text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាម៉េរិក លោក ប្លីងខិន នឹងចូលរួមពិធីបុណ្យសពរបស់ប្រមុខបក្សកុម្មុយនីស្តវៀតណាម នៅទីក្រុងហាណូយ និងផ្ញើរសាររំលែកទុក្ខដល់ប្រជាជនវៀតណាម។ ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិករូបនេះ នឹងបន្តសង្កត់ធ្ងន់លើភាពរឹងមាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាម។   មុននោះ នា...
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកនាថ្ងៃទី ២២ ខែកក្កដា រដ្ឋមន្ត្រីការបរទេសលោក អាន់តូនី ប្លីងខិន នឹងទៅវៀតណាមដើម្បីចូលរួមពិធីបុណ្យសពរបស់អគ្គលេខាបក្សលោក ង្វៀន ភូជុង ។ នេះបើតាមសារព័ត៌មាន VOV។
បើតាមសេចក្តីថ្លែងការណ៍ក្រសួងមហាផ្ទៃបារាំង ភ្នាក់ងារសន្និសុខជាតិបារាំង បានបដិសេធសំណើ ៤,០០០ករណី របស់អ្នកកាសែត ដែលបានស្នើសុំឱ្យផ្តល់សិទ្ធិដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស។ មូលហេតុនាំឱ្យបដិសេធផ្តល់សិទ្ធិទាំងនេះ ព្រោះតែការបារម្ភពីអំពើចារកម្ម និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។   បើតាមសម្តីបុរសម្នាក់ ចំណោម...
ប្រទេសរុស្ស៊ី ចោទម្ចាស់ផ្ទះបារាំង ថាបំពានសិទ្ធិសេរីភាពប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីមិនព្រមផ្តល់សិទ្ធិដល់អ្នកកាសែតសញ្ជាតិរុស្ស៊ីមួយចំនួន ចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤ ក្រោមហេតុផលព្រួយបារម្ភពីផ្នែកសន្តិសុខ។ វិមានក្រេមឡាំង មិនអាចទទួលយកទង្វើបែបនេះបានឡើយ។
  អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាម ចំនួន ៦០នាក់ ក្នុងនោះស្រី ១០នាក់ ចេញពីកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ពាក់ព័ន្ធនឹងបទល្មើសអនឡាញខុសច្បាប់ និងករណីស្នាក់នៅធ្វើការខុសដោយច្បាប់នៅខេត្តព្រះសីហនុ។    រូបភាពពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិវៀតណាមទាំងនោះ មិនមានលិខិតឆ្លងដែននោះទេ...
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានបណ្តេញជនជាតិវៀតណាមចំនួន ៦០នាក់ ទៅប្រទេសកំណើតវិញ បន្ទាប់ពីរកឃើញថា ពួកគេមកធ្វើការក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ និងមិនមានលិខិតឆ្លងដែន។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ការចេញមុខរបស់អតីតប្រមុខរដ្ឋាភិបាល ទំនងជាឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដែលរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពួកគេបានសម្តែងការព្រួយបារម្ភចំពោះជោគវាសនានៃខេត្តទាំង៤របស់កម្ពុជា ដែលស្ថិតក្នុងតំបន់ CLV។ តាមពិតទៅ រដ្ឋាភិបាលនៃប្រទេសទាំង៣ កម្ពុជា ឡាវ និងវៀតណាម បានផ្តួចផ្តើមបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍ Dev...
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (Cambodia-Lao-Vietnam) នារសៀលថ្ងៃទី២៣ ខែកក្កដា នេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកម្ពុជា AKP។
  ដំណើរកម្សាន្តរបស់ Messi ជាមួយនឹងប្រពន្ធរបស់គេ Antonela Roccuzzo រួមទាំងមិត្តរួមក្រុមដ៏ជិតស្និទ្ធិបំផុត Luis Suarez គឺក្រោយពេលដែលតារាបាល់ទាត់វ័យ ៣៧ឆ្នាំ បានរួមចំណែកជួយអាហ្សង់ទីន ការពារតំណែងជើងឯក Copa America 2024 បានសម្រេច។ ប៉ុន្តែនៅក្នុងដំណើរកម្សាន្តនោះ Messi បានប្រើប្រាស់ស្បែកជើងការពារ ត្រង់កជើងដែលបានរងរបួស។   ការប្...
តារាបាល់ទាត់ Lionel Messi បានប្រើប្រាស់ស្បែកជើងការពារកជើង នៅលើកជើងស្តាំ ដែលបានរងរបួសធ្ងន់ធ្ងរ កាលពីប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America អំឡុងពេលធ្វើដំណើរកម្សាន្តលំហែកាយជាមួយភរិយា រួមទាំងមិត្តរួមក្លិប Inter Maimi កីឡាករ Luis Suarez។
  U19 កម្ពុជា អស់ឱកាសឆ្លងផុតវគ្គសន្សំពិន្ទុទៅហើយ ក្រោយចាញ់២ប្រកួតដំបូងទល់នឹងទីម័រខាងកើត ៣-២ និងម្ចាស់ផ្ទះឥណ្ឌូណេស៊ី ២-០។ លោក ភា សុភ័ក្ដ្រា នៅសល់ភារកិច្ចដឹកនាំគោព្រៃយុវជន មួយប្រកួតចុងក្រោយទល់ហ្វីលីពីន ដែលជាជំនួបបង្គ្រប់កិច្ច មុនចាកចេញពីទឹកដីឥណ្ឌូណេស៊ី។   លោក ភា សុភ័ក្ដ្រា បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា រូបលោកនឹង...
លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ១៩ឆ្នាំកម្ពុជា នឹងចូលនិវត្តពីការងារក្រុមជម្រើសជាតិ ដោយទុកឱកាសឲ្យអ្នកមានសមត្ថភាពដឹកនាំបន្ដ បន្ទាប់ពីខ្លួនដឹកនាំក្រុមមិនបានល្អដូចបំណងក្នុងការប្រកួតជើងឯកយុវជន ASEAN U19 Boys Championship 2024។ U19 កម្ពុជា នៅសល់ប្រកួតបង្គ្រប់កិច្ចទល់ហ្វីលីពីន ក្នុងជំនួបចុងក្រោយពូល A នៅថ្ង...
«ជាការមួលបង្កាច់ដែលមិនអាចអត់ឱនឱ្យបាន»។ នេះជាការបញ្ជាក់របស់អតីតប្រមុខរដ្ឋាភិបាល ដោយបន្ថែមថា អ្នកបំភ្លៃសភាពការណ៍ មិនអាចទទួលបាននូវការអត់ឱននោះឡើយ។ បើតាមសម្តេច អ្នកក្នុងប្រទេស ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ រីឯអ្នកនៅក្រៅប្រទេស ត្រូវមានវិប្បដិសារី ដោយសារតែការបំភ្លៃរបស់ពួកគេ នាំឱ្យអ្នកនៅក្នុងប្រទេសជាប់គុក។ ហេតុអ្វីមិនប្រគល់ឱ...
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី២៣ ខែកក្កដា នេះ បានថ្លែងសារពិសេសទាក់ទិននឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ដើម្បីឆ្លើយតបទៅនឹងការរិះគន់មួយចំនួនដែលថា សម្តេច ក៏ដូចជាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាជនក្បត់ជាតិ ដែលកាត់ដី៤ខេត្តឱ្យវៀតណាម។
  «ធនាគារដៃគូយើងជាអ្នកកំណត់ លក្ខណៈវិនិច្ឆ័យ លើក្រដាសប្រាក់ដែលគាត់ទទួលបានពីយើង។ ការដឹកក្រដាសប្រាក់ថ្មីដុល្លាអាម៉េរិកចូលវិញ ក៏ត្រូវមានបង់សេវាដឹកជញ្ជូនធានារ៉ាប់រងដូចគ្នា ដែលត្រូវរ៉ាប់រងដោយធនាគារជាតិ។  ដូច្នេះ ការចាយវាយក្រដាសប្រាក់ដុល្លារមានភាពងាយស្រួលមួយផ្នែក ប៉ុន្តែក៏មានផលខាតដល់សេដ្ឋកិច្ចមួយផ្នែកដែរ»។ លោកស្រី ជា សិរី បាន...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា មិនមែនជាអ្នកបោះពុម្ពក្រដាសប្រាក់ដុល្លារអាម៉េរិកទេ ហើយក៏គ្មានសិទ្ធិ កាត់ ឬដុតក្រដាសប្រាក់ដុល្លារ ដែលចាស់ ទក់ រហែកចោលនោះទេ។ នេះជាការលើកឡើងសាជាថ្មីរបស់លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ ដែលបានបញ្ជាក់ថា រាល់ប្រតិបត្តិការទាំងនេះ ធនាគារជាតិត្រូវជួលក្រុមហ៊ុនដឹកជញ្ជូន និងបង់សេវាធានារ៉ាប់រង ដើម្បីដ...
អត្ថបទទាក់ទង   ព្រឹទ្ធសភាហ្វីលីពីនបញ្ជាឱ្យចាប់ខ្លួនអភិបាលក្រុងមួយរូប ពាក់ព័ន្ធឧក្រិដ្ឋជនចិន  ប្រធានព្រឹទ្ធសភាហ្វីលីពីន នៅថ្ងៃទី១២ ខែកក្កដា បានចេញបញ្ជាឱ្យចាប់ខ្លួនអភិបាលក្រុង Bamban ដែលជាក្រុងតូចមួយនៅភាគខាងជើងហ្វីលីពីន ក្រោយមិនចូលខ្លួនឆ្លើយនឹងសំណួររបស់ព្រឹទ្ធសភា ពាក់ព័ន្ធនឹងឧក្រិដ្ឋជនជនជាតិចិន នៅក្នុងក្រុងរបស់ខ្លួន។ បញ្...
លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី២២ ខែកក្កដា បានបញ្ជាឱ្យបិទកន្លែងលេងល្បែងមានប្រតិបត្តិករនៅបរទេស ដែលភាគច្រើនគ្រប់គ្រងដោយចិន នៅហ្វីលីពីន ក្រោមហេតុផលមានការលាក់បាំងឧក្រិដ្ឋកម្មដូចជា ការឆបោកហិរញ្ញវត្ថុ, ការជួញដូរមនុស្ស, ទណ្ឌកម្ម, ការចាប់ជំរិត និងឧក្រិដ្ឋកម្មជាដើម។ ការបញ្ជានេះ កើតមានក្រោយព្រឹទ្ធសភាហ្វីល...
លោក ថោង រ៉ា អ្នកជំនាញសុវត្ថិភាពចំណីអាហារថ្នាក់ជាតិ នៃអង្គការ UNIDO បញ្ជាក់ថា កម្ពុជាមានគម្រោង និងផែនទីបង្ហាញផ្លូវច្បាស់លាស់ ដើម្បីចុះឈ្មោះជាប្រទេសដែលអាចនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអឺរ៉ុប។ បច្ចុប្បន្ន សហគ្រាសចំនួន១៧កន្លែង កំពុងរៀបចំប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហាររបស់ខ្លួន ដើម្បីបោះជំហានចូលទីផ្សារអន្តរជាតិ រួមទ...
ផលិតជលផលកែច្នៃមួយចំនួនរបស់កម្ពុជា ទំនងអាចបង្ហាញខ្លួននៅលើទីផ្សារអឺរ៉ុប នៅឆ្នាំ២០២៥ខាងមុខ ខណៈមានសហគ្រាសកែច្នៃ១៧កន្លែង កំពុងកសាងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារស្របតាមស្តង់ដារ និងអនាម័យ ដើម្បីឆ្លើយតាមលក្ខខណ្ឌតម្រូវរបស់អគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពចំណីអាហារអឺរ៉ុប។
  សៀមរាប៖ យុវជនមកពីបណ្ដាស្រុកទាំង១២ក្នុងខេត្តសៀមរាប សរុប២០០នាក់ មានឱកាសចូលរៀនវគ្គខ្លីផ្នែកបដិសណ្ឋារកិច្ច ដែលរៀបចំឡើងដោយសមាគមក្លឹបទេសចរណ៍សៀមរាប (STC)។ សិក្សា៤ខែ និងអនុវត្តន៍៤ខែ យុវជនដែលមកពីគ្រួសារខ្វះខាត រៀនបានតិច មានឱកាសទទួលបានអាជីពមួយច្បាស់លាស់ និងមានការងារសមរម្យ ក្នុងវិស័យទេសចរណ៍ ដែលបច្ចុប្បន្នកំពុងមានតម្រូវការទីផ្សា...
ដោយ៖ អ៊ីសា រ៉ហានី និង ថោង ប្រណី
  វាមានលទ្ធភាពអាចទៅរួចដែលថា ប្រាក់ដុល្លារសិង្ហបុរីនឹងក្លាយជារូបិយប័ណ្ណកើនថ្លៃខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីសម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នាមកទល់ឆ្នាំនេះ ស្របពេលធនាគារកណ្តាលរបស់ប្រទេសមួយនេះ បានខិតខំប្រឹងប្រែងដោយប្រើរូបិយប័ណ្ណក្នុងស្រុកដ៏រឹងមាំមួយនេះដើម្បីប្រឆាំងនឹងអតិផរណា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន  Bloomberg ។   ប្រ...
ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ប្រាក់ដុល្លារសិង្ហបុរីបានប្រែប្រួលថ្លៃតិចបំផុតជាមួយអត្រាប្តូរប្រាក់ ចន្លោះពី ១,៣២-១,៣៥ដុល្លារសិង្ហបុរី ក្នុង១ដុល្លារអាម៉រិក ខណៈរូបិយប័ណ្ណជាច្រើននៅអាស៊ី ដូចជាប្រាក់យ៉េនជប៉ុនបានធ្លាក់ថ្លៃយ៉ាងខ្លាំងបើធៀបនឹងប្រាក់ដុល្លារអាម៉េរិក។
«អាស៊ានបូកបី វិថីអ្នកវិទ្យាសាស្ត្រវ័យក្មេង» ជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលមានគោលបំណងជំរុញឱ្យមានការផ្លាសប្ដូរចំណេះដឹង និងបទពិសោធលើផ្នែកវិទ្យាសាស្ត្រ ក្នុងចំណោមយុវជនដែលមានអាយុចាប់ពី១៣ ដល់១៥ឆ្នាំ ក្នុងប្រទេសតំបន់អាស៊ាន រួមនឹងប្រទេសជប៉ុន, ចិន និងកូរ៉េខាងត្បូង។    កម្មវិធីនេះជាថ្នាលបណ្ដុះយុវជនជំនាន់ក្រោយ ដែលមានចំណាប់អារម...
សៀមរាប៖ សិស្សានុសិស្សអនុវិទ្យាល័យ២២៥នាក់ ពីប្រទេសអាស៊ាន១០ និងចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ មកជួបគ្នានៅកម្ពុជា ក្រុងសៀមរាប ក្នុងកម្មវិធី «អាស៊ានបូកបី វិថីអ្នកវិទ្យាសាស្ត្រវ័យក្មេង» លើកទី១០។ ឆ្នាំនេះកម្មវិធី ត្រូវបានរៀបចំឡើង៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែកក្កដា ក្រោមប្រធានបទ «ការប្រជែងនឹងការប្រែប្រួលអាកាសធាតុ»។
នាប៉ុន្មានថ្ងៃចុងក្រោយមកនេះ ស្របពេលដែលព្រឹត្តិការណ៍ពានរង្វាន់អន្តរជាតិតាមទ្វីបធំៗចំនួន ២ បានបិទបញ្ចប់ ការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី របស់ក្លិបធំៗលើពិភពលោក ក៏កំពុងតែចាប់ផ្តើមមកវិញ។ ខ្សែបម្រើ De Bruyne បានជាប់ទាក់ទងនឹងពាក្យចចាមអារ៉ាម ថារូបគេនឹងអាចផ្លាស់ទៅកាន់ក្លិបស្ថិតនៅក្របខណ្ឌ Saudi Pro League ទោះកីឡាករអន្តរជាតិបែលហ្ស...
លោក Pep Guardiola អ្នកចាត់ការក្រុមការពារជើងឯកលីគកំពូលអង់គ្លេស Manchester City បានឆ្លើយតបទៅពាក្យចចាមអារ៉ាមទាក់ទងនឹង Kevin De Bruyne ទំនងនឹងផ្លាស់ទៅកាន់ក្លិបនៅទឹកដីប្រទេសអារ៉ាប៊ីសាអូឌីត ថាមិនពិត ខណៈដែលកីឡាករសញ្ជាតិបែលហ្ស៊ិក នៅតែជាកម្លាំងសំខាន់របស់ក្រុមនៅរដូវកាលថ្មី។
ការប្រកួត ប្រចាំទ្វីបអឺរ៉ុប និងទ្វីបអាម៉េរិក ឆ្នាំ ២០២៤ បានបញ្ចប់ទៅដោយការចងចាំជាច្រើន ពីភាពអស្ចារ្យនៃការប្រកួតប្រជែង និងរឿងរ៉ាវ ក៏ដូចជាកំណត់ត្រាជាច្រើនបានកើតឡើងទន្ទឹមគ្នា។ ប៉ុន្តែនៅរាល់ការផ្លុំកញ្ជែបញ្ចប់ការប្រកួតនីមួយៗ ក៏តែងតែមានការសោកស្តាយ សម្រាប់អាជីពចុងក្រោយរបស់កីឡាករមួយចំនួន ដែលត្រូវបញ្ចប់អាជីពក្រោយពេលក្រុមអស់បេសក...
ការប្រកួតព្រឹត្តិការណ៍ពានរង្វាន់នៅតាមទ្វីបធំៗ ដូចជាពាន UEFA Euro 2024 និង Copa America 2024 ទើបតែបានបញ្ចប់ទៅកាលពីសប្តាហ៍មុន ដោយរកឃើញជើងឯកតាមតំបន់រួមមាន អេស្ប៉ាញជើងឯកទ្វីបអឺរ៉ុប និង អាហ្សង់ទីនជើងឯកទ្វីបអាម៉េរិក។ ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រចាំទ្វីបទាំងពីរ មានកីឡាករល្បីៗមួយចំនួនបានសម្រេចចូលនិវត្តន៍ពីជម្រើសជាតិផងដែរ។
  យោធាអ៊ីស្រាអែលបានបញ្ជាឱ្យជម្លៀសពលរដ្ឋចេញពីផ្នែកមួយនៃតំបន់ដែលមានមនុស្សច្រើនក្នុងតំបន់ហ្កាហ្សា ដែលគេបានកំណត់ថាជាតំបន់មនុស្សធម៌។ យោធានិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់បានបង្កប់ខ្លួននៅក្នុងតំបន់នេះ ហើយជនស៊ីវិលគួរតែជម្លៀសខ្លួនចេញពីតំបន់ភាគខាងកើត។    ការប្រកាសនេះបានធ្វើឡើងនៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netany...
ប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅដោយសារការវាយលុកតាមអាកាស និងការវាយលុកលើដីរបស់អ៊ីស្រាអែលនៅលើតំបន់ហ្កហ្សា បានភៀសខ្លួនចេញពីផ្នែកខ្លះនៃតំបន់ Khan Younis នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។
  បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមការដឹងនាំរបស់សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា។   អង្គប្រជុំ បានសម្រេចយកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅ...
ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី២៣ ខែកក្កដា បានអនុម័តយល់ព្រមបញ្ចូល សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅសម័យប្រជុំរដ្ឋសភាលើកទី២ នៅថ្ងៃទី២៥ ខែកក្កដាខាងមុខនេះ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖ បើតាម លោក ម៉ម សុខតារា ប្រធានមជ្ឈមណ្ឌល MARDeC បច្ចុប្បន្ន ក្ដាមក៏ដូចជាធនធានជលផលសមុទ្រជាច្រើនប្រភេទ កំពុងរងគ្រោះពីការនេសាទ និងថយចុះគួរឱ្យព្រួយបារម្ភ។ ដូច្នេះ ការបង្កាត់ពូជក្ដាមថ្មនៅពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ជួយបង្កើនធនធានក្ដាមឱ្យមានកាន់តែច្រើន តាមរយៈការលែងច...
មជ្ឈមណ្ឌលស្រាវជ្រាវវារីវប្បកម្មសមុទ្រ (MARDeC) ទទួលបានជោគជ័យលើការបង្កាត់ពូជក្ដាមថ្ម លើកដំបូងនៅក្នុងឆ្នាំ២០២៤នេះ។ ក្នុងមួយឆ្នាំ MARDeC អាចផលិតក្ដាមថ្ម បានចន្លោះពី៥ ទៅ៧លានក្បាល ដើម្បីលែងចូលសមុទ្រ ឬព្រៃកោងកាង ក្នុងទិសដៅជួយបង្កើនធនធានក្ដាមឱ្យមានកាន់តែច្រើន។
  ឯកសារដែលមានចំណងជើងថា «ការណែនាំបច្ចេកទេសសម្រាប់ការបង្ការ និងការគ្រប់គ្រងការលើសទម្ងន់ និងជំងឺធាត់សម្រាប់សិស្សបឋមសិក្សា និងមធ្យមសិក្សា» បានចេញរួមគ្នាដោយទីភ្នាក់ងារជាតិសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ ក្រសួងអប់រំ គណៈកម្មការសុខភាពជាតិ និងអគ្គនាយកដ្ឋានកីឡាចិន។   ខ្លឹមសារនៃគោលការណ៍ណែនាំជារួមមានដូចជា បញ្ហាទម្ងន់ និងភាពធាត់ដ...
អាជ្ញាធរចិននៅថ្ងៃទី២២ ខែកក្កដា បានចេញផ្សាយឯកសារណែនាំមួយស្តីពីការអនុវត្តការងារបង្ការភាពធាត់របស់សិស្សនៅបឋមសិក្សា និងមធ្យមសិក្សា ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងបង្ការ និងអន្តរាគមន៍ទាន់ពេល និងការព្រមានអំពីជំងឺនានា។
នៅសប្ដាហ៍មុននេះ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៅវិទ្យាល័យហ៊ុន សែនពាមជីកង, វិទ្យាល័យ ហ៊ុន សែន ខ្ចៅ និងវិទ្យាល័យ ហ៊ុនសែន កងតាណឹង នៃស្រុកកងមាស ខេត្តកំពង់ចាម។ ក្នុងជំនួបចំនួន៣ដាច់ដោយឡែកពីគ្នា លោករដ្ឋមន្រ្តី បានចែករំលែកចំណុចសំខាន់មួយចំនួន ដើម្បីឱ...
នៅសល់ជាង ៧០ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៨ តុលា នឹងចូលមកដល់។ ទន្ទឹមពេលវេលាប្រឡងកាន់តែរំកិលជិតដល់មក លោក ហង់ជួន ណារ៉ុន បន្តជំរុញឱ្យសិស្សថ្នាក់ទី១២ទាំងអស់ ត្រូវចេះសង្ខេបមេរៀន និងមើលមេរៀនពីដើមឆ្នាំមកវិញ ជាពិសេសធ្វើលំហាត់ឱ្យបានកាន់តែច្រើន ដើម្បីចាំរូបមន្ត។
នាឱកាសនៃការថ្លែងសារពិសេសទាក់ទងនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) រសៀលថ្ងៃទី២៣ ខែកក្កដា សម្តេច ហ៊ុន សែន បញ្ជាក់ថា កាលពីពេលសម្តេចធ្វើជានាយករដ្ឋមន្ត្រី សម្តេចហាមមិនឱ្យអ្នកដទៃលូកលាន់កិច្ចការរបស់សម្តេច ដូច្នេះ សម្តេចក៏មិនអាចលូកលាន់កិច្ចការរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ននោះដែរ។ ស...
«សូមលោកពុកជួយឱ្យខ្ញុំបានធ្វើនេះ ធ្វើនោះ គឺអត់ទេ ខ្ញុំមិនឆ្លើយតែម្តងសូមកុំសុំមកខ្ញុំ ខ្ញុំអត់អន្តរាគមន៍ទេ»។ សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ ដោយរំលឹកទៅអ្នកដែលផ្ញើសារ និងភ្ជាប់ (Add) តាមតេឡេក្រាម ឬ Whatsapp ទៅសម្តេចដើម្បីសុំតំណែង។
ការប្រកួតជើងទីមួយ ព្រះខ័នរាជស្វាយរៀង គ្រប់គ្រងបាល់បានច្រើនជាង Young Elephants FC ប៉ុន្ដែបែជាត្រូវក្រុមជើងឯកលីគឡាវមួយនេះ បាននាំមុខ ២-១ រហូតដល់ចុងតង់ទី២ ទើបព្រះខ័នរាជស្វាយរៀង វាយបកបាន២គ្រាប់បន្ថែមវិញ ដើម្បីទទួលបានជ័យជម្នះក្នុងលទ្ធផល ៣-២។ ភាគរយនៃការគ្រប់គ្រងបាល់ព្រះខ័នរាជស្វាយរៀង គឺ៧៣ភាគរយ ខណៈ Young Elephants FC ២៧ភាគរយ។ ...
ព្រះខ័ន្ធរាជស្វាយរៀង ត្រូវប្រកួតជើងទី២ ជាមួយក្រុមឡាវ Young Elephants FC ក្នុងព្រឹត្តិការណ៍ជើងឯកក្លិបអាស៊ាន (Asean Club Championship Shopee Cup) នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង៧យប់។ លោក Pep Munoz គ្រូបង្វឹកស្វាយរៀង យល់ឃើញថា ការគ្រប់គ្រងបាល់ច្រើនជាងគូប្រកួតរបស់ក្រុមខ្លួន នឹងមិនមានប្រយោជន៍...
  មជ្ឈមណ្ឌលអភិរក្សសត្វល្មូននេះ មានទីតាំងនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ វា គឺជាទីកន្លែងមានសុវត្ថិភាព សម្រាប់ការអភិរក្សសត្វអណ្តើកហ្លួង និងក្រពើត្រី ដែលធ្វើឡើងតាមរយៈការចិញ្ចឹមមើលថែ បង្កាត់ពូជ ភ្ញាស់ពងកូនអណ្តើកហ្លួង និងក្រពើត្រី រហូតដល់សត្វទាំងនោះធំធាត់ ទើបអាចលែងចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិលនៃជាទ...
អណ្ដើកហ្លួង ជាប្រភេទសត្វល្មូនតំណាងឱ្យកម្ពុជា ដែលស្ថិតក្នុងបញ្ជីក្រហមនៃប្រភេទសត្វជិតផុតពូជនៅលើពិភពលោក។  ដើម្បីអភិរក្សនូវសត្វកម្រនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ឱ្យដំណើរការកន្លែងបង្កាត់ពូជអណ្ដើក«ហ្លួង» របស់អង្គការ WCS នៅខេត្តកោះកុង។
កីឡាការិនី Jordan Chiles ធ្លាប់បានបង្ហាញខ្លួនលើកដំបូងនៅព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ កាលពីឆ្នាំ ២០២០ ដោយនាងបានឈ្នះមេដាយប្រាក់ នៅក្នុងវិញ្ញាសា សម្តែងជាគូ។ អំឡុងពេលធ្វើដំណើរទៅកាន់ការប្រកួតកីឡាអូឡាំពិកជាលើកទី ២ ក្នុងអាជីព កីឡាការិនី Chiles ទទួលបានការជូនពរ ពីសំណាក់តារាច្រៀងស្រី Beyonce និងអតីតតារាបាល់បោះ Jordan។  ...
កីឡាការិនីកីឡាកាយសម្ព័ន្ធអាម៉េរិក Jordan Chiles ទទួលបានការគាំទ្រ និងការជូនពរពីសំណាក់តារាល្បីៗប្រចាំប្រទេសអាម៉េរិក ដូចជាវីរបុរសបាល់បោះដ៏ល្បី Michael Jordan និងតារាចម្រៀងស្រី Beyonce សម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស។
  សម្រាប់មុខងារ AI លុបរូបភាពវៃឆ្លាត ជាមុខងារដែលអាចលុបរូបភាពមនុស្ស ឬ វត្ថុផ្សេងៗបានល្អ រហ័ស និងបំពេញប្លង់បន្ថែមបានស្រស់ស្អាត និងត្រឹមត្រូវជាងស្មាតហ្វូនកំពូលរបស់គូប្រជែងថែមទៀតផង ដោយគ្រាន់តែគូសរង្វង់ត្រង់ចំណុចដែលមិនពេញចិត្ត និងទុកឲ្យ AI ជាអ្នកសម្គាល់ លុបចេញ និងគណនាបំពេញប្លង់បន្ថែមបានយ៉ាងស្រស់ស្អាតក្នុងមួយប៉ព្រិចភ្នែក។    ...
OPPO Reno12 Series 5G ជាស្មាតហ្វូនជំនាន់ថ្មី និងតែមួយគត់ក្នុងចំណោមស្មាតហ្វូនកម្រិតថវិកាដែលបំពាក់ជាមួយមុខងារ AI ដ៏វៃឆ្លាតជាច្រើនរួមមាន AI ជំនួយសេវាទូរស័ព្ទ, AI កាត់រូបភាពវៃឆ្លាត, AI បង្កើតរូបភាពវៃឆ្លាត ហើយជាពិសេសមុខងារ AI ដែលចាប់អារម្មណ៍ខ្លាំងជាងគេគឺ AI លុបរូបភាពវៃឆ្លាត។
  កាលពីថ្ងៃទី២១ ខែកក្កដា មានករណីពុលផ្សិតលើមនុស្ស ១៧នាក់ នៅភូមិឡុំ ឃុំប៉ក់ញែ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ក្រោយបរិភោគផ្សិត ជនរងគ្រោះទាំងនោះ មានរោគសញ្ញា ចុកពោះ រាក ក្អួត និងត្រូវបានគ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យជួយសង្គ្រោះទាន់ពេលវេលា។     ជុំវិញករណីពុលផ្សិតនេះ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប...
ក្រសួងសុខាភិបាល បានក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នចំពោះការបរិភោគផ្សិត បន្ទាប់ពីមានករណីពុលផ្សិតលើមនុស្ស១៧នាក់ នៅខេត្តរតនគិរី។ ក្រសួង បញ្ជាក់ថា ក្នុងចំណោមផ្សិតរាប់ពាន់ប្រភេទ មានផ្សិតប្រហែល ១០០ប្រភេទ ដែលភាគច្រើនបណ្តាលឱ្យពុលនៅពេលបរិភោគ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៣ កក្កដា។
  អ្នកគួរតែកាត់បន្ថយការពិសារប្រៃពេក និងកាត់បន្ថយអាហារដែលសម្បូរទៅដោយសារធាតុខ្លាញ់ ព្រោះអាហារទាំងនេះ អាចធ្វើឲ្យអ្នកលើសសម្ពាធឈាមដោយមិនដឹងខ្លួន។ ម្យ៉ាងទៀត អ្នកមិនគួរបរិភោគថ្លើមសត្វច្រើនឡើយ ព្រោះវាក៏អាចធ្វើឲ្យអ្នកកើតជំងឺមួយនេះដែរ។ ជាងនេះទៅទៀត អ្នកគួរតែកុំជក់បារី មិនញ៉ាំស្រា ដោយគួរតែបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន ទើបល្អចំព...
ជំងឺលើសសម្ពាធឈាមជាជំងឺដែលមិនថាក្មេង ឬចាស់ទេ សុទ្ធតែអាចប្រឈមមុខទាំងអស់។ ដូចនេះ តើគួរតែធ្វើបែបណា ទើបអាចការពារជំងឺមួយនេះទៅ?
  ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោ ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោគឺជាប្រភពដ៏អស្ចារ្យនៃជាតិកាលស្យូម ដែលរាងកាយត្រូវការដើម្បីជួយឲ្យឆ្អឹងរឹងមាំ និងបន្ថយការកើតជំងឺពុកឆ្អឹង។ ប៉ុន្តែផលិតផលទាំងនេះក៏អាចធ្វើឲ្យមានការរលាកដល់ជាលិកាទន់ៗរបស់សន្លាក់ដែរ។ ដូច្នេះបើសិនជាអ្នកចេះតែយល់ថាឈឺ ឬគាំងក្នុងសន្លាក់ជាប់ យកល្អគួរតែតមអាហារនេះសិន។  ...
មានអាហារច្រើនណាស់ដែលអ្នកគួរតែបញ្ចូលក្នុងរបបអាហារបើសិនជាសន្លាក់អ្នកងាយនឹងឈឺច្រើន។ ប៉ុន្តែក៏មានអាហារជាច្រើនដែលគួរតែចៀសវាងដែរបើសិនជាអ្នកចង់បំបាត់ការឈឺចាប់ក្នុងសន្លាក់នោះ។ដូច្នេះតើអាហារអ្វីដែលអ្នកគួរតែចៀសវាងទៅបើសិនជាមិនចង់ឈឺសន្លាក់បន្ថែមទៀត?
  បញ្ហាចន្លោះប្រហោងផ្នែកសន្តិសុខនៅរដ្ឋ Pennsylvania ក្នុងថ្ងៃទី១៣ ខែកក្កដា បានធ្វើកើតមានហេតុការណ៍បាញ់ប្រហារ ដែលលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក និងជាបេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ រងរបួសស្លឹកត្រចៀក។ មនុស្សម្នាក់ ត្រូវបានបាញ់សម្លាប់ និង ២នាក់ រងរបួស។   ឧបទ្ទវហេតុនេះ បានដាក់សម្ពាធយ៉ាងខ្លាំងលើទីភ្នាក់ងារសម...
លោកស្រី Kimberly Cheatle ប្រធានទីភ្នាក់ងារសម្ងាត់អាម៉េរិក បានលាលែងពីតំណែងហើយ ក្រោយបរាជ័យការពារលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ ដែលត្រូវរបួសត្រចៀក ក្នុងហេតុការណ៍បាញ់ប្រហារ នៅរដ្ឋ Pennsylvania ក្នុងថ្ងៃទី១៣ ខែកក្កដា។ សេតវិមានអាម៉េរិក បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៣ ខែកក្កដា។
ក្នុងជំនួបបង្គ្រប់កិច្ចចុងក្រោយពូល A នៅយប់ថ្ងៃទី២៣ ខែកក្កដា គោព្រៃជំទង់កម្ពុជាបានបង្ហាញទម្រង់ប្រកួតបានល្អ ទល់នឹងគូប្រជែងហ្វីលីពីន។ ខ្សែប្រយុទ្ធ អ៊ាវ សុវណ្ណារ៉ា ជាអ្នកសម្រេចទីគ្រាប់បាល់ជ័យជម្នះឱ្យកម្ពុជា ដែលធ្វើបានតាំងពីនាទី១១ នៃវគ្គទី១។    ឈ្នះហ្វីលីពីន ១-០ បានជួយ U19 កម្ពុជា បានត្រឹមចំណាត់ថ្នាក់ទី២ក្នុងពូលប៉ុណ្ណោះ មុន...
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ បានបញ្ចប់យុទ្ធនាការរបស់ខ្លួន ក្នុងការប្រកួតជើងឯកយុវជន ASEAN U19 Boys Championship 2024 ដោយទទួលបានលទ្ធផលជ័យជម្នះលើហ្វីលីពីន ១-០ ក្នុងជំនួបចុងក្រោយពូល A។ ក្រោមការដឹកនាំរបស់លោក ភា សុភ័ក្ដ្រា U19 កម្ពុជា ទទួលបានចំណាត់ថ្នាក់ទី២ក្នុងពូល ខណៈម្ចាស់ផ្ទះឥណ្ឌូណេស៊ី បានកៅអីទៅវគ្គ...
តាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួនចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ក្រសួងសុខាភិបាល បានរំឭកឱ្យសាធារណជនប្រុងប្រយ័ត្ន ចំពោះប្រភេទស្រាថ្នាំឈ្មោះ Royal Health Wine EST:2005 ចំណុះ 500ml, Royal Health Wine EST:2005 ចំណុះ 100ml និងស្រាសុខភាពធម្មជាតិ CHL ចំណុះ 150ml មានផ្ទុកសារធាតុ SILDENAFIL ដែលជាសារធាតុបង្កើនផ្លូវភេទបុរស។ ស្រាទាំងនេះផ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានហាមឃាត់ការលក់ ចែកចាយ ស្រាថ្នាំ៣ប្រភេទ ដែលមានផ្ទុកសារធាតុបង្កើនផ្លូវភេទបុរសកម្រិតខ្ពស់(SILDENAFIL) ដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកទទួលទាន។ នេះបើតាមលទ្ធផលវិភាគគុណភាព ពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល។
  តៃវ៉ាន់កំពុងធ្វើសមយុទ្ធប្រចាំឆ្នាំ ក្នុងទម្រង់ជាការការពារខ្លួនពីការវាយប្រហារចូលឈ្លានពានជាយថាហេតុរបស់ចិន។ សមយុទ្ធ បានចាប់ផ្តើមពីថ្ងៃចន្ទទី២២ ខែកក្កដា មានរយៈពេល៥ថ្ងៃ។ ប៉ុន្តែឆ្នាំនេះ តៃវ៉ាន់បានប្តូរផ្លាស់វិធីសាស្ត្រធ្វើលំហាត់សឹក ដើម្បីសម្របទៅនឹងស្ថានភាពគំរាមកំហែងមកពីខាងចិន និងបានលុបចោលកម្មវិធីខ្លះ ដោយហេតុតែមានព្យុះកំណា...
ដោយ៖អៀង សុខម៉ិញ (RFI ខេមរភាស)
តាមការអះអាងបន្ថែមរបស់លោក Attal ភាគច្រើនការបង្ហោះដ្រូន ទាំងនោះគឺអ្នកទេសចរណ៍ ឬអ្នកមកទស្សនាកីឡាអូឡាំពិក បានប្រើប្រាស់ក្នុងគោលបំណងដើម្បីថតរូបភាពផ្សេងៗ។  ឆ្លៀតឱកាសបញ្ជាក់ប្រាប់អ្នកកាសែតទាក់ទងនឹងការបាញ់ទម្លាក់ដ្រូន ក្បែ ឬក្នុងតំបន់ប្រកួតកីឡាអូឡាំពិក នាយករដ្ឋមន្ត្រីបារាំង ក៏បានដាស់តឿនទៅអ្នកដែលមានបំណងកម្សាន្តក្នុងទីក្រុងប៉ារីស...
កងកម្លាំងការពារសន្តិសុខបារាំង ដែលឈរជើងនៅក្បែរទីតាំងការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ ២០២៤ តែងតែបាញ់យន្តហោះគ្មានមនុស្សបើក (ដ្រូន) យ៉ាងហោចណាស់ចំនួន ៦គ្រឿង ក្នុងមួយថ្ងៃ។ នេះបើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីបារាំងលោក Gabriel Attal។
  បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការប្រគំតន្ត្រី ចាប់ពីវេលាម៉ោង ៤រសៀលតទៅ នៅបរិវេណកោះពេជ្រ ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីជាច្រើនរូប។ ដោយឡែក ខេត្ត កណ្ដាល នឹងរៀបចំនៅមាត់ទន្លេ ក្រុងតាខ្មៅ ដែលមានការចូលរួមពីតារាចម្រៀងល្បីៗនៅកម្ពុជា។    សម្រាប់ខេត្តព្រៃវែងវិញ ការប្រគំតន្រ្តី អមជាមួយការតាំងពិព័រណ៍ផលិតផលនាន...
ភ្នំពេញ៖ ដើម្បីអបអរសាទរ ការបើកការដ្ឋានជាប្រវត្តិសាស្រ្ត «ព្រែកជីកហ្វូណនតេជោ» រដ្ឋបាលរាជធានីភ្នំពេញ, ខេត្តកណ្ដាល និងខេត្តព្រៃវែង នឹងរៀបចំប្រគំតន្រ្តីខ្នាតយក្ស អមជាមួយការបាញ់កាំជ្រួច។ សម្រាប់ការប្រគំតន្រ្តីនេះ រាជធានីភ្នំពេញ និងខេត្តកណ្ដាល ធ្វើនៅថ្ងៃទី៥ សីហា និងខេត្តព្រៃវែង រៀបចំរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី២៩ កក្កដា ដល់ថ្ងៃ...
  ការិយាល័យប្រធានាធិបតីហ្វីលីពីន បានបញ្ជាឱ្យផ្អាកថ្នាក់រៀននៅគ្រប់កម្រិត និងការងាររដ្ឋាភិបាលជាច្រើន នៅតំបន់រដ្ឋធានីម៉ានីល ដែលមានក្រុងចំនួន ១៦ និងប្រជាជនចំនួន ១៣លាននាក់ ដោយសារតែព្យុះ Gaemi។ ព្យុះ មានល្បឿនខ្យល់ ១៥៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលកំពុងឆ្ពោះទៅតៃវ៉ាន់។ ទីភ្នាក់ងារអាកាសធាតុហ្វីលីពីន បានបញ្ជាក់បែបនេះ។    បើតាមទីភ្ន...
ព្យុះ Gaemi និងខ្យល់មូសុង បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋធានី ម៉ានីល និងខេត្តភាគខាងជើង របស់ហ្វីលីពីន នៅថ្ងៃទី២៤ ខែកក្កដា ខណៈព្យុះ Gaemi កំពុងឆ្ពោះទៅតៃវ៉ាន់។ ទាក់ទិននឹងបញ្ហានេះ ហ្វីលីពីន បានបិទសាលារៀន និងកន្លែងធ្វើការមួយចំនួន ស្របពេលតៃវ៉ាន់ បានផ្អាកជើងហោះហើរក្នុងស្រុកទាំងអស់ ហើយការងារ និងសាលារៀនត្រូវឈប់បណ្តោះអាសន្ន...
  ភ្នំពេញ៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោកស្រី ចម និម្មល ជំរុញឱ្យពង្រឹងសុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ ដើម្បីអាចធានាបាននូវសន្តិសុខស្បៀងអាហារនិងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យសាធារណៈ និងឯកជនត្រូវរួមគ្នាធ្វើកិច្ចនេះឱ្យរលូន។   ប្រ...
ដោយ៖ ជ ដារី 
នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការសហព័ន្ធ និងគ្រួសារលោកអេ ភូថង លោក ខូវ ឆាយ បាននិយាយចំៗទៅកាន់អ្នកផលិតមាតិកាគុនខ្មែរ និង អ្នកធ្វើ MMO ទាំងអស់ថា រាល់ការផ្សព្វផ្សាយព័ត៌មាន ឬក៏ផលិតមាតិកា ត្រូវគិតពីមុខមាត់ជាតិ ជាមុន។ ប្រធានសហព័ន្ធរូបនេះ បន្ថែមទៀតថា ការផ្សព្វផ្សាយមិនល្អពីកម្ពុជា បៀបបាន MMO ទាំងនោ...
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់អ្នកធ្វើទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយ (MMO) កុំឲ្យអាត្មានិយម គិតតែប្រយោជន៍លុយបន្ដិចបន្ដួចពីអ្នកឧបត្ថម្ភ ហើយលក់មុខមាត់ប្រទេសជាតិ។ ប្រធានរូបនេះ និយាយដូច្នេះ ក្នុងកិច្ចប្រជុំមួយជាមួយគណៈកម្មាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងគ្រួសារលោក អេ ភូថង ដែលសុំការអភ័យទោស និងទទួលក...
តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បុរសជនជាតិរុស្ស៊ី ម្នាក់ វ័យ៤០ឆ្នាំ ត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំង ដើម្បីដាក់ក្រោមការស៊ើបអង្កេតរបស់តុលាការ លើការសង្ស័យថា បុរសនោះ មានចេតនាអុកឡុកអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកចាប់ផ្តើម។    រដ្ឋអាជ្ញាបារាំងបញ្ជាក់បន្ថែម បើការស៊ើបអង្កេតរកឃើញថា ជនជាតិរុស្ស៊ីរូបនោះ ពិតជាមានបំណងបង្កឱ្យមា...
មន្ត្រីប៉ូលិសបារាំង បានចាប់ខ្លួនបុរសរុស្ស៊ីម្នាក់ នាថ្ងៃទី២៤ ខែកក្កដា ដោយបានសង្ស័យថា បានរៀបចំគ្រោងការបង្កអស្ថិរភាព នៅក្នុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស។ នេះបើតាមការបញ្ជាក់ពីសំណាក់រដ្ឋអាជ្ញាប្រទេសបារាំង។
កាលពីពេលថ្មីៗនេះ គ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាអង្គរនាប ស្ថិតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្ដតាកែវ បានបង្ហោះលើបណ្ដាញសង្គមពាក់ព័ន្ធនឹងក្លិនស្អុយ រួមទាំងផ្សែង ដែលបង្កផលប៉ះពាល់ដល់សិក្សារបស់សិស្ស។ «ស្អុយផ្សែងចេញពីរោងចក្ររាល់ថ្ងៃ ព្រោះសាលារៀននៅក្រោមខ្យល់ (ខ្យល់បក់មកពីលិច រោងចក្រនៅខាងលិច សាលានៅខាងកើត) ទាំងគ្រូទាំងសិស្ស លែង...
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អះអាងថា រោងចក្រដែលបង្កឱ្យមានផ្សែងពីការដុតកំណាត់ ត្រូវបានផ្អាកដំណើរការមួយរយៈ ដើម្បីកែប្រែបច្ចេកទេស។ បើតាមអភិបាលខេត្តតាកែវ រោងចក្រនេះ នឹងត្រូវសង់បំពង់បង្ហុយផ្សែងកម្ពស់ ២៥ម៉ែត្រ ដើម្បីកុំឱ្យហុយផ្សែងចូលសាលារៀន ដែលប៉ះពាល់ដល់ការសិក្សារបស់សិស្ស។
  ម្ចាស់ផ្ទះបារាំង បានត្រៀមកីឡដ្ឋានចំនួន៨ ដើម្បីទទួលការប្រកួតវិញ្ញាសាកីឡាបាល់ទាត់ទាំងបុរស និងនារី សម្រាប់ការប្រជែងមេដាយកីឡាលំដាប់ពិភពលោក លើកទី៣៣នេះ។ សម្រាប់ក្រុមបុរស នឹងមានការប្រកួតចំនួន៨គូនៅជំនួបដំបូងតាមពូលពី A ដល់ D ចាប់ពីយប់ថ្ងៃទី២៤ ខែកក្កដា នេះតទៅ។   ជំនួបរវាង ក្រុមអាម៉េរិកឡាទីន អាហ្សង់ទីន ទល់នឹងក្រុមអាហ្វ្រិក ម៉ារ...
ការប្រកួតកីឡាបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ក្រុងប៉ារីស ឆ្នាំ២០២៤ នឹងចាប់ផ្តើមការប្រកួតប្រជែងមុនពិធីបើក២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៤ ខែកក្កដា តទៅ។ ក្រុមជម្រើសជាតិអាហ្សង់ទីនអាយុក្រោម២៣ឆ្នាំ (U23) ត្រួវតទល់ម៉ារ៉ុកនៅជំនួបបើកឆាកពូល B ស្របពេលអេស្ប៉ាញ ជួបអ៊ូសបេគីស្ថាន ពូល C នៅវេលាម៉ោង៨យប់ មុនពេលម្ចាស់ផ្ទះបា...
  អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ចប់បេសកកម្មទី១ ពាក់ព័ន្ធនឹងការពិនិត្យស្ថានភាពទឹកជំនន់ នៅខេត្តកំពង់ធំ និងព្រះវិហារ ដោយប្រើរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់២៣កក្កដា។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ នៅតែព្រមានពីទឹកជំនន់កើនឡើង ក្នុងខេត្តទាំងពីរនេះ។    លោក ចាន់ យុត្ថា បានសរសេរលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះ៖ «ការងារមួយចំនួនត្រូវបានដោះស...
ភ្នំពេញ៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ប្រាប់ឱ្យពលរដ្ឋនៅបណ្ដោយស្ទឹងសែន បន្តបង្កើនការប្រុងប្រយ័ត្ន ចំពោះទឹកជំនន់ ដែលអាចកើតឡើងជាយថាហេតុ។
ក្នុងកិច្ចសម្រុះសម្រួលជាមួយគ្រួសារលោក អេ ភូថង និងមន្ត្រីរៀបចំការប្រកួត ដូចជាអាជ្ញាកណ្ដាល និងចៅក្រម នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក ខូវ ឆាយ បានសង្កត់ធ្ងន់ថាក្នុងអាណត្តិ ដែលខ្លួនជាប្រធានសហព័ន្ធ ដាច់ខាតត្រូវអនុវត្តច្បាប់ឲ្យបានតឹងរឹង។    ដោយឡែក ប្រធានរូបនេះ បានលើកសរសើរពីគុណតម្លៃរបស់គ្រួសារលោក អេ ភូថង ក្នុងការចូលរួមលើ...
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដឹងច្បាស់ពីគុនតម្លៃរបស់ គ្រួសារលោក អេ ភូថង ចំពោះវិស័យប្រដាល់គុនខ្មែរជាច្រើនជំនាន់ ខណៈសហព័ន្ធក៏មិនភ្លេចនូវគុណតម្លៃទាំងអស់នេះដែរ។ ដោយឡែក ចំពោះការដាក់វិន័យគ្រួសារត្រកូលអេ ប្រធានសហព័ន្ធរូបនេះ បញ្ជាក់ថាច្បាប់ គឺជាច្បាប់ ហើយត្រូវអនុវត្តឲ្យបានតឹងរឹង ដើម្បីបង្ការមានបញ្ហាដដែរៗបែបនេះក...
ជាខេត្ត នៅជាប់ព្រំដែនឡាវ ប៉ុន្តែខេត្តស្ទឹងត្រែង ចាប់ផ្ដើមបង្ហាញអត្តសញ្ញាណជាតិ តាមរយៈការចាក់បទភ្លេង«នគររាជ» និង«ពង្សាវតាខ្មែរ» ជារៀងរាល់ថ្ងៃ នៅម៉ោង៧ព្រឹក និង៥ល្ងាច។ ក្នុងជំហានដំបូង ផ្ដើមចេញពីសាលាខេត្ត នឹងបន្តទៅសាលាក្រុងស្រុក ឃុំសង្កាត់ នៅទូទាំងខេត្តស្ទឹងត្រែង។   លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបង្ហោះលើហ្វេសប៊ុក...
បន្ទាប់ពីចូលកាន់តំណែងជាអភិបាលខេត្តស្ទឹងត្រែង បាន២សប្ដាហ៍ លោក សរ សុពុត្រា ចាប់ផ្ដើមបង្កើតគំរូថ្មី គឺការចាក់បទភ្លេង«នគររាជ» និង«ពង្សាវតាខ្មែរ» ជារៀងរាល់ថ្ងៃ នៅម៉ោង៧ព្រឹក និង៥ល្ងាច នៅក្នុងបរិវេណសាលាខេត្ត។ លោក សរ សុពុត្រា ប្រាប់អ្នកសារព័ត៌មានថ្មីៗថា ការចាក់បទភ្លេងនេះ ដើម្បីបណ្ដុះផ្នត់គំនិតស្នេហាជាតិ ជាតិនិយម និងការឱ្យតម្លៃ...
  រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ឌីមីត្រូ គូឡេបា បានអញ្ជើញទៅក្រុងប៉េកាំងនៅថ្ងៃអង្គារទី ២៣កក្កដា២០២៤។ នេះជាទស្សនកិច្ចលើកដំបូងបង្អស់ គិតចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនមក។ លោកប្រមុខការទូតអ៊ុយក្រែននឹងជជែកពិភាក្សាជាមួយភាគីចិន អំពីការស្វះស្វែងរកមធ្យោបាយបញ្ចប់សង្គ្រាមរវាងកៀវនិងម៉ូស្គូដោយសន្តិវិធី។   នេះជាលើកទីមួយហើយដែលប្រ...
ដោយ៖អៀង សុខម៉ិញ (RFI ខេមរភាសា)
  ចាប់តាំងពីរដ្ឋប្រហារយោធានៅខែកុម្ភៈ ឆ្នាំ២០២២ លោក Myint Swe ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី។ យ៉ាងណាមិញ តួនាទីនេះ នឹងធ្លាក់លើលោក ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា និងជាប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋបណ្តោះអាសន្ន។   «តួនាទីរបស់ប្រធានាធិបតីស្តីទី ត្រូវបានផ្ទេរទៅប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ»។ របបសឹកមីយ៉ាន...
ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា ត្រូវកាន់តួនាទីជាប្រធានាធិបតីស្តីទី ក្រោយលោក Myint Swe ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា ឈឺ និងត្រូវទទួលការព្យាបាល។ នេះបើតាមការបញ្ជាក់របស់របបសឹក នៅថ្ងៃទី២៣ ខែកក្កដា។
  នារយៈពេល១៩ឆ្នាំកន្លងមកនេះ សន្ទស្សន៍ Henley Passport Index ដែលបង្កើតដោយក្រុមហ៊ុនប្រឹក្សាយោបល់ Henley & Partners មូលដ្ឋាននៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស ផ្តល់ចំណាត់ថ្នាក់លិខិតឆ្លងដែនក្នុងចំណោម១៩៩ប្រទេស/ដែនដី និង២២៧គោលដៅជុំវិញពិភពលោក តាមរយៈទិន្នន័យដែលទទួលបានពីសមាគមភ្នាក់ងារដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (AITA)។ លិខិតឆ្លងដែ...
សិង្ហបុរី នាំមុខគេជំនួសជប៉ុនក្នុងនាមជាប្រទេសដែលប្រើលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោក។ នេះបើតាមសន្ទស្សន៍ Henley Passport Index ឆ្នាំ២០២៤។ តារាងដដែល បង្ហាញថា កម្ពុជាស្ថិតនៅលេខរៀងទី៨៦ ដោយអ្នកកាន់លិខិតឆ្លងដែនកម្ពុជា អាចធ្វើដំណើរទៅដល់៥៣គោលដៅដោយមិនចាំបាច់សុំទិដ្ឋាការ។
បើតាមការលើកឡើងរបស់ NZOC កាលពីថ្ងៃទី២២ ខែកក្កដា យន្តហោះគ្មានមនុស្សបើក ១គ្រឿង បានហោះកាត់ទីលានហ្វឹកហាត់របស់ក្រុមបាល់ទាត់នារីនូវែលសេឡង់ ក្នុងទីក្រុង St Etienne។ «ក្រុមការងាររបស់យើងបានរាយការណ៍ហេតុការណ៍នេះទៅកាន់មន្ត្រីប៉ូលិស ដើម្បីឈានដល់ការស្វែងរកម្ចាស់ប្រតិបត្តិការលើយន្តហោះគ្មានមនុស្សបើកនោះ ដែលជាក្រុមការងាររបស់ក្រុមបាល់ទាត់...
គណៈកម្មាធិការអូឡាំពិកនូវែលសេឡង់ (NZOC) បានប្តឹងទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ជុំវិញបញ្ហាការបង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់កាណាដា នៅលើទីលានហ្វឹកហាត់របស់ក្រុមបាល់ទាត់នារីនូវែលសេឡង់។ នូវែលសេឡង់ និងកាដាណា ស្ថិតនៅក្នុងពូល A ជាមួយគ្នា ក្នុងវិញ្ញាសាកីឡាបាល់ទាត់នារី។
  បើតាមលោកស្រី ជា សិរី ការធ្លាក់ចុះនៃចំនួនឥណទាន បណ្ដាលមកពីការប្រុងប្រយ័ត្នរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្របពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក បណ្ដាលមកពីសង្គ្រាមនៅតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា និងបញ្ហាភូមិសាស្ត្រនយោបាយ។    « ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ បានជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ...
កំណើនឥណទាន(កម្ចី)ក្នុងវិស័យធនាគារកម្ពុជា បានថមថយជាបន្តបន្ទាប់ រហូតដល់កម្រិតទាប ក្នុងអត្រា២,៦ភាគរយ ។ នេះជាកម្រិតទាបបំផុតមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។ តែយ៉ាងណាមិញ កំណើនសេដ្ឋកិច្ចកម្ពុជាជាទូទៅក្នុងឆមាសទីមួយមកនេះ មានកំណើនខ្ពស់ក្នុងអត្រា៦,៣ភាគរយ។ នេះជាការលើកឡើងរបស់ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ព...
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជឿជាក់ថា រដ្ឋាភិបាលកំពុងតែខិតខំធ្វើអ្វីៗដើម្បីផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា។ លោក ហ៊ុន ម៉ានី បានទាញសេចក្ដីសន្និដ្ឋាន ហើយបានសរសេរបង្ហាញជាសាធារណៈយ៉ាងនេះ លើប្រធានបទក្ដៅគគុកចុងក្រោយដែលទាក់ទងនឹងកិច្ចសហប្រតិបត្តិការត្រីភាគី កម្ពុជា-ឡាវ-វៀតណាម។   លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី បានចេញមុខបញ្ជាក់អំពីជំនឿចិត្តបន្ថែមទៅលើការអនុវត្តកិច្ចសហប្រតិបត្តិការត្រីភាគី កម្ពុជា-ឡាវ-វៀតណាម (CLV) ក្រោយសេចក្ដីពន្យល់ជាសាធារណៈរបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៣ កក្កដា បានចុះទៅពិនិត្យវឌ្ឍនភាពការងារ និងជាសាក្សី នៃកំណែសន្លឹកកិច្ចការបេក្ខជន ដែលបានប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា សម័យប្រឡង ១៤-១៥-២០ និង២១ កក្កដា។ ក្នុងដំណើរការកែសន្លឹកនេះ គរុនិស្សិតចំនួន ២៤៦នាក់ ជាអ្នកទទួលបន្ទុកកិច្ចការកំណែ។     បើតាមក្រសួងមុខងារសាធារណ...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានឆ្លៀតពេលចុះពិនិត្យដំណើរការកែសន្លឹកកិច្ចការបេក្ខជនប្រឡងគ្រូបឋម ដោយផ្ទាល់ ដើម្បីធ្វើជាសក្ខីភាព។ តាមគម្រោង ក្រសួងមុខងារសាធារណៈ អាចនឹងប្រកាសលទ្ធផលនៅថ្ងៃទី២៦ ឬ២៧ ខែកក្កដា។
សេចក្ដីជូនដំណឹង រដ្ឋបាលខេត្តសរសេរបញ្ជាក់ដូច្នេះ៖«រួមគ្នាវាយគង ទូងស្គរ ទះប៉ោត...នៅគ្រប់ទីកន្លែងសាធារណៈ គ្រប់ទីប្រជុំជន សហគមន៍ និងនៅតាមភូមិឱ្យបានច្រើនកោះករ ខ្ញៀវខ្ញារ ប្រកបដោយសេចក្ដីសប្បាយរីករាយ និងការសាទរចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ»។    នៅក្នុងសេចក្ដីជូនដំណឹងសរសេរទៀតថា មន្ទីរ អង្គភាពនានាជុំវិញខេត្ត រៀបចំចូលរួ...
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២២កក្កដា បានចេញសេចក្ដីណែនាំគ្រប់ស្ថាប័នរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និងពលរដ្ឋ ឱ្យចូលរួមវាយគង វាយស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ នៅព្រឹកថ្ងៃទី៥សីហា ឆ្នាំ២០២៤ ម៉ោង ៩ និង០៩នាទីព្រឹក។ ការណ៍នេះ ដើម្បីចូលរួមអបអរការបើកការដ្ឋានសាងសង់ព្រែកជី...
លោកវេជ្ជបណ្ឌិត ស៊ុ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូន ។ លោកវេជ្ជបណ្ឌិត  ស៊ុំ សត្ថា បញ្ជាក់ដូច្នេះ៖ «កាលណាគាត់[អ្នកជំងឺទឹកនោមផ្អែម] អត់ប្រើអាំងស៊ុយលីនតែពីរបីថ្ងៃឈាមអ្នកជំងឺនឹងឡើងខ្ពស់ ឈាមរបស់គាត់ទៅជាជូរ(Acidosis) គាត់អាចសន្លប់ហើយបាត់បង់អាយុជីវិត»។    លោកវេជ្ជបណ្ឌិត បានណែនាំដល់អ្នកជំងឺទឹកនោមផ្អែម និងសាធារណជន កុំ...
ភ្នំពេញ៖ ការឃោសនាអំពីផលិតផលអាហារបំប៉នព្យាបាលជំងឺទឹកនោមផ្អែម បានរីកសុសសាយលើបណ្ដាញសង្គម ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ។ ជុំវិញការផ្សព្វផ្សាយនេះ លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូន បានអះអាងថា អ្នកជំងឺទឹកនោមផ្អែម មិនត្រូវចោលថ្នាំពេទ្យ និងអាំងស៊ុយលីននោះទេ។ ការប្រើប្រាស់ប្រភេទអាហារបំប៉ន ថ្នាំទឹក...