instruction
stringlengths
9
478
input
float64
output
stringlengths
6
612k
ហេតុអ្វីបានជាយើងសង្កេតឃើញអង្គតូចៗធ្លាក់មកកាន់ផែនដី
null
បានជាយើងសង្កេតឃើញអង្គតូចៗធ្លាក់មកកាន់ផែនដី ព្រោះផែនដីនិងអង្គទាំងនោះទាញគ្នាទៅវិញទៅមកដោយកម្លាំងទំនាញ ប៉ុន្តែដោយសារតែផែនដីមានម៉ាសធំជាងអង្គតូចៗទាំងនោះ ធ្វើអោយយើងមើលឃើញមានតែអង្គតូចៗប៉ុណ្ណោះដែលធ្វើចលនា
តើកំលាំងទំនាញរវាងវត្ថុពីរអាស្រ័យនឹងលក្ខណៈអ្វីខ្លះ
null
កម្លាំងទំនាញរវាងវត្ថុពីរអាស្រ័យលើ ម៉ាស និងចម្ងាយនៃវត្ថុទាំងពីនោះ
ចូរនិយាយពីច្បាប់ចលនាទី៣របស់ឃីព្ល័រ
null
ច្បាប់ចលនាទី៣របស់ឃីព្ល័រ គឺប្រៀបធៀបពេលវេលានៃរង្វិលរបស់ភពមួយជាមួយអ័ក្សពាក់កណ្តាលគោលរបស់វា តាមរយៈការគណនាបែបគណិតវិទ្យា លោកឃីព្ល័រអាចបង្ហាញបានថា បើគាត់ដឹងរយៈពេលវង្វិលជុំរបស់ភពមួយ គាត់អាចគណនាចម្ងាយរវាងភពមួយទៅព្រះអាទិត្យបាន
ចូរនិយាយពីច្បាប់ចលនាទី២របស់ឃីព្ល័រ
null
ច្បាប់ចលនាទី២របស់ឃីព្ល័រ គឺភពទាំងអស់ហាក់ដូចជាធ្វើចលនាលឿននៅពេលពួកវាខិតទៅជិតព្រះអាទិត្យ និងធ្វើដំណើរកាន់តែយឺតនៅពេលឃ្លាតកាន់តែឆ្ងាយពីព្រះអាទិត្យ
ចូរនិយាយពីច្បាប់ចលនាទី១ របស់ឃីព្ល័រ
null
ច្បាប់ចលនាទី១ របស់ឃីព្ល័រ គឺភពទាំងឡាយធ្វើចលនាតាមគន្លងរាងអេលីបជុំវិញព្រះអាទិត្យ
តើទំនាញរក្សាភពមួយអោយធ្វើចលនានៅក្នុងគន្លងជុំវិញព្រះអាទិត្យដូចម្តេច
null
ទំនាញរក្សាភពមួយអោយធ្វើចលនានៅក្នុងគន្លងជុំវិញព្រះអាទិត្យក្នុងចលនារាងពងក្រពើ ឬអេលីប ហើយភពទាំងអស់ធ្វើចលនាលឿននៅពេលពួកវាខិតជិតព្រះអាទិត្យ និងធ្វើដំណើរយឺតនៅពេលពួកវាឃ្លាតកាន់តែឆ្ងាយពីព្រះអាទិត្យ
តើមានអ្វីទប់ភពអោយស្ថិតនៅក្នុងគន្លង
null
កម្លាំងដែលទប់ភពអោយស្ថិតនៅក្នុងគន្លងគឺកម្លាំងទំនាញ
ហេតុអ្វីបានជាភពនៅតែបន្តវិលជុំវិញព្រះអាទិត្យ
null
បានជាភពនៅតែបន្តវិលជុំវិញព្រះអាទិត្យ ដោយសារកម្លាំងទំនាញរវាងព្រះអាទិត្យនិងភពទាំងនោះ
តើចលនារបស់ភពធ្វើដំណើរជុំវិញព្រះអាទិត្យតាមគន្លងហៅថាអ្វី
null
ចលនារបស់ភពធ្វើដំណើរជុំវិញព្រះអាទិត្យតាមគន្លងហៅថា រង្វិលជុំ
តើចលនារបស់ភពវិលជុំវិញអ័ក្សខ្លួនឯងហៅថាអ្វី បង្កើតអោយមានបាតុភូតអ្វី ចូរឧទាហរណ៏ពីបាតុភូតនោះ
null
ចលនារបស់ភពវិលជុំវិញអ័ក្សខ្លួនឯងហៅថា រង្វិលខ្ញាល់ វាបង្កើតអោយមានបាតុភូត ថ្ងៃនិងយប់នៅលើភពនោះ ឧទាហរណ៏ នៅពេលផែនដីវិលជុំវិញខ្លួនឯង ផ្នែកពាកកណ្តាលបែរទៅរកព្រះអាទិត្យគឺ ពេលថ្ងៃ ចំណែកផ្នែកពាក់កណ្តាលទៀតបែរមុខចេញពីព្រះអាទិត្យគឺពេលយប់
តើភពទាំងអស់មានទិសរង្វិលខ្ញាល់ដូចគ្នាឬទេ ចូរពន្យល់
null
ភពទាំងអស់មានទិសរង្វិលខ្ញាល់មិនដូចគ្នាទេ គឺភពសុក្រ និងអ៊ុយរ៉ានុសវិលជុំវិញខ្លួនឯងផ្ទុយពីភពដទៃទៀត
តើភពទាំងអស់វិលជុំវិញព្រះអាទិត្យតាមទិសដូចគ្នាឬទេ
null
ភពទាំងអស់វិលជុំវិញព្រះអាទិត្យតាមទិសតែមួយ
តើឥឡូវនេះប្រព័ន្ធព្រះអាទិត្យមានអាយុប៉ុន្មាន
null
ឥឡូវនេះប្រព័ន្ធព្រះអាទិត្យមានអាយុកាលប្រហែល ៤៦០០លានឆ្នាំ
តើតារាវិទូបច្ចុប្បន្នធ្វើការសង្គេតមេឃដោយប្រើឧបករណ៏អ្វីខ្លះ
null
តារាវិទូបច្ចុប្បន្នធ្វើការសង្កេតមេឃដោយប្រើប្រាស់ឧបករណ៏តេឡេទស្សន៏ដាក់តាំងនៅលើផ្ទៃផែនដី តេឡេទស្សន៏បង្ហោះក្នុងលំហ ក្រៅពីនេះ អ្នកវិទ្យាសាស្ត្របានបញ្ជូនអវកាសយានិកទៅព្រះចន្ទ និងបានបង្ហោះយានជាច្រើនទៀតអោយសិក្សានៅអង្គផ្សេងៗក្នុងប្រព័ន្ធព្រះអាទិត្យ
តើមានអ្វីខ្លះក្នុងប្រព័ន្ធព្រះអាទិត្យ
null
ក្នុងប្រព័ន្ធព្រះអាទិត្យមានព្រះអាទិត្យ ភពចំនួន៨ ព្រះចន្ទរបស់ភពនានា និងអង្គតូចៗជាច្រើនធ្វើដំណើរជុំវិញព្រះអាទិត្យ
តើអ្នកវិទ្យាសាស្ត្រណាខ្លះ ដែលគាំទ្រទ្រីស្តីព្រះអាទិត្យនៅចំកណ្តាល តើពួកគេផ្អែកលើអំណេះអំណាងអ្វីខ្លះ
null
អ្នកវិទ្យាសាស្ត្រដែលគាំទ្រទ្រីស្តីព្រះអាទិត្យនៅចំកណ្តាលមានៈកូពែនិកៈ លោកពន្យល់គំរូនេះតាមរយៈចលនាដើរថយក្រោយ លោកបានបង្ហាញថា ប្រសិនបើភពវិលជុំវិញព្រះអាទិត្យ នោះចលនាដើរថយក្រោយនឹងកើតឡើងចំពោះភពមួយ ដែលមានគន្លងតូចដើរកាត់ពីមុខភពមួយទៀតដែឡមានគន្លងធំជាងកាលីឡេអូៈ បានរកឃើញព្រះចន្ទ៤ធ្វើដំណើរជុំភពព្រហស្បតិ៍ គាត់បានបញ្ជាក់ថាចលនារបស់ព្រះចន...
បន្ទាប់ពីសម័យកាលីឡេអូ តើតារាវិទូបានរកឃើញអ្វីខ្លះ
null
បន្ទាប់ពីសម័យកាលីឡេអូ តារាវិទូបានរកឃើញភពបីទៀតគឺភព អ៊ុយរ៉ានុស ណិបទូន និងព្លុយតូ ក្រៅពីនេះតារាវិទូបានរកឃើញអង្គជាច្រើនទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យដូចជា ផ្កាយដុះកន្ទុយ ផ្កាយព្រះគ្រោះ និងអាចម៏ផ្កាយ
តើលោកកាលីឡេអូបានស្គាល់ភពអ្វីខ្លះ
null
លោកកាលីឡេបានស្គាល់ភពដូចគ្នានឹងជនជាតិក្រិចសម័យមុនដែរ គឺភពពុធ សុក្រ ផែនដី អង្គារ ព្រហស្បតិ៍ និងសៅរិ៍
តើលោកឃីព្ល័របានរកឃើញអ្វីទាក់ទងនឹងគន្លងរបស់តារា
null
លោកឃីព្ល័របានរកឃើញគន្លងនៃភពនីមួយៗមានរាងអេលីបឬពងក្រពើ
តើលោកទីកូស្លាប់នៅឆ្នាំណា នរណាជាអ្នកបន្តការងាររបស់លោក
null
លោកទីកូស្លាប់នៅឆ្នាំ ១៦០១ លោកចូហាន ឃីព្ល័រ ជាជំនួយការបានបន្តការងាររបស់លោក
តើលោកទីកូប្រា ជាជនជាតិអ្វី លោកយល់ដូចម្តេចចំពោះទីតាំងផែនដី ចូរពន្យល់
null
លោកទីកូប្រា ជាតារាវិទូជនជាតិដាណឺម៉ាក់ លោកបានគាំទ្រគំរូផែនដីនៅចំកណ្តាល ហើយលោកជឿថាភពផ្សេងទៀតវិលជុំវិញព្រះអាទិត្យ ប៉ុន្តែព្រះអាទិត្យនិងព្រះចន្ទដំណើរជុំវិញផែនដី
តើលោកកាលីឡេអូបានរកឃើញអ្វីខ្លះ ដែលគាំទ្រដល់គំរូព្រះអាទិត្យនៅចំកណ្តាល តាមរយៈឧបករណ៏ឈ្មោះអ្វី
null
លោកកាលីឡែអូបានរកឃើញព្រះចន្ទ៤ធ្វើដំណើរជុំវិញភពព្រហស្បតិ៍ គាត់បានបញ្ជាក់ថាចលនារបស់ព្រះចន្ទទាំងនេះបង្ហាញថាពុំមែនគ្រប់អង្គទាំងអស់សុទ្ធតែធ្វើដំណើរជុំវិញព្រះអាទិត្យទេ ការសង្កេតនៃភពសុក្រលោកបានរកឃើញថាភពសុក្រតែងតែរះនៅជិតព្រះអាទិត្យនិងឆ្លងកាត់វគ្គដូចព្រះចន្ទ ប៉ុន្តែវាពុំឆ្លងកាត់ពេញវគ្គទេ ក្រៅពីនេះគាត់នៅបានសង្កេតកាឡាក់ស៊ីមីគេវេ ន...
តើតេឡេទស្សន៏ត្រូវប្រើដំបូងគេដោយនរណា ជនជាតិអ្វី ដើម្បីអ្វី
null
តេឡេទស្សន៏ត្រូវប្រើដំបូងគេដោយលោក កាលីឡេអូ កាលីឡេ ១៥៦៤១៦៤២ លោកជាជនជាតិតអ៊ីតាលី លោកប្រើតេឡេទស្សន៏ដើម្បីសិក្សាអំពីមេឃនិងបកស្រាយចម្ងល់ប្លែកៗជាច្រើន
តើតេឡេទស្សន៏ត្រូវបង្កើតឡើងដោយនរណា ជនជាតិអ្វី
null
តេឡេទស្សន៏ត្រូវបង្កើតឡើងដោយលោក ជូហាន ឡីព័រស៊ី ជនជាតិហូឡង់
តើគំរូរបស់លោកកូពែនិក និងគំរូរបស់លោកតូលេមីអំពីសកលខុសគ្នាដូចម្តេចខ្លះ
null
គំរូលោកកូពែនិក និងគំរូរបស់លោកតូលេមីអំពីសកលខុសគ្នាត្រង់ៈ គំរូរបស់លោកកូពែនិចចែងថា ភពផែនដីនិងភពដទៃទៀតធ្វើដំណើរជុំវិញព្រះអាទិត្យ ហៅថាគំរូព្រះអាទិត្យនៅចំកណ្តាល ចំណែកគំរូរបស់លោកតូលេមីចែងថា ភពទាំងឡាយ និងតារានានាកំពុងធ្វើដំណើរជុំវិញផែនដី ហៅថាគំរូប្រព័ន្ធផែនដីនៅចំកណ្តាល 
តើលោកកូពែនិចពន្យល់ដូចម្តេច អំពីគំរូព្រះអាទិត្យនៅចំកណ្តាល
null
លោកកូពែនិចបានបង្កើតគំរូព្រះអាទិត្យនៅចំកណ្តាល លោកបានតម្រៀបទីតាំងគំរូរបស់ភព និងរបៀបធ្វើចលនារបស់វាជុំវិញព្រះអាទិត្យហើយលោកបានពន្យល់គំរូនេះតាមរយៈចលនាដើរថយក្រោយដោយលោកបង្ហាញថា ប្រសិនបើភពវិលជុំវិញព្រះអាទិត្យ នោះចលនាដើរថយក្រោយនឹងកើតឡើងចំពោះភពមួយដែលមានគន្លងតូចដើរកាត់ពីមុខភពមួយទៀតដែលមានគន្លងធំជាង
តើគំរូព្រះអាទិត្យនៅចំកណ្តាលត្រូវបង្កើតនៅឆ្នាំណា ដោយនរណា ជនជាតិអ្វី
null
គំរូព្រះអាទិត្យនៅចំកណ្តាលត្រូវបង្កើតនៅឆ្នាំ១៥៤៣ ដោយតារាវិទូជនជាតិប៉ូឡូញ ឈ្មោះ នីកូឡាស កូពែនិក ១៤៧៣១៥៤៣
តើគំរូផែនដីនៅចំកណ្តាលសកលត្រឹមត្រូវឬទេ គេទទួលស្គាល់គំរូនេះរហូតដល់ឆ្នាំណា
null
គំរូផែនដីនៅចំកណ្តាលសកលមិនត្រឹមត្រូវទេ គេទទួលស្គាល់រហូតដល់ទសវត្សឆ្នាំ១៥០០
នៅក្នុងឆ្នាំណាដែលលោកតូលេមីបានអភិវឌ្ឃគំរូផែនដីស្ថិតនៅចំកណ្តាលបន្ថែមទៀត ចូរនិយាយពីគំរូរបស់លោក
null
លោកតូលេមីបានអភិវឌ្ឃគំរូផែនដីស្ថិតនៅចំកណ្តាលបន្ថែមទៀតនៅក្នុងប្រហែល ១៤០ឆ្នាំក្រោយគ្រិស្តករាជគំរូរបស់លោក គឺផែនដីស្ថិតនៅចំកណ្តាលប្រព័ន្ធមួយដែលមានភពនិងតារាជាច្រើន ក្នុងគំរូនេះលោកបានបញ្ជាក់ថា ភពធ្វើដំណើរនៅលើគន្លងរង្វង់ពីតូចទៅធំបន្តបន្ទាប់គ្នា ចលនារបស់ភពឆ្លងកាត់មេឃពីកើតទៅលិច គឺបណ្តាលមកពីវង្វិលនៃរង្វង់ដ៏ធំមួយមានលក្ខណៈដូចគ្នានឹ...
គំរូប្រព័ន្ធព្រះអាទិត្យនៅចំកណ្តាលជាអ្វី
null
គំរូប្រព័ន្ធព្រះអាទិត្យនៅចំកណ្តាល គឺជាគំរូមួយដែលបង្ហាយថាភពទាំងឡាយនៅក្នុងប្រព័ន្ធព្រះអាទិត្យធ្វើដំណើរជុំវិញព្រះអាទិត្យ
តើគំរូប្រព័ន្ធផែនដីនៅចំកណ្តាលជាអ្វី
null
គំរូប្រព័ន្ធផែនដីនៅចំកណ្តាល គឺជាគំរូមួយដែលបង្ហាញថាផែនដីស្ថិតនៅចំណុចកណ្តាលដៃសកល ហើយព្រះអាទិត្យនិងភពដទៃទៀតធ្វើដំណើរជុំវិញផែនដី
តើសូរ្យគ្រាស និងចន្ទគ្រាសខុសគ្នាដូចម្តេច ហេតុអ្វីបានជាបាតុភូតនេះមិនកើតឡើងរៀងរាល់ខែ
null
កលក្ខណៈខុសគ្នារវាងសូរ្យគ្រាសនិងចន្ទគ្រាសគឺសូរ្យគ្រាសៈ កើតឡើងនៅពេលដែលព្រះចន្ទនៅចន្លោះភពផែនដីនិងព្រះអាទិត្យ ហើយស្រមោលនៃព្រះចន្ទចោលមកលើផ្នែកណាមួយនៃភពផែនដីចន្ទគ្រាសៈ កើតឡើងនៅពេលភពផែនដីស្ថិតនៅចន្លោះព្រះអាទិត្យនិងព្រះចន្ទ ហើយស្រមោលនៃភពផែនដីចោលមកលើព្រះចន្ទខបានជាបាតុភូតនេះមិនកើតឡើងរៀងរាល់ខែ ព្រោះដោយសារគន្លងរបស់ព្រះចន្ទជុំវិញភព...
ដូចម្តេចហៅថា បាតុភូតចន្ទគ្រាស
null
ចន្ធគ្រាស គឺជាបាតុភូតដែលកើតឡើងនៅពេលភពផែនដីស្ថិតនៅចន្លោះព្រះអាទិត្យ និងព្រះចន្ទ ហើយស្រមោលនៃភពផែនដីចោលមកលើព្រះចន្ទ
ដូចម្តេចហៅថាបាតុភូតសូរ្យគ្រាស
null
សូរ្យគ្រាស គឺជាបាតុភូតដែលកើតឡើងនៅពេលព្រះចន្ទស្ថិតនៅចន្លោះភពផែនដី និងព្រះអាទិត្យ ហើយស្រមោលនៃព្រះចន្ទចោលមកលើផ្នែកណាមួយនៃភពផែនដី
តើការសិក្សាទីតាំងរបស់តារានិករ បានជួយមនុស្សសម័យមុនអ្វីខ្លះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ
null
ការសិក្សាទីតាំងរបស់តារានិករមានសារៈសំខាន់សម្រាប់មនុស្សសម័យមុន ព្រោះវាបានផ្តល់ជាមធ្យោបាយដើម្បីវាស់វែងពេលវេលា ក្រៅពីនេះ គេបានប្រើវាដើម្បីទស្សន៍ទាយព្រឹត្តិការណ៍នានាដែលមានសារៈសំខាន់សម្រាប់ការរស់នៅលើផែនដី
តើអង្គដែលយើងសង្គេតឃើញវាប្រែប្រួលដូចម្តេចនៅពេលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យ
null
នៅពេលដែលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យ យើងនឹងបានឃើញតារានិករថ្មីៗរះឡើងនៅលើមេឃខាងកើត ហើយតារានិករចាស់ៗលិចបាត់ពីមេឃខាងលិច ហើយតារានិករនីមួយៗប្រែប្រួលទៅតាមរដូវ
តើស្វ៊ែមេឃជាអ្វី
null
ស្វ៊ែមេឃ គឺជាដូមមួយ ដែលជាគំរូមួយនៃមេឃដើម្បីងាយស្រួលពណ៌នាពីទីតាំងនិងចលនានៃអង្គនៅលើមេឃ
ហេតុអ្វីបានជាកាំរស្មីព្រះអាទិត្យចាំងប៉ះផ្ទៃផែនដីនូវមុំខុសៗគ្នា វាជះឥទ្ធិពលអ្វីមកលើផែនដី
null
កាំរស្មីព្រះអាទិត្យចាំងប៉ះផ្ទៃផែនដីនូវមុំខុសៗគ្នា ព្រោះតែផែនដីរាងកោង វាធ្វើអោយផ្ទៃផែនដីទទួលកម្តៅព្រះអាទិត្យមិនស្មើគ្នា
នៅពេលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យ តើទិសនៃអ័ក្សរបស់វាប្រែប្រួលឬទេ ចូរនិយាយពីលទ្ធផលនៅរាល់រង្វិលជុំម្តងៗ
null
នៅពេលផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យ ទិសនៃអ័ក្សរបស់វាពុំមានការប្រែប្រួលទេ គឺវាតែងតែចង្អុលទោផ្កាយប៉ូលខាងជើងជានិច្ចលទ្ធផលនៅរាល់រង្វិល់ជុំម្តងៗ គឺពេលខ្លះប៉ូលខាងជើងទ្រេតទៅរកព្រះអាទិត្យ ហើយពេលវាងាកចេញពីព្រះអាទិត្យ នៅពេលប៉ូលខាងជើងទ្រេតទៅរកព្រះអាទិត្យ អឌ្ឃគោលខាងជើងមានរយៈពេលថ្ងៃយូរជាងពេលយប់ ហើយនៅពេលប៉ូលខាងជើងងាកចេញពីព្រះអាទិត្...
តើចម្ងាយពីផែនដីទៅព្រះអាទិត្យមានប៉ុន្មានគីឡូម៉ែត្រ
null
ចម្ងាយឆ្ងាយបំផុតពីព្រះអាទិត្យគឺ ១៥២លានគីឡូម៉ែត្រចម្ងាយជិតបំផុតគឺ ១៤៧លានគីឡូម៉ែត្រចម្ងាយជាមធ្យមពីផែនដីទៅព្រះអាទិត្យគឺ ១៥០លានគីឡូម៉ែត្រ
តើផែនដីស្ថិតនៅឆ្ងាយ និងជិតព្រះអាទិត្យបំផុតនៅថ្ងៃខែណា
null
ផែនដីស្ថិតនៅឆ្ងាយពីព្រះអាទិត្យបំផុតនៅថ្ងៃទី៤ ខែកក្កដា និងនៅជិតព្រះអាទិត្យបំផុតនៅថ្ងៃទី៣ខែមករា
តើចម្ងាយពីផែនដីទៅផែនដីស្មើរគ្នាដែរឬទេ ព្រោះអ្វី
null
ចម្ងាយពីផែនដីទៅព្រះអាទិត្យមិនស្មើរគ្នាគ្រប់ចំណុចទេ ព្រោះគន្លងរបស់ផែនដីមានរាងស្ទើរមូល ឬពងក្រពើ
តើឥទ្ធិពលកូរីយ៉ូលីសត្រូវបានពណ៌នាដោយនរណា ហើយឥទ្ធិពលនេះធ្វើអោយមានអ្វីខ្លះកើតឡើង
null
ឥទ្ធិពលកូរីយ៉ូលីសត្រូវបានពណ៌នាដោយលោក ចាសប៉ាត កូរីយ៉ូលីស ឥទ្ធិពលកូរីយ៉ូលីស ធ្វើអោយខ្យល់និងទឹកសមុទ្រវេទិស ឬមិនធ្វើចលនាត្រង់ នៅអឌ្ឃគោលខាងជើងវាវេទៅស្តាំ ឬស្របទ្រនិចនាឡិកា ចំណែកឯនៅអឌ្ឃគោលខាងត្បូងវេទៅឆ្វេងឬច្រាសទ្រនិចនាឡិកា
តើរង្វិលខ្ញាល់ផែនដីបង្កើតអោយមានឥទ្ធិពលអ្វីខ្លះ
null
រង្វិលខ្ញាល់ផែនដីបង្កើតអោយមានឥទ្ធិពលពីរ គឺបង្កើតអោយមានថ្ងៃ និងយប់ និងឥទ្ធិពលកូរីយ៉ូលីស
តើអ័ក្សរង្វិលខ្ញាល់របស់ផែនដីជាអ្វី មានលក្ខណៈដូចម្តេច
null
រង្វិលខ្ញាល់របស់ផែនដី គឺជាខ្សែប្រឌិតមួយកាត់ផ្ចិតផែនដីពីជើងទៅត្បូង អ័ក្សនេះស្ទើរតែរត់ត្រង់លើបន្ទាត់តែមួយជាមួយប៉ូលខាងជើងហើយទ្រេតក្នុងមុំ ២៣ដីក្រេ ២៧អស្សា
ដូចម្តេចហៅថា រង្វិលខ្ញាល់ មានរយៈពេលប៉ុន្មាន
null
រង្វិលខ្ញាល់ គឺជាចលនាផែនដីធ្វើដំណើរជុំអ័ក្សខ្លួនឯង ផែនដីធ្វើដំណើរជុំវិញអ័ក្សខ្លួនឯងមួយជុំមានរយៈពេល ២៤ម៉ោង ឬមួយថ្ងៃ
ដូចម្តេចហៅថារង្វិលជុំ មានរយៈពេលប៉ុន្មាន
null
រង្វិលជុំ គឺជាចលនារបស់ផែនដីជុំវិញព្រះអាទិត្យ ផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យប្រើរយៈពេល ៣៦៥ថ្ងៃ និង៦ម៉ោង ស្មើនឹងមួយឆ្នាំ
តើផែនដីមានចលនាដូចម្តេច ហើយមានចលនាប៉ុន្មានបែប អ្វីខ្លះ
null
ផែនដីមានចលនាថេរ ផែនដីមានចលនាពីរបែបគឺរងិលជុំវិញ និងរង្វិលខ្ងាល់
តើភពផែនដីជាអ្វី
null
ភពផែនដី គឺជាអង្គមួលមានពណ៌ខៀវ គ្របដណ្តប់ដោយពពកពណ៌ស និងហ៊ុំព័ទ្ធដោយលំហពណ៌ខ្មៅមើលទៅគួរអោយស្រស់ស្អាត វាគឺជាភពពិសេសតែមួយគត់ក្នុងប្រព័ន្ធព្រះអាទិត្យដែលមានទឹក និងបរិយាកាសសម្បូរដោយអុកស៊ីសែនមានសារៈសំខាន់ សម្រាប់ទ្រទ្រង់ជីវិតនានា
តើអង្គផ្សេងៗធ្វើដំណើរជុំវិញព្រះអាទិត្យដោយសារអ្វី
null
អង្គផ្សេងៗធ្វើដំណើរជុំវិញព្រះអាទិត្យដោយ ដែនទំនាញ
តើក្នុងប្រព័ន្ធព្រះអាទិត្យមានអ្វីខ្លះ
null
ក្នុងប្រព័ន្ធព្រះអាទិត្យមានព្រះអាទិត្យ ភពទាំង៨ តារារណប ផ្កាយព្រះគ្រោះ និងផ្កាយដុះកន្ទុយដែលធ្វើដំណើរជុំវិញវាដោយសារដែនទំនាញ
ដុំថ្ម ក្រួស ដែលនៅតាមប្រឡាយជ្រោះកម្រមានគែមស្រួចៗណាស់ច្រើនតែសឹកហើយមួលរលីស ចូរពន្យល់ហេតុអ្វីបានដូច្នេះ
null
ដុំថ្ម ក្រួស ដែលនៅតាមប្រឡាយជ្រោះកម្រមានគែមស្រួចៗណាស់ ច្រើនតែសឹកហើយមូលរលីង ព្រោះដោយសារដុំថ្ម និងក្រួសទាំងនោះទទួលរងសំណឹកដោយសារកម្លាំងទឹកហូរ ម៉្យាងទៀត ដុំថ្ម ក្រួសដែលរមៀលតាមចរន្តទឹកហូរបានកកិតជាមួយនឹងសិលានៅតាមបានស្ទឹងទន្លេដែលនាំអោយដុំថ្ម ក្រួសទាំងនោះកម្រមានគែមស្រួចៗហើយច្រើនតែសឹកនិងមូលរលីង
ចូររៀបរាប់ពីសំណឹកដោយផែនទឹកកក
null
ចលនានៃផែនទឹកកក ធ្វើអោយសណ្ធានដីដែលនៅក្បែរវាផ្លាស់ប្តូរទម្រង់ ទោះបីជាផែនទឹកកកធ្វើសកម្មភាពយឺតៗ ក៏វាជាកម្លាំងដ៏ខ្លាំងមួយនៃសំណឹកដែរ ផែនទឹកកកដែលហូរលើដីបានដឹកជញ្ជូនសិលាទៅជាមួយក្នុងលំនាំមួយហៅថា ការរបេះចេញ នៅក្រោមផែនទឹកកកមួយផ្ទាំង ទម្ងន់ទឹកកកអាចបំបែកសិលាជាផ្នែកៗ បំណែកសិលារងកំណកនៅផ្នែកក្រោមផែនទឹកកក នៅពេលផែនទឹកកករសាត់ វាបានដឹកនាំ...
តើផែនដីកកកផ្សឹកដីតាមលំនាំប៉ុន្មានយ៉ាង អ្វីខ្លះ
null
ផែនទឹកកកផ្សឹកដីតាមលំនាំ ២យ៉ាង គឺការរបេះចេញ និងការសឹកការបេះចេញៈ ផែនទឹកកកដែលហូរលើដីបានជញ្ជូនសិលាទៅជាមួយក្នុងលំនាំមួយហៅថាការរបេះចេញការសឹកៈ សិលាជាច្រើនដែលនៅផ្នែកក្រោមផែនទឹកកក ត្រូវបានផែនទឹកកកទាញកោសបាតដីទៅជាមួយ លំនាំនេះហៅថាការសឹក ដែលធ្វើអោយកកិតនិងមានស្នាមឆ្កូតលើសិលាមេ
តើដីឡឹសកើតឡើងយ៉ាងដូចម្តេច ហើយផ្តល់ផលប្រយោជន៏អ្វីខ្លះ
null
ដីឡឹសកើតឡើង ដោយសារធូលីនិងខ្សាច់ម៉ដ្ឋដែលត្រូវខ្យល់ដឹកនាំអាចរសាត់បានជាច្រើនពាន់គីឡូម៉ែត្រក្នុងរយៈពេលជាច្រើនខែ ខ្សាច់នេះធ្លាក់ចុះកាលណាវាប៉ះនឹងតំបន់សើម ហើយគ្រាប់ដែលម៉ដ្ឋជាងគេ អាចនឹងរសាត់បានឆ្ងាយជាងគ្រាប់ឯទៀត ការទម្លាក់និងការបង្គរគ្រាប់ម៉ដ្ឋនេះបង្កើតបានជាដីល្បាប់ម៉្យាងដែលហៅថា ដីឡឹសដីឡឹសមានអត្ថប្រយោជន៏ចំពោះវិស័យកសិកម្ម គឺអាច...
តើសំណឹកនឹងការចាក់បង្គរដោយខ្យល់បង្កើតបានជាអ្វីខ្លះ ចូររៀបរាប់
null
សំណឹកនិងការចាក់បង្គរដោយខ្យល់បង្កើតបានជាផ្នូកខ្សាច់បង្គរនិងដីឡឹសផ្នូកខ្សាច់បង្គរៈ ជាផ្នូកខ្សាច់មានកំណើតពីការបង្គរគ្រាប់ខ្សាច់ក្រោយឧបសគ្គណាមួយដូចជា ថ្មផុស ឬគុម្ពរុក្ខជាតិដីឡឹសៈ ធូលីនិងខ្សាច់ម៉ដ្ឋដែលត្រូវខ្យល់ដឹកនាំ អាចរសាត់បានជាច្រើនពាន់គីឡំម៉ែត្រ ហើយខ្សាច់នេះធ្លាក់ចចុះកាលណាវាប៉ះនឹងតំបន់សើម ប៉ុន្តែគ្រាប់ដែលម៉ដ្ឋជាងគេអាចរ...
ហេតុអ្វីបានជាមានការចាក់បង្គរដោយសារខ្យល់
null
បានជាមានការចាក់បង្គរដោយខ្យល់ ព្រោះកម្ទេចកំណទាំងអស់ដែលដែលខ្យល់បានបក់នាំយកទៅតែងតែធ្លាក់មកលើដីនៅពេលដែលខ្យល់បង្កើតល្បឿន ឬជួននឹងឧបសគ្គ ដូចជាថ្មផុសខ្ពស់ៗ ឬគុម្ពរុក្ខជាតិ 
តើសំណឹកដោយសារខ្យល់កើតឡើងយ៉ាងដូចម្តេច ចូរពន្យល់
null
សំណឹកដោយសារខ្យល់កើតឡើងពីការប៉ើង និងការសឹកការប៉ើងៈ កាលណាខ្យល់បក់រាយដីដូចដីខ្យល់ជាដើម ខ្យល់ប៉ើងកម្ទេចល្អិតៗ ហើយស្រាលជាងគេអោយហុយទៅឆ្ងាយ ហើយបក់នេះបញ្ចេញសកម្មភាពនៅពេលព្យុះខ្សាច់ដែលកោសផ្តាច់ ហើយបក់នាំកម្ទេចថ្មជាច្រើនតោន នៅក្នុងតំបន់ដែលទទួលសកម្មភាពបំប៉ើងដោយខ្យល់ កម្ទេចម៉ដ្ឋដែលជាលទ្ធផលនៃការបំបែកធាតុមេកានិច ឬការបំបែកធាតុគីមីតែង...
តើដីសណ្តកើតឡើងយ៉ាងដូចម្តេច មានប្រយោជន៍ដូចម្តេចខ្លះ
null
ដីសណ្តកើតឡើងនៅពេលខ្សែទឹកក្បែរឆ្នេរហូរយឺតៗពុំសូវមានកម្លាំងខ្លាំង ហើយល្បាប់ម៉ដ្ឋធ្លាក់គរលើគ្នានៅមាត់ពាម បង្កើតបានជាដីដុះ គេអោយឈ្មោះវាថា ដីសណ្ត ឧទាហរណ៍ ដីសណ្តទន្លេមេគង្គ ទន្លេមីស៊ីស៊ីពី និងទន្លេគង្គា ដីសណ្ត ជាដីមានជីជាតិល្អសម្រាប់ដំណាំកសិកម្មគ្រប់ប្រភេទ
កន្លែងជួបគ្នារវាងទន្លេនិងសមុទ្រហៅថាអ្វី
null
កន្លែងជួបគ្នារវាងទន្លេ និងសមុទ្រហៅថា ពាម
ចូររៀបរាប់ពីសំណឹក និងការចាក់បង្គរដោយសមុទ្រ
null
កសំណឹកដោយសមុទ្រសមុទ្រផ្សឹកឆ្នេរដោយសារកម្លាំងទឹករលកដែលបោកផ្ទប់មកលើច្រាំងឥតឈប់ឈរ រលកមានមធ្យោបាយជាច្រើនដើម្បីផ្សឹកឆ្នេរដោយការវាយផ្ទប់ខ្យល់ក្នុងទន្លេធ្វើអោយថ្មប្រេះដោយទម្ងន់ម៉ាសទឹក ដែលទង្គិចលើថ្មនិងកម្ទេចសិលាគ្រប់ប្រភេទដែលបោកបោះលើឆ្នេរ វាអាចស៊ីរូងជើងក្រោមនៃឆ្នេរ មិនតែប៉ុណ្ណោះពេលមានព្យុះម្តងៗទឹករលកអាចរុញច្រានដុំថ្មទម្ងន់រាប...
តើការហូរភក់ជាអ្វី តើការហូរភក់បណ្តាលមកពីអ្វី
null
ការហូរភក់ គឺជាការហូរចុះយ៉ាងលឿននៃល្បាយទឹក សិលា និងដី ការហូរភក់បណ្តាលមកពីទឹក ព្រោះទឹកនៅក្នុងការហូរភក់អាចមានកម្រិតខ្ពស់រហូតដល់ ៦០ ហើយការហូរភក់តែងតែកើតឡើងនៅក្រោយភ្លៀងធំនៅតំបន់ក្តៅ
តើការរបេះនៃផ្ទាំងថ្មកើតឡើងដោយសារអ្វី
null
ការបេះនៃផ្ទាំងថ្មកើតឡើងដោយសារវិនាសកម្មមេកានិច ដុំថ្មផ្ទាំងថ្មធំៗរមៀលតាមជម្រាលចំណោត ធ្លាក់ផ្តុំគ្នានៅជើងភ្នំ
ចូររៀបរាប់ឈ្មោះប្រភេទផ្សេងៗនៃចលនាដីនៅលើចំណោត
null
ប្រភេទផ្សេងៗនៃចលនាដីនៅលើចំណោតរួមមាន ការបេះនៃផ្ទាំងថ្ម ការហូរនៃភក់ រំកិលដី និងរបេះដី
ចូររៀបរាប់ពីរដ្តនៃសំណឹកនិងការចាក់បង្គរ
null
ដំណើរពុកផុយ សំណឹក និងការចាក់បង្គរធ្វើសកម្មភាពរួមគ្នាលើផ្ទៃដីដែលមានជំនួយពីកម្លាំងសំណង់និងកម្លាំងសំណឹក សំណឹក និងការចាក់បង្គធ្វើសកម្មភាពគ្រប់ទីកន្លែងនៅលើផែនដី នៅលើភ្នំមួយរងកម្លាំងសំណឹកនៅកន្លែងណាមួយ កម្លាំងសំណឹកបានបង្កើតសណ្ធានដីថ្មីនៅកន្លែងមួយផ្សេងទៀត ហើយសណ្ធានដីថ្មីនោះក៍ចាប់ផ្តើមរងកម្លាំងសំណឹកម្តងទៀត ដូច្នេះវដ្តសំណឹក និងក...
តើការចាក់បង្គរកើតឡើងនៅកន្លែងណាខ្លះ
null
ការចាក់បង្គរកើតឡើងនៅកន្លែងដែលមានភ្នាកងារសំណឹក ពំនូកឬកម្រាលកម្ទេចកំណ ការចាក់បង្គរធ្វើអោយដីផ្លាស់ប្តូរទ្រង់ទ្រាយ
តើរូបធាតុអ្វី ដែលបានផ្លាស់ទីដោយសារសំណឹក
null
រូបធាតុដែលបានផ្លាស់ទីដោយសារសំណឹកគឺ កម្ទេចកំណ
តើដំណើរពុកផុយនិងសំណឹកបង្កើតបានជារូបធាតុអ្វី
null
សំណឹកបង្កើតបានជាកម្ទេចកំណ កម្ទេចកំណអាចមានដុំសិលាដី ឬសំណល់នៃរុក្ចជាតិនិងសត្វ
តើសំណឹកដីផ្តល់ផលប៉ះពាល់ដូចម្តេចខ្លះ
null
សំណឹកដីផ្តល់ផលប៉ះពាល់ដូចជាៈ កំនើនកំទេចកំទីនៅតាមទន្លេ និងជាហេតុធ្វើអោយប៉ះពាល់ដល់គុណភាពទឹក និងសារពាង្គកាយរស់នៅក្នុងទឹក
តើសកម្មភាពដូចម្តេចខ្លះ ដែលធ្វើអោយដីមានសំណឹក
null
សកម្មភាពដែលនាំអោយដីមានសំណឹកមានដូចជាៈ ការការប់បំផ្លាញព្រៃឈើ ការកាប់វាតព្រៃយកដីដាំដំណាំ និងសកម្មភាពផ្សេងៗទៀតជាមួលហេតុនៃសំនឹកដី
សំនឹកដីកើតឡើងនិងមានលក្ខណៈដូចម្តេច
null
សំនឹកដីកើតឡើងនៅពេលមានភ្លៀងធ្លាក់ជោគជាំ ឬមានខ្យល់បក់បោកខ្លាំងធ្វើអោយដីងាយដាច់ចេញពីគ្នា និងហូរតាមទឹក ឬរសាត់តាមខ្យល់បក់ទៅទីឆ្ងាយ ហើយនាំអោយដីបាត់បង់ជីជាតិដោយការហូរនាំសារធាតុចិញ្ចឹមទៅទិសផ្សេងៗ
ដូចម្តេចដែលហៅថាសំណឹកដី
null
សំណឹកដី គឺជាការច្រោះយកដីនិងសារធាតុចិញ្ចឹមដោយទឹក ឬខ្យល់
តើសំណឹកតំបន់ដីទន្លេបណ្តាលមកពីប្រព័ន្ធសំណឹកអ្វីខ្លះ
null
សំណឹកតំបន់ដីឆ្នេរបណ្តាលមកពីប្រព័ន្ធសំណឹកសមុទ្រ មានរលក និងចរន្តទឹកសមុទ្ររួមជាមួយនឹងប្រព័ន្ធសំណឹកលើទ្វីបដែលមានលំហូរទឹកសាបលើទ្វីប ការដាច់ចេញមេកានិច អំពើគីមីនៃទឹកជម្រាប សកម្មភាពទឹកទន្លេ
តើភ្នាក់ងារសំណឹកមានអ្វីខ្លះ សំណឹកនៅតំបន់ទីមួយទាក់ទងទៅនឹងកត្តាអ្វីសំខាន់ជាងគេ
null
ភ្នាក់ងារសំណឹកមានច្រើនណាស់ដូចជា ព្រះអាទិត្យ កំណក ទឹកភ្លៀង ទឹកហូរ ទឹកកក ខ្យល់ និងសមុទ្រ សំណឹកនៅតំបន់នីមួយៗ ទាក់ទងទៅនឹងលក្ខណៈអាកាសធាតុសំខាន់ជាងគេ
សំណឹកជាអ្វី
null
សំណឹក គឹជាលំនាំនៃកម្លាំងធម្មជាតិដែលធ្វើអោយសិលានិងដីពុកផុយហើយផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត ឧទាហរណ៍ នៅក្រោយពេលភ្លៀង យើងអាចឃើញទឹកបានហូរនាំដីនិងក្រួសចុះពីថ្នល់
តើប្រភេទដីមួយណាដែលអនុគ្រោះដល់ដំណាំកៅស៊ូ និងដំណាំហូបផ្លែ ហើយដីប្រភេទនេះមានក្នុងខេត្តណាខ្លះ
null
ដីដែលអនុគ្រោះដល់ដំណាំកៅស៊ូ និងដំណាំហូបផ្លែគឺដីក្រហម ឬដីសិលាបាសាល់ ដីប្រភេទនេះស្ថិតនៅខ្ពង់រាប់ទាបៗក្នុងខេត្តកំពង់ចាម ក្រចេះ ប៉ៃលិន ខ្ពង់រាប់បរកែវ និងឆ្លូងលើ
តើដីប្រភេទណាខ្លះដែលបម្រើអោយវិស័យកសិកម្មបានល្អជាងគេ
null
ដីដែលបម្រើអោយវិស័យកសិកម្មបានល្អជាងគេគឺ ដីសិលាក្រែលាយខ្សាច់ ដីក្រហមឬដីសិលាបាសាល់ ដីខ្សាច់ និងដីល្បាប់
តើដីនៅកម្ពុជា គេបានបែងចែកជាប៉ុន្មានប្រភេទ អ្វីខ្លះ ប្រភេទនីមួយៗស្ថិតនៅតំបន់ណាខ្លះ
null
ដីនៅប្រទេសកម្ពុជា គេបានបែងចែកជា៥ប្រភេទគឺៈ១ដីសិលាក្រែសាយខ្សាច់ៈ ជាប្រភេទដីដែលគ្របដណ្តប់នៅតំបន់ប្រជុំភ្នំ តំបន់មាត់សមុទ្រ និងភាគខាងកើតទន្លេមេគង្គរហូតដល់ខ្ពង់រាបឆ្លូងដីប្រភេទនេះមានផលប្រយោជន៏ដល់ការលូតលាស់នៃព្រៃឈើ២ដីក្រហមឬដីសិលាបាសាល់ៈ ជាប្រភេទដីដែលទទួលការពុកផុយពីសិលាបាសាល់ហើយមានពណ៌ក្រហម ដីប្រភេទនេះមានជីជាតិល្អណាស់សម្រាប់ដំ...
បើកំណើនប្រជាជនកាន់តែខ្ពស់ តើមានឥទ្ធិពលអ្វីខ្លះដល់បំរើបំរាស់ដី
null
បើកំណើនប្រជាជនកាន់តែខ្ពស់ មានឥទ្ធិពលដល់បំរើបំរាស់ដីៈតំរូវការដីសំរាប់សាងសង់លំនៅដ្ឋានកាន់តែច្រើនតំរូវការដីសំរាប់ដាំដំណាំ និងតំរូវការផ្សេងៗទៀត
ហេតុអ្វីបានជាមានជំនោរនិងលំនាចទឹកសមុទ្រ
null
បានជាមានជំនោរនិងលំនាចទឹកសមុទ្រ ព្រោះដោយសារកម្លាំងទំនាញរបស់ព្រះចន្ទនិងព្រះអាទិត្យមកលើផ្ទៃផែនដី
ចូររៀបរាប់អំពី​ប្រទេសឡាវ LAOS
null
ឈ្មោះជាផ្លូវការ សារធារណរដ្ឋប្រជាធិបតេយ្យប្រជាមេនិតឡាវផ្ទៃដី ២៣៦៨០០ គម២ប្រជាជន ៦៦៧៧៥៣៤ នាក់ ២០០៨រាជធានី វៀងចន្ទភាសាផ្លូវការ ​ ឡាវថ្ងៃឯករាជ្យ ១៩​ កក្តដា ១៩៤៩ ពីប្រទេសបារាំងរូបីយវត្ថុ New Kip NKលំនាំចេញ សំណប៉ាហាំង សត្វពាហនៈ ឈើ ស្បែកសត្វ និងថាមពល អគ្គីសនីលំនាំចូល គ្រឿងដែក ស៊ីម៉ងត៏ ក្រណាត់ ប្រេងឥន្ធនៈឧស្សាហកម្មសិប្បកម្ម តំប...
ចូររៀបរាប់អំពី​ប្រទេសកម្ពុជា CAMBODIA
null
ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍​នៃ​ឧបទ្វីប​ឥណ្ឌូ​ចិន​មាន​រាង ជា​ពហុ​កោណ​ស្ទើរ​ស្មើ​ជ្រុង​​ មាន​បណ្តោយ​ពីលិច​ទៅកើត​ប្រវែង​៥៦០គម ពី​ជើង​ទៅត្បូង ប្រវែង​៤៤០គម មាន​ព្រំ​ប្រទល់​ទាំង​អស់​ប្រវែង ២៦០០គម ៥៦ ជាដីគោក និង ១៦ ជាឆ្នេរសមុទ្រឈ្មោះជាផ្លូវការ ព្រះរាជាណាចក្រកម្ពុជាផ្ទៃដី ១៨១០៣៥ គម២ប្រជាជន ១៤២៤១៦៤០ នា...
តើ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០១២​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ណា ខែ​ណា ឆ្នាំ​ណា ហើយ​ប្រទេស​ណា​ជា​អ្នក​ទទួល​ធ្វើ​ជា​ប្រធាន​អាស៊ាន​បន្ត
null
កិច្ចប្​រជុំ​កំពូល​អាស៊ានឆ្នាំ២០១២​នៅ​ក្នុង​ព្រះ​រាជា​​ណា​​ចក្រ​​កម្ពុជា​​ត្រូវ​​បាន​​បញ្ចប់​នៅ​ថ្ងៃ​ទី ២០ ខែ វិច្ឆិការ ឆ្នាំ​​២០១២​ ហើយ​ប្រទេស​ដែល​ទទួល​ធ្វើ​ជា​ប្រធាន​អាស៊ាន​បន្ត​គឺ ប្រទេស​ប្រ៊ុយ​ណេ
ចូរ​រាប់​ព្រះនាម​អតីត​ព្រះមហាក្សត្រ​វីរ​ក្សត្រ​ខ្មែរ ដែល​មាន​ព្រះ​បរម​នាម​ភ្ជាប់​នឹង​ពាក្យ (វរ្ម័នខាង​ចុង
null
 ព្រះនាម​អតីត​ព្រះមហាក្សត្រ​វីរ​ក្សត្រ​ខ្មែរ ដែល​មាន​ព្រះ​បរម​នាម​ភ្ជាប់​នឹង​ពាក្យ វរ្ម័ន ខាង​ចុង​គឺ  ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី១ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី២ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៣ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៤ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៥ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៦ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៨ព្រះ​បាទ​យសោវរ្ម័ន​ទី១ព្រះ​បាទ​យសោ...
តើ​កម្មសិទ្ធិសាធារណៈ សំដៅ​លើ​អ្វីខ្លះ ហើយ​បែងចែក​ជា​ប៉ុន្មាន​ប្រភេទ
null
កម្មសិទ្ធិសាធារណៈ គឺសំដៅទៅលើទ្រព្យសម្បត្តិទាំងឡាយណាដែលជារបស់រដ្ឋ ហើយស្ថិតនៅការគ្រប់គ្រង ចាត់ចែងរបស់រដ្ឋ និងនីតិបុគ្គលសាធារណៈផ្សេងៗដូចជា ក្រសួង មន្ទីរ ខេត្ត ក្រុង មន្ទីរពេទ្យ សាលារៀន លកម្មសិទ្ធិសាធារណៈមាន ២ប្រភេទគឺ កម្មសិទ្ធិសាធារណៈរបស់រដ្ឋ និង កម្មសិទ្ធិឯកជនរបស់រដ្ឋ
តើ​ការ​រស់​ដើម្បី​រស់ និង​រស់​ដើម្បី​សេចក្ដី​សង្ឃឹម ខុស​គ្នា​យ៉ាងណា​ខ្លះ
null
ការ​រស់​ដើម្បី​រស់ និង​រស់​ដើម្បី​សេចក្ដី​សង្ឃឹម ខុសគ្នា​ដូចខាងក្រោមរស់​ដើម្បី​រស់ រស់​បាន​ត្រឹម​តែ​រស់ គ្មាន​ប្រយោជន៍​ចំពោះ​ប្រទេសជាតិ ក្រុម​គ្រួសារ គ្មានទិសដៅនៃ​ជីវិត​ច្បាស់លាស់រស់​ដើម្បី​សេចក្ដី​សង្ឃឹម រស់​នៅ​មានទិសដៅ​ច្បាស់លាស់ រស់​នៅ​មាន​ប្រយោជន៍ ចំពោះ​ខ្លួនឯង គ្រួសារ និង​សង្គម​ជាតិ ដោយ​ស្វែងរក​ចំណេះ​វិជ្ជា ខិត​ខំ...
ហេតុ​អ្វី​បានជា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កុមារ
null
បាន​ជា​យើង​ត្រូវ​យក​ចិត្តទុក​ដាក់​ចំពោះ​កុមារ​ព្រោះកុមារ​ជាទំពាំង​ស្នង​ឬស្សី របស់​ប្រទេស​ជាតិ​នាពេល​អនាគតកុមារ​អាច​ជួយ​អភិវឌ្ឍន៍​រាល់​គ្រប់វិស័យ​ពេល​គេ​មាន​សមត្ថភាព​ពេញ​លេញកុមារ​ជាមនុស្ស​ដែល​មាន​មនោសញ្ចេត​នា គំនិត បញ្ញា អាច​ដោះ​ស្រាយ​បញ្ហាបានអាច​កែ​ប្រែ​នូវ​អ្វី​ដេល​មិន​ទាន់រីក​ចម្រើន ឲ្យ​រីកចម្រើន​បានដូចនេះ​ចូរ​អប់រំក...
តើ​កូន​ត្រូវ​មាន​វិន័យ និង​ឥរិយាបថ​បែប​ណា​ខ្លះ​ចំពោះ​ក្រុម​គ្រួសារ
null
កូន​ត្រូវ​មាន​វិន័យ និងឥរិយាបថ ចំពោះ​ក្រុម​គ្រួសារ​ដូចជាគោរព ស្ដាប់​ដំបូន្មាន​ឪពុកម្ដាយចេះ​គោរព​ស្រឡាញ​បងប្អូន និងគ្រួសារជួយ​ធ្វើការងារ​ឪពុក ម្ដាយចេះ​រក្សា​កិត្តិយស​គ្រួសារគោរព​ដឹងគុណ​លោកទាំងពីរមិន​ប្រព្រឹត្ត​អំពើពាលា​អាវាសែ​ដែល​សង្គម​ស្អប់​ខ្ពើម ស្រី ស្រា ល្បែង
ចូរពិពណ៌នា​ពី​អត្ថន័យ​នៃ​ទង់​ជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា
null
អត្ថន័យ​នៃ​ទង់​ជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជាពណ៌​ខៀវ តំណា​ឲ្យ​សាមគ្គីភាព ភាតរភាព មេត្តា ករុណា សន្តិភាព អហិង្សា ក្រោម​ព្រះរាជកិច្ច​ដឹក​នាំ​របស់​ព្រះ​មហាក្សត្រពណ៌​ក្រហម តំណាង​ស្មារតី អង់​អាច​ក្លាហាន ហ៊ាន​ពុះ​ពារ​គ្រប់ឧបសគ្គ និង​ធ្វើ​ពលិកម្ម គ្រប់បែប​យ៉ាង​ដើម្បី​ជាតិ​មាតុភូមិ គឺ ប្រជារាស្ត្ររូបប្រាសាទ​អង្គវត្ត ពណ៌ស តំណាង...
ចូរ​រៀបរាប់​អំពី​លក្ខណៈ​សម្បតិ្ត​របស់​អ្នក​ដឹកនាំ​មានអ្វីខ្លះ
null
លក្ខណៈ​សម្បត្តិ​របស់​អ្នកដឹកនាំ​មាន​ដូចខាងក្រោមមាន​ទស្សនៈវិស័យ​ភ្លឺ​ថ្លាមាន​សមត្ថភាព និង​ចំណេះដឹងមាន​គំនិត​សកម្មមាន​វោហាសាស្រ្តប្រឈម និង តតាំងជាគំរូ​ដល់អ្នកដទៃជា​អ្នកជះ​ឥទ្ធិពលទទួល​យក​មតិ​កែ​តម្រូវសពូកែ​ស្ដាប់ចេះ​ធ្វើការ​ជាក្រុម
តើអ្នកយល់យ៉ាងណាចំពោះ​អំពើហិង្សា​ក្នុងគ្រួសារ​ តើត្រូវធ្វើដូចម្ដេចដើម្បីចៀសវាងពីអំពើហិង្សាក្នុងគ្រួសារនេះ
null
អំពើហិង្សា​ក្នុងគ្រួសារ​ផ្ដល់ផលប៉ះពាល់ដូចខាងក្រោមផ្លូវកាយ  របួសស្នាម ពិការ បាត់បង់ជីវិត បាត់បង់ធនធានមនុស្សផ្លូវចិត្ត​ ភ័យខ្លាច បាក់ស្បាត អារម្មណ៍មិនហ្នឹងនរ អស់សង្ឃឹម ឡប់សតិ វិកលវរិក អាចធ្វើអត្តឃាតផ្លូវសេដ្ឋកិច្ច  ខូចខាតទ្រព្យសម្ភារៈ វិបត្តិជីវភាពគ្រួសារ បង់ខាតលើការចំណាយលើការព្យាបាលរបួស ចំណាយលើការជួសជុល ឬ ទិញរបស់ប្រើប្រ...
ដូចម្ដេច​ដែលហៅថា សុជីវធម៌ ហេតុអ្វី​បាន​ជា​មនុស្សម្នាក់ៗត្រូវ​មានសុជីវធម៌
null
សុជីវធម៌ គឺជាច្បាប់សម្រាប់ទូន្មាន​មនុស្ស​ឲ្យ​រស់នៅ បាន​សុខស្រួល​នៅ​ក្នុងសង្គម ឬច្បាប់​គួរសមក្នុងជីវិតរស់នៅមនុស្សម្នាក់ៗ ត្រូវ​មាន​សុជីវធម៌ ព្រោះសុជីវធម៌​អាច​ធ្វើឲ្យយើងចេះរៀបចំខ្លួន​កុំឲ្យ​មានការឆ្គាំឆ្គង​ក្នុងឥរិយាបទណាមួយចេះរៀបចំចរិយា និងឫកពារឲ្យសមតាមកាលៈទេសៈចេះរៀបចំកាយវិការ​ក្នុង​ពេលសន្ទនាជាមួយអ្នកដទៃ និងចក្ខុពេលចូលរួ...
តើពាក្យ គរុនិស្សិត មានអត្ថន័យ យ៉ាងដូចម្តេច តើត្រូវប្រកាន់នូវ អាកប្បកិរិយា បែបណាខ្លះក្នុង ពេលបណ្តុះបណ្តាល នៅវិទ្យាស្ថានជាតិអប់រំ
null
ពាក្យ គរុនិស្សិត គរុនិស្សិត>គរុ  គ្រូ គំរូនិស្សិត  អ្នករៀន ស្ថិតក្នុងការគ្រប់គ្រង នៃគ្រូក្នុងថ្នាក់ មានកម្រិតខ្ពស់ដូចនេះ គរុនិស្សិត ជាអ្នករៀនផ្នែកច្បាប់គរុកោសល្យ ជាអ្នក រៀនវិជ្ជាជីវៈ គ្រូបង្រៀន ដើម្បីក្លាយជាគ្រូបង្រៀន នាពេលអនាគតក្នុងពេលបណ្តុះបណ្តាលនៅវិទ្យា ស្ថាន ជាតិ អប់រំត្រូវ ប្រកាន់នូវចរិត យកចិត្តទុកដាក់គោរពវិន័យ បទ...
ចូរបង្ហាញពីសមិទ្ធិផលលទ្ធកម្ម នៃអ្នកវិទ្យាសាស្ត្រនិយម និងអ្នកសីលធម៌និយម
null
សមិទ្ធិផលលទ្ធកម្មរបស់ អ្នកវិទ្យាសាស្ត្រនិយមអក្សរសាស្ត្រ ការបកស្រាយសិលាចារឹក អក្សរសិល្ប៍មានលក្ខណៈសុក្រិត វិទ្យាសាស្ត្រ ស្ថាបត្យកម្ម តារាសាស្ត្រ បច្ចេកវិទ្យា ប្រព័ន្ធធារាសាស្ត្រ សិល្បៈ របាំ ចម្រៀង តន្ត្រី ល្ខោន និង ឧបករណ៍តន្ត្រី កំសាន្ត កីឡា ល្បែងប្រជាប្រិយ កីឡា ផ្សេងៗ ជំនឿ ហោរាសាស្ត្រ កម្មផល ធម្មជាតិ គុណទោស សមិទ្ធិផលលទ្...
តើផ្លាកសញ្ញាចរាចរណ៍មានប៉ុន្មានប្រភេទអ្វីខ្លះ
null
ផ្លាក​សញ្ញា​ចរាចរណ៍​មាន ១០ប្រភេទគឺសញ្ញាគ្រោះថ្នាក់ សញ្ញាបំរាម សញ្ញាបញ្ជា សញ្ញាប្រាប់សិទ្ធិអាទិភាព សញ្ញាដាក់បន្ថែមពីក្រោម សញ្ញាបណ្តោះអាសន្ន សញ្ញាប្រាប់ដំណឹង សញ្ញាបង្ហាញទិសដៅ សញ្ញាប្រាប់ឈ្មោះតំបន់ សញ្ញាប្រាប់ឈ្មោះផ្លូវ
ចូរបង្ហាញភាពខុសគ្នានៃពាក្យ ឈប់ និង ចត
null
ឈប់  ជាការនៅស្ងៀមមួយកន្លែងនៃយានជំនិះលើទ្រូងផ្លូវក្នុងរយះពេលចំាបាច់ សំរាប់អោយអ្នកថ្មើរជើងរឺយានជំនិះផ្សេងឆ្លងកាត់រឺដើម្បីដាក់ទំនិញរឺអ្នកដំណើរចត  ជាការទុកយានជំនិះនៅស្ងៀមមួយកន្លែងក្នុងពេលឆាប់ រឺយូរដែលករណីនេះ អ្នកបើកបរអាចដើរចោលយានជំនិះបាន
តើកត្តាអ្វីខ្លះដែលនាំអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកញឹកញាប់ នៅកម្ពុជា
null
កត្តាដែលនាំអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកញឹកញាប់ នៅកម្ពុជាមាន ៣ គឺកត្តាមនុស្ស បើកបរគ្មានការប្រុងប្រយ័ត្ន ស្រវឹងស្រា ងងុយគេងកត្តាផ្លូវ ផ្លូវខូច ពិបាកធ្វើចរាចរណ៍កត្តាយានយន្ត ខូចហ្វ្រាំង ខូចចង្កួត បែកកង់កត្តាអាកាសធាតុ អាកាសធាតុមិនល្អ មានភ្លៀងដើម្បីទប់ស្កាត់ ឬកាត់បន្ថយ គ្រោះថ្នាក់ចរារណ៍​អ្នក​បើកបរ​ត្រូវ​គោរពច្បាប់ចរាច...
តើចំណុចសុវត្ថិភាពយានយន្តមានប៉ុន្មានអ្វីខ្លះ
null
ចំណុចសុវត្ថិភាពយានយន្តមាន៤ ចំណុចគឺ កង់ ចង្កូត ហ្វ្រាំង ចង្កៀង
តើគ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាពដូចម្តេចខ្លះក្នុងមុខរបរ គ្រួសារនិងសង្គមជាតិ
null
គ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាពក្នុងមុខរបរ  គោរពច្បាប់ គោរពពេលវេលា គោរពការចាត់តាំងរបស់អង្គភាព បំពេញភារកិច្ចឲ្យាបាន ល្អ គោរពបុគ្គលិកលក្ខណៈ សិស្សទុកសេរីភាពឲ្យសិស្សបញ្ចេញមតិយោបល់ គ្រួសារ មិនផ្តាច់ការ មិនប្រើអំពើហិង្សា ជួយទំនុកបម្រុង គ្រួសារគំរូ គោរពសេរីភាពប្រពន្ធកូន  សង្គម  គោរពច្បាប់ធ្វើអ្វីជាប្រយោជន៍រួម បំពេញភារកិច្...
តើសាលារៀនត្រូវធ្វើដូចម្តេចខ្លះ ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដ
null
ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដ ទាមទារឲ្យអ្នកដឹកនាំ គឺនាយកសាលា ចេះរៀបចំ សាលារៀនឲ្យក្លាយ ជាបរិស្ថានអប់រំ ឬជាមជ្ឈមណ្ឌល ដែលបណ្តុះបណ្តាល ធនធានមនុស្ស ពេញលេញ ដើម្បីសម្រេចគោលដៅអប់រំ ដូចជា  រៀបចំបរិស្ថានសាលារៀនឲ្យក្លាយជាបរិស្ថានកុមារមេត្រីរៀបចំការតុបតែងទាំងក្នុងថ្នាក់ ទាំងក្រៅថ្នាក់ ឲ្យក្លាយជាចំណាប់អារម្មណ៍សិស្សានុសិស្ស រៀបចំ...