៉ដ-១៩ ឬពីជំងឺឆ្លងផ្សេងៗ និងអនុវត្តន៍វិធីការពារខ្លួនគឺ “៣ការពារ និង ៣កុំ” ក្នុងអំឡុងពេលមានការធ្វើដំណើររួមគ្នា ការបរិភោគអាហារ ឬច្រៀងរាំរួមគ្នាជាដើម។ ការជួបជុំគ្នាច្រើនជាកត្តាហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩ ទោះបីជាអ្នកគិតថាសុទ្ធតែបងប្អូនបង្កើត បងប្អូន ជីដូនមួយ ជីទួតមួយ ក្មួយៗ អ៊ុំ ពូ មីង ដែលជាសាច់ញាតិក៏ដោយ ពីព្រោះយើងមិនដឹងថាបុគ្គលណាម្នាក់បាន ទៅប៉ះពាល់ ឬមានវីរុសកូវីដ-១៩ ឬមានជំងឺឆ្លងផ្សេងៗ នោះទេ ចៀសវាងការធ្វើដំណើរ ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព សូមចូលរួម ជំរុញ ក្រើនរំលឹក និងតាមដានដាស់តឿន បុគ្គលខ្លួនឯង សមាជិកគ្រួសារ សាច់ញាតិ អ្នកជិតខាង អ្នកភូមិជាមួយ និងសហគមន៍ជាមួយ ឱ្យអនុវត្តជាប្រចាំថ្ងៃ ឱ្យបានខ្ជាប់ខ្ជួននូវ “៣ការពារ និង៣កុំ” ត្រូវយកទៅតាមខ្លួនជាប់ជានិច្ចនូវទឹកអាល់កុល ឬដែលសម្រាប់លាងដៃ និងត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ទឹកអាល់កុលលាងដៃ ឬដែល ឱ្យបានញឹកញាប់ និងជាប្រចាំ។ ត្រូវពាក់ម៉ាស់ជាប់ជានិច្ច និងពាក់ឱ្យបានត្រឹមត្រូវ ត្រូវខ្ទប់ម៉ាត់ និងច្រមុះពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោល ក្នុងធុងសម្រាប់បិទជិត ត្រូវធ្វើដំណើរត្រលប់មកគេហដ្ឋានវិញភ្លាមបើមានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក ឈឺក្បាល ហូរសំបោរ រួចទៅស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាពឬ មន្ទីរពេទ្យរដ្ឋ ត្រូវជៀសវាង ការខាកស្តោះពាសវាលពាសកាល ត្រូវរក្សាគម្លាតសុវត្ថិភាពពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត យ៉ាងតិចមួយម៉ែត្រកន្លះ នៅពេលឈរ អង្គុយ ឈររងចាំ ឈរជជែកគ្នា ឬនៅទីកន្លែងផ្សេងៗ ដូចជាកន្លែងធ្វើការ កន្លែងសាធារណៈ ភោជនីយដ្ឋាន អាហារដ្ឋាន ទីកន្លែងកំសាន្តលំហែកាយ ឬទីកន្លែងទេសចរនានា អ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្រ្តីមានផ្ទៃពោះ ជាដើម មិនត្រូវចូលរួមធ្វើដំណើរដែលមានមនុស្សច្រើនពេក បើមិនមានការចាំបាច់បំផុតនោះ ត្រូវតែមានការ អនុវត្តន៍កិច្ចការពារខ្លួនឱ្យបានល្អ និងរក្សាគម្លាតពីគ្នា ព្រមទាំងមានអ្នកជួយមើលការខុសត្រូវឱ្យបានត្រឹមត្រូវ ព្រមទាំងអនុវត្តវិធានការដូចជម្រាបជូនខាងលើនេះ។ បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣ ដូសទី៤ និងដូសទី៥) ដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាពស៊ាំសហគមន៍ បន្តចៀសផុតពីគ្រោះ មហន្តរាយសុខភាពសាធារណៈ និងបន្តនិរន្តន៍ភាពនៃការរស់នៅធម្មតា ក្នុងគន្លងប្រក្រតីភាពថ្មី។ ៣.ជ្រើសរើសមធ្យោបាយដំណើរមានសុវត្ថិភាព កាត់បន្ថយជាអតិបរមានូវការចម្លងជំងឺ និង ចៀសវាងគ្រោះថ្នាក់ចរាចរ ៖ កាត់បន្ថយការប្រើប្រាស់មធ្យោបាយ ដែលមានផ្ទុកមនុស្សច្រើនពេក បើចាំបាច់ត្រូវធ្វើដំណើរតាមមធ្យោបាយសាធារណៈ លោកអ្នកត្រូវពាក់ម៉ាស់ជានិច្ច រក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវយកតាមខ្លួននូវទឹកអាល់កុល ឬទឹកអាល់កុលដែលសម្រាប់លាងដៃ ចៀសវាងការធ្វើដំណើរ ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព សម្រាប់អ្នកបើកបរ ត្រូវ ៖ បើកបង្អួចរថយន្ត ឱ្យមានខ្យល់ចេញចូល ចៀសវាងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក លើកទឹកចិត្តឲ្យអ្នកដំណើរពាក់ម៉ាស់ ឬក្រម៉ាខ្ទប់មាត់ និងច្រមុះ ដើម្បីចៀសវាងការចម្លងជាយថាហេតុនៃវីរុស ផ្ដាសាយផ្សេងៗ រួមទាំងវីរុសកូវីដ-១៩ ផងដែរ ៤. វិធានការបង្ការការពុលចំណីអាហារ ៖ អនុវត្តវិធានការសុវត្ថិភាពចំណីអាហារដោយ៖ រក្សាភាពស្អាត(លាងដៃជាមួយសាប៊ូ និងទឹកស្អាត ទឹកអាល់កុល ឬអាល់កុលដៃ នៅពេលរៀបចំអាហារ)។ ទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្ន ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់ នៅតាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះមានសុវត្ថិភាព។ ទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព (ត្រជាក់តិចជាង ៥អង្សាសេ និងក្តៅលើសពី ៦០អង្សាសេ ឬ ចម្អិនអាហារមួយពេលសម្រាប់តែមួយពេលប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមនៅល្អ ក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការ ចម្លងវីរុសកូវីដ-១៩របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយក្រសួង ក៏សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមចូល រួមអនុវត្តតាមការណែនាំខាងលើនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្ដាច់ការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ ទៅម្នាក់។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរក ការពិនិត្យពិគ្រោះជំងឺនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខផ្ដល់ជូនខាងក្រោមនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី
2022-12-06T10:17:48+07:00
cen.com.kh
https://cen.com.kh/archives/584150.html
7159a810-ef62-40c9-8440-63f5623dad6e
ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំពីការការពារជំងឺកូវីដ១៩ ក្នុងអំឡុងពេលចូលឆ្នាំសកល
ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំ ស្តីពីការការពារការចម្លងជំងឺកូវីដ១៩ ក្នុងអំឡុងពេលចូលឆ្នាំថ្មី ឆ្នាំសកល២០២៣។ នេះបើតាមសេចក្ដីណែនាំរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
2022-12-06T02:21:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268556-2022-12-05-12-21-13.html
79bbba4b-87b3-4514-8c5e-401fc1681da1
អ្នកជំងឺភ្នែក និងគថ្លង់ ទទួលបានការព្យាបាលដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៩ ខែធ្នូ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
សូមបញ្ជាក់ថា កម្មវិធី ពិនិត្យ ពព្យាបាលជំងឺភ្នែក​ និង គថ្លង់​ ខាងលើ គឺជាសេវាកម្ម ពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ របស់អង្គការ Cambodia Vision សហការជាមួយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមគ្រូពេទ្យល្បីៗ មកពីប្រទេសអូស្ត្រាលី ។ ហើយការពិនិត្យ និងព្យាបាលជំងឺភ្នែក និងជំងឺ គ ថ្លង់ គឺចាប់ផ្ដើមពីថ្ងៃទី ៤ ដល់ថ្ងៃទី ៩​ ខែធ្នូ ឆ្នាំ២០២២ តទៅ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ៕
2022-12-05T20:14:00+07:00
dap-news.com
https://dap-news.com/national/2022/12/05/297349/
6ae704f1-a5fc-41ca-a6d2-1648699c695a
ជូនដំណឹង! អ្នកជំងឺភ្នែក និងគថ្លង់ អាចទៅទទួលការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៩ ខែធ្នូ
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំបណ្ដាមន្ទីរអង្គភាពក្នុងខេត្ត នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺ និងចូលរួមការពិនិត្យសុខភាពភ្នែក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ព្យាបាលដោយឥតគិតថ្លៃពីអង្គការ Cambodia Vision។ កម្មវិធីពិនិត្យ ព្យាបាលជំងឺភ្នែក និងគថ្លង់ខាងលើ គឺជាសេវាកម្ម ពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ របស់អង្គការ Cambodia Vision ដែលមានគ្រូពេទ្យល្បីៗ មកពីប្រទេសអូស្ដ្រាលី សហការជាមួយក្រសួងសុខាភិបាល។ ការពិនិត្យ និងព្យាបាលជំងឺភ្នែក និងជំងឺ គ ថ្លង់ គឺចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២តទៅ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម៕
2022-12-05T19:07:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268489-2022-12-05-05-07-40.html
487e5b9f-63ce-401b-bb2a-2a84f6c38cd3
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៥នាក់ ខណៈអ្នកជាសះស្បើយ១៥នាក់ (Video inside)
ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៥នាក់ ខណៈជាអ្នកជាសះស្បើយ១៥នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,១៥៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,០២៧នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
2022-12-05T18:59:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268484-2022-12-05-04-59-22.html
d1c562c4-a692-4925-a087-bef2b69a4a25
បេក្ខជនប្រឡងបាក់ឌុបម្នាក់ ក្នុងខេត្តឧត្តរមានជ័យ កើតកូវីដ១៩ ត្រូវបានដាក់ឱ្យប្រឡង នៅបន្ទប់ដាច់ដោយឡែក
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អង្គភាពប្រឆាំងអំពើពុករលួយ ACU នាថ្ងៃទី៥ ធ្នូ នេះ បញ្ជាក់ថា លោកប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានយកទូសម្លាប់មេរោគ ពីមន្ទីរ អ.យ.ក. មកដាក់នៅបន្ទប់ពិសេស ដើម្បីសម្លាប់មេរោគលើសន្លឹកកិច្ចការរបស់ បេក្ខជនដែលវិជ្ជមានកូវីដ១៩ ដោយមានខាងសុខាភិបាលបានពិនិត្យ និងឯកភាព។ សូមបញ្ជាក់ថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ ចាប់ផ្ដើមដំណើរការសម័យប្រឡង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានបេក្ខជនប្រឡងចំនួន១២៨ ១៣៤នាក់ ក្នុងនោះ ស្រីចំនួន ៦៨ ៧៧១នាក់ ព្រមទាំងមានមណ្ឌលប្រឡង ចំនួន ២២១មណ្ឌល ស្មើនឹងចំនួន ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរនោះប្រឡង ចំនួន ២៧ ៧៥៣ នាក់៕
2022-12-05T16:24:00+07:00
dap-news.com
https://dap-news.com/national/2022/12/05/297269/
ba2ab9df-487a-4fd6-ac1f-50c5fda51746
សហរដ្ឋអាមេរិក៖ មនុស្ស ៦,៥៦៣នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤នាក់ស្លាប់ ក្នុង១ថ្ងៃ (Video inside)
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៦,៥៦៣នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១០០,៨៦៣,១០៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,១០៦,៨៦០នាក់ និងជាសះស្បើយឡើងវិញសរុប ៩៨.២៨លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕
2022-12-05T16:07:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/268453-2022-12-05-02-07-37.html
2f85557e-6de5-4f4e-b443-dbf74ad34efc
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១នាក់ ខណៈអ្នកជាសះស្បើយ៧នាក់ (Video inside)
ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១១នាក់ ខណៈជាអ្នកជាសះស្បើយ៧នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,១៤២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,០១២នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
2022-12-04T18:54:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268395-2022-12-04-04-54-43.html
ef27d435-0da9-43ac-ae6c-8b8016370c98
សហរដ្ឋអាមេរិក៖ មនុស្ស ៨,៥២១នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៣នាក់ស្លាប់ ក្នុង១ថ្ងៃ (Video inside)
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៨,៥២១នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣៣នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១០០,៧៩៦,៣០០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,១០៦,៦៤០នាក់ និងជាសះស្បើយឡើងវិញសរុប ៩៨.២៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕
2022-12-04T16:48:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/268383-2022-12-04-02-48-24.html
0cbe4aa0-5155-4c89-9e53-5ceec6c398b5
លោកយាយ លោកតា មានទីលំនៅក្នុងសហគមក្រីក្រ សង្កាត់ឃ្មួញ មានជំងឺភ្នែកឡើងបាយត្រូវបានក្រុមគ្រូពេទ្យ TYDA បញ្ជូនមកធ្វើការវះកាត់បានដោយជោគជ័យ និងបានត្រឡប់ទៅផ្ទះវិញហើយ
ភ្នំពេញ : លោកយាយ លោកតា មានទីលំនៅក្នុងសហគមក្រីក្រ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយពួកគាត់មានជំងឺភ្នែកឡើងបាយ ត្រូវបានក្រុមគ្រូពេទ្យ TYDA បញ្ជូនមកធ្វើការវះកាត់និងព្យាបាលបានដោយជោគជ័យ និងបានត្រឡប់ទៅផ្ទះវិញហើយ។ ក្រោមការយកចិត្តទុកដាក់ និងឧបត្ថម្ភពីសំណាក់ឯកឧត្តមហ៊ុនបណ្ឌិត ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA) និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA) ។ ដោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តTYDAដែលមាន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋតាមរយៈការបង្ខិតសេវាព្យាបាល ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានចុះព្យាបាលបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តសហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម។ហើយនេះជាសកម្មភាពថ្មីក្នុងការចុះពិនិត្យព្យាបាលដល់ប្រជាជនក្នុងសហគមន៍ក្រីក្រជាយរាជធានីភ្នំពេញ ដែលពីមុនមកសកម្មភាពនេះ ជាសកម្មភាពចុះអប់រំសុខភាពតាមខ្នងផ្ទះដល់សហគមន៍ ហើយនេះជាលើកទី៣ ហើយដែលចុះព្យាបាលដល់សហគមន៍ក្រីក្រ ដើម្បីបង្ខិតការផ្តល់សេវាសុខភាពជូនដល់ប្រជាជនដែលនៅក្នុងតំបន់សហគមន៍ក្រីក្រ ។ សូមបញ្ជាក់ដែរថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)កាលពីថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាជនក្នុងសហគមន៍ក្រីក្រនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅសាលាបឋមសិក្សាសែនសុខ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA និងអាជ្ញាធរ យុវជន និងផ្នែកដែលពាក់ព័ន្ធផ្សេងទៀត។ សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA បានព្យាបាលអ្នកជំងឺចំនួន១៣៩៥ នាក់ ក្នុងនោះករណីបញ្ជូនមកព្យាបាលបន្តមានចំនួន៥៩ ករណី៕ រក្សាសិទ្ធិដោយ:សុវណ្ណារិទ្ធ
2022-12-04T11:39:56+07:00
cen.com.kh
https://cen.com.kh/archives/582747.html
60c21b40-8f17-474c-8f3a-6fd8a89b5b17
ឯកឧត្តម វង្ស ពិសេន:រាជរដ្ឋាភិបាលសម្រេចបានក្នុងពេលថ្មីៗនេះ ក្នុងនោះការប្រយុទ្ធទប់ទល់នឹងជំងឺកូវីដ-១៩ ការពារអាយុជីវិតប្រជាជនពីជ្រោះមរណ:
ព្រៃវែង: ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពារាំងឯកឧត្តមវង្ស ពិសេន នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែវិច្ឆិកា និងដាក់ចេញទិសដៅការងារខែធ្នូ ឆ្នាំ២០២២ របស់គណៈកម្មាធិការបក្សស្រុកពារាំង។ ក្នុងឱកាសនោះ បន្ទាប់ពីស្តាប់របាយការណ៍បូកសរុបលទ្ធផលការងារ ឯកឧត្តម វង្ស ពិសេន បានលើកឡើងអំពីសភាពការណ៍បច្ចុប្បន្ននៅកម្ពុជា ដែលគ្របដណ្តប់ដោយសន្តិភាព ស្ថិរភាពនយោបាយ បង្កលក្ខណៈគ្រប់បែបយ៉ាងដល់ការអភិវឌ្ឍ និងការរស់នៅដោយភាពសុខដុមរម្យនា។ ឯកឧត្តម វង្ស ពិសេន បានលើកឡើងពីស្នាដៃធំៗមួយចំនួនដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងពេលថ្មីៗនេះ ក្នុងនោះការប្រយុទ្ធទប់ទល់នឹងជំងឺកូវីដ-១៩ ការពារបានអាយុជីវិតប្រជាជនពីជ្រោះមរណ: ការធ្វើឱ្យមានកំណើនសេដ្ឋកិច្ចឡើងវិញ និងជោគជ័យធំធេងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមប្រធានក្រុមការងារ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់បន្តចុះជាប់តាមខ្នងផ្ទះ ក្តាប់ជាប់ការលំបាក សំណូមពររបស់ប្រជាជន ដើម្បីធ្វើការដោះស្រាយតាមសភាពជាក់ស្តែង ហើយខិតខំធ្វើតែអំពើល្អ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ:សុវណ្ណារិទ្ធ
2022-12-04T00:05:46+07:00
cen.com.kh
https://cen.com.kh/archives/582610.html
33dd2e73-a939-449f-a475-3a951eebf5f1
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១នាក់ ខណៈអ្នកជាសះស្បើយ៤នាក់ (Video inside)
ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១១នាក់ ខណៈជាអ្នកជាសះស្បើយ៤នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,១៣១នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,០០៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
2022-12-03T18:34:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268280-2022-12-03-04-34-49.html
250f4764-f236-480b-884a-68a2ede438b1
សហរដ្ឋអាមេរិក៖ មនុស្ស ៣២,៧២៤នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៤៩នាក់ស្លាប់ ក្នុង១ថ្ងៃ (Video inside)
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៣២,៧២៤នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៤៩នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១០០,៧៨៧,៧៧៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,១០៦,៦០៧នាក់ និងជាសះស្បើយឡើងវិញសរុប ៩៨.២៣លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕
2022-12-03T16:49:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/268274-2022-12-03-02-49-05.html
cf101f43-cda1-423a-8095-091a81c14d39
រដ្ឋមន្ដ្រីសុខាភិបាល បើកសន្និសីទលើកទី៥ ស្តីពីជំងឺសើស្បែក នៃប្រទេសឥណ្ឌូចិន និងកិច្ចប្រជុំលើកទី៧ របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញបើកសន្និសីទលើកទី៥ ស្តីពីជំងឺសើស្បែក នៃប្រទេសឥណ្ឌូចិន និងកិច្ចប្រជុំលើកទី៧ របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ក្រោមប្រធានបទ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ លោកសាស្ដ្រាចារ្យបន្ដថា ។ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា ។ ទន្ទឹមនឹងនោះលោករដ្ឋមន្ដ្រីបានថ្លែងបន្ដថា ក្រសួងសុខាភិបាលនៅសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនកំពុងទទួ​ល​រងនូវផលប៉ះពាល់ ពីការប្រើប្រាស់ផលិតផលថែរក្សាស្បែក និងឱសថព្យាបាលស្បែក ដែលផ្សព្វផ្សាយតាម​បណ្តា​ញសង្គម​​ និងលក់តាមទីផ្សារ ដែលគ្មានការត្រួតពិនិត្យពីអ្នកជំនាញសុខាភិបាល និងមាន​ប្រជា​ព​ល​​រ​ដ្ឋ​​មួយ​ចំនួនទៀត​និយមទទួលសេវាថែទាំព្យាបាលជំងឺស្បែក ដោយពុំបានពិគ្រោះយោបល់​ជាមួយ​គ្រូពេ​ទ្យ​​ជំនាញ។ ដូច្នេះការរៀបចំសន្និសីទលើកទី៥ ស្តីពីជំងឺសើស្បែកនៃប្រទេសឥណ្ឌូចិន និងកិច្ចប្រជុំលើក​​ទី៧ របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា គឺជាការរួមចំណែកដល់វិស័យសុខាភិបាលកម្ពុជា ដើម្បី​បណ្តុះបណ្តាលបន្តជូនដល់វេជ្ជបណ្ឌិត គ្រូពេទ្យ ក្មួយៗនិស្សិត នូវចំនេះដឹង និង​បទពិសោធន៍ថ្មីៗ ​តា​មរយៈបទបង្ហាញរបស់វាគ្មិនជាតិ-អន្តរជាតិ មកពីបណ្តា​ប្រទេស​ជា​មិ​ត្ត ដូចជាសិង្ហបុរី ឥណ្ឌូនេ​ស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និងឡាវ។ លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំ២ថ្ងៃនេះ វេជ្ជបណ្ឌិ​ត​​ទាំងអស់ នឹងទទួលបាននូវចំនេះដឹង បទពិសោធន៍ យកទៅអនុវត្តក្នុងការពិនិត្យ​​ និងព្យាបាល​ជំងឺជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព​ និងទទួលបានការជឿទុកចិត្តពីប្រជាពល​រដ្ឋដោយប្រកាន់​ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ៕
2022-12-03T01:40:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268230-2022-12-02-11-40-48.html
d238e389-2ec4-4d78-9a36-d7f285304af0
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៤នាក់ ខណៈអ្នកជាសះស្បើយ៩នាក់ (Video inside)
ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៤នាក់ ខណៈជាអ្នកជាសះស្បើយ៩នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,១២០នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,០០១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
2022-12-02T18:35:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268163-2022-12-02-04-35-46.html
b12af16d-9959-44c1-a318-80cabfce0af8
សហរដ្ឋអាមេរិក៖ មនុស្ស ៣៩,៨២៧នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២២៩នាក់ស្លាប់ ក្នុង១ថ្ងៃ (Video inside)
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៣៩,៨២៧នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២២៩នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១០០,៧៤៣,៣៩២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,១០៦,៣៧៨នាក់ និងជាសះស្បើយឡើងវិញសរុប ៩៨.១៩លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕
2022-12-02T17:04:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/268146-2022-12-02-03-04-28.html
73e659bb-c75b-42fe-9cec-b7d1f914f9d9
នៅក្នុងឆ្នាំ ២០២២ អត្រាឆ្លងជំងឺអេដស៍ថ្មីនៅមានបន្តនៅឡើយ គឺប្រមាណ ១១០០ នាក់
ភ្នំពេញ៖ នៅថ្ងៃទី០១ធ្នូ ឆ្នាំ ២០២២ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំប្រារព្ធទិវាពិភព លោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០២២ នៅសាលសន្និសីទចតុមុខ។ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបាន ប្រារព្ធឡើងជារៀងរាល់ឆ្នាំនាថ្ងៃទី ០១ ខែធ្នូ ទូទាំងពិភពលោកចាប់ផ្តើមដំបូងតាំងពីឆ្នាំ១៩៨៨។ សម្រាប់ឆ្នាំ ២០២២នេះ គឺជាទិវាលើក ទី ៣៥ សម្រាប់ពិភពលោកទាំងមូល។ ទិវានេះគឺត្រូវបានគេកំណត់ថា ជាឱកាសមួយដែលបង្ហាញពីការប្រយុទ្ធរួមគ្នានឹងការរីករាលដាលនៃមេរោគអេដស៍របស់ប្រជាពលរដ្ឋលើសកលលោក និងជាការបង្ហាញផងដែរពីការគាំទ្រ ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ រួមទាំងការចូលរួមមរណៈទុក្ខចំពោះអ្នកដែលបានស្លាប់ដោយជំងឺអេដស៍។ នៅកម្ពុជា ទិវានេះត្រូវបានរៀបចំផងដែរក្នុងគោលបំណងដូចគ្នា ហើយបានចាប់ផ្តើមជាលើក ដំបូងនៅឆ្នាំ១៩៩៣ ហើយនៅឆ្នាំ២០២២នេះ គឺជាទិវាលើកទី ២៩ ដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំប្រារព្ធទិវាពិភព លោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០២២ នៅសាលសន្និសីទចតុមុខ ដែលចាប់ផ្តើមនៅវេលាម៉ោង ៨:០០ នាទីព្រឹក។ ការរៀបចំទិវានេះនៅកម្ពុជា មិនត្រឹមតែរៀបចំក្នុងគោលបំណងចូលរួមជាមួយនឹងពិភពលោក ទាំងមូលប៉ុណ្ណោះទេ គឺជាទិវាមួយដែលបានឆ្លុះបញ្ចាំង ពីការ យក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាពលរដ្ឋកម្ពុជាទូទៅ ដែលធ្លាប់បានរងគ្រោះយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជិត ៣ទស្សវត្ស កន្លងមកនេះ ដោយសារការរីករាលដាលមេរោគអេដស៍។ ទិវានេះក៏បានបង្ហាញផងដែរនូវការសាមគ្គី ពីគ្រប់មជ្ឃដ្ឋានក្នុងប្រទេសជាលក្ខណៈពហុវិស័យ រវាងស្ថាប័នជាតិ និងស្ថាប័នឯកជន ដៃគូម្ចាស់ជំនួយអភិវឌ្ឍន៏ អង្គការ មិនមែន រដ្ឋភិបាល យុវជនយុវនារី ក្រុមប្រឈមមុខខ្ពស់ សមាគមន៍ រួមទាំងបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ ដែលបានអនុវត្តរួមគ្នាពីអតីតកាល ក៏ដូចជាទៅអនាគត ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងគោលបំណង ឈានឆ្ពោះទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ។ បច្ចុប្បន្ន អត្រាផ្ទុកមេរោគអេដស៍នៅកម្ពុជាក្នុងចំណោមប្រជាជនទូទៅដែលមានអាយុពី ១៥ ទៅ ៤៥ ឆ្នាំ មានប្រមាណ ០.៦% នៅក្នុងឆ្នាំ២០២១ ដែលមានចំនួនអ្នករស់នៅជាមួយមេរោគអេដស៍ ប្រមាណ ៧៤០០០ នាក់ អត្រាឆ្លងថ្មីនៅមានបន្តនៅឡើយ គឺប្រមាណ ១១០០ នាក់ នៅក្នុងឆ្នាំ ២០២២ ។ ចំពោះការផ្តល់ និងទទួលសេវាដល់អ្នកផ្ទុកមេរោគអេដស៍ គឺមក ដល់ចុង ត្រីមាសទី២ ឆ្នាំ២០២២ នេះមានប្រមាណ ៨៤% បានមកធ្វើតេស្ត និងបានដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍ ក្នុងនោះ អ្នកដែលបានដឹងថាមានផ្ទុកមេរោគអេដស៍ ប្រមាណ ៩៩% បានមកទទួលសេវាព្យាបាល ហើយក្នុងចំណោមអ្នកដែលបានទទួលសេវាព្យាបាល មានប្រមាណ ៩៧% ដែលបានរកឃើញថាមិនឃើញមានមេរោគអេដស៍ នៅក្នុង ឈាម ។ អត្រាប្រេវ៉ាឡង់តាមក្រុមប្រជាជនគន្លឹះ គឺស្រ្តីបម្រើសេវាកំសាន្តសប្បាយមាន ៤.៩% (IBBS ឆ្នាំ២០២១) អ្នកប្រើប្រាស់គ្រឿងញៀនមាន ៥.៧% (IBBS ឆ្នាំ២០១៧) អ្នកចាក់គ្រឿងញៀនមាន ១៥.២% (IBBS ឆ្នាំ២០១៧) បុរសរួមភេទជាមួយបុរស ៤% (IBBS ឆ្នាំ២០១៩) ក្រុមស្ត្រីប្លែងភេទ ៩.៦% (IBBS ឆ្នាំ២០១៦)។ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺ អេដស៍ ០១ ធ្នូ ឆ្នាំ២០២២ នាពេលនេះ បានរៀបចំឡើងនៅសាល សន្និសីទចតុមុខដោយមានវត្តមាន ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទំាងមានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា ឯកអគ្គរាជទូត រដ្ឋទូត តំណាង អង្គទូត អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំប្រទេសកម្ពុជា លោក លោកស្រីមកពីស្ថាប័នរដ្ឋ អង្គការ សង្គម ស៊ីវិល បណ្តាញអ្នកផ្ទុកមេរោគអេដស៍ បណ្តាញប្រជាជនគន្លឹះ ភ្ញៀវជាតិ និងអន្តរជាតិ សមាគម យុវជនស្ម័គ្រចិត្ត សិល្បៈករ សិល្បការនី ព្រមទាំងសិស្ស -និសិស្ស ទាំងអស់ចំនួនប្រមាណ ៥០០នាក់។ ក្នុងទិវានេះ ក៏មានការរៀបចំតំាងបង្ហាញផងដែរ នូវឯកសារសម្ភារៈអប់រំផ្សព្វផ្សាយមួយចំនួន របស់បណ្តាអង្គការសង្គម ស៊ីវិលនានានៅកម្ពុជា ដែលបានចូលរួមក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ នៅកម្ពុជាកន្លងមក ។ នាឱកាសនោះ អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ជាមួយការគំាទ្រ និងប្តេជ្ញាចិត្ត ក្នុងការបន្តការប្រយុទ្ធនឹងជំងឺអេដស៍នឹងត្រូវបានបង្ហាញនៅក្នុងឱកាសនោះផងដែរ ហើយនេះជាការឆ្លុះបញ្ចាំងនូវ កម្លាំងសាមគ្គីបន្តទៀត ក្នុងគោលបំណងសម្រេចទិសដៅឈានឆ្ពោះទៅបញ្ចប់អេដស៍ឆ្នាំ២០២៥ នៅកម្ពុជានាពេលខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី
2022-12-02T09:13:50+07:00
cen.com.kh
https://cen.com.kh/archives/581649.html
d5e55a6c-78eb-484b-9b69-93e2f03edaec
ប្ដី​ស្ត្រី​រងគ្រោះ​ដោយ​គ្រូ​ពេទ្យវះកាត់​ដាច់​ពោះវៀន​សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​បង្ក​បញ្ហា​នោះ
ប្តី​ស្ត្រី​ជា​កម្មករ​រោងចក្រ​ដែល​ត្រូវ​បាន​គ្រូពេទ្យ​វះកាត់​ដាច់​ពោះវៀន សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​ឯកជន ដើម្បី​រក​យុត្តិធម៌។ ទាក់ទង​ករណីនេះ ក្រសួង​សុខាភិបាល​រក​ឃើញថា មន្ទីរ​សំរាក​ព្យាបាល​ឯកជន​នោះ បាន​ធ្វេសប្រហែស ដោយ​បាន​អនុញ្ញាត​ឱ្យ​ឆ្មប​មិន​ទាន់​មាន​ជំនាញ​ច្បាស់លាស់​ធ្វើការ​រំលូត​គភ៌​ដែល​អាយុ​១៨​សប្ដាហ៍។ ទោះ​យ៉ាងណា មន្ត្រី​សហជីព​ស្នើ​ទៅ​ក្រសួង​សុខាភិបាល គួរ​ពិនិត្យ​ឡើង​វិញ​លើ​វិស័យ​នេះ និង​ទោសទណ្ឌ​លើ​មន្ទីរពេទ្យ និង​គ្រូពេទ្យ​ដែល​ធ្វេសប្រហែស​នោះ​។​ ស្ត្រី​ដែល​រងគ្រោះ​បន្ត​ស្ថិត​ក្នុង​បន្ទប់​សង្គ្រោះបន្ទាន់​ដដែល​។ ចំណែក​មន្ទីរ​សំរាក​ព្យាបាល​ដែល​ធ្វេសប្រហែស​នោះ ត្រូវ​បាន​ក្រសួង​សុខាភិបាល​បិទ​បណ្ដោះអាសន្ន​ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ចាត់​វិធានការ​បន្ត។ ប្ដី​លោកស្រី ឈាង ស្រីអូន គឺ​លោក ផេង វឿន ដែល​កំពុង​តាម​ថែ​ប្រពន្ធ​នៅ​មន្ទីរពេទ្យ ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី​១ ខែធ្នូ ថា ពេលនេះ​សាច់ញាតិ​របស់​លោក​បាន​ដាក់ពាក្យ​ប្ដឹង​ទៅ​មន្ទីរ​សំរាក​ព្យាបាល ដើម​អង្គ្រង ដែល​បាន​បណ្ដែត​បណ្ដោយ​ឱ្យ​ប្រពន្ធ​របស់​លោក​ប្រឈម​គ្រោះថ្នាក់​ដល់​អាយុជីវិត​នេះ​រួចហើយ​។ លោក​ឱ្យ​ដឹង​ទៀត​ថា ដោយ​លោក​រវល់​ថែទាំ​ប្រពន្ធ​ក្នុង​មន្ទីរពេទ្យ លោក​មិនទាន់​ដឹង​ថា សមត្ថកិច្ច ឬ​តុលាការ ចាត់វិធានការ​បែប​ណា​លើ​មន្ទីរ​សំរាក​ព្យាបាល​នោះ​នៅ​ឡើយ​ទេ​។ បុរស​ជា​កម្មករ​រោងចក្រ​រូប​នេះ សង្ឃឹម​ថា តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​ជួយ​រក​យុត្តិធម៌​ដល់​ប្រពន្ធ​របស់​លោក។ លោក ផេង វឿន៖ « »។ លោក ផេង វឿន ឱ្យ​ដឹង​ទៀត​ថា ពេល​នេះ កាកបាទក្រហម បាន​ជួយ​ចេញថ្លៃ​ព្យាបាល​ប្រពន្ធ​លោក ដែល​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ ទោះ​យ៉ាងណា លោក​ថា មុន​ពេល​ប្រពន្ធ​របស់​លោក ត្រូវ​បាន​សាធារណជន​ដឹង​លឺ​ដូចនេះ លោក​បាន​ចំណាយ​ប្រាក់​អស់​ជាច្រើន និង​បាន​ចងការ​លុយ​គេ ដើម្បី​ជួយសង្គ្រោះ​ប្រពន្ធ តាំងពី​ពេទ្យ​ឯកជន មន្ទីរពេទ្យ រដ្ឋ និង​ទៅដល់​ប្រទេស​វៀតណាម​ទៀត​ផង។ ទាក់ទង​រឿង​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់​ថា ករណីនេះ គឺ​មាន​ការ​ធ្វេសប្រហែស ឬ​ការ​មិន​យក​ចិត្ត​ទុកដាក់​ទាំង​មន្ទីរ​ឯកជន និង​ពេទ្យ​រដ្ឋ​។ លោក អាត់ ធន់ លើកឡើង​ថា ករណីនេះ​ទាក់ទង​អាយុជីវិត​ពលរដ្ឋ ដូច្នេះ​លោក​ទាមទារ ទៅ​ក្រសួង​សុខាភិបាល​ដោះស្រាយ​បញ្ហា​ដោយ​ល្អិតល្អន់ និង​គ្មាន​អំពើពុករលួយ។ លោក អាត់ ធន់៖ «​ »។ ជុំវិញ​រឿង​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប ពី​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានទេ​នៅ​ថ្ងៃទី​០១ ខែធ្នូ​។ ទោះ​យ៉ាងណា សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ថ្ងៃទី​០១ ខែធ្នូ ថា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ព្រមាន​មន្ទីរពេទ្យ​ឯកជន​នោះ​ថា ច្បាប់​នឹង​មិន​លើកលែងទោស​នោះ​ទេ។ លោក ម៉ម ប៊ុនហេង លើកឡើង​ដូច្នេះ ក្នុង​ពេល​លោក​ចុះទៅ​សួរសុខទុក្ខ ស្ត្រី​រងគ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ ស្ត្រី​ជា​កម្មករ​រោងចក្រ ឈ្មោះ ឈាង ស្រីអូន អាយុ​២២​ឆ្នាំ ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត ក្រោយ​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង បាន​រំលូត​គភ៌​ក្នុង​ផ្ទៃ ដោយ​ពេល​គ្រូពេទ្យ​វះកាត់​ធ្វើ ឱ្យ​ដាច់​ពោះវៀន និង​ប៉ះពាល់​ស្បូន​ស្ត្រី​រូប​នេះ​យ៉ាងធ្ងន់ធ្ងរ​។ មុន​ឈាន​ដល់​ការ​រំលូត​នេះ មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង រក​ឃើញ​ថា កូន​ក្នុង​ពោះ​របស់​លោកស្រី ឈាង ស្រីអូន អាយុ​១៨​សប្ដាហ៍ ឬ​៥​ខែ បាន​ស្លាប់​ក្នុង​ស្បូន។ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន យល់​ថា ក្រសួង​សុខាភិបាល ត្រូវ​ពិនិត្យមើល​ឡើងវិញ​លើ​វិស័យ​នេះ​។ លោក​បន្ត​ទៀត​ថា ក្រសួង​សុខាភិបាល ត្រូវ​មាន​ការ​ពន្យល់​លើ​រឿង​នេះ​ឱ្យ​បាន​ច្បាស់លាស់ ព្រោះ​រឿង​នេះ​ទាក់ទង​អាយុជីវិត​ពលរដ្ឋ។ មេដឹកនាំ​សហជីព​រូប​នេះ យល់ថា ស្ថាប័ន​ពាក់ព័ន្ធ​គួរ​មាន​វិធានការ​តឹងរ៉ឹង លើ​មន្ទីរពេទ្យ និង​គ្រូពេទ្យ ដែល​ធ្វេសប្រហែស​នេះ។ លោក រ៉ុង ឈុន៖ « »។ ទាក់ទង​រឿង​នេះ ក្រសួងសុខាភិបាល​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​ថា ករណីនេះ​ជា​ការ​ធ្វេសប្រហែស​របស់​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង​(​ព្រៃទទឹង​)​។ លិខិត​របស់​ក្រសួង​សុខាភិបាល​ចុះ​កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ប៉ុន្តែ ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០១ ខែធ្នូ ឱ្យ​ដឹង​ទៀត​ថា មន្ទីរ​សម្រាក​ព្យាបាល​នេះ បាន​អនុញ្ញាត​ឱ្យ​ឆ្មប​ដែល​មិនទាន់​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពេញលេញ​ស្ដីពី​ការ​រំលូត​គភ៌ ធ្វើការ​រំលូត​ដែល​នេះ​ជា​ការ​អនុវត្តន៍​ខុស​បច្ចេកទេស និង​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល។ ក្រោយ​រក​ឃើញ​បញ្ហា​នេះ ក្រសួង​សុខាភិបាល សម្រេច​បិទ​បណ្ដោះអាសន្ន​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង ដើម្បី​បន្ត​នីតិវិធី ស្រាវជ្រាវ​តាមច្បាប់​លើ​មន្ទីរ​សម្រាក​ព្យាបាល​នោះ​។ ក្រសួងសុខាភិបាល ក៏​តម្រូវ​ឱ្យ​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង​នេះ ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​នូវ​ការ​កំហុស​របស់​ខ្លួន​នេះ​ដែរ។ ចំណែក ពេទ្យឆ្មប ឈ្មោះ អ៊ុង ធារិន ដែល​ក្រសួង​រក​ឃើញ​ថា ជា​អ្នក​រំលូត​គភ៌​នោះ ត្រូវ​ដាក់​ទណ្ឌកម្ម​មិន​ឱ្យ​ប្រកប​វិជ្ជាជីវៈ​ជា​ឆ្មប​រយៈពេល​២​ឆ្នាំ​។ ទោះ​យ៉ាងណា ក្រសួង​សុខាភិបាល​មិន​បញ្ជាក់​ថា ឱ្យ​បាន​ច្បាស់លាស់ ពី​ការ​ធ្វេសប្រហែស នេះ​ទេ៕
2022-12-02T06:37:57+07:00
rfa.org
https://www.rfa.org/khmer/news/health/husband-of-a-factory-worker-who-is-dying-due-to-malpractice-surgery-worried-about-no-money-for-treatment-and-demands-justice-12012022181745.html
4cb3f01a-c499-4453-a8bd-ac7a6e26f115
រដ្ឋបាលស្រុកតាំងគោក សហការជាមួយក្រុមគ្រូពេទ្យបង្អែកបារាយណ៍ និងសន្ទុក ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
ដោយមានការយកចិត្តទុក្ខដាក់គិតគូរពីសុខភាព និងភាពលំបាករបស់ប្រជាពលរដ្ឋ ពីប្រមុខថ្នាក់ដឹកនាំ រដ្ឋបាលស្រុកតាំងគោក នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ បានសហការជាមួយក្រុមគ្រូពេទ្យបង្អែកបារាយណ៍-សន្ទុក និងមណ្ឌលសុខភាព ចុះធ្វើការពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅភូមិរំចេក ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។ នៅក្នុងឱកាសនោះដែរ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំនូវការសួរសុខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋ និងបានអះអាងថា សម្តេចតែងតែជំរុញឲ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់ខ្លួន។ លោក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណនូវក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលា និងថវិការផ្ទាល់ដើម្បីចុះមកពិនិត្យនិងព្យាបាលជំងឺជូនលោកយាយ លោកតា ដែលសកម្មភាពទាំងនេះជាការចូលរួមចំណែកជាមួយអាជ្ញារ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។ សូមបញ្ជាក់ដែរថា៖ ការពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺធ្វើឡើងរយៈពេល ១ព្រឹក គឺចាប់ពីម៉ោង ៧៖៣០នាទីព្រឹក រហូតដល់ម៉ោង ១១ព្រឹក ដោយក្រុមគ្រូពេទ្យជំនាញជម្ងឺទូទៅ និងបានពិនិត្យ និងព្យាបាលជំងឺជូនលោកយាយ លោកតា បាន ៣៤៧នាក់ ស្រី ២៨១នាក់ ហើយសកម្មភាពនេះរដ្ឋបាលស្រុក និងក្រុមគ្រូពេទ្យនិងបន្តធ្វើទៀតផងដែរ៕
2022-12-02T03:49:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268112-2022-12-01-13-49-43.html
4ba69a10-35f6-49ae-b5fc-11e22ee705f5
រាជរដ្ឋាភិបាលប្រារព្ធទិវាពិភពលោក​ប្រយុទ្ធនឹងជំងឺអេដស៍, ត្រីមាសទី៣ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន៦៤១៨៤នាក់
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពចតុមុខ នាយឧត្ដមសេនីយ៏ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាង​ដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ​ន ប្រធានកា​ក​បាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីឱកាស​ប្រារព្ធ​​ទិវាពិភពលោក​ប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ ធ្វើឱ្យមានសមធម៌ ដោយមានការអញ្ជើញចូលរួមពី ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុប្រធាន ក្រសួងស្ថាប័នជាសមាជិក ក្រុមការងារ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធអង្គការ យុវជនកាកបាទក្រហម និងតំណាងកម្មវិធីសហប្រជាជាតិជាង៥០០នាក់។ ក្រោយពីបានស្តាប់សាររបស់សម្តេច​តេ​ជោ និងសម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងទៅកាន់អង្គពិធីដោយពាំនាំនូវការកោតសរសើរ និងអរគុណពីសម្តេច​តេ​ជោ និងសម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិតចំពោះថ្នាក់ដឹកនាំ មន្រ្តីរា​ជ​ការនៃ​​អាជ្ញាធរ​ជាតិប្រយុទ្ធនឹង​ជំងឺអេដ​ស៍ ដែលបានរួមគ្នាធ្វើឱ្យ​សម្រេច​​បាននូវសមិទ្ធផល​ធំៗ​ជា​ច្រើន​ក្នុងការ​កាត់​បន្ថយការរាលដាល​នៃមេរោគអេដស៍និងជំងឺអេដស៍​នៅ​កម្ពុជា ជាពិសេសក្នុងស្ថានភាពដែលកម្ពុជា និងពិភពលោកបានជួប​ប្រទះ​នូវ​វិបត្តិ​នៃជំងឺកូវីដ១៩។ ក្នុងនាមសម្តេចតេជោ ក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងអំណរគុ​ណ​​ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា​នី ហ៊ុនសែន ប្រធានកា​ក​បាទក្រហមកម្ពុជា​ ក្នុងឋានៈ​ជា​ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិ​កា​ភាព​ជា​អ្នក​ដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិ​ក ឆ្លើយតបមេរោគអេដស៍/​ជំងឺអេដ​ស៍​​នៅកម្ពុជាសម្តេចតែងតែដឹកនាំ និងចូលរួម​ដោយ​ផ្ទាល់ក្នុងការពង្រីក​ភាព​​ឆ្នើម​ដល់បណ្តាញកាកបាទក្រហម គ្រប់​លំ​ដា​ប់​ថ្នាក់នៅទូទាំងប្រទេសប្រឆាំង​ការ​រើសអើង ចំពោះអ្នកផ្ទុក​មេរោគអេដស៍​/ជំងឺ​អេដស៍ ធ្វើឱ្យ​ប្រសិទ្ធភា​ព​នៃការទប់ស្កា​ត់​ការរីករាល​ដាលមេរោគ​អេដស៍/​ជំងឺ​អេដស៍ នៅកម្ពុជាកាន់តែ​មា​នកម្រិតខ្ពស់ថែមទៀត ក្នុងទិសដៅ ៩៥-៩៥-៩៥។ ក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្ថែមថា ទន្ទឹមនឹងភាពជោគជ័យដ៏ត្រចះត្រចង់ ស្ថានភាពនៃការរាលដាលមេ​រោគអេដស៍/​ជំងឺអេដ​ស៍នៅកម្ពុជានៅ​តែមានភាពផុយស្រួយប្រសិនបើធ្វេសប្រហែ​​ស ​តែបន្តិចការរាលដាលមេរោគអេដស៍នឹងអាចផ្ទុះនិងពិ​បា​ក​គ្រប់គ្រ​ងជាងមុនៗ ពិសេសការផ្ទុះឡើងនៅ​ក្នុងចំណោម​ប្រជាជនប្រឈមមុខខ្ពស់រួមមាន៖ ក្រុមបុរសរួមភេទជាមួយបុរស ក្រុម​បំប្លែ​​ង​ភេទ ក្រុមស្រ្តីបម្រើការងារក្នុងគ្រឹះស្ថាន កំសាន្តសប្បាយ ក្រុមយុវវ័យ ក្រុមអ្នក​ប្រើប្រាស់ និងចាក់គ្រឿងញៀនជាដើម។ នៅឆ្នាំ២០២១ អត្រាចម្លងមេ​រោគ​អេដស៍ពីម្តាយទៅកូនមានប្រមាណ១៣,៦% ដែលជាអត្រា​ខ្ពស់មួយដែល​ត្រូវយកចិត្តទុកដាក់។ ការឆ្លងមេរោគអេដស៍ ក្នុងចំណោមអ្នកប្រើ​ប្រាស់​គ្រឿ​ងញៀនទូទៅមានអត្រា​៤% នៅឆ្នាំ២០១២ និងអត្រាប្រមាណ​៥,៧% ក្នុងឆ្នាំ២០១៧។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ អ្នកប្រើប្រាស់គ្រឿង​ញៀនដោយចាក់​មាន​ចំនួន៨៧០នាក់។ *ទី១៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន ដៃគូ​អភិ​វ​ឌ្ឍ​ន៍ ​និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តដោយម៉ឺងម៉ាត់ផែនការយុទ្ធ-​​​​​​សាស្ត្រជាតិទូលំទូលាយ និង​ពហុវិស័យឆ្លើយតបមេរោ​គអេ​​ដ​ស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែន​ទី​ចង្អុ​ល​ផ្លូវតែមួយគត់​សម្រាប់ការងារ​ប្រយុទ្ធ​ទប់ស្កាត់​ការរាលដាល​មេរោ​គអេដស៍ និងជំងឺអេដស៍នៅកម្ពុជា​ដែល​ដឹកនាំអនុវត្ត​ដោ​យ​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ដោយផ្អែក​លើ​សរសរស្ត​ម្ភ​ទាំង៣រួមមាន៖ ១៖ ការដឹកនាំ និងភាពជាម្ចាស់, ២៖ ភាពជា​ដៃ​គូ និង៣៖ ការវិនិយោគ ដើម្បីធានាភាពជោគជ័យ និងនិរន្តរភាព​នៃ​ការ​ឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍។ *ទី២៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល រួមជា​មួយក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តអនុវត្ត​ឱ្យបានម៉ឺងម៉ាត់​នូវវិធានការទាំងប្រាំមួយ ដូចមានចែងក្នុងលិខិតលេខ ២១៣ សជណ.សស ចុះ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ទីស្តី​ការ​គណៈរដ្ឋមន្ត្រី។ *ទី៣៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួង​កិច្ចការ​នា​រី និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមជំរុញការអប់រំ ផ្សព្វផ្សា​យ​អំពីមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីបង្ការកា​រចម្លង​មេរោគ​អេដស៍ក្នុងសហគមន៍ ជាពិសេសក្រុមប្រជាជនគន្លឹះរួមមាន ក្រុមបុរ​ស​រួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នក​ប្រើ​ប្រា​ស់​​និងចាក់​គ្រឿង​ញៀន ក្រុមស្ត្រីបម្រើការងារ​ក្នុងគ្រឹះ​ស្ថាន​កំសាន្ត​សប្បាយ និងក្រុមយុវវ័យទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ទី៤៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបន្តសហការជា​មួយ​ក្រសួ​ងសុខាភិបាលធ្វើការសិក្សារៀបចំយន្តការ និងយុទ្ធសាស្ត្រ​អន្តរាគមន៍ក្នុងការលុបបំបាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅ​កូន​នៅត្រឹមឆ្នាំ២០២៥។ ជាមួយនេះ ក៏ត្រូវបន្តពង្រឹង និង​បង្កើនកិច្ចសហការជាមួយអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ​នបន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់ឱ្យកាន់​តែមាន​ប្រសិទ្ធភាពនូវការឆ្លងរាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ក្នុង​ចំណោមអ្នកប្រើប្រាស់ និងអ្នកចាក់គ្រឿង​ញៀ​ន​។ *ទី៥៖ ក្រោមការដឹកនាំ សម្របសម្រួល របស់អាជ្ញាធ​រជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ត្រូវបន្ត​សហការរៀបចំគោល​នយោ​បាយ​លុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨ ឱ្យបានទាន់ពេល តាមលិខិតលេខ ៩​២៧ សជណ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ស្តីពីការរៀបចំក្រុមការងា​រ​បច្ចេ​ក​ទេសតាក់តែងគោល​នយោ​បាយ​​លុបបំបាត់ជំងឺ​អេដ​ស៍​នៅឆ្នាំ​២០២៥ និងចីរភាព កម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨​របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីជាមូលដ្ឋានគ្រឹះស​ម្រា​ប់​​រៀប​ចំ​ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យ​ឆ្លើយ​តប​នឹង​មេរោគអេដស៍និងជំងឺអេដស៍លើកទី៦ តាម​ប្រ​ព័​ន្ធ​ជាតិ​ប្រកប​ដោយ​និរន្តរភាព និងចីរភាព។ *ទី៦៖ អភិបាលរាជធានី ខេត្ត ត្រូវបន្តពង្រឹងយន្តការគ​ណៈកម្មាធិ​ការ​ប្រយុទ្ធនឹងជំងឺអេដស៍នៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់​ឱ្យបានទូទាំងប្រទេសដើម្បីទទួលខុសត្រូវក្នុងភាពជាម្ចាស់ ឆ្លើយ​តបនឹងមេរោគអេដស៍ និងជំងឺអេដ​ស៍នៅមូ​លដ្ឋាន​ឱ្យ​កាន់​តែមានប្រសិទ្ធភាព។ *ទី៦៖ អភិបាលរាជធានី ខេត្ត ត្រូវបន្តពង្រឹងយន្តការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍នៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ឱ្យបានទូទាំងប្រទេសដើម្បីទទួលខុសត្រូវក្នុងភាពជា ម្ចាស់ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ *ទី៧៖ ចំពោះបងប្អូនដែលសង្ស័យថាបានឆ្លងមេរោគអេដស៍ ត្រូវរួសរាន់មកទទួលសេវាធ្វើតេស្ដរក មេរោគអេដស៍ ដើម្បីឆាប់ទទួលបានការព្យាបាល ថែទាំ និងរក្សាសុខភាពបានល្អប្រសើរ។ *ទី៨៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិល ដៃគូ ជាតិ អន្តរជាតិទាំងអស់ ត្រូវបន្តជួយសហការគាំទ្រ និងលើកទឹកដល់អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍តាមគ្រប់មធ្យោបាយ និងរូបភាព ដើម្បីសុខដុមនីយ៍កម្មសហគមន៍ និងគ្រួសារ។ *ទី៩៖ ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់ រាជរដ្ឋាភិបាល និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការជូញដូរ មនុស្ស និងល្បែងស៊ីសងខុសច្បាប់តាមគ្រប់រូបភាព។ ត្រូវបន្តអនុវត្តវិធានការ៣កុំ ៣ការពារ និងរួមគ្នាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំងនិងការរីករាលដាលនៃជំងឺ កូវីដ-១៩ នៅតាមអង្គភាពការងារ និងសហគមន៍យើង។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវប្រជា ពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត ដែលពុំទាន់បានចុះឈ្មោះបោះឆ្នោតត្រូវប្រញាប់ រួសរាន់ទៅចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនៅតាមឃុំ-សង្កាត់ ឱ្យបានគ្រប់គ្នា។ តាមរបាយការណ៍ឆ្នាំ២០២២នេះ កម្ពុជាកាត់បន្ថយបានការចម្លងមេរោគអេដស៍ថ្មីបានពី២៣០០នាក់ មកត្រឹមប្រហែល១១០០នាក់ក្នុងឆ្នាំ២០២១។ ត្រីមាសទី៣ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន៦៤១៨៤នាក់ (ប្រមាណ៩៩%)ទទួលបានឱសថប្រឆាំងមេរោគអេដស៍)។ អ្នកប្រើគ្រឿងញៀនដោយចាក់ងាយឆ្លងមេរោគអេដស៍មានការធ្លាក់ចុះពីប្រមាណ២៤.៨%នៅឆ្នាំ២០១២ មក១៥.២% ក្នុងឆ្នាំ២០១៧។ សន្ទស្សន៍​នៃ​ការរើសអើង មើលងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍​មាន​ការ​ថយ​ចុះខ្លាំង​ គួរ​ជាទីមោទន:។ *ទី១៖ ឧបត្ថម្ភអ្នកផ្ទុកមេរោគអេដស៍ចំនួន៣០នាក់ម្នាក់ៗថវិកា៥ម៉ឺរៀល *ទី២៖ អ្នកផ្ទុកមេរោគអេដស៍ឡើងមានចំណាប់អារម្មណ៍ចំនួន១នាក់ថវិកា ៥០ម៉ឺនរៀល *ទី៣៖ ឧបត្ថម្ភសសយក ឧបត្ថម្ភកាកបាទក្រហមចំនួន៣០០នាក់ម្នាក់ៗថវិកា ២ម៉ឺនរៀល *ទី៤៖ ឧបត្ថម្ភអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងការរៀបចំកម្មវិធីចំនួន៥លានរៀលផងដែរ៕
2022-12-01T20:37:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268058-2022-12-01-06-37-22.html
d651bce6-d6aa-46c0-a305-b2b7845fe406
នៅកម្ពុជាបច្ចុប្បន្ន មានករណីថ្មីឆ្លងមេរោគអេដស៍ យ៉ាងហោច០៣នាក់ក្នុងមួយថ្ងៃ ខណៈអ្នកជំងឺចំនួន ៦៣ ១២៩ នាក់ កំពុងទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដេស៍
ភ្នំពេញ ៖ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅមុខអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយដល់សារធារណៈជនតាមរយៈការប្រគំតន្រ្តី ដែលមានអ្នកកំប្លែង ពិធីករ…មានសំណួរ-ចម្លើយ ដល់ប្រជាពលរដ្ឋទូទៅ ពិសេសយុវជន ដោយផ្តោតលើបញ្ហាអេដស៍ កាមរោគ..) ដើម្បីជាសាររំលឹក ឱ្យមានការចូលរួមទាំងអស់គ្នាប្រយុទ្ធនឹងការឆ្លងរាលដាលមេរោគអេដស៍ក្នុង ឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍។ គួររំលឹកថា ឆ្នាំ១៩៨១ ពិភពលោកបានប្រឈមនឹងមេរោគអេដស៍ជាលើកដំបូង។ ជាបន្តបន្ទាប់ មេរោគអេដស៍ បានចាប់ផ្តើមឆ្លងរាលដាល ហើយបានឆ្លងរាតត្បាតទៅមនុស្សគ្រប់ស្រទាប់ គ្រប់ទីកន្លែងទូទាំងពិភពលោក។ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបានប្រារព្ធឡើងជាលើកដំបូង នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៨៨ ដើម្បីរួបរួមគ្នាប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺអេដស៍ និងចងចាំអ្នកជំងឺស្លាប់បាត់បង់ជីវិតដោយសារជំងឺអេដស៍។ មេរោគអេដស៍នៅតែបន្តជាបញ្ហាសុខភាពសាធារណៈដ៏ធំរបស់ពិភពលោក ដោយបានឆក់យកជីវិតមនុស្ស 40.1 លាននាក់ រហូតមកដល់ពេលនេះ។ នៅឆ្នាំ 2021 មនុស្សប្រហែល 650 000 បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងមេរោគអេដស៍នៅទូទាំងពិភពលោក។ មានមនុស្សប្រហែល 38.4 លាននាក់ កំពុងរស់នៅជាមួយមេរោគអេដស៍ (PLHIV) នៅចុងឆ្នាំ 2021 ជាមួយនឹងមនុស្ស 1.5 លាននាក់ បានឆ្លងមេរោគអេដស៍ថ្មីនៅឆ្នាំ 2021 នៅទូទាំងពិភពលោក។ នៅព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នមានករណីថ្មីឆ្លងមេរោគអេដស៍យ៉ាងហោច០៣នាក់ក្នុងមួយថ្ងៃ។ ទូទាំងប្រទេស មានអ្នកជំងឺកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដេស៍ចំនួន ៦៣ ១២៩ នាក់។ រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកការងារប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល ដូច មានចែងនៅក្នុងផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ជាពិសេស គឺកម្ពុជាបានបង្ហាញច្បាស់ពីការប្តេជ្ញាចិត្ត ក្នុងការលុបបំបាត់អេដស៍នៅឆ្នាំ២០២៥ ។ សូមបងប្អូនដែលសង្ស័យថាបានឆ្លងមេរោគអេដស៍ សូមឆាប់មកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ដើម្បីឆាប់បានទទួលការព្យាបាល ថែទាំ និងរក្សាសុខភាពបានល្អ ដើម្បីសុភមង្គលគ្រួសារ និងសង្គមជាតិយើង។ ការធ្វើតេស្តរកមេរោគអេដស៍ និងព្យាបាលជំងឺអេដស៍ នៅមន្ទីរពេទ្យរដ្ឋ គឺឥតគិតប្រាក់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី
2022-12-01T20:21:24+07:00
cen.com.kh
https://cen.com.kh/archives/581510.html
34147889-ca78-4c76-a454-cfc482b8f8b5
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារជំងឺទូទៅ នៃមន្ទីរពេទ្យបង្អែកបាកាន ជាអំណោយរបស់សម្តេចតេជោ
អគារសម្រាកពិនិត្យ និងព្យាបាលជំងឺទូទៅ ទំហំទទឹង២៣ម៉ែត្រ និងបណ្ដោយជាង៦០ម៉ែត្រ កម្ពស់២ជាន់ នៃមន្ទីរពេទ្យបង្អែកបាកាន ក្នុងខេត្តពោធិ៍សាត់ ដែលជាចំណងដៃថ្មីមួយបន្ថែមទៀត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងលេចចេញជារូបរាងឡើងនាពេលខាងមុខ ដើម្បីបម្រើតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងវិស័យសុខាភិបាល ឱ្យកាន់តែប្រសើរឡើង។ អាគារមន្ទីរពេទ្យថ្មីខាងលើនេះ ត្រូវបានលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាគណៈអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ដោយបានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ក្នុងស្រុកបាកានយ៉ាងច្រើនកុះករ។ លោក ខូយ រីដា បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ព្រមជាមួយនឹងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាល ជាវិស័យអាទិភាពមួយ ដែលសម្ដេចយកចិត្តទុកដាក់ខ្ពស់ ដើម្បីបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្ដែងសមិទ្ធផលថ្មីអាគារដ៏ធំស្កឹមស្កៃ ពិនិត្យ និងសម្រាកព្យាបាលជំងឺទូទៅ ដែលមានទទឹង២៣ម៉ែត្រ និងបណ្ដោយជាង៦០ម៉ែត្រ កម្ពស់ពីរជាន់ ដែលយើងទាំងអស់គ្នាកំពុងប្រារព្ធពិធីនាពេលនេះ បានបង្ហាញពីសក្ខីភាព និងការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលយើង។ អភិបាលខេត្ត បានលើកឡើងថា អ្វីដែលត្រូវធ្វើឱ្យបាននោះ គឺសាមគ្គីភាពផ្ទៃក្នុង ជារឿងសំខាន់ណាស់ ជាកត្តាធ្វើឱ្យអង្គភាពមួយរីកចម្រើនបាន បើគ្មានការឯកភាពផ្ទៃក្នុងទេ ការបម្រើកិច្ចការងារក្នុងអង្គភាព និងការផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ពិតជាគ្មានប្រសិទ្ធភាពឡើយ។ លោកបានណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ បន្តរួមសាមគ្គីគ្នាឱ្យបានល្អ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ធ្វើយ៉ាងណាបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយឆន្ទៈនិងក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងការថ្នាំងថ្នាក់ពីបងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ លោកបានសុំសូមពរ ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ អធ្យាស្រ័យរាល់ចំណុចខ្វះខាតតិចតួច ពីសំណាក់ក្រុមគ្រូពេទ្យយើងផងដែរ។ សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកប្រកាន ដែលកន្លងមក និងពេលបច្ចុប្បន្ន បានបម្រើបងប្អូនប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវខ្ពស់ និងជាពិសេសក្រោមការដឹកនាំរដ្ឋបាលខេត្តរបស់លោក ខូយ រីដា នឹងធ្វើឱ្យវិស័យសុខាភិបាល កាន់តែរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់ផងដែរ។ ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានផ្ដល់ជាដំបូន្មាន ដល់ក្រុមគ្រូពេទ្យ ត្រូវផ្ដល់សេវា ជាឱសថ ការថែទាំ ឱ្យបានល្អត្រឹមត្រូវ ទៅតាមមុខវិជ្ជាជីវៈជាគ្រូពេទ្យ ត្រូវប្រាកដប្រជាថា ការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ សូមកុំធ្វើអ្វីដែលហួសពីចំណេះ ពោលកុំធ្វើទាំងភាពងងឹតងងុល ឬបំពានហួសពីចំណេះដឹងរបស់ខ្លួន ដែលនាំឱ្យកើតមានបញ្ហា។ លោកក៏បានជំរុញដល់អាជ្ញាធម៌មូលដ្ឋាន ត្រូវផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ផងដែរ៕
2022-12-01T20:13:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268055-2022-12-01-06-13-37.html
181d2e84-18e0-4bee-b87d-12986eeb739c
រដ្ឋមន្ដ្រីសុខាភិបាល ចុះពិនិត្យស្ថានភាពជំងឺស្ដ្រីរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ដែលវិវឌ្ឍន៍ទៅស្ថានភាពធ្ងន់ធ្ងរ កំពុងជួយសង្គ្រោះយ៉ាងចិត្ដទុកដាក់ពីមន្ទីរពេទ្យកាល់ម៉ែត (Video inside)
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះពិនិត្យនូវស្ថានភាពសុខភាព របស់ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ អាយុទារក១៨សប្ដាហ៍ នៅមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង (ផ្សារព្រៃទទឹង) នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ ដែលក្រោយរំលូតគភ៌មានស្ថានភាពធ្ងន់ធ្ងរ បានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត។ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានថ្លែងថា ដោយសារតែកង្វះខាតពេទ្យមួយរូបនៃមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង បានធ្វើការរំលូតកូនដោយមិនទទួលបាន ការបណ្ដុះបណ្ដាលត្រឹមត្រូវហើយ និងមិនទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល បានធ្វើឱ្យស្ដ្រីម្នាក់ដែលរំលូតគភ៌នោះ មានស្ថានភាពធ្ងន់ធ្ងរ។ តែពេលនេះស្ដ្រីរូនេះបានទទួលការព្យាបាល និងមើលថែយ៉ាងយកចិត្ដទុកដាក់ពីមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងឱកាសចុះសួរសុខទុក្ខនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានសំណេះសំណាលលើកទឹកចិត្ដ និងផ្ដល់នូវថវិកាមួយចំនួន ដល់ស្ដ្រីខាងលើនេះផងដែរ។ លោកសាស្ដ្រាចារ្យក៏បានថ្លែងកោតសរសើរ ចំពោះលោកគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត ដែលបានជួយខិតខំអស់ទាំងកម្លាំងកាយចិត្ដ ប្រឹងអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងម៉េចស្រោចស្រង់ជីវិតរបស់ស្រ្ដីរូបនេះ។ លោករដ្ឋមន្ដ្រីបន្ដថា ។ ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ។ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា មន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង (ផ្សារព្រៃទទឹង) ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រសួងសុខាភិបាល សម្រេចបិទជាបណ្ដោះអាសន្ន។ សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ៕
2022-12-01T19:54:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268051-2022-12-01-05-54-04.html
4efb91df-9634-477a-b0b2-9945a44d969c
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៧នាក់ ខណៈអ្នកជាសះស្បើយ៧នាក់ (Video inside)
ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៧នាក់ ខណៈជាអ្នកជាសះស្បើយ៧នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,១០៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៩៩២នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
2022-12-01T18:37:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268041-2022-12-01-04-37-18.html
e947ae86-12de-46e6-a1f0-4d12a12e1bd7
សម្តេចតេជោ ហ៊ុន សែន៖ «តើបណ្តាញព័ត៌មានប្រទេសអ្នកមានខ្មាសអៀនទេ ពេលកម្ពុជាជោគជ័យ លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩?» (Video inside)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានគូសរំលេចថា ពេលចាប់ផ្តើមរាតត្បាតជំងឺកូវីដ១៩ កម្ពុជាបានរងការប្រមាថខ្លាំងណាស់ ពីបណ្តាញព័ត៌មានប្រទេសអ្នកមានមួយចំនួន លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ឥឡូវនេះ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើពួកគេមានការខ្មាសអៀនទេ ពេលកម្ពុជា ទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងលើជំងឺកូវីដ១៩។ ថ្លែងឱកាសអញ្ជើញជាអធិបតីប្រារព្ធខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា ។ សម្តេចបានបន្ថែមថា ការប្រយុទ្ធជាមួយសត្រូវមើលមិនឃើញ គឺជាការប្រយុទ្ធមួយដ៏លំបាក ទាមទារឲ្យយើងធ្វើការជាមួយមនុស្ស មិនមែនធ្វើការជាមួយម៉ាស៉ីនទេ។ ម៉ាស៉ីន គឺជារឿងក្រោយទេ។ ដោយសារតែយើង មានភាពទន់ខ្សោយខាងផ្នែកប្រព័ន្ធសុខាភិបាល តម្រូវឲ្យយើងធ្វើការជាមួយមនុស្ស តម្រូវឲ្យប្រជាពលរដ្ឋយើងទទួលយកនូវវិធានការសុខាភិបាល ដែលដាក់ចេញដោយក្រសួងសុខាភិបាល ឬរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការខិតខំរបស់កម្មករ កម្មការរិនីនៅរោងចក្រមីនេបៀ ដែលបាននាំគ្នាប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយធ្វើឱ្យក្រុមហ៊ុននៅតែអាចដំណើរការ ក្នុងដំណាក់កាលរាតត្បាតកូវីដ១៩។ ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រោះវាមិនទាន់រលាយនៅឡើយទេ។ ប្រទេសកម្ពុជា បានឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងសន្ទស្សន៍នៃការងើបឡើងវិញរួចផុត ពីការចំលងនៃវីរុសកូវីដ១៩ របស់គេហទំព័រ Nikkei (COVID-19 Recovery Index)។ សន្ទស្សន៍ Nikkei COVID-19 Recovery Index នេះបានធ្វើការវាយតម្លៃប្រទេស និងតំបន់ចំនួន១២១ លើពិភពលោក លើការគ្រប់គ្រងការឆ្លងវីរុស, ការចាក់វ៉ាក់សាំង និងការចល័តទីនៅក្នុងសង្គម។ ប្រសិនបើសន្ទស្សន៍នេះ មានពិន្ទុកាន់តែខ្ពស់មានន័យថា ប្រទេស ឬតំបន់នោះបានងើបឡើងវិញរួចផុត ពីការចំលងនៃវីរុសកូវីដ១៩ បានល្អប្រសើរ ដោយសារករណីឆ្លងថ្មី មានចំនួនតិចជាងមុន, អត្រានៃការចាក់វ៉ាក់សាំងកាន់តែច្រើន និងវិធានការរក្សាគម្លាត សង្គមធូរស្រាលជាងមុន។ ក្នុងបួនខែជាប់ៗគ្នាចុងក្រោយនេះ ប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់ជាប្រទេសងើបឡើងវិញល្អ ក្នុងចំណោម ប្រទេសដែលមានចំណាត់ថ្នាក់ល្អជាងគេទាំង ដប់នៅលើពិភពលោក។ ជ័យជំនះនេះកើតឡើងមកពីកម្ពុជា បានបន្តជំរុញយុទ្ធនាការចាក់ វ៉ាក់សាំង របស់ខ្លួនបានទូលំទូលាយ និងឆាប់រហ័ស និង ជាលទ្ធផលកម្ពុជា បានបើកប្រទេសទាំងស្រុង ទទួលទេសចរណ៍ពីគ្រប់ទិសទីលើពិភពលោក។ ការវិវត្តដ៏ល្អនេះ បានជួយប្រែក្លាយចក្ខុវិស័យ សេដ្ឋកិច្ចនៅកម្ពុជា អោយកាន់តែមានភាពប្រសើរឡើង។ ធនាគាពិភពលោក បានកែសំរួលការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចកម្ពុជា ពី៤.៥% ទៅ ៤.៨% ក្នុងឆ្នាំ២០២២នេះ៕
2022-12-01T18:09:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/268036-2022-12-01-04-09-33.html
cca1be98-46c3-4c26-a966-d015be24e94f
ប្រទេសមួយចំនួន​ កំពុងមាន​វិប្បដិសារី ​ចំពោះការមើលស្រាលកម្ពុជា លេីការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ
ថ្លែងក្នុងពិធីអបអរសារទខួប១១ឆ្នាំ នៃប្រតិបត្តិការបស់ក្រុមហ៊ុនមីនីបៀ Minibea (Cambodai) នា ព្រឹកថ្ងៃទី១ធ្នូឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាន គូស បញ្ជាក់ យ៉ាងដូច្នេះថា៖ «ពេលនេះប្រហែលជាមានប្រទេស មួយចំនួនកំពុងមានវិប្បដិសារី ហើ យចំពោះការសរសេររិះគន់ និងមើលស្រាលមកលើ ប្រទេសកម្ពុជា និងប្រទេសមួយ ចំនួនទៀត ចំពោះការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។ ការមានវិប្បដិសារីនេះ គឺត្រង់ថា ប្រទេស កម្ពុជា និងប្រទេសដទៃទៀត ទទួលបានជោគជ័យលើការ ប្រយុទ្ធប្រឆាំងនឹងជំងឺ រាតត្បាត នេះ» ។ សម្តេចតេជោ បានលើកឡើងទៀតថា កម្ពុជាចាប់ពីផ្តើមឆ្លងជំងឺកូវីដ១៩ដំបូង ត្រូវបានសារព័ត៌មាន ប្រទេសអ្នកមានមួយចំនួន សរសេរ បង្អាប់កម្ពុជា ខ្លាំងណាស់ បូកទាំងកម្ពុជា ឡាវ មីយ៉ាន់ម៉ា បង់ក្លាដេស និងប្រទេសមួយចំនួនទៀត សុទ្ធតែត្រូវគេប្រមាថ អំពីប្រព័ន្ធសុខាភិបាល ទន់ខ្សោយ ។ ប៉ុន្តែឥឡូវនេះពួកគេ ដែលធ្លាប់សរសេរប្រមាថយើង ពីការគ្រប់គ្រងជំងឺកូវីដ១៩ នេះគេមាន​វិប្បដិសារី​ ចំពោះការគ្រប់គ្រងជំងឺកូវីដ របស់កម្ពុជា ។ សម្តេចថា ការគ្រប់គ្រងជំងឺកូវីដ មិនសំដៅតែលើប្រព័ន្ធសុខាភិបាល ជឿនលឿន ប្រព័ន្ធសុខាភិបាល ទន់ខ្សោយនោះទេ ។ ការប្រយុទ្ធជាមួយសត្រូវ មើលមិនឃើញ គឺជាការប្រយុទ្ធមួយពិបាក ដែលទាមទារឲ្យយើង ធ្វើការ ជាមួយមនុស្ស មិនមែនធ្វើកាជាមួយម៉ាស៊ីនទេ ដែលរឿងម៉ាស៊ីន ជារឿងក្រោយនោះទេ ។ សម្តេចគូសបបញ្ជាក់ថា ៖«ដោយសារតែយើងមានភាពទន់ខ្សោយ ផ្នែកសុខាភិបាល តម្រូវឲ្យធ្វើការជាមួយមនុស្ស ដោយឲ្យពលរដ្ឋយើង ទទួលយកនូវវិធានការ សុខាភិបាល ដែល ដាក់ចេញដោយក្រសួង សុខាភិបាល ឬរាជរដ្ឋាភិបាល ។ ខ្ញុំពិតជាអរគុណដល់កម្មករ និងប្រ ជាពលរដ្ឋដែលទទួលយក វិធានការសុខាភិបាល ៣កុំ ៣ការពារ » ។ ជាមួយគ្នានោះដែរ សម្តេចបន្តអំពាវនាវដល់ប្រជាពលរដ្ឋ កម្មករបន្តអនុវត្តវិធានការ៣កុំ ៣ការពារទោះបីជាចំណុចនេះ មានការពិបាកធ្វើយ៉ាងណាក្តី៕
2022-12-01T18:09:00+07:00
dap-news.com
https://dap-news.com/national/2022/12/01/296500/
a7988051-00d0-4d4e-aed3-5234718fc837
សហរដ្ឋអាមេរិក៖ មនុស្ស ៤៥,៤០៨នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២០៥នាក់ស្លាប់ ក្នុង១ថ្ងៃ (Video inside)
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៤៥,៤០៨នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២០៥នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១០០,៦២៥,៤៩៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,១០៥,៥៤៦នាក់ និងជាសះស្បើយឡើងវិញសរុប ៩៨.១២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕
2022-12-01T16:50:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/268022-2022-12-01-02-50-56.html
66b90199-62a2-4654-82e7-1033ef36761a
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ណែនាំពលរដ្ឋសង្ស័យឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្ដល់ប្រឹក្សា
តាមរយៈសារលិខិត នាឱកាសទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានណែនាំជនរួមជាតិ វិស័យឯកជន អង្គការជាតិ-អន្តរជាតិទាំងអស់ ចូលរួមជាកម្លាំងក្នុងចរន្តជាតិតែមួយ ទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ជាមួយនឹងការធ្វើឱ្យមានសមភាព នៅក្នុងសង្គមជាតិ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់ជនរួមជាតិ ជាពិសេសក្មួយៗ យុវជន-យុវនារី ត្រូវស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្ដីពីការបង្ការការចម្លងមេរោគអេដស៍ និងការរាលដាលនៃមេរោគអេដស៍ ដើម្បីបង្ការខ្លួន, គ្រួសារ, សហគមន៍ និងសង្គមជាតិ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា «សូមប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹង ការឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ សេវាអង្គការសង្គមស៊ីវិល សេវាឯកជនជាដើម។ ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាល បន្តបានទាន់ពេលវេលា»។ សម្ដេច បន្ដថា ស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានយ៉ាងតិច ៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារក។ សម្ដេច ក៏បានណែនាំប្រជាពលរដ្ឋ បញ្ឈប់ការរើសអើងទៅលើ អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជា អំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ លើសពីនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានណែនាំដល់ប្រជាពលរដ្ឋ ក្នុងក្រុមប្រឈមខ្ពស់ រួមមាន៖ បុរសរួមភេទជាមួយបុរស, អ្នកបំប្លែងភេទ និងស្ត្រីបម្រើការ នៅគ្រឹះស្ថានសប្បាយមនុស្សពេញវ័យ ត្រូវបន្តការយកចិត្តទុកដាក់ ក្នុងការបង្ការជំងឺអេដស៍ និង ជំងឺឆ្លងផ្សេងៗទៀត ទាំងបច្ចុប្បន្ន និងអនាគត ៕
2022-12-01T15:39:00+07:00
dap-news.com
https://dap-news.com/national/2022/12/01/296448/
89c79ccb-2d3a-466a-ad79-5fbd36c00b8d
សារាយទំពាំងបាយជូរ មិនត្រឹមតែឆ្ងាញ់ តែក៏ជួយទប់ស្កាត់កោសិកាមហារីក
សារាយ​ទំពាំង​បាយជូរ ឬ sea grapes មានដើមកំណើត​មក​ពី​ឆ្នេរ​សមុទ្រ​អូគីណាវ៉ាប្រទេស​ជប៉ុន វាមើលទៅដូចជាចង្កោមតូច​មួយ ស្រដៀងទំពាំងបាយជូរ ហើយ​មាន​ពណ៌​បៃតង​ងងឹត និង​ខ្លះ​ពណ៌បៃតងខ្ចី។ សារាយទំពាំង​បាយជូរ​សមុទ្រ មានអត្ថប្រយោជន៍​ជាច្រើនដល់សុខភាព ជាពិសេសជួយទប់ស្កាត់កោសិកាមហារីកថែមទៀតផង។ – ប្រភព​នៃ​វីតាមីន​ជាច្រើន ​ទាំង​វីតាមីន A, B, C, E និង K ដែលជួយ​​បំប៉ន​ភ្នែក​ឲ្យភ្លឺច្បាស់ បំបាត់​ការ​ស្ពឹក​ស្រពន់ ថែរក្សា​ឆ្អឹង និង​ធ្មេញ ចិញ្ចឹ​មស្បែក និងជួយ​ឲ្យ​ឈាមកកបានស្រួល – សម្រួល​តុល្យភាព​ក្នុង​រាងកាយឲ្យបានធូរស្បើយ – រក្សា​សំណើម​កោសិកា​ស្បែក – បំប៉ន​ខួរក្បាល បំប៉ន​សក់ – ប្រឆាំង​និង​ទប់ស្កាត់​កោសិកាមហារីក – មានជាតិ​សរសៃ​ខ្ពស់ កាឡូរីទាប សក្តិសមសម្រាប់អ្នកដែល​កំពុង​គ្រប់គ្រង​ទម្ងន់ -មានម៉ាញ៉េស្យូម​ជួយឲ្យ​សាច់ដុំ និងសរសៃប្រសាទដំណើរការយ៉ាងមានប្រសិទ្ធភាព – មានកាល់ស្យូម​សម្រាប់​សុខភាព​ឆ្អឹងឲ្យរឹងមាំ – ប៉ូតាស្យូម​ជួយ​គ្រប់គ្រង​មុខងារ​កោសិកា និង​តុល្យភាព​ទឹក​នៅ​ក្នុង​ខ្លួន – ស័ង្កសី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំក្នុងរាងកាយ – អ៊ីយ៉ូត​ជួយ​ការពារ និងព្យាបាលជំងឺពកក – beta-carotene ដែលជាសារធាតុប្រឆាំង​អុកស៊ីតកម្ម – សក្ដិសម​សម្រាប់អ្នកជំងឺដែលមានជំងឺជាច្រើនដូចជា ទឹកនោមផ្អែម លើសឈាម និង​ជំងឺបេះដូង។ នៅពេល​ទិញ​មក​ទទួលទាន​ ហើយចង់រក្សាទុកឲ្យបានយូរ មិនគួរ​ទុក​ក្នុង​ទូទឹកកក​ឡើយ​។ ទុកវានៅខាងក្រៅ មុនពេលញ៉ាំសូមលាងសម្អាតវាហើយត្រាំក្នុង​ទឹក​ត្រជាក់ជាការស្រេច៕
2022-12-01T15:38:00+07:00
kampucheathmey.com
https://www.kampucheathmey.com/health/422902
669fbc64-37b1-496e-a340-af0d8b63ac0a
ក្រសួង​សុខា​ភិបាល​ស្នើ​អាជ្ញាធរ​ខេត្ត​ចុះ​ពិនិត្យ​កន្លែង​ផ្តល់​សេវា​សុខា​ភិបាល​ឱ្យ​បាន​តឹងរ៉ឹង
ក្រសួង​សុខាភិបាល ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​ស្នើ​ឱ្យ​អភិបាល​រាជ​ធានីខេត្ត​ទាំង​អស់​ត្រូវ​ចាត់​វិធាន​ការ​តឹង​រ៉ឹង​លើ​កន្លែង​បម្រើ​សេវា​សុខាភិបាល​ទាំង​អស់​ក្នុង​ភូមិ​សាស្រ្ត​របស់​ខ្លួន ​ដើម្បី​ធានា​ថា​ ប្រជា​ពលរដ្ឋ​ទទួល​បាន​សេវា​សុខាភិបាល​ដែល​មាន​គុណ​ភាព។​ នេះ​បើ​តាម​លិខិត​របស់​រដ្ឋមន្រ្តី​សុខាភិបាល ​ចុះ​ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០២២ ​ផ្ញើ​ទៅ​កាន់​អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ខេត្ត​ទាំង​អស់។​ លិខិត​បញ្ជាក់​ថា​ ក្រសួង​សង្កេត​ឃើញ​ថា​ មូលដ្ឋាន​សុខាភិបាល​មួយ​ចំនួន​ពុំ​ទាន់​បាន​គោរព​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល ​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​លើ​ការ​ប្រកប​វិជ្ជាជីវៈ​ឯកជន​ក្នុង​វិស័យ​វេជ្ជ​សាស្ត្រ ​អម​វេជ្ជសាស្រ្ត ​និង​ជំនួយ​វេជ្ជសាស្រ្ត ​និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​នោះ​ទេ។​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ បាន​ស្នើ​ឱ្យ​អភិបាល​រាជធានី​ខេត្ត​ទាំង​អស់​«ណែនាំ​ដល់​មន្ទីរ​សុខាភិបាល​ឱ្យ​ចុះ​ត្រួត​ពិនិត្យ​ តាម​ដាន ​និង​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​ចំពោះ​អ្នក​ផ្តល់​សេវា​សុខា​ភិបាល ​និង​ម្ចាស់​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​ទាំង​ឡាយ​ណា​ដែល​មិន​បាន​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់...»។​ ចំណាត់​ការ​របស់​ក្រសួង​សុខាភិបាល​កើត​ឡើង​ ក្រោយ​មាន​ករណី​ឆ្មប​ម្នាក់​នៅ​មន្ទីរ​សម្រាក​ព្យាបាល ​និង​សម្ភព​ ដើម​អង្ក្រង​ក្នុង​ខេត្ត​កំពង់ស្ពឺ ​ដែល​បាន​ផ្តល់​សេវា​រំលូត​កូន​ក្នុង​ផ្ទៃ​ដល់​ស្ត្រី​ម្នាក់​រហូត​ដល់​មាន​គ្រោះ​ថ្នាក់​ខ្លាំង។​ ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ថា​ នោះ​ជា​ការ​ធ្វេស​ប្រហែស​ ដោយ​សារ​ឆ្មប​នោះ​មិន​ទាន់​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​បច្ចេកទេស​ ស្តីពី​រំលូត​គភ៌​នៅ​ឡើយ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​សុខាភិបាល។​ ស្រ្តី​ម្នាក់​នោះ​បាន​ធ្លាក់​ឈាម ​និង​មាន​អាការៈ​កាន់​តែ​ធ្ងន់​ធ្ងរ​ ក្រោយ​ទទួល​សេវា​រំលូត​គភ៌​អាយុ​១៨​សប្តាហ៍​ នៅ​ទី​នោះ។​ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​រួច​រាល់​មក ​គណៈ​វិជ្ជា​ជីវៈ​ឆ្មប​បាន​រក​ឃើញ​កំហុស​ឆ្មប​ម្នាក់ ​នោះ​និង​បាន​ដាក់​ទណ្ឌ​កម្ម​ខាង​វិន័យ​ទៅ​លើ​ឆ្មប​ឈ្មោះ ​អ៊ុង ធារិន ​ដោយ​ផ្អាក​ការ​ប្រកប​វិជ្ជាជីវៈ​ឆ្មប​ជា​បណ្តោះ​អាសន្ន​ រយៈ​ពេល​២​ឆ្នាំ​ យោង​តាម​មាត្រា​ទី១៥​ នៃ​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល។​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ​ម៉ម ប៊ុនហេង ​បាន​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ករណី​នេះ​ និង​តម្រូវ​ឱ្យ​មន្ទីរ​ព្យាបាល​ដើម​អង្ក្រង ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ​លើ​បាតុ​ភាព​ដែល​បាន​កើត​មាន​ឡើង​ ដែល​បណ្តាល​មក​ពី​ការ​ធ្វេស​ប្រហែស​នេះ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង។​ ស្វាមី​របស់​ស្ត្រី​រូប​នេះ ​គឺ​លោក​ កេង វឿន ​ប្រាប់​វីអូអេ​ថា​ មុន​ថ្ងៃ​ទី​១០​ ខែ​វិច្ឆិកា ​ភរិយា​របស់​លោក​គឺ ​អ្នកស្រី ​សឿន ស្រីអូន ​បាន​ទៅ​ពិនិត្យ​អេកូ​នៅ​មន្ទីរ​សម្រាក​ព្យាបាល ​និង​សម្ភព​ដើម​អង្ក្រង​ ដោយ​គ្រូ​ពេទ្យ​បញ្ជាក់​ថា​ សង្វាក់​បេះ​ដូង​កូន​ក្នុង​ផ្ទៃ​ដែល​មាន​អាយុ​១៨​សប្តាហ៍​លែង​ដើរ ​ឬ​ហៅ​ថា ​ស្លាប់​ក្នុង​ផ្ទៃ។ ​ លោក​បន្ថែម​ថា​ ​លោក​បាន​ទៅ​ពិនិត្យ​នៅ​គ្លីនិក​មួយ​កន្លែង​ផ្សេង​ទៀត​ វេជ្ជ​បណ្ឌិត​ក៏​លើក​ឡើង​ដូច​គ្នា។​ លោក​ និង​ភរិយា​ក៏​សម្រេច​ចិត្ត​ឱ្យ​សម្ភព​ដើម​អង្ក្រង​ រំលូត​កូន​ក្នុង​ផ្ទៃ​នោះ ​នៅ​ថ្ងៃ​ទី​១០​ ខែ​វិច្ឆិកា​ ក្នុង​តម្លៃ​៤០០​ដុល្លារ។​ បុរស​រូប​នោះ​បន្ត​ថា​ នៅ​ពេល​មក​ដល់​ផ្ទះ ​កាក​សំណល់​ដែល​សម្អាត​យក​កូន​ដែល​ស្លាប់​ក្នុង​ផ្ទៃ​ចេញ​នោះ ​គឺ​នៅ​មាន​ធ្លាក់​ចេញ​មក​ក្រៅ​បន្តិច​បន្តួច​ ទើប​លោក​ និង​ភរិយា​ទៅ​សម្ភព​ដើម​អង្ក្រង​ម្តង​ទៀត ​នៅ​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា ​ដើម្បី​ឱ្យ​សម្អាត​ស្បូន​ឡើង​វិញ។ ​ លោក​បន្ត​ថា​ នៅ​ថ្ងៃ​ទី​២២​នោះ​ ​ពេទ្យ​ថា​ស្បូន​ គឺ​ស្អិត​ល្មួត ​ពិបាក​លាង​សម្អាត ​ស្រាប់​តែ​មួយ​សន្ទុះ​ក្រោយ​មក ​ក៏​ឃើញ​មាន​ការ​ធ្លាក់​ឈាម​យ៉ាង​ច្រើន។​ លោក ​កេង វឿន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ភរិយា​របស់​លោក​នៅ​មាន​អាការៈ​ធ្ងន់ធ្ងរ​នៅ​ឡើយ ​ដោយ​និយាយ​បាន​បន្តិច​បន្តួច​ តែ​មិន​ទាន់​អាច​បរិភោគ​អ្វី​បាន​ទេ។​ ភរិយា​របស់​លោក​នៅ​មិន​ទាន់​បាន​ចេញ​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​ឡើយ​ទេ ​ចាប់​តាំង​ពី​មក​ដល់​ពេទ្យ​កាល់ម៉ែត្រ​ កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​វិច្ឆិកា ​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ លោក​បន្ថែម​ថា ​ក្រុម​គ្រូ​ពេទ្យ​បាន​យក​ចិត្ត​ទុក​ដាក់​ តាម​ដាន​អាការៈ​ប្រពន្ធ​របស់​លោក ​និង​បាន​បញ្ចូល​ឈាម​ឱ្យ​ ដោយ​ឥត​គិត​ថ្លៃ ​បូក​រួម​សេវា​ពេទ្យ​ផ្សេងៗ​ ក៏​មិន​គិត​កម្រៃ​អ្វី​នោះ​ដែរ។​ លោក​បញ្ជាក់​ថា៖ ​«គាត់​[ពេទ្យ] ​នៅ​តាម​ដាន​ស្ថាន​ភាព​ជំងឺ​របស់​យើង​សិន ​ ដោយ​ថា[ប្រពន្ធខ្ញុំ]​គាត់​ខ្សោយ ​អ៊ីចឹង​ហើយ​គាត់​ដាក់​ថ្នាំ​ផ្សះ ​ដាក់​អី​ឱ្យ​គាត់​មាន​កម្លាំង​រឹងមាំ​អ៊ីចឹង​បាន​ គាត់​ធ្វើ​តាម​បច្ចេកទេស​របស់​គាត់។​ ហើយ​បើ​ជួយ​គាត់​ដឹង​តែ​ជួយ​អស់​ពី​កម្លាំង​កាយ​ចិត្ត​របស់​គាត់​ហើយ»។​ វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព​ដើម​អង្ក្រង​បាន​នៅ​ឡើយ​ទេ។​ ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​ លោក​ អ៊ូច វុទ្ធី ​ប្រាប់​វីអូអេ​ថា​ លោក​គាំទ្រ​ចំពោះ​ការ​ដាក់​ទណ្ឌ​កម្ម ​និង​ចំណាត់​ការ​របស់​ក្រសួង​សុខាភិបាល​លើ​ករណី​នេះ។ លោក​ថា​ កូន​១៨​សប្តាហ៍​ គឺ​ត្រូវ​ការ​បច្ចេកទេស​ខ្ពស់ ​ព្រោះ​បញ្ហា​នេះ​អាច​ឈាន​ទៅ​ធ្វើ​ឱ្យ​ម្តាយ ​និង​ទារក​ក្នុង​ផ្ទៃ​អាច​ស្លាប់​បាន។​ លោក​ថ្លែង​ថា​៖ «កូន​១៨​អាទិត្យ​មាន​ន័យ​ថា ​កូន​ហ្នឹង​ធំ​ហើយ ​វា​ដុះ​ដៃ​ដុះ​ជើង​ លលាដ៍​ក្បាល​ វា​មាន​សព្វ​គ្រប់​ទាំង​អស់ អ៊ីចឹង​អ្វី​ដែល​គាត់​ចាប់​ផ្តើម​ធ្វើ ​ដោយ​គាត់​មិន​បាន​គិត​ថាផល​វិបាក​នៃ​ម្តាយ​យ៉ាង​ម៉េច​ ព្រោះ​ពេល​ណា​យើង​លូក​កន្ត្រៃ​ប៉ាំង​ (កន្ត្រៃ​ពេទ្យ)​ បើក​ទ្វារ​មាស​ ដើម្បី​យក​សាច់ ​កម្ទេច​កម្ទី កាត់​ដៃ​កាត់​ជើង ​កាត់​ក្បាល​ឱ្យ​ខ្ទេច​តែ​ម្តង​ បាន​យក​ចេញ​អស់។ ​ ហើយ​បើ​សិន​ជា​យើង​កាត់​មិន​ស្អាត​ យក​វា​មិន​ថ្នម​ វា​អាច​នឹង​ប៉ះ​ពាល់​ទៅ​ម្តាយ​ អាច​មាន​ការ​ហូរ​ឈាម​ខ្លាំង...​ហើយ​មិន​អាច​ទប់​បាន។ ​កន្លែង​ហ្នឹង​ហើយ​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​បាត់​បង់​ជីវិត​ទាំង​ម្តាយ​ទាំង​កូន»។​ ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិ​ភាព ​លោក ​យង់ គិមអេង ​ថ្លែង​ថា ​ការ​លើក​ឡើង​អំពី​ការ​កែ​លម្អ​វិស័យ​សុខាភិបាល​តែង​តែ​ឮ ប៉ុន្តែ​បញ្ហា​នៅ​តែ​កើត​មាន​ ដូច​ករណី​កំពុង​កើត​មាន​នេះ​ជា​ដើម។​ លោក​បន្ថែម​ថា​ ក្រសួង​សុខាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​ខ្ពស់​ផង​ដែរ​ក្នុង​ករណី​នេះ​ ហើយ​ត្រូវ​ត្រួត​ពិនិត្យ ​និង​រឹត​បន្តឹង​បន្ថែម​ទៀត​ ព្រោះ​ការ​ព្យាបាល​មនុស្ស​ពាក់​ព័ន្ធ​នឹង​តម្លៃ​ជីវិត ​ដែល​គួរ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ផ្តល់​តម្លៃ។​ លោក​ឆ្ងល់​ថា​ បញ្ហា​ដែល​កើត​មាន​នេះ​ តើ​ជា​ការ​ខ្វះ​ចន្លោះ​នៃ​ការ​ត្រួត​ពិនិត្យ​ ឬ​យ៉ាង​ណា?​ លោក​ជំរុញ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​ ជា​ពិសេស​លើ​ម្ចាស់​សម្ភព​ និង​ត្រូវ​ដាក់​ពិន័យ​ទៅ​តាម​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ។​ លោក​ថ្លែង​ថា៖​ «ត្រូវ​តែ​មាន​ការ​ដាក់​ទោស​ជាក់​លាក់​ទៅ​តាម​គតិ​ច្បាប់​ដែរ​ មិន​អាច​ថា​ មាន​ការ​បន្ធូរ​បន្ថយ​ ការ​លើក​លែង​ទេ។​ បើ​មិន​អ៊ីចឹង​ទេ​ គឺ​បញ្ហា​នៅ​តែ​កើត​អ៊ីចឹង»។​ នៅ​ក្នុង​ច្បាប់​ស្តីពី​ការ​រំលូត​កូន ​មាត្រា​៥​ចែង​ថា​ មានតែ​វេជ្ជ​បណ្ឌិត​ ឬ​គ្រូ​ពេទ្យ​មធ្យម​ ឬ​ឆ្មប​មធ្យម ​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ ទើប​អាច​ធ្វើ​ការ​រំលូត​កូន​បាន។​ មាត្រា​១២​ចែង​ថា​ ជន​ទាំង​ឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​៥ ​ឬ​៦​នៃ​ច្បាប់​នេះ ​ត្រូវ​ទទួល​ទណ្ឌ​កម្ម​ និង​ទោស​ទណ្ឌ​ដូច​ជា​ ​បើ​ជា​វេជ្ជបណ្ឌិត​ ឬ​គ្រូ​ពេទ្យ​មធ្យម ​ឬ​ជា​ឆ្មប​មធ្យម​គឺ​ត្រូវ​ព្រមាន។​ ក្នុង​ករណី​មិន​រាង​ចាល​ ត្រូវ​បញ្ឈប់​ពី​មុខងារ​ ឬ​បិទ​គ្លីនិក​ ឬមន្ទីរ​សម្ភព​នោះ ដោយ​មិន​ទាន់​គិត​ដល់​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ដូច​ចែង​ខាង​ក្រោម​នេះ​ ដែល​មាន​ដូចជា​បើ​មិនមែន​ជា​វេជ្ជ​បណ្ឌិត​ ឬ​គ្រូ​ពេទ្យ​មធ្យម​ ​ឬ​ជា​ឆ្មប​មធ្យម​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ ​ទៅ​១​ឆ្នាំ។ ​បើ​ការ​រំលូត​កូន​នោះ​បណ្តាល​ឱ្យ​ស្ត្រី​ដែល​មាន​គភ៌​មាន​ជំងឺ​រ៉ាំរ៉ៃ​ ឬ​ពិការ​ ត្រូវ​ផ្តន្ទា​ទោស​ពី១​ឆ្នាំ​ ទៅ​៥​ឆ្នាំ។ បើ​ការ​រំលូត​កូន​បណ្តាល​ឱ្យ​ស្ត្រី​ដែល​មាន​គភ៌​មាន​គ្រោះ​ថ្នាក់​ដល់​ស្លាប់​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ ទៅ​១០​ឆ្នាំ៕
2022-12-01T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/health-ministry-asks-provincial-authorities-to-strictly-examine-private-service-providers/6857703.html
4a260112-019d-4427-b98a-2ac7efdae471
សាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន៤ ចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាពនៃកម្មវិធីពង្រឹងភាពជាដៃគូ ផ្ដោតលើការបង្ការជំងឺរាតត្បាតផ្សេងៗ នៅខេត្តត្បូងឃ្មុំ
លោកស្រី នី ចាន់ធីតា អភិបាលរងខេត្ត និងជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្គោល ស្ដីពីការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាពនៃកម្មវិធីពង្រឹងភាពជាដៃគូ ផ្ដោតលើការបង្ការជំងឺរាតត្បាតផ្សេងៗ ចំនួន៤ខេត្ត រួមមាន ៖ខេត្តត្បូងឃ្មុំ បន្ទាយមានជ័យ ប៉ៃលិន និងខេត្តកណ្ដាល នៅសាលាប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ។ នាឱកាសនោះ លោកស្រី នី ចាន់ធីតា បានថ្លែងថា បន្ទាប់ពីរដ្ឋបាលខេត្តត្បូងឃ្មុំ បានចាប់បដិសន្ធិឡើង ដែលគិតមកទល់ពេលនេះ មានអាយុកាល៨ឆ្នាំហើយ នៅក្នុងរយៈពេលនេះ សាខាកាកបាទក្រហមខេត្ត បានខិតខំបំពេញតួនាទី ភារកិច្ច ក្នុងបេសកម្មមនុស្សធម៌ ជួយជនរងគ្រោះ និងជនងាយរងគ្រោះ ទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់។ លោកស្រីបានបន្តថា ជាមួយគ្នានោះ សាខាកាកបាទក្រហមខេត្ត ក៏មានសំណាងបានទទួលជំនួយពីកាកបាទក្រហមហ្វាំងឡង់រយៈពេល៣ឆ្នាំ ម្ដងរួមមកហើយ លើគម្រោងកសាងភាពធន់ក្នុងសហគម៌ ដែលបានដំណើរការពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ទទួលបានជោគជ័យល្អប្រសើរ និងបានធ្វើពិធីបូកសរុបបិទបញ្ចប់ ព្រមទាំងមានការប្ដេជ្ញាចិត្តបន្តនិរន្តរភាពគម្រោង របស់នាយកប្រតិបត្តិសាខារហូតមកដល់សព្វថ្ងៃនេះផងដែរ។ លោកស្រីថា ម្យ៉ាងទៀត នាថ្ងៃនេះទៀតសោធ សាខាកាកបាទក្រហមខេត្ត ពិតជាមានមោទនភាពយ៉ាងក្រៃលែង ដោយបានទទួលនូវជំនួយពីកាកបាទក្រហមហ្វាំងឡង់ជាបន្តទៀត អនុវត្តទៅលើកគម្រោងពង្រឹងភាពជាដៃគូផ្ដោតលើការងារបង្ការជំងឺរាតត្បាតផ្សេងៗ មានរយៈពេល៣ឆ្នាំ គិតចាប់ពីពេលនេះទៅ រហូតសល់ខែមេសាឆ្នាំ២០២៥ខាងមុខ។ លោកស្រី អភិបាលរងខេត្ត គូសបញ្ជាក់ថា វគ្គសិក្សានេះ មានគោលបំណង ដើម្បីបណ្ដុះបណ្ដាលសិក្ខាកាមទាំងអស់គ្នា ក្នុងការដើរតួនាទីជាគ្រូបង្កោល សម្រាប់ធ្វើការសម្របសម្រួលក្នុងកម្មវិធី ពង្រឹងភាពជាដៃគូ ផ្ដោតលើការងារបង្ការជំងឺរាតត្បាតផ្សេងៗ និង ធានាថាអ្នកចូលរួមទាំងអស់យល់បានពីការវាយតម្លៃ ហានិភ័យសហគមន៍ តាមរយៈអាកាសធាតុឆ្លាតវៃ និងអាចធ្វើការប្រមូលទិន្នន័យបានឆាប់រហ័ស។ លោកស្រី នី ចាន់ធីតា ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលទាំងអស់ នៅក្នុងរយៈពេល៣ថ្ងៃនេះ សូមមេត្តាយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់នូវរៀនសំខាន់ៗ ដែលបានធ្វើការសម្របសម្រួល ដោយប្រតិភូម្ចាស់ជំនួយ និងក្រុមការងារនៃកាកបាទក្រហមកម្ពុជា ដើម្បីវិលទៅមូលដ្ឋានវិញ នាំយកចំណេះដឹងទាំងនេះគួបផ្សំជាមួយឧបករណ៍វាយតម្លៃ ទៅបណ្ដុះបណ្ដាលបន្ត ដល់អ្នកស្ម័គ្រចិត្តដល់មន្ត្រីសាខា មន្ត្រីអនុសាខា ក្នុងការអនុវត្តគម្រោងងង្គារជំងឺរាតត្បាត នៅក្នុងមូលដ្ឋាននៃខេត្តរៀងៗខ្លួន ឲ្យទទួលបានជោគជ័យ តាមការរំពឹងទុកផងដែរ៕
2022-12-01T05:29:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/267994-2022-11-30-15-29-17.html
75da8907-c2f4-4e91-8d9c-5bb1f520f3c3
សាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន៤ ចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាពនៃកម្មវិធីពង្រឹងភាពជាដៃគូ ផ្ដោតលើការបង្ការជំងឺរាតត្បាតផ្សេងៗ នៅខេត្តត្បូងឃ្មុំ
នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី នី ចាន់ធីតា អភិបាលរងខេត្ត និងជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាពនៃកម្មវិធីពង្រឹងភាពជាដៃគូ ផ្ដោតលើការបង្ការជំងឺរាតត្បាតផ្សេងៗ ចំនួន៤ខេត្ត រួមមាន ៖ខេត្តត្បូងឃ្មុំ បន្ទាយមានជ័យ ប៉ៃលិន និងខេត្តកណ្ដាល នៅសាលាប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ។ នាឱកាសនោះ លោកស្រី នី ចាន់ធីតា បានមានប្រសាសន៍ថា ៖ បន្ទាប់ពីរដ្ឋបាលខេត្តត្បូងឃ្មុំ បានចាប់បដិសន្ធិឡើង ដែលគិតមកទល់ពេលនេះ មានអាយុកាល៨ឆ្នាំហើយ នៅក្នុងរយៈពេលនេះ សាខាកាកបាទក្រហមខេត្ត បានខិតខំបំពេញតួនាទី ភារកិច្ច ក្នុងបេសកម្មមនុស្សធម៌ ជួយជនរងគ្រោះ និងជនងាយរងគ្រោះ ទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់។ លោកស្រី បានបន្តថា ៖ ជាមួយគ្នានោះ សាខាកាកបាទក្រហមខេត្ត ក៏មានសំណាងបានទទួលជំនួយពីកាកបាទក្រហមហ្វាំងឡង់រយៈពេល៣ឆ្នាំ ម្ដងរួមមកហើយ លើគម្រោងកសាងភាពធន់ក្នុងសហគម៌ ដែលបានដំណើរការពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ទទួលបានជោគជ័យល្អប្រសើរ និងបានធ្វើពិធីបូកសរុបបិទបញ្ចប់ ព្រមទាំងមានការប្ដេជ្ញាចិត្តបន្តនិរន្តរភាពគម្រោង របស់នាយកប្រតិបត្តិសាខារហូតមកដល់សព្វថ្ងៃនេះផងដែរ។ ម្យ៉ាងទៀត នាថ្ងៃនេះទៀតសោធ សាខាកាកបាទក្រហមខេត្ត ពិតជាមានមោទនភាពយ៉ាងក្រៃលែង ដោយបានទទួលនូវជំនួយពីកាកបាទក្រហមហ្វាំងឡង់ជាបន្តទៀត អនុវត្តទៅលើកគម្រោងពង្រឹងភាពជាដៃគូផ្ដោតលើការងារបង្ការជំងឺរាតត្បាតផ្សេងៗ មានរយៈពេល៣ឆ្នាំ គិតចាប់ពីពេលនេះទៅ រហូតសល់ខែមេសាឆ្នាំ២០២៥ខាងមុខ។ លោកស្រី អភិបាលរងខេត្ត គូសបញ្ជាក់ថា ៖ វគ្គសិក្សានេះ មានគោលបំណង ដើម្បីបណ្ដុះបណ្ដាលសិក្ខាកាមទាំងអស់គ្នា ក្នុងការដើរតួនាទីជាគ្រូបង្កោល សម្រាប់ធ្វើការសម្របសម្រួលក្នុងកម្មវិធី ពង្រឹងភាពជាដៃគូ ផ្ដោតលើការងារបង្ការជំងឺរាតត្បាតផ្សេងៗ និង ធានាថាអ្នកចូលរួមទាំងអស់យល់បានពីការវាយតម្លៃ ហានិភ័យសហគមន៍ តាមរយៈអាកាសធាតុឆ្លាតវៃ និងអាចធ្វើការប្រមូលទិន្នន័យបានឆាប់រហ័ស។ ជាចុងក្រោយ លោកស្រី នី ចាន់ធីតា ផ្ដាំផ្ញើដល់សិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលទាំងអស់ នៅក្នុងរយៈពេល៣ថ្ងៃនេះ សូមមេត្តាយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់នូវរៀនសំខាន់ៗ ដែលបានធ្វើការសម្របសម្រួលដោយប្រតិភូម្ចាស់ជំនួយ និងក្រុមការងារនៃកាកបាទក្រហមកម្ពុជា ដើម្បីវិលទៅមូលដ្ឋានវិញ នាំយកចំណេះដឹងទាំងនេះគួបផ្សំជាមួយឧបករណ៍វាយតម្លៃ ទៅបណ្ដុះបណ្ដាលបន្ត ដល់អ្នកស្ម័គ្រចិត្តដល់មន្ត្រីសាខា មន្ត្រីអនុសាខា ក្នុងការអនុវត្តគម្រោងងង្គារជំងឺរាតត្បាត នៅក្នុងមូលដ្ឋាននៃខេត្តរៀងៗខ្លួន ឲ្យទទួលបានជោគជ័យ តាមការរំពឹងទុកផងដែរ៕
2022-12-01T00:54:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/267963-2022-11-30-10-54-18.html
683eb397-c164-4c62-a210-09dc18f1f17f
មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ក្រសួង​សុខាភិបាល​ឱ្យ​មាន​វិធានការ​តឹងរ៉ឹង​លើ​មន្ទីរ​សម្រាក​ព្យាបាល ដែល​ខ្វះ​ការ​ទទួល​ខុសត្រូវ បណ្ដាល​ឱ្យ​ស្ត្រី​ម្នាក់​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត
ស្ត្រី​រង​គ្រោះ​ដែល​ជា​កម្មករ​រោងចក្រ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ។ ស្ត្រី​រូប​នេះ អាយុ ២២ឆ្នាំ ឈ្មោះ ឈាង ស្រីអូន ជា​កម្មករ​រោងចក្រ​នៅ​ខេត្ត​កណ្ដាល​ជាប់​ព្រំប្រទល់​ខេត្ត​កំពង់ស្ពឺ។ ស្ត្រី​រូប មុន​ដំបូង​ជួប​បញ្ហា​កូន​ស្លាប់​ក្នុង​ពោះ​អាយុ ៥ខែ ដែល​គ្រូ​ពេទ្យ​តម្រូវ​រំលូត​កូន​ចេញ ប៉ុន្តែ ចុង​ក្រោយ​ក៏​កើត​មាន​បញ្ហា​គ្រូ​ពេទ្យ​ច្រឡំ​កាត់​ពោះវៀន ថា​ជា​ទង​ស្បូន ដែល​ធ្វើ​ឱ្យ​ស្ត្រី​រូប​នេះ​ដាច់​គ្រឿង​ក្នុង​ជា​ច្រើន​កន្លែង។ ប្ដី​លោកស្រី ឈាង ស្រីអូន ​គឺ​លោក​ ផេង វឿន ដែល​ជា​កម្មករ​រោងចក្រ​ដែរ​នោះ ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ថា​ ប្រពន្ធ​របស់​លោក​បាន​មក​សង្គ្រោះ​បន្ទាន់​មន្ទីរពេទ្យ​កាល់ម៉ែត ៣​ថ្ងៃ​ហើយ ប៉ុន្តែ​លោក​ថា ប្រពន្ធ​របស់​លោក​មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ​ទេ។ លោក​ ផេង វឿន បារម្ភ​ពី​​សុខភាព​ប្រពន្ធ​របស់​លោក ព្រោះ​កន្លង​មក​មុន​ពេល​លោក​បញ្ជូន​ប្រពន្ធ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត គ្រូ​ពេទ្យ​​នៅ​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ ប្រាប់​ថា ប្រពន្ធ​របស់​លោក​ពិបាក​សង្ឃឹម​ថា ថា​នឹង​អា​ជួយ​សង្គ្រោះ​ជីវិត​ណាស់៖ «ប្រពន្ធ​ខ្ញុំ​ឥឡូវ​ហ្នឹង​គាត់​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ បាទ​គាត់​នៅ​កាល់ម៉ែត​បង ពេទ្យ​គេ​ថា នៅតែ​ដាក់​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​អ៊ីចឹង»។ លោក ផេង វឿន ឱ្យ​ដឹង​ពី​ដំណើរ​រឿង​នេះ​ថា ប្រពន្ធ​របស់​មាន​ផ្ទៃពោះ​កូន​អាយុ​៥​ខែ​ ហើយ​ពេល​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ឈ្មោះ ដើមអង្គ្រង​ គ្រូ​ពេទ្យ​ថា កូន​ក្នុង​ផ្ទៃ​នោះ​​បាន​ស្លាប​ដោយ​បេះដូង​មិន​ធ្វើ​ចលនា។ លោក​បន្ត​ទៀត​ថា ​​កាល​ពី​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា លោក​និង​ប្រពន្ធ បាន​​យល់​ព្រម​ឱ្យ​មន្ទីរ​សំរាក​ព្យាបាល ដើមអង្គ្រង ជួយ​រំលូត​កូន​ ហើយ​ពេល​នោះ​ក៏​មិន​ទាន់​មាន​បញ្ហា​អ្វី​កើតឡើង​ដែរ។ លោក​បន្ត​ទៀត​ថា ១០ថ្ងៃ​​ក្រោយ​មក​ ប្រពន្ធ​របស់​លោក​ឈឺ​ពោះ​ ហើយ​គ្រូ​ពេទ្យ​នៃ​មន្ទីរ​សម្រាក​ព្យាបាល​ ដដែល​នេះ​ ប្រាប់​ថា ក្នុង​ពោះ​ប្រពន្ធ​របស់​លោក​សម្អាត​មិន​ទាន់​អស់​​ដោយ​ត្រូវ​សម្អាត​ម្ដង​ទៀត។ លោក​ ផេង វឿន ឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​សម្អាត​ពោះ​ប្រពន្ធ​លោក​លើក​ទី២ នោះ ប្រពន្ធ​មាន​ការ​ឈឺចាប់​ខ្លាំង​ និង​ធ្លាក់​ឈាម​មិន​ឈប់​ ហើយ​ក៏​ត្រូវ​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​ពេទ្យ​រដ្ឋ​វិញ គឺ​មន្ទីរ​ពេទ្យ​ស្រលាញ់​ទារក ហៅ​ពេទ្យ​ជប៉ុន។ លោក​ថា គ្រួ​ពេទ្យ​ប្រាប់​លោក​ថា ប្រពន្ធ​របស់​លោក​ប្រឈម​នឹង​បាត់បង់​ជីវិត​ព្រោះ ប្រពន្ធ​របស់​លោក​បាន​​ដាច់​ស្បូន និង​ពោះវៀន ជា​ច្រើន​កន្លែង។ លោក​បន្ត​ទៀត​ថា នៅ​ពេល​គ្រួ​ពេទ្យ​ប្រាប់​ដូច្នេះ ក៏​បញ្ជូន​ប្រពន្ធ​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម បន្ត​ទៀត​ ហើយ​គ្រូ​ពេទ្យ​វៀតណាម ក៏​ប្រាប់​ដែរ​ថា ប្រពន្ធ​របស់​លោក​ដាច់​គ្រឿង​ក្នុង​ដែរ។ បុរស​ជា​ប្ដី​រូប​នេះ ក៏​សម្រេច​ដឹក​ប្រពន្ធ​មក​ខ្មែរ​វិញ។ លោក​ថា នៅ​ពេល​ដឹក​ប្រពន្ធ​មក​ដល់​​ផ្ទះ ​គឺ​លោក​អស់​សង្ឃឹម​ ទៅ​ហើយ​ ហើយ​ប្រពន្ធ​លោក​ នៅតែ​ឈឺចាប់ ហើយ​នាង​ប្រាប់​ថា គាត់​មិន​អាច​គេង​រង់ចាំ​ស្លាប់​ទេ​ ហើយ​លោក​ក៏​សម្រេច​បញ្ជូន​ប្រពន្ធ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត៖ «នៅ​សល់​តិច​គេ(គ្រូពេទ្យ)គេ​សុំ​សម្អាត​ម្ដង​ទៀត នៅ​ពេល​គេ​សម្អាត​គេ​ចេះ​តែ​ទាញ​យូរ​ទៅ​ច្រើន​ទៅៗ ខ្ញុំ​ក៏​សួរ​ថា អា​ហ្នឹង​អី​គេ​ខ្លះ​ម៉េច​ក៏​ច្រើន​ម្ល៉េះ?ហើយ​អ្នក​គ្រូ​ពេទ្យ​គាត់​ថា ទង​សុក ដល់​ពេល​គេ​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​ជប៉ុន​ ពេល​វះកាត់​ទៅ​គេ(គ្រូពេទ្យ)ថា អស់​ពោះវៀន អស់​អី​ហើយ​គេ​ជួយ​អត់​បាន បាទៗ ពេទ្យ​ជប៉ុន​គេ​ថា មនុស្ស​អស់​គ្រឿង​ក្នុង​អស់​ពោះវៀន គេ​ជួយ​អត់​បាន»។ ទាក់ទង​ករណី​នេះ នាយិកា​អង្គការ​ក្លាហាន លោក​ស្រី បុណ្យ រចនា លើកឡើង​ថា ករណី​នេះ គឺ​ជា​រឿង​សោកសៅ និង​តក់ស្លុត ដែល​អាច​ធ្វើ​ឱ្យ​ស្ត្រី​រូប​នោះ​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត។ អ្នក​ធ្វើ​ការងារ​ទាក់ទង​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​រូប​នេះ ជំរុញ​ឱ្យ​មាន​ការ​អនុវត្តន៍​ច្បាប់​លើ​មន្ទីរ​គ្លីនិក​ឯកជន​នោះ​។ លោកស្រី​បន្ត​ទៀត​ថា ការ​ធ្វេសប្រហែស​ ក៏​ជា​បទ​ល្មើស​ដែរ។ លោក​ស្រី បុណ្យ រចនា ថា បើ​ក្រសួង​សុខាភិបាល​ មិន​ការពារ​និង​ដោះស្រាយ បញ្ហា​នេះ​ឱ្យ​ទាន់​ពេល​ទេ នោះ​ករណី​បែប​នេះ​អាច​កើត​មាន​ដដែលៗ​ទៀត៖ «ក្រៅ​ពី​ការ​ដាក់​ពិន័យ ឬ​ដក​អាជ្ញាប័ណ្ណ​លើ​គ្លីនិក​ណា​មួយ ដែល​គាត់​អត់​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ គួរតែ​ពិនិត្យ​បច្ច័យ​ទៅ​លើ​ការ​អនុវត្តន៍​ច្បាប់​ដែល​មាន​ក្នុង​ក្រមព្រហ្មទណ្ឌ​របស់​យើង ព្រោះ​រាល់​ទង្វើ​ការ​ធ្វេសប្រហែស​ណាមួយ​ដែល​ធ្វើ​បាត់បង់​អាយុជីវិត ឬ​ក៏​បង្ក​នូវ​ពិការភាព​ទៅ​លើ​បុគ្គល​ណាមួយ​ដោយ​សារ​សេវា​របស់​ខ្លួន​ដែល​មាន​ការ​ធ្វេស​ប្រហែស​ហ្នឹង វា​ជា​ទោស​ទណ្ឌ​ដែរ«។ ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់​ថា ការ​ច្រឡំ​កាត់​ពោះវៀន ថា​ជា​ទង​សុក គឺ​អាច​កើត​ឡើង​ដោយសារ​ពេទ្យ​ធ្វើការ​ខ្វះ​វិជ្ជាជីវៈ គ្មាន​ស្មារតី​រឹងមាំ​ក្នុង​ការ​វះកាត់ បូក​រួម​ទាំង​​បញ្ហា​ឧបករណ៍​សម្ភារ​ផង​ដែរ។ លោក​បន្ត​ទៀត រដ្ឋាភិបាល ឬ​ក្រសួង​សុខាភិបាល មុន​ពេល​អនុញ្ញាត​ឱ្យ​គ្លីនិក​ឯកជន​បើក​ធ្វើ​អាជីវកម្ម គួរ​មាន​ការ​ពិនិត្យ​ដិតដល់ ដើម្បី​ធានា​ថា ការ​ធ្វើ​អាជីវកម្ម​នោះ​មិន​បង្ក​គ្រោះថ្នាក់៖ «ជា​បញ្ជា​បន្ទុក​របស់​រាជរដ្ឋាភិបាល​ត្រូវ​ពិនិត្យ​លើ​គុណភាព​សេវាកម្ម​ហ្នឹង​ឯង​ តាម​ទស្សនៈ​របស់​ខ្ញុំ​ មុន​ឱ្យ​គ្លីនិក​ណាមួយ​បម្រើ​សេវា​ហ្នឹង​បាន​លុះ​ត្រា​តែ​មាន​លក្ខណៈ​វិនិច្ឆ័យ​សុខាភិបាល​អី​ខ្លះ គ្រូ​ពេទ្យ​ទាំង​ឡាយ​ត្រូវ​មាន​គេ​ហៅ​ថា ឆ្លងកាត់​បទពិសោធន៍​អី​ខ្លះ ទើប​អាច​ឱ្យ​មក​ធ្វើ​ការ​អ៊ីចឹង​​បើ​មិន​អ៊ីចឹង​ទេ អាច​ជា​បញ្ហា​សេវាកម្ម​មួយ ដែល​មាន​គ្រោះថ្នាក់​សម្រាប់​ប្រជាជន​កម្ពុជា»។ ជុំវិញ​រឿង​នេះ​វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយតប ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន បាន​ទេ​នៅ​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា។ ទោះ​យ៉ាងណា ក្រសួង​សុខាភិបាល​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ដែល​មាន​បញ្ហា​នោះ​ជា​បណ្ដោះអាសន្ន។ សេចក្ដី​សម្រេច​របស់​ក្រសួង​សុខាភិបាល​ចុះ​កាល​ពី​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ឱ្យ​ដឹង​ថា មន្ទីរ​សម្រាក​ព្យាបាល​ឈ្មោះ ដើម​អង្គ្រង មាន​ទីតាំង​នៅ​ស្រុក​គង​ពិសី​ខេត្ត​កំពង់ស្ពឺ ដែល​មាន​អ្នកស្រី វេជ្ជបណ្ឌិត សូស ច័ន្ទរស្មី អ្នក​ទទួល​ខុសត្រូវ។ ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ទៀត​ថា ការ​បិទ​បណ្ដោះអាសន្ន​នេះ ដើម្បី​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់​ពី​ហេតុការណ៍​ដែល​បណ្ដាល​មក​ពី​​ករណី​រំលូត​កូន​​ស្លាប់​ក្នុង​ពោះ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ជា​ធរមាន។ ទោះ​បែប​នេះ​ក្ដី ក្រសួង​សុខាភិបាល មិន​បាន​បញ្ជាក់​លំអិត​ពី​ដំណើរ​រឿង​នេះ​ឱ្យ​បាន​ច្បាស់លាស់​ដូច​ការ​ចែករំលែក​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ដែល​ថា ​មន្ទីរ​សម្រាក​ព្យាបាល​នេះ​​បាន​ច្រឡំ​កាត់​ពោះវៀន ថា​ជា​ទង​ស្បូន ក្នុង​ពេល​រំលូត​កូន​ឱ្យ​ស្ត្រី​នោះ​ឡើយ។ ករណី​ក្លាយ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ពួកគេ​បាន​ចែករំលែក​ព័ត៌មាន​នេះ​ជា​បន្តបន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។ នៅ​ពេល​ដែល​ក្រសួង​សុខាភិបាល​បង្ហោះ​សេចក្ដី​សម្រេច​ ពី​ការ​ផ្អាក​មន្ទីរ​សម្រាក​ព្យាបាល​នេះ តាម​ទំព័រ​ហ្វេសប៊ុក ក៏​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ខ្លះ បញ្ចេញ​មតិ ឬ​ខំមិន​ថា ទោះ​ក្រសួង​បិទ​ក្ដី ប៉ុន្តែ ​ម្ចាស់​​មន្ទីរ​សម្រាក​ព្យាបាល ឬ​គ្លីនិក នោះ​ប្ដូរ​ឈ្មោះ​ហើយ​ទៅ​បើក​កន្លែង​ថ្មី​និង​អ្នក​ខ្លះ​ទៀត រិះគន់​ថា គោ​បាត់​ទើប​ធ្វើ​របង៕
2022-12-01T00:27:00+07:00
rfa.org
https://www.rfa.org/khmer/news/health/civil-society-officials-urge-the-ministry-of-health-to-take-action-against-an-obstetrician-who-nearly-caused-the-death-of-a-woman-11302022122659.html
e3073329-cc25-4cee-bfea-a0fc74e5b5ac
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ក្រោមប្រធានបទ​ «ធ្វើឱ្យមានសមភាព» និងចែកអំណោយដល់អ្នកផ្ទុកមេរោគអេដស៍៣០០នាក់
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០ ​ខែវិច្ឆិកា ឆ្នាំ​២០២២ បានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ក្រោមប្រធានបទ នៅស្នាក់ការសាខាដែលស្ថិតក្នុងសង្កាត់ផ្ទះព្រៃ​ ក្រុងពោធិ៍សាត់ ដោយមានអ្នកចូលរួមជាង ៣០០នាក់។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី កែ ធឿន ប្រធានការិយាល័យអភិវឌ្ឍន៍សាខា តំណាងលោកស្រី លាង ហៃ ជាវតាយ អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។ លោកវេជ្ជបណ្ឌិត តឹក សុភាព អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានអេដស៍ខេត្ត បានលើកឡើងថា គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់ មានគ្លិនិកផ្តល់សេវាថែទាំ៣កន្លែង សេវាធ្វើតេស្តឈាម នៅតាមមណ្ឌលសុខភាព៤០កន្លែង គ្លីនិកសុខភាពគ្រួសារ៤កន្លែង អតិថិជនបានមកធ្វើតេស្តឈាម ១៦,៩៧៦នាក់ អ្នកផ្ទុកមេរោគអេដស៍ចំនួន ១,៤៧៥នាក់ ស្រី៧៤៣នាក់ ក្នុងនោះកុមារ២៩នាក់។ លោករំពឹងថា ជោគជ័យជាស្ថាពរក្នុងការលុបបំបាត់ការឆ្លងមេរោគថ្មី ឱ្យនៅកម្រិតជាអតិបរិមា ដើម្បីឈានទៅសម្រេចបានគោលដៅសូន្យបី និង៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។ ​ទោះជាយ៉ាងណាយើងត្រូវមានការប្រុងប្រយត្ន័ខ្ពស់ ព្រោះថាបច្ចុប្បន្នមិនទាន់មានថ្នាំព្យាបាលជំងឺអេដស៍ឱ្យជាសះស្បើយបាននោះទេ ករណីឆ្លង​ក៏នៅកើតមានជាបន្តបន្ទាប់ ក្នុងនោះករណីកូវីដ១៩ នៅតែកើតមាននៅលើពិភពលោក។ លោកស្រី កែ ធឿន បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល សកម្មជនជាតិ និងអន្តរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ នៅគ្រប់លំដាប់ថ្នាក់ក្រោមប្រធានបទ ដើម្បីទាក់ទាញការយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋគ្រប់រូបបន្តការប្រុងប្រយ័ត្នកាន់តែខ្លាំង ក្នុងការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៏នៅកម្ពុជា។ ក្នុងវិស័យមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈ បាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ឱ្យជនរួមជាតិចូលរួមក្នុងចរន្តជាតិតែមួយ ឈានឆ្ពោះទៅរកបញ្ចប់អេដស៍ នៅឆ្នាំ២០២៥។ រាជរដ្ឋាភិបាលបានគ្រប់គ្រងការទប់ស្កាត់ការចម្លងមេរោគអេដស៍ ជំងឺកូវីដ១៩ និងបើកប្រទេសពេញលេញឡើងវិញ ដើម្បីស្តាអភិវឌ្ឍន៍សេដ្ឋកិច្ចធ្វើឱ្យមានសមភាព និងជីវភាពប្រជាពលរដ្ឋប្រសើរឡើងវិញ។ តាមរយៈនេះសូមឱ្យប្រជាពលរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ចូលរួមជាកម្លាំងសាមគ្គីទប់ស្កាត់ជំងឺឆ្លងនានា បង្ការខ្លួន គ្រួសារ សហគមន៍កុំឱ្យមានឆ្លង និងត្រូវស្វែងរកទីប្រឹក្សាសេវាថែទាំ និងព្យាបាល ជាពិសេសស្ត្រីមានផ្ទៃពោះឱ្យបានយ៉ាងតិច៤ដង និងទៀងទាត់។ ជាមួយគ្នានោះគប្បីបញ្ឈប់ការរើសអើងទៅលើអ្នកផ្ទុកជំងឺអេដស៍ និងមេរោគអេដស៍ ត្រូវបង្កើនការយកចិត្តទុកដាក់ លើការធានាទាំងប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព ពង្រឹងយន្តការនៃការគ្រប់គ្រងធនធានមនុស្ស ទទួលខុសត្រូវតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។ ផ្អែកតាមគោលការណ៍ ក្នុងការឈានទៅលុបបំបាត់ជំងឺអេដស៍នៅត្រឹមឆ្នាំ២០៣០ ដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដែលទាមទាឱ្យមានការចូលរួមគ្រប់ស្ថាប័ន និងអង្គការក្រៅរដ្ឋាភិបាល និងបន្តអនុវត្តគោលនយោបាយទាំង៧ចំណុច ដែលបានដាក់ចុះអនុវត្ត តាំងពីខែធ្នូ ឆ្នាំ២០១៣ កន្លងទៅឱ្យមានប្រសិទ្ធិភាពខ្ពស់ និងទទួលបានជោគជ័យ។ នៅក្នុងខណៈនោះក៏បានចែកជូនអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដល់អ្នកផ្ទុកមេរោគអេដស៍ ប្រមាណ៣០០នាក់ ក្នុងម្នាក់ៗអង្ករ២៥គីឡូក្រាម ត្រីខ១យួរ ទឹកត្រី១យួរ ក្រមា១ សាប៊ូ១ដុំ សាប៊ូម្សៅ ១ថង់ អាវ១ នំប័ង១ ទឹកសុទ្ធ១ដប និងថវិកា៤ម៉ឺនរៀល យុវជននិងអ្នកស័្មគ្រចិត្ត ៣០នាក់ ក្នុងម្នាក់ៗថវិកា ៤ម៉ឺនរៀល៕
2022-11-30T22:24:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/267929-2022-11-30-08-24-12.html
86ffa149-4a7d-47f5-a31e-a719137f098b
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៧នាក់ ខណៈអ្នកជាសះស្បើយ៥នាក់ (Video inside)
ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៧នាក់ ខណៈជាអ្នកជាសះស្បើយ៥នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,០៩៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៩៨៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
2022-11-30T18:49:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/267902-2022-11-30-04-49-35.html
fcc8fb87-f211-4cd0-bd89-9985dc9d15f8
សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្វែង រកអ្នកផ្ទុកមេរោគអេដស៍ បាត់មុខមិនទាន់ មកទទួលសេវា ព្យាបាលជាង ១ម៉ឺននាក់
តាមរយៈសារលិខិត ចេញផ្សាយ នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា អ្នកផ្ទុកមេរោគអេដស៍ នៅកម្ពុជា ត្រូវបានរាប់បញ្ចូល ក្នុងចំណោមប្រជាជនក្រីក្រ ដែលកំពុងទទួលបានការគាំពារសង្គម កាន់តែទូលំទូលាយ ។ ជាមួយគ្នានេះ អាជ្ញាធរជាតិ ប្រយុទ្ធ នឹងជំងឺអេដស៍ បានសហការជាមួយក្រសួងផែនការ ដើម្បីកែសម្រួលនីតិវិធីក្នុង ការអនុញ្ញាតឱ្យអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ដែលពុំទាន់ទទួល ការគាំពារសង្គម អាចទទួលបណ្ណសមធម៌ ឬអត្តសញ្ញាណបណ្ណជនក្រីក្រ ។ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៦៣.៦១០នាក់ បានកំពុងទទួល ការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍ ដោយឥតគិតប្រាក់ពីមន្ទីរពេទ្យរដ្ឋ ក្នុងនោះ អ្នកផ្ទុកមេរោគេអដស៍ចំនួន ៦.៦១៧នាក់ បានទទួលបានប័ណ្ណមូលនិធិ សមធម៌ផងដែរ ។ សម្ដេចតេជោ បន្ដថា កម្ពុជា ជាប្រទេសឈានមុខមួយ ដែលកំពុងផ្លាស់ប្តូរ មុខមាត់កម្មវិធី អេដស៍ពីការពឹងផ្អែកលើតែជំនួយខាងក្រៅ មកជាកម្មវិធីអេដស៍ ដែលមានភាពធន់ និង មានចីរភាព ។ សម្ដេច ថា កម្ពុជា បានចាប់ផ្តើមពង្រឹងប្រព័ន្ធជាតិ សំដៅបង្កើតចរន្តជាតិមួយ ដែល មុតស្រួចក្នុងការ ប្រយុទ្ធនឹងជំងឺអេដស៍ ដោយបង្កលក្ខណៈឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍គ្រប់លំដាប់ថ្នាក់ និងសហការយ៉ាងជិតស្និទ្ធ ជាមួយដៃគូអភិវឌ្ឍន៍ អង្គការអន្តរ ជាតិ រួមទាំងអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិលជាតិ និងអន្តរជាតិផងដែរ ។ សម្ដេចតេជោ បញ្ជាក់ថា «យើងទាំងអស់គ្នាត្រូវខិតខំថែមទៀត ក្នុងការស្វែង រកអ្នកផ្ទុកមេរោគអេដស៍ ដែលបាត់មុខមិន ទាន់មកទទួលសេវា ព្យាបាលប្រមាណ ១១.០០០នាក់ និងក្នុងការបញ្ចៀស កុំឱ្យមានការបោះបង់ការ ព្យាបាលរបស់អ្នកផ្ទុកមេរោគ អេដស៍ទាំងអស់។ ជាមួយនោះ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវតែដើរតួនាទីនាំមុខ ជាអ្នកសម្របសម្រួលកម្មវិធីបង្ការ ទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ ក្នុងចំណោមប្រជាជនគន្លឹះ ដូចជា ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកបម្រើសេវាកម្សាន្តសប្បាយជាដើម»។ លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី លើកឡើងថា ដើម្បីឈានទៅសម្រេចជោគជ័យ នៃការបង្ការ ទប់ស្កាត់ ការរីករាលដាលនេះ ស្ថាប័នរដ្ឋទាំងអស់ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ត្រូវតែសហការឱ្យបាន ជិតស្និទ្ធ ជាមួយប្រតិបត្តិករ ព្រមទាំងជាមួយសហគមន៍ នៃប្រជាជនគន្លឹះទាំងអស់ ក្នុងការផ្សព្វផ្សាយ សារសុវត្ថិភាព នៃការរួមភេទ ដូចជាការប្រើប្រាស់ស្រោមអនាម័យ កម្មវិធី PrEP ឬ PEP ឬការធ្វើតេស្ត រកមេរោគអេដស៍ ដោយខ្លួនឯងជាដើម ៕
2022-11-30T18:38:00+07:00
dap-news.com
https://dap-news.com/national/2022/11/30/296227/
385c2b9d-1672-4dcd-83e8-5dc39a9e2747
សញ្ញាគ្រោះថ្នាក់ ៥ យ៉ាង បញ្ជាក់ថា អ្នកមានខ្លាញ់ស្ទះសរសៃឈាម
មនុស្សគ្រប់គ្នាសុទ្ធតែដឹងពីគ្រោះថ្នាក់នៃជំងឺនេះ ជាពិសេសអ្នកធាត់មានហានិភ័យខ្ពស់។ ប៉ុន្តែ​តើ​ពេលណា​ទើប​យើង​ចាប់ផ្ដើម​ដឹង​ថា​ យើង​អាច​នឹង​កើត​ជំងឺខ្លាញ់ស្ទះសរសៃឈាម។ ខាងក្រោមនេះ ជាសញ្ញាដែលយើងគួរតែដឹងឲ្យបានច្បាស់៖ ហត់នឿយ​ជាងធម្មតា មិន​ថា​ដើរ​ឡើង​ជណ្ដើរ ដើរ​ឡើង​ភ្នំ ឬ​ធ្វើ​លំហាត់​ប្រាណ​ស្រាលៗ​ទេ វា​ហត់​ណាស់។ វិលមុខ ដួល​សន្លប់ ឈឺក្បាល​ខ្លាំង​ពេល​ក្រោកពីគេង ឬអង្គុយ​ឲ្យ​លឿន ញ័រ​ទ្រូង បេះដូង​លោតញាប់ ដៃ​ជើង​ត្រជាក់ តឹងទ្រូង ឈឺ​ទ្រូង ដូចជាមានអ្វីមួយ​កំពុង​សង្កត់​លើទ្រូង។ រោគសញ្ញាទូទៅគឺស្រដៀងទៅនឹងជំងឺបេះដូង ដែល​បណ្តាល​មក​ពី​ជំងឺ​ស្ទះសរសៃ​ឈាមបេះដូង។ ដោយសារតែមិនមានលំហូរឈាមគ្រប់គ្រាន់នៅក្នុងបេះដូង ឈាមមិន​អាច​ត្រូវ​បាន​បូម​ដើម្បី​ចិញ្ចឹម​រាងកាយហើយផ្តល់ឲ្យ​យើងនូវការហត់នឿយ ធុញទ្រាន់។ កត្តាហានិភ័យនៃជំងឺ ខ្លាញ់ស្ទះសរសៃឈាម លើសទម្ងន់ ញ៉ាំអាហារច្រើនពេកដែលមានជាតិខ្លាញ់មិនល្អ ហើយមិនញ៉ាំបន្លែ ៣ កង្វះលំហាត់ប្រាណទៀងទាត់ វ័យចំណាស់ និងបុរសមានហានិភ័យច្រើនជាងស្ត្រី ប្រវត្តិគ្រួសារនៃជំងឺទាក់ទងនឹងជំងឺបេះដូង ischemic, ដាច់សរសៃឈាមឬជំងឺទឹកនោមផ្អែម, ជំងឺលើសឈាម ជក់បារី ផឹក​ស្រា ៧ មាន​ភាពតានតឹងពីការងារ និង​បញ្ហា​ផ្សេងៗទៀត កម្រធ្វើចលនារាងកាយជារៀងរាល់ថ្ងៃ។ តើកត្តាអ្វីខ្លះ ដែលយើងអាចចៀសវាងបាន? ក្នុងរបបអាហារ​ គួរកាត់បន្ថយជាតិខ្លាញ់ និងញ៉ាំបន្លែឲ្យបានច្រើន។ ហាត់ប្រាណឲ្យបានទៀងទាត់យ៉ាងហោចណាស់ ៣ ថ្ងៃក្នុងមួយសប្តាហ៍ កាត់បន្ថយការជក់បារី ផឹកស្រា និងធ្វើចិត្តស្រស់ថ្លា ស្រស់ស្រាយ៕
2022-11-30T17:12:00+07:00
kampucheathmey.com
https://www.kampucheathmey.com/health/422354
536d13df-6612-487d-b23a-bafc7690e7a5
សហរដ្ឋអាមេរិក៖ មនុស្ស ២២,៨៤៤នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៦៧នាក់ស្លាប់ ក្នុង១ថ្ងៃ (Video inside)
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ២២,៨៤៤នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៦៧នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១០០,៥៣២,៧១១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,១០៥,០៤៩នាក់ និងជាសះស្បើយឡើងវិញសរុប ៩៨.០៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕
2022-11-30T16:23:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/267882-2022-11-30-02-23-14.html
22276050-b7c3-42c5-b84d-98d9845cf3b3
ក្រសួង​សុខា​ភិបាល​បិទ​បណ្តោះ​អាសន្ន​សម្ភព​មួយ​កន្លែង​នៅ​ខេត្ត​កំពង់ស្ពឺ ​ក្រោយ​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​រំលូត​កូន
រដ្ឋ​លេខាធិការ​ក្រសួង​សុខា​ភិបាល​ អ្នក​ស្រី ​ឱ វណ្ណឌីន ​បាន​សម្រេច​បិទ​សម្ភព​ឯក​ជន​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ជា​បណ្តោះ​អាសន្ន​ បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​ថា​ ស្ត្រី​ម្នាក់​ដែល​ជា​កម្មការិនី​រោងចក្រ​បាន​ធ្លាក់​ឈាម​ច្រើន​ នៅ​ពេល​ទៅ​ទទួល​សេវា​រំលូត​កូន​ស្លាប់​ក្នុង​ផ្ទៃ​នៅ​ទីនោះ។​ សេចក្តី​សម្រេច​របស់​ក្រសួង​សុខាភិបាល​ ចុះ​ថ្ងៃ​ទី​២៩ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​បញ្ជាក់​ថា៖​ «បិទ​បណ្តោះ​អាសន្ន​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ឈ្មោះ ​ដើម​អង្គ្រង ​ដែល​មាន​ទីតាំង​នៅ​ផ្ទះ​គ្មាន​លេខ ​ផ្លូវ​ជាតិ​លេខ​៣ ​ឃុំ​អង្គ​ពពេល​ ស្រុក​គងពិសី ​ខេត្ត​កំពង់ស្ពឺ ​របស់​លោក​ស្រី​វេជ្ជ​បណ្ឌិត​ សួស ច័ន្ទរស្មី ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់​តាម​ច្បាប់​ជា​ធរមាន​អំពី​ហេតុ​ការណ៍​ដែល​បណ្តាល​មក​ពី​ករណី​រំលូត​កូន​ស្លាប់​ក្នុង​ផ្ទៃ​នេះ»។​ ស្វាមី​របស់​ស្ត្រី​រូប​នេះ ​គឺ​លោក​ កេង វឿន ​ប្រាប់​វីអូអេ​ថា ​មុន​ថ្ងៃទី​១០​ ខែ​វិច្ឆិកា ភរិយា​របស់​លោក​គឺ​អ្នកស្រី ​សឿន ស្រីអូន ​បាន​ទៅ​ពិនិត្យ​អេកូ​នៅ​មន្ទីរ​សម្រាក​ព្យាបាល ​និង​សម្ភព​ដើម​អង្គ្រង​ ដោយ​គ្រូ​ពេទ្យ​បញ្ជាក់​ថា​ចង្វាក់​បេះ​ដូង​កូន​ក្នុង​ផ្ទៃ​ដែល​មាន​អាយុ​១៨​សប្តាហ៍​លែង​ដើរ ​ឬ​ហៅ​ថា​ស្លាប់​ក្នុង​ផ្ទៃ។​ លោក​បន្ថែម​ថា​ ​លោក​បាន​ទៅ​ពិនិត្យ​នៅ​គ្លីនិក​មួយ​កន្លែង​ផ្សេង​ទៀត​ វេជ្ជ​បណ្ឌិត​ក៏​លើក​ឡើង​ដូច​គ្នា។​ លោក​ និង​ភរិយា​ក៏​សម្រេច​ចិត្ត​ឱ្យ​សម្ភព​ដើម​អង្គ្រង​ រំលូត​កូន​ក្នុង​ផ្ទៃ​នោះ ​នៅ​ថ្ងៃ​ទី​១០​ ខែ​វិច្ឆិកា​ ក្នុង​តម្លៃ​៤០០​ដុល្លារ។​ បុរស​រូប​នោះ​បន្ត​ថា​នៅ​ពេល​មក​ដល់​ផ្ទះ ​ កាក​សំណល់​ដែល​សម្អាត​យក​កូន​ដែល​ស្លាប់​ក្នុង​ផ្ទៃ​ចេញ​នោះ ​គឺ​នៅ​មាន​ធ្លាក់​ចេញ​មក​ក្រៅ​បន្តិច​បន្តួច​ ទើប​លោក​ និង​ភរិយា​ទៅ​សម្ភព​ដើម​អង្គ្រង​ម្តង​ទៀត ​នៅ​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា ​ដើម្បី​ឱ្យ​សម្អាត​ស្បូន​ឡើង​វិញ។ លោក​បន្ត​ថា​ នៅ​ថ្ងៃ​ទី​២២​នោះ​ ​ពេទ្យ​ថា​ស្បូន​ គឺ​ស្អិត​រមួត ​ពិបាក​លាង​សម្អាត ​ស្រាប់​តែ​មួយ​សន្ទុះ​ក្រោយ​មក ​ក៏​ឃើញ​មាន​ការ​ធ្លាក់​ឈាម​យ៉ាង​ច្រើន។​ លោក​បញ្ជាក់​ថា៖ ​«ដោយសារ​អ្នក​គ្រូ​ពេទ្យ​ គ្រាន់​តែ​សម្អាត​សោះ​ ថា​សល់​កាក​សំណល់​បន្តិច​សោះ​ នៅ​ពេល​ដែល​គាត់​យក​មក​នៅ​តែ​បោច​យក​មក​ច្រើន។​ ខ្ញុំ​ ហើយ​ប្រពន្ធ​នៅ​ទី​នោះ​ផ្ទាល់ ​ ដល់​អ៊ីចឹង​ ខ្ញុំ​ហើយ​ប្រពន្ធ​សួរ​អ្នក​គ្រូ​ថា​ ម៉េច​សល់​ច្រើន​ម៉េស?​អ្នក​គ្រូ គាត់​ថា​ទង​សុក​ពិបាក​យក។​ វា​នៅ​ជាប់​ជាមួយ​ជញ្ជាំង​ស្បូន ​[ហើយ]។​ យើង​អត់​ដឹង​ទេ។​ អ្នក​ជំងឺ​ចេះ​តែ ​នៅ​ជាមួយ​គាត់ ​[ហើយ]​គាត់​ថា​ទង​សុក​ជាប់​ជា​មួយ​ដៃ​ស្បូន ​ដៃ​អី​ ស្អិត​ ពិបាក​យក។​ គាត់​ក៏​ទាញ​យក​ខ្លាំង​មែន​ទែន ​ទាញ​យក ​...​ទាញ​យក ​ស្រាប់​តែ​ចេញ​ស្អី​ហ្ហេ​ធ្លាក់​មក​យ៉ាង​វែង​ ប្រវែង​ប្រហែល​ជា​កន្លះ​ហត្ថ​ [ឬ]​ប្រហែល​មួយ​ហត្ថ​ដៃ​យើង​ [ឬ] ​៦​ឬ​៧​តឹក ​...​វែង​មែន​ទែន!​ ហើយ​ធ្លាក់​ឈាម​មក​បណ្តោយ»។​ លោក​បញ្ជាក់​ថា​ ភរិយា​របស់​លោក​មាន​បណ្ណ​ធានា​រ៉ាប់​រង​ ប.ស.ស. ​របស់​ក្រសួង​ការងារ​ ព្រោះ​ជា​កម្មការិនី​នៅ​រោងចក្រ​ជិត​សម្ភព​នោះ ​ តែ​លោក​ថា​ ដោយ​សារ​មន្ទីរ​ពេទ្យ​ ដែល​មាន​សេវា​ប.ស.ស. ​នៅ​ឆ្ងាយ​ ក៏​លោក​ និង​ភរិយា​សម្រេច​ចិត្ត​បង់​លុយ​ព្យាបាល​ខ្លួន​ឯង​នៅ​សម្ភព​នេះ ​ដែល​ជិត​កន្លែង​ការងារ។​ លោក​បញ្ជាក់​ថា៖​ «ប.ស.ស.​ នៅ​រាង​ឆ្ងាយ​អ៊ីចឹង​បង។ ​ហើយ​នៅ​ទីនោះ​វា​ជិត​កន្លែង​យើង​ធ្វើ​ការ​ ហើយ​ដោយ​សារ​ខ្ញុំ​ធ្វើ​ការ​រោងចក្រ​ដូច​គ្នា ​ តែ​ខ្ញុំ​[ធ្វើ​ការ]​ស៊ីឡូ​ ខ្ញុំ​ចេញ​ចូល​អត់​ទៀង។ ​ ហើយ​វា​ជាប់​នៅ​កន្លែង​បន្ទប់​យើង​នៅ​ គ្រាន់​តែ​យើង​ដើរ​ឆ្លង​ផ្លូវ។ ​ខ្ញុំ​សុខ​ចិត្ត​អត់​ប្រើ​ប.ស.ស.​ ទេ​ ដឹង​តែ​ប្រើ ​ប.ស.ស.​ អត់​សូវ​អស់​លុយ​ហើយ ​ ប៉ុន្តែ​វា​ឆ្ងាយ​ ពិបាក​ទៅ​មក។​ ពេល​ហ្នឹង​ក៏​សម្រេច​ចិត្ត​ដូច​ថា​ អស់​លុយ​ក៏​អស់​ចុះ​ ឱ្យ​តែ​ប្រពន្ធ​យើង​សុខ ​ហើយ​ជិត​កន្លែង​ទៅ​មក»។​ បើ​តាម​លោក​ កេង វឿន ​កូន​ក្នុង​ផ្ទៃ​នេះ ​គឺ​ជា​កូន​ទី២ ​ហើយ​កូន​ស្រី​ច្បង​មាន​អាយុ​ជាង​៣​ឆ្នាំ។ ​លោក​ថា​ រហូត​មក​ដល់​ពេល​នេះ ភរិយា​របស់​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។​ វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ​លោក​វេជ្ជ​បណ្ឌិត​ ហុក គ្រី ​និង​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព​ដើម​អង្គ្រង​បាន​នៅ​ឡើយ​ទេ។​ ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​ លោក​ អ៊ូច វុទ្ធី ​ប្រាប់​វីអូអេ​ថា ​ក្រសួង​ត្រូវ​ចុះ​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់​លើ​ករណី​នេះ ​ព្រោះ​មិន​មាន​អ្នក​ណា​ម្នាក់​ចង់​ឱ្យ​កើត​រឿង​នេះ​ទេ តែ​លោក​ស្នើ​ឱ្យ​គ្រូ​ពេទ្យ​កាន់​ខ្ជាប់​គុណ​ធម៌។ ​លោក​បន្ត​ថា​ ស្ត្រី​ដែល​មាន​គភ៌​ ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ពិនិត្យ​ផ្ទៃ​ពោះ​ជា​ប្រចាំ​ដើម្បី​ធានា​ថា​ ​ម្តាយ ​និង​ទារក​មាន​សុខភាព​ល្អ។​ លោក​ថ្លែង​ថា​៖ ​«គួរ​ណា​តែ​យើង​តាម​ដាន​ និង​ស្រាវ​ជ្រាវ​ទាំង​អស់​គ្នា​ កុំ​ដាក់​កំហុស​ទៅ​លើ​អ្នក​ណា​មួយ​ ដោយ​គ្មាន​កំហុស​ ព្រោះ​ទូទៅ​ ​គ្រូ​ពេទ្យ​មុន​នឹង​យក​សញ្ញា​បត្រ ​គោរព​ក្រម​សីលធម៌​ ចង់​ឱ្យ​តែ​អ្នក​ជំងឺ​រស់​ទេ ​ ​មិន​ចង់​ឱ្យ​ស្លាប់​ទេ។ ​ប៉ុន្តែ​ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រូពេទ្យ​ទាំង​អស់​មេត្តា​មាន​មនុស្ស​ធម៌​នៅ​ក្នុង​ខ្លួន​ សប្បុរស​ធម៌​ គុណ​ធម៌ ​មនុស្ស​ធម៌...។​ យើង​ឃើញ​អ្នក​អត់​ហើយ​ យើង​ជួយ​សិន​ទៅ​...​ជួយ​សិន​ទៅ​ចាំ​គិត​លុយ​ក្រោយ។​ នេះ​ជា​យោ​បល់​ខ្ញុំ»។​ ចំណែក​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិ​ភាព ​លោក ​យង់ គិមអេង ​ថ្លែង​ថា​ក្រសួង​សុខាភិបាល​ត្រូវ​តែ​ត្រួត​ពិនិត្យ​នៅ​តាម​គ្រប់​មន្ទីរ​ពេទ្យ​ជា​ប្រចាំ​ ជា​ពិសេស​នៅ​តាម​មន្ទីរ​ពេទ្យ​ឯក​ជន​ ដើម្បី​ធានា​ថាបុគ្គលិក​ពេទ្យ​ ដែល​កំពុង​បំពេញ​ការងារ ​ពិត​ជា​មាន​វិជ្ជាជីវៈ។​ លោក​ថ្លែង​ថា៖​ «ស្វាគមន៍​ហើយ​ការ​បើក​មន្ទីរ​ពេទ្យ​ ​វិស័យ​ឯក​ជន​អីហូរ​ហែ។​ វា​ជា​រឿង​មួយ​ប្រសើរ​ហើយ​ ប៉ុន្តែ​រដ្ឋ​របស់​យើង​គឺ​មាន​តួនាទី​នៅ​ក្នុង​ការ​រៀប​ចំ​គោល​នយោបាយ​ មាន​តួនាទី​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​គុណ​ភាព​ ដើម្បី​កែ​លម្អ​គុណ​ភាព​ឱ្យ​កាន់​តែ​ប្រសើរ»។​ គួរ​បញ្ជាក់​ថា​ បើ​សិន​ជា​ក្រសួង​សុខាភិបាល​រក​ឃើញ​ថា​ មណ្ឌល​សុខភាព​នាំ​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​រំលូត​កូន​ ដែល​ធ្វើ​ឱ្យ​ស្ត្រី​មាន​គត៌ ​មាន​ជំងឺ​រ៉ាំរ៉ៃ​ ឬ​ពិការ​នោះ​ នោះ​មណ្ឌល​សុខភាព​នេះ​នឹង​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៥​ឆ្នាំ។​ ចំណែក​ការ​រំលូត​កូន​បណ្តាល​ឱ្យ​ស្ត្រី​មាន​គភ៌​គ្រោះ​ថ្នាក់​ដល់​ស្លាប់​ ត្រូវ​ផ្តន្ទា​ទោស​ពី​៥​ឆ្នាំ​ទៅ​១០​ឆ្នាំ។ ​នេះ​បើ​យោង​តាម​ច្បាប់​ស្តីពី​ការ​រំលូត​កូន៕
2022-11-30T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/a-private-hospital-in-kampong-speu-province-shut-down-amid-complaint-over-stillbirth-care-failure/6856125.html
aec8b852-29be-4404-a41f-6fe7c9ddc531
ត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ អ្នកជំងឺអេដស៍ជាង ៦ម៉ឺននាក់ កំពុងទទួលឱសថប្រឆាំងមេរោគអេដស៍ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ជាង ៧ម៉ឺននាក់ នៅទូទាំងប្រទេស
លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក បានថ្លែងថា បច្ចុប្បន្ននេះ យើងផ្ដល់ការប្រឹក្សាទៅដល់អ្នកជំងឺអេដស៍ នៅទូទាំងប្រទេសមានចំនួន ៦៤,៥០០នាក់ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ ដែលកំពុងទទួលឱសថប្រឆាំងមេរោគអេដស៍ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៧៤,០០០នាក់។ ការថ្លែងដូច្នេះរបស់លោកវេជ្ជបណ្ឌិត ក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «របកគំហើញ និងអនុសាសន៍ក្នុងការពិនិត្យពាក់កណ្ដាលគម្រោងនៃផែនការយុទ្ធសាស្ដ្រសម្រាប់បង្ការ ថែទាំជំងឺអេដស៍ និងកាមរោគ ក្នុងវិស័យសុខាភិបាល ២០២១-២០២៥ ដែលប្រព្រឹត្ដទៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោកសាស្ដ្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល នាសណ្ឋាគារភ្នំពេញ។ លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា បានថ្លែងបន្ដថា ។ ទន្ទឹមនឹងនោះលោកក៏អំពាវនាវដល់ប្រជាជន បង្កើនការយកចិត្ដទុកដាក់ លើវិធានការការពារមេរោគអេដស៍បន្ដទៀត ពីព្រោះសព្វថ្ងៃនេះយើងសង្កេតឃើញថា ការភ័នច្រឡំមួយចំនួនក្នុងចំណោមយុវវ័យ ថាអេដស៍ អស់ពីស្រុកខ្មែរ លែងខ្លាចអេដស៍។ សូមក្រើនរំលឹកសារជាថ្មីថា អេដស៍អត់មានទៅណាទេ ទោះបីជាអេដស៍យើងអាចទប់ស្កាត់ ឱ្យរស់នៅបានយូរអង្វែង តែអ្នកផ្ទុកមេរោគអេដស៍ត្រូវតែលេបថ្នាំអស់មួយជីវិត ព្រោះមិនទាន់មានថ្នាំព្យាបាលដាច់ក្នុងរយៈពេលខ្លីនោះទេ។ ជាពិសេសផ្ដាំផ្ញើដល់អ្នកផ្ទុកមេរោគអេដស៍ហើយ សូមកុំបោះបង់ចោលការទៅទទួលសេវា ពីព្រោះមេរោគអេដស៍នៅក្នុងឈាមដែលមានកម្រិតទាប នឹងរស់ឡើងវិញ ឬវិវឌ្ឍន៍ឡើងវិញ ហើយបញ្ហាប្រឈមនឹងផលវិបាកកាន់តែខ្លាំងជាងមុន ព្រោះសព្វថ្ងៃគាត់ប្រើថ្នាំនៅជួរទី១ អាចនឹងសុំាថ្នាំ ពេទ្យអាចនឹងឱ្យថ្នាំនៅជួរទី២ និងជួរទី៣ ដែលអាចមានផលប៉ះពាល់ ដោយធ្វើទុក្ខក្នុងខ្លួនខ្លាំង នឹងមានតម្លៃខ្ពស់បើធៀបនឹងថ្នាំទី១។ លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា បានស្នើឱ្យអ្នកទទួលសេវាព្យាបាលហើយ កុំបោះបង់សេវា ហើយលេបថ្នាំឱ្យបានជាប់ និងត្រឹមត្រូវទៅតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឈានទៅដល់ការស្វែងរកមេរោគអេដស៍ក្នុងឈាមមិនឃើញ ពេលនោះយើងនឹងលែងចម្លងមេរោគអេដស៍ទៅដល់ដៃគូស្នេហារបស់យើង។ សម្រាប់យុវជន ការពារកុំឱ្យឆ្លងមេរោគអេដស៍ ដូចពាក្យស្លោកពោលថា
2022-11-30T00:08:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/267822-2022-11-29-10-08-51.html
64acd372-76b4-485a-996f-d612d6539dc7
ផលិតផលសណ្ដែកសៀង ពិតជាមានហានិភ័យមហារីកសុដន់?
អាហារដែលយើងបរិភោគក្នុងជីវិតប្រចាំថ្ងៃ វាមានផលិតផលសណ្តែកសៀងជាច្រើនដូចជា តៅហ៊ូ ទឹកស៊ីអ៊ីវ ទឹកជ្រលក់ សណ្តែក​សៀង ជាដើម ដូច្នេះវាពិបាកក្នុងការចៀសវាង។ ក្នុងនោះមានមនុស្សស្រីជាច្រើនកំពុងសង្ស័យថា ផលិតផលសណ្តែកសៀង ពិតជាមានហានិភ័យមហារីកសុដន់ពិតមែន? វេជ្ជបណ្ឌិត Treehip Kerdsinchai អ្នកឯកទេសវះកាត់សុដន់ មន្ទីរពេទ្យ World Medical Hospital បាន​បញ្ជាក់​ថា មាន​អ្នកជំងឺជាច្រើនបានសួរ​គ្រូពេទ្យ​អំពី​ទឹក​សណ្ដែក ឬ​ផលិតផល​សណ្តែក​ដែល​បង្កើន​ឱកាស​នៃ​ការ​កើត​ជំងឺ​មហារីក​ឬអត់។ ដោយសារតែសណ្តែកសៀង​មាន​សារធាតុ​ម្យ៉ាង​ហៅ​ថា isoflavones ដែល​មាន​ឥទ្ធិពល estrogen និង​ពី​ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សត្វ​កណ្តុរ វាអាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់។ ប៉ុន្តែពីព័ត៌មានបច្ចុប្បន្ន សណ្តែក​សៀង​មាន​ផ្ទុក​អរម៉ូនអ៊ឹស្ត្រូសែន ដែល​ជា​អ័រម៉ូន​អ៊ឹស្ត្រូសែន​មក​ពី​រុក្ខជាតិ។ (Phytoestrogens) ដូច្នេះហើយ ចំពោះ​មនុស្ស​មិន​មាន​ការ​ស្រាវជ្រាវ​ណាមួយ​ដែល​បង្ហាញ​ថា​ វា​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​នោះ​ទេ។ ម្យ៉ាងវិញទៀត ការសិក្សាមួយចំនួនបានរកឃើញថា ប្រសិនបើ​យក​ក្នុង​បរិមាណ​ច្រើន ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​ផងដែរ និង​សម្រាប់អ្នកជំងឺមហារីកសុដន់ បរិភោគ​សណ្ដែក​សៀង វា​មាន​និន្នាការ​កាត់​បន្ថយ​អត្រាស្លាប់ដោយសារជំងឺមហារីកសុដន់។ ជាធម្មតា យោងតាមការណែនាំរបស់ FDA ឲ្យ​ទទួលទាន​សណ្តែក​សៀងពី ១៥-២៥ ក្រាមក្នុងមួយ​ថ្ងៃ ឬស្មើនឹងតៅហ៊ូប្រហែល ១-២ពែង ឬប្រហែល ១-២កែវនៃ​ទឹកដោះគោ​សណ្តែក​សៀង។ ដោយសុវត្ថិភាព ហើយកំរិតដែលបានណែនាំគឺ តៅហ៊ូប្រហែល ១-២ ពែង ឬប្រហែល ១-២ កែវនៃទឹកសណ្តែក ហានិភ័យនៃជំងឺមហារីកសុដន់ មានកត្តាជាច្រើន រួមទាំងអាយុ ហ្សែន និងទម្លាប់នៃការរស់នៅ។ ការការពារដ៏ល្អមួយគឺត្រូវពិនិត្យជាទៀងទាត់ នូវភាពមិនធម្មតានៅក្នុងខ្លួន និងសុដន់។ ប្រសិនបើអ្នករកឃើញសញ្ញាព្រមាននៃជំងឺមហារីកសុដន់ គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ទាន់​ពេល៕
2022-11-29T20:44:00+07:00
kampucheathmey.com
https://www.kampucheathmey.com/health/421761
903aa139-60b0-4dd4-96fe-71544598b4e0
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៩នាក់ ខណៈអ្នកជាសះស្បើយ៤នាក់ (Video inside)
ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៩នាក់ ខណៈជាអ្នកជាសះស្បើយ៤នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,០៨២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៩៨០នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
2022-11-29T18:36:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/267756-2022-11-29-04-36-29.html
14325105-348a-4559-a546-0f1ec178b645
សហរដ្ឋអាមេរិក៖ មនុស្ស ១៣,៨៣៦នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨១នាក់ស្លាប់ ក្នុង១ថ្ងៃ (Video inside)
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ១៣,៨៣៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៨១នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១០០,៥០៧,៩២៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,១០៤,៨៧៩នាក់ និងជាសះស្បើយឡើងវិញសរុប ៩៨.០៦លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕
2022-11-29T16:14:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/267738-2022-11-29-02-14-26.html
73bd485c-361c-405e-9650-29af6b8f0ddc
ជំងឺរាតត្បាត​ បំផ្លាញវឌ្ឍនភាពរបស់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ
របាយការណ៍ ក៏បានវាយតម្លៃភាពក្រីក្រ ក្រោមចំណងជើង «ស្តារសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពបរិយាបន្ន និងភាពធន់ជាងមុន» (Toward A More Inclusive and Resilient Cambodia) របស់ធនាគារពិភពលោក បានឲ្យដឹងថា នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ ឆ្នាំ២០១៩/២០២០ អត្រាភាពក្រីក្ររបស់កម្ពុជា បានធ្លាក់ចុះពីកម្រិត ៣៣.៨% មកនៅត្រឹម១៧.៨% ដោយជួយឲ្យប្រជាជនកម្ពុជា ជិត២លាននាក់ បានរួចផុតពីភាពក្រីក្រ។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០២០មក អត្រានេះបានកើនឡើង ២.៨ភាគរយ ដែលមានន័យថា ប្រជាជនប្រហែល ៤៦០ ០០០នាក់ បានធ្លាក់ទៅស្ថិតនៅក្រោម កម្រិតប្រាក់ចំណូល នៃភាពក្រីក្រវិញ។ ប្រភព ដដែល បន្ដថា ចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ជាទសវត្សរ៍ដែលប្រទេសកម្ពុជា ទទួលបានកំណើនសេដ្ឋកិច្ចឥតឈប់ឈរ និងការកើនឡើង នៃប្រាក់ចំណូលយ៉ាងទូលំទូលាយ។ ការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស រួមផ្សំជាមួយនឹងការផ្លាស់ប្តូរ រចនាសម្ព័ន្ធ បាននាំឲ្យមានការកើនឡើងប្រាក់ឈ្នួល និងកម្រិតជីវភាពរស់នៅកាន់តែប្រសើរ។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យ ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «កិច្ចខិតខំជំរុញឲ្យមានការផ្លាស់ប្តូរជារចនាសម្ព័ន្ធ បានជួយកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលកន្លងមក។ ប៉ុន្តែទន្ទឹមនឹងជោគជ័យគួរឲ្យកត់សម្គាល់នេះ គ្រួសារជាច្រើនស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះនៅឡើយ ដោយសារពួកគេមិនសូវមានប្រាក់សន្សំ ឬគ្មានសំណាញ់ការពារផ្នែកសង្គម។ ត្រង់នេះមានន័យថា ជំងឺកូវីដ-១៩ បានរុញថយក្រោយវិញ នូវវឌ្ឍនភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធនឹងភាពក្រីក្រ ដោយធ្វើឱ្យប្រជាជនជាច្រើន បាត់បង់ការងារនិងប្រាក់កម្រៃ»។ របាយការណ៍នេះ លើកអនុសាសន៍ថា កម្ពុជាគួរពិចារណាលើអន្តរាគមន៍ ផ្នែកគោលនយោបាយមួយចំនួន ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ប្រកបដោយបរិយាបន្ន និងធន់ជាងមុន ពីការប៉ះទង្គិចរបស់ជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ចដែលមានមកជាមួយវា។ អន្តរាគមន៍ទាំងនោះ អាចរួមមាន ការផ្ទេរសាច់ប្រាក់តាមគោលដៅកំណត់ វិធានការពង្រឹងកិច្ចគាំពារសង្គម និងការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ ជាដើម៕
2022-11-29T15:39:00+07:00
dap-news.com
https://dap-news.com/national/2022/11/29/295843/
e6e4e9c3-dee1-4f71-8e3a-ab3ebb397197
រដ្ឋាភិបាលចំណាយថវិកា ជាង១០០លានដុល្លារ សម្រាប់សាងសង់ស្ពានឆ្លងទន្លេមេគង្គ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សម្រាប់គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ ទៅផ្លូវជាតិលេខ៦០B រវាងក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ ចំណាយថវិកា ជាង១០០លានដុល្លារ។ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី១ នៃគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គត្រង់ខេត្តក្រចេះ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង តំណាងក្រុមហ៊ុនសំណង់សៀងហៃ (SCG) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ១)ណែនាំសមាសភាពក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ទៅកាន់ក្រុមការងារបច្ចេកទេសក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដើម្បីអនុញ្ញាតឱ្យក្រុមការងារទាំងអស់បង្កើតទំនាក់ទំនង និងសហការបានរលូនប្រកបដោយប្រសិទ្ធភាព ២)ធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងសាងសង់ស្ពានទន្លេឆ្លងមេគង្គ ត្រង់ខេត្តក្រចេះ និងផ្លូវតភ្ជាប់ដោយតំណាងក្រុមហ៊ុនសាងសង់ ៣)បំណែងចែកក្រុមការងារបណ្តោះអាសន្នសម្រាប់ដោះស្រាយការងារបន្ទាន់ ការរៀបចំឯកសារផ្សេងៗ និងការស្វែងរកទីតាំងសមស្របសម្រាប់ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនាពេលឆាប់ៗខាងមុខនេះ។ សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដោយក្នុងនោះត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង១៦,២០គីឡូម៉ែត្រ គ្រោងនឹងបើកការដ្ឋាននាពេលឆាប់ៗខាងមុខ ដែលគម្រោងនេះនឹងចំណាយថវិកាសរុបប្រមាណ ១១១,៩៨លានដុល្លារសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕
2022-11-29T09:37:53+07:00
kbnnews.com
https://kbn.news/archives/281718
ea0ea9c8-240a-49f9-aa01-a2d8a51c7b8a
រដ្ឋមន្ត្រីទេសចរណ៍៖ ដំណាក់កាលស្ដារវិស័យទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ១៩ គឺមានតែគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍
ភ្នំពេញ៖ នៅក្នុងការរៀបចំសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេនៅលើពិភពលោក និងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុនាពេលខាងមុខនេះ កម្ពុជា នឹងនាំប្រតិភូអន្តរជាតិជាង ១២០នាក់ ទៅទស្សន​កិច្ចនៅគោលដៅទេសចរណ៍តំបន់ឆ្នេរសំខាន់ៗ ដែលការរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិនេះ នឹងនាំទៅកាន់គោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍មួយចំនួន នៅតំបន់ឆ្នេរ សមុទ្រកម្ពុជា ដើម្បីបង្អួតគោលដៅទេសចរណ៍កម្រិតខ្ពស់របស់ប្រទេសកម្ពុជា និងផ្សព្វផ្សាយទៅកាន់ពិភពលោក។ សន្និបាតឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក នឹងធ្វើឡើងចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ អមជាមួយពិធីបុណ្យសមុទ្រនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលគ្រោងនឹងទទួលប្រតិភូអន្តរជាតិសរុបជាង១២០នាក់នៅទូទាំងពិភពលោក។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន នៅក្នុងកិច្ចប្រជុំត្រៀមកម្មវិធីនេះ បានជំរុញក្រុមការងារបច្ចេក​ទេសត្រូវរៀបចំឱ្យមានទស្សនកិច្ច ទៅកាន់គោលដៅទេសចរណ៍ប្រណីតនៅតាមគោលដៅឆ្នេរសមុទ្រ កោះ និង សហគមន៍អេកូទេសចរណ៍។ ឯកឧត្តម លើកឡើងថា «ក្នុងដំណាក់កាលស្ដារវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ១៩ គឺមានតែគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍នេះទេ ដែលដើរតួសំខាន់ក្នុងការទាក់ទាញ និងទទួលភ្ញៀវទេសចរបានច្រើន»។ ឯកឧត្តម ថោង ខុន បានប្រសាសន៍ថា ប្រសិនបើក្លិបឆ្នេរនេះផ្សព្វផ្សាយពីគោលដៅទេសចរណ៍ទៅកាន់ភ្ញៀវទេសចរ នោះនឹងជួយបង្កើនការចូលមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនទៀត ពោលគឺឱកាសនេះ គឺជាឱកាសពិសេស សម្រាប់វិស័យទេសចរណ៍កម្ពុជា។ បើតាមមន្រ្តីក្រសួងទេសចរណ៍ គោលដៅសំខាន់ៗដែលគ្រោងនឹងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិខាងលើ រួមមានដូចជា កោះរ៉ុង កោះឋានសួគ៌ កោះសង្សារ កោះក្របី កោះឫស្សី សហគមន៍អេកូទេសចរណ៍ពាមក្រសោប នៅខេត្តកោះកុង ក៏ដូចជាឆ្នេរសមុទ្រនានានៅខេត្តព្រះសីហនុ។ ប្រតិភូដែលនឹងចូលរួម មានមកពីប្រទេសវៀតណាម ថៃ ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ារ៉ុក កូតឌីវ័រ ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា និងប្រទេសក្នុងតំបន់សមុទ្រការីបង់ (Caribbean Sea)៕
2022-11-29T08:55:44+07:00
cen.com.kh
https://cen.com.kh/archives/579530.html
be727838-84a8-4c19-beaa-f2e5610e789d
អង្គការសុខភាពពិភពលោកប្រកាសប្តូរឈ្មោះជំងឺអុតស្វា (Monkeypox) ជាផ្លូវការ ទៅជា mpox ដើម្បីជៀសវៀងការអើសអើង (Video inside)
អង្គការសុខភាពពិភពលោកបានប្រកាសកាលពីថ្ងៃចន្ទនេះថា ជំងឺអុតស្វា (Monkeypox) នឹងត្រូវប្តូរឈ្មោះទៅជាភាសាអង់គ្លេសថា mpox ក្នុងគោលបំណងដើម្បីជៀសវាងការមាក់ងាយ ដែលកើតចេញពីឈ្មោះដែលមានស្រាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ជំងឺអុតស្វា ឬ Monkeypox ត្រូវបានគេដាក់ឈ្មោះបែបនេះ ដោយសារតែជំងឺនេះត្រូវបានគេកំណត់អត្តសញ្ញាណដំបូង នៅក្នុងសត្វស្វាដែលត្រូវបានគេរក្សាទុកសម្រាប់ការស្រាវជ្រាវ នៅប្រទេសដាណឺម៉ាកក្នុងឆ្នាំ១៩៥៨ ប៉ុន្តែជំងឺនេះក៏ត្រូវបានគេរកឃើញនៅលើសត្វមួយចំនួនទៀតផងដែរ ដែលភាគច្រើននៅលើសត្វកកេរ។ ទីភ្នាក់ងារ​សុខភាព​របស់​អង្គការ​សហ​ប្រជាជាតិ ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា «បន្ទាប់ពីមានការពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយអ្នកជំនាញពិភពលោក WHO នឹងចាប់ផ្តើមប្រើពាក្យដែលពេញចិត្តថ្មីគឺ mpox ជាពាក្យមានន័យដូចសម្រាប់ជំងឺអុតស្វា (Monkeypox)។ ឈ្មោះទាំងពីរនឹងត្រូវបានប្រើក្នុងពេលដំណាលគ្នាសម្រាប់រយៈពេលមួយឆ្នាំ ខណៈពេលដែលឈ្មោះ Monkeypox នឹងត្រូវបានលុបចោលជាដំណាក់កាល។ អង្គការសុខភាពពិភពលោក នឹងទទួលយកពាក្យ mpox នៅក្នុងការទំនាក់ទំនងរបស់ខ្លួន ហើយលើកទឹកចិត្តអ្នកផ្សេងទៀតឱ្យអនុវត្តតាមអនុសាសន៍ទាំងនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលកំពុងបន្តនៃឈ្មោះបច្ចុប្បន្ន។ គួរបញ្ជាក់ថា ជំងឺនេះត្រូវបានរកឃើញជាលើកដំបូងលើមនុស្សក្នុងឆ្នាំ១៩៧០ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយមានការរីករាលដាលក្នុងចំណោមមនុស្សចាប់តាំងពីពេលនោះមក ដោយត្រូវបានកំណត់ជាជំងឺឆ្លងនៅប្រទេសមួយចំនួននៅអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាល៕
2022-11-29T02:46:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/267715-2022-11-28-12-46-24.html
e785cdc1-5a8f-4a53-b438-fd4b99f59baf
រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យពិគ្រោះ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងឃុំព្រែកតានង់ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម
រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិន និងលោកស្រី ទេព រង្ស៊ី ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំក្រុមគ្រូពេទ្យចុះទៅជួយពិនិត្យព្យាបាលជំងឺ និងចែកជូនវែនតា ម្ញូប ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងឃុំព្រែកតានង់ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម។ លោក សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា ក្នុងរយៈពេលកន្លងមកនេះ ក្រុមគ្រូពេទ្យបានចុះជួយធ្វើការពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ។ លោកថា សកម្មភាពការងារមនុស្សធម៍នាឱកាសនេះ សបញ្ជាក់នូវការយកចិត្តទុកដាក់គិតគូរ ពីសណាក់រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកស្រី លើបញ្ហាសុខទុក្ខ សុខមាលភាពរបស់ បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ ទាំងអដ់ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។ សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បានបន្តកិច្ចការងារជាថ្មីនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ នៅឃុំពង្រ និង ថ្ងៃទី១៦ ខែតុលា នៅឃុំល្វេ ដោយបានធ្វើការពិនិត្យព្យាបាលជំងឺទូទៅ បាន៨៨៨នាក់ ពិនិត្យដកធ្មេញ បាន១០៥នាក់ ពិនិត្យវាស់ភ្នែក ជូនវែនតា ចំនួន២០៥នាក់ សរុបជារួមទាំង២ ឃុំ បានចំនួន១ ២៨០នាក់។ រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលចុះមកនាពឹលនេះ មិនមែនជំនួស ពេទ្យបង្អែកស្រុក និងឃុំនោះទេ គ្រាន់តែ ចុះមកជួយពិនិត្យ ព្យាបាល និងផ្តល់ថ្នាំ ជូនតែបើសិនជាបងប្អូន មានជំងឺធ្ងន់មិនអាចធ្វើដំណើរទៅមន្ទីរខេត្តបានទេ គឺត្រូវទាក់ទងអាជ្ញាធរ ដែនដី ដើម្បីអោយពេទ្យបង្អែកស្រុកកោះសូទិន ដែលមាន ឡានពេទ្យប្រចាំការចំនួន ២ គ្រឿង អាចដឹកទៅកាន់មន្ទីរពេទ្យបាន ហើយក្រុមការងារឃុំក៏ជួយជាថវិកាខ្លះៗ ដើម្បីព្យាបាលជំងឺផងដែរ។ លោករដ្ឋមន្រ្តី បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពអោយបានល្អ បើយើងមិនថែរក្សាបានល្អនោះទេ មេរោគនឹងចូលក្នុងខ្លួន បង្កជាជំងឺផ្សេងៗ។ ជាមួយនេះត្រូវអប់រំក្មេងៗ ឲ្យលាងដៃ បានស្អាតមុនញាំ នំ ចំណី និងអាហារផ្សេងៗ ពិសេសរក្សាអនាម័យសុខភាព មាត់ធ្មញ ដោយត្រូវធ្វើការដុះសម្អាតជាប្រចាំ បើមិនបានដុះសម្អាតទេ គួរ បៀបទឹកអំបិល ព្រឹក ម្តង ល្ងាចមួយដង ព្រោះវាមានសារប្រយោជន៍សម្រាប់សុខភាព មាត់ធ្មេញ បើយើងមានសុខភាពល្អហើយ គឺអាចបំពេញការងារ និងប្រកបរបររកស៊ី បានដោយរលូន។ ឆ្លៀតក្នុងកាសនេះដែរ រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានអរគុណដល់លោក សៅ សំបូរ រួមជាមួយ ក្រុមកាងារគ្រូពេទ្យ និងនិសិ្សតគិលាននុបដ្ឋាក ដែលតែងតែបានចូលរួមគ្រប់ពេល ដោយស្មគ្រ័ចិត្ត ក្នុងការពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន។ គួររំលឹកដែរថា យុទ្ធនាការចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន ចាប់ផ្តើមឡើងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ដែលមានក្រុមគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ចំនួន៥៨នាក់ ក្នុងនេះ១៣ នាក់ មានវត្តមានជាប្រចាំគឺ វេជ្ជបណ្ឌិត ទន្តបណ្ឌិត គ្រូពេទ្យ ទន្តគិលាននុបដ្ឋាក និងនិស្សិត ទន្តគិលាន ចំនួន៤នាក់។ រីឯ៤០នាក់ទៀត ជាគិលានុបដ្ឋាកយិកា ឆ្មប នៅមន្ទីរពេទ្យស្រុកកោះសូទិន មណ្ឌលសុខភាពទាំង ៧ និងបុគ្គលិកការិយាល័យ សុខាភិបាលស្រុកកោះសូទិន។ កម្មវិធីនៃការផ្តល់សេវា នាឱកាសនេះ រួមមាន ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅ មនុស្សចាស់ និងកុមារ ពិនិត្យជំងឺធ្មេញ ពិសេសដកធ្មេញ វាស់ភ្នែក ផ្តល់ជូនវ៉ែនតា ម្ញូប មើលជិត និងមើលឆ្ងាយ ដល់ចាស់ៗ ថែមទៀតផងដែរ។ សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានចុះពិនិត្យព្យាបាលជំងឺត្រូវរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជូនជាថវិកា សម្រាប់ការងារធ្វើក្នុង ១ ឃុំ ១ លានរៀល សរុប ៨ ឃុំ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។ ក្នុងឱកាសនេះដែរ លោក ឡុង សេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងលោកស្រី បានផ្តល់នូវថ្នាំវីតាមីន Omega -3 ចំនួន ២០ កំប៉ុង សម្រាប់ចែកជូនប្រជាពលរដ្ឋ មកពិនិត្យព្យាបាលជំងឺ។ ជាមួយគ្នានេះដែរ លោកស្រី ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយស ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ សម្រាប់បំពេញការងារ ក្នុង១ ឃុំ១ លានរៀល សរុប ៨ ឃុំ អស់ចំនួន៨លានរៀល។ ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែរ រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវសាស្រ្តចារ្យឱសថបណ្ឌិត ខៀវ ទេពរង្ស៊ីកាញារីទ្ធ ប្រធានកិត្តិយសនៃសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារចុះមូលដ្ឋានស្រុកកោះសូទិន បានអញ្ជើញជួបសំណេះសំណាល និងចែកជូននូវអំណោយដល់កុមារកំព្រា អាយុក្រោម១៣ ឆ្នាំចុះ នៅក្នុងឃុំព្រែកតានង់ ខេត្តកំពង់ចាម។ តាមរបាយការណ៍លើកឡើងរបស់ ជា ឡៃហេង មេឃុំ ព្រែកតានង់ បានលើកឡើងពីសភាពការណ៍រួមទូទាំងឃុំ មានលក្ខណៈល្អប្រដើរ។ ឃុំព្រែកតានង់ មានប្រជាពលរដ្ឋ ចំនួន៣,០២៩គ្រួសារ ស្មើចំនួនមនុស្ស១០,៧០៦ នាក់ ស្រី ៥,៥២៧នាក់។ កុមារកំព្រាអាយុ១៣ ឆ្នាំចុះ សរុបចំនួន ១៧៦ នាក់ ស្រី៨៣នាក់ ។ ដោយឡែកកុមារកំព្រាចំនួន ៦៩ នាក់ ក្នុងនោះស្រី៣០ នាក់ ត្រូវបានទទួល បានអំណោយពីរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ។ រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើពីប្រមុខថ្នាក់ដឹកនាំ រដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជូនចំពោះ អាជ្ញាធរដែនដី មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំ ព្រែកតានង់ ក៏ដូចជានៅទូទាំងស្រុក កោះសូទិន ខេត្តកំពង់ចាម ជាពិសេសការនឹករលឹកគិតគួរពីទុក្ខ និងការរស់នៅរបស់ក្មួយៗ ចៅៗ ជាកុមារកំព្រា ទាំងអស់នាពេលនេះ។ រដ្ឋមន្រ្តី បានផ្តល់នូវមតិយោបល់ល្អៗមួយចំនួនដល់ ក្មួយៗ ចៅៗ កុមារកំព្រា ត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ឲ្យបានពូកែ មានចំណេះដឹង គោរពវិន័យសាលា និងស្តាប់គ្រូពន្យល់ណែនាំ ទើបការសិក្សាទទួលបានលទ្ធផល និងជោគជ័យ។ លោកបានជម្រាបជូនដែរថា បច្ចុប្បន្ន ថ្នាក់នាំ អ្នកជំនួញធំៗ យើងមួយចំនួន ក៏ជាកូនកំព្រាឪពុក ម្តាយ ផងដែរ តែដោយសារពួកគាត់ប្រឹងប្រែងសិក្សារៀនសូត្រ និងប្រឹងប្រែងប្រកបរបររកស៊ីបំពេញកិច្ចការងារ ទើបធ្វើឲ្យមាន មុខមាត់ កិត្តយស ក្នុងសង្គម មានជីវភាពធូរ ហើយមានខ្លះទៀតជាកូនកំព្រា បានក្លាយឧកញ៉ា មានប្រាក់រាប់លានដុល្លាថែមទៀតផង។ អំណោយដែលរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកស្រី ចែកជូនដល់ កុមារកំព្រាទាំង៦៩ នាក់នាពេលនេះ គឺក្នុងម្នាក់ៗ ទទួលបាន៖ មីជាតិ១កេស, ទឹកត្រី ២ដប, ទឹកស៊ីអ៊ីវ ២ដប, ស្ករស១គីឡូក្រាម, ប៊ីចេង ០,២៥ក្រាម, អំបិល ១គីឡូក្រាម, សៀវភៅ ១២០ទំព័រ ៣ក្បាល, ប៊ិច ២ដើម, អង្ករ០១បេ ថវិកា២០,០០០រៀល។ ដោយឡែក សម្រាប់ឃុំព្រែកតានង់ ១ លានរៀល ប្រធានភូមិ ទាំង ១៣ ក្នុងម្នាក់ ៥ ម៉ឺនរៀល៕
2022-11-29T00:08:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/267691-2022-11-28-10-08-09.html
5de68da0-6902-4514-8c18-54881e88db17
World Bank: ជំងឺរាតត្បាតបំផ្លាញវឌ្ឍនភាពរបស់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ (Video inside)
របាយការណ៍មួយ ដែលចេញផ្សាយដោយធនាគារពិភពលោក (World Bank) បានបង្ហាញថា អត្រាភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះបានសឹងតែពាក់កណ្តាល ក្នុងចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៩ ប៉ុន្តែដោយការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឲ្យអត្រាភាពក្រីក្រនេះ បានកើនឡើងវិញក្នុងពេលថ្មីៗនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ របាយការណ៍វាយតម្លៃភាពក្រីក្រក្រោមចំណងជើង (Toward A More Inclusive and Resilient Cambodia) របស់ធនាគារពិភពលោកបានឲ្យដឹងថា នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ២០១៩/២០២០ អត្រាភាពក្រីក្ររបស់កម្ពុជា បានធ្លាក់ចុះពីកម្រិត ៣៣.៨% មកនៅត្រឹម១៧.៨% ដោយជួយឲ្យប្រជាជនកម្ពុជា ជិត២លាននាក់បានរួចផុតពីភាពក្រីក្រ។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០២០មក អត្រានេះបានកើនឡើង ២.៨ភាគរយ ដែលមានន័យថា ប្រជាជនប្រហែល ៤៦០ ០០០នាក់ បានធ្លាក់ទៅស្ថិតនៅក្រោមកម្រិតប្រាក់ចំណូល នៃភាពក្រីក្រវិញ។ ចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ជាទសវត្សរ៍ដែលប្រទេសកម្ពុជា ទទួលបានកំណើនសេដ្ឋកិច្ចឥតឈប់ឈរ និងការកើនឡើងនៃប្រាក់ចំណូលយ៉ាងទូលំទូលាយ។ ការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស រួមផ្សំជាមួយនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធ បាននាំឲ្យមានការកើនឡើងប្រាក់ឈ្នួល និងកម្រិតជីវភាពរស់នៅកាន់តែប្រសើរ។ របាយការណ៍បានរកឃើញថា ការកើនឡើងប្រាក់ចំណូលមិនមែនកសិកម្ម ជាឧទាហរណ៍ នៅក្នុងវិស័យទេសចរណ៍ កាត់ដេរ និងសំណង់ មានចំណែកធំក្នុងការកាត់បន្ថយភាពក្រីក្រ។ កំណើនដែលនាំមុខ ដោយពាណិជ្ជកម្ម និងការវិនិយោគ បានជួយទ្រទ្រង់ដល់ការផ្លាស់ប្តូរជារចនាសម្ព័ន្ធឆ្ពោះ ទៅរកវិស័យមានផលិតភាពកាន់តែខ្ពស់ ជួយបង្កើតបានការងារដែលមានប្រាក់ខែ កាន់តែប្រសើរនៅក្នុង ផ្នែកផលិតកម្មនិងផ្នែកសេវាកម្ម។ កម្មករមានលទ្ធភាពផ្លាស់ ចេញពីវិស័យកសិកម្មដែលមានប្រាក់កម្រៃទាប ទៅធ្វើការនៅតាមវិស័យ ដែលមានប្រាក់កម្រៃខ្ពស់ជាង និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។ ទន្ទឹមគ្នានេះដែរ លក្ខខណ្ឌជីវភាព និងលទ្ធភាពទទួលបានសេវាមូលដ្ឋាន មានដូចជា អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត អនាម័យ សុខភាព និងការអប់រំជាដើម មានភាពប្រសើរឡើង សម្រាប់មួយភាគធំ នៅក្នុងចំណោមប្រជាជនទូទៅ។ ការកែលម្អនៃស្ថានភាពនេះ បានធ្វើឲ្យគម្លាតរវាងស្តង់ដាជីវភាពរបស់គ្រួសារ នៅទីជនបទ និងនៅទីប្រជុំជន រួមតូចជាងមុន។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យ ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា ។ របាយការណ៍នេះ លើកអនុសាសន៍ថា កម្ពុជាគួរពិចារណាលើអន្តរាគមន៍ ផ្នែកគោលនយោបាយមួយចំនួន ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ប្រកបដោយបរិយាបន្ន និងធន់ជាងមុន ពីការប៉ះទង្គិចរបស់ជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ចដែលមានមកជាមួយវា។ អន្តរាគមន៍ទាំងនោះ អាចរួមមាន ការផ្ទេរសាច់ប្រាក់តាមគោលដៅកំណត់ វិធានការពង្រឹងកិច្ចគាំពារសង្គម និងការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ ជាដើម៕
2022-11-28T22:25:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/267660-2022-11-28-08-25-25.html
02c5a26a-a71e-4f2e-905a-494cbdcb3da6
TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១០នាក់ ខណៈអ្នកជាសះស្បើយ៥នាក់ (Video inside)
ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១០នាក់ ខណៈជាអ្នកជាសះស្បើយ៥នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,០៧៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៩៧៦នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
2022-11-28T18:28:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/267636-2022-11-28-04-28-20.html
deec360a-6361-4804-a8c6-6a9b5754d6cc
សហរដ្ឋអាមេរិក៖ មនុស្ស ៦,០៩៨នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤នាក់ស្លាប់ ក្នុង១ថ្ងៃ (Video inside)
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៦,០៩៨នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១០០,៤៦៥,០៨៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,១០៤,៧៥៥នាក់ និងជាសះស្បើយឡើងវិញសរុប ៩៨.០២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕
2022-11-28T16:25:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/267614-2022-11-28-02-25-13.html
cbdff883-3528-4d9f-b67d-2b3bd340684c
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ(TYDA) ចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាជន ក្នុងសហគមន៍ក្រីក្រ នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាល ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានចុះព្យាបាលបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តសហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម។ លោកស្រី បានបញ្ជាក់ថា នេះជាសកម្មភាពថ្មីក្នុងការចុះពិនិត្យព្យាបាលដល់ប្រជាជនក្នុងសហគមន៍ក្រីក្រជាយរាជធានីភ្នំពេញ ដែលពីមុនមកសកម្មភាពនេះ ជាសកម្មភាពចុះអប់រំសុខភាពតាមខ្នងផ្ទះដល់សហគមន៍ ហើយនេះជាលើកទី៣ ហើយដែលចុះព្យាបាលដល់សហគមន៍ក្រីក្រ ដើម្បីបង្ខិតការផ្តល់សេវាសុខភាពជូនដល់ប្រជាជនដែលនៅក្នុងតំបន់សហគមន៍ក្រីក្រ ។ សូមបញ្ជាក់ថា តាមរបាយការណ៍បានឲ្យដឹងថា ក្រុមការងារគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA បានព្យាបាលអ្នកជំងឺចំនួន១៣៩៥ នាក់ ក្នុងនោះករណីបញ្ជូនមកព្យាបាលបន្តមានចំនួន៥៩ ករណី៕
2022-11-28T16:15:00+07:00
dap-news.com
https://dap-news.com/national/2022/11/28/295644/
3d0ef399-81c7-402a-a2be-ba727669775e
ក្រសួងសុខាភិបាល៖ ការដឹកជញ្ជូនអ្នកជំងឺដើម្បីសង្គ្រោះបន្ទាន់ និងការដឹកសពទៅលំនៅដ្ឋាន ដោយគ្រោះថ្នាក់ចរាចរណ៍ មិនត្រូវគិតថ្លៃសេវាឡើយ
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់អភិបាលរាជធានីខេត្តទាំងអស់ ឱ្យយកចិត្តទុកដាក់ណែនាំពង្រឹង សេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវាដឹកអ្នករ បួសដោយគ្រោះថ្នាក់ចរាចរណ៍ និងដឹកសព ដែលមិនតម្រូវឲ្យបង់ថ្លៃឡើយ។ យោងលិខិតក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងធ្លាប់បានធ្វើការណែនាំ ករណីរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា និងរួមទាំងរថយន្តដឹកសព [ស្លាប់ក្នុងមន្ទីរពេទ្យ ឬដោយគ្រោះថ្នាក់ចរាចរណ៍] ដឹកពីមន្ទីរពេទ្យ ឬកន្លែងគ្រោះថ្នាក់ចរាចរណ៍ទៅកាន់លំនៅដ្ឋានសព។ ក្រសួងបន្តថា កន្លងមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ក៏បានធ្វើការណែនាំដល់មន្ទីរពេទ្យ មណ្ឌលសុខភាព ដើម្បីសហការគ្នា ពង្រឹងសេវារថយន្តសង្គ្រោះបន្ទាន់ ជាពិសេសសម្រាប់អ្នករងគ្រោះថ្នាក់ចរាចរណ៍ បាក់បែកឆ្អឹង ហូរឈាម ឬសន្លប់ត្រូវការសង្គ្រោះអាយុជីវិត ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍៕
2022-11-28T13:11:58+07:00
kbnnews.com
https://kbn.news/archives/281661
a0863aa7-9ce8-4c73-81ce-44d5b313567d
ជំងឺរាតត្បាត បំផ្លាញវឌ្ឍនភាពរបស់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ
ភ្នំពេញ ៖ របាយការណ៍មួយដែលចេញផ្សាយដោយធនាគារពិភពលោកនៅ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បង្ហាញថា អត្រាភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះបានសឹងតែពាក់កណ្តាល ក្នុងចន្លោះឆ្នាំ ២០០៩ និង ឆ្នាំ ២០១៩ ប៉ុន្តែដោយការរាតត្បាតជំងឺ កូវីដ-១៩ បានធ្វើឱ្យអត្រា ភាពក្រីក្រនេះបានកើនឡើងវិញក្នុងពេលថ្មីៗនេះ។ របាយការណ៍វាយតម្លៃភាពក្រីក្រក្រោម ចំណងជើង “ស្តារសេដ្ឋកិច្ច កម្ពុជាឱ្យកាន់តែមានភាពបរិយាបន្ននិងភាពធន់ជាងមុន” (Toward A More Inclusive and Resilient Cambodia) របស់ធនាគារពិភពលោក បានឱ្យដឹងថា នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ ២០១៩/២០២០ អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះពីកម្រិត ៣៣,៨% មកនៅត្រឹម ១៧,៨% ដោយជួយឱ្យប្រជាជនកម្ពុជាជិត ២លាននាក់បានរួចផុតពីភាពក្រីក្រ។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០២០មក អត្រានេះ បានកើនឡើង ២,៨ភាគរយ ដែលមានន័យថា ប្រជាជនប្រហែល ៤៦០ ០០០នាក់បានធ្លាក់ទៅស្ថិតនៅក្រោមកម្រិតប្រាក់ចំណូលនៃភាពក្រីក្រវិញ។ ចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ជាទសវត្សរ៍ដែល ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច ឥតឈប់ឈរ និងការកើនឡើងនៃប្រាក់ចំណូលយ៉ាងទូលំទូលាយ។ ការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស រួមផ្សំជាមួយនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធ បាននាំឱ្យមានការកើនឡើងប្រាក់ឈ្នួល និងកម្រិតជីវភាពរស់នៅកាន់តែប្រសើរ។ របាយការណ៍បានរកឃើញថា ការកើនឡើងប្រាក់ចំណូល មិនមែនកសិកម្មជា ឧទាហរណ៍នៅក្នុងវិស័យទេសចរណ៍ កាត់ដេរ និង សំណង់ មានចំណែកធំក្នុងការ កាត់បន្ថយភាពក្រីក្រ។ កំណើនដែលនាំមុខដោយពាណិជ្ជកម្ម និងការវិនិយោគ បានជួយទ្រទ្រង់ដល់ការផ្លាស់ប្តូរជារចនាសម្ព័ន្ធឆ្ពោះទៅរកវិស័យមានផលិតភាពកាន់តែខ្ពស់ ជួយបង្កើតបាន ការងារដែលមានប្រាក់ខែកាន់តែប្រសើរនៅ ក្នុងផ្នែកផលិតកម្មនិងផ្នែកសេវាកម្ម។ កម្មករមានលទ្ធភាពផ្លាស់ចេញពីវិស័យកសិកម្មដែលមានប្រាក់កម្រៃទាប ទៅធ្វើការនៅតាមវិស័យដែលមានប្រាក់កម្រៃខ្ពស់ជាង និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។ ទន្ទឹមគ្នានេះដែរ លក្ខខណ្ឌជីវភាពនិងលទ្ធភាពទទួលបានសេវាមូលដ្ឋាន មានដូចជា អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត អនាម័យ សុខភាព និងការអប់រំជាដើម មានភាព ប្រសើរឡើងសម្រាប់មួយភាគធំនៅក្នុងចំណោម ប្រជាជនទូទៅ ។ ការកែលម្អនៃស្ថានភាពនេះបានធ្វើ ឱ្យ គម្លាតរវាងស្តង់ដាជីវភាពរបស់គ្រួសារនៅ ទីជនបទ និងនៅ ទីប្រជុំជន រួមតូចជាងមុន។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ ”កិច្ចខិតខំជំរុញឱ្យមានការផ្លាស់ប្តូជារចនាសម្ព័ន្ធ បានជួយកាត់បន្ថយភាពក្រីក្រក្នុងរយៈពេលកន្លងមក។ ប៉ុន្តែ ទន្ទឹមនឹងជោគជ័យគួរឱ្យកត់សម្គាល់នេះ គ្រួសារជាច្រើនស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះនៅឡើយ ដោយសារពួកគេមិនសូវមានប្រាក់សន្សំ ឬ គ្មានសំណាញ់ការពារផ្នែកសង្គម។ ត្រង់នេះមានន័យថា ជំងឺកូវីដ-១៩ បានរុញថយក្រោយវិញនូវវឌ្ឍនភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធនឹងភាពក្រីក្រ ដោយធ្វើឱ្យប្រជាជនជាច្រើន បាត់បង់ការងារ និងប្រាក់កម្រៃ។” របាយការណ៍នេះលើកអនុសាសន៍ថា កម្ពុជាគួរពិចារណាលើអន្តរាគមន៍ផ្នែក គោលនយោបាយមួយចំនួនដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ច ឡើងវិញប្រកបដោយបរិយាបន្ននិងធន់ជាងមុន ពីការប៉ះទង្គិចរបស់ជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ចដែលមានមកជាមួយវា។ អន្តរាគមន៍ទាំងនោះអាចរួមមាន ការផ្ទេរសាច់ប្រាក់តាមគោលដៅកំណត់ វិធានការពង្រឹងកិច្ចគាំពារសង្គម និងការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ ជាដើម៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី
2022-11-28T10:43:59+07:00
cen.com.kh
https://cen.com.kh/archives/578963.html