text
stringlengths
31
26.1k
summary
stringlengths
11
1.19k
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ របស់ក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី២៨ ខែកុម្ភៈនេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន លើក ឡើងថា ការផ្លាស់ប្តូរស៊ីជម្រៅនេះ គឺជាពហុវិស័យក្នុងគោលដៅកែលំអអារម្មណ៍ និងទឹកចិត្តការងាររបស់ មន្ត្រីការទូត មន្ត្រីរាជការ និងបុគ្គលិកផ្ទាល់របស់ក្រសួង ដើម្បីឲ្យកិច្ចការបម្រើ និងការពារផលប្រយោជន៍ ជាតិ និងប្រជាពលរដ្ឋប្រកបដោយសន្ទុះថ្មី ផ្អែកលើគុណតំលៃនៃតម្លាភាព សមភាព សមត្ថភាព និងគុណសម្បតិ្ត។ រីឯ ការកែលម្អទំនាក់ទំនងជាមួយស្ថានទូត ស្ថានតំណាង អង្គការអន្តរជាតិនានាប្រចាំនៅកម្ពុជាវិញ លោក មានបំណងឲ្យទំនាក់ទំនងនេះក្លាយជាទំនាក់ទំនងរវាងដៃគូពិតប្រាកដ និងឈរលើមូលដ្ឋាននៃការគោរពគ្នា ការជឿទុកចិត្តគ្នាទៅវិញទៅមកដោយស្មើភាព និងស្មើសិទ្ធិ។ ចំពោះការកែលម្អពង្រឹងយន្តការសម្របសម្រួលជាមួយគ្រប់ក្រសួងស្ថាប័ននានា លោកមានគោលដៅធា នាដោយពេញលេញនូវតួនាទី និងការទទួលខុសត្រូវរបស់ក្រសួងក្នុងឋានៈជាតួអង្គស្នូលនៃកិច្ចសហ ប្រតិ បត្តិការអន្តរជាតិ។ លើសពីនេះទៀត លោករដ្ឋមន្ត្រីចូលកាន់តំណែងក្នុងខែមេសាឆ្នាំ២០១៦កន្លងទៅរូបនេះ បន្តលើកឡើងថា ការកំណែទម្រង់នេះទាមទារការប្តេជ្ញាកែសម្រួលលរចនាសម្ព័ន្ធរបស់ក្រសួងតបទៅនឹងតម្រូវការការងារ ក្នុងនោះ រួមមាន ការបង្កើតវិទ្យាស្ថានជាតិមួយ ដើម្បីបណ្តុះបណ្តាលអ្នកការទូត និងទំនាក់ទំនងអន្តរជាតិផងដែរ។ ចំពោះការកែសម្រួលផ្នត់គំនិត និងឥរិយាបទការងារវិញ លោកថា ជាការកំណត់យកសម ភាព តម្លាភាព សមត្ថភាព និងតម្កល់ប្រយោជន៍សមូហភាពជាធំ។ បន្ថែមលើសពីនេះ លោករដ្ឋមន្ត្រីបានបន្តលើកឡើងពីការកែលម្អលក្ខខណ្ឌការងារដែរ ដោយលោកបានចេញផែនការនោះ មានការដំឡើងប្រាក់បៀវត្ស ថ្លៃឈ្នួលផ្ទះ កែសម្រួលប្រាក់ចំណាយទូទៅរបស់ស្ថាន តំណាងរបស់កម្ពុជាប្រចាំនៅបរទេសផ្តល់មកវិញនូវប្រាក់ឧបត្ថម្ភសហព័ទ្ធ និងកូនដល់មន្ត្រីការទូតនៅ ក្រៅប្រទេស រួមទាំងការផ្តល់ប្រាក់រង្វាន់ប្រចាំខែដល់មន្ត្រីបុគ្គលិកក្នុងស្រុកសមរម្យ និងផ្តល់មធ្យោបាយបំពេញការងារប្រចាំថ្ងៃតាមតម្រូវការ។   ចំពោះការកែលម្អទំនាក់ទំនងជាមួយដៃគូនានា ប្រព័ន្ធសារពត៌មាន សាធារណៈជន លោកថាលោកបាន ផ្តល់ព័ត៌មានទៀងទាត់ទាន់ពេល ពិសេសតាមរយៈគេហទំព័រ (website) ថ្មីរបស់ក្រសួង ការចងក្រងជាក្រុមរវាងថ្នាក់ដឹកនាំក្រសួង និងឯកអគ្គរាជទូតនៅក្រៅប្រទេស ដើម្បីចែករំលែកព័ត៌មាន និងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាក្តៅៗរបស់ពិភពលោកឲ្យបានទាន់ពេលវេលា៕
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក ប្រាក់ សុខុន បានចេញផែន ការ កែទម្រង់ក្រសួងការបរទេសក្រោមរបស់លោក ៣ចំណុចនោះ គឺ ១, កែលម្អអារម្មណ៍ និងទឹកចិត្តមន្ត្រី ក្រសួ ង  ២,កែលម្អទំនាក់ទំនងជាមួយស្ថានទូត ស្ថានតំណាង អង្គការអន្តរជាតិនានាប្រចាំនៅកម្ពុជា និង៣, ពង្រឹងយន្តការសម្របសម្រួលជាមួយគ្រប់ក្រសួងស្ថាប័ននានា។
«ខ្ញុំតែងបើកគេហទំព័រព័ត៌មានលើកុំព្យូទ័រលើតុរបស់ខ្ញុំដូចជា BBC, New York Times, Straits Times, Channel News Asia។ ខ្ញុំតែងគេហទំព័រព័ត៌មានទាំងនោះរហូត។ ដូច្នេះហើយ ទើបខ្ញុំឈប់មើលព័ត៌មានតាមទូរទស្សន៍ទៀត។» នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី លី សៀនឡុង ទៅកាន់សំណួររបស់លោក Shailendra Singh នាយកគ្រប់គ្រងក្រុមហ៊ុន Sequoia Capital ក្នុងពិធីជួបជុំមួយកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ លោក Shailendra Singh បានសួរនាយករដ្ឋមន្ត្រីសិង្ហបុរីពីគេហទំព័រទាំងឡាយដែលលោកចូលអាន។ នៅចំពោះមុខអ្នកជំនាញខាងបច្ចេកវិទ្យាប្រហែល១រយនាក់ លោក លី សៀនឡុង ដែលធ្វើជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ២០០៤ មកនោះ បានប្រាប់មូលហេតុទៀតថា គេហទំព័រទាំងនោះមានសង្ខេបព័ត៌មានខ្លីៗ ដែលងាយស្រួលសម្រាប់ការអាន ហើយវាតែងនៅទីនោះរហូត។  ក្រៅពីគេទំព័រព័ត៌មាន លោកនាយករដ្ឋមន្ត្រី លី សៀនឡុង ក៏ចូលមើលគេហទំព័រផ្សេងទៀតផងដែរ។ នាយករដ្ឋមន្ត្រីរូបនេះ តែងចូលមើលគេហទំព័រ Astronomy Picture of the Day ដែលរដ្ឋបាល NASA របស់អាមេរិក តែងបង្ហោះរូបភាពទាក់ទងតារាសាស្ត្ររៀងរាល់ថ្ងៃ។ គេហទំព័រតារាសាស្ត្រនេះ គ្រប់គ្រងដោយតារាវិទូ២នាក់ គឺលោក Robert Nemiroff និងលោក Jerry Bonnell ចាប់តាំងពីឆ្នាំ១៩៩៥មក។ លើសពីនោះ នាយករដ្ឋមន្ត្រីសិង្ហបុរី ក៏និយមចូលមើលគេហទំព័ររូបថតផងដែរ ព្រោះលោកផ្ទាល់ចូលចិត្តថតរូប និងបង្ហោះតាមបណ្ដាញសង្គមរបស់លោក។ ទាក់ទងនឹងបញ្ហានេះ លោក លី ប្រាប់មូលហេតុដែរថា៖ «អ្នកត្រូវមើលអ្វីដែលអ្នកដទៃធ្វើ ហើយថតរូបដោយរបៀបណា។ ពេលខ្លះ រូបថតទាំងនោះ ប្រាប់គន្លិះថតរូបដល់អ្នក ក៏ដូចជាវិធីសាស្ត្រថតរូបដែរ។»
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) ដែលនិយមការប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ បានប្រាប់អ្នកជំនាញបច្ចេកវិទ្យាជាច្រើននាក់ពីវ៉េបសាយ ដែលលោកតែងតែចូលមើល។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី តែងចូលមើលវ៉េបសាយព័ត៌មានលើប្រព័ន្ធអនឡាញ ហើយលោកក៏លែងមើលទូរទស្សន៍ដោយសារតែរឿងនេះដែរ។ ក្រៅពីនោះ លោកចូលមើលវ៉េបសាយនិយាយវិទ្យាសាស្ត្រ និងតារាវិទ្យាជាដើម។
គណបក្សសង្គ្រោះជាតិ បានប្រកាសថា ខ្លួនមិនបានអនុញ្ញាត ឬណែនាំឲ្យលោក លី ពឿង ប្រធានសាខាគណបក្ស ធ្វើសេចក្ដីថ្លែងការណ៍ និងការអំពាវនាវណាមួយក្នុងនាមគណបក្ស ដើម្បីជេរប្រមាថ មួលបង្កាច់ទៅលើគណបក្សដទៃនោះទេ។ សេចក្ដីថ្លែងការណ៍គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២៨ កុម្ភៈនេះ បានសរសេរដូច្នេះថា៖« មិនទទួលខុសត្រូវចំពោះសកម្មភាព ឬទង្វើបុគ្គលណា ដែលបានប្រព្រឹត្តផ្ទុយពីច្បាប់ និងគោលការណ៍ ឬសេចក្ដីណែនាំរបស់គណបក្សឡើយ។ ហើយបុគ្គលនោះត្រូវទទួលខុសត្រូវដោយខ្លួនឯង ចំពោះទង្វើដែលបានធ្វើនោះ»។ បន្ថែមពីលើនេះ គណបក្សសង្គ្រោះជាតិ បានថ្កោលទោសដល់បុគ្គលទាំងឡាយណា ដែលបានប្រើប្រាស់ពាក្យសម្ដីអសុរោះគ្រប់រូបភាព បង្កជាការគំរាមកំហែង និងញុះញង់ ដែលធ្វើឲ្យបែកបាក់ជាតិ។ ហើយគណបក្ស ក៏អំពាវនាវឲ្យសមាជិកបក្សខ្លួន ប្រកាន់ខ្ជាប់នូវសេចក្ដីថ្លៃថ្នូរ ចៀសវាងការជេរប្រមាថដល់គណបក្សដទៃផងដែរ។ គណបក្សសង្គ្រោះជាតិ ចេញសេចក្ដីថ្លែងការណ៍បែបនេះ ក្រោយពេលដែលគណបក្សប្រជាជនកម្ពុជា ទាមទារឲ្យចេញមុខសុំទោសជាសាធារណៈ ចំពោះទង្វើររបស់លោក លី ពឿង ប្រធានសាខាគណបក្សសង្គ្រោះជាតិ នៅប្រទេសបារាំង និងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងម្នាក់ទៀត ដែលជេរប្រមាថមកលើការដឹកនាំរដ្ឋាភិបាលរបស់សម្ដេច ហ៊ុន សែន។ សេចក្ដីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់សម្ដីលោក លី ពឿងថា« បានជេរប្រមាថជាសាធារណៈបែបវិកលចរិតចោទប្រកាន់ដ៏ខ្មៅងងឹតចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាថ្នាក់ដឹកនាំគណបក្ស និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារសំដៅញុះញង់ឲ្យមានការរើសអើងស្អប់ខ្ពើមរវាងខ្មែរ និងខ្មែរបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបង្កភាពបាក់បែកក្នុងសង្គមដែលគម្រាមកំហែងដល់សន្តិភាពនៅកម្ពុជា»។ ចំពោះសេចក្តីអំពាវនាវរបស់លោក លី ពឿង នេះគណបក្សប្រជាជន មិនអាចទទួលយកបានឡើយ និងតម្រូវឲ្យគណបក្សប្រឆាំងសុំទោសរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគណបក្សប្រជាជនជាសាធារណៈ។ ទាក់ទងនឹងបញ្ហានេះលោក លី ពឿង បញ្ជាក់កាលពីយប់ថ្ងៃទី ២៧ កម្ភៈ ថា លិខិតដែលលោកបានថ្លែងនៅប្រទេសបារាំង ដែលមានខ្លឹមសារ ជេរ ប្រមាថ របបដឹកនាំដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា និង គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ២៥ កុម្ភៈនោះ គឺជាលិខិតរបស់លោកខ្លួនឯងផ្ទាល់ជាអ្នករៀបចំ ទាំងការសសេរ និង ទាំងការនិយាយ  គ្មានទាក់ទងជាមួយនឹងអ្នកដទៃផ្សេងទៀតនោះឡើយ។ ចំណែក លោក ទួត ឃឿត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង គ្រាន់តែចូលរួមក្នុងនាមជាភ្ញៀវកិត្តិយសប៉ុណ្ណោះ ដោយមិនពាក់ព័ន្ធនឹងសេចក្ដីអំពាវនាវនោះទេ៕
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ប្រធានសាខាគណបក្សនៅទីក្រុងលីយ៉ុង (Lyon) ប្រទេសបារាំង ដែលបានប្រើពាក្យអសុរោះ ជេរប្រមាថ មកលើការដឹកនាំរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃទី២៨ ខែកុម្ភៈ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ និងមហេសី មីឈីកុ ចាប់ផ្តើមដំណើរទស្សនកិច្ចលើកទី១ ទៅកាន់ទឹកដីវៀតណាមដែលជាសមរភូមិដែលទាហានជប៉ុនច្បាំងជាមួយទាហានបារាំងក្នុងសង្គ្រាមលោកលើកទី២ ។ ក្រៅពីជួបជាមួយបណ្ដាមេដឹកនាំវៀតណាម អធិរាជជប៉ុន និងមហេសីក៏នឹងជួបជាមួយសា់ចញាតិទាហានជប៉ុន ដែលត្រូវជីតារបស់ទ្រង់ បញ្ជូនមកកាលពីជាង៧០ឆ្នាំមុនផងដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ពីព្រលានយន្តហោះ Haneda អធិរាជជប៉ុន អាគីហ៊ីតុ មានបន្ទូលប្រាប់អ្នកសារព័ត៌មានថា ទ្រង់ និងមហេសី សង្ឃឹមថា ទស្សនកិច្ចលើកដំបូងនេះ នឹងជួយអភិវឌ្ឍទំនាក់ទំនង និងការស្វែងយល់ពីគ្នាទៅវិញទៅមករវាងជប៉ុន និងវៀតណាម។ អំឡុងពេលទស្សនកិច្ចនេះ អធិរាជជប៉ុន នឹងធ្វើដំណើរទៅកាន់ក្រុងហាណូយ និងទីក្រុង Hue ។ នៅថ្ងៃទី២ ខែមីនា អធិរាជជប៉ុន និងមហេសី ក៏នឹងជួបជាមួយក្រុមគ្រួសារទាហានជប៉ុន ដែលជួបគ្នាសម័យសង្គ្រាមលោកលើកទី២ ។ ទាហានជប៉ុនជាច្រើនរយនាក់ ដែលចូលមកគ្រប់គ្រងឥណ្ឌូចិន បានចូលរួមជាមួយកងកម្លាំងបដិវត្តន៍វៀតណាមដឹកនាំដោយលោក ហូ ជីមិញ ដើម្បីប្រយុទ្ធទាមទារឯករាជ្យពីអាណានិគមបារាំង។ ទាហានជប៉ុនទាំងនោះ ត្រូវបានបញ្ជាឲ្យត្រឡប់ទៅកាន់ជប៉ុនវិញ ក្រោយទទួលជោគជ័យលើកងទ័ពបារាំងក្នុងឆ្នាំ១៩៥៤ ។ ប៉ុន្តែទាហានជប៉ុនទាំងនោះ មិនត្រូវបានអនុញ្ញាតឲ្យយកសាច់ញាតិប្រពន្ធកូនជាជនជាតិវៀតណាមរបស់ពួកគេ ទៅជាមួយឡើយ។ ជនជាតិវៀតណាមទាំងនោះ ក៏បន្តរស់នៅវៀតណាមដោយភាពក្រីក្រ និងប្រឈមមុខទោសក្បត់ជាតិ ព្រោះយកគ្រួសារជាសត្រូវរបស់ប្រទេសជាតិ។ ក្រោយទស្សនកិច្ចលើកដំបូងនៅវៀតណាម អធិរាជជប៉ុន និងមហេសី នឹងបន្តដំណើរទៅកាន់សមាជិកអាស៊ានមួយទៀត គឺថៃ។ នៅទីនោះ អធិរាជជប៉ុន នឹងចូលគាល់មហាក្សត្រថៃ Maha Vajiralongkorn ដែលឡើងសោយរាជ្យបន្តពីបិតា ភូមិបុល អាឌុលយ៉ាដេត។ បន្ទាប់មក ទ្រង់ក៏នឹងឆ្លៀតឱកាសចូលគោរពវិញ្ញាណក្ខន្ធព្រះសពស្ដេច ភូមិបុល អាប់ឌុលយ៉ាដេត ដែលសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ៕
អធិរាជជប៉ុន អាគីហ៊ីតុ បានចាកចេញពីទីក្រុងតូក្យូហើយនៅថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីផ្ដើមទស្សនកិច្ចប្រទេសសមាជិកអាស៊ានចំនួន២ គឺវៀតណាម និងថៃ។ អធិរាជជប៉ុន នឹងទៅដល់វៀតណាមថ្ងៃដដែល ដើម្បីជួបជាមួយមេដឹកនាំវៀតណាម និងសមាជិកក្រុមគ្រួសារទាហានជប៉ុន ដែលបានមកដល់វៀតណាមសម័យសង្គ្រាមលោកលើកទី២ ។ ចប់ទស្សនកិច្ចនៅវៀតណាម អធិរាជជប៉ុន និងមហេសី នឹងបន្តដំណើរទៅកាន់ថៃទៀត។
ក្រសួងការពារជាតិកូរ៉េខាងត្បូង និងក្រុមហ៊ុន Lotte Group បានព្រមព្រៀងគ្នាក្នុងការផ្លាស់ប្តូរទីតាំងដែលជាអចលនទ្រព្យដើម្បីសម្រេចឲ្យបាននូវដំណើរការដំឡើងប្រព័ន្ធការពារមីស៊ីល THAAD នៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុនLotte បានព្រមព្រៀងប្តូរដីដែលជាកន្លែងវាយកូនគោល ដែលមានតម្លៃប្រហែលជា៧៩ពាន់ដុល្លាររបស់ខ្លួននៅក្នុង ស្រុក Seongju ជាមួយក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលមានដីទីតាំងនៅក្រុងសេអ៊ូល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលផ្សាយដោយសារព័ត៌មាន Yonhap ។ តាមប្រភពព័ត៌មានដដែលនោះ សេចក្តីថ្លែងការណ៍ក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«យើង នឹងពន្លឿនដំណើរការនៃការដំឡើងប្រព័ន្ធដំណើរ (THAAD) ឲ្យកាន់តែឆាប់ដែលអាចធ្វើទៅបានដើម្បីធ្វើឲ្យការរស់នៅរបស់ប្រជាជនកូរ៉េខាងត្បូងកាន់តែសុខស្រួល និងសន្តិសុខរបស់កូរ៉េខាងត្បូងកាន់តែល្អប្រសើរដែលប្រឆាំងទៅនឹងការកើនឡើងនៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង។ ជុំវិញផែនការនេះ ប្រាកដណាស់ថា ចិន មិនសប្បាយចិត្តឡើយ។ អ្នកនាំពាក្យក្រសួងការបរទសចិន លោក Geng Shuang នៅថ្ងៃទី២៧ កុម្ភៈ បានអះអាងថា ប្រទេសមួយមិនអាចដោយសារតែដើម្បីផលប្រយោជន៍សន្តិសុខខ្លួន ត្រូវបំពានសន្តិសុខអ្នកដទៃឡើយ។ អ្នកនាំពាក្យរូបនេះ បន្តយ៉ាងដូច្នេះថា ៖«ជារឿងដែលគួរសោកស្តាយណាស់ ខណៈ មិនខ្វល់ពីផលប្រយោជន៍ និងក្តីបារម្ភរបស់ចិន កូរ៉េខាងត្បូង ស្នើអាមេរិកដើម្បីពន្លឿនដំណើរនៃការដំឡើងខែលទៅវិញ។ ចិន ពិតជាជំទាស់ដាច់ខាត និងមិនសប្បាយខ្លាំងនឹងនេះផងដែរ»។ មិនខុសពីពេលមុនៗនោះ អ្នកនាំពាក្យដដែលនោះ ក៏បានអះអាងដែលថា ចិន នឹងចាត់វិធានការចាំបាច់គ្រប់បែបយ៉ាងដើម្បីធានាសន្តិសុខរបស់ខ្លួនតបតទៅនឹងចំណាត់ការប្រទេសកូរ៉េខាងត្បូង និងអាមេរិក។ ជាងនេះទៅទៀត ក្រុងប៉េកាំង ក៏បានទទូចឲ្យភាគីពាក់ព័ន្ធបញ្ឈប់សកម្មភាពបង្កហេតុដែលធ្វើឲ្យស្ថានភាពកាន់តែតានតឹង។ សម្រាបផងដែរថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំមុន រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងសេអ៊ូល បានព្រមព្រៀងជាផ្លូវការក្នុងការដំឡើងប្រព័ន្ធការពារមីស៊ីលរបស់អាមេរិកនៅក្នុងទីកដីកូរ៉េខាងត្បូង។ ការសម្រេចដំឡើងប្រព័ន្ធការពារធុនធ្ងន់នេះ ធ្វើឡើងក្រោមហេតុផលដើម្បីរក្សាសុវត្ថិភាព និងសន្តិសុខពីការវាយប្រហារពីកូរ៉េខាងជើង ដ្បិត ក្រុងព្យុងយ៉ាង តែងតែបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងសព្វាវុធទំនើបៗ ដែលកូរ៉េខាងត្បូង ធា្លប់អះអាងថា ខ្លួនគ្មានសមត្ថភាពដើម្បីតបតវិញឡើយ ប្រសិន គ្មានជំនួយពីអាមេរិកនោះ៕
ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃទី២៨ កុម្ភៈនេះ បានចុះហត្ថលេខាផ្លូវការជាមួយនឹងក្រុមហ៊ុន Lotte Group ពាក់ព័ន្ធនឹងទីតាំង និងដីដើម្បីដំឡើងប្រព័ន្ធការពារមីស៊ីលអាមេរិក THAAD ប្រឆាំងនឹងកូរ៉េខាងជើង ដែលគ្រោងនឹងធ្វើនៅឆ្នាំ២០១៧នេះ។ ផែនការនេះ បានធ្វើឲ្យចិន ដែលជាអ្នកជិតខាង ប្រតិកម្មខ្លាំង ដោយថែមទាំងព្រមានចាត់វិធានការសមស្របវិញផង។
លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិបានថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំ GBC ថា លទ្ធផលនៃកិច្ចប្រជុំខាងលើ ពិតជាបានរួមចំណែកថែរក្សាសន្តិភាព ស្ថេរភាពតាមបណ្តោយព្រំដែន និងបានពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំង២ លើវិស័យសន្តិសុខ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាសន្តិសុខលំហរសមុទ្រ គ្រោះមហន្តរាយធម្មជាតិ និងបញ្ហាផ្សេងៗទៀត។ ជាមួយនឹងលទ្ធផលនេះដែរ លោក នាង ផាត ក៏យល់ថា វាបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនផងដែរ ហើយធ្វើយ៉ាងត្រូវរក្សាកិច្ចសហប្រតិបត្តិការនេះឲ្យបានយូរអង្វែងតទៅ។ ទាក់ទងនឹងបញ្ហាផ្ទុះអាវុធពីភាគីថៃ ដែលបាញ់ប្រជាពលរដ្ឋខ្មែរចូលទៅកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ លោករដ្ឋលេខាធិការក្រសួងការពារជាតិបានពន្យល់ថា វាមានបាតុភាពច្រើនប្រភេទ ហើយភាគីទាំង២ នឹងស្វែងរកចំណុចទាំងនោះ។ គួររម្លឹកថា កិច្ចប្រជុំGBC ដឹកនាំកិច្ចប្រជុំដោយសហប្រធាន២រូប ដែលភាគីកម្ពុជា មានលោក នាង ផាត និងភាគីថៃដឹកនាំកិច្ចប្រជុំដោយលោក គឹមរុន គៀរវិចយ៉ាជេន (Kumron Kearwichyajane)។ កិច្ចប្រជុំនេះបានដំណើរការរយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៧-២៨ កុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគារ ស៊ិនជូរី អង្គរ៕
សៀមរាប៖ កិច្ចប្រជុំក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃលើកទី១២ ត្រូវបានបិទបញ្ចប់ហើយនៅរសៀលថ្ងៃទី២៨ កុម្ភៈ។ សហប្រធាននៃប្រទេសទាំង២ បានសម្រេចបន្តកិច្ចសហប្រតិបត្តិការគ្នារវាងកងទ័ពឲ្យកាន់តែប្រសើរឡើង ក្នុងបំណងដើម្បីបុព្វហេតុប្រទេសជាតិ។
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ កញ្ចប់ថវិកាសហព័ន្ធឆ្នាំ២០១៨ ត្រូវបានស្នើឡើងដោយរដ្ឋបាលលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទទី ២៧ កុម្ភៈម្សិលមិញនេះ។ ដូចការសន្យាមែន កញ្ចប់ថវិកាថ្មីនេះរួមបញ្ចូលការបង្កើនការចំណាយលើវិស័យយោធានិងសន្តិសុខផ្ទៃក្នុង ដើម្បីធានាពី សុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនអាមេរិកជារួម។  វាជាសញ្ញាមួយដែលបង្ហាញថា សហរដ្ឋអាមេរិក កំពុងងាកទៅបង្កើនអំណាចយោធាជំនួសឲ្យការប្រើប្រាស់អំណាចទន់ និងវិធានការការទូតដើម្បីការពារប្រយោជន៍ខ្លួននៅបរទេស។ បើតាមសារព័ត៌មាន Politico ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា កញ្ចប់លុយ ៥៤ពាន់លានដុល្លារ នឹងត្រូវចាក់បញ្ចូលក្នុងវិស័យយោធានិងសន្តិសុខ ដែលក្នុងនោះមានទាំងមាន បង្កើនសមត្ថភាពមន្ត្រីល្បាតព្រំដែន និងមន្ត្រីអនុវត្តច្បាប់ជារួម។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ដូច្នេះថា៖«សំណើថវិកាប្រចាំឆ្នាំនេះធ្វើតាមការសន្យារបស់ខ្ញុំដែលព្យាយាមធ្វើឲ្យសហរដ្ឋអាមេរិកមានសុវត្ថិភាព រក្សាក្រុមភេរវជននិងក្រុមឧក្រិដ្ឋជននៅក្រៅសហរដ្ឋអាមេរិកនិងបណ្តេញក្រុមប្រើប្រាស់ហិង្សាចេញពីប្រទេសយើង»។ លោកក៏បានប្រកាសថា លោកនឹងព្យាយាមធ្វើយ៉ាងណាជំរុញឲ្យមានការបង្កើនថវិកាសម្រាប់ការវិនិយោគទូទាំងសហរដ្ឋអាមេរិកជាពិសេសកសាងហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ, ស្ពាន ,ថ្នល់ និង ព្រែកជាដើមផងដើម្បីបង្កភាពងាយស្រួលនិងបង្កើតប្រយោជន៍ដល់ប្រជាជនអាមេរិកទូទាំងប្រទេស។  យ៉ាងណាក៏ដោយ ទោះជាលោក ដូណាល់ ត្រាំ បញ្ជាក់ថា រដ្ឋបាលលោកបង្កើនលុយចំណាយលើវិស័យយោធានិងសន្តិសុខព្រោះផ្តោតលើសុវត្ថិភាពប្រជាជនក្តី  រដ្ឋបាលលោកនឹងកាត់បន្ថយការចំណាយមួយចំនួនដែលមិនពាក់ព័ន្ធវិស័យសន្តិសុខ។ ក្នុងនោះមានកញ្ចប់លុយដែលប្រើប្រាស់ក្នុងកម្មវិធីជំនួយបរទេស និងលុយដែលប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាបរិស្ថានថែមទៀតផង។  ប៉ុន្តែមកទល់ពេលនេះ វានៅតែមិនទាន់មានការបកស្រាយឲ្យបានស៊ីជម្រៅពាក់ព័ន្ធការស្នើបង្កើនកញ្ចប់ថវិកាយោធា និងកាត់បន្ថយថវិកាជំនួយបរទេសនេះឡើយ។  គេនៅមិនទាន់ដឹងច្បាស់ទេថា កម្មវិធីអភិវឌ្ឍន៍ និងគម្រោងជាក់លាក់ណាមួយស្ថិតក្រោមជំនួយអាមេរិកនឹងត្រូវរងផលប៉ះពាល់ឡើយ។ បើតាមមន្ត្រីសេតវិមាន គ្មានការបកស្រាយណាមួយដែលត្រូវធ្វើឡើងក្រោយការប្រកាសកញ្ចប់ថវិកានេះឡើយ ហើយគេក៏ត្រូវការពេលវេលាច្រើនដើម្បីកំណត់ថា ស្ថាប័ន និងកម្មវិធីណាខ្លះឲ្យប្រាកដដែលត្រូវរងការផ្តាច់ថវិកាគាំទ្រនោះឡើយ។ គេវាយតម្លៃជាមុនថា ក្នុងចំណោមស្ថាប័នដែលត្រូវរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ថយជំនួយ មានអង្គភាពការពារបរិស្ថាន (EPA) ព្រោះ ដូណាល់ ត្រាំ មិនដែលខ្វល់ខ្វាយពីបញ្ហាបរិស្ថានអ្វីឡើយ។ ហើយលោកមិនជឿសូម្បីតែការប្រែប្រួលអាកាសធាតុ។ បច្ចប្បន្ននេះ អង្គភាពការពារបរិស្ថានអាមេរិកនេះមានកញ្ចប់ថវិកាផ្ទាល់ខ្លួនចំនួន ៨,១ពាន់លានដុល្លារអាមេរិក។   ពាក់ព័ន្ធបញ្ហានេះដែរ មន្ត្រីការិយាល័យគ្រប់គ្រងនិងថវិកា បានបដិសេធបកស្រាយរឿងកាត់បន្ថយថវិកាសម្រាប់ផ្គត់ផ្គង់កម្មវិធីក្នុងស្រុក និងថវិកាសម្រាប់ផ្តល់ជំនួយបរទេសឡើយ។ ស្ថាប័ននេះគ្រាន់តែបញ្ជាក់ថា សេចក្តីស្នើថវិកាជាតិពេញលេញនឹងត្រូវបញ្ចេញនៅចុងឆ្នាំឯណោះ តែអ្វីដែលគេត្រូវដឹងជាមុននោះគឺ ប្រទេសមួយចំនួនត្រូវទទួលខុសត្រូវដោយខ្លួនឯងដើម្បីគាំទ្រកម្មវិធីខ្លះដែលត្រូវបានទំនុកបម្រុងដោយលុយរដ្ឋាភិបាលអាមេរិកពីមុន។ ដោយឡែក ព័ត៌មានពាក់ព័ន្ធការកាត់បន្ថយលុយជំនួយបរទេសនេះធ្វើឲ្យអ្នកផងទាំងពួង មានមន្ត្រីទូតបរទេស អ្នកច្បាប់ និងមន្ត្រីផ្សេងទៀតផងនាំគ្នាត្រហេបត្រហបស្វែងរកព័ត៌មានបន្ថែមដើម្បីបានដឹងថា អង្គភាពណាខ្លះនិងកម្មវិធីណាខ្លះនឹងស្ថិតក្រោមផែនការរបស់លោក ដូណាល់ ត្រាំ នេះ។  ខណៈខាងក្រសួងការបរទេសបានបដិសេធផ្តល់ព័ត៌មានបន្ថែមពាក់ព័ន្ធសំណើថវិកាដោយសារពួកគេក៏មិនទាន់ទទួលបានសេចក្តីណែនាំលម្អិតដូចគ្នាដែរនោះ ព័ត៌មានក្រៅផ្លូវការខ្លះទម្លាយថា  ត្រាំ ចង់កាត់បន្ថយលុយជំនួយបរទេសរហូតដល់ ៣០ភាគរយឯណោះ។  បើសិន ព័ត៌មាននេះជាការពិត វានឹងក្លាយជាបញ្ហាធំសម្រាប់ប្រទេសមួយចំនួនដែលទទួលបានជំនួយបច្ចេកទេសនិងជំនួយហិរញ្ញវត្ថុជាដើមតាំងពីយូរអង្វែងមកហើយនោះ។ មជ្ឈដ្ឋានមួយចំនួនជាពិសេសក្រុមឧត្តមសេនីយ៍ចូលវិវត្តន៍បាននាំគ្នាទិតៀន គោលបំណងកាត់លុយជំនួយបរទេសនេះព្រោះវាជាគ្រោះថ្នាក់ដល់ឥទ្ធិពលអាមេរិកលើពិភពលោក និងសន្តិសុខផងដែរ។ ការកាត់បន្ថយជំនួយបរទេសធ្វើឲ្យអាមេរិកប្រឈមបញ្ហាច្រើនជាពិសេសការរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃជាមិត្តដើម្បីប្រឆាំងភេរវកម្ម និងការកសាងឥទ្ធិពលរបស់ខ្លួននៅបរទេស។ អតីតឧត្តមសេនីយ៍យោធាច្រើន ១២០នាក់បាននាំគ្នាផ្ញើលិខិតមួយច្បាប់កាលពីថ្ងៃចន្ទទៅកាន់សមាជិកសភាទាំងពីរបក្សនៅសភាទាំងពីរដើម្បីអំពាវនាវឲ្យពួកគេទប់ស្កាត់ការកាត់បន្ថយលុយជំនួយនេះ។ ពួកគេបកស្រាយថា ជាធម្មតាការប្រឆាំងភេរវកម្ម វាត្រូវការប្រើប្រាស់កងទ័ព ប៉ុន្តែអាមេរិកក៏ត្រូវការការជួយគាំទ្រពីរដ្ឋាភិបាលជាដៃគូទូទាំងពិភពលោក ដើម្បីសម្រេចជោគជ័យ។ ជាឧទាហរណ៍ ការជួយជ្រោមជ្រែងអាហ្វហ្កានីស្ថានិងប៉ាគីស្ថាន ដើម្បីប្រយុទ្ធប្រឆាំងភេរវកម្មអស់ជាច្រើនឆ្នាំ។  បើមានការបន្ថយជំនួយបរទេសមែននោះ គម្រោងផ្គត់ផ្គង់អាហ្វហ្កានីស្ថាន និងប៉ាគីស្ថានដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រកម្ចាត់ភេរវកម្មនិង រក្សាសន្តិសុខអាមេរិកផ្ទាល់ខ្លួននោះក៏នឹងរងផលប៉ះពាល់ខ្លាំងដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ វានៅតែជាសំណើរបស់ប្រធានាធិបតី ត្រាំ ប៉ុណ្ណោះ ហើយវាក៏មិនមែនជាការសម្រេចចុងក្រោយដែរ។ អំណាចសម្រេចចុងក្រោយ នឹងស្ថិតនៅក្នុងកណ្តាប់ដៃសភាឯណោះ។ គេមើលឃើញថា វាជារឿងលំបាកមួយ នៅពេលដែលរដ្ឋបាលអាមេរិកទាមទារឲ្យបន្ថយលុយជំនួយបរទេសនោះ៕
រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកនឹងផ្តោតសំខាន់លើការបង្កើនថវិកា ៥៤ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ប្រើប្រាស់ក្នុងវិស័យការពារជាតិអាមេរិកនិងសន្តិសុខ។ ខណៈដែលមានការបង្កើនថវិកាការពារជាតិ អាមេរិកនឹងកាត់បន្ថយថវិកាសហព័ន្ធសម្រាប់កម្មវិធីក្នុងស្រុកមួយចំនួនដែលមិនពាក់ព័ន្ធសន្តិសុខ និងជំនួយបរទេស ថែមទៀត។ រដ្ឋបាល ត្រាំ មិនបានពន្យល់ឲ្យបានច្បាស់ទេថា កម្មវិធីអ្វីខ្លះនឹងរងផលប៉ះពាល់ដោយសារគម្រោងកាត់បន្ថយថវិកានេះ  ប៉ុន្តែគេដឹងច្បាស់ថា កញ្ចប់ថវិកាសម្រាប់ការដោះស្រាយបញ្ហាបរិស្ថាននិងការប្រែប្រួលអាកាសធាតុនឹងរងគ្រោះមុនគេ ។ តែមន្ត្រីជាច្រើនជាពិសេសក្រុមឧត្តមសេនីយ៍ចូលនិវត្តន៍បានជំទាស់គម្រោងកាត់បន្ថយជំនួយបរទេស ព្រោះវានឹងបង្កផលប៉ះពាល់ដល់ផ្នែកសន្តិសុខ និងអំណាចអាមេរិកដូចគ្នា។ 
កម្មវិធីប្រកួតប្រជែងពានរង្វាន់សាលាមេត្រីបរិស្ថាន គឺជាកម្មវិធីដែលរៀបចំដោយក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា។ ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាននេះ  ដើម្បីលើកកម្ពស់ការយល់ដឹង និងការថែរក្សាបរិស្ថាននៅតាមសាលារៀនចំណេះទូទៅ ដោយរួមចំណែកការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។ ការប្រឡងប្រណាំងពានរង្វាន់នេះ នឹងផ្ដល់ឱកាសដល់សាលាចំណេះទូទៅនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាទូទាំងប្រទេស។ លក្ខខណ្ឌក្នុងការចូលរួមប្រកួត ផ្ដោតទៅលើប្រធានបទ «សាលាមេត្រីបរិស្ថាននៅកម្ពុជា»។ ជាមួយគ្នានេះ សាលារៀនដែលអាចចូលរួមបាន ជាសាលារៀនទាំងអស់នៅកម្ពុជា និងជាសាលា ដែលអនុវត្តសកម្មភាពក្នុងគោលការណ៍ណែនាំស្ដីពីសាលាមេត្រីបរិស្ថាននៅកម្ពុជា។ សម្រាប់ដំណើរការនៃការប្រកួតប្រជែង សាលាទាំងអស់  អាចទទួលយកពាក្យចូលរួមប្រកួតពីនាយកដ្ឋានអប់រំបរិស្ថាន ឬតាមទំព័រហ្វេសប៊ុក សាលាមេត្រីបរិស្ថាន -Eco-schools in Cambodia។ ការដាក់ពាក្យស្នើសុំចូលរួមគឺចាប់ខែកុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែមីនា។ ចំណែកការវាយតម្លៃ និងជ្រើសរើសចាប់ពីថ្ងៃទី១៥-៣១ ខែមីនា និងចុះវាយតម្លៃដោយផ្ទាល់នៅសាលា ចាប់ពីថ្ងៃទី១-៣០ ខែមេសា ឆ្នាំ២០១៧។ ការប្រកាសលទ្ធផល នឹងធ្វើនៅខែឧសភា។ គួរបញ្ជាក់ថា សាលាមេត្រីបរិស្ថាន ជាចលនាមួយ មានគោលបំណងលើកទឹកចិត្តសិស្សានុសិស្សក្នុងការចូលរួមផ្លាស់ប្ដូរឥរិយាបថ និងធ្វើសកម្មភាពបរិស្ថានក្នុងសាលា និងសហគមន៍ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ សាលារៀនដែលជាប់ជាសាលាមេត្រីបរិស្ថាននៅកម្ពុជា និងត្រូវបញ្ជូនទៅចូលរួមប្រកួតប្រជែងពានរង្វាន់សាលាមេត្រីបរិស្ថានក្នុងក្របខណ្ឌអាស៊ានបន្តទៀត។ ព័ត៌មានបន្ថែមអាចទាក់ទង នាយកដ្ឋានបរិស្ថាន នៃក្រសួងបរិស្ថាន ០១៦ ៦៥៤ ៥០៤ និងអ៊ីម៉ែល [email protected] ៕
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងបរិស្ថាន បានសហការគ្នារៀបចំ «ការប្រឡងប្រណាំងពានរង្វាន់សាលាមេត្រីបរិស្ថាន»។ កម្មវិធីនេះ ចាប់ផ្ដើមចែកពាក្យពីខែកុម្ភៈដល់ថ្ងៃទី១៥ មីនា ដែលផ្ដល់ឱកាសដល់សាលាចំណេះទូទៅទាំងអស់នៅកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ។
ក្រុមឈរលំដាប់ទី២ពូល C សៀមរាប ក្រោយទទួលបាន៣ពិន្ទុនៅលើទឹកដីខេត្តព្រះវិហារកាលពីសប្តាហ៍ទី៥កន្លងទៅ។ នៅម៉ោង៣រសៀលថ្ងៃទី២៨ កុម្ភៈ នឹងបើកទ្វារកីឡដ្ឋានខេត្តសៀមរាបស្វាគមន៍ក្រុមភ្ញៀវឈរកំពូលតារាងឧត្តរមានជ័យ ក្នុងវគ្គសន្សំពិន្ទុដំណាក់កាលទី១ជើងទី២នៃពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧។                                                                                ក្រុមបាល់ទាត់សៀមរាប ការជួបគ្នានៅលើទឹកដីសៀមរាបនេះ នឹងក្លាយជាជំនួបមួយដ៏ជក់ចិត្ត ព្រោះក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន ខណៈសៀមរាប ត្រូវការឈ្នះដើម្បីឡើងឈរកំពូលតារាង រីឯឧត្តរមានជ័យ ដើម្បីរក្សាកំណត់ត្រាមិនដែលចាញ់ និងរក្សាការឈរកំពូលតារាង។ នៅពូល C នេះដែរ ក្រុមកំពង់ធំនឹងប្រើកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវឈរបាតតារាងព្រះវិហារ។   ចំណែកពូល D ក្រុមប៉ៃលិន ក្រោយយកឈ្នះក្រុមកំពង់ឆ្នាំង ១-០ នៅលើទីលានបែកភក់ពេញកាលពីសប្តាហ៍មុន នឹងប្រើកីឡដ្ឋានដដែលនេះស្វាគមន៍ក្រុមភ្ញៀវបាត់ដំបង ដើម្បីប្រជែងដណ្តើមឈរកំពូលតារាង។ ក្រុមទាំងពីរនេះធ្លាប់ជួបគ្នាម្តងហើយកាលពីថ្ងៃទី២៥ ខែមករា ដោយក្រុមម្ចាស់ផ្ទះបាត់ដំបងយកឈ្នះប៉ៃលិន ២-១។ ដោយឡែក ងាកមកមើលការប្រកួតនៅក្នុងពូល B ឯណេះវិញ ក្រុមឈរកំពូលតារាងមិនដែលស្គាល់ចាញ់ ព្រៃវែង នឹងបើកទ្វារកីឡដ្ឋានខេត្តព្រៃវែងស្វាគមន៍ក្រុមភ្ញៀវត្បូងឃ្មុំនាវេលាម៉ោង៣រសៀលនេះ។ គួររំលឹកថា ក្រុមព្រៃវែងធ្លាប់លត់ក្រុមត្បូងឃ្មុំ ១២-០ ម្តងរួចទៅហើយកាលពីថ្ងៃទី២៥ ខែមករា៕                                                                                ក្រុមបាល់ទាត់ឧត្តរមានជ័យ *កម្មវិធីប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ - ម៉ោង១៥:០០នាទីពូល B៖ ព្រៃវែង ជួប ត្បូងឃ្មុំ នៅកីឡដ្ឋានខេត្តព្រៃវែង - ម៉ោង១៥:០០នាទីពូល C៖ កំពង់ធំ ជួប ព្រះវិហារ នៅកីឡដ្ឋានខេត្តកំពង់ធំ - ម៉ោង១៥:០០នាទីពូល C៖ សៀមរាប ជួប ឧត្តរមានជ័យ នៅកីឡដ្ឋានខេត្តសៀមរាប - ម៉ោង១៥:០០នាទីពូល D៖ ប៉ៃលិន ជួប បាត់ដំបង នៅកីឡដ្ឋានខេត្តប៉ៃលិន
ពូល C ម្ចាស់ផ្ទះសៀមរាប បើកទ្វារកីឡដ្ឋានស្វាគមន៍ក្រុមឈរកំពូលតារាងឧត្តរមានជ័យ ខណៈប៉ៃលិនប្រជែងជាមួយបាត់ដំបង ដើម្បីឈរកំពូលតារាងពូល D ក្នុងសប្តាហ៍ទី៧នៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៧។ ចំណែកពូល B ក្រុមឈរកំពូលតារាងព្រៃវែងតទល់ជាមួយត្បូងឃ្មុំ រីឯម្ចាស់ផ្ទះកំពង់ធំ ប៉ះព្រះវិហារក្នុងពូល C។
តំណាងជាន់ខ្ពស់រដ្ឋាភិបាល អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នានៅក្នុងក្រុងវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិកលើស្ថានភាពកូរ៉េខាងជើង។ ជំនួបត្រីភាគីនេះ គឺជាការបន្តរិះរកមធ្យោបាយបន្ថែមដើម្បីប្រឆាំងទៅនឹងកូរ៉េខាងជើង បន្ទាប់ពីប្រមុខការទូតនៃប្រទេសទាំងបី បានជួបពិភាក្សាគ្នាជាលើកដំបូងនៅក្នុងប្រទេសអាល្លឺម៉ង់កាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ។ បើតាមសេចក្តីប្រកាសព័ត៌មានដែលសារព័ត៌មានថ្មីៗទទួលពីមន្ត្រីទទួលតំបន់អាស៊ីប៉ាហ្វិកនៃក្រសួងការបរទេសអាមេរិក ភាគីទាំងបី បានសម្តែងការព្រួយបារម្ភរួមគ្នា ដោយបានអះអាងយ៉ាងដូច្នេះថា៖«កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង បានគំរាមកំហែងសន្តិសុខកូរ៉េខាងត្បូង ជប៉ុន និងអាមេរិកដោយផ្ទាល់តែម្តង»។ សេចក្តីប្រកាសនោះ បានបន្តទៀតថា ភាគីទាំងបី បានមើលឃើញថា «សកម្មភាពដ៏ថោកទាប»របស់កូរ៉េខាងជើង ដែលបានបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើនលើកនោះ ត្រូវការឲ្យមានសម្ពាធពីសហគមន៍អន្តរជាតិដើម្បីដាក់ទៅលើរបបដឹកនាំនោះ។ ហើយឆ្លៀតឱកាសនោះ លោក Joseph Yun អ្នកតំណាងពិសេសអាមេរិកទទួលបន្ទុកគោលនយោបាយកូរ៉េខាងជើង ក៏បានអះអាងជាថ្មីថា អាមេរិក នៅតែប្តេជ្ញាចិត្តមិនប្រែប្រួលក្នុងការការពារកូរ៉េខាងត្បូង និងជប៉ុន រាប់បញ្ចូលទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ សូមរម្លឹកផងដែរថា នៅថ្ងៃទី១៦ កុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានសន្យាថា ក្រុងវ៉ាស៊ីនតោន នឹងប្រើប្រាស់កាំភ្លើងធំ ដែលរាប់បញ្ចូលទាំងអាវុធនុយក្លេអ៊ែរដើម្បីការពារសម្ព័ន្ធមិត្តខ្លួនជប៉ុន និងកូរ៉េខាងត្បូងពីការគំរាមកំហែងពីកូរ៉េខាងជើង ក្នុងករណីដែលចាំបាច់បំផុត។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងក្នុងជំនួបជាលើកដំបូងរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក កូរ៉េខាងត្បូង និងជប៉ុននៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុងរដ្ឋបាលអាមេរិក គ្រប់គ្រងដោយប្រធានាធិបតី ដូណាល់ ត្រាំ។ «សហរដ្ឋអាមេរិក នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការការពារជាតិសម្ព័ន្ធមិត្ត កូរ៉េខាងត្បូង និងជប៉ុន ដែលការប្តេជ្ញាចិត្តនោះ រាប់បញ្ចូលទាំងការផ្តល់ការការពារតាមរយៈការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងសមត្ថភាពយោធា»។ នេះគឺជាសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី លោក Rex Tillerson ក្នុងសន្និសីទសារព័ត៌មានរួមជាមួយនឹងសមភាគីកូរ៉េខាងត្បូង Yun Byung-se និងសមភាគីជប៉ុន Fumio Kishida ។ សូមជម្រាបផងដែរថា នៅថ្ងៃទី១២ កុម្ភៈកន្លងទៅ កូរ៉េខាងជើងក្រោមការបញ្ជាដោយផ្ទាល់ពីលោកប្រធានាធិបតី គីម ជុងអ៊ុន បានបាញ់សាកល្បងមីស៊ីលមួយឆ្ពោះទៅកាន់សមុទ្រជប៉ុនជាលើកដំបូងនៅក្នុងឆ្នាំ២០១៧នេះ។  បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មីស៊ីលដែលបាញ់នោះ ជាប្រភេទមីស៊ីលចម្ងាយមធ្យមស៊េរីថ្មី Pukguksong-2 ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។ មីស៊ីលនេះ ត្រូវបានអភិវឌ្ឍចេញពីមីស៊ីលបាលីស្ទិកបាញ់ពីនាវាមុជទឹក ដែលធ្លាប់ជោគជ័យក្នុងការសាកល្បងកាលពីខែសីហា ឆ្នាំ២០១៦៕
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្រុងសេអ៊ូល និងក្រុងតូក្យូ កាលពីដើមសប្តាហ៍ បានជួបពិភាក្សាគ្នាជាត្រីភាគីជាថ្មីលើបញ្ហានៃការអភិវឌ្ឍនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។ សម្ព័ន្ធមិត្តទាំងបី បានចាត់ទុកសកម្មភាពរបស់កូរ៉េខាងជើង ថាបានបំពានទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលសកម្មភាពដ៏គឃ្លើននេះ ទាមទារឲ្យសហគមន៍អន្តរជាតិ ត្រូវមានវិធានការបន្ថែមដើម្បីទប់ស្កត់។
ខណៈដែលការជជែកពិភាក្សាស្វែងរកសន្តិភាពក្នុងជម្លោះស៊ីរីបន្តទៅមុខ នាថ្ងៃអង្គារទី ២៨ កុម្ភៈនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រៀមបោះឆ្នោតអនុម័តដំណោះស្រាយមួយដែលមានគោលដៅប្រឆាំងរដ្ឋាភិបាលស៊ីរី និងដាក់ទណ្ឌកម្មមន្ត្រីយោធាជាន់ខ្ពស់ស៊ីរីមួយចំនួនផង។  យោងតាមទីភ្នាក់ងារព័ត៌មាន AFP ដំណោះស្រាយដែលព្រាឡើងដោយអង់គ្លេសនិងបារាំងនេះមានគោលដៅហាមឃាត់ការផ្គត់ផ្គង់ឧទ្ធម្ភាគចក្រទៅឲ្យរដ្ឋាភិបាលស៊ីរី និងដាក់ឈ្មោះមេទ័ពស៊ីរីច្រើននាក់ក្នុងបញ្ជីខ្មៅដោយសាររដ្ឋាភិបាលស៊ីរីរងការចោទប្រកាន់ថាបានប្រើប្រាស់ឧស្ម័នគីមីប្រឆាំងជនស៊ីវិល។ ប៉ុន្តែ គេដឹងច្បាស់ថា រដ្ឋាភិបាលក្រុងមូស្គូ ដែលជាសម្ព័ន្ធមិត្តរដ្ឋាភិបាលស៊ីរីនោះ នឹងប្រើប្រាស់សិទ្ធិជំទាស់ទាត់ចោលដំណោះស្រាយនេះមិនខាន។ ដើម្បីឲ្យដំណោះស្រាយនេះចេញរួច គេត្រូវការសំឡេងគាំទ្រប្រាំបួន ពីប្រទេសជាសមាជិកទាំង១៥ ហើយក្នុងនោះមានសំឡេងជំទាស់ពីមហាអំណាចទាំង  ប្រាំ ឡើយ។  ចាប់តាំងពីសង្គ្រាមស៊ីរីផ្ទុះឡើងនាឆ្នាំ ២០១១ រុស្ស៊ីបានប្រើប្រាស់សិទ្ធិជំទាស់ទាត់ចោលដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ ៦ដងរួចទៅហើយ ខណៈដែលចិនប្រើប្រាស់សិទ្ធិជំទាស់ដំណោះស្រាយនេះ ៥ដងដែរ។ នាថ្ងៃអង្គារនេះ គេមិនដឹងច្បាស់ឡើយថា មហាអំណាចចិននឹងប្រើប្រាស់សិទ្ធិជំទាស់ជាថ្មីទៀតឬអត់ឡើយក្នុងសំណុំរឿងស៊ីរីនេះ។ ការរៀបចំដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងរបាយការណ៍ស៊ើបអង្កេតអន្តរជាតិមួយដែលរកឃើញថា រដ្ឋាភិបាលស៊ីរីរបស់លោក បាសា អាល់អាសាដ ប្រើប្រាស់ឧស្ម័នក្លរីន បីលើកដើម្បីវាយប្រហារលើក្រុមប្រឆាំង ខណៈដែលក្រុមភេរវជនរដ្ឋឥស្លាមប្រើប្រាស់ឧស្ម័នគីមីដូចគ្នា។ អគ្គរាជទូតអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ Matthew Rycroft បានបញ្ជាក់ថា ការអនុម័តដំណោះស្រាយដោយក្រុមប្រឹក្សាសន្តិសុខជារឿងចាំបាច់បំផុតព្រោះវាជាសារមួយម៉ឹងម៉ាត់ប្រាប់ទៅកាន់ក្រុងដាម៉ាសថា សហគមន៍អន្តរជាតិមានកាតព្វកិច្ចទប់ស្កាត់រាល់ការប្រើប្រាស់អាវុធដែលហាមឃាត់នេះ។  តាមពិតទៅ ការប្រើប្រាស់ឧស្ម័នក្លរនេះត្រូវបានហាមឃាត់ដោយកតិការសញ្ញាហាមឃាត់ការប្រើប្រាស់អាវុធគីមី ដែលស៊ីរីដែលបានចូលរួមជាភាគីក្នុងឆ្នាំ ២០១៣។ ដូច្នេះ វាមានន័យថា រដ្ឋាភិបាលស៊ីរីបានរំលោភបំពានច្បាប់អន្តរជាតិ ដែលត្រូវទទួលខុសត្រូវ៕
ក្រុមប្រឹក្សាសន្តិសុខនឹងបោះឆ្នោតសម្រេចលើដំណោះស្រាយមួយដែលមានគោលដៅហាមលក់អាវុធឲ្យស៊ីរី និងដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលស៊ីរី ជាពិសេសមន្ត្រីយោធាពាក់ព័ន្ធការប្រើប្រាស់ឧស្ម័នពុលលើជនស៊ីវិល។ ប៉ុន្តែរដ្ឋាភិបាលក្រុងមូស្គូ បានប្រកាសតាំងពីសប្តាហ៍មុនថា ខ្លួននឹងប្រើប្រាស់សិទ្ធិជំទាស់ទាត់ចោលដំណោះស្រាយនេះ។
រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុច បូរិទ្ធ បានឲ្យដឹងថា កម្ពុជាកំពុងពិភាក្សារៀបចំមាត្រាមួយចំនួនពាក់ព័ន្ធនឹងបញ្ហាការបញ្ជូនពលរដ្ឋខ្មែរដែលប្រព្រឹត្តបទល្មើសខុសឆ្គងនៅសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ,ការគោរពសិទ្ធិរបស់ពលរដ្ឋ និងលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក។ លោក បូរិទ្ធ បាននិយាយថា កម្ពុជាបានស្នើអាមេរិកឲ្យផ្អាកបណ្តោះអាសន្នសិន ព្រោះកម្ពុជាត្រូវពិភាក្សាជាមួយអាមេរិកលើបញ្ហាការអនុវត្ត MOU កន្លងមកឲ្យច្បាស់លាស់។ ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ រដ្ឋលេខាធិការរូបនេះបានបញ្ជាក់ដូច្នេះថា៖ «វាជាបញ្ហាដែលយើងត្រូវពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយទាំងអស់ ព្រោះថា ទីមួយគឺ បងប្អូនយើងមានឈាមញ័រជាខ្មែរ ទីពីរ យើងគិតគូរកុំឲ្យគ្នា បែកបាក់គ្រួសារទៀត ព្រោះខ្មែរយើងធ្លាប់បែកបាក់ឆ្អែតហើយ»។ បើតាមលោក អ៊ុច បូរិទ្ធ ក្រសួងបានទទួលការតវ៉ា និងសំណូមពរពីសំណាក់ពលរដ្ឋខ្មែរនៅអាមេរិក និងនៅកម្ពុជាពាក់ព័ន្ធបញ្ហាខ្លះដែរ ពីព្រោះអ្នកដែលបញ្ជូនមកពុំមានគ្រួសារនៅស្រុកខ្មែរ ហើយវានាំឲ្យពួកគេបែកបាក់បងប្អូន គ្រួសារនៅអាមេរិក។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់កន្លងមកថា រដ្ឋាភិបាលកម្ពុជាត្រៀមទទួលយកជនភៀសខ្លួនកម្ពុជា ចំនួន៣៦នាក់បន្ថែមទៀតពីសហរដ្ឋអាមេរិក ក្រោមគោលការណ៍ស្ម័គ្រចិត្ត ក្រោយពីមន្ត្រីកម្ពុជាបានជួបសម្ភាសប្រជាពលរដ្ឋខ្មែរចំនួន៤៦នាក់ដែលកំពុងរស់នៅសហរដ្ឋអាមេរិក។ ប៉ុន្តែអ្វីដែលគួរឲ្យសម្គាល់នោះ ការបញ្ជូនខ្លួនពលរដ្ឋខ្មែរទាំង ៣៦នាក់មកកម្ពុជាវិញនេះ ធ្វើឡើងស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥ថ្មី លោក Donald Trump បន្តគោលនយោបាយរឹតបន្តឹងការចេញចូលពលរដ្ឋបរទេសមួយចំនួន ជាពិសេស ពលរដ្ឋមកពីប្រទេសកាន់សាសនាឥស្លាម ក្រោមហេតុថា ការពារបញ្ហាសនិ្តសុខក្នុងទឹកដីសហរដ្ឋអាមេរិក។ បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ គិតចាប់តាំងពីឆ្នាំ២០០២ មក អាមេរិកបានបញ្ជូនប្រជាពលរដ្ឋកម្ពុជាជាង៦០០នាក់មកកម្ពុជាវិញ។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងកម្ពុជា និងអាមេរិក ស្តីពីសិទ្ធិជនភៀសខ្លួន បានកើតឡើងតាំងពីទស្សវត្សឆ្នាំ ៩០មកម្លេះ៕
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឲ្យអាមេរិកពិនិត្យកិច្ចព្រមព្រៀងបញ្ជូនពលរដ្ឋខ្មែរឡើងវិញ ដើម្បីកុំឲ្យប៉ះពាល់ដល់សិទ្ធិមនុស្ស និងរក្សាភាពមនុស្សធម៌ ស្របច្បាប់អន្តរជាតិ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ កម្ពុជា ត្រៀមទទួលយកពលរដ្ឋខ្មែរចំនួន៣៦នាក់វិញ ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំណត់គោលនយោបាយរឹតបន្តឹងជនបរទេស ដែលរស់នៅអាមេរិក។
  បើតាមការតាមដានស្ថានភាពអាកាសធាតុ ជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានខ្សោយ បាន និងកំពុងគ្របដណ្តប់លើប្រទេសកម្ពុជា។ ក្រៅពីធ្វើឲ្យខេត្តជាប់សមុទ្រមានភ្លៀងកក់ខែ ឥទ្ធិពលខាងលើ ក៏នឹងធ្វើឲ្យប្រទេសកម្ពុជា មានសីតុណ្ហភាពអប្បបរមាមានពី ២៣-២៥ អង្សា និងសីតុណ្ហភាពអតិបរមាពី ៣២-៣៤ អង្សា៕      
ពីថ្ងៃទី១ និងទី២ ខែមីនា បណ្តាខេត្តមាត់សមុទ្រ អាចនឹងមានភ្លៀងកក់ខែ ពិសេសខេត្តកោះកុង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
  សមាសភាពប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិថ្មី ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនេះ ជ្រើសរើសរួចហើយ ដើម្បីដាក់ជូនកិច្ចប្រជុំគណកម្មការនាយក និងសមាជវិសាមញ្ញគណបក្សនៅថ្ងៃទី២ ខែមីនាខាងមុខ។ ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ។ យ៉ាងណាក៏ដោយ សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ស្តីពីលទ្ធផលកិច្ចប្រជុំនេះ មិនបញ្ជាក់ថា បានឯកភាពគ្នាជ្រើសរើសអ្នកណាជាបេក្ខជនប្រធាន និងអនុប្រធានគណបក្សនោះទេ។   កន្លងមកមានលេចឮព័ត៌មានថា បក្សសង្គ្រោះជាតិ នឹងផ្លាស់ប្តូររចនាសម្ព័ន្ធនៃថ្នាក់ដឹកនាំ ដោយរៀបចំឲ្យមានប្រធានមួយរូប និងអនុប្រធាន៣រូប។ ប៉ុន្តែ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សនេះ មិនបកស្រាយចំពោះដំណឹងនេះទេ គ្រាន់តែបញ្ជាក់ថា អ្វីៗនឹងលេចរូបរាងឡើង នៅក្នុងសមាជវិសាមញ្ញ នៅថ្ងៃទី២ ខែមីនាខាងមុខ។    ក្រៅពីកំណត់សមាសភាពប្រធាន និងអនុប្រធានបក្ស កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ក៏បានសម្រេចលើកគោលនយោបាយអាទិភាព៥ចំណុច សម្រាប់់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ ព្រមទាំងលើកសំណើវិសោធនកម្មប្រការមួយចំនួននៃលក្ខន្តិកគណបក្សផងដែរ។   សូមបញ្ជាក់ថាក្រោយការលាលែងរបស់ឯកឧត្តម សម រង្ស៊ី គណបក្សសង្គ្រោះជាតិ បានទុកតំណែងជាប្រធានឲ្យទំនេរចោល ខណៈឯកឧត្តម កឹម សុខា បានឡើងជាប្រធានស្តីទី ដើម្បីដឹកនាំគណបក្សបណ្តោះអាសន្ន៕  
គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ បានប្រជុំកំណត់បេក្ខជនប្រធាន និងអនុប្រធានបក្សថ្មី រួចហើយ នៅល្ងាចថ្ងៃទី២៨ កុម្ភៈ។ យ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិ មិនបានបញ្ជាក់ទេថា អ្នកណា ជាបេក្ខជនប្រធាន និងអនុប្រធានគណបក្សថ្មីនោះ។
ចៀសវាងអាហារដែលនាំឲ្យធ្មេញមានកំណកដូចជា បន្លែ និងផ្លែឈើដែលមានពណ៌ដឹតខ្លាំងដូចជា បឺរីពណ៌ខៀវ ជាដើម ហើយប្រភេទអាហារស្អិតៗដូចជា សូកូឡាក៏គួរតែចៀសវាងផងដែរ។ ឈប់ជក់បារី និងចៀសឲ្យឆ្ងាយពីថ្នាំជក់គ្រប់ប្រភេទ ព្រោះវាមិនត្រឹមតែអាចការពារសុខភាពមាត់ធ្មេញបានទេ ហើយក៏មិនឲ្យមាត់មានក្លិនស្អុយ និងកំណកជាប់ធ្មេញដែរ។ ចូរមានទម្លាប់ដុសសម្អាតធ្មេញពីរដងក្នុងមួយថ្ងៃ ព្រឹកមួយ និងយប់មួយ ក្រោយបាយរួច។ បើសិនធាស្រៀវធ្មេញ ចូរប្រើថ្នាំដុសធ្មេញដែលអាចជួយកាត់បន្ថយអាការៈនេះ។ ប្រើអំបោះរូសសម្អាតកំណកជាប់នឹងចន្លោះធ្មេញដើម្បីកុំឲ្យមានធ្មេញអាចប្រែពណ៌ និងមានក្លិនស្អុយបាន។ អ្នកក៏អាចជ្រើសរើសការសម្អាតធ្មេញជាមួយនឹងទន្តបណ្ឌិតជារៀងរាល់ ៦ខែម្តង។ បើសិនជាអ្នកឃើញថា ធ្មេញប្រែពណ៌ហើយ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗដើម្បីយល់ដឹងអំពីមូលហេតុរបស់វា និងទទួលបានការព្យាបាលត្រឹមត្រូវ៕ ត្រួតពិនិត្យដោយ www.health.com.kh
ការដែលមានកំណកជាប់ធ្មេញ ឬធ្មេញប្រែពណ៌ទៅជាលឿង អាចដោយសារតែចំណីអាហារ ឬស្រទាប់ធ្មេញប្រែប្រួលតែម្តង។ ដោយអាស្រ័យទៅតាមមូលហេតុ កំណកជាប់ធ្មេញអាចមានពណ៌ខុសៗគ្នាច្រើនដូចជា លឿង ត្នោត ស បៃតង និងប្រផេះ។ ខណៈពេលដែលត្រូវយកចិត្តទុកដាក់លើអ្វីដែលអ្នកញ៉ាំ និងធ្វើទៅតាមអនាម័យមាត់ធ្មេញអាចជួយអ្នកកាត់បន្ថយកំណកជាប់ធ្មេញ តែការយល់ដឹងអំពីប្រភេទរបស់វាបន្ថែមទៀតនឹងកាន់តែល្អ។ ខាងក្រោមនេះគឺជារបៀបនៃការបង្ការកំណកជាប់ធ្មេញនីមួយៗដែលអ្នកអាចធ្វើបាន៖
ទាក់ទងនឹងបញ្ហាកុមារ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា៖ «យើងគួរមានសំឡេងរួមដើម្បីថ្កោលទោស ពួកឈ្លានពាន [] យូនីសែហ្វកុំទៅខ្លាចអាមេរិក»។ សម្តេចបានកត់សម្គាល់ថា សិទ្ធិរស់រានមានជីវិតរបស់កុមារនាពេលបច្ចុប្បន្ន ជាពិសេសនៅអ៊ីរ៉ាក់ ស៊ីរី និងលីប៊ី ត្រូវបានរំលោភបំពានដោយសារកងទ័ពបរទេស [ពិសេសសហរដ្ឋអាមេរិក] ដូចដែលពួកគេបានធ្វើកន្លងមកនៅឥណ្ឌូចិន មានកម្ពុជា វៀតណាម និងឡាវ ជាដើម។ សម្តេចបាននិយាយចំអកថា សម្តេចមិនដែលបានឃើញរបាយការណ៍ទាក់ទងនឹងការសម្លាប់កុមារនោះឡើយ។ សម្តេច ហ៊ុន សែន ទទួលស្គាល់ថា ជនជាតិអាមេរិកមួយចំនួនស្អប់សម្តេច ប៉ុន្តែសម្តេចអះអាងថា និយាយតែការពិត និងស្នើកុំឲ្យមានការខ្លាចពួកចក្រពត្តិនិយម៕
«នៅពេលនិយាយពីបញ្ហាអាហារូបត្ថម្ភ គេក៏ត្រូវនិយាយពីសិទ្ធិរស់រៀនមានជីវិតរបស់កុមារផងដែរ»។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីបើសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីការអភិវឌ្ឍកុមារតូច នៅខេត្តសៀមរាប នាថ្ងៃពុធ ទី១ ខែមិនា នេះ។ ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សំដៅចំពោះសោកនាដកម្មលើកុមារដែលបង្កឡើងដោយប្រទេសដែលនាំទ័ពទៅអន្តរាគមន៍ (ឈ្លានពាន) លើប្រទេសដទៃទៀត។
១.    ការចំអិនស៊ុតនិងបន្ថែមជាមួយបន្លែខ្លះ(Veggies with roasted egg) បរិភោគជាមួយអាហារមួយនេះអ្នកនឹងចូលចិត្ត, ប៉ុន្តែគឺជាការល្អឥតខ្ចោះសម្រាប់ពេលព្រឹក ។ បន្ថែមស៊ុតបន្លែ និងក្នុងពេលជាមួយកាហ្វេបន្ថែម ។ ២.    ត្រសក់ស្រូវ និងទឹកដោះគោជូរ(Cantaloupe and yoghurt ) ទឹកដោះគោជូរ គឺជាអាហារដែលមានសុខភាពល្អ និងមានប្រូតេអ៊ីនច្រើន ដូច្នេះការរំលងប្រភពប្រូតេអ៊ីនដទៃទៀតទាំងអស់ឥឡូវនេះឡើយ ។ គ្រាន់តែលាយផ្លែឈើ និងទឹកដោះគោជូរ ។ ៣.    ស្រូវសាឡីអាវ័ន(Overnight oat) ជាអាហារសាមញ្ញ និងសម្រាប់ការការពារហើមពោះរបស់អ្នក ថែមទាំងជួយសម្រកទម្ងន់បានទៀតផង ។ ៤.    ចេក, អាល់ម៉ុង, ផ្លែស្ត្របេរី និងទឹកដោះគោជូរ(Banana, almond, strawberry and yoghurt) កាធ្វើឲ្យវាទាំងនោះទៅជាទឹកផ្លែឈើមួយប្រភេទសម្រាប់ការទទួលទានពេលព្រឹក គឺវាមាន 350 កាឡូរី និងប្រូតេអ៊ីន 15 ក្រាមនៃទឹកផ្លែឈើនោះ ។ ៥.    ជាតិស្ករទាបនៃនំcake(Low carb hotcake ) សម្រាប់អាហារមួយនេះ, គឺជាអាហារដែលមានការផ្សំអាល់ម៉ុង និងការប្រើអាហារគ្រាប់ពូជដើមកប្បាសផងដែរ ប៉ុន្តែគឺមិនមានជាតិស្ករឡើយ ។ ទទួលបានទាំងអស់ដែលមានជាតិសរសៃ និងប្រូតេអ៊ីននៃការប្រើប្រាស់វិធីនេះ ។ ៦.    ផ្លែឈើនិងឈីស(Fruit and cottage cheese ) ទទួលបានក្រុមឈីស Fulham 4 OZ សម្រាប់ប្រូតេអ៊ីន ១៤ ក្រាម និងទទួលបាន ៨១ កាឡូរីរបស់វា ។ បន្ថែម berries និងផ្លែឈើទៅនេះផងដែរ ។ ៧.    ត្រីសាម៉ុងនិងត្រីទំពាំងបារាំង(Salmon and asparagus ) វាជាបំផ្ទុះគ្រាប់បែកនៃសុខភាព ដែលមានប្រូតេអ៊ីនជាង ១០ក្រាម និងសារធាតុល្អដទៃទៀត ។ ក្រៅពីនេះវាមានកំរិតទាបនៅក្នុងកាឡូរី! ៨.    ផ្លែបឺនិងស៊ុតឆ្អិន(Egg white frittata ) ជាតិស្អិតនៃស្រូវសាឡី ដោយវាមានសេរីរាង និងអស្ចារ្យផ្ទុកដោយជាតិសរសៃ និងប្រូតេអ៊ីនសម្រាប់ភាពឆ្អែតឆ្អន់ ។ ៩.    ផ្លែដូងនិងផ្លែបេរី(Coconut and berry ) វាមានផ្ទុករបារ ២០ភាគរយ នៃកម្រិតជាតិសរសៃជារៀងរាល់ថ្ងៃ, ជាតិដែក និងសូម្បីតែមួយបានកើនជាង ២០០ កាឡូរីផងដែរ ។ ការទទួលអាហារពេលព្រឹកឲ្យបានទៀងទាត់ពិតជាមានសារៈសំខាន់ណាស់សម្រាប់ទ្រទ្រងរាងការរបស់យើងពេញមួយថ្ងៃបានដែរ ព្រោះវាអាហារសម្រាន់ដ៏ល្អ ។ ហើយការដែលចងបានសម្រកទម្ងន់បានល្អហើយមិនប៉ះពាល់សុខភាពនោះ អ្នកអាចបន្ថែមការប្រើប្រាស់ផលិតផល Green Coffee Bean នេះបន្ថែមដើម្បីជួយបន្ថែមក្នុងការទទួលបានសម្រកទម្ងន់បានលឿននឹជួយឲ្យទទួលនូវអ្វីដែលអ្នកចង់បាន និងអ្នកគួតែធ្វើការហាត់ប្រាណបន្ថែមទៀតដើម្បីទទួលបានលឿន នឹងធ្វើឲ្យអ្នកមានភាពជឿជាក់ជាងមុន ។ សម្រាប់ផលិតផល Green Coffee Bean នេះគឺត្រូវបានចំរាញ់ចេញពីធម្មជាតិ ១០០ភាគរយ ដែលធ្វើឲ្យអ្នកមានទំនុកចិត្តខ្លាំងជាងមុន នៅក្នុងកំឡុងពេលប្រើប្រាស់ផលិតផល Green Coffee Bean រួមផ្សំនោះ ។ (អត្ថបទពាណិជ្ជកម្ម)
អាហារពេលព្រឹកគឺជាអាហារមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព និងការសម្រក ទម្ងន់ផងដែរ ។ យើងមាន 16 គំនិតសម្រាប់អាហារពេលព្រឹកដែលមានសរសៃ, ប្រូតេអ៊ីន និងសរធាតុចិញ្ចឹម ទាំងអស់ការបង្កើនសុខភាព និងស្រក់ទម្ងន់បានល្អ ។
តើវាមានអ្វីកើតឡើងខ្លះទៅចំពោះផ្លូវរំលាយអាហារ? ឥទ្ធិពលនៃការញ៉ាំទឹកត្រជាក់ នៅពេលអ្នកញ៉ាំភេសជ្ជៈត្រជាក់ សរសៃឈាមនឹងរួមតូច ការរំលាយអាហារអាចនឹងកាត់បន្ថយ ព្រមទាំងមិនមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ទេ។ រាងកាយនឹងត្រូវការថាមពលកាន់តែច្រើនដើម្បីសម្រួលដល់សីតុណ្ហភាពក្នុងខ្លួន តែការបឺតស្រូបជីវជាតិ និងបំលែងថាមពលបែរជាថយចុះ ដែលជាហេតុនាំឲ្យបាត់បង់ជាតិទឹកក្នុងខ្លួនទៅវិញ។ ការញ៉ាំទឹកត្រជាក់ក្រោយបាយរួច នឹងបង្កើតស្លេស្តក្នុងខ្លួនកាន់តែច្រើន ដែលជាហេតុនាំឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងងាយកើតជំងឺផ្តាសាយណាស់។ បើសិនជាអ្នកញ៉ាំអាហារផង ញ៉ាំភេសជ្ជៈត្រជាក់ៗផងឬភ្លាមៗ ទឹកត្រជាក់នឹងធ្វើឲ្យខ្លាញ់ពីចំណីអាហារដែលអ្នកញ៉ាំទៅជារឹង ហើយរាងកាយនឹងពិបាករំលាយវាថែមទៀត។ អត្ថប្រយោជន៍នៃការញ៉ាំទឹកក្តៅឧណ្ហៗ - បង្កើនការបង្គ្រប់ជាតិទឹកកាន់តែល្អ - អង់ស៊ីមរំលាយអាហារធម្មជាតិនឹងធ្វើការ ហើយការរំលាយអាហារកាន់តែល្អ - ងាយរំលាយអាហារ - ពោះវៀនធ្វើការបានកាន់តែល្អ វាគឺជាវិធីច្រោះជាតិពុលក្នុងឈាម និងបង្កើនការច្រោះជាតិពុលក្នុងរាងកាយតាមរយៈស្បែក តម្រងនោម និងប្រព័ន្ធទឹករងៃ។ នៅពេលអ្នកមានទម្លាប់ញ៉ាំទឹកក្តៅឧណ្ហៗ អ្នកនឹងសម្គាល់ដឹងអំពីការធូរស្រាលក្នុងប្រព័ន្ធរំលាយអាហារភ្លាមៗខណៈពេលដែលកំពុងតែញ៉ាំអាហារ និងក្រោយញ៉ាំអាហារតែម្តង។ ខ្លះទៀតក៏ប្រាប់ថា វាជួយបន្ថយការឃ្លានញ៉ាំអាហារណាផ្អែមៗផងដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh
នៅពេលយើងញ៉ាំអាហារនៅខាងក្រៅផ្ទះ យើងតែងតែជ្រើសរើសយកទឹកមានទឹកកកទទួលទាន ជាពិសេសក្នុងរដូវក្តៅតែម្តង។ ប៉ុន្តែមានអ្នកខ្លះទៀត បែរជាមិនចូលចិត្តញ៉ាំទឹកត្រជាក់ទេ បែរជាចូលចិត្តញ៉ាំទឹកក្តៅឧណ្ហៗទៅវិញ។ ដល់ចឹងទៅ តើវាមានអ្វីខុសគ្នាទៅ? តើវានឹងមានអ្វីកើតឡើងក្នុងរាងកាយទៅ? តើស្បែកនឹងទៅជាយ៉ាងណាដែរ? អ្នកប្រហែលជាដឹងហើយថា ទឹកក្តៅឧណ្ហៗជួយធ្វើឲ្យរន្ធញើសបើក ហើយស្បែកមានអារម្មណ៍ថាធូ ខណៈពេលដែលទឹកត្រជាក់ធ្វើឲ្យរន្ធញើសបិទ ហើយស្បែកទៅជាតឹង។
ជាថ្មីម្ដងទៀត រុស្ស៊ី បានបោះឆ្នោតវ៉េតូដើម្បីការពាររដ្ឋាភិបាលលោក Bashar al-Assad ដែលត្រូវចោទប្រកាន់ថាបានប្រើប្រាស់អាវុធគីមីក្នុងជម្លោះអូសបន្លាយយូរអង្វែងនេះ។ រុស្ស៊ី បានប្រឆាំងសេចក្ដីព្រាងដំណោះស្រាយថ្មី ដែលស្នើដោយមហាអំណាចបស្ចិមលោកមានបារាំង អង់គ្លេស និងអាមេរិក។ ក្នុងកិច្ចប្រជុំប្រឹក្សាសន្តិសុខថ្ងៃទី២៨ ខែកុម្ភៈ ចិន ក៏បានគាំទ្ររុស្ស៊ី ដោយបានបោះឆ្នោតវ៉េតូជាលើកទី៦ លើសំណុំរឿងស៊ីរីនេះដែរ។ រុស្ស៊ី បាននិយាយការពារការបោះឆ្នោតវ៉េតូនេះ ថា ទណ្ឌកម្មថ្មី នឹងប៉ះពាល់ដល់ការចរចាស្វែងរកសន្តិភាពក្រុងហ្សឺណែវរវាងភាគីជម្លោះស៊ីរីទាំងអស់ ដែលទើបចាប់ផ្ដើមកាលពីសប្ដាហ៍មុន ក្រោយបរាជ័យជាច្រើនលើកមកហើយនោះ។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានហៅសេចក្ដីព្រាងទណ្ឌកម្មថ្មីនេះ ជារឿងមិនត្រឹមត្រូវទាល់តែសោះ។ យ៉ាងណាក្ដី ក្រោយការបោះឆ្នោត អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley មិនយល់ឃើញដូចរុស្ស៊ីទេលើរឿងទណ្ឌកម្មនេះ។ ក្នុងនាមជាអ្នកស្នើទណ្ឌកម្មនេះ អាមេរិក បានចាត់ទុកជាការដាក់សម្ពាធលើរបបស៊ីរី ជារឿងសមហេតុផល។ លោកស្រី Haley បានហៅកិច្ចប្រជុំថ្ងៃទី២៨ ខែកុម្ភៈ ជាថ្ងៃសោកសៅ ព្រោះសមាជិកក្រុមប្រឹក្សាសន្តិសុខ បែរជាការពារប្រទេសមួយដែលសម្លាប់ប្រជាជនខ្លួនឯង។ សមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន៩ បានបោះឆ្នោតគាំទ្រសេចក្ដីស្នើទណ្ឌកម្មថ្មីនេះ ខណៈអេហ្ស៊ីប, អេត្យូពី និងកាហ្សាក់ស្ថាន បោះឆ្នោតអនុប្បវាទ ហើយបូលីវីបានបោះឆ្នោតប្រឆាំងដែរ។ បើតាមគោលការណ៍ក្រុមប្រឹក្សាសន្តិសុខ សេចក្ដីសម្រេចណាមួយរបស់ក្រុមប្រឹក្សាសន្តិសុខ អាចអនុម័តបាន លុះត្រាមានសំឡេងគាំទ្រយ៉ាងហោចណាស់៩ និងមិនមានសំឡេងប្រឆាំងសូម្បីតែមួយពីសមាជិកអចិន្ត្រៃយ៍ទាំង៥ គឺចិន, បារាំង, រុស្ស៊ី, អង់គ្លេស និងអាមេរិក។ ក្រុមបស្ចិមប្រទេស ប៉ុនប៉ងដាក់ទណ្ឌកម្មថ្មីលើរបបស៊ីរី ក្រោយលទ្ធផលស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ និងអង្គការសម្រាប់ការហាមឃាត់អាវុធគីមី បង្ហាញថា ទាហានរដ្ឋាភិបាលស៊ីរីទទួលខុសត្រូវលើការវាយប្រហារដោយប្រើសារធាតុក្លរីនចំនួនបីដង ហើយខាងក្រុមឧទ្ទាមឯណោះ ក៏បានប្រើសារធាតុគីមីពុលដូចគ្នាដែរ។ សារធាតុគីមីទាំងនេះ ត្រូវបានហាមឃាត់អនុសញ្ញាអន្តរជាតិស្ដីពីអាវុធគីមី ដែលស៊ីរីបានចូលជាភាគីនៃកិច្ចព្រមព្រៀងអន្តរជាតិនេះកាលពីឆ្នាំ ២០១៣ ។ ចំណែករដ្ឋាភិបាលស៊ីរី ក៏បានបដិសេធការប្រើប្រាស់សារធាតុគីមីហាមឃាត់នេះដែរ៕  
ប្រទេសមហាអំណាច នៅតែខ្វែងគំនិតគ្នាលើដំណោះស្រាយបញ្ចប់ជម្លោះនៅស៊ីរីដែលឈានចូលដល់ឆ្នាំទី៦ ទៅហើយ។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខថ្ងៃទី២៨ ខែកុម្ភៈ រុស្ស៊ី និងចិន បានបោះឆ្នោតប្រឆាំងទណ្ឌកម្មថ្មីលើរបបស៊ីរីដែលដាក់ឡើងដោយលោកខាងលិចជុំវិញការប្រើប្រាស់អាវុធគីមីក្នុងសង្គ្រាមរ៉ាំរ៉ៃនេះ។ រុស្ស៊ី ចាត់ទុកសេចក្ដីព្រាងដាក់ទណ្ឌកម្មនេះ ជារឿងមិនសមហេតុផល និងអាចប៉ះពាល់ដំណើរការចរចាស្វែងរកសន្តិភាពទៀតផង។
អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលថែទាំជួសជុលរថយន្តប្រណីត Mercedes-Benz នេះ មានទីតាំងនៅទីក្រុងរណប ING City តាមបណ្ដោយមហាវិថី សម្តេច ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) កែងមហាវិថីព្រឹទ្ធាចារ្យឧកញ៉ា ហ៊ុន នាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្បែរសាលារៀនអន្តរជាតិភ្នំពេញ ISPP ភាគខាងត្បូងរាជធានីភ្នំពេញ។ អគារថ្មីរបស់ក្រុមហ៊ុន Star Auto ត្រូវបានចំណាយទឹកប្រាក់សាងសង់ និងបំពាក់គ្រឿងបរិក្ខាទំនើបចំនួនជាង ៩លានដុល្លារ លើផ្ទៃដី ៥០០០ម៉ែត្រការ៉េ។ ក្រុមហ៊ុន Star Auto ត្រូវបានកាន់កាប់ភាគហ៊ុន ១០០ភាគរយ ដោយវិនិយោគិនបរទេស និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Lei Shing Hong Limited ដែលមានមូលដ្ឋាននៅហុងកុង ។ Star Auto ទទួលសិទ្ធផ្ដាប់មុខចែកចាយរថយន្តម៉ាក Mercedes-Benz នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៥ មក ដែលរថយន្តទាំងនេះត្រូវបាននាំចូលពីរោងចក្រដើម Daimler AG ប្រទេសអាឡឺម៉ង់។ ក្រុមហ៊ុននេះ មានលក់រថយន្តស្ព័រ រថយន្តដឹកអ្នកដំណើរ រថយន្តខ្នាតខ្ពស់ SUV រថយន្តទេសចរណ៍ និងរថយន្តដឹកទំនិញម៉ាក  Mercedes-Benz ។ ក្រុមហ៊ុនក៏មានផ្ដល់សេវាកម្មជួសជុល ថែទាំ និងប្ដូរគ្រឿងបន្លាស់រថយន្ត លំដាប់ថ្នាក់ពិភពលោក។ លោក James Zemke អគ្គនាយកក្រុមហ៊ុន Star Auto បានថ្លែងថា ក្រុមហ៊ុនរបស់លោកពិតជារីករាយនឹងការនាំចូលរថយន្តប្រណីតមកទីផ្សារកម្ពុជា ហើយលោកបានមើលឃើញពីឱកាសជោគជ័យនៃការលក់នៅទីផ្សារមួយនេះ។ លោកប្រាប់ថា ទោះបីកម្ពុជាជាទីផ្សារមួយតូច តែមានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ជាមួយការកើនឡើងប្រាក់ចំណូលរបស់ពលរដ្ឋជារៀងរាល់ឆ្នាំ។លោក James Zemke បន្តថា ក្រុមហ៊ុនគ្រោងលក់រថយន្តប្រណីតរបស់ខ្លួនឲ្យដល់ចំនួនជាង ១០០គ្រឿងក្នុងមួយឆ្នាំនៅក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ ដែលជាការកើនឡើងខ្ពស់ បើធៀបនឹងឆ្នាំ២០១៦ កន្លងទៅ ដែលក្រុមហ៊ុនបញ្ចេញរថយន្តទៅទីផ្សារបានជាង ២០គ្រឿង។ ក្រុមហ៊ុន Star Auto Cambodia នឹងបើកលក់រថយន្តម៉ាក Mercedes-Benz ជាផ្លូវការនៅក្នុងអគារថ្មីរបស់ខ្លួន ចាប់ពីដើមខែមីនាឆ្នាំនេះ។ អតិថិជនមានជម្រើសក្នុងការទិញបង់ថ្លៃ ឬបង់រំលួស៕ (អត្ថបទពាណិជ្ជកម្ម)
ក្រុមហ៊ុន ស្តារ អូតូ ខូអិលធីឌី (Star Auto Cambodia) នៅថ្ងៃទី២៨ខែកុម្ភៈ បានសម្ពោធអគារតាំងលក់ និងជួសជុលរថយន្តមើកសឺដេស-បេនស៍ (Mercedes-Benz) ដែលចំណាយទឹកប្រាក់ជាង ៩លានដុល្លារ។ ជាមួយអគារដ៏ទំនើបរបស់ខ្លួន ក្រុមហ៊ុន Star Auto ជឿជាក់ថានឹងទទួលបានកំណើនលក់រថយន្តខ្ពស់នៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់។
លោក William (Bill) A. Heidt មើលឃើញថា កម្ពុជាមានតម្រូវការអ្នកអាជីពផ្នែកវិទ្យាសាស្ត្រកាន់តែច្រើន តបនឹងតម្រូវអភិវឌ្ឍសេដ្ឋកិច្ច។ ហេតុនេះ លោកបានណែនាំនិស្សិតខ្មែរឲ្យសិក្សាលើជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានៅអាមេរិក ដោយលោកបានលើកឡើងថា អាមេរិកមានគ្រឹះស្ថានឧត្តមសិក្សាសរុបជាង ៤ពាន់គ្រឹះស្ថានដែលបណ្តុះបណ្តាលផ្នែក STEM ប្រកបដោយគុណភាព។ ថ្លែងក្នុងពិព័រណ៍ការសិក្សានៅអាមេរិក កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈនេះ ក្នុងសណ្ឋាគារអ៊ីនធឺខន លោក William Heidt បានកត់សម្គាល់ថា សិស្សនិស្សិតខ្មែរភាគច្រើន ចូលចិត្តសិក្សាជំនាញធ្វើជំនួញ គណនេយ្យ និងទំនាក់ទំនងអន្តរជាតិ ជាដើម។ ប៉ុន្តែ លោកហាក់សន្និដ្ឋានថា កម្ពុជានឹងមិនសូវត្រូវការ អ្នកអាជីពលើជំនាញទាំងនេះច្រើនទេ នៅពេលអនាគត។ «ខ្ញុំគិតថា សម្រាប់សេដ្ឋកិច្ចនាពេលអនាគត ពួកគេត្រូវតែគិតពីការសិក្សាជំនាញវិទ្យាសាស្ត្រ ឬជំនាញបច្ចេកទេស ដូចជា វិទ្យាសាស្ត្រវិស្វកម្ម គណិតវិទ្យា បច្ចេកវិជ្ជា វិទ្យាសាស្ត្រកុំព្យូទ័រ ជាដើម។ ពួកគេនឹងមានឱកាសការងារច្រើន ព្រោះកម្ពុជាត្រូវការជំនាញទាំងនេះ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសនៅពេលអនាគត»។ ឯកអគ្គរដ្ឋទូតអាមេរិកបញ្ជាក់ប្រាប់អ្នកសារព័ត៌មានរួច បន្ថែមថា ពលរដ្ឋកម្ពុជាភាគច្រើន ជាយុវជនដែលត្រូវការការអប់រំប្រកបដោយគុណភាពសម្រាប់អាជីពពួកគេ។ បន្ថែមលើសពីនេះ លោកបានណែនាំសិស្សនិស្សិតខ្មែរឲ្យតាមដានព័ត៌មានអប់រំរបស់ស្ថានទូតអាមេរិក និងទំនាក់ទំនងជាមួយមជ្ឈមណ្ឌលប្រឹក្សាយោបល់សហរដ្ឋអាមេករិក (Education USA) ដោយផ្ទាល់ ដើម្បីពិគ្រោះយោបល់ជាមួយអ្នកជំនាញអប់រំស្វែងរកឱកាសទៅសិក្សានៅអាមេរិក។ ជាមួយគ្នាដែរ លោកស្រី ម៉ៅ កុឡាប បានផ្ញើសារដល់និស្សិតមានបំណងស្នើអាហារូបករណ៍សិក្សានៅអង់គ្លេសថា ពួកគេត្រូវមានផែនការសិក្សាឲ្យច្បាស់លាស់ ដោយប្រឹងប្រែងព្យាយាមសិក្សារៀនសូត្រ ពិសេស គឺ ការអាន និងការសរសេរ។ ទីប្រឹក្សាមជ្ឈមណ្ឌលប្រឹក្សាយោបល់សហរដ្ឋអាមេរិក (Education USA)ដែលបានបញ្ចប់ការសិក្សាអនុបណ្ឌិតមកពីអាមេរិករូបនេះ បានបញ្ជាក់ថា កាលណា សិស្សនិស្សិតអានសៀវភៅច្រើន ពួកគេនឹងអានទទួលគំនិតច្រើន ក្នុងការនិយាយ សរសេរនៅពេលដាក់ ពាក្យស្នើអាហារូបករណ៍ទៅសិក្សានៅអាមេរិក។ តាម លោកស្រី ម៉ៅ កុឡាប សិស្សនិស្សិតដែលមានបំណងទៅសិក្សានៅអាមេរិកត្រូវមានពិន្ទុភាសាអង់គ្លេស លិខិតអំណះអំណាងផ្ទាល់ខ្លួន លិខិតអំណះអំណាងសាស្ត្រាចារ្យ ឬប្រធានស្ថាប័ន និងគម្រោងសិក្សា ជាដើម។ និស្សិត ទួន កក្កដា ជានិស្សិតអាហារូបករណ៍ឆ្នាំទី១ ផ្នែកគណិតវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់អារម្មណ៍ចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណិតវិទ្យា នៅអាមេរិក ដោយលោកលើកឡើងថា លោកជឿជាក់លើគុណភាពអប់រំផ្នែកវិទ្យាសាស្ត្ររបស់អាមេរិក។ «ខ្ញុំគិតថា យើងមានឱកាសច្រើន បើយើងមានសមត្ថភាព»។ យុវជនវ័យ ១៨ឆ្នាំមានស្រុកកំណើតមកពីខេត្តបន្ទាយមានជ័យ ដែលកំពុង ត្រៀមប្រឡងពិន្ទុភាសាអង់គ្លេស ដើម្បីស្វែងរកឱកាសអាហារូបករណ៍អាមេរិក បានប្រាប់សារព័ត៌មានថ្មីៗ ពេលចូលរួមទស្សនាពិរព័ណ៍ការសិក្សានៅអាមេរិក។ បើតាមប្រសាសន៍លោក William Heidt និស្សិតខ្មែរចំនួនប្រមាណ ៥០០នាក់ កំពុងបន្តការសិក្សានៅអាមេរិក ក្នុងនោះ និស្សិតសិក្សាជំនាញវិទ្យាសាស្ត្រមានចំនួនប្រមាណ ២៥ភាគរយ។ វិជ្ជាជីវៈអាជីពចំនួន ២០ លើផ្នែក STEM នឹងមានតម្រូវការខ្ពស់ នៅកម្ពុជា រយៈពេល ១០ឆ្នាំ ខាងមុខ ។ នេះបើតាមសៀវភៅមគ្គុទេសន៍ការងារចំណងជើងថា មុខរបរ ឬអាជីពនៅពេលអនាគត ក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM: Science, Technology, Engineering, Math)៕
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William (Bill) A. Heidt បានលើកទឹកចិត្តនិស្សិតខ្មែរឲ្យសិក្សាជំនាញវិទ្យាសាស្ត្រ (STEM) នៅកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សានៅអាមេរិក ដើម្បីតបនឹងកំណើនតម្រូវអាជីព និងការអភិវឌ្ឍស្រុកខ្មែរ បច្ចុប្បន្ន និងអនាគត។
សំណុំរឿងឃាតកម្មលោក គីម ជុងណាំ បងប្រុសម្ដាយទីទៃមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន នៅមិនទាន់ចប់នៅឡើយទេ ខណៈដែលអាជ្ញាធរម៉ាឡេស៊ីកំពុងញាប់ដៃស្វែងរកជនសង្ស័យមួយចំនួនទៀតរួមទាំងមន្ត្រីទូតកូរ៉េខាងជើងផងនោះ។ កាលពីម្សិលមិញ ក្រុងព្យុងយ៉ាង បានបញ្ជូនតំណាងមកកាន់ក្រុងកូឡាឡាំពួរ ដើម្បីទាមទារយកសពលោក គីម ជុងណាំ វិញ ប៉ុន្តែមេប៉ូលិសជាតិម៉ាឡេស៊ី បដិសេធការទាមទារនេះ។ លោកឧត្តមសេនីយ៍ Khalid Abu Bakar បាននិយាយថា សមាជិកគ្រួសារជិតដិតបំផុតរបស់ គីម ជុងណាំ ទើបអាចយកសាកសពដែលកំពុងតម្កល់នៅមន្ទីរពេទ្យកូឡាឡាំពួរបាន។ សាច់ញាតិនោះ ក៏ត្រូវធ្វើតេស្ត DNA ដើម្បីបញ្ជាក់អត្តសញ្ញាណ មុននឹងទទួលយកសាកសពពីមន្ទីរពេទ្យ។ លោកបញ្ជាក់ថា ប៉ូលិស មិនទទួលយកសំណើទាមទារសាកសពពីនរណាឡើយ សូម្បីស្ថានទូតកូរ៉េខាងជើង ឬក៏ប្រតិភូកូរ៉េខាងជើងក៏ដោយ។ បើតាមសារព័ត៌មាន Strait Time មេប៉ូលិសជាតិម៉ាឡេស៊ីរូបនេះ បន្តទៀតថា ប៉ូលិសមិនទទួលសំណើ ក៏ព្រោះតែដំណើរការទាមទារសាកសពរបស់ម៉ាឡេស៊ី។ ពោល គឺប៉ូលិសត្រូវធ្វើតេស្ត DNA ដើម្បីបញ្ជាក់អត្តសញ្ញាណ ហើយបន្ទាប់ពីនោះ ទើបប៉ូលិសអាចប្រគល់សាកសព គីម ជុងអ៊ុន ទៅឲ្យសាច់ញាតិជិតបំផុតបាន។ ប្រតិភូក្រុងព្យុងយ៉ាងដឹកនាំដោយអតីតអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំ UN លោក Ri Tong Il បានទៅដល់ម៉ាឡេស៊ី ដើម្បីនិយាយជាមួយរដ្ឋាភិបាលម៉ាឡេស៊ីលើករណីនេះ។ ក្រៅពីមកទាមទារសាកសព គីម ជុងណាំ ប្រតិភូកូរ៉េខាងជើង ក៏នឹងពិភាក្សាឲ្យការដោះលែងជនជាតិកូរ៉េខាងជើង ដែលត្រូវចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្មលោក គីម ជុងណាំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅព្រលានយន្តហោះក្រុងកូឡាឡាំពួរ។ បើទោះជាប៉ូលិសម៉ាឡេស៊ី ប្រកាសឲ្យសាច់ញាតិលោក គីម ជុងណាំ មកបញ្ជាក់អត្តសញ្ញាណដើម្បីយកសាកសពវិញក៏ដោយ គេមិនឃើញមានសមាជិកក្រុមគ្រួសារលោក មកកាន់ម៉ាឡេស៊ីនៅឡើយទេ។ ក្រោយឃាតកម្មលោក គីម ជុងណាំ ក្រុមគ្រួសារលោក បានលាក់អត្តសញ្ញាណយ៉ាងអាថ៌កំបាំង និងមិនដឹងថា នៅទីណាឡើយ។ នៅមុននេះ ពួកគេ ទំនងជាស្នាក់នៅទឹកដីម៉ាកាវ ក្រោមការការពារយ៉ាងដឹតដល់ពីសំណាក់ចិន៕ 
ស្នងការប៉ូលិសជាតិម៉ាឡេស៊ី លោកឧត្តមសេនីយ៍ Khalid Abu Bakar បានបញ្ជាក់ជាថ្មីថា មានតែសាច់ញាតិជិតបំផុតរបស់លោក គីម ជុងណាំ ទើបមានសិទ្ធិអាចយកសាកសពរបស់លោកបាន។ មេប៉ូលិសជាតិម៉ាឡេស៊ី បានបញ្ជាក់ដូចនេះ ក្រោយពេលប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង បានទៅដល់ក្រុងកូឡាឡាំពួរថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីទាមទារសពបងប្រុសលោក គីម ជុងអ៊ុន ត្រឡប់ទៅកូរ៉េខាងជើងវិញ។ ចំណែកឯក្រុមគ្រួសារលោក គីម ជុងណាំ ផ្ទាល់នៅមិនទាន់មានដំណឹងនៅឡើយ។
ម៉ូដែល Jaguar F-TYPE នេះមិនត្រឹមតែប្រណិតទេ ថែមទាំងមានកម្លាំងខ្លាំង ដែលតម្រូវចិត្តទៅនឹងអ្នកស្រឡាញ់រថយន្តស្ព័រ គឺមានសន្ទុះខ្លាំង ល្បឿនលឿន ដែលញ៉ូចទៅតាមការជាន់របស់ម្ចាស់បើកបរ ជាមួយនឹងជម្រើសជាកម្លាំងម៉ាស៊ីន V6 និង V8។ រថយន្ដបែបស្ព័រមួយនេះ នឹងផ្ដល់នូវបទពិសោធន៍ថ្មី សម្រាប់អតិថិជនកម្ពុជា ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ដូចជា ប្រព័ន្ធ ADW (All Drive Wheel) ឈានមុខគេ  ប្រព័ន្ធព័ត៌មានវិទ្យា InControl Touch, Audio System ពីចក្រភពអង់គ្លេសម៉ាក Merridian និងប្រព័ន្ធការពារសុវត្ថិភាពជាច្រើនទៀត ដែលផ្ដល់ទំនុកចិត្តខ្ពស់បំផុត។ សម្រាប់តម្លៃដាក់លក់នៅប្រទេសកម្ពុជាក្នុងតម្លៃចាប់ពី ១៩៩,០០០ ដុល្លារ។ វីដេអូ៖ ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover នៅមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមទំនាក់ទំនង:  023 888-811 / 070 999-111 | http://www.jaguarcambodia.com ទំព័រ Facebook ផ្លូវការ: Jaguar Cambodia ទំព័រ Instagram ផ្លូវការ: @JaguarCambodia ( អត្ថបទពាណិជ្ជកម្ម )
Jaguar ជាម៉ាករថយន្ដដ៏ល្បីល្បាញដាច់គេពីចក្រភពអង់គ្លេស ក្នុងការផលិតរថយន្ដសេរ៊ីទំនើបៗ ជាច្រើនម៉ូដែល។ ជាក់ស្ដែងដូចជាម៉ូដែល Jaguar F-TYPE នេះអញ្ចឹង បើយើងក្រឡេកមើលតែមួយភ្លែត យើងប្រាកដជាស្រលាញ់វាភ្លាម ជាមួយនឹងរាងរបស់វាឡូយទាន់សម័យដូចរថយន្តប្រណាំង និងមានភាពទាក់ទាញបំផុត។ បើសម្រាប់អ្នកដែលចូលចិត្តរថយន្ដស្ព័រវិញ គឺគ្មានចំនុចណាទាស់ភ្នែករបស់ពួកគាត់ទេ លើសពីនេះវាមានសំឡេងគ្រហឹមយ៉ាងរំភើបរណ្តំចិត្ត។
ផលប្រយោជន៍សម្រកទម្ងន់ចម្បងរបស់ Green Coffee Bean គឺមកពីកត្តាដ៏ល្អពីបណ្ដាគ្រាប់កាហ្វេបៃតង ។ ទន្ទឹមនឹងនោះ Green Coffee Bean ផ្សំជាមួយនឹងសម្បកគ្រាប់ celloluse សម្បកអង្ករនិង silica មួយកំរិតសមស្រប បានបង្កើនប្រសិទ្ធិភាពសម្រកទម្ងន់កើនឡើងទៅដល់៤ដង ។ សូមទស្សនាវីដេអូដូចតទៅ៖ (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ ផលិតផល Green Coffee Bean ផ្សំឡើងពីធម្មជាតិ ១០០ ភាគរយ ដែលអ្នកជំនាញចម្រាញ់យកពីបណ្ដាជាតិដ៏ល្អសុទ្ធបំផុត ។
ក្រៅពីថ្លែងសុន្ទរកថាសំណេះសំណាលជាមួយឯកអគ្គរាជទូត និងមន្ត្រីក្រសួង សម្តេច ហ៊ុន សែន នឹងបំពាក់គ្រឿងឥស្សរិយសជូនថ្នាក់ដឹកនាំក្រសួងការបរទេសផងដែរ។ នេះបើតាមកម្មវិធីក្រសួងការបរទេស។ ដោយឡែក ក្រោយពិធីបិទសន្និបាតបូកសរុបការងារ ក្រសួងការបរទេសនឹងរៀបចំពិធីជប់លៀងសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជូនមន្ត្រីក្រសួង នៅម៉ោង៦កន្លះល្ងាចថ្ងៃនេះ ក្នុងសណ្ឋាគារសុខាភ្នំពេញ។ បច្ចុប្បន្ន កម្ពុជាបានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសទាំងអស់ចំនួន ១៧១ប្រទេស ក្នុងពិភពលោក។ នេះបើតាមរបាយការណ៍ស្តីពី សមិទ្ធផលការងារក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្នុងឆ្នាំ២០១៦ ។ បន្ថែមលើសពីនេះ របាយការណ៍ដែលផ្សាយក្នុងពិធីបើកសន្និបាតបូកសរុបការងារក្រសួងការបរទេស កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានឲ្យដឹងថា កម្ពុជាមានស្ថានតំណាងនៅបរទេសចំនួន ៥៥ ក្នុងនោះ ស្ថានទូតចំនួន ២៤ ស្ថានតំណាងអចិន្ត្រៃយ៍ចំនួន ៤ ស្ថានអគ្គកុងស៊ុលចំនួន ១០ និងស្ថានកុងស៊ុលកិត្តិយសចំនួន ១៧ ។ជាងនេះទៀត កម្ពុជាបាន បង្កើតគណៈកម្មការអន្តររដ្ឋាភិបាលជាមួយប្រទេសចំនួន ២ គណៈកម្មការចម្រុះទ្វេភាគីជាមួយប្រទេស ចំនួន ១១ និងកិច្ចពិគ្រោះយោបល់នយោបាយជាមួយប្រទេសចំនួន ១៨ ទៀត៕
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦និងទិសដៅឆ្នាំ២០១៧ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅម៉ោង ២កន្លះរសៀលថ្ងៃទី១ មីនានេះ នាបន្ទប់រំដួល ក្នុងវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។
ក្រុមការពារតំណែងជើងឯកបឹងកេតអង្គរក្រោយបានត្រឹមស្មើ ១-១ ជាមួយព្រះខ័នរាជស្វាយរៀងក្នុងជំនួបបើកឆាកកាលពីថ្ងៃទី២៦ កុម្ភៈ សប្តាហ៍មុន។ ក្រុមនេះត្រូវការឈ្នះក្រសួងការពារជាតិជាចាំបាច់ ដើម្បីបាន៣ពិន្ទុក្នុងការរក្សាតុល្យភាពប្រជែងជាមួយក្រុមដទៃក្នុងតារាងពិន្ទុនៃពានរង្វាន់ក្របខណ្ឌលីកកំពូលកម្ពុជាឆ្នាំ២០១៧។ អ្នកចាត់ការទូទៅក្លិបបឹងកេតអង្គរ លោក បែរ មករា បានបញ្ជាក់ថា៖«ក្រុមទាំងពីរសុទ្ធតែខ្លាំងដូចគ្នា ហើយត្រូវការឈ្នះដូចគ្នា ប៉ុន្តែសម្រាប់ជំនួបដ៏សំខាន់នាល្ងាចនេះបឹងកេតអង្គរត្រូវការជាចាំបាច់ដើម្បីទទួលបាន៣ពិន្ទុ ក្រោយក្រុមបឹងកេតមិនអាចយកជ័យឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀងក្នុងជំនួបដំបូង»។ លោកបានអះអាងថា ទោះបីកូនក្រុមរបស់បឹងកេតអង្គរកំពុងមានបញ្ហាកម្លាំងដោយសារប្រកួតញឹកញាប់ក៏ដោយ ប៉ុន្តែកីឡាករមិនមានរបួសនោះទេ។ ទាំងកីឡាករ និងគ្រូបង្វឹកសុទ្ធតែមានការប្តេជ្ញាខ្ពស់ក្នុងការស្វែងរកជ័យជម្នះនៅល្ងាចនេះ។ លោកទទួលស្គាល់ថា ក្រសួងការពារជាតិជាក្រុមមានសមត្ថភាពខ្លាំង និងបានត្រៀមខ្លួនយ៉ាងល្អក្នុងជំនួបនេះ ព្រោះក្រុមនេះក៏ត្រូវការឈ្នះដាច់ខាតផងដែរ។ តែយ៉ាងណា លោក បែរ មករា បានអះអាងថា៖«ខ្ញុំគិតថាការជួបជាមួយក្រសួងការពារជាតិប្រហែលជាអាចស្រួលជាងការជួបជាមួយព្រះខ័នរាជស្វាយរៀង។ តែយ៉ាងណយើងមិនអាចធ្វេសប្រហែសបានឡើយ ព្រោះក្រុមដែលចូលរួមលេងក្នុងរដូវកាលថ្មីនេះមានសមត្ថភាពប្រហាក់ប្រហែលគ្នា បើយើងប្រហែសនឹងមានបញ្ហា»។ ក្រុមការពារជើងឯកបឹងកេតអង្គរ ត្រូវជួបប្រកួតជាមួយក្រុមជើងឯករងក្រសួងការពារជាតិនាវេលាម៉ោង៦ល្ងាចថ្ងៃទី១ ខែមីនា នៅពហុកីឡដ្ឋានជាតិក្នុងវគ្គសន្សំពិន្ទុពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧។ គួររំលឹកថា ក្នុងជំនួបបើកឆាកកាលពីសប្តាហ៍មុនក្រសួងការពារជាតិបានត្រឹមស្មើ ០-០ ជាមួយខេមបូឌានថាយហ្គឺរ ខណៈបឹងកេតអង្គរស្មើ ២-២ ជាមួយព្រះខ័នរាជស្វាយរៀង៕  
ក្រុមការពារតំណែងជើងឯកបឹងកេតអង្គរត្រូវប្រជែងដណ្តើមយក៣ពិន្ទុជាមួយក្រសួងការពារជាតិក្នុងវគ្គសន្សំពិន្ទុនៃពានរង្វាន់ក្របខណ្ឌលីកកំពូលកម្ពុជានាល្ងាចនេះនៅពហុកីឡដ្ឋានជាតិ។ ជំនួបនេះនឹងក្លាយជាការប្រកួតមួយដ៏ស្វិតស្វាញ និងជក់ចិត្តបំផុត ព្រោះក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះជាដាច់ខាតដូចគ្នា។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មាននៅក្នុងបណ្តាញទំនាក់ទំនង Telegram ថា ក្រោយបញ្ចប់សវនាការ ចៅក្រមជំនុំជម្រះ មិនបានប្រកាសសាលក្រមភ្លាមនោះទេ ដោយលើកពេលប្រកាស នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧វិញ។ នៅក្នុងសវនាការនាព្រឹកនេះ លោក ជួប សម្លាប់ បានសារភាពម្តងទៀតថា លោក ពិតជាបានសម្លាប់លោក កែម ឡី មែន ដោយសារតែលោក កែម ឡី ជំពាក់ប្រាក់ចំនួន៣ពាន់ដុល្លារ ហើយមិនព្រមសងរូបគេវិញ។ លោក ជួប សម្លាប់ បានរងពីបទចោទ «ឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់»។ លោក ជួប សម្លាប់ ត្រូវបានសមត្ថកិច្ច ចាប់បានភ្លាមៗ ក្រោយអំពើឃាតកម្មលើលោក កែម ឡី កើតឡើងក្នុងស្តាម៉ាតមួយកន្លែង ស្ថិតនៅម្តុំស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ពេលនោះ លោក ជួប សម្លាប់ ធ្លាប់សារភាពនៅចំពោះមុខប៉ូលិសថា លោក ជាឃាតកដែលសម្លាប់លោក កែម ឡី៕
 ភ្នំពេញ៖ លោក អឿត អាង ហៅជួប សម្លាប់ ដែលជាជនជាប់ចោទ ក្នុងសំណុំរឿងឃាតកម្មលើលោក កែម ឡី ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះ ។ ប៉ុន្តែ ទោសកំហុសរបស់លោក ជួប សម្លាប់ មិនទាន់ត្រូវបានប្រកាសនៅថ្ងៃនេះឡើយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រី បានព្រមានបណ្តាក្រុមហ៊ុនព័ត៌មាន ដែលមានរួមទាំងស្ថានីយវិទ្យុ២ ដែលបានទទួលថវិកាពីរដ្ឋាភិបាល ស.រ.អា. នោះថា អាជ្ញាធរកម្ពុជាប្រហែលជាអាចចាត់វិធានការណ៍ប្រឆាំងនឹងស្ថានីយវិទ្យុទាំង២នោះ ប្រសិនបើសេចក្តីរាយការណ៍របស់វិទ្យុទាំងពីរនេះ គំរាមកំហែងដល់ស្ថិរភាពនៃប្រទេសកម្ពុជា។ បណ្តាញផ្សាយព័ត៌មានធំៗទាំងអស់ក្នុងប្រទេសកម្ពុជា គាំទ្ររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចអស់ពេល ៣ ទសវត្សរ៍មកហើយនោះ ជាស្រេចរួចទៅហើយ។ លោក ផៃ ស៊ីផាន បានធ្វើអត្ថាធិប្បាយកាលពីចុងសប្តាហ៍មុននៅលើទំព័រ Facebook របស់លោកថា លោក ត្រាំ បានផ្ញើរសារមួយយ៉ាងច្បាស់លាស់ថា របាយការណ៍របស់អ្នកកាសែតវិជ្ជាជីវៈខ្លះ មិនបានឆ្លុះបញ្ចាំងនូវការពិតជាក់ស្តែងទេ។ លោកថ្លែងថា លោក ត្រាំ ចង់និយាយថា « សេរីភាពនៃការបញ្ចេញមិតិយោបល់ ត្រូវតែស្ថិតនៅក្នុងដែនកំណត់នៃច្បាប់ និងត្រូវតែគោរពដែនអំណាចរដ្ឋ ក្នុងកិច្ចទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ រាប់ទាំងផលប្រយោជន៍និងសន្តិភាពជាតិ»។ លោក ផៃ ស៊ីផាន បានព្រមានស្ថានីយវិទ្យុល្បីល្បាញ៣ គឺស្ថានីយវិទ្យុសំឡេងប្រជាធិបតេយ្យ វិទ្យុអាស៊ីសេរី និង វិទ្យុ VOA  ដែលឧបតម្ថថវិកាដោយរដ្ឋាភិបាលស.រ.អា. ជាមួយនឹងបណ្តាញផ្សាយព័ត៌មានដទៃទៀតដែលមិនបញ្ចេញឈ្មោះ «ត្រូវតែពិចារណាសារជាថ្មីចំពោះការប្រើប្រាស់រលកអាកាស ក៏ដូចជាបោះពុម្ភផ្សាយមុនពេលរាជរដ្ឋាភិបាលមានចំណាត់ការ ឆ្លើយតបទៅនឹងព័ត៌មានបំផ្លៃការពិត ញុះញង់ដែលគំរាមគំហែងដល់ស្ថិរភាព និង សន្តិភាពរបស់កម្ពុជា»។ អាណត្តិនៃស្ថានីយវិទ្យុដែលស.រ.អា.គាំទ្រទាំង២នេះ គឺដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និង ការចែកចាយព័ត៌មានដោយសេរី។ លោកស្រី ចក់ សុភាព នាយិកានៃមជ្ឈៈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលជាអង្គការឯករាជ្យមួយទទួលមូលនិធិពីសំណាក់បណ្តាប្រទេសផ្តល់ជំនួយនោះ បានកត់សម្គាល់ថា អង្គការអ្នកកាសែតគ្មានព្រំដែនដែលគាំទ្រវិស័យសារព័ត៌មាននោះ បានដាក់ប្រទេសកម្ពុជាក្នុងលំដាប់ថ្នាក់លេខ ១២០ ក្នុងចំណោមប្រទេសចំនួន ១៨០ សម្រាប់សេរីភាពសារព័ត៌មាន ដោយបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងងាយស្រួលសម្រាប់អ្នកយកព័ត៌មានធ្វើការនោះទេ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាមួយរូបថ្លែងថា ការវាយប្រហាររបស់លោកប្រធានាធិបតី ស.រ.អា. ដូណាល់ ត្រាំ ទៅលើអ្នកកាសែត គឺជាការលើកទឹកចិត្តមួយសម្រាប់ប្រទេសរបស់លោកឲ្យពិនិត្យមើលព្រំដែននៃសេរីភាពក្នុងការបញ្ចេញមតិ។
ស្ត្រីជនជាតិឥណ្ឌូណេស៊ី Siti Aisyah និងស្ត្រីជនជាតិវៀតណាម Doan Thi Huong ដែលជាជនសង្ស័យក្នុងករណីឃាតកម្មលោក គីម ជុងណាំ បងប្រុសម្ដាយទីទៃមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបង្ហាញមុខនៅតុលាការក្នុងរដ្ឋ Penang ។ តុលាការម៉ាឡេស៊ី នៅថ្ងៃទី១ ខែមីនា បានចោទប្រកាន់ជនសង្ស័យទាំងពីរនាក់ ពីបទឃាតកម្មតាមមាត្រា៣០២ នៃក្រុមព្រហ្មទណ្ឌ ហើយប្រសិនបើរកឃើញកំហុស ពួកគេអាចប្រឈមមុខទោសប្រហារជីវិត។ យ៉ាងណាក្ដី បើតាមសារព័ត៌មានសិង្ហបុរី Channel News Asia ជនសង្ស័យទាំងពីរបានប្រាប់មន្ត្រីការទូតមកពីប្រទេសរៀងៗខ្លួនថា ពួកគេមិនដឹងថា ពួកគេសម្លាប់ គីម ជុងណាំ ឡើយ ហើយពួកគេត្រូវបានបោកប្រាស់ និងគិតថា ឃាតកម្មនេះគ្រាន់តែជាការសម្ដែងតាមទូរទស្សន៍ប៉ុណ្ណោះ។ លោក គីម ជុងណាំ ត្រូវបានឃាតករប្រើសារធាតុគីមី VX ដែលជាធាតុពុលដ៏ខ្លាំង ហើយលោកមានអាការៈឈឺចាប់ខ្លាំង មុនពេលស្លាប់។ ស្ត្រីជាជនសង្ស័យទាំងពីរ បានប៉ូលិសម៉ាឡេស៊ីចាប់ខ្លួននៅថ្ងៃកើតហេតុតែម្ដង។ វីដេអូដែលថតបាននៅព្រលានយន្តហោះបង្ហាញថា លោក គីម ជុងអ៊ុន ត្រូវបានជនសង្ស័យវាយប្រហារ។ បន្ទាប់ពីនោះ ជនសង្ស័យក៏រត់គេចខ្លួន មុនត្រូវប៉ូលិសចាប់ខ្លួនជាបន្តបន្ទាប់។ ក្រៅពីជនសង្ស័យទាំងពីរ អាជ្ញាធរម៉ាឡេស៊ី ក៏បានឃាត់ខ្លួនបុរសជនជាតិកូរ៉េខាងជើងម្នាក់ទៀត ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធករណីឃាតកម្មនេះ។ ទាក់ទិនដំណើរការកាត់ក្ដីនេះ វៀតណាម និងឥណ្ឌូណេស៊ី ក៏បានបង្ហាញការព្រួយបារម្ភ និងសង្ឃឹមថា ជនសង្ស័យទាំងពីរ នឹងទទួលបានការកាត់ក្ដីដោយយុត្តិធម៌។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ីនិយាយថា ជនសង្ស័យនឹងនៅតែគ្មានកំហុស រហូតដល់ពេលរកឃើញទោស។ ហើយមេធាវី ដែលត្រូវបានតែងតាំងសម្រាប់ការពារក្ដី នឹងអនុវត្តតាមគោលការណ៍ច្បាប់ ហើយនាង Siti អាចអនុវត្តសិទ្ធិដើម្បីការពារខ្លួនតាមច្បាប់។ ទន្ទឹមគ្នានឹងការចោទប្រកាន់នេះ អាជ្ញាធរម៉ាឡេស៊ី កំពុងស្វែងរកចាប់ខ្លួនជនជាតិកូរ៉េខាងជើងមួយចំនួនទៀតរត់គេចខ្លួន។ ចំណែកក្រុងព្យុងយ៉ាង ក៏បានបញ្ជូនតំណាងមកទាមទារសពលោក គីម ជុងណាំ វិញដែរ។ ដោយសាររឿងឃាតកម្មនេះ ទំនាក់ទំនងរវាងម៉ាឡេស៊ី និងកូរ៉េខាងជើង ក៏ធ្លាក់ដុនដាប និងមានការឆ្លើយឆ្លងពាក្យសម្ដីទៅវិញទៅមករហូតដល់ថ្នាក់កូរ៉េខាងជើងចោទម៉ាឡេស៊ីថា ធ្វើតាមតែអ្នកដទៃ ដើម្បីធ្វើបាបខ្លួនទៀតផង៕
ស្ត្រីសង្ស័យពីនាក់ គឺជនជាតិឥណ្ឌូណេស៊ីម្នាក់ និងជនជាតិវៀតណាមម្នាក់ ត្រូវបានតុលាការម៉ាឡេស៊ីចោទប្រកាន់ពីបទមនុស្សឃាត ក្នុងករណីឃាតកម្មលើលោក គីម ជុងណាំ បងប្រុសមេដឹកនាំកូរ៉េខាងជើង។ ស្ត្រីទាំងពីរនាក់ ត្រូវបានចាប់ខ្លួនជាបន្តក្រោយឃាតកម្មនៅឯព្រលានយន្តហោះក្រុងកូឡាឡាំពួរកាលពីថ្ងៃទី១៣ ខែកុម្ភៈ ប៉ុន្តែពួកគេទាំងពីរនាក់ ហាក់មិនបានដឹងពីរឿងនេះឡើយ និងនិយាយថា ពួកគេត្រូវគេបោកប្រាស់ឲ្យធ្វើសកម្មភាពនេះ។
របាយការណ៍ក្រសួងការបរទេសដែលបង្ហាញក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៧ នៅថ្ងៃទី២៨ ខែកុម្ភៈនេះ ក្រសួងបានជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីបរទេសសរុបចំនួន ៨១៥នាក់ ក្នុងនោះ មាន ជនរងគ្រោះដោយអំពើជួញដូរមនុស្ស មានចំនួន ៣៦៦នាក់។ ជាមួយគ្នាដែរ របាយការណ៍ក្រសួងការបរទេសបានកត់សម្គាល់ថា ក្នុងឆ្នាំ២០១៦កន្លងទៅ កម្ពុជាបានបញ្ជូនពលករខ្មែរ ទៅធ្វើការនៅក្រៅប្រទេសចំនួន ៨៥,៥៧៦នាក់ផង៕
ភ្នំពេញ៖ ពលរដ្ឋខ្មែរចំនួន ៣៦៦នាក់ រងគ្រោះក្នុងអំពើជួញដូរមនុស្ស ក្នុងឆ្នាំ ២០១៦ កន្លងទៅ។ នេះបើតាមរបាយការណ៍ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
«មេដាយទាំងនេះ អាចជួយសង្គ្រោះការអត់ឃ្លានរបស់គាត់»។ នេះជាការលើកឡើងរបស់សារព័ត៌មានរុស្ស៊ី Gazeta.ru ទាក់ទងនឹងការសម្រេចដាក់លក់មេដាយអូឡាំពិករបស់ Olga ដែលធ្លាប់មានរហស្សនាមថា «កូនចាបពីទីក្រុង Minsk»។ នាព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ១៩៧២នៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ Olga Korbut ដែលតំណាងឲ្យសហភាពសូវៀត ទទួលបានមេដាយមាស៣ ប្រាក់១ ហើយឈ្នះមេដាយមាស១ ប្រាក់១ ទៀត នៅឆ្នាំ១៩៧៦ ក្នុងទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។ Korbut បានទៅរស់នៅសហរដ្ឋអាមេរិកនៅឆ្នាំ១៩៩១ ហើយបានក្លាយជាគ្រូកាយសម្ព័ន្ធម្នាក់។ គាត់ធ្លាប់មានស្វាមីឈ្មោះ Leonid Bortkevich ដែលជាអ្នកចម្រៀងបេឡារុស ហើយនៅជាមួយគ្នាពីឆ្នាំ១៩៧៨ ដល់ឆ្នាំ២០០០ និងមានកូនប្រុសម្នាក់ឈ្មោះ Richard កើតនៅឆ្នាំ១៩៧៩ ។ ក្នុងចំណោមមេដាយទាំង៦ មេដាយមាស១ដែលឈ្នះពីក្រុងមុយនិច ត្រូវបានចោលលួច។ មិនមានការបញ្ជាក់អ្វីបន្ថែមពីស្ថានភាពគ្រួសាររបស់ Korbut នោះឡើយ ប៉ុន្តែកាសែតរុស្ស៊ី Gazeta បានអះអាងថា គាត់មានបញ្ហាហិរញ្ញវត្ថុដែលត្រូវដោះស្រាយ។ តាមរយៈការដាក់លក់ដេញថ្លៃនៅក្រុមហ៊ុន Heritage Auctions របស់អាមេរិក មេដាយមាស២ និងប្រាក់១ ដែល Korbut ឈ្នះនៅមុយនិច មានតម្លៃចំនួន ៣៣៣ ៥០០ដុល្លារអាមេរិក។ បន្ថែមពីលើនេះ ក៏មានការរាយការណ៍ថា Korbut បានដាក់លក់មេដាយផ្សេងៗក្រៅពីអូឡាំពិកផងដែរ៕
Olga Korbut អាយុ៦១ឆ្នាំ ជាអតីតកីឡាការិនីកាយសម្ព័ន្ធរបស់សូវៀតដែលដណ្តើមបានមេដាយមាស៤ និងមេដាយប្រាក់២ពីព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ១៩៧២ និងឆ្នាំ១៩៧៦ ។ ដោយសារបញ្ហាជីវភាព Olga ដែលមានសញ្ជាតិបេឡារុស និងរស់នៅរដ្ឋ Arizona បានប្រកាសលក់មេដាយរបស់ខ្លួននៅក្រុមហ៊ុនដេញថ្លៃរបស់សហរដ្ឋអាមេរិក។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បានឲ្យដឹងថា រូបមន្តថ្មីនេះ គឺត្រូវបានគណៈកម្មាធិការនាយកគណបក្ស ឯកភាពគ្នាសម្រេចយល់ព្រមហើយ ក្នុងការគាំទ្រឲ្យឯកឧត្តម កឹម សុខា ទទួលតំណែងជាប្រធានគណបក្ស នៅថ្ងៃប្រជុំសមាជបក្សស្អែកនេះ។ ចំណែកអនុប្រធានទី១ គឺលោក ប៉ុល ហំម ,អនុប្រធានទី២ លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអនុប្រធានទី៣។ នៅពេលសួរថា មូលហេតុអ្វីបានជាគណបក្សសង្គ្រោះជាតិ ជ្រើសរើសរូបមន្តដឹកនាំបក្សបែបនេះ? ឆ្លើយតបសារព័ត៌មានថ្មីៗ លោកស្រី មួ សុខហួរ បានបញ្ជាក់ដូច្នេះថា៖«ពីព្រោះកាលៈទេសៈពេលនេះ គណបក្សសង្គ្រោះជាតិ ត្រូវមានការងារធ្វើនៅពេលខាងមុខធំៗច្រើនទៀត សម្រាប់ការបោះឆ្នោត។ ហើយយើងត្រូវការដាក់សមាសភាពអនុប្រធាន ៣ នេះ ដើម្បីជួយការងារដល់ឯកឧត្តម កឹម សុខា ដែលនឹងត្រូវក្លាយជាប្រធានគណបក្សនេះ»។ តាមពិតលក្ខន្តិករបស់គណបក្សសង្គ្រោះជាតិ ដែលមានមេដឹកនាំពីខាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួមបញ្ជូលគ្នាតែមួយ កាលពីឆ្នាំ ២០១២ នោះ បានកំណត់យករូបមន្តដឹកនាំបក្សដោយមានប្រធាន ១ រូប និងអនុប្រធានគណបក្ស ១ រូបប៉ុណ្ណោះ។ តែត្រង់ចំណុចនេះ លោកស្រី មួ សុខហួរ បានបកស្រាយវិញថា គណបក្សនឹងធ្វើវិសោធនកម្មលក្ខន្តិកគណបក្សផងដែរ ដើម្បីសម្រួលផ្លូវក្នុងការប្រើប្រាស់រូបមន្តប្រធាន១រូប និងអនុប្រធាន៣រូបវិញ។ គួរបញ្ជាក់ថា ឯកឧត្តម សម រង្ស៊ី បានប្រកាសលាលែងពីប្រធាន និងសមាជិកភាពពីគណបក្ស នៅថ្ងៃទី១១ កុម្ភៈនេះ  ស្របពេលដែលដែលសេចក្តីស្នើច្បាប់ ដែលមិនផ្តល់ឱកាសឲ្យទណ្ឌិត មានសិទ្ធិធ្វើជាប្រធានគណបក្សនយោបាយ ត្រូវបានបញ្ជូនទៅកាន់រដ្ឋសភា។  ក្រោយលាលែងពីតំណែងបានមួយថ្ងៃនោះ ឯកឧត្តម សម រង្ស៊ី បានបញ្ជាក់តាមរយៈវិដេអូឃ្លីបមួយថា មូលហេតុដែលលោកលាលែងចេញពីតំណែងប្រធានបក្សនេះ គឺដើម្បីការពារផលប្រយោជន៍គណបក្ស បញ្ចៀសហានិភ័យណាមួយដែលស្ថិតនៅក្នុងគោលបំណងរំលាយគណបក្សខ្លួននេះ៕
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានរៀបចំក្បាលម៉ាស៊ីនថ្មី ក្នុងការដឹកនាំបក្សរួចរាល់ហើយ តាមទម្រង់រូបមន្ត ប្រធាន ១ រូប និងអនុប្រធាន ៣ រូប ដែលនឹងត្រូវដាក់ចូលក្នុងរបៀបវារៈនៃសមាជគណបក្សនៅថ្ងៃទី២ មីនានេះ។
ម៉ាស៊ីនត្រជាក់ជំនាន់ថ្មីនេះត្រូវបានរចនាទ្បើង មិនគ្រាន់តែផ្តល់នូវបរិយាកាសត្រជាក់ស្រួលនៅគ្រប់ទីកន្លែងប៉ុណ្ណោះទេ តែបច្ចេកវិទ្យា 8 Pole មានសមត្ថភាពខ្ពស់ក្នុងការកាត់បន្ថយសម្លេងរំខាន និងរំញ័រ ហើយមានដំណើរការបានយ៉ាងស្ងៀមស្ងាត់បំផុត។ មិនតែប៉ុណ្ណោះ លក្ខណៈដ៏ពិសេសរបស់វាគឺជួយសន្សំសំចៃថាមពលទៀតផង។ សាមសុងតែងតែយកចិត្តទុកដាក់បំផុតក្នុងការធ្វើឲ្យបន្ទប់ត្រជាក់ខ្លាំង ក៏ប៉ុន្តែក្នុងឆ្នាំនេះការច្នៃប្រឌិតដ៏ធំសម្បើមនេះនឹងផ្លាស់ប្តូរមុខមាត់ទីផ្សារនៃម៉ាស៊ីនត្រជាក់ជារៀងរហូត។ ម៉ូទ័រ 8 Pole មានប្រសិទ្ធភាពធ្វើឲ្យម៉ូទ័រវិលបានលឿនជាងមុន មានភាពរលូនជាងមុន ដែលធ្វើឲ្យការប្រើប្រាស់ភ្លើងតិចជាងម៉ាស៊ីនត្រជាក់ធម្មតា។ លើសពីនេះទៅទៀត នៅថ្ងៃទី០៤ ខែមីនា ក្រុមហ៊ុនសាមសុងនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅឯ ហាងទំនើបសាមសុង KLDis 3 នៅមុខអាគារ Phnom Penh Tower ដែលស្ថិតលើមហាដងវិថីព្រះមុនីវង្ស ដើម្បីធ្វើឲ្យអតិថិជន ទាំងទ្បាយបានយល់ដឹងរឹតតែច្បាស់ពីផលិតផលនេះ។ នៅព្រឹត្តិការណ៍នេះដែរ ក៏មានការបន្ថែមជូនជាច្រើនដល់អតិថិជនរួមមានដូចជា ការលក់បញ្ចុះតម្លៃ និងការតម្លើងដោយមិនគិតប្រាក់កំរៃបន្ថែម សម្រាប់ការបញ្ចូលហ្គាស។ ម្យ៉ាងវិញទៀតនឹងមានសកម្មភាពរីករាយ និងការលេងល្បែងកំសាន្តក្នុងការប្រកួតយករង្វាន់ផ្សេងៗទៀតផង។ ជាទូទៅ នៅពេលប្រើប្រាស់ម៉ាស៊ីនត្រជាក់ តែងតែមានការចំណាយលើថ្លៃភ្លើងច្រើន ដែលជាហេតុធ្វើឲ្យអ្នកប្រើប្រាស់មានការស្ទាក់ស្ទើរក្នុងការទិញយកមកប្រើ។ ឥទ្បូវនេះជាមួយបច្ចេកវិទ្យា 8 Pole នឹងក្លាយជាដំណោះស្រាយដ៏ល្អបំផុតដោយសារតែវាអាចសន្សំសំចៃថាមពលបានយ៉ាងល្អប្រសើរ។ ដើម្បីដឹងឲ្យកាន់តែច្បាស់ពីម៉ាស៊ីនត្រជាក់ស៊េរី Samsung 8 Pole Digital Inverter សូមកុំភ្លេចអញ្ជើញមកចូលរួមព្រឹត្តិការណ៍នេះនៅថ្ងៃទី០៤ ខែមីនា នៅហាងទំនើបសាមសុង KLDis 3 ដែលស្ថិតនៅក្នុងអាគារលេខ ៣០៦ ផ្លូវ ៩៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ទីក្រុងភ្នំពេញ នៅមុខអាគារ Phnom Penh Tower ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់។ អំពីក្រុមហ៊ុន Samsung Electronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ news.samsung.com/global ( អត្ថបទពាណិជ្ជកម្ម )
នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ នេះដើម្បីធ្វើការស្វាគមន៍ផលិតផលថ្មី ម៉ាស៊ីនត្រជាក់  8 Pole Digital Inverter ដ៏ទំនើបដំបូងគេបង្អស់លើពិភពលោក ក្រុមហ៊ុនសាមសុងបានដាក់ពង្រាយកង់ចំនួនដប់ប្រាំបីដោយភ្ជាប់ជាមួយសារនៃ 8 Pole Digital Inverter ជុំវិញទីក្រុងភ្នំពេញដើម្បីបង្ហាញអំពីការយល់ដឹងនៃផលិតផលម៉ាស៊ីនត្រជាក់មួយនេះភ្ជាប់ជាមួយនឹងប្រធានបទ «សន្សំសំចៃថាមពល ដើម្បីថែរក្សាបរិស្ថាន»។
ដោយសហការជាមួយអង្គការ Good Return ធនាគារជាតិនឹងចែកសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុនេះនៅតាមសាលាបឋមសិក្សាទូទាំងប្រទេស សម្រាប់ការអប់រំសិស្សចាប់ពីអាយុ៨ឆ្នាំ ដល់១២ឆ្នាំ។ កម្មវិធីនេះ គឺស្ថិតក្នុងយុទ្ធនាការ«តោះ!និយាយពីលុយ» ដែលយុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីហិរញ្ញវត្ថុ ដែលជះឥទ្ធិពលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសរបស់ធនាគារជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីសម្ពោធឲ្យប្រើប្រាស់សៀវភៅនេះនៅសាលារៀនបឋមសិក្សាដូនពេញ នៅថ្ងៃទី២៨ខែកុម្ភៈថា បើទោះបីធនាគារជាតិនិងដៃគូអភិវឌ្ឍន៍បានបោះពុម្ពសៀវភៅនេះជាច្រើនម៉ឺនក្បាលសម្រាប់ចែកជូនដល់សាលាបឋមសិក្សារបស់រដ្ឋ ប៉ុន្តែនៅតែខ្វះខាត ដែលត្រូវស្វែងរកការគាំទ្រពីវិស័យឯកជន ដើម្បីបោះពុម្ពសៀវភៅនេះបន្ថែមទៀត។ លោកស្រី ជា សិរី បញ្ជាក់ថា ធនាគារជាតិកំពុងធ្វើការជាមួយក្រសួងអប់រំលើកិច្ចការដាក់បញ្ចូលការអប់រំផ្នែកហិរញ្ញវត្ថុក្នុងមុខវិជ្ជាមួយចំនួនដែលមានស្រាប់ ក្នុងកម្មវិធីសិក្សាថ្នាក់ចំណេះដឹងទូទៅពីកម្រិតបឋមសិក្សា ដល់ថ្នាក់វិទ្យាល័យ ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំសិក្សា២០១៧-២០១៨ តទៅ។ លោកស្រីលើកឡើងថា ការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជននៅវ័យសិក្សាដំបូង គឺជាការចាំបាច់ខ្លាំងណាស់ ព្រោះបើរង់ចាំដល់ពួកគេពេញវ័យនោះនឹងពិបាកផ្លាស់ប្ដូរឥរិយាបទនៃការគ្រប់គ្រងថវិការបស់ពួកគេ។ កម្មវិធីយល់ដឹងផ្នែកហិរញ្ញវត្ថុនេះ នឹងបណ្ដុះបណ្ដាលជាមូលដ្ឋានលើអត្រាការប្រាក់កម្ចី គំនិតសន្សំប្រាក់ ការចរចាតម្លៃ និងការគ្រប់គ្រងហិរញ្ញវត្ថុ។ លោក ម៉ុក សារ៉ុម អគ្គនាយករងអប់រំនៃក្រសួងអប់រំ យុវជននិងកីឡា មានប្រសាសន៍ថា កម្មវិធីនេះនឹងត្រូវដាក់បញ្ចូលក្នុងមុខវិជ្ជាសិក្សាសំខាន់ៗដូចជា គណិត សីលធម៌ ជំនាញសង្គម និងសេដ្ឋកិច្ច៕
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានសម្ពោធឲ្យប្រើប្រាស់សៀវភៅអប់រំផ្នែកហិរញ្ញវត្ថុជាលើកដំបូង«តោះ! និយាយពីលុយ» ដើម្បីបញ្ជ្រាបការយល់ដឹងអំពីហិរញ្ញវត្ថុដល់កុមារនៅកម្រិតបឋមសិក្សា មុននឹងឈានដល់ការដាក់បញ្ចូលចំណេះដឹងផ្នែកនេះក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ។
ពិធីបើកសន្និសីទអន្តរជាតិនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ គឺក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា ក្រោយថ្ងៃ៧មករាមក គឺកុមារគ្រប់រូបទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល ដើម្បីកសាងបុគ្គលិកលក្ខណៈ អត្តចរិត និងចំណេះដឹងដំបូង សម្រាប់ត្រៀមខ្លួនចូលបឋមសិក្សា។ សម្តេចបន្ថែមថា កម្ពុជាស្រឡាញ់ និងចាត់ទុកកុមារ គឺជាដើមទុននៃធនធានមនុស្ស និងជាអ្នកដឹកនាំទៅថ្ងៃខាងមុខ។ នាយកយូនីសេហ្វប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក លោកស្រី ខារីន ហ៊ុលហ្សុប បានលើកឡើងថា ភស្តុតាងច្បាស់លាស់ជាច្រើនបានបង្ហាញថា រយៈពេលមួយពាន់ថ្ងៃដំបូងនៃជីវិត ចាប់ពីបង្កកំណើតក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ គឺជាពេលវេលាដ៏មានសារសំខាន់បំផុតសម្រាប់សុខុមាលភាព និងការអភិវឌ្ឍកុមារ។ លោកស្រីបន្តថា ការផ្តល់ការថែទាំប្រកបដោយយកចិត្តទុកដាក់ និងការផ្តល់ការអប់រំនៅវ័យក្មេង គឺជាកត្តាចំបងក្នុងការកសាងកុមារប្រកបដោយសុខភាពល្អ ដើម្បីឲ្យពួកគេអាចឈានទៅសម្រេចបាននូវសក្តានុពលរបស់ពួកគេនៅពេលពេញវ័យ។ គួរបញ្ជាក់ដែរថា សន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍកុមារតូចនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ មីនា ឆ្នាំ២០១៧។ សន្និសីទនេះ ក៏អនុញ្ញាតឲ្យបណ្តាប្រទេសចូលរួមទាំងអស់ បានចែករំលែក និងសិក្សាពីយុទ្ធសាស្ត្រពីគ្នាទៅវិញទៅមក ស្តីពីការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពត្រឹមឆ្នាំ២០៣០។ ក្នុងនោះដែរ ប្រទេសទាំងអស់ នឹងពិភាក្សាពីយុទ្ធសាស្ត្រផ្សេងៗ ដូចជាតម្រូវការដើម្បីធ្វើបរិយាប័ន្ន និងសមាហរណកម្មកម្មវិធី គោលនយោបាយ ដែលគាំទ្រដោយទីភ្នាក់ងារទទួលបន្ទុកសុខភាពអាហារូបត្ថម្ភ និងគាំពារសង្គមចំពោះកុមារ ខាងផ្នែកអប់រំអនាម័យទឹក៕
សៀមរាប៖ គណៈប្រតិភូជាង៥០០នាក់ មកពីប្រទេសចំនួន៣៦ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិងកំពុងចូលរួមក្នុងសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍកុមារតូច ដែលធ្វើឡើងនៅខេត្តសៀមរាប។ សន្និសីទនេះ ផ្តោតលើការអភិវឌ្ឍកុមារតូច ទាំងការអប់រំ និងអាហារូបត្ថម្ភ។
យ៉ាងណាមិញ ការប្រគុំតន្ត្រីយក្សមួយនេះគឺជាកម្មវិធីពេលយប់បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះក្នុងតំបន់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់Tiger Street Football Festival 2017 លើកទី៥ ហើយថ្ងៃស្អែកគឺមានការប្រកួតវគ្គផ្តាច់ព្រ័តដើម្បីដណ្តើមទឹកសរុបជាង ៣២០០ដុល្លារ នឹងជ្រើសរើសយកក្រុមខ្លាំងចំនួន១០ ក្រុម ទៅធ្វើការប្រកួតផ្ដាច់ព្រ័ត្រនៅភ្នំពេញថ្ងៃទី ១២ មីនាខាងមុខដើម្បីដណ្តើមយកទឹកប្រាក់កាន់តែច្រើនអស្ចារ្យរហូតដល់ ១៥០០០ដុល្លារ។ អ្វីដែលកាន់តែពិសេសការប្រគុំតន្ត្រីដ៏អស្ចារ្យមួយនេះគឺមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើនដូចជា លោក ឆាយវិរៈយុទ្ធ លោកឆន សុវណ្ណារាជ លោកនី រតនា  លោក STEP និង កញ្ញា ឈិន ម៉ានិច្ច រួមជាមួយពិធីករ ពិធីការីនី សម្បូរវោហាស័ព្ទទៀតនោះ ដែលជាហេតុធ្វើឲ្យបរិវេណអង្គរ ឃ្យុង យូ បានទាក់ទាញអ្នកចូលរូមទស្សនាយ៉ាងច្រើនកុះករ។ មិនតែប៉ុណ្ណោះនៅមិនឆា្ងយពីឆាកតន្រី្តក៏មានស្តង់លក់ស្រារបៀរ Tiger ត្រជាក់ៗ ក្នុងតំលៃពិសេស និងប្តូរបានវត្ថុអនុស្សាវរីយ៍ជាច្រើនពីស្រាបៀរ Tiger ។ ពិសាដោយការទទួលខុសត្រូវ ( អត្ថបទពាណិជ្ជកម្ម )
ការប្រគុំតន្ត្រីដ៏អស្ចារ្យនិងមានភាពច្នៃប្រឌិតខ្ពស់ក្រោមការរៀបចំយ៉ាងពិសេសដោយក្រុមហ៊ុនស្រាបៀរ Tiger កាលពីរាត្រីថ្ងៃសៅរ៍ ទី ២៥ ខែ កុម្ភះ ២០១៧ បានប្រារព្ធធ្វើឡើងលើឆាកដ៏ធំមានរាងដូចកុងតឺន័រ ដោយរំលេចជាមួយភ្លើង LED ដ៏ស្រស់ស្អាត។
ក្នុងសុន្ទរកថា ទៅកាន់សភាជាលើកដំបូង លោក ដូណាល់ ត្រាំ ចំណាយពេលវេលាយ៉ាងច្រើនរៀបរាប់ពីគោលនយោបាយដែលរដ្ឋបាលរបស់លោក ត្រូវអនុវត្តរយៈពេល ៤ឆ្នាំទៅមុខ។ ប៉ុន្តែមេដឹកនាំអាមេរិករូបនេះ បានឆ្លៀតឱកាសវាយប្រហារអតីតប្រធានាធិបតី ដែលកាន់អំណាចពីរអាណត្តិចាប់ពីវិបត្តិសេដ្ឋកិច្ចពិភពលោកកើតឡើងនោះ។ ប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងពីបញ្ហាជាច្រើនដែលលោករដ្ឋបាលលោក ត្រូវដោះស្រាយបន្ទាប់ពីពេលដែលរដ្ឋបាលមុនចាកចេញទៅ ។ បញ្ហាមានច្រើន មានទាំងសេដ្ឋកិច្ច សង្គម និងនយោបាយការបរទេសថែមទៀតផង។ តែការកើនឡើងនៃបំណុលអាមេរិកក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ត្រូវបានលោក ដូណាល់ ត្រាំ ទិតៀនខ្លាំងជាងគេ។ «ក្នុងរយៈពេល៨ឆ្នាំមកនេះ រដ្ឋបាលមុន (មិនហៅឈ្មោះលោក អូបាម៉ា ចំៗ) បានបង្កើនបំណុលថ្មីច្រើនសន្ធឹកស្ទើរតែច្រើនជាងបំណុលដែលប្រធានាធិបតីអាមេរិកទាំងអស់មានរួមបញ្ចូលគ្នាទៅទៀត»។ នេះជាការបញ្ជាក់លោក ដូណាល់ ត្រាំ។ ប្រធានាធិបតីដែលសន្យាតម្កល់ប្រយោជន៍អាមេរិកជាធំរូបនេះបានបន្តថា៖ « យើងបានបាត់បង់ការងារក្នុងវិស័យផលិតកម្មចំនួន ១ភាគ ៤ ចាប់ពីពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាមេរិកខាងជើង (NAFTA)។ ហើយយើងបានបាត់បង់រោងចក្រប្រហែល ៦ម៉ឺនចាប់ពីពេលដែលចិនចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោកឆ្នាំ ២០០១។ នៅបរទេសវិញ មិនបាច់និយាយ យើងត្រូវបានគេផ្ទេរឲ្យនូវនយោបាយការបរទេសដែលជួបគ្រោះមហន្តរាយ»។ ក្រៅពីរិះគន់រដ្ឋបាលអាមេរិកអាណត្តិមុនហើយ លោក ដូណាល់ ត្រាំ បានប្រាប់សភាថា ទំព័រថ្មីនៃភាពអស្ចារ្យរបស់អាមេរិកកំពុងចាប់ផ្តើមហើយក្រោមអាណត្តិរបស់លោក ដែលសំដៅដល់ការធ្វើឲ្យអាមេរិកអស្ចារ្យជាថ្មីម្តងទៀតដូចដែលលោក បានសន្យាកន្លងមកដែរ។ លោក ដូណាល់ ត្រាំ បានសន្យាថា លោកនឹងដោះស្រាយបញ្ហាប្រឈមនានារបស់សហរដ្ឋអាមេរិកជាពិសេសបញ្ហាសន្តិសុខនិងសេដ្ឋកិច្ច។  លោក ត្រាំ បានសង្កត់ធ្ងន់ថា ដើម្បីកសាងសង្គមអាមេរិកឡើងវិញ រដ្ឋបាលលោក ដើរតាមគោលការណ៍ពីរគឺ ៖«មួយគឺជួលប្រជាជនអាមេរិក និង ទីពីរទិញរបស់អាមេរិក»។  បន្ថែមពីនេះ រដ្ឋបាលអាមេរិក នឹងកែទម្រង់ប្រព័ន្ធពន្ធដារសម្រាប់បន្ធូរបន្ទកម្រិតពន្ធក្នុងស្រុក,បង្កើតប្រព័ន្ធសុខភិបាលថ្មីដែលល្អជាង Obamacare,   និងបន្តយុទ្ធនាការប្រឆាំងភេរវកម្មឲ្យបានខ្លាំងក្លាដើម្បីថែរក្សាសន្តិសុខអាមេរិកជារួមដូចគ្នា៕
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឆ្លៀតឱកាសទិតៀនរដ្ឋបាលលោក បារ៉ាក់ អូបាម៉ាឥតមានសំចៃមាត់ក្នុងពេលដែលលោកថ្លែងសុន្ទរកថាចំពោះមុខសមាជិកសភា អាមេរិកនាថ្ងៃ ២៨ កុម្ភៈ។ លោកបញ្ជាក់ថា រដ្ឋបាលមុនបន្សល់ទុកតែមរតកអាក្រក់ៗមានបំណុលច្រើនសន្ធឹកសន្ធាប់, ឱនភាពពាណិជ្ជកម្ម និង បរាជ័យនៃនយោបាយការបរទេសជាដើមផង។
ថ្លែងនៅក្នុងកិច្ចប្រជុំដំបូងកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានជំរុញឲ្យសហព័ន្ធកីឡាជាតិត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាឲ្យឈរលើឡាវ ឬរក្សាចំណាត់លេខ៨ នាការប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនាខែសីហា។ «យើងត្រូវរក្សាចំណាត់ថ្នាក់ប្រទេសរបស់យើងឲ្យឈរលើប្រទេសឡាវក្នុងស៊ីហ្គេមលើកទី២៩ នៅម៉ាឡេសី ឬរក្សាការឈរចំណាត់ថ្នាក់លេខ៨ឲ្យដូចការប្រកួតកីឡាស៊ីហ្គេមលើកទី២៨នៅសិង្ហបុរីកាលពីឆ្នាំ២០១៥។ ហើយវាជាគោលដៅរបស់ថ្នាក់ដឹកនាំ NOCC និងក្រសួងអប់រំ យុវជន និងកីឡាដែលបានកំណត់មុនធ្វើម្ចាស់ផ្ទះ»។ នេះជាប្រសាសន៍របស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។  គួររំលឹកថា ស៊ីហ្គេមកាលពីឆ្នាំ២០១៥ នៅសីង្ហបុរី កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន១៥ ដោយឈរចំណាត់ថ្នាក់លេខ៨លើប្រទេសឡាវ ក្នុងនោះមេដាយមាស១, ប្រាក់៥ និងសំរឹទ្ធ៩។ ប៉ុន្តែចំនួននេះបើប្រៀបធៀបទៅនឹងស៊ីហ្គេមឆ្នាំ២០១៣នៅមីយ៉ាន់ម៉ា គឺមានការថយចុះដោយពេលនោះកម្ពុជាដណ្តើមបានមេដាយចំនួន៤៧ ក្នុងនោះមេដាយមាស៨, ប្រាក់១១ និងសំរឹទ្ធ២៨៕ ប្រធាននាយដ្ឋានទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិនៃ NOCC លោក ញ៉ាន សុខវិសាល បានបញ្ជាក់ថា កិច្ចប្រជុំកាលពីម្សិលមិញគ្រាន់តែជាកិច្ចប្រជុំលើកដំបូងដើម្បីណែនាំពីរបៀបបំពេញបែបបទដល់មន្ត្រីសហព័ន្ធកីឡាជាតិសម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមនៅម៉ាឡេស៊ី។ នាយរងបេសកកម្ម NOCC រូបនេះបានឲ្យដឹងទៀតថា សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅទីក្រុងកូឡាឡាំពួរ កម្ពុជាបានចម្រាញ់ជ្រើសរើសកីឡាសក្តានុពលជាង២០ប្រភេទដើម្បីចូលរួម។ ប៉ុន្តែវាគ្រាន់តែជាតួលេខប៉ុណ្ណោះ ចំណែកតួលេខ និងឈ្មោះកីឡាផ្លូវការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជួបប្រជុំក្រសួងអប់រំយុវជន និងកីឡានៅពាក់កណ្តាលខែមីនា នេះ។  គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នឹងប្រព្រឹត្តទៅនៅខែសីហាខាងមុខ ដោយមាន១១ប្រទេសចូលរួម និង៣៨ប្រភេទកីឡាស្មើនឹង៤០៥វិញ្ញាសា៕  
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ជំរុញឲ្យសហព័ន្ធកីឡាជាតិដែលត្រៀមបញ្ជូនកីឡាករទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ី ត្រូវខិតខំធ្វើយ៉ាងណារក្សាចំណាត់ថ្នាក់លេខ៨ ឬឈរលើឡាវដូចស៊ីហ្គេមលើកទី២៨នៅសិង្ហបុរី។ ការជំរុញនេះ ដើម្បីឆ្លើយតបទៅនឹងផែនការ«៤ឆ្នាំរំកិល»ដែលបានដាក់ចេញដោយ NOCC និងក្រសួងអប់រំយុវជន និងកីឡាកាលពីកន្លងទៅ។
សូមទស្សនាការពន្យល់របស់ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការសាកសួរពីលោក ជា ធីរិទ្ធ ដូចខាងក្រោម៖
កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឲ្យដំណើរការនូវគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) ដំណាក់កាលទី ២ ដោយអនុវត្តនៅតាមបណ្តាក្រសួង និងស្ថាប័នរដ្ឋដទៃទៀត។  គម្រោងនេះ  ដើម្បីជួយពង្រឹងដល់ការអនុវត្តថវិការដ្ឋតាមរយៈ ប្រព័ន្ធកុំព្យូទ័រ ហើយវាក៏ធ្វើឲ្យព័ត៌មាននៃចំណូលចំណាយថវិកាគ្រប់ជ្រុងជ្រោយ ទាន់ពេលវេលា និងនៅក្នុងរយៈពេលវែង។
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ ក្រោយលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែង វោហាសព្ទនយោបាយ«ដម្កល់ប្រយោជន៍អាមេរិកជាធំ» និង« ធ្វើឲ្យអាមេរិកអស្ចារ្យឡើងវិញ» បានធ្វើឲ្យប្រទេសជាច្រើននៅអាស៊ីបារម្ភពីអនាគតនៃតួនាទីសហរដ្ឋអាមេរិកនៅក្នុងតំបន់ និងទំនាក់ទំនងទ្វេភាគីជាមួយអាមេរិកផង។ មកដល់ពេលបច្ចុប្បន្ននេះ គេនៅតែពិបាកវាយតម្លៃថា អាមេរិកនឹងប្តេជ្ញាចិត្តកម្រិតណាឡើយដើម្បីបន្តពង្រឹងទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធនិងមិត្តនានាក្នុងតំបន់អាស៊ីនេះដែរ។ ម្យ៉ាងទៀត គេក៏បារម្ភខ្លាំងដែរ ពីគោលជំហររ៉ឹងត្អឹងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ កន្លងមកក្នុងការអនុវត្តគោលនយោបាយគាំពារនិយមដើម្បីការពារប្រយោជន៍អាមេរិក និងធ្វើសង្គ្រាមពាណិជ្ជកម្មប្រឆាំងចិនតែម្តងដោយដំឡើងពន្ធឲ្យខ្ពស់សម្រាប់ផលិតផលនាំចូលជាពិសេសពីចិន។ ភាពមិនច្បាស់លាស់នៃគោលជំហរអាមេរិកនៅក្នុងតំបន់ និងភាពតានតឹងក្នុងទំនាក់ទំនងរវាងអាមេរិកនិងចិនក្លាយជាសំណួរសម្រាប់បណ្តាមេដឹកនាំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែរ ថាតើគេគួរជ្រើសរើសយកមហាអំណាចមួយណាជាខ្នងបង្អែកនៅពេលអនាគត។ សិង្ហបុរី ដែលធ្លាប់តែរស់សុខសាន្តដោយធ្វើជាមិត្តអាមេរិកផង និងជាមិត្តចិនផង តាំងពីរយូរអង្វែងមកហើយក៏បង្ហើបផងដែរថា ខ្លួនត្រូវជ្រើសរើសរវាងអាមេរិកនិងចិន បើមហាអំណាចទាំងពីរមិនត្រូវគ្នាទេនាពេលអនាគតនោះ។  ១.នាយករដ្ឋមន្ត្រី លី សៀនឡុង ថា សិង្ហបុរី ត្រូវបង្ខំចិត្តជ្រើសរើសរវាងអាមេរិកនិងចិន វាជារឿងកម្របំផុតមួយ ដែលនាយករដ្ឋមន្ត្រី សិង្ហបុរី លីសៀនឡុង ថ្មីៗនេះបានព្រលយពាក្យថា សិង្ហបុរីត្រូវបង្ខំចិត្តជ្រើសរើសរវាងមហាអំណាចអាមេរិកនិងមហាយក្សចិន។ តាំងពីណាពីណីមក បុរីរដ្ឋសិង្ហបុរីនេះចាប់អាមេរិកមកធ្វើជាសម្ព័ន្ធមិត្តផង និងចាប់ចិនមកធ្វើជាដៃគូពាណិជ្ជកម្មដ៏សំខាន់ផង។  សិង្ហបុរីចំណេញបានច្រើនពីជំហរកណ្តាលនេះ ប៉ុន្តែបរិបទអន្តរជាតិផ្លាស់ប្តូរខ្លាំង សិង្ហបុរីក៏ពិបាកដើរផ្លូវកណ្តាលដូចនេះទៀតដែរ។ ក្រោយដូណាល់ ត្រាំ ជាប់ឆ្នោត លោក លី ធ្លាប់លើកឡើងម្តងដែរ តែលោកគ្រាន់តែព្រមានពីការលំបាករបស់សិង្ហបុរី ក្នុងបរិបទអន្តរជាតិប៉ុណ្ណោះ នៅពេលដែលអាមេរិកនិង និងចិន ឈ្លោះគ្នាខ្លាំង។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអង់គ្លេស BBC កូនប្រុសស្ថាបនិករដ្ឋសិង្ហបុរី រូបនេះបានពន្យល់ថា កាលណាបើទំនាក់ទំនងមហាអំណាចទាំងពីរមិនល្អ សិង្ហបុរី ក៏កាន់តែជួបរឿងលំបាកច្រើន។ ចុងក្រោយ វាចៀសមិនផុតឡើយដែលសិង្ហបុរី ត្រូវរើសមហាអំណាចមួយជាមិត្ត។ ប៉ុន្តែក្នុងនាមជាមេដឹកនាំរដ្ឋ លោក លី សៀនឡុង បារម្ភខ្លាំង បើសិនរឿងបែបនេះកើតឡើងមែន។  «ប្រសិនអាមេរិក និងចិនមិនត្រូវគ្នា ជំហររបស់យើងកាន់តែពិបាកខ្លាំង ព្រោះយើងត្រូវជ្រើសរើសយកមហាអំណាចមួយជាមិត្ត អាចជាអាមេរិក ឬក៏ចិន។ វាជារឿងគួរឲ្យបារម្ភបំផុត។ បច្ចុប្បន្ននេះយើងជាមិត្តជាមួយមហាអំណាចទាំងពីរ ហើយសម្ព័ន្ធភាពយើងក៏មានដំណើរការល្អដែរ»។ ទោះបីជាបែបណាក៏ដោយ សិង្ហបុរី មិនចង់ជ្រើសរើសយកមហាអំណាចមួយជាមិត្តផ្តាច់មុខនោះឡើយ។ លោក លី សៀន ឡុង បន្តថា មានតែការពង្រឹងសហប្រតិបត្តិការរវាងភាគីទាំងពីរប៉ុណ្ណោះទើបជាដំណោះស្រាយ ឈ្នះៗទាំងអស់គ្នា។ តែលោកនៅតែមានមន្ទិលសង្ស័យនៅឡើយចំពោះគោលបំណងរបស់រដ្ឋបាលអាមេរិកបច្ចុប្បន្ន។ លោក លីសៀន ឡុង បានអះអាងប្រាប់សារព័ត៌មាន BBC ថា ក្រុងប៉េកាំងពិតជាប្តេជ្ញាចិត្តដើម្បីរក្សាឲ្យបាននូវទំនាក់ទំនងជិតស្និទ្ធនិងយូរអង្វែងជាមួយក្រុងវ៉ាស៊ីនតោន ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ប៉ុន្តែសម្រាប់រដ្ឋបាល ដូណាល់ ត្រាំ វិញ គ្រប់យ៉ាងនៅតែស្រពិចស្រពិលនៅឡើយ។  អាមេរិកហាក់ដូចជា មិនដូចចិនឡើយ។ អាមេរិកមានរឿងច្រើនត្រូវគិត និងយកចិត្តទុកដាក់តាំងពីអាស៊ី អាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប ហើយវាការលំបាកក្នុងការវាយតម្លៃថា តើអាមេរិកនឹងយកចិត្តទុកដាក់ចំពោះការកសាងទំនាក់ទំនងជាមួយចិនកម្រិតណានោះទេ។  ចាប់តាំងលោក ដូណាល់ ត្រាំ ស្បថកាន់តំណែង នាយករដ្ឋមន្ត្រីសិង្ហបុរី ចាប់ផ្តើមនិយាយខ្លាំងៗពាក់ព័ន្ធសកម្មភាពក្រុងវ៉ាស៊ីនតោន។ សិង្ហបុរីខកចិត្តជាងគេនៅពេលដែល លោក ដូណាល់ ត្រាំបញ្ជាដកអាមេរិកចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលមានភាគី ១២នោះ។ សិង្ហបុរីក៏ដូចជាប្រទេសសម្ព័ន្ធមិត្តឯទៀតនៅក្នុងតំបន់ ហាក់មើលឃើញថា អាមេរិកលែងជាដៃគូដែលគួរឲ្យទុកចិត្តទៀតដែរ។ ទាំងនេះសុទ្ធតែជារឿងគ្រោះថ្នាក់មិនអាចព្រងើយកន្តើយបានឡើយ។ ២. ចិន អាមេរិក ប្រឹងបន្ធូរបន្ថយភាពតានតឹង និងទប់ស្កាត់ការប្រឈមមុខដាក់គ្នា ស្របពេលដែលគ្រប់គ្នាបារម្ភពីការប្រែប្រួលទំនាក់ទំនងចិននិងអាមេរិក រដ្ឋាភិបាលប្រទេសទាំងពីរក៏កំពុងព្យាយាមធ្វើយ៉ាងណារកវិធីអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនេះឲ្យកាន់តែប្រសើរឡើងដែរ។ ថ្វីបើ ទំនាក់ទំនងនៅរដាក់រដុបដូចបានបញ្ជាក់ខាងលើក៏ដោយ សញ្ញាវិជ្ជមានខ្លះកើតឡើងច្រើនដែរក្នុងរយៈពេលចុងក្រោយ រួមទាំងការប្រកាសរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការគោរពគោលនយោបាយចិនតែមួយផង។ អ្វីដែលគួរឲ្យកត់សម្គាល់ ក្រុងប៉េកាំងបញ្ជូនទីប្រឹក្សារដ្ឋ Yang Jiechi ទៅសេតវិមានអាមេរិក ដែលគេដឹងថា វាជាគោលជំហររបស់ចិន ក្នុងការបន្ធូរបន្ថយការប្រឈមមុខគ្នារវាងមហាអំណាចទាំងពីរនេះ។  មន្ត្រីជាន់ខ្ពស់ចិននេះបានជួបពិភាក្សាជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ហើយលោកទាំងពីរក៏ជជែកពីកាលវិភាគរៀបចំជំនួបរវាងប្រធានាធិបតីអាមេរិកនិងចិនផង។ មិនត្រឹមតែប៉ុណ្ណោះទេ លោក Yang Jiechi បានជួបរដ្ឋមន្ត្រី ការបរទេសអាមេរិកលោក Rex Tillerson ផងដែរដើម្បីពិភាក្សាគ្នាពីការលើកស្ទួយកិច្ចសហប្រតិបត្តិការនិងទំនាក់ទំងពាណិជ្ជកម្ម ក៏ដូចជាការដោះស្រាយបញ្ហាសន្តិសុខពិភពលោកជាដើមផង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Mark Toner ដែលសារព័ត៌មានថ្មីៗទទួលបាន  មន្ត្រីជាន់ខ្ពស់ទាំងពីរកត់សម្គាល់ពីសារសំខាន់មិនអាចខ្វះបាននៃសម្ព័ន្ធភាពទ្វេភាគីរវាងអាមេរិកនិងចិន ជាពិសេសការឈានឆ្ពោះទៅបង្កើតចំណងពាណិជ្ជកម្មនិងសេដ្ឋកិច្ចស៊ីជម្រៅក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចលេខមួយ និងលេខពីរផង។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ប្រមុខការទូតអាមេរិក និង ទីប្រឹក្សារដ្ឋចិន ក៏បង្ហាញការបារម្ភចំពោះបញ្ហាសន្តិសុខពិភពលោកជាពិសេស កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងផងដែរ។ ឆ្លៀតឱកាសក្នុងជំនួបនោះ ទីប្រឹក្សារដ្ឋចិនខាងលើក៏បានអញ្ជើញប្រមុខការទូតអាមេរិកទៅទស្សនកិច្ចនៅចិនផងដែរដើម្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការនាពេលអនាគតនោះ៕
នាយករដ្ឋមន្ត្រីសិង្ហបុរី បានលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន BBC ថា សិង្ហបុរីចាំបាច់ត្រូវជ្រើសរើសរវាងអាមេរិក និងចិន ក្នុងពេលអនាគតក្នុងករណីដែលទំនាក់ទំនងរវាងមហាអំណាចទាំងពីរកាន់តែតានតឹង។ បច្ចុប្បន្ន សិង្ហបុរី ជាមិត្តជាមួយអាមេរិក ផងនិងជាមិត្តជាមួយចិនផងនាពេលបច្ចុប្បន្ននេះ បើមហាអំណាចទាំងពីរត្រូវរ៉ូវគ្នា សិង្ហបុរី និងប្រទេសផ្សេងទៀតក៏អាចរស់ស្រួលនិងទទួលបានប្រយោជន៍ច្រើនដូចគ្នា។  ពាក់ព័ន្ធទំនាក់ទំនងអាមេរិកនិងចិន ថ្វីបើបន្តស្ថិតនៅលើផ្លូវរដាក់រដុបក៏ដោយ មហាអំណាចទាំងពីរហាក់ព្យាយាមបន្ថយភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគី ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយ ជាពិសេសទប់ស្កាត់សង្គ្រាមពាណិជ្ជកម្ម។
គណៈកម្មការអន្តរក្រសួង ដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ខែកុម្ភៈ បានបើកកិច្ចប្រជុំជាមួយគណៈប្រតិភូវេទិកាសេដ្ឋកិច្ចពិភពលោក ដែលដឹកនាំដោយលោក Justin Wood ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើបច្ចុប្បន្នភាពលើការងារត្រៀមរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ខែឧសភា ឆ្នាំ២០១៧ ។ កិច្ចប្រជុំនេះបានសម្រេចកំណត់យកប្រធានបទ «យុវជន បច្ចេកវិទ្យា និងកំណើន» ធ្វើជាប្រធានសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ានឆ្នាំនេះ។ លោក ស៊ុន ចាន់ថុល ក្នុងពេលកន្លងមក បានមានប្រសាសន៍ថា ឆ្លៀតក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកានេះ រដ្ឋាភិបាលនឹងបង្ហាញសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីទាក់ទាញបណ្ដាវិនិយោគិនបរទេសឲ្យចូលមកបណ្ដាក់ទុនរកស៊ី។ វេទិកានេះនឹងមានការចូលរួមពីសំណាក់ប្រតិភូរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ពីបណ្ដាប្រទេសនានាជុំវិញពិភពលោកប្រមាណ ៧០០នាក់។ កាលពីឆ្នាំ២០១៦ វេទិកានេះត្រូវបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដែលមានអ្នកចូលរួមពីបណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសផ្សេងទៀតជាង៥០ប្រទេស។ វេទិកានេះ គឺវេទិកាថ្នាក់តំបន់មួយរបស់  World Economic Forum ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕
ភ្នំពេញ៖ កម្ពុជាបានជ្រើសយកប្រធានបទ «យុវជន បច្ចេកវិទ្យា និងកំណើន» សម្រាប់ការពិភាក្សានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ក្នុងខែឧសភាឆ្នាំនេះ។
«ក៏ព្រោះតែអ្នកបោះឆ្នោត បោះឲ្យខ្ញុំ និងបក្សរបស់ខ្ញុំ មិនមានន័យថា សិង្ហបុរីមិនមែនជាប្រទេសមិនបើកចំហឡើយ។» នេះជាការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង ទៅកាន់អ្នកសារព័ត៌មាន BBC លោក Stephen Sackur ក្នុងកិច្ចសម្ភាសផ្ដាច់មុខ ដែលចេញផ្សាយនៅថ្ងៃទី១ ខែមីនានេះ។ លោក Stephen Sackur លើកឡើងថា សិង្ហបុរីគ្រប់គ្រងដោយបក្សតែមួយតាំងពីឯករាជ្យមក ហើយក៏មិនសូវមានបក្សប្រឆាំងខ្លាំងដែរ។ ក្នុងកិច្ចសម្ភាសដដែល លោកនាយករដ្ឋមន្ត្រី លី សៀនឡុង ក៏បានឆ្លើយទៅអ្នកកាសែតអង់គ្លេសទៀតថា នៅសិង្ហបុរី មានគណបក្សនយោបាយច្រើនណាស់ និងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងការបោះឆ្នោតរាល់លើក។ កូនប្រុសបិតាឯករាជ្យសិង្ហបុរី ក៏បានប្រាប់ BBC ថា នៅសភាសិង្ហបុរីវិញ ក៏មានសមាជិកដែលមកពីបក្សប្រឆាំងដែរ មិនមែនមានតែសមាជិករបស់បក្សកាន់អំណាចសកម្មភាពប្រជាជន (PAP) នោះទេ។ នាយករដ្ឋមន្ត្រីដែលកាន់តំណែងតាំងពីឆ្នាំ២០០៤ មក ក៏និយាយដែរថា សិង្ហបុរីមានប្រព័ន្ធនយោបាយបែបប្រជាធិបតេយ្យរបស់ខ្លួន ហើយប្រជាជនបោះឆ្នោតឲ្យបេក្ខជនរបស់បក្សកាន់អំណាច ព្រោះពួកគេមានទំនុកចិត្តលើ PAP ដែលអាចបង្កើតរដ្ឋាភិបាល និងអាចគ្រប់គ្រងប្រទេសទៅមុខ។ លោកពន្យល់់ថា ពេលរដ្ឋាភិបាលមិនដំណើរការ ឬសមាជិកសភាណាមួយមិនបំពេញតួនាទីល្អ ឬបាត់បង់ការគាំទ្រ លោកនឹងដកពួកគេចេញ ហើយអ្វីៗនឹងប្រសើរឡើងវិញ។ សូមបញ្ជាក់ថា គណបក្សសកម្មភាពប្រជាជន ដែលបង្កើតដោយបិតាឯករាជ្យសិង្ហបុរី លី ក្វាន់យូ តែងឈ្នះរាល់ការបោះឆ្នោតរហូតមក។ ពោល គឺចាប់តាំងពីការទទួលបានឯករាជ្យឯណោះ ហើយបក្សប្រឆាំង មិនដែលឈ្នះសូម្បីម្ដង ដោយពេលខ្លះទទួលសំឡេងគាំទ្រតិចតួចទៅទៀត។ តាមពិតទៅ រាល់ការបោះឆ្នោតម្ដងៗ គេសង្កេតឃើញមានបក្សជាច្រើនចូលរួមប្រជែង តែមិនអាចទទួលការគាំទ្រច្រើនឡើយ។ តាំងពីដើមមកនោះ បក្សប្រឆាំងនៅសិង្ហបុរី តែងអះអាងថា រដ្ឋាភិបាលព្យាយាមរឹតត្បិតសកម្មភាពរបស់ខ្លួន និងសិទ្ធសេរីភាពរបស់ប្រជាជន។ ប្រព័ន្ធផ្សព្វផ្សាយស្ទើរទាំងអស់ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ខណៈដែលសំឡេងប្រឆាំងមិនមានច្រើនឡើយ ហើយពេលខ្លះត្រូវបានបិទផ្សាយតែម្ដង។ យ៉ាងណាមិញ ក្រោមការដឹកនាំរបស់បក្ស PAP សេដ្ឋកិច្ចសិង្ហបុរី រីកចម្រើនយ៉ាងខ្លាំង និងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំទៀតផង៕   
នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង (Lee Hsien Loong) បាននិយាយការពារប្រព័ន្ធនយោបាយក្នុងប្រទេសរបស់លោកដែលគេឯងទទួលស្គាល់ថា ជាប្រព័ន្ធនយោបាយមិនមែនប្រជាធិបតេយ្យនោះ។ លោកនាយករដ្ឋមន្ត្រី លី បានទាត់ចោលការអះអាងរបស់អ្នកសារព័ត៌មាន BBC ដែលលើកឡើងថា ប្រជាធិបតេយ្យនៅសិង្ហបុរី មិនជោគជ័យ ព្រោះគ្រប់គ្រងដោយឯកបក្ស និងមានក្រុមបក្សប្រឆាំងខ្សោយៗ។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយនេះដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួន ៣ រួមមាន អង្គការសកម្មភាពកម្ចាត់មីនជប៉ុន(JMAS)ទទួលថវិកាចំនួន ៥៤២,០៥០ដុល្លារអាមេរិក សម្រាប់គម្រោងបង្កើនសមត្ថភាពក្រុមបោសសម្អាតកាកសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់ CMACដំណាក់កាលទី ៣, អង្គការ IVY ទទួលបានថវិកាចំនួន ៣៨១,៤០៧ដុល្លារអាមេរិក សម្រាប់គម្រោងកាត់បន្ថយភាពក្រីក្រ តាមរយៈការពង្រឹងទីផ្សារនៃផលិតផលសរីរាង្គរបស់សហគមន៍កសិកម្មក្នុង ២ខេត្តដំណាក់កាលទី២ និងអង្គការWorld Vision Japan ទទួលថវិកាចំនួន ៤៦៦,៤៣១ដុល្លារអាមេរិកសម្រាប់គម្រោងលើកកម្ពស់សុខភាពមាតា និងទារកក្នុងខេត្តតាកែវដំណាក់កាលទី១ ។ ចំពោះគម្រោងបង្កើនសមត្ថភាពក្រុមបោសសម្អាតកាកសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់ CMAC ដំណាក់កាលទី៣ ថ្លែងក្នុងពិធីចុះកិច្ចសន្យាផ្តល់ជំនួយនៅថ្ងៃទី១ ខែមីនានេះ នាស្ថានទូតជប៉ុន លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងថា អ្នកជំនាញរបស់អង្គការ JMAS នឹងបន្តសកម្មភាពបណ្តុះបណ្តាលក្នុងតំបន់សល់កាកសំណល់ជាតិផ្ទុះពីសង្គ្រាមបន្ថែមទៀត។ លោកបន្តនិយាយថា គម្រោងនេះ មានគោលបំណងបង្កើនសមត្ថភាពបន្ថែមដល់ក្រុមអន្តរាគមន៍បោសសម្អាតកាកសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រូបង្រៀនរបស់ CMAC ព្រមទាំងពិនិត្យនូវលទ្ធភាពនៃការផ្ទេរជំនាញផ្នែកបច្ចេកវិជ្ជាចុងក្រោយបំផុត ដូចជា ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក(Drones) ជាដើម។ ជាមួយគ្នា លោកបញ្ជាក់ថា គម្រោងនេះ នឹងជួយប្រជាជនជាង ២សែននាក់រស់នៅក្នុងតំបន់គោលដៅរួចផុតពីការភ័យខ្លាចដោយសំណល់ជាតិផ្ទុះ រួមទាំងកែលម្អបរិស្ថាន និងអភិវឌ្ឍសហគមន៍របស់ពួកគេប្រកបដោយស្ថិរភាព។ ដោយឡែក គម្រោងកាត់បន្ថយភាពក្រីក្រតាមរយៈការពង្រឹងទីផ្សារនៃផលិតផលសរីរាង្គរបស់សហគមន៍កសិកម្មក្នុង ២ខេត្ត នៅដំណាក់កាលទី២វិញ លោកឯកអគ្គរដ្ឋទូតឲ្យដឹងថា អង្គការ  IVY នឹងពង្រឹងសមត្ថភាពគ្រប់គ្រងដល់សហគមន៍កសិករ និងសម្ព័ន្ធសហគមន៍កសិករនៅក្នុងខេត្តព្រះវិហារ ព្រមទាំងជួយលើកស្ទួយគុណភាពអង្ករសរីរាង្គ និងបង្កើតប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងមួយ ដើម្បីទទួលបានវិញ្ញាបនប័ត្រអង្ករសរីរាង្គ។ លើសពីនេះទៀត គម្រោង នឹងផ្តោតលើមជ្ឈមណ្ឌលប្រមូលផ្តុំកសិផលស្វាយរៀង(SAC) ដែលត្រូវបានសាងសង់នៅដំណាក់កាលទី១ នៃគម្រោងដែលបានក្លាយជាគំរូឈានមុខមួយដែលអង្គការ IVY នឹងបន្តជួយ SAC ក្នុងការលើកស្ទួយតម្លៃបន្ថែមលើផលិតផលរបស់ខ្លួនប្រកបដោយនិរន្តរភាព ដើម្បីឲ្យ SAC អាចដើរតួនាទីជាគំរូមួយសម្រាប់សហគមន៍កសិកម្មដទៃទៀតកាន់តែជោគជ័យ។ រីឯ គម្រោងលើកកម្ពស់សុខភាពមាតា និងទារកក្នុងខេត្តតាកែវ ដំណាក់កាលទី១វិញ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បន្តថ្លែងឲ្យឲ្យដឹងថា អង្គការ World Vision ជប៉ុន នឹងផ្តល់ការបណ្តុះបណ្តាលសម្រាប់បុគ្គលិក និងអ្នកស្ម័គ្រចិត្តសុខាភិបាល និងការអប់រំផ្នែកសុខភាពដល់មាតាក្នុងស្រុកប្រតិបត្តិគិរីវង់និងស្រុកប្រតិបត្តិកោះអណ្តែត ខេត្តតាកែវ។ លោកនិយាយថា គម្រោងនេះ មានគោលបំណងលើកកម្ពស់គុណភាព និងការផ្តល់សេវាសុខភាពប្រជាជន រួមទាំងកាត់បន្ថយអនុបាតកុមារដែលខ្វះអាហារូបត្ថម្ភ និងជម្ងឺនានាដែលឆ្លងតាមទឹកមិនស្អាត ជាដើម ឲ្យកាន់តែល្អប្រសើរ។ គម្រោងនេះ មានបំពាក់សម្ភារៈបរិក្ខារសម្រាប់បន្ទប់ក្រោយសម្រាល និងការកែលម្អបរិក្ខារអនាម័យនៅតាមមណ្ឌលសុខភាព ក្នុងស្រុកប្រតិបត្តិទាំង ២ ។ នេះបើតាមប្រសាសន៍ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា។ លោក ស៊ីបាតា មិគីអុ ប្រធានតំណាងអង្គការ JMAS លោកស្រី ម៉ាត់ស៊ូអ៊ូរ៉ា អាយូមិ ប្រធានគម្រោងអង្គការ IVY និងលោក ម៉ាត់ស៊ូអុកា តាគូយ៉ា ប្រធានគម្រោងអង្គការ World Vision ជប៉ុន សុទ្ធតែបានអរគុណរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ថវិកាដល់ពួកគេ សម្រាប់អនុវត្តគម្រោងនៅកម្ពុជា។ គួរបញ្ជាក់ថា តាមសេចក្តីប្រកាសព័ត៌មានស្ថានទូតជប៉ុន កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានអនុវត្តក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០២ រហូតមក។ កម្មវិធីនេះ មានគោលដៅគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុនលើការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ហើយ ចាប់តាំងពីឆ្នាំ ២០០២ មកបច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង២៨.៤ លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោងចំនួន ៩៩ នៅកម្ពុជា ក្នុងនោះ មានវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ជាដើម។ ចំពោះគម្រោងចុះហត្ថលេខាពេលនេះ  ស្ថានទូតជប៉ុនបានឲ្យដឹងថា វាជាគម្រោងទី៤ ទី៥ និងទី៦ ក្រោមគ្រោងការណ៍នៃជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុននៅកម្ពុជា សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ ២០១៦ ចាប់ពីខែមេសា ឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០១៧ របស់ជប៉ុន៕
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ១,៣៨៩,៨៨៨ ដុល្លារអាមេរិក សម្រាប់ការបង្កើនសមត្ថភាពក្រុមបោសសម្អាតកាកសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់ CMAC ការពង្រឹងសហគមន៍កសិកម្ម និងការលើកកម្ពស់សុខភាពមាតា និងទារក។
«មានការសិក្សាជាច្រើនបង្ហាញថា ការរួមភេទជួយឲ្យមនុស្សមានសុខភាពល្អ»។ នេះជាការលើកឡើងរបស់លោក Per-Erik Muskos អាយុ៤២ឆ្នាំ ដែលជាទីប្រឹក្សាម្នាក់នៃសាលាក្រុង Overtonea ប្រទេសស៊ុយអែត។ ការលើកឡើងរបស់លោក Muskos ដើម្បីភ្ជាប់ទៅនឹងហេតុផលដែលលោកទាមទារឲ្យបុគ្គលិកទាំងអស់មានសិទ្ធិសម្រាកទៅផ្ទះដើម្បីរួមភេទ។ សម្រាប់លោក Muskos បុគ្គលិកដែលស្មុគ្រស្មាញក្នុងអារម្មណ៍ មិនបានផ្តល់ប្រយោជន៍ច្រើនដល់ក្រុមហ៊ុន ឬអង្គភាពនោះឡើយ។ បន្ថែមពីការលើកឡើងថា ការរួមភេទជាឱសថដ៏សក្តិសិទ្ធក្នុងការព្យាបាលស្ត្រែសិ៍ ទីប្រឹក្សាសាលាក្រុងរូបនេះ បានអះអាងថា វាជាមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងក្នុងគ្រួសារផងដែរ ខណៈគូស្វាមីភរិយាជាច្រើន ត្អូញត្អែរថា ខ្លួនអស់ចំណង់ផ្លូវភេទដោយសារតែមមាញឹកនឹងការងារច្រើនពេក។ តើធ្វើយ៉ាងម៉េចទើបដឹងថា បុគ្គលិកពិតជាប្រើប្រាស់ពេលវេលាទៅរួមភេទ? សម្រាប់លោក Muskos នេះមិនមែនជាបញ្ហាចោទនោះឡើយ ប៉ុន្តែពួកគេគួរតែមានសិទ្ធិពិសេសបែបនេះ។ សម្រាប់បុគ្គលិកដែលនៅលីវ ទីប្រឹក្សារូបនេះ មិនបានលើកឡើងមកនិយាយឡើយ។ ស៊ុយអែត ត្រូវបានចាត់ទុកជាប្រជាជាតិដ៏រីករាយជាងគេនៅលើពិភពលោក។ សម្រាប់លោក Muskos បុគ្គលិកប្រមាណ៥៥០នាក់នៅក្រុង Overtonea អាចទទួលបានភាពរីករាយបន្ថែមទៀតតាមរយៈសិទ្ធិឈប់សម្រាក១ម៉ោងដើម្បីទៅរួមភេទនៅផ្ទះ៕
លោក Per-Erik Muskos ទីប្រឹក្សាសាលាក្រុង Overtonea ប្រទេសស៊ុយអែត បានស្នើឲ្យការអនុញ្ញាតពិសេសសម្រេចបុគ្គលិកឈប់សម្រាកមួយម៉ោងរៀងរាល់ថ្ងៃដើម្បីទៅរួមភេទ។ លោកបានអះអាងថា វាជាការលើកទឹកចិត្តសំខាន់មួយរបស់ថ្នាក់ដឹកនាំដើម្បីបង្កើនផលិតភាពការងារ។ នេះបើតាមការផ្សាយរបស់កាសែតបារាំង 20minutes.fr ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងលោក Gilbert Fossoun Houngbo ប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) នៅថ្ងៃទី២៨ កុម្ភៈ នាទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បានចុះកិច្ចព្រមព្រៀងឥណទានសម្បទាន គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដែលមានទឹកប្រាក់ចំនួន ៣៦,៣០ លានដុល្លារ។ កិច្ចព្រមព្រៀមនេះ មានរយៈពេលអនុវត្តចំនួន ៦ឆ្នាំ ចាប់ពី២០១៧-២០២២។ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា៖ «រាជរដ្ឋាភិបាលនឹងចូលរួមជាថវិកាបដិភាគ ប្រមាណ ៨,៦៥ លានដុល្លារ។ ដោយរំពឹងថា គម្រោងនេះ នឹងអាចកៀងគរទុនវិនិយោគពីអ្នកទទួលផល និងវិស័យឯកជនបានប្រមាណ ១៦,៧០ លានដុល្លារបន្ថែមទៀត ដែលធ្វើឲ្យគម្រោងកើន ទឹកប្រាក់ប្រមាណ ៦១,៦៥ លានដុល្លារ»។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០១ មីនា លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា គម្រោងនេះ ជាគម្រោងទី១ ដែលត្រូវបានរៀបចំ ដើម្បីគៀរគរឲ្យមានការចូលរួមជាទុនវិនិយោគរបស់វិស័យឯកជន ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្ម គាំទ្រដល់ការលើកកម្ពស់ជីវភាពកសិករក្រីក្រ។ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចនេះ មានគោលដៅលើកកម្ពស់ជីវភាពកសិករខ្នាតតូច ដើម្បីទទួលបានផលចំណេញខ្ពស់ពីការធ្វើកសិកម្ម តាមរយៈការចូលធ្វើអន្តរាគមដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្ម។ ជាមួយគ្នានេះ ក្នុងដំណាក់ដំបូង គម្រោងនេះនឹងផ្តោតលើមុខទំនិញ ៥មុខ រួមមាន  ស្រូវ, បន្លែ, ដំឡូវ,សូត្រ និងការចិញ្ចឹមមាន់លក្ខណៈគ្រួសារ។ ការចាប់អនុវត្តគម្រោងនេះ នឹងផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ដល់កសិករក្រីក្រ ប្រមាណ ៧ម៉ឺន៥ពាន់ គ្រួសារ ក្នុងខេត្តចំនួន ១៥ រួមមាន៖ ខេត្តកំពត, តាកែវ, កណ្ដាល, ព្រៃវែង, ត្បូងឃ្មុំ, កំពង់ចាម, កំពង់ធំ, ក្រចេះ, រតនគិរី,ស្ទឹងត្រែង, ព្រះវិហារ, សៀមរាប, បន្ទាយមានជ័យ, បាត់ដំបង និងប៉ៃលិន។ គម្រោងនេះ ចាប់ផ្ដើមអនុវត្ត ដោយក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍជនបទ។ លោក អូន ព័ន្ធមុនីរ័ត្ន  ក៏បានថ្លែងអំណរគុណចំពោះ IFAD ដែលបានរួមចំណែកផ្ដល់ហិរញ្ញប្បទានគាំទ្រគម្រោងនេះ។ គួរបញ្ជាក់ផងដែរ គិតមកដល់បច្ចុប្បន្ន  ដោយរាប់តាំងគម្រោងនេះផង ទំហំកិច្ចសហប្រតិបត្តិការរវាង IFAD ជាមួយរដ្ឋាភិបាលកម្ពុជា បានកើនឡើងដល់ ១៨០ លានដុល្លារ៕
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ  និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បានចុះកិច្ចព្រមព្រៀង លើគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច ប្រមាណ ៣៦,៣០ លានដុល្លារ។ គម្រោងនេះ អនុវត្តលើកសិករក្រីក្រ ប្រមាណ ៧ម៉ឺន៥ពាន់ គ្រួសារ ក្នុងខេត្តចំនួន ១៥  ដោយផ្ដោតលើមុខទំនិញ ៥មុខ រួមមាន  ស្រូវ, បន្លែ, ដំឡូវ,សូត្រ និងការចិញ្ចឹមមាន់លក្ខណៈគ្រួសារ។ គម្រោងនេះ មានរយៈពេល ៦ឆ្នាំ ចាប់ពី២០១៧-២០២២។
ដោយឡែក សមាសភាពថ្មីនៃអនុប្រធានគណបក្សសង្គ្រោះជាតិ មានរហូតដល់ទៅបីតំណែង ឯណោះ។ បេក្ខជន ដែលឈរឈ្មោះសម្រាប់តំណែងជាអនុប្រធានទាំងបី រួមមាន លោកស្រី មូរ សុខហួរ លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង។ ពីមុន គណបក្សប្រឆាំងដ៏ធំមួយនេះ មានតែប្រធានមួយរូប និងអនុប្រធានមួយរូប ប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើអង្គសមាជវិសាមញ្ញ បោះឆ្នោតគាំទ្រ គណបក្សសង្គ្រោះជាតិ នឹងមានប្រធានមួយរូប និងអនុប្រធានបីរូប។ ក្រៅពីជ្រើសរើសប្រធាននិងអនុប្រធាន របៀបវារៈមួយចំនួនទៀត ក៏ត្រូវបានដាក់ចូលក្នុងអង្គសមាជវិសាមញ្ញនៃគណបក្សសង្គ្រោះជាតិ ផងដែរ។ របៀបវារៈទាំងនោះ រួមមាន ការធ្វើសោធនកម្មលើចំណុចមួយចំនួន នៃលក្ខន្តិកគណបក្ស និងការអបអរសាទរបញ្ជីបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រមទាំង ការអនុម័តលើគោលនយោបាយអាទិភាព ប្រាំចំណុច សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់៕
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ កំពុងតែរៀបចំសមាជវិសាមញ្ញ នៅទីស្នាក់ការកណ្តាល នាពេលព្រឹក ថ្ងៃទី២ ខែមិនា ឆ្នាំ២១០៧នេះ ដើម្បីជ្រើសរើសប្រធានថ្មី ជំនួស ឯកឧត្តម សម រង្ស៊ី ដែលទើបតែលាលែងពីតំណែងកាលពីប៉ុន្មានសប្តាហ៍មុន។ បេក្ខជន ដែលឈរឈ្មោះជាប្រធានគណបក្សសង្គ្រោះជាតិ គឺមានតែឯកឧត្តម កឹម សុខា តែម្នាក់ប៉ុណ្ណោះ។
ជាជំហានដំបូង អាជ្ញាធរបានប៉ាន់ស្មានថា ហេតុការណ៍ដែលបណ្តាលឲ្យភ្លើងឆេះផ្សារពោធិ៍លង្ការ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ យ៉ាងណា គេនៅមិនទាន់រកមូលហេតុពិតប្រាកដនៅឡើយ ដោយអាជ្ញាធរកំពុងតាមដានរឿងនេះបន្ត។ គេសង្កេតឃើញថា ភ្លើងបានឆាបឆេះពីទិសខាងជើង និងរាលដាលចូលទៅក្នុងផ្សារ ដែលបណ្តាលឲ្យតូបនៅផ្នែកខាងក្នុង រងការខូចខាតស្ទើរទាំងស្រុង។ ដោយឡែកតូបមួយចំនួនតូច ដែលស្ថិតនៅផ្នែកខាងមុខ មិនមានអ្វីខូចខាតច្រើននោះទេ ហើយតូបខ្លះ ក៏មិនឆេះដល់នោះដែរ។ អាជីវករមួយរូប បានឲ្យដឹងថា ភ្លើងបានឆេះនៅម៉ោង១យប់ ហើយអ្នកស្រីបានទទួលព័តមាននៅម៉ោង៣ភ្លឺ ទើបមិនអាចមករើឥវ៉ាន់ទាន់ពេល បណ្តាលឲ្យទ្រព្យសម្បត្តិលក់ដូរ ខូចខាតគ្មានសល់។ យ៉ាងណា អាជ្ញាធរក៏ពុំទាន់អាចកំណត់ពីទំហំការការខូចខាតនៅឡើយទេ។ គេគ្រាន់តែអាចស្មានថា ករណីនេះរងការខូចខាតពី៦០ទៅ៧០ភាគរយ។ គួររម្លឹកថា ផ្សារពោធិ៍លង្ការ ធ្លាប់បានភ្លើងឆេះម្តងរួចមកហើយ ប៉ុន្តែការខូចខាតមានទំហំតូចជាងលើកនេះ៕
សៀមរាប៖ ផ្សារពោធិ៍លង្ការ ដែលស្ថិតនៅជាប់មាត់ស្ទឹងសៀមរាប សង្កាត់ស្លក្រាម ក្រុងសៀមរាប បានឆេះយ៉ាងសន្ធោសន្ធៅនៅពាក់កណ្តាលអាធ្រាត វេលាម៉ោង១ ចូលថ្ងៃទី២ មីនា ឆ្នាំ២០១៧។ ហេតុការណ៍នេះ ត្រូវបានឆាបឆេះតូបផ្សារជាច្រើន និងបានខូចខាតរបស់របរស្ទើរទាំងស្រុង។
ថ្លែងទៅកាន់សភាទាំងពីរនៅថ្ងៃទី២៨ ខែកុម្ភៈ ប្រធានាធិបតី ដូណាល់ ត្រាំ បានរម្លឹកម្ដងទៀតពីការប្ដេជ្ញាចិត្តរបស់អាមេរិក ក្នុងការជួយការពារសន្តិសុខសម្ព័ន្ធមិត្តអាមេរិកនៅជុំវិញពិភពលោក។ ដូចសព្វដង លោក ត្រាំ ក៏បានរម្លឹកមិត្តភក្តិ និងដៃគូរបស់អាមេរិកចាប់ពីអឺរ៉ុប មជ្ឈិមបូព៌ា ទៅដល់តំបន់ប៉ាស៊ីហ្វិក ឲ្យបង់ថ្លៃចំណាយសម្រាប់កងទ័ពអាមេរិក និងសម្រាលបន្ទុកហិរញ្ញវត្ថុនានា ដែលអាមេរិកចំណាយច្រើនជាងគេរហូតមក។ ប្រធានាធិបតីអាមេរិក បានឆ្លៀតឱកាសក្នុងពេលថ្លែងសុន្ទរកថាទៅកាន់សមាជិកសភាទាំងពីរ ដោយធានាសម្ព័ន្ធមិត្តរបស់ខ្លួន រឿងការពារសន្តិសុខនេះបន្ទាប់ពីពួកគេចាប់ផ្ដើមជ្រួលច្របល់ដោយសារការសន្យារបស់លោកផ្ទាល់ កាលពីយុទ្ធនាការស្វែងរកសំឡេងឆ្នោត។ លោក ត្រាំ ធ្លាប់គំរាមយកអាមេរិកចេញពីសម្ព័ន្ធយោធាណាតូ បើសមាជិកណាតូមិនព្រមបង្កើនថ្លៃចំណាយឲ្យបាន២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ហើយលោកក៏ធ្វើឲ្យក្រុងតូក្យូបារម្ភ ជុំវិញការគំរាមដកទ័ពអាមេរិកចេញពីទឹកដីជប៉ុនដែរ។ រឿងថ្លៃចំណាយ ឬក៏អាចហៅថាថ្លៃការពារ គឺជារឿងរសើបរបស់រដ្ឋបាលប្រធានាធិបតី ត្រាំ និងសម្ព័ន្ធមិត្តរបស់ខ្លួន ហើយវាមានផលប៉ះពាល់យ៉ាងខ្លាំងលើតួនាទីអាមេរិកលើពិភពលោក។ មន្ត្រីជាន់ខ្ពស់អាមេរិកខ្លះដូចជាអនុប្រធានាធិបតី Mike Pence និងប្រមុខការពារជាតិ James Mattis  ដែលឈានជើងទស្សនកិច្ចតាមប្រទេសមានកងទ័ពអាមេរិកដូចជាជប៉ុន និងអឺរ៉ុបជាដើម តែងតែលើកឡើងចំណុចនេះមិនដែលភ្លេចឡើយ លាយឡំដោយការប្ដេជ្ញាចិត្ត និងសារគំរាមឈប់គាំទ្រទៅជាមួយផង។ នៅតំបន់អឺរ៉ុប រដ្ឋមន្ត្រីការពារជាតិ Mattis បានប្រាប់សមាជិកណាតូថា សម្ព័ន្ធយោធាមួយនេះ មិនទាន់ហួសសម័យឡើយ ហើយអាមេរិកនៅតែមានប្ដេជ្ញាចិត្តខ្ពស់ចំពោះអង្គការមួយនេះ។ ឯលោក Pence វិញ ក៏ផ្ដល់ទំនុកចិត្តដែរថា អាមេរិក នឹងជួយអឺរ៉ុបក្នុងសំណុំរឿងនៅអ៊ុយក្រែនប្រឆាំងរុស្ស៊ី។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អាមេរិកទាំង២នេះ ក៏មិនភ្លេចលើករឿងចំណាយដែរ ដោយពួកគេប្រាប់សមាជិកណាតូធ្វើតាមសន្យាបង្កើនថ្លៃចំណាយ ដ្បិតប្រជាជនអាមេរិកមិនអាចស៊ូទ្រាំរហូតឡើយ។ ជាការពិត រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងមិនបោះបង់សម្ព័ន្ធមិត្តជាច្រើនរបស់ខ្លួនឡើយ តែលោកក៏ចង់ឲ្យសម្ព័ន្ធមិត្តរបស់អាមេរិក ជួយរម្លែកអម្រែកហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់។ ជាមួយនឹងការសន្យាជួយការពារផង និងនិយាយគំរាមផង លោក ត្រាំ បញ្ជាក់ថា៖ «យើងរំពឹងដៃគូរបស់យើង មិនថានៅណាតូ, មជ្ឈិមបូព៌ា និងតំបន់ប៉ាស៊ីហ្វិកឡើយ នឹងចូលរួមដោយផ្ទាល់ប្រកបដោយអត្ថន័យក្នុងប្រតិបត្តិការយោធា ព្រមទាំងជួយបង់វិភាគទានផង»៕
ឲ្យតែនិយាយរឿងទំនាក់ទំនងរវាងអាមេរិក និងសម្ព័ន្ធមិត្តជុំវិញពិភពលោក រដ្ឋបាលអាមេរិកថ្មី បញ្ជាក់ម្ដងហើយម្ដងទៀតថា អាមេរិក នឹងនៅជួយការពារពួកគេពីការគំរាមផ្សេងៗ ដោយមិនយកភ្នែកមើលមិនធ្វើអ្វីឡើយ។ ជាថ្នូរមកវិញ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ឲ្យសម្ព័ន្ធមិត្តដែលអាមេរិកការពារ ជួយចេញថ្លៃចំណាយផ្សេងផង ដ្បិតអាមេរិកចេញតែម្នាក់ឯងច្រើនពេកហើយ។ លោកគំរាមថា អាមេរិកអាចនឹងប្ដូរជំហរឈប់ជួយមិនខាន បើមិនជួយចេញវិភាគទានខ្លះទេនោះ។
ខ្សែប្រយុទ្ធកូរ៉េខាងជើង Choe Myong Ho បានរកគ្រាប់បាល់នាំមុខ ១-០ ឲ្យក្រុមក្រសួងការពារជាតិនៅនាទី៦ បន្ទាប់មកខ្សែប្រយុទ្ធរូបនេះ បានសម្រេចគ្រាប់ទី២ ដើម្បីជួយក្រសួងការពារជាតិឲ្យនាំមុខ ២-០ លើក្រុមការពារ តំណែងជើងឯកបឹងកេតអង្គរត្រឹមនាទី១២។ លទ្ធផលនេះបានធ្វើឲ្យក្រុមបឹងបង្កើនការវាយយ៉ាងខ្លាំង ប៉ុន្តែនៅតែ មិនអាចទម្លុះសំណាញ់ទីរបស់ក្រសួងការពារជាតិ។ ការប្រកួតដំណើរការបានប្រមាណជាជាង១០នាទីខ្សែបម្រើ ច្រឹង ពលរដ្ឋ បានទាត់បាល់ទម្លុះសំណាញ់ទី បឹង កេតអង្គរយ៉ាងល្អ ដើម្បីជួយឲ្យក្រុមក្រសួងការពារជាតិនាំមុខ ៣-០ នៅនាទី៣០មុនចប់វគ្គទី១។ ទោះបីមានការ វាយបកដាក់គ្នាទៅវិញមកយ៉ាងណាក៏ដោយ តែក្រុមទាំងពីរមិនអាចទម្លុះសំណាញ់ទីគ្នានោះឡើយ ដោយរក្សា លទ្ធផល ៣-០ រហូតចប់វគ្គទី២។ ជ័យជម្នះ ៣-០ នេះបានជួយឲ្យក្រុមក្រសួងការពារជាតិឡើងមកលំដាប់ទី៣ក្នុងតារាងដោយមាន៤ពិន្ទុ បន្ទាប់ពី ភ្នំពេញក្រោនដែលឈរកំពូលតារាងដោយមាន៦ពិន្ទុ និងអគ្គស្នងការនគរដែលឈរលេខ២ ដោយមាន៤ពិន្ទុ។ ការបរាជ័យនេះធ្វើឲ្យការពារតំណែងជើងឯកបឹងកេតអង្គរមានតែ១ពិន្ទុសម្រាប់ពីរប្រកួតរបស់ខ្លួន៕
ពីរគ្រាប់របស់ខ្សែប្រយុទ្ធកូរ៉េខាងជើង Choe Myong Ho និងមួយគ្រាប់របស់ខ្សែបម្រើ ច្រឹង ពលរដ្ឋ បានជួយ ក្រុ ម ក្រសួងការពារជាតិលត់ក្រុមការពារជើងឯកបឹងកេតអង្គរ ៣-០ នាការប្រកួតលើកទី២នៃពានរង្វាន់ក្របខណ្ឌលីក កំពូលកម្ពុជាកាលពីល្ងាចថ្ងៃទី១ មីនា នៅពហុកីដ្ឋានជាតិ។
ឯកឧត្តម កឹម សុខា ដែលជាប្រធានថ្មីនៃគណបក្សសង្គ្រោះជាតិ នៅក្នុងអង្គសមាជវិសាមញ្ញ បានថ្លែងថា គណបក្សសង្គ្រោះជាតិ នៅតែរឹងមាំ បើទោះបីជាជួបស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ ឯកឧត្តម កឹម សុខា បន្តថា គណបក្សសង្ក្រោះជាតិ តែងតែសាមគ្គីគ្នាជានិច្ច និងប្រកាន់ភ្ជាប់នូវគោលការណ៍អហិង្សា ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោត នាពេលខាងមុខ។ ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បាននិយាយដូច្នេះថា៖«យើងនៅតែឯកភាពគ្នា ដើម្បីឆ្ពោះទៅមុខជានិច្ច ហើយយើង ត្រូវប្រកាន់ជំហរអហិង្សា។ ទោះមានព្យុះយ៉ាងណាក៏ដោយ ក៏យើងមិនដែលដាច់ចេញពីគ្នាដែរ»។ ការថ្លែងរបស់ឯកឧត្តម កឹម សុខា គឺធ្វើឡើងនៅក្នុងសមាជវិសាមញ្ញ ដែលរៀបចំនៅទីស្នាក់ការកណ្តាល នាពេលព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ។ ឯកឧត្តម កឹម សុខ ជាបេក្ខជនតែម្នាក់គត់ ដែលឈរឈ្មោះជាប្រធានគណបក្សសង្គ្រោះជាតិ។ ដោយឡែក លោកស្រី មូរ សុខហួរ លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង គឺជាបេក្ខជនអនុប្រធានគណបក្ស។ សមាជវិសាមញ្ញនេះ មានការចូលរួមពីតំណាងគណបក្សនៅគ្រប់រាជធានី ខេត្ត៕
ឯកឧត្តម កឹម សុខា បានទទួលតំណែងជាប្រធានគណបក្សសង្គ្រោះជាតិហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ចំណែកឯ ឥស្សរជននយោបាយបីរូបទៀត គឺលោកស្រី មូរ សុខហួរ លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង បានទទួលតំណែងជាអនុប្រធានគណបក្ស។ សមាសភាពថ្មីនៃថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិខាងលើ ដោយមានប្រធានមួយរូប និងអនុប្រធានបីរូប ត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោត នៅក្នុងអង្គសមាជវិសាមញ្ញ ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាល នាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ៕
ជុំវិញការប្រកួតនេះ នាយកចាងហ្វាង និងចាងហ្វាងមធ្យមសិក្សាទុតិយភូមិ លោក ឡុង ពិសី បានថ្លែងនាឱកាសនោះថា ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីឱ្យសិស្សានុសិស្សមានឱកាសបញ្ចេញសមត្ថភាព ភាពរហ័សរហួន មានការប្រុងប្រយ័ត្នខ្ពស់ និងភាពឈ្លាសវៃ។ មួយទៀតសោត គឺក៏ដើម្បីបង្កើនភាពក្លាហាន តស៊ូ ហ៊ាន ព្រមទាំងប្រឹងប្រែង ស្វាធ្យាយរៀនសូត្របន្ថែមទៀតដែរ និងកាន់តែពូកែជាងមុនលើមុខវិជ្ជាភូមិវិទ្យា និងផែនដីវិទ្យា ព្រមទាំងបង្កើនចំណេះដឹងលើភូមិសាស្ត្រជាតិកាន់តែទូលំទូលាយ។  មិនតែប៉ុណ្ណោះសិស្សនឹងទទួលបានចំណេះដឹងតាមរយៈសំណួររាប់ពាន់ក្នុងរយៈពេលដ៏ខ្លី នាឱកាសប្រកួតប្រជែងចំណេះដឹងភូមិសាស្ត្រជាតិនេះ ពោលក្នុងរយៈពេលតែមួយខែប៉ុណ្ណោះសិស្សានុសិស្សបានសិក្សាឈ្វេងយល់ និងចងចាំមេរៀនភូមិវិទ្យា និងផែនដីវិទ្យា  រហូតដល់ជាង១.០០០ សំណួរបានយ៉ាងច្បាស់លាស់។ នាយកចាងហ្វាងរូបនោះ បានអះអាងមកកាន់អ្នកសារព័ត៌មានយើងបន្ថែមថា សាលាតែងបំផុស និងបង្កើតឱ្យមានកម្មវិធីប្រកួតចំណេះដឹងយ៉ាងសន្ធឹកសន្ធាប់ពីមួយឆ្នាំទៅមួយឆ្នាំ គឺក្នុងសុច្ឆន្ទៈហ្វឹកហ្វឺនសិស្សរបស់ខ្លួនឱ្យមានសមត្ថភាពខ្ពស់អាចឈរជើងប្រកួតប្រជែងទាំងនៅលើឆាកជាតិ និងអន្តរជាតិបាន។ ការប្រកួតចំណេះដឹងនានា គឺតែងមានជាប់និងធ្លាក់ ប៉ុន្តែទោះបីធ្លាក់ក៏បានបង្ហាញនូវគន្លឹះ និងបទពិសោធល្អៗ ដើម្បីឈោងចាប់យកជ័យជម្នះនៅឱកាសក្រោយៗទៀតដែរ។ ដូច្នេះអ្នកដែលទទួលលទ្ធផលពុំគាប់ប្រសើរ សូមកុំអស់សង្ឃឹម និងបាក់ទឹកចិត្តឡើយ ផ្ទុយទៅវិញត្រូវព្យាយាមអភិវឌ្ឍសមត្ថភាព និងចំណេះដឹងបន្ថែមទៀត ព្រោះជោគជ័យពុំមែនកើតឡើងដោយភ័ព្វព្រេងវាសនាឡើយ ផ្ទុយទៅវិញគឺបានមកពីការទទូចខំប្រឹងប្រែងរបស់យើងប៉ុណ្ណោះ។ មានន័យថា សំណាងរមែងកើតឡើងចំពោះអ្នកដែលទុកចិត្តលើខ្លួនឯង មានសេចក្ដីព្យាយាមល្អ និងបន្តប្រឹងប្រែងរៀនសូត្រ។ នេះជាដំបូន្មានបន្ថែមរបស់នាយកចាងហ្វាងរូបនោះផ្ដល់ដល់បេក្ខជន និងសិស្សានុសិស្សដែលចូលរួមនាឱកាសនោះ។ គួររម្លឹកជូនថា បន្ទាប់ពីបានហែលឆ្លងការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ម៉េងលី ជេ. គួច លើកទី៥ ក្នុងវគ្គជម្រុះជុំទី១ យ៉ាងលំបាកលំបិនផុតទៅ គណៈកម្មការបានរកឃើញបេក្ខជនដែលពូកែផ្នែកចំណេះដឹងនេះចំនួន៥៦រូប ក្នុងចំណោម២១៧នាក់ ដែលមកពីតាមបណ្ដាសាខានៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ បេក្ខជនជើងខ្លាំង និងមានសមត្ថភាពខ្ពស់ជាប់វគ្គជម្រុះជុំទី១នោះ បានឈានជើងបន្តយ៉ាងស្វិតស្វាញនៅវគ្គជម្រុះជុំទី២ ប៉ុន្តែក្នុងចំណោម៥៦រូបនោះ មានបេក្ខជនចំនួន២៣រូប ត្រូវអស់សិទ្ធិឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ សូមជម្រាបជូនថា បេក្ខជនដែលមានសិទ្ធិចូលរួមប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រនេះ គឺមានចំនួនត្រឹមតែ៣៤រូបតែប៉ុណ្ណោះ។ ជើងខ្លាំងទាំង៣៤រូបនោះបានប្រកួតគ្នាយ៉ាងកក្រើក និងស្វិតស្វាញជាទីបំផុតអស់រយៈពេលប្រហែលជាង៤ម៉ោង ហើយជាលទ្ធផល គណៈកម្មការបានវែកមុខជើងខ្លាំងពិតប្រាកដត្រឹមតែ៣រូបប៉ុណ្ណោះដែលទទួលបានជ័យលាភី។ ក្នុងចំណោមបេក្ខជនទាំង៣រូបនោះ គឺជ័យលាភីលេខ១ បានទៅលើយុវសិស្ស យ៉ាង ស៊ុនម៉េង រីឯលេខ២ បានទៅលើយុវតី ម៉ាក់ ហេងគង្គារ និងលេខ៣ បានទៅលើបេក្ខជន ងី វីរៈសូឡា។ ថ្លែងនាឱកាសលើកពានជាបេក្ខជនជ័យលាភីលេខ១ យុវសិស្ស យ៉ាង ស៊ុនម៉េង បានប្រាប់អ្នកសារព័ត៌មានយើងថា ការប្រកួតចំណេះដឹងផ្នែកភូមិសាស្ត្រជាតិនេះ គឺមានសារៈសំខាន់ចំពោះរូបគេ ក៏ដូចជាសិស្សានុសិស្ស និងយុវជនឯទៀតដែរ ព្រោះបានបណ្ដុះនូវវប្បធម៌នៃការអាន ការខិតខំប្រឹងប្រែងរៀនសូត្រ និងការសិក្សាស្រាវជ្រាវបន្ថែម ពោលបណ្ដុះទម្លាប់ល្អជាវិជ្ជមានក្នុងការក្រេបរសវិជ្ជា។ ម្ចាស់ជ័យលាភីរូបនោះអះអាងបន្ថែមថា លទ្ធផលល្អបែបនេះ គឺពុំមែនកើតដោយចៃដន្យឡើយ។ មិនចៃដន្យ ក៏ព្រោះនេះជាសមិទ្ធផលស្ដែងចេញពីការប្រឹងប្រែងរៀនសូត្រ និងតស៊ូជម្នះរាល់ភាពខ្ជិលច្រអូសរបស់ខ្លួនយ៉ាងពិតប្រាកដ។ មិនគួរនឹងភ្លេចបញ្ជាក់ជូនទេថា ចំពោះជ័យលាភីលេខ១ គឺទទួលបានអាហារូបករណ៍សិក្សាឥតបង់ថ្លៃ១០០% នៅសាលារៀន អន្ដរទ្វីប អាមេរិកាំង អមដោយមេដាយមាស បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍។ ដោយឡែកជ័យលាភីលេខ២ ទទួលបានអាហារូបករណ៍សិក្សា៧៥% អមដោយមេដាយប្រាក់ បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍។ ចំណែកលេខ៣ ទទួលបានអាហារូបករណ៍សិក្សា៥០% អមដោយមេដាយសំរឹទ្ធិ  បណ្ណសរសើរ និងវត្ថុអនុស្សារីយ៍ដូចគ្នា៕ (អត្ថបទសាលា)
កាលពីចុងសប្ដាហ៍កន្លងមកនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកកម្មវិធីប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ម៉េងលី ជេ. គួច លើកទី៥  នៅសាលសន្និសីទ ផល គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។
ទោះបីជាយ៉ាងណាក៏ដោយ គ្រប់ពេលដែលអ្នកស្ត្រេស រាងកាយនឹងបញ្ចេញអាការៈជាច្រើនបង្ហាញមកខាងក្រៅ។ ខាងក្រោមនេះគឺជាអាការៈដែលបញ្ជាក់ថា អ្នកកំពុងតែស្ថិតក្នុងអារម្មណ៍មួយស្ត្រេស ឬតានតឹងខ្លាំងបំផុត៖     ឈឺក្បាលខ្លាំងស្ទើប្រេះ     មិនស្រួលខ្លួនជាប់     ស្ងួតមាត់     ឈឺចាប់បែបរមួលក្រពើ     សុបិន្តចម្លែកៗ     ឃ្លានរបស់ផ្អែមៗខុសទំនង៕ ត្រួតពិនិត្យដោយ www.health.com.kh
តើអ្នកអាចចាំបានទេថា តើពេលណាដែលអ្នកមិនមានភាពតានតឹងក្នុងអារម្មណ៍សោះ? និយាយទៅគឺគ្មានតែម្តង ព្រោះមនុស្សយើងចៀសមិនផុតឡើយពីអារម្មណ៍តានតឹង។
    ផ្លែអាលម៉ុន ជួយឲ្យគេងលក់ស្រួល     ផ្លែឈើរី ជួយឲ្យគេងលក់ទៀងពេលវេលា     សូកូឡាខ្មៅជួយឲ្យគេងលក់កាន់តែស្រួល     ផ្លែចេកជួយឲ្យគេងលក់កាន់តែលឿន     សាឡាតជាបន្លែដ៏ល្អសម្រាប់អាហារពេលយប់     បាយជួយឲ្យងងុយគេងកាន់តែលឿន៕ ត្រួតពិនិត្យដោយ www.health.com.kh
ខណៈពេលដែលមានអាហារជាច្រើនជួយឲ្យអ្នកមិនងងុយគេងនៅពេលយប់ តែមានអាហារផ្សេងៗជាច្រើនទៀតដែលអាចជួយឲ្យអ្នកងងុយគេងខ្លាំងដែរ។ មនុស្សភាគច្រើនដឹងថា កាហ្វេនឹងជួយអ្នកមិនឲ្យងងុយគេង ហើយទឹកដោះគោក្តៅឧណ្ហៗនឹងជួយអ្នកគេងលក់ ប៉ុន្តែមានអាហារផ្សេងទៀតជាច្រើនដែលមានឥទ្ធិពលធ្វើឲ្យអ្នកគេងលក់ស្កបស្កល់ឯណោះ។ តើមានអាហារអ្វីខ្លះទៅ?
    ចូលចិត្តញ៉ាំអាហារមានជាតិផ្អែមច្រើនពេក     ញ៉ាំអាហារលឿន (Fast Food)     ការរស់នៅក្នុងកន្លែងដែលមានបរិយាកាសអួរអាប់ ឬមានផ្សែងពុលច្រើន     ញ៉ាំគ្រឿងស្រវឹងច្រើនៗ     ជក់បារី     គេងពេលយប់មិនគ្រប់     រស់នៅបែបស៊ីដេកៗ     មិនធ្វើសកម្មភាពទាំងឡាយណាដែលត្រូវការប្រើខួរក្បាលច្រើន     ស្ត្រេសជាប់៕ ត្រួតពិនិត្យដោយ www.health.com.kh
ការចាស់ទៅតាមអាយុអាចបណ្តាលឲ្យមានបញ្ហា និងប្រែប្រួលច្រើនដល់រាងកាយ និងសារធាតុគីមីជាច្រើនក្នុងខួរក្បាល ដែលអាចផ្តល់ជាផលប៉ះពាល់ ឬផ្តល់ផលអវិជ្ជមានលើជំនាញនៃភាពឆ្លាតវ៉ៃ ការចងចាំ និងផ្សេងៗទៀត។ យ៉ាងណាមិញ រឿងនេះមិនមែនមានន័យថា អ្នកមិនអាចធ្វើអ្វីបានដើម្បីពន្យាពេលវេលានៃភាពចាស់របស់ខួរក្បាលឡើយ។ ប៉ុន្តែអ្វីដែលកាន់តែសំខាន់នោះគឺត្រូវលះបង់ទម្លាប់ខាងក្រោមនេះឲ្យបានច្រើនបំផុតតាមតែអាចធ្វើបាន ព្រោះវាជាមូលហេតុនាំឲ្យខួរក្បាលកាន់តែសុញ។ ទម្លាប់ទាំងនោះមានដូចជា៖
បើទោះជាកូរ៉េខាងជើងមិនមែនជាប្រធានបទសំខាន់ក្នុងសុន្ទរកថាទៅកាន់សភា ប្រធានាធិបតី ដូណាល់ ត្រាំ នៅតែចាត់ទុកកូរ៉េខាងជើង ជាការគំរាមកំហែងមួយសម្រាប់ពិភពលោក។ ការសាកល្បងមីស៊ីលថ្ងៃទី១២ ខែកុម្ភៈ រឹតតែធ្វើឲ្យលោក ត្រាំ ទាស់ចិត្តទង្វើផ្គើនម្ដងហើយម្ដងទៀតរបស់កូរ៉េខាងជើង ដែលចចេសរឹងរូសមិនស្ដាប់នរណាឡើយ។ លោក ក៏ធ្លាប់ប្រកាសថា លោកនឹងចាត់វិធានការខ្លាំងប្រឆាំងកូរ៉េខាងជើង។ ក្នុងជំនួបជាមួយអ្នកសារព័ត៌មានមួយក្រុម ដែលជាបណ្ដាញប្រព័ន្ធផ្សព្វផ្សាយធំៗនៅឯសេតវិមាន ប្រធានាធិបតីអាមេរិករូបនេះ និយាយថា កូរ៉េខាងជើង ជាគ្រោះថ្នាក់សម្រាប់ពិភពលោក។ លោកបន្តថា ប្រទេសនេះ នឹងត្រូវចាត់ការក្នុងពេលឆាប់ៗនេះមិនខាន។ បើតាមការផ្សាយរបស់ទូរទស្សន៍ក្នុងស្រុក WCPO-TV  លោកមិនបានបញ្ជាក់ច្បាស់ពីវិធានការដែលលោកត្រៀមដាក់សម្ពាធលើកូរ៉េខាងជើង ហើយក៏មិនបាននិយាយថាពេលណាដែរ។ យ៉ាងណាមិញ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters កាលពីសប្ដាហ៍មុន លោក ត្រាំ បញ្ជាក់ថា លោកខឹងខ្លាំងណាស់ ក្រោយកូរ៉េខាងជើងសាកល្បងមីស៊ីលបំពានបម្រាមអន្តរជាតិ។ លោកចាត់ទុកស្ថានការណ៍ពេលនេះ ជារឿងគ្រោះថ្នាក់ ហើយលោកក៏មិនជួបជាមួយមេដឹកនាំកូរ៉េខាងជើងដែរ គីម ជុងអ៊ុន ដែរ ព្រោះវាហួសពេលទៅហើយ។  កន្លងមក លោកប្រធានាធិបតី ត្រាំ ក៏ធ្លាប់និយាយច្រើនលើកដែរជុំវិញសកម្មភាពរបស់កូរ៉េខាងជើង ដែលមិនស្ដាប់ការណែនាំរបស់អន្តរជាតិឡើយ ហើយជារឿយៗ តែងធ្វើសកម្មភាពផ្គើនទៀតផង។ លោក ធ្លាប់ព្រមានកូរ៉េខាងជើងឲ្យបញ្ឈប់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងចំអកថា កូរ៉េខាងជើងគ្មានថ្ងៃផលិតមីស៊ីលអន្តរទ្វីបបាញ់ដល់ទឹកដីអាមេរិកទៀតផង ហើយអាមេរិកក៏មិនអនុញ្ញាតឲ្យមានមីស៊ីលបាញ់ដល់ទឹកដីខ្លូនដែរ។ ទាក់ទិនចំណាត់ការលើកូរ៉េខាងជើងវិញ លោក ត្រាំ តែងរិះគន់ចិន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធតែមួយគត់របស់កូរ៉េខាងជើង។ ក្នុងនាមជាបងធំ ក្រុងប៉េកាំង មិនបានជួយអ្វីជាដុំកំភួនដើម្បីដាក់សម្ពាធលើក្រុងព្យុងយ៉ាងទេ ហើយពេលខ្លះដើរតួជាច្រកការទូតការពារទៀតផង។ ប្រធានាធិបតីអាមេរិក បាននិយាយថា បើចិនពិតចង់ជួយដោះស្រាយវិបត្តិកូរ៉េខាងជើង វានឹងច្រកចេញមិនខាន ព្រោះចិនមានឥទ្ធិពលខ្លាំងលើកូរ៉េខាងជើង៕   
ក្នុងសុន្ទរកថាទៅកាន់សភាពេញអង្គកាលពីថ្ងៃទី២៨ ខែកុម្ភៈ ប្រធានាធិបតី ដូណាល់ ត្រាំ មិនបាននិយាយអ្វីទាល់សោះទាក់ទងសំណុំរឿងកូរ៉េខាងជើង បើទោះជាកន្លងមកលោកធ្លាប់និយាយច្រើនក៏ដោយ។ ប៉ុន្តែក្នុងជំនួបជាមួយអ្នកសារព័ត៌មានមកពីតាមតំបន់នានារបស់អាមេរិកនៅល្ងាចថ្ងៃដដែល លោក ត្រាំ ក៏បានហៅកូរ៉េខាងជើង ជាគ្រោះថ្នាក់សម្រាប់ពិភពលោក និងត្រូវចាត់វិធានការដោះស្រាយឲ្យបានលឿនបំផុត។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកស្រី ម៉ៅ កូឡាប បានណែនាំសិស្សនិស្សិតដែលចង់បន្តការសិក្សានៅ អាមេរិក ត្រូវចេះស្រាវជ្រាវរកព័ត៌មានពីមហាវិទ្យាល័យ ឬសាកលវិទ្យាល័យដែលត្រូវនឹងជំនាញសិក្សារបស់ពួកគេច្បាស់លាស់សិន មុនពេលពួកគេដាក់ពាក្យស្នើអាហារូបករណ៍។   «ពួកគេមិនគួរព្យាយាមធៀបខ្លួនឯងនឹងសាលារៀននោះទេ ប៉ុន្តែពួកគេត្រូវស្វែងរកសាលាត្រូវជំនាញអាទិភាព និងគោលដៅរយៈពេលវែងរបស់ពួកគេ»។ អ្នកប្រឹក្សាយោបល់មជ្ឈមណ្ឌលអប់រំអាមេរិក បញ្ជាក់បន្ថែមឲ្យពួកគេសួរខ្លួនគេថា ហេតុអ្វីពួកគេចង់ទៅសិក្សានៅអាមេរិក? តើពួកគេចង់សិក្សា នៅសាលាមួយណាដែលត្រូវនឹងជំនាញពួកគេ? តើពួកគេត្រូវបំពេញឯកសារអ្វីខ្លះ?   បន្ថែមលើសពីការស្វែងរកព័ត៌មានអាហារូបករណ៍  លោកស្រីបានបន្តណែនាំសិស្សនិស្សិត ត្រូវចំណាយពេលវេលាផ្តោតការយកចិត្តទុកដាក់បំពេញតាមលក្ខខណ្ឌសាលា រួមមាន ការប្រមូលអនុសាសន៍ពីសាស្ត្រាចារ្យ និងប្រធានស្ថាប័ន (Recommendation letter) ការសរសេរពីគម្រោងសិក្សា ឬលិខិតអំណះអំណាងសិក្សា (Motivation letter) និងការប្រលងប្រជែងជាមួយបេក្ខជនដទៃទៀត។    «បើពួកគេមានសមត្ថភាព និងគម្រោងសិក្សាច្បាស់លាស់នោះ ពួកគេនឹងទទួលបានលទ្ធផលជោគជ័យ»។ លោកស្រី កូឡាប បញ្ជាក់បន្ថែមឲ្យសិស្សនិស្សិតត្រូវអានសៀវភៅឲ្យបានច្រើន ដើម្បីមានគំនិតសរសេរផែនការសិក្សាពួកគេ។ លោកស្រីជឿជាក់ថា កាលណាពួកគេអានសៀវភៅច្រើន ពួកគេនឹងអាចស្វែងយល់ពីរបៀបសរសេរភាសាអង់គ្លេសត្រឹមត្រូវផងដែរ។   ចំពោះការសរសេរពីគម្រោងសិក្សា ឬលិខិតអំណះអំណាងសិក្សា (Motivation letter)វិញ អ្នកប្រឹក្សាយោបល់មជ្ឈមណ្ឌលអប់រំអាមេរិក (Education USA) ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសហរដ្ឋអាមេរិក បានប្រាប់សិស្សនិស្សិតត្រូវតែសរសេររៀបរាប់ពីជីវិតសិក្សា និងការងារ រួមទាំងផែនការសិក្សារបស់ពួកគេតាមវេយ្យាករណ៍ភាសាអង់គ្លេសឲ្យត្រឹមត្រូវផង។ ត្រង់ចំណុចនេះ លោកស្រីបានបញ្ជាក់ថា គណៈកម្មាធិការវាយតម្លៃ នឹងអាចស្វែងយល់ពីសមត្ថភាពសិស្សនិស្សិតព្យាយាមសិក្សា និងផែនការសិក្សាពិតប្រាកដ។   «សិស្សនិស្សិតត្រូវដឹងច្បាស់ថា ម្ចាស់សាលា ឬម្ចាស់អាហារូបករណ៍ត្រូវការបេក្ខជនបែបណា? ហើយពួកគេត្រូវសរសេរលិខិតដោយខ្លួនគេផ្ទាល់ ជៀសវាងឲ្យអ្នកដទៃសរសេរជំនួស និងចម្លងអត្ថបទពីអ្នកដទៃ ដាច់ខាត។ អ្នកវាយតម្លៃនឹងពិនិត្យដឹងច្បាស់ នៅពេលគេជួបសម្ភាសន៍ពួកគេបន្ថែមទៀត»។ លោកស្រីបានរម្លឹកសិស្សនិស្សិតឲ្យជៀសវាងការចម្លងស្នាដៃអ្នកដទៃទាំងស្រុងជាដាច់ខាត។   ចំពោះដំណាក់សម្ភាសន៍ផ្ទាល់មាត់ ចុងក្រោយ លោកស្រីណែនាំសិស្សនិស្សិតត្រូវដឹងប្រាកដថា ពួកគេអាចឆ្លើយច្បាស់ពីអ្វីដែលគេបានសរសេរក្នុងលិខិតអំណះអំណាង និងផែនការសិក្សា។ ជាងនេះទៀត លោកស្រីបានឲ្យយោបល់សិស្សនិស្សិតត្រូវសួរបេក្ខជនដែលបានទទួលអាហារូបករណ៍អាមេរិក កន្លងមកផង ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍សិក្សាបន្ថែមជាក់ស្តែងប្រកបដោយទំនុកចិត្តខ្ពស់។   ដោយសម័យសកលភាវូបនីយកម្មព័ត៌មានវិទ្យា លោកស្រីណែនាំសិស្សនិស្សិតខ្មែរឲ្យចេះស្រាវជ្រាវ និងតាមដានព័ត៌មានអប់រំតាមគេហទំព័ររបស់ស្ថានទូតអាមេរិក និងគេហទំព័រអាហារូបករណ៍នានាដោយផ្ទាល់ ដើម្បីស្វែងរកឱកាសទៅសិក្សានៅអាមេរិក។   សម្រាប់ព័ត៌មានបន្ថែម សិស្សនិស្សិតអាចប្រឹក្សាយោបល់អប់រំនៅមជ្ឈមណ្ឌលអប់រំអាមេរិក( Education USA) ដែលមានទីតាំងនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០១០៥០២១២១ ឬអ៊ីម៉ែល [email protected] ៕
ភ្នំពេញ៖ អ្នកប្រឹក្សាយោបល់មជ្ឈមណ្ឌលអប់រំអាមេរិក Education USA ប្រចាំកម្ពុជា លោកស្រី ម៉ៅ កូឡាប បានណែនាំសិស្សនិស្សិតដែលមានបំណងទទួលអាហារូបករណ៍រដ្ឋាភិបាលអាមេរិក ត្រូវបំពេញលក្ខខណ្ឌអាហារូបករណ៍ សំខាន់ៗមួយចំនួន រួមមាន មានសញ្ញាបត្រសិក្សា ពិន្ទុភាសាអង់គ្លេស លិខិតអំណះអំណាងសិស្សនិស្សិត និងសាស្ត្រាចារ្យ ឬប្រធានស្ថាប័ន និងបទពិសោធន៍ការងារ ជាដើម។
តាមលិខិតចុះថ្ងៃដដែល សម្តេច ហ៊ុន សែន បានសរសេរយ៉ាងខ្លីថា៖ «នៅក្នុងឱកាសដែលឯកឧត្តម ត្រូវបានជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិ ខ្ញុំសូមជូនពរឯកឧត្តម មានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ»។ នាសមាជគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឯកឧត្តម កឹម សុខា ត្រូវបានជ្រើសតាំងជាប្រធានគណបក្សជំនួសឯកឧត្តម សម រង្ស៊ីដែលបានលាលែង ហើយលោក ប៉ុល ហំម លោកស្រី មួរ សុខហួ និងលោក អេង ឆៃអ៊ាង ក្លាយជាអនុប្រធាន៕
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតសាទរឯកឧត្តម កឹម សុខា ដែលត្រូវបានជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិ នាសមាជបក្សនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា នេះ។
បញ្ហាសុខភាពផ្លូវចិត្តត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំងជាងមុនដោយសភាអាមេរិកនាពេលថ្មីនេះ បន្ទាប់ពីលោក Chris Murphy សមាជិកព្រឹទ្ធសភាម្នាក់ប្រចាំរដ្ឋ Connecticut មកពីគណបក្សប្រជាធិបតេយ្យ បានស្នើឲ្យមានការតាក់តែងច្បាប់មួយស្តីអំពីសុខភាពផ្លូវចិត្ត។ សេចក្តីស្នើច្បាប់នេះដែលមានឈ្មោះថា The 21st Century Cures Act ត្រូវបានព្រឹទ្ធសភាអនុម័តកាលពីដើមខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។ សេចក្តីស្នើច្បាប់នេះនឹងអនុញ្ញាតឲ្យមានការចំណាយថវិកាជាតិចំនួន១ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំ ដើម្បីជួយរដ្ឋាភិបាលតាមរដ្ឋលុបបំបាត់ការញៀនអាភៀន ហើយទប់ស្កាត់ និងព្យាបាលជំងឺផ្លូវចិត្ត។ សមាជិកព្រឹទ្ធសភារូបនេះ នឹងជួបពិភាក្សាជាមួយនឹងសហគមន៍ពលរដ្ឋជនជាតិភាគតិចមកពីប្រទេសកម្ពុជា ឡាវ និងវៀតណាមនៅរដ្ឋ Connecticut នៅថ្ងៃសៅរ៍ ទី៤ ខែមីនាខាងមុខនេះ ដើម្បីពន្យល់អំពីសេចក្តីស្នើច្បាប់នេះ និងដើម្បីស្វែងយល់បន្ថែមលើតម្រូវការរបស់ពលរដ្ឋនៃសហគមន៍អាស៊ីអាគ្នេយ៍។ លោកស្រី Mary F. Scully ប្រធានគម្រោងនៃសមាគមគាំទ្រសុខភាពខ្មែរ នៅរដ្ឋ Connecticut ដែលបានផ្តល់សេវាថែទាំសុខភាពដល់ពលរដ្ឋខ្មែរ និងពលរដ្ឋអាស៊ីអាគ្នេយ៍អស់រយៈពេលជាង២០ឆ្នាំមកនេះ បានឲ្យដឹងថា គោលបំណងសំខាន់របស់សហគមន៍ក្នុងការជួបពិភាក្សាជាមួយសមាជិកព្រឹទ្ធសភាលោក Chris Murphy គឺដើម្បីសួរសំណួរដ៏សំខាន់មួយដែលផ្តោតលើការខ្វះការគាំពារពីរដ្ឋាភិបាលខាងសុខភាពផ្លូវចិត្តរបស់សហគមន៍ភាគតិចនេះ។ លោកស្រីថ្លែងថា៖ «យើងនឹងពិភាក្សាជាមួយលោកព្រឹទ្ធសភាអំពីការខ្វះទិន្នន័យស្រាវជ្រាវខាងសុខភាពផ្លូវចិត្តនៃសហគមន៍យើង។ យើងត្រូវការអ្នកជំនាញខាងសុខភាពនៅតាមសហគមន៍។ ហើយយើងត្រូវការសេវាភាសាបកប្រែប្រសើរជាងនេះ។ យើងក៏ចង់សួរថា តើថវិកាដែលទទួលបានពីការស្នើច្បាប់សុខភាពផ្លូវចិត្តនេះនឹងមកដល់សហគមន៍របស់យើងដោយរបៀបណា»។ លោកស្រី Mary Scully បានបន្ថែមទៀតថា សហគមន៍ជនជាតិភាគតិចខ្មែរ ឡាវ និងវៀតណាមនៅសហរដ្ឋអាមេរិក ដែលភាគច្រើនបានឆ្លងកាត់សង្គ្រាម និងអំពើប្រល័យពូជសាសន៍ គឺជាក្រុមមនុស្សដែលមានអត្រាជំងឺផ្លូវចិត្ត ជំងឺបាក់ស្បាត និងជំងឺតានតឹងផ្លូវចិត្តខ្ពស់ជាងគេបង្អស់។ ក៏ប៉ុន្តែ សេវាថែទាំសុខភាពផ្លូវចិត្តដែលសហគមន៍ភាគតិចនេះទទួលបាននៅមានកម្រិតទាបបំផុត ដោយសារតែខ្វះខាតថវិកាឧបត្ថម្ភដល់អង្គការបម្រើសហគមន៍ និងការខ្វះការយកចិត្តទុកដាក់ខ្លាំងពីអ្នកតាក់តែងច្បាប់អំពីបញ្ហាសុខភាពផ្លូវចិត្តនេះ។ លោកស្រីថ្លែងថា៖ «ដូច្នេះហើយមនុស្សជាច្រើនមិនអាចទទួលបានសេវាសុខភាពផ្លូវចិត្តដ៏ល្អ ហើយអ្នកជំនាញខាងសុខភាពផ្លូវចិត្តក៏មិនទទួលបានប្រាក់បៀរវត្សរ៍ដែលសមស្របសម្រាប់ការងារចម្បងរបស់ពួកគេដែរ»។ ទោះជាយ៉ាងណាក្តី លោក Chris Murphy បានថ្លែងនៅក្នុងសុន្ទរកថារបស់លោកនៅចំពោះមុខព្រឹទ្ធសភានាពេលកន្លងទៅថា សេចក្តីស្នើច្បាប់សុខភាពផ្លូវចិត្តនេះ នឹងពង្រឹងច្បាប់សហព័ន្ធដើម្បីឲ្យក្រុមហ៊ុនធានារ៉ាប់រងសុខភាពអាមេរិក ផ្តល់សេវាសុខភាពខាងរូបរាងកាយ និងសុខភាពផ្លូវចិត្តឲ្យស្មើភាពគ្នា។ លោកថា «ពលរដ្ឋនឹងទទួលបានការថែទាំសុខភាពបន្ថែមទៀត និងកាន់តែល្អជាងមុន»។ ទាក់ទងនឹងបញ្ហាសុខភាពផ្លូវចិត្តនេះ VOA បានរាយការណ៍នាពេលកន្លងទៅថា បញ្ហាសុខភាពផ្លូវចិត្តមានពាក់ព័ន្ធគ្នានឹងជំងឺខាងសុខភាពរូបរាងកាយ។ បើធៀបនឹងពលរដ្ឋអាមេរិកទូទៅ ពលរដ្ឋខែ្មរអាមេរិកាំងអាចមានអត្រាជំងឺទឹកនោមផ្អែមប្រភេទទី២ទ្វេដង  មានអត្រាភាពតានតឹងផ្លូវចិត្តប្រាំពីរដង និងមានអត្រាជំងឺបាក់ស្បាត១៥ដងខ្ពស់ជាងពលរដ្ឋអាមេរិកាំងទូទៅ។ តាមរយៈការជួបពិភាក្សាជាមួយនឹងលោកសមាជិកព្រឹទ្ធសភា Chris Murphy នៅថ្ងៃសៅរ៍ខាងមុខនេះ លោកស្រី Mary Scully ដែលជាអ្នកជំនាញសុខភាពផ្លូវចិត្តម្នាក់នៅក្នុងសហគមន៍ សង្ឃឹមថា នឹងមានការផ្តល់ថវិកាឧបត្ថម្ភដល់អង្គការសុខភាពតាមសហគមន៍ និងដល់អ្នកជំនាញសុខភាពផ្លូវចិត្តប្រសើរជាងនេះ ជាពិសេសដល់សហគមន៍ជនជាតិភាគតិចអាស៊ីអាគ្នេយ៍៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
វ៉ាស៊ីនតោន ៖ នៅរដ្ឋ Connecticut ក្រុមពលរដ្ឋជនជាតិភាគតិចដែលមានដើមកំណើតមកពីប្រទេសកម្ពុជា ឡាវ និងវៀតណាមប្រមាណ១០០នាក់ នឹងជួបពិភាក្សាជាមួយនឹងសមាជិករដ្ឋសភាម្នាក់ប្រចាំរដ្ឋ ដើម្បីពិភាក្សាអំពីបញ្ហាសុខភាពផ្លូវចិត្តដែលសហគមន៍នេះបានឆ្លងកាត់។ ការជួបពិភាក្សានេះនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី៤ខាងមុខនេះ។
ទំនាក់ទំនងរវាងជប៉ុននិងអាមេរិក ហាក់ប្រសើរឡើងបន្តិចក្រោយពេលដែល ប្រធានាធិបតីលោក ដូណាល់ ត្រាំ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ កាលពីខែមុន។ ប៉ុន្តែប្រទេសទាំងពីរមិនទាន់ចាប់ផ្តើមជជែកគ្នាជាថ្មីពីបញ្ហាសេដ្ឋកិច្ចនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនៅឡើយទេ។ ប៉ុន្តែបំណងដំឡើងកម្រិតពន្ធលើទំនិញនាំចូលពីក្រៅរបស់រដ្ឋបាលលោក ត្រាំ នៅតែជារឿងចម្រូងចម្រាស។ ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន  Yasutoshi Nishimura បានបញ្ជាក់ថាពាក់ព័ន្ធការគោលបំណងដំឡើងពន្ធសម្រាប់ទំនិញនាំចូលនោះ រដ្ឋាភិបាលជប៉ុននឹងប្រាប់រដ្ឋបាលអាមេរិកឲ្យបន្តគោរពឲ្យបានត្រឹមត្រូវនូវបទបញ្ញតិ្តនានានៃអង្គការពាណិជ្ជកម្មពិភពលោក។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានបន្តថា ជប៉ុនមិនចង់ឃើញអាមេរិកបំពានបទបញ្ញត្តិអង្គការអន្តរជាតិនេះដោយបង្កើតរបាំងពន្ធតាមព្រំដែនសម្រាប់ទិញនាំចូលនោះដែរ។ «យើងមិនចង់បានការបង្កើតពន្ធតាមព្រំដែនដែលបំពារបំពានបទបញ្ញត្តិអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីធ្វើយ៉ាងណាលើកស្ទួយការនាំចេញរបស់ខ្លួនឡើយ។ គោលជំហររបស់យើងគឺ ការគោរពបទបញ្ញត្តិអង្គការពាណិជ្ជកម្មពិភពលោក និងកិច្ចព្រមព្រៀងពហុភាគីជារឿងសំខាន់ ហើយយើងចង់បញ្ចុះបញ្ចូលឲ្យអាមេរិកជឿបញ្ហានេះ»។ ប៉ុន្តែជប៉ុននឹងលើកឡើងពីបញ្ហានេះ នៅពេលដែលការចរចាលើកិច្ចព្រមព្រៀងពាណជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរចាប់ផ្តើមឡើងប៉ុណ្ណោះ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ការចរចារវាងជប៉ុននិងអាមេរិកពាក់ព័ន្ធពាណិជ្ជកម្មទ្វេភាគីនេះមិនទាន់ត្រូវបានរៀបចំឡើងនៅឡើយទេ ព្រោះតែក្រុងវ៉ាស៊ីនតោនកំពុងផ្តោតសំខាន់លើតែការចរចាឡើងវិញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាមេរិកខាងជើងប៉ុណ្ណោះ។ ចាប់តាំងពីពេលដែលលោក ដូណាល់ ត្រាំ ជាប់ឆ្នោតបណ្តាតំណាងរាស្ត្រជប៉ុនបារម្ភកាន់តែខ្លាំងព្រោះលោក ដូណាល់ ត្រាំ និយាយឥតដាច់ រឿងអនុវត្តគោលនយោបាយគាំពារនិយមនិងដំឡើងពន្ធឲ្យខ្ពស់។ ហើយ ត្រាំ បានរិះគន់ការនាំចូលរថយន្តរបស់ជប៉ុនចូលអាមេរិកថែមទៀតផង ក្រោយពេលលោកស្បថចូលកាន់តំណែង។ ប៉ុន្តែក្រោយមកលោកបានព្យាយាមបន្ធូរបន្ថយពាក្យសម្តីរបស់ខ្លួនវិញពាក់ព័ន្ធក្រុមហ៊ុនជប៉ុន ក្រោយពេលដែលលោកជួបជាមួយលោក ស៊ីហ្សូ អាបេ ដើមខែកុម្ភៈ។  ជប៉ុនសង្ឃឹមយ៉ាងមុតមាំថា របបដឹកនាំក្រុងវ៉ាស៊ីនតោននឹងយល់ច្បាស់ពីសារសំខាន់នៃទំនាក់ទំនងពាណិជ្ជរវាងជប៉ុននិងអាមេរិក ក៏ដូចជាចំណងពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់លោក ដូណាល់ ត្រាំ ហាក់បីដូចជាកាន់តែយល់ច្បាស់ថា អាមេរិកមិនអាចបោះបង់ចោលពាណិជ្ជកម្មជាមួយប្រទេសក្រៅដោយអនុវត្តគោលនយោបាយគាំពានិយមរហូតឡើយ។ ដូចឃើញស្រាប់ លោកបានលើកឡើងក្នុងពេលផ្តល់សុន្ទរកថាទៅកាន់សភាទាំងពីរជាន់ថា លោកជឿជាក់លើពាណិជ្ជកម្មសេរី ប៉ុន្តែលោកត្រូវការពាណិជ្ជកម្មដែលមានយុត្តិធម៌ត្រឹមត្រូវ។  ត្រឹមត្រូវយុត្តិធម៌កម្រិតណានោះ គេក៏មិនទាន់អាចវាយតម្លៃបានជាមុនដែរ៕
ទីប្រឹក្សានាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ  បញ្ជាក់ថា រដ្ឋាភិបាលជប៉ុននឹងប្រាប់រដ្ឋបាលអាមេរិកឡើងវិញឲ្យគោរពបទបញ្ញត្តិនានារបស់អង្គការពាណិជ្ជកម្មពិភពលោកនៅពេលខាងមុខក្នុងពេលជជែកគ្នាពីបញ្ហាសេដ្ឋកិច្ច។  ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ជប៉ុននេះធ្វើឡើងស្របពេលដែលជប៉ុនត្រៀមចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកឡើងវិញ។
ចំពោះប្រាក់រង្វាន់ប្រចាំមណ្ឌលសៀមរាប: ការប្រកួតវគ្គជម្រុះតាមតំបន់    រង្វាន់ទឹកប្រាក់ ចំណាត់ថ្នាក់លេខ ១     USD ១,៥០០ ចំណាត់ថ្នាក់លេខ ២    USD ១,០០០ ចំណាត់ថ្នាក់លេខ ៣    USD ៥០០ ចំណាត់ថ្នាក់លេខ ៤    USD ២០០ មណ្ឌលសៀមរាបនេះ នឹងជ្រើសយកចំនួន១០ក្រុមដែលខ្លាំងបំផុតសម្រាប់ទៅធ្វើការប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។ ទន្ទឹមនឹងនោះសម្រាប់ក្រុមទាំង១០ដែលត្រូវទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រទូទាំងប្រទេសដើម្បីដណ្តើមជើងឯកទឹកប្រាក់១៥០០០ដុល្លា ដែលនឹងងធ្វើនៅថ្ងៃទី១២ ខែមីនា នៅរាជធានីភ្នំពេញ គួររំលឹកផងដែរថា នៅចុងសប្តាហ៍ខាងមុខនេះថ្ងៃទី៤ និងទី ៥ ខែមីនា Tiger Street Football Festival 2017 នឹងធ្វើដំណើរទៅខេត្តកំពង់ចាមបើកការប្រកួតវគ្គជម្រុះក្នុងតំបន់នៅខាងមុខសាលាគរុកោសល្យភូមិភាគខេត្តកំពង់ចាម។ ពិសាដោយការទទួលខុសត្រូវ ( អត្ថបទពាណិជ្ជកម្ម )
ក្រោយយកឈ្នះលើក្រុមជើងឯកឆ្នាំចាស់  ក្រុមបាល់ទាត់ គិរីដងរែក FC នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ២-០ ចំណែក តាមឿង លីជេន FC គ្រងតំណែងលេខ៣ បន្ទាបពីបំបាក់ក្រុម Tiger Crown FC ៥-៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
សារព័ត៌មានថ្មីៗ នឹងជូនព័ត៌មានបន្តបន្ទាប់ទៀត
លោក Leonardo Luis (គេស្គាល់ភាគច្រើនថា Leonardo Vitorino) វ័យ៤៤ឆ្នាំ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ជំនួសគ្រូបង្វឹកកូរ៉េខាងត្បូង លោក Lee Tae Hoon។ គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ បានបង្ហាញវត្តមាននាសន្និសីទសារព័ត៌មាននៅសណ្ឋាគារភ្នំពេញនៅរសៀលថ្ងៃទី២ ខែមីនា។
នៅក្នុងបរិយាកាសដ៏សែនរីករាយដែលអាចកើតមានឡើងដោយសារការរៀបចំរបស់ ក្រុមស្រាបៀរថៃហ្គ័រ លោក ខេមរៈ សិរីមន្តបានបកស្រាយ កាឡុក កាឡុក ដែលជាបទដ៏ល្បីរបស់លោកកាលពី២ឆ្នាំមុន ស្របគ្នានេះដែរ កញ្ញា ឪប សុគន្ធកញ្ញ ក៏បានបញ្ចេញបទថ្មីរបស់ខ្លួនមួយបទដែលមានចំណងជើតថា រាំអញ្ចេក ជាបទញាក់ និង កន្ត្រាក់អារម្មណ៍អ្នកចូលរួមទស្សនានៅទីលានអង្គរឃ្យុងយូស្រែកច្រៀងផងរាំតាមផង។ ( អត្ថបទពាណិជ្ជកម្ម )
ក្រោយបញ្ចប់ការប្រកួតផ្តាច់ព្រ័តនៅមណ្ឌលសៀមរាបពានរង្វាន់បាលទាត់ Tiger Street Football Festival 2017 កាលពីល្ងាចថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ក៏មានការប្រគុំតន្ត្រីខ្នាតយក្សដែលចូលរួមសម្តែងពីកំពូលចម្រៀងតារាខេមរៈ សិរីមន្ត រួមជាមួយ កញ្ញា ឪប សុគន្ធកញ្ញា ក.ទេព បូព្រឹក្ស ក.វី ឌីណែត និងលោក នួន សុធារ័ក្ស។
វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ថា៖ សញ្ញាបត្រ (ន) មានន័យថា ក្រដាស់កំណត់ហេតុសម្គាល់ចំណេះវិជ្ជា ដែលមានវាយត្រាតាំងឲ្យភស្តុតាងដល់អ្នករៀនដែលប្រឡងជាប់មានអំណាចត្រូវទទួលយក។  សញ្ញាបត្រ គឺជាលិខិតបញ្ជាក់ពីកម្រិតចំណេះដឹង ឬជំនាញអ្វីមួយដល់បុគ្គលនោះ ដើម្បីយកទៅប្រើប្រាស់ផ្លូវការ។ និយាយជារួម សញ្ញាបត្រ វាមានលក្ខណៈច្បាស់លាស់ ផ្លូវការ និងត្រូវបានគេឲ្យតម្លៃខ្ពស់ជាងវិញ្ញាបនបត្រ។   ឧទាហរណ៍៖ ក្រោយប្រឡងជាប់បាក់ឌុប ខ្ញុំទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ១សន្លឹក។ សញ្ញាបត្រនេះ គឺដើម្បីស្វែងរកការងារធ្វើ ដាក់អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ឬ ដាក់ពាក្យរៀនបន្តនៅមហាវិទ្យាល័យក្នុងស្រុកជាដើម។ សិស្សប្រឡងជាប់បាក់ឌុបទាំងអស់ គេមិនដែលប្រគល់វិញ្ញាបនបត្រជូននោះទេ តែគេតែងប្រគល់សញ្ញាបត្រជូនដល់សិស្សទាំងនោះ។      ឧទាហរណ៍៖ ខ្ញុំមានសញ្ញាបត្របរិញ្ញាជំនាញទស្សនវិជ្ជា។ នៅពេលខ្ញុំ ដាក់ពាក្យសុំធ្វើការងារនៅកន្លែងណាមួយ គេសួររឿងដំបូងគេ គឺសញ្ញាបត្រនេះឯង។ ចំណែក វិញ្ញាបនបត្រ ដែលខ្ញុំបានទទួលបានបណ្តុះបណ្តាលវគ្គខ្លី ឬចូលរួមកម្មវិធីមួយចំនួននោះ គឺជារឿងបន្ទាប់ប៉ុណ្ណោះ។ ក្រៅពីនេះ មានសញ្ញាបត្រជាច្រើនទៀតដូចជា៖ សញ្ញាបត្រអនុបណ្ឌិត សញ្ញាបត្របណ្ឌិត សញ្ញាបត្រអគ្គបណ្ឌិត។     វិញ្ញាបនបត្រ (ន) សំបុត្របញ្ជាក់,លិខិតបញ្ជាក់សេចក្តី,លិខិតរបស់អ្នករាជការមានសមត្ថកិច្ចដែលបញ្ជាក់រឿងអ្វីមួយ។   ឧទាហរណ៍៖ វិញ្ញាបនបត្រនៃកិរិយាមាយាទ។ វិញ្ញាបនបត្របញ្ជាក់ការសិក្សា ដូចជា៖ ការចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងកម្មវិធីមួយចំនួនទៀត។ ការចេញវិញ្ញាបនបត្រនេះ គឺដើម្បីបញ្ជាក់ពីការទទួលបានការអប់រំ ឬការបណ្តុះបណ្តាល ឬការចូលក្នុងកម្មវិធីអ្វីមួយ សម្រាប់អ្នកទទួលបានក្រដាស់បញ្ជាក់នេះ យកទៅប្រើប្រាស់ទៅតាមស្ថានភាពរៀងខ្លួន។ ពាក្យជាទូទៅ វិញ្ញាបនបត្រ គេតែងចែកជូនដល់អ្នកដែលបានទទួលបានការអប់រំវគ្គខ្លីៗ ឬកម្មវិធីពិសេសណាមួយ។ ឧទាហរណ៍៖ ខ្ញុំបានចូលរួមសិក្ខាសាលាស្តីពី៖ «ការប្រែប្រួលអាកាសធាតុ» នៅប្រទេសវៀតណាមចំនួន៣ថ្ងៃ។ ក្រោយបញ្ចប់សិក្ខាសាលានេះ ស្ថាប័នគេមិនចេញសញ្ញាបត្រឲ្យទេ តែគេប្រគល់វិញ្ញាបនបត្រជូនខ្ញុំ។ ឧទាហរណ៍៖ ខ្ញុំចូលរៀនវគ្គខ្លីស្តីពី៖ «ការអភិវឌ្ឍន៍ខ្លួនឯង» នៅអង្គការក្រៅរដ្ឋាភិបាលមួយ អស់រយៈពេល១ខែ។ ក្រោយគោរពតាមលក្ខខ័ណ្ឌរបស់ស្ថាប័ននេះរួច គេមិនបានប្រគល់សញ្ញាបត្រដល់ខ្ញុំឡើយ តែគេចែកវិញ្ញាបនបត្រជូនខ្ញុំ និងអ្នកចូលរួមផ្សេងទៀត។ ឧទាហរណ៍៖ ខ្ញុំចូលធ្វើការស្ម័គ្រចិត្តនៅអង្គការក្រៅរដ្ឋាភិបាលមួយរយៈ៣ខែ ក្រោយបញ្ចប់គម្រោង៣ខែនេះ គេប្រគល់វិញ្ញាបនបត្រជូនខ្ញុំ៕  
ភ្នំពេញ៖ តាមពិតទៅ ពាក្យថា«សញ្ញាបត្រ និងវិញ្ញាបនបត្រ» មានអត្ថន័យមិនដូចគ្នាឡើយ។ 
រឹង (គុ) មានន័យថា មិនទន់,មិនទ្រុឌ,មិនជត,មិនពាប់,មិនពៀច,មិនរវ៉ែតរវ៉ត,មិនរង៉ិករង៉ក់។ល។ រ៉ឹង មានន័យថា ប្រញាប់ បង្គាប់បញ្ជា បង្គាប់ឲ្យឆាប់។ ពាក្យនេះ ច្រើនប្រើដោយភ្ជាប់ជាមួយពាក្យ«តឹង»។ តឹងរ៉ឹង មានន័យថា តឹងខ្លាំង តឹងណាស់ តឿនឬបង្ខំយ៉ាងខ្លាំង។ ឧទាហរណ៍៖ ជំពាក់ប្រាក់គេ ហើយមិនសង ទាល់តែគេធ្វើតឹងរ៉ឹងខ្លាំង ទើបព្រមសងគេវិញ៕   
វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ថា៖
ឯកឧត្តម កឹម សុខា ដែលសមាជវិសាមញ្ញ ទើបតែជ្រើសរើសឲ្យធ្វើជាប្រធានថ្មីនៃគណបក្សសង្គ្រោះជាតិ បានថ្លែងថា គណបក្សសង្គ្រោះជាតិ មិនត្រូវលើកយករឿងក្នុងអតីតកាល មករម្លឹក ដែលជាហេតុនាំឲ្យទាស់ទែងគ្នានោះទេ។ ផ្ទុយទៅវិញ ឯកឧត្តម កឹម សុខា ចង់ឲ្យថ្នាក់ដឹកនាំ រួមទាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ យកចិត្តទុកដាក់ និងគិតគូរពីភាពភ្លឺស្វាងរបស់ប្រទេសជាតិ សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នាពេលអនាគត។ ប្រធានថ្មីរបស់បក្សប្រឆាំងរូបនេះ បាននិយាយដូច្នេះថា៖«គណបក្សសង្គ្រោះជាតិ មិនមែនជាគណបក្សអតីតកាល។ គណបក្សសង្គ្រោះជាតិ ជាគណបក្សអនាគតកាល។ កុំលើកយករឿងចាស់ ទៅឈ្លោះគ្នានោះ។ អតីតកាល គ្រាន់តែជាបទពិសោធទេ ដើម្បីកុំឲ្យជាន់ដាន។ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើ និងអ្វីដែលត្រូវគិត គឺគិតពីអនាគតកាល សម្រាប់ប្រទេសជាតិ និងកូនយើងជំនាន់ក្រោយ។ គណបក្សសង្គ្រោះជាតិយើង មិនមែនជាគណបក្សស៊ីកេរចាស់ មិនមែនជាគណបក្ស លក់កេរទេ។ ទៅមុន គិតទៅមុខ បងប្អូន»។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គណបក្សសង្គ្រោះជាតិ បានធ្វើសមាជវិសាមញ្ញ ដើម្បីជ្រើសរើសរើសប្រធាន និងអនុប្រធានថ្មី។ សមាជវិសាមញ្ញនេះ មានការចូលរួមពីតំណាងគណបក្សនៅគ្រប់រាជធានី-ខេត្ត។ ឯកឧត្តម កឹម សុខា ត្រូវបានអង្គសមាជវិសាមញ្ញជ្រើសរើសឲ្យធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ។ ចំណែកឯ ឥស្សរជននយោបាយបីរូបទៀត ដែលរួមមាន លោកស្រី មូរ សុខហួរ លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង ត្រូវបានជ្រើសរើសឲ្យធ្វើជាអនុប្រធានគណបក្ស។ សូមបញ្ជាក់ថា ការធ្វើសមាជវិសាមញ្ញ ដើម្បីរៀបចំរចនាសម្ព័ន្ធថ្មី នៃថ្នាក់ដឹកនាំនេះ គឺធ្វើឡើងក្រោយពីឯកឧត្តម សម រង្ស៊ី លាលែងពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ កាលពីប៉ុន្មានសប្តាហ៍មុន៕
ភ្នំពេញ៖ បន្ទាប់ពីទទួលតំណែងជាប្រធាន ឯកឧត្តម កឹម សុខា បានលើកឡើងថា គណបក្សសង្គ្រោះជាតិ ត្រូវគិតគូរពីវាសនាប្រទេសជាតិជាចម្បង។ ប្រធានថ្មីនៃបក្សប្រឆាំងរូបនេះ មិនចង់ឲ្យថ្នាក់ដឹកនាំ ឬក៏អ្នកគាំទ្រ ឈ្លោះគ្នាដោយសារតែរឿងក្នុងអតីតកាលនោះទេ។
ខ្នុរ (ន) ឈ្មោះដំណាំមួយប្រភេទ ដែលមានផ្លែជាអាហារ។ ខ្នុរមានច្រើនប្រភេទ ដូចជា៖ ខ្នុរណាំង, ខ្នុរ សាច់រឹង,ខ្នុរសាច់ជ្រាយ និងខ្នុរបាយស្រាជាដើម៕    
ភ្នំពេញ៖ មហាជនជាទូទៅ តែងតែហៅផ្លែខ្នុរ ថា«ខ្នោរ»។ តាមពិតទៅ ការហៅបែបនេះ គឺមិនត្រឹមត្រូវនោះឡើយ ពីព្រោះ នៅក្នុងវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត មិនមានពាក្យ«ខ្នោរ»នោះទេ។
វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បានឲ្យនិយមន័យថា៖ ស្រី (ន) មានន័យថា មនុស្សដែលមិនមែនជាប្រុស។ ពាក្យនេះ ចេញមកពីភាសាសំស្ក្រឹតថា«ស្ត្រី»។  ពាក្យថា«ស្រី» គេច្រើនប្រើភ្ជាប់ជាពាក្យ«ប្រុស»។ ឧទាហរណ៍៖ ប្រុសស្រី ឬស្រីប្រុស។ ឧទាហរណ៍៖ នៅក្នុងពិធីខួបកំណើតមួយនៅភ្នំពេញ មានភ្ញៀវប្រុសស្រីជាច្រើន កំពុងរាំលេង។ ចំណែក ពាក្យថា«ស្ត្រី» គេតែងតែប្រើជាមួយពាក្យ«បុរស»។ ឧទាហរណ៍៖ បុរសស្ត្រីជាច្រើន កំពុងដើរហាត់ប្រាណនៅសួនច្បារមុខព្រះបរមរាជវាំង។ យើងមិនគួរប្រើពាក្យ«ស្រី» ដោយភ្ជាប់ជាមួយពាក្យ«បុរស» ឬប្រើពាក្យថា «បុរស» ភ្ជាប់ជាមួយពាក្យ«ស្រី»នោះទេ។ ឧទាហរណ៍៖ ស្រីបុរស ឬបុរសស្រី។ លើសពីនេះ យើងក៏មិនគួរប្រើពាក្យ«ស្ត្រី»ជាមួយពាក្យ«ប្រុស» ឬពាក្យ«ប្រុស»ជាមួយពាក្យ«ស្ត្រី»ដែរ។ ឧទាហរណ៍៖ ប្រុសស្ត្រី ឬស្ត្រីប្រុស។ ជាទូទៅ គេមិនដែលឃើញស្មេរប្រើពាក្យដូចនេះឡើយ ពីព្រោះ វាមិនស្របគ្នា។ បច្ចុប្បន្ន សង្គមខ្មែរច្រើនប្រើពាក្យ «ស្ត្រី» ដោយសំដៅលើអ្នកមានវ័យចាស់ ខណៈពាក្យ«ស្រី» គេច្រើនប្រើសំដៅលើមនុស្សយុវវ័យ ឬវ័យកណ្តាល ឬអ្នកនៅលីវ។ យ៉ាងណាក៏ដោយ គ្មានការកំណត់ថា អាយុប៉ុនណា ត្រូវប្រើពាក្យថា ស្ត្រី ឬស្រីនោះទេ។ ឧទាហរណ៍៖ ៨មីនា គឺជាទិវាសិទ្ធិស្ត្រី។ សិទ្ធិស្ត្រីនៅពេលនេះ គឺមិនមែនតែមនុស្សចាស់ទេ តែគេសំដៅលើស្ត្រី នារី យុវតី ស្រី កុមារី ទារិកា។   ប៉ុន្តែ មជ្ឈដ្ឋានខ្លះ គេយល់ថា ពាក្យ«ស្រី» គឺជាពាក្យមិនសូវល្អឡើយ។ គេតែងច្រើនប្រើពាក្យនេះ ដោយភ្ជាប់ជាមួយមុខរបរ ឬសកម្មភាពមិនសមរម្យដែលសង្គមមិនសូវឲ្យតម្លៃ។ ឧទាហរណ៍៖ ស្រីបា ស្រីខារ៉ាអូខេ ស្រីខូច ស្រីល្បែង។ គេកម្រប្រើពាក្យថា ស្ត្រីបា ស្ត្រីខូច ស្ត្រីល្បែង។ មួយវិញទៀត សង្គមខ្មែរ ក៏និយមប្រើថា«ស្រី»នេះ ដោយសំដៅលើគូកំណាន់ចិត្តរបស់បុរសដែលមានភរិយារួច ឬនៅលីវ។ ឧទាហរណ៍៖ មានស្រី មានទៅ កុំឲ្យតែប្រពន្ធដឹង។ ម្នាក់ហ្នឹង មានស្រីច្រើនណាស់។    នារី (ន) មានន័យថា ស្ត្រី,មនុស្សស្រី។ ពាក្យ«នារី» គេច្រើនប្រើភ្ជាប់ជាមួយពាក្យ«បុរស»។ ឧទាហរណ៍៖ បុរសនារី សុភាពបុរស សុភាពនារី។ គេមិនដែលប្រើពាក្យ«នារី»ជាមួយពាក្យ«ប្រុស»ទេ៕ 
ភ្នំពេញ៖ ស្មេរជាច្រើន ឧស្សាហ៍បានសរសេរ អាន និងស្តាប់ឮពាក្យថា«ស្រី ស្ត្រី និងនារី»។ តើគេប្រើពាក្យទាំង៣នេះ យ៉ាងដូចម្តេច?
រយៈពេល២ខែដើមឆ្នាំ រដ្ឋប្រមូលចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានចំនួន ២០,២៩៦,៣០៣ដុល្លារ។ ចំនួននេះ គឺកើនឡើង ៤១.៣៥% ធៀបនឹងឆ្នាំ២០១៦។ របាយការណ៍សង្ខេបក៏បានបង្ហាញទៀតថា ទេសចរបរទេសដែលចូលទិញបណ្ណ មានចំនួន ៥៣៨,៧៩៥នាក់ កើនឡើង ៩.១០%។ ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី១ មីនា គ្រឹះស្ថានអង្គរក៏បានបញ្ជាក់ពីចំណូលសម្រាប់ខែកុម្ភៈផងដែរ។ ក្នុងខែកុម្ភៈ ទេសចរបរទេសទិញបណ្ណទស្សនាចំនួន ២៥១,៧៥៤នាក់ កើនឡើង ២.៤១% ហើយចំណូលស្មើ ១១,៩៩១,៥៦៣ដុល្លារ កើនឡើង ៦៦.៣៦%៕
សៀមរាប៖ គ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចេញរបាយការណ៍ពីចំណូលរយៈពេល២ខែដើមឆ្នាំ២០១៧។ រយៈពេល២ខែនេះ គ្រឹះស្ថានអង្គរបានប្រមូលចំណូលបានជាងកន្លះលានដុល្លារអាមេរិក គឺកើនឡើងជាង ៤១ភាគរយ។
ប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីTheresa May បានឯកភាពគ្នាពន្យារពេលរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកទៅកាន់ចក្រភពអង់គ្លេស ដ្បិតលោក ត្រាំ បារម្ភថាចលនាបាតុកម្មទ្រង់ទ្រាយធំប្រឆាំងរូបលោកអាចកើតមាន។ លោកប្រធានាធិបតីអាមេរិក បានបង្ហាញការភ័យព្រួយដូចនេះ ក្នុងការជជែកតាមទូរសព្ទជាមួយលោកស្រី Theresa May កាលពី២សប្ដាហ៍មុន។ ទស្សនកិច្ចនេះ ទំនងជាលើកពេលទៅដល់ខែតុលាឯណោះ។ ទស្សនកិច្ចលើកដំបូងរបស់លោក ត្រាំ ទៅកាន់អង់គ្លេស ធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី May ក្នុងព្រះនាមមហាក្សត្រីយ៍ Elizabeth II ។ ប៉ុន្តែគម្រោងទស្សនកិច្ចនេះ ប្រឈុមមុខបញ្ហាចម្រូងចម្រាស ដោយសារបទបញ្ជាហាមឃាត់លំហូរជនមូស្លីមរបស់លោក ត្រាំ ផ្ទាល់។ ប្រជាជនអង់គ្លេសរាប់លាននាក់ ធ្វើញត្តិដាក់សភាដើម្បីលុបចោលទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិករូបនេះ ប៉ុន្តែទំនងជាមិនអាចទប់ស្កាត់ទស្សនកិច្ចសម្ព័ន្ធមិត្តយូរអង្វែងបានឡើយ។ បើតាមសារព័ត៌មាន The Sun ទស្សនកិច្ចរបស់លោក ត្រាំ អាចនឹងធ្វើចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែតុលា។ ជំនួសមកវិញ រាជវង្សអេស្ប៉ាញ នឹងធ្វើទស្សនកិច្ចនៅកាលបរិច្ឆេទគ្រោងទុកដំបូងរបស់លោក ត្រាំ ។ កាលបរិច្ឆេទថ្មីនេះនៃទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក នឹងធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយកិច្ចប្រជុំគណបក្សអភិរក្សរបស់នាយករដ្ឋមន្ត្រី May ។ ម្យ៉ាងវិញទៀត អំឡុងពេលទស្សនកិច្ចនេះ លោកប្រធានាធិបតី ត្រាំ ក៏ទំនងជាមិនអាចថ្លែងសុន្ទរកថាទៅកាន់សភាអង់គ្លេសដែរ ព្រោះចំពេលសភាសម្រាក។ អាចនិយាយបានថា នេះក៏ជាសំណាងមួយដែរ ដ្បិតប្រធានសភាអង់គ្លេសធ្លាប់ប្រកាសមុនហើយថា លោកមិនចង់ឲ្យប្រធានាធិបតីអាមេរិក មកនិយាយក្នុសភាឡើយ។ ចំណែកមូលហេតុ គឺគ្មានអ្វីក្រៅពីនយោបាយលោក ត្រាំ សំដៅហាមឃាត់លំហូរជនអន្តោប្រវេសន៍ ជាពិសេសជនមូស្លីមឡើយ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអង់គ្លេសនិយាយថា លោកប្រធានាធិបតី ត្រាំ ពិតជាចង់មកអង់គ្លេសក្នុងឆ្នាំនេះ តែលោកចង់ឲ្យកម្ដៅប្រឆាំងរូបលោក ចុះត្រជាក់បន្តិចសិន ហើយសេតវិមានក៏មិនចង់បង្ករឿងថែមទៀតដែរ។ ពេលនេះ រដ្ឋាភិបាលអាមេរិក កំពុងព្រាងបទបញ្ជាថ្មីដើម្បីហាមឃាត់ជនអន្តោប្រវេសន៍ ហើយបញ្ជាថ្មីនេះ នឹងដកចេញចំណុចចម្រូងចម្រាសច្រើនដែលរងការរិះគន់ខ្លាំង ដើម្បីសម្រួលការខឹងសម្បារនាពេលកន្លងមក៕
ទស្សនកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅអង់គ្លេសដែលគ្រោងធ្វើនៅខែមិថុនាឆ្នាំ២០១៧ ត្រូវពន្យារពេលទៅខែតុលាវិញ ដើម្បីចៀសវាងការកើតមានបាតុកម្មប្រឆាំងពីសំណាក់ប្រជាជនអង់គ្លេសប្រឆាំងរូបលោក។ ប្រជាជនអង់គ្លេសមិនពេញចិត្តនយោបាយហាមឃាត់ការធ្វើដំណើររបស់ជនមូស្លីមរបស់លោក ដូណាល់ ត្រាំ ឡើយ។ មិនត្រឹមធ្វើបាតុកម្មឡើយ ប្រជាជនអង់គ្លេសភាគច្រើន ក៏ចង់ឲ្យរដ្ឋាភិបាលនាយកដ្ឋមន្ត្រី Theresa May លុបចោលទស្សនកិច្ចនេះទៅទៀត។
សាស្ត្រាចារ្យវិទ្យាសាស្ត្រ និងនយោបាយ លោក សូ ចន្ថា យល់ឃើញថា ក្បួនដឹកនាំបក្សថ្មី ដែលគណបក្សប្រឆាំងរៀបចំឡើងនេះ គឺបង្ហាញពីតុល្យភាពអំណាចស្មើគ្នា ដើម្បីបង្រួបបង្រួមបក្សឲ្យបានរឹងមាំ ក្នុងការប្រឈមមុខតទល់ជាមួយច្បាប់ស្តីពីគណបក្សនយោបាយខាងមុខ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក សូ ចន្ថា បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំមើលទៅកាលៈទេសៈបច្ចុប្បន្ននេះ ការរៀបចំឲ្យមានប្រធាន១រូប និងអនុប្រធាន៣រូបនេះ ជាជម្រើសល្អ ព្រោះវាអាចមានហានិភ័យតិចជាងអនុប្រធានមួយ ដើម្បីទប់ទល់ច្បាប់នយោបាយ។ ព្រោះបើសិនពេលណាប្រធានមានបញ្ហា ដោយសារការរងបណ្ដឹងនោះ គេនឹងអាចដាក់អនុប្រធានរូបណាមួយឡើងជំនួសប្រធានបាន។ ហើយកាលៈទេសៈនេះគ្មានជម្រើសបុគ្គលណាមួយដែលអាចបង្រួបបង្រួមបក្សក្រៅពីឯកឧត្តម កឹម សុខា បានឡើយ។ ដូច្នេះឯកឧត្តម កឹម សុខា ជាជម្រើសចុងក្រោយ ក្នុងដំណើរការការពារបក្សកុំឲ្យបែកបាក់គ្នា»។ លោក ឯម សុវណ្ណារ៉ា ក៏មើលឃើញចំណុចវិជ្ជមាននៃការរៀបចំក្បាលម៉ាស៊ីនបក្សសង្គ្រោះជាតិ ដូចលោក សូ ចន្ថា ដែរ។ ប៉ុន្តែអ្វីដែលជាបញ្ហាសម្រាប់គណបក្សសង្គ្រោះជាតិ ដែលលោក ឯម សុវណ្ណារ៉ា មើលឃើញនោះ គឺការតែងតាំងសមាសភាពបេក្ខជនដឹកនាំគណបក្ស។ សាស្ត្រាចារ្យវិទ្យាសាស្ត្រ និងនយោបាយរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំគិតថារចនាសម្ព័ន្ធបក្សអត់រឹងមាំទេ ដោយសារតែសមាភាពគណបក្សដូចលោក កឹម សុខា ,លោកស្រី មួ សុខហួរ ជាដើមនៅមានជាប់បណ្ដឹង ដូច្នេះវាអាចធ្វើឲ្យបក្សរវល់តែបណ្ដឹងសើរើ និងដោះស្រាយបញ្ហាអ្នកដែលត្រូវគេប្ដឹង ប្រឈមនឹងការដាក់ទោសទណ្ឌ ដែលអាចនាំឲ្យមានការប្រឈមមុខនឹងការរំលាយបក្ស ដោយសារតែច្បាប់ស្តីពីគណបក្សនយោបាយ»។ តែយ៉ាងណាលោកស្រី មួ សុខហួរ ដែលទើបតែទទួលបានតំណែងជាអនុប្រធានគណបក្សសង្គ្រោះជាតិនោះ អះអាងថា គណបក្សលោកស្រី មិនបានព្រួយបារម្ភពីការកៀបសង្កត់ នៃការប្ដឹងផ្ដល់មកឯកឧត្តម កឹម សុខា ប្រធានគណបក្ស ឬមេដឹកនាំណាម្នាក់ ដែលនាំឲ្យប៉ះពាល់ដល់ក្បាលម៉ាស៊ីនបក្សឡើយ។ បន្ថែមពីលើនេះអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានថ្លែងនៅក្នុងសមាជបក្សនៅព្រឹកនេះថា ការរៀបចំក្បាលម៉ាស៊ីនដឹកនាំបក្សថ្មីនេះ គឺបង្ហាញពីការរួបរួមគ្នា និងភាពរឹងមាំរបស់គណបក្ស ។ ហើយគណបក្សលោកក៏មិនចាប់អារម្មណ៍លើការវាយតម្លៃពីមជ្ឈដ្ឋានខាងក្រៅ មកលើសមាសភាពដឹកនាំបក្សខ្លួនដែរ។ នៅព្រឹកថ្ងៃទី២ មីនានេះ សមាជិកគណបក្សសង្គ្រោះជាតិ បានបោះឆ្នោតគាំទ្រឲ្យឯកឧត្តម កឹម សុខា  ទទួលតំណែងជាប្រធានគណបក្ស  ជំនួសឯកឧត្តម សម រង្ស៊ីដែលបានលាលែងពីតំណែង កាលពីថ្ងៃទី១១ កុម្ភៈ។ ចំណែកឯឥស្សរជននយោបាយបីរូបទៀត គឺលោកស្រី មូរ សុខហួរ លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង បានទទួលតំណែងជាអនុប្រធានគណបក្ស។ ឯកឧត្តម កឹម សុខា ដែលជាប្រធានថ្មីនៃគណបក្សសង្គ្រោះជាតិ បានថ្លែងនៅក្នុងអង្គសមាជវិសាមញ្ញថា គណបក្សសង្គ្រោះជាតិ នៅតែរឹងមាំ បើទោះបីជាជួបស្ថានភាពលំបាកយ៉ាងណាក៏ដោយ៕
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានគាំទ្រឲ្យឯកឧត្តម កឹម សុខា ធ្វើជាប្រធានគណបក្ស ដោយមានអនុប្រធាន៣រូបទៀត។ អ្នកវិភាគ មើលឃើញថា ការរៀបចំក្បាលម៉ាស៊ីនដឹកនាំបក្សតាមរូបមន្ត ប្រធាន១រូប និងអនុប្រធាន៣រូបនេះ គឺជាយុទ្ធសាស្ត្រល្អមួយ សម្រាប់គណបក្សសង្គ្រោះជាតិ ដើម្បីទប់ទល់នឹងច្បាប់ស្តីពីគណបក្សនយោបាយ។
សមាជិកសភាបក្សប្រជាធិបតេយ្យ បានទាមទារឲ្យរដ្ឋមន្ត្រីយុត្តិធម៌ Jeff Sessions លាលែងពីតំណែង ដ្បិតលោកកុហកព្រឹទ្ធសភារឿងជួបមន្ត្រីទូតរុស្ស៊ី កាលពីមុនពេលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងទៅទៀត។ រឿងរ៉ាវនេះ បែកធ្លាយបន្ទាប់ពីសារព័ត៌មាន The Washington Post ចេញផ្សាយពីជំនួបរវាងលោក Sessions និងអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាមេរិករហូតដល់ទៅ២ដង ប៉ុន្តែលោកមិនបានប្រាប់រឿងនេះទៅកាន់ព្រឹទ្ធសភាឡើយ។ ដោយស្រង់ប្រភពពីមន្ត្រីក្រសួងយុត្តិធម៌ សារព័ត៌មានដដែលនេះផ្សាយថា លោក Sessions បានជួបទូតរុស្ស៊ី២ដង ដែលពេលនោះលោកនៅជាសមាជិកព្រឹទ្ធសភានៅឡើយ។ យ៉ាងណាក្ដី លោកមិនបានប្រាប់រឿងនេះទៅកាន់កិច្ចប្រជុំគណៈកម្មាធិការព្រឹទ្ធសភាដើម្បីទទួលស្គាល់បេក្ខភាពរបស់លោកជារដ្ឋមន្ត្រីយុត្តិធម៌ឡើយ បើទោះជាពេលនោះកិច្ចប្រជុំបានសួរលោកថា លោកបានដឹងពីទំនាក់ទំនងរវាងក្រុមការងារលោក ត្រាំ និងរុស្ស៊ីក្ដី។ លោកស្រី Nancy Pelosi ប្រធានក្រុមភាគតិចបក្សប្រជាធិបតេយ្យនៅរដ្ឋសភា បានស្នើឲ្យលោក Sessions ចុះចេញ និងបង្កើតក្រុមស៊ើបអង្កេតឯករាជ្យមួយដើម្បីស្វែងរកការពិតនៃទំនាក់ទំនងរវាងរដ្ឋបាលលោក ត្រាំ និងរុស្ស៊ី។ ការនិយាយតាមទូរសព្ទរបស់លោក Flynn និងជំនួបរវាងលោក Sessions ជាមួយទូតរុស្ស៊ីពេលនេះ រឹតតែធ្វើឲ្យគេកាន់តែសង្ស័យថា រុស្ស៊ីពិតជាលូកដៃចូលកិច្ចការអាមេរិកមែន ហើយលទ្ធភាពនៃការបើកការស៊ើបអង្កេតលើរឿងនេះ ក៏កើនឡើងខ្ពស់ដែរ។ ក្រុមប្រជាធិបតេយ្យ នឹងឆ្លៀតឱកាសនេះស្នើបង្កើតក្រុមស៊ើបអង្កេតពិសេសដើម្បីរកការពិតនៃការលូកដៃរបស់រុស្ស៊ីចូលការបោះឆ្នោតអាមេរិកឆ្នាំ២០១៦ ។ ប៉ុន្តែ លោក Sessions មិនយល់ស្របលើការលើកឡើងនេះឡើយ។ ជារដ្ឋមន្ត្រីយុត្តិធម៌ លោក Sessions មានអំណាចគ្រប់គ្រងទីភ្នាក់ចារកម្មកណ្ដាល CIA ដែលលេចមុខមាត់ខ្លាំងក្នុងការស៊ើបអង្កេតទំនាក់ទំនងរវាងរុស្ស៊ី និងបណ្ដាមនុស្សសំខាន់របស់លោក ត្រាំ ហើយលោកទំនងជាប្រើសិទ្ធិរបស់លោក ដើម្បីបង្អាក់ការស៊ើបនេះដែរ។ លោក Sessions បានជួបជាមួយអគ្គរដ្ឋទូតរុស្ស៊ី២លើកក្នុងខែកក្កដា និងកញ្ញា ឆ្នាំមុន ហើយពេលនោះលោកជាសមាជិកគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកយោធា។ លោក ក៏ជាទីប្រឹក្សារបស់ លោក ត្រាំ លើកិច្ចការការបរទេស និងជាអ្នកគាំទ្រជំនិតម្នាក់របស់លោក ត្រាំ ចាប់តាំងពីលោកឈានជើងចូលការប្រជែងតំណែងប្រធានាធិបតីមក។ ប៉ុន្តែលោក Sessions នៅតែអះអាងថា លោកមិន ដែលជាប់ពាក់ព័ន្ធ ឬជួបទូតរុស្ស៊ីឡើយ និងចាត់ទុកការចោទប្រកាន់នេះ ជារឿង មិនពិត ទាល់តែសោះ៕
ក្រោយលោក Michael Flynn លាលែងតំណែងដោយសារនិយាយទូរសព្ទជាមួយទូតរុស្ស៊ី សមាជិកគណៈរដ្ឋមន្ត្រី ដូណាល់ ត្រាំ ម្នាក់ទៀតកំពុងដើរលើផ្លូវទៅរកការអស់តំណែងដូចគ្នា។ លោក Jeff Sessions ជារដ្ឋមន្ត្រីយុត្តិធម៌ កំពុងរងសម្ពាធឲ្យចុះចេញពីតំណែង ក្រោយលេចធ្លាយព័ត៌មានថាលោកមិនបានប្រាប់ព្រឹទ្ធសភារឿងជួបគ្នាជាមួយទូតរុស្ស៊ី២ដង មុនពេលលោក ត្រាំ ចូលកាន់តំណែង។ ប៉ុន្តែលោកបដិសេធព័ត៌មាននេះ និងអះអាងថា លោកមិនដែលជួបមន្ត្រីរុស្ស៊ីឡើយ។
នេះជាតម្លៃអតិបរមាប្រេងឥន្ធនៈ ដែលត្រូវបានគិតតាមរូបមន្តប្រកាសអន្តរក្រសួង សម្រាប់ទីផ្សារកម្ពុជា ដែលស្ថានីយលក់ប្រេងទាំងអស់ត្រូវអនុវត្តតាម៕
តម្លៃប្រេងសាំងលក់រាយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ខែមីនា បានធ្លាក់ចុះបន្តិច។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប្រេងសាំងស៊ុបពែរថ្លៃ ៣៧៥០រៀលក្នុង១លីត្រ ខណៈប្រេងសាំងធម្មតាមានតម្លៃ ៣៧០០រៀលក្នុង១លីត្រ។ ដោយឡែកប្រេងម៉ាស៊ូតនៅរក្សាថ្លៃដដែល គឺ ៣៤៥០រៀលក្នុង១លីត្រ។
សេចក្ដីជូនដំណឹងដដែលនេះបានឲ្យដឹងដូច្នេះថា៖«រដ្ឋបាលឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិកបានជូនដំណឹងអំពីក្រុមហ៊ុន Loblaw Company Limited បានប្រមូលត្រឡប់មកវិញនូវផលិតផលអាហារសម្រាប់ទារក និងកុមាតូច «PC Organic Brand» ពីទីផ្សារប្រទេសកាណាដា ក្រោយពីបានរកឃើញកំហុសឆ្គងដែលបានកើតឡើងនៅក្នុងសង្វាក់ផលិតកម្ម ដែលជាសក្ដានុពលអំណោយផលដល់ការលូតលាស់បាក់តេរី clostridum botulinum នៅក្នុងផលិតផល។ ស្ព័ររបស់បាត់តេរីនេះ នៅក្នុងលក្ខណ្ឌសមប្រកប (មិនមានខ្យល់ មានភាពសើម) អាចលូតលាស់ដុះដាល និងផលិតសារធាតុពុលខ្លាំងចំពោះកោសិកាសសៃប្រសាទ ដែលនឹងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ហើយក្នុងករណីធ្ងន់ធ្ងរអាចបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត»។ ឆ្លើយតបនឹងបញ្ហានេះ អគ្គនាយកដ្ឋានកាំកុងត្រូលកំពុងចាត់វិធានការរាំងខ្ទប់មិនឲ្យនាំចូលផលិតផលនេះក្នុងទីផ្សារកម្ពុជា ព្រមទាំងត្រួតពិនិត្យនៅតាមផ្សារទំនើប ទីផ្សារនានា និងមានវិធានការតាមនីតិវិធីប្រសិនមានការដាក់តាំងលក់។ នេះបើតាមសេចក្ដីជូនដំណឹងខាងលើ។ អគ្គនាយកដ្ឋានកាំកុងត្រូលប្រកាសដល់ប្រជាពលរដ្ឋកុំឲ្យទិញផលិតខាងលើនេះ និងជួយរាយការណ៍ដល់មន្ត្រីមានសមត្ថកិច្ចបើបានជួបប្រទះផលិតផលនេះ៕
ភ្នំពេញ៖ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់សាធារណជនកុំឲ្យទិញផលិតផលអាហារសម្រាប់ទារក និងកុមារតូច «PC Organic Brand» របស់ក្រុមហ៊ុន Loblaw Company Limited ដោយសារផលិតផលនេះអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៅថ្ងៃទី២ខែមីនា។
  កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ គណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)បានចេញសេចក្តីសម្រេចពិន័យមន្ត្រីកីឡាកម្ពុជា លោក ពាស សុធី និងលោក ហង្ស សុគន្ធា ដែលជាអតីតកីឡាករជម្រើសជាតិមិនអនុញ្ញាតឲ្យចូលរួមសកម្មភាពកីឡាបាល់ទាត់ថ្នាក់ជាតិអស់មួយជីវិត។ ការពិន័យនេះគណៈកម្មការវិន័យមិនបានបញ្ជាក់ពីព័ត៌មានលម្អិតនោះឡើយ។ ប៉ុន្តែសេចក្តីសម្រេចនេះធ្វើឡើងក្រោយគណៈកម្មវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) ចេញសេចក្តីសម្រេចពិន័យលោក ពាស សុធី និងលោក ហង្ស សុគន្ធា មិនឲ្យចូលរួមសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិតកាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅ។ ក្រៅពីនេះ AFC ក៏បានពិន័យកីឡាករ និងមន្រី្តរបស់ឡាវចំនួន២០រូប មិនឲ្យចូលរួមសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិតផងដែរ។ ប៉ុន្តែសេចក្តីសម្រេចនេះ មិនបានបញ្ជាក់ពីព័ត៌មានលម្អិតឡើយ ដោយគ្រាន់តែបញ្ចាក់ថា ជាប់ពាក់ព័ន្ធភាពមិនប្រក្រតី និងការកំណត់លទ្ធផលប្រកួតទុកជាមុន៕  
គណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)បានសម្រេចពិន័យលោក ពាស សុធី និងលោក ហង្ស សុគន្ធា មិនឲ្យចូលរួមសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត។ ការពិន័យនេះធ្វើឡើងក្រោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC)បានចេញសេចក្តីសម្រេចពិន័យបុគ្គលទាំងពីរខាងលើកាលពីថ្ងៃទី១៥ កុម្ភៈ កន្លងទៅ។
ការខិតខំធ្វើម្ហូបអាហារដើម្បីផ្គាប់ចិត្តសង្សារ មិនមែនជារឿងដែលគួរឲ្យស្ងើចសរសើរ និងលើកទឹកចិត្តនោះឡើយ។ លោកស្រី Nkundu Luo រដ្ឋមន្ត្រីក្រសួងអប់រំសំប៊ី បានដាស់តឿននិស្សិតស្រីៗ ឲ្យផ្តោតទៅលើការរៀនសូត្រឲ្យបានដិតដល់បំផុត។ កាលពីពេលថ្មីៗនេះ លោកស្រី Nkundu Luo ដែលជាអតីតសាស្ត្រាចារ្យម្នាក់ផងដែរនោះ បានសម្តែងការរីករាយដោយបានមើលឃើញ និស្សិតនារីមួយចំនួននៅសាកលវិទ្យាល័យ Kwame Kkrumah ក្នុងក្រុង Kabwe ខិតខំរៀនសូត្រនៅក្នុងបណ្ណាល័យ ខុសពីនិស្សិតស្រីមួយចំនួនទៀតដែលគិតគូរតែរកវិធីផ្គាប់ចិត្តសង្សាររបស់ខ្លួន។ អ្នកស្រី Luo បានអប់រំជាទូទៅថា៖ «អ្វីដែលខ្ញុំដឹង អ្នកមកសាលាគឺដើម្បីរៀនសូត្រ មិនដើម្បីចំអិនម្ហូបអាហារនោះឡើយ។ អ្នកដែលកំពុងធ្វើសកម្មភាពបែបនេះ ត្រូវតែឈប់ភ្លាមៗ»។ អ្នកស្រីបានព្រមានផងដែរដល់និស្សិតប្រុសៗដែលចូលចិត្តឲ្យសង្សាររបស់ខ្លួនចំអិនម្ហូបអាហារ។ អ្នកស្រីរដ្ឋមន្ត្រីអប់រំសំប៊ី បានបន្ថែមថា សិស្សដែលឆ្នើម ត្រូវធ្វើការយ៉ាងជិតដិតជាមួយគ្រូបង្រៀន មិនមែនសង្សារនោះឡើយ។ ជាមួយគ្នានេះ អ្នកស្រីបានផ្តល់លេខទូរសព្ទរបស់ខ្លួន និងមន្ត្រីខ្លួន ដើម្បីឲ្យសិស្សទាក់ទងនៅពេលដែលពួកគេមានបញ្ហា៕
រដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទេសសំប៊ី  ខកចិត្តយ៉ាងខ្លាំង នៅពេលដែលអ្នកស្រីដឹងថា និស្សិតស្រីមួយចំនួនបានចំណាយពេលវេលាលើសពីការសិក្សា ដោយពួកគេចូលចិត្តធ្វើម្ហូបអាហារដើម្បីផ្គាប់ចិត្តសង្សាររបស់ខ្លួកាន។ សម្រាប់លោកស្រី Nkundu Luo វាជាការចំណាយពេលឥតប្រយោជន៍។ នេះបើតាមការផ្សាយរបស់កាសែត Lusaka Times របស់សំប៊ី។
ក្រោយសង្គ្រាមស៊ីរីផ្ទុះឡើង ប្រធានាធិបតី បាសា អាល់អាសាដ ត្រូវបានគេចាត់ទុកជាមេដឹកនាំដែលខ្វះភាពស្របច្បាប់ ហើយលោកត្រូវបានគេបណ្តេញចេញពីប្លុកតំបន់ដូចជាសម្ព័ន្ធអារ៉ាប់ថែមទៀត។ ប៉ុន្តែបរិយាកាសនយោបាយស៊ីរីផ្លាស់ប្តូរ លោក អាសាដ ទំនងជានឹងត្រូវគេអញ្ជើញឲ្យចូលក្រុមវិញថែមទៀត។ សារព័ត៌មានរុស្ស៊ី Sputnik បានស្រង់របាយការណ៍ចារកម្មយោធាអ៊ីស្រាអែល ថា ប្រមុខរដ្ឋប្រទេសបី បានប្រឹងប្រែងបញ្ចុះបញ្ចូលឲ្យក្រុមប្រទេសសមាជិកសម្ព័ន្ធអារ៉ាប់ទទួលយកប្រធានាធិបតី បាសា អាល់ អាសាដ។ មេដឹកនាំទាំងនោះមានដូចជា ប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah el-Sisi, មហាក្សត្រហ្សកដានី ព្រះចៅ Abdullah ទី២ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ មេដឹកនាំទាំងបីរូបនេះចង់ឃើញវត្តមានរបស់លោក អាសាដ នៅក្នុងកិច្ចប្រជុំសម្ព័ន្ធអារ៉ាប់ឡើងវិញ ជាពិសេសការចាប់ដៃរវាងប្រមុខរដ្ឋនិងបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងស៊ីរី និងអារ៉ាប៊ីសាអូឌីត។ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន សភាអេហ្ស៊ីបបានអនុម័តការសម្រេចមួយដែលទទួលយកប្រធានាធិបតី អាសាដ ជាសមាជិកសម្ព័ន្ធអារ៉ាប់ពេញសិទ្ធិឡើងវិញ។ សភាអេហ្ស៊ីបនេះក៏បានអញ្ជើញលោក អាសាដ ឲ្យមកចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃសម្ព័ន្ធអារ៉ាប់ ដែលនឹងត្រូវរៀបចំ ឡើងនៅថ្ងៃ ២៩ ខែមីនាខាងមុខនៅប្រទេសហ្សកដានីផង។ ចំណែករុស្ស៊ីឯណោះវិញ បានព្យាយាមបញ្ចុះបញ្ចូលឲ្យសមាជិកសម្ព័ន្ធអារ៉ាប់ទទួលលោក អាសាដជាសមាជិកសម្ព័ន្ធនេះឡើងវិញដូចគ្នា។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានទទូចសុំទៅកាន់សមាជិកសម្ព័ន្ធអារ៉ាប់ពាក់ព័ន្ធការបញ្ចូលលោក អាសាដ ក្នុងវេទិកាកិច្ចប្រជុំនេះឡើងវិញ ហើយលោកបញ្ជាក់ប្រាប់ថា វាមានសារៈសំខាន់សម្រាប់ការចរចាសន្តិភាពនៅស៊ីរីផងដែរ។ ប៉ុន្តែវានៅតែជារឿងស្មុគស្មាញនៅឡើយ ព្រោះអារ៉ាប៊ីសាអូឌីតនិងកាតា ជាប្រទេសដែលចំណាយលុយច្រលនសន្ធឹកសន្ធាប់ដើម្បីជួយគាំទ្រក្រុមឧទ្ទាមស៊ីរី ដើម្បីប្រយុទ្ធប្រឆាំងរបបដឹកនាំអាសាដ។ប៉ុន្តែបរាជ័យរបស់ក្រុមឧទ្ទាម ការគាំទ្រពីសំណាក់រុស្ស៊ី និងអ៊ីរ៉ង់ចំពោះស៊ីរី ក៏ដូចជាការប្រែប្រួលនៃបរិបទនយោបាយអាមេរិកធ្វើឲ្យ របបដឹកនាំអាសាដ រឹងមាំឡើងវិញ។ ហើយប្រទេសគីឡូធ្ងន់ទាំងពីរខាងលើមានកាតានិងអារ៉ាប៊ីសាអូឌីត ក៏ហាក់ព្យាយាមផ្លាស់ប្តូរគោលជំហររបស់ខ្លួនផងដែរ។ បើតាមប្រភពចារកម្មអ៊ីស្រាអែលដដែល ក្រេមឡាំងបញ្ជាឲ្យទាហានខ្លួនប្រើប្រាស់យន្តហោះយោធាអមដំណើរលោក បាសា អាល់អាសាដ ពីស៊ីរីទៅហ្សកដានីនៅពេលប្រជុំខាងមុខ។ ហើយមន្ត្រីចារកម្មនិងយោធារុស្ស៊ី រួមជាមួយមន្ត្រីអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត ហ្សកដានី និងស៊ីរីផ្ទាល់កំពុងសហការគ្នារៀបចំដំណើររបស់លោក អាសាដ ទៅចូលរួមកម្មវិធីប្រជុំកំពូលសម្ព័ន្ធអារ៉ាប់នេះ។ បើសិនជារុស្ស៊ីសម្រេចជោគជ័យក្នុងការផ្សះផ្សា ទំនាក់ទំនងស៊ីរី និងប្រទេសឈូងសមុទ្រមែននោះ វាបង្ហាញឲ្យឃើញកាន់តែច្បាស់ថា រដ្ឋាភិបាលស៊ីរី ទទួលបានភាពស្របច្បាប់ឡើងវិញ ហើយការបញ្ចប់ជម្លោះស៊ីរីក៏ទំនងជាអាចកើតឡើងឆាប់ដែរ៕
របាយការណ៍ចារកម្មអ៊ីស្រាអែលបានបង្ហាញថា មេដឹកនាំប្រទេសបីកំពុងប្រឹងប្រែងឆ្ការដៃឆ្ការជើងជួយ លោក បាសា អាល់អាសាដ ឲ្យបានចូលរួមក្នុងសម្ព័ន្ធអារ៉ាប់ឡើងវិញ ក្រោយលោកត្រូវគេបណ្តេញចេញអស់៥ឆ្នាំហើយនោះ។  បើសិនជា លោក អាសាដ អាចអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់មែននៅពេលខាងមុខ វាបញ្ជាក់ច្បាស់ថា លោកទទួលបានភាពស្របច្បាប់វិញហើយ។
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ កិច្ចចរចាស្វែងរកសន្តិភាពសម្រាប់ស៊ីរីនៅក្រុងហ្សឺណែវបានបន្តទៅមុខ ដោយក្រុមប្រឆាំងមិនដើរចេញពីតុចរចាដូចពេលមុនឡើយ។ ការពិភាក្សាលើកនេះ វាខុសពីវេទិកាចរចាក្រុង Astana កាលពីចុងខែមករាកន្លង(ពង្រឹងការអនុវត្តបទឈប់បាញ់) ទៅ ដោយផ្តោតសំខាន់លើការស្វែងរកដំណោះស្រាយនយោបាយដើម្បីបញ្ចប់សង្គ្រាមរាំរ៉ៃ ដែលមានអាយុកាល ៦ឆ្នាំមកហើយ។ តាមពិតទៅការពិភាក្សាដែលកំពុងរៀបឡើងនាទីក្រុងហ្សឺណែវពេលនេះត្រូវបានគេស្គាល់ថាជាកិច្ចចរចាក្រុងហ្សឺណែវជុំទី ៤។ ការចរចានេះធ្វើឡើងក្រោមអំណាចនៃដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២២៥៤។ ដំណោះស្រាយនេះក៏បានគូសផែនទីសម្រាប់ការបង្កើតសម័យអន្តរកាលនយោបាយដែលរួមបញ្ចូលផែនការបីមាន បង្កើតរដ្ឋធម្មនុញ្ញថ្មី, ការរៀបចំការបោះឆ្នោតមួយដែលត្រឹមត្រូវនិងមានតម្លាភាពដោយស្ថិតក្រោមការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិ និងបង្កើតអភិបាលកិច្ចមួយដែលមានគណនេយ្យភាពខ្ពស់។ ១.ការចរចាមានសញ្ញាវិជ្ជមាន តែអាសាដ ទារបញ្ចូលការប្រឆាំងភេរវកម្មក្នុងរបៀបវារៈ ជាសម្ព័ន្ធមិត្តរបបដឹកនាំស៊ីរី រុស្ស៊ីប្រឹងប្រែងជំរុញឲ្យការចរចាបន្តទៅមុខ ហើយមហាអំណាចនេះក៏ប្រឹងដាក់សម្ពាធឲ្យភាគីធ្វើសម្បទានដើម្បីសម្រេចបានដំណោះស្រាយនយោបាយសមរម្យមួយ។ ការស្វែងរកសន្តិភាពនៅតែស្ថិតនៅលើផ្លូវវែងឆ្ងាយ និងរដាក់រដុប ដ្បិតគេមិនទាន់ឃើញមានការឯកភាពគ្នាលើចំណុចស្នូលអ្វីនៅឡើយទេ។ តំណាងរបប អាសាដ លើកឡើងតែពីការប្រយុទ្ធប្រឆាំងភេរវកម្ម ខណៈដែលក្រុមប្រឆាំងបន្តទាមទារឲ្យលោក បាសា អាល់អាសាដ ផ្ទេរអំណាចសិនដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោត។  ថ្វីបើលទ្ធផលនៃការចរចាមិនទាន់ត្រូវបានគេដឹងក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានអះអាង ការចរចាគ្នានេះមានផ្លែផ្កាច្រើន ហើយការចរចាជុំបន្ទាប់នឹងអាចកំណត់បាននៅពេលខាងមុខ។ បេសកជនពិសេសអង្គការសហប្រជាជាតិលោក Staffan De Mistura ដើរតួជាអ្នកសម្របសម្រួលនៅកណ្តាលដោយលោកត្រូវទៅជួបភាគីទាំងសងខាងដើម្បីពាំនាំសម្តី។ លោកមិនបានបកស្រាយច្រើនឡើយពាក់ព័ន្ធដំណើរការចរចា តែគេមើលឃើញថា ការចរចាគ្នាលើកនេះធ្វើទៅបានស៊ីជម្រៅជាងមុន។  តំណាងក្រុមប្រឆាំង Nasr al-Hariri ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា សញ្ញាវិជ្ជមានគឺ ចំណុចស្នូលកិច្ចពិភាក្សាលើកនេះផ្តោតសំខាន់លើដំណោះស្រាយនយោបាយ។  ប៉ុន្តែរឿងចម្រូងចម្រាសនៅតែកើតមានបន្តបន្ទាប់ ឲ្យតែនិយាយដល់រឿងផ្ទេរអំណាច។ ក្រុមអ្នកការទូតលោកខាងលិចដែលមិនបញ្ចេញអត្តសញ្ញាណនោះបានទម្លាយប្រាប់អ្នកសារព័ត៌មានថា បេសកជនអង្គការសហប្រជាជាតិចង់កំណត់ចំណុចស្នូលបីដែលកំណត់ក្នុងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ ក្នុងរបៀបវារៈនៃការចរចាបន្ទាប់។ តែតំណាងរដ្ឋាភិបាលលោក អាសាដ  លោក Bashar al-Ja'afari  ទាមទារដាក់បញ្ចូលបន្ថែមការ «ប្រឆាំងភេរវកម្ម» ក្នុងរបៀបវារៈនេះផងដែរ។ ២.រុស្ស៊ីប្រាប់ក្រុមប្រឆាំងឲ្យបង្រួបបង្រួមក្រុមតែមួយដើម្បីមានជំហររួមគ្នាស្រួលចរចា ក្នុងការចរចាលើកនេះ តំណាងរុស្ស៊ី អនុរដ្ឋមន្ត្រីការបរទេសលោក Gennady Gatilov  បានជួបជាមួយក្រុមប្រឆាំង «គណៈកម្មការចរចាជាន់ខ្ពស់ស៊ីរី» (High Negotiations Committee នៅដើមសប្តាហ៍នេះ ដើម្បីស្វែងយល់បន្ថែមពីការលំបាកនិងជំហររួម។ យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS អ្នកការទូតរុស្ស៊ីរូបនេះបានបញ្ជាក់ថា កិច្ចសន្ទនានេះមានផែ្លផ្កាច្រើន ហើយរុស្ស៊ីនិងតំណាងក្រុមប្រឆាំងបានយល់ច្រើនពីផ្លូវដែលត្រូវដើរបន្ទាប់ទៀតដើម្បីឈានទៅសម្រេចបាននូវដំណោះស្រាយនយោបាយដូចគ្រប់គ្នាចង់បាន។  មេដឹកនាំក្រុមប្រឆាំងស៊ីរីត្រូវបានស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន Reuters ថា ខ្លួនបានពាំនាំរាល់ការទាមទារទាំងអស់របស់ក្រុមប្រឆាំងទៅឲ្យរុស្ស៊ីបានដឹងហើយ។ ក្រុមឧទ្ទាមនៅតែស្នើឲ្យក្រុងមូស្គូដែលមានទឹកមានប្រៃក្នុងសំណុំរឿងស៊ីរីនេះ ជួយធ្វើយ៉ាងណាបញ្ចុះបញ្ចូល ឬដាក់សម្ពាធលើរបបដឹកនាំស៊ីរីឲ្យដាក់ចិត្តដាក់កាយដោយចិត្តស្មោះស្វែងរកដំណោះស្រាយនយោបាយរួមគ្នា។ ប៉ុន្តែបញ្ហានៅពេលនេះគឺ រុស្ស៊ីមើលឃើញថា ក្រុមប្រឆាំងនៅតែបែកខ្ញែកគ្នានៅឡើយ ហើយក្រុមទាំងនេះនៅមិនមានតំណាងជារួមតែមួយដូចខាងរដ្ឋាភិបាលក្រុងដាម៉ាសឡើយ។  ដូច្នេះហើយក្រុងមូស្គូបានស្នើចំៗទៅកាន់ទៅកាន់គណៈកម្មការចរចាស៊ីរីដែលជាតំណាងក្រុមប្រឆាំងនោះប្រញាប់ប្រញាល់បង្រួបបង្រួមក្រុមទាំងអស់ឲ្យទៅ ជាក្រុមតែមួយដើម្បីងាយស្រួលអង្គុយចរចាគ្នា។ ៣. គ្មានអាមេរិករុស្ស៊ីអ្នកគូសផ្លូវទៅរកសន្តិភាពឲ្យភាគីជម្លោះដើរ ? អ្វីដែលគេចាប់អារម្មណ៍នៅពេលនេះគឺ អវត្តមានមន្ត្រីទូតអាមេរិក។ កាលពីកិច្ចប្រជុំនៅកាហ្សាក់ស្ថាន អាមេរិកដែលលូកលាន់បញ្ហាស៊ីរីអស់រាប់ឆ្នាំមកនោះត្រឹមចូលរួមធ្វើជាអ្នកសង្កេតការណ៍តែប៉ុណ្ណោះ។ រុស្ស៊ី អ៊ីរ៉ង់ និងតួកគីឯនោះវិញបានក្លាយជាភាគីដែលជួយផ្តួចផ្តើមនិងគាំទ្រដំណើរការនៃកិច្ចពិភាក្សារហូតមកនោះ។ ខណៈដែលក្រុងវ៉ាស៊ីនតោនដកខ្លួន រុស្ស៊ីនឹងត្រូវបន្តតួនាទីរបស់ខ្លួនជួយបញ្ចប់ជម្លោះស៊ីរីឲ្យបានឆាប់តាមដែលអាចធ្វើបាន។ ខណៈដែលចំណាយទាំងលុយ, ទ័ព និងសព្វាវុធអស់ច្រើនសន្ធឹក ក្រេមឡាំងកំពុងរិះរកមធ្យោបាយបញ្ចុះបញ្ចូលភាគីទាំងសងខាងធ្វើសម្បទានបន្ថែមសម្រាប់ការបង្កើតដំណោះស្រាយនយោបាយឲ្យឆាប់។ កាន់តែឆាប់កាន់តែល្អ។ ក្រុមឧទ្ទាមដែលបន្តចិញ្ចឹមចិត្តបណ្តេញ អាសាដ ចេញពីតំណែងដើម្បីមានការបោះឆ្នោតនោះ កំពុងស្ថិតក្នុងស្ថានភាពដុនដាប ហើយគេក៏ទំនងជាមិនមានទម្ងន់ល្មមរុញឲ្យ អាសាដ អស់តំណែងដែរ។  ផ្អែកលើស្ថានការណ៍ជាក់ស្តែង អវត្តមានអាមេរិកក្នុងដំណើរការចរចាមានន័យថា សំណុំរឿងស៊ីរីទាំងមូលស្ថិតនៅក្នុងកណ្តាប់ដៃក្រុងមូស្គូរួចទៅហើយ អ្នកមានប្រៀបក្នុងសំណុំរឿងនេះលែងជាក្រុងវ៉ាស៊ីនតោនដែរ។ ដល់ត្រឹមនេះ គេត្រូវទុករឿងផ្តួលរំលំរបបដឹកនាំលោក បាសា អាល់អាសាដ ដោយឡែក ព្រោះវាក្លាយជារឿងមិនអាចកើតឡើងឡើយ។ បរាជ័យរបស់ក្រុមឧទ្ទាម និងជ័យជម្នះរបស់កងទ័ពរដ្ឋាភិបាលនៅក្រុង Aleppo ក្រោមការជួយជ្រោមជ្រែងពីរុស្ស៊ី និងអ៊ីរ៉ង់ បង្ហាញឲ្យឃើញកាន់តែច្បាស់ថា ក្រុមឧទ្ទាមស្ទើរអស់ច្រកដើរទៅហើយដែរ។ ប៉ុន្តែគ្រប់យ៉ាងវានៅតែជារឿងលំបាកដដែលសម្រាប់ក្រុងមូស្គូក្នុងការនាំមកនូវសន្តិភាពពិតប្រាកដដល់ស៊ីរី ទោះបីខ្លួនក្លាយជាតួឯកក្តី។ គ្មានគូប្រជែងក៏មិនមែនមានន័យថា ក្រេមឡាំងអាចសម្រេចជោគជ័យដែរ។ បំណងរបស់លោក វ្ល៉ាឌីមៀ ពូទីន នៅពេលនេះគឺការជំរុញឲ្យភាគីទទួលយកការបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយដែលវាអាចបើកផ្លូវឲ្យមានការចងក្រងរដ្ឋធម្មនុញ្ញថ្មីនិងការបោះឆ្នោតរើសមេដឹកនាំផង។ ប៉ុន្តែតួនាទីរបស់លោក អាសាដ ក្លាយជាចំណោទបញ្ហាមួយធំ។ រដ្ឋាភិបាលអ៊ីរ៉ង់ និងរដ្ឋាភិបាលលោកអាសាដ ប្រាកដជាមិនអាចទទួលយកសំណើរនេះឡើយព្រោះ គេបារម្ភថា សម័យអន្តរកាលនយោបាយនិងការបោះឆ្នោតនឹងបង្កើតការប្រែប្រួលមួយដែលមិនអាចស្មានដល់ក្នុងបរិបទនយោបាយស៊ីរី។ គ្មានអ្នកណាដឹងថា អាសាដ នឹងត្រូវប្រជាជនបោះឆ្នោតឲ្យកាន់តំណែងទៀតឬអត់ឡើយ? ដូច្នេះហើយបានជា រដ្ឋាភិបាល អាសាដ ប្រឹងតែទាញយករឿងប្រឆាំងភេរវកម្មមកដាក់ក្នុងរបៀបវារៈនៃការចរចាសិន ដើម្បីពន្យារពេលបង្កើតសម័យអន្តរកាលនយោបាយ និងងាយស្រួលស្តារធម្មានុរូបនៃរដ្ឋាភិបាលខ្លួនជាមុនសិន។  ៤. អាសាដ ចង់ចាប់ដៃរដ្ឋបាល ត្រាំ តែក្រុមប្រឆាំងក៏មិនទាន់អស់សង្ឃឹម ក្រុងដាម៉ាសលួចសង្ឃឹមទុកមុនពីអនាគតនៃទំនាក់ទំនងរវាងស៊ីរី និងក្រុងវ៉ាស៊ីនតោន ក្រោមអាណត្តិរបស់លោក ដូណាល់ ត្រាំ ព្រោះលោក ត្រាំ គ្មានគោលនយោបាយទម្លាក់លោក អាសាដ ពីតំណែងឡើយ ហើយអាមេរិកក៏គិតរឿងកម្ចាត់ភេរវកម្មប៉ុណ្ណោះ។  និយាយដល់រឿងប្រឆាំងភេរវកម្ម លោក បាសា អាល់អាសាដ គិតថាអាមេរិកនឹងចាប់ដៃជាមួយខ្លួនប្រយុទ្ធប្រឆាំងក្រុមភេរវជនជាមួយគ្នានៅពេលណាមួយខាងមុខ។ ដល់ពេលនេះទៅហើយ រដ្ឋបាលលោក ដូណាល់ ត្រាំ មិនទាន់បញ្ចេញគោលនយោបាយសម្រាប់ដោះស្រាយបញ្ហាស៊ីរីទេ ប៉ុន្តែគោលនយោបាយអាមេរិកចំពោះបញ្ហាស៊ីរីដាច់ដោយឡែកនោះទំនងជាគ្មាននោះឡើយ។ ក្នុងពេលថ្លែងទៅកាន់សភាពេញអង្គនាថ្ងៃ ២៨ កុម្ភៈ លោកដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ពីគោលជំហរនិងការខិតខំប្រឹងប្រែងរបស់អាមេរិកដែលធានាបាននូវការកម្ចាត់ភេរវកម្មអន្តរជាតិដោយបន្តសហការជាមួយមិត្តនិងសម្ព័ន្ធមិត្តទាំងអស់។ វាច្បាស់ណាស់ថា ប្រឆាំងភេរវកម្មជាចំណុចស្នូលនៃនយោបាយការបរទេសប្រចាំតំបន់មជ្ឈិមបូព៌ា នៃរដ្ឋបាលអាមេរិក មិនមែនជាការប្តូររបបដឹកនាំស៊ីរីដូចមុនឡើយ។ ទោះស្ថិតក្នុងកាលៈទេសៈនេះក៏ដោយ ក្រុមប្រឆាំងស៊ីរីដែលត្រូវរដ្ឋាភិបាលក្រុងដាម៉ាសកំណត់ថាជាក្រុមភេរវជននោះ នៅតែមានជំនឿលើរដ្ឋបាលក្រុងវ៉ាស៊ីនតោនដដែល។ ថ្វីបើ ត្រាំ ធ្លាប់ធ្វើឲ្យពួកគេខកចិត្តតាំងពីពេលឃោសនាដោយសន្យាផ្តាច់ជំនួយក្រុមឧទ្ទាមស៊ីរីក្តី ក្រុមនេះគាំទ្រពេញទំហឹងចំពោះជំហរដូណាល់ ត្រាំ ក្នុងការកៀបសង្កត់អ៊ីរ៉ង់រឿងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ក្រៅពីជំនួយយោធារបស់ក្រុងមូស្គូ រដ្ឋាភិបាលក្រុងដាម៉ាស អាចរឹងដៃរឹងជើងវិញបាន និងអាចរួចរស់ជីវិតក៏ដោយសារទទួលបានជំនួយពីកងទ័ពអ៊ីរ៉ង់ដែរ។ កងទ័ពទាំងនោះប្រយុទ្ធប្រកៀកស្មាជាមួយកងទ័ពអាសាស្ម័គ្ររបស់លោក អាសាដ គ្រប់សមរភូមិ ខណៈដែលទ័ពរុស្ស៊ីត្រឹមជួយប្រឹក្សានិងគាំទ្រផ្លូវអាកាសប៉ុណ្ណោះ។ បើអ៊ីរ៉ង់ក្លាយជាផ្ទាំងស៊ីបនៃនយោបាយការបរទេសក្រុងវ៉ាស៊ីនតោននៅពេលខាងមុខមែន វាច្បាស់ណាស់ថា វានឹងក្លាយជាការគាំទ្រមួយសម្រាប់ក្រុមឧទ្ទាមស៊ីរីដោយប្រយោល៕
កិច្ចចរចាសន្តិភាពស៊ីរីនៅហ្សឺណែវបន្តដំណើរទៅមុខលើផ្លូវរប៉ាក់រប៉ើក ទោះភាគីពាក់ព័ន្ធមានសុទិដ្ឋិនិយមច្រើនក្តី។ ក្រុមប្រឆាំងលើកនេះមិនដើរចេញពីតុដូចមុនឡើយព្រោះគ្មានវត្តមានអាមេរិកជាខ្នងបង្អែកដូចសព្វដង។ ក្រុមនេះ ជំទាស់ដាច់ណាត់ ពេលក្រុងដាម៉ាស ទាមទារដាក់ចំណុច «ប្រយុទ្ធប្រឆាំងភេរវកម្ម»នៅក្នុងរបៀបវារៈនៃកិច្ចពិភាក្សា រួមជាមួយការជជែកពី ដំណោះស្រាយនយោបាយនោះ។  ប៉ុន្តែរបបក្រេមឡាំងរួមជាមួយអង្គការសហប្រជាជាតិបន្តជំរុញនិងបញ្ចុះបញ្ចូលឲ្យភាគីស្រុះស្រួលគ្នាដើម្បីបង្កើតបរិយាកាសល្អសម្រាប់បន្តជជែកពិភាក្សានៅជុំក្រោយទៀត។ ហើយអ្វីដែលសំខាន់តំណាងរុស្ស៊ីបានស្នើឲ្យក្រុមប្រឆាំងបង្រួបបង្រួមគ្នាទៅជាក្រុមតែមួយសិនដើម្បីងាយស្រួលអង្គុយចរចា។
ថ្លែងក្នុងកម្មវីធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៦ និងលើកទិសដៅឆ្នាំ ២០១៧ នៅថ្ងៃទី ២មីនានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ដូច្នេះថា៖
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសូងព័ត៌មានលោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា លោកនឹងស្នើទៅសម្ដេច ហ៊ុន សែន សុំកាត់បន្ថយការផ្សព្វផ្សាយពាក្យស្លោក «មីក្រូហិរញវត្ថុជារបស់ឯកជន មិនមែនរបស់រដ្ឋទេ» ដើម្បីកុំឲ្យពលរដ្ឋធុញទ្រាន់នឹងសំឡេងនេះ។ បើតាមលោក ខៀវ កាញារីទ្ធ រូបលោកនឹងពិគ្រោះសុំយោបល់ពីសម្ដេច ហ៊ុន សែន មកផ្សព្វផ្សាយពាក្យស្លោកខាងលើនេះ ត្រឹមមួយសប្ដាហ៍ម្ដង ឬមួយខែម្ដងវិញ ។
សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានរៀបចំពិធីប្រគល់រង្វាន់ដល់បេក្ខជនជ័យលាភីមកពីប្រទេសកម្ពុជា ក្នុងការប្រកួតរូបថត យុវជនសហភាព អឺរ៉ុប-អាស៊ាន នៅព្រឹកថ្ងៃទី២ ខែមីនា នៅស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ ការប្រកួតប្រជែងរូបថតនេះ រៀបចំឡើងក្រោមប្រធានបទ «ការរួបរួមនៅក្នុងភាពចម្រុះ» និងជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ដទៃទៀត ដែលបាន និងត្រូវរៀបចំឡើង ដើម្បីអបអរខួបលើកទី ៤០ នៃទំនាក់ទំនងរវាងសហភាពអឺរ៉ុប-អាស៊ាន។   បេក្ខជនជ័យលាភីចំនួន ១០រូប ដែលម្នាក់ៗមកពីប្រទេសជាសមាជិកអាស៊ានមួយ ត្រូវបានជ្រើសរើស ពីរូបថត ជាង៧០០សន្លឹក ដែលដាក់ប្រកួត ដោយផ្អែកលើលក្ខណវិនិច្ឆ័យនៃភាពដើម ភាពច្នៃប្រឌិត និងសារនៃរូបថត។  យុវជន អាំ វ៉ាលីនដា បេក្ខជនជ័យលាភីលេខ១ ពីប្រទេសកម្ពុជា និងស្នាដៃរូបថតឆ្នើមរបស់បេក្ខជនកម្ពុជាចំនួន ៥ រូបទៀត ក៏បានទទួលរង្វាន់លើកទឹកចិត្តពីសហភាពអឺរ៉ុបប្រចាំកម្ពុជាផងដែរ។ នៅក្នុងឱកាសនេះភី លោក ចច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងសាទរចំពោះបេក្ខជនជ័យលាភី និងបញ្ជាក់ថាការប្រកួតប្រជែងរូបថតនេះ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ និងសមិទ្ធផលដែលសម្រេចបាន រវាងសហភាពអឺរ៉ុប និងអាស៊ាន។ ជាមួយគ្នានោះ ភាពជាដៃគូរវាងសហគមទាំង២ បានរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមដ៏រឹងមាំ។ លោកបន្តបញ្ជាក់ដូច្នេះថា៖«សហភាពអឺរ៉ុប និងអាស៊ាន គឺជាដៃគូសំខាន់ជាងគេ ក្នុងការជំរុញឲ្យមានការរីកចម្រើន និងការធ្វើសមាហរណកម្មអាស៊ាន ក្នុងបំណងឲ្យមានការអភិវឌ្ឍដោយចីរភាព»។  លោក ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានឆ្លៀតលើកឡើងពីសមិទ្ធផលមួយចំនួនទៀតដែល សហភាពអឺរ៉ុប និងអាស៊ាន សម្រេចបានពេលថ្មីៗនេះ គឺការដាក់ចេញនូវកម្មវិធីចំនួន២ ដែលផ្ដោតគោលដៅទៅលើការការពារបរិស្ថាន និងគាំទ្រអាស៊ាននៅក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ បើតាម លោក ចច អេដហ្គា ព្រឹត្តិការណ៍ និងគំនិតផ្ដួចផ្ដើមមួយចំនួនទៀត នឹងត្រូវរៀបចំឡើង នៅក្នុងខួបអនុស្សាវរីយ៍លើកទី៤០ នេះ។ ថ្មីៗនេះដែរ គម្រោងសហភាពអឺរ៉ុប-អាស៊ានថ្មីចំនួន២ ស្ដីពីការប្រើប្រាស់តំបន់វាលភក់ និងការកាត់បន្ថយផ្សែងអ័ព្ទប្រកបដោយនិរន្តរភាព ព្រមទាំងការអភិរក្សជីវចម្រុះនៅក្នុងតំបន់អាស៊ាន ត្រូវបានចុះហត្ថលេខា ដោយសហភាពអឺរ៉ុប និងអាស៊ាន។ សូមបញ្ជាក់ថា សហភាពអឺរ៉ុប និងអាស៊ាន (ASEAN) គឺជាដំណើរការសមាហរណកម្មតំបន់ចំនួន២ ដ៏ជឿនលឿនបំផុតនៅលើពិភពលោក។ តំបន់ទាំង២នេះ បានប្ដេជ្ញាចិត្តដោះស្រាយបញ្ហារួម តាមរយៈយុទ្ធសាស្ត្រពហុភាគី  និងការធ្វើសមាហរណកម្មតំបន់ គឺជាវិធីដ៏មានប្រសិទ្ធភាពបំផុត ក្នុងការលើកកម្ពស់ស្ថិរភាព កសាងវិបុលភាព និងដោះស្រាយបញ្ហាប្រឈមរបស់សកលលោក៕
លោក ចច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងថា ភាពជាដៃគូ រវាងសហភាពអឺរ៉ុប និងអាស៊ាន បានរួមចំណែក ជំរុញកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម កាន់តែរឹងមាំ។ នៅក្នុងពិធីប្រគល់រង្វាន់ ដល់បេក្ខជនជ័យលាភីរបស់កម្ពុជា ក្នុងការប្រកួតរូបថត យុវជនសហភាព អឺរ៉ុប-អាស៊ាន នៅព្រឹកថ្ងៃទី២ ខែមីនា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បន្តបញ្ជាក់ថា សហភាពអឺរ៉ុប និងអាស៊ាន គឺជាដៃគូសំខាន់ជាងគេ ក្នុងការជំរុញឲ្យមានការរីកចម្រើន និងការធ្វើសមាហរណកម្មអាស៊ាន ក្នុងបំណងឲ្យមានការអភិវឌ្ឍដោយចីរភាព។
  បើតាមហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានោះ លោក Lee Tea Hoon ក៏ជាគ្រូបង្គោលថ្មីរបស់ក្រុមសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៥ឆ្នាំផងដែរ។   គួរបញ្ជាក់ថា អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា សញ្ជាតិកូរ៉េខាងត្បូងរូបនេះ បានមកដឹកនាំក្រុមកម្ពុជាកាលឆ្នាំ២០១៣កន្លងមក។ ក្នុងរយៈពេលជាង៣ឆ្នាំមកនេះលោក Lee Tea Hoon ទទួលបានការសាទរពីអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ផងដែរ ដោយលោក បានដឹកនាំក្រុមជម្រើសជាតិឡើងទៅវគ្គជម្រុះតាមពូលនៃពានរង្វាន់ Suzuki Cup ២០១៦ ជាលើកដំបូង បន្ទាប់ពីអាក់ខានចាប់តាំងពីឆ្នាំ២០០៨មក។ ជាមួយគ្នានេះលោក Lee ក៏បាននាំក្រុមកម្ពុជាមកដល់វគ្គជម្រុះតាមពូលជុំទី៣ នៃពានរង្វាន់ AFC Asian Cup 2019 ផងដែរ។   នៅព្រឹកថ្ងៃទី២ មីនានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានតែងតាំងលោក Leonardo Luis (គេស្គាល់ភាគច្រើនថា Leonardo Vitorino) វ័យ៤៤ឆ្នាំ ជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ជំនួសគ្រូបង្វឹកកូរ៉េខាងត្បូង លោក Lee Tae Hoon៕    
ភ្នំពេញ៖ ក្រោយចាកចេញពីតួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានោះ លោក Lee Tea Hoon បានផ្លាស់ប្ដូរមកធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំវិញ។ 
តាមរយៈកិច្ចសន្យាជាមួយគ្រូបង្គោលនេះ សហព័ន្ធក៏បានតែងតាំងគ្រូកម្លាំង និងគ្រូចាំទីម្នាក់ទៀតផងដែរ ដោយត្រូវចំណាយទឹកប្រាក់១២០០០ដុល្លារក្នុងមួយខែ សម្រាប់គ្រូទាំងបីរូបនេះ ព្រមទាំងការផ្តល់កន្លែងស្នាក់នៅ ហូបចុក និងមធ្យោបាយធ្វើដំណើរ ជាពិសេសអនុញ្ញាតឲ្យទៅលេងស្រុកកំណើត១ឆ្នាំមួយដងទៀតផង។ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សៅ សុខា បានបញ្ជាក់ថា មូលហេតុដែលសហព័ន្ធជ្រើសរើសគ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះ ដោយសារលោក Leonardo គឺជាគ្រូបង្វឹកដែលមានបច្ចេកទេសនិងសមត្ថភាពខ្ពស់ ដែលអាចនាំឲ្យក្រុមជម្រើសជាតិកម្ពុជាទទួលបានជោគជ័យ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខ។ ថ្លែងក្នុងសន្និសីទកាសែតនៅរសៀលនេះលោក សៅ សុខា បានអត្ថាធិប្បាយយ៉ាងដូច្នេះថា៖«ម្យ៉ាងវិញទៀត ដើម្បីផ្លាស់ប្ដូរផ្នត់គំនិតរបស់កីឡាករកម្ពុជា ព្រោះខ្មែរយើងតែងតែគិតថា ជនជាតិប្រេស៊ីលពូកែខាងផ្នែកបាល់ទាត់ តែបើយើងជ្រើសរើសជនជាតិអ្វីផ្សេង គឺកីឡាករកម្ពុជាតែងតែមិនសូវយកចិត្តទុកដាក់។ កីឡាករកម្ពុជាគឺមានសមត្ថភាពមិនចាញ់កីឡាករប្រទេសដទៃនោះទេ តែអ្វីដែលយើងចាញ់គេគឺយុទ្ធសាស្ត្រ និងទឹកចិត្ត»។ លោកគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជាលោក Leonardo បាននិយាយថា មូលហេតុដែលលោកសម្រេចចិត្តមកដឹកនាំក្រុមជម្រើសជាតិកម្ពុជានេះ ដោយសារលោកសម្លឹងឃើញកម្ពុជាមានគោលដៅច្បាស់លាស់ ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ «យើងចង់ជួយអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាឲ្យមានការរីកចម្រើនទាំងយុវជនថ្នាល និងក្រុមជម្រើសជាតិឈុតធំ»។ នេះជាការបញ្ជាក់របស់លោក Leonardo។ គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ ក៏បានផ្តាំដល់កីឡាករកម្ពុជាទាំងអស់ថា៖« សម្រាប់ខ្ញុំមិនមានកីឡាករណាម្នាក់ជា Super Star ក្នុងចិត្តខ្ញុំនោះទេ។ ហើយមានតែការខិតខំយកចិត្តទុកដាក់ហ្វឹកហាត់ និងការលេងជាក្រុមទេ ទើបជា Super Star សម្រាប់ខ្ញុំ»៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ មីនានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានតែងតាំងលោក Leonardo Luis (គេស្គាល់ភាគច្រើនថា Leonardo Vitorino) វ័យ៤៤ឆ្នាំ ជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ជំនួសគ្រូបង្វឹកកូរ៉េខាងត្បូង លោក Lee Tae Hoon។ សហព័ន្ធចុះកិច្ចសន្យារយៈពេល១ឆ្នាំជាមួយគ្រូបង្វឹកថ្មី នេះ។
អ្វីដែលឯកឧត្តម កឹម សុខា បានរៀបរាប់ច្រើននៅក្នុងអង្គសមាជវិសាមញ្ញនាថ្ងៃព្រហស្បតិ៍នេះ គឺពាក់ព័ន្ធនឹងបញ្ហារបស់ប្រជាពលរដ្ឋ និងគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាពេលខាងមុខ។ បើតាមការៀបរាប់របស់ប្រធានថ្មីនៃបក្សប្រឆាំងរូបនេះ បញ្ហាដែលប្រជាពលរដ្ឋ កំពុងជួបប្រទះ ហើយអ្នកនយោបាយគួរតែយកចិត្តទុកក្នុងការដោះស្រាយនោះ មានដូចជា ភាពក្រីក្រ ការរំលោភដីធ្លី ដោយអ្នកមានលុយ មានអំណាច និងការរីករាលដាលនៃការជួញដូរគ្រឿងញៀន ជាដើម។ ឯកឧត្តម កឹម សុខា បានបញ្ជាក់ដូច្នេះថា៖«បញ្ហាដែលជាងធំគេ មិនមែនជាបញ្ហាដណ្តើមអំណាចគ្នាទេ គឺបញ្ហាជីវភាពប្រជាពលរដ្ឋ ដែលលំបាកវេទនា។ នេះហើយជាការគិតគូររបស់គណបក្សសង្គ្រោះជាតិ។ មិនមែនបញ្ហាអ្នកនេះ(មានតួនាទី)ស្អី ឬអ្នកនោះ (មានតួនាទី) ស្អីទេ។  ហើយក៏មិនមែនបក្សនេះ បក្សនោះ ដែរ។ ជីវភាពប្រជាពលរដ្ឋហ្នឹងហើយ គឺជាបញ្ហាសំខាន់។ ប្រជាពលរដ្ឋ មានបញ្ហាច្រើនណាស់ បងប្អូន»។ នៅក្នុងអង្គសមាជវិសាមញ្ញ ឯកឧត្តម កឹម សុខា មិនបាននិយាយអ្វីច្រើន ទាក់ទងនឹងតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ ដែលខ្លួនទើបតែទទួលបាន ឡើយ។ សារនយោបាយរបស់ឯកឧត្តម កឹម សុខា ខាងលើ ហាក់ចង់បង្ហាញថា គណបក្សសង្គ្រោះជាតិ ត្រូវគិតគូរពីបញ្ហារបស់ប្រជាពលរដ្ឋជាធំ ដោយមិនត្រូវឈ្លោះគ្នា ព្រោះតែអំណាចនោះទេ។ សូមបញ្ជាក់ថា ឯកឧត្តម កឹម សុខា ត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានថ្មីនៃគណបក្សសង្គ្រោះជាតិ នៅក្នុងអង្គសមាជវិសាមញ្ញ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ។ ចំណែកឯ លោកស្រី មូរ សុខហួរ លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង ត្រូវបានជ្រើសរើសឲ្យធ្វើជាអនុប្រធាន។ ការប្រារព្ធសមាជវិសាមញ្ញ ដើម្បីរៀបចំរចនាសម្ព័ន្ធនៃថ្នាក់ដឹកនាំថ្មីនេះ គឺធ្វើឡើងក្រោយឯកឧត្តម សម រង្ស៊ី លាលែងពីប្រធានគណបក្សសង្គ្រោះជាតិ កាលពីប៉ុន្មានសប្តាហ៍មុន៕
ភ្នំពេញ៖ ក្រោយទទួលតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ ជំនួសឯកឧត្តម សម រង្ស៊ី ឯកឧត្តម កឹម សុខា ក៏ប្រកាសថា អំណាច មិនមែនជារឿងសំខាន់ ដែលខ្លួន ឬមួយក៏ថ្នាក់ដឹកនាំផ្សេងទៀត ត្រូវយកចិត្តទុកដាក់ ឬទាស់ទែងគ្នាឡើយ។ ផ្ទុយទៅវិញ ឯកឧត្តម កឹម សុខា បាននិយាយថា បញ្ហារបស់ប្រជាពលរដ្ឋឯណោះទេ គឺជារឿងសំខាន់ ដែលគណបក្សសង្គ្រោះជាតិ ត្រូវគិតគូរនិងដោះស្រាយ។
នៅក្នុងប្រទេសថៃ ប្រតិភូនៃក្លិបអ្នកកាសែតកម្ពុជាត្រូវបានអញ្ជើញឲ្យទស្សនកិច្ចកាសែតថៃរ៉ាត់ ដែលជាកាសែតធំជាងគេនៅក្នុងប្រទេសថៃ និងទស្សនកិច្ចទូរទស្សន៍ PPTV ដែលជាទូរទស្សន៍ទំនើបនិងល្បីល្បាញមួយនៅក្នុងប្រទេសថៃ។ ក្រៅពីនេះ ប្រតិភូអ្នកកាសែតកម្ពុជាក៏បានជួបសំដែងការគួរសមជាមួយតំណាងស្ថានទូតខ្មែរប្រចាំប្រទេសថៃ សមាគមមិត្តភាពខ្មែរថៃ និងបានចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់សមាគមអ្នកកាសែតថៃផងដែរ។ ទស្សនកិច្ចរបស់ប្រតិភូក្លិបអ្នកកាសែតកម្ពុជានៅក្នុងប្រទេសថៃ បានប្រព្រឹត្តិទៅបន្ទាប់ពីថ្នាក់ដឹកនាំនៃសមាគមអ្នកកាសែតថៃបើកសម្ពោធថ្នាក់ភាសាថៃសម្រាប់អ្នកកាសែតខ្មែរនៅការិយាល័យនៃក្លិបអ្នកកាសែតកម្ពុជាកាលពីចុងខែកុម្ភៈកន្លងទៅនេះ។ នៅក្នុងកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការ ក្លិបអ្នកកាសែតកម្ពុជាត្រូវបើកថ្នាក់បង្រៀនភាសាថៃដល់អ្នកកាសែតកម្ពុជា រីឯសមាគមអ្នកកាសែតថៃក៏ត្រូវបើកបង្រៀនថ្នាក់ភាសាខ្មែរដល់អ្នកកាសែតថៃដែរ។ ថ្នាក់ដឹកនាំនៃអង្គការអ្នកសារព័ត៌មានទាំងពីរបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំដើម្បីលើកស្ទួយវិស័យសារព័ត៌មាននៅក្នុងក្របខណ្ឌតំបន់ផង និងដើម្បីបង្កើនការយល់គ្នាឲ្យកាន់តែច្រើនរវាងអ្នកកាសែតកម្ពុជា និងថៃផង៕
ថ្នាក់ដឹកនាំនៃក្លិបអ្នកកាសែតកម្ពុជាចំនួន៧រូបកំពុងបំពេញទស្សនកិច្ចនៅក្នុងទីក្រុងបាងកកក និងខេត្តមួយចំនួនចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ខែមិនានេះ។ ទស្សនកិច្ចនេះគឺជាផ្នែកមួយនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរទស្សនកិច្ចរវាងក្លិបអ្នកកាសែតកម្ពុជា (Club of Cambodian Journalists) និងសមាគមអ្នកកាសែតថៃ (Thai Journalists Association)។
លោក Olivier Klein ប្រធាននាយកប្រតិបត្តិ Bred Bank បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីសម្ពោធនេះថា ធនាគាររបស់លោកនឹងផ្ដល់កម្ចីដោយផ្ដោតលើអតិថិជនដែលជា ក្រុមហ៊ុនធំៗ និងជាពិសេសសហគ្រាសធនតូចនិងមធ្យម (SME) ។ លោកបញ្ជាក់ថា មុនពេលមកដល់កម្ពុជា Bred Bank បានបើកនៅប្រទេសឡាវដោយជោគជ័យ ហើយស្របពេលនោះដែរនៅកម្ពុជា Bred Bank បានវិនិយោគមួយផ្នែកនៅក្នុងធនាគារអេស៊ីលីដា ដែលធ្វើឲ្យលោកយល់ដឹងពីទីផ្សារនេះច្បាស់។ ប្រធាននាយកប្រតិបត្តិរបស់ Bred Bank រូបនេះ លើកឡើងថា Bred Bank មកទីកម្ពុជា ព្រោះប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចល្អ ហើយលោកក៏សម្លឹងឃើញសក្ដានុពលអាស៊ានផងដែរ។ លោកបន្តយ៉ាងដូច្នេះទៀតថា៖«ទីផ្សារកម្ពុជាគួរចាប់អារម្មណ៍ និងពោពេញដោយភាពប្រកួតប្រជែងដោយមានធនាគារជាច្រើននៅទីនេះ ប៉ុន្តែមិនទាន់មានធនាគារមកពីប្រទេសបារាំង ឬ សហភាពអឺរ៉ុបនោះទេ»។ លោក Olivier Klein បន្ថែមថា នៅក្នុងរយៈពេលបីឆ្នាំដំបូង Bred Bank នឹងពង្រីកសាខាឲ្យបាន ១៥ នៅកម្ពុជា។ លោក Perdon Guillaume ប្រធាននាយកប្រតិបត្តិរបស់ Bred Bank នៅកម្ពុជា បានថ្លែងថា ចំពោះការផ្ដល់សេវា ធនាគារលោកនឹងព្យាយាមយល់ពីសកម្មភាពអាជីវកម្ម យុទ្ធសាស្ត្រ និងការគ្រប់គ្រងរបស់អតិថិជន មុននឹងគិតទៅលើវត្ថុធានា។ បើតាមលោក Perdon Guillaume ធនាគារ Bred Bank បានបោះទុន ៣០លានដុល្លារ ប៉ុន្តែលោកឲ្យដឹងថា ធនាគារជាតិនៃកម្ពុជាបានកំណត់ដើមទុនចុះបញ្ជីថ្មីដែលនឹងអនុវត្តនៅឆ្នាំ២០១៨ ហើយធនាគារលោកនឹងអនុវត្តស្របតាមការកំណត់នេះ៕
ភ្នំពេញ៖ ធនាគារ Bred Bank ដែលមានធនាគារមេដ៏ល្បីនៅប្រទេសបារាំង Bred Banque Pupulaire បានបើកដំណើរការផ្ដល់សេវារបស់ខ្លួននៅកម្ពុជា នៅថ្ងៃទី២ខែមីនា។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ បានសរសេរនៅលើហ្វេសប៊ុកថា៖ «សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាពតរៀងទៅ»។ មិនមានការបញ្ជាក់ប្រាប់ទាក់ទងនឹងរយៈពេលដែលព្រះអង្គទាំងទ្វេរត្រូវគង់នៅរាជធានីប៉េកាំង និងការយាងត្រឡប់មកវិញពេលណានោះឡើយ។ នាអំឡុងព្រះរាជអវត្តមានព្រះមហាក្សត្រ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ត្រូវទទួលភារៈជាប្រមុខរដ្ឋស្តីទី៕
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានយាងទៅទីក្រុងប៉េកាំង ប្រទេស នាព្រឹកថ្ងៃសុក្រ ទី៣ ខែមីនា នេះ ដើម្បីពិនិត្យព្រះរាជសុខភាពទៅតាមការកំណត់។
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងកម្លាំងពាក់ព័ន្ធ បានចុះពិនិត្យបទល្មើសនេសាទរួមគ្នា នៅថ្ងៃទី២ ខែមីនា ។ នេះបើតាមនាយកដ្ឋានផ្សព្វផ្សាយក្រសួងមហាផ្ទៃ។ ប្រធានគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសលើផ្ទៃបឹងទន្លេសាប សម្តេច ស ខេង បានហោះពិនិត្យបទលើ្មសលើទន្លេសាប ជាថ្មី ក្រោយលោកចេញបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធចុះបង្ក្រាបបទល្មើសនេសាទក្នុងនៅខេត្តកំពង់ឆ្នាំង និងកំពង់ធំជាប្រចាំ ចំណោមខេត្តជាប់បឹងទន្លេសាបសរុបចំនួន ៥ខេត្ត កន្លងទៅ។ សម្តេចធ្លាប់កោះហៅអភិបាលខេត្តកំពង់ឆ្នាំង និងកំពង់ធំ រួមទាំងអភិបាលរងខេត្ត៣ទៀត ជាប់បឹងទន្លេសាបចូលស្តាប់ការណែនាំអំពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្រោយពីសម្តេចបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រពិនិត្យបទល្មើសនេសាទលើបឹងទន្លេសាប ជាលើកដំបូង កាលពីថ្ងៃទី ២៥ខែមករា កន្លងមកនេះ។ លោក គៀត ច័ន្ទថារិទ្ធ ធ្លាប់ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២៧ មករានេះថា សម្តេច ស ខេង នៅតែបារម្ភពីបទល្មើសនេសាទដែលកំពុងកើតឡើងនៅបឹងទន្លេសាប ដោយសម្តេចបានកត់សម្គាល់ថា បទល្មើសភាគច្រើនកើតឡើងក្នុងខេត្តកំពង់ឆ្នាំង និងកំពង់ធំតែម្តង។ លោកបន្តបញ្ជាក់ថា សម្តេចបានបញ្ជាឲ្យអាជ្ញាធរថ្នាក់ជាតិបញ្ចេញកម្លាំងចុះទៅអន្តរាគមន៍ដល់ថ្នាក់ក្រោមជាតិក្នុងទាំងពីរនេះតែម្តង។ តាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ចេញបទបញ្ជាឲ្យសមត្ថកិច្ច ស្វែងរកមេខ្លោងដែលប្រព្រឹត្តបទល្មើសនេសាទ ផ្តន្ទាទោសតាមច្បាប់ផង។ សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៦កន្លងមក សម្តេច ស ខេង  បានព្រមានដកតំណែងអភិបាលខេត្តជុំវិញបឹងទន្លេសាបណាដែលនៅតែមានបទល្មើសនេសាទកើតមានច្រើន៕
ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជិះតាមឧទ្ធម្ភាគចក្រ ពិនិត្យមើលបទល្មើសនេសាទលើទន្លេសាបម្តងទៀត នៅថ្ងៃទី២ ខែមីនា ម្សិលមិញ។ ការជិះឧទ្ធម្ភាគចក្រ ត្រួតពិនិត្យបឹងទន្លេសាបម្ដងទៀតនេះ ធ្វើឡើងក្រោយពីសម្ដេច ស ខេង បានបញ្ជាឲ្យអាជ្ញាធរជុំវិញបឹងទន្លេសាប ពង្រឹងវិធានការទប់ស្កាត់បទល្មើសនេសាទកន្លងមកនោះ។
សាលាឧទ្ធរណ៍បានច្រានចោលបណ្តឹងសារទុកសុំនៅក្រៅឃុំរបស់ស្ត្រីជនជាតិអូស្ត្រាលីឈ្មោះ Tammy Davis-Charles កាលពីថ្ងៃពុធម្សិលមិញនេះ ដោយតុលាការបញ្ជាក់ថា សំណុំរឿងរបស់ស្ត្រីធ្វើអាជីវកម្មក្នុងការផ្តល់សេវាពរពោះកូនជំនួសរូបនេះ កំពុងបន្តនៅសាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមការបញ្ជាក់ពីមេធាវីការពារក្តីរបស់អ្នកស្រី Tammy Davis-Charles និងអ្នកនាំពាក្យសាលាឧទ្ធរណ៍។ អ្នកស្រី Tammy Davis-Charles និងប្រជាពលរដ្ឋខ្មែរពីររូបផ្សេងទៀតក្នុងនោះមានឈ្មោះពេញ រិទ្ធី វ័យ ២៨ឆ្នាំ ជាមន្ត្រីក្រសួងពាណិជ្ជកម្ម និងឈ្មោះ សំរឹទ្ធ ចាន់ចរិយា វ័យ ៣៥ឆ្នាំ ជាគិលានុប្បដ្ឋាយិកានៅមន្ទីរពេទ្យបង្អែកភ្នំពេញ ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសរកាលពីចុងឆ្នាំ២០១៦ ពីបទ«ធ្វើជាអន្តរការីរវាងអ្នកសុំ ហើយនិងស្ត្រីពពោះ និងសុំឲ្យផ្ដល់ឯកសារដោយទុច្ចរិត»។ លោក ឈាង សោភ័ណ មេធាវីការពារក្តី អ្នកស្រី Tammy Davis-Charles ដែលជាស្ថាបនិកគ្លីនិកព្យាបាល Fertility Solutions PGD បានប្រាប់ VOA ថា សាលាឧទ្ធរណ៍មិនអនុញាតិឲ្យកូនក្តីលោកស្ថិតនៅក្រៅឃុំនោះទេ ដោយសារតែសាលាដំបូងរាជធានីភ្នំពេញ ទើបបញ្ចប់កិច្ចស៊ើបសួរ និងត្រៀមបើកសវនាការជំនុំជម្រះ។ «ក្នុងសាលដីកាគេប្រកាស គេយល់ឃើញថា រឿងហ្នឹង ចៅក្រមស៊ើបសួរបានបិទការស៊ើបសួរហើយ អញ្ចឹងគាត់ ត្រូវគេបញ្ជូនទៅជំនុំជម្រះ ដល់អញ្ចឹងគេអត់ឲ្យយើងនៅក្រៅឃុំ»។ លោកមេធាវីបន្តថា លោកនឹងព្យាយាមសុំឲ្យកូនក្តីលោក បានស្ថិតនៅក្រៅឃុំ ដោយសារបទល្មើសកូនក្តីរបស់លោក គឺជាបទល្មើសមជ្ឈឹម ខណៈដែលការឃុំខ្លួនបណ្តោះអាសន្នបានអូសបន្លាយពេលអស់ជាងបីខែមកហើយ។ ជនដែលរងការចោទប្រកាន់ទាំងបីនាក់នេះ ក្នុងនោះមានអ្នកស្រី Tammy Davis-Charles ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការ ដោយសារប្រទេសកម្ពុជា ពុំមានច្បាប់បើកឲ្យធ្វើការផ្ដល់សេវាពពោះនោះឡើយ។ មន្ត្រីរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ការតាក់តែងសេចក្តីព្រាងច្បាប់មួយដើម្បីគ្រប់គ្រងសេវានេះ បានកំពុងធ្វើឡើង។ ទោះជាយ៉ាងណា ពួកគេមិនអាចបញ្ជាក់បានថា សេចក្តីព្រាងច្បាប់នោះ នឹងផ្តល់ភាពស្របច្បាប់ដល់សេវាដែលប្រជាពលរដ្ឋខ្មែរពុំសូវដឹងនេះឡើយ។ លោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ប្រាប់ VOA ថា សាលាឧទ្ធរណ៍សម្រេចច្រានចោលបណ្តឹងសារទុក្ខរបស់ អ្នកស្រី Tammy Davis-Charles ដោយហេតុ សាលាដំបូងនឹងបើកសវានាការកាត់ទោសស្ត្រីរូបនេះ។ លោកបញ្ជាក់ថា៖ «សភាស៊ើបសួរនៅសាលាឧទ្ធរណ៍ មិនបានពិចារណា ទៅលើការស្នើសុំរបស់ជនល្មើសហ្នឹងឲ្យនៅក្រៅឃុំបានទេ»។ លោកបន្ថែមថា៖ «សាលាដំបូងហ្នឹងគាត់បានបិទការស៊ើបសួរ គាត់បានបញ្ជូនសំណុំរឿងនេះ ទៅធ្វើការជំនុំជម្រះ នៅពេលខាងមុខហ្នឹង»។ បើតាមការបញ្ជាក់ពីអាជ្ញាធរប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា អ្នកស្រី Davis-Charlses ស្ថាបនិកគ្លីនិកព្យាបាល Fertility Solutions PGD បានផ្ទេរអាជីវកម្មរបស់ខ្លួនមកប្រទេសកម្ពុជា កាលពីឆ្នាំទៅ នៅពេលដែលរដ្ឋាភិបាលយោធានៅប្រទេសថៃ បានបិទគ្លីនិកពពោះកូនជំនួស នៅក្នុងប្រទេសដែលមានព្រំប្រទល់ជាប់កម្ពុជានេះ។ គ្លីនិករបស់អ្នកស្រីបានយកថ្លៃសេវាពីអតិថិជនរបស់ខ្លួនប្រហែល ៥០.០០០ដុល្លារអាមេរិក និងបានបង់ប្រាក់ចន្លោះពី ១០.០០០ ទៅ ១២.០០០ដុល្លារអាមេរិក ដល់ស្ត្រីកម្ពុជាពពោះកូនជំនួស ដែលមានចំនួន៥នាក់។ អ្នកធ្វើការពង្រឹងសិទ្ធិស្ត្រី បានបង្ហាញទស្សនៈប្រឆាំងនឹងការធ្វើឲ្យមានភាពស្របច្បាប់នៃសេវាពពោះកូនជំនួសនេះ ព្រោះស្ត្រីខ្មែរមិនយល់ច្រើនពីលក្ខខណ្ឌស្មុគស្មាញរបស់សេវានេះទេ និងមិនទទួលបានផលប្រយោជន៍ច្រើននោះឡើយ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
 ភ្នំពេញ ៖ ស្ត្រីជនជាតិអូស្ត្រាលី Tammy Davis-Charles ដែលត្រូវបានឃុំដោយសាលាដំបូងរាជធានីភ្នំពេញជាងបីខែមកនេះ ក្រោមបទ«ធ្វើជាអន្តរការីរវាងអ្នកសុំ ហើយនិងស្ត្រីពពោះ និងសុំឲ្យផ្ដល់ឯកសារដោយទុច្ចរិត» មិនទទួលបានការអនុញាតិឲ្យសិ្ថតនៅក្រៅឃុំពីសាលាឧទ្ធរណ៍នោះទេ។ អ្នកនាំពាក្យសាលាឧទ្ធរណ៍បានបញ្ជាក់ថា សាលាឧទ្ធរណ៍ពុំមានសមត្ថកិច្ចពិចារណាលើបណ្តឹងសុំនៅក្រៅឃុំរបស់ស្ត្រីជនជាតិអូស្ត្រាលីនេះឡើយ ខណៈដែលសាលាដំបូងរាជធានីភ្នំពេញត្រៀមបើកសវនាការកាត់ទោសស្ត្រីរូបនេះ។
តាមលិខិតខាងលើ លោកស្រី ថាក់ ឡានី បានបញ្ជាក់យ៉ាងខ្លីថា ការចាកចេញរបស់លោកស្រី គឺដោយសារតែមូលហេតុផ្ទាល់ខ្លួន។ យ៉ាងណា លិខិតនោះ មិនបានបញ្ជាក់ថា លោកស្រី លាលែងពីសមាជិកភាពគណបក្ស សម រង្ស៊ី តែម្តងនោះទេ ពោលគឺ លោកស្រី គ្រាន់តែលាលែងពីសមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកប៉ុណ្ណោះ។ លោកស្រី ថាក់ ឡានី ត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្តឹងពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» កាលពីប៉ុន្មានខែកន្លងទៅ។ បើតាមលោក គី តិច មេធាវីរបស់សម្តេច ហ៊ុន សែន មូលហេតុនៃការប្តឹងនេះ គឺដោយសារតែលោកស្រី និយាយថា សម្តេច ហ៊ុន សែន នៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី។ នៅក្នុងបណ្តឹងខាងលើ សម្តេច ហ៊ុន សែន ទារសំណងជំងឺចិត្តពីលោកស្រី តែ ១០០រៀល ប៉ុណ្ណោះ។ ក្រោយមក លោកស្រី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងតម្រូវឲ្យលោកស្រី បង់ប្រាក់១០០រៀល តាមការទាមទាររបស់សម្តេច ហ៊ុន សែន។ ចាប់តាំងពីមានក្តីក្តាំនេះមក លោកស្រី ក៏បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅបរទេស។ ទោះបីជាលោកស្រី អះអាងថា ការចាកចេញ គឺដោយសារតែមូលហេតុផ្តល់ខ្លួនក៏ពិតមែន ប៉ុន្តែមូលហេតុមួយទៀត គឺអាចបណ្តាលមកពីឥទ្ធិពលនៃខ្លឹមសារថ្មីនៃច្បាប់ស្តីពី គណបក្សនយោបាយ។ យោងតាមមាត្រាថ្មីមួយចំនួននៃច្បាប់ខាងលើ ទណ្ឌិត មិនត្រូវបានអនុញ្ញាតឲ្យធ្វើជាប្រធាននិងអនុប្រធានគណបក្ស នោះទេ។ ម្យ៉ាងទៀត ទណ្ឌិត ក៏មិនត្រូវបានអនុញ្ញាតឲ្យធ្វើជាសមាជិកគណៈកម្មាធិការនាយកឬគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សនយោបាយណាមួយ ឡើយ។ ជាងនេះទៀត គណបក្សណាមួយ ដែលប្រព្រឹត្តខុសច្បាប់ធ្ងន់ធ្ងរ នឹងត្រូវរំលាយចោលតែម្តង។ មាត្រា១៨ បានសរសេរថា៖«ប្រធាននិងអនុប្រធាន នៃគណបក្សនយោបាយ និងសមាជិកនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ត្រូវបាត់បង់តួនាទី ក្នុងករណី ដែលសាមីខ្លួន ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទឧក្រិដ្ឋ ឬបទមជ្ឈិម»។ ចំណែកមាត្រា៣៨ បានកំណត់ថា៖«ក្រសួងមហាផ្ទៃ អាចចាត់វិធានាការ ដោយប្តឹងទៅតុលាការ ដើម្បីរំលាយគណបក្សនយោបាយណាមួយ ក្នុងករណីកំហុសមានលក្ខណធ្ងន់ធ្ងរ»។ រីឯមាត្រា៤៥ បានចែងថា៖«ក្នុងករណី ដែលគណបក្សនយោបាយ ត្រូវបានរំលាយ តុលាការអាចសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំនៃគណបក្សនយោបាយនោះ សម្រាប់រយៈពេល ៥ឆ្នាំ»។ ថ្មីៗនេះ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា ដែលកំពុងជាប់ពន្ធនាគារ ក៏ប្រកាសលាលែងពីគណៈកម្មាធិការនាយកនៃគណបក្ស សម រង្ស៊ី ដែរ។ ចំណែកឯ លោក អ៊ុំ សំអាន និងលោក មាជ សុវណ្ណារ៉ា ដែលកំពុងជាប់ពន្ធនាគារដែរនោះ ក៏បានលាលែងពីសមាជិកគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ ថែមទៀត។ មូលហេតុនៃការចាកចេញរបស់អ្នកទាំងបី មិនខុសពីលោកស្រី ថាក់ ឡានីនោះទេ។ លាលែងរបស់អ្នកទាំងបួនខាងលើ គឺធ្វើឡើងក្រោយឯកឧត្តម សម រង្ស៊ី លាលែងពីប្រធានគណបក្សសង្គ្រោះជាតិ កាលពីប៉ុន្មានសប្តាហ៍មុន៕
ភ្នំពេញ៖ លោកស្រី ថាក់ ឡានី សមាជិកាព្រឹទ្ធសភា ដែលត្រូវបានប្តឹងដោយសម្តេច ហ៊ុន សែន បានប្រកាសលាលែងពីសមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍និងគណៈកម្មាធិការនាយកនៃគណបក្ស សម រង្ស៊ី។ ការលាលែងនេះ គឺធ្វើឡើងតាមរយៈលិខិតមួយច្បាប់ ដែលផ្ញើទៅកាន់លោក ទាវ វណ្ណុល ប្រធានស្តីទី គណបក្ស សម រង្ស៊ី។
ប៉ុន្តែអ្វីដែលកាន់តែសំខាន់នោះគឺ វាមានប្រយោជន៍ដល់សុខភាពសំខាន់ពីរយ៉ាង៖ ជំងឺទឹកនោមផ្អែម សណ្តែកហរឡាំងតាវជួយបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន។ សណ្តែកប្រភេទនេះផ្ទុកទៅដោយជាតិសរសៃ និងប្រូតេអ៊ីនសំខាន់ដែលអាចគ្រប់គ្រងដល់ល្បឿននៃការរំលាយអាហារបាន។ រឿងនេះក៏គ្របដណ្តប់លើការរំលាយជាតិអាមីដុងទៅជាជាតិស្ករ ព្រមទាំងលំហូរកាបូអ៊ីដ្រាតក្នុងផ្លូវរំលាយអាហារដែរ។ លើសពីនេះទៅទៀត សណ្តែកហរឡាំងតាវក៏ជួយកាត់បន្ថយការឡើងជាតិស្ករលឿន និងអាំងស៊ុយលីនលឿនដែរ ដែលយន្តការណ៍ទាំងនេះត្រូវបានធ្វើឡើងដោយការញ៉ាំអាហារមានជាតិសរសៃខ្ពស់តែម្តង។ ទប់ស្កាត់ភាពចាស់ សណ្តែកហរឡាំងតាវក៏ជួយពន្យាពេលភាពចាស់ដែរ។ ដោយយោងទៅតាម Real Food For Life បានឲ្យដឹងថា សណ្តែកហរឡាំងតាវមានសមត្ថភាពជាភ្នាក់ងារប្រឆាំងការរលាកខ្លាំងក្លា ដែលអាចកាត់បន្ថយភាពចាស់ ការកើតជំងឺមហារីក និងជំងឺបេះដូង។ សណ្តែកហរឡាំងតាវមានសារធាតុប្រឆាំងការរលាក Pisumsaponins I និង II និង Pisomosides A and B ជាមួយគ្នានឹងអូមេហ្គាបី វីតាមីន A, C, E និងស័ង្គសី ដែលជាសុទ្ធសឹងតែជួយលាងសម្អាតសរីរាង្គក្នុងខ្លួនទាំងអស់៕ ត្រួតពិនិត្យដោយ www.health.com.kh
សណ្តែកខៀវហរឡាំងតាវ ដែលច្រើនតែប្រជាជនខ្មែរយើងនិយមធ្វើជាម្ហូបសម្រាប់ពិធីបុណ្យទាននោះ ត្រូវបានគេរកឃើញថាមានប្រយោជន៍ច្រើនចំពោះសុខភាព។ សណ្តែកប្រភេទនេះផ្ទុកទៅដោយជាតិកាលស្យូម ទងដែង ដែក ម៉ាញ៉េស្យូម ម៉ង់ហ្គាណេស សេឡេញ៉ូម ស័ង្គសី សូដ្យូម និងប៉ូតាស្យូម។
ស្ពតពាណិជ្ជកម្មនេះគឺជាផ្នែកមួយនៃយុទ្ធនាការ Champion the Match របស់ស្រាបៀរ Heineken និងចាក់ផ្សាយតាមបណ្តាញទូរទស្សន៍ និងប្រព័ន្ធឌីជីថលស្របពេលជាមួយនឹងការបើករដូវកាលថ្មី ២០១៦/១៧។ ស្ពតនេះបានបង្ហាញលោក Mourinho ដែលនិយាយលើកទឹកចិត្តយ៉ាងក្លៀវក្លាទៅកាន់អ្នកគាំទ្រទូទាំងពិភពលោក។ លោកបានជំរុញឱ្យពួកគេត្រៀមខ្លួនសម្រាប់ទស្សនាការប្រកួត មិនថាពួកគេស្ថិតនៅតំបន់ណាក្នុងពិភពលោក និងមិនថាម៉ោងណាក្នុងតំបន់ណាមួយនោះទេ។ លោក Gianluca Di Tondo នាយកជាន់ខ្ពស់នៃម៉ាកសញ្ញាស្រាបៀរ Heineken® សាកលលោករបស់ក្រុមហ៊ុន HEINEKEN បានមានប្រសាសន៍ថា៖  "ការត្រៀមខ្លួនសម្រាប់ទស្សនាការប្រកួតបាល់ទាត់ក្របខ័ណ្ឌ UEFA Champions League នាពេលរាត្រីបង្កើននូវបទពិសោធន៍កាន់តែល្អប្រសើរ។ ជាមួយនឹងការគិត ការខំប្រឹងប្រែងសម្រាប់អ្នកគាំទ្រ និងមិត្តភ័ក្តិរបស់ពួកគេនឹងទទួលបានបទពិសោធន៍កាន់តែអស្ចារ្យ។ ប៉ុន្ដែពេលខ្លះចាំបាច់មានការបណ្តុះគំនិតនិងលើកទឹកចិត្តពួកគេឱ្យចូលរួមទស្សនាការប្រកួតបាល់ទាត់ឲ្យបានច្រើនជាមួយលោក Jose Mourinho" ។ លោក Jose Mourinho បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន Heineken បានប្រាស្រ័យទាក់ទងជាមួយខ្ញុំតាមរយៈអាជីពរបស់ខ្ញុំក្នុងក្របខ័ណ្ឌ UEFA Champions League ។ ខ្ញុំចូលចិត្តម៉ាកសញ្ញានេះរាល់អ្វីៗដែលតំណាងឱ្យជាពិសេស គឺគោលជំហររបស់ម៉ាកសញ្ញានេះក្នុងការជំរុញឲ្យមានការពិសាដោយទទួលខុសត្រូវ។ ការថតស្ពតនេះគឺជាបទពិសោធន៍ថ្មីមួយ និងគួរឲ្យរីករាយខ្លាំងណាស់។ លោក Guy Ritchie គឺជាអ្នកបង្ហាត់ដ៏ឆ្នើម ហើយពិតជាទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីខ្ញុំ។ យុទ្ធនាការនេះនឹងធ្វើការផ្សព្វផ្សាយក្នុងបណ្តាប្រទេសជាង៩០ និងបន្តពេញមួយរដូវកាល ២០១៦/១៧។ ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ស្រាបៀរ Heineken®: Heineken ( អត្ថបទពាណិជ្ជកម្ម )
កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០១៧ ស្រាបៀរ Heineken® បានបញ្ចេញស្ពតពាណិជ្ជកម្មទូរទស្សន៍មួយស្តីពីការប្រកួតបាល់ទាត់ UEFA Champions League ថ្មីក្រោមចំណងជើងថា  Prep Talk។ ស្ពតនេះបង្ហាញពីអ្នកចាត់ការក្លិបម្នាក់ដែលបានឈ្នះពានក្របខ័ណ្ឌ UEFA Champions League ចំនួនពីរសម័យកាលគឺលោក Jose Mourinho ហើយត្រូវបានថតស្ពតពាណិជ្ជកម្ម ដោយអ្នកដឹកនាំរឿងដែលបានឈ្នះពានរង្វាន់គឺលោក Guy Ritchie។
ក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍ដំបូងបំផុតចាប់ពេលដែលទ្រង់ឡើងសោយរាជ្យក្នុងឆ្នាំ ២០១៥ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ព្រះចៅ Salman bin Abdulaziz al-Saud ហាក់ដូចជាមានព្រះទ័យរីករាយខុសសព្វមួយដង ដោយសារមេដឹកនាំតំបន់អាស៊ីអាគ្នេយ៍ពូកែប្រើប្រាស់បច្ចេកវិទ្យាជានយោបាយការទូត។ រូបភាព និងវីដេអូរបស់ទ្រង់ជាមួយមេដឹកនាំម៉ាឡេស៊ី និងឥណ្ឌូណេស៊ីត្រូវបានគេចែកចាយពាសពេញប្រព័ន្ធទំនាក់ទំនងសង្គមតែម្តង។ ក្នុងពេលដែលទ្រង់យាងទៅដល់ម៉ាឡេស៊ីកាលពីចុងសប្តាហ៍មុន នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីព រ៉ាហ្សាក់ មិនបានបង្អែរបង្អង់យូរឡើងដោយលោកទាញទូរសព្ទថតរូប Selfies ជាមួយប្រមុខរដ្ឋអារ៉ាប៊ីសាអូឌីតដើម្បីបង្កើតភាពស្និទ្ធស្នាលរវាងគ្នា។ អ្វីដែលគួរឲ្យកត់សម្គាល់លោកបានបង្ហោះរូបភាពរូបខ្លួនឯងជាមួយមហាក្សត្រអារ៉ាប៊ី សាអូឌីតនេះតាមគណនី twitter ផ្លូវការរបស់ខ្លួនផង សូម្បីតែពេលជិះរថយន្តជាមួយគ្នាពីកន្លែងកម្មវិធីមួយទៅកម្មវិធីមួយទៀត។ Selfie saya dengan Raja Salman , Custodian of the two Holy Mosques ! Persahabatan yang amat akrab. pic.twitter.com/nK8aOyKYfi Mohd Najib Tun Razak (@NajibRazak) February 27, 2017 បន្ទាប់ពីចាកចេញពីម៉ាឡេស៊ី ព្រះចៅ Salman ក៏បានជួបប្រទះរឿងដដែលទៀតនៅក្នុងពេលដែលទ្រង់អញ្ជើញទៅដល់ឥណ្ឌូណេស៊ីដែលជាប្រទេសម៉ូស្លីមធំបំផុតលើពិភពលោកនោះ។ នយោបាយការទូត «Selfie»នេះត្រូវបានមេដឹកនាំឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ ប្រើប្រាស់ដូចគ្នាក្នុងពេលដែលលោកជួបពិភាក្សានិងពិសារអាហាររួមគ្នានោះ។ តែអ្វីដែលខុសពីម៉ាឡេស៊ី គឺ ប្រធានាធិបតីឥណ្ឌូនេស៊ីថតវីដេអូ Selfie តាមហ្វេសប៊ុកថែមទៀត។   លោក ចូកូវីដូដូ បានបង្ហោះវីដេអូមួយតាមគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លូនកាលពីថ្ងៃ ១មីនា ក្នុងពេលដែលលោកជួបមហាក្សត្រអារ៉ាប៊ី សាអូឌីតនាវិមានប្រធានាធិបតីនៅ Bogor នៅជិតរដ្ឋធានី ហ្សាការតា។ ក្នុងវីដេអូដែលលោក ចូកូវីដូដូ ថតដោយខ្លួនឯងនិងត្រូវគេចែកចាយរាប់ម៉ឺនដងតាមហ្វេសប៊ុកនោះ គេឃើញមហាក្សត្រ Salman កំពុងសោយអាហារ។ លោក ចូកូវីដូដូ បាននិយាយសរសើរមហាក្សត្រអារ៉ាប៊ីសាអូឌីត  ហើយក្រោយមកទ្រង់បានថ្លែងប្រាប់អ្នកបកប្រែជាភាសាអារ៉ាប់ (មុនគេបកជាភាសាឥណ្ឌូណេស៊ី)ថា៖ «ខ្ញុំពិតជារីករាយណាស់ដែលបានមកឥណ្ឌូណេស៊ី និងជួបជាមួយប្រជាជនឥណ្ឌូនេស៊ី»។ តាមពិតទៅ ហ្វេសប៊ុក និង Twitter ពេញនិយមខ្លាំងក្នុងប្រទេសម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ប៉ុន្តែចំនួនអ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមទាំងពីរនៅឥណ្ឌូណេស៊ីមានខ្ពស់ ជាងគេ។ មួយវិញទៀត ការថតរូបឬវីដេអូ Selfies ក៏ពេញនិយមបំផុតដែរសម្រាប់ប្រទេសដែលមានប្រជាជនម៉ូស្លីមច្រើនជាងគេលើពិភពលោកនេះ។ តាមពិតទៅ នយោបាយការទូត«Selfie» ត្រូវបានគេស្គាល់យូរគ្រាន់ដែរហើយ ពោលគឺវាត្រូវបានប្រើប្រាស់ច្រើនដោយបណ្តាមេដឹកនាំពិភពលោក និងប្រើប្រាស់ញឹកញាប់ជាងគេដោយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិន្ទ្រា ម៉ូឌី។  ត្រឡប់មកវិញ ចូលរឿងសាច់ការបន្តិច ក្រោយបញ្ចប់ទស្សនកិច្ចនៅឥណ្ឌូណេស៊ី មហាក្សត្រអារ៉ាប៊ីសាអូឌីត នឹងបន្តដំណើរទៅកាន់ព្រុយណេ, ជប៉ុន, ចិន, ម៉ាល់ឌីវ, និងគោលដៅចុងក្រោយនៅហ្សកដានី មុនត្រឡប់ចូលប្រទេសវិញ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងដំណើរទស្សនកិច្ចនេះ ទ្រង់បាននាំមន្ត្រីហែរហមច្រើនជាងមួយពាន់នាក់ និងកាបូបជាច្រើនរយតោន  ផងដែរ។ទស្សនកិច្ចមួយជុំអាស៊ីនេះ ធ្វើឡើងខណៈដែលសេដ្ឋកិច្ចប្រទេសនាំចេញប្រេងដ៏ធំនេះ កំពុងប្រឈមមុខវិបត្តិដោយសារទិន្នផលប្រេងធ្លាក់ចុះ៕ 
ទុករឿងសាច់ការមួយឡែកសិន ក្នុងដំណើទស្សនកិច្ចរបស់ស្តេចអារ៉ាប៊ីសាអូឌីតមកកាន់តំបន់អាស៊ីអាគ្នេយ៍ ទាំងមេដឹកនាំម៉ាឡេស៊ី និងឥណ្ឌូណេស៊ីសុទ្ធតែប្រើប្រាស់នយោបាយការទូត «Selfie» ទាក់ទាញក្សត្រនៃរដ្ឋសេដ្ឋីប្រេងនេះ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទាញទូរស័ព្ទថតរូបជាមួយក្សត្រអារ៉ាប៊ីសាអូឌីតភ្លាមពេលជិះរថយន្តជាមួយគ្នាដើម្បីបង្ហោះតាម twitter ខណៈដែលប្រធានាធិបតីឥណ្ឌូណេស៊ីថតវីដេអូ Selfie បង្ហោះតាមហ្វេសប៊ុកទៀត។
រហូតមកដល់ពេលនេះ មានរយៈពេលមួយសប្តាហ៍ហើយ ដែលលោកមេធាវី ជូង ជូងី បានដាក់លិខិតទៅកាន់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឲ្យដោះលែងលោក គឹម សុខ អ្នកវិភាគនយោបាយ ដែលកំពុងជាប់ពន្ធនាគារ ដោយសារតែបណ្តឹងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ប៉ុន្តែ ចៅក្រមស៊ើបសួរ មិនទាន់ឆ្លើយតបនឹងលោក ជូង ជួងី ថាដោះលែងលោក គឹម សុខ ឬយ៉ាងណានោះទេ។ លោក ជូង ជូងី បានប្រាប់សារព័ត៌មានថ្មីៗថា ក្រោយទទួបាលលិខិតពីមេធាវី ដែលសុំឲ្យកូនក្តីនៅក្រៅឃុំរួចហើយ ចៅក្រមស៊ើបសួរ  មានរយៈពេលប្រាំថ្ងៃ ដើម្បីសម្រេចថា ដោះលែង ឬមួយក៏បន្តឃុំខ្លួន។ លោក បន្តថា ការព្រងើយកន្តើយរបស់ចៅក្រមស៊ើបសួរបែបនេះ គឺបណ្តាលឲ្យប៉ះពាល់ដល់សិទ្ធិកូនក្តីរបស់លោក។ លោកមេធាវីរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ការមិនឆ្លើយតបអ៊ីចឹង បញ្ជាក់ថាចៅក្រមស៊ើបសួរ បំពេញការងាររបស់ខ្លួនមិនបានល្អ។ ហើយយើងអាចមានសិទ្ធិប្តឹងទៅសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ ដើម្បីដោះស្រាយរឿងនេះ»។ លោក គឹម សុខ ដែលជាអ្នកវិភាគនយោបាយ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនទៅឃុំនៅពន្ធនាគារព្រៃសបណ្តោះអាសន្ន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមបទចោទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ ការឃុំខ្លួនលោក គឹម សុខ គឺធ្វើឡើងបន្ទាប់ពីសម្តេច ហ៊ុន សែន ពឹងពាក់មេធាវី ឲ្យដាក់បណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញ។ លោក គី តិច ដែលជាមេធាវីរបស់សម្តេច ហ៊ុន សែន ធ្លាប់បញ្ជាក់ថា ការដាក់បណ្តឹងទៅកាន់តុលាការ គឺដោយសារតែលោក គឹម សុខ ចោទគណបក្សប្រជាជនកម្ពុជា ថានៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី។ ក្នុងបណ្តឹងនេះ សម្តេច ហ៊ុន សែន សុំទារសំណងជំងឺចិត្តពីលោក គឹម សុខ រហូតដល់ទៅ កន្លះលានដុល្លារ ឯណោះ។ លោក គឹម សុខ នៅជាប់បណ្តឹងរបស់សម្តេច ហ៊ុន សែន មួយផ្សេងទៀត។ ការរងបណ្តឹងលើកទីពីរនេះ គឺដោយសារតែលោក គឹម សុខ និយាយថា ប្រព័ន្ធមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបច្ចុប្បន្ន មានការសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ។ ក្នុងបណ្តឹងនេះ សម្តេច ហ៊ុន សែន សុំទារសំណងជំងឺចិត្តពីលោក គឹម សុខ តែ ២៥០០ដុល្លារ ប៉ុណ្ណោះ៕
ភ្នំពេញ៖ មេធាវី មិនទាន់ទទួលបានការឆ្លើយតបពីសំណាក់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅឡើយទេ ថាគួរដោះលែងឬមិនដោះលែង លោក គឺម សុខ ឲ្យនៅក្រៅឃុំ។ លោក គឹម សុខ អ្នកវិភាគនយោបាយ ដែលត្រូវបានប្តឹងដោយសម្តេច ហ៊ុន សែន បានឃុំខ្លួនក្នុងពន្ធនាគារប្រហែលជាកន្លះខែមកហើយ។
បេសកជនពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ាលោកស្រី Yanghee Lee បានធ្វើសំណើរមួយក្នុងរបាយការណ៍ខ្លួននាថ្ងៃ ២មីនា ដើម្បីសុំបង្កើតគណៈកម្មការពិសេសមួយស៊ើបអង្កេតករណីសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា។ បើសិនជាមានការអនុម័តដោយក្រុមប្រឹក្សាសិទ្ធិមនុស្សមែន គណៈកម្មការពិសេសនេះជាគណៈកម្មការស៊ើបអង្កេតខ្ពស់បំផុតមួយដែលមានភារកិច្ចស៊ើបអង្កេតករណីរំលោភសិទ្ធិមនុស្ស។   យោងតាមទីភ្នាក់ងារព័ត៌មាន AFP ដែលស្រង់សម្តីលោកស្រីតាមរបាយការណ៍ដាក់ចូលទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនោះ លោកស្រី បេសកជនពិសេសនេះទទូចសុំឲ្យក្រុមប្រឹក្សាទាំងមូលដែលមានប្រទេសសមាជិកចំនួន ៤៧នោះ ចូលរួមបង្កើតគណៈកម្មការនេះឡើងដើម្បីស្វែងរកភស្តុតាងនិងស៊ើបអង្កេតឲ្យបានល្អិតល្អន់ពីការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ, ការអនុវត្តគោលនយោបាយ និងច្បាប់ដែលមានលក្ខណៈរើសអើងចំពោះប្រជាជនភាគតិចរ៉ូហ៊ីងយ៉ានារដ្ឋរ៉ាក់ឃីន នោះ។ បេសកជនរូបនេះបានបន្តថា ការស៊ើបអងេ្កតក៏ត្រូវផ្តោតសំខាន់លើអំពើហិង្សាដែលបង្កឡើងដោយអាជ្ញាធរកាលពីឆ្នាំ ២០១២ ឆ្នាំ ២០១៤ និង ការបង្ក្រាបនិងធ្វើទុក្ខបុកម្នេញលើប្រជាជនរ៉ូហ៊ីងយ៉ាងកាលពីខែតុលាឆ្នាំ ២០១៦ ពីសំណាក់ក្រុមយោធាផងដែរ។ បើតាមសកម្មភាពបំពារបំពានសិទ្ធិមនុស្សនេះវាអាចស្មើនឹងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិថែមទៀតផង។ កន្លងមកការិយាល័យសិទ្ធិមនុស្សបានបញ្ចេញរបាយការណ៍ស៊ើបអង្កេតមួយក្នុងសំណុំរឿងមីយ៉ាន់ម៉ាដែរ ដោយរបាយការណ៍នោះបង្ហាញថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានប្រព្រឹត្តបទល្មើសជាច្រើនក្នុងនោះមានទាំងការរំលោភសម្លាប់ និងធ្វើទារុណកម្មព្រៃផ្សៃលើប្រជាជនរ៉ូហ៊ីងយ៉ាថែមទៀតក្នុងប្រតិបត្តិការកាលពីខែតុលា។ ប៉ុន្តែមីយ៉ាន់ម៉ាបានទាត់ចោលរបាយការណ៍របស់អង្គការសិទ្ធិមនុស្សនេះ ដោយអះអាងថា ខ្លួនមិនបានប្រព្រឹត្តអំពើទាំងអម្បាលម៉ានដូចការចោទប្រកាន់ឡើយ។ រដ្ឋាភិបាលនេះក៏ថែមទាំងហៅរបាយការណ៍នេះថាជារបាយការណ៍មិនត្រឹមត្រូវ និងលម្អៀងផងដែរ។ យ៉ាងណាក៏ដោយ ការឈានទៅបង្កើតគណៈកម្មការស៊ើបអង្កេតកម្រិតខ្ពស់នេះ វាចាំបាច់ត្រូវមានការសម្រេចពីសមាជិកក្រុមប្រឹក្សាទាំងមូលតាមការអនុម័តដំណោះស្រាយមួយ។ គេរំពឹងថាដំណោះស្រាយនោះអាចនឹងត្រូវអនុម័តឡើងនៅចុងខែមីនានេះមុនពេលដែលកិច្ចប្រជុំក្រុមប្រឹក្សាប្រចាំឆ្នាំចប់៕
បេសកជនពិសសអង្គការសហប្រជាជាតិប្រចាំមីយ៉ាន់ម៉ាបានស្នើឲ្យមានការបង្កើតគណៈកម្មការស៊ើបអង្កេតពិសេសមួយសម្រាប់ទទួលខុសត្រូវសំណុំsរឿងរំលោភសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា។ការស្នើសុំនេះកើតឡើងស្របពេលដែលមីយ៉ាន់ម៉ាកំពុងរងការចោទប្រកាន់ពីស្ថាប័នសិទ្ធិមនុស្សនិងបណ្តាក្រុមសកម្មជនសិទ្ធិមនុស្សថា បានបំពានសិទ្ធិជនជាតិភាគតិចឥស្លាម រ៉ូហ៊ីងយ៉ាធ្ងន់ធ្ងរ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍លើសពីការរំពឹងទុក្ខនៃការញ៉ាំទឹកក្តៅឧណ្ហៗ៖     ជួយច្រោះជាតិពុល     សម្រកទម្ងន់     ជួយដល់ការរំលាយអាហារ     បំបាត់ការរមួលក្រពើ     ពង្រឹងដល់របត់ឈាមរត់     បង្ការជំងឺមុន     ព្យាបាលការតឹងច្រមុះ និងឈឺបំពង់ក     ជំរុញដល់ការគេង     សុខភាពសក់កាន់តែល្អ     បំបាត់ការឈឺចាប់ក្នុងរាងកាយ     ព្យាបាលការទល់លាមក     ជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់ក្រោយពេលហាត់ប្រាណ ត្រួតពិនិត្យដោយ www.health.com.kh
ទឹកគឺជាសមាសធាតុដ៏សំខាន់បំផុតសម្រាប់ជីវិតរស់នៅ។ ជាមធ្យម មនុស្សយើងត្រូវការញ៉ាំទឹកយ៉ាងហោចណាស់ ៧ ទៅ៨កែវជារៀងរាល់ថ្ងៃ។ ប៉ុន្តែតើអ្នកមានដឹងទេថា ការញ៉ាំទឹកក្តៅមួយពែងនៅពេលព្រឹកអាចផ្តល់នូវរឿងអស្ចារ្យសម្រាប់រាងកាយយើងបាន។
ផ្លែបឺរីដែលមានពណ៌ចម្រុះច្រើនគឺមានជាតិអង់ទីអុកស៊ីដង់ខ្ពស់ សម្រាប់ប្រឆាំងនឹងភាពចាស់ និងការខូចខាតរបស់ស្បែក។ វីតាមីន A គឺជាវិតាមីនដែលរលាយក្នុងខ្លាញ់ ហើយក៏សំខាន់ក្នុងការបង្កើត និងជួសជុលជាលិកាផងដែរ។ ប្រភពដ៏ល្អរបស់វាមាននៅក្នុង ថ្លើមសត្វ បន្លែពណ៌បៃតងចាស់ ដំឡូងជ្វាជាដើម។ ញ៉ាំអាហារសម្បូរជាតិវីតាមីន C ព្រោះវាអាចជួយភ្ញោចដល់កូឡាជែនដើម្បីបង្កើនភាពយឺតរបស់ស្បែក។ ចូរញ៉ាំត្រីសម្បូរខ្លាញ់ឲ្យបានច្រើន ព្រោះវាមានសមត្ថភាពប្រឆាំងនឹងការរលាក ពង្រឹងដល់ស្រទាប់ការពាររបស់ស្បែក ផ្តល់សំណើម និងរូបរាងស្អាត។ វីតាមីន E គឺជាអង់ទីអុកស៊ីដង់ដែលមានជាប់ទាក់ទងនឹងសុខភាពបំផុត ព្រោះវាជួយការពារស្បែក បង្ការការរលាក និងបន្ថយការប្រឈមនឹងជំងឺមហារីក។ អ្នកអាចរកវាបាននៅក្នុងស្ពៃស្ពីណាច គ្រាប់ផ្កាឈូករ័ត្ន ផ្លែអាលម៉ុន ប្រូខូលី និងប្រេងអូលីវ។ មានទម្លាប់ញ៉ាំតែបៃតងមួយពែងរាល់ថ្ងៃក៏ល្អសម្រាប់សុខភាពស្បែកដែរ។ ជាតិស័ង្គសីគឺជាជាតិរ៉ែមួយប្រភេទដែលជំរុញដល់សុខភាពកាន់តែល្អ បំបាត់ស្នាមជាំលើស្បែក និងបង្កើនល្បឿននៃការជាសះស្បើយរបស់របួស។ ប្រភពរបស់វាមានដូចជា សាច់គ្រឿងក្នុង សាច់គោ សាច់ចៀម ពពួកសត្វមានសំបក និងគ្រាប់ល្ពៅ៕ ត្រួតពិនិត្យដោយ www.health.com.kh
ខណៈពេលដែលជីវជាតិ និងអង់ទីអុកស៊ីដង់គឺជារបស់ដ៏សមខាន់បំផុតសម្រាប់សុខភាពស្បែកនោះ តែបើសិនជាប្រព័ន្ធបញ្ចេញចោលរបស់រាងកាយធ្វើការមិនបានល្អផង ដូច្នេះស្បែកនឹងនៅតែប្រើជាតិពុលទាំងនោះទៀត រហូតដល់កើតជាស្នាមជាំ និងកន្ទួលរមាស់លើស្បែកកាន់តែច្រើន។ ក្រៅពីនេះ ពោះវៀនដែលខូចខាត និងរលាក នឹងទប់ស្កាត់ការបឺតស្រូបជីវជាតិពីចំណីអាហារដែលរាងកាយត្រូវការដើម្បីបំបាត់ភាពជ្រីវជ្រួញរបស់ស្បែក។ ទោះបីជាយ៉ាងណាក៏ដោយ មានជីវជាតិជាច្រើនដែលស្បែកត្រូវការជាចាំបាច់ ប៉ុន្តែមនុស្សមួយចំនួនធំពិតជាមិនទាន់ដឹងអំពីរឿងនេះនៅឡើយទេដូចជា៖
លោក Lee Tae Hoon គ្រូបង្វឹកកូរ៉េខាងត្បូង អាយុ៥៥ឆ្នាំបានដឹកនាំក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាលើកទីមួយពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២ ហើយវិលត្រឡប់មកសារជាថ្មីចាប់ពីខែកក្កដា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ នៅពេលដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បង្ហាញមុខលោក Leonardo Vitorino សញ្ជាតិប្រេស៊ីល ជាអ្នកបន្តវេនក្នុងការដឹកនាំជម្រើសជាតិ។ ទោះបីជាកម្ពុជា មិនបានទទួលជោគជ័យជាដុំកំភួនពីការប្រកួតអន្តរជាតិក្តី ប៉ុន្តែលោក Lee បានកសាងស្នាដៃវិជ្ជមានជាច្រើនដ៏គួរឲ្យកត់សម្គាល់ទាំងសមត្ថភាពនៅលើទីលាន និងក្រៅទីលានរបស់ក្រុមកីឡាករ។ ក្រោយការតែងតាំងលោក Leonardo សហព័ន្ធក៏មិនបានបោះបង់លោក Lee ចោលនោះដែរ ដោយគ្រូកូរ៉េខាងត្បូងរូបនេះ បានក្លាយជាគ្រូបង្កោលថ្មីរបស់ក្រុមសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៥ឆ្នាំ និងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ។ សម្រាប់លោក ភា សុភ័ត្រា គ្រូបង្វឹក និងជាអ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ដ៏ល្បីល្បាញម្នាក់ វាយតម្លៃថា ការតែងតាំងលោក Lee ជាគ្រូបង្វឹក U15 ជាដំណឹងល្អដូចត្រូវឆ្នោត។  លោករំពឹងថា៖ «គាត់នឹងក្លាយជារោងចក្រផលិតធនធានបាល់ទាត់ដ៏ល្អបំផុត សំរាប់ផ្គត់ផ្គង់អោយជំរើសជាតិឈុតធំខ្លាំងនាពេលអនាគត»។ តើកីឡាករ និងអតីតកីឡាករជម្រើសជាតិ មានអារម្មណ៍បែបណាចំពោះលោក Lee Tae Hoon? សារព័ត៌មានថ្មីៗ សូមធ្វើការដកស្រង់សំណេររបស់កីឡាករមួយចំនួនដែលបានបង្ហាញអារម្មណ៍របស់ខ្លួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដូចខាងក្រោម៖ ឈិន ឈឿន ខ្សែបម្រើក្លិបក្រសួងការពារជាតិ៖ «ក្នុងនាមខ្ញុំជាកូនសិស្សរបស់លោកគ្រូម្នាក់ ខ្ញុំសូមចូលរួមសោកស្ដាយសំរាប់ការបាត់បង់ដំណែង ជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា  អនុស្សាវរីយ៍ជាច្រើនដែលខ្ញុំមិនអាចបំភ្លេចបាន  ទាំងក្ដៅ ទាំងភ្លៀង ជាមួយពួកខ្ញុំ អស់រយៈពេល ៦ឆ្នាំហើយ ដែលខ្ញុំបាននៅជាមួយគាត់ ហើយខ្ញុំបាននៅបទពិសោធន៍ជាច្រើន ដែលគាត់បានបង្ហាត់បង្ហាញផ្ដល់ដំបូន្មាន គាត់តែងតែប្រើសម្ដីអាក្រក់ៗ មកលើពួកខ្ញុំក៏ដោយ មកពីរគាត់ចង់កែប្រែទំលាប់អាក្រក់ នឹងទំលាប់មិនល្អ របស់ពួកខ្ញុំ ហើយគាត់ធ្លាប់ប្រាប់ពួកខ្ញុំថា គាត់ស្រលាញ់ប្រជាជនខ្មែរ ហើយចង់រស់នៅ ក្នុងប្រទេសកម្ពុជា»។ សុន សុបញ្ញា ខ្សែបម្រើក្លិបអាស៊ីអឺរ៉ុប៖ «ពេលវេលាពិតជាលឿនមែន អរគុណលោកគ្រូដែលបានឲ្យខ្ញុំស្គាល់ភាពអត់ធ្មត់ជាច្រើន ជូនពរលោកគ្រូនិងគ្រួសារមានសុភាពល្អ Love you»។ ឃួន ឡាបូរ៉ាវី ខ្សែប្រយុទ្ធក្លិបបឹងកេតអង្គរ៖ «អរគុណគ្រប់បែបយ៉ាងលោកគ្រូ។ សូមលោកគ្រូមានសំណាងល្អជាមួយឈុត U-15 ហើយសង្ឃឹមថា លោកគ្រូអាចបណ្តុះបណ្តាលកីឡាករឆ្នើមៗជាច្រើនសម្រាប់អនាគតបាល់ទាត់កម្ពុជា»។ អ៊ុំ សេរីរ័ត្នន៍ អ្នកចាំទីក្លិបក្រសួងការពារជាតិ៖«ក្នុងនាមខ្ញុំជាកូនសិស្សរបស់គាត់ខ្ញុំពិតជាសោកស្តាយដែលគាត់បានចាកចេញពីគ្រូជំរើសជាតិកម្ពុជាហើយខ្ញុំនិងចងចាំនៅអ្វីៗដែកលោកគ្រូបានបង្ហាត់បង្រៀនដល់រូបខ្ញុំក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះឲ្យខ្ញុំយល់ច្បាស់ពីបាល់ទាត់ហើយខ្ញុំនឹងចងចាំលោគ្រូម្នាក់នេះនៅក្នុងចិត្តរបស់ខ្ញុំរហូត»។ អ៊ុំ វិចិត្រ អ្នកចាំទីក្លិបក្រសួងការពារជាតិ៖ «ជាលើកដំបូងបំផុតដែលបានពាក់អាវជម្រើសជាតិក៏ដោយសារគាត់ អរគុណលោកគ្រូសំរាប់ការលះបង់ដើម្បីបាល់ទាត់កម្ពុជា»។ នេន សុធារដ្ឋ ខ្សែការពារក្លិបព្រះខ័នរាជស្វាយរៀង៖ «អរគុណគ្រប់យ៉ាងលោកគ្រូ សូមជូនពរលោកគ្រូជោគជ័យជាមួយការងារថ្មី និងសំណាងល្អគ្រប់ពេលវេលា»។ ប៊ិន ធារី ខ្សែបម្រើក្លិប Krabi FC (លីក២ថៃ)៖ «អរគុណគ្រប់យ៉ាងលោកគ្រូលី!! សូមជូនពរសំណាងល្អជារៀងរហូត»។ កែវ សុខផេង ខ្សែបម្រើភ្នំពេញក្រោន៖«ក្នុងនាមខ្ញុំជាកូនសិស្សម្នាក់ខ្ញុំសូមអរគុណលោកគ្រូខ្លាំងណាស់ដែលឲ្យខ្ញុំមានថែ្ងនេះបើមិនមានលោកគ្រូក៏គ្មានមនុស្សរាប់លានដែលស្គាល់កីឡាករកម្ពុជាដែលជាចុងក្រោយខ្ញុំឲ្យលោកគ្រូសំណាងល្អធើ្វអី្វៗបានសំរេចដូចបំណងដែលលោកគ្រូចង់បាន ។ ពីខ្ញុំកីឡាករ កែវ សុខផេង ខ្ញុំនឹងចងចាំលោកគ្រូមួយជីវិត»។ ឈុន សុធារ័ត្ន ខ្សែបម្រើក្លិបបឹងកេតអង្គរ៖ «គាត់ជាគ្រូដ៏ល្អមួយរូបក្នុងចិត្តខ្ញុំរហូត»៕
ថ្វីត្បិតតែលោក Lee Tae Hoon មិនបានសម្រេចសមិទ្ធផលដ៏ធំធេងដូចលោក Claudio Ranieri នៅក្លិប Leicester City ក៏ដោយ ប៉ុន្តែការចាកចេញរបស់លោកពីតួនាទីគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បន្សល់នូវការសោកស្តាយ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់កីឡាករ និងក្រុមអ្នកគាំទ្រ។
មិនមានប្រភពដែលបញ្ជាក់ថាបាឡុងដែលធ្លាក់នោះ ជារបស់ក្រុមហ៊ុនណានោះទេ។ ប៉ុន្តែតាមប្រភពពីអភិបាលរងខេត្តសៀមរាប លោក គឹម ឆៃហៀង បានបញ្ជាក់ថា ជារបស់ក្រុមហ៊ុនមួយនៅស្រុកប្រាសាទបាគង។ លោកបន្តថា អ្នកដំណើរសរុបមាន៩នាក់ ដោយ៤នាក់ជាជនជាតិអាស៊ី ៤អឺរ៉ុប បូកនិងតៃកុងមួយរូប។ យោងតាមប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ថា ក្រោយធ្លាក់បាឡុង ភ្លាមៗគេបានឃើញរថយន្តមួយគ្រឿងបានមកដឹកជនរងគ្រោះទៅបាត់៕
សៀមរាប៖ មានការភ្ញាក់ផ្អើលមួយនៅព្រឹកព្រលឹមថ្ងៃទី៣ ខែមីនា ដោយបាឡុងទេសចរណ៍មួយ បានធ្លាក់នៅភូមិទឹកថ្លា សង្កាត់ទឹកវិល ក្រុងសៀមរាប។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត៧ព្រឹក ប៉ុន្តែអ្នកដំណើរនៅក្នុងនោះ ពុំមានអ្នកណារងរបួសឡើយ។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទី១ នឹងត្រូវធ្វើនៅថ្ងៃទី២៣ មេសាខាងមុខ ហើយការបោះឆ្នោតជុំទី២ គ្រោងធ្វើនៅខែឧសភា ក្នុងករណីគ្មានបេក្ខជនឈ្នះសំឡេងគ្រប់គ្រាន់ក្នុងជុំទី១ ទេនោះ។ ប៉ុន្តែយុទ្ធនាការរបស់បេក្ខជននីមួយៗ មិនបានប្រព្រឹត្តទៅរលូនឡើយ ដោយបេក្ខជនសំខាន់ៗមួយចំនួន កំពុងរងគ្រោះដោយសាររឿងអាស្រូវផ្ទួនៗ តាមយារយីដែលអាចប៉ះពាល់ប្រជាប្រិយភាពរបស់ពួកគេ។ ១. សភាអឺរ៉ុបដកអភ័យឯកសិទ្ធិលោកស្រី Marine Le Pen សមាជិកសភាអឺរ៉ុប បានបោះឆ្នោតដោយសំឡេងលើសលប់ដើម្បីដកអភ័យឯកសិទ្ធិបេក្ខជនប្រធានាធិបតីស្ដាំនិយមជ្រុល Marine Le Pen ជុំវិញករណីលោកស្រីបង្ហោះរូបភាពសម្លាប់មនុស្សរបស់ក្រុមរដ្ឋឥស្លាមកាលពីឆ្នាំ២០១៥ ។ ការបង្ហោះរូបដែលមានលក្ខណៈហិង្សាតាមបណ្ដាញសង្គម Twitter ធ្វើឲ្យលោកស្រី Le Pen ប្រឈមមុខការជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងត្រូវបង់ប្រាក់ដល់ទៅ៧៥០០០អឺរ៉ូ។ រឿងរ៉ាវដែលកន្លងហួសជាង២ឆ្នាំទៅហើយ ក៏ស្រាប់តែលេចឡើងជាថ្មី ចំពេលដែលការបោះឆ្នោតប្រធានាធិបតីបារាំង ក៏ខិតជិតដល់ដែរ។ ក្រោយការដកអភ័យឯកសិទ្ធនេះ តុលាការបារាំង នឹងចាប់ផ្ដើមដំណើរការកាត់ទោសលោកស្រី Le Pen ទៀត ហើយរយៈពេលនៃសំណុំរឿងអាចធ្វើឡើងដល់ទៅលើស១ឆ្នាំ រួមទាំងពេលប្ដឹងឧទ្ធរណ៍ផងនោះ។ ដំណើរការក្ដីនេះ មិនអាចរារាំងយុទ្ធនាការបោះឆ្នោតរបស់លោកស្រី Le Pen ឡើយ ប៉ុន្តែអាចប៉ះពាល់មុខមាត់លោកស្រីបាន។ លោកស្រី Le Pen ដែលជាសមាជិកសភាអឺរ៉ុប និងសមាជិកបក្សរណសិរ្សជាតិស្ដាំនិយមជ្រុល បានហៅការសម្រេចចិត្តរបស់សភាអឺរ៉ុប ជារឿងនយោបាយសំដៅបង្អាក់យុទ្ធនាការរបស់លោកស្រី។ អនុប្រធានបក្សរណសិរ្សជាតិ បាននិយាយការពារការបង្ហោះរូបបង្ហាញពីការសម្លាប់មនុស្សរបស់ក្រុមរដ្ឋឥស្លាម។ លោកប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «ការបង្ហាញរូបភាពគួរឲ្យរន្ធត់របស់ឥស្លាមនិយម ជួយយើងប្រយុទ្ធប្រឆាំងសកម្មភាព្រៃផ្សៃរបស់ក្រុមជ្រុលនិយមទៅវិញទេ»។ ជាអ្នកនយោបាយប្រឆាំងអឺរ៉ុប គាំទ្រជាតិនិយម និងការគាំពារនិយម លោកស្រី Le Pen ជាបេក្ខជននាំមុខគេមួយក្នុងចំណោមបេក្ខជនដទៃទៀត។ លោកស្រី ត្រូវបានចាត់ទុកជា ដូណាល់ ត្រាំ របស់បារាំង ព្រោះមាននិន្នការ និងគោលនយោបាយស្រដៀងគ្នាខ្លាំង ជាពិសេសគំនិតប្រឆាំងជនអន្តោប្រវេសន៍ និងសកលភាវូបនីយកម្មពិភពលោកតែម្ដង។ ២. សំណុំរឿងឲ្យលុយប្រពន្ធធ្វើជំនួយការ នៅតែយាយីលោក Francois Filllon ក្រៅពីលោកស្រី Le Pen លោក Francois Fillon ក៏មានរឿងព័ទ្ធជុំជិតដែរ។ សំណុំរឿងយកប្រពន្ធធ្វើលេខា និងផ្ដល់ប្រាក់ខែយ៉ាងច្រើន ក៏កំពុងតែធ្វើឲ្យបេក្ខជនអភិរក្សរូបនេះ ឈឺក្បាលមិនតិចដែរ។ រដ្ឋអាជ្ញាបារាំង បានចូលឆែកឆេរផ្ទះលោក Fillon ក្នុងក្រុងប៉ារីស ដើម្បីស្វែងរកភស្តុតាងក្នុងការស៊ើបអង្កេតបង្កើតការងារក្លែងក្លាយសម្រាប់ប្រពន្ធ កាលពីលោកនៅធ្វើជាសមាជិកសភា។ ប៉ុន្តែលោក ក៏បានទាត់ចោលការចោទប្រកាន់នេះ និងនៅតែជម្នះបន្តយុទ្ធនាការបោះឆ្នោតប្រធានាធិបតីដដែល។ តាមពិតទៅ លោក Fillon ដែលធ្លាប់ជាអតីតនាយករដ្ឋមន្ត្រីបារាំង ក៏ឈរលើលេខរៀងខ្ពស់សម្រាប់តំណែងប្រធានាធិបតី។ យ៉ាងណាមិញ ប្រជាប្រិយភាពរបស់លោក បានធ្លាក់ចុះយ៉ាងគំហុក ក្រោយលេចធ្លាយរឿងអាស្រូវនេះ។ រឿងអាស្រូវនេះ មិនបានធ្វើឲ្យលោករារែកអ្វីឡើយ ហើយលោកនឹងនៅតែបន្តឈរជាបេក្ខភាពប្រធានាធិបតីបន្តទៀត បើទោះជាមានសម្ពាធទាំងពីផ្ទៃក្នុងបក្ស និងប្រជាជនឲ្យលោកបោះបង់ក្ដី។ បើតាមសារព័ត៌មាន BBC លោក Fillon នឹងចូលបង្ហាញខ្លួនចំពោះមុខតុលាការម្ដងទៀតនៅថ្ងៃទី១៣ ខែមិនា ដើម្បីស្ដាប់ដំណើរការក្ដីនេះ។ ការចូលខ្លួនលើកនេះ ធ្វើឡើងតែ២ថ្ងៃប៉ុណ្ណោះ មុនថ្ងៃកំណត់ដែលគ្រប់បេក្ខជនទាំងអស់ ត្រូវដាក់ពាក្យឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី។ លោក Fillon ចាត់ទុកខ្លួនលោក ជាជនជរងគ្រោះនៃការធ្វើឃាតនយោបាយ តែលោកមិនចុះចាញ់ឡើយ។ យ៉ាងណាក្ដី សមាជិកជាន់ខ្ពស់របស់ក្រុមអភិរក្សនិយមជាច្រើន មិនសូវសប្បាយចិត្តនឹងការសម្រេចចិត្តរបស់លោក Flillon ឡើយ ព្រោះវត្តមានរបស់លោកក្នុងនាមជាបេក្ខជនតំណាងឲ្យក្រុមអភិរក្ស ទំនងជាមិនទទួលជោគជ័យទេ។ គេឃើញមានការពិភាក្សាជាច្រើននៅក្នុងផ្ទៃក្នុងគណបក្សនេះ ហើយសមាជិកសំខាន់ៗខ្លះ ងាកទៅគាំទ្រអតីតនាយករដ្ឋមន្ត្រី Alain Juppe វិញ។ លោក Juppe បានចាញ់លោក Fillon ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្សដើម្បីជ្រើសរើសបេក្ខជនដំបូង។ ជាមួយនឹងការបន្តជម្នះទៅមុខមិនរួញរានេះ គេមិនដឹងច្បាស់ថា លោក Fillon អាចឆ្លងផុតការបោះឆ្នោតជុំទី១ ឬយ៉ាងណាដែរ ព្រោះកាលពីមិនទាន់ផ្ទុះរឿងអាស្រូវ លោកស្ថិតនៅលំដាប់ទី៣ នៃការស្ទង់មតិ។ អ្នកនយោបាយស្ដាំនិយមជ្រុល Le Pen និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Emmanuel Macron ទំនងជាបេក្ខជន២នាក់ចុងក្រោយ ដែលត្រូវប្រជែងកៅអីប្រធានាធិបតីក្នុងការបោះឆ្នោតជុំទី២ ដែលគ្រោងធ្វើនៅថ្ងៃទី៧ ខែឧសភា៕
ខណៈដែលកាលបរិច្ឆេទបោះឆ្នោតជុំទី១ កាន់តែជិតមកដល់ ស្ថានការណ៍នយោបាយនៅក្នុងប្រទេសបារាំង កាន់តែក្ដៅគគុកឡើង ដោយបេក្ខជនប្រធានាធិបតីសំខាន់ៗ កំពុងរុំព័ទ្ធដោយរឿងអាស្រូវមិនចេះចប់។ បេក្ខជនអភិរក្សនិយម Francois Fillon នឹងត្រូវឡើងតុលាការជុំវិញសំណុំរឿងជួលប្រពន្ធខ្លួនឯងធ្វើជំនួយការ។ ឯបេក្ខជនស្ដាំនិយមជ្រុល Marine Le Pen ក៏ប្រឈមមុខការជាប់ពន្ធនាគារ ក្រោយអស់អភ័យឯកសិទ្ធិនៅសភាអឺរ៉ុប ដោយសារបង្ហោះរូបហិង្សាលើ Twitter កាលពីជាង២ឆ្នាំមុន។
ទោះលាលែងពីតំណែងជាប្រធានហើយក៏ពិតមែន តែលោក សម រង្ស៊ី ហាក់ទៅណាមិឆ្ងាយពីគណបក្សសង្គ្រោះជាតិនោះទេ។ ម្យ៉ាងទៀត សកម្មភាពរបស់លោក សម រង្ស៊ី នៅតែផ្សារភ្ជាប់ទៅនឹងបញ្ហានយោបាយក្នុងប្រទេសកម្ពុជា ដដែល។ លើសពីនេះ អតីតមេបក្សប្រឆាំង ដែលកំពុងរស់នៅបរទេសរូបនេះ បានបន្តប្រើសារនយោបាយ ដើម្បីវាយប្រហារទៅកាន់បក្សកាន់អំណាច ជារឿយៗ។ ជាក់ស្តែង លោក សម រង្ស៊ី បានបង្ហោះសំណេរកាលពីថ្ងៃ២ ខែមីនា ឆ្នាំ២០១៧ ដោយចោទគណបក្សប្រជាជនកម្ពុជាថា មានបំណងរំលាយគណបក្សសង្គ្រោះជាតិ មុខការបោះឆ្នោត មកដល់។ ដោយក្តីព្រួយបារម្ភនេះ លោក សម រង្ស៊ី បានស្នើឲ្យសហគមន៍អន្តរជាតិនានា ជួយការពារបក្សប្រឆាំង ពីការយាយីរបស់បក្សកាន់អំណាច។ លោក សម រង្ស៊ី បានសរសេរដូច្នេះថា៖«សេចក្តីអំពាវនាវ ទៅសហគមន៍អន្តរជាតិ សូមឲ្យជួយជំរុញឲ្យមានការបោះឆ្នោតត្រឹមត្រូវ ក្នុងប្រទេសកម្ពុជា នៅឆ្នាំ ២០១៧ និង ឆ្នាំ២០១៨ ។ ជាពិសេស សូមជួយការពារសិទ្ធិគណបក្សសង្គ្រោះជាតិ ក្នុងការចូលរួមការបោះឆ្នោតនោះ ពីព្រោះគណបក្សកាន់អំណាច និងរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងតែរកលេសចង់រំលាយគណបក្សសង្គ្រោះជាតិ ដើម្បីជៀសវាងការប្រកួតប្រជែង ដោយសេរីនិងយុត្តិធម៌»។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ថាជាការចោទប្រកាន់  ដោយគ្មានហេតុផល។ លោក និយាយដដែលថា បក្សកាន់អំណាច គ្មានចេតនា ទៅរំលាយបក្សប្រឆាំងនោះទេ។ លោក សុខ ឥសាន សង្កត់ធ្ងន់ៗថា ប្រសិនបើបក្សប្រឆាំង មិនប្រព្រឹត្តខុសច្បាប់នោះទេ ក៏គ្មានអ្នកណាម្នាក់ អាចធ្វើអ្វីខ្លួនបានដែរ។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានបញ្ជាក់ដូច្នេះថា៖«គាត់និយាយហ្នឹង គឺជាការចោទប្រកាន់សុទ្ធសាធ ។ អត់មានអ្នកណាទៅរំលាយទេ។ រំលាយ ឬមិនរំលាយ គឺអាស្រ័យលើបក្សប្រឆាំខ្លួនឯង»។ ក្រោយការពារបក្សរបស់ខ្លួន ថា គ្មានបំណងរំលាយបក្សប្រឆាំងរួចហើយ លោក សុខ ឥសាន ក៏បានចំអកឲ្យលោក សម រង្ស៊ី ថា នៅស្តាយស្រណោះតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ។ ម្យ៉ាងទៀត លោក សុខ ឥសាន សង្កេតឃើញថា ទង្វើរបស់លោក សម រង្ស៊ី ហាក់ចង់បង្ហាញថា ខ្លួន នៅតែជាមេបក្សប្រឆាំងដូចមុន។ លោក សម រង្ស៊ី បានលាលែងពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃតី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ក្រោយមក មន្ត្រីជាន់ខ្ពស់មួយចំនួន ដែលកំពុងមានក្តីក្តាំនៅតុលាការ បានប្រកាសលាលែងពីតំណែងក្នុងគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់។ មន្ត្រី ដែលាលែងទាំងនោះ រួមមាន លោក អ៊ុំ សំអាន ជាតំណាងរាស្ត្រ និងលោក មាជ សុវណ្ណារ៉ា ជាប្រធាននាយកដ្ឋានព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយនៃគណបក្សសង្គ្រោះជាតិ។ ដោយឡែក សមាជិកព្រឹទ្ធសភាពីគណបក្ស សម រង្ស៊ី ពីររូបទៀត គឺលោក ហុង សុខហួរ និងលោកស្រី ថាក់ ឡានី ក៏បានលាលែងពីតំណែងក្នុងគណបក្ស សម រង្ស៊ី ដែរ។ បច្ចុប្បន្ន លោក ហុង សុខហួរ កំពុងជាប់ពន្ធនាគារ។ ប៉ុន្តែ លោកស្រី ថាក់ ឡានី ដែលរងបណ្តឹងពីសម្តេច ហ៊ុន សែន ហើយត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំនោះ បាននិរទេសខ្លួនទៅរស់នៅឯបរទេស។ ការលាលែងរបស់អ្នកទាំងប្រាំខាងលើ គឺស្រពពេលដែល ខ្លឹមសារថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានតំណាងរាស្ត្របក្សកាន់អំណាច អនុម័ត កាលពីពេលថ្មីៗនេះ។ រហូតមកដល់ពេលនេះខ្លឹមសារនៃច្បាប់នេះ បានទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញហើយ។ នៅពេល ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យចប់សព្វគ្រប់ ដោយមិនជំទាស់អ្វីនោះ រដ្ឋសភា ត្រូវបញ្ជូនខ្លឹមសារនៃច្បាប់ខាងលើ ទៅកាន់រដ្ឋាភិបាល ហើយរដ្ឋាភិបាល នឹងថ្វាយទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គ ឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។ . មាត្រាថ្មីមួយចំនួន ត្រូវបានបញ្ចូលទៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ។ យោងតាមមាត្រាថ្មីទាំងនោះ ទណ្ឌិត មិនត្រូវបានអនុញ្ញាតឲ្យធ្វើជាប្រធាននិងអនុប្រធានគណបក្ស នោះទេ។ ម្យ៉ាងទៀត ទណ្ឌិត ក៏មិនត្រូវអនុញ្ញាត ឲ្យធ្វើជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ឬគណៈកម្មាធិការនាយកនៃគណបក្សណាមួយដែរ។ លើសពីនេះ គណបក្សណាមួយដែលប្រព្រឹត្តខុសច្បាប់ធ្ងន់ធ្ងរ នឹងត្រូវរំលាយចោលតែម្តង។ មាត្រា១៨ បានសរសេរថា៖«ប្រធាននិងអនុប្រធាន នៃគណបក្សនយោបាយ និងសមាជិកនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ត្រូវបាត់បង់តួនាទី ក្នុងករណី ដែលសាមីខ្លួន ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទឧក្រិដ្ឋ ឬបទមជ្ឈិម»។ ចំណែកមាត្រា៣៨ បានកំណត់ថា៖«ក្រសួងមហាផ្ទៃ អាចចាត់វិធនាការ ដោយប្តឹងទៅតុលាការ ដើម្បីរំលាយគណបក្សនយោបាយណាមួយ ក្នុងករណីកំហុសមានលក្ខណធ្ងន់ធ្ងរ»។ រីឯមាត្រា៤៥ បានចែងថា៖«ក្នុងករណី ដែលគណបក្សនយោបាយ ត្រូវបានរំលាយ តុលាការអាចសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំនៃគណបក្សនយោបាយនោះ សម្រាប់រយៈពេល ៥ឆ្នាំ»។ ទំនងដោយសារតែឥទ្ធិពលនៃមាត្រាថ្មីក្នុងច្បាប់ស្តីពីគណបក្សនយោបាយនេះហើយ ទើបបណ្តាលឲ្យអ្នកទាំងប្រាំ ដែលកំពុងមានក្តីក្តាំនៅតុលាការ បង្ខំចិត្តលាលែងពីតំណែងរៀងៗខ្លួនដូច្នេះ។ យ៉ាងណា អ្នកទាំងប្រាំ បានបញ្ជាក់ដូចៗគ្នាថា ការចាកចេញរបស់ពួកគេ គឺដោយសារមូលហេតុផ្ទាល់ខ្លួន។ ក្រោយការលាលែងរបស់លោក សម រង្ស៊ី ឯកឧត្តម កឹម សុខា ក៏ត្រូវបានសមាជវិសាមញ្ញ ដែលប្រារព្ធនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ជ្រើសរើសឲ្យធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ។ រីឯលោកស្រី មូរ សុខហួរ លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង ត្រូវបានជ្រើសរើសឲ្យធ្វើជាអនុប្រធានគណបក្ស៕
ភ្នំពេញ៖ដោយសារយល់ថាបក្សកាន់អំណាច កំពុងប្រើលេសផ្សេងៗ ដើម្បីរំលាយបក្សប្រឆាំង ទើប លោក សម រង្ស៊ី បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជួយការពារគណបក្សសង្គ្រោះជាតិ។ យ៉ាងណា អ្នកនាំពាក្យបក្សកាន់អំណាច បានច្រានចោលចំពោះការលើកឡើងរបស់លោក សម រង្ស៊ី។
ក្រុមឧទ្ទាមប្រឆាំងស៊ីរី បានរិះគន់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលមិនព្រមជួយខ្លួនទប់ទល់អ៊ីរ៉ង់ និងបានបោកប្រាស់ប្រជាជនស៊ីរី ព្រោះលោកមិនបានបង្ខំឲ្យប្រធានាធិបតី Bashar al-Assad ចុះចេញពីតំណែង។ ក្រុមប្រឆាំងស៊ីរី ដែលកំពុងចូលរួមចរចាសន្តិភាពនៅក្រុងហ្សឺណែវ រំពឹងថា ប្រធានាធិបតី ដូណាល់ ត្រាំ នឹងកែកំហុសលោក អូបាម៉ា ដើម្បីក្លាយដៃគូរគួរឲ្យទុកចិត្តក្នុងការប្រឆាំងអ៊ីរ៉ង់។ ក្នុងសន្និសីទកាសែតបន្ទាប់ពីជួបជាមួយតំណាងអង្គការសហប្រជាតិ លោក Nasr al-Hariri បានប្រាប់អ្នកកាសែតថា ប្រជាជនស៊ីរីកំពុងលះបង់ជីវិតរបស់ខ្លួន ក៏ព្រោះតែកំហុសដ៏មហន្តរាយរបស់លោក អូបាម៉ា។ លោក អូបាម៉ា កុហកពួកគេ និងមិនបានគោរពតាមការសន្យាឡើយ ហើយលោកបែរជាស្ងាត់ស្ងៀមនឹងទង្វើឧក្រិដ្ឋរបស់ប្រធានាធិបតី Bashar al-Assad ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ។ ក្នុងអាណត្តិរបស់ខ្លួន លោក អូបាម៉ា បានសន្យាចាប់បង្ខំឲ្យលោក Assad ចុះចេញ ព្រោះជម្លោះស៊ីរីដែលអូសបន្លាយដល់ឆ្នាំទី៦ បានសម្លាប់ប្រជាជនរាប់ម៉ឺននាក់ និងជាច្រើនលាននាក់ទៀតរត់ភៀសខ្លួន។ អំឡុងពេលសង្គ្រាមនេះ អាមេរិក ក៏បានផ្ដល់ការគាំទ្រយ៉ាងច្រើនដល់ក្រុមឧទ្ទាមប្រឆាំងរួមមានការហ្វឹកហាត់ និងយុទ្ធោបករណ៍ជាច្រើន ប៉ុន្តែមិនបានជួយប្រយុទ្ធទល់នឹងទាហានលោក Assad ដែលមានរុស្ស៊ី និងអ៊ីរ៉ង់នៅពីក្រោយឡើយ។ យ៉ាងណាមិញ ដោយមានគាំទ្រខ្លាំងពីរុស្ស៊ី លោក Assad នៅតែបន្តកាន់អំណាចពេញដៃ ហើយកងទ័ពរបស់លោក ក៏បានដណ្ដើមកាន់កាប់ទឹកដីបានមកវិញយ៉ាងច្រើនទៀតផង។ ចូលមកដល់អាណត្តិលោក ត្រាំ អាមេរិកក៏មិនសូវផ្ដោតការយកចិត្តទុកដាក់របស់ខ្លួនលើបញ្ហាស៊ីរី ហើយលោកថែមទាំងចង់បញ្ឈប់ការគាំទ្រលើក្រុមឧទ្ទាមទៅទៀត។ ដោយសាររឿងនេះ អនាគតស៊ីរី សឹងតែធ្លាក់ទៅក្រោមកណ្ដាប់រុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួនទៅហើយ។ ខណៈដែលក្រុងវ៉ាស៊ីនតោនដកខ្លួន រុស្ស៊ីបានក្លាយជាតួឯកដើម្បីជួយបញ្ចប់ជម្លោះស៊ីរីឲ្យបានឆាប់តាមដែលអាចធ្វើបាន។ ខណៈដែលចំណាយទាំងលុយ, ទ័ព និងសព្វាវុធអស់ច្រើនសន្ធឹក ក្រុងមូស្គូកំពុងរិះរកមធ្យោបាយបញ្ចុះបញ្ចូលភាគីទាំងសងខាងធ្វើសម្បទានបន្ថែមសម្រាប់ការបង្កើតដំណោះស្រាយនយោបាយឲ្យឆាប់ ប៉ុន្តែក្រុមឧទ្ទាមដែលបន្តចិញ្ចឹមចិត្តបណ្តេញ អាសាដ ចេញពីតំណែងដើម្បីមានការបោះឆ្នោត៕
ប្រធានក្រុមចរចារបស់ក្រុមប្រឆាំងស៊ីរី ដែលចូលរួមកិច្ចចរចាសន្តិភាពក្រុងហ្សឺណែវ បានចោទប្រកាន់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថាបានបោកប្រាស់ប្រជាជនស៊ីរី ព្រោះមិនបានចាត់វិធានការប្រឆាំងអ៊ីរ៉ង់ដែលលុកលុយទឹកដីស៊ីរី។ ក្រុមប្រឆាំងស៊ីរី ក៏សង្ឃឹមថា រដ្ឋបាលអាមេរិកថ្មីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នឹងមិនជាន់ដានចាស់របស់រដ្ឋបាលលោក អូបាម៉ា និងងាកមកជួយខ្លួនប្រឆាំងឥទ្ធិពលអ៊ីរ៉ង់។