file_name
stringlengths 13
17
| summary
stringlengths 1
1.09k
| full_article
stringlengths 5
22k
|
|---|---|---|
article_2894.txt
|
បញ្ហាវិបត្តជនភៀសខ្លួន បានធ្វើឲ្យគ្រប់គ្នាចោលភ្នែកមកលើរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលអួតថា ខ្លួនកែទម្រង់តាមគន្លងប្រជាធិបតេយ្យ។ តាំងពីដើម លោកស្រី អ៊ុងសាន ស៊ូជី មេបក្សប្រឆាំង មិនហ៊ានមាត់កឡើតដោយខ្លាចបាត់ប្រជាប្រិយភាព។ ប៉ុន្តែដោយបញ្ហាសិទ្ធិមនុស្សកាន់ តែអាក្រក់ គ្រប់គ្នាថ្កោលទោសមីយ៉ាន់ម៉ា បក្សប្រឆាំងរបស់លោកស្រី អ៊ុង សានស៊ូជី ក៏បង្ខំចិត្តស្នើរដ្ឋាភិបាលឲ្យផ្តល់សញ្ជាតិប្រជាជនរ៉ូហ៊ីងយ៉ាដើម្បីបញ្ចប់បញ្ហា។
|
រាយការណ៍ព័ត៌មានលម្អិតដោយ លោក រឿន ភារុន នេះលើកដំបូងបំផុតដែលបក្សប្រឆាំងមីយ៉ាន់ម៉ាចេញមុខបកស្រាយ រឿងបញ្ហាសិទ្ធិប្រជាជន ភាគតិចឥស្លាមរ៉ូហ៊ីងយ៉ាដោយអំពាវនាវឲ្យរដ្ឋាភិបាលពិចារណាផ្តល់សញ្ជាតិដល់ជនជាតិគ្មានសញ្ជាតិរ៉ូហ៊ីងយ៉ា។ ម្សិលមិញ អ្នកនាំពាក្យលោក Nyan Win របស់បក្សប្រឆាំងសម្ព័ន្ធជាតិ ដើម្បីប្រជាធិតបតេយ្យរបស់លោកស្រីម្ចាស់ពានរង្វាន់ណូបែលសន្តិភាព អ៊ុងសាន ស៊ូជី បានបញ្ជាក់ថា បញ្ហាសិទ្ធិមនុស្សជនភៀសខ្លួនរ៉ូហ៊ីងយ៉ាគួរតែត្រូវដោះស្រាយ ហើយអ្នកនាំ ពាក្យបានស្នើឲ្យរដ្ឋាភិបាលក្រុងណៃពីដ៏ពិចារណាផ្តល់សញ្ជាតិដល់ប្រជាជនទាំងនោះដើម្បី បញ្ចប់បញ្ហានេះ។ ប្រជាជនរ៉ូហ៊ីងយ៉ា ១.៣លាននាក់ រស់នៅលំបាកវេទនានៅមីយ៉ាន់ម៉ា ដោយគ្មានសញ្ជាតិហើយពួកគេព្យាយាមរត់ភៀសខ្លួនចេញប្រទេសសង្ឃឹមរួចផុតពីការធ្វើទុក្ខ បុកម្នេញ និងកសាងជីវិតថ្មី។ យ៉ាងណា ការចេញមុខជំរុញឲ្យរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ដោះស្រាយបញ្ហាសិទ្ធិមនុស្សជាពិសេសសិទ្ធិប្រជាជនរ៉ូហ៊ីងយ៉ាងធ្វើឲ្យគេភ្ងាក់ផ្អើល។ នេះក៏ដោយសារតាំងពីយូរមកហើយ គណបក្សប្រឆាំងជាពិសេសលោកស្រី អ៊ុងសាន ស៊ូជី ផងនោះ បានរក្សាភាពស្ងៀមស្ងាត់ ជុំវិញការបន្តអនុវត្តគោលនយោបាយព្រៃផ្សៃរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាប្រឆាំងជនជាតិភាគ តិចឥស្លាមរ៉ូហ៊ីងយ៉ានេះ។ ស្ថាប័ន និងសកម្មជនសិទ្ធិមនុស្សអន្តរជាតិឆ្ងល់ថា លោកស្រី ស៊ូជី ជាវីរៈស្ត្រីរបស់មីយ៉ាន់ម៉ា និងជាមាតាប្រជាធិបតេយ្យផង ហេតុអ្វីលោកស្រីមិនព្រមចេញ មុខជួយដោះស្រាយ។ គ្រប់គ្នាដឹងច្បាស់ថា ទាំងគណបក្សប្រឆាំង ទាំងលោកស្រីផ្ទាល់សុទ្ធ តែដឹងពីការរំលោភសិទ្ធិជនជាតិភាគតិចប្រព្រឹត្តដោយអាជ្ញាធរ និងប្រជាជនភាគច្រើន។ មូលហេតុនៃការស្ងៀមស្ងាត់របស់លោកស្រី វាទាក់ទងរឿងអនាគតនៃជីវិតនយោយបាយ របស់លោកស្រី។ ចង់បន្ទោសលោកស្រីដែលមិនខ្វល់ពីបញ្ហាក៏មិនកើតដែរ ព្រោះលោកស្រីក៏ មានសម្ពាធ និងខ្លាចថាការចេញមុខជំរុញការដោះស្រាយវិបត្តិសិទ្ធិមនុស្ស ជានយោបាយ អត្តឃាតខ្លួនឯង។ វាជារឿងប្រាកដណាស់ដែលលោកស្រីនិងគណបក្សត្រូវបាត់បង់ប្រជាប្រិយភាព ដោយសារ ប្រជាជនមីយ៉ាន់ម៉ាភាគច្រើនជាអ្នកកាន់សាសនាព្រះពុទ្ធ។ ពួកគេអាចប្រឆាំង និងអាចលែង គាំទ្រលោកស្រីទៀត។ សូមបញ្ជាក់ថា បញ្ហាចម្បងនោះគឺ ប្រជាជនឥស្លាមរ៉ូហ៊ីងយ៉ានៅ មីយ៉ាន់ម៉ាមានមិនដល់ ១០ភាគរយនៃប្រជាជនសរុបផង។ នេះបញ្ជាក់ថា លោកស្រីចាំបាច់ ត្រូវថ្លឹងថ្លែងជាមុន ដោយត្រូវវាយតម្លៃថា តើការលូកដៃជួយដោះស្រាយបញ្ហារបស់ជនជាតិ ភាគតិចឥស្លាមនេះ នឹងប៉ះពាល់អ្វីខ្លះដល់ជីវិតនយោបាយ និងប្រជាប្រិយភាពលោកស្រី ក្នុងឆាកនយោបាយមីយ៉ាន់ម៉ាដែលមានប្រជាជនប្រតិបត្តិពុទ្ធសាសនា ៩០ភាគរយនោះ។ សូមបញ្ជាក់ថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារស់នៅក្នុងទឹកដីមីយ៉ាន់ម៉ាជាច្រើនសតវត្សមកហើយ ប៉ុន្តែគ្មានការទទួលស្គាល់ឡើយ។ យោងតាមច្បាប់ពលរដ្ឋមីយ៉ាន់ម៉ាឆ្នាំ១៩៨២ ប្រទេសនេះ មាន ១៣៥ជាតិពន្ធុ ប៉ុន្តែច្បាប់មិនបានទទួលស្គាល់ និងរាប់បញ្ជូលជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលបានរស់នៅលើទឹកដីមីយ៉ាន់ម៉ាអស់ជាច្រើនសតវត្សមកហើយនោះថាជាពលរដ្ឋ និងជា ជនជាតិភាគតិចរបស់ខ្លួននោះទេ។ មិនតែប៉ុណ្ណោះនៅក្រោមច្បាប់នៃរដ្ឋមីយ៉ាន់ម៉ាជន ជាតិភាគតិចរ៉ូហ៊ីងយ៉ា មិនទទួលបានសិទ្ធិជាមូលដ្ឋានផ្សេងៗដូចជា ជនជាតិភាគតិច ដទៃឡើយ។ ជនជាតិភាគតិចនេះរងទុក្ខវេទនាកាន់តែខ្លាំងក្រោយជម្លោះសាសនា កើតឡើងកាលពីឆ្នាំ ២០១២ ដោយសារចលនាក្រុមជ្រុលនិយមដែលកាន់សាសនា ព្រះពុទ្ធនៅក្នុងរដ្ឋរ៉ាក់ឃីន៕ រាយការណ៍ព័ត៌មានលម្អិតដោយ លោក រឿន ភារុន អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2895.txt
|
ជាគោលការណ៍មុនពេលចូលបម្រើវិស័យយោធាស្ត្រីឥណ្ឌូនេស៊ីត្រូវតែធ្វើការពិនិត្យពីភាពបរិសុទ្ធ ឬព្រហ្មចារីជាមុនសិន។យ៉ាងណាក៏ដោយគោលការណ៍នេះត្រូវបានសង្គមស៊ីវិលនិងស្ថាប័នសិទ្ធិមនុស្សចាត់ទុកថាជាការបំពានសិទ្ធិមនុស្សនិងកេរ្តិ៍ខ្មាសរបស់ស្ត្រីហើយទាមទារឲ្យរដ្ឋាភិបាលលុបចោលគោលការណ៍នេះទៀតផង។
|
ម្សិលមិញនេះក្រុមសកម្មជនសិទ្ធិមនុស្សបានទទូចឲ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីលុបចោលគោលការណ៍ពិនិត្យព្រហ្មចារីរបស់ស្ត្រីមុនពេលចូលបម្រើការក្នុងវិស័យយោធា។ការស្នើឲ្យមានការលុបចោលនេះធ្វើឡើងក្រោយពេលគេរកឃើញថាគោលការណ៍នេះបានបំពានសិទ្ធិមនុស្សនិងកេរ្តិ៍ខ្មាសរបស់ស្ត្រីភេទ។ ការត្រួតពិនិត្យព្រហ្មចារីរបស់ស្ត្រីមុនពេលចូលបម្រើការក្នុងវិស័យយោធានៅតែជាបញ្ហាដែលក្រុមសកម្មជនសិទ្ធិមនុស្សឥណ្ឌូនេស៊ីកំពុងធ្វើទាមទារដើម្បីលុបំបាត់នូវការបំពានសិទ្ធិនៅក្នុងរដ្ឋឥស្លាមដែលមានការរឹតត្បិតទៅលើស្ត្រី។ ជាមួយគ្នាក្រុមឃ្លាំមើលសិទ្ធិមនុស្ស(HRW)បានស្នើលោកប្រធានាធិបតីចូកូវីដូដូឲ្យបញ្ចប់គោលការណ៍ពិនិត្យពហ្មចារីរបស់ស្ត្រីនៅក្នងមន្ទីរពេទ្យរបស់យោធាជាបន្ទាន់។ក្នុងនោះក្រុម HRW ក៏បានចាត់ទុកថាបទបញ្ញាត្តិនេះរំលោភលើសន្ធិសញ្ញាសិទ្ធិមនុស្សដែលឥណ្ឌូនេស៊ីបានផ្តល់សច្ចាប័នកន្លងមកនោះ។ ជុំវិញបញ្ហានេះ Nisha Varia នាយិកាអង្គការឃ្លាំមើលសិទ្ធិមនុស្សបានបញ្ជាក់ថាកងកម្លាំងប្រដាប់អាវុធ គួរតែទទួលស្គាល់ថាទង្វើនេះ ជារឿងគួរឲ្យភ័យខ្លាចនិងប៉ះពាល់ដល់កេរ្តិ៍័ខ្មាសស្ត្រីភេទ។ជាពិសេសនោះវាមិនបានជួយរឹតបន្តឹងបញ្ហាសន្តិសុខជាតិនោះទេ។ យ៉ាងណាក៏ដោយអាជ្ញាធរឥណ្ឌូនេស៊ីបានច្រានចោលសំណើរនេះជាច្រើនលើកមកហើយ។ស្ថាប័នទទួលបន្ទុកចាត់ចែងវិធានការនេះបានបញ្ជាក់ថា ការធ្វើតេស្តលើព្រហ្មចារីនេះគឺជា នីតិវិធីស្នូលក្នុងការបញ្ជាក់ពីសុខភាពរបស់បេក្ខនារីនិងភាពស្មោះត្រង់ចំពោះជាតិផងដែរនោះ។ មួយវិញទៀតវាជានីតិវិធីមួយដើម្បីធានាអោយបានបេក្ខនារីមិនមានជំងឺឆ្លង ជាពិសេសមានបញ្ហាផ្លូវភេទ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2896.txt
|
ការគំរាមកំហែងដោយក្រុមភេវវជននៅអូស្ត្រាលី បានធ្វើឲ្យរដ្ឋាភិបាលអូស្ត្រាលីព្រួយបារម្ភខ្លាំង។ អូស្ត្រាលីកំពុងចាត់វិធានការដោះស្រាយបញ្ហានេះ។ ចំណែកស្ថានទូតអាមេរិកនៅអូស្ត្រាលីបានប្រកាសអាសន្នចំពោះពលរដ្ឋអាមេរិកដើម្បីឲ្យពួកគេប្រុងប្រយត្ន័ខ្ពស់ ក្រែងលមានការវាយប្រហារណាមួយពីក្រុមភេរវករ។
|
ថ្ងៃសុក្រនេះទូតអាមេរិកប្រចាំអូស្ត្រាលីបានប្រកាសឲ្យពលរដ្ឋរបស់ខ្លួនដែលកំពុងស្នាក់នៅក្នុងប្រទេសអូស្ត្រាលីប្រុងប្រយត្ន័ខ្ពស់ ការពារក្រែងមានគ្រោះថ្នាក់ដោយសារភេរវកម្ម។ការចេញព័ត៌មានសន្តិសុខជុំវិញបញ្ហាភេរវកម្មនេះ ធ្វើឡើងក្រោយពីរដ្ឋាភិបាលអូស្ត្រាលីប្រកាសជាសាធារណៈពីលទ្ធភាពនៃការគំរាមកំហែងរបស់ក្រុមភេវករលើអូស្ត្រាលី។ ដោយសារចលនានៃគំរាមកំហែងពីភេវរកម្មមានការកើនឡើងនៅក្នុងរយៈពេលចុងក្រោយនេះអាជ្ញាធរអូស្ត្រាលីបានចាត់វិធានការតឹងរ៉ឹងដើម្បីរក្សាសន្តិសុខនៅក្នុងប្រទេស។ក្នុងនោះអាជ្ញាធរបានណែនាំប្រជាពលរដ្ឋខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរទៅណាមកណាដើម្បីចៀសផុតពីគ្រោះថ្នាក់ បើមានវាយប្រហារណាមួយដោយក្រុមភេវករកើតឡើងនោះ។ ស្ថានទូតអាមេរិកនៅអូស្ត្រាលីបានផ្តល់ការណែនាំឲ្យប្រជាជនអាមេរិកនៅអូស្ត្រាលីប្រុងប្រយ័ត្នចំពោះមជ្ឈដ្ឋានជុំវិញជាពិសេសនៅថ្ងៃដែលមានការរៀនចំព្រឹត្តិការណ៍ធំៗហើយត្រូវតាមដានព័ត៌មាននៅក្នុងតំបន់ឲ្យបានទៀងទាត់ផង។បន្ថែមពីនេះប្រសិនបើមានសកម្មភាពណាមួយគួរឲ្យសង្ស័យទាក់ទងនឹងអំពើភេរវកម្មប្រជាជនត្រូវជូនដំណឹងទៅកាន់ស្ថានទូទូតឬអាជ្ញាធរមូលដ្ឋាននៅទីនោះ។ គួររម្លឹកផងដែរកាលពីខែមុននេះអាជ្ញាធរអូស្ត្រាលីបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលពាក់ព័ន្ធនឹងការរៀបចំគម្រោងវាយប្រហារលើសាធារណៈជននៅថ្ងៃទិវាមាតាផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2897.txt
|
ក្រោយទស្សនកិច្ចនៅអាមេរិក នាយករដ្ឋមន្ត្រីជប៉ុនចាប់ផ្តើមបន្តគោលបំណងរបស់ខ្លួនដើម្បីពង្រឹងវិស័យយោធា។ គណរដ្ឋមន្ត្រីលោក ស៊ីហ្សូ អាបេ នៅថ្ងៃព្រហស្បតិ៍នេះសម្រចសេចក្តីព្រាងច្បាប់សំដៅផ្តាស់ប្តូរគោលនយោបាយសន្តិសុខរបស់ខ្លួនបច្ចុប្បន្នដើម្បី បើកផ្លូវអោយកងទ័ពជប៉ុនអន្តរាគមន៍ក្នុងជម្លោះប្រដាប់អាវុធក្រៅបរទេស។ កាលពីខែកក្កដាឆ្នាំមុន គណរដ្ឋមន្ត្រីលោក អាបេ នេះក៏បានចេញដំណោះស្រាយមួយបកស្រាយឡើងវិញមាត្រានៃរដ្ឋធម្មនុញ្ញសន្តិភាពដែលកម្រិតអំណាចយោធាជប៉ុនតាំងពីចប់សង្គ្រាមលោកលើកទី២មកនោះ។ បើទោះជាការបង្កើនឥទ្ធិពលយោធាជប៉ុនជាគោលនយោបាយរបស់រដ្ឋាភិបាលជាតិនិយមបច្ចុប្បន្នដើម្បីការពារសន្តិសុខ និងឆ្លើយតបឥទ្ធិពលចិនក៏ដោយ ប្រជាជនជប៉ុនបានសម្តែងការព្រួយបារម្ភពីទង្វើររបស់រដ្ឋាភិបាលខ្លួនទៅវិញ។ ថ្ងៃនេះប្រជាជនជប៉ុនច្រើនរយនាក់ចេញមុខបាតុកម្មប្រឆាំងលោកអាបេ។
|
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ បច្ចុប្បន្ន នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ និងគណរដ្ឋមន្ត្រីគ្រោងសម្រេចទទួលយកសេចក្តីព្រាងច្បាប់ដែលបើកផ្លូវអោយមានផ្លាស់ប្តូរគោលនយោបាយសន្តិសុខជប៉ុន ដើម្បបង្កើនឥទ្ធិពលយោធាអោយកាន់តែឆាប់តាមដែលអាចធ្វើបាន។ លោក អាបេ ព្យាយាមបន្តស្វះស្វែងដើម្បីសម្រេចបំណងកែប្រែគោលនយោបាយការពារជាតិរបស់ជប៉ុន ក្រោយពេលដែលលោកទៅទស្សនកិច្ចនៅអាមេរិក និងក្រោយសម្រេចបានផែនការសហប្រតិបត្តិការសន្តិសុខថ្មីរវាងជប៉ុននិងអាមេរិកផងកាលពីខែមុន។ កាលនោះ លោក អាបេ បានថ្លែងសុន្ទរកថាក្នុងសភាអាមេរិក ដោយលោក ប្តេជ្ញាថា ជប៉ុនត្រូវចូលរួមក្នុងការទទួលខុសត្រូវផ្នែកសន្តិសុខ រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ទាំងមូលក្នុងនាមជាមហាអំណាចមួយ។ នេះបញ្ជាក់ថា ជប៉ុនត្រៀមខ្លួនរួចស្រេចហើយក្នុងការពង្រីកឥទ្ធិពល និងបង្កើនអំណាចយោធានាពេលខាងមុខ។ តាមការកំណត់នៅថ្ងៃនេះរដ្ឋាភិបាលលោក អាបេ គ្រោងនឹងប្រជុំសម្រេចអនុញ្ញាតអោយបាននូវសេចក្តីព្រាងច្បាប់សម្រាប់ត្រួសត្រាយផ្លូវអោយរដ្ឋាភិបាលបញ្ចូនកងទ័ពទៅក្រៅប្រទេសដើម្បីអន្តរាគមន៍ក្នុងបញ្ហាសន្តិសុខ។ នេះជាជំហានថ្មីមួយទៀតរបស់ ប្រមុខរដ្ឋាភិបាលដែលជាអ្នកនយោបាយជាតិនិយមខ្លាំងរបស់ជប៉ុនបច្ចុប្បន្ន។ ប៉ុន្តែទោះជាលោក អាបេ ជានិច្ច ជាកាលព្យាយាមបកស្រាយពីគោលបំណងរបស់លោកក៏ដោយចុះ ប្រជាជនជប៉ុននៅតែប្រឆាំង និងនៅតែមិនទុកចិត្តលោក អាបេ ហើយគេមិនប្រាកដឡើយថា ទង្វើនេះនាំមកនូវសន្តិភាពពិតប្រាកដដល់តំបន់និងជប៉ុនឬអត់នោះឡើយ។ ១. ប្រជាជនជប៉ុនភាគច្រើនប្រឆាំងនិងមិនយល់ពីបំណងលោក អាបេ គ្រាន់តែលឺថា លោកអាបេ បើកកិច្ចប្រជុំក្នុងគណរដ្ឋមន្ត្រីសម្រេចសេចក្តីព្រាងច្បាប់សន្តិសុខថ្មីនេះភ្លាម ប្រជាជនជប៉ុនបានចេញមុខបាតុកម្មភ្លាម។ ថ្ងៃនេះមនុស្សប្រហែល ៥០០នាក់ប្រមូលផ្តុំគ្នានៅមុខការិយាល័យនាយករដ្ឋមន្ត្រី ដើម្បីប្រឆាំងបំណងលោក អាបេ។ បើតាមសម្តីអ្នកចូលរួមពួកគេបារម្ភពីមហិច្ឆតាលោកអាបេ ក្នុងការពង្រីកអំណាចយោធាជប៉ុនក្នុងការអន្តរាគមន៍ជម្លោះខាងក្រៅ ព្រោះវានឹងបំពានរដ្ឋធម្មនុញ្ញសន្តិភាពដែលបង្កើតក្រោយបញ្ចប់សង្គ្រាមលោកលើកទី។ មិនមានអ្វីដែលត្រូវឆ្ងល់ឡើយ លោកអាបេ កំពុងរកឱកាសកែរដ្ឋធម្មនុញ្ញ ព្រោះកាលពីឆ្នាំមុនលោក អាបេ បានដឹកនាំសមាជិករដ្ឋាភិបាលអនុម័តដំណោះស្រាយមួយដើម្បីបង្ហាញពីការបកស្រាយឡើងវិញមាត្រា ៩ នៃរដ្ឋធម្មនុញ្ញបន្សល់ពីសម័យសង្គ្រាមលោកទី។ លោកអាបេប្តេជ្ញាកែមាត្រា៩ នេះ ព្រោះវាចងដៃជប៉ុនមិនឲ្យធ្វើអ្វីបាន ក្រៅពីមានអំណាចស្វ័យការពារខ្លួន។ ជុំវិញការកែប្រែគោលនយោបាយសន្តិសុខ យោងតាមការរបាយការណ៍ស្ទង់មតិក្នុងចំណោមប្រជាជនជប៉ុន ប្រជាជនប្រហែល ៥០ភាគរយប្រឆាំងបំណងលោក អាបេ ដែលចង់ពង្រីកឥទ្ធិពលយោធា។ មនុស្សប្រហែល ៤៩ភាគរយទៀតស្ទាក់ស្ទើ និងមិនយល់ពីបំណងសុំកែប្រែគោលនយោបាយការពារជាតិនិងមាត្រានៃរដ្ឋធម្មនុញ្ញឡើយ។ តាមពិតទៅ គោលបំណងនាយករដ្ឋមន្ត្រីជប៉ុននេះកំពុងក្លាយជាចម្ងល់សម្រាប់ប្រជាជនជប៉ុនផ្ទាល់ និងបង្កក្តីបារម្ភដល់ប្រទេសជិតខាងមានកូរ៉េខាងត្បូង និងចិនផងដែរ។ គេភ័យខ្លាច ក៏ដោយសារគេមិនទុកចិត្តថាតើជប៉ុននឹងធ្វើអ្វីទៀតក្រោយពេលដែលប្រទេសនេះមានអំណាចយោធាខ្លាំងក្លា។ ប្រទេសជិតខាងទាំងនោះ រួមទាំងប្រជាជនជប៉ុនខ្លួនឯងផង ភ័យខ្លាចថាប្រវត្តិសាស្ត្រនឹងកើតជាថ្មីឡើងវិញ ដោយជប៉ុននឹងចាប់ប្រើប្រាស់គោលនយោបាយវាតទីនិយមក្តោបក្តាប់ពិភពលោកទៀត។ សម្រាប់លោក អាបេ អន្ទះសារចង់កែប្រែនយោបាយការនិងសមត្ថភាពយោធាកងទ័ពជប៉ុន ក៏ដោយសារមានជម្លោះដែនទឹកសមុទ្រចិនខាងកើតជាមួយក្រុងប៉េកាំង ហើយម្យ៉ាងចិនក៏បន្តរីកធំធាត់ឡើងទាំងយោធានិងសេដ្ឋកិច្ចទៀត។ ហើយលោក អាបេ ជឿជាក់ថា មានអំណាចសេដ្ឋកិច្ចខ្លាំងមិនអាចជួយអោយជប៉ុននៅរក្សាឥទ្ធិពលរបស់ខ្លួនបាននោះឡើយ ដរាបណាគ្មានសមត្ថភាពយោធាខ្លាំង។ ២. អាមេរិកគាំទ្រលោកអាបេបង្កើនអំណាចយោធាប្រឆាំងចិន តែខ្លាចកូរ៉េខាងត្បូងអន់ចិត្ត ក្នុងដំណើរទស្សនកិច្ចទៅអាមេរិកកន្លងមក គំនិតផ្លាស់ប្តូរអំណាចយោធាជប៉ុនរបស់លោក អាបេ បានទទួលការស្វាគមន៍ពីក្រុងវ៉ាស៊ីនតោន ក្នុងនាមជា សម្ព័ន្ធមិត្តរបស់ជប៉ុន។ តាំងពីយូរមកហើយអាមេរិកនេះឯងជាអ្នកចាំការពារជប៉ុនមិនអោយសត្រូវណាមួយវាយប្រហារឡើយ។ កាលមុន អាមេរិក ក៏មិនចង់អោយជប៉ុនមានអំណាចយោធាខ្លាំងដែរ ក្រែងជប៉ុនបង្កបញ្ហាដល់អាមេរិកទៅថ្ងៃក្រោយ។ ប៉ុន្តែបរិបទនយោបាយពិភពលោកផ្លាស់ប្តូរ អាមេរិកម្នាក់ឯង ត្រូវដោះស្រាយបញ្ហាសន្តិសុខតំបន់ច្រើនរាប់មិនអស់ ហើយត្រូវទប់ទល់មហាយក្សចិនទៀត។ ចិនឯនោះរីកលូតលាស់រហ័ស គ្រោងនឹងក្តោបកា្តប់អាស៊ីទាំងមូលទៅហើយ។ បើអាមេរិក បណ្តែតបណ្តោយ មិនយូរមិនឆាប់វាប្រាកដណាស់ថា អាស៊ីធ្លាក់ក្រោមឥទ្ធិពលផ្តាច់មុខរបស់ចិនមិនអាចប្រកែកបានឡើយ។ ត្រឹមនេះ អាមេរិកមិនអាចបន្តអោយផ្នែកយោធាជប៉ុននៅអន់ខ្សោយឡើយ អាមេរិកត្រូវជួយជប៉ុនពង្រីកអំណាចយោធាទុកទប់ទល់ជាមួយចិន និងទុកគ្រាន់សំឡុតកូរ៉េខាងជើងផង។ យ៉ាងណាក៏ដោយ បើទោះជាអាមេរិកគាំទ្រជប៉ុនក្នុងការពង្រីកឥទ្ធិពលយោធាក៏ពិតមែន អាមេរិកប្រុងប្រយ័ត្នខ្លាំងណាស់ដែរ មិនធ្វើអោយសម្ព័ន្ធមិត្តកូរ៉េខាងត្បូងថ្នាំងថ្នាក់ឡើយ។ បើអាមេរិកចេញមុខចេញមាត់ខ្លាំងពេកគាំទ្រជប៉ុនរឿងអំណាចយោធា វានឹងធ្វើអោយប៉ះពាល់ចំណងការទូតកូរ៉េខាងត្បូងអាមេរិក។ យោធាជប៉ុនកាន់តែខ្លាំង មិនមែនធ្វើឲ្យកូរ៉េខាងត្បូងសប្បាយចិត្តឯណា តែកូរ៉េខាងត្បូងរឹតតែខ្លាចទៅវិញ។ ក្រុងសេអ៊ូលធ្លាប់រងទុក្ខវេទនាដោយសារយោធាជប៉ុនកន្លងមក មិនទាន់ភ្លេចនៅឡើយទេ។ ហើយមេដឹកនាំជប៉ុននេះក៏មិនដែរអោនក្បាលសុំទោសជនជាតិកូរ៉េដែរ៕ សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2898.txt
|
ប្រជាជនរុស្ស៊ី ៦០ ភាគរយបានគិតថាសហរដ្ឋអាមេរិកបានគំរាមកំហែងដល់ប្រទេសរបស់ពួកគេហើយនឹងបង្កើតជាឧបសគ្គសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី។ ប៉ុន្តែមានពលរដ្ឋរុស្ស៊ីតែ ៥ភាគរយប៉ុណ្ណោះគិតថាសហរដ្ឋអាមេរិកអាចវាយប្រហារប្រទេសរុស្ស៊ី ប្រសិនបើមានសង្គ្រាមណាមួយកើតឡើងនោះ។ នេះបើយោងតាមសារព័ត៌មាន RT ។
|
លទ្ធផលខាងលើនេះ គឺយោងតាមការស្រាវជ្រាវថ្មីចុងក្រោយបំផុតដែលចេញផ្សាយដោយមជ្ឈមណ្ឌលស្ទង់មតិឯករាជ្យ Levadaដែលបានសម្ភាសន៍ប្រជាជនរុស្ស៊ី។ ចំនួនប្រជាជនរុស្ស៊ីដែលគិតថា អាមេរិកបានគំរាមកំហែងដល់ប្រទេសខ្លួននេះ ការកើនឡើងពី ៤៧ ភាគរយកាលពីឆ្នាំ ២០០៧ ខណៈពេលដែលប្រជាជនរុស្ស៊ី ៤២ ភាគរយគិតថា អាចនឹងមានការគំរាមកំហែងនៅពេលខាងមុខទៀតពីអាមេរិក។ លទ្ធផលនៃការស្រាវជ្រាវក៏បានបង្ហាញថា ៤៨ភាគរយនៃប្រជាជនរុស្ស៊ីគិតថាសហរដ្ឋអាមេរិកបានបង្កើតឱ្យមានឧបសគ្គនានា ក្នុងគោលបំណងដើម្បីរារាំងដល់ការអភិវឌ្ឍរបស់ប្រទេសរុស្ស៊ី។ក្នុងនោះ ៣១ ភាគរយបាននិយាយថាពួកគេខ្លាចការលុកលុយរបស់យោធាសហរដ្ឋអាមេរិកនៅលើទឹកដីរុស្ស៊ីនិង ៣១ភាគរយទៀតគិតថាសហរដ្ឋអាមេរិកបានរកវិធីប្លែកៗដើម្បីគំរាមកំហែងដល់ប្រទេសខ្លួន តាមរយៈមធ្យោបាយដែលមិនមែនយោធា។ នៅពេលដែលគេសួរថាតើពួកគេ(ប្រជាជនរុស្ស៊ី)គិតយ៉ាងណាដែរ ប្រសិនបើមានករណីប៉ះទង្គិចខាងយោធាពិតប្រាកដជាមួយសហរដ្ឋអាមេរិកនោះ? ៥២ភាគរយនៃពួកគេបានឆ្លើយថា វានឹងបញ្ចប់នៅក្នុងពេលដែលរុស្ស៊ី និងអាមេរិកប្រយុទ្ធគ្នាអស់កម្លាំងរៀងខ្លួន។ប៉ុន្តែមានប្រជាជនរុស្ស៊ីតែ ៥ភាគរយប៉ុណ្ណោះរំពឹងថាសហរដ្ឋអាមេរិកនិងអង្គការណាតូហ៊ានវាយប្រហារប្រទេសរុស្ស៊ី ហើយរុស្ស៊ីនឹងឈ្នះសង្គ្រាមនេះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2899.txt
|
លោក ចន ឃឺរី ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសចិននិងបន្ទាប់មកលោកបន្តទៅកាន់ប្រទេសកូរ៉េខាងត្បូង។ គោលបំណងរបស់ប្រមុខការទូតអាមេរិកនេះគឺដើម្បីស្វែងរកដំណោះស្រាយបន្ធូរបន្ថយភាពតានតឹងក្នុងជម្លោះសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត និងបញ្ហាសន្តិសុខនៅឧបទ្វីបកូរ៉េថែមទៀតផង។ ពាក់ព័ន្ធរឿងសមុទ្រចិនខាងត្បូង សហរដ្ឋអាមេរិកទោះជាមិនមែនជាភាគីនៃជម្លោះក៏ដោយ ទង្វើររបស់ចិនពលបច្ចុប្បន្នក្នុងការដណ្តើមយកដែនជម្លោះ មិនអាចឲ្យអាមេរិកនៅស្ងៀមបានឡើយ។ ស្របពេលដែលភាពតានតឹងបន្តកើនឡើង ក្រុងប៉េកាំងបន្តបង្កើនលុយធ្វើទំនើបកម្មយោធា ជាពិសេសបង្កើនបច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរបាញ់ឆ្លងទ្វីបដែលបំពាក់ក្បាលគ្រាប់បានច្រើននោះ។ ចំណែក បញ្ហាប្រឈមនិងគ្រោះថ្នាក់ខ្លាំងផ្នែកសន្តិសុខមួយទៀតនោះគឺ កូរ៉េខាងជើងកាន់តែអុងអាត់ខ្លាំង ក្រោយសម្រេចជោគជ័យបាញ់មីស៊ីលចេញពីនាវាមុជទឹកនោះកាលពីប៉ុន្មានសប្តាហ៍មុន។
|
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ ជុំវិញបញ្ហានេះ៖ បញ្ហាសន្តិសុខ និងជម្លោះដែនទឹកនៅតំបន់អាស៊ី កំពុងធ្វើឲ្យក្រុងវ៉ាស៊ីនតោនឈឺក្បាលវិលមុខជាថ្មី។ ងាកទៅមើលចិនបានទន្ទ្រានសាងសង់កោះសិប្បនិម្មិតនៅតំបន់ត្រួតស៊ីគ្នានៅក្នុងសមុទ្រចិនខាងត្បូង ហើយបើមើលក្រឡេកទៅមើលរបបក្រុងព្យុងយ៉ាងកាន់តែអុងអាត់ខ្លាំងឡើងៗ ក្រោយសម្រេចបានអាវុធមីស៊ីលបាញ់ចេញពីនាវាមុជទឹក។ ទាំងចិន និងកូរ៉េខាងជើង សុទ្ធតែមានមហិច្ឆតារាងៗខ្លួន ដោយចិនចង់ដណ្តើមកាន់កាប់ដែនទឹកជម្លោះសមុទ្រចិនខាងត្បូងទំហំ ៩០ភាគរយ ដោយយោងតាមប្រវត្តិសាស្ត្ររបស់ខ្លួន ស្របពេលដែលភាគីជម្លោះផ្សេងទៀតមានវៀតណាម និងហ្វីលីពីនខឹងសម្បារចិនជាខ្លាំង។ ចំណែកកូរ៉េខាងជើងឯណោះវិញ ព្យាយាមផលិតអាវុធទំនើប កសាងកម្លាំងយោធា ដើម្បីគំរាមកំហែងក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្ត ដោយអះអាងថាខ្លួនព្យាយាមការពារសន្តិសុខ។ ដោយសារស្ថានការណ៍មិនស្រួល ចេះតែតានតឹងឥតឈប់ ក្រុងវ៉ាស៊ីនតោន ដែលដើរតួជាអ្នកគ្រប់គ្រង និងដោះស្រាយបញ្ហាសាកលនោះ សម្រេចចេញមុខអន្តរាគមន៍ទៀត។ រដ្ឋាភិបាលលោក បារ៉ាក់ អូបាម៉ា មិនបង្អែរបង្អង់យូរឡើយ បានបញ្ជូនប្រមុខការទូត ចន ឃឺរី ទៅកាន់ប្រទេសចិន និងកូរ៉េខាងត្បូង ដើម្បីបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជួយដោះស្រាយបញ្ហានិងបន្ធូរបន្ថយភាពតានតឹងបញ្ចៀសការប្រឈមមុខគ្នាដោយអាវុធ។ ១.អាមេរិក មិនអាចលួងលោមចិនអោយបោះបង់មហិច្ឆតាដណ្តើមដែនជម្លោះ ក្នុងជំនួបរវាងប្រមុខការទូតអាមេរិក ជាមួយមេដឹកនាំចិនកន្លងមកនេះ គេមិនឃើញមានសញ្ញាណាមួយបញ្ជាក់ថា ចិនព្រមផ្លាស់ប្តូរគោលជំហររបស់ខ្លួនឡើយ។ ចិនបន្តទាមទារដែនទឹកស្របតាមផែនទី ៩ចំនុច ប៉ុន្តែសន្យាថានឹងដោះស្រាយដោយសន្តិវិធីនិងវិធានការការទូត។ ពីដើមមក ចិនចាត់ទុកការចូលរួមរបស់ក្រុងវ៉ាស៊ីនតោនក្នុងការជំរុញភាគីដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដ្បិតអាមេរិកមិនមែនជាភាគីជម្លោះផងនោះ។ចំណែកក្រុងវ៉ាស៊ីនតោនបានបង្ហាញជំហរយ៉ាងច្បាស់ហើយថា ខ្លួនមានប្រយោជន៍ក្នុងសមុទ្រចិនខាងត្បូងដែរ ជាពិសេសសេរីភាពខាងនាវាចរណ៍។ ចិននៅតែចាត់ទុកសកម្មភាពខ្លួនសាងសង់កោះ ឬធ្វើសកម្មភានេសាទ ឬបូមប្រេងជាសកម្មភាពស្របច្បាប់ ហើយចាត់ទុកទីតាំងទាំនោះស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួនទៅទៀត។ ជុំវិញវិធានការដោះស្រាយចិននៅតែចង់ស្រាយលក្ខណៈទ្វេភាគីជាមួយភាគីជម្លោះ ប៉ុន្តែសមាជិកអាស៊ានជាភាគីជម្លោះបង្ហាញក្តីបារម្ភថា បើដោះស្រាយទ្វេភាគីច្បាស់ជាចាញ់ប្រៀបចិនប្រាកដណាស់។ ២. អាមេរិកព្រមាន ចិនជុំវិញការប្រើកម្លាំងដណ្តើមតំបន់ជម្លោះ ខណៈវិស័យយោធាចិនកាន់តែខ្លាំង សូមរំលឹកបន្តិចថាស្របពេលលោក ឃឺរី នៅចិន ជំនួយការផ្ទាល់លោកឃឺរី Daniel Russelបានចូលបំភ្លឺពីគោលជំហរអាមេរិកស្តីពី ជម្លោះសមុទ្រចិនខាងត្បូងដែរចំពោះមុខគណកម្មការការបរទេសនៃស្ថាប័នព្រឹទ្ធសភាអាមេរិក។ មន្ត្រីការទូតរូបនេះសង្កត់ធ្ងន់ថា អាមេរិក នៅតែបន្តតាមដាននិងស្នើឲ្យភាគីជម្លោះជាពិសេសក្រុងប៉េកាំងប្រញាប់ប្រញាប់ប្រើប្រាស់វិធានការការទូតដើម្បីបន្ធូបន្ថយកម្តៅជម្លោះ។ អាមេរិកស្នើឲ្យចិននិងអាស៊ានពន្លឿនការបង្កើតក្រមប្រតិបត្តិដើម្បីគ្រប់គ្រងជម្លោះ ការពារការប្រើប្រាស់កម្លាំងប្រឆាំងគ្នា។ អាមេរិកក៏បានថ្លែងរំលឹកពី បណ្តឹងហ្វីលីពីនក្នុងការស្នើសុំមជ្ឈត្តការអន្តរជាតិបកស្រាយការរទាមទាររបស់ចិនកន្លងមក។ អាមេរិក គាំទ្រការប្រើប្រាស់តុលាការឬស្ថាប័នយុត្តាធិការនានា ដើម្បីបកស្រាយឲ្យច្បាស់លាស់ចៀសវាងការភាន់ច្រឡំនានាផងដែរ។ យ៉ាងណាក៏ដោយមន្ត្រីរូបនេះបានផ្ញើរសារជាស្រេចថា អ្នកណាក៏ដោយដែលចង់ប្រើកម្លាំងឬវិធានការណាមួយគំរាមកំហែងដើម្បីដណ្តើមដែនជម្លោះ គឺមិនអាចទទួលយកបាននោះឡើយ។ ការលើកឡើងនេះ ទំនងជាសម្តៅដល់សកម្មភាពចិនសាងសង់កោះសិប្បនិម្មិតក្នុងតំបន់ជម្លោះនិងដាក់កងទ័ពផង។ អ្វីដែលគួរឲ្យព្រួយបារម្ភចិនបន្តបង្កើនលុយសម្រាប់ទំនើបកម្មយោធារាល់ឆ្នាំ ហើយអាវុធថ្មីៗជាច្រើនដែលចិនកំពុងព្យាយាមផលិតទុកប្រើប្រាស់ក្នុងវិស័យការពារជាតិ និងគំរាមភាគីជម្លោះនានា។ សូម្បីតែក្រុងវ៉ាស៊ីនតោន ក៏ទំនងជាញញើត ពេលទទួលបានព័ត៌មានជុំវិញការវិវត្តន៍នៃសមត្ថភាពយោធានិងអាវុធចិនថ្មីនេះដែរ។ របាយការណ៍ក្រុងវ៉ាស៊ីនតោនទើបចេញថ្មី បង្ហាញថា ចិនកំពុងញាប់ដៃបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរ។ ចិនសម្រេចបង្កើនឥទ្ធិពលកាំជ្រួចបាញ់ឆ្លងទ្វីបបាន ដោយអាចបំពាក់ក្បាលគ្រាប់ច្រើនបញ្ចូលគ្នាផង ហើយអ្វីដែលគួរឲ្យបារម្ភអាវុធអាចបាញ់ដល់ទឹកដីអាមេរិកទៀត។ ៣. អាមេរិកចេញមុខជាថ្មី ក្រោយក្រុងព្យុយ៉ាងកាន់តែអុងអាត់ព្រោះមានអាវុធថ្មី គោលបំណងប្រមុខការទូតអាមេរិកទៅអាស៊ីបូព៌ា គឺទៅកូរ៉េខាងត្បូងផង ព្រោះភាពតានតឹងនៅឧបទ្វីបកូរ៉េកើនឡើងកាន់តែខ្លាំង។ អាមេរិកភ្ងាក់ផ្អើលខ្លាំងកាលពីប៉ុន្មានសប្តាហ៍មុន ក្រោយលោក គីមជុងអ៊ុន ប្រកាសសម្រេចជោគជ័យបាញ់សាកល្បងអាវុធមីស៊ីលយុទ្ធសាស្ត្រស្តង់ដាសាកលបាញ់ពីនាវាមុជទឹក។ មិនមែនជារឿងសាមញ្ញឯណា នៅពេលដែលកូរ៉េខាងជើងមានអាវុធបែបនេះប្រើប្រាស់ ហើយអាមេរិកក៏ពិបាកប៉ាន់ស្មានពីគ្រោះថ្នាក់នាពេលខាងមុខដែរ។ ដំណើរទៅកូរ៉េខាងត្បូងលើកនេះ លោក ឃឺរី ជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង និងប្រមុខរដ្ឋផង ដោយប្រធានបទនៃការពិភាក្សាគឺបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និងសន្តិសុខឧបទ្វីបកូរ៉េ។ លោកឃឺរី បានសង្កត់ធ្ងន់ជាថ្មីថា ក្រុងវ៉ាស៊ីនតោនទុកឱកាសឲ្យ គីមជុងអ៊ុន ពិចារណា បើសិនបើចង់ស្តារចំណងការទូតទ្វេភាគី តែលោកបានគំរាមជាថ្មីថា ទណ្ឌកម្មនឹងដាក់ចេញបន្ថែមទៀតដើម្បីជាការព្រមាន។ ចាប់ពីពេលកូរ៉េខាងជើងដើរចេញពីតុចរចាឆ្នាំ២០០៥ក្នុងកិច្ចប្រជុំភាគី៦ គេមិនឃើញឱកាសនៃការចរចាគ្នាជាថ្មីទៀតឡើយ។ ទោះលទ្ធភាពនៃការចរចាមានកម្រិតទាបក៏ដោយ គេឃើញលើកនេះ អាមេរិកនៅតែបន្តលួងលោមចិនឲ្យដាក់សម្ពាធ និងបង្ខំឲ្យកូរ៉េខាងជើងបន្ទន់ឥរិយាបទរបស់ខ្លួន និងទប់មិនឲ្យកូរ៉េខាងជើងធ្វើអ្វីធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិភាពតំបន់ទាំងមូល។ ប៉ុន្តែរបបដឹកនាំក្រុងព្យុងយ៉ាងថ្មី មិនត្រឹមតែមិនសូវស្តាប់ចិនទេ ហើយក៏អនុវត្តគោលនយោបាយសាហាវព្រៃផ្សៃជាងមុនទៀតដែរ៕ សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ ជុំវិញបញ្ហានេះ៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_290.txt
|
ទូរទស្សន៍អាម៉េរិក ABC News បានបញ្ជាក់ថា លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ និងលោកស្រី កាម៉ាឡា ហារីស បេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ បានយល់ព្រមក្នុងការជជែកដេញដោយគ្នាផ្ទាល់ នៅក្នុងព្រឹត្តិកាណ៍មួយដែលរៀបចំឡើងស្ថានីយមួយនេះនៅថ្ងៃទី១០ ខែកញ្ញា។
|
ABC News បានប្រកាសនៅថ្ងៃទី៨ ខែកញ្ញាថា ស្ថានីយទូរទស្សន៍ខ្លួន នឹងរៀបចំការជជែកដេញដោលសម្រាប់បេក្ខជនប្រធានាធិបតីអាម៉េរិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅថ្ងៃទី ១០ ខែកញ្ញា។ អនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស និងអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបញ្ជាក់ពីការចូលរួម។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីបេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋលោក ត្រាំ តែងតែទទូចចង់ជជែកដេញដោលជាមួយគូប្រជែងបក្សប្រជាធិបតេយ្យ។ លោកបានយល់ព្រមចូលរួមក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយស្ថានីយ៍ចំនួនបីគឺ Fox News, ABC News និង NBC News នៅថ្ងៃទី៤ ទី១០ និងទី២៥ ខែកញ្ញារៀងគ្នា។ បក្ខជនបក្សសាធារណរដ្ឋរូបនេះបានអះអាងក្នុងសន្និសីទកាសែតនៅ Palm Beach រដ្ឋ Florida កាលពីថ្ងៃទី៨ ខែសីហាថា ៖«ខ្ញុំសង្ឃឹមថាលោកស្រីទទួលយក»។ ចំណែក អនុប្រធានាធិបតី ហារីស ក៏ចង់ជជែកដេញដោលផ្ទាល់ជាមួយលោក ត្រាំ នៅលើស្ថានីយ ABC News ដែរ។ លោកស្រីបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Detroit រដ្ឋ Michigan ថា ៖«ខ្ញុំសុខចិត្តពិភាក្សាការជជែកដេញដោលមួយទៀតក្រោយថ្ងៃទី១០ ខែកញ្ញា»។ ជុំវិញព័ត៌មានអំពីទីតាំង លក្ខខណ្ឌនៃជជែកដេញដោល និងអ្នកសម្របសម្រួលមិនត្រូវបានប្រកាសនោះទេ។ កន្លងមក យុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ និងប្រធានាធិបតី ចូ បៃឌិន បានយល់ព្រមចូលរួមក្នុងការជជែកដេញដោលចំនួន២ ដែលរៀបចំដោយស្ថានីយ CNN នៅថ្ងៃទី២៧ ខែមិថុនា និង ABC News រៀបចំនៅថ្ងៃទី១០ ខែកញ្ញា។ លោក បៃឌិន បានបោះបង់ការប្រជែងកៅអីសេតវិមាកាលពីចុងខែកក្កដា បន្ទាប់ពីអ្នកគាំទ្របក្សប្រជាធិបតេយ្យសម្តែងការខកចិត្តចំពោះរូបលោក ក្រោយជជែកដេញដោលផ្ទាល់ជាមួយគូប្រជែងនៅស្ថានីយ CNN ។ លោកស្រី ហារីស ត្រូវបានបក្សប្រជាធិបតេយ្យតែងតាំងជាបេក្ខជនប្រធានាធិបតីបន្ទាប់ពីលោក បៃឌិន។ លទ្ធផលស្ទង់មតិដែលចេញផ្សាយដោយ Ipsos/Reuters នៅថ្ងៃទី៨ ខែសីហា បានបង្ហាញថា អត្រាគាំទ្រលោកស្រី ហារីស និងលោក ត្រាំ មានចំនួន ៤២ភាគរយនិង ៣៧ភាគរយរៀងគ្នា។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី២-៧ខែសីហា ជាមួយប្រជាជនអាម៉េរិកពេញវ័យជាង ២០០០នាក់៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2900.txt
|
គ្រាន់តែរយៈពេលត្រឹមតែមួយសប្តាហ៍តែប៉ុណ្ណោះការឡើងកម្តៅនិងការរប្រឈមមុខគ្នានៅក្នុងឧបទ្វីបកូរ៉េបានឈានដល់ដំណាក់កាលមួយគួរព្រួយបារម្ភ។ជាមួយគ្នានោះការគំរាមកំហែងបីលើកផ្ទួនត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាងដែលសកម្មភាពនេះត្រូវបានរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានចាប់ផ្តើមសមយុទ្ធយោធារយៈពេលបីថ្ងៃរបស់ខ្លួននៅក្នុងតំបន់ជម្លោះសមុទ្ររវាងកូរ៉េទាំងពីរ។សមយុទ្ធយោធានេះធ្វើឡើងក្រោយពីមេដឹកនាំកំពូលកូរ៉េខាងជើងគីមជុងអ៊ុនបានប្រកាសពីភាពជោគជ័យក្នុងការសាកល្បងបាញ់មីស៊ីលពីនាវាមុជទឹកដែលសកម្មភាពនេះពិតជាបានគំរាមកំហែងដល់សន្តិសុខនៅក្នុងឧបទ្វីបកូរ៉េ។
|
យោងតាមសេចក្តីថ្លែងការណ៍កូរ៉េខាងជើងរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបើកសមយុទ្ធយោធារយៈពេលបីថៃ្ងដែលបានចាប់ផ្តើមតាំងពីថ្ងៃពុធម្សិលមិញនេះ។ការធ្វើសមយុទ្ធនេះដែរគឺមានទំហំប្រហាក់ប្រហែលទៅនឹងសមយុទ្ធយោធាដែលកូរ៉េខាងជើងបានធ្វើកាលពីឆ្នាំ២០១៤កន្លងទៅនេះ។ក៏ប៉ុន្តែ មិនមានពត៌មានណាមួយបានបង្ហាញពីប្រភេទសព្វាវុធដែលកូរ៉េខាងជើងយកមកប្រើប្រាស់នៅក្នុងសមយុទ្ធយោធានោះទេ។ យ៉ាងណាក៏ដោយរដ្ឋាភិបាលក្រុងសេអ៊ូលបានបញ្ជាក់ថា «ប្រសិនបើកូរ៉េខាងជើងហ៊ានធ្វើអ្វីដែលបំពានដែនសមុទ្ររវាងប្រទេសកូរ៉េខាងត្បូងនឹងឆ្លើយតបទៅវិញ»។ គួររម្លឹកផងដែរកាលពីខែកុម្ភៈកន្លងទៅនេះកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធាជាមួយនឹងសម្ពន្ធ័មិត្តរបស់ខ្លួនអាមេរិកនៅក្នុងសមុទ្រដែលជាន់ព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ។ក្នុងនោះកូរ៉េខាងជើងក៏បានប្រតិកម្មខ្លាំងៗនិងប្រកាសធ្វើសង្គ្រាមជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងក្រុងសេអ៊ូលផងដែរ។ ដោយឡែកសម្រាប់ការធ្វើសមយុទ្ធយោធាដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាងនិងសកម្មភាពចុងក្រោយនេះជាការឆ្លើយតបនិងបង្ហាញសាច់ដុំទៅកាន់កូរ៉េខាងត្បូងនិងជាពិសេសនោះសហរដ្ឋអាមេរិកដែលបានបង្កព្យុះភ្លៀងនៅក្នុងឧបទ្វីបកូរ៉េ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2901.txt
|
វិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងបង់ក្លាដែសបានរុញច្រានឲ្យបណ្តាសមាជិកអាស៊ានឈឺក្បាលវិលមុខដោយសារសមាជិកភាគច្រើនហាក់ស្ងប់ស្ងាត់ក្នុងការគេចវេសពីការទទួលខុសត្រូវចំពោះវិបត្តិក្នុងតំបន់នេះ។ជុំវិញបញ្ហានេះម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី បានសម្រេចចិត្តព្រមព្រៀងគ្នាថានឹងជួយសង្គ្រោះជនភៀសខ្លួនដែលកំពុងជាប់គាំងនៅដែនសមុទ្រនិងថែមទាំងផ្តល់ទីកន្លែងសម្រាប់ពួកគេស្នាក់នៅក្នុងដែនអធិបតេយ្យរបស់គេជាបណ្តោះអាសន្នផងដែរ។
|
ថ្ងៃពុធនេះម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីបានព្រមព្រៀងគ្នាបញ្ឈប់បញ្ជូនជនភៀសខ្លួនតាមទូកទៅកាន់សមុទ្រវិញតែនឹងបន្តជួយសង្គ្រោះជនភៀសខ្លួនដែលនៅជាប់គាំងនៅដែនសមុទ្ររបស់គេនិងអនុញ្ញាតឲ្យពួកគេស្នាក់នៅក្នុងទឹកដីប្រទេសទាំងពីរបណ្តោះអាសន្ន។ ក្រោយពីមានភាពស្ងប់ស្ងាត់នៅក្នុងការស្វែងរកដំណោះស្រាយបញ្ហាវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ានិងបង់ក្លាដែសរាប់ពាន់នាក់សញ្ញាវិជ្ជមានចាប់ផ្តើមមានឡើងហើយសម្រាប់ជនភៀសខ្លួនដែលកំពុងរស់នៅលើទូកកណា្តលសមុទ្រស្ថិតក្នុងស្ថានភាពស្រេកឃ្លានបំផុត។នោះគឺម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីសហការជាមួយនឹងថៃ ដើម្បីជួយសង្គ្រោះជនភៀសខ្លួនទាំងនោះ។ យោងតាមរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោកAnifah Amas ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីបានព្រមព្រៀងគ្នាដើម្បីជួយសង្គ្រោះជនភៀសទាំង៧ពាន់នាក់ដែលកំពុងជាប់គាំងនៅដែនសមុទ្ររវាងប្រទេសទាំងពីរ។បន្ថែមពីនេះប្រទេសទាំងពីរនឹងផ្តល់ទីជម្រកសម្រាប់ជនភៀសខ្លួនទាំងនោះនៅក្នុងដែនអធិបតេយ្យប្រទេសទាំងពីរជាបណ្តោះអាសន្នផងដែរ។ហើយសម្រាប់ការបញ្ជូនជនភៀសទៅកាន់ប្រទេសដើមវិញនឹងត្រូវធ្វើឡើងក្នុងរយៈពេលមួយឆ្នាំ ដោយមានការសហការជាមួយសហគមន៍អន្តរជាតិ។ យ៉ាងណាមិញលោករដ្ឋមន្ត្រីរូបនេះបានសម្តែងការព្រួយបារម្ភជុំវិញការមានកំណត់នៃធនធានជនជាតិដើម្បីផ្តល់ឲ្យជនភៀសខ្លួនហើយក៏បានទទួចឲ្យមានការចូលរួមពីសហគមន៍អន្តរជាតិក្នុងការផ្តល់ជំនួយមនុស្សធម៌សម្រាប់ជនទាំងនោះផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2902.txt
|
មូលហេតុដែលអឺរ៉ុបនិងអង្គការអូតង់បារម្ភថា អាចមានសកម្មជនជីហាតបន្លំធ្វើជាជនភៀសខ្លួនឆ្លងសមុទ្រមកវាយប្រហារអឺរ៉ុបនេះ បើមើលអោយជាក់ស្តែងទៅ គឺដោយសារថា នៅថ្ងៃអង្គារ១៩ឧសភាដើមសប្តាហ៍នេះ អាជ្ញាធរអ៊ីតាលីបានចាប់ខ្លួនយុវជនម៉ារ៉ុកម្នាក់ ដែលធ្វើដំណើរតាមទូកខុសច្បាប់មកពីលីប៊ី។ យុវជនរូបនេះត្រូវបានអាជ្ញាធរទុយនីស៊ីសង្ស័យថា បានធ្វើភេរវកម្មនៅសារមន្ទីរBardo នៅទុយនីស៊ី កាលពីថ្ងៃ១៨មិនា ធ្វើអោយមនុស្ស២២នាក់ បាត់បង់ជីវិត។
|
សហភាពអឺរ៉ុបកំពុងតែហែកហួរគ្នាក្នុងការដោះស្រាយបញ្ហាជនភៀសខ្លួន បណ្តាជនដែលគេចពីសង្គ្រាម ពីភាពក្រីក្រ ពីការគំរាមកំហែងរបស់ក្រុមជីហាត។ ឥឡូវ ស្រាប់តែអ៊ីតាលីរកឃើញថា មានជនសង្ស័យភេរវកម្មមកលាក់ខ្លួនក្នុងចំណោមជនភៀសខ្លួនទៀត។ អឺរ៉ុបពិតជាភ័យមិនតិចទេ។ ប្រធានអង្គការអូតង់ លោកJens Stoltenbergបានលើកឡើងថា សកម្មជនប្រយុទ្ធបរទេសរឺក៏ភេរវជនអាចនឹងលាក់ខ្លួនលាយឡំគ្នាជាមួយជនភៀសខ្លួន។ អង្គការអូតង់តំរូវអោយរកដំណោះស្រាយចំពោះបញ្ហាថ្មីនេះ។ ដោយសាររឿងចាប់ខ្លួនជនសង្ស័យភេរវកម្មជនជាតិម៉ារ៉ុកនេះ បក្សស្តាំនិយមជ្រុលអឺរ៉ុប បែបយ៉ាងសម្ព័ន្ធភាគខាងជើងអ៊ីតាលី រឺក៏បក្សយូឃីបនៅអង់គ្លេស បានឆ្លៀតឱកាសរករឿងរដ្ឋាភិបាលអឺរ៉ុប។ ជនភៀសខ្លួនជានិមិត្តរូបមិនល្អ សម្រាប់អឺរ៉ុប ឥឡូវនេះ រឹតតែក្លាយជាឆ្អឹងទទឹងកដល់បណ្តាប្រទេសអឺរ៉ុបទៀតហើយ។ ប្រាកដណាស់ ពេលឈានជើងក្នុងប្រទេសអឺរ៉ុបណាមួយហើយ ភេរវជនអាចបន្តដំណើរទៅប្រទេសអឺរ៉ុបផ្សេងៗទៀតបាន។ នេះហើយជាបញ្ហាបំភ័យសុវត្ថិភាពសន្តិសុខអឺរ៉ុប។ ប៉ុន្តែ យើងសួរថា ដើម្បីការពារសន្តិសុខប្រជាពលរដ្ឋអឺរ៉ុប តើមេដឹកនាំអឺរ៉ុបគួរតែភ័យនឹងបញ្ហាដែលចោទឡើងថ្មីនេះដែររឺទេ? យោងតាមអ្នកជំនាញ បញ្ហាថា សកម្មជនប្រយុទ្ធជីហាតបង្កប់ខ្លួនក្នុងចំណោមជនភៀសខ្លួន មិនមែនជាបញ្ហាធ្ងន់ធ្ងរឡើយ បើប្រៀបនឹងការគំរាមកំហែងភេវកម្មដែលអាចបង្កឡើងដោយពលរដ្ឋអឺរ៉ុប ដែលត្រលប់មកពីស៊ីរីនិងអ៊ីរ៉ាក់។ ក្រុមជីហាតកំពុងដណ្តើមបានទីតាំងជាច្រើននៅក្នុងប្រទេសទាំង២នេះ ហើយមានពលរដ្ឋអឺរ៉ុបមិនតិចទេដែលបានចាកចេញទៅធ្វើសង្គ្រាមជីហាតនៅតាមប្រទេសទាំង២នេះ។ ដូច្នេះពេលជនជាតិអឺរ៉ុបទាំងនោះត្រលប់មកវិញ វាគឺជាបញ្ហាចោទធ្ងន់ ព្រោះថា ជនជាតិអឺរ៉ុបទាំងនោះសុទ្ធតែមានក្រដាសស្នាមស្របច្បាប់ ដូច្នេះងាយនឹងបង្កភេរវកម្មនៅអឺរ៉ុបបានងាយស្រួល។ ផ្ទុយទៅវិញ ជនភៀសខ្លួនតាមទូក សុទ្ធតែគ្មានក្រដាសស្នាមត្រឹមត្រូវ បើប្រទេសនៅអឺរ៉ុបទទួលយកពួកគេ ក៏ប្រទេសទាំងនោះត្រូវតែចំរាញ់ពួកគេល្អិតល្អន់ដែរ ពោលអោយចំគឺថា ប្រទេសទាំងនោះពិតជានឹងរកអត្តសញ្ញាណ កំណត់ភិនភាគពួកគេអោយបានច្បាស់លាស់ មុននឹងសម្រេចអោយពួកគេជ្រកកោនក្នុងទឹកដីខ្លួន។ បើពិនិត្យទៅ នេះមិនមែនជានិតិវិធីខ្ជីខ្ជា ចំពោះសុវត្ថិភាពសន្តិសុខអឺរ៉ុបទេ។ គួរបញ្ជាក់ដែរថា ភេរវកម្មនានានៅអឺរ៉ុប ក្នុងឆ្នាំ២០១៤និងឆ្នាំ២០១៥កន្លងមក សុទ្ធតែបង្កឡើងដោយពលរដ្ឋអឺរ៉ុប ដូច្នេះមិនប្រាកដថា ជនជីហាតបង្កប់ខ្លួនក្នុងចំណោមជនភៀសខ្លួនតាមទូក ប្រថុយជីវិតមកសុំសិទ្ធិជ្រកកោននៅអឺរ៉ុប ជាបញ្ហាបំភ័យអឺរ៉ុប លើសពីបញ្ហាពលរដ្ឋអឺរ៉ុបខ្លួនឯងនោះទេ។ ការបដិសេធមិនទទួលយកជនភៀសខ្លួនតាមទូកនៅសមុទ្រមេឌីទែររ៉ាណេ រឺក៏ការប្រើវិធានការក្តៅទៅលើពួកគេដោយប្រការណាមួយ អាចចាត់ទុកថាជាលេសរបស់អឺរ៉ុបប្រឆាំងជនភៀសខ្លួនទៅវិញទេ៕ មានសំឡេង អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2903.txt
|
បច្ចុប្បន្ននេះ តំបន់អាស៊ានក៏កំពុងប្រឈមមុខបញ្ហាកើនឡើងនៃចំនួនជនភៀសខ្លួនដូចនៅ អឺរ៉ុបដែរ។ ជនភៀសខ្លួនបច្ចុប្បន្នមានច្រើនមកពីប្រទេសមីយ៉ាន់ម៉ា ដែលគេស្គាល់ថាជាជនជាតិ ភាគតិចឥស្លាមរ៉ូហ៊ីងយ៉ា ដែលរងទុក្ខបុកម្នេញដោយអាជ្ញាធរក្រុងណៃពីដ៏។ បើសិនបន្តព្រងើយ កន្តើយសោកនាដកម្មមនុស្សជាតិនឹងកើតមានឡើងដូចគ្នា។ ប៉ុន្តែបញ្ហានេះចាំបាច់ត្រូវមាន ការរួបរួមគ្នាដោះស្រាយទើបមានប្រសិទ្ធភាព។
|
រាយការណ៍ព័ត៌មានលម្អិតដោយ រឿន ភារុន ជនភៀសខ្លួនបានក្លាយជាបញ្ហាប្រឈមសម្រាប់ពិភពលោកទាំងមូល ទាំងនៅអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ បច្ចុប្បន្ននេះ បញ្ហាជនភៀសខ្លួនបានធ្វើឲ្យប្រទេសមួយចំនួនក្រពុលមុខ ដ្បិតគេមិនអាចដោះស្រាយបញ្ហាបានជោគជ័យ។ ជនភៀសខ្លួនដែលភាគច្រើនរត់គេច ពីគ្រោះថ្នាក់សង្គ្រាមស៊ីវិល ការធ្វើទុក្ខបុកម្នេញ បន្តប្រឈមមុខគ្រោះថ្នាក់ដល់អាយុជីវិត ដោយការផ្សងព្រេងតាមទូក និងក្លាយជាទំនិញជួញដូររបស់ជនទុច្ចរិត។ បញ្ហានេះមិនមែនជារឿងងាយដោះស្រាយឡើយ វាប្រហែលជាចាំបាច់អាស៊ានទាំងមូល សហការគ្នាដោះស្រាយ។ ប៉ុន្តែ បញ្ហានៅត្រង់ថា អាស៊ានអាចដោះស្រាយបានដែរឬទេ បើជនភៀសខ្លួនភាគច្រើនមកពីមីយ៉ាន់ម៉ា ដោយពួកគេរត់គេពីគ្រោះថ្នាក់ ព្រោះរដ្ឋាភិបាល មីយ៉ាន់ម៉ាជាសមាជិកអាស៊ានមួយនោះកំពុងអនុវត្តគោលនយោបាយព្រៃផ្សៃប្រឆាំងពួកគេ។ ជុំវិញបញ្ហានេះដែរ លោក Syed Hamid Albar អតីតរដ្ឋមន្ត្រីការបទេសម៉ាឡេស៊ី បានព្រមានហើយថា បើសិនអាស៊ាន និងភាគីពាក់ព័ន្ធនៅព្រងើយកន្តើយ គ្រោះមហន្តរាយមនុស្សជាតិនឹង កើតឡើងជាក់ជាមិនខាន។ ចំណែកអតីតសមាជិកសភាម៉ាឡេស៊ីក៏បានសង្កត់ធ្ងន់ផងដែរថា បញ្ហានេះមិនអាចដោះស្រាយចេញឡើយ សូម្បីតែកិច្ចប្រជុំប៉ុន្មានថ្ងៃមុននៅទីក្រុង ឡាំងកាវី មេដឹកនាំអាស៊ានមិនអាចលើកយកបញ្ហានេះមកជជែកគ្នាបានដែរ ដ្បិតវាអាចបំពាន គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរដ្ឋសមាជិក។ មីយ៉ាន់ម៉ាក៏មិនចង់លឺរឿងនេះដែរ។ កាលពីថ្មីៗនេះដែរ ប្រជាជនមួយចំនួននៅតំបន់អាស៊ាន មានថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានបង្ហាញក្តីបារម្ភរបស់ខ្លួន ចំពោះការកើនឡើងនៃជនភៀសខ្លួនចូលទឹកដីខ្លួន និងការជួញ ដូរមនុស្សកើតមានឡើងនៅតាមទូក។ ថៃចាប់ផ្តើមបង្ក្រាបបទល្មើស ហើយអាជ្ញាធរម៉ាឡេស៊ី និងឥណ្ឌូនេស៊ីចេញមុខដោះស្រាយបញ្ហានេះ ដោយសារជនភៀសខ្លួនតាមទូកទាំងនោះ ប្រឈមគ្រោះថ្នាក់។ការបន្តកើនឡើងនៃជនភៀសខ្លួននេះជាបន្ទុកធំសម្រាប់ប្រទេសទាំងនេះ ប៉ុន្តែគេមិនទាន់ឃើញមានចំណាត់ការអ្វីទៀតផ្សេងទេដើម្បីទប់ស្កាត់ការកើនឡើងនៃជនភៀសខ្លួន។ ជនភៀសខ្លួនភាគច្រើនដែលផ្សងព្រេងតាមទូកមានជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមកពីប្រទេស មីយ៉ាន់ម៉ា និងប្រជាជនបង់ក្លាដែសផង។ ប្រជាជនទាំងនេះប្តូរជីវិតដោយផ្សងព្រេងតាមទូក ដ្បិតចង់គេចឲ្យផុតពីគ្រោះថ្នាក់ ភាពក្រីក្រ និងការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាល ពួកគេ។ ជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ា ដែលមានចំនួនច្រើនក្នុងចំណោមជនភៀសខ្លួន បានព្យាយាមរត់គេចចេញពីប្រទេសដោយសារអាជ្ញាធរមីយ៉ាន់ម៉ាធ្វើទុក្ខបុកម្នេញ អនុវត្តគោលនយោបាយរើសអើងប្រឆាំងជនជាតិភាគតិចនិងចាត់ទុកពួកគេជាសត្វធាតុ។ ជនជាតិគ្មានសញ្ជាតិឡើយ ហើយមីយ៉ាន់ម៉ាមិនដែលទទួលស្គាល់ពួកគេជាជនជាតិមីយ៉ាន់ម៉ា ឡើយ។ បើសិនមីយ៉ាន់ម៉ានៅតែបន្តធ្វើបែបនេះ បញ្ហាជនភៀសខ្លួននឹងមិនអាចដោះស្រាយ បានឡើយ។ ហើយអាស៊ានជាតួអង្គសំខាន់នោះ ត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហានេះ ទប់ស្កាត់កុំឲ្យគ្រោះមហន្តរាយ និងសោកនាដកម្មកើតមានឡើង បន្តទៀត៕ រាយការណ៍ព័ត៌មានលម្អិតដោយ រឿន ភារុន អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2904.txt
|
ដោយសារបញ្ហាជនភៀសខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ក្លាយជាប្រធានបទក្តៅ និងចម្រូងចម្រាស ស្ថាប័នទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានសម្រេចជួយម៉ាឡេស៊ីក្នុងការដោះស្រាយបញ្ហាប្រឈម។ ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីរងការរិះគន់កន្លងមកដោយសារព្រងើយកន្តើយនឹងជនភៀសខ្លួនដែលដង្ហើយរកជំនួយ។ ប្រទេសទាំងនេះសុទ្ធតែមានបន្ទុករៀងខ្លួន ប៉ុន្តែពួកគេប្រកាសថានឹងព្យាយាមដោះស្រាយ។
|
មានសំលេង បញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពីមីយ៉ាន់ម៉ា និងជនភៀសខ្លួនពីបង់ក្លាដែសកំពុងធ្វើឲ្យប្រទេសអាស៊ានឈឺក្បាល ជាពិសេសថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ប្រទេសទាំង៣នេះត្រូវបានគេរិះគន់ដោយសារស្ទាក់ស្ទើរក្នុងការសង្គ្រោះជីវិតជនភៀសខ្លួនដែលតែលតោលនៅកណ្តាលសមុទ្រ។ ប្រទេសទាំង៣ បានបង្ហាញជំហរមិនទទួលយកជនភៀសខ្លួនទាំងអស់ឲ្យចូលក្នុងទឹកដីរបស់ពួកគេឡើយប៉ុន្តែសន្យាថានឹងដោះស្រាយមិនឲ្យគ្រោះមហន្តរាយមនុស្សជាតិកើតឡើង។ ដោយសារបញ្ហាស្មុគ្រស្មាញពេក ស្ថាប័នទទួលបន្ទុកជនភៀសខ្លួន នៃអង្គការសហប្រជាជាតិបានប្រកាសជួយគាំទ្រម៉ាឡេស៊ីក្នុងការចាត់ចែងដោះស្រាយបញ្ហានេះ តាមដែលអាចធ្វើទៅបាន។ បើតាមសេចក្តីថ្លែងការណ៍របស់ស្ថាប័ននេះ ខ្លួននឹងបញ្ជូនអ្នកជំនាញពាក់ព័ន្ធដើម្បីរៀបចំការសម្ភាសន៍ក្រុមជនភៀសខ្លួនទាំងនោះ ដើម្បីកំណត់ថាក្រុមណាដែលចាំបាច់ត្រូវបានការការពារជាអន្តរជាតិ និងក្រុមណាមិនចាំបាច់នោះ។ បើបណ្តែតបណ្តោយយូរ គ្រោះមហន្តរាយមនុស្សជាតិប្រាកដជានឹងកើតមានឡើងជាក់ជាមិនខាន។ ជនភៀសខ្លួនបន្តរសាត់អណ្តែតកណ្តាលសមុទ្រ គ្មានទីដៅ គ្មានស្បៀងអាហារ និងបន្តស្លាប់បាត់បង់ជីវិត។ បញ្ហានេះប្រហែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នារវាងប្រទេសពាក់ព័ន្ធនិងស្ថាប័នជំនាញ។ ប្រទេសដែលត្រូវចូលរួមសកម្មជាងគេក្នុងការដោះស្រាយបញ្ហានេះ គួរតែជាប្រទេសបង់ក្លាដែស និងមីយ៉ាន់ម៉ាតែម្តង។ បើតាមការបញ្ជាក់ពីស្ថាប័ននេះ ក្នុងចំណោមជនភៀសខ្លួនភាគច្រើនមកពីប្រទេសបង់ក្លាដែស ហើយក្នុងនោះមានមួយចំនួនជាជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ាមកពីប្រទេសមីយ៉ាន់ម៉ាផង។ គ្រាន់តែមួយសប្តាហ៍កន្លងមក គេសង្កេតឃើញទូកដឹកជនភៀសខ្លួនបន្តបន្ទាប់គ្នា ហើយចំនួនជនភៀសខ្លួនប្រហែល ១១០០នាក់ហើយបានចុះចត់នៅកោះឡាំងកាវី ប្រទេសម៉ាឡេស៊ីផងដែរ។ ជុំវិញការកើនឡើងនៃជនភៀសខ្លួននេះ ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍បានរុញដាក់គ្នាទៅវិញទៅមករឿងទទួលយកជនភៀសខ្លួននេះ។ ម៉ាឡេស៊ីជាប្រទេសដែលត្រូវគេស្នើសុំឲ្យចូលរួមដោះស្រាយបញ្ហាជនភៀសខ្លួនដែរនោះ បានសង្កត់ធ្ងន់ថា ខ្លួនបានទទួលជនអន្តោប្រវេសន៍ខុសច្បាប់ពីមីយ៉ាន់ម៉ាសរុបជាង ១២ម៉ឺននាក់រួចហើយ។ដូច្នេះមានន័យថា គេមិនអាចបន្តទទួលយកទៀតបានឡើយ។ ចំណែកថៃឯណោះវិញ ក៏បានបញ្ជាក់ផងដែរថា ខ្លួនគ្មានលទ្ធភាពឡើយក្នុងការទទួលយកជនភៀសខ្លួនច្រើនបែបនេះ។ ចំណែករដ្ឋាភិបាលមីយ៉ាន់ម៉ាឯណោះវិញ មិនមាត់មិនកឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសនេះបានបញ្ជាក់ហើយថាខ្លួនមិនចូលរួមក្នុងកិច្ចប្រជុំតំបន់ដោះស្រាយបញ្ហាជនភៀសខ្លួនឡើយ ដោយសារគេលើកឡើងពីបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា។ ជានិច្ចជាកាលមីយ៉ាន់ម៉ា តែងតែប្រតិកម្មខ្លាំងៗ និងខឹងសម្បារ បើគេហ៊ានយករឿងជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ា មកពិភាក្សា ឬមានការណែនាំឲ្យរដ្ឋាភិបាលក្រុងណៃពីដ៏នេះឲ្យ ដោះស្រាយបញ្ហារំលោភសិទ្ធិប្រជាជនរ៉ូហ៊ីងយ៉ានេះ៕ មានសំលេង អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2905.txt
|
សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនត្រៀមខ្លួនរួចជាស្រេចហើយដើម្បីសហការជាមួយស្ថាប័នជនភៀសខ្លួនអង្គការសហប្រជាជាតិដើម្បីជួយជនភៀសខ្លួនភាគច្រើនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលកំពុងតែលតោលកណ្តាលសមុទ្រក្នុងតំបន់អាស៊ាន។ ការប្រកាសរបស់ក្រុងវ៉ាស៊ីនតោនកើតឡើងក្រោយប្រទេសបីថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីព្រមផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន និងបន្តផ្តល់ជំនួយដល់ជនភៀសខ្លួនដើម្បីការពារកុំឲ្យគ្រោះមហន្តរាយមនុស្សជាតិកើតឡើង។
|
មានសំឡេង បញ្ហាជនភៀសខ្លួននៅតំបន់អាស៊ានក្លាយជាប្រធានបទក្តៅសម្រាប់ប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ ហើយវាក៏ជារឿងសំខាន់ដែលត្រូវចូលរួមគ្នាដោះស្រាយដែរ។ ម្សិលមិញនេះ សហរដ្ឋអាមេរិក បានបង្ហាញជំហររួមចំណែកជួយជនភៀសខ្លួនដែលកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ ហើយអាមេរិកក៏ចេញមុខដឹកនាំប្រទេសក្នុងតំបន់ដើម្បីដោះស្រាយបញ្ហាអ្នកភៀសខ្លួនស្វែងរកសិទ្ធិជ្រកកោនតាមសមុទ្រនៅក្នុងតំបន់អាស៊ានក្រោមក្របខ័ណ្ឌស្ថាប័នជនភៀសខ្លួនអង្គការសហប្រជាជាតិ។ អុ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Marie Harf បានឲ្យដឹងកាលពីម្សិលមិញថា រដ្ឋាភិបាលអាមេរិកមានឆន្ទៈក្នុងការទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលការទទួលយកនេះជាផ្នែកមួយនៃការចូលរួមក្នុងសកម្មភាពមនុស្សធម៌អន្តរជាតិ និងសម្រួលបន្ទុកប្រទេសដែលប្រឈមបញ្ហានៅក្នុងតំបន់ផង។ តាមការលើកឡើងរបស់អ្នកនាំពាក្យខាងលើសហរដ្ឋអាមេរិកត្រៀមលក្ខណៈផ្តល់ជំនួយមនុស្សធម៌និងទទួលយកប្រជាជនជាជនភៀសខ្លួនទាំងនោះមកឲ្យស្នាក់អាស្រ័យនៅលើទឹកដីរបស់ខ្លួនដែរ។ សូមបញ្ជាក់បន្តិចជនភៀសខ្លួនភាគច្រើនចាកចេញពីទឹកដីបង់ក្លាដែស និងជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅ មីយ៉ាន់ម៉ា។ ការប្រកាសពីឆន្ទៈទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកើតឡើងក្រោយពេលដែលប្រទេសបី ម៉ាឡេស៊ី ថៃ និងឥណ្ឌូនេស៊ី ឯកភាពគ្នាថានឹងទទួលយកជនភៀសខ្លួនពីបង់ក្លាដែស និងមីយ៉ាន់ម៉ា ឲ្យមកស្នាក់អាស្រ័យលើទឹកដីខ្លួនបណ្តោះអាសន្ននិងផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសខ្លួនទាំងនោះ។ វិធានការបណ្តោះអាសន្ននេះដាក់ចេញដើម្បីទប់ស្កាត់គ្រោះមហន្តរាយមនុស្សជាតិ ទម្រាំរកដំណោះស្រាយបានជោគជ័យជាមួយភាគីពាក់ព័ន្ធ។ ការឯកភាពគ្នានេះ ជាសញ្ញាវិជ្ជមានមួយ ប៉ុន្តែកាលដំបូងប្រទេសទាំងបីនេះស្ទាក់ស្ទើក្នុងការជួយដោះស្រាយបញ្ហាជនភៀសខ្លួន ហើយបានរុញទូកជនភៀសខ្លួនទៅកណ្តាលសមុទ្រវិញក្រោយផ្តល់ស្បៀងនិងថ្នាំសង្កូវដល់ពួកគេហើយ។ យ៉ាងណាក៏ដោយ ប្រទេសទាំង៣បានដាក់សំណើសុំជំនួយទៅកាន់ក្រុងវ៉ាស៊ីនតោន ដើម្បីសម្រួលបន្ទុកពួកគេ ដើម្បីធានាថា ពួកគេនៅមានលទ្ធភាពជួយថែរក្សាជនភៀសខ្លួនទាំងនោះ។ ឆ្លើយតប ការសហការរបស់ប្រទេស៣ ក្នុងការចូលរួមដោះស្រាយបញ្ហាជនភៀសខ្លួន សហរដ្ឋអាមេរិកបានប្រកាសស្វាគមន៍ ដោយកោតសរសើរភាគីខាងលើដែលចូលរួមសកម្មភាពមនុស្សធម៌អនុលោមតាមគោលការណ៍មនុស្សធម៌អន្តរជាតិ។ ប៉ុន្តែរឿងកញ្ចប់ជំនួយដែលប្រទេសខាងលើស្នើសុំ អាមេរិកសុំពេលពិចារណាសិន។ ក្រៅពីបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងគោលជំហររបស់អាមេរិកក្នុងការជួយសម្រួលបន្ទុកប្រទេសអាស៊ានស្របតាមគោលការណ៍មនុស្សធម៌ អ្នកនាំពាក្យខាងលើបានសង្កត់ធ្ងន់ថា តាំងពីខែតុលាឆ្នាំមុន ដល់បច្ចុប្បន្ននេះសហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រ ផ្ដល់ជាជម្រកស្នាក់នៅដល់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចំនួន ១០០០នាក់រួចហើយ៕ មានសំឡេង អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2906.txt
|
កងកម្លាំងទ័ពពិសេស គឺសំដៅដល់ក្រុមកងទ័ពពិសេស ដែលបានទទួលការបណ្តុះបណ្តាលដ៏ល្អជាងគេបំផុត ហើយប្រទេសភាគច្រើនតែងតែមានកងកម្លាំងប្រភេទនេះ ប៉ុន្តែជំនាញរបស់ពួកគេគឺមានភាពខុសៗគ្នា ទៅតាមប្រទេសនីមួយៗ ។
|
កងកម្លាំងពិសេស ត្រូវគេបញ្ជូនទៅកាន់កន្លែងកងទ័ពធម្មតាមិនអាចទៅបំពេញភារកិច្ចបាន ដូចជា ត្រៀមការពារនៅពេលមានការគំរាមកំហែងកំណត់គោលដៅយុទ្ធសាស្ត្រក្នុងពេលអនុវត្តការងារ និងការធ្វើបេសកកម្មជួយសង្គ្រោះជាដើម។ ទោះបីជាវាជាការលំបាក ក្នុងការបណ្ដុះបណ្ដាលកងកម្លាំងទាំងនេះ ប៉ុន្តែគេនៅចាំបាច់បង្កើតក្រុមនេះឡើង ដើម្បីបង្កើនសុវត្ថិភាពនៅពេលសត្រូវរបស់ពួកគេ វាយប្រហារក្នុងហេតុការណ៍ណាមួយនោះ។ក្រុមទាហានពិសេសទាំងនេះបានឆ្លងកាត់ការហ្វឹកហាត់យ៉ាងម៉ត់ចត់ រហូតដល់កម្រិតស្តង់ដារមួយ។ យោងតាមសារព័ត៌មាន Business Insider ខាងក្រោមនេះគឺជាកងកម្លាំងពិសេសទាំង ៨ ដែលទទួលបានការបណ្ដុះបណ្ដាល និងមានជំនាញល្អជាងគេបំផុត នៅលើពិភពលោក៖ ទី៨ ៖ កម្លាំងពិសេស The Special Services Group (SSG) របស់ប្រទេសប៉ាគីស្ថាន ទី៧ ៖ កងកម្លាំងពិសេស Spain's Naval Special Warfare Force របស់ប្រទេសអេស្បាញ ទី៦ ៖ កងកម្លាំងពិសេស Russia's Alpha Group ដែលត្រូវបានគេស្គាល់ជាអង្គភាពកងកម្លាំងពិសេសមួយដ៏ខ្លាំងមួយនៅលើពិភពលោក បង្កើតឡើងដោយទីភ្នាក់ងារចារកម្មរុស្ស៊ី KGB ទី៥ ៖ កងកម្លាំងពិសេស France's National Gendarmerie Intervention Group (GIGN) របស់ប្រទេសបារាំង មានសមាជិក ២០០ នាក់ដែលទទួលបានការបណ្ដុះបណ្ដាលជាពិសេស ទី៤ ៖ កងកម្លាំងពិសេស Israel's SayeretMatkalរបស់ប្រទេសអ៊ីស្រាអ៊ែល ទី៣ ៖ កងកម្លាំងពិសេសThe British Special Air Service (SAS) របស់ចក្រភពអង់គ្លេស ទី២ ៖ កងកម្លាំងពិសេស The UK equivalent of the Navy SEALS ដែលកម្លាំងពិសេសជំនាញប្រើប្រាស់ទូក នៅក្នុងប្រតិបត្តិការផ្លូវទឹករបស់កងទ័ពជើងទឹកអង់គ្លេស ទី១ ៖ កងកម្លាំងពិសេស The US Navy SEALSជាក្រុមទ័ពជើងទឹកពិសេសមួយរបស់ កងទ័ពជើងទឹកអាមេរិក។ ដើម្បីចូលក្នុងក្រុមនេះអ្នកត្រូវ អង្គុយ-ងើបៗ បាន ៥០ ដងក្នុងរយៈពេល ២ នាទី និងអាចរត់បានចម្ងាយ ២,៥ គីឡូម៉ែត្រក្នុងរយៈពេល ១១ នាទី៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2907.txt
|
ប្រធានាធិបតីចិនលោក ស៊ី ជិនពីង កំពុងជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលមហាយក្សអាស៊ីខាងត្បូងឥណ្ឌា នារិន្ទ្រា ម៉ូឌី ដែលកំពុងស្ថិតក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅក្នុងប្រទេសចិន។ មេដឹកនាំទាំងពីរបានបង្ហាញពីបំណងក្នុងការកសាងទំនុកចិត្តនិងការជឿជាក់គ្នាដើម្បីជំរុញការសហការ និងពង្រឹងចំណងសេដ្ឋកិច្ចទ្វេភាគី បើទោះជាប្រទេសទាំងពីរនៅមានជម្លោះព្រំដែនដោះស្រាយមិនចេញក៏ដោយ។ ក្នុងជំនួបនេះ ចិននិងឥណ្ឌាប្តេជ្ញាថែរក្សាសន្តិសុខ សន្តិភាពនិងស្ថិរភាពពិភពលោក ថែមទៀតផង។
|
មានសំឡេង ប្រមុខរដ្ឋាភិបាលឥណ្ឌាលោក នារិន្ទ្រា ម៉ូឌី បានអញ្ជើញទៅដល់ប្រទេសចិនកាលពីម្សិលមិញនេះ ដើម្បីជជែកពិភាក្សាជាមួយមេដឹកនាំចិនជុំវិញការរឹតបន្តឹងចំណងការទូត សេដ្ឋកិច្ច និងស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះព្រំដែនរ៉ាំរ៉ៃផង។ លោក ម៉ូឌី បានជួបពិភាក្សាជាលក្ខណៈទេ្វភាគីជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដោយកិច្ចពិភាក្សាផ្តោតលើប្រធានបទជាច្រើន មានទាំងចំណងមិត្តភាពរវាងឥណ្ឌាចិន ការសហការគ្នារក្សាសន្តិសុខ និងស្ថិរភាពពិភពលោកថែមទៀតផង។ យ៉ាងណាមិញ មេដឹកនាំចិនឆ្លៀតលើកឡើងពីបញ្ហាប្រឈម ជាពិសេភាពខុសប្លែកគ្នារវាងចិននិងឥណ្ឌា ដែលភាពខុសប្លែកនេះជាឧបសគ្គក្នុងការពង្រីកការសហការគ្នារវាងមហាយក្សទាំងពីរ។ ប្រមុខរដ្ឋចិនលោក ស៊ី ជីពីង បានលើកឡើងពីសារសំខាន់ នៃទំនាក់ទំនងរវាងចិន និងឥណ្ឌាហើយភាគីទាំងពីរប្តេជ្ញាថានឹងបន្តកសាងទំនុកចិត្តគ្នាក្នុងនាមជាមិត្តជិតខាងល្អ និងធ្វើយ៉ាងណាលុបបំបាត់ចោលនូវការមិនទុកចិត្តគ្នាដែលធ្លាប់កើតមានកន្លងមករវាងមហាអំណាចទាំងពីរ។ មេដឹកនាំទាំងពីរប្រឹងប្រែងត្រួសត្រាយផ្លូវ និងកសាងការផ្សាភ្ជាប់រវាងចិននិងឥណ្ឌា ដែលវានឹងជំរុញអោយទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីកាន់តែល្អប្រសើរនៅពេលខាងមុខ។ ក្នុងជំនួបពិភាក្សា មេដឹកនាំរដ្ឋាទាំងពីរក៏លើកឡើងពីការពង្រឹងទំនាក់ទំនងវិស័យអាទិភាពមួយចំនួនរួមមានការកសាងផ្លូវរថភ្លើង ជំរុញការសង់សង់រោងចក្រឧស្សាហកម្ម វិស័យនគរូបនីយកម្មនិងការបំពាក់បំប៉នសមត្ថភាពជំនាញដល់ប្រជាជនទាំងពីរផងដែរ។ លោក ស៊ី ជីនពីង ក៏រំពឹងដែរថា នាពេលខាងមុខក្រុមហ៊ុនចិននឹងបង្កើនការវិនិយោគនៅឥណ្ឌាផងដែរ។ បើយោងតាមចំនួនប្រជាជន ឥណ្ឌាជាទីផ្សារដ៏ធំរបស់ចិន ខណៈពេលដែលចិនក៏ចាត់ទុកឥណ្ឌាជាទីផ្សារដ៏ធំមួយរបស់ខ្លួនដែរ។ បន្ថែមពីនេះ ក្នុងរយៈពេលខាងមុខ ប្រទេសទាំងពីរនឹងព្យាយាមលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ។ សូមរំលឹកបន្តិចថា ឥណ្ឌានិងចិន មានជម្លោះព្រំដែនរួមគ្នាតាំងពីយូរមកហើយនៅតំបន់ Arunachal Pradesh និងតំបន់កាស្មៀ។ ជម្លោះព្រំដែននេះបានជំរុញអោយភាគីទាំងពីរប៉ះទង្គិចគ្នាដោយអាវុធនៅតាមបន្ទាត់ព្រំដែនជាច្រើនលើកនាពេលកន្លងមក។ បញ្ហានេះហើយដែលធ្វើឲ្យចំណងមិត្តភាពប្រទេសទាំងពីរល្អក់ករក និងខ្វះខាតការជឿទុកចិត្តគ្នាទៅវិញទៅមក។ ក្រោយពីជួបពិភាក្សាជាមួយប្រធានាធិបតីចិន នាយករដ្ឋមន្ត្រីឥណ្ឌានេះក៏ជួបពិភាក្សាជាមួយសមភាគីចិនលោក លី ខឹកឆៀងបន្ទាប់មកលោកនឹងបន្តទស្សនកិច្ចនៅតំបន់ឧស្សាហកម្មនៅសៀងហៃ៕ មានសំឡេង អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2908.txt
|
អតីតនាយរដ្ឋមន្ត្រីថៃលោកថាក់ស៊ីនស៊ីនណាវ៉ាត្រានឹងបង្ហាញមុខសារជាថ្មីនៅក្នុងសន្និសីទអន្តរជាតិក្នុងក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។ លោកអតីតនាយករដ្ឋមន្ត្រីថៃរូបនេះត្រូវបានគេអញ្ជើញឲ្យថ្លែងសុន្ទរកថាផងដែរប៉ុន្តែឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា ដែលនឹងមានវត្តមាននៅទីនោះដែរនោះ បានផ្ញើរសារទៅលោក ថាក់ស៊ីន ហើយថា លោកមិនគួរនិយាយអាក្រក់ពីថៃឡើយ។
|
យោងតាមគណនីInstragramនិងការបញ្ជាក់បន្ថែមពីអតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីនស៊ីនណាវ៉ាត្រានៅថ្ងៃទី១៩ខែឧសភាខាងមុខនេះលោកនឹងអញ្ជើញចូលរួមនៅក្នុងសន្និសីទកំពូលអាស៊ីលើកទី៦នៅទីក្រុងសេអ៊ូល។វត្តមានអតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវបានគេចាត់ទុកថាជាពេលដែលមានការប្រឈមមុខគ្នាយ៉ាងតឹងតែងជាមួយនាយករដ្ឋមន្ត្រីរដ្ឋប្រហារយោធាថៃប្រាយុទ្ធចាន់អូចាផងដែរ។ ជុំវិញបញ្ហានេះដែរលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចាបានបញ្ជាក់ថាលោកមិនមានការព្រួយបារម្ភដោយសារសុន្ទរកថារបស់លោកថាក់ស៊ីនស៊ីនណាវ៉ាត្រានៅចំពោះមុខមេដឹកកំពូលរបស់អាស៊ីនោះឡើយ។លោកបន្ថែមទៀតថាលោកថាក់ស៊ីននឹងអាចទាក់ទាញការចាប់ពីសំណាក់មេដឹកនាំដែលចូលរួម។ លើសពីនេះទៅទៀតលោកប្រាយុទ្ធក៏បានសង្កត់ធ្ងន់៖« លោកថាក់ស៊ីន គួរតែដឹងពីអ្វីដែលត្រូវនិយាយមិនចាំបាច់ខ្ញុំណែនាំនោះទេហើយលោកមិនគួរនិយាយអ្វីដែលអាក្រក់ពីថៃឡើយ»។ យ៉ាងណាក៏ដោយគេរំពឹងទុកមុនថាលោកអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនទំនងជាមិនថ្លែងសុន្ទរកថានោះទេព្រោះលោកមិនចង់ធ្វើឲ្យប៉ះពាល់ដល់បញ្ហាផ្ទៃក្នុងថៃនិងពិសេសនោះដើម្បីបញ្ជៀសការប្រឈមមុខគ្នាកាន់តែខ្លាំងជាមួយនឹងលោកឧត្តមសេនីយ៍យោធាប្រាយុទ្ធចាន់អូចា។ គួររម្លឹកផងដែរលោកអតីតនាយរដ្ឋមន្ត្រីថាក់ស៊ីនស៊ីនណាវ៉ាត្រាត្រូវបានគេទម្លាក់ពីតំណែងក្នុងឆ្នាំ២០០៦ខណៈពេលដែលកំពុងប្រជុំនៅក្នុងអង្គការសហប្រជាតិក្រុងញូវយ៉ក។ក្នុងនោះលោកត្រូវបានគេចោទប្រកាន់ថាបានធ្វើឲសង្គមថៃបែកបាក់និងបានប្រព្រឹត្តអំពើពុកក្នុងពេលគ្រប់គ្រងអំណាចផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2909.txt
|
រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានទាក់ទងរដ្ឋាភិបាលប៉ាគីស្ថានដើម្បីស្នើសុំអាវុធនុយក្លេអ៊ែរដើម្បីការពារសន្តិសុខប្រទេសខ្លួន។ ការស្នើសុំអាវុធនេះកើតឡើងដោយសារ អារ៉ាប៊ីសាអូឌីតភ័យថាអ៊ីរ៉ង់នឹងផលិតកាំជ្រួចនុយក្លេអ៊ែរ ព្រោះសហគមន៍អន្តរជាតិជាពិសេសមហាអំណាចប្រាំមួយ អាចនឹងបង្កើតកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ជុំវិញកម្មវិធី នុយក្លេអ៊ែរ។ បើអ៊ីរ៉ង់អាចសម្រេចផលិតអាវុធនុយក្លេអ៊ែរ អ្នកដែលព្រួយបារម្ភខ្លាំង មានអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល។
|
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ សហគមន៍អន្តរជាតិបន្តពិភាក្សាជាមួយរដ្ឋាភិបាលអ៊ីរ៉ង់លើបញ្ហាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយគេរំពឹងថា កិច្ចព្រមព្រៀងចុងក្រោយមួយនឹងត្រូវគេសម្រេចបាននៅពេលខាងមុខ។ កិច្ចព្រមព្រៀងថ្មីអាចនឹងអនុញ្ញាតឲ្យអ៊ីរ៉ង់ប្រើប្រាស់កម្មវិធីនុយក្លេអ៊ែរក្នុងហេតុផលស៊ីវិល ដើម្បីផលិតថាមពល។ ប៉ុន្តែអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ឯណោះវិញ ដែលជាសត្រូវអ៊ីរ៉ង់បានបង្ហាញក្តីបារម្ភចំពោះលទ្ធភាពនៃការផលិតកាំជ្រួចនុយក្លេអ៊ែររបស់អ៊ីរ៉ង់នេះផងដែរ។ យ៉ាងណាក៏ដោយ ដោយបារម្ភបញ្ហាសន្តិសុខរបស់ខ្លួន រដ្ឋាភិបាលក្រុងរីយ៉ាដ បានសម្រេចទាក់ទងរដ្ឋាភិបាលក្រុងឥស្លាមបាត ដើម្បីសុំជំនួយអាវុធនុយក្លេអ៊ែរ ទុកគ្រាន់ការពារសន្តិសុខនៅពេលខាងមុខ។ សូមបញ្ជាក់ថា ប៉ាគីស្ថានថ្វីត្បិតតែប្រទេសនេះមិនមែនជាប្រទេសមហាអំណាចក៏ពិតមែន តែប្រទេសនេះមានអាវុធនុយក្លេអ៊ែរ ដែលអាចគំរាមកំហែងពិភពលោកបាន។ រដ្ឋាភិបាលទាំងពីរមានចំណងទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាយូរអង្វែងមកហើយ ហើយប៉ាគីស្ថាននេះប្រហែលជានឹងពិចារណាការពារសន្តិសុខអារ៉ាប៊ីសាអូឌីត ប្រសិនមានករណីវាយប្រហារណាមួយកើតឡើងនោះ។ ប៉ុន្តែ មកទល់ពេលនេះមិនទាន់មានការផ្ទេរ ឬដឹកជញ្ជូនអាវុធប្រល័យលោកនេះទៅឲ្យអារ៉ាប៊ីសាអូឌីតនៅឡើយទេ។ គេជឿថា ភាគីទាំងពីរកំពុងបន្តពិភាក្សានិងចរចាគ្នាជុំវិញការបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនិងសន្តិសុខ ដែលអាចបង្កើនលទ្ធភាពឲ្យប៉ាគីស្ថានក្នុងការជួយការពារសន្តិសុខអារ៉ាប៊ីសាអូឌីតករណីប្រទេសនេះរងការគំរាមកំហែងនោះ។ ចំណែកអ៊ីស្រាអែលធ្លាប់ព្រមព្រៀងគ្នារួចហើយជាមួយអារ៉ាប៊ីសាអូឌីតកន្លងមក ក្រោយអ៊ីរ៉ង់និងមហាអំណាចត្រូវរ៉ូវគ្នាក្នុងការចរចាកម្មវិធីនុយក្លេអ៊ែរ ដោយអារ៉ាប៊ីសាអូឌីតបើកផ្លូវឲ្យអ៊ីស្រាអែលប្រើប្រាស់ដែនអាកាសរបស់ខ្លួនដើម្បីវាយប្រហារអ៊ីរ៉ង់ក្នុងករណីចាំបាច់។ អ្នកជំនាញផ្នែកសិក្សាយុទ្ធសាស្ត្រMark Fitzpatrickបានឲ្យដឹងថា ប៉ាគីស្ថានប្រហែលជាត្រៀមលក្ខណៈហើយដើម្បីបញ្ជូនអាវុធនុយក្លេអ៊ែរនេះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតផងនាពេលខាងមុខនេះ។ លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងមហាអំណាច៦ និងអ៊ីរ៉ង់ដែលគ្រប់គ្រងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នោះកំពុងបង្កើតឲ្យមានការប្រកួតប្រជែងគ្នាផ្នែកអាវុធនុយក្លេអ៊ែរ។ អ៊ីស្រាអែលមានអាវុធនុយក្លេអ៊ែរហើយ ប៉ុន្តែមហាអំណាចតំបន់ជាពិសេសប្រទេសសេដ្ឋីប្រេងដែលជាសត្រូវអ៊ីរ៉ង់ម្តេចនឹងសុខចិត្តនៅស្ងៀម បើករណីអ៊ីរ៉ង់អាចផលិតអាវុធនុយក្លេអ៊ែរបាននោះ។ ជុំវិញការបង្កើតកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ថ្មីនេះ នឹងអនុញ្ញាតអាចរួចផុតពីទណ្ឌកម្មលោកខាងលិចដែលរុកគួនសេដ្ឋកិច្ចប្រទេសនេះរាប់ឆ្នាំមកហើយ ប៉ុន្តែការចម្រាញ់សារធាតុគីមីដើម្បីផលិតថាមពលដោយប្រើកម្មវិធីនុយក្លេអ៊ែរចាំបាច់ត្រូវមានតម្លាភាព និងប្រាកដថាអ៊ីរ៉ង់មិនលួចផលិតអាវុធនោះទេ។ អ៊ីរ៉ង់បង្ហាញជំហរខ្លួនជាច្រើនលើកច្រើនសារថា ខ្លួនមិនប៉ងផលិតអាវុធនុយក្លេអ៊ែរឡើយ ហើយរដ្ឋាភិបាលអាមេរិករបស់ប្រធានាធិបតីបារ៉ាក់ អូបាម៉ា ជឿជាក់ថាកិច្ចព្រមព្រៀងថ្មីនឹងមិនមានគ្រោះថ្នាក់ដល់មជ្ឈិមបូព៌ាឡើយ។ លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_291.txt
|
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចទទួលស្គាល់ គណបក្សសន្តិភាពជាតិ (គ.ស.ជ) កាលថ្ងៃ ទី២១មីនា។ បក្សនេះ មានទីស្នាក់ការកណ្ដាលនៅផ្ទះលេខ៦៩Z ផ្លូវបេតុង ភូមិអូរណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាម ប្រកាសស្ដីពី ការចុះបញ្ជី គណបក្សសន្តិភាពជាតិ ចេញដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
|
គណបក្សសន្តិភាពជាតិ មានលោក រស់ សារ៉ុម ជាប្រធានគណៈកម្មាធិការបណ្ដោះ អាសន្ន ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ប្រធានរូបនេះ អះអាង ពីគោលជំហរ គណបក្ស ជាបក្សប្រកាន់កណ្ដាលនិងស្ដាំនិយម។ ចំពោះ បាវចនាបក្ស គឺ ការពារសមធម៌ វឌ្ឍនភាព សង្គម។ លោក សារ៉ុម បញ្ជាក់ពីបេសកកម្មរបស់បក្សខ្លួនយ៉ាងដូច្នេះ៖ «ធ្វើយ៉ាងណា ការពារ សន្តិភាពឱ្យបាន ហើយសមធម៌ ក្នុងការអភិវឌ្ឍ។ វាមានន័យថា ពលរដ្ឋនៅកម្ពុជាទទួល យកការអភិវឌ្ឍបានពីសង្គម។ យើងរក្សាស្ថេរភាពនយោបាយនិងការអភិវឌ្ឍន ឆ្ពោះទៅប្រទេសអភិវឌ្ឍន៍ពេញលេញ នៅឆ្នាំ២០៥០ ដូចរដ្ឋាភិបាលមានគោលដៅដែរ»។ បច្ចុប្បន្ន សមាជិក រួមទាំងអ្នកគាំទ្រ ប្រមាណ៥០០០នាក់។ គណបក្សថ្មីនេះ ក៏មានបំណង ចូលរួមការប្រកួតប្រជែងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ និងថ្នាក់ជាតិខាងមុខផង ដែរ។ រីឯគោលនយោបាយរបស់គណបក្សសន្តិភាពជាតិ គឺគោរពឆន្ទៈរបស់ពលរដ្ឋ តាម រយៈការបោះឆ្នោត ពិសេសទទួលរដ្ឋាភិបាលដែលកើតចេញពី ឆន្ទៈប្រជាជន។ គោលនយោបាយ ចម្បងផ្សេងទៀត ស្វែងរកសុភម្គល សេចក្ដីថ្លៃថ្នូ ដល់ពលរដ្ឋ, ការពារ របររាជានិយម, ការពារអធិបតេយ្យជាតិ, ការពារមិនឱ្យបែកបាក់ផ្ទៃក្នុង និងដឹកនាំស្របតាម រដ្ឋធម្មនុញ្ញ។ នេះជាការបញ្ជាក់របស់ លោក រស់ សារ៉ុម៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2910.txt
|
លំហូរជនភៀសខ្លួនរាប់ពាន់ដែលភាគច្រើនមកពីមីយ៉ាន់ម៉ានិងបង់ក្លាដែសបានបង្កើតជាបញ្ហាថ្មីសម្រាប់ស្ថាប័នអាស៊ានក្នុងការស្វែងរកយន្តការដើម្បីដោះស្រាយ។ជុំវិញបញ្ហានេះរដ្ឋាភិបាលម៉ាឡេស៊ីបានស្នើទៅកាន់ភ្នាក់ងារអង្គការសហប្រជាជាតិ(UNHCR) គួរតែបញ្ជូនជនភៀសទាំងនោះទៅកាន់ប្រទេសកម្ពុជានិងហ្វីលីពីនឬទីកន្លែងកំណើតរបស់ពួកគេ។
|
រដ្ឋាភិបាលម៉ាឡេស៊ីបានស្នើទៅកាន់ភា្នក់ងារអង្គការសហប្រជាតិ(UNHCR)ដើម្បីបញ្ជូនជនភៀសខ្លួនដែលកំពុងស្នាក់នៅម៉ាឡេស៊ី ទៅកាន់ហ្វីលីពីននិងកម្ពុជាដែលជាភាគីនៃសន្ធិសញ្ញាស្តីពីជនភៀសខ្លួន។សំណើរនេះត្រូវបានធ្វើឡើងក្រោយពីអាស៊ានមិនអាចស្វែងរកយន្តការដោះស្រាយទៅបញ្ហាកើនឡើងជនភៀសខ្លួនប្រមាណ២០០០នាក់ដែលត្រូវបានម៉ាឡេស៊ីជួយសង្គ្រោះកាលពីថ្មីៗនេះ។ លោករដ្ឋមន្ត្រីម៉ាឡេស៊ី Datuk Seri Shahidan Kassim បានអះអាងថាកម្ពុជានិងហ្វីលីពីនជាសមាជិកនៃសន្ធិសញ្ញាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនិងជិតស្និទ្ធជាមួយមីយ៉ាន់ម៉ា។ហើយដើម្បីដោះស្រាយវិបត្តិជនភៀសខ្លួននេះអង្គការសហប្រជាជាតិដែលទទួលបន្ទុកលើជនភៀសខ្លួនគួរតែបញ្ជូនជនទាំងនោះទៅទីនោះតែមិនមែនម៉ាឡេស៊ីនោះទេ។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា៖« ប្រសិនជនភៀសខ្លួនឆ្លងកាត់ដែនសមុទ្ររបស់យើងរដ្ឋាភិបាលម៉ាឡេស៊ីអាចពិចារណាលើជំនួយមនុស្សធម៌និងជួយសង្គ្រោះពួកគេនិងបញ្ជូនពួកគេទៅកាន់កន្លែងស្នាក់នៅអន្តរប្រវេសន៍»។ក៏ប៉ុន្តែ UNHCR ដែលទទួលបន្ទុកកិច្ចការនេះត្រូវតែបញ្ជូនពួកគេទៅកាន់ប្រទេសណាផ្សេងឬប្រភពដែលពួកគេបានចាកចេញ។ ជុំវិញបញ្ហានេះដែរមិនមានប្រទេសណាមួយដែលជាសមាជិកអាស៊ានចេញមុខដើម្បីទទួលយកជនភៀសខ្លួននិងស្វែងរកដំណោះស្រាយទៅលើជនទាំងនោះទេ។ គួររម្លឹកផងដែរកាលពីចុងសបា្តហ៍កន្លងទៅនឹងនេះម៉ាឡេស៊ីបានជួយសង្គ្រោះជនភៀសខ្លួនប្រមាណ២០០០នាក់ដែលត្រូវបានគេជួញដូរខុសច្បាប់នៅតាមស្រឡាង។មួយវិញទៀតបើយោងតាមសារពត៌មានGuardians យ៉ាងហោចណាស់មានជនភៀសខ្លួនប្រមាណ៨០០០នាក់ផ្សេងទៀតកំពុងជាប់គាំងនៅក្បែរឆ្នេរម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2911.txt
|
ជារឿងដែលគួរឲ្យកត់សម្គាល់នៅក្នុងប្រព័ន្ធរដ្ឋបាលកូរ៉េខាងត្បូងមន្ត្រីជាន់ខ្ពស់ត្រូវទទួលខុសត្រូវពេលបំពេញមុខងាររបស់ខ្លួនក្នុងស្ថាប័នសាធារណៈ។ដូចដែលឃើញស្រាប់ គ្រាន់តែនៅក្នុងអាណត្តិទី១របស់លោកស្រីប្រធានាធិបតីផាកហ្គឺនហេមាននាយករដ្ឋមន្ត្រី២រូបហើយត្រូវបានផ្លាស់ប្តូរដើម្បីបង្ហាញពីការទទួលខុសត្រូវចំពោះកំហុសដែលខ្លួនបានប្រព្រឹត្ត។
|
ព្រឹកថ្ងៃព្រហស្បតិ៍នេះលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងផាកហ្គឺនហេបានតែងតាំងរដ្ឋមន្ត្រីយុត្តិធម៌ជានាយករដ្ឋមន្ត្រីថ្មីទី៣នៅក្នុងអាណត្តិរបស់លោកស្រី។ការតែងតាំងនេះធ្វើឡើងក្រោយអតីតនាយករដ្ឋមន្ត្រី Lee Wan-koo បានលាលែងពីតំណែងកាលពីខែមេសាដោយសារជាប់ពាក់ពន្ធ័នឹងរឿងអាស្រូវពុករលួយ។ យោងតាមការបញ្ជាក់ពីអគ្គលេខាធិការកិច្ចការសារធារណៈកូរ៉េខាងត្បូងរដ្ឋមន្ត្រីយុត្តិធម៌លោក Hwang Kyo-ahn ដែលជាអតីតរដ្ឋអាជ្ញាគឺជាបុគ្គលដែលសក្តិសមបំផុតដែលដើរតួជាអ្នកកម្ចាត់អំពើពុករលួយបញ្ហានៅក្នុងសង្គមនិងអាចជួយជ្រោមជ្រែងការកែទម្រង់ប្រពន្ធ័នយោបាយកូរ៉េខាងត្បូងដោយជោគជ័យផងដែរ។ គួររមឹ្លកផងដែរថាលោកស្រីប្រធានាធិបតីផាកហ្គឺនហេ បានឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងក្នុងឆ្នាំ២០១២ ។ដោយឡែកក្នុងអាណត្តិរបស់លោកស្រីមាននាយករដ្ឋមន្ត្រីបីរូបហើយត្រូវបានផ្លាស់ប្តូរ។ ក្នុងនោះនាយករដ្ឋមន្ត្រីដំបូងលោកChung Hong-won បានលាលែងពីតំណែងកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១៤ព្រោះបញ្ហាលិចនាវាដែលធ្វើឲ្យសិស្សជាច្រើនរយនាក់បានបាត់បង់ជិវិតនិងបាត់ខ្លួន។រីឯនាយករដ្ឋមន្ត្រីទី២លោក Lee Wan-koo ដែលបានលាលែងតំណែងកាលពីខែមេសាកន្លងទៅនេះបន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវរលួយជាមួយក្រុមអ្នកជំនួញ។ ដោយឡែកសម្រាប់នាយករដ្ឋមន្ត្រីថ្មីទី៣Hwang Kyo-ahnដែលទើបតែត្រូវបានតែងតាំងនេះគេមិនអាចទស្សន៍ទាយដឹងមុនបានថាលោកអាចកាន់នេះយូរប៉ុណ្ណានោះទេព្រោះលោកក៏ត្រូវប្រឈមនឹងបញ្ហាច្រើនដែលបន្សល់ពីនាយករដ្ឋមន្ត្រីចាស់។ ក្នុងនោះលោកត្រូវដោះស្រាយលើបញ្ហាឧបទ្ទវហេតុលិចនាវាដែលមិនទាន់បានបញ្ចប់រយៈពេល១ឆ្នាំ។ បញ្ហានេះបានបញ្ឆេះការតវ៉ាពីសំណាក់ក្រុមគ្រួសារជនរងគ្រោះជាញឹកញយផងដែរនោះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2912.txt
|
ការប្រែប្រួលដែលមិនអាចរពឹងទុកបាននៅក្នុងបរិបទនយោបាយថៃបានធ្វើឲ្យមេដឹកនាំគណបក្សនយោបាយមួយចំនួនចាប់ផ្តើមឆ្អែតឆ្អន់ការងារនយោបាយរបស់។ក្នុងនោះ លោកអាភីស៊ីតវីចាជិវ៉ាប្រធានគណបក្សប្រជាធិបតេយ្យថៃបានបញ្ជាក់ថាលោកនឹងចូលនិវត្តន៍ពីកិច្ចការនយោបាយប្រសិនបើបក្សរបស់លោកមិនអាចឈ្នះការបោះឆ្នោតនៅអាណត្តិក្រោយនេះ។
|
ខណៈកាលបរិច្ឆេទនៃការបោះឆ្នោតថៃមិនទាន់ត្រូវគេកំណត់ច្បាស់លាស់លោកអាភីស៊ីតវីចាជិវ៉ាប្រធានគណបក្សប្រជាធិបតេយ្យនិងជាអតីតនាយករដ្ឋមន្ត្រីថៃបានប្រកាសថា ប្រសិនបើបក្សលោកចាញ់ឆ្នោតនៅអាណត្តិក្រោយលោកនឹងចាកចេញពីកិច្ចការនយោបាយ។ ផ្តល់សុន្ទរកថានៅសាកលវិទ្យាល័យRangsitថ្នាក់បណ្ឌិតផ្នែកសង្គមអាជីវកម្ម និងនយោបាយលោកអាភីស៊ីតវីចាជិវ៉ាបានបញ្ជាក់ថា៖ « ខ្ញុំមិនមានពេលច្រើនសម្រាប់កិច្ចការនយោបាយនោះទេ។ខ្ញុំមិនដឹងថាការបោះឆ្នោតនឹងប្រព្រឹត្តនៅពេលណានោះទេ។តែពេលដែលមានការបោះឆ្នោត ខ្ញុំនឹងចូលរួមប្រកូត។ក៏ប៉ុន្តែប្រសិនបើខ្ញុំចាញ់នោះ វាជាពេលបញ្ចប់ជិវិតនយោបាយរបស់លោកហើយ»។ លោកអាភីស៊ីតវីចាជិវ៉ា បានបន្ថែមទៀតថា៖ «ខ្ញុំគឺជាមេបក្សប្រឆាំងបីអាណត្តិមកហើយដែលនេះវាលើសពីការគ្រប់គ្រាន់ទៅទៀតសម្រាប់អាជីពនយោបាយ។ហើយវាគឺជារឿងដែលមិនត្រឹមត្រូវនោះទេប្រសិនបើខ្ញុំធ្វើជាមេបក្សប្រឆាំងជាលើកទី៤នោះ«។ យ៉ាងណាក៏ដោយសុន្ទរកថានេះហាក់ដូចជាការផ្ញើរសារពីការចុះចាញ់និងអស់ជំនឿចិត្តរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងការប្រកួតប្រជែងដើម្បីកាន់កាប់តំណែងនាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិនៃការបោះឆ្នោតក្រោមការកែទម្រង់ដោយរបបយោធា។ គួររបញ្ជាក់ផងដែរថាលោកអាភីស៊ីតបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃក្នុងបោះឆ្នោតឆ្នាំ២០០។ដោយឡែកនៅអាណត្តិបន្តបន្ទាប់គណបក្សរបស់លោកចាញ់ឆ្នោតហើយគណបក្សភឿថៃដែលដឹកនាំដោយលោកស្រីយីងឡាក់ស៊ីនណាវ៉ាត្រាឈ្នះរហូត។ គួររម្លឹកផងដែរថាតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីរដ្ឋប្រហារថៃប្រាយុទ្ធចាន់អូចាការបោះឆ្នោតជាសកលនឹងត្រូវប្រព្រឹត្តឡើងនៅក្នុងឆ្នាំ២០១៦ខាងមុខនេះពោលគឺស្របពេលដែលរដ្ឋធម្មនុញ្ញថ្មីថៃចូលជាធរមាន៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2913.txt
|
រដ្ឋាភិបាលរុស្ស៊ីខឹងសម្បារជាខ្លាំងក្រោយមានការវាយប្រហារដោយគ្រាប់ផ្លោងប្រឆាំងស្ថានទូតរុស្ស៊ីប្រចាំប្រទេសស៊ីរីក្នុងរដ្ឋធានីដាម៉ាសកាលពីម្សិលមិញ។ គ្រាប់ផ្លោងបាញ់ចេញពីតំបន់ដែលក្រុមប្រដាប់អាវុធខុសច្បាប់កាន់កាប់ ហើយគេសង្ស័យថាក្រុមទាំងនោះជាអ្នកបាញ់គ្រាប់ផ្លោងនោះ។ រុស្ស៊ីបានថ្កោលទោស និងចាតទុកការវាយប្រហារជាសកម្មភាពភេរវកម្ម និងមិនអាចលើកលែងបានឡើយ។
|
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងដាម៉ាសបានរងការខូចខាតយ៉ាងដំណំដោយសារការផ្លោងគ្រាប់របស់កងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលស៊ីរីម្សិលមិញ។ បើតាមការឲ្យដឹងពីសំណាក់អាជ្ញាធរតំបន់ និងក្រសួងការបរទេសរុស្ស៊ី ការវាយប្រហារនេះបានធ្វើឲ្យខូចខាតសំណង់អាគារទូតរុស្ស៊ី ប៉ុន្តែសំណាងល្អមិនមានមន្ត្រីទូតណាម្នាក់របួសឬស្លាប់ឡើយ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលរុស្ស៊ីបានបង្ហាញកំហឹងចំពោះជនដែលហ៊ានវាយប្រហារស្ថានទូតរុស្ស៊ី និងប្រកាសថ្កោលទោសអ្នកនៅពីក្រោយការវាយប្រហារនេះផងដែរ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការការបរទេសរុស្ស៊ី ការវាយប្រហារដោយបាញ់គ្រាប់ផ្លោងនេះ កើតឡើងកាលពីម្សិលមិញ ហើយគ្រាប់បាញ់ផ្លោងបានចេញពីតំបន់ Jobarដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ បានថ្កោលទោសសកម្មភាពវាយប្រហារប្រតិបត្តិការនិងបេសកម្មការទូតរុស្ស៊ី ដោយរុស្ស៊ីចាត់ទុកទង្វើនេះជាសកម្មភាពភេរវកម្មផងដែរ។ គេមិនទាន់អាចសន្និដ្ឋានបានច្បាស់នៅឡើយទេថា អ្នកណាជាអ្នកនៅពីក្រោយនៃការវាយប្រហារឲ្យពិតប្រាកដ ប៉ុន្តែដោយសារការបាញ់ផ្លោងចេញពីតំបន់របស់ក្រុមឧទ្ទាម ដូច្នេះគេដាក់ការសង្ស័យលើក្រុមឧទ្ទាមតែម្តងទៅ។ ហើយម្យ៉ាងដោយសារក្រុមឧទ្ទាមមានច្រើនក្រុម គេក៏នៅមិនអាចដឹងបានឡើយដែរ ថាក្រុមឧទ្ទាមទាំងនោះស្ថិតក្រោមការជួយគាំទ្ររបស់លោកខាងលិចឬយ៉ាងណានោះទេ។ ក្រុមឧទ្ទាមជាច្រើនក្រុមប្រឆាំងរដ្ឋាភិបាលលោក បាសា អាល់អាសាដ កើនឡើងច្រើន និងបន្តវាយប្រហារកងម្លាំងរដ្ឋាភិបាលដើម្បីផ្តួលរំលំរបបដឹកនាំបច្ចុប្បន្ននេះ។ សូមរម្លឹកផងដែរថា សហរដ្ឋអាមេរិកនិងលោកខាងលិចមួយចំនួនជាប្រទេសសកម្មជាគេដែល់ផ្តល់ជំនួយហិរញ្ញវត្ថុ និងអាវុធយុទ្ធភ័ណ្ឌដល់កងកម្លាំងក្រុមឧទ្ទាមជាច្រើនក្រុម ដើម្បីប្រយុទ្ធ។ ក្រៅពីថ្កោលទោសករណីភេរវកម្ម អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក AleksandrLukashevich បានឲ្យដឹងថា រដ្ឋាភិបាលក្រុងម៉ូស្គូក៏បានបង្ហាញការគាំទ្រចំពោះរដ្ឋាភិបាលក្រុងដាម៉ាសផងដែរ ដោយរដ្ឋាភិបាលនេះបានប្រកាសថាខ្លួនបន្តសហការជាមួយអាជ្ញាធរក្រុងដាម៉ាសដើម្បីតាមកម្ចាត់ក្រុមភេរវជន។ លោកបានសង្កត់ធ្ងន់ថា រុស្ស៊ីបន្តអំពាវនាវឲ្យភាគីពាក់ព័ន្ធជាពិសេសក្រុមប្រឹក្សាសន្តិសុខ ឲ្យសហការគ្នាដើម្បីកម្ចាត់ក្រុមភេរវជន និងការពារសន្តិសុខ សន្តិភាពពិភពលោក។ ក្រោយការវាយប្រហារស្ថានទូតរុស្ស៊ី រដ្ឋាភិបាលស៊ីរី ប្រញាប់ប្រញាល់ឆ្លើយតបភ្លាមៗ ដោយសន្យាថានឹងបង្កើនការការពារ និងរឹតបន្តឹងសន្តិសុខតាមដែលអាចធ្វើទៅបានដើម្បីការពារស្ថានទូតនិងមន្ត្រីទូតរុស្ស៊ីនៅក្នុងប្រទេសខ្លួន៕ លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2914.txt
|
ប្រធានាធិបតីប៊ូរុនឌី Pierre Nkurunziza បានបង្ហាញវត្តមានជាថ្មីជាសាធារណ ក្រោយពេលកើតមានរដ្ឋប្រហារបរាជ័យប្រឆាំងលោកកាលពីថ្ងៃពុធសប្តាហ៍មុន។ ក្រោយរដ្ឋប្រហារ មេដឹកនាំម្នាក់នេះបានបញ្ជាឲ្យចាប់ខ្លួនរាល់ជនណាដែលពាក់ព័ន្ធចលនារដ្ឋប្រហារនេះផង ហើយលោកបានចេញមុខព្រមានថាប្រទេសប៊ូរុនឌីអាចប្រឈមការវាយប្រហារដោយក្រុមភេរវកម្មសូម៉ាលីផងដែរ។ ការបោះឆ្នោតប្រធានាធិបតី និងបោះឆ្នោតសភាប្រហែលជានឹងត្រូវពន្យារពេលសិន ដោយសារបញ្ហារដ្ឋប្រហារកន្លងមក។
|
មានសំឡេង កាលពីសប្តាហ៍មុនរដ្ឋប្រហារមួយបានកើតឡើងនៅក្នុងទឹកដី ប៊ូរុនឌី ខណៈពេលដែលវិបត្តិនយោបាយបន្តកើតឡើង និងស្រពេលប្រធានាធិបតីចាកចេញពីប្រទេសទៀត។ គម្រោងរដ្ឋប្រហាររបស់ក្រុមយោធានេះបរាជ័យ មិនអាចទម្លាក់ប្រធានាធិបតី Pierre Nkurunzizaនិងផ្តួលរំលំរដ្ឋាភិបាលរបស់លោកបានឡើយ។ ប៉ុន្តែក្រោយរដ្ឋប្រហារខាងក្រុមយោធាអះអាងថាខ្លួនទទួលជោគជ័យក្នុងការទម្លាក់មេដឹកនាំ ខណៈពេលអ្នកតំណាងរដ្ឋាភិបាលអះអាងថាខ្លួននៅបន្តជារដ្ឋាភិបាលស្របច្បាប់។ ដើម្បីជម្រះមន្ទិលសង្ស័យ ប្រមុខរដ្ឋប៊ូរុនឌីខាងលើ ដែលបានរត់គេចខ្លួនទៅកាន់ប្រទេសតាន់ហ្សានីកន្លងមកនោះ បានសម្រេចចេញមុខជាសាធារណជាថ្មីទៀតកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ។ វត្តមានមេដឹកនាំម្នាក់នេះ ជាសារប្រាប់ទៅប្រជាជនថាលោកនៅតែជាប្រធានាធិបតី និងនៅមានអំណាចគ្រប់គ្រងប្រទេសបន្តទៀត។ ក្រោយត្រលប់មកប្រទេសវិញ ប្រធានាធិបតី Pierre Nkurunziza បានបញ្ជាឲ្យចាប់ខ្លួនរាល់អ្នកពាក់ព័ន្ធក្នុងចលនារដ្ឋប្រហារប្រឆាំងលោក ដើម្បីគំរាមដល់ជនផ្សេងទៀតដែលប៉ងទម្លាក់លោកពីអំណាចនោះ។ សូមរំលឹកបន្តិចថា ចលនារដ្ឋប្រហារកើតមានឡើង ក្រោយពេលវិបត្តិនៅប៊ូរុនឌីផ្ទុះឡើងដោយប្រជាជនចេញមុខបាតុម្មប្រឆាំងប្រធានាធិបតី ដ្បិតលោកចង់ឈរឈ្មោះជាប្រធានាធីបតីអាណត្តិទី៣បន្តទៀត។ បើតាមការអះអាងរបស់គណបក្សប្រឆាំង និងប្រជាជន ការប៉ងឈរឈ្មោះអាណត្តិទី៣នេះ វារំលោភបំពានច្បាប់កំពូលរបស់រដ្ឋ។ បើទោះជាយ៉ាងនេះក្តីប្រមុខរដ្ឋប៊ូរុនឌីមិនរារែកឡើយ មេដឹកនាំម្នាក់នេះនៅតែបន្តចង់ឈរឈ្មោះជាប្រធានាធិបតីសម្រាប់ការបោះឆ្នោតខាងមុខទៀត។ យ៉ាងណាមិញ ដោយសារបញ្ហារដ្ឋប្រហារ និងការខឹងសម្បាររបស់ប្រជាជនប៊ូរុនឌី ការបោះឆ្នោតសភាក្នុងខែឧសភានេះ និងការបោះឆ្នោតប្រធានាធិបតីសម្រាប់ខែក្រោយ អាចនឹងត្រូវពន្យារពេលសិន ទម្រាំស្ថានការណ៍ធូរស្រាលឡើងវិញសិន។ ក្រៅពីបញ្ហាវិបត្តិនយោបាយផ្ទៃក្នុង ប្រធានាធិបតីប៊ូរុនឌីនេះ ក៏ចេញមុខលើកឡើងពីបញ្ហាប្រឈមផ្នែកសន្តិសុខផងដែរ ដោយលោកព្រមានថាប៊ូរុនឌីអាចនឹងរងការវាយប្រហារដោយក្រុមភេរវជនសូម៉ាលី អាល់សាបា។ មេដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា ដោយសារប៊ូរុនឌីចូលរួមយ៉ាងសកម្មក្នុងការបញ្ជូនកងទ័ពទៅកម្ចាត់ក្រុមអាល់សាបាបសូម៉ាលីកន្លងមក ហើយហានិភ័យនៃការរងការវាយប្រហារពីសំណាក់ក្រុមភេរវជននេះមានច្រើនផងដែរ។ បើតាមសម្តីរបស់មេដឹកនាំនេះ លោកប្រហែលជាចង់យករឿងសន្តិសុខនេះផ្ញើរសារទៅកាន់ប្រជាជនដែលចង់បង្ខំឲ្យលោកចុះចេញពីតំណែង។ បើសិនបើវិបត្តិកើតឡើងខ្លាំងឬលោកចុះចេញពីតំណែងនោះ លទ្ធភាពនៃការវាយប្រហាររបស់ក្រុមភេរវជនពិតជាកើនឡើង។ ដូច្នេះចង់មិនចង់ប្រជាជនបង្ខំ មិនចេញមុខប្រឆាំងលោក ឬបង្ខំលោកឲ្យចុះចេញពីតំណែងដែរ៕ មានសំឡេង អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2915.txt
|
រដ្ឋាភិបាលអាមេរិក និងសមាជិកណាតូផ្សេងទៀត ប្រហែលកំពុងចរចាជាមួយរដ្ឋាភិបាល អ៊ុយក្រែនក្នុងការតំឡើងប្រព័ន្ធប្រឆាំងមីស៊ីលលើទឹកដីខ្លួន ដើម្បីការពារតំបន់អឺរ៉ុប ទប់ទល់ ជាមួយរុស្ស៊ី។ ឆ្លើយតបបញ្ហានេះ រុស្ស៊ីបានព្រមានស្រេចថា ខ្លួននឹងចាត់វិធានការប្រឆាំងវិញ ភ្លាម ប្រសិនណារដ្ឋាភិបាលក្រុងគៀវព្រមទទួលសំណើរដោយ អនុញ្ញាតអោយមាន ការដំឡើងប្រព័ន្ធការពារអាកាសប្រឆាំងមីស៊ីល។ រុស្ស៊ីបានសង្កត់ធ្ងន់ថា វិធានការតបតនេះ ជាការការពារសន្តិសុខសន្តិសុខរបស់រុស្ស៊ី ទប់ស្កាត់ការគំរាមកំហែងពីខាងក្រៅប៉ុណ្ណោះ។
|
រាយការណ៍ព័ត៌មានលម្អិតដោយ រឿន ភារុន យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី ប្រធានាធិបតី Petro Poroshenko ប្រហែលជាកំពុង ទទូចសុំ និងចរចាជាមួយភាគីពាក់ព័ន្ធជាសមាជិកបក្សសម្ព័ន្ធយោធាណាតូ ដើម្បីត្រួសត្រាយ ដំឡើងប្រព័ន្ធការពារដែនអាកាសនៅលើទឹកដីអ៊ុយក្រែននាពេលខាងមុខនេះ។ ម្សិលមិញ ក្រសួងការបរទេសរុស្ស៊ីបានចេញមុខប្រកាសព្រមានអ៊ុយក្រែនរួចទៅហើយពីការសម្រេចចិត្តនានាពាក់ព័ន្ធនឹងការតំឡើងអាវុធយុទ្ធសាស្ត្រនេះ ហើយរុស្ស៊ីក៏ប្រហែលជានឹងធ្វើសកម្មភាព ឆ្លើយតបវិញដែរបើសិនជាអ៊ុយក្រែនថ្លើមធំហ៊ានអនុញ្ញាតអោយអាមេរិកប្រើប្រាស់ដែនដីខ្លួន ក្នុងសកម្មភាពយោធា។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោក Dmitry Peskov បានឲ្យដឹងកាលពីម្សិលមិញថា ព័ត៌មានជុំវិញការពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលនេះជាក្តីកង្វល់របស់រុស្ស៊ី ហើយវាប្រាកដ ណាស់ថា ការដំឡើងប្រព័ន្ធការពារមីស៊ីលនេះនឹងក្លាយជាគ្រោះថ្នាក់ និងគំរាមកំហែង សន្តិសុខរបស់រុស្ស៊ីដែរ។ ក្រសួងការបរទេសរុស្ស៊ីប្រតិកម្មខ្លាំង ដោយព្រមានជាសាធារណៈ រួចហើយថា ការឈានទៅដំឡើងអាវុធយុទ្ធសាស្ត្រខាងលើ នឹងបង្ខំឲ្យរុស្ស៊ីរើសវិធានការ ដើម្បីប្រឆាំងតបវិញ ដើម្បីការពារខ្លួន។ មុនមានការប្រតិកម្មនេះ កាលពីថ្មីៗនេះដែរ ស្ថាប័នសន្តិសុខរបស់អ៊ុយក្រែនបានចេញ សេចក្តីថ្លែងការណ៍មួយរិះគន់រុស្ស៊ី និងអំពាវនាវឲ្យសមាជិកណាតូទាំងអស់គាំទ្រខ្លួន និងតំឡើងអាវុធយុទ្ធសាស្ត្រទប់ទល់ការគំរាមកំហែងសន្តិសុខបង្កដោយរុស្ស៊ី។ ភាគីរុស្ស៊ី អ៊ុយក្រែនបានប្រកាសប្រាប់សមាជិកបក្សសម្ព័ន្ធយោធាណាតូថា ខ្លួនកំពុងប្រឈមមុខ ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ ពីសំណាក់ក្រុងម៉ូស្គូ ដោយអះអាងថារុស្ស៊ីបានបញ្ជូន កាំជ្រួចនុយក្លេអ៊ែរទៅឈរជើងនៅឧបទ្វីប Crimea រួចរាល់ហើយ។ ស្ថាប័នសន្តិសុខអ៊ុយក្រែនបានស្នើសុំឲ្យសមាជិកណាតូ ប្រឹក្សា និងជជែកគ្នាពីបញ្ហាប្រឈម សន្តិសុខនេះ ដ្បិតវានឹងបង្កគ្រោះថ្នាក់ដែលសមាជិកបក្សសម្ព័ន្ធណាតូមិនអាចចៀសផុត ឡើយ។ អ្វីដែលរុស្ស៊ីចាត់ទុកថា ជារឿងគ្រោះថ្នាក់និងបង្ករឿងរបស់អ៊ុយក្រែននោះ គឺការស្នើ ឲ្យមានការដំឡើងប្រព័ន្ធប្រឆាំងមីស៊ីលក្នុងទឹកដីអ៊ុយក្រែន និងម្យ៉ាងទៀតដង្ហើយឲ្យ សហគមន៍អន្តរជាតិដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីបន្ថែមទៀត។ គេនៅមិនទាន់អាចវាយតម្លៃបានថា តើនឹងមានបញ្ហាអ្វីកើតឡើង បើសិនជាមានការដំឡើង ប្រព័ន្ធប្រឆាំងមីស៊ីលនៅអ៊ុយក្រែនមែននោះ។ ហើយរុស្ស៊ីនឹងប្រឆាំងតបវិញបែបណា ចំពោះការចល័តអាវុធយុទ្ធសាស្ត្ររបស់លោកខាងលិចនៅជិតព្រំដែនខ្លួនបែបនេះ។ ជុំវិញការអះអាងរបស់អ៊ុយក្រែន រុស្ស៊ីបានទាត់ចោលព័ត៌មានដែលថារុស្ស៊ីដំឡើងកាំជ្រួច នុយក្លេអ៊ែរនៅ Crimea ។ រុស្ស៊ីធ្លាប់បញ្ជាក់ថាខ្លួនធ្វើទំនើបកម្មយោធា និងបញ្ជូនអាវុធនានា និងកសាងមូលដ្ឋានទ័ពឲ្យរឹងមាំនៅ Crimea មិនមែនការពង្រាយកាំជ្រួចនុយក្លេអ៊ែរឡើយ៕ រាយការណ៍ព័ត៌មានលម្អិតដោយ រឿន ភារុន អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2916.txt
|
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យសវនករជាតិទាំងអស់ ផ្សព្វផ្យាយរបាយការណ៍នៅតាមក្រសួងរបស់ខ្លួនជាសាធារណៈ ដោយមិនចាំបាច់សុំយោបល់ពីរូបលោក មុននឹងផ្សព្វផ្សាយនោះទេ។ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កាលពីថ្ងៃពុធ ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាសវនករគ្រប់ក្រសួង និងស្ថាប័ន ត្រូវរៀបចំប្រព័ន្ធរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ សុក្រិតឲ្យទាន់ពេលវេលា ទៅតាមស្ដង់ដាររបស់រដ្ឋាភិបាល«មិនមានការចាំបាច់សុំយោបល់នាយករដ្ឋមន្ត្រី ថាតើត្រូវផ្សព្វផ្សាយ ឬមិនផ្សព្វផ្សាយទេ។ រឿងនេះវាត្រូវតែផ្សព្វផ្សាយ ព្រោះយើងធ្វើការដោយអត់មានការបិទបាំងអ្វីទាំងអស់ មិនចាំបាច់មករវល់ដល់នាយករដ្ឋមន្ត្រីទេ។ បានសេចក្ដីថា ធ្វើសវនកម្មហើយតម្រូវឲ្យផ្សព្វផ្សាយ គឺផ្សព្វផ្សាយទៅ កុំឲ្យមានការយឺតយ៉ាវ»។ នេះជាការបញ្ជារបស់លោក ហ៊ុន សែន ដែលកំពុងតែឆ្លើយតបទៅនឹងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ហ្សង់ ហ្វង់ស័រកូតាន់ ជុំវិញបញ្ហារបាយការណ៍សវនកម្មជាតិកន្លងមក។
|
សូមស្ដាប់សំឡេង៖ សូមស្ដាប់សំឡេង៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2917.txt
|
កិច្ចព្រមព្រៀងរដ្ឋាភិបាលដែលបក្សលីគូត របស់នាយកអ៊ីស្រាអែលរដ្ឋមន្ត្រីបិនយ៉ាមីន នេតាយ៉ាហ៊ូ សម្រេចបានជាមួយបក្សជាតិនិងសាសនានិយមជី្វហ្វ នៅថ្ងៃពុធម្សិលមិញ ត្រូវបានប្រកាសបញ្ជាក់ឡើង ក្នុងវេបសាយTwitter ដោយលោកNaftali Bennett ជាប្រធានបក្សជាតិនិយមមួយនេះ។ ក្នុងអាណត្តិដឹកនាំថ្មី បក្សលីគូត និងបក្សជាតិសាសនានិយមជ្វីហ្វ នឹងកាន់កាប់អាសនៈ៦១ ក្នុងចំណោមអាសនៈសរុប១២០នៅសភា។
|
គួររំលឹកថា បក្សលីគូតរបស់លោកនេតាយ៉ាហ៊ូបានទទួលជោគជ័យ ក្នុងការបោះឆ្នោតសភា កាលពីថ្ងៃ១៧មិនា ដោយទទួលបានអាសនៈ២៩នៅសភា ឈ្នះលើគណបក្សពលករ Union sionisteរបស់លោក អ៊ីហ្សាក់ អ៊ែរហ្សូ ដែលទទួលបានត្រឹមតែ២៤អាសនៈ។ សំណាងល្អ ដែលនៅដំណាក់កាលចុងក្រោយ បក្សជាតិនិងសាសនានិយមជ្វីហ្វព្រមធ្វើជាដៃគូបង្កើតរដ្ឋាភិបាលចម្រុះជាមួយបក្សលីគូត មិនដូច្នោះទេ ប្រធានាធិបតី ReuvenRivlinនឹងស្នើឲ្យប្រធានគណបក្សជាប់ឆ្នោតទី២ មកពីគណបក្សពលករ ស្វែងរកដៃគូក្នុងការបង្កើតរដ្ឋាភិបាលចម្រុះវិញម្តង។ គេធ្លាប់រំពឹងកន្លងមកថា ដើម្បីចែចង់បក្សណាមួយអោយមកធ្វើជាដៃគូរដ្ឋាភិបាលចម្រុះ លោកនេតាយ៉ាហ៊ូអាចនឹងធ្វើសម្បទានក្រសួងមួយចំនួនដល់បក្សនោះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2918.txt
|
នាវាពិឃាតចិនបានចូលដល់សមុទ្រខ្មៅហើយដើម្បីត្រៀមធ្វើសមយុទ្ធជាប្រវត្តិសាស្ត្រជាមួយក្រុងម៉ូស្គូនៅថ្ងៃសុក្រនេះ។នាវាពិឃាតពីរគ្រឿងរបស់ចិននឹងធ្វើដំណើរចូលទៅមូលដ្ឋានទ័ពជើងទឹករុស្ស៊ីជាលើកដំបូងបំផុតដើម្បីត្រៀមខ្លួនប្រារព្ធពិធីរំលឹកខួបលើកទី៧០នៃជ័យជម្នះលើកងទ័ពណាស៊ីអាឡឺម៉ង់សម័យសង្គ្រាមលោកលើកទី២ហើយភាគីទាំងពីរនឹងចាប់ផ្តើមលំហាត់យោធាបន្តបន្ទាប់ទៀត។
|
មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ ក្រោយពីមហាអំណាចរុស្ស៊ីនិងចិនប្រកាសថានឹងរៀបចំលំហាត់យោធារួមគ្នាទ្រង់ទ្រាយធំនោះនាវាពិឃាតក្រុងប៉េកាំងពីរគ្រឿងបានធ្វើដំណើរទៅដល់សមុទ្រខ្មៅរួចរាល់ហើយ។លំហាត់យោធាជើងទឹកប្រវត្តិសាស្ត្ររវាងរុស្ស៊ីនិងចិននឹងត្រូវរៀបចំឡើងនៅក្នុងសមុទ្រមេឌីទែរ៉ាណេនាពេលខាងមុខនេះ។ បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិរុស្ស៊ីនាវាពិឃាតរបស់ចិនទាំងពីរគ្រឿងនេះមានវត្តមាននៅក្នុងសមុទ្រខ្មៅជារឿងពិសេសហើយនាវាទាំងពឹរនេះនឹងចូលរួមក្នុងពិធីខួបលើកទី៧០រំលឹកជ័យជម្នះលើកងទ័ពណាស៊ីសម័យសង្គ្រាមលោកលើកទី២ផងដែរ។ ដោយឡែកប្រមុខរដ្ឋចិនលោកស៊ីជីនពឹងក៏នឹងទៅចូលរួមក្នុងកម្មវិធីជាប្រវត្តិសាស្ត្រនេះដូចគ្នាជាមួយបណ្តាមេដឹកនាំប្រទេសជាច្រើនផ្សេងទៀត។ប៉ុន្តែមេដឹកនាំប្រទេសលោកខាងលិចមួយចំនួនបានប្រកាសមិនចូលរួមក្នុងកម្មវិធីនេះឡើយដោយសារវិបត្តិនៅអ៊ុយក្រែន។ ត្រលប់មកវិញនាវាទាំងពីរគ្រឿងនេះមានមួយគ្រឿងឈ្មោះLinyiនិងមួយគ្រឿងទៀតមានឈ្មោះថាWeifangហើយនាវាទាំងពីរគ្រឿងបានចូលបម្រើវិស័យការពារជាតិចិនកាលពីឆ្នាំ២០០៧។ បន្ទាប់ពីបញ្ចប់ខួបលើកទី៧០នេះហើយនាវាទាំងពីរនឹងបន្តធ្វើដំណើរទៅកាន់សមុទ្រមេឌីទែរ៉ាណេដើម្បីចាប់ផ្តើមលំហាត់យោធារួមគ្នាជាមួយកងទ័ពជើងរុស្ស៊ីតែម្តង។ សមយុទ្ធយោធានឹងត្រូវរៀបចំឡើងពីថ្ងៃ១១ដល់ថ្ងៃ២១ខែឧសភាខាងមុខនេះហើយសកម្មភាពយោធារួមរបស់ភាគីទាំងពីរនឹងបង្ហាញពីសហប្រតិបត្តិការដ៏ស្អិតល្មួតរបស់ក្រុងប៉េកាំងនិងក្រុងម៉ូស្គូ។ គោលបំណងនៃសមយុទ្ធរួមគ្នាគឺដើម្បីបង្ហាញទៅកាន់ពិភពលោកថារុស្ស៊ីមិនមែនឯកោរទេទោះលោកខាងលិចបែរខ្នងដាក់រុស្ស៊ីក៏ដោយ។សកម្មភាពរុស្ស៊ីនិងចិនជាពិសេសសហប្រតិបត្តិការយោធារឹងមាំនេះតិចឬច្រើននឹងបំភ័យដល់ប្រទេសលោកខាងលិច។ ចាប់តាំងពីវិបត្តិអ៊ុយក្រែនផ្ទុះឡើងរហូតដល់បច្ចុប្បន្ននេះបណ្តារដ្ឋសមាជិកបក្សសម្ព័ន្ធយោធាណាតូនៅតែបន្តកសាងកម្លាំងទ័ពក្បែរព្រំដែនរុស្ស៊ីហើយបើនិយាយពីសមយុទ្ធវិញនោះគឺបន្តរៀបចំឡើងបន្តបន្ទាប់គ្នាឥតដាច់។ រុស្ស៊ីចាត់ទុកសកម្មភាពណាតូជាការគំរាមកំហែងសន្តិសុខរបស់រុស្ស៊ីហើយរុស្ស៊ីក៏បានបន្តធ្វើសមយុទ្ធយោធាក្នុងដែនដីរបស់ខ្លួនជាបន្តបន្ទាប់ដូចគ្នា។ក្រៅពីនេះរដ្ឋាភិបាលលោកពូទីនបានបង្ហាញសាច់ដុំយោធារបស់ខ្លួនដោយពង្រាយអាវុធតាមបន្ទាត់ព្រំដែននិងតំបន់យុទ្ធសាស្ត្រជាច្រើនផ្សេងទៀតផងដែរ៕ មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2919.txt
|
ប្រមុខការទូតអាមេរិក លោក ចន ឃឺរី នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ក្រុងប៉េកាំង ប្រទេសចិនរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៦ដល់ទី១៧ខែឧសភាចុងសប្តាហ៍នេះ។
|
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកចន ឃឺរី នឹងជួបពិភាក្សាជាមួយមេដឹកនាំរដ្ឋាភិបាលចិន លោក ស៊ី ជិនពីង ជុំវិញការជំរុញយុទ្ធសាស្ត្រនៃវិស័យអាទិភាពសហរដ្ឋអាមេរិក និងកិច្ចសន្ទនាសេដ្ឋកិច្ចរដូវក្តៅនេះ។ យ៉ាងណាក៏ដោយ លោក ស៊ី ជិនពីង បានលុបចោលគម្រោងទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល លោក ឃឺរី នឹងបន្តដំណើរទៅកាន់ក្រុងសេអ៊ូលនៃសាធារណរដ្ឋកូរ៉េនៅថ្ងៃទី១៧ដល់ទី១៨ខែឧសភាបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិន។ នៅទីនោះ លោក ឃឺរី នឹងជួបពិភាក្សាជាមួយលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងប៉ាក ហ្គឺនហេ(Park Geun-hye) និង សមភាគីកូរ៉េខាងត្បូងលោកយ៉ុន យ៉ុងសេ (Yun Byung-se) អំពីបញ្ហាមួយចំនួនពោលទាំងបញ្ហាទ្វេភាគី បញ្ហាក្នុងតំបន់ និងសកលលោក។ លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ក៏នឹងធ្វើដំណើរទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិកនាពេលខាងមុខផងដែរ។ នៅថ្ងៃទី១៩ខែឧសភាប្រមុខការទូតអាមេរិក នឹងថ្លែងសុន្ទរកថាស្តីពីពាណិជ្ជកម្ម និងភាពជាដៃគូឆ្លងកាត់ប៉ាស៊ីហ្វិកនៅក្រុង Seattle និងវ៉ាស៊ីនតោន៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_292.txt
|
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ប្រកាសពីមរណភាពរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ង្វៀន ភូជុង ។ លោក ជុង ដែលជាមេដឹកនាំបក្សកុម្មុយនីស្តវៀតណាមដ៏មានឥទ្ធិពល មានជំងឺយូរឆ្នាំមកហើយ។
|
មិនយូរប៉ុន្មានក្រោយការប្រកាសពីបញ្ហាសុខភាព លោក ង្វៀន ភូជុង ក៏ទទួលមរណភាពក្នុងវ័យ៨០ឆ្នាំ។ លោក ជុង កាន់តំណែងជាលេខាធិការបក្សកុម្មុយនីស្តវៀតណាមតាំងពីឆ្នាំ២០១១ មក។ លោកជាជនបន្ទាប់ពីលោក Le Duan ដែលកាន់តំណែងកំពូលនេះលើស២អាណត្តិ។ លោក ជុង ធ្លាប់កាន់តំណែងប្រធានាធិបតីចន្លោះឆ្នាំ២០១៨ដល់២០២១ផងដែរ។ បញ្ហាសុខភាពរបស់លោក ជុង ជារឿងសម្ងាត់ ដែលមិនងាយចេញផ្សាយជាសាធារណៈឡើយ។ ជារឿងកម្រ បញ្ហានេះត្រូវបានប្រកាសជាសាធារណៈនៅថ្ងៃទី១៨ ខែកក្កដា។ ការិយាល័យនយោបាយបក្ស អះអាងថា លោក ជុង ត្រូវការសម្រាកដើម្បីព្យាបាលសុខភាព។ ប្រធានាធិបតី តូ ឡិម ក៏ទទួលបន្ទុកកិច្ចការបក្សជំនួសលោក ជុង ។ គេរំពឹងថា លោក តូ ឡិម នឹងក្លាយជាលេខាបក្សជំនួសលោក ជុង ដូចគ្នាដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2920.txt
|
ប្រមុខការទូតអាមេរិក លោក ចន ឃឺរី បានចាប់ធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃចន្ទនេះ ដោយលោកនឹងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីនផងដែរ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគ្មានអ្វីក្រោពីពិភាក្សាលើបញ្ហាអ៊ុយក្រែនឡើយ។ ភាគីរុស្ស៊ីរំពឹងថាដំណើរទស្សនកិច្ចរបស់ប្រមុខការទូតក្រុងវ៉ាស៊ីនតោនមករុស្ស៊ីជាសញ្ញាវិជ្ជមានជំរុញអោយមានការស្តារចំណងការទូតដែលធ្លាក់ចុះតាំងពីរុស្ស៊ីលេបយកទឹកដី Crimea ពីអ៊ុយក្រែន។ ខណៈមធ្យោបាយការទូតកំពុងត្រូវបានគេប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន ការបង្ហាញសាច់ដុំយោធារបស់កងកម្លាំងបក្សសម្ព័ន្ធយោធាណាតូកំពុងបន្តនៅតាមព្រំដែនរុស្ស៊ីនៅតំបន់បាលទិក និងអឺរ៉ុបកើត។
|
សូមស្តាប់ការបកស្រារបស់លោក សៅ ផលនិស្ស័យ៖ ប្រមុខរដ្ឋរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រៀមខ្លួនជាស្រេចហើយដើម្បីជួបពិភាក្សាជាមួយប្រមុខការទូតអាមេរិក ចន ឃឺរីនៅវិមានតំបន់ Sochi សមុទ្រខ្មៅ។លោក ឃឺរី ធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីជាលើកដំបូងបំផុតចាប់តាំងពីជម្លោះនៅអ៊ុយក្រែនផ្ទុះឡើង និងក្រោយពេលដែលសហរដ្ឋអាមេរិកបញ្ចេញទណ្ឌកម្មប្រឆាំងរុស្ស៊ីជាច្រើនជំហានកន្លងមក។ វត្តមានអ្នកការទូតជាន់ខ្ពស់អាមេរិកនៅរុស្ស៊ីនេះ ដែរអាចនិយាយបានថាជាសញ្ញាវិជ្ជមាន ជំរុញអោយរបបដឹកនាំទាំងពីររកដំណោះស្រាយរួមគ្នាឆ្លើយតបវិបត្តិនៅអ៊ុយក្រែន និងស្តារចំណងការទូតទ្វេភាគី។ ជម្លោះអ៊ុយក្រែន រាប់ចាប់ពីខែមេសាឆ្នាំមុនបានសម្លាប់មនុស្សជាង៦ពាន់នាក់ស្លាប់ និងធ្វើអោយមនុស្សរាប់លាននាក់ផ្សេងទៀតបាត់បង់ជម្រក និងរស់នៅស្ថិតក្នុងភាពភ័យខ្លាចដោយសារជម្លោះប្រដាប់អាវុធ។ សូមបញ្ជាក់បន្តិច តាំងពីពេលរុស្ស៊ីក្រសោបយកតំបន់ស្វយ័ត Crimea ពីអ៊ុយក្រែនខែមិនាឆ្នាំមុន ចំណងការទូតមហាអំណាចទាំងពីរបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្រោយបិទបញ្ចប់សង្គ្រាមត្រជាក់។ សហរដ្ឋអាមេរិកចាប់ផ្តើមរិះគន់ ថ្កោលទោសរដ្ឋាភិបាលលោកពូទីន ឥតដាច់ ហើយអ្វីដែលសំខាន់ក្រុងវ៉ាស៊ីនតោនបន្តលូកដៃយ៉ាងជ្រៅក្នុងវិបត្តិនៅអ៊ុយក្រែន និងបន្តដឹកនាំបក្សសម្ព័ន្ធយោធាណាតូកសាងកម្លាំងទ័ពឥតឈប់ឈរនៅក្បែរព្រំដែនរុស្ស៊ីទៀត។ រុស្ស៊ីឯណោះវិញរងទុក្ខបុកម្នេញដោយសារតែទណ្ឌកម្មលោកលិចដែរ ដោយសារសេដ្ឋកិច្ចប្រឈមវិបត្តិ។ ១. លោក ឃឺរី ចង់ស្តារចំណងការទូតជាមួយរុស្ស៊ី? ដំណើរទៅរុស្ស៊ីលើកនេះ ប្រមុខការទូតក្រុងវ៉ាស៊ីនតោនក្នុងនាមជាអ្នកតំណាងលោក បារ៉ាក់ អូបាម៉ា ប្រាកដជានឹងយកវិបត្តិអ៊ុយក្រែនមកពិភាក្សាជាមួយលោក Sergei Lavrovប្រមុខការទូតរុស្ស៊ី និងអាចជួបប្រធានាធិបតី ពូទីន ដែលកំពុងស្ថិតនៅក្នុងទីក្រុង Sochi ។ ប្រហែលនេះជារឿងសំខាន់ដែលប្រមុខការទូតអាមេរិកទៅកាន់រុស្ស៊ីលើកនេះ ព្រោះ អ្នកវិភាគយល់ថា បេសកជនអាមេរិកអាចឆ្លៀតឱកាសបន្ធូរបន្ថយកម្តៅការទូត និងយ៉ាងហោចណាស់ស្តារទំនាក់ទំនងដែលល្អក់ករកនេះឡើងវិញផង។ ប៉ុន្តែកិច្ចពិភាក្សាលើកនេះអាមេរិកទំនងចង់ដាក់សម្ពាធលើរុស្ស៊ីច្រើនជាង ជាពិសេសបង្ខំឲ្យរុស្ស៊ី ដាក់សម្ពាធលើក្រុមឧទ្ទាមនៅភាគខាងកើតអោយទទួលយកអ្វីដែលរដ្ឋាភិបាលក្រុងគៀវផ្តល់ឲ្យនិងគោរពតាមកិច្ចព្រមព្រៀងក្រុងMinsk ដែលចូលជាធរមានពាក់កណ្តាលខែកុម្ភៈកន្លងទៅ។ ហើយវាមិនអាចចៀសផុតឡើយសម្រាប់លោក ឃឺរីដែលត្រូវលើកយកបញ្ហាវិបត្តិតំបន់មួយចំនួនទៀតដូចជាវិបត្តិនៅយេម៉ែន ស៊ីរី និងអ៊ីរ៉ាក់ផងដើម្បីជជែកជាមួយអ្នកដឹកនាំក្រុងម៉ូស្គូ។មុនលោកឃឺរីមកដល់រុស្ស៊ី លោកស្រីអធិការបតីអាឡឺម៉ង់ អេនជឺឡា មឺហ្កែល បានមកទស្សនកិច្ចនៅរុស្ស៊ីដើម្បីគោរពវិញ្ញាណខ័ន្ធអ្នកពលីសម័យសង្គ្រាម តែទស្សនកិច្ចនេះនៅក្រោយថ្ងៃខួបលើកទី ៧០នៃជ័យជម្នះសង្គ្រាមលោកលើកទី។ ប្រមុខរដ្ឋាភិបាលអាឡឺម៉ង់ក៏ព្រមានរដ្ឋាភិបាលលោក ពូទីន ដោយក្រុងប៊ែកឡាំងស្នើអោយរុស្ស៊ីដាក់សម្ពាធអោយក្រុមឧទ្ទាមគោរពកិច្ចព្រមព្រៀងអោយខ្ជាប់ខ្ជួន។ មឺហ្កែល បង្ហើបថា រុស្ស៊ីគួរប្រុងប្រយ័ត្ន ព្រោះសហភាពអឺរ៉ុបត្រៀមខ្លួនរួចជាស្រេចហើយដើម្បីបន្ថែមទណ្ឌកម្មប្រឆាំងរុស្ស៊ី។ តាំងពីដើមមក អាមេរិកចោទរុស្ស៊ីថាជាអ្នកនៅពីក្រោយចលនាប្រឆាំងរដ្ឋាភិបាលនៅភាគខាងកើត ហើយយល់ថាបើរុស្ស៊ីឈប់គាំទ្រចលនាឧទ្ទាមនោះក៏មិនមានលទ្ធភាពប្រយុទ្ធដែរ ប៉ុន្តែក្រុងម៉ូស្គូទាត់ចោលការចោទប្រកាន់។ សូមទាញការចាប់អារម្មណ៍បន្តិច ដំណើរស្វែងរកសន្តិភាព បើទោះជាភាគីទាំងពីរបង្កើតបានកិច្ចព្រមព្រៀងMinsk នៅបេឡារ៉ុសដោយមានការជួយជ្រោមជ្រែងពីអាឡឺម៉ង់ និងបារាំងក៏ពិតមែន ភាគីទាំងពីរតែងរំលោភកិច្ចព្រមព្រៀងដោយបន្តបាញ់ផ្លោងដាក់គ្នាឥតដាច់ផង។ ២. អាមេរិកបន្តប្រើសាច់ដុំយោធាដាក់សម្ពាធរុស្ស៊ី ស្របពេលដែលវិធានការការទូតត្រូវបន្តប្រើប្រាស់ដើម្បីបញ្ចប់វិបត្តិនៅអ៊ុយក្រែន ប្រទេសសមាជិកបក្សសម្ព័ន្ធយោធាណាតូនោះនៅបន្តប្រើប្រាស់សមយុទ្ធយោធានិងសកម្មភាពបង្អួតសាច់ដុំយោធាផ្សេងទៀតដើម្បីកំញើញរុស្ស៊ី។ នៅថ្ងៃអង្គារនេះ គេឃើញមានលំហាត់យោធាជាថ្មីទ្រង់ទ្រាយធំនៅតំបន់បាល់ទិក ក្បែរៗព្រំដែនរុស្ស៊ី ដែលមានការចូលរួមពីបណ្តាសមាជិកបក្សសម្ព័ន្ធយោធាណាតូជាច្រើនផង។ សមយុទ្ធយោធាថ្មីនេះបន្តធ្វើឡើងរហូតដល់ថ្ងៃ ១៤ ឧសភា ប៉ុន្តែមិនមានវត្តមានកងទ័ពនិងសព្វាវុធសហរដ្ឋអាមេរិកទេ បើទោះជាអាមេរិកមានទ័ពខ្លួនឈរជើងនៅអេស្តូនីក៏ដោយ។ សមយុទ្ធនេះ ជាសមយុទ្ធកងទ័ពជើងទឹក មានការចូលរួមពីនាវាចម្បាំងរបស់អង់គ្លេស លីទុយអានី ណរវែស បែលហ្សិក ប៉ូឡូញ អេស្តូនី អាឡឺម៉ង់ និងហូឡង់ផងដែរ។ សមយុទ្ធនេះជារឿងសាមញ្ញទៅហើយសម្រាប់ក្រុងម៉ូស្គូ ប៉ុន្តែសកម្មភាពកងទ័ពទាំងនេះបង្កភាពតានតឹងខ្លាំងនិងប្រឈមមុខគ្នារវាងកងទ័ពរុស្ស៊ីនិងណាតូ។ ទោះជាតានតឹងក្តី រុស្ស៊ីនៅសង្ឃឹមថា ណាតូ និងរុស្ស៊ីអាចនឹងស្តារទំនាក់ទំនងនិងការសហការគ្នាជាថ្មីឡើងវិញនៅពេលខាងមុខ។ សូមបញ្ជាក់បន្តិចថា ស្របពេលដែលដែលណាតូធ្វើសមយុទ្ធនៅតំបន់បាល់ទិក ចិននិងរុស្ស៊ីចាប់ដៃគ្នាធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅសមុទ្រម៉េឌីទែរ៉ាណេឯណោះដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ក្នុងនាមជាសម្ព័ន្ធមិត្ត៕ សូមស្តាប់ការបកស្រារបស់លោក សៅ ផលនិស្ស័យ៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2921.txt
|
រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសថាខ្លួននឹងឆ្លើយរាល់សកម្មភាពបង្ករឿងកូរ៉េខាងជើងនៅពេលខាងមុខ។ ការប្រកាសនេះ ធ្វើឡើងក្រោយពី មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើងសម្រេចជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលបាញ់ចេញពីនាវាមុជទឹកដែលជាអាវុធយុទ្ធសាស្ត្រកម្រិតស្តង់ដាអន្តរជាតិ។
|
ព្រឹកមិញនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រតិកម្មចំពោះការប្រកាសពីភាពជោគជ័យរបស់ មេដឹកនាំកំពូលកូរ៉េខាងជើង លើការបាញ់គ្រាប់មីស៊ីលចេញពីនាវាមុជទឹក។ ក្រុងសេអ៊ូលបានចាត់ទុកថា វាគ្រាន់តែជាដំណាក់កាលដំបូងប៉ុណ្ណោះ ហើយក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសជាមុនហើយថា ខ្លួននឹងឆ្លើយតបគ្មានលើកលែងឡើយ ចំពោះរាល់ទង្វើបង្ករឿងច្រើនជាងនេះរបស់កូរ៉េខាងជើង។ ដោយឡែក ការបាញ់សាកល្បងគ្រាប់មីស៊ីលពីនាវាមុជទឹករបស់កូរ៉េខាងជើង មិនបានធ្វើឲ្យកូរ៉េខាងត្បូង មានការភ័យខ្លាចនឹងនោះទេ។ យោងតាមមន្ត្រីជំនាញយោធាកូរ៉េខាងត្បូង ដែលសុំមិនបញ្ចេញឈ្មោះ ការបាញ់មីស៊ីលនោះ គឺគ្រាន់តែដំណាក់នៃការចាប់ផ្តើមតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ទៀតថា ការសាកល្បងនេះ នឹងធ្វើឳ្យកូរ៉េខាងជើងកាន់តែរងសម្ពាធពីសហគមន៍អន្តរជាតិផងដែរ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុងសេអ៊ូល ក៏បានទទូចឳ្យរដ្ឋាភិបាលកូរ៉េខាងជើង បញ្ឈប់ជាបន្ទាន់នូវការអភិវឌ្ឍន៍មីស៊ីលបាញ់ចេញពីនាវាមុជទឹកនោះ ដើម្បីបញ្ជៀសការប្រឈមមុខ និងភាពស្ថានតានតឹង ដែលគំរាមកំហែងដល់ស្ថិរភាពនៅក្នុងឧបទ្វីបកូរ៉េ និង តំបន់អាស៊ីផងដែរ។ ចំណែកអ្នកវិភាគមួយចំនួននៅមិនទាន់ជឿជាក់ថា គីមជុងអ៊ុន អាចសម្រេចផលិតអាវុធថ្មីនិងបាញ់សាកល្បងបានជោគជ័យរហ័សបែបនេះទេ។ ពួកគេបានសង្កត់ធ្ងន់ថា អាវុធមីស៊ីលបាញ់ចេញពីនាវាមុជទឹករយៈចម្ងាយឆ្ងាយនេះ ចំណាយលុយច្រើន និងបច្ចេកវិទ្យាទំនើបណាស់ដើម្បីផលិត។ ហើយបើតាមស្ថានភាពកូរ៉េខាងជើងបច្ចុប្បន្ន ម្តេចនឹងអាចផលិតអាវុធនេះបាន។ គួរបញ្ជាក់ផងដែរថា ស្ថានភាពនៅក្នុងឧបទ្វីបកូរ៉េ បានចាប់ផ្តើមឡើងកំដៅសារថ្មី ចាប់តាំងពី កូរ៉េខាងត្បូង និង អាមេរិក បានធ្វើសមយុទ្ធយោធាប្រចាំកាលពីខែកុម្ភៈកន្លងមក។ ជាមួយគ្នា នេះ កូរ៉េខាងជើង បានប្រកាសធ្វើសង្គ្រាមជាមួយអាមេរិក និងកូរ៉េខាងត្បូង ជាច្រើនលើកផងដែរ។ ក៏ប៉ុន្តែ ការបាញ់គ្រាប់មីស៊ីល និង ការប្រកាសសង្គ្រាមរបស់កូរ៉េខាងជើង ក្លាយជារឿង ធម្មតាទៅហើយ នៅក្នុងបញ្ហាឧបទ្វីបកូរ៉េ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2922.txt
|
អវត្តមាននៃយន្តការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង បានធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំង នៅក្នុងរយៈពេលចុងក្រោយរវាងប្រទេសវៀតណាម ហ្វីលីពីន ជាមួយមហាយក្សចិន។ យ៉ាងណាក៏ដោយ ដើម្បីបញ្ជៀសការប្រឈមមុខគ្នាកាន់តែខ្លាំង រដ្ឋាភិបាលហ្វីលីពីន បានសម្រេចថានឹងអភិវឌ្ឍតំបន់ជម្លោះសមុទ្រចិនខាងត្បូង ដែលខ្លួនកំពុងគ្រប់គ្រង ឲ្យក្លាយទៅជាទិសដៅទេសចរណ៍វិញ។
|
ម្សិលមិញនេះ រដ្ឋាភិបាលហ្វីលីពីន បានប្រកាសពីគម្រោងកែប្រែតំបន់ជម្លោះសមុទ្រចិនខាងត្បូង ឲ្យទៅជាតំបន់ទេសចរណ៍វិញ។ ការកែប្រែនេះ ធ្វើឡើងក្នុងគោលបំណងរក្សានូវសន្តិភាព និងទប់ស្កាត់ការប្រឈមមុខគ្នាផ្នែកយោធា ជាមួយចិន ដែលជាភាគីតែមួយគត់ ដែលឥទ្ធិពលនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ ហ្វីលីពីន នឹងប្រើយុទ្ធសាស្ត្រថ្មីនេះ ជំនួសការប្រើកម្លាំងទ័ពដោយគ្រប់គ្រងតំបន់ជម្លោះដោយសន្តិភាព និង ធ្វើឲ្យការគ្រប់គ្រងរបស់ខ្លួន កាន់តែស្របច្បាប់ផងនោះ ។ នោះគឺ ហ្វីលីពីន នឹងអភិវឌ្ឍតំបន់ជម្លោះ ឲ្យក្លាយទៅជាតំបន់ទេសចរណ៍សម្រាប់ ភ្ញៀវជាតិ និង អន្តរជាតិ។ ក្រៅពីលើកកម្ពស់សន្តិភាពនៅក្នុងតំបន់ ការកែប្រែតំបន់ជម្លោះនេះដែរ គឺជាយន្តការតែមួយគត់ ដែលអាចបញ្ឈប់នូវការវាតទីដោយខុសច្បាប់របស់ចិន ដែលកំពុងតែបន្តធ្វើ ដោយគ្មានប្រទេសពាក់ពន្ធ័ណាមួយហ៊ានបញ្ឈប់សកម្មភាពនោះទេ។ ជុំវិញនៃការអភិវឌ្ឍន៍នេះដែរ នាវា និង យន្តហោះដឹកអ្នកដំណើរជាច្រើន នឹងត្រូវបានប្រើប្រាស់ ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរទៅកាន់តំបន់កោះ។ យ៉ាងណាក៏ដោយ ការអភិវឌ្ឍន៍តំបន់ជម្លោះនេះ ពិតប្រាកដណាស់ នឹងធ្វើអោយមានការប៉ះពាល់ ក៏ដូចជាប្រតិកម្មពីរដ្ឋាភិបាលក្រុងប៉េកាំង ដែលកំពុងដាក់ពង្រាយទ័ពល្បាតរបស់ខ្លួន និង សាងសងប្រពន្ធ័ផ្កាយរណបនៅក្នុងតំបន់នោះទេស្រាប់។ ពាក់ពន្ធ័នឹងគម្រោងនេះដែរ គេអាចទស្សន៍ទាយបានថា សន្តិភាពនៅក្នុងតំបន់ជម្លោះ គឺស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់។ហ្វីលីពីន អាចនឹងត្រូវប្រឈមជាមួយនឹងបញ្ហាច្រើនជាមួយចិន។ ជាក់ស្តែង មានហេតុការណ៍ជាច្រើនករណី ដូចជា ការចាប់ទូកនេសាទ ការបាញ់ពន្លិចនាវាបានកើតឡើង ដែលបានបង្កឡើងដោយទាហានល្បាតរបស់ចិន។ អ្វីដែលគួរកត់សម្គាល់នោះ គេសង្កេតឃើញថានៅក្នុងរយៈពេលចុងក្រោយនេះរដ្ឋាភិបាលហ្វីលីពីន ហាក់ដូចជាដើរដល់ផ្លូវទាល់មួយ ពោលគឺ ធ្វើអ្វីក៏មិនបានសម្រេច។ ក្នុងនោះហ្វីលីពីន បានប្តឹងចិន ទៅកាន់មជ្ឈត្តការអន្តរជាតិ តែត្រូវចិនបដិសេធ។ក្រោយមក ហ្វីលីពីន បានយកអាស៊ាន ដើម្បីវាយប្រហារចិន តែត្រូវសមាជិកអាស៊ានមួយចំនួនច្រានចោលដោយមិនលើកមក ពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនោះទេ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2923.txt
|
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌូនេស៊ីដែលជាប្រធានពន្ធនាគារផងនោះ បានលាលែងពីតំណែងក្រោយពីរកឃើញថាមានមន្ត្រីក្រោមឱវាទបានជួយអន្តរាគមន៍ដល់អ្នកទោសជួញដូរគ្រឿងញៀន។ការលាលែងនេះដើម្បីបង្ហាញពីការទទួលខុសត្រូវស្របពេលដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងអនុវត្តគោលនយោបាយកណ្តាប់ដៃដែកកម្ចាត់ការជួញដូរគ្រឿងញៀន។
|
ប្រធានពន្ធនាគារឥណ្ឌូនេស៊ី សុខចិត្តលាលែងពីតំណែងរបស់ខ្លួនក្រោយពីមានការបែកធ្លាយឯកសារកាលពីខែមុនដែលបានបង្ហាញថាមន្ត្រីក្រោមឱវាទរបស់លោកបានជួយអន្តរាគមន៍អ្នកទោសដែលជាឈ្មួញគ្រឿងញៀនធំម្នាក់ ឲ្យរួចពីគុក។ លោកHandoyo Sudrajatប្រធាននាយកដ្ឋានកែប្រែនិងជាប្រធានពន្ធធនាគារបានបញ្ជាក់ថាលោកមិនបានអនុវត្តកិច្ចការគ្រប់គ្រាន់និងកែទម្រង់រឹងមាំនៅក្នុងពន្ធនាគារទូទាំងប្រទេស។ដូច្នេះការលាលែងតំណែងរបស់លោកគឺជាការទទួលខុសត្រូវ ចំពោះការបរាជ័យក្នុងការគ្រប់គ្រងពន្ធនាគារកន្លងមក។ អ្វីដែលជាបញ្ហា ក្នុងការលាលែងពីតំណែងនេះគឺក្រោយពីប៉ូលីសបានចាប់ខ្លួនលោកFreddy Budimanដែលជាអ្នកមុខសញ្ញាជួញដូរគ្រឿងញៀនធំបំផុតមួយហើយគេបានសារភាពថាខ្លួនត្រូវបានមន្ត្រីជាន់ខ្ពស់ពន្ធនាគារនៅលើកោះNusakambanganជាអ្នកដោះលែង។ជាមួយគ្នានេះឆ្មាំការពារគុកពីរនាក់ក៏ត្រូវបានចាប់ខ្លួនពីបទជួយអន្តរគមន៍លោកFreddy Budimanជាថ្នូរចំពោះការផ្តល់ប្រាក់ឡាននិងវីឡាផងដែរ។ គួររម្លឹកផងដែរថាបញ្ហាការជួញដូរគ្រឿងញៀនត្រូវបានចាត់ទុកថាជាបទល្មើសធ្ងន់ធ្ងរនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ហើយអ្វីគួរកត់សម្គាល់នោះកាលពីពេលថ្មីនេះអាជ្ញាធរឥណ្ឌូនេស៊ីបានកាត់ទោសប្រហារជិវិតអ្នកទោសជួញដូរគ្រឿងពលរដ្ឋបរទេស៧នាក់និងពលរដ្ឋឥណ្ឌូនេស៊ីម្នាក់ផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2924.txt
|
ការបង្ហូរឈាមរវាងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ានិងក្រុមឧទ្ទាមប្រដាប់អាវុធនឹងអាចត្រូវបញ្ចប់នៅក្នុងពេលឆាប់ៗនេះក្រោយពីបញ្ចប់កិច្ចសន្ទនាចរចារយៈពេលបួនថ្ងៃស្តីអំពីកិច្ចព្រមព្រងបទឈប់បាញ់រវាងភាគទាំងពីរ។
|
ក្រោយពីបញ្ចប់កិច្ច ចរចា រយៈពេលបួនថ្ងៃគេឃើញមានសញ្ញាណវិជ្ជមានជាច្រើនដោយភាគីរដ្ឋាភិបាលនិងក្រុមឧទ្ទាមអាចនឹងឈានដល់បង្កើតកិច្ចព្រមព្រៀងថ្នាក់ជាតិស្តីបទឈប់បាញ់។កិច្ចសន្ទនានេះដែរធ្វើឡើងក្រោយពីមានប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលនិងក្រុមឧទ្ទាមជាច្រើនក្រុមនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាងមួយខែកន្លងទៅនេះ។ បើយោងប្រធានចរចាភាគីក្រុមឧទ្ទាមលោកណៃហុងសរ (Nai Hongsar) កិច្ចពិភាក្សារយៈពេលបួននេះបានធ្វើឲ្យទាំងភាគីរដ្ឋាភិបាលនិងតំណាងក្រុមឧទ្ទាមកាន់តែមានភាពស្និទ្ធស្នាលនឹងគ្នាដែលអាចឈានដល់កិច្ចព្រមព្រៀងថ្នាក់ជាតិស្តីបទឈប់បាញ់ដែលនឹងមានប្រការសំខាន់ៗប្រាំជំពូកដែលនឹងត្រូវធ្វើឡើងផងដែរ។ ស្របពេលនៃសញ្ញាវិជ្ជមានត្រូវបានធ្វើឡើងក៏មានការខ្វែងគំនិតគ្នាលើចំណុចមួយចំនួនអំឡុងពេលកិច្ចសន្ទនាចរចារវាងតំណាងភាគីទាំងពីរផងដែរក្នុងនោះមានដូចជាការផ្តល់ដំណឹងឲ្យគ្នាទៅវិញរវាងក្រុមទាហានសហពន្ធ័និងការបង្កើតច្បាប់ដើម្បីគ្រប់គ្រងលើស្ថានភាពចាំផងដែរ។ យ៉ាងណាមិញភាគីកងកម្លាំងរដ្ឋាភិបាលបានបញ្ជាក់ថាជម្លោះនឹងមិនអាចបញ្ចប់នោះទេប្រសិនបើមេដឹកក្រុមឧទ្ទាមកូកាងនិងមេដឹកក្រុមឧទ្ទាមផ្សេងទៀតមិនចូលរួមក្នុងកិច្ចសន្ទនាដោយផ្ទាល់ដើម្បីបង្ហាញពីអ្វីដែលខ្លួនចង់បានពិតប្រាកដ។ គួររម្លឹកផងដែរគិតចាប់តាំងពីថ្ងៃទី០៩ខែកុម្ភៈរហូតដល់មុនថ្ងៃចរចាបន្តិចក្រុមឧទ្ទាមប្រដាប់អាវុធជាច្រើនក្រុមរួមមានច្រើនក្រុមរួមមានក្រុមឧទ្ទាមកូកាង ក្រុមរំដោះជាតិតាអាង និងក្រុមកាឈិន ជាក្រុមឧទ្ទាមដែលមានទ័ពឯករាជ្យបានប្រយុទ្ធលក្ខណៈទ្រង់ទ្រាយធំជាមួយនឹងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ានៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ានិងជាប់ព្រំប្រទល់ជាមួយចិន។ការប៉ះទង្គិចគ្នានេះបានធ្វើឲ្យភាគីសងខាងស្លាប់និងរងរបួសជាច្រើននាក់។ ដោយឡែកដោយសារតែជម្លោះនេះផ្ទុះឡើងនៅជាប់ព្រំប្រទល់ជាមួយចិននោះរដ្ឋាភិបាលមីយ៉ាន់ម៉ាបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងប៉េកាំងថាជាអ្នកគាំទ្រក្រុមឧទ្ទាមពីក្រោយខ្នងផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2925.txt
|
ប្រធានាធិបតីបារាំងលោកហ្វ្រង់ស្វ័រហូឡង់បានបដិសេធការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀ ពូទីនចំពោះការចូលរួមក្នុងវេទិកាខួបលើកទី៧០នៃជ័យជម្នះសង្គ្រាមលោកលើកទី២កាលពីថ្ងៃសៅរ៍កន្លងទៅ។អ្នកនយោបាយបារាំងជាច្រើននាក់បានរិះគន់ការសម្រេចចិត្តរបស់លោកហូឡង់ដោយចាត់ទុកទង្វើរនេះថាជាការប្រមាថមើលងាយនិងជារឿងអាម៉ាសក្នុងប្រវត្តិសាស្ត្របារាំង។
|
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ មិនមានវត្តមានមេដឹកនាំលោកខាងលិចច្រើននោះឡើយក្នុងកម្មវិធីខួបលើកទី៧០នៃជ័យជម្នះសង្គ្រាមលោកលើកទី២លើកងទ័ពណាស៊ីអាឡឺម៉ង់។សូម្បីតែប្រធានាធិបតីបារាំងនិងអធិការបតីអាល្លឺម៉ង់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ីក៏សម្រេចចិត្តពហិកាមិនចូលរួមក្នុងវេទិការនេះដែរ។ ប្រធានាធិបតីបារាំងលោកហ្វ្រង់ស្វ័រហូឡង់បានសម្រេចបដិសេធលិខិតអញ្ចើញរបស់ប្រធានាធិបតីវ្ល៉ាឌីមៀពូទីនប៉ុន្តែការសម្រេចរបស់មេដឹកនាំរូបនេះបានបញ្ឆេះកំហឹងអ្នកនយោបាយបារាំងមួយចំនួនផង។តាមពិតទៅលោកហូឡង់សម្រេចចិត្តមិនចូលរួមក្នុងកម្មវិធីដែលបានប្រារព្វឡើងនៅក្នុងប្រទេសរុស្ស៊ីដោយសារតែបញ្ហាអ៊ុយក្រែនហើយគេវាយតម្លៃថាបារាំងនេះធ្វើតាមសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ លោកJean-Luc Melenchon (ហ្សង់លុច មើឡង់សុង)អតីតបេក្ខជនប្រធានាធិបតីបារាំងនិងជាស្ថាបនិកបក្សឆ្វេងនិយមបារាំងបានលើកឡើងថាអវត្តមានរបស់លោកហ្វ្រង់ស្វ័រហូឡង់នៅក្នុងខួបលើកទី៧០នៅរុស្ស៊ីជាការប្រមាថផ្នែកការទូតមួយនិងជារឿងអាម៉ាសក្នុងប្រវត្តិសាស្ត្រ។ លោកបានបញ្ជាក់ថាប្រធានាធិបតីរុស្ស៊ីសុខចិត្តអញ្ជើញមេដឹកនាំបារាំងដើម្បីចូលរួមកម្មវិធីបញ្ជាក់ពីការគោរពដល់ការពលីរបស់ទ័ពសម្ព័ន្ធមិត្តក្នុងសម័យសង្គ្រាមលោកលើកទី២នោះ។ ដូចអ្នកនយោបាយខាងលើដែរលោកJacques Myard សមាជិកបក្សសហភាពនៃចលនាប្រជាជនបានឯកភាពថាអវត្តមានរបស់លោកហូឡង់នៅរុស្ស៊ីកន្លងមកជារឿងអាម៉ាសមួយហើយលោកសង្កត់ធ្ងន់ថាបារាំងមិនគួរណាផ្លាស់ប្តូរគោលជំហររបស់ខ្លួនព្រោះតែបញ្ហានៅអ៊ុយក្រែនធ្វើអោយខូចប្រយោជន៍ទំនាក់ទំនងប្រទេសទាំងពីរដែលរុស្ស៊ីជាដៃគូសំខាន់របស់បារាំងតាំងពីយូរមកហើយនោះ។ ចំណែកអ្នកនយោបាយម្នាក់ទៀតលោកNicolas Dupont-Aignanបានហៅទង្វើរបស់ប្រធានាធិបតីបារាំងកន្លងទៅថាជាកំហុសធ្ងន់ធ្ងរមិនគួរកើតមាន។ លោកបានរលឹកថាកម្មវិធីខួបជ័យជម្នះសង្គ្រាមលោកលើកទី២នេះជារឿងសំខាន់បំផុតក្នុងប្រវត្តិសាស្ត្រដ្បិតរុស្ស៊ីពលីជីវិតមនុស្ស២៧លាននាក់ក្នុងបុព្វហេតុធ្វើសង្គ្រាមប្រឆាំងកងទ័ពណាស៊ីអាឡឺម៉ង់កាលនោះ។ បើគិតទៅប្រជាជនរុស្ស៊ីបានលះបង់យ៉ាងធំធេងដើម្បីបញ្ចប់សង្គ្រាមលោកលើកទី2។ បច្ចុប្បន្ននេះមេដឹកនាំបារាំងហ្វ្រង់ស្វ័រហូឡង់មិនខ្វល់ខ្វាយរឿងពង្រឹងចំណងមិត្តភាពជាមួយរុស្ស៊ីឡើយតែមេដឹកនាំរូបនេះបែរជាត្រឡប់ទៅពង្រឹងទំនាក់ទំនងការទូតជាមួយរដ្ឋអារ៉ាប់ទៅវិញ។ កាលពីថ្ងៃ៥ឧសភាកន្លងទៅប្រមុខរដ្ឋបារាំងនេះបានធ្វើដំណើរទៅអារ៉ាប៊ីសាអូឌីតក្នុងនាមជាភ្ងៀវកិត្តិយសក្នុងសន្និសីទកំពូលនៃក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់៕ លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2926.txt
|
អវត្តមានរយៈពេលប្រាំពីរខែក្នងឳកាសព្រះរាជពិធីធំៗជាសាធារណៈរបស់ព្រះមហាក្សត្រថៃ ភូមិបុលអាឌុលយ៉ាដេតបានធ្វើឲ្យប្រជាពលរដ្ឋទូទៅប្រទេសមានការព្រួយបារម្ភលើព្រះរាជសុខភាពរបស់ព្រះអង្គ។យ៉ាងណាក៏ដោយកង្វល់របស់ប្រជាជនត្រូវបានរំសាយក្រោយពីព្រះចៅភូមិបុលយាងចេញពីមន្ទីរពេទ្យ ទៅកាន់ព្រះបរមរាជវាំងក្នុងខេត្តហួហ៊ីន និង ចូលរួមក្នងឳកាសនៃការឡើងគ្រងរាជ្យរបស់ព្រះអង្គ។
|
ម្សិលមិញនេះព្រះមហាក្សត្រថៃភូមិបុលអាឌុលយ៉ាដេតបានយាងចេញពីមន្ទីរពេទ្យទៅកាន់ព្រះបរមរាជវាំងរបស់ព្រះអង្គនៅក្នុងខេត្តហួហ៊ីន។ការបង្ហាញព្រះភក្ត្រសារជាថ្មីនេះកើតឡើងក្រោយពីព្រះអង្គអវត្តមានជាសាធារណៈអស់រយៈពេលប្រមាណ៧ខែដើម្បីសម្រាកព្យាបាលប្រឈួន។ ព្រះចៅអធិរាជភូមិបុលត្រូវបានគេស្គាល់ថាជាស្តេចដែលបានគ្រងរាជ្យយូរជាងគេលើពិភពលោកដោយព្រះអង្គបានបាត់ព្រះភ័ក្ត្រអស់រយៈពេល៧ខែទោះជានៅក្នុងឳកាសបុណ្យជាតិធំៗក៏ដោយ។ ព្រះរាជ្យអវត្តមាននេះគឺដើម្បីទទួលការវះកាត់និងទទួលការព្យាបាល។ព្រះរាជ្យអវត្តមាននេះដែរបានធ្វើឳ្យសាធារណៈជនព្រួយបារម្ភចំពោះស្ថានភាពសុខភាពព្រះអង្គខណៈប្រទេសកំពុងស្ថិតនៅក្នុងស្ថានភាពមិនទៀងទាត់ផងដែរនោះ។ ក៏ប៉ុន្តែរឿងដែលរីករាយបំផុតសម្រាប់ប្រជាជនថៃនោះគឺព្រះអង្គបានបង្ហាញព្រះភក្ត្រសារជាថ្មីនៅក្នុងឳកាសនៃការឡើងគ្រងរាជ្យរបស់ព្រះអង្គកាលពីចុងសបា្តហ៍នេះ។ដើម្បីអបអរនឹងវត្តមាននេះដែរប្រជាជនជាច្រើនចេញមុខទទួលស្វាគមន៍និងស្រែកអបអរយ៉ាងខ្លាំងថា «សូមព្រះអង្គមានព្រះជន្មនយឺនយូរ»។ គួរបញ្ជាក់ផងដែរថា ព្រះចៅអធិរាជ ភូមិបុល អាឌុលយ៉ាដេត គឺជាតួអង្គយ៉ាងសំខាន់នៅក្នុងសង្គមថៃ ដោយព្រះអង្គមានឥទ្ធិពលលើសលុបទាំងផ្នែកនយោបាយ និង សន្តិសុខ។ ក៏ប៉ុន្តែព្រះអង្គ មិនសូវមានទំនាក់ទំនងល្អជាមួយអ្នកនយោបាយត្រកូល ស៊ីនណាវ៉ាត្រា។ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2927.txt
|
រុស្ស៊ីរៀបចំខួបលើកទី៧០ ដើម្បីរំលឹកពីជ័យជម្នះលើកងទ័ពណាស៊ីអាឡឺម៉ង់ក្នុងសម័យសង្គ្រាមលោកលើកទី២ នៅថ្ងៃទី០៩ នេះ។ ក្នុងកម្មវិធីនេះនឹងមានវត្តមានមេដឹកនាំមេដឹកនាំប្រទេសជាច្រើនដែលមានចំណងមិត្តភាពជិតស្និទ្ធជាមួយក្រុងម៉ូស្គូ។ ប៉ុន្តែភ្ងៀវដែលមានឥទ្ធិពលនិងសំខាន់បំផុតសម្រាប់រុស្ស៊ីលើកនេះគឺសមភាគីចិន លោក ស៊ីជីនពីង ដ្បិតកម្មវិធីលើកនេះគ្មានវត្តមានមេដឹកនាំប្រទសលោកខាងលិចឡើយ។
|
ថ្ងៃសៅរ៍នេះរុស្ស៊ីរៀបចំកម្មវិធីខួបលើកទី៧០ រំលឹកពីជ័យជម្នះលើកងទ័ពណាស៊ីអាឡឺម៉ង់ និងបិទបញ្ចប់សង្គ្រាមលោកលើកទី។ ក្នុងកម្មវិធីនេះ គេសង្កេតឃើញមានវត្តមានប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប៉ុន្តែមិនមានវត្តមានមេដឹកនាំប្រទេសមហាអំណាចលោកខាងលិចទេ។ វេទិកាដែលគ្មានលោកខាងលិចនេះ បានធ្វើឲ្យប្រមុខរដ្ឋចិន ក្លាយជាមនុស្សពិសេស និងមានឥទ្ធិពលបំផុតម្នាក់ ហើយទស្សនកិច្ចរបស់លោក ស៊ី ជីងពីងទៅកាន់រុស្ស៊ីដើម្បីចូលរួមក្នុងកម្មវីធីនេះក៏បញ្ជាក់យ៉ាងច្បាស់ពីចំណងមិត្តភាពស្អិតល្មួតរបស់ប្រទេសទាំងពីរដែរ។ ប្រធានាធិបតីចិនបានអញ្ជើញទៅដល់រុស្ស៊ីកាលពិម្សិលមិញនេះ ដោយលោកបានជួបពិភាក្សាជាលក្ខណៈទ្វេភាគីផងជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ហើយមេដឹកនាំទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចមួយចំនួនផង។ ចំណងមិត្តភាពរវាងក្រុងប៉េកាំងនិងក្រុងម៉ូស្គូកាន់តែល្អូកល្អឺនខ្លាំងក្រោយពេលដែលលោកខាងលិចព្យាយាមធ្វើឲ្យរុស្ស៊ីឯកោរ និងដាក់ទណ្ឌកម្មច្រើនជំហានប្រឆាំងរុស្ស៊ី ក្រោយផ្ទុះឡើងវិបត្តិនៅអ៊ុយក្រែន។ ដោយឡែក ថ្ងៃជ័យជម្នះនិងបញ្ចប់សង្គ្រាមលោកលើកទី២នេះ សំខាន់សម្រាប់ក្រុងប៉េកាំង និងក្រុងម៉ូស្គូ ដោយភាគីទាំងអះអាងអាងប្រជាជននៃប្រទេសទាំងពីរឈឺចាប់និងរងទុក្ខវេទនាជាខ្លាំងព្រោះតែឥទ្ធិពលនៃសង្គ្រាមនេះ។ លោក ស៊ីជីនពីង បានអញ្ជើញលោក ពូទីន ដោយផ្ទាល់រួចរាល់ហើយដើម្បីឲ្យប្រមុខរដ្ឋរុស្ស៊ីនេះទៅទស្សនកិច្ចនិងចូលរួមក្នុងកម្មវិធីរំលឹកពីជ័យជម្នះរបស់ក្រុងប៉េកាំងក្នុងសង្គ្រាមលោកលើកទី២ នៅថ្ងៃ ០៣ ខែកញ្ញាខាងមុខផងដែរ។ ក្រោយបញ្ចប់កម្មវិធីនៅក្រុងម៉ូស្គូ កងទ័ពជើងទឹកចិន និងរុស្ស៊ីនឹងចាប់ផ្តើមលំហាត់យោធារួមគ្នាមួយនៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ និងជាសារមួយផ្ញើរទៅកាន់ប្រទេសលោកខាងលិចផង។ រុស្ស៊ី ចាប់ដៃចិន ដើម្បីបញ្ចេញសាច់ដុំយោធាដាក់ លោកខាងលិច។ ចាប់តាំងពីរុស្ស៊ីក្រសោបយកទឹកដី Crimea ពីអ៊ុយក្រែន សមាជិកបក្សសម្ព័ន្ធយោធាណាតូ ក្រោមការដឹកនាំរបស់ក្រុងវ៉ាស៊ីនតោន ចាប់ផ្តើមកសាងកម្លាំងទ័ពនៅអឺរ៉ុបខាងកើត និងរៀបចំសមយុទ្ធយោធាបន្តបន្ទាប់គ្នានៅក្បែរព្រំដែនរុស្ស៊ីថែមទៀតផង។ តាមពិតទៅ រដ្ឋាភិបាលក្រុងម៉ូស្គូ មុនប្រារព្ធពិធីនេះឡើយបានះអញ្ជើញមេដឹកនាំជាច្រើននាក់មកចូលរួម ក្នុងនោះមានទាំងប្រមុខរដ្ឋកូរ៉េខាងជើង គីម ជុងអ៊ុនផង។ ប៉ុន្តែខួបរំលឹកជ័យជម្នះសង្គ្រាមលោកលើកទី២លើកទី៧០លើកនេះ ខុសប្លែកពីលើកមុនៗ មេដឹកនាំលោកខាងលិច ដូចជាប្រធានាធិបតីអាមេរិក អធិការបតីអាឡឺម៉ង់ ប្រធានាធិបតីបារាំងជាដើមមិនមានវត្តមាននៅក្នុងកម្មវិធីនៅក្រុងម៉ូស្គូឡើយ ដោយសារពួកគេអន់ចិត្តនឹងលោកពូទីនរឿងលូកលាន់បញ្ហាអ៊ុយក្រែន។ ហើយម្យ៉ាងបណ្តារដ្ឋនៅអឺរ៉ុបបានសម្រេចរៀបចំខួបរំលឹកជ័យជម្នះសង្គ្រាមលោកលើកទី២តាំងពីម្សិលមិញ ពោលគឺមួយថ្ងៃមុនរុស្ស៊ី៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2928.txt
|
អូស្ត្រាលីគ្រោងកាត់បន្ថយកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ខ្លួនប្រមាណ១ពាន់លានដុល្លារអាមេរិកចំពោះជំនួយបរទេស ដែលមានចំនួនច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អូស្ត្រាលី។ជំនួយដ៏ច្រើនដែលត្រូវកាត់បន្ថយនេះជាប់ពាក់ពន្ធ័នឹងជំនួយទៅតំបន់អាហ្វ្រិកនិងឥណ្ឌូនេស៊ីផង។ គេរំពឹងថានេះជាការព្រមានមួយចំពោះរដ្ឋាភិបាលឥណ្ឌូនេស៊ីដែលហ៊ានកាត់ទោសពលរដ្ឋអូស្ត្រាលីពីរនាក់កាលពីពេលថ្មីៗនេះ។
|
នៅសប្តាហ៍ក្រោយនេះរដ្ឋាភិបាលអូស្ត្រលីនឹងអនុម័តកញ្ចប់ថវិកាជាតិថ្មី ដែលកាត់បន្ថយទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារសហរដ្ឋអាមេរិកចំពោះជំនួយបរទេសដែលចំនួននេះ ជាចំនួនច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រអូស្ត្រាលី។ ដូចដែលបានព្រមានមុនពេលនៃការប្រហារជិវិតពលរដ្ឋអូស្ត្រាលីពីរនាក់រដ្ឋាភិបាលអូស្ត្រាលីនឹងចាត់វិធានការណ៍ណាមួយដើម្បីឆ្លើយតបទៅនឹងការបដិសេធរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីដែលមិនលើកលែងទោសពលរដ្ឋរបស់ខ្លួន។ជាក់ស្តែងយោងតាមលោក Joe Hockey សមាជិកសភាអូស្ត្រាលីរដ្ឋាភិបាលអូស្ត្រាលីនឹងកាត់បន្ថយកញ្ចប់ថវិកាប្រើប្រាស់ក្នុងជំនួយបរទេសក្នុងនោះរាប់បញ្ចូលទាំងជំនួយទៅលើឥណ្ឌូនេស៊ីផងដែរ។ យ៉ាងណាក៏ដោយជុំវិញនៃការកាត់ជំនួយនេះមានមតិសាធារណៈពីរបានលើកឡើងទី១ គឺគាំទ្រគោលនយោបាយរដ្ឋាភិបាលអូស្ត្រាលីក្នុងការកាត់ជំនួយនោះនិងទី២រដ្ឋាភិបាលគួរពិចារណារលើទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ គួរបញ្ជាក់ផងដែរកាលពីឆ្នាំ២០១៤រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ជំនួយទៅឥណ្ឌូនេស៊ីប្រមាណ៦០៥.៣លានដុល្លារសហរដ្ឋអាមេរិកដែលភាគច្រើនផ្តោតលើជំនួយមនុស្សធម៌និងផ្នែកយោធា។ ដោយឡែកការកាត់បន្ថយកញ្ចប់ថវិកា១ពាន់លានដុល្លាសហរដ្ឋអាមេរិករបស់អូស្ត្រាលីនឹងត្រូវអនុវត្តទៅលើបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាហ្វ្រិកផងដែរ រួមមានបូស្វាណា (Botswana) កេនយ៉ាហ្ស៊ីមប៉ាវេអង់ហ្កូឡានិងអេត្យូពីផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2929.txt
|
ឆ្លើយតបនឹងការទម្លាក់គ្រាប់បែកអស់ជាច្រើនសប្តាហ៍របស់រដ្ឋអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត កងកម្លាំងឧទ្ទាម Houthis បានបើការវាយប្រហារតាមព្រំដែននិងបាញ់ផ្លោងចូលទឹកដីអារ៉ាប៊ីសាអូឌីត។ មនុស្សយ៉ាងហោចណាស់២នាក់ស្លាប់ដោយសារការវាយប្រហារនេះ។ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបាន ប្រកាសខ្លួននឹងប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើបានដើម្បីការពារសន្តិសុខ។
|
រាយការណព័ត៌មានលម្អិតដោយលោក រឿន ភារុន កងកម្លាំងក្រុមឧទ្ទាមយេម៉ែន Houthis បានបើកការវាយប្រហារតាមបណ្តោយព្រំដែនជាប់ប្រទេស អារ៉ាប៊ីសាអូឌីតនៅទីក្រុង Najran ។ ក្រុមឧទ្ទាមយេម៉ែននេះ បានបាញ់ផ្លោងគ្រាប់រ៉ុកហ្កែតចូលក្នុងទឹកដី អារ៉ាប៊ីសាអូឌីត ហើយក្រោយការវាយប្រហារគេទទួលបានព័ត៌មានថា យ៉ាងហោចណាស់ជនស៊ីវិល ២នាក់ បានស្លាប់ដោយសារការវាយប្រហារនេះ ហើយទាហាន ៥នាក់ត្រូវបានគេចាប់ខ្លួនថែមទៀតផង។ ការវាយប្រហាររបស់ក្រុមឧទ្ទាមយេម៉ែននេះ ជាការសងសឹករដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដែលបានដឹកនាំ រដ្ឋអារ៉ាប់ទម្លាក់គ្រាប់បែកប្រឆាំងខ្លួនអស់រយៈពេលជាច្រើនសប្តាហ៍។ ម្យ៉ាងការវាយប្រហារនេះ ក្រុមឧទ្ទាមចង់ផ្ញើរសារទៅកាន់រដ្ឋាភិបាលក្រុងរីយាដថា ខ្លួននៅមានលទ្ធភាពតបតជាមួយអារ៉ាប៊ីសាអូឌីត ទោះពួកគេរងការវាយប្រហារកន្លងមកក៏ដោយ។ ក្រោយរងការវាយប្រហារជាប់ៗគ្នាពីទឹកដីយេម៉ែន រដ្ឋាភិបាលក្រុងរីយាដ បានសម្រេចប្រកាសផ្អាក រាល់ជើងហោះហើរក្នុងស្រុកបណ្តោះអាសន្នសិន ដើម្បីការពារក្រែងមានឧបទ្ទវហេតុកើតមានឡើងជាយ ថាហេតុ។ សន្តិសុខត្រូវបានរឹងបន្តឹងខ្លាំង ហើយក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតបានប្រកាសថា រាល់វិធានការយោធាទាំងអស់នឹងត្រូវប្រើប្រាស់ដើម្បីរក្សាសន្តិសុខប្រទេសខ្លួន និងកម្ចាត់គ្រោះថ្នាក់បង្ក ដោយក្រុមឧទ្ទាមយេម៉ែន។ បើការវាយប្រហារនៅតែបន្ត កងទ័ពថ្មើរជើងអារ៉ាប៊ីសាអូឌីតប្រហែលជា នឹងឆ្លងដែនទៅធ្វើសង្គ្រាមជាមួយក្រុមឧទ្ទាមយេម៉ែនផង។ បច្ចុប្បន្ន មិនទាន់មានការសម្រេចណាមួយ ដើម្បីបញ្ជូនទ័ពថ្មើជើងទៅធ្វើសង្គ្រាមជាមួយក្រុមឧទ្ទាមយេម៉ែនឡើយ ប៉ុន្តែរដ្ឋអារ៉ាប់បន្តប្រតិបត្តិការ វាយប្រហារតាមផ្លូវអាកាសនិងផ្តល់ជំនួយគាំទ្រក្រុមទាហានរដ្ឋាភិបាលដើម្បីប្រឆាំងក្រុមឧទ្ទាម។ ដោយឡែក ការវាយប្រហាររបស់ក្រុមឧទ្ទាមយេម៉ែនកើតមានឡើងស្របពេលដែលក្សត្រអារ៉ាប៊ី សាអូឌីត Salman ប្រកាសរៀបចំកិច្ចប្រជុំមួយជាមួយបណ្តាមេដឹកនាំរដ្ឋអារ៉ាប់ ដើម្បីពិភាក្សាពីការ បង្កើតប្រតិបត្តិការជួយសង្គ្រោះប្រជាជនយេម៉ែន ដោយមានការអញ្ជើញអ្នកតំណាងអង្គការ សហប្រជាជាតិអោយចូលរួមផង។ ប្រជាជនយេម៉ែនរាប់លាននាក់រស់នៅក្នុងភាពភ័យខ្លាច ដោយសារ ការបន្តប្រយុទ្ធគ្នានិងសង្គ្រាមស៊ីវិល ហើយការផ្តល់ជំនួយឧបត្ថម្ភមនុស្សធម៌ក៏មិនមានជាប់លាប់ទៀត។ ជុំវិញការបន្តប្រជុំបង្ហូរឈាមគ្នារវាងទាហានរដ្ឋាភិបាលនិងក្រុមឧទ្ទាមនេះ អង្គការសហប្រជាជាតិ បានព្រមានថា គ្រោះមហន្តរាយមនុស្សជាតិអាចនឹងកើតមានឡើងនៅយេម៉ែន បើសិនគ្មានចំណាត់ការ ទាន់ពេលវេលាទេនោះ។ ការប្រយុទ្ធគួរតែផ្អាក ដើម្បីអនុញ្ញាតភ្នាក់ងារមនុស្សធម៌ចែកចាយជំនួយជា ស្បៀងអាហារនិងថ្នាំសង្កូវទៅដល់ប្រជាជនដែលកំពុងរងទុក្ខវេទនាដោយសារសង្គ្រាមនេះ៕ រាយការណព័ត៌មានលម្អិតដោយលោក រឿន ភារុន អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_293.txt
|
បេក្ខជន២រូបកំពុងប្រជែងតំណែងប្រធានាធិបតីអ៊ីរ៉ង់ថ្មីក្នុងការបោះឆ្នោតជុំចុងក្រោយ។ លោក Saeed Jalili និងលោក Masoud Pezeshkian ដែលទទួលបានគាំទ្រសន្លឹកឆ្នោតជាង៤០ភាគរយរៀងគ្នាកាលពីបោះឆ្នោតជុំទីមួយ នឹងប្រជែងកៅអីប្រធានាធិបតីដែលទំនេរក្រោយការស្លាប់របស់លោក Ebrahim Raisi ។
|
យុទ្ធនាការកៀងគរសម្លេងឆ្នោត និងការពិភាក្សាដេញដោលត្រូវបានបញ្ចប់ ហើយអ្វីដែលត្រូវរង់ចាំនោះគឺលទ្ធផលនៃការបោះឆ្នោតតែប៉ុណ្ណោះ។ លោក Saeed Jalili និង Masoud Pezeshkian ត្រូវរង់ចាំលទ្ធផលនៃការបោះឆ្នោតចុងក្រោយដែលប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែកក្កដា។ អ្នកឈ្នះឆ្នោតនឹងក្លាយជាប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ បន្ទាប់ពីមរណភាពរបស់អតីតប្រធានាធិបតីលោក Ebrahim Raisi ដែលជួបឧបទ្ទវហេតុធ្លាក់យន្តហោះកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៤។ តើបក្ខជនទាំងពីររូបនេះមានប្រវត្តិយ៉ាងដូចម្តេច ? បន្ទាប់ការបោះឆ្នោតនៅជុំទីមួយ ការប្រជែងកៅអីប្រធានាធិបតីអ៊ីរ៉ង់ថ្មីបានលើបេក្ខជន២រូបគឺលោក Saeed Jalili និងលោក Masoud Pezeshkian។ លោក Jalili ត្រូវបានអន្តរជាតិច្បាស់ច្រើនតាមរយៈការដោះស្រាយសំណុំឯកសារនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០០៧ និង ២០១២ គ្រាដែលលោកជាប្រធានក្រុមចរចានុយក្លេអ៊ែរ។ ជាអ្នកអភិរក្សនិយម បច្ចុប្បន្ន លោក Jalili មានតួនាទីជាអ្នកតំណាងផ្ទាល់មួយរូបរបស់លោក Ayatollah Ali Khamenei ដែលជាមេដឹកនាំកំពូលអ៊ីរ៉ង់នៅក្នុងឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់(SNSC)។ លោកធ្លាប់បរាជ័យ២លើកក្នុងការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអ៊ីរ៉ង់កាលពីមុន។ ចំណែក លោក Pezeshkian ជាគ្រូពេទ្យវះកាត់បេះដូងបានចូលជាសមាជិកសភាតាំងពីឆ្នាំ២០០៨ ហើយជាអនុប្រធានសភាពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០។ ក្រៅពីនេះ លោកជារដ្ឋមន្ត្រីសុខាភិបាលតាំងដើមទសវត្សរ៍ឆ្នាំ២០០០ និងជាសមាជិកនៃគណៈកម្មការសុខភាពរបស់សភាអ៊ីរ៉ង់។ ទន្ទឹមនេះ លោកក៏បានព្យាយាមឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ ២០២១ ប៉ុន្តែត្រូវបានដកសិទ្ធិ។ តើបេក្ខជនទាំងពីរមានជំហរនយោបាយបែបណា ? លោក Jalili មានជំហររឹងរូសខាងអភិរក្សដែលស្និទ្ធអតីតប្រធានាធិបតី Raisi ជាឥស្សរជនដែលប្រឆាំងនឹងលោកខាងលិច។ ទន្ទឹមនេះ លោកបានប្រឆាំងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយលោកខាងលិចក្នុងឆ្នាំ២០១៥ ហើយទំនងជាមិនមានឆន្ទៈក្នុងការយល់ព្រមតាមលក្ខខណ្ឌរបស់លោកខាងលិចដើម្បីស្ដារកិច្ចព្រមព្រៀងនេះឡើងវិញ ប្រសិនជាប់ឆ្នោតក្លាយជាប្រធានាធិបតី។ រីឯលោក Pezeshkian វិញត្រូវបានចាត់ទុកថាអ្នកកែទម្រង់មួយរូបនៅក្នុងដូចទៅនឹងអតីតប្រធានាធិបតី Mohammad Khatami និង Hassan Rouhani ដែរ។ លោកសន្យាថានឹងធ្វើការដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ហើយប្រឆាំងចំពោះវិធីដែលរដ្ឋបានដោះស្រាយជុំវិញការស្លាប់របស់នារីវ័យក្មេង Mahsa Amini នៅក្នុងការឃុំឃាំងរបស់ប៉ូលីសកាលពីឆ្នាំ ២០២២។ ទាំងលោក Jalili និង Pezeshkian សុទ្ធសឹងតែជាអ្នកស្មោះត្រង់ចំពោះប្រព័ន្ធនយោបាយអ៊ីរ៉ង់ ទោះបីជាលោក Pezeshkian មាននិន្នាការកំណែទម្រង់ច្រើនក៏ដោយ។ ក្រុមអភិរក្សនិយមមានទំនោរគ្រប់គ្រងលើការបង្កើតនយោបាយរបស់អ៊ីរ៉ង់ ជាពិសេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយមនុស្សជាច្រើនបានរួមដៃគ្នាគាំទ្រលោក Jalili ។ តើនរណាទទួលបានសម្លេងច្រើន នៅក្នុងការបោះឆ្នោតជុំទីមួយ? លោក Pezeshkian បានទទួលសំឡេងឆ្នោតច្រើនជាងគេ ៤៤,៤ភាគរយ ខណៈលោក Jalili ទទួលបាន ៤០ភាគរយ។ ទន្ទឹមនេះ បេក្ខជនទទួលដែលបានការគាំទ្រខ្ពស់បន្ទាប់គឺអតីតអភិបាលក្រុងតេហេរ៉ង់ លោក Mohammad Bagher Ghalibaf ដែលជាអ្នកអភិរក្សនិយមទទួលការគាំទ្រ ១៤,៤ភាគរយ។ គ្មានបេក្ខជនណាម្នាក់ទទួលបានសំឡេងគាំទ្រលើសពី ៥០ភាគរយឡើយ។ នៅជុំទីមួយ អ្នកទៅចូលរួមបោះឆ្នោតក្នុងអត្រាទាបប្រមាណ ៤០ភាគរយភាគរយនៃប្រជាជនអ៊ីរ៉ង់ដែលមានសិទ្ធិបោះឆ្នោតជាង ៦១លាននាក់។ នៅក្នុងការបោះឆ្នោតចុងក្រោយ ទោះបីជាលោក Pezeshkian ទទួលបានសំឡេងគាំទ្រច្រើនជាងគេកាលពីជុំទីមួយពិតមែន ក៏ច្បាស់ថាបានក្លាយជាប្រធានាធិបតីអ៊ីរ៉ង់ថ្មីឡើយ។ លោក Ghalibaf និងបេក្ខជនចាញ់ឆ្នោត២រូបទៀត មាននិន្នាការគាំទ្រចលនាកំណែទម្រង់របស់លោក Jalili។ គួរបញ្ជាក់ថា ការបោះឆ្នោតនៅអ៊ីរ៉ង់ធ្វើឡើងក្នុងបរិបទនៃភាពតានតឹងក្នុងតំបន់ដែលកើនឡើងដោយសារជម្លោះរវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាសនៅតំបន់កាហ្សា។ លើសពីនេះ គឺភាពតានតឹងរវាងអ៊ីរ៉ង់ និងលោកខាងលិចជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ព្រមទាំងបញ្ហាសេដ្ឋកិច្ច៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2930.txt
|
នៅថ្ងៃសៅរ៍ម្សិលមិញ កូរ៉េខាងជើងបានប្រកាសថា បានបាញ់មីស៊ីលបាលីស្ទិកក្រោមសមុទ្រ ព្រមទាំងអួតថា មីស៊ីលនេះជាអាវុធយុទ្ធសាស្ត្រកម្រិតស្តង់ដាពិភពលោកទៀតផង។ ទោះយ៉ាងនេះក្តី មិនទាន់មានអ្នកជំនាញឯករាជ្យណាម្នាក់អះអាងថា ពិតជាមានហេតុការណ៍បាញ់មីស៊ីលនេះទេ។
|
យោងតាម ទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA មីស៊ីលបាលីស្ទិកដែលក្រុងព្យុងយ៉ាងបានបាញ់ក្រោមសមុទ្រនេះ គឺផ្តួចផ្តើមធ្វើឡើងដោយមេដឹកនាំគឺម ជុងអ៊ុន ផ្ទាល់។ លោកគឺម ជុងអ៊ុន បានអបអរការបាញ់មីស៊ីលមួយនេះ ដែលសបង្ហាញពីជោគជ័យរបស់កូរ៉េខាងជើង។ លោកគឺម ជុងអ៊ុន ថែមទាំងបានលើកឡើងថា ចាប់ពីពេលនេះទៅ កងទ័ពកូរ៉េខាងជើងមានអាវុធយុទ្ធសាស្ត្រកម្រិតពិភពលោក អាចវាយប្រហារសត្រូវដែលឈ្លានពានបូរណភាពកូរ៉េខាងជើង។ ទ័ពកូរ៉េខាងជើងក៏អាចធ្វើប្រតិបត្តិការក្រោមសមុទ្រផងដែរ។ ការប្រកាសពីការបាញ់មីស៊ីលបាលីស្ទិកនេះ ជាការឌឺដងអោយអាមេរិកដែលបានចោទកូរ៉េខាងជើង ក្នុងពេលថ្មីៗនេះថា បំពានទណ្ឌកម្មអង្គការសហប្រជាជាតិដោយបានយកលេសស្រាវជ្រាវផ្នែកអវកាស ដើម្បីបិទបាំងការអភិវឌ្ឍន៍កម្មវិធីមីស៊ីលបាលីស្ទិក។ ការប្រកាសបែបនេះក៏ដើម្បីកំញើញកូរ៉េខាងត្បូងអោយប្រុងប្រយ័ត្ន ផងដែរ។ កូរ៉េខាងជើងទើបតែបានព្រមានថា កងទ័ពខ្លួនត្រៀមវាយប្រហារកប៉ាល់យោធាកូរ៉េខាងត្បូងដោយ មិនប្រាប់ទុកជាមុនទេ ករណីកប៉ាល់យោធាកូរ៉េខាងត្បូងរំលោភព្រំដែនទឹករវាងប្រទេសទាំង។ ថ្ងៃសៅរ៍ ម្សិលមិញ ក្រុងសេអ៊ូលបានផ្តល់ព័ត៌មានដែរថា ក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលរយៈចំងាយខ្លី៣ដើម ចេញពីកប៉ាល់មួយគ្រឿង នៅកំពង់ផែ Wonsan ភាគខាងជើងប្រទេស។ ខាងក្រុងព្យុងយ៉ាងឯណោះប្រាប់ថា កងល្បាតកូរ៉េខាងត្បូងបានចូលក្នុងដែនទឹកកូរ៉េខាងជើង ក្នុងសប្តាហ៍ទី១ខែឧសភានេះ ដោយយកលេសថា មកធ្វើអន្តរាគមន៍កប៉ាល់នេសាទចិន។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបដិសេធការចោទប្រកាន់នេះ និងបានចោទទៅកូរ៉េខាងជើងវិញថា ញុះញង់អោយមានភាពតានតឹង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2931.txt
|
អារ៉ាប៊ីសាអូឌីតបញ្ជូនកងទ័ពថ្មើជើង និងសព្វាវុធច្រើនសន្ធឹកសន្ធាប់ទៅតាមបណ្តោយព្រំដែនប្រទេសយេម៉ែនកាលពីម្សិលមិញនេះ។ ការប្រមូលផ្តុំកងទ័ពសម្រាប់ប្រយុទ្ធនេះ កើតមានឡើងក្រោយមានការបាញ់ផ្លោងពីក្រុមឧទ្ទាម Houthis ចូលក្នុងទឹកដីអារ៉ាប៊ីសាអូឌីត និងកើតមុនពេលក្រុមឧទ្ទាមនេះព្រមផ្អាកការប្រយុទ្ធទទួលយកបទឈប់បាញ់ ៥ថ្ងៃ។
|
មានសំឡេង កងទ័ពអារ៉ាប៊ីសាអូឌីត ទំនងជាត្រៀមខ្លួនសម្រាប់បើកការប្រយុទ្ធទ្រង់ទ្រាយធំមួយ ជាមួយក្រុមឧទ្ទាមយេម៉ែន ដោយបញ្ជូនអាវុធធុនធ្ងន់ និងកងទ័ពច្រើនសន្ធឹកសន្ធាប់ផងតាមបណ្តោយព្រំដែន។ គេឃើញមានរថក្រោះ រថពាសដែក កាំភ្លើងធំ និងគ្រឿងយន្តដែលអាចធ្វើដំណើរលើតំបន់ភ្នំផង ទៅកាន់តាមខេត្ត និងទីតាំងនៅជាប់ព្រំដែនយេម៉ែន ហើយការពង្រាយកងទ័ពនេះ ស្ថិតក្រោមការបញ្ជាដោយផ្ទាល់ពីក្រសួងការពារជាតិ។ បច្ចុប្បន្ននេះរដ្ឋអារ៉ាប់ដែលចាប់ផ្តើមវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមឧទ្ទាមHouthisសម្រេចចិត្តផ្អាកការវាយប្រហារ៥ថ្ងៃ ទុកពេលអោយក្រុមភ្នាក់ងារមនុស្សធម៌អន្តរជាតិ ចែកចាយជំនួយមនុស្សធម៌ដល់ប្រជាជនយេម៉ែន ដែលកំពុងប្រឈមមុខកង្វះខាត។ ចាប់តាំងពីការប្រយុទ្ធគ្នានេះកើតឡើង ប្រជាជនយេម៉ែនជាច្រើននាក់បានស្លាប់បាត់បង់ជីវិតនិងបាត់បង់ជម្រក រត់ភៀសខ្លួនដើម្បីស្វែងរកទីតាំងសុវត្ថិភាព។ ប្រជាជនភាគច្រើនរស់នៅទាំងភ័យខ្លាច លំបាកវេទនា ខ្វះខាតថ្នាំសង្កូវ ស្បៀងអាហារ និងទឹកស្អាតប្រើប្រាស់ថែមទៀតផង។ ក្រុមឧទ្ទាម Houthisបានប្រកាសថាខ្លួនផ្អាកការប្រយុទ្ធ និងចង់ឃើញភ្នាក់ងារមនុសុ្សធម៌ផ្តល់ជំនួយដល់ប្រជាជនដែលកំពុងរងទុក្ខវេទនាដែរ។ បើទោះជាមានការលើកឡើងពីក្រុមឧទ្ទាមក្តី ខាងភាគីរដ្ឋាភិបាលក្រុងសាណា បានអះអាងថា ក្រុមឧទ្ទាមមិនដែលមានចេតនាចង់បញ្ចប់ការប្រយុទ្ធឡើយ ហើយក្រុមនេះក៏មិនចង់ចូលតុចរចាអ្វីដែរ។ អ្វីដែលពួកគេចង់បានគឺការបន្តដណ្តើមអំណាច។ ដោយឡែក ការសម្រេចបញ្ជូនកងទ័ពច្រើនសន្ធឹកសន្ធាប់នេះ កើតមានឡើងក្រោយក្រុមឧទ្ទាមយេម៉ែន បាញ់ផ្លោងចូលទឹកដីខ្លួន និងមុនពេលដែលបទឈប់បាញ់រវាងក្រុមឧទ្ទាមនិងកងកម្លាំងរដ្ឋាភិបាលចូលជាធរមានផងដែរ ។ នេះមិនមែនជារឿងសាមញ្ញឡើយដែលរដ្ឋាភិបាលក្រុងរីយ៉ាដ បញ្ជូនកងទ័ពច្រើនសន្ធឹកសន្ធាប់រួមទាំងអាវុធធុនធ្ងន់ផងនោះទៅតាមព្រំដែន។ យ៉ាងណាក៏ដោយ ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត មិនបានបញ្ជាក់ច្បាស់ពីចំនួនកងកម្លាំង និងសព្វាវុធរបស់ខ្លួននៅតាមបន្ទាត់ព្រំដែនឡើយ គ្រាន់តែបញ្ជាក់ថាកងទ័ពនិងសព្វាវុធខ្លួនមានគ្រប់គ្រាន់សម្រាប់ប្រយុទ្ធនិងការពារសន្តិសុខ។ នេះមិនខុសពីត្រៀមធ្វើសង្គ្រាមនោះឡើយ ប្រសិនជាក្រុមឧទ្ទាមយេម៉ែនហ៊ានរឹងរូស ចាប់ផ្តើមវាយប្រហារកងកម្លាំងរដ្ឋាភិបាល។ រដ្ឋាភិបាលក្រុងសាណា និងរដ្ឋអារ៉ាប់ចាត់ទុកក្រុមឧទ្ទាមយេម៉ែនជាក្រុមដែលស្ថិតក្រោមការគាំទ្រដោយរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ ហើយពួកគេព្យាយាមធ្វើគ្រប់យ៉ាងដើម្បីកម្ទេចក្រុមឧទ្ទាមមួយនេះ៕ មានសំឡេង អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2932.txt
|
ប្រជាជនប៊ូរុនឌី(Burundi) បាននាំគ្នាស្រែកហ៊ោកញ្ជៀវដើម្បីអបអរសាទររដ្ឋប្រហារប្រឆាំងប្រធានាធិបតីបច្ចុប្បន្នថ្ងៃពុធម្សិលមិញនេះ។រដ្ឋប្រហារបានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពេលដែលប្រធានាធិបតីកំពុងកាន់តំណែង Pierre Nkurunzizaចាកចេញទៅប្រជុំនៅប្រទេសតាន់ហ្សានី។រឿងរ៉ាវជំរុញអោយមានរដ្ឋប្រហារក៏ដោយសារប្រធានាធិបតីខាងលើចង់ឈរឈ្មោះសម្រាប់អាណត្តិទី៣ដែលប្រឆាំងនឹងរដ្ឋធម្មនុញ្ញ។
|
លោក មុំ ពិទូរ្យលម្អតិព័ត៌មាននេះ ក្រុមយោធាបានសម្រេចចេញមុខធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី Pierre Nkurunzizaកាលពីម្សិលមិញក្រោយពេលដែលវិបត្តិនយោបាយនៅក្នុងប្រទេសនេះដោះស្រាយមិនចេញ។រដ្ឋប្រហារនេះកើតមានឡើងប៉ុន្មានម៉ោងក្រោយពេលដែលប្រធានាធិបតីខាងលើចាកចេញពីប្រទេសទៅចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់នៅក្នុងប្រទេសតាន់ហ្សានី។ប្រជាជនប៊ូរុនឌីបានប្រមូលផ្តុំគ្នាអបអរសាទរក្រោយពេលមានការប្រកាសទម្លាក់ប្រធានាធិបតីបច្ចុប្បន្នពីតំណែងដោយរដ្ឋប្រហារ។ ឧត្តមសេនីយ៍យោធាGodefroidNiyombareបានប្រកាសម្សិលមិញថាយោធាបានសម្រេចជោគជ័យទម្លាក់ប្រធានាធិបតីពីតំណែងប៉ុន្តែរដ្ឋាភិបាលខាងលើបានប្រកាសថារដ្ឋប្រហារនេះគឺបរាជ័យ។មន្ត្រីនិងកងកម្លាំងស្ម័គ្រស្មោះលោកNkurunzizaបានថ្លែងតាមវិទ្យុរបស់រដ្ឋម្សិលមិញថារដ្ឋប្រហារមិនបានសម្រេចឡើយហើយបច្ចុប្បន្ននេះរដ្ឋាភិបាលនៅបន្តកាន់កាប់ស្ថាប័ននយោបាយរដ្ឋទាំងអស់។យ៉ាងណាក៏ដោយប្រធានាធិបតីដែលចាកចេញពីប្រទេសទៅចូលរួមក្នុងកិច្ចប្រជុំនៅតាន់ហ្សានីបានប្រញាប់ប្រញាល់ត្រលប់មកមាតុភូមិវិញបន្ទាប់ពីទទួលបានព័ត៌មានថាក្រុមយោធារៀបចំធ្វើរដ្ឋប្រហារ។ប៉ុន្តែបើតាមសារព័ត៌មានBBC ប្រធានាធិបតីNkurunzizaបានបង្ខំចិត្តត្រលប់ទៅតាន់ហ្សានីវិញភ្លាមៗក្រោយពេលដែលយន្តហោះរបស់លោកមិនអាចចុះចតដោយសុវត្ថិភាពនៅក្នុងប្រទេសបាន។ ប៊ូរុនឌីធ្លាក់ក្នុងភាពចលាចលក្នុងរយៈពេលប៉ុន្មានខែនេះក្រោយពេលដែលប្រធានាធិបតីបច្ចុប្បន្នដែលកាន់តំណែង១០ឆ្នាំហើយនោះចង់ឈរឈ្មោះសម្រាប់ការបោះឆ្នោតអាណត្តិទីបីទៀត។បើតាមរដ្ឋធម្មនុញ្ញប្រធានាធិបតីកាន់តំណែងបានត្រឹមពីរអាណត្តិប៉ុណ្ណោះ។ដូច្នេះបំណងរបស់ប្រធានាធិបតីខាងលើបានរំលោភរដ្ឋធម្មនុញ្ញហើយប្រជាជនប៊ូរុនឌីបានចេញមុខប្រឆាំងតវ៉ាប្រធានាធិបតីរហូតមានការប៉ះទង្គិចគ្នាស្លាប់មនុស្សយ៉ាងហោចណាស់១៩នាក់កាលពីកន្លងមក។ខណៈដែលប្រជាជនប៊ូរុនឌីចាត់ទុកទង្វើប្រធានាធិបតីជាការរំលោភរដ្ឋធម្មនុញ្ញក្រុមប្រឹក្សាធម្មនុញ្ញប្រទេសនេះបានបកស្រាយថាការស្វះស្វែងរកការឈរឈ្មោះអាណត្តិទី៣មិនបំពានច្បាប់កំពូលរបស់រដ្ឋឡើយ។ គេមើលឃើញយ៉ាងច្បាស់ការសម្រេចរបស់តុលាការធម្មនុញ្ញប៊ូរុនឌីធ្វើឡើងដោយមានសម្ពាធពីប្រធានាធិបតី។បើយោងតាមការសាកសួរចម្លើយអនុប្រធានតុលាការធម្មនុញ្ញដែលបានរត់ភៀសខ្លួនទៅប្រទេសរវ៉ាន់ដានៅសប្តាហ៍មុនចៅក្រមទាំងឡាយរបស់តុលាការកាត់ក្តីលំអៀងបែបនេះដោយសាររងសម្ពាធខ្លាំងហើយរួមមានទាំងការគំរាមសម្លាប់ពីប្រធានាធិបតីថែមទៀតផង។ យ៉ាងណាមិញជុំវិញការធ្វើរដ្ឋប្រហារនេះដែរគេមិនទាន់អាចវាយតម្លៃបាននោះទេ ថាតើយោធាកំពុងកាន់កាប់អំណាចឬប្រធានាធិបតីចាស់នៅបន្តកាន់តំណែងទៀត។បើរដ្ឋប្រហារនេះជោគជ័យមែនប្រហែលជាការបោះឆ្នោតខែក្រោយនឹងត្រូវពន្យារពេលសិន។បច្ចុប្បន្នមេដឹកនាំអាហ្វ្រិកកំពុងមរមាញឹកពិភាក្សាគ្នាដើម្បីជួយដោះស្រាយវិបត្តិនយោបាយប៊ូនរុនឌីប៉ុន្តែមិនទាន់ឃើញមានចំណាត់ការណាមួយជាដុំកំភួនត្រូវបានដាក់អនុវត្តនោះឡើយ។ លោក មុំ ពិទូរ្យលម្អតិព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2933.txt
|
ប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ា និងអនុប្រធានាធិបតី ចូ បាយឌែន (Joe Biden) បានជួបពិភាក្សាជាមួយប្រមុខទឹកដីស្វយ័ត Kurdistan ដើម្បីពិភាក្សាពីស្ថានភាព និងយុទ្ធសាស្ត្រប្រើប្រាស់ដើម្បីដណ្តើមទឹកដីពីក្រុមភេរវជនរដ្ឋឥស្លាមមកវិញ។ យ៉ាងណាមិញជំនួបខាងលើជាជំនួបបិទទ្វារជិត គ្មានអ្នកសារព័ត៌មានណាមួយត្រូវបានអនុញ្ញាតអោយចូលយកព័ត៌មានឡើយ។ចំណែកក្រសួងការបរទេសអាមេរិកបានប្រកាសផ្តលរង្វាន់អ្នកដែលផ្តល់ព័ត៌មានចារកម្មពាក់ព័ន្ធមេដឹកនាំក្រុមរដ្ឋឥស្លាមចំនួន៥នាក់ក្នុងម្នាក់៥លានដុល្លារអាមេរិក។ ជំនួបពិភាក្សា និងការប្រកាសផ្តល់រង្វាន់នេះដែរ កើតឡើងក្រោយមានការវាយប្រហារនៅតិចសាសដោយខ្មាន់កាំភ្លើងពីរនាក់ ដែលជាបណ្តាញក្រុមរដ្ឋឥស្លាម។
|
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ សហរដ្ឋអាមេរិកនៅបន្តមានតួនាទីយ៉ាងសំខាន់ក្នុងការតាមកម្ចាត់ក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ដោយប្រើប្រាស់សង្គ្រាមផ្លូវអាកាស។ តាំងពីខែកញ្ញាឆ្នាំមុនមកទល់ពេលនេះ សហរដ្ឋអាមេរិកនិងសម្ព័ន្ធអន្តរជាតិបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកតិចបំផុត៣ពាន់លើក ដើម្បីគាំទ្រកងកម្លាំងអ៊ីរ៉ាក់ និងកងកម្លាំងប្រដាប់អាវុធផ្សេងទៀត។ សង្គ្រាមផ្លូវអាកាសដែលប្រើប្រាស់កន្លងមកដោយក្រុមសម្ព័ន្ធអន្តរជាតិហាក់បីដូចជាមិនសូវមានប្រសិទ្ធិភាពប៉ុន្មានឡើយ ដ្បិតពេលខ្លះវាយប្រហារមិនចំគោលដៅ។ បើគ្មានកងទ័ពថ្មើរជើងជួយគាំទ្រ ម្ល៉េះសង្គ្រាមប្រឆាំងក្រុមរដ្ឋឥស្លាមមិនអាចសម្រេចជោគជ័យបានឡើយ។ សហរដ្ឋអាមេរិកមិនទាន់គិតគូដល់ការបញ្ជូនទ័ពថ្មើរជើងទៅប្រឡូកសង្គ្រាមនៅអ៊ីរ៉ាក់ជាថ្មីឡើយ ត្បិតមានបញ្ហាប្រឈមច្រើន។ ដូច្នេះរដ្ឋបាលលោក អូបាម៉ា ជួយគាំទ្រនិងផ្តល់ការហ្វឹកហាត់ដល់កងទ័ពនិងកងកម្លាំងប្រដាប់អាវុធនៅអ៊ីរ៉ាក់។ បច្ចុប្បន្ននេះ ក្រៅពីកងកម្លាំងរដ្ឋាភិបាលក្រុងបាដាដ កងកម្លាំងទឹកដីស្វយ័ត Kurdistan ក៏ក្លាយជាកម្លាំងសំខាន់ដែលចូលរួមចំណែកវាយកម្ទេចក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមផងដែរ។ សហរដ្ឋអាមេរិកសម្លឹងឃើញសារសំខាន់នៃការគាំទ្រ និងផ្តល់ជំនួយក្រុមនេះដើម្បីធ្វើសង្គ្រាមជាមួយក្រុមរដ្ឋឥស្លាម។ -អាមេរិកជួយកងកម្លាំងឃឺតវាយដណ្តើមទឹកដីពីក្រុមរដ្ឋឥស្លាម នៅថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា និងអនុប្រធានាធិបតី ចូ បាយឌិន បានជួបពិភាក្សាជាមួយប្រមុខកងកម្លាំងឃឺតលោក Massud Barzani នៅសេតវិមានក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែ ជំនួបជាប្រវត្តិសាស្ត្រនេះមិនអនុញ្ញាតអោយក្រុមអ្នកកាសែតចូលយកព័ត៌មានឡើយដ្បិតកិច្ចពិភាក្សានេះផ្តោតលើ ការពិភាក្សាពីយុទ្ធសាស្ត្រ និងចំណាត់ការថ្មីៗ ទៀតដើម្បីដណ្តើមទឹកដីពីក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមមកវិញផងដែរ។ យុទ្ធសាស្ត្រនេះមិនមែនជាយុទ្ធសាស្ត្រថ្មីឡើយ ប៉ុន្តែអាមេរិកចាប់ផ្តើមផ្តោតខ្លាំងលើការពង្រឹងកងកម្លាំងឃឺតអោយខ្លាំង មុនចេញប្រយុទ្ធក្រុមរដ្ឋឥស្លាម និងវាយដណ្តើមទឹកដីមកវិញ ជាពិសេសខេត្ត Anbar និងខេត្ត Mosul ។ បច្ចុប្បន្ននេះកងកម្លាំងអ៊ីរ៉ាក់ចន្លោះពី៤ពាន់ទៅ ៦ពាន់នាក់កំពុងទទួលបានការហ្វឹកហ្វឺនក្នុងទឹកដី Kurdistan ដើម្បីត្រៀមធ្វើសង្គ្រាមនាពេលខាងមុខដើម្បីដណ្តើមទឹកដីទាំងនោះមកវិញផង។ បើមានការគាំទ្រតាមផ្លូវអាកាស បូកផ្សំកងកម្លាំងរដ្ឋាភិបាល និងកងកម្លាំងឃឺត ការវាយដណ្តើមយកទឹកដីទំនងជាមានប្រសិទ្ធភាពខ្លាំងជាមុន។ -អាមេរិកប្រកាសផ្តល់រង្វាន់២០លានដល់អ្នកផ្តល់ព័ត៌មានចារកម្មទាក់ទងមេដឹកនាំរដ្ឋឥស្លាម៤នាក់ ក្រៅពីបន្តជួយក្រុមប្រដាប់អាវុធ ឃឺត សហរដ្ឋអាមេរិកប្រកាសផ្តល់រង្វាន់ ២០លានដុល្លារអាមេរិកដល់អ្នកដែលផ្តល់ព័ត៌មានចារកម្មទាក់ទងមេដឹកនាំរដ្ឋឥស្លាមបួននាក់។ អ្នកដែលផ្តល់ព័ត៌មានលម្អិតសម្រាប់មេដឹកនាំជាន់ខ្ពស់ម្នាក់អាចទទួលបានរង្វាន់៥លានដុល្លារ។ ប្រមុខក្រសួងការបរទេសអាមេរិក ចន ឃឺរី សម្រេចអនុញ្ញាតចំពោះការផ្តល់រង្វាន់នេះផងដែរ។ ព័ត៌មានចារកម្មនេះ អាចជួយសម្រួលដល់កងកម្លាំងសម្ព័ន្ធអន្តរជាតិដើម្បីអន្តរាគមន៍និងកម្ទេចសំបុកក្រុមភេរវជននេះចំគោលដៅ។ មេដឹកនាំជនខ្ពស់ទាំងបួនរូបស្ថិតក្នុងរចនាសម្ព័ន្ធដឹកនាំក្រុមរដ្ឋឥស្លាមមានដូចជា Abd al-Rahman Mustafa al-Qaduli, Abu Mohammed al-Adnani, Tarkhan Tayumurazovich Batirashvili និង Tariq Bin-al-Tahar Bin al Falih al-'Awni al-Harzi។ កាលមុនក្រសួងការបរទេសអាមេរិក បានសម្រេចផ្តល់រង្វាន់ជាទឹកប្រាក់ ១០លានដុល្លារអាមេរិកដល់អ្នកដែលផ្តល់របាយការណ៍ចារកម្មទាក់ទិនមេដឹកនាំកំពូលក្រុមរដ្ឋឥស្លាមនេះគឺ Abu Bakr Baghdadi។ -អាមេរិកចាប់ផ្តើមរងការគំរាមកំហែងដោយសារក្រុមរដ្ឋឥស្លាម តាមពិតទៅអាមេរិកចាប់ផ្តើមព្រួយបារម្ភខ្លាំងដោយសារ ចលនាភេរវកម្មបង្កដោយក្រុមរដ្ឋឥស្លាមចាប់ផុសរូបរាងឡើងនៅអាមេរិក។ បណ្តាញក្រុមរដ្ឋឥស្លាម បានចេញមុខវាយប្រហារនៅតិចសាសកាលពីថ្ងៃចន្ទ ប៉ុន្តែមិនមានអ្នកណាម្នាក់រងបួសឬស្លាប់ឡើយ។ ក្រុមខ្មាន់កាំភ្លើងទាំងពីរនាក់ត្រូវប៉ូលីសបាញ់សម្លាប់ចោល ក្រោយអ្នកទាំងពីរបាញ់រះលើប៉ូលីស។ ករណីវាយប្រហាររបស់ក្រុមរដ្ឋឥស្លាមនេះជារឿងដំបូងបំផុតមួយនៅលើទឹកដីអាមេរិក ហើយមូលហេតុនៃការវាយប្រហារគឺដោយសារការតាំងពិព័រណ៍រូបភាពប៉ះពាល់ដល់ព្យាការី Mohammad ។ ក្រោយការវាយប្រហារក្រុមរដ្ឋឥស្លាមបានប្រកាស ខ្មាន់កាំភ្លើងជាដៃជើងខ្លួន ហើយបណ្តាញក្រុមនេះបានថ្កោលទោសការតាំងពិព័រណ៌ ដោយចាត់ទុកជាការប្រមាថនិងប៉ះពាល់ដល់ព្យាការីរបស់ពួកគេថែមទៀតផង។ បើតាមការអះអាងរបស់ប៉ូលីស ខ្មាន់កាំភ្លើងទំនងមានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាមមែន។ ក្នុងចំណោមខ្មាន់កាំភ្លើងទាំងពីរនាក់ មានម្នាក់ស្ថិតក្រោមការឃ្លាំមើលរបស់សមត្ថកិច្ច ហើយធ្លាប់ត្រូវរងការកាត់ទោសដោយចង់ប្រព្រឹត្តសកម្មភាពភេរវកម្ម និងចង់ចាកចេញទៅសូម៉ាលីដើម្បីចូលរួមជាមួយក្រុមជីហាត៕ សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2934.txt
|
អាជ្ញាធរឥណ្ឌាបានផ្តល់ព័ត៌មាននៅថ្ងៃសៅរ៍ម្សិលមិញថា ក្រុមឧទ្ទាមម៉ៅនិយមបានចូលទៅចាប់មនុស្សសន្ធឹកសន្ធាប់ដល់ទៅ២៥០នាក់ នៅភូមិមួយឈ្មោះថាMorenga ស្ថិតក្នុងរដ្ឋChhattisgarh ភាគកណ្តាលប្រទេស។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រ តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីណារិនដ្រា ម៉ូឌី នៅរដ្ឋភាគកណ្តាលនេះ។ ក្រុមឧទ្ទាមជំទាស់នឹងការសាងសង់ស្ពានមួយកន្លែង លើទន្លេ ដោយសារយល់ថា ស្ពាននេះងាយអោយកងទ័ពឥណ្ឌាចូលទៅរកចាប់ក្រុមខ្លួនបានយ៉ាងស្រួល។
|
ហេតុការណ៍ចាប់ជំរិតអ្នកភូមិ បានកើតឡើងនៅសង្កាត់Sukma ចំងាយតែ៨០គីឡូម៉ែត្រប៉ុណ្ណោះ ពីកន្លែងដែលនាយករដ្ឋមន្ត្រីឥណ្ឌា ត្រូវធ្វើសន្ទរកថា។ តំណាងរាស្ត្រម្នាក់បានប្រាប់ថា ក្រុមឧទ្ទាមបាននាំអ្នកភូមិឆ្លងកាត់ព្រៃ ធ្វើដំណើររហូតដល់ភ្នំតូចមួយនៅជិតនោះ។ មេដឹកនាំរដ្ឋChhattisgarh បានសន្យាធ្វើគ្រប់យ៉ាងដើម្បីទទួលបានការដោះលែងអ្នកភូមិមកវិញ។ អាជ្ញាធរប្រាប់ថា បានបញ្ជូនមនុស្សទៅចរចាជាមួយក្រុមឧទ្ទាមរួចហើយ។ នៅឥណ្ឌា ក្រុមឧទ្ទាមម៉ៅនិយមឧស្សាហ៍ចាប់ជំរិតមនុស្សណាស់។ ប៉ុន្តែ មិនធ្លាប់ចាប់យកមនុស្សសន្ធឹកសន្ធាប់ដូចពេលនេះទេ។ ជាទូទៅ ចំណាប់ខ្មាំងជាច្រើនតែងត្រូវបានដោះលែងមកវិញ។ ក្រុមបះបោរម៉ៅនិយមមានវត្តមានតាមរដ្ឋប្រមាណជាង២។ ពួកគេតស៊ូដើម្បីសិទ្ធិជនជាតិភាគតិច និងប្រជាកសិករដែលគ្មានដីធ្លីនឹងគេ។ មានមនុស្សរាប់ពាន់នាក់បានស្លាប់ ដោយសារការបះបោរ ចាប់ពីឆ្នាំ១៩៦៧មក៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2935.txt
|
ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅថ្ងៃអង្គារកន្លងទៅ លោកស្រី Eriko Yamatani ជាតំណាងរដ្ឋាភិបាលជប៉ុន បានផ្តួចផ្តើមស្វែងរកការគាំទ្រពីអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាជនជាតិជប៉ុន ដែលកូរ៉េខាងជើងចាប់ជាចំណាប់ខ្មាំង ចន្លោះឆ្នាំ១៩៧០និងឆ្នាំ១៩៨០។
|
ក្នុងពេលចូលរួមបើកសន្និសីទមួយ នៅក្រុងញូវយក ស្តីពីបញ្ហាសិទ្ធិមនុស្សនៅកូរ៉េខាងជើង លោកស្រី Eriko Yamatani ជារដ្ឋមន្ត្រីជប៉ុនទទួលបន្ទុកកិច្ចការជនជាតិជប៉ុនដែលត្រូវកូរ៉េខាងជើងចាប់ខ្លួន ក្នុងចន្លោះឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ បានឆ្លៀតបញ្ឆេះការចាប់អារម្មណ៍របស់អន្តរជាតិ ទាក់ទងនឹងរឿងរ៉ាវជនជាតិជប៉ុន បានបាត់ខ្លួន ច្រើនទសវត្សមកនេះ។ លោកស្រីលើកឡើងថា មិនមែនមានតែជប៉ុនទេ ដែលឈឺចាប់ដោយសាររឿងនេះ រឿងនេះគឺជាបញ្ហារបស់អន្តរជាតិ។ ហើយត្រូវតែមានការរួបរួមនិងសហប្រតិបត្តិការក្នុងសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយរឿងចាប់មនុស្ស និងរឿងសិទ្ធិមនុស្សនៅកូរ៉េខាងជើង។ កាលពីឆ្នាំ២០០២ រដ្ឋាភិបាលកូរ៉េខាងជើងបានទទួលស្គាល់ថា បានបញ្ជូនភ្នាក់ងារអោយទៅចាប់ជនជាតិជប៉ុន១៣នាក់ ចន្លោះឆ្នាំ១៩៧០និងឆ្នាំ១៩៨។ ពលរដ្ឋជប៉ុន៥នាក់ត្រូវបានអនុញ្ញាតអោយត្រលប់ទៅជប៉ុនវិញ ហើយ៨នាក់ទៀតបានស្លាប់ហើយ។ ទោះយ៉ាងនេះក្តី គេមិនទាន់មានភស្តុតាងច្បាស់លាស់បញ្ជាក់ការប្រកាសនេះទេ។ លើសពីនេះទៀត ក្រោយឆ្នាំ២០០០ នៅមានជនជាតិជប៉ុនរាប់រយនាក់ទៀត ដែលបានបាត់ខ្លួន។ ពួកគេប្រហែលអាចត្រូវបានគេចាប់ខ្លួនដែរ។ ជប៉ុនចង់បានព័ត៌មានទាក់ទងនឹងពលរដ្ឋខ្លួនដែលត្រូវគេចាប់ទៅទាំងនោះ ដូច្នេះ ទស្សនកិច្ចនៅសហរដ្ឋអាមេរិកដែលជាប្រទេសសម្ព័ន្ធមិត្ត ហើយដែលមានទីស្នាក់ការអង្គការសហប្រជាជាតិនៅទីនោះដែរ គឺជាឱកាសដ៏សក្តិសមដើម្បីដាក់សម្ពាធកាន់តែធ្ងន់លើក្រុងព្យុងយ៉ាង។ លោកស្រីរដ្ឋមន្ត្រីជប៉ុន Eriko Yamatani បានប្រកាសថា លោកស្រីរង់ចាំវិធានការជាក់លាក់ពីសំណាក់បណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ។ ក្រៅពីរឿងពលរដ្ឋជប៉ុនបាត់ខ្លួននេះ បើយោងតាមសាក្សីជាច្រើន កូរ៉េខាងជើងក៏បានចាប់ខ្លួនពលរដ្ឋប្រទេសផ្សេងទៀតច្រើននាក់ដែរ ក្នុងនោះមានពលរដ្ឋអឺរ៉ុប៩នាក់៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2936.txt
|
លោកហ្វ្រង់ស្វ័រហូឡង់ប្រធានាធិបតីបារាំងបានក្លាយជាមេដឹកនាំពិភពលោកដំបូងបំផុតដែលអញ្ជើញទៅទស្សនកិច្ចនៅក្នុងប្រទេសគុយបា។ក្រោយទស្សនកិច្ចមេដឹកនាំបារាំងរូបនេះបានអំពាវនាវអោយសម្ព័ន្ធមិត្តខ្លួនសហរដ្ឋអាមេរិកដកទណ្ឌកម្មប្រឆាំងរដ្ឋអាមេរិកឡាទីនមួយនេះផង។
|
មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ រដ្ឋគុយបាបានក្លាយជាទិសដៅនៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីបារាំងលោកហ្វ្រង់ស្វ័រហូឡង់កាលពីថ្ងៃចន្ទម្សិលមិញ។បើនិយាយទៅប្រមុខរដ្ឋបារាំងនេះហើយជាមេដឹកនាំពិភពលោកទីមួយដែលទៅទស្សនកិច្ចក្នុងទឹកដីអតីតសត្រូវរបស់អាមេរិក។ក្នុងដំណើរទស្សនកិច្ចនេះប្រធានាធិបតីបានប្រកាសដង្ហើយយ៉ាងទទូចទៅក្រុងវ៉ាស៊ីនតោនអោយបញ្ចប់ទណ្ឌកម្មប្រឆាំងគុយបាដែលដាក់ចេញតាំងពីទសវត្ស១៩៦០មកនោះ។ លោកហ្វ្រង់ស្វ័រហូឡង់បានប្រកាសថារដ្ឋាភិបាលលោកនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីជំរុញអោយការសម្រេចដកទណ្ឌកម្មប្រឆាំងគុយបាអាចធ្វើទៅបានដោយជោគជ័យហើយលោកបន្តថាការដាក់ទណ្ឌកម្មនេះគឺរារាំងការអភិវឌ្ឍន៍នៅក្នុងប្រទេសគុយបា។ មេដឹកនាំបារាំងក៏បានសង្កត់ធ្ងន់ផងដែរថាតាំងពីដើមមកបារាំងមិនដែលគាំទ្រទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់ប្រឆាំងគុយបានោះឡើយ។លោកបានរំលឹកប្រាប់សមភាគីគុយបាផងដែលថាកាលពីឆ្នាំ១៩៩២បារាំងបានបោះឆ្នោតគាំទ្រការដកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងគុយបានៅអង្គការសប្រជាជាតិថែមទៀតផង។នេះជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងប៉ារីសក្នុងការជួយអោយគុយបារួចផុតពីទណ្ឌកម្មសេដ្ឋកិច្ច។ សូមទាញការចាប់អារម្មណ៍បន្តិចផងដែរសហភាពអឺរ៉ុបបានព្យួរចំណងការទូតជាមួយគុយបានៅក្នុងឆ្នាំ២០០៣ក្រោយមានការបង្ក្រាបអ្នកកាសែតនិងសកម្មជនសិទ្ធិមនុស្សផងប៉ុន្តែក្រោយមកនៅក្នុងខែមេសាឆ្នាំ២០១៤ភាគីទាំងពីរបានសម្រេចបើកការចរចាគ្នាស្តារចំណងមិត្តភាពឡើងវិញ។ បារាំងមានចំណងសេដ្ឋកិច្ចល្អប្រសើរជាមួយគុយបាយូរមកហើយបើទោះជាគុយបាមិនត្រូវរ៉ូវជាមួយរដ្ឋអឺរ៉ុបនិងសហរដ្ឋអាមេរិកក៏ដោយ។បើនិយាយទៅបារាំងក៏ជាដៃគូសេដ្ឋកិច្ចលំដាប់ទី១១របស់គុយបាផងដែរ។ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅគុយបានេះលោកហូឡង់បាននាំអ្នកជំនួញនាយកប្រតិបត្តិក្រុមហ៊ុនបារាំងនិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើននាក់ទៅជាមួយផងដែលនេះត្រូវបានគេចាត់ទុកថាបារាំងកំពុងតែរកឱកាសដើម្បីវិនិយោគនៅប្រទេសគុយបា។ ចំណែកសហរដ្ឋអាមេរិកនិងប្រទេសគុយបាបានសម្រេចស្តារចំណងការទូតជាមួយគ្នាកាលពីចុងឆ្នាំមុននេះក្រោយកាត់ផ្តាច់ទំនាក់ទនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៦១ពោលគឺក្រោយមានបដិវត្តន៍របស់លោកហ្វីដែលកាស្ត្រូ។ក្រោយស្តារចំណងការទូតអាមេរិកចង់បើកស្ថានទូតឡើងវិញនៅក្រុងហាវ៉ាណាហើយអាមេរិកក៏កំពុងពិចារណាដកទណ្ឌកម្មប្រឆាំងគុយបាថែមទៀតផង។បើទោះជាចំណងការទូតបង្កើតឡើងវិញក៏ពិតមែនបច្ចុប្បន្ននេះមានត្រឹមមន្ត្រីជាន់ខ្ពស់អាមេរិកប៉ុណ្ណោះដែលទៅទស្សនកិច្ចនៅគុយបា៕ មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2937.txt
|
អាវុធទំនើបៗជាច្រើនប្រភេទរបស់រុស្ស៊ីរួមទាំងរថក្រោះ ឧទ្ធម្ភាគចក្រ និងយន្តហោះប្រដេញ នឹងបង្ហាញខ្លួនបង្អួតពិភពលោកនៅក្នុងថ្ងៃខួបនៃជ័យជម្នះលើទ័ពណាស៊ីសអាឡឺម៉ង់សម័យសង្គ្រាមលោកលើកទី២ថ្ងៃ ៩ឧសភា ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ គេឃើញរថក្រោះទំនើបំផុតស៊េរីចុងក្រោយរបស់រុស្ស៊ីមានវត្តមាននៅក្នុងទីក្រុងម៉ូស្គូក្នុងការហាត់សមក្បួនយោធា។ ប្រភេទសព្វាវុធទំនើបផលិតដោយរុស្ស៊ីដែលនឹងបង្ហាញខ្លួននៅពេលខាងមុខក្នុងខួបលើក ៧០នោះ នឹងទាក់ទាញបណ្តាមេដឹកនាំពិភពលោកដែលចូលរួមក្នុងវេទិការនេះផងដែរ។ បច្ចុប្បន្នប្រទេសជាច្រើនលើពិភពលោកពេញចិត្តពេញថ្លើមនឹងអាវុធរបស់រុស្ស៊ី សូម្បីតែចិន អ៊ីរ៉ង់ និងតួកគី ក៏ចង់សុំទិញអាវុធពីរុស្ស៊ីដែរ។
|
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ ថ្ងៃរំលឹកខួបលើកទី ៧០នៃជ័យជម្នះលើកងកម្លាំងណាស៊ីអាឡឺម៉ង់សម័យសង្គ្រាមលោកលើកទី២ នឹងត្រូវរៀបចំឡើងនៅប្រទេសរុស្ស៊ីថ្ងៃសៅរ៍ ទី០៩ ឧសភា ខាងមុខនេះ។ គេរំពឹងថាមេដឹកនាំជាច្រើននាក់នឹងចូលរួមក្នុងកម្មវិធីនេះជាពិសេសមេដឹកនាំប្រទេសដែលមានចំណងការទូតល្អប្រសើរជាមួយក្រុងម៉ូស្គូ។ យ៉ាងណាក៏ដោយចុះ មេដឹកនាំប្រទេសលោកខាងលិចមានអាមេរិក អាល្លឺម៉ង់ អង់គ្លេសជាដើមនោះបានប្រកាសថាខ្លួនមិនចូលរួមក្នុងកម្មវិធីនៅរុស្ស៊ីឡើយ ដោយសារតែវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែប្រមុខរដ្ឋចិន ស៊ី ជីងពីង ត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើមទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី និងជួបជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ព្រមទាំងចូលរួមរំលឹកខួបជ័យជម្នះសង្គ្រាមលោកលើកទី២នេះដែរ។ ចំណែកប្រមុខរដ្ឋកូរ៉េខាងជើងបានប្រកាសលុបចោលដំណើរទស្សនកិច្ចនៅបរទេសដំបូងបំផុតរបស់ខ្លួនទៅកាន់ក្រុងម៉ូស្គូកាលពីសប្តាហ៍មុន តែបែរជាតែងតាំងមន្ត្រីកំពូលម្នាក់តំណាងខ្លួនទៅចូលរួមកម្មវិធីនេះ។ អ្វីដែលគេផ្តោតការចាប់អារម្មណ៍ខ្លាំងសម្រាប់ថ្ងៃខួបលើកទី៧០នៃជ័យជម្នះសង្គ្រាមលោកលើកទីពីរនៅម៉ូស្គូ គឺការបង្អួតអាវុធយុទ្ធភ័ណ្ឌដ៏ថ្មីសន្លាង និងទំនើបបំផុតរបស់ខ្លួនដែលទើបផលិតបាននៅក្នុងក្បួនព្យុះហយាត្រាកងទ័ព។ រុស្ស៊ីនឹងយកឱកាសពិសេសដែលមានវត្តមានរបស់បណ្តាមេដឹកនាំពិភពលោក ដើម្បីបង្ហាញសាច់ដុំយោធាទៅកាន់ពិភពលោកទាំងមូលថារុស្ស៊ីខ្លាំង និងមានអាវុធពិសេសកម្រិតណានាពេលបច្ចុប្បន្ន។ ឆ្លៀតពេលដែលជម្លោះអ៊ុយក្រែននៅបន្ត បក្សសម្ព័ន្ធយោធាណាតូនៅបន្តកសាងកម្លាំងទ័ព ពង្រាយអាវុធ ធ្វើលំហាត់យោធាឥតមានដាច់ផងនោះ រុស្ស៊ីយល់ថានេះជាឱកាសល្អដែលខ្លួនត្រូវបញ្ចេញអាវុធពីឃ្លាំងដើម្បីបង្ហួត និងកំញើញប្រទេសលោកខាងលិចផង។ គ្រប់គ្នាស្គាល់ច្បាស់ហើយថា រុស្ស៊ីជាមហាអំណាចពិភពលោក និងជាប្រទេសដែលនាំចេញសព្វាវុធច្រើនជាងគេមួយដែរនៅទីផ្សារសព្វាវុធអន្តរជាតិ។ ក្នុងឱកាសពិសេសខាងមុខរុស្ស៊ីនឹងបង្ហាញរថក្រោះ និងរថពាសដែកប្រភេទទំនើបចុងក្រោយបំផុតដែលទើបផលិតបាន ហើយភាគច្រើនជាអាវុធបំពាក់ដោយបច្ចេកវិទ្យាខ្ពស់ដែលបញ្ជា មិនត្រូវការអ្នកបើកបរផងក៏មាន។ អ្នកជំនាញលើកឡើងថា អាវុធដែលល្អដាច់គេរបស់រុស្ស៊ីនៅពេលនេះគឺរថក្រោះ Armata T-14 ។ រថក្រោះប្រភេទចុងក្រោយនេះ បានបង្ហាញខ្លួនដំបូងក្នុងពេលសមក្បួនព្យុហយាត្រាកងទ័ពនៅក្នុងទីក្រុងម៉ូស្គូកាលពីពេលថ្មីៗនេះ។ ក្រោយលេចចេញព័ត៌មានជុំវិញ ការបង្ហាញខ្លួនរថក្រោះទំនើបនេះ សារព័ត៌មានល្បីៗជាច្រើននាំគ្នាផ្តោតការចាប់អារម្មណ៍ខ្លាំងលើសព្វាវុធរបស់រុស្ស៊ី ហើយគេរំពឹងថា សព្វាវុធនេះនឹងវាយលុកទីផ្សារអាវុធពិភពលោកផង។ រថក្រោះ Armata T-14 នេះត្រូវបានសម្រិតសម្រាំងបំផុតឡើងដោយរុស្ស៊ីផ្ទាល់ ហើយអាវុធនេះមានបំពាក់អាវុធ និងបច្ចេកវិទ្យាជាច្រើនដែលមិនមានពីមុនមកឡើយ។ កាណុងកាំភ្លើងរថក្រោះនេះមានទំហំ ១២៥មីលីម៉ែត្រ មានរបំពាក់ប្រព័ន្ធបញ្ជាពីចម្ងាយ និងមីស៊ីលនាំផ្លូវដោយកាំរស្មីឡាស៊ែរ។ក្រៅពីនេះនេះមានកាំភ្លើងស្វ័យប្រវត្តិទំហំ ៣០មីលីម៉ែត្រ និង ១២.៧មីលីម៉ែត្រ រួមជាមួយប្រព័ន្ធផ្សេងទៀត។ អ្វីដែលសំខាន់រថក្រោះនេះត្រូវបានគេរចនាឡើងដែលអាចធុននឹងសីតុណ្ហភាពត្រជាក់បំផុតបាន ហើយមានទម្ងន់ស្រាលអាចដឹកជញ្ជូនទៅកាន់សមរភូមិបានដោយងាយ។ រថក្រោះនេះនឹងចូលបម្រើការងារវិស័យការពារជាតិរុស្ស៊ីនៅឆ្នាំនេះផងដែរ។ បើតាមការអោយដឹងពីសំណាក់ក្រសួងការពារជាតិរុស្ស៊ី សព្វាវុធមិនមែនមានតែមួយប្រភេទនេះទេតែ អាវុធបួនប្រភេទផ្សេងទៀតដែលសម្រាប់គាំទ្រទ័ពថ្មើជើងនឹងត្រូវបង្ហាញវត្តមានថ្ងៃទី០៩ខាងមុខនេះដែរ។ សម្រាប់យន្តហោះប្រដេញវិញនោះ កងទ័ពរុស្ស៊ីក៏នឹងត្រៀមបង្ហាញឧទ្ធាម្ភាគចក្រ និងយន្តហោះចម្បាំងស៊េរីថ្មីជាង ១០០គ្រឿង ប៉ុន្តែខាងក្រសួងនេះមិនបានផ្តល់ព័ត៌មានលម្អិតជុំវិញប្រភេទអាវុធទាំងនេះឡើយ។ -គេរំពឹងថា រថក្រោះថ្មីរបស់រុស្ស៊ី នឹងមានអតិថិជនចង់បានច្រើន ប្រទេសជាច្រើននៅជុំវិញពិភពលោក សម្លឹងឃើញអាវុធយុទ្ធភ័ណ្ឌថ្មីៗរបស់រុស្ស៊ីជាពិសេសរថក្រោះនិងរថពាសដែក។ បច្ចុប្បន្ននេះរុស្ស៊ីដាក់លក់ទាំងអាវុធថ្មី និងអាវុធដែលសេសសល់ពីសម័យសហភាពសូវៀតផង ដូចជារថក្រោះ នាវាមុជទឹក និងរថពាសដែកជាដើម។ អ្នកជំនាញអះអាងថា អាវុធរុស្ស៊ីថ្វីត្បិតតែវាទំនើបមែនប៉ុន្តែបើនិយាយពីតម្លៃអាចនិយាបានថាសមរម្យអាចទទួលយកបាន។ ប្រទេសមានធនធានល្មមៗអាចបញ្ជាទិញអាវុធពីរុស្ស៊ីបានទាំងធុនមធ្យម ធុនស្រាល និងធុនធ្ងន់ផង។ ប្រទេសនៅអាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា អាស៊ីខាងត្បូង នៅតែបន្តទិញសព្វាវុធពីរុស្ស៊ីដើម្បីបង្កើនសមត្ថភាពយោធារបស់ខ្លួនរយៈពេលជាយូរណាស់មកហើយ។ ដូចជាវៀតណាមនាំចូលយន្តហោះចម្បាំង និងនាវាមុជទឹកធុនមធ្យម ឥណ្ឌាទិញនាវាមុជទឹក និងនាវាចម្បាំង ចំណែករដ្ឋមួយចំនួននៅមជ្ឈិមបូព៌ានាំគ្នាដណ្តើមទិញសព្វាវុធរបស់រុស្ស៊ីដូចគ្នា។ យ៉ាងណាក៏ដោយវត្តមានរថក្រោះទំនើបស៊េរីចុងក្រោយបំផុតនេះ នឹងអង្រួនចិត្តមេដឹកនាំប្រទេសមួយចំនួន អោយចង់ទិញអាវុធទាំងនេះពីរុស្ស៊ីដើម្បីប្រើប្រាស់ក្នុងវិស័យការពារខ្លួននៅពេលខាងមុខ។ -ក្រៅពីរថក្រោះ ប្រព័ន្ធការពារអាកាសរបស់រុស្ស៊ី នៅតែទាក់ទាញចិត្តចិន និងតួកគី មួយរយៈចុងក្រោយ ប្រព័ន្ធការពារអាកាសរុស្ស៊ីចាប់ផ្តើមមានឈ្មោះបោះសម្លេងខ្លាំងលើទីផ្សារអន្តជាតិ។ អ៊ីរ៉ង់ដែលជាសត្រូវអាមេរិកនោះសម្រេចមហិច្ឆតាខ្លួនទិញបានអាវុធមីស៊ីលការពារអាកាស S-300 ប៉ុន្មានដើមដែរពីរុស្ស៊ី ទុកគ្រាន់បំភ័យអ៊ីស្រាអែល និងរដ្ឋអារ៉ាប់សម្ព័ន្ធមិត្តអាមេរិក។ ចំណែកក្រុងប៉េកាំងដែលកំពុងរះត្រដែតឡើងនៅអាស៊ី និងជាឧបសគ្គមួយក្នុងក្រសែរភ្នែកក្រុងវ៉ាស៊ីនតោននោះ ក៏ចាប់អារម្មណ៍ទិញមីស៊ីលជំនាន់ក្រោយ S-400 ទុកពង្រាយការពារដែនអាកាស ទប់ទល់សត្រូវ និងភាគីជម្លោះក្នុងដែនទឹកសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើតផង។ ចំណែកសមាជិកបក្សសម្ព័ន្ធយោធាណាតូ តួកគី ឯណោះមិនដាច់ចិត្តពីអាវុធទំនើបរបស់រុស្ស៊ីឡើយ។ របបដឹកនាំ ក្រុងអង់ការ៉ា ប្រហែលជានឹងទិញប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរបស់រុស្ស៊ីថែមទៀត។ សូមរំលឹកបន្តិច បើតួកគីជារដ្ឋសមាជិកណាតូនក៏ដោយចុះ តួកគីកាលពីឆ្នាំ ២០១៣ បានធ្វើអោយលោកខាងលិចភ្ងាក់ផ្អើលដោយប្រកាសទិញអាវុធការពារដែនអាកាសបំពាក់មីស៊ីលពីក្រុងប៉េកាំង ដោយមិនខ្វល់ពីអាវុធរបស់អាមេរិក ឬប្រទេសនៅអឺរ៉ុប៕ សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2938.txt
|
ជម្លោះសមុទ្រចិនខាងត្បូង ជាប់ជាជម្លោះដែលពាក់ពន្ធ័រវាងប្រទេសសមាជិកអាស៊ាន និង ចិន រួមទាំងតៃវ៉ាន់ផង។ ជម្លោះនេះបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ដោយមិនមានដំណោះស្រាយណាមួយ ត្រូវបានបង្កើតឡើងឡើយ។ ខណៈពេលដែល មិនមានយន្តការការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ហើយភាពតានតឹងបន្តកើនឡើង គេឃើញ ចិនជាភាគីតែមួយគត់ ដែលព្យាយាមពង្រីកដែនសមុទ្ររបស់ខ្លួនប្រមាណ ៨១០ ហិចតាបន្ថែមជាលក្ខណៈឯកតោភាគី។
|
យោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិក គិតចាប់ពីឆ្នាំ២០១៤កន្លងមក ចិន ពង្រីកដែនអធិបតេយ្យរបស់ខ្លួន នៅក្នុងតំបន់ដែនជម្លោះរហូតដល់ ៨១០ហិចតា ស្ថិតនៅក្បែរបណ្តុំកោះស្ព្រាតលី ដែលជាតំបន់ត្រួតស៊ីគ្នាជាមួយនឹង ហ្វីលីពីន។ នៅក្នុងរបាយការណ៍នោះ មិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ ពីគោលបំណងនៃការពង្រីក ដែនសមុទ្រឡើយ ដ្បិតដំណោះស្រាយមិនទាន់ត្រូវបានបញ្ចប់នោះទេ។ ក៏ប៉ុន្តែ គេអាចទស្សន៍ទាយថាបានថា ការពង្រីកនេះ គឺ ដើម្បីអភិវឌ្ឍ និង ពង្រឹកវិស័យការពារជាតិរបស់ខ្លួននៅក្នុងដែនសមុទ្រជម្លោះឲ្យកាន់តែមានភាពរឹងមាំ។ ជុំវិញនៃការពង្រីកដែនសមុទ្រនេះ ត្រូវបានសមាជិកអាស៊ានរួមមាន វៀតណាម និងហ្វីលីពីន ដែលជាភាគីជម្លោះថ្កោលទោសយ៉ាងខ្លាំង ហើយបានចាត់ទុកសកម្មភាពនេះ គឺជាការបំពានច្បាប់អន្តរជាតិផងដែរ ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់នេះ និង បានអះអាងថាការអនុវត្តន៍របស់ខ្លួនស្របទៅតាមច្បាប់ និងស្ថិតនៅក្នុងអធិបតេយ្យរបស់ខ្លួនប៉ុណ្ណោះ។ ងាកមកចាប់អារម្មណ៍លើបញ្ហាដែលបានកើតនៅក្នុងតំបន់ជម្លោះ គេសង្កេតឃើញថា មានបញ្ហាជាច្រើន បានកើត ឡើងដោយសារតែការអវត្តមាននៃដំណោះស្រាយ រួមមានការចាប់ទូកនេសាទរបស់ពលរដ្ឋនៅក្នុងតំបន់ជម្លោះ ការប៉ះទង្គិចគ្នារវាងទាហានល្បាត និង ទូកនេសាទ និងថ្មីៗនេះ គឺការប្រឈមមុខគ្នារវាងទាហានល្បាត និង ទាហានល្បាតផងដែរ។ គួររម្លឹកផងដែរថា បញ្ហាសមុទ្រចិនខាងត្បូង គឺជាជម្លោះរវាងប្រទេសប្រាំរួមមាន ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង ចិន។ ហើយនៅក្នុងឳកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើ២៦ រដ្ឋាភិបាលហ្វីលីពីន និង វៀតមណាម ក៏បានលើកឡើងពីបញ្ហាជម្លោះចិន ដើម្បីឲ្យរដ្ឋាភិបាលអាស៊ាន ចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោស សកម្មភាពបំពានរបស់ចិននៅតំបន់ជម្លោះ ផងដែរ។ ក៏ប៉ុន្តែ មិនមានមតិឯកច្ឆ័ន គាំទ្រនោះទេ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2939.txt
|
តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចិនបានបង្ហាញមោទនភាពជាតិ ដោយចាប់ផ្តើមដំណើរការផលិតម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ ACP1000 ដែលគេដាក់អោយនាមថា Hualong 1 ជំនាន់ទី។ ប្រតិករនុយក្លេអ៊ែរនេះជាផលិតផលជាតិចិនសុទ្ធសាធ ផលិតក្នុងស្រុកចិនតែម្តង។ រដ្ឋាភិបាលក្រុងប៉េកាំងបានផ្តល់ភ្លើងខៀវ អោយផលិតវាឡើង កាលពីពាក់កណ្តាលខែមេសាកន្លងទៅ។ សព្វថ្ងៃ ប្រតិករ២៣កំពុងផលិតក្នុងប្រទេសចិន គិតទៅត្រូវជា១ភាគ៣នៃប្រតិករដែលបណ្តាប្រទេសផ្សេងៗក្នុងពិភពលោកកំពុងផលិត។
|
ការផលិតប្រតិករមួយនេះមិនត្រឹមតែដើម្បីបំពេញតំរូវការក្នុងស្រុកទេ។ ក្រុងប៉េកាំងថែមទាំងមានបំណងលក់វាទៅបរទេសផងដែរ។ កាលពីខែកុម្ភៈ ឆ្នាំ២០១៤ ប៉ាគីស្ថានបានទិញប្រតិករនុយក្លេអ៊ែរ ACP1000ពីចិន យកទៅប្រើរួចហើយ។ ហើយកាលពីខែកុម្ភៈដើមឆ្នាំ២០១៥នេះ អាហ្សង់ទីនក៏បានចុះហត្ថលេខាជាមួយចិន ដើម្បីនាំម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរនេះយកទៅប្រើដែរ។ សព្វថ្ងៃ មានប្រទេសជាង២០ក៏កំពុងចាប់អារម្មណ៍ចង់ទិញពីចិនផងដែរ។ រដ្ឋាភិបាលក្រុងប៉េកាំងពិតជាមានមោទនភាពមិនតិចទេចំពោះភាពជោគជ័យទីផ្សារនុយក្លេអ៊ែរស៊ីវិលជាតិ។ ផលិតផលប្រតិករនុយក្លេអ៊ែរACP1000បានបង្អួតអាមេរិកនិងបារាំងដែលមានបច្ចេកវិទ្យាជឿនលឿនក្នុងពិភពលោកថា ចិនមិនអន់ទេ។ កន្លងមក អាមេរិកមានការយឺតយ៉ាវក្នុងការផលិតប្រតិករ AP1000ខណៈបារាំងឯណោះវិញ មិនត្រឹមតែមិនអាចផលិតប្រតិករEPRខ្លួន អោយចប់ទាន់ពេលវេលាកំណត់ទេ ថែមទាំងបានចាយលុយអស់ច្រើនក្នុងដំណើរការផលិតទៀតផង៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_294.txt
|
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកនាថ្ងៃទី ២២ ខែកក្កដា រដ្ឋមន្ត្រីការបរទេសលោក អាន់តូនី ប្លីងខិន នឹងទៅវៀតណាមដើម្បីចូលរួមពិធីបុណ្យសពរបស់អគ្គលេខាបក្សលោក ង្វៀន ភូជុង ។ នេះបើតាមសារព័ត៌មាន VOV។
|
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាម៉េរិក លោក ប្លីងខិន នឹងចូលរួមពិធីបុណ្យសពរបស់ប្រមុខបក្សកុម្មុយនីស្តវៀតណាម នៅទីក្រុងហាណូយ និងផ្ញើរសាររំលែកទុក្ខដល់ប្រជាជនវៀតណាម។ ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិករូបនេះ នឹងបន្តសង្កត់ធ្ងន់លើភាពរឹងមាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាម។ មុននោះ នាថ្ងៃទី ២០ ខែកក្កដា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានផ្ញើសាររំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់អគ្គលេខាបក្ស ង្វៀន ភូជុង ។ សាររបស់ប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់ថា លោកអគ្គលេខាបក្ស ង្វៀន ភូជុង ជាអ្នកដឹកនាំក្នុងការកសាងទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងប្រជាជនវៀតណាម និងអាម៉េរិក។ អរគុណចំពោះការដឹកនាំរបស់អគ្គលេខាបក្ស ង្វៀន ភូ ជុង វៀតណាម និងអាម៉េរិកបានរីករាយនឹងទំនាក់ទំនងមិត្តភាព និងភាពជាដៃគូដល់សព្វថ្ងៃនេះ។ ប្រធានាធិបតីអាម៉េរិករូបនេះក៏បានអះអាងថា អាម៉េរិក និងលោកប្រធានាធិបតី បៃឌិន ផ្ទាល់នឹងចងចាំជានិច្ច និងដឹងគុណចំពោះការប្តេជ្ញាចិត្តរបស់អគ្គលេខាបក្ស ង្វៀន ភូ ជុង ក្នុងការកសាងអនាគតសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់ និងពិភពលោក។ គួរបញ្ជាក់ថា លោក ង្វៀន ភូ ជុង ដែលមានអាយុ ៨០ឆ្នាំ បានកាន់តំណែងជាអគ្គលេខាបក្សតាំងពីឆ្នាំ២០១១ បានទទួលមរណភាពនាថ្ងៃទី ១៩ខែកក្កដា ដោយសារជំងឺប្រចាំកាយ។ វៀតណាមនឹងធ្វើពិធីបុណ្យកាន់ទុក្ខថ្នាក់ជាតិ នៅថ្ងៃទី២៦ ខែកកក្កដា៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2940.txt
|
មេដឹកនាំក្រុមអាល់កៃដានៅអារ៉ាប់ដែលទទួលខុសត្រូវរឿងវាយប្រហារទស្សនាវដ្តីបារាំង Charlie Hebdo បានស្លាប់ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុងវ៉ាស៊ីនតោន។ ប្រភពព័ត៌មាននៃការស្លាប់របស់មេដឹកនាំក្រុមអាល់កៃដា ត្រូវបានទម្លាយឲ្យដឹងដោយសហរដ្ឋអាមេរិក ប៉ុន្តែមិនទាន់ត្រូវបានគេទទួលស្គាល់ជាផ្លូវការទេ។ មកទល់ពេលនេះ អាមេរិកបន្តប្រើយន្តហោះបញ្ជាទម្លាក់គ្រាប់បែកប្រឆាំងក្រុមអាល់កៃដានៅប្រទេសយេម៉ែន។
|
រាយការណ៍ព័ត៌មានលម្អិតដោយលោក រឿន ភារុន សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនបានទម្លាក់គ្រាប់បែកសម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុមអាល់កៃដាឧបទ្វីបអារ៉ាប់ Nasser bin Ali al-Ansi។ ការប្រកាសរបស់សហរដ្ឋអាមេរិកស្របពេលដែលក្រុមអាល់កៃដាសាខាឧបទ្វីបអារ៉ាប់ បានទទួលស្គាល់ថា មេដឹកនាំជាន់ខ្ពស់របស់ខ្លួនខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារការទម្លាក់គ្រាប់បែករបស់ក្រុងវ៉ាស៊ីនតោននៅប្រទេសយេម៉ែន។ បើតាមការលើករបស់ក្រុមអាល់កៃដា មេដឹកនាំពួកគេប្រហែលជាបានបាត់បង់ជីវិតតាំងពីថ្ងៃ ២១ឬ ២២ខែមេសាមកម្ល៉េះ ហើយកូនច្បងរបស់មន្ត្រីជាន់ខ្ពស់ខាងលើក៏ស្លាប់ក្នុងពេលជាមួយគ្នាដែរ។ មេដឹកនាំក្រុមអាល់កៃដាឧបទ្វីបអារ៉ាប់ Ali al Ansiនេះហើយដែលបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនៅទស្សនាវដ្តីបារាំង Charlie Hebdoកាលពីខែមករាដែលបានសម្លាប់មនុស្សអស់១២នាក់ផងនោះ។ គេសន្និដ្ឋានថាមេដឹកនាំក្រុមនេះស្លាប់ដោយសារការទម្លាក់គ្រាប់បែកដោយយន្តហោះគ្មានអ្នកបើករបស់ក្រុងវ៉ាស៊ីនតោន។ ការស្លាប់នេះកើតឡើង ពេលដែលការវាយប្រហារកើតឡើងនៅក្បែរវិមានប្រធានាធិបតី ដែលកាលនោះបានសម្លាប់ក្រុមប្រដាប់អាវុធក្រុមអាល់កៃដាចំនួន ៦នាក់ផងដែរ។ ក្រុមអាល់កៃដានេះបានទទួលផលចំណេញច្រើននៅពេលដែលយេម៉ែនធ្លាក់ក្នុងអស្ថិរភាព និងក្បែរធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដោយសារការទម្លាក់គ្រាប់របស់រដ្ឋអារ៉ាប់ ប្រឆាំងក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានបន្តសកម្មភាពរបស់ខ្លួនដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកវាយប្រហារសំបុកក្រុមអាល់កៃដានេះ ជាញឹកញាប់។ ដោយឡែក មេក្រុមអាល់កៃដាអារ៉ាប់Ansiនេះជាសកម្មប្រយុទ្ធម្នាក់ដែលមានឈ្មោះបោះសំឡេង យូរដែរហើយ។ ភេរវជនរូបនេះធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធនៅក្នុងសង្គ្រាមនៅបូស្នៀ កាលអំឡុងទសត្សទី ៩០ និងជាសមាជិកសកម្មបំផុតក្នុងរចនាសម្ព័ន្ធក្រុមអាល់កៃដានៅហ្វីលីពីន និងនៅអាហ្វហ្កានីស្ថាន។ ការបាត់បង់ជីវិតរបស់មន្រីុ ជាន់ខ្ពស់នេះ ជាការបាត់បង់ដ៏ធំរបស់ក្រុមអាល់កៃដាឧបទ្វីបអារ៉ាប់។ គួរបញ្ជាក់បន្តិចដែរថា ក្រុមអាល់កៃដាសាខាឧបទ្វីបអារ៉ាប់នេះ បង្កើតឡើងកាលពីឆ្នាំ ២០០៩ នៅពេលដែលក្រុមអាល់កៃដានៅអារ៉ាប៊ីសាអូឌីត និងក្រុមអាល់កៃដានៅយេម៉ែនសម្រេចរួមបញ្ចូលគ្នា។ ចាប់តាំងពីពេលនោះមកក្រុមនេះបានធ្វើសកម្មភាពជាញឹកញាប់ដើម្បីបង្កអស្ថិរភាព និងសន្តិសុខក្នុងតំបន់ ហើយក្រុងវ៉ាស៊ីនតោនចាត់ទុកក្រុមនេះជាក្រុមគ្រោះថ្នាក់បំផុតមួយក្នុងចំណោមក្រុមភេរវជនផ្សេងទៀត៕ រាយការណ៍ព័ត៌មានលម្អិតដោយលោក រឿន ភារុន អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2941.txt
|
ក្រុមភេរវជនរដ្ឋឥស្លាមបានសម្រេចបើកប្រើប្រាស់ឡើងវិញនូវសណ្ឋាគារប្រណីតកម្រិត ផ្កាយ ប្រាំក្នុងទឹកដីខេត្ត Mosul នៃប្រទេសអ៊ីរ៉ាក់។ បន្ទប់ប្រហែល ២៦២ ត្រូវបានគេបើកឲ្យក្រុមអ្នកគាំទ្រ និងក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមស្នាក់នៅ និងកំសាន្ត។ គេឃើញមានការបើកឲ្យប្រើប្រាស់អាងហែលទឹក កន្លែវាយសី និងភោជនីយដ្ឋានជាដើម ប៉ុន្តែក្រុមនេះមិនបានបើកឲ្យក្រុមពួកគេប្រើប្រាស់បានិងរង្គសាលនោះឡើយ។
|
ជារឿងមួយគួរឲ្យភ្ងាក់ផ្អើលនៅពេលដែល សណ្ឋាគារដ៏ប្រណីតកម្រិតផ្កាយប្រាំត្រូវគេបើកឲ្យប្រើប្រាស់សម្រាប់តែក្រុមជីហាតនៅអ៊ីរ៉ាក់។ សណ្ឋាគារដ៏ប្រណីតនេះ មានឈ្មោះថា Ninawa International មានទីតាំងស្ថិតនៅក្នុងក្រុងMosul ប្រទេសអ៊ីរ៉ាក់ ។ សណ្ឋាគារនេះត្រូវបានបិទ ក្រោយពេលដែលក្រុមរដ្ឋឥស្លាមដណ្តើមកាន់កាប់ទីក្រុង Mosul កន្លងមក តែក្រោយមកស្រាប់តែក្រុមរដ្ឋឥស្លាមបើកប្រើប្រាស់ឡើងវិញដើម្បីបម្រើសេវាដល់ក្រុមអ្នកគាំទ្រខ្លួន និងក្រុមសកម្មប្រយុទ្ធផង។ ប្រជាជនអ៊ីរ៉ាក់ស្គាល់ច្បាស់ណាស់ថា សណ្ឋាគារមួយនេះស្ថិតក្នុងចំណោមសណ្ឋាគារដែលល្អប្រណីតបំផុតនៅអ៊ីរ៉ាក់ ដែលសាងសង់ឡើងសម្រាប់ទទួលភ្ងៀវបរទេស អ្នកជំនួញធំៗ និងអ្នកមានមុខមាត់ក្នុងតំបន់។ បច្ចុប្បន្ននេះ បើមើលពីចម្ងាយគេឃើញសណ្ឋាគារនៅដំណើរការធម្មតា ប៉ុន្តែពេលទៅដល់ជិត គេឃើញទង់ក្រុមរដ្ឋឥស្លាមដោតនៅពីលើរបងនិងដំបូលសណ្ឋាគារ ដែលនេះបញ្ជាក់ថា សណ្ឋាគារស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមជីហាត។ បើយោងតាមសារព័ត៌មានរុស្ស៊ី RT សណ្ឋាគារដ៏ប្រណីតនេះត្រូវបានក្រុមរដ្ឋឥស្លាមបើកប្រើប្រាស់ឡើងវិញ ដោយអនុញ្ញាតឲ្យកងកម្លាំង និងអ្នកគាំទ្រខ្លួនប្រើប្រាស់អាងហែលទឹក ភោជនីយដ្ឋាន និងកន្លែងហាត់កីឡាផ្សេងទៀត លើកលែងតែបា ឬរង្គសាលប៉ុណ្ណោះ។ នៅក្នុងបានៃសណ្ឋាគារ រាល់គ្រឿងស្រវឹង មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឡើយ ដោយត្រូវជំនួសដោយទឹកក្រូច។ នៅក្នុងគណនីប្រព័ន្ធទំនាក់ទំនងសង្គមមួយ ដែលជាបណ្តាញក្រុមរដ្ឋឥស្លាម បានបង្ហោះកាលពីថ្ងៃ ១ឧសភាកន្លងទៅថា សណ្ឋាគារនេះចាប់បើកដំណើរការនៅថ្ងៃទី១ ឧសភា ហើយប្រជាជនដែលប្រកាន់សាសនាឥស្លាមទាំងអស់ អាចចូលរួម និងស្នាក់នៅបាន ដោយគ្មានបង់ថ្លៃឡើយ។ យ៉ាងណាក៏ដោយគេជឿជាក់ថា មិនមាននរណាម្នាក់ហ៊ានប្រថុយទៅជួលបន្ទប់សណ្ឋាគារនេះ ដើម្បីស្នាក់នៅឡើយ បើទោះជាក្រុមរដ្ឋឥស្លាមនេះ ប្រកាសជួលជាសាធារណក៏ដោយចុះ។ បច្ចុប្បន្នមានតែអ្នកគាំទ្រ និងបណ្តាក្រុមសកម្មយុទ្ធរដ្ឋឥស្លាមប៉ុណ្ណោះ ដែលស្នាក់នៅសណ្ឋាគារដ៏ប្រណិតកម្រិតផ្កាយប្រាំនេះ។ ការឈានទៅបើកសណ្ឋាគារឡើងវិញនេះ ជាចេតនារបស់ក្រុមភេរវជនរដ្ឋឥស្លាម ដែលចង់បង្ហាញថាខ្លួនកំពុងគ្រប់គ្រង និងដឹកនាំតំបន់ដែលខ្លួនដណ្តើមបានតាមបែបសាមញ្ញធម្មតាដូចរបបគ្រប់គ្រងនៃប្រទេសដទៃផ្សេងទៀតដែរ។ ប៉ុន្តែទោះយ៉ាងនេះក្តី ភាពសាហាវឃោឃៅ ដែលក្រុមភេរវជននេះ បានប្រព្រឹត្តកន្លងមកចំពោះជនស៊ីវិល នៅតែជាស្រមោលដែលតាមលងប្រជាជនអ៊ីរ៉ាក់ ស៊ីរី និងប្រជាជនផ្សេងទៀតលើពិភពលោក៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2942.txt
|
វិបត្តិនយោបាយថៃបានក្លាយជាបញ្ហាដ៏រ៉ាំរ៉ៃមួយដែលទាន់មិនអាចដោះស្រាយចប់សព្វគ្រប់ឡើយ។មនុស្សជាច្រើនសម្តែងពីការព្រួយបារម្ភពីផលប៉ះពាល់នៃវិបត្តិនយោបាយទៅលើកំំណើនសេដ្ឋកិច្ច។យ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រីយោធាថៃប្រាយុទ្ធចាន់អូចាបញ្ជាក់ថា បញ្ហានយោបាយថៃមិនជះឥទ្ធិពលទៅលើវិស័យសេដ្ឋកិច្ចជាពិសេសការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានចុងឆ្នាំ២០១៥នោះទេ។
|
កាលពីចុងសបា្តហ៍កន្លងទៅនេះលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចាបានបកស្រាយឆ្លើយតបជុំវិញការព្រួយបារម្ភរបស់សាធារណជនពីវិបត្តិយោបាយថៃបច្ចុប្បន្ន។លោកបានបញ្ជាក់ថាស្ថានភាពនយោបាយថៃបច្ចុប្បន្នមិនអាចបញ្ឈប់ប្រទេសថៃក្នុងការចូលរួមជាមួយសហគមន៍សេដ្ឋកិច្ចអាស៊ានចុងឆ្នាំ២០១៥នោះទេ។ ក្រោយរដ្ឋប្រហារថ្ងៃ២២ឧសភា ឆ្នាំ២០១៤ នយោបាយថៃបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ហើយថៃបន្តស្ថិតក្រោមការគ្រប់គ្រងដោយរបបយោធាដែលដឹកនាំដោយលោកឧត្តមសេនីយ៍យោធាប្រយុទ្ធចាន់អូចាទៀត។ជុំវិញវិបត្តិនយោបាយកើតមានអស់រយៈពេលជិតមួយឆ្នាំនេះបានធ្វើឳ្យសាធារណជននិងអ្នកនយោបាថៃព្រួយបារម្ភ ពីផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចនិងជាពិសេសនោះការចូលរួក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានចុងឆ្នាំ២០១៥ខាងមុខនេះ។ យ៉ាងណាក៏ដោយជុំវិញការលើកឡើងនេះលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធបានថ្លែងថា៖« ថ្ងៃនេះខ្ញុំគឺជានាយករដ្ឋមន្ត្រីហើយខ្ញុំមិនជឿថាបញ្ហានយោបាយផ្ទៃក្នុងថៃ រារាំងថៃក្នុងការចូលរួមសហគមន៍សេដ្ឋកិច្ចនាពេលខាងមុខឡើយ។ហើយលទ្ធិប្រជាធិបតេយ្យមិនមែនជាបញ្ហាចោទនោះដែរ»ពេលដែលខ្ញុំធ្វើទស្សនកិច្ចក្រៅប្រទេសគ្មានមេដឹកនាំណាមួយលើកពីបញ្ហានយោបាយថៃមកជជែកជាមួយខ្ញុំនោះទេ។ ផ្ទុយទៅវិញគេតែងតែលើកទឹកចិត្តខ្ញុំឲ្យបន្តរក្សាសន្តិសុខជាតិតាមអ្វីដែលខ្ញុំអាចធ្វើទៅបាន»។ បន្ថែមពីនេះលោកប្រាយុទ្ធក៏បានច្រានចោលនូវសំណើររបស់គណបក្សនយោបាយដែលចង់ចូលរួមដោះស្រាយបញ្ហានយោបាយជាតិដោយលោកបានបញ្ជាក់ថាបញ្ហាសន្តិសុខមិនមែនជាកិច្ចការរបស់គណបក្សនយោបាយនោះទេ។ហើយចំពោះអ្នកនយោបាយណាដែលបង្កើតឳ្យមានសកម្មភាពនយោបាយប្រឆាំងគោលនយោបាយរបស់រដ្ឋាភិបាលត្រូវចាត់ទុកជាសកម្មភាពខុសច្បាប់និងត្រូវប្រឈមមុខនឹងការកាត់ទោសផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2943.txt
|
កូរ៉េខាងជើងបានធ្វើអោយពិភពលោកភ្ងាក់ផ្អើលជាថ្មីទៀតដោយប្រកាសពីម្សិលមិញនេះថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យកាំជ្រួចពិសេសបាញ់ចេញពីនាវាមុជទឹក។ បើវាជាការពិតមែន វាបញ្ជាក់ថា កូរ៉េខាងជើងក្រៅពីមានកាំជ្រួចនុយក្លេអ៊ែរ ប្រទេសនេះអាចសម្រេចផលិតប្រភេទអាវុធយុទ្ធសាស្ត្រដែលមានឥទ្ធិពលបំផុតមួយហើយ។ ប៉ុន្តែអ្នកជំនាញមួយចំនួនវាយតម្លៃថា អាវុធប្រភេទនេះចំណាយច្រើនណាស់ មិនគួរកូរ៉េខាងជើងអាចផលិតបានលឿនដូច្នេះទេ។
|
លោក ជាវ សំណាង លម្អិតព័ត៌មាននេះ មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសពីម្សិលមិញថា កូរ៉េខាងជើងសម្រេចជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលបាញ់ចេញពីនាវាមុជទឹក។ មេដឹកនាំរូបនេះបានចាត់ទុកអាវុធថ្មីនេះ ជាអាវុធយុទ្ធសាស្ត្រកម្រិតពិភពលោក និងការបាញ់សាកល្បងជោគជ័យអាវុធថ្មីនេះ ជារឿងប្រវត្តិសាស្ត្រមួយសម្រាប់ប្រជាជាតិកូរ៉េខាងជើងថែមទៀត។ ប៉ុន្តែបើវាជារឿងពិតប្រាកដ ការផលិតអាវុធនិងបាញ់សាកល្បងជាថ្មីនេះ រំលោភលើដំណោះស្រាយអង្គការសហប្រជាជាតិមិនអាចប្រកែកបានឡើយ។ ក្រៅពីរំលោភច្បាប់អន្តរជាតិ សកម្មភាពកូរ៉េខាងជើងនេះ មិនមែនជារឿងធម្មតាឡើយសម្រាប់តំបន់។ សម្រាប់អ្នកជិតខាងនិងជាសត្រូវកូរ៉េខាងជើង រួមទាំងសហរដ្ឋអាមេរិកផងនោះ ទំនងជាព្រឺខ្នងបន្តិចដែរ នៅពេលលឺព័ត៌មាននេះ។ គ្រាន់តែលឺកូរ៉េខាងជើងប្រកាសពីអាវុធថ្មីភ្លាម ក្រុងវ៉ាស៊ីនតោនបានបង្ហាញប្រតិកម្មភា្លមៗ ដោយស្នើកូរ៉េខាងជើងបញ្ឈប់សកម្មភាពណាដែលបង្កការគំរាមកំហែង និងបង្កើនភាពតានតឹងក្នុងតំបន់ទៀត។ នេះក៏ដោយសារ មីស៊ីលបាញ់ចេញពីនាវាមុជទឹកអាចជួយអោយ កងកម្លាំងកូរ៉េខាងជើងអាចបត់បែនតាមកាលៈទេសៈក្នុងការប្រើប្រាស់យុទ្ធសាស្ត្រប្រយុទ្ធ និងអាចវាយឆ្មក់សត្រូវបានបានជិតឆ្ងាយពិសេសជាងពេលណាទាំងអស់។ កាលមុនៗ គេមិនសូវខ្វាយខ្វល់ប៉ុន្មានរឿងការគំរាមកំហែងរបស់ក្រុងព្យុងយ៉ាងឡើយ បើទោះជាប្រទេសនេះគំរាមបាញ់សាកល្បងអាវុធនុយក្លេអ៊ែរក៏ដោយ។ ប៉ុន្តែការប្រកាសជោគជ័យបាញ់មីស៊ីលចេញពីនាវាមុជទឹកនេះ បញ្ជាក់ថាសមត្ថភាពវាយប្រហាររបស់ក្រុងព្យុងយ៉ាងពេលនេះ កាន់តែខ្ពស់និង មិនដូចលោកខាងលិចធ្លាប់រំពឹងទុកឡើយ។ បើទោះជាប្រមុខរដ្ឋកូរ៉េខាងជើងបញ្ជាក់ ពីជោគជ័យពិសេសនេះក្តី គេមិនទាន់បានទទួលព័ត៌មានជាក់ច្បាស់ជុំវិញការបាញ់សាកល្បងមីស៊ីលបាញ់ចេញពីនាវាមុជទឹកនេះឡើយ។ ចំណែកខាងទីភ្នាក់ងារព័ត៌មានកូរ៉េបានលួចបញ្ចេញរូបភាពដែលមានបង្ហាញពីការបាញ់កាំជ្រួចមីស៊ីលចេញពីនាវាមុជទឹក ហើយរូបភាពផ្កាយរណបដែលថតបានកាលពីថ្មីៗនេះ ក៏បានបង្ហាញផងដែរថា កូរ៉េខាងជើងបានសម្រេចបំពាក់កាណុងមួយគូនៅលើនាវាមុជទឹក សម្រាប់បាញ់កាំជ្រួចមីស៊ីបាលីស្ទិក ឬកាំជ្រួចមីស៊ីលធម្មតា។ បើតាមរូបភាពដែលបង្ហាញចេញមុខនោះ គេអាចវាយតម្លៃបានថា កូរ៉េខាងជើងពិតជាបានសម្រេចជោគជ័យក្នុងការផលិតនិងបាញ់សាកល្បងអាវុធប្រភេទថ្មីនេះមែន។ ប៉ុន្តែចំពោះពេលវេលានៃការបាញ់សាកល្បង និងនៅទីណានោះមិនមានការបញ្ជាក់ច្បាស់ឡើយ។ ចំណែកអ្នកវិភាគមួយចំនួននៅមិនទាន់ជឿជាក់ថា គីមជុងអ៊ុន អាចសម្រេចផលិតអាវុធថ្មីនិងបាញ់សាកល្បងបានជោគជ័យរហ័សបែបនេះទេ។ ពួកគេបានសង្កត់ធ្ងន់ថា អាវុធមីស៊ីលបាញ់ចេញពីនាវាមុជទឹករយៈចម្ងាយឆ្ងាយនេះ ចំណាយលុយច្រើន និងបច្ចេកវិទ្យាទំនើបណាស់ដើម្បីផលិត។ ហើយបើតាមស្ថានភាពកូរ៉េខាងជើងបច្ចុប្បន្ន ម្តេចនឹងអាចផលិតអាវុធនេះបាន។ ប៉ុន្តែការវាយតម្លៃនេះត្រូវបានបដិសេធដោយលោក Dan Pinkston អ្នកជំនាញសមាជិកវិបត្តិអន្តរជាតិពីក្រុងសេអ៊ូល។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា វាមិនមែនជាឧបសគ្គឡើយ ប្រសិនជា កូរ៉េខាងជើងចង់បានអី្វហើយ គេនឹងព្យាយាមផលិតវាទាល់តែបាន និងរហ័សតាមដែលអាចធ្វើបានថែមទៀតផង៕ លោក ជាវ សំណាង លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2944.txt
|
រដ្ឋាភិបាលវៀតណាមបានសម្រេចនាំចូលប្រភេទមីស៊ីលរយៈចម្ងាយឆ្ងាយបំពាក់នាវាមុជទឹកកាលពីថ្មីៗនេះ ដោយកាំជ្រួចថ្មីនេះអាចជួយកងទ័ពវៀតណាមកម្ទេចនាវាសត្រូវបើមានជម្លោះកើតឡើង។ អ្នកជំនាញយល់ថា ការនាំចូលមីស៊ីលថ្មីនេះ ជាចេតនារបស់វៀតណាមដែលចង់គំរាមចិន ហើយមីស៊ីលថ្មីនេះអាចបាញបានចម្ងាយ៣០០គីឡូម៉ែត្រ អាចបាញ់ដល់ទីក្រុងរបស់ចិននៅតាមបណ្តាមាត់សមុទ្រផង។
|
លោក ជាវ សំណាង លម្អិតព័ត៌មាននេះ រដ្ឋាភិបាលក្រុងហាណូយបាននាំចូលប្រភេទមីស៊ីលបំពាក់នាវាមុជទឹក ដែលអាចបាញ់ចេញពីនាវាមុជទឹក និងមានរយៈចម្ងាយឆ្ងាយថែមទៀត។ បើតាមការអះអាងរបស់អ្នកជំនាញយុទ្ធសាស្ត្រយោធា វៀតណាមគ្រោងនឹងប្រើប្រាស់កាំជ្រួចបំពាក់នាវាមុជទឹកនេះ ដើម្បីបំភ័យក្រុងប៉េកាំង ដែលជាភាគីមួយនៃជម្លោះសមុទ្រចិនខាងត្បូង។ សម្រាប់ចិន ការនាំចូលនាវាមុជទឹក និងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់រដ្ឋាភិបាលវៀតណាម ជាការបង្ករឿងមួយ ដែលធ្វើឲ្យភាពតានតឹងកាន់តែកើនឡើងថែមទៀត។ វៀតណាមបានក្លាយជារដ្ឋដំបូងបំផុតរបស់អាស៊ាន ដែលហ៊ានទិញអាវុធប្រភេទនេះ ដើម្បីប្រើប្រាស់ក្នុងវិស័យយោធា និងបំពាក់នាវាមុជទឹករបស់ខ្លួន។ វិស័យយោធារបស់វៀតណាមកាន់តែខ្លាំងឡើងៗ ព្រោះរដ្ឋាភិបាលក្រុងហាណូយបានផ្តោតលើការអភិវឌ្ឍវិស័យយោធា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សូម្បីតែហ្វីលីពីនដែលជាភាគីជម្លោះសមុទ្រចិនខាងត្បូងមួយដែរនោះ មិនទាន់ទាំងមាននាវាមុជទឹកប្រើផង។ មីស៊ីលរយៈចម្ងាយឆ្ងាយបំពាក់នាវាមុជទឹក ជាប្រភេទអាវុធមានឥទ្ធិពលក្នុងការប្រឆាំងនាវាចម្បាំង និងកម្ទេចគោលដៅទាំងឡាយ ដែលនៅលើគោកស្ថិតក្នុងចម្ងាយដែលអាវុធនេះអាចរត់ទៅដល់។ បើតាមទីតាំងភូមិសាស្ត្រ មីស៊ីលថ្មីនេះ អាចនឹងត្រូវប្រើប្រាស់ប្រឆាំងចិន ប្រសិនជាករណីមានការប្រយុទ្ធគ្នាកើតឡើង ដ្បិតមីស៊ីលនេះអាចបាញ់ដល់ទីក្រុងមួយចំនួនរបស់ចិន ដែលស្ថិតនៅតាមមាត់សមុទ្រថែមទៀតផង។ អ្នកជំនាញបានវាយតម្លៃរួចហើយថា ការនាំចូលអាវុធប្រភេទនេះ តិចឬច្រើនវានឹងធ្វើឲ្យចិន ញរញើត ហើយចិនក៏ពិបាកវាយតម្លៃពីសមត្ថភាពយោធា និងរៀបចំយុទ្ធសាស្ត្រប្រយុទ្ធប្រសិនបើមានការប៉ះទង្គិចគ្នាកើតឡើងមែននោះ។ យ៉ាងណាក៏ដោយមន្ត្រី និងក្រសួងការពារជាតិវៀតណាមមិនបានផ្តល់យោបល់ឬឆ្លើយតបចំពោះព័ត៌មានទិញមីស៊ីលថ្មីនេះឡើយ ប៉ុន្តែកាលមុនក្រសួងការពារជាតិប្រទេសនេះបានបញ្ជាក់ថា ការនាំចូលអាវុធថ្មីជារឿងទាក់ទងការការពារជាតិប៉ុណ្ណោះ មិនមែនគំរាមរដ្ឋណាមួយឡើយ។ គួរបញ្ជាក់ថា វៀតណាមបានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីធ្វើទំនើបកម្មយោធា ហើយក្រុងហាណូយនេះ បានទិញសព្វាវុធជាច្រើនរួមទាំងយន្តហោះចម្បាំង និងនាវាមុជទឹកជាច្រើនគ្រឿងពីរដ្ឋាភិបាលក្រុងម៉ូស្គូប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការធ្វើទំនើបកម្មយោធា ដោយពង្រីកថវិកាយោធា និងទិញសព្វាវុធទំនើបៗ ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានគេមើលឃើញថាជាការត្រៀមលក្ខណៈទប់ទល់ជាមួយមហាយក្សចិន ដែលកំពុងកោងកាចក្នុងជម្លោះសមុទ្រចិនខាងត្បូងជាមួយខ្លួន។ បើទោះជាវៀតណាមមាននាវាចម្បាំង ឬនាវាមុជទឹកតិចណាស់ បើប្រៀបនឹងចិន វាក៏អាចមានលទ្ធភាពធ្វើឲ្យចិនញញើត និងមិនអាចបន្តធ្វើអ្វីតាមអំពើចិត្តដូចមុនឡើយ៕ លោក ជាវ សំណាង លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2945.txt
|
រដ្ឋាភិបាលក្រុងម៉ានីល ប្រកាសអាសន្នដោយបញ្ជាក់ថាតំបន់ជម្លោះសមុទ្រចិនខាងត្បូងកំពុងស្ថិតនៅក្នងសភាពនៃការប្រឈមមុខគ្នាកាន់តែខ្លាំង។ សេចក្តីប្រកាសនេះ ធ្វើឡើងក្រោយពីកងទ័ពល្បាតជើងទឹកចិនបានព្យាយាមប្រជែងកងទ័ពហ្វីលីពីនយកកន្លែងចុះចតយន្តហោះល្បាតហ្វីលីពីន និង បណ្តេញកងទ័ពអាកាសហ្វីលីពីនឲ្យចេញពីកោះស្ព្រាតលី។
|
លោក ជាវ សំណាង លម្អិតព័ត៌មាននេះ **audio2** ក្រោយពីមានការប្រជែងគ្នារវាងទ័ពល្បាតរបស់ចិន និង យន្តហោះហ្វីលីពីននៅកន្លែងចុះចត លើកោះ Pagasa ម្សិលមិញនេះ រដ្ឋាភិបាលក្រុងម៉ានីល បានប្រកាសអាសន្នជុំវិញការប្រឈម មុខគ្នានេះ ដែលហ្វីលីពីនចាត់ទុកថា វាកំពុងរាលដាលដល់ដំណាក់កាលមួយដ៏គ្រោះថ្នាក់។ ការប្រជែងគ្នានេះ បានផ្ទុះឡើង ក្រោយមានការវាយប្រហារគ្នា តាមរយៈការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការបំពានលើតំបន់ជម្លោះទៅវិញទៅមក រវាងរដ្ឋាភិបាលក្រុងប៉េកាំង និង រដ្ឋាភិបាលក្រុងម៉ានីល ។ លោក Alexander Lopez នាយទាហានជើងទឹកហ្វីលីពីន បានឲ្យដឹងថា យន្តហោះល្បាតរបស់ហ្វីលីពីនចំនួន៧ បានរងនូវការព្រមានពីកងទាហានល្បាតជើងទឹករបស់ចិន នៅលើកោះ Pagasa ជាកន្លែងដែលកងទ័ពអាកាសហ្វីលីពីនចុះចតកាលពីកន្លងមក។ លោកបន្ថែម ទៀតថា ការប្រឈមមុខគ្នានេះ បានចាប់ផ្តើមតាំងពីពាក់កណ្តាលខែមេសាមកម្ល៉េះ។ មូលហេតុនៃការប្រកាសឲ្យចេញពីតំបន់ជម្លោះនេះ ដោយសារកងទាហានល្បាតចិន បានចាត់ទុកកងទាហានអាកាសរបស់ហ្វីលីពីន ថាជាជនបរទេស និងបានរំលោភចូលអធិតេយ្យរបស់ខ្លួន ហើយបានបញ្ជាឲ្យកងទ័ពទាំងនោះចេញពីតំបន់នោះ ដើម្បីបញ្ជៀសនូវការប្រឈមមុខដាក់គ្នាកាន់តែធ្ងន់ធ្ងរ និង ការយល់ច្រលំដោយប្រការណាមួយ។ ឆ្លើយតបជាមួយនឹងការបណ្តេញរបស់កងទាហានល្បាតចិន ហ្វីលីពីនបាន បញ្ជាក់ថាពួកគេមិនបានបំពានទៅលើអធិបតេយ្យចិននោះទេ ពោលគឺការហោះហើររបស់គេ គឺស្ថិតនៅក្នុងលំហអន្តរជាតិ។ គួររម្លឹកផងដែរ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើទី២៦ រដ្ឋាភិបាលហ្វីលីពីន និង វៀតមណាម ក៏បានលើកឡើងនូវបញ្ហាជម្លោះចិន ដើម្បីឲ្យរដ្ឋាភិបាលសមាជិកអាស៊ាន ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសលើសកម្មភាពបំពានរបស់ចិន ដែលបានបំពានលើតំបន់ជម្លោះផងដែរ។ ក៏ប៉ុន្តែ មិនមានមតិឯកច្ឆ័ន គាំទ្រនោះទេ។ ឆ្លើយតបនឹងការចោទប្រកាន់របស់ហ្វីលីពីន និង វៀតណាម រដ្ឋមន្ត្រីការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានទទូចសុំហ្វីលីពីន បញ្ឈប់សកម្មភាពរបស់ខ្លួន លើការគ្រប់គ្រងលើតំបន់ជម្លោះផងដែរ។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ហ្វីលីពីន បានសាងសង់មូលដ្ឋានទ័ព ព្រលានយន្តហោះ និង កំពង់ផែនៅកោះរបស់ខ្លួន ជាច្រើនឆ្នាំ ដែលបានបំពានលើសេចក្តីថ្លែងការណ៍ដែលបានធ្វើតាំងពីឆ្នាំ២០០២ ។ ក៏ប៉ុន្តែ ដើម្បីធានាឲ្យបានសន្តិសុខ និងសន្តិភាពក្នុងតំបន់ ចិនមិនដែលចាត់វិធានការណ៍ណាមួយ ដែលអាក្រក់នៅលើតំបន់ជម្លោះនោះទេ។ គួរបញ្ជាក់ថា ការប្រឈមមុខគ្នា ដែលឈានដល់កម្រិតប្រកាសអាសន្ននេះ គឺដោយសារតែ ការចូលទៅកាន់កាប់តំបន់ជម្លោះ ដែលមិនទាន់បានកំណត់ពីព្រំប្រទល់ច្បាស់លាស់។ យ៉ាងណាក៏ដោយ គេសង្កេតឃើញ នៅក្នុងតំបន់ជម្លោះនេះ រាល់ប្រទេសណាដែលហ៊ានប្រឈមនឹងចិន តែងតែទទួលបានមេរៀនយ៉ាងចាស់ដៃ។ ដូចករណី កាលពីឆ្នាំ២០១៤កន្លងមក កងទាហានល្បាតចិន បានបាញ់ពន្លិចទូកនេសាទរបស់វៀតណាម ដែលចូលនេសាទលើតំបន់ដែលចិនបានចាត់ទុកថា ស្ថិតក្រោមដែនអធិបតេយ្យរបស់ខ្លួន៕ លោក ជាវ សំណាង លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2946.txt
|
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-Hye បានកោះប្រជុំមន្ត្រីជាន់ខ្ពស់ការពារ ជាតិជាបន្ទាន់ ដើម្បីរកវិធានការឆ្លើយតបរាល់ការគំរាមកំហែងនៅក្នុងឧបទ្វីបកូរ៉េ។ កិច្ចប្រជុំជាបន្ទាន់នេះធ្វើឡើងក្រោយពីមេដឹកនាំកំពូលកូរ៉េខាងជើងលោកគីមជុងអ៊ុនបានប្រកាសពីភាពជោគជ័យនៃការបាញ់មីស៊ីលពីនាវាមុជទឹកកាលពីពេលថ្មីៗនេះ។
|
បើយោងតាមអ្នកនាំពាក្យប្រធានាធិបតីលោក មិន ក្យុងវ៉ូក (Min Kyung-wook) កិច្ចប្រជុំ បានធ្វើឡើងជាបន្ទាន់ ដោយមានវត្តមានលោកស្រីប្រធានាធិបតី Park Geun-Hye រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីបង្រួបបង្រួមជាតិផង។ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិនេះដែរ ធ្វើឡើងដើម្បីស្វែងរកដំណោះស្រាយជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីរលើកផ្ទួនរបស់កូរ៉េខាងជើងនៅក្នុងឧបទ្វីបកូរ៉េ។ ក្នុងនោះ រួមមាន ការបាញ់មីស៊ីលពីនាវាមុជទឹករបស់កូរ៉េខាងជើង និងការគំរាមបាញ់កម្ទេចនាវារបស់កូរ៉េខាងត្បូងដោយមិនមានការជូនដំណឹងទុកជាមុន។ ជុំវិញបញ្ហានេះដែរ មន្ត្រីជំនាញរបស់កូរ៉េខាងត្បូងបានអះអាងថា ការប្រកាសពីភាពជោគជ័យលើការបាញ់មីស៊ីលពីនាវាមុជទឹករបស់កូរ៉េខាងជើងគឺ គ្រាន់តែស្ថិតនៅក្នុងដំណាក់ការដំបូងបង្អស់ប៉ុណ្ណោះ។ ក៏ប៉ុន្តែអ្វីដែលកូរ៉េខាងត្បូងមានការព្រួយបារម្ភនោះគឺនៅក្នុងរយៈពេល ៤ ទៅ ៥ឆ្នាំខាងមុខកូរ៉េខាងជើងអាចអភិវឌ្ឍនូវមីស៊ីលនោះហើយវានឹងក្លាយជាបញ្ហាគំរាមដល់សន្តិសុខនៅក្នុងតំបន់និងពិភពលោកផងដែរ។ ចំណែកអ្នកវិភាគមួយចំនួននៅមិនទាន់ជឿជាក់ថា គីម ជុងអ៊ុន អាចសម្រេចផលិតអាវុធថ្មី និងបាញ់សាកល្បងបានជោគជ័យរហ័សបែបនេះទេ។ ពួកគេបានសង្កត់ធ្ងន់ថាអាវុធមីស៊ីលបាញ់ចេញពីនាវាមុជទឹករយៈចម្ងាយឆ្ងាយនេះចំណាយលុយច្រើន និងបច្ចេកវិទ្យាទំនើបណាស់ដើម្បីផលិត។ ហើយបើតាមស្ថានភាពកូរ៉េខាងជើងបច្ចុប្បន្ន ម្តេចនឹងអាចផលិតអាវុធនេះ បាន។ គួរបញ្ជាក់ផងដែរថា ស្ថានភាពនៅក្នុងឧបទ្វីបកូរ៉េបានចាប់ផ្តើមឡើងកំដៅសារជាថ្មីចាប់តាំងពី កូរ៉េខាងត្បូង និងអាមេរិកបានធ្វើសមយុទ្ធយោធាប្រចាំកាលពីខែកុម្ភៈកន្លងមក។ ជាមួយគ្នា នេះ កូរ៉េខាងជើងបានប្រកាសធ្វើសង្គ្រាមជាមួយអាមេរិក និងកូរ៉េខាងត្បូងជាច្រើនលើកផងដែរ។ ក៏ប៉ុន្តែការបាញ់គ្រាប់មីស៊ីល និងការប្រកាសសង្គ្រាមរបស់កូរ៉េខាងជើងក្លាយជារឿងធម្មតាទៅហើយនៅក្នុងបញ្ហាឧបទ្វីបកូរ៉េ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2947.txt
|
ប្រធានាធិបតីស៊ីលីបានស្នើសុំឲ្យបណ្តារដ្ឋមន្ត្រីនៃរដ្ឋាភិបាលលោកស្រីចុះចេញពីតំណែង ព្រោះ លោកស្រីចង់រុះរើគណរដ្ឋមន្ត្រីចាស់និងបង្កើតគណរដ្ឋមន្ត្រីថ្មី។ ការប្រកាសកំណែទម្រង់ រដ្ឋាភិបាលនេះកើតឡើងនៅពេលដែលរដ្ឋាភិបាលរបស់លោកស្រីមានដំណើរការមិនសូវល្អ និងធ្លាក់ចុះប្រជាប្រិយភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ហើយ បញ្ហាអាស្រូវពុករំលួយ ជំរុញឲ្យប្រជាប្រិយភាពលោកស្រីធ្លាក់ចុះ។
|
លោក រឿន ភារុន រាយការណ៍ព័ត៌មាននេះលម្អិត ជារឿងដែលភ្ងាក់ផ្អើលមួយដែលសមាជិកគណៈរដ្ឋមន្ត្រីប្រទេសស៊ីលីត្រូវបង្ខំឲ្យចុះចេញពី ដំណែងដើម្បីបើកផ្លូវដល់ការរុះរើគណៈរដ្ឋមន្ត្រីជាថ្មី និងរៀបចំឲ្យបានល្អប្រសើរ។ ការលាលែងពីដំណែងរបស់បណ្តាសមាជិកគណរដ្ឋមន្ត្រីនេះកើតឡើង ដោយសារ ប្រធានាធិបតីលោកស្រី Michelle Bachelet បានចេញមុខស្នើសុំឲ្យឲ្យបណ្តាអ្នកនយោបាយ ទាំងនោះចុះចេញពីតំណែងសិន។ នៅក្នុងបទសម្ភាសន៍មួយតាមកញ្ចក់ទូទស្សន៍ម្សិលមិញនេះ ប្រមុខរដ្ឋអាមេរិកឡាទីនខាងលើ បានសន្យាថានឹងរុះរើគណៈរដ្ឋមន្ត្រីបច្ចុប្បន្ន និងរៀបចំវាឡើងវិញក្នុងរយៈពេលពីរបីថ្ងៃ ខាងមុខនេះ។ លោកស្រីបានបញ្ជាក់ថា លោកស្រីត្រូវការពេល ៧២ម៉ោង ដើម្បីតែងតាំង និងរៀបចំរចនាសម្ព័ន្ធដឹកនាំគណៈរដ្ឋមន្ត្រីថ្មី ។ រយៈពេល ៧២ម៉ោងនេះលោកស្រីនឹង ត្រួតពិនិត្យ និងសម្រេចចិត្តថាតើអ្នកណាដែលត្រូវនៅបន្ត ឬអ្នកណាដែលត្រូវចាកចេញ ពីដំណែងនេះ។ តាមពិតទៅ លោកស្រីប្រធានាធិបតី Michelle Bachelet បង្ខំចិត្តកែទម្រង់គណរដ្ឋមន្ត្រីរបស់ លោកស្រី ក៏ព្រោះតែប្រជាប្រិយភាពរបស់លោកស្រីធ្លាក់ចុះលើសពីការរំពឹងទុក ក្រោយពេល លោកស្រីឡើងកាន់ដំណែងជាប្រធានាធិបតីក្នុងអាណត្តិទី ២ទើបបាន ១៤ខែប៉ុណ្ណោះ។ លោកស្រីត្រូវគេបោះឆ្នោតឲ្យកាន់តំណែងជាប្រធានាធិបតីស្រី្តទីមួយលើកដំបូង កាលពីឆ្នាំ ២០០៦ ហើយនៅក្នុងឆ្នាំ ២០១៣ លោកស្រីត្រូវបានគេបោះឆ្នោតឲ្យឡើងកាន់តំណែង ជាថ្មីទៀត។ ការបន្តធ្លាក់ប្រជាប្រិយភាពរបស់រដ្ឋាភិបាលរបស់លោកស្រីប្រធានាធិបតីស៊ីលីនេះ ដោយសារតែរឿងអាស្រូវពុករលួយត្រូវបានគេទម្លាយចេញបន្តបន្ទាប់គ្នា។ ប្រមុខរដ្ឋស៊ីលីខាងលើត្រូវបានគេទិតៀនដោយសារបញ្ហាតែលោកស្រីប្រើប្រាស់ដំណែង ជាប្រធានាធិបតីអន្តរាគមន៍ការផ្តល់កម្ចីធនាគារនិងការបង្កើតកិច្ចសន្យាដីធ្លីនានាដែលផ្តល់ ប្រយោជន៍ដល់ប្អូនថ្លៃរបស់លោកស្រីថែមទៀត។ យ៉ាងណាក៏ដោយ បញ្ហានេះនៅមិនទាន់ ច្បាស់នៅឡើយទេ ប៉ុន្តែលោកស្រីប្រធានាធិបតីបានព្យាយាមជំរុញឲ្យមានការកែទម្រង់ស៊ី ជម្រៅប្រព័ន្ធអប់រំ ពាណិជ្ជកម្ម វិស័យការងារ និងកំណែទម្រង់លើវិស័យផ្សេងទៀត។ ត្រឡប់មកវិញ ការប្រកាសរុះរើគណៈរដ្ឋមន្ត្រីឥតព្រៀងទុកនេះបានទទួលការសាទរពី សំណាក់បណ្តាអ្នកនយោបាយឯទៀត ជាពិសេសសមាជិកបក្សកាន់អំណាច។ ពួកគេជឿជាក់ថា ការរុះរើគណៈរដ្ឋមន្ត្រីជំរុញឲ្យមានការផ្លាស់ប្តូរសមាសភាព និងធ្វើឲ្យការ ដឹកនាំមានប្រសិទ្ធភាព និងប្រសើរជាងមុន។ ប៉ុន្តែក្នុងចំណោមសមាជិកគណៈរដ្ឋមន្ត្រីទាំងអស់អាចនឹងត្រូវផ្លាស់ប្តូរនិងលាលែងពីដំណែង លើកលែងតែរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប៉ុណ្ណោះដែលត្រូវបន្តកាន់តំណែងរហូតចប់អាណត្តិ ៤ឆ្នាំ៕ លោក រឿន ភារុន រាយការណ៍ព័ត៌មាននេះលម្អិត អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2948.txt
|
ប្រតិភូយោធាអាមេរិកមួយក្រោមគ្រោងនឹងទៅទស្សនកិច្ចនៅក្នុងតំបន់ភាគខាងលិចប្រទេសអ៊ុយក្រែន។ ប្រតិភូនាយទាហាននេះដឹកនាំដោយមេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅអឺរ៉ុប ហើយគេវាយតម្លៃថាវាមិនមែនជារឿងសាមញ្ញឡើយដែលមន្ត្រីយោធាជាន់ខ្ពស់អាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន។ ដំណើរទស្សនកិច្ចនេះកើតឡើងស្របពេល ជម្លោះនៅអ៊ុយក្រែនបន្តតានតឹង ហើយសមយុទ្ធណាតូបន្តធ្វើឡើងនៅបាល់ទិកផង។
|
ស្របពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកស្ថិតនៅក្នុងប្រទេសរុស្ស៊ីនិងពិភាក្សាជាមួយប្រធានាធិបតី វ្ល៉ាឌី ពូទីន គេលេចលឺព័ត៌មានថា ប្រតិភូយោធាជាន់ខ្ពស់អាមេរិកគ្រោងនឹងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន។ ក្នុងចំណោមប្រតិភូយោធាដែលគ្រោងនឹងទៅទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែននេះមានឧត្តមសេនីយFrederick ‘Ben’ Hodges ជាមេបញ្ជាការយោធាប្រចាំអឺរ៉ុប ហើយលោកជាអ្នកដែលដឹកនាំប្រតិភូផង។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិអ៊ុយក្រែន គម្រោងទស្សនកិច្ចដែលរៀបចំកន្លងមកនោះ ប្រតិភូយោធាអាមេរិកនឹងទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពដែលស្ថិតនៅភាគខាងលិចប្រទេសអ៊ុយក្រែន ក្នុងនោះមានមជ្ឈមណ្ឌលរក្សាសន្តិភាពអន្តរជាតិនិងសន្តិសុខនៅទីក្រុង Yavoriv។ វត្តមាននៃមន្ត្រីយោធាជាន់ខ្ពស់អាមេរិកនៅក្នុងប្រទេសអ៊ុយក្រែននេះ តាមការមើលឃើញគឺដើម្បីត្រួតពិនិត្យមើលការផ្តល់ការបំពាក់បំប៉នសមត្ថភាពយោធានិងការហ្វឹកហាត់ផ្សេងៗដល់កងទ័ពអ៊ុយក្រែន។ កងទ័ពជាពិសេសប្រឹក្សាសឹកជាច្រើននាក់របស់អាមេរិកត្រូវបានគេបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ ដូចកាលពីខែមេសាកន្លងទៅ កងកម្លាំងទ័ពជើងអាកាសប្រហែល ២៩០នាក់ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Yavorivផងដែរ។ កាលពីអំឡុងខែមេសា ប្រមុខការទូតរុស្ស៊ីធ្លាប់ព្រមានម្តងហើយពីការបញ្ជូនយោធាទៅអ៊ុយក្រែន ដោយអះអាងថា ការពង្រាយទ័ពនេះ នឹងប៉ះពាល់ខ្លាំងដល់ការអនុវត្តកិច្ចព្រមព្រៀសន្តិភាពទីក្រុង Minsk ប្រទេសបេឡារ៉ូស។ កិច្ចព្រមព្រៀងក្រុង Minsk ត្រូវបានគេចាប់អនុវត្តកាលពីពាក់កណ្តាលខែកុម្ភៈ ដើម្បីជួយដោះស្រយាជម្លោះភាគីទាំងពីរ ប៉ុន្តែភាគីនៃជម្លោះតែងវតែលួចបំពានកិច្ចព្រមព្រៀងដោយបាញ់ផ្លោងដាក់គ្នាជាប្រចាំ។ ទីក្រុងមួយនេះមិនត្រឹមតែក្លាយជាកន្លែងហ្វឹកហ្វឺនក្បួនយុទ្ធសាស្ត្រយោធាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងសម្រាប់ធ្វើលំហាត់យោធារួមរវាងកងកម្លាំងអ៊ុយក្រែន និងសមាជិកបក្សសម្ពន្ធ័យោធាណាតូ។ គួរបញ្ជាក់បន្តិចថាតំបន់នេះកាន់តែមានភាពមរមាញឺកផ្នែកកងទ័ពនៅពេលដែលជម្លោះអ៊ុយក្រែនកើតឡើង កាលពីដើមឆ្នាំមុន៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2949.txt
|
រដ្ឋាភិបាលក្រិកភ្ងាក់ផ្អើលផង រីករាយផងនៅពេលដែលរុស្ស៊ីបានអញ្ជើញក្រិកនេះ ឲ្យចូលរួមជាមួយធនាគារអភិវឌ្ឍន៍ BRICS កាលពីថ្មីៗនេះ។ ប្រមុខរដ្ឋាភិបាលក្រិកបានអះអាងថា លោកកំពុងតែពិចារណា និងសិក្សាលម្អិតពីសំណើរនិងការអញ្ជើញនេះ ប៉ុន្តែគេមិនទាន់ច្បាស់ទេថា ក្រិកសក្តិសមនឹងក្លាយជាសមាជិកធនាគារថ្មីនេះឬអត់ទេ។ បច្ចុប្បន្ននេះ ក្រិកកំពុងចរចាជាមួយគណកម្មការអឺរ៉ុប ធនាគារកណ្តាលអឺរ៉ុប និងមូលនិធិរូបីយវត្ថុអន្តរជាតិជុំវិញការសុំលុយជំនួយប្រមាណ ៧.២ពាន់លានអឺរ៉ូក្នុងគម្រោងថវិការួមដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចក្រិក។ ជុំវិញការអញ្ជើញក្រិកឲ្យចូលជាមួយធនាគារខ្លួននេះ គេមិនអាចសន្និដ្ឋានបានថា ក្រិកអាចនឹងពិចារណាចូលរួមជាធនាគារថ្មីនេះដែរឬអត់ទេ។ ក្រិកចូលឬមិនចូលប្រហែលជាពឹងលើសមត្ថភាពរបស់សហភាពអឺរ៉ុបប៉ុណ្ណោះ ហើយអឺរ៉ុបទំនងជាភ័យដែរ ពេលឃើញរុស្ស៊ីប្រឹងអូសទាញក្រិក។
|
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ ដំណើរពិភាក្សាគ្នាជុំវិញវិបត្តិបំណុលក្រិកបានជាប់គាំង ក្រោយពេលដែលគណបក្ស Syriza ជាប់ឆ្នោតកាលពីខែមករា ដែលមានលោក Alexis Tsiprasបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីក្រិកថ្មី។ បើទោះជាការចរចារឿងលុយដោះស្រាយបំណុលបន្តធ្វើក៏ដោយ តែវាធ្វើឡើងទាំងយឺតយ៉ាវបំផុត។ អ្វីដែលជាឧបសគ្គនៃការចរចាគ្នានេះគឺ ប្រមុខរដ្ឋាភិបាលថ្មីក្រុងអាថែននេះ ប្រកាសមិនព្រមសងលុយបំណុល និងប្រឆាំងដាច់ខាតការបន្តអនុវត្តន៍គោលនយោបាយត្បិតត្បៀតក្នុងប្រទេសក្រិក។ លោកបានអះអាងថា គោលនយោបាយនេះរុកគួន និងធ្វើទុក្ខបុកម្នេញប្រជាជនក្រិកផង។ រដ្ឋាភិបាលថ្មី ចាប់ផ្តើមងាកទៅរកមហាអំណាចរុស្ស៊ី និងចិន ជាជាងទៅរណបសហភាពអឺរ៉ុបដូចរដ្ឋាភិបាលមុន។ ថ្មីៗនេះរឿងដែលគួរឲ្យភ្ងាក់ផ្អើលមួយកើតឡើង ដោយរុស្ស៊ីដែលជាសមាជិកមួយនៃធនាគារវិនិយោគ BRICS បានប្រកាសអញ្ជើញក្រិកជាផ្លូវការឲ្យចូលជាសមាជិកធនាគារដែរ។របត់ថ្មីនេះ ក្រិកនឹងចូល ឬមិនចូលជាមួយរុស្ស៊ី អាស្រ័យលើសហភាពអឺរ៉ុបថាតើក្រុមរដ្ឋទាំង២៨នោះអាចជួយក្រិកដោះស្រាយវិបត្តិបានកម្រិតណាទៀត។ បើបន្តបង្ខំក្រិកឬចាត់ទុកក្រិកជាសម្រាមទៀតនោះ វាចៀសមិនរួចទេដែរថា ក្រិកនឹងត្រូវដើរចេញ ហើយចាប់ដៃជាមួយ BRICS។ 1. រុស្ស៊ីទាញក្រិកចូលធនាគារ BRICS ស្របពេលក្រិកកំពុងមានវិបត្តិ ក្រុងម៉ូស្គូ ហ៊ានអញ្ជើញក្រិកឲ្យចូលជាសមាជិកធនាគារ BRICS កាលពីថ្ងៃចន្ទ ខណៈពេលដែលនាយករដ្ឋមន្ត្រីក្រិក Alexis Tsiprasជជែកតាមទូរស័ព្ទជាមួយអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី Sergey Storchak។ អនុរដ្ឋមន្ត្រីរុស្ស៊ីនេះ បានប្រាប់មេដឹកនាំក្រិកចំៗ ថាបើចាប់អារម្មណ៍ ក្រិកគួរចូលរួមជាមួយស្ថាប័នហិរញ្ញវត្ថុថ្មីនេះ ។ នាយករដ្ឋមន្ត្រីក្រិកខាងលើទំនងជាភ្ងាក់ផ្អើល និងរំភើបផងនៅពេលដែលទទួលសំណើរពសេសពីក្រុងម៉ូស្គូនេះ ស្របពេលដែលខ្លួនកំពុងព្យាយាមរត់គេចពីវិបត្តិបំណុលជុំទិសនិងការដាក់គំនៀបពីម្ចាស់បំណុលអឺរ៉ុបនិងស្ថាប័នលោកខាងលិចផ្សេងទៀតនោះ។ ប៉ុន្តែចង់មិនចង់ ក្រុងអាថែន ត្រូវពិចារណានិងសិក្សាឲ្យបានច្បាស់សិនពីបេក្ខភាពរបស់ខ្លួនក្នុងការចូលរួមជាមួយធនាគារអភិវឌ្ឍន៍ប្រទេសមហាអំណាចសេដ្ឋកិច្ចថ្មី ជាពិសេសថ្លឹងថ្លែងពីសមត្ថភាពខ្លួន ប្រយោជន៍និងវិបត្តិនានាដែលខ្លួនអាចប្រឈម។ បញ្ហានេះប្រមុខរដ្ឋាភិបាលក្រិកនឹងយកមកជជែកជាមួយមេដឹកនាំរុស្ស៊ី និងមេដឹកនាំ BRICS ផ្សេងទៀតបន្ថែមជុំវិញការចូលរួមជាមួយធនាគារថ្មី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburgនៅចុងខែមិថុនា ដែលក្រិកបានទទួលលិខិតអញ្ជើញឲ្យចូលរួមនឹងគេដែរ។យ៉ាងណាក៏ដោយ តាមរយៈការអញ្ជើញរបស់រដ្ឋាភិបាលលោក វ្ល៉ាឌីមៀ ពូទីន ផ្ញើរទៅកាន់រដ្ឋាភិបាលលោក Alexis Tsipras គេមិនអាចមើលឃើញពីហេតុផលច្បាស់នៅឡើយ ឬអាចវាយតម្លៃដឹងច្បាស់ថារុស្ស៊ីកំពុងគិតអីដែលនាំប្រទេសក្រដូចក្រិកជិះទូកជាមួយខ្លួននោះឡើយ។ យ៉ាងណាក៏ដោយ គ្រាន់តែឃើញក្រិចកៀកកើយជាមួយរុស្ស៊ីស្អិតល្មួត សហភាពអឺរ៉ុបភ័យព្រួយរួចទៅហើយ ។ សូមបញ្ជាក់បន្តិចថា មេដឹកនាំ ប្រទេសសមាជិក BRICS ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង បានឯកភាពគ្នាបង្កើតស្ថាប័នហិរញ្ញវត្ថុមួយក្នុងកិច្ចប្រជុំកំពូលលើកទី៦នៅFortaleza ប្រេស៊ីលដែលចាប់ផ្តើមដំបូងស្ថាប័ននេះមានទីស្នាក់ការនៅសៀងហៃ មានទុន ១០០ពាន់លានដុល្លារជាវិភាគទានរបស់រដ្ឋសមាជិក។ ការបង្កើតស្ថាប័នសេដ្ឋកិច្ចថ្មីរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចថ្មីនេះ បង្កការភ្ងាក់ផ្អើលដល់ស្ថាប័នហិរញ្ញវត្ថុមួយចំនួនមានមូលនិធិរូបីយវត្ថុអន្តរជាតិ និងធានាគារពិភពលោករបស់លោកខាងលិចនោះ ព្រោះស្ថាប័នថ្មីជាដៃគូប្រជែងស្ថាប័នចាស់។ ប្រទេសក្រីក្រ កំពុងអភិវឌ្ឍន៍ជាច្រើនបង្ហាញការស្វាគមន៍ និងជឿជាក់ថា ធនាគារថ្មីនឹងផ្តល់ប្រយោជន៍ច្រើនដល់ពួកគេ។ ២. រុស្ស៊ីសម្លឹងឃើញក្រិកជាដុំពេជ្រមិនទាន់ច្នៃ ជុំវិញការអញ្ជើញក្រិកនេះដែរ រុស្ស៊ីសម្លឹងឃើញសក្តានុពលរបស់ប្រទេសសមាជិកសហភាពអឺរ៉ុបមួយនេះប្រាកដណាស់ ហើយទាំងរុស្ស៊ី និងចិនសុទ្ធតែប្រឹងចែរចូវក្រុងអាថែនដូចគ្នា។ បើទោះក្នុងក្រសែរភ្នែកអឺរ៉ុបក្រិកជាបញ្ហា រុស្ស៊ីមើលឃើញជាដុំពេជ្រមិនទានកែច្នៃ ពោលគឹចាប់ពីរដ្ឋាភិបាលប្រឆាំងគោលនយោបាយត្បិតត្បៀតថ្មីរបស់ក្រិកឡើងកាន់តំណែង។ ចំណុចមួយចំនួនដែលបញ្ជាក់ថាក្រិកជាដុំពេជ្រសម្រាប់រុស្ស៊ី បើទាញក្រិកបាន។ ទីមួយ គោលនយោបាយការបរទេសក្រិកថ្មីផ្តល់តម្លៃដល់រុស្ស៊ីនិងចិន ជាងអឺរ៉ុប។ រុស្ស៊ី ប្រឹងអូសក្រិកក៏ព្រោះតែក្រិកចង់ពឹងពាក់មហាអំណាចរុស្ស៊ី និងមហាយក្សអាស៊ីចិនដែរ ដើម្បីជួយដោះស្រាយវិបត្តិបំណុលនិងបញ្ហារុកកួនសេដ្ឋកិច្ច។ ក្រោយជាប់ឆ្នោតជានាយករដ្ឋមន្ត្រីភ្លាម Alexis Tsiprasរត់ទៅទស្សនកិច្ចនៅរុស្ស៊ី ជួបលោក ពូទីន។ កិច្ចព្រមព្រៀងមិនតិចឡើយដែលត្រូវរុស្ស៊ី និងក្រិកចុះរួមគ្នាដើម្បីត្រួសត្រាយផ្លូវឈានទៅពង្រឹងចំណងសេដ្ឋកិច្ចជាមួយគ្នា។ ប៉ុន្តែកាលនោះក្រិកនៅធ្វើថ្លៃថ្នូរនៅឡើយដោយមិនហើបមាត់សុំលុយរុស្ស៊ីឡើយ ទោះតាមចិត្តចង់បានជំនួយក្តី។ ថ្វីបើក្រិកមិនសុំក្តី លោក ពូទីន បានបង្ហើបថាក្រិកមិនសុំជំនួយ តែរុស្ស៊ីត្រៀមលក្ខណៈជួយក្រិកដោយទិញប័ណ្ណបំណុលឬធ្វើរាល់សកម្មភាពផ្សេងទៀតដែលជួយក្រិកដោយប្រយោល។ ម្យ៉ាង គោលនយោបាយក្នុងស្រុកក្រិកផ្ទុយអឺរ៉ុប ព្រោះក្រិកប្រឆាំងគោលនយោបាយត្បិតត្បៀត។មិនត្រឹមតែប៉ុណ្នេះទេ ក្រិករិះគន់អឺរ៉ុបថាព្យាយាមជិះជាន់គៀបសង្កត់ ដាក់សម្ពាធឲ្យប្រជាជនក្រិករងទុក្ខបុកម្នេះកន្លងមក។ រឿងនេះសំខាន់សម្រាប់រុស្ស៊ី ព្រោះក្រិកមិនស្តាប់បង្គាប់សហភាពអឺរ៉ុបឬស្ថាប័នហិរញ្ញវត្ថុលោកខាងលិចឡើយ។ ហើយតាមសកម្មភាពក្រិកកន្លងមកបញ្ជាក់ស្រេចហើយថា ក្រិកប្រឆាំងសហភាពអឺរ៉ុប។ បើអឺរ៉ុបរឹតក្រិកតឹងពេក វាច្បាស់ណាស់ថា ក្រិកនឹងដើរចេញពីសហភាពអឺរ៉ុប។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលក្រិកជាអ្នកគាំទ្ររុស្ស៊ី ប្រឆាំងទណ្ឌកម្មសហភាពអឺរ៉ុបដាក់លើរុស្ស៊ី។ កាលពីប៉ុន្មានខែមុន ប្រធានសហភាពអឺរ៉ុបលោក Donald Tusk អំពាវនាវសមាជិកទាំង ២៨ ត្រៀមដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ីជុំវិញវិបត្តិនៅអ៊ុយក្រែន ប៉ុន្តែ លោក Alexis Tsiprasបានចេញមុខប្រកាសថា អ្នកណាចង់ដាក់ៗចុះ រដ្ឋាភិបាលក្រិកមិនចូលរួមទេ។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រិកចាប់ដៃសម្ព័ន្ធមិត្ត អូទ្រីស ហុងគ្រី និង អ៊ីតាលី ចាំបិទការសម្រេចដាក់ទណ្ឌកម្មមិនឲ្យចេញរួចថែមទៀតផង៕ សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_295.txt
|
កងកម្លាំងអ៊ុយក្រែន បានវាយប្រហាររុស្ស៊ី ដើម្បីស្តារយុត្តិធម៌ឡើងវិញ។ នេះជាការបញ្ជាក់របស់លោក ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀ ហ្សេលេនស្គី ដែលកំពុងនាំសង្រ្គាមចូលទៅក្នុងទឹកប្រទេសរុស្ស៊ី។
|
« ថ្ងៃនេះខ្ញុំបានទទួលរបាយការណ៍មួយចំនួនពីអគ្គមេបញ្ជាការ Oleksandr Syrskyi អំពីស្ថានភាពនៅជួរមុខ និងសកម្មភាពរបស់យើងក្នុងគោលបំណងនាំយកសង្រ្គាមចូលទៅក្នុងទឹកដីនៃប្រទេសឈ្លានពាន»។ លោកហ្សេលេនស្គី បាននិយាយបែបនេះ ក្នុងវីដេអូ នាល្ងាចថ្ងៃទី១០ ខែសីហា។ ជុំវិញនៃការវាយប្រហារនេះ ប្រធានាធិបតីអ៊ុយក្រែន បានដឹងគុណយ៉ាងខ្លាំងចំពោះកងកម្លាំងប្រដាប់អាវុធ។ លោកបន្តនិយាយយ៉ាងដូច្នេះ៖ « អ៊ុយក្រែនកំពុងបង្ហាញថាខ្លួន ពិតជាអាចស្ដារឡើងវិញនូវយុត្តិធម៌ និងធានាឱ្យមានសម្ពាធចាំបាច់លើអ្នកឈ្លានពាន» ។ នេះជាលើកទីមួយហើយដែលប្រធានាធិបតីអ៊ុយក្រែនទទួលស្គាល់ថា កងកម្លាំងរបស់ប្រទេសខ្លួន កំពុងប្រយុទ្ធនៅក្នុងទឹកដីរុស្ស៊ី។ កាលពីថ្ងៃទី៨ ខែសីហា លោក ហ្សេលេនស្គី បាននិយាយអំពីប្រតិបត្តិការនេះ ដោយសរសើរកងទ័ពអ៊ុយក្រែនចំពោះសមត្ថភាពរបស់ខ្លួនក្នុងការបង្កភាពភ្ញាក់ផ្អើល និងអរគុណពួកគេសម្រាប់ការយកទាហានរុស្ស៊ីធ្វើជាទណ្ឌិតសម្រាប់ប្រើប្រាស់ក្នុងការចរចា។ កាលពីព្រឹកថ្ងៃទី៦ ខែសីហា មន្ត្រីរុស្ស៊ីបានលើកឡើងថា កងកម្លាំងអ៊ុយក្រែនបានចូលលុកលុយតំបន់ជាច្រើននៅភាគខាងលិចនៃខេត្តព្រំដែន Kursk ក្នុងប្រទេសនេះ។ ការណ៍នេះ ត្រូវបានគេចាត់ទុក ជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីជួយក្រុងគៀវទទួលបានប្រៀប ប្រសិនបើភាគីទាំងពីរធ្វើការចរចាសន្តិភាព ក្រោយការបោះឆ្នោតប្រធានាធិបតីអាម៉េរិកបញ្ចប់។ ដោយមានជំនួយពីដ្រូន និងការបាញ់កាំភ្លើងធំ, អ៊ុយក្រែនបានរំកិលកងកម្លាំងយ៉ាងលឿន និងបានគ្រប់គ្រងផ្នែកតូចមួយនៃទឹកដីភាគខាងលិចរបស់រុស្ស៊ីតាមព្រំដែននៃប្រទេសទាំងពីរ ខណៈកងកុម្ម៉ង់ដូបានបន្តវាយលុកកាន់តែជ្រៅ។ នេះបើយោងតាមអ្នកសរសេរប្លុកយោធារុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃទី១០ ខែសីហាថា កងទ័ពនៅតែបន្តវាយលុកកិច្ចខិតខំប្រឹងប្រែងវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា គឺប្រមូលផ្តុំនៅជុំវិញតំបន់ Malaya Loknya, Olgovka និង Ivashkovskoye ដែលជាតំបន់តាំងទីលំនៅជម្រៅ ១០-២០គីឡូម៉ែត្រក្នុងទឹកដីរុស្ស៊ី។ អ្នកសរសេរប្លុកយោធារុស្ស៊ីនៅថ្ងៃដដែលនោះបានលើកឡើងថា ស្ថានការណ៍មានស្ថិរភាពបន្ទាប់ពីក្រុងម៉ូស្គូបានបញ្ជូនកងកម្លាំងបន្ថែម។ ប៉ុន្តែអ៊ុយក្រែនក៏កំពុងពង្រឹងកងកម្លាំងរបស់ខ្លួនដែរ។ គណៈកម្មាធិការជាតិប្រឆាំងភេរវកម្មរបស់រុស្ស៊ីកាលពីថ្ងៃទី១០ ខែសីហា បានប្រកាសអំពីការអនុវត្តយន្តការប្រឆាំងអំពើភេរវកម្មនៅក្នុងតំបន់ចំនួនបីជាប់ព្រំដែនអ៊ុយក្រែន ដែលបង្ហាញពីភាពធ្ងន់ធ្ងរនៃស្ថានភាព។ ជនស៊ីវិលរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីខេត្ត Kursk ដើម្បីចៀសវាងការរងផលប៉ះពាល់ដោយការប្រយុទ្ធគ្នា។ ទីក្រុង Minsk នៅថ្ងៃដដែលបានប្រកាសថា៖ « ខ្លួនបានបំផ្លាញដ្រូនរបស់អ៊ុយក្រែន ប្រហែលរាប់សិបគ្រឿងដែលបានចូលទឹកដីបេឡារុស្ស ដោយអះអាងថា ខ្លួនបានដាក់ពង្រាយទាហានបន្ថែមទៀត ដើម្បីការពារតំបន់ព្រំដែនរវាងប្រទេសទាំងពីរ»។ ប៉ុន្តែទីក្រុងគៀវមិនបានបញ្ជាក់ព័ត៌មាននេះទេ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2950.txt
|
នៅថ្ងៃសុក្រម្សិលមិញ លោក អាដែល អាល់ ជូបី ជារដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានប្រកាសផ្អាកវាយប្រហារក្រុមហ៊ូទីនៅយេម៉ែន ៥ថ្ងៃ គិតចាប់ពីថ្ងៃអង្គារ១២ឧសភាទៅ ចាប់ពីម៉ោង១១យប់ក្នុងស្រុក។ ការផ្អាកការវាយប្រហារនេះមានទិសដៅបញ្ជូនជំនួយមនុស្សធម៌អោយប្រជាជនស៊ីវិល។ បទឈប់បាញ់អាចពន្យារពេលទៀត ប្រសិនក្រុមប្រដាប់អាវុធហ៊ូទីគោរពបទឈប់បាញ់ និងគិតដល់សុខទុក្ខប្រជាជនជាចំបង។
|
ការ ប្រកាសផ្អាកការវាយប្រហារយេម៉ែន ធ្វើឡើងក្រោយពេលប្រមុខការទូតអារ៉ាប៊ីសាអូឌីតបានប្រជុំគ្នាជាមួយ មេដឹកនាំប្រទេសឈូងសមុទ្រពែរស៍ និងប្រមុខការទូតអាមេរិក ចន ឃែររីនៅក្រុងប៉ារីស។ ប្រមុខការទូតអាមេរិកចង់អោយភាគីនយោបាយយេម៉ែនចូលតុចរចាគ្នា ដើម្បីដោះស្រាយបញ្ហា ព្រោះថាការផ្អាកការវាយប្រហារមិនអាចបញ្ចប់ជម្លោះទាំងស្រុងទេ។ គិតតាំងពីពាក់កណ្តាលខែមិនាមក មនុស្សជាង១៤០០នាក់បានស្លាប់ក្នុងប្រតិបត្តិការទំលាក់គ្រាប់បែក របស់ប្រទេសសម្ព័ន្ធអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ យោងតាមអង្គការសហប្រជាជាតិ ប្រជាជនយេម៉ែនប្រមាណ២០លាននាក់ ត្រូវនឹង៨០ភាគរយនៃប្រជាជនសរុបក្នុងប្រទេស កំពុងរងការគំរាមកំហែងដោយគ្រោះអត់ឃ្លាន។ ថ្ងៃសុក្រម្សិលមិញ ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់បាននាំគ្នាបាតុកម្មបរិហារ ការទំលាក់គ្រាប់បែករបស់ប្រទេសសម្ព័ន្ធមិត្តអារ៉ាប់។ អ៊ីរ៉ង់ត្រូវបានអាមេរិកនិងអារ៉ាប៊ីសាអូឌីតចោទថា ជួយក្រុមឧទ្ទាមហ៊ូទីដែលបានដណ្តើមអំណាចពីប្រធានាធិបតីហាឌី កាលពីដើមខែមករា។ ប៉ុន្តែ រដ្ឋាភិបាលអ៊ីរ៉ង់បានបដិសេធការចោទប្រកាន់នេះយ៉ាងដាច់អហង្កា៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2951.txt
|
យោងតាមលទ្ធផលមិនផ្លូវការនៃការបោះឆ្នោតសាកលនៅចក្រភពអង់គ្លេស គណបក្សជាតិស្កុតឡែនដឹកនាំដោយលោកស្រី Nicola Sturgeon បានឈ្នះអាសនៈទាំងអស់នៅតំបន់ស្កុតឡែន។ លទ្ធផលនេះបញ្ជាក់ថាការរៀបចំប្រជាមតិនៅក្នុងតំបន់ស្កុតឡែនដើម្បីប្រកាសឯករាជ្យពីចក្រភពអង់គ្លេសអាចនឹងកើតមានឡើងជាថ្មីទៀតនាពេលខាងមុខ។
|
គណបក្សជាតិស្កុតឡែនដឹកនាំដោយអ្នកនយោបាយជាតិនិយមគាំទ្រការប្រកាសឯករាជ្យ Nicola Sturgeon បានដណ្តើមអាសនៈចំនួន ៤៨ក្នុងចំណោមអាសនៈទាំង៤៩របស់តំបន់ស្កុតឡែននៅក្នុងសភាអង់គ្លេស។ នេះបើយោងតាមលទ្ធផលមិនផ្លូវការសម្រាប់ការបោះឆ្នោតសាកលនៅចក្រភពអង់គ្លេស។ លោកស្រី Nicola Sturgeon ជាមេដឹកនាំក្រុមអ្នកគាំទ្រការប្រកាសឯករាជ្យនៅតំបន់ស្កុតឡែន ហើយលទ្ធផលនៃការបោះឆ្នោតនេះបញ្ជាក់ស្រេចទៅហើយថា ការប្រកាស ឯករាជ្យនឹងក្លាយជាប្រធានបទចម្រូងចម្រាសជាថ្មីក្នុងនយោបាយចក្រភពអង់គ្លេស។ អ្នកនយោបាយដែលគាំទ្រការប្រកាសឯករាជ្យអាចនឹងទាមទាររៀបចំការធ្វើប្រជាមតិជាថ្មីទៀតដើម្បីឈានទៅចាកចេញពីចក្រភពអង់គ្លេស។ បើទោះជា ប្រជាមតិកាលពីខែតុលាឆ្នាំមុនមិនជោគជ័យក៏ដោយ ចុះតែសម្លេងឆ្នោតនេះជំរុញអោយពួកគេចាប់ផ្តើមចលនាទាមទារប្រកាសឯករាជ្យជាថ្មីទៀតមិនអាចប្រកែកបានឡើយ។ សូមរំលឹកបន្តិច អំឡុងពេលរៀបចំប្រជាមតិដើម្បីប្រកាសឯករាជ្យនៅស្កុតឡែនឆ្នាំមុន លទ្ធផលបង្ហាញថា ប្រជាជនស្កុតឡែនជាង៥៥ភាគរយគាំទ្រការបន្តរួមរស់ជាមួយចក្រភពអង់គ្លេសដោយប្រឆាំងការប្រកាសឯករាជ្យនេះ។ កាលនោះ បើស្កុតឡែនអាចប្រកាសឯករាជ្យបានជោគជ័យ ទឹកដីនេះប្រហែលជានឹងបន្តពិចារណាជ្រើសរើសអគ្គទេសាភិបាលមួយដែលបំពេញភារកិច្ចតំណាងអោយម្ចាស់ក្សត្រីយ៍។ តាមពិតទៅម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ បច្ចុប្បន្ននេះ កំពុងគ្រប់គ្រងលើទឹកដីក្រៅពីចក្រភពអង់គ្លេសប្រមាណ១៥លើពិភពលោកទាំងមូល ក្នុងនោះមានអូស្ត្រាលី ញូហ្សេឡែន និងកាណាដាផងដែរ។ បញ្ជាក់ផងដែរថា ពីការរួបរួមគ្នានៃទឹកដីចំណុះចក្រអង់គ្លេស ស្កុតឡែន និងអង់គ្លេសបានសម្រេចរួមរស់ជាមួយគ្នាក្នុងសហភាពនយោបាយចាប់តាំងពីឆ្នាំ ១៧០៧ ដោយមានការចុះហត្ថលេខាលើសន្ធិសញ្ញាមួយ បង្កើតជាចក្រភពអង់គ្លេស៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2952.txt
|
នេះគឺជាការអញ្ជើញមួយដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែអាជ្ញាធររបបកុំមុយនីស្ដ របស់ប្រទេសកូរ៉េខាងជើង ដែលចាត់ទុកអាមេរិកជាសត្រូវស៊ូពូជនោះ បានកោះអញ្ជើញអ្នកកាសែតពីរនាក់ របស់ទូរទស្សន៍ CNN ដ៏ល្បីរបស់អាមេរិកទៅទស្សនកិច្ចនៅក្នុងប្រទេសរបស់ខ្លួន ជាលើកទី២ នោះ។
|
បើតាមការផ្សាយរបស់ CNN អ្នកឆ្លើយឆ្លងព័ត៌មាន និងអ្នកថតរូបរបស់ខ្លួនចំនួនពីរនាក់ គឺលោក Will Repleyនិងលោក Brand Olson នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង តបតាមការអញ្ជើញដ៏ភ្ញាក់ផ្អើលមួយ ពីសំណាក់នាយទាហានកូរ៉េខាងជើងម្នាក់គឺ លោក Nam Dong Ho បាននិយាយជាមួយលោក Will Repley ដោយផ្ទាល់ កាលពីថ្ងៃទី៤ ខែឧសភា កន្លងទៅនេះ។ លោក Will Repley បានឲ្យដឹងថា កាលពីខែកញ្ញា គាត់និងសហការីម្នាក់ទៀត បានធ្វើដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសកូរ៉េខាងជើង ហើយនៅពេលទៅដល់ទីនោះ លោកអាចធ្វើដំណើរទៅទស្សនានៅតំបន់នានាជាច្រើន ថែមទាំងអាចទៅដល់ទីតាំងក្រៅពីតំបន់គ្មានយោធាទៀតផង។ លោកWill បានបញ្ជាក់ថា គិតមកដល់ពេលនេះ គឺមានរយៈពេល ៨ ខែមកហើយ ដែលប្រទេសប្រកាន់របបផ្ដាច់ការមួយនេះបានអញ្ជើញរូបគាត់ និងលោក Brand Olson ឱ្យវិលត្រឡប់ទៅទស្សនកិច្ចនៅក្នុងប្រទេសនេះសារជាថ្មីម្ដងទៀត។ ប្រទេសកូរ៉េខាងជើង ជាកន្លែងដែលភ្ញៀវទេសចរបរទេសភាគច្រើន ជាពិសេសអ្នកកាសែត តែងតែទទួលបានការស្វាគមន៍ដ៏កម្រពីអាជ្ញាធរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2953.txt
|
មេដឹកនាំដែលកាន់តំណែងយូរជាងគេម្នាក់ប្រចាំតំបន់អាហ្វ្រិក បានបង្ហាញវត្តមាននៅក្នុងកម្មវិធីខួបលើកទី៧០ នៃជ័យជម្នះសង្គ្រាមលោកលើកទី២ នៅក្នុងទីក្រុងម៉ូស្គូ។ មេដឹកនាំវ័យ ៩១ឆ្នាំនេះ បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ផងដែរ ដើម្បីពិភាក្សាពីការពង្រឹងចំណងមិត្តភាពរវាងរដ្ឋទាំងពីរ ខណៈដែលលោកជាប្រធានសហភាពអាហ្វ្រិក។ កាលពីឆ្នាំមុនមេដឹកនាំវ័យជរាម្នាក់នេះ បានថ្កោលទោសលោកខាងលិចដែលហ៊ានដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីផងដែរ។
|
ក្រោយបញ្ចប់កម្មវិធីរំលឹកខួបលើកទី៧០ នៃជ័យជម្នះសង្គ្រាមលោកលើកទី២ មេដឹកនាំហ្ស៊ីមបាបវ៉េ លោក Robert Mugabe បានចូលជួបពិភាក្សាជាលក្ខណៈទ្វេភាគីជាមួយប្រធានាធិបតីរុស្ស៊ីនៅវិមានក្រេមឡាំង ដើម្បីត្រួសត្រាយផ្លូវឈានទៅពង្រឹងចំណងមិត្តភាពរវាងរដ្ឋទាំងពីរអោយកាន់តែរឹងមាំ។ កិច្ចព្រមព្រៀងទ្វេភាគីជាច្រើនត្រូវបានចុះហត្ថលេខាដោយមេដឹកនាំទាំងពីរនាក់ក្នុងឱកាសជួបពិភាក្សាគ្នានេះដែរ។ កិច្ចព្រមព្រៀងវិនិយោគដែលមេដឹកនាំប្រទេសទាំងពីរសម្រេចចុះហត្ថលេខានោះមានជាគម្រោងរួមក្នុងការបូមយករ៉ែ ដែលមានទំហំទឹកប្រាក់ ៤ពាន់លានដុល្លារអាមេរិក។ ចំណងមិត្តភាពរវាងប្រទេសហ្ស៊ីមបាបវ៉េ និងសហព័ន្ធរុស្ស៊ីកាន់តែស្អិតល្មួតឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយរុស្ស៊ីសំឡឹងឃើញភាពវិជ្ជមាននៃការពង្រឹងចំណងមិត្តភាពជាមួយរដ្ឋាភិបាលលោក Mugabeផង។ ប្រមុខរដ្ឋរុស្ស៊ីក៏បានកោតសរសើរលោក Mugabe ចំពោះកិច្ចខិតខំប្រឹងប្រែង ហើយលោកបានអបអរសាទរចំពោះមេដឹកនាំរូបនេះដែលបានឡើងកាន់តំណែងជាប្រធានសហភាពអាហ្វ្រិកកាលពីពេលកន្លងទៅដែរ។ ការបង្កើនចំណងមិត្តភាពជាមួយហ្ស៊ីមបាបវ៉េនឹងត្រួសត្រាយផ្លូវសម្រាប់រដ្ឋាភិបាលក្រេមឡាំងក្នុងការពង្រីកឥទ្ធិលពលរបស់ខ្លួននៅទ្វីបអាហ្វ្រិកទាំងមូល។ ក្នុងជំនួបពិភាក្សាគ្នាពីម្សិលមិញនេះដែរ មេដឹកនាំទាំងពីរក៏ឆ្លៀតឱកាសវាយប្រហារលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកដែលព្យាយាមក្តោបក្តាប់ពិភពលោកម្នាក់ឯងនោះ។ សូមរំលឹកបន្តិចថា កាលពីឆ្នាំមុនក្រោយពេលរុស្ស៊ីក្រសោបយកទឹកដី Crimea ពីអ៊ុយក្រែន និងរងទណ្ឌកម្មលោកខាងលិច មេដឹកនាំហ្ស៊ីមបាវ៉េខាងលើបានបង្ហាញជំហរគាំទ្ររដ្ឋាភិបាលលោកពូទីន និងថ្កោលទោសទណ្ឌកម្មលោកខាងលិចថែមទៀតផង។ លោក Mugabe បានហៅសហរដ្ឋអាមេរិកថាជាប្រទេសចក្រពត្តិ ហើយលោកបានរិះគន់លោកខាងលិចនេះដែលអនុវត្តគោលនយោបាយស្តង់ដាពីរជាន់ក្នុងនយោបាយ។ មេដឹកនាំដែលកាន់តំណែងយូរជាងគេម្នាក់នេះបានថ្លែងបែបកំប្លែងទៅកាន់លោក ពូទីន ផងដែរថា៖« ប្រទេសលោករងទណ្ឌកម្ម ប្រទេសខ្ញុំក៏រងទណ្ឌកម្ម។ យើងរងទណ្ឌកម្មលោកខាងលិចដូចគ្នា»។ នេះមិនមែនជារឿងចម្លែកទេ មេដឹកនាំវ័យ ៩១ឆ្នាំរបស់ហ្ស៊ីមបាបវ៉េ ប្រឹងជំទាលរិះគន់លោកខាងលិច ព្រោះលោកខាងលិចកាត់ផ្តាច់ជំនួយ ដោយប្រទេសទាំងនោះចោទប្រកាន់លោក Mugabe ថាព្យាយាមកេងបន្លំសន្លឹកឆ្នោតនិងធ្វើគ្រប់យ៉ាងដើម្បីរក្សាអំណាចដែលផ្ទុយគោលការណ៍ប្រជាធិបតេយ្យផង។ សូមបញ្ជាក់ថា លោក Mugabe បានកាន់តំណែងជាង ៣ទសវត្សមកហើយ ពោលគឺលោកបានឡើងកាន់តំណែងតាំងពីឆ្នាំ ១៩៨០ ក្រោយលោកដឹកនាំកម្លាំងទាមទារឯករាជ្យពីម្ចាស់អាណានិគមអង់គ្លេស៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2954.txt
|
ការបរាជ័យរបស់រដ្ឋាភិបាលថៃក្នុងការចេញចំណាត់ការលើក្រុមឧទ្ទាមបានបន្សល់ទុកបញ្ហាជាច្រើនឆ្នាំ ហើយប្រជាជនស៊ីវិលរាប់ពាន់នាក់ត្រូវបានស្លាប់និងរបួស។បច្ចុប្បន្ននេះ ប៉ូលីសថៃបានត្រៀមប្រើប្រាស់ឧបករណ៍ពិនិត្យDNA ដែលជាអាវុធថ្មីនិងយុទ្ធសាស្ត្រថ្មីដើម្បីកំណត់មុខសញ្ញាប្រជាជននិងក្រុមបោះបោរនៅទីនោះដើម្បីគ្រប់គ្រងទប់ស្កាត់និងបង្ក្រាបទៅលើក្រុមឧទ្ទាម។
|
លោកនាយករដ្ឋមន្ត្រីយោធាថៃប្រាយុទ្ធចាន់អូចា បានចេញយុទ្ធសាស្ត្រថ្មីមួយដោយប្រើប្រាស់ឧបករណ៍DNA ក្នុងការកំណត់អត្តសញ្ញាណប្រជាជននិងក្រុមឧទ្ទាមដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រងនិងអាចបំបែកលើក្រុមបោះបោរនៅភាគខាងត្បូង។ ខេត្តប៉ាតានីដែលស្ថិតនៅភាគខាងត្បូងប្រទេសថៃត្រូវបានគេស្គាល់ថាជាតំបន់ស្វយ័តដែលត្រូវបានគ្រប់គ្រងដោយក្រុមឧទ្ទាម។បទល្មើសមានទាំងការបំផ្ទុះគ្រាប់បែកនិងការសម្លាប់ជនស៊ីវិលបានកើតឡើងជាបន្តបន្ទាប់នៅក្នុងតំបន់នេះ។ក្នុងនោះដែរប្រជាជនប្រហែលប្រាំមួយពាន់នាក់បានស្លាប់នៅក្នុងអំពើហិង្សានេះដែរ។ក៏ប៉ុន្តែគិតចាប់ពីឆ្នាំ២០០៤មកពុំមានរដ្ឋាភិបាលថៃណាមួយអាចបង្ក្រាបនិងអាចដោះស្រាយបញ្ហានេះបានឡើយ។ យ៉ាងណាមិញដើម្បីឆ្លើយតបបញ្ហានេះក្រោមការគ្រប់គ្រងរបស់លោកឧត្តមសេនីយ៍យោធាប្រាយុទ្ធចាន់អូចាបានប្រើយុទ្ធសាស្ត្រថ្មីដោយប្រើឧបករណ៍ពិនិត្យDNA ដើម្បីកំណត់មុខសញ្ញាជនល្មើស។ហើយមកទល់បច្ចុប្បន្ននេះប្រជាជនប្រមាណបួនម៉ឺននាក់បានផ្តល់ការពិនិត្យDNAដល់ប៉ូលីស។ ជុំវិញនៃការអនុវត្តយុទ្ធសាស្ត្រថ្មីនេះដែរក៏មានមតិរិះគន់ផងដែរ ពោលគឺប្រជាជនមួយចំនួនត្រូវបានប៉ូលីសគំរាមអោយផ្តល់ទិន្នន័យDNA ទោះបីជាពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីក៏ដោយ។មួយទៀតសម្រាប់នីតិវិធីរក្សាទិន្នន័យនិងបញ្ជាក់ពីទិន្នន័យមិនត្រូវបានប៉ូលីសបំភ្លឺឲ្យបានច្បាស់លាស់ទេ។ ដោយឡែកតាមការរំពឹងទុកយុទ្ធសាស្ត្រនេះអាចនឹងប្រសិទ្ធភាពហើយក៏អាចនឹងធ្វើឲ្យវិបត្តិកាន់តែក្តៅឡើងៗផងដែរ។នេះមានន័យបញ្ហាដែលនឹងត្រូវប្រឈមនោះនៅពេលដែលក្រុមបោះបោរមិនព្រមសហការជាមួយប៉ូលីសហើយឆ្លើយតបមកវិញដោយប្រើប្រាស់សព្វាវុធ។ គួររំលឹកផងដែរថាមុនមានយុទ្ធសាស្ត្រថ្មីនេះរដ្ឋាភិបាលថៃក៏ធ្លាប់បានប្រកាសយុទ្ធសាស្ត្រមួយដោយចែកចាយអាវុធដល់ប្រជាជននៅតំបន់នោះដើម្បីជួយឲ្យពួកគេមានលទ្ធភាពការពារខ្លួន។យ៉ាងណាមិញយុទ្ធសាស្ត្រនេះមិនមានប្រសិទ្ធភាពឡើយ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2955.txt
|
រដ្ឋាភិបាលទីក្រុងប៉េកាំង ចោទប្រកាន់ហ្វីលីពីនថា បានចូលទៅកាន់កាប់តំបន់ជម្លោះ ដែលបំពានសេចក្តីថ្លែងការណ៍រួម លើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ដែលសម្រេចបានកាលពីឆ្នាំ ២០០២ ។ ការចោទប្រកាន់នេះ ហាក់ដូចជាការសងសឹកហ្វីលីពីន ដែលហ៊ានស្នើរឲ្យ មេដឹកនាំអាស៊ានចេញសេចក្តីថ្លែងការណ៍រួមរិះគន់រដ្ឋាភិបាលចិន ជុំវិញការសាងសង់ផ្កាយរណបនៅក្បែរកោះស្ព្រាតលីដែលជាតំបន់ជម្លោះ។
|
ម្សិលមិញនេះរដ្ឋាភិបាលក្រុងប៉េកាំង បានចោទប្រកាន់ រដ្ឋាភិបាលក្រុងម៉ានីលថាបានចូលទៅកាន់តំបន់ជម្លោះ ដែលបំពារបំពានសេចក្តីថ្លែងការណ៍រួម ដែលបានធ្វើកាលពីឆ្នាំ២០០២ ក្នុងឳកាសដែលកម្ពុជាជាប្រធានអាស៊ាន។ នៅក្នុងឳកាស នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២៦ ហ្វីលីពីន និង វៀតណាម បាននាំគ្នារិះគន់ចិន ដោយលើកឡើងថាបានចិនបានរំលោភដែនអធិបតេយ្យខ្លួន ហើយពួកគេបានស្នើរអោយមេដឹកនាំអាស៊ានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសកម្មភាពរបស់ចិនផងដែរ។ យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ នោះមិនត្រូវបានធ្វើឡើង ដោយសារមិនមានសម្លេងគាំទ្រជាឯកច្ឆ័ន្ទ។ ឆ្លើយតបការចោទប្រកាន់របស់ហ្វីលីពីន និង វៀតណាម រដ្ឋមន្ត្រីការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយស្នើឲ្យហ្វីលីពីន បញ្ឈប់សកម្មភាពរបស់ខ្លួន ចំពោះការគ្រប់គ្រងតំបន់ជម្លោះផងដែរ។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ហ្វីលីពីន បានសាងសង់មូលដ្ឋានទ័ព ព្រលានយន្តហោះ និង កំពង់ផែនៅកោះរបស់ខ្លួន ជាច្រើនឆ្នាំ ដែលបានបំពានសេចក្តីថ្លែងការណ៍ដែលបានធ្វើតាំងពីឆ្នាំ២០០២មកនោះ ។ ក៏ប៉ុន្តែ ដើម្បីធានាឲ្យបានសន្តិសុខ និងសន្តិភាពក្នុងតំបន់ ចិនមិនដែល ចាត់វិធានការណ៍ណាមួយ ដែលអាក្រក់នៅលើតំបន់ជម្លោះនោះទេ។ យ៉ាងណាក៏ដោយ បើក្រឡេកមើលព្រឹត្តិការណ៍កាលពីឆ្នាំ២០១៤ ទ័ពល្បាតចិន បានបាញ់ពន្លិច នាវានេសាទវៀតណាម ដែលបានចូលទៅក្នុងតំបន់ជម្លោះ។ ហើយកាន់តែ ធ្ងន់ធ្ងរនោះ មានកុបកម្មដុតរោងចក្រចិនជាច្រើន ដែលមានទីតាំងនៅក្នុងប្រទេសវៀតណាម។ គួរបញ្ជាក់ផងដែរ ជម្លោះសមុទ្រខាងត្បូង គឺជាការទាមទារដែនសមុទ្រ ដែលមានជាប់ពាក់ពន្ធ័ នឹងប្រទេសអាស៊ានរួមមាន ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម និង ចិន និង តៃវ៉ាន់ ។ បញ្ហានេះដែរ ត្រូវបានយកទៅជជែកនៅក្នុងកិច្ចប្រជុំកំពូល ដើម្បីស្វែងរកដំណោះស្រាយ ក៏ប៉ុន្តែត្រូវបានបរាជ័យជាបន្តបន្ទាប់ផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2956.txt
|
គេធ្លាប់លឺតែគោលនយោបាយការបរទេសផ្តល់អំណោយខ្លាឃ្មុំ គោលនយោបាយការបរទេសវាយប៉េងប៉ុង ជាដើមនោះ ស្រាប់តែថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានប្រើគោលនយោយដំឡូង និងប៉េងប៉ោះដើម្បីស្តារចំណងការទូតជាមួយអាមេរិក។ ក្នុងជំនួបពិភាក្សាផ្លូវការលំដាប់ខ្ពស់ម្សិលមិញដែលមានវត្តមានលោក វ្ល៉ាឌីមៀ ពូទីនផង លោក Sergei Lavrovបានជូនកាដូរប៉េងប៉ោះ និងដំឡូងបារាំងពីកន្ត្រកធំៗដល់លោក ចនឃឺរី ។
|
ម្សិលមិញនេះ ប្រមុខការទូតសហរដ្ឋអាមេរិកជាតំណាងពិសេសរបស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ានោះបានចូលជួបពិភាក្សាជាមួយប្រមុខរដ្ឋរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីរុស្ស៊ី Sergei Lavrovផងនៅ Sochi ក្បែរសមុទ្រខ្មៅ។ ក្នុងជំនួបកម្រិតខ្ពស់នេះ ជាសញ្ញាវិជ្ជមានមួយក្នុងការស្តារចំណង់ការទូតរវាងរុស្ស៊ីនិងអាមេរិកដែលល្អក់ករកជាច្រើនខែមកហើយក្រោយពេលដែលរុស្ស៊ីលេបយកទឹកដី Crimea ពីអ៊ុយក្រែន។ គ្រាន់តែបើកកិច្ចប្រជុំភ្លាម ប្រមុខការទូតរុស្ស៊ីនឹកឃើញវិធីសាស្ត្រមួយ ដោយប្រញាប់ប្រញាល់យកកន្ត្រកកាដូរធំៗពីរ ដែលពេញដោយដំឡូង និងប៉េងប៉ោះ ជូនសមភាគីអាមេរិក ប្រកបដោយទឹកមុខញញឺម និងរាក់ទាក់បំផុត។ចំណែកប្រមុខការទូតអាមេរិកបានជូនអំណោយកាបូបដល់ប្រមុខការទូតរុស្ស៊ីទៅវិញ។ បន្ថែមពីលើអំណោយដំឡូងបារាំង លោក Lavrovបានជូនអាវមួយដែលរំលឹកពីខួបលើកទី៧០នៃជ័យជម្នះលើកងទ័ពណាស៊ីអាឡឺម៉ង់ផងដែរ។ ការជូនកាដូរពិសេសឲ្យគ្នាទៅវិញទៅមករវាងប្រមុខការទូតនេះ ត្រូវបានគេមើលឃើញថាជាសញ្ញាវិជ្ជមានមួយមុនពេលមេដឹកនាំប្រទេសទាំងពីរចាប់ផ្តើមជជែករឿងសំខាន់ៗនោះ។ ជុំវិញការជូនអំណោយជាដំឡូងនិងប៉េងប៉ោះរបស់ប្រមុខការទូតទៅរុស្ស៊ីទៅអាមេរិកនេះ ត្រូវបានគេយកមកបកស្រាយប្លែកៗពីគ្នាផងដែរ។ គេចាត់ទុកថារុស្ស៊ីប្រើប្រាស់គោលនយោបាយការទូតដំឡូងនិងប៉េងបោះ ជាមួយរដ្ឋាភិបាលអាមេរិកដើម្បីត្រួសត្រាយផ្លូវទៅស្តារចំណងមិត្តភាពទ្វេរភាគីឡើងវិញនៅពេលខាងមុខ។ តាមពិតទៅកាលពីឆ្នាំមុនក្នុងកិច្ចប្រជុំនៅក្នុងទីក្រុង ប៉ារីស លោក ឃឺរី បានយកដំឡូងនេះធ្វើជាអំណោយដល់លោក Lavrovកាលនោះ។ ហើយផ្តល់អំណោយជាដំឡូងនេះដែរ រុស្ស៊ីចង់បង្ហញាដល់សមភាគីអាមេរិកថា ដំឡូងឡើងថ្លៃរហូតដល់២៥ភាគរយរយៈពេលប៉ុន្មានខែចុងក្រោយ ដោយសារតែទណ្ឌកម្មសហរដ្ឋអាមេរិក និងអឺរ៉ុបផងដែរ។ យ៉ាងណាក៏ដោយ ប្រមុខការទូតរុស្ស៊ីជ្រើសរើសអំណោយដំឡូងនេះប្រាកដជាមានបំណងពិសេស ប៉ុន្តែអ្វីដែលគេមើលឃើញជាជម្រើសឆ្លាតវ័យរបស់រដ្ឋមន្ត្រីរុស្ស៊ីនេះដើម្បីបង្កបរិយាកាសឲ្យរីករាយផង។ នេះក៏ដោយសារក្នុងពេលដែលលោកយួរកន្ត្រកដំឡូងបារាំង និងប៉េងប៉ោះជូនសមភាគីលោក គ្រប់គ្នាសើចសប្បាយ ហួសចិត្តផង និងហាក់ដូចជាកំប្លែងផង ហើយម្យ៉ាងអំណោយនេះរំលឹកលោក ឃឺរី ពីអំណោយលោកជូនលោក Lavrovនៅប៉ារីសដូចគ្នា។ ដោយឡែកក្នុងជំនួបម្សិលមិញ បើទោះជាមិនមែនជាការស្វែងរកដំណោះស្រាយដុំកំភួនបញ្ចប់វិបត្តិអ៊ុយក្រែនក៏ដោយ វាក៏ផ្តល់សញ្ញាវិជ្ជមានផងដែរនៃការវិវត្តន៍នៃចំណងការទូតមហាអំណាចទាំងពីរ។ ម្យ៉ាងប្រធានបទដែលត្រូវបានលើកយកមកពិភាក្សាម្សិលមិញមានច្រើនមាននៅស៊ីរី អ៊ីរ៉ាក់ យេម៉ែន និងលីប៊ីផងដែរ។ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2957.txt
|
ស្ថានភាពនៅក្នុងឧបទ្វីបកូរ៉េ បានត្រលប់ទៅរកភាពស្ងប់ស្ងាត់មួយរយៈ ក្រោយពីកូរ៉េខាងត្បូង និង សម្ពន្ធ័មិត្តរបស់អាមេរិក បញ្ចប់សមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា។ យ៉ាងណាមិញ ភាពតានតឹងចាប់ផ្តើមសារជាថ្មី បន្ទាប់ពីរដ្ឋាភិបាលកូរ៉េខាងជើង បានព្រមានបាញ់ប្រហារ កម្ទេចនាវាកូរ៉េខាងត្បូងគ្រប់ពេលវេលា ប្រសិននាវាកូរ៉េខាងត្បូងហ៊ានចូលដែនអធិបតេយ្យរបស់ខ្លួន ។
|
លោក មុំ ពិទូ លម្អិតព័ត៌មាននេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានព្រមាន ថានឹងកម្ទេចនាវាចម្បាំងរបស់កូរ៉េខាងត្បូង ប្រសិនបើនាវាទាំងនោះនៅតែបន្តឆ្លងកាត់ហួសតំបន់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។ ការគំរាមនេះ កើតឡើងជាលើកទី២ លើកទីមួយកើតឡើងនៅដើមឆ្នាំ២០១៥ បន្ទាប់ពីមានការប្រកាសសង្គ្រាមជាមួយអាមេរិក ក្នុងអំឡុងពេលសមយុទ្ធយោធាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និង អាមេរិក។ បើយោងតាមការចុះផ្សាយរបស់ភា្នក់ងារពត៌មាន KCNA ចាប់ពីមានការព្រមាននេះតទៅ រដ្ឋាភិបាលកូរ៉េខាងជើង នឹងបាញ់កម្ទេចនាវាដោយមិនប្រកាសជាមុនឡើយ ហើយនាវានោះសំដៅលើនាវាកូរ៉េខាងត្បូង និង អាមេរិក ដែលបានបំពានព្រំដែនសមុទ្រភាគខាងលិចរបស់ខ្លួន។ ឆ្លើយតបនឹងការព្រមាននេះដែរ មន្ត្រីយោធារបស់កូរ៉េខាងត្បូងបានបញ្ជាក់ថា ចាប់ពី សង្គ្រាមបានបញ្ចប់ កូរ៉េខាងត្បូងមិនដែលឆ្លងកាត់តំបន់ព្រំដែននោះទេ។ បន្ថែមពីនេះ លោកបានចាត់ទុកការគំរាមរបស់កូរ៉េខាងជើង ថាជាសកម្មភាពភ្លីភ្លើ។ លោកបានបញ្ជាក់ថា ពេលខ្លះកូរ៉េខាងត្បូង បានទៅក្បែរតំបន់ព្រំដែននោះដែរ តែដើម្បីបញ្ឈប់ទូកនេសាទខុសច្បាប់របស់ចិនប៉ុណ្ណោះ។ សូមបញ្ជាក់ថាបន្តិចថា ក្រោយពីបញ្ចប់សង្គ្រាម ឆ្នាំ១៩៥០-១៩៥៣ ឧបទ្វីបកូរ៉េត្រូវបានបែងចែកជាពីរ ពោលគឺកូរ៉េខាងត្បូង និង កូរ៉េខាងជើង។ យ៉ាងណាក៏ដោយ ដោយសារភាពមិនច្បាស់លាស់ ក្នុងបែងចែកដែន អធិបតេយ្យ ជាពិសេសលើដែនសមុទ្រភាគជើង បានធ្វើឲ្យភាពតានតឹងនៅតែបន្តនៅក្នុងដែន សមុទ្ររវាងប្រទេសទាំងពីរ។ អ្វីដែលគួរកត់សម្គាល់នោះ ភាពមិនច្បាស់លាស់លើការកំណត់ដែនសមុទ្រនេះ បានធ្វើឲ្យ មានការប៉ះទង្គិចគ្នាជាច្រើនលើកច្រើនសារមកហើយរវាងប្រទេសទាំងពីរ។ ក្នុងនោះរួមមាន ឧបទ្ទវហេតុ នៃការបើកបុកគ្នារវាងកងកម្លាំងទាហានល្បាតប្រទេសទាំងពីរ ក្នុងអំឡុងឆ្នាំ ១៩៩៩ និង ២០០០ ដែលបានបណ្តាលឲ្យទាហានទាំងសងខាងបានស្លាប់៕ លោក មុំ ពិទូ លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2958.txt
|
ចំណងការទូតរុស្ស៊ីនិងចិន កាន់តែល្អប្រសើរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅពេលដែលរុស្ស៊ីកាន់តែឯកោរពីលោកខាងលិចដោយសារឈ្លានពានអ៊ុយក្រែន។ ក្នុងថ្ងៃរលឹកខួបលើកទី៧០ នៃជ័យជម្នះសង្គ្រាមលោកលើកទី២នៅក្រុងម៉ូស្គូ មេដឹកនាំលោកខាងលិចអវត្តមាន ខណៈពេលដែលប្រធានាធិបតីចិន ស៊ី ជីនពីង បានក្លាយជាភ្ងៀវកិត្តិយសសំខាន់បំផុតសម្រាប់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ បើនិយាយពីចំណងពាណិជ្ជកម្ម លោក ពូទីន និងលោក ស៊ីជីនពីនបានចុះកិច្ចព្រមព្រៀងពាណិជ្ជច្រើនសន្ធឹកសន្ធាប់ក្នុងជំនួបទ្វេភាគីក្នុងក្រុងម៉ូស្គូ ក្នុងនោះមានទាំងកិច្ចព្រមព្រៀងសហប្រតិបត្តិការរាងគម្រោងវិថីសូត្រក្រុងប៉េកាំង និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីរបស់ក្រុងម៉ូស្គូផងដែរ។ ចំណែកកិច្ចសហប្រតិបត្តិការសន្តិសុខវិញ កងទ័ពជើងទឹកក្រុងម៉ូស្គូ និងក្រុងប៉េកាំងត្រៀមធ្វើសមយុទ្ធរួមក្នុងសមុទ្រម៉េឌីទែរ៉ាណេ នៅក្នុងសប្តាហ៍នេះផងដែរ។
|
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ ខណៈពេលដែលមេដឹកនាំលោកខាងលិចនាំគ្នាបដិសេធការអញ្ជើញរបស់លោក វ្លាឌីមៀ ពូទីន ក្នុងការចូលរួមខួបលើកទី៧០នៃជ័យជម្នះសង្គ្រាមលោកលើកទីពីរលើកងទ័ពណាស៊ីអាឡឺម៉ង់ ប្រមុខរដ្ឋចិន ស៊ីជីនពីងបានក្លាយជាតួអង្គនយោបាយសំខាន់បំផុតសម្រាប់រុស្ស៊ី។ មេដឹកនាំលោកខាងលិចពិហកាក្នុងការចូលរួមក្នុងកម្មវិធីនៅរុស្ស៊ី ដោយសារតែយកបញ្ហាវិបត្តិអ៊ុយក្រែនជាលេស។ តែគេដឹងស្រាប់ហើយថា ភាគច្រើនពួកគេមិនចូលរួម ក៏ដោយសារមានសម្ពាធពីក្រុងវ៉ាស៊ីនតោន។ ចំណែកចិន តាំងពីវិបត្តិនៅអ៊ុយក្រែនកើតឡើង និងក្រោយរុស្ស៊ីក្រសោបយកទឹកដី Crimea ពីអ៊ុយក្រែន ចិននៅរក្សាភាពស្ងៀមស្ងាត់ រក្សាភាពអព្យាក្រិត្យរបស់ខ្លួន ដោយមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងប្រទេសណាមួយឡើយ។ ប្រមុខរដ្ឋចិន លោក ស៊ី ជិនពីង បានចំណាយពេលវេលា ៦ថ្ងៃដើម្បីទៅទស្សនកិច្ចនៅប្រទេសតំបន់អាស៊ីកណ្តាល និងទស្សនកិច្ចនៅប្រទេសរុស្ស៊ីឆ្លើយតបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី។ ក្នុងកម្មវិធីកាលពីថ្ងៃសៅរ៍ លោក ស៊ីជីនពីង អង្គុយទន្ទឹមប្រមុខរដ្ឋរុស្ស៊ីក្នុងក្រុងម៉ូស្គូទាំងទឹកមុខញញឺម និងទស្សនាក្បួនព្យុះហយាត្រយោធារុស្ស៊ីរំលឹកជ័យជម្នះសង្គ្រាមលោកលើកទី២ ។ នេះបញ្ជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសមហាអំណាចទាំងពីរ កើនដល់កម្រិតមួយល្អប្រសើរជាងពេលណាៗទាំងអស់ ។ ក្នុងថ្ងៃខួបលើកទី៧០នៃជ័យជម្នះសង្គ្រាមលោកលើកទី២នេះដែរ បើទោះជាលោកខាងលិចព្រងើយកន្តើយដាក់ក្រុងម៉ូស្គូ ក៏ដោយ លោក ពូទីន នៅមានការជ្រោមជ្រែងពីមហាមិត្តចិន និងបណ្តារដ្ឋអាហ្វ្រិក អាមេរិកខាងត្បូង អាស៊ីដែលមិនពេញចិត្តសហរដ្ឋអាមេរិកនោះដែរ។ សូមរំលឹកបន្ត គេឃើញមានវត្តមានមេដឹកនាំពិភពលោកមួយចំនួនដូចជា ប្រធានាធិបតីហ្ស៊ីមបាវ៉េ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា ជាដើម។ តាមពិតទៅទំនាក់ទំនងរុស្ស៊ីនិងចិនល្អប្រសើរឡើងតាំងពីចប់សង្គ្រាមត្រជាក់មកម្ល៉េះ ប៉ុន្តែយ៉ាងណាទំនាក់ទំនងនេះមិនជិតស្និទ្ធដូចបច្ចុប្បន្ននេះទេ។ ចាប់តាំងពីដួលរលំសហភាពសូវៀត រុស្ស៊ីនេះបន្តជួយជ្រោមជ្រែងរបបដឹកនាំក្រុងប៉េកាំងដើម្បីធ្វើទំនើបកម្មយោធា និងពង្រឹងឥទ្ធិពលក្នុងនាមជាមហាអំណាចមួយ។ ទាំងចិន និងរុស្ស៊ី មានគោលដៅដូចគ្នា ដោយមិនចង់អោយពិភពលោកស្ថិតក្រោមការដឹកនាំរបស់លោកខាងលិចតែឯងឡើយ។ មហាអំណាចទាំងពីរតែងសហការគ្នាលើគ្រប់វិស័យ ទាំងផ្នែកការទូត នយោបាយ និងសេដ្ឋកិច្ច ហើយអ្វីដែលពិសេសនោះ របបដឹកនាំទាំងពីព្យាយាមប្រើប្រាស់កៅអីរបស់ខ្លួនជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីរារាំងលោកខាងលិចមិនឲ្យធ្វើអ្វីតាមចិត្តឡើយ។ ១. ចិននិងរុស្ស៊ីពង្រឹងសហការរវាងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី និង គម្រោងវិថីសូត្រ ការពារជម្លោះផលប្រយោជន៍? ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនទៅកាន់រុស្ស៊ីនេះដែរ លោក ស៊ី ជីនពីង បានជួបពិភាក្សាជាមួយសមភាគីលោក ជាលក្ខណៈទ្វេភាគី ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនត្រូវបានចុះហត្ថលេខាដោយមេដឹកនាំទាំងពីរផង។ អ្វីដែលគួរអោយចាប់អារម្មណ៍លោក ពូទីន និង លោក ស៊ី ជីនពីន បានចុះហត្ថលេខាលើក្រិតមួយពង្រឹងការសហការរវាងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី និងគម្រោងវិថីសូត្រផងដែរ។ ប្រាកដណាស់ថា ការរៀបចំពង្រឹងកិច្ចសហការគ្នារវាងគម្រោងសេដ្ឋកិច្ចរវាងមហាអំណាចទាំងពីរនេះ គឺដើម្បីចៀសវាងក្រែងមានការថ្នាក់ថ្នាក់គ្នា និងប៉ះពាលដល់ប្រយោជន៍គ្នាផងក៏ថាបាននាពេលខាងមុខ។ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីជាគំនិតផ្តួចផ្តើមរបស់ក្រុងម៉ូស្គូ ដោយរុស្ស៊ីចង់ធ្វើសមាហរណកម្មរវាងរដ្ឋអតីតសហភាពសូវៀត និងពង្រីកដែនឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ផង។ សមាជិកសហភាពសេដ្ឋកិច្ចនេះមានដូចជារុស្ស៊ី បេឡារ៉ុស កាហ្សាក់ស្ថាន អាមឺនី និងគៀជីស្ថានផងដែរ។ ចំណែកគម្រោងកសាងវិថីសូត្រ ជាគំនិតផ្តួចផ្តើមរបស់ក្រុងប៉េកាំង ដើម្បីពង្រឹងចំណងពាណិជ្ជកម្មរវាងក្រុងប៉េកាំង និងរដ្ឋជាដៃគូពាណិជ្ជកម្មរបស់ចិននៅអាស៊ី អាហ្វ្រិក និងអឺរ៉ុបផង។ អ្វីដែលគេភ័យខ្លាចថា គឺចិនក៏ព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួននៅអឺរ៉ុបខាងកើត និងអាស៊ីកណ្តាលដោយប្រើប្រាស់យុទ្ធសាស្ត្រ« ខ្សែក្រវ៉ាត់សេដ្ឋកិច្ចវិថីសូត្រ»របស់ខ្លួន ខណៈពេលដែលតំបន់ទាំងនោះស្ថិតក្រោមដែនឥទ្ធិពលផ្តាច់មុខរុស្ស៊ីនោះ។ ការជំរុញការធ្វើសមាហរណកម្មនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរបស់រុស្ស៊ី និងគម្រោងសេដ្ឋកិច្ចចិន អាចនឹងបង្កើតការសហការជាជាង ការប្រកួតប្រជែងគ្នា។ ក្រោយជំនួបកន្លងមកនេះ រុស្ស៊ី និងចិន ក៏បានឯកភាពគ្នាបង្កើតផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់ពីចិន មករុស្ស៊ីឆ្លងកាត់តាមកាហ្សាក់ស្ថានផង។ចំណែកជុំវិញវិស័យថាមពលរុស្ស៊ីប្រកាសស្វាគមន៍ក្រុមហ៊ុនថាមពលចិន ដែលចង់សហការជាមួយក្រុមហ៊ុនរុស្ស៊ីដើម្បីបូមយករ៉ែប្រេង និងឧស្ម័ននៅតំបន់ចម្រូងចម្រាសទឹកកកអាកទិកដែលស្ថិតក្រោមការដណ្តើមគ្នារវាងប្រទេសមួយចំនួន និងម្តុំកោះមានជម្លោះជាមួយជប៉ុនផងដែរ។ ២.សមយុទ្ធរុស្ស៊ី-ចិនទ្រង់ទ្រាយធំ ជាសារសម្រាប់លោកខាងលិច ចំណែក បើក្រឡេកមើលវិស័យផ្សេងទៀត មហាយក្សចិន និងមហាអំណាចរុស្ស៊ីក៏សំឡឹងឃើញភាពវិជ្ជមាននៃការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកយោធាទ្វេភាគីដែរ។ បើទោះជាមិនទាន់មានការបង្កើតជាសម្ព័ន្ធមិត្តយោធាជាផ្លូវការក៏ដោយ គេមើលឃើញថា សហប្រតិបត្តិការការពារជាតិរវាងរុស្ស៊ីនិងចិនកើនឡើង និងល្អប្រសើរជាលំដាប់។ សប្តាហ៍នេះ កងទ័ពជើងទឹកក្រុងប៉េកាំង និងក្រុងម៉ូស្គូត្រៀមខ្លួនជាស្រេចដើម្បីធ្វើលំហាត់យោធាទ្រង់ទ្រាយធំនៅសមុទ្រម៉េឌីទែរ៉ាណេផងដែរ។ កាលពីឆ្នាំ២០១៣ ប្រទេសទាំងពីរក៏ធ្លាប់ធ្វើសមយុទ្ធទ្រង់ទ្រាយធំដូច្នេះដែរ ប៉ុន្តែលើកនេះពិសេសជាងមុន ដ្បិតវាជាសារផ្ញើរដល់លោកខាងលិចដែលបន្តធ្វើសមយុទ្ធនៅអឺរ៉ុបខាងកើតដើម្បីគំរាមក្រុងម៉ូស្គូ។ បើរុស្ស៊ីរួមគ្នាជាមួយចិន កម្លាំងយោធាពិតជាខ្លាំង និងអាចបង្កការព្រួយបារម្ភខ្លាំងដល់លោកខាងលិចមិនអាចប្រកែកបានឡើយ។កាលពីថ្មីៗនេះ ក្រៅពីធ្វើសមយុទ្ធរួមគ្នា ក្រុងប៉េកាំងបន្តចចារសុំទិញសព្វាវុធទំនើបពីក្រុងម៉ូស្គូផងដែរ ហើយភាគីទាំងពីរក៏ចង់វិនិយោគរួមគ្នាលើវិស័យការពារជាតិដោយផលិតសព្វាវុធរួមគ្នានាពេលអនាគតថែមទៀតផង៕ សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2959.txt
|
នៅថ្ងៃសុក្រម្សិលមិញ នាយករដ្ឋមន្ត្រីបារាំង លោកម៉ានុយអែល វ៉ាល់ បានបង្ហាញជាសាធារណៈនូវគម្រោងប្រឆាំង ការរើសអើងពូជសាសន៍និងសាសនា ដែលជាបញ្ហាចោទក្នុងសង្គមបារាំង។ ដើម្បីអនុវត្តផែនការនេះ រដ្ឋាភិបាលបាន ប្រកាសចាយវាយថវិកា១០០លានអឺរ៉ូ សម្រាប់រយៈពេល៣ឆ្នាំ។
|
ទិសដៅលេចធ្លោនៃផែនការ១០០លានអឺរ៉ូនេះ គឺការការពារប្រជាជនបារាំងដែលមានដើមកំណើតជ្វីហ្វ និងអារ៉ាប់។ ជាការកត់សម្គាល់ ក្នុងត្រីមាសទី១ដើមឆ្នាំ២០១៥នេះ ពលរដ្ឋបារាំងកាន់សាសនាអ៊ីស្លាមបានរងបញ្ហារើសអើងដល់ទៅ២២៦ករណី គិតទៅគឺច្រើនជាងឆ្នាំមុនដល់ទៅ៦ដង។ សម្រាប់ពលរដ្ឋដើមកំណើតជ្វីហ្វវិញ តួលេខបង្ហាញថា ក្នុងឆ្នាំ២០១៤កន្លងទៅ សកម្មភាពរើសអើងវាយប្រហារពួកគេមានការកើនឡើងមួយជាពីរ បើប្រៀបទៅនឹងឆ្នាំ២០១៣ ។ នៅបារាំង ការរើសអើងសាសនានិងពូជសាសន៍ជាបញ្ហាដែលតែងកើតឡើង ក្នុងសង្គម។ ជាក់ស្តែង កាលពីខែមករាដើមឆ្នាំ ទីក្រុងប៉ារីស បានរងភេរវកម្មប្រឆាំងកាសែតស្ហាលី អេបដូ។ ហើយក៏មានការវាយប្រហារហាងទំនិញជនជាតិជ្វីហ្វផងដែរ។ ដោយសារតែឧក្រិដ្ឋជនសុទ្ធតែជាអ្នកកាន់សាសនាអ៊ីស្លាម ពលរដ្ឋដែលកាន់សាសនាអ៊ីស្លាមបានសំដែងការព្រួយបារម្ភ ខ្លាចមានការសងសឹកណាមួយទៅលើពួកគេ។ រីឯជនជាតិជ្វីហ្វវិញក៏តែងតែភ័យខ្លាចការវាយប្រហារលើពួកគេដែរ។ ចាប់ពីពេលនេះទៅ អ្នកដែលប្រើពាក្យសំដីវាយប្រហារជនជាតិជ្វីហ្វ និងអារ៉ាប់ រឹក៏ប្រើពាក្យពេចន៍បង្ហាញការរើសអើងពូជសាសន៍ និងសាសនា នឹងទទួលទោសដល់កម្រិតព្រហ្មទណ្ឌ។ ក្នុងវេបសាយក៏ដូច្នេះដែរ អ្នកដែលសរសេរឃ្លាប្រយោគរើសអើងសាសនាពូជសាសន៍នឹងទទួលទោសតាមច្បាប់។ រដ្ឋអំណាចបារាំងនឹងបង្កើតក្រុមវេបសាយមួយទទួលបន្ទុកកិច្ចការនេះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_296.txt
|
លេខាបក្សកុម្មុយនីស្តវៀតណាមប្រចាំទីក្រុងហាណូយ លោក ឌិញ ទៀន ស៊ុង (Đinh Tiến Dũng) បានលាលែងពីតំណែង។ អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរូបនេះបានបំពានវិស័យបក្ស ជុំវិញអំពើពុករលួយក្នុងការជួញដូរមូលបត្របំណុលសាជីវកម្មរដ្ឋ។
|
លោក ឌិញ ទៀន ស៊ុង ជាមន្ត្រីជាន់ខ្ពស់ចុងក្រោយបំផុតដែលត្រូវបានដកចេញពីតំណែង ខណៈបក្សកុម្មុយនីស្តវៀតណាម កំពុងបោសសម្អាតអំពើពុករលួយរលួយមន្ត្រីជាន់ខ្ពស់នៅប្រទេស។ ថ្មីៗនេះ ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញ ហ្វេ និងប្រធានាធិបតី លោក វ៉ វាន់ ធឿង បានចុះចេញពីតំណែងនៅពាក់កណ្តាលអាណត្តិ។ អត្ថបទទាក់ទង ស្រ្តីតែមួយគត់ក្នុងក្បាលម៉ាស៊ីនដឹកនាំវៀតណាម លាលែងពីតំណែង សភាវៀតណាម អនុម័តការលាលែងពីតំណែងរបស់ប្រធានសភា កាន់តំណែងជាង១ឆ្នាំ ប្រធានាធិបតីវៀតណាមលាលែងពីតំណែង ការិយាល័យបក្សបានសម្រេចឲ្យ លោក ស៊ុង អាយុ ៦៣ឆ្នាំ លាលែងពីតំណែង ដោយសារបំពានវិន័យនៅក្រសួងហិរញ្ញវត្ថុដែលលោកធ្លាប់កាន់តួនាទីជារដ្ឋមន្ត្រីអំឡុងឆ្នាំ ២០១៦-២០២១។ នេះបើតាមសារព័ត៌មាន Bao Chinh Phu។ លោក ស៊ុង ជាសមាជិកនៃការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពលបំផុតនៅវៀតណាម។ លោកត្រូវបានផ្តល់អនុសាសន៍ដើម្បីទទួលវិន័យពីគណៈកម្មាធិការអធិការកិច្ចមជ្ឈិម កាលពីថ្ងៃទី១៥ ខែមិថុនា បន្ទាប់កិច្ចប្រជុំរយៈពេល២ថ្ងៃនៅទីក្រុងហាណូយ ដើម្បីអនុវត្តសេចក្តីណែនាំស្តីពីការទប់ស្កាត់អំពើពុករលួយ។ គេមិនទាន់ដឹងច្បាស់ថា លោក ស៊ុង នឹងត្រូវដកចេញពីការិយាល័យនយោបាយនៃបក្សកុម្មុយនីស្ត ឬក៏អត់។ មន្រ្តីជាន់ខ្ពស់នៅក្រសួងហិរញ្ញវត្ថុចំនួន ៦រូបត្រូវបានដកចេញចាប់តាំងពីចុងឆ្នាំ២០២២ អំឡុងយុទ្ធនាបង្ក្រាបប្រឆាំងអំពើពុករលួយ និងការរុះរើថ្នាក់ដឹកនាំសំខាន់ៗនៅវៀតណាម។ បើតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការមជ្ឈិមបក្ស ក្រសួងហិរញ្ញវត្ថុក្នុងឆ្នាំ ២០១៦-២០២១ ដែលកាន់តំណែងដោយលោក ស៊ុង បានអនុវត្តមុខងារ និងភារកិច្ចដែលបានប្រគល់ជូនដោយមិនត្រឹមត្រូវ និងមិនពេញលេញក្នុងការគ្រប់គ្រងការជួញដូរមូលបត្របំណុលសាជីវកម្មរដ្ឋ ស្របពេលមន្ត្រីមួយចំនួននៅក្រសួងនេះបានបំពានច្បាប់គណបក្ស។ គួរបញ្ជាក់ថា មុនពេលលោក ស៊ុង កាន់តំណែងជាលេខាបក្សប្រចាំទីក្រុងហាណូយ មានឥស្សរជន ២រូបក៏ត្រូវបានបក្សកុម្មុយនីស្តដាក់វិន័យដែរ គឺអតីតឧបរដ្ឋមន្រ្តីលោក ហ័ង ជុង ហាយ (អណត្តិ ២០១៦ - ២០២០) និងអតីតប្រធានរដ្ឋសភាលោក វឿង ឌិញ ហ្វេ (អណត្តិ ២០២០-២០២១)៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2960.txt
|
ប៉ូលីសកូរ៉េខាងត្បូងបានប៉ះទង្គិចគ្នាជាមួយនឹងក្រុមបាតុកររាប់ពាន់នាក់ដែលជាអាណាព្យាបាលរបស់ជនរងគ្រោះដែលបានស្លាប់និងបាត់ខ្លួននៅក្នុងឧបទ្ទវហេតុនៃការលិចនាវាដែលបានធ្វើការតវ៉ាបិទផ្លូវទៅកាន់វិមានប្រធានាធិបតី ដើម្បីទាមទារឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតដោយឯករាជ្យឡើងវិញ។ការប៉ះទង្គិចនេះ ផ្ទុះឡើងក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានចេញសេចក្តីប្រកាសដែលជាដំណោះស្រាយក្នុងការផ្តល់សំណងដល់ក្រុមគ្រួសារជនរងគ្រោះ។
|
ម្សិលមិញនេះមានការប៉ះទង្គិចគ្នារវាងក្រុមប៉ូលីសកូរ៉េខាងត្បូងនិងក្រុមបាតុកររាប់ពាន់នាក់ដែលជាអាណាព្យាលរបស់ជនរងគ្រោះនៅក្នុងឧបទ្ទវហេតុនៃការលិចនាវាឆ្នាំ២០១៤ក្រោយពីក្រុមបាតុករបានបិទផ្លូវដើម្បីទាមទារឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតដោយឯករាជ្យឡើងវិញនៃការលិចនាវាដឹកអ្នកដំណើរនេះ។ គិតត្រឹមខែមេសានេះគឺមានរយៈពេលមួយឆ្នាំទៅហើយនៃការលិចនាវាដែលផ្ទុកអ្នកដំណើរភាគច្រើនជានិស្សិត។ក៏ប៉ុន្តែមិនមានការស៊ើបអង្កើតណាមួយបញ្ជាក់ច្បាស់ពីការលិចនាវានេះដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់ក្រុមគ្រួសារជនរងគ្រោះ។បញ្ហានេះហើយដែលហេតុធ្វើឲ្យក្រុមគ្រួសាររបស់ជនរងគ្រោះនៅតែមានកំហឹងជាមួយនឹងរដ្ឋាភិបាល។ ជាមួយគ្នាបើយោងតាមភ្នាក់ងារប៉ូលីសក្រុងសេអ៊ូលយ៉ាងហោចណាមានបាតុករ១៣, ០០០នាក់និងប៉ូលីស៤៧០នាក់ត្រូវបានពង្រាយនៅក្នុងទីក្រុងហើយក្នុងនោះបាតុករជាង១០០នាក់ត្រូវបានចាប់ខ្លួនក្រោយពីមានការប៉ះទង្គិចគ្នាផងដែរ។ គួររម្លឹកផងដែរកាលពីពេលថ្មីៗកន្លងទៅនេះរដ្ឋាភិបាលបានសម្រេចចេញនូវដំណោះស្រាយលើកដំបូងជូនក្រុមគ្រួសារជនរងគ្រោះទាំងអស់ដែលសំណងនោះនឹងត្រូវផ្តល់ឲ្យដោយយោងតាមអាយុរបស់ជនរងគ្រោះម្នាក់។ជាមួយគ្នាដែរសម្រាប់ជនរងគ្រោះដែលជាគ្រូទាំង១១នាក់នឹងត្រូវទទួលបានសំណងប្រមាណ៧០ម៉ឺនដុល្លាសហរដ្ឋអាមេរិកម្នាក់។ រីឯជនរងគ្រោះដែលជានិស្សិតនឹងត្រូវទទួលបាន៣៨ម៉ឺនម្នាក់។ យ៉ាងណាក៏ដោយសំណងនេះមិនបានធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះស្ងប់ចិត្តនោះទេ។ផ្ទុយទៅវិញពួកគេបានប្រឆាំងទៅលើសេចក្តីប្រកាសនោះហើយចោទប្រកាន់រដ្ឋាភិបាលថាកំពុងតែព្យាយាមបង្វែររឿងដែលក្រុមគ្រួសារជនរងគ្រោះបានទាមទារឲ្យការស៊ើបអង្កេតដោយឯករាជ្យនិងត្រឹមត្រូវដើម្បីរកមូលហេតុពិតប្រាកដនៃឧបទ្ទវហេតុនោះ។ គួររម្លឹកផងដែរថាឧបទ្ទវហេតុនៃការលិចនាវាកើតឡើងនៅថ្ងៃទី១៦ខែមេសាឆ្នាំ២០១៤ដោយសារតែការធ្វើធ្វេសប្រហែសរបស់ក្រុមនាវិក និងជំនួយរបស់ខ្លួនដែលក្នុងនោះតុលាការបានកាត់ប្រកាសដាក់គុកមួយជិវិតនិងទោសផ្សេងទៀតដោយយោងទៅតាមការទទួលខុសរបស់ពួកគេ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2961.txt
|
អោយតែហាមាត់និយាយពីយន្តហោះចំបាំងRafaleរបស់បារាំង គេមើលឃើញតែគុណសម្បត្តិឥតខ្ចោះរបស់វាប៉ុណ្ណោះ។ អេហ្ស៊ីបបានទិញ Rafale ២៤គ្រឿងពីបារាំង កាលពីខែកុម្ភៈ ឥឡូវ ដល់វេនឥណ្ឌាវិញម្តង។ ក្នុងដំណើរទស្សនកិច្ចនៅបារាំង នៅថ្ងៃសុក្រម្សិលមិញ នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី មិនអាចទប់ចិត្តបាន ហើយបានចុះហត្ថលេខាទិញយក Rafale ៣៦គ្រឿងពីបារាំងដើម្បីបំពាក់ឲ្យកងទ័ពអាកាសឥណ្ឌា។
|
ហេតុអ្វីយន្តហោះចំបាំង Rafale មានមន្តស្នេហ៍ទាក់ទាញដូច្នេះ? Rafale មានរាងជាឌែលតា ផលិតដោយក្រុមហ៊ុនបារាំង Dassault និងដាក់អោយកងទ័ពបារាំងប្រើចាប់ពីឆ្នាំ ២០០១មក។ ក្នុងឆ្នាំ២០២៥-២០៣០ខាងមុខ បារាំងចង់ប្រើ Rafaleជំនួសយន្តហោះ៧ប្រភេទ ដែលកងទ័ពអាកាស និងកងទ័ពជើងទឹកកំពុងប្រើសព្វថ្ងៃ។ យន្តហោះRafale មានតួនាទីច្រើនមុខ ដូចជាការពារដែនអាកាស ចាប់អត្តសញ្ញាណសត្រូវ ហើយតួនាទីលេចធ្លោបំផុតនោះគឺការវាយប្រហារនុយក្លេអ៊ែរ។ ក្នុងបេសកកម្មទំលាក់គ្រាប់បែកនុយក្លេអ៊ែរ Rafale អាចដឹកមីស៊ីលMICAបាន៦ដើម មីស៊ីល ASMPA មួយដើម ហើយមានកន្លែងស្តុកសាំង២០០០លីត្របន្ថែមទៀត។ យន្តហោះនេះមានភាពឯករាជ្យ អាចហោះហើរបានជាង១២ម៉ោង មុននឹងត្រូវចាក់សាំង គឺលើសពីយន្តហោះMirage 2000 ដែលអាចហោះបានត្រឹម១០ម៉ោង។ Rafale មានល្បឿនលឿន ហើយអាចធ្វើដំណើរក្នុងផ្លូវស្មុគស្មាញ អាចវាយប្រហារបានចំងាយឆ្ងាយ និងអាចលេចមុខមកកំចាត់សត្រូវ ទាំងសត្រូវមិនបានគិតទុកជាមុន។ អានុភាពជាក់ស្តែងរបស់យន្តហោះចំបាំងRafale បានបង្ហាញឡើង ក្នុងអន្តរាគមន៍យោធានៅលីប៊ី កាលពីឆ្នាំ២០១១ ។ អ្នកជំនាញលើកឡើងថា Rafale ៤គ្រឿងបានធ្វើការវាយប្រហារយ៉ាងយូរ រហូតដល់៩ម៉ោង៣៥នាទី នៅលើដែនអាកាស ជារយៈពេលយូរជាប្រវត្តិសាស្ត្រសម្រាប់កងទ័ពអាកាស។ កាលនោះ Rafaleក៏បានចាក់សាំងក្នុងពេលកំពុងប្រតិបត្តិការក្នុងដែនអាកាសផងដែរ។ ដោយសារគុណសម្បត្តិទាំងអស់នេះ ប្រទេសមួយចំនួនដូចជាស្វ៊ីស កូរ៉េ ប្រេស៊ីល រឺក៏ម៉ារ៉ុក សុទ្ធតែប៉ុនប៉ងចង់បានRafaleគ្រប់គ្នា។ ប៉ុន្តែ ចង់ទិញយន្តហោះRafaleក៏មិនមែនស្រួលដែរ គឺត្រូវតែមានទំនាក់ទំនងការទូតល្អជាមួយបារាំងជាម្ចាស់វាសិន។ កន្លងមក ធ្លាប់មានការបន្ថោកគុណសម្បត្តិរបស់Rafale ប្រហែលដោយសារភាពច្រណែនក៏ថាបាន។ ទោះយ៉ាងនេះក្តី ក៏Rafaleនៅតែជាយន្តហោះចំបាំងដ៏ពូកែបំផុតក្នុងពិភពលោក។ ដោយឡែក បើប្រៀបនឹងយន្តហោះF-16របស់អាមេរិក Gripenរបស់ស៊ុយអែត រឺក៏Typhoonរបស់បណ្តាប្រទេសអឺរ៉ុប តម្លៃរបស់Rafaleហាក់ដូចជាខ្ពស់ហួសហេតុ។ មុនពេលឥណ្ឌាប្រកាសទិញប្រើ៣៦គ្រឿងនៅល្ងាចថ្ងៃសុក្រម្សិលមិញ សារព័ត៌មានបារាំង Le Monde បានចុះផ្សាយថា ឥណ្ឌាចង់ទិញរ៉ាហ្វាល់៦៣គ្រឿងភ្លាមៗ ក្នុងតម្លៃ៧៣០០លានអឺរ៉ូ។ មានន័យថា យន្តហោះ១គ្រឿង អាចមានតម្លៃដល់ទៅជិត១១៦លានអឺរ៉ូ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2962.txt
|
ចុងក្រោយសេចក្តីព្រាងរដ្ឋធម្មនុញ្ញថៃថ្មីដ៏ចម្រូងចម្រាសដែលត្រូវបានធ្វើឡើងដោយគណៈកម្មការព្រាងរដ្ឋធម្មនុញ្ញចាត់តាំងដោយលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចាត្រូវបានបញ្ចប់។ សេចក្តីព្រាងត្រូវគេដាក់អោយពិភាក្សា និងពិនិត្យនៅក្នុងក្រុមប្រឹក្សាកែទម្រង់ជាតិមុនពេលយកមកប្រើប្រាស់ជាផ្លូវការ។យ៉ាងណាក៏ដោយមានបទបញ្ញត្តិមួយចំនួនដែលទាក់ទងជាមួយនឹងការឡើងកាន់អំណាចរបស់នាយករដ្ឋមន្ត្រីនិងព្រឹទ្ធសភានឹងក្លាយជាចំណោទបញ្ហាថ្មីប្រសិនបើមានការជំទាស់ពីសំណាក់ប្រជាជនថៃនៅក្នុងនីតិវិធីនៃការធ្វើប្រជាមតិ។
|
កាលពីចុងសប្តាហ៍មុននេះគណៈកម្មការព្រាងរដ្ឋធម្មនុញ្ញថៃ (CDC)បានបញ្ចប់ការព្រាងរដ្ឋធម្មនុញ្ញថ្មីដ៏ចម្រូងចម្រាសជាផ្លូវការក្រោយពីមានការរិះគន់ជាច្រើនពីសំណាក់គណបក្សនយោបាយធំៗនិងសកម្មជនប្រជាធិបតេយ្យ។ហើយសេចក្តីព្រាងច្បាប់នេះកំពុងស្ថិតនៅក្នុងនីតិការពារ និងបកស្រាយដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី២៦មេសាខាងមុខនេះ។ នៅក្នុងអំឡុងពេលនៃការធ្វើរដ្ឋធម្មនុញ្ញថ្មីនេះដែរមានមតិរិះគន់ជាច្រើនបានចោទប្រកាន់ថា ស្ថាប័នCDCគឺស្ថិតក្រោមឥទ្ធិពលនិងការណែនាំរបស់លោកប្រាយុទ្ធ។យ៉ាងណាក៏ដោយលោកBorwornsak Uwanno ប្រធានCDC បានច្រានចោលនូវការចោទប្រកាន់នេះ។លោកបានបន្ថែមទៀតថាសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីដែលទើបតែបញ្ចប់នេះគឺត្រូវបានធ្វើឡើងដោយមានគោលបំណងបួនរួមមានដើម្បីផ្តល់អំណាចដល់ប្រជាពលរដ្ឋជាធំធានាឲ្យមានភាពស្អាតស្អំនិងតុល្យភាពនៅក្នុងនយោបាយថៃលើកកម្ពស់យុត្តិធម៌សង្គមនិងធ្វើឲ្យប្រទេសមានសន្តិភាព។ ដោយឡែកការបញ្ចប់នៃសេចក្តីព្រាងច្បាប់នេះមិនមែនមានន័យថាបញ្ហានយោបាយនឹងត្រូវបញ្ចប់ផងដែរនោះទេព្រោះច្បាប់នេះទាមទារឲ្យមានការធ្វើប្រជាមតិពីសំណាក់ប្រជាជនជាមុនសិនមុនពេលអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ។ជាមួយគ្នានេះអ្វីដែលមានភាពមិនច្បាស់លាស់ថាតើលោកប្រាយុទ្ធនឹងព្រមឲ្យមានប្រជាមតិឬអត់។មួយវិញទៀតប្រសិនបើមានការជំទាស់ពីប្រជាពលរដ្ឋជាពិសេសនោះលើការឡើងកាន់អំណាចរបស់នាយករដ្ឋមន្ត្រីមិនចាំបាច់កើតចេញពីការបោះឆ្នោតពីប្រជាពលរដ្ឋថាតើនឹងមានបញ្ហាអ្វីត្រូវកើតឡើងជាបន្តបន្ទាប់។ គួរបញ្ជាក់ថាតាមការរំពឹងទុកការបោះឆ្នោតជាសកលថៃនឹងត្រូវប្រព្រឹត្តនៅក្នុងឆ្នាំ២០១៦ខាងមុខនេះ។យ៉ាងណាមិញការបោះឆ្នោតនេះអាចប្រព្រឹត្តទៅបានលុះត្រាតែរដ្ឋធម្មនុញ្ញថ្មីត្រូវបានចូលជាធរមានជាផ្លូវការផងដែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2963.txt
|
ទីក្រុងសេអ៊ូល-កូរ៉េ៖ ទំនាក់ទំនងលើគោលនយោបាយការបរទេសជាមួយសហរដ្ឋអាមេរិក និងចិន នឹងមិននៅត្រឹមចំណុចសូន្យនោះទេ ពោលគឺអាចឈានដល់ការបង្រួបបង្រួមបងប្អូន កួរ៉េទាំងពីរ ដែលបានបែកបាក់គ្នាអស់ជាង ៧០ឆ្នាំ កន្លងមកនោះ។ នេះជាប្រសាសន៍របស់អនុរដ្ឋមន្ត្រី ក្រសួងការបរទេសកូរ៉េ។
|
លោក Cho Tae-yul បានថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទសារព័ត៌មានពិភពលោក ស្តីពី ការបង្រូបបង្រួមឧបទ្វីបកូរ៉េថា សម្ព័ន្ធភាពរវាងប្រទេសកូរ៉េ និងសហរដ្ឋអាមេរិក និង ទំនាក់ទំនងកូរ៉េ និងចិន មិនមែនជាទំនាក់ទំនងអវិជ្ជមាននោះឡើយ។ នាពិធីដែលបានប្រារព្ធធ្វើឡើងក្នុងមជ្ឈមណ្ឌលសារព័ត៌មានទីក្រុងសេអ៊ូល នៅថ្ងៃទី១៣ មេសា អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េបានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មានថា៖«ពួកគេមិនត្រឹមតែទំនាក់ទំនងគ្នាប៉ុណ្ណោះទេ ពួកគេថែមទាំងជំរុញក្នុងការអនុវត្តទំនាក់ទំនងទៅវិញទៅមក ដោយអាស្រ័យលើតួនាទីរបស់ប្រទេសកូរ៉េទាំងពីរ»។ សន្និសីទនេះ មានគោលបំណងសម្រាប់អ្នកសារព័ត៌មាននៅទូទាំងពិភពលោកដើម្បីពិភាក្សាអំពីការបង្រួបបង្រួមដោយសន្តិវិធីនៅលើខួបលើកទី ៧០ នៃការបែកចែកឧបទ្វីបកូរ៉េ។ អនុរដ្ឋមន្ត្រីរូបនេះ បានលើកឡើងសំដៅដល់បញ្ហាប្រឈមភូមិសាស្ត្រនយោបាយថ្មី ដើម្បីគោលនយោបាយការបរទេសរបស់ទីក្រុងសេអ៊ូលក្នុងការបន្តការបង្រួបបង្រួមឧបទ្វីប កូរ៉េ។ លោកបានថ្លែងបន្តថា ទោះបីជានាពេលកន្លងមក កូរ៉េបានសម្រេចចូលភាគហ៊ុនជាមួយប្រទេសចិនដែលដឹកនាំដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក៏ដោយ ប៉ុន្តែសម្ព័ន្ធភាពរវាងកូរ៉េ និងអាមេរិក នៅតែជាឆ្អឹងខ្នងរបស់ប្រទេសកូរ៉េ។ លោកបានឱ្យដឹងថា ការចូលរួមរបស់ធនាគារនេះអាចនាំមកនូវឱកាសថ្មី ដោយសារតែទំនាក់ទំនងរបស់ប្រទេសកូរ៉េជាមួយនឹងសហរដ្ឋអាមេរិកនិងប្រទេសចិន គឺសញ្ញាវិជ្ជមាន។ ជាមួយគ្នានេះដែរ លោកអនុរដ្ឋមន្ត្រីក៏បានថ្លែងបារម្ភពីមហិច្ឆតានុយក្លេអ៊ែរកូរ៉េខាងជើង ថា នៅតែបន្តភាពតានតឹងក្នុងការពិភាក្សា។ លោកអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបន្តថា៖«បញ្ហាប្រឈមធំជាងគេផ្នែកការទូតរបស់យើង នោះគឺ ប្រទេសកូរ៉េខាងជើង ដែល មិនទាន់បានបោះបង់មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន ហើយបាននឹងកំពុងបន្តបង្កើនភាពតានតឹង នៅលើឧបទ្វីបកូរ៉េ។ គេបានបដិសេធមិនចូលរួមនៅក្នុងកិច្ចពិភាក្សា»។ ដោយឡែក លោកស្រី Na Kyung-Won ប្រធានគណៈកម្មាធិការកិច្ចការបរទេស និងការបង្រួបបង្រួមជាតិនៃរដ្ឋសភា បានថ្លែងទៅកាន់សារព័ត៌មានជាង ១០០នាក់ មកពីជាង ៦០ប្រទេសថា ការជឿទុកចិត្តផ្នែកការទូតជាមូលដ្ឋានគ្រឹះ ដែលត្រូវបានប្រើប្រាស់សម្រាប់ការពិភាក្សារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ លោកស្រីបន្តថា លោកស្រីបានស្នើយកការទំនាក់ទំនងនេះ ដល់ថ្នាក់ដឹកនាំកូរ៉េខាងជើង ព្រមទាំងសង្គមស៊ីវិល និងអង្គការអន្តរជាតិនានា។ លោកស្រីបញ្ជាក់ថា៖«វាជាការចាំបាច់ក្នុងការស្ដារឡើងវិញនូវកិច្ចសន្ទនារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ យើងគួរតែផ្តោតលើការសន្ទនារួមមួយ ដើម្បីដោះស្រាយបញ្ហាដែលមិនទាន់សម្រេចជាជាងការសន្ទនាសម្រាប់តែគោលបំណងនៃការសន្ទនា ដោយពុំមិនមាន លទ្ធផលអ្វីទាំងអស់»។ កិច្ចពិភាក្សារវាងអ្នកសារព័ត៌មានក្នុងខួបលើកទី៧០ ស្តីពីការបង្រួបបង្រួម ឧបទ្វីបកូរ៉េនេះ ពុំមានវត្តមានអ្នកសារព័ត័មានមកពីប្រទេសកូរ៉េខាងជើងចូលរួមនោះទេ។ អ្នករៀបចំកម្មវិធីបានឲ្យដឹងថា ពួកគេបានអញ្ជើញអ្នកសារព័ត៌មានមកពីកូរ៉េខាងជើងដែរ ប៉ុន្តែថ្នាក់ដឹកនាំកូរ៉េខាងជើងអាចនឹងមិនអនុញ្ញាតឡើយ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2964.txt
|
សហភាពអឺរ៉ុបនឹងកោះប្រជុំបន្ទាន់មួយទាំងបង្ខំចិត្ត ដើម្បីជជែកពិភាក្សារកដំណោះស្រាយ ស្តីពីបញ្ហាជនអន្តោប្រវេស្តខុសច្បាប់ និងគ្រោះថ្នាក់លិចនាវាបន្តបន្ទាប់នៅសមុទ្រម៉េឌីទែរ៉ាណេផង។ មេដឹកនាំអឺរ៉ុបបានស្នើសុំអោយមានការចាត់វិធានការ និងធ្វើសកម្មភាពច្រើនជាងមុនដើម្បីទប់ស្កាត់គ្រោះមហន្តរាយមនុស្សជាតិ ក្រោយពេលដែលមានជនអន្តោប្រវេសន៍ច្រើនជាង៧០០នាក់អាចស្លាប់បាត់បង់ជីវិត ក្នុងករណីលិចនាវាម្សិលមិញ។
|
កញ្ញា ខន ចំប៉ាលម្អិតព័ត៌មាននេះ សហភាពអឺរ៉ុបបានសម្រេចចិត្តថា នឹងបើកកិច្ចប្រជុំបន្ទាន់បង្ខំមួយទាំងអល់អែក ដើម្បីជជែកពិភាក្សា និងស្វែងរកវិធានការចាំបាច់ ទប់ស្កាត់គ្រោះមហន្តរាយជនអន្តោប្រវេសន៍ខុសច្បាប់ដែលផ្សងព្រេងធ្វើដំណើរតាមនាវា។ កាលពីម្សិលមិញ ប្រធានសហភាពអឺរ៉ុបលោក Donald Tusk បានបញ្ជាក់ថាកិច្ចប្រជុំនៅសហភាពអឺរ៉ុបរឿងជនអន្តោប្រវេសន៍ខុសច្បាប់នេះ ជារឿងចាំបាច់បំផុតសម្រាប់ស្វែងរកដំណោះស្រាយឆ្លើយតបនឹងបញ្ហាប្រឈមបច្ចុប្បន្ន។ ការពិចារណាបើកកិច្ចពិភាក្សានេះ កើតឡើងក្រោយមានឧបទ្ទវហេតុលិចនាវាមួយជាថ្មីទៀត នៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ ដែលគេភ័យខ្លាចថា មនុស្សច្រើនដល់ទៅ៧០០នាក់ស្លាប់បាត់បង់ជីវិត។ អាជ្ញាធរនៅតំបន់ក្បែរសមុទ្រដែលជាតំបន់កើតហេតុបានបង្ហាញក្តីបារម្ភថា មនុស្សអាចច្រើនដល់៦០០នាក់រងគ្រោះថ្នាក់រហូតដល់ស្លាប់ក្នុងករណីនេះ ព្រោះគេអាចជួយសង្គ្រោះអ្នកដំណើរបានចំនួនបន្តិចបន្តួចបណ្ណោះក្រោយគ្រោះថ្នាក់។ មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានអះអាងថាមនុស្សចំនួនត្រឹម ២៨នាក់ប៉ុណ្ណោះត្រូវបានគេស្រោចស្រង់ចេញពីទឹករួចពីសេចក្តីស្លាប់ ខណៈចំនួនអ្នកដំណើរជាង៦០០នាក់ផ្សេងទៀតស្ថិតក្នុងភាពមិនច្បាស់លាស់ និងគ្រោះថ្នាក់នៅឡើយ។ ក្រោយកើតហេតុ ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ បានសង្កត់ធ្ងន់ថា បើសិនជាចំនួនអ្នកស្លាប់ មានច្រើនដូចគេសន្និដ្ឋានមែននោះ វាជាគ្រោះមហន្តរាយមនុស្សជាតិពិតប្រាកដណាស់។ ចំណែកមេដឹកនាំអេស្ប៉ាញ និងអាល្លឺម៉ង់ បានព្រមានពីសញ្ញាគ្រោះថ្នាក់ ប៉ុន្តែបង្ហាញការគាំទ្រចំពោះគម្រោងរៀបចំកិច្ចប្រជុំបន្ទាន់ខាងមុខ។ នាយករដ្ឋមន្ត្រីអ៊ីតាលីលោក MatteoRenzi ដែលរងសម្ពាធជាងគេ ក្នុងករណីលួចឆ្លងដែនតាមផ្លូវទឹករបស់ជនអន្តោប្រវេសន៍នេះ បានបង្ហាញការគាំទ្រចំពោះកិច្ចប្រជុំកំពូលរវាងមេដឹកនាំអឺរ៉ុប។ លោកនាយករដ្ឋមន្ត្រីរូបនេះសង្ឃឹមថា កិច្ចប្រជុំនឹងត្រូវរៀបចំឡើងយ៉ាងយូរបំផុតត្រឹមចុងសប្តាហ៍នេះ ហើយបច្ចុប្បន្នកងកម្លាំងឆ្មាំសមុទ្រអ៊ីតាលី និងអាជ្ញាធរតំបន់កំពុងដុតដៃ ដុតជើង ស្វែងរកជនរងគ្រោះក្នុងករណីលិចនាវានេះ។ គួរបញ្ជាក់ថា ចំនួនជនអន្តោរប្រវេសន៍ខុសច្បាប់ មានការកើនឡើងជាប្រចាំ។ ពួកគេព្យាយាមរត់គេចចេញពីគ្រោះថ្នាក់ ភាពក្រីក្រ និងសង្គ្រាមស៊ីវិលនៅតំបន់អាហ្វ្រិក និងនៅមជ្ឈិមបូព៌ា ក្នុងគោលដៅស្វែងរកទីកន្លែងរស់នៅថ្មី សង្ឃឹមថានឹងអាចកសាងជីវភាពខ្លួនឡើងវិញនៅអឺរ៉ុប។ អ្វីដែលគួរអោយព្រួយបារម្ភនោះ គឺចំនួនគ្រោះថ្នាក់តាមការផ្សងព្រេងដោយជិះនាវានេះក៏កើនឡើងដូចគ្នាដែរ។ គ្រាន់តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មនុស្សចំនួន ១៣០០នាក់ត្រូវបានគេជួយសង្គ្រោះចេញពីគ្រោះថ្នាក់។ ដូចដែលឃើញស្រាប់កាល ពីប៉ុន្មានថ្ងៃមុននោះ ក៏មានករណីលិចនាវាដឹកអ្នកដំណើរសរុបជាង ៤០០នាក់ផងដែរនៅក្នុងសមុទ្រម៉េឌីទែរ៉ាណេដដែល៕ កញ្ញា ខន ចំប៉ាលម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2965.txt
|
សៀវភៅសិក្សាគោលថ្មីមួយ តម្រូវឲ្យគ្រូបង្រៀននៅក្នុងប្រទេសកូរ៉េខាងជើង ត្រូវតែបង្រៀនសិស្សរបស់ពួកគេថា លោក គីម ជុងអ៊ុន មានសមត្ថភាពអាចបើកបររថយន្តបាន តាំងពីពេលដែលលោកមានអាយុ ៣ ឆ្នាំ និងបានឈ្នះការប្រណាំងទូកក្ដោងទោល តាំងពីអាយុ ៩ ឆ្នាំមកម្លេះ។
|
បើយោងតាមបណ្តាញទូរទស្សន៍ YTN របស់កូរ៉េខាងត្បូង បានរាយការណ៍ថា សៀវភៅសិក្សាគោលថ្មីនេះត្រូវបានគេផ្តល់ទៅឱ្យគ្រូបង្រៀន នៅឯសាលារៀនថ្នាក់មធ្យម និងថ្នាក់ខ្ពស់នៅទូទាំងប្រទេស ដើម្បីបង្រៀនសិស្សនូវមុខវិជ្ជាថ្មីមួយ គឺ «សកម្មភាពបដិវត្តន៍ លោក គីម ជុងអ៊ុន» ត្រូវបានបញ្ចូលនៅក្នុងកម្មវិធីសិក្សារបស់សាលា ចាប់ពីឆ្នាំនេះតទៅ។ បើតាមសៀវភៅគោលថ្មីនេះ កុមារកូរ៉េខាងជើងទាំងអស់ ក៏ត្រូវបានគេបង្រៀនផងដែរថា លោក គីម ជុងអ៊ុន គឺជាសិល្បករដ៏មានជំនាញម្នាក់ និងពូកែតែងនិពន្ធតន្ត្រីទៀតផង។ លោក Toshimitsu Shigemura សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Wased បាននិយាយថា ការដាក់មុខវិជ្ជាថ្មីក្នុងកម្មវិធីសិក្សានេះ គឺដោយសារតែរបបផ្ដាច់ការកូរ៉េខាងជើង ចង់បានគាំទ្រពេញលេញពីប្រជាជនរបស់ពួកគេ ដើម្បីជឿជាក់លើមេដឹកនាំផ្ដាច់ការវ័យក្មេងរបស់ពួកគេ គឺ លោក គីម ជុងអ៊ុន។ លោកសាស្ត្រចារ្យបានបន្ថែមថា មានមនុស្សជាច្រើននៅក្នុងប្រទេសកូរ៉េខាងជើង មិនមានការគោរពចំពោះ លោក គីម ជុងអ៊ុន នោះទេ។ ដូច្នេះហើយក្មេងៗនៅក្នុងប្រទេសនេះ ត្រូវបានបង្រៀនភាពអស្ចារ្យ និងភាពខ្លាំងរបស់ លោក គីម ជុងអ៊ុន ។ ទោះបីជាក្មេងៗជឿឬមិនជឿ ថាវាជាការពិតក៏ដោយ ក៏គ្រូបង្រៀនទាំងនោះគ្មានជម្រើសផ្សេងក្រៅពីនេះទេ គឺត្រូវតែបង្រៀនឲ្យពួកគេជឿលើរឿងនេះ។ កិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងការគោរពទៅលើបុគ្គលិកលក្ខណៈរបស់ លោក គីម ជុងអ៊ុន នៅពេលនេះ ក៏ធ្លាប់មានផងដែរកាលជំនាន់ លោក គីម ជុងអ៊ីល ដែលកាលនោះ សិស្សានុសិស្ស ត្រូវបានគេបង្រៀនថា លោក ជុងអ៊ីល រៀនដើរតាំងពីលោកមានអាយុ ៣ សប្ដាហ៍ និងរៀននិយាយ ក្រោយពេលលោកមានអាយុ ៨ សប្ដាហ៍៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2966.txt
|
រដ្ឋាភិបាលអូស្ត្រាលី បញ្ជូនប្រជាជនវៀតណាម៥០នាក់ដែលបានធ្វើដំណើរទៅកាន់អូស្ត្រាលីតាមរយៈស្រឡាងដើម្បីសុំសិទ្ធិជ្រកកោនត្រលប់មកប្រទេសដើមខ្លួនវិញ។ការចាប់បញ្ជូននេះធ្វើឡើងក្រោយពីអាជ្ញាធរអូស្ត្រាលីបានស្ទាក់ចាប់ក្រុមនេះនៅតំបន់សមុទ្ររបស់ខ្លួន។ សកម្មភាពនេះគឺជាការអនុវត្តគោលនយោបាយថ្មីនៃការរឹតបន្តឹងបញ្ហាជនអន្តោប្រវេសន៍របស់រដ្ឋាភិបាលអូស្ត្រាលី។
|
កាលពីពេលថ្មីៗនេះរដ្ឋាភិបាលអូស្ត្រាលីបានចាប់បញ្ជូនប្រជាជនវៀតណាម៥០នាក់ដែលធ្វើដំណើរទៅកាន់អូស្ត្រាលីតាមរយៈស្រឡាងក្នុងគោលបំណងសុំសិទិ្ធជ្រកកោននៅអូស្ត្រាលីត្រលប់មកប្រទេសដើមវិញ។ បើយោងតាមការសែតអូស្ត្រាលី The West Australian ក្រុមអ្នកសុំសិទ្ធិជ្រកកោនត្រូវបានឃាត់ខ្លួននៅលើស្រឡាងនៅភាគខាងជើងនៃអូស្ត្រាលីកាលពីដើមខែមេសាកន្លងទៅនេះ។ក្រោយមករដ្ឋាភិបាលអូស្ត្រាលីបានផ្ទេរពួកគេទៅកាន់នាវាថ្មីដើម្បីបញ្ជូនទៅកាន់វៀតណាមវិញ។ជាមួយគ្នាមានប្រភពមួយចំនួនបានព្យាករណ៍ថាអាជ្ញាធរអាចនឹងចំណាយថវិកាសម្រាប់ការចាប់បញ្ជូននេះយ៉ាងហោចណា១.១លានដុល្លារសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយលោកស្រីPeter Dutton អ្នកនាំពាក្យលើបញ្ហាអន្តោប្រវេសន៍បានបញ្ជាក់ថាយើងសុំមិនមានការឆ្លើយតបទៅលើនីតិវិធីនៃការចាប់បញ្ជូនក្រុមអ្នកសុំសិទ្ធិជ្រកកោននោះទេពោលគឺរាប់បញ្ជូនទាំងបញ្ហាអន្តប្រវេសន៍នៅក្នុងអូស្ត្រាលីទាំងអស់។ ទាក់ទិននឹងបញ្ហានៃការសុំសិទ្ធិជ្រកកោននេះដែរកាលពីខែមករាកន្លងទៅនេះរដ្ឋាភិបាលអូស្ត្រាលីក៏បានចាប់បញ្ជូនអ្នកសុំសិទ្ធិជ្រកកោនមួយចំនួនទៅកាន់ទៅស្រីលង្កានិងឥណ្ឌូនេស៊ីដែលប្រភពនៃជនអន្តោប្រវេសន៍ខុសច្បាប់ធំជាងគេតាមរយៈនាវា។ដោយឡែកជនអន្តោប្រវេសន៍ខុសច្បាប់មួយចំនួនដែលមិនត្រូវបានបញ្ជូនទៅកាន់ប្រទេសដើមវិញនោះទេត្រូវបានអាជ្ញាធរអូស្ត្រាលីឃុំខ្លួននិងធ្វើទុក្ខបុកម្នេញនៅលើកោះNauruដែលជាកោះដ៏តូចគ្មានស្តង់ដារនៃការរស់នៅ។ ទោះបីជាមានការរិះគន់ពីសំណាក់ភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើការរឹតត្បិតនិងរំលោភសិទ្ធិ មនុស្សក៏ដោយរដ្ឋាភិបាលអូស្ត្រាលីបានច្រានចោលនិងចាត់ទុកសកម្មភាពនេះគឺជាការអនុវត្តគោលនយោបាយក្នុងការគ្រប់គ្រងអន្តោប្រវេសន៍ខុសច្បាប់ក្នុងប្រទេសរបស់ខ្លួនជាពិសេសការធ្វើដំណើរតាមរយៈស្រឡាងខុសច្បាប់។ គួរបញ្ជាក់ផងដែរជារៀងរាល់ឆ្នាំមានជនអន្តប្រវេសន៍ខុសច្បាប់រាប់ពាន់នាក់បានធ្វើដំណើរតាមរយៈទូកឬស្រឡាងទៅកាន់អូស្ត្រាលីដើម្បីសុំសិទ្ធិជ្រកកោន ហើយប្រជាជនភាគច្រើននៃពួកគេចាកចេញពីប្រទេសឥណ្ឌូនេស៊ីស្រីលង្កានិងមីយ៉ាន់ម៉ា៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2967.txt
|
ក្រោយពេលដែលរដ្ឋអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីតវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមឧទ្ទាមនៅយេម៉ែនអស់ពេលមួយខែសម្ព័ន្ធនេះបានប្រកាសបញ្ចប់សកម្មភាពយោធារបស់ខ្លួនហើយ។អារ៉ាប៊ីសាអូឌីតអះអាងថាការបញ្ចប់សង្គ្រាមផ្លូវអាកាសនៅយេម៉ែនដោយសារខ្លួនសម្រេចជោគជ័យក្នុងការទប់ស្កាត់ក្រុមឧទ្ទាមHouthiដែលប៉ងកាន់កាប់ប្រទេស។ប៉ុន្តែសង្គ្រាមរដ្ឋអារ៉ាប់នៅយេម៉ែននេះបញ្ចប់ទៅស្របពេលដែលជនស៊ីវិលជិត១ពាន់នាក់បានស្លាប់។
|
លោក មុំ ពិទូរ្យលម្អិតព័ត៌មាននេះ អារ៉ាប៊ីសាអូឌីតបានប្រកាសបញ្ចប់យុទ្ធនាការយោធារបស់ខ្លួននៅថ្ងៃអង្គារម្សិលមិញក្រោយចំណាយពេល១ខែដើម្បីធ្វើសង្គ្រាមប្រឆាំងក្រុមឧទ្ទាមHouthisនៅក្នុងប្រទេសយេម៉ែន។អារ៉ាប៊ីសាអូឌីតបានអះអាងថាខ្លួនបញ្ចប់អន្តរាគមន៍យោធាដោយសារអាចសម្រេចគោលបំណងដោយទប់ស្កាត់ក្រុមឧទ្ទាមនៅយេម៉ែនមិនអោយកាន់កាប់អំណាចនៅក្នុងប្រទេសបាន។បើតាមរដ្ឋាភិបាលក្រុងRiyadh អន្តរាគមន៍យោធារយៈពេលមួយខែនេះជាសកម្មភាពមួយជួយផ្តល់ក្តីសង្ឃឹមថ្មីអោយប្រជាជនយេម៉ែនដើម្បីកសាងប្រទេសរបស់ខ្លួនឡើងវិញនិងរួចផុតពីការគ្រប់គ្រងដោយក្រុមឧទ្ទាម។ ក្រោយអារ៉ាប៊ីអូឌីតប្រកាសបញ្ចប់ការវាយប្រហារតាមផ្លូវអាកាសប្រធានាធិបតីយេម៉ែនលោកAbd-Rabbu Mansour Hadiដែលរត់ភៀសខ្លួនទៅដល់អារ៉ាប៊ីសាអូឌីតនោះបានចេញមុខថ្លែងសុន្ទកថាពីទីក្រុងRiyadhផ្តោតលើស្ថានការណ៍នៅយេម៉ែននិងថ្លែងអំណរគុណដល់រដ្ឋអារ៉ាប់ជាពិសេសអារ៉ាប៊ីសាអូឌីតដែលបានជួយទប់ស្កាត់ក្រុមឧទ្ទាមមិនអោយកាន់កាប់អំណាចបាន។បើទោះបីជាសង្គ្រាមផ្លូវអាកាសបញ្ចប់ទៅក៏ពិតមែនតែអារ៉ាប៊ីសាអូឌីតបានសង្កត់ធ្ងន់ថាខ្លួននិងមិត្តជិតខាងនៅតែបន្តផ្តល់ជំនួយដល់កងកម្លាំងរដ្ឋាភិបាលយេម៉ែនដើម្បីការពារសន្តិសុខស្ថិរភាពនិងប្រឆាំងក្រុមភេរវកម្មផង។រដ្ឋទាំងនេះក៏នឹងបន្តជំរុញអោយមានការសម្រេចបាននូវដំណោះស្រាយនយោបាយដើម្បីបញ្ចប់វិបត្តិដ៏រាំរ៉ៃនៅយេម៉ែននេះផងដែរដើម្បីធានាថាស្ថិរភាពនិងសន្តិភាពត្រូវស្តារឡើងវិញនៅទីនោះ។ ប៉ុន្តែអ្វីដែលសំខាន់បើទោះជាអន្តរាគមន៍យោធាតាមផ្លូវអាកាសត្រូវឈានដល់ទីបញ្ចប់ក៏ពិតមែនចំនួនជនស៊ីវិលដែលស្លាប់រងរបួសនិងរស់នៅដោយគ្មានជម្រកនៅតែជាបញ្ហាកង្វល់មួយសម្រាប់ប្រទេសរងទុក្ខដោយវិបត្តិនយោបាយនេះ។បើតាមការអោយដឹងពីសំណាក់ស្ថាប័នឃ្លាំមើលសិទ្ធិមនុស្សជនស៊ីវិលស្លាប់ក្នុងជម្លោះប្រដាប់អាវុធកើនដល់៩៤៤នាក់ហើយខណៈពេលដែលអ្នករងរបួសកើនឡើងដល់៣៤៨៧នាក់ឯណោះ។ ចំណែកក្រុមឧទ្ទាមHouthisយេម៉ែនដែលទម្លាក់រដ្ឋាភិបាលគាំទ្រដោយអាមេរិកនិងរដ្ឋអារ៉ាប់ហាក់បីដូចជាធ្លាក់ចុះខ្សោយក្រោយរងការវាយប្រហារពីសំណាក់សម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតនេះ។កាលពីម្សិលមិញនេះដែរមេដឹកនាំក្រុមឧទ្ទាមខាងលើបានចេញមុខប្រកាសថាកិច្ចព្រមព្រៀងនយោបាយដើម្បីបញ្ចប់ជម្លោះជិតសម្រេចបានជោគជ័យហើយដែលនេះបញ្ជាក់ថាដំណោះស្រាយផ្នែកនយោបាយត្រូវបានគេយកមកប្រើប្រាស់ដើម្បីដោះស្រាយបញ្ហានេះ។ ដោយឡែកសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តអារ៉ាប៊ីសាអូឌីតក៏បានថ្លែងសាទរនិងគាំទ្រការសម្រេចចិត្តរបស់អារ៉ាប៊ីសាអូឌីតផងដែរហើយសហរដ្ឋអាមេរិកក៏បានបញ្ជូននាវាចម្បាំងទៅក្បែរប្រទេសយេម៉ែនដើម្បីធានាពីសន្តិសុខនិងគាំទ្រសម្ព័ន្ធមិត្តខ្លួនផងដែរ៕ លោក មុំ ពិទូរ្យលម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2968.txt
|
រយៈពេលប៉ុន្មានខែចុងក្រោយនេះក្រុមភេរវជនរដ្ឋឥស្លាមស៊ីរីនិងអ៊ីរ៉ាក់ បានពង្រីកខ្លួនទៅដល់ទឹកដីលីប៊ីដែលជារដ្ឋដែលកំពុងតែស្ថិតក្នុងបញ្ហាអស្ថិរភាពនិងអសន្តិសុខស្រាប់នោះ។ កាលយប់ម្សិលមិញនេះក្រុមនេះបានវាយប្រហារដោយបំផ្ទុះគ្រប់បែកនៅស្ថានទូតម៉ារ៉ុកនៅក្នុងប្រទេសលីប៊ី។ ការវាយប្រហារនេះកើតឡើងតែប៉ុន្មានម៉ោងក្រោយមានការវាយប្រហារនៅស្ថានទូតកូរ៉េខាងត្បូងប្រចាំទីក្រុងទ្រីប៉ូលី។
|
ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមកំពុងធ្វើព្យុះភ្លៀងនៅក្នុងតំបន់អាហ្វ្រិកខាងកើតជាពិសេសប្រទេសលីប៊ី។ ក្រុមនេះចាប់ផ្តើមបង្កការភ័យខ្លាច និងគំរាមកំហែងអាយុជីវិតប្រជាជនស៊ីវិលនៅទីនោះ ដោយឆ្លៀតឱកាសដែលស្ថានភាពកំពុងចលាចលស្រាប់នោះ។ កាលពីម្សិលមិញ ក្រុមនេះបានបើកការវាយប្រហារទីតាំងពីរកន្លែងផ្សេងគ្នា ហើយក្រុមនេះកំណត់យកទីតាំងស្ថានទូតបរទេសជាគោលដៅវាយប្រហាររបស់ខ្លួន។ ការវាយប្រហារទីមួយម្សិលមិញគឺស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅទីក្រុងទ្រីប៉ូលី និងទីតាំងទីពីរគឺ ស្ថានទូតម៉ារ៉ុកប្រចាំនៅប្រទេសលីប៊ី។ ចំពោះការវាយប្រហារស្ថានទូតកូរ៉េខាងត្បូងម្សិលមិញ បានធ្វើអោយសន្តិសុខយាមស្ថានទូតចំនួនពីរនាក់ស្លាប់បាត់បង់ជីវិត។ បើតាមសាក្សីដែលបានឃើញហេតុការណ៍ ក្រុមខ្មាន់បានបាញ់រះចេញពីឡានទៅលើស្ថានទូត ដោយសម្លាប់សន្តិសុខនៅយាមស្ថានទូតពីរនាក់ ហើយពួកគេជាជនជាតិលីប៊ី។ ស្ថានទូតកូរ៉េខាងត្បូងស្ថិតក្នុងចំណោមស្ថានទូតប្រហែលជាបួន ឬប្រាំប៉ុណ្ណោះដែលបន្តបើកទ្វាបម្រើការនៅក្នុងប្រទេសលីប៊ី។ ក្រោយការវាយប្រហារក្រុមរដ្ឋឥស្លាមបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ប៉ុន្មានម៉ោងក្រោយមកស្រាប់តែមានករណីវាយប្រហារមួយទៀតដោយការបំផ្ទុះគ្រាប់បែកនៅរបងស្ថានទូតម៉ារ៉ុកប្រចាំប្រទេសលីប៊ី។ យ៉ាងណាមិញការបំផ្ទុះគ្រាប់នេះត្រឹមតែធ្វើអោយមានការខូចខាតធ្ងន់ធ្ងរប៉ុណ្ណោះ ប៉ុន្តែមិនមានមនុស្សណាម្នាក់រងរបួសឬស្លាប់បាត់បង់ជីវិតឡើយ។ ដូចករណីវាយប្រហារស្ថានទូតកូរ៉េខាងត្បូងដែរ ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារដូចគ្នា។ ក្រោយដួលរលំរបបដឹកនាំលោក ហ្កាដាហ្វី ដោយមានការជួយជ្រោមជ្រែងពីលោកខាងលិច ប្រទេសលីប៊ីបានធ្លាក់ចូលក្នុងវិបត្តិនយោបាយនិងសន្តិសុខហៅលែងលឺ។ លីប៊ីដែលធ្លាប់តែសុខសាន្ត បានក្លាយជាសមរភូមិប្រយុទ្ធរវាងបណ្តាក្រុមជនជាតិ និងភាគីនយោបាយដើម្បីដណ្តើមអំណាចគ្រប់គ្រងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះទេលីប៊ីក៏ក្លាយជាឋានសួគ៌សម្រាប់ក្រុមភេរវជន ជាពិសេសក្រុមសកម្មប្រយុទ្ធដែលប្រកាសខ្លួនគាំទ្រក្រុមភេរវជនរដ្ឋឥស្លាម។ បច្ចុប្បន្ននេះ ក្រុមរដ្ឋឥស្លាមបានពង្រីកឥទ្ធិពលរបស់ខ្លួនដល់អាហ្វ្រិកខាងជើងពោលគឺលីប៊ី ហើយបន្តមានបណ្តាញនៅទុយណេស៊ី និងយេម៉ែនថែមទៀត។ យ៉ាងណាក៏ដោយ ក្រុមសកម្មប្រយុទ្ធលីប៊ីដែលជាបណ្តាសកម្មប្រយុទ្ធរដ្ឋឥស្លាមនេះ បានបន្តវាយប្រហារលើទីតាំងសំខាន់ៗ ជាពិសេសស្ថានទូតបរទេសនៅលីប៊ីក្នុងរយៈពេលប៉ុន្មានខែនេះ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2969.txt
|
ក្នុងកិច្ចកំពូលប្រជុំអាស៊ីអាហ្វ្រិកនៅក្នុងប្រទេសឥណ្ឌូនេស៊ី មេដឹកនាំនៃវេទិកានេះបានលើកឡើងថា ពួកគេជំពាក់ប៉ាឡេស្ទីននូវបំណុលប្រវត្តិសាស្ត្រមួយ គឺមិនទាន់អាចជួយប៉ាឡេស្ទីនអោយបានឯករាជ្យ។ ក្នុងកិច្ចប្រជុំនេះដែរប្រធានាធិបតីឥណ្ឌូនេស៊ីបានដង្ហើយហៅបណ្តាមេដឹកនាំទាំងអស់សងបំណុលប៉ាឡេស្ទីនវិញដោយផ្តល់ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងគាំទ្រការប្រកាសឯករាជ្យនៃរដ្ឋមួយនេះផង។
|
មានសំឡេង ស្របពេលដែលខួបលើកទី ៦០ នៃសន្និសីទក្រុងបានឌុងត្រូវគេរៀបចំឡើងរួមជាមួយនិងសន្និសីទកំពូលអាស៊ីអាហ្វ្រិកនៅឥណ្ឌូនេស៊ី ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីក្លាយជាប្រធានបទសំខាន់ក្នុងរបៀបវារៈនៃកិច្ចប្រជុំ។ មុនការបើកកិច្ចប្រជុំកំពូលអាស៊ីអាហ្វ្រិក ប្រធានសភាឥណ្ឌូនេស៊ី និងប្រធានាធិបតីឥណ្ឌូនេស៊ីបានរំលឹកពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាពិសេសការបង្កើតសន្និសីទទីក្រុងបានឌុងនាឆ្នាំ ១៩៥។ មេដឹកនាំទាំងពីរសង្កត់ធ្ងន់ថា ប្រទេសអាស៊ី និងអាហ្វ្រិក នៅជំពាក់ប៉ាឡេស្ទីននូវបំណុលប្រវត្តិសាស្ត្រមួយមិនអាចកាត់ថ្លៃបាន ហើយវាគួរតែដល់ពេលដែលប្រទេសទាំងអស់នេះសងបំណុលនេះទៅប៉ាឡេស្ទីនវិញដែរ។ ម្សិលមិញនេះដែរ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានអំពាវនាវដល់បណ្តាមេដឹកនាំប្រទេសទាំងអស់ដែលចូលរួមក្នុងវេទិកាកំពូលមួយនេះ អោយផ្តល់ការគាំទ្រ ផ្តល់ទទួលស្គាល់ឯករាជ្យនៃរដ្ឋប៉ាឡេស្ទីន ជួយប៉ាឡេស្ទីនអោយក្លាយជារដ្ឋសមាជិកអង្គការសហប្រជាជាតិ និងធានាថា ប្រជាជនប៉ាឡេស្ទីនរួចផុតពីការភ័យខ្លាច និងគំរាមកំហែងនានាផង។ ស្មារតី និងគោលបំណងនៃសន្និសីទក្រុងបានឌុងឆ្នាំ ១៩៥៥ គឺការបញ្ចប់អាណានិគម ការទាមទារឯករាជ្យ គោរពបូរណភាពដែនដី អធិបតេយ្យរបស់រដ្ឋទាំងអស់ផង ប៉ុន្តែយ៉ាងណាក៏ដោយគេមើលឃើញថាប៉ាឡេស្ទីននៅតែបន្តស្ថិតក្រោមអាណានិគមប្រភេទថ្មី និងមិនអាចប្រកាសខ្លួនជារដ្ឋឯករាជ្យដូចគេដូចឯងឡើយ។ ដោយឡែក កាលពីថ្មីនេះដែរ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ីអាហ្វ្រិក ក៏បានឯកភាពគ្នាផងដែរថា នឹងព្រាងសេចក្តីថ្លែការណ៍មួយស្តីពីការគាំទ្រឯករាជ្យប៉ាឡេស្ទីន ហើយសេចក្តីព្រាងនេះនឹងត្រូវបញ្ជូនអោយបណ្តាប្រមុខរដ្ឋនិងរដ្ឋាភិបាលនីយមួយត្រួតពិនិត្យនិងផ្តល់ការសម្រេចយល់ព្រម។ មេដឹកនាំពិភពលោកជឿជាក់ថា ការផ្តល់ការទទួលស្គាល់ដល់ប៉ាឡេស្ទីន ជាបញ្ហាស្នូលមួយដែលមេដឹកនាំទាំងអស់ត្រូវចូលរួមដោះស្រាយ។ បើគ្មានការបង្កើតប៉ាឡេស្ទីនជារដ្ឋពេញលេញទេនោះ សន្តិភាពក៏ប្រហែលជាមិនផុសឡើងនៅក្នុងតំបន់ទាំងមូលដែរ។ ម្យ៉ាងទៀតវាប្រាកដណាស់ថា ការព្រងើយកន្តើយមិនទទួលស្គាល់ឯករាជ្យប៉ាឡេស្ទីន បានទុកអោយប៉ាឡេស្ទីនរងទុក្ខវេទ ស្ថិតក្រោមការគំរាមកំហែង ធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុងជេរ៉ូសាឡិមថែមទៀតផង។ សូមរំលឹកបន្តិចថា ប៉ាឡេស្ទីនបានប្រកាសឯករាជ្យជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ ១៩៨៨ ដោយយកតំបន់កាហ្សា និង West Bank ជាទឹកដីរបស់ខ្លួន។ ប៉ន្តែប៉ាឡេស្ទីនមិនទាន់ក្លាយជារដ្ឋផ្លូវការនោះទេមកទល់ពេលបច្ចុប្បន្ននេះ ដោយសារមិនមានការទទួលស្គាល់គ្រប់គ្រាន់ពីសំណាក់ប្រទេសសមាជិកអង្គការសហប្រជាជាតិ។ យ៉ាងណាក៏ដោយបញ្ហាឯករាជ្យប៉ាឡេស្ទីនក្នុងរយៈពេលចុងក្រោយនេះបានទទួលការចាប់អារម្មណ៍ខ្លាំង និងទទួលបានការគាំទ្រច្រើនពីរដ្ឋនៅអឺរ៉ុបថែមទៀត ។ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍ប៉ាឡេស្ទីនបានក្លាយជាភាគីនៃលក្ខន្តិកក្រុងរ៉ូមស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិថែមទៀង។ នោះគឺដោយសារវិបត្តិនៅតំបន់កាហ្សាកន្លងមក ដែលអ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាសសម្លាប់រង្គាលជនស៊ីវិលប៉ាឡេស្ទីនរាប់ពាន់នាក់ ដោយយកលែសថាប្រឆាំងក្រុមកងកម្លាំងហាម៉ាស៕ មានសំឡេង អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_297.txt
|
«ឧទានសព្ទ» គឺជាពាក្យ ឬក្រុមពាក្យ ដែលគេនិយាយបន្លឺសូររបស់វាឡើងឮខ្លាំង ខុសប្លែកពីពាក្យធម្មតា ដើម្បីបង្ហាញអារម្មណ៍ ភ្ញាក់ផ្អើល, បង្ហាញពីភាពសប្បាយ, ភ័យ, រំជួលចិត្តរបស់មនុស្ស។ របៀបបញ្ចេញសំលេងឧទានសព្ទគឺមានបីបែប ហើយបែបនីមួយៗ គឺមានសំឡេងខុសៗគ្នាផងដែរ។
|
ឧទានសព្ទបែបត្រាប់សូរ បាតុភូតធម្មជាតិ រួមមាន ផ្គរលាន់ គ្រឹម! គ្រឹម!, ខ្យល់បក់ វ៉ូៗ, រន្ទះបាញ់ ផាំង!, សមុទ្ទរលក គ្រាំៗ! ចំពោះឧទានសព្ទត្រាប់សូរ សំរែកសត្វ ឆ្កែព្រុស វ៉ូសៗ, សត្វត្លុម តុំ! តុំ,ចង្រិតយំ ច្រេតៗ! ចំណែកឧទានសព្ទត្រាប់សូរវត្ថុ ខ្យល់វាយបង្អួច ឮផាំង, សូរស៊ីរ៉ែនឡានពេទ្យ វ៉ូវ៉ៅៗ!។ នៅមានឧទានសព្ទដទៃទៀត ដូចជា អូ, អ្ហេ, អ្ហា៎, អីយ៉ា, នែ, យី, យីអើ, អូយ, ណែណេះ, នុ៎ះ, នោះន៎, ម៉ាច់ហើយ, អស្ចារ្យ, ចម្លែក, អីយ៉ាស់, អូយយ៉ា, អូយយ៉ះ, ចុំ, ហ៊ីស, យើស, ណ្ហើយ, អើ, យើ។ល។ អីយ៉ាស់! កាបូបរបស់ឯងពិតជាមានតម្លៃថ្លៃណាស់ណ៎! អើ! វាពិតជាថ្លៃមែន ហើយគុណភាពរបស់វាក៏ល្អផងដែរ។ ពាក្យទាំងអស់នេះ ជាការបង្ហាញអារម្មណ៍លាយឡំគ្នា មានទាំងសរសើរ, រីករាយ, ត្រេកអរ ភ័យខ្លាច, ជាដើម។ នេះបើយោងតាមវេយ្យាករណ៍ខ្មែរ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2970.txt
|
បច្ចុប្បន្ននេះចិន បានបន្តផលិតសព្វាវុធល្អៗ និងទំនើបៗ ដោយនាំចេញទៅ កាន់ទីផ្សារ អន្តរជាតិឥតដាច់។ សព្វាវុធរបស់ចិនច្រើនសន្ធឹកសន្ធាប់នៅលើទីផ្សារអន្តរជាតិ អាចគំរាមកំហែងដល់ អំណាចនិងឥទ្ធិពលរបស់ក្រុងវ៉ាស៊ីនតោនដែលធ្លាប់មានក្នុងពិភពលោក។ ហើយ ក្នុងរយៈពេល១០ឆ្នាំទៀតសព្វាវុធចិនកាន់កាប់ទីផ្សារពិភពលោក បង្កអោយមានអស្ថិរភាព ទៀតផងក៏មាន។
|
កញ្ញា ខនចំប៉ា លម្អិតព័ត៌មាននេះ ការកើនឡើងនៃតួនាទីរបស់ក្រុងប៉េកាំងក្នុងទីផ្សារសព្វាវុធអន្តរជាតិ អាចថាជាសញ្ញាល្អក៏បាន ឬអាចថាជារឿងគួរអោយបារម្ភក៏ថាបាន។ អ្នកវិភាគចាប់ផ្តើមផ្តោតលើផលប៉ះពាល់ ដែលកើត ចេញពីការកើនឡើងនៃនាំចេញសព្វាវុធទំនើបរបស់ចិន ទៅកាន់កាន់បណ្តាប្រទេសនានាទូទាំងពិភពលោក។ កាលមុនចិនធ្លាប់នាំចេញតែសព្វាវុធធុនស្រាលៗប៉ុណ្ណោះ ប៉ុន្តែត្រឹមប៉ុន្មានឆ្នាំប៉ុណ្ណោះ ក្រុងប៉េ កាំង អាចអភិវឌ្ឍន៍សមត្ថភាពផលិតសព្វាវុធបានយ៉ាងរហ័ស រហូតហ៊ាននាំចេញអាវុធយុទ្ធភ័ណ្ឌធុនធំទៀត។ គេសង្កេតឃើញចិនព្យាយាម ចំណាយលុយច្រើនសន្ធឹកសន្ធាប់ដើម្បី ពង្រឹងវិស័យយោធា ធ្វើទំនើបកម្មការផលិតអាវុធ ដោយបង្កើនការស្រាវជ្រាវលើការផលិតសព្វាវុធជំនាន់ថ្មីក្នុងស្រុក និងចំណាយតិច។ សព្វាវុធចិនមានគុណភាពល្អ ហើយបើនិយាយពីតម្លៃវិញ គឺថោកជាងសព្វាវុធដែលផលិតដោយបណ្តាប្រទេសលោកខាងលិច។ ដូចដែលបានឃើញស្រាប់ហើយ ចិនស្រាប់តែសម្រេចលក់ប្រភេទយន្តហោះឈ្លបយកការណ៍គ្មានមនុស្សបើក ទៅកាន់អាហ្រិ្វក និងមជ្ឈិមបូព៌ាថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងឆ្នាំ ២០១២ ចិនបានចុះហត្ថលេខាលក់នាវាចម្បាំងទៅអោយប្រទេសនីហ្សេនៅអាហ្វ្រិកខាងលិចនិងបន្ទាប់មកស្រាប់តែសុខចិត្តលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ទៅអោយរដ្ឋាភិបាលក្រុងអង់ការ៉ាថែមទៀត។ លោកខាងលិចជាពិសេសសហភាពអឺរ៉ុប ភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញតួកគីរត់ទៅទិញសព្វាវុធពីចិន ហើយចិនអាចផលិតនិងហ៊ានលក់ចេញសព្វាវុធទំនើបៗបែបនេះទៀត។ យ៉ាងណាក៏ដោយ គេអះអាងថា សព្វាវុធទំនើបៗច្រើនបែបដែលផលិតក្នុងប្រទេសចិន ដែលបញ្ជូនទៅលក់ក្នុងទីផ្សារអន្តរជាតិ អាចបង្កអោយមានការព្រួយបារម្ភច្រើនជាងសញ្ញាវិជ្ជមាន។ អត្ថបទវិភាគមួយដែលចុះផ្សាយក្នុងទស្សនាវដ្តីគោលនយោបាយអន្តរជាតិ បានអះអាងថា តួនាទីដ៏ធំរបស់ចិន ក្នុងការនាំចេញសព្វាវុធគ្រប់ធុន ពីធុនតូចដល់ធុនធំ នឹងធ្វើអោយប៉ះពាល់ដល់ឥទ្ធិពល និងអំណាចរបស់សហរដ្ឋអាមេរិក ក្នុងនយោបាយអន្តរជាតិ។ ប្រទេសតូចៗនៅអាហ្វ្រិក មជ្ឈិមបូព៌ា ឬនៅអាស៊ី មានលទ្ធភាពទិញសព្វាវុធទំនើបដែលមានតម្លៃសមរម្យពីក្រុងប៉េកាំងដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ ដូច្នេះសហរដ្ឋអាមេរិកដែលតែងអន្តរាគមន៍នៅក្នុងជម្លោះនៅក្នុងប្រទេសនានាទូទាំងពិភពលោកនោះ ច្បាស់ជាមិនអាចធ្វើតាមចិត្តដូចមុនបានឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ សព្វាវុធដែលមានតម្លៃថោក និងមានគុណភាពរបស់ចិន និងឥណ្ឌា អាចនឹងធ្វើអោយប៉ះពាល់ដល់ការនាំចេញរបស់បណ្តាប្រទេសនាំសពា្វវុធចេញដូចជាសហភាពអឺរ៉ុប អាមេរិក និងរុស្ស៊ីផងដែរ៕ កញ្ញា ខនចំប៉ា លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2971.txt
|
មនុស្ស៣៣នាក់បានស្លាប់ និងជាង១០០នាក់ទៀតរងរបួសនៅថ្ងៃសៅរ៍ម្សិលមិញ ក្នុងភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅក្រុងJalalabad ភាគខាងកើតអាហ្វហ្កានីស្ថាន។ ក្រុមតាលីបង់អាហ្វហ្កានីស្ថាន បានថ្កោលទោសភេរវកម្មនេះ ខណៈប្រធានាធិបតីAshraf Ghani ប្រកាសថា ក្រុមជីហាតរដ្ឋអ៊ីស្លាមបានបង្កហិង្សានេះឡើង។
|
នៅក្រុងJalalabad ភាគខាងកើតប្រទេសជាប់ព្រំដែនជាមួយប៉ាគីស្ថាន ថ្ងៃសៅរ៍ម្សិលមិញ ភេរវជនអត្តឃាតបានចូលទៅវាយប្រហារនៅមុខសាខាធនាគារឯកជនមួយកន្លែង ក្នុងពេលដែលបុគ្គលិកធនាគារកំពុងនាំគ្នាបើកប្រាក់ខែ។ ភេរវកម្មម្សិលមិញ គឺជាភេរវកម្មសម្លាប់មនុស្សច្រើនបំផុត គិតចាប់ពីខែកញ្ញាឆ្នាំ២០១៤មក។ បើភេរវកម្មនេះពិតជាស្នាដៃរបស់ក្រុមជីហាតរដ្ឋអ៊ីស្លាមដូចការលើកឡើងរបស់អាជ្ញាធរមែន វាជាភេរវកម្មដ៏ធំលើកដំបូងរបស់ក្រុមនេះ ក្នងតំបន់ជាសំបុកក្រុមតាលីបង់ និងក្រុមអាល់កៃដា។ ប៉ុន្មានខែចុងក្រោយនេះ មេដឹកនាំអាហ្វហ្កានីស្ថានជាច្រើនរូបបានសំដែងការព្រួយបារម្ភខ្លាចក្រុមជីហាតវាតទីមកដល់អាហ្វហ្កានីស្ថាន។ ផ្ទុយទៅវិញអ្នកជំនាញគិតថា នេះជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំ ដើម្បីទទួលបានជំនួយពីប្រទេសលោកខាងលិចកាន់តែច្រើន ខណៈអង្គការអូតង់កាត់បន្ថយកងកម្លាំងខ្លួនក្នុងប្រទេសមួយនេះ។ អូតង់បានបញ្ចប់បេសកកម្មរបស់ខ្លួន តាំងពីខែធ្នូឆ្នាំមុន តែនៅបន្តជួយបង្វឹកជំនាញដល់កងទ័ពអាហ្វហ្កានីស្ថាន។ កងទ័ពអូតង់នៅអាហ្វហ្កានីស្ថានសព្វថ្ងៃ មានប្រមាណ១២ ៥០០នាក់ ក្នុងនោះមានកងទ័ពអាមេរិក៩៨០០នាក់។ ដោយឡែក ក្រុមតាលីបង់នៅតែបន្តហិង្សាក្នុងស្រុក។ សប្តាហ៍មុន ក្រុមតាលីបង់បានវាយប្រហារ២លើក សម្លាប់ជនស៊ីវិលយ៉ាងហោច១៥នាក់។ នៅភាគខាងកើតវិញ ទាហានអាហ្វហ្កានីស្ថាន១៨នាក់បានស្លាប់ ក្នុងការវាយប្រហារមួយផ្សេងទៀត របស់ក្រុមតាលីបង់។ ក្រុមតាលីបង់បដិសេធចរចាជាមួយរដ្ឋាភិបាល ដរាបណាកងទ័ពបរទេសមិនទាន់ដកចេញអស់ពីអាហ្វហ្កានីស្ថាន៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2972.txt
|
ប្រធានាធិបតីហ្វីលីពីន លោកប៊ែនីណូ អាគីណូ គ្រោងស្នើមេដឹកនាំរបស់អាស៊ីអាគ្នេយ៍ឬអាស៊ាន ដើម្បីចេញសេចក្តីថ្លែងការណ៍រួមមួយ ធ្វើការរិះគន់និងថ្កោលទោសនូវសកម្មភាពរបស់ចិន ក្នុងការរានយកដែនជម្លោះសមុទ្រចិនខាងត្បូង។ ការស្នើសុំនេះ ធ្វើឡើងក្រោយពីទាហានល្បាតរបស់ហ្វីលីពីន បានត្អូញត្អែរនិងព្រួញបារម្ភពីការពង្រីកនូវការរុករកធនធានធម្មជាតិរបស់ចិន លើដែនអធិបតេយ្យរបស់ខ្លួន។
|
លោក រឿន ភារុណ លម្អិតព័ត៌មាននេះ យោងតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលហ្វីលីពីន កាលពីថ្ងៃម្សិលមិញនេះ លោកប្រធានាធិបតី ប៊ែនីណូអាគីណូ គ្រោងស្នើមេដឹកនាំរបស់អាស៊ានដើម្បីចេញសេចក្តីថ្លែងការណ៍រួមមួយដើម្បីរិះគន់ និងថ្កោលទោសលើការរំលោភដែនជម្លោះសមុទ្រចិនខាងត្បូង ដោយរដ្ឋាភិបាលក្រុងប៉េកាំង។ ការទាមទារលើដែនសមុទ្រចិនខាងត្បូង នៅតែជាបញ្ហាចម្រោងចម្រាស់ រវាងប្រទេសសមាជិកអាស៊ាន និងចិនក្នុងការស្វែងរកដំណោះស្រាយរួមមួយ។ ហើយថ្មីៗនេះចិនបានបន្តសកម្មភាពឯកតោភាគីរបស់ខ្លួន ដោយបានតំឡើងប្រពន្ធ័ផ្កាយរណប សម្រាប់ដាក់មូលដ្ឋានទ័ពនៅក្បែរកោះស្ព្រាតលី ដែលជាតំបន់ត្រួតស៊ីគ្នាជាមួយនឹងហ្វីលីពីន។ ឆ្លើយតបជាមួយនឹងការរានដែនទឹកនេះលោក Luis Cruz មន្ត្រីក្រសួងការបរទេសហ្វីលីពីនបានឲ្យដឹងថា លោកប្រធានាធិបតី ប៊ែនីណូ អាគិណូនឹងលើកបញ្ហានេះ ដើម្បីជជែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៦ ដែលនឹងត្រូវប្រព្រឹត្តឡើងនៅថ្ងៃទី២៤មេសា ដែលមានប្រទេសម៉ាឡេស៊ីជាប្រធាន។ យ៉ាងណាក៏ដោយ ប្រទេសចិន ដែលបានទាមទារដែនសមុទ្រជម្លោះស្ទើរតែទាំងមូលបានបដិសេធនូវការចោទប្រកាន់នេះហើយបានបញ្ជាក់ថាសកម្មភាពដែលចិនកំពុងតែធ្វើគឺស្ថិតនៅក្នុងដែលអធិបតេយ្យរបស់ចិនតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ជម្លោះសមុទ្រចិនខាងត្បូង គឺជាជម្លោះរវាងប្រទេសចិន និងសមាជិកអាស៊ានរួមមានប្រ៊ុយណេ ម៉ាឡេស៊ីហ្វីលីពីននិងវៀតណាម។ ហើយបញ្ហានេះ ត្រូវបានលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានជាច្រើនលើកមកហើយ ក៏ប៉ុន្តែបាន បរាជ័យជាបន្តបន្ទាប់។ អ្វីដែលគួរកត់សម្គាល់នោះ រាល់ពេលដែលបញ្ហានេះត្រូវបានយកទៅពិភាក្សាកិច្ចប្រជុំទាំងមូល បានប្រែក្លាយជាសមរភូមិរវាងប្រទេសដែលជាប់ពាក់ព័ន្ធ៕ លោក រឿន ភារុណ លម្អិតព័ត៌មាននេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2973.txt
|
កាលពីថ្ងៃអាទិត្យ ប៉ូលិសបារាំងបានចាប់ខ្លួននិស្សិតជនជាតិអាល់ហ្សេរីម្នាក់ ដែលមានគម្រោងធ្វើភេរវកម្មប្រឆាំងវិហារគ្រិស្តសាសនាក្នុងទីក្រុងប៉ារីស។ ជនសង្ស័យមានអាយុ២៤ឆ្នាំ អាចជាឃាតករសម្លាប់ស្ត្រីជាគ្រូកីឡាម្នាក់ នៅក្នុងទីក្រុងប៉ារីស ក្នុងថ្ងៃអាទិត្យដដែលផងដែរ។ ហេតុការណ៍នេះកើតឡើងមិនដល់៤ខែទេ ក្រោយរដ្ឋធានីប្រទេសបារាំងរងការវាយប្រហារភេរវកម្ម នៅដើមខែមករា។
|
Sid Ahmed Ghlam អាយុ២៤ឆ្នាំ ជានិស្សិតរៀនផ្នែកអេឡិចត្រូនិក នៅបារាំង ឧស្សាហ៍ឡើងចុះប្រទេសបារាំង ព្រោះមានគ្រួសាររស់នៅទីនោះ។ ជនសង្ស័យរូបនេះស្គាល់មនុស្សម្នាក់នៅស៊ីរី ដែលបានសុំគេអោយវាយប្រហារវិហារគ្រិស្តសាសនាមួួយ រឺក៏ពីរកន្លែង ក្នុងទីក្រុងប៉ារីស។ ការចាប់ខ្លួនSid Ahmed Ghlamមិនបានកើតឡើងដោយព្រាងទុកមុនឡើយ។ កាលពីព្រឹកថ្ងៃអាទិត្យ ជនសង្ស័យរូបនេះបានទូរស័ព្ទទៅ ក្រុមSAMU ប្រាប់ថា ខ្លួនរបួសដោយគ្រាប់កាំភ្លើង ក្នុងហេតុការណ៍លួចមួយ នៅក្នុងសង្កាត់ទី១៣ ក្នុងក្រុងប៉ារីស។ ក្រុមSAMU បានរាយការណ៍ទៅប៉ូលិស។ ប៉ូលិសក៏បានរកឃើញអាវុធជាច្រើន និងអាវការពារគ្រាប់ នៅក្នុងរថយន្តរបស់ជនសង្ស័យ។ ក្រុមអង្កេតកំពុងស៊ើបថា តើSid Ahmed Ghlam បានអាវុធទាំងនេះមកពីណា។ នៅផ្ទះរបស់Sid Ahmed Ghlam ប៉ូលិសបានរកឃើញឯកសារជាច្រើន ស្តីពីក្រុមអាល់កៃដា និងក្រុមជីហាតរដ្ឋអ៊ីស្លាម។ ប៉ូលិសបារាំងក៏បានចាប់ខ្លួនស្ត្រីសង្ស័យម្នាក់ដែលធ្លាប់ស្គាល់និស្សិតរូបនេះដែរ។ ផ្នែកចារកិច្ចបារាំងធ្លាប់បានកត់សំគាល់ជនល្មើសរួចម្តងហើយ ដោយសារគេធ្លាប់ចង់ទៅស៊ីរី។ បារាំងបានតាមឃ្លាំមើលជនសង្ស័យរូបនេះជាប្រចាំ។ កាលពីខែកុម្ភៈ ជនសង្ស័យបានចាកចេញទៅតួកគីអស់មួយសប្តាហ៍។ ដោយឡែក Sid Ahmed Ghlam ក៏ត្រូវប៉ូលិសសង្ស័យថាបានសម្លាប់គ្រូកីឡាស្រីម្នាក់ កាលពីថ្ងៃអាទិត្យដដែល នៅសង្កាត់ទី១៣ក្រុងប៉ារីសដែរ ព្រោះប៉ូលិសបានរកឃើញDNAរបស់ជនសង្ស័យ នៅលើហ្វ្រាំងដៃរថយន្តរបស់ជនរងគ្រោះ។ គ្រូស្រីរូបនោះបានស្លាប់ដោយគ្រាប់កាំភ្លើង ក្នុងរថយន្តរបស់គាត់។ អាជ្ញាធរសង្ស័យថា និស្សិតអាល់ហ្សេរីប្រហែលជាកំពុងតែធ្វើភេរវកម្មនៅវិហារ នៅម្តុំសង្កាត់ទី១។ ជនល្មើសប្រហែលបានប្លន់យករថយន្តរបស់គ្រូស្រីនោះទៅប្រើប្រាស់។ ជនល្មើសក៏ប្រហែលរបួសដោយកាំភ្លើងរបស់ខ្លួនឯងដែរ ក្នុងពេលប្រទាញប្រទង់គ្នាជាមួយជនរងគ្រោះ។ គម្រោងភេរវកម្មប្រឆាំងវិហារដែលត្រូវប៉ូលិសទប់ស្កាត់បានមុននេះ បានធ្វើអោយគ្រិស្តសាសនិកជនបារាំងមានការព្រួយបារម្ភខ្លាំង។ នាយករដ្ឋមន្ត្រីបារាំងម៉ានុយអែល វ៉ាល់ បានលើកឡើងថា ការប៉ុនប៉ងវាយប្រហារវិហារគ្រិស្តសាសនា គឺជាការវាយប្រហារនិមិត្តរូបប្រទេសបារាំង។ ដើមឆ្នាំ២០១៥នេះ បារាំងធ្លាប់រងគ្រោះដោយការវាយប្រហារភេរវកម្មប្រឆាំងកាសែតស្ហាលីអេបដូ សម្លាប់មនុស្ស១៧នាក់ ធ្វើអោយមនុស្សគ្រប់ទិសទីថ្កោលទោសអំពើភេរវកម្ម៕ ដោយបង សូលីណា អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2974.txt
|
វេជ្ជបណ្ឌិតចំនួន ១០ នាក់ ដែលបានបដិសេធមិនព្យាបាល ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ដែលមានរបួស ត្រូវបានក្រុមនេះផ្តន្ទាទោសដោយបាញ់គ្រាប់កាំភ្លើងក្បាលរបស់ពួកគេ ធ្វើឲ្យស្លាប់ភ្លាមៗ ។ នេះបើយោងតាម Daily Mail ។
|
ប្រភពដដែលនេះបានផ្សាយថា រូបថតឯកសារមួយសន្លឹកដែលបានបង្ហាញ ពីគ្រូពេទ្យចំនួន ១០ ត្រូវបានពួក ISIS បាញ់សម្លាប់ នៅចម្ងាយ ១៥ គីឡូម៉ែត្រភាគខាងត្បូង នៃទីក្រុង Mosul ដែលជាបន្ទាយដ៏រឹងមាំរបស់ក្រុមនេះ ស្ថិតនៅលើវាលខ្សាច់ភាគខាងជើងប្រទេសអ៊ីរ៉ាក់។ សមាជិកក្រុមសកម្មប្រយុទ្ធ ISIS មួយចំនួន បានរងរបួសនៅក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នា ក្នុងតំបន់ Hammam Al-Alil ប៉ុន្តែគ្រូពេទ្យបានបដិសេធមិនព្យាបាលពួកគេជាដាច់ខាត ដោយសារគ្រូពេទ្យទាំងនោះ ប្រឆាំងនឹងសកម្មភាពរបស់ពួក ISIS ។ បណ្តាញទូរទស្សន៍ Al-Sumaria អ៊ីរ៉ាក់ បានរាយការណ៍ថា ការសម្លាប់ក្រុមគ្រូពេទ្យទាំងនេះ ត្រូវបានគេបង្ហោះរួមជាមួយ នឹងការសម្លាប់យុទ្ធជនកុលសម្ព័ន្ធស៊ុននីចំនួន ៦០ នាក់ផ្សេងទៀត នៅក្នុងដៃរបស់ពួកសកម្មប្រយុទ្ធជីហាត នៅក្នុងខេត្ត Anbar ក្នុងប្រទេសអ៊ីរ៉ាក់៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2975.txt
|
អំពើហិង្សាប្រឆាំងជនបរទេសផ្ទុះឡើង៣សប្តាហ៍មកនេះ បានធ្វើអោយមនុស្សយ៉ាងហោច៦នាក់ស្លាប់បាត់បង់ជីវិត ជាង៥ពាន់នាក់ទៀតត្រូវភៀសខ្លួន។ សមាគមន៍មួយបានប្រាប់ថា ចំនួនមនុស្សស្លាប់មានដល់ទៅ១៥នាក់។ ប្រធានាធិបតីJacob Zumaបានលុបចោលដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ី និងសុំអោយប៉ូលិសខិតខំការពារប្រជាជនពីហិង្សា។
|
ភ្លើងហិង្សាប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូងបានចាប់ផ្ទុះឡើង កាលពីខែមករា នៅក្រុងSoweto ភាគខាងត្បូង ក្រុងJohannesbourg ក្រោយពេលម្ចាស់ហាងទំនិញជនជាតិសូម៉ាលីម្នាក់ បានសម្លាប់ក្មេងប្រុសអាហ្វ្រិកខាងត្បូងម្នាក់ដែលចូលទៅប្លន់ហាង។ ហេតុការណ៍នេះបានបង្កអោយផ្ទុះហិង្សាប្រឆាំងជនបរទេស នៅតាមក្រុងជាច្រើន ពិសេសប្រឆាំងជនជាតិសូម៉ាលីតែម្តង។ មនុស្សជាច្រើនក្រុមបានឆ្លៀតឱកាសចូលប្លន់ហាងទំនិញ របស់ជនបរទេសជាច្រើនកន្លែង។ ក្រោយមកទៀត ព្រះមហាក្សត្រGoodwill Zwelithini បានធ្វើសន្ទរកថាបរិហារពីវត្តមានជនបរទេសដែលរស់នៅខុសច្បាប់ក្នុងប្រទេស ជាហេតុធ្វើអោយហិង្សាកាន់តែរាលដាល។ ក្នុងសប្តាហ៍នេះ ក្រោយមានហិង្សាកាលពីយប់ថ្ងៃសុក្រ បង្កឡើងដោយក្រុមចោរជាច្រើនក្រុម ថ្ងៃសៅរ៍ម្សិលមិញ ប៉ូលិសបានពង្រាយកងកម្លាំងបន្ថែម នៅតំបន់ជុំវិញក្រុង Johannesburg។ ប៉ូលិសបានចាប់ខ្លួនចោរជាង៣០នាក់។ ប៉ូលិសប្រាប់ដែរថា មានស្លាប់ជនបរទេសបន្ថែមម្នាក់ទៀត នៅក្រុងអាឡិចសិនដ្រា។ ប្រធានាធិបតីJacob Zuma បានសុំអោយប៉ូលិសនាំខ្លួនជនល្មើសទៅកាត់ទោស។ រដ្ឋាភិបាលសន្យាថា សប្តាហ៍ក្រោយ នឹងរៀបចំកិច្ចពិភាក្សារកដំណោះស្រាយ អោយស្ថានភាពវិលត្រលប់ដូចដើមវិញ។ ហិង្សាប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូងតែងកើតឡើងជារឿយ។ វាជាព្រឹត្តិការណ៍បង្ហាញពីភាពតានតឹងក្នុងចិត្ត របស់ពលរដ្ឋស្បែកខ្មៅ ដែលភាគច្រើនរងគ្រោះដោយសារបញ្ហាសេដ្ឋកិច្ច និងបញ្ហាគ្មានការងារធ្វើ។ ជនបរទេសដែលជាជនស្បែកខ្មៅដូចគ្នា ដែលជាជនអន្តោប្រវេសន៍បានរងការចោទប្រកាន់ថា ដណ្តើមការងារប្រជាជនក្នុងស្រុក។ កាលពីថ្ងៃសុក្រ តំណាងសហគមន៍បរទេសជនជាតិអាហ្វ្រិកបានស្នើរដ្ឋាភិបាលអោយចេញទ័ពអន្តរាគមន៍ ចៀសវាងហិង្សាដុនដាប ដូចកាលពីឆ្នាំ២០០៨ ។ កាលពីឆ្នាំ២០០៨ ហិង្សាប្រឆាំងជនបរទេសបានសម្លាប់មនុស្ស៦៨នាក់៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2976.txt
|
នាយកដ្ឋានយុត្តិធម៌ហ្វីលីពីនបានស្នើឲ្យមានការកាត់ទោសក្រុមឧទ្ទាម៩០នាក់ពីបទឃាតកម្ម។សំណើរនេះធ្វើឡើងដើម្បីទាមទាររកយុត្តិធម៌ដល់ជនរងគ្រោះដែលជាកងកម្លាំងរដ្ឋាភិបាលទាំង៤៤នាក់ដែលបានបាត់បង់ជិវិតក្នុងការបាញ់ប្រហារពីសំណាក់ក្រុមឧទ្ទាមកាលពីចុងខែមករាកន្លងទៅនេះ។ប៉ុន្តែការលើកឡើងអាចធ្វើឲ្យប៉ះពាល់កិច្ចព្រមព្រៀងសន្តិភាពរវាងភាគីរដ្ឋាភិបាលនិងក្រុមឧទ្ទាមដែលបានធ្វើឡើងតាំងពីឆ្នាំ២០១៤និងអាចឈានទៅដល់ការផ្ទុះអាវុធសារជាថ្មីទៀតផង។
|
រាយការណ៍ព័ត៌មានលម្អិតដោយ រឿន ភារុន ម្សិលមិញនេះនាយកដ្ឋានយុត្តិធម៌ហ្វីលីពីនបានស្នើឲ្យមានកាត់ទោសក្រុមឧទ្ទាម ៩០នាក់ ពីបទឃាតកម្ម ដើម្បីជាការទទួលខុសត្រូវលើការស្លាប់របស់កងកម្លាំងរដ្ឋាភិបាលទាំង ៤៤ នាក់ទោះបីជាដឹងថាសំណើរនេះនឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងសន្តិភាពយ៉ាងណាក៏ដោយ។ ការបាញ់ប្រហារទ្រង់ទ្រាយធំមួយបានកើតឡើងកាលពីថ្ងៃទី២៥ មករា រវាងកងសន្តិសុខ រដ្ឋាភិបាល និងក្រុមឧទ្ទាមរណសិរ្សរំដោះមូស្លីមម៉ូរូ នៅភាគខាងត្បូងប្រទេសហ្វីលីពីន ដែលបណ្តាលឲ្យកងកម្លាំងរដ្ឋាភិបាល៤៤នាក់ និងក្រុមឧទ្ទាម ៥នាក់ទៀតបានស្លាប់។ យ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់មានដំណោះស្រាយ ឬកិច្ចព្រៀងណាមួយធ្វើ ឡើងដោយភាគីទាំងពីរ ក្នុងការទទួលខុសត្រូវលើចំនួននៃការសា្លប់របស់កងកម្លាំង ជាង ៤០នាក់នោះទេ។ ដោយឡែកទាក់ទងការលើកឡើងរបស់នាយកដ្ឋានយុត្តិធម៌ហ្វីលីពីនដើម្បីសុំឲ្យកាត់ទោស ក្រុមឧទ្ទាម៩០នាក់ពីបទឃាតកម្មនោះ វានឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងសន្តិភាព រវាងរដ្ឋាភិបាលនិងក្រុមឧទ្ទាមដែលបានធ្វើឡើងតាំងពីឆ្នាំ២០១។ ជាពិសេសនោះវាអាច នឹងឈានដល់ការផ្ទុះអាវុធសារជាថ្មីរវាងភាគីទាំងពីរផងដែរ។ យ៉ាងណាក៏ដោយឆ្លើយតបនឹងការចោទប្រកាន់នេះលោក Ghazali Jaafar អនុប្រធានក្រុម ឧទ្ទាមរណសិរ្សរំដោះមូស្លីមម៉ូរូបានអះអាងថាឧទ្ទវហេតុនៃការផ្ទុះអាវុធលើកោះ Mamasapano គឺជាការការពារខ្លួន។ដូច្នេះក្រុមឧទ្ទាមរណសិរណសិរ្សមិនបានប្រព្រឹត្តបទល្មើសដូចនៃការចោទប្រកាន់នោះទេ។ ជុំវិញបញ្ហានេះដែរ លោកប្រធានាធិបតីហ្វីលីពីន ប៊ែនីណូ អាហ្គីណូ បានបញ្ជាក់ថា លោកកំពុងតែព្យាយាមបញ្ចុះបញ្ចូលសភាដើម្បីអនុម័តទៅលើច្បាប់ដើម្បីធ្វើការគ្រប់គ្រង ទៅលើតំបន់ស្វយ័តមុនពេលនៃការបញ្ចប់អាណ្តត្តិរបស់លោកទោះបីជាមានការជំទាស់ពីគណបក្សប្រឆាំងក៏ដោយ។ គួរបញ្ជាក់ផងដែរ ការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម ជាបញ្ហាដែលបាន អូសបន្លាយអស់រយៈពេលជាច្រើនទសវត្សន៍មកហើយ។ យ៉ាងណាមិញ ការប៉ះទង្គិចគ្នាដោយ ការបាញ់ប្រហារបានស្ងប់ស្ងាត់ទៅវិញក្រោយ រដ្ឋាភិបាលហ្វីលីពីន និងមេដឹកនាំក្រុមឧទ្ទាម រណសិរ្សរំដោះឥស្លាមម៉ូរ៉ូ បានចុះកិច្ចព្រមព្រៀងសន្តិភាពកាលពីមិនា ឆ្នាំ ២០១៤ ។ កិច្ចព្រមព្រៀងគ្នានេះបានអនុញ្ញាតអោយរណសិរ្សរំដោះឥស្លាមម៉ូរ៉ូ( Moro Islamic Liberation Front) អាចមានស្វ័យភាពនៅក្នុងការគ្រប់គ្រងទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនៅក្នុង តំបន់ជម្លោះនោះ៕ រាយការណ៍ព័ត៌មានលម្អិតដោយ រឿន ភារុន អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2977.txt
|
ប្រទេសមហាយក្សអាស៊ីខាងត្បូងឥណ្ឌា នឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចកំណើនសេដ្ឋកិច្ចរហ័សជាងគេបំផុតលើពិភពលោកនាពេលខាងមុខនេះ។ ក្នុងរយៈពេលតែប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះសេដ្ឋកិច្ចឥណ្ឌាដើរលឿនវ៉ាដាច់សេដ្ឋកិច្ចរបស់មហាអំណាចចិនទៀតផង។ នេះជារបាយការណ៍ព្យាករណ៍របស់មូលនិធិរូបីយវត្ថុអន្តរជាតិ ប៉ុន្តែឥណ្ឌាត្រូវប្រឹងប្រែងរៀបចំកំណែទម្រង់សេដ្ឋកិច្ចបន្ថែមដើម្បីជំរុញអោយសេដ្ឋកិច្ចអាចរីកលូតលាស់ទៅមុខបានស្រួល។
|
លោកស្រីប្រមុខស្ថាប័នមូលនិធិរូបីយវត្ថុអន្តរជាតិ Christine Lagarde បានថ្លែងអោយដឹងថា ប្រទេសឥណ្ឌានឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគរបំផុតលើពិភពលោកក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ លោកស្រីបានអធិប្បាយថា ខណៈពេលដែលសេដ្ឋកិច្ចប្រទេសជាច្រើនដាំក្បាលចុះ សេដ្ឋកិច្ចឥណ្ឌាបែរជាដើរបញ្ច្រាសគេទៅវិញ ពោលគឺកើនឡើងរហ័សគួរអោយកត់សម្គាល់។ លោកស្រីបានលើកឡើងដូច្នេះក្រោយពេលលោកស្រីអញ្ជើញទៅទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌារយៈពេលពីរថ្ងៃ ហើយជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi (នារិន្ទ្រា ម៉ូឌី) ជួបសំណេះសំណាលជាមួយសិស្សនិស្សិតឥណ្ឌា និងផ្តល់សុន្ទរកថានៅក្នុងធនាគារកណ្តាលឥណ្ឌាផង។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា នាយិការស្ថាប័នហិរញ្ញវត្ថុអន្តរជាតិខាងលើនេះ ក៏បានបង្ហាញពីការព្យាករណ៍របស់ស្ថាប័នលោកស្រី ចំពោះការរីកលូតលាស់នៃសេដ្ឋកិច្ចនៃប្រទេសមហាយក្សប្រជាធិបតេយ្យនេះនៅពេលខាងមុខផងដែរ ដោយលោកស្រីជឿជាក់យ៉ាងយូរត្រឹមឆ្នាំនេះល្បឿននៃការលូតលាស់នៃសេដ្ឋកិច្ចឥណ្ឌាអាចវ៉ាដាច់ចិនផង។ លោកស្រីបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធក្នុងការអនុវត្តន៍គោលនយោបាយកំណែទម្រង់ កសាងទំនុកចិត្តរវាងអ្នកវិនយោគនិងអាជ្ញាធរ ជាពិសេសការបើកទូលាយទីផ្សារ និងជំរុញការផ្សាភ្ជាប់សេដ្ឋកិច្ចរវាងឥណ្ឌានិងបណ្តាប្រទេសជាមិត្ត។ ស្ថាប័នលោកស្រីរំពឹងថា ក្នុងឆ្នាំនេះសេដ្ឋកិច្ចឥណ្ឌានឹងកើនដល់ ៧.២ភាគរយ ហើយនឹងបន្តកើនឡើងដល់ ៧.៥ភាគរយនៅឆ្នាំក្រោយ ដែលនេះបញ្ជាក់ថាកំណើនសេដ្ឋកិច្ចឥណ្ឌារហ័សជាងគេលើលោក។ លើសពីនេះលោកស្រីបានសង្កត់ធ្ងន់ថា នៅក្នុងឆ្នាំ ២០១៩ ទំហំសេដ្ឋកិច្ចឥណ្ឌានឹងធំជាងសេដ្ឋកិច្ចរបស់ខ្លួនកាលពីឆ្នាំ ២០០៩ យ៉ាងហោចណាស់ពីរដងឯណោះ។ យ៉ាងណាក៏ដោយក្រៅពីបង្ហាញពីការព្យាការណ៍ពីភាពវិជ្ជមាននៃការរីកលូតលាស់នៃសេដ្ឋកិច្ចឥណ្ឌា ប្រមុខស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនេះក៏បានឆ្លៀតក្រើនរំលឹករដ្ឋាភិបាលឥណ្ឌាអោយបន្តឹងប្រឹងប្រែងអនុវត្តគោលនយោបាយកំណែទម្រង់អោយកាន់តែមានប្រសិទ្ធភាព និងលឿនជាងនេះ។ ជាពិសេសឥណ្ឌាត្រូវបន្តរៀបចំកំណែទម្រង់ការបង់ពន្ធអាករលើថ្លៃសេវា និងទំនិញ អនុម័តច្បាប់ថ្មីដែលគ្រប់គ្រងកម្លាំងពលកម្មការងារ និងលុបបំបាត់អោយបាននូវការិយាធិបតេយ្យនៅក្នុងស្ថាប័នសាធារណៈ ដើម្បីជំរុញនិងលើកទឹកចិត្តអ្នកវិនិយោគ។ ម្យ៉ាងរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ចំពោះការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅក្នុងប្រទេសឥណ្ឌា និងផ្សាភ្ជាប់ពីតំបន់មួយទៅមួយទូទាំងប្រទេសនិងទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2978.txt
|
ក្នុងកិច្ចប្រជុំកំពូលអាស៊ីអាហ្វ្រិកក្នុងប្រទេសឥណ្ឌូនេស៊ី ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដែលជាមេដឹកនាំដែលមានឥទ្ធិពលនិងលេចធ្លោជាងគេក្នុងវេទិការបានបង្ហាញសំណើរបីចំណុចរក្សាស្មារតីនៃសន្និសីទក្រុងបានឌុងឲ្យស្ថិតនៅជានិច្ចនិរន្តរ៏។ មេដឹកនាំដែលមានវត្តមានក្នុងសន្នីសីទនេះ បានសម្តែងការគាំទ្រពេញទំហឹង ដោយជឿជាក់ថាសំណើរក្រុងប៉េកាំងនឹងនាំមកនូវសុខដុមរមនា វិបុលភាពសេដ្ឋកិច្ច និងការរីកចម្រើនសម្រាប់ប្រទេសនៅអាស៊ីនិងអាហ្រ្វិកផង។
|
រយៈពេល៦០ឆ្នាំក្រោយសន្និសីទក្រុងបានឌុង ស្មារតីនិងគោលការណ៍នានាពាក់ព័ន្ធការជំរុញវិបុលភាពសេដ្ឋកិច្ច សមធម៌ ការគោរពអធិបតេយ្យ និងជំរុញការសហការត្បូង-ត្បូងនៅតែជាចំណុចស្នូលដែលមេដឹកនាំអាស៊ីអាហ្វ្រិកព្យាយាមថែរក្សានិងអនុវត្តតាម។ ក្នុងកិច្ចប្រជុំកំពូលអាស៊ីអាហ្វ្រិកដែលរៀបចំនៅក្នុងប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃ ២២ដល់ថ្ងៃ ២៤ ខែមេសានេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានក្លាយជាមេដឹកនាំម្នាក់ដែលមានឥទ្ធិពលនិងលេចធ្លោជាងគេក្នុងកិច្ចប្រជុំ។ មេដឹកនាំចិនរូបនេះបានប្រកាសស្នើសុំឲ្យបណ្តាមេដឹកនាំប្រទេសដែលបានបង្កើតសន្នីសីទក្រុងបានឌុងឡើង និងវេទិកាសហប្រតិបត្តិការអាស៊ី អាហ្វ្រិកនេះឡើងឲ្យបន្តប្រកាន់ខ្ជាប់ខ្ជួននូវស្មារតីសន្នីសីទក្រុងបានឌុងទៅពេលមុខទៀត។ អ្វីដែលសំខាន់នោះ ប្រមុខរដ្ឋចិនមិនបានស្ទាក់ស្ទើឡើងក្នុងការបង្ហាញគំនិតផ្តួចផ្តើមរបស់ខ្លួនបីចំណុចដែលទាំងអ្នកវិភាគ អ្នកនយោបាយ និងអ្នកតាមដានព្រឹត្តិការណ៍ពិភពលោកជឿជាក់ថាជាសំណើមានភាពវិជ្ជមានសម្រាប់ការអភិវឌ្ឍន៍តំបន់។ ចំណុចសំខាន់ចំនួនបីដែលជាគំនិតរបស់លោក ស៊ី ជិនពីងនោះមានដូចជា ការអភិវឌ្ឍន៍ឲ្យកាន់តែសកម្មនិងខ្លាំងក្លានៃសហប្រតិបត្តិការរវាងតំបន់អាស៊ីនិងអាហ្វ្រិក ពង្រីកចំណងមិត្តភាព និងការសហការត្បូង-ត្បូង (ប្រទេសក្រីក្រ ឬកំពុងអភិវឌ្ឍ) និងមួយវិញទៀតគឺការលើកកម្ពស់ការសហប្រតិបត្តិការរវាងប្រទេសខាងត្បូងនិងជើង (ប្រទេសកំពុងអភិវឌ្ឍនិងប្រទេសអភិវឌ្ឍ)។ ប្រធានការិយាល័យស្រាវជ្រាវឯករាជ្យសម្រាប់បញ្ហាមនុស្សធម៌សាស្ត្រាចារ្យ SaeedChaudhry បានថ្លែងដោយសុទិដ្ឋិនិយមថាប្រសិនបើរាល់រដ្ឋទាំងអស់នៅអាស៊ី អាហ្វ្រិក អាចដើរតាមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីចិន ប្រទេសទាំងនោះនឹងទទួលបានប្រយោជន៍ច្រើន និងស្ថិតនៅលើផ្លូវវិជ្ជមានមួយសម្រាប់អនាគតខាងមុខនិងអាចដោះស្រាយបញ្ហាប្រឈមបានយ៉ាងមានប្រសិទ្ធភាព។ សាស្ត្រាចារ្យរូបនេះក៏បានវាយតម្លៃប្រកបដោយភាពវិជ្ជមានចំពោះគំនិតផ្តួចផ្តើមផ្សេងទៀតរបស់ក្រុងប៉េកាំងទាក់ទិនវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម មានដូចជា ខ្សែក្រវ៉ាត់សេដ្ឋកិច្ចវិថីសូត្រ , វិថីសូត្រសតវត្សទី២១ និងធនាគារហេដ្ឋារចនាសម្ព័ន្ធអាស៊ីផងដែរ។ ដោយឡែកសំណើ និងគំនិតផ្តូចផ្តើមជំរុញការផ្សាភ្ជាប់របស់លោក ស៊ី ជិនពីង ក៏បានទទួលការកោតសរសើរនិងគាំទ្រពីសំណាក់មេដឹកនាំប្រទេសក្នុងតំបន់ ជាតួយ៉ាងដូចជាប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ប្រធានាធិបតីឥណ្ឌូនេស៊ី នាយករដ្ឋមន្ត្រីសិង្ហបុរី នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីប៉ាគីស្ថានជាដើម។ បច្ចុប្បន្ននេះក្រៅដើរតួនាទីដ៏សំខាន់ក្នុងការដឹកនាំតំបន់អាស៊ី ក្រុងប៉េកាំងបានផ្សងគ្រោះថ្នាក់ដើម្បីពង្រឹងការសហប្រតិបត្តិការជាមួយប្រទេសក្រីក្រតំបន់អាហ្វ្រិកតាមរយៈការបោះទុនវិនិយោគរាប់ពាន់លានដុល្លារលើវិស័យថាមពល ឧស្សាហកម្ម គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាដើម ដែលនេះបានជំរុញឲ្យការអភិវឌ្ឍន៍ផុសរូបរាងឡើងគួរឲ្យកត់សម្គាល់នៅទឹកដីអាហ្វ្រិក។ គួរបញ្ជាក់ថា មេដឹកនាំកំពូលក្រុងប៉េកាំងរូបនេះបានដាស់តឿនថា ការបន្តអនុវត្តស្មារតីនិងគោលការណ៍នៃសន្នីសីទបានឌុង ជារឿងដែលមិនអាចខ្វះបានឡើយ ដើម្បីឈានទៅបង្កើតយុត្តិធម៌ និងសមធម៌ពិភពលោក ហើយម្យ៉ាងស្មារតីនេះនឹងនាំមកនូវសន្តិភាព ស្ថិរភាព និងការរីកចម្រើនសម្រាប់តំបន់អាស៊ីនិងអាហ្វ្រិកផង។ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2979.txt
|
រដ្ឋាភិបាលក្រុងប៉េកាំងបានព្រមានថា គ្រោះថ្នាក់ដែលបង្កឡើងដោយកាំជ្រួច នុយក្លេអ៊ែរ របស់ក្រុងព្យុងយ៉ាងកំពុង កើនឡើងខ្លាំងនាពេលបច្ចុប្បន្ននេះ។ ចិនបានសង្កត់ធ្ងន់ថា ចំនួនក្បាលគ្រាប់របស់កូរ៉េខាង ជើងផលិតបានបច្ចុប្បន្ន មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគំរាមកំហែងសន្តិសុខតំបន់ ជាពិសេសក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត។
|
ប្រហែលជាលើកទីមួយដែលចិនចេញមុខព្រមានជាសាធារណៈ ពីគ្រោះថ្នាក់ដែលបង្កឡើងដោយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ ចិនបានបង្ហើបថា កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនលើសពីការវាយតម្លៃរបស់អ្នកជំនាញរបស់អាមេរិក ដែលនេះជារឿងគ្រោះថ្នាក់មួយផង។ ក្រៅពីនេះ អ្នកជំនាញរបស់ចិនក៏បានបញ្ជាក់ថាផងដែរថា ឆ្នាំក្រោយកូរ៉េខាងជើងអាចនឹងមានលទ្ធភាពផលិតក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើនទ្វេដង ហើយកូរ៉េខាងជើងក៏មានលទ្ធភាពប្រើប្រាស់អាវុធប្រល័យលោកនេះ ដើម្បីសំឡុតគំរាម បង្កគ្រោះថ្នាក់ដល់អាមេរិក និងប្រទេសជិតខាងដូចជាកូរ៉េខាងត្បូង និងជប៉ុនដូចគ្នាដែរ។ ក្នុងកិច្ចប្រជុំបិទទ្វាររវាងអ្នកជំនាញនុយក្លេអ៊ែរអាមេរិក និងចិន កាលពីខែកុម្ភៈ បានបង្ហាញអោយឃើញច្បាស់ ពីការកើនឡើងគ្រោះថ្នាក់នៃពិភពលោក និងលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយក្រុងព្យុងយ៉ាង។ បច្ចុប្បន្ននេះ គេវាយតម្លៃច្បាស់ថា កូរ៉េខាងជើងមានក្បាលគ្រាប់រហូតដល់២០រួចទៅហើយ ហើយឆ្នាំក្រោយរបបដឹកនាំលោក គីម ជុងអ៊ុន ក៏នឹងអាចផលិតបន្ថែមបានទ្វេរដងផង បើយោងតាមចំនួនវត្ថុធាតុដើមដែលត្រូវប្រើប្រាស់សម្រាប់ផលិតអាវុធដែលកូរ៉េខាងជើងផលិតបាន។ នៅក្នុងកិច្ចប្រជុំ ក្រុងប៉េកាំងដែលជាសម្ព័ន្ធមិត្តរបស់ក្រុងព្យុងយ៉ាងដែរនោះ ជឿជាក់ថា កូរ៉េខាងជើង អាចមានសមត្ថភាពខ្ពស់ផលិតអាវុធប្រល័យលោកបានរហ័សមែនទែន ហើយវាក៏ធ្វើអោយចិនដែលជាមហាអំណាចមួយដែរ ព្រួយបារម្ភពីគ្រោះថ្នាក់ដែលអាចនឹងបង្កឡើងដោយក្រុងព្យុងយ៉ាងនេះដែរ។ នេះអាចបញ្ជាក់បានថា អ្នកដែលត្រូវព្រួយបារម្ភ នៅពេលកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើន មិនមែនមានតែអាមេរិក និងសម្ព័ន្ធមិត្តនោះទេ តែក្រុងប៉េកាំងនោះក៏ត្រូវប្រឈមបញ្ហាសន្តិសុខដូចគ្នាដែរ។ តាមពិតទៅ ការកើនឡើងសមត្ថភាពផលិតអាវុធប្រល័យលោករបស់កូរ៉េខាងជើង ធ្វើឲ្យចិនមិនស្រួលចិត្តឡើយ បើទោះចិននិងកូរ៉េខាងជើងជាសម្ព័ន្ធមិត្តជាមួយគ្នាក្តី។ចិនមើលឃើញពីគ្រោះថ្នាក់ ព្រោះកូរ៉េខាងជើងមិនមែនត្រឹមតែផលិតអាវុធធម្មតានោះទេ តែប្រទេសក្រីក្រនេះព្យាយាមផលិតទាំងនុយក្លេអ៊ែរបាញ់ឆ្លងទ្វីបដែលមានកម្លាំង និងឥទ្ធិពលខ្លាំង។ ហើយបើក្រឡេកមើល ទំនាក់ទំនងចិននិងកូរ៉េខាងជើង ហាក់បីដូចជាមិនសូវល្អប៉ុន្មានដែរ។ មេដឹកនាំកំពូលកូរ៉េខាងជើងថ្មី គីម ជុងអ៊ុន មិនសូវស្តាប់បង្គាប់ក្រុងប៉េកាំងដែរ។ ហើយម្យ៉ាងចិនស្ថិតក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង ងាកទៅជិតស្និទ្ធជាមួយរដ្ឋាភិបាលក្រុងសេអ៊ូលវិញ ខណៈពេលដែលលោក គីម ជុងអ៊ុន ក៏បែរទៅរកក្រុងម៉ូស្គូវិញម្តង ជំនួសការងាកទៅរកចិន។ ប៉ុន្តែឥទ្ធិពលរបស់ចិនលើក្រុងព្យុងយ៉ាងនៅតែមានច្រើន ជាពិសេសចិននៅជួយការពារកូរ៉េខាងជើង រឿងរំលោភសិទ្ធិមនុស្ស និងជួយផ្តល់ជំនួយសេដ្ឋកិច្ចជាដើម ដើម្បីធានាថា របបក្រុងព្យុងយ៉ាង មិនដួលរលំ បើទោះជាចិនមិនគាំទ្រការផលិតអាវុធនុយក្លេអ៊ែរក៏ពិតមែន។ គួរបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួន បីដងរួចហើយ គឺនៅឆ្នាំ ២០០៦ ឆ្នាំ២០០៩ និងឆ្នាំ២០១៣ ។ ប្រទេសនេះនៅចចេសចង់បាញ់សាកល្បងអាវុធរបស់ខ្លួនជាលើកទី៤ទៀត។ កាលឆ្នាំ ២០១៣ ចិនព្យាយាមរារាំងកូរ៉េខាងជើង រឿងបាញ់សាកល្បងនុយក្លេអ៊ែរនេះដែរ ប៉ុន្តែកូរ៉េខាងជើងនៅចចេសរឹងរូសបាញ់សាកល្បងទាល់តែបាន៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_298.txt
|
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នឹងមិនឈរឈ្មោះជាប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកំពុងកាន់អំណាច នៅក្នុងខែកញ្ញានោះទេ ដែលនេះមានន័យថា លោកនឹងមិនបន្តធ្វើជានាយករដ្ឋមន្រ្តីឡើយ។ ប្រធានបក្សថ្មី នឹងឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុនបន្ទាប់។
|
គណបក្ស LDP ដែលកំពុងកាន់អំណាច នឹងរៀបចំការបោះឆ្នោតរើសប្រធានបក្សថ្មីនៅខែកញ្ញា។ អ្នកឈ្នះក្នុងការបោះឆ្នោតនេះ នឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ជប៉ុន។ នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា បានជូនដំណឹងដល់មន្ត្រីជាន់ខ្ពស់អំពីការសម្រេចចិត្តរបស់លោកមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ។ លោក គីស៊ីដា បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនចាប់ពីឆ្នាំ២០២១ ហើយអាណត្តិប្រធានបក្សរបស់លោក នឹងបញ្ចប់នៅខែកញ្ញា។ «ខ្ញុំនឹងបន្តធ្វើគ្រប់យ៉ាង តាមដែលអាចធ្វើបានក្នុងនាមជានាយករដ្ឋមន្រ្តីរហូតដល់ខែកញ្ញា»។ លោក គីស៊ីដា បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៤ ខែសីហា។ សារព័ត៌មានជប៉ុន Kyodo បានចុះផ្សាយថា លោក គីស៊ីដា ស្ថិតក្រោមសម្ពាធនៅក្នុងបក្ស អំពីរបៀបដោះស្រាយ រឿងអាស្រូវមូលនិធិនយោបាយជាមួយបក្សពួកមួយចំនួននៅក្នុង បក្ស LDP។ ការវាយតម្លៃប្រជាប្រិយភាពរគណៈរដ្ឋមន្ត្រីរបស់លោក គីស៊ីដា បានធ្លាក់ចុះមកនៅត្រឹមប្រហែល ២០ភាគរយ បន្ទាប់ពីមានរឿងអាស្រូវ។ នៅក្នុងការស្ទង់មតិរបស់ Kyodo News កាលពីខែមិថុនា សាធារណជនជប៉ុនមានតែប្រហែល ១០,៤ភាគរយប៉ុណ្ណោះដែលចង់ឱ្យលោក គីស៊ីដា បន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ខណៈអត្រាប្រឆាំងមានចំនួន ៦២ភាគរយប្រហាក់ប្រហែលនឹងការស្ទង់មតិមុនៗ។ អ្នកស្នងតំណែងនាយករដ្ឋមន្ត្រី គីស៊ីដា នឹងត្រូវប្រឈមមុខនឹងការកើនឡើងថ្លៃដើមនៃការរស់នៅ និងកម្តៅនៃភាពតានតឹងភូមិសាស្ត្រនយោបាយ។ កាលពីសប្តាហ៍មុន ផ្សារហ៊ុនជប៉ុននៅថ្ងៃទី៥ ខែសីហាបានជួបប្រទះរំហូរភាគហ៊ុនដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨៧។ មកទល់ពេលនេះ បុគ្គលដែលអាចស្នងតំណែងលោក គីស៊ីដា បាន មិនទាន់ត្រូវបានដឹងច្បាស់នៅឡើយ។ នៅក្នុងការស្រង់មតិរបស់សារព័ត៌មាន លោក Shigeru Ishiba អតីតរដ្ឋមន្រ្តីការពារជាតិគាំទ្រច្រើនជាងគេ។ រដ្ឋមន្រ្តីដំណើរការឌីជីថល លោក Kono Taro ក៏មានឈ្មោះក្នុងការស្រង់មតិនោះដែរ រួមជាមួយរដ្ឋមន្រ្តីការបរទេស លោកស្រី កាមិកាវ៉ា យូកូ។ គួររម្លឹកថា លោកគីស៊ីដា បានបន្តតំណែងពីលោក Yoshihide Suga អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩ មិនបានល្អ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2980.txt
|
ប្រទេសចិនបានបញ្ជាក់ថា ខ្លួនបានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងការលក់ប្រព័ន្ធមីស៊ីលការពារអាកាសHQ-9 ទៅឲ្យប្រទេសតួកគីកាលពីដើមសប្ដាហ៍នេះ ក្នុងអំឡុងពេលតាំងពិព័រណ៍ទ័ពសមុទ្រនិងអាវកាសអន្ដរជាតិក្នុងទីក្រុង Langkawiប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍មជ្ឈឹមចិន CCTV ។
|
ប្រភពដដែលបានផ្សាយថា តំណាងសាជីវកម្មនាំចូលនិងនាំចេញគ្រឿងម៉ាស៊ីនជាតិចិន បាននិយាយថាFD 2000 របស់ប្រទេសចិនដែលជាម៉ូដែលមួយនៃប្រព័ន្ធមីស៊ីលការពារអាកាសHQ-9 មានកេរ្តិ៍ឈ្មោះល្បីល្បាញសម្រាប់ការនាំចេញនោះ ត្រូវបានតួកគីជ្រើសរើសយកសម្រាប់កិច្ចសន្យាទិញមួយកាលពីឆ្នាំ ២០១៣ ។ យោងតាមសេចក្ដីការណ៍របស់CCTVដដែលនេះ កិច្ចព្រមព្រៀងនៃការលក់FD-2000 ទៅឲ្យតួកគីនេះ គឺជាជ័យជម្នះដ៏ធំមួយរបស់ចិន ដែលបានយកឆ្នះលើការដេញថ្លៃពីសំណាក់ ប្រព័ន្ធមីស៊ីលការពារអាកាសPatriotរបស់អាមេរិកប្រព័ន្ធមីស៊ីលការពារអាកាសS-400របស់រុស្ស៊ីនិងប្រព័ន្ធមីស៊ីលការពារអាកាសSamp-T របស់ក្រុមហ៊ុនបារាំង-អ៊ីតាលី Eurosamផងដែរ។ ក្រុមអ្នកវិភាគនៅក្នុងប្រទេសតួកគីបាននិយាយថាមូលហេតុដែលតួកគីជ្រើសរើសយកក្រុមហ៊ុនចិននេះ គឺដោយសារតែហេតុផលបច្ចេកវិទ្យាក៏ដូចជាការចំណាយមានប្រសិទ្ធិភាពផងដែរ។ បន្ទាប់ពីប្រទេសតួកគីបានប្រកាសពីកិច្ចសន្យាទិញអាវុធជាមួយប្រទេសចិននេះរួចមក អគ្គលេខាធិការអង្គការណាតូលោក Anders Fogh Rasmussen បាននិយាយថាក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ លោករំពឹងថាប្រទេសតួកគីនឹងការជ្រើសរើសយកប្រព័ន្ធមីស៊ីលការពារអាកាសណាដែលសម្ព័ន្ធមិត្តផ្សេងទៀតបាននិងកំពុងប្រើប្រាស់។ ចំណែកឯសហរដ្ឋអាមេរិកវិញ បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងទៅលើប្រទេសតួកគីដោយបាននិយាយថាប្រព័ន្ធការពារមីស៊ីលដែនអាកាសរបស់ចិននឹងមិនអាចធ្វើការស៊ីគ្នាបានជាមួយនឹងប្រព័ន្ធការពារដែនអាកាស របស់អង្គការណាតូដែលកំពុងប្រើបាននោះទេ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2981.txt
|
រយៈពេលជាង៤ឆ្នាំហើយដែលមីយ៉ាន់ម៉ាចាប់ផ្តើមបើកទ្វារទទួលយកប្រជាធិបតេយ្យបែបបស្ចិមលោក ក្រោយស្ថិតក្រោមការកាន់កាប់ដោយរបបយោធាអស់ប្រហែល៥ទសវត្ស។ ការបង្ខំចិត្តកំណែទម្រង់នយោបាយ សេដ្ឋកិច្ច បានធ្វើអោយមីយ៉ាន់ម៉ារីកមុខរីកមាត់លើឆាកអន្តរជាតិ បានទទួលជំនួយ លំហូរអ្នកវិនិយោគ រួចផុតពីទណ្ឌកម្មលោកខាងលិចដែលរួមរឹតសេដ្ឋកិច្ចថែមទៀតផង។ ប៉ុន្តែបើទោះជារយៈពេលបីបួនឆ្នាំហើយក៏ដោយ ដំណើរនៃប្រជាធិបតេយ្យូបនីយកម្មនៅមីយ៉ាន់ម៉ា កាន់តែយឺតទៅៗ ហើយថែមទាំងអាចនឹងដើរថយក្រោយវិញក៏ក៏ថាបាន។ បញ្ហានេះស្ថែងឡើងតាម ការស្ទាក់ស្ទើរមិនកែរដ្ឋធម្មនុញ្ញ ការប្រើកម្លាំងបង្ក្រាបសិស្សនិស្សិត សកម្មជនសិទ្ធិមនុស្ស ចាប់ខ្លួនកាត់ទោសអ្នករិះគន់រដ្ឋាភិបាលនិងយោធា រួមទាំងព្រងើយកន្តើយការរំលោភសិទ្ធិជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ានិងជនជាតិភាគតិចផ្សេងទៀតផងដែរ។បច្ចុប្បន្ននេះរដ្ឋាភិបាលមីយ៉ាន់ម៉ាអាចនឹងប្រើប្រាស់ជម្លោះរវាងកម្លាំងរដ្ឋាភិបាលនិងក្រុមជនជាតិភាគតិចនៅរដ្ឋសានដើម្បីពន្យារពេលការបោះឆ្នោតនិងជាលែសមិនកែរដ្ឋធម្មនុញ្ញផង។
|
សូមស្តាប់ការពន្យល់របស់លោក សៅ ផលនិស្ស័យ ទាក់ទិននឹងបញ្ហានេះ! មីយ៉ាន់ម៉ាជារដ្ឋសហព័ន្ធដោយសារតែប្រទេសនោះសម្បូរដោយជនជាតិភាគតិចរស់នៅចម្រុះគ្នា។ ប្រទេសនេះស្ថិតនៅក្រោមរបបដឹកនាំតាមបែបយោធានិយមផ្តាច់ការអស់រយៈពេលជិត៥ទសវត្សពោលចាប់តាំងពីក្រោយមានរដ្ឋប្រហារយោធាឆ្នាំ ១៩៦២ មកម្ល៉េះ។ យ៉ាងណាមិញរបបយោធានិយមត្រូវបានគេផ្តាស់ប្តូរមកជារបបស៊ីវិលវិញដោយមិនព្រៀងទុកកាលពីឆ្នាំ ២០១១ ដែលដឹកនាំដោយប្រធានាធិបតីដែលគេជឿថាជាអ្នកកំណែទម្រង់និយមលោក ថេន សេន។ គ្រាន់តែប្រកាសកែទម្រង់នយោបាយ សេដ្ឋកិច្ច បើកទ្វារទទួលយកប្រជាធិបតេយ្យបែបលោកខាងលិចភ្លាម អ្នកវិនិយោគិន កកកុញគ្នាចូលទៅវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយលោកខាងលិចក៏សម្រេចដកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងមីយ៉ាន់ម៉ាជាបន្តបន្ទាប់គ្នាទៀត។ សេដ្ឋកិច្ចមីយ៉ាន់ម៉ាដែលធ្លាប់រួមរឹតដោយទណ្ឌកម្មសេដ្ឋកិច្ច ត្រលប់មកជារីកលូតលាស់គួរអោយកត់សម្គាល់ ហើយមីយ៉ាម៉ាបានប្រែក្លាយខ្លួនពីរដ្ឋឯកោរដូចកូរ៉េខាងជើង មកជារដ្ឋដែលមានមុខមានមាត់នៅលើឆាកអន្តរជាតិទៅវិញ។ អ្វីដែលគួរអោយមោទន មីយ៉ាន់ម៉ាបានក្លាយខ្លួនជាប្រធានអាស៊ានដំបូងបំផុតតាំងពីក្លាយជាសមាជិកអាស៊ានកាលពីឆ្នាំ២០១៤ ។ រដ្ឋាភិបាលលោក ថេន សេន ហាក់ដូចជាប្រឹងប្រែងណាស់ដើម្បីជួយអោយកំណែទម្រង់នយោបាយអាចដើរទៅមុខបានរហ័ស និងជំរុញអោយសហគមន៍អន្តរជាតិដកទណ្ឌកម្មសេដ្ឋកិច្ចអោយអស់នៅពេលខាងមុខ។ យ៉ាងណាក៏ដោយរយៈពេល ជាងបួនឆ្នាំមកហើយដំណើរការកំណែទម្រង់ និងប្រជាធិបតេយ្យូបនីយកម្មស្រាប់កាន់តែយឺតយ៉ាវទៅៗ ហើយអាចនឹងដើរត្រលប់ក្រោយវិញផងក៏ថាបាន។ មីយ៉ាន់ម៉ានៅប្រឈមមុខជាមួយបញ្ហាយ៉ាងច្រើនទៀត ប៉ុន្តែអ្វីដែលគួរអោយព្រួយបារម្ភក្នុងបរិបទនយោបាយមីយ៉ាម៉ាបច្ចុប្បន្នគឺឆន្ទៈនយោបាយរបស់អ្នកដឹកនាំប្រទេសនេះ។ បើគិតអោយដិតដល់កំណែទម្រង់នយោបាយមីយ៉ាន់ម៉ារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនងជាការបំភាន់ភ្នែកសហគមន៍អន្តរជាតិ ឬហៅម្យ៉ាងទៀតបានថាជាប្រជាធិបតេយ្យក្លែងក្លាយ ដើម្បីអោយខ្លួនអាចរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ចនិងចេញផុតពីភាពឯកោរប៉ុណ្ណោះ។ក្រៅពីនេះអ្នកវិភាគមួយចំនួនព្រួយបារម្ភថា រដ្ឋាភិបាលចាប់ផ្តើមប្រើប្រាស់ជម្លោះប្រដាប់អាវុធជាមួយក្រុមជនជាតិភាគតិច ដើម្បីទាក់ទាញការចាប់អារម្មណ៍សហគមន៍អន្តរជាតិ និងអាចយកជម្លោះនេះជាលែសពន្យារការបោះឆ្នោតផង។ យ៉ាងណាក៏ដោយ មានមូលហេតុច្រើនដែលបញ្ជាក់ថាប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាន់ម៉ាមិនពិតប្រាកដដូចដែលមេដឹកនាំប្រទេសនេះធ្លាប់អះអាងឡើយ។ ទីមួយគឺបញ្ហាសិទ្ធិមនុស្ស។ បើមើលស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសមិនមានភាពល្អប្រសើរសោះ។ ការគំរាមកំហែង រំលោភបំពានសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិសេរីភាពបញ្ចេញមតិនៅតែកើតមានឡើងឥតឈប់។ អាជ្ញាធរនៅតែប្រើប្រាស់អំណាចរបស់ខ្លួនចាប់ចង់ បង្ក្រាបវាយដំ កាត់ទោសរាល់អ្នកណាដែលហ៊ានរិះគន់របបដឹកនាំស៊ីវិលបច្ចុប្បន្ន ហើយមិនត្រឹមតែប៉ុណ្ណោះសេរីភាពសារព័ត៌មាននៅតែស្ថិតក្រោមគំនៀបនិងការរឹតត្បិតខ្លាំង។ ដូចដែលឃើញស្រាប់អាជ្ញាធរមីយ៉ាន់ម៉ានៅចាប់ខ្លួនអ្នកសារព័ត៌មាន ឃុំខ្លួនអ្នកនយោបាយនិងសកម្មជនសិទ្ធិមនុស្សជាដើម ហើយអ្វីដែលគួរអោយភ្ងាក់ផ្អើលគឺកាលពីសប្តាហ៍មុនកងម្លាំងមីយ៉ាន់ម៉ាបានបង្ក្រាបសិស្សនិស្សិតដែលទាមទារការកែទម្រង់វិស័យអប់រំយ៉ាងព្រៃផ្សៃជាទីបំផុត។ ជុំវិញការរំលោភសិទ្ធិមនុស្សនេះដដែល រដ្ឋាភិបាលក្រុងណៃពីដ៏ នៅតែធ្វើមិនដឹងមិនលឺ ព្រងើយកន្តើយចំពោះការធ្វើទុកបុកម្នេញ និងការបំពារបំពានសិទ្ធិជនជាតិភាគតិចនៅតាមបណ្តារដ្ឋ។ នោះគឺជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ាដែលរស់នៅមិនមានសញ្ជាតិ មិនត្រូវដ្ឋាភិបាលទទួលស្គាល់ និងស្ថិតក្រោមការរើសអើង រងការធ្វើទុក្ខបុកម្នេញពីសំណាក់ប្រជាជនភាគច្រើននិងអាជ្ញាធរ។ ទោះមានការរិះគន់ និងស្នើអោយគោរពសិទ្ធិមនុស្សក្តី ក៏មីយ៉ាន់ម៉ានៅរក្សាការស្ងៀមស្ងាត់ធ្វើមិនដឹងមិនលឺ ពេលខ្លះខឹងច្រឡោតតោតតូងនឹងការរិះគន់ទៀត។ ចំណុចទី២ គឺ បញ្ហានយោបាយ។បញ្ហាវិសោធនកម្មរដ្ឋធម្មនុញ្ញនៅតែជាកង្វល់របស់ប្រជាជនមីយ៉ាន់ម៉ា និងសហគមន៍អន្តរជាតិ។ បើគ្មានការកែប្រែរដ្ឋធម្មនុញ្ញបន្សល់ពីរបបសឹកឆ្នាំ២០០៨ទេនោះ កំណែទម្រង់កន្លងមកគ្មានន័យអ្វីទាំងអស់ ដ្បិតលោកស្រីអ៊ុងសាន ស៊ូជីនៅតែគ្មានលទ្ធភាពឈរឈ្មោះជាប្រធានាធិបតី។ និយាយដល់មាត្រាដែលត្រូវកែប្រែក្នុងរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា គេច្បាស់ជានឹកឃើញដល់មាត្រា ៥៩ ដែលចែងហាមប្រាមរាល់ជនដែលមានកូនឬសហព័ទ្ធមានសញ្ជាតិបរទេសមិនអោយឈរឈ្មោះសម្រាប់តំណែងប្រមុខរដ្ឋឡើយ។ រដ្ឋាភិបាលបច្ចុប្បន្នបាននបញ្ជាក់ហើយថា អ្វីគ្រប់យ៉ាងស្ថិតនៅក្នុងកណ្តាប់ដៃសភា ប៉ុន្តែសភានៅតែស្ថិតក្រោមឥទ្ធិពលយោធាដដែរ។ ម្យ៉ាងដើម្បីសម្រេចកែប្រែរដ្ឋធម្មនុញ្ញបាន វាតម្រូវអោយមានសម្លេងគាំទ្រក្នុងសភា ៧៥ភាគរយ បូករួមជាមួយប្រជាមតិក្នុងចំណោមប្រជាជនមីយ៉ាន់ម៉ាផងដែរ។ កន្លងមករដ្ឋាភិបាលោក ថេន សេន បានអនុញ្ញាតអោយមានប្រជាមតិលើការកែប្រែរដ្ឋធម្មនុញ្ញ ក្នុងខែឧសភាខាងមុខនេះ ប៉ុន្តែសញ្ញាវិជ្ជមានតិចតួចប៉ុណ្ណោះដែលបង្ហាញថា ការកែប្រែរដ្ឋធម្មនុញ្ញអាចធ្វើទៅបានមុនបោះឆ្នោតសកលឆ្នាំ ២០១៥ ។ បញ្ហាមួយទៀតគឺយោធានៅតែមានតួនាទីចម្បងនិងមានឥទ្ធិពលខ្លាំងលើសលុបថែមទៀតក្នុងការដឹកនាំប្រទេសនិងការសម្រេចចិត្តផ្នែកនយោបាយ។ មកទល់ថ្ងៃសុក្រនេះរឿងដែលគួរអោយចាប់អារម្មណ៍មួយកើតឡើងដោយ ប្រធានាធិបតី ថេន សេន បានប្រកាសជាសាធារណថាយោធានៅតែមាននាទីសំខាន់ក្នុងសម័យអន្តរកាលនយោបាយមីយ៉ាន់ម៉ានិងជំរុញអោយមីយ៉ាន់ម៉ាឆ្ពោះទៅរកប្រជាធិបតេយ្យពិតប្រាកដមួយនោះ។ នេះបញ្ជាក់ថាឥទ្ធិពលយោធាមិនទាន់សាបរលាបនោះឡើយក្នុងបរិបទនយោបាយអតីតដែនអាណានិគមអង់គ្លេសនេះ៕ សូមស្តាប់ការពន្យល់របស់លោក សៅ ផលនិស្ស័យ ទាក់ទិននឹងបញ្ហានេះ! អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2982.txt
|
ការបោះឆ្នោតសភានិងប្រធានាធិបតីកាន់តែជិតមកដល់ណាស់ហើយនៅមីយ៉ាន់ម៉ា ប៉ុន្តែមិនមានសញ្ញាណាមួយបញ្ជាក់ថា ប្រធានបក្សប្រឆាំងលោកស្រី អ៊ុងសាន ស៊ូជី អាចមានលទ្ធភាពឈរឈ្មោះប្រធានាធិបតីនាពេលខាងមុខនោះទេ។ បើគ្មានការកែរដ្ឋធម្មនុញ្ញទេនោះ គេមិនរំពឹងថាលោកស្រី ស៊ូជី អាចមានសំណាងក្លាយជាប្រមុខរដ្ឋមីយ៉ាន់ម៉ាឡើយ។
|
ឆ្នាំនេះជាឆ្នាំ ពិសេសសម្រាប់ប្រទេសប្រជាធិបតេយ្យថ្មីថ្មោងដូចជាមីយ៉ាន់ម៉ា ព្រោះការបោះឆ្នោតសភានឹងត្រូវរៀបចំឡើងនៅចុងឆ្នាំ ២០១៥នេះ ហើយបន្តដោយការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ ២០១៦ផង។ ប៉ុន្តែគេនៅភ័យខ្លាចថា ការបោះឆ្នោតមីយ៉ាន់ម៉ានាពេលខាងមុខរៀបចំឡើងក្នុងន័យបំភាន់ភ្នែកសហគមន៍អន្តរជាតិប៉ុណ្ណោះ គ្មានសេរីភាព គ្មានតម្លាភាព អ្វីបន្តិចឡើយព្រោះបច្ចុប្បន្ននេះបេក្ខជនប្រធានាធិបតីលោកស្រី ស៊ូជី ដែលគេជឿថាអាចនឹងជាប់ឆ្នោតនោះមិនអាចឈរឈ្មោះបានដោយសារច្បាប់ហាម។ លោកស្រី ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព អ៊ុងសាន ស៊ូជី ធ្លាប់លើកឡើងម្តងហើយថា លោកស្រីនិងបក្សរបស់លោកស្រីសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ត្រៀមខ្លួនរួចហើយដើម្បីដឹកនាំប្រទេស ប៉ុន្តែលោកស្រីបានបង្ហាញក្តីបារម្ភរបស់លោកស្រី ចំពោះភាពយឺតយ៉ាវនៃការកែទម្រង់នយោបាយបច្ចុប្បន្នរបស់រដ្ឋាភិបាលលោក ថេន សេនផង។ ម្យ៉ាងលោកស្រីជឿជាក់ថារដ្ឋាភិបាលស៊ីវិលនេះក៏ព្យាយាមចង់ពន្យារការបោះឆ្នោតផងដែរ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយកាលពីម្សិលមិញលោកស្រីប្រធានគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពបំផុតរបស់មីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី បានថ្លែងថាលោកស្រីអាចនឹងពហិកាមិនចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខប្រសិនបើរដ្ឋធម្មនុញ្ញបន្សល់ទុកពីរបបយោធាមិនត្រូវបានគេកែប្រែទេនោះ។ យ៉ាងណាក៏ដោយចំពោះការបោះឆ្នោតសកលឆ្នាំនេះ គណបក្សលោកស្រីទំនងជាមិនបោះបង់ការប្រកួតប្រជែងឡើយ ប៉ុន្តែសម្រាប់ការចូលរួមការបោះឆ្នោតប្រធានាធិបតីនៅជារឿងមិនច្បាស់លាស់នៅឡើយ។ ឆ្នាំនេះលោកស្រី ស៊ូជី ឈានដល់វ័យ ៧០ឆ្នាំទៅហើយ ហើយលោកស្រីនៅបំពេញតួនាទីជាសមាជិកសភាក្រោយបក្សរបស់លោកស្រីឈ្នះបានអាសនៈរហូតដល់៤៣ ក្នុងការបោះឆ្នោតសេរីលើកឡើងដំបូង។ តាមពិតទៅរដ្ឋធម្មនុញ្ញបច្ចុប្បន្ននេះ ត្រូវបានព្រៀងនិងបង្កើតឡើងដោយរបបសឹក តាំងពីឆ្នាំ ២០០៨មកម្ល៉េះ ហើយមាត្រានៃរដ្ឋធម្មនុញ្ញបានហាមមិនអោយរាល់អ្នកណាម្នាក់ដែលមានសហព័ទ្ធឬកូនមានសញ្ជាតិបរទេសឈរឈ្មោះជាប្រធានាធិបតីឡើយ។ ដូច្នេះហើយទើបលោកស្រី ស៊ូជីមិនអាចមានលទ្ធភាពឈរឈ្មោះបានប្រសិនបើគ្មានការកែប្រែមាត្រានៃរដ្ឋធម្មនុញ្ញមុនការបោះឆ្នោតទេនោះ។ និយាយដល់រឿងកែរដ្ឋធម្មនុញ្ញ វាជារឿងដែលស្មុគស្មាញនិងពិបាកបំផុតមួយ ក្នុងការកែប្រែក្នុងបរិបទនយោបាមីយ៉ាន់ម៉ា។ បច្ចុប្បន្នដើម្បីកែប្រែមាត្រារដ្ឋធម្មនុញ្ញ ចាំបាច់ត្រូវមានការយល់ព្រមដោយសំឡេង៧៥ភាគរយ នៃសមាជិកសភាទាំងអស់ រួមជាមួយសំឡេង៥០ភាគរយ គាំទ្ររបស់ប្រជាជនមីយ៉ាន់ម៉ានៅទូទាំងប្រទេស ក្នុងការធ្វើប្រជាមតិផង។ យ៉ាងណាក៏ដោយ ទោះជារបបសឹករលំរលាយរូបរាងមែន ប៉ុន្តែឥទ្ធិពលយោធាមិនបានបាត់បង់ពីស្ថាប័នយោបាយមីយ៉ាន់ម៉ាឡើយ។ ក្រោយប្តូររបប អាសនៈ២៥ភាគរយក្នុងសភា ត្រូវបានគេរៀបចំទុកស្រេចសម្រាប់អតីតមេដឹកនាំយោធា។ សំឡេង ២៥ភាគរយរបស់យោធានេះបញ្ជាក់ថា រាល់ការសម្រេចណាមួយសំខាន់ៗ មិនអាចចេញរួចឡើយ បើប៉ះពាល់ប្រយោជន៍ក្រុមយោធានោះ។ ដូច្នេះចំពោះការកែប្រែរដ្ឋធម្មនុញ្ញត្រួសត្រាយផ្លូវសម្រាប់លោកស្រី ស៊ូជី មិនរំពឹងថារកសំឡេងគាំទ្រ គ្រប់៧៥ភាគរយឡើយ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2983.txt
|
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីទៅកាន់ប្រទេសវៀតណាមកាលពីថ្មីៗកន្លងមកនេះ បញ្ជាក់អោយឃើញថារុស្ស៊ីមិនរួញរាក្នុងការរឹតបន្តឹងចំណងមិត្តភាពជាមួយវៀតណាមឡើយ។ វៀតណាមជាទីតាំងយុទ្ធសាស្ត្រ ហើយទំនាក់ទំនងទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយនិងសន្តិសុខរវាងវៀតណាមនិងរុស្ស៊ីមានភាពជិតស្និទ្ធណាស់តាមពិតទៅ។ ប៉ុន្តែរុស្ស៊ីប៉ុន្មានឆ្នាំនេះព្រួយបារម្ភនៅពេលដែលវៀតណាមនិងអាមេរិកកាន់តែខិតជិតគ្នា ដោយវៀតណាមត្រូវការអាមេរិកដើម្បីទប់ជាមួយចិន។ អាមេរិកក៏ពេញចិត្តវៀតណាមផងដែរ ដើម្បីពង្រឹងគោលនយោបាយនៅអាស៊ីប៉ាស៊ីហ្វិក។ គោលនយោបាយពង្រឹងសហប្រតិបត្តិការស្ទើគ្រប់វិស័យរួមទាំងយោធាផងរវាងរុស្ស៊ីជាមួយវៀតណាម បានធ្វើអោយក្រុងវ៉ាស៊ីនតោនមិនស្រួលចិត្តឡើយ។ នេះបញ្ជាក់ថាវៀតណាមកំពុងក្លាយជានំដែលត្រូវមហាអំណាចពិភពលោកដណ្តើមគ្នាយក។
|
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ រុស្ស៊ីនិងអាមេរិកសុទ្ធតែមើលឃើញពីសារៈសំខាន់នៃចំណងមិត្តភាពជាមួយក្រុងហាណូយ ដើម្បីអនុវត្តយុទ្ធសាស្ត្រ ពង្រីកឥទ្ធិពលនិងអំណាចរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ បើនិយាយពីទំនាក់ទំនងរវាងរុស្ស៊ីនិងវៀតណាម ពិតជាខុសពីទំនាក់ទំនងអាមេរិក និងវៀតណាម ដ្បិតប្រទេសវៀតណាមមានទំនាក់ទំនងស្អិតល្មួតជាមួយសហភាពសូវៀតតាំងពីយូរយារមកហើយ។ ហើយវៀតណាមក៏មិនភ្លេចគុណសូវៀតដែលជួយជ្រោមជ្រែងខ្លួនវាយចក្រពត្តិអាមេរិកកាលអំឡុងសម័យសង្គ្រាមវៀតណាមក្នុងបរិបទសង្គ្រាមត្រជាក់។ មកទល់បច្ចុប្បន្នវៀតណាមជាដៃគូយុទ្ធសាស្ត្ររបស់ក្រុងម៉ូស្គូ ហើយចំណងមិត្តភាពលើគ្រប់វិស័យនៃរដ្ឋទាំងពីរនេះល្អប្រសើរណាស់។ ម្យ៉ាងដើម្បីធានាថាចំណងមិត្តភាពមិនល្អក់ករក ជានិច្ចជាកាលមន្ត្រីកំពូលរុស្ស៊ីទាំងស៊ីវិល យោធា ទៅទស្សនកិច្ចវៀតណាមជាហូរហែរ។ ក្នុងឆ្នាំ ១៩៩៥ ដោយសារបរិបទនយោបាយពិភពលោកផ្លាស់ប្តូរ អាមេរិកដែលជាសត្រូវចាស់របស់វៀតណាម នោះបានក្លាយជាមិត្តរបស់វៀតណាមវិញ។ ប្រទេសទាំងពីរបានព្រមព្រៀងស្តារចំណងការទូតជាមួយគ្នាឡើងវិញ ហើយវៀតណាមក៏រីករាយចំពោះការដកទណ្ឌកម្មនិងការហ៊ុំព័ទ្ធសេដ្ឋកិច្ចរបស់អាមេរិកផងដែរ។ ពីមួយឆ្នាំ ទៅមួយឆ្នាំទំនាក់ទំនងទ្វេភាគីរវាងក្រុងហាណូយនិងក្រុងវ៉ាស៊ីនតោន ចេះតែវិវត្តទៅមុខកាន់តែល្អប្រសើរ។ អាមេរិកបន្តផ្តល់ជំនួយអភិវឌ្ឍន៍ និងជំនួយយោធាដល់វៀតណាមរាល់ឆ្នាំ។ ហើយវៀតណាមក៏កាន់តែជិតស្និទ្ធជាមួយអាមេរិក ដោយចង់អោយអាមេរិកការពារខ្លួនទប់ទល់ចិនក្នុងជម្លោះសមុទ្រចិនខាងត្បូងដែរ។ បច្ចុប្បន្ននេះ អ្នកវិភាគមើលឃើញថា មហាអំណាចធំៗ រុស្ស៊ី អាមេរិកកំពុងតែប្រជែងគ្នាដណ្តើមយកវៀតណាមជាមិត្តខ្លួន ដើម្បីសម្រួលដល់ការពង្រីកឥទ្ធិពលរបស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិក។ រុស្ស៊ីមិនចង់ព្រលែងវៀតណាមអោយធ្លាក់ក្រោមឥទ្ធិពលផ្តាច់មុខរបស់ក្រុងវ៉ាស៊ីតោនឡើយ ហើយក្រុងវ៉ាស៊ីនតោនក៍មិនចង់អោយវៀតណាមរបូតទៅក្នុងដៃក្រុងម៉ូស្គូដូចគ្នា។ ១. អាមេរិកនិងរុស្ស៊ីដណ្តើមចែចង់វៀតណាម គោលនយោបាយរបស់អាមេរិក ត្រលប់មកកាន់តំបន់អាស៊ីវិញ ជំរុញអោយអាមេរិកត្រូវការវៀតណាមកាន់តែខ្លាំង។ ហើយម្យ៉ាងជម្លោះសមុទ្រចិនខាងត្បូង ក៏រុញច្រានវៀតណាមអោយរត់ទៅរកអាមេរិកវិញដែរ។ អាមេរិកត្រូវការពង្រឹងទំនាក់ទំនងជាពិសេសមួយប្រទេសនៅតំបន់អាស៊ីដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ ស្របពេលដែលចិនរះត្រដែតឡើងនិងកើនឥទ្ធិពលខ្លាំងក្នុងតំបន់។ មកទល់ពេលនេះវៀតណាមត្រូវបានគេស្គាល់ថាជាប្រទេសដែលគាំទ្រអាមេរិកខ្លាំងជាងគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ដូចជាហ្វីលីពីនដែរ។ ប៉ុន្តែវៀតណាមក៏មិនបានបោះបង់មិត្តចាស់ដូចជារុស្ស៊ីនោះដែរ។ តាមស្ថានភាពជាក់ស្តែង មហាអំណាចទាំងពីរនាំគ្នាដណ្តើមយកវៀតណាម ដោយសារហេតុផលនយោយ និងយោធាច្រើនជាង ហេតុផលសេដ្ឋកិច្ច។ ទាំងអាមេរិក និងរុស្ស៊ីសុទ្ធតែមានបំណងចង់ដាក់មូលដ្ឋានទ័ពនៅវៀតណាម ហើយប្រទេសទាំងពីរ ប្រហែលជារំពឹងចង់សាងសង់មូលដ្ឋានទ័ពជើងទឹករបស់ខ្លួន នៅតំបន់យុទ្ធសាស្ត្រដូចជាឆកសមុទ្រទឹកជ្រៅ Cam Ranh ផងដែរ។ វៀតណាមនៅរារែកចិត្តនៅឡើយ ចំពោះការឆ្លើយតបនឹងការស្នើសុំសិទ្ធិកាន់កាប់តំបន់យុទ្ធសាស្ត្ររបស់មហាអំណាចទាំងពីរនេះ ប៉ុន្តែគេយល់ច្បាស់ថា វៀតណាមនឹងមិនផ្តល់សិទ្ធិដល់មហាអំណាចណាមួយក្នុងការតាំងមូលដ្ឋានទ័ពក្នុងទឹកដីរបស់ខ្លួនឡើយ។ ២. ទំនាក់ទំនងយោធាវៀតណាមស្និទ្ធក្រុងម៉ូស្គូ ជាងក្រុងវ៉ាស៊ីនតោន តាមពិតទៅ បើនិយាយរឿងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងទំនាក់ទំនងវិស័យការពារជាតិ វៀតណាមស្និទ្ធជាមួយរុស្ស៊ីជាងជាមួយអាមេរិក។ វៀតណាម បញ្ជាទិញសព្វាវុធច្រើនហូរហែរមានធុនធំ ធុនតូច ពីប្រទេសរុស្ស៊ី។ ក្នុងនោះ វៀតណាមបានទិញនាវាមុជទឹកប៉ុន្មានគ្រឿងដែរ សម្រាប់ប្រើប្រាស់ទប់ទល់ការគំរាមកំហែងរបស់ចិន។ វៀតណាមក៏បានចុះកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងប្រភេទទំនើបនិងថ្មីបំផុតមួយ Su-30 MK2 ប្រមាណ១២គ្រឿងពីក្រុងម៉ូស្គូកាលពីឆ្នាំមុន ក្នុងទំហំទឹកប្រាក់ ៤៥០លានដុល្លារអាមេរិកផង។ ក្រុងម៉ូស្គូបានបញ្ជូនយន្តហោះចម្បាំងប្រភេទ Su-30 ប្រមាណ២០គ្រឿងទៅវៀតណាមរួចរាល់ហើយ ក្រោយភាគីចុះកិច្ចព្រមព្រៀងទិញលក់កាលពីឆ្នាំ២០០៩ និង២០១០ ។ ក្រៅពីទិញលក់សព្វាវុធរុស្ស៊ីក៏នៅបន្តជួយវៀតណាមសាងសង់កំពង់ផែនាវាមុជទឹក ជួសជុលសព្វាវុធយោធា និងបំពាក់បំប៉នកងទ័ពទាក់ទិននឹងបច្ចេកទេសជួសជុលសម្ភារៈយោធាផងដែរ។ ថ្មីៗនេះរុស្ស៊ីប្តេជ្ញានឹងជួយសាងសង់រោងចក្រនុយក្លេអ៊ែរស៊ីវិលអោយវៀតណាមថែមទៀត។ ៣. វៀតណាមមិនជ្រើសរើសយកសម្ព័ន្ធមិត្តផ្តាច់មុខ ព្រោះធ្លាប់មានបទពិសោធន៍ឈឺចាប់ វៀតណាមធ្លាប់ឆ្លងកាត់រឿងរ៉ាវ និងមេរៀន ជូរចត់និងខ្លោចផ្សាច្រើនដែរ ដោយសារជ្រើសរើសចូលបក្សសម្ព័ន្ធជាមួយប្រទេសមហាអំណាចនេះ។ នេះគឺសម្តៅលើសម័យសង្គ្រាមត្រជាក់នៅពេលដែលទឹកវៀតណាមក្លាយជាសមរភូមិប្រយុទ្ធបង្ហូរឈាមគ្នារវាងមហាអំណាចសេរីអាមេរិក និងកុម្មុយនីស្តសូវៀត។ មេដឹកនាំក្រុងហាណូយយល់ថា បើហ៊ានជ្រើសរើសមហាអំណាចណាមួយជាមិត្តផ្តាច់មុខដូចមុន វៀតណាមអាចនឹងខូចប្រយោជន៍ច្រើនផងដូចមុនក៏ថាបាន។ ចង់មិនចង់វៀតណាម ត្រូវថ្លឹងថ្លែងមើលជាមុនពីគោលនយោបាយការបរទេសរបស់ខ្លួនដោយប្រុងប្រយ័ត្ន និងធ្វើអោយមានតុល្យភាព ចំពោះមហាយក្សដែលកំពុងប្រជែងគ្នានៅអាស៊ីប៉ាស៊ីហ្វិកនេះ។ ម្យ៉ាងតាំងពីរួបរួមវៀតណាមទាំងពីរដល់បច្ចុប្បន្ន វៀតណាមរក្សាគោលការណ៍ឯករាជ្យ អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ដែលគោលការណ៍នេះជាលេសរបស់វៀតណាម ដើម្បីបដិសេធចូលរួម និងមិនបណ្តោយអោយខ្លួនធ្លាក់ក្រោមឥទ្ធិពលមហាអំណាចណាមួយដោយផ្តាច់មុខឡើយ៕ សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
article_2984.txt
|
ទូរទស្សន៍ CNN ក្នុងទំព័រ CNN Money បានផ្តល់របាយការណ៍ទាក់ទងនឹងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់មេដឹកនាំកំពូល១២នាក់លើពិភពលោក។ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ស្ថិតនៅលំដាប់ខ្ពស់ជាងគេ ពោលគឺមានចំនួនទ្វេរដង បើប្រៀបធៀបទៅនឹងលោក George W.Bushដែលកាន់កាប់តំណែងប្រធានាធិបតីក្នុងឆ្នាំ២០០១ ។ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌៀមី ពូទីន ស្ថិតនៅចំណាត់ថ្នាក់ទី៨ ហើយលោកកាត់ប្រាក់ខែខ្លួន១០ភាគរយដើម្បីជួយស្តារសេដ្ឋកិច្ចជាតិ។
|
លំដាប់ប្រាក់បៀវត្សរ៍របស់មេដឹកនាំប្រទេសទាំង១២ ៖ ១.លោក Barack Obamaប្រធានាធិបតីអាមេរិក ២. លោក Stephen Harper នាយករដ្ឋមន្ត្រីកាណាដា ៣.លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ ៤.លោក Jacob Zuma ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ៥.លោក David Cameron នាយករដ្ឋមន្ត្រីអង់គ្លេស ៦.លោក Shinzo Abeនាយករដ្ឋមន្ត្រីជប៉ុន ៧.លោក François Hollande ប្រធានាធិបតីបារាំង ៨. លោក Vladimir Putinប្រធានាធិបតីរុស្ស៊ី ៩.លោក MatteoRenzi នាយករដ្ឋមន្ត្រីអ៊ីតាលី ១០.លោកស្រី DilmaRousseff ប្រធានាធិបតីប្រេស៊ីល ១១.លោក NarendraModi នាយករដ្ឋមន្ត្រីឥណ្ឌា ១២.លោក Xi Jinping ប្រធានាធិបតីចិន៕ ១.លោក Barack Obamaប្រធានាធិបតីអាមេរិក ២. លោក Stephen Harper នាយករដ្ឋមន្ត្រីកាណាដា ៣.លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ ៤.លោក Jacob Zuma ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ៥.លោក David Cameron នាយករដ្ឋមន្ត្រីអង់គ្លេស ៦.លោក Shinzo Abeនាយករដ្ឋមន្ត្រីជប៉ុន ៧.លោក François Hollande ប្រធានាធិបតីបារាំង ៨. លោក Vladimir Putinប្រធានាធិបតីរុស្ស៊ី ៩.លោក MatteoRenzi នាយករដ្ឋមន្ត្រីអ៊ីតាលី ១០.លោកស្រី DilmaRousseff ប្រធានាធិបតីប្រេស៊ីល ១១.លោក NarendraModi នាយករដ្ឋមន្ត្រីឥណ្ឌា ១២.លោក Xi Jinping ប្រធានាធិបតីចិន៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.