Dataset Viewer
Auto-converted to Parquet Duplicate
texts
stringlengths
35
25.1k
culture
bool
2 classes
economic
bool
2 classes
education
bool
2 classes
environment
bool
2 classes
health
bool
2 classes
politics
bool
2 classes
right
bool
2 classes
science
bool
2 classes
labels
sequencelengths
8
8
ក្រុមកីឡាករ និងកីឡាការីនីអុំទូកបានស្រែកយ៉ាងកងរំពងនៅលើទឹកទន្លេពីមុខព្រះបរមរាជវាំង។ សំឡេងស្រែកនេះគឺជាការហាត់សមមុនពេលនៃពិធីបុណ្យអុំទូកគ្រោងនឹងចាប់ផ្តើមឡើងនៅថ្ងៃពុធស្អែកនេះ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃសុក្រខាងមុខនេះ។ កីឡាករអុំទូកស្រែកថា៖ «យក្សអរៗៗ លេងមិនលេងៗៗ ឈ្នះឬអត់ ឈ្នះៗៗ ឈ្នះហោមួយមក!» ក្រោយពីបានហាត់សមមួយជុំ ទូកឈ្មោះ 'ថេងសជ័យបារមីក្រពើហា' បានរំកិលខ្លួនចូលចតច្រាំងទន្លេនៅពីមុខវត្តឧណ្ណាលោម។ ទូកនេះជាប្រភេទទូកអុំខ្នាតធំដែលមានប្រវែងបណ្តោយ៣៤ម៉ែត្រ២តឹកនិងមានកីឡាករចំនួន៧៤នាក់មកពីខេត្តកណ្តាល។ គ្រងសម្លៀកបំពាក់ពណ៌ក្រហមចាស់ 'ទូកថេងជ័យបារមីក្រពើហា'រំពឹងថា នឹងទទួលបានជ័យជំនះសម្រាប់ឆ្នាំនេះ។ នេះបើតាមការបញ្ជាក់របស់លោកផា សុផល អ្នកគ្រប់គ្រងទូក។ លោកនិយាយថា៖«ឆ្នាំនេះប្រហែលជាបានលេខមួយទៀត បាទ! សំខាន់គឺនៅលើកីឡាករទាំងអស់ហ្នឹងវាហ្វឹកហ្វឺនបានយូរ ហើយបច្ចេកទេសអុំក៏បានត្រឹមត្រូវ ហើយការដឹកនាំក៏វាល្អប្រសើរ។ កីឡាករចេះសាមគ្គីគ្នា ដូច្នេះទូកវាអាចលឿន»។ នៅលើផ្ទៃទឹកទន្លេពីមុខព្រះបរមរាជវាំងតាំងពីព្រឹកព្រលឹមស្រាងៗ កីឡាករនិងកីឡាការិនីចាប់ផ្តើមហ្វឹកហ្វាត់មុនការប្រកួតចាប់ផ្តើម។ ចំណែកនៅតាមសួនច្បារវិញមានចងខ្សែព័ទ្ធជុំវិញមិនឲ្យមនុស្សដើរឆ្លងកាត់ទេ។ លោកឡុង នី អ្នកដឹកនាំក្រុមទូកចែវផ្នែកបុរស និងស្រ្តីឈ្មោះ'សំហេងសែនដែកជះបារមីសារាវ័ន្តដែកជោ' និង 'ដូនពេញសែនជ័យសារាវ័ន្តតេជោ'មានចំណុះ២២នាក់មានប្រសាសន៍ថា ទូករបស់លោកទើបនឹងហ្វឹកហ្វាត់រយៈពេល២ថ្ងៃតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា ទូករបស់លោកទាំងផ្នែកនារី និងបុរសតែងតែទទួលបានជ័យជំនះលេខមួយជារៀងរាល់ការប្រកួត។ លោកនិយាយថា៖ «ត្រៀមលក្ខណៈហ្វឹកហ្វាត់ដើម្បីឲ្យកម្លាំងមាំមួនហើយកម្លាំងអត់សូវហត់ដើម្បីយកជ័យជំនះលើដៃគូ»។ នៅមិនឆ្លាយប៉ុន្មានពីដៃគូរបស់ខ្លួន កីឡាការិនីមួយរូបផ្សេងទៀតមានជំនឿថា នឹងទទួលបានជ័យជំនះក្នុងការប្រកួតនាពេលខាងមុខនេះ។ អ្នកស្រីនិយាយថា៖ «មានយុទ្ធសាស្ត្រថា ប្រឹងពីកងព័ន្ធទីមួយរហូតដល់កងព័ន្ធទីបញ្ចប់តែម្តង។ ប្រឹងរហូតតែម្តង ទោះបីធ្លាក់ដៃយ៉ាងណាក៏ត្រូវតែមកដែរ។ ត្រូវតែមកដល់ទីបញ្ចប់តែម្តង»។ ពិធីបុណ្យអុំទូកបានអាក់ខានរយៈពេលបីឆ្នាំក្រោយពីព្រឹត្តិការណ៍រត់ជាន់គ្នានៅថ្ងៃពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១០ដែលបានបណ្តាលឲ្យមនុស្សស្លាប់និងរងរបួសជិតមួយពាន់នាក់។ នៅឆ្នាំនេះរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានពិធីបុណ្យអុំទូកឡើងវិញដែលគេរំពឹងថា នឹងមានមនុស្សច្រើនរាប់សែននាក់មកពីតាមបណ្តាខេត្តនានាមកទស្សនាពិធីបុណ្យអុំទូកក្នុងទីក្រុងភ្នំពេញ។ កំពុងតែត្រួតពិនិត្យតាមគោលដៅឈរជើងរបស់ក្រុមគ្រួពេទ្រប្រចាំការនៅពីមុខវត្តឧណ្ណាលោម លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ថា ក្រសួងបានបញ្ជូនបុគ្គលិកពេទ្រប្រមាណ៥០០នាក់ឈរជើង២៤គោលដៅ ព្រមទាំងមានបុគ្គលិកស្ម័គ្រចិត្តពីកាកបាទក្រហមកម្ពុជាដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋនៅថ្ងៃបុណ្យអុំទូក។ លោកនិយាយថា៖ «សំខាន់បំផុតគឺយើងរៀបស្ថានីយនេះ ទីមួយប្រសិនបើជាមនុស្សដែលអាចដឹងខ្លួនថា ឈឺ យើងអញ្ជើញគាត់មក។ ប៉ុន្តែបើសំខាន់បំផុតណែនាំឲ្យប្រជាពលរដ្ឋយើងពេលវិលមុខ ឬស្រវាំងភ្នែកត្រូវអង្គុយ ឲ្យគាត់អង្គុយ កុំដើរទៅណា ហើយប្រាប់បងប្អូន ឬមួយក៏អ្នកមកជាមួយដើម្បីទាក់ទងជាមួយនឹងសន្តិសុខយើង។ យើងធ្វើការជាមួយហ្នឹងក្រសួងមហាផ្ទៃ ជាមួយសន្តិសុខជាតិ»។ លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញ មានប្រសាសន៍ថា សាលាក្រុងភ្នំពេញបានត្រៀមទាំងកម្លាំងសន្តិសុខ ទាំងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងកងអង្គរក្សប្រមាណ១ម៉ឺននាក់ដើម្បីការពារសុវត្ថិភាពពេលបុណ្យអុំទូក។ លោកមានប្រសាសន៍ថា បង្គន់ចល័តសារធារណះមានដាក់ពង្រាយប្រមាណ២១០គ្រឿងនៅតាមទីប្រជុំជនសំខាន់ៗ៕
true
false
false
false
false
false
false
false
[ true, false, false, false, false, false, false, false ]
នៅពេលដែលសម្តេចប៉ាបយាងមកកាន់ស.រ.អា នាចុងខែនេះ ព្រះអង្គនឹងថ្លែងសុន្ទរកថាទៅកាន់សភាអាមេរិក និងទៅកាន់មហាសន្និបាតរបស់អង្គការសហប្រជាជាតិ។ ព្រះអង្គក៏នឹងប្រកាសអំពីបរិសុទ្ធភាពនៃមេដឹកនាំសាសនាដ៏ចម្រូងចម្រាសម្នាក់ដែលទទួលអនិច្ចកម្ម។ ព្រះអង្គក៏នឹងថ្លែងទៅកាន់មហាជននៅក្នុងការប្រជុំមហាគ្រួសារពិភពលោកនៅក្នុងក្រុង Philadelphia ដែលត្រូវបានគេគិតទុកថា នឹងទាក់ទាញអ្នកចូលរួមដល់ទៅ១លាននាក់។ សម្តេចប៉ាបក៏នឹងយាងធ្វើទស្សនកិច្ចទៅកាន់សាលាកាតូលិកមួយនៅក្នុងសង្កាត់ East Harlem ក្នុងបុរីញូវយ៉កផងដែរ។ គេហទំព័ររបស់សាលា Our Lady Queen of Angels និយាយថា មនុស្សទាំងអស់នៅក្នុងសាលានេះ «គឺជាចំណុចដែលសម្តេចប៉ាប ផ្តោតការយកចិត្តទុកដាក់នៅក្នុងដំណើរទស្សនកិច្ចរបស់ព្រះអង្គ ដែលសហគមនេះជារឿយៗមិនមានឱកាសបញ្ចេញមតិដូចអ្នកដទៃនៅក្នុងសហគមន៍ជនអន្តោប្រវេសន៍នោះទេ»។ សាលាខាងលើនេះបានរៀបរាប់បញ្ជាក់ថា «សិស្សរបស់ខ្លួនមានចំនួន៧០ភាគរយជាជនដែលនិយាយភាសាអេស្ប៉ាញ និង២២ភាគរយជាជនជាតិអាមេរិកាំងកាត់អាហ្វ្រិក» ដែលក្នុងនោះ មានសិស្ស៦៩ភាគរយមានសមត្ថភាពសមស្របនឹងទទួលបានអាហារូបករណ៍ផ្អែកលើតម្រូវការ។ មេដឹកនាំវិហាររ៉ូមាំងកាតូលិករបស់ពិភពលោករូបនេះ នឹងយាងទៅដល់រដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ហើយនឹងចាប់ផ្តើមដំណើរទស្សនកិច្ចដែលមានកម្មវិធីយ៉ាងច្រើនរបស់ព្រះអង្គនៅថ្ងៃបន្តបន្ទាប់ ដែលរួមមានដូចជា ជំនួបសម្តែងការគួរសមជាមួយលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា នៅឯសេតវិមាន និងការប្រកាសបរិសុទ្ធភាពដល់លោក Junipero Serra ដែលជាបេសកជនទទួលមរណភាពនៅក្នុងសតវត្សរ៍ទី១៨។ ការប្រកាសបរិសុទ្ធភាពនេះនឹងត្រូវធ្វើឡើងនៅក្នុងការជួបជុំជាមួយមហាជននៅលើទីលានមួយនៅឯទីសក្ការបូជាជាតិនៃការចាប់បដិសន្ធិភាពបរិសុទ្ធដែលហៅជាភាសាអង់គ្លេសថា National Shrine of the Immaculate Conception។ កម្មវិធីនេះនឹងធ្វើឡើងជាភាសាអេស្ប៉ាញ ជាភាសាដើមរបស់សម្តេចប៉ាប Francis ដែលលោកជាអតីតអាចារ្យមួយរូបនៅក្នុងរដ្ឋធានីប៊ុយណូស៊ែ (Buenos Aires)។ មនុស្សមួយចំនួនមានចម្ងល់អំពីការជ្រើសរើសលោក Serra សម្រាប់ការប្រកាសបរិសុទ្ធភាពនេះ។ អ្នកនៅព្រះវិហារយល់ឃើញថា លោក Serra ជាបេសកជនផ្សព្វផ្សាយសាសនាគ្រិស្តមួយរូបដែលបានកសាងវិហារកាតូលិកជាច្រើននៅក្នុងរដ្ឋ California ដែលទង្វើនេះត្រូវបានគេស្គាល់ថា «ជាបេសកកម្ម»។ អ្នករិះគន់និយាយថា លោក Serra បានបំផ្លាញវប្បធម៌របស់ជនជាតិដើមអាមេរិកនៅក្នុងរដ្ឋ California ដោយបានកាត់ផ្តាច់ជនជាតិដើមពីភាសានិងវប្បធម៌ប្រពៃណីរបស់ពួកគេ និងបានចាប់អ្នកដែលផ្លាស់ប្តូរមកកាន់សាសនាគ្រិស្តធ្វើជាទាសករ ព្រមទាំងបាននាំយកជំងឺមកជាមួយដែលនាំឲ្យមានការស្លាប់ជនជាតិដើមអាមេរិកជាច្រើន។ នៅថ្ងៃទី២៤ ខែកញ្ញានេះ សម្តេចប៉ាបនឹងថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំរួមគ្នាមួយរបស់សភាអាមេរិក។ បន្ទាប់មក ព្រះអង្គនឹងជួបជាមួយមនុស្សដែលគ្មានផ្ទះសម្បែងនៅឯវិហារកាតូលិកមួយនៅទីប្រជុំជនក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ នៅថ្ងៃបន្ទាប់ សម្តេចប៉ាប Francis នឹងស្ថិតនៅទីក្រុងញូវយ៉កដើម្បីធ្វើទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលរបស់អ.ស.ប ព្រមទាំងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតរបស់អង្គការពិភពលោកមួយនេះ។ គេរំពឹងថា ព្រះអង្គនឹងជួបពិភាក្សាជាមួយអ្នកការទូតអំពីវិបត្តិជនភៀសខ្លួននៅអឺរ៉ុបផងដែរ។ សម្តេចប៉ាបបានជំរុញសហគមន៍នានាគ្រប់គ្រងដោយជនកាតូលិកនៅអឺរ៉ុប ឲ្យទទួលយកជនភៀសខ្លួនឲ្យបានយ៉ាងហោចណាស់មួយគ្រួសារ។ នៅថ្ងៃសុក្រ សម្តេចប៉ាបនឹងចូលរួមពិធីអន្តរសាសនាមួយនៅកន្លែងរំលឹកវិញ្ញាណក្ខន្ធនៅ Ground Zero សម្រាប់ជនរងគ្រោះដោយការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ហើយនឹងធ្វើទស្សនកិច្ចទៅកាន់សាលា East Harlem ផងដែរ។ ព្រះអង្គក៏នឹងបញ្ចប់ទស្សនកិច្ចដោយមានការជួបជុំជាមួយមហាជននៅសួន Madison Square Garden ដែលអាចផ្ទុកមនុស្សបានដល់ទៅ២០.០០០នាក់។ នៅក្នុងក្រុង Philadelphia នៅថ្ងៃទី២៦ ខែកញ្ញា បន្ទាប់ពីការជួបជុំមហាជននៅវិហារ Saints Peter and Paul សម្តេចប៉ាបនឹងជួបជាមួយជនអន្តោប្រវេសន៍និយាយភាសាអេស្ប៉ាញនិងជនអន្តោប្រវេសន៍ដទៃទៀតនៅសាលឯករាជ្យ (Independence Hall)។ បន្ទាប់មក ព្រះអង្គនឹងជួបជាមួយទណ្ឌិតនៅមណ្ឌលអប់រំ Curran-Fromhold។ នៅមុនដំណើរទស្សនកិច្ចរបស់ព្រះអង្គទៅកាន់ស.រ.អា សម្តេចប៉ាបនឹងឈប់សំចតនៅក្នុងប្រទេសគុយបា ជាទីដែលគេរំពឹងទុកថា នឹងមានពិធីអបអរសាទរទស្សនកិច្ចរបស់ព្រះអង្គដោយការលើកលែងទោស និងដោះលែងទណ្ឌិតរាប់ពាន់នាក់។ បុរសនិងស្រ្តីចំនួន៣.៥២២នាក់ដែលនឹងត្រូវលើកលែងទោស រួមមានអ្នកដែលមានវ័យលើសពី៦០ឆ្នាំ និងតិចជាង២០ឆ្នាំដែលមិនធ្លាប់មានកំណត់ត្រាព្រហ្មទណ្ឌពីមុន អ្នកដែលមានជំងឺរ៉ាំរ៉ៃ និងទណ្ឌិតដែលរយៈពេលជាប់ពន្ធនាគាររបស់ខ្លួនត្រូវដល់ទីបញ្ចប់នៅចុងឆ្នាំក្រោយ៕
true
false
false
false
false
false
false
false
[ true, false, false, false, false, false, false, false ]
ក្រុមសិល្បករខ្មែរចំនួន៥រូប ដែលជាអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម នឹងចែករំលែកដំណើរជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងការស្តារវិស័យសិល្បៈខ្មែរ តាមរយៈការសម្ដែងជាច្រើន នៅក្នុងទីក្រុងចំនួនប្រាំមួយរបស់សហរដ្ឋអាមេរិក។ ការសម្តែងទាំងនោះ ដែលមានចំណងជើងថា «សំឡេងដួងចិត្ត‍» ហើយត្រូវបានរៀបចំឡើងដោយ ឬ Cambodian Living Arts នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី១២ ខែវិច្ឆិកា។ ការសម្តែងទាំងនេះ គឺជាផ្នែកមួយនៃកម្មវិធីដំណើរទេសចរណ៍សិល្បៈ « ឬ Arts4Peace Tour‍» របស់អង្គការសិល្បៈខ្មែរអមតៈ។ កញ្ញា ហេង សំណាង អ្នកសម្របសម្រួលកម្មវិធីនៃអង្គការសិល្បៈខ្មែរអមតៈ បាននិយាយថា ដំណើរទេសចរណ៍សិល្បៈ «សិល្បៈដើម្បីសន្តិភាព‍» នេះ ចង់រៀបរាប់អំពី រឿងរ៉ាវអំពីប្រទេសកម្ពុជា ដោយផ្ដោតលើដំណើរជីវិតផ្ទាល់ខ្លួនរបស់សិល្បករទាំង៥រូប។ កញ្ញា សំណាង ថ្លែងប្រាប់ VOA ថា៖ ‍«Arts4Peace Tour គឺជាដំណើរទេសចរណ៍សិល្បៈមួយ ដែលយើងចង់ផ្សព្វផ្សាយ និងចែករំលែកអំពី រឿងរ៉ាវដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា ដែលទាក់ទងជាមួយនឹងជីវិតរបស់តន្ត្រីករ ក៏ដូចជាជីវិតរបស់សិល្បករ ដែលគាត់មានអាជីពជាអ្នកខាងសិល្បៈ តាំងពីមុនសម័យប៉ុលពត ហើយក្នុងអំឡុងពេលសម័យប៉ុលពត និងក្រោយសម័យប៉ុលពត។ យើងចង់បង្ហាញប្រាប់ថា តើជីវិតរបស់ពួកគាត់ដែលបានរស់រហូតមកដល់សព្វថ្ងៃនេះ វាមានការផ្លាស់ប្តូរបែបណា តាមរយៈសិស្បៈ តាមរយៈតន្ត្រី តាមរយៈវប្បធម៌‍»។ នៅក្នុងឆ្នាំ២០១៣ សិល្បករដែលនឹងមកសម្ដែងពីររូប គឺលោក អាន ចនផន និងអ្នកស្រី ថន សីម៉ា បានបង្កើតឡើងនូវគម្រោងតន្ត្រីចល័តឯករាជ្យមួយឈ្មោះថា ‍«រថយន្តតន្ត្រីទិព្វខ្មែរ‍» ឬ្ Khmer Magic Music Bus ដែលក្រោយមកត្រូវបានបញ្ចូលជាកម្មវិធីសិល្បៈដ៏សំខាន់មួយរបស់អង្គការសិល្បៈខ្មែរអមតៈ។ កម្មវិធី «រថយន្តតន្ត្រីទិព្វខ្មែរ‍» នេះ មានគោលបំណងជួយ ‍«ក្រុមគ្រូតន្ត្រីនិងសិស្សរបស់ពួកគេ ឲ្យបានសម្ដែងតន្ត្រីបុរាណនិងផ្តល់ការអប់រំអំពីតន្ត្រីបុរាណ ដល់ប្រជាជននៅតាមភូមិនីមួយៗ នៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា»។ កញ្ញា សំណាង និយាយថា ដំណើរទេសចរណ៍សិល្បៈ «សិល្បៈដើម្បីសន្តិភាព» នឹងនាំយកការសម្ដែងរថយន្តតន្ត្រីទិព្វខ្មែរ‍ឲ្យដូចនៅស្រុកខ្មែរ មកកាន់បណ្តាទីក្រុងនៅសហរដ្ឋអាមេរិកដូចជា ទីក្រុង Putney រដ្ឋ Vermont ទីក្រុង Boston រដ្ឋ Massachusetts ទីក្រុង Hartford រដ្ឋ Connecticut ទីក្រុង New York និងរដ្ឋធានីវ៉ាស៊ីនតោន។ កញ្ញា សំណាង និយាយថា៖ «ឡាននៅសហរដ្ឋអាមេរិកហ្នឹង គឺយើងនឹងបិត យើងនឹងធ្វើផ្លាកសញ្ញារថយន្តតន្ត្រីទិព្វ ដួចនៅស្រុកខ្មែរអីចឹង។ អីចឹងសិល្បករទាំងអស់នៅពេលដែលគាត់ទៅសម្ដែង គឺគាត់ជិះនៅលើរថយន្តនឹង ពីរដ្ឋមួយទៅរដ្ឋមួយ ពីទីតាំងមួយទៅទីតាំងមួយ ហើយចូលសម្ដែង គឺដើម្បីឲ្យពួកគាត់ (ទស្សនិកជននៅសហរដ្ឋអាមេរិក) មើលឃើញថា នៅស្រុកខ្មែរយើងធ្វើបែបហ្នឹង ហើយនៅសហរដ្ឋអាមេរិកក៏យើងធ្វើបែបហ្នឹងដែរ»។ អង្គការសិល្បៈខ្មែរអមតៈ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដើម្បីជួយដល់គ្រូឧបករណ៍តន្ត្រីបុរាណខ្មែរ ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម និងលើកទឹកចិត្តសិស្សក្មេងៗឲ្យហ្វឹកហាត់ជំនាញតន្ត្រីបុរាណខ្មែររបស់ពួកគេ។ លោក ស្ថាបនិកនៃអង្គការសិល្បៈខ្មែរអមតៈ ជឿថា សិល្បៈអាចព្យាបាល និងកែប្រែមនុស្សនិងសង្គមបាន។ នៅក្នុងបទសម្ភាសន៍ជាមួយ VOA កាលពីឆ្នាំ២០១២ លោក អាន ចនផន បាននិយាយថា លោកបាត់បង់សមាជិកគ្រួសារដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយលោកបានយកសិល្បៈនិងតន្ត្រី មកព្យាបាលទុក្ខសោករបស់លោក។ លោក អាន ចនផន មានប្រសាសន៍ថា៖ «តន្ត្រីបានសង្គ្រោះជីវិតខ្ញុំតាំងពីដំបូងមក។ ហេតុនេះហើយបានជា តន្ត្រីបានត្រឡប់ចូលមកក្នុងជីវិតរបស់ខ្ញុំម្ដងទៀត ហើយខ្ញុំកំពុងប្រើប្រាស់សិល្បៈយ៉ាងពេញលេញ គឺមិនគ្រាន់តែលេងតន្ត្រីទេ តែនាំយកវប្បធម៌កំពុងបាត់បង់នេះ ទៅឲ្យក្មេងជំនាន់ក្រោយ»។ កញ្ញា សំណាង ក៏បានពន្យល់ផងដែរថា ដំណើរទេសចរណ៍សិល្បៈ «សិល្បៈដើម្បីសន្តិភាព» នេះ តំណាងឲ្យជំនឿរបស់លោក អាន ចនផន និងអបអរសាទរខួប២០ឆ្នាំ នៃអង្គការសិល្បៈខ្មែរអមតៈ ដែលបានធ្វើការដើម្បីផ្លាស់ប្តូរអតីតកាលដ៏សោកសៅរបស់ប្រទេសកម្ពុជាតាមរយៈសិល្បៈ។ កញ្ញា សំណាង ថ្លែងថា៖ «យើងចង់បង្ហាញឲ្យប្រជាពលរដ្ឋខ្មែរយើង ដែលគាត់រស់នៅនៅទីនោះ ក៏ដូចជាប្រជាពលរដ្ឋសហរដ្ឋអាមេរិកទាំងមូល ឲ្យគាត់មើលឃើញ ហើយឲ្យគាត់បានដឹងថា តាមពិតទៅ នៅប្រទេសកម្ពុជាយើង នៅពេលដែលយើងនិយាយអំពីសម័យខ្មែរក្រហម នៅពេលដែលយើងនិយាយអំពីសង្គ្រាម គឺពួកគេតែងតែគិតថា ប្រទេសកម្ពុជាបច្ចុប្បន្ននេះ គឺវាមានតែភាពសោកសៅ មានតែភាពទុក្ខព្រួយ ខ្លាចរអាក្នុងការមកលេង។ ប៉ុន្តែ តាមរយៈតន្ត្រីដែលយើងនឹងពាំនាំទៅឲ្យនេះ យើងចង់បង្ហាញថា ប្រទេសកម្ពុជាយើង ទោះបីជាយើងធ្លាប់ឆ្លងកាត់សង្គ្រាម ទោះបីជាយើងធ្លាប់ឆ្លងកាត់ភាពលោកសៅក៏ដោយ ប៉ុន្តែបច្ចុប្បន្នគឺតាមរយៈតន្ត្រី តាមរយៈសិល្បៈ និងវប្បធម៌ ប្រទេសកម្ពុជា បានផ្លាស់ប្តូរមុខមាត់ថ្មី គឺយើងបានកសាងសន្តិភាពមួយ ជាពិសេសគឺសន្តិភាពផ្លូវចិត្តតែម្តង‍ គឺតាមរយៈតន្ត្រី»។ កញ្ញា សំណាង បន្ថែមទៀតថា៖ «គឺឲ្យពួកគាត់មើលឃើញអំពី ការរីកចម្រើន និងសន្តិភាពផ្លូវចិត្ត តាមរយៈតន្រ្តី តាមរយៈសិល្បៈ ដែលយើងកំពុងតែព្យាយាមធ្វើឡើង ព្យាយាមដុះខាត់ ហើយក៏ជាចំណែកមួយ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ‍»។ ការសម្តែង ‍«សំឡេងដួងចិត្ត‍» លើកដំបូងរបស់សិល្បករទាំងប្រាំរូបនេះ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ខាងមុខនេះ នៅទីក្រុង Putney រដ្ឋ Vermont៕
true
false
false
false
false
false
false
false
[ true, false, false, false, false, false, false, false ]
សភាសហរដ្ឋអាមេរិកបានធ្វើការគោរពវិញ្ញាណក្ខន្ធបព្វជិត Billy Graham មេដឹកនាំគ្រឹស្តសាសនានិកាយ Evangelist ដ៏ល្បីល្បាញម្នាក់កាលពីថ្ងៃទី២៨ ខែកុម្ភៈដោយមានពិធីតម្កល់សពនៅអាគារសភាសហរដ្ឋអាមេរិក។ លោក Grahamដែលបានទទួលមរណៈភាពក្នុងជន្មាយុ៩៩ឆ្នាំកាលពីសប្តាហ៍មុន ជាមេដឹកនាំសាសនាដ៏ល្បីល្បាញម្នាក់នៅសតវត្សរ៍ទី២០ហើយបានដើរតួនាទីដ៏សំខាន់មួយក្នុងការណែនាំគ្រឹស្តសាសនានិកាយ Evangelist ចូលក្នុងចរន្តនយោបាយអាមេរិក។ លោក Graham បានបន្សល់ទុកកេរ្តិ៍ដំណែលដ៏ស្មុគ្រស្មាញសម្រាប់ស្រ្តី មនុស្សស្រឡាញ់ភេទដូចគ្នាហើយនឹងតួនាទីសាសនាក្នុងនយោបាយ។ នេះជាកិត្តិយសដ៏កម្រមួយរបស់អាមេរិកសម្រាប់បព្វជិតម្នាក់ដែលមានកេរ្តិ៍ដំណែលក្នុងសាកលលោកនោះ។ លោកជាសម្ព័ន្ធមិត្តដ៏ទុកចិត្តបំផុតម្នាក់របស់ប្រធានាធិបតីអាមេរិកអស់ជាច្រើនជំនាន់ហើយ។ បព្វជិត Graham បានក្លាយជាពលរដ្ឋឯកជនទី៤ដែលសពត្រូវបានដាក់តម្កល់ក្នុងវិមានរដ្ឋសភាសហរដ្ឋអាមេរិក Capitol។ លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំបានថ្លែងថា៖ «ថ្ងៃនេះ យើងថ្លែងអំណរគុណចំពោះជីវិតដ៏អស្ចារ្យរបស់បព្វជិត Graham។ វាជាការសាកសមបំផុតដែលយើងធ្វើពិធីនៅក្នុងអាគារ Rotunda នៃវិមានរដ្ឋសភាសហរដ្ឋអាមេរិក Capitol ដែលនៅទីនេះអនុស្សាវរីយ៍របស់ប្រជាពលរដ្ឋអាមេរិកត្រូវបានដាក់តម្កល់»។ ក៏ប៉ុន្តែ ជំនឿសាសនារបស់លោក មិនមែនអំណាចរបស់លោកនោះទេដែលធ្វើឲ្យលោកទទួលបានកិត្តិយសនោះ។ លោក Paul Ryanប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានថ្លែងថា៖ «សពរបស់បព្វជិតអាមេរិកាំងបានដំកល់នៅទីនេះ។ បុរសម្នាក់នេះបានធ្វើកិច្ចការដ៏អស្ចារ្យ មិនមែនដោយសារថាលោកជានរណាទេ ក៏ប៉ុន្តែ ដោយសារតែនរណាដែលលោកបានបម្រើ‍»។ លោក Grant Wacker ជាអ្នកសរសេរប្រវត្តិរូបលោក Grahamបាននិយាយថា លោក Graham មិនត្រឹមតែជាបព្វជិតអាមេរិកាំងតែម្នាក់គត់ប៉ុណ្ណោះទេ ក៏ប៉ុន្តែ លោកជាមេដឹកនាំសាសនាដ៏អស្ចារ្យម្នាក់នៅក្នុងសតវត្សរ៍ទី២០។ លោក Grant Wackerនិយាយថា៖ «លោកបាននាំអ្នកកាន់គ្រឹស្តសាសនានិកាយEvangelist ចូលក្នុងនយោបាយហើយលោកបានបង្រៀនពួកគេថាតើអង្គុយនៅឯតុពិភាក្សាសាធារណៈយ៉ាងដូចម្តេច?‍»។ វាជាកេរ្តិ៍ដំណែលដ៏ឈឺចាប់របស់មនុស្សប្រុសនិងមនុស្សស្រីអាមេរិកាំងស្រឡាញ់ភេទដូចគ្នាដែលនិយាយថា សារនៃក្តីស្រឡាញ់របស់លោក Graham មិនបានរាប់បញ្ចូលពួកគេ។ លោកស្រី Sarah Kate Ellis នៃសម្ព័ន្ធភាពមនុស្សប្រុសនិងមនុស្សស្រីស្រឡាញ់ភេទដូចគ្នាប្រឆាំងនឹងការបង្ខូចកេរ្តិ៍ឈ្មោះនិយាយថា៖ «លោក Graham បានត្រួសត្រាយផ្លូវ មិនត្រឹមតែនាំអ្នកកាន់គ្រឹស្តសាសនានិកាយ Evangelist ចូលក្នុងនយោបាយដែលបន្ទាប់មកបាននាំឲ្យមានគោលនយោបាយអាក្រក់និងប្រកបដោយគ្រោះថ្នាក់ប្រឆាំងនឹងសហគមន៍មនុស្សស្រឡាញ់ភេទដូចគ្នានិងមនុស្សប្តូរភេទឬ LGBTQ តែប៉ុណ្ណោះទេ ក៏ប៉ុន្តែចូលទៅក្នុងទីប្រជុំជនតូចៗដែលនៅទីនោះពួកអ្នកប្រដៅសាសនាជាអ្នកនាំព័ត៌ មានហើយនៅតែនិយាយពីបញ្ហាអវិជ្ជមានសហគមន៍មនុស្សស្រឡាញ់ភេទដូចគ្នានិងមនុស្សប្តូរភេទឬ LGBTQ‍»។ ក៏ប៉ុន្តែ នៅខាងក្រៅវិមានរដ្ឋសភា Capitol ដែលនៅទីនោះពួកអ្នកកាន់ទុក្ខរាប់រយនាក់បានរង់ចាំធ្វើការគោរពវិញ្ញាណក្ខន្ធរបស់លោក កេរ្តិ៍ដំណែលលោក Graham ត្រូវបានការពារ។ អ្នកស្រី Barbara ជាអ្នកកាន់ទុកបាននិយាយថា៖ «លោកដូចជាសម្តេចប៉ាបសម្រាប់ពិភពគ្រឹស្តសាសនាដែរ‍»។ មួយផ្នែកធំពីព្រោះតែរបៀបនៃការចែកចាយសាររបស់លោកជុំវិញពិភពលោក។ លោក Alexander ជាអ្នកកាន់ទុកម្នាក់ទៀតបាននិយាយថា៖ «ខ្ញុំបានស្គាល់លោកនៅពេលដែលខ្ញុំនៅក្មេង។ លោកជាមនុស្សដ៏អស្ចារ្យរបស់ព្រះ។ មានអ្នកកាន់សាសនានិកាយ Evangelist ម្នាក់ដែលបានខិតខំព្យាយាមសម្រាប់ខ្ញុំក្នុងមួយជីវិតរបស់ខ្ញុំហើយថា លោកបានត្រូវគេគោរពនៅទូទាំងពិភពលោក‍»។ សពរបស់លោក Graham បានតម្កល់នៅរដ្ឋធានីវ៉ាស៊ីនតោនរហូតដល់ថ្ងៃទី១ ខែមីនាមុនពេលធ្វើដំណើរចុងក្រោយបង្អស់ទៅកាន់កន្លែងកំណើតរបស់លោកនៅរដ្ឋ North Carolina ដើម្បីធ្វើពិធីបុណ្យសព៕
true
false
false
false
false
false
false
false
[ true, false, false, false, false, false, false, false ]
ការខកខានមិនបាន រៀបចំព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានធ្វើឲ្យការលក់ដូរផលិតផលប្រើប្រាស់ បានចន្លោះពី៣០ ទៅ៤០ភាគរយប៉ុណ្ណោះនាថ្ងៃដំបូង និងថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ។ ក្រុមអាជីវករបាននិយាយកាលពីថ្ងៃច័ន្ទថា ការផ្អាកពិធីបុណ្យអុំទូកញឹកញាប់ បានបង្កឲ្យមានផលប៉ះពាល់ខ្លាំងដល់ការលក់ទំនិញរបស់ពួកគេ នៅក្នុងពិធីបុណ្យដែលមានរយៈពេលបីថ្ងៃនៅរាជធានីភ្នំពេញ។ រដ្ឋាភិបាលបានផ្អាកមិនរៀបចំព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងរយៈពេលបីឆ្នាំជាប់គ្នា កាលពីឆ្នាំ២០១១ ឆ្នាំ២០១២ និង ឆ្នាំ២០១៣។ នៅឆ្នាំ២០១៥ រដ្ឋាភិបាលបានផ្អាកធ្វើព្រះរាជពិធីបុណ្យនេះម្តងទៀត ដោយបានផ្តល់ហេតុផលថា ទឹកទន្លេទាបពេក ទូកមិនអាចប្រណាំងបាន។ ក្រុមអាជីវករដែលបានដាក់លក់ផលិតផលនៅទីតាំងផ្សេងៗគ្នា ក្នុងអំឡុងពេលបីថ្ងៃនៃការរៀបចំព្រះរាជពិធីបុណ្យនេះ ប្រាប់ VOAថា ពួកគេអាចលក់បានតែ៣០ ទៅ ៤០ភាគរយនៃផលិតផលសរុបប៉ុណ្ណោះ បើប្រៀបធៀបទៅពិធីបុណ្យឆ្នាំមុនៗ មុនពេលដែលពិធីបុណ្យអុំទូកត្រូវបានផ្អាកជាច្រើនដង។ កញ្ញា ទូច ស្រីអូន វ័យ២៣ ឆ្នាំ អ្នកលក់ផលិតផលសរីរាង្គសម្រាប់បំប៉នសុខភាពនៅមុខវត្តបទុមវតី ក្បែរព្រះបរមរាជវាំង និយាយថា ការលក់ផលិតផល គឺបានត្រឹមតែ៣០ភាគរយនៃផលិតផលសរុប ១០០ភាគរយ ចាប់ពីថ្ងៃដំបូងមកដល់ល្ងាចថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យនេះ ដោយហេតុថា ចំនួនអ្នកកម្សាន្តពិធីបុណ្យអុំទូកនៅឆ្នាំនេះ បានធ្លាក់ចុះខ្លាំង ហើយថាការផ្អាកច្រើនដងនៃការរៀបចំពិធីបុណ្យប្រពៃណីជាតិខ្មែរមួយនេះ បានរួមចំណែកដល់ការធ្លាក់ចុះនៃការលក់ផលិតផលក្នុងឆ្នាំនេះ។ «ខ្ញុំគិតថា អាហ្នឹងក៏ជាកត្តាមួយដែរ ដោយសារតែឆ្នាំខ្លះបានធ្វើដល់ពេលឆ្នាំខ្លះអត់បានធ្វើអញ្ចឹង ហើយឆ្នាំនេះ ខ្ញុំអត់ដឹងថា ប្រជាជនខ្លះគាត់ដឹងថា ឆ្នាំហ្នឹងគេប្រារព្ធឬអត់ទេ។ អាហ្នឹងតាមយោបល់ខ្ញុំ ខ្ញុំគិតថា អ្នកខ្លះប្រហែលជាគាត់អត់ដឹង»។ លោក ឃួយ រ៉ាយុទ្ធ អ្នកលក់សម្លៀកបំពាក់ម្នាក់ទៀត នៅមុខវត្តបទុមវតីដដែលនោះ និយាយថា ការលក់សំលៀកបំពាក់ក្នុងតូបរបស់លោក គឺបានតែ ២០ភាគរយ ប៉ុណ្ណោះ ដោយលោកលើកហេតុផលស្រដៀងគ្នាថា៖ «អានេះ មកពីខ្ញុំគិតថា ខ្ញុំគិតថា ដោយសារមកពីការផ្អាកធ្វើយូរពេក ដោយសារយើងផ្អាកប៉ុន្មានឆ្នាំ ដល់ពេលយូរទៅ វាលែងមានរឿងអីទៅជារំភើប សម្រាប់ពួកគាត់អ្ហាស់»។ សម្រាប់អ្នកលក់មួយចំនួននៅក្នុងទីតាំងកោះពេជ្រ បាននិយាយថា ការលក់ដូររបស់ពួកគេបានពី៣០ភាគរយទៅ៥០ភាគរយ ដោយសារការផ្លាស់ប្តូរទីកន្លែងកម្សាន្តរបស់ប្រជារាស្ត្រខ្មែរពីរាជធានីទៅតាមបណ្តាខេត្ត និងការបិទផ្លូវការពារសន្តិសុខជាច្រើនដំណាក់នៅតាមដងវិថីនានា មុនពេលចូលដល់កន្លែងសំខាន់នៃការធ្វើពិធីបុណ្យអុំទូក។ កញ្ញា ស្មាន ចន្ធូ អ្នកលក់ផលិតផលសំបកកង់ម៉ូតូ និយាយថា ទំនិញដែលបានលក់នៅឆ្នាំនេះ គឺបាន៥០ភាគរយនៃផលិតផលសរុប ដែលបានដាក់លក់។ កញ្ញាលើកឡើងថា ការផ្អាកពិធីបុណ្យអុំទូកញឹកញាប់ក្នុងរាជធានីភ្នំពេញ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួនប្តូរគោលដៅទៅទស្សនាកន្លែងកម្សាន្តនានានៅតាមបណ្តាខេត្ត។ «បងប្អូនមួយចំនួនគាត់ទៅតាមខេត្ត បងប្អូនមួយចំនួនគាត់នៅលេងហ្នឹង ហើយបងប្អូនមួយចំនួនគាត់មកពីខេត្ត មកលេងនៅភ្នំពេញ»។ លោក សួស ឧត្តម អ្នកលក់ផលិតផលទឹកក្រអូបសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន និងក្នុងរថយន្ត ថ្លែងថា ការបិទផ្លូវច្រើនកំណាត់មុនពេលចូលដល់មជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ បង្កឲ្យមានការលំបាកដល់ការលក់ផលិតផលក្នុងពិធីបុណ្យដែលកំពុងតែពុំសូវសំបូរអ្នកដើរកម្សាន្តធៀបនឹងគ្រាកាលដែលមិនទាន់មានឧបទ្ទវហេតុរត់ជាន់គ្នានៅឆ្នាំ២០១០។ «ឆ្នាំនេះ គាត់បិទផ្លូវ ច្រើនកន្លែងពេក ផ្លូវចូលបានតែមួយច្រកទេ ចូលតាម Aeon បាន ក្រៅពីហ្នឹងចូលពីនោះមកទាល់ដើរតាមវិមានឯករាជ្យមកបានដល់នេះ»។ ព្រះរាជពិធីបុណ្យអុំទូកត្រូវបានផ្អាក ក្រោយពីមានហេតុការណ៍រត់ជាន់គ្នានៅលើកោះពេជ្រដែលបណ្តាលឲ្យមនុស្សជាង៣៥០នាក់ស្លាប់ និងក្រោយពីការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រខ្មែរព្រះបរមរតនកោដ្ឋព្រះបាទ នរោត្តម សីហនុ ក៏ដូចជាគ្រោះទឹកជំនន់។ នៅឆ្នាំ ២០១៤ រាជរដ្ឋាភិបាលបានប្រារព្ធពិធីនេះឡើងវិញ តែត្រូវផ្អាកម្តងទៀតនៅឆ្នាំ២០១៥ ស្របពេលដែលស្ថានភាពនយោបាយនៅកម្ពុជាឡើងកម្តៅ។ តែទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា ការផ្អាកប្រារព្ធពិធីនាពេលនោះ គឺដោយសារកម្ពស់ទឹកទន្លេទាបពេកមិនអាចអុំទូកបាន។ ក្រុមអាជីវករបានលើកឡើងព្រមគ្នាថា រដ្ឋាភិបាលគួរធ្វើយ៉ាងណា ដើម្បីជៀសវាង ការផ្អាកការរៀបចំព្រះរាជពិធីបុណ្យដ៏មានសារៈសំខាន់នេះនៅក្នុងរាជធានីភ្នំពេញ។ ពួកគេយល់ថា ប្រសិនបើមានការអាក់ខានកាន់តែច្រើនលើកទៀតនោះ ចំនួនប្រជាពលរដ្ឋមកចូលរួមក្នុងព្រះរាជពិធីបុណ្យនឹងចេះតែថយចុះទៅ ហើយសកម្មភាពលក់ដូរក៏មិនមានសភាពមមាញឹកទៀតនោះដែរ។ អ្នកលក់ដូរទំនិញទាំងនេះអះអាងថា ចំនួនមនុស្សដើរលេងកម្សាន្តនាឆ្នាំនេះ បានថយចុះ មិនក្រោម៦០ភាគរយ បើធៀបនឹងឆ្នាំមុនៗ គឺមុនពេលសោកនាដកម្មកោះពេជ្របានកើតឡើង។ យ៉ាងណាក៏ដោយ ពួកគេរំពឹងថា ការលក់ដូរផលិតផលរបស់ពួកគេ នៅដំណាច់ថ្ងៃទីពីរ និងថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូកនេះ នឹងមានភាពប្រសើរឡើង។ ព្រះពិធីបុណ្យប្រពៃណីជាតិខ្មែរនេះ ធ្លាប់ត្រូវបានផ្អាកផងដែរក្នុងសម័យខ្មែរក្រហម ឬ ប៉ុល ពត៕
true
false
false
false
false
false
false
false
[ true, false, false, false, false, false, false, false ]
តន្ត្រីករវ័យក្មេងមួយក្រុមបានរួមគ្នាសាកល្បងបង្កើតទម្រង់ភ្លេងខ្មែរបែបទំនើបថ្មីមួយដោយប្រើឧបករណ៍ភ្លេងបុរាណខ្មែរមួយចំនួនប្រគុំលាយជាមួយចង្វាក់ភ្លេងអេឡិកត្រូនិច។ទម្រង់ភ្លេងបែបថ្មីនេះត្រូវបានប្រគុំជូនសាធារណជនជាលើកទី១នៅក្នុងទីក្រុងភ្នំពេញកាលពីយប់ថ្ងៃច័ន្ទ។ លោក ពេជ្រ សំណាង រាយការណ៍ពិស្តារអំពីទម្រង់ភ្លេងខ្មែរបែបថ្មីនេះពីទីក្រុងភ្នំពេញជូនដូចតទៅ៖ ឧបករណ៍ភ្លេងបុរាណខ្មែរចំនួន៥ប្រភេទគឺរនៀតឯក គងវង់ធំ ទ្រសោរ ខ្លុយនិងសាដៀវប្រគុំលាយបញ្ចូលជាមួយឧបករណ៍ភ្លេងអេឡិចត្រូនិកមួយបែបបង្កើតបានជាទម្រង់ភ្លេងខ្មែរបែបសហសម័យដ៏ពិរោះមួយ។ ភ្លេងខ្មែរបែបសហសម័យ ឬបែបទំនើបថ្មីនេះត្រូវបានសាកល្បងបង្កើតឡើងរួមគ្នាដោយលោក David Gunn នាយកអង្គការសិល្បៈមួយឈ្មោះថា Incidentalដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុង ប្រទេសអង់គ្លេសនិងនិស្សិតផ្នែកតន្រ្តីវ័យក្មេងចំនួន៥នាក់មកពីអង្គការសិល្បៈខ្មែរអមតៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ក្រុមសិល្បករចម្រុះសាសន៍នេះបានហៅខ្លួនឯងថា ជាក្រុមMonster។ ពួកគេបានប្រគុំតន្រ្តីខ្មែរបែបទំនើបនេះជាសាធារណៈជាលើកដំបូងកាលពីយប់ថ្ងៃច័ន្ទនៅក្នុងមជ្ឈមណ្ឌលវប្បធម៌បារាំងក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីមានការហាត់ និងការសមសម្តែងរួមគ្នាអស់រយៈពេល៥សប្តាហ៍កន្លងមក។ លោកDavid Gunnគឺជាអ្នកដឹកនាំក្រុមMonster ហើយជាអ្នកបង្កើតភ្លេងអេឡិកត្រូនិក ដែលជាផ្នែក មួយដ៏សំខាន់សម្រាប់ធ្វើឱ្យទម្រង់ភ្លេងខ្មែរបែបថ្មីនេះមានសំឡេងពិរោះរណ្តំនៅពេលប្រគុំលាយជាមួយឧបករណ៍បុរាណខ្មែរទាំង៥ប្រភេទនោះ។ លោក David Gunn បានមានប្រសាសន៍នៅក្នុងពិធីប្រគុំតន្ត្រីខ្មែរបែបទំនើបនេះថា គោលបំណងនៃការសាកល្បងបង្កើតទម្រង់ភ្លេងខ្មែរបែបថ្មីមួយនេះគឺដើម្បីជំរុញឱ្យមានការស្វែងយល់បន្ថែមទៀតពីសាធារណជនអំពីទម្រង់តន្រ្តីបែបទំនើប ឬគេហៅថា បែបសហសម័យនេះ។ “ប្រាកដណាស់ គោលបំណងរបស់យើងគឺដើម្បីបង្កើតការយល់ដឹងរបស់ទស្សនិកជនអំពីទម្រង់ផ្សេងៗនៃតន្រ្តីបែបសហសម័យនេះ”។ លោក David Gunnមានប្រសាសន៍ថា ភ្លេងអេឡិចត្រូនិកដែលលោកបានបង្កើតឡើងនេះគឺបានមកពីការច្របាច់បញ្ចូលគ្នារវាងភ្លេងខ្មែរមួយចំនួន និងសំឡេងផ្សេងៗជាច្រើនទៀត ដូចជាសំឡេងចរាចរណ៍នៅតាមដងផ្លូវនានាជាដើម។ “សំឡេងទាំងអស់ដែលខ្ញុំប្រើនៅក្នុងកំព្យូទ័រហ្នឹងត្រូវបានប្រមូលនៅក្នុងទីក្រុងភ្នំពេញក្នុងរយៈពេលបួនសប្តាហ៍កន្លងមកនេះ។ អ្វីដែលយើងធ្វើគឺថា យើងថតសំឡេងឧបករណ៍បុរាណខ្មែរខ្លះនិងសំឡេងនៅតាមផ្លូវ រួចហើយយើងកែច្នៃនិងកែសម្រួលសំឡេងទាំងនោះ”។ សូមបញ្ជាក់ថា ការប្រគុំភ្លេងខ្មែរបែបថ្មីនេះគឺជាផ្នែកមួយនៃគម្រោងសិល្បៈមួយឈ្មោះថា "អ្នកតា” ដែលលោក David Gunn កំពុងដឹកនាំក្នុងគោលដៅជួយអភិវឌ្ឍន៍សមត្ថភាពតន្រ្តីករនិងសិល្បករក្នុងប្រទេសកម្ពុជានេះ។ លោក David Gunnបានប្រសាសន៍បន្ថែមថា ការសាកល្បងបង្កើតទម្រង់ភ្លេងខ្មែរបែបទំនើបនេះក៏មានគោលបំណងជួយលើកទឹកចិត្តឱ្យសិល្បករនិងតន្ត្រីករខ្មែរព្យាយាមស្វែងរកនិងបង្កើតអ្វីដែលថ្មីដោយខ្លួនឯងផ្ទាល់សម្រាប់សិល្បៈបែបទំនើបរបស់ខ្លួននេះ ជាជាងការធ្វើតាមតែជនបរទេសមួយ ចំនួនដែលមកបង្រៀនតែពីរបៀបដែលពួកគេបង្កើតតន្រ្តីនៅក្នុងប្រទេសរបស់ពួកគេនោះ។ តន្រ្តីខ្មែរបច្ចុប្បន្ន ជាពិសេសតន្ត្រីបុរាណខ្វះការស្រាវជ្រាវ និងការច្នៃប្រឌិតបន្ថែមទៀត ខណៈផ្នែកតន្រ្តីសម័យវិញភាគច្រើនត្រូវបានមតិសាធារណៈរិះគន់ថា ជាតន្រ្តីដែលយកលំនាំ ឬលួចចម្លងពីតន្រ្តីបរទេសច្រើនជាងការចំណាយថាមពលដើម្បីបង្កើតដោយខ្លួនឯង។ ការលួចចម្លងនេះដែលគេឃើញភាគច្រើនពីតន្រ្តីវៀតណាម ថៃ និងពីតន្ត្រីបស្ចិមប្រទេសជាដើមនេះ បានធ្វើឱ្យតម្លៃនៃតន្រ្តីខ្មែរធ្លាក់ចុះ។ កញ្ញា ពៅ ប៉ុន្នីសា វ័យ១៨ឆ្នាំ ជានិស្សិតខាងភ្លេងនៃអង្គការសិល្បៈខ្មែរអមតៈបាននិយាយនៅអែបនឹងរនាថឯករបស់នាងថា ការប្រគុំភ្លេងខ្មែរក្នុងទម្រង់បែបថ្មីនេះគឺពុំមានក្បួនខ្នាតអ្វីទេ ពោលគឺជាការប្រគុំទៅតាមអារម្មណ៍របស់តន្ត្រីករម្នាក់ៗ ដោយយោងទៅតាមចង្វាក់ភ្លេងអេឡិចត្រូនិកពីប្រព័ន្ធ កំព្យូទ័រ ដូចជាចង្វាក់ភ្លេងនោះបង្ហាញពីទុក្ខព្រួយ ឬក៏ការសប្បាយរីករាយជាដើម។ “ដូចបទពិណពាទ្យមានបទ លេងមកតាមក្បួន តាមខ្នាត ប៉ុន្តែអាណេះវិញគឺយើងលេងតាមអារម្មណ៍។ ឧទាហរណ៍ថា បទសន្ធឹកផ្គរខ្មែរ យើងលេងជាលក្ខណៈចែកដៃគ្នាថា រនាថជាសំឡេងទឹកភ្លៀង ហើយសាដៀវជាសំឡេងកង្កែបយំ ហើយគងធំជាសំឡេងរន្ទះ ហើយទ្រសោជាសំឡេងខ្យល់ អញ្ចឹង។ យើងបែកអារម្មណ៍គ្នាដូចខ្ញុំជាទឹកភ្លៀងអញ្ចឹង។ អញ្ចឹងការលេងគឺលេងតាមអារម្មណ៍”។ លោក លន់ សុផានិត អាយុ២០ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលជាអ្នកលេងសាដៀវក្នុងក្រុមMonsterនេះ បានប្រាប់ឱ្យដឹងដែរថា ការបង្កើតទម្រង់ភ្លេងខ្មែរបែបថ្មីនេះនឹងជួយធ្វើឱ្យតន្រ្តីករខ្មែរអាចចូលប្រឡូកនៅក្នុងតន្ត្រីបែបទំនើប ឬបែបសហសម័យដែលពិភពលោកកំពុងចាប់អារម្មណ៍។ លោក សុង សេង អ្នកសម្របសម្រួលគម្រោងអង្គការសិល្បៈខ្មែរអមតៈ មានប្រសាសន៍នៅក្នុងបទ សម្ភាសន៍មួយកាលពីថ្ងៃច័ន្ទថា ការរួមគ្នាបង្កើតទម្រង់ភ្លេងខ្មែរថ្មីមួយដោយក្រុមតន្ត្រីករខ្មែរវ័យក្មេងនិងតន្រ្តីករមកពីអឺរ៉ុបនេះគឺជាយុទ្ធសាស្រ្តមួយដើម្បីផ្សព្វផ្សាយអំពីសិល្បៈ និងតន្រ្តីខ្មែរ ហើយក៏ដើម្បីទាក់ទាញយុវជនខ្មែរឱ្យងាកមកចាប់អារម្មណ៍សិល្បៈរបស់ខ្លួនវិញផងដែរ។ “នេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើឱ្យសិល្បៈប្រពៃណីខ្មែរហ្នឹងមានការពេញនិយមឡើងវិញផង ដែរ ពីព្រោះបើកាលណាយើងផ្សព្វផ្សាយតែសិល្បៈបុរាណខ្មែរ យើងឃើញស្រាប់ហើយថា យុវជន ខ្មែរយើងភាគច្រើនគាត់អត់សូវចាប់អារម្មណ៍ទេ តែគាត់ចូលចិត្តចាប់អារម្មណ៍អ្វីដែលថ្មី ហើយប្លែក អញ្ចឹងហើយយើងព្យាយាមផ្សារភ្ជាប់សិល្បៈរបស់យើងហ្នឹងជាមួយសិល្បៈថ្មី"។ លោក ព្រំ ពុទ្ធវិសាល វ័យ២៤ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញបានមានប្រសាសន៍ក្រោយពីបានទស្សនា និងស្តាប់ការប្រគុំតន្ត្រីខ្មែរបែបសហសម័យនេះថា លោកពេញចិត្តចំពោះទម្រង់ភ្លេងដែលបង្កើតថ្មីនេះ ដោយសារវាមានលក្ខណៈប្លែក ហើយគួរឱ្យទាក់ទាញ។ “បើយើងអត់បំបែកភ្លេងចេញមកខ្លះទេ។ វាអត់កើតទេ ព្រោះអីខ្មែរយើងឥឡូវ បើលេងភ្លេងខ្មែរចំតែ ម្តង បានតែកម្មវិធីបុណ្យអីទេ អត់សូវមានអ្នកស្តាប់ទេ។ ដល់អញ្ចឹងគេយកមកធ្វើអញ្ចឹងវិញ ម្យ៉ាងរបស់គេដែរទៅ។ គួរឱ្យចង់ស្តាប់ដែរ”។ នៅឆ្នាំ២០០៨ លោក ហ៊ឹម សូភី អ្នកនិពន្ធតន្រ្តីខ្មែរម្នាក់ បាននិពន្ធតន្រ្តីបែបទំនើបមួយសម្រាប់ល្ខោនរ៉ុកអូប៉េរ៉ាខ្មែរមួយឈ្មោះថា "ទីដំរីយំ”ដែលបានសម្តែងនៅក្នុងទីក្រុងភ្នំពេញ ដោយមានការប្រើបញ្ជូលគ្នារវាងឧបករណ៍តន្រ្តីបុរាណខ្មែរ និងឧបករណ៍តន្រ្តីប្រជាប្រិយរបស់បច្ចឹមប្រទេស រួមមានអាមេរិកជាដើម។ លោក សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្រសួងវប្បធម៌គាំទ្រឱ្យមានការប្រើឧបករណ៍ភ្លេងបុរាណរបស់ខ្មែរគួបផ្សំជាមួយសមាសធាតុភ្លេងពីបរទេសដើម្បីបង្កើតជាទម្រង់ភ្លេងថ្មីបែបខ្មែរនេះ ដើម្បីធ្វើឱ្យតន្រ្តីខ្មែរមានលក្ខណៈកាន់តែទំនើប។ ពីទីក្រុងភ្នំពេញ ខ្ញុំ ពេជ្រ សំណាង VOAសំឡេងសហរដ្ឋអាមេរិក៕
true
false
false
false
false
false
false
false
[ true, false, false, false, false, false, false, false ]
ជនក្រីក្រដើររើសអេតចាយដើម្បីចិញ្ចឹមជីវិតដែលរងការបាញ់ប្រហារដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់បានអំពាវនាវឲ្យសមត្ថកិច្ចខិតខំស្វែងរកចាប់ខ្លួនអ្នកដែលបាញ់រូបលោក ហើយគេចខ្លួនបាត់នោះ។ លោក វ៉ាន់ សុភា ត្រូវគេបាញ់នៅពេលដែលកំពុងរើសអេតចាយកាលពីខែធ្នូកន្លងទៅនេះហើយលោកមិនដឹងថាមកពីមូលហេតុអ្វីនិងមុខមាត់ជនល្មើសក្រៅពីថាជននោះជិះរថយន្តទំនើបម៉ាក Lexus។ ក្នុងកម្មវិធី Hello VOA ពិសេសកាលពីថ្ងៃសុក្រសប្តាហ៍មុន លោកបានរៀបរាប់ថា ប៉ូលិសសង្កាត់បឹងត្របែក៣នាក់បានដឹកលោកតាមម៉ូតូទៅមន្ទីរពេទ្យសូវៀត ដោយសារឡានពេទ្យមិនបានមកជួយសង្គ្រោះលោកទេ ក្រោយពីដឹងថា លោកជាអ្នករើសអេតចាយ។ «មានតែប៉ូលិសយកខ្ញុំទៅមន្ទីរពេទ្យ។ ឡានពេទ្យអី គេឮថា ក្មេងរើសអេតចាយ គេអត់មកយកទេ។ ដល់ពេលនោះកង់បីក៏អត់មានដែរ ទើបបានប៉ូលិសថា "យកគាត់ទៅ! គាត់ជិតស្លាប់ហើយ!"»។ No media source currently available អ្នកស្រីសុខ ពាន ភរិយារបស់លោក វ៉ាន់ សុភា បានថ្លែងក្នុងកម្មវិធី Hello VOA ថា ការវះកាត់ដកក្បាលគ្រាប់ចេញ មានការយឺតយ៉ាវ ដោយសារលោកគ្មានលុយ២០០ដុល្លារសម្រាប់ការវះកាត់។ ១២ម៉ោងក្រោយមក ទើបលោកបានទទួលការវះកាត់ដោយមិនបង់ប្រាក់ ដោយសារលោកមានប័ណ្ណក្រីក្រ។ លោកវ៉ាន់ សុភា អាយុ៣៧ឆ្នាំ និងអ្នកស្រីសុខ ពាន និយាយថា ពួកគេមិនបានដាក់ពាក្យបណ្តឹងទៅតុលាការទេ ដោយសារមិនមានលុយក្នុងការដាក់ពាក្យបណ្តឹងដើម្បីរកយុត្តិធម៌។ «មកដល់ឥឡូវ ខ្ញុំក៏អត់បានដាក់ពាក្យបណ្តឹងអីដែរ។ ខ្ញុំនឹកឃើញថា អ្នកម្តុំផ្ទះខ្ញុំនិយាយមកខ្ញុំថា បើខ្ញុំដាក់ពាក្យបណ្តឹង ទាល់តែមានលុយ។ បើអត់លុយអញ្ចឹង ដាក់ពាក្យបណ្តឹងយ៉ាងម៉េច? ចេះតែដាក់ចោលអញ្ចឹង អ្នកណាសើរើឲ្យយើង!» No media source currently available លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា ការស្វែងរកយុត្តិធម៌គឺត្រូវតែធ្វើឡើង ទោះជាជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងក៏ដោយ។ ជនរងគ្រោះអាចដាក់ពាក្យបណ្តឹងតាមរយៈអង្គការសង្គមស៊ីវិល សមត្ថកិច្ចប៉ូលិស អាជ្ញាធរមូលដ្ឋាន ឬអាចដាក់ពាក្យបណ្តឹងទៅតុលាការផ្ទាល់ ដោយមិនមានបង់ប្រាក់ទេ។ «មានអ្នកណាគេយកលុយ គ្រាន់តែដាក់ពាក្យបណ្តឹង? ឥឡូវបើសិនគាត់ដាក់ពាក្យបណ្តឹង ហើយអ្នកណាគេទារលុយ គាត់ប្តឹងអ្នកហ្នឹងទៅ!» ទោះជាយ៉ាងណាក្តី អ្នកសង្កេតការណ៍សិទ្ធិមនុស្ស និងដំណើរការយុត្តិធម៌នៅកម្ពុជាបានសង្កេតឃើញថា ការអនុវត្តជាក់ស្តែងគឺខុសពីអ្វីដែលចែងក្នុងច្បាប់។ ហើយបើគ្មានថវិកាជំរុញការស៊ើបអង្កេតដើម្បីរកយុត្តិធម៌ទេ នោះជនរងគ្រោះមានសង្ឃឹមតិចតួចណាស់។ លោកអំ សំអាត ប្រធានការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បាននិយាយថា រដ្ឋាភិបាលគួរតែរកជនដៃដល់ឲ្យឃើញ បើទោះជាមិនមានពាក្យបណ្តឹងពីជនរងគ្រោះក៏ដោយ។ លោកបានមានប្រសាសន៍ថា ការបាញ់អ្នកក្រីក្ររើសអេតចាយនេះឆ្លុះបញ្ចាំងពីការរើសអើងក្នុងសង្គម និងនិងទណ្ឌភាព ហើយនេះបទល្មើសព្រហ្មទណ្ឌ ដូច្នេះសមត្ថកិច្ចត្រូវតែខិតខំស្វែងរកជនល្មើស ទោះជាជនរងគ្រោះមិនដាក់ពាក្យបណ្តឹងក៏ដោយ។ «ការបាញ់នេះជាការប៉ុនប៉ងមនុស្សឃាត។ ក្រោយពីទទួលព័ត៌មានគឺព្រះរាជអាជ្ញា និងមន្ត្រីយុត្តិធម៌ត្រូវតែចាត់វិធានការធ្វើការស៊ើបអង្កេតស្វែងរកជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ មិនមែនចាំឲ្យជនរងគ្រោះគាត់ប្តឹងទេ»។ លោកបានបន្ថែមថា ការរកឲ្យឃើញជនដៃដល់នឹងជួយកាត់បន្ថយវប្បធម៌និទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា។ លោក ហ៊ាន សារ៉េត អធិការរងប៉ូលិសខណ្ឌចំការមនទទួលបន្ទុកព្រហ្មទណ្ឌ បានប្រាប់ VOA តាមទូរស័ព្ទ កាលពីថ្ងៃសុក្រថា ប៉ូលិសបានធ្វើរបាយការណ៍ និងបានកសាងសំណុំរឿងនេះដាក់ទៅព្រះរាជអាជ្ញាហើយ។ VOA បានព្យាយាមសុំការបំភ្លឺពីប៉ូលិសបីនាក់ដែលបានជួយលោកវ៉ាន់ សុភា តែពួកគេមិនហ៊ានផ្តល់បទសម្ភាសទេ។ សូម្បីព័ត៌មានអំពីអន្តរាគមន៍ជួយសង្គ្រោះក៏មិនហ៊ានអធិប្បាយដែរ។ លោកនាយឧត្ដមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកទឹកចិត្តឲ្យប៉ូលិសនិយាយការណ៍ពិត។ លោកនាយឧត្តមសេនីយ៍បន្ថែមថា ប៉ូលិសមានកាតព្វកិច្ចបន្តការស៊ើបអង្កេតក្រោយពីបានធ្វើរបាយការណ៍អំពីឧក្រិដ្ឋកម្ម និងក្រោយពីបានបញ្ជូនសំណុំរឿងទៅតុលាការហើយក៏ដោយ។ «គ្រប់ករណីទាំងអស់ បើមានបទល្មើសអ្វីមួយហើយ សមត្ថកិច្ចត្រូវតែកត់ត្រាទុកហើយ។ ឧទាហរណ៍ បើមានការបាញ់គឺមានបណ្តឹងអាជ្ញា។ សមត្ថកិច្ចត្រូវតែមានការទទួលខុសត្រូវ។ ការស៊ើបអង្កេតត្រូវតែមាន មិនមែនមានការបាញ់អីមួយហើយយើងរួចខ្លួនទេ។ ប្រជាពលរដ្ឋរងរបួស ប៉ុន្តែជនល្មើសយើងរកមិនទាន់ឃើញ។ ដូច្នេះយើងត្រូវខិតខំជួយរក ទោះបីប្រជាពលរដ្ឋមិនប្តឹងក៏ដោយ ក៏សមត្ថកិច្ចត្រូវតែស្វែងរកដែរ»។ សេចក្តីអត្ថាធិប្បាយរបស់មន្ត្រីរដ្ឋាភិបាលបានផ្តល់ក្តីសង្ឃឹមខ្លះៗដល់លោកវ៉ាន់ សុភា និងអ្នកស្រីសុខ ពាន ភរិយារបស់លោក។ «ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងរកឃើញជនល្មើសដែលបាញ់ប្រហារមកលើខ្លួនខ្ញុំនេះ។ ខ្ញុំសង្ឃឹមថា អាចនឹងយកមកប្រឈមមុខជាមួយនឹងខ្ញុំបាន។ ពួកគាត់និយាយមកខ្ញុំ ខ្ញុំនឹងអាចសង្ឃឹមបាន»។ អ្នកស្រីសុខ ពាននិយាយថា៖ «បើសិនប៉ូលិសនៅតែប្រឹងប្រែងរកយុត្តិធម៌ចំពោះការបាញ់ប្រហារមកលើប្តីខ្ញុំ ខ្ញុំអាចមានសង្ឃឹមភាគច្រើន។ បើសិនប៉ូលិសនៅតែចាត់វិធានការស៊ើបអង្កេតទៀត ខ្ញុំនៅសង្ឃឹម។ បើអត់ធ្វើទេ ខ្ញុំអត់សង្ឃឹមទេ។ ភាគច្រើនខ្ញុំមិនសូវសង្ឃឹមថា ចាប់បានទេ»។ លោកវ៉ាន់ សុភានិយាយថា នៅកន្លែងកើតហេតុមានកាមេរ៉ាសុវត្ថិភាព ដូច្នេះគួរតែរកជនល្មើសឃើញ។ លោកវ៉ាន់ សុភា ដែលកាលពីមុនអាចរកប្រាក់បាន១ម៉ឺន៥ពាន់រៀលក្នុងមួយថ្ងៃពីការរើសអេតចាយនោះ បានឲ្យដឹងថា លោកបានប្រកបមុខរបរនេះអស់រយៈពេល១៨ឆ្នាំតាំងពីលោកនៅជាក្មេងជំទង់។ លោកបាននិយាយនៅខ្ទមរបស់លោកថា លោកមិនអាចធ្វើការធ្ងន់បានទេ ដោយសារពោះវៀនរបស់លោកដាច់បីកំណាត់ ដោយសារគ្រាប់កាំភ្លើង។ «ពេទ្យនិយាយថា ពោះវៀនរបស់ខ្ញុំ បើគេតដាក់ចូលវិញហើយ ខ្ញុំមិនអាចធ្វើការវិញដូចដើមទេ។ អត់ហ៊ានធ្វើការ...ប៉ះពាល់ធ្ងន់ អត់បានតែម្តង។ ហើយបើថា ធ្វើការប៉ះពាល់ធ្ងន់ វានឹងមានបញ្ហាដល់ជីវិតយើង»។ លោកវ៉ាន់ សុភាបានប្រាប់ VOA តាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ថា មួយថ្ងៃក្រោយពីលោកបានសម្ភាសក្នុងកម្មវិធី Hello VOA ពិសេសកាលពីថ្ងៃសុក្រ មានសប្បុរសជន៥នាក់ប្រាប់ថា គេនឹងជួយឧបត្ថម្ភ។ កាលពីថ្ងៃសៅរ៍លោកបានទទួលប្រាក់ឧបត្ថម្ភ១៥ម៉ឺនរៀល។ «តាំងពីសម្ភាសន៍ VOA ក្រោយមកគេជួយខ្ញុំ១៥ម៉ឺនរៀល។ ហើយមានទូរស័ព្ទបន្តបន្ទាប់មកទៀត។ ខ្លះទៅ នៅកាណាដា ខ្លះទៅ នៅអាមេរិក ខ្លះទៅ នៅជប៉ុន»។ លោកនិយាយថា សប្បុរសជនបានផ្តល់កម្លាំងចិត្តច្រើនដល់លោក នៅពេលលោកកំពុងរង់ចាំយុត្តិធម៌ដែលមិនដឹងថា ជាតិនេះលោកនឹងទទួលបានឬយ៉ាងណានោះ។ ក្នុងពេលកន្លងមក ប្រទេសកម្ពុជាត្រូវបានអង្គការសិទ្ធិមនុស្សរិះគន់ថា ជាប្រទេសដែលវប្បធម៌និទ្ទណ្ឌភាពកើតមានច្រើន។ ករណីស្រដៀងគ្នានេះជាច្រើនបានកើតមានឡើង ហើយជនល្មើសរស់នៅក្រៅសំណាញ់ច្បាប់៕
true
false
false
false
false
false
false
false
[ true, false, false, false, false, false, false, false ]
លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ ដែលមានទោសដោយសារតែការរិះគន់ដល់ការដាក់អំពូលភ្លើងនៅប្រាសាទអង្គរវត្តត្រូវបានព្រះមហាក្សត្រកម្ពុជាព្រះរាជទានលើកលែងទោសកាលពីសប្តាហ៍មុន។ លោក មឿង សុន ដែលបានរស់នៅនិរទេសខ្លួនអស់រយៈពេលជិត៦ឆ្នាំ គេចចេញពីការដាក់ពន្ធនាគារបានសម្រេចថា នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។ លោក មឿង សុន បានប្រាប់វីអូអេថា អ្វីដែលលោកសម្រេចបានគឺការដែលប្រាសាទអង្គរវត្តមិនមានការដាក់ភ្លើងដូចមុនដែលអាចនឹងខូចដល់ប្រាសាទបុរាណខ្មែរ៖«ការដែលយើងសម្រេចគឺអង្គរវត្តអត់មានការវិនិយោគដាក់ភ្លើងដូចមុនទៀត‍»។ ពេលដែលវិលត្រឡប់ចូលប្រទេសវិញ លោក មឿងសុន បានបញ្ជាក់ថា លោកនឹងមិនចូលប្រឡូកក្នុងឆាកនយោបាយទេ តែផ្តោតលើកិច្ចការការពារ និងលើកស្ទួយវប្បធម៌ខ្មែរ ដែលលោកមើលឃើញថា មានការវិវត្តន៍គួរឱ្យព្រួយបារម្ភ ខណៈពេលដែលពលរដ្ឋខ្មែរចេញទៅធ្វើការនៅក្រៅស្រុកកាន់តែច្រើន ដែលនឹងនាំមកនូវវប្បធម៌ចម្រុះចូលស្រុកវិញ។ រីឯបរទេសមានចំនួនកាន់តែច្រើនចូលមកក្នុងប្រទេសកម្ពុជា។ ជាពិសេសនៅពេលដែលការបង្កើតសហគមន៍អាស៊ានបានចូលនៅឆ្នាំក្រោយ។ លោក មឿង សុន បានបន្ថែមថា៖«បើសិនជាមិនជូននូវវប្បធម៌ អរិយធម៌ជាតិយើងឱ្យបានដិតដល់តាមខ្មែរយើងទេ នោះអនាគតទៅយើងនឹងបាត់បង់វប្បធម៌ព្រលឹងជាតិរបស់យើង។ នេះហើយជាការគ្រោះថ្នាក់មួយសម្រាប់យើង‍»។ តុលាការកម្ពុជាបានកាត់ទោសកំបាំងមុខលោក មឿង សុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀលតាំងពីខែកក្កដា ឆ្នាំ២០០៩ ដោយសារតែលោកបានផ្សព្វផ្សាយព័ត៌មានមិនពិត និងរិះគន់អាជ្ញាធរអប្សរាអំពីរឿងបើកឲ្យក្រុមហ៊ុនឯកជន ស៊ូជីន ដាក់អំពូលភ្លើងលម្អប្រាសាទអង្គរវត្តថាជាការធ្វើឲ្យប៉ះពាល់ដល់ថ្មប្រាសាទ។ លោក មឿង សុន បានចំណាយពេលនៅក្រៅប្រទេសភាគច្រើនស្នាក់នៅប្រទេសថៃ ដោយចូលរួមចំណែកឧបត្ថម្ភដល់ការបង្រៀនអក្សរសាស្រ្តខ្មែរដល់អ្នកដែលរស់នៅតំបន់ជាប់ព្រំដែន។ ការលើកលែងទោសនេះបានធ្វើឡើងបន្ទាប់ពីលោក មឿង សុន បានទៅជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែមេសា នៅទីក្រុងគួឡាឡំពួរ ប្រទេសម៉ាឡេស៊ីដែលនៅទីនោះលោក ហ៊ុន សែន បានយល់ព្រមជួយធ្វើអន្តរាគមន៍៕
true
false
false
false
false
false
false
false
[ true, false, false, false, false, false, false, false ]
ឥរិយាបទពលរដ្ឋកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយមានការប្រែប្រួលច្រើនក្នុងរយៈពេលចុងក្រោយនេះ ហើយការចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយកាន់តែមានចំនួនច្រើន និងមានការស្អប់ខ្ពើមកាន់ តែខ្លាំង ជាពិសេសក្នុងចំណោមយុវជន។ នេះបើតាមការអះអាងរបស់លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាដែលជាវាគ្មិននៃកម្មវិធី Hello VOA នៅយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៥។ លោក ព្រាប កុល ថ្លែងយ៉ាងដូច្នេះដោយយោងថាមានយុវជនជាង៩០ភាគរយ ដែលមិនគាំទ្រអំពើពុករលួយ ហើយទាមទារឲ្យមានការលុបបំបាត់អំពើដែលធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេស។ លោកបានស្នើថា អ្នកនយោបាយត្រូវតែស្អាតស្អំ គ្មានអំពើពុករលួយ ដែលសមនឹងត្រូវពលរដ្ឋបោះឆ្នោតជូន។ No media source currently available
true
false
false
false
false
false
false
false
[ true, false, false, false, false, false, false, false ]
ភ្នំពេញ - លោក ស្រី បណ្តូល រស់ក្នុងជំរំជនភៀសខ្លួនសាយធូ (Site Two) បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមដែលបានបង្កឲ្យបាត់បង់ជីវិតមនុស្សយ៉ាងហោចណាស់មួយលាននាក់។ នៅជំរំសាយធូនេះហើយ ដែលលោកបណ្តូលបានជួបមិត្តភក្តិ និងកុមារជាច្រើននាក់ដែលត្រូវបានអ្នកគ្រូជនជាតិបារាំងម្នាក់បង្ហាត់បង្រៀនឲ្យចេះគូរគំនូរពីឆ្នាំ១៩៨៧ដល់ឆ្នាំ១៩៩២។ លោកបណ្តូលដែលមានវ័យ៤៦ឆ្នាំបានប្រាប់ VOA ភាសាខ្មែរនៅវិទ្យាស្ថានភាសាបារាំងក្នុងរាជធានីភ្នំពេញថា៖ «ពេលដែលខ្ញុំអាយុ១៤ឆ្នាំខ្ញុំបានជួបគាត់នៅជំរំសាយធូហ្នឹង។ គាត់បានបើកសាលាគំនូរមួយ។គាត់ឲ្យគូល័រ ឲ្យពណ៌ ឲ្យក្រដាសទៅក្មេងៗទៅហើយឲ្យក្មេងៗគូរអីក៏បាន។ អញ្ជឹងទៅក្មេងៗវាគូរ»។ លោកបន្តថា៖ «ខ្ញុំអីហ្នឹងចូលចិត្តគូររូប។ បន្ទាប់មកគាត់ឃើញក្មេងៗគូរហ្នឹងវាល្អ។ អញ្ចឹងហើយគាត់ថា ពួកនេះមានទេព្យកោសល្យ។ ការគូរគំនូរបានធ្វើឲ្យលោកនិងមិត្តៗរបស់លោកមានភាពស្និទ្ធស្នាលនិងស្រឡាញ់សិល្បៈ។ លោកនិងមិត្តរបស់លោកប្រើការគូរគំនូរជាការព្យាបាលផ្លូវចិត្តដែលរងការប៉ះពាល់ដោយសារការបែកបាក់ពីម្តាយរបស់លោកនៅសម័យខ្មែរក្រហមនិងការមើលឃើញការសម្លាប់គ្នារវាងក្រុមមិនចុះសម្រុងបន្ទាប់ពីរបបខ្មែរក្រហម។ ដោយចេញពីការស្រឡាញ់និងចូលចិត្តសិល្បៈ និងការលើកទឹកចិត្តពីអ្នកគ្រូរបស់លោក លោកនិងមិត្តភក្តិរបស់លោកបានសម្រេចចិត្តថា នឹងបើកកន្លែងមួយដើម្បីឲ្យកុមារមានឱកាសបានរៀនគូរគំនូរដូចពួកគាត់។ បីខែមុនការបោះឆ្នោតលើកទីមួយរៀបចំដោយអ៊ុនតាក់នៅឆ្នាំ១៩៩៣ គឺក្រោយពីជំរំត្រូវបានបិទ លោក ស្រី បណ្តូល និងមិត្តដទៃៗទៀតបានវិលត្រឡប់មកខេត្តបាត់ដំបងវិញ។ លោកមានប្រសាសន៍ថា៖ «អ្នកគ្រូគាត់មកពីស្រុកបារាំង។ ពួកខ្ញុំប្រាំពីរ ប្រាំបី ប្រាំបួន នាក់នេះដើររកគ្នាហើយអ្នកគ្រូក៏ដើររក[គ្នា]ទៅ។ អញ្ចឹងយើងជួបគ្នានៅឆ្នាំ១៩៩៤នៅបាត់ដំបងដោយសារភាគច្រើនយើងនៅបាត់ដំបង។ មកដល់បាត់ដំបងដំបូងគឺថា យើងត្រូវហ្វឹកហ្វឺនមួយឆ្នាំ ដើម្បីឲ្យយើងក្លាយជាអ្នកគូររូបដ៏ល្អហើយអាចបង្រៀនបាន»។ អ្នកគ្រូជនជាតិបារាំងរបស់ពួកគាត់បានជួយរកទីកន្លែងនិងជួយរកប្រាក់ឧបត្ថម្ភសម្រាប់បើកសាលាបង្រៀន។ ក្រុមរបស់លោកបង្កើតអង្គការហ្វារពន្លឺសិល្បៈនៅក្នុងខេត្តបាត់ដំបងនៅចុងឆ្នាំ១៩៩៤។ អង្គការនេះបានចាប់ផ្តើមដំណើរការនៅឆ្នាំ១៩៩៥។ លោក ស្រី បណ្តូល សហស្ថាបនិកនិងសិស្សៗបានប្រារព្ធខួប២៥ឆ្នាំរបស់អង្គការនេះកាលពីសប្តាហ៍មុន។ ចាប់តាំងពីចាប់កំណើតមក អង្គការនេះបានជួយកុមារដែលមានការលំបាកនៅក្នុងជីវិតឲ្យបានរៀនសូត្រ មានការងារធ្វើ និងមានអនាគតល្អ។ លោកបណ្តូលមានប្រសាសន៍ថា៖ «មានអ្នកខ្លះជាក្រាហ្វិកឌីហ្សាញ [អ្នករចនាក្រាហ្វិក] អ្នកខ្លះជាអេនីមែទ័រ ជាអ្នកធ្វើគំនូរជីវចល។ អ្នកខ្លះគាត់មានហាងគំនូរ។ អ្នកខ្លះជាអ៊ីឡះស្ត្រេតទ័រ ជាអ្នកគូរសៀវភៅរឿង។ អ្នកខ្លះមានហាងធ្វើប៉ាណូផ្សាយពាណិជ្ជកម្ម»។ អង្គការនេះបាន ពីការរំលោភបំពាន អំពើកេងប្រវ័ញ្ច អំពើហិង្សាក្នុងគ្រួសារនិងតាមផ្លូវ និងកុមារដែលមានការប្រឡូកនឹងគ្រឿងញៀនឲ្យបានចូលរៀនផងដែរ។ ចាប់តាំងពីឆ្នាំ១៩៩៤ មក អង្គការហ្វារបានរៀបរៀងកម្មវិធីសិក្សារបស់ខ្លួននានា និងថែមទាំងបានពង្រីកខ្លួនទៅខេត្តសៀមរាបនៅឆ្នាំ២០១៣ទៀត។ លោក ឃួន ដេត សហស្ថាបនិកម្នាក់ទៀតរបស់អង្គការនេះ បានប្រាប់ VOAថា ក្រុមរបស់លោកបានបន្ថែមមុខវិជ្ជាសិល្បៈដទៃៗទៀតជាច្រើនដើម្បីបំពេញតម្រូវការទីផ្សារ។ ឥឡូវនេះសិស្សអាចជ្រើសរើសជំនាញសិល្បៈដូចជា គូរគំនូរ គំនូរជីវចល សូនរូប តន្ត្រី របាំ សៀក និងសិល្បៈផ្នែកកាយសម្ព័ន្ធផ្សេងៗទៀត។ ហើយទន្ទឹមនឹងនេះដែរ ពួកគេអាចបន្តការសិក្សាចំណេះដឹងទូទៅរបស់ពួកគេ។ សព្វថ្ងៃនេះ អង្គការនេះមានសិស្សប្រហែលជាង១.០០០នាក់ដែលកំពុងធ្វើការសិក្សាជារៀងរាល់ថ្ងៃ។ លោក ណែម ម៉ាន់ វ័យ ២៣ឆ្នាំ គឺជាសិស្សម្នាក់ក្នុងចំណោមសិស្សជាង១.០០០នាក់ដែលកំពុងទទួលការហ្វឹកហាត់ពីអង្គការនេះ។ លោក ណែម ម៉ាន់ ដែលជាអ្នកបាត់ដំបង បានចាប់ផ្តើមហាត់សៀកតាំងពីពេលលោកមានអាយុ៨ឆ្នាំម៉្លេះ។ លោកនិងបងប្អូន៦នាក់ក្នុងចំណោម១២នាក់ បាននិងកំពុងហាត់សៀកនិងរបាំនៅអង្គការនេះ។ លោក ណែម ម៉ាន់ បានប្រាប់ VOA នៅក្នុងទីក្រុងភ្នំពេញថា៖ «ពីតូចមក ខ្ញុំបានញ៉ាំបាយនៅក្នុងសាលា បានរៀននៅក្នុងសាលា។ គ្រប់យ៉ាងគឺខ្ញុំទទួលពីហ្វារទាំងអស់ មិនថាសម្លៀកបំពាក់ មិនថាសៀវភៅរៀន មិនថាការស្នាក់នៅ។ គាត់ជួយទាំងអស់»។ លោកបានបន្ថែមថា៖ «ហ្វារបានជួយក្រុមគ្រួសារខ្ញុំប្រាំមួយអ្នកទៀតដែរ។ ពីដើមមានបងប្រុសខ្ញុំនៅសាលាហ្វារហ្នឹង បានហាត់រៀននៅក្នុងហ្នឹងមុនខ្ញុំ។ ហើយលោកគ្រូរបាំបណ្តុះបណ្តាលនៅក្នុងសាលា។ហើយក្រោយមកមានបងប្រុសខ្ញុំចូលហាត់បន្តទៀត។ ហើយនឹងប្អូនស្រីខ្ញុំបីនាក់ហាត់នៅក្នុងហ្នឹង។ ហើយពួកយើងបានញ៉ាំបាយនៅសាលាហ្វារទាំងអស់»។ លោក ឃួន ដេត និយាយថា អង្គការនេះបានផ្តល់ឱកាសឲ្យសិស្សមួយចំនួនអាចទៅសិក្សានិងសម្តែងនៅប្រទេសលោកខាងលិច និងធ្វើការនៅទីនោះផងដែរ។ បងប្រុសរបស់ម៉ាន់ម្នាក់ គឺជាអ្នកសម្តែងសៀក ណែម សុផា និងអ្នកសម្តែងសៀកម្នាក់ទៀត សុខ ឌីណា បាន ដែលជាសាលាសៀកដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក។ ឌីណាបានក្លាយជាអ្នកសម្តែងសៀកជនជាតិខ្មែរដំបូងគេដែលត្រូវបានជ្រើសរើសឲ្យធ្វើការនៅក្រុមហ៊ុន Cirque du Soleil ដែលជាក្រុមហ៊ុនសៀកធំបំផុតមួយរបស់ប្រទេសកាណាដានិងពិភពលោក។ ហើយសុផាក៏ជាជនជាតិខ្មែរម្នាក់ដែលត្រូវបានជ្រើសរើសឲ្យធ្វើការនៅក្នុងប្រទេសកាណាដាផងដែរ។ លោក ឃួន ដេត សហស្ថាបនិកនិងនាយកសាលាសិល្បៈទស្សនីយភាពរបស់អង្គការនេះ បានប្រាប់ VOA បន្ថែមថា នៅពេលអនាគតអង្គការនេះគ្រោងនឹងពង្រីកសកម្មភាពរបស់ខ្លួននៅក្នុងខេត្តផ្សេងៗទៀតនិងប្រទេសក្នុងតំបន់ដែលមានជំរំជនភៀសខ្លួន ដើម្បីផ្តល់ឱកាសដល់កុមារ និងយុវជនបានរៀនសូត្រ៕
true
false
false
false
false
false
false
false
[ true, false, false, false, false, false, false, false ]
ជាច្រើនខែ មុនកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៦ ចាប់ផ្ដើមចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យនេះ អ្នកស្រី សូ ភីណា បានត្រៀមខ្លួនរួចជាស្រេចថា នឹងសម្ភោធសៀវភៅ «ប៊ុនធឿន ២០១៧» និងរឿងខ្លីដទៃទៀត ដើម្បីត្រៀមចាំអ្នកអានជាង៣ម៉ឺននាក់ ដែលគេរំពឹងថា នឹងចូលរួមគាំទ្រលើកកម្ពស់ការអាន និងតែងនិពន្ធ។ «ប៊ុនធឿន ២០១៧»គឺជា កម្រងរឿងខ្លី ដែលសរសេរអំពីគោលគំនិត និងការយល់ឃើញរបស់មនុស្សប្រុសសម័យទំនើបទៅលើគោលដៅជីវិត ការសិក្សា និងទំនាក់ទំនងសង្គម និងស្នេហា។ សៀវភៅនេះនិពន្ធឡើងក្រោយសៀវភៅ «វិធាវី ២០១៦» ដែលរៀបរាប់ពីអារម្មណ៍មនុស្សស្រីសម័យទំនើប។ ក្នុងសៀវភៅរឿងទាំងពីរ អ្នកនិពន្ធព្រួតគ្នាបង្ហាញទស្សនៈជំនាន់ថ្មីសម័យទំនើបប្រឆាំងទៅលើគំនាបលើសិទ្ធិសេរីភាពយេនឌ័រ និងតួនាទីយុវជនក្នុងសង្គមផងដែរ។ អ្នកនិពន្ធសៀវភៅ អ្នកស្រី សូ ភីណា ថ្លែងថា៖ «ខ្ញុំធ្លាប់មើលការសម្ដែងយីកេ កាកី (តួ)ស្រី ត្រូវស្លាប់។ អានរឿងឃុនឆាងឃុនផែន (តួ) ស្រីក៏ស្លាប់។ ខ្ញុំគិតថាគួរតែធ្វើអីឲ្យថ្មីម្ដង កុំឲ្យទីបញ្ចប់ស្រីត្រូវស្លាប់។ ខ្ញុំអានរឿង (ផ្កាស្រពោន) មួយចប់ពីរចប់ទៀតទើបញ៉ាំងចិត្តឲ្យសរសេររឿងវិធាវីនឹងជាថ្មី»។ ជាទូទៅការសរសេររបស់អ្នកស្រី សូ ភីណា ផ្ដោតសំខាន់ទៅលើរឿងខ្លី និងរឿងប្រលោមលោកដែលឆ្លុះបញ្ចាំងអំពីបញ្ហាសង្គម និងការតស៊ូមតិក្នុងសិទ្ធិសេរីភាព ពិសេសទាក់ទិននឹងសមភាព និងសមធម៌យេនឌ័រ។ អ្នកស្រី សូ ភីណា យល់ថា ឥទ្ធិពលនៃសកលភាវូបនីយកម្ម ញ៉ាំងឲ្យអ្នកនិពន្ធខ្មែរបច្ចុប្បន្នបានចាប់ផ្ដើមបើកចិត្តទូលាយក្នុងការទទួលយកគំនិតអភិវឌ្ឍពីការអប់រំពីបស្ចិមប្រទេស ពិសេសផ្នែកសិទ្ធិសេរីភាពនៃការបញ្ចេញគំនិតនេះតែម្ដង។ «យើងរៀនភាសាអង់គ្លេស យើងអានព័ត៌មានជាភាសាអង់គ្លេស យើងអានសៀវភៅអង់គ្លេស ហើយខ្ញុំបានសិក្សានៅប្រទេសអូស្ត្រាលី ដែលជាការអប់រំបែបបស្ចិមប្រទេស អញ្ចឹងវាទាក់ទងនឹងសិទ្ធិសេរីភាព ទាក់ទងទៅនឹងការទាមទារសិទ្ធិ ទាក់ទងនឹងការផ្ដល់សិទ្ធិអំណាចដល់ជនងាយរងគ្រោះ។ អញ្ចឹង វាជះឥទ្ធិពលមក ហើយវាធ្វើឲ្យខ្ញុំសរសេរចេញទៅវាទាក់ទងនឹងការទាមទារសិទ្ធិ និងសមភាព និងសមធម៌យេនឌ័រក្នុងរឿងភាគច្រើន ដែលខ្ញុំសរសេរ»។ មានស្នាដៃថ្មីៗយ៉ាងហោចណាស់ចំនួន ១១៩៥ ចំណងជើង ឬស្នាដៃនិពន្ធ ក្នុងស្រុក ត្រូវបានបោះពុម្ពផ្សាយអំឡុងឆ្នាំ ២០១៦ និង២០១៧។ ការបោះពុម្ពសៀវភៅនៅកម្ពុជាមានការកើនឡើងប្រមាណ ៣០% ពីមួយឆ្នាំទៅមួយឆ្នាំ ក៏ប៉ុន្តែគំហុកនៃប្រភេទរឿងដែលបោះពុម្ពថ្មី ផ្ដោតលើរឿងនិទានបែបកុមារ រឿងប្រឌិតបែបប្រលោមលោកស្នេហា និងប្រភេទសៀវភៅបែបលើកទឹកចិត្ត។ នេះជាការឲ្យដឹងពីអ្នកស្រី ខ្លូត វិបុល្លា ប្រធានបណ្ណាល័យជាតិនៅកម្ពុជា។ ចំណែកអ្នកស្រី ម៉ៅ កុលាប ជាអនុប្រធានសមាគមបណ្ណារក្សជាតិបានឲ្យដឹងទៀតថាសៀវភៅបែបរឿងពិត (non-fiction) មានតម្រូវការខ្ពស់សម្រាប់កម្ពុជា ហើយថាសិស្សនិស្សិតកម្ពុជា ត្រូវការសៀវភៅបែបនេះច្រើន តែពួកគេត្រូវសិក្សាពីសំណេរអ្នកនិពន្ធបរទេស ជាភាសាបរទេស ឬបកប្រែជាភាសាខ្មែរ។ «ការនិពន្ធរឿងប្រលោមលោក មានសន្ទុះខ្លាំងជាង ហើយប្រភេទរឿងពិត (non-fiction) គឺតិចមែនទែន។ បើតាមយើងសង្កេត មានសាស្ត្រាចារ្យមួយចំនួនតូចនៅវ័យកណ្ដាល តែងនិពន្ធច្រើនផ្នែកប្រវត្តិសាស្ត្រ និងទស្សនវិជ្ជា»។ តាមការលើកឡើងរបស់អ្នកស្រី ម៉ៅ កុលាប ការស្រាវជ្រាវនិងសរសេរជាសៀវភៅរឿងពិត (non-fiction) នៅមានកម្រិត ដោយសារតែហិរញ្ញវត្ថុ និងធនធានមនុស្សផ្នែកស្រាវជ្រាវនៅតែមានកម្រិត។ «បើសរសេររឿងប្រលោមលោក យើងមានក្តីស្រមៃ យើងសរសេរចេញបានហើយលឿន។ ចំពោះ non-fiction សរសេរដោយត្រូវការស្រាវជ្រាវ ហើយក៏មិនអាចសរសេរដោយបុគ្គលតែម្នាក់បានដែរ។ វាត្រូវឆ្លងកាត់ក្រុមហ៊ុនបោះពុម្ព publishing house»។ អ្នកស្រីបន្តថា ក្រុមហ៊ុនបោះពុម្ព (publishing house) ដែលទទួលបន្ទុកត្រួតពិនិត្យមុនការបោះពុម្ព គឺស្ទើរតែគ្មានទេ សម្រាប់សៀវភៅបែបរឿងពិត (non-fiction) នៅកម្ពុជា។ លោក ហង្ស អច្ចរិយា អ្នកនិពន្ធប្រលោមលោក និងជាអ្នកសម្ដែងក្នុងភាពយន្ត និងដើរម៉ូត។ កាលពី៦ ឆ្នាំមុន គឺឆ្នាំ ២០១១ លោកបានបោះពុម្ពផ្សាយសៀវភៅមួយក្បាល ក្រោមចំណងជើងថា «ឈាមនរក» ដែលនិយាយអំពីជីវិតបុរសអន្តោប្រវេសន៍ខ្មែរ ដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ហើយផុងខ្លួនចាញ់កលល្បិចឈ្មួញ និងជាប់លើទូកនេសាទកណ្ដាលសមុទ្រជាង១០ឆ្នាំ ដែលធ្វើឲ្យគាត់បានបាត់បង់អ្វីៗគ្រប់យ៉ាងក្នុងជីវិតព្រមទាំងភាពកក់ក្តៅក្នុងក្រុមគ្រួសារដែលនៅរង់ចាំគាត់នៅមាតុភូមិ។ ខុសពីសៀវភៅកន្លងមក បច្ចុប្បន្ន លោកកំពុងបង្ហើយសៀវភៅមួយក្បាលទៀត ដែលជារឿងប្រឌិតបែបស្រមើស្រមៃ។ «ខ្ញុំអត់ស្រាវជ្រាវទេ ខ្ញុំប្រើក្ដីស្រមៃ។ ក្ដីស្រមៃដែលខ្ញុំមានជាង១០ឆ្នាំ យកមកសរសេរ។ វាមិនមានការវិភាគទេ។ ស្នេហា មនោសញ្ចេតនា ផ្សងព្រេង អភិនីហារ វាយប្រហារ អាថ៌កំបាំង ព្រឺព្រួច តែសម្រាប់មនុស្សជាតិ សម្រាប់ភពផែនដីយើង»។ អ្នកសារព័ត៌មានជើងចាស់មួយរូបគឺលោក ឆាយ សុផល បានអ្នកនិពន្ធសៀវភៅមួយចំនួនដូចជាអំពីប្រវត្តិសង្ខេបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសែស្រឡាយក្សត្រជាដើម។ លោកបានឲ្យដឹងថា លំហនៃសេរីភាពសារព័ត៌មាន ត្រូវបានរឹតត្បិត ការតែងនិពន្ធទទួលផលវិបាកដោយប្រយោល។ «រឿងការត្បិតត្បៀត ឬគាបសង្កត់ទៅលើសេរីភាពអ្នកសារព័ត៌មានវាជារឿងមួយ តែតិចឬច្រើន វាក៏ធ្វើឲ្យទឹកចិត្តអ្នកនិពន្ធផ្សេងទៀតមានការអាលដែរ»។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា មិនយល់ស្របយ៉ាងដូច្នោះទេ។ លោកស្រី ប្រាប់ VOA ថា កង្វះការនិពន្ធប្រភេទរឿងពិតអំពីសង្គម ប្រវត្តិសាស្ត្រ នយោបាយ ដោយស្នាដៃអ្នកនិពន្ធក្នុងស្រុក មិនមានពាក់ព័ន្ធទៅនឹងស្ថានភាពសិទ្ធិសេរីភាពអ្វីនោះទេ ហើយអ្នកនិពន្ធខ្មែរមានសិទ្ធិសេរីភាពពេញលេញក្នុងការតែងនិពន្ធ ទៅតាមជំនាញ និងជម្រើសពួកគេ។ «អត់មានអីដែលជាកម្រិតទេប្អូន ដឹងទេ។ គាត់មានបំណងអី ពូកែខាងអី សរសេរខាងហ្នឹង។ គ្រាន់ថា បើសរសេរអំពីប្រវត្តិសាស្ត្រ សូមឲ្យមានការផ្ទៀងផ្ទាត់ឲ្យច្បាស់ កុំឲ្យអ្នកអានច្របូកច្របល់។ សូមឲ្យមានភាពពិត កុំក្រឡៃប្រវត្តិសាស្ត្រ តែប៉ុណ្ណឹងគត់»។ យ៉ាងណាក៏ដោយ អ្នកស្រី សូ ភីណា យល់ថា ទឹកដៃតែងនិពន្ធរបស់អ្នកនិពន្ធក្នុងស្រុកមានគុណភាពល្អប្រសើរ ហើយការបញ្ជ្រាបការអាន ក៏ទទួលបានជោគជ័យមួយកម្រិត។ ក៏ប៉ុន្តែ អ្នកស្រីថាយល់ថាសិទ្ធិសេរីភាពរបស់អ្នកនិពន្ធ ត្រូវបានកម្រិតផងដែរ ដែលជាហេតុឲ្យអ្នកនិពន្ធក្នុងស្រុកជាជាច្រើន គិតគូរពីសុវត្ថិភាពខ្លួន មុននឹងសម្រេចសិក្សាតាក់តែងទៅលើប្រធានបទណាមួយ។ «ខ្ញុំជឿថា អ្នកនិពន្ធមួយចំនួន ប្រាកដជា គិតមុនពេលគាត់សរសេរ ថាគាត់ត្រូវជ្រើសរើសប្រធានបទណា សរសេរហើយឲ្យមានសុវត្ថិភាពសម្រាប់ខ្លួនឯង។ កន្លែងហ្នឹងហើយ ជាកន្លែងដែលគាត់បិទជ្រុងមួយនៃសេរីភាពនៃការសរសេររបស់គាត់រួចបាត់ទៅហើយ ដើម្បីសុវត្ថិភាព ព្រោះយើងធ្លាប់ឃើញមានឧទាហរណ៍ច្រើន ដែលមិនល្អសម្រាប់អ្នកនិពន្ធ និងកាសែតអ៊ីចឹង»។ នៅតាមស្តង់សៀវភៅប្រមាណ ៨០ស្តង់ក្នុងកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៦ គេឃើញមានសៀវភៅរឿងជាច្រើនតម្រាបជាជួរៗនៅលើតុ។ អ្នកនិពន្ធឈរត្រៀបត្រា តាមស្តង់និមួយៗស្វាគមន៍អ្នកអានដោយ ជជែកសង្ខេបអំពីសាច់រឿងថ្មីរបស់ខ្លួន ទៅកាន់អ្នកអាន និងការចុះហត្ថលេខាថ្លែងអំណរគុណក្នុងសៀវភៅសម្រាប់ទុកជាអនុស្សាវរីយ៍ដល់អ្នកអាន និងគាំទ្រសៀវភៅខ្លួន៕
true
false
false
false
false
false
false
false
[ true, false, false, false, false, false, false, false ]
មេដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ព្រមទាំងប្រជាពលរដ្ឋនិងមន្ត្រីរាជការជាច្រើនពាន់នាក់ នៅថ្ងៃពុធនេះ បានមកចូលរួមពិធីខួបលើកទី១០ឆ្នាំនៃព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ។ អ្នកដឹកនាំពិធីស្រែកថា៖ «ជយោ! ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា!» ក្រុមអ្នកចូលរួមបានកាន់បាច់ផ្កា ទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ស្លៀកពាក់សម្លៀកបំពាក់សិស្សសាលា និស្សិត និងមន្ត្រីរាជការ ព្រមទាំងឯកសណ្ឋានជាកងយោធពលខេមរភូមិន្ទបានឈរតម្រៀបគ្នាជាជួរយ៉ាងមានរបៀបរាបរយនៅពីមុខព្រះបរមរាជវាំង ខណៈពេលដែលព្រះអង្គ និងមេដឹកនាំជាន់ខ្ពស់របស់ រដ្ឋាភិបាលអង្គុយនៅរានមុខនៃព្រះបរមរាជវាំង។ ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តមសីហមុនីមានបន្ទូលទៅកាន់ប្រជាពលរដ្ឋថា ការដឹកនាំរបស់រដ្ឋាភិបាលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សាមគ្គីភាព ឯកភាពជាតិ និងមាតុភូមិយ៉ាងល្អប្រសើរដែលយើងកំពុងទទួលស្គាល់ជាវិជ្ជមាន។ ព្រះអង្គក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់រួបរួមគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញដើម្បីការពារមាតុភូមិ។ ព្រះអង្គមានបន្ទូលថា៖ «នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីគ្នាជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញនិងច្បាប់រដ្ឋដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិជាទីស្នេហារបស់យើងលើគ្រប់វិស័យ»។ ព្រះមហាក្សត្របានឡើងគ្រងរាជ្យសម្បត្តិជំនួសព្រះបិតារបស់ព្រះអង្គគឺព្រះបរមរតនកោដ្ឋសម្តេចឪនរោត្តមសីហនុ កាលពីថ្ងៃទី២៩ខែតុលា ឆ្នាំ២០០៤។ រដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរាជការទូទាំងប្រទេសបានឈប់សម្រាកមួយថ្ងៃនៅថ្ងៃនេះដើម្បីចូលរួមព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ។ លោកប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ បានថ្លែងរាយការណ៍ពីការអភិវឌ្ឍយ៉ាងច្រើន និងគ្រប់វិស័យក្នុងរយៈពេលនៃការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ។ លោកមានប្រសាសន៍ថា ព្រះអង្គបានដឹកនាំប្រជារាស្ត្រក្នុងព្រះរាជកិច្ចកសាងជាតិមាតុភូមិយ៉ាងសកម្មជាទីបំផុត និងបានគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ និងប្រជារាស្ត្ររបស់ព្រះអង្គ។ លោកនិយាយថា៖ «ព្រះអង្គតែងតែសព្វព្រះរាជហរទ័យបំពេញនូវព្រះរាជសកម្មភាពប្រកបដោយព្រះរាជគុណធម៌ដ៏ថ្លៃថ្លាបំផុតក្នុងវិស័យសង្គមកិច្ចសុខុមាលភាព អប់រំសិក្សាធិការ ព្រះពុទ្ធសាសនា រួមចំណែកយ៉ាងធំធេងក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ»។ លោកសម រង្ស៊ី អ្នកតំណាងរាស្ត្រ និងជាប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ប្រាប់អ្នកកាសែតនៅព្រះបរមរាជវាំងថា លោកអបអរសារទរ និងថ្វាយព្រះពរដល់ព្រះអង្គ ឲ្យព្រះអង្គគង់ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានយូរដើម្បីជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រខ្មែរ។ លោកនិយាយថា៖ «លោកជានិមិត្តរូបនៃឯកភាពជាតិ នៃការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ ហើយធ្វើយ៉ាងណាឲ្យប្រទេសយើងមានស្ថិរភាពដើម្បីឈានទៅរកវឌ្ឍនភាព»។ កំពុងឈរកាន់ប៉េងប៉ោងដើម្បីបង្ហោះទៅលើអាកាស ប្អូនប្រុសខេង ឆេងហ៊ាង អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១១នៃវិទ្យាល័យជា ស៊ីម សន្ធរម៉ុក មានប្រសាសន៍ថា វត្តមានរបស់ព្រះមហាក្សត្រមានសារៈសំខាន់ខ្លាំងណាស់ដើម្បីជំរុញឲ្យកម្ពុជាមានការវិវឌ្ឍទៅមុខ។ លោកនិយាយថា៖ «មើលទៅដូចជាមានការរីកចម្រើនច្រើនដែរនៅពេលព្រះមហាក្សត្រឡើងគ្រងរាជ្យ។ ប៉ុន្តែហាក់បីដូចជាមិនដូចសម្តេចឪរបស់យើងពីមុន។ ដូចជាការដោះស្រាយនយោបាយមិនដូចសម្តេចឪដែលបានសោយទិវង្គត់ទៅហ្នឹង»។ ព្រះរាជពិធីឡើងគ្រងរាជ្យសម្បតិ្តរបស់ព្រះមហាក្សត្រមិនមានព្រះរាជវត្តមានសម្តេចម៉ែនរោត្តមមុន្នីនាថសីហនុ និងលោកជា ស៊ីម ប្រធានព្រឹទ្ធសភាទេ ពោលគឺមានវត្តមានតែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកហេង សំរិន ប្រធានរដ្ឋសភា និងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលសំខាន់ៗជាច្រើននាក់តែប៉ុណ្ណោះ៕
true
false
false
false
false
false
false
false
[ true, false, false, false, false, false, false, false ]
ប្រទេសឥណ្ឌានឹងអនុញ្ញាតឲ្យសម្ដេចសង្ឃ Dalai Lama មេដឹកនាំសាសនារបស់តំបន់ទីបេ មកធ្វើទស្សនកិច្ចបែបសាសនានៅរដ្ឋ Arunachal Pradesh ស្ថិតនៅភាគឦសានប្រទេស ទោះបីជាប្រទេសចិនជំទាស់ដ៏ដោយ។ តំបន់ភាគឦសាននេះជាទឹកដីជាប់ព្រំដែនដែលចិនទាមទារកាន់កាប់មួយផ្នែក។ កាលពីថ្ងៃទី៣ ខែមិនា កន្លងទៅនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានព្រមានប្រទេសឥណ្ឌាអំពីដំណើរទស្សនកិច្ចរបស់សម្ដេចសង្ឃ Dalai Lama រយៈពេលពេញមួយសប្ដាហ៍នៅក្នុងប្រទេសឥណ្ឌា ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែមេសាខាងមុខនេះ ដោយបានបញ្ជាក់ថា ទស្សនកិច្ចនេះនឹងធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរចំពោះចំណងទាក់ទងទ្វេភាគីរវាងប្រទេសចិន និងឥណ្ឌា ក៏ដូចជាចំពោះសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែនរវាងចិន និងឥណ្ឌាផងដែរ។ ប្រទេសឥណ្ឌាបានច្រានចោលក្ដីបារម្ភរបស់ប្រទេសចិន ដោយអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក Gopal Bagley បាននិយាយថា៖ «ជំហររបស់រដ្ឋាភិបាលឥណ្ឌាត្រូវបានគេស្គាល់ច្បាស់ ហើយនឹងមិនមានការផ្លាស់ប្ដូរអ្វីឡើយ»។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសឥណ្ឌាលោក Kiran Rijiju បាននិយាយថា គ្មានហេតុផលណាមួយ ដែលត្រូវរារាំងសម្ដេចសង្ឃ Dalai Lama ទេ ដោយសារព្រះអង្គមកធ្វើទស្សនកិច្ចក្នុងនាមជាមេដឹកនាំសាសនាតែប៉ុណ្ណោះ។ លោក Rijiju ដែលជាអ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ចំពោះបញ្ហាទំនាក់ទំនងជាមួយទីបេ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Press Trust of India ថា លោកនឹងជួបជាមួយសម្ដេចសង្ឃ Dalai Lama ក្នុងនាមជាអ្នកគោរពសាសនាម្នាក់ ក្នុងអំឡុងពេលទស្សនកិច្ចរបស់ព្រះអង្គទៅកាន់រដ្ឋ Arunachal Pradesh ដែលជាតំបន់ដែលមានវត្តព្រះពុទ្ធសាសនាដ៏ល្បីល្បាញមួយឋិតក្នុងក្រុង Tawang។ មេដឹកនាំសាសនាទីបេរូបនេះ ក៏ធ្លាប់បានមកធ្វើទស្សនកិច្ចនៅទីអារាមនេះ កាលពី ៨ ឆ្នាំមុនផងដែរ។ ប្រទេសចិនបានទាមទារកាន់កាប់ទឹកដីប្រមាណ ៩ ម៉ឺន គីឡូម៉ែត្រការ៉េ ក្នុងរដ្ឋ Arunachal Pradesh ដោយបានហៅរដ្ឋនេះថាជាតំបន់ទីបេខាងត្បូង។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានគូសបញ្ជាក់កាលពីថ្ងៃទី ៣ ខែមិនា ថា រដ្ឋាភិបាលក្រុងប៉េកាំងប្រឆាំងដាច់ខាតចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចសង្ឃ Dalai Lama នៅកាន់តំបន់ព្រំដែននោះ និងបានជំរុញមិនឲ្យរដ្ឋាភិបាលឥណ្ឌាផ្ដល់វេទិកាសម្រាប់ «ក្រុមសម្ដេចសង្ឃ Dalai Lama»។ ចិនបានហៅមេដឹកនាំសាសនាទីបេរូបនេះថាជា «អ្នកផ្ដាច់ខ្លួនដ៏មានគ្រោះថ្នាក់» មួយរូប។ ក្រុមអ្នកវិភាគនានាក្នុងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា បាននិយាយថា ការគ្រោងអនុញ្ញាតឲ្យមានដំណើរទស្សនកិច្ចរបស់សម្ដេចសង្ឃ Dalai Lama និងគម្រោងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលគ្រោងនឹងមានវត្តមាននៅពេលដែលសម្ដេចសង្ឃ Dalai Lama ធ្វើទស្សនកិច្ចនៅក្នុងក្រុង Tawang នោះ បង្ហាញឲ្យឃើញពីជំហរកាន់តែម៉ឺងម៉ាត់របស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Narendra Modi។ ទំនាក់ទំនងរបស់លោក Narendra Modi ជាមួយរដ្ឋាភិបាលចិនមានសភាពតឹងតែងកាលពីឆ្នាំមុន ដែលមួយផ្នែកបណ្ដាលមកពីចំណងទាក់ទងកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាលក្រុងប៉េកាំង និង ប្រទេសប៉ាគីស្ថាន។ លោក Manoj Joshi មកពីអង្គការ Observer Research Foundation ក្នុងរដ្ឋធានីញូវដែលី បាននិយាយថា៖ «នេះបានន័យថា ពួកគេចង់ប្រើមធ្យោបាយតឹងរ៉ឹងចំពោះប្រទេសចិន។ ពួកគេមានភាពមោះមុតកាន់តែខ្លាំងជាងមុនចំពោះបញ្ហាសម្ដេចសង្ឃ Dalai Lama នេះ។ ប្រហែលជារដ្ឋាភិបាលគិតថា ខ្លួនអាចទាញយកឥទ្ធិពលខ្លះពីរឿងនេះ»។ ប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee បានធ្វើជាម្ចាស់ផ្ទះទទួលសម្ដេចសង្ឃ Dalai Lama កាលពីខែធ្នូ ឆ្នាំ ២០១៦ នៅឯវិមានប្រធានាធិបតី ជាមួយនឹងអ្នកទទួលបានពានរង្វាន់ណូបែលផ្សេងៗទៀត នៅក្នុងសន្និសីទមួយស្ដីអំពីសិទ្ធិកុមារ។ នោះគឺជាជំនួបដំបូងបង្អស់របស់សម្ដេចសង្ឃ Dalai Lama ជាមួយនឹងប្រមុខរដ្ឋឥណ្ឌាក្នុងរយៈពេល ៦០ ឆ្នាំ កន្លងមកនេះ។ រដ្ឋាភិបាលក្រុងញូវដែលីក៏បានច្រានចោលការជំទាស់របស់រដ្ឋាភិបាលចិនចំពោះជំនួបនេះផងដែរ ដោយបានបញ្ជាក់ថា ជំនួបនោះគឺជាជំនួបដែលមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។ មេដឹកនាំឥណ្ឌានានា កម្រមានវេទិកាសាធារណៈជាមួយនឹងសម្ដេចសង្ឃ Dalai Lama ដែលបានរត់គេចចូលប្រទេសឥណ្ឌាកាលពីឆ្នាំ ១៩៥៩ ណាស់ ទោះបីជាកន្លងមក ធ្លាប់មានជំនួបជាលក្ខណៈឯកជនជាមួយព្រះអង្គក៏ដោយ។ កាលពីខែមុន គណប្រតិភូសភាតៃវ៉ាន់មួយក្រុម បានមកធ្វើទស្សនកិច្ចនៅក្នុងរដ្ឋធានីញូវដែលី ដែលករណីនេះបានធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងសម្បា ដោយសារតែចិនចាត់ទុកកោះតៃវ៉ាន់ថាជាផ្នែកសំខាន់មួយរបស់ខ្លួន។ ទោះបីជាមានការចរចាគ្នារាប់ទសវត្សរ៍មកហើយក៏ដោយ ក៏ប្រទេសក្បែរខាងគ្នាក្នុងទ្វីបអាស៊ីទាំងពីរ នេះ ដែលធ្លាប់បានប្រយុទ្ធគ្នាក្នុងសង្គ្រាមរយៈពេលខ្លីមួយកាលពីឆ្នាំ ១៩៦៣ បានបរាជ័យក្នុងការដោះស្រាយជម្លោះព្រំដែនមួយនេះ៕
true
false
false
false
false
false
false
false
[ true, false, false, false, false, false, false, false ]
វត្ថុបុរាណខ្មែរជាង ១០០ ដែលមានអាយុកាលរាប់សតវត្សរ៍មកហើយ នឹងត្រូវបញ្ជូនមកកម្ពុជាវិញ ក្រោយមានការឯកភាពពីកូនស្រីរបស់អ្នកជំនាញវត្ថុបុរាណម្នាក់ គឺលោក Douglas Latchford ដែលបានស្លាប់កាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។ បន្ទាប់ពីការចរចាជាង៣ឆ្នាំ កូនស្រីរបស់លោក Douglas Latchford ដែលបានគ្រប់គ្រងវត្ថុបុរាណទាំងនោះ ក្រោយឪពុកបានស្លាប់ កាលពីខែសីហា ឆ្នាំ២០២០ បានព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ជូនវត្ថុបុរាណខ្មែរទាំង ១០០ នោះ មកឲ្យកម្ពុជាវិញ។ ក្រសួងវប្បធម៌ឲ្យដឹងថាវត្ថុបុរាណទាំងនោះមានជាង ១០០ រូបដែលធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត ដែលនឹងត្រូវបញ្ជូនមកកម្ពុជាជាបន្តបន្ទាប់។ ក្រសួងឲ្យដឹងទៀតថាស្នាដៃវិចិត្រទាំងនេះមានអាយុកាលតាំងពីសតវត្សរ៍ទី ៦ រហូតដល់សម័យក្រោយអង្គរ រួមទាំងរតនៈវត្ថុដ៏ល្អឯកមកពីអតីតរាជធានីកោះកេរ្តិ៍ និងតំបន់អង្គរ ដែលនឹងត្រូវដាក់តាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ នាពេលខាងមុខ។ ដំណាក់កាលដំបូង វត្ថុបុរាណខ្មែរចំនួន ៥ រូប ក្នុងនោះមានបដិមាព្រះឥសូរ និងព្រះស្កន្ទធ្វើពីថ្មភក់មកពីរមណីយដ្ឋានកោះកេរ្តិ៍និងកន្សៃទូកធ្វើពីសំរឹទ្ធ នឹងត្រូវបញ្ជូនមកកម្ពុជាក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការបញ្ជាក់របស់ក្រសួងវប្បធម៌។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា«នេះជាកិច្ចការដ៏លំបាកស្មុគស្មាញ» ដែលអាចសម្រេចបាន។ លោកស្រីបញ្ជាក់ថា៖ «ការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវរូបចម្លាក់ទាំងនេះ សរបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាមទារយកមកវិញនូវសម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ ហើយការបញ្ជូនមកវិញនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជា និងពិភពលោក»។ បើតាមក្រសួងវប្បធម៌ កិច្ចការបញ្ជូនវត្ថុបុរាណខ្មែរនេះ ជាការផ្តួចផ្តើមរបស់កូនស្រីរបស់លោក Douglas Latchford គឺលោកស្រី Nawapan Kriangsak ដែលមន្ត្រីកម្ពុជាអះអាងថា មានសុឆន្ទៈក្នុងការរួមចំណែកលើកស្ទួយវប្បធម៌កម្ពុជា។ កាលពីចុងឆ្នាំ ២០១៩ ឪពុករបស់លោកស្រី Kriangsak ត្រូវបានចោទប្រកាន់ដោយរដ្ឋអាជ្ញាអាមេរិកថា «រត់ពន្ធវត្ថុបុរាណ» ដែលត្រូវបានគេលួចចេញពីប្រទេសកម្ពុជា និងការសម្រួលឲ្យវត្ថុបុរាណនោះងាយស្រួលលក់នៅលើទីផ្សាវត្ថុសិល្បៈអន្តរជាតិដោយសារលោកបានជួយលាក់បាំងប្រវត្តិបាត់បង់វត្ថុទាំងនោះតាមរយៈការចេញឯកសារក្លែងក្លាយ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានញូវយ៉កថែមស៍។ លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលទទួលបន្ទុកការងារនៃការស្វែងរកវត្ថុបុរាណខ្មែរនៅក្រៅប្រទេស ប្រាប់ VOA ថា កម្ពុជានឹងធ្វើការជាមួយភាគីលោកស្រី Kriangsak បន្តទៀត និងស្រាវជ្រាវរកវត្ថុបុរាណខ្មែរផ្សេងៗទៀត។ លោកមានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា៖ «គ្រាន់តែភាគីទាំងពីរនឹងបន្តការងារស្រាវជ្រាវតទៅទៀត។ បើសិនដឹងថាវាមាននៅណានៅណីទៀត ស្អីៗទៀត គឺសហការគ្នាដើម្បីធ្វើម៉េច ទៅនាំយកមកវិញ មកកម្ពុជាវិញ»។ លោកបន្ថែមថាកន្លងទៅ ភាគីកម្ពុជាក៏បានពិភាក្សាការងារនេះជាមួយឪពុករបស់លោកស្រី ប៉ុន្តែលោកធ្លាក់ខ្លួនឈឺ ហើយបានស្លាប់កាលពីឆ្នាំមុន។ លោកបញ្ជាក់ថា៖ «យើងបានធ្វើការជាមួយឪពុករបស់គាត់មកហើយ។ គឺថាភាគីទាំងអស់មានឆន្ទៈហើយក្នុងការធ្វើយ៉ាងណាបញ្ជូនត្រឡប់មកវិញនោះ»។ មន្ត្រីជាន់ខ្ពស់រូបនោះឲ្យដឹងទៀតថា ដំណាក់កាលទីមួយ គឺយករូបចំនួន៥មក ដែលលោកថាជា« រូបជ្រើសរើសពិសេសមួយ» ដែលមាន «លក្ខណៈវិចិត្រល្អឯកនៅក្នុងវប្បធម៌ខ្មែរ»។ លោកបន្តថា រូបទាំងនោះអាចមកដល់កម្ពុជានៅចុងខែកុម្ភៈ ឬដើមខែមីនា ដោយសារបញ្ហាជំងឺកូវីដ១៩ បណ្តាលឲ្យពិបាកក្នុងការធ្វើដំណើរ។ លោកបញ្ជាក់ថា រូបទាំងនេះមកពីប្រទេសផ្សេងៗ ប៉ុន្តែលោកបដិសេធមិនប្រាប់ឈ្មោះប្រទេសណានោះទេ ដោយសារបារម្ភអំពីសន្តិសុខវត្ថុបុរាណ។ លោក ហាប់ ទូច មានប្រសាសន៍ថា៖ «កូនស្រីគាត់ដែលមានឆន្ទៈជាមួយយើង ហើយមានបំណងល្អ ដែលចង់ប្រគល់អ្វីៗដែលគាត់ទទួលបានពីឪពុករបស់គាត់ហ្នឹងត្រឡប់មកប្រទេសកម្ពុជាយើងវិញ»។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កូនស្រីរបស់លោក Douglas គឺលោកស្រី Kriangsak បានថ្លែងថាលោកស្រីមិនដឹងថាកិច្ចការនេះមាន«ភាពស្មុគស្មាញ»នោះទេ កាលពី ៣ ឆ្នាំមុន។ លោកស្រីបញ្ជាក់ថាលោកស្រីរីករាយក្នុងការបញ្ជូនវត្ថុបុរាណទាំងនោះមកកម្ពុជាវិញ។ លោក Douglas Latchford ដែលមានសញ្ជាតិថៃ និងអង់គ្លេស ត្រូវបានចោទប្រកាន់ពីបទធ្វើជា«បណ្តាញ‍»អស់រយៈពេលជាច្រើនទសវត្សរ៍សម្រាប់វត្ថុបុរាណកម្ពុជា ដែលត្រូវបានគេលួចជីកដោយខុសច្បាប់ពីប្រាសាទបុរាណនៅក្នុងព្រៃក្នុងអំឡុងពេលប្រទេសកម្ពុជាជួបសង្គ្រាមស៊ីវិល ដែលបានចាប់ផ្តើមតាំងពីពាក់កណ្តាលទសវត្សរ៍ទី ៦០។ លោកស្រី Kriangsak អាយុ៤៩ឆ្នាំ មិនចង់និយាយអំពីការចោទប្រកាន់លើឪពុករបស់លោកស្រីនោះទេ។ ប៉ុន្តែលោកស្រីបញ្ជាក់ថា៖ «គ្មានទីណាប្រសើរជាងប្រទេសកម្ពុជានោះទេ ដែលប្រជាជនគោរពបូជាយ៉ាងស្មោះត្រង់នូវវត្ថុបុរាណទាំងនោះ មិនមែនត្រឹមតែសិល្បៈរបស់ពួកគេ ឬក៏ប្រវត្តិសាស្ត្រនោះទេ ប៉ុន្តែវាសម្រាប់សារសំខាន់នៃសាសនារបស់ពួកគេ»។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានបង្ហោះសារនៅលើTwitter កាលពីថ្ងៃអាទិត្យថាស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងទីភ្នាក់ងាររបស់អាមេរិកបានធ្វើការជាមួយក្រសួងវប្បធម៌កម្ពុជា ដើម្បីនាំយកវត្ថុបុរាណទាំងនោះមកកម្ពុជាវិញ។ លោក ធុយ ចាន់ធួន អ្នកស្រាវជ្រាវវត្ថុបុរាណកម្ពុជាជិត៣០ឆ្នាំមកហើយ មានប្រសាសន៍ថាវត្ថុបុរាណដែលរក្សាទុកដោយលោក Douglas គឺ«សុទ្ធតែរូបល្អៗទាំងអស់»។ លោកបន្តថាលោក Douglas ក៏បាននិពន្ធសៀវភៅ «អរិយធម៌ខ្មែរ» ដែលលោកបានធ្វើជាឯកសារយោងផងដែរ។ លោកថ្លែងប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា៖ «មិនមែនតែលោក Douglas មួយទេ គឺមនុស្សច្រើនណាស់នៅស្រុកសៀមក្តី នៅអង់គ្លេសក្តី នៅអាមេរិកក្តី នៅបារាំងក្តី យករបស់ខ្មែរហ្នឹង យកទៅទុកធ្វើជាកម្មសិទ្ធិរបស់ខ្លួន»។ លោកបន្ថែមថា៖ «ហើយលោក Douglas ផ្ទាល់ លោកប្រមូលទិញ មិនមែនលោក Douglas មកលីសែងខ្លួនឯងណា។ ប្រាកដណាស់ នៅក្នុងសម័យសង្គ្រាម គេជួញទៅត្រឹមស្រុកសៀម។ ស្រុកសៀមគឺជាទីផ្សារធំបំផុតនៅអាស៊ីអាគ្នេយ៍សម្រាប់លក់វត្ថុបុរាណខ្មែរហ្នឹង»។ បើតាមអ្នកស្រាវជ្រាវរូបនោះ វត្ថុបុរាណរបស់កម្ពុជាត្រូវបានលួចយកទៅក្នុងសម័យសង្គ្រាម ហើយកម្ពុជាក៏បានបាត់ច្រើនដែរទៅប្រទេសថៃ នៅចុងឆ្នាំ ១៨០០ និងដើមឆ្នាំ ១៩០០។ លោកបណ្ឌិត វង់ សុធារ៉ា សាស្ត្រាចារ្យផ្នែកសិលាចារឹកនិងប្រវត្តិសាស្ត្រខ្មែរ-អាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា ប្រទេសបារាំងនិងថៃ មានវត្ថុបុរាណខ្មែរច្រើនជាងគេ ដោយសារកម្ពុជាស្ថិតនៅក្រោមនឹមអាណានិគមបារាំងរយៈពេល៩០ឆ្នាំ គឺចាប់ពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣។ លោកថា ពេលនោះបារាំងបានយកវត្ថុបុរាណខ្មែរជាច្រើនទៅប្រទេសរបស់គេ។ លោកមានប្រសាសន៍ថា៖ «ជាការពិតយើងឃើញមានច្រើន។ មានអ្នកខ្លះ មិនមែនត្រឹម១០០ទេ គឺរាប់រយ រហូតដល់បើកសារមន្ទីរទៀតផង។ បើកជាសារមន្ទីរដាក់តម្កល់វត្ថុបុរាណខ្មែរ។ ហើយមានទាំងសិលាចារឹក មានទាំងរូបធំ រូបតូច បាក់បែក រូបល្អពេញលេញ។ មាននៅជុំវិញពិភពលោក ជាពិសេសប្រទេសគេអ្នកមាន។ គេសំបូរសេដ្ឋី គាត់មានលុយចាយមិនអស់ គាត់ចំណាយទិញរបស់ពិតៗ របស់បុរាណពិតៗ ពីស្រុកខ្មែរយកទៅទុកជា hobby របស់គាត់ ជាការកម្សាន្តរបស់គាត់»។ លោកបន្តថា វាទាមទារឲ្យមានឯកសារបញ្ជាក់ត្រឹមត្រូវក្នុងបញ្ជីសារពើពន្ធរបស់កម្ពុជាហើយមានរូបថតបញ្ជាក់ពីទំហំនិងលក្ខណៈសម្បត្តិវត្ថុវិចិត្រនីមួយៗ ទើបអាចស្នើសុំវត្ថុបុរាណទាំងនោះមកវិញបាន។ លោកមានប្រសាសន៍ថា៖ «បើរដ្ឋាភិបាលចង់បានយកត្រឡប់មកវិញ អាហ្នឹងទាល់តែយើងមានឯកសារភស្តុតាងបញ្ជាក់ថារបស់ហ្នឹង ជារបស់យើងពីមុនមក»។ លោកបន្ថែមថា៖ «យើងបានទទួលវិញខ្លះ ដោយសារអ្នកប្រមូលហ្នឹង គេមានសន្តានចិត្តជ្រះថ្លាជាមួយយើង ប៉ុន្តែមនុស្សទាំងអស់មិនសុទ្ធតែអញ្ចឹងណា»។ ទោះជាយ៉ាងណា សាស្ត្រាចារ្យរូបនោះលើកឡើងថាការដាក់តាំងវត្ថុបុរាណខ្មែរនៅក្រៅប្រទេស ក៏បានជួយផ្សព្វផ្សាយអំពីប្រទេសកម្ពុជាផងដែរ។ បើតាមលោក វង់ សុធារ៉ា នៅមានវត្ថុបុរាណផ្សេងទៀត ដែលនៅកប់លើទីទួល ឬនៅបឹងត្រពាំងនានាក្នុងតំបន់បុរាណកាលកម្ពុជា៕
true
false
false
false
false
false
false
false
[ true, false, false, false, false, false, false, false ]
នៅដើមខែមេសានេះសហគមន៍អឺរ៉ុបបានប្រកាសទទួលស្គាល់ជាផ្លូវការថា ស្ករត្នោតកំពង់ស្ពឺរបស់ប្រទេសកម្ពុជា ត្រូវបានចុះបញ្ជីការពារជាទំនិញសម្គាល់ភូមិសាស្ត្រ ឬ Protected Geographical Indications (PGI) ដែលការណ៍នេះបានធ្វើឲ្យប្រទេសកម្ពុជាមានផលិតផលសម្គាល់ភូមិសាស្ត្រទីពីរ បន្ទាប់ពី ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុនកែច្នៃស្ករត្នោតកំពង់ស្ពឺ Confirel និងលិខិតរបស់ប្រធានគណៈកម្មការសហគមន៍អឺរ៉ុប។ ក្រុមហ៊ុនកែច្នៃស្ករត្នោតកំពង់ស្ពឺ Confirel បានឲ្យដឹង ក្នុងសេចក្តីប្រកាសខ្លួនមួយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ស្ករត្នោតកំពង់ស្ពឺនៃប្រទេសកម្ពុជា ត្រូវបានចុះបញ្ជីការពារ និងទទួលស្គាល់ជាផ្លូវការដោយសហភាពអឺរ៉ុបកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩។ នេះជាផលិតផលសម្គាល់ភូមិសាស្ត្ររបស់ខ្មែរទីពីរហើយបន្ទាប់ពីម្រេចកំពតរបស់កម្ពុជាត្រូវបានចុះបញ្ជីការពារដោយសហភាពអឺរ៉ុបកាលពីខែកុម្ភៈឆ្នាំ២០១៦»។ លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករងក្រុមហ៊ុន Confirel មានប្រសាសន៍ប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថា ការចុះបញ្ជីស្ករត្នោតកំពង់ស្ពឺ ជាទំនិញសម្គាល់ភូមិសាស្ត្រនេះ នឹងជំរុញឲ្យមានការបង្កើនការផលិត និងលក់ស្ករត្នោតកំពង់ស្ពឺនេះទៅឲ្យសហគមន៍អឺរ៉ុប និងប្រទេសផ្សេងទៀត នៅក្រៅតំបន់អឺរ៉ុប បន្ថែមលើកំណើននៃការលក់ស្ករត្នោតកំពង់ស្ពឺក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ «បីឆ្នាំចុងក្រោយហើយ ២០១៦ ២០១៧ ២០១៨ ហ្នឹង គឺកើន យើងកើន កើន កើនមួយកន្លះ មួយជិតមួយជាពីរ មួយជាពីររហូត ប៉ុន្តែដល់ពេលឆ្នាំ២០១៩ហ្នឹង យើងក៏គិតរួចហើយថា បើចុះបញ្ជីនៅសហគមន៍អឺរ៉ុបបានហើយគឺយើង បង្កើនការលក់ហ្នឹងតែម្តង ព្រោះគេជួយផ្សព្វផ្សាយពាណិជ្ជកម្មឲ្យយើង។ ហើយយើងតស៊ូខ្លាំងណាស់ទម្រាំបានសហគមន៍អឺរ៉ុបទទួលស្គាល់ បាន បាន បានទទួលស្គាល់ជាផ្លូវការ ដូចថ្ងៃនេះហ្នឹង»។ ការចុះបញ្ជីស្ករត្នោតកំពង់ស្ពឺនេះ បានប្រឈមមុខនឹងឧបសគ្គជាច្រើន ដោយសារមានការជំទាស់ពីប្រទេសនាំចេញស្ករសមួយចំនួនដែលនៅក្រៅសហភាពអឺរ៉ុប និងជាសមាជិករបស់សហភាពដែលមានប្រទេសជាសមាជិកចំនួន២៨ប្រទេសនេះ។ នេះបើយោងតាមលិខិតរបស់លោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុប។ លិខិតរបស់លោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុប ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ បានបញ្ជាក់ឲ្យដឹងថា ប្រទេសដែលជំទាស់នឹងការចុះបញ្ជីរបស់ស្ករត្នោតកំពង់ស្ពឺជាផលិតផលសម្គាល់ភូមិសាស្ត្រដែលត្រូវបានការពារនោះ មានប្រទេសស្វ៊ីស (Switzerland) និងប្រទេសប៊ែលហ្ស៊ិក (Belgium)។ ក្រុមហ៊ុន Sucre Suisse SA របស់ប្រទេសស្វ៊ីសបានលើកឡើងថា ការពណ៌នាពីផលិតផលស្ករត្នោតកំពង់ស្ពឺ គឺមិនច្បាស់លាស់ ហើយមិនស្របតាមនិយមន័យរបស់ស្ករសដែលកំណត់នៅក្នុងសារាចរក្រុមប្រឹក្សាមួយនៃគណៈកម្មការអឺរ៉ុប។ ចំណែកប្រទេសប៊ែលហ្ស៊ិក បានជូនដំណឹងពីការជំទាស់របស់ខ្លួន តែក្រោយមកក៏បានដកការជំទាស់របស់ខ្លួនវិញ។ លិខិតរបស់ប្រធានគណៈកម្មការអឺរ៉ុបមិនបានបញ្ជាក់ពីហេតុផលនៃការជំទាស់របស់ប្រទេស ប៊ែលហ្ស៊ិកដែលជាសមាជិកសហគមន៍អឺរ៉ុបនោះទេ។ យ៉ាងណាក្តីមានតែក្រុមហ៊ុន Sucre Suisse SA របស់ប្រទេសស្វ៊ីស ដែលបង្ហាញការតវ៉ាជាបន្តបន្ទាប់ តែក្រោយការពិគ្រោះយោបល់គ្នាមកនោះ ប្រទេសស្វ៊ីស ក៏បានទម្លាក់ចោលការជំទាស់របស់ខ្លួន ហើយក៏បានបើកផ្លូវឲ្យស្ករត្នោតកំពង់ស្ពឺរបស់កម្ពុជា បានចុះបញ្ជីជាផ្លូវការ ជាផលិតផលសម្គាល់ភូមិសាស្ត្រដែលត្រូវបានការពារ។ លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករងក្រុមហ៊ុន Confirel ថ្លែងឲ្យដឹងបន្ថែមថា មានការពន្យល់ដល់ភាគីជំទាស់នឹងការចុះបញ្ជីរបស់ស្ករត្នោតកំពង់ស្ពឺ ហើយក្រុមហ៊ុនលោកបានរួមចំណែកច្រើនជាមួយក្រសួងពាណិជ្ជកម្ម សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺក្នុងការផ្តល់ហេតុផលបញ្ជាក់ពីលក្ខណៈសម្បតិ្តរបស់ស្ករត្នោតកំពង់ស្ពឺ ដែលអាចទទួលបានការការពារថា ជាផលិតផលសម្គាល់ភូមិសាស្ត្រនោះ។ លោកបញ្ជាក់ប្រាប់ VOA ថា៖ «ខាងខ្ញុំជាក្រុមហ៊ុនហ្នឹង ក៏ចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយពន្យល់ ក្នុងការស្រាវជ្រាវ រកអត្ថបទ ស្រាវជ្រាវហើយនិងឯកសារ មកអំណះអំណាង ជាពិសេសយកស្ករត្នោតហ្នឹងទៅវិភាគគុណភាព ហើយបានយកគុណភាពអស់ហ្នឹងយកមកអះអាងប្រាប់គេថា ពាក្យថា ស្ករត្នោតហ្នឹង វាមានសារធាតុផ្អែមហ្នឹងប៉ុណ្ណេះ ហើយសារធាតុរ៉ែ សារធាតុអីផ្សេងៗ ហើយនិងមានវត្តមានហៅថា សារធាតុចិញ្ចឹមផ្សេងៗហ្នឹង វាមានប៉ុណ្ណេះ ប៉ុណ្ណេះ យកទៅពន្យល់ប្រាប់គេឡើងច្បាស់រហូត បានគេយល់ហើយ បានគេព្រម»។ អគ្គនាយករងក្រុមហ៊ុន Confirel នេះ អះអាងថា វាជាមោទនភាពមួយរបស់កម្ពុជា ដែលអាចជំរុញឲ្យសហភាពអឺរ៉ុបទទួលស្គាល់ស្ករត្នោតកំពង់ស្ពឺជាទំនិញសម្គាល់ភូមិសាស្ត្រ។ លោក ហ៊ឹម ពិសិដ្ឋ បានពន្យល់ពីគុណសម្បត្តិរបស់ស្ករត្នោតកំពង់ស្ពឺដែលអាចត្រូវបានចុះបញ្ជីការពារ និងទទួលស្គាល់ជាផ្លូវការដោយសហភាពអឺរ៉ុប កាលពីថ្ងៃទី២ ខែមេសា កន្លងទៅនោះ។ «ទំនិញសម្គាល់ភូមិសាស្ត្រហ្នឹងវា វាផ្តោតទៅលើចេះ ទីមួយទីតាំង ទីតាំងដែលយើងដាំដើមត្នោត ទីតាំងប្រមូលផលត្នោតហ្នឹង វានៅក្នុងខេត្តកំពង់ស្ពឺ ហើយទីតាំងហ្នឹងវាមានសណ្ឋានដីខុសប្លែកពីកន្លែងផ្សេងៗ អ៊ីចឹងធ្វើឲ្យ ស្ករត្នោតហ្នឹងវាមានគុណភាពខុសពីកន្លែងផ្សេងអាហ្នឹងទីមួយ។ ទីពីរកត្តាពូជ ត្នោតហ្នឹងវាមែនទែន បើត្នោតនៅកំពង់ស្ពឺ វាមាន គេហៅថា អាពូជវា វារបៀបខុសប្លែកពី ពី ពីកន្លែងផ្សេងៗ។ ហើយទីបី គឺកត្តាបរិយាកាស បរិយាកាសក៏ធ្វើឲ្យដំណាំហ្នឹង វា វាមាន រសជាតិខុសប្លែកពីផ្សេងៗដែរ។ ឧទាហរណ៍ ថាបើសិនជាយើងយកពូជហ្នឹងដដែលហ្នឹង យកទៅដាំនៅកន្លែងផ្សេង ក៏អត់បានដែរ អត់បានរសជាតិអ៊ីចឹងដែរ»។ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ប្រាប់ VOA នៅថ្ងៃសុក្រនេះថា ក្រុមប្រជាកសិករដែលជាអ្នកផលិតស្ករត្នោតមានចិត្តត្រេកអរនឹងការសម្រេចរបស់សហភាពអឺរ៉ុប ដែលបានទទួលស្ករត្នោតកំពង់ស្ពឺជាទំនិញសម្គាល់ភូមិសាស្ត្រ ឬហៅកាត់ថា GI។ លោកថា ការចុះបញ្ជី ផ្តល់ផលចំណេញសំខាន់ៗបីដល់ប្រទេសកម្ពុជា ដោយលោកបញ្ជាក់ថា៖ «ទីមួយគឺកសិករ គាត់ទទួលបានកម្រៃខ្ពស់ ផលិតផលស្ករហ្នឹងគឺ វាបានតម្លៃខ្ពស់ ជីវភាពគាត់ធូរធាឡើង បានន័យថា អ្នកប្រកបមុខរបរឡើងត្នោត គាត់មានកម្រិតធូរធា។ ទីពីរគឺមានភាពល្បីនៃប្រទេសកម្ពុជាយើង ព្រោះយើងដឹងថា អត្តសញ្ញាណជាតិ ដើមត្នោតយើងគឺជាអត្តសញ្ញាណរបស់ជាតិខ្មែរ។ ហេតុដូច្នេះ យើងបានចុះការពារស្ករត្នោត ដូចជាការពារអត្តសញ្ញាណជាតិខ្មែរដែរ។ អ៊ីចឹង បានថា កម្ពុជាយើងមានការល្បីរន្ទឺទៅលើអន្តរជាតិ ក្នុងការផលិតផលដែលមានស្តង់ដារកម្រិតស្តង់ដារ។ ហើយទីបីទៀតនោះគឺ គឺសប្បាយចិត្តបំផុតត្រង់ប្រជាជនទូទាំងពិភពលោកដែលញ៉ាំស្ករត្នោតកំពង់ស្ពឺគឺធានាបានសុខភាពល្អ មិនប៉ះពាល់សារធាតុគីមី មិនព្រួយបារម្ភ ហើយមិនកើតទឹកនោមផ្អែម»។ ប្រធានសមាគមរូបនេះ បានបញ្ជាក់ទៀតថា ស្ករត្នោតកំពង់ស្ពឺ ត្រូវបានទទួលស្គាល់ជាទំនិញសម្គាល់ភូមិសាស្ត្រដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១០។ បន្ទាប់មក ស្ករត្នោតដែលមានលក្ខណៈពិសេសនេះ ក៏ត្រូវបានចុះបញ្ជីជាទំនិញសម្គាល់ភូមិសាស្ត្រនៅ ប្រទេសថៃ និងវៀតណាម នៅមុនពេលដែលសហភាពអឺរ៉ុបចុះបញ្ជីស្ករត្នោតកំពង់ស្ពឺជាទំនិញភូមិសាស្ត្រ និងដែលត្រូវបានការពារផងនោះ។ ចាប់តាំងពីការចងក្រងសមាគមក្នុងឆ្នាំ២០០៨មកនោះ សមាគមនេះ មានសមាជិកជាអ្នកផលិត និងទិញស្ករត្នោតចំនួន១៨៧នាក់។ សមាគមនេះ អាចផលិតស្ករត្នោតបានប្រមាណ ២០០តោនកាលពីឆ្នាំ២០១៨ តែស្ករដែលអាចលក់ក្នុងឋានៈជាទំនិញសម្គាល់ភូមិសាស្ត្របាន គឺមានតែ៨០តោនប៉ុណ្ណោះ ដោយសារតែក្រុមហ៊ុនខ្លះមិនចង់ប្រើស្លាកសញ្ញាទំនិញសម្គាល់ភូមិសាស្ត្រ។ លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករងក្រុមហ៊ុនកែច្នៃស្ករត្នោតកំពង់ស្ពឺ Confirel បានឲ្យដឹងថា ក្រុមហ៊ុនរបស់ លោកនឹងបង្កើនការនាំចេញស្ករត្នោតកំពង់ស្ពឺឲ្យកើនពីជាង១០០តោន ទៅជាង២០០តោននៅឆ្នាំ២០១៩ និង២០២០ខាងមុខ ក្រោយការនាំចេញប្រមាណជាង១០០តោនកាលពីឆ្នាំមុនៗ ពោលគឺនៅមុនការចុះបញ្ជីរបស់ស្ករត្នោតកំពង់ស្ពឺជាផលិតផលសម្គាល់ភូមិសាស្ត្រដែលត្រូវបានការពារ។ លោកថា ក្រៅពីការនាំចេញទៅទីផ្សារនៅតំបន់អឺរ៉ុបនោះ ស្ករត្នោតកំពង់ស្ពឺក៏ត្រូវបាននាំចេញទៅកាន់ប្រទេសកូរ៉េ កោះតៃវ៉ាន់ និងជប៉ុន។ ក្រោយការចុះបញ្ជីស្ករត្នោតកំពង់ស្ពឺជាផលិតផលសម្គាល់ភូមិសាស្ត្រដែលត្រូវបានការពារនេះ លោក ហ៊ឹម ពិសិដ្ឋស្នើដល់រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រ និងការពារផលិតផលស្ករត្នោតកំពង់ស្ពឺផងដែរ។ «នេះគឺជាជោគជ័យរបស់យើងមួយហើយ អ៊ីចឹងសុំឲ្យរាជរដ្ឋាភិបាល លោកបន្តការគាំទ្រ ដំណើរការរបស់សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺហ្នឹងឲ្យកាន់តែជោគជ័យតទៅទៀត»។ VOA មិនទាន់អាចសុំការអធិប្បាយពីលោក ឡៅ រាសី អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៅក្រសួងពាណិជ្ជកម្មបានទេនៅថ្ងៃសុក្រនេះ។ យ៉ាងណាក្តី លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ការសម្រេចរបស់សហភាពអឺរ៉ុបដែលទទួលយកស្ករត្នោតកំពង់ស្ពឺជាទំនិញសម្គាល់ភូមិសាស្ត្រ កើតមានឡើងក្រោយការស្នើរបស់ក្រសួងពាណិជ្ជកម្ម។ លោកថា ការទទួលស្គាល់នេះ នឹងអាចជួយសម្រួលដល់ការទប់ស្កាត់ការក្លែងបន្លំស្ករត្នោតកំពង់ស្ពឺផងដែរ។ «ពេលដែលយើងបាន GI កាលណាយើងក៏ដោយ យើងលក់ទៅវាមានការបិទស្លាកសញ្ញាសម្គាល់ GI នៅលើផលិតផលហ្នឹង ដូច្នេះអាផលិតផល ដែលគាត់ធ្វើមិនត្រឹមត្រូវ គាត់ក្លែងក្លាយ គឺគាត់អត់មានស្លាកហ្នឹងបិទទេ ដូច្នេះថ្ងៃក្រោយទៅ យូរនិងឆាប់ អ្នកទិញគឺថា គាត់សំដៅទៅលើផលិតផលដែលមានម៉ាកត្រឹមត្រូវ»។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ ឲ្យដឹងទៀតថា ក្រសួងកំពុងពិចារណាលើការចុះបញ្ជីផលិតផលកសិកម្មក្នុងស្រុកផ្សេងទៀតជាទំនិញសម្គាល់ភូមិសាស្ត្រ បន្ថែមលើម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ។ ផលិតផលមួយចំនួនដែលអាចចុះបានជាទំនិញសម្គាល់ភូមិសាស្ត្រក្នុងស្រុករួមមាន ក្រូចពោធិ៍សាត់ខេត្តបាត់ដំបង ក្រូចថ្លុងខេត្តក្រចេះ ផ្លែមៀនខេត្តប៉ៃលិន និង ពងទាកូនឃុំស្រែរនោង ខេត្តតាកែវ។ ស្ករត្នោតកំពង់ស្ពឺ ដែលបានក្លាយជាទំនិញសម្គាល់ភូមិសាស្ត្រ ចុះបញ្ជីការពារនៅសហគមន៍អឺរ៉ុបកាលពីពេលថ្មីៗនេះ មានប្រភពដើមមកពីស្រុកចំនួនបី គឺស្រុកឧត្តុង្គ ស្រុកសំរោងទងរបស់ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួលរបស់ខេត្តកណ្តាល។ នេះបើតាមការបញ្ជាក់របស់លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ៕
true
false
false
false
false
false
false
false
[ true, false, false, false, false, false, false, false ]
End of preview. Expand in Data Studio
README.md exists but content is empty.
Downloads last month
15