id
int64
7.45k
699k
text
stringlengths
146
7.57k
label
stringclasses
8 values
672,388
ស្ពាន អាកាស ក្បាលថ្នល់ ( បត់ ឆ្វេង ខ្សែ ទី 1) នឹង បញ្ចប់ ការសាងសង់ រួចរាល់ នៅ ដើម ខែមីនា ស្ពាន អាកាស ក្បាលថ្នល់ ដែល បាន បើក ការដ្ឋាន ស្ថាបនា ( ស្ពាន អាកាស បត់ ឆ្វេង 1 ខ្សែ ថ្មី ទី 1 ) ដែល នៅជាប់ នឹង ស្ពាន ចាស់ គ្រោង នឹង បញ្ចប់ ការសាងសង់ នៅ អំឡុង ដើម ខែមីនា ឆ្នាំ 2020 ខាងមុខ ដែល ស្ពាន អាកាស បត់ ឆ្វេង 1 ខ្សែ ថ្មី នេះ អាច ជួយ សម្រួល ដល់ ការធ្វើចរាចរណ៍ និង កាត់បន្ថយ ការកកស្ទះ បាន យ៉ាង ច្រើន នៅ ត្រង់ ចំណុច ដែល មាន ចរាចរណ៍ ដ៏ ចង្អៀត នេះ តាម ព័ត៌មាន ដែល បាន បង្ហោះ លើ បណ្តាញ ទំនាក់ទំនង សង្គម របស់ រដ្ឋបាល រាជធានី ភ្នំពេញ បាន ឱ្យដឹង ថា ក្រុមការងារ ជំនាញ បាន និង កំពុង ធ្វើ ការងារ យ៉ាង សកម្ម ទាំង ថ្ងៃ ទាំង យប់ ដោយ ជា លទ្ធផល រហូតមកដល់ ថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2020 នេះ ក្រុមការងារ ជំនាញ បាន និង កំពុង ធ្វើការ យ៉ាង សកម្ម លើ ការងារ អ៊ុត កៅស៊ូ លើ ស្ពាន និង គូស គំនូស ចរាចរណ៍ ដែល ភ្ជាប់ ពី មហាវិថី ព្រះមុនីវង្ស បត់ មក មហាវិថី ព្រះនរោត្តម ។ សូម បញ្ជាក់ ថា ស្ពាន អាកាស ក្បាលថ្នល់ ចាប់ពី មហាវិថី ព្រះមុនីវង្ស ទៅ មហាវិថី ព្រះនរោត្តម មាន ប្រវែង 77 ម៉ែត្រ ពី ផ្លូវ ដី ដល់ គល់ ស្ពាន ក្បាលថ្នល់ និង ពី គល់ ស្ពាន ដល់ ស្ពាន អាកាស ចាស់ មាន ប្រវែង 123 ម៉ែត្រ សរុប 200 ម៉ែត្រ ។ ស្ពាន នេះ មាន ទទឹង 7 ម៉ែត្រ កន្លះ ពី មហាវិថី ព្រះមុនីវង្ស បត់ ឆ្វេង ឡើង ស្ពាន ឆ្ពោះទៅ មហាវិថី ព្រះនរោត្តម ។ រដ្ឋបាល រាជធានី ភ្នំពេញ បាន ឱ្យដឹង ដែរ ថា គម្រោង សាងសង់ ស្ពាន អាកាស បត់ ឆ្វេង នេះ បាន ធ្វើឡើង ដោយសារតែ បច្ចុប្បន្ន នេះ នៅ រាជធានី ភ្នំពេញ មាន កំណើន យានយន្ត របស់ ប្រជាពលរដ្ឋ កើនឡើង យ៉ាង ខ្លាំង ធ្វើឱ្យ ផ្លូវ មួយចំនួន ក្នុង រាជធានី មាន ការកកស្ទះ ចរាចរណ៍ ដែល ជា បញ្ហា ប្រឈម បាន កើតឡើង ជារៀងរាល់ ថ្ងៃ ពិសេស នៅ ត្រង់ ចំណុច ផ្លូវ បំបែក ក្បាលថ្នល់ នេះ តែម្ដង ។ បច្ចុប្បន្ន រាជធានី ភ្នំពេញ មាន ស្ពាន អាកាស ចំនួន 6 កន្លែង រួមមាន ស្ពាន អាកាស ក្បាលថ្នល់ ស្ពាន អាកាស ស្ទឹងមានជ័យ ស្ពាន អាកាស 7 មករា ស្ពាន អាកាស 5 មករា ស្ពាន អាកាស ស្តុប ផ្សារ ដី ហុយ និង ស្ពាន អាកាស ចោម ចៅ ដែល ស្ពាន នេះ ក្រុមការងារ បាន និង កំពុង សម្រុក ដំណើរការ សាងសង់ យ៉ាង សកម្ម ដូចគ្នា ទៅនឹង ស្ពាន អាកាស ក្បាលថ្នល់ នេះ ដែរ ៕
null
672,768
លឿន ពេក ដាច់ ហ្វ្រាំង ក្រឡាប់ សង្កត់ ទាំង រ៉ឺម៉ក ម៉ូតូកង់ បី ឥណ្ឌា និង ម៉ូតូ ៣ គ្រឿង ខេត្ត កណ្តាល ៖ យ៉ាងហោចណាស់ មនុស្ស ចំនួន ២ នាក់ បាន បាត់បង់ជីវិត និង ៣ នាក់ ផ្សេង ទៀត បាន រងរបួស ធ្ងន់ ក្នុង ហេតុការណ៍ គ្រោះថ្នាក់ រវាង រថយន្ត ដឹក ទឹក មួយ គ្រឿង សង្ស័យ ដាច់ ហ្វ្រាំង បណ្តាលឱ្យ ក្រឡាប់ សង្កត់ ពីលើ រ៉ឺម៉ក ម៉ូតូកង់ បី ឥណ្ឌា មួយ គ្រឿង និង ម៉ូតូ ៣ គ្រឿង ផ្សេង ទៀត ហេតុការណ៍ ដ៏ រន្ធត់ ខាងលើ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៦ និង ៤០ នាទី ព្រឹក ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ត្រង់ ចំណុច គល់ ស្ពាន ព្រែក ហូរ ខាងជើង តាម ផ្លូវ ជាតិ លេខ ២ កែង ផ្លូវ លេខ ១១៥ ស្ថិត ក្នុង ភូមិ តា ក្តុល ត្បូង សង្កាត់ តា ក្តុល ក្រុង តាខ្មៅ ខេត្ត កណ្តាល ។ រថយន្ត មួយ គ្រឿង ខាងលើ ពណ៌ ស គ្មាន ផ្លាកលេខ អ្នកបើកបរ មិន ស្គាល់ អត្តសញ្ញាណ បាន រត់គេច បាត់ ពី កន្លែង កើត ហេតុ ។ ចំណែក រ៉ឺម៉ក ម៉ូតូកង់ បី ឥណ្ឌា មួយ គ្រឿង ជិះ គ្នា ៤ នាក់ ពណ៌ ស ពាក់ ផ្លាកលេខ កណ្តាល ១ AF- ៨៤៩៣ បើកបរ ដោយ ឈ្មោះ ជា សុផាត ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ត្រួវ ជា ប្តី បាន បាត់បង់ជីវិត និង អ្នក រួម ដំណើរ ចំនួន ៣ នាក់ ទៀត ក្នុង នោះ ១ - ឈ្មោះ ស៊ី នាង ភេទ ស្រី អាយុ ៣៨ ឆ្នាំ ត្រូវ ជា ប្រពន្ធ រងរបួស ធ្ងន់ ២ - ឈ្មោះ ហៃ យូ ប៊ិន ភេទ ស្រី អាយុ ៣ ឆ្នាំ ត្រូវ ជា កូន បាន បាត់បង់ជីវិត និង ៣ - ឈ្មោះ ហៃ យូ ហួរ ភេទ ប្រុស អាយុ ៧ ឆ្នាំ ត្រូវ ជា កូន បាន រងរបួស ស្រាល ។ គ្រួសារ នេះ រស់ នៅ ភូមិ ព្រែក ហូរ កើត ១ សង្កាត់ ព្រែក ហូរ ក្រុង តាខ្មៅ ខេត្ត កណ្តាល ។ ដោយឡែក អ្នកបើកបរ ម៉ូតូ ដែល រងរបួស ធ្ងន់ មិន ស្គាល់ អត្តសញ្ញាណ នោះ ទេ ។ តាម ប្រភព ពី សាក្សី នៅ កន្លែង កើត ហេតុ បាន ប្រាប់ អោយ ដឹង ថា មុនពេល កើត ហេតុ គេ ឃើញ អ្នកបើកបរ រថយន្ត មួយ គ្រឿង ធ្វើដំណើរ ក្នុង ទិសដៅ ពី លិច មក កើត រួច បត់ ស្តាំ ទៅ ទិស ខាងត្បូង ក្នុង ល្បឿន លឿន ស្រាប់តែ ដាច់ ហ្វ្រាំង ក្រឡាប់ សង្កត់ ពីលើ រ៉ឺម៉ក ម៉ូតូកង់ បី ឥណ្ឌា មួយ គ្រឿង ដែល ជិះ ជា លក្ខណៈ គ្រួសារ និង ម៉ូតូ ៣ គ្រឿង ផ្សេង ទៀត កំពុង ឈប់ ស្តុប ក្នុង ទិសដៅ ពី ត្បូង ទៅ ជើង បណ្តាល អោយ អ្នកបើកបរ រ៉ឺម៉ក ម៉ូតូកង់ បី ឥណ្ឌា និង កូនស្រី ម្នាក់ បាន បាត់បង់ជីវិត ទាំង ២ នាក់ រីឯ ប្រពន្ធ រងរបួស ធ្ងន់ ចំណែក កូនប្រុស បាន រងរបួស ស្រាល ។ ដោយឡែក អ្នកបើកបរ ម៉ូតូ រងរបួស ធ្ងន់ ។ បន្ទាប់ពី កើត ហេតុ អ្នកបើកបរ រថយន្ត បាន រត់គេចខ្លួន បាត់ ស្រមោល ។ ក្រោយពេល កើត ហេតុ រថយន្ត បង្ក ព្រមទាំង រ៉ឺម៉ក ម៉ូតូកង់ បី ឥណ្ឌា និង ម៉ូតូ ទាំង ៣ គ្រឿង ត្រូវបាន យកមក រក្សាទុក បណ្ដោះអាសន្ន នៅ អធិការដ្ឋាន នគរបាល ក្រុង តាខ្មៅ ដើម្បី ចាត់ការ តាម នីតិវិធី ៕ ( កែសម្រួល ដោយ ៖ ធីតា )
accident
672,770
អាសូណាស់ មនុស្ស ១ គ្រួសារ មាន ឪពុក និង កូន រួមទាំង កូន ក្នុង ផ្ទៃ បាន ស្លាប់ ហើយ ម្ដាយ និង កូន ម្នាក់ ទៀត របួស ធ្ងន់ ដោយសារ ឡាន ដឹក ទឹក ក្រឡាប់ លើ ខេត្ត កណ្តា ល៖ មនុស្ស មួយ គ្រួសារ មាន គ្នា ៤ នាក់ រួមទាំង គ័រ ក្នុង ផ្ទៃ ម្ដាយ ម្នាក់ ផង ពួកគេ បាន ជួប គ្រោះថ្នាក់ ចរាចរ ខណៈ ជិះ ម៉ូតូកង់ បី ឥណ្ឌា កំពុង ឈប់ រងចាំ ភ្លើង ស្ដុប តែ ជា អកុសល ត្រូវបាន រថយន្ដ ដឹក ទឹក មកដល់ ចំណុច ភ្លើង ស្ដុប ខំ បន្ថែម ល្បឿន ដើម្បី ប្រញាប់ ឆ្លង ស្ដុប កុំ ឲ្យ លោត ភ្លើង ក្រហម ទាន់ ពេល បួង ចង្កូត ខ្លាំង ពេក ក៏ ក្រឡាប់ កិន ម៉ូតូកង់ បី ឥណ្ឌា បណ្ដាលឲ្យ បុរស ជា ឪពុក និង កូន តូច ម្នាក់ រួច ទាំង គ័រ ក្នុង ផ្ទៃ ក៏ បាន បាត់បង់ជីវិត ចំណែក ម្ដាយ និង កូន ម្នាក់ ទៀត រងរបួស ធ្ងន ជាមួយគ្នា នេះ មនុស្ស ផ្សេង ទៀត ដែល ឈប់ ស្ដុប នោះ ក៏ បាន ស្លាប់ ម្នាក់ ដែរ បើ សរុប អ្នកស្លាប់ ក្នុង ហេតុការណ៍ នេះ មាន ចំនួន ៤ នាក់ ទាំង គ័រ ក្នុង ផ្ទៃ និង របួស ធ្ងន់ ៣ នាក់ ចំណែក តៃ កុង ឡាន បង្ក បាន គេចខ្លួន បាត់ ស្រមោល តែម្ដង ។ ហេតុការ ណ៏ គ្រោះថ្នាក់ ចរាចរ ណ៏ គួរឲ្យ រន្ធត់ នេះ បាន កើតឡើង ទាំង ព្រឹក ព្រលឹម ដោយ រថយន្ត ដឹក ទឹក ក្រឡាប់ កិន ពីលើកង់ បី ឥណ្ឌា កាលពី វេលា ម៉ោង ៦ ព្រឹក ថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ ២០២០ ស្ថិត នៅ ចំណុច ស្តុប ព្រែក ហូ ផ្លូវ ជាតិ លេខ ២ ភូមិ តា ក្តុល ខាងត្បូង សង្កាត់ តា ក្តុល ក្រុង តាខ្មៅ ខេត្ត កណ្តាល ។ ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ ឲ្យដឹង ថា មុនពេល កើត ហេតុ មាន អ្នកដំណើរ មួយ ក្រុម ធ្វើដំណើរ តាម មធ្យោបាយ ម៉ូតូកង់បី និង រថយន្ត បង្ក ធ្វើដំណើរ តាម បណ្តោយ ផ្លូវ ជាតិ លេខ ២ លុះ ដល់ ចំណុច ភ្លើង ស្តុប ត្រង់ កន្លែង កើត ហេតុ ខាង លើ ក៏ បាន ចត ឈប់ រងចាំ ភ្លើង ស្ដុប លោត ពណ៍ បៃតង ប៉ុន្តែ ស្រប ពេល នោះ មាន រថយន្ត ដឹក ទឹក មួយ គ្រឿង បើកបរ ទិសដៅ ពី លិច ទៅ កើត ក្នុង ល្បឿន យ៉ាង លឿន ព្រោះ ប្រញាប់ ឲ្យ ទាន់ ភ្លើង ស្តុប បៃតង ដោយ អ្នកបើកបរ រថយន្ត ដឹក ទឹក ជាន់ ហ្គែ រថយន្ត បន្ថែម និង បួង ចង្កូត បម្រុង បត់ ស្តាំ ក្នុង ល្បឿន លឿន បែរ ទប់ ជំហរ មិន ជាប់ បណ្តាលឲ្យ រថយន្ត ក្រឡាប់ សង្កត់ ចំជនរងគ្រោះ ជាច្រើន នាក់ កំពុង ឈប់ នៅ ភ្លើង ស្តុប មាន ទាំង កង់ បី ឥណ្ឌ ដោយ មាន អ្នក ជិះ ៤ នាក់ មាន ប្តី ប្រពន្ធ កូន តូច ម្នាក់ និង កូន ក្នុង ផ្ទៃ រួម នឹង ម៉ូតូ ៣ គ្រឿង ទៀត បណ្តាលឲ្យ មាន អ្នកស្លាប់ ៤ នាក់ និង របួស ធ្ងន់ ៣ នាក់ ដោយ ជនរងគ្រោះ ត្រូវបាន សមត្ថកិច្ច បញ្ជូន តាម រថយន្ត សង្គ្រោះ ទៅកាន់ មន្ទីរពេទ្យ ភ្លាម ៗ ។ ដោយឡែក អ្នកបើក រថយន្ត បង្ក បាន បើក ទ្វារ រថយន្ត រត់គេចខ្លួន បាត់ ហើយ សមត្ថកិច្ច នគរបាល ជំនាញ បាន ចុះ វាស់វែង កន្លែង កើត ហេតុ និង ស្ទូច យក រថយន្ត បង្ក និង ម៉ូតូកង់ បី ម៉ូតូ ផ្សេង ទៀត យក ទៅ រក្សាទុក នៅ អធិការដ្ឋាន នគរបាល ក្រុង តាខ្មៅ ដើម្បី ដោះស្រាយ តាម ផ្លូវ ច្បាប់ នៅ ពេល ក្រោយ ។ ចំណែក សព ត្រូវបាន សមត្ថកិច្ច ប្រគល់ ទៅឲ្យ ក្រុមគ្រួសារ ដឹក យក ដឹក យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕
accident
672,806
កម្មករ សំណង់ ៣ នាក់ បងប្អូន ត្រូវ រថយន្ត បើក កៀរ ដួល កិន ស្លាប់ ម្នាក់ និង ម្នាក់ របួស ធ្ងន់ ភ្នំពេញ ៖ ស្ត្រី ជា កម្មករ សំណង់ ម្នាក់ បាន ស្លាប់ បាត់បង់ជីវិត យ៉ាង អាណោច អាធ័ម និង ប្អូន ស្រី ម្នាក់ ទៀត រងរបួស ធ្ងន់ ដោយសារ ត្រូវ រថយន្ត មិន ស្គាល់ ម៉ាក មួយ គ្រឿង បើក កៀរ ហើយ កិន ចំ ដងខ្លួន ខណៈពេល ដែល ៣ នាក់ បងប្អូន ប្រុស ស្រី ជិះ ម៉ូតូ មួយ គ្រឿង ឌុប គ្នា កាលពី វេលា ម៉ោង ប្រមាណ ៨ និង ១០ នាទី ព្រឹក ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ ចំណុច រង្វង់ មូល ទី ១ តាម មហាវិថី ឈ្នះ ឈ្នះ ក្នុង ភូមិ ព្រែក តារ័ត្ន សង្កាត់ ព្រែក តា សេក ខណ្ឌ ជ្រោយ ចង្វា រាជធានី ភ្នំពេញ ជនរងគ្រោះ ដែល បាន ស្លាប់ ក្នុង គ្រោះថ្នាក់ នេះ ត្រូវ នគរបាល ឲ្យដឹង ថា ឈ្មោះ ញឹម ណារ៉ុង ភេទ ស្រី អាយុ ២៥ ឆ្នាំ ជា កម្មករ សំណង់ មាន លំនៅ ភូមិ ប្រាសាទ ឃុំ ចំពោរ លើ ស្រុក ស្ទោង ខេត្ត កំពង់ធំ ត្រូវ រថយន្ត កិន ចំ ដងខ្លួន ស្លាប់ នៅ កន្លែង ។ ចំណែក អ្នករងរបួស ឈ្មោះ ផល ស្រី ពៅ ភេទ ស្រី អាយុ ១៤ ឆ្នាំ ជា កម្មករ សំណង់ បាន រងរបួស ធ្ងន់ បញ្ជូន ទៅកាន់ មណ្ឌល សុខភាព ព្រែក ព្នៅ ជិះ ម៉ូតូ ម៉ាក ហុងដា ឌ្រីម ពណ៌ ខ្មៅ ពាក់ ស្លាកលេខ បាត ដំបង ១ T.៨១៩០ មួយ គ្រឿង បើកបរ ដោយ ឈ្មោះ ផល ភ័ក្រ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ចំណែក រថយន្ត បង្ក បាន គេចខ្លួន បាត់ ។ តាម សាក្សី បាន ឲ្យដឹង ថា នៅ មុនពេល កើត ហេតុ ជនរងគ្រោះ ៣ នាក់ បងប្អូន បង្កើត បាន ជិះ ម៉ូតូ មួយ គ្រឿង ដោយ នាង ដែល បាន ស្លាប់ ជិះ ក្រោយ ប្អូន ស្រី រងរបួស ជិះ កណ្ដាល ហើយ ប្អូន ប្រុស ម្នាក់ ទៀត ជា អ្នកឌុប ធ្វើដំណើរ តាម មហាវិថី ឈ្នះ ឈ្នះ ក្នុង ទិសដៅ ពី លិច ទៅ កើត នៅពេល ធ្វើដំណើរ មកដល់ កន្លែង កើត ហេតុ ដែល ជា ចំណុច រង្វង់ មូល ផ្លូវ កោង ស្រាប់តែ មាន រថយន្ត មួយ គ្រឿង មិន ស្គាល់ ម៉ាក ធ្វើដំណើរ ស្រប គ្នា បើក មក កៀរ បណ្ដាលឲ្យ នារី រងគ្រោះ ដួល ផ្កាប់ មុខ ហើយ ត្រូវ រថយន្ត កិន ចំ ដងខ្លួន ស្លាប់ នៅ កន្លែង ចំណែក ប្អូន ស្រី រង ធ្ងន់ និង ប្អូន ប្រុស ដែល ជា អ្នកឌុប ពុំ របួស ឡើយ ។ បន្ទាប់ពី បង្ក គ្រោះថ្នាក់ រថយន្ត មួយ គ្រឿង ដែល សាក្សី បាន អះអាង ថា ជា រថយន្ត ប្រភេទ ឃ្លុប បាន បើក គេចខ្លួន បាត់ បន្ទាប់ពី គ្រោះថ្នាក់ អ្នករងរបួស ត្រូវបាន រថយន្ត បញ្ជូន ទៅ សង្គ្រោះ នៅ មណ្ឌលភាព ព្រែក ព្នៅ ។ សព ត្រូវបាន ក្រុមគ្រួសារ បញ្ជូន ទៅ ស្រុក កំណើត ធ្វើ បុណ្យ តាម ប្រពៃណី ៕ អត្ថបទ៖ ឌីរៀ
accident
672,811
កិច្ចប្រជុំ ផ្សព្វផ្សាយ ផែនការចាត់តាំង អនុវត្ត ផែនការ សកម្មភាព ស្តីពី ការរឹតបន្តឹង អនុវត្ត ច្បាប់ ស្តីពី ចរាចរណ៍ ផ្លូវគោក ឆ្នាំ ២០២០ ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃ គណៈអភិបាល ខេត្ត ស្វាយរៀង និង ជា ប្រធាន អនុគណៈកម្មការ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក ខេត្ត បាន អញ្ជើញ ជា អធិបតី ក្នុង កិច្ចប្រជុំ ផ្សព្វផ្សាយ ផែនការចាត់តាំង អនុវត្ត ផែនការ សកម្មភាព ស្ដីពី ការរឹតបន្តឹង អនុវត្ត ច្បាប់ ស្ដីពី ចរាចរណ៍ ផ្លូវគោក ឆ្នាំ ២០២០ នៅ សាល ប្រជុំ អាគារ ”ឃ ” សាលា ខេត្ត និង មាន ការអញ្ជើញ ចូលរួម ពី លោកជំទាវ អភិបាល រង ខេត្ត លោក ព្រះរាជអាជ្ញា ខេត្ត លោក ស្នងការ រង នគរបាល ខេត្ត លោក មេបញ្ជាការ រង កងរាជអាវុធហត្ថ ខេត្ត លោក លោកស្រី ប្រធាន មន្ទីរ - អង្គភាព លោក អភិបាល ក្រុង - ស្រុក លោក អធិការ នគរបាល ក្រុង - ស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ នាយ ប៉ុស្ដិ៍ នគរបាល រដ្ឋបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាច្រើន រូប ទៀត សរុប វត្តមាន ប្រមាណ ជាង ៤០០ នាក់ នៅ ព្រឹក ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ កិច្ចប្រជុំ នេះ លោក អភិបាល ខេត្ត បាន លើកឡើង ថា មន្ត្រី ជំនាញ ត្រូវ ធ្វើ ការណែនាំ អប់រំ ព្រមទាំងអនុវត្ត វិធានការ ច្បាប់ នឹង ធ្វើការ ផាកពិន័យ ឲ្យបាន តឹងរ៉ឹង និង ម៉ឺងម៉ាត់ បំផុត ដោយ គ្មាន ការលើកលែង ឬ យោគយល់ ជាដាច់ខាត ចំពោះ អ្នកបើកបរ យានយន្ត គ្រប់ ប្រភេទ ដែល មិន គោរព ច្បាប់ ចរាចរណ៍ ផ្លូវគោក និង បង្កឲ្យ មាន គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង ជាពិសេស អ្នកបើកបរ រថយន្ត ដឹក កម្មករ រថយន្ត ដឹក ទំនិញ ធុន ធំ រថយន្ត កុង ទឺន័រ និង អ្នកបើកបរ រថយន្ត ដឹក អ្នកដំណើរ ( រថយន្តក្រុង ជាដើម ) ។ លោក បន្ត ថា ក្នុង នាម អភិបាល ខេត្ត និង ជា ប្រធាន អនុគណៈកម្មការ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក ខេត្ត សូម ថ្លែង នូវ ការកោតសរសើរ និង វាយតម្លៃ ខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ លោក លោកស្រី សមាជិក សមាជិកា អនុគណៈកម្មការ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក គ្រប់ ថ្នាក់ ព្រមទាំង កងកម្លាំង និង អង្គភាព ពាក់ព័ន្ធ ដែល បាន ចូលរួម ពង្រឹង ការអនុវត្ត ច្បាប់ ចរាចរណ៍ ផ្លូវគោក តាមរយៈ ការរួមចំណែក ផ្សព្វផ្សាយ ច្បាប់ ជូន ដល់ ប្រជាពលរដ្ឋ និង អ្នក ពាក់ព័ន្ធ ទាំងអស់ នៅក្នុង ខេត្ត បាន យ៉ាង ទូលំទូលាយ នា ពេល កន្លងមក ។ លោក អភិបាល ខេត្ត មានប្រសាសន៍ ផ្ដាំផ្ញើ ដល់ លោក លោកស្រី ដែល ជា សមាជិក អនុគណៈកម្មការ សុវត្ថិភាព ចរាចរណ៍ គ្រប់ ថ្នាក់ និង សមត្ថកិច្ច ពាក់ព័ន្ធ ត្រូវ បន្ត ពង្រឹង និង រឹតបន្តឹង ការអនុវត្ត ច្បាប់ ចរាចរណ៍ ផ្លូវគោក ដោយ ផ្ដោត ជា សំខាន់ ទៅលើ ការបើកបរ ហួស ល្បឿន កំណត់ ការបើកបរ ក្រោម ឥទ្ធិពល ជាតិ ស្រវឹង ឬ សារធាតុ ញៀន មិន ប្រកាន់ ស្ដាំ ការវ៉ា ជែង ក្នុង ស្ថានភាព គ្រោះថ្នាក់ ការ មិន គោរព សិទ្ធិ អាទិភាព ជាពិសេស ធ្វើ យ៉ាងណា ឲ្យ អ្នកបើកបរ ទោ ចក្រ យានយន្ត ពាក់ មួក សុវត្ថិភាព ឲ្យបាន ច្រើន ជា អតិបរមា ។ ទន្ទឹម នេះ គ្រប់ មន្ទីរ - អង្គភាព គ្រឹះស្ថាន សិក្សា គ្រឹះស្ថាន រដ្ឋ គ្រឹះស្ថាន ឯកជន រោងចក្រ និង សហគ្រាស គួរ រៀបចំ ឲ្យ មាន បទបញ្ជា ផ្ទៃក្នុង ដោយ មិន អនុញ្ញាតឲ្យ ចូល ធ្វើ ការ ឬ ចូលរៀន ក្នុង ករណី ជិះ ទោ ចក្រ យានយន្ត ( ម៉ូតូ ) មិន ពាក់ មួក សុវត្ថិភាព និង បើកបរ រថយន្ត មិន ពាក់ ខ្សែក្រវាត់ ជាដើម ។ ជាមួយ នេះ ត្រូវ បង្កើន ការត្រួតពិនិត្យ អ្នកបើកបរ មាន ជាតិ អាល់កុល និង គ្រឿងញៀន ជាពិសេស មុខ សញ្ញា អ្នកបើកបរ រថយន្ត កុង ទឺន័រ រថយន្ត ដឹក ទំនិញ ធុន ធំ និង អ្នកបើកបរ រថយន្ត ដឹក អ្នកដំណើរ ពេលយប់ ។ លោក អភិបាល ខេត្ត បាន ថ្លែង ការលើកទឹកចិត្ត ដល់ បណ្ដា ក្រុង ស្រុក ឲ្យ បង្កើត និង ជំរុញ ចលនា ប្រឡង ប្រណាំង ភូមិ ឃុំ គ្មាន គ្រោះថ្នាក់ ចរាចរណ៍ តាមរយៈ ការបង្កើត « តំបន់ ពិសេស នៃ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក » នៅក្នុង មូលដ្ឋាន របស់ ខ្លួន ហើយ លេខាធិការដ្ឋាន នៃ អនុគណៈកម្មការ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក ខេត្ត និង ស្នងការដ្ឋាន នគរបាល ខេត្ត ត្រូវ ជួយ គាំទ្រ ក្នុង ការរៀបចំ ផែនការជំរុញ ការងារ និង បង្កើន ការចុះ ត្រួតពិនិត្យ លក្ខណៈ បច្ចេកទេស យានយន្ត ជាពិសេស រថយន្ត ដឹក កម្មករ ដែល ភាគ ច្រើន ជា រថយន្ត ចាស់ ៗ ឲ្យ មាន ប្រសិទ្ធភាព ៕ អត្ថបទ៖ គឹម សេង
null
672,834
ស្លាប់ ២ នាក់ របួស ៥ នាក់ ដោយសារ ឡាន ដឹក ទឹក ដាច់ ហ្រ្វាំង បួង ក្រឡាប់ សង្កត់ ពីលើ នៅ ក្រុង តាខ្មៅ ខេត្ត កណ្តាល ( កណ្ដាល ) ៖ ករណី គ្រោះថ្នាក់ ចរាចរណ៍ ដ៏ គួរឱ្យ រន្ធត់ មួយ បង្ក ដោយ រថយន្ត មួយ គ្រឿង ម៉ាក NISSAN DIESEL ពណ៌ ស គ្មាន ផ្លាកលេខ ដាច់ ហ្វ្រាំង បួង ក្រឡាប់ សង្កត់ ពីលើ ម៉ូតូកង់បង់ បី (Pass App) និង ម៉ូតូ ៣ គ្រឿង ដែល ឈប់ នៅ ស្តុប បណ្តាលឱ្យ មនុស្ស ២ នាក់ ស្លាប់ ភ្លាម ៗ នៅ កន្លែង កើត ហេតុ និង មនុស្ស ចំនួន ៤ នាក់ ផ្សេង ទៀត រងរបួស ធ្ងន់ ស្រាល ព្រមទាំង បំផ្លាញ សំយ៉ាប ផ្ទះ គេ និង វៀច បង្គោល ភ្លើង រដ្ឋ ផងដែរ ករណី គ្រោះថ្នាក់ ចរាចរ នេះ បាន កើតឡើង នៅ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ នៅ ត្រង់ ចំណុច គល់ ស្ពាន ព្រែក ហូរ ខាងជើង លើ ផ្លូវ ជាតិ លេខ ២ កែង ផ្លូវ លេខ ១១៥ ស្ថិត នៅ ភូមិ តា ក្តុល ត្បូង សង្កាត់ តា ក្តុល ក្រុង តាខ្មៅ ខេត្ត កណ្តាល ។ បើ តាម នគរបាល ក្រុង តាខ្មៅ បាន បញ្ជាក់ ប្រាប់ ភ្នាក់ងារ Fresh News ប្រចាំ ខេត្ត កណ្ដាល ថា ឱ្យដឹង ថា ករណី នេះ បង្កឡើង ដោយ រថយន្ត មួយ គ្រឿង ម៉ាក NISSAN DIESEL ពណ៌ ស គ្មាន ផ្លាកលេខ អ្នកបើកបរ មិន ស្គាល់ អត្តសញ្ញាណ ដោយសារ រត់ គេច បាត់ ពី កន្លែង កើត ហេតុ បើកបរ ពី ទិសដៅ ពី លិច មក កើត រួច បត់ ស្តាំ ទៅ ទិស ខាងត្បូង បាន ខូច ហ្វ្រាំង ដាច់ ហើយក៏ ក្រឡាប់ សង្កត់ ពីលើ ម៉ូតូកង់បង់ បី (Pass App) ពណ៌ ស ពាក់ ផ្លាកលេខ កណ្តាល 1AF-8493 កំពុង ឈប់ ស្តុប ក្នុង ទិសដៅ ពី ត្បូង ទៅ ជើង ។ បន្ទាប់មក រថយន្ត បាន សង្កត់ ពីលើ ម៉ូតូ ចំនួន ៣ គ្រឿង ទៀត ដែល កំពុង ឈប់ ស្តុប ក្នុង ទិសដៅ ពី ត្បូង ទៅ ជើង ។ ជនរងគ្រោះ ដែល ស្លាប់ ទាំង ពីរ នាក់ រួមមាន ទី ១៖ ឈ្មោះ ជា សុផាត ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជា អ្នកបើកបរ Passapp មាន ទីលំនៅ ភូមិ ព្រែក ហូរ កើត ១ សង្កាត់ ព្រែក ហូរ ក្រុង តាខ្មៅ ខេត្ត កណ្តាល , និង ទី ២៖ ឈ្មោះ ហៃ យូប៊ីន ភេទ ស្រី អាយុ ៣ ឆ្នាំ រស់ នៅ នៅ ភូមិ ព្រែក ហូរ កើត ១ សង្កាត់ ព្រែក ហូរ ក្រុង តាខ្មៅ ខេត្ត កណ្តាល ។ ចំណែក ជនរងគ្រោះ ទាំង ៥ នាក់ រួមមាន ទី ១៖ ឈ្មោះ ស៊ី នាង ភេទ ស្រី អាយុ ៣៨ ឆ្នាំ នៅ ភូមិ ព្រែក ហូរ កើត ១ សង្កាត់ ព្រែក ហូរ ក្រុង តាខ្មៅ ខេត្ត កណ្តាល , ទី ២៖ ឈ្មោះ ហៃ យូ ហួរ ភេទ ប្រុស អាយុ ៧ ឆ្នាំ នៅ ភូមិ ព្រែក ហូរ កើត ១ សង្កាត់ ព្រែក ហូរ ក្រុង តាខ្មៅ ខេត្ត កណ្តាល , ទី ៣៖ ឈ្មោះ វ៉ាន់ សួន ភេទ ស្រី អាយុ ៣៣ ឆ្នាំ រងរបួស ស្រាល រស់ នៅ ភូមិ ទួលរកា សង្កាត់ ចាក់ អ្រែង ក្រោម ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ រីឯ ជនរងគ្រោះ ២ នាក់ ទៀត ពុំ ទាន់ ស្គាល់ ឈ្មោះ នៅឡើយ ទេ ៕
accident
672,893
ស្លាប់ ឪពុក និង កូនស្រី អាយុ ២ ឆ្នាំ យ៉ាង រន្ធត់ និង ប្រពន្ធ ពោះ ធំ រួមទាំង មនុស្ស ២ នាក់ ទៀត បែក ក្បាល ខ្ទេច ជើង របួស ធ្ងន់ធ្ងរ ខណៈ ដែល កំពុង ឈប់ ស្តុប ត្រូវ រថយន្ត ដឹក ទឹក ក្រឡាប់ អូស មក បុក រះ កិន សង្កត់ ទាំង ព្រលឹម ភ្នំពេញ៖ ពិតជា រន្ធត់ ណាស់ បុរស ជា ឪពុក និង កូនស្រី អាយុ ទើបតែ ២ ឆ្នាំ បាន ស្លាប់ ទាំង ២ នាក់ ឪពុក កូន យ៉ាង រន្ធត់ និង ប្រពន្ធ ដែល មាន ផ្ទៃពោះ បូករួម និង មនុស្ស ២ នាក់ ផ្សេង ទៀត រងរបួស យ៉ាង ធ្ងន់ធ្ងរ ត្រូវបាន បញ្ជូន ទៅកាន់ មន្ទីរពេទ្យ ខណៈ ដែល កំពុង ឈប់ ចាំ ភ្លើង ស្តុប បែរជា ត្រូវ រថយន្ត ដឹក ទឹក បើក លឿន បួង ចង្កូត មក ក្រឡាប់ អូស បុក រះ សង្កត់ តែម្តង ហេតុការណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៦ និង ៣០ នាទី ព្រឹក ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ ចំណុច ស្តុប តា ក្តុល ស្ថិត ក្នុង សង្កាត់ តា ក្តុល ក្រុង តាខ្មៅ ខេត្ត កណ្តាល ។ បើ តាម ប្រភព ព័ត៌មាន ពី ប្រជាពលរដ្ឋ នៅ ទីតាំង កើត ហេតុ បាន ឲ្យដឹង ថា មុនពេល កើត ហេតុ គេ បាន ឃើញ កង់ បី ឥណ្ឌា មួយ គ្រឿង កណ្តាល 1AF-8493 បើកបរ ដោយ បុរស ម្នាក់ ឌុប ប្រពន្ធ មាន ផ្ទៃពោះ និង កូនស្រី អាយុ ២ ឆ្នាំ ធ្វើដំណើរ តាម ដងផ្លូវ ខាងលើ លុះ ដល់ ចំណុច ភ្លើង ស្តុប តា ក្តុល កង់ បី ឥណ្ឌា នេះ បាន ឈប់ រង់ចាំ ស្តុប ស្រាប់តែ មាន រថយន្ត ដឹក ទឹក ពណ៌ ក្រហម គ្មាន ស្លាកលេខ មិន ដឹង ជា រថយន្ត របស់ លោក ណា ឬ ក្រុមហ៊ុន ណា នោះ ទេ បើកបរ ក្នុង ល្បឿន លឿន ពី លិច បួង ចង្កូត បត់ ទៅ ទិស ខាងត្បូង ក្រឡាប់ អូស សង្កត់ កិន លើ កង់ បី ឥណ្ឌា គាប ទាំង ៣ នាក់ ម្តាយ ឪពុក និង កូន ជាប់ នៅ ខាងក្រោម យ៉ាង រន្ធត់ បណ្តាលឲ្យ បុរស ជា ប្តី ស្លាប់ គាប ជាប់ ក្នុង កង់ បី ឥណ្ឌា កូនស្រី អាយុ ២ ឆ្នាំ ក៏ ស្លាប់ ដូចគ្នា រីឯ ប្រពន្ធ ដែល មាន ផ្ទៃពោះ របួស ខ្ទេច ជើង យ៉ាង ធ្ងន់ធ្ងរ រួច រថយន្ត នេះ ក្រឡាប់ អូស ទៅ បុក និង កិន ម៉ូតូ ៣ គ្រឿង ទៀត រួមមាន ម៉ូតូ ម៉ាក វ៉េវ ម៉ូតូ ស្កុប ពី និង ម៉ូតូ ហុងដា សេ ១២៥ បណ្តាលឲ្យ មនុស្ស ប្រុស ស្រី ២ នាក់ ទៀត រងរបួស ធ្ងន់ធ្ងរ ផងដែរ ត្រូវបាន បញ្ជូន ទៅ សង្គ្រោះ បន្ទាន់ នៅ មន្ទីរពេទ្យ ។ ចំណែក អ្នកបើកបរ រថយន្ត ចុះ រត់គេចខ្លួន បាត់ ស្រមោល ។ ក្រោយ កើត ហេតុ សមត្ថកិច្ច ចរាចរណ៍ ក្រុង តាខ្មៅ សហការ ជាមួយ នគរបាល ជំនាញ ចុះ មក ធ្វើ ការវាស់វែង ដល់ ទីតាំង កើត ហេតុ ដោយ បាន និង កំពុង ស្រាវជ្រាវ តាម រក អ្នកបើក រថយន្ត បង្ក ខាងលើ នេះ យកមក ចាត់ការ តាម ច្បាប់ និង យក វត្ថុតាង ទៅ រក្សាទុក នៅ ស្នងការដ្ឋាន នគរបាល ខេត្ត កណ្តាល រង់ចាំ ដោះស្រាយ គ្នា ពេល ក្រោយ និង ប្រគល់ សព ឲ្យ សាច់ញាតិ ធ្វើ បុណ្យ តាម ប្រពៃណី ៕
accident
672,912
ពន្លះ ទាំង មនុស្ស និង ឡាន ម៉ូតូ បន្តបន្ទាប់ ខ្ទេចខ្ទី អស់មុខ ហាង ខារ៉ាអូខេ រាជធានី ភ្នំពេញ ៖ បុរស ម្នាក់ សង្ស័យ ស្រវឹង បាន បើក រថយន្ត បុក ម៉ូតូ មួយ គ្រឿង រួច បន្ត បុក រះ រថយន្ត និង ម៉ូតូ ដែល ចតមុខ ហាង ខារ៉ាអូខេ ព្រមទាំង នារី ចំនួន ៤ នាក់ ដែល អង្គុយ រង់ចាំ ទទួល ភ្ញៀវ នៅមុខ ហាង ខារ៉ាអូខេ ទៀត បណ្តាលឲ្យ នារី ម្នាក់ ដែល ជា អ្នក ជិះ ម៉ូតូ បាត់បង់ជីវិត នៅ កន្លែង កើត ហេតុ និង នារី ៤ នាក់ ទៀត ផ្សេង បាន រងរបួស ធ្ងន់ ហេតុការណ៍ ខាង លើ នេះ បង្កឲ្យ មាន ការភ្ញាក់ផ្អើល កើតឡើង កាលពី វេលា ម៉ោង ១២ អាធ្រាត្រ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ ចំណុច មុខ ហាង ខារ៉ាអូខេ យីហោ ឬ ស្សី ស្រស់ តាម បណ្តោយ ផ្លូវ វេង ស្រេង ស្ថិត ក្នុ ៨ង ភូមិ ជ្រៃ កោង សង្កាត់ ចោម ចៅ ទី ២ ខណ្ឌ ពោធិ៍ សែន ជ័យ ។ នារី រងគ្រោះ ម្នាក់ ដែល បាត់បង់ជីវិត មិន ស្គាល់ អត្តសញ្ញាណ នៅឡើយ ជា អ្នក ជិះ ម៉ូតូ មួយ គ្រឿង ម៉ាក Zoomer-x ពណ៌ ស ពាក់ ស្លាកលេខ កណ្តាល ១ X-៧១០៤ ។ រីឯ នារី ទាំង ៤ នាក់ ជា អ្នកអង្គុយ រង់ចាំ ទទួល ភ្ញៀវ មុខ ហាង ខារ៉ាអូខ ដែល រងរបួស ធ្ងន់ មិន ស្គាល់ អត្តសញ្ញាណ នោះ ទេ ។ ចំណែក រថយន្ត បង្ក ម៉ាក កាម រី ហាយ ប្រីត ពណ៌ ស្លែ អត់ ស្លាកលេខ បើកបរ ដោយ បុរស ម្នាក់ មិន ស្គាល់ អត្តសញ្ញាណ ។ តាម ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បាន ឲ្យដឹង ថា មុនពេល កើត ហេតុ នារី បុគ្គលិក ហាង ខារ៉ាអូខេ ឫស្សី ស្រស់ ខាងលើ កំពុង អង្គុយ នៅ ខាងមុខ ហាង ស្រាប់តែ ឃើញ រថយន្ត បង្ក មួយ គ្រឿង ខាងលើ បើក បុក ម៉ូតូ មួយ គ្រឿង ក្នុង ទិសដៅ ស្រប គ្នា បណ្តាលឲ្យ ខ្ទាត ជាង ២០ ម៉ែត្រ រីឯ នារី ម្នាក់ ដែល ជិះ ម៉ូតូ បាន បាត់បង់ជីវិត ភ្លាម ៗ នៅ កន្លែង កើត ហេតុ ។ តាម ប្រភព ដដែល បាន បន្ត ថា បន្ទាប់មក រថយន្ត បង្ក បាន បុក រថយន្ត មួយ គ្រឿង ទៀត ព្រូស ដែល ឈប់ ចតមុខ ហាង ខារ៉ា បណ្តាលឲ្យ រង ការខូចខាត យ៉ាង ធ្ងន់ធ្ងរ និង ជ្រុល ទៅ បុក ម៉ូតូ ជាច្រើន គ្រឿង ទុកមុខ ហាង ព្រមទាំង បុក នារី ៗ ដែល កំពុង អង្គុយ រង់ចាំ ទទួល ភ្ញៀវ នៅមុខ ហាង ខារ៉ាអូខេ បណ្តាល អោយ រងរបួស ធ្ងន់ ទាំង ៤ នាក់ ចំណែក ស្លាក យីហោ ហាង បាន បាក់ ធ្លាក់ចុះ មក ក្រោម រង ការខូចខាត ខ្ទេចខ្ទី អស់ ដោយឡែក រថយន្ត បង្ក បាន ក្រឡាប់ បះ ជើង ឡើង លើ កិន លើ ម៉ូតូ ជាច្រើន គ្រឿង ដោយ សរុប ទាំង បុក ទាំង កិន ចំនួន ៨ គ្រឿង ។ តាម ប្រភព ដដែល បាន បន្ត ទៀត ថា ភ្លាម ៗ នោះ នារី ជា បុគ្គលិក ហាង ខារ៉ាអូខេ ចំនួន ៤ នាក់ ខាងលើ ដែល រងរបួស ធ្ងន់ ត្រូវបាន រថយន្ត គ្លីនិក ឯកជន ដឹក យក ទៅ សង្គ្រោះ ភ្លាម ៗ ផងដែរ ។ ចំណែក អ្នកបើកបរ រថយន្ត បង្ក ត្រូវបាន ប្រជាពលរដ្ឋ នៅ កន្លែង កើត ហេតុ ឃាត់ខ្លួន រួច ប្រគល់អោយ សមត្ថកិច្ច ភ្លាម ៗ ផងដែរ ។ ក្រោយពេល កើត ហេតុ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ ធ្ងន់ធ្ងរ ពេក ខាង ជំនាញ ចរាចរណ៍ ខណ្ឌ ពោធិ៍ សែន ជ័យ បាន ប្រគល់អោយ ជំនាញ ចរាចរណ៍ រាជធានី ភ្នំពេញ ធ្វើ ការវាស់វែង និង យក ទាំង រថយន្ត និង ម៉ូតូ ទៅ រក្សាទុក ដើម្បី រង់ចាំ ការដោះស្រាយ នៅ ពេល ក្រោយ ។ ចំណែក សព នារី រងគ្រោះ ខាងលើ ត្រូវបាន សមត្ថកិច្ច អោយ រថយន្ត ដឹក យក ទៅ តម្កល់ ទុក នៅ វត្ត ទឹក ថ្លា ដើម្បី រង់ចាំ សាច់ញាតិ មក ទទួលយក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕ ( កែសម្រួល ដោយ ៖ ធីតា )
accident
672,950
សង្ស័យ អ្នកបើក ស្រវឹង ដល់ ចំណុច ផ្លូវ កោង បុក រះ អ្នកដំណើរ ស្លាប់ ម្នាក់ និង ៥ នាក់ ទៀត រងរបួស ធ្ងន់ ហើយ បន្ដ បុក ឡាន ម៉ូតូ នៅមុខ ហាង ខារ៉ាអូខេ ខូចខាត ជាច្រើន គ្រឿង ទើប ក្រឡាប់ ផ្ងា ជើង ខ្លួនឯង ភ្នំពេញ ៖ ស្ដ្រី ម្នាក់ បាន ស្លាប់ ភ្លម ៗ នៅនឹង កន្លែង កើត ហេតុ និង មនុស្ស ប្រុស ស្រី ៥ នាក់ ទៀត បាន រងរបួស ធ្ងន់ ត្រូវបាន បញ្ចូន ទៅ មន្ទី ពេទ្យ ដើម្បី សង្គ្រោះ បន្ទាន់ បន្ទាប់ពី បុរស ម្នាក់ បើក រថយន្ត កាមរី ហាយ ប្រ៊ីត ពណ៌ ត្រេអុី មួយ គ្រឿង បុក រះ អ្នកដំណើរ ហើយ បន្ដ មក កៀរ ទាំង រថយន្ដ និង ម៉ូតូ ជាច្រើន គ្រឿង ទៀត ដែល ចត នៅ តាម ចិញ្ចើមផ្លូវ នៅមុខ អាហារដ្ឋាន ឬ ស្សី ស្រស់ KTV រង ការខូចខាត យ៉ាង ដំណំ បង្កឲ្យុ ឲ្យ មាន ការភ្ញាក់ផ្អើល ជាខ្លាំង ដល់ ប្រជាពលរដ្ឋ និង សមត្ថកិច្ច កាលពី វេលា ម៉ោង ១២ និង ២៥ នាទី រំលង អាធ្រាត ឈានចូល ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិត នៅ តាម បណ្ដោយ ផ្លូវ វេង ស្រេង ក្នុង ភូមិ ជ្រៃ កោង សង្កាត់ ចោម ចៅ ទី ២ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ សព នារី រងគ្រោះ ខាងលើ នៅ មិន ទាន់ ស្គាល់ អត្តសញ្ញាណ នោះ ទេ ដោយ នាង ជិះ ម៉ូតូ មួយ គ្រឿង ម៉ាក Zoomer X ពាក់ ស្លាកលេខ កណ្ដាល 1X-7104 ជាមួយនិង បុរស ម្នាក់ បាន រងរបួស ធ្ងន់ ផងដែរ ។ បើ តាម សាក្សី ដែល នៅ កន្លែង កើត ហេតុ បាន ឲ្យដឹង ថា មុនពេល កើត ហេតុ គេ ឃើញ រថយន្ត មួយ គ្រឿង ម៉ាក កាម រី ហាយ ប្រ៊ិត ពណ៌ ត្រេអុី គ្មាន ស្លាកលេខ បើកបរ ដោយ បុរស ម្នាក់ ធ្វើដំណើរ តាម បណ្ដោយ ផ្លូវ វេង ស្រេង ទិសដៅ ពី កើត ទៅ លិច ក្នុង ល្បឿន លឿន ដូច ហោះ លុះ មកដល់ ត្រង់ ចំណុច មុខ ( អាហារដ្ឋាន ឬ ស្សី ស្រស់ KTV ) ដែល ជា ចំណុច ផ្លូវ កោង ផង នោះ ហើយ រថយន្ត បង្ក មិន បន្ថយ ល្បឿន ក៏ ជ្រុល ចង្កូត ទៅ បុក រះ ទាំង អ្នកដំណើរ និង រថយន្ត មួយ គ្រឿង ម៉ាក ព្រូស និង ម៉ូតូ ជាច្រើន គ្រឿង ដែល ចត ស្ងៀម នៅមុខ ហាង ពេញ មួយ ទំហឹង បណ្ដាលឲ្យ រថយន្ត បង្ក ក្រឡាប់ ផ្ងារ ជើង ឡើង លើ និង ធ្វើឲ្យ រថយន្ត ម៉ាក ព្រូស ទាំង ម៉ូតូ នៅមុខ ហាង ជាច្រើន គ្រឿង រង ការខូចខាត យ៉ាង ដំណំ ។ ក្នុង ហេតុការណ៍ នោះ ក៏ ធ្វើឲ្យ នារី ម្នាក់ ស្លាប់ ភ្លាម ៗ និង មនុស្ស ប្រុស ស្រី ៥ នាក់ ទៀត រងរបួស ធ្ងន់ ផងដែរ ។ ក្រោយពេល កើត ហេតុ ជនរងគ្រោះ ដែល របួស ធ្ងន់ ត្រូវបាន រថយន្ត សាមុយ ដឹក បញ្ចូន ទៅកាន់ មន្ទី ពេទ្យ ដើម្បី សង្គ្រោះ ជីវិត ភ្លាម ៗ រីឯ តៃ កុង រថយន្ត បង្ក ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន រង់ចាំ ធ្វើ ការសាកសួរ និង ទំនាក់ទំនង ទៅ ខាង ជំនាញ ចរាចរណ៍ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ កាវាស់វែង និង ស្ទូច រថយន្ត និង ម៉ូតូ ទៅ រក្សាទុក ដើម្បី រង់ចាំ ដោះស្រាយ គ្នា នៅ ពេល ក្រោយ ។ ដោយឡែក សព នារី រងគ្រោះ ត្រូវបាន សមត្ថកិច្ច ធ្វើ កំណត់ហេតុ ដំកល់ ទុក ប្រគល់ ជូន ទៅ សាច់ញាតិ ដើម្បី យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕
accident
672,998
សែន រន្ធត់ លើ ដង ផ្លូវ ! ឡាន ដឹក ទឹក កិន Passapp និង ម៉ូតូ ត្រង់ ស្តុប ស្លាប់ ២ របួស ៣ កណ្តាល ៖ យ៉ាងហោចណាស់ មនុស្ស ២ នាក់ ( ចាស់ ក្មេង ) បាន បាត់បង់ជីវិត និង ៤ នាក់ រងរបួស ក្នុង ហេតុការ គ្រោះថ្នាក់ ចរាចរណ៍ ដ៏ រន្ធត់ លើ ដង ផ្លូវ តែ ១ ក្នុង ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ព្រឹក ដូចគ្នា ដើមហេតុ មិន គោរព ច្បាប់ ចរាចរ បើកបរ លឿន នគរបាល ចរាចរណ៍ ក្រុង តាខ្មៅ បាន ឲ្យដឹង ថា ករណី ទី ១ កើតឡើង នៅ ចំណុច ស្តុប ព្រែក ហូរ មាន មនុស្ស ស្លាប់ ២ នាក់ របួស ៣ នាក់ ដោយសារ រថយន្ត ដឹក ទឹក បើក កិន PassApp និង ម៉ូតូ ឈប់ ស្តុប ឯ ករណី ទី ២ នៅ លើ ដង ផ្លូវ ១១៥ ក្បែរ ស្តុប ព្រែក ហូរ ដែល មាន មនុស្ស ម្នាក់ របួស ធ្ងន់ ដោយសារ រថយន្ត ដឹក ដី បើក បុក គូទ រថយន្ត តូរីស ដឹក បន្លែ ក្នុង ទិសដៅ ស្រប ទិស គ្នា ។ សាក្សី និយាយ ថា ករណី រថយន្ត ដឹក ទឹក បើក កិន PassApp និង ម៉ូតូ ស្លាប់ ២ នាក់ រងរបួស ធ្ងន់ ៣ នាក់ នោះ បាន កើតឡើង នៅ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង ០៦ និង ៤០ នាទី នៅ ត្រង់ ចំណុច គល់ ស្ពាន ព្រែក ហូរ ខាងជើង លើ ផ្លូវ ជាតិ លេខ ២ កែង ផ្លូវ លេខ ១១៥ ស្ថិត នៅ ភូមិ តា ក្តុល ត្បូង សង្កាត់ តា ក្តុល ក្រុង តាខ្មៅ ខេត្ត កណ្តាល បង្កឡើង ដោយ រថយន្ត មួយ គ្រឿង ម៉ាក NISSAN DIESEL ពណ៌ ស គ្មាន ស្លាកលេខ អ្នកបើកបរ មិន ស្គាល់ អត្តសញ្ញាណ បាន រត់គេច បាត់ ពី កន្លែង កើត ហេតុ ។ សាក្សី បាន ប្រាប់ ឲ្យដឹង ថា មុនពេល កើត ហេតុ គេ ឃើញ រថយន្ត បើកបរ ក្នុង ទិសដៅ ពី លិច មក កើត ដល់ ចំណុច ភ្លើង ស្តុប មាន ល្បឿន យ៉ាង លឿន រួច បត់ ស្តាំ ទៅ ទិស ខាងត្បូង បាន ក្រឡាប់ សង្កត់ ពីលើ ម៉ូតូកង់ បី PassApp ពណ៌ ស ពាក់ ស្លាកលេខ កណ្តាល 1AF-8493 និង ម៉ូតូ ៣ គ្រឿង ទៀត កំពុង ឈប់ ស្តុប ក្នុង ទិសដៅ ពី ត្បូង ទៅ ជើង បណ្តាលឲ្យ អ្នកបើកបរ PassApp ស្លាប់ ២ នាក់ កូន និង ឪពុក ចំណែក ម្តាយ រងរបួស ធ្ងន់ ដោយឡែក អ្នកបើកបរ ម៉ូតូ រងរបួស ធ្ងន់ ។ ជនរងគ្រោះ ទី.១ មាន ឈ្មោះ ជា សុផាត ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ស្លាប់ មាន ទីលំនៅ ភូមិ ព្រែក ហូរ កើត ១ សង្កាត់ ព្រែក ហូរ ក្រុង តាខ្មៅ ខេត្ត កណ្ដាល និង មាន អ្នក រួម ដំណើរ ចំនួន ០៣ នាក់ ទៀត ទី.១ ឈ្មោះ ស៊ី នាង ភេទ ស្រី អាយុ ៣៨ ឆ្នាំ នៅ ភូមិ ព្រែក ហូរ កើត ១ សង្កាត់ ព្រែក ហូរ ក្រុង តាខ្មៅ ខេត្ត កណ្តាល រងរបួស ធ្ងន់ ទី.២ ឈ្មោះ ហៃ យូ ប៊ិន ភេទ ស្រី អាយុ ៣ ឆ្នាំ នៅ ភូមិ ព្រែក ហូរ កើត ១ សង្កាត់ ព្រែក ហូរ ក្រុង តាខ្មៅ ខេត្ត កណ្តាល ស្លាប់ ទី.៣ ឈ្មោះ ហៃ យូ ហួរ ភេទ ប្រុស អាយុ ៧ ឆ្នាំ នៅ ភូមិ ព្រែក ហូរ កើត ១ សង្កាត់ ព្រែក ហូរ ក្រុង តាខ្មៅ ខេត្ត កណ្តាល រងរបួស ស្រាល ។ ដោយឡែក ករណី ទី ២ កើត ហេតុ លើ ផ្លូវ ១១៥ ក្បែរ ភ្លើង ស្តុប ដែរ បង្កឡើង ដោយ រថយន្ត ដឹក ដី បើក បុក គូទ រថយន្ត តូរីស ដឹក បន្លែ ទិសដៅ ស្រប គ្នា បណ្ដាលឲ្យ របួស អ្នក ជិះ ម៉ូតូ ។ នគរបាល បញ្ជាក់ ថា អ្នកបើកបរ រថយន្ត ដឹក ដី ត្រូវបាន ឃាត់ខ្លួន ដោយឡែក តៃ កុង រថយន្ត ដឹក ទឹក បង្ក គ្រោះថ្នាក់ បណ្ដាលឲ្យ មាន អ្នកស្លាប់ និង របួស នោះ ជំនាញ កំពុង ធ្វើ ការស្រាវជ្រាវ ចាប់ខ្លួន ឲ្យ មក ទទួលខុសត្រូវ នូវ អំពើ របស់ ខ្លួន ទៅ តាម ផ្លូវ ច្បាប់ ៕ អត្ថបទ៖ មុនី
accident
673,000
ឆៃ លីដាឡែន រន្ធត់ ចិត្ត ខ្លាំង ក្រោយ ឃើញ គ្រោះថ្នាក់ ចរាចរណ៍ រថយន្ត ធំ បុក ស្លាប់ ឪពុក - កូន និង ស្ត្រី ពោះ ធំ ត្រូវ ជា ម្ដាយ របួស ធ្ងន់ ត្រូវកាត់ ជើង ភ្នំពេញ ៖ តារា ស្រី អ្នកនាង ឆៃ លីដាឡែន បាន សម្ដែង អារម្មណ៍ តក់ស្លុត និង រន្ធត់ ចិត្ត ខ្លាំង ក្រោយពេល ឃើញ ករណី គ្រោះថ្នាក់ ចរាចរណ៍ មួយ ដែល បង្កឡើង ដោយ រថយន្ត ធន់ ធំ មួយ គ្រឿង បើក បុក កង់ បី ឥណ្ឌា និង ម៉ូតូ បណ្ដាលឲ្យ ស្លាប់ ឪពុក - កូន ២ នាក់ ភ្លាម ៗ នៅ កន្លែង កើត ហេតុ ចំណែកឯ ប្រពន្ធ ពោះ ធំ រងរបួស ធ្ងន់ ត្រូវកាត់ ជើង មួយ ចំហៀង ខណៈ មនុស្ស ប្រុស - ស្រី ២ នាក់ ផ្សេង ទៀត ក៏ រងរបួស ធ្ងន់ ស្រាល ផង នោះ ។ បើ តាម ប្រភព បាន បញ្ជាក់ ថា ហេតុការណ៍ គ្រោះថ្នាក់ នេះ បាន កើតឡើង នៅ ព្រឹក ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិត នៅ ចំណុង ស្តុប ព្រែក ហូរ ក្រុង តាខ្មៅ ។ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នេះ បាន បណ្ដាលឲ្យ មនុស្ស ២ នាក់ ស្លាប់ និង ៣ នាក់ ផ្សេង ទៀត រងរបួស ធ្ងន់ ស្រាល នេះ បើ យោង តាម ការបង្ហោះ ចែករំលែក នៅលើ បណ្ដាញ សង្គម ហ្វេសប៊ុក ។ ផ្អែក តាម ការផ្សព្វផ្សាយ នៅលើ Account Facebook ឈ្មោះ Minear Dararith បាន រៀបរាប់ ភ្ជាប់ វីដេអូ និង រូបភាព យ៉ាង រន្ធត់ ដូច្នេះ ថា ( ២៦ . ០២ . ២០២០ ) ស្តុប ព្រែក ហូរ មាន គ្រោះថ្នាក់ ចរាចរណ៍ គួរឲ្យ រន្ធត់ ណាស់ ស្លាប់ ២ នាក់ របួស ធ្ងន់ ២ នាក់ ស្រាល ម្នាក់ ( ប្តី ស្លាប់ កូន ស្លាប់ ប្រពន្ធ ពោះ ធំ ហើយ ត្រូវកាត់ ជើង ទៀត ដោយ មាន ការចែករំលែក បែប នេះ តារាចម្រៀង អ្នកនាង ឆៃ លីដាឡែន ភ្លាម ៗ នោះ បាន សម្តែង អារម្មណ៍ តក់ស្លុត ថា ពុទ្ធោ ឡាន ធំ នេះ លឿន ៗ ណាស់ បើក គ្មាន គិត ជីវិត គេ ទេ លោក អើយ លោក ។ តារា ស្រី ចូលចិត្ត តុបតែង ខ្លួន សិចស៊ី អ្នកនាង ឆៃ លីដាឡែន បាន បញ្ជាក់ ឲ្យដឹង ទៀត ថា ខ្ញុំ ក៏ ធ្លាប់ ជួប ដែល មិន មែន ទាំងអស់ ទេ ឡាន ធំ ខ្លះ គេ មាន សុជីវធម៌ ក្នុង ខ្លួន តែ ឡាន ធំ មាន ជាតិ ម្យ៉ាង នៅ ក្នុង ខ្លួន ។ តែ ទោះ យ៉ាងណា ក៏ ភាគ ច្រើន គេ បន្ទោស ឡាន ធំ ដែរ ដូច្នេះ គួរតែ ប្រុងប្រយ័ត្ន បើ យើង បើក យឺត ហើយ ស៊ី ផ្លេរ មិន មាន គ្រោះថ្នាក់ ដល់ ថ្នាក់ នេះ ទេ ។ អ្នក មេម៉ាយ ចាយ រាង ឆៃ លីដាឡែន បាន បន្ថែម ថា អ្នកបើកបរ ត្រូវ យល់ ពី ច្បាប់ ចរាចរណ៍ ឲ្យបាន ច្រើន ទើប ល្អ ថា ដល់ ភ្លើង ស្តុប យើង បង្អន់ ល្បឿន ឬ ពេល ដល់ ទើប ជាន់ ប្រាំង ? អរគុណ សម្រាប់ ការបញ្ចេញ យោបល់ របស់ បងប្អូន មួយចំនួន តែ ខ្ញុំ ធ្លាប់ ជួប ឡាន ធំ ច្រើន ដែល គាត់ បើកបរ ឡាន បែប ណា នោះ ៕ អត្ថបទ៖ ចាន់ រ៉ា
accident
673,002
បុរស ម្នាក់ ជិះ ម៉ូតូ ពីក្រោយ រ៉ូឡូ សណ្តោង រ៉ឺម៉ក់ ជ្រុល ចង្កូត បុក របួស ធ្ងន់ ខេត្ត រតនគិរី៖ បុរស ម្នាក់ បាន រងរបួស ធ្ងន់ធ្ងរ បន្ទាប់ពី ជិះ ម៉ូតូ ជ្រុល ចង្កូត ទៅ បុក គូទ រ៉ូឡូកិន ដី បើកបរ ស្រប ទិស គ្នា ពី ត្បូង ទៅ ជើង កាលពី វេលា ម៉ោង ១៨ និង ៣០ នាទី ថ្ងៃទី ២៥ ខែកុម្ភ : ឆ្នាំ ២០២០ កន្លងទៅ តាម បណ្ដោយ ផ្លូវ ជាតិ លេខ ៧៨ ត្រង់ ចំណុច មុខ បន្ទាយ មូលដ្ឋាន កងទ័ព គ ១ ស្ថិត ក្នុង ភូមិ ថ្មី ឃុំ ជ័យ ឧត្តម ស្រុក លំផាត់ ខេត្ត រតនគិរី មន្ត្រី នគរបាល បាន ឲ្យដឹង ថា ម៉ូតូ ១ គ្រឿង ម៉ាក វេវ ឆ្លាម ពណ៌ ខ្មៅ អត់ ស្លាកលេខ បើកបរ ដោយ ឈ្មោះ វង្ស ប៊ុន ភិន ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មាន ទីលំនៅ ភូមិ / ឃុំ កើត ហេតុ ខាង លើ រងរបួស ធ្ងន់ ភ្លាត់ ឆ្អឹង ត្រគៀក និង មុត ចង្ការ ។ ខណ: ម៉ូតូ បាន ជិះ ទៅ បុក គូទ រ៉ូឡូ កិន ដី កំពុង សណ្ដោង ដោយ រថយន្ត ម៉ាក់ ហ៊ីណូ ពណ៌ ខ្មៅ អត់ ស្លាកលេខ បើកបរ ស្រប ទិស គ្នា ពី ត្បូង ទៅ ជើង ។ អ្នកបើកបរ រ៉ូឡូ កិន ដី មាន ឈ្មោះ នី ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ មាន ទីលំនៅ ភូមិ ៣ ឃុំ ត្រពាំង ច្រេស ស្រុក កូនមុំ ខេត្ត រតនគិរី ។ រថយន្ត ១ គ្រឿង ម៉ាក ហ៊ីណូ ”សណ្តោង រ៉ូឡូ កិន ដី ” បើកបរ ដោយ ឈ្មោះ មេឃ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ មាន ទីលំនៅ ភូមិ ៣ ឃុំ ត្រពាំង ច្រេស ស្រុក កូនមុំ ខេត្ត រតនគិរី ។ មន្ត្រី នគរបាល បាន បន្ត ថា មុនពេល កើត ហេតុ បណ្តាល មកពី ម៉ូតូ បើកបរ លឿន សង្ស័យ មាន សារធាតុ គ្រឿងស្រវឹង ក្នុង ខ្លួន ទើប ជ្រុល ចង្កូត ទៅ បុក គូថ រ៉ូឡូ កិន ដី ខូច កំពុង សណ្តោង រ៉ឺម៉ក់ ។ ក្រោយពេល កើត ហេតុ កម្លាំង ជំនាញ អធិការ សហការ ជាមួយ កម្លាំង ប៉ុស្តិ៍ ចុះ ត្រួតពិនិត្យ កន្លែង កើត ហេតុ និង ដឹក បញ្ជូន ជនរងគ្រោះ ទៅ មណ្ឌល សុខ ស្រុក លំផាត់ ដើម្បី ព្យាបាល របួស ។ បន្ទាប់ពី សមត្ថកិច្ច ចុះ ត្រួតពិនិត្យ នៅ កន្លែង កើត ហេតុ រួម មក រឹបអូស យក វត្ថុតាង ទាំង ៣ គ្រឿង មក រក្សាទុក នៅ អធិការ នគរ ស្រុក កូនមុំ ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ច្បាប់ ៕ អត្ថបទ៖ វុទ្ធ ឦសាន
accident
673,091
បើកបរ ខ្វះ ការប្រុងប្រយ័ត្ន របួស ធ្ងន់ ស្រាល ៣ នាក់ ក្នុង ឧបទ្ទវហេតុ គ្រោះថ្នាក់ ចរាចរណ៍ នៅ ក្រុង ខេមរភូមិន្ទ កោះ កុង៖ យ៉ាងហោចណាស់ ក៏ មាន មនុស្ស ប្រុស ស្រី ចំនួន ៣ នាក់ បាន រងរបួស ធ្ងន់ ស្រាល ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ រវាង ម៉ូតូ និង ម៉ូតូ កាលពី វេលា ម៉ោង ១២ និង ៥៥ នាទី នា ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ត្រង់ ចំណុច ផ្លូវ ច្រមុះ ជ្រូក ទល់មុខ អធិការដ្ឋាន ក្រុង ខេមរភូមិន្ទ ស្ថិត ក្នុង ភូមិ ស្ទឹង វែង សង្កាត់ ស្ទឹង វែង ក្រុង ខេមរភូមិន្ទ បើ តាម បញ្ជាក់ ពី លោក ជុន គា អធិការ រង ក្រុង ខេមរភូមិន្ទ ទទួលបន្ទុក សណ្ដាប់ធ្នាប់ ចរាចរណ៍ ផ្លូវគោក បាន ឲ្យដឹង ថា ករណី គ្រោះថ្នាក់ ខាងលើ បាន កើត ឡើង រវាង ម៉ូតូ និង ម៉ូតូ ដែល បើកបរ ក្នុង ទិសដៅ បញ្ច្រាស ទិស គ្នា ពេល មកដល់ កន្លែង កើត ហេតុ ក៏ ស្រាប់តែ បុក គ្នា ពេញ ទំហឹង បណ្តាលឲ្យ រងរបួស មនុស្ស ៣ នាក់ ទី ១ ឈ្មោះ សារ៉ាយ ស្រី កា ភេទ ស្រី អាយុ ១៤ ឆ្នាំ មុខរបរ សិស្សសាលា ទីលំនៅ បច្ចុប្បន្ន ភូមិ ១ សង្កាត់ ដង ទង់ ក្រុង ខេមរភូមិន្ទ បើកបរ ម៉ូតូ ម៉ាក honda click ពណ៌ ស ពាក់ ស្លាកលេខ បន្ទាយមានជ័យ ១ M ៤៨ ២២ រងរបួស បាក់ ថ្គាម ខាងលើ ផ្នែក ខាងឆ្វេង ( របួស ធ្ងន់ ) ២. ឈ្មោះ សារ៉ាយ ធីតា ភេទ ស្រី អាយុ ១៥ ឆ្នាំ មុខរបរ សិស្សសាលា ទីលំនៅ ភូមិ ១ សង្កាត់ ដង ទង់ ក្រុង ខេមរភូមិន្ទ អ្នក រួម ដំណើរ ( របួស ស្រាល ) ។ ភាគី ម្ខាង ទៀត មាន ឈ្មោះ ឈឿន សុខ គា ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ កម្មករ ទីលំនៅ បច្ចុប្បន្ន ភូមិ ស្ទឹង វែង សង្កាត់ ស្ទឹង វែង ក្រុង ខេមរភូមិន្ទ បើកបរ ម៉ូតូ ម៉ាក វ៉េវ ពណ៌ ក្រហម គ្មាន ស្លាកលេខ របួស បាក់ ដៃ ខាងឆ្វេង ( របួស ធ្ងន់ ) ចំណែក ម៉ូតូ ទាំង ២ បាន រង ការខូចខាត មួយ កំណាត់ មុខ ស្ទើរ ទាំងស្រុង ។ ប្រភព ខាងលើ បន្ត ថា ចំពោះ ជនរងគ្រោះ ត្រូវបាន បញ្ជូន ទៅកាន់ មន្ទីរពេទ្យ ខេត្ត កោះកុង ដើម្បី ទទួល ការព្យាបាល រីឯ ម៉ូតូ សមត្ថកិច្ច បាន យកមក រក្សាទុក នៅ អធិការ ក្រុង រង់ចាំ ដោះស្រាយ ៕ អត្ថបទ៖ លឹម ហួរ
accident
673,095
ជិះ ម៉ូតូ គ្នា ៣ នាក់ ជ្រុល បុក ស្ត្រី ម្នាក់ បណ្តាលឲ្យ រងរបួស ធ្ងន់ ស្រាល ទាំង សងខាង ខេត្ត ពោធិ៍សាត់ ៖ មនុស្ស ៤ នាក់ បាន រងរបួស ធ្ងន់ ស្រាល ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ បង្ក ដោយ ម៉ូតូ ១ គ្រឿង បើកបរ ជ្រុល បុក ទៅលើ ស្ត្រី ម្នាក់ កំពុង ឆ្លង ផ្លូវ ករណី នេះ កើតឡើង នៅលើ កំណាត់ ផ្លូវ ក្រាល កៅស៊ូ ១ ស្ថិត ក្នុង ភូមិ បាកាន ឃុំ ត្រពាំង ជង ស្រុក បាកាន ខេត្ត ពោធិ៍សាត់ នា ព្រឹក ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ វេលា ម៉ោង ១០ និង ៣៨ នាទី ។ សាក្សី នៅ កន្លែង កើត ហេតុ បាន ឲ្យដឹង ថា មុនពេល កើត ហេតុ គេ ឃើញ ជនរងគ្រោះ ឈ្មោះ ឡុច គឹម លី ភេទ ស្រី អាយុ ៤៩ ឆ្នាំ រស់ នៅ ភូមិ បាកាន ឃុំ ត្រពាំង ជង ស្រុក បាកាន បាន ដើរ លើ ចិញ្ចើមផ្លូវ ខណៈ មកដល់ ចំណុច ខាងលើ ជនរងគ្រោះ បាន ដើរ ឆ្លង ផ្លូវ ក៏ ស្រាប់តែ មាន ម៉ូតូ ១ គ្រឿង ម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ ពាក់ ស្លាក់ លេខ ពោធិ៍សាត់ 1D-7474 ធ្វើដំណើរ ពី ជើង ទៅ ត្បូង ជិះ គ្នា ៣ នាក់ បាន ជ្រុល បុក ពេញ ទំហឹង បណ្តាលឲ្យ របួស បាក់ ភ្លៅ ខាងឆ្វេង និង រងរបួស ស្រាល អ្នកបើកបរ ម្នាក់ និង អ្នក រួម ដំណើរ ២ នាក់ ទៀត ផង ។ សមត្ថកិច្ច មូលដ្ឋាន បាន ឲ្យដឹង ថា ជន បង្ក ត្រូវបាន គេ ស្គាល់ ឈ្មោះ ទី ១. ផុន សិទ្ធី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជា អ្នកបើកបរ , ទី ២ ឈ្មោះ ណាក់ ផានិត ភេទ ប្រុស អាយុ ១៤ ឆ្នាំ , ទី ៣ ឈ្មោះ គីម ចាន ថា ភេទ ប្រុស អាយុ ១៨ ឆ្នាំ អ្នក ទាំង ៣ រស់ នៅ ភូមិ ថ្មី ឃុំ ត្រពាំង ជង ស្រុក បាកាន ។ ក្រោយពេល កើត ហេតុ សមត្ថកិច្ច បាន យក ម៉ូតូ មក រក្សាទុក នៅ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ត្រពាំង ជង រីឯ ជនរងគ្រោះ ត្រូវបាន បញ្ជូន មក សង្គ្រោះ នៅ មន្ទីរពេទ្យ បង្អែក ខេត្ត ពោធិ៍សាត់ ៕
accident
673,148
បើក រថយន្ត លឿន ខ្លាំង ពេក ផ្លូវ កោង បុក រះ រថយន្ត និង ម៉ូតូ ៨ គ្រឿង ស្លាប់ នារី ម្នាក់ យ៉ាង រន្ធត់ និង ៤ នាក់ ទៀត របួស ធ្ងន់ ខ្ទេច រណូករណែល ពេញ ផ្លូវ ! ភ្នំពេញ ៖ នារី ម្នាក់ បាន ស្លាប់ យ៉ាង រន្ធត់ បំផុត និង ៤ នាក់ ទៀត រងរបួស ធ្ងន់ធ្ងរ ក្រោយ ត្រូវបាន រថយន្ត ម៉ាក តូយ៉ូតា កាមរី ហាយ ប្រ៊ីត បើក លឿន ដូច ហោះ បុក រះ រថយន្ត ព្រុស និង ម៉ូតូ ៨ គ្រឿង ចត នៅ ស្ងៀម នៅមុខ ហាង អាហារដ្ឋាន ឬ ស្សី ស្រស់ KTV ពេញ ទំហឹង ខ្ទេច យ៉ាង រប៉ាត់រប៉ាយ ពេញ ផ្លូវ តែ ម្តង ហេតុការណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ១២ និង ៣០ នាទី យប់ ឈានចូល ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ ចំណុច ផ្លូវ វេង ស្រេង ភូមិ ជ្រៃ កោង សង្កាត់ ចោម ចៅ ទី ២ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ។ តាម ប្រភព ព័ត៌មាន បាន ឲ្យដឹង ថា មុនពេល កើត ហេតុ គេ ឃើញ រថយន្ត បង្ក ម៉ាក តូយ៉ូតា កាមរី ហាយ ប្រ៊ីត ពណ៌ ត្រេអ៊ី គ្មាន ស្លាកលេខ ធ្វើដំណើរ តាម បណ្ដោយ ផ្លូវ វេង ស្រេង ពី កើត ទៅ លិច ក្នុង ល្បឿន លឿន ដូច ហោះ លុះ មកដល់ ចំណុច មុខ អាហារដ្ឋាន ឬ ស្សី ស្រស់ KTV ត្រង់ ផ្លូវ កោង មិន បន្ថយ ល្បឿន បួង បង្កូត បុក រះ អ្នកដំណើរ និង បន្ត បុក រះ រថយន្ត ម៉ាក តូយ៉ូតា ព្រូស និង ម៉ូតូ ចំនួន ៨ គ្រឿង ដែល ចត ស្ងៀម នៅមុខ ហាង ពេញ ទំហឹង បណ្តាលឲ្យ នារី ម្នាក់ ដែល កំពុង ជិះ ម៉ូតូ Zoomer-X ជាមួយ បុរស ម្នាក់ ស្លាប់ យ៉ាង រន្ធត់ ចំណែក បុរស នោះ របួស ធ្ងន់ បូករួមទាំង មនុស្ស ៣ នាក់ ទៀត រងរបួស ធ្ងន់ ដូចគ្នា ត្រូវបាន បញ្ជូន ទៅ សង្គ្រោះ បន្ទាន់ នៅ មន្ទីរពេទ្យ ។ ចំណែក រថយន្ត និង ម៉ូតូ នៅ ខាងមុខ ហាង បាន ខ្ទេច រប៉ាត់រប៉ាយ យ៉ាង ដំណំ តែម្តង ភ្លាម ៗ អ្នកបើកបរ រថយន្ត ក៏ ត្រូវបាន សមត្ថកិច្ច ចាប់ ឃាត់ខ្លួន បាន យក ទៅ សាកសួរ ផងដែរ ។ ក្រោយ កើត ហេតុ សមត្ថកិច្ច ចរាចរណ៍ ខណ្ឌ ពោធិ៍ សែន ជ័យ សហការ ជាមួយ នគរបាល ចរាចរណ៍ ក្រុង ចុះ ធ្វើ ការវាស់វែង យក វត្ថុតាង ទៅ រក្សាទុក នៅ ការិយាល័យ ចរាចរណ៍ ជើង គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ រង់ចាំ ដោះស្រាយ គ្នា តាម ច្បាប់ និង ដឹក សព នារី រងគ្រោះ ទៅ តម្កល់ ទុក នៅ វត្ត ទឹក ថ្លា រង់ចាំ សាច់ញាតិ មក ទទួលយក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕
accident
673,211
វេវ ២ គ្រឿង ព្រលះ គ្នា ពេញ ទំហឹង បណ្តាលឲ្យ របួស ធ្ងន់ ទាំង សងខាង រតនគិរី ៖ ម៉ូតូ វេវ ឆ្លាម ២ គ្រឿង ពន្លះ គ្នា យ៉ាង ពេញ ទំហឹង ខណៈ បើកបរ បញ្ច្រាស ទិស គ្នា បណ្តាលឲ្យ អ្នកបើកបរ ម៉ូតូ ទាំង សងខាង ដួល សន្លប់ រណូករណែល ពេញ ផ្លូវ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ១៩ និង ១៥ នាទី ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅ តាម ផ្លូវ លំ ក្រាល ក្រួស ក្រហម ១ ខ្សែ ស្ថិត នៅក្នុង ភូមិ ឃួន ឃុំ កោះ ពាក្យ ស្រុក វើន សៃ ខេត្ត រតនគិរី ។ មន្ត្រី នគរបាល បាន ឲ្យដឹង ថា អ្នកបើកបរ ម៉ូតូ មាន ឈ្មោះ កាត្រិង យឿន ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ គ្រឹង មុខរបរ កសិករ របួស ធ្ងន់ ជិះ ម៉ូតូ ១ គ្រឿង ម៉ាក វេវ ឆ្លាម ពណ៌ ខៀវ ក្នុង ទិសដៅ ពី កើត ទៅ លិច ។ អ្នកបើកបរ ម៉ូតូ ១ គ្រឿង ទៀត ឈ្មោះ ចុ តា យ៉ាវ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ គ្រឹង មុខរបរ កសិករ របួស ធ្ងន់ ជិះ ម៉ូតូ ១ គ្រឿង ម៉ាក វេវ ឆ្លាម ពណ៌ ក្រហម ក្នុង ទិសដៅ ពី លិច ទៅ កើត មកដល់ ត្រង់ ចំណុច កើត ហេតុ ខាង លើ ស្រាប់តែ រេ ចង្កូត បុក គ្នា តែ ម្តង ហើយ អ្នក ទាំង ២ នាក់ មាន ទីលំនៅ ភូមិ / ឃុំ កើត ហេតុ ខាង លើ ។ ក្រោយ កើត ហេតុ សមត្ថកិច្ច មូលដ្ឋាន និង សាច់ញាតិ ជនរងគ្រោះ ចុះ មកដល់ កន្លែង កើត ហេតុ ដឹក បញ្ជូន ជនរងគ្រោះ ទាំង ២ នាក់ ទៅ សង្គ្រោះ បន្ទាន់ នៅ មណ្ឌល សុខភាព ឃុំ កាចូន ស្រុក វើន សៃ ដើម្បី ជួយសង្គ្រោះ ។ ដោយឡែក មធ្យោបាយ ទាំង ២ គ្រឿង បាន រឹបអូស យកមក រក្សាទុក នៅ ប៉ុស្តិ៍ កោះ ពាក្យ បណ្តោះអាសន្ន រង់ចាំ ធ្វើការដោះស្រាយ គ្នា នៅ ពេល ក្រោយ ៕ វុទ្ធ ឦសាន
accident
673,221
សូម កុំ ចង់ សាកល្បង ប្រើ គ្រឿងញៀន សូម្បី កន្លះ ដង ! យុទ្ធនាការ ប្រឆាំង គ្រឿងញៀន ទូទាំង ប្រទេស ថ្ងៃទី ២៦ ខែកុម្ភៈ៖ បង្ក្រាប បាន ១៤ ករណី ឃាត់ខ្លួន ២៤ នាក់ ( ភ្នំពេញ ) ៖ យុទ្ធនាការ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន ខុស ច្បាប់ ទូទាំង ប្រទេស សម្រាប់ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បាន បង្ហាញ ថា កម្លាំង សមត្ថកិច្ច បាន បង្ក្រាប ១៤ ករណី ក្នុង នោះ ករណី ប្រើប្រាស់ ៤ ករណី និង ករណី ជួញដូរ ១០ ករណី ដោយ ឃាត់ខ្លួន ជនសង្ស័យ ២៤ នាក់ របាយការណ៍ បាន ឲ្យដឹង ថា លទ្ធផល អនុវត្ត ច្បាប់ ពី ថ្ងៃទី ១ ខែមករា ដល់ ថ្ងៃ ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ កម្លាំង សមត្ថកិច្ច បាន បង្ក្រាប ចំនួន ១៥០៤ ករណី ឃាត់ មនុស្ស ៣០៨៤ នាក់ ( ស្រី ១៦៩ នាក់ )៕
null
673,228
ឃាត់ រថយន្ត ដឹក លើស ទម្ងន់ ឲ្យ ផាក ពិន័យ ក្រោយ បើក គេច ស្ថានីយ ថ្លឹង រថយន្ត ថ្នល់ ទទឹង ខេត្ត ត្បូងឃ្មុំ ( ត្បូងឃ្មុំ ) ៖ ដើម្បី ត្រួតពិនិត្យ រាល់ រថយន្ត ដឹក ទំនិញ ធន់ ធ្ងន់ ដែល ធ្វើចរាចរណ៍ លើ ដង ផ្លូវ មិន ឲ្យ លើស ទម្ងន់ កំណត់ ធ្វើឲ្យ ខូច ផ្លូវ នោះ ក្រសួង សាធារណការ និង ដឹកជញ្ជូន បាន ដាក់ ស្ថានីយ ថ្លឹង រថយន្ត នៅ ទីតាំង គោលដៅ តាម បណ្តា រាជធានី ខេត្ត ទូទាំង ប្រទេស ដោយឡែក ចំពោះ ខេត្ត ត្បូងឃ្មុំ វិញ មាន ១ ស្ថានីយ គឺ ស្ថានីយ ថ្លឹង រថយន្ត ថ្នល់ ទទឹង ស្ថិត ក្នុង ស្រុក ត្បូងឃ្មុំ លើ កំណាត់ ផ្លូវ ជាតិ លេខ ៧ ដែល ជា កំណាត់ ផ្លូវ ដ៏ សំខាន់ និង មមាញឹក សម្រាប់ រថយន្ត ដឹក ទំនិញ តូច ធំ បើកបរ ឆ្លងកាត់ ពិសេស នា ពេល យប់ តែម្តង ។ នា ពេល កន្លងមក លោក ជា ម ច័ន្ទ សោភ័ណ អភិបាល ខេត្ត និង មន្ទីរ សាធារណការ ខេត្ត តែងតែ ទទូច និង សំណូមពរ ដល់ ម្ចាស់ យានយន្ត ដឹក ទំនិញ ធន់ ធ្ងន់ ទាំងអស់ មេត្តា ដឹក ទម្ងន់ ទៅ តាម ការកំណត់ កុំ ឲ្យ លើស ទម្ងន់ ដើម្បី រួមគ្នា ថែរក្សា គុណភាព ផ្លូវ ប្រើប្រាស់ ឲ្យបាន ល្អ យូរអង្វែង ពិសេស ពិនិត្យ លក្ខណៈ បច្ចេកទេស រថយន្ត គោរព ច្បាប់ ចរាចរណ៍ បើកបរ ដោយ ប្រុងប្រយ័ត្ន និង អធ្យាស្រ័យ ខ្ពស់ ដើម្បី អាយុជីវិត ខ្លួន និង អ្នកដទៃ ។ លោក គង់ សុភាព ប្រធាន ស្ថានីយ៍ ថ្លឹង រថយន្ត ថ្នល់ ទទឹង ដែល ទើប ចូលកាន់ តំណែង ថ្មី បាន មិន ដល់ ១ សប្តាហ៍ ផង នោះ បាន បញ្ជាក់ ឲ្យដឹង ថា ក្រោម ការសហការ រវាង អាជ្ញាធរ ស្រុក ត្បូងឃ្មុំ ជា មូយ មន្ត្រី ស្ថានីយ ត្រឹម រយៈពេល ៦ ថ្ងៃ ពី ថ្ងៃទី ២០ ដល់ ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ រថយន្ត ដឹក ទំនិញ ឆ្លងកាត់ ចូល ស្ថានីយ ថ្លឹង ទាំង យប់ ទាំង ថ្ងៃ មាន ចំនួន ១,៤០៤ គ្រឿង ក្នុង នោះ ដឹក លើស ទម្ងន់ កំណត់ ដោយ ផាក ពិន័យ និង ធ្វើ កិច្ចសន្យា មាន ចំនួន ២០ គ្រឿង សរុប ទឹកប្រាក់ បាន ចំនួន ៣១,០០០,០០០ រៀល បើ សរុប រយៈពេល ១ ខែ ពេញ វិញ ចាប់ពី ថ្ងៃទី ២៥ ខែមករា រហូតដល់ ថ្ងៃ ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ មាន រថយន្ត ដឹក ទំនិញ ឆ្លងកាត់ ចូល ថ្លឹង ចំនួន ៤១១៨ គ្រឿង លើស ទម្ងន់ ដោយ បាន ផាក ពិន័យ បាន ២២ គ្រឿង ទឹកប្រាក់ ផាក ពិន័យ បាន ចំនួន ៣៣,១០០,០០០ រៀល ។ លោក គង់ សុភាព បាន ឲ្យ ម្ចាស់ រថយន្ត v1 នេះ តម្រូវឲ្យ យក ឡាន មក សាង ដំឡូង ដែល លើស ទម្ងន់ ៩ តោន ចេញ ក៍ ដូចជា បាន ណែនាំ អប់រំ បញ្ឈប់ ទង្វើ បែប នេះ បន្ត ទៀត ដោយ ធ្វើ កិច្ចសន្យា ផ្តិត មេដៃ និង ផាក ពិន័័យជា ទឹកប្រាក់ ចំនួន ២,៨៥០,០០០ រៀល ទៅ តាម ការកំណត់ របស់ ក្រសួង ។ បើ តាម ប្រភព ពី អាជ្ញាធរ និង មន្ត្រី ស្ថានីយ៍ ថ្លឹង រថយន្ត បាន ឲ្យដឹង ថា ក្នុង ១ ថ្ងៃ មាន រថយន្ត ជាង ១០០ គ្រឿង ពិសេស ពេល យប់ បាន បើក វៀង ទីតាំង ស្ថានីយ ថ្លឹង រថយន្ត ថ្នល់ ទ ទឺង ដោយ បើក កាត់ តាម ផ្លូវ ដី តូច ៗ ពិសេស ពី ផ្លូវ ជាតិ លេខ ៧ ត្រង់ ផ្លូវ បំបែក ថ្នល់ ទទឹង បត់ ទៅ ផ្លូវ ជាតិ លេខ ១១ កាត់ ស្រុក អូរ រាំង ឪ ឆ្ពោះ ទៅកាន់ ផ្លូវ ជាតិ លេខ ៨ នៃ ខេត្ត ព្រៃវែង និង បន្ត ចូល ផ្លូវ ជាតិ លេខ ៧ វិញ នៅ ខាង ស្រុក ពញា ក្រែក ខេត្ត ត្បូងឃ្មុំ ដែល សុខចិត្ត ជិះ វៀង លើ ចម្ងាយ ផ្លូវ ជិត ១០០ គីឡូម៉ែត្រ ដែល នេះ ជា ការព្រួយបារម្ភ របស់ ពលរដ្ឋ បាន សំណូមពរ ឲ្យ សមត្ថកិច្ច តាម ដងផ្លូវ ជួយ សហការ ជាមួយ មន្ត្រី ជំំនាញ លើ បញ្ហា នេះ ព្រោះ បាន ប៉ះពាល់ គុណភាព ផ្លូវ ជាច្រើន កន្លែង ដែល នឹង បណ្តាលឲ្យ ផ្លូវ ខូច បើសិន ជា នៅ បន្ត បែប នេះ ទៀត ៕
null
673,287
តៃ កុង ឡាន រវល់ ដាក់ កាស ស្តាប់ ចម្រៀង អន្លង់ អន្លោច ត្រូវ រថភ្លើង បុក បះ ជើង តាកែវ ៖ ជា ការធ្វេសប្រហែស មួយ នៃ អ្នកបើកបរ រថយន្ត និង មហាជន ងឿងឆ្ងល់ ថែមទាំង ហួសចិត្ត ដែល រថយន្ត ត្រូវ រថភ្លើង បុក បះ ជើង គ្រោះថ្នាក់ ពិតជា មើល មិន ឃើញ មែន នៅ ព្រឹក ព្រលឹម ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ មួយ កើតឡើង នៅ ចំណុច ភូមិ បឹងត្រាញ់ ឃុំ បឹងត្រាញ់ ខាងត្បូង ស្រុក សំរោង ខេត្ត តាកែវ រវាង រថភ្លើង និង រថយន្ត ដឹក ដី ។ ហេតុការណ៍ នេះ កើតឡើង ដោយ រថភ្លើង ដឹក ប្រេង បាន បុក រថយន្ត ម៉ាក់ នីសាន់ ពណ៌ លឿង ពាក់ ស្លាកលេខ 3A-0317 បើកបរ ដោយ ឈ្មោះ ជូន ប្រសិទ្ធ ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់ នៅ ភូមិ ស្មៅ ខ្ញី ឃុំ ត្រពាំង សាប ស្រុក បាទី ខេត្ត តាកែវ ។ បណ្តាលឲ្យ រងរបួស ធ្ងន់ ។ តាម សាក្សី នៅក្បែរ កន្លែង កើត ហេតុ ឲ្យដឹង ថា រថភ្លើង បាន ធ្វើដំណើរ លើ ផ្លូវ ដែក របស់ ខ្លួន លុះ មកដល់ កន្លែង កើត ហេតុ តៃ កុង រថយន្ត ដឹក ដី មាន ការធ្វេសប្រហែស ដោយ ខ្លួនឯង ដែល មិន បាន មើល ឆ្វេង ស្តាំ ថា មាន រថភ្លើង ចរាចរណ៍ ឬ អត់ ពេល នោះ ដែរ ខាង រថភ្លើង ក៏ ចុច ស៊ី ផ្លេ តែ ខាង រថយន្ត ដឹក ដី មិន លឺ ព្រោះ តៃ កុង មាន កាស ទូរស័ព្ទ នៅ ជាប់ ត្រចៀក ទំនង ស្តាប់ ចម្រៀង លង់ អារម្មណ៍ ។ ក្រោយ កើត ហេតុ អ្នកជិតខាង បាន ចាត់ បញ្ជូន ជនរងគ្រោះ ទៅ មន្ទីរពេទ្យ ដោយឡែក រថយន្ត ត្រូវបាន ថៅកែ ហៅ រថយន្ត ស្ទូច ទៅ ជួសជុល ដោយ ខ្លួនឯង ៕ វីរៈ
accident
673,338
សម្តេច ស ខេង ប្រាប់ ប៉ូលិស ចរាចរ ណ៍៖ ទោះ ផ្កាយ បួន ឬ រដ្ឋមន្ត្រី ឲ្យ តែ ខុស ចាប់ ទៅ បើ មាន បញ្ហា ខ្ញុំ ការពារ សម្តេច ស ខេង រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និង ជា ប្រធាន គណៈកម្មាធិការ ជាតិ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក ជំរុញឲ្យ នគរបាល ចរាចរណ៍ ហ៊ាន ចាប់ គ្រប់ មនុស្ស ដែល បើកបរ ខុស ច្បាប់ មិន ថា បុគ្គល នោះ មាន ឋានៈ ខ្ពស់ កម្រិត ណា ឡើយ សម្តេច រដ្ឋមន្ត្រី សង្កត់ធ្ងន់ ថា សូម្បី នគរបាល ចរាចរណ៍ មាន ឋានៈ ត្រឹម ព្រឹទ្ធបាល ត្រី ក៏ អាច ចាប់ យោធា - នគរបាល ផ្កាយ បួន តំណាងរាស្ត្រ ឬ រដ្ឋមន្ត្រី បាន ដែរ ឲ្យ តែ ពួកគេ បើកបរ ខុស ច្បាប់ ។ អញ្ជើញ ធ្វើជា អធិបតី ក្នុង ពិធី សម្ពោធ ដាក់ ឲ្យ ប្រើប្រាស់ អគារ សិក្សា ទី ចាត់ការ អគារដ្ឋបាល ឃុំ និង សមិទ្ធផល នានា នៅ ស្រុក កម្ចាយ មារ ខេត្ត ព្រៃវែង កាលពី ព្រឹក ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ បាន បញ្ជា ក់៖ « ទាំងអស់ គ្នា នៅក្រោម ច្បាប់ ... អត់ មាន លើកលែង ឲ្យ អ្នកណា ទេ ឲ្យ តែ ខុស ច្បាប់ » ។ បន្ទាប់មក រដ្ឋមន្ត្រី ដែល មាន សិទ្ធិ អំណាច លើ កម្លាំង នគរបាល រូប នេះ ប្រកាស ចេញមុខ ការពារ នគរបាល ចរាចរណ៍ ដូច្នេះ ថា៖ «... សូមឲ្យ អស់ លោក ប៉ូលិស ធ្វើ ទៅ ហើយ បើ មាន [ រឿង ] អី ឆ្លើយ ដាក់ ខ្ញុំ មក ខ្ញុំ ការពារ ព្រោះ បើ មិន អ៊ីចឹង គ្នា អត់ ហ៊ាន ធ្វើ ...» ។ សំឡេង រដ្ឋមន្ត្រី មហាផ្ទៃ ៖
null
673,431
ដាក់ កាស ទូរស័ព្ទ ក្នុង ត្រចៀក មិន ឮ រថភ្លើង ស៊ីផ្លេ រថភ្លើង មកដល់ បុក ប៉ើង របួស ធ្ងន់ ម្នាក់ ខេត្ត តាកែ វ៖ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ មួយ កើតឡើង ដោយ រថភ្លើង បុក រថយន្ត ដឺក ដី យ៉ាង ពេញ ទំហឹង ធ្វើឲ្យ រថយន្ត ក្រឡាប់ បះកង់ និង របួស ធ្ងន់ អ្នកបើកបរ រថយន្ត ម្នាក់ ហើយ ត្រូវបាន គេ ដឺក យក ទៅ សង្រ្គោះ នៅ មន្ទីរពេទ្យ ជាបន្ទាន់ ឧបទ្ទវហេតុ នេះ កើតឡើង នៅ វេលា ម៉ោង ១០ និង ៣០ នាទី ព្រឹក ថ្ងៃ ពុធ កើត ខែ មាឃ ឆ្នាំ កុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី ២៦ ខែកុម្ភ : ឆ្នាំ ២០២០ នៅ ចំណុច ភូមិ បឹងត្រាញ់ ឃុំ បឹងត្រាញ់ ខាងត្បូង ស្រុក សំរោង ខេត្ត តាកែវ ។ សាក្សី បាន ឲ្យដឹង ថា មុនពេល កើត ហេតុ មាន រថភ្លើង បង្ក ដឹក ប្រេង មួយ គ្រឿង ធ្វើដំណើរ មកដល់ ចំណុច ខាងលើ ក៏ បុក រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ដឹក ដី ពណ៌ លឿង មួយ គ្រឿង ពាក់ ស្លាកលេខ 3A-0317 ដែល រថយន្ត នេះ បើកបរ ដោយ ឈ្មោះ ជូន ប្រសិទ្ធ ភេទ ប្រុស អាយុ ២៤ ឆ្នាំ មាន ទីលំនៅ ភូមិ ស្មៅ ខ្ញី ឃុំ ត្រពាំង សាប ស្រុក បាទី ខេត្ត តាកែវ ខណៈ អ្នកបើក រថយន្ត ដឹក ដី កំពុង បើក ឆ្លង ផ្លូវ រថភ្លើង ហើយ ដាក់ កាស ទូរស័ព្ទ ក្នុង ត្រចៀក ស្តាប់ ចម្រៀង មិន បាន ឮ រថភ្លើង ស៊ីផ្លេ និង មិន បាន មើល ឆ្វេង ស្តាំ ឲ្យបាន ត្រឹមត្រូវ ។ ករណី នេះ ធ្វើឲ្យ រថយន្ត ខ្ទាត ពី ផ្លូវ រថភ្លើង ជាង ១០ ម៉ែត្រ ក្រឡាប់ ផ្អៀង មួយ ចំហៀង និង ធ្វើឲ្យ អ្នកបើកបរ រថយន្ត រងរបួស ធ្ងន់ តែម្តង ។ ប្រភព ដដែល បាន ឲ្យដឹង ទៀត ក្រោយពេល កើត ហេតុ ជនរងគ្រោះ ត្រូវបាន បញ្ជូន ទៅ សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ ស្រុក បាទី ឯ រថភ្លើង បាន បន្ត ដំណើរ ទៅ មុខ ទៀត រង់ចាំ មាន ដំណោះស្រាយ ពេល ក្រោយ តាម ផ្លូវ ច្បាប់ ជាមួយ ភាគី រថយន្ត ៕ ដោយ៖ សហការី
accident
673,823
មនុស្ស ២ នាក់ ស្លាប់ នៅនឹង កន្លែង ដោយសារ បើក គោយន្ត ដឹក ដី បុក ខ្លោងទ្វារ វត្ត ព្រៃ ជ្រូក សៀមរាប៖ សង្វេគ ណាស់ ! មនុស្ស ចំនួន ២ នាក់ បាន ស្លាប់ នៅនឹង កន្លែង ដោយសារ បើក គោយន្ត ដឹក ដី ខ្វះ ការប្រុងប្រយ័ត្ន ជ្រុល ទៅ បុក ខ្លោងទ្វារ វត្ត បណ្តាលឲ្យបាក់ សង្កត់ ហេតុការណ៍ នេះ បាន កើតឡើង នៅ វេលា ម៉ោង ១៤ និង ៤០ នាទី ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ ចំណុច វត្ត ព្រៃ ជ្រូក ក្នុង ទឹកដី ភូមិ ព្រៃ ជ្រូក ឃុំ ព្រៃ ជ្រូក ស្រុក ពួក ខេត្ត សៀមរាប ។ លោក វរសេនីយ៍ ឯក ទេព ពុំ សែន អធិការ នគរបាល ស្រុក ពួក បាន ឲ្យដឹង ថា មនុស្ស ចំនួន ២ នាក់ បាន បើក គោយន្ត ដឹក ដី បុក ខ្លោងទ្វារ វត្ត បណ្តាលឲ្យបាក់ សង្កត់ ស្លាប់ នៅ ខ្លោទ្វារ ខាងត្បូង វត្ត ព្រៃ ជ្រូក ។ លោក បន្ត ថា ជនរងគ្រោះ មាន ទី ១. ឈ្មោះ តាល់ កាឡី ភេទ ប្រុស អាយុ ៥៥ ឆ្នាំ រស់ នៅ ភូមិ - ឃុំ កើត ហេតុ ខាង លើ មុខរបរ ដឹក ដី ។ ទី ២. ឈ្មោះ សុខ ផេង ភេទ ប្រុស អាយុ ១៩ ឆ្នាំ រស់ នៅ សៀមរាប ។ លោក បន្ត ថា តាម ការសាកសួរ សាក្សី នៅ កន្លែង កើត ហេតុ បាន ឲ្យដឹង ថា មុនពេល កើត ហេតុ គេ ឃើញ គោយន្ដ ខាងលើ ដឹក ដី ទៅ ចាក់ ក្នុង វត្ត ព្រៃ ជ្រូក លុះ ត្រលប់ ចេញ ពី ចាក់ ដី វិញ ដោយ ឈ្មោះ សុខ ផេង ភេទ ប្រុស ជា អ្នកជិះ ជាមួយ ដោយ ចង់ រៀន បើកបរ ផង ក៏ បាន សុំ បើក ជំនួស ឈ្មោះ តាល់ កាឡី ភេទ ប្រុស ជា អ្នកបើក គោយន្ត លុះ ដល់ កន្លែង កើត ហេតុ ខាង លើ បាន បើកបរ ក្នុង ល្បឿន លឿន ហើយ ពុំ បាន ទំលាក់ បែន ចុះក្រោម ទើប បណ្ដាលឲ្យ ទាក់ ខ្លោង ធ្វារ រ លំ សង្កត់ ពីលើ ជនរងគ្រោះ ទាំង ពីរ ស្លាប់ នៅនឹង កន្លែង តែម្ដង ។ គោយន្ត ម្ចាស់ កម្មសិទ្ធិ ឈ្មោះ ហោ ដារិទ្ធ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ រស់ នៅ ភូមិ ស្វាយ ដង្គំ សង្កាត់ ស្វាយ ដង្គំ ក្រុង សៀមរាប ខេត្ត សៀមរាប ។ លោក បន្ថែម ថា មូលហេតុ បណ្តាល មកពី អ្នកបើកបរ ពុំ ទាន់ ចេះ ស្ទាត់ ហើយ ខ្វះ ការប្រុងប្រយ័ត្ន ។ ក្រោយពេល កើត ហេតុ កម្លាំង ជំនាញ បាន ចុះ វាស់វែង កន្លែង កើត ហេតុ កសាង សំណុំរឿង និង ដកហូត វត្ថុតាង ពាក់ព័ន្ធ រក្សាទុក នៅ អធិការដ្ឋាន នគរបាល ស្រុក ។ សាកសព ជនរងគ្រោះ ត្រូវបាន ប្រគល់ ជូន ក្រុមគ្រួសារ ដើម្បី ធ្វើ បុណ្យ តាម ប្រពៃណី ៕
accident
673,828
ដុត កម្ទេច មធ្យោបាយ បទល្មើស ព្រៃឈើ ៥ គ្រឿង នៅ ស្រុក វាលវែង ខេ ខេត្ត ពោធិ៍សាត់៖ ដោយ មាន ការសម្របសម្រួល ពី ព្រះរាជអាជ្ញា រង នៃ សាលាដំបូង ខេត្ត ពោធិ៍សាត់ កម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស ចុះ សហការ កម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក វាលវែង សហការ មន្រ្ដី អង្គការ សម្ព័ន្ធ សត្វ ព្រៃ ( វៃ អេត ) ចុះបង្រ្កាប និង ដុត កម្ទេច មធ្យោបាយ រថយន្ត កែច្នៃ ( បាកុង ) ចំនួន ៥ គ្រឿង ប្រតិបត្តិការ ខាងលើ ធ្វើឡើង នា រសៀល ថ្ងៃពុធ ៤ កើត ខែផល្គុន ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ត្រង់ ចំណុច ក្នុង ព្រៃ ស្ថិត ក្នុង ភូមិ ចំការជ្រៃ ខាងត្បូង ឃុំ អន្លង់ រាប ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ ។ របាយការណ៍ មូលដ្ឋាន កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស ចុះ សហការ កម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក វាលវែង លទ្ធផល៖ រិប អូស រថយន្ត ម៉ាក រ៉េវ បាកុង ( កែច្នៃ ) ចំនួន ៥ គ្រឿង ហើយ វត្ថុតាង រថយន្ត ( កែច្នៃ ) ទាំង ចំនួន ៥ គ្រឿង ដុត កម្ទេច នៅនឹង កន្លែង ៕ ដោយ៖ បុឹម ពិន
null
674,762
កុំ ឲ្យ ថ្ងៃ សប្បាយ ក្លាយជា កើតទុក្ខ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ ! ស្លាប់ ៨ នាក់ និង របួស ១៣ នាក់ ក្នុង គ្រោះថ្នាក់ ចរាចរណ៍ ទូទាំង ប្រទេស ថ្ងៃទី ២៦ ខែកុម្ភៈ ម្សិលមិញ ( ភ្នំពេញ ) ៖ យោង តាម របាយការណ៍ របស់ អគ្គ ស្នងការដ្ឋាន នគរបាល ជាតិ បាន ឱ្យដឹង ថា នៅ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ នៅ ទូទាំង ប្រទេស កើតឡើង ចំនួន ៨ លើក បណ្ដាលឱ្យ មនុស្ស ស្លាប់ ៨ នាក់ , របួស ស្រាល ៦ នាក់ និង របួស ធ្ងន់ ៧ នាក់ ក្នុង នោះ មិន ពាក់ មួក ១០ នាក់ ប្រភព ព័ត៌មាន ដដែល បាន បញ្ជាក់ ថា មូលហេតុ ដែល បណ្ដាលឱ្យ កើត មាន គ្រោះថ្នាក់ ចរាចរណ៍ រួមមាន៖ ល្បឿន , មិន ប្រកាន់ ស្ដាំ , មិន គោរព សិទ្ធិ , កត្តា យាន និង ស្រវឹង ៕
accident
675,011
បុរស ម្នាក់ ជិះ ម៉ូតូ ពីក្រោយ រ៉ូឡូ សណ្តោង រ៉ឺម៉ក់ ជ្រុល ចង្កូត បុក របួស ធ្ងន់ ខេត្ត រតនគិរី ៖ បុរស ម្នាក់ បាន រងរបួស ធ្ងន់ធ្ងរ បន្ទាប់ពី ជិះ ម៉ូតូ ជ្រុល ចង្កូត ទៅ បុក គូទ រ៉ូឡូ កិន ដី បើកបរ ស្រប ទិស គ្នា ពី ត្បូង ទៅ ជើង កាលពី វេលា ម៉ោង ១៨ និង ៣០ នាទី ថ្ងៃទី ២៥ ខែកុម្ភ : ឆ្នាំ ២០២០ កន្លងទៅ តាម បណ្តោយ ផ្លូវ ជាតិ លេខ ៧៨ ត្រង់ ចំណុច មុខ បន្ទាយ មូលដ្ឋាន កងទ័ព គ ១ ស្ថិត ក្នុង ភូមិ ថ្មី ឃុំ ជ័យ ឧត្តម ស្រុក លំផាត់ ខេត្ត រតនគិរី មន្ត្រី នគរបាល បាន ឲ្យដឹង ថា ម៉ូតូ ១ គ្រឿង ម៉ាក វេវ ឆ្លាម ពណ៌ ខ្មៅ អត់ ស្លាកលេខ បើកបរ ដោយ ឈ្មោះ វង្ស ប៊ុន ភិន ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មាន ទីលំនៅ ភូមិ / ឃុំ កើត ហេតុ ខាង លើ រងរបួស ធ្ងន់ ភ្លាត់ ឆ្អឹង ត្រគៀក និង មុត ចង្ការ ។ ខណ: ម៉ូតូ បាន ជិះ ទៅ បុក គូទ រ៉ូឡូ កិន ដី កំពុង សណ្តោង ដោយ រថយន្ត ម៉ាក់ ហីុណូ ពណ៌ ខ្មៅ អត់ ស្លាកលេខ បើកបរ ស្រប ទិស គ្នា ពី ត្បូង ទៅ ជើង ។ បើកបរ រ៉ូឡូ កិន ដី មាន ឈ្មោះ នី ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ មាន ទីលំនៅ ភូមិ ៣ ឃុំ ត្រពាំង ច្រេស ស្រុក កូនមុំ ខេត្ត រតនគិរី ។ និង រថយន្ត ១ គ្រឿង ម៉ាក ហ៊ីណូ ” សណ្តោង រ៉ូឡូ កិន ដី ” បើកបរ ដោយ ឈ្មោះ មេឃ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ មាន ទីលំនៅ ភូមិ ៣ ឃុំ ត្រពាំង ច្រេស ស្រុក កូនមុំ ខេត្ត រតនគិរី ។ មន្ត្រី នគរបាល បាន បន្ត ថា មុនពេល កើត ហេតុ បណ្តាល មកពី ម៉ូតូ បើកបរ លឿន សង្ស័យ មាន សារធាតុ គ្រឿងស្រវឹង ក្នុង ខ្លួន ទើប ជ្រុល ចង្កូត ទៅ បុក គូថ រ៉ូឡូ កិន ដី ខូច កំពុង សណ្តោង រ៉ឺម៉ក់ ។ ក្រោយពេល កើត ហេតុ កម្លាំង ជំនាញ អធិការ សហការ ជា មួុយ កម្លាំង ប៉ុស្តិ៍ ចុះ ត្រួតពិនិត្យ កន្លែង កើត ហេតុ និង ដឹក បញ្ជូន ជនរងគ្រោះ ទៅ មណ្ឌល សុខ ស្រុក លំផាត់ ដើម្បី ព្យាបាល របួស ។ បន្ទាប់ពី សមត្ថកិច្ច ចុះ ត្រួតពិនិត្យ នៅ កន្លែង កើត ហេតុ រួម មក រឹបអូស យក វត្ថុតាង ទាំង ៣ គ្រឿង មក រក្សាទុក នៅ អធិការ នគរ ស្រុក កូនមុំ ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ច្បាប់ ៕
accident
675,013
ម៉ូតូ ២ គ្រឿង បុក គ្នា បណ្តាលឲ្យ រងរបួស ធ្ងន់ ទាំង សងខាង ខេត្ត រតនគិរី ៖ ម៉ូតូ វេវ ឆ្លាម ២ គ្រឿង ពន្លះ គ្នា យ៉ាង ពេញ ទំហឹង ខណៈ បើកបរ បញ្ច្រាស ទិស គ្នា បណ្តាលឲ្យ អ្នកបើកបរ ម៉ូតូ ទាំង សងខាង ដួល សន្លប់ រណូករណែល ពេញ ផ្លូវ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ១៩ និង ១៥ នាទី ថ្ងៃទី ២៥ ខែកុម្ភ : ឆ្នាំ ២០២០ កន្លងទៅ តាម ផ្លូវ លំ ក្រាល ក្រួស ក្រហម ១ ខ្សែ ស្ថិត នៅក្នុង ភូមិ ឃួន ឃុំ កោះ ពាក្យ ស្រុក វេីន សៃ ខេត្ត រតនគិរី ។ មន្ត្រី នគរបាល បាន ឲ្យដឹង ថា អ្នកបើកបរ ម៉ូតូ មាន ឈ្មោះ កាត្រិង យឿន ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ គ្រឹង មុខរបរ កសិករ របួស ធ្ងន់ ជិះ ម៉ូតូ ១ គ្រឿង ម៉ាក វេវ ឆ្លាម ពណ៌ ខៀវ ក្នុង ទិសដៅ ពី កេីត ទៅ លិច ។ អ្នកបើកបរ ម៉ូតូ ១ គ្រឿង ទៀត ឈ្មោះ ចុ តា យ៉ាវ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ គ្រឹង មុខរបរ កសិករ របួស ធ្ងន់ ជិះ ម៉ូតូ ១ គ្រឿង ម៉ាក វេវ ឆ្លាម ពណ៌ ក្រហម ក្នុង ទិសដៅ ពី លិច ទៅ កេីត មកដល់ ត្រង់ ចំណុច កើត ហេតុ ខាង លើ ស្រាប់តែ រេ ចង្កូត បុក គ្នា តែ ម្តង ហើយ អ្នក ទាំង ២ នាក់ មាន ទីលំនៅ ភូមិ / ឃុំ កេីត ហេតុ ខាង លេី ។ ក្រោយ កើត ហេតុ សមត្ថកិច្ច មូលដ្ឋាន និង សាច់ញាតិ ជនរងគ្រោះ ចុះ មកដល់ កន្លែង កើត ហេតុ ដឹក បញ្ជូន ជនរងគ្រោះ ទាំង ២ នាក់ ទៅ សង្គ្រោះ បន្ទាន់ នៅ មណ្ឌល សុខភាព ឃុំ កាចូន ស្រុក វើន សៃ ដើម្បី ជួយសង្គ្រោះ ។ ដោយឡែក មធ្យោបាយ ទាំង ២ គ្រឿង បាន រឹបអូស យកមក រក្សាទុក នៅ ប៉ុស្តិ៍ កោះ ពាក្យ បណ្តោះអាសន្ន រងចាំ ធ្វើការដោះស្រាយ គ្នា នៅ ពេល ក្រោយ ៕
accident
675,073
គ្រោះថ្នាក់ ចរាចរណ៍ ៨ លើក ស្លាប់ ៨ នាក់ នៅ ទូទាំង ប្រទេស ថ្ងៃ ២៦ កុម្ភៈ ភ្នំពេញ ៖ យ៉ាងហោចណាស់ មាន មនុស្ស ៨ នាក់ ( ស្រី ២ នាក់ ) បាន ស្លាប់ នៅក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ដែល កើតឡើង នៅ ទូទាំង ប្រទេស ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០២០ និង បាន បង្កឲ្យ មាន មនុស្ស របួស ធ្ងន់ ៧ នាក់ ( ស្រី ២ នាក់ ) និង របួស ស្រាល ៦ នាក់ ( ស្រី ៣ នាក់ ) ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំង ប្រទេស ថ្ងៃ ២៦ កុម្ភៈ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្កឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ២១ នាក់ នៅ ថ្ងៃទី ២៦ កុម្ភៈ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៨ លើក ៕
accident
675,077
ចំនួន អ្នកស្លាប់ ដោយសារ COVID-19 ឬ កូរ៉ូណា ថ្មី នៅ ចិន កើន ដល់ ២,៧៤៤ នាក់ ប៉េកាំង ៖ យោង តាម របាយការណ៍ ប្រចាំ ថ្ងៃ ដោយ អាជ្ញាធរ សុខាភិបាល ចិន នៅ ព្រឹក នេះ បាន ឲ្យដឹង ថា ចំនួន អ្នកស្លាប់ ដោយសារ វិរុស កូរ៉ូណា ថ្មី COVID-19 នៅ ទូទាំង ប្រទេស បាន កើនឡើង ដល់ ២,៧៤៤ នាក់ និង អ្នក ដែល បាន ឆ្លង ជំងឺ នេះ សរុប កើន ដល់ ៧៨ ,៤៩៧ ករណី នេះ បើ តាម ការចេញផ្សាយ ដោយ ភ្នាក់ងារ ព័ត៌មាន ចិន ស៊ីន ហួរ ។ របាយការណ៍ ដដែល បាន ឲ្យដឹង ថា ពេល ពេញ មួយ ថ្ងៃអង្គារ ម្សិលមិញ នេះ មនុស្ស សរុប ៤៣៣ នាក់ បន្ថែម ទៀត ត្រូវបាន ក្រុម គ្រូពេទ្យ ចិន ធ្វើតេស្ត រកឃើញ លទ្ធផល វិជ្ជមាន ចំពោះ មេរោគ COVID-19 ខណៈ អ្នកជំងឺ សរុប ២៩ នាក់ ក៏ បាន បាត់បង់ជីវិត នា ថ្ងៃ ដដែល នោះ ផងដែរ នៅក្នុង បណ្តា ខេត្ត និង តំបន់ ចំនួន ៣១ ទូទាំង ប្រទេស ចិន ៕
null
675,162
បើក រថយន្ត បត់ ស្ដាំ បណ្ដាលឲ្យ ក្រឡាប់ សង្កត់ ម៉ូតូកង់ បី និង ម៉ូតូ ស្លាប់ ២ នាក់ និង ៣ នាក់ ទៀត របួស ធ្ងន់ ស្រាល កណ្ដាលៈ រថយន្ត មួយ គ្រឿង បើក លឿន ដាច់ ហ្រ្វាំង ហើយ បត់ ស្ដាំ ឆ្លង ផ្លូវ បណ្ដាលឲ្យ ក្រឡាប់ សង្កត់ លើ ម៉ូតូកង់ បី ឥណ្ឌា និង ម៉ូតូ ៣ គ្រឿង ធ្វើឲ្យ មនុស្ស ប្រុស ស្រី ២ នាក់ ស្លាប់ និង មនុស្ស ៣ នាក់ ទៀត រងរបួស ធ្ងន់ ស្រាល ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នេះ បាន កើតឡើង នៅ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង ០៦ និង ៤០ នាទី ត្រង់ ចំណុច : គល់ ស្ពាន ព្រែក ហូរ ( ខាងជើង ) លើ ផ្លូវ ជាតិ លេខ ២ កែង ផ្លូវ លេខ ១១៥ ស្ថិត នៅ ភូមិ តា ក្តុល ត្បូង សង្កាត់ តា ក្តុល ក្រុង តាខ្មៅ ខេត្ត កណ្តាល ។ មន្ត្រី នគរបាល ចរាចរណ៍ ក្រុង តាខ្មៅ បាន ឲ្យដឹង ថា រថយន្ត បង្ក ម៉ាក NISSAN DIESEL ពណ៌ ស គ្មាន ផ្លាកលេខ អ្នកបើកបរ មិន ស្គាល់ អត្តសញ្ញាណ ( រត់ គេច បាត់ ពី កន្លែង កើត ហេតុ ) ។ ចំណែក ជនរងគ្រោះ ជា អ្នកបើកបរ ម៉ូតូកង់ បី ឥណ្ឌា ឈ្មោះ ជា សុផាត ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ( ស្លាប់ ) មាន ទីលំនៅ ភូមិ ព្រែក ហូរ កើត ១ សង្កាត់ ព្រែក ហូរ ក្រុង តាខ្មៅ ខេត្ត កណ្តាល និង មាន អ្នក រួម ដំណើរ ចំនួន ៣ នាក់ ទៀត ទី ១ / ឈ្មោះ ហៃ យូ ប៊ិន ភេទ ស្រី អាយុ ៣ ឆ្នាំ ( ស្លាប់ ) ទី ២ / ឈ្មោះ ស៊ី នាង ភេទ ស្រី អាយុ ៣៨ ឆ្នាំ ( រងរបួស ធ្ងន់ ) និង ទី ៣ / ឈ្មោះ ហៃ យូ ហួរ ភេទ ប្រុស អាយុ ៧ ឆ្នាំ ( រងរបួស ស្រាល ) ។ ជនរងគ្រោះ ទាំង ៣ នាក់ មាន ទីលំនៅ ភូមិ ព្រែក ហូរ កើត ១ សង្កាត់ ព្រែក ហូរ ក្រុង តាខ្មៅ ខេត្ត កណ្តាល ។ ដោយឡែក ម៉ូតូ ៣ គ្រឿង ទៀត ដែល ត្រូវ រថយន្ត សង្កត់ ដែរ នោះ ទី ១ / ម៉ូតូ ម៉ាក HONDA DREAM 125 ពណ៌ ខ្មៅ ពាក់ ផ្លាកលេខ ភ្នំពេញ 1FU-9260 អ្នកបើកបរ ឈ្មោះ វ៉ាន់ សួន ភេទ ស្រី អាយុ ៣៣ ឆ្នាំ ( រងរបួស ស្រាល ) នៅ ភូមិ ទួលរកា សង្កាត់ ចាក់ អ្រែង ក្រោម ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ទី ២ / ម៉ូតូ ម៉ាក HONDA SCOOPY ពណ៌ ស ពាក់ ផ្លាកលេខ ភ្នំពេញ 1HV-7126 អ្នកបើកបរ មិន ទាន់ ស្គាល់ អត្តសញ្ញាណ ។ និង ទី ៣ / ម៉ូតូ ម៉ាក HONDA WAVE110 ពណ៌ ខ្មៅ ពាក់ ផ្លាកលេខ ភ្នំពេញ 1DJ-1181 អ្នកបើកបរ មិន ទាន់ ស្គាល់ អត្តសញ្ញាណ ។ ប្រភព ដដែល បន្ត ថា នៅ មុនពេល កើត ហេតុ សាក្សី បាន ឃើញ រថយន្ត បង្ក បើកបរ ក្នុង ទិសដៅ ពី លិច មក កើត រួច បត់ ស្តាំ ទៅ ទិស ខាងត្បូង តែ រថយន្ត បង្ក បាន ដាច់ ហ្វ្រាំង បណ្ដាលឲ្យ ក្រឡាប់ សង្កត់ ពីលើ ម៉ូតូកង់បង់ បី ឥណ្ឌា ដែល កំពុង ឈប់ ស្តុប ក្នុង ទិសដៅ ពី ត្បូង ទៅ ជើង បណ្ដាលឲ្យ ស្លាប់ អ្នកបើក រម៉ូតូកង់បី ម្នាក់ និង អ្នក រួម ដំណើរ ម្នាក់ ហើយ អ្នក រួម ដំណើរ ២ នាក់ ទៀត រងរបួស ធ្ងន់ ស្រាល ។ បន្ទាប់មក រថយន្ត បង្ក បាន សង្កត់ ពីលើ ម៉ូតូ ចំនួន ៣ គ្រឿង ទៀត ដែល កំពុង ឈប់ ស្តុប ក្នុង ទិសដៅ ពី ត្បូង ទៅ ជើង បណ្ដាលឲ្យ ខូចខាត និង រងរបួស ស្រាល ម្នាក់ ។ ក្រោយពី មាន ហេតុការណ៍ កើតឡើង ជនរងគ្រោះ រងរបួស ធ្ងន់ ត្រូវបាន រថយន្ត ដឹក ទៅ សង្រ្គោះ នៅ មន្ទីរពេទ្យ រីឯ មធ្យោបាយ ពាក់ព័ន្ធ ត្រូវបាន សមត្ថកិច្ច ជំនាញ ធ្វើ ការវាស់វែង រួច កសាង ឯកសារ យក ទៅ រក្សាទុក នៅ អធិការដ្ឋាន នគរបាល ក្រុង ចាត់ការ តាម ច្បាប់ ។ ចំណែក សាកសព ត្រូវបាន នគរបាល ប្រគល់ឲ្យ ក្រុមគ្រួសារ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕
accident
675,192
ស្ត្រី បុគ្គលិក ធនាគារ MB bank ម្នាក់ ស្លាប់ ក្នុង គ្រោះថ្នាក់ ចរាចរណ៍ ភ្នំពេញ ៖ ស្ត្រី ម្នាក់ ដែល គេ ស្គាល់ ថា ជា បុគ្គលិក ធនាគារ MB bank ស្លាប់ ក្នុង គ្រោះថ្នាក់ ចរាចរណ៍ រថយន្ត អេស្កាវ៉ាទ័រ បុក ម៉ូតូ ជនរងគ្រោះ កាលពី វេលា ម៉ោង ៧ ព្រឹក ថ្ងៃទី ២៧ ខែកុម្ភ : ឆ្នាំ ២០២០ នៅ ចំណុច ផ្លូវ ៥៩៨ ភូមិ ពោងពាយ សង្កាត់ ទួល សង្កែ ២ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ ស្ត្រី រងគ្រោះ ឈ្មោះ ស៊ិន សុន វត្តី ភេទ ស្រី អាយុ ៣២ ឆ្នាំ មុខរបរ បុគ្គលិក ធនាគារ MB bank ស្នាក់ នៅ ផ្លូវ ៥៩៨ ភូមិ ពោងពាយ សង្កាត់ ទួល សង្កែ ២ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ ជិះ ម៉ូតូ ម៉ាក ឃ្លីក ពណ៌ ស ពាក់ ផ្លាកលេខ ភ្នំពេញ 1AF 6599 ស្លាប់ នៅ កន្លែង កើត ហេតុ ។ ចំណែក រថយន្ត អេស្កាវ៉ាទ័រ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ លឿង គ្មាន ផ្លាកលេខ អ្នកបើកបរ ឈ្មោះ ឆេង វាសនា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ បើក អេស្កាវ៉ាទ័រ ស្នាក់ នៅ ភូមិ ទូល ចាន់ ឃុំ សំរោង ស្រុក សំរោង ខេត្ត តាកែវ ៕
accident
675,203
នារី ជា បុគ្គលិក ធនាគារ MB bank ម្នាក់ ជិះ ម៉ូតូ រ អិល ដួល ជ្រុល ចូល កង់ អ៊ិចស្កាវ៉ាទ័រ កិន ស្លាប់ នៅ ផ្លូវ លេខ ៥៩៨ ភ្នំពេញ៖ ស្ត្រី ជា បុគ្គលិក ធនាគារ MB bank ម្នាក់ ជិះ ម៉ូតូ ១ គ្រឿង រអិល ដួល ចូល កង់ អិុច ស្នាវ៉ាទ័រ បែក ក្បាល ស្លាប់ ភ្លា ៗ នៅ កន្លែង កើត ហេតុ ហើយ អ្នកបើកបរបង្ក ត្រូវបាន ឃាត់ខ្លួន ហេតុការ គ្រោះថ្នាក់ ចរាចរណ៍ នោះ បាន កើតឡើង កាលពី វេលា ម៉ោង ៧ និង ៣០ នាទី ព្រឹក ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ ចំណុច មុខ ផ្សារ ងិន អាន ហៅ ផ្សារ ទំនប់ ស្ថិត តាម បណ្តោយ ផ្លូវ លេខ ៥៩៨ ភូមិ ពោងពាយ សង្កាត់ ទួល សង្កែ ២ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ ។ នារី រងគ្រោះ ឈ្មោះ សុិន សុន វត្តី អាយុ ៣២ ឆ្នាំ មុខរបរ បុគ្គលិក ធនាគារ MB bank ស្នាក់ នៅ ផ្លូវ ៥៩៨ ភូមិ ពោងពាយ សង្កាត់ ទួល សង្កែ ២ ខណ្ឌ ឫស្សីកែវ ភ្នំពេញ ជិះ ម៉ូតូ ម៉ាក់ ឃ្លីក ពណ៌ ស ពាក់ ស្លាក់ លេខ ភ្នំពេញ 1AF 6599 ។ ចំណែក អ្នក បេីក បរ អុិច ស្កា ឈ្មោះ ឆេង វាសនា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ បេីក អុិច ស្កាវ៉ាទ័រ ស្នាក់ នៅ ភូមិ ទូល ចាន់ ឃុំ សំរោង ស្រុក សំរោង ខេត្ត តាកែវ បេីក អុិច ស្កាវ៉ាទ័រ ម៉ាក់ ហីយ៉ាន់ដាយ ពណ៌ លឿង ពុំ មាន ស្លាក់ល ខ ។ តាម ប្រភព ព័ត៌មាន ឲ្យដឹង ថា នៅ មុនពេល កេីត ហេតុ ម៉ូតូ និង អុិច ស្កា បាន ធ្វើដំណើរ ស្រប ទិស គ្នា ពី ជេីង ទៅ ត្បូង លុះ ដល់ មក ចំណុច កេីត ហេតុ ស្ត្រី រងគ្រោះ ជិះ ម៉ូតូ ខាង លេី ម្នាក់ឯង ឡើង ចិញ្ចើមផ្លូវ ដោយ មាន ទឹក សើម ៗ ក៏ រអិល ដួល ចូល ក្រោម កង់ មុខ អុិច ស្កាវ៉ាទ័រ កិន បណ្ដាលអោយ បែក ក្បាល ស្លាប់ ភ្លាម ៗ តែម្ដង ។ ក្រោយពេល កេីត ហេតុ សមត្ថកិច្ច មូលដ្ឋាន បាន ទៅដល់ កន្លែង កេីត ហេតុ និង ទាក់ទង ជំនាញ វាស់វែងក រថយន្ត អុិច ស្កាវ៉ាទ័រ និង អ្នកបើកបរ និង ម៉ូតូ រងគ្រោះ ទៅ រក្សាទុក នៅ ការិយាល័យ ចរាចរណ៍ ផ្លូវគោក រាជធានី ដេី ម្បី ចាត់ការ តាម នីតិវិធី រីឯ សព នារី រងគ្រោះ ប្រគល់ជូន សាច់ញាតិ យក ទៅ ធ្វេី បុណ្យ តាម ប្រពៃណី ៕ អរុណ រះ
accident
675,258
គ្រោះ ស្មាន មិន ដល់ ! កូនស្រី មន្ត្រី យោធា ម្នាក់ រអិល ចូល ក្រោម កង់ អេស្ការវ៉ាទ័រ ទាំង ព្រឹក រាជធានី ភ្នំពេញ ៖ បើ តាម សេចក្តីរាយការណ៍ បឋម បាន ឱ្យដឹង ថា គ្រោះថ្នាក់ ដែល នឹកស្មាន មិន ដល់ មួយ បាន កើតឡើង ខណៈពេល ដែល ស្ត្រី ជា កូនស្រី មន្ត្រី យោធា ម្នាក់ ជិះ ម៉ូតូ មួយ គ្រឿង ទៅ ធ្វើការ ស្រាប់តែ រអិល ដួល ចូលទៅ ក្រោម កង់ អេស្ការវ៉ាទ័រ បណ្តាលឱ្យ កិន បែក ក្បាល បាត់បង់ជីវិត ភ្លាម ៗ នៅនឹង កន្លែង តែម្តង បង្កឱ្យ មាន ការភ្ញាក់ផ្អើល កាលពី ម៉ោង ប្រមាណ ៧ ព្រឹក ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ ចំណុច មុខ ផ្សារ ងិន អាន តាម ផ្លូវ លេខ ៥៩៨ ស្ថិត ក្នុង ភូមិ ពោងពាយ សង្កាត់ ទួល សង្កែ ២ ខណ្ឌ ឬ ស្សីកែវ បន្ទាប់ពី កើត ហេតុ អ្នកបើកបរ គ្រឿងចក្រ នោះ ក៏ ត្រូវ នគរបាល ចាប់ វាយ ខ្នោះ ផងដែរ ។ សេចក្តីរាយការណ៍ បន្ត ថា ស្ត្រី រងគ្រោះ ខាងលើ ឈ្មោះ ស៊ិន សុនវតី អាយុ ៣២ ឆ្នាំ ជា បុគ្គលិក ធានាគារ ស្នាក់ នៅ តាម ផ្លូវ លេខ ៥៩៨ ក្នុង ភូមិ ពោងពាយ សង្កាត់ ទួល សង្កែ ២ ក្បែរ កន្លែង កើត ហេតុ បាន ជិះ ម៉ូតូ មួយ គ្រឿង ម៉ាក ឃ្លីក ពណ៌ ស ពាក់ ស្លាកលេខ ភ្នំពេញ 1AF 6599 ហើយ ស្ត្រី រងគ្រោះ រូប នេះ ត្រូវបាន គេ ស្គាល់ ថា ជា កូន លោក វរសេនីយ៍ ទោ ស៊ិន ចាន់ រិទ្ធ ជា នាយក ប្រតិបត្តិ នៅ សាលា ហ្វឹកហ្វឺន នាយ ទាហាន ។ ចំណែក អ្នកបើកបរ គ្រឿងចក្រ ដែល ត្រូវ ឃាត់ខ្លួន ឈ្មោះ ឆេង វាសនា ភេទ ប្រុស អាយុ ២៧ ឆ្នាំ ស្នាក់ នៅ ម្តុំ វត្ត ញាណ រង្សី សង្កាត់ ទួល សង្កែ ១ និង មាន ស្រុក កំណើត នៅ ភូមិ ទួល ចារ ឃុំ សំរោង ស្រុក សំរោង ខេត្ត តាកែវ ។ បើ តាម សាក្សី បាន ឱ្យដឹង ថា នៅ មុនពេល កើត ហេតុ គេ ឃើញ នារី រងគ្រោះ ជិះ ម៉ូតូ មួយ គ្រឿង ធ្វើដំណើរ តាម ផ្លូវ លេខ ៥៩៨ ពី កើត ទៅ លិច ស្រប ជាមួយ គ្រឿងចក្រ ខាងលើ លុះ ពេល មកដល់ កន្លែង កើត ហេតុ គេ ឃើញ ម៉ូតូ នារី រងគ្រោះ រ អិល ក្រឡាច់ ផ្លូវ ដួល ចូលទៅ ក្រោម កង់ អេស្កាវ៉ាទ័រ ក៏ កិន នារី រងគ្រោះ បែក ក្បាល តែម្តង ។ ភ្លាម ៗ នោះ នគរបាល ចរាចរណ៍ ដែល កំពុងតែ រៀបចំ សណ្តាប់ធ្នាប់ ក៏ បាន ឃាត់ខ្លួនអ្នកបើកបរ ចាប់ វាយ ខ្មោះ ផងដែរ ។ តាម អ្នកបើកបរ គ្រឿងចក្រ ខាងលើ បាន ឱ្យដឹង ថា នៅ មុនពេល កើត ហេតុ ខ្លួន បាន បើកបរ គ្រឿងចក្រ យឺត ៗ ក្បែរ ចិញ្ចើមផ្លូវ ស្រាប់តែ មាន ម៉ូតូ នារី រងគ្រោះ បើក មកដល់ ជែង ស្តាំ ដោយ ផ្លូវ ចិញ្ចើម ខ្ពស់ ទាប ក៏ ក្រឡាច់ ម៉ូតូ ដួល មក ក្រោម កង់ ។ ភ្លាម ៗ នោះ ខ្លួន ក៏ បាន ឈប់ តែ ឈប់ មិន ទាន់ ក៏ បាន កិន តែ ម្តង ។ បន្ទាប់ពី គ្រោះថ្នាក់ ខាងលើ នេះ សព នារី រងគ្រោះ ត្រូវបាន ក្រុមគ្រួសារ នាំយក ទៅ ធ្វើ បុណ្យ នៅ ឈាប នដ្ឋាន វត្ត ញាណរស្សី ចំណែក គ្រឿងចក្រ និង អ្នកបើកបរ ព្រមទាំង ម៉ូតូ នារី រងគ្រោះ ត្រូវបាន នគរបាល បញ្ជូន ទៅកាន់ ការិយាល័យ ចរាចរណ៍ ផ្លូវគោក ដើម្បី ដោះស្រាយ តាម ច្បាប់ ៕ ( កែសម្រួល ដោយ ៖ បុប្ផា )
null
675,274
ស្លាប់ ស្ត្រី ម្នាក់ ទាំង ព្រឹក យ៉ាង រន្ធត់ បន្ទាប់ពី ជិះ ម៉ូតូ រ អិល ដួល ចូល ក្រោម អុិច ស្កាវ៉ាទ័រ កិន បែក ក្បាល ដាច់ខ្យល់ស្លាប់ ភ្លាម ៗ ខណៈ ក្រុមគ្រួសារ បាន ត្រឹម ទ្រហោ យំ បោក ខ្លួន ( មាន វិដេអូ ) ភ្នំពេញ៖ នៅ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង ៧ នាទី ព្រឹក នេះ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ រវាង ម៉ូតូ ម៉ាក់ ឃ្លីក ពណ៍ ស ពាក់ ស្លាក់ លេខ ភ្នំពេញ 1AF 6599 និង អុិច ស្កា ម៉ាក់ ហីយ៉ាន់ដាយ ពណ៍ លឿង ពុំ មាន ស្លាក់ល ខ បណ្តាលឲ្យ អ្នក បើក ម៉ូតូ ស្លាប់ យ៉ាង រន្ធត់ នៅ ចំណុច ផ្លូវ 598 ភូមិ ពោងពាយ សង្កាត់ ទួល សង្កែ ២ ខណ្ឌ ឫស្សីកែវ ភ្នំពេញ សមត្ថកិច្ច បាន ឲ្យដឹង ថា អ្នក បេីក បរ អុិច ស្កា ឈ្មោះ ឆេង វាសនា ភេទ ប្រុស អាយុ ២៧ ឆ្នាំ ។ ចំណែក អ្នក បេីក បរ ម៉ូតូ ឈ្មោះ សុិន សុន វត្តី ភេទ ស្រី អាយុ ៣២ ឆ្នាំ ស្នាក់ នៅ ផ្លូវ ៥៩៨ ភូមិ ពោងពាយ សង្កាត់ ទួល សង្កែ ២ ខណ្ឌ ឫស្សីកែវ ភ្នំពេញ ( ស្លាប់ ) ។ បើ តាម ប្រភព ពី កន្លែង កើត ហេតុ បាន ឲ្យដឹង ដែរ ថា មុនពេល កេីត ហេតុ ម៉ូតូ និង អុិច ស្កា បេីក បរ ស្រប ទិស គ្នា លុះ ដល់ ចំណុច កេីត ហេតុ ស្រាប តែ ម៉ូតូ ម៉ាក់ ខាង លេី ជ្រុល ចង្កូត រអិល ដួល ចូល ក្រោម អុិច បណ្ដាលអោយ រងរបួស បែក ក្បាល ស្លាប់ តែម្ដង ។ បច្ចុប្បន្ន គ្រោះថ្នាក់ ចរាចរណ៍ ករណី នេះ ត្រូវ ប្រគល់ ជូន ជំនាញ់ ចរាចរណ៍ ផ្លូវគោក ដេី ម្បី ដោះស្រាយ តាម នីតិវិធី ច្បាប់ ៕
accident
675,506
មន្ត្រី យោធា ម្នាក់ រងរបួស ធ្ងន់ ខណៈ បើក ម៉ូតូ បុក គូទ រថយន្ត ភ្នំពេញ ៖ យោង តាម ប្រភព ពី លោក វរសេនីយ៍ ទោ ឯក សារ៉ន អធិការ រង នគរបាល ខណ្ឌ ច្បារអំពៅ ទទួលបន្ទុក ចរាចរណ៍ បាន ប្រាប់ កម្ពុជា ថ្មី នៅ ព្រឹក ថ្ងៃទី ២៧ កុម្ភៈ ថា កាលពី យប់ ថ្ងៃទី ២៦ ខែកុម្ភៈ កន្លងទៅ នេះ មាន មន្ត្រី យោធា ម្នាក់ បាន រងរបួស យ៉ាង ធ្ងន់ធ្ងរ ខណៈ បើក ម៉ូតូ ទៅ បុក រថយន្ត ពីក្រោយ លោក អធិការ បាន បន្ត ថា ជនរងគ្រោះ ឈ្មោះ សួស វលក្ខណ៍ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ស្នាក់ នៅ ភូមិ ជ្រោយ ដង ឃុំ សំរោង ធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល ។ លោក អធិការបញ្ជាក់ ពី ហេតុការណ៍ នេះ ថា កាលពី វេលា ម៉ោង ២២ និង ០០ នាទី យប់ ថ្ងៃទី ២៦ ខែកុម្ភៈ ជនរងគ្រោះ បាន ជិះ ម៉ូតូ ម៉ាក វ៉េវ ពណ៌ ក្រហម ពាក់ ស្លាកលេខ ភ្នំពេញ ១ AH ៦២ ២៧ បាន ធ្វើដំណើរ តាម បណ្ដោយ ផ្លូវ ជាតិ លេខ ១ ក្នុង ទិសដៅ ពី លិច ទៅ កើត ។ លុះ មកដល់ ភូមិ បឹង ឈូក សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ បាន បុក រថយន្ត ហ៊ីយ៉ាន់ដាយ ពណ៌ ក្រហម ពាក់ ស្លាកលេខ ភ្នំពេញ ៣ D ៦៣ ៦០ ពីក្រោយ បណ្តាលឲ្យ ជនរងគ្រោះ រងរបួស យ៉ាង ធ្ងន់ធ្ងរ ។ តាម ការពិនិត្យ នៅ ទីតាំង កើត ហេតុ គឺ ជនរងគ្រោះ បាន បើកបរ ខ្វះ ការប្រុងប្រយ័ត្ន ហើយ ទៅ បុក គូទ រថយន្ត ពីក្រោយ ក្នុង ទិសដៅ ស្រប គ្នា ។ ចំណែក អ្នកបើកបរ រថយន្ត ដោយ ឃើញ ជនរងគ្រោះ មាន សភាព ធ្ងន់ធ្ងរ ក៏ បាន គេចខ្លួន បាត់ ដោយ បន្សល់ទុក រថយន្ត នៅ ចំណុច កើត ហេតុ ។ បន្ទាប់ពី កើត ហេតុ ជនរងគ្រោះ ត្រូវ ដឹក យក ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ មិត្ត កម្ពុជា - សូវៀត ។ ដោយឡែក ម៉ូតូ និង រថយន្ត ត្រូវបាន បញ្ជូន ទៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវគោក ដើម្បី ចាត់ការ តាម នីតិវិធី ៕ អត្ថបទ ៖ នរា
accident
675,522
រដ្ឋមន្ត្រី មហាផ្ទៃ ប្រាប់ ឲ្យ បំពាក់ ភ្លើង សញ្ញា ចរាចរណ៍ និង កាមេរ៉ា សុវត្ថិភាព តាម ដងផ្លូវ បាត់ដំបងៈ លោក ឧប នាយក រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ពី ម្សិលមិញ បាន ជំរុញឲ្យ ក្រសួង សាធារណការ និង ដឹកជញ្ជូន រួមទាំង អាជ្ញាធរ ពាក់ព័ន្ធ ត្រូវ រៀបចំ បំពាក់ ស្លាក និង ភ្លើង សញ្ញា ចរាចរណ៍ ព្រមទាំង កាមេរ៉ា សុវត្ថិភាព នៅ តាម ដងផ្លូវ សំខាន់ ៗ ក្នុង រាជធានី - ខេត្ត ដើម្បី ជួយ សម្រួល ដល់ មន្ត្រី នគរបាល ចរាចរណ៍ ក្នុង ការបំពេញ តួនាទី អនុវត្ត ច្បាប់ ចរាចរណ៍ ឲ្យ មាន ប្រសិទ្ធភាព និង ប្រកបដោយ គណនេយ្យភាព ក្នុង ពិធី បិទ កិច្ចប្រជុំ បូកសរុប លទ្ធផល ការងារ ប្រចាំ ឆ្នាំ ២០១៩ និង លើក ទិសដៅ ការងារ សម្រាប់ ឆ្នាំ ២០២០ របស់ រដ្ឋបាល ខេត្ត បាត់ដំបង លោក ស ខេង ថ្លែង ថា កន្លងមកការស្ដារ ផ្លូវ ជាតិ ឬ សាងសង់ ផ្លូវ ថ្មី ក្នុង រាជធានី - ខេត្ត មិន បាន រៀបចំ បំពាក់ ស្លាក និង ភ្លើង សញ្ញា ចរាចរណ៍ និង កាមេរ៉ា សុវត្ថិភាព នៅ តាម ដងផ្លូវ នោះ ទេ ។ នេះ ជា ផ្នែក មួយ ដែល បង្កឲ្យ មាន គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង ហើយ អ្នក បំពាន ច្បាប់ ចរាចរណ៍ អាច គេចខ្លួន ពី ការផាកពិន័យ របស់ សមត្ថកិច្ច នគរបាល ចរាចរណ៍ ផងដែរ ។ លោក ស ខេង ថ្លែង ថា៖ « យើង មិន អាច ពឹងផ្អែក តែ លើ កម្លាំង នគរបាល ចរាចរណ៍ ក្នុង ការត្រួតពិនិត្យ សុវត្ថិភាព សណ្ដាប់ធ្នាប់ ចរាចរណ៍ លើ ដង ផ្លូវ បាន ទេ ព្រោះ ផ្លូវ មាន ច្រើន ខ្វាត់ ខ្វែង និង វែងឆ្ងាយ ។ ការបំពាក់ ស្លាក និង ភ្លើង សញ្ញា ចរាចរណ៍ រួមទាំង កាមេរ៉ា សុវត្ថិភាព នៅលើ ដង ផ្លូវ អាច ជួយ សម្រួល ដល់ ការងារ របស់ មន្ត្រី នគរបាល ចរាចរណ៍ យើង ក្នុង ការបំពេញ តួនាទី អនុវត្ត ច្បាប់ ចរាចរណ៍ ឲ្យ មាន ប្រសិទ្ធភាព និង គណនេយ្យភាព » ។ លោក ឲ្យដឹង ទៀត ថា ឆ្នាំ ២០២០ ជា ឆ្នាំ នៃ ការរឹតបន្តឹង ការអនុវត្ត ច្បាប់ ចរាចរណ៍ ដើម្បី កាត់បន្ថយ អត្រា ស្លាប់ និង របួស ដោយ គ្រោះថ្នាក់ ចរាចរណ៍ ឲ្យ នៅក្នុង កម្រិត ទាប បំផុត ដើម្បី ឈាន ទៅដល់ ការសម្រេច គោលដៅ សហស្សវត្សរ៍ របស់ អង្គការ សហ ប្រជាជាតិ ដែល ថា ឆ្នាំ ២០៣០ នឹង គ្មាន អ្នកស្លាប់ ដោយ គ្រោះថ្នាក់ ចរាចរណ៍ ។ ទោះ យ៉ាងណា លោក រដ្ឋមន្ត្រី មហាផ្ទៃ អះអាង ថា ការពង្រឹង ការអនុវត្ត ច្បាប់ កាត់បន្ថយ គ្រោះថ្នាក់ ចរាចរណ៍ នេះ វា មិន មែន ជា « រឿង សាមញ្ញ ពេក នោះ ទេ » ។ លោក ថា អត្រា ស្លាប់ និង របួស ដោយ គ្រោះថ្នាក់ ចរាចរណ៍ ក្នុង ឆ្នាំ ២០១៩ បាន កើនឡើង យ៉ាង គំហុក បើ ធៀប ទៅនឹង ឆ្នាំ មុន ៗ ហើយ វា នៅតែ បន្ត កើនឡើង គួរឲ្យ កត់សម្គាល់ ថែម ទៀត ក្នុង ខែមករា ដើម ឆ្នាំ ២០២០ ។ លោក បញ្ជាក់ ថា៖ « ប៉ុន្តែ មកដល់ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ អត្រា ស្លាប់ និង រងរបួស ដោយ គ្រោះថ្នាក់ ចរាចរណ៍ បាន ថយចុះ ទៅ វិញ គួរឲ្យ កត់សម្គាល់ គឺ ធ្លាក់ចុះ ជាង ៣០ ភាគរយ ឬ ប្រមាណ ជាង ៥០ នាក់ នៃ ជន រងគ្រោះ បើ ធៀប ទៅនឹង ខែមករា » ។ បើ តាម លោក ស ខេង ពេលនេះ ក្រសួង មហាផ្ទៃ និង ក្រសួង សាធារណការ និង ដឹកជញ្ជូន ព្រមទាំង ក្រសួង និង ស្ថាប័ន ពាក់ព័ន្ធ មួយ ចំនួន ទៀត កំពុង ពិភាក្សា គ្នា លើ សេចក្ដីព្រាង អនុក្រឹត្យ ស្ដីពី ការផាកពិន័យ ចំពោះ អ្នក បំពាន ច្បាប់ ចរាចរណ៍ ។ លោក ថា សេចក្ដីព្រាង អនុក្រឹត្យ នេះ ជា យន្តការ មួយ ឈាន ទៅរក ការកែប្រែ ឬ ធ្វើ វិសោធនកម្ម មាត្រា មួយចំនួន នៃ ច្បាប់ ចរាចរណ៍ ដែល ពាក់ព័ន្ធ នឹង ការផាកពិន័យ ដើម្បីឲ្យ មាន លក្ខណៈ ធ្ងន់ធ្ងរ ជាង មុន ។ ជាមួយគ្នា នេះ លោក បាន អំពាវនាវ ដល់ ពលរដ្ឋ ទាំងអស់ ចូលរួម គោរព ច្បាប់ ចរាចរណ៍ ដើម្បី សុវត្ថិភាព នៃ ជីវិត ទាំងអស់ គ្នា និង ជំរុញឲ្យ មន្ត្រី នគរបាល ជំនាញ សហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន ចុះ អប់រំ ផ្សព្វផ្សាយ ច្បាប់ ចរាចរណ៍ ដល់ សហគមន៍ មូលដ្ឋាន របស់ ប្រជាពលរដ្ឋ ។ លោក គង់ រតនៈ នាយក វិទ្យាស្ថាន សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក និយាយ ថា ជា ការពិត ការបំពាក់ ស្លាក និង ភ្លើង សញ្ញា ចរាចរណ៍ ព្រមទាំង កាមេរ៉ា សុវត្ថិភាព នៅ តាម ដងផ្លូវ និង ការអប់រំ ផ្សព្វផ្សាយ ច្បាប់ ចរាចរណ៍ ទៅដល់ ប្រជាពលរដ្ឋ ដល់ ថ្នាក់ មូលដ្ឋាន គឺជា ភាពចាំបាច់ បំផុត ដើម្បី ឈាន ទៅរក ការចូលរួម គោរព ច្បាប់ ចរាចរណ៍ ទាំងអស់ គ្នា ។ លោក បាន ថ្លែង ថា៖ « បើ គ្រាន់តែ ដាក់ ស្លាក និង ភ្លើង សញ្ញា ចរាចរណ៍ និង បំពាក់ កាមេរ៉ា សុវត្ថិភាព នៅ តាម ដងផ្លូវ នោះ វា មិន គ្រប់គ្រាន់ ទេ បើ ខ្វះ ការផ្សព្វផ្សាយ អប់រំ ពី ច្បាប់ ចរាចរណ៍ ដល់ ពលរដ្ឋ នៅក្នុង សហគមន៍ មូលដ្ឋាន ដើម្បីឲ្យ ចូលរួម គោរព និង អនុវត្ត ច្បាប់ ទាំងអស់ គ្នា ទេ នោះ »៕
null
675,642
ស្រ្តី ម្នាក់ ត្រូវ រថយន្ត កិន ស្លាប់ ដោយ សង្ស័យ ជិះ រអិល ចូល កង់ អេស្កាវ៉ាទ័រ ភ្នំពេញ ៖ នារី បុគ្គលិក ធនាគារ ម្នាក់ ត្រូវបាន អ៊ិចស្កាវ៉ាទ័រ កិន បែក ក្បាល ស្លាប់ ភ្លាម ៗ យ៉ាង អាណោច អាធ័ម ដោយ សង្ស័យ រអិល ចូល កង់ រថយន្ត អេស្កាវ៉ាទ័រ ដែល កំពុង បើកបរ ស្រប ទិស គ្នា ហេតុការណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៧ ព្រឹក ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ ចំណុច ផ្លូវ ៥៩៨ ភូមិ ពោងពាយ សង្កាត់ ទួល សង្កែ ២ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ ។ ជនរងគ្រោះ ឈ្មោះ ស៊ិន សុន វត្តី ភេទ ស្រី អាយុ ៣២ ឆ្នាំ មុខរបរ បុគ្គលិក ធនាគារ ស្នាក់ នៅ ផ្លូវ ៥៩៨ ភូមិ ពោងពាយ សង្កាត់ ទួល សង្កែ ២ ខណ្ឌ ឫស្សីកែវ ភ្នំពេញ ជិះ ម៉ូតូ ម៉ាក់ ឃ្លីក ពណ៌ ស ពាក់ ស្លាក់ លេខ ភ្នំពេញ 1AF 6599 ។ ចំណែក ជន បង្ក បើក អ៊ិចស្កាវ៉ាទ័រ ឈ្មោះ ឆេង វាសនា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ បើក អ៊ិចស្កាវ៉ាទ័រ ស្នាក់ នៅ ភូមិ ទូល ចាន់ ឃុំ សំរោង ស្រុក សំរោង ខេត្ត តាកែវ បើក អេស្កាវ៉ាទ័រ ម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌ លឿង ពុំ មាន ស្លាកលេខ ។ តាម ប្រភព ព័ត៌មាន ឲ្យដឹង ថា នៅ មុនពេល កើត ហេតុ ម៉ូតូ និង អេស្កាវ៉ាទ័រ បាន បើកបរ ស្រប ទិស គ្នា ពី ជើង ទៅ ត្បូង លុះ ដល់ ចំណុច កើត ហេតុ ស្រាប់តែ ម៉ូតូរងគ្រោះ ខាងលើ ជ្រុល ចង្កូត រអិល ដួល ចូល ក្រោម អ៊ិចស្កាវ៉ាទ័រ បណ្ដាលឲ្យ បែក ក្បាល ស្លាប់ ភ្លាម ៗ តែម្ដង ។ ក្រោយពេល កើត ហេតុ សមត្ថកិច្ច មូលដ្ឋាន បាន ទៅដល់ កន្លែង កើត ហេតុ និង ទាក់ទង ជំនាញ វាស់វែងក រថយន្ត អ៊ិចស្កាវ៉ាទ័រ និង ម៉ូតូ ទៅ រក្សាទុក នៅ ការិយាល័យ ចរាចរណ៍ ផ្លូវគោក រាជធានី ដើម្បី ចាត់ការ តាម នីតិវិធី រីឯ សព នារី រងគ្រោះ ប្រគល់ជូន សាច់ញាតិ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕ អត្ថបទ៖ ឌីរៀ
accident
675,666
លឿន ដូចគ្នា ! ម៉ូតូ ៣ គ្រឿង ពន្លះ គ្នា មុខ ទី បញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រង ខេត្ត កំពង់ឆ្នាំង ៖ យ៉ាងហោចណាស់ មនុស្ស ម្នាក់ បាន បាត់បង់ជីវិត ភ្លាម ៗ នៅនឹង កន្លែង និង ម្នាក់ ទៀត បាន បាត់បង់ជីវិត ពេល ដឹក ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ ខេត្ត ចំណែក ម្នាក់ ទៀត គ្រាន់តែ រងរបួស ស្រាល និង បាន គេចខ្លួន បាត់ ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ រវាង ម៉ូតូ ៣ គ្រឿង បាន បុក គ្នា យ៉ាង ពេញ ទំហឹង ហេតុការណ៍ ខាង លើ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៩ និង ២០ នាទី យប់ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ ចំណុច មុខ ទី បញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រង កំពង់ឆ្នាំង នៅលើ ផ្លូវ ជាតិ លេខ ៥៣ ស្ថិត ក្នុង ភូមិ ម៉ុង បារាំង សង្កាត់ ប្អេរ ក្រុង កំពង់ឆ្នាំង ។ តាម ប្រភព ពី មន្ត្រី នគរបាល ចរាចរណ៍ ក្រុង កំពង់ឆ្នាំង ដែល បាន ចុះ ដល់ កន្លែង កើត ហេតុ បាន ឲ្យដឹង ថា បុរស ម្នាក់ ដែល បាត់បង់ជីវិត ភ្លាម ៗ នៅនឹង កន្លែង ឈ្មោះ ហេង លីហ្សា អាយុ ២៩ ឆ្នាំ មុខរបរ ជាង បាញ់ ថ្នាំ ម៉ូតូ រស់ នៅ ភូមិ ទី ១ សង្កាត់ ខ្សាម ក្រុង កំពង់ឆ្នាំង ជា អ្នកបើកបរ ម៉ូតូ ធុន ធំ មួយ គ្រឿង អត់ ស្លាកលេខ ។ ចំណែក បុរស ម្នាក់ ដែល បាត់បង់ជីវិត ពេល បញ្ជូន ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ ឈ្មោះ សឿង វិចិត្រ អាយុ ៣៣ ឆ្នាំ មាន ទីលំនៅ ភូមិ ព្រៃ ក្រោល ឃុំ ព្រៃ មូល ស្រុក រលាប្អៀរ ជា អ្នកបើកបរ ម៉ូតូ មួយ គ្រឿង ម៉ាក ហុងដា ធុន សេ ១២៥ ពណ៌ ខ្មៅ ពាក់ ស្លាកលេខ ស្វាយរៀង ១ D.១៤១៧ ។ ដោយឡែក អ្នករងរបួស ស្រាល ដែល រត់គេចខ្លួន បាត់ មិន ស្គាល អត្តសញ្ញាណ នោះ ទេ ជា អ្នកបើកបរ ម៉ូតូ មួយ គ្រឿង ម៉ាក ហុងដា ធុន សេ ១២៥ ពាក់ ស្លាកលេខ ភ្នំពេញ ១ GX- ៤២៩២ ។ តាម ប្រភព ដដែល បាន បន្ត ថា មុនពេល កើត ហេតុ គេ ឃើញ ជនរងគ្រោះ ឈ្មោះ ហេង លីហ្សា បើកបរ ម៉ូតូ ធុន ធំ ធ្វើដំណើរ ក្នុង ទិសដៅ ពី លិច ទៅ កើត ក្នុង ល្បឿន លឿន ចំណែក ជនរងគ្រោះ ឈ្មោះ សឿង វិចិត្រ និង បុរស ម្នាក់ ទៀត ដែល រងរបួស ស្រាល បាន ជិៈ ម៉ូតូ ស្រប គ្នា ពី កើត មក លិច ក្នុង ល្បឿន លឿន ដូចគ្នា លុះ មកដល់ ចំណុច មុខ ទី បញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រង កំពង់ឆ្នាំង ក៏ បាន បុក គ្នា យ៉ាង ពេញ ទំហឹង បណ្តាលឱ្យ ជនរងគ្រោះ ឈ្មោះ ហេង លីហ្សា ជិះ ម៉ូតូ ធំ បាត់បង់ជីវិត ភ្លាម ៗ នៅនឹង កន្លែង កើត ហេតុ ចំណែក ជនរងគ្រោះ ឈ្មោះ សឿង វិចិត្រ បាន បាត់បង់ជីវិត ពេល ដឹក ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ ដោយឡែក ជនរងគ្រោះ រងរបួស ស្រាល បាន រត់គេចខ្លួន បាត់ ។ ក្រោយពេល កើត ហេតុ ជនរងគ្រោះ ដែល បាត់បង់ជីវិត ទាំង ២ នាក់ ត្រូវបាន ក្រុមគ្រួសារ ដឹក យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ។ ដោយឡែក ម៉ូតូ ទាំង ៣ គ្រឿង ត្រូវបាន សមត្ថកិច្ច យក ទៅ រក្សាទុក នៅ អធិការដ្ឋាន នគរបាល ក្រុង ដើម្បី ធ្វើ ការដោះស្រាយ នៅ ពេល ក្រោយ ទៀត ៕ ( កែសម្រួល ដោយ ៖ ធីតា )
accident
675,830
នារី បុគ្គលិក ធនាគារ ម្នាក់ ជិះ ម៉ូតូ រ អិល ដួល ចូល ក្រោម កង់ បណ្ដាលឲ្យ កិន ស្លាប់ នៅ ខណ្ឌ ឫស្សីកែវ ( ភ្នំពេញ ) ៖ នគរបាល ខណ្ឌ ឫស្សីកែវ សម្រេច ឃាត់ខ្លួនអ្នកបើកបរ អេស្កាវ៉ាទ័រ ម្នាក់ បញ្ជូន ឲ្យ ការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដើម្បី សាកសួរ ភ្លាម ៗ បន្ទាប់ពី នារី ជា បុគ្គលិក ធនាគារ MB bank ម្នាក់ ផ្សេង ទៀត បាន ស្លាប់ ដោយសារ ជិះ ម៉ូតូ ១ គ្រឿង បណ្ដាលឲ្យ រអិល ដួល ចូល ក្រោម កង់ អេស្កាវ៉ាទ័រ ដែល កំពុង ធ្វើចរាចរណ៍ ស្រប ទិស គ្នា ហេតុការ គ្រោះថ្នាក់ ចរាចរណ៍ ដែល បណ្ដាលឲ្យ នារី បុគ្គលិក ធនាគារ MB bank ស្លាប់ ម្នាក់ យ៉ាង រន្ធត់ ដោយសារ ជិះ ម៉ូតូ ១ គ្រឿង ហើយ រអិល ដួល ចូល ក្រោម កង់ អេស្កាវ៉ាទ័រ នេះ បាន កើតឡើង ស្ថិត នៅ ខាងមុខ ផ្សារ ងិន អាន ( ហៅ ផ្សារ ទំនប់ ) តាម បណ្តោយ ផ្លូវ លេខ ៥៩៨ ភូមិ ពោងពាយ សង្កាត់ ទួល សង្កែ ទី ២ ខណ្ឌ ឫស្សីកែវ នៅ ម៉ោង ៧៖៣០ នាទី ព្រឹក ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ ។ នារី រងគ្រោះ ដែល ស្លាប់ បាត់បង់ជីវិត ដោយសារ ជិះ ម៉ូតូ ១ គ្រឿង បណ្ដាលឲ្យ រអិល ដួល ចូល ខាងក្រោម កង់ អេស្កាវ៉ាទ័រ និង ជា បុគ្គលិក ធនាគារ MB bank ត្រូវបាន គេ ស្គាល់ ថា មាន ឈ្មោះ ស៊ិន សុន វត្តី ភេទ ស្រី អាយុ ៣២ ឆ្នាំ ស្នាក់ នៅ តាម បណ្ដោយ ផ្លូវ ៥៩៨ ភូមិ ពោងពាយ សង្កាត់ ទួល សង្កែ ទី ២ ខណ្ឌ ឫស្សីកែវ ។ នារី រងគ្រោះ ជិះ ម៉ូតូ ម៉ាក់ ឃ្លីក ពណ៌ ស ពាក់ ស្លាក់ លេខ ភ្នំពេញ 1AF-6599 ។ ចំណែក អ្នកបើកបរ អេស្កាវ៉ាទ័រ ឈ្មោះ ឆេង វាសនា ភេទ ប្រុស អាយុ ២៧ ឆ្នាំ ស្នាក់ នៅ ភូមិ ទូល ចាន់ ឃុំ សំរោង ស្រុក សំរោង ខេត្ត តាកែវ ។ សាក្សី ឃើញ ហេតុការ បាន ឲ្យដឹង ថា នៅ មុនពេល កើត ហេតុ គេ ឃើញ ម៉ូតូ ដែល បើក ដោយ ស្ត្រី រងគ្រោះ ម្នាក់ឯង និង អេស្កាវ៉ាទ័រ បាន ធ្វើដំណើរ ស្រប ទិស គ្នា ពី ជើង ទៅ ត្បូង ស្រាប់តែ មក ចំណុច កើត ហេតុ និង ក្នុង ពេល នោះ ស្ថានភាព ផ្លូវ មាន សភាព សើម ទើប បណ្ដាលឲ្យ ស្ត្រី រងគ្រោះ ភ្លាត់ស្នៀត រអិល ដួល ខ្ទៀត ចូលទៅ ខាងក្រោម កង់ អេស្កាវ៉ាទ័រ កំពុង ធ្វើចរាចរ បណ្ដាលឲ្យ កិន បែក ក្បាល ស្លាប់ ភ្លាម ៗ តែម្ដង នៅ កន្លែង កើត ហេតុ ។ យ៉ាងណា ក៏ដោយ ក្រោយ កើត ហេតុ ដែល មិន គួរ និង កើត យ៉ាង រន្ធត់ នេះ សមត្ថកិច្ច មូលដ្ឋាន សហការ ជាមួយ ការិយាល័យ នគរបាល ចរាចរ ផ្លូវគោក បាន ឈាន ទៅដល់ ការឃាត់ខ្លួនអ្នកបើកបរ អេស្កាវ៉ាទ័រ ភ្លាម ៗ ផងដែរ និង សម្រេច ប្រគល់ សព ជូន ក្រុមគ្រួសារ ដើម្បី យក ទៅ រៀបចំ ធ្វើ បុណ្យ តាម ប្រពៃណី ព្រមទាំង ធ្វើ ការវាស់វែង តាម ជុំ នាញ ហើយ យក អេស្កាវ៉ាទ័រ ម៉ាក ហ៉ីយ៉ាន់ដាយ ពណ៌ លឿង គ្មាន ផ្លាកលេខ ១ គ្រឿង និង ម៉ូតូ របស់ ជនរងគ្រោះ ១ គ្រឿង ទៀត មក រក្សាទុក នៅ ការិយាល័យ ចរាចរ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ក្នុង ការបន្ត និតិវិធី ៕
accident
675,980
សម្ដេច ក្រឡាហោម ស ខេង ៖ រដ្ឋបាល រាជធានី ភ្នំពេញ ត្រូវ បន្ដ រួមគ្នា លុបបំបាត់ ឲ្យ អស់ កន្លែង សប្បាយ ភាពណា ដែល នៅ មាន ប្រើប្រាស់ គ្រឿងញៀន និង កន្លង ផលិត គ្រឿង ញៀន ភ្នំពេញ៖ សម្ដេច ក្រឡាហោម ស ខេង ប្រាប់ ទៅ មន្ដ្រី អាជ្ញាធរ ដែនដី នៅ ថ្នាក់ រាជធានី ភ្នំពេញ ថា៖ ត្រូវ ប្ដេជ្ញាចិត្ដ រួមគ្នា លុបបំបាត់ ឲ្យ អស់ ទីកន្លែង ប្រើប្រាស់ ផលិត គ្រឿង ញៀន កន្លែង សប្បាយ ភាពណា ដែល រកឃើញ មាន សាធាតុ ញៀន ត្រូវ យក អ្នកប្រព្រឹត្ដ និង អ្នកចូលរួម ( សម គំនិត ) ផ្ដន់ ទាទោស តាម ច្បាប់ ក្នុង គោលបំណង រក្សា សន្ដិសុខ សុវត្ថិភាព សាធារណៈ ឲ្យបាន ល្អ ប្រសើរ ជូន បងប្អូន ប្រជា ពលរដ្ឋ ស្រប តាម ភូមិ សង្កាត់ មាន សុវត្ថិភាព នៃ គោលនយោបាយ របស់ រាជ រដ្ឋាភិបាល កម្ពុជា ទន្ទឹម និង ការអនុវត្ដ ភូមិ សង្កាត់ មាន សុវត្ដិភាព សម្ដេច ក្រឡាហោម ក៏ បាន ស្នើឲ្យ អាជ្ញាធរ ពាក់ ពន្ធ័ ត្រូវ បន្ដ ចុះ អនុវត្ដ អប់រំ ផ្សព្វផ្សាយ សម្តេច ចង់ ឃើញ មន្រ្តី នគរ បាល ចរាចរណ៍ ទាំងអស់ មាន ក្រមសីលធម៌ វិជ្ជាជីវៈ ក្នុង ពេល បំពេញ ការងារ របស់ ខ្លួន នៅលើ ដង ផ្លូវ ជៀសវាង បង្ក ភាព ថ្នាំង ថ្នាក់ ជាមួយ ប្រជាពលរដ្ឋ ។ សម្តេច ក៏ ទទួលស្គាល់ ដែរ ថា មន្រ្តី យើង ក៏ បាន អនុវត្តន៍ បាន ល្អ ប្រសើរ ផងដែរ នៅ ពេល បច្ចុប្បន្ន នេះ ។ សម្ដេច ក្រឡាហោម ស ខេង ឧប នាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួង មហាផ្ទៃ និង លោកជំទាវ កិត្ដិ សង្គហ បណ្ឌិត ម៉ែន សំអន ឧប នាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួង ទំនាក់ទំនង ជា មួយ រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច បាន បញ្ជក់ បែប នេះ នៅក្នុង ពិធី បិទ សន្និបាត បូកសរុប លទ្ធផល ការងារ ប្រចាំ ឆ្នាំ ២០១៩ និង លើក ទិសដៅ ការងារ បន្ដ ឆ្នាំ ២០២០ របស់ រដ្ឋបាល រាជធានី ភ្នំពេញ និង ក្រុមការងារ រាជ រដ្ឋាភិបាល ចុះ មូលដ្ឋាន , នៅ រសៀល ថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ ២០២០ ។ សម្តេច ក្រឡាហោម ស ខេង បាន សង្កត់ធ្ងន់ ថា មន្រ្តី នគរបាល ចរាចរណ៍ យើង ត្រូវ លើក ដៃ គោរព គាត់ បើ ទោះបីជា ពួកគាត់ ជា ប្រជាពលរដ្ឋ សាមញ្ញ បើកបរ ខុស ច្បាប់ ចរាចរណ៍ ក៏ដោយ ដែល នេះ គឺ ធ្វើឡើង ក្នុង ឋានៈ យើង ជា មន្រ្តី អនុវត្តន៍ ច្បាប់ ដោយ មិន ត្រូវ គិត ថា អ្នក នេះ អ្នក នោះ ស័ក្ត ធំ ជាង យើង នោះ ទេ ។ សម្តេច បញ្ជាក់ ថា ប្រជាពលរដ្ឋ សាមញ ក៏ យើង ត្រូវ គោរព ផងដែរ ដើម្បី យើង អនុវត្តន៍ ច្បាប់ ហើយ នៅក្នុង រយៈពេល ប៉ុន្មាន ថ្ងៃ ខាងមុខ នេះ អគ្គ ស្នងការ នគរបាល ជាតិ និង បណ្ឌិត សភា នគរបាល ជាតិ នឹង ធ្វើ ការបណ្តុះបណ្តាល ពាក់ព័ន្ធ នឹង បញ្ហា នេះ ដែរ ។ សម្តេច បាន បន្ថែម ថា ទាំង នេះ គឺជា សីលធម៌ វិជ្ជាជីវៈ និង សេចក្តីថ្លែ ថ្នូ របស់ មន្រ្តី នគរបាល ជាតិ យើង ដែល ធ្វើឲ្យ ប្រជាពលរដ្ឋ យល់ ថា យើង ទាំងអស់ គ្នា គឺជា មន្រ្តី នគរបាល របស់ ប្រជាជន និង បម្រើ ប្រជាជន ។ ពាក់ព័ន្ធ នឹង បញ្ហា នេះ ដែរ សម្តេច ក៏ បាន បញ្ជាក់ ថា តាម គោលការណ៍ ច្បាប់ មនុស្ស ទាំងអស់ គ្នា គឺ ស្មើភាព គ្នា ចំពោះ មុខ ច្បាប់ ហើយ មន្រ្តី នគរបាល ចរាចរណ៍ យើង ទាំងអស់ គ្នា ត្រូវ យល់ ត្រង់ ចំណុច នេះ ៕ . ដោយ៖ សំរិត
null
676,086
គ្រឿងញៀន ធ្វើឲ្យ អ្នក អន្ដរាយ ! យុទ្ធនាការ ប្រឆាំង គ្រឿងញៀន ទូទាំង ប្រទេស ថ្ងៃទី ២៧ ខែកុម្ភៈ៖ បង្ក្រាប បាន ៣៤ ករណី ឃាត់ខ្លួន ៥៦ នាក់ ( ភ្នំពេញ ) ៖ យុទ្ធនាការ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន ខុស ច្បាប់ ទូទាំង ប្រទេស សម្រាប់ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បាន បង្ហាញ ថា កម្លាំង សមត្ថកិច្ច បាន បង្ក្រាប ៣៤ ករណី ក្នុង នោះ ករណី ប្រើប្រាស់ ៧ ករណី និង ករណី ជួញដូរ ២៧ ករណី ដោយ ឃាត់ខ្លួន ជនសង្ស័យ ៥៦ នាក់ របាយការណ៍ បាន ឲ្យដឹង ថា លទ្ធផល អនុវត្ត ច្បាប់ ពី ថ្ងៃទី ១ ខែមករា ដល់ ថ្ងៃ ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ កម្លាំង សមត្ថកិច្ច បាន បង្ក្រាប ចំនួន ១៥៣៨ ករណី ឃាត់ មនុស្ស ៣១៤០ នាក់ ( ស្រី ១៧២ នាក់ )៕
null
676,092
គ្រោះថ្នាក់ ចរាចរណ៍ ទូទាំង ប្រទេស ថ្ងៃ ២៧ កុម្ភៈ ៖ ស្លាប់ ៤ នាក់ របួស ៨ នាក់ ភ្នំពេញ ៖ យ៉ាងហោចណាស់ មាន មនុស្ស ៤ នាក់ ( ស្រី ១ នាក់ ) បាន ស្លាប់ នៅក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ដែល កើតឡើង នៅ ទូទាំង ប្រទេស ថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ ២០២០ និង បាន បង្កឲ្យ មាន មនុស្ស របួស ធ្ងន់ ៦ នាក់ និង របួស ស្រាល ២ នាក់ ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំង ប្រទេស ថ្ងៃ ២៧ កុម្ភៈ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្កឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ១២ នាក់ នៅ ថ្ងៃទី ២៧ កុម្ភៈ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៧ លើក ៕
accident
676,094
ម៉ូតូ ២ គ្រឿង បុក គ្នា របួស ធ្ងន់ ស្រាល ៣ នាក់ នៅ សង្កាត់ ស្ទឹង វែង ក្រុង ខេមរភូមិន្ទ ខេត្ត កោះកុង ៖ យ៉ាងហោចណាស់ មនុស្ស ៣ នាក់ បាន រងរបួស ធ្ងន់ ស្រាល ក្នុង ឧបទ្ទវហេតុ គ្រោះថ្នាក់ ចរាចរណ៍ រវាង ម៉ូតូ ២ គ្រឿង បុក គ្នា នៅ ចំណុច ផ្លូវ កែង ច្រមុះ ជ្រូក មុខ អធិការដ្ឋាន នគរបាល ក្រុង ខេមរភូមិន្ទ ស្ថិត នៅ ភូមិ ស្ទឹង វែង សង្កាត់ ស្ទឹង វែង ក្រុង ខេមរភូមិន្ទ ខេត្ត កោះកុង នា ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង ១២ និង ៥៥ នាទី នគរបាល ចរាចរណ៍ បាន ឲ្យដឹង ថា ជនរងគ្រោះ ទី ១ - ឈ្មោះ សារ៉ាយ ស្រី កា ភេទ ស្រី អាយុ ១៤ ឆ្នាំ មុខរបរ សិស្ស ទីលំបច្ចុប្បន្ន ភូមិ ១ សង្កាត់ ដង ទង់ បើកបរ ម៉ូតូ ម៉ាក Honda Click ពណ៌ ស ពាក់ ស្លាកលេខ បន្ទាយមានជ័យ 1M-4822 រងរបួស បាក់ ថ្គាម ខាងលើ ផ្នែក ខាងឆ្វេង ( របួស ធ្ងន់ ) ។ ២. ឈ្មោះ សារ៉ាយ ធីតា ភេទ ស្រី អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស ទីលំនៅ ភូមិ ១ សង្កាត់ ដង ទង់ អ្នក រួម ដំណើរ ( របួស ស្រាល ) និង ៣. ឈ្មោះ ឈឿន សុខ គា ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ កម្មករ ទីលំនៅ បច្ចុប្បន្ន ភូមិ ស្ទឹង វែង សង្កាត់ ស្ទឹង វែង បើកបរ ម៉ូតូ ម៉ាក Wave ពណ៌ ក្រហម គ្មាន ស្លាកលេខ របួស បាក់ ដៃ ខាងឆ្វេង ( របួស ធ្ងន់ ) ។ ក្រោយ កើត ហេតុ សមត្ថកិច្ច នគរបាល បាន ចុះ ធ្វើ ការវាស់វែង និង បញ្ជូន ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ ខេត្ត ភ្លាម ៗ ផងដែរ ។ ចំណែក ម៉ូតូ កម្លាំង បាន យកមក រក្សាទុក នៅ អធិការដ្ឋាន នគរបាល ក្រុង រង់ចាំ ធ្វើការដោះស្រាយ ពេល ក្រោយ ៕
accident
676,351
បន្ទាន់ !! បាត់ ឡាន អាព្រូស តាំងពី ឆ្នាំ ២០១៩ មក ឃើញ ស្លាកលេខ នៅនឹង ឡាន សឺដេស កាកសួរ ទៅក្នុង ឡាន សុទ្ធតែ គ្រឿងញៀន ភ្នំពេញ ៖ មាន ករណី បាត់ ឡាន អាព្រូស មួយ តាំងពី ខែ សីហា ឆ្នាំ ២០១៩ មក ម្ល៉េះ ស្រាប់តែ ស្លាកលេខ ឡាន ព្រូស ដែល បាត់ នោះ នៅនឹង ស្លាកលេខ ឡាន សឺឌេស វិញ ទើប នាំគ្នា កាកសួរនាំ ឆែកមើល គ្រឿងញៀន ក្នុង ឡាន ហេតុការណ៍ ដ៏ ភ្ញាក់ផ្អើល នេះ គឺ នៅ ល្ងាច ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង ប្រមាណ ៦ ល្ងាច នៅ ចំណុច ផ្លូវ ណត ប្រីត ខណ្ឌ សែនសុខ ជិត ប៉ុស្តិ៍ ទូរទស្សន៍ អាស៊ី អាគ្នេយ៍ ។ បើ តាម ប្រភព ព័ត៌មាន ពី ភ្នាក់ងារ កម្ពុជា ថ្មី បាន ឲ្យដឹង ថា នៅ វេលា ម៉ោង ប្រមាណ ជា ៦ ល្ងាច ថ្ងៃ ខាងលើ នេះ ម្ចាស់ រថយន្ត ព្រូស ដែល បាត់ តាំងពី ឆ្នាំ ២០១៩ មក ម្ល៉េះ ស្រាប់តែ ប្រទះឃើញ ស្លាកលេខ ឡាន ព្រូស ដែល បាត់ នោះ នៅលើ ម៉ាក សឺ ដេស ពណ៌ ខ្មៅ ស៊េរី ទំនើប ទើប ប្តឹង សមត្ថកិច្ចកាកសួរ នាំ ក៏ មាន បុរស ម្នាក់ បាន រត់ ចេញ ពី រថយន្ត នៅសល់ តែ តៃ កុង ឡាន ម្នាក់ ហើយក៏ ឆែក ក្នុង ឡាន ម៉ាក សឺឌេស នេះ ឃើញ សុទ្ធតែ គ្រឿងញៀន ។ សេចក្តីរាយការណ៍ ដដែល បាន បន្ត ទៀត ថា ក្រោយពេល កើត ហេតុ សមត្ថកិច្ច បាន ធ្វើ ការឃាត់ខ្លួន និង បញ្ជូន តៃ កុង ឡាន ម៉ាក ម៉ាសឺ ឌេស នោះ ទៅ អធិការដ្ឋាន ធ្វើ ការសាកសួរ បន្ត ៕ ព័ត៌មាន បន្ថែម កម្ពុជា ថ្មី នឹង ជម្រាប ជូន
null
677,733
សូម កុំ បើកបរ ស្ថិត ក្រោម ឥទ្ធិពល គ្រឿងញៀន ! ស្លាប់ ៤ នាក់ និង របួស ៨ នាក់ ក្នុង គ្រោះថ្នាក់ ចរាចរណ៍ ទូទាំង ប្រទេស ថ្ងៃទី ២៧ ខែកុម្ភៈ ម្សិលមិញ ( ភ្នំពេញ ) ៖ យោង តាម របាយការណ៍ របស់ អគ្គ ស្នងការដ្ឋាន នគរបាល ជាតិ ឲ្យដឹង ថា នៅ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ នៅ ទូទាំង ប្រទេស កើតឡើង ចំនួន ៧ លើក បណ្ដាលឲ្យ មនុស្ស ស្លាប់ ៤ នាក់ , របួស ស្រាល ២ នាក់ និង របួស ធ្ងន់ ៦ នាក់ ក្នុង នោះ មិន ពាក់ មួក ១១ នាក់ ប្រភព ព័ត៌មាន ដដែល បញ្ជាក់ ថា មូលហេតុ ដែល បណ្ដាលឲ្យ កើត មាន គ្រោះថ្នាក់ ចរាចរណ៍ រួមមាន៖ ល្បឿន , ស្រវឹង , មិន ប្រកាន់ ស្តាំ , ប្រជែង , កត្ដាយាន និង មិន គោរព សិទ្ធិ ៕
accident
677,797
ម្សិលមិញ បង្ក្រាប គ្រឿងញៀន ៣៤ ករណី ឃាត់ខ្លួន មនុស្ស ៥៦ នាក់ រាជធានី ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៥៦ នាក់ ( ស្រី ៣ នាក់ ) ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការបង្ក្រាទ បទល្មើស គ្រឿងញៀន ចំនួន ៣៤ ករណី នៅ ទូទាំង ប្រទេស នៅ ថ្ងៃទី ២៧ ខែកុម្ភៈ ម្សិលមិញ ដោយ ក្នុង ចំណោម ជនសង្ស័យ ទាំង ៥៦ នាក់ មាន មុខ សញ្ញា ជួញដូរ គ្រឿងញៀន ចំនួន ៤៣ នាក់ ( ស្រី ៣ នាក់ ) និង ប្រើប្រាស់ ១៣ នាក់ ចំណែក វត្ថុតាង ដែល ចាប់ យក សរុប ក្នុង ថ្ងៃទី ២៧ ខែកុម្ភៈ រួមមាន ៖ មេតំហ្វេតាមីន (ice) = ១៨០,៨៧ ក្រាម និង ៤៦ កញ្ចប់ តូច ៕
null
678,055
ទីបំផុត !! នគរបាល ខណ្ឌ មានជ័យ រកឃើញ រថយន្ត ទំនើប ដែល បុក ស្ត្រី ម្នាក់ បាក់ ជេីង ហើយ ភ្នំពេញ ៖ មាន បុរស ម្នាក់ បើក រថយន្ត ស៊េរី ទំនើប ម៉ែក សឺ ដេស
accident
678,069
ព័ត៌មាន ថ្មី ៗ ក្តៅ ៗ ! មុន នេះ បន្តិច មាន រថយន្ត ក្រឡាប់ នៅ កោះ កុង មនុស្ស របួស ជាង ២០ នាក់ ខេត្ត កោះកុង ៖ យោង តាម គណនី ហ្វេសប៊ុក ហាក់ ឡេង Hak Leng បាន បង្ហោះ កាលពី ១៩ នាទី មុន ភ្ជាប់ ជាមួយ សំណេរ ថា « ស្រុក បូទុម សាគរ ថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ ២០២០ ព័ត៌មាន បឋម ពី វិថី សាយ ភូថង ខេត្ត កោះកុង ក្រោយពី មាន ឧបហេតុ ក្រឡាប់ ឡាន តុការរបួស ជាង ២០ នាក់ ក្រុមការងារ ស្រុក ដឹកនាំ ដោយ លោក កែវ នីបូរ៉ា អភិបាល រង ស្រុក អនុសាខា កាកបាទ ក្រហម កម្ពុជា ស្រុក កំលាំង អធិការ នគរបាល ស្រុក មណ្ដល សុខភាព អណ្តូង ទឹក បាន ចុះ ទៅ សង្គ្រោះ ភ្លាម ៗ តាម រយះ ការផ្តល់ ពត៍មាន ពី វិទ្យុ ផ្សាយ ABC ។ ស្ថានភាព គ្រោះថ្នាក់ មាន របួស ស្រាល និង ធ្ងន់ ។ សូម ទំនាក់ទំនង ព័ត៍មាន លោក កែវ នីបូរ៉ា 088 548 3666 / លោក អធិការ នគ បាល ស្រុក 016 355 550 » ។ សម្រាប់ ព័ត៌មាន លម្អិត យ៉ាងណា «KBN» នឹង ផ្សាយ ជូន នៅ ពេល ក្រោយ ទៀត ៕ ប្រភព៖ kbn
accident
678,089
ព័ត៌មាន បឋម៖ រថយន្ត ក្រឡាប់ ទាំង ព្រឹក នៅ ស្រុក បូទុម សាគរ ខេត្ត កោះកុង បណ្តាលឲ្យ មនុស្ស ជាច្រើន នាក់ រងរបួស ធ្ងន់ ស្រាល កោះ កុង៖ ( ព័ត៌មាន បឋម ) មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ រថយន្ត ក្រឡាប់ បណ្ដាលឲ្យ មនុស្ស រងរបួស ធ្ងន់ ស្រាល ជាង ២០ នាក់ ហេតុការណ៍ នេះ កើតឡើង នៅ ព្រឹក ថ្ងៃទី ២៨ ខែកុម្ភ : ឆ្នាំ ២០២០ នេះ នៅ ស្រុក បូទុម សាគរ ខេត្ត កោះកុង ក្រោយពេល កើត ហេតុ សមត្ថកិច្ច បាន ចុះ ដល់ ទីតាំង កន្លែង កើត ហេតុ ធ្វើ ការបញ្ជូន ជនរងគ្រោះ ទៅ សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ ៕
accident
678,095
លោក តា ម្នាក់ រអិល ជើង ធ្លាក់ ចូល ទឹក អណ្ដូង បណ្ដាលឲ្យ លង់ ស្លាប់ កំពង់ធំ ៖ លោកតា អាយុ ៧៨ ឆ្នាំ ម្នាក់ ស្លាប់ ក្រោយ រអិល ជើង ហើយ ធ្លាក់ ចូល អណ្តូង ទឹក កាលពី វេលា ម៉ោង ១ និង ២៥ នាទី ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ ភូមិ ក្បិល ឃុំ សានគរ ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ ជនរងគ្រោះ ឈ្មោះ ឡុង ម៉េត ភេទ ប្រុស អាយុ ៧៨ ឆ្នាំ ៕
null
678,114
លោក ស ខេង ឲ្យ អនុវត្ត ច្បាប់ ជា អាទិភាព ចម្បង ដើម្បី កាត់បន្ថយ គ្រោះថ្នាក់ ចរាចរណ៍ ភ្នំពេញៈ បន្ទាប់ពី បាន សម្រេច ឲ្យ យក ឆ្នាំ ២០២០ ជា ឆ្នាំ ដែល ត្រូវ រឹតបន្តឹង ការអនុវត្ត ច្បាប់ ចរាចរណ៍ លោក ស ខេង រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និង ជា ប្រធាន គណៈកម្មាធិការ ជាតិ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក បាន ដាក់ចេញ នូវ យន្តការ ថ្មី បន្ថែម ទៀត គឺ ដូរ ចំណាត់ថ្នាក់ ពី ការអប់រំ ដែល ជា អាទិភាព ចម្បង ទៅជា ការអនុវត្ត ច្បាប់ ជា ចម្បង « ទោះបី អ្នកឯង ដឹង ឬ មិន ដឹង ក៏ដោយ » ជា វិធានការ ដើម្បី កាត់បន្ថយ គ្រោះថ្នាក់ ចរាចរណ៍ ក្នុង កិច្ចប្រជុំ បូកសរុប លទ្ធផល ការងារ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក ប្រចាំ ខែមករា ឆ្នាំ ២០២០ នា ព្រឹក ថ្ងៃព្រហស្បតិ៍ ម្សិលមិញ នៅ ទីស្តីការ ក្រសួង មហាផ្ទៃ លោក ស ខេង មានប្រសាសន៍ ថា ការប្រកាស យក ឆ្នាំ ២០២០ ជា ឆ្នាំ អនុវត្ត ច្បាប់ ចរាចរណ៍ ផ្លូវគោក នេះ មិន មែន មាន ន័យ ថា ឆ្នាំ កន្លងទៅ មិន មាន ការអនុវត្ត ច្បាប់ ទេ ។ ប៉ុន្តែ ឆ្នាំ កន្លងទៅ មាន ការយោគយល់ ច្រើន ហើយ បាន យក ការអប់រំ ជា សំខាន់ ។ លោក ថ្លែង ថា៖ « ឆ្នាំ ២០២០ នេះ ខ្ញុំ គិត ថា គួរតែ យើង ដូរ ចំណាត់ថ្នាក់ អាទិភាព ពី ការអប់រំ ដែល ជា អាទិភាព ចម្បង ទៅជា ការអនុវត្ត ច្បាប់ ជា ចម្បង ។ មិន បាន សេចក្ដី ថា យើង បោះបង់ ការអប់រំ ផ្សព្វផ្សាយ ទេ នៅតែ ធ្វើជា ប្រចាំ ប៉ុន្តែ យក ការអនុវត្ត ច្បាប់ ជា ចម្បង ព្រោះ ច្បាប់ គឺ បាន ចាប់ បង្ខំឲ្យ មនុស្ស ទាំងអស់ គ្នា គោរព អនុវត្ត ទោះបី អ្នក នោះ បាន រៀនសូត្រ បាន ដឹង ឬ មិន បាន ដឹង ក៏ដោយ ។ មិន អាច យក លេស ថា ច្បាប់ នោះ ខ្ញុំ អត់ បាន រៀន ផង ខ្ញុំ អត់ ដឹង ផង អ៊ីចឹង ខ្ញុំ អត់ មាន ទោស ទេ ព្រោះ ខ្ញុំ អត់ បាន ដឹង ។ អា ហ្នឹង ច្បាប់ ដូចជា មិន និយាយ អ៊ីចឹង ទេ ។ ច្បាប់ គឺ ច្បាប់ ហើយ ត្រង់ អ្នកឯង ដឹង ឬ មិន ដឹង តែ ខុស ច្បាប់ គឺ គេ ធ្វើ ហើយ » ។ លោក ស ខេង បន្ត ថា ចុងក្រោយ នេះ សមត្ថកិច្ច ចរាចរណ៍ ផ្លូវគោក បាន ធ្វើ កិច្ចការ តាម ច្បាប់ បាន ល្អ និង ប្រកបដោយ ក្រមសីលធម៌ រួមទាំង ការប្រកាន់ នូវ សីលធម៌ និង វិជ្ជាជីវៈ ។ លោក ថា ការធ្វើ តាម ច្បាប់ និង ដោយ សីលធម៌ ល្អ វា មាន ឥទ្ធិពល ខ្លាំង ដែល ធ្វើឲ្យ អ្នក ធ្វើដំណើរ ខ្លាច ។ លោក ឧប នាយក រដ្ឋមន្ត្រី បាន បញ្ជាក់ ថា៖ « បើ គាត់ យក លេស ថា គាត់ មិន យល់ ច្បាប់ ខ្ញុំ ថា មិន ដឹង ឆ្នាំ ណា បាន គាត់ យល់ ដើម្បី ជីវិត គាត់ សោះ ហ្នឹង ណា ហើយ ១ ឆ្នាំ ខាត អស់ ប៉ុន្មាន គឺ ២ ភាគរយ នៃ GDP ស្មើនឹង ៤០០ លាន ដុល្លារ » ។ លោក បញ្ជាក់ ថា៖ « ប្រទេស ប្រជាធិបតេយ្យ ភាគ ច្រើន គេ យក ការអនុវត្ត ច្បាប់ ជា ធំ តែម្ដង ។ អប់រំ គឺ អប់រំ ហើយ ផ្សព្វផ្សាយ គឺ ផ្សព្វផ្សាយ ហើយ មិន មែន យើង មិន ធ្វើ ទេ គឺ ធ្វើ ។ ប៉ុន្តែ គឺ យក ការអនុវត្ត ច្បាប់ ច្បាប់ គឺ ច្បាប់ ហើយ សូមឲ្យ យល់ ទាំងអស់ គ្នា ថា តាម គោលការណ៍ ច្បាប់ មនុស្ស ទាំងអស់ ស្មើភាព គ្នា ចំពោះ មុខ ច្បាប់ ។ ត្រង់ ហ្នឹង មួយ សូមឲ្យ នគរបាល ចរាចរណ៍ ក្ដាប់ ឲ្យ ជាប់ ។ ស្មើភាព ចំពោះ មុខ ច្បាប់ » ។ លោក ថា មន្ត្រី នគរបាល តាម ដងផ្លូវ មាន ឋានៈ ខុស ៗ គ្នា ប៉ុន្តែ អ្នកធ្វើដំណើរ នៅលើ ដង ផ្លូវ មាន ឥស្សរជន ជាន់ ខ្ពស់ មាន រហូតដល់ ផ្កាយ ៤ ទាំង ប៉ូលិស និង យោធា ។ ប៉ុន្តែ ទោះ អ្នកណា ក៏ដោយ ក៏ មន្ត្រី នគរបាល ដែល អាច ត្រឹមតែ ជា ព្រិន្ទ បាល ទោមាន សិទ្ធិ អនុវត្ត ច្បាប់ ទៅលើ មន្ត្រី ទាំងនោះ ។ លោក ថ្លែង បន្ត ថា សមត្ថកិច្ច ចរាចរណ៍ អាច អនុវត្ត ច្បាប់ បាន គ្រប់ គ្នា ចំពោះ អ្នកប្រព្រឹត្ត មិន ថា ប៉ូលិស ឬ យោធា និង ពលរដ្ឋ សាមញ្ញ ។ ទោះ យ៉ាងណា លោក ប្រាប់ ឲ្យ មន្ត្រី អនុវត្ត ច្បាប់ ប្រកាន់ខ្ជាប់ នូវ សីល ធម៌ ។ លោក ស ខេង មានប្រសាសន៍ ទៀត ថា៖ « ប៉ុន្តែ មុន យើង ធ្វើ ទោះបី ថា ប្រជាជន សាមញ្ញ ក្ដី យើង ត្រូវ គោរព គួរសម ។ តិច ថា ពាក់ ស័ក្តិ នៅ តាម ដងផ្លូវ ដល់ ប្រជាជន សាមញ្ញ យើង ទៅ ថា គាត់ ជា ប្រជាជន ហើយ ធ្វើ អាកប្បកិរិយា មិន គោរព គាត់ មិន មែន តែ យើង ត្រូវ លើក ដៃ គោរព គាត់ ក្នុង ឋានៈ យើង ជា មន្ត្រី អនុវត្ត ច្បាប់ ។ មិន មែន ចាំបាច់ ថា អ្នក នោះ ស័ក្តិ ធំ ជាង បាន គោរព ហើយ អនុវត្ត ច្បាប់ ទេ » ។ យោង តាម ក្រសួង សាធារណការ និង ដឹកជញ្ជូន បាន ឲ្យដឹង ថា ក្នុង ខែមករា ឆ្នាំ ២០២០ មាន គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង ៣៥៨ លើក បណ្តាលឲ្យ មនុស្ស ស្លាប់ ចំនួន ២០៦ នាក់ និង របួស ចំនួន ៥៥៨ នាក់ ។ ចំនួន នេះ ធ្លាក់ចុះ ១២ លើក ឬ ៣ ភាគរយ បើ ប្រៀបធៀប ទៅនឹង ខែធ្នូ ឆ្នាំ ២០១៩ ។ ប៉ុន្តែ ចំនួន អ្នកស្លាប់ កើន ចំនួន ២០ នាក់ ហើយ របួស កើន ៥៨ នាក់ ស្មើនឹង ១២ ភាគរយ ។ លោក គង់ រតនៈ ប្រធាន វិទ្យាស្ថាន ជាតិ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក បាន ថ្លែង ពី ម្សិលមិញ ថា លោក យល់ស្រប ជាមួយ អ្វី ដែល លោក ស ខេង លើកឡើង ក្នុង ការប្ដូរ ទិសដៅ ពី ការអប់រំ ទៅលើ ការអនុវត្ត ច្បាប់ ជា ចម្បង ។ លោក ថ្លែង ថា៖ « ខ្ញុំ យល់ ថា អ្វី ដែល សម្ដេច ក្រឡាហោម ធ្វើ នេះ ជា ជំហាន វិជ្ជមាន ហើយ ខ្ញុំ គាំទ្រ សម្រាប់ ការប្ដូរ ទិសដៅ ប៉ុន្តែ យើង អត់ បោះបង់ចោល ទេ ការអប់រំ គឺ យើង ធ្វើ ទាំង ៣ ជ្រុង យើង ធ្វើ ការបណ្ដុះបណ្ដាល ប្រជាពលរដ្ឋ ផង យើង រឹតបន្តឹង ច្បាប់ ផង ហើយ យើង ពិចារណា ផ្នែក វិស្វកម្ម ផង ថា ផ្លូវ យើង មាន បញ្ហា អី ខ្លះ » ។ លោក បន្ត ថា កន្លងមក ការអប់រំ ត្រូវបាន ធ្វើ ច្រើន ហើយ ហើយ ការរឹតបន្តឹង ច្បាប់ មិន ទាន់ ត្រូវបាន រឹតបន្តឹង ទេ ។ ការ មិន បាន រឹតបន្តឹង ច្បាប់ នេះ លោក ថា ដោយសារតែ សមត្ថកិច្ច មួយចំនួន តូច នៅតែ ឆ្លៀត កេងប្រយោជន៍ ហើយ អ្នកប្រព្រឹត្ត ខុស មួយចំនួន អាង អ្នក ធំ ធ្វើឲ្យ មន្ត្រី ចរាចរណ៍ តូចតាច គ្នា អត់ ហ៊ាន អនុវត្ត ច្បាប់ ។ ពាក់ព័ន្ធ នឹង ក្រមសីលធម៌ របស់ សមត្ថកិច្ច លោក គង់ រតនៈ បាន លើកឡើង ថា នៅ មាន សមត្ថកិច្ច មួយចំនួន តូច ដែល មិន ទាន់ បាន ធ្វើ ល្អ ប៉ុន្តែ ក៏ មាន ប្រជាពលរដ្ឋ មួយចំនួន នៅ មិន ទាន់ អនុវត្ត បាន ល្អ ដូចគ្នា ដែរ ។ លោក បន្ត ថា វប្បធម៌ នៃ ការអាង ខ្នង ក៏ នៅ មាន ខ្លះ ដែរ ។ លោក ថ្លែង ថា៖ « យើង ចង់ឲ្យ អ្នក ដែល អនុវត្ត ច្បាប់ បង្ហាញ ការគោរព ច្បាប់ ខ្លួនឯង ដល់ ប្រជាពលរដ្ឋ ទូទៅ ទៅដល់ មន្ត្រីរាជការ ឬ ស្ថាប័ន ប្រដាប់អាវុធ ដូចគ្នា ។ វា ជា ច្បាប់ មិន មែន ថា យើង ស្លៀកពាក់ ឯកសណ្ឋាន ហើយ មិន ចាំបាច់ គោរព នោះ ទេ » ៕
null
678,115
នៅ រសៀល ថ្ងៃ នេះ ប្រកាស ឲ្យ ចូលកាន់ តំណែង ស្នងការ នគរបាល ថ្មី ខេត្ត ស្ទឹងត្រែង , លោក ឧត្តមសេនីយ៍ ត្រី អូត ស៊ី វុត្ថា ជំនួស លោក ឧត្តមសេនីយ៍ ទោ ម៉ៅ តារា ( ស្ទឹងត្រែង ) ៖ នៅ រសៀល ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ នាយ ឧត្តមសេនីយ៍ សន្តិ បណ្ឌិត នេត សាវឿន អគ្គ ស្នងការ នគរបាល ជាតិ នឹង អញ្ជើញ ប្រកាស តែងតាំង ឲ្យ កាន់ តំណែង ស្នងការ នគរបាល ថ្មី ខេត្ត ស្ទឹងត្រែង សូម បញ្ជាក់ ថា កាលពី ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២០ សម្ដេច ក្រឡាហោម ស ខេង ឧប នាយក រដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ បាន សម្រេច តែងតាំង លោក ឧត្តមសេនីយ៍ ត្រី អូត ស៊ី វុត្ថា អត្ថលេខ 57282 ជា ស្នងការ នគរបាល ខេត្ត ស្ទឹងត្រែង ជំនួស លោក ឧត្តមសេនីយ៍ ទោ ម៉ៅ តារា ដែល ត្រូវ ចូលនិវត្តន៍ ។ លោក ឧត្តមសេនីយ៍ ត្រី អូត ស៊ី វុត្ថា ជា អតីត មន្ត្រី នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ហើយ ក្រោយមក បាន ទៅ បម្រើ ការងារ ជា នាយ នគរបាល នៅ ខេត្ត ស្ទឹងត្រែង កាលពី ចុង ឆ្នាំ ២០១២ និង ក្រោយមក ត្រូវបាន តែងតាំង ជា ស្នងការរង នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ស្ទឹងត្រែង ទទួល ផែននគរបាល ចរាចរណ៍ ផ្លូវគោក ៕ លោក ឧត្តមសេនីយ៍ ទោ ម៉ៅ តារា លោក ឧត្តមសេនីយ៍ ត្រី អូត ស៊ី វុត្ថា
null
678,174
សមត្ថកិច្ច ឃាត់ បាន ហើយ រថយន្ត ស្លាកលេខ ភ្នំពេញ 2AZ 9888 ដែល បុក ម៉ូតូ នៅសង្តាត់ ចាក់អង្រែ ក្រោម ភ្នំពេញ ៖ សមត្ថកិច្ច ខណ្ឌ មានជ័យ សហការ ជាមួយ ប៉ុស្តិ៍ នគរបាល ទួលទំពូង ទី ១ បាន ចុះ ឃាត់ រថយន្ត មួយ គ្រឿង ស៊េរី ម៉ាសឺ ដែស ពាក់ ស្លាកលេខ ភ្នំពេញ 2AZ 9888 ដែល បុក ម៉ូតូ បណ្តាលឲ្យ ជនរងគ្រោះ រងរបួស ធ្ងន់ធ្ងរ នៅស ង្តាត់ ចាក់អង្រែ ក្រោម ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ហើយ បាន បើក គេចខ្លួន បាត់ ករណី គ្រោះថ្នាក់ ចរាចរណ៍ នេះ បាន កើតឡើង នៅ វេលា ម៉ោង ៨,០០ នាទី យប់ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ ចំណុច កើត ហេតុ ខាង លើ ។ បច្ចុប្បន្ន រថយន្ត ខាងលើ ត្រូវ យក រក្សាទុក នៅ អធិការ ខណ្ឌ មានជ័យ ដើម្បី រងចាំ ម្ចាស់ មក ធ្វើ ការដោះស្រាយ ៕
accident
678,222
រថយន្ត ម៉ាសឺ ដែស ពាក់ ស្លាកលេខ ភ្នំពេញ 2AZ-9888 ដែល បុក ស្ត្រី ម្នាក់ បាក់ ជេីង នៅ ខណ្ឌ មានជ័យ ត្រូវ កម្លាំង សមត្ថកិច្ច តាម រកឃើញ និង ឃាត់ បាន ហើយ ភ្នំពេញ៖ រថយន្ត ម៉ាសឺ ដែស មាន ស្លាកលេខ ភ្នំពេញ 2AZ-9888 ដែល បុក ស្ត្រី ម្នាក់ បាក់ ជេីង នៅ ខណ្ឌ មានជ័យ ត្រូវបាន កម្លាំង នគរបាល ដឹកនាំ ដោយ ផ្ទាល់ ដោយ លោក វរសេនីយ៍ ទោ ម៉េង វិមាន តារា អធិការ នគរបាល ខណ្ឌ មានជ័យ តាម រក ឃេីញ និង បាន នាំយក មក រក្សាទុក នៅ អធិការដ្ឋាន ដើម្បី ដោះស្រាយ តាម នីតិវិធី ច្បាប់ ៕
null
678,233
ក្រឡាប់ រថយន្ត នៅ តាម ផ្លូវ សាយ ភូថង ស្រុក បូទុម សាគរ ខេត្ត កោះកុង របួស ជាង ១០ នាក់ ( កោះកុង ) ៖ នៅ ព្រឹក ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ មាន គ្រោះថ្នាក់ ចរាចរណ៍ ១ ករណី បាន កើតឡើង នៅ ចំណុច វិថី សាយ ភូថង ផ្លូវ ជាតិ លេខ ៤៨ ស្រុក បូទុម សាគរ ខេត្ត កោះកុង បាន បណ្តាលឲ្យ របួស ជាង ១០ នាក់ អធិការ នគរបាល ស្រុក បូទុម សាគរ បាន ប្រាប់ ភ្នាក់ងារ ព័ត៌មាន Fresh News ប្រចាំ ខេត្ត ថា រថយន្ត ដឹក តុការ ធ្វើដំណើរ ពី ស្រុក អំបិល ទៅកាន់ កោះ ស្តេច ស្រាប់តែ ដល់ ចំណុច ផ្លូវ កោង ក៏ ក្រឡាប់ ខ្លួនឯង បណ្តាលឲ្យ របួស ១៤ នាក់ ។ ក្រោយ កើត ហេតុ ភ្លាម ៗ ក្រុមការងារ អាជ្ញាធរ និង សមត្ថកិច្ច កំពុង ជួយ អន្តរាគមន៍ ជួយ សង្រ្គោះ ដឹក ទៅ មន្ទីរពេទ្យ និង មណ្ដល សុខភាព អណ្តូង ទឹក ដើម្បី ជួយសង្គ្រោះ ៕
accident
678,273
បើក លឿន ត្រង់ ចំណុច ផ្លូវ កោង ក្រឡាប់ របួស មនុស្ស ជាង ១០ នាក់ កោះ កុង ៖ មនុស្ស ប្រុស ស្រី ១៤ នាក់ បាន រងរបួស ធ្ងន់ ស្រាល ក្នុង ហេតុការណ៍ រថយន្ត ម៉ាក KIA មួយ គ្រឿង ក្រឡាប់ ដោយ ខ្លួនឯង ខណៈ កំពុង បើក ក្នុង ល្បឿន លឿន នៅ ចំណុច ផ្លូវ កោង ហេតុការណ៍ នេះ បាន កើតឡើង នៅ វេលា ម៉ោង ៨ និង ១៥ នាទី ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ លើ វិថី ព្រឹទ្ធាចារ្យ សាយ ភូថង ត្រង់ ចំណុច ចម្ការស្វាយ ស្ថិត ក្នុង ភូមិ ជី ត្រេះ ឃុំ អណ្ដូងទឹក ស្រុក បុទុម សាគរ ខេត្ត កោះកុង ។ យោង តាម ប្រភព ពី សមត្ថកិច្ច បាន ឲ្យដឹង ថា មុនពេល កើត ហេតុ គេ ឃើញ រថយន្ត ០១ គ្រឿង ម៉ាក KIA ពណ៌ ខៀវ ពាក់ ស្លាកលេខ ២ O ៨០៧៤ ភ្នំពេញ បើកបរ ដឹក រោង ការ និង សម្ភារៈ ធ្វើ ម្ហូប ការ ពី ស្រុក ស្រែ អំបិល ទៅ ស្រុក គីរីសាគរ លុះ ដល់ ចំណុច កើត ហេតុ ដោយសារ បើកបរ ក្នុង ស្ថានភាព ល្បឿន លឿន ត្រង់ ចំណុច ផ្លូវ កោង ក៏ ក្រឡាប់ លើ ថ្នល់ ដោយ ខ្លួនឯង បណ្ដាលឲ្យ រងរបួស មនុស្ស ចំនួន ១៤ នាក់ ( ស្រី ៤ នាក់ ) របួស ធ្ងន់ ០២ នាក់ ( ស្រី ០១ នាក់ ) ។ ប្រភព បន្ត ថា ជនរងគ្រោះ ត្រូវបាន គេ ស្គាល់ ឈ្មោះ ទី ១ – អ្នកបើកបរ ឈ្មោះ ប៊ូ យូសៀន ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ មាន ទីលំនៅ ភូមិ ត្រពាំង ឃុំ ស្រែ អំបិល ស្រុក ស្រែ អំបិល ខេត្ត កោះកុង ។ ទី ២ - ឈ្មោះ ថា ភេទ ប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ ខ្មែរ មាន ទីលំនៅ ស្រុក ស្រែ អំបិល ។ ទី ៣ - ឈ្មោះ ឆក ភេទ ប្រុស អាយុ ៣២ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ៤ - ឈ្មោះ ពៅ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ទី ៥ - ឈ្មោះ ចក់ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ទី ៦ - ឈ្មោះ ផៃ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ទី ៧ - ឈ្មោះ ព្រែក ភេទ ប្រុស អាយុ ៣២ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ទី ៨ - ឈ្មោះ ផែន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ទី ៩ - ឈ្មោះ ណាត ភេទ ប្រុស អាយុ ៥០ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ទី ១០ - ឈ្មោះ វី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ចំណែក ជនរងគ្រោះ ស្រី ៤ នាក់ ទៀត មិន ស្គាល់ ឈ្មោះ ត្រូវបាន បញ្ជូន ទៅ មន្ទីរពេទ្យ មុន កម្លាំង ជំនាញ ទៅដល់ ។ ជនរងគ្រោះ ខាងលើ ត្រូវបាន បញ្ជូន ទៅ មណ្ឌល សុខភាព អណ្តូង ទឹក តាមរយៈ រថយន្ត សង្គ្រោះ អណ្តូង ទឹក និង រថយន្ត សង្គ្រោះ ថ្មស ។ ចំណែក រថយន្ត ខូចខាត ធ្ងន់ សមត្ថកិច្ច យកមក រក្សាទុក នៅ អធិការដ្ឋាន រង់ចាំ ការដោះស្រាយ ៕ លឹម ហួរ
accident
678,304
ជិះ ម៉ូតូ ឆ្លង ផ្លូវ ត្រូវ ម៉ូតូ មួយ គ្រឿង បុក របួស ធ្ងន់ ពីរ នាក់ ភ្នំពេញៈ បុរស ម្នាក់ រួម ដំណើរ និង នារី ម្នាក់ ទៀត ជិះ ម៉ូតូ ម៉ាក គុប ជ្រុង មួយ គ្រឿង ឆ្លង ផ្លូវ ត្រូវបាន បុរស ម្នាក់ ជិះ ម៉ូតូ ម៉ាក MSX បុក ពេញ ទំហឹង បណ្ដាលឲ្យ ភាគី ម៉ូតូ គុប រងរបួស ធ្ងន់ ទាំង ពីរ នាក់ ចំណែក ភាគី ម៉ូតូ MSXរបួស ស្រាល គេចខ្លួន បាត់ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នេះ កើតឡើង កាលពី វេលា ម៉ោង ១១ យប់ ថ្ងៃទី ២៧ ខែ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិត នៅ តាម បណ្ដោយ ផ្លូវ ១៩៨៦ កែង នឹង ផ្លូវ ១០០៧ ក្នុង សង្កាត់ ភ្នំពេញ ថ្មី ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ ។ ប្រភព ព័ត៌មាន សាក្សី នៅ កន្លែង កើត ហេតុ បាន ដឹង ថា មុនពេល កើត ហេតុ គេ ឃើញ បុរស បុរស ម្នាក់ រួម ដំណើរ និង នារី ម្នាក់ ទៀត ជិះ ម៉ូតូ មួយ គ្រឿង ម៉ាក គុប ជ្រុង ពាក់ ស្លាកលេខ ភ្នំពេញ 1A-3324 ធ្វើដំណើរ តាម បណ្តោយ ផ្លូវ ១០០៧ ទោះ ដៅ ពី ជើង ទៅ ត្បូង លក់ ដល់ ចំណែក កើត ហេតុ ខាង លើ ឆ្លង ផ្លូវ ១៩៨៦ បម្រុង បត់ ទៅ ទិស ខាងកើត ខណៈ នោះ ក៏ មាន ម៉ូតូ មួយ គ្រឿង ម៉ាក MSX ពណ៍ ស លាយ ខ្មៅ អត់ ស្លា លេខ ជិះ ដោយ បុរស ម្នាក់ តាម ដងផ្លូវ ១៩៨៦ ទិសដៅ ពី កើត ទៅ លិច ចាប់ ហ្វ្រាំង មិន ទាន់ បុក នឹង ម៉ូតូ គុប ពេញ ទំហឹង បណ្ដាលឲ្យ ភាគី ខាង ម៉ូតូ គុប រងរបួស ធ្ងន់ ទាំង ពីរ នាក់ ត្រូវបាន បញ្ជូន ទៅ សង្គ្រោះ នៅឯ មន្ទីរពេទ្យ ភ្លាម ៗ ចំណែក ខាង ភាគី ម៉ូតូ MDXរងរបួស ស្រាល បាន គេចខ្លួន ចេញ ពី កន្លែង កើត ហេតុ បាត់ ។ ក្រោយ កើត ហេតុ សមត្ថកិច្ច មូលដ្ឋាន ចុះ ទៅដល់ បាន ទំនាក់ទំនង ទៅ សមត្ថកិច្ច ជំនាញ ចុះ មក ធ្វើ ការវាស់វែង យក ម៉ូតូ ទាំង ពីរ ទៅ រក្សាទុក នៅ អធិការ ខ័ណ្ឌ នគរបាល ខណ្ឌ សែនសុខ រង់ចាំ ចាំ ដោះស្រាយ គ្នា នៅ ពីក្រោយ ។ comments
accident
678,311
រន្ធត់ ណាស់ ! នារី ម្នាក់ ជិះ រអឹល ចូល ក្រោម កង់ អេស្កា ភ្នំពេញ៖ នារី ម្នាក់ បាន ស្លាប់ ភ្លាម ៗ បន្ទាប់ពី ជិះ ម៉ូតូ ក្បែរ អេស្ការ អឹល ចូល ក្រោម កង់ កិន ស្លាប់ កាលពី វេលា ម៉ោង ៧ និង ៣០ នាទី ព្រឹក ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិត នៅ តាម បណ្តោយ ផ្លូវ ៥៩៨ សង្កាត់ ទួល សង្កែ ទី ២ ខណ្ឌ ឬ ស្សីកែវ រាជធានី ភ្នំពេញ នារី រងគ្រោះ ឈ្មោះ សុិន សុន វត្តី ភេទ ស្រី អាយុ ៣២ ឆ្នាំ មុខរបរ បុគ្គលិក ធានា MB BANK ស្នាក់ នៅ ផ្ទះ លេខ ១៣៦ J ផ្លូវ ៥៩៨ សង្កាត់ ទួល សង្កែ ទី ២ ខណ្ឌ ឬ ស្សីកែវ រាជធានី ភ្នំពេញ ។ ប្រភព ពី កន្លែង កើត ហេតុ ថា មុនពេល កើត ហេតុ នារី រងគ្រោះ ជិះ ម៉ូតូ មួយ គ្រឿង ម៉ាក ឃ្លិក ពណ៍ ស ពាក់ 1AF 6599 ចេញ ផ្ទះ បំរុង និង ទៅ កន្លែង ធ្វើការ ដោយ បាន ជិះ ក្នុង ទិសដៅ ពី ជើង ទៅ ត្បូង លុះ ដល់ ចំនុច កើត ក៏ រអឹល ដួល ចូល ក្រោម កង់ អេស្កា ដែល បើកបរ ស្រប ទិស គ្នា បណ្តាលឲ្យ អេស្កា កិន ចំ ក្បាល ស្លាប់ ភ្លាម ៗ នៅ កន្លែង កើត ហេតុ ។ ភ្លាម ៗ នោះ ផងដែរ នគរបាល ចរាចរ ណ៏ ក្រុង ដែល ឈរជើង នៅ គោលដៅ ក្បែរ កន្លែង កើត ហេតុ ចាប់ ឃាត់ខ្លួនអ្នកបើកបរ ប្រគល់ឲ្យ សមត្ថកិច្ច មូលដ្ឋាន ។ ក្រោយពេល កើត ហេតុ សមត្ថកិច្ច នគរបាល ចរាចរ ណ៏ ខណ្ឌ ឬ ស្សីកែវ សហការ ណ៏ ជាមួយ កម្លាំង ជំនាញ ចរាចរ ណ៏ ក្រុង ចុះ មក វាស់វែង និង នាំយក មធ្យោបាយ ពាក់ព័ន្ធ ទៅកាន់ ការិយាល័យ ចរាចរ ណ៏ ជើង គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចាត់ការ តាម ផ្លូវ ច្បាប់ ។ ចំណែក សព សមត្ថកិច្ច បាន ប្រគល់ ជូន ក្រុមគ្រួសារ ដឹក យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ។ ខេង ប៊ុន ធឿន comments
accident
678,314
អ្នក ជិះ បញ្ច្រាស រង្វង់ មូល វិមាន ឯករាជ្យ នៅតែ មាន , អាជ្ញាធរ ដូនពេញ នៅតែ អនុត្តន៍ ច្បាប់ ឃាត់ យានយន្ត បាន ២ គ្រឿង ភ្នំពេញ ៖ អ្នក ជិះ បញ្ច្រាស នៅ រង្វង់ មូល វិមាន ឯករាជ្យ នៅតែ បន្ត កើតមាន ស្ទើរ ជា រៀងរាល់ ថ្ងៃ បើ ទោះបីជា សមត្ថកិច្ច និង អាជ្ញាធរ ដាក់ កម្លាំង ប្រចាំ ការស្ទាក់ ចាប់ ទាំង យប់ ទាំង ថ្ងៃ ក្តី ជាក់ស្តែង ថ្ងៃពុធ ៤ កើត ខែផល្គុន ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ សមត្ថកិច្ច អនុវត្តន៍ ច្បាប់ និង អាជ្ញាធរ ចុះ ប្រតិបត្តិការ ឃាត់ យានយន្ត ចំនួន ២ គ្រឿង ដើម្បី បញ្ជូន ទៅ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ តាម បាយការណ៍ របស់ អាជ្ញាធរ ខណ្ឌ ដូនពេញ បាន ឲ្យដឹង ថា នៅ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ចាប់ពី ម៉ោង ៧៖០០ ព្រឹក ដល់ ម៉ោង ១០៖ ០០ យប់ កម្លាំង គណៈ បញ្ជាការ ឯកភាព ខណ្ឌ ដូនពេញ សហការ ជាមួយ ការិយាល័យ ចរាចរណ៍ ជើង គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ អនុវត្ត យុទ្ធនាការឃាត់ យានយន្ត ដែល បើក បញ្ច្រាស ទិសដៅ ចរាចរណ៍ នៅ រង្វង់ មូល ជុំវិញ វិមាន ឯករាជ្យ និង ផ្លូវ ព្រះសុរាម្រឹត ស្ថិត ក្នុង សង្កាត់ ចតុមុខ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ដោយ ឃាត់ បាន ម៉ូតូ ចំនួន ១ គ្រឿង និង រ៉ឺម៉ក ម៉ូតូកង់បី ចំនួន ១ គ្រឿង ។ បច្ចុប្បន្ន យានយន្ត ខាងលើ ត្រូវបាន ញ្ជូន ទៅ ការិយាល័យ ចរាចរណ៍ ជើង គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដើម្បី ធ្វើ កាអប់រំ ណែនាំ បន្ត តាម នីតិវិធី ៕ comments
null
678,315
រថយន្ត បោះ ពួយ ទៅ បុក ខឿន ទ្រូងផ្លូវ ហោះ ទៅ រំលង ផ្លូវ ម្ខាង ទ្រឹង ភ្នំពេញ : កាលពី វេលា ម៉ោង ១១ និង ៥០ នាទី យប់ ជិត រំលង ចូល ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិត នៅ តាម បណ្ដោយ ផ្លូវ R ៥ ក្នុង សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ មាន រថយន្ត ស៊េរី ទំនើប មួយ គ្រឿង ម៉ាក FORD RAPTOR បាន បើក បោះ ពួយ ទៅ បុក ខឿន សួន ចែក ពុះ ចែក ទ្រូងផ្លូវ ហោះ រំលង ឆ្លង ទៅ ផ្លូវ ម្ខាង ទៀត បែក កង់ កល់ ជាប់ ទៅ មុខ លែង រួច ប្រភព ព័ត៌មាន វាយ កន្លែង កើត ហេតុ បាន ឲ្យដឹង ថា មុន កើត ហេតុ គេ ឃើញ រថយន្ត មួយ គ្រឿង ម៉ាក ,FORD RAPTOR ពណ៌ ខ្មៅ គ្មាន ស្លាកលេខ ធ្វើដំណើរ ទិសដៅ ពី កើត ទៅ លិច ក្នុង ល្បឿន លឿន ដូច ហោះ ខណៈ មកដល់ ចំណុច កើត ហេតុ ខាងលើ ជួន និង ផ្លូវ កោង បួង ចង្កូត មិន ទាន់ ជ្រុល ទៅ បុក ខឿន សួន ចែក ទ្រូងផ្លូវ ហោះ រំលង ទៅ ផ្លូវ ម្ខាង ទៀត បែក កង់ ទាំង សងខាង កល់ ជាប់ ទៅ មុខ លែង រួច ។ ចំណែក រថយន្ត បង្ក ខូចខាត យ៉ាង ដំណំ ឯ អ្នកបើកបរ បាន គេចខ្លួន ចេញ ពី កន្លែង កើត ហេតុ បាត់ ។ ក្រោយ កើត ហេតុ សមត្ថកិច្ច មូលដ្ឋាន បាន ចុះ មកដល់ បាន នាក់ ទំនង ទៅ សមត្ថកិច្ច ជំនាញ ចុះ មក ធ្វើ ការវាស់វែង យក រថយន្ត ទៅ រក្សាទុក ការិយាល័យ ចរាចរណ៍ ផ្លូវគោក រាជធានី ភ្នំពេញ រង់ចាំ ធ្វើការដោះស្រាយ គ្នា ទៅតាម ច្បាប់ ៕ comments
accident
678,358
រថយន្ត ដឹក សម្ភារៈ ធ្វើ ម្ហូប ការ បើក លឿន ដល់ ផ្លូវ កោង ក្រឡាប់ រងរបួស ធ្ងន់ ស្រាល ជាច្រើន នាក់ កោះ កុង : នៅ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង ៨ និង ១៥ នាទី ព្រឹក មាន ករណី ក្រឡាប់ រថយន្ត ដឹក សម្ភារៈ ធ្វើ ម្ហូប ការ លើ វិថី ព្រឹទ្ធាចារ្យ សាយ ភូថង នៅ ចំណុច ចំការស្វាយ ស្ថិត ក្នុង ភូមិ ជី ត្រេះ ឃុំ អណ្តូង ទឹក ស្រុក បូទុម សាគរ បណ្តាលឲ្យ មនុស្ស ប្រុស ស្រី ១៤ នាក់ រងរបួស ធ្ងន់ ស្រាល សមត្ថកិច្ច បាន ឲ្យដឹង ថា រថយន្ត បង្ក ម៉ាក KIA ពណ៌ ខៀវ ពាក់ ស្លាកលេខ ២ O ៨០៧៤ ភ្នំពេញ បើកបរ ទិសដៅ ដឹក រោង ការ និង សំភារះ ធ្វើ ម្ហូប ការ ពីរ ស្រុក ស្រែ អំបិល ទៅ ស្រុក គីរីសាគរ ក្រឡាប់ លើ ថ្នល់ ដោយ ខ្លួនឯង បណ្តាល អោយ រងរបួស មនុស្ស ចំនួន ១៤ នាក ស្រី ៤ នាក់ របួស ធ្ងន់ ០២ នាក់ ស្រី ០១ នាក់ ។ មូលហេតុ : បើកបរ ក្នុង ស្ថានភាព ល្បឿន លឿន ត្រង់ ចំណុច ផ្លូវ កោង ។ ១ – អ្នកបើកបរ ឈ្មោះ ប៊ូ យូសៀន ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ មាន ទីលំនៅ ភូមិ ត្រពាំង ឃុំ ស្រែ អំបិល ស្រុក ស្រែ អំបិល ខេត្ត កោះកុង ។ ២ - ឈ្មោះ ថា ភេទ ប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ ខ្មែរ មាន ទីលំនៅ ស្រុក ស្រែ អំបិល ។ ៣ - ឈ្មោះ ឆក ភេទ ប្រុស អាយុ ៣២ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ៤ - ឈ្មោះ ពៅ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ៥ - ឈ្មោះ ចក់ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ៦ - ឈ្មោះ ផៃ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ៧ - ឈ្មោះ ព្រែក ភេទ ប្រុស អាយុ ៣២ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ៨ - ឈ្មោះ ផែន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ៩ - ឈ្មោះ ណាត ភេទ ប្រុស អាយុ ៥០ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ១០ - ឈ្មោះ វី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ជនរងគ្រោះ ស្រី ៤ នាក់ ទៀត មិន ស្គាល់ ឈ្មោះ បញ្ជូន ទៅ មន្ទីរពេទ្យ មុន កំលាំង ជំនាញ ទៅដល់ ។
accident
678,370
បន្ទាប់ពី រឹតបន្តឹង សណ្តាប់ធ្នាប់ រួច ក៏ មិន បន្ធូរ ដៃ ដែរ ដាក់ កម្លាំង ប្រចាំ ការជាប់ ខេត្ត ព្រះសីហនុ ៖ បន្ទាប់ពី សណ្ដាប់ធ្នាប់ នៅ ប្រជុំ ផ្សារ ស្មាច់ ដែង ក្នុង ឃុំ រាម ត្រូវបាន រឹតបន្តឹង ដោយ ចុះបញ្ជា រៀបចំ ផ្ទាល់ ពី លោក សរ កក្កដា អភិបាល ស្រុក ព្រៃ នប់ នៅ ផ្សារ វាល រេញ ឃុំ វាល រេញ ដែល ជា ប្រជុំជន ផ្សារ ជាប់ បណ្ដោយ ផ្លូវ ជាតិ លេខ ៤ ដូចគ្នា នឹង ផ្សារ ស្មាច់ ដែង ក៏ មិន ត្រូវបាន បន្ធូរ ដៃ នោះ ឡើយ ដោយ ក្នុង នោះ មាន ដាក់ កម្លាំង ប្រចាំ ការជាប់ ពីសំណាក់ សមត្ថកិច្ច និង កំលាំង ប្រជាការពារ នៅ ចំណុច ប្រជុំជន នោះ ដែល សកម្មភាព នេះ ត្រូវបាន រដ្ឋបាល ស្រុក បង្កើ ប ថា ចៀសវាង ជំងឺ រើ ឡើងវិញ នាំឲ្យ មាន ភាពអនាធិបតេយ្យ ចត និង លក់ដូ ប្រើប្រាស់ លើ ចំណី ផ្លូវ ដែល នាំឲ្យបាត់បង់ សណ្ដាប់ធ្នាប់ សាធារណៈ ជាពិសេស ប៉ះពាល់ ការធ្វើចរាចរណ៍ ឆ្លង ចេញ ចូលទៅ ខេត្ត ព្រះសីហនុ ជាមួយ សកម្មភាព ខាងលើ នេះ ដែរ លោក សរ កក្កដា អភិបាល ស្រុក ព្រៃ នប់ សំដែង ការអរគុណ ដល់ អ្នកបើកបរ រថយន្ត តូច ធំ និង អាជីវករ លក់ដូរ ដែល បាន សហការ ជាមួយ រដ្ឋបាល ស្រុក ក្នុង ការលក់ដូរ តាម ការណែនាំ និង អរគុណ ដល់ កម្លាំង សមត្ថកិច្ច កម្លាំង ប្រជាការពារ ដែល បាន ខិតខំ យកចិត្តទុកដាក់ រៀបចំ នៅក្នុង ប្រជុំជន ផ្សារ វាល រេញ ក៏ ដូចជា ប្រជុំជន ផ្សារ ស្មាច់ ដែង ដែល ជា ផ្សារ ជាប់ ព្រលានយន្តហោះ កង កេង ដែល គិត មកទល់ ថ្ងៃ នេះ សង្កេតឃើញ ថា មាន សណ្ដាប់ធ្នាប់ ល្អ មិន មាន ការកកស្ទះ ចរាចរណ៍ លក់ដូរ និង ចត មាន របៀបរៀបរយ ធ្វើឱ្យ ការចរាចរណ៍ ចេញ ចូល ខេត្ត ព្រះសីហនុ ប្រកបដោយ ភាពរលូន ។ លោក អភិបាល ស្រុក បាន បន្ត ថា ទាំងនេះ គឺជា ការចូលរួមចំណែក មួយ យ៉ាង ធំ ពីសំណាក់ អ្នកបើកបរ រថយន្ត រ៉ឺម៉ក ម៉ូតូ អាជីវករ លក់ដូរ ដែល បាន សហការ ជាមួយ រដ្ឋបាល ស្រុក និង មូលដ្ឋាន ដោយ អនុវត្ត តាម ការណែនាំ ធ្វើឱ្យ សណ្ដាប់ធ្នាប់ នៅ តាម ប្រជុំជន ទាំង ពីរ ខាងលើ មាន ភាពល្អ ប្រសើរ ។ ជា ចុងក្រោយ លោក អភិបាល ស្រុក នៅតែ សង្ឃឹម ថា ការសហការ ទាំង នេះ នឹង បន្ត មាន ជារៀងរហូត ដើម្បី សណ្តាប់ធ្នាប់ មុខមាត់ ក្នុង ខេត្ត ព្រះសីហនុ យើង ៕ ( កែសម្រួល ដោយ ៖ ធីតា )
null
678,472
រថយន្ត មួយ គ្រឿង ក្រឡាប់ នៅ តាម ផ្លូវ ជាតិ លេខ ៤៨ ស្រុក បូទុម សាគរ ខេត្ត កោះកុង របួស ជាង ១០ នាក់ ( កោះកុង ) ៖ នៅ ព្រឹក ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ មាន គ្រោះថ្នាក់ ចរាចរណ៍ ១ ករណី បាន កើតឡើង នៅ ចំណុច វិថី សាយ ភូថង ផ្លូវ ជាតិ លេខ ៤៨ ស្រុក បូទុម សាគរ ខេត្ត កោះកុង បាន បណ្តាលឲ្យ របួស ជាង ១០ នាក់ អធិការ នគរបាល ស្រុក បូទុម សាគរ បាន ប្រាប់ ថា រថយន្ត ដឹក តុការ ធ្វើដំណើរ ពី ស្រុក អំបិល ទៅកាន់ កោះ ស្តេច ស្រាប់តែ ដល់ ចំណុច ផ្លូវ កោង ក៏ ក្រឡាប់ ខ្លួនឯង បណ្តាលឲ្យ របួស ១៤ នាក់ ។ ក្រោយ កើត ហេតុ ភ្លាម ៗ ក្រុមការងារ អាជ្ញាធរ និង សមត្ថកិច្ច កំពុង ជួយ អន្តរាគមន៍ ជួយ សង្រ្គោះ ដឹក ទៅ មន្ទីរពេទ្យ និង មណ្ដល សុខភាព អណ្តូង ទឹក ដើម្បី ជួយសង្គ្រោះ ៕ ( ប្រភព Fresh News)
accident
678,499
បួង ចង្កូត រថយន្ត ខ្លាំង ពេក ចំ ផ្លូវ កោង ក្រឡាប់ របួស ធ្ងន់ ស្រាល ១៤ នាក់ កោះ កុង ៖ រថយន្ត ចុង ភៅ ដឹក សម្ភារៈ ធ្វើ ម្ហូប ការ ខណ មកដល់ ផ្លូវ កោង បើក លឿន ហើយ បួង ចង្កូត ខ្លាំង ពេក បណ្តាលឲ្យ ក្រឡាប់ រងរបួស មនុស្ស ប្រុស ស្រី យ៉ាងតិច ១៤ នាក់ ហេតុការណ៍ នេះ បាន កើតឡើង នៅ វេលា ម៉ោង ជាង ៨ នា ព្រឹក ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ ត្រង់ ចំណុច ចំការស្វាយ ក្នុង ភូមិ ជី ត្រេះ ឃុំ អណ្តូង ទឹក ស្រុក បុទុម សាគរ ។ សមត្ថកិច្ច មូលដ្ឋាន បាន អោយ ដឹង ថា រថយន្ត ដែល ក្រឡាប់ ម៉ាក KIA ពណ៌ ខៀវ ពាក់ ស្លាកលេខ ភ្នំពេញ 2O .8074 ដឹក សម្ភារៈ ធ្វើ រោង ការ និង សម្ភារៈ ធ្វើ ម្ហូប ពី ស្រុក ស្រែ អំបិល ឆ្ពោះទៅ ស្រុក គិរី សាគរ ពេល មកដល់ ចំណុច កើត ហេតុ រថយន្ត បើកបរ ក្នុង ស្ថានភាព លឿន មកដល់ ផ្លូវ កោង ទំនងជាបត់ មិន ទាន់ ក៏ បណ្តាល អោយ ក្រឡាប់ ដោយ ខ្លួនឯង តែម្តង ។ ចំណែក ជនរងគ្រោះ រួមមាន ៖ ១ - ឈ្មោះ ប៊ូ យូសៀន ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ មាន ទីលំនៅ ភូមិ ត្រពាំង ឃុំ ស្រែ អំបិល ស្រុក ស្រែ អំបិល ខេត្ត កោះកុង ( អ្នកបើកបរ រថយន្ត ) ។ ២ - ឈ្មោះ ថា ភេទ ប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ ខ្មែរ មាន ទីលំនៅ ស្រុក ស្រែ អំបិល ។ ៣ - ឈ្មោះ ឆក ភេទ ប្រុស អាយុ ៣២ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ៤ - ឈ្មោះ ពៅ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ៥ - ឈ្មោះ ចក់ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ៦ - ឈ្មោះ ផៃ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ៧ - ឈ្មោះ ព្រែក ភេទ ប្រុស អាយុ ៣២ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ៨ - ឈ្មោះ ផែន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ៩ - ឈ្មោះ ណាត ភេទ ប្រុស អាយុ ៥០ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ១០ - ឈ្មោះ វី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ ដោយឡែក ជនរងគ្រោះ ស្រី ៤ នាក់ ទៀត មិន ស្គាល់ ឈ្មោះ នោះ ទេ ដោយ បញ្ជូន ទៅ មន្ទីរពេទ្យ មុន កំលាំង ជំនាញ ទៅដល់ ៕
accident
678,524
អ្នកបើក រថយន្តក្រុង ម្នាក់ ត្រូវបាន បញ្ឈប់ ពី ការងារ ដោយសារ នោម ដាក់ ចំហៀង រថយន្ត កណ្តាល ទី សាធារណៈ ភ្នំពេញ៖ ក្រោយពី មាន ការចែកចាយ រូបភាព មួយ សន្លឹក បង្ហាញ ពី សកម្មភាព របស់ បុរស ម្នាក់ ឈរ នោម ដាក់ ចំហៀង រថយន្តក្រុង រាជធានី ភ្នំពេញ រួច មក នៅ ព្រឹក ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ រដ្ឋាករ ស្វយ័ត ដឹកជញ្ជួន សាធារណៈ រថយន្តក្រុង បាន ចេញ ប្រកាស ព័ត៌មាន សម្រេច បញ្ឈប់ បុគ្គល រូប នោះ ពី ការងារ ហើយ ក្នុង នោះ យោង តាម លិខិត ៖
null
678,538
COVID-19 ឆ្លង ដល់ ៥៣ ប្រទេស ហើយ ក្រោយ នូវែលសេឡង់ និង បេឡារុស ឃើញ ករណី ដំបូង នូវែលសេឡង់ និង បេឡារុស បាន អះអាង ពី ការរកឃើញ ករណី ឆ្លង កូរ៉ូណា វីរុស (COVID-19) នៅ ប្រទេស រៀង ៗ ខ្លួន នៅ ថ្ងៃ នេះ ករណី ថ្មី ទាំងនេះ នាំឲ្យ ចំនួន ប្រទេស ដែល រកឃើញ COVID-19 ឡើង ដល់ ៥៣ ប្រទេស ហើយ ។
null
678,575
ឡាន ដឹក ឥដ្ឋ ដាច់ ហ្វ្រាំង បុក រះ បន្តបន្ទាប់ នៅ ស្តុប កែង ផ្លូវ ជាតិ លេខ ៦ រាជធានី ភ្នំពេញ ៖ រថយន្ត ដឹក ឥដ្ឋ មួយ គ្រឿង ដែល អ្នកបើកបរ អះអាង ថា ដាច់ ហ្វ្រាំង ក៏ បាន បើក បោះ ពួយវាង យានយន្ត ដែល ឈប់ ស្តុប ឡើង ចិញ្ចើមផ្លូវ ទៅ បុក បង្គោល ស្លាកសញ្ញា បាក់ ដាច់ និង ប៉ះ ម៉ូតូ នគរបាល មួយ គ្រឿង ហើយ រថយន្ត ក៏ បាន ជ្រុល ឆ្លង ទៅ ផ្លូវ បញ្ច្រាស បុក រ៉ឺម៉ក ម៉ូតូកង់ បី និង ឡើង ចិញ្ចើមផ្លូវ បុក បង្គោល ស្លាក គណបក្ស ប្រជាជន ខណ្ឌ ជ្រោយ ចង្វារ បណ្តាលឱ្យ បាក់ ជាប់ ទៅ មុខ លែង រួច ទោះបីជា យ៉ាងណា ចាត់ទុក ជា សំណាង ដែល ពុំ បណ្តាល អោយ មនុស្ស ណា រងរបួស ។ គ្រោះថ្នាក់ ខាងលើ នេះ បង្កអោយ មាន ការភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ១០ និង ៣០ នាទី ព្រឹក ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ ចំណុច ស្តុប មហាវិថី ឈ្នះ ឈ្នះ កែវ ផ្លួវ ជាតិ លេខ ៦ ស្ថិត ក្នុង សង្កាត់ បាក់ ខែង ខណ្ឌ ជ្រោយ ចង្វារ ។ រថយន្ត មួយ គ្រឿង ដែល បុក រះ ខាងលើ នោះ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ខៀវ ពាក ស្លាកលេខ ភ្នំពេញ ៣ A-៤១២១ ជា រថយន្ត ដឹក ឥដ្ឋ បើកបរ ដោយ ឈ្មោះ ញ៉ែម ណាង ភេទ ប្រុស អាយុ ២១ ឆ្នាំ ស្នាក់ នៅ ឡ ឥដ្ឋ គឹម តាយ ក្នុង ឃុំ ព្រែ អញ្ចាញ ស្រុក មុខ កំពូល ខេត្ត កណ្តាល ។ តាម សាក្សី បាន អោយ ដឹង ថា នៅ មុនពេល កើត ហេតុ គេ ឃើញ រថយន្ត បាន ធ្វើដំណើរ តាម មហាវិថី ឈ្នះ ឈ្នះ ក្នុង ទិសដៅ ពី លិច ទៅ កើត ។ នៅពេល មកដល់ ស្តុប កែង ផ្លូវ ជាតិ លេខ ៦ ស្រាប់តែ រថយន្ត មួយ គ្រឿង ក៏ បាន បើក ឡើង ចិញ្ចើមផ្លូវ វាង អ្នកដំណើរ ដែល កំពុងតែ ឈប់ ស្តុប ។ តាម សាក្សី បាន អោយ ដឹង ទៀត ថា ខណៈ នោះ គេ ឃើញ រថយន្ត ក៏ បាន ជ្រុល ទៅ បុក បង្គោល ស្លាកសញ្ញា ឈប់ បាក់ ដាច់ ត្រឹម គល់ និង ប៉ះ ម៉ូតូ នគរបាល ដែល ឈប់ ចត នៅលើ ចិញ្ចើម ។ ដោយសារតែ ល្បឿន លឿន រថយន្ត នោះ មិន ឈប់ នោះ ទេ ក៍ បាន បើក កាត់ មុខ យានយន្ត ដែល កំពុងតែ ឈប់ ស្តុប ជ្រុល ឆ្លង ផ្លូវ ទៅ បុក រ៉ឺម៉ក ម៉ូតូកង់បី មួយ គ្រឿង ហើយ រថយន្ត ក៏ បាន ជ្រុល ឡើង ចិញ្ចើមផ្លូវ បុក បង្គោល ស្លាក គណៈ បក្ស ប្រជាជន ខណ្ឌ ជ្រោយ ចង្វារ បណ្តាល អោយ បាក់ ធ្លាក់ ហើយ ជាប់ ទៅ មុខ លែង រួច ។ ភ្លាម ៗ នោះ អ្នកបើកបរ ត្រូវបាន កម្លាំង នគរបាល ឃាត់ខ្លួន ។ នៅក្នុង គ្រោះថ្នាក់ នេះ ពុំ បណ្តាល អោយ មនុស្ស ណា ម្នាក់ រងរបួស ឡើយ គឺ គ្រាន់តែ បណ្តាល អោយ ម៉ូតូ ១ គ្រឿង រ៉ឺម៉ក ម៉ូតូកង់បី មួយ គ្រឿង និង បង្គោល ស្លាកសញ្ញា ឈប់ ព្រមទាំង ស្នាក់ គណបក្ស បាន រង ការខូចខាត តែ ប៉ុណ្ណោះ ។ តាម ប្រភព ពី អ្នកបើកបរ រថយន្ត ដឹក ឥដ្ឋ ខាងលើ បាន អោយ ដឹង ថា នៅ មុនពេល កើត ហេតុ គាត់ បាន បើក រថយន្ត មកពី ទំលាក់ ឥដ្ឋ អោយ ម៉ូយ នៅ ម្តុំ មន្ទីរពេទ្យ ព្រះកុសុមៈ លុះ ពេល ត្រឡប់ មកវិញ ជិត ដល់ ស្តុប ស្រាប់តែ រថយន្ត ដាច់ ហ្វ្រាំង ជាន់ មិន ស៊ីក៍ ទាញ ចង្កូត គេច ម៉ូតូ និង រថយន្ត ដែល ឈប់ ស្តុប ក៍ បាន បុក រះ តែម្តង ។ ក្រោយពេល កើត ហេតុ រថយន្ត និង អ្នកបើកបរ ត្រូវបាន នគរបាល ចរាចរណ៍ បញ្ជូន ទៅកាន់ ការិយាល័យ ចរាចរណ៍ ផ្លូវគោក ដើម្បី ដោះស្រាយ សង ការខូចខាត ៕ ( កែសម្រួល ដោយ ៖ ធីតា )
accident
678,577
រថយន្តក្រុង វីរៈ ប៊ុន ថាំ បុក ម៉ូតូ ពីក្រោយ ពេញ ទំហឹង ស្លាប់ ម្នាក់ របួស ធ្ងន់ ម្នាក់ បាត់ដំបង ៖ មនុស្ស វ័យ ចំណាស់ ចំនួន ២ នាក់ ត្រូវបាន បញ្ជូន ទៅកាន់ មន្ទីរពេទ្យ ម្នាក់ ដើម្បី សង្គ្រោះ ចំណែក ម្នាក់ ទៀត បាន បាត់បង់ជីវិត នៅនឹង កន្លែង តែម្តង បន្ទាប់ពី បាន ជិះ ម៉ូតូ ឌុប គ្នា ហើយ បាន បត់ ឆ្វេង ដោយ មិន បាន មើល ក្រោយ ស្រប ពេល ដែល មាន រថយន្តក្រុង ប្រភេទ VIP មកដល់ ក៏ បាន បុក ពីក្រោយ ពេញ ទំហឹង យោង តាម របាយការណ៍ ដែល លើកឡើង ដោយ លោក វរសេនីយ៍ ទោ ជា វណ្ឌី អធិការ រង ទទួល សណ្ដាប់ធ្នាប់ នៃ អធិការដ្ឋាន នគរបាល ស្រុក សង្កែ បាន បញ្ជាក់ ថា ករណី គ្រោះថ្នាក់ ចរាចរណ៍ នេះ បាន កើតឡើង នៅ វេលា ម៉ោង ៩ ព្រឹក ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ លើ កំណាត់ ផ្លូវ ជាតិ លេខ ៥ ត្រង់ ចំណុច ភូមិសាលា ត្រាវ ឃុំ កំពង់ព្រៀង ស្រុក សង្កែ ខេត្ត បាត់ដំបង រវាង រថយន្ត និង ម៉ូតូ ។ លោក អធិការ រង បាន បន្ត ថា នៅ មុនពេល កើត ហេតុ ប្រជាពលរដ្ឋ បាន ឃើញ ម៉ូតូ មួយ គ្រឿង ម៉ាក ឌ្រីម ( ស្លាកលេខ បាត់ ពេល រថយន្ត បុក ដាច់ ) បើកបរ ដោយ ឈ្មោះ យ៉ាត ស្មី ភេទ ប្រុស អាយុ ៦៧ ឆ្នាំ រស់ នៅ ភូមិ ឃុំ កើត ហេតុ ខាង លើ ដោយ មាន ឌុប ស្ត្រី ម្នាក់ ឈ្មោះ ម៉ក់ មេត អាយុ ៦៣ ឆ្នាំ ដោយ បាន ធ្វើដំណើរ ក្នុង ទិសដៅ ពី លិច ទៅ កើត ។ ប្រភព ដដែល បាន និយាយ ថា លុះ ទៅដល់ ត្រង់ ចំណុច ខាងលើ ក៏ ស្រាប់តែ អ្នកបើកបរ ម៉ូតូ បាន បត់ ឆ្វេង កាត់ ទទឹង ផ្លូវ ជា ចៃដន្យ ក៏ មាន រថយន្តក្រុង ប្រភេទ VIP របស់ ក្រុមហ៊ុន វីរៈ ប៊ុន ថាំ ពាក់ ស្លាកលេខ ភ្នំពេញ 2AD-4369 ដែល កំពុង បោះ ពួយ មកពីក្រោយ ក៏ បាន បុក យ៉ាង ពេញ ទំហឹង ធ្វើឲ្យ ម៉ូតូ ខ្ទាត ធ្លាក់ ចេញ ពី ផ្លូវ ឯ រថយន្ត ក៏ ធ្លាក់ ដូចគ្នា ។ នៅពេល សមត្ថកិច្ច ជំនាញ ចុះ ទៅដល់ បាន សង្កេតឃើញ ថា អ្នកបើកបរ ម៉ូតូ បាន រងរបួស ជា ទម្ងន់ រីឯ អ្នក រួម ដំណើរ បាន ស្លាប់ ភ្លាម ៗ នៅនឹង កន្លែង ដោយឡែក អ្នកបើកបរ រថយន្ត បាន រត់គេចខ្លួន បាត់ ស្រមោល ។ ក្រោយពេល កើត ហេតុ សមត្ថកិច្ច បាន នាំយក រថយន្ត និង ម៉ូតូ ទៅ រក្សាទុក ជា បណ្ដោះអាសន្ន ឯសព ក៏ បាន ប្រគល់ ទៅឲ្យ ក្រុមគ្រួសារ ដើម្បី យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ហើយ ៕ អត្ថបទ៖ សោ និយម រ័ត្ន
accident
678,580
រថយន្ត ដឹក ឥដ្ឋ ដាច់ ហ្វ្រាំង បុក ម៉ូតូ ជាច្រើន គ្រឿង ភ្នំពេញ ៖ រថយន្ត ដឹក ឥដ្ឋ មួយ គ្រឿង ដាច់ ហ្វ្រាំង បុក រះ ម៉ូតូ ប៉ូលិស ចរាចរណ៍ មួយ គ្រឿង ម៉ូតូ កង់ ៣ ឥណ្ឌា រួច រេ ចង្កូត ទៅ បុក ស្លាកសញ្ញា គណបក្ស គ្រប សង្កត់ រថយន្ត ខូចខាត យ៉ាង ដំណំ ហេតុការណ៍ នេះ កើតឡើង កាលពី វេលា ម៉ោង ១០ និង ២០ នាទី ព្រឹក ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិត នៅ ចំណុច ផ្លូវ បំបែក រវាង ផ្លូវ ជាតិ លេខ ៦ និង មហាវិថី ឈ្នះ ឈ្នះ ក្នុង ភូមិ បាក់ខែង សង្កាត់ បាក់ ខែង ខណ្ឌ ជ្រោយ ចង្វា រាជធានី ភ្នំពេញ ។ ប្រភព ពី កន្លែង កើត ហេតុ បាន ឲ្យដឹង ថា រថយន្ត បង្ក ជា ប្រភេទ រថយន្ត ដឹក ឥដ្ឋ ពណ៌ ខៀវ ពាក់ ស្លាកលេខ ភ្នំពេញ 3A 4121 បើក ដោយ បុរស ម្នាក់ តាម បណ្ដោយ មហាវិថី ឈ្នះ ឈ្នះ ទិសដៅ ពី លិច ទៅ កើត លុះ មកដល់ ចំណុច កើត ហេតុ ខណៈ ដែល រថយន្ត ជាច្រើន គ្រឿង ឈប់ ស្តុប រថយន្ត បង្ក ដាច់ ហ្វ្រាំង តៃ កុង គ្រប់គ្រង មិន ឈ្នះ ក៏ បាន បត់ ឡើង ចិញ្ចើមផ្លូវ បុក ម៉ូតូ ប៉ូលិស ដែល ឈប់ ស្ងៀម និង ជ្រុល ទៅ បុក ស្លាកសញ្ញា ចរាចរណ៍ ។ ក្នុង ស្ថានភាព នោះ តៃ កុង ស្លន់ស្លោ ក៏ បួង ចង្កូត មក ឆ្វេង ដៃ បុក កង់ បី ឥណ្ឌា មួយ គ្រឿង មិន ទាន់ អស់ ល្បឿន ក៏ ជ្រុល បុក ផ្ទាំង ប៉ាណូ គណបក្ស ដ៏ ធំ មួយ បាក់ សង្កត់ លើ រថយន្ត ទៅ មុខ លែង រួច ។ ក្រោយពី កើត ហេតុ សមត្ថកិច្ច ដែល នៅ គោលដៅ បាន ឃាត់ តៃ កុង ព្រមទាំង ធ្វើ ការវាស់វែង បញ្ជូន ទៅ ការិយាល័យ ចរាចរណ៍ ផ្លូវគោក រាជធានី ចាត់ការ បន្ត តាម នីតិវិធី ៕ អត្ថបទ៖ ឌីរៀ
accident
678,680
គ្រឿងញៀន ធ្វើឲ្យ អ្នក អន្ដរាយ ! យុទ្ធនាការ ប្រឆាំង គ្រឿងញៀន ទូទាំង ប្រទេស ថ្ងៃទី ២៨ ខែកុម្ភៈ៖ បង្ក្រាប បាន ៤២ ករណី ឃាត់ខ្លួន ១០៤ នាក់ ( ភ្នំពេញ ) ៖ យុទ្ធនាការ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន ខុស ច្បាប់ ទូទាំង ប្រទេស សម្រាប់ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បាន បង្ហាញ ថា កម្លាំង សមត្ថកិច្ច បាន បង្ក្រាប ៤២ ករណី ក្នុង នោះ ករណី ប្រើប្រាស់ ១៩ ករណី និង ករណី ជួញដូរ ២៣ ករណី ដោយ ឃាត់ខ្លួន ជនសង្ស័យ ១០៤ នាក់ របាយការណ៍ បាន ឲ្យដឹង ថា លទ្ធផល អនុវត្ត ច្បាប់ ពី ថ្ងៃទី ១ ខែមករា ដល់ ថ្ងៃ ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ កម្លាំង សមត្ថកិច្ច បាន បង្ក្រាប ចំនួន ១៥៨០ ករណី ឃាត់ មនុស្ស ៣២៤៤ នាក់ ( ស្រី ១៧៨ នាក់ )៕
null
678,781
រថយន្ត ដឹក សម្ភារ ធ្វើ រោង និង ម្ហូប ការជួប គ្រោះថ្នាក់ តាម ផ្លូវ ខេត្ត កោះកុង ៖ យោង តាម របាយការណ៍ បឋម របស់ សមត្ថកិច្ច បាន ឱ្យដឹង ថា រថយន្ត មួយ គ្រឿង ដឹក សម្ភារៈ ធ្វើ រោង ការ និង សម្ភារៈ ធ្វើ ម្ហូប ការ ខណៈ កំពុង បើកបរ ឆ្លងកាត់ ស្ថានភាព ផ្លូវ កោង ស្រាប់តែ ក្រឡាប់ ចាក់ សម្ភារៈ ពេញ ផ្លូវ រង ការខូចខាត បណ្តាលឱ្យ មនុស្ស ១៤ នាក់ រងរបួស ក្នុង នោះ ២ នាក់ រងរបួស ធ្ងន់ ចំណែក រថយន្ត បាន រង ការខូចខាត ធ្ងន់ធ្ងរ ហេតុការណ៍ ខាង លើ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៨ និង ១៥ នាទី ព្រឹក ថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០២០ នៅ ចំណុច ចំការស្វាយ លើ វិថី ព្រឹទ្ធាចារ្យ សាយ ភូថង ស្ថិត ក្នុង ភូមិ ជី ត្រេះ ឃុំ អណ្តូង ទឹក ស្រុក បុទុម សាគរ ខេត្ត កោះកុង ។ រថយន្ត មួយ គ្រឿង ខាងលើ ម៉ាក KIA ពណ៌ ខៀវ ពាក់ ស្លាកលេខ ភ្នំពេញ ២ O - ៨០៧៤ ជា រថយន្ត ដឹក សម្ភារៈ ធ្វើ រោង ការ និង សម្ភារៈ ធ្វើ ម្ហូប ការ ។ ចំណែក អ្នករងរបួស ទាំង ១៤ នាក់ ( ស្រី ៤ នាក់ ) ក្នុង នោះ របួស ធ្ងន់ ចំនួន ២ នាក់ ( ស្រី ម្នាក់ ) រួមមាន ១ - អ្នកបើកបរ រថយន្ត ឈ្មោះ ប៊ូ យូសៀន ភេទ ប្រុស អាយុ ៤២ ឆ្នាំ មាន ទីលំនៅ ភូមិ ត្រពាំង ឃុំ ស្រែ អំបិល ស្រុក ស្រែ អំបិល ខេត្ត កោះកុង ២ - ឈ្មោះ ថា ភេទ ប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ ខ្មែរ មាន ទីលំនៅ ស្រុក ស្រែ អំបិល ៣ - ឈ្មោះ ឆក ភេទ ប្រុស អាយុ ៣២ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ៤ - ឈ្មោះ ពៅ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ៥ - ឈ្មោះ ចក់ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ៦ - ឈ្មោះ ផៃ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ៧ - ឈ្មោះ ព្រែក ភេទ ប្រុស អាយុ ៣២ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ៨ - ឈ្មោះ ផែន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ៩ - ឈ្មោះ ណាត ភេទ ប្រុស អាយុ ៥០ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ១០ - ឈ្មោះ វី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ទីលំនៅ រាជធានី ភ្នំពេញ ។ រីឯ ជនរងគ្រោះ ជា ស្ត្រី ចំនួន ៤ នាក់ ទៀត មិន ស្គាល់ ឈ្មោះ នោះ ទេ ត្រូវបាន គេ បញ្ជូន ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ មុនពេល កំលាំង ជំនាញ ចុះ ទៅដល់ ។ ក្រោយពេល កើត ហេតុ ជនរងគ្រោះ ខាងលើ ត្រូវបាន បញ្ជូន ទៅ មណ្ឌល សុខភាព អណ្តូង ទឹក ។ ដោយឡែក រថយន្ត ដែល រង ការខូចខាត ធ្ងន់ធ្ងរ ត្រូវបាន សមត្ថកិច្ច យកមក រក្សាទុក នៅ អធិការដ្ឋាន ។ ព័ត៌មាន លម្អិត នឹង មាន ផ្សាយ នៅលើ ទំព័រ កាសែត កោះសន្តិភាព ៕ ( កែសម្រួល ដោយ ៖ ធីតា )
accident
678,988
គ្រោះថ្នាក់ ចរាចរណ៍ ទូទាំង ប្រទេស ថ្ងៃ នេះ ៖ ស្លាប់ ៥ នាក់ របួស ៧ នាក់ ភ្នំពេញ ៖ យ៉ាងហោចណាស់ មាន មនុស្ស ៥ នាក់ ( ស្រី ២ នាក់ ) បាន ស្លាប់ នៅក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ដែល កើតឡើង នៅ ទូទាំង ប្រទេស ថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០២០ និង បាន បង្កឲ្យ មាន មនុស្ស របួស ធ្ងន់ ៦ នាក់ និង របួស ស្រាល ១ នាក់ ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំង ប្រទេស ថ្ងៃ ២៨ កុម្ភៈ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្កឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ១២ នាក់ នៅ ថ្ងៃទី ២៨ កុម្ភៈ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៨ លើក ៕
accident
679,004
ផ្ទុះ ធុង ខ្យល់ សប់ កង់ ឡាន ដាច់ ជើង បុរស ម្នាក់ ត្រឹម ក្បាល ជង្គង់ ! ព្រះវិហា រ៖ បុរស ម្នាក់ របួស ធ្ងន់ ដាច់ ជើង ប៉ាត់ ចេញ ពី ខ្លួន ត្រឹម ក្បាល ជង្គង់ ខណៈ ដែល បញ្ជូល ខ្យល់ ម៉ាស៊ីន សប់ កង់ លើស កំណត់ ផ្ទុះ ធុង ខ្យល់ លាន់ កក្រើក ភូមិ តែម្តង ហេតុការណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៧ និង ១០ នាទី ព្រឹក ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ ក្នុង ភូមិ ពោធិ៍ ទាប ឃុំ ម្លូ ព្រៃ មួយ ស្រុក ឆែប ខេត្ត ព្រះវិហារ ។ ជនរងគ្រោះ មាន ឈ្មោះ ទុយ ធារ៉ា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ ប៉ះ កង់ រថយន្ត ស្នាក់ នៅក្នុង ភូមិ កើត ហេតុ បាន បញ្ឆេះ ម៉ាស៊ីន ដើម្បី បញ្ចូល ខ្យល់ ក្នុង បំពង់ សម្រាប់ ទុក សប់ កង់ រថយន្ត ប្រហែលជា នាឡិកា វាស់ស្ទង់ ខ្យល់ ខូច ស្វ័យប្រវត្តិ ធ្វើឲ្យ ម៉ាស៊ីន មិន រលត់ ចេះតែ បញ្ឆេះ បញ្ចូល ខ្យល់ គ្មាន ឈប់ រហូត ពេញ ហួស ចំណុះ ផ្ទុះ ដូច គ្រាប់បែក ដាច់ ជើង ឆ្វេង ត្រឹម ក្បាល ជង្គង់ យ៉ាង រន្ធត់ តែម្តង ។ ក្រោយ កើត ហេតុ សមត្ថកិច្ច បាន ចុះ មក ពិនិត្យ នៅ ទីតាំង កើត ហេតុ ហើយ គ្រួសារ សាច់ញាតិ បញ្ជូន ទៅ ព្យាបាល របួស នៅនឹង មន្ទីរពេទ្យ បង្អែក ១៦ មករា ខេត្ត ព្រះវិហារ ភ្លាម ៗ ផងដែរ ៕
null
679,350
អ្នកបើកបរ រថយន្តក្រុង សាធារណៈ ម្នាក់ ត្រូវ បញ្ឈប់ ដោយសារ បន្ទោបង់ ដាក់ កង់ រថយន្ត ភ្នំពេញ៖ រដ្ឋាករ ស្វយ័ត ដឹកជញ្ជូន សាធារណៈ រថយន្តក្រុង ប្រកាស បញ្ឈប់ បុគ្គលិក អ្នកបើកបរ ម្នាក់ ឈ្មោះ ចេង ចិត្រា ដែល បាន ធ្វើ ការ បន្ទោបង់ ទឹកនោម ដាក់ កង់ រថយន្តក្រុង នៅ តាម ទី សាធារណៈ កាលពី ថ្ងៃទី ២៧ កុម្ភៈ ដែល ធ្វើឲ្យ ប៉ះពាល់ ដល់ អង្គភាព ៕
null
679,438
គួរឲ្យ អាសូរ ! ប្តី ប្រពន្ធ ១ គូ ជិះ ម៉ូតូ ឌុប គ្នា ត្រូវ រថយន្ដ HYUNDAI រេច ង្កួត បុក ម៉ូតូ ពេញ ទំហឹង បណ្ដាលឲ្យ ស្លាប់ ភ្លាម ៗ នៅ ខេត្ដ ព្រៃវែង ( ព្រៃវែង ) ៖ មាន កើត ករណី គ្រោះថ្នាក់ ចរាចរណ៍ មួយ លើក រវាង រថយន្ត និង ម៉ូតូ បើកបរ បញ្ច្រាស់ ទិស គ្នា ពី លិច ទៅ កើត នៅលើ ផ្លូវ កៅស៊ូ លេខ ៣១១ ( មូលហេតុ រថយន្ត រេ ចង្កូត ចូល ស្តាំ ដៃ បាន បុក ម៉ូតូ ពេញ ទំហឹង ) នៅ ចំណុច ភូមិ អណ្ដូង ឃុំ ជើង ភ្នំ ស្រុក បាភ្នំ ខេត្ត ព្រៃវែង នៅ វេលា ម៉ោង ១៤៖ ០៥ នាទី ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ លេខ កំពង់ចាម 3A 5219 អ្នកបើកបរ មិន ស្គាល់ អត្តសញ្ញាណ ( រត់គេចខ្លួន បាត់ ពី កន្លែង កើត ហេតុ ដោយ ទុក រថយន្ត ចោល ) បើកបរ ពី លិច ទៅ កើត មក បុក និង ម៉ូតូ ម៉ាក សេ ១២៥ ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១៦ ពាក់ ផ្លាកលេខ កណ្តាល 1R-7716 ។ អ្នកបើកបរ ម៉ូតូ ឈ្មោះ កាក់ គា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ នៅ ភូមិ តាម៉ា ឃុំ បឹង ព្រះ ស្រុក បាភ្នំ ខេត្ត ព្រៃវែង ( បាន ស្លាប់ នៅ កន្លែង កើត ហេតុ ) ។ អ្នក រួម ដំណើរ ឈ្មោះ អ៊ាន សម្ផស្ស ភេទ ស្រី អាយុ ៣៥ ឆ្នាំ ត្រូវ ជា ប្រពន្ធ របស់ អ្នកបើកបរ ម៉ូតូ ( បាន ស្លាប់ នៅ កន្លែង កើត ហេតុ ) ។ អ្នកស្លាប់ ទាំង ពី នាក់ សមត្ថកិច្ច កំពុង ទាក់ទង ទៅ ក្រុមគ្រួសារ សព ដើម្បី ប្រគល់ឲ្យ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ។ បច្ចុប្បន្ន សមត្ថកិច្ច កំពុង ស្រាវជ្រាវ រក អ្នកបើកបរ រថយន្ត ៕
accident
680,557
សូម កុំ បើកបរ ល្មើស ល្បឿន កំណត់ ! ស្លាប់ ៥ នាក់ និង របួស ៨ នាក់ ក្នុង គ្រោះថ្នាក់ ចរាចរណ៍ ទូទាំង ប្រទេស ថ្ងៃទី ២៩ ខែកុម្ភៈ ម្សិលមិញ ( ភ្នំពេញ ) ៖ យោង តាម របាយការណ៍ របស់ អគ្គ ស្នងការដ្ឋាន នគរបាល ជាតិ បាន ឲ្យដឹង ថា នៅ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ នៅ ទូទាំង ប្រទេស កើតឡើង ចំនួន ៨ លើក បណ្ដាលឲ្យ មនុស្ស ស្លាប់ ៥ នាក់ របួស ស្រាល ២ នាក់ និង របួស ធ្ងន់ ៦ នាក់ ក្នុង នោះ មិន ពាក់ មួក ៥ នាក់ ប្រភព ព័ត៌មាន ដដែល បញ្ជាក់ ថា មូលហេតុ ដែល បណ្ដាលឲ្យ កើត មាន គ្រោះថ្នាក់ ចរាចរណ៍ រួមមាន៖ ល្បឿន , មិន ប្រកាន់ ស្ដាំ និង មិន គោរព សិទ្ធិ ៕
accident
680,607
ម្សិលមិញ បង្ក្រាប គ្រឿងញៀន ៤២ ករណី ឃាត់ខ្លួន មនុស្ស ១០៤ នាក់ រាជធានី ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ១០៤ នាក់ ( ស្រី ៦ នាក់ ) ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការបង្ក្រាទ បទល្មើស គ្រឿងញៀន ចំនួន ៤២ ករណី ទូទាំង ប្រទេស នៅ ថ្ងៃទី ២៨ ខែកុម្ភៈ ម្សិលមិញ ដោយ ក្នុង ចំណោម ជនសង្ស័យ ទាំង ១០៤ នាក់ មាន មុខ សញ្ញា ជួញដូរ គ្រឿងញៀន ចំនួន ៨០ នាក់ ( ស្រី ៦ នាក់ ) និង ប្រើប្រាស់ ២៤ នាក់ ចំណែក វត្ថុតាង ដែល ចាប់ យក សរុប ក្នុង ថ្ងៃទី ២៨ ខែកុម្ភៈ រួមមាន ៖ មេតំហ្វេតាមីន (ice) = ៣៦,៥០ ក្រាម និង ៧៣ កញ្ចប់ តូច ៕
null
680,608
ស្លាប់ ៥ នាក់ និង របួស ៧ នាក់ ក្នុង គ្រោះថ្នាក់ ចរាចរណ៍ ទូទាំង ប្រទេស ថ្ងៃ ម្សិលមិញ រាជធានី ភ្នំពេញ ៖ យ៉ាងហោចណាស់ មាន មនុស្ស ៥ នាក់ ( ស្រី ២ នាក់ ) បាន ស្លាប់ នៅក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ដែល កើតឡើង នៅ ទូទាំង ប្រទេស ថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញ បាន បង្កឲ្យ មាន មនុស្ស របួស ធ្ងន់ ៦ នាក់ និង របួស ស្រាល ១ នាក់ ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំង ប្រទេស ថ្ងៃ ២៨ កុម្ភៈ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្កឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ១២ នាក់ នៅ ថ្ងៃទី ២៨ កុម្ភៈ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៨ លើក ៕
accident
680,680
ម្តង នេះ ! រថយន្ត ណា ដែល មាន ភ្លើង ហ្វា ដឹង តែ ចប់ ហើយ រាជធានី ភ្នំពេញ ៖ សារ លោក ឧត្តមសេនីយ៍ ទោ ជួន ណារិន្ទ ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ព្រះសីហនុ ដោយ បច្ចុប្បន្ន មាន រថយន្ត ធុន ធំ និង រថយន្ត ក្រឡុក ស៊ីម៉ង់ មួយចំនួន បាន បំពាក់ ភ្លើង ហ្វា ពីមុខ ចំហៀង និង ពីក្រោយ រថយន្ត ខុស បច្ចេកទេស ធ្វើឲ្យ ប៉ះពាល់ យ៉ាង ខ្លាំង ដល់ អ្នកធ្វើចរាចរណ៍ តាម ដងផ្លូវ ដ៏ទៃ ទៀត មើលទៅ មុខ ពិបាក ព្រោះ វា ចាំង ភ្នែក អ្នកបើកបរ អាច បង្ក គ្រោះថ្នាក់ នេះ បើ យោង តាម ផេក ប្រជាជន ខេត្ត ព្រះសីហនុ ។ ដោយ មាន ការ សំណូមពរ ពី ប្រជាពលរដ្ឋ និង បទបញ្ជារ ផ្ទាល់ ពី លោក គួច ចំរើន ។ ខ្ញុំបាទ សំណូមពរ ដល់ គ្រប់ យានយន្ត ដែល មាន បញ្ហា ដូច ខាងលើ សូម ពិនិត្យ និង ដោះ ចេញ ដោយ ខ្លួនឯង ហើយ ការិយាល័យ ជំនាញ យើងខ្ញុំ និង ចុះ ត្រួតពិនិត្យ តាម ដងផ្លូវ ឬ ចុះ ដល់ កន្លែង ក្រុមហ៊ុន តែម្ដង ដើម្បី ណែនាំ ។ បើ ពុំ អនុវត្តន៍ តាម សេចក្ដីណែនាំ នោះ ទេ យើងខ្ញុំ ត្រូវតែ អនុវត្តន៍ តាម ច្បាប់ ដោយ តឹងរឹង បំផុត ៕
null
680,779
បើក ម៉ូតូ ឡើង ជែង មិន ប្រយ័ត្ន បុក ចំ ពីមុខ រថយន្ត ១ ទៀត របួស ធ្ងន់ ស្រាល ទាំង ពីរ នាក់ បាត់ដំបង ៖ បុរស ស្ត្រី ២ នាក់ បាន រងរបួស ធ្ងន់ ស្រាល ខណៈ ដែល អ្នក ទាំង ពីរ បាន ជួប នឹង គ្រោះថ្នាក់ ចរាចរណ៍ មួយ កាលពី ល្ងាច ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង ០៥ និង ៥០ នាទី នៅ ចំណុច ផ្លូវ ជាតិ លេខ ៥៧ B ទល់ មុខ ដីឡូត៍ ភ្នំ តូច ស្ថិត ក្នុង ភូមិ ភ្នំ តូច ឃុំ ពេជ្រ ចិន្ដា ស្រុក ភ្នំព្រឹក ខេត្ត បាត់ដំបង សមត្ថកិច្ច បាន ឲ្យដឹង ថា ករណី គ្រោះថ្នាក់ ចរាចរណ៍ ខាង លើ នេះ បាន កើតឡើង រវាង រថយន្ត និង ម៉ូតូ បង្កឡើង ដោយ ម៉ូតូ ម៉ាក ហុងដាឌ្រីម ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០០៧ ពាក់ ស្លាកលេខ ភ្នំពេញ 1M.3302 ។ សមត្ថកិច្ច បន្ត ថា អ្នកបើកបរ ម៉ូតូ មាន ឈ្មោះ ហ៊ុល សារ៉េត ភេទ ប្រុស អាយុ ៥៣ ឆ្នាំ រស់ នៅ ភូមិ ឃុំ កើត ហេតុ ខាង លើ ( របួស ធ្ងន់ ) និង អ្នក រួម ដំណើរ ម្នាក់ ទៀត ឈ្មោះ សុខ ង៉ិច ភេទ ស្រី អាយុ ៣៨ ឆ្នាំ រស់ នៅ ភូមិ ឃុំ ជាមួយគ្នា ( របួស ស្រាល ) ដោយ បើកបរ ក្នុង ទិសដៅ បញ្ច្រាស ទិស គ្នា បុក ចំ ពីមុខ រថយន្ត ម៉ាក ( វីហ្គូ ) ពណ៌ ខ្មៅ ពាក់ ស្លាកលេខ ថៃ 7358 បើកបរ ដោយ ឈ្មោះ ហេត ទុំ ភេទ ប្រុស អាយុ ៤៦ ឆ្នាំ រស់ នៅ ភូមិ បាន ឡែម ឃុំ ថេប និមិត្ត ស្រុក ពម ណាំឡម ខេត្ត ចន្ទ បុរី ( គ្មាន របួស ) ។ សមត្ថកិច្ច បញ្ជាក់ បាន បន្ត ទៀត ថា មុន កើត ហេតុ ភាគី ទាំង ពីរ កំពុង ធ្វើដំណើរ រៀង ខ្លួន ក្នុង គោលដៅ ផ្ទុយ គ្នា លុះ មកដល់ ចំណុច កើត ហេតុ ខាង លើ ភាគី ម៉ូតូ បាន វ៉ា ជែង រថយន្ត មួយ គ្រឿង ទៀត នៅ ពីមុខ ដោយ មិន ប្រយ័ត្ន ទើប បណ្ដាលឲ្យ បុក ចំ ពីមុខ រថយន្ត ដែល បើក បញ្ច្រាស ទិស គ្នា តែម្ដង ។ តែ សំណាង ភាគី រថយន្ត ប្រើ ល្បឿន មិន សូវ លឿន ទើប រងគ្រោះ ត្រឹម របួស ធ្ងន់ ស្រាល តែ ប៉ុណ្ណោះ ។ ក្រោយពី សមត្ថកិច្ច បាន ចុះ ពិនិត្យ និង វាស់វែង រួច ក៏ បាន បញ្ជូន ជនរងគ្រោះ ទាំង ពីរ នាក់ ទៅ មណ្ឌល សុខភាព ពេជ្រ ចិន្ដា ចំណែក ម៉ូតូ និង រថយន្ត សមត្ថកិច្ច បាន យក ទៅ រក្សាទុក នៅ អធិការដ្ឋាន នគរបាល ស្រុក ភ្នំព្រឹក រង់ចាំ ការដោះស្រាយ តាម នីតិវិធី ច្បាប់ ៕ អត្ថបទ៖ សៅ សារិទ្ធ
accident
680,838
ស្ត្រី ម្នាក់ ដើរ ឆ្លង ផ្លូវ មិន ប្រយ័ត្ន ត្រូវ រថយន្ត បុក ស្លាប់ បាត់ដំបង ៖ ស្ត្រី វ័យ ៣៤ ឆ្នាំ ម្នាក់ ត្រូវបាន រថយន្ត មិន ស្គាល់ ម៉ាក បុក បណ្ដាលឲ្យ ស្លាប់ ភ្លាម ៗ នៅនឹង កន្លែង កើត ហេតុ ខណៈ ស្ត្រី រងគ្រោះ ដើរ ឆ្លង ផ្លូវថ្នល់ មិន ប្រយ័ត្ន សមត្ថកិច្ច បាន ឲ្យដឹង ថា ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ខាង លើ នេះ បាន កើតឡើង កាលពី យប់ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ វេលា ម៉ោង ១៩ និង ៣០ នាទី នៅលើ ផ្លូវ ជាតិ ៥ ត្រង់ ចំណុច ក្រុម ទី ១១ ភូមិក កោះ ឃុំ ក កោះ ស្រុក មោង ឬ ស្សី ខេត្ត បាត់ដំបង ។ សមត្ថកិច្ច បន្ត ថា ករណី គ្រោះថ្នាក់ ចរាចរណ៍ ខាង លើ នេះ កើតឡើង រវាង អ្នក ថ្មើរជើង និង រថយន្ត មួយ គ្រឿង ដែល មិន ស្គាល់ ម៉ាក បើកបរ ពី ទិសដៅ ពី ភ្នំពេញ ទៅ បាត់ដំបង លុះ មកដល់ ចំណុច កើត ហេតុ ខាង លើ បាន បុក អ្នក ថ្មើរជើង ម្នាក់ ឈ្មោះ រ៉ន នុត ភេទ ស្រី អាយុ ៣៤ ឆ្នាំ រស់ នៅ ភូមិ ក កោះ ឃុំ ក កោះ ស្រុក មោង ឬ ស្សី បណ្ដាលឲ្យ ស្លាប់ ភ្លាម ៗ តែ ម្តង ហើយ រថយន្ត ក៏ បន្ត ដំណើរ គេច បាត់ ស្រមោល ។ តាម សម្តី អ្នកភូមិ នៅជិត កន្លែង កើត ហេតុ បាន បញ្ជាក់ ប្រាប់ ដែរ ថា មុន កើត ហេតុ ស្ត្រី រងគ្រោះ កំពុង ធ្វើដំណើរ ថ្មើរជើង មកពី តៀម លក់ ស្រា មួយ កន្លែង ដូច សព្វ ដង ដែល ស្ត្រី រងគ្រោះ តែង ទៅ ផឹក រាល់ ថ្ងៃ លុះ ដល់ វេលា កើត ហេតុ ខាង លើ ស្ត្រី រងគ្រោះ មិន បាន មើល រថយន្ត ដែល កំពុង ធ្វើដំណើរ ណាមួយ ស្រវឹង ស្រា ផង ក៏ ឆ្លង ដោយ មិន ប្រយ័ត្ន ទើប ត្រូវ រថយន្ត បុក ពេញ ទំហឹង តែម្តង ។ ពេល នោះ ដោយសារតែ យប់ ងងឹតផង គេ មិន បាន ស្គាល់ ម៉ាក រថយន្ត នោះ ទេ ។ ក្រោយពី សមត្ថកិច្ច ចុះ ពិនិត្យ លើ សាកសព ស្ត្រី រងគ្រោះ រកឃើញ ថា ស្ត្រី រងគ្រោះ ពិតជា បាន ផឹក ស្រា ពិតប្រាកដ ហើយ បច្ចុប្បន្ន សព ស្ត្រី រងគ្រោះ សមត្ថកិច្ច បាន ប្រគល់ឲ្យ ក្រុមគ្រួសារ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕ អត្ថបទ៖ សៅ សារិទ្ធ
accident
680,891
រថយន្ត ដឹក រោង ការ និង សម្ភារៈ ចុង ភៅ ក្រឡាប់ ខ្លួនឯង របួស មនុស្ស ធ្ងន់ ស្រាល ១៤ នាក់ នៅ ស្រុក បុទុម សាគរ ខេត្ត កោះកុង ៖ រថយន្ត ដឹក រោង ការ និង សម្ភារៈ ធ្វើ ម្ហូប ការ ១ គ្រឿង ធ្វើដំណើរ ពី ស្រុក ស្រែ អំបិល ទៅ ស្រុក គិរី សាគរ បាន ជួប ឧបទ្ទវហេតុ ក្រឡាប់ លើ ថ្នល់ ដោយ ខ្លួនឯង បណ្តាលឲ្យ រងរបួស មនុស្ស ចំនួន ១៤ នាក ស្រី ៤ នាក់ ( របួស ធ្ងន់ ០២ នាក់ ស្រី ០១ នាក់ ) ដោយសារ បើកបរ ក្នុង ស្ថានភាព ល្បឿន លឿន ត្រង់ ចំណុច ផ្លូវ កោង បត់ មិន ទាន់ ហេតុការណ៍ នេះ កើតឡើង នៅ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង ០៨ និង ១៥ នាទី ព្រឹក នៅលើ កំណាត់ វិថី ព្រឹទ្ធាចារ្យ សាយ ភូថង ចំណុច ចំការស្វាយ ស្ថិត ក្នុង ភូមិ ជី ត្រេះ ឃុំ អណ្តូង ទឹក ស្រុក បុទុម សាគរ ដែល រថយន្ត ម៉ាក KIA ពណ៌ ខៀវ ពាក់ ស្លាកលេខ ភ្នំពេញ 2O-8074 ។ សមត្ថកិច្ច បាន ឲ្យដឹង ថា ជនរងគ្រោះ ខាងលើ ត្រូវបាន បញ្ជូន ទៅ ព្យាបាល នៅ មណ្ឌល សុខភាព អណ្តូង ទឹក តាមរយៈ រថយន្ត សង្គ្រោះ អណ្តូង ទឹក និង រថយន្ត សង្គោះ ថ្ម ស ។ ចំណែក រថយន្ត ខាងលើ ត្រូវបាន យកមក រក្សាទុក នៅ អធិការដ្ឋាន នគរបាល ស្រុក បុទុម សាគរ ៕
accident
681,154
បុរស ម្នាក់ បាន ស្លាប់ ដោយសារ បើក ម៉ូតូ លឿន ទៅ បុក គោយន្ត កន្ត្រៃ នៅ ស្រុក ក្រឡាញ់ សៀមរាប ៖ សមត្ថកិច្ច ស្រុក ក្រឡាញ់ បាន ឲ្យដឹង ថា បុរស ម្នាក់ ជិះ ម៉ូតូ លឿង ទៅ បុក គោយន្ត កន្ត្រៃ បណ្តាលឲ្យ ស្លាប់ នៅនឹង កន្លែង ឯ អ្នក រួម ដំណើរ ម្នាក់ ទៀត រងរបួស ធ្ងន់ ហេតុការណ៍ ខាងលើ បាន កើតឡើង កាលពី វេលា ម៉ោង ២១ និង ១៥ នាទី យប់ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ នៅលើ ផ្លូវ ជាតិ លេខ ៦៨ ត្រង់ ចំណុច គីឡូម៉ែត្រ លេខ ១៨ ស្ថិត នៅ ភូមិ ច្រនៀង ឃុំ សែន សុខ ស្រុក ក្រឡាញ់ ខេត្ត សៀមរាប ។ សមត្ថកិច្ច ស្រុក ក្រឡាញ់ បន្ត ឲ្យដឹង ថា ជនរងគ្រោះ ជិះ ម៉ូតូ មួយ គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ ខ្មៅ ពាក់ ស្លាកលេខ សៀមរាប 1Q.0013 បើកបរ ដោយ ឈ្មោះ ឆាន ឈាំង ភេទ ប្រុស អាយុ ៣០ ឆ្នាំ ( ស្លាប់ នឹង កន្លែង ) និង អ្នក ជិះ ពីក្រោយ ម្នាក់ ឈ្មោះ យឺត វាសនា ភេទ ប្រុស ( របួស ធ្ងន់ ) រស់ នៅ ភូមិ ស្វាយ ឃុំ សែន សុខ ស្រុក ក្រឡាញ់ ខេត្ត សៀមរាប ។ សមត្ថកិច្ច បន្ថែម ថា គ្រោះថ្នាក់ នេះ ដោយសារ បើកបរ ក្នុង ទិសដៅ ពី ត្បូង ទៅ ជើង បាន បុក គោយន្ត កន្ត្រៃ ចំ ពីក្រោយ ម៉ាក គូ ប៊ូតា ពណ៌ ក្រហម គ្មាន ស្លាកលេខ បើកបរ ដោយ ឈ្មោះ ឆម ឈិន ភេទ ប្រុស អាយុ ៤៣ ឆ្នាំ រស់ នៅ ភូមិ ជំនុំរាជ ឃុំ ស្រែ ខ្វាវ ស្រុក អង្គរ ជុំ ខេត្ត សៀមរាប កំពុង ឈប់ សប់ កង់ គោយន្ត កន្ត្រៃ នៅ ចិញ្ចើមផ្លូវ ខាងស្តាំ បែរ មុខ ទៅ ទិស ខាងជើង ។ ក្នុង ករណី នេះ បណ្តាលឲ្យ ស្លាប់ ម្នាក់ របួស ម្នាក់ និង ខូចខាត ម៉ូតូ ធ្ងន់ ០១ គ្រឿង និង ខូច គោយន្ត កន្ត្រៃ ស្រាល ០១ គ្រឿង ។ សមត្ថកិច្ច បញ្ជាក់ ថា មូលហេតុ បណ្តាល មកពី អ្នកបើកបរ ម៉ូតូ ម៉ាក ហុងដាឌ្រីម បើកបរ មាន ល្បឿន លឿន ឯ អ្នកបើកបរ គោយន្ត កន្ត្រៃ ឈប់ គោយន្ត មិន បាន ដាក់ ភ្លើង បំភ្លឺ ឬ សញ្ញា ខាងក្រោយ ទើប បណ្តាលឲ្យ កើត មាន គ្រោះថ្នាក់ ចរាចរណ៍ នេះ ឡើង ។ ក្រោយ កើត ហេតុ នគរបាល ជំនាញ បាន ចុះ ធ្វើ ការវាស់វែង និង ធ្វើ កំណត់ហេតុ យក វត្ថុតាង ទាំង ពីរ មក រក្សាទុក នៅ អធិការដ្ឋាន នគរបាល ស្រុក ក្រឡាញ់ ដើម្បី ចាត់ការ តាម នីតិវិធី បន្ត ៕ អត្ថបទ ៖ កុសល
accident
681,159
ជិះ ម៉ូតូ គេចភ្លើង ឆេះ ព្រៃ តាម ផ្លូវ ជាតិ ជ្រុល ចង្កូត ទៅ បុក ជាមួយ រថយន្ត ស្លាប់ ២ នាក់ ប៉ៃលិន ៖ ស្ត្រី ពីរ នាក់ មីង ក្មួយ បាន ស្លាប់ ក្រោយពី បាន ដឹក យក ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ បង្អែក ខេត្ត ប៉ៃលិន ក្នុង ឧបទ្ទវហេតុ គ្រោះថ្នាក់ ចរាចរណ៍ មួយ កាលពី វេលា ម៉ោង ១៤ និង ០០ នាទី រសៀល ថ្ងៃសុក្រ ៦ កើត ខែ ផល្គុន ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ លើ កំណាត់ ផ្លូវ ជាតិ ៥៧ ចំណុច ជ្រោះ មរណៈ ស្ថិត ក្នុង ភូមិ បឹង ព្រលឹត ឃុំ ស្ទឹង កាច់ ស្រុក សាលា ក្រៅ ខេត្ត ប៉ៃលិន រវាង ម៉ូតូ បុក ជាមួយ រថយន្ត ធំ បើ តាម សមត្ថកិច្ច នគរបាល ចរាចរណ៍ ដែល ចុះ ដល់ កន្លែង កើត ហេតុ បាន ឲ្យដឹង ថា ដំបូង នៅ ចំណុច កើត ហេតុ មាន ភ្លើង ឆេះ ព្រៃ យ៉ាង សន្ធោ សន្ធៅ តាម បណ្ដោយ ផ្លូវ ជាតិ លេខ ៥៧ បន្ទាប់មក ស្រាប់តែ ជនរងគ្រោះ បាន ជិះ ម៉ូតូ មួយ គ្រឿង ឌុប គ្នា ក្នុង ទិសដៅ ពី លិច មក កើត លុះ ដល់ ចំណុច ភ្លើង ឆេះ ព្រៃ ក៏ ជិះ ម៉ូតូ គេច កុំ ឲ្យ ត្រូវ ភ្លើង ក៏ ស្រាប់តែ ប៉ះ ជាមួយ រថយន្ត ធំ ដែល បើកបរ បញ្ច្រាស ទិស គ្នា ពេញ ទំហឹង បណ្តាលឲ្យ រងរបួស ធ្ងន់ធ្ងរ ទាំង ពីរ នាក់ រួច ក៏ ត្រូវ គេ ដឹក ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ ប៉ុន្តែ អកុសល បាន ស្លាប់ បាត់បង់ ជា ជីវិត ទាំង ពីរ នាក់ តែម្តង ។ ប្រភព ព័ត៌មាន បាន បន្ត ថា ភាគី ម៉ូតូ ឈ្មោះ វ៉ាន់ ស្រួយ ភេទ ស្រី អាយុ ១៨ ឆ្នាំ មុខរបរ កម្មករ រស់ នៅ ភូមិ អូរ ឈើ ក្រំ ឃុំ ស្ទឹង កាច់ ស្រុក សាលា ក្រៅ ខេត្ត ប៉ៃលិន ស្លាប់ ពេល បញ្ជូន ទៅ មន្ទីរពេទ្យ ដោយ បើកបរ ម៉ូតូ ម៉ាក Honda dream ពាក់ ស្លាកលេខ បាត់ដំបង 1M-7564 ខូចខាត ធ្ងន់ ។ ដោយឡែក អ្នក រួម ដំណើរ ម្នាក់ ឈ្មោះ ញ៉ៅ ងឿម ភេទ ស្រី អាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ រស់ នៅ ភូមិ អូរ ឈើ ក្រំ ឃុំ ស្ទឹង កាច់ ស្រុក សាលា ក្រៅ ស្លាប់ នៅ មន្ទីរពេទ្យ បង្អែក ខេត្ត ប៉ៃលិន ដូចគ្នា ។ ចំណែក ភាគី រថយន្ត ធំ មិន ទាន់ ស្គាល់ អត្តសញ្ញាណ រត់ គេច ពី កន្លែង កើត ហេតុ ដោយ បើកបរ រថយន្ត ម៉ាក Hino ពណ៌ ខៀវ ពាក់ ស្លាកលេខ ស្វាយរៀង 3A-0310 ខូចខាត ស្រាល ។ សមត្ថកិច្ច បន្ត ថា មូលហេតុ ដែល បណ្តាលឲ្យ មាន ករណី នេះ គឺ មកពី កត្តា មនុស្ស បើកបរ មិន ប្រកាន់ ស្ដាំ ( គេច ពី ភ្លើង ឆេះ ព្រៃ ក្បែរ ផ្លូវ ) ។ បច្ចុប្បន្ន សព ជនរងគ្រោះ ត្រូវបាន ប្រគល់ ជូន ក្រុមគ្រួសារ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ។ ចំណែក វត្ថុតាង រថយន្ត និង ម៉ូតូ ត្រូវបាន យកមក រក្សាទុក នៅ ការិយាល័យ ចរាចរណ៍ ផ្លូវគោក ខេត្ត រង់ចាំ ដោះស្រាយ តាម នីតិវិធី ផងដែរ ៕ អត្ថបទ ៖ សេង សុវណ្ណា រិទ្ធ
accident
681,161
កូរ៉ូឡា បើក ជែង រេ ចង្កូត ទៅ ឆ្វេង ដៃ បុក ជាមួយ រថយន្ត ហាយឡែនឌ័រ ស្លាប់ ម្នាក់ របួស ៣ នាក់ បន្ទាយមានជ័យ ៖ មនុស្ស ១ នាក់ បាន ស្លាប់ និង ៣ នាក់ ផ្សេង ទៀត រងរបួស ធ្ងន់ ស្រាល ក្នុង ករណី គ្រោះថ្នាក់ ចរាចរណ៍ រថយន្ត បុក រថយន្ត កាលពី វេលា ម៉ោង ៥ និង ៣០ នាទី ល្ងាច ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ លើ កំណាត់ ផ្លូវ ជាតិ លេខ ៦ ចន្លោះ បង្គោល ខ្សែភ្លើង លេខ ០៤៨០ - ០៤៨១ ស្ថិត ក្នុង ភូមិ រំដួល ឃុំ ភ្នំ លៀប ស្រុក ព្រះនេត្រ ព្រះ ខេត្ត បន្ទាយមានជ័យ លោក វរសេនីយ៍ ឯក មាស ប្ញទ្ធី អធិការ នគរបាល ស្រុក ព្រះនេត្រ ព្រះ បាន ឲ្យដឹង ថា នៅ មុនពេល កើត ហេតុ នោះ មាន រថយន្ត មួយ គ្រឿង ម៉ាក កូរ៉ូឡា ពណ៌ ទឹកប្រាក់ ពាក់ ស្លាកលេខ ភ្នំពេញ . 2V.4640 អ្នក បើក មាន ឈ្មោះ ប៊ុន ចាន់ ស៊ីសុវត្ថិ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ នៅ ភូមិ ធ្លក អណ្តូង សង្កាត់ ស្ល ក្រាម ក្រុង សៀមរាប ខេត្ត សៀមរាប បើក ក្នុង ល្បឿន លឿន ។ លុះ មកដល់ ចំណុច កើត ហេតុ ស្រាប់ ឡើង វ៉ា ជែង រថយន្ត មួយ គ្រឿង ទៀត ស្រប គ្នា ពី លិច ទៅ កើត ក៏ រេ ចង្កូត ទៅ ខាងឆ្វេង ដៃ បុក ជាមួយ រថយន្ត ហាយឡែនឌ័រ មួយ គ្រឿង ពណ៌ ស ពាក់ ស្លាកលេខ សៀមរាប 2B.1881 អ្នក បើក មាន ឈ្មោះ សឿន មិនា ភេទ ប្រុស អាយុ ៤៥ ឆ្នាំ នៅ ភូមិ តា អ៊ិន ឃុំ ទឹក ជោរ ស្រុក ព្រះនេត្រ ព្រះ ខេត្ត បន្ទាយមានជ័យ ក្នុង ទិសដៅ ផ្ទុយ គ្នា ចំពាក់កណ្តាល ចំហៀង ខាងស្តាំ ពេញ មួយ ទំហឹង ធ្វើឲ្យ អ្នក ជិះ ក្នុង រថយន្ត កូរូឡា បាន ស្លាប់ ម្នាក់ នៅនឹង កន្លែង ឈ្មោះ ឃឿន ប៊ុន ធា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ នៅ ភូមិ សាលា កំរើក សង្កាត់ សាលា កំរើក ក្រុង សៀមរាប ស្រុក សៀមរាប និង ម្នាក់ ទៀត មិន ស្គាល់ ឈ្មោះ រងរបួស ។ ចំណែក អ្នកជិះ រថយន្ត ហាយឡែនឌ័រ រងរបួស ធ្ងន់ ម្នាក់ ឈ្មោះ ទីង គង់ ភេទ ស្រី អាយុ ៤៦ ឆ្នាំ នៅ ភូមិ តា អ៊ីន ឃុំ ទឹក ជោរ ស្រុក ព្រះនេត្រ ព្រះ របួស បាក់ .ក ដៃ ស្តាំ និង អ្នកបើក រថយន្ត ឈ្មោះ សឿន មិនា របួស ស្រាល ។ អ្នករងរបួស ធ្ងន់ និង ស្រាល ត្រូវបាន សមត្ថកិច្ច ដឹក បញ្ជូន ទៅ ព្យាបាល នៅ មន្ទីរពេទ្យ ចំពោះ សព ជនរងគ្រោះ ត្រូវបាន ប្រគល់ ជូន ក្រុមគ្រួសារ ចាត់ចែង ធ្វើ បុណ្យ តាម ប្រពៃណី ។ រថយន្ត ខូចខាត ធ្ងន់ ទាំង ២ គ្រឿង កម្លាំង នគរបាល ជំនាញ ចរាចរណ៍ យកមក រក្សាទុក នៅ អធិការដ្ឋាន នគរបាល ស្រុក ដើម្បី រង់ចាំ ធ្វើការដោះស្រាយ គ្នា នៅ ពេល ក្រោយ ៕ អត្ថបទ ៖ គង្គា
accident
681,212
គ្រោះថ្នាក់ ចរាចរណ៍ ទូទាំង ប្រទេស ថ្ងៃ នេះ ៖ ស្លាប់ ១០ នាក់ របួស ២១ នាក់ ភ្នំពេញ ៖ យ៉ាងហោចណាស់ មាន មនុស្ស ១០ នាក់ ( ស្រី ៣ នាក់ ) បាន ស្លាប់ នៅក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ដែល កើតឡើង នៅ ទូទាំង ប្រទេស ថ្ងៃទី ២៩ កុម្ភៈ ឆ្នាំ ២០២០ និង បាន បង្កឲ្យ មាន មនុស្ស របួស ធ្ងន់ ១២ នាក់ ( ស្រី ៤ នាក់ ) និង របួស ស្រាល ៩ នាក់ ( ស្រី ៤ នាក់ ) ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំង ប្រទេស ថ្ងៃ ២៩ កុម្ភៈ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្កឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ២១ នាក់ នៅ ថ្ងៃទី ២៩ កុម្ភៈ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៤ លើក ៕
accident
681,286
រថយន្ត កូរូឡា បើក ជែង ត្រូវ រថយន្ត ហាយឡែន ឌឺ បុក ស្លាប់ ម្នាក់ និង របួស ធ្ងន់ ស្រាល ៤ នាក់ ខេត្ត បន្ទាយមានជ័យ៖ មនុស្ស ម្នាក់ បាន ស្លាប់ និង ៤ នាក់ ផ្សេង ទៀត បាន រងរបួស ធ្ងន់ ស្រាល ក្នុង ហេតុការ គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង រវាង រថយន្ត បុក គ្នា ជាមួយ រថយន្ត ករណី គ្រោះថ្នាក់ ចរាចរណ៍ នេះ បាន កើតឡើង នៅ វេលា ម៉ោង ៥ និង ៣០ នាទី រសៀល ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ នៅលើ កំណាត់ ផ្លូវ ជាតិ លេខ ៦ ចន្លោះ បង្គោល ខ្សែភ្លើង លេខ ០៤៨០ - ០៤៨១ ស្ថិត ក្នុង ភូមិ រំដួល ឃុំ ភ្នំ លៀប ស្រុក ព្រះនេត្រ ព្រះ ខេត្ត បន្ទាយមានជ័យ ។ លោក វរសេនីយ៍ ឯក មាស ប្ញទ្ធី អធិការ នគរបាល ស្រុក ព្រះនេត្រ ព្រះ បាន ឲ្យដឹង ថា៖ នៅ មុនពេល កើត ហេតុ មាន រថយន្ត មួយ គ្រឿង ម៉ាក កូរូឡា ពណ៌ ទឹកប្រាក់ ពាក់ ស្លាកលេខ ភ្នំពេញ . 2V-4640 បើកបរ ដោយ ឈ្មោះ ប៊ុន ចាន់ ស៊ីសុវត្ថិ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ នៅ ភូមិ ធ្លក អណ្តូង សង្កាត់ ស្ល ក្រាម ក្រុង សៀមរាប ខេត្ត សៀមរាប បាន បើក វ៉ា ជែង រថយន្ត មួយ គ្រឿងស្រប គ្នា ក្នុង ទិសដៅ ពី លិច ទៅ កើត បាន រេ ចង្កូត ទៅ ខាងឆ្វេង ដៃ ស្រប ពេល នោះ មាន រថយន្ត ហាយឡែន ឌឺ មួយ គ្រឿង ពណ៌ ស ពាក់ ស្លាកលេខ សៀមរាប 2B-1881 បើកបរ ដោយ ឈ្មោះ សឿន មិនា ភេទ ប្រុស អាយុ ៤៥ ឆ្នាំ នៅ ភូមិ តា អ៊ិន ឃ ម ទឹក ជោរ ស្រុក ព្រះនេត្រ ព្រះ ខេត្ត បន្ទាយមានជ័យ បាន បើក ក្នុង ទិសដៅ ពី កើត ទៅ លិច បុក ចំពាក់កណ្តាល ចំហៀង ខាងស្តាំ ពេញ មួយ ទំហឹង បណ្តាលឲ្យ កើត មាន គ្រោះថ្នាក់ ចរាចរណ៍ តែម្តង ។ លោក អធិការ បាន បញ្ជាក់ ថា៖ ក្នុង ហេតុការ គ្រោះថ្នាក់ ចរាចរណ៍ នេះ អ្នកជិៈ ក្នុង រថយន្ត កូរូឡា បាន ស្លាប់ ម្នាក់ នៅនឹង កន្លែង ឈ្មោះ ឃឿន ប៊ុន ធា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ នៅ ភូមិ សាលា កំរើក សង្កាត់ សាលា កំរើក ក្រុង សៀមរាប ស្រុក សៀមរាប ស្លាប់ នៅនឹង កន្លែង និង ម្នាក់ ទៀត មិន ស្គាល់ ឈ្មោះ រងរបួស ។ ចំណែក អ្នកជិៈ រថយន្ត ហាយឡែន ឌឺរ រងរបួស ធ្ងន់ ម្នាក់ ឈ្មោះ ទីង គង់ ភេទ ស្រី អាយុ ៤៦ ឆ្នាំ នៅ ភូមិ តា អ៊ីន ឃុំ ទឹក ជោរ ស្រុក ព្រះនេត្រ ព្រះ របួស បាក់ ក ដៃ ស្តាំ និង អ្នកបើកបរ រថយន្ត ឈ្មោះ សឿន មិនា របួស ស្រាល ។ អ្នករងរបួស ធ្ងន់ និង ស្រាល ត្រូវបាន បញ្ជូន ទៅ ព្យាបាល នៅ មន្ទីរពេទ្យ ។ ចំណែក សព ជនរងគ្រោះ ត្រូវបាន ប្រគល់ ជូន ក្រុមគ្រួសារ យក ទៅ ចាត់ចែង ធ្វើ បុណ្យា តាម ប្រពៃណី ចំពោះ រថយន្ត ខូចខាត ស្ទើរ ទាំងស្រុង ទាំង ២ គ្រឿង កម្លាំង នគរបាល ជំនាញ ចរាចរណ៍ បាន យកមក រក្សាទុក នៅ អធិការដ្ឋាន នគរបាល ស្រុក ដើម្បី រងចាំ ធ្វើការដោះស្រាយ គ្នា នៅ ពេល ក្រោយ ៕ ដោយ៖ វណ្ណា
accident
681,413
ស្រលាញ់ ជីវិត អ្នក និង គ្រួសារ អ្នក ត្រូវ និយាយ ថា ទេ ចំពោះ គ្រឿងញៀន ! ការបង្ក្រាប គ្រឿងញៀន ទូទាំង ប្រទេស សម្រាប់ ថ្ងៃទី ២៩ ខែកុម្ភ : ៖ បង្ក្រាប ១៥ ករណី ឃាត់ខ្លួន ២៩ នាក់ ( ភ្នំពេញ ) ៖ យុទ្ធនាការ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន ខុស ច្បាប់ ទូទាំង ប្រទេស សម្រាប់ ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បាន បង្ហាញ ថា កម្លាំង សមត្ថកិច្ច បាន បង្ក្រាប ១៥ ករណី ក្នុង នោះ ករណី ប្រើប្រាស់ ៤ ករណី និង ជួញដូរ ១១រណី ឃាត់ខ្លួន ជនសង្ស័យ ២៩ នាក់ របាយការណ៍ បាន ឲ្យដឹង ថា លទ្ធផល អនុវត្ត ច្បាប់ ពី ថ្ងៃទី ១ ខែមករា ដល់ ថ្ងៃ ២៩ ខែកុម្ភៈ ឆ្នាំ ២០២០ កម្លាំង សមត្ថកិច្ច បាន បង្ក្រាប ចំនួន ១,៥៩៥ ករណី ឃាត់ មនុស្ស ៣២៧៣ នាក់ ( ស្រី ១៨១ នាក់ ) ក្នុង នោះ ជន បរទេស ១០៥ នាក់ ( ស្រី ៦ នាក់ )៕
null
682,622
គ្រឿងញៀន ធ្វើឲ្យ អ្នក និង គ្រួសារ អន្ដរាយ ! ការបង្ក្រាប គ្រឿងញៀន ទូទាំង ប្រទេស សម្រាប់ ថ្ងៃទី ០១ ខែមិនា៖ បង្ក្រាប ២៧ ករណី ឃាត់ខ្លួន ៤៩ នាក់ ( ភ្នំពេញ ) ៖ យុទ្ធនាការ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន ខុស ច្បាប់ ទូទាំង ប្រទេស សម្រាប់ ថ្ងៃទី ០១ ខែមិនា ឆ្នាំ ២០២០ នេះ បាន បង្ហាញ ថា កម្លាំង សមត្ថកិច្ច បាន បង្ក្រាប ២៧ ករណី ក្នុង នោះ ករណី ប្រើប្រាស់ ១៥ ករណី , ជួញដូរ ១២ ករណី និង ឃាត់ខ្លួន ជនសង្ស័យ ៤៩ នាក់ របាយការណ៍ បាន ឲ្យដឹង ថា លទ្ធផល អនុវត្ត ច្បាប់ ពី ថ្ងៃទី ០១ ខែមករា ដល់ ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២០ នេះ កម្លាំង សមត្ថកិច្ច បាន បង្ក្រាប ចំនួន ១,៦២២ ករណី ឃាត់ មនុស្ស ៣,៣២២ នាក់ ( ស្រី ១៨៤ នាក់ )៕
null
682,630
បុរស ម្នាក់ បញ្ចូល ខ្យល់ ក្នុង ធុង ផ្ទុក ខ្យល់ លុះ លើស កំរិត ផ្ទុះ ដាច់ ជើង ម្ខាង ខេត្ត ព្រះវិហារ ៖ បើ តាម សេចក្តីរាយការណ៍ បឋម បាន ឱ្យដឹង ថា បុរស ម្នាក់ បាន បញ្ចូល ខ្យល់ ក្នុង ធុង ផ្ទុក ខ្យល់ លុះ ពេល ចូល លើស កម្រិត ស្រាប់តែ ធ្វើឱ្យ ធុង នោះ ផ្ទុះ តែម្តង បណ្តាល រងរបួស ធ្ងន់ ដោយ ដាច់ ជើង ខាងឆ្វេង បង្កឱ្យ មាន ការភ្ញាក់ផ្អើល ទាំង ព្រឹក កាលពី ម៉ោង ប្រមាណ ៧ និង ៣៥ នាទី ព្រឹក ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ ចំណុច ភូមិ ពោធិ ទាប ឃុំ ម្លូរ ព្រៃ មួយ ស្រុក ឆែប ខេត្ត ព្រះវិហារ សេចក្តីរាយការណ៍ បន្ត ថា បុរស ខាងលើ នេះ ឈ្មោះ ទុយ ធារ៉ា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ បាន រងរបួស ធ្ងន់ ដោយ ដាច់ ជើង ខាងឆ្វេង រស់ នៅ ភូមិ - ឃុំ កើត ហេតុ ខាង លើ ។ បើ តាម លោក ឧត្តមសេនីយ៍ ត្រី ឆយ បូរិន នាយ សេនាធិការ នៃ ស្នងការដ្ឋាន គបាល ខេត្ត បាន ឱ្យដឹង ថា មូលហេតុ ដែល បង្កឱ្យ មាន ករណី នេះ កើតឡើ គឺ ដោយសារតែ ជនរងគ្រោះ ខាងលើ បាន បញ្ចូល ខ្យល់ នៅក្នុង ធុង ផ្ទុក ខ្យល់ តែ ដោយ ធុង នោះ ពេញ លើស កម្រិត ទើប ធ្វើឱ្យ ផ្ទុះ បណ្តាលឱ្យ ជនរងគ្រោះ រងរបួស ធ្ងន់ ដោយ ដាច់ ជើង ខាងឆ្វេង តែម្តង ។ ក្រោយ កើតហតុ ជនរងគ្រោះ ត្រូវបាន បងប្អូន សាច់ញាតិ ដឹក យក ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ បង្អែក ១៦ មករា ខេត្ត ព្រះវិហារ ។ ( កែសម្រួល ដោយ ៖ បុប្ផា )
null
683,489
ចំនួន អ្នក ជាសះស្បើយ ពី COVID-19 សរុប កើនឡើង ដល់ ៤៤,៤៦២ នាក់ ប៉េកាំង ៖ អ្នកជំងឺ ដែល បាន ជាសះស្បើយ ពី COVID-19 នៅ ទូទាំង ប្រទេស ចិន បាន កើនឡើង ដល់ ៤៤,៤៦២ នាក់ ហើយ នេះ បើ តាម របាយការណ៍ ប្រចាំ ថ្ងៃ របស់ គណៈកម្មការ សុខាភិបាល ជាតិ ចិន ដែល ដកស្រុង ចេញផ្សាយ ដោយ ទីភ្នាក់ងារ ព័ត៌មាន ស៊ីន ហួរ នៅ ព្រឹក ថ្ងៃច័ន្ទ ទី ០២ ខែមីនា ឆ្នាំ ២០២០ នេះ ។ របាយការណ៍ ដដែល បញ្ជាក់ ថា ពេល ពេញ មួយ ថ្ងៃអាទិត្យ ម្សិលមិញ មនុស្ស ចំនួន ២,៨៣៧ នាក់ ទៀត បាន ចាកចេញពី មន្ទីរពេទ្យ ក្រោយ ពួកគេ បាន ជាសះស្បើយ ឡើងវិញ ។ ដោយឡែក ករណី ឆ្លង ថ្មី នា ថ្ងៃ ដដែល នោះ ដែរ មាន ត្រឹមតែ ២០២ នាក់ ខណៈ ចំនួន អ្នកស្លាប់ គឺ ៤២ នាក់ ។ សូម ជម្រាប ថា បើ តាម របាយការណ៍ ថ្មី នៅ ព្រឹក ថ្ងៃសៅរ៍ នេះ ចំនួន សរុប នៃ អ្នក ឆ្លង ជំងឺ COVID-19 នៅ តាម បណ្តា ខេត្ត និង តំបន់ ចំនួន ៣១ នៃ ប្រទេស ចិន បាន កើន ដល់ ៨០ ,០២៦ ករណី ដោយ ក្នុង នោះ ចំនួន អ្នកស្លាប់ បាន កើន ដល់ ២,៩១២ នាក់ ប៉ុន្តែ ខេត្ត ហ៊ូប៉ី (Hubei) រ៉ាប់រង ស្ទើរតែ ទាំងអស់ នៃ ករណី ទាំងនេះ ៕
politics
683,523
មនុស្ស ១៣ នាក់ បាត់ខ្លួន ក្រោយ ការប៉ះទង្គិច គ្នា ជាមួយ ទូក នេសាទ ប្រទេស ជប៉ុន៖ អ្នកធ្វើ ការ លើកប៉ាល់ ចំនួន ១៣ នាក់ នៅលើ កប៉ាល់ ដឹក ទំនិញ មួយ បាន បាត់ខ្លួន បន្ទាប់ពី បុក ជាមួយ ទូក នេសាទ មួយ ក្នុង ដែល សមុទ្រ ខាងជើង ប្រទេស ជប៉ុន បើ តាម សម្តី របស់ មន្ត្រី ឆ្មាំ សមុទ្រ នៅ ថ្ងៃអាទិត្យ នេះ កប៉ាល់ ដឹក ទំនិញ ទម្ងន់ ១៩៨៩ តោន ឈ្មោះ Guoxing 1 ដែល ដឹក ដែក សំណល់ ជាង ៣ ពាន់ តោន បាន លិច ភ្លាម ៗ បន្ទាប់ពី ការបុក ។ ការប៉ះទង្គិច គ្នា រវាង កប៉ាល់ Guoxing 1 និង ទូក នេសាទ ទម្ងន់ ១៣៨ តោន នេះ កើតឡើង នៅ ម៉ោង ប្រមាណ ១០ យប់ ម៉ោង នៅ ជប៉ុន ហើយ មិន ត្រូវបាន គេ ដឹង មូលហេតុ ទេ ។ អ្នកធ្វើ ការ លើកប៉ាល់ ម្នាក់ ជា ជនជាតិ វៀតណាម ត្រូវបាន ជួយសង្គ្រោះ ដោយ កប៉ាល់ នៅជិត គ្នា កំឡុង ពេល ដែល អ្នកធ្វើការ លើ ទូក នេសាទ ទាំង ១៥ នាក់ មាន សុវត្ថិភាព ៕
null
684,190
មនុស្ស ចំនួន ៣៦,១១៧ នាក់ បាន ជាសះស្បើយ ពី ជំងឺ កូរ៉ូណា ត្រូវបាន មន្ទីរពេទ្យ អនុញ្ញាតិ ឲ្យ ចេញ ទៅ ផ្ទះ វិញ ចិន៖ អាជ្ញាធរ សុខាភិបាល ចិន បាន និយាយ កាលពី ថ្ងៃសុក្រ ទី ២៨ ខែកុម្ភៈ ថា អ្នកជំងឺ សរុប ចំនួន ៣៦.១១៧ នាក់ ដែល បាន ឆ្លង វីរុស នេះ ត្រូវបាន រំសាយ ចេញ ពី មន្ទីរពេទ្យ បន្ទាប់ពី បាន ជាសះស្បើយ កាលពី ចុង ថ្ងៃព្រហស្បតិ៍ គណៈកម្មការ សុខភាព ជាតិ បាន និយាយ នៅក្នុង របាយការណ៍ ប្រចាំ ថ្ងៃ របស់ ខ្លួន ថា កាលពី ថ្ងៃព្រហស្បតិ៍ មនុស្ស ៣៦២២ នាក់ បាន ដើរ ចេញពី មន្ទីរពេទ្យ បន្ទាប់ពី បាន ជាសះស្បើយ ឡើងវិញ ។ នៅ ចុង ថ្ងៃព្រហស្បតិ៍ មាន ករណី ឆ្លង វីរុស ប្រលោមលោក ថ្មី សរុប ចំនួន ៧៨, ៨២៤ ត្រូវបាន គេ រាយការណ៍ នៅក្នុង តំបន់ ថ្នាក់ ខេត្ត ចំនួន ៣១ នៅលើ ដី គោក ចិន ហើយ មនុស្ស ២. ៧៨៨ នាក់ បាន ស្លាប់ ដោយសារ ជំងឺ នេះ ៕
null
684,225
អគ្គិភ័យ ឆេះ ផ្ទះ នៅជិត ផ្សារក អណ្តើក ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង បណ្តាល ក្មេងប្រុស ម្នាក់ ស្លាប់ និង រងរបួស ៣ នាក់ ( ព្រៃវែង ) ៖ អគ្គិភ័យ មួយ ឆាបឆេះ ផ្ទះ ជុស ជុល ម៉ូតូ នៅជិត ផ្សារក អណ្តើក កាលវេលា ម៉ោង ១២៖៤៥ នាទី ថ្ងៃទី ២ ខែមីនា ឆ្នា ២០២០ នេះ នៅ ចំណុច ភូមិ ចំបក់ ឃុំ ប្រាសាទ ស្រុក កំពងត្របែក ខេត្ត ព្រៃវែង បាន បណ្តាលឱ្យ ក្មេងប្រុសម្នាក ស្លាប់ នៅក្នុង ភ្នក់ ភ្លើង និង បណ្តាលឱ្យ រងរបួស ៣ នាក់ ព្រមទាំង ខូចខាត ទ្រព្យសម្បត្តិ មួយចំនួន ធំ នគរបាល ស្រុក កំពង់ត្របែក បាន ឲ្យដឹង ថា អគ្គិភ័យ នេះ បាន ឆាបឆេះ ផ្ទះ របស់ ឈ្មោះ ឈួ ស្រ៊ុន អាយុ ៤៧ ឆ្នាំ រស់ នៅ ភូមិ - ឃុំ កើត ហេតុ ខាង លើ បាន បណ្តាលឱ្យ ខ្លោច ជញ្ជាំង អ្នកជិតខាង តែ មិន បណ្តាលឱ្យ ឆេះ នោះ ទេ ដោយ សមត្ថកិច្ច ចេញ រថយន្ត ពន្លត់ ទាន់ ពេល ទប់ ស្តាត់ បាន ។ ក្នុង ករណី នេះ ធ្វើឱ្យ ស្លាប់ ក្មេង ម្នាក់ ឈ្មោះ ឈួ ម៉េង ជឺ អាយុ ៥ ឆ្នាំ និង រងរបួស ម្នាក់ ឈ្មោះ ឈួ សៀវ អេង ភេទ ស្រី អាយុ ២ ឆ្នាំ ( ជា កូន បង្កើក របស់ ឈួ ស្រ៊ុន ផ្ទះ ដើមហេតុ ) និង ខូចខាត របស់របរ មួយចំនួន ធំ នៅ មិន ទាន់ ដឹង ច្បាស់ នៅឡើយ ។ លោក យ៉ាវ សានិន អភិបាល ស្រុក កំពង់ត្របែក បាន ថ្លែង បញ្ជាក់ ថា មាន អគ្គីភ័យ ឆាបឆេះ ផ្ទះ អាជីវភាពលក់ គ្រឿង ម៉ូតូ និង ជុស ជុល ម៉ូតូ ដោយសារ ឆ្លង ចរន្ត អគ្គិសនី បណ្តាលឲ្យ ប្តី ប្រពន្ធ រងរបួស ចំណែក កូនស្រី ម្នាក់ រងរបួស ធ្ងន់ និង កូនប្រុស ម្នាក់ បាន ស្លាប់ នៅក្នុង ហេតុការណ៍ នេះ ហើយ អ្នក រង បួស ទាំង បី នាក់ បាន បញ្ជូន ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ រាជធានី ភ្នំពេញ ។ លោក បាន បញ្ជាក់ ថា នៅក្នុង ប្រតិបត្តិ ពន្លត់ អគ្គិភ័យ នេះ លោក បាន ដឹកនាំ កម្លាំង ផ្ទាល់ ជាមួយ លោក អធិការ នគរបាល ស្រុក កងកម្លាំង ទាំង បី ប្រភេទ ប៉ុស្តិ៍ រដ្ឋបាល អាជ្ញាធរ ភូមិ ដើម្បី បាញ់ ទឹក ពន្លត់ ដោយ ប្រើប្រាស់ រថយន្ត ពន្លត់ អគ្គិភ័យ ចំនួន ៥ គ្រឿង ទើប បាន ធ្វើឱ្យ ភ្លើង រលត់ ទាំងស្រុង នៅ វេលា ម៉ោង ២៖ ៣០ នាទី រសៀល នេះ ៕ ( ប្រភព Fresh News)
politics
684,297
ស្ត្រី ជាពលករ ខ្មែរ ម្នាក់ សម្រាល កូន លើ រថយន្ត របស់ ក្រុមហ៊ុន ថៃ ដោយ សុវត្ថិភាព ទាំង ម្តាយ ទាំង កូន ប្រទេស ថៃ៖ ស្ត្រី ខ្មែរ ម្នាក់ ដែល មាន ដើមកំណើត នៅក្នុង ខេត្ត កំពង់ធំ ហើយ បាន ចូលទៅ បម្រើ ការងារ នៅក្នុង ប្រទេស ថៃ បាន សម្រាល កូន នៅលើ រថយន្ត ក្នុង ទឹកដី ខេត្ត ស្រះកែវ ប្រកបដោយ សុវត្ថិភាព ទាំង ម្តាយ និង កូន បន្ទាប់ពី ស្ត្រី រូប នេះ ព ពោះ គ្រប់ ខែ ហើយ បាន ធ្វើដំណើរ វិល ចូល ទឹកដី កម្ពុជា វិញ ក្នុង គោលបំណង មក សម្រាល កូន នៅក្នុង ស្រុក សំពៅលូន យោង តាម ការផ្សាយ របស់ គេហទំព័រ ៧៧ ខាវឌិត នៅក្នុង ប្រទេស ថៃ បាន បញ្ជាក់ ថា ហេតុការណ៍ ដែល ធ្វើឲ្យ មាន ការភ្ញាក់ផ្អើល នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៧ និង ៤០ នាទី ព្រឹក ថ្ងៃសៅរ៍ ៧ កើត ខែផល្គុន ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ ត្រង់ បរិវេណ ក្បែរ ច្រក អន្តរជាតិ ខៅ ឌិន ស្ថិត ក្នុង ឃុំ ខ្លង ហាត ស្រុក ខ្លង ហាត ខេត្ត ស្រះកែវ ប្រទេស ថៃ ។ គេហទំព័រ ដដែល បាន សរសេរ ថា នៅ ក្នុង ហេតុការណ៍ នោះ គេ សង្កេតឃើញ មាន រថយន្ត មួយ គ្រឿង ម៉ាក ហ្វដ ពាក់ ស្លាក លេខ ស្រះ កែវ ៧០១៨ បាន ឈប់ សំចត ក្បែរ បរិវេណ ច្រក អន្តរជាតិ ដោយ មាន នារី យោធា ថៃ ជួយ ជ្រោមជ្រែង ផងដែរ បន្ទាប់ ពី យោធា ទាំងនោះ ដឹង ថា មាន នារី ម្នាក់ ដែល ជា ពលករ ខ្មែរ មាន អាការ ឈឺ ពោះ ខ្លាំង ត្រៀម នឹង សម្រាល កូន នៅលើ រថយន្ត នោះ ទៅ ហើយ ។ នៅ ទីបំផុត ការជួយជ្រោមជ្រែង ពី សំណាក់ នារី យោធា ថៃ ក៏ បាន សម្រេច ដោយ ជោគជ័យ ទើប បាន បញ្ជូន បន្ត ទៅឲ្យ ក្រុម គ្រូពេទ្យ ដោយ ពល ការិនី រូប នោះ មាន ឈ្មោះ អែន សុខ ថា អាយុ ២៦ ឆ្នាំ មាន ស្រុក កំណើត នៅក្នុង ខេត្ត កំពង់ធំ ដែល បាន ចូលទៅ បម្រើ ការងារ នៅក្នុង ចម្ការ មៀន ស្ថិត ក្នុង ឃុំ តា ឡាំងណៃ ស្រុក វុំាង ណាំ យិន ខេត្ត ស្រះកែវ ។ លុះ នៅពេល ដែល រូប នាង មាន ទម្ងន់ គ្រប់ ខែ ក៏ បាន ពឹងពាក់ ឲ្យ ថៅ កែ ជួយ យក រថយន្ត ជូន នាង ឆ្លង ចូល ទៅកាន់ ស្រុក សំពៅលូន ក្នុង គោលបំណង សម្រាល កូន នៅ ទីនោះ ព្រោះ តម្លៃ ពេទ្យ អាច ធូរ ថ្លៃ ជាង នៅ ថៃ ប៉ុន្តែ ជា ចៃដន្យ ទើបតែ ធ្វើដំណើរ មកដល់ ក្បែរ ច្រក អន្តរជាតិ ខៅ ឌិន នាង ក៏ បាន សម្រាល កូន នៅលើ រថយន្ត នោះ តែ ម្តង ដោយ មាន ការជួយជ្រោមជ្រែង ពីសំណាក់ នារី យោធា ថៃ ផងដែរ ។ ដោយឡែក នារី ម្នាក់ ដែល មាន នាទី ជា ទាហាន ថៃ នៅក្នុង វរ ការពារ ព្រំដែន លេខ ១៣ ប្រចាំ ច្រក អន្តរជាតិ ខៅ ឌិន បាន និយាយ ថា ដំបូង ឡើយ នាង មាន អារម្មណ៍ ថា ព្រួយបារម្ភ ដែរ ប៉ុន្តែ ដោយសារតែ កន្លងមក ពួក នាង ធ្លាប់ បាន ចូលរៀន វគ្គ សិក្សា ក្នុង ការជួយសង្គ្រោះ នារី ដែល សម្រាល កូន ទើប នាង ខិតខំប្រឹងប្រែង ជួយ រហូត បាន ជោគជ័យ បន្ទាប់ពី បាន ឃើញ ទាំង ម្តាយ ក៏ ដូចជា កូនស្រី មាន សុខភាពល្អ ទាំងអស់ គ្នា បែប នេះ ។ បច្ចុប្បន្ន នារី ដែល ជា ពល ការិនី ខ្មែរ ត្រូវបាន ភាគី ថៃ បញ្ជូន ដល់ ក្នុង មន្ទីរ ពេទ្យ បង្អែក ស្រុក សំពៅលូន ហើយ ៕ ហេង សូរិយា
null
684,305
អគ្គិភ័យ ឆេះ ផ្ទះ នៅជិត ផ្សារក អណ្តើត ស្លាប់ ក្មេងប្រុស ម្នាក់ យ៉ាង អាណោច អាធ័ម និង ៣ នាក់ ទៀត រងរបួស កំពុង សង្គ្រោះ អាយុជីវិត នៅ មន្ទីរពេទ្យ នៅ ក្រុង ភ្នំពេញ ខេត្ត ព្រៃវែង៖ ក្មេងប្រុស ម្នាក់ បាន ស្លាប់ ក្នុង ភ្នក់ ភ្លើង យ៉ាង អាណោច អាធ័ម និង ៣ នាក់ ទៀត រងរបួស ក្នុង គ្រោះ អគ្គិភ័យ ឆាបឆេះ ផ្ទះ ជុស ជុល ម៉ូតូ នៅជិត ផ្សារក រណ្តើត កាលវេលា ម៉ោង ១២៖៤៥ នាទី ថ្ងៃទី ២ ខែមីនា ឆ្នា ២០២០ នេះ នៅ ចំណុច ភូមិ ចំបក់ ឃុំ ប្រាសាទ ស្រុក កំពងត្របែក ខេត្ត ព្រៃវែង ព្រមទាំង ខូចខាត ទ្រព្យសម្បត្តិ មួយចំនួន ធំ បើ តាម នគរបាល ស្រុក កំពង់ត្របែក បាន ឲ្យដឹង ថា ម្ចាស់ ផ្ទះ ដែល ត្រូវ អគ្គិភ័យ ឆាបឆេះ នេះ មាន ឈ្មោះ ឈួ ស្រ៊ុន អាយុ ៤៧ ឆ្នាំ រស់ នៅ ភូមិ - ឃុំ កើត ហេតុ ខាង លើ បាន បណ្តាលឱ្យ ខ្លោច ជញ្ជាំង អ្នកជិតខាង តែ មិន បណ្តាលឱ្យ ឆេះ នោះ ទេ ដោយ សមត្ថកិច្ច ចេញ រថយន្ត ពន្លត់ ទើប បាន ធ្វើឱ្យ ភ្លើង រលត់ ទាំងស្រុង នៅ វេលា ម៉ោង ២៖ ៣០ នាទី រសៀល នេះ ។ នគរបាល បាន បន្ត ថា ក្នុង ករណី នេះ ធ្វើឱ្យ ស្លាប់ មនុស្ស ម្នាក់ ឈ្មោះ ឈួ ម៉េង ជឺ អាយុ ៥ ឆ្នាំ និង រងរបួស ម្នាក់ ឈ្មោះ ឈួ សៀវ អេង ភេទ ស្រី អាយុ ២ ឆ្នាំ ( ជា កូន បង្កើក របស់ ឈួ ស្រ៊ុន ផ្ទះ ដើមហេតុ ) និង ខូចខាត ទ្រព្យសម្បត្តិ មួយចំនួន ធំ ។ គ្រោះ អគ្គិភ័យ នេះ សមត្ថកិច្ច បាន ចេញ រថយន្ត ពន្លត់ អគ្គីភ័យ ចំនួន ៥ ស្រុក មាន រថយន្ត របស់ អធិការដ្ឋាន នគរបាល ស្រុក កំពង់ត្របែក ស្រុក បាភ្នំ ស្រុក ព្រះស្តេច ស្រុក មេសាង និង អធិការដ្ឋាន ស្រុក ស្វាយ ជ្រំ ខេត្ត ស្វាយរៀង ។ ចំពោះ មូលហេតុ បើ តាម ការបំភ្លឺ ពី សាក្សី ផ្ទះ ជាប់ គ្នា បាន ឱ្យដឹង ថា បណ្តាល មកពី ម្ចាស់ ផ្ទះ បញ្ឆេះ ធ្វើ ម៉ូតូ រោទិ៍ ទៅ ឆាបឆេះ ដប សាំង ក្នុង ផ្ទុះ ចេញ ជា អណ្តាត ភ្លើង ឆេះ តែម្តង ។ ចំណែក ទំហំ នៃ ការខូចខាត នៅ មិន ទាន់ សន្និដ្ឋាន បាន ទេ ។ លោក យ៉ាវ សានិន អភិបាល ស្រុក កំពង់ត្របែក បាន បញ្ជាក់ ថា មាន អគ្គីភ័យ ឆាបឆេះ ផ្ទះ អាជីវភាពលក់ គ្រឿង ម៉ូតូ និង ជុស ជុល ម៉ូតូ ដោយសារ ឆ្លង ចរន្ត អគ្គិសនី បណ្តាលឲ្យ ប្តី ប្រពន្ធ រងរបួស ចំណែក កូនស្រី ម្នាក់ រងរបួស ធ្ងន់ និង កូនប្រុស ម្នាក់ បាន ស្លាប់ នៅក្នុង ហេតុការណ៍ នេះ ហើយ អ្នក រង បួស ទាំង បី នាក់ បាន បញ្ជូន ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ រាជធានី ភ្នំពេញ ៕
null
684,315
រំលំ ដើម ត្នោត ដួល បាក់ បង្គោល ភ្លើង ចំផ្ទះ ពលរដ្ឋ មួយ ខ្នង របួស ធ្ងន់ ក្មេង ៣ នាក់ ព្រៃវែង ៖ យ៉ាងហោចណាស់ ក្មេង ៣ នាក់ រងរបួស ធ្ងន់ បន្ទាប់ពី ត្រូវបាន បង្គោល ភ្លើង មួយ ដើម បាន បាក់ ដួល សង្កត់ លើ ហេតុការណ៍ នេះ ត្រូវបាន ភ្ញាក់ផ្អើល ខណៈ ដែល អារ រំលំ ដើម ត្នោត ដួល ទាក់ លើ ខ្សែភ្លើង បណ្ដាលឲ្យ ទាញ បាក់ បង្គោល ភ្លើង ដួល ចំ ផ្ទះ ពលរដ្ឋ មួយ ខ្នង កាលពី វេលា ម៉ោង ១២ និង ១៥ នាទី ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២០ ស្ថិត នៅ ភូមិ ព្រៃ បាស្រី ឃុំ ជៃកំពក ស្រុក ព្រះស្តេច ខេត្ត ព្រៃវែង ៕ អត្ថបទ៖ សៅ គ្រី
null
684,558
ព័ត៌មាន ថ្មី ៗ ក្តៅ ៗ នៅ មុន នេះ បន្តិច គឺ មាន ក រ ណី ភ្លេី ង ឆេះ ដែល បណ្តាល អោយ ស្លា ប់ ក្មេង ២ នាក់ ក្នុង ភ្លេី ង ដោយ ស្ថិត នៅ ឯ កាលពី រសៀល ថ្ងៃមិញ នេះ ទី ០២ ខែមីនា ឆ្នាំ ២០២០ មាន ហេតុការ ណ៏ អគ្គិ ភ័ យ មួយ បាន ឆា ប ឆេះ តូប ផ្សារ របស់ ប្រជាពលរដ្ឋ យ៉ាង សន្ធោ សន្ធៅ ស្ថិត នៅ ត្រង់ ចំណុច ផ្សារ ក អណ្ដេីក ស្រុក កំពង់ត្របែក ខេត្ត ព្រវែង ដោយ បណ្ដាល ធ្វើឲ្យ មាន ការខូត ខាត ទ្រព្យសម្បត្ដិ រួមទាំង បាត់ បង់ អាយុ ជីវិត ថែម ទៀត ផង ជាមួយគ្នា នេះ ដែរ ក្រោយ សមត្ថកិច្ច និង អាជ្ញាធរ បាន ទទួល ដំណឹង នេះ ភ្លាម ក៏ បាន បញ្ជូន រថយន្ត ពន្លត់ អ គ្គិ ភ័ យ ចេញ ទៅ ជួយ អន្តរាគមន៍ រហូត គ្រប់គ្រង ស្ថានភាព បាន ឡើងវិញ ។ យ៉ាងណាមិញ យើង នៅ មិន ទាន់ មូលហេតុ អ្វី ឱ្យ ពិតប្រាកដ នោះ ទេ ប៉ុន្តែ បើ តាម ការបញ្ជាក់ ពី អ្នកជិតខាង បាន ប្រាប់ ឱ្យដឹង ថា៖ ” ម្ចាស់ តូប មាន របប ជាជាង ជុស ជួល ម៉ូតូ ហេីយ មាន លក់ សាំង ផងដែរ ទេីបបណ្ដាល មាន អគ្គី ភ័ យ បែប នេះ កេីត ទ្បេីង ” ។ ទន្ទឹមនឹង នេះ ដែរ ចំពោះ ហេតុការ ណ៏ អគ្គី ភ័ យ ដ៏ រន្ធ ត់ មួយ នេះ បាន បណ្ដាល ធ្វើឲ្យ ក្មេងប្រុស ស្រី ២ បាន ស្លា ប់ ក្នុង ភ្ល ក់ ភ្លេី ង យ៉ាង អាណោច អធម៍ ជា ទីបំផុត ដោយ បន្សល់ទុក តែ សា ច់ និង គ្រោង ឆ្អឹ ង បន្ដិច ប ន្ដួច តែ ប៉ុណ្ណោះ ចំណែក ឪពុក ម្ដាយ ត្រូវបាន ដឹក យក ទៅ ស ង្គ្រោះ ប ន្ទាន់ នៅ មន្ទីរពេទ្យ ភ្លាម ៗ ផងដែរ ដោយ មិន ទាន់ ដឹង ស្ថានភាព បែប ណា នោះ ទេ ។ ប្រភព៖ khosja
null
684,762
ព័ត៌មាន ថ្មី ៗ ប្រទេស អ៊ីតាលី ចំនួន អ្នក ឆ្លង វីរុស កូរ៉ូណា ឡើង ជិត ១,៧០០ នាក់ ខណៈ ស្លាប់ ៣៤ នាក់ បូឡូញ៉ា ៖ ទីក្រុង អ៊ីតាលី ជាច្រើន ត្រូវបាន រដ្ឋាភិបាល អ៊ីតាលី ចាត់ វិធានការបិទ ជាបន្ទាន់ ដើម្បី រារាំង ពី ការឆ្លង រីករាលដាល បន្ថែម ទៀត នៃ វីរុស កូរ៉ូណា បន្ទាប់ពី មាន មនុស្ស យ៉ាងហោចណាស់ ៣៤ នាក់ បាន ស្លាប់ ដោយសារ វីរុស COVID-19 នេះ និង អ្នក ឆ្លង កើនឡើង ដល់ ១,៦៩៤ ករណី គិត ត្រឹម ថ្ងៃទី ២ មីនា ២០២០ ទីក្រុង និង ទីប្រជុំជន ជាច្រើន នៅ ភាគ ខាងជើង នៃ ប្រទេស អ៊ីតាលី អាជ្ញាធរ បាន ហាមប្រាម ប្រជាជន មិន ឱ្យ ចេញ - ចូល តំបន់ ដែល រង ផលប៉ះពាល់ នៃ វីរុស នេះ ។ វិធានការ នេះ ក៏ បាន ផ្អាក ព្រឹត្តិការណ៍ នានា ផងដែរ និង ធ្វើឱ្យ មនុស្ស ប្រមាណ ១០០.០០០ នាក់ ស្ថិត នៅក្រោម ការដាក់ ឱ្យ នៅ ដាច់ ពី គ្នា ពោលគឺ ស្ថិត នៅតែ ក្នុង ផ្ទះ ។ នាយក រដ្ឋមន្ត្រី លោក Giuseppe Conte ចូលរួម កាន់ ទុក្ខ ចំពោះ អ្នកស្លាប់ ហើយ លោក ក៏ បាន កោះ ប្រជុំ បន្ទាន់ មួយ ផងដែរ ៕ ប្រភព៖ kbn
null
686,224
ព័ត៌មាន ថ្មី ៗ ក្រុមហ៊ុន ស្រាបៀរ Corona ខាត លុយ ១៧០ លាន ដុល្លារ ដោយសារ ឈ្មោះ ដូច វីរុស កូរូណា “ ក្រុមហ៊ុន ផលិត ភេសជ្ជៈ ធំ ជាង គេ លើ ពិភពលោក Brewer Anheuser-Busch InBev ដែល ស្ថិត នៅ ពីក្រោយ ប្រ៊េន ល្បី ៗ ដូចជា Corona និង Budweiser ព្រមទាំង Stella Artois ផង បាន ប្រកាស ពី ការខាតបង់ ជាច្រើន របស់ ក្រុមហ៊ុន ចំពោះ សា្រ បៀ ប្រ៊េន Corona នេះ បន្ទាប់ ពី វីរុស ផ្លូវ ដង្ហើម ប្រភេទ ថ្មី Covid-19 បាន រីករាលដា លទៅ ពាស ពេញ ពិភពលោក គិត ត្រឹម ២ ខែ ដំបូង ក្នុង ឆ្នាំ ២០២០ ក្រុមហ៊ុន ស្រាបៀ នេះ បាន ខាត លើ ប្រាក់ ចំ ណេញ របស់ ខ្លួន ប្រមា ណ ១៧០ លាន ដុល្លារ ។ ជាមួយគ្នា នោះ ដែរ តម្រូវការ ទីផ្សារ នៅក្នុង ប្រទេស ចិន បា ន ធ្លាក់ចុះ យ៉ាង ខ្លាំង ខណៈ ដែល វីរុស COVID-19 បាន ចា ប់ផ្ដើម ផ្ទុះ ខ្លាំង នៅ អំឡុង ពេ ល បុណ្យ ចូល ឆ្នាំ ប្រពៃណី ចិន ព្រោះ ជា រៀងរា ល់ ឆ្នាំ ក្រុមហ៊ុន ផលិត ស្រាបៀរ Corona អាច រក ចំ ណូល ពី ការនាំចូល ស្រា នៅក្នុង ប្រទេស ចិន បាន ដ ល់ ទៅ រាប់ លាន ដុល្លារ ។ បើ ផ្អែក ទៅលើ ទិន្នន័យ នៅលើ Google បាន បញ្ជាក់ ថា កាលពី ខែមករា កន្លងទៅ មាន ចំនួន អ្នកចូល ស្វែងរក ពាក្យ គន្លឺះ ទំនាក់ទំនង រវាង ស្រាបៀ Corona និង វីរុស កូរ៉ូណា កើនឡើង រហូតដល់ ១១០០ ភាគរយ ដែល តាមពិត ទៅ វា ពិតជា គ្មាន ទំនាក់ទំនង ជាមួយគ្នា នោះ ឡើយ ៕ ប្រភព៖ ប្រជាប្រិយ
null
686,342
ព័ត៌មាន ថ្មី ៗ ផ្ទុះ ការរិះគន់ ដោយ ម៉ូតូកង់ បី ឥណ្ឌា បាន ដឹក ភ្ញៀវ អង្គុយ នៅលើ ដំបូល កង់ បី ជិះ នៅលើ ផ្លូវ ជាតិ ដោយ មិន ខ្លាច គ្រោះថ្នាក់ ទាល់តែសោះ គ្រោះថ្នាក់ ចរាចរណ៍ បាន នឹង កំពុងតែ សម្លា ប់ មនុស្ស ជារៀងរាល់ ថ្ងៃ ដែល ទាំងអស់ នេះ គឺ បង្កឡើង ដោយ ប្រជាពលរដ្ឋ មួយចំនួន ជា អ្នកប្រើប្រាស់ ផ្លូវ មិន បាន គោរព ច្បាប់ ចរាចរណ៍ សេព គ្រឿ ង ស្រវឹង ការកែច្នៃ យានយន្ត ខុស បច្ចេកទេស សេព គ្រឿ ង ញៀ ន បើកបរ ហួស ល្បឿន ហើយ មិន មាន ពាក់ មួក សុវត្ថិភាព រួម ជាមួយ ការបើកបរ គ្មាន ការអធ្យាស្រ័យ ឲ្យ គ្នា ជា ដេី ម យ៉ាងណាមិញ កាលពី រសៀល ម្សិលមិញ នេះ ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២០ យោង តាមរយៈ គេហទំព័រ ហ្វេសប៊ុក បុរស ម្នាក់ ដែល មាន ឈ្មោះ សាន វិសាល បាន បង្ហោះ វីដេអូ ឃ្លីប មួយ ស្ដីពី សកម្មភាព ជន បរទេស ចំនួន ២ នាក់ បាន ធ្វើដំណើរ តាមរយៈ ម៉ូតូកង់ បី ឥណ្ឌា ដោយ ពួកគាត់ បែរជា ទៅ អង្គុយ នៅលើ ដំបូល កង់ បី ឥណ្ឌា ទៅ វិញ ដោយ មិន ខ្លាច គ្រោះថ្នាក់ បន្ដិច សោះឡើយ ។ ក្នុង វីដេអូ នោះ ដែរ យើង សង្កេតឃើញ ថា ម៉ូតូកង់ បី ឥណ្ឌា បើកបរ ក្នុង ស្ថានភាពយឺត ៗ ស្ថិត នៅលើ ផ្លូវ ជាតិ លេខ ៨ ប៉ុន្ដែ វា ក៏ អាច ប្រឈម ជួប នឹង គ្រោះថ្នាក់ ដែល អាច កើតឡើង ជា យថាហេតុ ផងដែរ ។ បន្ថែម ពីលើ នេះ មហាជន ក្រោយ ឃើញ វីដេអូ មួយ នេះ រួច មក បាន សម្ដែង ការហួសចិត្ដ ជាខ្លាំង សូម ទស្សនា វីដេអូ ខាងក្រោម ប្រភព៖ khosja
null