id stringlengths 36 36 | title stringlengths 8 2.31k | content stringlengths 4 21.7k | datetime stringdate 1478-01-28 12:00:00+0700 2025-05-08 14:01:23+0700 | domain stringclasses 9 values | url stringlengths 31 236 |
|---|---|---|---|---|---|
89752cea-31a4-46a3-a82c-4738a7cc95b8 | ខេត្តមណ្ឌលគិរី បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន៥៥នាក់ | រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៥៥នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៥៥នាក់ ភាគច្រើនជាពលរដ្ឋរស់នៅក្នុងស្រុកកោះញែក និងក្រុងសែនមនោរម្យ ហើយបច្ចុប្បន្ន ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងស្រុកកោះញែក និងពេទ្យបង្អែកខេត្តមណ្ឌលគិរី។ សូមជម្រាបថា បើតាមការស្រាវជ្រាវពីមន្រ្តីជំនាញសុខាភិបាល បានឱ្យថា មូលហេតុដែលមានករណីផ្ទុះរាលដាលជាទ្រង់ទ្រាយធំក្នុងសហគមន៍ស្រុកកោះកោះញែក គឺបណ្តាលមកពីបងប្អូនជនជាតិភាគតិចព្នង នៅទីនោះនាំគ្នាចូលរួមក្នុងពិធីបុណ្យសព ដោយក្នុងនោះមានអ្នកវិជ្ជមានកូវីដ១៩ និងនាំគ្នាបឺតស្រាពាង រួមគ្នារាប់រយនាក់ តាមបែបប្រពៃណីជនជាតិនៅទីនោះដែលខ្វះការយល់ដឹងពីជំងឺឆ្លងដ៏កាចសាហាវមួយនេះទើបធ្វើឱ្យផ្ទុះរាលដាលជាទ្រង់ទ្រាយធំបែបនេះតែម្តង៕ ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគិរី៖ | 2021-08-18T03:41:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209501-2021-08-17-13-41-57.html |
f5284378-2dfd-4a2b-8875-c4aba9c09763 | ខេត្តកំពត បន្តរកឃើញអ្នក ឆ្លងជំងឺកូវីដ១៩ ចំនួន៦នាក់ថ្មី និងជាសះស្បើយ៦១នាក់ | ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦នាក់ថ្មី និងមានករណីជាសះស្បើយ៦១នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៤២៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.២០៧នាក់ និងកំពុងសម្រាកព្យាបាល១៦២នាក់ ស្លាប់៥៧នាក់៕ | 2021-08-18T03:36:00+07:00 | dap-news.com | https://dap-news.com/national/2021/08/17/177545/ |
4021413d-01b3-42a1-be0a-90535f00aa22 | ខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកជំងឺកូវីដ ៥៧នាក់ និងជាសះស្បើយ ១០នាក់ | រដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ៥៧នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងមានអ្នកជាសះស្បើយចំនួន ១០នាក់ផងដែរ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ហើយចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ រដ្ឋបាលខេត្តបានបញ្ជាក់ថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តស្ទឹងត្រែងបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៧៦៥នាក់ ក្នុងនោះចំណោមនោះមានអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ៩នាក់, ជាសះស្បើយចំនួន ៤៩៥នាក់ ស្លាប់ចំនួន ៦នាក់ និងកំពុងព្យាបាលចំនួន ២៦៤នាក់ទៀត៕ | 2021-08-18T03:32:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209499-2021-08-17-13-32-35.html |
8349bfab-0f15-4a39-a0c2-dec2d6b2e910 | ខេត្តព្រះវិហារ បន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១០នាក់ ខណៈជាសះស្បើយចំនួន២នាក់ | រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១០នាក់បន្ថែមទៀត ភាគច្រើនរកឃើញនៅស្រុកជាំក្សាន្ត ខណៈអ្នកជំងឺ ២នាក់ បានព្យាបាលជាសះស្បើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៧ ខែសីហានេះ។ រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា អ្នកជំងឺដែលបានរកឃើញថ្មីចំនួន១០នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅវិទ្យាល័យ ជា ស៉ីម ត្បែងមានជ័យ ក្រុងព្រះវិហារ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅវិទ្យល័យជាំក្សាន្ត ស្រុកជាំក្សាន្ត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៨៥២នាក់ បានព្យាបាលជាសះស្បើយចំនួន ៥០២នាក់ ស្លាប់ចំនួន ៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣៤៧នាក់ទៀត៕ | 2021-08-18T03:30:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209498-2021-08-17-13-30-13.html |
cf43fe4c-8e0c-4cec-a5a6-fc96139a8bab | ខេត្តរតនគិរី បន្តរកឃើញអ្នកជំងឺកូវីដ ចំនួន២នាក់ និងករណីមេរោគបំប្លែងថ្មី Delta ១ករណី | រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត តាមរយៈធ្វើតេស្តរហ័ស (Rapid Test) និងករណីមេរោគបំប្លែងថ្មី Delta ចំនួន១ករណី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មានទទួលបាននៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជមានកូវីដ១៩សរុបចំនួន៨៨៦នាក់ ក្នុងនោះមានករណីអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ចំនួន១០ករណី, ព្យាបាលជាសះស្បើយ ចំនួន៦៧២នាក់ និងស្លាប់ចំនួន៧នាក់។ រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ ក្នុងករណីមានការសង្ស័យ ឬមានអាការៈក្អក, ផ្តាសាយ, ហៀរសំបោរ, ក្តៅខ្លួន សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងទូរស័ព្ទលេខ៖ 097 595 77 88/ 092 121 383/ 097 775 12 12៕ | 2021-08-18T03:27:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209497-2021-08-17-13-27-46.html |
536fe1c0-41de-428c-bd6b-93e9f0e8b52a | កូវីដ១៩៖ ខេត្តកោះកុង រកឃើញករណីឆ្លងថ្មី១១នាក់ ជាសះស្បើយ ១៤នាក់ និងស្លាប់ម្នាក់ | ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១១នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន១៤នាក់ និងស្លាប់ម្នាក់ ។ | 2021-08-18T03:19:00+07:00 | dap-news.com | https://dap-news.com/national/2021/08/17/177530/ |
197dc0df-b46c-4d21-bd59-0498d5cda08f | ខេត្តកោះកុង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១១នាក់ និងជាសះស្បើយ១៤នាក់ | រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១១នាក់ថែមទៀត និងករណីជាសះស្បើយចំនួន១៤នាក់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕ | 2021-08-18T03:10:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209493-2021-08-17-13-10-00.html |
6ddce7f0-4fbf-484f-ab6b-d1c5d1b140bf | ខេត្តស្វាយរៀង ប្រកាសរកអ្នកឆ្លងជំងឺកូវីដ ១២នាក់ ជាសះស្បើយ ២៨នាក់ និងស្លាប់ ១នាក់ | រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១២នាក់ និងជាសះស្បើយចំនួន ២៨នាក់។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ខេត្តស្វាយរៀងក៏មានអ្នកស្លាប់ដោយសារជំងឺកូវីដនេះចំនួន ១នាក់ទៀតផងដែរ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ហើយចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ប្រជាពលរដ្ឋក៏អាចទំនាក់ទំនងមកកាន់មន្ទីរសុខាភិបាលខេត្តស្វាយរៀង តាមរយៈលេខទូរស័ព្ទ 097 338 9777 ឬទំនាក់ទំនងមកកាន់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាផ្ទុកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង តាមរយៈលេខទូរស័ព្ទ 097 503 4567 / 088 783 6666។ រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩នេះមក ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៥,៣៩៥នាក់ ជាសះស្បើយចំនួន ៤,៩៨៥នាក់ ស្លាប់ចំនួន ១២៥នាក់ និងកំពុងព្យាបាលចំនួន ២៧៨នាក់ទៀត៕ | 2021-08-18T03:07:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209492-2021-08-17-13-07-35.html |
7907007c-fcfe-4d78-beba-907a274c891a | ខេត្តកំពត បន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ និងជាសះស្បើយ៦១នាក់ | រដ្ឋបាលខេត្តកំពត បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test) និងជាសះស្បើយចំនួន៦១នាក់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៧ ខែសីហានេះ។ សូមជម្រាបថា គិតមកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត មានអ្នកជំងឺកូវីដ១៩ ចំនួនសរុប ៣៤២៦នាក់ ព្យាបាលជាសះស្បើយចំនួន ៣២០៧នាក់ កំពុងសម្រាកព្យាបាលចំនួន ១៦២នាក់ និងស្លាប់ចំនួន៥៧នាក់៕ | 2021-08-18T03:05:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209491-2021-08-17-13-05-06.html |
b5d3f1f1-fe9f-4d4f-a81f-a6648f64e7ad | ខេត្តក្រចេះ បន្តរកឃើញអ្នកជំងឺកូវីដ ចំនួន១៧នាក់ និងជាសះស្បើយ១នាក់ | រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៧នាក់បន្ថែមទៀត និងអ្នកជាសះស្បើយចំនួន១នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែល Fresh News ទទួលបាននៅយប់ថ្ងៃទី១៧ ខែសីហា។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក្រចេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកទាំង១៧នាក់ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក៕ | 2021-08-18T03:00:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209490-2021-08-17-13-00-09.html |
2da72386-971b-4b8a-bae8-88136af9912e | BREAKING: បិទខ្ទប់ជាបណ្ដោះអាសន្នភូមិសាស្ដ្រ «ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង» ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដបំប្លែងថ្មី Delta ជាបន្ដបន្ទាប់ | លោក ម៉ម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នភូមិសាស្ដ្រ «ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានបិទខ្ទប់ភូមិសាស្ដ្រ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជាបណ្ដោះអាសន្នចាប់ពីវេលាម៉ោង២៣៖៥៩នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការសម្រេចថ្មី សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្ដាលមកពីមេរោគកូវីដ១៩ ប្រភេទ Delta ព្រមទាំងធានាការពារបានអាយុជីវិតប្រជាជន សុខភាពសាធារណៈ និងសន្ដិសុខសុវត្ថិភាពសង្គម»។ រដ្ឋបាលខេត្តស្ទឹងត្រែង បានកំណត់ទៀតថា ចំពោះភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តវិធានការហាមឃាត់ រឹតត្បិត ជាអាទិ៍ ទាក់ទងនឹងការធ្វើដំណើរក្នុងភូមិសាស្ដ្របិទខ្ទប់ និងការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ ការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងបំរាមគោចរអនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងវិធានការនានានៅជាធរមាន។ សូមជម្រាបថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានទទួលលទ្ធផលវិភាគសំណាក អ្នកជំងឺដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហាកន្លងទៅថ្មីនេះ ពីវិទ្យាស្ថានប៉ាស្ទ័រ ក្នុងនោះបានបញ្ជាក់ថា មានអ្នកផ្ទុកមេរោគកូវីដ-១៩ ប្រភេទថ្មី (Delta) ចំនួន៧នាក់ និងមានករណីសង្ស័យប្រភេទ Delta នេះ ចំពោះអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលសរុបមកដល់ពេលនេះ ក្នុងខេត្តស្ទឹងត្រែង មានអ្នកជំងឺកូវីដ-១៩ ដែលផ្ទុកមេរោគប្រភេទថ្មី (Delta) ចំនួន៩នាក់។ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្តស្ទឹងត្រែង សូមអំពាវនាវ និងស្នើសុំដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងពេលកន្លងមកនេះ សូមមានការប្រុងប្រយ័ត្ន ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំ។ ទន្ទឹមនោះ សូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តនូវវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្លួន និងសូមមេត្តាអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឲ្យបានតាមសេចក្តីណែនាំ និងការសម្រេចដាក់ចេញដោយក្រសួងសុខាភិបាល ថាខេត្តស្ទឹងត្រែង ជាខេត្តដែលតម្រូវឲ្យមានកាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ ចំពោះអ្នកដែលមិនអនុវត្តនូវកាតព្វកិច្ចនេះ នឹងត្រូវទទួលការពិន័យ។ ករណីចាំបាច់ ឬសង្ស័យដោយប្រការណាមួយ សូមទំនាក់ទំនងក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត តាមរយៈលេខទូរសព្ទដូចតទៅនេះ 088 636 3689 ឬ 088 877 8000 ឬ 017 788 000 ឬ 097 263 0564 ដើម្បីអនុវត្តវិធានការបច្ចេកទេសទាន់ពេលវេលា៕ | 2021-08-18T02:53:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209488-2021-08-17-12-53-55.html |
acd3cb43-8677-4365-99f3-ee46bdf85d27 | ខេត្តស្វាយរៀង ប្រកាសរកអ្នកឆ្លងជំងឺកូវីដ ១២នាក់ ជាសះស្បើយ ២៨នាក់ និងស្លាប់ ១នាក់ | រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១២នាក់ និងជាសះស្បើយចំនួន ២៨នាក់។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ខេត្តស្វាយរៀងក៏មានអ្នកស្លាប់ដោយសារជំងឺកូវីដនេះចំនួន ១នាក់ទៀតផងដែរ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ហើយចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ប្រជាពលរដ្ឋក៏អាចទំនាក់ទំនងមកកាន់មន្ទីរសុខាភិបាលខេត្តស្វាយរៀង តាមរយៈលេខទូរស័ព្ទ 097 338 9777 ឬទំនាក់ទំនងមកកាន់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាផ្ទុកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង តាមរយៈលេខទូរស័ព្ទ 097 503 4567 / 088 783 6666។ រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩នេះមក ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៥,៣៩៥នាក់ ជាសះស្បើយចំនួន ៤,៩៨៥នាក់ ស្លាប់ចំនួន ១២៥នាក់ និងកំពុងព្យាបាលចំនួន ២៧៨នាក់ទៀត៕ | 2021-08-18T02:37:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209484-2021-08-17-12-37-09.html |
3310a64c-811c-42f5-b35f-81ee1a4e2bbe | កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញករណីឆ្លងថ្មី ៨៤នាក់ និងជាសះស្បើយ២២៤នាក់ | សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៨៤៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៦៤២នាក់ និងកំពុងសម្រាកព្យាបាល១.១៤៣នាក់ ស្លាប់៦០នាក់៕ | 2021-08-18T01:56:00+07:00 | dap-news.com | https://dap-news.com/national/2021/08/17/177498/ |
cfe1715d-aa55-487a-8037-70f725b652ae | ខេត្តកំពង់ឆ្នាំង បន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៦០នាក់ | រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៦០នាក់ថ្មីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែសីហានេះ។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឱ្យបានត្រឹមត្រូវ៕ | 2021-08-18T01:14:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209473-2021-08-17-11-14-56.html |
fa51515e-43c6-4c47-81da-3c3f95a9d377 | ខេត្តបាត់ដំបង បន្តរកឃើញអ្នកជំងឺកូវីដ ចំនួន៨៤នាក់ និងជាសះស្បើយ២២៤នាក់ | រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៨៤នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន២២៤នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១៧ ខែសីហានេះ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ រួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ។ ចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ សូមជម្រាបថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤,៨៤៥នាក់ ព្យាបាលជាសះស្បើយចំនួន ៣,៦៤៨នាក់ ស្លាប់ចំនួន៦០នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១,១៤៣នាក់ទៀត៕ | 2021-08-18T01:12:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209472-2021-08-17-11-12-12.html |
8291ace2-37e1-4a67-b2d2-e681f8601a74 | សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្តល់ថវិកា១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (Video inside) | សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ជួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបការលំបាកដោយសារមេរោគកូវីដ១៩។ កាកបាទក្រហមកម្ពុជា ក្រៅតែពីកិច្ចប្រឹងប្រែងជួយរាល់ការលំបាករបស់ប្រជាពលរដ្ឋកម្ពុជាហើយនោះ ក៏តែងបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ ជាមួយប្រទេសជាមិត្តទាំងនៅក្នុងតំបន់ និងលើពិភពលោក ដើម្បីរួមចំណែកជួយដោះស្រាយទុក្ខលំបាករបស់មនុស្សជាតិពេលជួបនូវគ្រោះអាសន្នផ្សេងៗ។ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាលពីខែកក្កដា ឆ្នាំ២០២១កន្លងទៅ ក៏បានផ្តល់ថវិកា១០ម៉ឺនដុល្លារ ជូនទៅកាកបាទក្រហមវៀតណាម ដើម្បីជួយដោះស្រាយការលំបាកប្រជាពលរដ្ឋវៀតណាម រងគ្រោះដោយជំងឺកូវីដ១៩ផងដែរ។ តាមរយៈសកម្មភាពទាំងនេះ គឺបានស្តែងឱ្យឃើញនូវសមានចិត្ត និងទឹកចិត្តប្រកបដោយមេត្តាធម៌របស់សមាគមន៍ជាតិកាកបាទក្រហមកម្ពុជា ជាមួយមនុស្សជាតិទាំងអស់នៅលើពិភពលោក ដើម្បីរំលែកការលំបាកទាំងឡាយ៕ | 2021-08-18T00:32:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209465-2021-08-17-10-32-39.html |
578bdbd4-0a12-4191-8b79-f7a8f2f1b586 | ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំដើម្បីរិះរកគ្រប់មធ្យោបាយប្រយុទ្ធទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី Delta | ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង ក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងរិះរកគ្រប់មធ្យោបាយ ដើម្បីឈានទៅរកការកាត់ផ្តាច់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)។ កិច្ចប្រជុំនេះ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពី ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរទាំង១៤ខណ្ឌផងដែរ។ ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង ក្នុងរយៈពេលកន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាអនុគណៈកម្មការ នៃគ.អ.ក. និងអង្គភាពពាក់ព័ន្ធ ស្របតាមអភិក្រម រកឃើញឆាប់រហ័ស គ្រប់គ្រងបានលឿន និងការកាត់ផ្ដាច់ខ្សែច្រវាក់ការឆ្លងរាលដាលបានទាន់ពេលវេលា។ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមទីតាំងមណ្ឌលចត្តាឡីស័ក សម្រាប់ទទួលពលករមកពីព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម ចំនួន២ទីតាំងបន្ថែមទៀត រួមមាន ទី១៖ អនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ មានចំនួន២៥០ គ្រែ និងទី២៖ វិទ្យាល័យ ជាស៊ីម ឈូកវ៉ា មានចំនួន ៣០០គ្រែ សរុបទីតាំងទាំងពីរនេះ មានលទ្ធភាពទទួលអ្នកចត្តាឡីស័កចំនួន ៥៥០គ្រែ/នាក់។ ត្រៀមមណ្ឌលព្យាបាលសម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា (Delta) ដែលមាន សមត្ថភាពទទូលជំងឺជាង ១,៤០០គ្រែ ដោយកំណត់យកមណ្ឌលព្យាបាលក្ខវីដ-១៩ សែនសុខ២ (ព្រីមៀសែនសុខ) ក្នុងនោះ គ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ មានចំនួន១៣៥០គ្រែ នឹងគ្រែសង្គ្រោះបន្ទាន់ មានចំនួន ៨៨គ្រែ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំនោះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងទាំងអស់ អាជ្ញាធរខណ្ឌទាំង១៤ និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ រហូតមានការថយចុះ។ តែចុងក្រោយនេះ ក៏មានប្រភេទដែលតារីករាលដាលបន្ត ដែលជំរុញឲ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបន្ថែមទៀត។ ដូច្នេះហើយទើបមានកិច្ចប្រជុំនាឱកាសនេះ ដើម្បីរិះរកគ្រប់មធ្យោបាយ ដើម្បីឈានទៅរកការកាត់ផ្តាច់អោយបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)។ សូមជម្រាបថា សម្រាប់មូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ ដែលត្រូវបានរកឃើញផ្ទុកមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ចំនួន១១១នាក់ ដោយបែងចែកជា ៣ករណី ក្នុងនោះ ករណីនាំចូលដែលតា (Delta) លើអ្នកដំណើរតាមជើងហោះហើរ ករណីរកឃើញដែលតា (Delta) នៅតាមមន្ទីរពេទ្យ និងករណីរកឃើញដលតា (Delta) នៅក្នុងសហគមន៍៕ | 2021-08-18T00:30:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209464-2021-08-17-10-30-49.html |
ca6cc75e-811c-413c-b6b5-59378ed173c4 | ឧត្តមសេនីយ៍ទោ សេង ធារិន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកម្មករ និយោជិត ក្នុងក្រុងប៉ោយប៉ែត | ក្រុមគ្រូពេទ្យរថយន្តចល័តយោធភូមិភាគទី៥ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ជូនជូនកម្មករ និយោជិត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១នេះ ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនាថ្ងៃនេះ មានការដឹកនាំផ្ទាល់ពីសំណាក់ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ និងជាប្រធានគ្រប់គ្រងសន្តិសុខសណ្ដាប់ធ្នាប់គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ យោធភូមិភាគទី៥។ លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ មានការចូលរួមចាក់ដោយស្ម័គ្រចិត្តពីប្រជាពលរដ្ឋ ហើយមានកិច្ចសហការល្អ និងបង្កលក្ខណៈងាយស្រួលពីសំណាក់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលក្រុង ប្រជាពលរដ្ឋបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១នេះ។ លោកឧត្តមសេនីយ៍ ឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា ក្រុមការងារចាក់វ៉ាក់សាំងរថយន្តចល័ត កងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ បានដំណើរការចាក់ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ដោយឥតគិតថ្លៃ រួមជាមួយការចល័តទៅជិតកន្លែងរស់នៅ ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សេង ធារិន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី១ រួចរាល់ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាពិសេសវិធានការ «៣កុំ ៣កាពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។ ឆ្លើយតបទៅការផ្តល់ជូននូវវ៉ាក់សាំងដូសទី១នេះ ប្រជាពលរដ្ឋបានសម្តែងសេចក្តីត្រេកអរ រីករាយ និងរំភើបឥតឧបមា ដល់ប្រមុខរាជរដ្ឋាភិបាល និងបានសម្តែងនូវក្តីត្រេកអរក្រៃលែង ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ ពួកគេបានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងអរគុណចំពោះអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំងជូនពួកគាត់នាពេលនេះ៕ | 2021-08-17T23:53:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209459-2021-08-17-09-53-20.html |
90503f81-a8c2-4c95-9a3f-ddb1f6773bd6 | TOP NEWS: កិច្ចសម្ភាសន៍ពិសេសរវាង ឯកអគ្គរដ្ឋទូតចិន ជាមួយអគ្គនាយក Fresh News ស្តីអំពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលកូវីដ១៩ (Video inside) | ប្រទេសកម្ពុជា និងពិភពលោកទាំងមូល បាននឹងកំពុងទទួលរងនូវការរាតត្បាតយ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ ដែលរហូតមកដល់ពេលនេះគិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ នៅលើពិភពលោកមានអ្នកឆ្លងកើនដល់ជាង ២០៨លាន និងស្លាប់ជាង៤លាន ៣៨ម៉ឺននាក់ ព្រមទាំងជាសះស្បើយជាង១៨៧លាននាក់។ ទីក្រុងវូហាន ប្រទេសចិន ជាទីដំបូងគេដែលផ្ទុះឡើងជំងឺកូវីដ១៩ កាលពីចុងឆ្នាំ២០១៩។ ដូចដែលពិភពលោកបានដឹងហើយថា ចិនគឺជាប្រទេសដំបូងដែលឆ្លងជំងឺកូវីដ១៩ នៅទីក្រុងវូហាន ប៉ុន្តែអ្វីដែលសំខាន់នោះគឺចិនអាចទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់ខ្លួន។ ពាក់ព័ន្ធចំណុចនេះសូមឯកឧត្តមបង្ហាញពីភាពរឹងមាំ និងវិធានការយ៉ាងណាខ្លះរបស់រដ្ឋាភិបាល ដែលបានដាក់ចេញហើយទទួលបានជោគជ័យ ដើម្បីជាការចែករំលែកដល់បណ្តាប្រទេសផ្សេងៗទៀតដែលកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរពីមេរោគក៏កាចសាហាវនេះ។ ខ្ញុំសូមនិយាយឱ្យស្មោះត្រង់, ចិនគឺជាប្រទេសដំបូងគេ ដែលបានរាយការណ៍ពីករណីឆ្លង COVID-19។ តែនេះមិនមែនមានន័យជាស្វ័យប្រវត្តិថា វីរុសនេះមានប្រភពដើមក្នុងប្រទេសចិននោះទេ។ វាមានភស្ដុតាងកាន់តែច្រើនឡើងបង្ហាញថា ទាំងសហរដ្ឋអាមេរិក និងអឺរ៉ុបនាំគ្នាសង្ស័យរួចទៅហើយពីករណីឆ្លង COVID-19 មុននឹងចិនរាយការណ៍ និងកំណត់អត្តសញ្ញាណវីរុសនេះទៅទៀត។ វីរុសនេះមិនត្រូវបានរាយការណ៍ នៅកន្លែងណាផ្សេងទេ តែក៏មិនប្រាកដថា វាមិនមាននៅកន្លែងដទៃទៀត ឬក៏ត្រូវទម្លាក់កំហុសលើប្រទេសដែលរកឃើញវីរុសនេះមុនគេនោះដែរ។ ការស្វែងរកប្រភពដើមនៃវីរុស គឺជាកិច្ចការរបស់អ្នកវិទ្យាសាស្ត្រ ដោយមិនត្រូវឡូកឡំជាមួយរឿងនយោបាយនោះទេ។ ចិនបានទទួលជោគជ័យក្នុងការ គ្រប់គ្រងការឆ្លងរាលដាល COVID-19 ក្នុងរយៈពេលខ្លី ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19 ជាសកល។ អ្វីដែលស្ថិតនៅដំបូងគេ និងសំខាន់បំផុតនោះ គឺភាពជាមេដឹកនាំដ៏រឹងមាំ។ គណបក្សកុម្មុយនិស្ដចិន និងរដ្ឋាភិបាលចិនដែលតែងតែគិតគូរជាអាទិភាព លើសុខមាលភាពប្រជាជន បានធ្វើសកម្មភាពភ្លាមៗ ដោយប្រមូលកម្លាំងនៅទូទាំងប្រទេស ដើម្បីប្រយុទ្ធប្រឆំាងជាមួយ COVID-19។ ការកៀរគរកម្លាំងនេះធ្វើឡើងយ៉ាងហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ បានចូលរួមចំណែកក្នុងការទប់ស្កាត់ ការឆ្លងរាលដាលក្នុងរយៈពេលដ៏ខ្លី។ ប្រទេសជាច្រើននៅក្នុងតំបន់ ក្នុងនោះរួមមានទាំងកម្ពុជា ក៏បានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ផងដែរ ផ្ទុយពីវិធានការរបស់សហរដ្ឋអាមេរិកដែលគ្មានប្រសិទ្ធភាព និងចេះតែទម្លាក់កំហុសលើអ្នកដទៃ។ វិធានការដែលដាក់ចេញប្រកបដោយប្រសិទ្ធភាព គឺឈរលើមូលដ្ឋានវិទ្យាសាស្រ្ត។ ចិនបានកំណត់អត្តសញ្ញាណមុនគេបំផុត នូវលំដាប់ហ្សែននៃវីរុស COVID-19, កំណត់ពីការណែនាំនូវការព្យាបាល និងគោលការណ៍ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដែលបានដើរតួនាទីយ៉ាងខ្លាំង ក្នុងការទប់ស្កាត់ការឆ្លងរាលដាលវីរុសនេះ មកទល់នឹងសព្វថ្ងៃ។ ចិនក៏ស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលអភិវឌ្ឍវ៉ាកសាំង COVID-19 និងបានប្ដេជ្ញាចិត្តធ្វើឱ្យវ៉ាក់សាំង ក្លាយជាផលិតផលសាធារណៈសកល ដើម្បីជួយដល់បណ្ដាប្រទេសជាច្រើនដូចជាកម្ពុជា បង្កើតប្រព័ន្ធភាពសុំានៅពេលកំពុងត្រូវការវ៉ាក់សាំងជាចាំបាច់។ បន្ថែមពីលើវិធីសាស្ត្រព្យាបាល, ឱសថចិនដូចជា ថ្នាំ Lianhua Qingwen និង Huashi Baidu Granules ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុង និងនៅក្រៅប្រទេសចិន ក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ។ ការចូលរួមរបស់ប្រជាជនចិនទូទាំងប្រទេស។ បន្ទាប់ពី COVID-19 ផ្ទុះឡើងភ្លាម ប្រជាជនចិន ១.៤ពាន់លាននាក់បានបង្ហាញពីសាមគ្គីភាពយ៉ាងអស្ចារ្យ ដើម្បីយកឈ្នះលើបញ្ហាប្រឈមទាំងឡាយ។ រាប់ចាប់ពីរដ្ឋធានីដល់ទីជនបទ ប្រជាជនទាំងអស់មកពីគ្រប់ស្រទាប់វណ្ណៈ បានប្រកៀកស្មាធ្វើការរួមគ្នាបង្ហាញពីភាពប៉ិនប្រសប់ និងភាពខ្លាំងនៃកម្លាំងសាធារណៈជន ដែលធ្វើឱ្យវីរុសមិនអាចចូលមកជិត។ ចិនជាមហាអំណាចមួយដែលមានសណ្តានចិត្តធំធេងចំពោះកម្ពុជា ក្រៅពីផ្តល់ជំនួយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពានយ៉ាងអនេកដល់កម្ពុជា, ចិនបានផ្តល់ជំនួយ វ៉ាក់សាំងជាច្រើនលានដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៅកម្ពុជា។ ក្នុងន័យនេះតើឯកឧត្តម អាចបញ្ជាក់បានទេថា តើវ៉ាក់សាំង Sinopharm និង Sinovac ដែលផ្តល់ជូនកម្ពុជាមានប្រសិទ្ធិភាពប៉ុន្មានភាគរយ ក្នុងការប្រឆាំងជាមួយវីរុសបំប្លែងថ្មី Delta ហើយតើចិនមានផែនការចាក់ដូសទី៣ និងផែនការផលិតថ្នាំគ្រាប់ (សម្រាប់លេប) ដើម្បីព្យាបាលជំងឺកូវីដ១៩ឬទេ ខណៈប្រទេសមួយចំនួនបាននិងកំពុងចាក់ដូសទី៣ និងកំពុងផលិតថ្នាំគ្រាប់។ ប្រទេសចិន និងកម្ពុជាមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ដែលបានចូលរួមចំណែកកសាងទំនាក់ទំនងមិត្ត ឱ្យកាន់តែរ៉ឹងមាំដូចដែកថែប និងជឿជាក់គ្នាទៅវិញទៅមក។ ចាប់តាំងពី COVID-19 ផ្ទុះឡើង ចិន និងកម្ពុជាបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីបញ្ជាក់ពីសាមគ្គីភាពយ៉ាងរឹងមាំ... នៅពេលកម្ពុជាស្ថិតនៅក្នុងស្ថានការណ៍បន្ទាន់ រដ្ឋាភិបាលចិន និងយោធាចិនបានបញ្ជូនក្រុមអ្នកជំនាញ វេជ្ជសាស្ត្ររបស់ខ្លួនទៅកាន់កម្ពុជា ហើយចិនក៏បានក្លាយជាអ្នកផ្គត់ផ្គត់វ៉ាក់សាំងដំបូងគេបំផុតដល់កម្ពុជាផងដែរ ដោយក្នុងវ៉ាក់សាំងច្រើនជាង ២១លានដូស ត្រូវបានប្រគល់រួចរាល់ ទាំងក្រោមរូបភាពអំណោយ និងការទិញ។ ចំណែកពាក់ព័ន្ធនឹងប្រសិទ្ធភាពវ៉ាក់សាំង ប្រឆាំងវីរុសបំប្លែងថ្មី Delta បើយោងតាមលោក Zhong Nanshan បញ្ញវន្តមកពីបណ្ឌិតសភាវិស្វកម្មចិន ប្រសិទ្ធភាពនៃការ ការពាររបស់វ៉ាក់សាំងចិន ប្រឆាំងនឹងវីរុស Delta គឺ ១០០ភាគរយសម្រាប់ករណីឈឺធ្ងន់, ៧៦.៩ភាគរយ សម្រាប់ករណីមធ្យម, ៦៧.២ភាគរយសម្រាប់ករណីស្រាល និង ៦៣.២ភាគរយសម្រាប់ករណីគ្មានរោគសញ្ញា។ វាគឺជាអ្វីដែលយើងបានរៀនសូត្រនៅទីក្រុង Guangzhou កាលពីខែឧសភាកន្លងទៅ។ ជាមួយគ្នានេះ ប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងចិន ត្រូវបានបង្ហាញយ៉ាងពេញលេញ នៅក្នុងប្រទេសកម្ពុជា។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងឱកាសទទួលវ៉ាក់សាំងចិនថ្មីបន្ថែមទៀត បាននិយាយថា ទោះបីវីរុស Delta បានរាតត្បាតខ្លាំងក៏ដោយ ចំនួនករណីឆ្លងថ្មីៗនៅកម្ពុជា គឺមិនបានលោតឡើងខ្លាំងឡើយ ដែលជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា វ៉ាក់សាំងចិនមានប្រសិទ្ធភាពខ្ពស់ ប្រឆាំងនឹងវីរុសបំប្លែងថ្មីនេះ។ សម្រាប់ការចាក់វ៉ាក់សាំងដូសទី ៣ ដើម្បីជំរុញការការពារ ក្រុមអ្នកវិទ្យាសាស្រ្តមកពីប្រទេសជាច្រើនថា បានយល់ស្របគ្នាថា វាពិតជាអាចជួយ ប៉ុន្តែការចាក់ត្រូវធ្វើឡើងក្រោមបែបបទវិទ្យាសាស្រ្ត ដែលជាអ្វីកំពុងស្ថិតក្រោមការវាយតម្លៃនៅក្នុងប្រទេសចិន។ យ៉ាងណាក្តីសម្រាប់ករណីស្រាលៗ ឱសថបុរាណចិនដូចជា ថ្នាំ Lianhua Qingwen និង Huashi Baidu ត្រូវបានបញ្ជាក់ថា មានប្រសិទ្ធភាពដើម្បីទប់ទល់។ WHO ធ្លាប់បានលើកឡើងថា វីរុសកូរ៉ូណា ហើយតាមរបាយការណ៍ក៏បង្ហាញថា វីរុសកូរ៉ូណានេះអាចមាន ការឆ្លងរាលដាលនៅតាមប្រទេសច្រើន មុនត្រូវបានរកឃើញនៅក្នុងទីក្រុងវូហាន ប្រទេសចិន ហើយ WHO ក៏បានស្នើសុំឲ្យមហាអំណាចទាំងអស់ កុំយករឿង ពាក់ព័ន្ធនឹងរឿងនយោបាយ ប៉ុន្តែការអះអាងរបស់ WHO បែបនេះហាក់គ្មានប្រសិទ្ធភាព, មហាអំណាចមួយចំនួននៅតែបន្ត ទាមទារស្វែររកប្រភពដើមនៃវីរុសនេះ នៅទីក្រុងវូហាន តើទង្វើនេះបង្ហាញពីចេតនាអ្វីដែរ ? សូមឯកឧត្តមជួយពន្យល់ ! តាំងពីដើមរហូតមក ចិនបានប្រកាន់ជាប់ជានិច្ចនូវឥរិយាបថបែបវិទ្យាសាស្រ្ត ពេលចូលរួមកិច្ចសហប្រតិបត្តិការជាសកល លើការងារតាមដានរកប្រភព COVID-19 ដោយឈរលើគោលការណ៍វិទ្យាសាស្រ្ត។ ក្រុមអ្នកជំនាញ WHO ត្រូវបានអញ្ជើញមកកាន់ប្រទេសចិនដល់ទៅពីរលើក សម្រាប់ការស្រាវជ្រាវ តាមដានរកប្រភពដើមនៃវីរុស។ កាលពីខែមីនា ឆ្នាំ២០២១ WHO បានចេញជាផ្លូវការនូវរបាយការណ៍រួម រៀបចំដោយក្រុមស្រាវជ្រាវរួម WHO-ចិន ដែលបានផ្តល់ការសន្និដ្ឋានប្រកបដោយភាពត្រឹមត្រូវ មានវិជ្ជាជីវៈ និងឈរលើមូលដ្ឋានវិទ្យាសាស្រ្ត ស្តីពីការតាមដានរកប្រភពវីរុស។ មតិភាគច្រើនក្នុងសហគមន៍វិទ្យាសាស្រ្តអន្តរជាតិ បានយល់ឃើញថា វាទំនងជាមិនអាចទៅរួចទាល់តែសោះដែល COVID-19 បានលេចធ្លាយចេញមកពីមន្ទីរពិសោធន៍។ យ៉ាងណាមិញ សហរដ្ឋអាមេរិកបានប្រែក្លាយវិបត្តិជំងឺរាតត្បាតសកលនេះ ឲ្យទៅជាបញ្ហានយោបាយ ហើយព្យាយាមបង្កឲ្យមានរើសអើងចំពោះចិន តាមរយៈការប្រើពាក្យ ដូចជា «វីរុសវូហាន» ព្រមទាំងយកការតាមដានរកប្រភពវីរុស ធ្វើជាអាវុធវាយប្រហារទៅលើចិន ដើម្បីបង្វែរការទទួលខុសត្រូវ សម្រាប់ភាពបរាជ័យរបស់ខ្លួន ក្នុងការឆ្លើយតបវិបត្តិ COVID-19 និងដើម្បីសម្រេចបាននូវគោលដៅនយោបាយរបស់ខ្លួន គឺបង្ខូចកិត្តិយស និងរាំងខ្ទប់ប្រទេសដទៃទៀត។ ទង្វើទាំងអស់នេះ បានបង្កជាឧបសគ្គយ៉ាងធំ ចំពោះការងារតាមដានរកប្រភពវីរុស ដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត និងចំពោះកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងវិបត្តិជំងឺរាតត្បាតជាសកលនេះ។ ការលេងល្បែងនយោបាយរបស់សហរដ្ឋអាមេរិក បានទទួលរងការប្រឆាំងជំទាស់យ៉ាងផុសផុល ពីសំណាក់សហគមន៍អន្តរជាតិ។ មកទល់ពេលនេះ ប្រទេសចំនួន ៧៦ បានសរសេរលិខិតផ្ញើទៅកាន់អគ្គនាយក WHO ដោយសង្កត់ធ្ងន់ថា ការងារតាមដានរកប្រភពវីរុស គឺជាបញ្ហាវិទ្យាសាស្រ្តសុទ្ធសាធ ដែលមិនគួរត្រូវប្រែក្លាយទៅជាបញ្ហានយោបាយឡើយ ហើយរបាយការណ៍រួមគ្នារវាងចិន និង WHO គួរតែទទួលបានការគាំទ្រឲ្យពេលលេញ។ អ្នកនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ អ្នកជំនាញ និងប្រជាជន មកពីប្រទេសជាច្រើន បាននាំគ្នាចេញមុខបញ្ចេញមតិ ដោយចោទប្រកាន់សហរដ្ឋអាមេរិក ពីការព្យាយាមប្រែក្លាយការងារតាមដានរកប្រភពវីរុស ទៅជារឿងនយោបាយ។ ប្រជាជនចិនជាង ២០លាននាក់ ក៏បានដាក់ញ្ញត្តិតាមអនឡាញទៅកាន់ WHO ដើម្បីទទូចឲ្យមានការស៉ើបអង្កេតទៅលើ មន្ទីរពិសោធន៍ជីវសាស្រ្ត Fort Detrick នៅសហរដ្ឋអាមេរិកផងដែរ។ បើតាមប្រភពក្រៅផ្លូវការ សហរដ្ឋអាមេរិកកំពុងរៀបចំបង្កើតរបាយការណ៍មួយ ស្តីពីការតាមដានប្រភព COVID-19 ក្នុងពេលអនាគតដ៏ខ្លីខាងមុខ ប៉ុន្តែយើងឆ្ងល់ថា តើវានឹងមានសភាពបែបណាទៅ ក្រៅតែពីដូចជាអ្វីដែលត្រូវបានគេប្រឌិតឡើងសុទ្ធសាធ។ សហរដ្ឋអាមេរិកត្រូវតែទទួលស្គាល់ថា នៅចំពោះមុខធាតុពិតជាក់ស្តែង រួមទាំងវិទ្យាសាស្រ្ត និងភាពយុត្តិធម៌ ការប៉ុនប៉ងរបស់ខ្លួនក្នុងការប្រែក្លាយ ការងារតាមដានរកប្រភពដើមវីរុស ឲ្យទៅជាបញ្ហានយោបាយ គឺមិនត្រឹមតែផ្ទុយនឹងបំណងប្រាថ្នារួមរបស់មនុស្សជាតិប៉ុណ្ណោះទេ តែវាត្រូវកំណត់រួចហើយថា នឹងទទួលបរាជ័យផងដែរ។ និយាយឲ្យខ្លី អ្វីដែលអាមេរិកកំពុងធ្វើនេះ នឹងបង្កផលវិនាសទៅឲ្យខ្លួនឯងវិញជាក់ជាមិនខាន។ ខ្ញុំចង់គូសបញ្ជាក់ថា ការប្រែក្លាយការងារតាមដានរកប្រភពវីរុសទៅជារឿងនយោបាយ គឺជាឧបសគ្គធំបំផុត ចំពោះកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងវិបត្តិ COVID-19 ខណៈគោលជំហររបស់ចិន ស្តីពីការងារតាមដានរកប្រភពវីរុសជាសកល គឺគ្មានអ្វីប្រែប្រួល និងត្រូវបានបង្ហាញយ៉ាងច្បាស់លាស់បំផុត។ ការសិក្សាស្វែងរកប្រភពដើមនៃវីរុស គឺជាកិច្ចការនៃផ្នែកវិទ្យាសាស្ត្រ។ វាគួរតែ និងអាចទុកសម្រាប់ឲ្យតែក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការស្វែងរងប៉ុណ្ណោះ, តាមរយៈការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងការស្វែងរកប្រភពនៃការវិវឌ្ឍរបស់វីរុស និងការចម្លងពីសត្វមកកាន់មនុស្ស។ គ្មានប្រទេសណាមួយមានសិទ្ធិ ក្នុងការយកផលប្រយោជន៍នយោបាយខ្លួន តម្កល់ពីលើអាយុជីវិតមនុស្ស ឬក៏យកបញ្ហានៃផ្នែកវិទ្យាសាស្ត្រនេះ សម្រាប់បំពេញហិច្ឆតាខ្លួនឯង និងវាយប្រហារលើប្រទេសដទៃនោះឡើយ។ ការរកឃើញ និងបញ្ចេញមតិយោបល់នៅក្នុងរបាយការណ៍រួមរបស់ក្រុមការងារចិន និង WHO ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ដោយសហគមន៍អន្តរជាតិ និងក្រុមអ្នកវិទ្យាសាស្ត្រ ហើយគ្រប់គ្នាត្រូវតែគោរព និងអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងនោះរួមទាំង WHO ផងដែរ។ កិច្ចការនាពេលអនាគត ក្នុងការការតាមដានរកប្រភពដើម (វីរុស) ជាសកល គួរតែនិងត្រូវតែដំណើរការ ដោយឈរលើមូលដ្ឋានដែលមានស្រាប់នេះ ជាជាងការបង្កើតទិសដៅថ្មីឡើងវិញ។ ប្រទេសចិនមានទាំងការគាំទ្រ និងឆន្ទៈអមមកជាមួយ ក្នុងការបន្តចូលរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកប្រភពដើមវីរុស ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ។ អ្វីដែលប្រទេសចិនប្រឆាំងជំទាស់នោះ គឺការយកការតាមដានរកប្រភពដើមវីរុស ទៅពាក់ព័ន្ធនឹងរឿងនយោបាយ ឬក៏ការតាមដានរកប្រភពដើម ដែលដើរផ្ទុះនឹងដំណោះស្រាយរបស់ WHA (World Health Assembly) និងរបាយការណ៍រួមរបស់ក្រុមអ្នកសិក្សាអន្តរជាតិ។ អគ្គលេខាធិការ WHO គួរតែដើរតួនាទីចំពោះដំណោះស្រាយនៃ WHA ដោយធ្វើការពិគ្រោះយោបល់ យ៉ាងហ្មត់ចត់ជាមួយរដ្ឋជាសមាជិក លើផែនការការងារតាមក្បួនច្បាប់សកល រួមទាំងយន្តការតាមដាន និងគោរពយ៉ាងពេញទំហឹង នូវទស្សនៈរបស់រដ្ឋជាសមាជិក។ អ្វីដែលសំខាន់ខ្លាំង ផែនការសម្រាប់ការតាមដានប្រភពដើម (វីរុស) ដែលពាក់ព័ន្ធនឹងប្រទេសណាមួយនោះគឺត្រូវតែសម្រេចចិត្ត តាមរយៈការពិគ្រោះយោបល់ជាមួយ ប្រទេសដែលពាក់ព័ន្ធនោះដោយផ្ទាល់ ព្រោះវានឹងផ្តល់នូវមូលដ្ឋានច្បាស់លាស់ សម្រាប់កិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពដែលនឹងត្រូវអនុវត្ត។ វីរុសមិនដែលស្គាល់ព្រំដែននោះឡើយ ហើយក៏មិនចេះបែងចែក រវាងការរត់ប្រណាំងគ្នានោះដែរ។ ចិនក៏ជាប្រទេសរងគ្រោះ ដោយសារជំងឺរាតត្បាតសកល ដូចនឹងប្រទេសផ្សេងៗទៀតដែរ។ ដោយមើលទៅលើការបន្តរាតត្បាត និងបំប្លែងខ្លួននៃវីរុស ភាពចាំបាច់បំផុតពេលនេះនៅតែជាការរួមគ្នា បង្កើនការផ្គត់ផ្គង់វ៉ាកើសាំងប្រឆាំង COVID-19 និងជំរុញការរួបរួមសាមគ្គីគ្នា ព្រមទាំងកិច្ចសហប្រតិបត្តិការ។ ការស្វែងរកប្រភពដើមនៃវីរុស ត្រូវតែឈរលើគោលការណ៍វិទ្យាសាស្ត្រ ហើយការយករឿងនេះទៅឡូកឡំនឹងនយោបាយ ត្រូវតែទទួលការបដិសេធយ៉ាងដាច់ខាត។ ប្រទេសចិននឹងបន្តធ្វើការជាមួយ ភាគីពាក់ព័ន្ធនានា ដើម្បីសិក្សាស្វែងរកប្រភពដើម (វីរុស) ជាសកល ដោយឈរលើមូលដ្ឋានផ្នែកវិទ្យាសាស្ត្រ ហើយនឹងបរិច្ចាគអ្វីដែលចិនមាន ដើម្បីជួយមនុស្សលោកឲ្យទទួលជោគជ័យទាំងស្រុង លើជំងឺរាតត្បាតសកល COVID-19។ ក្រៅពីប្រទេសចិនខ្លួនឯង ដែលជាកន្លែងផលិតវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនប្រជាជនខ្លួន និងសម្រាប់ផ្តល់ជំនួយដល់បណ្តាប្រទេសជាច្រើនលើសកលលោក តើមិត្តចិនមានផែនការបង្កើតទីកន្លែងថ្មីសម្រាប់ផលិតវ៉ាក់សាំងនៅក្រៅពីប្រទេសចិនដែរឬទេ ? តួយ៉ាងដូចជាប្រទេសកម្ពុជាជាដើម។ ជាមួយនោះដែរខណៈតម្រូវការវ៉ាក់សាំងរបស់កម្ពុជា នៅតែមានតម្រូវការសម្រាប់ចាក់ជូនប្រជាជនរបស់ខ្លួន តើមហាមិត្តចិនមានផែនការផ្តល់ជំនួយវ៉ាក់សាំងបន្ថែមទៀតដល់កម្ពុជាទេ ? ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតមក ប្រទេសចិនបានបរិច្ចាគវ៉ាក់សាំង ៨០០លានដូស ទៅកាន់ប្រទេសនានាលើពិភពលោក ក្នុងនោះរួមទាំងកម្ពុជាផងដែរ ដែលជាការបំពេញនូវការប្តេជ្ញាដ៏មុតមាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងការធ្វើឱ្យវ៉ាក់សាំងចិន ផ្តល់ផលប្រយោជន៍សាធារណៈជាសកល។ ប្រទេសចិនបានផ្តល់វ៉ាក់សាំងបង្ការ COVID-19 ចំនួន ២១.៧លានដូសរួចទៅហើយ ជូនដល់ប្រទេសកម្ពុជា ក្នុងនោះ៣.២លានដូសគឺជាជំនួយ ដើម្បីគាំទ្រផែនការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបាន១០លាននាក់ នៅទូទាំងប្រទេស។ ប្រទេសចិននឹងបន្តផ្តល់វ៉ាក់សាំង និងបរិក្ខាវេជ្ជសាស្ត្រផ្សេងទៀតទៅដល់ប្រទេសកម្ពុជា តាមសមត្ថភាពរបស់ខ្លួន ដើម្បីដើរតួជាខ្នងបង្អែកយុទ្ធសាស្ត្រសម្រាប់កម្ពុជា។ បន្ថែមពីលើការផ្តល់វ៉ាក់សាំងដោយផ្ទាល់ ប្រទេសចិនក៏កំពុងធ្វើការងារ ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍមួយចំនួន ទៅលើផលិតកម្មនៃវ៉ាក់សាំងផងដែរ ដើម្បីជំរុញការផ្គត់ផ្គង់, លទ្ធភាពទទួលបាន និងតម្លៃសមរម្យ។ នេះគឺជាទិដ្ឋភាពនៃដំណើរវិវឌ្ឍ ដែលខ្ញុំជឿជាក់ថានឹងបន្តលាតត្រដាង និងពង្រីកបន្ថែមទៀត ដើម្បីបំពេញដំណើរការផលិត។ ខ្ញុំពិតជាសង្ឃឹមថា ប្រទេសកម្ពុជានឹងមានឱកាសបែបនេះដែរ៕ | 2021-08-17T23:28:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209455-2021-08-17-09-28-05.html |
b556fbc2-af66-4f09-9cd7-d90c5ea47e28 | អាជ្ញាធរខេត្តស្ទឹងត្រែង ប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ប្រភេទថ្មី Delta ចំនួន៧នាក់ | អាជ្ញាធរខេត្តស្ទឹងត្រែង ប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ប្រភេទថ្មី Delta ចំនួន៧នាក់ទៀត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែសីហានេះ។ រដ្ឋបាលខេត្ត បានឱ្យដឹងថា ។ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត សូមអំពាវនាវ និងស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងពេលកន្លងមកនេះ សូមមានការប្រុងប្រយ័ត្ន ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំ។ ទន្ទឹមនោះសូមប្រជាពលរដ្ឋទាំងអស់ អនុវត្តនូវវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្លួន និងសូមមេត្តាអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឲ្យបានតាមសេចក្តីណែនាំ និងការសម្រេចដាក់ចេញដោយក្រសួងសុខាភិបាល ថាខេត្តស្ទឹងត្រែង ជាខេត្តដែលតម្រូវឲ្យមានកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ ចំពោះអ្នកដែលមិនអនុវត្តនូវកាតព្វកិច្ចនេះ នឹងត្រូវទទួលការពិន័យ។ ករណីចាំបាច់ ឬសង្ស័យដោយប្រការណាមួយ សូមទំនាក់ទំនងក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត តាមរយៈលេខទូរសព្ទដូចតទៅនេះ៖ 088 636 3689 ឬ 088 877 8000 ឬ 017 788 000 ឬ 097 263 0564 ដើម្បីអនុវត្តវិធានការបច្ចេកទេសទាន់ពេលវេលា៕ | 2021-08-17T23:24:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209454-2021-08-17-09-24-07.html |
fb994a54-7d85-4db0-be52-e1dde94b95f9 | សកម្មភាពសំខាន់ៗត្រូវតមសិន ក្រោយជាសះស្បើយពីកូវីដ-១៩ភ្លាម | ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ គ្រប់យ៉ាងមិនទាន់ត្រឡប់មករកភាពប្រក្រតីវិញភ្លាមៗនៅឡើយ។ រាងកាយត្រូវការពេលមួយចំនួន ដើម្បីពង្រឹងសុខភាព និងព្យាបាលរោគសញ្ញាកូវីដខ្លះៗដែលបន្តលេចឡើង។ ក្នុងកំលុងពេលនេះ អ្នកជំងឺអាចមានឱកាសធ្លាក់ខ្លួនឈឺម្ដងទៀត ឬអាចនឹងលាប់ឡើងវិញគ្រប់ពេល ប្រសិនបើធ្វេសប្រហែស មិនបានការពារខ្លួនឲ្យបានត្រឹមត្រូវ និងមិនបានចៀសវាងសកម្មភាពមួយចំនួននោះទេ។ ដូច្នេះ គួរបង្កើនការប្រុងប្រយ័ត្ន ហើយគួរដឹងរឿងសំខាន់ៗទាំងនេះ ក្រោយជាសះស្បើយភ្លាមៗ៖ អត្ថបទការស្រាវជ្រាវមួយដែលចេញផ្សាយដោយសមាគមវេជ្ជសាស្ត្រអាមេរិក(AMA) បានផ្ដល់ដំបូន្មានចំពោះអ្នកមានដៃគូរួមភេទ ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ គប្បីរង់ចាំ ៣០ថ្ងៃ ទើបអាចរួមដំណេកបាន។ ការទូន្មាននេះ ក្នុងគោលបំណងការពារការចម្លងវីរុសតាមរយៈការរួមភេទ ដោយមិនដឹងខ្លួន។ ទោះបីជាអ្នកមានឱកាសឆ្លងកូវីដ-១៩ឡើងវិញក៏ពិតមែន ប៉ុន្តែពុំចាំបាច់ចាក់វ៉ាក់សាំងភ្លាមៗទេ ព្រោះថាសរីរាង្គរបស់អ្នកជំងឺមានប្រព័ន្ធការពារក្នុងខ្លួនគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងវីរុសកូវីដ-១៩ ទើបអាចជាសះស្បើយពីជំងឺមួយនេះបាន។ អ្នកគួររង់ចាំយ៉ាងហោចណាស់ ៣ខែ ឬយ៉ាងយូរពី ៦-៨ខែសិន សឹមទៅទទួលចាក់វ៉ាក់សាំង។ ប្រសិនបើអ្នកឬសមាជិកកំពុងរងគ្រោះដោយសារកូវីដ-១៩ ឬកំពុងស្ថិតក្នុងដំណាក់កាលនៃការជាសះស្បើយ ត្រូវប្រាកដថា បានញ៉ាំអាហារដែលមានសុខភាពល្អ ហើយចៀសវាងអាហារដូចជា អាហារកែច្នៃ អាហារហឹរ អាហារចៀនឬបំពង និងភេសជ្ជៈប៉ូវកម្លាំងឬផ្អែមៗ ព្រោះវាអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ព្រមទាំងពន្យាឱកាសជាសះស្បើយឱ្យអូសបន្លាយកាន់តែយូរ។ ក្រៅពីនោះ ក្រសួងសុខាភិបាលកម្ពុជា បានលើកទឹកចិត្តអ្នកជំងឺគ្រប់គ្នា ត្រូវអនុវត្តសកម្មភាពខាងក្រោមនេះបន្ថែមទៀត! -តាមដានស្ថានភាពសុខភាពផ្ទាល់ខ្លួន ដោយនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ -ពាក់ម៉ាស និងអនុវត្តអនាម័យឲ្យបានទៀងទាត់។ -ស្នាក់នៅបន្ទប់ម្នាក់ឯង មានខ្យល់ចេញចូលបានល្អ កាត់បន្ថយការទាក់ទងជិតស្និទ្ធជាមួយសមាជិកគ្រួសារ បរិភោគអាហារដោយឡែកពីគ្នា។ -តាមដានសុខភាពនៅចន្លោះពី ២-៤សប្តាហ៍ បន្ទាប់ពីចេញពីមន្ទីរពេទ្យ៕ ចុចអាន៖ ចុចអាន៖ | 2021-08-17T23:12:00+07:00 | kampucheathmey.com | https://www.kampucheathmey.com/health/182355 |
bdf69c84-c433-4145-8975-af7d3c517bae | លោកស្រី ឱ វណ្ណឌីន ស្នើអាជ្ញាធរកៀរគរ ពលរដ្ឋមកចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោយរាជរដ្ឋាភិបាល សម្រេចគោលដៅ ១០លាននាក់ ត្រឹមដើមខែវិច្ឆិកា | យោងតាមលិខិត របស់ក្រសួង សុខាភិបាល នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «ដើម្បីសម្រេចឲ្យបាននូវ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការ សម្រេចគោលដៅ ១០លាននាក់ លើប្រជាជនអាយុពី១៨ឆ្នាំឡើង ក្នុងអំឡុងចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្នើឲ្យអាជ្ញាធរគ្រប់ថ្នាក់ អំពាវនាវ និងកៀរគរប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង កូវីដ-១៩ ដួសទី១ នៅតាមមូលដ្ឋានភូមិ ឃុំ-សង្កាត់ របស់ខ្លួន ព្រមទាំងរៀបចំផែនការ និងចលនាលើកទឹកចិត្ត ពួកគាត់ឱ្យមក ទទួលការចាក់វ៉ាក់សាំង កូរីដ-១៩ ដោយស្ម័គ្រចិត្ត ដើម្បីធានាបាននូវភាព ស៊ាំក្នុងសហគមន៍ ការពារ សុខុមាលភាពរបស់ប្រជាជន ក៏ដូចជាឈានទៅបើកដំណើរ ការឡើងវិញនូវសង្គម-សេដ្ឋកិច្ច នៅកម្ពុជា»។ សូមរំលឹកថា យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៩,០៤៤,៥៤៩នាក់ ៕ | 2021-08-17T21:05:00+07:00 | dap-news.com | https://dap-news.com/national/2021/08/17/177405/ |
20005398-71b7-492c-8b1c-8d5d49940665 | កូវីដ១៩៖ ខេត្កកំពង់ចាម រកឃើញករណីឆ្លង ថ្មី១៥នាក់ ជាសះស្បើយ៥២នាក់ និងស្លាប់២នាក់ | ក្នុងនោះ ក្រុងកំពង់ចាម ០៦នាក់, ស្រុកបាធាយ ០១នាក់, ស្រុកស្ទឹងត្រង់ ០៤នាក់, ស្រុកព្រៃឈរ ០៣នាក់ និងមកពីខេត្តកំពង់ធំ ០១នាក់។ ដោយឡែកចំពោះករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២នាក់ ក្នុងនោះ ស្ត្រីជនជាតិខ្មែរ អាយុ ៨៦ឆ្នាំ រស់នៅភូមិទី១០ ឃុំព្រែកតានង់ ស្រុកកោះសូទិន និងស្ត្រីជនជាតិខ្មែរអាយុ ៨៣ឆ្នាំ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម៕ | 2021-08-17T20:28:00+07:00 | dap-news.com | https://dap-news.com/national/2021/08/17/177386/ |
d33545d4-ed26-42de-bb98-f3ee3c37d029 | ខេត្តបន្ទាយមានជ័យ បន្តរកឃើញ ករណីឆ្លងជំងឺកូវីដ១៩ ចំនួន៣៨៧នាក់ថ្មី និងជាសះស្បើយ១១៥នាក់ | រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 724 042/012 947 779។ | 2021-08-17T20:26:00+07:00 | dap-news.com | https://dap-news.com/national/2021/08/17/177355/ |
4f543895-8009-45cb-b15e-023ba744799f | WHO ប្រចាំកម្ពុជា ៖ បើគ្មានការចូលរួម និងផ្ដល់អំណាចដល់បុគ្គល គ្រួសារ និងសហគមន៍ទេ មិនអាចទទួលជោគជ័យ យកឈ្នះកូវីដ-១៩ ឡើយ | ក្នុងសិក្ខាសាលាតម្រង់ទិស ស្តីពីការរៀបចំផែនការ សម្រាប់អនុវត្តសកម្មភាព ចូលរួមរបស់ សហគមន៍ក្នុងការការពារ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោកស្រី Li Ailan បានឲ្យដឹងថា គោលដៅរួមរបស់ WHO ដើម្បីធ្វើការរួមគ្នាដើម្បីទប់ស្កាត់ការចម្លង និងជួយសង្គ្រោះជីវិត និងកាត់បន្ថយផល ប៉ះពាល់ដល់សង្គមជាតិ ពីជំងឺកូវីដ-១៩។ លោកស្រីមានប្រសាសន៍ថា «យើងបានរៀនសូត្រជាច្រើន ក្នុងរយៈពេល១៩ខែ កន្លងមកនេះ។ យើងដឹងថា ការចូលរួមរបស់សហគមន៍ គឺជាគន្លឹះនៅក្នុងការឆ្លើយតបទៅនឹងបញ្ហាសង្គម និងសុខភាពសាធារណៈ។ បើគ្មានការចូលរួម និងផ្ដល់អំណាចដល់បុគ្គល គ្រួសារ និងសហគមន៍ទេ នោះយើងមិនអាចទទួលបានជោគជ័យ ក្នុងការប្រយុទ្ធយកឈ្នះជំងឺកូវីដ-១៩បានឡើយ»។ លោកស្រីបញ្ជាក់ថា ជំងឺកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំង ដល់សុខមាលភាព ផ្នែករាងកាយ ផ្លូវចិត្ត អារម្មណ៍ និងផ្នែកសង្គមរបស់ប្រជាជនទាំងមូល ។ លោកស្រីថា ក្នុងពេលជាមួយគ្នានេះ ជំងឺកូវីដ-១៩ ក៏ប៉ះពាក់ធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាល សេដ្ឋកិច្ច និងបរិស្ថាន ផងដែរ។ ដូច្នេះ ត្រូវពង្រឹងភាពជាដៃគូ ដែលមានស្រាប់ និងបង្កើតភាពជាដៃគូថ្មី ដើម្បីឈានទៅដល់ និងចូលរួមជាមួយ នឹងបណ្តាញ សហគមន៍កាន់ តែទូលំទូលាយ ដើម្បីបង្កើនទំនុកចិត្ត របស់តំណាងសហគមន៍ សហគមន៍ និងប្រជាពលរដ្ឋងាយរងគ្រោះ។ លោកស្រីបន្ដទៀតថា ពង្រឹងរចនាសម្ព័ន្ធអភិបាលកិច្ច សហគមន៍ ដែលមានស្រាប់ ដើម្បីប្រើប្រាស់យន្តការប្រកប ដោយភាពច្នៃប្រឌិត ដែលមានស្រាប់ និងកសាងសម្ថភាព ភាគីពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញការ ចូលរួមផ្តល់អំណាច និង គាំទសហគមន៍ នៅក្នុងការងារ ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ លោកស្រី បន្ថែមថា ការបង្កើនតួនាទីដ៏សំខាន់ របស់បុគ្គលិកថែទាំ សហគមន៍នៅក្នុងការងារ ជំរុញការចូលរួមរបស់សហគមន៍ ដូចជានៅក្នុងការងារ តាមដានជំងឺ និងការប្រមូលទិន្នន័យ ការត្រៀមខ្លួន និងការងារឆ្លើយតបនឹងជំងឺកូវីដ១៩ ដូចជាការធ្វើចត្តាឡីស័កជាដើម ដោយប្រើប្រាស់ វិធីស្រាស្ត្រផ្អែកលើការចូលរួម របស់សហគមន៍។ សូមរំលឹកថា គិតថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨៦,៥៩៧នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៨១,៩១៨នាក់ និងអ្នកស្លាប់ ចំនួន១,៧១៨នាក់៕ | 2021-08-17T20:17:00+07:00 | dap-news.com | https://dap-news.com/national/2021/08/17/177368/ |
cd7ba8e4-9ec3-4892-aecf-73892b7944bd | អ្នកជំងឺកូវីដ ១៤នាក់ទៀតបានស្លាប់ និងឆ្លងថ្មី ៥៥៦នាក់ | អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនឡើងដល់ ១.៧១៨នាក់ហើយ បន្ទាប់ពីអ្នកជំងឺ ១៤នាក់ទៀតបានស្លាប់។ ចំពោះករណីឆ្លងថ្មីវិញ មានចំនួន ៥៥៦នាក់ នៅថ្ងៃដដែលនេះ ក្នុងនោះ ១៦៧នាក់ ជាករណីនាំចូលពីក្រៅប្រទេស។ គិតត្រឹមព្រឹកថ្ងៃទី ១៧សីហា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ៨ម៉ឺន ៦ពាន់នាក់ (៨៦.៥៩៧) ក្នុងនោះ អ្នកជាសះស្បើយមានជិត ៨ម៉ឺន ២ពាន់នាក់ (៨១.៩១៨)។ ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី១៦សីហា រដ្ឋាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៨លាននាក់ក្នុងចំណោមពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងសរុប ១០លាននាក់។ ចំណែកកុមារ និងយុវជនដែលមានអាយុពី ១២ឆ្នាំដល់ ១៧ ឆ្នាំវិញ ក្រសួងបញ្ជាក់ថា មន្ត្រីសុខាភិបាលចាក់វ៉ាក់សាំងបានជិត ៦សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុបជិត ២លាននាក់៕ | 2021-08-17T19:26:29+07:00 | rfa.org | https://www.rfa.org/khmer/news/health/cambodia-reports-556-new-cases-of-covid-19-positive-and-14-deaths-on-august-17-08172021082622.html |
9caeccb1-0147-4368-aef1-be0dedc4d056 | រកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta ចំនួន៧ករណី នៅខេត្តស្ទឹងត្រែង | No Content | 2021-08-17T18:55:00+07:00 | dap-news.com | https://dap-news.com/national/2021/08/17/177331/ |
a3113269-7377-4a8a-a692-339dacc499de | បទអត្ថាធិប្បាយ៖ ភាពប្រេះស្រាំខាងនយោបាយដែលគ្មានខ្សែបន្ទាត់ក្រហម របស់សហរដ្ឋអាមេរិកបានក្លាយជាបាតដៃខ្មៅ ក្នុងការរារាំងការសាមគ្គីគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាសកល | អ្នកផងទាំងពួងមានហេតុផលជឿថា សហរដ្ឋអាមេរិកមានមធ្យោបាយព្យាបាលជំងឺកូវីដ១៩ បើពុំនោះសោត ហេតុអ្វីបានជាអតីតប្រធានាធិបតីអាមេរិកដែលជា អ្នកជំងឺវ័យចំណាស់អាចត្រូវបានព្យាបាលឱ្យជាសះស្បើយ និងចេញមន្ទីរពេទ្យយ៉ាងឆាប់រហ័ស? អ្វីដែលអ្នកផងទាំងពួងមិនអាចជឿបាននោះគឺក្នុងចំណោមករណីឆ្លងជំងឺ កូវីដ១៩ ចំនួនជាង៣៦លាននាក់នៅសហរដ្ឋអាមេរិក មានមនុស្សជាង៦សែននាក់បានបាត់បង់ជីវិត។ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លង ជនជាតិអាមេរិកមានជោគវាសនាខុសគ្នាយ៉ាងស្រឡះ នេះគឺជាផលចង្រៃនៃភាពប្រេះស្រាំយ៉ាងធ្ងន់ធ្ងរខាងនយោបាយ របស់សហរដ្ឋអាមេរិក។ ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ អ្នកនយោបាយអាមេរិកទាំងឡាយតែងតែប្រព្រឹត្តទង្វើហួសហេតុខុសទំនងបំផុតពីមុំនយោបាយ ពោលគឺ ពួកគេមិនត្រឹមតែបានបិទស្លាកនយោបាយដែលប្រឆាំងវិទ្យាសស្ត្រលើវីរុសប៉ុណ្ណោះទេ ថែមទាំងក៏បានវាយប្រហារគ្នាទៅវិញទៅមកលើវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។ ពួកគេបានខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃសម្រាប់គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩និងជួយសង្គ្រោះអ្នកជំងឺទៅក្នុងការបដិបក្ខគ្នាខាងនយោបាយម្តងហើយម្តងទៀត។ ក្នុងក្រសែភ្នែករបស់ពួកគេ អំណាចនយោបាយបែបនេះគឺមានសារសំខាន់ណាស់ ដែលវាមានន័យថាទ្រព្យសម្បត្តិនិងក្របខ័ណ្ឌអំណាចរបស់ខ្លួន ដូច្នេះគឺមិនបាច់យកចិត្ត ទុកដាក់ដល់ផលប្រយោជន៍និងសន្តិសុខអាយុជីវិតរបស់ប្រជាជនសាមញ្ញនោះទេ។ ក្នុងភាពប្រេះស្រាំខាងនយោបាយបែបនេះ នៅទីបំផុតប្រជាជនសាមញ្ញបានក្លាយជា អ្នកត្រូវពលីជីវិតនិងអ្នករងគ្រោះ។ តាមទិន្នន័យថ្មីបំផុតនៃមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ចាប់តាំងពីខែសីហាឆ្នាំនេះមក ករណីឆ្លងជំងឺកូវីដ១៩ថ្មី ក្នុងមួយថ្ងៃនៅអាមេរិកបានលើសពី១សែនករណីក្នុងរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា ចំនួនករណីឆ្លងជំងឺកូវីដ១៩ និងអ្នកសម្រាកព្យាបាលនៅ មន្ទីរពេទ្យ បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៦ខែកន្លងមក។ ករណីស្លាប់ដោយសារជំងឺកូវីដ១៩សរុបនៅសហរដ្ឋអាមេរិកប្រហែលត្រូវជា ១៤ភាគរយនៃចំនួនករណីស្លាប់ជាង៤លាន៣សែននាក់លើទូទាំងពិភពលោក។ ព្រមពេលជាមួយគ្នានេះ អ្នកជំងឺដែលត្រូវព្យាបាលជាសះស្បើយក៏បានធ្លាក់ខ្លួនក្នុងភាពអស់សង្ឃឹមខ្លាំងដែលត្រូវសងបំណុលយ៉ាងច្រើនសន្ធឹក។ ប្រឈមនឹងការរីករាលដាល នៃជំងឺកូវីដ១៩ បក្សទាំងពីរនិងបក្សពួកនានានៃបក្សរបស់សហរដ្ឋអាមេរិកដែលជា មិនស្តាយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាច្រើន មិនអើពើចំណេះដឹងទូទៅនិងវិទ្យាសាស្ត្រ និងងប់ងល់នឹងការបង្កការប៉ះទង្គិចនិងបំផុសសង្គ្រាមត្រជាក់ថ្មី ដើម្បីបញ្ជាក់ពី របស់ខ្លួន។ ពួកគេបានដាក់សម្ពាធទៅលើអង្គការសុខភាពពិភពលោកជាបន្តបន្ទាប់ ដើម្បីបង្ខំឱ្យអង្គការសុខភាពពិភពលោកអនុវត្តផែនការស្តីពីការតាមដានរកប្រភពដើមនៃវីរុសជំងឺ កូវីដ១៩ដំណាក់កាលទីពីរដែលសំដៅចំពោះប្រទេសចិនដោយល្មើសនឹងស្មារតីវិទ្យាសាស្ត្រ បណ្តែតបណ្តោយឱ្យវីរុសរីករាលដាលនៅទូទាំងពិភពលោកបណ្តាលឱ្យ ស្ថានការណ៍ជំងឺកូវីដ១៩ សកលមានភាពកាន់តែអាប់អួរទៅៗ ក្រៅពីនេះ ពួកគេក៏បានអនុវត្ត ដើម្បីបំផ្លាញកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា ក្នុងការសិក្សាស្រាវជ្រាវនិងផលិតវ៉ាក់សាំង ក៏ដូចជាការចែកចាយវ៉ាក់សាំងដោយស្មើគ្នាផងដែរ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាភារកិច្ចបន្ទាន់បំផុតរបស់ប្រទេសនានាលើពិភពលោកនាពេលបច្ចុប្បន្ន ការសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបត្តិការជាអាវុធដ៏ខ្លាំងក្លាបំផុត។ ប៉ុន្តែភាពប្រេះស្រាំយ៉ាងធ្ងន់ធ្ងរខាងនយោបាយ ដែលគ្មានខ្សែបន្ទាត់ក្រហមរបស់សហរដ្ឋអាមេរិកបានក្លាយជាបាតដៃខ្មៅក្នុងការរារាំងការសាមគ្គីគ្នាប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ជាសកល ដែលបំផ្លាញផលប្រយោជន៍ទាំងប្រទេសដទៃទៀតនិងខ្លួនឯងផងដែរ៕ | 2021-08-17T18:53:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/internationalnews/209417-2021-08-17-04-53-46.html |
2b2d51fd-ee67-4450-ac7b-d8b6847d0f35 | រដ្ឋបាលខេត្តត្បូងឃ្មុំ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន១៧នាក់ ជាសះស្បើយ៤៤នាក់ | រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន១៧នាក់ ជាសះស្បើយចំនួន៤៤នាក់បន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៧ ខែសីហានេះ។ ជាមួយនឹងការរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន១៧នាក់បន្ថែមទៀតនេះ រដ្ឋបាលខេត្ត សូមអំពាវនាវអ្នកប៉ះពាល់ផ្ទាល់ និងអ្នកប៉ះពាល់ប្រយោល សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកដែលប៉ះពាល់ដោយប្រយោលជាអ្នកវិជ្ជមានជំងឺកូវីដ១៩ ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើប្រជាពលរដ្ឋមានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនស្នាក់នៅ និងរាយការណ៏ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមលេខទូរស័ព្ទលេខ៖ ០១២ ៩៨៣ ៦៣៩/ ០៩៧ ៦៤៧ ៧៧ ៣៧/ ០១២ ៩៦៨ ៤៣២ និង ០៩៧ ៩៧៩ ៩៨ ៩៨៕ | 2021-08-17T18:52:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209416-2021-08-17-04-52-32.html |
e3cfc115-3c06-4eb4-be13-0a55e65e95fc | កូវីដ១៩៖ ឆ្លងថ្មី៥៥៦នាក់ ជា៧១៦នាក់ និងស្លាប់១៤នាក់ | ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៣៣៨ នាក់និងអ្នកដំណើរពីបរទេសចំនួន១៦៧ នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨៦៥៩៧នាក់ អ្នកជាសះស្បើយចំនួន៨១៩១៨នាក់ និងអ្នកស្លាប់ចំនួន១៧១៨នាក់៕ | 2021-08-17T18:51:00+07:00 | dap-news.com | https://dap-news.com/national/2021/08/17/177323/ |
27b0f73b-d84b-43a8-905a-8d388dc12cd4 | រដ្ឋបាលខេត្តកំពង់ធំ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅថ្ងៃទី១៩ ខែសីហា | រដ្ឋបាលខេត្តកំពង់ធំ នឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅទូទាំងខេត្ត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ។ ទី១៖ កុមារអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៥ឆ្នាំ សូមយកមកជាមួយនូវសំបុត្រកំណើត សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន។ ទី២៖ យុវវ័យចាប់ពីអាយុ១៥ឆ្នាំ ដល់១៧ឆ្នាំ ត្រូវយកមកជាមួយនូវសំបុត្រកំណើត អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន។ បន្ថែមពីនេះទៀត ការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់១៧ឆ្នាំ ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាលាយលក្ខណ៍អក្សរពីសំណាក់៖ *មាតាបិតា និងអាណាព្យាបាល។ ក្នុងករណី កុមារ ឬយុវវ័យនោះស្នាក់នៅឆ្ងាយពីមាតាបិតា ឬ អាណាព្យាបាល តម្រូវឱ្យមាតាបិតា ឬអាណាព្យាបាលបំពេញនូវលិខិតព្រមព្រៀងនេះជា លាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញមកបុត្រធីតា ឬសាច់ញាតិដើម្បីផ្ដល់ឱ្យ គ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់។ *អ្នកគ្រប់គ្រងចំពោះកុមារកំព្រាដែលរស់នៅតាមមណ្ឌល។ *ក្នុងករណីកុមារ ឬយុវវ័យនោះជាជនអនាថាដែលពុំមានអាណាព្យាបាល ឬមិនមានទីតាំងស្នាក់នៅពិតប្រាកដត្រូវមានលិខិតបញ្ជាក់ចេញដោយអាជ្ញាធរមូលដ្ឋាន៕ | 2021-08-17T18:39:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209414-2021-08-17-04-39-16.html |
88c94c1f-e1d4-4822-b8d0-934be559b0d6 | មូលហេតុ ៥នេះហើយ ធ្វើឲ្យអ្នកខ្លះថែរាងបានល្អមិនងាយឡើងគីឡូ | ជាការពិតណាស់ មនុស្សយើងខ្លះញ៉ាំអាហារច្រើនដែរ តែមិនចេះធាត់សោះ ធ្វើឲ្យអ្នកខ្លះច្រណែនទៀតផង។ តាមការពិតមានហេតុផលមួយចំនួនធ្វើឲ្យអ្នកទាំងនោះមិនចេះឡើងគីឡូតែផ្ដាស និងអាចនៅរក្សារាងមិនឲ្យធាត់បាន។ តើហេតុផលអ្វីខ្លះ? ជួនកាលអ្នកដែលមិនឡើងគីឡូផ្ដេសផ្ដាស មកពីអ្នកទាំងនោះគេងបានស្កប់ស្កល់។ គ្នាយើងដឹងទេការគេងលក់ស្កប់ស្កល់ មានសារៈសំខាន់ណាស់ក្នុងការសម្រកទម្ងន់។ ផ្ទុយទៅវិញ បើសិនជាយើងគេងមិនបានគ្រប់គ្រាន់ទេនោះ រាងកាយយើងនឹងផលិតអ័រម៉ូនករទីសូល (Cortisol) ដែលជាអ័រម៉ូនម្យ៉ាងទាក់ទាញចំណង់អាហារ ព្រមទាំងធ្វើឲ្យរាងកាយពិបាកក្នុងការរំលាយកាបូអ៊ីដ្រាត ក៏ដូចជាដុតបំផ្លាញជាតិខ្លាញ់ផងដែរ។ ពេលខ្លះយើងឃើញស្រីៗខ្លះដែលមានរូបរាងស្គម មិនសូវធ្វើលំហាត់ប្រាណ ប៉ុន្តែពួកគាត់មិនងាយឡើងគីឡូឡើយ។ យើងត្រូវមើលបន្តទៀតថាក្នុងមួយថ្ងៃៗគាត់បានធ្វើអ្វីខ្លះទោះមិនបានហាត់ប្រាណ។ កត្តានេះអាចបណ្ដាលមកពីការធ្វើចលនាច្រើនប្រចាំថ្ងៃ ដែលមានលក្ខណៈសាមញ្ញៗ ដូចជា ការឡើងចុះកាំជណ្ដើរ ធ្វើកិច្ចការផ្ទះ ឬដើរទិញឥវ៉ាន់ជាដើម។ តាមពិតទៅ អ័រម៉ូនមានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់នូវទម្ងន់រាងកាយ។ តួយ៉ាង ដូចជាអ្នកដែលមានរំញោចអ័រម៉ូនលីពទីន ខ្ពស់ គឺមានភាពងាយស្រួលក្នុងការសម្រកទម្ងន់ និងថែមទាំងអាចគ្រប់គ្រងនូវការឃ្លានបានផងដែរ។ នៅពេលដែលអ័រម៉ូនលីពទីនខ្ពស់ជាងចំណុចជាក់លាក់មួយ រាងកាយនឹងដុតបំផ្លាញថាមពលនៅក្នុងកម្រិតធម្មតា។ ប៉ុន្តែ នៅពេលដែលអ័រម៉ូនប្រភេទនេះចុះទាប រាងកាយយើងនឹងរក្សាទុកនូវថាមពល ព្រមទាំងភ្ញោចអារម្មណ៍នៃការស្រេកឃ្លានឡើងមកជំនួសវិញ។ ជាមួយគ្នានេះដែរ ការឡើងទម្ងន់មិនមែនអាស្រ័យលើបរិមាណនៃចំណីអាហារទាំងស្រុងឡើយ។ អ្នកដែលមានរូបរាងស្គមមួយចំនួន ញ៉ាំច្រើនក៏ពិតមែន ប៉ុន្តែបើអាហារទាំងនោះ មិនសូវមានកាឡូរី និងសារធាតុចិញ្ចឹមផ្សេងៗច្រើននោះទេ នាំឲ្យពួកគាត់ក៏មិនងាយឡើងទម្ងន់ដែរ។ ប្រសិនបើយើងញ៉ាំអាហារយឺតៗ មានន័យថាយើងទំពាអាហារបានម៉ត់ល្អ ដែលនាំឲ្យយើងមានអារម្មណ៍ឆាប់ឆ្អែត និងមិនងាយឡើងគីឡូឡើយ។ លើសពីនេះ វាក៏ធ្វើឲ្យយើងបានដឹងពីរសជាតិនៃអាហារ ព្រមទាំងបង្កើននូវអារម្មណ៍ស្រស់ស្រាយក្រោយពេលញ៉ាំអាហាររួចថែមទៀតផង។ ជាពិសេស ការញ៉ាំអាហារយឺតៗ ក៏ជួយសម្រួលដល់រំលាយអាហារ ព្រមទាំងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពយើងផងដែរ៕ ចុចអាន៖ ចុចអាន៖ | 2021-08-17T18:35:00+07:00 | kampucheathmey.com | https://www.kampucheathmey.com/health/182015 |
17819e73-bbf9-4937-bd72-0162cc3bbe9d | កម្លាំងនគរបាលខេត្តរតនគិរី ជិត៥០០នាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ | លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងនគរបាលជាតិ ចំនួន៤៨៦នាក់ មកពីការិយាល័យជំនាញនានា ចំណុះឱ្យស្នងការដ្ឋាន និងអធិការដ្ឋានក្រុងបានលុង មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ប្រភេទ AstreaZeneca នៅក្នុងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ក្រុងបានលុង។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ យិន ចំណាន និងកម្លាំងក្រោមឱវាទបានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ សម្តេចបានស្វះស្វែងរកជំនួយ និងបញ្ជាទិញវ៉ាក់សាំងពីបរទេសមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ ព្រះសង្ឃដោយឥតគិតថ្លៃបានឆាប់ហ័សទាន់សភាពការណ៍។ លោកស្នងការក៏បានណែនាំដល់កងកម្លាំងទាំងអស់ បើទោះបីទទួលបានវ៉ាក់សាំងដូសទី៣ រួចរាល់ហើយក្តី ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ជាពិសេសមេរោគបំប្លែងថ្មី Delta ដែលកំពុងមានវត្តមានក្នុងប្រទេសកម្ពុជា៕ | 2021-08-17T18:33:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209412-2021-08-17-04-33-40.html |
c52b4b41-f1f2-4dae-83c3-f4c9d85bdedd | រដ្ឋបាលខេត្តកំពង់ឆ្នាំង ទទួលអំណោយពីសប្បុរសជន ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ | លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានទទួលអំណោយពីក្រុមហ៊ុន សាខាខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជួយកាត់បន្ថយការចំណាយផ្សេងៗក្នុងដំណាក់កាលជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលចូលក្នុងសហគមន៍។ អំណោយដែលក្រុមហ៊ុន សាខាកំពង់ឆ្នាំង ឧបត្ថម្ភជូនរដ្ឋបាលខេត្ត នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ រួមមាន៖ អង្ករចំនួន ០៣តោន, ទឹកសុទ្ធវីតាល់ចំនួន១០០ កេស, មីម៉ាម៉ាចំនួន ១០កេសធំ, ម៉ាស់ចំនួន ២៥០ប្រអប់, អាល់កុលចំនួន០៥កាន និងថវិកាចំនួន ១០លានរៀល។ ប្រធានក្រុមហ៊ុន បានលើកឡើងថា ការចូលរួមផ្តល់អំណោយខាងលើនេះ គឺជាសកម្មភាពមនុស្សធម៌មួយដែលបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងត្រូវការផ្គត់ផ្គង់នូវអង្ករ និងសម្ភារៈសម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ជូនពួកគាត់ កំពុងធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ តាមមណ្ឌលព្យាបាលនៅក្នុងខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះដែរ លោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់អំណោយប្រធានក្រុមហ៊ុន ខេត្តកំពង់ឆ្នាំង ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងអំឡុងពេលដែលរដ្ឋបាលខេត្តកំពុងតែមានការខ្វះខាត ហើយក៏ជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋយើងដែលបានរងគ្រោះដោយសារជំងឺកូវីដ១៩ ក្នុងខេត្តទាំងមូលផងដែរ។ លោកបានក៏ជូនពរដល់ក្រុមហ៊ុន សូមឱ្យជោគជ័យក្នុងការប្រកបអាជីវកម្មលក់ដូរឱ្យកាន់តែជោគជ័យនឹងប្រសើរឡើងថែមទៀត។ លោកអភិបាលខេត្ត បានបន្តថា អំណោយដែលបានមកពីសប្បុរសជនរដ្ឋបាលខេត្ត ត្រូវបានយកទៅបែងចែកទៅ តាមគោលដៅសំខាន់ៗក្នុងខេត្ត ដូចជាផ្គត់ផ្គង់ទៅតាមមណ្ឌលព្យាបាលជំងឺ និងតាមមណ្ឌលចត្តាឡីស័ក និងពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗទៀតផងដែរ៕ | 2021-08-17T18:24:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209411-2021-08-17-04-24-07.html |
86d66d31-8d4e-4c05-a616-c2859a5311b1 | កូវីដ១៩៖ ខេត្តសៀមរាប រកឃើញករណីឆ្លងថ្មី ៩៣នាក់ ជាសះស្បើយ៧៩នាក់ និងស្លាប់២នាក់ | សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦២៩៥នាក់ បានព្យាបាលជាសះស្បើយចំនួន៤៦៣៧នាក់ ស្លាប់៧៥នាក់ និង១៥៨៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក៕ | 2021-08-17T18:23:00+07:00 | dap-news.com | https://dap-news.com/national/2021/08/17/177296/ |
67eac281-a6d1-4e86-8170-32cda1aa50ee | ខេត្តត្បូងឃ្មុំ បន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន១៧នាក់ថ្មី និងជាសះស្បើយ៤៤នាក់ | រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 983 639 / 097 647 7737 / 012 968 432 / 097 979 9898៕ | 2021-08-17T18:20:00+07:00 | dap-news.com | https://dap-news.com/national/2021/08/17/177289/ |
9eaa0081-8486-4125-9551-f751aa95f9f1 | លោកស្រី ម៉ែន សំអន ចាត់តំណាងនាំអំណោយប្រគល់ជូនគ្រូពេទ្យជួរមុខ ៩នាក់ ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងពេលបំពេញបេសកកម្ម | លោកវេជ្ជបណ្ឌិត កែវ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង តំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តស្វាយរៀង នារសៀលថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២១ ម្សិលមិញ បាននាំយកអំណោយ រួមមានស្បៀង ព្រមទាំងថវិកាជូនដល់ក្រុមគ្រូពេទ្យជួរមុខនៃស្រុកប្រតិបត្តិស្វាយរៀង ចំនួន៩នាក់ ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងពេលបំពេញបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នាឱកាសនោះដែរ លោកវេជ្ជបណ្ឌិត កែវ រដ្ឋា បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជានិច្ចកាលលោកស្រីតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយមិនខ្លាចការនឿយហត់។ លោកក៏បានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងនិងការលះបង់របស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដោយបានបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយការលះបង់នេះ ថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្តក៏ដូចជារដ្ឋបាលខេត្ត នឹងចងចាំមិនអាចបំភ្លេចបានឡើយនូវគំរូវីរភាពដ៏អង់អាចក្លាហានក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងបញ្ជាក់ឱ្យឃើញថាកងទ័ពអាវ-ស បានចូលរួមយ៉ាងសកម្មជាមួយទឹកចិត្តដ៏អង់អាច ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា។ លោកវេជ្ជបណ្ឌិតក៏បានផ្តាំផ្ញើឱ្យមន្ត្រីសុខាភិបាលទាំងអស់ត្រូវបង្កើននូវការយក ចិត្តទុក្ខដាក់បន្ថែមទៀតលើសុវត្ថិភាព និងការការពារខ្លួនឱ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងអំឡុងពេលព្យាបាលអ្នកជំងឺ។ អំណោយដែលផ្តល់ជូនគ្រូពេទ្យក្នុងម្នាក់ៗទទួលបាន៖ ថវិកាចំនួន ១លានរៀល មី ១កេស ទឹកដោះគោឆៅ ១ឡូ ស្ករស ១គីឡូក្រាម ទឹកសុទ្ធ ១កេស ទឹកសម្លាប់មេរោគ ៥លីត្រ សាប៊ូ ៥ដុំ។ សូមបញ្ជាក់ថា លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ដល់អំណោយជាស្បៀង និងថវិកាដល់ក្រុមគ្រូពេទ្យជួរមុខដែលឆ្លងជំងឺកូវីដ-១៩ ចំនួន៦២នាក់ នៅតាមបណ្ដាស្រុកប្រតិបត្តិ នៃខេត្តស្វាយរៀង ដែលត្រូវបានព្យាបាលជាសះស្បើយហើយនោះ ដើម្បីឱ្យមន្ទីរសុខាភិបាលខេត្តនាំទៅចែកជូនផ្ទាល់ដៃផងដែរ៕ | 2021-08-17T18:19:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209409-2021-08-17-04-19-40.html |
d52711e8-8021-466e-9e57-b21c715b25c7 | វិបត្តិ Delta កុំប្រហែស តាមដានឲ្យជាប់រឿងសំបោរហៀរ ក៏អាចបញ្ជាក់ពីអាការក្នុងរាងកាយធ្ងន់ឬស្រាល | លោកវេជ្ជបណ្ឌិត Thitiwat Sriprasath មកពីមន្ទីរពេទ្យកាកបាទក្រហមថៃបានបង្ហាញថា ពណ៌នីមួយៗនៃសំបោរអាចនិយាយបានថា យើងកំពុងមានជំងឺមួយចំនួន។ ប៉ុន្តែមិនមែនជំងឺទាំងអស់អាចត្រូវបានកំណត់អត្តសញ្ញាណ ដោយសារសំបោរនោះទេ ព្រោះទឹកសំបោរគឺជាការបញ្ចេញពីច្រមុះ ដើម្បីយកមេរោគចេញពីរាងកាយ និងត្រូវបានស្រូបពីការដកដង្ហើមខាងក្រៅ នៅពេលយើងដកដង្ហើម។ ប្រសិនបើឆ្លងមេរោគ វាបណ្ដាលឲ្យទឹករំអិលផលិតបានច្រើនជាងធម្មតា។ លក្ខណៈពិសេសនៃទឹកសំបោរ អាចប្រាប់យើងពីបញ្ហាសុខភាពនាសម័យរោគរាតត្បាតនេះបានដូចខាងក្រោម៖ អាចមកពីអាឡ័កស៊ីពីម៉ាស៊ីនត្រជាក់ឬធូលី មិនចាំបាច់ប្រើថ្នាំអង់ទីប៊ីយោទិចទេ។ ភាគច្រើនដោយសារតែអាឡ័កស៊ីច្រមុះ និងការរលាកនៃវីរុស ។ បណ្ដាលមកពីការបង្ករោគដោយវីរុសឬបាក់តេរី ឬរលាកប្រហោងឆ្អឹងច្រមុះ ។ វាអាចបណ្ដាលមកពីការដាច់សរសៃឈាមខួរក្បាល បណ្ដាលឲ្យឈាមហូរ ហើយឈាមហូរនោះក៏បណ្ដាលមកពីអាឡ័កស៊ីដែរ។ ប្រសិនបើវាខ្មៅឬមានធូលី អាចបណ្ដាលមកពីការបំពុល ប៉ុន្តែប្រសិនបើវាខ្មៅទាំងស្រុង សូមប្រយ័ត្នចំពោះការឆ្លងមេរោគផ្សិត៕ | 2021-08-17T18:05:00+07:00 | kampucheathmey.com | https://www.kampucheathmey.com/health/181973 |
df7a89c9-845e-44d5-90e9-b5ddc2d7f9c4 | អ្នកជាសះស្បើយពីកូវីដ រងផលរំខានខ្លាំងជាងអ្នកមិនធ្លាប់ឆ្លង ក្រោយចាក់វ៉ាក់សាំង | ការស្រាវជ្រាវថ្មីមួយបានរកឃើញថា អ្នកជាសះស្បើយពីកូវីដ-១៩ ទំនងជារងផលរំខានរាងកាយធ្ងន់ធ្ងរជាងអ្នកមិនធ្លាប់វិជ្ជមានវីរុសនេះ បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី១។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Johns Hopkins បានប្រមូលទិន្នន័យពីបុគ្គលិកថែទាំសុខភាពចំនួន ៩៥៤ នាក់ ក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក ដើម្បីតាមដានអាការ ក្រោយចាក់វ៉ាក់សាំង។ ពួកគេបានរកឃើញថា មនុស្សដែលធ្លាប់ឆ្លងមេរោគកូវីដ-១៩ មានប្រតិកម្ម ៤.៥ ដង ក្រោយចាក់វ៉ាក់សាំងលើកដំបូង។ ការសិក្សាដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដី JAMA Internal Medicine បង្ហាញថា អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី១ ពួកគេរងនូវផលរំខានដូចជា គ្រុនក្ដៅ ឈឺសាច់ដុំ ឈឺក្បាល ឈឺត្រង់កន្លែងចាក់ ដែលអាការទាំងនេះ លេចឡើងខ្លាំងចំពោះអ្នកធ្លាប់ឆ្លងកូវីដជាងបុគ្គលទូទៅ។ ទោះយ៉ាងណា អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ហាក់ដូចជាមិនសូវមានប្រតិកម្មធ្ងន់ធ្ងរចំពោះការចាក់វ៉ាក់សាំងលើកទី២នោះទេ។ បន្ថែមពីលើនេះ អ្នកស្រាវជ្រាវបានរកឃើញទៀតថាមនុស្ស ៩៥៣ នៃបុគ្គលិកថែទាំសុខភាពទាំង ៩៥៤ នាក់ សុទ្ធតែអាចបង្កើតការឆ្លើយតបអង់ទីគ័រខ្លាំងចំពោះវ៉ាក់សាំង ក្រោយចាក់ទាំងពីរដូសពេញលេញ៕ ចុចអាន៖ ចុចអាន៖ | 2021-08-17T17:38:00+07:00 | kampucheathmey.com | https://www.kampucheathmey.com/health/181975 |
91882ca0-477a-4f06-8ff4-3ae8182ce54b | ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី រិះរកគ្រប់មធ្យោបាយ ប្រយុទ្ធនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) | ភ្នំពេញ ៖ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នារសៀលថ្ងៃទី១៧ សីហានេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ក្រោមអធិបតីភាព លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរទាំង១៤ខណ្ឌ ក្នុងគោលបំណងរិះរកគ្រប់មធ្យោបាយ ដើម្បីឈានទៅរក ការកាត់ផ្តាច់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា កាលពីខែធ្នូ ឆ្នាំ២០២០ ។ មជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បានកត់សម្គាល់ថា មេរោគនេះ មានសមាសធាតុឆ្លង ខ្លាំងបំផុត១៩ ប្រភេទមុនៗ ។ ភាពសាហាវរបស់មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) គឺ ឆ្លងរាលដាលក្នុងល្បឿនលឿនជាងវីរុសកូវីដ-១៩ ប្រភេទផ្សេងៗទៀត ហើយជាប្រភេទមេរោគដែលសកលលោកទាំងមូល ទទួលស្គាល់ថា ងាយឆ្លងបំផុតនាពេលបច្ចុប្បន្ន ពោលគឺ ឆ្លងក្នុងល្បឿនពី១០ទៅ១៥នាក់ ក្នុងពេលតែមួយ លឿនជាងមេរោគកូវីដ-១៩ ប្រភេទមុនៗ ។ លោកឃួង ស្រេង បន្តទៀតថា គិតត្រឹមដើមខែសីហា ឆ្នាំ២០២១ មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) មានវត្តមាននៅក្នុងប្រទេស និង ដែនដីសរុបចំនួន ១២៤ ប្រទេស ក្នុងពិភពលោក។ ដោយឡែក នៅប្រទេសកម្ពុជា មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)នេះ ត្រូវបានរកឃើញដំបូងកាលពីចុងខែមិថុនា ឆ្នាំ២០២១ លើពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនគោកកម្ពុជា-ថៃ ។ គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) លើ ពលករត្រឡប់មកពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤ នាក់ (ស្រ្តីចំនួន ២៩៣នាក់) ក្នុងមូលដ្ឋាន ចំនួន ២២ រាជធានី-ខេត្ត លើកលែងខេត្តចំនួន ០៣ ដែលមិនទាន់រកឃើញវត្តមានមេរោគនេះ គឺ ខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ ។ ដោយឡែក សម្រាប់មូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ ដែលត្រូវបានរកឃើញផ្ទុកមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ចំនួន ១១១ នាក់ដោយ បែងចែកជា ៣ ករណី ក្នុងនោះករណីនាំចូលដែលតា (Delta) លើអ្នកដំណើរតាមជើងហោះហើរ ករណីរកឃើញដែលតា (Delta) នៅតាមមន្ទីរពេទ្យ និង ករណីរកឃើញដលតា (Delta) នៅក្នុងសហគមន៍។ លោកបន្តទៀតថា ៖ក្នុងរយៈពេលកន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ប្រភេទបំប្លែងថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាអនុគណៈកម្មការនៃ គ.អ.ក. និងអង្គភាពពាក់ព័ន្ធ ស្របតាមអភិក្រម រកឃើញឆាប់រហ័ស គ្រប់គ្រងបានលឿន និងការកាត់ផ្ដាច់ខ្សែច្រវាក់ការឆ្លងរាលដាលបានទាន់ពេលវេលា។ ស្ថិតក្នុងបរិការណ៍នៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី ជាពិសេសមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ដែលបាននឹងកំពុងវាយលុកយ៉ាងសកម្មក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាអនុគណៈកម្មការនៃ គ.អ.ក. និងអង្គភាពពាក់ព័ន្ធ ស្របតាមអភិក្រម រកឃើញឆាប់រហ័ស គ្រប់គ្រងបានលឿន និងការកាត់ផ្ដាច់ខ្សែច្រវាក់ការឆ្លងរាលដាលបានទាន់ ពេលវេលា។យើងបាន ត្រៀមទីតាំងមណ្ឌលចត្តាឡឺស័ក សម្រាប់ទទួលពលករមកពីព្រំដែនកម្ពុជា-ថៃ និង កម្ពុជា-វៀតណាម ចំនួន ២ ទីតាំង បន្ថែមទៀត រួមមាន៖ (១) អនុវិទ្យាល័យប៊ុនរាំនី ហ៊ុនសែន វត្តភ្នំ មានចំនួន ២៥០ គ្រែនិង (២) វិទ្យាល័យ ជាស៊ីម ឈូកវា មានចំនួន ៣០០ គ្រែ សរុប (១)+(២) មានលទ្ធភាពទទួលអ្នក ចត្តាឡីស័កចំនួន ៥៥០ គ្រែឬ នាក់។ ទី២ ៖ ត្រៀមមណ្ឌលព្យាបាល សម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា (Delta) ដែលមាន សមត្ថភាពទទូលជំងឺជាង ១,៤០០ គ្រែ ដោយកំណត់យកមណ្ឌលព្យាបាលក្ខវីដ-១៩ សែនសុខ២ (ព្រីមៀសែនសុខ) ក្នុងនោះ គ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ មានចំនួន ១៣៥០ គ្រែ នឹងត្រែសង្គ្រោះ៖ បន្ទាន់ មានចំនួន ៨៨ គ្រែ។ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំនោះ ក៏បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងទាំងអស់ អាជ្ញាធរខណ្ឌទាំង១៤ និងក្រុមគ្រូពេទ្យទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ រហូតមានការថយចុះ។ តែចុងក្រោយនេះក៏មានប្រភេទដែលតារីករាលដាលបន្ត ដែលជំរុញឲ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបន្ថែមទៀត។ ដូច្នេះហើយទើបយើងបង្កើតឲ្យមានកិច្ចប្រជុំនេះឡើង ដើម្បីរិះរកគ្រប់មធ្យោបាយ ដើម្បីឈានទៅរក ការកាត់ផ្តាច់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ | 2021-08-17T17:30:00+07:00 | cen.com.kh | https://cen.com.kh/archives/375405.html |
19b465f4-ce42-474d-ab81-e83f1473520e | ខេត្តព្រៃវែង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដចំនួន៣០នាក់ និងជាសះស្បើយ៥០នាក់ | រដ្ឋបាលខេត្តព្រៃវែងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន៣០នាក់, ជាសះស្បើយចំនួន ៥០នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៨ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ មកពីខេត្តសៀមរាប ចំនួន១នាក់ មកពីខេត្តកំពង់ចាម ចំនួន១នាក់ និងមកពីខេត្តស្វាយរៀង ចំនួន១នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែសីហានេះ។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៣០នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕ | 2021-08-17T16:02:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209397-2021-08-17-02-02-40.html |
72ab1714-8fa5-406f-b913-c06bad5ec47e | បើមិនចង់ឈឺវិញ ក្រោយជាសះស្បើយពីកូវីដ-១៩ ត្រូវបន្តអនុវត្តប៉ុន្មានវិធីនេះ | យោងតាមពិធីសារស្តីពីការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺ COVID-19 នៅប្រទេសកម្ពុជារបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជំងឺត្រូវមានលក្ខណៈគ្រប់គ្រាន់ស្របតាមលក្ខខណ្ឌដើម្បីចេញពីមន្ទីរពេទ្យ និងត្រូវបំពេញលក្ខខណ្ឌមួយចំនួនទៀតបន្ទាប់ពីចេញពីមន្ទីរពេទ្យ។ ១. តាមដានស្ថានភាពសុខភាពផ្ទាល់ខ្លួន ដោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ២. ពាក់ម៉ាស និងអនុវត្តអនាម័យឲ្យបានទៀងទាត់។ ៣. ស្នាក់នៅបន្ទប់ម្នាក់ឯង មានខ្យល់ចេញចូលបានល្អ កាត់បន្ថយការទាក់ទងជិតស្និទ្ធជាមួយសមាជិកគ្រួសារ បរិភោគអាហារដោយឡែកពីគ្នា។ ៤. ត្រលប់ទៅតាមដានសុខភាពវិញនៅចន្លោះពី២-៤សប្តាហ៍បន្ទាប់ពីចេញពីមន្ទីរពេទ្យ។ បើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ អ្នកជំងឺដែលជាសះស្បើយពី COVID-19 អាចនឹងលាប់ ឬឆ្លងឡើងវិញគ្រប់ពេល ប្រសិនបើបុគ្គលនោះធ្វេសប្រហែស មិនបានការពារខ្លួនឲ្យបានត្រឹមត្រូវ។ “មិនថាខ្លួនឯងលែងមាន COVID-19 មិនបាច់ការពារទេ គឺអត់អ៊ីចឹងទេ ត្រូវតែការពារខ្លួន”អ្នកជំងឺដែលជាសះស្បើយពីជំងឺ COVID-19 តម្រូវឲ្យតាមដានសុខភាព និង មានវិធានការការពារខ្លួន ហើយបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ”។ ចុចអាន៖ ចុចអាន៖ ដឹង ទាក់ទងស្ថានភាពមនុស្ស ក្រោយចាក់វ៉ាក់សាំងកូវីដ | 2021-08-17T15:59:00+07:00 | kampucheathmey.com | https://www.kampucheathmey.com/health/181863 |
ef01f202-e38d-4212-bfe8-4ec35b8d7fe3 | កូវីដ១៩៖ ខេត្តឧត្ដរមានជ័យ រកឃើញករណីឆ្លងថ្មី៩១នាក់ ជាសះស្បើយ២២នាក់ និងស្លាប់ម្នាក់ | សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៥.៧៨៨នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ២.៣០៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣.៤៧០នាក់ ស្លាប់ចំនួន ១០នាក់ ៕ | 2021-08-17T15:50:00+07:00 | dap-news.com | https://dap-news.com/national/2021/08/17/177214/ |
e7e64a91-84de-400d-8e57-8af36d99b7e8 | ដំណាប់ល្មើល្អចំពោះសុខភាពមនុស្សទូទៅ ជាពិសេសជួយស្ត្រីសម្រាលកូនបានលឿន | ថ្វីត្បិតតែដំណាប់ល្មើមានជាតិស្ករធម្មជាតិច្រើនក៏ដោយ តែផ្លែឈើផ្អែមនេះសម្បូរទៅដោយសារធាតុចិញ្ចឹមមានប្រយោជន៍ជាច្រើន។ បន្ថែមពីលើរសជាតិដ៏ឈ្ងុយឆ្ងាញ់ វាក៏សម្បូរប្រូតេអ៊ិន និងមានអត្ថប្រយោជន៍ជាច្រើនផងដែរ។ ដំណាប់ល្មើមានផ្ទុកទៅដោយ៖ កាឡូរី២០, ខ្លាញ់សរុប ០.០៣ ក្រាម, កាបូអ៊ីដ្រាតសរុប ៥.៣៣ ក្រាម, ជាតិសរសៃ ០,៦ ក្រាម, ស្ករ ៤.៥ ក្រាម, ប្រូតេអ៊ីន០,១៧ ក្រាម, វីតាមីនB6 ០,០១២ មីលីក្រាម ,ជាតិដែក ០.០៧ មីលីក្រាម, ម៉ាញេស្យូម៣ មីលីក្រាម ,ប៉ូតាស្យូម ៤៧ មីលីក្រាម។ ជាមួយនឹងជាតិសរសៃជិត ៧ ក្រាមនិងត្រូវបានគេដឹងថា មានប្រយោជន៍ដល់ការរំលាយអាហារ ជួយការពារការទល់លាមក ដោយការសិក្សាមួយមាននុស្ស ២១ ហូបដំណាប់ល្មើ ៧ ថ្ងៃក្នុងមួយថ្ងៃរយៈពេល ២១ ថ្ងៃ ដើម្បីជួយបន្ទោរបង់និងធ្វើឲ្យចលនាពោះវៀនប្រសើរឡើង។ បើប្រៀបធៀបទៅនឹងពេលដែលអ្នកមិនញ៉ាំ លើសពីនេះជាតិសរសៃនៅក្នុងដំណាប់ល្មើ ធ្វើឲ្យការរំលាយអាហារយឺត និងការពារជាតិស្ករក្នុងឈាមពីការឡើងខ្ពស់ពេក។ ដំណាប់ល្មើមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលមានប្រយោជន៍ចំពោះសុខភាពក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ។ សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលចំនួនបី៖ -សារធាតុ Flavonoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយការរលាក និងការស្រាវជ្រាវបានបង្ហាញថា វាជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាទឹកនោមផ្អែម។ – សារធាតុ Carotenoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មនេះ ត្រូវបានគេបង្ហាញថា អាចជួយធ្វើឲ្យបេះដូងមានសុខភាពល្អ និងអាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែកដូចជា ការចុះខ្សោយនៃភ្នែក។ -អាស៊ីតហ្វីណូលីកដែលជាអង់ទីអុកស៊ីដង់ មានលក្ខណៈប្រឆាំងការរលាក និងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួននិងជំងឺបេះដូង។ ការស្រាវជ្រាវមន្ទីរពិសោធន៍បានបង្ហាញថា ល្មើកាត់បន្ថយសារធាតុអន្តរកម្ម (Interleukin 6 ឬ IL-6) នៅក្នុងខួរក្បាល ប្រសិនបើយើងមានសារធាតុនេះច្រើនពេក វានឹងមានហានិភ័យខ្ពស់ក្នុងការទទួលរងពីជំងឺប្រព័ន្ធប្រសាទដូចជា ជំងឺ Alzheimer។ លើសពីនេះ ការពិសោធន៍លើសត្វបានរកឃើញថា ល្មើកាត់បន្ថយការបង្កើតប្រូតេអ៊ីនបេតា-អាមីឡូដ ដែលបណ្តាលឲ្យមានការបង្កើតបន្ទះនៅក្នុងខួរក្បាល និងរំខានដល់ទំនាក់ទំនងរវាងខួរក្បាលនិងកោសិកា។ ការញ៉ាំល្មើនៅប៉ុន្មានសប្តាហ៍ចុងក្រោយនៃការមានផ្ទៃពោះ បានពង្រីកមាត់ស្បូន ដែលធ្វើឲ្យងាយស្រួលក្នុងការសម្រាលកូន ហើយអាចកាត់បន្ថយពេលវេលាសម្រាលកូន។ ការសិក្សាដែលធ្វើឡើងជាមួយស្ត្រីចំនួន ៦៩ នាក់ដែលហូបអាហារមានល្មើ ៦ ពេលក្នុងមួយថ្ងៃរយៈពេល ៤ សប្តាហ៍មុនថ្ងៃកំណត់ នឹងធ្វើឲ្យងាយស្រួលក្នុងការសម្រាលកូន ហើយចំណាយពេលតិចជាងមុនក្នុងការសម្រាលកូន ព្រោះនៅក្នុងល្មើ មានសមាសធាតុដូចអុកស៊ីតូស៊ីននៅក្នុងខ្លួន ដែលអាចធ្វើឲ្យស្បូនតឹងណែន។ អ្នកដែលមានបញ្ហាទឹកនោមផ្អែម សូមប្រយ័ត្នចំពោះការទទួលទាន ប៉ុន្តែប្រសិនបើយើងហូបជាតិអង់ទីនិកត្រឹមត្រូវ វានឹងមិនធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងឡើយ។ ទោះបីជាមានបញ្ហាជាមួយជំងឺទឹកនោមផ្អែមក៏ដោយ៕ | 2021-08-17T15:29:00+07:00 | kampucheathmey.com | https://www.kampucheathmey.com/health/181823 |
5255dcdf-09d0-474f-b75e-ef49bf5dde54 | វេជ្ជបណ្ឌិត Li Ailan បានឃើញរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា បានចាត់គ្រប់វិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅកម្ពុជា | ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក បានគូសបញ្ជាក់ថា «នាងខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានឃើញរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា បានចាត់គ្រប់វិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅកម្ពុជា»។ ថ្លែងក្នុងសិក្ខាសាលាតម្រង់ទិស ស្តីពីការរៀបចំផែនការសម្រាប់អនុវត្តសកម្មភាពចូលរួមរបស់ សហគមន៍ក្នុងការការពារ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានថ្លែងថា ការចូលរួមរបស់សហគមន៍ គឺជាគន្លឹះនៅក្នុងការឆ្លើយតបទៅនឹងបញ្ហាសង្គម និងសុខភាពសាធារណៈ។ បើគ្មានការចូលរួម និងផ្ដល់អំណាចដល់បុគ្គល គ្រួសារ និងសហគមន៍ទេ នោះយើងមិនអាចទទួលបានជោគជ័យ ក្នុងការប្រយុទ្ធយកឈ្នះជំងឺកូវីដ-១៩បានឡើយ។ ជំងឺរាតត្បាតកូវីដ-១៩ បានបង្ហាញការពិតមួយថា ពិភពលោករបស់យើងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងព្រឹត្តិការកើតឡើងភ្លាមមិន អាចដឹងជាមុន ដែលបណ្តាលមកពីវិបត្តិជំងឺរាតត្បាតជាសកលមួយនេះ។ ជំងឺកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំង ដល់សុខុមាលភាពផ្នែករាងកាយ ផ្លូវចិត្ត អារម្មណ៍ និងផ្នែកសង្គមរបស់ប្រជាជនទាំងមូល។ ក្នុងពេលជាមួយគ្នានេះ ជំងឺកូវីដ-១៩ ក៏ប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាល សេដ្ឋកិច្ច និងបរិស្ថានផងដែរ។ ឥឡូវនេះ វាច្បាស់ហើយថា វិធីសាស្ត្រសម្រាប់ការថែទាំសុខភាពដែល យើងធ្លាប់ប្រើកន្លងមក មិនគ្រប់គ្រាន់ទេ នៅក្នុងបរិបទពិភពលោកបច្ចុប្បន្ន ដែលមានលក្ខណៈស្មុគ្រស្មាញ និងមានទំនាក់ទំនងគ្នាជាសកលដូច្នេះ ចាំបាច់ត្រូវប្រើដំណោះស្រាយក្នុងមូលដ្ឋានប្រកបដោយភាពច្នៃប្រឌិត តាមរយៈការជំរុញការចូលរួមរបស់សហគមន៍នៅក្នុងការឆ្លើយតប នឹងជំងឺកូវីដ-១៩។ លោកស្រីវេជ្ជបណ្ឌិត Li Ailan សូមចែករំលែកនូវអាទិភាព បីចំណុចសម្រាប់ជំរុញការចូលរួមរបស់សហគមន៍ រួមមាន៖ ទី១) ពង្រឹងភាពជាដៃគូដែលមានស្រាប់ និងបង្កើតភាពជាដៃគូថ្មី ដើម្បីឈានទៅដល់ និងចូលរួមជាមួយនឹងបណ្តាញសហគមន៍កាន់តែទូលំទូលាយ ដើម្បីបង្កើនទំនុកចិត្តរបស់តំណាងសហគមន៍ សហគមន៍ និងប្រជាពលរដ្ឋងាយរងគ្រោះ។ ទី២) ពង្រឹងរចនាសម្ព័ន្ធអភិបាលកិច្ចសហគមន៍ ដែលមានស្រាប់ ដើម្បីប្រើប្រាស់យន្តការប្រកបដោយភាពច្នៃប្រឌិត ដែលមានស្រាប់ និងកសាងសម្ថភាពភាគីពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញការចូលរួមផ្តល់អំណាច និងគាំទសហគមន៍នៅក្នុងការងារឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទី៣) បង្កើនតួនាទីដ៏សំខាន់របស់បុគ្គលិកថែទាំសហគមន៍នៅក្នុងការងារ ជំរុញការចូលរួមរបស់សហគមន៍ ដូចជានៅក្នុងការងារតាមដានជំងឺ និងការប្រមូលទិន្នន័យ ការត្រៀមខ្លួន និងការងារឆ្លើយតបនឹងជំងឺកូវីដ១៩ ដូចជាការធ្វើចត្តាឡីស័កជាដើម ដោយប្រើប្រាស់វិធីស្រាស្ត្រផ្អែកលើការចូលរួម របស់សហគមន៍។ លោកស្រី លី អាយឡាន ថ្លែងបន្ដថា «លើសពីនេះទៅទៀត យើងត្រូវប្រើយុទ្ធនាការដែលកំពុងតែដំណើរការ និងមានលក្ខណៈពិសេសថ្នាក់ជាតិរបស់យើង ជាឱកាសដ៏ល្អមួយ ដើម្បីពង្រឹងការឆ្លើយតបរបស់សហគមន៍ ក៏ដូចជាត្រៀមខ្លួនសម្រាប់សេណារីយ៉ូនានា នៃជំងឺរាតត្បាតនាពេលអនាគត។ ការជំរុញការចូលរួមរបស់សហគមន៍ក្នុងការការពារ និងទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩ នេះ ក៏ជាការវិនិយោគដ៏ឈ្លាសវៃមួយ សម្រាប់ការឆ្លើយតបបន្ទាន់ ផ្នែកសុខភាពសាធារណៈនាពេលអនាគតផងដែរ។ នាងខ្ញុំ ជឿជាក់ថា អន្តរាគមន៍ដែលផ្អែកលើភស្តុតាង នឹងត្រូវកំណត់បាន អនុវត្ត និងតាមដាន ដើម្បីចូលទៅដល់គ្រប់គេហដ្ឋាន និងដួងចិត្តរបស់បុគ្គលម្នាក់ៗ ហើយជំរុញការចូលរួម និងផ្តល់អំណាចដល់ប្រជាពលរដ្ឋគ្រប់គ្នា ដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ សម្រាប់មនុស្សជាទីស្រាលាញ់ និងសហគមន៍របស់យើង»។ អង្គការសុខភាពពិភពលោក នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង សុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ជាពិសេសផ្តល់ការគាំទ្រផ្នែក បច្ចេកទេសចាំបាច់ទាំងអស់សម្រាប់ពង្រឹងផែនការ និងការឆ្លើយតបដែល មានការចូលរួមពីសហគមន៍ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ មានតែតាមរយៈការធ្វើការជាមួយគ្នា ការទទួលស្គាល់ និងទទួលយកនូវ ភាពស្មុគ្រស្មាញនៃបទពិសោធន៍ និងសមត្ថភាពរួមទេ ទើបយើងអាចធានា បានថាពិភពលោក «តាមបែបប្រក្រតីថ្មីមួយ» ក្រោយការផ្ទុះរាតត្បាតជំងឺចប់ទៅ នឹងក្លាយជាពិភពលោកមួយដែលមិនទុកនរណាម្នាក់ចោល៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ | 2021-08-17T14:26:07+07:00 | cen.com.kh | https://cen.com.kh/archives/375266.html |
964d3434-6d71-4bf0-bf2b-e78014e97bbf | កុំឆ្លងអី បង្រ្កាបសង្វៀនជល់មិនបាន ! បើសង្វៀនបញ្ជល់មាន់ បើកនៅក្នុងបន្ទាយយោធាបែបនេះ | ក្រុមការងារប្រតិកម្មរហ័សស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺជូនសាធារណៈជន ពីស្ថាប័នសារព័ត៌មាន បានចុះផ្សាយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ថា សង្វៀនបញ្ជល់មាន់មួយកន្លែង ក្រោយពីការបង្រ្កាបបានប៉ុន្មានថៃ្ង ម្ចាស់សង្វៀនបញ្ជល់មាន់ ស្ថិតនៅចំណុច តំបន់អភិវឌ្ឍន៍យោធភូមិភាគទី៣ ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកលេងល្បែងក្នុងបន្ទាយយ៉ាងសប្បាយ។ ក្រោយទទួលបានព័ត៌មានបែបនេះ ក្រុមកាងារប្រតិកម្មរហ័សបានគោរពរាយការណ៍ជូនថ្នាក់ដឹកនាំស្នងការ ដើម្បីសុំគោល ការណ៍ដឹកនាំកិច្ចការស្រាវជ្រាវបន្ទាន់ពាក់ព័ន្ធករណីខាងលើ និងបានសហការជាមួយអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ម្ចាស់សាម៉ីមូលដ្ឋាន ដើម្បីបញ្ជាក់មូលហេតុរកព័ត៌មានពិតឈានទៅបង្រ្កាបចាត់ការតាមនីតិវិធី។ ពាក់ព័ន្ធទីតាំងបញ្ជល់មាន់ខាងលើគឺស្ថិតក្នុងបន្ទាយយោធា ដែលមានឈ្មោះថា តំបន់អភិវឌ្ឍន៍យោធភូមិភាគទី៣ ទីតាំងខាងលើពិតជាធ្លាប់បើកលួចលាក់លេងល្បែងបញ្ជល់មាន់ និងត្រូវបានសមត្ថកិច្ចនគរបាលអធិការដ្ឋាននគរបាលស្រុកសហការដឹកនាំពីគណៈបញ្ជាការឯកភាពស្រុក ចុះបង្រ្កាបកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ និងបានដកហូតវត្ថុតាងសម្ភារៈមួយចំនួនយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បីចំណាត់ការនីតិវិធីបន្ដ។ ចំពោះលទ្ធផលចូលទៅបង្រ្កាបគឺជួបការលំបាកដោយថាទីតាំង នោះស្ថិតក្នុងបន្ទាយយោធា មានបារ៉ាស់ យាមកាមមុននិងចូលទៅត្រូវឆ្លងកាត់ការត្រួតពិនិត្យសាកសួរនិងការអនុញ្ញាតពី ប្រធានកងការពារជាមុន ជាក់ស្ដែងនគរបាលចូលទៅគឺ យឺតយូរធ្វើឱ្យក្រុមអ្នកលេងល្បែងគេចខ្លួនអស់បន្សល់ តែសម្ភារៈមួយចំនួននៅទីតាំងនោះ។ ចំពោះហេតុការណ៍នៅថៃ្ងទី១៦ ខែសីហា ឆ្នាំ២០២១នេះ បណ្ដាញសារព័ត៌មានបានចុះផ្សាយថា ទីតាំងបន្ទាយខាងលើនៅបន្ដបើកឱ្យលេងល្បែងនោះគឺលោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានបញ្ជាឲ្យលោកអនុសេនីយ៍ឯក អន យុទ្ធហុង អធិការរងទទួលបន្ទុកការងារយុត្តិធម៌ និងលោកវរសេនីយ៍ត្រី អ៊ុ លីប៉េង អធិការរងទទួលបន្ទុកការងារប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំកម្លាំងទៅពិនិត្យទីតាំងខាងលើជាថ្មី កម្លាំងសមត្ថកិច្ចនគរបាលបានព្យាយាមចុះ ទៅកាន់ទីតាំងដើម្បី ស្នើសុំកិច្ចសហការប៉ុន្តែមិនទទួលបានការឆ្លើយតបទេ ព្រោះលេខទូរ ស័ព្ទទំនាក់ទំនងមិនបានរីឯកងការពារយាមក្លោងទ្វារ ថានៅខាងក្នុងគ្មានមនុស្ស ក្រៅពីកងកម្លាំងយោធាដែរ។ ដោយបានការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានដាក់បទបញ្ជាឱ្យកំលាំងនគរបាលបន្ដក្ដាប់និងស្រាវជ្រាវតាមវិធានការជំនាញនិងពិនិត្យគ្រប់មធ្យោបាយរថយន្ត ដែលចរាចរណ៍ឆ្លងកាត់ ដោយមានការដឹកជញ្ជូនសត្វមាន់ប្រភេទមាន់ជល់ ម៉ូតូដឹកមាន់ជល់ច្រកការ៉ុងសំដៅចូលទៅកាន់បន្ទាយនោះនិងសុំគោលការឃាត់ណែនាំឱ្យវិលត្រឡប់និងមិនអនុញ្ញាតបន្ដទៅកាន់ទីនោះក្នុងករណីមានរឹងទន្ទឹងនិងអនុវត្ដវិធានការរដ្ឋបាលឈានទៅអនុវត្ដវិធានការច្បាប់។ បញ្ជាក់ៈ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ រង់ចាំកិច្ចសហការពីគ្រប់ស្ថាប័នអង្គភាពពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមសហការបង្រ្កាបលុបបំបាត់ភាពអសកម្មបុគ្គល ដែលកំពុងឃុបឃិតកេងចំណេញយកប្រយោជន៍ធ្វើឱ្យប៉ះពាល់ដល់កិត្ដិយសស្ថាប័នអង្គភាព ៕ | 2021-08-17T14:23:27+07:00 | kbnnews.com | https://kbn.news/archives/234579 |
6b89b4ec-6e97-42df-ba30-f74e59dadda2 | ក្រសួងសុខាភិបាល រកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៥៦នាក់ ជាសះស្បេីយ ៧១៦នាក់ និងស្លាប់ថ្មី ១៤នាក់ | ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានថា រហូតដល់ ថ្ងៃទី១៧ សីហា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៥៦នាក់ (ឆ្លងសហគមន៌ : ៣៨៩ និង នាំចូល: ១៦៧) និងមានជាសះស្បេីយ ៧១៦នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន ៨៦៥៩៧នាក់ និងចំនួនជាសះស្បេីយសរុប កេីន ៨១៩១៨នាក់ និងស្លាប់ថ្មី ១៤នាក់ សរុបស្លាប់ ១៧១៨នាក់ ។ សូមបន្តអនុវត្តន៌ : ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ៕ រក្សាសិទ្ធិដោយ៖CEN | 2021-08-17T12:28:39+07:00 | cen.com.kh | https://cen.com.kh/archives/375251.html |
afa0bf57-736a-45df-860d-6093a3558cc2 | ស្លុតចិត្ត ! ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងកូវីដ ៣៤៨នាក់ | រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសពីការរកឃើញចំនួនអ្នកជំងឺកូវីដ១៩ ចំនួន ៣៤៨នាក់ ជាអ្នកកំពុងធ្វើចត្តទ្បីស័កក្នុងមណ្ឌល ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត បានបញ្ជាក់ពីអ្នកជាសះស្បើយចំនួន ២៣៥នាក់ផងដែរ។ រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក។ សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៩៣នាក់ ខណៈអ្នកជំងឺចំនួន៨០៦នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២១នាក់។ បើគិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ សរុបចំនួន៨៦ ០៤១នាក់ និងអ្នកជាសះស្បើយសរុបចំនួន ៨១ ២០២នាក់ ខណៈអ្នកស្លាប់សរុបចំនួន១,៧០៤នាក់៕ | 2021-08-17T10:11:54+07:00 | kbnnews.com | https://kbn.news/archives/234520 |
7ca6bdab-f9a0-4417-9dcb-81753757f8ee | បើកភ្នែកឡើង ! នៅក្រុងតាខ្មៅ រកឃើញអ្នកឆ្លងជំងឺកូវីដ៤នាក់បាត់ | នៅព្រឹកថ្ងៃ១៧ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ និងអាជ្ញាធរក្រុងតាខ្មៅ បានរកឃើញរណីវិជ្ជមានជំងឺកូវីដ-១៩ លើកម្មករសំណង់៤នាក់ ស្ថិតនៅលើផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ អ្នកជំងឺទាំងនោះ ត្រូវក្រុមគ្រូពេទ្យទៅព្យាបាលយ៉ាងត្រឹមត្រូវ។ សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៩៣នាក់ ខណៈអ្នកជំងឺចំនួន៨០៦នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២១នាក់។ បើគិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ សរុបចំនួន៨៦ ០៤១នាក់ និងអ្នកជាសះស្បើយសរុបចំនួន ៨១ ២០២នាក់ ខណៈអ្នកស្លាប់សរុបចំនួន១,៧០៤នាក់៕ | 2021-08-17T09:55:48+07:00 | kbnnews.com | https://kbn.news/archives/234517 |
acd23e63-cbc4-415c-b620-0a40c1d70ce1 | រដ្ឋបាលរបស់លោក Biden ជំរុញឲ្យប្រជាជនអាមេរិកាំងចាក់វ៉ាក់សាំងកូវីដ១៩ដូសទី៣ | បណ្តាញព័ត៌មានសហរដ្ឋអាមេរិកបានរាយការណ៍ថា រដ្ឋបាលលោកប្រធានាធិបតី Joe Biden នឹងចាប់ផ្តើមជំរុញឲ្យប្រជាជនអាមេរិកាំងទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ១៩បានពេញលេញហើយនោះត្រូវចាក់វ៉ាក់សាំងមួយដូសបន្ថែមទៀត។ ដូសបន្ថែមនោះមានគោលបំណងផ្តល់ការការពារប្រឆាំងវីរុសកូរ៉ូណាប្រភេទដែលតា (delta) ដែលឆ្លងរហ័សដែលបាននាំឲ្យមានរលកឆ្លងថ្មី។ ក្រុមមន្ត្រីសុខាភិបាលសហព័ន្ធត្រូវគេរំពឹងថា នឹងប្រកាសនៅសប្តាហ៍នេះថា ប្រជាជនអាមេរិកាំងត្រូវចាក់មួយដូសថែមទៀតដែលហៅថា ដូសជំរុញ គឺ៨ខែបន្ទាប់ពីចាក់លើកដំបូង។ ប្រជាជនអាមេរិកាំងភាគច្រើនបានចាក់វ៉ាក់សាំង Pfizer ឬ Moderna ចំនួន២ដូស រីឯអ្នកខ្លះទៀតបានចាក់វ៉ាក់សាំង Johnson & Johnson ដែលចាក់មួយដូស។ ពួកមន្ត្រីកាលពីពេលមុនបានច្រានចោលការអំពាវនាវឲ្យចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញដោយនិយាយថា អ្នកបានចាក់វ៉ាក់សាំងហើយមានការការពារប្រឆាំងវីរុស រួមទាំងវីរុសប្រភេទដែលតាផងដែរ។ ក៏ប៉ុន្តែការសិក្សាថ្មីរបស់ប្រទេសអ៊ីស្រាអែលបង្ហាញថា ប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងចំណោមមនុស្សចាស់ ដែលបានចាក់នៅដើមឆ្នាំនេះ។ ទិន្នន័យនេះបានជំរុញឲ្យប្រទេសអ៊ីស្រាអែលចាប់ផ្តើមចាក់ដូសជំរុញដល់មនុស្សដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ។ ដូសជំរុញនេះទំនងជានឹងចាប់ផ្តើមចាក់ក្នុងខែកញ្ញា បន្ទាប់ពីទីភ្នាក់ងារម្ហូបអាហារ និងឱសថ (FDA) យល់ព្រមសំណើរបស់ក្រុមហ៊ុន Pfizer ចាក់វ៉ាក់សាំងដូសទី៣។ មនុស្សដំបូងដែលនឹងទទួលបានដូសជំរុញគឺបុគ្គលិកសុខាភិបាល អ្នកនៅកន្លែងថែទាំមនុស្សចាស់ និងមនុស្សចាស់ៗ គឺក្រុមដែលមានសិទ្ធិចាក់មុនគេក្នុងការចាក់លើកទី១នៅក្នុងសហរដ្ឋអាមេរិក។ បណ្តាញទូរទស្សន៍ CNN រាយការណ៍ថាពួកអ្នកជំនាញរំពឹងថា គោលនយោបាយនេះនឹងអនុវត្តចំពោះអ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson ដែលចាក់មួយដូស នៅពេលគេមានទិន្នន័យថែមទៀត។ ទីភ្នាក់ងារម្ហូបអាហារ និងឱសថ និងទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺ (CDC)កាលពីសប្តាហ៍មុន បានស្នើការចាក់ដូសទី៣របស់ Pfizer និង Moderna សម្រាប់មនុស្សខ្លះដែលខ្សោយប្រព័ន្ធការពារជំងឺ៕ (ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានAssociated Press។) | 2021-08-17T07:00:00+07:00 | khmer.voanews.com | https://khmer.voanews.com/a/report-biden-administration-to-urge-americans-get-covid-vaccine-booster-shots/6005563.html |
5bce93e8-944d-47a9-a887-af10b344c5c9 | សហរដ្ឋអាមេរិកនឹងសម្រេចចិត្តអំពីការចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ | នាយកវិទ្យាស្ថានសុខាភិបាលជាតិសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត Francis Collins បានថ្លែងប្រាប់កម្មវិធីទូរទស្សន៍ Fox News Sunday ថា ក្នុងរយៈពេល២ ឬ៣សប្តាហ៍ខាងមុខនេះ ទើបសហរដ្ឋអាមេរិកដឹងថា តើខ្លួននឹងចាប់ផ្តើមចាក់វ៉ាក់សាំងវីរុសកូរ៉ូណាដូសជំរុញដល់ពលរដ្ឋខ្លួន ឬយ៉ាងណា។ លោកបន្តថា៖ «មានការបារម្ភថា វ៉ាក់សំាងអាចនឹងចុះថយប្រសិទ្ធភាពរបស់វា»។ អ្នកធ្វើការផ្នែកថែទាំសុខភាព អ្នករស់នៅក្នុងមណ្ឌលថែរក្សាមនុស្សចាស់ និងមនុស្សចំណាស់ផ្សេងៗទៀតនឹងក្លាយជាអ្នកដំបូងគេ ដែលនឹងត្រូវចាក់វ៉ាក់សាំងដូសជំរុញនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់នាយកវិទ្យាស្ថានសុខាភិបាលជាតិរូបនេះ។ វីរុសកូរ៉ូណាបំប្លែងថ្មីប្រភេទដែលតា(delta)កំពុងបង្កើនចំនួនអ្នកឆ្លងថ្មីនៅសហរដ្ឋអាមេរិកដល់ប្រមាណ១២៩.០០០ករណីក្នុងមួយថ្ងៃ គឺកើនឡើងប្រមាណ៧០០%ចាប់តាំងពីដើមខែកក្កដាមក។ លោក Collins និយាយថា ករណីឆ្លងនេះអាចកើនឡើងដល់ចំនួន២សែននាក់ក្នុងមួយថ្ងៃក្នុងសហរដ្ឋអាមេរិក ដែលជាចំនួនដ៏ខ្ពស់បំផុត ចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩កាលពីខែមករា និងកុម្ភៈកន្លងទៅ។ លោក Collins ក៏បានបញ្ជាក់ផងដែរថា អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គឺជាគោលដៅនៃការឆ្លងដ៏សំខាន់ ហើយលោកបានជំរុញឲ្យពួកគេទៅចាក់វ៉ាក់សាំងឲ្យបានរួសរាន់ ខណៈពេលវីរុសប្រភេទដែលតាកំពុងឆ្លងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។ លោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានផ្នែកជំងឺឆ្លង បានប្រាប់កម្មវិធី Face the Nation របស់ទូរទស្សន៍ CBS Sunday ថា បើទិន្នន័យបង្ហាញថា ការចាក់វ៉ាក់សាំងដូសជំរុញជាការចាំបាច់នោះ នោះសហរដ្ឋអាមេរិកនឹងរៀបចំចាក់វ៉ាក់សាំងដូសជំរុញនេះជាបន្ទាន់ភ្លាមៗ»។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេនៅលើពិភពលោកគឺចំនួន៣៦,៧លាននាក់។ នេះបើតាមតួលេខរបស់សាកលវិទ្យាល័យ Johns Hopkins៕ | 2021-08-17T07:00:00+07:00 | khmer.voanews.com | https://khmer.voanews.com/a/us-set-to-make-decision-on-covid-booster-shots/6004830.html |
d4138a4d-db7b-49c3-980b-660bfb34f610 | ខេត្តកំពង់ធំ បន្តរកឃើញអ្នកជំងឺកូវីដ ចំនួន៤៩នាក់, ជាសះស្បើយ ២០៧នាក់ និងស្លាប់ ៤នាក់ | រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤៩នាក់ថ្មីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងស្លាប់ចំនួន០៤នាក់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។ ជាមួយគ្នានេះរដ្ឋបាលខេត្ត បានបញ្ជាក់ផងដែរថា សម្រាប់អ្នកជាសះស្បើយមានចំនួន២០៧នាក់ផងដែរ។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឱ្យបានត្រឹមត្រូវ៕ | 2021-08-17T04:20:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209375-2021-08-16-14-20-06.html |
a47de6ae-2f99-4bca-8160-d096a8ea51a0 | ខេត្តឧត្តរមានជ័យ បន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៩១នាក់, ជាសះស្បើយ ២២នាក់ និងស្លាប់១នាក់ | រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៩១ករណីបន្ថែមទៀត ខណៈអ្នកជំងឺ ២២នាក់ បានព្យាបាលជាសះស្បើយ និងស្លាប់បាត់បង់ជីវិត១នាក់។ អ្នកជំងឺរកឃើញថ្ងៃនេះ មាន ៧៤នាក់ ជាពលករទើបវិលត្រឡប់មកពីប្រទេសថៃតាមច្រកអូរស្មាច់និងចំនួន១៧នាក់រកឃើញឆ្លងក្នុងសហគមន៍។ រដ្ឋបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ទើបរកឃើញនេះ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ក្នុងករណីមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្ដៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត ត្រូវទាក់ទងក្រុមការងារប្រចាំការ និងយកសំណាកនៅ មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកអន្លង់វែង ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ៖ ០១២ ៤៩៩ ១៩២។ រដ្ឋបាលខេត្ត បានឱ្យដឹងថា មកទល់ពេលនេះ ខេត្តឧត្តរមានជ័យរកឃើញអ្នកជំងឺកូវីដ១៩ សរុប ៥,៧៩៨នាក់។ ក្នុងនោះករណីនាំចូលពីបរទេស ៤,៨០៥នាក់ និងករណីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៩៨២នាក់។ ជាមួយគ្នានេះអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២,៣០៨នាក់ កំពុងសម្រាកព្យាបាលចំនួន៣,៤៧០នាក់ និងស្លាប់ចំនួន១០នាក់៕ | 2021-08-17T04:16:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209374-2021-08-16-14-16-53.html |
90a479f2-81b5-4707-8d8b-36e60367d1ad | ខេត្តព្រៃវែង បន្តរកឃើញករណីឆ្លង ជំងឺកូវីដ១៩ ចំនួន ៣០នាក់ថ្មី និងជាសះស្បើយ៥០នាក់ | ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន ៣០នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៥០នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៨ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ មកពីខេត្តសៀមរាប ចំនួន១នាក់ មកពីខេត្តកំពង់ចាម ចំនួន១នាក់ និងមកពីខេត្តស្វាយរៀង ចំនួន១នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥.២៧៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤.៥២៩នាក់ និងកំពុងសម្រាកព្យាបាល៦៥១នាក់ ស្លាប់៩៥នាក់៕ | 2021-08-17T04:04:00+07:00 | dap-news.com | https://dap-news.com/national/2021/08/16/177182/ |
4e5dba98-eb35-4bab-ae68-9550700b6e21 | កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី ៤៩នាក់ ជាសះស្បើយ ២០៧នាក់ និងស្លាប់ ៤នាក់ | ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៤៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ២០៧នាក់ និងស្លាប់៤នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៩១៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៩១៤នាក់ និងកំពុងសម្រាកព្យាបាល៩១៤នាក់ ស្លាប់៨៩នាក់៕ | 2021-08-17T04:01:00+07:00 | dap-news.com | https://dap-news.com/national/2021/08/16/177175/ |
fc7ee429-94dd-4862-86db-ca4998c54f6f | សាច់ញាតិពលករដែលឆ្លងកូវីដស្លាប់នៅថៃស្នើមន្ត្រីស្ថានទូតខ្មែរជួយអន្តរាគមន៍បញ្ជូនធាតុប្អូនត្រឡប់ទៅកម្ពុជា | សាច់ញាតិពលករ ២នាក់ ដែលឆ្លងជំងឺកូវីដ១៩ ស្លាប់នៅប្រទេសថៃ ស្នើសុំឱ្យមន្ត្រីស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកកជួយអន្តរាគមន៍ទៅរដ្ឋាភិបាលថៃ ដើម្បីយកធាតុជនរងគ្រោះត្រឡប់ទៅកម្ពុជាវិញ។ ការស្នើសុំនេះ ដោយសារតែសពពលករខ្មែរទាំងពីរនាក់បានស្លាប់ចំនួន ២ថ្ងៃមកហើយ គ្រួសារពុំទាន់ទទួលធាតុយកទៅធ្វើបុណ្យនៅឡើយទេ។ សាច់ញាតិសពពលករខ្មែរដែលស្លាប់នៅខេត្តឈុនបុរី (Chonburi) ប្រទេសថៃ កំពុងទន្ទឹងរង់ចាំធាតុប្អូនប្រុស ដើម្បីយកទៅធ្វើបុណ្យនៅកម្ពុជាវិញ។ បងថ្លៃជនរងគ្រោះ លោក វាត ដេវីត ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី១៦ សីហាថា ប្អូនប្រុសរបស់លោកឈ្មោះ ហុក សួន អាយុ ៣៩ឆ្នាំបានស្លាប់ នៅថ្ងៃទី១៤ សីហា ក្រោយពេលកើតជំងឺកូវីដ១៩ រយៈពេល ៧ថ្ងៃប៉ុណ្ណោះ។ ពលករវ័យ ៤២ឆ្នាំរូបនេះ បន្តថា សពប្អូនប្រុសរបស់លោកត្រូវបានអាជ្ញាធរថៃបូជារួចហើយ ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់ប្រគល់ធាតុជនរងគ្រោះមកឱ្យក្រុមគ្រួសារនៅឡើយទេ៖ « ពលករខ្មែរ ២នាក់ធ្វើការនៅរោងចក្រសាច់មាន់ ឈ្មោះ ជី.អេហ្វ.អិន (GFN) ក្នុងខេត្តឈុនបូរី (Chonburi) ប្រទេសថៃ បានស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែសីហា ក្រោយពេលធ្លាក់ខ្លួនឈឺធ្ងន់ ៧ថ្ងៃ។ ពលករដែលស្លាប់នោះម្នាក់ទៀតមាន ឈ្មោះ ឈន ជីវ៉ា ពួកគេទាំងពីរមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ននៅក្នុងរោងចក្រមួយនេះមានពលករខ្មែរជិត ១ពាន់នាក់ទៀតកំពុងកើតជំងឺកូវីដ-១៩ ក្នុងនោះពលករមួយចំនួន ត្រូវបានថៅកែថៃបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តឈុនបុរី (Chonburi) និងពលករជាច្រើនទៀតកំពុងសម្រាកព្យាបាល ដោយខ្លួនឯងនៅក្នុងរោងចក្រ។ អាស៊ីសេរីមិនទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ និងអ្នកនាំពាក្យក្រសួងការបរទេស ដើម្បីសុំអត្ថាធិប្បាយជុំវិញពីការស្នើសុំរបស់ពលករនេះបានទេនៅថ្ងៃទី១៦ សីហា។ ទោះជាយ៉ាងណា មន្ត្រីផ្នែកអន្តោប្រវេសន៍ប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់ (CENTRAL) លោក លឹង សុផុន ប្រាប់វិទ្យុអាស៊ីសេរីថា កន្លងមកសពពលករ ដែលស្លាប់ដោយសារជំងឺកូវីដ១៩ គឺអាជ្ញាធរថៃបានបូជានៅក្នុងប្រទេសថៃទាំងអស់។ ក្រោយពេលបូជាហើយ អាជ្ញាធរថៃនឹងស្វែងរកសាច់ញាតិ ដើម្បីប្រគល់ធាតុត្រឡប់ទៅប្រទេសកំណើតវិញ។ លោកយល់ថា ក្នុងស្ថានភាពបែបនេះ សាច់ញាតិមិនអាចស្វែងរកធាតុជនរងគ្រោះបានទេ ប្រសិនបើមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃមិនអន្តរាគមន៍ទៅភាគីថៃជួយដល់ពួកគាត់នោះទេ៖ « លោក លឹង សុផុន បន្តថា អំឡុងពេលនេះមានពលករខ្មែររាប់ពាន់នាក់នៅខេត្តឈុនបុរី និងតំបន់ទីក្រុងបាងកក ដែលបានឆ្លងជំងឺកូវីដ១៩ នោះ ពួកគេកំពុងរស់នៅតាមយថាកម្ម នៅក្នុងបន្ទប់ជួលនិងនៅតាមការដ្ឋានសំណង់ ហើយគ្មានគ្រួសារពេទ្យព្យាបាលនោះទេ។ ពលករធ្វើការរោងចក្រផលិតគ្រឿងបន្លាស់កុំព្យូទ័រ នៅខេត្តឈុនបុរី (Chonburi) លោក គឹម ឡេង ប្រាប់ថា លោកនិងប្រពន្ធរបស់គាត់បានឆ្លងជំងឺកូវីដ១៩ ប្រហែល ១០ថ្ងៃហើយ ពុំមានអាជ្ញាធរណាមកសួរសុខទុក្ខគ្រួសារលោកនោះទេ។ បច្ចុប្បន្នស្ថានភាពជំងឺរបស់លោកបានធូរស្រាលបន្តិច ក្រោយពេលលោកទិញថ្នាំលេបព្យាបាលជំងឺដោយខ្លួនឯងនៅក្នុងបន្ទប់ជួល។ ពលកររូបនេះ ក៏គ្រោងចង់ត្រឡប់ទៅកម្ពុជាវិញដែរនៅពេលពួកលោកជាសះស្បើយពីជំងឺកាចសាហាវនេះ ព្រោះលោកព្រួយបារម្ភខ្លាចឈឺធ្ងន់នៅពេលក្រោយទៀត គ្មានប្រាក់ព្យាបាល៖ « របាយការណ៍របស់អាជ្ញាធរថៃ បង្ហាញថា ចាប់ពីចុងខែមីនា ដល់ថ្ងៃទី៥ សីហាមានពលករខ្មែរជាង ១ម៉ឺន ៤ពាន់នាក់ (១៤.១៩៤) ហើយឆ្លងជំងឺកូវីដ១៩។ ក្នុងនោះយ៉ាងហោចណាស់មានពលករខ្មែរ ៥នាក់ បានស្លាប់ក្នុងខែមេសា ឧសភា និងខែសីហា។ ដោយសារតែប្រឈមនឹងវិបត្តិបែបនេះហើយ ទើបពលករខ្មែរជាច្រើននាក់នាំគ្នាប្រថុយធ្វើដំណើរមកកម្ពុជាវិញ ហើយក៏ជាប់គាំងនៅតំបន់ព្រំដែន។ មន្ត្រីអង្គការសង្គមស៊ីវិល លោក លឹង សុផុន យល់ថា ការដែលពលករត្រឡប់ទៅកម្ពុជាវិញអំឡុងពេលនេះជាជម្រើសល្អបំផុត ហើយរដ្ឋាភិបាលខ្មែរគួរតែជួយសម្រួលឱ្យពួកគាត់បានត្រឡប់ទៅប្រទេសវិញ ពីព្រោះពួកគាត់អត់ការងារធ្វើ ហើយប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ គ្មានគ្រូពេទ្យព្យាបាល។ ទោះជាយ៉ាងណា ចាប់តាំងពីថ្ងៃទី១៣ សីហា ដែលអាជ្ញាធរកម្ពុជាបើកព្រំដែនមកមានពលករខ្មែររាប់ពាន់នាក់ហើយបានត្រឡប់ទៅស្រុកកំណើតវិញ ដោយសារពួកគាត់មិនអាចទ្រាំនៅប្រទេសថៃបន្តទៅទៀតបាន៕ | 2021-08-17T03:52:00+07:00 | rfa.org | https://www.rfa.org/khmer/news/health/relatives-of-two-migrant-workers-died-of-covid-in-thailand-ask-embassy-to-send-bones-back-to-cambodia-08162021161718.html |
2b7f7283-1b7a-42fa-b50a-1c9af8a66a66 | អ្នកជំងឺកូវីដចំនួន២១នាក់ទៀតបានស្លាប់ និងឆ្លងថ្មីជិត៦រយនាក់ | អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនឡើងដល់ជាង ១ពាន់ ៧រយនាក់(១.៧០៤) ហើយ គិតត្រឹមថ្ងៃទី១៦ ខែសីហា បន្ទាប់ពីអ្នកជំងឺ ២១ នាក់ទៀតបានស្លាប់។ ចំពោះករណីឆ្លងថ្មីវិញ មានជិត៦រយនាក់(៥៩៣) ក្នុងនោះជាង ២រយនាក់ (២៣៦) ជាករណីនាំចូលពីក្រៅប្រទេស។ ក្រសួងសុខាភិបាល នៅថ្ងៃដដែលនេះ ក៏បានប្រកាសបើកយុទ្ធនាការជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ១៩»។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីក្រើនរំលឹក និងការបង្កើនជម្រុញការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងរដ្ឋនិងឯកជន ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គការជាតិ អន្តរជាតិទាំងអស់រួមគ្នាអនុវត្តវិធានការចាំបាច់ៗនានា ដែលបានដាក់ចេញដោយរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ទាំងអស់ យកចិត្តទុកដាក់អនុវត្តយុទ្ធនាការនេះដោយបង្កើនការអប់រំផ្សព្វ ផ្សាយឲ្យបានទូលំទូលាយ និងបន្តសហការជាមួយដៃគួរពាក់ព័ន្ធទាំងអស់ដូចជា សង្គមស៊ីវិលដើម្បីបោះពុម្ភ ចែកចាយសម្ភារៈអប់រំសុខភាពនៅទូទាំងរាជធានី-ខេត្ត ជាពិសេសតាមសហគមន៍ងាយរងគ្រោះ និងសហគមន៍ក្រីក្រ។ លោកក៏ជំរុញឲ្យអាជ្ញាធរណែនាំនិងចាត់វិធានការដល់អាជីវកម្មដែលមានហានិភ័យខ្ពស់ ដូចជា ក្លឹបកម្សាន្ត អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹង ភោជនីដ្ឋាន ផ្សារទំនើប ធនាគារ និងកន្លែងអាជីវកម្មជាច្រើនទៀត ត្រូវពង្រឹងការអនុវត្តតាមវិធានការសុខាភិបាល។ អាជ្ញាធរអាចបិទជាបណ្តោះអាសន្ននូវទីតាំងអាជីវកម្មណាដែលមិនគោរពតាមវិធានការសុខាភិបាល។ ក្រៅពីនេះ ត្រូវចាត់តាំងអាជ្ញាធរភូមិ ឃុំ ស្រុក និងតំណាងសហគមន៍ត្រួតពិនិត្យ និងណែនាំការអនុវត្តគម្លាតសុវត្ថិភាពបុគ្គលពីម្នាក់ទៅម្នាក់ចម្ងាយពី ១ម៉ែត្រកន្លះឡើងទៅនៅតាមទីសាធារណៈ និងត្រូវអនុវត្តគម្លាតសុវត្ថិភាពសង្គមឲ្យបានហ្មត់ចត់ក្នុងកម្មវិធីជួបជុំផ្សេងៗ។ លើសពីនេះ អាជ្ញាធរ ត្រូវណែនាំនិងជំរុញឲ្យប្រជាពលរដ្ឋ អនុវត្តអនាម័យជានិច្ច ដូចជា លាងដៃជាមួយសាប៊ូ ឬ អាល់កុលឲ្យបានញឹកញាប់ ហើយពាក់ម៉ាស់ជាប្រចាំ និងណែនាំដល់ជនចាស់ជរា អ្នកមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗជាដើម ជៀសវាងចេញពីផ្ទះបើមិនចាំបាច់។ ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធនានា វិស័យឯកជន និងអង្គការជាតិ-អន្តរជាតិ ចូលរួមគាំទ្រ និងសហការអនុវត្តយុទ្ធនាការជាតិនេះ។ ការប្រកាសដាក់ចេញយុទ្ធនាការជាតិនេះ ខណៈមេរោគបំប្លែងខ្លួនថ្មីឈ្មោះដែលតា (Delta) កំពុងវាយលុកខ្លាំង។ ក្រសួងសុខាភិបាលឱ្យដឹងថា គិតចាប់ពីចុងខែមីនា រហូតដល់ថ្ងៃទី១៣ ខែសីហា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta)ជិត ៥រយនាក់ ដោយក្នុងនោះ មួយចំនួនជាពលករត្រឡប់ពីប្រទេសថៃ និងវៀតណាម អ្នកដំណើរតាមយន្តហោះ មន្ត្រីរាជការ និងពលរដ្ឋក្នុងសហគមន៍។ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែសីហា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ៨ម៉ឺន៦ពាន់នាក់ (៨៦.០៤១) ក្នុងនោះ អ្នកជាសះស្បើយមានជាង ៨ម៉ឺននាក់ (៨១.២០២)។ ទាក់ទងនឹងរឿងចាក់វ៉ាក់សាំងវិញ ក្រសួងប្រកាសថា គិតត្រឹមថ្ងៃទី១៥ ខែសីហា រដ្ឋាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៨លាន នាក់ក្នុងចំណោមពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងសរុប ១០លាន នាក់។ ចំណែកកុមារ និងយុវជនដែលមានអាយុពី ១២ឆ្នាំដល់ ១៧ឆ្នាំវិញ ក្រសួងបញ្ជាក់ថា មន្ត្រីសុខាភិបាលចាក់វ៉ាក់សាំងបានជិត ៦សែននាក់ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុបជិត២លាននាក់៕ | 2021-08-17T03:50:02+07:00 | rfa.org | https://www.rfa.org/khmer/news/health/21-died-593-tested-positive-for-covid-19-08162021164903.html |
9094e64a-79b0-4086-8c67-c22ae0d5ef0e | ខេត្តកំពត បន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ និងស្លាប់២នាក់ | រដ្ឋបាលខេត្តកំពត បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid test) និងស្លាប់២នាក់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៦ ខែសីហានេះ។ សូមជម្រាបថា គិតមកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត មានអ្នកជំងឺកូវីដ១៩ ចំនួនសរុប ៣៤២០នាក់ ព្យាបាលជាសះស្បើយចំនួន ៣១៤៦នាក់ កំពុងសម្រាកព្យាបាលចំនួន ២១៧នាក់ និងស្លាប់ចំនួន៥៧នាក់៕ | 2021-08-17T03:43:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209371-2021-08-16-13-43-43.html |
af9bedac-27d1-44f7-83cf-c8a86cba7dda | ខេត្តត្បូងឃ្មុំ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ប្រមាណ ១០ម៉ឺននាក់ ទូទាំងខេត្ត | លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃ១៦ ខែសីហា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារនិងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចំនួនប្រមាណជាង ១០ម៉ឺននាក់ ទូទាំងខេត្តត្បូងឃ្មុំ នូវវ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ ( sinovac)។ ដែលពិធីនេះប្រព្រឹត្តិទៅក្នុងមូលដ្ឋានស្រុកអូររាំងឪ ខណៈចំនួន៦ក្រុង-ស្រុកផ្សេងទៀត ចាប់ដំណើរការចាក់ដូចគ្នា ចាប់ពីថ្ងៃ១៦ ដល់៣០ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង៨ ដល់ម៉ោង១១ព្រឹក និងរសៀលម៉ោង១ ដល់ម៉ោង៤។ នាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងថា ។ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះជោគជ័យនៃយុទ្ធសាស្ត្រវ៉ាក់សាំង និងយុទ្ធនាការប្រយុទ្ធទប់ស្កាត់កូវីដ១៩ របស់សម្តេចដោយជឿជាក់យ៉ាងមុតមាំលើចលនាជាតិ ក្រោមមគ្គុទេ្ទសក៏ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ថាយើងពិតជាប្រយុទ្ធឈ្នះកូវីដ១៩ ដើម្បីអនាគតភ្លឺស្វាងរបស់ប្រទេសជាតិ និងប្រជាជនយើងជាក់ជាមិនខាន។ លោកអភិបាលខេត្ត បានធ្វើការអំពាវនាវដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំទូទាំងអស់ ទូទាំងខេត្តត្បូងឃ្មុំ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន។ សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះតទៅ ចាប់ម៉ោងព្រឹកម៉ោង៨ដល់ម៉ោង១១ រសៀលម៉ោង១ ដល់ម៉ោង៤ ចំនួន១០ទីតាំងទី១៖ មន្ទីរពេទ្យបង្អែកស្រុកអូរាំងឪ, ទី២៖ មណ្ឌលសុខភាពមៀន, ទី៣៖ មណ្ឌលសុខភាពអំពិលតាពក, ទី៤៖ មណ្ឌលសុខភាពព្រះធាតុ, ទី៥៖ មណ្ឌលសុខភាពពានជាំង, ទី៦៖ មណ្ឌលសុខភាពស្រែស្ពៃ, ទី៧៖ មណ្ឌលសុខភាពថ្នលកែង, ទី៨៖ មណ្ឌលសុខភាពទួលសូភី, ទី៩៖ មណ្ឌលសុខភាពចក និងទី១០៖ មណ្ឌលសុខភាពដំរិល។ ដោយឡែក ស្រុក/ក្រុងទាំង៦ទៀត មានមណ្ឌលសម្រាប់ចាក់វ៉ាក់សាំងការពារកូវីដ១៩ រួមមាន៖ ស្រុកពញាក្រែក មាន១១មណ្ឌល ស្រុកត្បូងឃ្មុំ មាន១៦មណ្ឌល ស្រុកតំបែរ មាន៦មណ្ឌល ស្រុកក្រូចឆ្មារ មាន៦មណ្ឌល ស្រុកមេមត់ មាន១៤មណ្ឌល និងក្រុងសួង មាន៣មណ្ឌល។ បើតាមរបាយការណ៍របស់ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នៅក្នុងខេត្តត្បូងឃ្មុំ មានកុមារដែលមានអាយុចន្លោះពី១២ ទៅដល់ក្រោម១៨ឆ្នាំ គឺមានបចំនួនប្រមាណជាង ១០ម៉ឺននាក់ ផងដែរ៕ | 2021-08-17T03:39:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209370-2021-08-16-13-39-09.html |
fd7ab83a-7fc9-4e9c-bd2a-a5786475bd70 | ខេត្តមណ្ឌលគិរី បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៧១នាក់បន្ថែមទៀត | រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៧១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៦ ខែសីហានេះ។ បច្ចុប្បន្នអ្នកជំងឺទាំងនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅពេទ្យបង្អែកខេត្តមណ្ឌលគិរី និងមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាលនៅវិទ្យាល័យ ហ៊ុនសែនមណ្ឌលគិរី ក្នុងក្រុងសែនមនោរម្យ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ រួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ។ ចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត៕ | 2021-08-17T03:06:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209369-2021-08-16-13-06-06.html |
3fce9f62-bef0-4b94-a9ee-277fda953091 | ខេត្តក្រចេះ បន្តរកឃើញអ្នកជំងឺកូវីដ ចំនួន១០នាក់ និងជាសះស្បើយ ២៣នាក់ | រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១០នាក់បន្ថែមទៀត និងអ្នកជាសះស្បើយចំនួន២៣នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែល Fresh News ទទួលបាននៅយប់នេះ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក្រចេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកទាំង១០នាក់ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក៕ | 2021-08-17T02:52:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209367-2021-08-16-12-52-57.html |
5b305060-3fb7-4faa-9fcd-55a22a335650 | ខេត្តកោះកុងបង្ហាញ អត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន៥នាក់ និងជាសះស្បើយចំនួន៤៤នាក់ | រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥នាក់ថែមទៀត និងករណីជាសះស្បើយចំនួន៤៤នាក់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកោះកុង បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ រួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ។ ចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត៕ | 2021-08-17T02:47:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209366-2021-08-16-12-47-48.html |
3ac0baf8-67d1-4975-be22-ed1d20f34cf3 | ខេត្តព្រះវិហារ បន្តរកឃើញអ្នកជំងឺកូវីដ ចំនួន៥នាក់តាមរយៈការធ្វើតេស្តរហ័ស | រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។ រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា អ្នកជំងឺទាំង៥នាក់ ដែលបានរកឃើញថ្មីនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅវិទ្យាល័យ ជា ស៉ីម ត្បែងមានជ័យ ក្រុងព្រះវិហារ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅវិទ្យល័យជាំក្សាន្ត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៨៤២នាក់ បានព្យាបាលជាសះស្បើយចំនួន ៥០០នាក់ ស្លាប់ចំនួន៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៣៩នាក់៕ | 2021-08-17T02:44:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209365-2021-08-16-12-44-21.html |
7654b700-c3fa-4ea1-9222-0592d25eebf9 | ខេត្តបាត់ដំបង បន្តរកឃើញអ្នកជំងឺកូវីដ ចំនួន៧៤នាក់ និងជាសះស្បើយ ១៣១នាក់ | រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៧៤នាក់ថែមទៀត និងជាសះស្បើយចំនួន ១៦៦នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ រួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ។ ចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ សូមជម្រាបថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤,៧៦១នាក់ ព្យាបាលជាសះស្បើយចំនួន ៣,៤១៨នាក់ ស្លាប់ចំនួន ៦០នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១,២៨៣នាក់ទៀត៕ | 2021-08-17T02:40:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209364-2021-08-16-12-40-17.html |
75a3db79-083c-4e6f-9596-53e202e61300 | ខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន១៤នាក់ ជាសះស្បើយ២៥នាក់ | រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១៤នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មី និងប្រកាសដោយក្រសួងសុខាភិបាល កាលពីព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៦ ខែសីហានេះ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តស្វាយរៀង ក៏បានបញ្ជាក់ពីការជាសះស្បើយ២៥នាក់ផងដែរ។ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក៕ | 2021-08-17T02:34:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209363-2021-08-16-12-34-40.html |
3a508af3-b536-4e6b-83f5-70ede4191c50 | ខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកជំងឺកូវីដ ចំនួន៣៤នាក់បន្ថែមទៀត | រដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន៣៤នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងមិនមានករណីជាសះស្បើយនោះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៦ ខែសីហានេះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ហើយចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ រដ្ឋបាលខេត្តបានបញ្ជាក់ថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តស្ទឹងត្រែងបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៧០៨នាក់ ក្នុងនោះចំណោមនោះមានអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Detal ចំនួន២នាក់, ជាសះស្បើយចំនួន ៤៨៥នាក់ ស្លាប់ចំនួន ០៦នាក់ និងកំពុងព្យាបាលចំនួន ២១៧នាក់ទៀត៕ | 2021-08-17T02:31:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209362-2021-08-16-12-31-09.html |
ffe9f0d8-2f23-40d4-b5eb-8ad2aeab1767 | កូវីដ១៩៖ ខេត្តកោះកុង រកឃើញករណីឆ្លងថ្មី៥នាក់ ជាសះស្បើយ ៤៤នាក់ និងស្លាប់ម្នាក់ | ដោយឡែកចំពោះករណី ស្លាប់ដោយសារជំងឺកូវីដ១៩ លើស្ត្រីជនជាតិខ្មែរ ឈ្មោះ វ៉ាន់ ពៅ មានអាស័យដ្ឋាននៅភូមិ២ ឃុំប៉ាខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ | 2021-08-17T01:35:00+07:00 | dap-news.com | https://dap-news.com/national/2021/08/16/177146/ |
490c8d44-47b9-48a3-9149-4a701caac234 | កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញករណីឆ្លងថ្មី ៧៤នាក់ និងជាសះស្បើយ១៣១នាក់ | សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៧៦១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៤១៨នាក់ និងកំពុងសម្រាកព្យាបាល១.២៨៣នាក់ ស្លាប់៦០នាក់៕ | 2021-08-17T01:33:00+07:00 | dap-news.com | https://dap-news.com/national/2021/08/16/177132/ |
4502a38e-0209-47fa-9e53-00d8ed57b740 | ខេត្តកំពត បន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨នាក់ថ្មី និងស្លាប់២នាក់ | សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៣.៤២០នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ៣.១៤៦នាក់ និងកំពុងសម្រាក ព្យាបាល២១៧នាក់ ស្លាប់៥៧នាក់ ៕ | 2021-08-17T01:31:00+07:00 | dap-news.com | https://dap-news.com/national/2021/08/16/177127/ |
32535458-a32e-40d2-a952-5dd354ba3e43 | បទវិភាគអន្តរជាតិ៖ «អាមេរិកគួរតែឆ្លើយសំណួរចំនួន ៤ ពាក់ព័ន្ធនឹងបញ្ហាតាមដានរក ប្រភពដើមនៃវីរុសជំងឺកូវីដ១៩ ទៅកាន់ពិភពលោក» (Video inside) | យោងតាមទិន្នន័យស្ថិតិអំពីជំងឺកូវីដ ១៩ ដែលប្រកាសដោយសកលវិទ្យាល័យ Johns Hopkins របស់អាមេរិកបានឱ្យដឹងថា គិតមកទល់ម៉ោង ១០ កាលពីថ្ងៃទី ១២ ខែសីហា តាមម៉ោងក្រុងប៉េកាំង អាមេរិកបានរកឃើញករណីឆ្លងវីរុសជំងឺកូវីដ ១៩ សរុបលើសពី ៣៧ លាននាក់ ករណីស្លាប់សរុបបានលើសពី ៦៣ ម៉ឺននាក់ ។ នាពេលថ្មីៗកន្លងទៅនេះ ព័ត៌មានអំពី"ករណីឆ្លងជំងឺកូវីដ ១៩ ដំបូងបង្អស់"នៅអាមេរិកបានបណ្តាលឱ្យមានការចាប់អារម្មណ៍និងពិភាក្សាយ៉ាងច្រើនលើបណ្តាញអ៊ីនធើណេត ។ ពេលវេលាដែលអាមេរិកបានរាយការណ៍រកឃើញករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងគឺ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០។ ប៉ុន្តែមានប្រជាជននិងអ្នកសារព័ត៌មានកាន់តែច្រើនឡើងៗបានធ្លាយឱ្យដឹងថា ជំងឺកូវីដ ១៩ បានចាប់ផ្តើមរាតត្បាតនៅមុនពេលការរាយការណ៍ជាផ្លូវការ ។ ចំណែកឯក្នុងអំឡុងពេលការប្រកួតកីឡាយុទ្ធជនពិភពលោកលើកទី ៧ ក្រុងវូហានកាលពីខែតុលា ឆ្នាំ ២០១៩ ទង្វើរបស់អត្តពលិកអាមេរិកក៏ធ្វើឱ្យអ្នកផងចោទជាមន្ទិលសង្ស័យ។ កាលពីខែមីនា ឆ្នាំនេះ លោក George Webb អ្នកសារព័ត៌មានស៊ើបអង្កេតនៅក្រុងវ៉ាស៊ីនតោននៃអាមេរិកបានបង្ហោះវីដេអូនៅលើបណ្តាញទំនាក់ទំនងសង្គម ហើយបានលើកឡើងថា អត្តពលិកអាមេរិកដែលបានចូលរួមការប្រកួតកីឡាយុទ្ធជនពិភពលោកលើកទី ៧ ក្រុងវូហាន ឆ្នាំ ២០១៩ ទំនងជា"ករណីឆ្លងជំងឺកូវីដ ១៩ ដំបូងបង្អស់"ដែលបណ្តាលឱ្យផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ នៅពេលដំបូង។ បន្ទាប់ពីដំណឹងនេះត្រូវបានផ្សព្វផ្សាយ មតិសាធារណៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ខណៈពេលអ្នកផងទាំងពួងបានផ្តោតសំខាន់ទៅលើការប្រកួតកីឡាយុទ្ធជនពិភពលោកលើកទី ៧ ឆ្នាំ ២០១៩ អាចរកឃើញទង្វើខុសទំនងគ្រប់បែបយ៉ាងរបស់អត្តពលិកអាមេរិក ហើយទាមទារអាមេរិកផ្តល់ចម្លើយឱ្យបានច្បាស់ទៅកាន់ពិភពលោក។ កាលពីខែតុលា ឆ្នាំ ២០១៩ អាមេរិកបានចាត់បញ្ជូនគណៈប្រតិភូកីឡាចំនួនជាង ៣០០ នាក់ទៅកាន់ទីក្រុងវូហានដើម្បីចូលរួមការប្រកួតកីឡាយុទ្ធជនពិភពលោកលើកទី ៧ ។ ក្នុងអំឡុងពេលនោះ អត្តពលិកអាមេរិកចំនួន ៥ នាក់បានលេចចេញរោគសញ្ញនៃជំងឺឆ្លងជាបន្តបន្ទាប់ ដូចជា គ្រុនក្តៅ ក្អកនិងចុះរាកជាដើម ហើយត្រូវបានដឹកជញ្ជូនទៅដល់មន្ទីរពេទ្យមួយនៅក្រុងវូហានដើម្បីព្យាបាលជំងឺ។ លទ្ធផលវិនិច្ឆ័យជាជំហានដំបូងនៅពេលនោះ គឺ បានកើតមានជំងឺគ្រុនចាញ់ ប៉ុន្តែនេះបានធ្វើឱ្យសាធារណជនមានការងឿងឆ្ងល់ ពោលគឺ បច្ចុប្បន្ននេះ មិនថានៅអាមេរិកឬក៏ប្រទេសចិនក៏ដោយ ជំងឺគ្រុនចាញ់ត្រូវបានលុបបំបាត់ជាមូលដ្ឋានរួចហើយ។ កាលពីខែកក្កដា ឆ្នាំនេះ អង្គការសុខភាពពិភពលោកបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានដោយបានប្រកាសថា ប្រទេសចិនទទួលបានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោកលើវិស័យការលុបបំបាត់ជំងឺគ្រុនចាញ់។ ហេតុនេះបានជា តើយុទ្ធជនអាមេរិកបានឆ្លងជំងឺគ្រុនចាញ់យ៉ាងដូចម្តេច? បញ្ហាចោទជាមន្ទិលសង្ស័យទីពីរ គឺ ហេតុអ្វីបានជាអាមេរិកបានប្រញាប់ចាត់បញ្ជូនយន្តហោះចម្បាំងទទួលជនអាមេរិកចំនួន ៥ នាក់នេះត្រឡប់ទៅស្រុកវិញ? មានមនុស្សចោទសួរថា ប្រសិនបើពិតជាកើតមានជំងឺគ្រុនចាញ់មែន នេះអាចទទួលព្យាបាលរោគទាំងស្រុងនៅប្រទេសចិន មិនបាច់ត្រឡប់ទៅអាមេរិកវិញទេ។ ទោះបីជាចង់ត្រឡប់ទៅប្រទេសខ្លួនវិញដើម្បីព្យាបាលជំងឺក៏ដោយ ក៏អាចជិះយន្តហោះស៊ីវិលបាន។ តាមពិតទៅ បន្ទាប់ពីរយុទ្ធជនទាំង ៥ នាក់នេះត្រូវទទួលយកទៅស្រុកវិញតាមរយៈយន្តហោះពិសេសគ្រាន់តែពីរថ្ងៃទៀត អត្តពលិកយោធាអាមេរិកដទៃទៀតដែលចូលរួមការប្រកួតលើកនេះក៏ត្រឡប់ទៅអាមេរិកវិញ។ ហេតុអ្វីបានជាមនុស្សទាំង ៥ នាក់នេះប្រញាប់ត្រឡប់ទៅប្រទេសវិញដល់កម្រិតយ៉ាងនេះ? បញ្ហាចោទជាមន្ទិលសង្ស័យទីបី គឺ ហេតុអ្វីបានជាមិនប្រកាសជាសាធារណៈនូវរបាយការណ៍ស្តីពីវិនិច្ឆ័យរោគរបស់យុទ្ធជនទាំង ៥ នាក់នេះ? អ្វីដែលគួឱ្យមានឆ្ងល់នោះ គឺ បន្ទាប់ពីបានវិលត្រឡប់ទៅអាមេរិកវិញ យុទ្ធជនទាំង ៥ នាក់នេះក៏គ្មានព័ត៌មានអីទាល់តែសោះ។ ដោយឡែកអាមេរិកបានបិទបាំងព័ត៌មានចំពោះខាងក្រៅ មិនដែលប្រកាសរបាយការណ៍ស្តីពីការធ្វើតេស្តករណីចម្លងពាក់ព័ន្ធទៅកាន់មជ្ឈដ្ឋានខាងក្រៅនោះឡើយ។ ការចំណាយកម្លាំងកាយចិត្តជាច្រើនបែបនេះ ប៉ុន្តែអាមេរិកមិនបានធ្វើការពន្យល់ដ៏សមហេតុផលនោះទេ ដូច្នេះ ធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅចោទជាមន្ទិលសង្ស័យដោយខានមិនបានទេ។ បញ្ហាចោទជាមន្ទិលសង្ស័យទី ៤ គឺ ហេតុអ្វីបានជាគណៈប្រតិភូកីឡាអាមេរិកមិនបានដណ្តើមមេដាយមាសទោះបីជាមួយគ្រឿងក៏ដោយ? តាមការផ្សាយដំណឹងបានឱ្យដឹងថា ក្នុងគណៈប្រតិភូកីឡាអាមេរិកចំនួន ៣០០ នាក់ដែលចូលរួមការប្រកួតលើកនេះ មានកីឡាករ កីឡាការិនីដែលមានកម្លាំងខ្លាំងក្លាមិនតិចទេ។ ហេតុអ្វីបានជាពួកគេមិនបានដណ្តើមមេដាយមាសណាមួយនោះទេ? សូមរំលឹកថា ក្នុងនាមជាគណៈប្រតិភូកីឡាដែលបានចូលរួមការប្រកួតកីឡាយុទ្ធជនពិភពលោក ៦ លើក អាមេរិកបានធ្វើការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរៀបចំចូលរួមការប្រកួតកីឡាយុទ្ធជនពិភពលោកលើកទី ៧ ហើយមានកីឡាករនិងក្រុមកីឡាដែលមានកម្លាំងខ្លាំងក្លាមិនតិចទេ។ យ៉ាងណាមិញ អាមេរិកមិនបានដណ្តើមមេដាយមាសណាមួយទេ នេះជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រការប្រកួតកីឡាយុទ្ធជនពិភពលោក ទីបំផុត អាមេរិកជាប់ចំណាត់ថ្នាក់ទី ៣៥ ក្នុងតារាមេដាយដែលធ្វើឱ្យអ្នកផងនឹកស្មានមិនដល់។ សកម្មភាពខុសពីធម្មតារបស់អាមេរិកបែបនេះធ្វើឱ្យអ្នកផងចោទសួរពីគោលបំណងរបស់អាមេរិកក្នុងការចូលរួមការប្រកួតកីឡាលើកនេះ។ នាពេលថ្មីៗកន្លងទៅនេះ អ្នកប្រើបណ្តាញអ៊ីនធឺណែតចិនបានបង្ហោះវីដេអូខ្នាតខ្លីមួយលើបណ្តាញទំនាក់ទំនងសង្គមនៅក្រៅប្រទេសដែលបានលាតត្រដាងនូវការពិតជាក់ស្តែងរបស់បន្ទប់ពិសោធន៍ជីវសាស្រ្ត Fort Detrick អាមេរិក វីដេអូនេះទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយនិងប្រតិកម្មយ៉ាងខ្លាំងពីសំណាក់អ្នកប្រើបណ្តាញអ៊ីនធឺណែត ។ អ្នកប្រើបណ្តាញអ៊ីនធឺណែតជាច្រើនបាននិយាយត្រង់ៗថា គួរតែធ្វើការស៊ើបអង្កេតឱ្យបានជ្រះស្រឡះ ! គួរតែផ្តល់ការពិតដល់ពិភពលោក ! ហេតុអ្វីបានជាអ្នកប្រើបណ្តាញអ៊ីនធឺណែតមានការខឹងសម្បាដូច្នេះ? តើការពិតដែលពួកគេអំពាវនាវឱ្យធ្វើការស៊ើបអង្កេតជាអ្វីខ្ល? មូលហេតុ គឺ ពាក់ព័ន្ធនឹងបញ្ហតាមដានរកប្រភពដើមនៃវីរុសជំងឺកូវីដ ១៩។ តាំងពីដើមមក អាមេរិកក៏ចចេសធ្វើឱ្យបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ ក្លាយជាបញ្ហានយោបាយនិងទម្លាក់កំហុសទៅលើប្រទេសចិន តែបែរជារក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហាថា តើវីរុសបានធ្លាយចេញពីបន្ទប់ពិសោធន៍ជីវសាស្រ្ត Fort Detrick ឬទេ។ ដើម្បីស្វែងយល់ពីការពិត អ្នកប្រើបណ្តាញអ៊ីនធឺណែតចិនបានផលិតវីដេអូមួយ ក្នុងន័យ លាតត្រដាងនូវការសម្ងាត់ដែលមានចំណងជើងថា ។ វីដេអូនេះបានរំលឹកឡើងវិញពីទំនាក់ទំនងដ៏ស្រពិចស្រពិលរវាងការរីករាលដាលនៃជំងឺកូវីដ ១៩ និងបន្ទប់ពិសោធន៍ជីវសាស្រ្ត Fort Detrick របស់អាមេរិក ។ មុនពេលផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ ជាសកល អាមេរិកបានកើតឡើង "រឿងចៃដន្យ" ជាច្រើន ពោលគឺ កាលពីខែកក្កដា ឆ្នាំ ២០១៩ អាមេរិកបានផ្ទុះករណីដ៏សម្ងាត់ពាក់ព័ន្ធនឹងរលាកសួតដោយសារបារីអេឡិចត្រូនិក ហើយអ្នកជំងឺមានរោគសញ្ញាប្រហាក់ប្រហែលគ្នាជាមួយអ្នកឆ្លងជំងឺកូវីដ ១៩។ ស្ទើរតែក្នុងពេលជាមួយគ្នានេះ បន្ទប់ពិសោធន៍ជីវសាស្រ្ត Fort Detrick ស្រាប់តែបិទទ្វារ។ ជាងនេះទៅទៀត សហគមន៍ថែទាំមនុស្សចាស់ជរានៅក្បែរបន្ទប់ពិសោធន៍ជីវសាស្រ្ត Fort Detrick ក៏បានលេចចេញករណីជំងឺផ្លូវដង្ហើមដែលមិនដឹងមូលហេតុ បន្ទាប់មក អាមេរិកបានធ្វើការហាត់សមដើម្បីទប់ទល់នឹងជំងឺឆ្លងកម្រិតខ្ពស់។ល។ គួរឱ្យបញ្ជាក់ថា ករណីជំងឺផ្លូវដង្ហើមដែលមិនដឹងមូលហេតុ ការដែលស្រាប់តែបិទបន្ទប់ពិសោធន៍ព្រមទាំងធ្វើការហាត់សមដើម្បីទប់ទល់នឹងជំងឺឆ្លងដែលមានរោគសញ្ញាប្រហាក់ប្រហែលជាមួយជំងឺកូវីដ ១៩ ។ល។ "រឿងចៃដន្យ"ទាំងនេះធ្វើឱ្យពិភពលោកដែលកំពុងទទួលរងទុក្ខវេទនាយ៉ាងខ្លាំងពីជំងឺកូវីដ ១៩ ចង់ស្វែងរកពីការពិតឱ្យបានច្បាស់ ។ ខណៈពេលវីដេអូឃ្លីបនេះត្រូវបានបង្ហោះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីសំណាក់អ្នកប្រើបណ្តាញអ៊ីនធឺណែតបរទេសក៏ដោយ ។ អ្នកប្រើបណ្តាញអ៊ីនធឺណែតបរទេសបាននិយាយត្រង់ៗថា៖ហេតុអ្វីបានជាសហរដ្ឋអាមេរិកបានទាមទារម្តងហើយម្តងទៀតឱ្យធ្វើការស៊ើបអង្កេតចំពោះបន្ទប់ពិសោធន៍ក្រុងវូហាន តែបែរជាមិនអនុញ្ញាតឱ្យធ្វើការស៊ើបអង្កេតចំពោះបន្ទប់ពិសោធន៍ជីវសាស្រ្ត Fort Detrick ជាប់រហូត ? តើបន្ទប់ពិសោធន៍នេះមានការសម្ងាត់អីខ្លះ ? វីដេអូឃ្លីបនេះទទួលបានការទទួលស្គាល់ពីអ្នកប្រើបណ្តាញអ៊ីនធឺណែតបរទេស ប្រការនេះបានបង្ហាញពីការមិនពេញចិត្តចំពោះអាមេរិកដែលបានបដិសេធទទួលការស៊ើបអង្កេតពីអង្គការសុខភាពពិភពលោកនិងទម្លាក់កំហុសទៅលើប្រទេសចិន ។ ការយកចិត្តទុកដាក់របស់អ្នកប្រើបណ្តាញអ៊ីនធឺណែតទាំងជាតិនិងអន្តរជាតិចំពោះវីដេអូឃ្លីបខ្នាតខ្លីនេះ ក៏បានបង្ហាញយ៉ាងច្បាស់ថា៖ទាក់ទិននឹងបញ្ហាពិភាក្សាសាធារណៈជាសកលដូចជាបញ្ហាស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ បែបនេះ មិនថាសាធារណៈជននៃប្រទេសណាក៏ដោយ ក៏សុទ្ធតែមានសិទ្ធិចោទជាមន្ទិលសង្ស័យនិងធ្វើការបកស្រាយ។ ការរីករាលដាលនៃជំងឺឆ្លងហាក់ដូចជាកញ្ចក់ដែលអាចបង្ហាញពីភាពយុត្តិធម៌និងភាពក្រខ្វក់។ អ្នកនយោបាយអាមេរិកមួយចំនួនមិនត្រឹមតែមិនអើពើពីសុវត្ថិភាពអាយុជីវិតរបស់ពលរដ្ឋប្រទេសខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏អើពើនឹងការស្លាប់និងរស់របស់ប្រជាជននៃប្រទេសដទៃទៀតផងដែរ។ មិនត្រឹមតែប៉ុណ្ណឹង ពួកគេបានទម្លាក់កំហុសទៅឱ្យប្រទេសផ្សេងតាមទំនើងចិត្តនិងធ្វើឱ្យបញ្ហាតាមដានរកប្រភពដើមនៃការរីករាលដាលនៃជំងឺឆ្លងក្លាយជាបញ្ហានយោបាយ បន្តុះបង្អាប់ប្រទេសផ្សេងទៀតដោយយកវីរុសធ្វើជាលេស ហើយបានបង្កជាភាពតានតឹងក្នុងតំបន់ជាបន្តបន្ទាប់ដើម្បីបិទបាំងបញ្ហាក្នុងសង្គមនិងអសមត្ថភាពក្នុងអភិបាលកិច្ចរបស់ប្រទេសខ្លួន។ ប្រឈមនឹងបញ្ហាចោទជាមន្ទិលសង្ស័យដូចពោលខាងលើនេះ ពិភពលោកទាមទារអាមេរិកប្រកាសជាសាធារណៈនូវព័ត៌មានពាក់ព័ន្ធគួរតែផ្តល់ចម្លើយវិជ្ជមានដល់សហគមន៍អន្តរជាតិក្នុងពេលឆាប់ៗ៕ (#CCFR Comment#) | 2021-08-16T23:59:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/internationalnews/209340-2021-08-16-09-59-24.html |
1c28d327-08eb-4e01-b24c-d5c68f2115bb | ម្ចាស់ហាងខារ៉ាអូខេ២នាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីការព្រះរាជអាជ្ញា ករណីមិនគោរពវិធានការរដ្ឋបាល បណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ | ម្ចាស់ហាងខារ៉ាអូខេយីហោ «អូរស្មាច់៥៥៥» ២នាក់ប្តីប្រពន្ធ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ត្រូវបានកម្លាំងនគបាលស្នងការនគបាលខេត្តឧត្តរមានជ័យធ្វើការឃាត់ខ្លួន តាមដីកាដីកាបញ្ជាឱ្យចូលខ្លួនលេខ០២៤ និង០២៥ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ របស់អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ទាក់ទងនឹងករណីមិនគោរពវិធានការរដ្ឋបាលបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ក្នុងពេលអាជ្ញាធរខេត្តដាក់វិធានការរដឋ្បាលបណ្តោះអាសន្ន។ ម្ចាស់ហាងខារ៉ាអូខេយីហោ «អូរស្មាច់៥៥៥» ២នាក់ប្តី ប្រពន្ធនេះ រួមមាន៖ ទី១៖ ឈ្មោះ ខៀវ ជា ភេទប្រុស កេីតឆ្នាំ១៩៧៣ ជាប្តី និងទី២៖ ឈ្មោះ អង ស្រីលីន ភេទស្រី កេីតឆ្នាំ១៩៧៨ ជាប្រពន្ធ ទៅកាន់តុលាការ។ លោក តូច សុភក្តី បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះថា ការគ្រោងឃាត់ខ្លួនម្ចាស់ហាងខារ៉ាអូខេ ២នាក់ប្តីប្រពន្ធខាងនេះ គឺធ្វើឡើងតាំងពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីសមត្ថកិច្ចរកឃើញប្រភពចម្លងជំងឺកូវីដ១៩ ចេញហងខារ៉ាអូខេយីហោ «អូរស្មាច់៥៥៥» នៅចំណុចភូមិរួតចំបុី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យនេះ ប៉ុន្តែរង់ចាំរហូតដល់បុគ្គលទាំង២នាក់នេះធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃ តាមវិធានការសុខាភិបាលរួចរាល់ និងបានធ្វេីតេស្តលទ្ធផលដោយអវិជ្ជមានទាំង២នាក់ ទើបធ្វើការឃាត់ខ្លួន។ នៅមុនដាក់ចេញវិធានការបិទខ្ទប់ទាំងស្រុង ដើម្បីទប់ស្កាត់មេរោគបំប្លែងថ្មី Delta រដ្ឋបាលខេត្តឧត្តរមានជ័យដែលស្ថិតនៅជាប់ព្រំដែនថៃ បានដាច់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ អំឡុងពេលអនុវត្តវិធានការនេះ រដ្ឋបាលខេត្តបានហាមដាច់ខាតនូវរាល់ការលក់ ចែកចាយស្រា ស្រាបៀរ រួមនឹងភេសជ្ជៈដែលមានជាតិអាល់កុល (បណ្តាលឱ្យស្រវឹង) ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្នុងថិរវេលាកំណត់ដូចមានចែងក្នុងប្រការ១ ជាកំហិត ព្រមទាំងផ្អាកជាបណ្តោះអាសន្ននូវការរៀបចំពិធីមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែបសាសនាដទៃទៀតផងដែរ។ របាយការណ៍សមត្ថកិច្ច បានបង្ហាញថា អំឡុងពេលដាក់ចេញវិធានការនេះ ក៏មានករណីផ្ទុះឡើងនូវជំងឺកូវីដជាសហគមន៍ នៅចំណុចភូមិរួតចំបុី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងទី៣០ ខែកក្កដា ឆ្នាំ២០២១ បានផ្តើមចេញពីការធ្វើតេស្តគ្រូបង្រៀនក្រៅប្រព័ន្ធ២រូប ឃើញមានវិជ្ជមានកូវីដ១៩។ នៅថ្ងៃបន្ទាប់ក្រុមការងារស្រាវជ្រាវប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានបន្តតាមដានរកប្រភព និងបានស្វែងរកឃើញ បុគ្គលិកនៅក្នុងហាងខារ៉ាអូខេ «អូរស្មាច់៥៥៥» ភាគច្រើនបានឆ្លងជំងឺកូវីដ១៩។ ក្រោយពីលេញចេញបញ្ហានេះក្រុមការងារស្រាវជ្រាវប្រយុទ្ធប្រឆាំងកូវីត១៩ បានបន្តធ្វើសំណាកអ្នកពាក់ព័ន្ធបន្តទៀត ដោយបានរកឃើញវិជ្ជមានកូវីដ១៩ អ្នកពាក់ព័ន្ធរហូតដល់៤៩នាក់។ ស្នងការដ្ឋាននគបាលខេត្តឧត្តរមានជ័យ ដោយបានការឯកភាពពីព្រះរាជអាជ្ញា បានបើកការអង្កេតបឋមភ្លាមៗលើករណីនេះ ជាលទ្ធផលឃើញថាករណីឆ្លងនេះបានផ្តើមចេញពីហាងការ៉ាអូរខេឈ្មោះ «អូរស្មាច់៥៥៥» ដែលបានលួចបើកទទួលភ្ញៀវតាំងពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ បានបន្តរហូតមកដល់ថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០២១ ដោយការបើកទទួលភ្ញៀវនេះ មានពេលខ្លះចូលក្នុងបន្ទប់តែមិនបើកភ្លេងច្រៀង និងអង្គុយផឹកសុីនៅខ្ចុះផ្នែកខាងក្រៅ ដោយមាននារីកំដរផងដែរ។ របាយការណ៍បានបញ្ជាក់ថា ក្នុងការស្រាវជ្រាវមន្ត្រីជំនាញបានរកឃើញតាមរយៈសាក្សី អ្នកបម្រើការនៅក្នុងនោះ និងអ្នកនៅេជិតនោះបានបំភ្លឺថា ម្ចាស់ហាងឈ្មោះ ខៀវ ជា អាយុ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ អង ស្រីលីន អាយុ៤៤ឆ្នាំ បានលួចបើកទទួលភ្ញៀវ តាំងពីដើមខែកក្កដា ដោយបើករហូតដល់ម៉ោង២ទាបភ្លឺ ដោយមានភ្ញៀវចេញចូលច្រើន រហូតដល់មានករណីឆ្លងរីករាលដាលនេះទើបបិទ។ របាយការណ៍បានបញ្ជាក់បន្ថែមថា គិតមកដល់បច្ចុប្បន្ន អ្នកពាក់ព័ន្ធចូលទៅសុីផឹកក្នុងហាងខារ៉ាអូខេខាងលើ មានអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta រាប់រយនាក់ និងបន្តធ្វើសំណាកបន្តរទៀតនៅថ្ងៃនេះ។ ក្រោយករណីនេះ តំបន់អូរស្មាច់ ត្រូវបានរដ្ឋបាលខេត្តឧត្តរមានជ័យ សម្រេចដាក់ជាតំបន់ក្រហមផងដែរ៕ | 2021-08-16T23:24:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209335-2021-08-16-09-24-10.html |
85aa3554-327d-4967-83a2-7b6f708dd1ed | BRED BANK បោះទុនបន្ថែម៣៥លានដុល្លារនៅកម្ពុជា ទោះមានការរីករាលដាលនៃជំងឺកូវីដ១៩ ក្ដី (Video inside) | បើទោះបីដំណើរការបានត្រឹមតែរយៈពេល៤ឆ្នាំក្តី ធនាគារ ប្រេដ (BRED BANK) បាននិងកំពុងបន្តភាពរីកចំរើនរបស់ខ្លួននៅកម្ពុជា ខណៈទើបបោះទុនបន្ថែម ៣៥លានដុល្លារទៀត ធ្វើឲ្យដើមទុនកើនឡើងដល់ជាង១០០លានដុល្លារ។ លោក មិន សុផា នាយកប្រតិបត្តិរងធនាគារ ប្រេដ បានថ្លែងថា កត្តាដែលធនាគារ ប្រេដ បោះទុនបន្ថែម ៣៥លានដុល្លារនៅកម្ពុជា ទោះបីមានការរីករាលដាលនៃជំងឺកូវីដ១៩ គឺធនាគារមើលឃើញពីសក្ដានុពល នៅកម្ពុជាក្នុងរយៈពេលខាងមុខ បូករួមនឹងធនាគារមានបទពិសោធន៍រយៈពេលវែងផងដែរ។ លោកបន្តថា ។ ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក មិន សុផា អញ្ជើញចូលរួមក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News។ លោកថ្លែងថា ទុនដែលធនាគារមានស្រាប់ចំនួន៧៥លានដុល្លារ ហើយបានបន្ថែម៣៥លានដុល្លារទៀត ដោយសរុបទាំងអស់បច្ចុប្បន្នធនគារ ប្រេដ មានទុនវិនិយោគសរុបចំនួន ១១០លានដុល្លារ។ លោកបន្តថា ទិសដៅធនាគារ ទោះបីកម្ពុជាជួបបញ្ហាជំងឺ និងពិភពលោកទាំងមូល មានបញ្ហាពិបាកពីជំងឺកូវីដ១៩ នេះក៏ដោយ ធនាគារប្រេដ បានឃើញសក្ដានុពលរយៈពេលវែង ដូច្នេះទើបធនាគារបន្ថែមទុនបន្ថែម ដើម្បីគាំទ្រអាជីវកម្មនៅកម្ពុជា។ លោកបញ្ជាក់ទៀតថា ការដាក់ដើមទុនបន្ថែមនៅនេះរំពឹងថា ចាប់ពីឆ្នាំ២០២២ ទៅការរីកចម្រើនរបស់ធនាគារ នឹងមានលឿនជាងមុន។ | 2021-08-16T23:14:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209331-2021-08-16-09-14-18.html |
224c0e75-2b8c-41fc-ab51-a860ed8d6f2b | យោធភូមិភាគទី៥ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ជូនដល់ប្រជាពលរដ្ឋ និងកម្មកររស់នៅក្រុងប៉ោយប៉ែត | នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងនាយសេនាធិការយោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។ ឧត្តមសេនីយ៍ សេង ធារិន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ថា ទោះបីបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយក្តី ត្រូវប្រកាន់ភ្ជាប់អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» និងវិធាននានារបស់ក្រសួងសុខាភិបាលជានិច្ច។ ប្រជាពលរដ្ឋ និងកម្មករដែលរស់នៅក្រុងប៉ោយប៉ែតទាំងអស់ បានសំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ ដែលនៅក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ៕ | 2021-08-16T23:00:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209328-2021-08-16-09-00-35.html |
8d7fe272-fadb-4fa2-88a8-15d2635c73b1 | ខេត្តស្វាយរៀង បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនអតីតយុទ្ធជន និងកងកម្លាំងនគរបាល | លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ប្រភេទអាស្ត្រាហ្សេនីកា ជូនដល់សមាជិកសមាគមអតីតយុទ្ធជន និងកងកម្លាំង នៃស្នងការនគរបាលខេត្ត្ត។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣នេះ មានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ព្រមទាំងសមាជិកអតីយុទ្ធជន និងលោកគ្រូ អ្នកគ្រូពេទ្យជួរមុខមួយចំនួនទៀត។ លោកអភិបាលខេត្តបន្តថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកៀរគរវ៉ាក់សាំង ដើម្បីជំរុញដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងមូល ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ខេត្ត ក៏បានរៀបចំចាក់ដូសទី៣ ដែលជាដូសជំរុញអង់ទីគ័រ ក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងមេរោគបំប្លែងខ្លួនថ្មី ដែលកំពុងមានវត្តមានមួយចំនួននៅខេត្តស្វាយរៀងរៀង។ *ទី១៖ ធ្វើអង់ទីគ័រប្រឆាំងជាមួយនឹងមេរោគឡើងខ្ពស់ *ទី៖ ២ជំរុញឱ្យសរីរាង្គកាន់តែរឹងមាំថែមទៀត *ទី៣៖ អាចការពារ និងវាយបកនូវវីរុសកូវីដ១៩ *ទី៤៖ ជួយជំរុញឱ្យខ្លួនរបស់យើងមានភាពស៊ាំនឹងមេរោគដែលចូលខ្លួនយើងកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬដល់ស្លាប់ និងទី៥៖ ធ្វើឲ្យក្នុងខ្លួនយើងមានប្រព័ន្ធការពារអាចការពារមេរោគផ្សេងៗនៅពេលដែលអ្នកឆ្លងមេរោគ។ លោកក៏បានអំពាវដល់សមាជិកសមាគមអតីតយុទ្ធជននៅទូទាំងខេត្តក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩ រួចហេីយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន៕ | 2021-08-16T22:52:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209326-2021-08-16-08-52-50.html |
fad89e57-44fe-450f-9289-bb85687dbef8 | ខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩ ដូសទី៣ ជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ | លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១នេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩ ក្នុងដូសទី៣ ឬដូសជំរុញជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ នាឱកាសនោះដែរ លោកអភិបាលខេត្ត បានអំពាវនាវដល់មន្ត្រីរាជការជួរមុខ ដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ទាំងអស់ សូមកុំធ្វេសប្រហែសឱ្យសោះនូវវិធានការពារជំងឺកូវីដ១៩ ដោយត្រូវប្រកាន់ឱ្យបាន នូវការណែនាំរបស់ក្រសួងសុខាសភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួន។ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា គិតចាប់ពីខែមីនា មកដល់បច្ចុប្បន្ន ខេត្តកំពង់ចាម សម្រេចចាក់វ៉ាក់បង្ការជូនប្រជាពលរដ្ឋ មានអាយុ១៨ឡើង ក្នុងដូសទី១ សរុបបានចំនួន ៥៦៣,៦៧៨នាក់ និងចាក់ក្នុងដូសទី២ អាយុ១៨ឡើង បានចំនួន ៤១៣,៣៣២នាក់។ ចំណែកឯកុមារ និងយុវវ័យមានអាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំ ចាក់បានចំនួន ៥៦.៧៤៥នាក់ផងដែរ៕ | 2021-08-16T22:49:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209325-2021-08-16-08-49-01.html |
1df35a5d-0b3b-4e7c-bdbc-1f67bf71a30c | ខេត្តបន្ទាយមានជ័យ បន្តរកឃើញករណី ឆ្លងជំងឺកូវីដ១៩ ចំនួន៣៤៨នាក់ថ្មី និងជាសះស្បើយ២៣៥នាក់ | រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 724 042/012 947 779។ | 2021-08-16T22:46:00+07:00 | dap-news.com | https://dap-news.com/national/2021/08/16/177077/ |
bc8a51d7-236b-4c5d-80d9-9d08206fbe99 | ខេត្តបន្ទាយមានជ័យ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន៣៤៨នាក់ និងជាសះស្បើយចំនួន២៣៥នាក់ | រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញចំនួនអ្នកជំងឺកូវីដ១៩ ចំនួន ៣៤៨នាក់ ជាអ្នកកំពុងធ្វើចត្តទ្បីស័កក្នុងមណ្ឌល ដែលចេញផ្សាយដោយក្រសួង សុខាភិបាលនៅព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១៦ ខែសីហានេះ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក៏បានបញ្ជាក់ពីអ្នកជាសះស្បើយចំនួន ២៣៥នាក់ផងដែរ។ រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕ | 2021-08-16T22:45:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209324-2021-08-16-08-45-56.html |
0166b76a-f6f4-4ad0-8130-8633442b72ba | រដ្ឋបាលខេត្តត្បូងឃ្មុំ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ ជាសះស្បើយ៥២នាក់ | រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន០៩នាក់ ជាសះស្បើយចំនួន៥១នាក់បន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅរសៀលថ្ងៃទី១៦ ខែសីហា នេះ។ ជាមួយនឹងការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន០៩នាក់បន្ថែមទៀតនេះ រដ្ឋបាលខេត្ត សូមអំពាវនាវអ្នកប៉ះពាល់ផ្ទាល់ និងអ្នកប៉ះពាល់ប្រយោល សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកដែលប៉ះពាល់ដោយប្រយោលជាអ្នកវិជ្ជមានជំងឺកូវីដ១៩ ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើប្រជាពលរដ្ឋមានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនស្នាក់នៅ និងរាយការជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមលេខទូរស័ព្ទលេខ៖ ០១២ ៩៨៣ ៦៣៩/ ០៩៧ ៦៤៧ ៧៧ ៣៧/ ០១២ ៩៦៨ ៤៣២ និង ០៩៧ ៩៧៩ ៩៨ ៩៨៕ | 2021-08-16T22:44:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209323-2021-08-16-08-44-19.html |
ba1711c2-10a3-4f34-a97b-90736e2e095a | ប្រធានគ្រប់គ្រងផ្សារដងទង់ ខេត្តកោះកុង បើកផ្សារឲ្យអាជីករលក់ដូរឡើងវិញ ដោយគ្មានលិខិតជូនដំណឹងពីអាជ្ញាធរ ដែលបង្ហាញថាមិនបានចូលរួមទប់ស្កាត់ការឆ្លងជំងឺឆ្លងកូវីដ១៩ | លោក ម៉ក់ ណុច ប្រធានគ្រប់គ្រងផ្សារដងទង់ បានបើកទ្វារផ្សារឲ្យអាជីវករចូលប្រកបអាជីវកម្មលក់ដូរឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដោយមិនទាន់មានសេចក្តីជូនដំណឹងពីអាជ្ញាធរក្រុងខេមរភូមិន្ទ ដែលបង្ហាញថាមិនបានចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ១៩នោះឡើយ។ ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកោះកុងថា កាលពីថ្ងៃម្សិលមិញ វេលាម៉ោង ៥ជាង ខាងប្រធានគ្រប់គ្រងផ្សារ បានដើរប្រាប់ថានឹងបើកដំណើរការវិញថ្ងៃទី១៦ ខែសីហា សូមអាជីវករចូលលក់ដូរវិញតាមតូបរៀងៗខ្លួនវិញ។ លោក ឈេង សុវណ្ណដា អភិបាលក្រុង បានឲ្យដឹងថា ការបើកផ្សារឡើងវិញដើម្បីឲ្យអាជីវករលក់ដូរវិញខាងលើនេះ លោកមិនទាន់បានទទួលសេចក្តីជូនដំណឹងពីរដ្ឋបាលខេត្តនៅឡើយទេ ហើយការបើកផ្សារឲ្យអាជីវករ ចូលលក់ដូរវិញនេះ អាជ្ញាធរក្រុងមិនទាន់អនុញ្ញាតឲ្យបើលក់ដូរឡើយ ពីព្រោះខុសគោលការណ៍របស់រដ្ឋបាលខេត្ត។ លោកបានបន្ថែមថា ។ លោកបន្តថា សម្រាប់ព័ត៌មានដែលថាអ្នកគ្រប់គ្រងផ្សារបានប្រាប់ឲ្យអាជីវករចូលលក់ដូរវិញនោះ គឺខុសគោលការណ៍របស់រដ្ឋបាលខេត្ត ដែលបានបិទខ្ទប់បណ្តោះអាសន្នដើម្បីការពារ នៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មីដែលតា។ លោកបានបញ្ជាក់ថា ។ លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង កាលពីពេលថ្មីៗនេះ បានថ្លែងថា ការបើកផ្សារឲ្យដំណើរការឲ្យអាជីវករលក់ដូរឡើងវិញ អាជ្ញាធខេត្តនឹងបើកការប្រជុំគណៈកម្មការស្រាវជ្រាវប្រយុទ្ធប្រឆាំងកូវីដ១៩ ហើយបើករកឃើញថាមានអាត្រាឆ្លងថយចុះ និងគ្មានការឆ្លងមេរោគបំប្លែងថ្មីដែលតាទៀត នោះអាជ្ញាធរនឹងអនុញ្ញាឲ្យបើកឡើងវិញ៕ | 2021-08-16T22:37:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209321-2021-08-16-08-37-29.html |
a40f578d-d6f1-4f44-b40c-f56cc5c0cf23 | រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ណែនាំអភិបាលរាជធានី-ខេត្ដ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ (Video inside) | ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសបើកផ្លូវការ យុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់កាត់ការចម្លងវីរុស កូវីដ១៩»។ ពិធីប្រកាសបើកយុទ្ធនាការនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ * ចាត់ចែងរៀបចំពិធីយុទ្ធនាការ ដោយធ្វើការផ្សព្វផ្សាយតាមរយៈឧឃោស្សនស័ព្ទ ទូងស្គ ការបិទតាំងរូបភាពផ្ទាំងធំ ចែកចាយខិតបណ្ណ ការផ្សព្វផ្សាយតាម ទូរទស្សន៍ វិទ្យុ និងបណ្ដាញសង្គមដល់ប្រជាជនឲ្យបានឆាប់រហ័សទៅដល់គ្រប់ភូមិគោលដៅ និងបន្ដសហការជាមួយដៃគូពាក់ព័ន្ធ សង្គមស៉ីវិល ក្នុងរាជធានី-ខេត្ត ទាំងអស់ ដើម្បីបោះពុម្ពចែកចាយសម្ភារអប់រំសុខភាពឲ្យបានទូលំទូលាយទាំងរាជធានី-ខេត្ត ជាពិសេសដល់សហគមន៍ងាយរងគ្រោះ និងសហគមន៍ក្រីក្រជាដើម * ណែនាំ និងចាត់វិធានការដល់អាជីវកម្មដែលមានហានិភ័យខ្ពស់ ក្លឹបកម្សាន្ដ អាជីវកម្មម៉ាស្សា ហាងលក់គ្រឿងស្រវឹង ព្រមទាំងភោជនីយដ្ឋាន ទីកន្លែង លក់អាហារ ទីផ្សារ ផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ ត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែមនូវការអនុវត្តវិធានការសុខាភិបាល ដើម្បីបង្ការការឆ្លងជាយថាហេតុនូវវីរុសកូវីដ១៩ នៅពេលជួបជាមួយអតិថិជនទូទៅនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។ ចាត់វិធានការបិទជាបណ្ដោះអាសន្ន នូវទីតាំងអាជីវកម្មណា ដែលមិនគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល * ណែនាំ និងការចាត់វិធានការតាមដានការអនុវត្តវិធានការសុខាភិបាល នៅសហគមន៍ ដូចជា ចាត់តាំងអាជ្ញាធរភូមិ ឃុំ ស្រុក និងតំណាងសហគមន៍ ត្រួតពិនិត្យ និងណែនាំការអនុវត្តគម្លាតសុវត្ថិភាពបុគ្គលពីម្នាក់ទៅម្នាក់ឲ្យបាន ១.៥ម៉ែត្រឡើងទៅ នៅតាមទីសាធារណៈនានា។ អនុវត្តគម្លាតសុវត្ថិភាពសង្គមឲ្យបានម៉ត់ចត់ ដោយហាមឃាត់ ឬកាត់បន្ថយឲ្យបានជាអតិប្បរិមានូវការជួបជុំគ្នាក្នុងសង្គម ដូចជា ការរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យនានា មានដូចជាការជួបជុំគ្នា ក្នុងពិធីបុណ្យជាតិ ពិធីបុណ្យសាសនា ពិធីបុណ្យប្រពៃណី ឬពិធីបុណ្យផ្សេងៗ ការប្រគុំតន្ដ្រី ការដើរលេងជួបជុំ បរិភោគអាហារជាមួយមិត្តភ័ក្រខាងក្រៅផ្ទះ ការជួបជុំក្នុងពិធីខួបកំណើត ឬការធ្វើពិធីឡើងផ្ទះក្នុងទ្រង់ទ្រាយធំ ការធ្វើដំណើរកម្សាន្ដប្រមូលផ្ដុំគ្នាច្រើនជាដើម * ណែនាំ និងចាត់វិធានការជំរុញប្រជាជនក្នុងសហគមន៍ឲ្យបានយកចិត្តទុកដាក់រក្សាអនាម័យឲ្យបានស្អាតជានិច្ច ដោយលាងដៃដោយប្រើទឹកស្អាត ជាមួយសាប៊ូ ឬអាល់កុល ឬទឹកជែលលាងដៃឲ្យបានញឹកញាប់ ប្រើប្រាស់ម៉ាស់ឲ្យបានត្រឹមត្រូវជាប្រចាំនៅក្នុងករណីចាំបាច់ ឬប្រើកន្សែង ឬក្រម៉ា ឬក្រដាសជូតមាត់ ដើម្បីខ្ទប់មាត់ និងច្រមុះពេលក្អក កណ្ដាស់ * ណែនាំដល់អ្នកដែលមានហានិភ័យខ្ពស់ នៃការចម្លង់ជំងឺ ដូចជាជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ដ្រីមានផ្ទៃពោះ និងកុមារតូចៗជាដើម ជៀសវាងចេញពីផ្ទះបើមិនចាំបាច់។ ជាមួយគ្នានេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង សូមអំពាវនាវដល់ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរថ្នាក់ក្រោមជាតិ រដ្ឋអំណាចមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការអន្ដរជាតិ អង្គការមិនមែនរដ្ឋាភិបាល សេវាឯកជន មេត្តាចូលរួមជួយគាំទ្រនូវសកម្មភាពរបស់យុទ្ធនាការ ដោយធ្វើការផ្សព្វផ្សាយសារយុទ្ធនាការតាមគ្រប់មធ្យោបាយដែលមាន និងធ្វើការតាមដានជាប្រចាំនូវឥរិយាបថរបស់ប្រជាជន ព្រមទាំងរួមគ្នា រកដំណោះស្រាយក្នុងតំបន់ ដើម្បីបន្ដជំរុញការអនុវត្តនូវការអនុវត្តវិធានការសុខាភិបាល និងអន្ដរាគមន៍នានាប្រកបដោយប្រសិទ្ធភាព៕ | 2021-08-16T22:09:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209317-2021-08-16-08-09-59.html |
d95b162e-4c2d-41d0-899f-91d7fce3d4d7 | បទវិភាគអន្តរជាតិ៖ «ភាពបរាជ័យរបស់អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល» (Video inside) | ប្រជាជនអាមេរិកមានចំនួនតែ ៤ ភាគរយនៃចំនួនប្រជាជនពិភពលោក ប៉ុន្តែបច្ចុប្បន្ននេះបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៨ ភាគរយនៃករណីឆ្លងសរុបនៅទូទាំងពិភពលោក។ ទិន្នន័យដែលមានភាពផ្ទុយស្រឡះទាំងពីរនេះ បានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ដំណើរការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល។ ប្រការដែលកាន់តែអាក្រក់ជាងនេះទៅទៀត គឺប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ របស់ប្រទេសខ្លួនដែលមិនអាចបង្ការ និងគ្រប់គ្រងបាន រដ្ឋាភិបាលអាមេរិកមិនបានចាត់វិធានការជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពសម្រាប់គ្រប់គ្រងពលរដ្ឋអាមេរិក ចេញពីស្រុកទៅកាន់បរទេស ដែលបានបណ្តែតបណ្តោយឱ្យវីរុសរីករាលដាលពីអាមេរិក ទៅកាន់គ្រប់ទិសទីនៅទូទាំងពិភពលោកឥតឈប់ឈរ ហើយបានបង្កការគំរាមកំហែងយ៉ាងខ្លាំងក្លា ដល់សុវត្ថិភាពអាយុជីវិតរបស់ប្រជាជននៅទូទាំងពិភពលោក។ ក្នុងរបាយការណ៍សិក្សាស្រាវជ្រាវមួយច្បាប់ ដែលធនាគារគំនិតទាំងបីរបស់ប្រទេសចិន បានរួមគ្នាចេញផ្សាយនាពេលថ្មីៗកន្លងទៅនេះ បានធ្វើបទបង្ហាញនិងការវិភាគជាប្រព័ន្ធ ចំពោះការពិតដែលអាមេរិកមិនអើពើ ពីការរីករាលដាលនៃជំងឺកូវីដ ១៩ នៅប្រទេសខ្លួនដែលមិនអាចបង្ការ និងគ្រប់គ្រងបាន បែរជាបានបើកចំហច្រកព្រំដែន។ នេះបានបង្ហាញយ៉ាងច្បាស់ថា និយាយចំពោះការដែលករណីឆ្លងជំងឺកូវីដ ១៩ ជាសកលនាពេលបច្ចុប្បន្នបានលើសពី ២០០លាននាក់ ក្នុងនាមជាប្រទេសជាប់ចំណាត់ថ្នាក់ទីមួយ ក្នុងចំណោមប្រទេសដែលមានការរីករាលដាលនៃជំងឺកូវីដ ១៩ នៅទូទាំពិភពលោក អាមេរិកមានទទួលខុសត្រូវដែលមិនអាចបដិសេធបាន។ អាស្រ័យដោយការគិតពិចារណាអំពីការធានាដល់សេដ្ឋកិច្ច និងដណ្តើមបានសំឡេងឆ្នោត នៅខែសីហា ឆ្នាំ២០២០ ពេលការរីករាលដាលនៃជំងឺឆ្លងមានភាពធ្ងន់ធ្ងរបំផុត រដ្ឋាភិបាលអាមេរិកបានប្រកាសថា លុបចោលបទបញ្ញត្តិហាមឃាត់មិនឱ្យពលរដ្ឋអាមេរិក ធ្វើដំណើរទៅកាន់បរទេស។ យោងតាមទិន្នន័យដែលចេញផ្សាយដោយ ការិយាល័យទេសចរណ៍ជាតិអាមេរិកបានឱ្យដឹងថា ចាប់ពីខែមេសាឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១ ប្រជាពលរដ្ឋអាមេរិកសរុបជាង ២៣លាននាក់ បានធ្វើដំណើរចេញពីស្រុកទៅកាន់តំបន់នានានៅទូទាំងពិភពលោក តាមផ្លូវអាកាស និងផ្លូវគោក។ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១ ការរីករាលដាលនៃជំងឺឆ្លងនៅអាមេរិក បានឈានចូលកម្រិតកំពូលដែលគិតជាមធ្យមក្នុងមួយថ្ងៃ អាមេរិកអាចរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួនជាង ១៨០,០០០នាក់។ ដោយឡែកក្នុងពេលដំណាលគ្នា ចំនួនពលរដ្ឋអាមេរិកដែលធ្វើដំណើរទៅកាន់បរទេស ក៏បានឈានដល់កម្រិតកំពូលផងដែរ ពោលគឺគិតជាមធ្យក្នុងមួយថៃ្ង មានពលរដ្ឋអាមេរិកចំនួន ៨៧,០០០នាក់ចេញទៅបរទេស។ អ្វីដែលគួរឱ្យកាន់តែភ្ញាក់ផ្អើលនោះ គឺអាមេរិកមិនគោរពសច្ចធម៌អន្តរជាតិទាល់តែសោះ បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ដោយទ្រង់ទ្រាយធំ ទៅស្រុកកំណើតវិញក្រោមបរិការណ៍មិនបានចាត់វិធានការ បង្ការការរីករាលដាលនៃជំងឺឆ្លងដោយសមរម្យ។ ដូចនេះ ប្រទេសជាច្រើនដូចជា ក្វាតេម៉ាឡា ហ្សាម៉ាអ៊ីក ម៉ិកស៊ិក និងហៃទីជាដើមសុទ្ធតែបានរកឃើញករណីឆ្លង ជំងឺកូវីដ១៩ ក្នុងចំណោមមនុស្សដែលត្រូវធ្វើមាតុភូមិនិវត្តន៍ពីអាមេរិក ហើយធ្វើឱ្យប្រជាជនអាមេរិកឡាទីនដែល "ស្ថិតនៅជិតអាមេរិកលោក" ទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅពីភាពអាត្មានិយម និងភាពពង្រើយកន្តើយបែបអាមេរិក។ គិតមកទល់បច្ចុប្បន្ននេះ ទង្វើអមនុស្សធម៌ដ៏អាក្រក់បែបនេះនៅតែអនុវត្តជាបន្តទៀត។ ទន្ទឹមនឹងជនអន្តោប្រវេសន៍នៅតំបន់ព្រំដែនរវាងអាមេរិក និងម៉ិកស៊ិកមានចំនួនកាន់តែច្រើនឡើងៗ រដ្ឋាភិបាលអាមេរិកអាណត្តិបច្ចុប្បន្ន ដែលដើមឡើយគ្រោងនឹងបញ្ចប់បទបញ្ជាធ្វើមាតុភូមិនិវត្តន៍ជនអន្តោប្រវេសន៍ នៅចុងខែកក្កដា ឆ្នាំនេះ ស្រាប់តែប្តូរគំនិត ហើយសម្រេចចិត្តថា នឹងបន្តអនុវត្តបទបញ្ជានេះតទៅទៀត។ ទង្វើបែបនេះត្រូវភាគីជាច្រើនរិះគន់ថា "ខ្វះខាតកាតព្វកិច្ចនិងទំនួលខុសត្រូវ"។ ការពិតជាច្រើនបានបង្ហាញថា សហរដ្ឋអាមេរិកមានទទួលខុសត្រូវ ដែលមិនអាចបដិសេធបានក្នុងការរាតត្បាតនៃជំងឺកូវីដ១៩ នៅទូទាំងពិភពលោក ហើយក៏គួរតែក្លាយជាប្រទេសសំខាន់បំផុត ដែលត្រូវទទួលការស៊ើបអង្កេត ក្នុងការតាមដានរកប្រភពដើមនៃវីរុសផងដែរ៕ (#CCFR Comment#) | 2021-08-16T20:52:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/internationalnews/209307-2021-08-16-06-52-05.html |
89d07b9d-d963-427a-9498-19f3fc656545 | ខេត្តប៉ៃលិន បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៦នាក់បន្ថែមទៀត | រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្ដីប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១៦ ខែសីហានេះ។ រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕ | 2021-08-16T20:45:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209306-2021-08-16-06-45-22.html |
b70fb8eb-2a5b-4e4f-b430-c9622b687625 | អភិបាលខេត្តកោះកុង បន្តក្រើនរំលឹកដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ជាពិសេសមេរោគកូវីដ១៩ បំប្លែងថ្មី Detal | លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បន្ដក្រើនរំលឹកដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខេត្តឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ Detal។ ការបន្តក្រើនរំឮកបែបនេះ របស់លោកស្រី មិថុនា ភូថង បានធ្វើឡើងនៅក្នុងឱកាសដែលលោកស្រី បានដឹកនាំក្រុមការងារ ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ នាំយកគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋចំនួន ៣៩៩គ្រួសារ ក្នុងនោះមានឃុំចំនួន២ គឺឃុំកណ្តោល និងឃុំអណ្តូងទឹក អភិបាលស្រុកបូទុមសាគរ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករចំនួន ១បាវ និងមីចំនួន ១កេស ដែលមានមុខរបរជានេសាទលក្ខណៈគ្រួសារ។ លោកស្រី មិថុនា ភូថង បានថ្លេងយ៉ាងដូច្នេះ៖ ។ ជាមួយគ្នានេះដែរ អភិបាលខេត្តបានបន្ថែមថា ក្រោយពីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ សូមបងប្អូនចូលរួមទប់ស្កាត់ក្នុងការចូលរួមការពារព្រៃឈើព្រៃធម្មជាតិកុំកាប់ទន្ទ្រាន់ដីព្រៃជាដីរបស់រដ្ឋធ្វើជាកម្មសិទិ្ធ ឬលក់ឱ្យឈ្មួញឱ្យសោះ យើងការពារព្រៃធម្មជាតិព្រោះព្រៃឈើវាផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជាតិ និងបងប្អូនច្រើនណាស់ដូចជាបង្កើតជាភ្លៀង មានបង្កើនខ្យល់អុកស៊ីសែនបរិសុទ្ធ បង្កើនហ្វូងមច្ឆាជាតិ។ល។ ដូច្នេះសូមប្រជាពលរដ្ឋចូលរួមទប់ស្កាត់ ការពារទាំងអស់គ្នានេះដើម្បីផលប្រយោជន៍ជាតិ និងបងប្អូនក្នុងការរស់នៅជីវភាពប្រចាំថ្ងៃផងដែរ។ បើតាមលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឱ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកុំឱ្យមានរីករាលដាលឆ្លងចូលក្នុងសហគមន៍ និងជួយដោះស្រាយកង្វះខាតក្នុងជីវភាពគ្រួសារ របស់ប្រជានេសាទ ក្នុងរដូវវស្សាមិនអាចចេញធ្វើនេសាទបានព្រោះមានខ្យល់ព្យុះភ្លៀងខ្លាំង៕ | 2021-08-16T20:38:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209302-2021-08-16-06-38-58.html |
352af760-a695-436d-b591-348c7a566eca | ខេត្តកំពង់ចាម រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៦៦នាក់ ជាសះស្បើយ៥១នាក់ និងស្លាប់១នាក់ | រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន ៦៦នាក់បន្ថែមទៀត ជាសះស្បើយ ៥១នាក់ និងស្លាប់១នាក់ មកពីក្រុងកំពង់ចាម។ ចំណែកអ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង ៦៦នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៨នាក់, ស្រុកកំពង់សៀម ០៦នាក់, ស្រុកកងមាស ០៤នាក់, ស្រុកកោះសូទិន ០១នាក់, ស្រុកចំការលើ ១០នាក់, ស្រុកជើងព្រៃ ០៦នាក់, ស្រុកបាធាយ ០៤នាក់, ស្រុកព្រៃឈរ ០៨នាក់, ស្រុកស្ទឹងត្រង់ ០៩នាក់, ស្រុកស្រីសន្ធរ ០១នាក់ មកពីខេត្តត្បូងឃ្មុំ ០៦នាក់, ខេត្តកណ្តាល ០២នាក់ និងខេត្តកំពង់ស្ពឺ ០១នាក់។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូន អាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។ បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏នៅតែអំពាវនាវបន្ដទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕ | 2021-08-16T20:33:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/localnews/209301-2021-08-16-06-33-49.html |
299326b1-b38a-4c7b-906f-fc293fc43639 | កូវីដ១៩៖ ខេត្តសៀមរាប រកឃើញករណីឆ្លងថ្មី ៨៩នាក់ ជាសះស្បើយ៣៧៩នាក់ និងស្លាប់៣នាក់ | សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦២០២នាក់ បានព្យាបាល ជាសះស្បើយចំនួន៤៥៥៨នាក់ ស្លាប់៧៣នាក់ និង១៥៧១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក៕ | 2021-08-16T20:19:00+07:00 | dap-news.com | https://dap-news.com/national/2021/08/16/176986/ |
8f9bfc3c-0f56-4485-8fa3-6a33b08d10ab | អ្នកឈឺស្រាលៗ ដឹងយ៉ាងម៉េចថាកូវីដបានឆ្លងចូលដល់សួតធ្ងន់ធ្ងរ ហើយអាចឲ្យស្លាប់បាន បើប្រហែស | រោគសញ្ញានៃការឆ្លងមេរោគកូវីដ ១៩ របស់មនុស្សម្នាក់ៗប្រហាក់ប្រហែលគ្នា ប៉ុន្តែមិនដូចគ្នាទាំងអស់ឡើយ។ ពីព្រោះប្រសិនបើមេរោគចូលក្នុងសួត អាចមានរោគសញ្ញាច្រើន ជាងរោគសញ្ញា ដែលបានដឹងឮសព្វថ្ងៃនេះ។ ជាពិសេសបើលេចចេញសញ្ញានេះ យើងធ្វេសប្រហែសនោះ អាចឈានដល់បាត់បង់ជីវិត ដូច្នេះជាចាំបាច់ត្រូវសម្រាកនៅមន្ទីរពេទ្យជាជាងនៅដាច់ដោយឡែកតែឯង។ -គ្រុនក្តៅលើសពី ៣៧.៥ អង្សាសេ -ក្អក មិនថាជាក្អកស្ងួត ឬក្អកស្លេះទេ -ពិបាកដកដង្ហើម, ដង្ហើមខ្លី។ -តឹងទ្រូង ។ -មានអាការអស់កម្លាំងបន្តិច នៅពេលធ្វើលំហាត់ប្រាណដូចជា ដើរឡើងជណ្ដើរ ធ្វើលំហាត់ប្រាណថ្នមៗជាដើម។ សាស្ត្រាចារ្យ Nithipat Chiaraku ប្រធានសមាគម Urvej Association នៅប្រទេសថៃ ផ្តល់ព័ត៌មានអំពីវិធីធ្វើតេស្តរកភាពនឿយហត់ (អង្គុយទៅឈរ) ថាតើយើងអស់កម្លាំងខុសពីធម្មតាឬអត់។ នេះអាចធ្វើបានដោយការក្រោកពីកៅអី ដោយមិនកាន់កៅអីជាប់គ្នារយៈពេល ១ នាទី ហើយបន្ទាប់មកសង្កេតមើលរោគសញ្ញា រួមទាំងការវាស់វែងអុកស៊ីសែន បន្ទាប់ពីធ្វើរួច។ ប្រសិនបើអុកស៊ីសែនត្រូវបានវាស់បន្ទាប់ពីអង្គុយតិចជាង ៩៥ភាគរយ វាអាចជាសញ្ញាបង្ហាញថាកូវីដ -១៩ ប្រហែលជាចាប់ផ្ដើមធ្លាក់មកដល់សួតហើយ។ នៅពេលដែលកូវីដចាប់ផ្ដើមធ្លាក់ចុះនៅក្នុងសួត វាជាសញ្ញាគ្រោះថ្នាក់ ហើយត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។ ដើម្បីការពារការខ្សោះជីវជាតិយ៉ាងឆាប់រហ័ស នៅពេលដែលការបង្ករោគចាប់ផ្ដើមធ្វើឲ្យខូចសួតកាន់តែខ្លាំងឡើង ជាពិសេសចំពោះអ្នកជំងឺដែលមានជំងឺមូលដ្ឋាន និងមនុស្សចាស់មានហានិភ័យនៃរោគសញ្ញា កាន់តែយ៉ាប់យ៉ឺន៕ | 2021-08-16T20:17:00+07:00 | kampucheathmey.com | https://www.kampucheathmey.com/health/181463 |
45e4ff66-104d-4066-9a39-4e0e0ae28563 | កូវីដ១៩៖ ខេត្តកំពង់ចាម រកឃើញករណីឆ្លងថ្មី៦៦នាក់ ជាសះស្បើយ៥១នាក់ និងស្លាប់ម្នាក់ | ក្នុងនោះ ក្រុងកំពង់ចាម ០៨នាក់, ស្រុកកំពង់សៀម ០៦នាក់, ស្រុកកងមាស ០៤នាក់, ស្រុកកោះសូទិន ០១នាក់, ស្រុកចំការលើ ១០នាក់, ស្រុកជើងព្រៃ ០៦នាក់, ស្រុកបាធាយ ០៤នាក់, ស្រុកព្រៃឈរ ០៨នាក់, ស្រុកស្ទឹងត្រង់ ០៩នាក់, ស្រុកស្រីសន្ធរ ០១នាក់ មកពីខេត្តត្បូងឃ្មុំ ០៦នាក់ ,ខេត្តកណ្ដាល ០២នា់ក់ និងខេត្តកំពង់ស្ពឺ ០១នាក់ ។ ដោយឡែកចំពោះ ពីករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន០១ករណី ក្នុងនោះ ស្ត្រីជនជាតិខ្មែរ អាយុ ៨៥ឆ្នាំ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ | 2021-08-16T20:15:00+07:00 | dap-news.com | https://dap-news.com/national/2021/08/16/176973/ |
a43144fc-dd8a-42a7-a0aa-537b8869aa56 | រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៩៣នាក់ថ្មី ជាសះស្បើយ៨០៦នាក់ និងស្លាប់២១នាក់ | ក្នុងនោះ ៤៥៧នាក់ ជាករណីឆ្លងសហគមន៍ និង២៣៦នាក់ ជាអ្នកដំណើរពីបរទេស។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៨៦.០៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨១.២០២នាក់ និងស្លាប់១.៧០៤នាក់៕ | 2021-08-16T20:08:00+07:00 | dap-news.com | https://dap-news.com/national/2021/08/16/176965/ |
21cd105b-ee0f-4f86-9317-149327cdc79e | ពលករខ្មែរ២នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ | ពលករខ្មែរ២នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងខេត្តឈុនបូរី (Chunburi) ប្រទេសថៃ ចំណែកពលករជាច្រើនទៀតក៏ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរ។ មន្ត្រីអង្គការសង្គមស៊ីវិលការពារសិទ្ធិពលករចំណាកស្រុកស្នើឱ្យរដ្ឋាភិបាល និងស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកកយកចិត្តទុកដាក់ផ្ដល់ជំនួយដល់ពលរដ្ឋភ្លាមៗ ពិសេសជំនួយផ្នែកផ្លូវចិត្ត ដើម្បីបន្ធូរបន្ថយភាពភ័យខ្លាចរបស់ពួកគេ។ ពលករខ្មែរ២នាក់ធ្វើការនៅរោងចក្រសាច់មាន់ ឈ្មោះ ជី.អេហ្វ.អិន (GFN) ក្នុងខេត្តឈុនបូរី (Chunburi) ប្រទេសថៃ បានស្លាប់កាលពីថ្ងៃទី១៥ ខែសីហា ដោយសារជំងឺកូវីដ-១៩ ក្រោយបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត។ អ្នកទាំងពីរនាក់មានភេទប្រុស ម្នាក់មាន ឈ្មោះ ហុក សួន អាយុ៤០ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ឈន ជីវ៉ា។ ក្រៅពីករណីនេះនៅមានពលករជាច្រើននាក់ទៀតកំពុងមានជំងឺកូវីដ-១៩ ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមានពលករជាច្រើនទៀតកំពុងសម្រាកព្យាបាល ដោយខ្លួនឯងនៅក្នុងរោងចក្រ។ ពលករកំពុងធ្វើការនៅរោងចក្រ GFN ថ្លែងប្រាប់វិទ្យុអាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បុរសទាំង២នាក់ ដែលបានស្លាប់ ត្រូវខាងរោងចក្របញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុក ហើយក៏ត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្ត ប៉ុន្តែនៅតែមិនអាចសង្គ្រោះជីវិតបាន ដោយស្ថានភាពធ្ងន់ធ្ងរពេក។ ពលករដដែលបន្តថា កាលពីថ្ងៃទី១៥ ខែសីហា គឺភ្លាមៗក្រោយមរណភាពរបស់អ្នកទាំងពីរ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលថៃ បានចុះទៅដល់រោងចក្រ និងបានរៀបចំទីតាំងសម្រាប់ពិនិត្យសុខភាពពលករ ដែលកំពុងស្នាក់នៅរោងចក្រនេះ។ លោកថា លើសពីនេះ ក្រសួងសុខាភិបាល និងភាគីថៅកែរោងចក្រ សម្រេចសាងសង់ទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅជាប់រោងចក្រនោះតែម្ដង ដើម្បីផ្ដល់ការព្យាបាលត្រឹមត្រូវ ដល់អ្នកដែលបានឆ្លងជំងឺកូវីដ-១៩៖ « »។ វិទ្យុអាស៊ីសេរីព្យាយាមទូរស័ព្ទទាក់ទងទៅក្រុមគ្រួសារសពពលករទាំង២នាក់ ដើម្បីសាកសួរព័ត៌មានបន្ថែមពីស្ថានភាពពួកគាត់ និងការទុកដាក់សពអ្នកទាំងពីរ ប៉ុន្តែពុំមានអ្នកលើកទូរស័ព្ទ កាលពីយប់ថ្ងៃទី១៥ សីហា។ ចំណែកមន្ត្រីស្ថានទូតប្រចាំនៅទីក្រុងបាងកក និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធក៏នៅមិនអាចទាក់ទងបានដែរ។ ពលករនៅរោងចក្រ GFN ម្នាក់ទៀត ដែលសុំលាក់ឈ្មោះដែរនោះ ឱ្យដឹងទៀតថា នៅមានពលករជាច្រើននាក់កំពុងស្ថិតនៅកន្លែងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមានអ្នកដួលសន្លប់ ដោយពុំមានមូលហេតុជាច្រើននាក់ផងដែរ។ លោកថាបញ្ហានេះធ្វើឱ្យពលករ ដែលកំពុងព្យាបាលជំងឺកូវីដ-១៩ ដោយខ្លួនឯង និងអ្នកកំពុងធ្វើចត្តាឡីស័ក មានការភ័យបារម្ភកាន់តែខ្លាំង។ ប្រភពដដែលបន្ថែមថា មានពលករមួយចំនួននាំគ្នាទៅសុំលិខិតឆ្លងដែនពីភាគីថៅកែរោងចក្រ ដើម្បីបានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ។ លោកថា ដំណាក់កាលនេះពលករចង់បានការបញ្ជាក់ពីស្ថានភាពជំងឺពួកគាត់ និងការព្យាបាលត្រឹមត្រូវ៖ « »។ ពលករខ្មែរកំពុងធ្វើការនៅរោងចក្រ GFN មានចំនួនសរុបប្រមាណ ៣ពាន់នាក់ ភាគច្រើនកំពុងស្នាក់ក្នុងបរិវេណរោងចក្រ ទៅតាមទីតាំង ដែលថៅកែបានរៀបចំឱ្យ។ ពួកគេត្រូវថៅកែបិទខ្ទប់មិនឱ្យចេញក្រៅ ចាប់តាំងពីមានការផ្ទុះការឆ្លងជំងឺកូវីដ-១៩ខ្លាំងក្លាក្នុងប្រទេសនេះ។ មន្ត្រីផ្នែកការពារសិទ្ធពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន ប្រាប់វិទ្យុអាស៊ីសេរីថា ពេលនេះពលករកំពុងច្របូកច្របល់ និងភ័យខ្លាច។ លោកស្នើដល់មន្ត្រីរដ្ឋាភិបាល និងស្ថានទូតប្រចាំនៅប្រទេសថៃយកចិត្តទុកដាក់ដល់ពួកគេ ដើម្បីបានថែទាំសុខភាពត្រឹមត្រូវ៖ « »។ នេះជាករណីស្លាប់ពលករចំណាកស្រុកខ្មែរនៅក្នុងប្រទេសថៃលើកដំបូង នៅក្រោយពេលមានការឆ្លងរាលដាលជំងឺ កូវីដ-១៩ ធ្ងន់ធ្ងរនៅក្នុងប្រទេសនេះ ដោយចាប់ផ្តើមតាំងពីខែមិថុនាមក។ ពលករខ្មែរជាច្រើន ដែលបានឆ្លងជំងឺកូវីដ-១៩ ត្អូញត្អែរពីការលំបាក ដោយខ្វះខាតអាហារហូបចុក និងការព្យាបាលជំងឺនេះដោយខ្លួនឯង នៅតាមទីកន្លែងធ្វើការរបស់ពួកគេ ដូចជានៅតាមរោងចក្រ និងនៅតាមការដ្ឋានសំណង់ជាដើម ជាទីដែលពួកគេត្រូវបិទខ្ទប់មិនឱ្យចាកចេញទៅណាបាន។ ពួកគេភាគច្រើនពុំទទួលបានការព្យាបាលត្រឹមត្រូវ និងពុំទទួលបានជំនួយណាមួយពីស្ថានទូតខ្មែរឡើយ។ ក្រៅពីនេះមានពលករជាច្រើនពាន់នាក់សម្រុកចេញពីប្រទេសថៃទៅស្រុកកំណើតវិញ ដោយសារភ័យខ្លាចឆ្លងជំងឺផង គ្មានការងារធ្វើផង និងដោយសារឆ្លងជំងឺ ប៉ុន្តែមិនបានការព្យាបាល នៅពេលដែលតាមមន្ទីរពេទ្យក្នុងប្រទេសថៃទទួលតែអ្នកជំងឺធ្ងន់ធ្ងរផង។ ពលករខ្មែរម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ជាករណីទី១ នៅប្រទេសថៃ កាលពីថ្ងៃទី៣០ ខែមេសា នៅមន្ទីរពេទ្យក្រុងបាងកក ហើយសពត្រូវបូជានៅទីនោះ ទៅតាមវិធានការសុខាភិបាល៕ | 2021-08-16T19:32:36+07:00 | rfa.org | https://www.rfa.org/khmer/news/health/2-cambodian-migrants-workers-died-of-covid-19-in-thailand-08162021082457.html |
a41249da-5081-451c-9554-b2b90919caa9 | ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗជាង «២១,០០០នាក់» និងអ្នកជំងឺ «១៨២នាក់ស្លាប់» ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ | ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២១,១៥៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២០,៤៩៩ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៦៥៨ករណីទៀតត្រូវបាន រកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៨២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ២០,៩៨៤នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៩២០,៦០៨ករណី ក្នុងនោះមានអ្នកស្លាប់ ៧,៦៤០នាក់ និងអ្នកជាសះស្បើយឡើងវិញ ៧០៩,៦៤៦នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 គិតត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ប្រទេសថៃសម្រេចបាន ២៣.២លានដូស ក្នុងនោះប្រជាជន ៥.០៣លាននាក់ (៧.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ | 2021-08-16T18:27:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/internationalnews/209284-2021-08-16-04-27-17.html |
10f12e94-319e-4bd5-8bc2-c8a769a44477 | ក្រសួងសុខាភិបាល ៖ ការបើកសាលារៀនបាន ឬមិនបាន អាស្រ័យលើពលរដ្ឋ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ | ក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩» នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ទាំងអស់គ្នាបន្ថែមទៀត ដើម្បីឲ្យស្ថានភាពនៅកម្ពុជា មានភាពល្អប្រសើរឡើងវិញ ។ លោកស្រីបានបញ្ជាក់ថា «តើយើងអាចបើកសាលារៀន ឡើងវិញបានទេ? នៅចុងឆ្នាំនេះ? ខ្ញុំសូមគោរពអនុញ្ញាតជម្រាប ជូនថា ការបើកបាន ឬមិនបាន អាស្រ័យទៅលើការចូលរួម របស់បងប្អូនប្រជាពលរដ្ឋ នាពេលនេះ យើងកំពុងដាក់ចេញយុ ទ្ធនាការ ដើម្បីផ្សព្វផ្សាយ អប់រំ គឺជាយុទ្ធនាការជាតិ ហើយធ្វើទូទាំងប្រទេសតែម្ដង ដើម្បីទប់ស្កាត់វិរុសកូវីដ-១៩» ។ លោកស្រីបានបន្ដថា ប្រសិនបើប្រជាពលរដ្ឋរួមគ្នា ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងរយៈពេល១ ឬ២ខែ នាពេលខាងមុខនេះ អាចសង្ឃឹមថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នឹងមានការធ្លាក់ចុះ ហើយនឹងអាចមានលទ្ធភាព ក្នុងគិតគូរពីក្រសួងអប់រំ យុវជន និងកីឡា។ នាឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានលើកឡើងថា បុគ្គលមួយចំនួននៅតែមានការយល់ច្រឡំ ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩រួចហើយ លែងឆ្លងកូវីដ-១៩ ។ លោកស្រីថា បើសិនបុគ្គលម្នាក់ៗ នៅតែមានការជួបជុំគ្នា បរិភោគអាហាររួមគ្នា នៅកន្លែងបិទជិត និងចង់ធ្វើដំណើរ ទៅធ្វើការងារផ្សេងៗ ដោយមិនអនុវត្តវិធានការ សុខាភិបាល កត្តាទាំងនេះវានឹងបង្កឲ្យផ្ទុះឡើងការចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត ជាក់ជាមិនខាន។ លោកស្រីបានថ្លែងថា « សូមកុំមានការយល់ច្រឡំទៀត ការចម្លង វីរុសកូវីដ-១៩នៅកម្ពុជានៅតែមាន បើទោះបីបុគ្គលម្នាក់ៗ បានទទួលវ៉ាក់សាំងការពារកូវីដ-១៩រួចហើយក្តី» ។ លោកស្រីបានបន្ថែមថា បុគ្គលគ្រប់រូបត្រូវគិតគូរពីសុខភាព និងចេះទទួលខុសត្រូវ សុខភាពដោយខ្លួនឯង នឹងរួមទទួលខុសត្រូវ ជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈការចូលរួមអនុវត្តវិធានការ សុខាភិបាល នោះយើងនឹងអាចកាត់ផ្តាច់ ខ្សែចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ គ្រួសារ និងសហគមន៍ទាំង មូលជាក់ជាមិនខាន ៕ | 2021-08-16T18:18:00+07:00 | dap-news.com | https://dap-news.com/national/2021/08/16/176942/ |
104b60ba-e32c-4766-a293-7308f9319bd4 | BREAKING: សហរដ្ឋអាមេរិក៖ មនុស្សជាង ៣០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១២២នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ | នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣០,៨៨៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១២២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៧,៤៦៦,៧១៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៣៧,៥៦១នាក់ និងជាសះស្បើយឡើងសរុប ៣០.១៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ ចំពោះមុខការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក លោក ហ្វ្រែនស៊ីស ខូលលីនស៍ (Francis Collins) នាយកវិទ្យាស្ថានជាតិសុខាភិបាល (NIH) នៃសហរដ្ឋអាមេរិកបាននិយាយថា ចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃអាចនឹងលោតដល់ ២០០,០០០នាក់ក្នុងមួយថ្ងៃ នៅទូទាំងសហរដ្ឋអាមេរិក ខណៈវីរុសបំប្លែងថ្មី Delta កំពុងតែជំរុញដំណើរការនេះ ដោយវាមិនទាន់មានសញ្ញា នៃការឈានដល់ចំណុចកំពូលនោះឡើយ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៥៦លានដូស ក្នុងនោះប្រជាជន ១៩៧.៧លាននាក់ (៦០.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦៨.១លាននាក់ទៀត (៥១.២%) បានទទួលការចាក់គ្រប់ដូស ឬ ២ដូស៕ | 2021-08-16T18:02:00+07:00 | freshnewsasia.com | https://m.freshnewsasia.com/index.php/en/internationalnews/209283-2021-08-16-04-02-51.html |
31ad27df-e813-4645-b5e9-c8260f25916e | ខេត្តស្វាយរៀង បើកយុទ្ធនាការចាក់ វ៉ាក់សាំង ការពារជំងឺកូវីដ – ១៩ដូស ជំរុញដល់ទៅអតីតយុទ្ធជន និងកងកម្លាំង នគរបាលខេត្ត | លោក អភិបាលខេត្តមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកៀរគរវ៉ាក់សាំង ដើម្បីជំរុញដល់សុខុមាលភាព របស់ប្រជាជនកម្ពុជា ទាំងមូល ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ខេត្ត ក៏បានរៀបចំ ចាក់ដូសទី៣ ដែលជាដូសជំរុញអង់ទីគ័រ ក្នុងការបង្ការការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងមេរោគបំលែងខ្លួនថ្មី ដែលកំពុងមានវត្តមានមួយចំនួន នៅខេត្តស្វាយរៀងរៀងយើង ។ លោកបន្តថា បើតាមការបញ្ជាក់ របស់លោកលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងអំពីសារប្រយោជន៍ នៃ វ៉ាក់សាំងដូស ទី៣ រួមមាន៖ ១. ធ្វើឱ្យអង់ទីគ័រ ប្រឆាំង ជាមួយមេរោគ ឡើងខ្ពស់។ ២. ជំរុញឱ្យសរីរាង្គ កាន់តែមាំទាំថែមទៀត។ ៣. អាចការពារ និង វាយបក នៅវីរុសកូវីដ១៩ ។ ៤.ជួយជំរុញឱ្យខ្លួនរបស់ យើងមានភាព សាំនឹងមេរោគ ដែលចូលខ្លួនយើង កុំឱ្យធ្លាក់ខ្លួន ឈឺធ្ងន់ ឬដល់ស្លាប់។ ៥. ធ្វើឱ្យក្នុងខ្លួន យើង មាន ប្រព័ន្ធការពារអាច ការពារ មេរោគផ្សេង ៗនៅពេល ដែលអ្នកឆ្លង មេរោគ លោកក៏បានអំពាវ ដល់សមាជិកសមាគម អតីតយុទ្ធជនទូទាំងអស់ ក្រោយទទួល បានការចាក់សាំង ការពារជំងឺកូវីដ១៩រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់ នូវវិធានការ”៣ការ ពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន៕ | 2021-08-16T17:40:00+07:00 | dap-news.com | https://dap-news.com/national/2021/08/16/176920/ |
e5203578-8577-4b61-833d-8887e77043fa | មានទម្លាប់ចឹងសោះ! បានចេះតែឈឺមិនលោះពេលនៅសម័យ Delta នេះ | គ្រប់គ្នាមិនអាចមើលឃើញប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយបានទេ តែយើងអាចដឹងបានថា មានវាឬអត់។កម្លាំងដែលមើលមិនឃើញ តែអាចការពាររាងកាយពីការឆ្លងមេរោគនិងបាក់តេរី។ បើសិនកម្លាំងនោះបំបែក នោះយើងនឹងចុះខ្សោយហើយទៅជាឈឺ។ ជាពិសេសនៅក្នុងយុគសម័យកូវីដនិងប្រភេទវីរុសបំប្លែងខ្លួន យើងភាគច្រើនកំពុងស្រាវជ្រាវពីវិធីបង្កើនភាពស៊ាំឲ្យបានពេញលេញ។ មានរឿងជាច្រើនដែលយើងធ្វើរាល់ថ្ងៃ អាចធ្វើឲ្យប្រព័ន្ធការពារយើងចុះខ្សោយ។ អ្នកជំនាញបានឲ្យដឹងជាច្រើនឆ្នាំមកហើយថា ការហូបគ្រឿងស្រវឹងច្រើនពេក ធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយតាមវិធីជាច្រើន។ ការផឹកស្រាច្រើនបង្កើនហានិភ័យនៃជំងឺបេះដូង, ការឆ្លងមេរោគផ្លូវដង្ហើម, ការជាសះស្បើយមុខរបួសយឺត , ជំងឺសួត និងជំងឺមហារីកជាង ១០ ប្រភេទ។ ដើម្បីចៀសវាងបញ្ហានេះ ចូរផឹកល្មម មានន័យថា មិនលើសពីពីរកែវក្នុងមួយថ្ងៃសម្រាប់បុរស និងមួយសម្រាប់ស្ត្រី។ នៅពេលយើងគេង ប្រព័ន្ធរាងកាយសំខាន់ៗធ្វើការជួសជុលដោយខ្លួនឯង។ នៅពេលសម្រាកមិនបានពេញភ្នែក បេះដូងខួរក្បាលនិងប្រព័ន្ធភាពស៊ាំមិនទទួលបានការថែទាំគ្រប់គ្រាន់។ ការសិក្សាស្រាវជ្រាវមួយបានផ្សារភ្ជាប់ការគេងមិនគ្រប់ទៅនឹងជំងឺធ្ងន់ធ្ងរជាច្រើនរួមមាន ជំងឺមហារីក ជំងឺបេះដូង និងជំងឺវង្វេង។ អ្នកជំនាញមូលនិធិដំណេកជាតិណែនាំថា មនុស្សពេញវ័យទទួលបានដំណេកល្អពី ៧ ទៅ ៩ ម៉ោងជារៀងរាល់យប់។ កម្រិតវីតាមីន D ក្នុងឈាមមិនគ្រប់អាចប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ។ វេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងរបស់អាមេរិច បាននិយាយថា“ ប្រសិនបើអ្នកខ្វះវីតាមីន D នោះវាមានផលប៉ះពាល់ដល់ភាពងាយនឹងឆ្លងមេរោគ” ។ មានភស្តុតាងដែលថា ប្រសិនបើអ្នកមានកម្រិតវីតាមីន D ទាប នោះអ្នកមានទំនោរក្នុងការឆ្លងមេរោគ នៅពេលមានការឆ្លងមេរោគនៅជុំវិញ” ។ អារម្មណ៍ឯកោបានបង្កឲ្យមានការឆ្លើយតបស្ត្រេស ដែលបណ្តាលឲ្យរលាកនៅក្នុងរាងកាយ ហើយអាចប៉ះពាល់ដល់ បេះដូង ប្រព័ន្ធភាពស៊ាំ និងខួរក្បាល។ ការសិក្សាបានរកឃើញថា មនុស្សដែលរាយការណ៍ថាមានអារម្មណ៍ឯកោ មានហានិភ័យខ្ពស់នៃជំងឺមហារីក ជំងឺសរសៃឈាមបេះដូង និងជំងឺវង្វេងវង្វាន់។ ដើម្បីធ្វើឲ្យរាងកាយដំណើរការបានល្អបំផុត ចូរខិតខំរក្សាទំនាក់ទំនងជាមួយអ្នកដទៃជារៀងរាល់ថ្ងៃ។ ព្យាយាមចៀសវាងឬកាត់បន្ថយភាពតានតឹងធ្ងន់ធ្ងរ ដែលយើងដឹងថាពេលខ្លះអាចប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ ។ ស្ត្រេសរ៉ាំរ៉ៃបណ្ដាលឲ្យខួរក្បាលផលិតអ័រម៉ូនស្ត្រេស cortisol ច្រើន ដែលមានផលប៉ះពាល់អវិជ្ជមាន រួមទាំងភាពស៊ាំចុះខ្សោយ។ យោងតាមសមាគមមហារីកអាមេរិចមនុស្សដែលជួបប្រទះភាពតានតឹងរ៉ាំរ៉ៃ ងាយនឹងឆ្លងជំងឺផ្ដាសាយ និងមេរោគដូចជាផ្តាសាយ។ អរម៉ូន cortisol លើសក៏ប្រាប់ឲ្យរាងកាយរក្សាទុកខ្លាញ់នៅកន្លែងដែលមិនស្អាត និងគ្រោះថ្នាក់នៅក្នុងពោះ ៕ | 2021-08-16T17:34:00+07:00 | kampucheathmey.com | https://www.kampucheathmey.com/health/181320 |
e2578af4-7dd0-49e4-b586-0e3907bda5c6 | WHO ៖ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជានាពេលនេះ កំពុងតែប្រសើរឡើង | ក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់កាត់ការចម្លងវីរុសកូវីដ-១៩» នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកស្រី Li Ailan បានចាត់ទុកយុទ្ធនាការ ថ្នាក់ជាតិនេះ នឹងជួយទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩ នៅកម្ពុជា។ លោកស្រី មានប្រសាសន៍ថា «ភស្ដុតាំងដែលមានបង្ហាញប្រាប់យើងថា ស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជានាពេលនេះ កំពុងតែប្រសើរឡើង ក្រោយពេលយើងរួមគ្នាប្រយុទ្ធនឹងជំងឺមួយនេះ អស់រយៈពេលច្រើនខែកន្លងមក ដំណឹងល្អមួយនេះ គឺជាលទ្ធផលពិតៗ នៃការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអនុវត្តអន្ដរាគមន៍ សុខភាពសាធារណៈ មិនមែនឱសថនានា រួមជាមួយជោគជ័យគួរឲ្យកត់សម្គាល់ នៃយុទ្ធនការចាក់វ៉ាក់សាំងកូវីដ-១៩»។ លោកស្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ត្រូវរួបរួមគ្នាបន្ដប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ បន្ថែមទៀត ទោះ កម្ពុជាមានស្ថានភាពប្រសើរ ឡើងក៏ដោយ ។ នាឱកាសនោ តំណាង អង្គការ WHO ប្រចាំកម្ពុជា បានលើកឡើងថា WHO កោតសរសើរ ចំពោះ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ដែលបានសម្រេច សម្ធិផលសំខាន់ទាំងនេះ ជាពិសេស ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារប្រជាជន ងាយរងគ្រោះ និងប្រឈមហានិភ័យខ្ពស់។ សូមរំលឹកថា គិតថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨៥,៤៤៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៨០,៣៩៦នាក់ និងអ្នកស្លាប់ ចំនួន១,៦៨៣នាក់ ៕ | 2021-08-16T17:32:00+07:00 | dap-news.com | https://dap-news.com/national/2021/08/16/176917/ |
210684d1-3116-440b-8dd0-3e3a45bc297d | អាវុធហត្ថរាជធានីភ្នំពេញ បិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ (អាស្រ្តាហ្សេនីកា) បានដោយជោគជ័យ | យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ (អាស្រ្តាហ្សេនីកា) ជូនដល់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារ បានបិទបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១ នេះ បន្ទាប់ពីបានដំណើរការដោយរលូនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅក្នុងទីតាំងសាលាអនុវិទ្យាល័យចាក់អង្រែក្រោម ។ ជាមួយគ្នានេះផងដែរ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩។ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារទាំងអស់បានបង្ហាញនូវសេចក្តីសប្បាយរីករាយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ (អាស្រ្តាហ្សេនីកា) និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅបានឆាប់រហ័សទាន់សភាពការណ៍៕ | 2021-08-16T17:15:00+07:00 | dap-news.com | https://dap-news.com/national/2021/08/16/176893/ |
5e18d7ad-e6b6-45fb-9c65-f29916f9dcc7 | សូមប្រយ័ត្នប្រភេទជំងឺសើស្បែកមួយចំនួននេះ អាចកើតលើកូនរបស់អ្នក | ឪពុកម្តាយគ្រប់រូបតែងតែរំពឹងថា ស្បែករបស់កូនដ៏ផូរផង់រលោងហ្មត់ ប៉ុនែ្តជាញឹកញាប់ក្មេងងាយប្រឈមនឹងបញ្ហាស្បែកដូចមនុស្សធំដែរ ដោយសារស្បែកគឺជាសរីរាង្គដែលប្រឈមដោយផ្ទាល់ជាមួយបរិស្ថាន។ ជំងឺស្បែកមួយចំនួនធំដែលកើតលើក្មេងតូចតែស្រួចស្រាល ហើយជារឿយៗអាចជាសះស្បើយដោយខ្លួនឯងដោយមិនបន្សល់ទុកនូវស្លាកស្នាមអ្វីទាំងអស់។ សូមងាកមកសែ្វងយល់ពីជំងឺស្បែកមួយចំនួនដែលកើតលើកេ្មងតូច ដូចខាងក្រោមនេះ៖ ១. Vernix caseosa: កម្អែលខ្លាញ់ស្អិតពណ៌ស ឬ ពណ៌ប្រផេះ អាចមាននៅលើស្បែកក្មេងដែលទើបកើត ដែលមានតួនាទីចូលរួមការពារទារកប្រឈមនឹងបរិស្ថានជុំវិញ។ ស្ថានភាពស្បែកនេះនឹងវិលមករកភាពធម្មតាដោយខ្លួនឯង។ ២. Sebaceous hyperplasia: ការរីកត្រដែតនៃក្រពេញខ្លាញ់នៅលើ ច្រមុះ ថ្ពាល់ ពុកមាត់ និងថ្ងាស គេសង្កេតឃើញភាគច្រើននៅលើកេ្មងដែលកើតគ្រប់ខែ កើតឡើងដោយសាររងឥទ្ធិពលអរម៉ូន androgen ពីម្តាយ។ ស្ថានភាពនេះនឹងបាត់ទៅវិញដោយឯកឯង។ ៣. Milium (plural Milia): កន្តួលតូចៗពណ៌ស រឹង នៅលើមុខ ខ្លួន ដៃ ជើង ប្រដាប់ភេទ និងក្នុងមាត់ អាចមាននៅលើស្បែកក្មេងដែលទើបកើត ហើយអាចបាត់ទៅវិញដោយឯកឯង ឬករណីខ្លះត្រូវឆ្កឹះយកចេញដោយបចេ្ចកវិជ្ជាពេទ្យ។ ៤. Miliaria: កន្ទួលពងទឹកតូចៗ ថ្លា ឬ ក្រហមឈូកលាយជាមួយខ្ទុះ បណ្តាលមកពីសីតុណ្ហភាពកៅ្ត នាំឲ្យកកស្ទះរន្ធញើស។ ករណីនេះសង្កេតឃើញនៅ ថ្ងាស ក ខ្លួន និងកនែ្លងហប់។ស្ថានភាពនេះអាចបាត់ទៅវិញដោយស្លៀកសំលៀកបំពាក់ត្រជាក់ និងបន្ថយសីតុណ្ហភាពកន្លែងរស់នៅឲ្យត្រជាក់ល្មម។ ៥. Toxic erythema of newborn: ស្ថានភាពនេះកើតឡើងលើកេ្មងតូចដែលកើតអត់គ្រប់ខែ ឬទម្ងន់តិចជាង ២៥០០ក្រាម។ សែ្តងឡើងជា កន្ទួលស្បែកក្រហម អាចលាយឡំជាមួយកន្ទួលខ្ទុះពណ៌លឿងនៅ មុខ ខ្លួន ដៃជើង លើកលែងបាតដៃបាតជើង។ ជំងឺនេះកើតឡើងដោយមូលហេតុមិនច្បាស់លាស់ ហើយកើតនៅថៃ្ងទី២នៃថៃ្ងចាប់កំណើត និងបាត់ទៅវិញបន្ទាប់ពី១ទៅ៤សប្តាហ៍។ ៦. Pityriasis alba: ភាគច្រើនកើតលើកេ្មងតូចដែលមានជំងឺ atopic dermatitis សែ្តងចេញជាបន្ទះសជាមួយក្រមរស្តើង ភាគច្រើនសង្កេតឃើញនៅមុខ ជាពិសេសថ្ពាល់។ ជំងឺនេះអាចជាដោយមិនបាច់ព្យាបាល ឬជៀសវាងបានដោយជៀសកម្ដៅថៃ្ង។ បើករណីធ្ងន់គួរប្រើប្រាស់moisturizing cream និង topical steroid ដែលអាចសម្រាលរោគសញ្ញាបាន។ ៧. Molluscum contagiosum: បង្កដោយ poxvirus (molluscum contagiosum virus) សង្កេតឃើញកើតលើកេ្មងក្រោមអាយុ១០ឆ្នាំ រស់នៅតំបន់អាកាសធាតុក្តៅ ហើយឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលតាមរយៈការប្រើប្រាស់សម្ភារៈរួម។ ជាកន្ទួលរឹងមានចំណុចផតកណ្តាល ពណ៌ដូចស្បែក ឬក្រហមឈូក។ ព្យាបាលដោយ curettage តាមបច្ចេកទេសពេទ្យបានដោយមានប្រសិទ្ធិភាព ដើម្បីបន្ថយការចម្លងរីករាលដាលនៃជំងឺ។ ដូច្នេះ បើលោកអ្នកមានកូន ឬកុមារដែលមានបញ្ហាស្បែក សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញសើស្បែកនៅមន្ទីរពេទ្យកាល់ម៉ែត ដែលផ្តល់ការប្រឹក្សា និងការព្យាបាលត្រឹមត្រូវតាមបច្ចេកវិជ្ជាពេទ្យ ប្រកបដោយប្រសិទ្ធភាព៕ | 2021-08-16T17:05:00+07:00 | kampucheathmey.com | https://www.kampucheathmey.com/health/181287 |
bb05ef72-3b52-438b-98d9-0d982ae804ca | ប្តីប្រពន្ធជើងខ្លាំង លួចបើកខារ៉ាអូខេ រហូតឆ្លងកូវីដក្លាយជាតំបន់ក្រហម និងលឿងទុំ | នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោ កម្លាំងការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ ០២៤ ដប.ចខ/២១ និងលេខ ០២៥ ដប.ចខ/២១ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ របស់ ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្ដរមានជ័យ។ ជនសង្ស័យឈ្មោះ ខៀវ ជា (ហៅជា) ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ អង ស្រីលីន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរ ម្ចាស់ហាងអាជីវកម្ម KTV 555 មានទីលំនៅបច្ចុប្បន្នភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដោយបានបំពានទៅនឹងវិធានការរដ្ឋបាល ដែលមានចេញក្នុងសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល បណ្ដាលឲ្យឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ រហូតកំណត់ជាតំបន់ក្រហម និងតំបន់លឿងទុំ ក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ កម្លាំងជំនាញបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ | 2021-08-16T16:57:44+07:00 | kbnnews.com | https://kbn.news/archives/234441 |
1c9cfd7b-8e9e-430b-8730-9bb331a2a65a | ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅអាមេរិក អាចកើនឡើងរហូត ដល់ ២០ម៉ឺន ករណីនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ | នាយកវិទ្យាស្ថានជាតិសុខភាពលោក Francis Collins បានលើកឡើងថា ករណីឆ្លងជំងឺកូវីដ-១៩ របស់អាមេរិក អាចបំបែកបាន ២០ម៉ឺនករណីក្នុងមួយថ្ងៃ ខណៈការកើនឡើងចុងក្រោយនៃវីរុស ដែលដឹកនាំដោយទម្រង់ក្លាយពូជ Delta ដែលកំពុងកើនឡើងយ៉ាងខ្លាំង ដោយមិនមានសញ្ញាថា លេចចេញភ្លាមៗនោះទេ។ លោកបានប្រាប់សារព័ត៌មាន Fox News ឲ្យដឹងថា“ ខ្ញុំនឹងភ្ញាក់ផ្អើលប្រសិនបើយើង មិនឆ្លងកាត់ករណីឆ្លង ២០ម៉ឺនករណីក្នុងមួយថ្ងៃ ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ ហើយវាពិតជាគួរឱ្យសង្វេគណាស់ ដែលយើងមិនដែលគិតថា យើងនឹងត្រលប់មកក្នុងលំហនោះម្តងទៀតនោះ គឺខែមករា-កុម្ភៈ”។ លោកបន្ដថា “ ប៉ុន្តែនៅទីនេះយើងនៅជាមួយទម្រង់ឆ្លងថ្មី Delta ដែលឆ្លងរាលដាលខ្លាំង ហើយស្ថានភាពខូចចិត្តនេះ ដែលមនុស្ស ៩០ លាននាក់នៅតែមិនចាក់វ៉ាក់សាំង ដែលកំពុងអង្គុយការពារមេរោគនេះ ហើយនោះ គឺជាភាពរញ៉េរញ៉ៃ ដែលយើងកំពុងស្ថិតនៅក្នុងពិភពនៃការឈឺចាប់ និងវាជាពេលវេលាដ៏សំខាន់មួយ ដើម្បីព្យាយាមធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីធ្វើឱ្យវាវិលត្រលប់មកវិញ”។ លោកបានលើកឡើងថា ការកើនឡើងយ៉ាងខ្លាំងនៃចំនួនករណីកុមារនៅក្នុងប្រទេស គឺគួរឱ្យព្រួយបារម្ភដោយកត់សម្គាល់ថាយ៉ាងហោចណាស់មានកុមារចំនួន ៤០០នាក់បានស្លាប់ដោយសារវីរុសនេះ។ លោកបានបន្ថែមថា “ហើយឥឡូវនេះយើងមានកូនក្មេងជិត ២០០០ នាក់នៅក្នុងមន្ទីរពេទ្យ។ ពួកគេភាគច្រើននៅក្នុងបន្ទប់ ICU ដែលពួកគេខ្លះមានអាយុក្រោម ៤ ឆ្នាំ។ ដូច្នេះនរណាម្នាក់ព្យាយាមប្រាប់អ្នកកុំបារម្ភអំពីក្មេងៗ ដែលថាមេរោគនឹងមិនរំខានពួកគេនោះទេ នោះមិនមែនជាភស្តុតាងនោះទេ”។ លោកថា “ជាពិសេសជាមួយមេរោគក្លាយពូជ Delta គឺជាកុមារដែលឆ្លងរាលដាល មានហានិភ័យធ្ងន់ធ្ងរហើយវាអាស្រ័យលើយើងទាំងអស់គ្នា ដើម្បីធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីការពារពួកគេ ក៏ដូចជាយើងកំពុងព្យាយាមការពារអ្នកផ្សេងទៀត”៕ ដោយ ឈូក បូរ៉ា | 2021-08-16T16:18:00+07:00 | dap-news.com | https://dap-news.com/national/2021/08/16/176870/ |
5ba4854c-782e-4c15-aeac-903c3df62113 | ហូបសឹងរាល់ថ្ងៃ មានដឹងអាហារទាំងនេះ ផ្ទុកវីតាមីន D ដែលជួយបង្កើតភាពស៊ាំ ទប់ទល់នឹងវីរុសគ្រប់ប្រភេទ | លោកវេជ្ជបណ្ឌិត Suwanchai អគ្គនាយកនៃអគ្គនាយកដ្ឋានសុខាភិបាលថៃបានបង្ហាញថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដនិងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ បន្ថែមពីលើវិធានការមួយចំនួនដូចជា ការពាក់ម៉ាស់ពេលចេញពីផ្ទះ ឬនៅក្នុងផ្ទះលាងដៃឲ្យបានញឹកញាប់ ជ្រើសរើសរបបអាហារដែលមានសុខភាពល្អ សំបូរប្រូតេអ៊ីននិងវីតាមីនខ្ពស់ នឹងជួយលើកកម្ពស់សុខភាពរាងកាយ។ អាហារដែលមានផ្ទុកវីតាមីន D ជាវីតាមីនជួយបង្កើតភាពស៊ាំទប់ទល់នឹងជំងឺបច្ចុប្បន្ននេះ។ ជារឿយៗវាត្រូវបានគេរកឃើញនៅក្នុងអាហារទាំងនេះ៖ ត្រីទីឡាយ៉ា ត្រីកំផ្លៀង ត្រីសាលម៉ុង ត្រីធូណាកំប៉ុង ត្រី McCoral ស៊ុត ថ្លើម ទឹកដោះគោ ផ្សិត ជាដើម។ បើទោះបីមាតិកាវីតាមីន D ល្អសម្រាប់សុខភាព តែវាក៏ត្រូវសមស្របសម្រាប់អាយុនីមួយៗក្នុងមួយថ្ងៃគឺក្នុងការទទួលទាន៖ អាយុពី ៦ ទៅ ១២ ខែគួរតែទទួលបាន ១០ មីក្រូក្រាមក្នុងមួយថ្ងៃ។ អាយុ ១ ទៅ ៧០ ឆ្នាំគួរតែទទួលបាន ១៥ មីក្រូក្រាមក្នុងមួយថ្ងៃ។ មនុស្សចាស់ដែលមានអាយុលើសពី ៧០ ឆ្នាំគួរតែទទួលបាន ២០ មីក្រូក្រាមក្នុងមួយថ្ងៃ។ បើអ្នកទទួលបានវីតាមីន D ច្រើនពេកវាក៏អាចប៉ះពាល់ដល់រាងកាយ ដែលដោយហៅថាពុល ព្រោះវាផ្តល់វីតាមីន D ច្រើនពេកដែលបង្កគ្រោះថ្នាក់ដល់កុមារនិងមនុស្សវ័យចំណាស់ ហើយចំពោះខ្លះទៀតមានរោគសញ្ញាធ្ងន់ធ្ងរ អាចស្លាប់ដោយសារខ្សោយសរីរាង្គនៅក្នុងរាងកាយ។ បើទទួលបានបរិមាណតិចពេកឬកង្វះវីតាមីន D ក៏អាចបណ្ដាលឲ្យមានជំងឺឆ្អឹង។ ចំពោះកុមារអាចប្រែជាឆ្អឹងខ្ចី ចំពោះមនុស្សធំមានការប្រកាច់ឬពុកធ្មេញ ព្រមទាំងអាចបង្កការឆ្លងមេរោគក្នុងផ្លូវដង្ហើមបានយ៉ាងងាយស្រួល។ ប៉ុន្តែរាងកាយក៏អាចទទួលបានវីតាមីន D ពីពន្លឺព្រះអាទិត្យក្នុងកំឡុងពេលសកម្មភាពក្រៅ ឬលំហាត់ប្រាណដោយស្បែកត្រូវពន្លឺព្រះអាទិត្យយ៉ាងហោចណាស់ ១៥-២០ នាទីជារៀងរាល់ថ្ងៃ នៅចន្លោះម៉ោង ០៨ -១០ ។ ម៉ោង ៤.០០ រសៀលល្ងាចជាដើម៕ | 2021-08-16T15:24:00+07:00 | kampucheathmey.com | https://www.kampucheathmey.com/health/181152 |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.