id
stringlengths
36
36
title
stringlengths
8
2.31k
content
stringlengths
4
21.7k
datetime
stringdate
1478-01-28 12:00:00+0700
2025-05-08 14:01:23+0700
domain
stringclasses
9 values
url
stringlengths
31
236
eff51ecb-ba55-4025-84d5-3363f1ca8f82
ខេត្តមណ្ឌលគិរី បន្តរកឃើញអ្នកជំងឺកូវីដ ចំនួន៣៥នាក់បន្ថែមទៀត
រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣៥នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១០ ខែសីហានេះ។ រដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក៕
2021-08-11T03:47:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208658-2021-08-10-13-47-19.html
537daf2b-8178-42b3-95dc-3b8969e8dbe2
ខេត្តឧត្តរមានជ័យ បន្តរកឃើញអ្នកជំងឺកូវីដ ៥៤នាក់ និងជាសះស្បើយ ១៦៣នាក់
រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៥៤ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ភាគច្រើនជាពលរដ្ឋរស់នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខណៈព្យាបាលជាសះស្បើយចំនួន ១៦៣នាក់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានយប់នេះ។ រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង ៥៤នាក់ ក្នុងនោះអ្នកជំងឺចំនួន ៥នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និងអ្នកជំងឺចំនួន ៤៩នាក់ទៀត រកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៥,៣៥០ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៤,៦១៤ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន ៧៣៥ករណី បានព្យាបាលជាសះស្បើយចំនួន ១,៧៥៣នាក់ កំពុងសម្រាកព្យាបាលចំនួន ៣,៥៨៨នាក់ និងស្លាប់បាត់បង់ជីវិត ៩នាក់ផងដែរ៕
2021-08-11T02:56:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208654-2021-08-10-12-56-29.html
947bb91e-59d4-4ad2-ae5b-4b0be9fb819b
ខេត្តព្រះវិហារ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន៨នាក់ និងជាសះស្បើយ៣២នាក់
រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៨នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន៣២នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១០ ខែសីហានេះ។ បើតាមសេចក្តីប្រកាស់របស់រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៨នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាលនៅវិទ្យាល័យ ជា ស៉ីម ត្បែងមានជ័យ ក្រុងព្រះវិហារ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅវិទ្យល័យជាំក្សាន្ត ស្រុកជាំក្សាន្ត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៧៦២នាក់ បានព្យាបាលជាសះស្បើយចំនួន ៤៥៣៩នាក់ ស្លាប់ចំនួន២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣០៧នាក់ទៀត៕
2021-08-11T02:53:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208653-2021-08-10-12-53-23.html
2fb61f61-44ba-42be-be8b-81d30c42bd79
ខេត្តបាត់ដំបង បន្តរកឃើញអ្នកជំងឺកូវីដ ចំនួន៥៩នាក់ និងជាសះស្បើយ៩៨នាក់ និងស្លាប់៣នាក់
រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥៩នាក់ថែមទៀត តាមការធ្វើតេស្តរហ័ស (Rapid Test) ជាសះស្បើយចំនួន ៩៨នាក់ និងស្លាប់ចំនួន៣នាក់ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១០ ខែសីហានេះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ហើយចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ សូមជម្រាបថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤,៣២៩នាក់ ព្យាបាលជាសះស្បើយចំនួន ២,៧៨២នាក់ ស្លាប់ចំនួន ៥១នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១,៤៩៦នាក់ទៀត៕
2021-08-11T02:13:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208648-2021-08-10-12-13-24.html
63da5d3b-c1dc-44d9-a6f3-215840eaff83
ខេត្តក្រចេះ បន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៥នាក់, សរុបអ្នកជំងឺជាង៤០០នាក់
រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន០៥នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែល Fresh News ទទួលបាននៅយប់ថ្ងៃទី១០ ខែសីហានេះ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក្រចេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកទាំង៥នាក់ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក។ សូមជម្រាបថា រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តក្រចេះ បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៤៤៦នាក់ ព្យាបាលជាសះស្បើយចំនួន ២៧២នាក់, ស្លាប់ចំនួន០៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៦៦នាក់៕
2021-08-11T01:50:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208645-2021-08-10-11-50-43.html
4c31ff93-d1d4-45d4-a802-b3e8504aeaf1
ខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកជំងឺកូវីដ ចំនួន៣នាក់, ជាសះស្បើយ៦នាក់
រដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៣នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន០៦នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១០ ខែសីហានេះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ហើយចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ រដ្ឋបាលខេត្តបានបញ្ជាក់ថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តស្ទឹងត្រែងបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៥១២នាក់ ក្នុងនោះចំណោមនោះមានអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Detal ចំនួន២នាក់, ជាសះស្បើយចំនួន ៤៦១នាក់ ស្លាប់ចំនួន ៤នាក់ និងកំពុងព្យាបាលចំនួន ៤៧នាក់ទៀត៕
2021-08-11T01:46:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208644-2021-08-10-11-46-24.html
221be5bc-c67d-46c7-9930-a6b5f0156d48
ក្រសួងសុខាភិបាល​ ចេញសារាចរណែនាំ ៧ចំណុច ស្តីពីវិធានការរួមចំណែក កាត់បន្ថយការរីករាល នៃជំងឺកូវីដ-១៩
No Content
2021-08-11T01:42:00+07:00
dap-news.com
https://dap-news.com/national/2021/08/10/175386/
184dbbdf-21c3-4046-adc3-904efa5a51e8
លោក ហ៊ុន ម៉ាណែត ចុះពិនិត្យវឌ្ឍនភាពការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល នៅក្រុងសំរោង និងមណ្ឌលធ្វើចត្តាឡីស័ក នៅស្រុកអន្លង់វែង សម្រាប់ទទួលពលករមកពីថៃ
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលក្នុងក្រុងសំរោង និងបន្តចុះពិនិត្យមើលការរៀបចំមណ្ឌលធ្វើចត្តាឡីស័ក នៅស្រុកអន្លង់វែង សម្រាប់ទទួលពលករមកពីប្រទេសថៃ។ សូមបញ្ជាក់ថា ការចុះពិនិត្យមើលវឌ្ឍនភាពការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅក្រុងសំរោង និងមណ្ឌលធ្វើចត្តាឡីស័ក នៅស្រុកអន្លង់វែង គឺសម្រាប់ទទួលពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ម្យ៉ាងទៀតមួយរយៈកន្លងមកនេះ អាជ្ញាធរខេត្តឧត្តរមានជ័យ បានរកឃើញពលករដែលមកពីប្រទេសថៃ មានផ្ទុកជំងឺកូវីដ១៩ គួរឱ្យព្រួយបារម្ភ។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរដល់អាជ្ញធរខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីសុខាភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តន៍បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ពិសេសលើការគ្រប់គ្រងមើលថែ បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួនជាង៥ពាន់នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួនជាង ៤ពាន់នាក់ ករណីឆ្លងក្នុងសហគមន៍ចំនួនជិត ១ពាន់នាក់ និងស្លាប់ចំនួន ៩នាក់ផងដែរ៕
2021-08-11T01:38:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208642-2021-08-10-11-38-49.html
6a474e3a-22ec-4610-988a-15ec0dbfad45
ខេត្តកោះកុងបង្ហាញ អត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១៨នាក់ និងជាសះស្បើយចំនួន៨០នាក់
រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៨នាក់ថែមទៀត និងករណីជាសះស្បើយចំនួន៨០នាក់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទៅ១០ ខែសីហានេះ។ រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕
2021-08-11T01:37:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208641-2021-08-10-11-37-28.html
65a8f8a1-22b9-4806-a663-4ffc80500d9a
កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញករណីឆ្លងថ្មី ៥៩នាក់ ជាសះស្បើយ៩៨នាក់ និងស្លាប់៣នាក់
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៣២៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៧៨២នាក់ និងកំពុងសម្រាកព្យាបាល១.៤៩៦នាក់ ស្លាប់៥១នាក់៕
2021-08-11T01:26:00+07:00
dap-news.com
https://dap-news.com/national/2021/08/10/175363/
36bb6db7-ea85-4980-9c45-669c732c9526
BREAKING: ក្រសួងសុខាភិបាល ចេញសារាចរណែនាំ ស្តីពីវិធានការនៃការរួមចំណែកកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ ដោយមានចំនួន៧ចំណុច
ក្រសួងសុខាភិបាល នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសារាចរណែនាំស្ដីពីវិធានការនៃការរួមចំណែកកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមានចំនួន ៧ ចំណុចដូចខាងក្រោម នេះបើយោងតាមសារាចរដែលបណ្តាញព័ត៌មាន Fresh News ទទួលបានល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ។
2021-08-11T01:18:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208637-2021-08-10-11-18-40.html
105c4379-8c36-4fe5-adb4-285cf95576da
អាជ្ញាធរខេត្តកំពត បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៥នាក់ បន្ថែមទៀត
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.២៧៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៨៩៥នាក់ និងកំពុងសម្រាកព្យាបាល៣៣០នាក់ ស្លាប់៥១នាក់៕
2021-08-11T00:54:00+07:00
dap-news.com
https://dap-news.com/national/2021/08/10/175355/
4e04af89-9817-435a-9705-39e956976838
ខេត្តកោះកុង បន្តរកឃើញករណី ឆ្លងជំងឺកូវីដ១៩ ចំនួន១៨នាក់ថ្មី និងជាសះស្បើយ ៨០នាក់
No Content
2021-08-11T00:52:00+07:00
dap-news.com
https://dap-news.com/national/2021/08/10/175329/
bfe0091a-2537-41a5-96bd-4d7d506115fb
អ្នកឆ្លងកូវីដកម្រិតស្រាល ហើយមានលក្ខខណ្ឌប៉ុន្មាននេះ ទើបអាចព្យាបាលនៅផ្ទះបាន
មក​ដល់​ថ្ងៃ​នេះ​ហើយ គ្នា​យើង​ច្បាស់​ជា​បាន​ដឹង​ហើយ អាច​ព្យាបាល​នៅ​ផ្ទះ​របស់​ខ្លួន​បាន ដោយ​មិន​ចាំ​បាច់​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​មនុស្ស​ច្រើន។ ប៉ុន្តែ អ្នក​ឆ្លង​កូវីដ-១៩ ទាល់​តែ​មាន​លក្ខណៈ​តាម​ការ​កំណត់​ខាង​ក្រោម​ទើប​សម្រាក​ព្យាបាល​នៅ​ផ្ទះ​ខ្លួន​ឯង​បាន។ តាម​ការ​ឲ្យ​ដឹង​ពី​ ការ​អនុញ្ញាត​ឲ្យ​ ​បាន លុះ​ត្រា​តែ​អ្នក​ជំងឺ​មាន​លក្ខណៈ​ប៉ុន្មាន​ចំណុច​ដូច​ជា៖ មាន​ផ្ទះ​ផ្ទាល់​ខ្លួន មាន​បន្ទប់​សម្រាប់​ដាក់​អ្នក​ជំងឺ​នៅ​ដោយ​ឡែក អ្នក​ជំងឺ​មាន​អាយុ​ក្រោម អ្នក​ជំងឺ​គ្មាន​ជំងឺ​ប្រចាំ​កាយ (លើស​ឈាម ទឹក​នោម​ផ្អែម មហារីក ហឺត ជំងឺ​សួត ជំងឺ​បេះ​ដូង និង​ជំងឺ​សរសៃ​ប្រសាទ) បាន​ចាក់​វ៉ាក់សាំង ត្រឹម​ត្រូវ ត្រូវ​ព័ទ្ធ​លំនៅឋាន​រយៈ​ពេល មិន​ឲ្យ​ចេញ​ចូល​អំឡុង​ពេល​ព្យាបាល​ជំងឺ។ ស្នាក់​នៅ​បន្ទប់​ជួល អ្នក​ជំងឺ​មាន​អាយុ មាន​ជំងឺ​ប្រចាំ​កាយ (លើស​ឈាម ទឹក​នោម​ផ្អែម មហារីក ហឺត ជំងឺ​សួត ជំងឺ​បេះ​ដូង និង​ជំងឺ​សរសៃ​ប្រសាទ) មិន​បាន​ចាក់​វ៉ាក់សាំង ​ត្រឹម​ត្រូវ ស្ត្រី​ពពោះ និង​កុមារ​អាយុ​តិច​ជាង ។ ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​ទាំង​អស់​គ្នា​គួរ​បន្ត​អនុវត្ត​វិធាន​ការ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ឬ​ ផ្សេងៗ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO) ពិសេស​នោះ គឺ​អនុវត្ត​វិធាន​ការ ៣​ការពារ ៣កុំ ដើម្បី​សុខភាព​ផ្ទាល់​ខ្លួន និង​មនុស្ស​ជា​ទី​ស្រលាញ់​ជុំ​វិញ​ខ្លួន៕ ចុចអាន៖ ចុចអាន៖
2021-08-11T00:34:00+07:00
kampucheathmey.com
https://www.kampucheathmey.com/health/178159
b4e06642-c11a-4f59-9d13-22e9601f1bc7
រដ្ឋមន្ត្រី ម៉ម ប៊ុនហេង៖ ទោះបីចាក់វ៉ាក់សាំងដូសទី៣ រួចក៏ដោយ បើមិនមានការប្រុងប្រយ័ត្នទេ ជំងឺកូវីដ១៩ នៅតែអាចឆ្លងបាន
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានថ្លែងថា ទោះបីជាយើងបានចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ចំនួន៣ដូសហើយក៏ដោយ បើមិនមានការប្រុងប្រយ័ត្ន គ្មានអនាម័យ ហើយមិនអនុវត្តន៍នូវអនុសាសន៍ របស់រាជរដ្ឋាភិបាលនូវិធានការ ៣ការពារ ៣កុំទេ ជំងឺកូវីដ១៩ នៅតែអាចឆ្លងបានជាមិនខាន ហើយមានតែការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាប់ជានិច្ច ទើបអាចជៀសផុតពីជំងឺកូវីដបាន។ លោក ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសចុះពិនិត្យសកម្មភាពការចាក់វ៉ាក់សាំង AstraZeneca ដូសលើកទី៣ របស់អនុគណៈកម្មការចំពោះកិច្ច ការរៀបចំចាក់វ៉ាក់សាំងកូវីដ១៩ ដែលបានរៀបចំចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការជួរមុខ និងកម្លាំងសមត្ថកិច្ច ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមអមដំណើរ ដោយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង។ លោក ម៉ម ប៊ុនហេង បានបន្ថែមថា ដើម្បីអនុវត្តន៍ឲ្យស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំដើម្បីបង្កើនឲ្យមានប្រសិទ្ធិភាពខ្ពស់ លោកបានខិតខំប្រឹងប្រែង ដើម្បីប្រជាជន និងប្រទេសជាតិ ជាពិសេសសម្តេចបានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះអាយុជីវីត ប្រជាពលរដ្ឋ ដែលកំពុងមានហានិភ័យ ចំពោះជំងឺឆ្លងកូវីដ១៩ ដែលជាជំងឺឆ្លងសកលនៅលើកពិភពលោក ដែលកំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងបំផុត។ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបន្តថា ទោះបីមន្ត្រីរាជការកងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋក៏ដោយ ទោះបីបានចាក់ថ្នាំវ៉ាក់សាំងការពារកូវីដ១៩ ដូសទី៣ រួចរាល់ហើយ សូមអនុវត្តន៍នូវអនុសាសន៍របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការការពារទប់ស្កាត់កូវីដ១៩ ៣ការពារ ៣កុំ និងថែរក្សា អនាម័យបរិស្ថាន រក្សាគម្លាតពីគ្នាចាប់ពី ១.៥ម៉ែត្រ កាត់បន្ថយការជួបជុំ កុំទៅទីកន្លែងទីប្រជុំជន ត្រូវផ្អាកការរៀបចំអាពាហ៍ពិពាហ៍ ជួបជុំមិត្តភ័ក្ភផឹកស៊ីមានគ្នាច្រើន ហើយត្រូវលាងដៃជាមួយអាកុល ឬជេលឲ្យញឹងញាប់ជានិច្ច មិនត្រូវមានការធ្វេសប្រហែសឡើយ។ លោកស្រី មិថុនា ភូថង បានឱ្យដឹងដែរថា បើប្រជាពលរដ្ឋស្រលាញ់ក្រុមគ្រួសារត្រូវចូលរួមទប់ស្កាត់ ការពារកុំឲ្យមានការឆ្លងកូវីដ១៩ កុំឲ្យមានការរីករាលដាល ឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារ សូមបងប្អូនអនុវត្តន៍តាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងការណែនាំអប់រំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ទាំងអស់គ្នា ព្រោះថាជំងឺកូវីដ១៩នេះ មានហានិភ័យណាស់វាអាចឆកយកអាយុជីវិតបាន៕
2021-08-10T23:55:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208625-2021-08-10-09-55-47.html
a6375552-56a3-4381-8065-7829fd098220
អាមេរិក​ផ្តល់ជំនួយ​ដល់​កម្ពុជា​៤លាន​បន្ថែមទៀត ​ដើម្បី​ប្រឆាំង​ជំងឺកូវីដ
សហរដ្ឋអាមេរិក​ផ្តល់​​ជំនួយ​​បន្ថែម ​​៤ លាន​ដុល្លារ​ជាជំនួយ​បន្ទាន់​ដល់កម្ពុជា ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ-១៩។ ជំនួយ​ជា​ថវិកានេះ ​គឺ​បន្ថែម​ពីលើ​ជំនួយ​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ​ចនសុនអ៊ែនចនសុន(Johnson &Johnson)​ជាង១​លាន​ដូស ដែល​សហរដ្ឋអាមេរិក​ ទើប​ផ្តល់ឲ្យ​កម្ពុជា​ កាលពី​ពេលថ្មីៗ​នេះ។ ​ជំនួយទាំងនេះ​​ ធ្វើឡើងក្នុង​គោល​បំណង​ជួយ​គាំទ្រ​កម្ពុជា​ឱ្យ​ទាន់​ពេល​វេលា ​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ​ដើម្បី​គ្រប់​គ្រង​ជំងឺ​កូវីដ​ និង​ពង្រឹង​ផ្នែក​មន្ទីរពិ​សោធ​ន៍​ដើម្បី​លើក​កម្ពស់​សមត្ថភាព​ក្នុង​ការ​ធ្វើ​តេស្ត​ជាដើម។ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​លោក ​ប៉ាទ្រីក ម័រហ៊្វី (Patrick Murphy) ​លើកឡើង​ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​ ចុះថ្ងៃ​ទី៩ ​ខែសីហា​ថា ​ការលើក​កម្ពស់​សន្តិសុខ​ផ្នែក​សុខភាពសកល ​និង​ការត្រៀម​ទប់ទល់​នឹងការ​ផ្ទុះឡើង​នឹង​ជំងឺ ​មានសារៈ​សំខាន់​ណាស់ ​មិន​ត្រឹមតែ​ដើម្បី​ការពារសុខភាព ​និង​សុវត្ថិភាព​ប៉ុណ្ណោះទេ ​ថែមទាំង​ដើម្បី​ធានា​វិបុលភាព​នៃ​សេដ្ឋកិច្ច ​និង​ការពារ​សន្តិសុខ​របស់​ប្រទេស​ផងដែរ។ លោកបន្តថា ​សហរដ្ឋអាមេរិក ​មានមោទនភាព​ក្នុងការ​ផ្តល់​ការគាំទ្រនេះ ​ដែល​នឹងជួយ​ប្រជាជន​កម្ពុជា​ក្នុង​ការ​ការពារ​ខ្លួន ​និង​អនាគត​នៃ​សេដ្ឋកិច្ចរបស់​ពួកគេ។ ស្ថានទូតអាមេរិក​បញ្ជាក់ថា ​ជំនួយ​ ៤​ លានដុល្លារនៅពេលនេះ ​បានមក​ពីផែនការ​ជួយ​សង្គ្រោះ​រ​បស់​អាមេរិក ​ហើយ​ជំនួយនេះ ​ក៏បន្ថែម​លើ​ជំនួយ​​​ជាង ១១ ​លាន​ដុល្លារ​របស់​សហរដ្ឋអាមេរិក ​ទាក់​ទង​នឹង​ជំងឺ​កូវីដ-១៩ ​ដល់​កម្ពុជា ​ចាប់​តាំង​ពីជំងឺនេះ​បានផ្ទុះឡើង​ជាលើក​ដំបូង។​ ​ការ​គាំទ្រផ្នែក​ជំនួយ​​​នេះ ​បាន​​ដល់​​ប្រជាជន​កម្ពុជា​ចំនួន​ជាង ​១០ លាន​នាក់​ ដោយមា​នជា​សម្ភារ​​លើក​កម្ពស់​ការ​​យល់​ដឹង​ពីហានិភ័យ​ តាម​ទូរទស្សន៍ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម ​វិទ្យុ ​សារតាម​ទូរសព្ទដៃ​ និង​ផ្ទាំង​ផ្តល់​ព័ត៌មាន​​ជាដើម។​ ក្រៅពីនេះ ​ក៏ជួយ​ពង្រឹង​វិស័យ​សុខាភិបាល​ និង​ជួយ​បន្ធួរបន្ថយ​ផលប៉ះ​ពាល់​លើ​សេដ្ឋកិច្ច​ពីវិបត្តិ​ជំងឺ​នេះ។ ចាប់តាំងពីឆ្នាំ​១៩៩២មក ​សហរដ្ឋអាមេរិកបាន​ចំណាយ​ថវិកា​​អស់​ជាង ​១,៥៤ ​ពាន់​លាន​ដុល្លារនៅ​កម្ពុជា​ តាមរយៈ​ទីភ្នាក់ងារ​ជំនួយ​​អាមេរិក​ (USAID )​ក្នុងនោះ​ ថវិកា​ជិត​៤រយ(៣៧៧)​លានដុល្លារ​ជាជំនួយ​សម្រាប់​ដោះស្រាយ​​បញ្ហា​នៃ​ការ​ស្លាប់​របស់​ទារក​និង​ក្មេង​អាយុ​ក្រោម​​៥ឆ្នាំនិងមរណភាពមាតា ជំងឺគ្រុន​ចាញ់ របេង អេដស៍ កង្វះ​អនា​ម័យ​ កង្វះ​អាហារូបត្ថម្ភ ​ភាពក្រិន​ និងដើម្បីលើក​កម្ពស់​សមត្ថភាព​កម្ពុជាក្នុង​ការ​ធ្វើ​ហិរញ្ញ​ប្បទាន ​និង​គ្រប់​គ្រង​​ផ្នែក​​ភស្តុភារ ​និងព័ត៌មាន​សម្រាប់​ប្រព័ន្ធ​សុខា​ភិបាល​​របស់កម្ពុជា។ ជាមួយគ្នានេះ ​សហរដ្ឋអាមេរិក ​នៅតែ​ប្រកាស​ប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើជាដៃ​គូជា​មួយ​កម្ពុជា ដើម្បី​កម្ចាត់រោគរាតត្បាតកូវីដ-១៩ បន្ធូរបន្ថយផល​ប៉ះពាល់​ផ្នែកសង្គម និង​សេដ្ឋកិច្ច​ ហើយ​កសាង​នូវ​ពិភពលោក​មួយ​ដែល​មានការ​ត្រៀម​រៀប​ចំល្អ​ជាងមុន ដើម្បី​ប្រឆាំង​នឹង​ការផ្ទុះឡើង​នៃជំងឺ​ នៅពេល​អនាគត៕
2021-08-10T23:07:42+07:00
rfa.org
https://www.rfa.org/khmer/news/health/us-offer-aid-4-million-dollars-to-cambodia-for-against-covid-19-08102021120431.html
49f34e65-d039-4140-8eaa-9caf7d5a98ad
ខេត្តបន្ទាយមានជ័យ មានអ្នកជំងឺកូវីដ ចំនួន៦២០នាក់ជាសះស្បើយ និងរកឃើញថ្មី១៣១នាក់
រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 724 042/012 947 779។
2021-08-10T22:49:00+07:00
dap-news.com
https://dap-news.com/national/2021/08/10/175307/
0d48cf6a-96de-48b6-894e-8214055d4dd2
ប្លាស្មានៃឈាមអ្នកធ្លាប់កើតកូវីដ-១៩ អាចព្យាបាលជំងឺកូវីដបានលឿន
គ្នា​យើង​ដឹង​ហើយ​ថា ជំងឺ​កូវីដ-១៩ ជា​ជំងឺ​ផ្លូវ​ដង្ហើម​ស្រដៀង​នឹង ធម្មតា​ដែរ គ្រាន់​តែ​វា​មាន​ភាព​សាហាវ និង​ឆ្លង​លឿន​ជាង ហើយ​ក៏​បណ្ដាល​ឲ្យ​យើង​ប្រឈម​នឹង​អត្រា​ស្លាប់​ខ្ពស់​ដែរ។ ទោះ​យ៉ាង​ណា​ក៏​ដោយ ជំងឺ​កូវីដ-១៩ នៅ​តែ​អាច​ព្យាបាល​ជា​សះ​ស្បើយ​បាន ហើយ​ក្នុង​ចំណោម​ការ​ព្យាបាល​ជំងឺ​កូវីដ អ្នក​ជំនាញ​ធ្លាប់​បាន​ប្រើ​ប្លាស្មា​នៃ​ឈាម​អ្នក​ធ្លាប់​កើត​កូវីដ-១៩ ដើម្បី​ព្យាបាល​អ្នក​កើត​កូវីដ-១៩ថ្មី។ បាន​អនុញ្ញាត​ជា​បន្ទាន់​សម្រាប់​ការ​ព្យាបាល​ជំងឺ​កូវីដ​ដោយ​ប្រើ​ប្លាស្មា​នៃ​ឈាម​អ្នក​ធ្លាប់​កើត​កូវីដ-១៩​ដែល​មាន​កម្រិត​អង់ទីករ​ខ្ពស់ ដើម្បី​ព្យាបាល​ជំងឺ​នេះ។ ចំពោះ​ការ​ព្យាបាល​ជំងឺ​កូវីដ​តាម​វិធី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​អ្នក​កើត ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ។ ម៉្យាង​វិញ​ទៀត អ្នក​ស្រាវជ្រាវ​ជឿ​ជាក់​ថា ហានិភ័យ​នៃ​ការ​ឆ្លង​កូវីដ-១៩​ពី​ ដោយ​ប្លាស្មារ​នៃ​ឈាម​អ្នក​ធ្លាប់​ឆ្លង​ក៏​មាន​ភាគ​រយ​តិច​បំផុត។ នេះ​មាន​ន័យ​ថា យើង​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ តែ​ការ​ព្យាបាល​ដោយ​ប្លាស្មា​ក៏​មាន​ហានិភ័យ​តិច​តូច​ដូច​ជា៖ ប៉ុន្តែ ហានិភ័យ​ដែល​បាន​រៀប​រាប់​ខាង​លើ​គឺ​មាន​ភាគរយ​ទាប​មែន​ទែន​ដែល​អាច​កើត​ឡើង ពោល​គឺ​វា​កម្រ​នឹង​កើត​មាន​ណាស់ ព្រោះ​រាល់​ការ​បរិច្ចាគ​ឈាម​ត្រូវ​ធ្វើ​តេស្ដ​ពិនិត្យ​ជា​មុន​ថា​តើ​ឈាម​នោះ​មាន​ផ្ទុក​មេរោគ​អ្វី​ឬ​អត់ ដើម្បី​សុវត្ថិភាព​។ បន្ថែម​ពី​លើ​នេះ ទិន្នន័យ​ពី​ការ​សាក​ល្បង​ព្យាបាល និង​ការ​សិក្សា​តាម​កម្មវិធី​ជាតិ​មួយ​ចំនួន​ក្នុង​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្លាស្មា​មាន​កម្រិត​អង់ទីករ​ខ្ពស់​អាច​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ និង​ជួយ​ឲ្យ​ឆាប់​ជា​សះ​ស្បើយ​ពីជំងឺ​កូវីដ-១៩។ ទោះ​យ៉ាង​នេះ​ក្ដី ការ​ស្រាវជ្រាវ​បន្ថែមនៅ​តែ​ត្រូវ​ធ្វើ ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធភាព​នៃ​ការ​ប្រើ​ប្លាស្មា​នៃ​ឈាម ដើម្បី​ព្យាបាល​ជំងឺ​នេះ៕ ចុចអាន៖ ចុចអាន៖
2021-08-10T22:46:00+07:00
kampucheathmey.com
https://www.kampucheathmey.com/health/178033
181e9a8b-6e75-4c3f-af4b-b4327b1aaff9
កូវីដ១៩៖ ខេត្តកំពង់ចាម រកឃើញករណីឆ្លងថ្មី៣២នាក់ ជាសះស្បើយ១០៦នាក់ និងស្លាប់ម្នាក់
ក្នុងនោះ ក្រុងកំពង់ចាម ០៤នាក់, ស្រុកកំពង់សៀម ០៤នាក់, កោះសូទិន ០៣នាក់, ស្រុកចំការលើ ០៣នាក់, ស្រុកជើងព្រៃ ០១នាក់, ស្រុកបាធាយ ០១នាក់, ស្រុកព្រៃឈរ ១០នាក់, ស្រុកស្ទឹងត្រង់ ០៣នាក់ និងមកពីខេត្តត្បូងឃ្មុំ ០១នាក់ ក្នុងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដោយឡែកចំពោះករណីស្លាប់ដោយសារកូវីដ-១៩ លើបុរសជនជាតិខ្មែរ ឈ្មោះ វង់ សូចាន់ អាយុ ៦០ឆ្នាំ រស់នៅភូមិ២២ ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម។
2021-08-10T22:37:00+07:00
dap-news.com
https://dap-news.com/national/2021/08/10/175284/
085d1795-7220-4370-87cf-c2700b650293
កូវីដ១៩៖ ខេត្តត្បូងឃ្ មុំរកឃើញករណី ឆ្លងថ្មី២០នាក់ ជាសះស្បើយ១៩នាក់ និងស្លាប់ម្នាក់
រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញា ដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញា សង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាព នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 983 639 / 097 647 7737 / 012 968 432 / 097 979 9898៕
2021-08-10T22:33:00+07:00
dap-news.com
https://dap-news.com/national/2021/08/10/175273/
685b0d5c-7f1b-4a57-8d6c-b3bbc2ebb1c1
កូវីដ១៩៖ ខេត្តសៀមរាប រកឃើញអ្នកឆ្លងថ្មី ៦៩នាក់ ជាសះស្បើយ២៦០នាក់ និងស្លាប់ម្នាក់
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤៧០នាក់ បានព្យាបាល ជាសះស្បើយ ចំនួន៣២២៥នាក់ ស្លាប់៦៣នាក់ និង២១៨២នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័ក គរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក ៕
2021-08-10T22:15:00+07:00
dap-news.com
https://dap-news.com/national/2021/08/10/175240/
e233db01-cd32-45e5-82d6-e778ab471226
ខេត្តបន្ទាយមានជ័យ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន១៣១នាក់ ជាសះស្បើយ៦២០នាក់
រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៣១នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន ៦២០នាក់ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលនៅព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១០ ខែសីហានេះ។ រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក។ រដ្ឋបាលខេត្ត បានឱ្យដឹងថា នៅក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អក កណ្ដាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន តាមរយៈ ទូរស័ព្ទលេខ៖ ០១២ ៧២៤០៤២/ ០១២ ៩៤៨៧៧៩៕
2021-08-10T22:12:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208613-2021-08-10-08-12-44.html
bb78d1a3-55f7-437d-8c73-40bb61f1d463
អ្នក​​ជំងឺ​កូវីដ​​ចំនួន ១៧​នាក់​​ទៀត​​បាន​​ស្លាប់ និង​​ឆ្លង​​ថ្មី​ជិត​ ៥រយ​នាក់​
អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១៧​នាក់​បន្ថែម​ទៀត​បាន​ស្លាប់ ដែល​ធ្វើឲ្យ​ចំនួន​​អ្នក​ស្លាប់​សរុប​កើន​​ឡើង​​ដល់​​ជាង​ ១ពាន់ ​៦០០​នាក់(​១.៦០២)​ហើយ គិត​ត្រឹម​ថ្ងៃ​ទី១០ ខែសីហា។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន ​៤៩៩​នាក់ ក្នុង​នោះ​ ​១២៥​នាក់ ជា​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស។ ​រីឯ​អ្នកជា​សះស្បើយ​មាន​ជាង ​៨០០​នាក់ ​នៅ​ថ្ងៃ​ដដែល​នេះ។ ​ក្នុង​នោះ​ ខេត្ត​បន្ទាយមានជ័យ​ ដែល​ជា​ខេត្ត​នៅ​ជាប់​ព្រំដែន​ប្រទេសថៃ​មាន​អ្នក​ឆ្លងកូវីដ១៩ច្រើន​ជាង​គេ ដែលមាន​អ្នកឆ្លង​ថ្មី​ចំនួន​១៣១​នាក់ នៅ​ថ្ងៃ​ទី​១០​ ខែសីហា។ គិត​ត្រឹម​ព្រឹក​​​ថ្ងៃ​ទី១០ ខែ​សីហា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ចំនួន ៨២.៨៩៨នាក់ ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មាន ៧៧.០៣៧នាក់។ ​ជា​មួយ​គ្នា​នេះ​ក្រសួង​សុខាភិបាល​បាន​​ប្រកាស​ថា អ្នក​ដែល​រក​ឃើញ​ឆ្លង​​មេរោគ​កូវីដ-​១៩​ បំប្លែង​ថ្មី ដែលតា (Delta) នឹង​មិន​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅ​ផ្ទះ​នោះ​ទេ ដោយ​តម្រូវ​ឱ្យ​អ្នក​ជំងឺ​ទៅ​ទទួល​ការ​ព្យាបាល​នៅ​មណ្ឌល​​ព្យាបាល​ជំងឺ​កូវីដ​-១៩ ​​ឬ​នៅ​​មន្ទីរ​ពេទ្យ​ព្យាបាល​ជំងឺ​កូវីដ​ ដែល​​ក្រសួង​សុខាភិបាល​បាន​រៀបចំ។​ ​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ​វិញ​ក្រសួង​សុខាភិបាលប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី៩ ខែសីហា រដ្ឋាភិបាល​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជិត ​៨០​% ក្នុង​ចំណោម​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ១០លាន​នាក់។ ចំណែក​កុមារ និង​យុវជន​អាយុ​ចន្លោះ​ពី ១២ឆ្នាំ​ដល់ ១៧ឆ្នាំ​វិញ ក្រសួង​បញ្ជាក់​ថា ចាក់​បាន​ជាង​ ៣សែន​នាក់​ហើយ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​សរុប​ជិត ២លាន​នាក់៕
2021-08-10T21:30:00+07:00
rfa.org
https://www.rfa.org/khmer/news/health/cambodia-reports-499-new-cases-of-covid-19-and-17-died-08102021103003.html
d18d9284-8cb3-467f-88f8-8bf2b1610378
BREAKING: ថៃរាយការណ៍ពីមនុស្សស្លាប់ច្រើនបំផុត ២៣៥នាក់ក្នុងមួយថ្ងៃ ដោយសារកូវីដ-១៩ ខណៈមនុស្សជិត ២០,០០០នាក់ទៀតឆ្លងជំងឺនេះ (Video inside)
ក្រសួងសុខាភិបាលថៃនៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១៩,៨៤៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៩,៤៤៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣៩៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ២៣៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលជាតួលេខអ្នកស្លាប់ខ្ពស់បំផុត មិនធ្លាប់មាននោះឡើយ។ ដោយឡែកអ្នកជំងឺចំនួន ២២,៨០៦នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៧៩៥,៩៥១ករណី ក្នុងនោះមានអ្នកស្លាប់ ៦,៥៨៨នាក់ និងអ្នកជាសះស្បើយឡើងវិញ ៥៧៨,១៤០នាក់។ គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ១៩.៦លានដូស ក្នុងនោះប្រជាជន ៤.២៨លាននាក់ ឬស្មើនឹង ៦.១% នៃចំនួនប្រជាជនសរុប បានទទួលការចាក់គ្រប់ដូស៕
2021-08-10T20:36:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/208602-2021-08-10-06-36-24.html
28b6504d-a521-4200-a9da-d2f4acbaa6c5
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៦៩នាក់, ស្លាប់ម្នាក់ និងជាសះស្បើយ ២៦០នាក់
រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៦៩នាក់ ស្លាប់ម្នាក់ និងជាសះស្បើយចំនួន ២៦០នាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។ រដ្ឋបាលខេត្ត បានប្រកាសឱ្យដឹងថា អ្នកជំងឺដែលរកឃើញថ្មីនេះ ករណីទី១ ដល់ទី៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៦ គឺជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្ដី និងករណីទី៧ ដល់ទី៨ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារចារ-ឈូក។ ករណីទី៩ ដល់ទី២០ ជាករណីមានប្រភពចម្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តរតនគីរី, ករណីទី២១ ដល់ទី៦៨ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ និងករណីទី៦៩ ជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។ ដោយឡែកអ្នកអ្នកជាសះស្បើយទាំង២៦០នាក់ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ អ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅថ្ងៃម្សិលមិញនេះ មានឈ្មោះ វ៉ាន សេតម៉ារ៉ាឌី ភេទប្រុស អាយុ ៣៧ឆ្នាំ អាសយដ្ឋាននៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម។ បុរសរូបនេះ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥,៤៧០នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៣,២២៥នាក់ ស្លាប់ ៦៣នាក់ និង ២,១៨២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក។ រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕
2021-08-10T20:19:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208599-2021-08-10-06-19-30.html
0db971db-ef98-41e4-9d27-67ea02aa071c
វីរុសកូវីដ១៩ អាល់ហ្វា បន្តបំប្លែងខ្លួនថ្មីទៀត ទៅជាប្រភេទ E484K អាចទៅកាត់ផ្តាច់ ប្រព័ន្ធភាពសុំាមនុស្ស
លោកស្រី ឱ វណ្ណឌីន បានថ្លែងថា មកដល់ពេលនេះ គេសង្កេតឃើញ វីរុសកូវីដ១៩នេះ បានរាតត្បាតនៅលើសកលលោក ដែលប្រភេទអាល់ហ្វា ត្រូវបានគេរកឃើញបន្តទៀត នូវការបំប្លែងខ្លួនទៅជាប្រភេទ E484K ដែលធ្វើឲ្យពិភពលោក មានការព្រួយបារម្ភខ្លាំង ។ លោកស្រីថា “អ្នកវិទ្យាសាស្រ្តមានការសង្ស័យ ប្រភេទវីរុសនេះ អាចទៅកាត់ផ្តាច់ ឬធ្វើដំណើរឆ្លងកាត់បានទៅនឹង ប្រព័ន្ធភាពសុំារបស់មនុស្ស” ។ លោកស្រីបញ្ជាក់ទៀតថា ដោយសារវីរុសបំប្លែងថ្មីប្រភេទ E484K នេះ ទើបមានការអំពាវនាវ ឲ្យបណ្តាប្រទេសទាំងអស់ ខិតខំទប់ស្កាត់ ធ្វើយ៉ាងណាកុំឲ្យវីរុសប្រភេទ E484K ចរាចរណ៍ក្នុងលក្ខណៈទូលំ ទូលាយ នឹងធ្វើឲ្យវីរុសនេះ មានលទ្ធភាពក្នុងការបំប្លែងខ្លួនតទៅទៀត ខណៈពពួកអាល់ហ្វាបានចរាចរណ៍១៨២ប្រទេសនៅលើសកលលោក។ អ្នកនាំពាក្យក្រសួងសុខាភិបាលបន្តថា “វីរុសដែលបំប្លែងថ្មីនេះ យើងសង្កេតឃើញថាវាបានធ្វើឲ្យ មានការប៉ះពាល់ទៅ ដល់សួតយើងយ៉ាងធ្ងន់ធ្ងរ ។ នេះគឺជាការសង្កេតរបស់យើង ហើយអ្នកវិទ្យាសាស្ដ្រក៏ គេសង្កេតឃើញបែបនេះដែរ” ។ លោកស្រី ឱ វណ្ណឌីន ឲ្យដឹងបន្តទៀតថា វីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មីនៅកម្ពុជា មានអាល់ហ្វា និងដែលតា ខណៈវីរុសកូវីដ១៩ បំប្លែងថ្មីទៀតប្រភេទ E484K ដែលជាវីរុសបំប្លែងខ្លួនពីអាល់ហ្វា មិនទាន់រកឃើញនៅកម្ពុជានោះទេ ប៉ុន្តែទាមទារឲ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន៕
2021-08-10T20:14:00+07:00
dap-news.com
https://dap-news.com/national/2021/08/10/175210/
87fd85f0-d2d0-48ec-8b24-875213adefbc
កូវីដ១៩ ៖ ឆ្លងថ្មី ៤៩៩នាក់ ជា ៨៨២នាក់ និងស្លាប់ ១៧នាក់
ក្នុងនោះករណីឆ្លង សហគមន៍ចំនួន ៣៧៤នាក់ និងអ្នកដំណើរពីបរទេសចំនួន ១២៥នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨២៨៩៨ នាក់ អ្នកជាសះស្បើយចំនួន ៧៧០៣៧នាក់ និងអ្នកស្លាប់ចំនួន ១៦០២នាក់ ៕
2021-08-10T20:02:00+07:00
dap-news.com
https://dap-news.com/national/2021/08/10/175202/
147dad3f-d63a-4c84-b0be-2e27ed41da72
ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងជាង៣០ម៉ឺននាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចរាល់
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករកម្មការិនីក្នុងខេត្តជាង ៣០០,០០០នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវី១៩រួចហើយ ក្នុងនោះក៏កំពុងចាក់ជូនជាបន្តបន្ទាប់ទៀតផងដែរ។ លោកថា ទាំងនេះគឺជាការគិតគូរខ្ពស់ចំពោះសុខទុក្ខ នឹងសុខមាលភាពប្រជាពលរដ្ឋ ពីសំណាក់ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការផ្ដល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ លោក ម៉ែន វិបុល លើកឡើងដូចនេះនាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកឧត្តមសេនីយ៍ត្រី មួន សាម៉េត តំណាង លោកឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ស្តីពីវឌ្ឍនភាព នៃដំណើរការចាក់វ៉ាក់សាំ ងរបស់កងទ័ព ចាក់ជូនដល់ ប្រជាពលរដ្ឋ នៅក្រុងបាវិត ខេត្តស្វាយរៀង។ លោកអភិបាលខេត្តបានបន្តថា ក្នងនាមរដ្ឋបាលខេត្ត សូមអំណរគុណចំពោះមេបញ្ជាការដ្ឋានកងទ័ពពិសេស ដែលបានដឹកនាំក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រោមការណែនាំចង្អុលបង្ហាញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីចាក់ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅក្រុងបាវិត ខេត្តស្វាយរៀង ទទួលបានជោគជ័យនាពេលកន្លងទៅ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី មួន សាម៉េត បានថ្លែងអំណរចំពោះកិច្ចសហការដ៏ល្អរបស់រដ្ឋបាលខេត្ត អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ និងក្រុមយុវជនស្ម័គ្រចិត្ត (ស ស យ ក) បានធ្វើឱ្យដំណើរការចាក់វ៉ាក់សាំង របស់ក្រុមការងារ និងគ្រូពេទ្យនៃបញ្ជាការដ្ឋានទ័ពពិសេស ប្រចាំនៅក្រុងបាវិត ចាក់ជូនដល់ប្រជាពលរដ្ឋ ប្រព្រឹត្តទៅដោយភាពរលូន និងមានសណ្ដាប់ធ្នាប់ល្អ ចាប់តាំងពីដូសទី ១ រហូតមកដល់ដូសទី២ ដែលកំពុងដំណើការចាក់បន្តនាពេលបច្ចុប្បន្ន៕
2021-08-10T19:46:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208594-2021-08-10-05-46-31.html
04903a75-bc19-4848-a2ae-19f8195728d5
ខេត្តកំពង់ចាម រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣២នាក់ និងជាសះស្បើយ១០៦នាក់
រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣២នាក់បន្ថែមទៀត និងជាសះស្បើយ១០៦នាក់។ សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង៣២នាក់ ក្នុងនោះ ក្រុងកំពង់ចាម ចំនួន៤នាក់, ស្រុកកំពង់សៀម ចំនួន៤នាក់, ស្រុកកោះសូទិន ចំនួន៣នាក់, ស្រុកចំការលើ ចំនួន៣នាក់, ស្រុកជើងព្រៃ ចំនួន១នាក់, ស្រុកបាធាយ ចំនួន១នាក់, ស្រុកព្រៃឈរ ចំនួន១០នាក់, ស្រុកស្ទឹងត្រង់ ចំនួន៣នាក់, ស្រុកស្រីសន្ធរ ចំនួន២នាក់ និងមកពីខេត្តត្បូងឃ្មុំ ចំនួន១នាក់។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។ បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏នៅតែអំពាវនាវបន្ដទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕
2021-08-10T19:41:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208593-2021-08-10-05-41-44.html
c54f4c97-7daa-4b9a-96c1-b6076b421d1c
លម្អិតពីការគ្រប់គ្រង ឬប្រើប្រាស់ឱសថព្យាបាលអ្នកជំងឺកូវីដស្រាលតាមផ្ទះ និងកម្រិតមធ្យម
ការព្យាបាលអ្នកជំងឺឈឺដោយសារកូវីដ ១៩ គឺមិនមែនជារឿងងាយស្រួលទេ។ ម្នាក់ៗត្រូវការពេលវេលាក្នុងការព្យាបាល និងប្រើថ្នាំទៅតាមប្រភេទ កម្រិតនៃជំងឺ ទើបអាចឆាប់ជាសះស្បើយបានលឿន។ ខាងក្រោម​នេះ ​ក្រសួងសុខាភិបាល​បាន​ពន្យល់​និង​បែងចែក ​រវាង​អ្នក​ស្ថិត​ក្នុង​ករណី​ស្រាលៗ ​ព្យាបាល​តាម​ផ្ទះ​ឬ​មណ្ឌល ​និង​អ្នកក្នុង​កម្រិត​មធ្យម ៖ ការ​ព្យាបាល៖ ត្រួតពិនិត្យ​សុខភាព​ដោយ​ខ្លួនឯង ​ក្នុង​ករណី​មាន​កំដៅ ៣៧.៥​ អង្សាសេ ​ក្អក​ ឈឺ​បំពង​ក​ និង​ពិបាក​ដក​ដង្ហើម​ ត្រូវ​ជូន​ដំណឹង​ដល់​គ្រឹះស្ថាន​សុខាភិបាល។ ត្រូវ​ដាក់​ដាច់​ដោយ​ឡែក​ ដោយ​គាំទ្រ​ផ្លូវ​ចិត្ត​ជានិច្ច​ ហើយ​បន្ត​ព្យាបាល​ជំងឺ​ផ្សេងៗ​ដោយ ប្រើប្រាស់​ឱសថ​បុរាណ Lianhua Qingwen ៤ គ្រាប់ ៣ដង ក្នុងមួយថ្ងៃ រយៈពេលពី ៧ ១០ថ្ងៃ​ មិន​ឲ្យ​លើស ១៤ ថ្ងៃ។ -ព្យាបាល​តាម​រោគសញ្ញា៖ Paracetamo ៥០០មក្រ៣ដង ថ្ងៃ​ បើ​ក្ដៅខ្លួន Paracetamo ៨មក្រ ៣ដងក្នុង១ថ្ងៃ បើក្អកមានស្លេះ Codein ៣០មក្រ ២ ៣ដង ថ្ងៃ​ បើ​ក្អក​ស្ងួត Codein ១០មក្រ ថ្ងៃ​ បើ​ហៀរ​សំបោរ Empiritic Antibiotic បើ​មាន​ការ​បង្ក​រោគ (ឧទាហរណ៍ Azithromycin: ៥០០mg/ ថ្ងៃ រយៈពេល៣ថ្ងៃ ឬ Amoxicillin/ Clavulanic (១g )​ ៣ដង ​រយៈពេល ៧ ថ្ងៃ។ ក្នុង​ករណី SpO2 > ៩៤% ៖ ប្រើប្រាស់​ឱសថ​បុរាណ Lianhua Qingwen ៤ គ្រាប់ ៣ ​ដង​ក្នុង​មួយ​ថ្ងៃ រយៈ​ពេលពី ៧ ១០ ថ្ងៃ​មិន​ឲ្យ​លើស ១៤ ថ្ងៃ។ ត្រួតពិនិត្យ​គ្រាប់​ឈាម ​ជាតិ​ស្ករ​ និង​អេឡិចត្រូនិក​ មុខងារ​តម្រងនោម ​ថត​សួត និង ​ថ្លើម ​​ជាដើម។ -ការប្រើប្រាស់ Favipiravir ២០០មក្រ ថ្ងៃទីមួយ ៩ គ្រាប់ព្រឹក (១៨០០មក្រ) ៩ គ្រាប់​ ល្ងាច (១៨០០មក្រ) ថ្ងៃទីពីរ ៤គ្រាប់ព្រឹក ៤គ្រាប់ល្ងាច ប្រើ ៥ ១០ថ្ងៃ មិនឲ្យលើស១៤ថ្ងៃ (ប្រើ​ក្រោម​ការ​ស្រាវជ្រាវ​នឹង​វាយ​តម្លៃ) -ក្នុង​ករណីSpO2 ≤ ៩៤% ៖ ផ្ដល់​អុកស៊ីសែន​គ្រប់គ្រាន់ Dexamethasone ៦មក្រ លេប​តែ​ម្ដង​ពេលព្រឹក ក្រោយបាយរយៈពេល ៥ ១០ថ្ងៃ។ Remdesivir PIV ២០០មក្រ (លាយសេរ៉ូម១០០មក្រ ពីថ្ងៃទី ២-៥) (លាយសេរ៉ូម១០០ម.លរយៈពេល៤០នាទី)។ Enoxaparin (Lovenox): 0.4 mL S/c អំឡុង​ពេលសម្រាក​ពេទ្យ សម្រាប់​ការ​ព្យាបាល​ការពារ​កំណក​ឈាម។ Empiritic Antibiotic បើ​មាន​ការ​បង្ក​រោគ​ ឧទាហរណ៍ Azithromycin: ៥០០mg ថ្ងៃ) រយៈពេល៣ថ្ងៃ ឬ Amoxicillin/ Clavulanic Acid (១ក្រាម ៣ដង ថ្ងៃ រយៈពេល ៧ ថ្ងៃ៕
2021-08-10T18:50:00+07:00
kampucheathmey.com
https://www.kampucheathmey.com/health/177799
11ec854d-f53e-4d0e-bf24-cb695aa237b6
សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំស្ដីពីបច្ចុប្បន្នភាព នៃការរីករាលដាលជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ «Delta» ក្នុងខេត្តព្រៃវែង
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី បច្ចុប្បន្នភាព នៃការរីករាលដាលជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ Detal ក្នុងខេត្តព្រៃវែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាម២របៀប ស្របនឹងបរិបទកូវីដ១៩ រួមមាន៖ កិច្ចប្រជុំផ្ទាល់នៅទីស្ដីការក្រសួងមហាផ្ទៃ ដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ ប្រចាំការ រដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង ស្រុក។ ដោយឡែកអង្គប្រជុំផ្សេងទៀត រួមមាន៖ លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងសមាជិក សមាជិការក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ក្រុង ស្រុកទាំងអស់ក្នុងខេត្តព្រៃវែង ក៏បានអញ្ជើញចូលរូមកិច្ចប្រជុំនេះពីចំងាយ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។ មានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋខេត្តព្រៃវែង។ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី អស់លោក លោកស្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ក្រុង ស្រុក ក្នុងមូលដ្ឋានខេត្តព្រៃវែងទាំងអស់ ដែលបានចូលរួមផ្ដល់ការគាំទ្រទាំងថវិកា និងស្មារតី សំដៅរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ លោក ជា សុមេធី បានធ្វើរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងខេត្តព្រៃវែង ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ ក្នុងនោះលោកក៏បានលើកឡើងអំពីប្រឈម និងសំណូមពរមួយចំនួនពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពិសេសក្នុងស្ថានភាពប្រឈមនឹងមេរោគបំប្លែងថ្មីចុងក្រោយនេះផងដែរ៕
2021-08-10T18:44:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208586-2021-08-10-04-44-54.html
3801b088-ab66-4b9e-a28f-eb777ee05f38
ក្រសួងសុខាភិបាល ចេញសារាចរណនាំ វិធានការនៃការរួមចំណែក កាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ចំនួន៧ចំណុច
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានចេញសារាចរណនាំ វិធានការនៃការរួមចំណែក កាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន៧ចំណុច។ យោងតាមចំណារដ៏ខ្ពង់ខ្ពស់ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) និងដើម្បីរួមចំណែក ដល់ការកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលសូមធ្វើការណែនាំដូចខាងក្រោម៖ ១. ស្ថាប័នរដ្ឋ ក្រុមហ៊ុន សហគ្រាស រោងចក្រ និងទីតាំងដែលមានអង្គការចាត់តាំង ត្រូវធ្វើតេស្ដ ជាប្រចាំទៅលើមន្ត្រីនិងបុគ្គលិករបស់ខ្លួន ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បន្តចែកចាយ ឧបករណ៍តស្ករហ័សក្នុងតម្លៃដើម។ ២. តំបន់ដែលមានផ្ទុះជំងឺកូវីដ-១៩ ជាតំបន់បិទខ្ទប់ ត្រូវបានកំណត់ធ្វើការវាយតម្លៃលើប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ និងធ្វើតេស្តរហ័ស ឬធ្វើតេស្ត PCRស្របតាមបទដ្ឋានបច្ចេកទេសសុខាភិបាល។ ៣.កន្លែងយកសំណាកសាធារណៈដោយមន្ត្រីសុខាភិបាលមូលដ្ឋាន ឬក្រុមអ្នកស្ម័គ្រចិត្ត សម្រាប់ ប្រជាពលរដ្ឋមិនមានលទ្ធភាពទិញឧបករណ៍តេស្ដរហ័ស ត្រូវរៀបចំនៅតាមស្រុក ខណ្ឌ ឬឃុំ សង្កាត់។ ៤. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បន្តលក់ឧបករណ៍តេស្ដរហ័ស ២ខែទៀត ដើម្បីធ្វើឱ្យមាន ភាពសម្បូរនិងបន្សំទៅនឹងតម្លៃទីផ្សារ។ បន្ទាប់មក ក្រសួងនឹងផ្ទេរការងារនេះឱ្យទៅអង្គភាពណា មួយទទួលខុសត្រូវបន្ត ឬទុកលទ្ធភាពឱ្យក្រុមហ៊ុនធ្វើអាជីវកម្មក្នុងតម្លៃសមស្រប។ ៥. មន្ទីរពេទ្យឯកជននិងគ្លីនិកទាំងអស់ ត្រូវផ្តល់សេវាធ្វើតេស្ករហ័សដល់ប្រជាពលរដ្ឋ ក្នុងតម្លៃទាប សមស្រប ដោយប្រើប្រាស់ឧបករណ៍តស្ករហ័សដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល។ ៦. ឱសថស្ថាននិងឱសថស្ថានរង ត្រូវលក់ឧបករណ៍តេស្ដរហ័សក្នុងតម្លៃសមស្រប ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាព ទិញយកមកធ្វើតេស្ត ដោយមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ដោយក្រុមការងារ សិក្សា និងស្រាវជ្រាវរកឱសថនិងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ៧.មូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ ត្រូវប្រើប្រាស់ឧបករណ៍តេស្តរហ័សផ្ដល់ជូនដោយ ក្រសួងសុខាភិបាល។ សមត្ថកិច្ចពាក់ព័ន្ធត្រូវគ្រប់គ្រងនិងត្រួតពិនិត្យឱ្យបានច្បាស់លាស់ ដើម្បី ទប់ស្កាត់កុំឱ្យឧបករណ៍របស់រដ្ឋ មាននៅលើទីផ្សារ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
2021-08-10T18:37:42+07:00
cen.com.kh
https://cen.com.kh/archives/372226.html
959090a6-2ebd-4e8d-8c51-f7c3234574d7
សម្ដេច ស ខេង កោតសរសើរ ចំពោះកិច្ចប្រឹងប្រែង រដ្ឋបាល ខេត្ត-ក្រុង ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩
ក្នុងកិច្ចប្រជុំ ស្ដីពីបច្ចុប្បន្នភាព នៃការរីរាលដាលជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ «ដែលតា» ក្នុងខេត្តព្រៃវែង នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ សម្ដេច ស ខេង មានប្រសាសន៍ថា «សូមថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារផ្ដល់សេវា សាធារណៈជូនប្រជាពលរដ្ឋខេត្តព្រៃវែង» ។ សម្ដេច ក៏បានថ្លែងអំណរគុណ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយ ក្រុង ស្រុក ក្នុងមូលដ្ឋានខេត្តព្រៃវែងទាំងអស់ ដែលបានចូលរួមផ្ដល់ការគាំទ្រ ទាំងថវិកា និងស្មារតី សំដៅរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារផ្ដល់សេវា សាធារណៈជូនប្រជាពលរដ្ឋ។ នាឱកាសនោះដែរ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានធ្វើរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ ក្នុងនោះ លោកក៏បានលើកឡើង អំពីប្រឈម និងសំណូមពរមួយចំនួន ពាក់ព័ន្ធនឹងការងារ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ពិសេសក្នុងស្ថានភាព ប្រឈមនឹងមេរោគបំប្លែងថ្មី ចុងក្រោយនេះផងដែរ។ សូមរំលឹកថា គិតថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨២,៣៩៩នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៧៦,១៥៥នាក់ និងស្លាប់ ចំនួន ១៥៨៥នាក់ ៕
2021-08-10T18:30:00+07:00
dap-news.com
https://dap-news.com/national/2021/08/10/175188/
15f669e6-6d53-4a99-b13e-5b2d0e2ad994
សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឧបត្ថម្ភគ្រឿងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានទទួលអំណោយពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដែលបានឧបត្ថម្ភគ្រឿងសម្ភារបរិក្ខាររួមមាន៖ អាល់កុល ម៉ាស់ មីជាតិ ទឹកបរិសុទ្ធ និងដបបាញ់អាល់កុល សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តពោធិ៍សាត់។ ក្នុងពិធីប្រគល់ទទួលអំណោយនេះ ធ្វើឡើងនៅវេទិកាដោះស្រាយបញ្ហាក្នុងសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោកស្រី ជុក សុផានី សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, លោកនាយករដ្ឋបាលសាលាខេត្ត, លោកប្រធានសាលាដំបូងខេត្ត, ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្ត ព្រមទាំងមន្ត្រីនៃសាលាដំបូងផ្សេងទៀត។ សម្ភារបរិក្ខាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ រួមមាន៖ អាល់កុល១០កាន, ម៉ាស់០៥កេសធំ, មីជាតិ១៣០កេសតូច, ទឹកបរិសុទ្ធ១០០កេស, និងដបបាញ់កាល់កុល មានអាល់កុលស្រាប់ ១៩០ដប។ ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, លោក ម៉ៅ ធនិន បានថ្លែងអំណរគុណដល់ប្រធាន សាលាដំបូងខេត្ត ព្រមទាំងសហការី ដែលបាននាំយកអំណោយ មកផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តនាពេលនេះ។ លោក ម៉ៅ ធនិន បានចាត់ទុកថា កាយវិការមនុស្សធម៌ របស់ប្រធានសាលាដំបូង ព្រមទាំងសហការី គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ និងជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នា ក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ដែលសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី Delta។ សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់ក៏ដូចជាបណ្តាខេត្ត/ក្រុងដទៃផ្សេងទៀតដែរ គឺមានករណីផ្ទុះឡើងជំងឺកូវីដ-១៩ដូចៗគ្នា។ ក្រោមការដឹកនាំរបស់អភិបាលខេត្តពោធិ៍សាត់ លោកបានប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ធ្វើយ៉ាងណា ដើម្បីកាត់ផ្តាច់ការចម្លងនេះឱ្យបានឆាប់រហ័ស។ ជាមួយគ្នានេះ លោកតែងតែអំពាវនាវយ៉ាងទទូច ដល់ប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាល និងត្រូវចូលរួមគោរពច្បាប់សារាចរណ៍នានា ព្រមទាំងខិតខំរកស៊ីទទួលទានតាមរយៈការចិញ្ចឹមសត្វ ដាំដំណាំ និងមុខរបរផ្សេងៗទៀត ក្នុងគោលបំណងបង្កើនជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង៕
2021-08-10T18:30:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208581-2021-08-10-04-30-34.html
db5a9b3d-94f0-46a5-b640-f622faf0e3c4
BREAKING: សហរដ្ឋអាមេរិក៖ មនុស្សជាង ១០២,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣២៦នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ (Video inside)
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១០២,៣៧៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣២៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៦,៧៨០,៤៨០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៣៣,៧៩៩នាក់ និងជាសះស្បើយឡើងសរុប ២៩.៩២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញ កំពុងជួបប្រទះការកើនឡើងករណីឆ្លង COVID-19 ឡើងវិញយ៉ាងគំហុក ហើយបើទោះបីជាអ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏អាចឆ្លងជំងឺនេះដែរ។ សម្រាប់អត្រាឆ្លងនាប៉ុន្មានថ្ងៃចុងក្រោយនេះ គឺលើស ១០០,០០០នាក់ក្នុងមួយថ្ងៃ ដែលជាតួលេខខ្ពស់មិនធ្លាប់មាននោះឡើយ ក្នុងរយៈពេល ៦ខែមកនេះ ហើយអ្នកជំនាញក៏បានព្រមានទៀតថា នៅប៉ុន្មានសប្តាហ៍ទៀត សហរដ្ឋអាមេរិកនឹងមើលឃើញអត្រាឆ្លង COVID-19 ប្រចាំថ្ងៃកើនដល់ខ្ទង់ ២០០,០០០នាក់។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៥១លានដូស ក្នុងនោះប្រជាជន ១៩៤.៨៦លាននាក់ (៥៩.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ ដូស និង ១៦៦.៤៧លាននាក់ទៀត (៥០.៧%) បានទទួលការចាក់គ្រប់ដូស ឬ ២ ដូស៕
2021-08-10T18:16:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/208577-2021-08-10-04-16-59.html
4f7d854c-bcbd-40ed-ad05-2ef95d91b27e
ខេត្តកែប បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន០៦នាក់ថ្មីបន្ថែម ដែលរកឃើញថ្ងៃទី៩ ខែសីហាម្សិលមិញ
រដ្ឋបាលខេត្តកែប បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន០៦នាក់ថែមទៀត ដែលរកឃើញនាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែសីហានេះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកែប បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ហើយចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត៕
2021-08-10T17:34:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208571-2021-08-10-03-34-11.html
29717d95-bc9b-4427-b1bf-8cea489b9cb5
ក្រសួងសុខាភិបាល៖ អ្នកឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី Delta មិនអនុញ្ញាតឲ្យព្យាបាល នៅតាមផ្ទះ (Video)
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់នៅក្នុងលិខិត របស់ក្រសួងសុខាភិបាល ចេញផ្សាយថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ថា យោងតាមការចាំបាច់ក្នុងការគ្រប់គ្រង ការព្យាបាលជំងឺកូវីដ-១៩ ជាពិសេសដោយផ្អែកទៅតាម ទិន្នន័យផ្នែកអេពីដេមីសាស្ត្រ នៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta Variant) ព្រមទាំង ការសិក្សាស្រាវជ្រាវពីលទ្ធភាពចម្លង និងរយៈពេលសកម្មរបស់វីរុសបំប្លែងខ្លួនថ្មីនេះ អ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ទាំងចំពោះករណីនាំចូលពីក្រៅប្រទេស និងករណីក្នុងសហគមន៍ ពុំត្រូវបានអនុញ្ញាតឲ្យ ព្យាបាលនៅតាមផ្ទះទេ ។ លោកថា អ្នកជំងឺប្រភេទនេះ ត្រូវទៅទទួលការព្យាបាល នៅមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដែលបានកំណត់ អាស្រ័យទៅតាមកត្តាសុខភាព ជាក់ស្តែងរបស់អ្នកជំងឺ ៕
2021-08-10T16:58:00+07:00
dap-news.com
https://dap-news.com/national/2021/08/10/175121/
ff6080e0-e4e4-461e-8333-725ae13a991e
សញ្ញាទាំង ១០ បង្ហាញថា អ្នកធ្លាក់ខ្លួនឈឺកូវីដ ដល់ដំណាក់កាលធ្ងន់ធ្ងរ ពិបាកជួយហើយ!
រោគសញ្ញាជំងឺកូវីដ-១៩ បានបង្ហាញខុសៗគ្នា អាស្រ័យលើស្ថានភាពរបស់អ្នកជំងឺ។ ខណៈអ្នកជំងឺកូវីដភាគច្រើន បានជួបប្រទះអាការស្រាល ឬមិនបញ្ចេញរោគសញ្ញានោះ អ្នកខ្លះមានសភាពធ្ងន់ធ្ងរហើយថែមទាំងគំរាមកំហែងដល់អាយុជីវិតទៀតផង។ មនុស្សមួយចំនួនតែងតែគិតថា ខ្លួនឯងមានជំងឺផ្តាសាយធម្មតា ហើយអ្នកខ្លះទៀតភ័យខ្លាចការធ្វើតេស្ត ខណៈមួយចំនួនព្យាយាមគេចវេះ។ ប៉ុន្តែវាមិនមែនជារឿងលេងសើចទេ ត្រូវចាំថា ប្រសិនបើអ្នកចេញរោគសញ្ញាជំងឺកូវីដ ហើយមិនទៅធ្វើតេស្ត ទុកឲ្យស្ថានភាពដល់កម្រិតធ្ងន់ធ្ងរនោះ អ្នកប្រហែលប្រឈមនឹងការបាត់បង់ជីវិត។ ដូចនេះបើអ្នកសង្ស័យថាខ្លួនកើតកូវីដ ត្រូវប្រញាប់ទៅធ្វើតេស្ត កុំទុកជំងឺដល់ដំណាក់កាល ជួយលែងបាន។ ចុចអាន៖
2021-08-10T16:48:00+07:00
kampucheathmey.com
https://www.kampucheathmey.com/health/177419
a57cbfa2-5e1b-4f59-a3e1-96fe48949b49
មិនមែនរឿងលេងទេ ! រកឃើញអ្នកឆ្លងកូវីដ ចំនួន១៣១នាក់ នៅខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៣១នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន ៦២០នាក់ ។ រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក។ ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អក កណ្ដាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន តាមរយៈ ទូរស័ព្ទលេខ៖ ០១២ ៧២៤០៤២/ ០១២ ៩៤៨៧៧៩។ ដោយឡែក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៩៩នាក់, អ្នកជំងឺចំនួន៨៨២នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៧នាក់។ គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨២,៨៩៨នាក់, អ្នកជាសះស្បើយសរុបចំនួន៧៧,០៣៧នាក់, ស្លាប់សរុបចំនួន១៦០២នាក់៕
2021-08-10T15:38:52+07:00
kbnnews.com
https://kbn.news/archives/233664
e7e79c40-5f76-467c-9385-406867c5f79d
រាកមួល​ញឹកញាប់​ អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​ពោះវៀនធំ​
​ជំងឺ​រាករូស ជា​ជំងឺ​ធម្មតាៗ ញឹកញយ ហើយ​ភាគច្រើន​បណ្តាលមកពី​មេរោគ (​ពុល​ចំណីអាហារ​) ហើយ​ការវិវត្ត​ជាទូទៅ​មិន​ធ្ងន់ធ្ងរ លើកលែងតែ​ករណី រាគ​ខ្លាំងក្លា​ច្រើនៗ ឬ​រាគ​មួល ដែលមាន​រយៈពេល​លើសពី ៤​ថ្ងៃ​។ ជំងឺរាគ​អាច​ស្តែង​ជា​៖ រាក​លាម​ករាវ​ដូច​ទឹក រាក​ទឹក​លាយ​កាក ឬ​រាក​មួល​(​សំបោរ​លាយ​ឈាម​)​។ ​រីឯ​ជំងឺមហារីក​ពោះវៀនធំ ជា​ជំងឺ​ដុំ​ដំបៅ​មហារីក​ដែល​ប៉ះពាល់​ពោះវៀនធំ​ហើយ​អាច​សាយភាយ​ទៅ​សរីរាង្គ​ផ្សេងៗ និង​បណ្តាលឲ្យ​បាត់បង់ អាយុជីវិត ព្រោះថា​៖ – វា​ជា​ជំងឺ​ដែល​សំបូរ​ក្នុងចំណោម​ជំងឺមហារីក​ក្នុង​ពិភពលោក ជាប់​ចំណាត់​លេខ​៣​លើ​បុរស និង​លេខ​២​លើ​ស្ត្រី – ជា​ជំងឺ​ដែល​អាច​ព្យាបាល​បាន (​នៅ​ដំណាក់កាល​ដំបូង​) – តែ​ជា​ជំងឺ​ដែល​អាច​ការពារ​បាន (៥០%)​។​ ​ក​) តើ​មហារីក​ពោះវៀនធំ​មាន​រោគសញ្ញា​យ៉ាងដូចម្តេច​? – ក្រុម​មហារីក​ពោះវៀនធំ​មួយចំនួន មាន​រោគសញ្ញា​៖ • ហូរឈាម​តាម​ទ្វារ​លាមក រាគ​មួល​ • ឈឺពោះ តឹង​ពោះ ចង្អោរ ក្អួត​ • ចុះ​ទម្ងន់​ • ស្លេកស្លាំង​ខ្វះ​ជាតិ​ដែក​ • ជួន​រាគ ជួន​ទល់លាមក​ – ក្រុម​មហារីក​ពោះវៀនធំ​មួយចំនួនទៀត​មិនមាន​ស្តែង​ជា​រោគសញ្ញា​អ្វី​សោះ​ ​ខ​) តើ​ត្រូវធ្វើ​រោគវិនិច្ឆ័យ ជំងឺមហារីក​ពោះវៀនធំ​បាន​យ៉ាងដូចម្តេច​? ​ចំពោះ​ការធ្វើ​រោគវិនិច្ឆ័យ គឺ​យើង​ត្រូវ​ពឹង​ផ្អែកលើ​ការឆ្លុះ​ពោះវៀនធំ​ ​សូម​បងប្អូន​ប្រុងប្រយ័ត្ន​រោគសញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ និង​មក​ពិគ្រោះ​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ជាមួយ​ក្រុមគ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​រក​មូលហេតុ​ច្បាស់លាស់​និង​ឈានទៅរក​ការព្យាបាល​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ ព្រមទាំង​ទប់ស្កាត់​រាល់​ផលវិបាក​ផ្សេងៗ​ដែល​អាច​កើតមានឡើង ជៀសវាង​ការបង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕​
2021-08-10T15:29:00+07:00
kampucheathmey.com
https://www.kampucheathmey.com/health/177582
b49be4ba-9739-4fa5-9a82-f8c31900476a
សម្ដេច ទៀ បាញ់ រំលឹក ពេទ្យយោធា អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការ សុខាភិបាល ក្នុងអំឡុងពេល ចុះចាក់វ៉ាក់សាំង ខណៈវីរុស Delta បានឆ្លងចូលក្នុងសហគមន៍ (Video)
នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ សម្ដេច​ ទៀ​ បាញ់​ បានសរសេរយ៉ាងដូច្នេះថា «សូមកងទ័ពអាវស ក៏ដូចជាពេទ្យយោធារបស់យើង ដែលទទួលភារៈកិច្ច ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ អនុវត្តឱ្យបានម៉ឺងម៉ាត់ជាទីបំផុតនូវវិធានការ “៣ការពារ ៣កុំ” ដោយហេតុថា មេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) បានឆ្លងចូលក្នុងសហគមន៍របស់យើងហើយ»។ សូមរំលឹកថា យោងតាមរបាយការណ៍ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៩ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៨,២៦៩,៧៤៤នាក់៕
2021-08-10T15:08:00+07:00
dap-news.com
https://dap-news.com/national/2021/08/10/175092/
7b6b8932-8ee6-4eac-9ecc-4bd230a93b22
សូមប្រយ័ត្ន! ស្ទះសរសៃឈាមបេះដូងអាចបណ្តាលឲ្យស្លាបភ្លាមៗ
បច្ចុប្បន្ននៅប្រទេសកម្ពុជាកំពុងប្រឈមនឹងការកើនឡើងនូវជំងឺលើសឈាម ទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងទៀត ដូចជា ជំងឺមហារីក ជំងឺវិបត្តិផ្លូវដង្ហើមរ៉ាំរ៉ៃ។ ក្នុងចំណោមជំងឺនានាទាំងអស់ ជំងឺមិនឆ្លងខាងលើ ជាកត្តាធ្វើអោយស្លាប់ និងពិការភាពច្រើនជាងគេជាពិសេសក្នុងប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ។ ក្នុងនោះដែរជំងឺស្ទះសរសៃឈាមបេះដូង ជាមូលហេតុចំបងនៃការស្លាប់។ ដោយយោងតាមឯកសារ WHO ២០១១ ក្នុងចំណោមប្រជាជនខ្មែរ ១សែននាក់ អ្នកស្លាប់ដោយសារស្ទះសរសៃឈាម បេះដូងមានចំនួន១២៨នាក់។ ដោយសារតែមូលហេតុខាងលើនេះហើយ បានជាការតាមដាន និងការរករោគវិនិច្ឆ័យនៃជំងឺស្ទះសរសៃ​ឈាមបេះដូងនៅដំណាក់កាលដំបូងៗ (មុននឹងគ្រោះថ្នាក់កើតឡើង) តាមគ្រប់វិធីសាស្ត្រដែលមាន ជាពិសេសដោយមានជំនួយពីគ្រូពេទ្យឯកទេសបេះដូង ជាមួយនឹងសមត្ថភាពជំនាញវិភាគរូបភាពវេជ្ជសាស្ត្រសរសៃឈាមបេះដូង តាមរយៈម៉ាស៊ីនស្កែនបច្ចេកវិទ្យាចុងក្រោយ Multislice CT Scan ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ ចំពោះអ្នកដែលមានរោគសញ្ញាដូចខាងក្រោម ឈឺចុក ឬណែនដើមទ្រូង ថប់ដង្ហើម អារម្មណ៍ ឬសញ្ញាហត់ភ្លាមៗដោយគ្មានមូលហេតុ ជាពិសេសលើអ្នកដែលមានកត្តាប្រឈមគ្រោះថ្នាក់សរសៃឈាមបេះដូងដូចជា អ្នកដែលមានអាយុច្រើនអ្នកដែលលើសទំងន់ អ្នកពិសារបារី អ្នកដែលមានជំងឺលើសឈាម អ្នកដែលមានជំងឺទឹកនោមផ្អែមអ្នកដែលលើសជាតិខ្លាញ់ អ្នកដែលមិនធ្វើលំហាត់ប្រាណ ឫប្រកបរបរនៅនឹងមួយកន្លែងយូរម៉ោង ពិសេសការងារការិយាល័យ។ គ្រូពេទ្យជំនាញបញ្ជាក់ថាប្រសិនបើលោកអ្នកមានរោគសញ្ញា និងកត្តាគ្រោះថ្នាក់ដូចបានរៀបរាប់ខាងលើនេះ សូមមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺបេះដូង ដើម្បីស្វែងរកវិធីសាស្ត្រការពារ និងព្យាបាលទាន់ពេលវេលា សំដៅកាត់បន្ថយការស្លាប់ និងពិការភាពដែលបណ្តាលមកពីជំងឺស្ទះសរសៃឈាមបេះដូង ដែលជាឃាតករស្ងប់ស្ងាត់បំផុត (silent killer)៕ អត្ថបទ៖ រស្មី
2021-08-10T14:50:00+07:00
kampucheathmey.com
https://www.kampucheathmey.com/health/177564
ab8fe852-b3f2-4c9b-ac30-e0d2d7881872
អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៦៩នាក់ ជាសះស្បើយចំនួន២៦០នាក់ និងស្លាប់ចំនួន០១នាក់
ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៦៩នាក់ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៦០នាក់ និងស្លាប់ចំនួន០១នាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៦៩នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៦០នាក់ និងស្លាប់ចំនួន០១នាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ដូចមានរាយនាមខាងក្រោម៖ ករណីទី១ ដល់ទី៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៦ គឺជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្ដី និងករណីទី៧ ដល់ទី៨ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារចារ-ឈូក។ ចំពោះ ករណីទី៩ ដល់ទី២០ ជាករណីមានប្រភពចម្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តរតនគីរី ដោយឡែក ករណីទី២១ ដល់ទី៦៨ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ និងករណីទី៦៩ ជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។ អ្នកជាសះស្បើយទាំង២៦០នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ករណីស្លាប់ ៖ នៅថ្ងៃនេះដែរ មានករណីស្លាប់ចំនួន១ករណី ទៅលើឈ្មោះ វ៉ាន សេតម៉ារ៉ាឌី ភេទប្រុស អាយុ៣៧ឆ្នាំ អាសយដ្ឋាននៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៨៖២២នាទីដោយជំងឺរលាកសួតបង្កដោយមេរោគកូវីដ-១៩។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤៧០នាក់ បានព្យាបាលជាសះស្បើយចំនួន៣២២៥នាក់ ស្លាប់៦៣នាក់ និង២១៨២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក។ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
2021-08-10T14:07:17+07:00
cen.com.kh
https://cen.com.kh/archives/372132.html
bcdc05b1-44a9-4759-973d-11fe8a0866a1
ក្រសួងសុខាភិបាល ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ ចំនួន​ ៤៩៩​នាក់​ ខណៈ​អ្នកជំងឺ​ចំនួន​ ៨៨២​នាក់​ ជា​សះស្បើយ​ និង​ស្លាប់​ ១៧​នាក់​
​ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ថ្មី​ ចំនួន​ ៤៩៩​នាក់​ ក្នុង​នោះ​ករណី​ឆ្លង​នាំ​ចូល​ ១២៥​នាក់​ ,​ ជា​សះស្បើយ​ ៨៨២​នាក់​ និង​ករណី​ស្លាប់​ថ្មី​ចំនួន​ ១៧​នាក់​ នៅ​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០២១​នេះ​ ។​ ​គួរ​បញ្ជាក់​ថា​ មក​ទល់​ពេល​នេះ​ កម្ពុជា​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ សរុប​ចំនួន​ ៨២.៨៩៨​នាក់​ ,​ អ្នកជា​សះស្បើយ​សរុប​ ៧៧.០៣៧​នាក់​ និង​ករណី​ស្លាប់​សរុប​ ១.៦០២​នាក់​ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
2021-08-10T13:42:13+07:00
cen.com.kh
https://cen.com.kh/archives/372127.html
09244321-20d9-4624-a5c3-db0d06eb298e
សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំ ស្ដីពីបច្ចុប្បន្នភាពនៃការរីរាលដាលជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មីក្នុងខេត្តព្រៃវែង
ភ្នំពេញ ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី បច្ចុប្បន្នភាពនៃការរីរាលដាលជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ «ដែលតា» ក្នុងខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋខេត្តព្រៃវែង ។ សម្ដេចឧបនាយករដ្ឋមន្រ្តីប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយ ក្រុង ស្រុក ក្នុងមូលដ្ឋានខេត្តព្រៃវែងទាំងអស់ ដែលបានចូលរួមផ្ដល់ការគាំទ្រទាំងថវិកា និងស្មារតី សំដៅរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ចំណែកលោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានធ្វើរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ ក្នុងនោះឯកឧត្តមក៏បានលើកឡើង អំពីប្រឈម និងសំណូមពរមួយចំនួន ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសក្នុងស្ថានភាពប្រឈម នឹងមេរោគបំប្លែងថ្មីចុងក្រោយនេះផងដែរ ៕ រក្សាសិទ្ធិដោយ៖ចេស្តារ
2021-08-10T12:55:06+07:00
cen.com.kh
https://cen.com.kh/archives/372084.html
054b6832-03cc-4e6e-a23f-22fb8203b26a
សូមប្រយ័ត្ន! វីរុសកូវីដ១៩ បានបំប្លែងខ្លួនថ្មីទៀតហើយ ពី អាល់ហ្វា ទៅជាប្រភេទ…
ពិភពលោកនៅពេលនេះ បាននិងកំពុងមានការព្រួយបារម្ភជាខ្លាំង ក្រោយរកឃើញវីរុសថ្មីមួយទៀតហើយ ដែលបានបំប្លែងខ្លួនពី អាល់ហ្វា និងដែលតា ទៅជាប្រភេទ E484k។ ជាមួយវីរុសបំប្លែងថ្មីនេះផងដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា កន្លងទៅនេះ គឺកើតមានការបំប្លែងខ្លួនថ្មីពីវីរុសកូវីដ-១៩ ទៅជា ដែលតា និងអាល់ហ្វា ប៉ុន្តែ នៅពេលនេះ គឺត្រូវបានរកឃើញថា វាបានបំប្លែងខ្លួនជាថ្មីទៀតទៅជាប្រភេទ E484k ដោយអ្នកវិទ្យាសាស្រ្តបានសង្ស័យថា ប្រភេទវីរុសបំប្លែងខ្លួនថ្មីនេះ អាចទៅកាត់ផ្តាច់ឬ ធ្វើដំណើរឆ្លងកាត់បាន ទៅនិងប្រព័ន្ធភាពសុំារបស់មនុស្ស។ លោកជំទាវបញ្ជាក់ថា ដោយសារវីរុសបំប្លែងថ្មីប្រភេទ E484K នេះបានផ្ទុះឡើង ទើបមានការអំពាវនាវឱ្យបណ្តាប្រទេសទាំងអស់ ត្រូវខិតខំទប់ស្កាត់ ធ្វើយ៉ាងណា​ កុំឱ្យវីរុសប្រភេទ E484K ចរាចរណ៍ក្នុងលក្ខណៈទូលំទូលាយ ដែលធ្វើឱ្យវីរុសនេះមានលទ្ធភាព ក្នុងការបំប្លែងខ្លួនតទៅទៀត ខណៈដែលពពួកអាល់ហ្វា បានចរាចរណ៍រហូត ១៨២ ប្រទេសទៅហើយ នៅលើសកលលោក។ តែទោះយ៉ាងណា លោកជំទាវ បានបញ្ចាក់ថា វីរុសកូវីដ ១៩ ប្រភេទបំប្លែងថ្មីនៅក្នុងប្រទេសកម្ពុជា គឺមានតែ ដែលតា និងអាល់ហ្វា ប៉ុណ្ណោះ ខណៈវីរុសប្រភេទថ្មី E484k នេះ ដែលបំប្លែងខ្លួនពីអាល់ហ្វា គឺមិនទាន់រកឃើញនៅកើតមាននៅក្នុងប្រទេសកម្ពុជានៅឡើយទេ ប៉ុន្តែ ទាមទារឱ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្តខ្ពស់ជាប់និច្ច៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
2021-08-10T10:55:21+07:00
cen.com.kh
https://cen.com.kh/archives/371966.html
d50598fd-8784-4578-b34c-090aedd65f59
លោក ម៉ម ប៊ុនហេង៖ ហាមដាច់ខាតអ្នកឆ្លងមេរោគបំប្លែងថ្មី Delta ព្យាបាលនៅផ្ទះ ត្រូវបញ្ជូនមកមន្ទីរពេទ្យជាបន្ទាន់
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសថា សម្រាប់អ្នកជំងឺកូវីដ១៩ ដែលឆ្លងមេរោគបំប្លែងថ្មី Delta នឹងមិនអនុញ្ញាតឱ្យមានការព្យាបាលនៅតាមផ្ទះនោះទេ ហើយតម្រូវឱ្យទៅទទួលការព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩។ ក្រសួងសុខាភិបាលក៏បានចេញលិខិតមួយបង្ហាញពីការកំណត់នូវលក្ខខណ្ឌ នៃការបញ្ចប់ការព្យាបាលជំងឺកូវីដ១៩ប្រភេទ Delta ផងដែរ។ នេះបើតាមលិខិតរបស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា យោងតាមការចាំបាច់ក្នុងការគ្រប់គ្រងការព្យាបាលជំងឺកូវីដ-១៩ ជាពិសេសដោយផ្អែកទៅតាម ទិន្នន័យផ្នែកអេពីដេមីសាស្ត្រ នៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta Variant) ព្រមទាំង ការសិក្សាស្រាវជ្រាវពីលទ្ធភាពចម្លង និងរយៈពេលសកម្មរបស់វីរុសបំប្លែងខ្លួនថ្មីនេះ អ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា (ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ) ទាំងចំពោះករណីនាំចូលពីក្រៅប្រទេស និងករណីក្នុងសហគមន៍ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើការព្យាបាលនៅតាមផ្ទះទេ ដោយតម្រូវឱ្យទៅទទួលការព្យាបាលនៅមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដែលបានកំណត់ អាស្រ័យទៅតាមកត្តាសុខភាពជាក់ស្តែងរបស់អ្នកជំងឺ។ ជាមួយគ្នានេះដែរ អនុគណៈកម្មការបច្ចេកទេស និងព្យាបាល នៃ គ.អ.ក. បានកំណត់នូវលក្ខខណ្ឌនៃការបញ្ចប់ការ ព្យាបាលជំងឺកូវីដ-១៩ ប្រភេទដែលតា ដើម្បីដាក់ឱ្យអនុវត្តនៅតាមរាជធានី-ខេត្តទាំងអស់ ដូចមានជូនភ្ជាប់មកជាមួយខាងក្រោមនេះ៖
2021-08-10T09:39:37+07:00
kbnnews.com
https://kbn.news/archives/233597
c2a099cb-6f6d-4c35-91e7-800d56824d61
ស្ករត្នោតកំពង់ស្ពឺ នៅតែបន្តមានតម្រូវការនៅលើទីផ្សារនាំចេញ បើទោះជាជួបវិបត្តិជំងឺកូវីដ១៩ក៏ដោយ
កំពង់ស្ពឺ ៖ បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ បានរាតត្បាត និងធ្វើឱ្យវិស័យជាច្រើនធ្លាក់ចុះ។ ប៉ុន្តែបើក្រឡេកមកមើល ការផលិតនាំចេញ និងតម្លៃស្ករត្នោតកំពង់ស្ពឺ មិនប៉ះពាល់នោះឡើយ ពីវិបត្តិនេះ។ ស្ករត្នោតកំពង់ស្ពឺ ត្រូវបានចូលក្នុងបញ្ជី ម៉ាកសម្គាល់ភូមិសាស្រ្តការពារ (PGI) របស់សហភាពអឺរ៉ុប នៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៩ (EU Quality) ។ ជាស្ករត្នោតដែលទទួលបាននូវការគត់សម្គាល់ថា ជានិមិត្តរូបនៃប្រទេសកម្ពុជា។ ស្ករត្នោត ត្រូវបានផលិតចេញពីទឹកត្នោត ដែលបានប្រមូល និងកែច្នៃដោយកសិករនៅកម្ពុជា។ ការប្រមូលផលស្ករនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកផលិតស្ករត្នោតក្នុងស្រុក ដោយប្រមូលទឹកដែលកៀបចេញពីផ្កាត្នោត។ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ដែលមាន ១៥០គ្រួសារ ជាសមាជិក និងមានក្រុមហ៊ុនចំនួន ១០ បានកម្ម៉ង់បញ្ជាទិញបានផលិត និងនាំចេញទៅលក់នៅក្នុងបណ្តាប្រទេសសហគមន៍អ៊ឺរ៉ុប ដូចជា អង់គ្លេស អាឡឺម៉ង់ អេស្បាញ និងបារាំង ជាដើម។ បើតាមសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ សព្វថ្ងៃនេះ បើទោះបីកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ-១៩ ក៏ការផលិត និងការលក់ស្ករត្នោតទាំងនៅក្នុងស្រុក និងក្រៅស្រុក មិនបានប៉ះពាល់ឡើយ ខណៈដែលការផលិត នៅឆ្នាំនេះ មានបរិមាណប្រហាក់ប្រហែលទៅនឹងឆ្នាំមុន។ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១ ការផលិតស្ករត្នោត ប្រភេទស្ករម្សៅ ផលិតបានសរុបចំនួន ២៥៧តោន ក្នុងនោះ ស្ករសាច់ចំនួន ១៣៧តោន សម្រាប់លក់នៅក្នុងស្រុក និងស្កររងូ ចំនួន ២០តោន សម្រាប់នាំចេញទៅក្រៅប្រទេស។ គួរបញ្ជាក់ថា បើតាមសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ តម្លៃស្ករត្នោតនៅដដែល ដោយស្ករសាច់មានតម្លៃចន្លោះពី ៦៨០០រៀល ទៅតម្លៃ ៧០០០រៀល ក្នុងមួយគីឡូក្រាម សម្រាប់តម្លៃទិញពីកសិករ។ បើប្រៀបធៀប នឹងឆ្នាំមុន ការផលិតស្ករត្នោតនៅឆ្នាំនេះ មានបរិមាណប្រហាក់ប្រហែលគ្នា ដោយឆ្នាំមុនផលិតបានចំនួន ២៥៩ តោន និងនៅឆ្នាំនេះផលិតបាន ២៥៧តោន៕រក្សាសិទ្ធិដោយ៖CEN
2021-08-10T09:34:25+07:00
cen.com.kh
https://cen.com.kh/archives/371886.html
4f0c9553-45c9-4622-b18c-3adf0c064bfb
បិទដំណើរការផ្សារស្ទឹងសែន ខណៈថ្ងៃជាមួយគ្នា អាជ្ញាធរខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ មានសន្ទុះច្រើននាក់
ស្ទឹងសែន ៖ មេរោគកូវីដ-១៩ បានឆ្លងចូលដល់ផ្សារស្ទឹងសែនហើយ ត្រូវបានបិទដំណើរការជាបណ្ដោះអាសន្ន, អាជ្ញាធរខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបិទជាបណ្ដោះអាសន្ន ” ផ្សារស្ទឹងសែន ” ក្នុងភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រុមមន្ត្រីជំនាញ បានឲ្យដឹងថា អាជីវករគ្រប់គ្នាដែលប្រកបអាជីវកម្មនៅផ្សារស្ទឹងសែននេះ ត្រូវទៅពិនិត្យសំណាករកមេរោគកូវីដ-១៩ នៅសាលាបឋមសិក្សាកំពង់ធំក្រុង ដើម្បីព្យាបាល និងកាត់ផ្ដាច់ការចម្លង, ចំណែកអ្នកធ្លាប់ចេញ-ចូលផ្សារ ត្រូវតាមដានសុខភាពខ្លួនឯងជាប្រចាំ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃដដែល អាជ្ញាធរខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១១០នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស និងស្លាប់ចំនួន ២នាក់៕ រក្សសិទ្ធិដោយ៖ពិសិដ្ឋ CEN
2021-08-10T09:16:17+07:00
cen.com.kh
https://cen.com.kh/archives/371862.html
4d556a2f-b8f2-4844-9feb-401f403aa23a
មន្ត្រី​សង្គម​ស៊ីវិល៖ ការ​ផ្សាយ​អំពី​វ៉ាក់សាំង​ជំនួយ​ពី​បរទេស​ថា ជា​អំណោយ​របស់​លោក ហ៊ុន សែន ជា​ការ​រមិលគុណ​ម្ចាស់​ជំនួយ
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ការណ៍​ដែល​មន្ត្រី​ជាន់​ខ្ពស់ ទាំង​ផ្នែក​ស៊ីវិល និង​យោធា នាំ​គ្នា​ប្រកាស​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដែល​បាន​ពី​ជំនួយ​របស់​រដ្ឋាភិបាល​បរទេស ប៉ុន្តែ​ថា ជា «អំណោយ​ដ៏​ថ្លៃថ្លា» របស់​លោក ហ៊ុន សែន នោះ គឺ​ជា​ការ​រមិលគុណ​ម្ចាស់​ជំនួយ និង​បង្ខូច​តម្លៃ​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន។ តាំង​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដូស​ទី៣ ដែល​ជា​វ៉ាក់សាំង​អង់គ្លេស អាស្រ្តាហ្សេណេកា (AstraZeneca) និង​ជា​ដូស​ជំរុញ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​លើ​វ៉ាក់សាំង​ចិន​នោះ មន្ត្រី​ជាន់​ខ្ពស់​ទាំង​ផ្នែក​ស៊ីវិល និង​យោធា​ជា​បន្ត​បន្ទាប់​បាន​លើក​សរសើរ​និង​ដឹង​គុណ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ជាង​ដឹង​គុណ​ម្ចាស់​ជំនួយ។ ដំបូង​ឡើយ គឺ​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ លោក អ៊ុំ រាត្រី ដែល​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី៧ ខែ​សីហា ដោយ​សរសេរ​ថា វ៉ាក់សាំង​កូវីដ-១៩ ប្រភេទ អាស្រ្តាហ្សេណេកា (AstraZeneca) ដែល​ក្រុម​ការងារ​ខេត្ត​ទទួល​បាន​នៅ​ពេល​នោះ គឺ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក ហ៊ុន សែន។ បន្ទាប់មក​នៅ​ថ្ងៃ​ទី៩ ខែ​សីហា ពាក្យ «អំណោយ​ដ៏​ថ្លៃថ្លា» របស់​លោក ហ៊ុន សែន នេះ ត្រូវ​បាន​ប្រើ​ជា​ប្រព័ន្ធ និង​រត់មាត់​ដោយ​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​យោធា​នៃ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី៥ តាមរយៈ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​បញ្ជាការដ្ឋាន​នេះ ដោយ​សរសេរ​ថា លោក ឧត្ដមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការ​រង​យោធភូមិភាគ​ទី៥ ដឹកនាំ​ក្រុម​ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដូស​ទី៣ (ដូស​ជំរុញ) នៅ​មន្ទីរពេទ្យ​សំពៅ​លូន ទិស​យោធភូមិភាគ​ទី៥។ សារ​នោះ​បន្ត​ថា វ៉ាក់សាំង​ដូស​ទី​៣​នេះ គឺ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក ហ៊ុន សែន។ ការ​ផ្សព្វផ្សាយ​សារ​លើក​សរសើរ​លោក ហ៊ុន សែន ដែល​ប្រាស​ចាក​ពី​ការ​ពិត​បែប​នេះ ធ្វើឲ្យ​មជ្ឈដ្ឋាន​ទូទៅ​រិះគន់​យ៉ាង​ចាស់​ដៃ។ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក សន ជ័យ ថា មន្រ្តី​ទាំងនោះ​មិនគួរ​ស្រពិចស្រពិល អំពី​ប្រភព​ពិត​នៃ​ម្ចាស់​អំណោយ​វ៉ាក់សាំង​ទាំងនេះ​នោះ​ទេ ព្រោះ​វ៉ាក់សាំង​ដែល​ជា​ជំនួយ​ទាំង​នេះ សុទ្ធតែ​មាន​ប្រភព​ច្បាស់លាស់។ លោក​បន្ថែម​ថា ការ​ផ្សព្វផ្សាយ​ដោយ​ច្រឡំ​ប្រភព​បែប​នេះ គឺ​ធ្វើឲ្យ​មន្ត្រី​ទាំងនោះ​ ​រង​នូវ​ការរិះគន់ និង​ប៉ះពាល់​ដល់​សេចក្តី​ទុក​ចិត្ត​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន៖ លោក សន ជ័យ ថា កម្ពុជា​គួរតែ​មាន​គោលការណ៍​ច្បាស់លាស់​មួយ ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ជំនួយ​វ៉ាក់សាំង​ទាំង​នេះ​ថា បាន​មក​ជា​ជំនួយ​របស់​ប្រទេស​ណា ឬ​កម្ពុជា​យក​លុយ​ខ្លួន​ឯង​ទៅ​ទិញ។លោក​ថា បើ​មាន​គោលការណ៍​ច្បាស់លាស់​បែប​នេះ ពលរដ្ឋ​ខ្មែរ​នឹង​ទទួល​បាន​ព័ត៌មាន​ពិត ដែល​មាន​តុល្យភាព ជា​ពិសេស ជា​ការ​ដឹង​គុណ និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​ជួយ​កម្ពុជា​ផង៖ ទោះ​ជា​យ៉ាង​នេះ​ក្ដី អភិបាល​ខេត្ត​បន្ទាយ​មានជ័យ និង​មន្ត្រី​ជាន់ខ្ពស់​យោធា​នៃ​យោធភូមិភាគ​ទី៥ បាន​ទាត់​ចោល​ម្ចាស់​ជំនួយ​ពិត ដោយ​ដាក់​ជំនួស​លោក ហ៊ុន សែន ថា ជា​អ្នក​ផ្តល់​អំណោយ​វ៉ាក់សាំង​ទាំង​នេះ​ទៅ​វិញ។ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ឃ្លាំមើល​សង្គម​ចាត់​ទុក​ទង្វើ​បែប​នេះ​ថា ជា​ការ​រមិលគុណ និង​ខ្វះ​សីលធម៌។ ថ្មីៗ នេះ កម្ពុជា​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដែល​ជា​ផលិតផល​របស់​អង់គ្លេស ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ពី​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ចំនួន ១លាន​ដូស និង​ពី​រដ្ឋាភិបាល​អង់គ្លេស​ចំនួន​ជិត​កន្លះ​លាន​ដូស (៤១៥.០០០ដូស)។ កាល​ពី​ដើម​ខែ​មីនា​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​អង់គ្លេស​នេះ តាម​យន្តការ​កូវ៉ាក់ (COVAX) របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ចំនួន​ជាង ៣សែន​ដូស​ដែរ (៣២៤.០០០ដូស)។ ប្រជាជន​អាមេរិក ក៏​បាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ជាង ១លាន​ដូស​ដែរ ដោយ​ផ្តល់​តាម​យន្ត​ការចែក​អំណោយ​វ៉ាក់សាំង​ស្មើភាព​គ្នា​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​វ៉ាក់សាំង ចនសុន​​អែន​ចនសុន (Johnson&Johnson)។ ភាគ​ច្រើន​លើសលប់​នៃ​វ៉ាក់សាំង ដែល​កម្ពុជា​បាន​ចាក់​ឲ្យ​ពលរដ្ឋ គឺ​បាន​ពី​ជំនួយ​វ៉ាក់សាំង​ចិន ដែល​មាន​ជាង ៣លាន​ដូស និង​វ៉ាក់សាំង​ចិន ដែល​លក់​ឲ្យ​កម្ពុជា​ជិត ១៦លាន​ដូស ដែល​ស្មើនឹង​ទឹក​ប្រាក់​ប្រមាណ ១៦០លាន​ដុល្លារ។ ក្រៅ​ពី​នេះ កម្ពុជា​ទទួល​បាន​ជំនួយ​រាប់​សិប​លាន​ដុល្លារ សម្រាប់​ទិញ​វ៉ាក់សាំង​ពី​រដ្ឋាភិបាល​អូស្រ្តាលី​និង​សហភាព​អឺរ៉ុប។ កម្ពុជា​ក៏​បាន​រៃ​អង្គាស​ប្រាក់​ពី​អ្នក​មាន​ស្រុក​ខ្មែរ បាន​រាប់​សិប​លាន​ដុល្លារ​ដែរ​សម្រាប់​ទិញ​វ៉ាក់សាំង។ ជា​រួម​វ៉ាក់សាំង​ទាំងឡាយ​ទាំង​វ៉ាក់សាំង​ចិន និង​វ៉ាក់សាំង​អង់គ្លេស និង​អាមេរិក ដែល​កម្ពុជា​ទទួល​បាន​នេះ មិនមែន​ជា​អំណោយ​របស់​លោក ហ៊ុន សែន នោះ​ទេ។ ប៉ុន្តែ មន្ត្រី​ខ្មែរ​នៅ​តែ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​ថា វ៉ាក់សាំង​ទាំង​នោះ ជា​អំណោយ​របស់​លោក ហ៊ុន សែន ទៅ​វិញ។ ប្រការ​នេះ ធ្វើ​ឲ្យ​អ្នក​សិក្សា និង​ឃ្លាំមើល​សង្គម​លោក​បណ្ឌិត សេង សារី ថា កម្ពុជា​មាន​វប្បធម៌​ដុះស្នឹម​ក្នុង​ការ​លើក​ជើង​មេ​ជា​ជាង​ស្ថាប័ន។ លោក​ថា ទម្លាប់​ផ្គាប់ផ្គុន​មេ​នេះ គឺ​ធ្វើ​ដើម្បី​យក​រស់​ខ្លួន​ឯង ព្រោះ​ខ្លាច​គេ​ដកហូត​ដំណែង។ មិន​តែ​ប៉ុណ្ណោះ លោក​ថា ឥរិយា​បទ​បែប​នេះ កើត​ឡើង​ដោយសារ​តែ​របៀប​ដឹកនាំ​តាម​មេ​កន្ទ្រាញ​សម័យ​ទំនើប ដែល​កូនចៅ​ត្រូវ​ប្រឹង​រក​លុយ​ឲ្យ​មេ និង​សរសើរ​ផ្គាប់ផ្គុន​មេ​គ្រប់​ភារកិច្ច​ទោះ​ការ​សរសើរ​នោះ​ប្រាសចាក​ក្រម​សីលធម៌ និង​ការពិត​ក៏​ដោយ។លោក​ថា ប្រព័ន្ធ​គ្រប់គ្រង​បែប​នេះ បាន​រីក​សាយ​ពេញ​ផ្ទៃ​ប្រទេស និង​ធ្វើឲ្យ​មន្រ្តី​ខ្មែរ​លែង​សូវ​មាន​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ៕
2021-08-10T09:01:00+07:00
rfa.org
https://www.rfa.org/khmer/news/health/cambodian-high-ranking-officials-criticized-for-being-ethically-inappropriate-in-manipulating-those-vaccines-donated-by-foreign-governments-are-donated-by-hun-sen-08092021215014.html
b331c768-01a5-4f33-881e-24f54be78964
លោកជំទាវ ឱ វណ្ណឌីន៖ វីរុសកូវីដ«អាល់ហ្វា» បំប្លែងខ្លួនថ្មីប្រភេទ E484K អាចកាត់ផ្តាច់ប្រព័ន្ធភាពសុំារបស់មនុស្ស
លោកជំទាវ ឱ វណ្ណឌីន បានថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា មកដល់ពេលនេះ គេសង្កេតឃើញថា មានវីរុសកូវីដ-១៩ ប្រភេទអាល់ហ្វា បានរាតត្បាតនៅលើសកលលោក ហើយត្រូវបានគេរកឃើញថា វាបានបំប្លែងខ្លួនទៅជាប្រភេទ E484K ដែលធ្វើឱ្យពិភពលោកមានការព្រួយបារម្ភខ្លាំង ដោយអ្នកវិទ្យាសាស្រ្តមានការសង្ស័យ ប្រភេទវីរុសនេះ អាចទៅកាត់ផ្តាច់ឬ ធ្វើដំណើរឆ្លងកាត់បាន ទៅនឹងប្រព័ន្ធភាពសុំារបស់មនុស្ស។ លោកជំទាវបានឲ្យដឹងទៀតថា ដោយសារវីរុសបំប្លែងថ្មីប្រភេទ E484K នេះ ទើបមានការអំពាវ នាវឱ្យបណ្តាប្រទេសទាំងអស់ ត្រូវខិតខំទប់ស្កាត់ ធ្វើយ៉ាងណាកុំឱ្យវីរុសប្រភេទ E484K ចរាចរណ៍ក្នុងលក្ខណៈទូលំ ទូលាយ នឹងធ្វើឱ្យវីរុសនេះមានលទ្ធភាព ក្នុងការបំប្លែងខ្លួនតទៅទៀត ខណៈ ដែលពពួកអាល់ហ្វាបានចរាចរណ៍១៨២ប្រទេសទៅហើយនៅលើសកលលោក។ វីរុសបំប្លែងថ្មីនេះ បានធ្វើឱ្យមានការប៉ះពាល់ទៅ ដល់សួត យើងយ៉ាងធ្ងន់ធ្ងរ នេះគឺជាការសង្កេតរបស់យើង ហើយអ្នកវិទ្យាសាស្ដ្រក៏គេសង្កេតឃើញបែបនេះដែរ ។ លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា វីរុសកូវីដ ប្រភេទបំប្លែងថ្មីនៅក្នុងប្រទេសកម្ពុជា មានអាល់ហ្វា និងដែលតា ខណៈដែលវីរុសកូវីដ១៩ បំប្លែងថ្មីទៀតប្រភេទ E484K ដែលជាវីរុសបំប្លែងខ្លួនពីអាល់ហ្វា មិនទាន់រកឃើញនៅក្នុងប្រទេសកម្ពុជានោះទេ ៕
2021-08-10T08:38:08+07:00
kbnnews.com
https://kbn.news/archives/233554
41f92c4c-f351-4c03-98f0-0a25daba639f
មន្រ្តី​សុខាភិបាល​កម្ពុជា៖ អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩ មិន​ចាំបាច់​ចាក់​វ៉ាក់​សាំង​ភ្លាម​ៗ​ទេ រង់ចាំ​យ៉ាង​តិច​៦​ខែ​សិន
មន្រ្តី​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​អ្នក​ធ្លាប់ឆ្លង​ជំងឺ​កូវីដ​១៩​រួច​ហើយ «មិន​មាន​ភាព​ចាំបាច់» ក្នុង​ការ​ចាក់​វ៉ាក់សាំង​ភ្លាមៗ​នោះ​ទេ ក្រោម​ហេតុ​ផល​ថា​ពួកគេ​មានអង្គ​បដិបក្ខ ឬអង់​ទីក័រ​ការ​ពារ​យ៉ាង​តិច​៦​ខែ។ រដ្ឋ​លេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​សុខា​ភិបាល ដែល​បាន​ប្រាប់​សារព័ត៌មាន ​Freshnews ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល កាល​ពី​ចុង​សប្តាហ៍។ អ្នកស្រី​បាន​ឲ្យ​ដឹង​ថា​មាន​ករណី​តិច​តួច​ប៉ុណ្ណោះទៅ​លើ​អ្នក​ចាក់​វ៉ាក់​សាំង​ពីរ​ដូស​រួច​ហើយ ប៉ុន្តែ​ឆ្លង​ជំងឺ​កូវីដ​១៩​។ អ្នកស្រី​បន្ថែម​ថាសរីរាង្គ​របស់​បុគ្គល​ដែល​ឆ្លង​កូវីដ១៩ រួច​ហើយ​ជា​សះ​ស្បើយ​វិញ​បានឆ្លើយ​តប​ទៅ​នឹង​វីរុស​ជំងឺ​កូវីដ​១៩ ដែល​នេះ​មាន​ន័យ​ថា​បុគ្គល​នោះ​មាន​អង្គការ​ពារ​ប្រឆាំង​នឹង​ជំងឺ​នេះ​រហូត​ដល់​៦ខែ​ទៅ​៨​ខែ។ អ្នកស្រី​បាន​ប្រាប់​សារព័ត៌មាន​ Freshnews តាម​ខ្លឹមសារ​ដើម​បន្ត​ថា​៖​ «អ៊ីចឹង​នេះ​បង្ហាញ​ថា​ម៉េច? បង្ហាញ​ថា​គាត់មានភាព​ស៊ាំ​ក្នុង​ខ្លួន​របស់​គាត់​ហើយ​។ អ៊ីចឹង​អត់​មាន​ភាព​ចាំបាច់​អី​ទៅ​ចាក់​វ៉ាក់សាំង​ទេ។ បើ​យើង​មាន​ទៅ​ហើយ យើង​ទៅ​ចាក់​ធ្វើ​អី។ វា​អត់​មាន​ភាព​ចាំ​បាច់​»។ បើ​តាម​អ្នកស្រី ឱ វណ្ណឌីន អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​រួច​ហើយ មិន​ដែល​ឆ្លង​ជា​ថ្មី​នោះ​ទេ បើ​ទោះ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​ច្រើន​ក៏​ដោយ។ គួរ​បញ្ជាក់​ថា​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​បង្ហាញ​ថា​អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩ មាន​ប្រមាណ​៧៧.​០០០​នាក់ ក្នុង​ចំណោម​៨៣.​០០០​នាក់ ដែល​ភាគ​ច្រើន​ឆ្លង​ចាប់​តាំង​ពី​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​គិត​មាន​ដល់​ពេល​នេះ មាន​រយៈ​ពេល​ជិត​៦​ខែ​មក​ហើយ។ បើ​គិត​មក​ដល់​ថ្ងៃ​ទី៩ ខែ​សីហា​នេះ កម្ពុជា​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​៨លាន​៣​សែន​នាក់។ រដ្ឋាភិបាល​បាន​ដាក់​ផែនការ​ចាក់​ដល់​ពលរដ្ឋ​ប្រមាណ​១៣​លាន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​សរុប​១៦​លាន​នាក់​៕
2021-08-10T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/recovered-patients-from-covid19-have-antibiotics-at-least-6-months-and-no-need-vaccinations/5997251.html
9544fc75-05bc-4052-87fc-d0ad8cdd57e4
ពលរដ្ឋ​អ៊ីស្រាអែល​ចាស់ៗ​ជិត​៥​សែន​នាក់​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ
នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Naftali Bennett បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ពលរដ្ឋ​អ៊ីស្រាអែល​ចាស់ៗ​ចំនួន​១​ភាគ​៣​គឺ​ប្រហែល​៤​សែន​២ម៉ឺន​នាក់​ដែល​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ ​បាន​ចាក់​វ៉ាក់សាំង​ជំរុញ​បង្ការ​វីរុស​កូរ៉ូណា​ដូស​ទី៣។ លោក​និយាយ​ទៀត​ថា តួលេខ​នេះ​អាច​ឡើង​ទៅ​ដល់​៥​សែន​នាក់​នៅ​យប់​ថ្ងៃ​នោះ។ នៅ​ឯ​ជំនួប​គណៈរដ្ឋមន្ត្រី លោក Bennett បាន​ប្រកាស​អំពី​ការ​ជឿន​លឿន​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ​ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​១០​ថ្ងៃ​មុន​ និង​ប្រើ​វ៉ាក់សាំង Pfizer។ អ៊ីស្រាអែល​បាន​ក្លាយ​ជា​ប្រទេស​នាំមុខ​គេ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​នៅ​ពេល​មាន​ជំងឺ​រាតត្បាត​ដំបូង​ដោយ​មាន​ប្រជា​ពលរដ្ឋ​៥​លាន​៤​សែន​នាក់​នៃ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ចំនួន​៩​លាន​៣​សែន​នាក់​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ។ ទោះ​ជាយ៉ាង​ណាក៏ ដោយសារការ​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បាន​កើន​ឡើង ដែល​ករណី​ស្ទើរតែ​ទាំង​អស់​គឺ​ដោយសារ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា(delta)នោះ​រដ្ឋាភិបាល​បាន​ឱ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី៣​ ហើយ​នឹង​តម្រូវ​ឲ្យ​ពាក់​ម៉ាសឡើង​វិញ​នៅ​ក្នុង​អាគារ។ ដោយ​ពិភពលោក​ប្រឈម​នឹង​ជំងឺ​រាតត្បាត​រយៈពេល​១ឆ្នាំ៦​ខែមក​ហើយ​នោះ សហរដ្ឋ​អាមេរិក​ប្រទេស​ឥណ្ឌា និង​ប្រទេស​ប្រេស៊ីល​មាន​ករណី​ឆ្លង និង​ស្លាប់​ច្រើន​ជាង​គេ​ដោយ​សារ​ជំងឺ​កូវីដ​រហូត​មកដល់​ពេល​នេះ។ នេះ​បើ​តាម​សាកល​វិទ្យាល័យ Johns Hopkins។ សហរដ្ឋ​អាមេរិក​បាន​រាយ​ការណ៍​ថា មាន​ការឆ្លង​ជាង ៣៥​លាន ៧សែន​ករណី ហើយ​មនុស្ស​ស្លាប់​ជាង​៦១៦.០០០​នាក់។ ប្រទេស​ឥណ្ឌា​មាន​ការ​ឆ្លង​ជិត​៣២​លាន​ករណី និង​មនុស្ស​ស្លាប់​ជិត​៤២៨.០០០​នាក់។ ប្រទេស​ប្រេស៊ីល​មាន​ការ​ឆ្លង​ចំនួន​២០​លាន​១សែន​ករណី និង​មនុស្ស​ស្លាប់​ជាង​៥៦៣.០០០​នាក់។ ប្រទេស​បារាំង​ រុស្ស៊ី និង​ចក្រភព​អង់គ្លេស​បាន​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​៣​បន្ទាប់​ទៀត​ដោយ​ប្រទេស​នីមួយៗ​មាន​ការ​ឆ្លង​ជាង​៦​លាន​ករណី និង​ស្លាប់​ពី​១១២.០០០​នាក់​ទៅ​១៦២.០០០​នាក់។ ប្រទេស​ឥណ្ឌា ដែល​បាន​ប្រឈម​រលក​ទី​២​នៃ​វីរុស​ដ៏​ប្រល័យ​នៅ​ដើម​ឆ្នាំ​នេះ បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន​បាន​កត់ត្រា​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ថ្មី​ជាង​៣​ម៉ឺន​៩​ពាន់​ករណី​កាល​ពី​២៤​ម៉ោង​មុន។ ប្រទេស​ប្រេស៊ីល​មាន​ការ​ឆ្លង​ថ្មី​ជាង​៤៣.000ករណី​កាលពី​ថ្ងៃ​អាទិត្យ។ សហរដ្ឋ​អាមេរិក​មាន​ការ​ឆ្លង​ថ្មី​ជាង​៤៤.០០០​ករណី។ នេះ​បើ​តាម​តួលេខ​របស់​សាកល​វិទ្យាល័យ ​Johns Hopkins៕ (ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន AP, Reuters និង AFP)
2021-08-10T07:00:00+07:00
khmer.voanews.com
https://khmer.voanews.com/a/nearly-500000-israeli-seniors-get-booster-shots/5996324.html
dbf21a1a-0e1f-47f2-a0ee-cffd10183401
កូវីដ១៩៖ ខេត្តព្រៃវែង រកឃើញករណី ឆ្លងថ្មី៧០នាក់ ជាសះស្បើយ៩២នាក់ និងស្លាប់២នាក់
ភ្នំពេញ៖រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន ៧០នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៩២នាក់ និងស្លាប់ ចំនួន២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៧០នាក់ ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៩៨២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៧២០នាក់ និងកំពុងសម្រាកព្យាបាល១.១៧៥នាក់ ស្លាប់៨៧នាក់៕
2021-08-10T05:49:00+07:00
dap-news.com
https://dap-news.com/national/2021/08/09/175086/
5557c6cf-5e43-4625-ac4e-1f51ee79b76b
កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី ១១០នាក់ និងស្លាប់២នាក់
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន១១០នាក់ថ្មី និងមានករណីស្លាប់២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៤៤២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៤១៤នាក់ និងកំពុងសម្រាកព្យាបាល៩៥៨នាក់ ស្លាប់៧០នាក់៕
2021-08-10T05:42:00+07:00
dap-news.com
https://dap-news.com/national/2021/08/09/175075/
16707007-a0a6-48b5-ae1e-532ff904929a
ខេត្តកោះកុង បន្តរកឃើញករណី ឆ្លងជំងឺកូវីដ១៩ ចំនួន៣៣នាក់ថ្មី និងជាសះស្បើយ១៩នាក់
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៣នាក់ថ្មី និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន១៩នាក់ ។
2021-08-10T05:24:00+07:00
dap-news.com
https://dap-news.com/national/2021/08/09/175067/
a9ae824d-2a18-47cd-9e8e-ad6836b82440
ខេត្តឧត្ដរមានជ័យ បន្តរកឃើញករណីឆ្លង ជំងឺកូវីដ១៩ ចំនួន៣៤នាក់ថ្មី និងជាសះស្បើយ២៣០នាក់
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៤នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន២៣០នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.២៩៦នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ១.៥៩០ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣.៦៩៧ នាក់ ស្លាប់ចំនួន៩នាក់៕
2021-08-10T05:00:00+07:00
dap-news.com
https://dap-news.com/national/2021/08/09/175061/
58a27a81-217f-4cb6-a2e7-46e023cfe2f8
កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញករណីឆ្លងថ្មី ៨៣នាក់ និងជាសះស្បើយ៩០នាក់
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៨៣នាក់ថ្មី ខណៈមានករណីជាសះស្បើយ៩០នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.២៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៦៨៤នាក់ និងកំពុងសម្រាកព្យាបាល១.៥៣៨នាក់ ស្លាប់៤៨នាក់៕
2021-08-10T04:46:00+07:00
dap-news.com
https://dap-news.com/national/2021/08/09/175049/
d1624b29-835d-445b-9083-b03439885e0c
អាជ្ញាធរខេត្តកំពង់ធំ សម្រេចបិទផ្សារស្ទឹងសែន នៅក្រុងស្ទឹងសែន ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេចបិទជាបណ្ដោះអាសន្នផ្សារស្ទឹងសែន ក្នុងភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ តទៅរហូតដល់មានការជូនដំណឹងជាថ្មីដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្ដខេត្តកំពង់ធំ។ បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អាជីវករគ្រប់រូបដែលប្រកបអាជីវកម្មនៅផ្សារស្ទឹងសែន ត្រូវទៅពិនិត្យសំណាករកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សាកំពង់ធំក្រុង។ ចំពោះបុគ្គលដែលធ្លាប់ចេញចូលផ្សារខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួនឯងជាប្រចាំបើមានរោគសញ្ញាសង្ស័យត្រូវប្រញាប់ទាក់ទងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីយកសំណាកពិនិត្យរកមេរោគកូវីដ១៩។
2021-08-10T04:39:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208544-2021-08-09-14-39-24.html
3b9be800-286f-45e5-ae62-9d7d263aaffa
កូវីដ១៩៖​ ខេត្តកំពត រកឃើញករណីឆ្លងថ្មី ១៩នាក់ និងស្លាប់ម្នាក់
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩នាក់ថ្មី និងមានកររណីស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.២៥១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៨៩៥នាក់ និងកំពុងសម្រាកព្យាបាល៣០៥នាក់ ស្លាប់៥១នាក់៕
2021-08-10T04:29:00+07:00
dap-news.com
https://dap-news.com/national/2021/08/09/175044/
cbb861d2-f986-4efa-926f-22beec3bf014
អាជ្ញាធរខេត្តព្រៃវែង បន្តរកឃើញអ្នកជំងឺកូវីដ ចំនួន៧០នាក់, ជាសះស្បើយ៩២នាក់ និងស្លាប់២នាក់
រដ្ឋបាលខេត្តព្រៃវែងគ្នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ៧០នាក់, ជាសះស្បើយចំនួន៩២នាក់ និងស្លាប់ចំនួន២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៩ ខែសីហានេះ។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំងជំងឺទាំង៧០នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕ ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រៃវែង៖
2021-08-10T04:25:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208540-2021-08-09-14-25-14.html
c69981d1-9bed-4bee-abfd-83dde9dc5d5e
ខេត្តរតនគិរី បន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១១នាក់បន្ថែមទៀត
រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។ សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នៅទូទាំងខេត្តរតនគិរីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៨១៦នាក់, ព្យាបាលជាសះស្បើយ៦១៨នាក់ និងស្លាប់ ៧នាក់។ រដ្ឋបាលខេត្តរតនគិរី សូមបន្តអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់​និងប្រយោលជាមួយអ្នកវិជ្ជមានដែល​បានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ ក្នុងករណីមានការសង្ស័យ ឬមានអាការៈក្អក, ផ្តាសាយ, ហៀរសំបោរ, ក្តៅខ្លួនសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងទូរស័ព្ទលេខ៖097 595 77 88/092 121 383/097 775 12 12៕
2021-08-10T04:21:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208539-2021-08-09-14-21-48.html
3266129c-c1e6-491e-94ca-c0def9c04be1
ខេត្តកោះកុង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៣៣នាក់ និងជាសះស្បើយ ១០នាក់
រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣៣នាក់ថែមទៀត និងករណីជាសះស្បើយចំនួន១០នាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០៩ ខែសីហានេះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ហើយចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត៕
2021-08-10T03:24:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208534-2021-08-09-13-24-06.html
12842cd5-8883-4b1f-a79d-c833eaa75dc1
អំណោយលោក ហ៊ុន ម៉ានី ត្រូវប្រគល់ជូនក្រុមការងារស.ស.យ.ក ដែលចូលរួមសម្របសម្រួលការងារចាក់វ៉ាក់សាំងជំងឺកូវីដតាមក្រុង-ស្រុកទាំង៨ ខេត្តព្រះវិហារ
លោក យុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហារនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ខេត្តព្រះវិហារ រួមជាមួយអនុប្រធាន និងសមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក.ខេត្ត នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រគល់សម្ភារដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងសប្បុរសជនរួមមានទឹកសុទ្ធ១៨០ កេស ទឹកសុទ្ធយួរ ៧២០យួរ មី១៨០កេស ត្រីខ១០៨ យួរ អាល់កុល ១៨០លីត្រ ម៉ាស ១៨០ប្រអប់ ស្រោមដៃ៣៦ប្រអប់ ជូនក្រុមការងារ ស.ស.យ.ក ដែលបានចូលរួមសម្របសម្រួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំង៣៦ ក្រុម ក្នុងក្រុង ស្រុកទាំង៨។ ក្នុងឱកាសនោះលោកប្រធាន ស.ស.យ.ក.ខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ចំពោះបងប្អូនមហាគ្រួសារស.ស.យ.ក ក្នុងខេត្តព្រះវិហារទាំងអស់ ដែលបានខិតខំក្នុងការ ចូលរួមបំពេញការងារ ពិសេសចូលរួមទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ហើយក៏សូមជូនពរអោយក្រុមការងារមានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ១៩ បានគ្រប់ៗគ្នា។ សម្ភារផ្តល់ជូនក្នុងមួយក្រុមៗរួមមាន៖ ទឹកសុទ្ធ៥ កេស ទឹកសុទ្ធយួរ២០យួរ មី៥ កេស ត្រី៣ យួរ អាល់កុល៥ លីត្រ ស្រោមដៃមួយប្រអប់ ម៉ាស ៥ប្រអប់។ ព្រមទាំងផ្តល់ថវិកាចំនួន ២០០,០០០ ក្នុងមួយក្រុង ស្រុក សម្រាប់ការដឹកសម្ភារផងដែរ៕
2021-08-10T03:00:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208535-2021-08-09-13-27-25.html
34d32323-f8ae-4630-b3ad-9c490910e749
រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន២៥នាក់ ជាសះស្បើយ៥១នាក់ និងស្លាប់៣នាក់
រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២៥នាក់បន្ថែមទៀត ដែលទើបរកឃើញថ្មី ប្រកាសដោយក្រសួងសុខាភិបាលកាលពីព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៩ ខែសីហានេះ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តស្វាយរៀង ក៏បានបញ្ជាក់ពីការជាសះស្បើយ៥១នាក់ និងស្លាប់៣នាក់ផងដែរ។ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក៕
2021-08-10T02:57:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208529-2021-08-09-12-57-01.html
499a5963-05bd-4823-9f87-b1693739e73c
ខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកជំងឺកូវីដ ចំនួន២នាក់, ជាសះស្បើយ២នាក់
រដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន០២នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០៩ ខែសីហានេះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ហើយចំពោះអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ រដ្ឋបាលខេត្តបានបញ្ជាក់ថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តស្ទឹងត្រែងបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៥០៩នាក់ ក្នុងនោះចំណោមនោះមានអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Detal ចំនួន២នាក់, ជាសះស្បើយចំនួន ៤៥៥នាក់ ស្លាប់ចំនួន ៤នាក់ និងកំពុងព្យាបាលចំនួន ៥០នាក់ទៀត៕
2021-08-10T02:54:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208528-2021-08-09-12-54-41.html
c95be892-ae6f-4a67-b9f3-91d78867164b
ខេត្តក្រចេះ បន្តរកឃើញអ្នកជំងឺកូវីដ ចំនួន១៣នាក់ និងជាសះស្បើយ ១៣នាក់
រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៣នាក់បន្ថែមទៀត និងអ្នកជាសះស្បើយចំនួន១៣នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែល Fresh News ទទួលបាន។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក្រចេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកទាំង១៣នាក់ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក៕
2021-08-10T02:45:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208526-2021-08-09-12-45-14.html
25c24526-3faa-4aa6-9a7f-fecb402701fe
រាជរដ្ឋាភិបាល ផ្តល់ថវិកាបន្ថែមជាង ៧ពាន់លានរៀល ទៅតាមបណ្តាខេត្ត ដើម្បីដោះស្រាយការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រេចផ្តល់ថវិកាបន្ថែម ៧,២៦០លានរៀល ជូនទៅតាមបណ្តាខេត្តនានា ជាពិសេសខេត្តនៅជាប់ព្រំដែនថៃ ដើម្បីដោះស្រាយការខ្វះខាត និងតម្រូវការចំណាយផ្សេងៗលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ Fresh News ថា ថវិកាបន្ថែមនេះ សម្រាប់ត្រៀមប្រើប្រាស់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។ យោងតាមរាងស្តីពីការផ្តល់ថវិកាបន្ថែមនេះ បានឱ្យដឹងថា ថវិកាបន្ថែមបានផ្តល់ទៅខេត្ត ចំនួន១៩។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិកាជាបន្តបន្ទាប់ទៅតាមបណ្តាខេត្ត ដើម្បីបំពេញតម្រូវការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួមទាំងការផ្គត់ផ្គង់ទៅតាមកន្លែងធ្វើចត្តាឡីស័កផងដែរ។ របាយការណ៍បានបង្ហាញថា រាជរដ្ឋាភិបាល បានផ្តល់ថវិកាទៅតាមបណ្តាខេត្តនេះសរុបជាង ៧១ពាន់លានរៀលហើយ៕
2021-08-10T02:34:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208523-2021-08-09-12-34-19.html
ca70a576-12a0-46b7-ba9c-39cadba5520c
គណៈបញ្ជាការ​ ឯកភាពរាជធានីភ្នំពេញ ដៃម្ខាងទប់ស្កាត់កូវីដ១៩ និងដៃម្ខាងទៀតរៀបចំ សណ្ដាប់ធ្នាប់ សាធារណៈ
តួរយ៉ាង លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួងស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ នៅ រសៀលថ្ងៃទី៩ ខែសីហានេះ បានដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ចាប់ផ្ដើមចេញពីគល់ស្ពាន អាកាសតិចណូ តាមបណ្តោយផ្លូវម៉ៅសេទុង រហូតទៅដល់មហាស្របចេនឡា នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ឯក ឃុនដឿន អភិបាលខណ្ឌគោក ប្រធានការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ មួយចំនួនទៀតផងដែរ ។ លោក មាន ចាន់យ៉ាដា ដែលជាអ្នកដឹកនាំផ្ទាល់ ក្នុងការរៀបចំសណ្ដាប់ធ្នាប់នេះ បានបញ្ជាក់អោយដឹងថា ចំពោះអាជ្ញាធរខណ្ឌ ការរៀបចំសណ្តាប់ធ្នាប់ ត្រូវធ្វើឡើងជាប្រចាំហើយ នៅក្នុងមូលដ្ឋានរបស់ខ្លួន តែសម្រាប់អាជ្ញាធររាជធានីភ្នំពេញ គឺគ្រាន់តែចុះមកម្ដងៗប៉ុណ្ណោះ ដើម្បីពង្រឹងការអនុវត្ត នៃការរៀបចំសណ្ដាប់ធ្នាប់ នៅតាមខណ្ឌនីមួយៗនេះ អោយមានលក្ខណៈកាន់តែល្អប្រសើរ ទាំងសណ្តាប់ធ្នាប់ និងមានបរិស្ថាន ។ លោកក៏បានបញ្ជាក់ផងដែរថា សណ្ដាប់ធ្នាប់នៅតាម បណ្ដោយផ្លូវម៉ៅសេទុងនេះ ឃើញថា មានលក្ខណៈល្អប្រសើរ មួយកម្រិតហើយ ដោយប្រជាពលរដ្ឋមួយចំនួន បានយល់ដឹងនិងបានចូលរួម ជាមួយអាជ្ញាធរយើង ។ តែទោះបីជាយ៉ាងណាក្តី ក៏នៅមានបងប្អូនអាជីវករមួយចំនួន នៅតែរំលោភបំពានធ្វើឲ្យបាត់បង់ សណ្ដាប់ធ្នាប់សាធារណៈដែរ ដែលតម្រូវអោយយើង ចុះណែនាំពួកគាត់បន្ថែម។ ក្នុងប្រតិបត្តិការ នៃការចុះរៀបចំសណ្ដាប់ធ្នាប់នេះ កម្លាំងគណៈបញ្ជាការឯកភាព រាជធានី ក៏បានធ្វើការណែនាំ ដល់បងប្អូនអាជីវករ ដែលជាអ្នកលក់បន្លែផ្លែឈើ នៅលើផ្លូវ៣៣៤ ក្បែរផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគរ ទាំងអស់ត្រូវលក់ដូរ អោយមានសណ្តាប់ធ្នាប់ បើមិនអនុវត្តតាមការណែនាំ ពោលគឺនៅតែលក់លើចំណីផ្លូវទៀត នៅព្រឹកថ្ងៃស្អែកទី១០ខែសីហានេះ អាជ្ញាធរនឹងចុះអនុវត្តម្ដងទៀត ជាមួយនិងការប្រើវិធានការច្បាប់ ដោយមិនលើកលែងនោះទេ៕
2021-08-10T01:28:00+07:00
dap-news.com
https://dap-news.com/national/2021/08/09/175004/
0334a7c0-12ae-46eb-b3fc-d04f9e167926
ខេត្តព្រះវិហារ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន៧នាក់
រដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ជាពលរដ្ឋរស់នៅសហរុកជាំក្សាន្តនិងក្រុងព្រះវិហារ។នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០៩ ខែសីហានេះ។ បើតាមសេចក្តីប្រកាស់របស់រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង៧នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាលនៅវិទ្យាល័យ ជា ស៉ីម ត្បែងមានជ័យ ក្រុងព្រះវិហារ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅវិទ្យល័យជាំក្សាន្ត ស្រុកជាំក្សាន្ត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៧៥៤នាក់ បានព្យាបាលជាសះស្បើយចំនួន ៤២១នាក់ ស្លាប់ចំនួន២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣៣១នាក់ទៀត៕
2021-08-10T00:54:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208514-2021-08-09-10-54-51.html
e3b6dff5-ee18-40a8-b933-5434a4d93873
មន្ទីរពេទ្យរាប់រយនៅហ្វីលីពីន សុទ្ធតែជិតលែងមានកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ខណៈករណីឆ្លងកើនឡើងយ៉ាងគំហុក
ក្រសួងសុខាភិបាលហ្វីលីពីន បាននិយាយនៅថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១នេះថា មន្ទីរពេទ្យស្ទើរតែមួយភាគប្រាំ នៅប្រទេសហ្វីលីពីន ជិតលែងមានសមត្ថភាពបន្តទទួលអ្នកជំងឺទៀតហើយ ដោយសារតែការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Delta ដែលកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង នៅពាសពេញប្រទេសអាស៉ីអាគ្នេយ៍មួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ បើតាមទិន្នន័យផ្លូវការ ករណីឆ្លងជំងឺ COVID-19 នៅប្រទេសហ្វីលីពីន ជាប្រទេសដែលមានប្រជាជនរស់នៅប្រមាណ ១១០លាននាក់នេះ បាននិងកំពុងកើនឡើងក្នុងអត្រាឆ្លងពី ៨,០០០ករណីទៅ ១០,០០០ករណីក្នុងមួយថ្ងៃ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលលើសពីអត្រាមធ្យមប្រចាំថ្ងៃ គឺចំនួន ៥,៧០០ករណីដែលបានរាយការណ៍ កាលពីកំលុងខែមុន។ អ្នកនាំពាក្យក្រសួងសុខាភិបាលហ្វីលីពីន លោកស្រី ម៉ារៀ រ៉ូសារីអូ វើហ្គា (Maria Rosario Vergeire) បាននិយាយថា «វាអាចទៅរួចដែលករណីឆ្លង នឹងបន្តកើនឡើង សូម្បីតែបន្ទាប់ពីការដាក់ចេញនូវវិធានការបិទខ្ទប់ដ៏តឹងរឹងបំផុត (ECQ) នៅក្នុងរដ្ឋធានីម៉ានីល (Manila) និងតំបន់ជុំវិញនោះរួចហើយក៏ដោយ»។ លោកស្រី Maria Rosario Vergeire បាននិយាយបន្ថែមថា ក្នុងចំណោមមន្ទីរពេទ្យចំនួន ១,២៩១កន្លែង នៅប្រទេសហ្វីលីពីន មានមន្ទីពេទ្យចំនួន ២៣៦កន្លែងបានឈានដល់ «កម្រិតធ្ងន់ធ្ងរ» ដោយសមត្ថភាពផ្ទុកអ្នកជំងឺ បានឈានដល់ជាង ៨៥ភាគរយហើយ ដោយសារតែការកើនឡើងនៃករណីឆ្លង ហើយមន្ទីរពេទ្យនៅក្នុងតំបន់រដ្ឋធានី ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើង នូវករណីឆ្លងជំងឺរាតត្បាតដ៏កាចសាហាវនេះ នាពេលបច្ចុប្បន្ន ក៏កំពុងប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នានេះដែរ ដោយមានមន្ទីរពេទ្យចំនួន ២៥កន្លែង ក្នុងចំណោមមន្ទីរពេទ្យចំនួន ១៥៩កន្លែង ជិតលែងមានសមត្ថភាពទទួលអ្នកជំងឺ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសហ្វីលីពីន បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ១.៦៦លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ២៩,០០០នាក់ ខណៈអ្នកជាសះស្បើយជាង ១.៥៦លាននាក់ ហើយប្រទេសនេះ មានគោលបំណងផ្ដល់ការចាក់វ៉ាក់សាំងជូនដល់ ប្រជាជនរបស់ខ្លួនរហូតដល់ ៧០លាននាក់ នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ខណៈប្រជាជនចំនួន ១១លាននាក់ បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់ហើយ៕
2021-08-10T00:43:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/208511-2021-08-09-10-43-53.html
46fa3be9-28bc-43f7-bda0-711663604792
មន្ទីរពេទ្យកុមារអង្គរ ថ្លែងអំណរគុណយុវតី សូថាវណ្ណ ដែលបានឧបត្ថម្ភថវិកា និងសម្ភារបរិក្ខារមួយចំនួន ដើម្បីបម្រើដល់ការពិនិត្យព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យនេះ
មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានចេញលិខិតថ្លែងអំណរគុណដល់យុវតី សូថាវណ្ណ ម្ចាស់ប្រេន Sol Chérie បន្ទាប់ពីយុវតីរូបនេះបានចូលរួមឧបត្ថម្ភថវិកា និងសម្ភារបរិក្ខារមួយចំនួនទៀតជូនដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីបម្រើដល់ការពិនិត្យព្យាបាលកុមារ និងអ្នកជំងឺដទៃដែលមកទទួលសេវាពិនិត្យព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។ មន្ទីរពេទ្យកុមារអង្គរបានបញ្ជាក់ថា ក្នុងពេលដែលការអំពាវនាវស្វែងរកមូលនិធិសម្រាប់កិច្ចការពារ និងព្យាបាលអ្នកជំងឺកូវីដ១៩ និងអ្នកជំងឺជាច្រើនផ្សេងទៀតនៅក្នុងមន្ទីរពេទ្យកុមារអង្គរ បានប្រព្រឹត្តទៅជាបន្តបន្ទាប់ លោកស្រី ទាង អេង ទៀសីហា ភរិយារបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានចូលរួមនូវការគិតគូរអំពីសុខទុក្ខរបស់ក្រុមគ្រូពេទ្យ បុគ្គលិក អ្នកជំងឺ និងអាណាព្យាបាលអ្នកជំងឺនៅក្នុងមន្ទីរពេទ្យកុមារអង្គរយ៉ាងយកចិត្តទុកដាក់ ទោះបីជាលោកស្រីកំពុងតែសម្រាកថែសុខភាពក្រោយសម្រាលបុត្រីរបស់លោកនៅឡើយ។ តាមរយៈការផ្តួចផ្តើមចង្អុលបង្ហាញរបស់លោកស្រីទាង អេង ទៀសីហា, យុវតី សូថាវណ្ណ ម្ចាស់ប្រេន Sol Chérie បានបង្កើតកម្មវិធីខួបកំណើតរបស់ខ្លួន ឲ្យទៅជាកម្មវិធីរៃអង្គាសមូលនិធិ និងសម្ភារបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់នៅក្នុងការការពារ និងព្យាបាលជំងឺកូវីដ១៩ និងជំងឺជាច្រើនទៀតនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-៣១ ខែកក្កដា ដោយប្រមូលថវិកាសរុបចំនួន ៦,១៦៨ ដុល្លារអាមេរិក សម្រាប់ទិញសម្លៀកបំពាក់ការពាររបស់គ្រូពេទ្យ ម៉ាស៊ីនបូមស្លេស និងម៉ាស៊ីនបញ្ចូលថ្នាំ រួមទាំងសម្ភារបរិក្ខាមួយចំនួនទៀត ដូចជា ម៉ាស់ចំនួន ១០,០០០ ស្រោមដៃទំហំតូច និងទំហំកណ្តាល ១០០ ប្រអប់ អាល់កុលលាងដៃចំណុះ២៨លីត្រ ចំនួន ១០កាន។ ជាមួយគ្នានោះ មន្ទីរពេទ្យកុមារអង្គរក៏បានរាយការណ៍ឱ្យដឹងថា ជំនួយសប្បុរសធម៌ដែលទទួលបានសម្រាប់កិច្ចការពារ និងព្យាបាលជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ មានជាថវិកាចំនួនជាង ៨ ម៉ឺនដុល្លារអាមេរិក និងសម្ភារបរិក្ខាពេទ្យសរុបជាទឹកប្រាក់ប្រមាណ ៥០,០០០ ដុល្លារអាមេរិកថែមទៀត។ ស្ថានភាពបច្ចុប្បន្នរបស់មន្ទីរពេទ្យកុមារអង្គរ គឺនៅតែបន្តបើកទ្វារទទួលពិនិត្យ ព្យាបាល និងថែទាំកុមារ មកពីគ្រប់ទិសទីទាំងស្ថានភាពជំងឺកម្រិតស្រាល រហូតដល់ធ្ងន់ធ្ងរ។ ទោះបីមិនមានបន្ទប់ព្យាបាលជំងឺកូវីដ១៩ ដ៏ធំទូលំទូលាយក៏ដោយ ក៏មន្ទីរពេទ្យកុមារអង្គរនៅតែសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា រួមមានដូចជាអង្គភាព ឬស្ថាប័នសុខាភិបាល និងអាជ្ញាធរខេត្ត និងតំបន់ដើម្បីបង្កើនការយកចិត្តទុកដាក់នៅក្នុងកិច្ចការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះទាំងក្នុង និងក្រៅមន្ទីរពេទ្យ ដើម្បីធ្វើឲ្យសុខុមាលភាពកុមារកម្ពុជាកាន់តែប្រសើរឡើង។ មន្ទីរពេទ្យកុមារអង្គរក៏បានកោតសរសើរ និងថ្លែអំណរគុណយ៉ាងក្រៃលែងចំពោះលោកអភិបាលខេត្តសៀមរាប និងលោកស្រី រួមទាំងយុវតី សូថាវណ្ណ និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជនទាំងអស់នូវសន្តានចិត្តដ៏ល្អប្រពៃ លះបង់កម្លាំងកាយចិត្ត ពេលវេលា និងធនធានថវិកា ដើម្បីជួយសម្រាលទុក្ខលំបាកដែលមន្ទីរពេទ្យកុមារអង្គរដែលកំពុងជួបប្រទះនេះ។ ជាមួយគ្នានោះ មន្ទីរពេទ្យកុមារអង្គរក៏បានអំពាវនាវដល់សប្បុរសជនដទៃទៀត សូមជួយបរិច្ចាគឧបត្ថម្ភដល់មន្ទីរពេទ្យនេះបន្ថែមទៀតផង ខណៈតម្រូវការប្រើប្រាស់ក្នុងការពិនិត្យ មើលថែ និងព្យាបាលកុមារៗ ក៏ដូចជាអ្នកជំងឺជាច្រើននៅតែមានជាចាំបាច់រៀងរាលថ្ងៃ៕ 000 853 843 Angkor Hospital for Children
2021-08-10T00:32:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208509-2021-08-09-10-32-32.html
8bded7a1-2e59-4583-a15d-100b2246f4a7
ខេត្តបន្ទាយមានជ័យ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន១៤៩នាក់ និងជាសះស្បើយ៤៣នាក់
រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៤៩នាក់ តាមរយៈការធ្វើ តេស្ត រហ័ស (Rapid Test) និងជាសះស្បើយចំនួន៤៣នាក់ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលនៅព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាននៅរសៀលនេះ។ រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាព រយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕
2021-08-09T22:42:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208499-2021-08-09-08-42-15.html
2e911105-98d5-4b66-870f-30e171035801
ខេត្តប៉ៃលិន បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន២៤នាក់ តាមរយៈការធ្វើតេស្តរហ័ស
រដ្ឋបាលខេត្តប៉ៃលិននៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៤នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ក្នុងនោះមាន ២៣ករណីមកពីប្រទេសថៃ ដែលបានចេញផ្សាយដោយក្រសួងសុខាភិបាលនៅព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ។ រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាព រយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕
2021-08-09T22:32:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208497-2021-08-09-08-32-49.html
ab2d6c6b-0188-42b5-a334-07033ba9aff3
អ្នកជំនាញថា ម៉ាសប្រភេទនេះ ទើបមានសមត្ថភាពខ្លាំង ការពារវីរុសបំប្លែងខ្លួន Delta បាន
ស្របពេលដែលវីរុសបំប្លែងខ្លួន Delta កំពុងបន្តកើនឡើងនៅទូទាំងពិភពលោក អ្នកជំនាញអាមេរិកទូន្មានថា ម៉ាសធម្មតាដែលយើងប្រើសព្វថ្ងៃហាក់មិនអាចការពារវីរុសកូវីដបំប្លែងខ្លួនថ្មីបានខ្ពស់ឡើយ។ លោក Michael Osterholm នាយកមជ្ឈមណ្ឌលស្រាវជ្រាវជំងឺឆ្លងនៃសាកលវិទ្យាល័យ Minnesota បានប្រាប់សារព័ត៌មាន CNN ថា គ្រប់គ្នាគួរតែប្ដូរម៉ាសធម្មតាមកប្រើម៉ាសក្រណាត់ ឬម៉ាស N95s​ ឬម៉ាស K-N95s ដើម្បីការពារវីរុសបំប្លែងខ្លួនបានរឹតតែប្រសើរ។ លោកបន្តថា ម៉ាស N95s ជាឧបករណ៍ជួយឱ្យដកដង្ហើមបានស្រួលជាងម៉ាសធម្មតា ជាពិសេសវាអាចជួយច្រើនបំផុតចំពោះមនុស្សដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនទាន់ឆ្លងកូវីដពីមុនមក។ មិនតែប៉ុណ្ណោះ វាអាចការពារអ្នកពាក់ និងអ្នកជុំវិញខ្លួនមិនឱ្យឆ្លងមេរោគតាមរយៈការដកដង្ហើម ខណៈម៉ាសធម្មតា ហាក់មានប្រសិទ្ធភាពតិចតួចណាស់ដើម្បីការពារការចម្លងវីរុស។ ទន្ទឹមគ្នាដែរ លោកវេជ្ជបណ្ឌិត Scott Gottlieb អតីតប្រធានរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក យល់ស្របថា ប្រសិនបើអាចពាក់ម៉ាស N95s ឬម៉ាស K-N95s នោះវានឹងផ្តល់នូវការការពារកាន់តែច្រើនទ្វេដង។ បើយោងតាមគេហទំព័រ The Hill វិញបានឱ្យដឹងថា បញ្ហាមួយដែលនាំឱ្យមានការកើនឡើងនូវវីរុសបំប្លែងខ្លួន Delta នៅសហរដ្ឋអាមេរិក គឺដោយសារពលរដ្ឋមិនពាក់ម៉ាស ជាពិសេសពួកគេអត់ពាក់ម៉ាស N95s ឬម៉ាសក្រណាត់​ឡើយ។ នេះជាអ្វីដែលពលរដ្ឋប្រទេសផ្សេងគួរយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។ លោក Todd Vento វេជ្ជបណ្ឌិតផ្នែកជំងឺឆ្លងនៅឯមជ្ឈមណ្ឌល Intermountain Healthcare អាមេរិកបានប្រាប់ថា ទាំងអ្នកមិនទាន់ចាក់ឬបានចាក់វ៉ាក់សាំងពេញលេញ ត្រូវតែពាក់ម៉ាសដាច់ខាតរាល់ពេលចេញក្រៅ ឬទៅកន្លែងប្រមូលផ្ដុំមនុស្ស ព្រោះពេលនេះពិភពលោកកំពុងប្រឈមជាមួយវីរុសបំប្លែងខ្លួន Delta ដែលពិបាក់ទប់ទល់។ ក្រៅពីនោះ គ្រប់គ្នាត្រូវរក្សាអនាម័យជាប្រចាំ ព្រមទាំងបន្តរក្សាគម្លាតសង្គមជានិច្ច៕ ចុចអាន៖ ចុចអាន៖ ចុចអាន៖
2021-08-09T21:42:00+07:00
kampucheathmey.com
https://www.kampucheathmey.com/health/177238
41b4d544-ae3b-4b20-b1d9-0b7882dcb876
អាមេរិក ផ្តល់៤លានដុល្លារ ថែមទៀត ដល់កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំង កូវីដ-១៩(Video)
ភ្នំពេញ ៖ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) រដ្ឋាភិបាល សហរដ្ឋអាមេរិកនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសផ្ដល់ជំនួយបន្ថែមចំនួន ៤លានដុល្លារ ទៀតដែលជាជំនួយបន្ទាន់ ទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ សម្រាប់កម្ពុជា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរវាងទូតអាមេរិកប្រចាំនៅភ្នំពេញ និង USAID។ ជំនួយនេះ នឹងផ្ដល់ការគាំទ្រទាន់ពេលវេលា ពិសេសដោយយោងលើអំណោយ នាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnson ចំនួន ១,០៦០,១០០ ដូស ដែលត្រូវបានផ្ដល់តាមរយៈយន្តការកូវ៉ា។ លោក W. Patrick Murthy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាមានប្រសាសន៍ថា «ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺមានសារសំខាន់ណាស់ មិនត្រឹមតែដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុល ភាពនៃសេដ្ឋកិច្ច និងការពារសន្តិសុខរបស់ប្រទេសយើងផងដែរ។ យើងមានមោទនភាពក្នុងការផ្ដល់ការគាំទ្រនេះ ដែលនឹងជួយប្រជាជនកម្ពុជា ក្នុងការការពារខ្លួនគេ អ្នកជិតខាង និងអនាគតនៃសេដ្ឋកិច្ចរបស់គេ»។ បើតាមសេចក្តីប្រកាសដដែល ការផ្តល់ជំនួយបន្ថែមនេះ បន្ទាប់ពីអាមេរិកបានផ្តល់ជាង ១១ លានដុល្លារដល់កម្ពុជា តាំងពីជំងឺនេះបានផ្ទុះឡើង ជាលើកដំបូង។ ការគាំទ្រនេះ បានដល់ប្រជាជនកម្ពុជាជាង ១០ លាននាក់ ដោយមានជាសម្ភារៈលើកកម្ពស់ការយល់ដឹងពីហានិភ័យ តាមទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយសង្គមវិទ្យុសារតាមទូរស័ព្ទដៃ និងផ្ទាំងផ្តល់ព័ត៌មាន។ សូមបញ្ជាក់ថា តាំងពីឆ្នាំ១៩៩២ មក អាមេរិកបានចំណាយថវិកាអស់ជាង១,៥៤ ពាន់លានដុល្លារ នៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ។ ថវិកានេះ រួមមាន ៖ ប្រាក់ជាង ៣៧៧ លាន ដុល្លារ ជាជំនួយសម្រាប់ដោះស្រាយបញ្ហានៃការស្លាប់របស់ទារក ក្មេងអាយុក្រោម ៥ឆ្នាំ និងមរណភាពមាតា ជំងឺគ្រុនចាញ់ របេង អេដស៍ កង្វះអនាម័យ កង្វះអាហារូបត្ថម្ភ ភាពក្រិន និងដើម្បីលើកកម្ពស់សមត្ថភាពរបស់កម្ពុជា ក្នុងការធ្វើហិរញ្ញប្បទា និងគ្រប់គ្រងផ្នែកភស្តុភារ និងព័ត៌មានសម្រាប់ប្រព័ន្ធសុខា ភិបាលរបស់ខ្លួន៕
2021-08-09T20:50:00+07:00
dap-news.com
https://dap-news.com/national/2021/08/09/174915/
8f8f3892-09ec-4dcf-a27a-ec7492997f3b
របៀបព្យាបាលជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល សម្រេចដាក់ជា” មគ្គុទ្ទេសក៍ ” ឲ្យប្រើប្រាស់ទាំងអស់គ្នា
ភ្នំពេញ ៖ ដើម្បីសម្រួលវិធីព្យាបាលដល់អ្នកជំងឺកូវីដ-១៩ជាទូទៅ នៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ស្ដីពីសុវត្ថិភាព និងឈានទៅដល់ភាពរលូននោះ ក្រសួងសុខាភិបាល បានចេញផ្សាយឯកសារដ៏សំខាន់មួយ ស្ដីពី «មគ្គុទ្ទេសក៍សម្រាប់ការគ្រប់គ្រង និងការព្យាបាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា» ដើម្បីជាជំនួយស្មារតី ស្ដីពីការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺកូវីដនៅកម្ពុជា ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN មគ្គុទ្ទេសក៍សម្រាប់ការគ្រប់គ្រង និងការព្យាបាលជំងឺកូវីដ-១៩ ត្រូវបាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាក់ខ្លឹមសារដូចតទៅ ÷
2021-08-09T20:31:26+07:00
cen.com.kh
https://cen.com.kh/archives/371745.html
57a3fe30-06ad-4ae9-bbc6-6cb46f0dc319
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង អំពាវនាវឱ្យទប់ស្កាត់មែនទែន, ក្នុង១ថ្ងៃរកឃើញវីរុស Delta ៥៨នាក់ ខណៈសរុបកើនដល់ ៣៨៥នាក់
ភ្នំពេញ ៖ មិនអាចដកសេចក្តីព្រួយបារម្ភបាននោះទេ ព្រោះថា ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មាន បញ្ជាក់ថា រកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន ៥៨ករណី ថែមទៀត ដែលជាសញ្ញាបង្ហាញនូវហានិភ័យចំពោះអត្រានៃការឆ្លង និងស្លាប់របស់ប្រជាជនកម្ពុជា។ ក្រសួងសុខាភិបាល បានកត់សម្គាល់ឃើញថា ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទដែលតា (Delta) លើពលករមកពីប្រទេសថៃ អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបចំនួន ៣៨៥នាក់ (ស្រី១៨៧នាក់)។ យោងតាមលទ្ធផលខាងលើនេះ បានបង្ហាញឲ្យឃើញថា វីរុស Delta បាននិងកំពុងបន្តរាតត្បាតវាយលុក នៅក្នុងសហគមន៍របស់កម្ពុជា ជាពិសេស បន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្ដាខេត្តមួយចំនួនទៀត។ តាមខ្លឹមសាររបស់ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានឲ្យដឹងទៀតថា ការចម្លងវីរុសកូវីដ-១៩នាបច្ចុប្បន្ននេះ មានសម្ទុះកើនឡើងលឿនលើយុវវ័យ ដែលក្រុមនេះបានដើរចេញទៅក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភក្កិច្រើន , ហេតុដូច្នេះសូមអំពាវនាវដល់ក្រុមយុវវ័យគ្រប់រូបភាព សូមចូលរួមអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ ជាពិសេស គឺ អនុវត្តវិធានការ ៣កុំ ៣ការពារ។ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកជាថ្មីទៀតថា ទោះជាយ៉ាងណាក្រសួងសុខាភិបាល សូមអំពាវនាវដោយទទូច ដល់សាធារណជន បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន តាមវិធានការក្រសួងសុខាភិបាល, វិធានការរដ្ឋបាលរាជធានី-ខេត្ត និងវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ កុំភ្លេចខ្លួនឲ្យសោះ , ដោយត្រូវតែនឹកឃើញដល់ការការពារខ្លួនជាប់ជានិច្ច , ត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួន ឲ្យស្របតាមពាក្យស្លោកដែលថា ” រៀនរស់នៅធម្មតាជាមួយ វីរុសកូវីដ-១៩ តាមបែបកន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្ដាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេស ពពួកវីរុសប្រភេទបំប្លែងថ្មី ឬក៏ប្រភេទផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា ជាយថាហេតុណាមួយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
2021-08-09T20:24:29+07:00
cen.com.kh
https://cen.com.kh/archives/371728.html
450cc34f-662f-4aa2-baee-60ea1ad369ca
ប្រធាន World Bank ថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាជួយកម្ពុជា គ្រប់គ្រងផលប៉ះពាល់ ការរាតត្បាតជំងឺកូវីដ១៩ ដើម្បីស្តារសេដ្ឋកិច្ចឲ្យរើបឡើងវិញ (Video inside)
ធនាគារពិភពលោក (World Bank) បានតែងតាំងលោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ជាប្រធានគ្រប់គ្រងថ្មី ប្រចាំនៅប្រទេសកម្ពុជា ស្នងតំណែងពីលោកស្រី អ៊ីងហ្គូណា ដូប្រាចា (Inguna Dobraja) ដែលបានផ្លាស់ទៅធ្វើការថ្មី នៅប្រទេសម៉ុលដូវ៉ា ក្រោយពីបានបំពេញបេសសកម្ម អស់រយៈពេល៥ឆ្នាំ ជាប្រធានគ្រប់គ្រងការិយាល័យ នៃធនាគារពិភពលោក នៅក្នុងរាជធានីភ្នំពេញ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ World Bank ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានឲ្យដឹងថា លោកស្រី សាលីម មើលការខុសត្រូវរួមពី លើកិច្ចការប្រចាំថ្ងៃរបស់ធនាគារពិភពលោក ជាមួយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងនោះមានកញ្ចប់គម្រោងនានា គិតជាតម្លៃទឹកប្រាក់ សរុបប្រមាណ១,១ប៊ីលានដុល្លារអាមេរិក ដែលភ្នាក់ងារនានារបស់រដ្ឋាភិបាលកំពុងអនុវត្ត តាមរយៈជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីធនាគារពិភពលោក។ គម្រោងទាំងនោះ ត្រូវបានរៀបចំតម្រូវតាមអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា អមដោយគោលដៅ២របស់ធនាគារពិភពលោក គឺដើម្បីកាត់បន្ថយភាពក្រីក្រ និងបង្កើនវិបុលភាពរួមសម្រាប់ប្រជាជនកម្ពុជា។ ក្របខណ្ឌភាពជាដៃគូរបស់ធនាគារពិភពលោក សម្រាប់ប្រទេសកម្ពុជា សម្រាប់ដំណាក់កាលឆ្នាំ ២០១៩-២០២៣ ផ្តោតសំខាន់ទៅលើការបង្កើនភាពប្រសិទ្ធភាព របស់វិស័យសាធារណៈ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន, លើការវិនិយោគលើធនធានមនុស្ស តាមរយៈការពង្រីកលទ្ធភាពទទួលបានសេវាអប់រំ និងសេវាសុខាភិបាលមានគុណភាពសម្រាប់ក្មេងតូច, លើការធ្វើពិពិធកម្ម និងបង្កើនផលិតភាពក្នុងវិស័យកសិកម្ម, លើការលើកកម្ពស់ការប្រើប្រាស់ ធនធានធម្មជាតិប្រកបដោយចីរភាព និងលើការពង្រឹងអភិបាលកិច្ច ស្ថាប័ន និងការចូលរួមរបស់ពលរដ្ឋ។ លោកស្រី ម៉ារីយ៉ាម សាលីម បានថ្លែងថា ។ លោកស្រី បានបន្ថែមទៀតថា ។ គូសបញ្ជាក់ថា លោកស្រី ម៉ារីយ៉ាម សាលីម មានបទពិសោធន៍ការងារជាង២០ឆ្នាំ ក្នុងធនាគារពិភពលោក ក្នុងនោះ កាលពីពេលថ្មីនេះ លោកស្រីធ្លាប់កាន់តំណែង ជាប្រធានគ្រប់គ្រងប្រចាំប្រទេសអាល់បានី ផងដែរ។ កាលនៅកម្ពុជាពេលមុន លោកស្រីជាអ្នកឯកទេសផ្នែកអភិវឌ្ឍសង្គម និងធនធានមនុស្ស មុននឹងលោកស្រីបន្តទៅបំពេញមុខងារ ក្នុងតំណែងជាន់ខ្ពស់ផ្សេងៗ នៅក្នុងផ្នែករៀបចំគោលនយោបាយប្រតិបត្តិការ របស់ធនាគារពិភពលោក នៅស្នាក់ការកណ្តាលក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ លោកស្រី មានដើមកំណើតនៅប្រទេសតង់ហ្សានី មានសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ ពីសកលវិទ្យាល័យ Johns Hopkins, និងជាបណ្ឌិតច្បាប់ចេញពីសកលវិទ្យាល័យ Georgetown៕
2021-08-09T20:22:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/business/208480-2021-08-09-06-22-56.html
bc4af9a8-6e8c-483b-ab65-a081046d6c01
រដ្ឋមន្រ្តី វង សូត អញ្ជើញចុះត្រួតពិនិត្យទីតាំងធ្វើចត្តាឡីស័ក ត្រៀមទទួលពលករមកពីប្រទេសថៃ ក្នុងមូលដ្ឋានស្រុកពញាក្រែក ដើម្បីត្រៀមពង្រឹងអនុវត្តន៍វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺបំប្លែងថ្មី Delta
យោងតាមអនុសាសន៍របស់សមេ្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវវិធានការបង្ការ និងទប់ស្កាត់ជំងឺប្រភេទបំប្លែងថ្មី Delta, នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានដឹកនាំអាជ្ញាធរស្រុក អញ្ជើញចុះត្រួតពិនិត្យ ទីតាំងធ្វើចត្តាឡីស័ក សម្រាប់ទទួលពលករត្រឡប់ពីប្រទេសថៃ និងពិនិត្យការអនុវត្តការចាក់វ៉ាក់សាំងកាពារកូវីដ១៩ នៅស្រុកពញាក្រែក និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។ លោក វង សូត បានថ្លែងការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នការពារអោយបានខ្ពស់ ព្រោះមេរោគកូវីដ-១៩ និងជំងឺប្រភេទបំប្លែងថ្មី Delta គ្មានរូបរាង គ្មានក្លិន គ្មានស្រមោល គ្មានពណ៍ មើលមិនឃើញឡើយ ដែលជាហេតុបង្កគ្រោះថ្នាក់បំផុតហើយងាយឆ្លងទៀត បើសិនយើងធ្វេសប្រហែសតែមួយនាទីណានោះ។ លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុកពញាក្រែក ត្រូវត្រៀមរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក និងសម្ភារប្រើប្រាស់ចំនួន សម្រាប់បង្ការជាយថាហេតុ ក្នុងការទទួលបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃខាងមុខនេះ ដោយយើងមិនអាចមើលសាលជំងឺប្រភេទ(Delta) នោះបានទេ ខណៈដែលនៅតាមបណ្ដាលប្រទេសជិតខាង កំពុងឆ្លងរាលដាលខ្លាំងចូលសហគមន៍។ លោករដ្ឋមន្ត្រី វង សូត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នាទោះមិនទាន់បានចាក់វ៉ាក់សាំង ឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយក្តី ក៏តែត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ក្រសួងសុខាភិបាល និងវិធានការណ៍ដ៏មុតស្រួច របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់។ ក្នុងឱកាសដែលលោករដ្ឋមន្ត្រី វង សូត ចុះពិនិត្យការអនុវត្តការចាក់វ៉ាក់សាំងកាពារកូវីដ១៩ នៅស្រុកពញាក្រែក និងឃុំជាច ស្រុកកំចាយមារនោះដែរ។ លោកបានឧបត្ថម្ភថវិកាចំនួន៥ម៉ឺនរៀល ស្ព្រៃ ១ដប់ ជូនដល់ក្រុមគ្រូពេទ្យ និងអ្នកចូលរួមចាក់វ៉ាក់សាំងការពារកូវីដក្នុងម្នាក់ៗទទួលបានថវិការ១ម៉ឺនរៀល ស្ព្រៃ ១ដប់ផងដែរ៕
2021-08-09T20:09:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208478-2021-08-09-06-09-47.html
a5186a5e-480d-4204-8d0f-24bc1cce759b
លោក ហ៊ុន សែន ផ្អាក​ចាក់​វ៉ាក់សាំង​អង់គ្លេស AstraZenca ដូស​ទី៣ សម្រាប់​អ្នក​បាន​ចាក់​វ៉ាក់សាំង​នេះ​រួច ព្រោះ​ខ្វះ​វ៉ាក់សាំង
ការ​ទន្ទឹង​រង់ចាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដែល​មាន​គុណភាព​ប្រសើរ​ជាង​វ៉ាក់សាំង​ចិន បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជ្រួលច្របល់ ស្នើសុំ​ចាក់​វ៉ាក់សាំង​អង់គ្លេស អាស្រ្តាហ្សេណេកា (AstraZeneca) តាំង​ពី​ដូស​ដំបូង និង​ដូស​ទី៣ ក្រោយ​រដ្ឋាភិបាល​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​ដូស​ទី៣ (ដូស​ជំរុញ) សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន​គ្រប់​ពីរ​ដូស​រួច​ហើយ។ នៅ​ក្នុង​សារ​ដ៏​កម្រ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បង្ហាញ​ឲ្យ​ឃើញ​អំពី​បំណង​របស់​ពលរដ្ឋ ចង់​បាន​វ៉ាក់សាំង​មាន​គុណភាព​ល្អ អាស្រ្តាហ្សេណេកា ធ្វើ​ឡើង​តាម​រយៈ​សារ​ជា​សំឡេង​ពិសេស​មួយ ដែល​បាន​ចាក់​ផ្សាយ​ព្រោងព្រាត​តាម​ប្រព័ន្ធ​ឃោសនា និង​គណនី​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី៩ ខែ សីហា នេះ៖ ។ លោក ហ៊ុន សែន បញ្ជា​ឲ្យ​បដិសេធ​សំណើ​របស់​ពលរដ្ឋ ដែល​ចង់​បាន​វ៉ាក់សាំង​អង់គ្លេស​ជា​ដូស​ដំបូង និង​ឲ្យ​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​អង់គ្លេស​ដូស​ទី៣ (ដូស​ជំរុញ) សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង អាស្រ្តាហ្សេណេកា គ្រប់​ពីរ​ដូស​រួច​ហើយ។ លោក ហ៊ុន សែន អះអាង​ថា ការ​មិន​អាច​ឲ្យ​ចាក់​វ៉ាក់សាំង​អង់គ្លេស​ដូស​ទី ៣ សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​នេះ​គ្រប់​ពីរ​ដូស​រួច​ហើយ​នោះ គឺ​ដោយសារ​តែ​មិន​ទាន់​មាន​ការ​សិក្សា​អំពី​គម្លាត​នៃ​រយៈ​ចាក់​វ៉ាក់សាំង​នៃ​ដូស​នីមួយៗ។ ជាង​នេះ​ទៅ​ទៀត លោក​បន្ថែម​ថា វ៉ាក់សាំង​អង់គ្លេស​ដូស​ទី៣ នេះ គឺ​ទុក​សម្រាប់​ចាក់​ឲ្យ​កម្លាំង​ជួរ​មុខ ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន​ពីរ​ដូស​រួច​ហើយ។ វ៉ាក់សាំង​ចិន រង​ការ​រិះគន់​ថា​មាន​ប្រសិទ្ធភាព​ទាប។ មន្រ្តី​ជាន់​ខ្ពស់​សុខាភិបាល​ចិន ក៏​ធ្លាប់​ទទួល​ស្គាល់​បញ្ហា​នេះ​ដែរ និង​ធ្លាប់​ពិចារណា​រឿង​ចាក់​លាយ​វ៉ាក់សាំង​បរទេស ដែល​មាន​គុណភាព​ល្អ​ជាង​នេះ ដើម្បី​ជំរុញ​ប្រសិទ្ធភាព​របស់​វា។ ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ ដូច​ជា​ប្រទេស​ថៃ ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី បាន​ជ្រើសរើស​ចាក់​វ៉ាក់សាំង អាមេរិក និង​អង់គ្លេស ជា​ដូស​ទី៣ លើ​វ៉ាក់សាំង​ចិន ដើម្បី​ប្រសិទ្ធភាព​បង្ការ​ជំងឺ​កូវីដ-១៩ ជាពិសេស​បង្ការ​មេរោគ​បំប្លែង​ថ្មី​ប្រភេទ ឌែលតា (Delta)។ ប៉ុន្តែ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) ស្នើ​ឲ្យ​ប្រទេស​ទាំង​ឡាយ កុំ​អាល​និយាយ​ពី​រឿង​ចាក់​វ៉ាក់សាំង​ដូស​ទី៣ នៅ​ពេល​នេះ ព្រោះ​ប្រទេស​ក្រីក្រ​ជា​ច្រើន​នៅ​លើ​ពិភពលោក មិន​ទាន់​មាន​វ៉ាក់សាំង​គ្រប់ ដើម្បី​ចាក់​ដូស​ទី​មួយ​ផង៕
2021-08-09T20:05:00+07:00
rfa.org
https://www.rfa.org/khmer/news/health/no-3rd-dose-to-those-who-have-received-previous-doses-of-the-uk-vaccines-due-to-lack-of-studies-08092021090544.html
bc687778-afa4-4306-8177-c3d909cb5219
កូវីដ១៩៖ ខេត្តត្បូងឃ្មុំ រកឃើញករណីឆ្លងថ្មី១៣នាក់ ជាសះស្បើយ៤៤នាក់ និងស្លាប់ម្នាក់
រដ្ឋបាលខេត្តត្បូងឃ្មុំ អំពាវនាវអ្នកប៉ះពាល់ផ្ទាល់ ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នក ប៉ះពាល់ប្រយោល ធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ ទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 983 639 / 097 647 7737 / 012 968 432 / 097 979 9898៕
2021-08-09T19:54:00+07:00
dap-news.com
https://dap-news.com/national/2021/08/09/174891/
850c96df-8770-4db6-9541-70f4c528a40f
ខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារមានអាយុ១២ឆ្នាំ ដល់ក្រោមអាយុក្រោម១៨ឆ្នាំ
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ១២ឆ្នាំ រហូតដល់អាយុក្រោម១៨ឆ្នាំ។ លោក អ៊ុន ចាន់ដា បានថ្លែងថា ថ្ងៃនេះគឺជាថ្ងៃយុទ្ធនាការដំបូង ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារចាប់ពីអាយុ ១២ ឆ្នាំ រហូតដល់អាយុក្រោម១៨ឆ្នាំ ដោយយុទ្ធនាការនេះ ចាប់ធ្វើទូទាំងខេត្តកំពង់ចាមតែម្ដង ដែលមានគោលដៅសរុបចំនួន ២៦គោលដៅ និងក្នុងផែនការមានកុមារមានអាយុក្រោម ១៨ឆ្នាំ មក១២ឆ្នាំ សរុបប្រមាណជាង១២ម៉ឺននាក់ ដែលត្រូវចាក់វ៉ាក់សាំងជូនពួកគាត់។ លោកអភិបាលខេត្តបានបញ្ជាក់ថា បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមាររួចរាល់ អាជ្ញាធរខេត្តបានគិតគូរ រៀបចំបើកសាលារៀនឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនោះ អាជ្ញាធរខេត្ត និងធ្វើការផ្ទេរមណ្ឌលចត្តាឡីស័ក ពីសាលារៀនទៅកន្លែងផ្សេង ដែលអាជ្ញាធរខេត្តបានរៀបចំ សម្រាប់ដាក់ពលករមកពីក្រៅប្រទេសឱ្យធ្វើចត្តាឡីស័ក។ ចំណែកអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ អាជ្ញាធរខេត្តនិងរៀបចំឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្រោមការគ្រប់គ្រងនិងរៀបចំ ចាត់ចែងតាមវិធានសុខាភិបាល ដោយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច៕
2021-08-09T19:53:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208476-2021-08-09-05-53-07.html
2a9f49b5-e619-44dc-be31-dc601083f329
កូវីដ១៩៖ ខេត្តកំពង់ចាម រកឃើញករណីឆ្លងថ្មី ៣៣នាក់ ជាសះស្បើយ ៣៣នាក់ និងស្លាប់ម្នាក់
ក្នុងនោះ ក្រុងកំពង់ចាម ៧នាក់, ស្រុកកំពង់សៀម ២នាក់, ស្រុកកងមាស ៣នាក់, កោះសូទិន ២នាក់, ស្រុកចំការលើ៣នាក់, ស្រុកជើងព្រៃ ២នាក់, ស្រុកបាធាយ ៤នាក់, ស្រុកព្រៃឈរ ១នាក់, ស្រុកស្ទឹងត្រង់ ២នាក់, មកពីខេត្តក្រចេះ ២នាក់ ខេត្តត្បូងឃ្មុំ២នាក់ និងរាជធានីភ្នំពេញ៣នាក់។ ដោយឡែក ចំពោះករណីស្លាប់ កើតលើស្ត្រីជនជាតិខ្មែរ ឈ្មោះ ប៊ិន យ៉េន អាយុ៧១ឆ្នាំ រស់នៅភូមិត្រពាំងនាង ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ៕
2021-08-09T19:50:00+07:00
dap-news.com
https://dap-news.com/national/2021/08/09/174878/
c082a6ef-4aa6-4df5-9edb-7b6005e80d38
សម្ដេច ស ខេង បញ្ជាឲ្យខិតខំដោះស្រាយ បញ្ហាពលករខ្មែរ ត្រឡប់មកពីថៃ ព្រោះថៃ កំពុងឆ្លងកូវីដ-១៩ បំប្លែងថ្មីខ្លាំង(Video)
ករណីនេះ បានក្លាយជាបញ្ហា ប្រឈមថ្មីមួយទាមទារ ឲ្យមានការខិតខំដោះស្រាយ។ ក្នុងកិច្ចប្រជុំ ស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តបាត់ដំបង និងបញ្ហាប្រឈម នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ សម្ដេច ស ខេង បានថ្លែងថា ការដោះស្រាយបញ្ហាប្រឈមនានា បង្កឡើងដោយការរីករាលដាល មេរោគបំប្លែងថ្មី ដែលខេត្តបាត់ដំបង ក៏ស្ថិតក្នុងតំបន់ងាយឆ្លងជំងឺនេះដែរ។ សម្ដេច មានប្រសាសន៍ថា ។ សម្ដេចបញ្ជាក់ថា បញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងរដ្ឋបាលខេត្តបាត់ដំបង និយាយ ដោយឡែក ក៏បានខិតខំប្រឹងប្រែង អនុវត្តតាមគោលការណ៍នានា ប្រកបដោយការទទួលខុសត្រូវ ខ្ពស់រួចមកហើយដែរ ។ សម្ដេច ក៏បានកោតសរសើរចំពោះក្រុមការងារថ្នាក់ជាតិ ទាំងអស់ដែលបានជួយជ្រោមជ្រែង ដល់រដ្ឋបាលខេត្តបាត់ដំបង ទាំងជំនួយសម្ភារៈ និងស្មារតី៕
2021-08-09T19:31:00+07:00
dap-news.com
https://dap-news.com/national/2021/08/09/174862/
a015d6a5-bf43-4786-8dd3-b798c3b524f2
ខេត្តស្វាយរៀង​ បើកយុទ្ធនាការ ចាក់វ៉ាក់សាំ បង្ការជំងឺកូវីដ១៩ សម្រាប់កុមារនិងយុវវ័យ
លោកអភិបាលខេត្តបានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូ ដោយយកចិត្តទុកដាក់បំផុត របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ក្មួយៗ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើន ភាពស៊ាំ និង អង់ទីគ័រការពារប្រឆាំង នឹងជំងឺឆ្លងរាតត្បាត ជំងឺកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយ ការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ ដល់អាយុជីវិតនោះឡើយ។ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលនាំកូនមកទទួលការចាក់វ៉ាក់សាំង ត្រូវមក តាមការកំណត់ របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នា ធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម ទន្ទឹមនេះ ក្រោយទទួលបានវ៉ាក់រួចក្មួយៗ ត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ”៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន ៕
2021-08-09T19:27:00+07:00
dap-news.com
https://dap-news.com/national/2021/08/09/174855/
8c106ba3-68e6-411c-9611-9625c7f03b56
ខេត្តត្បូងឃ្មុំ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១៣នាក់ ជាសះស្បើយ៤៤ និងស្លាប់១នាក់
រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្សចំនួន ១៣នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលព្រឹកមិញ។ បើតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ក៏បានបញ្ជាក់ទៀតថា មានអ្នកជំងឺចំនួន៤៤នាក់ បានជាសះស្បើយ និងស្លាប់១នាក់ផងដែរ។ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 983 639 / 097 647 7737 / 012 968 432 / 097 979 9898៕
2021-08-09T19:22:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208471-2021-08-09-05-22-16.html
818a0b19-87c3-4b84-8e25-c4844ad1e9cf
ផ្ទុះជំងឺគ្រុនឈីកលើពលរដ្ឋ៨៦នាក់ នៅស្រុកពញាឮខេត្តកណ្ដាល, អភិបាលខេត្តចុះសួរសុខទុក្ខ និងចែកអំណោយជូនភ្លាមៗ
ប្រជាពលរដ្ឋរស់នៅឃុំកំពង់ហ្លួង ស្រុកពញាឮចំនួន៨៦នាក់ ដែលកើតជំងឺគ្រុនឈីក និងគ្រុនឈាម ទទួលបានការការឧបត្ថម្ភ និងសួរសុខទុក្ខពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។ ស្ថិតនៅក្នុងឱកាសចុះជួបសំណេះសំណាល អ្នកបានជាសះស្បើយពីជំងឺគ្រុនឈីកចំនួន៧៨នាក់នៅចុងសប្តាហ៍ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ទេពប្រណម ស្ថិតនៅឃុំវិហារហ្លួង ស្រុកពញាឮ លោកអភិបាលខេត្ត ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែបារម្ភ គិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គ្រប់ទីកន្លែងដោយមិនគិតនិន្នាការនយោបាយអ្វីឡើយ ។ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជុំវិញជំងឺគ្រុនឈាម គ្រុនឈីក ពិសេសគឺកូវីដ១៩ ដែលបញ្ហាទាំងអស់នេះតោងឲ្យពលរដ្ឋយើងចាំបាច់ត្រូវមានការរស់នៅស្អាត អនុវត្តន៍វិធានការ ឲ្យមានប្រសិទ្ធភាព។ លោកអភិបាលខេត្ត បានចេញបញ្ជាឲ្យមន្ត្រីសុខាភិបាលខេត្តកណ្ដាល ធ្វើការបាញ់ថ្នាំសម្លាប់មេរោគ សម្លាប់ដង្កូវទឹកដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីក និងគ្រុនឈាម នៅឃុំវិហារហ្លួង ឲ្យបានគ្រប់ច្រកល្ហកផងដែរ ធ្វើយ៉ាងកម្ចាត់ប្រភពចម្លងជំងឺនេះឲ្យអស់។ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានលើកឡើងថា លោកបានខ្នះខ្នែងចាត់ចែងលើការជួយសង្រ្គោះភ្លាមៗក្រោយកើតហេតុភ្លាម ក្នុងនោះពលរដ្ឋនៅសល់តែ៦នាក់ទៀតប៉ុណ្ណោះ កំពុងព្យាបាលនៅឡើយ ខណ:ដែលពួកគាត់មានអាការ:ធូរស្បើយបានច្រើនហើយ។ លោកបានចាត់ចែងជួយផ្ដល់ជាស្បៀងអាហារ និងថវិកាដល់ក្រុមគ្រួសារដែលមានជំងឺគ្រុនឈីកនេះ ហើយលោកសូមអំពាវនាវពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នកំឡុងពេលរដូវវស្សានេះ និងរួមគ្នាកំចាត់សំបុកមូសខ្លា និងពិសេស ចូលរួមអនុវត្តន៍វិធានការ ឲ្យបានល្អប្រសើរ។ សូមជម្រាបថា អំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលដែលបានប្រគល់ជូនគឺ ០១នាក់ទទួលបាន អង្ករ២០គ.ក, មី០១កេស, ត្រីខកំប៉ុង០១យួរ, ទឹកសុទ្ធ០១កេស, ម៉ាស់០១បន្ទះ, អាល់កុល០១ប្រអប់, អាល់កុល០១ដប និងថវិកា ៥០,០០០រៀល៕
2021-08-09T19:16:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208468-2021-08-09-05-16-33.html
aa5034a0-f759-4bf3-8bad-24c70368fbd0
ខេត្តកំពង់ចាម រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន ៣៣នាក់ ជាសះស្បើយ ៣៣នាក់ និងស្លាប់ ១នាក់
រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន ៣៣នាក់បន្ថែមទៀត ជាសះស្បើយ ៣៣នាក់ និងស្លាប់ ១នាក់ មកពីខេត្តត្បូងឃ្មុំ។ ចំណែកអ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង ៣៣នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៧នាក់ ស្រុកកំពង់សៀម ០២នាក់, ស្រុកកងមាស ០៣នាក់ ស្រុកកោះសូទិន ០២នាក់, ស្រុកចំការលើ ០៣នាក់, ស្រុកជើងព្រៃ ០២នាក់, ស្រុកបាធាយ ០៤នាក់, ស្រុកព្រៃឈរ ០១នាក់, ស្រុកស្ទឹងត្រង់ ០២នាក់, មកពីខេត្តក្រចេះ ២នាក់ ខេត្តត្បូងឃ្មុំ ០២នាក់ និងរាជធានីភ្នំពេញ ០៣នាក់។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។ បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏នៅតែអំពាវនាវបន្ដទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕
2021-08-09T19:15:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208467-2021-08-09-05-15-51.html
b0677f7f-1e2b-4f30-a72a-c9648d44488b
សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅខេត្តបាត់ដំបង
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងខេត្តបាត់ដំបង និងបញ្ហាប្រឈមមួយចំនួន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត ចំណែកអភិបាលខេត្តបាត់ដំបង និងសមាជិកអង្គប្រជុំមួយចំនួនទៀត បានចូលរួមតាមវីដេអូសន្និសីទ Zoom។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ផ្តោតសំខាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពិសេសការដោះស្រាយបញ្ហាប្រឈមនានាបង្កឡើងដោយការរីករាលដាលមេរោគបំប្លែងថ្មី ដែលខេត្តបាត់ដំបងក៏ស្ថិតក្នុងតំបន់ងាយឆ្លងជំងឺនេះ។ សម្ដេចបានគូសបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាខេត្តមួយជាប់ព្រំដែនជាមួយប្រទេសថៃ ហើយប្រទេសថៃកំពុងស្ថិតក្នុងអត្រាឆ្លងខ្ពស់នៃមេរោគកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋ ជាក្រុមពលករនាំគ្នាធ្វើដំណើរត្រឡប់មកវិញជាបន្តបន្ទាប់ និងបានក្លាយជាបញ្ហាប្រឈមថ្មីមួយដែលទាមទារឱ្យមានការខិតខំដោះស្រាយ។ សម្ដេចក្រឡាហោម បានបន្ថែមថា ប្រឈមនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងរដ្ឋបាលខេត្តបាត់ដំបងនិយាយដោយឡែក ក៏បានខិតខំប្រឹងប្រែងអនុវត្តតាមគោលការណ៍នានា ប្រកបដោយការទទួលខុសត្រូវ ខ្ពស់រួចមកហើយដែរ។ សម្ដេចបានថ្លែងកោតសរសើរចំពោះក្រុមការងារថ្នាក់ជាតិទាំងអស់ ដែលបានជួយជ្រោមជ្រែងដល់រដ្ឋបាលខេត្តបាត់ដំបង ទាំងជំនួយសម្ភារៈ និងស្មារតី។ លោក ងួន រតនៈ អភិបាលបាត់ដំបងដំបង ក៏បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ អំពីសភាពការណ៍ទូទៅនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងខេត្ត ដែលរួមមានទាំងវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ដែលខេត្តកំពុងជួបប្រទះនារយៈពេលចុងក្រោយនេះ៕
2021-08-09T19:11:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208466-2021-08-09-05-11-24.html
32250764-3d30-4e3b-9921-91e54b6e8201
កូវីដ៖ ឆ្លងថ្មី៥០៨នាក់ ជា៦៦០ និងស្លាប់២៣នាក់
ក្នុងនោះករណីឆ្លងសហគមន៍ ចំនួន៣៨៧នាក់ និងអ្នកដំណើរពីបរទេសចំនួន១២១ នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨២៣៩៩នាក់អ្នកជាសះស្បើយចំនួន៧៦១៥៥ នាក់ និងអ្នកស្លាប់ចំនួន១៥៨៥នាក់៕
2021-08-09T19:07:00+07:00
dap-news.com
https://dap-news.com/national/2021/08/09/174844/
e9fc036e-b2f9-434e-9f4d-8635e6a00edf
អ្នក​ជំងឺ​កូវីដ​ចំនួន ២៣នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជាង ៥រយ​នាក់
អ្នកជំងឺ​កូវីដ-១៩ ចំនួន ២៣នាក់​បន្ថែម​ទៀត បាន​ស្លាប់ ដែល​ធ្វើឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់ ១.៥៨៥នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី៩ សីហា។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន ៥០៨នាក់ ក្នុង​នោះ​ជាង១២១នាក់ ជា​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស។ រីឯ​អ្នកជា​សះស្បើយ​មាន ៦៦០នាក់​នៅ​ថ្ងៃ​ដដែល​នេះ។ គិត​ត្រឹម​ព្រឹក​​​ថ្ងៃ​ទី៩ សីហា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ចំនួន ៨២.៣៩៩នាក់ ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មាន ៧៦.១៥៥នាក់។ ជា​មួយ​គ្នា​នេះ ​ក្រសួង​សុខាភិបាល ​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី៨ សីហា រដ្ឋាភិបាល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ជូន​ពលរដ្ឋ​បាន​ជាង ៧៨% ក្នុង​ចំណោម​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ១០លាន​នាក់។ ចំណែក​កុមារ និង​យុវជន​អាយុ​ចន្លោះ​ពី ១២ឆ្នាំ​ដល់ ១៧ឆ្នាំ​វិញ ក្រសួង​បញ្ជាក់​ថា មន្ត្រី​សុខាភិបាល​ចាក់​វ៉ាក់សាំង​បាន​ជិត ៣សែន​នាក់​ហើយ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​សរុប​ជិត ២លាន​នាក់៕
2021-08-09T19:01:00+07:00
rfa.org
https://www.rfa.org/khmer/news/health/camdodia-reports-23-new-deaths-and-508-tested-positive-covid-19-cases-08092021080139.html
7668d10c-4981-4fcd-bc79-6874e03cea80
TOP NEWS: ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ២៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ (Video inside)
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស ២៣នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨២,៣៩៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧៦,១៥៥នាក់ និងស្លាប់សរុបចំនួន ១៥៨៥នាក់៕
2021-08-09T19:00:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208464-2021-08-09-05-00-20.html
ddc9ff47-6b6c-4f77-8935-17f3a432fb01
ខេត្តកំពង់ស្ពឺ មានអ្នកជំងឺកូវីដ១៩ ចំនួន៤៨នាក់ បានជាសះស្បើយ
គួរបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺ នឹងចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារនិងយុវវ័យ ដែលមានអាយុ១២-១៨ឆ្នាំ ចាប់ពីថ្ងៃទី១០ ខែសីហា ខាងមុខនេះតទៅ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ រកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.១៣២ ក្នុងនោះបានព្យាបាលជាសះស្បើយ ៣.៨៦១នាក់ និងកំពុងសម្រាកព្យាបាល១៥៥នាក់ ស្លាប់៩៩នាក់៕
2021-08-09T18:56:00+07:00
dap-news.com
https://dap-news.com/national/2021/08/09/174832/
fa12709b-480a-4708-9dd3-5ce9de084ef1
អាជ្ញាធរខេត្តកំពង់ធំ អំពាវនាវ អាជីវករក្នុងផ្សារផ្ដល់សំណាក រកមេរោគកូវីដ១៩ ក្រោយរកឃើញអ្នកឆ្លង ជាបន្តបន្ទាប់
ការអំពាវនេះ ធ្វើឡើងក្រោយពីបានរកឃើញអាជីវករ និងអ្នកពាក់ពន្ធ បានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ រហូតដល់ ២២នាក់ បន្ថែមទៀត នាថ្ងៃនេះ។
2021-08-09T18:54:00+07:00
dap-news.com
https://dap-news.com/national/2021/08/09/174827/
2310e220-408e-4707-89de-736e87e77f8b
សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំ ស្ដីពីបច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មី Delta នៅខេត្តបាត់ដំបង
កិច្ចប្រជុំនាពេលនេះ មានការចូលរួមពី រដ្ឋលេខាធិការ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុង-ស្រុកនៅក្នុងខេត្តបាត់ដំបង និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងសមាជិក-សមាជិកា ព្រមទាំង អ្នកពាក់ព័ន្ធជាច្រើនរូបទៀត ៕
2021-08-09T18:48:00+07:00
dap-news.com
https://dap-news.com/national/2021/08/09/174816/
ac1e0e8e-13dd-4282-8e7b-3f3549770a0c
ចេញរោគសញ្ញាទាំងនេះ ច្បាស់ណាស់ថាអ្នកឆ្លង Delta ហើយ មិនមែនកូវីដទម្រង់ដើមទេ
ខណៈករណីឆ្លងជំងឺកូវីដ-១៩ កំពុងហក់ឡើងខ្ពស់នៅទូទាំងពិភពលោក ក្រុមអ្នកជំនាញបានចំណាយពេលរាប់ខែ ដោយផ្តោតជាពិសេសទៅលើវីរុសបំប្លែងខ្លួន Delta។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) បានណែនាំជាថ្មី ឲ្យអ្នករាល់គ្នាពាក់ម៉ាស់វិញនៅក្នុងកន្លែងបិទជិត បើទោះបីជាពួកគេចាក់វ៉ាក់សាំងរួចហើយក៏ដោយ។ វេជ្ជបណ្ឌិត Todd Bell សាស្ត្រាចារ្យ នៅសាកលវិទ្យាល័យ Texas Tech University Health Sciences Center បាននិយាយថា នេះដោយសារតែវីរុសបំប្លែងខ្លួន Delta ដែលឆ្លងខ្លាំង។ ការស្រាវជ្រាវខ្លះបង្ហាញថា បើប្រៀបធៀបទៅនឹង កូវីដ-១៩ទម្រង់ដើម, វីរុស Delta មានមេរោគច្រើនជាង ១,០០០ ដង នៅក្នុងច្រមុះនិងផ្លូវដង្ហើមរបស់អ្នកដែលឆ្លង។ លោក Todd Bell បានប្រៀបធៀបវ៉ាក់សាំង ទៅនឹងអាវក្រោះការពារគ្រាប់ប្រឆាំង Delta។ លោកក៏បានគាំទ្រការលើកឡើងរបស់ CDC ផងដែរ ដែលនិយាយថា​​ ម៉ាស់គឺជាវិធីដែលអាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងបាន។ វីរុសបំប្លែងខ្លួន Delta មើលទៅអាច និងមានសកម្មភាពប្រហាក់ប្រហែលនឹងកូវីដទម្រង់ដើម ប៉ុន្តែក្រុមគ្រូពេទ្យបានកត់សម្គាល់ឃើញភាពខុសគ្នាខ្លះៗ។ គ្រុនក្តៅនិងក្អក គឺជារោគសញ្ញានៃវីរុសទាំងពីរប្រភេទនេះ ប៉ុន្តែអាការឈឺក្បាល តឹងច្រមុះ ឈឺបំពង់ក និងហៀរសំបោរ គឺជារោគសញ្ញាកើតឡើងច្រើនបំផុតលើអ្នកឆ្លង Delta។ ការកណ្តាស់ញឹកញាប់ក៏ជារោគសញ្ញាដែរ។ ការបាត់បង់រសជាតិនិងក្លិន ដែលត្រូវបានគេចាត់ទុកថាជារោគសញ្ញាសំខាន់នៃមេរោគដើម គឺអាចកើតឡើងប៉ុន្តែមិនសូវញឹកញាប់ទេ ចំពោះអ្នកឆ្លង Delta៕ ចុចអាន៖
2021-08-09T18:43:00+07:00
kampucheathmey.com
https://www.kampucheathmey.com/health/177020
3fb98747-3d9f-4359-82ae-85d6f6cfd8a8
កុំឲ្យសង្ស័យ! លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ច្បាស់ៗ ក្រុមមនុស្ស១ប្រភេទ ពុំចាំបាច់ចាក់វ៉ាក់សាំងដូសទី៣
កាលពីម្សិលមិញនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងសារខ្លីមួយអំពីអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ទាំងអស់ ពុំចាំបាច់ក្នុងការចាក់វ៉ាក់សាំងនោះទេ ហើយក្នុងនោះរួមទាំងវ៉ាក់សាំងដូសទី៣ផងដែរ។ លោកជំទាវវេជ្ជបណ្ឌិតថ្លែងដូច្នេះ ដោយលើកហេតុផលថា សរីរាង្គរបស់អ្នកជំងឺមានប្រព័ន្ធការពារក្នុងខ្លួនគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងវីរុសកូវីដ-១៩ ទើបអាចជាសះស្បើយពីជំងឺមួយនេះបាន។ យោងតាមការដកស្រង់សម្ដីរបស់លោកជំទាវនៅក្នុងសារសំឡេងមួយបានលើកឡើងថា «មានករណីអ្នកដែលអត់ទាន់ចាក់វ៉ាក់សាំងដែលគាត់ឈឺ ក៏មានករណីអ្នកបានចាក់ដូសទីមួយហើយក៏ឈឺ ហើយក៏មានករណីអ្នកចាក់បានគ្រប់២ដូសហើយក៏គាត់ឈឺ»។ ក្នុងករណីនេះលោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា បុគ្គលគ្រប់ប្រភេទ ទាំងអ្នកមិនទាន់ចាក់វ៉ាក់សាំង អ្នកបានចាក់មួយដូសឬពីរដូសក្ដី សុទ្ធសឹងតែអាចមានហានិភ័យទៅនឹងការឆ្លងវីរុស គ្រាន់តែក្នុងចំនួនតិចឬច្រើន និងធ្ងន់ឬស្រាលប៉ុណ្ណឹងឯង។ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសរូបនេះ បន្តថា «អ៊ីចឹងអ្នកទាំងនោះ (អ្នកជាសះស្បើយពីកូវីដ) ក្រោយពេលគាត់ឈឺហើយគាត់ជាវិញទៅ គឺអត់មានភាពចាំបាច់អី្វដែលត្រូវចាក់វ៉ាក់សាំងទេ ដោយសារនៅពេលគាត់ឈឺ សរីរាង្គរបស់គាត់គឺបានរៀនសូត្រ បានឆ្លើយតបទៅនឹងជំងឺកូវីដ-១៩រួចទៅហើយ។ ប្រសិនបើសរីរាង្គគាត់ឆ្លើយតបមិនបាន ឬក៏សរីរាង្គរបស់គាត់មិនអាចបង្កើតបាននូវកងការពារសម្រាប់វាយជាមួយវីរុសកូវីដ-១៩ គាត់អត់អាចជាបានទេ។ ការជារបស់គាត់នេះ មានន័យថា គាត់មានកងការពារពេញលេញនៅក្នុងការវាយបក។ ក្នុងនោះខ្ញុំបានសាកល្បងទៅលើអ្នកដែលឈឺ រួចហើយជាវិញ ដើម្បីតេស្តសាកមើលថា តើគាត់មានការការពារបែបណា? នៅពេលដែលយើងធ្វើតេស្តគឺឃើញថា ការការពាររបស់គាត់មានលើសពីកម្រិតដែលគេកំណត់ទៅទៀត។ អ៊ីចឹង! មានន័យថា គាត់មានកងការពារពេញខ្លួនហើយ។ កន្លងមកនេះ អ្នកដែលឈឺហើយគាត់ជាទៅវិញ ក៏យើងមិនទាន់សង្កេតឃើញថាគាត់ឈឺមកវិញដែរ ទោះបីជាមានការរាតត្បាតខ្លាំងយ៉ាងណាក៏ដោយ គឺមិនមានអ្នកឈឺដដែលៗត្រឡប់ មកវិញនោះទេ។ ដូច្នេះវាបង្ហាញថា គាត់មានភាពស៊ាំក្នុងខ្លួនរបស់គាត់ហើយ។ ហេតុនេះគាត់មិនមានភាពចាំបាច់អីត្រូវទទួលការចាក់វ៉ាក់សាំងទេ បើយើងមានទៅហើយ យើងទៅចាក់ធ្វើអី! ​វាអត់មានភាពចាំបាច់»។ ដោយឡែកលោកស្រីវេជ្ជបណ្ឌិតបានបន្ថែមពាក់ព័ន្ធនឹងការណែនាំរបស់អង្គការសុខភាពពិភពលោកថា សម្រាប់អ្នកជាសះស្បើយពីកូវីដ-១៩ មិនមានភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងនោះទេ។ យ៉ាងណាមិញ ​រយៈពេលចន្លោះពី ៦-៨ខែក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ អ្នកទាំងនោះអាចទទួលចាក់វ៉ាក់សាំងបាន។ ជាចុងក្រោយលោកជំទាវ បាននអំពាវនាវឱ្យបងប្អូនពលរដ្ឋយល់ច្បាស់លើករណីនេះ ដើម្បីកុំឱ្យយល់ច្រឡំថា ខ្លួនជាសះស្បើយហើយ តែមិនទាន់ទទួលវ៉ាក់សាំងបាន ដោយហេតុថាទោះបីទៅចាក់ក្រោយពេលទើបជាភ្លាមៗ ក៏ថ្នាំបង្ការមិនផ្ដល់ប្រយោជន៍អ្វីចំពោះរាងកាយឡើយ ព្រោះសរីរាង្គមានអង់ទីគ័រការពាររួចទៅហើយ៕ ចុចអាន៖ ក់វ៉ាក់សាំងបាន ចុចអាន៖
2021-08-09T18:08:00+07:00
kampucheathmey.com
https://www.kampucheathmey.com/health/177021
4f38b086-a7e1-4c4e-b66b-9e11c38a167d
ខេត្តស្វាយរៀង បើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នាសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀង។ លោកអភិបាលខេត្តបានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ក្មួយៗ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ ដល់អាយុជីវិតនោះឡើយ។ ក្រុងស្វាយរៀង នៅសាលាបឋសិក្សាព្រះសីហនុ។ ក្រុងបាវិត នៅមន្ទីរពេទ្យបង្អែកជីភូ ស្រុកកំពង់រោទិ៍ នៅមណ្ឌលសុខភាពញរ ស្រុកស្វាយទាប នៅសាលាបឋមសិក្សាសាមគ្គី ស្រុករំដួល នៅសាលាបឋមសិក្សាកូវសាមុត កំពង់ចក។ ស្រុកចន្ទ្រា នៅមណ្ឌលសុខភាព មេសថ្ងក ស្រុកស្វាយជ្រំ នៅសាលាបឋមសិក្សារកា, សាលាបឋមសិក្សាស្វាយជ្រំ, សាលាបឋមសិក្សាឈូកមាស, អនុវិទ្យាល័យ ស្វាយផ្អែម,សាលាបឋមសិក្សាគ្រួស,វត្តទួលសាមគ្គីឧត្តម។ ស្រុករមាសហែក នៅសាលាបឋមសិក្សាព្រៃស្វាយ, សាលាបឋមសិក្សាអណ្តូងពោធិ៍, សាលាបឋមសក្សាស្វាយទន្ទឹម, សាលាបឋមសិក្សាដូង, សាលាបឋមសិក្សាជីកដី, សាលាបឋមសិក្សាក្រសាំង។ ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនាំកូនមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរជៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម ទន្ទឹមនេះ ក្រោយទទួលបានវ៉ាក់រួចក្មួយៗត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន៕
2021-08-09T18:08:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/localnews/208457-2021-08-09-04-08-47.html
90777162-c4b3-4f9c-bed2-5608e97bfad7
ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗ ចំនួនជាង «១៩,៦០០នាក់» និងអ្នកជំងឺ «១៤៩នាក់ស្លាប់» ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ
ក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១៩,៦០៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៩,២៩០ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣១៣ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៤៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៩,៨១៩នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៧៧៦,១០៨ករណី ក្នុងនោះមានអ្នកស្លាប់ ៦,៣៥៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ៥៥៥,៣៣៤នាក់។ គិតត្រឹមសប្តាហ៍នេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 បានសរុបជិត ២០លានដូស ក្នុងនោះប្រជាជនជាង ៤លាននាក់ (ជាង៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕
2021-08-09T18:03:00+07:00
freshnewsasia.com
https://m.freshnewsasia.com/index.php/en/internationalnews/208456-2021-08-09-04-03-50.html