instruction
stringlengths
9
478
input
float64
output
stringlengths
6
612k
តើមានកត្តាអ្វីខ្លះ ដែលធ្វើឪ្យប្រជាជនប្រទេសជឿនលឿនមានអាយុវែងជាងបណ្ដាប្រជាជនប្រទេសតតិយលោក
null
កត្តាដែលធ្វើឪ្យប្រជាជនប្រទេសជឿនលឿន មានអាយុវែងជាងបណ្ដាលប្រជាជន ប្រទេសតតិយលោក គឺបញ្ហាសុខាភិបាល សិក្សាធិការ និងការថែទាំបរិស្ថានធម្មជាតិឪ្យបានល្អ
តើសហព័ន្ធអាឡឺម៉ង់យកចិត្តទុកដាក់ដល់វិស័យសង្គមដែរឬទេ ព្រោះអ្វី
null
សហព័ន្ធអាឡឺម៉ង់ជាប្រទេសដែលយកចិត្តទុកដាក់ក្នុងវិស័យសង្គមបានល្អជាងគេនៅទ្វីបអឺរ៉ុប​ព្រោះមានផ្តល់ប្រាក់ធានារ៉ាប់រងជម្ងឺ ការងារ អ្នកឥតការងារធ្វើ មនុស្សវ័យជរាស្រ្តីមានសិទ្ធិស្មើនិងបុរសតាមច្បាប់ស្រ្តីមានផ្ទៃពោះត្រូវឈប់សម្រាក់ចំនួន៦ខែយកចិត្តទុកដាក់ផ្នែកសុខភាពកសាងមន្ទីរពេទ្យ និងបង្កើតចំនួនវេជ្ជបណ្ឌិត សាងសង់ផ្ទះសំបែងជាច្រើនពាន់ខ...
ចូរបង្ហាញពីររចនាសម្ព័ន្ធមជ្ឈិមបក្សិ និងរចនាសម្ព័ន្ធរដ្ឋបាលរបស់កម្ពុជាប្រជាធិតេយ្យ
null
រចនាសម្ព័ន្ធមជ្ឈិមបក្សិ និងរចនាសម្ព័ន្ធរដ្ឋបាលរបស់កម្ពុជាប្រជាធិតេយ្យ រចនាសម្ព័ន្ធមជ្ឈមបក្ស ប៉ុល ពត ជាលេខាបក្សនួន ជា អនុលេខាបក្សសមាជិកមាន សោភឹម ញឹម រស់ អៀង សារី សុន សេន ខៀវ សំផន វន រ៉េត ឈិន ជឿនកែ ពក រចនាសម្ព័ន្ធរដ្ឋបាល ខៀវ សំផន ប្រមុខរដ្ឋប៉ុល ពត នាយករដ្ឋមន្ដ្រីនួន ជា ប្រធានសភាប្រជាជនសុន សេន ឧបនាយករដ្ឋមន្ដ្រីនិងជាមន្ដ្រ...
ហេតុអ្វីបានជាមនុស្សម្នាក់ៗចាប់យកវិជ្ជាជីវៈខុសៗគ្នា
null
បានជាមនុស្សម្នាក់ៗចាប់់យកវិជ្ជាជីវៈខុសៗគ្នាព្រោះកត្តាវេទនា​ឩបនិស្ស័យ ទាក់ទងនឹងចំណង់នៃផ្លូវអារម្មណ៍ ឬជានិស្ស័យពីកំណើត ដែលធ្វើឱ្យគេមានចិត្តស្រលាញ់ឯកទេសអ្វីមួយ កត្តាផលប្រយោជន៍ ដោយការទទួលផលប្រយោជន៍ជាច្រើនពីឯកទេសណាមួយសម្រាប់ផ្គត់ផ្គង់ខ្លួនគេ ក្រុមគ្រួសារ និងសង្គមឱ្យមានការរីកចម្រើន
តើប្រជាជនសូរៀតបានចាត់ទុកលោកស្ដាលីនស្មើនឹងអ្វីហេតុអ្វី
null
ប្រជាជនសូវៀតបានចាត់ទុកលោកស្ដាលីនស្មើនឹង អាទិទេពមួយអង្គ ពីព្រោះ លោកបានជួយស្រោចស្រង់ប្រជាជន សូវៀតឪ្យរួចផុតពីការសម្លាប់របស់់ទាហានណាស៊ី អាឡឺម៉ង់
ដើម្បីឆ្លើយតបទៅនិងសេចក្ដីត្រូវការគ្រឿងបរិភាគ ដែលកំពុងតែកើនឡើង តើត្រូវធ្វើដូចម្ដេច
null
ដើម្បីឆ្លើយតបទៅនិងសេចក្ដីត្រូវការគ្រឿងបរិភាគ ដែលកំពុងតែកើនឡើង គេត្រូវធ្វើដូចតទៅ ទាមទារឲ្យមានរចនាសម្ព័ន្ធផលិតកម្មឲ្យកាន់តែប្រសើរឡើងពង្រីកផលិតកម្ម ចិញ្ចិមសត្វ ដោយបង្កើតការផ្គត់ផ្គង់ដូចជា សាច់ ទឹកដោះគោ ស៊ុតនិងផលិតផលសមុទ្រ
តើការទូទាត់តម្លៃសេវាចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មត្រូវធ្វើដូចម្ដេច
null
ការទូទាត់តម្លៃសេវាចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មលោកអ្នកអាចមានជម្រើសពីរ គឺទី១. អាចទូទាត់តាមគណនីផ្ទាល់ចំពោះលោកអ្នកដែលមានគណនីរបស់ភ្នាក់ងារទូទាត់ដែលសហការជាមួយក្រសួងដូចជា វីង , លីហួរ ឬ ស្មាតលុយ និងទី២. អាចទូទាត់ជាមួយបញ្ជរភ្នាក់ងារដែលមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងដូចជា វីង , លីហួរ ឬ ស្មាតលុយ
តើសង្គ្រាមស៊ីវិលធ្វើឲ្យរាស្រ្តខ្មែររងទុក្ខវេទនាដូចម្តេចខ្លះ
null
បែកបាក់គ្រួសារ ហិ​នហោចទ្រព្យសម្បត្តិ បាត់បង់អាយុជីវិត
តើពាក្យថាអាណានិគមនិងព្យាបាលមានន័យដូចម្ដេច
null
ពាក្យថាអាណាព្យាបាល និងអាណានិគមមានន័យដូចតទៅ អាណាព្យាបាលគឺជាប្រព័ន្ធគ្រប់គ្រងមួយដែលប្រទេសជាម្ចាស់ស្រុកមានស័្វយភាពក្នុងគ្រប់គ្រងប្រព័ន្ធរដ្ឋបាលររបស់ខ្លួនចំណែកឯប្រទេសអាណាព្យាបាលវិញគឺំមានតួនាទីត្រឹមត្រូវជាទីប្រឹក្សាប៉ុណ្ណោះ អាណានិគមគឺជាប្រព័ន្ធគ្រប់គ្រងមួយដែលប្រទេសជាម្ចាស់ស្រុកពុំមានសិទ្ធិស្វ័យគ្រប់គ្រងលើប្រព័ន្ធរដ្ខបាលរបស់...
ចូរនិយាយអំពីសារៈសំខាន់សេវាកម្មក្នុងសេដ្ឋកិច្ចមីយ៉ាន់ម៉ា
null
សារៈសំខាន់សេវាកម្មក្នុងសេដ្ឋកិច្ចមីយ៉ាន់ម៉ា គឺវិស័យនេះប្រើប្រាស់កម្លាំងពលកម្មចំនួន ២៣ ស្មើនឹង ៣៨៧ នៃ GDPរួមមានគមនាគមន៍និងការដឹកជញ្ជូនទេសចរណ៍ និងពាណិជ្ជកម្ម
នៅសាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតគេបែងចែកដីដាំដំណាំជាប៉ុន្មាន អ្វីខ្លះចូរបញ្ជាក់
null
សាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតគេបែងចែកដីដាំដំណាំជា៣ប្រភេទគឺ ដីដែលមានជីជាតិ គេដំាត្រូវសាលី ដំឡូងសម្រាប់យកស្ដរ ដីដែលមានគុណភាពអន់ គេដំឡូងបារាំងដីសើមសម្រាប់ចិញ្ចឹមសត្វ កសិកម្ម ដែលមានលក្ខណៈប្រពលវប្បកម្មដោយប្រើគីមី
តាមមាគ៏ាព្រះពុទ្ធសាសនា មនុស្សម្នាក់ៗ ត្រូវចេះប្រើប្រាស់សិទ្ធិសេរីភាពផ្ទាស់ខ្លួន និង ចេះគោរពសិទ្ធិសេរីភាពអ្នកដទៃ ដូចម្តេចខ្លះ
null
មនុស្សណាបានរំដោះខ្លួនឲ្យរួចផុតពីសេចក្តីលោភលន់មួយ រួចផុតពីសេចក្តីក្រេវក្រោធ ដែលខ្វះមនសិការពិចារណាមួយ និងរួចផុតពីការវង្វេងមួហ្មងនាំទៅរកសេចក្តីវិនាសមួយ មនុស្សនោះឈ្មោះថាចេះប្រើប្រាស់សិទ្ធិ សេរីភាពផ្ទាស់ខ្លួនផង ជាអ្នកបានគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃផង
តើកម្មវិធីការងារនៃ ១៩៩៤ ដល់ ១៩៩៥ត្រូវបានរៀបចំរចនាសម្ព័ន្ធក្រោមកម្មវិធីរងប៉ុន្មាន អ្វីខ្លះ
null
កម្មវិធីការងារនៃឆ្នាំ ១៩៩៤ ដល់​១៩៩៥ត្រូវបានរៀបចំរចនាសម្ព័ន្ធក្រោមកម្មវិធីចំនួន ៩គឺ យុទ្ធសាស្រ្តនិងគោលនយោបាយសាកលគោលនយោបាយជាតិនិងលិខិតតូបករណ៍ការគ្រប់គ្រង ការអភិវឌ្ឍន៍លើការតាំងលំនៅដ្ឋានដែលរួមមានទាំងការផ្តល់ហិរញ្ញវត្ថុនិងដីធ្លី ​ការធ្វើឲ្យប្រសើរឡើងដល់ ហេដ្ឋារចនាសម្ព័ន្ធនិងបរិយាកាសរស់នៅ​ការគ្រប់គ្រងការកាត់បន្ថយគ្រោះមហន្តរាយ...
បើផ្អែកទៅតាមដំណើររឿងនេះ គេអាចចាត់ទុកជាអក្សរសិល្ប៍បែបអ្វី ចូរអ្នករកអំណៈអំណាងគាំទ្រ
null
បើផ្នែកទៅតាមដំណើររឿងនេះ គេចាត់ទុកថាជាអក្សរសិល្ប៍ ខេមរនិយមបែបទំនើប ដោយសារតែរឿងនេះបានឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅរបស់មនុស្ស ពិតជាក់់ស្ដែង​ក្នុងសង្គម ហើយរឿងនេះបានបង្ហាញពីទស្សនៈជឿនលឿនតាមរយៈតួអង្គលឹម     
ហេតុអ្វីបានជាមានជំនោរ និងលំនាចទឹកសមុទ្រ
null
បានជាមានជំនោរ និងលំនាចទឹកសមុទ្រព្រោះផែនដីទទួលរងឥទ្ធិពលទំនាញពីព្រះចន្ទ និងព្រះអាទិត្យ កម្លាំងទំនាញនេះបណ្តាលឲ្យទឹកសមុទ្រដោរ និងនាចមួយថ្ងៃពីរដង
ដើម្បីក្លាយជាបុគ្គលមួយរូបប្រកបដោយមេត្តាធម៌ គុណធម៌ និងយុត្តិធម៌ តើអ្នកត្រូវសាងខ្លួនបែបណាខ្លះ
null
ដើម្បីក្លាយខ្លួនទៅជា​បុគ្គលមួយរូបប្រកបដោយមេត្តាធម៌ គុណធម៌ និងយុត្តិធម៌យើងត្រូវមានចំណេះដឹងទូលំទូលាយ មានពុទ្ធិជ្រៅជ្រះទូលំទូលាយមានសីលធម៌ និងគុណធម៌ខ្ពស់មានសមត្ថភាពបច្ចេកទេសវិទ្យាសាស្រ្តចេះគោរពសិទ្ធិមនុស្ស ​និងលទ្ធិប្រជាធិបតេយ្យមានមនសិការ និងឧត្តមគតិជាតិខ្ពស់ ឬស្នេហាជាតិមាតុភូមិមានសមត្ថភាពខ្ពស់ពិសេសក្នុងជាតិដោយមិនប្រកាន់បក...
ចូរនិយាយពីប្រភេទកាឡាក់ស៊ីនីមួយៗ
null
និយាយពីប្រភេទកាឡាក់ស៊ីនីមួយៗកាឡាក់ស៊ីរាងពងក្រពើ ផ្ទុកដោយធូលីតូចៗនិងឧស្ម័ន តារានិងតារានិករដែលស្ថិតនៅក្នុងកាឡាក់ស៊ីនេះជាតារាដែលចាស់ជាងតារាផ្សេងៗទៀតក្នុងប្រភេទកាលាក់ស៊ី កាឡាក់ស៊ី ដែលផ្នែកកណ្តាលកើតឡើងពីវត្ថុធាតុមានម៉ាស់យ៉ាង់ក្រាស់ ហើយមានរាងគូទខ្យងនៅព័ទ្ធជុំវិញផ្នែកកណ្តាលហៅថា កាឡាក់ស៊ីរាងគូទខ្យង កាឡាក់ស៊ីមានរាងមិនទៀងទាត់ជាក...
តើក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខណ្ឌត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច
null
រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានក្រុមប្រឹក្សារបស់ខ្លួនដែលត្រូវបានជ្រើសរើសឡើងដោយការបោះឆ្នោតជាអសកលស្របតាមនីតិវិធី ដែលកំណត់ឡើងដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សានេះមានអាណត្តិប្រាំឆ្នាំ ហើយត្រូវផុតកំណត់នោពេលក្រុមប្រឹក្សាថ្មីចូលកាន់ដំណែង អាណត្តិរបស់ក្រុមប្រឹក្សាត...
តើសេដ្ឋកិច្ចអាឡឺម៉ង់ខាងលិចរីកចម្រើនអ្វីខ្លះ
null
ក្រោមការដឹងនាំរបស់លោកខុនរ៉ាតអាដេណូអីអាឡឺម៉ងខាងលិចរីកចម្រើនទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ចជាពិសេសគឺជាធ្វើឪ្យប្រទេសមានអធិបតេយយ្យភាពឡើងវិញគឹការបំពាក់អាវុធ
តើសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំណា មានគោលបំណងអ្វីខ្លះ តើប្រទេសកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃអាស៊ាននៅពេលណា តើប្រទេសទទួលធ្វើជាប្រធានដឹកនាំអាស៊ានប៉ុន្មានដង នៅឆ្នាំណាខ្លះ
null
សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៧ នៅទីក្រុងបាងកកប្រទេសថៃ មានគោលបំណងរបស់អាស៊ានជំរុញឪ្យបានសន្ដិភាព និងស្ថេរភាពក្នុងតំបន់តាមរយៈការគោរពយុត្តិធម៌ និងគោរពការណ៍នៃច្បាស់យ៉ាងខ្ជាប់នូវគោរពការណ៍ទាំងឡាយ នៃធម្មនុញ្ញសហប្រជាជាតិការពារស្ថេខរភាពនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ តទល់នឹងគូងប្រជែងមហាអ...
តើប្រភពពិតរបស់ច្បាប់គឺអ្វី
null
មូលដ្ឋាននៃច្បាប់គឺវិចារណញាណ ព្រោះវិចារណញាណក្នុងឋានៈខ្លួនជាអំនាចបង្កើតរបៀបនិងជាអំនាចបង្កើតនិយាមគឺជាប្រភពពិតប្រាកដនៃតំលៃ ដូចនេះ វិចារណញាណក៏ជាប្រភពនិងជាមូលដ្ឋានរបស់ច្បាប់ដែរ
តើក្រោយពេលទទួលបានដំណឹងថាបារាំងចូលត្រួតត្រាព្រៃនគរ តើព្រះបាទអង្គឌួងបានធ្វើសកម្មភាពដូចម្តេច
null
ក្រោយពេលទទួលបានដំណឹងថាបារាំងចូលត្រួតត្រាព្រៃនគរព្រះបាទអង្គឌួងបានបញ្ជូនកងទ័ពមួយកងទៅកាន់ខេត្ត មាត់ជ្រូកក្នុងបំណងបង្ហាញថាទឹកដីកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរ ប៉ុន្តែគួរឲ្យសោកស្តាយបំណងនេះ​ត្រួវបានអាកខាន ដោយព្រះអង្គឌួងចូលទីវង្គត់នៅថ្ងៃទី ១៨ ខែ តុលា ១៨៦០ នារាជធានីឧដុង្គ 
ចូរពណ៌នាអំពីទិដ្ឋភាពវិជ្ជមាន និងអវិជ្ជមាននៃសកលភាវូបនីយកម្ម
null
ពណ៌នាអំពីទិដ្ឋភាពវិជ្ជមាន និងអវិជ្ជមាននៃសកលភាវូបនីយសកម្ម​ទិដ្ឋភាពវិជ្ជមានធ្វើឲ្យមានការរីកចចម្រើនផ្នែកសេដ្ឋកិច្ចកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍និងសង្គមវប្បធម៌ សិល្បៈអភិវឌ្ឍផ្នែកបច្ចេកវិទ្យាទំនើបបង្កើតគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិផ្សេងៗ ធ្វើឲ្យមានការរីកចម្រើនផ្នែកគមនាគមន៍អន្តរជាតិ ទូរស័ព្ទ ទូរទស្សន៍ អ៊ីនធឺណេត បង្កើតសេ...
ចូរអ្នករៀបរាប់របាំប្រជាប្រិយប្រពៃណីខ្មែរដែលអ្នកបានស្គាល់
null
របាំប្រពៃណីខ្មែរ ឬគេហៅរបាំប្រជាប្រិយខ្មែរ របាំប្រជាប្រិយខ្មែរយើង មានច្រើនដូចជារបាំត្រដិរបាំយីកេរបាំគោះអង្រែរបាំរាំវង់របាំក្ងោករបាំស្នែងទន្សោងរបាំរាំក្បាច់
តើអ្នកត្រូវស្គាល់អ្វីខ្លះ ដើម្បីទទួលលបានជោគជ័យក្នុងការប្រឡងនៅវិទ្យាស្ថានជាតិអប់រំសម្រាប់ថ្នាក់បរិញ្ញាបត្រ ១
null
ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនៅវិទ្យាស្ថានជាតិអប់រំសម្រាប់ថ្នាក់បរិញ្ញាវបត្រ ១ ខ្ញុំត្រូវស្គាល់ពីខ្លួន​ឯងដូចជាស្គាល់ពីសមត្ថភាពលើមុខវិជ្ជានីមួយៗ ដែលទាក់ទងនឹងការប្រឡងបំប៉នបន្ថែមលើមុខវិជ្ជាណាដែលខ្សោយស្វះស្វែងរកឯដណាដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួនដូចជាវិញ្ញាសាដែលធ្លាប់កន្លងរួចមកហើយស្រាវជ្រាវបន្ថែមលើចំណេះដឹងវប្បធម៌គ្រប់ឪ្យប...
ដើម្បី​មិត្រភាពយូរអង្វែងការសេពគប់មិត្រដើម្បីយកធ្វើជាកល្យាណមិត្រគឺត្រូវយកចិត្តទុក ដាក់ជាចម្បងទៅលើលក្ខណៈខាងអ្វី
null
ដើម្បី​មិត្រភាពយូរអង្វែងការសេពគប់មិត្រដើម្បីយកធ្វើជាកល្យាណមិត្រគឺត្រូវយកចិត្តទុក ដាក់ជាចម្បងទៅលើលក្ខណៈខាង ចិត្តគំនិត
តើគ្រឿងញៀនមានប្រភេទអ្វីខ្លះ ចូរនិយាយពីឥទ្ធិពលរបស់វាផង
null
ប្រភេទគ្រឿងញៀនមាន ហិត ចាក់ លេប ជក់ ដូចជាអាភៀន ឥទ្ធិពលវាគឺ កាត់បន្ថយការឈឺចាប់ទាំងរាងកាយ និងបង្កើតអារម្មណ៍វើរវាយ អ្នកប្រើចង់ក្អូតងងុយដេក ទល់លាមក និងធ្វើឱ្យប្រសើភ្នែកតូច កញ្ឆា បាត់បង់ទំនុកចិត្ត ធ្វើឱ្យនិយាយហើយសើចច្រើន ជីពចរ និងបេះដូងដើរលឿន ភ្នែកក្រហម ​និងបង្កើនចំណង់ក្នុងការបរិភោគ ប្រើកញ្ឆាច្រើនបណ្តាលឱ្យឆាប់ស្លន់ស្លោ អន្ទះ...
តើមានមូលហេតុអ្វីខ្លះ ដែលបណ្តាលអោយជនខ្លះប្រើប្រាស់គ្រឿងញៀន
null
មូលហេតុដែលបណ្តាលអោយជនខ្លះប្រើប្រាស់គ្រឿងញៀនបណ្តាលមកពី ក ​កត្តាបុគ្គលផ្ទាល់ អវិជ្ជា ល្ងង់​ឆាប់ជឿគេ ចាញ់បោកគេរៀនខ្សោយ រៀនមិនចូល​ ចេញក្រៅសាលា ទៅជួបនិងពួខិលខូចភាពចង់ដឹង ចង់សាក បណ្ដាលអោយញៀន ខ្លាំងឈប់មិនបានអត្តចរិករឹងមានៈចង់សប្បាយដើម្បីបំបាត់ការធុញទ្រាន់ គិតថាអាចបំភេ្លច​បញ្ហាផ្សេងៗបានសេព្វកប់មិត្តភកិ្តមិនល្អទទួលការគៀបសង្គត់ ...
ដំនឹកជញ្ជូនក្នុង និងក្រៅប្រទេសឈានដល់កំរិតណានៅឥណ្ឌូនេស៊ី
null
នៅប្រទេសឥណ្ឌូនេស៊ី ផ្នែកដឹកជញ្ជូនទាំងក្នុង និងក្រៅប្រទេសមានសកម្មភាពខ្លាំងក្លា ដោយប្រព្រឹត្តទៅតាមនាវាសមុទ្រ ក្រុមហ៊ិនអាកាសចរណ៍ពីរសំរាប់ហោះហើរក្នុងនិងក្រៅប្រទេសចំពោះផ្លូវគោកប្រទេសនេះមានផ្លូវថ្នល់ប្រវែង ២៥០ ៣១៤ គីឡូម៉ែត្រ និងផ្លូវដែក ៦៥៨ គីឡូម៉ែត្រ
តើមូលហេតុអ្វីខ្លះដែលឥទ្ធិពលទៅលើការអភិវឌ្ឍទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា​
null
កត្តាណាដែលជិះឥទ្ធិពលទៅលើការអភិវឌ្ឍទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា មានដូចជាភូមិសាស្រ្ដមិនល្អ​​ ឬ មិនអំណាយផលអាកាសធាតុមិនល្អ ឬអំណាយផលសម្បត្តិធម្មជាតិ គ្មានគួរឪ្យចាប់អារម្មណ៍វប្បធម៌អន់ថយប្រវត្តិសាស្រ្ដជួរចត់ទៅដោយអំពើឃោរឃៅ ឬ ឃាតកម្មជំនឿសាសនា អន់ថយ ឬ កាចសាហាវបេតិភ័ណ្ឌជាតិគ្មានអ្វីដែលគួរឪ្យចាប់អារម្មណ៍ទេសភាពមិនល្អសម្រាប់គយគន់វ...
ម្នាក់តែងតែនិយាយថា ខ្លួនស្នេហាជាតិ តើអ្នកស្នេហាជាតិពិតប្រាកដត្រូវប្រកបដោយគុណសម្បត្តិបែបណាខ្លះ ចូរលើកឧទាហរណ៍តាមរយៈអក្សរសិស្ប៍មកបញ្ជាក់
null
គុណសម្បត្តិអ្នកស្នេហាជាតិ ត្រូវបំពេញវិរៈសកម្មភាពដើម្បីជាតិ ហ៊ានលះបង់ជីវិត និងអ្វីៗទាំងអស់ដើម្បីជាតិ ផលប្រយោជន៍និងប្រជាជនទង្វើទាំងឡាយប្រកបដោយសីលធម៌ខ្ពស់ ស្រលាញ់កេរ្តិ៍ឈ្មោះកិត្តិយស​ និងសេចក្តីថ្លៃថ្នូរ ជាជាងទ្រព្យសម្បត្តិរបស់ខ្លួន វិចារណៈញាន មានអត្តសញ្ញាណជាតិ ស្រលាញ់ជាតិ ឧទាហរណ៍ រឿងរាមកេរ្តិ៍ខ្មែរ ព្រះរាម ព្រះល័ក្ខតួអង្...
តើបុព្វហេតុអ្វីខ្លះ ដែលនាំឲ្យ​កើតមានអនុសញ្ញាស្តីពីសិទ្ធិកុមារ
null
បុព្វហេតុដែលនាំឲ្យកើតមានអនុសញ្ញាស្តីពីសិទ្ធិកុមារគឺនៅក្នុងសង្គមជាច្រើនពុំទាន់មានច្បាប់ឬរចនាសម្ព័ន្ធសង្គមជាក់លាក់សម្រាប់ធានាដល់សិទ្ធិរបស់កុមារឡើយការអភិវឌ្ឍន៍របស់កុមារជាផ្នែកមួយដ៏សំខាន់បំផុតនៃអនាគត់របស់សង្គមនីមួយៗតម្រូវការចាំបាច់ជាច្រើនរបស់កុមារ ពុំទាន់មានចែងនៅក្នុងឧបសម្ព័ន្ធសិទ្ធិមនុស្សដែលមានស្រាប់នៅឡើយផលប្រយោជន៍របស់កុម...
តើប្រទេសមហាអំណាចណាខ្លះដែលផ្តូចផ្ដើមបង្កើតសន្និសីទយ៉ាល់តា
null
ប្រទេសមហាអំណាចដែលផ្តូចផ្ដើមបង្កើតសន្និសីទយ៉ាល់តាមាន សហរដ្ឋអាមេរិច សហភាពសូវៀតនិងអង់គ្លេស
តើបារាំងមានទិសដៅដូចម្តេចចំពោះកំណែទម្រង់ឆ្នាំ១៨៧៧
null
បារាំងមានទិសដៅដូចជា ចង់កែប្រែសង្គមប្រពៃណីទំនៀមទម្លាប់ សក្តិភូមិខ្មែរ អោយទៅជាសង្គមមូលធននិយម ដែលជាប្រព័ន្ធទីផ្សារសេរីដូចសង្គមបារាំងដែរ
តើអាសូតមានសារៈសំខាន់ដូចម្តេចចំពោះសារពាង្គកាយមានជីវីតលើផែនដី
null
អាសូតមានសារៈសំខាន់ចំពោះសារពាង្គកាយមានជីវីតលើផែនដី គឺថាសារពាង្គកាយមានជីវីតលើផែនដីទាំងអស់ត្រូវការអាសូតដើម្បីផលិតប្រូតេអ៊ីន
ដើម្បីយល់ដឹងពីកាតព្វកិច្ចរបស់ខ្លួន និងកាតព្វកិច្ចអ្នកដទៃ ត្រូវពិនិត្យសកម្មភាពអ្វីខ្លះ
null
ដំបូងត្រូវពិនិត្យសកម្មភាព និងអំពើរបស់ខ្លួនឯងសិនរួចពិនិត្យសកម្មភាព និងអំពើគ្រប់វិស័យរបស់មនុស្សដែលនៅជុំវិញខ្លួនឯង សា្ថប័នសង្គមដែលខ្លួនរស់នៅនិងទំនាក់ទំនងរវាងបុគ្គលនិងសង្គមផង
តើការៀបចំបោះឆ្នោតជាតិននៅឆេកូវ៉ាស្លូវ៉ាគី ត្រូវបានធ្វើឡើងនៅឆ្នាំណាហើយនរណាជាអ្នកឈ្នះឆ្នោត
null
ការរៀបចំបោះឆ្នោតជាតិឆេកូស្លូវ៉ាគី ត្រួវបានធ្វើឡើងនៅឆ្នាំ ១៩៤៦ ហើយអ្នកឈ្នះឆ្នោត គឺលោក ក្លេម៉ង់ ហ្គោតវ៉ត ជាមេដឹកនាំកុំមុយនីស្ដ
តើកំណែទម្រង់សង្គមបារាំងបានផ្តល់ផលដូចម្តេចខ្លះចំពោះសង្គមខ្មែរ
null
កំណែទម្រង់សង្គមរបស់បារាំងបារំាងបានផ្តល់ផលចំពោះសង្គមខ្មែរដូចជាវិស័យសង្គមៈ ពង្រឹងច្បាប់កម្មសិទ្ធិដីធ្លី លុបបំបាត់របបទាសភាព ផ្លាស់ប្តូរទំនៀមទម្លាប់របៀបុរាណ បង្កើតឲ្យមានកម្មសិទ្ធិលើដីធ្លីបង្កើតប្រព័ន្ធច្បាប់ថ្មីវិស័យរដ្ឋបាលៈ ធ្លាប់តែមានភាពអណាធិបតេយ្យ អសមត្ថភាព និងគ្មានប្រសិទ្ធភាព ត្រូវបានជំនួសដោយរបៀបគ្រប់គ្រងរដ្ឋបាលថ្មី ដែ...
តើព្រះហិររក្សរាមាធិបតីអង្គឌួងជាបុត្ររបស់ក្សត្រអង្គណាសោយរាជ្យពីឆ្នាំណាដល់ឆ្នាំណារាជវាំងឈ្មោះអ្វី
null
ព្រះហិររក្សរាមាធិបតីអង្គឌួងជាបុត្ររបស់ក្សត្រអង្គព្រះបាទអង្គអេង សោយរាជ្យពីឆ្នាំ ១៨៤០ ១៨៦០រាជវាំងវាំងស្បែក ពញាលី
តើអាឡឺម៉ង់បានដកថយពីសហព័ន្ធហ្គោស្លាវីនៅឆ្នាំណាហើយជំនួសដោយប្រទេសណា
null
អាឡីម៉ង់បានដកថយពីសហព័ន្ធយូហ្គោស្លាវីនៅឆ្នាំ ១៩៤៤ ហើយជំនួសដោយ សហភាពសូវៀត
តើសម្មាមគ្គជាអ្វី តើសម្មាមគ្គរួមមានអ្វីខ្លះ
null
សម្មាមគ្គឬអដ្ធង្គិកមគ្គមានន័យជាផ្លូវត្រូវទៅតាមគន្លងឬលំឱនត្រឹមត្រូវអដ្ធង្គិកមគ្គមាន៨រួមមានសម្មាទិដ្ធិៈ សេចក្តីយល់ឃើញត្រូវសម្មាសង្កប្បៈ សេចក្តីត្រិះរិះត្រូវ ​តម្រិះត្រូវសម្មាពាក្យៈ ការពោលឬសម្តីត្រូវកម្មាកម្មន្តៈ ការប្រកបការងារត្រូវសម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវសម្មាវាយាមៈ ការព្យាយាម ប្រឹងប្រែងត្រូវសម្មាសតិៈ ការភ្ងាក់រឮ...
សេចក្ដីសុខ និងសេចក្ដីទុក្ខកើតមានដល់បុគ្គលដែលជាអ្នកប្រព្រឹត្ត ចូរពន្យល់ដោយលើកជា ឧទាហរណ៍តាមផ្លូវលោក និងផ្លូវធម៌
null
សេចក្ដីសុខ និងសេចក្ដីទុកកើតមានដល់បុគ្គលដែលជាអ្នកប្រព្រឹត្ត ពន្យល់ដោយលើកឧទាហរណ៍ តាមផ្លូវលោក និងផ្លូវធម៌ពន្យល់ពាក្យ សុខ សប្បាយរីករាយ សុខស្រួល ស្រណុកចិត្ត ឧទាហរណ៍ សេចក្តីសុខតាមផ្លូវចិត្តមាន៥ យ៉ាងគឺសុខកើតពីការមានទ្រព្យសុខកើតពីការបរិភោគ និងមានរបស់ប្រើប្រាស់គ្រប់បែបយ៉ាងសុខព្រោះមិនជំពាក់បំណុលគេសុខព្រោះធ្វើការងារសុចចរិតសុខព្រោ...
តើរដ្ឋធម្មនុញ្ញអាស៊ានគឺជាអ្វី
null
ចក្ខុវិស័យអាស៊ានឆ្នាំ ២០២០ត្រូវបានអនុម័តព្រមព្រៀងដោយ ថ្នាក់ដឹកនាំប្រមុខ ប្រមុខរដ្ឋាភិបាលអាស៊ានក្នុងឱកាសកិច្ចប្រជុំកំពូលក្រៅផ្លូវការលើកទី២ នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាលេស៊ីនៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៧ ចក្ខុវិស័យអាស៊ានក្នុងឆ្នាំ ២០២០គឺការយល់ឃើញរួមមួយរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ ទំនាក់ទំនងខាងក្រៅរបស់អាស៊ានការរស់នៅក្នុងសន្ត...
តើឥទ្ធិពលបារាំងបានធ្លាក់ចុះខ្លាំងនៅពេលណា
null
ឥទ្ធិពលបារាំងបានធ្លាក់ចុះខ្លាំងនៅក្រោយសង្រ្គាមលើកទី២ ជពិសេសបន្ទាប់ពីមានប្រទេសមួយចំនួនធំនៅទ្ធីបអាព្រិក និងអាស៊ីបានទាមទារឯករាជ្យបានជោគជ័យ
តើបញ្ហាអ្វីដែលប្រទេសអង់គ្លេសបានបង្កើ់តឡើងនូវអស្ថេរភាពនយោបាយនិងសង្គមរវាងប្រទេសឥណ្ឌានិងប៉ាគីស្ថាន
null
បញ្ហាដែលប្រទេសអង់គ្លេសបានបង្កើ់តឡើងនូវអស្ថេរភាពនយោបាយនិងសង្គមរវាងប្រទេសឥណ្ឌានិងប៉ាគីស្ថាន គឺបញ្ហាកាស្មៀដែលម្ខាងនៅប្រទេសឥណ្ឌា និងម្ខាងទៀតនៅប្រទេសប៉ាគីស្ថាន
តើសង្គ្រាមស៊ីវិលបណ្តាលឲ្យខូចខាតអ្វីខ្លះ
null
សង្គ្រាមស៊ីវិលបណ្តាលឲ្យខូចខាតដូចជា បំផ្លាញកេរ្តី៍ឈ្មោះខ្មែរ និងក្តីសុខរបស់រាស្រ្តប្រជាជនព្រាត់ប្រាស់គ្រួសារអសន្តិសុខ​ ចោរកម្ម អាណាធិបតេយ្យ អំពើហិង្សា ទុរភិក្ស និងជំងឺបំផ្លាញគ្រឹះស្ថានសិក្សា សិស្សមិនអាចទៅរៀនសូត្រ គ្មានការងារបំផ្លាញហេដ្ឋានរចនាសម្ព័ន្ធ និងអាយុជីវិតមនុស្ស សត្វបង្កអំពើស៊ីសំណូក ពុករលួយ បក្សពួក និងបង្ខំឲ្យធ្វ...
តើកត្តាអ្វីដែលធ្វើឱ្យប្រទេសអាឡឺម៉ង់បង្រួបបង្រួមគ្នាវិញនៅថ្ងៃខែឆ្នាំណា
null
កត្តាដែលធ្វើឱ្យអាឡឺម៉ង់បង្រួបបង្រួមគ្នាវិញព្រោះ សហភាពសូវៀតពុំមានលទ្ធភាពក្នុងការជួយដល់អាឡឺម៉ង់ខាងកើតដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរការដួលរលំនៃសហភាពសូវៀតប្រជាជនអាឡឺម៉ង់ចង់បានសន្តិភាពសេរីភាពប្រទេសមហាអំណាចបានយល់ព្រមដោះលែងប្រទេសអាឡឺម៉ង់ឱ្យមានសេរីភាព
តើដំណើររឿងនេះ ប្រព្រឹត្តទៅនៅប្រទេសណា ទីកន្លែង
null
ដំណើររឿងនេះ ប្រព្រឹត្តទៅនៅប្រទេស បារាំង គឺកោះម៉ូរីត្រៀស​
តើប្រកបខ័ណ្ឌគោលនយោបាយស្តីពី ការការពារការគោរពនិងដោះស្រាយមានសរសរទ្រូងប៉ុន្មាន អ្វីខ្លះ​
null
ក្របខណ្ឌនេះរួមមានសរសរទ្រូង បីគឺរដ្ឋមានតួនាទីការពារប្រឆាំងនឹងរំលោភ សិទ្ធិមនុស្សដោយភាគីទីបីរាប់បញ្ចូល​ទាំងសហគ្រាសពាណិជ្ជកម្មតាមរយៈគោលនយោបាយបទបញ្ជា និងសេចក្តីសម្រេច ការទទួលខុសត្រូវរបស់សាជីវកម្មក្នុងការគោរពសិទ្ធិមនុស្សដែលមានន័យថា សហគ្រាសពាណិជ្ជកម្មទាំងឡាយគួរតែធ្វើសកម្មភាពដោយយកចិត្តទុកដាក់បំផុតជៀសវាងការរំលោភបំពានលើសិទ្ធិអ្ន...
ដូចម្តេចដែលហៅថាកំណាព្យ កម្រងកែវ
null
កំណាព្យ គឺជាសិល្ប៍អត្ថបទ ប្រកបដោយចំណាប់ចួន ផ្ទួន រណ្តំ ល្គងល្គាយណែងណង មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រង ពេញលេញ ក្នុងការឆាបឆក់ដួងចិត្តខាបអន្ទង ព្រលឹង អង្រួនបេះដូងអ្នកអាន អ្នកស្តាប់ឱ្យកក្រើក កម្រងកែវ គឺជាអត្ថបទពាក្យរាយធម្មតាដែលមានចំណាប់ចួន ផ្ទួន ល្គងល្គាយណែណង ចំណាប់ចួនរបស់ពាក្យកម្រងកែវ មិនមានក្បួនខ្នាតត្រឹមត្រូវ ជាក់លាក់ ដ...
តើអ្វីខ្លះដែលជាភស្តុតាងបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរយើង ចូររៀបរាប់
null
ភស្តុតាងបញ្ជាក់ពីអត្តសញ្ញាណជាតិមរួមមាននិមិត្តរូបជាតិ ទង់ជាតិ ភ្លេងជាតិ ចម្រៀងជាតិ ព្រះសង្ហា សញ្ញាជាតិរូបិយបណ្ណខ្មែរ ប្រាក់រៀលឈ្មោះមនុស្ស​ សុខ សៅ មុំ ស្រី ប្រុស ព្រីងពៅ ទីកន្លែងភូមិស្រុក​ ស្រុកអង្គរបុរី ខេត្តសៀមរាប ភូមិព្រៃបាសឹង ឃុំ គោកធ្លកភាសាខ្មែរមានអន្តរបទ គ្មានសម្លេងលើកដាក់សុជីវធម៌ខ្មែរ ដោះមួក សំពះ អង្គុយបត់ជើងឳនលំទ...
ហេតុអ្វីបានជាចក្រភពអង់គ្លេសគំរាមប្រទេសចិនឱ្យបើកកំពង់ផែតើការបើកនេះបានទទួលផលវិបាកដូចម្តេចខ្លះ ចំពោះប្រទេសចិន
null
បានជាចក្រភពអង់គ្លេសគំរាមប្រទេសចិនឱ្យបើកកំពង់ផែព្រោះដើម្បីពាណិជ្ជកម្មអង់គ្លេសការទទួលផលវិបាកចំពោះប្រទេសចិនគឺបានបើកទ្វារចំហឱ្យអាភៀនហូរចូលប្រទេសចិនដូចទឹកបាក់ទំនប់មានចលនាប៉ះបោរជាច្រើនបានកើតឡើងជាបន្តបន្ទាប់ប្រឆាំងនឹងពួកឈ្លានពាន និងប្រឆាំងនឹងរាជវង្សម៉ាន់ជូវិបត្តិសង្គមក៏រីករាលដាលដោយអំពើពុករលួយ
ហេតុព្រះបាទជ័យវម៌្មទី៤​លើរាជធានីទៅកោះកេរ្តិ៍
null
មានមូលហេតុជាច្រើន ដែលបាននិយាយពីកាលើករាជធានីទៅកោះកេរ្តិ៍របស់ព្រះបាទជយវម៌្មទី៤ដោយសារព្រះអង្គជាស្តេចជ្រែករាជ្យ មិនអាចសោយរាជ្យនៅអង្គរបាន នៅតំបន់អង្គរសម្បូណ៌សំណងជាច្រើន ជាហេតុធ្វើឲ្យព្រះអង្គមិនអាចក៏សាងអ្វីបាន ស្វែងរកកន្លែងថ្មី និងសាងសងសំណង់ឲ្យធំៗជាងនៅតំបន់អង្គរ
តើកត្តាអ្វីខ្លះដែលបណ្ដាលឪ្យបរាជ័យក្នុងការបង្រៀនសូត្រ និង ការរៀន
null
កត្តាដែលបណ្ដាលឪ្យបរាជ័យក្នុងការបង្រៀនសូត្រ និងការរៀនគឺ ​ ការរៀន បញ្ហាសេចក្ដីជីវភាពដ៏លំបាកនៅក្នុងគ្រួសារ​កង្វះការថែទាំ​និងជំនួយលក្នុងការសិក្សានៅផ្ទះមាសនភារកិច្ចនៅផ្ទះច្រើនហួស​ខ្វះការយកចិត្តទុកដាក់ពីឪពុកម្ដាយខ្វះចំណង់ចំណូលចិត្តក្នុងសិក្សាការសេពគប់មិនល្អ​មាតាបិតាមានកំរិតវប្បធម៌ទាបទំនាក់ទំនងក្នុងគ្រួសារខ្វះភាពកក់ក្ដៅ ឬប្រើ...
ចូរនិយាយពី នយោបាយរបស់ហ្វូណន
null
នយោបាយរបស់អាណាចក្រហ្វូណន រៀបចំបែបឥណ្ឌា​ អ្នកដឹកនាំគង់នៅលើប្រាសាទឈើ ដែលមានច្រើនជាន់ និងមានរបងព័ទ្ធជុំវិញ ព្រះរាជាមានជាស្តេច គុរុងវ្នំ ព្រោះព្រះអង្គយ៉ាងលើងទៅលើភ្នំ ដើម្បីធ្វើពីធីសក្ការៈបូជាជាប្រចាំ  ព្រះរាជាស្នងរាជពីព្រះបិតាទៅបុត្រ ឬក៏ជាប់ខ្សែស្រឡាយខាងមាតា ឬខាងស្រីព្រះរាជាអនុវត្តនយោបាយពង្រីកទឹកដី វាយយកប្រទេសតូចដាក់ជាចំណុ...
ចូរប្រាប់ពីដំណើររបស់ព្រះអាទិត្យតាមគន្លងទៅលើមេឃ
null
ដំណើររបស់ព្រះអាទិត្យតាមគន្លងនៅលើមេឃ គឺ គន្លងព្រះអាទិត្យដែលយើងមើលឃើញនៅលើមេឃចាប់ពីពេលព្រះអាទិត្យរះដល់ពេលលិច គឺជាធ្នូមួយនិងមានរាងដូចគន្លងរបស់អង្គនៅលើមេឃផ្សេងតៀតដែរ ហើយវាគឺជាលទ្ធផលនៃរង្វិលខ្ញាល់របស់ផែនដីវិលជុំវិញអក្ស័ររបស់វា នៅពេលផែនដី និងអ្នកសង្កេតនៅលើផ្ទៃដី វិលជុំវិញខ្លួនពីលិចទៅកើត ធ្វឲ្យយើងមើលឃើញព្រះអាទិត្យធ្វើចលនាពីកើត...
អព្ភន្តរញាណញទាយជាអ្វី​ មានលក្ខណៈសំគាល់ដូចម្តេច ​
null
អព្ភន្តរញាណទាយ ជាអព្ភន្តរញាណកើតឡើងយ៉ាងរហ័សក្រោយពីបានផ្អាកការគិតពិចារណាអស់មួយរយៈមកហើយស្រាប់តេរកឃើញដោយមិនបាច់គិត លក្ខណៈសំគាល់អព្ភន្តរញាណទាយ គឹមុនមានអព្ភន្តរញាណទាយបញ្ញា យើងបានខិតខំរកយ៉ាងខ្លាំងក្លា និងយ៉ាងយូរទៀតផងតែរកពុំទាន់ឃើញនោះវិញប៉ុន្តែអព្ភឡន្តរញាណទាយអាចមានលក្ខណៈគ្រប់គ្រាន់លុះត្រាតែមានបញ្ហាជួយបណ្តុះបណ្តាល ជួយពង្រីកនិងជ...
តើសកម្មភាពហាមឃាត់ដែលនាំដល់ការបង្កើតឧបសគ្គរារាំង ដែលនាំឲ្យរំខានដល់សុវត្ថិភាពចរាចរណ៍ មានខ្វីខ្លះ
null
ការបង្កើតឧបសគ្គរារាំង ដែលនាំឲ្យរំខានដល់សុវត្ថិភាពចរាចរណ៍ ការធ្វើឲ្យផ្ទៃផ្លូវថ្នល់រអិល ស្អិត និងការធ្វើឲ្យទ្រេត ឬដួលរំលំបរិក្ខារផ្លូវថ្នល់ ការផ្លាស់ប្តូរ ការសរសេរ ការរុះរើចល័ត ការដោះយក ឬការធ្វើឲ្យខូចប្រយោជន៍ដល់ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ របងការពារសុវត្ថិភាព បង្គោលគីឡូម៉ែត្រ សញ្ញាបង្ហាញទិសនិងការបង្កើតឧបសគ្គរារាំង...
តើសម័យ អង្គរចាប់ផ្តើមពីឆ្នាំណាដល់ឆ្នាំណា
null
សម័យអង្គរចាប់ផ្តើមនៅឆ្នាំ៨០២គស ដល់ឆ្នាំ ១៤៣៤ គស
ពីភ្នំពេញទៅព្រៃនគរមានចម្ងាយប៉ុន្មានគីឡូម៉ែត្រ
null
ភ្នំពេញទៅព្រៃនគរ ចម្ងាយ ២៤០ គម
តើចលនាបាតុកម្មរបស់និស្សិតមានគោលបំណងអ្វី
null
ចលនាបាតុកម្មរបស់និស្សិតមានគោលបំណងទាមទារឪ្យនេវិនចុះពីតំណែងបង្កើតរដ្ឋាភិបាលថ្មីតាមបែបលទ្ធិប្រជាធិបតេយ្យរៀបចំប្រព័ន្ធនូវសេដ្ឋកិច្ចថ្មី
តើប្រទេសកម្ពុជាយើងបានប្រារព្ធពិធីបុណ្យជាតិនៅថ្ងៃណា ខែណា ឆ្នាំណានៅទីណាខាងភាគីបារាំងមានលោកណាបានចូលរួម
null
ប្រទេសកម្ពុជាយើងបានប្រារព្ធពីធីបុណ្យឯករាជ្យជាតិនៅថ្ងៃទី ០៩ ខែវិចិ្ឆកា ឆ្នាំ ១៩៥៣ នៅពីមុខព្រះបរមរាជវាំងដោយខាងបារាំងមានលោក ឧត្តម សេនីយ៍ ឡង់ក្លាតបានចូលរួម
តើការសិក្សាវប្បធម៌ទូទៅមានគោលបំណងអ្វីខ្លះ ចូររៀបរាប់
null
ការសិក្សាវប្បធម៌ទូទៅមានគោលបំណងចំណេះដឹង បណ្តុះបណ្តាលមនោសញ្ចេនា ថែរក្សាការពារនូវអ្វីដែលជារបស់ជាតិមានដូច ជាជំនឿទំនៀមទំលាប់សកម្មភាពរបស់រដ្ឋ ប្រកបគ្របការងារមរតកវប្បធម៌ជាតិ ពិសេសគឺវប្បធម៌ អរិយធម៌ខ្មែរ ដែលបុព្វបុរសបានបន្សល់ទុកអោយ ស្គាល់ច្បាប់នូវប្រភពលក្ខណៈរបស់វប្បធម៌ដែលស្តែងឡើងតាមរយៈ ឥរិយាបថ ដេក ដើរ ឈរ អង្គុយ និយាយស្តី ជំនឿសា...
ដូចម្តេចដែលហៅថា ទំនោរឧត្តមគតិ
null
ទំនោរឧត្តមគតិ ជាទំនោរកើតឡើងពីកំលាំងចិត្តរបស់មនុស្ស ក្រោយពីមានជំនក់ទីលើតំលៃផ្សេងៗ របស់មនុស្ស ទំនោរឧត្តមគតិរួមមានសញ្ចេតនាសាសនាៈ ជាសញ្ចេតនាជាប់ជំពាក់ទៅនឹងអ្វី ដែលជាទីសក្ការៈឈានទៅដល់សញ្ចេតនា ជាប់នឹងអាទិទេពដែលក្នុងិនោះគេអាចឃើញសញ្ចេតនាប្រាថ្នាអតិសេដ្ឋដាច់ខាត សញ្ចេតនាស្នេ​ហាអាទិទេពសញ្ចេតនាជាប់ជំពាក់នឹងសមាគមន៍សាសនា  ​សីលសញ្ចេត...
ហេតុអ្វីបានជាសហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចកិច្ចនៅក្រោយសង្រ្គាមលោកលើកទី២
null
បានជាសហរដ្ឋអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចនៅក្រោយសង្រ្គាមលោកលើកទី២ មានតែសហរដ្ឋអាមេរិកមួយគត់ ដែលគេផុតពីការខ្ទេចខ្ទាំដោយសារសង្រ្គាម ព្រោះសហរដ្ឋអាមេរិកនៅឆ្ងាយពីទ្វីបអឺរ៉ុបរាប់ពាន់គម ប្រទេសនៅអឺរ៉ុបត្រូវការស្ដារសេដ្ឋកិច្ចរបស់ខ្លួន ដូចនេះត្រូវការមូលធន និងជំនួយពីសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកជំរុញឪ្យកសិករពង្រីកវិស័យកសិកម្ម ដើម...
ហេតុអ្វីបានជាគេតែងតាំងសម្តេចនរោត្តមសីហនុ ជាព្រះប្រមុខរដ្ឋ
null
បានជាគេតែងតាំងសម្តេចនរោត្តមសីហនុ ជាព្រះប្រមុខរដ្ឋព្រោះព្រះអង្គជាវីរជនដ៏ឆ្នើមក្នុងការទាមទារឯករាជ្យជូនប្រទេសជាតិ៩ វិច្ឆិកា ១៩៥៣ ប្រជាជនគាំទ្រកម្មវិធីនយោបាយសង្គមរាស្រ្តនិយមនិងសម្តេចសីហនុមានការស្នើពីប្រជាជនឲ្យព្រះអង្គឡើងកាន់តំណែងជាប្រមុខរដ្ឋដូចជាមានព្យុះហយាត្រាទីក្រុងភ្នំពេញចូរនិងក្រុងកែបជាដើម
តើរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញជារបបបែបណា មាននៅក្នុងប្រទេសណាខ្លះ
null
ក្នុងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋតែព្រះអង្គមិនកាន់អំណាចទេ នាយករដ្ឋមន្រ្តីជាអ្នកដឹកនាំកិច្ចការរដ្ឋ របបនេះមាននៅក្នុងប្រទេសមួយចំនួនដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ មាននៅក្នុងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី
ចូរនិយាយអំពីមុខងារកសិកម្មក្នុងវិស័យសេដ្ឋកិច្ចជាតិ
null
មុខងារកសិកម្មក្នុងវិស័យសេដ្ឋកិច្ចជាតិគឺកសិកម្មកម្ពុជាបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងជីវភាពសេដ្ឋកិច្ចជាតិប្រជាជនកម្ពុជាចំនួន ៨០៥០ ជាកសិករផលិតផលកសិកម្មចំនួន ២៨៥០ នៃផលិតផលក្នុងស្រុកសរុបGDPនៅឆ្នាំ ២០០៧កសិកម្មកម្ពុជា អាចបង្កើនការងារដល់ប្រជាពលរដ្ឋខ្មែរ
ដូចម្តេចដែលហៅថាជនអន្តោប្រវេសន៍
null
ជនអន្តោប្រវេសន៍គឺជាជនទាំងឡាយណាដែលចូលមកព្រះរាជាណាចក្រកម្ពុជា ដោយស្របច្បាប់ដើម្បីស្នាក់នៅរយៈពេលយូរឬដើម្បីប្រកបវិជ្ជាជីវៈ ឬធ្វើសកម្មភាពផ្សេងៗដែលទាក់ទងនឹងឧស្សាហកម្ម ពាណិជ្ជកម្ម សេវា ឬកសិកម្ម
តើសហព័ន្ធយូហ្គោស្លាវីផ្គាច់ទំនាក់ទំនងការទូតជាមួយសហភាពសូវៀតនៅឆ្នាំណា
null
សហព័ន្ធយូហ្គោស្លាវីបានផ្គាច់ទំនាក់ទំនងការទូតជាមួយសហភាពសូវៀតនៅឆ្នាំ ១៩៥៥ ក្រោយមរណៈភាពរបស់លោក ស្ដាលីន
អាស៊ាន មានន័យពេញលេញដូចម្តេច ហេតុអ្វីបានជាប្រទេសកម្ពុជាយកចិត្តទុកដាក់ចូលជាសមាជិកអាស៊ាន
null
អាស៊ាន មានន័យពេញលេញថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានជាប្រទេសកម្ពុជាយកចិត្តទុកដាក់ចូលជាសមាជិកអាស៊ានពីព្រោះ វានាំឱ្យមានប្រយោជន៍ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ឱ្យមានស្ថេរភាព សន្តិសុខ និងសន្តិភាពក្នុងតំបន់ជំរុញសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យជំរុញការអភិវឌ្ឍប្រទេសជាតិបានឆាប់រហ័សជំរុញឱ្យម...
តើជាតិខ្មែរនៅសម័យអង្គរមានរចនាបថអ្វីខ្លះ ចូររៀបរាប់
null
តាមឯកសារបុរាណវិទ្យា និងស្ថាបត្យកម្មគេអាចអះអាងថាៈខ្មែរបុរាណចេះ ដឹង បន្ថែមបន្ទាប់រហូតសល់ស្នាដៃតទៅរចនាបថគូលេន នៅលើភ្នំធម្មជាតិ គូលេទហៅថា មហេន្រ្ទបរិពត៌ដោយជ័យវរ្ម័នទី២ គស៨០៦៨៥០ រាជ្យបានប្រកាសឯករាជ្យជាតិ ហើយជាស្តេចចក្រវាឡ គោរពលទ្ធិទេវរាជ រចនាបថព្រះគោ លើផ្ទៃដីរាបស្មើតំបន់រលួស រាជស្តេចឥន្ទ្រវរ្ម័នទី១ ៨៧៧៨៨៩ ទីក្រុងទឹកទី១ ហៅបា...
តើអាស៊ានជាអ្វី ហើយតើកម្ពុជាបានទទួលផលប្រយោជន៍អ្វីខ្លះ ពីការចូលជាសមាជិកអាស៊ាន
null
អាស៊ានជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហើយកម្ពុជាបានទទួលប្រយោជន៍ពីការចូលជាសមាជិកអាស៊ានដូចជា កម្ពុជាអាចធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសសមាជិកក្នុងតំបន់កម្ពុជាមានឳកាសប្រកួតប្រជែងខ្ពស់ជាមួយប្រទេសក្នុងតំបន់ធ្វើឪ្យសេដ្ឋកិច្ចរីកចម្រើនកម្ពុជាទទួលបានកំណើនភ្លៀងទេសចរណ៍កម្ពុជាបានចូលរួមដោះស្រាយបញ្ហាផ្សេងៗជាមួយអាស៊ានមានការផ្លាស់ប្...
ចូររៀបរាប់អំពីទីផ្សារសំខាន់ៗរបស់កម្ពុជាតើទីផ្សារណាដែលមានបរិមាណទឹកប្រាក់ច្រើនជាងគេហេតុអ្វី
null
ទីផ្សារសំខាន់ៗរបស់កម្ពុជាមាន ទ្វីបអាមេរិកទាំងមួល អឺរ៉ុប អាហ្រិ្វក អាស៊ីអូសេអានី និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទីផ្សារដែលមានបរិមាណ ទឹកប្រាក់ច្រើនជាងគេគឺ សហរដ្ឋអាមេរិកដោយសារកម្ពុជាទទួលបានគោលការណ៍អនុគ្រោះពន្ធកម្រិតសូន្យលើមុខ ទំនិញចំនួន១៧៧មុខពីសហរដ្ឋអាមេរិក
តើទ្រឹស្តីព្រះអាទិត្យនៅចំកណ្តាលរបស់លោកកូពែនិចអាចពន្យល់អំពីអ្វីខ្លះ
null
ទ្រឹស្តីព្រះអាទិត្យនៅចំកណ្តាលរបស់លោកកូពែនិច អាចពន្យល់អំពីចលនាដើរថយក្រោយ ព្រមទាំងអាចកំណត់ចម្ងាយពីភពទៅព្រះអាទិត្យដោយប្រើរូបមន្តធរណីមាត្រ
តើហេតុអ្វីបានជាគេចាត់ទុកការបោះឆ្នោតសភា ថ្ងៃទី១៨ ខែ មីនា ឆ្នាំ ១៩៧០ ជាការធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ ចេញពីអំណាច
null
បានជាគេចាត់ទុកការបោះឆ្នោតសភាថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ ជាការធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ ចេញពីអំណាចព្រោះតែការបោះឆ្នោតនោះប្រព្រឹត្តទៅក្នុងសភាពស្ថប់ជាទីបំផុតដោយមានគម្រោងទុកជាមុន ហើយចាត់ទុករដ្ឋសភាគ្រាន់តែជាឧបករណ៍ពង្រឹងអំណាចតែប៉ុណ្ណោះដោយក្នុងពេលនោះមានការគាំទ្រដកសម្តេចនរោត្តម សីហនុចេញអំពីអំណាច ៨៦ សំឡេងក្នុង៨៩ស...
តើសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសមានប្រទេសណាខ្លះចូលរួម
null
សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស មានប្រទេសចូលរួមដូចជា​ប្រទេសចំនួន១៨ប្រទេសគឺ អូស្តា្រលី ប្រ៊ុយណេ កាណាដា ចិន យូហ្គោស្លាវី សហរដ្ឋអាមេរិក បារាំង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន អង់គ្លេស សឹង្ហបុរី ថៃ សហភាពសូវៀត និងវៀតណាម លោកអគ្គលេខាធិការអង្គការសហប្រជាជាតិតំណាងចលនាមិនចូលបក្សសម្ព័ន្ធជាសក្ខីកម្ម​
តើលក្ខណៈពិសេសអក្សរសិល្ប៍ខ្មែរមានអ្វីខ្លះ
null
លក្ខណៈពិសេសអក្សរសិល្ប៍ខ្មែរមានដូចជាលក្ខណៈជាតិនិយមជាស្នាដៃទាំងឡាយដែលឆ្លុះបញ្ចាំងនិងរក្សាបានយ៉ាងល្អនូវអ្វីៗដែលជារបស់ជាតិផ្ទាល់ហើយបើមានការជះឥទ្ធិពលពីបរទេសក៏ខ្មែរបានច្នៃកាឡៃឱ្យទៅជាលក្ខណៈជាតិផ្ទាល់ដោយពុំបានរក្សាលក្ខណៈបរទេសនិយម ឡើយដូចជា រឿង ទុំទាវ រឿងធនញ្ជ័យ អក្សរសិល្ប៍ប្រជាប្រិយ ​លក្ខណៈតថនិយមបានដល់ស្នាដៃដែលឆ្លុះបញ្ចាំងពីភាព...
តើប្អូនត្រូវធ្វើដូចម្តេចដើម្បីចូលរួមអនុវត្តន៍ច្បាប់អន្តោប្រវេសន៍
null
ដើម្បីចូលរួមអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ត្រូវគោរពនិងអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ជាប្រចាំឱ្យបានល្អប្រសើរបើដឹងថាមានជនបរទេសដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់មិនត្រូវសមគំនិតលាក់បាំងជនបរទេសណា ដែលត្រូវសមត្ថកិច្ចតាមចាប់ខ្លួន ពីការបង្កភាពមិនប្រក្រតីផ្សេងៗក្នុងប្រទេសកម្ពុជាត្រូវស្វែងយល់ឱ្យបានច្ប...
តើសព្វថ្ងៃគេចែកស្យង់ជាប៉ុន្មានក្រុម គឺអ្វីខ្លះ
null
បច្ចុប្បន្នគេចែកស្យង់ជា ៤ក្រុមដោយសង្កត់ធ្ងន់ទៅលើលក្ខណៈវិនិច្ឆ័យវិធី និងវត្ថុសិក្សានៃស្យង់នីមួយៗ
នៅខែ មេសា ឆ្នាំ១៩៨៩ តើសភានៃប្រទេសកម្ពជាបានធ្វើវិសោធនកម្មអ្វីខ្លះ ទៅរដ្ឋធម្មនុញ្ញឆ្នាំ១៩៧៩
null
នៅខែ មេសា ឆ្នាំ១៩៨៩ តើសភានៃប្រទេសកម្ពជាបានធ្វើវិសោធនកម្មទៅលើរដ្ឋធម្មនុញ្ញឆ្នាំ ១៩៧៩មានដូចជា ប្តូរឈ្មោះពីសាធារណរដ្ឋប្រជាមានិតកម្ពុជាទៅជារដ្ឋកម្ពុជាប្តូរទង់ជាតិ និងភ្លេងជាតិទទួលស្គាល់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋបង្កើតច្បាប់ការពារសិទ្ធិឯកជន និងទីផ្សារសេរីកម្ពុជា ជាប្រទេសអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធលុបចោលលក្ខខ័ណ្ឌកំណ...
រាជបណ្ឌិតសភា (លើកទី១) ត្រូវបានបង្កើតឡើងនៅពេលណា
null
នៅថ្ងៃទី ២៥ សីហា ឆ្នាំ ១៩៦៥
តើស្ពានកោះធំត្រូវបានបើកការដ្ឋានសាងសង់នៅពេលណា ដោយថ្នាក់ដឹកនាំរូបណា ចូរនិយាយពីលក្ខណៈនិងផលប្រយោជន៍របស់ស្ពាននេះ
null
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី២៥ ខែ មីនា បានបើកការដ្ឋានសាងសង់ស្ពានកោះធំ ដើម្បីឆ្លងកាត់ទន្លេបាសាក់ និងតភ្ជាប់តំបន់ពាណិជ្ជកម្មរវាងឃុំព្រែកថ្មី និងឃុំជ្រោយតាកែវខេត្តកណ្តាល ស្ពានថ្មីនេះអាចជួយឱ្យប្រជាពលរដ្ឋដឹកនាំទំនិញកសិកម្ម និងទំនិញពាណិជ្ជកម្មក្នុងស្រុក ទៅប្រទេសវៀតណាម ទីតាំងស្ពាននេះមានចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រពីព្រ...
តើសភាណាមួយដែលមានតួនាទី សំខាន់ជាងគេហេតុអ្វី
null
ក្នុងចំណោមសភានៅសហរដ្ឋអាមេរិក ព្រឹទ្ធសភាមានតួនាទី សំខាន់ជាងគេព្រោះ ព្រឹទ្ធសភា គឺតំណាងឪ្យរដ្ឋនីមួយៗ ទាំង ៥០ ព្រឹទ្ធសភា មានសិទ្ធិពិនិត្យលើការតែងតែតាំងមន្ដ្រីជាន់ខ្ពស់ ព្រឹទ្ធសភា មានសិទ្ធិគាបសង្គត់លើអំណាចប្រធានាធិបតីទាំងក្នុង និងក្រៅប្រទេស
តើក្នុងការបោះឆ្នោតខែកញ្ញា ១៩៥៥ តើអង្គការសង្គមរាស្រ្តនិយមទទួលបានការគាំទ្រយ៉ាងដូចម្តេច
null
ក្នុងការបោះឆ្នោតខែកញ្ញា១៩៥៥អង្គការសង្គមរាស្រ្តនិយមទទួលបានការគាំទ្រជាង ៨៣ដែលអាចឲ្យអង្គការនេះបង្កើតរដ្ឋាភិបាលជាឯកតោភាគី
ចូរនិយាយអំពីថាមពល និងធនធានធម្មជាតិរបស់អង្គការសហប្រជាជាតិ
null
អង្គការសហប្រជាជាតិបានទាក់ទង់ជាច្រើន ឆ្នាំមកហើយក្នុងការជួយប្រទេសទាំងឡាយក្នុងការគ្រប់គ្រងធនធានធម្មជាតិរបស់ពួកគេ ឲ្យឈរលមូលដ្ឋានស្ថិតស្ថេរមួយ មហាសន្និបាតបានប្រកាសនៅក្នុងឆ្នាំ ១៩៥២ ថាប្រទេសកំពុងអភិវឌ្ឍន៍អាចប្រើប្រាស់ធនធានធម្មជាតិដែលពួកគេមានដោយសេរី និងថាពួកគេត្រូវតែប្រើប្រាស់ធនធានទាំងនោះសំដៅទៅលើការធ្វើឲ្យសម្រេចបានផែនការរអភិវ...
តំណបជាអ្វី
null
តំណបជា ប្រតិកម្មរបស់សារពាង្គកាយទៅនឹង រំញោច
តើអនុសញ្ញាទូទៅគឺជាអ្វី
null
អនុសញ្ញាទូទៅគឺជាអនុសាសន៍មួយដែលគណៈកម្មាធិការស៊ីដបានបង្កើតឡើងដើម្បីបកស្រាយចំណុចបន្ថែមទៅលើមាត្រាជាក់លាក់មួយចំនួននៃអនុសញ្ញាស៊ីដដែលមិនមានចែងពីមុនមកដូចជាអនុសាសន៍ទូទៅចំណុចទី១២និង១៩ស្តីពីអំពើហិង្សាប្រឆាំងនឹងនារីភេទដែលផ្អែកលើយេនឌ័រ
ការបង្កើតថ្មី និងការរវើយរវាយខុសគ្នាដូចម្តេចខ្លះ
null
ការរវើយរវាយ ជាអ្នករៀបចំដំបូងរបស់ការបង្កើតថ្មី តែការបង្កើតថ្មីខុសស្រឡះពីការរវើយរវាយ ដោយសារការបង្កើតថ្មីនៅក្រោមការត្រួតពិនិត្យរបស់វិចារណាញាណ និងត្រូវបានទទួលការវិនិច្ឆ័យពីចិត្តទៀតផង ឯការរវើយរវាយគឺគ្មានចង់កែដំនើររបស់រូបភាពឡើយ
តើរដ្ឋាភិបាលបានធ្វើសកម្មភាពអ្វីខ្លះទៅលើចលនានិសិ្សត
null
រដ្ឋាភិបាលបានធ្វើសកម្មភាពទៅលើចលនានិស្សិតបាញ់សម្លាប់និស្សិតប្រហែល ៣០០០នាក់ហាមប្រជុំលើសពី៥នាក់ឡើងទៅបិទសកលវិទ្យាល័យ​ចាប់ពួកប្រឆាំងដាក់គុកជាច្រើននាក់បំរាមគោចរ ពីម៉ោង៨យប់
ហេតុអ្វីបានជាសហភាពសូវៀតមិនជួយសង្រ្គោះប្រទេសប៉ូឡូញឪ្យទាន់ពេលវេលាពីក្រញាំដៃអាឡឺម៉ង់
null
បានជាសហភាពសូវៀតមិនជួយសង្រ្គោះប្រទេសប៉ូឡូញឪ្យទាន់ពេលវេលាពីក្រញាំដៃអាឡឺម៉ង់ព្រោះ ​អាឡឺម៉ង់ននិងសូវៀតបានចុះសន្ធិសញ្ញាជាសម្ងាត់ដើម្បីបែងចែកទឹកដីប៉ូឡូញអាឡឺម៉ង់បានល្មើសរំលោភឯករាជ្យនៃប្រទេសប៉ូឡូញដែលស្ថិតនៅដក្រោមការធានសអះអាងនៃពួកមហាអំណាចនៅខែមិថុនា ឆ្នាំ១៩៤១ អាឡឺម៉ង់បានលើកទ័ពចូលលុកសហភាពសូវៀត ដោយរំលោភសន្ធិសញ្ញាសម្ងាត់នៃប្រទេសទាំង...
តើរបបអភិជនាធិបតេយ្យជាអ្វី
null
របបអភិជនាធិបតេយ្យជាទម្រង់នៃការដឹកនាំមួយដែលអំណាចនយោបាយស្ថិតក្នុងដៃមនុស្សមួយចំនួនដែលគេហៅថាពួកអភិជន វណ្ណៈអភិជនដែលត្រូវបានគេជ្រើសតាំងឡើងបានចូលរួមយ៉ាងធំធេង ក្នុងអំណាចរដ្ឋាភិបាលចំណែកមហាជន មិនត្រូវបានគេផ្តល់សិទ្ធិឱ្យចូលរួមក្នុងការគ្រប់គ្រងរដ្ឋាភិបាលឡើយ
ចូរពណ៌នាពីភពព្រហស្បតិ៍ និងភពសៅរ៏
null
ពណ៌នាពីភពព្រហស្បតិ៍ និងភពសៅរ៍ ​ភពព្រហស្បតិ៍ផ្សំឡើងភាគច្រើនពីអ៊ីដ្រូសែន និងអេល្យូមដូចជាព្រះអាទិត្យដែរ ផ្នែកខាងក្រៅនៃបរិយាកាសរបស់វាផ្សំឡើងពីស្រទាប់ពពកទឹក មេតាន និងអាម៉ូញ៉ាក់ ពណ៌ដ៏ស្រស់ស្អាតនៅលើភពប្រហែល បណ្តាលមកពី​វត្តមាននៃសមាសធាតុសរីរាង្គ លក្ខណៈចម្លែកមួយទៀតនៃភពនេះគឺមានស្នាមអុចពណ៌ក្រហមធំៗដែលជាប្រព័ន្ធព្យុះ ដ៏វែងមានអង្កត់ផ...
តើអ្វីខ្លះជាបុព្វហេតុនៃភាពក្រីក្រ
null
បុព្វហេតុនៃភាពក្រីក្រមានភាពក្រីក្រកើតមកពីកង្វះសមត្ថភាពក្នុងការរកប្រាក់ចំណូលក្នុងនោះមានមនុស្សចាស់ជរាជនពិការកូនកំព្រាសមាជិកគ្រួសារច្រើនភាពគ្មានការងារធ្វើប្រាក់ខែទាបនិងភាពជាសមាជិកនៃក្រុមជនជាតិភាគតិចការមិនមានឳកាសទទួលសេវាអប់រំការអនុវត្តសេដ្ឋកិច្ចនៅមានកម្រិតទាបគ្រោះធម្មជាតិសង្រ្គាមរុំារ៉ៃ អំពើពុករលួយកំណើនប្រជាជនហួសប្រមាណជាដើ...
ចូររាប់ បុរៈ ឬ បុរី សម័យបុរាណខ្មែរយ៉ាងតិចឲ្យបាន១០
null
បុរៈ ឬបុរីសម័យបុរាណរបស់ខ្មែរមាន វ្យាធបុរៈ នរវនរបុរៈ សម្ភុបុរៈ ភវបុរៈ សិវបុរៈ ឥន្រ្ទបុរៈ លិង្គបុរៈ យសោធបរៈ អមោឃបុរៈ ឦសានបុរៈ អមរេន្រ្ទបុរៈ មេហន្រ្ទបុរៈ មហីធរបុរៈ វិជយបុរៈ ស្រេស្ឋបុរៈ វ្យាធបុរៈ ភវបុរៈ តម្របុរៈ ស្រេស្ឋបុរៈ អធ្យាបុរៈ សិវៈបុរៈ
ប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃ ខែ ឆ្នាំណា
null
ប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃ១៤ ខែធ្នូ ឆ្នាំ ១៩៥៥
តើច្បាប់ការប្រឆាំអំពើពុករលួយ មានគោលដៅយ៉ាងដូចម្ដេច
null
៤​ ច្បាប់នៃការប្រឆាំងអំពើពុលរលួយមានគោលដៅប្រយុទ្ធប្រឆាំងនិងអំពើពុករលួយហើយដោយមាន ការចូលរួមនឹងគាំទ្រពីមហាជននិងកិច្ចសហប្រតិបត្តិការអន្ដរជាតិ
តើសសរស្ដម្ភសហគមន៍មានប៉ុន្មានអ្វីខ្លះ
null
សសរស្ដម្ភឬ សហគមន៍ អាស៊ាន មាន ៣ គឺ សហគមន៍សន្ដិភាពសុខនយោបាយអាស៊ានAPSCសហគមន៍សេដ្ឋកិច្ចអាស៊ាន ACEសហគមន៍សង្គមវប្បធម៌អាស៊ាន ASCC
តើមានលក្ខខណ្ឌអ្វីខ្លះ ដែលអាចទៅចុះឈ្មោះបោះឆ្នោតបាន
null
លក្ខខណ្ឌនៃការចុះឈ្មោះបោះឆ្នោត មានមានសញ្ជាតិខ្មែរ​មានអាយុ ១៨ ឆ្នាំ ឡើងទៅ គិតដល់ថ្ងៃបោះឆ្នោតមានអាស័យដ្ឋានច្បាស់លាស់ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវទៅចុះឈ្មោះដោយខ្លួនឯងផ្ទាល់មិនត្រូវស្ថិតនៅក្នុងស្ថានភាពជាប់ពន្ធនាគារពុំមែនជាជនវិកចរិត ឬជនដែលស្ថិតក្រោមអាណាព្យាបាលដែលមានលិខិតបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
តើកម្ពុជាបានក្លាយជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ាននៅថ្ងៃខែឆ្នាំណាតើការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននេះអាចផ្តល់ផលប្រយោជន៍អ្វីខ្លះដលើកម្ពុជាតើអ្វីដែលអាចជាឧបសគ្គនៃលំហូរវិនិយោគមកកម្ពុជា
null
កម្ពុជាបានក្លាយជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ានៅថ្ងៃ ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ផលប្រយោជន៍សម្រាប់កម្ពុជាចំពោះកម្ពុជា សហគមន៍សេដ្ឋកិច្ចអាស៊ានគឺជាទីផ្សារប្រកបដោយសក្តានុពល ទាំងទីផ្សារទំនិញនិងសេវាកម្ម និងទីផ្សារការងារក្រុមហ៊ុនសហគ្រាសនៅកម្ពុជាអាចនាំទំនិញទៅលក់នៅគ្រប់កន្លែង នៅក្នុងតំបន់អាស៊ាន ដោយមិនមានឧបសគ្គខាងពន្ធគយ ក៏ប៉ុន្តែទំនិញដែ...