id
int64
7.45k
699k
text
stringlengths
146
7.57k
label
stringclasses
8 values
20,625
បុរស វ័យ ចំណាស់ ម្នាក់ ធ្លាក់ ពីលើ ដើមឈើ រងរបួស ធ្ងន់ធ្ងរ កោះ កុង ៖ បុរស វ័យ ៥៥ ឆ្នាំ ម្នាក់ បាន ធ្លាក់ ពីលើ ដើមឈើ កាលពី វេលា រសៀល ថ្ងៃទី ១០ ខែកុម្ភ : ឆ្នាំ ២០១៩ បណ្តាលឲ្យ រងរបួស ធ្ងន់ធ្ងរ ហើយ ត្រូវបាន បញ្ជូន ទៅ សង្គ្រោះ បន្ទាន់ នៅ មន្ទីរពេទ្យ ខេត្ត ។ សមត្ថកិច្ច បាន ឲ្យដឹង ថា ពលរដ្ឋ រងគ្រោះ ឈ្មោះ សូ ចន្នី ភេទ ប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ កសិករ មាន ទីលំនៅ ភូមិ សំរោង ឃុំ ប្រឡាយ ស្រុក ថ្ម បាំង ខេត្ត កោះកុង មាន របួស ធ្ងន់ធ្ងរ ដោយសារ ធ្លាក់ ពីលើ ដើមឈើ ក្រុម គ្រូពេទ្យ សង្គ្រោះ បន្ទាន់ ផ្នែក វះកាត់ ខេត្ត កោះកុង ។ យោង តាម របាយការណ៍ ពី ក្រុម គ្រូពេទ្យ សន្និដ្ឋាន ជា បឋម ថា ជនរងគ្រោះ រងរបួស ធ្ងន់ ដោយ ប៉ះទង្គិច ឆ្អឹង កង ខ្នង ធ្ងន់ធ្ងរ និង បាក់ ឆ្អឹង ដង កាំបិត ខាងស្តាំ ថែម ទៀត ៕
null
20,627
ទណ្ឌិត ម្នាក់ លើស ឈាម ស្លាប់ នៅក្នុង មន្ទីរពេទ្យ បង្អែក ជ័យ ជំនះ កណ្ដាល ៖ ការិយាល័យ បច្ចេកទេស និង វិទ្យាសាស្ត្រ បាន ចុះ ពិនិត្យ សាកសព ទណ្ឌិត ស្លាប់ នៅក្នុង មន្ទីរពេទ្យ បង្អែក ជ័យ ជំនះ ខណ ដែល ទណ្ឌិត ម្នាក់ នោះ ជាប់ ទោស ពី បទ រំលោភ សេពសន្ថវ : កាលពី ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៤ នៅ ចំណុច ភូមិ ព្រែក តា កេ ឃុំ កោះ ធំ ( ខ) ស្រុក កោះ ធំ ខេត្ត កណ្តាល ។ សាកសព ឈ្មោះ ទ្បឹង សែ ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិ ខ្មែរ កម្ពស់ ១,៦៨ ម៉ែត្រ មាន ស្រុក កំណើត នៅ ភូមិ ព្រែក តា កេ ឃុំ កោះ ធំ ( ខ) ស្រុក កោះ ធំ ខេត្ត កណ្តាល ។ យោង ការពិនិត្យ សាកសព ពុំ មាន ស្លាកស្នាម អ្វី គួរឲ្យ កត់សំគាល់ ទេ ផ្នែក ក្បាល ដងខ្លួន និង អវ: យវ : មាន សភាព រឹង ។ ផ្អែក តាម ការពិនិត្យ ពី ផ្នែក ជំនាញ និង លោកគ្រូពេទ្យ កោសល្យវិច័យ ជនរងគ្រោះ ស្លាប់ ដោយ ជំងឺ លើស ឈាម ៕
null
20,629
ស្ត្រី ២ នាក់ ប៉ុនប៉ង លោត ទឹក សម្លាប់ ខ្លួន ក្នុង ទីតាំង តែ មួយ ភ្នំពេញ ៖ ស្ត្រី ពីរ នាក់ បាន សម្រេចចិត្ត មក លោត ទឹក សម្លាប់ ខ្លួន នៅ ទីតាំង តែ មួយ ពីលើ ស្ពាន ជ្រោយ ចង្វារ តែ មិន សម្រេច ដូចគ្នា ត្រូវ សមត្ថកិច្ច ឃាត់ យក ទៅ សួរនាំ ។ ហេតុការណ៍ នោះ កើតឡើង កាលពី វេលា យប់ ថ្ងៃទី ១០ ឈានចូល ថ្ងៃទី ១១ ខែកុម្ភះ ឆ្នាំ ២០១៩ ។ ប៉ុន្តែ អ្វី ដែល គេ ចាប់អារម្មណ៍ នោះ គឺ ស្ត្រី ទាំង ២ នាក់ នោះ បាន មក ប៉ុនប៉ង លោត ទឹក សម្លាប់ ខ្លួន នៅ ចំណុច តែ មួយ នៃ ស្ពាន ជ្រោយ ចង្វារ ហើយ ត្រូវ សមត្ថកិច្ច ឃាត់ ទាន់ ដូចគ្នា ។ សមត្ថកិច្ច បាន ឲ្យដឹង ថា មុនពេល កើត ហេតុ គេ បាន ឃើញ ស្ត្រី ម្នាក់ មិន ស្គាល់ អត្តសញ្ញាណ វ័យ ជាង ៣០ ឆ្នាំ ជិះ ម៉ូតូ ឌុប មកពី ម្តុំ រង្វង់ មូល កាំ កូល ស៊ីធី មកដល់ លើ ស្ពាន ជ្រោយ ចង្វារ ក៏ លោត ទឹក សម្លាប់ ខ្លួន តែ សំណាង ល្អ ត្រូវបាន សមត្ថកិច្ច យាម នៅ គោលដៅ នោះ ជួយ ឃាត់ បាន ទាន់ ។ ប៉ុន្តែ មិន ទាន់ បាន ប៉ុន្មាន នាទី ផង ក៏ ស្រាប់តែ មាន ស្ត្រី ម្នាក់ ទៀត បាន ដើរ បណ្តើរ យំ បណ្តើរ សង្ស័យ ខូចចិត្ត រឿង ប្ដី បែកចិត្ត បម្រុង មក លោត ទឹក សម្លាប់ ខ្លួន ដូចគ្នា ទៀត តែ ត្រូវបាន អ្នកដំណើរ តាម ផ្លូវ នោះ ឃាត់ ជាប់ រួច ទាក់ទង ហៅ ប្តី របស់ ស្ត្រី ខាងលើ មក ទទួលយក ត្រឡប់ ទៅ ផ្ទះ វិញ ៕
null
20,630
សមត្ថកិច្ច បង្ហាញ មុខ ក្រុម ចោរ កាច់ ក ម៉ូតូ ២ នាក់ ក្រោយ បង្ក្រាប បាន កំពង់ឆ្នាំង ៖ សមត្ថកិច្ច ខេត្ត កំពង់ឆ្នាំង កាលពី រសៀល ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ បាន បង្ក្រាប និង បង្ហាញ មុខ ក្រុមកាច់ ក ម៉ូតូ ចំនួន ២ នាក់ ក្នុង ចំណោម ៤ នាក់ ដែល កន្លងមក បាន ធ្វើ សកម្មភាព កាច់ ក ម៉ូតូ នៅក្នុង ក្រុង កំពង់ឆ្នាំង ។ ជនសង្ស័យ ដែល ត្រូវ សមត្ថកិច្ច ឃាត់ខ្លួន នេះ ម្នាក់ ឈ្មោះ សេង គឹម ហាន ភេទ ប្រុស ជា មេខ្លោង និង ម្នាក់ ទៀត ឈ្មោះ យាំ ពិចិត្រ ហៅ តូ ភេទ ប្រុស ។ ពួកគេ ទាំង ២ នាក់ មាន ទីលំនៅ ក្នុង សង្កាត់ ផ្សារ ឆ្នាំង ក្រុង កំពង់ឆ្នាំង ។ ដោយឡែក បក្ខពួកគេ ២ នាក់ ទៀត បាន រត់គេចខ្លួន ។ ប៉ូលិស បាន ឱ្យដឹង ថា កាលពី ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៩ ពួកគេ បាន ធ្វើ សកម្មភាព កាច់ ក ម៉ូតូ ប្រជាពលរដ្ឋ ក្នុង ក្រុង កំពង់ឆ្នាំង មួយ ថ្ងៃ ៣ ដង ៕
null
20,632
បន្ទាប់ពី រឿង បង្កៃ គ្រាប់បែក ក្រុង ប៉ោយប៉ែត ផ្អើល រឿង ផ្ទុះ អាវុធ បន្ទាយមានជ័យ ៖ តុលាការ ដំបូង ខេត្ត បាន សម្រេច បិទ ទ្វារ ខារ៉ាអូខេ យីហោ ឡាហ្វីរ៉ា ស្ថិត ក្នុង ភូមិបាលិលេយ្យ ១ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ក្រោយពី រកឃើញ ថា មាន ករណី បាញ់ បោះ និង កាប់ ចាក់ រវាង មនុស្ស ពីរ ក្រុម បណ្តាលឲ្យ ជនជាតិ ចិន ម្នាក់ រងរបួស បាក់ ភ្លៅ ។ ហេតុការណ៍ នេះ កើតឡើង កាលពី វេលា ម៉ោង ៤ ទៀប ភ្លឺ ព្រឹក ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ខណ ដែល ជនសង្ស័យ ៣ នាក់ ត្រូវបាន ឃាត់ខ្លួន ផងដែរ ។ យោង តាម សម្តី អ្នក ឃើញ ហេតុការណ៍ បាន និយាយ ថា នៅ មុនពេល កើត ហេតុ គេ បាន ឃើញ មនុស្ស មួយ ក្រុម មាន គ្នា យ៉ាងតិច ៨ នាក់ ប្រដាប់ ដោយ អាវុធ ដំបង កាំបិត គ្រប់ ដៃ ខ្លះ បិទ មុខ ដឹក ដោយ រថយន្ត ទូរីស មួយ គ្រឿង បាន សម្រុក ចូល ទៅក្នុង ខារ៉ាអូខេ ហើយ បាន ធ្វើ សកម្មភាព វាយ ទាត់ ធាក់ កាប់ និង បាញ់ ទៅ លើ មនុស្ស មួយ ក្រុម ដែល កំពុង ស្ថិត ក្នុង ខារ៉ាអូខេ នោះ បណ្តាល បុរស ម្នាក់ រងរបួស យ៉ាង ធ្ងន់ធ្ងរ ។ សមត្ថកិច្ច បាន ឲ្យដឹង ថា ហេតុការណ៍ បាញ់ បោះ សេរី ( ករណី ហិង្សារ ដោយ ចេតនា មាន ស្ថាន ទំងន់ ទោស ដោយ ប្រើប្រាស់ អាវុធ ) បង្កឡើង ដោយ ជនសង្ស័យ មួយ ក្រុម ដែរ មាន គ្នា ប្រហែល ០៨ នាក់ ដែល មុខ សញ្ញា បាន កំណត់ មាន ដូចជា ៖ ១. ឈ្មោះ វ៉ាន់ លីន (Mr Wen Lin ) ភេទ ប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ ចិន ត្រូវបាន ឃាត់ខ្លួន ។ ២. ឈ្មោះ លីវ ហាវ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ចិន ត្រូវបាន ឃាត់ខ្លួន ។ ៣. ឈ្មោះ សុខ ស៊ុំសាក់ ភេទ ប្រុស អាយុ ៦១ ឆ្នាំ ជនជាតិ ខ្មែរ ត្រូវបាន ឃាត់ខ្លួន ។ និង បក្ខពួក ០៥ នាក់ ទៀត ដែល ជា បុគ្គលិក បម្រើការ ក្នុង ខារ៉ាអូខេ ឡា ហ្វីរ៉ា បាន ធ្វើ សកម្មភាព វាយ ជាមួយ ក្រុម ជនជាតិ ចិន ម្ខាង ទៀត ដែល មាន គ្នា ០៣ នាក់ ជា ភ្ញៀវ ចូល ច្រៀង នៅ ខារ៉ាអូខេ ឡា ហ្វីរ៉ា ។ សមត្ថកិច្ច បន្ត ថា នៅ ពេល ដែល មាន សកម្មភាព វាយប្រតាយ ប្រតប់ គ្នា នោះ ខាង ភាគី ម្ចាស់ ខារ៉ាអូខេ បាន ប្រើប្រាស់ កាំភ្លើង ដែល មិន ស្គាល់ ម៉ាក បាញ់ ទៅលើ ជនរងគ្រោះ ម្នាក់ បណ្ដាលឲ្យ រងរបួស ត្រង់ ភ្លៅ ខាងស្ដាំ មួយ កន្លែង ។ ក្រោយ បង្ក កម្លាំង អាវុធហត្ថ បាន ចុះ ទៅដល់ កន្លែង កើត ហេតុ ហើយ ឃាត់ខ្លួន ជនសង្ស័យ ចំនួន ០៣ នាក់ ភ្លាម ៗ រួម មន ១. ឈ្មោះ Wen Lin ភេទ ប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ ចិន ( ឃាត់ខ្លួន ) ២. ឈ្មោះ លីវ ហាវ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ចិន ( ឃាត់ខ្លួន ) ៣. ឈ្មោះ សុខ ស៊ុំសាក់ ភេទ ប្រុស អាយុ ៦២ ឆ្នាំ ជនជាតិ ខ្មែរ ( ឃាត់ខ្លួន ) ។ បច្ចុប្បន្ន ជនសង្ស័យ កំពុង ស្ថិត ក្រោម ការសួរនាំ របស់ សមត្ថកិច្ច អាវុធហត្ថ ក្រុង ប៉ោយប៉ែត ៕
null
20,637
រថភ្លើង និង រថយន្ដ បុក គ្នា បណ្តាលឲ្យ ធ្លាក់ ក្បាល រថភ្លើង ចេញ ពី ផ្លូវ ព្រះសីហនុ ៖ នា ព្រឹក ថ្ងៃច័ន្ទ នេះ មាន ករណី រថយន្ដ បែន ដឹក ដី មួយ គ្រឿង និង រថភ្លើង បុក គ្នា ពេញ ទំហឹង បណ្ដាលឲ្យ ធ្លាក់ ក្បាល រថភ្លើង ចេញ ពីលើ ផ្លូវ ដែក ចំណែក រថយន្ដ រង ការខូចខាត ធ្ងន់ធ្ងរ ។ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង នៅ ចំណុច ភូមិ ព្រែក ទល់ ឃុំ ទឹក ថ្លា ស្រុក ព្រៃ នប់ ខេត្ត ព្រះសីហនុ ៕
accident
20,667
រថយន្ត បែន ដឹក បុក ជាមួយ រថភ្លើង នៅ ស្រុក ព្រៃ នប់ គ្មាន មនុស្ស រងរបួស ទេ ព្រះសីហនុ ៖ រថយន្ត បែន ដឹក មួយ គ្រឿង បាន បើក បុក ក្បាល រថភ្លើង ដែល កំពុង ធ្វើដំណើរ ពេញ ទំហឹង បណ្តាលឱ្យ រថភ្លើង ធ្លាក់ ចេញ ពី ផ្លូវ ដែក តែ សំណាង ល្អ មិន បង្កឲ្យ មាន មនុស្ស របួស ឡើយ ។ ហេតុការណ៍ ខាងលើ បាន កើតឡើង នៅ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលា ម៉ោង ១០ នឹង ១៥ នាទី លើ ផ្លូវ ដែក ត្រង់ ចំណុច ភូមិ ព្រែក ទល់ ឃុំ ទឹក ថ្លា ស្រុក ព្រៃ នប់ ខេត្ត ព្រះសីហនុ ។ លោក អ៊ី សុខា ស្នងការ រង នគរបាល ខេត្ត បាន ឲ្យដឹង ថា ករណី គ្រោះថ្នាក់ ចរាចរណ៍ ខាងលើ បង្ក ដោយ រថយន្ត បែន ដឹក ដី ១ គ្រឿង ម៉ាក HYUNDAI ពណ៌ ទឹកប្រាក់ គ្មាន ស្លាកលេខ អ្នកបើកបរ មិន ស្គាល់ អត្តសញ្ញាណ មាន ទិសដៅ ពី លិច ឆ្ពោះទៅ កើត លុះ ដល់ ចំណុច ខាងលើ បាន បុក រថភ្លើង ដែល មាន ទិសដៅ ពី ខេត្ត ព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ បណ្ដាលឲ្យ ធ្លាក់ ក្បាល រថភ្លើង ចេញ ពីលើ ផ្លូវ ដែក ។ ចំណែក អ្នកបើកបរ រថយន្ត រត់គេចខ្លួន បាត់ ក្រោយពេល កើត ហេតុ ។ រីឯ វត្ថុតាង រថយន្ត ១ គ្រឿង បាន យកមក រក្សាទុក នៅ អធិការដ្ឋាន នគរបាល ស្រុក ព្រៃ នប់ ៕
accident
20,671
ប្រចណ្ឌ ប្រពន្ធ ប្តី ក្មេង ប្រើ អង្រែ និង ដង ចប វាយ សម្លាប់ ខេត្ត ក្រចេះ ៖ ប្តី វ័យ ក្មេង ម្នាក់ ត្រូវបាន នគរបាល ស្រុក សំបូរ ចាប់ខ្លួន បន្ទាប់ពី យក អង្រែ បុក គ្រឿង និង ដង ចប វាយ សម្លាប់ ប្រពន្ឋ ដែល មាន វ័យ ចាស់ ជាង បណ្តាលឲ្យ ស្លាប់ ក្នុង ថ្លុក ឈាម សង្ស័យ ដោយសារ ប្រចណ្ឌ ។ ករណី ឃាតកម្ម ដែល ផ្តើម ចេញ ពី ភ្លើង ប្រចណ្ឌ នេះ បាន កើតមាន ការភ្ញាក់ផ្អើល ឡើង កាលពី ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅ ចំណុច ផ្ទះ របស់ ស្ត្រី រងគ្រោះ ស្ថិត ក្នុង ភូមិ សំភិន ឃុំ កំពង់ចាម ស្រុក សំបូរ ។ អធិការ នគរបាល ស្រុក សំបូរ បាន ប្រាប់ ឲ្យដឹង ថា ស្ត្រី រងគ្រោះ ជា ប្រពន្ធ មាន ឈ្មោះ អែប ពៅ អាយុ ៥០ ឆ្នាំ ។ ចំណែក ជន ដៃ ដល់ ជា ឃាតករ និង ត្រូវ ជា ប្តី មាន ឈ្មោះ ឈីន សុឃាប អាយុ ៣៣ ឆ្នាំ ។ ប្តី ប្រពន្ធ ខុស វ័យ ( ប្តី ក្មេង ប្រពន្ធ ចាស់ ) ខាងលើ នេះ មាន លំនៅ ក្នុង ភូមិ ឃុំ កើត ហេតុ ខាង លើ ។ ប្រភព បន្ត ថា ដោយសារតែ ភ្លើង ប្រចណ្ឌ ប្រពន្ធ ជាមួយ នឹង បង ជីដូនមួយ នេះ ហើយ ទើប ធ្វើឱ្យ បុរស ជា ប្តី ចេះតែ តាមឃ្លាំមើល និង ចាប់ កំហុស ប្រពន្ធ គ្រប់ ពេល រហូត ធ្វើឱ្យ កើតមាន ជម្លោះ តឹង សរសៃ ក និង ឈានដល់ អំពើហ្សិ ដាក់ គ្នា ជាញឹកញាប់ តែ មិន មាន សភាព ធ្ងន់ធ្ងរ ដូច លើក នេះ ទេ ។ ស្រាប់តែ មកដល់ ថ្ងៃ កើត ហេតុ ប្តី ក្មេង ប្រពន្ធ ចាស់ ខាងលើ ក៏ ឈ្លោះគ្នា ជាថ្មី ម្តង ទៀត ពី រឿង ប្រចណ្ឌ ដដែល ៗ រហូតដល់ ភាគី ប្តី ទប់ កំហឹង មិន បាន ក៏ ស្ទុះ ទៅ ទាញ អង្រែ បុក គ្រឿង និង ដង ចប វាយ សំពង ទៅលើ ប្រពន្ធ បណ្តាលឱ្យ ស្លាប់ នៅនឹង កន្លែង តែម្តង ធ្វើឱ្យ កើតមាន ការផ្អើល និង រាយការណ៍ សុំ អន្តរាគមន៍ ពី សមត្ថកិច្ច ។ នៅ ចំពោះមុខ សមត្ថកិច្ច ជន ដៃ ដល់ ជា ឃាតករ បាន ឆ្លើយ សារភាព ថា ខ្លួន ពិតជា បាន វាយ សម្លាប់ ប្រពន្ធ មែន មូលហេតុ ដោយសារតែ ខ្លួន មាន ចិត្ត ប្រចណ្ឌ ប្រពន្ធ ជាមួយ នឹង បង ជីដូនមួយ ទើប ធ្វើឱ្យ កើតមាន ជម្លោះ និង ឈានដល់ ការប្រើ ហិង្សា ដោយ ខ្លួន បាន ទាញ អង្រែ បុក គ្រឿង និង ដង ចប វាយ សំពង ប្រពន្ធ បណ្តាលឱ្យ ស្លាប់ តែម្តង ។ ជនសង្ស័យ ជា ប្តី ត្រូវបាន សមត្ថកិច្ច រៀបចំ កសាង សំណុំរឿង បញ្ជូន ទៅកាន់ សាលាដំបូង ខេត្ត ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ៕
null
20,688
រថយន្ត ធុន ធ្ងន់ បុក រថភ្លើង នៅ ព្រះសីហនុ តែ មិន មាន អ្នករបួស រថយន្ត ធុន ធ្ងន់ មួយ គ្រឿង បាន បុក រថភ្លើង ដែល កំពុង ធ្វើដំណើរ ពី ខេត្ត ព្រះសីហនុ ទៅកាន់ រាជធានី ភ្នំពេញ បណ្ដាលឲ្យ ធ្លាក់ ក្បាល រថភ្លើង ចេញ ពីលើ ផ្លូវ ដែក និង រថយន្ដ រង ការខូចខាត ធ្ងន់ធ្ងរ ផងដែរ ។ ឧបទ្ទវហេតុ នេះ បាន កើតឡើង នៅ ព្រឹក ថ្ងៃទី ១១ កុម្ភៈ នេះ នៅ ភូមិ ព្រែក ទល់ ឃុំ ទឹក ថ្លា ស្រុក ព្រៃ នប់ ខេត្ត ព្រះសីហនុ ។ បើ តាម ការចុះផ្សាយ របស់ អគ្គ ស្នងការ នគរបាល ជាតិ លោក អ៊ី សុខា ស្នងការ រង នគរបាល ខេត្ត ព្រះសីហនុ បាន និយាយ ថា គ្រោះថ្នាក់ ចរាចរណ៍ ខាងលើ បាន បង្ក ដោយ រថយន្ត បែន ដឹក ដី មួយ គ្រឿង ម៉ាក HYUNDAI ពណ៌ ទឹកប្រាក់ គ្មាន ស្លាកលេខ ដោយ មាន ទិសដៅ ពី លិច ទៅ កើត លុះ ដល់ ចំណុច កើត ហេតុ បាន បុក រថភ្លើង ដែល មាន ទិសដៅ ពី ខេត្ត ព្រះសីហនុ ទៅ ភ្នំពេញ ។ លោក បញ្ជាក់ ថា ចំពោះ គ្រោះថ្នាក់ ចរាចរណ៍ នេះ មិន បាន បណ្តា ឲ្យ មាន មនុស្ស រងរបួស និង គ្រោះថ្នាក់ ទេ ។ ប៉ុន្តែ អ្នកបើកបរ រថយន្ត បាន រត់គេចខ្លួន បាត់ ក្រោយពេល កើត ហេតុ ។ រីឯ វត្ថុតាង ដែល ជា រថយន្ត បង្កហេតុ បាន យក រក្សាទុក នៅ អធិការដ្ឋាន នគរបាល ស្រុក ព្រៃ នប់ ៕
accident
20,690
ប្រពន្ធ ខ្លោច ចិត្ត ដូច ស្ល ឈាម ទាំង រស់ ក្រោយ មេភូមិ ប្រាប់ ថា … រន្ធត់ ចិត្ត ! ខេត្ត កណ្តាល ៖ គួរអោយ អាណិត ដោយសារ ជីវភាព គ្រួសារ បុរស ម្នាក់ បាន ស្លាប់ យ៉ាង អាណោច អា ធម៌ ខណៈ ទៅ ឆក់ ត្រី ភ្លាត់ស្នៀត ឆក់ ស្លាប់ ខ្លួនឯង ហេតុការណ៍ នេះ បាន កើតឡើង នៅ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅ វេលា ម៉ោង ប្រហែល ០៦ និង ៤៥ នាទី នៅ ចំណុច ប្រឡាយ ទឹក ស្ថិត នៅ ភូមិ ត្រាច ទោល ឃុំ បែក ចាន ស្រុក អង្គស្នួល ខេត្ត កណ្តាល ។ ជនរងគ្រោះ ឈ្មោះ សាន ធារ៉ា ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ រោងចក្រ ផលិត អំពូលភ្លើង ស្ថិត នៅ ភូមិ ត្រាច ទោល ឃុំ បែក ចាន ស្រុក អង្គស្នួល ខេត្ត កណ្តាល ។ វត្ថុតាង ចាប់ យក ខ្សែភ្លើង ប្រវែង ៣៥០ ម៉ែត្រ ស្កុត ពណ៌ ខ្មៅ ១ ដុំ សម្រាប់ រុំ ខ្សែភ្លើង ។ តាម ការសួរ បំភ្លឺ របស់ ប្រពន្ធ ឈ្មោះ ធល ស្រី លីន អាយុ ២០ ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្ថិត នៅ ភូមិ - ឃុំ កើត ហេតុ បាន ឲ្យដឹង ថា នៅពេលព្រឹក ប្រហែល ម៉ោង ៦ និង ៣៥ នាទី មេភូមិ បាន ទៅ ប្រាប់ គាត់ ដល់ ផ្ទះ ថា ប្តី ឯង ឆក់ ត្រី ឥឡូវបាន ឆក់ ខ្លួនឯង ស្លាប់ បាត់ ទៅ ហើយ ពេល នោះ គាត់ ក៏ មកដល់ កន្លែង កើត ហេតុ ឃើញ ប្តី ខ្ញុំ ស្លាប់ ដូច មេភូមិ ប្រាប់ មែន ។ ក្រោយមក សមត្ថកិច្ច នគរបាល ផ្នែក ពិនិត្យ វិភាគ កន្លែង កើត ហេតុ ស្រុក អង្គស្នួល បាន ចុះ មកដល់ កន្លែង កើត ហេតុ ដោយ មាន ចូលរួម ពី នគរបាល ប៉ុស្តិ៍ រដ្ឋបាល លោក ក្រុមប្រឹក្សា ឃុំ គ្រូពេទ្យ មេភូមិ និង ប្រពន្ធ បងប្អូន នៃ សព បាន ធ្វើ ការពិនិត្យ លើ ជនរងគ្រោះ ឃើញ ស្នាម ម្រាមដៃ ឆក់ ខ្លោច ។ ការសន្និដ្ឋាន របស់ ជំនាញ និង លោកគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ ដោយសារ ឆក់ ចរន្ត អគ្គិសនី ៕ ប្រភព : កោះសន្តិភាព
null
20,692
ចេញពី ការ មិត្តភក្តិ មក ស្រាប់តែ … អូស ទម្លាក់ ដល់ ដឹងខ្លួន វិញ ស្រែក ផ្អើល ពេញ ផ្លូវ ខេត្ត សៀមរាប ៖ បុរស ម្នាក់ មកពី ញាំការ នៅ ភូមិ រការកំបុត ឃុំ ត្រពាំង ធំ ស្រុក ប្រាសាទ បាគង រហូតដល់ ម៉ោង ជាង ៤ រសៀល នា ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៩ ទើប ជិះ ម៉ូតូ ត្រឡប់ ចេញ ទៅ ផ្ទះ នៅ សៀមរាប វិញ តែ ម្នាក់ឯង តាម ដងផ្លូវ ជាតិ លេខ ៦ ដល់ ចំណុច ភូមិ រលួស ខាងលិច ឃុំ រលួស ស្រុក ប្រាសាទ បាគង ជនរងគ្រោះ ដឹងខ្លួន ស្រវឹង ទៅ មុខ លែង រួច ក៏ ឈប់ ម៉ូតូ អែប ខាង ដេក និង ចម្រះ ផ្លូវ តែ ម្តង រហូតដល់ ម៉ោង ៧ យប់ ថ្ងៃ ដដែល ស្រាប់តែ មាន ជនសង្ស័យ ម្នាក់ ដើរ សំដៅ មក រក ម៉ូតូ ជនរងគ្រោះ រួច អូស ជនរងគ្រោះ ទំលាក់ ហើយ ជិះ ម៉ូតូ គេចខ្លួន ។ ខណៈពេល នោះ បាន ពលរដ្ឋ និង ម្ចាស់ ម៉ូតូ ដឹងខ្លួន ឃើញ ក៏ នាំគ្នា ដេញ តាម បណ្តើរ ប្តឹង ប៉ូលិស ស្រុក បណ្តើរ បាន ប្រហែល ៤០០ ម៉ែត្រ ស្រាប់តែ ជនសង្ស័យ ជិះ ម៉ូតូ ក្រលេច ដុំ ថ្ម ក្រឡាច់ ដួល ខ្លួនឯង បណ្តាលឱ្យ របួស ធ្ងន់ ទើប ប៉ូលិស ចាប់ខ្លួន បាន ហើយ បញ្ជូន ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ មេគង្គ ក្នុង ក្រុង សៀមរាប លុះ ព្រឹកឡើង ថ្ងៃទី ១១ ខែ កុម្ភៈ ទើប ដឹងខ្លួន រួច នាំយក មក អធិការ ស្រុក វិញ ដើម្បី សួរនាំ ហើយ រៀបចំ កសាង សំណុំរឿង បញ្ជូន បន្ត ទៅ ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល នៃ ស្នងការ នគរបាល ខេត្ត ហើយ បញ្ជូន បន្ត ទៅ តុលាការ ចាត់ការ ទៅ តាម ផ្លូវ ច្បាប់ ។ ហេតុការឃាត់ខ្លួន បាន ជនសង្ស័យ ម្នាក់ នោះ ធ្វើឡើង នៅ យប់ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅ ចំណុច ភូមិ រលួស ខាងលិច ឃុំ រលួស ស្រុក ប្រាសាទ បាគង ខេត្ត សៀមរាប ។ លោក វរសេនីយ ឯក មិន ចន្ថា អធិការ នគរបាល ស្រុក ប្រាសាទ បាគង បាន ឱ្យដឹង ថា នៅ រសៀល ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ ដោយ មាន ពលរដ្ឋ រាយការណ៍ មក អធិការ ស្រុក ប្រាសាទ បាគង ថា មាន ករណី ចោរ លួច ម៉ូតូ របស់ ជន រងគ្រោះ កាលពី វេលា ម៉ោង ១៩ និង ០០ នាទី ថ្ងៃទី ១០ ខែកុម្ភៈ នៅ ចំណុច ភូមិ រលួស ខាងលិច ឃុំ រលួស ស្រុក ប្រាសាទ បាគង ខេត្ត សៀមរាប ខណៈពេល នោះ លោក បាន បញ្ជា ឱ្យ កម្លាំង របស់ អធិការ ស្រុក និង ប្រជាការពារ ភូមិ ដេញ តាម រហូត ចាប់ បាន ភ្លាម ៗ ផងដែរ ។ លោក បាន បន្ត ថា ជនសង្ស័យ មាន ឈ្មោះ ឆេង ស្រស់ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ រស់ នៅ ភូមិ ចុង ឃ្នៀស សង្កាត់ ចុង ឃ្នៀស ក្រុង - ខេត្ត សៀមរាប ។ ចំណែក ជនរងគ្រោះ ឈ្មោះ ជាក់ ចិន ភេទ ប្រុស អាយុ ៣០ ឆ្នាំ រស់ នៅ ភូមិ សាលា កន្សែង សង្កាត់ ស្វាយ ដង្គំ ក្រុង សៀមរាប ។ លោក បាន បញ្ជាក់ បន្ថែម ថា រឿង ហេតុ ដំបូង គឺ នៅ រសៀល ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៩ ជនរងគ្រោះ ឈ្មោះ ជាក់ ចិន ភេទ ប្រុស អាយុ ៣០ ឆ្នាំ រស់ នៅ ភូមិ សាលា កន្សែង សង្កាត់ ស្វាយ ដង្គំ ក្រុង សៀមរាប បាន ជិះ ម៉ូតូ ម៉ាក ស៊ូម ម័រ សេរី ឆ្នាំ ២០០៦ ពណ៌ ស ពាក់ ស្លាកលេខ សៀមរាប 1Y- 3981 មកពី ហូប ការ មិត្តភក្តិ នៅ ភូមិ រការកំបុត ឃុំ ត្រពាំង ធំ ស្រុក ប្រាសាទ បាគង ខេត្ត សៀមរាប រហូតដល់ ម៉ោង ប្រហែល ៤ ជាង នា ថ្ងៃ ដដែល ទើប ជិះ ម៉ូតូ ត្រឡប់ ទៅ ផ្ទះ នៅ សៀមរាប វិញ តែ ម្នាក់ឯង តាម ដងផ្លូវ ជាតិ លេខ ៦ មកដល់ ចំណុច ភូមិ រលួស ខាងលិច ឃុំ រលួស ស្រុក ប្រាសាទ បាគង ខេត្ត សៀមរាប ជនរងគ្រោះ ដឹងខ្លួន ថា ស្រវឹង ទៅ មុខ ពុំ រួច ក៏ ឈប់ ម៉ូតូ ដេក អែប និង ចម្រះ ផ្លូវ តែ ម្តង ។ លោក បាន បន្ត ទៀត ថា លុះ ដល ម៉ោង ១៩ និង ០០ នាទី យប់ ថ្ងៃ ដដែល ស្រាប់តែ មាន ជនសង្ស័យ ម្នាក់ បាន ធ្វើ សកម្មភាព អូស ជនរងគ្រោះ ទម្លាក់ រួច យក ម៉ូតូ ជិះ មក សំដៅ ទៅ ទិស ខាងលិច ពេល នោះ ម្ចាស់ និង ប្រជាពល បាន ឃើញ ទាន់ ក៏ បាន រាយការណ៍ ឱ្យ សមត្ថកិច្ច យើង ភ្លាម ៗ ខណៈពេល នោះ កម្លាំង ក៏ បាន ជិះ ម៉ូតូ ដេញ តាម ជនសង្ស័យ ដែល ជិះ គេច មក ទិស ខាងលិច បាន ប្រហែល ៤០០ ម៉ែត្រ ក៏ ក្រឡាច់ ដួល ខ្លួនឯង បណ្តាលឱ្យ រងរបួស ធ្ងន់ ហើយ កម្លាំង នគរបាល យើង បាន បញ្ជូន ទៅ មន្ទីរពេទ្យ មេគង្គ ក្នុង ក្រុង សៀមរាប ។ លោក បាន បញ្ជាក់ ទៀត ថា លុះ ដល់ ព្រឹក ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ នោះ ជនសង្ស័យ ក៏ ដឹងខ្លួន ហើយ កម្លាំង ក៏ នាំយក មក សួរ នៅ អធិការ ស្រុក ប្រាសាទ បាគង ដើម្បី រៀបចំ កសាង សំណុំរឿង បញ្ជូន ខ្លួន ជនសង្ស័យ បន្ត ទៅ ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល នៃ ស្នងការ នគរបាល ខេត្ត ចាត់ការ ទៅ តាម ផ្លូវ ច្បាប់ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន កម្លាំង ជំនាញ កំពុង រៀបចំ កសាង សុំ ណុំរឿង បញ្ជូន ទៅ សាលាដំបូង ខេត្ត ដើម្បី ចាត់ការ តាម នីតិវិធី បន្ត ។ ចំណែក វត្ថុតាង ម៉ូតូ ម៉ាក ស៊ូមម័រ ១ គ្រឿង បាន ប្រគល់ ជូន ម្ចាស់ ដើម វិញ រួចរាល់ហើយ ៕ ប្រភព : កោះសន្តិភាព
null
20,850
លួច បាន សម្រេច ត្រូវ ម្ចាស់ ម៉ូតូ និង ពលរដ្ឋ ប្តឹង សមត្ថកិច្ច ឃាត់ខ្លួន ជាក់ស្តែង សៀមរាប ៖ លួច ម៉ូតូ បាន សម្រេច ខណៈ ជនរងគ្រោះ ស្រវឹង ស្រា ចត ឈប់ ដេក នៅ ចិញ្ចើមផ្លូវ សំណាង ល្អ ម្ចាស់ និង ប្រជាពលរដ្ឋ បាន ឃើញ រាយការណ៍ ឲ្យ សមត្ថកិច្ច ពេល នោះ ជនសង្ស័យ ភ័យ ពេក ជិះ គេច បាន ប្រហែល ៤០០ ម៉ែត្រ ក៏ ក្រឡាច់ ដួល ខ្លួនឯង រងរបួស ស្រាល ទើប សមត្ថកិច្ច ក្របួច ជាប់ ។ លោក ឧត្តមសេនីយ៍ ត្រី ភឹង ចន្តារ៉េត ស្នងការ រង ទទួល ផែន កណ្តាល ព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាន ខេត្ត សៀមរាប បាន ឲ្យដឹង ថា ករណី អំពើ លួច ( ម៉ូតូ ) នៅ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅ វេលា ម៉ោង ១៩ និង ០០ នាទី នៅ ចំណុច ភូមិ រលួស ខាងលិច ឃុំ រលួស ស្រុក ប្រាសាទ បាគង ខេត្ត សៀមរាប ។ លោក បន្ត ថា រឿង ហេតុ នៅ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ មាន ឈ្មោះ ជាក់ ចិន ភេទ ប្រុស នៅ ភូមិ សាលា កន្សែង សង្កាត់ ស្វាយ ដង្គំ ក្រុង សៀមរាប បាន ជិះ ម៉ូតូ ម៉ាក ស៊ូមម័រ ស៊េរី ឆ្នាំ ២០០៦ ពណ៌ ស ពាក់ ស្លាកលេខ សៀមរាប 1Y0-3981 មក ហូប ការ នៅ ភូមិ រកា កំបុត ឃុំ ត្រពាំង ធំ ស្រុក ប្រាសាទ បាគង រហូតដល់ ម៉ោង ប្រហែល ៤ ជាង ទើប ជិះ ម៉ូតូ ត្រឡប់ ទៅ សៀមរាប វិញ ម្នាក់ឯង តាម ផ្លូវ ជាតិ លេខ ៦ ដល់ ចំណុច ភូមិ រលួស ខាងលិច ឃុំ រលួស ស្រុក ប្រាសាទ បាគង ស្រវឹង ទៅ មុខ ពុំ រួច ក៏ ឈប់ ម៉ូតូ ដេក និង ជំរះ ផ្លូវ តែម្តង ។ លុះ ម៉ោង ១៩ និង ០០ នាទី ស្រាប់តែ មាន ជនសង្ស័យ បាន ធ្វើ សកម្មភាព យក ម៉ូតូ ជិះ មក ទិស ខាងលិច ពេល នោះ ម្ចាស់ និង ប្រជាពលរដ្ឋ បាន ឃើញ បាន រាយការណ៍ អោយ សមត្ថកិច្ច យើង ពេល នោះ ជនសង្ស័យ ជិះ គេច មក ទិស ខាងលិច បាន ប្រហែល ៤០០ ម៉ែត្រ ក៏ ក្រឡាច់ ដួល ខ្លួនឯង បណ្តាលឲ្យ រងរបួស ហើយ បញ្ជូន ទៅ មន្ទីរពេទ្យ ក្នុង ក្រុង សៀមរាប ។ លោក បន្ត ថា បន្ទាប់ពី ព្យាបាល រួច កម្លាំង នគរបាល ជំនាញ ស្រុក ប្រាសាទ បាគង បាន នាំ ខ្លួន ជនសង្ស័យ ឈ្មោះ ឆេង ស្រស់ អាយុ ៤៤ ឆ្នាំ រស់ នៅ ភូមិ ចុង ឃ្នៀស សង្កាត់ ចុង ឃ្នៀស ក្រុង សៀមរាប មក សួរនាំ នៅ ស្នងការដ្ឋាន ខេត្ត ដើម្បី រៀបចំ សំណុំរឿង បញ្ជូន ទៅ តុលាការ ចាត់ការ បន្ត ៕
null
20,892
បើកបរ សូម ប្រុងប្រយ័ត្ន គ្រប់ វិនាទី ! ស្លាប់ ៤ នាក់ និង របួស ១៩ នាក់ ក្នុង គ្រោះថ្នាក់ ចរាចរណ៍ ទូទាំង ប្រទេស ថ្ងៃទី ១១ ខែកុម្ភៈ ម្សិលមិញ ( ភ្នំពេញ ) ៖ យោង តាម របាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្ដាប់ធ្នាប់ សាធារណៈ នៃ អគ្គ ស្នងការដ្ឋាន នគរបាល ជាតិ ឲ្យដឹង ថា នៅ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ នៅ ទូទាំង ប្រទេស កើតឡើង ចំនួន ៩ លើក បណ្ដាលឲ្យ មនុស្ស ស្លាប់ ៤ នាក់ , របួស ស្រាល ១១ នាក់ និង របួស ធ្ងន់ ៨ នាក់ ។ ប្រភព ព័ត៌មាន ដដែល បញ្ជាក់ ថា នៅក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ទាំង ៩ លើក នេះ បណ្ដាលឲ្យ ខូត ខាត ម៉ូតូ ចំនួន ១២ គ្រឿង , រថយន្ត តូច ៥ គ្រឿង , រថយន្ដ ធំ ៣ គ្រឿង ហើយ មូលហេតុ ដែល បណ្ដាលឲ្យ កើត មាន គ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើស ល្បឿន , មិន គោរព សិទ្ធិ , បត់ គ្រោះថ្នាក់ និង ប្រជែង ។ សូម បញ្ជាក់ ថា រយៈពេល ១១ ថ្ងៃ ចាប់ពី ថ្ងៃទី ១ ដល់ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង ១៤៩ លើក , បណ្ដាលឲ្យ មនុស្ស ស្លាប់ ចំនួន ៦៩ នាក់ របួស ធ្ងន់ ១៥៣ នាក់ និង របួស ស្រាល ៦៨ នាក់ ៕
accident
20,903
ចាញ់ ល្បែង បែក គំនិត យក ម៉ូតូ គេ លក់ ជាប់ ខ្នោះ សមត្ថកិច្ច ពេល ស្រាវជ្រាវ ពាក់ ពន្ធ័ និង គ្រឿងញៀន មួយ ករណី ទៀត ខេត្ត ប៉ៃលិន៖ ជនសង្ស័យ ម្នាក់ ស្នាក់ នៅ សុខ ៗ បែរជា ខ្ចី ម៉ូតូ អ្នកជិតខាង ជិះ មួយ ភ្លែត រួច បែរជា យក ទៅ លក់ យ៉ាង រំភើយ ក៏ ត្រូវ ម្ចាស់ ប្តឹង នគរបាល ឱ្យ តាម ចាប់ ឃាត់ខ្លួន ស្រាប់តែ ស្រាវជ្រាវ ឃើញ ថា មាន ដីកា តាម ចាប់ខ្លួន ពាក់ព័ន្ធ និង គ្រឿងញៀន មួយ ករណី ទៀត នៅ ខេត្ត កំពុង ធំ រួច គេចខ្លួន មក នៅ ទីនេះ ។ ហេតុការណ៍ ចាប់ ឃាត់ខ្លួន ជនសង្ស័យ នេះ បាន ធ្វើឡើង កាលពី វេលា ម៉ោង ៨ និង ០០ នាទី យប់ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៩ ស្ថិត នៅ ក្នុង ភូមិ បាយ សី ឃុំ ស្ទឹងត្រង់ ស្រុក សាលា ក្រៅ ។ លោក រី តារា អធិការ នគរបាល ស្រុក សាលា ក្រៅ បាន ឱ្យដឹង ថា ជនសង្ស័យ ខា ង លើ មាន ឈ្មោះ ឡុង វី ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ទីលំនៅ មិន ពិតប្រាកដ ដោយ ជាប់ពាក់ព័ន្ធ ក្នុង ករណី រំលោភ លើ ទំនុកចិត្ត ជនរងគ្រោះ ម្នាក់ ឈ្មោះ យុន ចាន់ នី ភេទ ស្រី អាយុ ២៨ ឆ្នាំ ជា កសិករ រស់ នៅក្នុង ភូមិ បាយ សី ឃុំ ស្ទឹងត្រង់ ស្រុក សាលា ក្រៅ ខេត្ត ប៉ៃលិន ដោយ កាលពី ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០១៩ បន្ទាប់ពី ខ្ចី ម៉ូតូ ជនរងគ្រោះ ជិះ តែ មួយ ភ្លែត សោះ បែរជា យក ទៅ លក់ ដើម្បី យក លុយ ទិ ញ គ្រឿងញៀន សម្រាប់ ប្រើប្រាស់ អស់ រួច ក៏ រត់ គេចខ្លួន ខណ: រូប គេ ក៏ ជា មុខសញ្ញា មាន ដីកា ចាប់ខ្លួន របស់ តុលាការ ខេត្ត កំពង់ធំ ពាក់ព័ន្ធ នឹង គ្រឿងញៀន នេះ ផងដែរ ។ លោក បញ្ជាក់ ថា បន្ទាប់ពី ទទួលបាន ពាក្យបណ្តឹង ពី ជនរងគ្រោះ ខាងលើ រួច មក កម្លាំង អធិការដ្ឋាន នគរបាល ស្រុក សាលា ក្រៅ បាន សហការ ជាមួយ នគរបាល ស្រុក កំរៀង ខេត្ត បាត់ដំបង ធ្វើ ការឃាត់ខ្លួន ជនសង្ស័យ ខាងលើ ភ្លាម ៗ ខណ: មាន ប្រជាពលរដ្ឋ ឃើញ និង រាយការណ៍ ទាន់ ពេលវេលា ។ ពាក់ព័ន្ធ នឹង បញ្ហា នេះ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន ឃាត់ខ្លួន នៅ អធិការដ្ឋាន នគរបាល ស្រុក សា លា ក្រៅ ដើម្បី រៀបចំ កសាង សំណុំរឿង បញ្ជូន ទៅ តុលាការ នៅ ព្រឹក ថ្ងៃទី ១២ ខែកុម្ភ : ឆ្នាំ ២០១៩ ឱ្យ ចាត់ការ តាម នីតិវិធី ៕
null
20,908
ស្លាប់ ៤ នាក់ និង របួស ១៩ នាក់ ក្នុង គ្រោះថ្នាក់ ចរាចរណ៍ ទូទាំង ប្រទេស ថ្ងៃ ម្សិលមិញ រាជធានី ភ្នំពេញ ៖ នៅ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ ម្សិលមិញ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ នៅ ទូទាំង ប្រទេស កើតឡើង ចំនួន ៩ លើក ( យប់ ៤ លើក ) បណ្ដាលឲ្យ មនុស្ស ស្លាប់ ៤ នាក់ ( ប្រុស ), របួស ស្រាល ១១ នាក់ ( ស្រី ២ នាក់ ) និង របួស ធ្ងន់ ៨ នាក់ ( ស្រី ៤ នាក់ ) ។ នេះ បើ យោង តាម របាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្ដាប់ធ្នាប់ សាធារណៈ នៃ អគ្គ ស្នងការដ្ឋាន នគរបាល ជាតិ ។ របាយការណ៍ បន្ត ថា នៅក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ទាំង ៩ លើក នេះ បណ្ដាលឲ្យ ខូត ខាត ម៉ូតូ ចំនួន ១២ គ្រឿង , រថយន្ត តូច ៥ គ្រឿង , រថយន្ដ ធំ ៣ គ្រឿង ហើយ មូលហេតុ ដែល បណ្ដាលឲ្យ កើត មាន គ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើស ល្បឿន , មិន ប្រកាន់ ស្តាំ , ស្រវឹង , ប្រជែង និង កត្តា យានយន្ត ។ របាយការណ៍ បញ្ជាក់ ថា រយៈពេល ១១ ថ្ងៃ ចាប់ពី ថ្ងៃទី ១ ដល់ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង ១៤៩ លើក , បណ្ដាលឲ្យ មនុស្ស ស្លាប់ ចំនួន ៦៩ នាក់ របួស ធ្ងន់ ១៥៣ នាក់ និង របួស ស្រាល ៦៨ នាក់ ៕
accident
20,917
ស្លាប់ ទាំង ព្រឹក ព្រលឹម ! រថយន្ដ សាលារៀន Bridgeton English School បើក លឿន ប្រល័យ ជីវិត តា អាចារ្យ កំពុង ជិះ កង់ កណ្តា ល៖ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ មួយ នៅ ព្រឹក ថ្ងៃទី ១២ ខែកុម្ភៈ នេះ បង្កឡើយ ដោយ រថយន្ត សាំ យ៉ុង របស់ សាលារៀន Bridgeton English School បុក លោកតា អាចារ្យ ម្នាក់ ស្លាប់ នៅ កន្លែង ពេល កំពុង ជិះ កង់ នៅ ចំណុច ភូមិ ស្វាយ ជួរ ឃុំ កោះ ខែល ស្រុក ស្អាង ខេត្ត កណ្តាល ។ សមត្ថកិច្ច បញ្ជាក់ ថា រថយន្ត បង្ក ម៉ាក សាំ យ៉ុង ពណ៌ ស ពាក់ ផ្លាកលេខ 2K-9058 ពេល បង្ក គ្រោះថ្នាក់ ហើយ ភ្លាម ៗ នោះ តៃ កុង ឡាន បាន បើក ទ្វារ រត់ ចេញ ពី កន្លែង កើត ហេតុ ។ ចំណែក ជនរងគ្រោះ ឈ្មោះ វណ្ណ ជ័យ ភេទ ប្រុស អាយុ ៨១ ឆ្នាំ ។ មុនពេល កើត ហេតុ ជនរងគ្រោះ បាន ជិះ កង់ ពី ត្បូង ទៅ ជើង ក្នុង គោលបំណង ទៅ វត្ត ទឹក វិល ហៅ វត្ត ចុង កោះ ។ ស្រាប់តែ មកដល់ ចំណុច កើត ហេតុ ក៏ ត្រូវ រថយន្ត សាំ យ៉ុង បុក ពីក្រោយ បោក នឹង កញ្ចក់ រថយន្ត បណ្តាលឲ្យ ស្លាប់ នៅ កន្លែង ភ្លាម ៗ តែម្តង ។ បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបាន កូន ចៅ ដឹក យក ទៅ ធ្វើ បុណ្យ ហើយ រថយន្ត បង្ក សមត្ថកិច្ច កំពុង ធ្វេី កំណត់ហេតុ បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ស្រុក ស្អាង ។ បើកបរ ក្នុង ល្បឿន លឿន ខ្វះ ការប្រុងប្រយ័ត្ន ជា កត្តា នៃ គ្រោះថ្នាក់ ចរាចរណ៍ ដែល តែងតែ កើតមានឡើង ៕
accident
20,935
អ្នក ជិះ បញ្ច្រាស រង្វង់ មូល វិមាន ឯករាជ្យ នៅតែ បន្ត មាន , ក្នុង យប់ មិញ សមត្ថកិច្ច ឃាត់ បាន យានយន្ត ចំនួន ៤ គ្រឿង ថែម ទៀត ( ភ្នំពេញ ) ៖ អ្នក ជិះ បញ្ច្រាស នៅ រង្វង់ មូល វិមាន ឯករាជ្យ នៅតែ បន្ត កើតមាន ស្ទើរ ជា រៀងរាល់ ថ្ងៃ បើ ទោះបីជា សមត្ថកិច្ច និង អាជ្ញាធរ ដាក់ កម្លាំង ប្រចាំ ការស្ទាក់ ចាប់ ទាំង យប់ ទាំង ថ្ងៃ ក្តី ជាក់ស្តែង នៅ យប់ មិញ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ សមត្ថកិច្ច អនុវត្តន៍ ច្បាប់ និង អាជ្ញាធរ បាន ឃាត់ បាន យានយន្ត ចំនួន ៤ គ្រឿង បញ្ជូន ទៅ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ។ របាយការណ៍ របស់ អាជ្ញាធរ ខណ្ឌ ដូនពេញ បាន ឲ្យដឹង ថា នៅ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ ចាប់ពី ម៉ោង ០៧៖០០ នាទី ព្រឹក ដល់ ម៉ោង ១០៖០០ នាទី យប់ កម្លាំង គណៈ បញ្ជាការ ឯកភាព ខណ្ឌ ដូនពេញ សហការ ជាមួយ ការិយាល័យ ចរាចរណ៍ ជើង គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ អនុវត្ត យុទ្ធនាការ ឃាត់ ម៉ូតូ និង រថយន្ត បើក បញ្ច្រាស ទិសដៅ ចរាចរណ៍ នៅ រង្វង់ មូល ជុំវិញ វិមាន ឯករាជ្យ និង ផ្លូវ ព្រះសុរាម្រឹត ស្ថិត ក្នុង សង្កាត់ ចតុមុខ ខណ្ឌ ដូនពេញ ឃាត់ យានយន្ត សរុប ចំនួន ០៤ គ្រឿង ក្នុង នោះ រួមមាន៖ ម៉ូតូ ៤ គ្រឿង ។ បច្ចុប្បន្ន យានយន្ត ទាំងនោះ បាន បញ្ជូន ទៅ ការិយាល័យ ចរាចរណ៍ ជើង គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដើម្បី ធ្វើ កាអប់រំ ណែនាំ បន្ត តាម នីតិវិធី ៕
null
20,991
ប្តី វ៉ៃ សម្លាប់ ប្រពន្ធ ព្រោះ ភ្លើង ប្រចណ្ឌ ត្រូវ បញ្ជូន ទៅ ឃុំ ក្រចេះ : បុរស ជា ប្តី វ័យ ក្មេង ដែល បាន ប្រើ អង្រែ បុក គ្រឿង និង ដង ចប វាយ សម្លាប់ ប្រពន្ធ វ័យ ចំណាស់ កាលពី ថ្ងៃទី ៩ ខែកុម្ភៈ នៅ ភូមិ សំភិន ឃុំ កំពង់ចាម ស្រុក សំបូរ ដោយសារតែ ភ្លើង ប្រចណ្ឌ ត្រូវបាន សាលាដំបូង ខេត្ត ក្រចេះ ចោទប្រកាន់ ពី បទ ឃាតកម្ម និង បាន បញ្ជូន ទៅ ឃុំខ្លួន ក្នុង ពន្ធនាគារ ខេត្ត កាលពី ម្សិលមិញ ប៉ុន្មាន ម៉ោង បន្ទាប់ពី សមត្ថកិច្ច ចាប់ បញ្ជូន ដល់ តុលាការ ។ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា រង និង ជា អ្នកនាំពាក្យ នៃ សាលាដំបូង ខេត្ត ក្រចេះ បាន ឲ្យដឹង កាលពី ម្សិលមិញ ថា ជន ត្រូវ ចោទ ឈ្មោះ ឈិន សុឃាប អាយុ ៣៣ ឆ្នាំ ដែល បាន វាយ សម្លាប់ ប្រពន្ធ នោះ ត្រូវ តុលាការ ចោទប្រកាន់ ពី បទ ឃាតកម្ម ។ បទ ឃាតកម្ម ត្រង់ មាត្រា ១៩៩ នៃ ក្រម ព្រហ្មទណ្ឌ នេះ ប្រសិនបើ តុលាការ រកឃើញ ថា ជន ត្រូវ ចោទ ពិតជា ប្រព្រឹត្ត បទល្មើស មែន នោះ នឹង ត្រូវ ផ្តន្ទាទោស ដាក់ ពន្ធនាគារ ពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ ។ លោក ហួត លឹម ហ៊ាង នាយ ការិយាល័យ ព្រហ្មទណ្ឌ កម្រិត ធ្ងន់ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ក្រចេះ បាន ប្រាប់ តាម សម្តី ជន ត្រូវ ចោទ ថា មូលហេតុ ដែល នាំឲ្យ គាត់ សម្លាប់ ប្រពន្ធ ព្រោះតែ មាន ការសង្ស័យ ប្រពន្ធ របស់ ខ្លួន មាន ទំនាក់ទំនង ស្នេហា ជាមួយ បុរស ម្នាក់ ដែល រស់ នៅក្បែរ ផ្ទះ របស់ គាត់ ទើប បានជា គាត់ កើត រឿង ប្រចណ្ឌ ហើយ វាយ សម្លាប់ ប្រពន្ធ គាត់ ទៅ ។ លោក បន្ត ថា៖ « ជនសង្ស័យ ប្រាប់ ថា គាត់ ឈ្លោះគ្នា ជាមួយ ប្រពន្ធ របស់ គាត់ ព្រោះ ប្រពន្ធ និយាយ ថា នាង មាន កូន ជាមួយ បុរស ម្នាក់ ហើយ សុំ គាត់ លែងលះ គ្នា ។ ដោយសារតែ គាត់ ឮ សម្តី បែប នេះ ហើយ ទើប ធ្វើឲ្យ គាត់ ខឹង ខ្លាំង ក៏ វាយ សម្លាប់ ប្រពន្ធ គាត់ ទៅ » ។ លោក ប៊ុន ឈឿន អធិការ ស្រុក សំបូរ ឲ្យដឹង ដែរ ថា ស្ត្រី រងគ្រោះ ឈ្មោះ អែប ពៅ អាយុ ៥០ ឆ្នាំ ជា ស្ត្រី មេម៉ាយ និង មាន កូន ធំ ៗ អស់ ហើយ ហើយ បាន យក គ្នា ជា ប្តី ប្រពន្ធ ជាមួយ ជន ត្រូវ ចោទ ឈ្មោះ សុឃាប តែ គ្មាន កូន ទេ ។ ប៉ុន្តែ នៅ មុន ថ្ងៃ កើត ហេតុ ៣ ថ្ងៃ ជន ជា ប្តី បាន សង្ស័យ ទៅលើ ប្រពន្ធ របស់ ខ្លួន ថា មាន ទំនាក់ទំនង ស្នេហា ជាមួយ បង ប្រុស ជីដូនមួយ ដែល មាន ផ្ទះ នៅក្បែរ គ្នា ហើយ បង្ក ជម្លោះ ជាមួយ ស្រ្តី រងគ្រោះ ។ ខណៈ ដែល កំពុង ឈ្លោះគ្នា នោះ ជនសង្ស័យ បាន យក អង្រែ បុក គ្រឿង វាយ ចំ ក្បាល ស្រ្តី រងគ្រោះ ដែល កំពុង ដេក នៅក្នុង អង្រឹង ចំនួន ២ អង្រែ បណ្តាលឲ្យបាក់ អង្រែ ហើយ ស្រ្តី រងគ្រោះ បាន ងើប ពី អង្រឹង បំណង រត់ ចេញ ទៅ ក្រៅ ផ្ទះ ។ ប៉ុន្តែ ពេល នោះ បុរស ជា ប្តី បាន ស្ទុះ ទៅ យក ដង ចប មក វាយចំ កញ្ចឹងក ពីក្រោយ បន្ថែម ទៀត បណ្តាលឲ្យ ស្រ្តី រងគ្រោះ ដួល ស្លាប់ នៅនឹង កន្លែង កើត ហេតុ ។ លោក ប៊ុន ឈឿន ថ្លែង ថា ៖ « មិន ដឹង ជា គិត យ៉ាងម៉េច ទេ បានជា ជនសង្ស័យ ប្រចណ្ឌ ប្រពន្ធ ទៅ រួច ព្រោះ ស្រ្តី រងគ្រោះ អាយុ ៥០ ឆ្នាំ ទៅ ហើយ ហើយ វា សម តែ ប្រពន្ធ ប្រចណ្ឌ ប្តី ព្រោះ ប្តី នៅ ក្មេង ។ រឿង នេះ ប្រហែល គាត់ ចេះតែ ស្មាន ខ្លួនឯង ហើយ ចោទ ថា ប្រពន្ធ ទៅស្រឡាញ់ ប្រុស ផ្សេង ទៅ វិញ »៕
null
21,018
ឃាត់ខ្លួន ជនសង្ស័យ ០២ នាក់ ករណី ប្រើប្រាស់ ដោយ ខុស ច្បាប់ នូវ សារធាតុ ញៀន ភ្នំពេញ ៖ កម្លាំង អធិការដ្ឋាន នគរបាល ខណ្ឌ ព្រែក ព្នៅ បាន សហការ ជាមួយ គណៈ បញ្ជាការ ឯកភាព ខណ្ឌ ព្រែក ព្នៅ ឃាត់ខ្លួន ជនសង្ស័យ ចំនួន ០២ នាក់ ក្នុង ករណី ប្រើប្រាស់ ដោយ ខុស ច្បាប់ នូវ សារធាតុ ញៀន កាលពី វេលា ម៉ោង ២៣ និង ០០ នាទី នៅ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ ត្រង់ ចំណុច ផ្លូវ ជាតិ លេខ ៥ ស្ថិត ក្នុង ភូមិ ផ្សារ លិច សង្កាត់ ព្រែក ព្នៅ ខណ្ឌ ព្រែក ព្នៅ រាជធានី ភ្នំពេញ ។ ជនសង្ស័យ ក្នុង ករណី នេះ ទី ១ - ឈ្មោះ ផុន ចំរើន ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាង ដែក មាន ទីលំនៅ ផ្ទះ គ្មាន លេខ ផ្លូវ លំ ភូមិ ថ្ម ស ឃុំ ភ្នំ បាត ស្រុក ពញា ឮ ខេត្ត កណ្តាល និង ទី ២ - ឈ្មោះ សុខ សុវណ្ណ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាង ដែក មាន ទីលំនៅ ផ្ទះ គ្មាន លេខ ផ្លូវ លំ ភូមិ អង្គ សិរី ឃុំ ភ្នំ បាត ស្រុក ពញា ឮ ខេត្ត កណ្តាល ។ សម្ភារៈ ដកហូត ១ គ្រឿង ញៀន ប្រភេទ ក្រាម ស ថ្លា ចំនួន ០១ កញ្ចប់ ថង់ តូច ម៉ូតូ ម៉ាក Honda C ១២៥ ពណ៌ ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ ១ BG ៥៧៩៨ ចំនួន ០១ គ្រឿង និង ទូរស័ព្ទ ចំនួន ០១ គ្រឿង ។ ប៉ូលិស មូលដ្ឋាន បាន ឲ្យដឹង ថា មុនពេល កើត ហេតុ កម្លាំង អធិការដ្ឋាន នគរបាល ខណ្ឌ ព្រែក ព្នៅ សហការ ជាមួយ គណៈ បញ្ជាការ ឯកភាព ខណ្ឌ ព្រែក ព្នៅ បាន ដាក់ គោលដៅ ត្រួតពិនិត្យ អាវុធ ជាតិ ផ្ទុះ នៅ ចំណុច ផ្លូវ ជាតិ លេខ ៥ រួច ក៏ ប្រទះឃើញ ជនសង្ស័យ ចំនួន ០២ នាក់ ជិះ ម៉ូតូ មួយ គ្រឿង ក្នុង ទិសដៅ ពី ត្បូង ទៅ ជើង ដោយ មាន ការសង្ស័យ កម្លាំង យើង ក៏ ធ្វើ ការឃាត់ ត្រួតពិនិត្យ ភ្លាម នោះ បាន ប្រទះឃើញ គ្រឿងញៀន ប្រភេទ ក្រាម សថ្លា ចំនួន ០១ កញ្ចប់ ថង់ តូច ដែល ជនសង្ស័យ ឈ្មោះ ផុន ចំរើន បាន កាន់ ជាប់ នៅនឹង ដៃ ខាងឆ្វេង ហើយ បាន យកមក អធិការដ្ឋាន នគរបាល ខណ្ឌ ព្រែក ព្នៅ ដើម្បី ធ្វើ ការសាកសួរ និង កសាង សំណុំរឿង បញ្ជូន ទៅ តុលាការ ចាត់ការ តាម ផ្លូវ ច្បាប់ ៕
null
21,019
ជិះ ម៉ូតូ ឡើង វ៉ា រថយន្ត មិន ប្រយ័ត្ន ទៅ បុក ម៉ូតូ មួយ គ្រឿង ទៀត ខ្ទាត ចូល រថយន្ត ធំ កិន ស្លាប់ ឧត្តរមានជ័យ ៖ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ មួយ កើតឡើង នៅលើ កំណាត់ ផ្លូវ ជាតិ លេខ 2526 ចន្លោះ គីឡូម៉ែត្រ លេខ 41-42 កាលពី វេលា ម៉ោង ១៨ និង ៣០ នាទី ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ ត្រង់ ចំណុច ផ្លូវ បំបែក ថ្គាមរមាស ស្ថិត នៅក្នុង ភូមិ ត្រពាំង តាវ ឃុំ ត្រពាំង តាវ ស្រុក អន្លង់ វែង ខេត្ត ឧត្តរមានជ័យ បង្កឡើង រវាង ម៉ូតូ និង ម៉ូតូ ខ្ទាត ចូល រថយន្ត ។ សមត្ថកិច្ច ចរាចរ ស្រុក បាន ឲ្យដឹង ថា ជនរងគ្រោះ ឈ្មោះ បូរាណ ពន្លឺ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស រស់ នៅ ភូមិ ជាំ ឃុំ ត្រពាំង ប្រីយ៍ ស្រុក អន្លង់ វែង ខេត្ត ឧត្តរមានជ័យ បើកបរ ម៉ូតូ ម៉ាក ហុងដាឌ្រីម ស៊េរី ឆ្នាំ 2019 ពណ៌ ខ្មៅ ស្លាកលេខ ឧត្ដរ មានជ័យ 1D 8656 បើកបរ ពី កើត ទៅ លិច បណ្តាលឲ្យ រងរបួស ធ្ងន់ ត្រូវបាន ក្រុមគ្រួសារ បាន បញ្ជូន ទៅ មន្ទីរពេទ្យ ប្រទេស ថៃ រីឯ ជន បង្ក ឈ្មោះ មាឃ ភា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ P.L នៅ កង អន្តរាគមន៍ ខេត្ត ឧត្ដរ មានជ័យ រស់ នៅ ភូមិ ថ្លាត ឃុំ ថ្លាត ស្រុក អន្លង់ វែង ខេត្ត ឧត្តរមានជ័យ បាន បើកបរ ម៉ូតូ មួយ គ្រឿង ម៉ាក ស្កូ ពី ពណ៌ ក្រហម លាយ ស ពាក់ ស្លាកលេខ កំពង់ចាម 1E 5577 ពី លិច ទៅ កើត បាន វ៉ា រថយន្ត ទៅ បុក នឹង ម៉ូតូ ជិះ បញ្ច្រាស ទិស គ្នា ក៏ ខ្ទាត ចូល មុខ រថយន្ត កិន បណ្តាលឲ្យ ស្លាប់ នៅនឹង កន្លែង កើត ហេតុ ហើយ សាកសព ត្រូវបាន ក្រុមគ្រួសារ យកមក ធ្វើ បុណ្យ តាម ប្រពៃណី ។ សមត្ថកិច្ច បាន បន្ត ទៀត ថា អ្នកបើកបរ រថយន្ត ឈ្មោះ ហេង ហ៊ាប ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ ជា អ្នកបើកបរ រថយន្ត រស់ នៅ ស្រុក កំចាយ មារ ខេត្ត ព្រៃវែង បើកបរ រថយន្ត ម៉ាក Hyundai ពណ៌ ខៀវ លាយ ទឹកប្រាក់ ពាក់ ស្លាកលេខ ភ្នំពេញ 3B 1253 បើកបរ ពី លិច ទៅ កើត ។ ករណី នេះ កម្លាំង ជំនាញ បាន យក វត្ថុតាង មក រក្សាទុក នៅ អធិការដ្ឋាន ស្រុក អន្លង់ វែង រង់ចាំ ការដោះស្រាយ ៕
accident
21,054
គ្រោះថ្នាក់ ក្នុង រយៈពេល ១ ថ្ងៃ ស្លាប់ ៤ នាក់ របួស ធ្ងន់ ស្រាល ១៩ នាក់ រាជធានី ភ្នំពេញ ៖ យោង តាម របាយការណ៍ នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ឲ្យដឹង ថា គ្រោះថ្នាក់ ចរាចរណ៍ ទូទាំង ប្រទេស ថ្ងៃ ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ កើតឡើង ០៩ លើក ( យប់ ៤ លើក ) ស្លាប់ ប្រុស ៤ នាក់ របួស ធ្ងន់ ៨ នាក់ ( ស្រី ៤ នាក់ ) របួស ស្រាល ១១ នាក់ ( ស្រី ២ នាក់ ) ។ មូលហេតុ គ្រោះថ្នាក់ : ល្បឿន ៣ លើក ស្លាប់ ១ នាក់ , មិន ប្រកាន់ ស្តាំ ៣ លើក ស្លាប់ ២ នាក់ , ស្រវឹង ១ លើក , ប្រជែង ១ លើក ស្លាប់ ១ នាក់ , កត្តា យានយន្ត ១ លើក ។ សរុប ស្លាប់ ៤ នាក់ ម៉ូតូ ស្លាប់ ៤ នាក់ ( មិន ពាក់ មួក ១ នាក់ ) ។ គ្រោះថ្នាក់ ប៉ះទង្គិច : ម៉ូតូ និង ម៉ូតូ ២ លើក ស្លាប់ ១ នាក់ , ម៉ូតូ និង រថយន្ត តូច ៤ លើក ស្លាប ១ នាក់ , ម៉ូតូ និង រថយន្ត ធំ ១ លើក ស្លាប់ ១ នាក់ , ម៉ូតូ និង ថ្មើរជើង ១ លើក , រថយន្ត តូច និង រថយន្ត ធំ ១ លើក ស្លាប់ ១ នាក់ ។ បណ្តាលឲ្យ ខូចខាត យាន ២០ គ្រឿង ក្នុង នោះ មាន : ម៉ូតូ ១២ គ្រឿង , រថយន្ត តូច ៥ គ្រឿង , រថយន្ត ធំ ៣ គ្រឿង ។ យានយន្ត បង្កហេតុ : ម៉ូតូ ៥ លើក , រថយន្ត តូច ៣ លើក , រថយន្ត ធំ ១ លើក ។ គ្រោះថ្នាក់ លើ ផ្លូវ : ផ្លូវ ជាតិ ៤ លើក , ផ្លូវ ខេត្ត ៥ លើក ។ រាជធានី - ខេត្ត មាន គ្រោះថ្នាក់ និង រងគ្រោះ ច្រើន : ខេត្ត កណ្តាល ២ លើក ស្លាប់ ២ នាក់ របួស នាក់ ( ស្រី នាក់ ), ខេត្ត កំពង់ចាម ១ លើក ស្លាប់ ១ នាក់ របួស ២ នាក់ ( ស្រី ១ នាក់ ) និង ខេត្ត ព្រះសីហនុ ១ លើក ស្លាប់ ១ នាក់ ។ លទ្ធផល ត្រួតពិនិត្យ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ : មធ្យោបាយ ចូល គោលដៅ ៦១៦១ គ្រឿង ( ម៉ូតូ ៥៨ %) មធ្យោបាយ ល្មើស ១១២៥ គ្រឿង ( ៤០ %) អប់រំ ៤៥២ គ្រឿង ( ម៉ូតូ ៦៤ %) មធ្យោបាយ ពិន័យ ៦៧៣ គ្រឿង ( ម៉ូតូ ៧៧ %) ។ លទ្ធផល ត្រួតពិនិត្យ មួក និង កញ្ចក់ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ បាន ចុះ អនុវត្ត ៧៣ គោលដៅ : ម៉ូតូ ចូល គោលដៅ ២៧១៩ គ្រឿង អប់រំ ២៦៦ គ្រឿង ពិន័យ ចំនួន សរុប ៤៨៨ គ្រឿង ( មួក ៣៦៨ គ្រឿង កញ្ចក់ ៩៩ គ្រឿង ស្រវឹង ១ គ្រឿង ផ្សេង ៗ ២០ គ្រឿង ៕
accident
21,055
ប្តី ឌុប ប្រពន្ធ មាន ផ្ទៃពោះ ជិត គ្រប់ ខែ ជួប គ្រោះថ្នាក់ តាម បណ្តោយ ផ្លូវ ២០០៤ រាជធានី ភ្នំពេញ ៖ រថយន្ត មិន ស្គាល់ ម៉ាក មួយ គ្រឿង បើក ក្នុង ល្បឿន លឿន មិន ប្រយ័ត្ន ទៅ កៀរ ម៉ូតូ មួយ គ្រឿង ដែល ធ្វើដំណើរ ស្រប ទិស គ្នា បណ្តាលឲ្យ ម៉ូតូ ដួល ចូល ក្រោម រថយន្ត កុងតឺន័រ មួយ គ្រឿង ទៀត កិន អូស ជាង ១០ ម៉ែត្រ បង្កឲ្យ មាន ការភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ១១ និង ៤០ នាទី យប់ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ ត្រង់ ចំណុច ក្បែរ ច្រក ចូល បុរី អ័រគីដេ តាម បណ្តោយ ផ្លូវ ២០០៤ ស្ថិត ក្នុង សង្កាត់ អូបែក ក្អម ខណ្ឌ សែនសុខ ។ តាម ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បាន ឲ្យដឹង ថា នៅ មុនពេល កើត ហេតុ គេ ឃើញ ប្តី និង ប្រពន្ធ មាន ផ្ទៃពោះ ជិត គ្រប់ ខែ បាន ជិះ ម៉ូតូ មួយ គ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរី ឆ្នាំ ២០១៦ ពណ៌ ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ ១ FP- ៨២៧៩ ធ្វើដំណើរ តាម បណ្ដោយ ផ្លូវ ២០០៤ ក្នុង ទិសដៅ ពី កើត ទៅ លិច លុះ មកដល់ ចំណុច កើត ហេតុ ស្រាប់តែ មាន រថយន្ត កុងតឺន័រ មួយ គ្រឿង ម៉ាក VOLVO ពណ៌ ស ពាក់ ស្លាកលេខ ភ្នំពេញ ៣ D-២៣៧០ បើកបរ ដោយ បុរស ម្នាក់ ធ្វើដំណើរ តាម បណ្ដោយ ផ្លូវ បេតុង ក្នុង ទិសដៅ ពី ជើង ទៅ ត្បូង បាន បត់ ស្ដាំ ទៅ ផ្លូវ ២០០៤ ។ ប្រភព ដដែល បាន បន្ត ថា ពេល នោះ ម៉ូតូ រងគ្រោះ បាន បើក គេច ពី រថយន្ត កុងតឺន័រ ទៅ ខាងឆ្វេង ស្រាប់តែ មាន រថយន្ត មិន ចាំ ម៉ាក មួយ គ្រឿង ទៀត បាន បើក មកពីក្រោយ ម៉ូតូ រងគ្រោះ និង បាន ព្យាយាម បើក ជែង ទៅ ខាងឆ្វេង ក្នុង ល្បឿន លឿន មិន ប្រយ័ត្ន ក៏ ជ្រុល ទៅ កៀរ ម៉ូតូ រងគ្រោះ បណ្តាលឲ្យ ម៉ូតូ រងគ្រោះ ដួល ខ្ទាត ចូលទៅ ខាងក្រោម រថយន្ត កុងតឺន័រ កិន អូស ជាង ១០ ម៉ែត្រ រង ការខូចខាត យ៉ាង ដំណំ ចំណែក អ្នកបើកបរ ម៉ូតូ ជា ប្តី បាន ខ្ទាត ចេញពី ម៉ូតូ រងរបួស បែក មុខ បែក មាត់ រីឯ ប្រពន្ធ ដែល មាន ផ្ទៃពោះ ជិត គ្រប់ ខែ បាន រងរបួស ស្រាល ។ ដោយឡែក រថយន្ត បង្ក មិន ចាំ ម៉ាក បាន បន្ថែម ល្បឿន បើក គេច បាត់ ស្រមោល ដោយ សុវត្ថិភាព ។ ភ្លាម ៗ នោះ ដែរ អ្នកបើកបរ រថយន្ត កុងតឺន័រ ក៏ បាន បើក ទ្វារ ចុះ ពីលើ រថយន្ត រត់គេចខ្លួន ចេញ ពី កន្លែង កើត ហេតុ បាត់ សម្រោល បន្សល់ទុក តែ រថយន្ត ដែល កិន ម៉ូតូ ជាប់ ពីក្រោម នៅ កន្លែង កើត ហេតុ ប៉ុណ្ណោះ ។ ក្រោយពេល កើត ហេតុ ជនរងគ្រោះ ទាំង ពីរ នាក់ ប្តី ប្រពន្ធ ខាងលើ ត្រូវបាន រថយន្ត សង្គ្រោះ របស់ គ្លីនិក ឯកជន មក ដឹក យក ទៅ សង្គ្រោះ ភ្លាម ៗ ផងដែរ ។ ចំណែក រថយន្ត និង ម៉ូតូ ត្រូវបាន សមត្ថកិច្ច មូលដ្ឋាន ទាក់ទង ហៅ សមត្ថកិច្ច ជំនាញ ឲ្យ ចុះ មក ធ្វើ ការវាស់វែង និង យក ទៅ រក្សាទុក នៅ ការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដើម្បី រង់ចាំ ធ្វើការដោះស្រាយ គ្នា ទៅ តាម ផ្លូវ ច្បាប់ ជាបន្ត ទៀត នៅ ពេល ក្រោយ ៕
accident
21,057
បុរស ម្នាក់ និង នារី ម្នាក់ បើក សុខ ៗ ស្រាប់តែ … ប្រឡាយ ទឹក ស្អុយ រាជធានី ភ្នំពេញ ៖ បុរស ម្នាក់ សង្ស័យ ស្រវឹង បើក រថយន្ត ឡិចស៊ីស RX-300 មួយ គ្រឿង ដឹកនារី ម្នាក់ ក្នុង ល្បឿន យ៉ាង លឿន ជ្រុល ចង្កូត ទៅ បុក បង្កាន់ដៃ ស្ពាន ប្រឡាយ ទឹក ស្អុយ បណ្តាលឲ្យ ដាច់ កង់ ទៅ មុខ លែង រួច កាលពី វេលា ម៉ោង ៤ និង ១០ នាទី ទៀប ភ្លឺ ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ ត្រង់ ចំណុច ស្ពាន ថ្ម ប្រឡាយ ទឹក ស្អុយ ខាងលិច ផ្សារ ដើគ តាម បណ្ដោយ ផ្លូវ ៣៣៦ ស្ថិត ក្នុង សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក ។ ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បាន ឲ្យដឹង ថា នៅ មុនពេល កើត ហេតុ គេ ឃើញ បុរស ម្នាក់ និង នារី ម្នាក់ បាន បើកបរ រថយន្ត បង្ក ខាងលើ ម៉ាក ឡិចស៊ីស RX-300 ពណ៌ ស ពាក់ ស្លា លេខ ភ្នំពេញ 2AR-9457 ធ្វើដំណើរ តាម បណ្ដោយ ផ្លូវ ៣៣៦ ក្នុង ទិសដៅ ពី លិច ទៅ កើត និង ក្នុង ល្បឿន យ៉ាង លឿន ដូច ហោះ សង្ស័យ ថា អ្នកបើកបរ រថយន្ត បង្ក ខាងលើ ស្រវឹង ស្រា ។ លុះ មកដល់ ចំណុច កើត ហេតុ រថយន្ត បង្ក ក៏ បាន ជ្រុល ចង្កូត ទៅ បុក បង្គោល បង្កាន់ដៃ ស្ពាន ដែល សង់ ពី បេតុង ទាំង កំរោល បណ្តាលឲ្យបាក់ ទ្រេត មួយ បង្គោល ។ ចំណែកឯ រថយន្ត បង្ក បាន បន្ត ដំណើរ មួយ ខ្យល់ បាន ប្រមាណ ជិត ៥០ ម៉ែត្រ ទើប រថយន្ត បង្ក អស់ ល្បឿន ទៅ លែង រួច បណ្តាលឲ្យ ខូចខាត ក្រពឹត និង ដាច់ កង់ ខាងមុខ ចំហៀង ខាងស្តាំ ។ ភ្លាម ៗ នោះ អ្នកបើកបរ រថយន្ត រួមទាំង នារី ដែល រួម ដំណើរ ជាមួយ បាន ចែក ផ្លូវ គ្នា គេច ចេញ ពី កន្លែង កើត ហេតុ បាត់ ស្រមោល ដោយ សុវត្ថិភាព ។ ក្រោយពេល កើត ហេតុ សមត្ថកិច្ច មូលដ្ឋាន ក៏ ចុះ មកដល់ កន្លែង កើត ហេតុ បាន រាយការណ៍ ជូន សមត្ថកិច្ច ជំនាញ អោយ ចុះ មក ធ្វើ ការវាស់វែង ស្ទូច យក រថយន្ត បង្ក ទៅ រក្សាទុក នៅ ការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដើម្បី រង់ចាំ ម្ចាស់ រថយន្ត ចូល ខ្លួន មក ធ្វើ ការដោះស្រាយ ទៅ តាម ផ្លូវ ច្បាប់ ជាបន្ត ទៀត នៅ ពេល ក្រោយ ៕
accident
21,059
ពន្លះ មួយ គ្រឿង រន្ធត់ ទាំង ព្រលឹម អុរ តាម បណ្តោយ ផ្លូវ ជាតិ លេខ ៤ ខេត្ត ព្រះសីហនុ ៖ គ្រោះថ្នាក់ ចរាចរណ៍ រវាង រថយន្ត មួយ គ្រឿង បុក ជាមួយ ម៉ូតូ មួយ គ្រឿង ក្នុង ទិសដៅ បញ្ច្រាស គ្នា បណ្តាលឱ្យ បុរស ម្នាក់ ស្លាប់ នៅនឹង កន្លែង កើត ហេតុ ។ ហេតុការណ៍ ខាង លើ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៥ និង ៤៥ នាទី ព្រឹក ថ្ងៃទី ១២ កុម្ភៈ ២០១៩ នៅ តាម បណ្តោយ ផ្លូវ ជាតិ លេខ ៤ ចន្លោះ គីឡូម៉ែត្រ ១៨៧ - ១៨៨ ស្ថិត នៅ ភូមិ អណ្តូង ថ្ម ឃុំ អណ្តូង ថ្ម ស្រុក ព្រៃ នប់ ខេត្ត ព្រះសីហនុ ។ ភាគី ខាង រថយន្ត មួយ គ្រឿង ពណ៌ ខៀវ ពាក់ ផ្លាកលេខ ចង្កូត ស្តាំ KPS- ០៣៥៤ បើកបរ ដោយ បុរស ម្នាក់ មិន ស្គាល់ អត្តសញ្ញាណ បាន រត់គេចខ្លួន បាត់ ស្រមោល ។ ចំណែក ភាគី ខាង ម៉ូតូ មួយ គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ ខៀវ ខ្មៅ ពាក់ ផ្លាកលេខ ភ្នំពេញ ១ FQ- ២៧២២ បើកបរ ដោយ ឈ្មោះ ហ៊ុំ រដ្ឋា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មាន ទីលំនៅ ផ្ទះ លេខ ៧០ ភូមិ រកា ធំ ឃុំ ចាម ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង បាន ស្លាប់ នៅនឹង កន្លែង កើត ហេតុ ។ តាម ប្រភព ពី សមត្ថកិច្ច បាន អោយ ដឹង ថា គ្រោះថ្នាក់ ចរាចរ ខាងលើ នេះ បង្កឡើង ដោយ រថយន្ត មួយ គ្រឿង ពណ៌ ខៀវ បើកបរ ដោយ បុរស មិន ស្គាល់ អត្តសញ្ញាណ ម្នាក់ ធ្វើដំណើរ ក្នុង ទិសដៅ ពី ភ្នំពេញ ទៅ ខេត្ត ព្រះសីហនុ ។ លុះ មកដល់ ចំណុច ខាងលើ បាន រេ ចង្កូត មក ខាងឆ្វេង ដៃ បុក ម៉ូតូ មួយ គ្រឿង ម៉ាក ហុងដាឌ្រីម ដែល បើកបរ ដោយ បុរស ម្នាក់ ធ្វើដំណើរ ក្នុង ទិសដៅ បញ្ច្រាស គ្នា បណ្ដាលឲ្យ អ្នកបើកបរ ម៉ូតូ ស្លាប់ នៅនឹង កន្លែង កើត ហេតុ ។ បន្ទាប់ពី កើត ហេតុ អ្នកបើកបរ រថយន្ត បាន រត់គេចខ្លួន បាត់ ស្រមោល ។ បច្ចុប្បន្ន សព ជនរងគ្រោះ ត្រូវបាន សមត្ថកិច្ច ប្រគល់ ទៅឲ្យ ក្រុមគ្រួសារ ដើម្បី យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ។ រីឯ រថយន្ត និង ម៉ូតូ ត្រូវបាន សមត្ថកិច្ច យក ទៅ រក្សាទុក នៅ អធិការដ្ឋាន នគរបាល ស្រុក ព្រៃ នប់ ៕
accident
21,079
ម៉ូតូកង់ បី ឥណ្ឌា ២ គ្រឿង បុក គ្នា ពេញ ទំហឹង នៅ ចំណុច ផ្លូវ បែក ជា បួន បណ្តាលឱ្យ ក្រឡាប់ ទាំង សងខាង - ព័ត៌មាន - TVFB ភ្នំពេញ៖ ម៉ូតូកង់ បី ឥណ្ឌា ២ គ្រឿង បុក គ្នា ពេញ ទំហឹង នៅ ចំណុច ផ្លូវ បែក ជា បួន បណ្តាលឱ្យ ក្រឡាប់ ទាំង សងខាង រង ការខូចខាត យ៉ាង ដំណំ ដែល ស្ថិត នៅ តាម បណ្តោយ ផ្លូវ លេខ ១១០ កែង ផ្លូវ លេខ ១៩ នៅក្នុង សង្កាត់ ផ្សារ ចាស់ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ នា វេលា ម៉ោង ១២ រំលង អធ្រាត្រ ឈានចូល ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ។ យោង តាម ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បាន ប្រាប់ អោយ ដឹង ថា ៖ មុន កេីត ហេតុ គេ បាន ឃេីញ បុរស ម្នាក់ បេីក ម៉ូតូកង់ បី ឥណ្ឌា ១ គ្រឿង ពាក់ ស្លាកលេខ ភ្នំពេញ 1HB-8350 ធ្វេី ដំណេីរ តាម បណ្តោយ ផ្លូវ លេខ ១៩ ក្នុង ទិសដៅ ពី ជេីង ទៅ ត្បូង ខណ: មកដល់ ចំណុច ផ្លូវ បែក ជា បួន ក៏ ទៅ បុក គ្នា ជាមួយ ម៉ូតូកង់ បី ឥណ្ឌា ដូចគ្នា ដែល មាន ពាក់ ស្លាកលេខ ភ្នំពេញ 1HD-8231 ធ្វេី ដំណេីរ តាម បណ្តោយ ផ្លូវ លេខ ១១០ ក្នុង ទិសដៅ ពី លិច ទៅ កេីត ពេញ ទំហឹង បណ្តាលឱ្យ ក្រឡាប់ ទាំង សងខាង រង ការខូចខាត យ៉ាង ដំណំ តែ សំណាង ល្អ មិន បង្កអោយ មាន មនុស្ស រងរបួស នោះ ឡេី យ ។ ក្រោយពេល កេីត ហេតុ ភាគី ទាំង សងខាង បាន ចរចារ ដោះស្រាយ គ្នា នៅនឹង កន្លែង កេីត ហេតុតែម្តង ៕
accident
21,118
រថយន្ត Nissan ចង្កូត ស្ដាំ បុក ម៉ូតូ ១ គ្រឿង ទិសដៅ បញ្ច្រាស គ្នា ស្លាប់ មនុស្ស ម្នាក់ ព្រះសីហនុ ៖ រថយន្ត Nissan Diesel ប្រភេទ បែន ចង្កូត ស្ដាំ មួយ គ្រឿង មិន ដឹង ជា មាន បញ្ហា អ្វី ឡើយ ខណៈ កំពុង បើកបរ សុខ ៗ ស្រាប់តែ រេ ចង្កូត មក ខាងឆ្វេង ដៃ ហើយ ទៅ បុក អ្នក ជិះ ម៉ូតូ ក្នុង ទិសដៅ បញ្ច្រាស គ្នា បណ្ដាលឲ្យ បុរស ម្នាក់ ស្លាប់ ភ្លាម ៗ នៅ កន្លែង កើត ហេតុ ។ ករណី គ្រោះថ្នាក់ ចរាចរណ៍ ខាង លើ នេះ បាន កើតមានឡើង នៅ ម៉ោង ប្រមាណ ៥ ព្រឹក ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅលើ ផ្លូវ ជាតិ លេខ ៤ ចន្លោះ បង្គោល គីឡូម៉ែត្រ លេខ ១៨៧ / ១៨៨ ស្ថិត នៅ ភូមិ អណ្ដូង ថ្ម ឃុំ អណ្ដូង ថ្ម ស្រុក ព្រៃ នប់ ខេត្ត ព្រះសីហនុ ។ ក្រោយ បង្កហេតុ អ្នកបើកបរ រថយន្ត បាន រត់គេចខ្លួន បាត់ ស្រមោល ។ សមត្ថកិច្ច មូលដ្ឋាន ដែល ចុះ ទៅដល់ កន្លែង កើត ហេតុ បាន ឲ្យដឹង ថា រថយន្ត បង្កហេតុ ម៉ាក Nissan Diesel ពណ៌ ខៀវ ពាក់ ស្លាកលេខ ចង្កូត ស្តាំ ព្រះសីហនុ ៣ - ០៣៥៤ ទិសដៅ ពី ភ្នំពេញ ឆ្ពោះទៅ ខេត្ត ព្រះសីហនុ ។ លុះ មកដល់ ចំណុច កើត ហេតុ រថយន្ត បាន រេ ចង្កូត មក ខាងឆ្វេង ដៃ របស់ ខ្លួន ចូលទៅ បុក ម៉ូតូ ០១ គ្រឿង ម៉ាក Honda-Dream ពណ៌ ខៀវ ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ ១ FQ- ២៧២២ ដែល មាន ទិសដៅ ផ្ទុយ គ្នា បើកបរ ដោយ ឈ្មោះ ហ៊ុំ រដ្ឋា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មាន ទីលំនៅ ផ្ទះ ៧០ ភូមិ ការ ធំ ឃុំ ចាម ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង ។ សមត្ថកិច្ច បាន និយាយ ទៀត ថា ជនរងគ្រោះ ដែល រងរបួស ហើយ ស្លាប់ នេះ មាន ឈ្មោះ ហ៊ុំ រដ្ឋា អ្នកបើកបរ ម៉ូតូ ។ បច្ចុប្បន្ន សាកសព កំពុង រង់ចាំ ក្រុមគ្រួសារ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី រីឯ វត្ថុតាង ទាំង ពីរ យក ទៅ រក្សាទុក នៅ អធិដ្ឋាន នគរបាល ស្រុក ព្រៃ នប់ ៕
accident
21,172
រំលោភ ១ ម៉ោង ទើប សម្រេច កន្លះ ម៉ោង ក្រោយ ប្រុង រំលោភ ម្ដង ទៀត បែក ការដឹង ដល់ ប្រពន្ធ មិន រក រឿង ប្ដី បែរជា មក វាយ ជនរងគ្រោះ ទៅ វិញ ពោធិ៍សាត់៖ មាន ករណី ចាប់រំលោភ មួយ បាន កើតឡើង ដោយ ជនសង្ស័យ ប្រើ រយៈពេល ១ ម៉ោង ទើប សម្រេច កាម របស់ ខ្លួន ។ ក្រោយ រំលោភ បាន ៣០ នាទី មិន អស់ចិត្ត ប្រុង ចាប់រំលោភ ម្ដង ទៀត ត្រូវ កូន របស់ ខ្លួន មក ទាន់ ដឹង ដល់ ម្ដាយ ( ប្រពន្ធ ជនសង្ស័យ ) ប៉ុន្តែ មិន ខឹង ប្ដី ខ្លួន ដែល រំលោភ គេ ទេ បែរជា មក បង្ក ហិង្សា ដាក់ ស្ត្រី រងគ្រោះ រហូត នាង ប្ដឹង ចាប់ខ្លួន ជនសង្ស័យ ចាត់ការ តាម ផ្លូវ ច្បាប់ ។ ជនសង្ស័យ ត្រូវបាន ស្ត្រី រងគ្រោះ ប្ដឹង ឲ្យ សមត្ថកិច្ច ចាប់ខ្លួន កាលពី វេលា ម៉ោង ១១ និង ៣៥ វិនាទី ព្រឹក ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ បន្ទាប់ពី ចាប់រំលោភ នៅ វេលា ម៉ោង ៩ និង ៣០ នាទី ព្រឹក ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅ ចំណុច ភ្នំ តាង រ៉ាង ស្ថិត ក្នុង ភូមិ វាល ឃុំ សំរោង ស្រុក ភ្នំ ក្រវាញ ខេត្ត ពោធិ៍សាត់ ។ នគរបាល មូលដ្ឋាន ឃុំ សំរោង ប្រាប់ ថា ជនសង្ស័យ ឈ្មោះ ហ៊ិន ដា ហៅ ហ៊ាង ភេទ ប្រុស អាយុ ៥៩ ឆ្នាំ រស់ នៅ ភូមិ ឃុំ កើត ហេតុ ខាង លើ ។ មន្ត្រី ដដែល បាន បន្ត ថា តាម ស្ត្រី រងគ្រោះ ឈ្មោះ ទាវ សុខុន ភេទ ស្រី អាយុ ៣៩ ឆ្នាំ រស់ នៅ ភូមិ ឃុំ កើត ហេតុ ខាង លើ បាន រៀបរាប់ ក្នុង ពាក្យបណ្ដឹង ថា មុនពេល កើត ហេតុ ជនសង្ស័យ បាន ទិញ ស្រា ចំនួន ២ លីត្រ ហើយ មក ផឹក ក្បែរ ខ្ទម ចម្ការ នាង រួច ក៏ បបួល នាង ផឹក ជាមួយ រហូតដល់ ម៉ោង ប្រមាណ ៩ និង ៣៥ នាទី ព្រឹក ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៩ នោះ នាង ផឹក ស្រា អស់ កន្លះ លីត្រ ក៏ ស្រវឹង ហើយ សុំ លាជនសង្ស័យ ចូលទៅ ដេក ក្នុង ខ្ទម ចម្ការ របស់ នាង ទៅ ។ ស្ត្រី រងគ្រោះ បន្ត ប្រាប់ ក្នុង បណ្ដឹង នោះ ទៀត ថា ក្រោយពេល នាង ចូល ដេក ស្រាប់តែ ជនសង្ស័យ ឈ្មោះ ហ៊ិន ដា ( ហៅ ហ៊ាង ) នោះ ចូលទៅតាម ក្រោយ ចាប់ នាង សង្កត់ ដៃ សងខាង រួច ធ្វើ សកម្មភាព រំលោភ ។ បន្ទាប់ពី រំលោភ ដោយ ប្រើ រយៈពេល ប្រហែល ១ ម៉ោង បាន សម្រេច ហើយ នោះ ជនសង្ស័យ ក៏ ស្រែក គំរាម នាង ថែម ទៀត កុំ ឲ្យ ជនរងគ្រោះ ប្រាប់ អ្នកណា ។ នារី រងគ្រោះ បន្ត ថា ក្រោយពី រំលោភ បាន សម្រេច ហើយ ជនសង្ស័យ បាន ងើប ដើរ ទៅ កន្លែង អង្គុយ ផឹក ស្រា ក្បែរ ខ្ទម នាង ដដែល ធ្វើ ព្រងើយ បាន រយៈពេល ប្រហែល កន្លះ ម៉ោង ជនសង្ស័យ នោះ ក៏ ចូលទៅ បម្រុង ចាប់ នាង រំលោភ ម្ដង ទៀត តែ នាង បាន ស្រែក ហៅ កូនស្រី ជនសង្ស័យ ដែល បាន កំពុង ជញ្ជ្រំ ដំឡូង នៅ ចម្ការ ក្បែរ ទីនោះ ដែរ ។ ពេល នោះ ជនសង្ស័យ ឮ ក៏ ប្រញាប់ ក្រោក ងើប ដើរ ចេញពី កន្លែង កើត ហេតុ ហើយ ភ្លាម នោះ កូន របស់ ជនសង្ស័យ ឈ្មោះ ហ៊ាង សេរី សោភ័ណ្ឌ ភេទ ស្រី បាន មក ឃើញ ទាន់ ហេតុការណ៍ នេះ ដែរ នាង ក៏ បាន តេ ទូរស័ព្ទ ប្រាប់ ម្ដាយ របស់ ខ្លួន អំពី រឿង ដែល នាង ដើរ មក ឃើញ នោះ ។ ស្ត្រី រងគ្រោះ បាន បញ្ជាក់ រៀបរាប់ ឲ្យដឹង ក្នុង បណ្ដឹង ចុងក្រោយ បន្ថែម ថា នៅ ថ្ងៃ កើត ហេតុ នោះ ដែរ នៅ វេលា ម៉ោង ៦ និង ០០ នាទី ល្ងាច ប្រពន្ធ ជនសង្ស័យ ( ឈ្មោះ អឿន ) បាន មក ប្រើ អំពើហិង្សា វាយតប់ នាង ជា ជនរងគ្រោះ ជាច្រើន ដៃ ហើយ មិន អស់ចិត្ត ស្អែក ឡើង នៅ វេលា ម៉ោង ៣ និង ០០ នាទី ល្ងាច ថៃ ទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៩ ក៏ បាន មក ប្រើ ហិង្សា លើ រាងកាយ នាង ម្ដង ទៀត បណ្ដាលឲ្យ បែក ហូរ ឈាម នៅលើ ថ្ងាស និង ជាំ ខៀវ ថ្ពាល់ ខាងឆ្វេង របួស ធ្ងន់ ហើយ ស្អែក ឡើង នាង ក៏ បាន ទៅ ប្ដឹង នគរបាល ប៉ុស្ដិ៍ មូលដ្ឋាន នាង រស់ នៅ ។ ជនសង្ស័យ នោះ ក៏ ត្រូវ សមត្ថកិច្ច ចាប់ខ្លួន តែម្ដង ។ លោក អធិការដ្ឋាន នគរបាល ស្រុក ភ្នំ ក្រវាញ ឲ្យដឹង ថា ក្រោយពេល មន្ត្រី នគរបាល យុត្តិធម៌ យើង ទទួលបាន បណ្ដឹង ពី នារី រងគ្រោះ ភ្លាម ក៏ បាន ចុះ ស្រាវជ្រាវ ចាប់ខ្លួន ជនសង្ស័យ ឈ្មោះ ហ៊ិន ដា ហៅ ហ៊ាង ភេទ ប្រុស អាយុ ៥៩ ឆ្នាំ រស់ នៅ ភូមិ ឃុំ កើត ហេតុ ខាង លើ ភ្លាម ៗ រួច យក មកកាន់ អធិការ ស្រុក សួរ ចម្លើយ ផ្ទៀងផ្ទាត់ ទៅនឹង បណ្ដឹង នារី រងគ្រោះ ។ ជនសង្ស័យ បាន ឆ្លើយ សារភាព អំពី ហេតុការណ៍ ដែល ខ្លួន ប្រព្រឹត្តិ ដូច ក្នុង បណ្ដឹង នោះ ហើយ ខាង ជំនាញ យើង កំពុង រៀបចំ សំណុំរឿង បញ្ជូន ភ្ជាប់ ទៅ ជាមួយនឹង ជនសង្ស័យ តែម្ដង នៅឯ សាលាដំបូង ខេត្ត ពោធិ៍សាត់ ៕
null
21,224
ខ្លោច ចិត្ត ណាស់ …! អ្នកម្តាយ ទទូល យក មិន បាន ទេ កូន ប្រកាស រក កូន តែ ពេល ឃើញ កូន ក្លាយជា សាកសព ទៅ ហើយ ….!( មាន វីដេអូ ) ថ្មី នេះ ម្តាយ ចេះតែ រក គេ រក ឯង ឲ្យ ជួយ ផ្សព្វផ្សាយ ដើម្បី ស្វែងរក កូន ដែល បាន បាត់ កាលពី កន្លងទៅ ស្រាប់តែ មាន គណនី ផេក ផ្លូវការ របស់ របស រដ្ឋបាល ខេត្ត កំពង់ចាម បាន រកឃើញ កូន នោះ ហើយ តែ អ្វី ដែល សោក សៅ បំផុត នោះ គឺ រក កូនក្មេង នោះ លែង ជា មនុស្ស ទៀត ហើយ គាត់ បាន ក្លាយជា សាកសព បាត់ ទៅ ហើយ ។ ដោយ រដ្ឋា បាល ខេត្ត កំពង់ចាម បាន សរសេរ ថា « ក្មេងស្រី ដែល បាន បាត់ខ្លួន កាលពី វេលា ម៉ោង ៦ ល្ងាច ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន បាន ដឹកនាំ បញ្ជារ ដោយ ផ្ទាល់ ដល់ កម្លាំង សមត្ថកិច្ច ជំនាញ ចុះ ទៅ ស្រាវជ្រាវ ស្វែងរក កុមារី ឈ្មោះ ចំរើន សុខ ជា អាយុ ៥ ឆ្នាំ ដែល រស់ នៅ ជាមួយ យាយ តា នៅ ភូមិ គៀន ជ្រៃ ក្នុង ឃុំ គៀន ជ្រៃ ស្រុក កំពង់សៀម ខេត្ត កំពង់ចាម ។ ក្រោយពី ការសាកសួរ និង ស្វែងរក ម៉ោង ប្រមាណ ជា ១១ ព្រឹក ថ្ងៃ ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ បាន រកឃើញ ក្មេងស្រី ដែល បាន បាត់ខ្លួន នោះ វិញ ដោយ បាន ក្លាយជា សាកសព បាត់ ទៅ ហើយ ដែល អណ្តែត ទឹក ចំងាយ ប្រមាណ ជា ៥០០ ម៉ែត្រ ពី ផ្ទះ ករណី នេះ អាច ជា ករណី លង់់ ទឹក ។ សូម បញ្ជាក់ ផងដែរ ថា ដោយ អាណាព្យាបាល ឪពុក ឈ្មោះ ស្រ៊ាន ចំរេីន និង ម្តាយ ឈ្មោះ ធី សុខ ឡូត ដែល មាន ទីលំនៅ ភូមិ កៀន ជ្រៃ ក្នុង ឃុំ កៀន ជ្រៃ ស្រុក កំពង់សៀម ខេត្ត កំពង់ចាម សព្វ ថ្ងៃ ធ្វេី ការងារ នៅឯ ភ្នំពេញ ហើយ បាន ទុក កូនស្រី ឈ្មោះ ចំរេីន សុខ ជា អាយុ ៥ ឆ្នាំ ឲ្យ លោកយាយ លោក តា មេីល ថែ នៅឯ ស្រុក កំណើត ក្នុង ភូមិ កៀន ជ្រៃ ក្នុង ឃុំ កៀន ជ្រៃ ស្រុក កំពង់សៀម ខេត្ត កំពង់ចាម » ។
null
21,241
តា អាចារ្យ ម្នាក់ កំពុង ជិះ កង់ ត្រូវ រថយន្ត បុក ពីក្រោយ បណ្តាលឲ្យ ស្លាប់ ភ្នំពេញ ៖ លោកតា អាចារ្យ វត្ត ម្នាក់ មាន អាយុ ៨១ ឆ្នាំ ត្រូវ រថយន្ត បុក ពីក្រោយ ខណៈ កំពុង ជិះ កង់ ឆ្លង ផ្លូវ បណ្តាលឲ្យ ស្លាប់ ករណី នេះ កើតឡើង កាលពី វេលា ម៉ោង ៦ និង ៣០ នាទី ព្រឹក ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ ស្ថិត នៅ ភូមិ ស្វាយ ជួរ ឃុំ កោះ ខែល ស្រុក ស្អាង ខេត្ត កណ្តាល ។ យោង តាម នគរបាល ស្រុក ស្អាង បាន ឲ្យដឹង ថា សព ជនរងគ្រោះ មាន ឈ្មោះ វណ្ណ ជ័យ អាយុ ៨១ ឆ្នាំ មុខរបរ ជា អាចារ្យ ការ មាន ទីលំនៅ ភូមិ ទេព អរ ជូន ឃុំ កោះ ខែល ស្រុក ស្អាង ខេត្ត កណ្តាល ។ រថយន្ត បង្ក ម៉ាក សាំ យ៉ុង ពណ៌ ស បៃតង ពាក់ ស្លាកលេខ ភ្នំពេញ 2K-9058 ទិសដៅ ពី ត្បូង មក ជើង ក្រោយ កើត ហេតុ អ្នកបើកបរ បាន រត់គេចខ្លួន បាន ស្រមោល ។ ចំណែក សព ជនរងគ្រោះ បាន ប្រគល់អោយ ក្រុមគ្រួសារ យក ទៅ រៀបចំ ធ្វើ បុណ្យ តាម ប្រពៃណី ។ វត្ថុតាង ត្រូវបាន សមត្ថកិច្ច យកមក រក្សាទុក នៅ អធិការដ្ឋាន នគរបាល ស្រុក ស្អាង ដើម្បី កសាង សំណុំរឿង ទៅ តាម នីតិវិធី ច្បាប់ ៕
accident
21,270
បើកបរ រថយន្ត LEXUS ក្នុង ល្បឿន លឿន គ្រប់គ្រង មិន បាន ជ្រុល ចង្កូត បុក បង្កាន់ដៃ ស្ពាន ថ្ម ភ្នំពេញ ៖ រថយន្ត LEXUS RX300 មួយ គ្រឿង បាន ទទួលរង ការខូចខាត យ៉ាង ដំណំ ដោយ ផ្ទុះ កង់មុខ ខាងស្ដាំ និង ផ្ទុះ ពោង សុវត្ថិភាព បើក ទៅ មុខ លែង រួច ក្រោយពី ជួប គ្រោះ អាក្រក់ ដោយ ម្ចាស់ របស់ វា បើកបរ លឿន ដូច ហោះ ហើយ បាន ជ្រុល ទៅ បុក បង្កាន់ដៃ ស្ពាន ថ្ម លាន់ ដូច រន្ទះ នោះ ។ គ្រោះថ្នាក់ ចរាចរណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៤ និង ១៥ នាទី ទៀប ភ្លឺ ឈានចូល ថ្ងៃអង្គារ ទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅ ចំណុច គល់ ស្ពាន ថ្ម បឹង សាឡាង លើ កំណាត់ ផ្លូវ លេខ ៣៣៦ ស្ថិត ក្នុង សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ ។ សាក្សី នៅ កន្លែង កើត ហេតុ បាន ឲ្យដឹង ថា មុនពេល កើត ហេតុ គេ បាន ឃើញ រថយន្ត មួយ គ្រឿង ម៉ាក LEXUS RX300 ពណ៌ ស ពាក់ ស្លាកលេខ ភ្នំពេញ 2AR-9457 បើកបរ ដោយ នារី ជនជាតិ ចិន ម្នាក់ តែង ខ្លួន ជា ប្រុស រួម ដំណើរ ដោយ នារី រូប ស្រស់ ជនជាតិ ខ្មែរ ម្នាក់ ទៀត តាម បណ្ដោយ ផ្លូវ លេខ ៣៣៦ ទិសដៅ ពី លិច ទៅ កើត ក្នុង ល្បឿន លឿន លុះ មក ជិត ដល់ គល់ ស្ពាន ថ្ម បឹង សាឡាង ស្រាប់តែ ជ្រុល ចង្កូត ទៅ បុក បង្កាន់ដៃ ស្ពាន ថ្ម នោះ ពេញ ទំហឹង លាន់ ឮ ដូច រន្ទះ បណ្ដាលឲ្យ រថយន្ត រង ការខូចខាត ខ្ទេច ផ្នែក ខាងមុខ យ៉ាង ដំណំ បែក កង់ និង ដាច់ កាលេកង់មុខ ខាងស្ដាំ បើក ទៅ មុខ លែង រួច ព្រមទាំង ផ្ទុះ ពោង សុវត្ថិភាព ចេញពី ចង្កូត រថយន្ត ផងដែរ ។ តែ សំណាង មិន ជ្រុល ធ្លាក់ ចូល ទឹក ស្អុយ និង មិន មាន នរណា ម្នាក់ រងរបួស នោះ ទេ ។ ភ្លាម ៗ នោះ គេ ឃើញ អ្នកបើកបរ រថយន្ត និង អ្នក រួម ដំណើរ បាន ប្រមូល យក របស់ មាន តម្លៃ ទុក រួច នាំគ្នា ចាកចេញ ពី កន្លែង កើត ហេតុ បាត់ ទើប ប្រជាពលរដ្ឋ នៅក្បែរ កន្លែង កើត ហេតុ ចេញមក ចោមរោម មើល ហើយ រាយការណ៍ ប្រាប់ ឲ្យ សមត្ថកិច្ច មូលដ្ឋាន បាន ដឹង ដំណឹង នេះ ភ្លាម ផងដែរ ។ ក្រោយ កើត ហេតុ កម្លាំង ល្បាត ប៉ុស្តិ៍ នគរបាល បឹង សាឡាង បាន ចុះ មកដល់ កន្លែង កើត ហេតុ ហើយ ទាក់ទង ទៅ សមត្ថកិច្ច ផ្នែក វាស់វែង នៃ អធិការដ្ឋាន នគរបាល ខណ្ឌ ទួលគោក ចុះ មក ពិនិត្យមើល ជាក់ស្ដែង រួច ទាក់ទង រាយការណ៍ បន្ត ទៅ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ក្រុង ចុះ មក ធ្វើ ការវាស់វែង និង ស្ទូច យក រថយន្ត បង្ក ទៅ រក្សាទុក បណ្ដោះអាសន្ន នៅ ការិយាល័យ ចរាចរណ៍ ជើង គោក នៃ ស្នងការ នគរបាល រាជធានី ភ្នំពេញ ដើម្បី រង់ចាំ ទាក់ទង ម្ចាស់ រថយន្ត ចូល ខ្លួន ដោះស្រាយ តាម ច្បាប់ ៕
accident
21,295
រន្ធត់ ! រថយន្ត Nissan Diesel បើក បុក ម៉ូតូ ឌ្រីម សង់ បណ្តាលឲ្យ ស្លាប់ ម្នាក់ និង ម្នាក់ ទៀត រងរបួស - ព័ត៌មាន - TVFB ព្រះសីហនុ៖ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ បង្កឡើង ដោយ រថយន្ត Nissan Diesel បើក បុក ម៉ូតូ ឌ្រីម សង់ បណ្តាលឲ្យ មនុស្ស ស្លាប់ និង ម្នាក់ ទៀត របួស នៅ វេលា ម៉ោង ជិត ៦ ព្រឹក ថ្ងៃទី ១២ ខែកុម្ភ : ឆ្នាំ ២០១៩ នៅ ផ្លូវ ជាតិ លេខ ០៤ ចន្លោះ គីឡូម៉ែត្រ ១៨៧ - ១៨៨ ម្តុំ ភូមិ អណ្តូង ថ្ម ឃុំ អណ្តូង ថ្ម ស្រុក ព្រៃ នប់ ។ ប្រភព បាន ឲ្យដឹង ថា រថយន្ត បង្ក ម៉ាក Nissan Diesel ពាក់ ស្លាកលេខ ចង្កូត ស្តាំ kps-0354 ធ្វើដំណើរ ពី ភ្នំពេញ ឆ្ពោះទៅ ខេត្ត ព្រះសីហនុ មកដល់ ចំណុច ខាងលើ បាន រេ ចង្កូត មក ខាងឆ្វេង ដៃ ទៅ បុក ម៉ូតូ ០១ គ្រឿង ម៉ាក Honda Dream ពាក់ ស្លាកលេខ ភ្នំពេញ 1FQ-2722 ដែល មាន ទិសដៅ ផ្ទុយ គ្នា ជិះ គ្នា ២ នាក់ បើកបរ ដោយ ឈ្មោះ ហ៊ុ រដ្ឋា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មាន ទីលំនៅ ផ្ទះ ៧០ ភូមិ កា ធំ ឃុំ ចាម ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង បណ្ដាលឲ្យ ស្លាប់ នៅនឹង កន្លែង កើត ហេតុ ចំណែក បុរស អ្នក រួម ដំណើរ ម្នាក់ ទៀត រងរបួស ធ្ងន់ ( ចំណែក អ្នកបើកបរ រថយន្ត មិន ស្គាល់ អត្តសញ្ញាណ បាន រត់គេចខ្លួន បាត់ ) ។ ក្រោយពេល កើត ហេតុ សមត្ថកិច្ច កំពុង ស្រាវជ្រាវ រក សាច់ញាតិ សព ជនរងគ្រោះ រីឯ អ្នក រងរបួស ត្រូវបាន បញ្ជូន ទៅ សង្គ្រោះ នៅ គ្លីនិក ឯកជន វាល រេញ ចំណែក វត្ថុតាង ទាំង ពីរ បាន ធ្វើ ការវាស់វែង យក រក្សាទុក នៅ អធិដ្ឋាន នគរបាល ស្រុក ព្រៃ នប់ ដើម្បី រងចាំ ធ្វើការដោះស្រាយ ពេល ក្រោយ ៕
accident
21,297
លោកតា អាចារ្យ ម្នាក់ ជិះ កង់ ឆ្លង ផ្លូវ ត្រូវ រថយន្ត ស៊ាំ យ៉ុង បុក ស្លាប់ ភ្លាម ៗ យ៉ាង រន្ធត់ - ព័ត៌មាន - TVFB កណ្តា ល៖ លោកតា អាចារ្យ ម្នាក់ ត្រូវបាន រថយន្ត ស៊ាំ យ៉ុង បុក ពេញ ទំហឹង បណ្តាលឲ្យ ស្លាប់ យ៉ាង អាណោច អាធ័ម នៅនឹង កន្លែង ។ ហេតុការណ៍ នេះ កើតឡើង កាលពី វេលា ម៉ោង ៦ និង ៣០ នាទី ព្រឹក ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅ ចំណុច ផ្លូវ លេខ ២១ ស្ថិត នៅ ភូមិ ស្វាយ ជួរ ឃុំ កោះ ខែល ស្រុក ស្អាង ខេត្ត កណ្តាល ។ សព លោក តារងគ្រោះ ខាងលើ នេះ មាន ឈ្មោះ វណ្ណ ជ័យ ភេទ ប្រុស អាយុ ៨១ ឆ្នាំ មុខរបរ អាចារ្យ ការ ស្នាក់ នៅ ភូមិ ទេព អរ ជូន ឃុំ កោះ ខែល ស្រុក ស្អាង ខេត្ត កណ្ដាល ។ ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បាន ឲ្យដឹង ថា មុនពេល កើត ហេតុ គេ ឃើញ រថយន្ត ម៉ាក សាំ យ៉ុង ពណ៌ ស - បៃតង ពាក់ ស្លាកលេខ ភ្នំពេញ 2K-9058 បើកបរ ក្នុង ទិសដៅ ពី ត្បូង មក ជើង ( ជ្រៃ ធំ - តា ខ្មៅ ) លុះ មកដល់ ចំណុច កើត ហេតុ ក៏ បាន បុក ជាមួយ កង់ ១ គ្រឿង ជិះ ដោយ លោក តារងគ្រោះ ស្រប ទិស គ្នា ពី ត្បូង មក ជើង ហើយ បត់ ឆ្វេង ឆ្លង ផ្លូវ ពី កើត មក លិច ធ្វើឲ្យ រថយន្ត គេច មិន ទាន់ ក៏ បុក ពេញួ ទំហឹង បណ្ដាលឲ្យ ដួល បោក ក្បាល នឹង ថ្នល់ ស្លាប់ នៅ កន្លែង កើត ហេតុ ។ បន្ទាប់ពី កើត ហេតុ សមត្ថកិច្ច បាន ធ្វើ ការពិនិត្យ និង វាស់វែង កន្លែង កើត ហេតុ និង បាន យក វត្ថុតាង ទាំង ២ មក រក្សាទុក នៅ អធិការដ្ឋាន នគរបាល ស្រុក ស្អាង ដើម្បី កសាង សំណុំរឿង ទៅ តាម នីតិវិធី នៃ ច្បាប់ ។ ចំណែក សាកសព ត្រូវបាន សមត្ថកិច្ច ធ្វើ កំណត់ហេតុ ប្រគល់ឲ្យ ក្រុមគ្រួសារ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕
accident
21,397
រថយន្ត ដឹក ត្រី ១ គ្រឿង បើក ចេញ ពី កំពង់ផែ ក្រឡាប់ ផ្ងារ ជើង រងរបួស បុរស ម្នាក់ - ព័ត៌មាន - TVFB កោះ កុង៖ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ មួយ បាន កើតឡើង ដោយ មាន រថយន្ត ដឹក ត្រី របស់ ថៃ មួយ គ្រឿង បាន ក្រឡាប់ ខណៈ ដែល ចេញ ពី កំពង់ផែ បណ្តល ឲ្យ បុរស ម្នាក់ រងរបួស ។ ហេតុការណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៦ និង ៣០ នាទី ព្រលប់ ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ ចំណុច ផ្លូវ កោង ឆ្នេរ ២០០០ ភូមិ នាង កុក ឃុំ ប៉ាក់ ខ្លង ស្រុមណ្ឌល សីមា ខេត្ត កោះកុង ។ ក្រោយ កើត ហេតុ ជនរងគ្រោះ ត្រូវបាន បញ្ជូន ទៅ សង្រ្គោះ នៅ មន្ទីរពេទ្យ ប្រទេស ថៃ ផងដែរ ៕
accident
21,398
ប្រទះឃើញ សព បុរស អនាថា ម្នាក់ ដេក ស្លាប់ កណ្តាល វាល ស្រែ យ៉ាង អាណោច អាធ័ម - ព័ត៌មាន - TVFB ពោធិ៍សាត់់៖ មាន ការភ្ញាក់ផ្អើល មួយ បាន កើតឡើង ខណៈ ដែល បងប្អូន ប្រជាពលរដ្ឋ បាន ប្រទះឃើញ សាកសព បុរស ម្នាក់ ដេក ស្លាប់ នៅ ចំណុច វាល ស្រែ យ៉ាង អាណោច អាធ័ម ។ ហេតុការណ៍ នេះ បាន កើតឡើង កាលពី ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅ ចំណុច ភូមិ ត្នោត ទ្រេត សង្កាត់ ផ្ទះ ព្រៃ ក្រុង ពោធិ៍សាត់ ខេត្ត ពោធិ៍សាត់ ។ សូម បញ្ជាក់ ថា សព បុរស ខាងលើ នេះ គឺជា ជន អនាថា ភេទ ប្រុស អាយុ ជិត ៤០ ឆ្នាំ ហើយ ក្រោយ កើត ហេតុ សមត្ថកិច្ច បាន ធ្វើ កោសល្យវិច័យ និង ពិនិត្យ ទៅលើ សាកសព បាន ឲ្យដឹង ថា មិន មាន ការជាប់ពាក់ព័ន្ធ នឹង ករ ពី ឃាតកម្ម អ្វី នោះ ទេ ហើយ សព ត្រូវបាន សមត្ថកិច្ច ធ្វើ កំណត់ហេតុ យក ទៅ តម្កល់ នៅ មន្ទីរពេទ្យ បង្អែក ជា បណ្ដោះអាសន្ន ៕
null
21,434
អាសូរ ណាស់ ! លោកតា អាចារ្យ អាយុ ៨១ ឆ្នាំ ជិះ កង់ ឆ្លង ផ្លូវ ត្រូវ រថយន្ត បុក ស្លាប់ ខេត្ត កណ្ដា ល៖ ករណី គ្រោះថ្នាក់ ចរាចរណ៍ មួយ រវាង រថយន្ត និង កង់ បណ្តាលឲ្យ ស្លាប់ បុរស វ័យ ចំណាស់ ម្នាក់ កាលពី វេលា ម៉ោង ០៦ និង ៣០ នាទី ព្រឹក ថ្ងៃទី ១២ ខែកុម្ភ : ឆ្នាំ ២០១៩ ត្រង់ ចំណុច ផ្លូវ លេខ ២១ ស្ថិត នៅ ភូមិ ស្វាយ ជួរ ឃុំ កោះ ខែល ស្រុក ស្អាង ។ ជនរងគ្រោះ ឈ្មោះ វណ្ណ ជ័យ ភេទ ប្រុស អាយុ ៨១ ឆ្នាំ មុខរបរ ជា អាចារ្យ មាន ទីលំនៅ ភូមិ ទេព អរ ជូន ឃុំ កោះ ខែល ស្រុក ស្អាង ។ ចំណែក រថយន្ត បង្ក ជា រថយន្ត សាលា Bridgeton English School ម៉ាក សាំ យ៉ុង ពណ៌ ស - បៃតង ពាក់ ស្លាកលេខ ភ្នំពេញ 2K-9058 ។ អ្នកបើកបរ មិន ទាន់ ស្គាល់ អត្តសញ្ញាណ រត់គេចខ្លួន បាត់ ស្រមោល ។ មុនពេល កើត ហេតុ រថយន្ត បង្ក ធ្វើដំណើរ ពី ត្បូង ទៅ ជើង ( ពី ជ្រៃ ធំ ទៅតា ខ្មៅ ) ។ លុះ មកដល់ ចំណុច កើត ហេតុ បាន បុក កង់ ជនរងគ្រោះ កំពុង បត់ ឆ្វេង ឆ្លង ផ្លូវ ពី កើត ទៅ លិច បណ្ដាលឲ្យ ជនរងគ្រោះ ដួល បោក ក្បាល និង ថ្នល់ ស្លាប់ ភ្លាម ៗ នៅ កន្លែង កើត ហេតុតែម្ដង ។ ក្រោយពេល កើត ហេតុ សមត្ថកិច្ច ជំនាញ បាន ចុះ ទៅ ធ្វើ ការពិនិត្យ និង វាស់វែង រួច យក វត្ថុតាង ទាំង ពីរ មក រក្សាទុក នៅ អធិការដ្ឋាន នគរបាល ស្រុក ស្អាង ដើម្បី កសាង សំណុំរឿង ទៅ តាម នីតិវិធី ច្បាប់ ៕ សហការី KBN
accident
21,443
ជនសង្ស័យ ម្នាក់ ក្នុង ចំណោម ២ នាក់ អស់ លក្ខណ៍ ត្រឹម ប្រព័ន្ធ GPS រាជធានី ភ្នំពេញ ៖ ជនសង្ស័យ ២ នាក់ ធ្វើ សកម្មភាព ឆក់ ទូរស័ព្ទ iPhone X ពី បុរស ជនជាតិ ចិន ម្នាក់ បាន សម្រេច រួច ជនសង្ស័យ ទាំង ២ នាក់ ជិះ ម៉ូតូ មួយ គ្រឿង គេចខ្លួន បាត់ តែ ត្រូវបាន កម្លាំង សមត្ថកិច្ច ព្រហ្មទណ្ឌ កម្រិត ស្រាល សហការ ជាមួយ ជាមួយ ជនរងគ្រោះ ឆែក តាម ប្រព័ន្ធ GPS ដេញ ចាប់ ដល់ បន្ទប់ ជួល របស់ ជន ស្ស័យ ហើយ ចាប់ ឃាត់ បាន ម្នាក់ ចំណែក ម្នាក់ ទៀត រត់គេចខ្លួន បាត់ ស្រមោល ។ ហេតុការណ៍ ខាង លើ នេះ បង្ក ការភ្ញាក់ផ្អើល កើតឡើង កាលពី វេលា ម៉ោង ១ យប់ ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅជិត នឹង ផ្សារ បន្លែ ក្នុង ភូម ដើម ចាន់ សង្កាត់ ច្បារអំពៅ ខណ្ឌ ច្បារអំពៅ ។ ជនសង្ស័យ ម្នាក់ ដែល សមត្ថកិច្ច ឃាត់ខ្លួន បាន ឈ្មោះ ស៊ុន សុភ័ក្ត្រា ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ ធ្វើ ការ រោងចក្រ ស្នាក់ នៅ សង្កាត់ បឹង ទំពុន ២ ខណ្ឌ មានជ័យ និង ជនសង្ស័យ ម្នាក់ ទៀត មិន ស្គាល់ អត្តសញ្ញាណ បាន រត់គេចខ្លួន បាត់ ស្រមោល ។ សមត្ថកិច្ច ដកហូត បាន ម៉ូតូ មួយ គ្រឿង ជា មធ្យោបាយ ជិះ ធ្វើ សកម្មភាព ម៉ាក ហុងដាឌ្រីម ស៊េរី ឆ្នាំ ២០១៩ ពណ៌ ខ្មៅ ពាក់ ស្លាកលេខ តាកែវ ១ AP-៧៩៦០ ។ ចំណែក ទូរស័ព្ទ ដែល បាត់ ម៉ាក iPhone X ពណ៌ ខ្មៅ ជា របស់ បុរស ជនជាតិ ចិន ម្នាក់ មិន ស្គាល់ អត្តសញ្ញាណ ។ ប្រភព ព័ត៌មាន ពី កម្លាំង សមត្ថកិច្ច ព្រហ្មទណ្ឌ កម្រិត ស្រាល នៃ ស្នងការ នគរបាល រាជធានី ភ្នំពេញ បាន ប្រាប់ ឲ្យដឹង ថា នៅ មុនពេល កើត ហេតុ មាន បុរស ជនជាតិ ចិន មួយ ក្រុម បាន រត់ មក ប្រាប់ សមត្ថកិច្ច នៅ ម្តុំ រោងកុន គីរីរម្យ ថា មាន ជនសង្ស័យ ចំនួន ២ នាក់ ជិះ ម៉ូតូ មួយ គ្រឿង ធ្វើ សកម្មភាព ឆក់ ទូរស័ព្ទ ម៉ាក iPhone X មួយ គ្រឿង ពី ជនរងគ្រោះ បាន សម្រេច ហើយ ជនសង្ស័យ ជិះ ម៉ូតូ គេចខ្លួន បាត់ ស្រមោល ។ ប្រភព ដដែល បាន បន្ត ថា ដោយសារ ទូរស័ព្ទ របស់ ជនរងគ្រោះ មាន ប្រព័ន្ធ GPS ក៏ ឆែក ឃើញ លោត សញ្ញា ប្រាប់ គោលដៅ របស់ ជនសង្ស័យ នៅ ចំណុច ភូមិ ដើម ចាន់ សង្កាត់ ច្បារអំពៅ ២ ខណ្ឌ ច្បារអំពៅ ទើប កម្លាំង សមត្ថកិច្ច បាន បាន សហការ គ្នា ជាមួយ ជនរងគ្រោះ ចុះ មកដល់ ភ្លាម ៗ ធ្វើ ការឃាត់ខ្លួន បាន ជនសង្ស័យ ម្នាក់ និង ដកហូត ម៉ូតូ មួយ គ្រឿង ដែល ជា មធ្យោបាយ ជិះ ធ្វើ សកម្មភាព ក្នុង ពេល នោះ ក៏ មាន ការប្រវាយប្រតប់ គ្នា រវាង ជនសង្ស័យ ជាមួយ កម្លាំង សមត្ថកិច្ច ឆ្លៀត ពេល នោះ សង្ស័យ ម្នាក់ ទៀត បាន យក ទូរស័ព្ទ រត់គេចខ្លួន បាត់ ស្រមោល ។ ក្រោយពេល កើត ហេតុ កម្លាំង សមត្ថកិច្ច ព្រហ្មទណ្ឌ កម្រិត ស្រាល បាន នាំ ខ្លួន ជនសង្ស័យ ម្នាក់ រួម និង ម៉ូតូ ជា មធ្យោបាយ ជិះ ធ្វើ សកម្មភាព យក ទៅ ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល នៃ ស្នងការ នគរបាល រាជធានី ភ្នំពេញ ចាត់ការ បន្ត តាម នីតិវិធី ៕
null
21,460
( ព័ត៌មាន បឋម ) រថយន្ត សាំ យ៉ុង ពន្លះ គ្នា ជាមួយ រថយន្ត ដឹក ទំនិញ បណ្តាលឲ្យ មនុស្ស ៦ នាក់ រងរបួស ធ្ងន់ ស្រាល - ព័ត៌មាន - TVFB កណ្ដាល៖ ( ព័ត៌មាន បឋម ) មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ បង្កឡើង រវាង រថយន្ត សាំ យ៉ុង បុក គ្នា ជាមួយ រថយន្ត ដឹក ទំនិញ បណ្ដាលឲ្យ មនុស្ស ៦ នាក់ របួស ធ្ងន់ ស្រាល ហេតុការណ៍ នេះ បាន កើត ទ្បើង នៅ វេលា ម៉ោង ១១ និង ៣០ នាទី ព្រឹក ថ្ងៃទី ១២ ខែកុម្ភ : ឆ្នាំ ២០១៩ នៅ រង្វង់ មូល ស្ពាន ព្រែក តា មាក់ ភូមិ ព្រែក តា មាក់ ឃុំ ព្រែក តា មាក់ ស្រុក ខ្សាច់ កណ្ដាល ខេត្ត កណ្ដាល ។ ក្រោយពេល កើត ហេតុ សមត្ថកិច្ច បាន ចុះ ទៅដល់ កន្លែង កើត ហេតុ បញ្ជូន ជនរងគ្រោះ ទៅ មន្ទីរពេទ្យ ។ មូលហេតុ៖ ដោយសារ រថយន្ត ប្រើប្រាស់ ល្បឿន លឿន ។
accident
21,461
រន្ធត់ ! ម៉ូតូ ២ គ្រឿង បុក គ្នា ខ្ទាត ចូល រថយន្ត កំពុង បើក តាម ក្រោយ កិន ស្លាប់ ម្នាក់ និង របួស ធ្ងន់ ម្នាក់ - ព័ត៌មាន - TVFB ឧត្តរមានជ័យ៖ មាម ករណី គ្រោះថ្នាក់ ចរាចរណ៍ មួយ បាន កើតឡើង រវាង ម៉ូតូ និង ម៉ូតូ បុក ប៉ះ គ្នា ខ្ទាត ចូល រថយន្ត មួយ គ្រឿង ទៀត បណ្តាលឲ្យ កិន ស្លាប់ ម្នាក់ និង រងរបួស ធ្ងន់ ម្នាក់ ។ ហេតុការណ៍ នេះ បាន កើតឡើង នៅ វេលា ម៉ោង ៨ យប់ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅលើ ផ្លូវ លេខ ២៦២៥ នៅ ភូមិ - ឃុំ ត្រពាំង តាវ ស្រុក អន្លង់ វែង ខេត្ត ឧត្តរមានជ័យ ។ ជនរងគ្រោះ ដែល ស្លាប់ មាន ឈ្មោះ មាឃ ភា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ រស់ នៅ ភូមិ - ឃុំ ថ្លាត ស្រុក អន្លង់ វែង ជិះ ម៉ូតូ ម៉ាក់ ស្កុប ពី ស៊េរី ២០១២ ស្លាកលេខ កំពង់ចាម 1E-5577 ពណ៌ ស លាយ ក្រហម បើក ពី លិច ទៅ កើត បាន បុក ជាមួយនឹង ម៉ូតូ សេ ១២៥ ពណ៌ ខ្មៅ ស៊េរី ២០១៩ ពាក់ ស្លាកលេខ ឧត្តរមានជ័យ 1D-8656 បើក ពី កើត ទៅ លិច ( រងរបួស ធ្ងន់ ) ជិះ ដោយ ឈ្មោះ បូរាណ ពន្លឺ ភេទ ប្រុស អាយុ ១៨ ឆ្នាំ រស់ នៅ ភូមិ ជាំ ឃុំ ត្រពាំង ប្រិយ៍ ស្រុក អន្លង់ វែង ។ ចំណែក រថយន្ដ HYUNDAI TRACTOR , V អង ស៊េរី ១៩៩៤ ពណ៌ ស ពាក់ ស្លាកលេខ ត្បូងឃ្មុំ 3B-1257 បើកបរ ពី លិច ទៅ កើត អ្នកបើកបរ រថយន្ដ ឈ្មោះ ហេង ហ៊ាប ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រស់ នៅ ភូមិ លេខ ២ ឃុំ គង ជ័យ ស្រុក កំចាយ មា ខេត្ត ព្រៃវែង ។ ក្រោយពេល កើត ហេតុ សមត្ថកិច្ច បាន ចុះ ទៅដល់ កន្លែង កើត ហេតុ ធ្វើ ការវាស់វែង និង បាន នាំយក វត្ថុតាង មក រក្សាទុក នៅ អធិការដ្ឋាន នគរបាល ស្រុក ដើម្បី ចាត់ការ បន្ត តាម និតិវិធី ។ ចំណែក សាកសព ត្រូវបាន សមត្ថកិច្ច ប្រគល់ ជូន ក្រុមគ្រួសារ យក ទៅ ធ្វើ បុណ្យ ទៅ តាម ប្រពៃណី ៕
accident
21,951
សហភាព អឺរ៉ុប ចាប់ផ្តើម នីតិវិធី ព្យួរ ការអនុគ្រោះ ពន្ធ បណ្តោះអាសន្ន សហភាព អឺរ៉ុប នៅ ថ្ងៃទី ១១ ខែកុម្ភៈ បាន ប្រកាស ចាប់ផ្តើម នីតិវិធី ព្យួរ ការអនុគ្រោះ ពន្ធ បណ្តោះអាសន្ន ក្រោយ ព្រមាន របប លោក ហ៊ុន សែន តាំងពី ដើម ខែតុលា ឆ្នាំ ២០១៨ អំពី ការចាប់ផ្តើម នីតិវិធី នេះ បើ របប នេះ មិន ព្រម ស្តារ សិទ្ធិ មនុស្ស និង ប្រជាធិបតេយ្យ ឡើងវិញ ។ សេចក្តីប្រកាស ព័ត៌មាន របស់ សហភាព អឺរ៉ុប នៅ ថ្ងៃទី ១១ ខែ កុម្ភៈ បញ្ជាក់ ថា បើ ទោះបី នីតិវិធី ព្យួរ ការអនុគ្រោះ ពន្ធ អ្វី ៗ ទាំងអស់ លើកលែងតែ សព្វាវុធ ឬ EBA ពី កម្ពុជា នេះ មិន មែន បាន ន័យ ថា សហភាព អឺរ៉ុប នឹង ដក ការអនុគ្រោះ ពន្ធ នេះ ភ្លាម ៗ ក៏ដោយ ក៏ នៅ ទីបំផុត សហភាព អឺរ៉ុប នឹង ដក ការអនុគ្រោះ ពន្ធ នេះ ជា ស្ថាបពរ ប្រសិនបើ របប លោក ហ៊ុន សែន នៅតែ មិន ព្រម ស្តារ សិទ្ធិ មនុស្ស និង ប្រជាធិបតេយ្យ ឡើងវិញ ទៅ តាម សំណូមពរ របស់ សហគមន៍ អន្តរជាតិ ។ អនុ ប្រធាន ស្នងការ ពាណិជ្ជកម្ម សហភាព អឺរ៉ុប អ្នកស្រី ហ្វេ ដេរ៊ី កា ម៉ូហ្ការ៊ី នី (Federica Mogherini ) បញ្ជាក់ ថា រយៈពេល ១៨ ខែ ចុងក្រោយ នេះ សហភាព អឺរ៉ុប មើលឃើញ នូវ ស្ថានភាព សិទ្ធិ មនុស្ស និង ប្រជាធិបតេយ្យ និង នីតិរដ្ឋ នៅ កម្ពុជា ធ្លាក់ចុះ ដុន ដាប ខ្លាំង ។ សហភាព អឺរ៉ុប តាមរយៈ រដ្ឋមន្រ្តី ការបរទេស បាន បញ្ជាក់ ច្បាស់ ពី ជំហរ របស់ សហភាព អឺរ៉ុប នេះ រួចទៅហើយ ថា បើ ស្ថានភាព បច្ចុប្បន្ន នេះ នៅតែ មិន ប្រសើរឡើង នោះ ការបន្ត ផ្តល់ ការអនុគ្រោះ ពន្ធ នឹង ជួប បញ្ហា ។ អ្នកស្រី បញ្ជាក់ បន្ថែម ថា ភាពជាដៃគូ ផ្នែក ពាណិជ្ជកម្ម របស់ សហភាព អឺរ៉ុប ជាមួយ កម្ពុជា ត្រូវ ឈរ លើ ការគោរព សិទ្ធិ មនុស្ស និង ប្រជាធិបតេយ្យ ជា មូលដ្ឋាន ស្នូល ។ ចំណែកឯ ស្នងការ ពាណិជ្ជកម្ម អឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាម ស្រ្តុ ម (Cecilia Malmström ) បាន ថ្លែង បញ្ជាក់ ក្នុង សេចក្តីប្រកាស ព័ត៌មាន នេះ ដែរ ថា ច្បាស់ ណាស់ នីតិវិធី ព្យួរ ការអនុគ្រោះ ពន្ធ នៅ ថ្ងៃ នេះ មិន ទាន់ ជា សេចក្តីសម្រេច ចុងក្រោយ ដក ការអនុគ្រោះ ពន្ធ ភ្លាម មែន ប៉ុន្តែ នីតិវិធី នេះ ចាប់ផ្តើម ចេញដំណើរ ហើយ ។ អ្នកស្រី សង្កត់ធ្ងន់ ថា អ្វី ដែល សហភាព អឺរ៉ុប បញ្ជាក់ ទៅ ភាគី កម្ពុជា ឲ្យ ធ្វើ តាម នោះ គឺ មិន មែន ជា ការសន្យា ខ្យល់ ទេ ។ អ្នកស្រី បញ្ជក់ ទៀត ថា បើ កម្ពុជា ចង់ បន្ត ទទួលបាន ការអនុគ្រោះ ពន្ធ នេះ តទៅទៀត កម្ពុជា ត្រូវ ស្តារ សិទ្ធិ មនុស្ស និង ប្រជាធិបតេយ្យ ឡើងវិញ ដាច់ខាត ។ សំណូមពរ ជាច្រើន ដែល សហភាព អឺរ៉ុប ទាមទារ ឲ្យ របប លោក ហ៊ុន សែន ធ្វើ តាម ដើម្បី ជា ថ្នូរ នឹង ការបន្ត ការផ្តល់ ការអនុគ្រោះ ពន្ធ ពាណិជ្ជកម្ម នេះ រួមមាន ដោះលែង ប្រធាន គណបក្ស សង្គ្រោះ ជាតិ លោក កឹម សុខា ជាបន្ទាន់ និង ដោយ ឥត លក្ខខណ្ឌ អនុញ្ញាតឲ្យ គណបក្ស សង្គ្រោះ ជាតិ បើក ដំណើរការ ឡើងវិញ ដូច ដើម ផ្តល់ មុខ តំណែង ដល់ មន្រ្តី ក្រុមប្រឹក្សា ជាប់ ឆ្នោត របស់ គណបក្ស សង្គ្រោះ ជាតិ ទាំងអស់ ឡើងវិញ និង រៀបចំ ឲ្យ មាន ការបោះឆ្នោត ឡើងវិញ ដោយ សេរី ត្រឹមត្រូវ និង យុត្តិធម៌ ដោយ មាន ការចូលរួម ពី គណបក្ស ប្រឆាំង ពិតប្រាកដ ជាដើម ។ សហភាព អឺរ៉ុប បាន ជូន ដំណឹង ទៅ របប លោក ហ៊ុន សែន កាលពី ដើម ខែ តុលា ឆ្នាំ ២០១៨ ថា សហភាព អឺរ៉ុប នឹង ចាប់ផ្តើម នីតិវិធី ព្យួរ ការអនុគ្រោះ ពន្ធ នៅ ខែ កុម្ភៈ នេះ បើ របប នេះ នៅតែ ចចេស មិន ព្រម ធ្វើ តាម ចំណុច អស់ ទាំងនេះ ។ ក្រោយ ការព្រមាន នេះ របប លោក ហ៊ុន សែន បាន បន្ទន់ ឥរិយាបទ ខ្លះ ដូចជា ដោះលែង អ្នកទោស នយោបាយ មន្រ្តី អង្គការ សង្គម ស៊ីវិល និង អ្នកសារព័ត៌មាន និង់ បន្ធូរបន្ថយ ការរឹតត្បិត សិទ្ធិ សេរីភាព ខ្លះ ចំពោះ សហជីព កម្មករ ប៉ុន្តែ ប៉ុណ្ណឹង សហគមន៍ អន្តរជាតិ យល់ ថា មិន ទាន់ គ្រប់គ្រាន់ នៅឡើយ ទេ ។ ចាប់ពី ចេញ សេចក្តីសម្រេច របស់ សហភាព អឺរ៉ុប ថ្ងៃ នេះ សហភាព អឺរ៉ុប នឹង ផ្តើម បើក ការត្រួតពិនិត្យ ស៊ីជម្រៅ មួយ សម្រាប់ រយៈពេល ៦ ខែ ។ បន្ទាប់មក បី ខែត ទៅ មុខ ទៀត ស្ថាប័ន នេះ នឹង ចេញ របាយការណ៍ អំពី ការវិវត្ត នៃ ស្ថានការណ៍ សិទ្ធិ មនុស្ស និង ប្រជាធិបតេយ្យ នៅ កម្ពុជា ។ ចុងក្រោយ សហភាព អឺរ៉ុប នឹង សម្រេច ជា ស្ថាបពរ ក្នុង ការដក ការអនុគ្រោះ ពន្ធ នេះ ។ ភ្លាម ៗ ក្រោយ ការប្រកាស ដំណឹង នេះ របប លោក ហ៊ុន សែន តាមរយៈ ទីស្តីការ គណៈ រដ្ឋមន្រ្តី បាន បង្ហោះ សារ តាម ហ្វេ ស៊បុក ដោយ ភ្ជាប់ មក នូវ សេចក្តីថ្លែងការណ៍ របស់ របប នេះ និង បញ្ជាក់ ថា ជា ការរម្លឹក អំពី ជំហរ របស់ ខ្លួន តប ទៅនឹង សហភាព អឺរ៉ុប ។ សេចក្តីថ្លែងការណ៍ ចាស់ នេះ ចុះ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៨ រៀបរាប់ អំពី ការសោកស្តាយ ចំពោះ ការសម្រេចចិត្ត របស់ សហភាព អឺរ៉ុប និង ចាត់ទុក ការវាយតម្លៃ របស់ ស្ថាប័ន ដែល មាន ២៨ ប្រទេស នេះ ថា លម្អៀង ។ របប លោក ហ៊ុន សែន ការពារ ចំណាត់ការរម្លាយ គណបក្ស សង្គ្រោះ ជាតិ ថា ជា ការត្រឹមត្រូវ និង ប្រាប់ ទៅ សហភាព អឺរ៉ុប វិញ ថា បើ នៅតែ ដក ការអនុគ្រោះ ពន្ធ ពី កម្ពុជា មែន នោះ កម្ពុជា នឹង នៅតែ បន្ត ប្តេជ្ញា តាំងចិត្ត កាន់ តែ មុតមាំ ថែម ទៀត ការពារ និង រក្សា ចំណាត់ការ ដែល ខ្លួន អះអាង ថា ត្រឹមត្រូវ និង ស្រប ច្បាប់ ស្រប ពេល ដែល សហគមន៍ អន្តរជាតិ ថ្កោលទោស និង ដាក់ទណ្ឌកម្ម ជុំ ទិស នេះ ។ អ្នកវិភាគ មន្រ្តី សិទ្ធិ មនុស្ស និង ប្រធាន សហជីព កម្មករ ជាច្រើន បាន ព្រមាន របប លោក ហ៊ុន សែន ជា ហូរហែមកហើយ ថា បើ របប នេះ នៅតែ ចចេស មិន ព្រម ស្តារ សិទ្ធិ មនុស្ស ឡើងវិញ កម្ពុជា ចៀស មិន ផុត ពី បាត់បង់ ការអនុគ្រោះ ពន្ធ ផ្នែក ពាណិជ្ជកម្ម នេះ ។ មជ្ឈដ្ឋាន ទូទៅ រួមទាំង តំណាង ថៅកែ រោងចក្រ និង អ្នកជំនួញ ធំ ៗ ផង សុទ្ធតែ មើលឃើញ ពី ផលប៉ះពាល់ ធ្ងន់ លើ វិស័យ សេដ្ឋកិច្ច កម្ពុជា ពេល អត់ ការ អនុគ្រោះ ពន្ធ នេះ ។ ពលរដ្ឋ ខ្មែរ រាប់ លាន នាក់ នឹង ធ្លាក់ខ្លួន ក្រីក្រ ដោយសារតែ វិបត្តិ នេះ ៕
politics
22,022
ក្រសួង ពាណិជ្ជកម្ម ចេញ សេចក្តីប្រកាស បកស្រាយ ភ្លាម ៗ ដោយសារតែ មាន ការផ្សាយ ព័ត៌មាន មិន ពិត ទាក់ទង នឹង EBA នៅលើ បណ្តាញ សង្គម នាំឲ្យ មាន ការភ័ន្តច្រឡំ ដោយសារតែ ពិនិត្យ ឃើញ មាន ការផ្សព្វផ្សាយ ព័ត៌មាន មិន ពិត តាម បណ្តាញ សង្គម ដែល ប្រាសចាក ពី ខ្លឹមសារ ដើម នៃ លិខិត និង សេចក្តីសម្រេច នៃ ការព្យួរ ជា បណ្តោះអាសន្ន នូវ ប្រព័ន្ធ អនុគ្រោះ ពន្ធ ក្រោម កម្មវិធី « គ្រប់ មុខ ទំនិញ លើកលែងតែ សព្វាវុធ (EBA)» ដែល បាន ធ្វើឲ្យ សាធារណជន មាន ការភ័ន្តច្រឡំ ទើប កាលពី យប់ ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ ម្សិលមិញ នេះ ក្រសួង ពាណិជ្ជកម្ម បាន ចេញ សេចក្តីប្រកាស មួយ ដើម្បី ធ្វើ ការស្រាយ បំភ្លឺ និង ពន្យល់ អំពី ខ្លឹមសារ និង នីតិវិធី ទាក់ទង សេចក្តីសម្រេច របស់ គណៈកម្មការ អឺរ៉ុប ប្រកាស អំពី ដំណើរការ នីតិវិធី ឈាន ទៅ ពិនិត្យ លទ្ធភាព ព្យួរ ជា បណ្តោះអាសន្ន នូវ ប្រព័ន្ធ អនុគ្រោះ ពន្ធ ក្រោម កម្មវិធី « គ្រប់ មុខ ទំនិញ លើកលែងតែ សព្វាវុធ (EBA)» ដែល មាន ខ្លឹមសារ ដូច ខាងក្រោម៖ អត្ថបទ៖ សេម
social
22,194
បើក សម្ពោធ ការិយាល័យ មាស ថ្មី របស់ ក្រុមហ៊ុន CIM & CCA-Trading ភ្នំពេញ ៖ ក្រុមហ៊ុន CIM & CCA-Trading បាន បើក សម្ពោធ ជា ផ្លូវការ នូវ ការិយាល័លក់ មាស ថ្មី និង បើក ដំណើរការ ផលិតផល ថ្មី របស់ ក្រុមហ៊ុន CIM ដែល មាន ឈ្មោះ ថា Smart Gold Investment នៅ ទីតាំង ការិយាល័យ ថ្មី របស់ ក្រុមហ៊ុន ដោយ មាន ការចូលរួម ជា កិត្តិយស ពី ក្រុមហ៊ុន មាស ជា ដៃគូ សហការ MIBD មកពី ប្រទេស ហុងកុង និង វត្តមាន ភ្ញៀវ កិត្តិយស ជាច្រើន ដែល សុទ្ធសឹងតែ ជា ម្ចាស់ អាជីវកម្ម ជាង 30 ក្រុមហ៊ុន នៅ រាជធានី ភ្នំពេញ ផងដែរ ។ លោក ថន ណារ៉េត ស្ថាបនិក ក្រុមហ៊ុន CIM បាន មានប្រសាសន៍ ថា ក្រុមហ៊ុន CIM មាន ការរីកចំរើន មកដល់ បច្ចុប្បន្ន ក៏ ដោយសារ មាន ការគាំទ្រ យ៉ាង ខ្លាំង ពីសំណាក់ អតិថិជន ចាស់ - ថ្មី ទាំងអស់ មក លើ ផលិតផល មាស សុទ្ធ និង សេវាកម្ម ផ្សេង ៗ របស់ ក្រុមហ៊ុន ដែល អាច ធ្វើឲ្យ អតិថិជន ទទួលបាន ទំនុកចិត្ត សុវត្ថិភាព និង ផល ចំណេញ ផងដែរ ដោយសារ មាន ក្រុមហ៊ុន ជា ដៃគូ សហការ អន្តរជាតិ MIBD ហុងកុង ដ៏ រឹងមាំ ក្នុង ការផ្គត់ផ្គង់ ផលិតផល មាស សុទ្ធ 999.9 និង រួមគ្នា ក្នុង បង្កើត សេវាកម្ម ថ្មី ៗ ល្អ ៗ ជូន អតិថិជន ជាពិសេស ផលិតផល ថ្មី មាន ឈ្មោះ Smart Gold Investment នេះ តែម្តង ។ ស្ថាបនិក CIM ក៏ បាន បញ្ជាក់ ទៀត ថា ផលិតផល នេះ ជា ផលិតផល មួយ គ្មាន ពីរ នៅ កម្ពុជា ដោយ បញ្ចូល រួមគ្នា នៅ ៣ ផលិតផល គឺ វិស័យ ហិរញ្ញវត្ថុ រួម ជាមួយ លោហធាតុ មាស និង វិស័យ ធានារ៉ាប់រង ។ លោក Master Ke តំណាង ក្រុមហ៊ុន ផលិត មាស អន្តរជាតិ MIBD ហុងកុង និង ជា ទីប្រឹក្សា អន្តរជាតិ ទទួលខុសត្រូវ អាស៊ី ប៉ាស៊ីហ្វិក ដែល ជា ដៃគូ វិនិយោគ របស់ ក្រុមហ៊ុន CIM នៅ កម្ពុជា ក៏ បាន ឲ្យដឹង ដែរ ថា ក្រុមហ៊ុន MIBD ជា ក្រុមហ៊ុន ដែល មាន កំរិត ស្តង់ដារ ខ្ពស់ ក្នុង វិស័យ មាស អន្តរជាតិ ដែល ទទួលបាន និទ្ទេស AA ក្នុង សមាគម មាស ដ៏ ធំ អន្តរជាតិ CGSE ដែល មាន គ្រប់ ផលិតផល ដែល ទាក់ទាញ ក្នុង វិស័យ មាស ដូចជា ផលិត មាស សុទ្ធ 999.9 មាស កុងត្រា ក៏ ដូចជា មាស អេឡិចត្រូនិច ផងដែរ ។ លោក ថា ក្រុមហ៊ុន CIM ជា ក្រុមហ៊ុន តែ មួយ គត់ ដែល ទទួលបាន សិទ្ធ ផ្តាច់ មុខ ក្នុង ការចែកចាយ ផលិតផល មាស សុទ្ធ 999.9 និង សេវាកម្ម របស់ ក្រុមហ៊ុន MBID នៅ កម្ពុជា ៕ ដោយ ធី លី ថូ
realestate
22,211
រដ្ឋាភិបាល៖ ដំណើរការ នីតិវិធី ដក EBA គឺជា រឿង អយុត្តិធម៌ បំផុត សម្រាប់ កម្ពុជា ដំណើរការ នីតិវិធី ជា ផ្លូវការ ដែល អាច ដក ជា បណ្តោះអាសន្ន ប្រព័ន្ធ អនុគ្រោះ ពន្ធ ពី កម្ពុជា គឺជា រឿង អយុត្តិធម៌ បំផុត ។ នេះ គឺជា ប្រតិកម្ម របស់ រដ្ឋាភិបាល កម្ពុជា តាមរយៈ ក្រសួង ការបរទេស កាលពី ថ្ងៃ ម្សិលមិញ ឆ្លើយតប ចំពោះ សេចក្តីសម្រេច របស់ គណៈកម្មការ អឺរ៉ុប ។ សេចក្តីសម្រេច របស់ គណៈកម្មការ អឺរ៉ុប ដែល កម្ពុជា មើលឃើញ ថា នៅ មាន ឱកាស សម្រាប់ ពិគ្រោះយោបល់ ដោយសារ នីតិវិធី នេះ ផ្តល់ រយៈពេល លើស ពី មួយ ឆ្នាំ មុនពេល សម្រេច ថា ដក EBA ឬក៏ អត់ ។ យោង តាម សេចក្តីថ្លែងការណ៍ របស់ ក្រសួង ការបរទេស កម្ពុជា កាលពី ថ្ងៃទី ១២ ខែកុម្ភៈ រដ្ឋាភិបាល កម្ពុជា ចាត់ទុក សេចក្តីសម្រេចចិត្ត របស់ គណៈកម្មការ អឺរ៉ុប ថា ជា រឿង អយុត្តិធម៌ បំផុត ខណៈ ដែល គណៈកម្មការ នេះ មិន អើពើ ចំពោះ វិធានការ ជាក់ស្តែង និង វិឌ្ឍនភាព សំខាន់ ៗ ជាច្រើន ដែល បាន ធ្វើឡើង ដោយ រដ្ឋាភិបាល កម្ពុជា និង ការប្រកាន់ខ្ជាប់ អនុសញ្ញា ស្នូល របស់ អង្គការ សហ ប្រជាជាតិ ។ កាលពី ថ្ងៃទី ១២ ខែកុម្ភៈ សហភាព អឺរ៉ុប បាន ផ្តើម ជា ផ្លូវការ នូវ ដំណើរការ នីតិវិធី ដែល អាច ព្យួរ ប្រព័ន្ធ អនុគ្រោះ ពន្ធ (EBA) ពី កម្ពុជា ជា បណ្តោះអាសន្ន បន្ទាប់ពី ប្រទេស នេះ រង ការចោទប្រកាន់ ថា បាន រំលោភបំពាន សិទ្ធិ មនុស្ស ។ នីតិវិធី នៃ ការព្យូរ ប្រព័ន្ធ អនុគ្រោះ ពន្ធ ដែល មាន រយៈពេល ១៨ ខែ ត្រូវ រាប់ ចាប់តាំងពី ថ្ងៃទី ១២ ខែកុម្ភៈ នេះ ពោលគឺជា ថ្ងៃ ដែល គណកម្មការ អឺរ៉ុប ចុះផ្សាយ នូវ សេចក្តីសម្រេច នៃ នីតិវិធី នេះ ជាសាធារណៈ ។ ក្រសួង ការបរទេស កម្ពុជា ក្នុង សេចក្តីថ្លែងការណ៍ របស់ ខ្លួន បាន ប្រើ ពាក្យ ធ្ងន់ ៗ ថា គណៈកម្មការ អឺរ៉ុប បាន បិទ ភ្នែក នៅពេល ដែល ប្រទេស ជាច្រើន ដែល កំពុងតែ ទទួល នូវ ក្របខ័ណ្ឌ អនុគ្រោះ ពន្ធ របស់ សហភាព អឺរ៉ុប មិន បាន អនុវត្ត ពេញលេញ នូវ អនុញ្ញា អន្តរជាតិ ប៉ុន្តែ ជាមួយនឹង របៀបវារៈ នយោបាយ គណៈកម្មការ នេះ បាន ដាក់បន្តុប និង រំពឹង នូវ ការអនុវត្ត ដ៏ ល្អ ឥត ខ្ចោះ នៃ អនុសញ្ញា អន្តរជាតិ ពី កម្ពុជា ។ សេចក្តីថ្លែងការណ៍ កម្រាស់ ៣ ទំព័រ របស់ ក្រសួង ការបរទេស បញ្ជាក់ ថា គណៈកម្មការ អឺរ៉ុប មិន បាន បង្ហាញ ការគោរព ចំពោះ អធិបតេយ្យភាព របស់ កម្ពុជា នៅ ពេល ដែល ការទាមទារ នានា ទាក់ទង នឹង EBA គឺ ស្មើនឹង ការជ្រៀត ជ្រែក ចូល ទៅក្នុង ការវិវត្ត នយោបាយ របស់ ប្រទេស មួយ ។ ក្រសួង ការបរទេស បន្ត ថា គណៈកម្មការ អឺរ៉ុប មិន បាន ទទួលស្គាល់ គុណសម្បត្តិ របស់ រដ្ឋាភិបាល ក្នុង ការខិតខំប្រឹងប្រែង ដើម្បី បើក ផ្លូវ ឲ្យ ថ្នាក់ដឹកនាំ នៃ អតីត គណបក្ស សង្រ្គោះ ជាតិ ១១៨ រូប ចាប់ផ្តើម ឡើងវិញ ដោយ ពេញលេញ នូវ ជីវិត នយោបាយ របស់ ពួកគេ នោះ ទេ ។ ចំណែក ក្រសួង ពាណិជ្ជកម្ម វិញ កាលពី ថ្ងៃទី ១២ កុម្ភៈ ក៏ បាន ចេញ សេចក្តីប្រកាស ព័ត៌មាន ដោយ បញ្ជាក់ ថា ការផ្តើម ជា ផ្លូវការ នូវ ដំណើរការ នីតិវិធី ដែល អាច ព្យួរ ប្រព័ន្ធ អនុគ្រោះ ពន្ធ ពី កម្ពុជា ជា បណ្តោះអាសន្ន នេះ មិន មាន ន័យ ថា សហភាព អឺរ៉ុប ចាប់ផ្តើម ព្យូរ ប្រព័ន្ធ អនុគ្រោះ ពន្ធ ភ្លាម ៗ ឬ ជា ស្វ័យប្រវត្តិ នោះ ឡើយ តែ ជា ពេលវលា ដែល ចាប់ផ្តើម បើក នីតិវិធី ពិគ្រោះយោ បាល់ ជា ផ្លូវការ ប៉ុណ្ណោះ ។ ក្រសួង ពាណិជ្ជកម្ម បញ្ជាក់ ថា រយៈពេល គិត ចាប់ពី ការចាប់ផ្តើម នៃ នីតិវិធី នេះ រហូតដល់ ការចូល ជាធរមាន នៃ សេចក្តីសម្រេច ចុងក្រោយ ណាមួយ មាន ចំនួន ១៨ ខែ គិត ចាប់ពី ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ ។ យ៉ាងណា ក៏ដោយ ក្រសួង ពាណិជ្ជកម្ម កម្ពុជា បាន អះអាង ថា ខ្លួន នឹង រៀបចំ កិច្ចពិភាក្សា តុ មូល ជាមួយ ភាគី ពាក់ព័ន្ធ ដើម្បី ជជែក ពី បញ្ហា នេះ ៕
economy
22,236
ស្រែក ទ្រហោ យំ បណ្តើរ វៀរ ចេញ បណ្តើរ គួរឱ្យ សង្វេគ ... ផ្អើល ក្បែរ គល់ ស្ពាន អាកាស ៥ មករា រាជធានី ភ្នំពេញ ៖ កុមារា អាយុ ជាង ១ ឆ្នាំ ម្នាក់ ត្រូវ ប្រជាពលរដ្ឋ ប្រទះឃើញ ស្រែក ទ្រហោ យំ វៀរ ចេញមក ពី ក្នុង គំនរ សំរាម នៅក្នុង ដី ឡូតិ៍ មួយ កន្លែង គួរឲ្យ សង្វេគ សង្ស័យ ត្រូវ ឪពុក ម្ដាយ យកមក បោះបង់ចោល ។ ហេតុការណ៍ ដ៏ កំសត់ មួយ នេះ បង្កឲ្យ មាន ការភ្ញាក់ផ្អើល ឡើង កាលពី ម៉ោង ៦ ល្ងាច ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ ត្រង់ ចំណុច ក្នុង ដី ឡូតិ៍ មួយ កន្លែង ក្បែរ គល់ ស្ពាន អាកាស ៥ មករា ផ្នែក ខាងកើត ស្ថិត ក្នុង សង្កាត់ ផ្សារ ដេប៉ូទី ៣ ខណ្ឌ ទួលគោក ។ បើ តាម សម្តី ពី បុរស ម្នាក់ សូម មិន បញ្ចេញ ឈ្មោះ ដែល ជា អ្នក ស្នាក់ នៅក្បែរ កន្លែង កើត ហេតុ បាន រៀបរាប់ប្រាប់ ឲ្យដឹង ថា នៅ មុនពេល កើត ហេតុ គាត់ បាន ឮ សម្លេង កុមារា ម្នាក់ ស្រែក យំ ចេញ មក ពី ក្នុង គំនរ សំរាម នៅក្នុង ព្រៃ ស្មៅ ខាងលើ ។ បន្ទាប់មក គាត់ មាន ការងឿងឆ្ងល់ ក៏ ស្រែក ប្រាប់ អ្នកជិតខាង រួច ក៏ នាំគ្នា ដើរ តាម រកមើល ស្រាប់តែ ឃើញ កុមារា នោះ កំពុង វៀរ ចេញមក ពី ក្នុង គំនរ សំរាម បណ្តើរ ស្រែក ទ្រហោ យំ បណ្តើរ រួមទាំង មាន របួស រលាត់ ចិញ្ចើម ចេញ ឈាម យ៉ាង អាណោច អាធ័ម មិន ឃើញ មាន ឪពុក ម្តាយ ឬ នរណា ម្នាក់ នៅក្បែរ នោះ ទេ ។ ប្រភព ដដែល បន្ត ថា ភ្លាម ៗ នោះ គាត់ រួមទាំង អ្នកជិតខាង ផ្សេង ទៀត ក៏ បាន នាំយក កុមារា ទៅ ផ្ទះ របស់ គាត់ ដែល នៅក្បែរ កន្លែង កើត ហេតុ ដើម្បី រក ទឹកដោះគោ យកមក ឲ្យ ប៉ៅ រួចហើយ បាន រាយការណ៍ ជូន សមត្ថកិច្ច មូលដ្ឋាន ឱ្យ ចុះ មក ជួយ អន្តរាគមន៍ និង ជួយ ស្វែងរក ឪពុក ម្តាយ របស់ កុមារា ខាងលើ នេះ ។ ខណៈពេល សមត្ថកិច្ច មូលដ្ឋាន ចុះ មកដល់ កន្លែង កើត ហេតុ អស់ រយៈពេល ជាង ៣ ម៉ោង ក្រោយមក មិន ឃើញ មាន ឪពុក ម្ដាយ ឬ សាច់ញាតិ ណា ម្នាក់ មក តាម រក ក្មេងប្រុស នោះ ទេ សមត្ថកិច្ច ក៏ សម្រេច នាំ កុមារា នោះ ទៅកាន់ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ផ្សារ ដេប៉ូទី ៣ ដើម្បី ទាក់ទង ទៅ មន្ទីរ សង្គមកិច្ច អតីត យុទ្ធជន និង យុវនីតិសម្បទា រាជធានី ភ្នំពេញ ឲ្យ មក ទទួលយក ទៅ មើល ថែទាំ ៕
null
22,292
លោក ដូណាល់ ត្រាំ ថា កូរ៉េ ខាងត្បូង គួរ បន្ថែម ការចំណាយ លើ វិស័យ ការពារ ជាតិ វ៉ាស៊ីនតោ ន៖ ប្រធានាធិបតី អាម៉េរិក លោក ដូណាល់ ត្រាំ បាន អំពាវនាវ ឱ្យ មាន ការ បន្ថែម នូវ ចំណែក របស់ កូរ៉េ ខាងត្បូង ចំពោះ ការចំណាយ លើ ការដាក់ ទ័ព អាមេរិក នៅលើ ឧបទ្វីប កូរ៉េ នេះ បើ យោង តាម ការចុះផ្សាយ របស់ ទីភ្នាក់ងារ សារព័ត៌មាន យុន ហាប់ នៅ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ។ការកត់សម្គាល់ របស់ លោក ត្រាំ បាន កើតឡើង តែ ប៉ុន្មាន ថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពី សម្ព័ន្ធមិត្ត បាន ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង បឋម ដែល បន្ត កិច្ចព្រមព្រៀង ចែករំលែក តម្លៃ របស់ ខ្លួន សម្រាប់ កងកម្លាំង អាមេរិក ដែល មាន ចំនួន ២៨,៥០០ នាក់ ។ លោក ប្រធានាធិបតី សហរដ្ឋ អាមេរិក បាន ឲ្យដឹង នៅក្នុង កិច្ចប្រជុំ គណៈ រដ្ឋមន្រ្តី ដោយ និយាយ ដដែល ថា “ ដូច ដែល អ្នក ដឹង ហើយ កូរ៉េ ខាងត្បូង យើង ការពារ ពួកគេ ហើយ បាត់បង់ ប្រាក់ យ៉ាង ច្រើន ” ។ លោក ត្រាំ បាន អះអាង ថា “ ប្រាក់ រាប់ ពាន់ ដុល្លារ ក្នុង មួយ ឆ្នាំ ដើម្បី ការពារ ពួកគេ ហើយ ពួកគេ បាន យល់ព្រម តាម សំណើ របស់ ខ្ញុំ ហើយ ធ្វើការ ជាមួយ រដ្ឋមន្រ្តី ការបរទេស លោក Pompeo និង ទីប្រឹក្សា សន្តិសុខ ជាតិ លោក John Bolton ពួកគេ បាន យល់ព្រម បង់ប្រាក់ ៥០០ លាន ដុល្លារ កាលពី ថ្ងៃ ម្សិលមិញ ដើម្បី ការពារ ពួកគេ ” ៕ ដោយ ឈូក បូរ៉ា
realestate
22,330
មូលនិធិ ក្រុមប្រឹក្សា អាជ្ញា កណ្តាល ចង ក្រង សៀវភៅ ច្បាប់ ស្តីពី ការងារ ដើម្បី សម្រួល ដល់ ប្រជាជន និង អ្នកស្រាវជ្រាវ វិស័យ ការងារ ជា វិស័យ ដ៏ សំខាន់ មួយ ក្នុង សង្គម នៅ គ្រប់ ប្រទេស ទាំងអស់ លើ ពិភពលោក ព្រោះ វិស័យ នេះ ជាប់ពាក់ព័ន្ធ ដោយ ផ្ទាល់ ទៅនឹង សេដ្ឋកិច្ច ការអភិវឌ្ឍ និង ការរស់នៅ របស់ ប្រជាជន ហេតុ នេះ ហើយ ទើប គ្រប់ ប្រទេស ទាំងអស់ បាន យកចិត្តទុកដាក់ លើ វិស័យ នេះ ដោយ ការរៀបចំ ច្បាប់ និង លិខិត គតិយុត្ត ទៅ តាម ស្ថានភាព នៃ ប្រទេស រៀង ៗ ខ្លួន ដើម្បី គ្រប់គ្រង ដោះស្រាយ វិវាទ និង ជំរុញ ឱ្យ វិស័យ ការងារ ទាំងមូល មាន ភាពប្រសើរឡើង ជាលំដាប់ ។ នៅ កម្ពុជា ការអប់រំ ពី ច្បាប់ ការងារ ក៏ ជា ចំណុច អាទិភាព មួយ ដើម្បី ជំរុញ ឱ្យ វិស័យ ដ៏ មាន សារៈសំខាន់ នេះ កាន់តែ មាន លក្ខណៈ ប្រសើរឡើង ហើយ ធ្វើឱ្យ ជម្លោះ ក្នុង ក្រុមហ៊ុន សហគ្រាស មាន ការថយចុះ ។ ដោយ មើលឃើញ ពី សារៈសំខាន់ នៃ ការអប់រំ ច្បាប់ ការងារ ក្រុមប្រឹក្សា អាជ្ញា កណ្តាល ដែល ជា ស្ថាប័ន ដោះស្រាយ វិវាទ ការងារ តាមរយៈ ការផ្សះផ្សា និង មជ្ឈត្តកម្ម បាន ចេញផ្សាយ សៀវភៅ កម្រង ឯកសារ ច្បាប់ ស្តីពី ការងារ ដើម្បី បង្ក ភាពងាយស្រួល ដល់ ប្រជាជន កម្ពុជា គ្រប់ ភាគី ទាំង និយោជិត និយោជក និង ស្ថាប័ន សាធារណៈ ជាដើម ក្នុង ការស្រាវជ្រាវ ឬ ស្វែងយល់ ឱ្យ បាន កាន់តែ ច្បាស់ ពី ច្បាប់ និង ឯកសារ គតិយុត្ត ថ្មី ៗ ពាក់ព័ន្ធ នឹង ការងារ ។ នៅ សប្តាហ៍ នេះ កាសែត ឡារ៉ែន ពាណិជ្ជ បាន ធ្វើ បទសម្ភាស ដោយ ផ្ទាល់ ជាមួយ លោកស្រី អាន វីរៈ ប្រធាន ផ្នែក បណ្តុះបណ្តាល និង ទំនាក់ទំនង សាធារណៈ នៃ មូលនិធិ ក្រុមប្រឹក្សា អាជ្ញា កណ្តាល ដើម្បី បង្ហាញ ចំណុច សំខាន់ ៗ ពាក់ព័ន្ធ នឹង ការចងក្រង សៀវភៅ កម្រង ឯកសារ ច្បាប់ ស្តីពី ការងារ ។ 1. តើ លោកស្រី អាច បញ្ជាក់ បាន ទេ ថា ភាគី ណា ខ្លះ ជា អ្នកចូលរួមចំណែក ក្នុង ការចងក្រង សៀវភៅ កម្រង ឯកសារ ច្បាប់ ស្តីពី ការងារ នេះ ឡើង ? ភាគី សំខាន់ ៗ ក្នុង ការចងក្រង សៀវភៅ កម្រង ឯកសារ ច្បាប់ ស្តីពី ការងារ នេះ គឺ មូលនិធិ ក្រុមប្រឹក្សា អាជ្ញា កណ្តាល ដែល ជា អង្គការ ក្រៅ រដ្ឋាភិបាល មាន តួនាទី ក្នុង ការផ្តល់ ជំនួយ ផ្នែក បច្ចេកទេស ដល់ ក្រុមប្រឹក្សា អាជ្ញា កណ្តាល និង លេខាធិការដ្ឋាន របស់ ក្រុមប្រឹក្សា អាជ្ញា កណ្តាល ។ ស្ថាប័ន ទាំង 2 នេះ រួមគ្នា ចង ក្រង ក្នុង គោលបំណង សម្រួល ដល់ ភាគី ពាក់ព័ន្ធ ទាំងអស់ មាន ក្រសួង ស្ថាប័ន កម្មករ និយោជិត និយោជក និង ភាគី សំខាន់ ៗ មួយចំនួន ទៀត ក្នុង ការស្វែងរក ប្រភព ឯកសារ ផ្លូវការ ពាក់ព័ន្ធ នឹង ច្បាប់ ការងារ ដូចជា ព្រះរាជ ក្រឹត្យ អនុក្រឹត្យ សេចក្ដីប្រកាស សារាចរ និង សេចក្តីជូនដំណឹង ជាដើម ។ 2. តើ មូលហេតុ សំខាន់ ៗ អ្វី ខ្លះ ដែល ធ្វើឱ្យ ក្រុមការងារ សម្រេចចិត្ត ចង ក្រង សៀវភៅ នេះ ឡើង ? តាមពិត ទៅ ដូច បាន បញ្ជាក់ ខាងលើ ហើយ ថា យើង ចង ក្រង សៀវភៅ នេះ គឺ ដើម្បី សម្រួល ដល់ ការស្វែងរក ឯកសារ និង ធ្វើឱ្យ កាន់តែ ងាយស្រួល សម្រាប់ ភាគី ទាំងអស់ ព្រោះ គាត់ កាន់តែ សៀវភៅ មួយ ក្បាល អាច ក្តោប នូវ ឯកសារ ផ្លូវការ ជាច្រើន ពាក់ព័ន្ធ នឹង ការងារ ។ មែនទែន ទៅ យើង ក៏ អាច ស្វែងរក កម្រង ឯកសារ ទាំងអស់ នោះ បាន ពី ក្រសួង ឬ ពី គេហទំព័រ បាន ដែរ តែ ពេល ខ្លះ ការស្វែងរក ពី ក្រសួង គឺ ឯកសារ ទាំងអស់ នោះ ត្រូវការ ពេលវេលា ក្នុង ការស្វែងរក ពី នាយកដ្ឋាន ជំនាញ ម្តង មួយ ៗ ព្រោះ ឯកសារ មាន នៅ រាយ ៗ ដោយឡែក មិន ទាន់ ផ្គុំ បញ្ចូល គ្នា តែ មួយ នៅ ឡើយ ។ នៅក្នុង សៀវភៅ កម្រង ឯកសារ ច្បាប់ ស្តីពី ការងារ យើង មាន ប្រមូល ឯកសារ ចាស់ ៗ មួយចំនួន ផងដែរ ដែល ឯកសារ ខ្លះ ចេញ តាំងពី ឆ្នាំ 1994 ហើយ នៅតែ អនុវត្ត ជាធរមាន រហូតដល់ ពេល បច្ចុប្បន្ន ។ ក្នុង នោះ ឯកសារ ខ្លះ មាន ការខូចខាត ឬ លំបាក មើល ក៏ យើង យកមក សម្រួល ដើម្បីឱ្យ មាន ភាពងាយស្រួល អាន ឡើងវិញ ។ ម្យ៉ាង វិញ ទៀត ឯកសារ នេះ ក៏ បាន សម្រួល ច្រើន ផងដែរ ដល់ សមាជិក ក្រុមប្រឹក្សា អាជ្ញា កណ្តាល ព្រោះ សមាជិក ម្នាក់ ៗ ត្រូវការ ឯកសារ ច្បាប់ ទាំងអស់ នោះ ដើម្បី ជា គោល ក្នុង ការដោះស្រាយ វិវាទ ។ ចំពោះ កម្មករ ឬ បុគ្គលិក ទូទៅ វិញ ថ្វីដ្បិតតែ កម្រង ឯកសារ ទាំងអស់ នេះ ជា ច្បាប់ មិន មែន ជា ប្រភេទ ឯកសារ សម្រាយ ឬ បកស្រាយ ពី ច្បាប់ តែ គាត់ នៅតែ អាច យល់ បាន ពី ចំណុច សំខាន់ ៗ ដូចជា ការបើកប្រាក់ ឈ្នួល និង លក្ខខណ្ឌ មួយ ចំនួន ទៀត ។ នៅពេល គ្រប់ ភាគី មាន ការយល់ ពី ច្បាប់ ការងារ ពេល នោះ ជម្លោះ ការងារ ក៏ នឹង កាត់បន្ថយ ហើយ ស្ថាប័ន នីមួយ ៗ នឹង អាច មាន ភាពងាយស្រួល អភិវឌ្ឍ ផងដែរ ព្រោះ ប្រសិនបើ មិន យល់ ពី ច្បាប់ ការងារ មាន រឿង អ្វី កើតឡើង និយោជិត អាចនឹង សម្រេចចិត្ត ឈប់ ដែល បង្ក ជា បញ្ហា តែ ប្រសិនបើ ពួកគាត់ យល់ គាត់ នឹង អាច ព្យាយាម ដោះស្រាយ តាម ផ្លូវ ច្បាប់ ឱ្យ អស់ ពី លទ្ធភាព ។ ក្រៅពី នេះ វា ក៏ ជា ទុន មួយ សម្រាប់ កម្មករ - កម្ម ការិនី ឬ បុគ្គលិក ក្នុង ការស្វែងយល់ ពី ច្បាប់ ការងារ ប្រសិនបើ គាត់ មើល ហើយ មិន យល់ គាត់ អាច ប្រឹក្សា ជាមួយ អ្នក ដែល មាន ការយល់ដឹង ជាង គាត់ បាន លើ វិស័យ នេះ ។ 3. តើ ការចងក្រង សៀវភៅ កម្រង ឯកសារ ច្បាប់ ស្តីពី ការងារ នេះ មាន ផលលំបាក និង កត្តា ប្រឈម អ្វី ខ្លះ ? បញ្ហា ប្រឈម របស់ យើង គឺ បញ្ហា បច្ចេកទេស ហើយ ពេល លំបាក ខ្លាំង ជាង គេ គឺ ការបោះពុម្ព លើក ទី 1 និង សូម បញ្ជាក់ ផងដែរ ថា នេះ គឺជា ការបោះពុម្ព លើក ទី 5 ហើយ សម្រាប់ ឆ្នាំ នេះ ។ សម្រាប់ ការបោះពុម្ព លើក ទី 1 យើង ត្រូវការចងក្រង ឯកសារ ចាស់ ៗ មួយចំនួន ដូចជា ឯកសារ ច្បាប់ ខ្លះ មាន តាំងពី ឆ្នាំ 1994 ដែល ឯកសារ ទាំងអស់ នោះ ខ្លះ មាន ភាពរលុប ៗ ហើយ ក្រុមការងារ ត្រូវ ធ្វើ ការវាយ អក្សរ ឡើងវិញ ទាំងស្រុង និង ចំណាយ ពេលវេលា យ៉ាង យូរ ដើម្បី ផ្ទៀងផ្ទាត់ ដោយ ប្រុងប្រយ័ត្ន ដើម្បី ធានា ថា វា មិន ខុសពី ច្បាប់ ដើម ។ ហើយ ចំពោះ ឯកសារ មួយចំនួន ទៀត ដែល មាន ត្រា ក្រសួង ឬ ជា ឯកសារ ថ្មី ៗ យើង ត្រូវ ស្គែន វា ដើម្បី Design និង កាត់ តឱ្យ មើលទៅ ឃើញ ច្បាស់ ។ ចំណុច សំខាន់ មួយ ផ្សេង ទៀត គឺ ការរៀបចំ ទំព័រ ព្រោះ ឯកសារ ជាច្រើន ជា រូបភាព ហើយ យើង ត្រូវ រៀបចំ ឯកសារ ទាំងអស់ នោះ តាម ប្រភេទ នៃ លិខិត គតិយុត្ត ពី ធំ មក តូច ហេតុ នេះ ពេល ចូលក្នុង រោង ពុម្ព វា អាច លោត ខុស ទំព័រ ឬ ខុសពី ការកំណត់ ក្នុង មាតិកា ដែល ទាមទារ ឱ្យ មាន ក្រុម តាមដាន សាចុះ សាឡើង ។ ដូច យើង បាន បញ្ជាក់ ហើយ ថា គោលបំណង របស់ យើង គឺ ចង់ សម្រួល ដល់ អ្នកប្រើប្រាស់ ឯកសារ ប្រសិនបើ មាន បញ្ហា ទំព័រ គាត់ អាច លំបាក ក្នុង ការស្វែងរក ហេតុ នេះ យើង ត្រូវ ធ្វើ ការ ដោយ ប្រុងប្រយ័ត្ន បំផុត ។ បញ្ហា លំបាក មួយ ផ្សេង ទៀត គឺ ការផ្ទៀងផ្ទាត់ និង ការសម្របសម្រួល ជាមួយ ក្រសួង ។ តាមពិត ទៅ ក្រសួង គាត់ ផ្តល់ ការសហការ ល្អ ព្រោះ ឯកសារ ខ្លះ ក្រសួង បាន ដាក់ ក្នុង គេហទំព័រ របស់ គាត់ ជាសាធារណៈ តែ ក្នុង ករណី ខ្លះ គុណភាព ល្អ មើលទៅ មិន ច្បាស់ យើង ត្រូវ ទាក់ទង ទៅ ក្រសួង ភ្លាម ដើម្បី ស្វែងរក ប្រភព ឯកសារ ដែល មាន គុណភាព ល្អ ភ្លាម ។ 4. តើ រាល់ ការបោះពុម្ព ថ្មី ម្តង ៗ មាន ការប្រែប្រួល អ្វី ខ្លះ ពី ឆ្នាំ ចាស់ ? រាល់ ការបោះពុម្ព ថ្មី គឺ យើង តែងតែ ធ្វើ បច្ចុប្បន្នភាព ដោយ លុប ឯកសារ ទាំងឡាយ ណា ដែល និរាករណ៍ ហើយ បន្ថែម ឯកសារ ដែល ក្រសួង ទើប ចេញ ថ្មី ៗ បន្ថែម ទៀត ។ ក្នុង នោះ ដែរ យើង ក៏ មាន ការប្រុងប្រយ័ត្ន ផងដែរ ដោយ យើង ត្រូវតែ ធ្វើ ការផ្ទៀងផ្ទាត់ ឱ្យ បាន ច្បាស់លាស់ ព្រោះ មាន ឯកសារ មួយចំនួន មិន ត្រូវបាន និរាករណ៍ ទាំងអស់ នោះ ទេ ស្រប ពេល ដែល មាន ឯកសារ ថ្មី ប្រកាស ថា និរាករណ៍ ផ្នែក ខ្លះ តែ ប៉ុណ្ណោះ ហេតុ នេះ យើង ត្រូវតែ ដាក់ ទាំង 2 ។ 5. ប្រសិនបើ សាធារណជន ចង់បាន សៀវភៅ កម្រង ឯកសារ ច្បាប់ ស្តីពី ការងារ នេះ តើ គាត់ អាច ស្វែងរក នៅ កន្លែងណា បាន ? សាធារណជន អាច ស្វែងរក សៀវភៅ កម្រង ឯកសារ ច្បាប់ ស្តីពី ការងារ បាន នៅ ការិយាល័យ របស់ ក្រុមប្រឹក្សា អាជ្ញា កណ្តាល ដែល យើង តែងតែ ជូនដំណឹង ទៅ គាត់ មុនពេល បោះពុម្ព ផ្សាយ សម្រាប់ ការទទួលកក់ ។ ចំពោះ ឯកសារ នេះ យើង មិន បាន បោះពុម្ព ច្រើន ពាន់ ក្បាល ទេ យើង បោះពុម្ព ម្តង តែ 500 ក្បាល ប៉ុណ្ណោះ ហើយ ក្នុង នោះ មួយចំនួន យើង ចែកជូន ដល់ ក្រុមប្រឹក្សា អាជ្ញា កណ្តាល បុគ្គលិក របស់ យើង ទាំងអស់ និង ផ្ញើ ទៅ ក្រសួង ។ ប្រសិនបើ គាត់ មិន ចង់ ចំណាយ សាធារណជន ក៏ អាច ប្រមូល ឯកសារ ដោយ ខ្លួនឯង តាមរយៈ គេហទំព័រ ឬ អាច ចូល មើល បាន នៅក្នុង បណ្ណាល័យ របស់ យើង ។ 6. តើ លោកស្រី មាន មតិ អ្វី ខ្លះ ជុំវិញ ការបោះពុម្ព ផ្សាយ សៀវភៅ កម្រង ឯកសារ ច្បាប់ ស្តីពី ការងារ នេះ ? ចំពោះ សៀវភៅ កម្រង ឯកសារ ច្បាប់ ស្តីពី ការងារ ដែល យើង ចង ក្រង នេះ ក្រុមការងារ ខ្ញុំ សង្ឃឹម ថា ឯកសារ នេះ នឹង ក្លាយជា ទុន ក៏ ដូចជា ធនធាន សំខាន់ មួយ ដល់ អ្នកប្រើប្រាស់ ឱ្យ កាន់តែ មាន ភាពងាយស្រួល ក្នុង ការអនុវត្ត ច្បាប់ ការងារ ។ យើង សង្ឃឹម ថា យើង នឹង ធ្វើ បច្ចុប្បន្នភាព នៃ ការងារ នេះ ដើម្បីឱ្យ កាន់តែ ទៀងទាត់ និង ប្រសើរឡើង សម្រាប់ អ្នកប្រើប្រាស់ ទាំងអស់ គ្នា ។ ប្រសិនបើ សាធារណជន មាន យោបល់ ដើម្បី កែសម្រួល ឯកសារ នេះ យើង ស្វាគមន៍ ចំពោះ មតិ ក្នុង ការស្ថាបនា ឱ្យ កាន់តែ ប្រសើរឡើង ។ ហើយ យើង ចង់ ជម្រាប ផងដែរ ថា ឯកសារ ប្រកាស ផ្សេង ៗ ក្នុង សៀវភៅ នេះ សាធារណជន ក៏ អាច ស្វែងរក បាន តាម គេហទំព័រ របស់ ក្រសួង និង គេហទំព័រ របស់ មូលនិធិ ក្រុមប្រឹក្សា អាជ្ញា កណ្តាល បាន ផងដែរ ៕
education
22,374
ការិយាល័យ លក់ មាស ថ្មី ដ៏ ធំ នៅ កម្ពុជា បាន បើក សម្ពោធ ជា ផ្លូវការ ហើយ ភ្នំពេញៈ ក្រុមហ៊ុន CIM & CCA-Trading នា ពេល ថ្មី ៗ នេះ បាន បើក សម្ពោធ ជា ផ្លូវការ នូវ ការិយាល័លក់ មាស ថ្មី និង បើក ដំណើរការ ផលិតផល ថ្មី របស់ ក្រុមហ៊ុន CIM ដែល មាន ឈ្មោះ ថា Smart Gold Investment នៅ ទីតាំង ការិយាល័យ ថ្មី របស់ ក្រុមហ៊ុន ដោយ មាន ការចូលរួម ជា កិត្តិយស ពី ក្រុមហ៊ុន មាស ជា ដៃគូ សហការ MIBD មកពី ប្រទេស ហុងកុង និង វត្តមាន ភ្ញៀវ កិត្តិយស ជាច្រើន ដែល សុទ្ធសឹងតែ ជា ម្ចាស់ អាជីវកម្ម ជាង 30 ក្រុមហ៊ុន នៅ រាជធានី ភ្នំពេញ ផងដែរ ។ លោក ថន ណារ៉េត ស្ថាបនិក ក្រុមហ៊ុន CIM បាន មានប្រសាសន៍ ថា ក្រុមហ៊ុន CIM មាន ការរីកចំរើន មកដល់ បច្ចុប្បន្ន ក៏ ដោយសារ មាន ការគាំទ្រ យ៉ាង ខ្លាំង ពីសំណាក់ អតិថិជន ចាស់ - ថ្មី ទាំងអស់ មក លើ ផលិតផល មាស សុទ្ធ និង សេវាកម្ម ផ្សេង ៗ របស់ ក្រុមហ៊ុន ដែល អាច ធ្វើឲ្យ អតិថិជន ទទួលបាន ទំនុកចិត្ត សុវត្ថិភាព និង ផល ចំណេញ ផងដែរ ដោយសារ មាន ក្រុមហ៊ុន ជា ដៃគូ សហការ អន្តរជាតិ MIBD ហុងកុង ដ៏ រឹងមាំ ក្នុង ការផ្គត់ផ្គង់ ផលិតផល មាស សុទ្ធ 999.9 និង រួមគ្នា ក្នុង បង្កើត សេវាកម្ម ថ្មី ៗ ល្អ ៗ ជូន អតិថិជន ជាពិសេស ផលិតផល ថ្មី មាន ឈ្មោះ Smart Gold Investment នេះ តែម្តង ។ ស្ថាបនិក CIM ក៏ បាន បញ្ជាក់ ទៀត ថា ផលិតផល នេះ ជា ផលិតផល មួយ គ្មាន ពីរ នៅ កម្ពុជា ដោយ បញ្ចូល រួមគ្នា នៅ ៣ ផលិតផល គឺ វិស័យ ហិរញ្ញវត្ថុ រួម ជាមួយ លោហធាតុ មាស និង វិស័យ ធានារ៉ាប់រង ។ លោក Master Ke តំណាង ក្រុមហ៊ុន ផលិត មាស អន្តរជាតិ MIBD ហុងកុង និង ជា ទីប្រឹក្សា អន្តរជាតិ ទទួលខុសត្រូវ អាស៊ី ប៉ាស៊ីហ្វិក ដែល ជា ដៃគូ វិនិយោគ របស់ ក្រុមហ៊ុន CIM នៅ កម្ពុជា ក៏ បាន ឲ្យដឹង ដែរ ថា ក្រុមហ៊ុន MIBD ជា ក្រុមហ៊ុន ដែល មាន កំរិត ស្តង់ដារ ខ្ពស់ ក្នុង វិស័យ មាស អន្តរជាតិ ដែល ទទួលបាន និទ្ទេស AA ក្នុង សមាគម មាស ដ៏ ធំ អន្តរជាតិ CGSE ដែល មាន គ្រប់ ផលិតផល ដែល ទាក់ទាញ ក្នុង វិស័យ មាស ដូចជា ផលិត មាស សុទ្ធ 999.9 មាស កុងត្រា ក៏ ដូចជា មាស អេឡិចត្រូនិច ផងដែរ ។ លោក ថា ក្រុមហ៊ុន CIM ជា ក្រុមហ៊ុន តែ មួយ គត់ ដែល ទទួលបាន សិទ្ធ ផ្តាច់ មុខ ក្នុង ការចែកចាយ ផលិតផល មាស សុទ្ធ 999.9 និង សេវាកម្ម របស់ ក្រុមហ៊ុន MBID នៅ កម្ពុជា ៕
economy
22,482
ក្ដៅ ៗ !!! ចំពោះ រឿង ជនជាតិ កូរ៉េ ត្រូវបាន ស្លាប់ យ៉ាង អាថ៌កំបាំង បំផុត នោះ ក្រោយមក ភរិយា ជា ខ្មែរ បាន ប្រទះឃើញ រថយន្ដ របស់ ប្ដី ទៅ អ្នក ផ្សេង ជិះ ទៅ វិញ ពេលនេះ សមត្ថកិច្ច បាន ធ្វើ ការបកស្រាយ ថា … ក្រោយពី ផ្ទុះ រឿង ជនជាតិ កូរ៉េ ម្នាក់ ត្រូវបាន ស្លាប់ យ៉ាង អាថ៍កំបាំង បំផុត ហើយ ភរិយា ជា ខ្មែរ ដើរ រក ខ្វែង ដៃ ខ្វែង ជើង ព្រមទាំង បាន ដាក់ពាក្យបណ្តឹង គ្រប់ កន្លែង អរយៈពេល ជាង ៣ ខែ ស្រាប់តែ ប្រទះឃើញ រថយន្ដ ដែល ប្តី ជិះ ទៅ នៅ អ្នក ផ្សេង ទៅ វិញ ដែល ត្រូវបាន គេ ដឹង ថា ឡាន Landcruiser 2016 សេរី ទំនើប នេះ ត្រូវបាន តុលាការ យក ទៅ រក្សាទុក រងចាំ ស្រាវជ្រាវ រក សាច់ញាតិ ក្រុមគ្រួសារ ខាង ជនជាតិ កូរ៉េ នោះ មក ទទួល ។ ដោយឡែក តាមរយៈ គេហទំព័រ ហ្វេស ប៊ុក ផេក PHNOM PENH Police Commissariat បាន បង្ហោះ ប្រាប់ ពី ដំណឹង នឹង ធ្វើ ការបកស្រាយ មុន នេះ បន្ដិច ដោយ មាន ខ្លឹមសារ ថា៖ “ តាម ការស្នេី សុំ របស់ ស្ថានទូត កូរ៉េ ប្រចាំ នៅ កម្ពុជា មក ក្រសួង មហាផ្ទៃ អំពី ការទទួលស្គាល់ ថា សាកសព ដែល សមត្ថិកិច្ច រក ឃេីញ គឺ ពិតជា ឈ្មោះ Park Young Kwang របស់ ជនជាតិ កូរ៉េ នោះ មែន ហេីយ ស្ថានទូត កូរ៉េ បាន ស្នេី សុំ រថយន្ត ដែល ជា របស់ សាកសព នោះ យក អោយ កូន ឈ្មោះ Park In Wook ប្រគល់អោយ កូន ដូច្នេះ សមត្ថកិច្ច តាម រយះ ក្រសួង មហាផ្ទៃ បាន ប្រគល់ រថយន្ត ខាង លេី ទៅ អោយ កូន របស់ សព ដែល ជា ជនជាតិ កូរ៉េ តាម រយះ ការស្នេី សុំ របស់ ស្ថានទូត កូរ៉េ រួច ហេីយ ។ ដោយឡែក ចំពោះ រថយន្ត ខាង លេី សមត្ថកិច្ច និង ស្ថានទូត កូរ៉េ បាន ប្រគល់ ជាក់ស្តែង ទៅ អោយ កូន របស់ សព រួច ហេីយ ហេីយការ ដែល ឃេីញ រថយន្ត ចរាចរណ៍ នៅ លេី ផ្លូវ សាធារណ: គឺ ដោយសារ កូន របស់ ជនជាតិ កូរ៉េ បាន យក ទៅ ចាត់ចែង បន្ត ហេីយ ការចាត់ចែង នោះ ជា សិទ្ធិ របស់ កូន គាត់ ” ។
animals
22,688
Pub Street នឹង ប្រែ មុខមាត់ ថ្មី ជាមួយនឹង កម្រាល បេតុ ថ្មី ស្តង់ដារ ប្រទេស ជប៉ុន ខេត្ត សៀមរាប ៖ នៅ រសៀល ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ តាមរយៈ ព្រមព្រៀង រវាង JICA និង មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត ឯកឧត្តម ទៀ សីហា អភិបាល ខេត្ត សៀមរាប បាន អនុញ្ញាតអោយ ក្រុមហ៊ុន Omura Ceratec Co.,Ltd ជួួប ពិភាក្សា ការងារ និង អនុវត្ត សាកល្បង (Pilot Project) ដេី ម្បី ធ្វេី បទបង្ហាញ អំពី បច្ចេកវិទ្យា ថ្មី សាងសង់ កម្រាល និង ចិញ្ចេីម ផ្លូវ ដោយ បេតុង ជ្រាប ទឹក តាម បណ្តោយ ចិញ្ចេីម ផ្លូវ ២ ធ្នូ ប្រវែង ៩៣ ម៉ែត្រ ចាប់ពី ចំណុច ផ្លូវ ប្រសព្វ Pub Street ទៅដល់ ខាងមុខ ក្លោងទ្វារ មន្ទីរពេទ្យ បង្អែក ខេត្ត សៀមរាប និង ត្រូវ រៀបចំ ក្រាល កម្រាល ដុំ បេតុង ជំរាប ទឹក និង កម្រាល ផ្លូវ ចំណត នឹង ត្រូវ ចាប់ផ្តើម អនុវត្ត ពី ថ្ងៃ ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ហើយ គ្រោង បញ្ចប់ ទាំងស្រុង នៅក្នុង ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខ នេះ ។ គម្រោង សាកល្បង នេះ និង រួមចំណែក ការពារ មិន អោយ មាន ទឹក ដក់ លើ ផ្លូវ និង ចិញ្ចើមផ្លូវ ក្នុង ទីក្រុង ដោយ ប្រើ កម្រាល ដុំ បេតុង ជំរាប ទឹក (Permeable Interlocking Block Pavement) ជា បច្ចេកវិទ្យា និង ស្តង់ដារ ជប៉ុន ៕ រូបភាព៖ យុវជន ប្រតិកម្ម រហ័ស រដ្ឋបាល ក្រុង សៀមរាប
social
22,776
អង្គការ អូតង់ រៀបចំ ចំណាត់ការ ទប់ទល់ នឹង ការបង្កើន មីស៊ីល របស់ រុស្ស៊ី អង្គការ អូតង់ នា ខណៈ នេះ កំពុងតែ រៀបចំ គម្រោង ការទប់ស្កាត់ ការបង្កើន នូវ ការផលិត មីស៊ីល របស់ ប្រទេស រុស្ស៊ី ។ នេះ ជា ការលើកឡើង របស់ ប្រមុខ ដឹកនាំ អង្គការ អូតង់ កាលពី ថ្ងៃអង្គារ ទី ១២ កុម្ភៈ ដោយ បាន បន្ថែម ថា អង្គការ អូតង់ បាន ចាប់ផ្តើម គិតគូរ ហើយ ពី បញ្ហា នេះ ដើម្បី ការពារ កុំ ឲ្យ មាន ការរីកសាយភាយ មីស៊ីល រយៈ ចម្ងាយ មធ្យម នៅក្នុង តំបន់ ព្រមទាំង នៅ ទូទាំង ពិភពលោក បន្ទាប់ពី សន្ធិសញ្ញា ស្តី អំពី អាវុធ នុយក្លេអ៊ែរ រវាង អាមេរិក និង រស្ស៊ី ត្រូវបាន ព្យួរ ។ បន្ទាប់ពី ប្រទេស ហត្ថលេខី ពោលគឺ សហរដ្ឋ អាមេរិក និង ប្រទេស រុស្សី បាន សម្រេច ព្យួរ នូវ សន្ធិសញ្ញា ហាមឃាត់ មីស៊ីល រយៈចម្ថាយ មធ្យម រួច មក គេ ចាប់ផ្តើម បារម្ភ ខ្លាច ថា ការប្រកួតប្រជែង សព្វាវុធ ថ្មី ៗ អាច ផ្ទុះឡើង នៅ អឺរ៉ុប ។ មួយវិញទៀត អង្គការ អូតង់ ក៏ ផ្តើម កើតចិត្ត បារម្ភ ផងដែរ អំពី ការគំរាមកំហែង របស់ រុស្ស៊ី នៅក្នុង តំបន់ ។ ជាក់ស្តែង ដើម្បី រិះរក វិធី ត្រៀម បង្កា ទល់ នឹង បញ្ហា ប្រឈម នេះ ប្រទេស ដែល ជា សមាជិក អង្គការ ណា តូ បាន ជួបប្រជុំ ពិភាក្សា គ្នា នៅ ថ្ងៃពុធ ទី ១៣ កុម្ភៈ ឆ្នាំ ២០១៩ នេះ ។ នៅក្នុង កិច្ចប្រជុំ អគ្គ លេខាធិការ របស់ អង្គការ អូតង់ លោក Jens Stoltenberg បាន និយាយ ថា ក្រុម ប្រទេស សម្ព័ន្ធ អូតង់ ផ្តោត ជជែក ពិភាក្សា គ្នា អំពី វិធី ទប់ស្កាត់ ការរីកសាយភាយ នូវ ការផលិត មីស៊ីល រយៈ ចម្ងាយ មធ្យម ។ លើស ពី នេះ លោក Stoltenberg បាន អះអាង ថា បណ្តា ប្រទេស អឺរ៉ុប ចង់ឲ្យ រុស្ស៊ី វិល មក គោរព សន្ធិសញ្ញា ហាមឃាត់ មីស៊ីល ធន់ មធ្យម និង បោះបង់ចោល នូវ មហិច្ឆតា ផលិត ប្រព័ន្ធ មីស៊ីល ថ្មី 9M729 របស់ ខ្លួន វិញ ។ លោក បន្ត ទៀត ថា នេះ មិន មែន មាន ន័យ ថា អូតង់ ចង់ បង្កើន មីស៊ីល ដូច រុស្ស៊ី នោះ ទេ ក៏ប៉ុន្តែ អូតង់ ចង់ ធានា ឲ្យបាន នូវ ការ ការពារ ខ្លួន ប្រកបដោយ ប្រសិទ្ធិភាព ខ្ពស់ ទល់ ទៅនឹង ការបង្កើន មីស៊ីល នៅក្នុង តំបន់ ។ ជាមួយគ្នា នេះ ដែរ ឯក អគ្គ រដ្ឋទូត សហរដ្ឋ អាមេរិក ប្រចាំ អង្គការ អូតង់ បាន លើកឡើង ថា វា ដល់ ពេល ហើយ ដែល អាមេរិក ត្រូវ ចាត់ វិធានការ ចំពោះ រុស្ស៊ី ដែល រំលោភបំពាន មិន គោរព តាម សន្ធិសញ្ញា ។ លោក បន្ត ថា នា ខណៈ នេះ មន្ទីរ បញ្ចកោណ ក៏ បាន ចាប់ផ្តើម រិះគិត ផងដែរ ពី វិធី ទប់ទល់ នឹង ការបង្កើន មីស៊ីល របស់ រុស្ស៊ី ។ គួរ រម្លឹក ជូន ថា សន្ធិសញ្ញា ហាមឃាត់ មីស៊ីល រយៈ ចម្ងាយ មធ្យម ត្រូវបាន ចុះហត្ថលេខា ដោយ សហរដ្ឋ អាមេរិក និង សហភាព សូវៀត នៅក្នុង ឆ្នាំ ១៩៨៧ ។ សន្ធិសញ្ញា នេះ ហាមប្រាម មិន ឲ្យ មាន ការផលិត មីស៊ីល រយៈ ចម្ងាយ ចន្លោះ ពី ៥០០ ទៅ ៥ ៥០០ គីឡូម៉ែត ក្នុង គោលបំណង បញ្ចប់ នូវ ការ បង្កើន ការផលិត ក្បាល កាំ ជ្រួច ក៏ មាន គ្រោះថ្នាក់ នៅក្នុង ទឹកដី អឺរ៉ុប ៕
law
22,787
ឪពុក ម្ដាយ ស្រែក យំ ! ពេទ្យ ប្រាប់ ថា ត្រៀម ធ្វើ បុណ្យ កូនស្រី ដែល ត្រូវ សត្វ ឆ្មា ខាំ គ្រប់ គ្នា ធ្លាប់ បាន លឺ ច្រើន ដង មក ហើយ នូវ ជំងឺ ឆ្កែ ឆ្កួត ដែល គួរឱ្យ ខ្លាច រអា ប៉ុន្តែ ប្រហែល មិន ដឹង ទេ ថា វា គ្រោះថ្នាក់ យ៉ាងណា នោះ ។ ជំងឺ ឆ្កែ ឆ្កួត ពិតជា គ្រោះថ្នាក់ ខ្លាំង ណាស់ ហើយ បើ ចាក់ ថ្នាំ មិន ទាន់ រហូត ទុក ដល់ ចេញ រោគសញ្ញា អ្នកជំងឺ ត្រូវបាត់បង់ជីវិត ១០០ % គ្មាន វិធី ជួយសង្គ្រោះ ឡើយ ។ ជាក់ស្តែង មាន ក្មេងស្រី ម្នាក់ អាយុ ជាង ១០ ឆ្នាំ មកពី ខេត្ត ស្វាយរៀង ត្រូវ ឆ្មារ ខាំ និង ក្រញៅ បណ្តាល អោយ ឆ្លង ជំងឺ ឆ្កែ ឆ្កួត ហើយ ឪពុក ម្ដាយ យក ទៅ ចាក់ ថ្នាំ នៅពេទ្យ តាម ភូមិ បាន មួយ ដង ដែរ តែ មួយ ខែ ក្រោយមក ស្រាប់តែ ជំងឺ ឆ្គែឆ្គួត ធ្វើទុក្ខ ទើប ក្រុមគ្រួសារ បញ្ជូន រូប នាង មក សង្គ្រោះ នៅ មន្ទីរពេទ្យ នានា ក្នុង ភ្នំពេញ រហូតដល់ វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា ។ បើ តាម គណនី ហ្វេសប៊ុក មួយ ដែល មាន ឈ្មោះ ថា Nav Panha ទំនងជា អ្នក រត់ ម៉ូតូកង់ បី ឥណ្ឌា បាន សរសេរ ថា « ពិតជា ស្លុតចិត្ត ណាស់ មាន ក្មេងស្រី អាយុ ១០ ឆ្នាំ មកពី ខេត្ត ស្វាយរៀង ម្នាក់ ត្រូវ ឆ្មារ ខាំ និង ក្រញៅ ឆ្លង ជំងឺ ឆ្កែ ឆ្កួត ពេទ្យ គ្មាន វិធី ព្យាបាល គេ ប្រាប់ ឲ្យ យក នាង ទៅ ផ្ទះ ត្រៀម ធ្វើ បុណ្យ ទៅ សូម បងប្អូន ទាំងអស់ គ្នា ជួយ ស៊ែរ ផង ក្រែង មាន វិធី ណា អាច ជួយ នាង បាន » ។ នៅ ម៉ោង ៥ និង ១១ នាទី ល្ងាច ថ្ងៃទី ១៣ កុម្ភៈ ២០១៩ នេះ ស្រាប់តែ ហ្វេសប៊ុក Nav Panha បញ្ជាក់ ថា « សោកស្ដាយ ណាស់ លឿន ណាស់ ក្មេងស្រី ត្រូវ ឆ្មា ខាំ និង ក្រញៅ បាន ស្លាប់ កាលពី យប់ មិញ ហើយ !! សូម បងប្អូន មាន ចិញ្ចឹម ឆ្មា ឬ ឆ្កែ បើ វា ខាំ ត្រូវ ប្រញាប់ ជួប គ្រូពេទ្យ ជំនាញ បន្ទាន់ កុំ អាង មិន អី មិន ធ្ងន់ តែ វា មាន ផ្ទុក មេរោគ កាច សាហាវ ស៊ែរ ១ ចែករំលែក បន្ត ផង !» ។ បើ តាម លោក វេជ្ជបណ្ឌិត Arnaud Tarantola ប្រធាន មជ្ឈមណ្ឌល បង្ការ ជំងឺ ឆ្កែ ឆ្កួត នៃ វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា ធ្លាប់ បញ្ជាក់ ឱ្យដឹង ថា វីរុស ជំងឺ ឆ្កែ ឆ្កួត ( ពួក Lyssavirus) ដែល រស់ នៅក្នុង ទឹក មាត់ សត្វ ( ឆ្កែ ឆ្មា ឬ ថនិក សត្វ ស្រុក ឬ ព្រៃ ផ្សេង ទៀត ) ឆ្លង ទៅ មនុស្ស ភាគ ច្រើន បំផុត តាមរយៈ ការខាំ ប៉ុន្តែ វា ក៏ អាច ឆ្លង តាមរយៈ ការក្រញៅ ឬ ការលិទ្ធ ដំបៅ នៅលើ ស្បែក ឬ ការលិទ្ធ ភ្នាស សើម ផងដែរ ។ អ្នក ដែល ត្រូវបាន សត្វ ទាំងនោះ ខាំ មិន សុទ្ធតែ ឆ្លង ជំងឺ ឆ្កែ ឆ្កួត នោះ ទេ ប៉ុន្តែ អ្នក ដែល បាន ឆ្លង ជំងឺ ឆ្កែ ឆ្កួត សុទ្ធតែ បាត់បង់ជីវិត ក្រោយពេល ចេញ រោគសញ្ញា ដោយ ចាក់ ថ្នាំ មិន ទាន់ ពេលវេលា ។ នៅពេល Lyssavirus “ បង្ក រោគ ” វីរុស ជំងឺ ឆ្កែ ឆ្កួត ដែល ចូលក្នុង សព៌ាង្គកាយ សាយភាយ នៅ កន្លែង របួស ហើយ ជ្រៀត ចូល ទៅតាម កោសិកា នៃ សរសៃ ប្រសាទ រួច បន្ត ទៅដល់ កោសិកា ខួរក្បាល ដែល គ្រប់គ្រង បញ្ជា ជាពិសេស ទៅលើ សកម្មភាព បេះដូង ឬ ការដកដង្ហើម ។ ក្រោយពី រយៈពេល សំងំ ពី ពីរ បី ថ្ងៃ ទៅ ពីរ បី ខែ ( អាស្រ័យ ទៅតាម កន្លែង សត្វ ខាំ និង ភាពធ្ងន់ធ្ងរ នៃ របួស ប៉ុន្តែ ភាគ ច្រើន គឺ ពី ៣ ទៅ ៥ សប្តាហ៍ ) អ្នក ដែល បាន ឆ្លង រោគ នឹង មាន ការរលាក ខួរក្បាល ។ លោក វេជ្ជបណ្ឌិត បាន ណែនាំ ថា នៅពេល សង្ស័យ ថា មាន ការឆ្លង រោគ ពី សត្វ ដែល មិន បាន ចាក់ ថ្នាំ បង្ការ សត្វ មិន ស្គាល់ ឬ សត្វ ដែល មាន រោគសញ្ញា ខុស ប្រក្រតី ត្រូវ ចាប់ផ្តើម ការចាក់ ថ្នាំ បង្ការ ក្រោយពេល សត្វ ខាំ ឲ្យបាន ឆាប់ បំផុត តាម ដែល អាច ធ្វើ ទៅ បាន ល្អ បំផុត គឺ ក្នុង រយៈពេល ពី ២៤ ទៅ ៤៨ ម៉ោង ក្រោយ ( ២ ថ្ងៃ ) ។ ជា ដំបូង ត្រូវ ធ្វើ ការព្យាបាល ទូទៅ លើ មុខរបួស ៖ លាង សម្អាត ជាមួយ ទឹក និង សាប៊ូ ព្យាបាល ដោយ ប្រើ ថ្នាំ ផ្សះ និង ចាក់ ថ្នាំ បង្ការ ជំងឺ តេតាណូស ។ បន្ទាប់មក ទៀត ត្រូវ អនុវត្ត វិធី ជាក់លាក់ បង្ការ ជំងឺ ឆ្កែ ឆ្កួត ដែល សព៌ាង្គកាយ អាច ទទួលយក បាន ល្អ បំផុត រួមមាន ការចាក់ ថ្នាំ បង្ការ ជួនកាល រួម ជាមួយ ការព្យាបាល ដោយ សេរ៉ូម ប្រឆាំង ជំងឺ ឆ្កែ ឆ្កួត ក្នុង ករណី របួស ធ្ងន់ធ្ងរ របួស លើ មុខ ឬ នៅ ចុង ដៃ ចុង ជើង ។ ការចាក់ ថ្នាំ បង្ការ នេះ ត្រូវ ធ្វើឲ្យ បាន ឆាប់ បំផុត គឺ ក្នុង ប៉ុន្មាន ថ្ងៃ ដំបូង ក្រោយពេល ខាំ មុនពេល លេចចេញ នូវ រោគសញ្ញា ដំបូង ៗ ដែល ជា សញ្ញា នៃ ការវិវត្ត ទៅ រក សេចក្តីស្លាប់ ដោយ ចៀស មិន ផុត ៕
null
22,796
គយ និង ធនាគារ ពិភពលោក ពិនិត្យ កែសម្រួល ខ្លឹមសារ អនុក្រឹត្យ ការដាក់ ឱ្យ ប្រើប្រាស់ បញ្ជី ទំនិញ ហាមឃាត់ និង ទំនិញ ជាប់ កម្រិត កំណត់ ភ្នំពេញ៖ អគ្គ នាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា សហការ ជាមួយ ធនាគារ ពិភពលោក នា ព្រឹក ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅ សណ្ឋាគារ ឡឺរ៉ូយ៉ាល់ ប្រារព្ធ កិច្ចប្រជុំ អន្តរ ក្រសួង លើក ទី ២ ក្នុង គោលបំណង បន្ត ជំរុញ ដំណើរការពិនិត្យ កែសម្រួល ខ្លឹមសារ អនុក្រឹត្យ លេខ ២០៩ អន ក្រ. បក ចុះ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០០៧ ស្តីពី ការដាក់ ឱ្យ ប្រើប្រាស់ បញ្ជី ទំនិញ ហាមឃាត់ និង ទំនិញ ជាប់ កម្រិត កំណត់ ។ អគ្គ នាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា បាន ប្រកាស ថា កិច្ចប្រជុំ នេះ ប្រព្រឹត្តទៅ ក្រោម អធិបតីភាព លោក បណ្ឌិត គុណ ញឹម ប្រតិភូ រាជ រដ្ឋាភិបាល ទទួលបន្ទុក ជា អគ្គ នាយក នៃ អគ្គ នាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា និង មាន ការចូលរួម ពី តំណាង ធនាគារ ពិភពលោក និង មន្ត្រី ជាន់ ខ្ពស់ ជា តំណាង ក្រសួង - ស្ថាប័ន ជំនាញ ។ ថ្លែង ក្នុង ពិធី បើក កិច្ចប្រជុំ លោក បណ្ឌិត គុណ ញឹម បាន គូសបញ្ជាក់ ថា ការកែសម្រួល បញ្ជី មុខ ទំនិញ ហាមឃាត់ និង ទំនិញ ជាប់ កម្រិត កំណត់ ជា ឧបសម្ព័ន្ធ អនុក្រឹត្យ ២០៩ អន ក្រ. បក ដែល ត្រូវបាន ចូល ជាធរមាន តាំងពី ឆ្នាំ ២០០៧ មក គឺ ធ្វើឡើង តាម ការចង្អុលបង្ហាញ ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គ មហា សេនា បតី តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ដើម្បីឱ្យ មាន ភាព សមស្រប ទៅតាម ការវិវត្ត នៃ សភាពការណ៍ ទាំង លើ ទិដ្ឋភាព បច្ចេកវិទ្យា និង ប្រតិបត្តិការ ពាណិជ្ជកម្ម អន្តរជាតិ ។ លើស ពី នេះ ទៀត ការកែសម្រួល ក្នុង ទិសដៅ កាត់បន្ថយ ចំនួន មុខ ទំនិញ ដែល ជា កម្មវត្ថុ នៃ ការហាមឃាត់ ឬ ជាប់ កម្រិត កំណត់ លើ ការនាំចេញ នាំចូល គឺជា ផ្នែក មួយ ដ៏ សំខាន់ នៃ គោលនយោបាយ កំណែទម្រង់ ស៊ីជម្រៅ របស់ រាជ រដ្ឋាភិបាល ក្នុង គោលបំណង បង្កើន កិច្ច សម្រួល ពាណិជ្ជកម្ម និង ពង្រឹង ឧត្ដម ភាព ប្រកួតប្រជែង របស់ សេដ្ឋកិច្ច ប្រទេស កម្ពុជា តាមរយៈ ការកាត់បន្ថយ របាំង មិន មែន ពន្ធ ហើយ ដែល ត្រូវ ធ្វើឡើង ស្រប គ្នា ជាមួយនឹង ការកសាង និង អនុវត្ត ប្រព័ន្ធ បញ្ជរ តែ មួយ ជាតិ ។ នៅក្នុង កិច្ចប្រជុំ នោះ អ្នកជំនាញ ការ ធនាគារ ពិភពលោក បាន បង្ហាញ ជូន អង្គប្រជុំ នូវ បទពិសោធន៍ នៃ ការអនុវត្ត ល្អ ជា អន្តរជាតិ នានា ជាពិសេស ពាក់ព័ន្ធ នឹង កត្តា នានា ដែល ត្រូវ គិតគូរ ក្នុង ការកំណត់ របាំង មិន មែន ពន្ធ ប្រកបដោយ ប្រសិទ្ធភាព ដើម្បី ធានា បាន តុល្យភាព នៃ កិច្ចសម្រួល ពាណិជ្ជកម្ម និង ការទប់ស្កាត់ ហានិភ័យ នានា ព្រមទាំង កាត់បន្ថយ បានជា អតិបរមា នូវ ផលប៉ះពាល់ ដល់ សេដ្ឋកិច្ច ជាតិ ។ ទន្ទឹម នេះ អ្នកជំនាញ ការ ក៏ បាន ផ្តល់ អនុសាសន៍ ស្តីពី អភិក្រម នៃ កិច្ច ដំណើរការពិនិត្យ និង កែសម្រួល បញ្ជី ទំនិញ ចាប់ផ្តើម ពី ការវិភាគ និង កំណត់ អាទិភាព នៃ មុខ ទំនិញ ដែល គួរ ដាក់បន្ថែម ឬ ដក ចេញ , កិច្ចពិគ្រោះយោបល់ រហូតដល់ យន្តការ នៃ ការសម្រេច មុននឹង ដាក់ ជូន រាជ រដ្ឋាភិបាល ធ្វើ ការអនុម័ត ជា ចុងក្រោយ ។ ជា លទ្ធផល អង្គប្រជុំ បាន ឯកភាព កំណត់ នូវ ទិសដៅ ការងារ បន្ត ចំនួន ៤ គឺ ទី ១. ត្រូវ បង្កើត ក្រុមការងារ សម្របសម្រួល អន្តរ ស្ថាប័ន មួយ ឲ្យបាន ឆាប់ ដើម្បី ចាប់ផ្តើម កិច្ច ដំណើរការការងារ នេះ , ទី ២. ត្រូវ កំណត់ ទម្រង់ ឬ អភិក្រម ច្បាស់លាស់ លើ ការពិនិត្យ និង កែសម្រួល មុខ ទំនិញ ក្នុង បញ្ជី តាម ការទទួលខុសត្រូវ របស់ ស្ថាប័ន ពាក់ព័ន្ធ នីមួយ ៗ , ទី ៣. ត្រូវ កំណត់ យន្តការ នៃ ការរាយការណ៍ និង ការសម្រេច លើ បញ្ជី កែសម្រួល ដើម្បី ដាក់ ជូន រាជ រដ្ឋាភិបាល និង ទី ៤. កំណត់ ក្របខ័ណ្ឌ ពេលវេលា ជាក់លាក់ នៃ ការបញ្ចប់ កិច្ច ដំណើរការកែសម្រួល អនុក្រឹត្យ លេខ ២០៩ នេះ ។ ទន្ទឹម នេះ លោក ម បណ្ឌិត គុណ ញឹម ប្រធាន អង្គប្រជុំ ក៏ បាន ផ្តាំផ្ញើ ឱ្យ តំណាង ក្រសួង - ស្ថាប័ន នីមួយ ៗ រៀបចំ នីតិវិធី ផ្ទៃក្នុង ដើម្បី ពិនិត្យ កែសម្រួល មុខ ទំនិញ ហាមឃាត់ និង ជាប់ កម្រិត កំណត់ ដែល ស្ថិត ក្រោម ដែន សមត្ថកិច្ច គ្រប់គ្រង រៀង ៗ ខ្លួន និង ត្រៀម បទបង្ហាញ អំពី លទ្ធផល នៃ ការកែសម្រួល ទាំងនោះ ដោយ មាន ការបញ្ជាក់ ពី ហេតុផល និង ភាពចាំបាច់ នានា ទាំង លើ ទិដ្ឋភាព ច្បាប់ , ផលប៉ះពាល់ ផ្នែក សេដ្ឋកិច្ច និង ភាពងាយស្រួល ក្នុង ការអនុវត្ត សម្រាប់ បង្ហាញ ក្នុង កិច្ចប្រជុំ លើក ក្រោយ ៕
economy
22,863
យុវជន កម្ពុជា គួរ ត្រៀមខ្លួន ដូចម្តេច ខ្លះ ដើម្បី ប្រកួតប្រជែង ជាមួយ ប្រទេស ក្នុង តំបន់ ? កម្ពុជា ជា សមាជិក នៃ តំបន់ អាស៊ាន និង ជា ប្រទេស មួយ ដែល ស្ថិត ក្នុង បរិបទ នៃ ការប្រកួតប្រជែង ក្នុង តំបន់ ដែល ទាមទារ ឱ្យ មាន ធនធាន មនុស្ស ប្រកបដោយ សក្តានុពល ដើម្បី ចូលរួម ទាញយក ផលប្រយោជន៍ និង ជំរុញ ល្បឿន នៃ ការអភិវឌ្ឍ ក្នុង សហគមន៍ អន្តរជាតិ ។ ក្នុង ចំណោម ផ្នែក សំខាន់ ៗ នៃ ការប្រកួតប្រជែង នេះ យុវជន ជំនាន់ ថ្មី ដែល ជា អ្នក បន្ត វេន លើ គ្រប់ វិស័យ ទាំង រដ្ឋ និង ឯកជន ចាំបាច់ ត្រូវតែ ព្យាយាម គ្រប់ លទ្ធភាព ដើម្បី ធ្វើ ការអភិវឌ្ឍ សមត្ថភាព របស់ ខ្លួន ឱ្យ ក្លាយជា ប្រជាជន សកល ។ លោក ហួ តុលា នាយក កម្មវិធី The Perspectives Cambodia បាន លើកឡើង ថា ដើម្បី ធ្វើ ការប្រកួតប្រជែង ក្នុង បរិបទ តំបន់ យុវជន គួរ មាន លក្ខណសម្បត្តិ ចំនួន 5 សំខាន់ ៗ គឺ ទី 1 យុវជន កម្ពុជា គួរ មាន សមត្ថភាព ផ្នែក ភាសា ឱ្យ បាន ច្បាស់លាស់ ជាពិសេស ភាសា អង់គ្លេស ព្រោះ ភាសា ជា ផ្នែក សំខាន់ ក្នុង ការទំនាក់ទំនង និង ជា ចំណុច ភ្ជាប់ យ៉ាង សំខាន់ ដើម្បី សិក្សា លើ ជំនាញ ជាច្រើន ផ្សេង ទៀត លើ ពិភពលោក ។ ក្រៅពី នេះ ចំណេះដឹង ភាសា ក៏ ជា ផ្នែក មួយ ដែល មិន អាច ខ្វះ បាន ក្នុង ការធ្វើ អាជីវកម្ម និង ធ្វើ ការងារ ជាមួយ គ្រប់ ស្ថាប័ន ទាំងអស់ ក្នុង តំបន់ ផងដែរ ។ ចំណុច សំខាន់ ទី 2 បន្ទាប់ពី ភាសា គឺ ត្រូវ មាន ជំនាញ ច្បាស់លាស់ ជាពិសេស គឺ ជំនាញ ដែល សង្គម កំពុង ត្រូវការ ទាំង កម្រិត ជាតិ និង អន្តរជាតិ ។ ការចេះតែ ភាសា មួយ មុខ មិន គ្រប់គ្រាន់ នោះ ទេ យុវជន ត្រូវតែ មាន ជំនាញ ដើម្បី ទាញយក ឱកាស ការងារ នៅក្នុង តំបន់ ព្រោះ បច្ចុប្បន្ន នេះ អាស៊ាន ក៏ ដូចជា ប្រទេស ជាច្រើន ផ្សេង ទៀត ដែល បាន បើក ចំហ និង ត្រូវការ អ្នកជំនាញ សំខាន់ ៗ ដើម្បី បម្រើ ការងារ ឱ្យ កាន់តែ ប្រសើ ឡើង ។ ចំណុច សំខាន់ ទី 3 គឺ ការចូលរួម ប្រកួតប្រជែង ព្រោះ ការប្រកួតប្រជែង គឺ ការបង្ហាញ ពី សមត្ថភាព និង បង្កើត ជា សមិទ្ធផល ល្អ ៗ ដើម្បី បង្ហាញ ដល់ ស្ថាប័ន នានា ថា យើង ពិតជា មាន សមត្ថភាព ខ្លាំង លើស ពី អ្នកដទៃ ផ្សេង ទៀត មែន ។ លោក ហួ តុលា បាន និយាយ ថា៖ “ យុវជន កម្ពុជា គួរ ចាប់ផ្តើម ចូលរួម ប្រកួតប្រជែង ឱ្យ បាន ច្រើន ទាំង ក្នុង បរិបទ អាស៊ាន និង ក្នុង ពិភពលោក ដូចជា ការប្រកួតប្រជែង យក អាហារូបករណ៍ កម្មវិធី វិទ្យាសាស្ត្រ ការនិយាយ សាធារណៈ ការសរសេរ គម្រោង អាជីវកម្ម ឬ ការផលិត វីដេអូ ជាដើម ។ បច្ចុប្បន្ន នេះ មាន ការប្រកួតប្រជែង ជាច្រើន មិន ថា តែ ផ្នែក គណិតវិទ្យា វិទ្យាសាស្ត្រ ឬ សង្គម នោះ ទេ យុវជន ខ្មែរ យើង មិន តិច ទេ អាច ឈ្នះ បណ្តា ប្រទេស ធំ ៗ ហើយ ទទួលបាន ជយលាភី ត្រឡប់ មកវិញ ” ។ លោក ហួ តុលា បាន លើកឡើង ផងដែរ ថា ចំណុច ទី 4 ដែល យុវជន គួរ ធ្វើ គឺ ចាប់ផ្តើម បង្កើន ទំនាក់ទំនង ល្អ ជាមួយ យុវជន និង ប្រជាជន នៅក្នុង បណ្តា ប្រទេស នានា លើ ពិភពលោក ព្រោះ ការបង្កើត បណ្តាញ ទំនាក់ទំនង ល្អ នេះ អាច ធ្វើឱ្យ យើង ទទួលបាន ឱកាស កាន់តែ ច្រើន ក្នុង ការចាប់ យក ឱកាស ការងារ ក៏ ដូចជា ការធ្វើ អាជីវកម្ម ជាដើម ។ ចំណុច សំខាន់ ទី 5 គឺ យុវជន គួរ បង្ហាញ ទស្សនវិជ្ជមាន ចំពោះ សង្គម ឱ្យ បាន ច្រើន ដើម្បី ធ្វើ យ៉ាងណា បង្ហាញ ឱ្យ គេ ឃើញ ពី លក្ខណ ពិសេស និង សក្តានុពល របស់ យើង ដែល វា ជា ចំណុច ចាប់ផ្តើម ក្នុង ការទាក់ទាញ អ្នកវិនិយោគ ឬ មើលឃើញ ពី តម្លៃ ក្នុង ការទំនាក់ទំនង ជាមួយ យើង ។ ម្យ៉ាង វិញ ទៀត យើង ទាំងអស់ គ្នា ក៏ គួរតែ ព្យាយាម គ្រប់ លទ្ធភាព ក្នុង ការកំណត់ អត្តសញ្ញាណ វប្បធម៌ និង សាមគ្គីភាព ដើម្បី បង្ហាញ ឱ្យ គេ ឃើញ ថា យើង ជា មនុស្ស ដែល មាន សមត្ថភាព និង ជា មនុស្ស ដែល អាច ជួយ ឱ្យ ស្ថាប័ន របស់ គេ អាច អភិវឌ្ឍ បាន ល្អ ។ ចំពោះ កម្រិត គុណភាព របស់ យុវជន វិញ នោះ លោក តុលា បាន បញ្ជាក់ ថា បើ គិត ពី ក្របខណ្ឌ អាស៊ាន យើង មិន អន់ ពេក ទេ ព្រោះ បើ រាប់ តាម លេខរៀង យើង ប្រហែលជា លេខ 6 លេខ 7 ដែរ ប្រៀបធៀប ជាមួយ យុវជន ក្នុង ប្រទេស ដទៃ ។ កត្តា សំខាន់ ដែល អាច ធ្វើឱ្យ យើង អាច វាយតម្លៃ បែប នេះ ទី 1 គឺ យុវជន កម្ពុជា មាន ឱកាស ច្រើន ក្នុង ការអភិវឌ្ឍ សមត្ថភាព ទាំង ការចូលរួម ក្នុង កិច្ចការងារ សង្គម ការសិក្សា លើ ភាសា និង ការបង្កើត កម្មវិធី ថ្មី ៗ ខុសពី ប្រទេស មួយចំនួន ដូចជា មីយ៉ាន់ម៉ា វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ប្រទេស មួយចំនួន ទៀត ដែល យុវជន មិន សូវ ត្រូវបាន លើកទឹកចិត្ត ឱ្យ មាន ឱកាស បែប នេះ ទេ ព្រោះ ប្រទេស គេ ទាំងនោះ រឹតត្បិត ខ្លាំង លើ ការរៀបចំ និង បង្កើត កម្មវិធី ផ្សេង ៗ ក៏ ដូចជា បញ្ហា ភាសា ជាដើម ។ ចំណុច សំខាន់ ទី 2 គឺ យើង ឃើញ ថា និស្សិត កម្ពុជា ទទួលបាន មេដាយ មាស - ប្រាក់ និង សមិទ្ធផល សំខាន់ ៗ ជាច្រើន ពី អន្តរជាតិ ។ និយាយ នេះ មិន មែន មាន ន័យ ថា ប្រទេស គេ មិន ជាប់ ជយលាភី នោះ ទេ គេ ក៏ មាន ច្រើន ដែរ តែ អ្វី ដែល សំខាន់ គឺ លើ វិញ្ញាសា ខ្លះ យើង អាច ឈ្នះ លើ ប្រទេស ធំ ។ ជាក់ស្តែង ចំពោះ អាហារូបករណ៍ អន្តរជាតិ វិញ មាន ប្រទេស ខ្លះ មិន មាន យុវជន ជាប់ នោះ ទេ តែ យុវជន ខ្មែរ យើង អាច ជាប់ ទៅ សិក្សា បាន ។ ចំណុច សំខាន់ មួយ ផ្សេង ទៀត ដែល យើង មើលឃើញ ថា ជា ចំណុច ល្អ របស់ យើង នោះ គឺ តាម ការស្រាវជ្រាវ កម្ពុជា មាន យុវជន ចន្លោះ ពី 18 ឆ្នាំ ដល់ 40 ឆ្នាំ ច្រើន ជាង គេ ក្នុង តំបន់ ដែល កំពុង ចូលរួម យ៉ាង សំខាន់ ក្នុង គ្រប់ ផ្នែក ជាពិសេស ចង្វាក់ ផលិតកម្ម ក្នុង វិស័យ សេដ្ឋកិច្ច ។ ទោះបីជា យ៉ាង នេះ ក្តី សហ ស្ថាបនិក កម្មវិធី អភិវឌ្ឍន៍ យុវជន ខាងលើ បាន បង្ហាញ ផងដែរ ថា យុវជន យើង ក៏ មាន ចំណុច ខ្វះខាត ចំនួន ផងដែរ ដែល ជា ឧបសគ្គ សម្រាប់ ការប្រកួតប្រជែង ។ បញ្ហា សំខាន់ គឺ យុវជន កម្ពុជា មួយចំនួន មិន ទាន់ ចេះ ប្រើប្រាស់ ឱកាស របស់ ខ្លួន ឱ្យ ក្លាយជា ប្រយោជន៍ សំខាន់ នៅឡើយ ទេ ។ មាន យុវជន ខ្លះ បាន បណ្តែត បណ្តោយ ឱ្យ ឱកាស ទាំងអស់ នោះ រំលង ផុត ទៅ ដោយ ការផ្តេក ផ្តួល ខ្លួន ជាមួយនឹង រឿង មិន ល្អ ឬ លង់ ខ្លួន ជាមួយ ភាពសប្បាយរីករាយ ច្រើន ពេក ភ្លេច គិត ពី ការអភិវឌ្ឍ សមត្ថភាព ស្រប ពេល ដែល យុវជន នៃ បណ្តា ប្រទេស ដទៃ កំពុង មមាញឹក ខ្លាំង ក្នុង ការអភិវឌ្ឍ ចំណេះដឹង របស់ ខ្លួន ។ ម្យ៉ាង វិញ ទៀត យុវជន កម្ពុជា បច្ចុប្បន្ន ក៏ មាន ទម្លាប់ មិន ល្អ មួយ គឺ ចូលចិត្ត ធ្វើ អ្វី ដដែល ៗ ដែល ធ្វើឱ្យ ពួកគេ មិន អាច ស្វែងរកន វានុវត្តន៍ ឬ អ្វី ដែល ថ្មី ខុសពី អ្វី ដែល មនុស្ស ចាស់ ធ្លាប់ ធ្វើ ។ បញ្ហា នេះ ធ្វើឱ្យ យើង ដើរ ក្រោយ គេ ព្រោះ ទម្លាប់ ចាស់ គំរឹល មួយចំនួន ដែល យុវជន កំពុង ក្តោប ទុក ក្នុង ខ្លួន បាន ក្លាយជា ឧបសគ្គ សំខាន់ ក្នុង ការធ្វើ ការងារ ក្នុង សង្គម ដែល កំពុង ប្រែប្រួល យ៉ាង ឆាប់រហ័ស នេះ ។ ចំណុច សំខាន់ មួយ ផ្សេង ទៀត គឺ យុវជន កម្ពុជា មិន ទាន់ ចេះ សាមគ្គី និង ធ្វើការ ជា ក្រុម ឱ្យ បាន ល្អ ដែល ធ្វើឱ្យ យើង មាន ការលំបាក ក្នុង ការប្រកួតប្រជែង ជាមួយ បណ្តា ប្រទេស ខាងក្រៅ ព្រោះ យើង រវល់ តែ មាន បញ្ហា ផ្ទៃក្នុង ច្រើន ។ ជាក់ស្តែង ប្រសិនបើ យើង ធ្វើ ការងារ គម្រោង ណាមួយ ហើយ យើង រវល់ តែ ឈ្លោះប្រកែកគ្នា ផ្នែក ដទៃ ផ្សេង ទៀត ឬ ដៃគូ ប្រកួតប្រជែង គេ នឹង ដើរ ទៅ មុន យើង អស់ មិន ខាន ។ ងាក មកវិញ ដើម្បី ស្តារ ស្ថានការណ៍ ទាំងអស់ នេះ យើង គួរ ព្យាយាម គ្រប់ លទ្ធភាព ដើម្បី សិក្សា ឱ្យ បាន ច្រើន ទាំង ក្នុង ប្រទេស និង ក្រៅ ប្រទេស ដើម្បី ដឹង ឱ្យ ច្បាស់ ថា តើ គេ ដើរ ដល់ ណា ហើយ ? ហើយ យើង ត្រៀមខ្លួន អ្វី ខ្លះ ដើម្បី ប្រកួតប្រជែង ? ។ លើស ពី នេះ ទៅ ទៀត យុវជន គួរ ព្យាយាម ប្រើប្រាស់ ពេល ដើម្បី ស្វែងយល់ ឱ្យ បាន ស៊ីជម្រៅ លើ ការងារ ដែល យើង កំពុង ធ្វើ ដើម្បី អភិវឌ្ឍ ឱ្យ កាន់តែ ប្រសើរឡើង ហើយ ប្រសិនបើ យើង ក្តោប ព័ត៌មាន ឬ ទិន្នន័យ បាន ល្អ ប្រសើរ ទៀតផង នោះ យើង នឹង អាច រកឃើញ គំនិត ច្នៃប្រឌិត ជាច្រើន ដែល ធ្វើឱ្យ យើង ក្លាយជា បុគ្គលិក ដែល មាន ប្រសិទ្ធភាព ខ្ពស់ ៕
education
22,884
ទីបំផុត ដោយសារតែ ការលើក សសើ សម្តេច ក្រឡាហោម ស ខេង ជ្រុល ពេក ភ្លេច តេជោ តេជគុណ ហោ សុខុន ចៅអធិការ វត្ត ច្បារអំពៅ ត្រូវ អាជ្ញាធរ ចាប់ ផ្សឹក ទាំង យប់ ! ភ្នំពេញ៖ មិន ដឹង ថា ដោយសារតែ ការលើក សសើរ សម្តេច ក្រឡាហោម ស ខេង ដោយ ចាត់ទុក ថា ជា ផ្កាយ រាសី ជា អ្នក ដែល មាន លទ្ធភាព ដោះស្រាយ បញ្ជាការ ដាក់ទណ្ឌកម្ម ពី សហគមន៍ អឺរ៉ុប ..... ឬ យ៉ាងណា ទេ ទីបំផុត ព្រះ គុណហោ សុខុន ចៅអធិការ វត្ត ច្បារអំពៅ ដែល គេ ដឹង ថា ជា អ្នកការពារ សាសនា ទល់ និង ការវាយប្រហារ ពី មេបក្ស សម្ពន័ ដើម្បី ប្រជាធិបតេយ្យ ត្រូវបាន អាជ្ញាធរ ចាប់ យក ទៅ ផ្សឹក ទាំង យប់ ថ្ងៃទី ១៣ កុម្ភៈ ។ សង្ឃ ហោ សុខុន ត្រុវ បាន គេ ចាប់ ដឹក ចេញ ពី វត្ត យក ទៅ ផ្សឹក នៅ វត្ត បុទុមវត្តី ចំពោះ មុខ សម្តេច សង្ឃនន្ទ ង៉េត ដោយ ចោទ ថា លោក ប្រព្រឹត្ត ខុស វិន័យ សាសនា ។ សូម បញ្ជាក់ ដែរ ថា ក្រោយពី មាន ប្រតិកម្ម មិន ទទួលយក ការលើក ស សើរ ពី សម្តេច ក្រឡាហោម ស ខេង នា ថ្ងៃទី ៩ កុម្ភៈ ឆ្នាំ ២០១៩ នៅ ថ្ងៃ នោះ ដែរ លោក ចេង មុន្នីរ៉ា អភិបាល ខណ្ឌ័ ច្បារអំពៅ បាន ដឹកនាំ កម្លាំង ចូល ត្រួតពិនិត្យ វត្ត ច្បារអំពៅ ក្រោម លេស ធ្វើ អនាម័យ ។ ទោះជា យ៉ាងណា ព្រះតេជគុណ ហោ សុខុន មិន ដកថយ ទេ នៅតែ បន្ត ឡាយ វិដេអូ អះអាង ពី ជំហរ គាំទ្រ សម្តេច ស ខេង ។ ប៉ុន្តែ នៅ យប់ ថ្ងៃទី ១២ កុម្ភៈ បាត់ ព្រះតេជគុណ ហោ សុខុន ចេញ ពី វត្ត ។ អ្នកកាសែត ផ្សាយ ថា តេជគុណ ហោ សុខុន រត់ ចោល ស្រុក ហើយ ។ ស្រាប់តែ នៅ ព្រឹក ថ្ងៃទី ១៣ កុម្ភៈ លោក ហោ សុខុន បាន មាន វត្តមាន នៅ វត្ត វិញ ហើយ ចេញ វិដេអូ ជេរ ម្រាយ អ្នកកាសែត ពេល សួរ ទាក់ទង សំនួរ គេច ព្រះកាយ នោះ តែម្តង ។ សូម រំឭក ថា ក្នុង រយៈពេល តែ ប៉ុន្មាន ម៉ោង ប៉ុណ្ណោះ បន្ទាប់ពី អភិបាល រាជធានី ភ្នំពេញ លោក ឃួង ស្រេង ជាមួយ មន្ទីរ ធម្មការ និង សាសនា គណៈសង្ឃ និង អាជ្ញាធរ ពាក់ព័ន្ធ បាន ថ្វាយបង្គំ ព្រះអង្គ ឈប់ ឲ្យ ផ្សាយ ផ្ទាល់ តាម ហ្វេសប៊ុក ពី រឿង ប្រទេសជាតិ តទៅទៀត នោះ គឺ នៅ ម៉ោង ៧ យប់ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ ព្រះតេជគុណ ហោ សុខុន ព្រះចៅ អធិការ វត្ត ច្បារអំពៅ ក្នុង រាជធានី ភ្នំពេញ បាន បន្ត Live ហ្វេសប៊ុក ដោយ ប្រកាស ថា បើ ជាប់ ទោស ក៏ មិន សុំ លើកលែង ទោស ទេ ។ ព្រះតេជគុណ ហោ សុខុន បញ្ជាក់ យ៉ាង ហំ ហាន ថា « អាយុ ៣៤ ឆ្នាំ បើ ជាប់ គុក ១០ ឆ្នាំ ចេញ វិញ ៤៤ ឆ្នាំ ។ អ្វី ដែល និយាយ ចេញ ពី បេះដូង ។ និយាយ ទាំងសើច ថា មិន ភ័យ មិន ខ្លាច »។ នៅក្នុង ឃ្លីប វីដេអូ បង្ហោះ ផ្សាយ ផ្ទាល់ លើ ទំព័រ ហ្វេសប៊ុក ព្រះតេជោ គុណ ហោ សុខុន បាន អះអាង បែប អ្នកក្លាហាន ថា ព្រះអង្គ និយាយ ប្រថុយ ស្លាប់ និយាយ ប្រថុយ ជាប់ គុក ។ ព្រះអង្គ ក៏ បាន លើកឡើង ថា ព្រះអង្គ ផ្សាយ ផ្ទាល់ តាម ហ្វេសប៊ុក នេះ ដើម្បី កុំ ឲ្យ មាន ការយល់ ច្រឡំ ពី សារ របស់ លោក ដែល បាន បង្ហោះ ក្នុង ហ្វេសប៊ុក ដែល បាន សរសើរ សម្តេច ក្រឡាហោម ស ខេង ឧប នាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ថា ជា ផ្កាយ សំណាង ។ តែ ក្នុង សារ របស់ ព្រះអង្គ បង្ហោះ តាម ហ្វេសប៊ុក នោះ ក៏ បាន លើក សរសើរ សម្តេច តេជោ ហ៊ុន សែន ថា ជា ព្រះឥន្ទ គឺ ព្រះឥន្ទ ធំ ជាង គេ ទាំងអស់ ។ ចំពោះ សារ ដែល គេ បង្ហោះ ចែកចាយ ហើយ នាំឲ្យ សម្តេច ក្រឡាហោម ស ខេង បញ្ចេញ ប្រតិកម្ម នោះ ត្រូវបាន ព្រះតេជគុណ ហោ សុខុន បញ្ជាក់ ថា ត្រូវបាន គេ កាត់ ត ហើយ ផ្សាយ ក្នុង បំណង អាក្រក់ ធ្វើបាប លើ ព្រះអង្គ ប៉ុណ្ណោះ ។ ព្រះតេជគុណ ហោ សុខុន បាន បន្ត ថា ក្នុង សារ ហ្វេសប៊ុក របស់ ព្រះអង្គ ដែល គេ ផ្សាយ កោតសរសើរ សម្តេច ក្រឡាហោម ស ខេង ហើយ ត្រូវបាន គេ ផ្សព្វផ្សាយ នោះ បាន ត្រឹមតែ ១០ ភាគរយ ទេ គឺ ព្រះអង្គ ក៏ មាន សរសើរ លើកឡើង ពី គុណសម្បត្តិ និង សរសើរ សម្តេច តេជោ ហ៊ុន សែន ថា ជា ព្រះឥន្ទ ដែល ធំ ជាង គេ បំផុត ។ ព្រះតេជគុណ ហោ សុខុន បញ្ជាក់ ថា ទោះបីជា មាន ការផ្សព្វផ្សាយ ដោយ ក្លែងសារ របស់ ព្រះអង្គ ក៏ដោយ ក៏ គណបក្ស ប្រជាជន កម្ពុជា មាន សាមគ្គី ផ្ទៃក្នុង រឹងមាំ ដែល មិន មាន គណបក្ស នយោបាយ ណា នៅលើ ពិភពលោក រក ស្មើ បាន គឺ រឹងមាំ ជាង ដែក ថែប ទៀតផង ។ ក្នុង នោះ សម្តេច តេជោ ហ៊ុន សែន មាន គុណសម្បត្តិ ធំ ជាង គេ ក្នុង ការរំដោះ ជាតិ មាតុភូមិ រួមទាំង កសាង អភិវឌ្ឍន៍ ប្រទេស កម្ពុជា ។ ព្រះតេជោ គុណ ហោ សុខុន ដែល ចេញមុខ ដាក់ពាក្យ ប្តឹង លោក ខឹម វាសនា មេសម្ពន្ធ័ ក៏ បាន រិះគន់ លើ លោក ខឹម វាសនា ប្រធាន គណបក្ស សម្ព័ន្ធ ដើម្បី ប្រជាធិបតេយ្យ ដោយ ហៅ លោក ខឹម វាសនា ថា ជា ជនក្បត់ ជាតិ ដែរ ។ ឥឡូវ មិន ដឹង ថា ដោយសារតែ ច្រៀង ខុសតុង ភ្លេង ( សសើរ សម្តេច ក្រឡាហោម ស ខេង រំលង សម្តេច ហ៊ុន សែន ) ឬ យ៉ាងណា ទេ លោក សង្ឃ ហោ សុខុន ត្រុវ បាន គេ ចាប់ ផ្សឹក ក្រោម លេស ខុស វិន័យ ។ គេ ទាន់ ដឹង ថា តើ អន្ទឹតហោ សុខុន អាច ជាប់ គុក ដោយសារតែ ការបញ្ចេញមតិ ឬ យ៉ាងណា ទៀត នោះ ទេ ? ។
social
22,933
កម្ពុជា វៀតណាម ពិនិត្យ លទ្ធផល នៃ កិច្ចចរចា ពាណិជ្ជកម្មភាព អនុគ្រោះ ពន្ធ អត្រា សូន្យ ភាគរយ ភ្នំពេញ៖ កិច្ចចរចា ពាណិជ្ជកម្ម រវាង ប្រទេស កម្ពុជា វៀតណាម ដែល ក្នុង នោះ ភាគី វៀតណាម បាន ឯកភាព ផ្តល់ ភាពអនុគ្រោះ ពន្ធ អត្រា សូន្យ ភាគរយ សម្រាប់ ទំនិញ កម្ពុជា ចំនួន ៣២ បន្ទាត់ ពន្ធ គយ រួម ជាមួយ កូតា នាំចូល អង្ករ ចំនួន ៣០ ម៉ឺន តោន និង សន្លឹក ថ្នាំជក់ ៣.០០០ តោន នៅក្នុង ឆ្នាំ ២០១៩ និង ឆ្នាំ ២០២០ រីឯ ភាគី កម្ពុជា បាន ផ្តល់ ភាពអនុគ្រោះ ពន្ធ អត្រា សូន្យ ភាគរយ ដូចគ្នា ដល់ ទំនិញ វៀតណាម ចំនួន ២៦ បន្ទាត់ ពន្ធ គយ ។ នៅ ព្រឹក ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្ម បាន អនុញ្ញាតឱ្យ ប្រតិភូ ក្រសួង ឧស្សាហកម្ម និង ពាណិជ្ជកម្ម នៃ សាធារណរដ្ឋ សង្គម និយម វៀតណាម ដឹកនាំ ដោយ លោក ដូ វឹកហឹង (Do Quoc Hung) ចូល ជួប សម្តែង ការគួរសម និង រាយការណ៍ អំពី វឌ្ឍនភាព កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ទ្វេ ភាគី កម្ពុជា - វៀតណាម ។ នៅក្នុង ឱកាស នោះ លោក ដូ វឹកហឹង បាន ថ្លែងអំណរគុណ ចំពោះ លោក រដ្ឋមន្ត្រី សម្រាប់ ការផ្តល់ បដិសណ្ឋារកិច្ច និង បាន ជម្រាប ជូន អំពី លទ្ធផល នៃ កិច្ចចរចា ពាណិជ្ជកម្ម រវាង ប្រទេស ទាំង ពីរ ដែល ក្នុង នោះ ភាគី វៀតណាម បាន ឯកភាព ផ្តល់ ភាពអនុគ្រោះ ពន្ធ អត្រា ០ ភាគរយ ( សូន្យ ភាគរយ ) សម្រាប់ ទំនិញ កម្ពុជា ចំនួន ៣២ បន្ទាត់ ពន្ធ គយ រួម ជាមួយ កូតា នាំចូល អង្ករ ចំនួន ៣០ ម៉ឺន តោន និង សន្លឹក ថ្នាំជក់ ៣.០០០ តោន នៅក្នុង ឆ្នាំ ២០១៩ និង ឆ្នាំ ២០២០ រីឯ ភាគី កម្ពុជា បាន ផ្តល់ ភាពអនុគ្រោះ ពន្ធ អត្រា ០ ភាគរយ ( សូន្យ ភាគរយ ) ដូចគ្នា ដល់ ទំនិញ វៀតណាម ចំនួន ២៦ បន្ទាត់ ពន្ធ គយ ។ ជា ការឆ្លើយតប លោក រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បាន ថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាល វៀតណាម ដែល បាន ផ្តល់ ជំនួយ ឥត សំណង សម្រាប់ សាងសង់ ផ្សារ ដារ នៅក្នុង ខេត្ត ត្បូងឃ្មុំ និង បាន ជម្រាប ជូន លោក ដូ វឹកហឹង អំពី កិច្ចសហប្រតិបត្តិការ ប្រពៃណី ក្នុង នាម ជា ប្រទេស ជិតខាង ល្អ ។ លោក រដ្ឋមន្ត្រី ក៏ បាន វាយតម្លៃ ខ្ពស់ ចំពោះ កិច្ចប្រឹងប្រែង ចរចា របស់ គណៈប្រតិភូ មន្ត្រី ជាន់ ខ្ពស់ នៃ ប្រទេស ទាំង ពីរ នា ពេល កន្លងមក ជាពិសេស ការសម្រេចបាន នូវ ឯកសារ ស្តីពី កិច្ចសម្របសម្រួល ជំរុញ ពាណិជ្ជកម្ម នៅ តាម បន្ទាត់ ព្រំដែន សម្រាប់ ធ្វើ ការចុះហត្ថលេខា នៅក្នុង ពេល ឆាប់ ៗ ខាងមុខ ។ សូម ជម្រាប ថា កាលពី ឆ្នាំ ២០១៧ ទំហំ ពាណិជ្ជកម្ម រវាង កម្ពុជា និង វៀតណាម សម្រេចបាន គិត ជា ទឹកប្រាក់ ៣,៨ ប៊ីលាន ដុល្លារ គឺ បាន កើនឡើង ២៩ ភាគរយ ធៀប នឹង ឆ្នាំ ២០១៦ ។ ទន្ទឹម គ្នា នេះ តាមរយៈ គម្រោង វិនិយោគ ចំនួន ២០៦ គម្រោង ដែល មាន តម្លៃ ជា ទឹកប្រាក់ ប្រមាណ ៣,២ ប៊ីលាន ដុល្លារ បាន ធ្វើឱ្យ វៀតណាម ក្លាយជា ដៃគូ វិនិយោគ ធំ ទី ៥ របស់ កម្ពុជា ខណៈ ក្រុមហ៊ុន របស់ កម្ពុជា បាន វិនិយោគ ត្រឹមតែ ១៨ គម្រោង នៅក្នុង ប្រទេស វៀតណាម ដែល តម្លៃ ជា ទឹកប្រាក់ ៥៨,១ លាន ដុល្លារ ប៉ុណ្ណោះ ៕
economy
104,479
ក្រុមការងារ TVFB នាំយក ថវិកាបស់ សប្បុរសជន ចំនួន ៤០០ ដុល្លារ ជូន ក្រុមគ្រួសារ ប្អូន ស្រី ដែល ត្រូវ រថយន្ត បុក ស្លាប់ និង របួស ក្នុង ពិធី បុណ្យ អ្នកតា - TVFB ភ្នំពេញ៖ នៅ រសៀល ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៩ នេះ លោក សុវណ្ណ រិទ្ធី គីន តំណាង ឲ្យ ក្រុមការងារ TVFB បាន នាំយក ថវិកា របស់ សប្បុរសជន សរុប ចំនួន ៤០០ ដុល្លារ មក ប្រគល់ ជូន ក្រុមគ្រួសារ របស់ ប្អូន ស្រី រងគ្រោះ ដោយ រថយន្ត បើក បុក ស្លាប់ និង របួស ៦ នាក់ ក្នុង បុណ្យ ឡើង អ្នកតា កាលពី ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៩ ក្នុង សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ នៅក្រោយ នឹង អធិការ នគរបាល ខណ្ឌ ទួលគោក តែម្ដង ។ ចង់ ជ្រាប កាន់តែ លម្អិត សូម ទស្សនា សេចក្តីរាយការណ៍ ផ្ទាល់ ពី លោក សុវណ្ណ រិទ្ធី គីន ដូច ខាងក្រោម៖
null
191,782
ជិះ ម៉ូតូ ឌុប គ្នា ក្នុង ល្បឿន លឿន ជ្រុល ទៅ បុក បង្កាន់ដៃ ស្ពាន អាកាស ស្ទឹងមានជ័យ របួស ធ្ងន់ ស្រាល ២ នាក់ ភ្នំពេញ៖ បុរស ២ នាក់ ជិះ ម៉ូតូ មួយ គ្រឿង ឌុប គ្នា ក្នុង ល្បឿន លឿន បាន រេ ចង្កូត បុក បង្កាន់ដៃ ស្ពាន អាកាស ស្ទឹងមានជ័យ បណ្តាលឲ្យ របួស ធ្ងន់ ស្រាល ។ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៣ ទៀប ភ្លឺ ឈានចូល ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩ ស្ថិត នៅ ចំណុច លើ ស្ពាន អាកាស ស្ទឹងមានជ័យ តាម បណ្តោយ ផ្លូវ ២៧១ ក្នុង សង្កាត់ ទំនប់ ទឹក ខណ្ឌ ចម្ការ មន ។ ប្រភព បាន ឲ្យដឹង ថា មុន កើត ហេតុ គេ ឃើញ បុរស ពីរ នាក់ ជិះ ម៉ូតូ មួយ គ្រឿង ម៉ាក ហុងដា ស្កុប ពី ពាក់ ស្លាកលេខ ភ្នំពេញ BA-7944 ធ្វើដំណើរ ពី ត្បូង ទៅ ជើង តាម បណ្តោយ ផ្លូវ ២៧១ ក្នុង ល្បឿន យ៉ាង លឿន មកដល់ ចំណុច កើត ហេតុ ( ផ្លូវ កោង ) បាន រេ ចង្កូត ទៅ បុក បង្កាន់ដៃ ស្ពាន អាកាស ស្ទឹងមានជ័យ បណ្តាលឲ្យ ដួល បោក ក្បាល របួស ធ្ងន់ ម្នាក់ និង ស្រាល ម្នាក់ ។ ក្រោយ កើត ហេតុ ជនរងគ្រោះ ត្រូវបាន រថយន្ត ក្លីនីកឯ ជន ដឹក យក ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ ផងដែរ ចំណែក វត្ថុតាង ត្រូវ សមត្ថកិច្ច ចុះ វាស់វែង យក ទៅ រក្សាទុក នៅ ប៉ុស្តិ៍ ដើម្បី រង់ចាំ ធ្វើការដោះស្រាយ ពេល ក្រោយ ៕
accident
195,431
ស្លាប់ ៧ នាក់ និង របួស ១៧ នាក់ ក្នុង គ្រោះថ្នាក់ ចរាចរណ៍ ទូទាំង ប្រទេស ថ្ងៃ ម្សិលមិញ រាជធានី ភ្នំពេញ ៖ នៅ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩ ម្សិលមិញ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ នៅ ទូទាំង ប្រទេស កើតឡើង ចំនួន ១៤ លើក បណ្ដាលឲ្យ មនុស្ស ស្លាប់ ៧ នាក់ , របួស ស្រាល ១ នាក់ និង របួស ធ្ងន់ ១៦ នាក់ ។ នេះ បើ យោង តាម របាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្ដាប់ធ្នាប់ សាធារណៈ នៃ អគ្គ ស្នងការដ្ឋាន នគរបាល ជាតិ ។ របាយការណ៍ ដដែល បញ្ជាក់ ថា នៅក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ទាំង ១៤ លើក នេះ បណ្ដាលឲ្យ ខូត ខាត ម៉ូតូ ចំនួន ១៤ គ្រឿង , រថយន្ដ ធំ ៣ គ្រឿង និង រថយន្ត តូច ៧ គ្រឿង ហើយ មូលហេតុ ដែល បណ្ដាលឲ្យ កើត មាន គ្រោះថ្នាក់ ចរាចរណ៍ រួមមាន៖ ល្បឿន , មិន គោរ សិទ្ធិ , មិន ប្រកាន់ ស្ដាំ , និង បត់ គ្រោះថ្នាក់ ។ របាយការណ៍ បាន បន្ថែម ទៀត ថា ក្នុង រយៈពេល ៣០ ថ្ងៃ ចាប់ពី ថ្ងៃទី ០១ ដល់ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង ៣៣៨ លើក , បណ្ដាលឲ្យ មនុស្ស ស្លាប់ ចំនួន ១៥០ នាក់ របួស ធ្ងន់ ៣៣០ នាក់ និង របួស ស្រាល ១៥៧ នាក់ ៕
accident
195,780
ស្លាប់ រាល់ ថ្ងៃ ! គ្រោះថ្នាក់ ចរាចរណ៍ ទូទាំង ប្រទេស ថ្ងៃទី ៣០ ខែឧសភា បណ្តាលឲ្យ មនុស្ស ៧ នាក់ ស្លាប់ និង ១៧ នាក់ របួស ធ្ងន់ ស្រាល ភ្នំពេញ៖ យោង តាម របាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្ដាប់ធ្នាប់ សាធារណៈ នៃ អគ្គ ស្នងការដ្ឋាន នគរបាល ជាតិ ឲ្យដឹង ថា មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ នៅ ទូទាំង ប្រទេស នៅ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩ កើតឡើង ចំនួន ១៤ លើក បណ្ដាលឲ្យ មនុស្ស ស្លាប់ ៧ នាក់ , របួស ស្រាល ១ នាក់ និង របួស ធ្ងន់ ១៦ នាក់ ។ ប្រភព ព័ត៌មាន ដដែល បញ្ជាក់ ថា នៅក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ទាំង ១៤ លើក នេះ បណ្ដាលឲ្យ ខូត ខាត ម៉ូតូ ចំនួន ១៤ គ្រឿង , រថយន្ដ ធំ ៣ គ្រឿង និង រថយន្ត តូច ៧ គ្រឿង ហើយ មូលហេតុ ដែល បណ្ដាលឲ្យ កើត មាន គ្រោះថ្នាក់ ចរាចរណ៍ រួមមាន៖ ល្បឿន , មិន គោរ សិទ្ធិ , មិន ប្រកាន់ ស្ដាំ , និង បត់ គ្រោះថ្នាក់ ។ សូម បញ្ជាក់ ថា រយៈពេល ៣០ ថ្ងៃ ចាប់ពី ថ្ងៃទី ០១ ដល់ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង ៣៣៨ លើក , បណ្ដាលឲ្យ មនុស្ស ស្លាប់ ចំនួន ១៥០ នាក់ របួស ធ្ងន់ ៣៣០ នាក់ និង របួស ស្រាល ១៥៧ នាក់ ៕
accident
196,569
អភិបាល ខេត្ត កំពង់ស្ពឺ ជំរុញឱ្យ មន្ត្រី រួមគ្នា អប់រំពល ឱ្យ បើកបរ គោរព ច្បាប់ ដើម្បី កាត់បន្ថយ អត្រា មរណៈ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ ( កំពង់ស្ពឺ ) ៖ លោក វ៉ី សំណាង អភិបាល នៃ គណៈអភិបាល ខេត្ត កំពង់ស្ពឺ និង ជា ប្រធាន អនុគណកម្មការ សុវត្តិភាព ចរាចរ ផ្លូវគោក បាន ក្រឿន រំលឹក ដល់ មន្ត្រី អនុវត្ត ច្បាប់ នៅ ទូទាំង ខេត្ត ខិតខំ ព្យាយាម អប់រំ ពន្យល់ ដល់ ប្រជាពលរដ្ឋ អំពី ច្បាប់ ចរាចរ ដល់ អ្នកបើកបរ ទាំងឡាយ ដើម្បី ធ្វើ យ៉ាងណា កាត់បន្ថយ អត្រា មរណៈ ដោយសារតែ គ្រោះថ្នាក់ លើ ដង ផ្លូវ ដែល កើតឡើង មិន ឈប់ឈរ នេះ ។ការថ្លែង លើកឡើង នេះ របស់ លោក វ៉ី សំណាង បាន ធ ធ្វើឡើង នៅ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ នេះ នៅក្នុង ឱកាស ដែល លោក បាន អញ្ជើញ ជា អធិបតីភាព « ទិវា សប្តាហ៍ ជាតិ សុវត្តិភាព ចរាចរ ផ្លូវគោក លើក ទី ១២ » ដែល មាន មហាជន ចូលរួម ប្រមាណ ជាង ១៣០០ នាក់ នៅក្នុង វត្ត ម្យុំ ខាងជើង ក្រុង ច្បារមន ខេត្ត កំពង់ស្ពឺ ។ នៅក្នុង ឱកាស នោះ ដែរ លោក វ៉ី សំណាង បាន លើកឡើង ថា ដើម្បី រួមគ្នា ទប់ស្កាត់ ការ គ្រោះថ្នាក់ ចរាចរ ឱ្យ បាន ទាំងអស់ គ្នា ចូរ យើង អ្នកបើកបរ យានយន្ត គ្រប់ ប្រភេទ ខិតខំ ផ្លាស់ ផ្តូរ ឥរិយាបទ ងាក មក គោរព ច្បាប់ អប់រំ ក្រើន រំលឹក ជាប្រចាំ ដល់ ខ្លួន យើង រាល់ ពេល បើកបរ បើកបរ ឱ្យ មាន ការអធ្យាស្រ័យ គ្នា ជាប្រចាំ ។ ដូច្នេះ ត្រូវ រួមគ្នា ធ្វើ យ៉ាងណា ឱ្យ ខេត្ត កំពង់ស្ពឺ ជាប់ ចំណាត់ថ្នាក លេខ ១ ខាង នាំគ្នា គោរព ច្បាប់ ចរាចរ , កុំ បើកបរ បំពាន ច្បាប់ ត្រូវ គោរព ច្បាប់ ចារចរ ផ្លូវគោក គ្រប់ ពេល ដែល យើង កាន់ ដៃ ចង្កូត ហើយ ត្រូវ ពាក់ មួក សុវត្តិភាព ឱ្យ បាន គ្រប់ ៗ គ្នា ពី ថា មួក មួយ ការពារ ជីវិត យើង បាន ម្នាក់ ដែរ ។ យោង តាម របាយការណ៍ របស់ លោក ហុង ចាន់ សុខា ប្រធាន មន្ទីរ សាធារណៈ ការ និង ដឹកជញ្ជូន ខេត្ត កំពង់ស្ពឺ បាន ឱ្យដឹង ថា ក្នុង រយៈពេល ៣ ខែ ដើម ឆ្នាំ ២០១៩ គ្រោះថ្នាក់ ចារចរណ៍ នៅក្នុង ខេត្ត កំពង់ស្ពឺ កើតឡើង ៤៨ លើក / ៣៥ លើក កើនឡើង ១២ លើក បណ្តាលឱ្យ ស្លាប់ មនុស្ស ៤១ នាក់ / ២៣ នាក់ កើនឡើង ៩ នាក់ របួស ធ្ងន់ ៤១ នាក់ / ៣៤ នាក់ កើនឡើង ៧ នាក់ របួស ស្រាល ២៧ នាក់ / ២៧ នាក់ សរុប ការខូចខាត ១០២ គ្រឿង / ៧១ គ្រឿង កើនឡើង ៣១ គ្រឿង ។ លោក ប្រធាន មន្ទីរ បាន បញ្ជាក់ ថា ករណី គ្រោះថ្នាក់ ខាងលើ បណ្តាល មកពី បើកបរ មាន ល្បឿន លឿន ហួស កំណត់ បើក ឆ្លងកាត់ មិន គោរព សិទ្ធិ អាទិភាព បើក វ៉ាជ្រែង ក្នុង ស្ថានភាព គ្រោះថ្នាក់ បើក ក្នុង ស្ថានភាពស្រវឹង ផងដែរ ។ សូម ជម្រាប ដែរ ថា ទិវា សប្តាហ៍ ជាតិ សុវត្តិភាព ចរចរ ផ្លូវគោក នេះ ជា ព្រឹត្តការណ៍ ដែល ផ្តួចផ្តើម ដោយ គណៈកម្មការ សេដ្ឋកិច្ច និង សង្គម សម្រាប់ តំបន់ អាស៊ី ប៉ាស៊ីហ្វិក នៃ អង្គការ សហ ប្រជាជាតិ (UNESCAP) ដែល តម្រូវឱ្យ ប្រទេស ជា សមាជិក រៀបចំ ក្នុង កំឡុង ខែឧសភា ជារៀងរាល់ ឆ្នាំ ដើម្បី ក្រើន រំលឹក ដល់ ប្រជាពលរដ្ឋ នៅ ទូទាំង ពិភពលោក ជាពិសេស នៅក្នុង តំបន់ អាស៊ី ប៉ាស៊ីហ្វិក ដែល រួមមាន ប្រទេស កម្ពុជា ផងដែរ ៕
null
196,990
សិស្សសាលា ម្នាក់ ស្លាប់ ៣ នាក់ រងរបួស ធ្ងន់ ករណី គ្រោះថ្នាក់ ចរាចរណ៍ នៅ ស្រុក ភ្នំ ស្រួច កំពង់ស្ពឺ ៖ ករណី គ្រោះថ្នាក់ ចរាចរណ៍ មួយ បាន កើតឡើង កាលពី វេលា ម៉ោង ០៦ និង ៤៥ នាទី ព្រឹក ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ លើ ផ្លូវ ក្រាល កៅស៊ូ ចំនុច ខ្នង ទួល ដា ភូមិ ព្រៃ ច្រេស ឃុំ អូរ ស្រុក ភ្នំ ស្រួច រវាង រថយន្ត និង ម៉ូតូ បណ្ដាលឲ្យ ស្លាប់ សិស្សសាលា ម្នាក់ និង របួស ធ្ងន់ ៣ នាក់ ។ តាម សាក្សី ឃើញ ហេតុការណ៍ បាន ឲ្យដឹង ថា ករណី នេះ បង្កឡើង ដោយ រថយន្ត មួយ គ្រឿង ម៉ាក ហ៊ីណូ ពណ៌ បៃតង ស ពាក់ ស្លាកលេខ កំពង់ឆ្នាំង 3A-0378 ធ្វើដំណើរ ពី ត្បូង ទៅ ជើង មកដល់ ចំណុច ខាងលើ ក៏ បាន បុក ម៉ូតូ មួយ គ្រឿង ម៉ាក សង់ C125 ស៊េរី ឆ្នាំ ២០០៨ ពណ៌ ខ្មៅ ពាក់ ស្លាក់ លេខ ព្រះសីហនុ 1B0-6273 ដែល បើកបរ បញ្ច្រាស ទិស គ្នា បើកបរ ដោយ ឈ្មោះ ប៉ិច ចាន់ នី ភេទ ស្រី អាយុ ១៥ ឆ្នាំ រស់ នៅ ភូមិ ចេក ឃុំ អូរ ស្រុក ភ្នំ ស្រួច ខេត្ត កំពង់ស្ពឺ រងរបួស ធ្ងន់ និង អ្នក រួម ដំណើរ ទី ១ ឈ្មោះ នៅ សុភាព ភេទ ស្រី អាយុ ១៤ ឆ្នាំ រស់ នៅ ភូមិ ចេក ឃុំ អូរ ស្រុក ភ្នំ ស្រួច ខេត្ត កំពង់ស្ពឺ របួស ធ្ងន់ ទី ២ ឈ្មោះ សន ស្រី នោ ភេទ ស្រី អាយុ ១៥ ឆ្នាំ រស់ នៅ ភូមិ កូន ត្រុំ ឃុំ អូរ ស្រុក ភ្នំ ស្រួច ខេត្ត កំពង់ស្ពឺ រងរបួស ធ្ងន់ និង ទី ៣ ឈ្មោះ ខុន ស្រី នៅ ភេទ ស្រី អាយុ ១៦ ឆ្នាំ រស់ នៅ ភូមិ ព្រៃ ច្រេស ឃុំ អូរ ស្រុក ភ្នំ ស្រួច ខេត្ត កំពង់ស្ពឺ ( ស្លាប់ នៅ កន្លែង កើត ហេតុ ) ក្រោយ បង្កហេតុ អ្នកបើកបរ រថយន្ត បាន រត់គេចខ្លួន បាត់ ស្រមោល តែម្តង ។
accident
197,124
គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ ភ្នំពេញ ៖ គ្រោះថ្នាក់ ចរាចរណ៍ នៅ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ នេះ បាន បង្កឲ្យ មាន មនុស្ស ស្លាប់ ៥ នាក់ ( ស្រី ១ នាក់ ) និង បាន បង្កឲ្យ មាន អ្នក រងរបួស ធ្ងន់ - ស្រាល ១៧ នាក់ ( ស្រី ៥ នាក់ ) ។ ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំង ប្រទេស ថ្ងៃ នេះ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្កឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ២២ នាក់ នៅ ថ្ងៃទី ៣១ ខែឧសភា នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១០ លើក ។ សូម ជម្រាប ថា ក្នុង រយៈពេល ៣១ ថ្ងៃ នៃ ខែឧសភា នេះ គ្រោះថ្នាក់ ចរាចរណ៍ បាន សម្លាប់ មនុស្ស សរុប ១៥៥ នាក់ បង្ករ បួស ធ្ងន់ - ស្រាល ចំនួន ៥០៤ នាក់ ក្នុង ហេតុការណ៍ កើតឡើង ៣៤៨ លើក ៕
accident
200,571
ធ្វើជា អ្នក ជួយ ពេល ជនរងគ្រោះ ជួប គ្រោះថ្នាក់ ចរាចរណ៍ ឃើញ ជនរងគ្រោះ សន្លប់ ឆ្លៀត ពេល លួច ម៉ូតូ ភ្នំពេញ ៖ សង្ស័យ ម្នាក់ ត្រូវបាន កម្លាំង សមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពី រូប គេ បន្លំ ធ្វើជា អ្នក ជួយ ពេល ដែល ជនរងគ្រោះ ជួប គ្រោះ ចរាចរណ៍ ហើយក៏ បន្លំ យក ម៉ូតូ របស់ ជនរងគ្រោះ ព្យាយាម គេចខ្លួន តែ គេច មិន រួច ព្រោះតែ មាន ប្រជាពលរដ្ឋ ដេញ តាម និង ស្រែក ឆោឡោ នោះ ។ ជនសង្ស័យ ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន កាលពី វេលា ម៉ោង ១ រំលង អធ្រាត្រ ឈានចូល ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ នៅ ចំណុច ខាងលិច សាកលវិទ្យាល័យ ជាតិ គ្រប់គ្រង ផ្លូវ ព្រះមុនីវង្ស កែង ផ្លូវ លេខ 96 ភូមិ 01 សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ ។ សមត្ថកិច្ច បាន ឲ្យដឹង ទៀត ថា ជនសង្ស័យ ដែល ត្រូវ ឃាត់ខ្លួន នោះ ឈ្មោះ ពៅ សុភ័ក្ដ្រ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ បាន ធ្វើ សកម្មភាព លួច ម៉ូតូ នៅពេល ជនរងគ្រោះ ជិះ ម៉ូតូ បុក ពីក្រោយ រថយន្ត ហើយ ដួល សន្លប់ ។ ពេល នោះ ជនសង្ស័យ បាន ដើរ មក ជួយ រឹត ជនរងគ្រោះ រួច ធ្វើ សកម្មភាព លួច យក ម៉ូតូ របស់ ជនរងគ្រោះ ជិះ គេចខ្លួន តាម ផ្លូវ ព្រះមុនីវង្ស ពី ទិស ខាងត្បូង ទៅ ទិស ជើង ។ ពេល នោះ ប្រជាពលរដ្ឋ ស្រែក ឆោឡោ ថា ចោរ ៗ លួច ម៉ូតូ ស្រប ពេល នោះ កម្លាំង ល្បាត ប៉ុស្តិ៍ នគរបាល រដ្ឋបាល វត្តភ្នំ បាន ជួយ អន្តរាគមន៍ ដេញ តាម ដល់ ខាងមុខ ផ្ទះសំណាក់ លី លី ផ្លូវ លេខ ៨៦ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ ក៏ ឃាត់ខ្លួន ជន ជនសង្ស័យ រួម នឹង វត្ថុតាង នាំមក ស្នាក់ការ ប៉ុស្តិ៍ ដើម្បី កសាង សំណុំរឿង បញ្ជូន ទៅ អធិការ ខណ្ឌ ចាត់ការ បន្ត ។ ចំណែក សម្ភារៈ បន្សល់ទុក ម៉ូតូ ចំនួន 01 គ្រឿង ម៉ាក Suzuki smash V ស្លាកលេខ ភ្នំពេញ 1BD.4078 ពណ៌ ខ្មៅ របស់ ជនរងគ្រោះ ។ ជនរងគ្រោះ ឈ្មោះ ជា ប ឌីណា ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ប៉ូលិស ស្នាក់ នៅ ផ្ទះ ជួល សង្កាត់ ទួល សង្កែ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ ។ បច្ចុប្បន្ន សមត្ថកិច្ច ប៉ុស្តិ៍ កំពុង កសាង សំណុំរឿង បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌ ដូនពេញ ដើម្បី ចាត់ការ បន្ត ៕ ដោយ ៖ រស្មី
social
201,159
យីអាប្រកាច់ នេះ ! ឃើញ គេ គ្រោះថ្នាក់ ចរាចរណ៍ សន្លប់ មិន ដឹងខ្លួន ទៅ ធ្វើជា ល្អ បន្លំ យក ម៉ូតូ គេ ជិះ យក ទៅ ពួន ក្នុង ផ្ទះសំណាក់ ធ្វើ ប្រងើយ ភ្នំពេញ៖ មាន គ្រោះថ្នាក់ ចរាចរណ៍ បាន កើតឡើង រវាង បុរស ម្នាក់ បើក ម៉ូតូ មួយ គ្រឿង ម៉ាក ស្មាស វី ពណ៌ ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1BD-4078 បើកបរ តាម បណ្តោយ ផ្លូវ ព្រះមុនីវង្ស ក្នុង ទិសដៅ ពី ត្បូង ទៅ ជើង ទៅ បុក គូទ រថយន្ត មួយ គ្រឿង មិន ចាំ ម៉ាក បណ្តាលឲ្យ ដួល សន្លប់ ស្តូកស្តឹង នៅ កន្លែង កើត ហេតុ រីឯ ម្ចាស់ រថយន្ត មិន ស្គាល់ ម៉ាក នោះ មិន បាន រក រឿង អី នោះ ទេ ក៏ ជិះ ចេញ ទៅ បាត់ ស្រមោល ។ យ៉ាងណាមិញ បន្ទាប់ពី មាន ហេតុការណ៍ មួយ នេះ កើតឡើង ហើយ ស្រាប់តែ មមាន បរុស ម្នាក់ ធ្វើជា ចិត្ត ល្អ ជួយ មើល ហើយ ប្រឡំ យក ម៉ូតូ ជនរងគ្រោះ ជិះ យក ទៅ សម្ងំ នោក្នុង ផ្ទះសំណាក់ ដែល មាន យីហោ ឈ្មោះ ថា លីលី ត្រូវបាន សមត្ថកិច្ច ប៉ុស្តិ៍ វត្តភ្នំ បាន សហការ គ្នា ជា សមត្ថកិច្ច ប៉ុស្តិ៍ ស្រះចក ធ្វើ ការស្រាវជ្រាវ អស់ រយៈពេល ជិត ២ ម៉ោង បាន ទៅដល់ ផ្ទះសំណាក់ យីហោ លី លី ស្រាប់តែ ឃើញ ជនសង្ស័យ ទៅ សង្ងំ លាក់ ខ្លួន នៅក្នុង នោះ ជាមួយ ម៉ូតូ ជនរងគ្រោះ ក៏ ធ្វើ ការឃាត់ខ្លួន ភ្លាម ៗ យក ទៅ សួរនាំ នៅ ប៉ុស្តិ៍ វត្តភ្នំ ។ ហេតុការណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ១២ និង ៣០ នាទី រំលង អាធ្រាត្រ ឈានចូល ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ តាម បណ្តោយ ផ្លូវ ៨៦ នៅ ចំណុច ផ្ទះសំណាក់ យី ហោ លីលី ស្ថិត នៅក្នុង សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ ។
accident
201,343
កាមរី ឆ្លាម បែក កង់ ក្រឡាប់ ផ្ងារ ជើង បណ្តាលឲ្យ មនុស្ស ៤ នាក់ របួស ធ្ងន់ ស្រាល បន្ទាយមានជ័យ៖ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ មួយ បាន កើតឡើង ដោយ រថយន្ត ម៉ាក កាម រី ឆ្លាម មួយ គ្រឿង បាន បែក កង់ ក្រឡាប់ ផ្ងារ ជើង ច្រង៉ាង បណ្តាលឲ្យ មនុស្ស ចំនួន ៤ នាក់ រងរបួស ធ្ងន់ និង ស្រាល ត្រូវបាន បញ្ជូន ទៅ សង្គ្រោះ បន្ទាន់ នៅ មន្ទីរពេទ្យ ។ ហេតុការណ៍ នេះ កើតឡើង នៅ ម៉ោង ២ និង ១៥ នាទី រសៀល ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ នៅ ចំណុច ម៉ក ហើន ជិត នឹង ខ្លា ងាប់ ត្រង់ ចំណុច ផ្លូវ ទៅ ម៉ាឡៃ ក្នុង ខេត្ត បន្ទាយមានជ័យ ៕
accident
201,431
ភ្លើង ស្តុប ចំនួន ៥ កន្លែង នឹង ចាប់ផ្ដើម ដំណើរការ នៅ ប៉ោយប៉ែត ដើម្បី បញ្ចៀស គ្រោះថ្នាក់ ចរាចរណ៍ ប៉ោយប៉ែត ៖ តាម ការឲ្យដឹង ពី លោក អភិបាល ក្រុង ប៉ោយប៉ែត បាន បញ្ជាក់ ថា ភ្លើង ស្តុប នឹង អាច ដំណើរការ នា ពេល ឆាប់ ៗ ខាងមុខ នេះ ហើយ នៅក្នុង ក្រុង ប៉ោយប៉ែត ដើម្បី បញ្ចៀស គ្រោះថ្នាក់ ចរាចរណ៍ ដែល តែងតែ កើតឡើង ជាបន្តបន្ទាប់ បង្កឲ្យ មនុស្ស ស្លាប់ និង របួស ជា ហូរហែ នោះ ។ ការដាក់ ភ្លើង ស្តុប នេះ គឺ មាន អត្ថន័យ ខ្លាំង ណាស់ សម្រាប់ ឲ្យ អ្នកបើកបរ យានយន្ត គ្រប់ ប្រភេទ គោរព ច្បាប់ ចរាចរណ៍ ឲ្យបាន ទៀងទាត់ ពុំ នោះ ទេ អាចនឹង មាន អ្នកស្លាប់ និង របួស បន្ត ទៀត ជា មិន ខាន ឡើយ ។ លោក អភិបាល ក្រុង រូប នោះ ក៏ បាន បន្ត ទៀត ថា យើង មាន គោលដៅ សម្រាប់ ដាក់ ភ្លើង ស្តុប ចំនួន ៥ កន្លែង គឺ ទី ១ - យើង ដាក់ នៅ ចំណុច ធនាគារ អេស៊ីលីដា , ទី ២ - នៅ ផ្សារ កណ្ដាល , ទី ៣ - ដាក់ នៅ សណ្ឋាគារ ស៊ីធី , ទី ៤ - ដាក់ នៅ ផ្សារ ដើម ពុទ្រា រីឯ ទី ៥ - កំពុងតែ រក ចំណុច ដាក់ ឲ្យ ចំ គោលដៅ តែម្ដង ។ លោក បាន បញ្ជក់ ថា ចំពោះ ការដាក់ ភ្លើង ស្តុប ទាំង ប្រាំ គោលដៅ នោះ គឺ ប្រើប្រាស់ ថវិកា របស់ សប្បុរសជន ដែល បាន ចូលរួម ជាមួយ អាជ្ញាធរ ក្រុង តែ ម្តង មិន បាន ប្រើប្រាស់ ថវិកា រដ្ឋ នោះ ទេ ។ ចំពោះ ប្រជាពលរដ្ឋ ជាច្រើន បាន អបអរសាទរ លើ ករណី ដាក់ ផ្លូវ ស្តុក នា ពេលនេះ និង លើកឡើង ថា នៅ តាម ទីក្រុង តូច ធំ គឺ ត្រូវតែ មាន ភ្លើង ស្តុប ដើម្បី សម្រួល ចរាចរណ៍ ទៅ មក ដើម្បី បញ្ចៀស ការ គ្រោះថ្នាក់ ហើយ បើ ក្នុង ទីក្រុង មួយ ទាំងមូល មិន មាន ភ្លើង ស្តុប ទេ នោះ វា នឹង កើតឡើង នូវ ការ គ្រោះថ្នាក់ ចរាចរណ៍ ជាញឹកញាប់ មិន ថា យប់ ឬ ថ្ងៃ នោះ ទេ ៕ ដោយ ៖ ពៅ រី
social
207,922
ប្រជាពលរដ្ឋ ស្នើឲ្យ អភិបាល ខេត្ត ព្រះសីហនុ ចាត់ វិធានការក្តៅ លើ រថយន្ត ក្រឡុក ស៊ីម៉ង់តិ៍ បើក ចូល ក្រុង បង្ក គ្រោះថ្នាក់ ចរាចរ ណ៏ ជារឿយ ៗ ( ព្រះសីហនុ) ៖ ប្រជាពលរដ្ឋ , មន្ត្រីរាជការ និង អាណាព្យាបាល រស់ នៅ ទីប្រជុំជន ក្នុង ក្រុង ព្រះសីហនុ បង្ហាញ អារម្មណ៍ ព្រួយបារម្ភ អំពី សុខ សុវត្ថិភាព ពេល ធ្វើដំណើរ តាម ផ្លូវ សាធារណៈ ក្នុង ក្រុង ទេសចរណ៍ មួយ នេះ ខណៈ គេ សង្កេតឃើញ ថា រាល់ ថ្ងៃ នេះ មាន រថយន្ត របស់ ក្រុមហ៊ុន ក្រឡុក ស៊ីម៉ង់តិ៍ មួយចំនួន បាន បើកបរ តាម ផ្លូវ មាន ឥរិយា បទ មិន សមរម្យ ដោយ បើកបរ ប្រសេច ប្រសាច និង មាន ល្បឿន លឿន បាន ធ្វើ សកម្មភាព ពាសពេញ ផ្លូវ ដោយ គ្មាន បំរាម ការហាមឃាត់ ។ សកម្មភាព របស់ រថយន្ត ក្រឡុក ស៊ីម៉ង់តិ៍ ខាងលើ នេះ ត្រូវបាន ប្រជាពលរដ្ឋ ភាគ ច្រើន បាន ផ្តល់ ព័ត៌មាន មក ថា បាន បង្ក គ្រោះថ្នាក់ ចរាចរ បុក រះ ខូចខាត រថយន្ត អ្នកដំណើរ មួយចំនួន នៅ តាម ផ្លូវ សាធារណៈ ។ ជាពិសេស បង្កឲ្យ កើតមាន គ្រោះថ្នាក់ ចរាចរ បណ្តាលឲ្យ មាន មនុស្ស ស្លាប់ និង រងរបួស ជាច្រើន ករណី ថែម ទៀត ផង ។ ត្រង់ ចំណុច នេះ ប្រជាពលរដ្ឋ ភាគ ច្រើន រស់ នៅ ក្រុង ព្រះសីហនុ បាន លើក ជា សំណួរ ថា តើ អាជ្ញាធរ ស្ថាប័ន ពាក់ព័ន្ធ នៃ រដ្ឋបាល ខេត្ត ព្រះសីហនុ គួរ មាន ចំណាត់ការ បែប ណា ទៅលើ ក្រុមហ៊ុន រថយន្ត ក្រឡុក ស៊ីម៉ង តិ៍ ដែល កំពុង បើក ចូល ក្រុង ពេល ថ្ងៃ ហើយ តែង បង្កឲ្យ មាន កកស្ទះ ជាពិសេស បង្កឲ្យ មាន គ្រោះថ្នាក់ ចរាចរណ៍ ស្លាប់ របួស មនុស្ស ព្រមទាំង បំផ្លាញ ទ្រព្យសម្បត្តិ ឯកជន និង រដ្ឋ ស្ទើរ ជា រៀងរាល់ ថ្ងៃ ជាបន្តបន្ទាប់មក នេះ ..? ។ ជាក់ស្តែង កាលពី វេលា ម៉ោង ជាង ៨ យប់ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៩ មាន ជនរគ្រោះ ម្នាក់ បាន ស្លាប់ បណ្តាល មក ពី រថយន្ត ក្រឡុក សុី ម៉ង់តិ៍ ១ គ្រឿង របស់ ក្រុមហ៊ុន SCC បាន បុក កិន ទៅលើ ម៉ូតូ ១ គ្រឿង បន្ទាប់មក ក៏ បាន ជ្រុល បុក ចូលការដ្ឋាន សំណង់ មួយ កន្លែង ទៀត នៅ តាម ផ្លូវ បេតុង ចុះ ពី សង្កាត់ លេខ ១ មក រោងចក្រ អូរ ២ ក្នុង សង្កាត់ លេខ ៤ ក្រុង ព្រះសីហនុ ។ តាម របាយការណ៍ របស់ នគរបាល ចរាចរណ៍ ខេត្ត ព្រះសីហនុ ឲ្យដឹង ថា ជនរងគ្រោះ រូប នេះ មាន ឈ្មោះ ជា សុី វ៉ាន់ ភេទ ប្រុស មាន មុខរបរ ជា គ្រូបង្រៀន ត្រូវបាន រថយន្ត ក្រឡុក ស៊ីម៉ង់តិ៍ របស់ ក្រុមហ៊ុន SCC ដែល តាម ការអះអាង ថា បាន ដាច់ ហ្រ្វាំង ពេល ចុះ ផ្លូវ ចំណោត រួច ក៏ បាន បុក សង្កត់ ពីលើ ជនរងគ្រោះ កំពុង ជិះ ម៉ូតូ បណ្តាលឲ្យ ជនរង គ្រោះ ស្លាប់ គៀប ជាប់ នៅ ពីក្រោម រថយន្ត ។ តាម សាក្សី ឃើញ ហេតុការណ៍ ផ្ទាល់ បញ្ជាក់ ថា ខណៈពេល ជនរង គ្រោះ កំពុង ជិះ ម៉ូតូ ម៉ាក សេ ១២៥ សេរី ឆ្នាំ ២០១៧ ពណ៌ ខ្មៅ តាម ផ្លូវ ចំណោត ខាងលើ នេះ ក៏ ស្រាប់តែ រថយន្ត ក្រឡុក ស៊ីម៉ង់តិ៍ មួយ គ្រឿង បាន បើក ចុះ ចំណោត យ៉ាង លឿន រួច ក៏ បុក ម៉ូតូ ជនរងគ្រោះ ពេញ ទំហឹង ហើយ បាន អូស ទាំង ជនរងគ្រោះ ទាំង ម៉ូតូ ចូល ទៅក្នុង ការដ្ឋាន សំណង់ មួយ កន្លែង បណ្តាលឲ្យ រថយន្ត និង ម៉ូតូ ខូចខាត ទាំង ស្រុង ។ រីឯ ជនរងគ្រោះ បាន ស្លាប់ គៀប ជាប់ ខាងក្រោម រថយន្ត នៅ កន្លែង កើត ហេតុ ។ បច្ចុប្បន្ន នេះ គ្រោះថ្នាក់ ចរាចរណ៍ ខាង លើ នេះ សមត្ថកិច្ច កំពុង បន្ត នីតិវិធី ដោះស្រាយ ទៅ តាម ផ្លូវ ច្បាប់ ។ ផ្តើម ពី បញ្ហា នេះ ក្រុម ប្រជាពលរដ្ឋ ជាពិសេស អាណាព្យាបាល រស់ នៅ ខេត្ត ព្រះសីហនុ បាន សំណូមពរ ដល់ លោក យន្ត មីន អភិបាល ខេត្ត ព្រះសីហនុ ជួយ ពិនិត្យ និង ឈាន មាន វិធានការ ចំពោះ សកម្មភាព របស់ ក្រុមហ៊ុន ក្រឡុក ស៊ីម៉ង់តិ៍ មួយចំនួន ដែល កំពុង បង្ក ការភ័យខ្លាច និង កំពុង ធ្វើឲ្យ ផលប៉ះពាល់ ដល់ ការធ្វើដំណើរ របស់ ប្រជា ពលរដ្ឋ , បង្ក ការកកស្ទះ ចរាចរណ៍ ជាពិសេស បង្កឲ្យ កើត មាន គ្រោះថ្នាក់ ចរាចរ បណ្តាលឲ្យ ស្លាប់ មនុស្ស , ខូចខាត ទ្រព្យ សម្បត្តិ ឯកជន និង ទ្រព្យសម្បត្តិ របស់ រដ្ឋ ជាបន្តបន្ទាប់មក នេះ ឲ្យបាន ឆាប់ ៕
null
208,252
ឃាត់ខ្លួន ជនជាតិ ចិន ម្នាក់ ក្រោយពី បង្ក គ្រោះថ្នាក់ ចរាចរណ៍ នៅ ខណ្ឌ ដូនពេញ ប៉ុន្ដែ ឆែក ឃើញ គ្រឿងញៀន មួយចំនួន ( ភ្នំពេញ ) ៖ បុរស ជា ជនជាតិ ចិន ម្នាក់ ក្រោយពី បង្ក គ្រោះថ្នាក់ ចរាចរណ៍ រួច មក ក៏ បាន បើក រថយន្ត រត់ គេច ចេញ ពី កន្លែង កើត ហេតុ ដោយ មិន ទទួលខុសត្រូវ អ្វី ទាំងអស់ ភ្លាម នោះ ប្រជាពលរដ្ឋ បាន នាំគ្នា ដេញ តាម រថយន្ត ខាងលើ រហូតដល់ ចំណុច កែង ផ្សារ តា ប៉ាង ផ្លូវ លេខ ១៣៦ ទើប ឃាត់ខ្លួន ជន បង្ក តែម្តង ។ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នេះ បាន បង្កឡើង នៅ រសៀល ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៩ នេះ ស្ថិត នៅ ចំណុច ស្តុប រោងកុន លុច្ស តាម បណ្តោយ មហាវិថី ព្រះនរោត្តម កែង ផ្លូវ លេខ ១៥៤ ក្នុង សង្កាត់ ផ្សារ ថ្មី ៣ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។ តាម ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បាន ប្រាប់ ឲ្យដឹង ថា នៅ មុនពេល កើត ហេតុ គេ ឃើញ បុរស ម្នាក់ និង ស្ត្រី ម្នាក់ បាន ជិះ រ៉ឺម៉ក កង់ បី ឥណ្ឌា ពណ៌ ក្រហម ពាក់ ស្លាកលេខ ព្រៃវែង 1M-1574 ធ្វើដំណើរ តាម បណ្ដោយ មហាវិថី ព្រះនរោត្តម ទិសដៅ ពី កើត ទៅ លិច បាន ឈប់ រងចាំ ស្តុប ខណៈ នោះ ស្រាប់តែ មាន រថយន្ត មួយ គ្រឿង ម៉ាក Lexus RX350 ពណ៌ ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 2AW-4332 បើកបរ ដោយ បុរស ជនជាតិ ម្នាក់ បាន ធ្វើដំណើរ មក ពីក្រោយ បុក ពេញ ទំហឹង អូស រ៉ឺម៉ក កង់ បី ជាច្រើន ម៉ែត្រ បណ្ដាលឲ្យ ក្រឡាប់ រងរបួស ធ្ងន់ ត្រូវបាន បញ្ជូន ទៅកាន់ មន្ទីរពេទ្យ ភ្លាម ៗ ផងដែរ ។ ក្រោយពេល កើត ហេតុ រថយន្ត បង្ក បាន ព្យាយាម បើក រត់គេច រហូតដល់ ចំណុច ផ្សារ តា ប៉ាង ផ្លូវ លេខ ១៣៦ ក៏ ត្រូវបាន ប្រជាពលរដ្ឋ ដេញ ឃាត់ រថយន្ត ខាងលើ បាន តែម្តង ។ ដោយ នៅក្នុង ករណី គ្រោះថ្នាក់ ចរាចរណ៍ នេះ បងប្អូន ប្រជាពលរដ្ឋ បាន ប្រើ ហិង្សា ទៅ ជន បង្ក វ៉ៃ ម្នាក់ មួយ ដៃ មួយ ជើង ទើប បណ្ដាលឲ្យ រងរបួស បែក មាត់ ។ ក្រោយមក កម្លាំង សមត្ថកិច្ច ខណ្ឌ បាន ចុះ មកដល់ កន្លែង កើត ហេតុ រួច នាំយក ជន បង្ក ខាងលើ ទៅកាន់ អធិការ នគរបាល ខណ្ឌ ដូនពេញ ស្រាប់ បាន ប្រទះឃើញ គ្រឿងញៀន ជាច្រើន គីឡូ នៅក្នុង កាបូប របស់ ជន បង្ក ។ ចំពោះ ករណី ខាងលើ នេះ អង្គភាព ព័ត៌មាន Fresh News បាន ធ្វើ ការសាកសួរ លោក អធិការ រង ទទួល ផ្នែក គ្រឿងញៀន ខណ្ឌ ដោយ លោក បាន បញ្ជាក់ ថា នៅ ពេល នេះ កម្លាំង សមត្ថកិច្ច របស់ លោក កំពុងតែ ធ្វើ ការសាកសួរ និង តាម ចាប់ខ្លួន បក្ខពួក បន្ត ទៀត ខណៈ ដែល ចំនួន គ្រឿងញៀន ពិតប្រាកដ លោក មិន ទាន់ ដឹង ថា ប៉ុន្មាន នោះ ទេ ៕
null
208,257
បុរស ជនជាតិ ចិន ៣ នាក់ ចាក់ គ្នា បណ្ដាលឲ្យ របួស ធ្ងន់ នៅមុខ ស្ថានទូត ចិន ( ភ្នំពេញ ) ៖ បុរស ជនជាតិ ចិន ២ ក្រុម ភាគី ម្ខាង ដើរ ម្នាក់ឯង ភាគី ម្ខាង ទៀត មាន គ្នា ៣ នាក់ គ្រាន់តែ ដើរ ប៉ះ គ្នា តិចតួច សោះ ភាគី បង្កយក កូន កាំបិត ចុង ស្រួច ចាក់ ទៅលើ ជនរងគ្រោះ ជាច្រើន កន្លែង បណ្ដាល រងរបួស ធ្ងន់ធ្ងរ ត្រូវ សមត្ថកិច្ច ដឹក យក ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ ។ ហេតុការណ៍ នេះ បាន កើតឡើង នា ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៩ នៅមុខ ស្ថានទូត ចិន ផ្លូវ ម៉ៅ សេ ទុង សង្កាត់ ទួល ទំពូង ២ ខណ្ឌ ចំការ មន ។ បើ តាម មន្ដ្រី នគរបាល បាន ឲ្យដឹង ថា ទី ១៖ ជន ដៃ ដល់ ឈ្មោះ HAN DONG ភេទ ប្រុស អាយុ ៣៧ ឆ្នាំ នៅ ខេត្ត ជាំង ស៊ូ ប្រទេស ចិន , ទី ២៖ បក្សពួក ឈ្មោះ Yan Xiao Er ភេទ ប្រុស អាយុ ៣៧ ឆ្នាំ នៅ ខេត្ត ជាំង ស៊ូ ប្រទេស ចិន , ទី ៣៖ ជន ដៃ ដល់ ឈ្មោះ Yan Shi Chao ភេទ ប្រុស អាយុ ៣៧ ឆ្នាំ នៅ ខេត្ត ជាំង ស៊ូ ប្រទេស ចិន ហៅ អាម៉ាប់ ( រត់គេចខ្លួន ) ។ ទាំង ២ នាក់ សមត្ថកិច្ច កំពង់ សាកសួរ នាំ ហើយ ចំណែក ជន បង្ក ហិង្សា ម្នាក់ ទៀត សមត្ថកិច្ច កំពុង ស្រាវជ្រាវ ។ សាក្សី ដែល ឃើញ ជនជាតិ ចិន ៣ នាក់ បាន ដើរ នៅមុខ ស្ថានទូត រង់ចាំ ចូល ស្ថានទូត តែ ក៏ មាន បុរស ជនរងគ្រោះ ជា ជនជាតិ ចិន ម្នាក់ ដើរ ប៉ះ គ្នា តិចតួច ក៏ ស្រាប់តែ ជន បង្ក ដក កូន កាំបិត ពី ហោប៉ាវ ចាក់ ទៅ លើ ជនរងគ្រោះ បណ្ដាល ដួល រងរបួស ភ្លាម ៗ ជន បង្ក ក៏ បាន រត់ ចេញ ពី កន្លែង កើត ហេតុ ផងដែរ ចំណែក ជនរងគ្រោះ បាន សមត្ថកិច្ច ដឹក មក សង្រ្គោះ នៅ មន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀត ដើម្បី ព្យាបាល របួស ។ជន ចិន ចិន ២ នាក់ ដែល បាន ឆ្លើយ សារភាព ចំពោះមុខ សមត្ថកិច្ច ថា ខ្លួន មាន បក្ខពួក ៣ នាក់ ហើយ ម្នាក់ ឈ្មោះ Yan Xiao Er មិន បាន ចូលរួមយក កូន កាំបិត ចាក់ ទេ ខ្លួន និង ជន ដៃ ដល់ ឈ្មោះ Yan Shi Chao ហៅ អាម៉ាប់ ដែល រត់គេចខ្លួន ចូលរួម ចាក់ ជនរងគ្រោះ ដែរ តែ បាន រត់គេចខ្លួន បាត់ ។ មូលហេតុ ដោយសារ ទំនាស់ បុរស ជនរងគ្រោះ ដើរ ទៅ បុក មិត្តភក្តិ ខ្លួន ទើប ខឹង ក៏ ដក កូន កាំបិត ចាក់ តែម្ដង រួច នាំគ្នា ចែក គ្នា រត់ ក៏ រត់ មកដល់ ផ្លូវ ១៧៣ សង្កាត់ ទំនប់ ទឹក ខណ្ឌ ចំការ មន ក៏ សមត្ថកិច្ច ឃាត់ បាន តែម្ដង ៕
null
211,047
យុទ្ធនាការ ត្រួតពិនិត្យ ធ្វើតេស្ថ ទឹកនោម រកឃើញ អ្នកបើកបរ ១១ នាក់ មាន សារធាតុ ញៀន ក្នុង ចំណោម ១៤៨ នាក់ ខេត្ត បន្ទាយមានជ័យ ៖ ខេត្ត បន្ទាយមានជ័យ បាន ចាប់ផ្តើម បើក យុទ្ធនាការ ត្រួតពិនិត្យ ធ្វើតេស្ថ ទឹកនោម លើ អ្នក បើក រថយន្ត ប្រើប្រាស់ គ្រឿងញៀន ហាមឃាត់ ខុស ច្បាប់ ។ គ្រា ដែល គេ មើលឃើញ ថា អ្នកបើក រថយន្ត ក្រោម ឥទ្ធិពល គ្រឿងញៀន អាច បង្កឱ្យ កើតឡើង គ្រោះថ្នាក់ ចរាចរណ៍ ។ ការពិនិត្យ លើ អ្នកបើក រថយន្ត តូច ធំ ដឹក ទំនិញ ១១៥ គ្រឿង ដែល មាន តៃ កុង ឡាន និង ព្រូសរុប ១៤៨ នាក់ លទ្ធផល រកឃើញ តៃ កុង និង ព្រូ១១ នាក់ ដែល មាន សារធាតុ ញៀន និង បាន សម្រេច ឃាត់ខ្លួន ចាត់ វិធានការ តាម ផ្លូវ ច្បាប់ ។ យុទ្ធនាការ នេះ ចាប់ ធ្វើឡើង កាលពី យប់ ថ្ងៃសៅរ៍ ចុង សប្តាហ៍ ទី ០១ ខែមិថុនា ឆ្នាំ ២០១៩ នៅលើ កំណាត់ ផ្លូវ ជាតិ លេខ ៥ និង កំណាត់ ផ្លូវ ជាតិ លេខ ៦ ក្នុង ភូមិសាស្ត្រ ក្រុង សិរី សោភ័ណ និង ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ក្រោម ការដឹកនាំ បញ្ជា កម្លាំង ផ្ទាល់ ដោយ ស្នងការ នគរបាល ខេត្ត បន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ ទោ អាត់ ខែម ក្នុង នោះ មាន ការចូលរួម ពី កម្លាំង នគរបាល ការិយាល័យ ប្រឆាំង គ្រឿងញៀន និង កម្លាំង នគរបាល ការិយាល័យ ចរាចរណ៍ ខេត្ត ។ ស្នងការ នគរបាល ខេត្ត បន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ ទោ អាត់ ខែម បាន លើកឡើង ថា ការត្រួតពិនិត្យ រក អ្នកបើក រថយន្ត ប្រើប្រាស់ គ្រឿងញៀន ហាមឃាត់ ខុស ច្បាប់ ដោយ ពិនិត្យ ឃើញ ថា អ្នកបើក រថយន្ត ក្រោម ឥទ្ធិពល គ្រឿងញៀន អាច និង មាន ហានិភ័យ គ្រា ដែល លោក មើលឃើញ ថា អត្រា គ្រោះថ្នាក់ ចរាចរណ៍ បាន កើត និង កើនឡើង បណ្តាលឱ្យ មនុស្ស ស្លាប់ និង រងរបួស ជាច្រើន នាក់ គួរឱ្យ ព្រួយបារម្ភ នៅក្នុង ទឹកដី ខេត្ត បន្ទាយមានជ័យ រយៈពេល ចុងក្រោយ នេះ ។ លោក ឧត្តមសេនីយ៍ ទោស្នងការ នគរបាល ខេត្ត បាន លើកឡើង ទៀត ថា វិធានការ ទប់ស្កាត់ និង ដោះស្រាយ បញ្ហា គ្រោះថ្នាក់ ចរាចរណ៍ កម្លាំង នគរបាល ខេត្ត បន្ទាយមានជ័យ និង ចាប់ផ្តើម រិត បន្តឹង ច្បាប់ ចរាចរណ៍ ផ្លូវគោក នៅ តាម ដងផ្លូវ និង ការចុះ ផ្សព្វផ្សាយ អប់រំ នូវ ច្បាប់ ចរាចរណ៍ ផ្លូវគោក ជូន ដល់ ប្រជាពលរដ្ឋ នៅ តាម មូលដ្ឋាន និង សិស្ស នៅ តាម សាលារៀន ដើម្បីឱ្យ ពួកគាត់ យល់ដឹង ពី ផលប៉ះពាល់ វិបត្តិ នៃ គ្រោះថ្នាក់ ចរាចរណ៍ មក លើ សង្គម គ្រួសារ និង សង្គមជាតិ ហើយ នាំគ្នា ចូលរួម គោរ ច្បាប់ ចរាចរណ៍ ដើម្បី កាត់បន្ថយ អត្រា គ្រោះថ្នាក់ ចរាចរណ៍ ។ សូម បញ្ជាក់ ថា បើ យោង តាម របាយការណ៍ របស់ ស្នងការដ្ឋាន នគរបាល ខេត្ត បន្ទាយមានជ័យ ឱ្យដឹង ថា ខេត្ត បន្ទាយមានជ័យ ក្នុង រយៈពេល ៦ ខែ ឆ្នាំ ២០១៩ គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង ១០១ លើក បណ្តាលឱ្យ មនុស្ស ស្លាប់ ៦៣ នាក់ និង រងរបួស ធ្ងន់ ស្រាល ១៥០ នាក់ ។ អត្រា គ្រោះថ្នាក់ ចរាចរណ៍ រយៈពេល ៦ ខែ ដើម ឆ្នាំ ២០១៩ មាន ការកើនឡើង បើ ប្រៀបធៀប និង រយៈពេល ៦ ខែ ឆ្នាំ ២០១៨ ៕
null
211,121
ឃាត់ខ្លួន ជនជាតិ ចិន ម្នាក់ ក្រោយពី បង្ក គ្រោះថ្នាក់ ចរាចរណ៍ នៅ ខណ្ឌ ដូនពេញ ប៉ុន្ដែ ឆែក ឃើញ គ្រឿងញៀន មួយចំនួន ( ភ្នំពេញ ) ៖ បុរស ជា ជនជាតិ ចិន ម្នាក់ ក្រោយពី បង្ក គ្រោះថ្នាក់ ចរាចរណ៍ រួច មក ក៏ បាន បើក រថយន្ត រត់ គេច ចេញ ពី កន្លែង កើត ហេតុ ដោយ មិន ទទួលខុសត្រូវ អ្វី ទាំងអស់ ភ្លាម នោះ ប្រជាពលរដ្ឋ បាន នាំគ្នា ដេញ តាម រថយន្ត ខាងលើ រហូតដល់ ចំណុច កែង ផ្សារ តា ប៉ាង ផ្លូវ លេខ ១៣៦ ទើប ឃាត់ខ្លួន ជន បង្ក តែម្តង ។ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នេះ បាន បង្កឡើង នៅ រសៀល ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៩ នេះ ស្ថិត នៅ ចំណុច ស្តុប រោងកុន លុច្ស តាម បណ្តោយ មហាវិថី ព្រះនរោត្តម កែង ផ្លូវ លេខ ១៥៤ ក្នុង សង្កាត់ ផ្សារ ថ្មី ៣ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។ តាម ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បាន ប្រាប់ ឲ្យដឹង ថា នៅ មុនពេល កើត ហេតុ គេ ឃើញ បុរស ម្នាក់ និង ស្ត្រី ម្នាក់ បាន ជិះ រ៉ឺម៉ក កង់ បី ឥណ្ឌា ពណ៌ ក្រហម ពាក់ ស្លាកលេខ ព្រៃវែង 1M-1574 ធ្វើដំណើរ តាម បណ្ដោយ មហាវិថី ព្រះនរោត្តម ទិសដៅ ពី កើត ទៅ លិច បាន ឈប់ រងចាំ ស្តុប ខណៈ នោះ ស្រាប់តែ មាន រថយន្ត មួយ គ្រឿង ម៉ាក Lexus RX350 ពណ៌ ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 2AW-4332 បើកបរ ដោយ បុរស ជនជាតិ ម្នាក់ បាន ធ្វើដំណើរ មក ពីក្រោយ បុក ពេញ ទំហឹង អូស រ៉ឺម៉ក កង់ បី ជាច្រើន ម៉ែត្រ បណ្ដាលឲ្យ ក្រឡាប់ រងរបួស ធ្ងន់ ត្រូវបាន បញ្ជូន ទៅកាន់ មន្ទីរពេទ្យ ភ្លាម ៗ ផងដែរ ។ ក្រោយពេល កើត ហេតុ រថយន្ត បង្ក បាន ព្យាយាម បើក រត់គេច រហូតដល់ ចំណុច ផ្សារ តា ប៉ាង ផ្លូវ លេខ ១៣៦ ក៏ ត្រូវបាន ប្រជាពលរដ្ឋ ដេញ ឃាត់ រថយន្ត ខាងលើ បាន តែម្តង ។ ដោយ នៅក្នុង ករណី គ្រោះថ្នាក់ ចរាចរណ៍ នេះ បងប្អូន ប្រជាពលរដ្ឋ បាន ប្រើ ហិង្សា ទៅ ជន បង្ក វ៉ៃ ម្នាក់ មួយ ដៃ មួយ ជើង ទើប បណ្ដាលឲ្យ រងរបួស បែក មាត់ ។ ក្រោយមក កម្លាំង សមត្ថកិច្ច ខណ្ឌ បាន ចុះ មកដល់ កន្លែង កើត ហេតុ រួច នាំយក ជន បង្ក ខាងលើ ទៅកាន់ អធិការ នគរបាល ខណ្ឌ ដូនពេញ ស្រាប់ បាន ប្រទះឃើញ គ្រឿងញៀន ជាច្រើន គីឡូ នៅក្នុង កាបូប របស់ ជន បង្ក ។ ចំពោះ ករណី ខាងលើ នេះ អង្គភាព ព័ត៌មាន Fresh News បាន ធ្វើ ការសាកសួរ លោក អធិការ រង ទទួល ផ្នែក គ្រឿងញៀន ខណ្ឌ ដោយ លោក បាន បញ្ជាក់ ថា នៅ ពេល នេះ កម្លាំង សមត្ថកិច្ច របស់ លោក កំពុងតែ ធ្វើ ការសាកសួរ និង តាម ចាប់ខ្លួន បក្ខពួក បន្ត ទៀត ខណៈ ដែល ចំនួន គ្រឿងញៀន ពិតប្រាកដ លោក មិន ទាន់ ដឹង ថា ប៉ុន្មាន នោះ ទេ ៕ ប្រភព : freshnews
null
211,308
ឆែកឆេរ ជនជាតិ ចិន រកឃើញ គ្រឿងញៀន ច្រើន គីឡូ បន្ទាប់ពី បើក រថយន្ត បង្ក គ្រោះថ្នាក់ ចរាចរណ៍ ភ្នំពេញ ៖ សមត្ថកិច្ច បាន ឆែកឆេរ ជនជាតិ ចិន បង្ក គ្រោះថ្នាក់ ចរាចរណ៍ ម្នាក់ រកឃើញ គ្រឿងញៀន ច្រើន គីឡូក្រាម ក្រោយពេល ដែល ជនជាតិ ចិន ម្នាក់ នោះ បើក រថយន្ត លុច ស៊ីស RX350 មួយ គ្រឿង បុក រះ រថយន្ត និង កង់ បី ឥណ្ឌា ក្រឡាប់ ជាច្រើន គ្រឿង បណ្ដាលឲ្យ បុរស ម្នាក់ រងរបួស ធ្ងន់ កាលពី វេលា ម៉ោង ១ និង ៣៥ នាទី ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិត តាម បណ្តោយ មហាវិថី ព្រះនរោត្តម កែង ផ្លូវ លេខ ១៥៤ ( ចំណុច ស្តុប រោងកុន លុច្ស ) ក្នុង សង្កាត់ ផ្សារ ថ្មី ៣ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។ ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បាន ឲ្យដឹង ថា មុនពេល កើត ហេតុ គេ បាន ឃើញ កង់ បី ឥណ្ឌា ពណ៌ ក្រហម ពាក់ ស្លាកលេខ ព្រៃវែង 1M-1574 បើកបរ ដោយ បុរស ម្នាក់ និង មាន ឌុប ស្ត្រី ជា ភ្ញៀវ ម្នាក់ ខាងក្រោយ បាន ធ្វើដំណើ តាម បណ្ដោយ មហាវិថី ព្រះនរោត្តម ក្នុង ទិសដៅ ពី ត្បូង ទៅ ជើង បាន ឈប់ រង់ចាំ ស្តុប ខណ: ពេល នោះ ក៏ ស្រាប់តែ មាន រថយន្ត មួយ គ្រឿង ម៉ាក លុច ស៊ីស RX-350 ពណ៌ ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 2AW-4332 បើកបរ ដោយ បុរស ជន បរទេស ម្នាក់ ដែល គេ សង្ស័យ ថា ជា ជនជាតិ ចិន បាន បោះ ពួយ ក្នុង ល្បឿន លឿន មក បុក ពីក្រោយ ពេញ ទំហឹង អូស ក្រឡាប់ បណ្តាលឲ្យ បុរស ជា អ្នកបើកបរ កង បី ឥណ្ឌា រងរបួស ធ្ងន់ ។ ក្រោយពេល កើត ហេតុ បុរស ជាជាតិ ចិន នោះ មិន បាន ឈប់ ដើម្បី ដោះស្រាយ នោះ ទេ ប៉ុន្តែ បាន ព្យាយាម បើក រត់ គេច រហូតដល់ ផ្សារ តា ប៉ាង ផ្លូវ លេខ ១៣៦ ទើប ត្រូវបាន កម្លាំង នគរបាល ចរាចរ ដែល ឈរ នៅ គោលដៅ ក្បែរ នោះ និង ប្រជាពលរដ្ឋ នាំគ្នា ដេញ ឃាត់ បាន និង បាន បញ្ចេញ កំហឹង វាយ ម្នាក់ មួយ ដៃមួយ ជើង បែក មាត់ ហូរ ឈាម តែ ម្តង ។ សមត្ថកិច្ច បាន នាំ ខ្លួន ជន បង្ក មកដល់ អធិការដ្ឋាន នគរបាល ខណ្ឌ ដូនពេញ និង បាន ឆែកឆេរ ឃើញ គ្រឿងញៀន ជាច្រើន គីឡូក្រាម នៅ ខាងក្នុង កាបូប ស្ពាយ ។ បន្ទាប់ពី ឃើញ គ្រឿងញៀន ជាច្រើន គីឡូ នៅក្នុង កាបូប ស្ពាយ មួយ ដែល ជា របស់ បុរស ជនជាតិ ចិន ម្នាក់ ខាងលើ ភ្លាម ៗ នោះ លោក ទៀង ចាន់ សារ អធិការ ខណ្ឌ ដូនពេញ បាន ដាក់ កម្លាំង យាម កាម យ៉ាង តឹងរ៉ឹង និង ហាម អ្នកកាសែត ចូល ជិត មិន ឲ្យ ថត និង បណ្តេញ អ្នក ព័ត៌មាន ចេញមក ឈចាំ ក្រៅ របង ដោយ ហាក់បីដូចជា មាន លាក់ លៀម យ៉ាង ខ្លាំង ។ តាម ព័ត៌មាន ទទួលបាន រថយន្ត ដែល ជន បង្ក ជិះ នោះ គឺជា រថយន្ត ដែល ពាក់ ស្លាកលេខ ក្លែងក្លាយ បាន បុក រះ រថយន្ត របស់ គេ ចំនួន ២ ទៅ ៣ គ្រឿង រួច មកហើយ ទើប បាន បើក រត់ មក បុក កង់ បី ឥណ្ឌា មួយ ទៀត ដែល កំពុង ឈប់ ស្តុប បណ្តាលឲ្យ ក្រឡាប់ និង បណ្តាលឲ្យ បុរស ម្នាក់ រងរបួស ធ្ងន់ តែម្តង ។ ប៉ុន្តែ អ្វី ដែល ធ្វើឲ្យ អ្នកសារព័ត៌មាន កើត ជា ចម្ងល់ នោះ គឺ សមត្ថកិច្ច ខ័ណ្ឌ ដូនពេញ ហាក់ មាន ការលាក់ លៀម នូវ ព័ត៌មាន លម្អិត ទាក់ទង គ្រោះថ្នាក់ ចរាចរណ៍ ខាង លើ នេះ សំខាន់ នោះ ក្រោយ ឆែកឆេរ រកឃើញ គ្រឿងញៀន តែ ម្តង ៕
null
211,393
ចិន បើក រថយន្ត បុក គេ របួស ធ្ងន់ ម្នាក់ ស្រាប់តែ រកឃើញ គ្រឿងញៀន លាក់ ក្នុង កញ្ចប់ កាហ្វេ ជាង ១ ម៉ឺន គ្រាប់ ទម្ងន់ ជាង ៦ គីឡូក្រាម ភ្នំពេញ៖ បុរស ជនជាតិ ចិន ម្នាក់ បាន បើក រថយន្ត ស៊េរី ទំនើប បុក នឹង រ៉ឺម៉ក កង់ ៣ បណ្តាលឲ្យ បុរស ម្នាក់ រងរបួស ធ្ងន់ ស្រាប់តែ សមត្ថកិច្ច ចុះ ធ្វើ ការឆែកឆេរ បែរជា រកឃើញ គ្រឿងញៀន ជាង ១ ម៉ឺន គ្រាប់ ទម្ងន់ ជាង ៦ គីឡូក្រាម ឯណោះ ។ ហេតុការណ៍ នេះ កើតឡើង កាលពី រសៀល ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៩ ចំណុច ផ្លូវ លេខ ១៥៤ សង្កាត់ ផ្សារ ថ្មី ៣ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។ ប្រភព ព័ត៌មាន បាន ឲ្យដឹង ថា មុនពេល កើត ហេតុ គេ ឃើញ រថយន្ត ម៉ាក LEXUS RX 350 ពណ៌ ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 2AW-4332 បើកបរ ដោយ បុរស ជនជាតិ ចិន ឈ្មោះ អៅ មីង អាយុ ៣០ ឆ្នាំ ទៅ បុក រ៉ឺម៉ក កង់ បី មួយ គ្រឿង បណ្តាលឲ្យ បុរស ម្នាក់ របួស ធ្ងន់ ហើយ ព្យាយាម បើក រត់គេច តែ ភ្លាម នោះ កម្លាំង សមត្ថកិច្ច ដេញ ឃាត់ខ្លួន ជន បង្ក ភ្លាម ៗ និង ធ្វើ ការត្រួតពិនិត្យ ឃើញ នៅក្នុង រថយន្ត របស់ ជន បង្ក មាន កាបូប យួរ មួយ ។ ក្នុង នោះ មាន កញ្ចប់ កាហ្វេ ចំនួន ៦ ដុំ ដោយ មាន ការសង្ស័យ សមត្ថកិច្ច បាន ហែក មើល ស្រាប់តែ ឃើញ មាន ថ្នាំ គ្រាប់ ពណ៌ ទឹក សមុទ្រ រូប តុក្កតា សញ្ញា ក្បាល ខ្មោច ច្រើន គ្រាប់ សង្ស័យ ជា សារធាតុ ញៀន ទើប សហការ ជាមួយ ការិយាល័យ ប្រឆាំង គ្រឿងញៀន ដើម្បី ធ្វើតេស្ត និង ជា លទ្ធផល បង្ហាញ អោយ ឃើញ ថា ជា ថ្នាំ ញៀន ប្រភេទ M.A /M.D ( អិច ស្រ្តាស៊ី ) ថ្នាំ គ្រវី ទៅ បន្ត ធ្វើ ការឆែកឆេរ ដល់ ផ្ទះ ជនសង្ស័យ ក្នុង ខណ្ឌ ច្បារអំពៅ សរុប រួម គឺ ដកហូត ថ្នាំ ញៀន ប្រភេទ អិច ស្តា ស៊ី ចំនួន ១១,៦៨០ គ្រាប់ ទម្ងន់ ជាង ៦ គីឡូក្រាម បញ្ជូន ទៅកាន់ ការិយាល័យ ជំនាញ ចាត់ការ តាម ច្បាប់ បន្ត ទៀត ៕
null
211,521
គ្រោះថ្នាក់ ចរាចរ ធ្លាយ ដល់ ការបង្ក្រាប គ្រឿងញៀន ជិត ៧ គីឡូក្រាម ពី ជនជាតិ ចិន ម្នាក់ ភ្នំពេញ ៖ នគរបាល ខណ្ឌ ដូនពេញ បាន ចាប់ខ្លួន ចិត្ត ចិន អ្នក ដែល បើក រថយន្ត បុក ម៉ូតូកង់ បី ឥណ្ឌា ហើយ ប្រតិបត្តិការ បង្រ្កាប ជនជាតិ ចិន នេះ ក៏ ឆែកឆេរ រកឃើញ គ្រឿងញៀន ប្រភេទ គ្រវី ជិត ៧ គីឡូក្រាម នៅក្នុង រថយន្ត lexus ។ លោក ទៀង ច័ន្ទ សារ អធិការ ប៉ូលិស ខណ្ឌ ដូនពេញ បាន ឲ្យដឹង ថា លទ្ធផល ធ្វើតេស្ត បឋម ក្នុង ករណី ជួញដូរ ដឹកជញ្ជូន រក្សាទុក ដោយ ខុស ច្បាប់ នូវ សារធាតុ ញៀន ដែល កម្លាំង នគរបាល ខណ្ឌ ដូនពេញ បង្ក្រាប បាន គឺ នៅ ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៩ វេលា ម៉ោង ១៥ និង ០០ នាទី រសៀល ស្ថិត នៅ ចំណុច តាម បណ្តោយ ផ្លូវ ១៥៤ សង្កាត់ ផ្សា ថ្មី ៣ មុខ រោងកុន លុច្ស ។ ករណី គ្រោះថ្នាក់ ចរាចរ បង្កឡើង ដោយ រថយន្ត ម៉ាក ឡិចស៊ីស ពណ៌ ខ្មៅ ស្លាកលេខ ភ្នំពេញ 2AW 4332 បើក ពី ផ្លូវ នរោត្តម ពី ត្បូង ទៅ ជើង លុះ មកដល់ ចំណុច កើត ហេតុ មុខ រោងកុន លុច្ស បាន បើក ទៅ បុក ម៉ូតូកង់បី មួយ គ្រឿង បណ្តាល អោយ មាន របួស ធ្ងន់ ហើយ រថយន្ត ព្យាយាម បើក រត់ គេច ។ លោក អធិការ ប៉ូលិស ខណ្ឌ ដូនពេញ បាន បន្ត ទៀត ថា ក្រោយពី សភាពការណ៍ កើតឡើង ភ្លាម កម្លាំង របស់ អធិការដ្ឋាន ប៉ុស្តិ៍ បាន ធ្វើ សកម្មភាព ដេញ តាម រថយន្ត ខាងលើ ភ្លាម នោះ ជន បង្ក ក៏ បាន ទាញ កាបូប ពី ក្នុង ឡាន របស់ ខ្លួន ព្យាយាម បោះចោល តែ ត្រូវបាន សមត្ថកិច្ច ធ្វើ ការឃាត់ខ្លួន ទាំង មនុស្ស ទាំង កាបូប និង រថយន្ត ។ ក្រោយពី បាន ធ្វើ ការត្រួតពិនិត្យ សមត្ថកិច្ច យើង ឆែក ឃើញ នៅក្នុង រថយន្ត របស់ ជន បង្ក មាន កាបូប យួរ មួយ ក្នុង នោះ មាន កញ្ចប់ កាហ្វេ ចំនួន 06 ដុំ ដោយ មាន ការសង្ស័យ បាន ហែក មើលឃើញ មាន ថ្នាំ គ្រាប់ ពណ៌ ទឹក សមុទ្រ រូប តុក្កតា សញ្ញា ក្បាល ខ្មោច ជាច្រើន គ្រាប់ សង្ស័យ ជា សារធាតុ ញៀន ។ ភ្លាម នោះ យើង បាន សហការ ជាមួយ ការិយាល័យ ប្រឆាំង គ្រឿងញៀន ដើម្បី ធ្វើតេស្ត ជា លទ្ធផល បង្ហាញ ឃើញ ថា ជា ថ្នាំ ញៀន ប្រភេទ M.A /M.D ( អិច ស្ត្រា ស៊ី ) ( ថ្នាំ គ្រវី ) ។ ក្រោយមក យើង បាន ប្រើប្រាស់ វិធានការ ជំនាញ សួរ ចម្លើយ និង ពន្លាត ដែន សមត្ថកិច្ច បន្ត ធ្វើ ការឆែកឆេរ ដល់ លំនៅដ្ឋាន ជនសង្ស័យ ស្ថិត នៅ ខណ្ឌ ច្បារអំពៅ ផងដែរ ។ លោក ទៀង ច័ន ច័ន្ទ សារ បាន បញ្ជាក់ ទៀត ថា កិច្ច ប្រតិបត្តិការ បន្ត នេះ ដោយ មិន មាន លទ្ធផល រុករកឃើញ អ្វី និង ការស្តាប់ ចម្លើយ សារភាព ជនសង្ស័យ មិន បាន ប្រាប់ អំពី បក្ខពួក របស់ គេ នោះ ទេ ខណៈ នោះ យើង ក៏ បាន ធ្វើ កំណត់ហេតុ នៃ ការឆែកឆេរ ព្រមទាំង ដកហូត ថ្នាំ ញៀន ប្រភេទ អិច ស្តា ស៊ី ចំនួន ១១,៦៨០ គ្រាប់ ទម្ងន់ ៦ kg ៥៤១ ក្រាម និង ៣២ មីលីក្រាម ។ ជនសង្ស័យ ដែល ពាក់ព័ន្ធ ពី បទ ជួញដូរ គ្រឿងញៀន មាន ឈ្មោះ អៅ មីង ភេទ ប្រុស អាយុ 30 ឆ្នាំ ស្នាក់ នៅ សង្កាត់ ច្បារអំពៅ រាជធានី ភ្នំពេញ ៕
null
211,547
គ្រោះថ្នាក់ ចរាចរណ៍ រកឃើញ គ្រឿងញៀន ជាង ៦ គីឡូក្រាម ក្នុង រថយន្ត ជនជាតិ ចិន ភ្នំពេញ ៖ បុរស ជនជាតិ ចិន ម្នាក់ បើក រថយន្ត ម៉ាក LEXUS ពណ៌ ខ្មៅ ស្លាកលេខ ភ្នំពេញ 2AW 4332 បាន ទៅ បុក ជាមួយ ម៉ូតូកង់ បី ឥណ្ឌា មួយ គ្រឿង ពេញ ទំហឹង ហើយ ព្យាយាម បើក គេចខ្លួន ភ្លាម នោះ កម្លាំង សមត្ថកិច្ច បាន អន្តរាគមន៍ ភ្លាម ៗ ដោយ បាន ធ្វើ ការឃាត់ខ្លួន ជន បង្ក បែរជា រកឃើញ ថ្នាំញៀន ជាង ៦ គីឡូក្រាម ។ ករណី គ្រោះថ្នាក់ ចរាចរណ៍ នេះ កើតឡើង វេលា ម៉ោង ៣ រសៀល ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិត នៅ ចំណុច មុខ រោងកុន លុច្ស ផ្លូវ លេខ 154 សង្កាត់ ផ្សា ថ្មី 3 ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។ សមត្ថកិច្ច បាន ឲ្យដឹង ថា ជន បង្ក ឈ្មោះ អៅ មីង ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជា ជនជាតិ ចិន ។ ក្រោយពី បាន ធ្វើ ការត្រួតពិនិត្យ សមត្ថកិច្ច ឃើញ នៅក្នុង រថយន្ត របស់ ជន បង្ក មាន ការបូប យួរ មួយ ក្នុង នោះ មាន កញ្ចប់ កាហ្វេ ចំនួន ៦ ដុំ ដោយ មាន ការសង្ស័យ សមត្ថកិច្ច បាន ហែក មើលឃើញ មាន ថ្នាំ គ្រាប់ ពណ៌ ទឹក សមុទ្រ រូប តុក្កតា សញ្ញា ក្បាល ខ្មោច ច្រើន គ្រាប់ សង្ស័យ ជា សារធាតុ ញៀន ភ្លាម នោះ សមត្ថកិច្ច បាន សហការ ជាមួយ ការិយាល័យ ប្រឆាំង គ្រឿងញៀន ដើម្បី ធ្វើតេស្ត នឹង ជា លទ្ធផល បង្ហាញ អោយ ឃើញ ថា ជា ថ្នាំ ញៀន ប្រភេទ M.A /M.D ( អិច ស្ត្រា ស៊ី ) ថ្នាំ គ្រវី ក្រោយមក សមត្ថកិច្ច បាន សួរចម្លើយ នឹង ពន្លាត ដែន សមត្ថកិច្ច បន្ត ធ្វើ ការឆែកឆេរ ដល់ លំនៅដ្ឋាន ជនសង្ស័យ ស្ថិត នៅ ខណ្ឌ ច្បារអំពៅ ។ កិច្ច ប្រតិបត្តិការ បន្ត នេះ ដោយ មិន មាន លទ្ធផល រុករកឃើញ អ្វី នឹង ការស្តាប់ ចម្លើយ សារភាព ជនសង្ស័យ មិន បាន ប្រាប់ អំពី បក្ខពួក សមត្ថិច្ច ក៏ បាន ធ្វើ កំណត់ហេតុ នៃ ការឆែកឆេរ ព្រមទាំង ដកហូត ថ្នាំ ញៀន ប្រភេទ អិច ស្តា ស៊ី ចំនួន 11,680 គ្រាប់ ទម្ងន់ 6kg 541 ក្រាម នឹង 32 មីលីក្រាម ។ សមត្ថកិច្ច កំពុង ជំរុញ នូវ វិធានការ ជំនាញ សួរ ចម្លើយ ដើម្បី បន្ត យក បក្ខពួក នឹង វត្ថុតាង បន្ថែម ទៀត ៕
null
211,814
គ្រោះថ្នាក់ ចរាចរណ៍ រថយន្ដ បុក កង់ បី ព្យាយាម រត់ គេច ត្រូវ សមត្ថកិច្ច ស្ទាក់ ចាប់ បាន ឆែកឆេរ រកឃើញ ថ្នាំ ក្រវី ជាមួយ មុឺន គ្រាប់ ភ្នំពេញៈ កាលពី រសៀល ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៩ ម្សិលមិញ នេះ សមត្ថកិច្ច បាន ឃាត់ខ្លួន បុរស ជនជាតិ ចិន ម្នាក់ មាន ឈ្មោះ អៅ មីង ភេទ ប្រុស អាយុ ៣០ ឆ្នាំ ក្រោយពី បើក រថយន្ត LEXUS ពណ៌ ខ្មៅ មួយ គ្រឿង ពាក់ ផ្លាកលេខ ភ្នំពេញ 2AW-4332 បុក រ៉ឺម៉ក កង់ បី បណ្តាល អោយ បុរស ម្នាក់ រងរបួស ធ្ងន់ ។ បន្ទាប់មក សមត្ថកិច្ច ចុះ ឆែរ ឆេរ បែរជា រកឃើញ គ្រឿងញៀន ជាង ១ ម៉ឺន គ្រាប់ ទម្ងន់ ជាង ៦ គីឡូក្រាម ទៅ វិញ ។ ដោយ ហេតុការណ៍ នេះ កើតឡើង នៅ ចំណុច ផ្លូវ លេខ ១៥៤ សង្កាត់ ផ្សារ ថ្មី ៣ ខណ្ឌ ដូនពេញ ទល់មុខ រោងកុន លុច្ស ។ បើ តាម សមត្ថកិច្ច បាន ប្រាប់ ឲ្យ ថា មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ មួយ បង្កឡើង ដោយ ជនជាត់ ចិន បើក រថយន្ត ទៅ បុក ម៉ូតូកង់បី មួយ គ្រឿង បណ្តាលឲ្យ បុរស ម្នាក់ របួស ធ្ងន់ ហើយ ព្យាយាម បើក រត់ គេច ។ ភ្លាម នោះ កម្លាំង សមត្ថកិច្ច បាន អន្តរាគមន៍ ដោយ បាន ឃាត់ខ្លួន ជន បង្ក ព្រមទាំង រថយន្ត ផងដែរ ។ ក្រោយពី បាន ធ្វើ ការត្រួតពិនិត្យ សមត្ថកិច្ច ឃើញ នៅក្នុង រថយន្ត របស់ ជន បង្ក មាន ការបូប យួរ មួយ ។ ក្នុង នោះ មាន កញ្ចប់ កាហ្វេ ចំនួន ៦ ដុំ ដោយ មាន ការសង្ស័យ សមត្ថកិច្ច បាន ហែក មើលឃើញ មាន ថ្នាំ គ្រាប់ ពណ៌ ទឹក សមុទ្រ រូប តុក្កតា សញ្ញា ក្បាល ខ្មោច ច្រើន គ្រាប់ សង្ស័យ ជា សារធាតុ ញៀន ។ ភ្លាម នោះ សមត្ថកិច្ច បាន សហការ ជាមួយ ការិយាល័យ ប្រឆាំង គ្រឿងញៀន ដើម្បី ធ្វើតេស្ត និង ជា លទ្ធផល បង្ហាញ អោយ ឃើញ ថា ជា ថ្នាំ ញៀន ប្រភេទ M.A /M.D ( អិច ស្រ្តាស៊ី ) ថ្នាំ គ្រវី ។ ក្រោយមក សមត្ថកិច្ច បាន សួរចម្លើយ និង ពន្លាត ដែន សមត្ថកិច្ច បន្ត ធ្វើ ការឆែកឆេរ ដល់ លំនៅដ្ឋាន ជនសង្ស័យ ស្ថិត នៅ ខណ្ឌ ច្បារអំពៅ ។ កិច្ច ប្រតិបត្តិការ បន្ត នេះ ដោយ មិន មាន លទ្ធផល រុករកឃើញ អ្វី និង ការស្តាប់ ចម្លើយ សារភាព ជនសង្ស័យ មិន បាន ប្រាប់ អំពី បក្ខពួក ទេ ទើប សមត្ថិច្ច បាន ធ្វើ កំណត់ហេតុ នៃ ការឆែកឆេរ ព្រមទាំង ដកហូត ថ្នាំ ញៀន ប្រភេទ អិច ស្តា ស៊ី ចំនួន ១១,៦៨០ គ្រាប់ ទម្ងន់ ជាង ៦ គីឡូក្រាម ៕
null
212,001
បុរស ជនជាតិ ចិន ៣ នាក់ ចាក់ គ្នា បណ្ដាលឲ្យ របួស ធ្ងន់ ដោយ គ្រាន់តែ ដើរ ប៉ះ គ្នា នៅមុខ ស្ថានទូត ចិន ( ភ្នំពេញ ) ៖ បុរស ជនជាតិ ចិន ២ ក្រុម ភាគី ម្ខាង ដើរ ម្នាក់ឯង ភាគី ម្ខាង ទៀត មាន គ្នា ៣ នាក់ គ្រាន់តែ ដើរ ប៉ះ គ្នា តិចតួច សោះ ភាគី បង្កយក កូន កាំបិត ចុង ស្រួច ចាក់ ទៅលើ ជនរងគ្រោះ ជាច្រើន កន្លែង បណ្ដាល រងរបួស ធ្ងន់ធ្ងរ ត្រូវ សមត្ថកិច្ច ដឹក យក ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ ។ ហេតុការណ៍ នេះ បាន កើតឡើង នា ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៩ នៅមុខ ស្ថានទូត ចិន ផ្លូវ ម៉ៅ សេ ទុង សង្កាត់ ទួល ទំពូង ២ ខណ្ឌ ចំការ មន ។ បើ តាម មន្ដ្រី នគរបាល បាន ឲ្យដឹង ថា ទី ១៖ ជន ដៃ ដល់ ឈ្មោះ HAN DONG ភេទ ប្រុស អាយុ ៣៧ ឆ្នាំ នៅ ខេត្ត ជាំង ស៊ូ ប្រទេស ចិន , ទី ២៖ បក្សពួក ឈ្មោះ Yan Xiao Er ភេទ ប្រុស អាយុ ៣៧ ឆ្នាំ នៅ ខេត្ត ជាំង ស៊ូ ប្រទេស ចិន , ទី ៣៖ ជន ដៃ ដល់ ឈ្មោះ Yan Shi Chao ភេទ ប្រុស អាយុ ៣៧ ឆ្នាំ នៅ ខេត្ត ជាំង ស៊ូ ប្រទេស ចិន ហៅ អាម៉ាប់ ( រត់គេចខ្លួន ) ។ ទាំង ២ នាក់ សមត្ថកិច្ច កំពង់ សាកសួរ នាំ ហើយ ចំណែក ជន បង្ក ហិង្សា ម្នាក់ ទៀត សមត្ថកិច្ច កំពុង ស្រាវជ្រាវ ។ សាក្សី ដែល ឃើញ ជនជាតិ ចិន ៣ នាក់ បាន ដើរ នៅមុខ ស្ថានទូត រង់ចាំ ចូល ស្ថានទូត តែ ក៏ មាន បុរស ជនរងគ្រោះ ជា ជនជាតិ ចិន ម្នាក់ ដើរ ប៉ះ គ្នា តិចតួច ក៏ ស្រាប់តែ ជន បង្ក ដក កូន កាំបិត ពី ហោប៉ាវ ចាក់ ទៅ លើ ជនរងគ្រោះ បណ្ដាល ដួល រងរបួស ភ្លាម ៗ ជន បង្ក ក៏ បាន រត់ ចេញ ពី កន្លែង កើត ហេតុ ផងដែរ ចំណែក ជនរងគ្រោះ បាន សមត្ថកិច្ច ដឹក មក សង្រ្គោះ នៅ មន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀត ដើម្បី ព្យាបាល របួស ។ជន ចិន ចិន ២ នាក់ ដែល បាន ឆ្លើយ សារភាព ចំពោះមុខ សមត្ថកិច្ច ថា ខ្លួន មាន បក្ខពួក ៣ នាក់ ហើយ ម្នាក់ ឈ្មោះ Yan Xiao Er មិន បាន ចូលរួមយក កូន កាំបិត ចាក់ ទេ ខ្លួន និង ជន ដៃ ដល់ ឈ្មោះ Yan Shi Chao ហៅ អាម៉ាប់ ដែល រត់គេចខ្លួន ចូលរួម ចាក់ ជនរងគ្រោះ ដែរ តែ បាន រត់គេចខ្លួន បាត់ ។ មូលហេតុ ដោយសារ ទំនាស់ បុរស ជនរងគ្រោះ ដើរ ទៅ បុក មិត្តភក្តិ ខ្លួន ទើប ខឹង ក៏ ដក កូន កាំបិត ចាក់ តែម្ដង រួច នាំគ្នា ចែក គ្នា រត់ ក្រោម ក៏ រត់ មកដល់ ផ្លូវ ១៧៣ សង្កាត់ ទំនប់ ទឹក ខណ្ឌ ចំការ មន ក៏ សមត្ថកិច្ច ឃាត់ បាន តែម្ដង ៕ ប្រភព : freshnews
null
212,374
ឃាត់ខ្លួន ជនជាតិ ចិន និង គ្រឿងញៀន ៦ គីឡូ ក្នុង ករណី គ្រោះថ្នាក់ ចរាចរណ៍ នៅមុខ រោងកុន លុច្ស 04, Jun 2019 , 2:35 pm ភ្នំពេញ៖ សមត្ថកិច្ច បាន ឃាត់ខ្លួន ជនជាតិ ចិន និង គ្រឿងញៀន ៦ គីឡូក្រាម ក្នុង ករណី គ្រោះថ្នាក ចរាចរណ៍ នៅមុខ រោងកុន លុច្ស ។ នេះ បើ តាម ការចេញផ្សាយ លើ ទំព័រ ហ្វេសប៊ុក របស់ អធិការដ្ឋាន នគរបាល ខណ្ឌ ដូនពេញ ។ មុន កើត ហេតុ ជនជាតិ ចិន ឈ្មោះ អៅ មីង អាយុ ៣០ ឆ្នាំ បាន បើក រថយន្ត ម៉ាក LEXUS ធ្វើដំណើរ ដល់ ត្រង់ ចំណុច រោងកុន លុច្ស បាន បុក នឹង ម៉ូតូកង់បី មួយ គ្រឿង ។ បន្ទាប់មក ជនជាតិ ចិន រូប នេះ បាន ព្យាយាម បើក រត់គេច ហើយ ត្រូវ សមត្ថកិច្ច ដេញ តាម ។ នៅ ពេល ដែល សមត្ថកិច្ច ដេញ តាម ជនជាតិ ចិន ខាងលើ បាន ព្យាយាម ទាញ កាបូប បោះចោល ប៉ុន្តែ ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន បាន ។ តាម ការឆែកឆេរ និង ពិនិត្យ រកឃើញ ថា មាន គ្រឿងញៀន ប្រភេទ អិច ស្ត្រា ស៊ី ( ថ្នាំ គ្រវី ) ៦ កញ្ចប់ ទម្ងន់ ៦ គីឡូ ។ ជនសង្ស័យ ត្រូវបាន សមត្ថកិច្ច រៀបចំ សំណុំរឿង ដើម្បី ចាត់ការ តាម និតិវិធី ច្បាប់ ៕
null
247,602
សម្តេច ក្រុមព្រះ យាង ចូល មន្ទីរពេទ្យ ភ្លាម ៗ ដោយ ព្រះរាជ សុខភាព រើ ឡើងវិញ ភ្នំពេញ ៖ សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្ស ហ្វ៊ុស៊ិនប៉ិច ត្រូវបាន បញ្ជូន ទៅ ព្យាបាល ព្រះរាជ សុខភាព នៅ មន្ទីរពេទ្យ រ៉ូយ៉ាល់ រតនៈ ខណៈ ដែល ព្រះរាជ សុខភាព របស់ ព្រះអង្គ រើ ឡើងវិញ ។ ហើយ រហូតមកដល់ ពេលនេះ ស្ថានភាព សម្តេច ក្រុមព្រះ នៅ មិន ទាន់ បាន ធូរស្បើយ នៅឡើយ ទេ ។ នេះ បើ យោង តាម ការផ្តល់ ព័ត៌មាន ដោយ មន្ត្រី ស្និទ្ធ នឹង ព្រះអង្គ រ ។ សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ និង អ្នកម្នាង អ៊ុក ផល្លា បាន ជួប គ្រោះថ្នាក់ ចរាចរណ៍ លើ ផ្លូវ ជាតិ លេខ ៤ ចន្លោះ គីឡូម៉ែត្រ ២០០ - ២០១ នៅ ចំណុច ភូមិ អូរ តា សេក ឃុំ អូរ ឧកញ៉ា ហេង ស្រុក ព្រៃ នប់ ខេត្ត ព្រះសីហនុ កាលពី ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៨ ។ នៅក្នុង គ្រោះថ្នាក់ ចរាចរណ៍ នេះ សម្តេច ក្រុមព្រះ បាន រងរបួស ធ្ងន់ និង អង្គរក្សរងរបួស ។ ចំណែក អ្នក ម្នាង អ៊ុក ផល្លា បាន ទទួលមរណភាព ។ យ៉ាងណា ក៏ដោយ ក្រោយមរណភាព អ្នក ម្នាង អ៊ុក ផល្លា សម្តេច ក្រុមព្រះ ត្រូវបាន មើល ថែម ព្រះរាជ សុខភាព របស់ ព្រះអង្គ ដោយ ម្ចាស់ក្សត្រីយ៍ អេង ម៉ារី ដែល ជា មហេសី ដើម របស់ ព្រះអង្គ ៕
null
248,801
មើល ឱ្យ ជាក់ … សម្រាប់ អ្នក ស៊ីឈ្នួល បើកបរ ទាំងឡាយ ណា ដែល ព្រហើន រាជធានី ភ្នំពេញ ៖ ថ្លៃ ការជួសជុល រថយន្ត ទំនើប នេះ ឡើងវិញ គឺ មាន តម្លៃ រហូតដល់ទៅ ១៦.០០០ ដុល្លារ ដែល នេះ គឺជា តម្លៃ មួយ ដែល ជា ការប្រាប់ ឱ្យដឹង ពី ខាង ក្រុមហ៊ុន ពុំ មែន ជា ការទាមទារ តាម ចិត្ត នឹកឃើញ របស់ ម្ចាស់ រថយន្ត ឡិច សុីស នេះ ទេ ព្រោះ បើ តាម មើលទៅ ទឹកចិត្ត ម្ចាស់ រថយន្ត នេះ ក៏ មិន ចង់ ទាមទារ សំណង ច្រើន ឡើយ ។ បន្ទាប់ពី ឮ បែប នេះ ភាគី អ្នកបើក រថយន្ត ដឹក គ្រឿងចក្រ គ្រវី ក្បាល ដូច គោ ស្រាំង ទិច ព្រោះតែ ខ្លួន គ្មាន លទ្ធភាព ដើម្បី សង ហើយ នេះ គឺជា មេរៀន មួយ សម្រាប់ អ្នក ស៊ីឈ្នួល បើកបរ ទាំងឡាយ ដែល ព្រហើន ទាល់តែ មាន បញ្ហា បុក រថយន្ត ស៊េរី ទំនើប បែប នេះ ទើប ភ្លឺ ភ្នែក ។ កួរ បញ្ជាក់ ថា រថយន្ត ម៉ាក ឡិច សុីស LX- ៥៧០ KURO ស៊េរី ឆ្នាំ ២០១៩ មួយ គ្រឿង នឹង ត្រូវ ចំណាយ ប្រាក់ ក្នុង ការជួសជុល ឡើងវិញ រហូតដល់ទៅ ១៦.០០០ ដុល្លារ ដែល តម្លៃ នេះ អាច ទិញ បាន រថយន្ត ធម្មតា ១ ទឹក ដូចជា រថយន្ត ឡិច សុីស RX- ៣០០ ឬ រថយន្ត ហាយឡែនឌ័រ បាន ១ គ្រឿង ទៅ ហើយ ។ រថយន្ត ស៊េរី ទំនើប ខាងលើ នេះ បាន រង ការខូចខាត បែក ស្ដុប និង ក្រពឹត ត្រគាក ក្រោយ យ៉ាង ដំណំ ដោយសារ ត្រូវ រថយន្ត ហុីយ៉ាន់ដាយ ដឹក គ្រឿងចក្រ ឈូស ដី ( ប៊ុល ដូហ្សែ៊ រ) ១ គ្រឿង ជ្រុល ទៅ បុក ពីក្រោយ ក្នុង ពេល កំពុង បើកបរ ស្រប ទិស គ្នា ។ ឧប្បត្តិហេតុ នេះ កើតឡើង កាលពី វេលា ម៉ោង ប្រមាណ ១០ និង ១០ នាទី ព្រឹក ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៩ នៅលើ កំណាត់ ផ្លូវ ជាតិ លេខ ៤ ស្ថិត ក្នុង ភូមិ អូដឹម សង្កាត់ ចោម ចៅ ៣ ខណ្ឌ ពោធិ៍ សែន ជ័យ ។ រថយន្ត ឡិច សុីស LX- ៥៧០ KURO ស៊េរី ឆ្នាំ ២០១៩ ពណ៌ ខ្មៅ ពាក់ ផ្លាកលេខ ភ្នំពេញ ២ AZ- ២០៦៨ បើកបរ ដោយ បុរស ម្នាក់ មិន ស្គាល់ ឈ្មោះ ។ ចំណែក រថយន្ត ហុីយ៉ាន់ដាយ ដឹក គ្រឿងចក្រ ពណ៌ ស ពាក់ ផ្លាកលេខ ព្រៃវែង ៣ A-០៣១០ អ្នកបើកបរ ក៏ មិន ត្រូវបាន ស្គាល់ ឈ្មោះ ដែរ ។ ប្រភព ព័ត៌មាន បាន ឲ្យដឹង ថា រថយន្ត ទាំង ២ គ្រឿង ធ្វើដំណើរ ស្រប គ្នា ក្នុង ទិសដៅ ពី ខាងកើត ទៅ ខាងលិច លុះ ទៅដល់់ ចំណុច ខាងលើ រថយន្ត ហុីយ៉ាន់ដាយ បាន បន្ថែម ល្បឿន ជែង រថយន្ត មួយ គ្រឿង ទៀត ក៏ ជ្រុល ទៅ បុក រថយន្ត ឡិច សុីស LX- ៥៧០ នេះ ពីក្រោយ បណ្ដាលឲ្យ រង ការខូចខាត តែម្ដង ។ ក្រោយពេល កើត ហេតុ ម្ចាស់ រថយន្ត ស៊េរី ទំនើប អន់ចិត្ត យ៉ាង ខ្លាំង ហើយ គាត់ បាន ទូរស័ព្ទ ទៅ សាកសួរ ក្រុមហ៊ុន ដែល គាត់ ទិញ រថយន្ត ដើម្បី សិក្សា តម្លៃ នៃ ការជួសជុល ។ ខណៈ នោះ ខាង ក្រុមហ៊ុន បាន ប្រាប់ ពី តម្លៃ ក្នុង ការជួសជុល ឡើងវិញ ថា ទាំង គ្រឿង បន្លាស់ និង ថ្លៃ ឈ្នួល ជួសជុល ត្រូវ ចំណាយ ប្រាក់ ១៦.០០០ ដុល្លារ ។ មិន តែ ប៉ុណ្ណោះ ត្រូវ រង់ចាំ រយៈពេល យ៉ាងហោចណាស់ ក៏ ១ ខែ ដែរ ទើប គ្រឿង បន្លាស់ មកដល់ តាម ការកុម្មង់ ។ ចំណែក មន្ត្រី នគរបាល ប៉ុស្តិ៍ ចោម ចៅ ៣ បាន ទៅ សម្របសម្រួល ប៉ុន្តែ មិន អាច ទៅ រួច ទេ ព្រោះ រថយន្ត ស៊េរី ទំនើប ត្រូវ ចំណាយ ក្នុង ការជួសជុល ច្រើន ពេក ទើប សុំឲ្យ កម្លាំង នគរបាល ចរាចរណ៍ ខណ្ឌ ពោធិ៍ សែន ជ័យ ទៅ ធ្វើ ការសម្របសម្រួល បន្ត ទៀត ប៉ុន្តែ រហូតដល់ វេលា រសៀល ថ្ងៃ ដដែល នៅតែ មិន ទាន់ ត្រូវ រ៉ូវ គ្នា នៅឡើយ ៕
accident
256,507
លទ្ធផល ត្រួតពិនិត្យ លក្ខណៈ បច្ចេកទេស យានយន្ត និង បណ្ណ បើកបរ នៅ កំពង់ផែ ស្វយ័ត ភ្នំពេញ និង ក្រុង ព្រះសីហនុ ធ្វើឡើង នា ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៩ រកឃើញ រថយន្ត ល្មើស ៥៣ គ្រឿង ( ភ្នំពេញ ) ៖ ក្រុមការងារ ត្រួតពិនិត្យ យានយន្ត កែច្នៃ ខុស លក្ខណៈ បច្ចេកទេស បាន បើក ប្រតិបត្តិការ ត្រួតពិនិត្យ លក្ខណៈ បច្ចេកទេស យានយន្ត និង បណ្ណ បើកបរ នៅ កំពង់ផែ ស្វយ័ត ភ្នំពេញ និង កំពង់ផែ ស្វយ័ត ក្រុង ព្រះសីហនុ ដោយ ត្រួតពិនិត្យ យានយន្ត ២០១ គ្រឿង ក្នុង នោះ មាន រថយន្ត ល្មើស ចំនួន ៥៣ គ្រឿង និង ពិន័យ ជា ប្រាក់ ចំនួន ៤,១៧៥,០០០ រៀល ។ លោក សេង ឈួន រដ្ឋលេខាធិការ និង ជា ប្រធាន ក្រុមការងារ ត្រួតពិនិត្យ រឹតបន្តឹង ការអនុវត្ត ច្បាប់ ស្តីពី ចរាចរណ៍ ផ្លូវ គោក បាន ឱ្យដឹង ថា ការងារ នេះ បាន ធ្វើឡើង នា ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅ តាម គោលដៅ ដើម ទី ក្នុង កំពង់ ផែ ស្វយ័ត ភ្នំពេញ និង កំពង់ផែ ស្វយ័ត ក្រុង ព្រះសីហនុ ដោយ លោក បាន ដឹកនាំ ក្រុមការងារ កម្លាំង ចម្រុះ ចុះ ត្រួត ពិនិត្យ ការអនុវត្ត រឹតបន្តឹង ការត្រួតពិនិត្យ លក្ខណៈ បច្ចេកទេស យានយន្ត និង បណ្ណ បើកបរ របស់ អ្នកបើកបរ រថយន្ត និង អ្នក រថយន្ត ដឹក ទំនិញ ចេញ ចូល កុងតឺន័រ បរិវេណ កំពង់ផែ ស្វយ័ត ភ្នំពេញ ។ ក្នុង នោះ ក្រុមការងារ បាន ត្រួតពិនិត្យ រថយន្ត សរុប ២០១ គ្រឿង មាន ១៤ % ប្រព្រឹត្ត ល្មើស ច្បាប់ ក្នុង នោះ មួយចំនួន ត្រូវបាន ណែនាំ និង មួយចំនួន ទៀត ត្រូវបាន ផាក ពិន័យ ប្រមូល បានជា ទឹកប្រាក់ ៤,១៧៥,០០០ រៀល ។ គោលដៅ នៅ កំពង់ផែ ស្វយ័ត ភ្នំពេញ៖ ត្រួតពិនិត្យ បាន ៣៦ គ្រឿង ( ល្មើស ១២ គ្រឿង = ៣៣ %) និង បាន ឃាត់ទុក ៣ គ្រឿង ខណៈ ១ គ្រឿង បញ្ជូន ទៅ អធិការ ស្រុក កៀនស្វាយ ដោយសារ ការប្រើប្រាស់ ផ្លាកលេខ ក្លែងក្លាយ និង គោលដៅ កំពុង ផែ ស្វយ័ត ក្រុង ព្រះសីហនុ៖ ត្រួតពិនិត្យ បាន ១៦៥ គ្រឿង ( ល្មើស ១៧ គ្រឿង = ១០ %) ។ ក្នុង ប្រតិបបត្តិការ នេះ កំហុសឆ្គង ១០ ចំណុច ត្រូវបាន រកឃើញ រាល់ រថយន្ត ល្មើស មាន កំហុស យ៉ាងតិច មួយ ក្នុង ចំណោម ១០ ចំណុច រួមមាន ទី ១៖ ប្រើ បណ្ណ បើកបរ ចម្លង , ទី៖ ប្រើ បណ្ណ បើកបរ ខុសពី ប្រភេទ រថយន្ត កំពុង បើក ជាក់ស្តែង , ទី ៣៖ ប្រើ ផ្លាកលេខ ក្លែងក្លាយ , ទី ៤៖ រថយន្ត គ្មាន លិខិត អនុញ្ញាត អាជីវកម្ម , ទី ៥៖ គ្មាន វិញ្ញាបនបត្រ ត្រួតពិនិត្យ លក្ខណៈ បច្ចេកទេស យានជំនិះ , ទី ៦៖ យានយន្ត កែច្នៃ ខុស លក្ខណៈ បច្ចេកទេស , ទី ៧៖ គ្មាន ខ្ចៅ ប៊ូឡុង តា កេ គ្រប់គ្រាន់ , ទី ៨៖ កន្ទុយ ស៊ឺមីរ៉ឺម៉ក គ្មាន គន្លឹះ សុវត្ថិភាព ទប់ កុងតែ ណ័រ , ទី ៩៖ សំបក កង់ សឹក ដល់ កម្រិត អាច ផ្ទុះ បង្ក គ្រោះថ្នាក់ និង ទី ១០៖ គ្មាន ភ្លើង បំភ្លឺ ពេល យប់ យន្តការ នេះ ត្រូវបាន សង្ឃឹម ថា នឹង ចូលរួមចំណែក យ៉ាង សំខាន់ ក្នុង ការ ថែរក្សា ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន នៅ កម្ពុជា ឱ្យ បាន គង់វង្ស យូរអង្វែង កាត់បន្ថយ បល្មើស ចរាចរ ណ៍ ដែល បង្ក មកពី អ្នកបើកបរ រថយន្ត ធុន ធ្ងន់ និង ការប្រើប្រាស់ រថយន្ត ខុស ច្បាប់ និង ខុស ស្តង់ដារ បច្ចេកទេស ជាពិសេស គឺ កាត់បន្ថយ គ្រោះថ្នាក់ ចារចរណ៍ នៅ តាម ដងផ្លូវ ដែល ជា បញ្ហា សំខាន់ ដែល រាជ រដ្ឋាភិបាល កំពុង យក ចិត្តទុកដាក់ ។ ជំហ៊ាន បន្ទាប់ ក្រុមការងារ នឹង ពង្រីក ការចុះ ត្រួតពិនិត្យ ពង្រឹង យន្តការ នេះ ទៅ តាម ផែ ស្ងួត នានា ផង ដែរ ៕
null
256,647
ផ្អើល ខ្លាំង ! រឿង គ្រោះថ្នាក់ ចរាចរណ៍ ប៉ះ គ្នា បន្តិចបន្តួច សោះ មិន និយាយ សម្រួល គ្នា បែរជា ភាគី រថយន្ត Range Rover យក ដំថ្ម វាយ បំបែក កញ្ចក់ រថយន្ត ព្រូស ហើយនិយាយ ថា ... ភ្នំពេញ៖ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ ដ៏ គួរឲ្យ ហួសចិត្ត គ្រាន់តែ ប៉ះ គ្នា បន្តិចបន្តួច សោះ បែរជា ប្រើ ហិង្សា ដោយ មិន និយាយ គ្នា ខាង ភាគី រថយន្ត Range Rover យក ដំថ្ម ទៅ វាយ ខាង ភាគី រថយន្ត ព្រូស បណ្តាលឲ្យ បែក កញ្ចក់ ទ្វារ រថយន្ត ខាងឆ្វេង ខ្ទេច អស់ បង្ក ការភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ១០ និង ២០ នាទី ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៩ នេះ ស្ថិត នៅ ផ្លូវ បេតុង ស្ថិត នៅក្នុង សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ៕ ចង់ ជ្រាប ច្បាស់ សូម ទស្សនា សេចក្តីរាយការណ៍ របស់ ក្រុមការងារ TVFB ដោយ លោក ខេង ព ន្លឺ៖
accident
257,983
ប្រើ វិធានការ ក្តៅ ទៅលើ រថយន្ត ដឹក លើស ចំណុះ និង សំពីងសំពោង ខេត្ត ព្រះសីហនុ ៖ តាម សេចក្តីរាយការណ៍ បឋម បាន ឱ្យដឹង ថា អធិការ នគរបាល ស្រុក ព្រៃ នប់ ហាក់ បញ្ចេញ វិធានការ ក្តៅ ក្នុង ការចុះអនុវត្ត ច្បាប់ ចរាចរណ៍ ទៅលើ រថយន្ត ដឹក ខុស លក្ខណៈ បច្ចេកទេស និង សំពីងសំពោង តាម ផ្លូវ ជាតិ ។ លោក វរសេនីយ៍ ទោ ហួ យ៉ៃ អធិការ នគរបាល ស្រុក ព្រៃ នប់ បាន ឱ្យដឹង ថា ការឃាត់ រថយន្ត ដឹក លើស ចំណុះ និង ខុស លក្ខៈ បច្ចេកទេស នេះ មិន ទាន់ ឈានដល់ ការផាកពិន័យ ឬ ក៏ ឃាត់ រថយន្ត ទុក យូ នោះ ទេ គ្រាន់តែ ឃាត់ ហៅ អ្នកបើកបរ មក អប់រំ ណែនាំ ស្តីពី ច្បាប់ ចរាចរណ៍ ក្នុង ដឹក ឬ ផ្ទុក សំភារៈ ឬ អីវ៉ាន់ ចៀសវាង ដឹក សំពីងសំពោង ដូច ដែល ឃើញ ជាក់ស្តែង នេះ ហើយ ម្យ៉ាង វិញ ទៀត សមត្ថកិច្ច ឱ្យ អ្នកបើកបរ ធ្វើ កិច្ចសន្យា និង ទំលាក់ ឬ រំលែក អីវ៉ាន់ ទៅ ដាក់ រថយន្ត ផ្សេង ទៀត នៅ ចំពោះមុខ សមត្ថកិច្ច តែម្តង ។ គិត ចាប់តាំងពី ថ្ងៃទី ១៥ មិថុនា រហូតមក ត្រឹម ព្រឹក ថ្ងៃទី ១៨ មិថុនា នេះ ការអនុវត្តន៍ ឃាត់ រថយន្ត ផ្ទុក លើស ចំណុះ ដែល ខុស លក្ខណៈ បច្ចេកទេស បាន ចំនួន ៣ លើក ក្នុង នោះ មាន រថយន្ត ប្រភេទ សាំ យ៉ុង ដឹក ខុល លក្ខៈ បច្ចេកទេស ចំនួន ៦ គ្រឿង ត្រូវបាន សមត្ថកិច្ច ឃាត់ មក អបរំ ។ ព័ត៌មាន លម្អិត នឹង មាន ផ្សាយ នៅលើ ទំព័រ កាសែត កោះសន្តិភាព ៕ ( កែសម្រួល ដោយ ៖ ធីតា )
null
276,888
ឧត្តមសេនីយ៍ ទោ អ៊ាវ ចំរើន ជម្រុញឲ្យ មេ ប៉ុស្តិ៍ បង្ក្រាប ល្បែងស៊ីសង និង ករណី គ្រឿងញៀន ឲ្យ អស់ ក្នុង ដែន សមត្ថកិច្ច របស់ ខ្លួន កណ្តា ល៖ លោក ឧត្តមសេនីយ៍ ទោ អ៊ាវ ចំរើន ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត កណ្តាល បាន លើកឡើង ថា ករណី ល្បែងស៊ីសង និង ករណី គ្រឿងញៀន នៅតែ ជា ក្តីកង្វល់ និង ជា បញ្ហា ប្រឈម យ៉ាង ខ្លាំង ដូច្នេះហើយ មេ ប៉ុស្តិ៍ រដ្ឋបាល ស្រុក / ក្រុង ទូទាំង ខេត្ត ត្រូវ ពង្រឹង ទប់ស្កាត់ បង្ការ បង្ក្រាប ល្បែងស៊ីសង និង ករណី គ្រឿងញៀន ឲ្យ អស់ ក្នុង ដែន សមត្ថកិច្ច ដើម្បី ស្វែងរក សេចក្តីសុខ ជូន ប្រជាពលរដ្ឋ និង ចូលរួម អនុវត្ត ភូមិ ឃុំ មាន សុវត្ថិភាព របស់ រាជ រដ្ឋាភិបាល ឲ្យបាន ល្អ ប្រសើរ ។ លោក ស្នងការ បាន លើកឡើង បែប នេះ ក្នុង កិច្ចប្រជុំ ត្រួតពិនិត្យ ការអនុវត្ត សេចក្តីណែនាំ លេខ ០០៣ ស្តីពី ការពង្រឹង បន្ថែម ប្រសិទ្ធភាព ការងារ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ប្រចាំ ខែមិថុនា និង លើក ទិស ទៅ ខែកក្កដា ឆ្នាំ ២០១៩ កាលពី ព្រឹក ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៩ នៅ សាល ប្រជុំ ស្នងការដ្ឋាន ខេត្ត ដោយ មាន ការចូលរួម ពី លោក / លោកស្រី ស្នងការរង នាយ នាយ រង ការិយាល័យ អធិការ ទាំង ១១ ស្រុក / ក្រុង និង លោក នាយ ប៉ុស្តិ៍ រដ្ឋបាល ទាំង ១២៧ ប៉ុស្តិ៍ ផងដែរ ។ មិន តែ ប៉ុណ្ណោះ លោក ឧត្តមសេនីយ៍ ទោ អ៊ាវ ចំរើន បាន ធ្វើ ការជម្រុញឲ្យ លោក ស្នងការ រង ទទួល ផែន ប្រឆាំង គ្រឿងញៀន ដឹកនាំ កម្លាំង ជំនាញ ចុះ សហការ ជាមួយ អធិការ គ្រប់ បណ្តា ស្រុក / ក្រុង ដើម្បី ត្រួតពិនិត្យ តៃ កុង ឡាន ឈ្នួល តូច ធំ និង កុងតឺន័រ រក សារធាតុ ញៀន ដោយ ពិនិត្យ ទឹកនោម បើ ឃើញ តៃ កុង ឡាន ណា មាន សារធាតុ ញៀន ក្នុង ខ្លួន យើង នឹង បញ្ឈប់ ការបើកបរ ហើយ ហៅ ម្ចាស់ ឬ ក្រុមហ៊ុន មក ទទួលយក រថយន្ត ។ ចំណែក អ្នកបើកបរ រថយន្ត យើង នឹង ដកហូត បណ្ណ័ បើកបរ បណ្តោះអាសន្ន និង នាំ សាមីខ្លួន ទៅកាន់ មជ្ឈមណ្ឌល ស្តារ នីតិសម្បទា ។ ការអនុវត្ត បែបប នេះ វា កាត់បន្ថយ បាន នូវ គ្រោះថ្នាក់ ចរាចរណ៍ ព្រោះ អ្នកបើកបរ ប្រសិនបើ មាន សារធាតុ ញៀន ក្នុង ខ្លួន អាច មាន ការធ្វេសប្រហែស បង្ក គ្រោះថ្នាក់ ចរាចរណ៍ បាន ។ ក្រៅពី ពិនិត្យ ទៅលើ អ្នកបើកបរ សមត្ថកិច្ច នគរបាល ទាំងអស់ ត្រូវ រួមគ្នា ពិនិត្យ ទប់ស្កាត់ និង បង្រ្កាប បទល្មើស គ្រឿងញៀន នៅក្នុង មូល ដ្ឋាន ពិសេស នៅ តាម បណ្តា ទីតាំង ក្លឹប កំសាន្ត ខារ៉ាអូខេ និង ផ្ទះសំណាក់ ។ល ។ អ្វី ដែល ត្រូវ ខិតខំ បន្ថែម ទៀត គឺ បំពេញ កាតព្វកិច្ច និង បម្រើ បងប្អូន ប្រជាពលរដ្ឋ ឲ្យ រស់ នៅក្នុង ភាពសុខសាន្ត ។ ពេល ចុះ បំពេញ ភារកិច្ច កងកម្លាំង ទាំងអស់ ត្រូវ សម្រួល ឥរិយាបទ របស់ ខ្លួន ស្លៀកពាក់ ឯកសណ្ឋាន ឲ្យបាន ត្រឹមត្រូវ និង ប្រើប្រាស់ សម្ដី សំដៅ កុំ ឲ្យ ឆ្កាំឆ្គង ត្រូវ ចេះ គោរព ឋានានុក្រម រាយការណ៍ ជូន ថ្នាក់ លើ ៕
null
324,505
ឧប នាយក រដ្ឋមន្ត្រី ម៉ែន សំអន ណែនាំឲ្យ ប្រធាន មន្ទីរ វប្បធម៌ និង ប្រធាន មន្ទីរ ធម្ម ការ ខេត្ត ស្វាយរៀង ចង ក្រង ឯកសារ អំពី ទួល បុរាណ នៅក្នុង ខេត្ត ដើម្បីឲ្យ ពលរដ្ឋ បាន ដឹង ក្នុង ការធ្វើ ពិធី សាសនា បុណ្យ ទាន ផ្សេង ៗ ( ស្វាយរៀង ) ៖ លោកស្រី កិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧប នាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច និង ជា ប្រធាន ក្រុម ការងារ ថ្នាក់ ជាតិ ចុះ មូលដ្ឋាន នៅ ខេត្ត ស្វាយរៀង បាន ណែនាំ ដល់ ប្រធាន មន្ទីរ វប្បធម៌ និង វិចិត្រ សិល្បៈ និង ប្រធាន មន្ទីរ ធម្មការ និង សាសនា ខេត្ត ត្រូវ ចងក្រង ជា ឯកសារ អំពី ទួល បូរាណ នៅក្នុង ខេត្ត ដែល មាន បារមី សក្ក័ សិទ្ធ ដើម្បីឲ្យ ពលរដ្ឋ បាន ដឹង ក្នុង ការធ្វើ ពិធី សាសនា បុណ្យ ទាន ផ្សេង ៗ និង ដើម្បីឲ្យ លោកគ្រូអាចារ្យ បាន រំលឹក គុណ បារមី ទួល សក្ក័ សិទ្ធ ទាំងនោះ ឲ្យ មក ជួយ បីបាច់ថែរក្សា ពលរដ្ឋ ឲ្យ មាន សេចក្តីសុខ និង សេចក្តី ចម្រើន និង បញ្ចៀស គ្រោះថ្នាក់ ផ្សេង ៗ ដែល កើតឡើង ជា យថាហេតុ ។ ការលើកឡើង បែប នេះ នៅក្នុង ឱកាស ដែល លោកស្រី កិត្តិសង្គហ បណ្ឌិត ម៉ែន សំអន អញ្ជើញ ចូលរួម សម្ពោធ អាស្រម តា គង់ យាយ ដើង និង រាប់បាត្រ ដល់ ព្រះ សង្ឃ និង ប្រគេន ទៀន វស្សា និង ទេយ្យ ទាន ដល់ ព្រះសង្ឃ នា ព្រឹក ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៩ ស្ថិត ក្នុង ភូមិ មេភ្លើង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ដែល មាន ការចូល ពី លោក ម៉ែន វិបុល អភិបាល ខេត្ត ស្វាយរៀង និង លោកស្រី អ្នកតំណាងរាស្ត្រ មណ្ឌល ស្វាយរៀង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យ៉ាង ច្រើន កុះករ ។ លោកស្រី កិត្តិសង្គហ បណ្ឌិត បាន ថ្លែង បន្ត ថា គោលដៅ របស់ ដែល លោកស្រី ធ្វើ ពិធី នៅ ថ្ងៃ នេះ គឺ ជិត ដល់ រដូវ ភ្ជុំ បិណ្ឌ និង មាន ពិធី បុណ្យ ផ្សេង ៗ ទៀត ដែល ត្រូវតែ នឹក ដល់ គុណ បារមី វត្ថុ សក្ក័ សិទ្ធ ទួល សក្ក័ សិទ្ធ នៅក្នុង ខេត្ត ស្វាយរៀង ព្រោះ ប្រទេស កម្ពុជា បាន ចាត់ទុក សាសនា ព្រះពុទ្ធ ជាសាសនា របស់ រដ្ឋ ឲ្យ ជួយ ប្រោះព្រំ សុំ សេចក្តី សេចក្តី ចំរើន ជាពិសេស បញ្ចៀស គ្រោះថ្នាក់ ធម្មជាតិ មាន ខ្យល់ កន្ត្រាក់ រន្ទះ បាញ់ និង ភ្លើង ឆេះ ផ្ទះ ជាដើម ។ លោកស្រី បាន បញ្ជាក់ ថា ចំណែក គ្រោះថ្នាក់ បង្ក ឡើង ដោយ មនុស្ស គឺ គ្រោះថ្នាក់ ចរាចរណ៍ នេះ ឯង ដោយសារ អ្នកបើកបរ មិន គោរព ច្បាប់ ចរាចរណ៍ គឺ បើកបរ ដោយ ប្រើប្រាស់ ល្បឿន លឿន វ៉ា ជែង ខ្វះ ការប្រុងប្រយ័ត្ន ហើយ កាលពី ថ្ងៃទី ៣០ និង ៣១ ខែកក្កដា កន្លងទៅ នេះ មាន កម្មករ - កម្ម ការិនី ស្លាប់ ២ នាក់ និង របួស ជាង ៧០ នាក់ ពិតជា មាន ការសោកស្តាយ ណាស់ ដែល កើត ហេតុការណ៍ នេះ ឡើង ។ ដូច្នេះ ការធ្វើ ពិធី សាសនា នៅ ពេល នេះ សូម បារមី វត្ថុ សក្ក័ សិទ្ធ តា គង់ យាយ ដើង និង បារមី ពូកែ សក្ក័ សិទ្ធ ទាំងអស់ នៅ ខេត្ត ស្វាយរៀង ជួយ បណ្តុះ ចិត្ត ឲ្យ ចេះ ស្រឡាញ់ គ្នា គោរព ច្បាប់ បញ្ចៀស គ្រោះថ្នាក់ ទាំងនេះ ចៀស ឲ្យ ឆ្ងាយ ពី ទឹកដី ខេត្ត ស្វាយរៀង ក៏ ដូច ប្រទេស កម្ពុជា ទាំងមូល ផងដែរ ។ លោកស្រី បាន បន្ត ថា ប្រទេស មាន សុខ សន្តិភាព ហើយ តែ ប្រជាពលរដ្ឋ នៅក្នុង ខេត្ត ក៏ ត្រូវ ចេះ ថែរក្សា សុខភាព ឲ្យបាន ល្អ ដើម្បី ធ្វើ ការងារ ព្រោះ អ្នកវិនិយោគ ត្រៀម មកវិនិយោគ នៅ ខេត្ត ស្វាយរៀង ច្រើន ណាស់ បើ ពលរដ្ឋ ចេះតែ ជួប គ្រោះ ចរាចរណ៍ ដែល នាំឲ្យ របួស ពិការ តើ ត្រូវ រក កម្លាំង ពលកម្ម មកពី ណា ? ដូច្នេះ សមត្ថកិច្ច ដែល ពាក់ព័ន្ធ ទាំងអស់ ត្រូវតែ អប់រំ ផ្សព្វផ្សាយ អំពី ច្បាប់ ចរាចរណ៍ បញ្ជ្រាប ដល់ កម្មករ និង អ្នកបើកបរ ដឹក កម្មករ និង អ្នកបើកបរ រថយន្ត គ្រប់ ប្រភេទ ឲ្យ គោរព ច្បាប់ ចរាចរណ៍ ឲ្យបាន ខ្ជាប់ខ្ជួន មួយ វិញ ព្រះសង្ឃ ក៏ មាន ភារកិច្ច ចូលរួមចំណែក អប់រំ កូន ៗ ឲ្យ ចេះ គោរព ប្រតិបត្តិ មាតាបិតា និង ណែនាំ ពលរដ្ឋ ថែរក្សា សុខភាព ព្រមទាំង ចូលរួម ជាមួយ សង្គម ឲ្យបាន ច្រើន ផងដែរ ៕
null
325,100
ជនជាតិ ចិន នៅ ក្រុង ប៉ោយប៉ែត កំពុងតែ បង្ក អសន្តិសុខ ខណៈ សមត្ថកិច្ច យើង ខ្វះ ចំណាត់ការ ? បន្ទាយមានជ័យ៖ ពលរដ្ឋ ខ្មែរ នៅ ក្រុង ប៉ោយប៉ែត បាន សម្តែង ក្តីបារម្ភ ចំពោះ សន្តិសុខ យ៉ាង ខ្លាំង ខណៈ ដែល ពួក ជនជាតិ ចិន បុក សំរុក ចូលមក រស់ នៅ ច្រើន ទៅ ៗ ហើយ ពួក នេះ មិន បាន ញើត ច្បាប់ ខ្មែរ ជា ម្ចាស់ ប្រទេស នោះ ។ ជាក់ស្ដែង កាលពី យប់ ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០១៩ ម្សិលមិញ ក្រុម ជនជាតិ ចិន ១ ក្រុម បាន បើក រថយន្ត បុក អ្នក រត់ ម៉ូតូកង់ បី នៅ កែង នាគ ទិព្វ ស្ថិត ក្នុង ភូមិ ក្បាល ស្ពាន ២ សង្កាត់ និង ក្រុង ប៉ោយប៉ែត កាលពី ម៉ោង ១១ និង ២៥ នាទី ។ ក្រោយ កើត ហេតុ ក្រុម ជនជាតិ ចិន បាន ចុះ ពី រថយន្ត ហើយ ហៅ គូកន មក តាម វាយ លើ អ្នក រត់ ម៉ូតូកង់ បី នោះ ធ្វើឲ្យ បុរស រងគ្រោះ បាន រត់ ទៅ ពឹង សន្តិសុខ នាគ ទិព្វ ឲ្យ ជួយ ហើយ ត្រូវបាន ក្រុម ជនជាតិ ចិន នោះ តាម រក រឿង ថែមទាំង ស្រែក ជេរ ប្រមាថ មក ពលរដ្ឋ កម្ពុជា យើង ទៀតផង ។ ពលរដ្ឋ នៅ កន្លែង កើត ហេតុ បាន ឲ្យដឹង ថា ពួក គាត់ ពិតជា ព្រួយបារម្ភ ចំពោះ សុវត្ថិភាព កូន ចៅ របស់ គាត់ យ៉ាង ខ្លាំង ព្រោះ ក្រុម ជនជាតិ ចិន ទាំងនោះ សុទ្ធតែ មាន សែ ស្រឡាយ អ្នក មាន អំណាច នៅ ពីក្រោយ ខ្នង ទើប ពួក វា មិន ញញើត ម្ចាស់ ផ្ទះ បែប នេះ ។ ពលរដ្ឋ ដែល បន្ត ថា ក្រោយ ហេតុការណ៍ បាន ស្ងប់ស្ងាត់ មេការជនជាតិ ចិន បាន មក ហើយ សួរ ថា ចង់បាន លុយ ប៉ុន្មាន ? ម្ចាស់ ម៉ូតូកង់ បី បាន ប្រាប់ ថា ម៉ូតូ ខ្ញុំ បើ ធ្វើអស់ តែ ៦០០០ បាត ប្រាក់ ថៃ ទេ ភ្លាម នោះ មេ ការចិន បាន ដក លុយ ឲ្យ ជនរងគ្រោះ គ្រប់ ចំនួន រួច ចូល ទៅក្នុង ផ្ទះ អស់ ។ បន្ទាប់មក ទើប ពលរដ្ឋ បាន ឃើញ សមត្ថកិច្ច មកដល់ ហើយ សួរ ថា កើត អី គេ ៗ ៗ ? ។ សូម បញ្ជាក់ ថា៖ បើ តាម ប្រជាពលរដ្ឋ និយាយ ថា ក្រុម ជនជាតិ ចិន ដែល មក រស់ នៅ កម្ពុជា សព្វ ថ្ងៃ មកដណ្តើម មុខរបរ គ្រប់ ប្រភេទ ពី ប្រជាពលរដ្ឋ ខ្មែរ ក្នុង នោះ រាប់ តាំងពី ជាង កាត់ សក់ ជាង ធ្វើ ស្លាក យីហោ លក់ កាហ្វេ គុយ ទាវ ជាង សំណង់ និង លក់ដូរ ទូរស័ព្ទ ដៃ ជាដើម ។ល ។ ក្រុម ជនជាតិ ចិន ភាគ ច្រើន គ្មាន លិខិត ឬ ប័ណ្ណ ការងារ ស្អី នោះ ទេ តែ ពួក អាំង មាន សមត្ថកិច្ចកាង ធ្វើជា ខ្នង បង្អែក និង សម្របសម្រួល ឲ្យ សព្វ បែប យ៉ាង ។ អ្នកតាមដាន សង្គម បាន លើកឡើង ថា បើ មន្ត្រី កម្ពុជា នៅតែ អនុវត្ត ន៏ ច្បាប់ អន្តោប្រវេស ន៏ បែប ធូរ លុង បែប នេះ ទៀត នោះ ជន បរទេស មុខ ជា បាន ចិត្ត និង មាក់ងាយ ខ្មែរ ជា ម្ចាស់ ប្រទេស ជា មិន ខាន ។ លើស ពី នេះ ប្រាក់ ចំណូល ជាតិ នឹង បាត់បង់ មិន ស្ទើ នោះ ទេ ក្នុង ១ ខែ ៗ ដោយសារ មាន មន្ត្រី ពុករលួយ កេងប្រវ័ញ្ច ដូចនេះ ៕
null
325,744
កុំ ប្រើប្រាស់ ទូរស័ព្ទ ដៃ នៅពេល បើកបរ ! ស្លាប់ ៥ នាក់ និង របួស ១៥ នាក់ ក្នុង គ្រោះថ្នាក់ ចរាចរណ៍ ទូទាំង ប្រទេស ថ្ងៃទី ០៥ ខែសីហា ម្សិលមិញ ( ភ្នំពេញ ) ៖ យោង តាម របាយការណ៍ អគ្គ ស្នងការដ្ឋាន នគរបាល ជាតិ ឲ្យដឹង ថា នៅ ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៩ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ នៅ ទូទាំង ប្រទេស កើតឡើង ចំនួន ៨ លើក បណ្ដាលឲ្យ មនុស្ស ស្លាប់ ៥ នាក់ , របួស ស្រាល ១០ នាក់ និង របួស ធ្ងន់ ៥ នាក់ ។ ប្រភព ព័ត៌មាន ដដែល បញ្ជាក់ ថា នៅក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ទាំង ៨ លើក នេះ បណ្ដាលឲ្យ ខូត ខាត ម៉ូតូ ចំនួន ៨ គ្រឿង , រថយន្ដ ធំ ៤ គ្រឿង និង រថយន្ត តូច ៣ គ្រឿង ហើយ មូលហេតុ ដែល បណ្ដាលឲ្យ កើត មាន គ្រោះថ្នាក់ ចរាចរណ៍ រួមមាន៖ ល្បឿន , មិន គោរព សិទ្ធ , ប្រជែង និង កត្ដាយាន ។ សូម បញ្ជាក់ ថា រយៈពេល ០៥ ថ្ងៃ ចាប់ពី ថ្ងៃទី ០១ ដល់ ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៩ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង ៥៣ លើក , បណ្ដាលឲ្យ មនុស្ស ស្លាប់ ចំនួន ២៦ នាក់ របួស ធ្ងន់ ៤២ នាក់ និង របួស ស្រាល ៤១ នាក់ ៕
accident
326,367
ឯកឧត្តម ម៉ែន វិបុល ដឹកនាំ កងកម្លាំង ចំរុះ ត្រួតពិនិត្យ និង ជំរុញ អោយ អ្នកបើកបរ ម៉ូតូ ចូលរួម គោរព ច្បាប់ ចរាចរណ៍ ស្វាយរៀង៖ កាលពី ថ្ងៃអង្គារ ទី ៦ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ គណៈអភិបាល ខេត្ត ស្វាយរៀង និង ជា ប្រធាន អនុគណៈកម្មការ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក ខេត្ត លោក ឧត្តមសេនីយ៍ ទោ កឹង ឃន ស្នងការ នគរបាល ខេត្ត លោកជំទាវ អភិបាល រង ខេត្ត លោក ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត លោក ស្នងការ រង នគរបាល ខេត្ត លោក នាយ ការិយាល័យ ចរាចរណ៍ ផ្លូវគោក ខេត្ត បាន ត្រួតពិនិត្យ កម្លាំង ចម្រុះ ដែល អនុវត្ត ច្បាប់ ចរាចរណ៍ ផ្លូវគោក ត្រង់ ចំណុច ផ្លូវ លេខ ១១៤ ក្នុង ភូមិ រោង បន្លែ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។ ដោយ អនុវត្ត តាម ប្រសាសន៍ ដ៏ ខ្ពង់ខ្ពស់ សម្តេច ក្រឡាហោម ស ខេង ឧប នាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ “ អ្នក ជិះ ម៉ូតូ ត្រូវ ពាក់ មួក សុវត្ថិភាព បើ គ្មាន ត្រូវ ឃាត់ទុក តម្រូវឲ្យ រក មួក មក ពាក់ ឬ តម្រូវឲ្យ ទិញ មួក សុវត្ថិភាព មក ពាក់ បើ គ្មាន លុយ ត្រូវ ធ្វើ កិច្ចសន្យា ពាក់ មួក ថត រូប ទុក ទើប អនុញ្ញាតឲ្យ បន្ត ដំណើរ ( មិន ពិន័យ រយៈពេល មួយ ខែ ) ។ ក្នុង ឱកាស នោះ ឯកឧត្តម អភិបាល ខេត្ត រួម ជាមួយ លោក ឧត្តមសេនីយ៍ ទោស្នងការ នគរបាល ខេត្ត បាន បំពាក់ មួក សុវត្ថិភាព ដល់ អ្នកបើក ម៉ូតូ និង មានប្រសាសន៍ សំណូមពរ ដល់ បងប្អូន ទាំងអស់ ត្រូវ ចូលរួម គោរព ច្បាប់ ចរាចរណ៍ ហើយ កម្លាំង ចម្រុះ អាជ្ញាធរ គ្រប់ លំដាប់ថ្នាក់ ត្រូវ ធ្វើជា គំរូ ល្អ ក្នុង គោរព ច្បាប់ ចរាចរណ៍ ផ្លូវគោក និង យកចិត្តទុកដាក់ អប់រំ ប្រជាពលរដ្ឋ ឲ្យ គោរព ច្បាប់ ទាំងអស់ គ្នា និង អនុវត្ត ច្បាប់ អោយ បាន ល្អ ៕
null
326,566
ប្រធាន មន្ទីរ សាធារណការ ខេត្ត កណ្តា ល៖ គ្រោះថ្នាក់ ចរាចរណ៍ គឺជា ឧបសគ្គ ដ៏ ធំ មួយ ដែល បំផ្លិចបំផ្លាញ ថវិកា ជាតិ មិន តិច ជាង ៣០០ លាន ដុល្លារ ក្នុង មួយ ឆ្នាំ ៗ ( កណ្តាល ) ៖ គ្រោះថ្នាក់ ចរាចរណ៍ គឺជា ឧបសគ្គ ដ៏ ធំ ដែល បំផ្លិចបំផ្លាញ ថវិកា ជាតិ ជាង ៣០០ លាន ដុល្លារ ក្នុង ១ ឆ្នាំ ៗ ។ នេះ បើ តាម ការបញ្ជាក់ របស់ លោក ម៉ឹង យូឡេង ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត កណ្តាល ក្នុង ឱកាស ដែល លោក អញ្ជើញ ចុះ អប់រំ ផ្សព្វផ្សាយ ច្បាប់ ចរាចរណ៍ ផ្លូវគោក និង ផ្តល់ មួក សុវត្ថិភាព ដល់ អ្នកបើកបរ ម៉ូតូ នា ព្រឹក ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៩ ។ លោក ម៉ឹង យូឡេង បាន បន្ត ថា ឆ្នាំ ២០១៨ កន្លងទៅ នេះ អ្នក ដែល ស្លាប់ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ ទូទាំង កម្ពុជា មាន ចំនួន ១៧៦១ នាក់ គិត ជា មធ្យម គឺ ៥ នាក់ ក្នុង មួយ ថ្ងៃ ដែល បង្កឡើង ដោយ ការទ្វេស ប្រហែស ក្នុង ការបញ្ជា យានជំនិះ ធ្វើចរាចរណ៍ លើ ផ្លូវ សាធារណៈ ផ្លូវកាន់តែ ស្អាត គ្រោះថ្នាក់ កាន់តែ មាន ការកើនឡើង ។ លោក ថា « ដោយឡែក នៅក្នុង ខេត្ត កណ្តាល យើង នេះ គ្រោះថ្នាក់ ចរាចរណ៍ កាលពី ខែកក្កដា ឆ្នាំ ២០១៩ កន្លងទៅ នេះ ឃើញ ថា មាន ការកើនឡើង ចំនួន ៥ លើក ស្លាប់ មនុស្ស ចំនួន ១២ នាក់ ក្នុង នោះ ស្រី ៣ នាក់ របួស ធ្ងន់ និង របួស ស្រាល ជាច្រើន នាក់ » ។ លោក បន្ដ ទៀត ថា ជនរងគ្រោះ ភាគ ច្រើន ជា អ្នកបើកបរ ម៉ូតូ ដែល មិន បាន យល់ដឹង ច្បាស់លាស់ អំពី ការបញ្ជា យាន្ត ជំនិះ មិន បាន ស្គាល់ អំពី ស្លាកសញ្ញា ចរាចរណ៍ ដែល បាន ដាក់ នៅ តាម ដងផ្លូវ បើកបរ ទ្វេស ប្រហែស ខ្វះ ការប្រុងប្រយ័ត្ន ពិសេស មិន ពាក់ មួក ការពារ សុវត្ថិភាព តែម្តង ។ លោក ថា ដូច្នេះហើយ ថ្ងៃ នេះ ដោយ បាន ការក្រើន រំលឹក ពី លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល និង លោក បណ្ឌិត ម៉ៅ គិរុណ អភិបាល ខេត្ត កណ្តាល លោក បាន រៀបចំ កម្មវិធី ក្នុង ការបណ្តុះបណ្តាល ផ្សព្វផ្សាយ អប់រំ ច្បាប់ ចរាចរណ៍ នេះ បន្ត ទៅ ទៀត ដើម្បី ប្រជាពលរដ្ឋ យើង ចូលរួម គោរព និង ស្វែងយល់ អំពី ច្បាប់ ចរាចរណ៍ ផ្លូវគោក ទាំងអស់ គ្នា ។ លោក បន្ដ ទៀត ថា ក្នុង ថ្ងៃ នេះ យើង បាន សាកល្បង មនុស្ស ដែល ទទួលបាន មួក សវុត្ថិភាព ចំនួន ១០ នាក់ ប៉ុន្តែ អ្នក ចេះ ច្បាប់ ចរាចរណ៍ មាន តែ ម្នាក់ ប៉ុណ្ណោះ ។ ដូច្នេះ ការយល់ដឹង របស់ បងប្អូន ប្រជាពលរដ្ឋ យើង ដែល បញ្ជា យាន្ត ជំនិះ មាន ប្រមាណ ៩០ ភាគរយ ដែល មិន យល់ដឹង អំពី ច្បាប់ ចរាចរណ៍ ផ្លូវគោក ។ ក្នុង នាម លោក ជា តំណាង លោក ទេសរដ្ឋមន្ត្រី ក្រសួង សាធារណៈ ការ និង ដឹកជញ្ជូន និង លោក អភិបាល ខេត្ត កណ្តាល សូម អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ មុននឹង ទិញ ម៉ូតូ ឲ្យ កូន ចៅ ជិះ ត្រូវ ឲ្យ កូន ចៅ យល់ដឹង អំពី ការប្រើប្រាស់ យាន្ត ជំនិះ នោះ សិន ហើយ ត្រូវ ឲ្យ យល់ដឹង អំពី ស្លាកសញ្ញា ចរាចរណ៍ នៅ តាម ដងផ្លូវ ទាំងអស់ បើ មិន ទាន់ ចេះ ទេ សូម កុំ ជិះ ចៀសវាង កើត មាន គ្រោះថ្នាក់ ដល់ ខ្លួនឯង និង អ្នក ដ៏ទៃ ។ លោក បាន បញ្ជាក់ ថា ចំពោះ អ្នកលក់ យាន្ត ជំនិះ ទាំងអស់ មុននឹង លក់ ឲ្យ អតិថិជន សូម មេត្តា ធ្វើតេស ពួកគាត់ ឲ្យ ស្គាល់ អំពី ស្លាកសញ្ញា ចរាចរណ៍ នៅលើ ផ្លូវថ្នល់ ឲ្យ អស់ សិន ចាំ ប្រគល់ យាន្ត ជំនិះ នោះ ឲ្យ ។ ជាមួយគ្នា នោះ ដែរ លោក ម៉ឹង យូឡេង ក៏ បាន អំពាវនាវ ដល់ ប្រជាពលរដ្ឋ ដែល ប្រកបរបរ ដឹកជញ្ជូន ដី , ខ្សាច់ និង សម្ភារ ការដ្ឋាន សំណង់ ទាំងអស់ ដែល ប្រឡាក់ ដី សូម មេត្តា លាង សម្អាត រថយន្ត ឲ្យបាន ស្អាត មុន នឹង ធ្វើចរាចរណ៍ ឆ្លងកាត់ ផ្លូវ ជាតិ សូម ដឹក កុំ ឲ្យ លើស ទម្ងន់ កុំ ឲ្យ ជ្រុះ មក លើ ផ្លូវថ្នល់ បង្ក ផលប៉ះពាល់ ដល់ អ្នកដំណើរ ផ្សេង ទៀត ។ លោក ថា កន្លងមក លោក បាន សហការ គ្នា ជាមួយ នាយ ការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ចាប់ ឃាត់ រថយន្ត ដែល បើកបរ មិន គោរព ច្បាប់ និង ខុស បទដ្ឋាន បច្ចេកទេស បាន ជាច្រើន គ្រឿង ដែរ ហើយ យើង នឹង បន្ត រឹតបន្តឹង បន្ថែម ទៀត ដើម្បីឲ្យ ពួកគាត់ ចូលរួម គោរព ច្បាប់ ទាំងអស់ គ្នា ៕
null
326,665
អភិបាល ខេត្ត ស្វាយរៀង អំពាវនាវ ពលរដ្ឋ ទូទាំង ខេត្ត ត្រូវតែ ពាក់ មួក សុវត្ថិភាព ទាំង អ្នកបើកបរ និង អ្នក រួម ដំណើរ ឲ្យបាន គ្រប់ ៗ គ្នា ស្វាយរៀង ៖ ពលរដ្ឋ គ្រប់ រូប ត្រូវតែ ពាក់ មួក ការពារ សុវត្ថិភាព ទាំង អ្នកបើកបរ និង អ្នក រួម ដំណើរ ទោះ ធ្វើដំណើរ ជិត ឬ ឆ្ងាយ សំដៅ បញ្ចៀស ការ គ្រោះថ្នាក់ ចរាចរណ៍ ជា យថាហេតុ ប៉ះពាល់ មក លើ រាងកាយ និង ក្បាល ខណៈ ដែល អត្រា គ្រោះថ្នាក់ ចរាចរណ៍ បាន កើតមាន ក្នុង ខេត្ត ញឹកញាប់ ពិសេស អ្នកធ្វើដំណើរ តាម ទោ ចក្រ យានយន្ត ។ លោក ម៉ែន វិបុល អភិបាល ខេត្ត ស្វាយរៀង ក្នុង ពេល ចុះ ត្រួតពិនិត្យ អនុវត្ត ច្បាប់ ចរាចរណ៍ ផ្លូវគោក ក្នុង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង នា ព្រឹក ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៩ នេះ បាន អំពាវនាវ ដល់ ពលរដ្ឋ ក្នុង ទូទាំង ខេត្ត ត្រូវ បង្កើន ការពាក់ មួក សុវត្ថិភាព បន្ថែម ទៀត ទោះ ធ្វើដំណើរ ជិត ឬ ឆ្ងាយ ក្តី ដើម្បី បញ្ចៀស គ្រោះថ្នាក់ ជា យថាហេតុ ប៉ះពាល់ មក លើ រាងកាយ និង ក្បាល ។ លោក បន្ត ថា ការពាក់ មួយ សុវត្ថិភាព ជា គោលនយោបាយ របស់ រាជ រដ្ឋាភិបាល កម្ពុជា ដែល ពលរដ្ឋ មន្ត្រីរាជការ ទាំងអស់ ត្រូវតែ គោរព នេះ ជា ច្បាប់ មិន អាច ប្រកែក បាន ក្នុង ករណី ពលរដ្ឋ ឬ មន្ត្រីរាជការ ណា មិន គោរព ច្បាប់ នេះ ហើយ មន្ត្រី នគរបាល ចរាចរណ៍ យល់ឃើញ ថា បុគ្គល ឬ អ្នក រួម ដំណើរ នោះ មិន អនុវត្ត ត្រូវតែ ធ្វើការ ផាកវិន័យ មិន អាច ជៀស បាន ។ ទាក់ទង ទៅ នឹង ការអនុវត្ត ច្បាប់ ចរាចរណ៍ នេះ ដែរ លោក អភិបាល ខេត្ត បាន ជំរុញ ដល់ មន្ត្រី នគរបាល ចរាចរណ៍ រួម នឹង ថ្នាក់ដឹកនាំ តាម មន្ទីរ អង្គភាព បន្ត អប់រំ ពលរដ្ឋ មន្ត្រីរាជការ ពិសេស យុវជន ឲ្យ ពី ច្បាប់ ដើម្បីឲ្យ ពលរដ្ឋមន្ត្រីរាជការ រួម អនុវត្ត ពាក់ មួក សុវត្ថិភាព ឲ្យបាន គ្រប់ ៗ គ្នា សំដៅ បញ្ចៀស គ្រោះថ្នាក់ ទៅ ថ្ងៃ អនាគត ខណៈ ដែល បច្ចុប្បន្ន នៅក្នុង ទូទាំង ខេត្ត កំពុងតែ មាន អត្រា គ្រោះថ្នាក់ ចរាចរណ៍ មាន ការកើនឡើង គួរ ព្រួយបារម្ភ ។ យោង តាម របាយការណ៍ របស់ ការិយាល័យ ចរាចរណ៍ ផ្លូវគោក ស្នងការ នគរបាល ខេត្ត ក្នុង ១ ឆមាស ទី ១ ឆ្នាំ ២០១៩ ខេត្ត បាន ទទួល រងគ្រោះថ្នាក់ ចរាចរណ៍ ចំនួន ៨៦ លើក បើ ប្រៀបធៀប ទៅនឹង ឆមាស ទី ១ ឆ្នាំ ២០១៨ មាន ការថយចុះ ៨ លើក ក្នុង នោះ បង្កឲ្យ មនុស្ស ស្លាប់ ចំនួន ៥២ នាក់ និង របួស ធ្ងន់ ស្រាល ចំនួន ១១៦ នាក់ និង បង្កឲ្យ មធ្យោបាយ រថយន្ត ម៉ូតូ កង់ ខូចខាត សរុប ១៣១ គ្រឿង ៕ ដោយ ៖ គឹម សេង
null
326,726
ថ្ងៃ នេះ នគរបាល ចរាចរណ៍ ត្រួតពិនិត្យ អ្នក ជិះ ម៉ូតូ ១២,៨៤៥ នាក់ , បង្ខំឲ្យ ពាក់ មួក សុវត្ថិភាព ៤,៩២៨ នាក់ ( ភ្នំពេញ ) ៖ អគ្គ ស្នងការដ្ឋាន នគរបាល ជាតិ បាន ដាក់ចេញ នូវ យុទ្ធនាការ ជំរុញ ការពាក់ មួក សុវត្ថិភាព ទូទាំង ប្រទេស រយៈពេល ១ ខែ ពេញ ហើយ សម្រាប់ ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៩ នេះ កម្លាំង នគរបាល ចរាចរណ៍ នៅ ២១ រាជធានី - ខេត្ត បាន ត្រួតពិនិត្យ អ្នក ជិះ ម៉ូតូ ចំនួន ១២,៨៤៥ នាក់ ក្នុង នោះ បាន បង្ខំឲ្យ ពាក់ មួក សុវត្ថិភាព ចំនួន ៤,៩២៨ នាក់ ស្មើនឹង ៣៨ ភាគរយ ។ នេះ បើ តាម របាយការណ៍ របស់ នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ដែល បណ្តាញ ព័ត៌មាន Fresh News ទទួលបាន ។ សូម ជម្រាប ថា នាយ ឧត្តមសេនីយ៍ សន្តិ បណ្ឌិត នេត សាវឿន អគ្គ ស្នងការ នគរបាល ជាតិ បាន ដាក់ចេញ នូវ បទបញ្ជា ឲ្យ នគរបាល ចរាចរណ៍ ទូទាំង ប្រទេស ចាប់ផ្តើម ចាត់ វិធានការជំរុញ ការពាក់ មួក សុវត្ថិភាព ដល់ អ្នក ជិះ ទោ ចក្រ យានយន្ត និង អ្នកបើកបរ ត្រី ចក្រ យានយន្ត គ្រប់ រូប ។ វិធានការ នេះ អនុវត្ត នៅ ទូទាំង ប្រទេស ដោយ ធ្វើ ការឃាត់ តម្រូវឲ្យ រក មួក សុវត្ថិភាព មក ពាក់ រួច ទើប អនុញ្ញាតឲ្យ បន្ត ដំណើរ ដោយ មិន ពិន័យ រយៈ ពេល ១ ខែ គិត ពី ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៩ ត ទៅ ៕
null
329,895
ពលរដ្ឋ ភាគ ច្រើន គោរព ច្បាប់ ចរាចរណ៍ ផ្លូវគោក បាន ច្រើន ជាង មុន ក្រោយពី កម្លាំង សមត្ថកិច្ច ខណ្ឌ ឫស្សីកែវ ចុះ រឹតបបន្តឹង ច្បាប់ ចរាចរណ៍ ភ្នំពេញ ៖ ប្រជាពលរដ្ឋ ភាគ ច្រើន បាន គោរព ច្បាប់ ចរាចរណ៍ បាន ប្រសើរ ជាង មុន ក្រោយពី កម្លាំង អធិការដ្ឋាន នគរបាល ខណ្ឌ ឫស្សីកែវ សហការ ជាមួយ ប៉ុស្តិ៍ រដ្ឋបាល ចុះ អនុវត្តន៍ រឹតបន្ដឹង ច្បាប់ ចរាចរណ៍ ផ្លូវគោក តាម គោលដៅ នានា ក្នុង មូលដ្ឋាន ខណ្ឌ ជាប្រចាំ តែ នៅ មាន អ្នកល្មើស មិន ពាក់ មួក សុវត្ថិភាព នៅឡើយ ។ នេះ បើ តាម ការលើកឡើង ពី មន្ត្រី ជំនាញ ផ្នែក ចរាចរ ផ្លូវគោក ដោយ នៅ យប់ ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៩ ខណៈ ចុះ គោលដៅ ផ្លូវ ជាតិ លេខ ៥ មុខ សាលា វិទ្យាល័យ ឫស្សីកែវ ភូមិ មិត្តភាព សង្កាត់ ឫស្សីកែវ ដឹកនាំ ដោយ លោក ពិត បញ្ញា ស្នងការរង និង លោក ម៉ៅ រស្សី ស្នងការ រង ទទួលបន្ទុក ខណ្ឌ ឫស្សីកែវ និង លោក គល់ យី អធិការ ខណ្ឌ ឫស្សីកែវ រួមទាំង ជំនាញ ផ្នែក ចរាចរណ៍ ចំនួន ១៥ នាក់ ។ ជា លទ្ធផល ឃាត់ យានយន្ត ឆ្លងកាត់ សរុប ចំនួន ៨២ គ្រឿង – រថយន្ត ៣១ គ្រឿង ម៉ូតូ ៥១ គ្រឿង ក្នុង នោះ អត្រា ជាតិ អាល់កុល ក្រោម ០,២៥ ចំនួន ៥ នាក់ ក្នុង នោះ អ្នកបើក រថយន្ត ម្នាក់ និង ឃាត់ អ្នក មាន ជាតិ អាល់កុល លើស ០,៤០ ចំនួន ២ នាក់ បាន យក ទៅ ការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដើម្បី ធ្វើការ ផាកពិន័យ តាម ច្បាប់ ។ ជាមួយគ្នា នេះ ដែរ យើង បាន អប់រំ ដល់ អ្នកបើកបរ ឲ្យ ចេះ គោរព ច្បាប់ ចរាចរណ៍ ដើម្បី ការពារ សុវត្ថិភាព ផ្ទាល់ខ្លួន និង អប់រំ ឲ្យ អ្នក ជិះ ម៉ូតូ ត្រូវ ពាក់ មួក សុវត្ថិភាព ដើម្បី ការពារ អាយុជីវិត ខ្លួនឯង និង គោរព ច្បាប់ ចរាចរណ៍ ពិសេស បណ្ដា យុវវ័យ ។ ដោយ ច្បាប់ ចរាចរណ៍ ផ្លូវគោក បាន កំណត់ យ៉ាង តឹងរ៉ឹង សម្រាប់ អ្នកធ្វើដំណើរ តាម ទោ ចក្រ យានយន្ត រថយន្ត និង មធ្យោបាយ ធ្វើ ដំណើរ គ្រប់ ប្រភេទ ដូច ការការកំណត់ ឲ្យ អ្នក ធ្វើដំណើរ តាម ទោ ចក្រ យានយន្ត និង ត្រី ចក្រ យាន ត្រូវ អត់ ពាក់ មួក សុវត្ថិភាព ពិសេស អ្នកបើកបរ ក្រោម ឥទ្ធិពល ជាតិ ស្រវឹង ត្រូវ រង ការផាកពិន័យ យ៉ាង ច្រើន ដែល អ្នកបើកបរ រថយន្ត ត្រូវ ផាក ពិន័យ ចំនួន ៨០ ម៉ឺន រៀល និង អ្នក ជិះ ម៉ូតូ ត្រូវ ផាក ចំនួន ៤០ ម៉ឺន រៀល ឯណោះ ៕ ដោយ ៖ ឌីរៀ
null
331,747
លោកជំទាវ ឯក សុវណ្ណ ភារៈ អប់រំ ណែនាំ ច្បាប់ ស្តីពី ចរាចរណ៍ ផ្លូវគោក ដល់ អ្នកបើកបរ រថយន្ត ដឹក កម្មករ និង ត្រួតពិនិត្យ លក្ខណៈ បច្ចេកទេស រថយន្ត ស្វាយរៀង៖ ព្រឹក ថ្ងៃសុក្រ ៩ កើត ខែស្រា ពណ៍ ឆ្នាំ កុរ ឯកស័ក ពស ២៥៦៣ ត្រូវ និង ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៩ ក្រុម ចម្រុះ ថ្នាក់ ខេត្ត ដឹកនាំ ដោយជំទាវ ឯក សុវណ្ណ ភារៈ អភិបាល រង ខេត្ត និង លោក ឧត្តមសេនីយ៍ ត្រី ភោគ សុខុន ស្នងការ រង នគរបាល ខេត្ត និង ខាង ជំនាញ មន្ទីរ សាធារណៈ ការ និង ដឹកជញ្ជូន ខេត្ត បាន ចុះ អប់រំ ណែនាំ ច្បាប់ ស្តីពី ចរាចរណ៍ ផ្លូវគោក ដល់ អ្នកបើកបរ រថយន្ត ដឹក កម្មករ និង ត្រួតពិនិត្យ លក្ខណៈ បច្ចេកទេស រថយន្ត ដឹក កម្មករ នៅ តំបន់ សេដ្ឋកិច្ច ពិសេស មេហាត ធេន ក្រុង បាវិត វត្តមាន ចូលរួម សរុប ១៤៨ នាក់ ស្រី ០៣ នាក់ . ក្នុង នោះ អ្នកបើកបរ រថយន្ត ដឹក កម្មករ ១២០ នាក់ និង បាន ចែក ស្ទីក ឃ័រ ២០ សន្លឹក ឯកសារ ជំនួយ ស្មារតី ២០០ សន្លឹក ចំណាំង ផ្លាត ៣០០ សន្លឹក ផ្ទាំង ថ្មើ ជើង ១០ សន្លឹក ហើយ បន្ត ត្រួតពិនិត្យ លក្ខណៈ បច្ចេកទេស រថយន្ត ចំនួន ១២០ គ្រឿង បាន ធ្វើ ការកែតម្រូវ និង ផាក ពិន័យ រថយន្ត ដែល ខ្វះ លក្ខណ : បច្ចេកទេស ដូចជាៈ - បាឡុង តា កេ ០៣ គ្រឿង ( ពិន័យ ) - គ្មាន ផ្លាកលេខ ០២ គ្រឿង ( អប់រំ ) - កញ្ចក់ ប្រេះស្រាំ ០២ គ្រឿង ( អប់រំ ) - បណ្ណ បើកបរ ខុស ប្រភេទ យាន ០៦ គ្រឿង ( ពិន័យ ) - ណែនាំអោយ ដាក់ កៅអី អង្គុយ បន្ថែម ៤៤ គ្រឿង ៕
null
333,464
អាជ្ញាធរ ខណ្ឌ ដូនពេញ បន្ត ដាក់ គោលដៅ រឹតបន្តឹង ច្បាប់ ចរាចរណ៍ និង ត្រួតពិនិត្យ គ្រឿងស្រវឹង ភ្នំពេញ ៖ ដើម្បី ពង្រឹង ច្បាប់ ចរាចរ ផ្លូវគោក ឲ្យ មាន ប្រសិទ្ធភាព កាន់តែ ខ្ពស់ ថែម ទៀត នោះ និង ជាពិសេស កាត់បន្ថយ អត្រា គ្រោះថ្នាក់ ចរាចរណ៍ និង បទល្មើស ផ្សេង ៗ នោះ កម្លាំង គណៈ បញ្ជាការ ឯកភាព ខណ្ឌ ដូនពេញ បាន បន្ត ដាក់ គោលដៅ ត្រួតពិនិត្យ អាវុធ ជាតិ ផ្ទុះ និង គ្រឿងស្រវឹង កាលពី វេលា ម៉ោង ២០ យប់ រហូតដល់ ម៉ោង ២២ និង ៣០ យប់ ថ្ងៃទី នៅ ចំណុច ផ្លូវ ព្រះស៊ីសុវត្ថិ ក្នុង សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ ។ អាជ្ញាធរ ខណ្ឌ ដូនពេញ បាន ឲ្យដឹង ថា កម្លាំង គណៈ បញ្ជាការ ឯកភាព ដែល ចុះ អនុវត្ត ដាក់ គោលដៅ ត្រួតពិនិត្យ អាវុធ ជាតិ ផ្ទុះ គ្រឿងស្រវឹង នឹង រឹតបន្តឹង ច្បាប់ ចរាចរ ផ្លូវគោក ផង នោះ គឺ ធ្វើឡើង តាម ការណែនាំ របស់ លោក សុខ ពេញ វុធ អភិបាល នៃ គណៈអភិបាល ខណ្ឌ ដូនពេញ ដែល មាន កម្លាំង ចំរុះ ចំនួន ៣០ នាក់ ក្នុង នោះ កម្លាំង នគរបាល កម្លាំង សង្កាត់ និង ខណ្ឌ កម្លាំង កងរាជអាវុធហត្ថ ដើម្បី ត្រួតពិនិត្យ លើ យានយន្ត ដែល មាន ការសង្ស័យ និង មិន គោរព ច្បាប់ ចរាចរណ៍ ។ សមត្ថកិច្ច ដែល ចុះ អនុវត្ត នាយប់ នោះ បាន ឲ្យដឹង ថា ការត្រួតពិនិត្យ អាវុធ ជាតិ ផ្ទុះ និង ជាតិ ស្រវឹង រួមទាំង ពង្រឹង ច្បាប់ ចរាចរណ៍ ផង នោះ ឃើញ ថា មាន អាវុធ ឆ្លង មួយ ដើម មាន ច្បាប់ ប្រើ ត្រឹមត្រូវ និង មធ្យោបាយ ឆ្លងកាត់ សរុប ចំនួន ២៥៨ គ្រឿង រថយន្ត ៦២ គ្រឿង និង ម៉ូតូ ១៩៥ គ្រឿង ។ ជាមួយគ្នា នេះ ដែរ កម្លាំង គណៈ បញ្ជាការ ឯកភាព បាន អប់រំ ដល់ អ្នកបើកបរ ឲ្យ ចេះ គោរព ច្បាប់ ចរាចរណ៍ ដើម្បី ការពារ សុវត្ថិភាព ផ្ទាល់ខ្លួន និង អប់រំ ឲ្យ អ្នក ជិះ ម៉ូតូ ត្រូវ ពាក់ មួក សុវត្ថិភាព ដើម្បី ការពារ អាយុជីវិត ខ្លួនឯង និង គោរព ច្បាប់ ព្រោះ ច្បាប់ ចរាចរណ៍ ផ្លូវគោក បាន កំណត់ យ៉ាង តឹងរ៉ឹង សម្រាប់ អ្នកធ្វើដំណើរ តាម ទោ ចក្រ យានយន្ត រថយន្ត និង មធ្យោបាយ ធ្វើដំណើរ គ្រប់ ប្រភេទ ដូច ការការកំណត់ ឲ្យ អ្នក ធ្វើដំណើរ តាម ទោ ចក្រ យានយន្ត និង ត្រី ចក្រ យាន ត្រូវ ពាក់ មួក សុវត្ថិភាព និង បំពាក់ កញ្ចក់ ម៉ូតូ ឲ្យបាន ត្រឹមត្រូវ ពិសេស អ្នកបើកបរ ក្រោម ឥទ្ធិពល ជាតិ ស្រវឹង ត្រូវ រង ការផាកពិន័យ យ៉ាង ច្រើន ដែល អ្នកបើកបរ រថយន្ត ត្រូវ ផាក ពិន័យ ចំនួន ៨០ ម៉ឺន រៀល និង អ្នក ជិះ ម៉ូតូ ត្រូវ ផាក ចំនួន ៤០ ម៉ឺន រៀល ឯណោះ ចឹង ត្រូវ គោរព ច្បាប់ ទាំងអស់ គ្នា ទើប ប្រសើរ ជាង ការខាតបង់ ៕ រស្មី
null
333,827
ឧត្តមសេនីយ៍ ទោ អាត់ ខែម ត្រួតពិនិត្យ ការអនុវត្ត ច្បាប់ ចរាចរណ៍ ផ្លូវគោក របស់ កងកម្លាំង នគរបាល ខេត្ត និង ស្រុក អូរ ជ្រៅ បន្ទាយមានជ័យ ៖ លោក ឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការ នគរបាល ខេត្ត បន្ទាយមានជ័យ រួម ដំណើរ ដោយ លោក ឧត្តមសេនីយ៍ ត្រី សិទ្ធ ឡោះ ស្នងការរង ផែនការងារ ព្រហ្មទណ្ឌ នៅ ថ្ងៃ ចុង សប្តាហ៍ នេះ បាន ចុះ ត្រួតពិនិត្យ ការអនុវត្ត ច្បាប់ ចរាចរណ៍ របស់ កងកម្លាំង នគរបាល ចរាចរណ៍ ខេត្ត និង ស្រុក អូរ ជ្រៅ សហការ ជាមួយ កម្លាំង មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត នៅលើ កំណាត់ ផ្លូវ ជាតិ លេខ ៥ ស្ថិត ក្នុង ភូមិ សូភី ឃុំ សូភី ស្រុក អូរ ជ្រៅ និង បាន បំពាក់ បួក សុវត្ថិភាព និង ធ្វើ ការអប់រំ ដល់ ប្រជាពលរដ្ឋ ដែល ធ្វើ ងំ ណើរ ជិៈ ម៉ូតូ និង អ្នក រួម ដំណើរ មិន ពាក់ មួក សុវត្ថិភាព ។ នា ឱកាស នោះ ដែរ លោក ឧត្តមសេនីយ៍ ទោ អាត់ ខែម បាន ណែនាំ ដល់ បងប្អូន ប្រជាពលរដ្ឋ ដែល ធ្វើដំណើរ ដោយ ទោ ចក្រ យានយន្ត ទាំងអស់ គឺ ត្រូវតែ ពាក់ មួក ពាក់ សុវត្ថិភាព ដើម្បី ការពារ ពេល មាន គ្រោះថ្នាក់ ចរាចរណ៍ មួក សុវត្ថិភាព នេះ គឺ អាច ជួយ ការពារ ក្បាល របស់ យើង ពេល ដែល ដួល បោក ក្បាល ទៅនឹង ថ្នល់ បាន ដោយ គ្រាន់តែ របួស ប៉ុណ្ណោះ តែ បើសិនជា អត់ មួក សុវត្ថិភាព ដួល បោក ក្បាល ទៅនឹង ថ្នល់ ប្រសិនជា របួស ក៏ ធ្ងន់ នឹង អាច ឈានដល់ ការស្លាប់ ផងដែរ ដូច្នេះហើយ បានជា ច្បាប់ តម្រូវឲ្យ អ្នកបើកបរ ម៉ូតូ ត្រូវ ពាក់ មួក សុវត្ថិភាព ទាំង អ្នក ជិះ និង អ្នក រួម ដំណើរ ព្រោះ បើ មាន គ្រោះថ្នាក់ មិន មែន រងគ្រោះតែ អ្នកបើក ទេ គឺ អ្នក រួម ដំណើរ ក៏ រងគ្រោះថ្នាក់ ដែរ ។ ម្យ៉ាង វិញ ទៀត ម៉ូតូ ១ គ្រឿង អាច ជិះ បាន តែ ២ នាក់ បើ ៣ នាក់ បាន ត្រឹម ក្មេង អាយុ ៣ ឆ្នាំ ចុះ ចំពោះ ៣ ឆ្នាំ ឡើង ក៏ ត្រូវតែ ពាក់ មួក សុវត្ថិភាព ផងដែរ ។ ចំណែក អ្នកបើកបរ រថយន្ត ទាំង អ្នកបើក និង អ្នក រួម ដំណើរ ក៏ ត្រូវតែ ពាក់ ខ្សែក្រវាត់ សុវត្ថិភាព ។ យោង តាម របាយការណ៍ របស់ ការិយាល័យ នគរបាល ចរាចរណ៍ ខេត្ត បាន បង្ហាញ ថា៖ ចាប់ពី ថ្ងៃ អនុវត្ត ច្បាប់ ចរាចរណ៍ ពី ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៩ មក ទល់ ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៩ អ្នកប្រព្រឹត្ត បទល្មើស ចរាចរណ៍ រកឃើញ អ្នកបើកបរ ម៉ូតូ មិន ពាក់ មួក សុវត្ថិភាព ចំនួន ៥,៥៧៦ នាក់ និង អ្នក រួម ដំណើរ ចំនួន ៣,៤១១ នាក់ ។ ជាមួយគ្នា នោះ ដែរ អត្រា គ្រោះថ្នាក់ ចរាចរណ៍ ក្នុង សប្តាហ៍ កន្លងមក នេះ កើតមាន ចំនួន ៦ ករណី លើ ២ ករណី បាន បង្កឲ្យ មនុស្ស ស្លាប់ ចំនួន ៦ នាក់ លើ ២ នាក់ កើនឡើង ៤ នាក់ ស្មើនឹង ២០០ %, របួស ធ្ងន់ ចំនួន ២ នាក់ ស្មើនឹង ១០០ %,របួស ស្រាល ចំនួន ២ នាក់ កើនឡើង ចំនួន ២ នាក់ ស្មើនឹ១០០ % ។ ផ្នែក សម្ភារៈ ម៉ូតូ ខូច ធ្ងន់ ចំនួន ៤ គ្រឿង , ស្រាល ១ គ្រឿង , រថយន្ត តូច ខូច ធ្ងន់ ចំនួន ២ គ្រឿង ស្រាល ៣ គ្រឿង , រថយន្ត ធំ ១ គ្រឿង ៕
null
334,028
ថ្ងៃ នេះ នគរបាល ចរាចរណ៍ ត្រួតពិនិត្យ អ្នក ជិះ ម៉ូតូ ៦,៥៦១ នាក់ , បង្ខំឲ្យ ពាក់ មួក សុវត្ថិភាព ២,១១៥ នាក់ ( ភ្នំពេញ ) ៖ អគ្គ ស្នងការដ្ឋាន នគរបាល ជាតិ បាន ដាក់ចេញ នូវ យុទ្ធនាការ ជំរុញ ការពាក់ មួក សុវត្ថិភាព ទូទាំង ប្រទេស រយៈពេល ១ ខែ ពេញ ហើយ សម្រាប់ ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៩ នេះ កម្លាំង នគរបាល ចរាចរណ៍ នៅ ១៥ រាជធានី - ខេត្ត បាន ត្រួតពិនិត្យ អ្នក ជិះ ម៉ូតូ ចំនួន ៦,៥៦១ នាក់ ក្នុង នោះ បាន បង្ខំឲ្យ ពាក់ មួក សុវត្ថិភាព ចំនួន ២,១១៥ នាក់ ស្មើនឹង ៣២ ភាគរយ ។ នេះ បើ តាម របាយការណ៍ របស់ នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ដែល បណ្តាញ ព័ត៌មាន Fresh News ទទួលបាន ។ សូម ជម្រាប ថា នាយ ឧត្តមសេនីយ៍ សន្តិ បណ្ឌិត នេត សាវឿន អគ្គ ស្នងការ នគរបាល ជាតិ បាន ដាក់ចេញ នូវ បទបញ្ជា ឲ្យ នគរបាល ចរាចរណ៍ ទូទាំង ប្រទេស ចាប់ផ្តើម ចាត់ វិធានការជំរុញ ការពាក់ មួក សុវត្ថិភាព ដល់ អ្នក ជិះ ទោ ចក្រ យានយន្ត និង អ្នកបើកបរ ត្រី ចក្រ យានយន្ត គ្រប់ រូប ។ វិធានការ នេះ អនុវត្ត នៅ ទូទាំង ប្រទេស ដោយ ធ្វើ ការឃាត់ តម្រូវឲ្យ រក មួក សុវត្ថិភាព មក ពាក់ រួច ទើប អនុញ្ញាតឲ្យ បន្ត ដំណើរ ដោយ មិន ពិន័យ រយៈ ពេល ១ ខែ គិត ពី ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៩ ត ទៅ ៕
null
334,450
លោក អាត់ ខែម ចុះ ត្រួតពិនិត្យ ការអនុវត្ត ច្បាប់ ចរាចរ របស់ កងកម្លាំង នគរបាល ខេត្ត និង ស្រុក អូរ ជ្រៅ ខេត្ត បន្ទាយមានជ័យ ៖ លោក ឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការ នគរបាល ខេត្ត បន្ទាយមានជ័យ រួម ដំណើរ ដោយ លោក ឧត្តមសេនីយ៍ ត្រី សិទ្ធ ឡោះ ស្នងការរង ផែនការងារ ព្រហ្មទណ្ឌ នៅ ថ្ងៃ ចុង សប្តាហ៍ នេះ បាន ចុះ ត្រួតពិនិត្យ ការអនុវត្ត ច្បាប់ ចរាចរណ៍ របស់ កងកម្លាំង នគរបាល ចរាចរណ៍ ខេត្ត និង ស្រុក អូរ ជ្រៅ សហការ ជាមួយ កម្លាំង មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត នៅលើ កំណាត់ ផ្លូវ ជាតិ លេខ ៥ ស្ថិត ក្នុង ភូមិ សូភី ឃុំ សូភី ស្រុក អូរ ជ្រៅ និង បាន បំពាក់ បួក សុវត្ថិភាព និង ធ្វើ ការអប់រំ ដល់ ប្រជាពលរដ្ឋ ដែល ធ្វើ ងំ ណើរ ជិៈ ម៉ូតូ និង អ្នក រួម ដំណើរ មិន ពាក់ មួក សុវត្ថិភាព ។ លោក អាត់ ខែម បាន ណែនាំ ដល់ បងប្អូន ប្រជាពលរដ្ឋ ដែល ធ្វើដំណើរ ដោយ ទោ ចក្រ យានយន្ត ទាំងអស់ គឺ ត្រូវតែ ពាក់ មួក ពាក់ សុវត្ថិភាព ដើម្បី ការពារ ពេល មាន គ្រោះថ្នាក់ ចរាចរណ៍ មួក សុវត្ថិភាព នេះ គឺ អាច ជួយ ការពារ ក្បាល របស់ យើង ពេល ដែល ដួល បោក ក្បាល ទៅនឹង ថ្នល់ បាន ដោយ គ្រាន់តែ របួស ប៉ុណ្ណោះ តែ បើសិនជា អត់ មួក សុវត្ថិភាព ដួល បោក ក្បាល ទៅនឹង ថ្នល់ ប្រសិនជា របួស ក៏ ធ្ងន់ នឹង អាច ឈានដល់ ការស្លាប់ ផងដែរ ដូច្នេះហើយ បានជា ច្បាប់ តម្រូវឲ្យ អ្នកបើកបរ ម៉ូតូ ត្រូវ ពាក់ មួក សុវត្ថិភាព ទាំង អ្នកជិៈ និង អ្នក រួម ដំណើរ ព្រោះ បើ មាន គ្រោះថ្នាក់ មិន មែន រងគ្រោះតែ អ្នកបើក ទេ គឺ អ្នក រួម ដំណើរ ក៏ រងគ្រោះថ្នាក់ ដែរ ។ ហើយ ម្យ៉ាង វិញ តៀត ម៉ូតូ ១ គ្រឿង អាច ជិៈ បាន តែ ២ នាក់ បើ ៣ នាក់ បាន ត្រឹម ក្មេង អាយុ ៣ ឆ្នាំ ចុះ ចំពោះ ៣ ឆ្នាំ ឡើង ក៏ ត្រូវតែ ពាក់ មួក សុវត្ថិភាព ផងដែរ ។ ចំណែក អ្នកបើកបរ រថយន្ត ទាំង អ្នកបើក និង អ្នក រួម ដំណើរ ក៏ ត្រូវតែ ពាក់ ខ្សែក្រវ៉ាត់ សុវត្ថិភាព ។ យោង តាម របាយការណ៍ របស់ ការិយាល័យ នគរបាល ចរាចរណ៍ ខេត្ត បាន បង្ហាញ ថា៖ ចាប់ពី ថ្ងៃ អនុវត្ត ច្បាប់ ចរាចរណ៍ ពី ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៩ មក ទល់ ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៩ នេះ អ្នកប្រព្រឹត្ត បទល្មើស ចរាចរណ៍ រកឃើញ អ្នកបើកបរ ម៉ូតូ មិន ពាក់ មួក សុវត្ថិភាព ចំនួន ៥,៥៧៦ នាក់ និង អ្នក រួម ដំណើរ ចំនួន ៣,៤១១ នាក់ ។ ជាមួយគ្នា នោះ ដែរ អត្រា គ្រោះថ្នាក់ ចរាចរណ៍ ក្នុង សប្តាហ៍ កន្លងមក នេះ កើតមាន ចំនួន ៦ ករណី លើ ២ ករណី បាន បង្កឲ្យ មនុស្ស ស្លាប់ ចំនួន ៦ នាក់ លើ ២ នាក់ កើនឡើង ៤ នាក់ ស្មើនឹង ២០០ %, របួស ធ្ងន់ ចំនួន ២ នាក់ ស្មើនឹង ១០០ %,របួស ស្រាល ចំនួន ២ នាក់ កើនឡើង ចំនួន ២ នាក់ ស្មើនឹ១០០ % ។ ផ្នែក សម្ភារៈ ម៉ូតូ ខូច ធ្ងន់ ចំនួន ៤ គ្រឿង , ស្រាល ១ គ្រឿង , រថយន្ត តូច ខូច ធ្ងន់ ចំនួន ២ គ្រឿង ស្រាល ៣ គ្រឿង , រថយន្ត ធំ ១ គ្រឿង ៕
null
335,274
ថ្ងៃ នេះ នគរបាល ចរាចរណ៍ ត្រួតពិនិត្យ អ្នក ជិះ ម៉ូតូ ៧,៨៨៧ នាក់ , បង្ខំឲ្យ ពាក់ មួក សុវត្ថិភាព ២,២៤៨ នាក់ ( ភ្នំពេញ ) ៖ អគ្គ ស្នងការដ្ឋាន នគរបាល ជាតិ បាន ដាក់ចេញ នូវ យុទ្ធនាការ ជំរុញ ការពាក់ មួក សុវត្ថិភាព ទូទាំង ប្រទេស រយៈពេល ១ ខែ ពេញ ហើយ សម្រាប់ ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ នេះ កម្លាំង នគរបាល ចរាចរណ៍ នៅ ២០ រាជធានី - ខេត្ត បាន ត្រួតពិនិត្យ អ្នក ជិះ ម៉ូតូ ចំនួន ៧,៨៨៧ នាក់ ក្នុង នោះ បាន បង្ខំឲ្យ ពាក់ មួក សុវត្ថិភាព ចំនួន ២,២៤៨ នាក់ ស្មើនឹង ២៩ ភាគរយ ។ នេះ បើ តាម របាយការណ៍ របស់ នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ដែល បណ្តាញ ព័ត៌មាន Fresh News ទទួលបាន ។ សូម ជម្រាប ថា នាយ ឧត្តមសេនីយ៍ សន្តិ បណ្ឌិត នេត សាវឿន អគ្គ ស្នងការ នគរបាល ជាតិ បាន ដាក់ចេញ នូវ បទបញ្ជា ឲ្យ នគរបាល ចរាចរណ៍ ទូទាំង ប្រទេស ចាប់ផ្តើម ចាត់ វិធានការជំរុញ ការពាក់ មួក សុវត្ថិភាព ដល់ អ្នក ជិះ ទោ ចក្រ យានយន្ត និង អ្នកបើកបរ ត្រី ចក្រ យានយន្ត គ្រប់ រូប ។ វិធានការ នេះ អនុវត្ត នៅ ទូទាំង ប្រទេស ដោយ ធ្វើ ការឃាត់ តម្រូវឲ្យ រក មួក សុវត្ថិភាព មក ពាក់ រួច ទើប អនុញ្ញាតឲ្យ បន្ត ដំណើរ ដោយ មិន ពិន័យ រយៈ ពេល ១ ខែ គិត ពី ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៩ ត ទៅ ៕
null
336,899
ថ្ងៃ នេះ នគរបាល ចរាចរណ៍ ត្រួតពិនិត្យ អ្នក ជិះ ម៉ូតូ ១២,៧៨៩ នាក់ , បង្ខំឲ្យ ពាក់ មួក សុវត្ថិភាព ៤,៥១៦ នាក់ ( ភ្នំពេញ ) ៖ អគ្គ ស្នងការដ្ឋាន នគរបាល ជាតិ បាន ដាក់ចេញ នូវ យុទ្ធនាការ ជំរុញ ការពាក់ មួក សុវត្ថិភាព ទូទាំង ប្រទេស រយៈពេល ១ ខែ ពេញ ហើយ សម្រាប់ ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ នេះ កម្លាំង នគរបាល ចរាចរណ៍ នៅ ២១ រាជធានី - ខេត្ត បាន ត្រួតពិនិត្យ អ្នក ជិះ ម៉ូតូ ចំនួន ១២,៧៨៩ នាក់ ក្នុង នោះ បាន បង្ខំឲ្យ ពាក់ មួក សុវត្ថិភាព ចំនួន ៤,៣៣៤ នាក់ ស្មើនឹង ៣៤ ភាគរយ ។ នេះ បើ តាម របាយការណ៍ របស់ នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ដែល បណ្តាញ ព័ត៌មាន Fresh News ទទួលបាន ។ សូម ជម្រាប ថា នាយ ឧត្តមសេនីយ៍ សន្តិ បណ្ឌិត នេត សាវឿន អគ្គ ស្នងការ នគរបាល ជាតិ បាន ដាក់ចេញ នូវ បទបញ្ជា ឲ្យ នគរបាល ចរាចរណ៍ ទូទាំង ប្រទេស ចាប់ផ្តើម ចាត់ វិធានការជំរុញ ការពាក់ មួក សុវត្ថិភាព ដល់ អ្នក ជិះ ទោ ចក្រ យានយន្ត និង អ្នកបើកបរ ត្រី ចក្រ យានយន្ត គ្រប់ រូប ។ វិធានការ នេះ អនុវត្ត នៅ ទូទាំង ប្រទេស ដោយ ធ្វើ ការឃាត់ តម្រូវឲ្យ រក មួក សុវត្ថិភាព មក ពាក់ រួច ទើប អនុញ្ញាតឲ្យ បន្ត ដំណើរ ដោយ មិន ពិន័យ រយៈ ពេល ១ ខែ គិត ពី ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៩ ត ទៅ ៕
null
341,015
មនុស្ស ប្រុស / ស្រី ៤ នាក់ បាន រងរបួស ធ្ងន់ ស្រាល បន្ទាប់ពី បាន ជួប គ្រោះថ្នាក់ ចរាចរណ៍ ម៉ូតូ បុក គ្នា រតនគិរី ៖ ម៉ូតូ ពីរ គ្រឿង ពន្លះ គ្នា បណ្តាលឲ្យ មាន មនុស្ស ប្រុស / ស្រី ៤ នាក់ បាន រងរបួស ធ្ងន់ និង ស្រាល ក្នុង ករណី ជួប គ្រោះថ្នាក់ ចរាចរណ៍ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៣ និង ៤០ នាទី រសៀល ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៩ ស្ថិត នៅក្នុង ភូមិ អ៊ុន ឃុំ លំជ័រ ស្រុក អូរយ៉ាដាវ ខេត្ត រតនគិរី ។ មន្ត្រី នគរបាល ស្រុក អូរយ៉ាដាវ បាន ឲ្យដឹង ថា ជន បង្ក ជិះ ម៉ូតូ ១ គ្រឿង ម៉ាក វ៉េវ ឆ្លាម ពណ៌ ខ្មៅ អត់ ស្លាកលេខ បើកបរ ដោយ ឈ្មោះ ក្លាន ធឿន ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ច្រាយ មុខរបរ កសិករ បាន រងរបួស ធ្ងន់ ត្រង់ មុខ មាន ទីលំបច្ចុប្បន្ន ភូមិ ត្រាង ឃុំ លំជ័រ ស្រុក អូយ៉ាដាវ ខេត្ត រតនគិរី រងរបួស ស្រាល ។ អ្នក រួម ដំណើរ ម្នាក់ ឈ្មោះ សេវ ធុន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ច្រាយ រស់ នៅ ភូមិ / ឃុំ ជាមួយ អ្នកបើកបរ ម៉ូតូ ខាងលើ រងរបួស ស្រាល ។ រីឯ ជនរងគ្រោះ ជិះ ម៉ូតូ ១ គ្រឿង ម៉ាក ហុងដាឌ្រីម C125 ស៊េរី ឆ្នាំ ២០១៤ ពណ៌ ខ្មៅ ពាក់ ស្លាកលេខ រតនគិរី 1C-6164 បើកបរ ដោយ ឈ្មោះ ស៊ី ផុន វុទ្ធី ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិ ឡាវ មុខរបរ លក់ដូរ អីវ៉ាន់ ចាប់ ហួយ មាន ទីលំនៅ បច្ចុប្បន្ន ភូមិ អ៊ុន ឃុំ លំជ័រ ស្រុក អូយ៉ាដាវ ខេត្ត រតនគិរី រងរបួស ស្រាល ។ អ្នក រួម ដំណើរ ម្នាក់ ឈ្មោះ ក្លាន វេន ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ច្រាយ មុខរបរ កសិករ មាន ទីលំនៅ បច្ចុប្បន្ន ជាមួយ អ្នកបើកបរ ម៉ូតូ ខាងលើ រងរបួស ស្រាល ។ មន្ត្រី នគរបាល បាន ឲ្យដឹង ទៀត ថា មុនពេល កើត ហេតុ ជន បង្ក បើកបរ ម៉ូតូ ចេញ ពី ផ្លូវ គ្មាន អាទិភាព ហើយ បាន ជ្រុល ចង្កូត ទៅ បុក ជនរងគ្រោះ កំពុងតែ ធ្វើចរាចរណ៍ នៅលើ ដង ផ្លូវ យ៉ាង ពេញ ទំហឹង តែម្តង ។ ក្រោយ កើត ហេតុ សមត្ថកិច្ច មូលដ្ឋាន ចុះ មក ធ្វើ ការអន្តរាគមន៍ រឹបអូស យក មធ្យោបាយ ទាំង ពីរ គ្រឿង ទៅ រក្សាទុក នៅ អធិការដ្ឋាន នគរបាល ស្រុក អូរយ៉ាដាវ ដើម្បី រង់ចាំ ធ្វើការដោះស្រាយ គ្នា ទៅតាម នីតិវិធី ច្បាប់ ៕ វុទ្ធ ឦសាន
accident
341,601
នគរ ដ្រេហ្គន បេីក បរ ម៉ូតូ បុក រថយន្ត ព្រូស រួច ជ្រុល ទៅ បុក នឹង ម៉ូតូ ធុន ធំ មួយ គ្រឿង ទៀត របួស ធ្ងន់ ម្នាក់ ស្រាល ២ នាក់ ភ្នំពេញ៖ បុរស ៣ នាក់ ជិះ ម៉ូតូ ឌុប គ្នា មួយ គ្រឿង បើក មិន បាន ប្រយ័ត្ន ក៏ ជ្រុល បុក រថយន្ត តូយ៉ូតា ព្រូស និង ម៉ូតូ ធុន ធំ មួយ គ្រឿង ទៀត បណ្តាលឲ្យ ដួល រងរបួស ធ្ងន់ និង ស្រាល ចំនួន ៣ នាក់ ហេតុការណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៩ នឹង ៣៥ នាទី យប់ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៩ តាម បណ្តោយ ផ្លូវ ជាតិ លេខ ៦ នៅ ចំណុច រង្វង់ មូល ព្រហ្មមុខ បួន ស្ថិត នៅក្នុង សង្កាត់ ជ្រោយ ចង្វារ ខណ្ឌ ជ្រោយ ចង្វារ ។ តាម អ្នក ឃើញ ហេតុការណ៍ បាន អោយ ដឹង ថា មុនពេល កើត ហេតុ ខាង លើ នេះ គេ បាន ឃើញ បុរស ម្នាក់ បើក រថយន្ត មួយ គ្រឿង ម៉ាក តូយ៉ូតា ព្រូស ពណ៌ ទឹកប្រាក់ លេខ ភ្នំពេញ 1BA-1844 បើកបរ តាម បណ្តោយ ផ្លូវ ជាតិ លេខ ៦ ក្នុង ទិសដៅ ពី ជើង ទៅ ត្បូង លុះ ពេល បើក មកដល់ ចំណុច កើត ហេតុ បាន សុី ញ្ញូបត់ ស្តាំ ទៅ ផ្លូវ បេតុង ប៉ុន្តែ មិន ទាន់ បាន បត់ រថយន្ត ផង ដោយសារតែ ស្ទុះ ចរាចរណ៍ ទើប គាត់ បត់ ម្តង បន្តិច ៗ ត្រូវ ម៉ូតូ មួយ គ្រឿង ម៉ាក PCX ពណ៌ ស ពាក់ ស្លាកលេខ ភ្នំពេញ 1HL-8860 បើកបរ ស្រប ទិសដៅ គ្នា មិន បាន ប្រយ័ត្ន ក៏ ជ្រុល បុក រថយន្ត ចំផ្នែក ខាងស្តាំ បណ្តាល អោយ កំពិត ក្បាល រថយន្ត មួយ ចំហៀង ហើយ ម៉ូតូ នៅ មិន ទាន់ អស់ ល្បឿន ជ្រុល ទៅ បុក នឹង ម៉ូតូ ធុន ធំ មួយ គ្រឿង ទៀ ម៉ាក BAJA ព៌ណស ពាក់ ស្លាកលេខ ភ្នំពេញ 1HG-1190 បើកបរ តាម បណ្តោយ ជាតិ លេខ ៦ ដូចគ្នា បណ្តាល អោយ ដួល លើ គ្នា ហើយ រងរបួស ធ្ងន់ ម្នាក់ ខាង ម្ចាស់ ម៉ូតូ PCX ២ នាក់ ទៀត រងរបួស ស្រាល នៅ កន្លែង កើត ហេតុ បង្កអោយ មាន ការកក ស្ទុះ ចរាចរណ៍ យ៉ាង ខ្លាំង ហើយ មិន មាន សមត្ថកិច្ច ប៉ុស្តិ៍ ជ្រោយ ចង្វារ មក ធ្វើ ការអន្តរាគមន៍ នឹង ជួយ សម្រួល ចរាចរណ៍ នោះ ទេ ភ្លាម ៗ នោះ ដែរ រថយន្ត សង្គ្រោះ របស់ គ្លីនិក ឯកជន ពន្លឺ រស្មី បាន មកដល់ ប៉ុន្តែ ជនរងគ្រោះ មិន ព្រម ឡើង ឡានពេទ្យ នោះ ទេ បាន មួយ សន្ទុះ ក្រោយមក ក៏ មាន ក្រុមគ្រួសារ សាច់ញ្ញាតិ បាន មកដល់ ដឹក យក ជនរងគ្រោះ ទៅ តាម ម៉ូតូ យក ទៅ ព្យាបាល នៅ មន្ទីរពេទ្យ កាល ម៉ែត ផងដែរ ។ ក្រោយពេល កើត ហេតុ សមត្ថកិច្ច ក៏ បាន ធ្វើ ការវាស វែង យក ម៉ូតូ នឹង រថយន្ត ទៅ រក្សាទុក នៅ អធិការដ្ឋាន នគរបាក ខណ្ឌ ជ្រោយ ចង្វារ ដើម្បី រងចាំ ដោះស្រាយ គ្នា នៅ ពេល ក្រោយ ៕ ធឿន ព្រែក ជ័យ
accident