text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  លោក ច្រឹក សុខនីម បានមើលឃើញពីស្ថានភាពអចលទ្រព្យនៅកម្ពុជា មាននិន្នាការថមថយ ដែលភាគច្រើននៅក្នុងដោះដូរ ឬទិញលក់ គឺសុទ្ធសឹងតែជាអតិថិជនក្នុងស្រុក ។ បើតាមលោក សុខនីម ចំនួនដោះដូរ ឬទិញ-លក់ ក៏មិនមានការកើនឡើងនោះទេ ។    លោក ច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា។ រូបភាពពី CVEA ។ ដោយឡែកបណ្តាក្រុមហ៊ុនដែលអភិវឌ្ឍអចលទ្រព្យបានទម្លាក់ដៃការសាងសង់របស់ខ្លួនបន្តិច ដោយសារតែតម្រូវការអចលទ្រព្យថ្មីនាពេលបច្ចុប្បន្នមានការថយចុះ ក៏ប៉ន្តែមិនមានក្រុមហ៊ុនអចលទ្រព្យណាមួយក្ស័យធនទេ ដោយគ្រាន់តែបានកាត់បន្ថយការផលិតតែប៉ុណ្ណោះ។ នេះជាការអះអាងរបស់លោក ច្រឹក សុខនីម ប្រាប់សារព័ត៌មានថ្មីៗនាថ្ងៃទី ០៩ ខែឧសភា។    បើតាមប្រធានសមាគមអ្នកវាយតម្លៃអចលទ្រព្យរូបនេះ ចំពោះការធ្លាក់ចុះអតិជនបរទសក្នុងការទិញ-លក់អចលនទ្រព្យនៅកម្ពុជា ដោយសារតែចរន្តសាច់ប្រាក់មានការខ្វះខាត ភាពមិនច្បាស់លាល់នៃវិស័យអចលទ្រព្យនៅក្នុងតំបន់ដែលមានការធ្លាក់ថ្លៃច្រើន។ ទន្ទឹមនេះ អតិជនទាំងនោះមានផ្ទះរួចរាល់ហើយ ស្របពេលដែលអតិជនមួយចំនួនរង់ចាំមើលស្ថានភាពបោះឆ្នោតនៅកម្ពុជា ។   ប្រមុខថ្នាក់ដឹកនាំកម្ពុជាកាលពីព្រឹកថ្ងៃទី០៩ ខែឧសភា សម្តេច ហ៊ុន សែន ក៏បានចោទជាសំណួរ «តើអ្នកដែលត្រូវគេរឹបអូសផ្ទះមានប៉ុន្មាននាក់? តើបុរីណាខ្លះដែលរឹបអូស»។ សម្តេចបានបញ្ជាក់ថា បញ្ហានេះ ជាផ្នែកមួយដែលនាំឱ្យមានភាពអយុត្តិធម៌ក្នុងសង្គម។    ចំពោះបញ្ហាខាងលើនេះ លោក ច្រឹក សុខនីម ក្នុងនាមជាប្រធានសមាគមបានឃើញអំពីទិដ្ឋភាពនេះ កើតឡើងចំពោះក្រុមហ៊ុនមួយចំនួន ប៉ុន្តែលោកមិនមានទិន្នន័យជាក់លាក់ណាមួយជុំវិញរឿងនេះទេ។ លោកបានបន្តថា ចំពោះយន្តការនៃការរឹបអូសគួរតែមានការជជែក និងទុកពេលវេលាច្រើនដង ដើម្បីទុកឱកាសដល់អតិថិជន។ ចំណែកយន្តការរឹបអូសគឺជាយន្តការចុងក្រោយ ជាមួយអតិថិនជននឹងម្ចាស់ផ្ទះ ដែលក្រុមហ៊ុនមួយចំនួនចេញគោលការណ៍ច្រើនហួសហេតុ ដែលនាំមានរូបភាពមិនល្អនៅក្នុងវិស័យអចលទ្រព្យ។   ជារួមសម្រាប់វិធានការណ៍ដោះស្រាយបញ្ហាអចលទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន រដ្ឋាភិបាលគួរតែបន្តលើកទឹកចិត្តបន្ថូរបន្ថយអត្រាការប្រាក់ ដើម្បីឱ្យអតិជនមានឱកាសខ្ចីប្រាក់បានច្រើនជាងមុន និងការពន្យាពេលបង់ពន្ធលើប្រាក់ចំណេញ បន្តការលើកលែងបុរីពន្ធក្រោម ៧ម៉ឺនជាដើម។  ក្រៅពីការជួយលើកទឹកចិត្តរបស់រដ្ឋាភិបាល ក្រុមហ៊ុនអចលទ្រព្យក៏ត្រូវវាយតម្លៃអចលទ្រព្យច្បាស់លាស់ និងការផ្តល់ព័ត៌មានជាក់លាក់ទៅដល់អតិជនផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ច្រឹក សុខនីម៕  
សន្ទុះនៃការទិញ-លក់អចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន ហាក់មាននិន្នាការថមថយ ដោយសារតែការរឹតបន្តឹងអត្រាការប្រាក់ ,អចលនទ្រព្យនៅក្នុងតំបន់ មានសភាពមិនច្បាស់លាស់ រួមជាមួយការធ្លាក់ចុះនូវតម្រូវការផ្ទះ និងការធ្លាក់ចុះនូវអតិថិជនបរទេស។ នេះជាការលើកឡើងរបស់លោក ច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា។
ជម្លោះនៅមីយ៉ាន់ម៉ា ពុំបានថមថយឡើយ គឺមានតែកើនកម្តៅឡើង។ ដោយសារមើលឃើញស្ថានភាពអាក្រក់នេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏នាំគ្នាបើកកិច្ចប្រជុំពិសេស១ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា។ កិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលលោក ប្រាក់ សុខុន ធ្វើជាប្រធាន មានគោលបំណងជំរុញការអនុវត្តកិច្ចព្រមព្រៀងទាំង៥ចំណុចរបស់អាស៊ាន ឲ្យកាន់តែប្រសើរឡើង។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលចេញក្រោយបញ្ចប់កិច្ចប្រជុំ។ តំណាងកម្រិតមិនមែននយោបាយរបស់មីយ៉ាន់ ក៏ត្រូវបានស្នើឲ្យចូលរួមកិច្ចប្រជុំនេះដែរ តែគ្មានការឆ្លើយតប។    កិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ត្រូវបានរៀបចំឡើងនៅប្រទេសឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។  កិច្ចព្រមព្រៀងទាំង៥ចំណុច ដែលអាស៊ានសម្រេចរួមគ្នាកាលពីខែមេសា ឆ្នាំ២០២១ រួមមាន ទី១ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនានៅមីយ៉ាន់ម៉ា ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា ទី៥ បេសកជនពិសេស ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។    សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានផ្លាស់ប្តូរទស្សនៈគ្នា អំពីការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទាំង៥ចំណុច ដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា អំពីការចាប់ផ្តើមទំនាក់ទំនងពេញលេញឡើងវិញរបស់មីយ៉ាន់ម៉ាជាមួយអាស៊ាន និងអំពីការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។    តាមរយៈសេចក្តីថ្លែងការណ៍ រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកឡើងថា ស្ថានភាពនៅមីយ៉ាន់ម៉ា នៅតែដុនដាប និងផុយស្រួយ មិនមែនដោយសារកង្វះការប្រឹងប្រែងរបស់អាស៊ាន ឬដោយសារកង្វះការប្រឹងប្រែងរបស់បេសកជនពិសេសនោះទេ តែដោយសារភាពស្មុគស្មាញនៃជម្លោះ ដែលអូសបន្លាយរាប់ទសវត្សរ៍មកហើយ។ យ៉ាងណា រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅតែប្តេជ្ញាចិត្ត ក្នុងការជួយមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយឲ្យបានឆាប់បំផុត។    ប្រសាសន៍របស់លោក ប្រាក់ សុខុន ដែលជាប្រធាននៃកិច្ចប្រជុំ និងជាបេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវបានស្រង់យកទៅសរសេរក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា៖«គួរតែដល់ពេលដែលយើង ត្រូវធ្វើសកម្មភាពជាក់ស្តែង ហើយអាស៊ាន ត្រូវចាប់ផ្តើមសកម្មភាពរួមគ្នាដោយគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ាជាស្នូល»។    មុន១ថ្ងៃនៃការបើកកិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន កម្ពុជា បានចេញសេចក្តីថ្លែងការណ៍១ ក្នុងនាមជាប្រធានអាស៊ាន ដើម្បីបង្ហាញក្តីបារម្ភពីព្រឹត្តិការណ៍ថ្មីៗ ដែលកើតឡើងនៅមីយ៉ាន់ម៉ា។ ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៦ ខែតុលា ប្រធានអាស៊ាន លើកឡើងថា អាស៊ាន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃអំពើហិង្សានៅមីយ៉ាន់ម៉ានាពេលថ្មីៗនេះ ដូចជា ការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៊ិនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការែន និងការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជន ដែលបណ្តាលឲ្យមានអ្នករបួសនិងអ្នកស្លាប់ជាច្រើននាក់។    ប្រធានអាស៊ាន រំលេញឡើងក្នុងសេចក្តីថ្លែងការណ៍បែបនេះថា៖«យើង មានក្តីសង្វេគជាពន់ពេកចំពោះកំណើនអ្នកស្លាប់ និងអ្នករបួសកាន់តែច្រើនឡើង និងការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជនសាមញ្ញនៅប្រទេសមីយ៉ាន់ម៉ា»។   បន្ថែមពីនេះ អាស៊ាន បង្ហាញសេចក្តីភ័យព្រួយចំពោះការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងរយៈពេលថ្មីៗនេះ ដែលមិនត្រឹមតែធ្វើឲ្យស្ថានភាពមនុស្សធម៌នៅមីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងទាំង៥ចំណុចរបស់អាស៊ាន និងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែង ដែលបេសកជនពិសេសរបស់ប្រធានអាស៊ាន បានបំពេញកន្លងមកផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានដដែល។    តាមរយៈសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន អាស៊ានទាំងមូល បានអំពាវនាវជាថ្មី ឲ្យគ្រប់ភាគីនៅមីយ៉ាន់មា អត់ធ្មត់ជាអតិបរមា បញ្ចប់ជាបន្ទាន់នូវការប្រើហិង្សា និងត្រូវដោះស្រាយដោយសន្តិវិធី។    មីយ៉ាន់ម៉ា មានការតវ៉ា និងផ្ទុះអំពើហិង្សា ចាប់តាំងពីលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រី អ៊ុងសាន ស៊ូជី ចេញពីអំណាច កាលពីដើមឆ្នាំ២០២១មក។ គិតមកដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ មានប្រជាជន២៣៩៤នាក់ ត្រូវបានសម្លាប់ក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈមនុស្ស១៥៩៦៨នាក់ ត្រូវចាប់ខ្លួន។ របាយការណ៍នេះ ត្រូវបានផ្សព្វផ្សាយដោយសមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ា (Assistance Association of Political Prisoners)៕   
ដោយ៖ ទេពញាណ 
  បើតាម CDC ក្រុមហ៊ុនចិនទាំងពីរនោះ មានក្រុមហ៊ុន NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTD គ្រោងសាងសង់សណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៣០០បន្ទប់ ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងកម្សាន្តផ្សេងទៀត ដែលទំហំទឹកប្រាក់វិនិយោគ៨៨,៤លានដុល្លារ។ គម្រោងនេះ មានទីតាំង ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។  រូបភាព បានពីCDC   ដោយឡែក ក្រុមហ៊ុនUNION DEVELOPMENT GROUP CO.,LTD មានទុនវិនិយោគប្រមាណ៥០០,៤លានដុល្លារ គ្រោងបង្កើតសណ្ឋាគារផ្កាយ៥ ដែលមាន៨០០បន្ទប់។ ក្រៅពីការបង្កើតសណ្ឋាគារនេះ នៅមានគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម តារាងវាយកូនគោល បឹងហ្គាឡូ ផ្ទះវីឡា  រមណីយដ្ឋានទេសចរណ៍ និងគម្រោងផ្សេងៗទៀត នៅស្រុកគិរីសាគរ ខេត្តកោះកុង ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍។  រូបភាព បានពីCDC    កាលពីថ្ងៃទី១០ មករា ឆ្នាំ២០១៩ UNION DEVELOPMENT GROUP បានបង្ហាញគម្រោងសាងសង់ទីក្រុងTEMI ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ស្ថិតនៅលើផ្ទៃដី២៥០០ហិចតា នៅខេត្តកោះកុង ជាមួយនឹងទំហំវិនិយោគបន្ថែម១,៩០០លានដុល្លារ។  ហើយទីក្រុងនេះអាចផ្ទុកមនុស្សបាន៣០ម៉ឺននាក់។ ពាក្យTEMI បានមកពីអក្សរទេសចរណ៍ (T-Tourism) ផ្នែកអេកូឡូស៊ី(E-Ecological) សមុទ្រ (M-Marine) និង អន្តរជាតិ(I-International)៕    អត្ថបទទាក់ទង   ក្រុមហ៊ុនចិនមួយ បន្ថែមទុន១,៩០០លានដុលា្លរ សម្រាប់គម្រោងវិនិយោគនៅកោះកុង 
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់CDC បានអនុម័តឱ្យក្រុមហ៊ុនចិន២ សាងសង់សណ្ឋាគារថ្នាក់ផ្កាយ៥ នៅខេត្តកោះកុង និងព្រះសីហនុ។ ក្រុមហ៊ុនទាំង២នេះ មានទុនវិនិយោគជិត៦០០លានដុល្លារអាមេរិក ជាមួយនឹងផ្តល់ឱកាសការងារជាង៦ពាន់កន្លែង។ នេះបើតាមហ្វេសប៊ុករបស់CDC កាលពីថ្ងៃទី១៨ កុម្ភៈ។
លោក Keith Krach រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន ត្រូវធ្វើដំណើរទស្សនកិច្ចមកកោះតៃវ៉ាន់ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា។ ក្នុងដំណើរទស្សនកិច្ចនេះ គឺមិនមានរបៀបវារៈច្បាស់លាស់ឡើយ ប៉ុន្តែគេដឹងត្រឹមថា នៅថ្ងៃទី១៨ ខែកញ្ញា មន្រ្តីជាន់ខ្ពស់អាមេរិករូបនេះ ត្រូវជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ហើយថ្ងៃទី១៩ ខែកញ្ញា នឹងចូលរួមជាមួយពិធីរំលឹកខួបរបស់អតីតប្រធានាធិបតីតៃវ៉ាន់  លោក Lee Teng-hui ។នេះ គឺជាដំណើរទស្សនកិច្ចមន្រ្តីជាន់ខ្ពស់អាមេរិកលើកទីពីរហើយ មកកោះតៃវ៉ាន់ បន្ទាប់ពីរដ្ឋមន្រ្តីសុខាភិបាលអាមេរិក។ ស្របនឹងដំណើរទស្សនកិច្ចនេះ ចិន បានចាប់ផ្តើមធ្វើសមយុទ្ធយោធានៅក្បែរច្រកសមុទ្រតៃវ៉ាន់។ បើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Ren Guoqiang «ពួកគេ [សមយុទ្ធយោធា] គឺមានហេតុផលច្បាស់លាស់ ចំណាត់ការត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៅក្នុងច្រកសមុទ្រតៃវ៉ាន់ ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី»។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ហេតុផលឲ្យបានច្បាស់លាស់ជាងនេះឡើយ ប៉ុន្តែសមយុទ្ធនេះ  ទំនងគំរាមដល់មន្រ្តីជាន់ខ្ពស់អាមេរិក ដែលកំពុងទស្សនកិច្ចនៅតៃវ៉ាន់។ សម្រាប់ចិន តៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ចិន ហើយចិនក៏មិនឲ្យបរទេសណា ជ្រែតជ្រៀកកិច្ចការផ្ទៃក្នុងបានឡើយ។ លោក Ren បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ការព្យាយាមប្រើប្រាស់តៃវ៉ាន់ ដើម្បីគ្រប់គ្រងចិន ឬ ផ្អែកលើកម្លាំងបរទេស ដើម្បីពង្រឹងខ្លួនឯង គឺគ្រាន់ជាការស្រមៃ និងមានតែផ្លូវទាល់តែប៉ុណ្ណោះ។ បន្ទាប់ពីថ្លែងដូចខាងលើ អ្នកនាំពាក្យក្រសួងការពារជាតិចិនបានបន្ថែមថា៖ « អ្នកដែលលេងជាមួយភ្លើង នឹងរលាក»។ នេះបើតាមចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ចិនបានបង្កើនសមយុទ្ធយ៉ាងខ្លាំងនៅក្នុង ឬក្បែរច្រកសមុទ្រតៃវ៉ាន់។ មិនត្រឹមតែប៉ុណ្ណោះ យន្តហោះចម្បាំងរបស់ចិន ក៏បានហោះចូលក្នុងដែនអាកាសរបស់តៃវ៉ាន់ដែរ ដែលធ្វើឲ្យតៃវ៉ាន់ព្រមានថា អាចបង្កឲ្យមានការប៉ះទង្គិចកើតឡើង។ ចំណែកអាមេរិកវិញ ក៏ពង្រឹងទំនាក់ទំនងជាមួយតៃវ៉ាន់ដែរ ហើយថែមទាំងបានបើកភ្លើងបៃតង ក្នុងការលក់អាវុធឲ្យដែនកោះមួយនេះថែមទៀត៕
ចិន នៅថ្ងៃទី១៨ ខែកញ្ញា បានចាប់ផ្តើមធ្វើសមយុទ្ធយោធាមួយទៀត នៅកៀកច្រកសមុទ្រតៃវ៉ាន់ ស្របនឹងដំណើរទស្សនកិច្ចមន្រ្តីជាន់ខ្ពស់អាមេរិកមកទីក្រុងតៃប៉ិ។ ក្នុងដំណើរទស្សនកិច្ចនេះ ទីក្រុងប៉េកាំង បានជំទាស់អាមេរិកយ៉ាងខ្លាំង ហើយថា នឹងឆ្លើយតបឲ្យសាកសមបំផុត។
  បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប ១១៧ ២០១នាក់ ខណៈអ្នកជាសះស្បើយ១១១ ៦៩០នាក់ និងអ្នកស្លាប់២ ៦៩៣នាក់៕  
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៦៦នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន ៣១នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន ២៧០នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន ១២នាក់ទៀតដែរ ក្នុងនោះមាន ៥នាក់មិនបានចាក់វ៉ាក់សាំងកូវីដ-១៩។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែតុលានេះ។
  គ្រោះទឹកជំនន់នៅប៉ាគីស្ថាន ចាប់ផ្ដើមបំផ្លិចបំផ្លាញប្រទេសតាំងពីពាក់កណ្ដាលខែមិថុនាមក។ គ្រោះទឹកជំនន់ដ៏ធំជាប្រវត្តិសាស្ត្រនេះ បានបង្កដោយភ្លៀងធ្លាក់រដូវមូសុង ដែលធ្វើឱ្យប៉ះពាល់ប្រជាជនក្នុងប្រទេសជាង ៣០លាននាក់ និងមានអ្នកស្លាប់ជាង៩រយនាក់មកហើយ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីប៉ាគីស្ថានទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ លោកស្រី Sherry Rehman ។    «ប្រជាជនសរុប៣៣លាននាក់ បានរងគ្រោះដោយទឹកជំនន់តាមបែបខុសៗគ្នា ហើយអត្រាអ្នកគ្មានផ្ទះសម្បែងស្នាក់នៅកំពុងស្ថិតក្រោមការប៉ាន់ប្រមាណ»។ រដ្ឋមន្ត្រីដដែលប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះតាមសារមួយ ដោយបន្ថែមថា ខេត្ត Sindh នៅភាគខាងត្បូង រងគ្រោះខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ និងបានស្នើសុំតង់ចំនួនមួយលានសម្រាប់ប្រជាជនដែលគ្មានកន្លែងស្នាក់នៅ។   រដ្ឋាភិបាលប៉ាគីស្ថាន ក៏បានអំពាវនាវសុំជំនួយពីសហគមន៍អន្តរជាតិផង។ បើតាមលោកស្រី Rehman ការដោះស្រាយគ្រោះទឹកជំនន់ មិនមែនជាភារកិច្ចរបស់ប្រទេសមួយ ឬខេត្តមួយនោះទេ  តែវាជាគ្រោះមហន្តរាយរួមគ្នាជាសកលដែលបង្កឡើងដោយបញ្ហាអាកាសធាតុ។   ក្នុងរបាយការណ៍ស្ថានភាពចុងក្រោយរបស់អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន (NDMA) ចាប់តាំងពីគ្រោះទឹកជំនន់ចាប់ផ្ដើមនៅពាក់កណ្តាលខែមិថុនា ផ្លូវជាង៣ពាន់គីឡូម៉ែត្រ ស្ពានចំនួន១៣០កន្លែង និងផ្ទះជាង ៤៩ម៉ឺនខ្នងត្រូវបានបំផ្លាញ។   បន្ទាប់ពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ ប៉ាគីស្ថាន នឹងត្រូវការលុយកសាងជាតិឡើងវិញយ៉ាងច្រើន ដែលនឹងក្លាយជាបញ្ហាប្រឈមសម្រាប់ប្រទេសអាស៊ីខាងត្បូងមួយនេះ។ ប្រទេសនេះ ទំនងត្រូវខ្ចីលុយពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ហើយត្រូវកាត់បន្ថយការចំណាយក្នុងប្រទេស ដើម្បីធានាថាខ្លួនមានសមត្ថភាពសងវិញ ប្រសិនបើ IMF អនុម័តផ្ដល់លុយជំនួយ៕  
រដ្ឋមន្ត្រីទទួលបន្ទុកបម្រែបម្រួលអាកាសធាតុប៉ាគីស្ថាន នៅថ្ងៃទី២៥ ខែសីហា បានលើកឡើងថា ភ្លៀងធ្លាក់ និងទឹកជំនន់ដែលវាយប្រហារប្រទេសនេះចាប់ពីពាក់កណ្ដាលខែមិថុនាមក បានប៉ះពាល់ដល់ប្រជាជនប៉ាគីស្ថានជាង៣០លាននាក់។ ស្ថានភាពគ្រោះធម្មជាតិនៅប៉ាគីស្ថានពេលនេះជាគ្រោះមហន្តរាយប្រវត្តិសាស្ត្រមិនធ្លាប់ជួប។
  មិនត្រឹមតែ Messi និង Ronaldo ឡើយ កីឡាករបាល់ទាត់ដទៃទៀតដូចជា Son Heung-min របស់ Tottenham Hotspur, Karim Benzema ខ្សែប្រយុទ្ធ Real Madrid និង Zlatan Ibrahimovic របស់ AC Milan ជាដើមសុទ្ធតែជិះរថយន្តតម្លៃរាប់លានដុល្លារអាមេរិក។    តាមរយៈការទទួលបានប្រាក់ឈ្នួលខ្ពស់ពីអាជីពពួកគេ កីឡាករបាល់ទាត់ទាំងនោះច្រើនចូលចិត្តសម្ញែង ប្រមួលផ្តុំរថយន្តថ្លៃៗ ខណៈរថយន្តខ្លះមានមិនដល់១០គ្រឿងផងនៅលើលោក។  ខាងក្រោមនេះ ជារថយន្តប្រណិតចំនួន១០គ្រៀង ដែលគ្រប់គ្រងដោយកីឡាករបាល់ទាត់៖   ១. Lionel Messi (Ferrari 335 S Spider Scaglietti) តម្លៃ ៣៥ លានដុល្លារអាមេរិក ២. Cristiano Ronaldo (Bugatti La Voiture Noire) តម្លៃ ១៨,៦០ លានដុល្លារអាមេរិក ៣. Son Heung-min (Ferrari LaFerrari) តម្លៃ ៣ លានដុល្លារអាមេរិក ៤. John Terry (Ferrari 275 GTB) តម្លៃ ២,២០ លានដុល្លារអាមេរិក ៥. Karim Benzema (Bugatti Veyron Pur Sang) តម្លៃ ១,៩០ លានដុល្លារអាមេរិក ៦. Samuel Etoo (Aston Martin One-77) តម្លៃ ១,៨០ លានដុល្លារអាមេរិក ៧. Zlatan Ibrahimovic (Ferrari Monza SP2) តម្លៃ ១,៧០ លានដុល្លារអាមេរិក  
Lionel Messi ជិះរថយន្ត Ferrari 335 S Spider Scaglietti ដែលមានតម្លៃរហូតដល់ ៣៥លានដុល្លារអាមេរិក។ ចំណោមកីឡាករបាល់ទាត់លើលោក ខ្សែបម្រើ Paris Saint-Germain រូបនេះ ប្រើប្រាស់រថយន្តថ្លៃជាងគេ ខណៈ Cristiano Ronaldo ខ្សែប្រយុទ្ធ Manchester United ជិះ Bugatti La Voiture Noire ដែមានតម្លៃ ១៨,៦០ លានដុល្លារ។
បន្ថែមពីប្រទេសគុយបា មជ្ឈមណ្ឌលជាតិព្យុះសង្ឃរាសហរដ្ឋអាមេរិកបានព្រមានពីផលប៉ះពាល់នៅកោះ Andros, Bimini និងកោះ Grand Bahama នៃប្រជុំកោះ Bahama ឧបទ្វីប Florida ហើយនឹងតំបន់ Florida Keys។ មជ្ឈមណ្ឌលជាតិព្យុះសង្ឃរាសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា ព្យុះសង្ឃរា Irma បានចុះខ្សោយពីប្រភេទព្យុះសង្ឃរាទី៤មកប្រភេទព្យុះសង្ឃរាទី៣ ក៏ប៉ុន្តែ ត្រូវគេរំពឹងនឹងបង្កើនកម្លាំងនៅពេលដែលវាខិតមកជិតតំបន់ Florida Keys។ ព្យុះនោះជាព្យុះសង្ឃរាមួយដែលត្រូវបានគេកត់ត្រានៅក្នុងប្រវត្តិសាស្ត្រថាជាព្យុះសង្ឃរាដ៏ខ្លាំងបំផុត ត្រូវបានព្យាករណ៍ថានឹងចាប់ផ្តើមបក់បោកនៅតំបន់ Florida Keys នៅព្រឹកថ្ងៃអាទិត្យនេះហើយនឹងបន្តទៅជិតឆ្នេរសមុទ្រភាគនារតីនៃរដ្ឋ Florida នៅពេលថ្ងៃត្រង់នៅថ្ងៃអាទិត្យនេះ។ ព្យុះសង្ឃរា Irma កំពុងមានល្បឿនខ្យល់២០៥គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅពេលដែលព្យុះសង្ឃរា Irma ធ្វើចលនាមកកាន់រដ្ឋ Florida ពួកមន្ត្រីនៅទីនោះបានព្រមានដល់រាប់លាននាក់ថា ពេលវេលាកាន់តែខើចទៅសម្រាប់ពួកគេជម្លៀសចេញ។ រដ្ឋ Florida បានស្នើសុំមនុស្សជាង៦លាន៥សែននាក់គឺស្មើជាង១ភាគ៤នៃចំនួនពលរដ្ឋរបស់រដ្ឋនោះឲ្យជម្លៀសចេញមុនពេលព្យុះសង្ឃរាត្រូវគេរំពឹងនឹងមកដល់នៅថ្ងៃអាទិត្យនេះ។ លោក Rick Scott អភិបាលរដ្ឋ Florida បានចាត់ទុកព្យុះសង្ឃរា Irma ជាប្រភេទព្យុះប្រកបដោយមហន្តរាយដែលរដ្ឋនេះមិនដែលបានឃើញកាលពីពេលមុន។លោកបាននិយាយថា ព្យុះនោះមានទំហំធំជាងរដ្ឋ Florida៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ព្យុះសង្ឃរា Irma បន្តបក់បោកហើយនឹងមានការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅឆ្នេរសមុទ្រភាគខាងជើងប្រទេសគុយបានៅពេលដែលវាបក់បោកយ៉ាងខ្លាំងឆ្ពោះមកកាន់រដ្ឋ Florida សហរដ្ឋអាមេរិកបន្ទាប់ពីសម្លាប់មនុស្សយ៉ាងហោចណាស់ក៏២២នាក់ដែរនិងកំពុងបំផ្លាញយ៉ាងខ្លាំងនៅទីកន្លែងផ្សេងៗទៀត។
  បើតាមលោកស្រី ឱ វណ្ណឌីន បញ្ជាក់ប្រាប់ក្រុមសារព័ត៌មានតាមប្រព័ន្ធ Telegram នៅយប់ថ្ងៃទី១០កញ្ញា ករណីដែលជនជាតិវៀតណាមឆ្លងកូវីដ-១៩នេះ គឺពួកគេអាចឆ្លងពេលទៅដល់ប្រទេសវៀតណាម។    សារព័ត៌មានវៀតណាម VN Express កាលពីថ្ងៃទី៨កញ្ញា បានចុះផ្សាយថា ជនជាតិវៀតណាម៣នាក់ ដែលធ្វើឡើងចេញពីកម្ពុជាកាលពីថ្ងៃ២៥និង២៦ សីហា តាមច្រកម៉ុកបៃ ខេត្តតៃនិញ បានពិនិត្យមានជំងឺកូវីដ-១៩។    សូមបញ្ជាក់ថា នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៧៤នាក់ ហើយពេលនេះបានសះស្បើយអស់ហើយ។ នេះបើតាមប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃទី១១កញ្ញា ឆ្នាំ២០២០៕   
ភ្នំពេញ៖ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល លោកស្រី ឱ វណ្ឌឌីន បដិសេធថា គ្មានករណីជនជាតិវៀតណាម៣នាក់ ឆ្លងជំងឺកូវីដ-១៩ ចេញពីកម្ពុជា ដូចសារព័ត៌មានវៀតណាមចុះផ្សាយឡើយ។
  វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បញ្ជាក់ថាពាក្យ «សាវ» ជាដំណើរការកំពុងលូតលាស់ទៅលើអ្វីមួយ ដូចជា ពីក្មេងទៅពេញវ័យ។    ម្យ៉ាងទៀតពាក្យ «សាវ» អាចប្រើជានាមសព្ទ សម្រាប់សម្គាល់លើ រុក្ខជាតិដែលរកកល់នឹងមានផ្កាផ្លែជាដំបូង ដូចជា ដូងសាវ, ត្នោតសាវ, ឈើសាវ ជាដើម៕  
«សាវ» ជាពាក្យសម្រាប់ហៅប្រុសស្រីដែលកំពុងពេញវ័យ។ ចំពោះប្រុសស្រី ឲ្យតែមានវ័យជំទង់ គេតែងហៅថា ក្រមុំសាវ និងកំលោះសាវ។
ក្រុមហង្សក្រហម អាចធ្វើដំណើរទៅកាន់វគ្គ៨ក្រុមនៃពានរង្វាន់លំដាប់ទីមួយអឺរ៉ុប ដោយឈ្នះ Inter សរុបលទ្ធផលទាំងពីរជើង ២-១។ ជ័យជម្នះរបស់ក្រុម Inter ដែលរកបានដោយកីឡាករ Lautaro Martinez មិនសមល្មមជួយឱ្យក្រុមដែលមកពីអ៊ីតាលីមួយនេះអាចទម្លាក់ក្រុមខ្លាំងរបស់អង់គ្លេសនៅកីឡដ្ឋាន Anfield បានឡើយ។   ទោះយ៉ាងនេះ លោក Klopp បានបង្ហាញអារម្មណ៍លោកថា ពិតជាសប្បាយចិត្ត ដែលក្រុមបានបន្តដំណើរនៅក្នុងការប្រកួតពានរង្វាន់ទីមួយអឺរ៉ុប ប៉ុន្តែក៏មិនលាក់អារម្មណ៍ខកចិត្តដែលត្រូវបាន Inter បញ្ចប់ភាពមិនដែលចាញ់១៥ប្រកួតជាប់គ្នារបស់ Liverpool ដូចគ្នា។   «ប្រសិនបើវាជាប្រភេទនៃការប្រកួតដែលត្រូវឱ្យយើងចាញ់ វាគ្រាន់ជារឿងដែលអាចកើតឡើងក្នុងពិភពបាល់ទាត់ប៉ុណ្ណោះ ព្រោះរឿងសំខាន់យើងត្រូវទៅវគ្គបន្ត។ ខ្ញុំសប្បាយចិត្តក្រុមទៅវគ្គបន្ត ហើយលទ្ធផលថ្ងៃនេះយើងទទួលយក និងដើម្បីកែប្រែ។»លោក Klopp និយាយបែបនេះក្រោយចប់ការប្រកួត។   ចំណែកលទ្ធផលមួយគូទៀត ក្រុម Bayern Munich បានយកឈ្នះលើក្រុម FC Salzburg ក្នុងលទ្ធផល ៧-១ នាកីឡដ្ឋាន Allianz Arena ដោយសរុបលទ្ធផលទាំងពីរជើង ៨-២។ Bayern Munich ក៏បានកក់កៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ផងដែរ៕  
អ្នកចាត់ការក្រុមបាល់ទាត់ Liverpool លោក Jurgen Klopp បានបង្ហាញអារម្មណ៍ទាំងខកចិត្ត និង សប្បាយចិត្តក្រោយកូនក្រុមអាចឆ្លងទៅកាន់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គ៨ក្រុម ទោះចាញ់ Inter Milan ១-០ នាថ្ងៃទី៩ ខែមីនា។
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ ថ្លែងថា កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព ចាប់ផ្តើមអនុវត្តតាមបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយ ដោយបច្ចុប្បន្ន កំពុងនាំគ្នាប្រមូលអាវុធ សម្ភារៈយោធារបស់មហាអំណាចអាម៉េរិក យកទៅទុកមួយដុំ។ ការថ្លែងនេះ ធ្វើឡើងនៅចំពោះមុខអ្នកកាសែត ក្រោយពីសម្តេចនាយឧត្តមសេនីយ៍ ទៀ បាញ់ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចាកចេញពីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារ និងទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។   សម្តេច ទៀ បាញ់ បានឲ្យដឹងទៀតថា នៅពេលណា ដែលអាវុធ សម្ភារៈយោធារបស់អាម៉េរិក ត្រូវបានប្រមូលមកអស់ហើយ អង្គភាពមានសមត្ថកិច្ច នឹងពិនិត្យមើលថា ប្រភេទអាវុធ សម្ភារៈយោធាណាខ្លះ អាចរក្សាទុកបាន និងប្រភេទអាវុធ សម្ភារៈយោធាណាខ្លះ ដែលដល់កម្រិត ត្រូវកម្ទេចចោល។ សម្តេច បន្តថា អាវុធ សម្ភារៈយោធា ដែលដល់អាយុកាល ចាស់ខ្លាំង ឬខូចខាតធ្ងន់ធ្ងរ តែងត្រូវបានបំផ្លាញចោលជាបន្តបន្ទាប់ ពីព្រោះថា បើនៅរក្សាទុក គឺអាចបង្កភាពអន្តរាយណាមួយ។    កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ សម្តេច ហ៊ុន សែន បានចេញបញ្ជាតាមសំណេរលើទំព័រសង្គមហ្វេសប៊ុក ឲ្យគ្រប់អង្គភាពកងកម្លាំងប្រដាប់អាវុធ នាំគ្នាប្រមូលអាវុធ សម្ភារៈយោធាអាម៉េរិក យកទៅរក្សាទុក្នុងឃ្លាំង ឬកម្ទេចចោលតាមការជាក់ស្តែង។ បញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ជាការឆ្លើយតបនឹងអាម៉េរិក ដែលដាក់ទណ្ឌកម្មលើកម្ពុជា តាមរយៈការរឹតបន្តឹងការលក់អាវុធ សម្ភារៈយោធាឲ្យកម្ពុជា។ ការដាក់ទណ្ឌកម្មរបស់អាម៉េរិក ធ្វើឡើង កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមហេតុផលថា រដ្ឋាភិបាលកម្ពុជា បណ្តាលឲ្យឥទ្ធិពលយោធាចិន ជះមកលើកម្ពុជា ហើយការរំលោភសិទ្ធិមនុស្ស និង អំពើពុករលួយ នៅតែបន្តកើតមាននៅកម្ពុជា។      សម្តេច ទៀ បាញ់ ចាត់ទុកថា កាន់តែល្អប្រសើរទៅវិញ ដែលអាម៉េរិក រឹតបន្តឹងការលក់អាវុធ សម្ភារៈយោធាឲ្យកម្ពុជា ដ្បិតកម្ពុជា មិនដែលទិញអាវុធ សម្ភារៈយោធាពីអាម៉េរិកឡើយ។ សម្តេច មានប្រសាសន៍ដូច្នេះថា៖«មែនទែន អាវុធ ដែលមានទាំងអម្បាលម៉ាននេះ យើង ប្រមូលពីសម័យសង្គ្រាមឆ្នាំ៧០ ដែលលន់ នល់ យកមកប្រើប្រាស់ រួចនៅសេសសល់នៅបាតឃ្លាំង នៅក្នុងឃ្លាំង ហើយជាមួយនឹងដែរ ការចូលមកមួយចំណែកណានោះ មកពីអ្នកប្រយុទ្ធប្រឆាំងគ្នាពីមុនមក គឺយើង ក៏មិនបានប្រើប្រាស់ដែរ ទុកចោល។ ឥឡូវហ្នឹង កុំឲ្យចោលផ្តេសផ្តាសពាសពេញ ប្រមែលប្រមូលឲ្យមានកន្លែងទុកដាក់ច្បាស់លាស់ ហើយយើង នឹងពិចារណាមើលតាមលទ្ធភាពជាក់ស្តែងយ៉ាងណាៗនោះ នៅពេលក្រោយ»។   ការអះអាងរបស់អាម៉េរិកថា កងទ័ពចិន ជះឥទ្ធិពលលើកម្ពុជា ព្រោះអាម៉េរិក សំអាងថា កងទ័ពជើងទឹកចិន មានមូលដ្ឋាន នៅកំពង់ផែរាម ខេត្តព្រះសីហនុ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា បកស្រាយស្ទើររាប់ភ្លេចទៅហើយ ថា គ្មានកងទ័ពជើងទឹកចិននៅកំពង់ផែរាម ដូចការចោទប្រកាន់នោះទេ។ ដោយសារធុញទ្រាន់ និងហត់នឿយនឹងការបកស្រាយជាដដែលពេក ប្រមុខរដ្ឋាភិបាលកម្ពុជា បានកាសចេញពីកម្មវិធីមួយក្នុងខេត្តព្រះសីហនុ នៅដើមខែធ្នូ ឆ្នាំ២០២១ ថា ឈប់និយាយ ឬបកស្រាយអ្វីទាំងអស់ អំពីរឿងកំពង់ផែរាមនេះ។    ការរឹតបន្តឹងលក់អាវុធ និងសម្ភារៈយោធាឲ្យកម្ពុជា គឺជាការដាក់ទណ្ឌកម្មមួយជំហានទៀត បន្ថែមពីលើការដាក់ទណ្ឌកម្មមន្រ្តីយោធាជាន់ខ្ពស់ពីររូបរបស់កម្ពុជា គឺ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកកាន់អគ្គយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក។ នាយឧត្តមសេនីយ៍ទាំងពីរ ត្រូវអាម៉េរិក ដាក់ទណ្ឌកម្ម ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយផ្អែកលើហេតុផលថា បានពាក់ព័ន្ធនឹងអំពើពុករលួយ និងរំលោភសិទ្ធិមនុស្ស។ ទណ្ឌកម្ម ដែលអាម៉េរិក ដាក់នោះ គឺហាមមិនឲ្យលោកទាំងពីរ ចូលទឹកដីអាម៉េរិក និងបង្កកទ្រព្យសម្បត្តិរបស់ពួកលោក ដែលមាននៅលើទឹកដីអាម៉េរិក។    ចំពោះការកសាងអគារ និងទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ គឺស្ថិតក្រោមជំនួយឥតសំណងរបស់មហាអំណាចចិន។ សម្តេចរដ្ឋមន្រ្តីការពារជាតិកម្ពុជា ប្រាប់អ្នកកសែតថា មិត្តចិន នឹងជួយកសាងអគារ និងទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ឲ្យបានធំទូលាយ និងមានស្តង់ដារអន្តរជាតិ។    ក្រោយចេញផុតពីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារ និងទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ សម្តេច បានបង្ហោះសំណេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន បានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែស៊ីជម្រៅលើគ្រប់វិស័យ ឈានដល់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកលើមូលដ្ឋានឈ្នះឈ្នះ និងសន្តិសហវិជ្ជមាន»៕ 
កម្ពុជា មិនដែលទិញអាវុធពីអាម៉េរិកទេ ហើយអាវុធ ដែលកម្ពុជាប្រើបច្ចុប្បន្ន ភាគច្រើនគឺសល់ពីសម័យលន់ នល់។ នេះជាការអះអាងរបស់រដ្ឋមន្រ្តីការពារជាតិកម្ពុជា។ 
  សហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ, អាស៊ី និងអាស៊ាន បានសម្រេចផ្អាកការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអត្តពលកម្មកម្រិតពិភពលោក អាស៊ី និងអាស៊ានចំនួន៤នៅឆ្នាំនេះ។ ការផ្អាកនេះ ធ្វើឡើងបន្ទាប់ពីប្រទេសចិន ថៃ និងឥណ្ឌូណេស៊ី ដែលត្រៀមធ្វើជាម្ចាស់ផ្ទះ កំពុងប្រឈមនឹងការរាតត្បាតនៃជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មី។     ព្រឹត្តិការណ៍អន្តរជាតិធំៗទាំងនេះ រួមមានការប្រកួតជើងឯកពិភពលោកក្នុងសាល(World Athletics Indoor Championship, Asian Athletics Championship នៅចិន,  ASEAN  Youth Athletics Championship នៅប្រទេសថៃ និង SEA Youth Athletics  Championship នៅប្រទេសឥណ្ឌូណេស៊ី។    លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តបានបញ្ជាក់ថា ការផ្អាកនេះមិនបានកំណត់ពីពេលវេលានោះឡើយ ហើយវាទំនងជាអាចចាប់ផ្តើមឡើងវិញនៅពេលស្ថានភាពនៃការរីករាលដាលនៃកូវីដ-១៩មានភាពធូរស្រាល។   អគ្គលេខាធិការរូបនេះបានបន្តថា អត្តពលិកកម្ពុជាបានព្យាយាមហ្វឹកហាត់យ៉ាងខ្លាំងដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ តែក៏ត្រូវបានផ្អាកការហ្វឹកហាត់វិញ ក្រោយទទួលបានលិខិតផ្អាកការរៀបចំជាបន្តបន្ទាប់ពីសហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ, អាស៊ី និងអាស៊ាន។    «យើងបានហ្វឹកហាត់យ៉ាងខ្លាំងដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ទាំងនេះ ប៉ុន្តែការហ្វឹកហាត់ជុំគ្នាត្រូវបានរំសាយ។ បច្ចុប្បន្នកីឡាកររបស់យើងត្រូវបានគ្រូបង្វឹកដាក់កាលវិភាគឲ្យហ្វឹកហាត់ដោយខ្លួនឯងនៅតាមផ្ទះ និងទីកន្លែងមានសុវត្ថិភាពមួយចំនួន ហើយមាន អ្នកខ្លះហ្វឹកហាត់នៅក្បែរៗស្ដាតអូឡាំពិក»។ នេះជាការលើកឡើងរបស់លោក ហ៊ុន បូរី។    សម្រាប់ការប្រកួតនេះដែរ កម្ពុជាគ្រោងបញ្ជូនកីឡាករជម្រើសជាតិ និងអត្តពលិកថ្នាលចំនួន៨រូបឲ្យចូលរួម ដោយពួកគេទាំងអស់សុទ្ធសឹងជាកីឡាករមានសមត្ថភាពខ្ពស់ ដែលបានឆ្លងកាត់ការប្រកួតប្រជែងជាមួយកីឡាករមានសមត្ថភាពជាច្រើនរូប។ តែយ៉ាងណាគម្រោងនៃការចូលរួមប្រកួតនេះនៅតែរក្សាដដែល បើសិនប្រទេសម្ចាស់ផ្ទះទាំងនោះរៀបចំឡើងវិញ៕       
ព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិធំៗចំនួន៤ត្រូវបានផ្អាកដំណើរការ ដោយសារការរីករាលដាលនៃជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មី(កូវីដ-១៩)។ កម្ពុជា ដែលត្រៀមបញ្ជូនអត្តពលិកចូលរួមព្រឹត្តិការណ៍នេះ ក៏បានរំសាយការប្រមូលផ្តុំហ្វឹកហាត់ផងដែរ។
អត្ថបទទាក់ទង   ២០ឆ្នាំក្រោយមក បារាំងលើកពាន World Cup ជាលើកទីពីរ! ខាងក្រោមនេះ ជាពានរង្វាន់ផ្សេងៗ ដែលកីឡាករទទួលបាន៖ ពានរង្វាន់បាល់មាស (Golden Ball Award)៖ - មាស៖ Luka Modric (ក្រូអាស៊ី) - ប្រាក់៖ Eden Hazard (បែលហ្ស៊ិក) - សំរឹទ្ធ៖ Antoine Griezmann (បារាំង) ពានរង្វាន់កីឡាករវ័យក្មេងឆ្នើមជាងគេ (FIFA Young Player Award) -Kylian Mbappe (បារាំង) ពានរង្វាន់ស្បែកជើងមាស (Golden Boot Award)៖ -Harry Kane (អង់គ្លេស) ៦គ្រាប់ -Antoine Griezmann (បារាំង) ៤គ្រាប់ -Romelu LUKAKU (បែលហ្ស៊ិក) ៤គ្រាប់ ស្រោមដៃមាស (Golden Glove Award)៖ -Thibaut Courtois (បែលហ្ស៊ិក) ពានរង្វាន់ Fair Play៖ -ក្រុមជម្រើសជាតិអេស្ប៉ាញ៕
ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី បានបញ្ចប់ផ្លូវការ ដោយបារាំងក្លាយជាម្ចាស់ជើងឯក ក្រោយឈ្នះក្រូអាស៊ី ៤-២ រីឯបែលហ្ស៊ិក បានលេខ៣ បន្ទាប់ពីបានយកឈ្នះអង់គ្លេស ២-០ ។
ទំនងជាប់រវល់នឹងការងារ លោក ងី មានហេង ពុំបានផ្តល់ព័ត៌មានលម្អិតពីករណីនេះឡើយ ដោយលោក គ្រាន់តែឆ្លើយថា មានកម្មករប្រហែលពី៤០០ទៅ៥០០នាក់ ដែលនឹងត្រូវធ្វើតេស្តរកវីរុសកូវីដ-១៩ ហើយក៏បានផ្តាច់ការហៅចូលតែម្តង។ ករណីនេះ អ្នកកាសែត ក៏បានសួរទៅកាន់អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលដែរ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម តែអ្នកស្រី មិនទាន់ឆ្លើយតប៕ អត្ថបទទាក់ទង   កម្មករ៧១៦នាក់ នៅរោងចក្រ Y&W អវិជ្ជមានកូវីដ-១៩
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ អះអាងថា មានកម្មករម្នាក់ ក្នុងរោងចក្រ Y&W ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានផ្ទុកជំងឺកូវីដ-១៩។ លោក ប្រាប់សារព័ត៌មានថ្មីៗ នៅរសៀលថ្ងៃទី២ ខែមីនានេះ ថា កម្មករប្រមាណជា៤០០ទៅ៥០០នាក់ ក្នុងរោងចក្រនេះ នឹងត្រូវយកសំណាកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ក្រោយទទួលដំណឹងថា មានកម្មករម្នាក់ ផ្ទុកជំងឺកូវីដ-១៩។
  លោក Mohsen Fakhrizadeh ជាបុគ្គលមួយរូប ដែលអ៊ីស្រាអែលចាត់ទុកថា ជាអ្នកវិទ្យសាស្ត្រកំពូលទទួលបន្ទុកកម្មវិធីនុយក្លេអ៊ែរដ៏ខ្លាំងរបស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារមួយនៅក្នុងទីក្រុង Absard ភាគខាងកើតរដ្ឋធានីតេហេរ៉ង់។ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃទី២៨ ខែវិច្ឆិកាប្រកាសសងសឹកវិញ នៅក្នុងពេលវេលាត្រឹមត្រូវណាមួយ។    មួយថ្ងៃបន្ទាប់ពីការប្រកាសសងសឹករបស់មេដឹកនាំកំពូល សភាអ៊ីរ៉ង់ ក៏បានចេញសេចក្តីថ្លែងការណ៍មួយដែលចុះហត្ថលេខាដោយសមាជិកសភាទាំងអស់ ដោយស្នើឲ្យបញ្ឈប់ការត្រួតពិនិត្យជាអន្តរជាតិលើរោងចក្រចម្រាញ់សារធាតុនុយក្លេអ៊ែរ។ បើតាមសេចក្តីថ្លែងការណ៍នេះ សមាជិកសភាអ៊ីរ៉ង់ អំពាវនាវឲ្យមានការឆ្លើយតបភ្លាមៗ និងដាក់ទណ្ឌកម្មលើសកម្មភាពឈ្លានពានរបស់បរទេស ហើយវិធីល្អបំផុត គឺដំណើរការរោងចក្រចម្រាញ់សារធាតុនុយក្លេអ៊ែរនៅក្នុងប្រទេសឡើងវិញ។   បើតាមការចុះផ្សាយរបស់សារព័ត៌មានAl Jazeera សភាអ៊ីរ៉ង់ បន្តថា ដើម្បីដំណើរការរោងចក្រនុយក្លេអ៊ែរឡើងវិញ គឺត្រូវបញ្ចប់ការអនុវត្តដោយស្ម័គ្រចិត្តលើពិធីការបន្ថែមមួយចំនួន និងបញ្ចប់ការត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA)។    តាមរយៈកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលអាមេរិកបានដកខ្លួនចេញ អ៊ីរ៉ង់បានយល់ព្រមផ្អាកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងអនុញ្ញាតឲ្យអង្គការ IAEA ត្រួតពិនិត្យការចម្រាញ់សារធាតុនុយក្លេអ៊ែរ ដើម្បីដោះដូរជាមួយនឹងផលប្រយោជន៍សេដ្ឋកិច្ច។ ចំណែកការស្ម័គ្រចិត្តលើពិធីការបន្ថែមមួយចំនួន ជាវិធានការរបស់អ៊ីរ៉ង់ ដែលផ្តល់ឲ្យអង្គការ IAEA ក្នុងការពិនិត្យការប្រើប្រាស់សម្ភារៈនុយក្លេអ៊ែរផ្សេងៗ។    ដោយសារ សេចក្តីថ្លែងការណ៍នេះ មិនមានអំណាចចាប់បង្ខំអ្វី សភាអ៊ីរ៉ង់ កំពុងតាក់តែងសេចក្តីស្នើច្បាប់មួយ ដើម្បីឆ្លើយតបនឹងសេចក្តីអំពាវនាវខាងលើ។ សេចក្តីស្នើច្បាប់លុបចោលទណ្ឌកម្ម មានចំនួន ៩មាត្រា ដែលនឹងអនុញ្ញាតឲ្យអ៊ីរ៉ង់ត្រលប់ទៅចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម យ៉ាងហោចណាស់ ១២០គីឡូក្រាម ឬ២០ភាគរយក្នុងមួយឆ្នាំ ដំណើរការរោងចក្រចម្រាញ់អ៊ុយរ៉ានីញ៉ូម Fordow ឡើងវិញ និងបង្កើនចំនួនម៉ាស៊ីនបំបែកសារធាតុឲ្យកាន់តែច្រើន។    សេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់ខាងលើ នៅតែបន្តចោទអ៊ីស្រាអែលដដែលថា ជាអ្នកនៅពីក្រោយករណីសម្លាប់លោក Fakhrizadeh។ បើតាមអ៊ីរ៉ង់ ការសម្លាប់លោក Fakhrizadeh គឺអ៊ីស្រាអែល មិនចង់ឃើញអ៊ីរ៉ង់ត្រលប់មករកស្ថានភាពធម្មតាវិញឡើយ ពោលគឺជាស្ថានការណ៍ ដែលអ៊ីរ៉ង់មិនរងទណ្ឌកម្មរបស់អន្តរជាតិ និងប៉ះពាល់ប្រយោជន៍មួយចំនួនអ៊ីស្រាអែល។    សូមបញ្ជាក់ថា សាកសពរបស់លោក Fakhrizadeh ត្រូវបញ្ចុះនៅថ្ងៃទី៣០ ខែវិច្ឆិកា ដោយមានវត្តមានរបស់ក្រុមគ្រួសារ និងមន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ ប៉ុន្តែអ្នកនាំពាក្យយោធាអ៊ីរ៉ង់ មិនបានបញ្ជាក់ទេ ថាតើពិធីបុណ្យសពរបស់អ្នកជំនាញនុយក្លេអ៊ែររូបនេះ នឹងត្រូវធ្វើនៅកន្លែងណាឡើយ? 
សភាអ៊ីរ៉ង់ នៅថ្ងៃទី២៩ ខែវិច្ឆិកា បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីស្នើឲ្យអ៊ីរ៉ង់ផ្អាកការត្រួតពិនិត្យពីសហគមន៍អន្តរជាតិលើរោងចក្រផលិតនុយក្លេអ៊ែររបស់ខ្លួន ដើម្បីជាការឆ្លើយតបនឹងករណីបាញ់សម្លាប់អ្នកជំនាញនុយក្លេអ៊ែរ លោក Mohsen Fakhrizadeh ។
នេះជាតម្លៃអតិបរមាប្រេងឥន្ធនៈលក់រាយ សម្រាប់ទីផ្សារកម្ពុជា៕
តម្លៃប្រេងឥន្ធនៈលក់រាយបន្តឡើងថ្លៃបន្ថែមទៀត ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ខែវិច្ឆិកា។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប្រេងសាំងធម្មតាថ្លៃ ៣៩០០រៀលក្នុងមួយលីត្រ កើនឡើង ១៥០រៀល បើធៀបនឹង១០ថ្ងៃមុន។ រីឯប្រេងម៉ាស៊ូថ្លៃ ៣៥០០រៀលក្នុងមួយលីត្រ។
កាលពីថ្ងៃទី១៩ ធ្នូ រដ្ឋ Louisiana និងរដ្ឋ West Virginia បានក្លាយជារដ្ឋចុងក្រោយពីរទៀតនៅអាម៉េរិក ដែលដាក់បម្រាមលើការចូលប្រើកម្មវិធីចែករំលែកវីដេអូទម្រង់ខ្លី TikTok នៅលើឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអាម៉េរិក ។   មកទល់ពេលនេះមានរដ្ឋប្រមាណ១៩ ក្នុងចំណោមរដ្ឋចំនួន៥០ នៅអាម៉េរិកបានដាក់បម្រាមនេះដោយផ្នែក ឬទាំងស្រុង ដោយសារតែមានការព្រួយបារម្ភថាទិន្នន័យអ្នកប្រើប្រាស់ដែលប្រមូលបានដោយ TikTok ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន។ ការរឹតបន្តឹងទាំងនេះភាគច្រើនត្រូវបានធ្វើឡើងក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ។ សមាជិកមួយចំនួននៃសភាអាម៉េរិកកាលពីសប្តាហ៍មុន ថែមទាំងបានស្នើសុំការហាមប្រាមទូទាំងប្រទេស ដែលការនេះស្រដៀងនិងប្រទេសមួយចំនួនដែលកំពុងអនុវត្ត ដូចជាឥណ្ឌាជាដើម។    ក្រុមហ៊ុន Jamf Holding Corp ដែលផ្តល់កម្មវិធីសុវត្ថិភាពលើឧបករណ៍ Apple បានឱ្យដឹងថា រដ្ឋាភិបាលអាម៉េរិកដែលជាអតិថិជនរបស់ក្រុមហ៊ុននេះ បានបង្កើនការទប់ស្កាត់ការចូលប្រើ TikTok ចាប់តាំងពីពាក់កណ្តាលឆ្នាំនេះ។ តួលេខរបស់ក្រុមហ៊ុនបង្ហាញថា ក្នុងខែនេះប្រហែល ៦៥ភាគរយនៃការព្យាយាមភ្ជាប់ទៅ TikTok ត្រូវបានរារាំងនៅលើឧបករណ៍សាធារណៈ។ ទន្ទឹមនេះក្រុមហ៊ុន TikTok បានសម្តែងការខកចិត្តចំពោះគោលការណ៍ដែលបានចេញដោយផ្អែកលើអំណះអំណាងដែលគ្មានមូលដ្ឋានអំពី TikTok ខណៈពេលដែលទាំងនេះនឹងមិនជួយបង្កើនសុវត្ថិភាព និងសន្តិសុខជាតិរបស់អាមេរិកនោះទេ។   អស់រយៈពេលជាច្រើនខែមកនេះ មន្ត្រីអាម៉េរិក និងក្រុមហ៊ុន TikTok បាននឹងកំពុងចរចារលើកតិកាសញ្ញាសន្តិសុខជាតិ ដែលដោះស្រាយជុំវិញការព្រួយបារម្ភទិន្នន័យរបស់អ្នកប្រើប្រាស់ TikTok ជាង ១០០លាននាក់នៅក្នុងអាម៉េរិក តើវាត្រូវបានប្រើប្រាស់ដោយកម្មវិធីដែលមានមូលដ្ឋាននៅប្រទេសចិននេះយ៉ាងដូចម្តេច៕  
រហូតមកដល់ពេលនេះរដ្ឋប្រហែល ១៩ ក្នុងចំណោមរដ្ឋទាំង ៥០ នៅអាម៉េរិកបានដាក់បម្រាមលើកម្មវិធី TikTok ដោយសារតែមានការព្រួយបារម្ភថាទិន្នន័យអ្នកប្រើប្រាស់ដែលប្រមូលបានដោយ TikTok អាចត្រូវបានគេប្រើប្រាស់ខុសច្បាប់។
  និយាយអំពីរចនាបទផ្នែករូបរាងវិញ គឺមានលក្ខណៈដូចទៅនឹង Y91&Y91i ដែរ ដោយត្រូវបានបង្ហាញមកជាមួយ នូវជម្រើសពណ៌ចំនួន ២ គឺ ពណ៌ Starry black និងពណ៌ Ocean Blu ដែលជាពណ៌កំពុងតែមានការពេញនិយម សម្រាប់មិត្តៗយុវវ័យ។     ខាងក្រោមនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ vivo Y93:   - មានរូបរាងបែប Classic មិនឆាប់ស៊ាំភ្នែក។ - មានអេក្រង់ជាប្រភេទឆកបែបតំណក់ទឹក ទំហំ 6.22 អ៊ីញ ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបាន ក្នុងកម្រិត HD+ លាតសន្ធឹងប្រមាណ 88.6% នៃផ្ទៃខាងមុខ និងមានដង់ស៊ីតេអេក្រង់ 271 ppi។ - ដំណើរការដោយ Android 8.1 Oreo និងស្រោបខ្លួនដោយ FunTouch OS 4.5។ - មាន CPU Octa-Cores, GPU Adreno 505 និងមាន Chipset ប្រភេទ Snapdragon 439។ - ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G។ - មានរ៉េមទំហំ 3GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 32GB + ថែមក្រៅបាន 256GB។ - កាមេរ៉ាក្រោយ 2 គ្រាប់ (13MP + 2MP) និងកាមេរ៉ាមុខទំហំ 8MP។ - ប្រព័ន្ធសុវត្ថិភាព: ស្កេនម្រាមដៃនៅផ្នែកខាងក្រោយ + ស្កេនមុខ។ - ថ្ម: 4030 mAh។   ដូចនេះសម្រាប់ប្រិយមិត្តរបស់ vivo ដែលមានចំណាប់អារម្មណ៍លើ Y93 នេះ លោកអ្នកអាចទៅជាវបានហើយ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស៕   (អត្ថបទពាណិជ្ជកម្ម)
កាលពីសប្ដាហ៍មុននេះ  ក្រុមហ៊ុនស្មាតហ្វូន vivo បានប្រកាសការត្រៀមបង្ហាញ វត្តមានសមាជិកថ្មីរបស់ខ្លួន នោះគឺការមកដល់នៃជំនាន់ថ្មីចុងក្រោយ នៃត្រកូល Y ម៉ូឌែល vivo Y93។ ហើយ ចាប់ពីថ្ងៃទី៣ ខែឧសភានេះ តទៅនេះ ស្មាតហ្វូន vivo Y93 មានវត្តមានលក់នៅលើទីផ្សារហើយ ជាមួយនឹងកញ្ចប់តម្លៃ $169 តែប៉ុណ្ណោះ។
បញ្ហាទាំងនេះ គេអាចសង្កេតឃើញដោយងាយ តាមរយៈកាយវិការ ឥរិយាបថ ឬសម្តីសំដៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ឬក្រុមយុវជន សិស្ស និស្សិត បញ្ញាវ័នផងដែរ ដូចជា នៅពេលពួកគេធ្វើដំណើរ ទៅកាន់ស្រុកកំណើត ឬទៅទីណាជួបគ្នាម្តងៗ ក្រៅពីការសួរសុខទុក្ខ ពីសាច់ញាតិ បងប្អូន មិត្តភក្តិ ឬឪពុកម្តាយ ពួកគេ ក៏ទទួលបាននូវសំណួរដ៏គួរចងចាំដំបូងគេ និងអស់សំណើចដដែលៗថា ម៉េចដែរ តើការងារនោះស្រួលទេ? ពិបាកឬស្រណុក? ទទួលបានប្រាក់ខែប៉ុន្មាន? និងថា តើអាចរកក្រៅបានទេ?។ ពាក្យថារកក្រៅបាន មានន័យថា ប្រាក់កំរៃ ដែលរកបានបន្ថែម ក្រៅពីប្រាក់ខែ។ ការរកក្រៅបាន បើចំពោះ បុគ្គលិកក្រុមហ៊ុនសន្តិសុខ នារីធ្វើការនៅតាមក្លឹបកម្សាន្តសប្បាយ ភោជនីយដ្ឋាន  ខារាអូខេ ឬមគ្គទេសក៍ ទេសចរណ៍មួយភាគធំ អាចជាការសមស្រប ព្រោះប្រាក់កំរៃភាគច្រើនបានមកពីការផ្តល់ឲ្យ ដោយត្រឹមត្រូវពីភ្ញៀវ។ ប៉ុន្តែ ចំពោះបុគ្គលិកអង្គការ ឬមន្ត្រីរាជការ គេពិបាកនឹងញែកឲ្យដាច់រវាង ពាក្យ់រកក្រៅបាននេះដែរ។ សំណួរ ដែលនាំទៅរកការប្រព្រឹត្តអំពើអវិជ្ជមាននេះ តែងតែកើតឡើងលើរូបយុវជនខ្មែរ មិនថា និស្សិត ច្បាប់ ពេទ្យ កសិកម្ម សេដ្ឋកិច្ច ឬអាយធីនោះឡើយ។ ក្រៅពីនេះ គេក៏នៅឮ ការពិភាក្សា ដ៏សកម្ម និងពេញនិយមរបស់យុវជន ពីបញ្ហានេះ នៅតាមបណ្តាភោជនីយដ្ឋាន ហាងកាហ្វេ ឬទីសាធារណៈ ផ្សេងៗទៀតដោយចំហរផងដែរ ដូចជាថា ម៉េចដែរ ធ្វើការងារអី?នៅឯណា? មានតួនាទីជាអ្វីដែរ? កន្លែងនោះរកក្រៅបានទេ? ហើយប្រាក់ខែប៉ុន្មាន? ហើយប្រសិនបើ ម្ចាស់ចម្លើយឆ្លើយថា ប្រាក់ខែតិច តួនា ទីតូច ម្ចាស់សំណួរ ប្រាកដជានឹងបន្តប្រយោគសំណួររបស់គេបែបលេងសើចទៀតថា តួនាទីតូច ប្រាក់ខែតិច មិនសំខាន់  សំខាន់ឲ្យតែរកក្រៅបាន។ ពាក្យថា រកក្រៅបាននេះ សម្រាប់មន្ត្រីរាជការ ឬមន្ត្រីសង្គមស៊ីវិលមួយចំនួន គឺមានន័យគ្រប់គ្រាន់ថា គឺជាការប្រព្រឹត្តអំពើពុករលួយ ឬកិបកេងថវិការស្ថាប័នជាតិ ឬអង្គភាពដែលខ្លួនធ្វើការ។ អំពើពុករលួយ មិនចាំបាច់ដល់ការកិបកេងថវិកា ឬទ្រព្យសម្បត្តិជាតិ ច្រើនសន្ធឹកសន្ធាប់នោះទេ សូម្បីការកេងបន្លំម៉ោងធ្វើការរបស់រដ្ឋ ក៏គេអាចចាត់ចូលជាបទ ឬអំពើពុករលួយ ដោយប្រយោលដែរ។ កិច្ចពិភាក្សា មិនចេះដាច់ ស្ទើរតែគ្រប់ទីកន្លែង គ្រប់ពេលវេលានេះ ពួកគេភ្លេចខ្លួនថា ពួកគេ គឺជាមេរោគ ជាអ្នកបង្កើតជំងឺ នៃអំពើពុករលួយនៅក្នុងសង្គម ប៉ុន្តែ ពួកគេតែងតែប្រើទ្រឹស្តី យ៉ាងប៉ិនប្រសប់ថា  ស្អប់អំពើពុករលួយ ស្អប់អំពើកិបកេងនានា ជាពិសេសស្អប់ជនប្រព្រឹត្តអំពើពុករលួយ។ ពួកគេភ្លេចថា ពួកគេ គឺជាសរសរទ្រូង នៃភាពរឹងមាំរបស់ប្រទេសជាតិ។ មានសំណួរបានសួរឡើងថា ប្រសិនបើពួកគេ នៅតែប្រកាន់ឥរិយាបថបែបនេះ តើភក្តីភាពរបស់ពួកគេ អាចជួយសង្គមបានទេ? ហើយតើពួកគេ គួរកាត់បន្ថយ ឬលុបចោលនូវការយល់ឃើញបែបភ័ន្តច្រឡំនេះបានទេ? ប្រសិនបើបាន តើពួកគេ គួរចាប់ផ្តើមពីពេលណា ហើយអ្នកណាទៅមុន?
មិនយូរប៉ុន្មានទេ ប្រសិនបើគេក្រឡេកមើលទៅក្រោយ ត្រឹមទសវត្សរ៍៥០ និង៦០ គេអាច សង្កេតឃើញថា យុវជនមួយចំនួនតូច បានប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះមកអភិវឌ្ឍខ្លួន និង សង្គមជាតិ ដោយស្មោះត្រង់ និងគុណធម៌។ ប៉ុន្តែ ចាប់ពីចន្លោះទសវត្សរ៍៧០ រហូតដល់បច្ចុប្បន្ន  លើកលែងតែរបបខ្មែរក្រហម ដែលគេមិនចាយលុយ គេអាចសង្កេតឃើញថា ទឹកចិត្ត ឬសន្តានចិត្តរបស់យុវជន និស្សិត ឬបញ្ញាវ័ន្តខ្មែរ ផ្តោតអំពើពុករលួយដោយមិនដឹងខ្លួន។
  មួយនាទីហាក់បីដូចជារយៈពេលមួយដ៏ឆាប់រហ័ស តែវាជារយៈពេលមួយគ្រប់គ្រាន់សម្រាប់សកម្មភាពរាប់រយលាន អាចកើតឡើងបាន។ ការដកស្រង់មួយចេញពីគេហទំព័រ Visual Capitalist បានបកស្រាយថា រាល់រយៈពេល៦០វិនាទីនៃ ឆ្នាំ២០១៩ ជាមធ្យម៖    មានសំណួរចំនួន ៣,៨លានសំណួរត្រូវបានសួរទៅកាន់គេហទំព័រ Google ។  មានម្ចាស់គណនី Facebook ចំនួន១លាននាក់កំពុងចូលទៅកាន់ (Log in) គណនីរបស់គេ។ សារចំនួន ១៨,១លានសារ SMS ត្រូវបានផ្ងើតាមប្រព័ន្ធសាររបស់ Apple ។ វីដេអូចំនួន ៤,៥លានត្រូវបានគេទស្សនាលើ YouTube ។  ជិត៤សែន Apps ត្រូវបានគេទាញយកនៅតាម Google Play Store និង Apple App Store ។  អ្នកប្រើប្រាស់ជិត ៣,៥សែននាក់កំពុងប្រើប្រាស់ Instagram ។  ជិត៩ម៉ឺននាក់កំពុងតែ Tweeting នៅក្នុង Twitter ។  អ៊ីម៉ែលចំនួន ១៨៨លានត្រូវបានផ្ញើ។  សារតាម Messenger និង WhatsApp ចំនួន ៤១,៦លានត្រូវបានគេផ្ញើ។  ជិត១លានដុល្លារអាមេរិក ត្រូវបានគេប្រើប្រាស់តាមទំនិញ Online ។  វីដេអូចំនួន ៦៩៤ ៤៤៤ម៉ោងត្រូវបានអ្នកប្រើប្រាស់ចំណាយទស្សនានៅលើប្រព័ន្ធ Netflix ៕
ការរស់នៅប្រាស្រ័យទាក់ទងក្នុងសតវត្សរ៍ទី២១ ទាមទារការប្រើប្រាស់ពេលច្រើននៅតាមបណ្តាញសង្គមនានាដែលមានវត្តមាននៅក្នុងអ៊ីនធឺណិត។ ទាំងការកម្សាន្ត ការបំពេញការងារ ការសិក្សា ឬសួរសុខទុក្ខគ្នាទៅវិញទៅមក ប្រព័ន្ធអ៊ីនធឺណិតបានធ្វើឲ្យរឿងទាំងឡាយនេះមានភាពកាន់តែងាយស្រួលទៅៗ និងចំណាយកាន់តែតិចជាងមុន។ ដោយសារតែអ៊ីនធឺណិតជាអ្វីមួយដែលមានលក្ខណៈធំ ពិបាកនឹងស្រម៉ៃ ជាមួយនឹងមនុស្សរាប់រយលានអ្នកប្រើប្រាស់ប្រចាំថ្ងៃ តើអ្នកធ្លាប់មានចម្ងល់ទេថា តើក្នុងរយៈពេលមួយនាទីៗ មានរឿងអ្វីខ្លះ ឬសកម្មភាពអ្វីខ្លះដែលបានកើតឡើងនៅក្នុងប្រព័ន្ធដ៏ធំមួយនេះ?
  អត្ថបទទាក់ទង   ធ្លាក់ដែកពីអាគារ៤២ជាន់ បណ្ដាលឱ្យរថយន្តមួយគ្រឿងខូចខាតផ្នែកក្រោយស្ទើរទាំងស្រុង ថ្លែងប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទ លោក ម៉េត មាស ភក្តី បាននិយាយថា ការសម្រេចផ្អាកការសាងសង់អាគារ៤២ជាន់ភ្លាមៗនេះ គឺដោយសារតែសំណង់នេះ តែងតែបង្កភាពព្រួយបារម្ភដល់ពលរដ្ឋដែលធ្វើដំណើរនៅលើផ្លូវព្រះមុនីវង្ស និងផ្លូវព្រះសីហនុ នៅរាជធានីភ្នំពេញ។ បើតាមអ្នកនាំពាក្យរូបនេះ អាជ្ញាធររាជធានីភ្នំពេញ តែងតែណែនាំដល់ការដ្ឋានសាងសង់អាគារមួយនេះ ដើម្បីបង្ការគ្រោះថ្នាក់ ឬហានិភ័យផ្សេងៗដែលកើតឡើងជាយថាហេតុ។    កាលពីចុងខែកក្កដា ឆ្នាំ២០១៩ ក៏មានសរសៃដែកមួយបានធា្លក់ពីលើអាគារ៤២ជាន់នេះ លើរថយន្ត ដែលកំពុងធ្វើដំណើរលើផ្លូវព្រះសីហនុ ដែលបានបង្កភាពព្រួយបារម្ភជាខ្លាំងដល់ពលរដ្ឋធ្វើដំណើរតាមដងវិថីនេះ។    សូមរម្លឹកផងដែរថា សំណង់អាគារ៤២ជាន់ មានទីតាំងស្ថិតនៅប្រសព្វផ្លូវព្រះមុនីវង្ស និងផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សំណង់នេះ បានចាប់ផ្តើមដំណើរការសាងសង់ឡើងវិញនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីអាគារនេះបានផ្អាកដំណើរការសាងសង់ជាច្រើនលើកមកហើយ។ អគារនេះ ចាប់ផ្តើមសាងសង់លើកដំបូងនៅក្នុងឆ្នាំ២០០៨៕
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្អាកការដ្ឋានសាងសង់អគារ៤២ជាន់ (Gold Tower42)  ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២០វិច្ឆិកា ឆ្នាំ២០១៩នេះ តទៅ។ នេះបើតាម លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។ ចំណាត់ការនេះ គឺធ្វើឡើងបន្ទាប់ពីមានដែកធា្លក់ពីសំណង់អាគារ៤២ជាន់ មកលើរថយន្តមួយគ្រឿង តាមបណ្តោយផ្លូវព្រះមុនីវង្ស នារសៀសថ្ងៃទី២០ វិច្ឆិកានេះ។ 
  កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅសាលាខេត្តកំពត បានប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដោយលោក ថោង ខុន និងមន្ត្រីពាក់ព័ន្ធបានលើកយកបញ្ហាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ដែលមិនទទួលការកក់បន្ទប់មុន។   តាមសេចក្តីប្រកាសព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នាថ្ងៃទី១៥ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវដល់ម្ចាស់អាជីវកម្មទាំងនោះ បើកការកក់ឡើងវិញ។ ជាមួយគ្នានេះដែរ លោកបានជំរុញឱ្យអនុគណៈកម្មការ ពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុននានាក្នុងការផ្ដល់សេវាស្នាក់នៅក្នុងតង់ ដើម្បីជួយសម្រួលដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរ ពីព្រោះបន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ មិនគ្រប់គ្រាន់នោះឡើយ។   បញ្ហាមិនទទួលយកការកក់មុន ក៏ទទួលរងនូវការរិះគន់ពីសំណាក់ពលរដ្ឋមួយចំនួនផងដែរ ដោយពួកគេបានចោទម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ថា ងាយតម្លើងថ្លៃខ្ពស់នៅពេលភ្លាមត្រូវការភ្លាម ខណៈការកក់ទុកមុន គឺស្ថិតក្រោមតម្លៃដែលកំណត់ច្បាស់លាស់។   គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានបង្ហាញការរំពឹងទុកថា ពិធីបុណ្យសមុទ្រនេះនឹងមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមច្រើនកុះករ៕  
ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ មួយចំនួននៅខេត្តកំពតមិនទទួលការកក់បន្ទប់ស្នាក់នៅ សម្រាប់ភ្ញៀវនាពិធីបុណ្យសមុទ្រខាងមុខនេះឡើយ ដោយពួកគេចង់ទុកជួលភ្លាមៗ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រតិកម្មចំពោះបញ្ហា ដោយលោកបានស្នើឲ្យពួកគេបើកការកក់ឡើងវិញ។
ព្រះពុទ្ធ បានសម្តែងពីភាពមិនទៀងទាត់នៃអាយុជីវិតរបស់មនុស្ស ដោយព្រះអង្គសម្តែងយ៉ាងនេះថា៖« គង្វាលគោ រមែងកៀងគោទៅកាន់ទីគោចរដោយអាជ្ញា (ដំបង ឬរំពាត់)  យ៉ាងណាមិញ ជរា គឺសេចក្តីទ្រុឌទ្រោម និងមច្ចុ គឺសេចក្តីស្លាប់ ក៏តែងកៀងនូវអាយុរបស់សត្វទាំងឡាយ ដូច្នោះដែរ»។ ជាងនេះទៅទៀត ព្រះពុទ្ធត្រាស់សម្តែងដូច្នេះទៀតថា៖« កាយនេះ ប្រៀបដូចជាដុំពពុះទឹក និងមានសភាពដូចជាថ្ងៃបណ្តើរកូន។ ព្រះអង្គបន្តសម្តែងបែបនេះ៖«សង្ខារធម៌ទាំងឡាយ មិនទៀងមែនពិត មានកិរិយាកើតឡើងហើយ នឹងវិនាសទៅវិញជាធម្មតា រមែងកើតឡើងហើយរលត់ទៅវិញ លុះតែរលត់នូវសង្ខាទាំងឡាយនោះហើយ  ទើបបបាននូវសេចក្ដីសុខគ្រប់យ៉ាង»។
ព្រះសម្មាសម្ពុទ្ធ បានប្រៀបប្រដូចជីវិតមនុស្ស ដែលត្រូវជរា និងមច្ចុរាជ កៀងទៅរាល់ថ្ងៃ ដូចជាអ្នកឃ្វាលគោ កៀងគោដូច្នោះដែរ។
  ក្នុងរយៈពេលផ្ទុះជំងឺ COVID-19 នៅក្នុងក្រុងវូហាន និងតំបន់ផ្សេងទៀតក្នុងប្រទេសចិន បុគ្គលិកពេទ្យ បានខិតខំយ៉ាងខ្លាំង ដើម្បីជួយព្យាបាលអ្នកជំងឺដែលបណ្តាលមកពីកូរ៉ូណាវីរុស ជាច្រើនពាន់នាក់ក្នុងមួយថ្ងៃៗ។ ប៉ុន្តែបញ្ហា ដែលកំពុងតែចោទឡើងសម្រាប់បុគ្គលិកពេទ្យ ក៏ដូចជាក្រុមវេជ្ជបណ្ឌិតចិនពេលនេះ គឺការប្រឈមនឹងវិបត្តិខ្វះម៉ាស់ និងសម្ភារៈការពារផ្សេងៗ។ អភិបាលរងក្រុងវូហាន បានលើកឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ក្នុងមួយថ្ងៃៗ វូហានមានវិបត្តិកង្វះម៉ាស់N95 ៥៦០០០ពាន់ និងសំលៀកបំពាក់ការពារ ៤១០០០ ។   ទាក់ទិននឹងបញ្ហាកង្វះម៉ាស់ និងសំលៀកបំពាក់ការពារនេះ ក្រុមគ្រូពេទ្យ ក៏ដូចជាបុគ្គលិកពេទ្យ នឹងត្រូវពាក់ខោទឹកនោម ការបន្ថយការបរិភោគទឹក និងចូលបន្ទប់ទឹកឲ្យបានតិចជាងមុន។ លោកស្រី Jiao Yahui មន្ត្រីជាន់ខ្ពស់របស់គណៈកម្មការសុខាភិបាលជាតិចិន បានអះអាងថា ដើម្បីដោះស្រាយបញ្ហាសម្ភារៈការពារទាំងនេះ ក្រុមគ្រូពេទ្យ ត្រូវពាក់សំលៀកបំពាក់ការពាររហូតដល់ ៦ម៉ោង ពេលខ្លះដល់ ៩ម៉ោង ខណៈពេលគេតម្រូវឲ្យពាក់សម្ភារៈបែបនេះ មិនឲ្យលើសពី ៤ម៉ោងនោះឡើយ។ យ៉ាងណាក៏ដោយ លោកស្រី Jiao បានអះអាងថា គ្មានវិធីផ្សេងណាឡើយ ក្រៅពីការធ្វើបែបនេះទេ។    ក្នុងបរិបទបែបនេះ ក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យមួយចំនួន កំពុងប្រឈមកើតជំងឺ COVID-19 ដែលបណ្តាលមកពីកូរ៉ូណាវីរុស។ ជាក់ស្តែងវេជ្ជបណ្ឌិតម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា រូបលោកផ្ទាល់ និងបុគ្គលិកពេទ្យ ១៦នាក់ផ្សេងទៀត បានចេញរោគសញ្ញាជំងឺCOVID-19 នេះ ដោយការក្អក និងសួតមានបញ្ហា។ លោកវេជ្ជបណ្ឌិតដដែល បានលើកឡើងថា ក្នុងនាមជាវេជ្ជបណ្ឌិត គ្មាននរណាចង់ទៅធ្វើការនៅកន្លែង នៃប្រភពជំងឺឆ្លងនោះទេ ប៉ុន្តែគ្មាននរណាអាចជំនួយគ្រូពេទ្យបាន។    បើតាមសម្តីរបស់វេជ្ជបណ្ឌិតស្រីម្នាក់ ដែលសុំមិនបញ្ជេញឈ្មោះដែរ ក្រុមវេជ្ជបណ្ឌិតជាច្រើន ត្រូវបានគេបង្ខំឲ្យពាក់សំលៀកបំពាក់ការពារសារធាតុគ្រោះថ្នាក់ផ្សេងៗ (Hazmat Suit) ដែលមិនអាចការពារវីរុសបាន ប៉ុន្តែវាក៏ល្អជាជាង គ្មានសម្ភារៈ ដែលត្រូវពាក់។ ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ក្រុមគ្រូពេទ្យជាច្រើន អស់កម្លាំងយ៉ាងខ្លាំង ដោយសារត្រូវទទួល និងព្យាបាលអ្នកជំងឺជាច្រើននាក់ក្នុងមួយថ្ងៃ។ ក្នុងស្ថានភាពបែបនេះ ក្រុមគ្រូពេទ្យមានសម្ពាធយ៉ាងខ្លាំង។ លោកស្រីវេជ្ជបណ្ឌិត បានអះអាងទៀតថា ក្នុងមន្ទីពេទ្យរបស់ខ្លួន មានបំពាក់ប្រព័ន្ធត្រួតពិនិត្យផ្នែកចិត្តសាស្ត្រផងដែរ។    សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ ជំងឺ COVID-19 បានសម្លាប់មនុស្សរហូតដល់ ១១១៥នាក់ ខណៈពេលអ្នកផ្ទុកជំងឺមួយនេះ បានកើនដល់ប្រមាណ ៤៥០០០នាក់។ ប្រឈមនឹងវិបត្តិខ្វះសម្ភារៈការពារបានកើតឡើង ប៉ុន្តែចិន បានបញ្ជាទិញម៉ាស់ចំនួន ៣០០លានម៉ាស់ និងសំលៀកបំពាក់ការពារ ៣,៩លាន សំលៀកបំពាក់មកពីបរទេស។ ចំណែកឧស្សាហកម្មសម្ភារៈការពាររបស់ចិន ក៏បានចាប់ផ្តើមចង្វាក់ផលិតកម្មរបស់ខ្លួនមួយផ្នែកផងដែរ បន្ទាប់ពីថ្ងៃចូលឆ្នាំចិន៕  
ក្រុមវេជ្ជបណ្ឌិត និងក្រុមបុគ្គលិកពេទ្យនៅក្នុងក្រុងវូហាន កំពុងប្រឈមនឹងកើតជំងឺ COVID-19 ដោយសារតែវិបត្តិខ្វះម៉ាស់ និងឧបករណ៍ការពារផ្សេងៗ។ បញ្ហានេះ បង្ខំឲ្យវេជ្ជបណ្ឌិតមួយចំនួន ត្រូវស្លៀកខោទឹកនោម បរិភោគទឹកឲ្យបានតិច និងកាត់បន្ថយចូលបន្ទប់ទឹក ដើម្បីជៀសវៀសផ្លាស់ប្តូរសំលៀកបំពាក់ការពារញឹកញាប់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែកុម្ភៈ។
នៅក្នុងសាររបស់លោកដែលបង្ហោះនៅលើ Twitter កាលពីថ្ងៃពុធទី ៧ ខែមិនាកន្លងទៅនេះ លោក Donald Trump បានបញ្ជាក់ថា ទំនាក់ទំនងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាមួយនឹងប្រទេសចិនគឺជាទំនាក់ទំនងដ៏ល្អមួយ ប៉ុន្តែលោកបានស្នើឲ្យរដ្ឋាភិបាលចិនបង្កើតគម្រោងមួយដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បានបញ្ជាក់ថា រដ្ឋបាលរបស់លោក Trump កំពុងចាត់វិធានការប្រឆាំងនឹងគោលនយោបាយពាណិជ្ជកម្មទាំងឡាយណាដែលមាន «ភាពមិនស្មើគ្នា»។ លោកស្រី Sarah Sanders បានថ្លែងយ៉ាងដូច្នេះថា៖ «លោកប្រធានាធិបតី Trump បានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់ដោះស្រាយបញ្ហាអតុល្យភាពពាណិជ្ជកម្មដែលសហរដ្ឋអាមេរិកមានជាមួយនឹងប្រទេសមួយចំនួន។ លោកគិតថា សហរដ្ឋអាមេរិកត្រូវបានគេកេងចំណេញពីលើអស់រយៈពេលជាយូរមកហើយ ហើយលោកនឹងមិនអនុញ្ញាតឲ្យករណីនេះកើតឡើងបន្តទៅទៀតនោះទេនៅក្រោមការដឹកនាំរបស់លោក»។ លោកប្រធានាធិបតី Trump គ្រោងនឹងយកពន្ធគយចំនួន ២៥ ភាគរយលើការនាំចូលដែកថែប និង ១០ ភាគរយលើការនាំចូលអាលុយមីញ៉ូមនៅក្នុងសប្ដាហ៍នេះ។ វិធានការដូចនេះរបស់លោក Trump បានធ្វើឲ្យមានការបែកបាក់ដ៏ខ្លាំងបំផុតជាលើកដំបូងរវាងលោក និងសមាជិកមួយចំនួនក្នុងគណបក្សរបស់លោក ដោយសមាជិកទាំងនោះបាននិយាយថា ពន្ធគយទាំងនេះនឹងបង្កជាបញ្ហាជាជាងផ្ដល់ផលប្រយោជន៍។ ប្រធានរដ្ឋសភាអាមេរិកលោក Paul Ryan បានថ្លែងថា៖ «ជាការពិតណាស់ យើងឃើញថា មានការផលិតលើសតម្រូវការ ការនាំចេញក្នុងតម្លៃថោកជាងទីផ្សារ និងការដឹកជញ្ជូនឆ្លងប្រទេសនូវដែកថែប និងអាលុយមីញ៉ូម ដែលធ្វើឡើងដោយប្រទេសមួយចំនួន ជាពិសេសប្រទេសចិន។ ប៉ុន្តែ ខ្ញុំគិតថា វិធីដ៏ល្អបំផុតគឺធ្វើវាឲ្យត្រឹមត្រូវឥតខ្ចោះ ឬក៏ផ្ដោតលើបញ្ហាហ្នឹងឲ្យបានខ្លាំងជាងមុន»។ នាពេលថ្មីៗនេះ ប្រធានាធិបតីចិនលោក Xi Jinping បានបញ្ជូនទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្ម។ ទោះបីជាសេតវិមានបានបញ្ជាក់ថា ខ្លួននឹងបន្តនូវការពិភាក្សានេះក៏ដោយ ក៏ប្រទេសចិនបានជំរុញឲ្យសហរដ្ឋអាមេរិក «ធ្វើការអត់ធ្មត់នៅក្នុងការប្រើប្រាស់វិធានការការពារពាណិជ្ជកម្ម»។ លោក Li Baodong អនុរដ្ឋមន្ត្រីការបរទេសចិន បាននិយាយយ៉ាងដូច្នេះថា៖ «យើងមិនចង់មានសង្គ្រាមពាណិជ្ជកម្មនោះទេ។ យើងសង្ឃឹមថានឹងគោរពតាមច្បាប់អន្តរជាតិ ជាពិសេសច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។ ប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងតែពិភាក្សាគ្នាអំពីបញ្ហានេះ។ ជាការពិតណាស់ ប្រទេសចិនត្រៀមខ្លួនរួចរាល់ហើយសម្រាប់រឿងរ៉ាវផ្សេងៗដែលអាចកើតមានឡើង»។ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន មេដឹកនាំសំឡេងភាគតិចនៃព្រឹទ្ធសភាលោក Chuck Schumer ដែលជាអ្នករិះគន់មិនសំចៃមាត់មួយរូបចំពោះលោក Trump បាននិយាយថា លោកនឹងគាំទ្រលោក Trump ប្រសិនបើវិធានការនេះសំដៅលើប្រទេសចិន។ លោក Chuck Schumer បានថ្លែងយ៉ាងដូច្នេះថា៖ «លោកប្រធានាធិបតី Trump! សូមផ្ដោតលើប្រទេសចិន! តាមប្រមាញ់ប្រទេសចិន និងធ្វើឡើងក្នុងវិធីដ៏វ័យឆ្លាត និងផ្ចិតផ្ចង់មួយ។ កុំបង្កើតគោលនយោបាយណាមួយដែលធ្វើឲ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តរបស់យើងជាងប៉ះពាល់ដល់ប្រទេសចិន»។ ប្រទេសចិន ដែលជាប្រទេសនាំចេញដែកថែបច្រើនជាងគេបំផុតនៅលើពិភពលោក បាននាំចេញដែកថែបតែប្រហែល ២ ភាគរយប៉ុណ្ណោះក្នុងចំណោមដែកទាំងអស់ដែលនាំចូលមកក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៧៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
វ៉ាស៊ីនតោន ៖  រដ្ឋាភិបាលសហរដ្ឋអាមេរិកបានស្នើរដ្ឋាភិបាលចិនឲ្យកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរចំនួន ១ ពាន់លានដុល្លារអាមេរិក។ សំណើនេះបានធ្វើឡើងចំពេលដែលមានការជជែកដេញដោលជាអន្តរជាតិយ៉ាងតឹងតែងពាក់ព័ន្ធនឹងការស្នើរបស់ប្រធានាធិបតីអាមេរិកលោក Donald Trumpចំពោះការយកពន្ធគយលើការនាំចូលដែកថែប និងអាលុយមីញ៉ូម។
  «ឪពុករបស់ខ្ញុំ បានស្លាប់ក្រោយសុខភាពទ្រុឌទ្រោមច្រើនសប្ដាហ៍។ លោកស្លាប់នៅម៉ោង៨ និង៩នាទីយប់ (ម៉ោងក្នុងស្រុក)។» លោក Francisco Perez de Cuellar ប្រាប់វិទ្យុ RPP ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ។   លោក Javier Perez de Cuellar ដឹកនាំ UN ជាអគ្គលេខាធិការទីប្រាំ ពីខែមករា ឆ្នាំ១៩៨២ ដល់ខែធ្នូ ឆ្នាំ១៩៩១ ។ អំឡុងពេលនេះ ពិភពលោក កំពុងជួបបញ្ហាសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់ និងវិបត្តិនៅអែលសាល់វ៉ាឌ័រ។ 
អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Javier Perez de Cuellar បានទទូលមរណភាពនៅវ័យ១០០ឆ្នាំនៅថ្ងៃទី៤ ខែមីនា នៅប្រទេសប៉េរូ ដែលជាទឹកដីកំណើតរបស់លោក។ កូនប្រុសរបស់លោកប្រាប់វិទ្យុក្នុងស្រុកប៉េរូដូចនេះ។
ភ្នំពេញ៖ ខេត្តកំពង់ស្ពឺ ត្បូងឃ្មុំ និងខេត្ត បានរៀបចំការប្រណាំងទូកផ្កាចារ និងទូកខ្នាតអន្តរជាតិ ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ដើម្បីចូលរួមអបអរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។ ខេត្តកំពង់ស្ពឺ ប្រារព្ធពិធីប្រណាំងទូកខ្នាតផ្កាចារ និងខ្នាតអន្តរជាតិ រយៈពេល៣ថ្ងៃពេញ អមជាមួយការសម្ដែងសិល្បៈ និងការបាញ់កាំជ្រួច នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត មុខសួនច្បារសម្ដេចសង្ឃ ជួន ណាត។ ដោយឡែក នាពេលរាត្រីក៏មានការតាំងពិព័រណ៍ ផលិតផល ការប្រគំតន្រី្តខ្នាតធំផងដែរ។   ចំណែកខេត្តត្បូងឃ្មុំ ក៏រៀបចំការប្រណាំងទូកខ្នាតផ្កាចារ និងខ្នាតអន្តរជាតិដែរ នៅ២ទីតាំងផ្សេងគ្នា។ ទីតាំងទី១ នឹងរៀបចំនៅបរិវេណមុខសាលាខេត្តត្បូងឃ្មុំ រយៈពេល៣ថ្ងៃពេញ អមដោយការតាំងពិព័រណ៍ផលិតផល ម្ហូបអាហារចម្រុះ ការបណ្តែតប្រទីប សំពះព្រះខែ អកអំបុក បាញ់កាំជ្រួច និងការសម្តែងល្ខោនបាសាក់។   ចំណែកទីតាំងទី២វិញ ធ្វើឡើងតែនៅថ្ងៃទី៨ វិច្ឆិកាប៉ុណ្ណោះ នៅកស្សិណទឹកតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ហ្លួងព្រះស្តេចកន ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក។ ពិធីនេះ នឹងមានការប្រណាំងទូកអន្តរជាតិចម្ងាយ៦០០ម៉ែត្រ ចំនួន២៨ទូក និងប្រណាំងទូកផ្កាចារ ចម្ងាយ៣០០ម៉ែត្រ ចំនួន៤ទូក។ ដោយឡែក ទូកត្នោត មានចំនួន៣ទូក ប្រណាំងចម្ងាយ១០០ម៉ែត្រ និងខ្ទះត្នោត មានចំនួន១១ ប្រណាំងចម្ងាយ៥០ម៉ែត្រ។    ពីថ្ងៃទី៧-៩ វិច្ឆិកានេះ នៅខេត្តព្រះវិហារ នឹងរៀបចំការប្រណាំងទូកជាលក្ខណៈសហគមន៍ ជាមួយនឹងការបង្ហោះគោម បាញ់កាំជ្រួច និងបណ្តែតប្រទើប នៅទំនប់៩៥ ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។   សូមបញ្ជាក់ដែរ រដ្ឋបាលខេត្តទាំង៣ បានរៀបចំសណ្តាប់ធ្នាប់  រក្សាអនាម័យបរិស្ថាន ការទុកដាក់សំរាម ពង្រឹងសន្តិសុខ នៅទីតាំងប្រណាំងទូក និងទីតាំងតាំងពិព័រណ៍ការប្រគំតន្រ្តីកម្សាន្តផងដែរ៕      
ដោយ៖ សែម ប្រាក់ដាវ
  ក្រោយការប្រកាសរបស់ក្រសួងសុខាភិបាល សាលារាជធានីភ្នំពេញ បានបង្ហោះពីបញ្ជីឈ្មោះអ្នកឆ្លងជាបន្តបន្ទាប់ក្នុងភូមិសាស្ត្ររាជធានីដើម្បីទប់ស្កាត់ការរាលដាល។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ អាជីវករ និងសន្តិសុខទាំងនោះដែលឆ្លងកូវីដ-១៩នៅផ្សារអូរឫស្សី សុទ្ធតែមានលំនៅដ្ឋានរស់នៅផ្សេងៗគ្នា។   អ្នកជំងឺទាំងនោះ  មានអ្នកខ្លះរស់នៅផ្ទះដាច់ឡែក អ្នកខ្លះរស់ក្នុងបុរី នៅតាមបណ្តាសង្កាត់-ខណ្ឌក្នុងរាជធានីភ្នំពេញ ដូចជាបឹងសាឡាង, កោះក្របី, ស្ទឹងមានជ័យ, ទួលស្វាយព្រៃ, ព្រែកលៀប, ដង្កោ និងឫស្សីកែវជាដើម ហើយអ្នកខ្លះមានអាសយដ្ឋាននៅតាមខេត្តថែមទៀតផង។   ដើម្បីទប់ស្កាត់ការរាលដាលកាន់តែខ្លាំង អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ បានរំលឹកម្តងហើយម្តងទៀតដល់សាម៉ីខ្លួន អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ឲ្យនាំគ្នាយកសំណាកទៅធ្វើតេស្ត។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក៏អះអាងថា អាជីវករណា ដែលមិនទៅធ្វើតេស្តរកវីរុសកូវីដ-១៩ អាជីវករនោះ នឹងមិនត្រូវអនុញ្ញាតឲ្យចូលលក់ដូរនោះទេ នៅពេលផ្សារអូរឫស្សីបើកដំណើរការឡើងវិញ។   សូមរម្លឹកថា ផ្សារអូរឬស្សី ត្រូវបានបិទជាបណ្តោះអាសន្ន ក្រោយការរកឃើញវិជ្ជមានកូវីដ-១៩លើសន្តិសុខម្នាក់ កាលពីថ្ងៃទី៤មេសា ឆ្នាំ២០២១។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បានអំពាវនាវដល់អ្នកដែលធ្លាប់ទៅផ្សារអូរឬស្សីទាំងឡាយ ប្រសិនបើមានរោគសញ្ញាក្ដៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕   គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប ២,៩១៥នាក់ ក្នុងនោះ មាន២,៣៨៣នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ១,៨២៤បានជាសះស្បើយ ខណៈអ្នកស្លាប់ឡើងដល់២២នាក់។ មនុស្សចំនួន ១,០៦៤នាក់ កំពុងបន្តសម្រាកព្យាបាល។ ព្រឹត្តិការណ៍២០កុម្ភៈ រាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង  កំពត កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តប៉ៃលិន។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕    
ភ្នំពេញ៖ អាជីវករ និងសន្តិសុខ នៅផ្សារអូរឫស្សី ឡើងដល់ទៅ៦០នាក់ដែលមានលទ្ធផលវិជ្ជមានកូវីដ-១៩ បន្ទាប់ពីក្រសួងសុខាភិបាល បង្ហាញពីការរកឃើញ២៤នាក់បន្ថែមទៀត ក្នុងចំណោម៩១ករណីថ្មីនៅកម្ពុជាដែលត្រូវបានប្រកាសនៅថ្ងៃពុធ ទី៧ ខែមេសា នេះ។
  ឥឡូវនេះ ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុន Cellcard បន្ថែមទៀត ដើម្បីពង្រីកសេវាកម្មមើលទូរទស្សន៍តាមទូរស័ព្ទដៃរបស់ខ្លួន ឲ្យកាន់តែទូលំទូលាយដល់ដៃអតិថិជន ដែលប្រើប្រាស់សេវាកម្មទូរស័ព្ទចល័ត របស់ប្រព័ន្ធ Cellcard។   Splus គឺជាកម្មវិធីទូរស័ព្ទមួយ ដែលផ្តល់សេវាកម្មទូរទស្សន៍ផ្សាយផ្ទាល់ និងអាចទស្សនាបាននៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា។ វានាំមកជូនលោកអ្នក នូវការកម្សាន្តពេញលេញ ដែលអនុញ្ញាតឱ្យអ្នក អាចទស្សនាប៉ុស្តិ៍ ខ្មែរ ចិន និងបរទេសដែលកំពុងផ្សាយផ្ទាល់ផងដែរ។   Splus ក៏មានមុខងារ Replay Function (Scroll Back) អនុញ្ញាតឱ្យអ្នក អាចមើលត្រលប់ទៅកម្មវិធីទូរទស្សន៍ ដែលបានផ្សាយរួចហើយ ក្នុងរយៈពេល៧ថ្ងៃ ផ្តល់ភាពងាយស្រួលសម្រាប់អ្នកដែលខកខាន មិនបានទស្សនាការផ្សាយផ្ទាល់។   ជាមួយនឹងកញ្ចប់គម្រោងចំនួនបីផ្សេងគ្នា លើការផ្តល់ជូន មានដូចជាកញ្ចប់សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ជាតិ កញ្ចប់សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ចិន និងកញ្ចប់សម្រាប់ ប៉ុស្តិ៍ទូរទស្សន៍បរទេស លោកអ្នកអាចជ្រើសរើសកញ្ចប់ដ៏ល្អឥតខ្ចោះណាមួយ ដែលលោកអ្នកពេញចិត្ត និងអាចចូលទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ផ្សាយបន្តផ្ទាល់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង នៅលើស្មាតហ្វូនរបស់អ្នក។ តោះកុំភ្លេចដោនឡូតយក Splus App ដើម្បីទស្សនាប៉ុស្តិ៍ទូរទស្សន៍ខ្មែរ ចិន និងប៉ុស្តិ៍បរទេសជាច្រើនទៀត តាមតម្រូវការ ជាមួយកម្រិតរូបភាព HD ច្បាស់ល្អ ។   ដើម្បីភ្ជាប់គម្រោង Splus តាមប្រព័ន្ធ Cellcard អ្នកគ្រាន់តែធ្វើតាមរបៀបខាងក្រោម ៖   ដោនឡូតកម្មវិធី Cellcard App > ចូលទៅកាន់ Menu Entertainment   ចូលទៅកាន់ TV  --> ចូលទៅកាន់ Splus ជ្រើសរើសគម្រោងដែលអ្នកពេញចិត្ត --> ហើយចុច Subscribe ជាការស្រេច តោះនៅចាំអីទៀត ចុះឈ្មោះជាមួយ Splus តាមលេខទូរស័ព្ទ  Cellcard របស់អ្នកឥឡូវនេះដើម្បីមើលប៉ុស្តិ៍ទូរទស្សន៍ ដែលមានរូបភាពច្បាស់ ត្រជាក់ភ្នែក និងងាយស្រួលប្រើប្រាស់ គ្រប់ទីកន្លែង គ្រប់ពេលវេលា ។   សម្រាប់ព័ត៌មានបន្ថែម 096 666 1888 / 089 966 888 / 023 860 666 ឬសូមចូលទៅកាន់គេហទំព័ររបស់យើង https://smtelemedia.com/៕ (អត្ថបទពាណិជ្ជកម្ម)
ថ្មីៗនេះ ក្រុមហ៊ុនស៊ីងម៉ឹង បានសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំៗ ក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ជូនការមើលទូរទស្សន៍លើទូរស័ព្ទដៃរបស់លោកអ្នក ជាមួយកម្មវិធីទូរទស្សន៍ Splus App ដែលដំនើរការនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ។
វេទិកានិពន្ធនាយកដែលជាវេទិកាប្រចាំឆ្នាំរបស់ក្លិបអ្នកកាសែតកម្ពុជា ផ្តល់សារសំខាន់ដល់ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌នេះ ក្នុងកាលៈទេសៈនៃការរីកដុះដាលយ៉ាងខ្លាំងនៃសារព័ត៌មានអនឡាញ។  យោងតាមសេចក្តីថ្លែងការណ៍រួមមួយដែលមានខ្លឹមសារ៩ចំណុច ក្រុមនិពន្ធនាយកបានយល់ឃើញថា ក្លិប ឬសមាគមអ្នកសារព័ត៌មានសព្វថ្ងៃ គ្មានឥទ្ធិពលគ្រប់គ្រាន់ក្នុងការតម្រង់ទិសអ្នកសារព័ត៌មានទាំងអស់ ឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវឡើយ។ ជាពិសេសការស្តីបន្ទោស ណែនាំ ព្រមានដល់អ្នកប្រកបអាជីពសារព័ត៌មាន នៅពេលដែលពួកគេប្រព្រឹត្តខុស។   ដោយសារមើលឃើញពីបញ្ហានេះ វេទិកានិពន្ធនាយក ចង់ឱ្យមានការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានមួយ ដែលមានមុខងារច្បាស់លាស់ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលម្អវិជ្ជាជីវៈសារព័ត៌មាន ដែលជាតម្រូវការចាំបាច់សម្រាប់ស្ថាប័នព័ត៌មាននៅកម្ពុជា។   សេចក្តីថ្លែងការណ៍រួមនៃវេទិកានិពន្ធនាយកបានរៀបរាប់ដូច្នេះ៖« បន្ទាប់ពីវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ បិទបញ្ចប់ ក្លិបអ្នកកាសែតកម្ពុជា នឹងមានតួនាទីជាអ្នកសម្របសម្រួល និងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យលទ្ធភាពរៀបចំបង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមួយ។»។   ក្លិបអ្នកកាសែត ក៏អំពាវនាវឱ្យសមាគម និងអ្នកសារព័ត៌មានទាំងអស់ ចូលរួមក្នុងសកម្មភាពក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននេះ ដើម្បីឱ្យមានដំណើការប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ព្រោះវាមានសារសំខាន់ សម្រាប់ការលើកកម្ពស់គុណភាពវិជ្ជាជីវៈអ្នកសារព័ត៌មាន ឱ្យទទួលបានការគោរព ផ្តល់តម្លៃពីសាធារណជន និងអាជ្ញាធរគ្រប់មជ្ឈដ្ឋាន។   កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ នាវេទិកានិពន្ធនាយកលើកទី១០នោះ ក្លិបអ្នកកាសែតកម្ពុជា ក៏ធ្លាប់បានពិភាក្សាជាមួយដៃគូពាក់ព័ន្ធជាច្រើន និងបានសិក្សាពីបញ្ហាប្រទេសក្នុងតំបន់ និងពិភពលោក អំពីក្រុមប្រឹក្សាសារព័ត៌មាន ឬក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានផងដែរ។   គួរបញ្ជាក់ផងដែរថា នៅក្នុងតំបន់អាស៊ាន មានប្រទេសចំនួន៤ដែលមានក្រុមប្រឹក្សាសារព័ត៌មានដូចជាប្រទេសថៃ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងទីម័រខាងកើត។ ក្រុមប្រឹក្សាសារព័ត៌មានទាំង៤នេះក៏បានរួមគ្នាបង្កើតជាបណ្ដាញមួយរួចហើយដែរ៕
ភ្នំពេញ៖ ចាងហ្វាង និពន្ធនាយកមកពី៦០អង្គភាពសារព័ត៌មាន បានព្រមព្រៀងគ្នាគាំទ្រការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាននៅថ្ងៃខាងមុខ។ សេចក្តីសម្រេចនេះត្រូវបានប្រកាសនៅក្នុវេទិកានិពន្ធនាយកលើកទី១៩ ដែលត្រូវបានរៀបចំនៅព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០២២នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាពី២៣ ទៅ ២៥អង្សា និងអតិបរមាពី៣២ ទៅ ៣៥អង្សា ហើយក្នុងនោះ ក៏អាចនឹងមានភ្លៀងពីតិចទៅបង្គួរ ដោយបណ្ដាខេត្តនៅភាគឦសានជាប់ប្រទេសវៀតណាម នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម។ ចំណែកបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី២៦ ទៅ ២៨អង្សា និងសីតុណ្ហភាពអតិបរមា មានពី៣២ ទៅ ៣៥អង្សា ហើយអាចនឹងមានភ្លៀពីតិចទៅបង្គួរ។    តាមរយៈសេចក្ដីជូនដំណឹង ក្រសួង អំពាវនាវឲ្យពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាយថាហេតុ៕  
ភ្នំពេញ៖ ខ្យល់មូសុងនិរតី នឹងបក់ខ្លាំងមកលើកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ដែលធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី២៥ ទៅ ២៧អង្សា ហើយសីតុណ្ហភាពអតិបរមា មានពី៣៣ ទៅ ៣៦អង្សា។ បណ្ដាខេត្តនៅតំបន់វាលទំនាប ក៏អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ហើយមានផ្នែកខ្លះនៃវាលទំនាបភាគពាយព្យ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។
មានន័យថាក្រុមប្រឹក្សាត្រូវអនុវត្តការងារក្នុងនាម និងធ្វើជាតំណាងឲ្យពលរដ្ឋ ទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ https://salatraju.com/lexique/
 Public Representation
ក្រុមបិសាចក្រហមមិនអាចការពារតំណែងរបស់ខ្លួនក្នុងនាមជាក្រុមជើងឯក ដោយត្រូវបានក្រុមដែលធ្លាប់ប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រក្នុងរដូវកាល ២០២២-២៣ ក្រុម Newcastle United ទម្លាក់ចេញពីការប្រកួតនៅត្រឹមជុំទី៤ លទ្ធផល ៣-០ ក្នុងកីឡដ្ឋាន Old Trafford។ Man United ចាញ់ការប្រកួតដោយលទ្ធផល ៣-០ ក្នុងទឹកដី ២លើកជាប់គ្នាក្នុងសប្តាហ៍តែមួយ។ «វាមានផ្លូវតែមួយគត់នោះគឺត្រូវសាមគ្គីគ្នា។ ប៉ុន្តែអ្នកក៏ត្រូវតែមានវិន័យល្អ ហើយអ្នកនឹងត្រូវធ្វើការងាររួមគ្នាជាធ្លុងមួយ គ្រប់គ្នាត្រូវតែមានការទទួលខុសត្រូវ ហើយការសហការគ្នា។»។ អ្នកចាត់ការសញ្ជាតិហូឡង់ដែលកំពុងស្ថិតក្នុងសម្ពាធ បន្ទាប់ពីក្លិបបានជួបបញ្ហាចាប់ផ្តើមរដូវកាលថ្មីមិនល្អជិត ១សតវត្សរ៍ បាននិយាយបែបនេះក្រោយចប់ការប្រកួត។   Man United បានចាញ់ការប្រកួតចំនួន ៥ នៅក្នុងការប្រកួតក្នុងទឹកដី ១០លើកដំបូង រាល់ការប្រកួត ចាប់តាំងពីឆ្នាំ ១៩៣០-៣១។ ពួកគេក៏ចាញ់ ៥ប្រកួត ពីការប្រកួតប្រជែង ១០លើក ដែលជាលើកដំបូងបង្អស់នៅក្នុង Premier League។   ចំណែកក្រុម Arsenal ដែលកំពុងតែស្វែងរកការឈ្នះពានរង្វាន់នានា ក្រោយពេលពង្រឹងក្រុមខ្លាំងដោយបានចំណាយប្រាក់យ៉ាងច្រើនក្នុងការនាំចូលកីឡាករថ្មីសម្រាប់រដូវកាល ២០២៣-២៤ ក៏បានធ្លាក់ចេញ ដោយត្រូវបានក្រុម West Ham United ទម្លាក់ចេញ ក្រោយយកឈ្នះលទ្ធផល ៣-១ នៅក្នុងកីឡដ្ឋាន London។    កូនក្រុមធ្វើមិន អ្នកចាត់ការសញ្ជាតិអេស្ប៉ាញនិយាយថាលោកខកចិត្តចំពោះលទ្ធផល ហើយក៏បានអះអាងបន្ថែមទៀតថាលោកនឹងទទួលរាល់ការស្តីបន្ទោសសម្រាប់លទ្ធផលមិនល្អ។ លោក Arteta បាននិយាយដូច្នេះថា ៖ «ខ្ញុំពិតជាខកចិត្តខ្លាំង ខ្ញុំទទួលខុសត្រូវចំពោះរឿងនេះ យើងបានធ្លាក់ចេញពី EFL Cup តែយើងចង់លេងរាល់ការប្រកួតដែលខុសប្លែកគ្នា និងការប្រកួតប្រជែងខ្លាំងៗ។ [] ខ្ញុំខកចិត្តខ្លាំងលើខ្លួនឯង ហើយរាល់ពេលដែលយើងចាញ់វាគឺឈឺចាប់ខ្លាំង។»៕   ក្រុមដែលត្រូវបន្តដំណើរឈានទៅកាន់វគ្គ ៨ក្រុមចុងក្រោយ EFL Cup ៖  Everton ទទួល Fulham Chelsea ទទួល Newcastle United Port vale ទទួល Middlesbrough Liverpool ទទួល West Ham United
លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United ទាមទារឱ្យកូនក្រុមចេះសាមគ្គីគ្នាឡើងវិញ ក្រោយពេលដែលក្រុមធ្វើមិនបានល្អ ធ្លាក់ចេញពីការប្រកួតពានរង្វាន់ EFL Cup ជុំទី៤ នាថ្ងៃទី១ ខែវិច្ឆិកា ដោយចាញ់ក្រុម Newcastle United ៣-០។ រីឯលោក Mikel Arteta អ្នកចាត់ការ Arsenal ថាខ្លួនទទួលការស្តីបន្ទោសសម្រាប់បរាជ័យក្រោមថ្វីជើង West Ham United លទ្ធផល ៣-១។
«ភ្នំសំពៅ» ជារមណីយដ្ឋានធម្មជាតិដែលមានវត្តមួយឈ្មោះថា «វត្តគិរីរម្យ» នៅលើកំពូលភ្នំ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តែងតែឡើងទៅទស្សនា និងផ្តិតយកទិដ្ឋភាពនៅលើកំពូលភ្នំ ដែលពោរពេញដោយខ្យល់អាកាសល្អ និងទេសភាពដ៏ស្រស់ត្រកាលមួយនេះ។ ចំណែកឯ នៅក្បែរភ្នំសំពៅ គេហទំព័រ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងសរសេរដូច្នេះថា «បណ្តុំដោយភ្នំសំខាន់ៗមួយចំនួន ដែលជាប់ទាក់ទងនឹងរឿងព្រេងនិទានខ្មែរ ព្រះបាទរាជកុល និងនាងរំសាយសក់ ដូចជា ភ្នំក្តោង, ភ្នំក្រពើ, ភ្នំអណ្តើក, ភ្នំទ្រុងមាន់, ទ្រុងទា, ភ្នំនាងរំសាយសក់, ភ្នំតាគ្រាម និងភ្នំសងក្បាល់»។ ក្រៅពីទស្សនាសម្រស់ធម្មជាតិនៅលើកំពូលភ្នំរមណីយដ្ឋានមួយនេះ ភ្នំសំពៅក៏បណ្ដុំដោយល្អាងភ្នំរហូតដល់ទៅ១២ផងដែរ។ គេហទំព័រមន្ទីរទេសចរណ៍ដដែលបានបញ្ជាក់ពីចំនួនល្អាងទាំង១២នោះ រួមមាន ១. ល្អាងផ្កាស្លា, ២. ល្អាងគក់ទ្រូង, ៣. ល្អាងខ្យល់, ៤. ល្អាងតែងខ្លួន, ៥. ល្អាងល្ខោន, ៦. ល្អាងជ្រៃ, ៧. ល្អាងពេជ្រ, ៨. ល្អាងខ្វែង, ៩. ល្អាងប្រេង, ១០. ល្អាងស្ថានីយ ឬល្អាងធំ, ១១. ល្អាងក្បាលខ្មោច និងទី១២ គឺល្អាងប្រចៀវ។ ល្អាងភ្នំដែលប្រសព្វអាចរកគ្នាពីល្អាងមួយទៅល្អាងមួយទៀតនេះ បានអន្ទងអ្នកទេសចរណ៍ទាំងជាតិ និងអន្តរជាតិឲ្យកាន់តែចង់ដឹង ចង់ស្គាល់ពីភ្នំសំពៅកាន់តែច្បាស់។ ទាំងអស់នេះ គឺជាផលិតផលទេសចរណ៍ដ៏ល្អមួយរបស់«រមណីយដ្ឋនាភ្នំសំពៅ» ដែលស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ តាមបណ្តោយផ្លូវជាតិលេខ៥៧ ចម្ងាយ១២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកទស្សនាជារៀងរាល់ថ្ងៃដោយមិនចេះជិនណាយ៕
បាត់ដំបង៖ នៅពេលដែលអ្នកទេសចរគយគន់ទេសភាពពីលើកំពូលភ្នំ ដែលមានកម្ពស់ប្រហែល១០០ម៉ែត្រ នឹងឃើញព្រៃប្រឹក្សាក្បែរជើងភ្នំ និងវាលស្រែធំល្វឹងល្វើយដាច់កន្ទុយភ្នែក។ ប្រសិនបើ អ្នកទេសចរងាកមកទស្សនាក្នុងរូងភ្នំវិញ នឹងទទួលអារម្មណ៍ប្លែកម្យ៉ាងពីលើកំពូលភ្នំ។ នោះគឺ «រមណីយដ្ឋានធម្មជាតិភ្នំសំពៅ» ដែលបណ្តុំដោយភ្នំសំខាន់ៗនៅក្បែជើងភ្នំសំពៅ និងបណ្ដុំរូងភ្នំទាំង១២ មានបង្កប់នូវជំនឿជាប់ទាក់ទងនឹងរឿងព្រេងនិទានខ្មែរ «ព្រះបាទរាជកុល និងនាងរំសាយសក់»។ រមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលស្ថិតនៅឃុំភ្នំសំពៅ ស្រុកបាណន់ តាមបណ្តោយផ្លូវជាតិលេខ៥៧ ចម្ងាយ១២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង មួយនេះ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនកុះករ ជាពិសេស នៅថ្ងៃឈប់សម្រាក។
ក្លិបអ្នកកាសែតកម្ពុជា (CCJ) បានក្លាយជាសមាជិកទី៨ នៃសហព័ន្ធអ្នកកាសែតអាស៊ាន (CAJ) មុនតំណាងអ្នកកាសែតមកពីប្រទេសប្រ៊ុយណេ និងមីយ៉ាន់ម៉ា។ វត្តមានរបស់ក្លិបអ្នកកាសែតកម្ពុជា នៅក្នុងអង្គការតំបន់អាស៊ានមួយនេះ នឹងធ្វើឲ្យសំឡេងរបស់កម្ពុជាកាន់តែមានតម្លៃ នៅក្នុងវិស័យសារព័ត៌មានក្នុងក្របខណ្ឌតំបន់។ ប្រតិភូក្លិបអ្នកកាសែតកម្ពុជាត្រូវបានដឹកនាំដោយលោក ពុយ គា ដែលជាអគ្គលេខាធិការអមដោយសមាជិកគណៈកម្មាធិការនាយករួមមានលោក លាង ដឺលុច, លោក នៅ សុភ័ស្ស និងលោក ខៀវ កូឡា។ លោក Thepchai Yong ប្រធានសហព័ន្ធអ្នកកាសែតអាស៊ាន (CAJ) បាននិយាយពីតួនាទីដ៏សំខាន់របស់ CCJ ក្នុងការចូលរួមជំរុញវិស័យសារព័ត៌មានក្នុងតំបន់ ជាពិសេសក្នុងក្របខណ្ឌ CAJ ឱ្យកាន់តែមានភាពរឹងមាំ ដើម្បីជាប្រយោជន៍ដល់សហគមន៍អាស៊ានទាំងមូល ។ លោក ពុយ គា បានថ្លែងនៅក្នុងមហាសន្និបាតយ៉ាងដូច្នេះ៖«ជាកិត្តិយសរបស់កម្ពុជា ដែលវិស័យព័ត៌មានរបស់យើង បានចាប់ផ្តើមដើរលើមហាវិថីមួយរបស់តំបន់ ហើយខ្ញុំសង្ឃឹមថា តាមរយៈសហព័ន្ធអ្នកកាសែតអាស៊ាន ដែលមានសមាជិកសរុបជាង៥ម៉ឺននាក់ ផែនទី កម្ពុជា និងប្រទេសកម្ពុជា កាន់តែរីកធំជាងមុន។ ធំក្នុងន័យថា ព័ត៌មានរបស់កម្ពុជា នឹងជ្រៀតចូលទៅក្នុងតំបន់ និងពិភពលោក កាន់តែទូលំទូលាយ ជាពិសេស ព័ត៌មានផ្នែក   វប្បធម៌ សិល្បៈ និងទេសចរណ៍»។ ក្លិបអ្នកកាសែតកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០។ មកដល់ពេលនេះ ក្លិបអ្នកកាសែតកម្ពុជា មានសមាជិកសកម្មប្រមាណ៤០០នាក់។ លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក៏បានចាត់ទុកព្រឹត្តិការណ៍នេះថា ជាជំហានដ៏សំខាន់ ក្នុងការធ្វើសមាហរណកម្មអ្នកសារព័ត៌មានកម្ពុជា ទៅក្នុងតំបន់ និងក្នុងពិភពលោក ដែលនេះជាគោលបំណងរបស់ក្លិបអ្នកកាសែតកម្ពុជាជាយូរមកហើយ។ សហព័ន្ធអ្នកសារព័ត៌មានអាស៊ាន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៥ ដោយសមាគមអ្នកកាសែតមកពី៥ប្រទេស ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងសឹង្ហបុរី។ សមាគមអ្នកកាសែតវៀតណាម និងឡាវ បានចូលរួមតាមក្រោយ៕
បាងកក-ថៃ៖ ក្លិបអ្នកកាសែតកម្ពុជា ( Club of Cambodian Journalists) ត្រូវបានប្រកាសឲ្យក្លាយជាសមាជិកនៃសហព័ន្ធអ្នកកាសែតអាស៊ាន (Confederation of Asean Journalists) នារសៀលថ្ងៃទី២៦ខែមករានេះ។ ការបញ្ចូលសមាជិកភាពនៃក្លិបអ្នកកាសែតកម្ពុជា ទៅក្នុងអង្គការតំបន់មួយ ត្រូវបានធ្វើនៅក្នុងមហាសន្និបាតលើកទី១៩ នៃសហព័ន្ធអ្នកកាសែតអាស៊ាននៅក្នុងរាជធានីបាងកក។
ក្លិបបានបញ្ជាក់ថា បុគ្គលិកទាំងអស់ដែលធ្លាប់ជួបលោក Arteta នារយៈពេលចុងក្រោយ ត្រូវស្ថិតនៅដាច់ដោយឡែក និងអនុវត្តតាមគោលការណ៍សុខាភិបាលរបស់រដ្ឋាភិបាល។ មនុស្សដែលប្រឈមខ្លាំងនោះ មានអ្នកនៅ Colney ជាពិសេសឈុតធំ Arsenal និងបុគ្គលិកមួយចំនួននៃឈុតយុវជននៅ Hale End Academy ដែលត្រូវបានបិទបណ្តោះអាសន្នផងដែរ។ លោក Vinai Venkatesham នាយកគ្រប់គ្រងក្លិប Arsenal បានអះអាងថា៖ «សុខភាពរបស់ក្រុមការងារយើង និងសាធារណជនគឺជាអាទិភាពចម្បង។ យើងគិតដល់លោក Arteta ដែលកំពុងខកចិត្ត ប៉ុន្តែមានស្មារតីរឹងមាំ។ លោក Raul Sanllehi ដែលជានាយកគ្រប់គ្រងផ្នែកបាល់ទាត់របស់ក្លិប បានបន្ថែមថា Arsenal កំពុងពិភាក្សាទាក់ទងនឹងកម្មវិធីប្រកួតខាងមុខរបស់ខ្លួនក្នុង Premier League ក៏ដូចជា FA Cup។ លោក Arteta បាននិយាយថា៖ «ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ខ្ញុំបានធ្វើតេស្ត បន្ទាប់ពីមានអារម្មណ៍មិនសូវស្រួល។ ខ្ញុំនឹងចូលធ្វើការវិញនាពេលឆាប់ៗខាងមុខ នៅពេលទទួលបានការអនុញ្ញាតត្រឹមត្រូវ»៕
លោក Mikel Arteta គ្រូបង្វឹកក្លិបបាល់ទាត់កាំភ្លើងធំ Arsenal មានលទ្ធផលតេស្តវិជ្ជមានកូរ៉ូណាវីរុស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្លិប ដោយបានសម្រេចបិទមជ្ឈមណ្ឌលហ្វឹកហាត់ London Colney។
លោក Trump ឥឡូវនេះបានឈ្នះគ្រប់ការប្រកួតដែលរាប់សម្រាប់ប្រតិភូគណបក្សសាធារណរដ្ឋ ដោយឈ្នះនៅរដ្ឋ Iowa រដ្ឋ New Hampshire រដ្ឋ Nevada និងដែនកោះ U.S. Virgin Islands។ ជ័យជម្នះចុងក្រោយរបស់លោកអតីតប្រធានាធិបតី ទំនងនឹងបង្កើនសម្ពាធលើលោកស្រី Haley ដែលធ្លាប់ជាអ្នកតំណាងអង្គការសហប្រជាជាតិឱ្យលោក Trump និងធា្លប់ជាអភិបាលរដ្ឋ South Carolina ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៧ ឱ្យចាកចេញពីការប្រកួត។   លោកស្រី Haley ប្តេជ្ញាបន្តការប្រកួតដល់យ៉ាងហោចណាស់ ការបោះឆ្នោតបឋមនៅថ្ងៃទី៥ មីនា ដែលគេហៅថាការបោះឆ្នោត Super Tuesday ប៉ុន្តែលោកស្រីមិនអាចយកឈ្នះលោក Trump នៅក្នុងរដ្ឋកំណើតរបស់លោកស្រី បើទោះបីជាលោកស្រីបានធ្វើយុទ្ធនាការច្រើនជាងលោក Trump ឆ្ងាយ ហើយលោកស្រីប្រកែកថារឿងក្តីប្រឆាំងលោក Trump អាចនឹងធ្វើឱ្យលោកពិបាកយកឈ្នះលោកប្រធានាធិបតី Biden នៅក្នុងការបោះឆ្នោតនៅរដូវស្លឹកឈើជ្រុះខាងមុខក៏ដោយ។   ការបោះឆ្នោតដំបូងគេនៅរដ្ឋភាគខាងត្បូងរបស់រដ្ឋ South Carolina ជាប្រវត្តិសាស្ត្រតែងតែតំណាងឱ្យគណបក្សសាធារណរដ្ឋ។ នៅក្នុងការបោះឆ្នោតបឋមទាំងអស់តាំងពីឆ្នាំ១៩៨០មក បេក្ខជនខាងគណបក្សសាធារណរដ្ឋដែលឈ្នះក្នុងរដ្ឋ South Carolina តែងបន្តឈ្នះការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ លើកលែងតែក្នុងករណីលោក Newt Gingrich ក្នុងឆ្នាំ២០១២ តែមួយគត់។   លោកស្រី Haley បានថ្លែងនៅប៉ុន្មានថ្ងៃចុងក្រោយនេះថា លោកស្រីនឹងឆ្ពោះទៅរដ្ឋ Michigan សម្រាប់ការបោះឆ្នោតបឋមចុងក្រោយ មុននឹងដល់ការប្រកួតធំ Super Tuesday។   លោក Trump និងលោក Biden ហាក់ដូចជាបង្ហាញថា ពួកគេរំពឹងនឹងជួបគ្នាក្នុងការប្រកួតតំណែងប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខរួចទៅហើយ៕  
លោក Donald Trump ឈ្នះការបោះឆ្នោតបឋមខាងគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ South Carolina កាលពីថ្ងៃទី២៥ កុម្ភៈ ដោយយកឈ្នះលើអតីតឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley នៅក្នុងរដ្ឋកំណើតរបស់លោកស្រី។ ជ័យជម្នះនេះ ជួយត្រួសត្រាយផ្លូវរបស់លោកទៅរកការតែងតាំងជាបេក្ខជនប្រធានាធិបតី ខាងគណបក្សសាធារណរដ្ឋជាលើកទី៣ជាប់ៗគ្នា។
លោក  Anatoly Borovik  អគ្គរដ្ឋទូតរូស្ស៊ីប្រចាំក្រុងភ្នំពេញ បាននិយាយក្នុងបទសម្ភាសជាមួយសារព័ត៌មាន Sputnik ថា រុស្ស៊ី និងកម្ពុជា កំពុងពិចារណាលើលទ្ធភាពនៃការប្តូរទៅប្រើប្រាស់រូបិយប័ណ្ណជាតិ ក្នុងការទូទាត់ផ្សេងៗជាមួយគ្នាទៅវិញទៅមក។   បន្ទាប់ពីរងទណ្ឌកម្មប្រទេសលោកខាងលិច រុស្ស៊ី បានប្រើប្រាស់ប្រាក់រូប្លិ៍ លើការទូទាត់ពាណិជ្ជកម្មជាមួយបណ្តាប្រទេស ដែលខ្លួនដាក់ក្នុងបញ្ជីអមិត្ត។ ម្យ៉ាងរុស្ស៊ី ចង់ពង្រឹងការប្រើប្រាស់ប្រាក់រូប្លិ៍របស់ខ្លួនជាង បន្ទាប់ពីរងទណ្ឌកម្មរបស់អាម៉េរិក និងសម្ព័ន្ធមិត្ត។    ទាក់ទិននឹងការប្តូរទៅប្រើប្រាស់រូបិយប័ណ្ណជាតិ ដើម្បីទូទាត់លើទំនិញនេះ លោក  Anatoly Borovik  អគ្គរដ្ឋទូតរូស្ស៊ីប្រចាំក្រុងភ្នំពេញ ក៏បានអះអាងថា រុស្ស៊ី និងកម្ពុជា ក៏កំពុងពិចារណាលើបញ្ហានេះដែរ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម។    «ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ ដៃគូរបស់យើង ដឹងពីគំនិតផ្តួចផ្តើមដែលពាក់ព័ន្ធរបស់រុស្ស៊ីហើយ»។ អគ្គរដ្ឋទូតរូស្ស៊ីបានបញ្ជាក់បែបនេះទៅកាន់ សារព័ត៌មាន Sputnik ដែលបានសួរជុំវិញការប្រើប្រាស់រូបិយប័ណ្ណជាតិសម្រាប់ទូទាត់ទំនិញ។    មន្រ្តីទូតរូបនេះ បានកត់សម្គាល់ថា ក្នុងឆ្នាំ ២០១២ ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី-កម្ពុជា បានឈានដល់ ២៣៩លានដុល្លារ ប៉ុន្តែនៅឆ្នាំ ២០២២ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានធ្លាក់ចុះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ និងការដាក់ទណ្ឌកម្មដោយខុសច្បាប់ពីសំណាក់លោកខាងលិច។ បើតាមលោក លោក Borovik  ក្រុមហ៊ុនរុស្ស៊ីកំពុងស្វែងរកដៃគូដែលអាចជឿទុកចិត្តបាន ដើម្បីចូលក្នុងទីផ្សារកម្ពុជា តាំងពីប្រទេសនេះបានបង្ហាញការយល់ដឹង និងចាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។    សារព័ត៌មានថ្មីៗ មិនទាន់អាចសុំការឆ្លើយតបពីលោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឆ្លើយតបជុំវិញការលើកឡើងរបស់លោក  Anatoly Borovik  អគ្គរដ្ឋទូតរូស្ស៊ីប្រចាំក្រុងភ្នំពេញ បាននៅឡើយទេ។   សូមបញ្ជាក់ថា មកទល់ពេលនេះ អាម៉េរិក និងសម្ព័ន្ធមិត្ត នៅតែបន្តដាក់ទណ្ឌកម្មលើមេដឹកនាំរុស្ស៊ី និងក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីជំរុញឱ្យប្រទេសមួយនេះ បញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ដែលធ្វើឱ្យប្រជាជនស៊ីវិលជាច្រើនពាន់នាក់ បានបាត់បង់ជីវិត៕   
ដោយ៖ ធន់ សេងហុង
  បើតាមយោងតាមវេបសាយ Worldometer ដែលប្រមូលតួលេខឆ្លង COVID-19 ជុំវិញពិភពលោក អេស្ប៉ាញបានហក់ឡើងទៅលំដាប់ទីពីរ ដោយមានអ្នកឆ្លងទូទាំងប្រទេសចំនួន១២៦១៦៨ ដោយនាំមុខអ៊ីតាលីដែលមានការឆ្លងសរុប១២៤៦៣២នាក់។ អាមេរិកនៅតែឈរលំដាប់ទីមួយដដែល ដោយមានអ្នកឆ្លងទាំងអស់ជាង៣១១០០០នាក់។   សម្រាប់ករណីស្លាប់ អេស្ប៉ាញឈរក្រោយអ៊ីតាលីដដែល ដោយមានចំនួន១១៩៤៧នាក់ ទល់នឹង១៥៣៦២នាក់។ នេះបើតាមវេបសាយដដែល ដោយគិតត្រឹមព្រឹកថ្ងៃទី៥ ខែមេសា។   ខណៈស្ថានការណ៍នៅតែមិនទាន់ធូរស្រាល នាយករដ្ឋមន្ត្រីអេស្ប៉ាញ ក៏ប្រកាសបន្តវិធានការវិធានការបិទប្រទេសទៀតដើម្បីទប់ស្កាត់ការឆ្លងបន្ថែម។ អេស្ប៉ាញ បានដាក់ប្រទេសឲ្យស្ថិតក្រោមការបិទទាំងស្រុងរយៈពេល១៥ថ្ងៃ ដោយអនុវត្តពីថ្ងៃទី១៤ ខែមីនាមក ហើយគ្រោងបញ្ចប់នៅថ្ងៃទី១១ ខែមេសាខាងមុខ បន្ទាប់ពីត្រូវពន្យារម្ដងហើយ។ លោកនាយករដ្ឋមន្ត្រី Pedro Sanchez អះអាងថា វិធានការនេះ កំពុងផ្ដល់ផលហើយ ព្រោះចំនួនអ្នកស្លាប់បានធ្លាក់ចុះ ទោះស្ថិតក្នុងអត្រាខ្ពស់ក្ដី។   ក្នុងសេចក្ដីថ្លែងការណ៍តាមទូរទស្សន៍ លោក Sanchez បញ្ជាក់ថា គណៈរដ្ឋមន្ត្រីរបស់លោក នឹងស្នើទៅកាន់សភាដើម្បីបន្តសុពលភាពស្ថានភាអាសន្នក្នុងប្រទេសលើកទីពីរ រហូតដលថ្ងៃទី២៥ ខែមេសាទៀត។ បើតាមប្រមុខរដ្ឋាភិបាលរូបនេះ រយៈពេលបន្ថែមនេះ ជាការផ្ដល់ពេលវេលាឲ្យវិស័យសុខាភិបាលអេស្ប៉ាញរើខ្លួនឡើងវិញ។   លើសពីនោះ លោក Sanchez អះអាងថា លទ្ធភាពដែលស្ថានភាពអាសន្នត្រូវបន្តថែមទៀតនៅតែមាន តែការលើកលែងខ្លះអាចត្រូវបានអនុវត្ត បើស្ថានការណ៍ធូរស្រាល៕
អេស្ប៉ាញ បានក្លាយជាប្រទេសមានករណីឆ្លង (COVID-19) ច្រើនលំដាប់ទីពីរលើពិភពលោកដោយនាំមុខអ៊ីតាលី ហើយឈរបន្ទាប់ពីអាមេរិក ក្រោយការកើនឡើងករណីឆ្លងប្រចាំថ្ងៃ។ ករណីឆ្លងសរុបរបស់អេស្ប៉ាញមាន១២៦១៦៨នាក់ គិតត្រឹមថ្ងៃទី៤ ខែមីនា។ អាចចាត់ទុកថាជារឿងល្អ ករណីស្លាប់នៅអេស្ប៉ាញ បានធ្លាក់ពីរថ្ងៃជាប់ផងដែរ។ យ៉ាងណាមិញ រដ្ឋាភិបាលអេស្ប៉ាញប្រកាសបន្តវិធានការបិទប្រទេសមួយរយៈពេលទៀត។
  លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់សារព័ត៌មានThmeyThmey នៅថ្ងៃទី១៩កក្កដា ថាចំនួនស្រូវដែលកំពុងជួបគ្រោះរាំងស្ងួតទាំងនេះ គឺនៅខេត្តបន្ទាយមានជ័យមាន ១៧ ៦៤៧ហិកតា បាត់ដំបងជាង២០ ០០០ហិកតា កំពង់ធំ ៧ ៥៦៣ហិកតា កំពង់ចាម ៥ ៣៩៨ហិកតា ឧត្តរមានជ័យ ៨៨០ហិកតា ព្រៃវែង ៣០០០ហិកតា ពោធិ៍សាត់មានចំនួន ៥០០ហិកតា និងខេត្តសៀមរាប៤៥០ហិកតា។   បើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរូបនេះ មូលហេតុដែលខេត្តទាំងនេះ ជួបភាពរាំងស្ងួតបែបនេះ ដោយសារបាតុភូតElninoនៅតែមានឥទ្ធិពលនៅកម្ពុជា ដែលធ្វើឱ្យរដូវប្រាំងមានរយៈពេលវែង និងមានកូនរដូវប្រាំងក្នុងរដូវវស្សា នៅខែសីហាខាងមុខនេះទៀតផង។    លោក កែវ វី បាននិយាយដូច្នេះថា៖ ថ្វីដ្បិតក្នុងរយៈពេលថ្មីៗនេះ មានភ្លៀងធា្លក់ក៏ពិតមែន ប៉ុន្តែភ្លៀងភាគច្រើនធា្លក់នៅតាមខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ហើយបន្តធា្លក់នៅតំបន់ឆ្នេរសមុទ្រ។ ដោយឡែកខេត្តទាំងប៉ុន្មានខាងលើនេះ ក៏មានភ្លៀងធា្លក់ដែរ ប៉ុន្តែធា្លក់ក្នុងកម្រិតខ្សោយ»។ បញ្ហានេះ អាជ្ញាធរជំនាញកំពុងចាត់វិធានការបូបទឹក សម្រាប់ជួយសង្គ្រោះដំណាំស្រូវនៅតែកន្លែងណាដែលមានប្រភពទឹក។ ប៉ុន្តែនៅតំបន់មួយចំនួនទៀត ប្រភពទឹកត្រូវបានរីងស្ងួត ដូចជាស្ទឹងមង្គលបូរី ដែលស្ថិតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងរីងទឹកផងដែរ។ នេះមូលហេតុ ដែលទាមទាររង់ចាំភ្លៀងធា្លក់ ដើម្បីសង្គ្រោះស្រូវ និងដំណាំផ្សេងៗ»។    ក្រៅពីប្រភពទឹកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ប្រភពទឹកនៅតំបន់មួយចំនួនទៀតក៏មានរីងស្ងួតផងដែរ។ ក្នុងនោះ មាននៅខេត្តកំពង់ចាម កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ កំពុងរង់ចាំទឹកភ្លៀង។ លោកបានបញ្ជាក់ដូច្នេះ៖ «ប្រសិនបើក្នុងរយៈពេល៤-៥ទៀត ឬមួយសប្តាហ៍ មានភ្លៀងធ្លាក់ច្រើននោះ ស្រូវទាំងនោះនឹងមានការខូចខាតតិចតួច ហើយស្រូវមួយចំនួនក៏អាចរស់ឡើងវិញផងដែរ។  ក្នុងរយៈពេលមួយសប្តាហ៍ទៀតប្រសិនបើមិនមានភ្លៀងច្រើនធ្លាក់ទេ ក្នុងចំណោមខេត្តទាំងប៉ុន្មាននេះ ខេត្តបន្ទាយមានជ័យនឹងរងការខូចខាតច្រើនជាងគេ ព្រោះខេត្តនេះ ពុំសូវមានប្រភពទឹកនោះទេ»។   លោក កែវ វី បានបន្ថែមថាក្រៅពីស្រូវ ដែលកំពុងរងគ្រោះពីការខ្វះទឹកស្រោចស្រព ដំណាំពោត និងដំឡូវមីរាប់ពាន់ហិកតាក៏កំពុងរងខូចខាតដោយសារខ្វះទឹកនេះផងដែរ។   តំបន់មួយចំនួនក្នុងខេត្តខាងលើនេះដែលកំពុងជួបបញ្ហាខ្វះទឹកប្រើប្រាស់នេះ ក្រសួងធនធានទឹក និងមន្ត្រីជំនាញ បានបង្ហូរទឹកសម្រាប់ប្រើប្រាស់ស្ទើរអស់ពីអាងរលីង។ ដូចជា អាងទឹកត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ ចង់រីងទឹកដែលធ្វើប៉ះពាល់ដល់ជីវៈចម្រុះក្នុងត្រពាំងនោះ។ នេះជាការលើក របស់ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម ប្រាប់សារព័ត៌មានThmeyThmeyតាមទូរសព្ទ នាថ្ងៃទី១៩កក្កដា។    ដោយសារតែបាតុភូតElnino នៅកម្ពុជា មិនទាន់អស់ឥទ្ធិពល ដូច្នេះភ្លៀងនូវមានលក្ខណៈធ្លាក់ដោយកន្លែងមិនបានល្អប្រសើរទេ នៅក្នុងខេត្តមួយចំនួន។ «ខេត្តដែលជួបគ្រោះរាំងស្ងួត យើងកំពុងដោះស្រាយ  ដែលមានលក្ខណៈប្រសើរជាបណ្តើរៗនៅតាមចំនួនមួយចំនួន ដូចជានៅមានខេត្តពោធ៍សាត់ ព្រៃវែង កំពង់ចាម ឧត្តរមានជ័យ»។ ទោះជាមានការដោះស្រោយជាបន្តបន្ទាប់ពីមន្ត្រីជំនាញក៏ពិតមែន ប៉ុន្តែក៏មានតំបន់មួយចំនួន ពិសេស តំបន់បឹងកំពីងពួយក្នុងខេត្តបាត់ដំបង កំពុងរងគ្រោះធ្ងន់ធ្ងរជាងគេ ព្រោះអត់ទឹក ប្រើប្រាស់សម្រាប់ផ្តល់ឱ្យប្រជាកសិករនានា។ នេះបើតាម លោក ចាន់ យុត្ថា។    បើតាកការអះអាងរបស់លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ដែលប្រាប់សារព័ត៌មានThmeyThmey នៅក្នុងខេត្តបាត់ដំបងសព្វថ្ងៃនេះ មានស្រូវរហូតដល់៥-៦ម៉ឺនហិកតា កំពុងជួបគ្រោះរាំងស្ងួត រួមទាំងដំណាំពោត និងដំឡូងមីចំនួន៧ពាន់ហិកតាផងដែរ៕
ភ្នំពេញ៖ ស្រូវចំនួន៥,៥ម៉ឺនហិកតា ស្ថិតនៅក្នុងខេត្តចំនួន៨ កំពុងរង់ចាំទឹកភ្លៀង ដោយសារភាពរាំងស្ងួតដែលអូសបន្លាយក្នុងរដូវវស្សានេះ នៅតំបន់មួយចំនួន។ នេះបើតាមមន្រ្តីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ។ ការសង្គ្រោះដំណាំស្រូវមកទល់ពេលនេះ គឺក្រសួងធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធ អាចជួយបានតែដីស្រែដែលនៅកៀកប្រភពទឹកប៉ុណ្ណោះ រីឯស្រែនៅឆ្ងាយ រីងស្ងួត ឬគ្មានប្រភពទឹក គឺមានតែសង្ឃឹមលើទឹកភ្លៀង។
តារាបាល់ទាត់វ័យក្មេងអារ៉ាប៊ីសាអូឌីត បានបង្ហាញភាពខ្លាំងរបស់ខ្លួន តាមរយៈការវាយបកយកឈ្នះ U23 កម្ពុជា នៅលើទឹកដីខ្លួនដល់ទៅ ៦-១ នៅកីឡដ្ឋាន Prince Sultan bin យប់ថ្ងៃទី១២ ខែកញ្ញា។ កម្ពុជា រកបានគ្រាប់បាល់នាំមុខមុនដោយខ្សែប្រយុទ្ធ សារ ទី នៅ៥នាទីដំបូងនៃវគ្គទីមួយ ដោយការទាត់បាល់ពិន័យប៉េណាល់ទី។   ត្រឹម១នាទីបន្ទាប់ពីការនាំមុខ ខ្សែប្រយុទ្ធ Ahmed Al-Ghamdi សម្រេចគ្រាប់តាមស្មើឱ្យម្ចាស់ផ្ទះវិញ មុនកីឡាករដដែលនេះបន្ថែមគ្រាប់ទី២នៅនាទី១៨។ តាមរយៈការវាយសម្រុកដ៏ខ្លាំងក្លារបស់អារ៉ាប៊ីសាអូឌីត បានធ្វើឱ្យ U23 កម្ពុជា របូត៤គ្រាប់ជាបន្តបន្ទាប់ទៀត ក្នុងនោះ Radif ធ្វើបាន២គ្រាប់ រួមជាមួយ Al-Juwayr និង Al-Faraj រកបានម្នាក់១គ្រាប់។     តាមរយៈលទ្ធផលនេះ កម្ពុជាមិនអាចដណ្តើមចំណាត់ថ្នាក់លេខ២ល្អបំផុតក្នុងពូលឡើយ បើទោះទទួលបាន៤ពិន្ទុពីការប្រកួត៣លើក។ ក្នុងពូល J នេះ អារ៉ាប៊ីសាអូឌីតបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងមាន៩ពិន្ទុពេញ តាមពីក្រោយដោយកម្ពុជា លីបង់ មាន២ពិន្ទុ និងម៉ុងហ្គោលីនៅបាតតារាងមាន១ពិន្ទុ។ ប្រកួតចុងក្រោយលីបង់ ស្មើម៉ុងហ្គោលី ១-១។   ក្រោយឆ្លងកាត់កាប្រកួតវគ្គសន្សំពិន្ទុទាំង១១ពូលពី A ដល់ K គេបានរកឃើញក្រុមចំនួន១៥ ក្នុងនោះក្រុមកំពូលតារាងចំនួន១១ និងក្រុមលេខ២ល្អបំផុតចំនួន៤ បានកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ AFC U23 ឆ្នាំ២០២៤ នៅប្រទេសកាតា ខណៈកាតានៅរង់ចាំស្រាប់។ ក្នុងចំណោម១៦ក្រុម មានក្រុមពីតំបន់អាស៊ីអាគ្នេយ៍ចំនួន៤ផងដែរ រួមមាន វៀតណាម ថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ ១១ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងមាន ហ្សកដានី កូរ៉េខាងត្បូង វៀតណាម ជប៉ុន អ៊ូសបេគីស្ថាន អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម ថៃ អូស្ត្រាលី អារ៉ាប៊ីសាអូឌីត និងឥណ្ឌូណេស៊ី និងក្រុមលេខ២ល្អបំផុតចំនូន៤មាន កូវ៉ែត តាហ្ស៊ីគីស្ថាន ចិន និងម៉ាឡេស៊ី។   ការប្រកួត AFC U23 ជុំចុងក្រោយ នឹងធ្វើឡើងនៅកាតា ចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍កីឡាយុវជននេះ ក៏ជាការជម្រុះសម្រាប់ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំងផងដែរ៕  
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ មិនអាចបន្តទៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់តំបន់អាស៊ី AFC U23 Asian Cup នៅប្រទេសកាតា ក្រោយចាញ់ម្ចាស់ការពារជើងឯក អារ៉ាប៊ីសាអូឌីត ៦-១ ក្នុងការប្រកួតវគ្គសន្សំពិន្ទុចុងក្រោយពូល J។ ម្ចាស់ផ្ទះកាតា និង១៥ក្រុមផ្សេងទៀត ដែលរួមមាន វៀតណាម ថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បន្តទៅជួបគ្នានៅប្រទេសកាតាឆ្នាំ២០២៤។
  ប្រជាធិបតេយ្យ ត្រូវបានស្ដារឡើងវិញហើយបន្ទាប់ពីការបោះឆ្នោតជ្រើសរើសសមាជិកសភា និងការបង្កើតរដ្ឋាភិបាលថ្មី។ នេះជាការប្រកាសបញ្ចប់របបដឹកនាំយោធាដោយនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១៥ ខែកក្កដា ដែលជាថ្ងៃចុងក្រោយនៃរដ្ឋាភិបាលយោធា។ ជំនួសមកវិញ រដ្ឋាភិបាលស៊ីវិលមួយ នឹងដឹកនាំប្រទេសដោយមានលោក ប្រាយុទ្ធ ជានាយករដ្ឋមន្ត្រី តែក៏លែងមានសិទ្ធិអំណាចធ្វើអ្វីស្រេចចិត្តទឿតហើយ ព្រោះត្រូវគោរពតាមគោលការណ៍ប្រជាធិបតេយ្យ។   នៅបន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលយោធាចុងក្រោយ លោក ប្រាយុទ្ធ និយាយថា សិទ្ធិ និងសេរីភាព ក៏ត្រូវបានការពារក្រោមរដ្ឋធម្មនុញ្ញ ហើយបញ្ហា ត្រូវដោះស្រាយតាមរយៈដំណើការប្រជាធិបតេយ្យជាជាងអំណាចពិសេស។ ជុំវិញអំណាចពិសេសនេះ លោក ប្រាយុទ្ធ ចង់សំដៅដល់អំណាចក្រោមមាត្រា៤៤ ដែលផ្ដល់ឲ្យលោកនូវសិទ្ធិ និងអំណាចពិសេសដែលអាចសម្រេចចិត្តបានតាមចិត្ត ហើយមិនចាំបាច់ឆ្លងកាត់នីតិវិធីអ្វីឡើយ។   ព្រោះគ្មានអំណាចពិសេសបែបនេះ លោក ប្រាយុទ្ធ លើកឡើងថា ការដោះស្រាយបញ្ហាឲ្យប្រជាជនខ្លះ អាចធ្វើឡើងយឺតៗប៉ុណ្ណោះ ដ្បិតមានការរឹតត្បិតដោយច្បាប់ នយោបាយ ថវិកា និងភាពចាំបាច់ក្នុងការស្ដាប់មតិផ្សេងៗ ក៏ដូចជាការគោរពតាមនីតិវិធីប្រជាធិបតេយ្យ។ លោកបន្តថា៖ «គ្រប់ភាគី ត្រូវតែរៀនរស់នៅដោយសន្តិភាព រក្សាការអត់ធ្មត់ បញ្ជៀសជម្លោះ មានហេតុផល មានវិន័យ ព្រមទាំងគោរពសំឡេងភាគច្រើន។   ក្រោយការចូលដឹកនាំប្រទេសផ្លូវការហើយនោះ រដ្ឋាភិបាលថ្មី ក៏នឹងអនុវត្តវិធានការនានាដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ ការធ្លាក់ចុះតម្លៃកសិផល បញ្ហាសង្គម ជំរុញជីវភាពរស់នៅរបស់ប្រជាជន និងចំណាយថវិកាឲ្យស្របតាមគោលនយោបាយរដ្ឋាភិបាល យុទ្ធសាស្ត្រជាតិ និងរដ្ឋធម្មនុញ្ញ។ ចូលដឹកនាំប្រទេសក្នុងនាមរដ្ឋាភិបាលស៊ីវិលនេះដែរ លោក ប្រាយុទ្ធ សង្កត់ធ្ងន់ថា រដ្ឋាភិបាលថ្មីនេះ ជាកម្មសិទ្ធិពលរដ្ឋថៃ ហើយលោកនឹងមិនលំអៀងរកខាងណាឡើយ។   នៅថ្ងៃចុងក្រោយនៃរបបយោធា លោក ប្រាយុទ្ធ ដែលដឹកនាំប្រទេសតាំងពីឆ្នាំ២០១៤ មកនោះ ក៏ឆ្លៀតរំលេចស្នាដៃរបស់ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្ដាប់ធ្នាប់អំឡុងពេល៥ឆ្នាំមកនេះ។ លោកបញ្ជាក់ថា ក្រុមប្រឹក្សានេះ សម្រេចបានលទ្ធផលជាច្រើនតាមរយៈការធ្វើការដោយប្រឹងប្រែង អត់ធ្មត់ និងការលះបង់ ហើយរបបយោធាក៏បានបង្កើតជាមូលដ្ឋានថ្មីក្នុងការដឹកនាំប្រទេសឲ្យរដ្ឋាភិបាលស៊ីវិលផងដែរ៕ 
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១៥ ខែកក្កដា បានស្នើឲ្យប្រជាជនថៃមានការអត់ធ្មត់ ក្នុងពេលរដ្ឋាភិបាលលោកដឹកនាំប្រទេស។ ថ្លែងក្រោយកិច្ចប្រជុំចុងក្រោយនៃគណៈរដ្ឋមន្ត្រីរបស់របបយោធា លោក ប្រាយុទ្ធ បញ្ជាក់ថា រដ្ឋាភិបាលថ្មី អាចនឹងពិបាកក្នុងការដោះស្រាយបញ្ហានានា ព្រោះមិនមានអំណាចខ្លាំងដូចក្នុងសម័យយោធាឡើយ។ យ៉ាងណាក្ដី មេដឹកនាំថៃរូបនេះសន្យាដោះស្រាយបញ្ហាដើម្បីប្រយោជន៍ប្រជាជន និងប្រទេសជាតិ។
នៅភាគខាងត្បូងនៃល្បាក់ខោនក្នុងខេត្តស្ទឹងត្រែង ត្រីប្រាធំ ធ្វើចរាចរផ្លាស់ទីចាប់ពីខែតុលា ដល់ខែកុម្ភៈ និងក្នុងចំនួនដ៏ច្រើននាខែវិច្ឆិកា និងខែធ្នូ។ នៅខ្សែទឹកខាងក្រោម វាធ្វើចរាចរផ្លាស់ទីចាប់ពីខែឧសភា ដល់ខែសីហា ដោយចាកចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តកណ្តាល ឆ្ពោះទៅតំបន់ដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាម។ កូនត្រីប្រាធំមួយចំនួន បានចូលទៅក្នុងតំបន់វាលទំនាបលិចទឹក ពិសេសក្នុងបឹងទន្លេសាប និងមួយចំនួនទៀត ទៅតំបន់ដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាម។ វាស៊ីកំពឹស ក្តាម កាកសំណល់រុក្ខជាតិ និងត្រីជាអាហារ។ លក្ខណៈសម្គាល់៖ មានព្រុយពណ៌ប្រផេះ ឬខ្មៅ, ព្រុយខ្នងមានទ្រនង់ ៦, ស្និតស្រកីអភិវឌ្ឍធម្មតា, ត្រីប្រាធំនៅតូចមានឆ្នូតខ្មៅមួយតាមបណ្តោយដងខ្លួន និងឆ្នូតខ្មៅមួយទៀតស្ថិតនៅខាងក្រោមខ្សែឆ្នូតចំហៀងខ្លួន, ធំពេញវ័យប្តូរទៅពណ៌ប្រផេះ។ មានឆ្នូតពណ៌ខ្មៅនៅចាំពាកកណ្តាលព្រុយគូទ, មានឆ្នូតខ្មៅនៅព្រុយកន្ទុយ។ ត្រីប្រាធំ ត្រូវបានចាត់ចូលក្នុងចំណាត់ថ្នាក់ជាប្រភេទត្រី «កំពុងរងគ្រោះជិតផុតពូជ» ដោយក្រុមអ្នកវិទ្យាសាស្ត្រក្នុងបញ្ជីក្រហម IUCN Red List (Endangered) ក្នុងឆ្នាំ ២០១១។ កត្តាគំរាមកំហែងចំពោះពួកវាមានដូចជា៖ ការនេសាទហួសកម្រិត, ការបាត់បង់ទីជម្រក។ ការបាត់បង់គុណភាពទឹក និងលំហូរទឹក គឺជាកត្តាគំរាមកំហែងចម្បងធំជាងគេ។ ត្រីប្រាធំ ហាក់ពឹងផ្អែកលើលំហូរទឹក ឬគុណភាពទឹក ដើម្បីជាជំនួយដល់ការផ្លាស់ទី និងពង-កូន ព្រមទាំងជួយបំបែកកូនតូចៗរបស់វា ឲ្យចូលទៅតាមតំបន់វាលទំនាបលិចទឹកនានាផងដែរ។ ផែនការទៅថ្ងៃអនាគត នៃការសាងសង់ទំនប់វារិអគ្គិសនីនៅតាមដងទន្លេមេគង្គ អាចជាផលរំខានដល់វដ្តជីវិតរបស់ពួកវា។ នៅប្រទេសកម្ពុជា ដង់ស៊ីតេត្រីប្រាធំក្នុងធម្មជាតិ បានធ្លាក់ចុះយ៉ាងខ្លាំង៕
ត្រីប្រាធំ ជាប្រភេទត្រីទឹកសាប ដែលមានរស់នៅក្នុងទន្លេគង្គ បឹងធំៗ ហើយក៏ជាត្រីដែលគេនិយមចិញ្ចឹមក្នុងស្រះផងដែរ។ វាមានឈ្មោះវិទ្យាសាស្ត្រ (Pangasianodon hypophthalmus) និងឈ្មោះជាភាសាអង់គ្លេស Striped catfish មានប្រវែងដងខ្លួនអតិបរមា ១៣០ ស.ម និងទម្ងន់អតិបរមា ៤៤.០ គីឡូក្រាម។ ជាប្រភេទត្រីដែលធ្វើចរាចរផ្លាស់ទីផ្លូវឆ្ងាយ ត្រីប្រាធំ ចាកចេញពីទីកន្លែងដែលវារស់នៅផ្សេងៗ ចូលទៅក្នុងទន្លេមេគង្គលើ ដើម្បីទៅពង-កូន ចាប់ពីខែឧសភា ដល់ខែកក្កដា ហើយវិញត្រឡប់ចូលទៅទីជម្រកដើមវិញពេលទឹកស្រក ចាប់ពីខែកញ្ញា ដល់ខែធ្នូ។
  ចក្រភពអង់គ្លេស នៅថ្ងៃទី១៤ ខែកក្កដា ប្រកាសថា នឹងលែងទិញគ្រឿងបរិក្ខារអ៊ីនធឺណិត 5G ពីក្រុមហ៊ុន Huawei ចាប់ពីឆ្នាំ២០២១ ទៅ ហើយនឹងរើចោលគ្រឿងបរិក្ខារមានស្រាប់ក្នុងរយៈពេល៧ឆ្នាំខាងមុខ។ វិធានការការពារសន្តិសុខជាតិដែលត្រូវបានមើលឃើញថា ធ្វើតាមការទាមទាររបស់អាមេរិក ធ្វើឲ្យទីក្រុងប៉េកាំងខាងសម្បារយ៉ាងខ្លាំងដោយបានរិះគន់អង់គ្លេសខ្លាំងៗ រហូតគំរាមចាត់វិធានការតបវិញទៀតផង។   អត្ថបទទាក់ទង   អង់គ្លេស ហាមក្រុមហ៊ុនគមនាគមន៍ទាំងអស់ប្រើបរិក្ខារ 5G របស់ Huawei    អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Hua Chunying ចាត់ទុកការសម្រេចចិត្តរបស់អង់គ្លេសក្នុងការហាមឃាត់បច្ចេកវិទ្យាក្រុមហ៊ុនចិន ជាវិធានការធ្វើឡើងដោយគ្មានព័ស្តុងតាងជាក់ស្ដែង និងពឹងផ្អែកលើហានិភ័យដែលមិនបានកើតឡើងអ្វីសោះ។ ពោលគឺ អង់គ្លេសចូលដៃចូលជើងជាមួយអាមេរិកដើម្បីរុញក្រុមហ៊ុនចិនទៅម្ខាងប៉ុណ្ណោះ ដែលវាបានបំពានច្បាស់ៗគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងបញ្ញត្តិពាណិជ្ជកម្មសេរី ក៏ដូចជាប៉ះពាល់កិច្ចសហប្រតិបត្តិការចិន-ចក្រភពអង់គ្លេសផងដែរ។   «ចិននឹងវាយតម្លៃការវិវត្តស្ថានការណ៍មួយនេះដោយម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ហើយនឹងចាត់វិធានការចាំបាច់ដើម្បីការពារភាពស្របច្បាប់ និងប្រយោជន៍តាមផ្លូវច្បាប់របស់ក្រុមហ៊ុនចិន។» នេះជាការលើកឡើងរបស់អ្នកស្រី Hua តបនឹងសំណួររបស់សារព័ត៌មានអង់គ្លេស BBC ពាក់ព័ន្ធជំហររបស់ចិនអំឡុងពេលសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែកក្កដា។ មន្ត្រីចិនរូបនេះមិនបញ្ជាក់ឲ្យច្បាស់ពីការឆ្លើយឡើយ តែថែមមួយឃ្លាថា «ទទួលផលនូវអ្វីដែលបានធ្វើ»។   អ្នកនាំពាក្យរូបនេះក៏ចោទជាសំណួរទៅអង់គ្លេសវិញថា តើចង់មានការសម្រេចចិត្តដោយខ្លួនឯង ឬក៏សុខចិត្តធ្វើជាកូនចៅ ឬធ្វើតាមការបញ្ជារបស់អាមេរិក?    Huawei បានក្លាយជាចំណុចមួយក្នុងចំណោមសំណុំរឿងរាប់ជំពូកក្នុងជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន។ អាមេរិក បានទទូចឲ្យប្រទេសនានាកាត់ផ្ដាច់ការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនចិនមួយនេះ បើពួកគេមិនចង់រងគ្រោះដោយសារការលួចទិន្នន័យនោះ។ មុនអង់គ្លេស អាមេរិកបានអូសកាណាដាឲ្យចូលក្នុងសង្វៀននេះតាមរយៈការចាប់ខ្លួនមន្ត្រីហិរញ្ញវត្ថុ Huawei ។ បច្ចុប្បន្ន ទំនាក់ទំនងចិន និងកាណាដា ធ្លាក់ដល់ចំណុចទាបបំផុត៕      
ទីក្រុងប៉េកាំង បានប្រតិកម្មយ៉ាងខ្លាំងទៅនឹងការសម្រេចចិត្តរបស់អង់គ្លេសក្នុងការហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិតជំនាន់ទី៥ (5G) របស់ក្រុមហ៊ុន Huawei ។ នៅថ្ងៃទី១៥ ខែកក្កដា ក្រសួងការបរទេសចិន បានចោទអង់គ្លេសថា ជឿតាមការបោកប្រាស់របស់អាមេរិក ដែលសកម្មភាពបែបនេះ នឹងរងការវាយបកវិញមិនខាន។ ក្រុងប៉េកាំងក៏រិះគន់ក្រុងឡុងដ៍ថា មិនគោរពតាមគោលការណ៍ទីផ្សារសេរីទៀតផង។
  ក្នុងវ័យ៤៩ឆ្នាំ អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះត្រូវបានគេជឿជាក់ថានឹងទៅកាន់ទឹកដី San Siro ក្នុងសប្តាហ៍នេះតែម្តងសម្រាប់ការងារដំបូងរបស់ខ្លួនចាប់តាំងពីចាកចេញពីក្រុមតោខៀវ Chelsea នៅឆ្នាំ ២០១៨។   ក្នុងតំណែងអ្នកចាត់ការថ្មីនេះលោក Conte បានសម្លឹងឃើញកីឡាករមួយចំនួនដោយក្នុងនោះមានខ្សែបម្រើ Moses ដែលបង្ហាញខ្លួនបានតិចតួចប៉ុណ្ណោះសម្រាប់ Chelsea ចាប់តាំងពីលោកចាកចេញពី Stamford Bridge។ ខ្សែបម្រើសញ្ជាតិនីហ្សេរីយ៉ាវ័យ២៨ឆ្នាំរូបនេះសព្វថ្ងៃត្រូវបានក្លិបនៅតួកគី Fenerbahce ខ្ចីជើងហើយរំពឹងថានឹងទៅចូលរួមជាមួយក្លិបនៅអ៊ីតាលីនៅរដូវកាលក្រោយ។    Moses ជាកីឡាករសំខាន់មួយរូបដែលជួយតៀខៀវលើកពាន Premier League នៅរដូវកាលដំបូងក្រោមការដឹកនាំរបស់លោក Conte។   ក្រៅពី Moses អតីតអ្នកចាត់ការ Juventus និងជម្រើសជាតិអ៊ីតាលីក៏កំពុងចែចូវខ្សែប្រយុទ្ធ Romelu Lukaku របស់ Manchester United ផងដែរ។ Conte បានបរាជ័យក្នុងការទិញយកខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះពី Everton ទៅរួមក្រុម Chelsea កាលពីឆ្នាំ ២០១៧ ដោយត្រូវយក Alvaro Morata ពី AT-Madrid ជំនួសវិញ។   Lukaku ត្រូវបានសារព័ត៌មានជាច្រើនយល់ឃើញថាមិនទទួលបានការពេញចិត្តសម្រាប់តំណែងប្រយុទ្ធរបស់ក្រុមបិសាចក្រហមនារដូវកាលក្រោយដែរ បន្ទាប់ពីធ្លាក់ទម្រង់លេងខ្លាំង ខណៈដែលក្រុមអ្នកគាំទ្រ Man Utd ក៏មិនចង់ទុករូបគេឲ្យនៅទឹកដី Old Trafford ទៀតដែរ៕
អតីតអ្នកចាត់ការទូទៅ Chelsea លោក Antonio Conte នឹងឡើងទៅដឹកនាំក្រុម Inter Milan នៃលីគកំពូលអ៊ីតាលី Serie A ឆាប់ៗនេះ។ ក្នុងនាមជាអ្នកចាត់ការថ្មី Conte ចង់បានអតីតកូនក្រុមគឺខ្សែបម្រើ Victor Moses និងខ្សែប្រយុទ្ធ Romelu Lukaku របស់ Man Utd ទៅរួមក្រុម។
នៅក្នុងសុន្ទរកថាមួយនៅឯកិច្ចប្រជុំស្ដីពីពាណិជ្ជកម្មចិននៅទីក្រុង Auckland នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Chris Hipkins បានលើកឡើងពីការកើនឡើងនៃឥទ្ធិពលរបស់ចិននៅតំបន់ប៉ាស៊ីហ្វិក។ លោក Chris Hipkins ចង្អុលដល់ការព្យាយាមពង្រីកឥទ្ធិពលរបស់ចិនជាកត្តាជំរុញដ៏សំខាន់នៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រជាពិសេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។   «តំបន់របស់យើង (ប៉ាស៊ីហ្វិក) កំពុងមានការប្រកួតប្រជែងកាន់តែច្រើន មិនអាចព្យាករបាន និងមិនសូវមានសុវត្ថិភាព។ បញ្ហានេះបង្កបញ្ហាប្រឈមសម្រាប់ប្រទេសតូចៗដូចជានូវែលសេឡង់ ដែលពឹងផ្អែកលើស្ថិរភាព និងច្បាប់អន្តរជាតិសម្រាប់ភាពរុងរឿង និងសន្តិសុខ»។ លោក Hipkins បានលើកឡើងបែបនេះ មុនបន្ថែមថា ការរក្សាទំនាក់ទំនងត្រូវតែមានភាពប្រុងប្រយ័ត្នជាមុន ខណៈចិននៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់។   មេដឹកនាំនូវែលសេឡង់រូបនេះក៏បានបញ្ជាក់ថា ក្នុងបរិយាកាសពិភពលោកដ៏ស្មុគស្មាញនេះ ទំនាក់ទំនងរបស់នូវែលសេឡង់ជាមួយនឹងចិននឹងបន្តទាមទារឱ្យមានការប្រុងប្រយ័ត្ន ដិ្បតចង់រក្សាដៃគូពាណិជ្ជកម្មដ៏ធំនេះ។    សុន្ទរកថារបស់លោក Hipkins ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ បានធ្វើឡើងតិចជាងមួយខែបន្ទាប់ពីលោកបានដឹកនាំបេសកកម្មពាណិជ្ជកម្មដោយជោគជ័យជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់នូវែលសេឡង់។ យ៉ាងណាមិញ លោកបានរងការរិះគន់ក្នុងស្រុកមួយចំនួនចំពោះការមិនបញ្ចេញមតិរិះគន់ចិនលើបញ្ហាសិទ្ធិមនុស្ស និងបញ្ហាផ្សេងទៀត។    កន្លងមក នូវែលសេឡង់បានចាត់វិធានការធូរស្រាលជាមួយចិនជាងសម្ព័ន្ធមិត្តខ្លួនដូចជា អូស្ត្រាលី និងដៃគូសន្តិសុខ Five Eyes ផ្សេងទៀតដូចជា កាណាដា អាម៉េរិក និងអង់គ្លេសជាដើម។ ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីនូវែលសេឡង់ បានលើកឡើងថា ដ្បិតមានកង្វល់រួមគ្នា ប៉ុន្ដែនេះគ្មានន័យថានាយករដ្ឋមន្ត្រីនូវែលសេឡង់ត្រូវតែប្រកាន់យកវិធីសាស្រ្តដូចគ្នាជាមួយសម្ព័ន្ធមិត្តឡើយ៕  
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Chris Hipkins នៅថ្ងៃទី១៧ ខែកក្កដា បានលើកឡើងថា តំបន់ប៉ាស៊ីហ្វិកមានការប្រកួតប្រជែងខ្លាំង និងមិនសូវមានសុវត្ថិភាពឡើយ ខណៈចិនកាន់ព្យាយាមពង្រីកឥទ្ធិពល។ នូវែលសេឡង់ត្រូវតែធ្វើការជាមួយប្រទេសដទៃដែលមានផ្នត់គំនិតដូចគ្នា ហើយនៅតែធ្វើការជាមួយចិនទៀត។
  «យើងត្រូវតែរក្សាការសន្ទនាជាមួយក្រុមតាលីបង់ ដោយយើងត្រូវបញ្ជាក់ពីគោលការណ៍របស់ ពួកយើងដោយផ្ទាល់ គឺជាកិច្ចសន្ទនាដែលយើងបញ្ជាក់ពីអារម្មណ៍ផ្សារភ្ជាប់ជាមួយប្រជាជាន អាហ្វហ្កានីស្ថាន»។ ប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស លើកឡើងបែបនេះក្នុងកិច្ចសម្ភាស ជាមួយទីភ្នាក់ងារព័ត៌មាន AFP ។   បើតាមលោកអគ្គលេខាធិការ កាតព្វកិច្ចរបស់សហគមន៍អន្តរជាតិ ជាការផ្ដល់សាមគ្គីភាពដល់ប្រជាជនអាហ្វហ្កានីស្ថានដែលរងទុក្ខយ៉ាងខ្លាំង និងកំពុងប្រឈមវិបត្តិកង្វះអាហារ។ លោក ហ្កូតេរ៉េស អះអាងថា ក្រុមតាលីបង់ចង់បានការទទួលស្គាល់ និងការគាំទ្រផ្នែកសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ ហើយពួកគេក៏ចង់ឱ្យមានការដកទណ្ឌកម្មសេដ្ឋកិច្ចចេញផងដែរ។ ត្រង់នេះ ប្រមុខ UN បញ្ជាក់ថា  លក្ខខណ្ឌនេះ អនុញ្ញាតឱ្យសហគមន៍អន្តរជាតិមានទឹកមាត់ប្រៃក្នុងការចរចាជាមួយក្រុមតាលីបង់។   យ៉ាងណាមិញ លោក ហ្គូតេរ៉េស បញ្ជាក់ថា ការទទួលស្គាល់រដ្ឋាភិបាលតាលីបង់ និងការដកទណ្ឌកម្ម ចេញនោះ ជាការសម្រេចចិត្តរបស់សហគមន៍អន្តរជាតិទាំងមូលនោះ។ អ្វីដែលលោកលើកឡើងមក នេះ ត្រឹមជាវិធានការកំណត់គោលដៅដើម្បីអនុញ្ញាតឱ្យសេដ្ឋកិច្ចអាហ្វហ្កានីស្ថានមានដង្ហើមដកឡើង វិញ។   ទោះជំរុញឱ្យមានការចរចា អគ្គលេខាធិការ UN រូបនេះ មិនអាចប៉ាន់ស្មាន ពីលទ្ធផលនៃកិច្ចសន្ទនាឡើយ។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា កិច្ចសន្ទនានេះត្រូវតែធ្វើឡើង ប្រសិនបើប្រទេសទាំងអស់មិនចង់ឱ្យ អាហ្វហ្កានីស្ថានក្លាយជាជម្រកនៃក្រុមភេរវករ និងក្លាយជាប្រទេសដែលគោរពសិទ្ធិមនុស្ស ជាពិសេស ស្ត្រីនិងកុមារី។   ក្រៅពីនេះ ប្រមុខ UN សញ្ជាតិព័រទុយហ្កាល់ ក៏ចង់ឃើញរដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មីដែលរួមបញ្ចូល តំណាងគ្រប់ផ្នែកទាំងអស់នៃសង្គម។ លោក ហ្គូតេរ៉េស សោកស្ដាយយ៉ាងខ្លាំងចំពោះការប្រកាសរបស់ក្រុមតាលីបង់អំពីរដ្ឋាភិបាលបណ្តោះអាសន្នដែលមាននាយករដ្ឋមន្រ្តីស្ដីទី Mullah Hassan Akhund ដែលត្រូវបាន UN អង់គ្លេស សហភាពអឺរ៉ុប ចាត់ទុកជាភេរវករមួយរូប៕  
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានស្នើឱ្យសហគមន៍អន្តរជាតិរក្សាការសន្ទនាជាមួយក្រុមតាលីបង់ដើម្បីដោះស្រាយបញ្ហានៅអាហ្វហ្កានីស្ថាន។ ក្នុងកិច្ចសម្ភាសមួយនៅថ្ងៃទី៩ ខែកញ្ញា លោក ហ្គូតេរ៉េស ក៏ព្រមានដែរថា វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនៅអាហ្វហ្កានីស្ថាន នឹងបណ្ដាលឱ្យមានមនុស្សរាប់លាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ។
   ក្រោយចំណាយពេលសាងសង់អស់៤២ខែ ស្ពានមិត្តភាពកម្ពុជា-ចិន«ស្ទឹងត្រង់-ក្រូចឆ្មារ» គឺត្រូវបានប្រកាសដាក់ឱ្យប្រើជាផ្លូវការនៅថ្ងៃទី២៣វិច្ឆិកា ឆ្នាំ២០២១។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន  ស្ពានប្រភេទបេតុងតម្លៃជាង៥៦លានដុល្លារនេះ គឺមានប្រវែងសរុប ១១៣១ម៉ែត្រ និងទទឹង១៣,៥ម៉ែត្រ។ ស្ពាននេះ មានទីតាំងស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។       ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ពានមិត្តភាពកម្ពុជា-ចិន«ស្ទឹងត្រង់-ក្រូចឆ្មារ លោក ស៊ុន ចាន់ថុល បានរៀបរាប់ថា ស្ពាននេះគឺជាស្ពានយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើ ដំណើររបស់ពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យបានងាយស្រួល និងឆាប់រហ័សដែលកន្លងមកប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់នេះតាមរយៈការឆ្លងស្រឡាង។ រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូនរូបនេះ បានអះអាងបន្ថែមថា ស្ពាននេះ គឺជាស្ពានផ្តល់សក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចជាតិ ធ្វើឱ្យប្រសើរឡើងដល់ជីវភាពរស់នៅកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ផងដែរ។ បើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជាកាលពីថ្ងៃទី១២វិច្ឆិកា ស្ពាន«ស្ទឹងត្រង់-ក្រូចឆ្មារ»នេះ គឺជាស្ពានទី៨ ដែលជាជំនួយឥតសំណងរបស់ប្រទេសចិន ជូនឱ្យកម្ពុជា។      ក្នុងថ្ងៃសម្ពោធឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន«ស្ទឹងត្រង់-ក្រូចឆ្មារ» នេះ កម្ពុជាក៏សម្រេចបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C ក្នុងទំហំទឹកប្រាក់ជិត១៣០លានដុល្លារ ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលប្រទេសចិន ផងដែរ។  លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវនេះ មានប្រវែងសរុប១១៤,៦២គីឡូម៉ែត្រ  ដោយផ្តើម ចេញពីគីឡូម៉ែត្រលេខ១៥៤+៧០០ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់ នៅគីឡូម៉ែត្រលេខ៣០+៤០០ផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម៕   
ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-ចិន «ស្ទឹងត្រង់-ក្រូចឆ្មារ» ដែលមានតម្លៃជាង៥៦លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី២៣វិច្ឆិកានេះ។ ស្ពាននេះ គឺសមិទ្ធផលថ្មីមួយទៀត ដែលស្ថិតនៅក្រោមជំនួយឥតសំណងរបស់ប្រទេសចិន។ 
  CamDL គឺជាបណ្តាញបច្ចេកវិទ្យាចម្រុះមួយ (Hybrid Permissioned Blockchain) ដែលបង្កើតឡើង សម្រាប់សាធារណជនសិក្សាស្វែងយល់ ដកពិសោធ ឬអភិវឌ្ឍកម្មវិធីក្នុងទម្រង់ Web 3.0 ឬកម្មវិធីដែលដំណើរការក្នុងវិស័យហិរញ្ញវត្ថុវិមជ្ឈការ (Decentralized Application - DApp) ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃនៅក្នុងសហគមន៍ និងនៅក្នុងឧស្សាហកម្ម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច។    បើតាមក្រសួងសេដ្ឋកិច្ច ការដាក់ឲ្យដំណើរការថ្នាល CamDL នេះ គឺជាជំហានថ្មីមួយនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការទាញយកសក្តានុពលពីបច្ចេកវិទ្យាថ្មីៗ ដើម្បីជំរុញឱ្យមាននវានុវត្តន៍ នៅក្នុងវិស័យបច្ចេក-វិទ្យាហិរញ្ញវត្ថុ(FinTech) និងវិស័យហិរញ្ញវត្ថុជារួម។    ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ៖ «សាធារណជន ជាពិសេសអ្នកអភិវឌ្ឍកម្មវិធីអាចពិសោធដោយផ្ទាល់ និងសិក្សាឱ្យបានកាន់តែច្បាស់លាស់ និងស៊ីជម្រៅ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា ព្រមទាំងដើម្បីកាត់បន្ថយហានិភ័យ ឱ្យស្ថិតក្នុងកម្រិតអប្បបរមាពីបច្ចេកវិទ្យាថ្មីៗ តាមរយៈការប្រើប្រាស់ថ្នាលនេះ»។    ការដាក់ឱ្យដំណើរការថ្នាលឌីជីថលគន្លឹះ CamDLនេះ នឹងរួមចំណែកក្នុងការការពារអ្នកប្រើប្រាស់ ជាពិសេសជំរុញសុចរិតភាព និងស្ថិរភាពហិរញ្ញវត្ថុ ក្នុងការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ក្រសួងសេដ្ឋកិច្ចបន្តរៀបរាប់ថា តួអង្គពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីវិស័យហិរញ្ញវត្ថុវិមជ្ឈការ គឺមានវិស័យសាធារណៈ វិស័យធនាគារ វិស័យធានារ៉ាប់រង វិស័យមូលបត្រ វិស័យគណនេយ្យនិងសវនកម្ម សហគ្រាសទូទៅ ក៏ដូចជាសាធារណជនទូទៅ អាចប្រើប្រាស់ និងទទួលបានសារប្រយោជន៍មួយចំនួនពីថ្នាលឌីជីថលគន្លឹះនេះ។   ការដាក់ឱ្យដំណើរការ CamDL គឺជាផ្នែកមួយដែលត្រូវបានកំណត់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥៕  
ថ្នាលឌីជីថលគន្លឹះ Cambodia Distributed Ledger (CamDL) នឹងត្រូវដាក់ឱ្យដំណើរការ នៅថ្ងៃទី១៣វិច្ឆិកា ក្នុង «វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ» នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ នាមជ្ឈមណ្ឌលកោះពេជ្រ។ ថ្នាលនេះ នឹងបំពេញតួនាទីជាប្រព័ន្ធអេកូឡូស៊ី នៃវិស័យហិរញ្ញវត្ថុវិមជ្ឈការដំបូងគេនៅកម្ពុជា ។
ដើម្បីចូលរួមអនុវត្តស្តង់ដា សេវាកម្មតូបលក់ម្ហូបអាហារ (Street Food)  ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ចេញកម្មវិធីក្រកួតប្រជែង ប្លង់ស្ថាបត្យកម្ម វិថីលក់ម្ហូបអាហារ នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ការប្រកួតប្រជែងនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងគុណភាព សេវាកម្ម និងអនាម័យម្ហូបអាហារ តាមដងផ្លូវ ក៏ដូចជាការបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនា ជីវភាពរស់នៅ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ប្រជាជនតាមតំបន់។ ជាងនេះទៅទៀត គឺដើម្បី ជួយប្រជាពលរដ្ឋឲ្យទទួលបានប្រាក់ចំណូលពី ការប្រកបរបរក្នុងវិស័យទេសចរណ៍។    រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ បេក្ខជនដែលចូលរួមការប្រកួតត្រូវឆ្លងកាត់ ៤ដំណាក់កាល ដោយដំណាក់កាលទី១ ត្រូវអនុវត្តគោលការណ៍បច្ចេកទេស។ ដំណាក់កាលទី២ នៅថ្ងៃទី៧ធ្នូ ឆ្នាំ២០២០ គណៈកម្មាធិការ នឹងពិនិត្យ បេក្ខជនដែលបានធ្វើត្រូវតាមគោលការណ៍បច្ចេកទេស និងមានភាពទាក់ទាញជាងគេចំនួន ៥ក្រុមដើម្បីទៅសិក្សាដល់ទីតាំង ក្រុងស្ទឹងសែនផ្ទាល់។ ទី៣ នៅថ្ងៃទី១៣មករា ឆ្នាំ២០២១ បេក្ខជនទាំង ៥ក្រុមត្រូវធ្វើបទបង្ហាញស្នាដៃរបស់ខ្លួន នៅមុខគណៈកម្មាធិការ ហើយស្នាដៃរបស់បេក្ខជនទាំង៥ ត្រូវដាក់ឲ្យបោះឆ្នោតនៅលើទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ និងដំណាក់កាលទី៤ ជាកម្មវិធីប្រគល់ជ័យលាភី។    បេក្ខជនដែលទទួលបានជ័យលាភី នឹងទទួលបានអត្ថប្រយោជន៍ ដូចជាជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ៤លានរៀល, ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ៣លានរៀល និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ២លានរៀល៕ រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ
ក្រសួងទេសចរណ៍ កំពុងរៀបចំការប្រកួតប្រជែងប្លង់ស្ថាបត្យកម្ម « វិថីម្ហូបអាហារ » សម្រាប់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីបង្កើនផលិតផលទេសចរណ៍ថ្មីសម្រាប់ទេសចរ។ ក្នុងការប្រកួងប្រជែងនេះជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ៤លានរៀល, ជ័យលាភីលេខ២ ៣លានរៀល និង ជ័យលាភី លេខ៣ ទទួលបានទឹកប្រាក់ ២លានរៀល។
  ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអ្នកអាចធ្វើបានក្នុងការបញ្ចុះខ្លាញ់ប្រភេទ Triglycerides នេះ៖   បន្ថយការញ៉ាំផ្អែម   បើសិនជាអ្នកចូលចិត្តផ្អែម យកល្អគួរតែព្យាយាមបន្ថយការញ៉ាំចាប់ពីពេលនេះហើយ។ អ្នកអាចកាត់បន្ថយការញ៉ាំវាបន្តិចម្តងៗ។ ចូរចាំថា អ្នកត្រូវអានស្លាកសញ្ញាទាំងអស់ចំពោះអាហារដែលអ្នកញ៉ាំ ដើម្បីរកមើលថាតើមានជាតិស្ករ ឬផ្អែមច្រើនឬអត់។    ផ្លាស់ប្តូរពីសមកត្នោត   បើសិនជាអ្នកញ៉ាំបាយអង្ករសធម្មតា ចូរប្តូរមកញ៉ាំអង្ករសម្រូបវិញ។ វាអាចនឹងត្រូវការពេលបន្តិចក្នុងការផ្លាស់ប្តូររសជាតិអាហារដែលអ្នកធ្លាប់តែញ៉ាំមកញ៉ាំរបស់ថ្មី ប៉ុន្តែវានឹងមានតម្លៃ និងប្រយោជន៍ចំពោះសុខភាពអ្នក។    កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង   ទោះបីជាការញ៉ាំគ្រឿងស្រវឹងតិចតួចក៏អាចធ្វើឲ្យកម្រិតខ្លាញ់ Triglycerides ឡើងខ្ពស់ដែឬ ដូច្នេះចូរកាត់បន្ថយវាឲ្យបានអស់តែម្តងតាមតែអាចធ្វើទៅបាន។ បើសិនជាអ្នកជ្រើសរើសការញ៉ាំគ្រឿងស្រវឹងមែន ចូរព្យាយាមកាត់បន្ថយការញ៉ាំលាយ ជាពិសេសស្រាក្រឡុកតែម្តង។   ការផ្លាស់ប្តូរខ្លាញ់   ដើម្បីបញ្ចុះខ្លាញ់ Triglycerides អ្នកត្រូវតែត្រូវផ្លាស់ប្តូរប្រភេទខ្លាញ់ដែលត្រូវញ៉ាំហើយ។ ចូរកាត់បន្ថយ ឬចៀសវាងអាហារដែលមានជាតិខ្លាញ់ Saturated និង Trans Fat ដែលមានដូចជា អាហារឆាឬចៀន បឺ ទឹកដោះគោស្រស់ ការ៉េម និងហ្វ្រូម៉ាតជាដើម។ ចូរប្តូរមកញ៉ាំខ្លាញ់ប្រភេទ Monounsaturaed និង Polyunsaturated Fats វិញ។ ប្រភពដ៏ល្អនោះមានដូចជា ប្រេងអូលីវ ប្រេងល្ហុង ត្រីសម្បូរខ្លាញ់ដូចជា ត្រីសាលម៉ុងជាដើម។   ដើម្បីជាជំនួយដល់ការបញ្ចុះខ្លាញ់ Triglycerides កាន់តែមានប្រភេទ យកល្អគួរតែបញ្ចូលបន្ថែមដូចជា បង្កើនសកម្មភាពរាងកាយ និងសម្រកទម្ងន់បើសិនជាអ្នកកំពុងតែធាត់៕   ត្រួតពិនិត្យដោយ www.health.com.kh
ជាតិខ្លាញ់ប្រភេទ Triglycerides ត្រូវបានគេរកឃើញក្នុងខ្លាញ់ដែលយើងញ៉ាំ ព្រមទាំងក្នុងឈាម។ ការកើនឡើងនៃជាតិខ្លាញ់ប្រភេទនេះ អាចព្យាបាលបានវិញតាមរយៈរបបអាហារ និងសកម្មភាពរស់នៅ។ ករណីខ្លះ ការលើសខ្លាញ់ប្រភេទ Triglycerides ខ្លះអាចជាផលវិបាកនៃជំងឺណាមួយដូចជា ជំងឺទឹកនោមផ្អែមដែលមិនបានព្យាបាល ដូច្នេះយកល្អគួរតែពិភាក្សាទៅលើហេតុផលគ្រប់យ៉ាងដែលនាំឲ្យលើសខ្លាញ់នេះជាមួយគ្រូពេទ្យបន្ថែម។
មានហាងលក់ទំនិញ មានផលិតផលផ្សេងៗ ដែលតម្រូវទៅតាមការចង់បានរបស់ប្រជានេសាទ នៅតំបន់ជិតៗនោះ ក្នុងខេត្តពោធិសាត់។ ឧទាហរណ៍ ហាងលក់គ្រឿងម៉ាស៊ីន ហាងលក់សម្ភារៈ ឬគ្រឿងបន្លាស់ទូក ហាងលក់សម្ភារៈ និងឧបករណ៍នេសាទ សិប្បកម្មផលិតទឹកកក និងភោជនីយដ្ឋាន។ (អត្ថបទ និងរូបភាពដោយ Suthep Kritsanavarin / USAID Wonders of the Mekong). In Kampong Luang commune, this group of children will visit their friend house by boat. This commune has both Khmer and Vietnamese which live together in harmony. The community has variety of career compare to other villages. There are several kind of shops which sell different products that necessary for fishermen around Pursat and nearby area. For example engine shop, boat store, fishing gear store, ice maker and restaurant. (Suthep Kritsanavarin / USAID Wonders of the Mekong).
នេះជាទិដ្ឋភាពមួយនៅឃុំកំពង់លួង។ កុមារមួយក្រុមនៅក្នុងរូបភាពនេះ កំពុងធ្វើដំណើរតាមទូក ឆ្ពោះទៅលេងផ្ទះមិត្រភក្តិរបស់ពួកគេ។ នៅក្នុងឃុំនេះ មានប្រជាជនកំពុងរស់នៅចម្រុះគ្នា ខ្មែរ និងវៀតណាមដោយសុខដុមរមនា។ ប្រជាជននៅក្នុងសហគមន៍នេះ មានមុខរបបផ្សេងៗពីគ្នា បើប្រៀបធៀនទៅនឹងភូមិដទៃ។
  ជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ដ្រូនកូរ៉េខាងជើង៥គ្រឿងនៅថ្ងៃទី២៦ ខែធ្នូ បានហោះឆ្លងកាត់ព្រំដែនអន្តរកូរ៉េដែលមានមួយគ្រឿងហោះពីលើដែនអាកាសភាគខាងជើងក្រុងសេអ៊ូលថែមទៀត។ យោធាកូរ៉េខាងត្បូងបានបាញ់ព្រមាន និងបញ្ជូនយន្តហោះចម្បាំងរួមទាំងឧទ្ធម្ភាគចក្រទៅរារាំងដ្រូនទាំងនោះផងដែរ ប៉ុន្តែមិនមានដ្រូនមួយណាត្រូវបានបាញ់ធ្លាក់នោះទេ។    «ហេតុការណ៍នេះបង្ហាញពីការខ្វះខាតយ៉ាងខ្លាំងនៃការត្រៀមខ្លួន និងការហ្វឹកហ្វឺនជាច្រើនឆ្នាំកន្លងមករបស់យោធាយើង ហើយបញ្ជាក់យ៉ាងច្បាស់ពីតម្រូវការត្រៀមខ្លួន និងហ្វឹកហ្វឺនឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត»។ ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល លើកឡើងបែបនេះអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២៧ ខែធ្នូ។   ទន្ទឹមនឹងរិះគន់រដ្ឋាភិបាលមុន លោក យូន បញ្ជាក់ថា ក្រុងសេអ៊ូលគ្រោងនឹងបង្កើតអង្គភាពដ្រូនដើម្បីត្រួតពិនិត្យ និងកំណត់ទីតាំងយោធាសំខាន់ៗរបស់ក្រុងព្យុងយ៉ាងឡើងវិញ ហើយនឹងពន្លឿនផែនការនេះឱ្យបានលឿនតាមដែលអាចធ្វើបាន។ ប្រធានាធិបតីកូរ៉េខាងត្បូងថែមទាំងប្តេជ្ញាបង្កើនសមត្ថភាពឃ្លាំមើល និងឈ្លបយកការណ៍តាមរយៈដ្រូនបំបាំងកាយដ៏ទំនើបផងដែរ។    ជុំវិញរឿងនេះ យោធាកូរ៉េខាងត្បូងចេញមុខសុំទោសដែលខ្លួនបរាជ័យបាញ់ទម្លាក់ ដោយអះអាងថាដ្រូនទាំងនោះដែលមានប្រវែងប្រហែល៣ម៉ែត្រតូចពេកមិនអាចស្ទាក់ចាប់បាន។ លោក Kang Shin-chul មន្រ្តីជាន់ខ្ពស់នៃនាយសេនាធិការចម្រុះ ប្រាប់សន្និសីទសារព័ត៌មានថា ដោយសារតែខ្វះការត្រៀមខ្លួន យោធាកូរ៉េខាងត្បូងមិនអាចបាញ់ទម្លាក់ដ្រូនទាន់ពេលវេលា ខណៈដែលត្រូវគិតដល់ពីសុវត្ថិភាពរបស់ជនស៊ីវិល៕            
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នៅថ្ងៃទី២៧ ខែធ្នូ រិះគន់យោធាជុំវិញបរាជ័យបាញ់ទម្លាក់ដ្រូនកូរ៉េខាងជើងដែលហោះចូលទឹកដីខ្លួន។ ទន្ទឹមនេះ លោក យូន ក៏ប្តេជ្ញាបង្កើតអង្គភាពយោធាជំនាញខាងដ្រូនផងដែរ។
  គេហទំព័រ space.com បានធ្វើការពន្យល់ថា អាចម៍ផ្កាយ ឬជាភាសាអង់គ្លេស«Asteriod»គឺជាដុំថ្មដែលជាទំហំពីពីរទីបីម៉ែត្រ រហូតទៅដល់ទំហំជាច្រើនរយគីឡូម៉ែត្រ ដែលមានគន្លងដាលជុំវិញព្រះអាទិត្យដូចជាភពនានាផ្សេងៗដែរ។ អាចម៍ផ្កាយទាំងនេះមានទំហំតូចខ្លាំង ដែលអ្នកជំនាញខាងតារាវិទូមិនអាចចាត់ទុកពួកវាជា«ភព»បានឡើយ។ ទោះបីជាទំហំរបស់វាមានលក្ខណៈតូចមែនក្តី តែវាអាចមានសមត្ថភាពក្នុងការបង្កគ្រោះមហន្តរាយនៅលើភពផែនដីបាន។    អាចម៍ផ្កាយចាប់កំណើតដំបូងកាលពី៤,៦ពាន់លានឆ្នាំមុន ប្រហាក់ប្រហែលជាដំណាលគ្នាដែរជាមួយនឹងភពដទៃទៀត។ វាជាវត្ថុដែលសេសសល់ពីកំណកំណើតនៃភពនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ តាមការពិនិត្យតាមតេលេទស្សន៍ អាចផ្កាយដែលមានទំហំធំជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យគឺ Ceres ដែលមានអង្កត់ផ្ចិតរហូតទៅដល់៩៤០គីឡូម៉ែត្រ។    ចំណែកឯអាចម៍ផ្កាយដែលតូចជាគេ ដែលគេធ្លាប់ជួបប្រទះមានឈ្មោះថា 2015 TC25 មានទំហំត្រឹមតែ២ម៉ែត្រប៉ុណ្ណោះ។ អាចម៍ផ្កាយតូចៗមានរាងមិនច្បាស់លាស់នោះឡើយ។ នៅលើផ្ទៃរបស់អាចម៍ផ្កាយនីមួយៗ សីតុណ្ហភាពអាចធ្លាក់ចុះទៅដល់៧៣អង្សារសេក្រោមសូន្យ។ នៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍ គន្លងអាចម៍ផ្កាយមួយមានផ្ទុកអាចម៍ផ្កាយប្រមាណជាង១,១លានដុំ មានទំហំធំជាង១គីឡូម៉ែត្រ។ ភាគច្រើន វាផ្សំពីរូបធាតុដូចជា ស៊ីលីកូន ដែក អាលុយមីញ៉ូម ម៉ាញេស្យូម និង នីកែល ជាដើម។    អង្កការ NASA បានលើកឡើងថា អាចម៍ផ្កាយដែលអាចបង្កគ្រោះថ្នាក់ដល់ពភផែនដីមានចំនួនតិចខ្លាំងណាស់។ អាចម៍ផ្កាយដែលអាចបង្កឲ្យមានគ្រោះមហន្តរាយលើភពផែនដីបានគួរតែមានទំហំចាប់ពីជាង៥០០ម៉ែត្រឡើង។ ចំពោះអាចម៍ផ្កាយដែលមានទំហំតូចជា២៥ម៉ែត្រ នឹងឆេះអស់ងាយនៅពេលដែលជាធ្វើដំណើរចូលក្នុងបរិយាកាសផែនដី ដោយសារតែការកកិតជាមួយនឹងខ្យល់៕ 
នៅពេលរាត្រី បើអ្នកពិនិត្យមើលមេឃដោយយកចិត្តទុកដាក់ អ្នកប្រាកដជាអាចជួបប្រទះវត្តមាននៃអាចម៍ផ្កាយហោះកាត់ផ្ទៃមេឃជាមួយនឹងល្បឿនយ៉ាងលឿន និងពន្លឺយ៉ាងភ្លឺ។ ភាគច្រើន អាចម៍ផ្កាយទាំងនោះនឹងឆេះអស់នៅក្នុងស្រទាប់បរិយាកាស និងមិនបង្កបញ្ហាអ្វីដល់អ្នករស់នៅលើដីនោះទេ។ តើវត្ថុក្នុងលំហនេះជាអ្វីទៅ? តើវាមានដើមកំណើតមកពីណា?
ទិដ្ឋភាពនយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ បានទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសាធារណជន។ ទាំងពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិ បាននាំគ្នាចោលភ្នែកទៅតាមដានស្ថានភាពនយោបាយ ជាពិសេសក្រោយឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន។ គេ អាចមើលឃើញថា ភាពផុសផុលនៃស្ថានភាពនយោបាយបច្ចុប្បន្ន បានបណ្តាលឲ្យការចុះឈ្មោះបោះឆ្នោត ហាក់ស្ងប់ស្ងាត់ ហើយប្រជាពលរដ្ឋក៏ហាក់ដូចជាបង់ស្មារតីពីរឿងនេះដែរ។ គិតពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២0១៧ ចំនួនថ្មីនៃអ្នកចុះឈ្មោះបោះឆ្នោត មានតែជាង ១.៥ សែននាក់ប៉ុណ្ណោះ។  លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាត់ទុក ប្រជាពលរដ្ឋជាង ១.៥សែនាក់ ដែលបានទៅចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេលប្រហែល២0ថ្ងៃមកនេះ ថាជាចំនួនតិច នៅឡើយទេ។ លោកប្រាប់សារព័ត៌មានថ្មីៗថា តាមការរំពឹងទុករបស់គ.ជ.ប រយៈពេលប្រហែលជា២0ថ្ងៃនេះ គួរតែមានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត លើសពី ១.៥ សែននាក់។ លោក ហង្ស ពុទ្ធា មិនបានរៀបរាប់ឡើយថា កត្តាអ្វីខ្លះ ដែលបណ្តាលឲ្យប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោត មានចំនួនតិចបែបនេះ។ ហើយលោក ក៏មិនលើកឡើងដែរថា ប្រជាពលរដ្ឋ ដែលបានទៅចុះឈ្មោះបោះឆ្នោត មានចំនួនតិច គឺដោយសារតែភាពអាប់អួខាងនយោបាយ។ ប៉ុន្តែ លោក ហង្ស ពុទ្ធា បានសង្កត់ធ្ងន់ទៅលើកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ជាពិសេសទាក់ទងនឹងការចុះឈ្មោះនិងការបោះឆ្នោ។ លោក បានទទូចសាជាថ្មី ដោយឲ្យប្រជាពលរដ្ឋ ដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត គួរតែរួសរាន់ទៅចុះឈ្មោះ។ អ្នកនាំពាក្យគ.ជ.បរូបនេះ បញ្ជាក់ប្រាប់សារព័តមានថ្មីៗ យ៉ាងដូច្នេះ៖«ខ្ញុំ មិននិយាយទេថា រឿងនយោបាយមិនល្អឬយ៉ាងម៉េចនោះ។ ប៉ុន្តែ ខ្ញុំគ្រាន់តែចង់រម្លឹកថា  ប្រជាពលរដ្ឋ មិនត្រូវភ្លេចកាតព្វកិច្ច និងសិទ្ធិរបស់ខ្លួននោះទេ ទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ»។ ជុំវិញបញ្ហាខាងលើ លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និកហ្វិក) មើលឃើញថា ភាពល្អកកករផ្នែកនយោបាយក្នុងរយៈកាលចុងក្រោយនេះ គឺជាផ្នែកមួយ ដែលធ្វើឲ្យចំនួននៃអ្នកចុះឈ្មោះបោះឆ្នោត មានការថមថយ។ ប្រធាននិកហ្វិករូបនេះ សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋ អាចនឹងនឿយណាយនឹងរឿងនយោបាយបច្ចុប្បន្ន ហើយក៏បណ្តាលឲ្យពួកគេ លែងសូវខ្វល់ខ្វាយពីការចុះឈ្មោះឆ្នោត។ លោក ប្រាប់សារព័ត៌មានថ្មីៗបែបនេះថា៖«អ្នកខ្លះ យល់ថា រឿងនយោបាយ ស្មុគស្មាញ ធ្វើឲ្យពួកគាត់ បាក់ទឹកចិត្ត និងធុញទ្រាន់ ក៏លែងចង់ខ្វល់ពីការចុះឈ្មោះនិងការបោះឆ្នោត ក៏មាន»។ លោក សំ គន្ធាមី បន្តថា ក្រៅពីរឿងនយោបាយ កត្តាផ្សេងទៀត ដែលរួមមាន ការផ្សព្វផ្សាយព័ត៌មានមិនបានទំលំទូលាយ បញ្ហាអាកាសធាតុ ការខ្វះឯកសារសម្រាប់បម្រើឲ្យចុះឈ្មោះបោះឆ្នោត ក៏បណ្តាលឲ្យចំនួននៃអ្នកទៅចុះឈ្មោះបោះឆ្នោត មានការថយចុះ។ បើតាមប្រធាននិកហ្វិច ប្រជាពលរដ្ឋមួយចំនួន បានគិតថា ការចុះឈ្មោះបោះឆ្នោត មានរយៈពេលវែង ដូច្នេះពួកគេ ក៏ពន្យារពេល ពីមួយថ្ងៃទៅមួយថ្ងៃ ដែលផ្នត់គំនិតបែបនេះ ក៏ធ្វើឲ្យចំនួននៃអ្នកចុះឈ្មោះឆ្នោត មិនសូវកើតឡើងដែរ។ ទោះយ៉ាងណា លោក បានចួលរួមជាមួយគ.ជ.ប ក្នុងការបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ពីការចុះឈ្មោះ និងការបោះឆ្នោត ដែលជាកាតព្វកិច្ចនិងសិទ្ធិដ៏សំខាន់របស់ខ្លួន។ សូមបញ្ជាក់ថា បើបូកទាំងចំនួនចាស់ (អ្នកចុះឈ្មោះក្នុងឆ្នាំ២0១៦) និងចំនួនថ្មី (អ្នកដែលទើបនឹងចុះឈ្មោះក្នុងឆ្នាំ២0១៧) អ្នកចុះឈ្មោះបោះឆ្នោត មានចំនួនជាង៨លាននាក់ហើយ នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតបច្ចុប្បន្ន។ ការចុះឈ្មោះបោះឆ្នោតថ្មីនេះ គឺសម្រាប់ប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២0១៦ ប៉ុណ្ណោះ។ ចំណែកឯ ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២0១៦រួចហើយ អាចទៅបោះឆ្នោតថ្នាក់ជាតិ ក្នុងឆ្នាំ២0១៨ តែម្តង ដោយមិនតម្រូវឲ្យចុះឈ្មោះម្តងទៀតឡើយ។ ប៉ុន្តែពួកគេ ក៏ត្រូវតែទៅពិនិត្យឈ្មោះរបស់ខ្លួន ដែលបិទផ្សាយនៅតាមឃុំ-សង្កាត់ឡើងវិញដែរ៕    
ភ្នំពេញ៖ ការរក្សាសា្មរតីទៅចុះឈ្មោះបោះឆ្នោត គឺជារឿងដ៏សំខាន់ ដែលគ.ជ.ប ព្យាយាមរម្លឹកទៅកាន់ប្រជាពលរដ្ឋ ម្តងហើយម្តងទៀត។ គ.ជ.ប មិនចង់ឲ្យប្រជាពលរដ្ឋ បំភ្លេចការចុះឈ្មោះ និងការបោះឆ្នោត ព្រោះតែធុញទ្រាន់នឹងរឿងនយោបាយនោះទេ។ សម្រាប់សង្គមស៊ីវិល ប្រជាពលរដ្ឋ អាចនឹងលែងខ្វល់ពីការចុះឈ្មោះ និងការបោះឆ្នោត ដោយសារពួកគេ ហាក់មិនសប្បាយចិត្តនឹងស្ថានភាពនយោបាយ។ 
  ដើម្បីជ្រាបកាន់តែច្បាស់ សូមលោក អ្នកនាងអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ហេង ស្រីលីន អ្នកសារព័ត៌មានថ្មីៗ និងលោក គង់ ផល្លា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈដូចតទៅ៖  
កំពត៖ សំណង់អគាររចនាបថបារាំងជាច្រើន ដែលស្ថិតក្នុងក្រុងកំពត ត្រូវបានអភិវឌ្ឍន៍ជាទីតាំងអាជីវកម្មនានា ប៉ុន្តែរក្សាទម្រង់ដើមនៃសំណង់អគារដដែល។ តំបន់នេះ បានក្លាយជាទីតាំងទេសចរណ៍ដល់ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ។ បើតាមលោក គង់ ផល្លា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត សំណង់អាគារបេតិកភណ្ឌនៅក្នុងក្រុងកំពតគឺមានចំនួន ៣៥៥អាគារ ដែលបានចុះក្នុងបញ្ជីរួចរាល់។ សំណង់នេះ ត្រូវបានគេចែកចេញជាពីរប្រភេទ គឺសំណង់គ្រប់គ្រងដោយរដ្ឋ និងឯកជន។សំណង់ទាំងនេះ គឺស្ថិតនៅក្រោមការអភិរក្ស ពីរដ្ឋបាលខេត្ត និងឱ្យប្រជាពលរដ្ឋ ដែលជ្រើសយកអាគារទាំងនោះប្រកបអាជីវកម្ម ឱ្យចូលរួមថែទាំងអស់គ្នា។ លោក បន្តថា សំណង់អាគារជំនាន់អាណានិគមនិយមបាំងទាំងនេះ កាន់តែចាស់ កាន់តែមានតម្លៃ៕
អត្ថបទទាក់ទង   បក្សឆ្ពោះទៅមុខ ឈ្នះការបោះឆ្នោតសភាថៃហើយ   បោះឆ្នោតថៃ៖ អ្នកនយោបាយវ័យក្មេង Pita មេដឹកនាំបក្សឆ្ពោះទៅមុខមានប្រវត្តិដូចម្ដេច?   លោកប្រាយុទ្ធ ថា លោកនឹងគោរពលទ្ធផលបោះឆ្នោត  ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃ លោក Ittiporn Boonpracong បានប្រកាសថា បក្សឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភា ដោយទទួលបានកៅអីសភាចំនួន១៥១។    លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ ក៏បានអះអាងថា លោកត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជានាយករដ្ឋមន្រ្តីថៃ។    «ជូនចំពោះជនរួមជាតិ ថ្ងៃនេះ ខ្ញុំ Pita Limjaroenrat គឺច្បាស់លាស់ និងត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជានាយករដ្ឋមន្រ្តីថៃទី៣០»។ លោក Pita បានបញ្ជាក់បែបនេះ នៅក្នុងសំណេរលើបណ្តាញសង្គម Twitter នៅថ្ងៃទី១៥ ខែឧសភា។    ក្នុងសំណេរដដែលនោះ អតីតសិស្សសកលវិទ្យាល័យ Harvard រូបនេះ បានបន្ថែមថា លោក និងប្រជាជនថៃមានក្តីស្រមៃរួមគ្នា ហើយជឿថាពួកគេអាចធ្វើឱ្យថៃកាន់តែល្អប្រសើរឡើង។ បើតាមលោក Pita ការផ្លាស់ប្តូរប្រាកដជាកើតមាន ប្រសិនបើប្រជាជនថៃរួមគ្នាធ្វើ ដោយចាប់ផ្តើមពីថ្ងៃនេះ។    ទន្ទឹមនេះ លោក Pita បានលើកឡើងផងដែរថា បក្សឆ្ពោះទៅមុខ នឹងមានសន្និសីទសារព័ត៌មានមួយ នៅក្នុងថ្ងៃនេះ ហើយលោកក៏នឹងបង្ហាញវត្តមាននៅវិមានប្រជាធិបតេយ្យ ក្នុងក្រុងបាងកកផងដែរ ដើម្បីអរគុណទៅកាន់អ្នកគាំទ្រ។    យ៉ាងណាមិញ វាមិនមែនជារឿងងាយស្រួលឡើយសម្រាប់លោក Pita ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថៃ បើទោះលោកឈ្នះការបោះឆ្នោតក៏ដោយ។ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីបាន អតីតសិស្សសកលវិទ្យាល័យ Harvardរូបនេះ ត្រូវប្រមូលសំឡេងយ៉ាងហោចណាស់៣៧៦កៅអីក្នុងចំណោមសំឡេងសរុប៧៥០កៅអី នៅថ្ងៃការបើកកិច្ចប្រជុំរួមរវាងរដ្ឋសភា និងព្រឹទ្ធសភាថៃ។ យ៉ាងណាមិញភាគច្រើននៃសមាជិកព្រឹទ្ធសភា២៥០រូប ត្រូវបានតែងតាំងដោយក្រុមយោធារបស់លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន។   ជុំវិញបញ្ហានេះ លោក Pita នៅក្នុងថ្ងៃទី១៤ ខែឧសភា ធ្លាប់បានបញ្ជាក់ថា បក្សរបស់លោកអាចរួមគ្នាជាមួយបក្ស Pheu Thai និងបក្សផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ។ ទន្ទឹមនេះ លោកក៏បានប្តេជ្ញា មិនចងសម្ព័ន្ធភាពជាមួយបក្សដែលពាក់ព័ន្ធជាមួយយោធាឡើយ។    ជាការឆ្លើយតប បក្សPheu Thai នៅថ្ងៃទី១៥ ខែឧសភា បានឯកភាពលើការបង្កើតរដ្ឋាភិបាលរួមគ្នាជាមួយបក្សឆ្ពោះទៅមុខ។ បក្សដដែលនេះ ក៏បានអះអាងផងដែរថា ខ្លួនគ្មានបំណងបង្កើតរដ្ឋាភិបាលផ្សេងទៀតឡើយ។    ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែឧសភានេះ មេដឹកនាំបក្សPheu Thai ជឿថា បក្សទំាំងពីរ ដែលមានកៅអីសភាសរុបចំនួន ៣០៩ អាចគ្រប់គ្រាន់សម្រាប់បង្កើតរដ្ឋាភិបាលថ្មី ប៉ុន្តែការជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មី គឺអាស្រ័យលើច្បាប់តម្រូវ។    ក្នុងសន្និសីទសារព័ត៌មានមួយនៅរសៀលថ្ងៃទី១៥ ខែឧសភា លោក Pita បានបញ្ជាក់ថា រដ្ឋាភិបាលថ្មី អាចនឹងមានការចូលរួមពីបក្សប្រឆាំងចំនួន ៦ ក្នុងនោះមានដូចជាបក្សឆ្ពោះទៅមុខ, បក្ស Pheu Thai, បក្ស Thai Sang Thai, បក្សPrachachart, បក្ស Seri Ruam Thai និងបក្ស the Fair Party ដែលមានសមាជិកសភាសរុប ៣០៩រូប។ ប្រសិនបើអាចបង្កើតបាន រដ្ឋាភិបាលថ្មីនេះ នឹងជារដ្ឋាភិបាលមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា។    ទន្ទឹមនេះ មេដឹកនាំបក្សឆ្ពោះទៅមុខ ក៏ត្រូវបានអ្នកសារព័ត៌មានសួរពាក់ព័ន្ធនឹងក្តីបារម្ភលើនីតិវិធីជ្រើសរើសនាយករដ្ឋមន្រ្តីផង។ ជាចម្លើយ លោក Pita បានអះអាងថា លោកមិនមានក្តីបារម្ភអ្វីឡើយ ព្រោះបក្សរបស់លោកបានទទួលអំណាចពីប្រជាជន។ ត្រង់ចំណុចនេះ លោក Pita មិនជឿថា ព្រឹទ្ធសភា នឹងបោះឆ្នោតប្រឆាំងអំណាចរបស់ប្រជាជននោះទេ៕   
លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ នៅថ្ងៃទី១៥ ខែឧសភា បានប្រកាសក្នុងការត្រៀមខ្លួនកាន់តំណែងជានាយករដ្ឋមន្រ្តីថៃលើកទី៣០ ស្របពេលគណៈកម្មការរៀបចំការបោះឆ្នោតថៃ បានបញ្ជាក់ពីជ័យជម្នះរបស់បក្សឆ្ពោះទៅមុខ។
ប្រមុខការទូតអាមេរិក រិច ធីល័រសិន នឹងក្លាយជាតំណាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលចេញមុខជួយសម្រុះសម្រួលបញ្ចប់ជម្លោះការទូតរវាងកាតានិងបណ្តាក្រុមរដ្ឋអារ៉ាប់ដែលជាសម្ព័ន្ធមិត្តអារ៉ាប៊ីសាអូឌីត។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP ក្រុងវ៉ាស៊ីនតោនបង្ហាញជំហរជួយដោះស្រាយបញ្ហាការទូតរវាងកាតានិងរដ្ឋអារ៉ាប់នេះ បន្ទាប់លោក ត្រាំ បានពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយរដ្ឋមន្ត្រីការបរទេសលោក រិច ធីល័រសិន និងរដ្ឋមន្ត្រីការពារជាតិលោក ជេម ម៉ាទីស (James Mattis) ហើយនោះ។ ពាក់ព័ន្ធការស្ម័គ្រចិត្តជួយដោះស្រាយបញ្ហាការទូតនៅមជ្ឈិមបូព៌ានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert ប្រាប់អ្នកសារព័ត៌មានថា លោក ធីល័រសិន ស័ក្តិសមនឹងជួយសម្រុះសម្រួលដោយសារលោកមានបទពិសោធន៍ធ្វើការងារជាមួយមេដឹកនាំកាតាច្រើនឆ្នាំពេលលោកធ្វើជានាយកប្រតិបត្តិក្រុមហ៊ុន Exxon Mobil Corp។  ហើយលោកក៏ត្រៀមខ្លួនជួយសម្រុះសម្រួលហើយ បើសិនជាចាំបាច់នោះ។ ប៉ុន្តែលោកស្រីសង្កត់ធ្ងន់ថា រដ្ឋបាលលោក ដូណាល់ ត្រាំ ចង់ឲ្យភាគីជម្លោះទាំងអស់ព្យាយាមដោះស្រាយជម្លោះនោះដោយខ្លួន។ យ៉ាងណាមិញ ការប្រកាសចូលខ្លួនចូលសម្រុះសម្រួលជម្លោះការទូតនេះនៅតែជារឿងចម្រូងចម្រាសនៅឡើយ។ គេមិនដឹងច្បាស់ថា កាតាព្រមទទួលយកបំណងល្អរបស់ក្រុងវ៉ាស៊ីនតោននេះឬអត់ឡើយ ហើយអ្វីដែលសំខាន់គេមិនដឹងថា លោក ធីល័រសិន នឹងដើរតួនាទីបែបណាឡើយ។  មុនមានការប្រកាសចូលជួយដោះស្រាយ លោក ដូណាល់ ត្រាំ បានបង្ហាញជំហរកាន់ជើងអារ៉ាប៊ីសាអូឌីតរួចទៅហើយ ហើយលោកថែមទាំងចោទចំៗថា កាតា គាំទ្រក្រុមជ្រុលនិយមទៀត។  ប៉ុន្តែសមាជិកគណៈរដ្ឋមន្ត្រីលោក ត្រាំ រួមទាំងរដ្ឋមន្ត្រីការបរទេស និងការពារជាតិនោះសុទ្ធតែបង្ហាញជំហរអព្យាក្រឹត្យមិនលម្អៀងទៅរកភាគីណាឡើយ។ តាមពិតទៅ គោលជំហររបស់លោក ត្រាំ កន្លងមកនេះបានធ្វើឲ្យប៉ះពាល់ខ្លះដែរចំពោះទំនាក់ទំនងរវាងអាមេរិកនិងកាតាដែលជាសម្ព័ន្ធសំខាន់មួយក្នុងតំបន់មជ្ឈិមបូព៌ានោះ។ ក្រៅពីជាប្រទេសមានទ្រព្យសម្បត្តិស្តុកស្តម្ភ កាតាជាទីតាំងមូលដ្ឋានទ័ពអាមេរិកតាំងនៅដែលមានទ័ពមួយម៉ឺននាក់និងជាកន្លែងដែលអាមេរិកនិងសម្ព័ន្ធមិត្តអាមេរិកប្រើប្រាស់ដើម្បីធ្វើសង្គ្រាមផ្លូវអាកាសប្រឆាំងភេរវជនក្រុមដែ្ហ (Daesh) ឬក្រុមរដ្ឋឥស្លាមផងដែរ។ សូមបញ្ជាក់ថា ជម្លោះការទូតរវាងកាតា ជាមួយអារ៉ាប៊ីសាអូឌីតរួមជាមួយរដ្ឋអារ៉ាប់មួយចំនួននោះកើតឡើងក្រោយប្រទេសអារ៉ាប់ទាំងនេះកាត់ផ្តាច់ចំណងការទូតជាមួយកាតាដោយចោទប្រកាន់ថា រដ្ឋសម្បូរប្រេងនេះថាជាអ្នកគាំទ្រចលនាជ្រុលនិយមនិងក្រុមភេរវជនផងដែរ។ ក្រៅអារ៉ាប៊ីសាអូឌីនិងបក្សពួកក៏បានហ៊ុមព័ទ្ធសេដ្ឋកិច្ចកាតា ថែមទៀតដោយបង្ខំឲ្យប្រទេសនេះបញ្ឈប់ឲ្យរាល់ការគាំទ្រការផ្គត់ផ្គង់ហិរញ្ញវត្ថុចំពោះជ្រុលនិយមមានទាំងក្រុមភាតរឥស្លាមនៅអេហ្ស៊ីប, ក្រុមហាម៉ាស ប៉ាឡេស្ទីន ផងដែរ៕
ដូណាល់ ត្រាំ  ប្រកាសបញ្ជូនរដ្ឋមន្ត្រីការបរទេសខ្លួនឲ្យជួយសម្របសម្រួលជម្លោះការទូតរវាងកាតានិងក្រុមរដ្ឋអារ៉ាប់មួយចំនួនដែលជាបក្សពួកអារ៉ាប៊ីសាអូឌីត។ គេមិនទាន់អាចដឹងច្បាស់ថា លោក រិច ធីល័រសិន (Rex Tillerson) នឹងមានតួនាទីបែបណាឲ្យប្រាកដឡើយក្នុងការជួយ បញ្ចៀសជម្លោះធ្ងន់ធ្ងរនោះ ព្រោះដូណាល់ ត្រាំ បានបង្ហាញជំហរកាន់ជើងអារ៉ាប៊ីសាអូឌីតរួចទៅហើយកាលពីដើមសប្តាហ៍កន្លងមកនេះ។
ចង់ដឹងច្បាស់ថាតើ បុណ្យរួម មានអ្វីអស្ចារ្យនៅលើកទី២នេះ សូមស្ដាប់បទសម្ភាសរវាងអ្នកនាង អ៊ីសា រ៉ហានី អ្នកសារព័ត៌មានថ្មីៗ និងលោក សេង សុង នាយកមជ្ឈមណ្ឌលបេតិកភណ្ឌរបស់អង្គការសិល្បៈខ្មែរអមតៈប្រចាំខេត្តសៀមរាប ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំកាលពីដើមខែ សីហា ដូចតទៅ៖    
សៀមរាប៖ អង្គការសិល្បៈខ្មែរអមតៈ នឹងរៀបចំមហោស្រពតន្ត្រីបុរាណថ្មី ឬបុណ្យរួម នៅខេត្តសៀមរាបក្នុងខែកញ្ញា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨។ មហោស្រពនេះនឹងមានការចូលរួមពីសិល្បករចំនួន៦ប្រទេស ដែលរួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងជប៉ុន។ បុណ្យរួម គឺជាមហាស្រពតន្ត្រីបុរាណថ្មី ហើយនេះជាលើកទី២ហើយដែលកម្ពុជារៀបចំមហោស្រពនេះ ដែលលើកទី១ធ្វើនៅឆ្នាំ២០១៧។ បុណ្យរួម ធ្វើឡើងក្នុងបំណងរួមចំណែកដល់ការអភិវឌ្ឍតន្ត្រីប្រពៃណីក្នុងតំបន់ទន្លេមេគង្គនិងជប៉ុន។ មហោស្រពនេះ នឹងមានកម្មវិធីជាច្រើននៅតាមទីតាំងចំនួន៦ ដែលក្នុងនោះរួមមានទាំងការប្រគំតន្ត្រី វេទិកាពិភាក្សា និងសិក្ខាសាលា។ បុណ្យរួម នឹងជួយជំរុញលើកទឹកចិត្តដល់សិល្បករទាំងអស់ ឱ្យបន្តការខិតខំក្នុងការអភិវឌ្ឍតន្ត្រីបុរាណប្រកបដោយភាពច្នៃប្រឌិត ហើយយកភាពច្នៃប្រឌិតទាំងនោះមកចែករំលែកដល់ទស្សនិកជនដែលមិនធ្លាប់បានទស្សនាឬស្គាល់៕
  នាការប្រកួតក្នុងវិញ្ញាសា Junior អាយុ១៦-១៧ឆ្នាំ ក្រោមទម្ងន់៤៥គីឡូក្រាម ក្នុងព្រឹត្តិការណ៍ World Championship នៅក្រុង Plovdiv ប្រទេសប៊ុលហ្គារី កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ថារ៉ាត់ បានយកឈ្នះណេប៉ាល់ Gaha Mohan និងកីឡាករកាហ្សាក់ស្ថាន Zhanbulatov Sandybek ក្នុងលទ្ធផល ៤-០ ដូចគ្នា ប៉ុន្តែចាញ់កីឡាករអ៊ុយក្រែន Dehtiare Vladyslav នាជំនួបដណ្តើមមេដាយមាស។   សម្រាប់វិញ្ញាសានេះ កីឡាករអ៊ុយក្រែន Dehtiarenko Vladyslav បានមេដាយមាស រីឯថារ៉ាត់ បានមេដាយប្រាក់។ មេដាយសំរិទ្ធស្ទួន បានលើកីឡាករ កីឡាករកាហ្សាក់ស្ថាន Zhanbulatov Sandybek និងកីឡាកររុស្ស៊ី Poimaov Anatolii។     សម្រាប់ ថារ៉ាត់ នេះជាការដណ្តើមបានមេដាយប្រាក់កម្រិតពិភពលោកលើកទី២របស់គេ បន្ទាប់ពីសម្រេចបានរួចម្តងហើយកាលពីឆ្នាំ២០១៨ ដែលរៀបចំនៅទីក្រុង Minsk ប្រទេសបេឡារុស នាអំឡុងខែសីហាដូចគ្នា។ នៅពេលនោះ កីឡាកររុស្ស៊ី Suleymanov Rinat បានមេដាយមាស បួនចាន់ ថារ៉ាត់ បានមេដាយប្រាក់ រីឯកីឡាករក្រិក Zilakos Petros និងកីឡាករអ៊ុយក្រែន Dehtiarenko Vladyslav បានមេដាយសំរឹទ្ធស្ទួន៕ (រាយការណ៍បន្ថែមដោយ អ៊ឹង ចំរើន)   សម្រាប់ការចូលរួមប្រកួតជើងឯកពិភពលោកនៅប្រទេសប៊ុលហ្គារី ដោយទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនខ្មែរប៊ែវើរីជីស (Khmer Beverages) ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)។         
ប៊ុលហ្គារី៖ បួនចាន់ ថារ៉ាត់ កំពុងក្លាយជាធនធានកីឡាករដ៏សំខាន់ម្នាក់ក្នុងកីឡាតេក្វាន់ដូ ITF របស់កម្ពុជា ដោយយុវជនមានវ័យត្រឹម១៦ឆ្នាំរូបនេះ ទទួលបានមេដាយប្រាក់ពិភពលោកពីរឆ្នាំជាប់ៗគ្នា ពីព្រឹត្តិការណ៍ Taekwon-do ITF World Champion។
  សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយថា ការដំឡើងថវិកាអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ នឹងកើនឡើងជាលំដាប់ ដោយគិតចាប់ពីឆ្នាំ២០២០ទៅ ខណៈកញ្ចប់ថវិកាដែលថ្នាក់ក្រោមជាតិប្រើប្រាស់បច្ចប្បន្នមាន៣.៥ ម៉ឺនដុល្លារប៉ុណ្ណោះ។ ថ្លែងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយដូច្នេះថា៖ « ថវិកាអភិវឌ្ឍន៍សម្រាប់ថ្នាក់ឃុំនឹងមានចំនួន ៧.៣ ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២០ កើនជិត៥០ភាគរយ, ៨. ៥ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២១, ១០ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២២, ១១ម៉ឺនល្លារ ក្នុងឆ្នាំ២០២៣»។  សូមស្តាប់ប្រសាសន៍ សម្តេច ស ខេង៖   បើតាមសម្ដេច ស ខេង រដ្ឋាភិបាលរៀបចំគោលនយោបាយបែបនេះ ដើម្បីផ្ដល់លទ្ធភាពដល់រដ្ឋបាលថ្នាក់ឃុំ-សង្កាត់ ដែលជាអ្នកនៅជិតស្និទ្ធជាមួយប្រជាពលរដ្ឋមានថវិកា សម្រាប់អភិវឌ្ឍន៍តាមសេចក្ដីត្រូវការខ្លួនក្នុងមូលដ្ឋាន។ ជាពិសេសការរៀបចំឲ្យមានច្រកចេញ-ចូលតែមួយ តាមរាជធានី-ខេត្ត ក្រុង ជាគោលនយោបាយកាត់បន្ថយអំពើពុករលួយ, ផ្ដល់សេវារហ័ស, ប្រមូលចំណូលមានតម្លារភាព។    « យើងមានច្រកចេញចូលគ្រប់រាជធានីខេត្តក្រុងអស់ហើយ ដូច្នេះត្រូវពង្រឹង នៅតាមស្រុក ខណ្ឌ យើងមាន៥២ហើយ យើងនឹងពង្រីកថែមទៀតចាប់ពីឆ្នា២០១៩នេះទៅ ជាគោលនយោបាយមួយត្រឹមត្រូវណាស់សម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋ»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕   
ភ្នំពេញ៖ រាជរដ្ឋាភិបាលនឹងរៀបចំផែនការថវិការសម្រាប់អភិវឌ្ឍន៍ថ្នាក់ក្រោមជាតិឡើងដល់ ១១ ម៉ឺនដុល្លារក្នុងឆ្នាំ២០២៣ ខាងមុខនេះ។
បេក្ខភាពចំនួន ១០រូបខាងក្រោមនេះ បាន ជាប់ឈ្មោះនៅក្នុងការជ្រើសរើសចុងក្រោយ ៖ -    Leny KEO៖ Clean City -    Linda EANG៖ Life Group -    Mithona CHUOP៖ V-LIFT -    Pauvrachana PHAUK៖ CamMhealth -    Seavpor TENG៖ Homex Kh -    Song Ravuth៖ Modern Agriculture -    Sovannthorn SORN៖ Vectorkh.com -    Sreysrors CHEA៖ KON CHHLAT Baby Porridge -    Sovann SRUN៖ Tesdopi តេស្ត ១២ -    Vantara LONG៖ TreeWB, Social-Ecommerce បេក្ខភាពទាំង ១០ ដែលបានជ្រើសើសនោះ ក៏ត្រូវធ្វើនូវបទបង្ហាញរបស់ខ្លួន នៅថ្ងៃ ១៦ ខែកុម្ភៈនេះ ផងដែរ ក្រោមការការបង្ហាត់បង្រៀន និងការវាយតម្លៃយ៉ាងសុក្រិត ពីក្រុមប្រឹក្សាវាយតម្លៃក្នុងស្រុក ដែលមានសមាសភាគដូច ខាងក្រោម៖ -    លោក Asif IQBAL នាយកគ្រប់គ្រង ក្រុមហ៊ុនតូតាល់ -    លោក Bernardo ESEO ជា VP Corporate Affairs ក្រុមហ៊ុនតូតាល់ -    Sopheak KEM ជា VP Commercial and Specialties ក្រុមហ៊ុនតូតាល់ -    Chantra BE, Barcamp, Tech & Startup Community Builder -    លោក Chansamrach LIM, នាយកគ្រប់គ្រង Cambodian Investment Club -    Kounila KEO, នាយកគ្រប់គ្រង Redhill Asia, -    លោក Somethearith DIN សហស្ថាបនិកសណ្ឋាគារ Frangipani និងប្រធានសមាគមសណ្ឋាគារ -    លោក Stephen Peterson ទីប្រឹក្សាជាន់ខ្ពស់ និងអ្នកសម្របសម្រួលកម្មវិធីសម្រាប់សហគ្រិនភាព និងនវានុវត្តន៍ សាកលវិទ្យាល័យជាតិគ្រប់គ្រង -    Penhleak Pinkie CHAN, អ្នកគ្រប់គ្រងពាណិជ្ជកម្ម និងសហគមន៍ ក្រុមហ៊ុន Raintree គួររំលឹកថា កម្មវិធីប្រគល់ពានប្រព្រឹត្តទៅនៅថ្ងៃទី01 ខែមីនា ឆ្នាំ2019 ដោយក្រុមប្រឹក្សាវាយតម្លៃ នឹងប្រកាសអ្នកទទួលបានជ័យលាភីចំនួនបីរូប ដែលជាអ្នកឈ្នះនៅក្នុងកម្មវិធីប្រកួត Startupper ប្រចាំឆ្នាំ2018-2019 របស់ក្រុមហ៊ុនតូតាល់នៅក្នុងប្រទេសកម្ពុជា។ សហគ្រិនវ័យក្មេងទាំងបីរូបនេះ នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដែលមានចំនួនទឹកប្រាក់រហូតដល់ ១៥០០០ ដុល្លារ (រង្វាន់ទីមួយ) ការគាំទ្រផ្ទាល់ខ្លួន និងការបង្ហាត់បង្រៀនពីក្រុមហ៊ុនតូតាល់ និងយុទ្ធនាការទំនាក់ទំនងដើម្បីធ្វើ ការផ្សព្វផ្សាយគម្រោងរបស់ពួកគេថែមទៀតផង។ កម្មវិធីរបស់យើង ក៏នឹងមានពានរង្វាន់សហគ្រិនស្ត្រីឆ្នើម សម្រាប់ម្ចាស់ជ័យលាភីម្នាក់ក្នុងចំណោមបីនាក់ដើម្បីជាការជួយគាំទ្រដល់គម្រោងរបស់នាងផងដែរ។ ពានរង្វាន់នឹងប្រគល់ជូន នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ផ្លូវការរបស់យើង។ លោក Asif IQBAL នាយកគ្រប់គ្រង ក្រុមហ៊ុនតូតាល់ បានមានប្រសាសន៍ថា៖ «កម្មវិធី Startupper ប្រចាំឆ្នាំ2018-2019 របស់ Total Challenge ត្រូវបានរៀបចំឡើងក្នុងពេលដំណាលគ្នា នៅក្នុងប្រទេសចំនួន 55 ដែលប្រទេសចំនួន 37 ក្នុងចំណោមនោះគឺស្ថិតនៅក្នុងទ្វីបអាហ្វ្រិក 11 ប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចកនិងមជ្ឈិមបូព៌ា និង 4 ប្រទេសនៅទ្វីបអាមេរិក និង 3 ប្រទេសនៅទ្វីបអឺរ៉ុប ដែលប្រារព្ធឡើងដើម្បីបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនតូតាល់ចំពោះការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅតាមបណ្ដាប្រទេសម្ចាស់ផ្ទះដែលយើងធ្វើអាជីវកម្មនៅទូទាំងពិភពលោក តាមរយៈការជួយសហគ្រិនវ័យក្មេងដែលមានគំនិតច្នៃប្រឌិតខ្ពស់ឱ្យសម្រេចគម្រោងរបស់ខ្លួនដោយភាពជោគជ័យ មានន័យថាកម្មវិធី Challenge ជួយពង្រឹងធនធានមនុស្សដែលជាសរសៃឈាមនៅក្នុងសង្គមរបស់ប្រទេសម្ចាស់ផ្ទះ ដែលយើងធ្វើអាជីវកម្ម»។ បញ្ជីឈ្មោះពេញលេញរបស់បេក្ខភាពជាប់ឈ្មោះ និងវិធានអំពីការប្រកួតមានផ្សព្វផ្សាយនៅលើទំព័រ facebook ផ្លូវការរបស់យើង (facebook.com/totalcambodge)៕ (អត្ថបទពាណិជ្ជកម្ម)
កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ កម្មវិធីប្រកួត Startupper ប្រចាំឆ្នាំ២០១៨-២០១៩ ដែលរៀបចំឡើងដោយក្រុមហ៊ុនតូតាល់នោះ ពេលនេះបានជ្រើសរើសបានបេក្ខភាព ចំនួន ១០ រូប បន្ទាប់ពីដំណើរសម្រិតសម្រាំងបេក្ខភាព ៩២ បេក្ខភាព តាមរយៈការដាក់ពាក្យ និងដំណាក់កាល ចែករំលែកដើម្បីទទួលបានការចូលចិត្ត (Share for Likes) មុនពេលឈានដល់ដំណើរ ការពិនិត្យមើលដោយ អ្នកជំនាញធុរកិច្ចសង្គម។
  ក្នុងចំណោមអត្តពលិកទាំង១០រូបខាងលើ មានអ្នកប្រកបអាជីពកីឡាប្រដាល់ចំនួនពីររូប (Floyd Mayweather, Manny Pacquiao) កីឡាករបាល់ទាត់ពីររូប (Ronaldo, Messi) កីឡាករបាល់បោះពីររូប (LeBron James, Kevin Durant) កីឡាករវាយកូនគោលពីររូប (Tiger Woods, Phil Mickelson) កីឡាករវាយកូនបាល់មួយរូប (Roger Federer) និងកីឡាករប្រណាំងរថយន្ត Formula One មួយរូប (Lewis Hamilton)។ បើសរុបលើប្រាក់ចំណូលរបស់ពួកគេទាំង១០ សម្រាប់រយៈពេល១០ឆ្នាំគឺមានចំនួនរហូតដល់ទៅ ៦,១ ពាន់លានដុល្លារអាមេរិក។   ការចាត់ថ្នាក់របស់ Forbes គឺពឹងផ្អែកលើប្រាក់ចំណូលរបស់អត្តពលិកដែលរកបានតាមរយៈប្រាក់ខែ ប្រាក់រង្វាន់ ប្រាក់លើកទឹកចិត្ត ប្រាក់ផ្សាយពាណិជ្ជកម្ម និងចំណូលផ្សេងៗទៀត។    ខាងក្រោមនេះជាចំនួនប្រាក់ចំណូលរបស់អត្តពលិកទាំង១០រូបដែលពួកគេរកបានរៀងៗខ្លួនក្នុងរយៈពេលមួយទសវត្សរ៍៖   ១- Floyd Mayweather អ្នកប្រដាល់អាមេរិក រកចំណូលសរុបចំនួន ៩១៥ លានដុល្លារអាមេរិក ២- Cristiano Ronaldo ខ្សែប្រយុទ្ធឆ្នើមក្រុម Juventus រកបានចំណូល ៨០០ លានដុល្លារអាមេរិក ៣- Lionel Messi ខ្សែប្រយុទ្ធឆ្នើមក្រុម Barcelona រកបានចំណូល ៧៥០ លានដុល្លារអាមេរិក ៤- LeBron James កីឡាករបាល់បោះរបស់ក្រុម Los Angeles Lakers រកបាន ៦៨០ លានដុល្លារ ៥- Roger Federer កីឡាករវាយកូនបាល់ រកបាន ៦៤០ លានដុល្លារ ៦- Tiger Woods កីឡាករវាយកូនគោល រកបាន ៦១៥ លានដុល្លារ ៧- Phil Mickelson កីឡាករវាយកូនគោល រកបាន ៤៨០ លានដុល្លារ ៨- Manny Pacquiao កីឡាករប្រដាល់ រកបាន ៤៣៥ លានដុល្លារ ៩- Kevin Durant កីឡាករបាល់បោះរបស់ក្រុម Brooklyn Nets រកបាន ៤២៥ លានដុល្លារ ១០- Lewis Hamilton កីឡាករប្រណាំងរថយន្ត F1 រកបាន ៤០០ លានដុល្លារ
ទស្សនាវដ្តីដ៏ល្បីរបស់អាមេរិក Forbes បានបង្ហាញឈ្មោះអត្តពលិកឆ្នើមចំនួន១០រូប ដែលរកចំណូលបានច្រើនបំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ពោលគឺចាប់ពីឆ្នាំ២០១០ ដល់ចុងឆ្នាំ២០១៩។ Floyd Mayweather កំពូលអ្នកប្រដាល់មិនស្គាល់ចាញ់របស់អាមេរិកឈរនៅលេខរៀងទី១ ដោយរកចំណូលបាន៩១៥លានដុល្លារអាមេរិក តាមពីក្រោយដោយកីឡាករបាល់ទាត់ Cristiano Ronaldo ដែលរកបាន ៨០០លានដុល្លារ និង Lionel Messi ចំនួន៧៥០លានដុល្លារ។
ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសនៅក្នុងទ្វីបអាស៊ី តាមរយៈកីឡាទាញព្រ័ត្រ សិង្ហបុរី បានផ្តួចផ្តើមគំនិតបង្កើតការប្រកួតកម្រិតតំបន់ជាលើកដំបូង Asian Indoor Tug of War Championships 2017 និងជាការអបអរទិវាបុណ្យជាតិនៃសាធារណរដ្ឋសិង្ហបុរីផងដែរ។ ព្រឹត្តិការណ៍ Asian Indoor Tug of War Championships 2017 មានការចូលរួមពីប្រទេស និងតំបន់ជាច្រើននៅអាស៊ី ក្នុងនោះមានដូចជាម្ចាស់ផ្ទះសិង្ហបុរី កម្ពុជា ម៉ាឡេស៊ី ព្រុយណេ ណេប៉ាល់ វៀតណាម ម៉ាកាវ ឆាយនីសតៃប៉ិ ចិន ហុងកុង ជប៉ុន កូរ៉េខាងត្បូង ជាដើម។ បើតាមអ្នកស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា កម្ពុជាដែលមានកីឡាករ១០នាក់ ត្រូវចូលរួមប្រកួតក្នុងប្រភេទទម្ងន់សរុប៦៤០គីឡូក្រាម។ អ្នកស្រី ប្រាក់ សម្ផស្ស រំពឹងទទួលបានលទ្ធផលល្អ និងបទពិសោធន៍ពីការចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់ជាលើកដំបូងរបស់ក្រុមកីឡាករទាញព្រ័ត្រកម្ពុជា។ «ទាញព្រ័ត្រ» (Tug-of-War) ជាប្រភេទកីឡា និងល្បែងចម្រុះជាតិសាសន៍ដែលត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីក្រោមឈ្មោះ «Tugging Rituals and Games» នាកិច្ចប្រជុំលើកទី១០នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីនៅទីក្រុង Windhoek ប្រទេសណាមីប៊ី កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ។ ការចុះបញ្ជីល្បែង «ទាញព្រ័ត្រ» ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ កើតចេញពីការប្រឹងប្រែងរួមគ្នា របស់កម្ពុជា ហ្វីលីពីន កូរ៉េខាងត្បូង និងវៀតណាម។ សម្រាប់កម្ពុជា ទាញព្រ័ត្រ គឺជាល្បែងដ៏ពេញនិយម ដែលមាននៅក្នុងរឿងព្រេង និងនៅតាមជញ្ជាំងប្រាសាទ រួមទាំងយក្សទាញព្រ័ត្រនៅច្រកចូលអង្គរធំ៕
ក្រុមកីឡាទាញព្រ័ត្រជម្រើសជាតិកម្ពុជា បានចេញដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៍ Asian Indoor Tug of War Championships 2017 នៅសិង្ហបុរី ដែលជាការរៀបចំកម្រិតអាស៊ីលើកដំបូងសម្រាប់ប្រភេទកីឡាមួយនេះ។ ព្រឹត្តិការណ៍ប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា នៅកីឡដ្ឋាន Republic Polytechnic។
ឆ្លើយ។ ដំណេកគឺជាលក្ខណៈធម្មជាតិនៃខ្លួនប្រាណមនុស្សមួយដែលយើងមិនអាចខ្វះបាន ហើយវាមានភាពសំខាន់ក្នុងការថែរក្សាសុខភាព។ ជារួម ចុះហេតុអ្វីបានជាមនុស្សយើងត្រូវការទទួលទានដំណេកយ៉ាងហោចណាស់ឲ្យបាន៨ម៉ោងក្នុងមួយថ្ងៃ? អ្នកអាចគិតថា ការទទួលទានដំណេកជាសកម្មភាពអសកម្មមួយរបស់ខ្លួនប្រាណ និងខួរក្បាល។ តែនេះមិនមែនត្រឹមត្រូវទាំងស្រុងនោះទេ។ គេហទំព័រសុខភាពដែលមានឈ្មោះ National Sleep Foundation បានពន្យល់ថា ការទទួលទានដំណេកគឺជាវេលាមួយដែលខួរក្បាល និងផ្នែកមួយចំនួននៃរាងកាយរបស់មនុស្សកំពុងតែមានភាពមមាញឹក។ ទោះបីជាយ៉ាងនេះមែនក្តី ក៏ហេតុផលច្បាស់លាស់នៃដំណេកនៅតែជារឿងមួយដ៏អាថ៌កំបាំង និងពិបាកស្រាវជ្រាវដោយអ្នកជំនាញ។ តែគេអាចដឹកពីលក្ខណៈពិសេសៗរបស់វាខ្លះៗបាន។ ហេតុផលមួយគឺថា ដំណេកជួយរៀបចំ និងរក្សាការចង់ចាំរបស់មនុស្សឲ្យបានប្រសើរ។ នៅពេលដែលអ្នកងើបឡើង និងមានសកម្មភាពជាច្រើនម៉ោងក្នុងពេលថ្ងៃ ការចងចាំជាច្រើនត្រូវបានកត់ទុក។ តែការចងចាំទាំងនេះមិនទាន់ត្រូវបានរក្សាទុកជាលក្ខណៈយូរអង្វែងនៅឡើយនោះទេ។ ហេតុដូចនេះហើយទើបមនុស្សត្រូវការទទួលទានដំណេក។ នៅពេលអ្នកចូលដំណេក ខួរក្បាលរបស់អ្នកបានបង្វែរការចងចាំទាំងនោះ រៀបចំចងក្រង និងរក្សាទុកវានៅក្នុងផ្នែកនៃចងចាំយូរអង្វែងនៃប្រព័ន្ធខួរក្បាល។ ផ្នែកនេះត្រូវបានគេដាក់ឈ្មោះថា«Consolidation»។ ការធ្វើតេស្តស្រាវជ្រាវជាច្រើនបានបង្ហាញថា មនុស្សដែលបានទទួលដំណេកគ្រប់គ្រាន់ មានសមត្ថភាពក្នុងការចងចាំបានល្អជាងអ្នកដែលទទួលដំណេកមិនបានគ្រប់គ្រាន់។ ក្រៅពីនេះទៅទៀត នៅពេលដែលអ្នកគេង ខ្លួនប្រាណរបស់អ្នកកំពុងតែជួសជុលជាលិកា បណ្តុះសាច់ដុំ និងដឹកនាំសារធាតុអ័រម៉ូនជាច្រើនទៀត។ ក្មេងៗត្រូវការដំណេកច្រើនជាងមនុស្សចាស់គឺដោយសារខួរក្បាលរបស់ពួកគេត្រូវការពេលវេលាច្រើនក្នុងការរក្សាទុកទិន្នន័យដែលពួកគេកំពុងចាប់បានទាំងនោះ ដូចជាការនិយាយភាសា ការរៀនធ្វើចលនានានានៃរាង្គកាយ និងការរៀនប្រាស្រ័យជាមួយសង្គមគ្រួសារជុំវិញ៕
វាអាចជាសំណួរមួយដែលងាយស្រួលក្នុងការសួរ តែមិនមែនងាយស្រួលប៉ុន្មាននោះទេក្នុងការ
ថ្លែងក្នុងជំនួបជាមួយពលរដ្ឋខ្មែររស់នៅទ្វីបអឺរ៉ុប នាទីក្រុងប៉ារីស កាលពីថ្ងៃទី១៤ មករា នាយករដ្ឋមន្រ្តីកម្ពុជា បាននិយាយថា ជំនួបរវាងសម្ដេច ជាមួយលោក ម៉ាក្រុង និងថ្នាក់ដឹកនាំផ្សេងទៀត នឹងក្លាយជាសារនយោបាយដ៏ធំមួយ សម្រាប់ពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ។ ជាពិសេសឆ្លើយតបទៅអ្នកប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ដែលរិះគន់ថា មេដឹកនាំបារាំង កំពុងចាញ់បោកសម្ដេច ហ៊ុន ម៉ាណែត និងត្រកូល«ហ៊ុន»។   អ្នកដែលរិះគន់នេះ គឺលោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលកំពុងរស់នៅប្រទេសបារាំង ។ លោក សម រង្ស៊ី ក៏បានបកស្រាយជាភាសាបារាំង តាមរយៈសារព័ត៌មានក្រៅប្រទេសថា មេដឹកនាំបារាំង កំពុងចាញ់បោកមេដឹកនាំកម្ពុជា។ តាមរយៈសំណេរលើហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី១៣ មករា លោក សម រង្ស៊ី បានបន្ថែមទៀតថា ទីប្រឹក្សារបស់ប្រធានាធិបតីបារាំង ខ្វះព័ត៌មាន និងជំនាញលើរឿងរ៉ាវស្រុកខ្មែរ ទើបផ្ដល់យោបល់ឱ្យលោក ម៉ាក្រុង អញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជា ចូលជួបពិភាក្សាគ្នា។    ផ្ទុយពីគំនិតរបស់លោក សម រង្ស៊ី នេះ សម្ដេច ហ៊ុន ម៉ាណែត បានបកស្រាយវិញថា បើមេដឹកនាំបារាំង ខ្លាចចាញ់បោកសម្ដេច នោះគេមិនឱ្យអញ្ជើញជាផ្លូវការឱ្យចូលជួបឡើយ។«ហើយបើថា ប្រធានាធិបតីបារាំង ខ្លាចខ្ញុំទៅបោក គេ(លោក ម៉ាក្រុង) នឹងប្រាប់ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ថាប្រយ័ត្នចាញ់បោក ហ៊ុន ម៉ាណែត»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ដែលបានចោទជាសំនួរទៅលោក សម រង្ស៊ី វិញថា តើការចេញសារនយោបាយបែបនេះ មានបានគិតវែងឆ្ងាយដែរទេ?   ត្រង់ចំណុចនេះ សម្ដេច ហ៊ុន ម៉ាណែត បានអធិប្បាយតបទៅលោក សម រង្ស៊ី វិញថា ការធ្វើនយោបាយប្រឆាំង និងជំទាស់គំនិតរបស់រដ្ឋាភិបាល គឺជារឿងមួយ ប៉ុន្តែការផ្ញើរសារណាមួយ ដើម្បីវាយប្រហារមកកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលកំពុងឈរនៅលើឆាកអន្តរជាតិ គឺជារឿងមិនគួរគប្បីឡើយ ព្រោះវាប៉ះពាល់ទៅដល់មុខមាត់ប្រទេសជាតិជាធំ។   នាយករដ្ឋមន្រ្តី វ័យ៤៧ឆ្នាំ ដែលទើបកាន់តំណែងជាង៤ខែ ក្នុងអាណត្តិទី៧នេះ បានថ្លែងបែបនេះថា៖«ក្នុងនាមជាអ្នកនយោបាយ ចង់អ្នកឯងស្រលាញ់រដ្ឋាភិបាល ឬមិនស្រលាញ់រដ្ឋាភិបាល តែអ្នកឯងគួរតែឱ្យតម្លៃទៅលើអ្វី ដែលផ្ដល់ផលប្រយោជន៍ទៅដល់ប្រទេសយើងទៅ ជាជាងយកនយោបាយដាក់មុខគ្រប់ពេលទាំងអស់ ហើយតាំងខ្លួនជាអ្នកស្រលាញ់ជាតិ»។   សម្ដេច ហ៊ុន ម៉ាណែត បានឆ្លើយតបជាគំនិតបែបពិចារណាវិញថា មេដឹកនាំបក្សប្រឆាំងនៅប្រទេសដទៃ ដូចជាប្រទេសបារាំង ជាដើម គឺគេមិនដែលវាយប្រហារប្រធានាធិបតី ឬមេដឹកនាំរដ្ឋាភិបាលបារាំង លើឆាកអន្តរជាតិឡើយ ទោះបីជាគេមិនគាំទ្រ ឬមិនពេញចិត្តជំហររដ្ឋាភិបាលក្តី។ ប៉ុន្តែនៅកម្ពុជាវិញ គេតែងតែឃើញមេដឹកនាំបក្សប្រឆាំងធ្វើបែបនេះ។   សម្រាប់ប្រមុខរដ្ឋាភិបាល ការធ្វើសកម្មភាពបែបនេះ វាមិនបានផ្ដល់ចំណេញឡើយ ក្រៅពីផលប៉ះពាល់ដល់មុខមាត់ជាតិ។ ដូច្នេះសម្ដេច ហ៊ុន ម៉ាណែត ផ្ដាំទៅអ្នកបន្តវេននយោបាយជំនាន់ក្រោយ ត្រូវធ្វើអ្វីក៏ដោយ ត្រូវមើលទៅតាមពេលវេលា និងកាលៈទេសៈ។ សម្ដេច ហ៊ុន ម៉ាណែត គ្រោងលើកយកបញ្ហាជាច្រើន ទៅពិភាក្សាជាមួយលោក ម៉ាក្រុង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត លើវិស័យសំខាន់ៗ ដោយផ្ដោតពិសេសលើបញ្ហាប្រឈមផ្នែកបរិស្ថាននាពេលបច្ចុប្បន្ន , បញ្ហាអន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយសន្តិភាពនៅលើពិភពលោក។   នាយករដ្ឋមន្រ្តីកម្ពុជា ក៏ត្រៀមលើកយកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកកម្ពស់បេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ហ្វ្រង់កូហ្វូនី ដែលជាសសរស្ដម្ភនៃទំនាក់ទំនងទ្វេភាគី ទៅពិភាក្សាជាមួយលោក ម៉ាក្រុង ទៀតផង។   អត្ថបទទាក់ទង   នាយករដ្ឋមន្រ្តីកម្ពុជា ត្រៀមយកបញ្ហាបរិស្ថាន ថាមពល សេដ្ឋកិច្ច និងការពារជាតិ ពិភាក្សាជាមួយប្រធានាធិបតីបារាំង  មុនជំនួបនេះ សម្តេច ហ៊ុន ម៉ាណែត ក៏នឹងចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីសផងដែរ។ កិច្ចប្រជុំនេះ មានថ្នាក់ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិសំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល។ក្រៅពីនេះក៏មាន  តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានា នឹងចូលរួមពិភាក្សាផ្តោតលើគោលការណ៍ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណនេយ្យភាព៕   
សម្ដេច ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាជាមួយលោក អេម៉ានុយអ៊ែល ម៉ាក្រុង រួមទាំងប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តីបារាំង នាដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉ារីស។ សម្ដេច នឹងជួបជាមួយថ្នាក់ដឹកនាំបារាំង នាថ្ងៃទី១៨-១៩ មករា។
មុននឹងបកស្រាយសុភាសិតនេះ យើងគួរគប្បីយល់ដឹងនូវពាក្យគន្លឹះមួយចំនួនជាមុនសិន។ «សម្ដី»  មានន័យថា ពាក្យដែលគេស្ដី ពាក្យដែលគេនិយាយ ភាសាដែលគេនិយាយ ជាដើម ឧទាហរណ៍ សម្ដីពីរោះ សម្ដីទន់ភ្លន់។ «សរ» មានន័យថា បង្ហាញឱ្យឃើញ។ «ជាតិ» មានន័យថា  កំណើត ពន្ធុ មនុស្សដែលមានសញ្ជាតិផ្សេងគ្នា ឧទាហរណ៍ ជាតិខ្មែរ ជាតិចិន ។ល។ «មារយាទ» មានន័យថា សណ្ដាប់ធ្នាប់ របៀបរបប ឫកពា ឧទហារណ៍ មារយាទថោក មារយាទថ្លៃ មានមារយាទ ឥតមារយាទ...។ «ពូជ» មានន័យថា អម្បូរ វង្សត្រកូល ឧទាហរណ៍ ជូនខ្មែរ ពូជចិន ជាដើម។ សុភាសិត «សម្ដីសរជាតិ មារយាទសរពូជ» ចែកចេញជាចំណែក ទីមួយ «សម្ដីសរជាតិ» មានន័យថា គេអាចស្គាល់ជាតិមួយ សាសន៍មួយ ឬសញ្ជាតិមួយដោយសារសម្ដី ពាក្យ ឬភាសាដែលប្រជាជាតិនោះនិយាយ។ ក្នុងន័យនេះ គេអាចដឹងថាប្រជាជាតិមួយថ្លៃថ្នូរឬមិនថ្លៃថ្នូរ ទន់ភ្លន់ឬមិនទន់ភ្លន់ ស្លូតឬកាច មានគុណធម៌ឬអត់គុណធម៌ មានសីលធម៌ឬអសីលធម៌ មានចំណេះដឹងឬអវិជ្ជា មានការគិតសមហេតុផលឬមិនសមហេតុផល ជាដើម តាមរយៈពាក្យ សម្ដី ឬភាសាដែលប្រជាជាតិនោះនិយាយទាក់ទងគ្នានៅក្នុងគ្រួសារ កន្លែងធ្វើការ ទីសាធារណៈ ក្នុងការថ្លែងសុន្ទរកថា ការសរសេរអត្ថបទនៅក្នុងសៀវភៅ ឬឯកសារផ្សេងៗ និងក្នុងការជជែកគ្នាដើម្បីដោះស្រាយបញ្ហាណាមួយ ជាដើម។ ទីពីរ «មារយាទសរពូជ» មានន័យថា គេអាចស្គាល់ពូជ អម្បូរ ឬវង្សត្រកូលណាមួយតាមរយៈការពិនិត្យចរិតលក្ខណៈ មារយាទ សណ្ដាប់ធ្នាប់ របៀបរបប ឫកពា ឬការប្រព្រឹត្តិរបស់ពូជ អម្បូរ ឬវង្សត្រកូលនោះ។ ជារួម យើងអាចនិយាយបានថា សម្ដីល្អឬអាក្រក់ក៏ដោយ ក៏ជះឥទ្ធិពលដល់ជាតិ សាសន៍ ឬសញ្ជាតិរបស់យើងដែរ។ ដូច្នេះ បើចង់រក្សាតម្លៃ សេចក្ដីថ្លៃថ្នូ ឬកិត្តិយសរបស់ជាតិយើង យើងត្រូវតែចេះប្រើពាក្យពេចន៍ឱ្យពីរោះ ច្បាស់លាស់ ប្រកបដោយភាពសមហេតុផល សីលធម៌ និងគុណធម៌។ បើមិនដូច្នេះទេ ជាតិយើងអាចនឹងបាត់បង់តម្លៃដោយសារសម្ដីមិនត្រឹមត្រូវរបស់យើង។ ម្យ៉ាងទៀត មារយាទ ចរិតលក្ខណៈ ឬការប្រព្រឹត្តិល្អឬអាក្រក់ក៏ដោយ ក៏ជះឥទ្ធិពលដល់ពូជ អម្បូរ ឬវង្សត្រកូលរបស់យើងដែរ។ ហេតុនេះ ប្រសិនបើយើងចង់រក្សាតម្លៃ កិត្តិយស និងកិត្យានុភាពរបស់ពូជ អម្បូរ ឬវង្សត្រកូលរបស់យើង យើងត្រូវតែកសាងនិងប្រកាន់យកមារយាទល្អ ចរិតលក្ខណៈ ឬការប្រព្រឹត្តត្រឹមត្រូវប្រកបដោយបញ្ញា គតិបណ្ឌិត ទេពកោសល្យ គុណធម៌ និងសីលធម៌។ បើមិនដូច្នេះទេ ពូជ អម្បូរ ឬវង្សត្រកូលរបស់យើងអាចនឹងធ្លាក់ចុះអាប់ឱ្យដោយសារតែមារយាទមិនល្អរបស់យើង។ ការលើកឡើងនូវសុភាសិត«សម្ដីសរជាតិ មារយាទសរពូជ»នេះ បុព្វបុរសខ្មែរមានបំណងបណ្ដុះគំនិតអប់រំកូនចៅរបស់ខ្លួនឱ្យចេះថែរក្សាកិត្តិយស សចេក្ដីថ្លៃថ្នូ និងតម្លៃវប្បធម៌របស់ជាតិ និងពូជអម្បូររបស់ខ្មែរ តាមរយៈការរៀននិងការប្រើប្រាស់ពាក្យសម្ដីឱ្យពីរោះ ទន់ភ្លន់ ច្បាស់លាស់ ប្រកបដោយភាពសមហេតុផល សីលធម៌ និងគុណធម៌។ ចំពោះការប្រព្រឹត្តិ ឥរិយាបថ ឬមារយាទវិញ ក៏ត្រូវតែអនុលោមទៅតាមសីលធម៌ គុណធម៌ និងច្បាប់រដ្ឋផងដែរ។ ហេតុនេះ ប្រជាជនខ្មែរទូទៅ អ្នកនយោបាយ ពាណិជ្ជករ អ្នកការទូត។ល។ ជាពិសេស យុវជនខ្មែរបច្ចុប្បន្ន ត្រូវតែរៀនប្រើប្រាស់ពាក្យសម្ដី និងឥរិយាបថឱ្យបានត្រឹមដូចដែលបានលើកឡើងខាងលើ ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយនិងការលើកកម្ពស់តម្លៃវប្បធម៌ខ្មែរផង និងដើម្បីរក្សាកេរ្ដិ៍ឈ្មោះ កិត្តិយស និងសេចក្ដីថ្លៃថ្នូរនៃប្រជាជាតិ និងពូជអម្បូររបស់ខ្មែរផងដែរ៕  ដោយសាស្ត្រាចារ្យ ឈត ប៊ុនថង    
ភ្នំពេញ៖ យោងតាមវប្បធម៌និងអរិយធម៌ខ្មែរ បានបង្ហាញថា សង្គមខ្មែរគឺជាសង្គមមួយប្រកបដោយសីលធម៌និងសេចក្ដីថ្លៃថ្នូរ។ ប្រជាជនខ្មែរភាគច្រើនមានចរិតស្លូតបូត ស្មោះត្រង់ និងប្រកាន់យកសីលគុណធម៌សម្រាប់ដឹកនាំជីវិត។ អ្វីៗដែលបានស្ដែងចេញឱ្យឃើញនៅក្នុងឥរិយាបថរបស់សមាជិកនៃសង្គមមួយ វាក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីការអប់រំសីលធម៌ និងទស្សនវិជ្ជានៃសង្គមនោះផងដែរ។ ហេតុនេះហើយបានជាមានសុភាសិតខ្មែរមួយលើកឡើងថា«សម្ដីសរជាតិ មារយាទសរពូជ»។ តើសុភាសិតនេះមានអត្ថន័យដូចម្ដេច? ហើយវាមានគោលបំណងអប់រំយ៉ាងណាដែរ?
  នៅសល់រយៈពេលត្រឹមតែ៨ថ្ងៃប៉ុណ្ណោះមុនចប់អាណត្តិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ សភាតំណាងអាមេរិកកំពុងពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ដើម្បីចោទប្រកាន់ប្រធានាធិបតី ដូណាល់ ត្រាំ ជាលើកទីពីរផងដែរ។ សភាតំណាងកាន់កាប់ដោយបក្សប្រជាធិបតេយ្យ ចោទលោក ត្រាំ ពីបទកញុះញង់បះបោរប្រឆាំងរដ្ឋាភិបាលអាមេរិកនៅថ្ងៃទី៦ មករា ដែលគ្រានោះអ្នកគាំទ្រលោក ត្រាំ ចូលអុកឡុកវិមានសភា។   ស្របគ្នានេះ លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាង ក៏ស្នើឲ្យលោកអនុប្រធានាធិបតី ម៉ៃ ផេន ប្រើវិសោធនកម្មទី២៥ ដើម្បីដកតំណែងពីលោក ត្រាំ ។ ប៉ុន្តែលោក ផេន បានបដិសេធ។    «ខ្ញុំ មិនជឿថាសកម្មភាពបែបនេះ(ដកតំណែងប្រធានាធិបតី) ជាប្រយោជន៍របស់ប្រទេស ឬស្របតាមរដ្ឋធម្មនុញ្ញឡើយ»។ នេះជាការបញ្ជាក់របស់លោក ផេន ក្នុងលិខិតទៅមេដឹកនាំសភា ជាមួយនឹងការព្រមានថា ការដកលោក ត្រាំ ពីតំណែងនឹងធ្វើឲ្យអាមរិកកាន់តែបែកបាក់បន្ថែមទៀត។ ក្នុងវិសោធនកម្មទី២៥ បើអនុប្រធានាធិបតី និងសមាជិកគណៈរដ្ឋមន្ត្រីលើសពាក់កណ្ដាល ប្រកាសថា ប្រធានាធិបតីមានបញ្ហាមិនអាចអនុវត្តអំណាចបាន នោះអាចដកចេញពីតំណែងបាន។   ខណៈលោក ផេន មិនប្រើផ្លូវនេះ សភាតំណាងក៏ជ្រើសរើសផ្លូវមួយទៀត។ សមាជិកសភាបក្សប្រជាធិបតេយ្យ បានតាក់តែងមាត្រាដើម្បីចោទប្រកាន់លោក ត្រាំ ពីបទញុះញង់។ សភាតំណាងអាចអនុម័តមាត្រាចោទប្រកាន់នេះដោយស្រួល ព្រោះបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើនស្រាប់។ ជាមួយគ្នានេះ តំណាងរាស្ត្របក្សសាធារណរដ្ឋ៣រូប អះអាងថា នឹងបោះឆ្នោតចោទប្រកាន់លោក ត្រាំ ដែរមានលោកស្រី Liz Cheney, លោក John Katko និងលោក Adam Kinzinger ។   ក្នុងកិច្ចប្រជុំស្តីពីការកំណត់នីតិវិធីបោះឆ្នោតទម្លាក់លោកត្រាំ នៅថ្ងៃទី១៣ ខែមករា លោក David Cicilline តំណាងរាស្ត្របក្សប្រជាធិបតេយ្យប្រាប់ទៅគណៈកម្មការវិន័យសភាតំណាងថា មានសំឡេងចំនួន២១៧គ្រប់គ្រាន់ក្នុងការបោះឆ្នោតទម្លាក់លោកត្រាំចេញពីតំណែង។   នៅព្រឹទ្ធសភាវិញ លោក Mitch McConnell ប្រធានក្រុមសំឡេងភាគច្រើនប្រាប់សារព័ត៌មានThe New York Times ថា លោកពេញចិត្តទៅនឹងការខំប្រឹងប្រែងរបស់បក្សប្រជាធិបតេយ្យក្នុងការចោទលោក ត្រាំ ។ លោក McConnell អះអាងថា ការទម្លាក់លោក ត្រាំ ចេញពីតំណែង នឹងធ្វើឲ្យមានភាពងាយស្រួលក្នុងការបណ្តេញលោក ត្រាំ ចេញពីបក្សសាធារណរដ្ឋ ព្រោះលោក ត្រាំ ប្រព្រឹត្តបទល្មើសដែលសាកសមនឹងត្រូវដកចេញពីតំណែង។   ការអនុម័តមាត្រាចោទប្រកាន់នៅសភាតំណាង នឹងបើកផ្លូវដល់សវនាការដកតំណែងប្រធានាធិបតីដោយព្រឹទ្ធសភា។ ដើម្បីដកតំណែងបាន ព្រឹទ្ធសភាត្រូវរកសំឡេងឲ្យបាន២ភាគ៣ក្នុងចំណោម១០០ ពោលគឺ៦៧សំឡេង។ ចំពោះការបើកសវនាការ លោក McConnell និយាយថា មិនអាចធ្វើឡើងមុនថ្ងៃទី១៩ ខែមករាឡើយ ព្រោះព្រឹទ្ធសភាកំពុងស្ថិតក្នុងវិស្សមកាល។ បក្សប្រជាធិបេយ្យដែលមានសំឡេង៥០ ក្នុងព្រឹទ្ធសភា និងត្រូវការសំឡេង១៧បន្ថែមពីសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ។    បើសិនជាព្រឹទ្ធសភារកឃើញថាលោក ត្រាំ ពិតជាប្រព្រឹត្តដូចដែលបានចោទមែន លោក ត្រាំ នឹងបាត់បង់ផលប្រយោជន៍ក្នុងនាមជាអតីតប្រធានាធិបតី ដោយមិនទទួលបានការការពារសន្តិសុខ បៀវត្សជាដើម ហើយអ្វីដែលសំខាន់គឺលោកមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតបានទៀតឡើយ។ លោក ត្រាំ មានគម្រោងឈរឈ្មោះប្រធានាធិបតីជាថ្មីក្នុងឆ្នាំ២០២៤៕   អត្ថបទទាក់ទង   បក្សប្រជាធិបតេយ្យពន្លឿនសេចក្តីព្រាងច្បាប់ ដើម្បីទម្លាក់លោកត្រាំចេញពីតំណែងជាលើកទី២  
អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ផែន នៅថ្ងៃទី១២ មករា បានច្រានចោលការស្នើរបស់ប្រធានសភាតំណាងដែលចង់ឲ្យលោកប្រើរដ្ឋធម្មនុញ្ញដើម្បីដកលោកប្រធានាធិបតី ដូណាល់ ត្រាំ ចេញពីតំណែង។ ការបដិសេធរបស់លោក ផេន នាំឲ្យបក្សប្រជាធិបតេយ្យជ្រើសរើសយកយន្តការសភាក្នុងការទម្លាក់ប្រធានាធិបតីពីតំណែងតែម្តង។
  អាកាសធាតុត្រជាក់ និងទេសភាពស្រស់ស្អាត បានធ្វើឲ្យខេត្តមណ្ឌលគិរី ដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើនទៅកម្សាន្ត។ បើតាម AKP ដែលដកស្រង់សម្ដី ប្រធានមន្ទីរទេសចរណ៍ខេត្ដមណ្ឌលគិរី ភ្ញៀវទេសចរក្នុងរយៈពេលបីថ្ងៃនេះ មានចំនួនសរុប ២២.៦៤១នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ២២.២៣៣នាក់ និងអន្តរជាតិចំនួន៤០៨នាក់ បើធៀបទៅនឹងបុណ្យអុំទូកឆ្នាំ២០១៧ កើនសរុប ៦៤.៣៩ភាគរយ។    លោក ងិន សុវិមាន បញ្ជាក់ថា ចំនួនភ្ញៀវទេសចរ មានការកើនឡើងលើសពីក្តីរំពឹងទុក ហើយស្របពេលដែលខេត្តមណ្ឌលគិរី ពុំទាន់មានបន្ទប់ស្នាក់នៅគ្រប់តាមតម្រូវការភ្ញៀវទេសចរនៅឡើយ។ បន្ថែមលើនេះ ក្នុងរយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរខ្លះដែលមិនបានកក់បន្ទប់ស្នាក់នៅ ត្រូវបានសម្រាកនៅតាមតង់, ឡាន និងតាមផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ៕  
ភ្នំពេញ៖ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរសរុបចំនួន ២២.៦៤១នាក់ ខណៈឆ្នាំ២០១៧ មានត្រឹម១៣.៧៧២នាក់ប៉ុណ្ណោះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ដែលបានស្រង់សម្តីលោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ដែលបញ្ជាក់បន្តថា ចំនួននេះកើនឡើង ៦៤.៣៩ភាគរយ បើធៀបនឹងឆ្នាំ២០១៧។
  លោក តែ តាំងប៉ បាននិយាយថា បើការនាំចូលផលិតផលសម្រេចនៅតែកើនឡើងនោះ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ប្រាកដជាជួបបញ្ហាប្រឈម និងពិបាករីកចម្រើន។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមរូបនេះ បានបញ្ជាក់ដូច្នេះថា៖« បើសិនជាក្រសួងពាណិជ្ជកម្មចេះតែអនុញ្ញាតឲ្យផលិតផលគេចូលមកដោយសេរីអ៊ីចឹង ចុះយើងក្នុងស្រុកយើងនេះផលិតបានប្រយោជន៍អី។ យើងគិតទាំងអស់គ្នា ប្រទេសណាក៏គេគ្រាំទ្រផលិតផលក្នុងស្រុកគេដែរ បើយើងមិនគាំទ្រផលិតផលក្នុងស្រុកយើងទេ យើងបើកឲ្យគេសេរីចូលមក អាហ្នឹងក្នុងស្រុកងាប់បាត់ហើយ»។   ត្រង់ចំណុចលោក តែ តាំងប៉ ស្នើឲ្យក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធទាំងអស់ អនុវត្តឲ្យបានត្រឹមត្រូវតាមគោលនយោបាយរដ្ឋាភិបាល ដែលមានទិសដៅកាត់បន្ថយការនាំចូលផលិតផលសម្រេចចូលទីផ្សារកម្ពុជា។ « រដ្ឋាភិបាល គាត់មានគោលនយោបាយមួយ មុនការបោះឆ្នោត គឺថាចេញគោលនយោបាយហាមឃាត់ការនាំចូលផលិតផលសម្រេចពីបរទេស អាហ្នឹងគឺជាគោលដៅទីមួយ ដោយឡែកតែក្រសួងទេ ដែលចេះតែអនុញ្ញាតឲ្យគេនាំចូល។ គោលនយោបាយចតុកោណដំណាក់ទីបីរបស់រដ្ឋាភិបាលគឺចង់កាត់បន្ថយ ការនាំផលិតផលសម្រេចពីបរទេស ជំរុញសហគ្រាសធុនតូចមធ្យម ជាពិសេសជួយជំរុញឲ្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីកែច្នៃផលិតផលកសិកម្មយើង ព្រោះប្រទេសយើងជាប្រទេសកសិកម្ម មានផលិតផលកសិកម្មហើយ យើងយកវាកែឆ្នៃជាចំណីអាហារផលិតផលសម្រេច»។ នេះជាការបញ្ជាក់របស់លោក តែ តាំងប៉។   បើតាមប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជារូបនេះ សព្វថ្ងៃSMEc អាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់ ខណៈសហគ្រាសមួយចំនួន កំពុងចុះបញ្ជីទទួលស្គាល់កំរិតស្ដង់ដារ ដើម្បីប្រកួតប្រជែងទីផ្សារក្នុងតំបន់អាស៊ានផងដែរ។    លោក តែ តាំងប៉ បានបន្ថែមបែបនេះថា ៖« ខ្មែរយើងសព្វថ្ងៃផលិតបានច្រើនណាស់ ទីមួយជំរុញឲ្យខ្មែរយើងចេះគាំទ្រផលិតផលខ្មែរយើង យើងយកស្ដង់ដាអាស៊ានមកប្រើ ក្រសួងឧស្សាហកម្មគាត់កំណត់អ៊ីចឹង យើងកំពុងជំរុញសិប្បកម្មតូចៗមួយចំនួន ហើយគ្នាកំពុងរត់ការយកISO ដើម្បីធ្វើការប្រកួតប្រជែង។ យើងមិនត្រឹមផលិតត្រឹមក្នុងស្រុកទេ យើងចង់នាំចេញ ដើម្បីយករូបិយប័ណ្ណចូលប្រទេសយើងផងដែរ»។    កម្ពុជាខាត់បង់ទឹកប្រាក់៥ពាន់លានដុល្លារលើការនាំទំនិញចូល ខណៈដែលសហគ្រាសធុនតូច និងមធ្យមគឺជាឆ្អឹងកងរបស់សេដ្ឋកិច្ចជាតិ ដែលត្រូវការគាំទ្រពីរដ្ឋាភិបាល។ នេះបើតាមប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា។   លោក ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យមមានជាង៥ម៉ឺនសហគ្រាស តែមានជាង២ម៉ឺនប៉ុណ្ណោះ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់។ រាជដ្ឋាភិបាលបានសម្រេចលើកលែងពន្ធរយៈពេលពីរឆ្នាំ ដល់អាជីវកម្មបើកថ្មីផងដែរ។    កន្លងមករដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ មានចំណុចអាទិភាពចំនួន៤ រួមមានការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម អាជីវកម្មខ្នាតតូចនិងមធ្យម ដឹកជញ្ជូន និងផ្គត់ផ្គង់សម្ភារៈ ការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍសមត្ថភាពពលករ៕  
ភ្នំពេញ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEc) ស្នើឲ្យរដ្ឋាភិបាលកាត់បន្ថយការនាំចូលផលិតផលសម្រេចពីបរទេសមកទីផ្សារកម្ពុជា ដើម្បីជួយឲ្យសហគ្រាសធុនតូច និងមធ្យមមានការរីកចម្រើន។ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជាលើកបែបនេះ ដោយសារលោកសង្កេតឃើញថា ក្រសួងពាក់ព័ន្ធ ហាក់មិនទាន់អនុវត្តន៍បានពេញលេញលើការនាំចូលផលិតផលសម្រេចមកកម្ពុជាឡើយ។
  សម្រាប់ការបែងចែកភារកិច្ចនេះ នាយករដ្ឋមន្ត្រី ត្រូវទទួលបន្ទុកដឹកនាំការងាររួមរបស់គណៈរដ្ឋមន្រ្តី និងចាត់ចែងបញ្ជារាល់សកម្មភាពរបស់រដ្ឋាភិបាលលើគ្រប់វិស័យ ព្រមទាំងទទួលបន្ទុកដោយឡែកក្នុងការទំនាក់ទំនងផ្ទាល់ជាមួយព្រះមហាក្សត្រ សម្រាប់កិច្ចការរបស់រដ្ឋាភិបាល។ មិនតែប៉ុណ្ណោះនាយករដ្ឋមន្រ្តី នឹងដឹកនាំបញ្ជាផ្ទាល់លើបញ្ជាការដ្ឋានអង្គរក្ស, បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។   តាមសេចក្តីសម្រេចបែងចែកការងារដដែលនោះ លោក ហ៊ុន ម៉ាណែត ក៏បានអនុញ្ញាតឱ្យឧបនាយករដ្ឋមន្រ្តី ៣រូប ទទួលភារកិច្ចជានាយករដ្ឋមន្ត្រីស្តីទី នៅពេលអវត្តមានរូបលោក។ ក្នុងនោះឧបនាយករដ្ឋមន្រ្តី លោក នេត សាវឿន នឹងត្រូវជួយនាយករដ្ឋមន្រ្តីលើវិស័យសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ, ក្នុងក្របខណ្ឌអន្តរក្រសួង ជួយនាយករដ្ឋមន្រ្តីក្នុងការសម្របសម្រួលដឹកនាំកម្លាំងគ្រប់ប្រភេទ ដើម្បីការពារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ, ទទួលសិទ្ធិពីនាយករដ្ឋមន្រ្តីក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលនាយករដ្ឋមន្រ្តីអវត្តមាន, ជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សាដែលចំណុះឱ្យរដ្ឋាភិបាល តាមការប្រគល់សិទ្ធិរបស់នាយករដ្ឋមន្រ្តី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងៗទៀត ដែលនាយករដ្ឋមន្រ្តីប្រគល់ជូន។   នាយករដ្ឋមន្រ្តីស្តីទី បន្ទាប់គឺលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដែលត្រូវទទួលភារកិច្ចនេះ នាពេលនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក នេត សាវឿន អវត្តមានពីប្រទេសកម្ពុជា។ លោក អូន ព័ន្ធមុនីរ័ត្ន មានសិទ្ធិជួយនាយករដ្ឋមន្រ្តីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត។  
រដ្ឋាភិបាល បានចេញសេចក្តីសម្រេចកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចដល់នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការងារទូទៅរបស់រដ្ឋ។
អំឡុងការប្រកួតវគ្គទីមួយ Borussia Dortmund ដែលជាក្រុមការពារតំណែងជើងឯក DFB-Pokal Cup បានរបូតគ្រាប់បាល់២គ្រាប់ មុនពេលខ្សែប្រយុទ្ធ Erling Haaland រកban១គ្រាប់នៅនាទី៥៨។ ប៉ុន្តែ Dortmund នៅតែមិនអាចយកឈ្នះការប្រកួតបានដែលជាហេតុធ្វើឱ្យពួកគេធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមនេះ។   នេះជាលើកដំបូងរបស់ Dortmund ចាប់តាំងពីរដូវកាល ២០០៦-០៧ ដែលមិនអាចឈានជើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ DFB-Pokal ។ លោក Rose ចាត់ទុកបរាជ័យនេះ ជាការបាត់បង់ឱកាសដ៏ធំមួយ។   «ខ្ញុំខឹងខ្លាំងណាស់។ នេះជាពានរង្វាន់មួយដែលយើងត្រូវការឈ្នះហើយយើងមានប្រវត្តិយ៉ាងល្អជាមួយពានមួយនេះ។ ត្រឹមពេលតែ១០នាទីដំបូងយើងបានរបូតឱកាសឱ្យចាកចេញឆ្ងាយ។»លោក Rose បានប្រាប់ទៅកាន់ទូរទស្សន៍ Sky sports បែបនេះ។   លោក Rose ក៏បានលើកពីបញ្ហាទីលានប្រកួតដែលបានផ្តល់លក្ខខណ្ឌអំណោយផលខ្លាំងដល់ក្រុមម្ចាស់ និងបន្ទោសកូនក្រុមធ្វើមិនបានល្អ។ គ្រូបង្វឹករូបនេះអះអាងថា វាពិតជារឿងដ៏ឆ្កួតមួយ។ កាលពីប៉ុន្មាន សប្តាហ៍មុនក្រុមធ្វើបានល្អខ្លាំង ប៉ុន្តែលើកនេះបែរជាធ្លាក់ចេញពីពានរង្វាន់សំខាន់ទៅវិញ៕      
គ្រូបង្វឹកក្រុម Borussia Dortmund លោក Marco Rose បង្ហាញអារម្មណ៍ខឹងខ្លាំងបន្ទាប់ក្រុមបានបោះបង់ឱកាសមាសក្នុងការឈ្នះពានរង្វាន់ ក្រោយត្រូវក្រុម St Pauli ទម្លាក់ពីពាន DFB-Pokal ដោយលទ្ធផល ២-១ ថ្ងៃទី១៩ ខែមករា។
តាមទំព័រហ្វេសប៊ុក លោក វេង សាខុន ដដែល រយៈពេលមួយឆ្នាំមកនេះ លោក ហ៊ឹង ប៊ុនហេង ចំណាយប្រាក់ជាង៨លានរៀល ដើម្បីទិញពូជ ជីអង្កាម និងប្រេងបូមទឹក សម្រាប់ផ្គត់ផ្គង់លើការដាំដុះផ្កាចន្ធូ។ កសិកររូបនេះ អាចរកប្រាក់ចំណូលបានពី៤ទៅ៥សែនរៀលក្នុងមួយសប្ដាហ៍ ដែលស្មើនឹងជាង២លានរៀលក្នុងមួយខែ ហើយរយៈពេលមួយឆ្នាំ លោកទទួលបានចំណូលជាង៨លានរៀល ពីរបរមួយនេះ។   លោក ប៊ុនហេង ប្រមូលផលផ្កាច័ន្ធូរៀងរាល់មួយសប្ដាហ៍ម្ដង ដែលស្មើនឹង៤លើកក្នុងមួយខែ។ ក្រោយពីប្រមូលផលលោក បានដឹកយកទៅលក់នៅបណ្ដាខេត្តជិតៗដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប រួមទាំងរាជធានីភ្នំពេញផងដែរ។ នេះបើតាមទំព័រហ្វេសប៊ុក រដ្ឋមន្ត្រីក្រសួងកសិកម្ម ដដែល៕      
ភ្នំពេញ៖ លោក ហ៊ឹង ប៊ុនហេង ជាកសិករដាំផ្កាច័ន្ធូ ស្ថិតក្នុងភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ លោក ដាំផ្កាចន្ធូនេះ រយៈពេលមួយឆ្នាំហើយ លើផ្ទៃដីកន្លះហិកតា និងរកចំណូលបានជាង២លានរៀលក្នុងមួយខែ។ នេះបើតាមទំព័រហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ កក្កដា។
ប័ណ្ណឥណ្ណពន្ធ Union Pay Debit Card របស់ធានាគារកាណាឌីយ៉ា កាន់តែមានភាពងាយស្រួលដល់អតិថិជនដោយមិនចាំបាច់កាន់សាច់ប្រាក់ដោយផ្ទាល់ ដោយជំនួសមកវិញនូវការប្រើប្រាស់ប័ណ្ណឥណ្ណពន្ធ Union Pay Debit Card ដោយមានការទទួលស្គាល់់ជាសកល និងតំបន់ចំនួន ១៦២។ ប័ណ្ណឥណ្ណពន្ធនេះក៏ផ្តល់ភាពងាយស្រួលសម្រាប់អតិថិជននៅក្នុងការតាមដាន និងគ្រប់គ្រងការចំណាយខណៈពេលតែមួយដែលពួកយើងផ្តល់នូវការគ្រប់គ្រងការត្រួតពិនិត្យយ៉ាងល្អ មានសុវត្ថិភាព និងមានភាពងាយស្រួលបំផុត។ ប័ណ្ណឥណ្ណពន្ធ Union Pay Debit Card រួមបញ្ជូលទាំងអត្ថប្រយោជន៍ Travel Mate.Asia ដែលត្រូវបានរចនាឡើងសម្រាប់ប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរ ដែលកំពុងស្វែងរកសេវាកម្មគួជាទីពេញចិត្តតែមួយគត់ក្នុងតំបន់អាស៊ីផងដែរ។ ប័ណ្ណនេះក៏មានផ្តល់ជូននូវលក្ខណៈពិសេសក្នុងការចូលទៅកាន់ព័ត៌មានពីការធ្វើដំណើរនិងអត្ថប្រយោជន៍ក្នុងប្រទេសគោលដៅលំដាប់ខ្ពស់ជាងគេចំនួន ២០ ប្រទេស ដែលជ្រើសរើសដោយការបញ្ជុះតម្លៃតាមមធ្យោបាយធ្វើដំណើរ សេវាកម្ម អ៊ិនធើណេត អត់ខ្សែ  ទៅកាន់ភ្នាក់ងារតាមសណ្ឋាគារ ភោជនីយដ្ឋាន និងហាងទំនិញផ្សេងៗ។ Union Pay ជាប័ណ្ណសុវត្ថិភាព ងាយស្រួល និងជាមធ្យោបាយដ៏ពេញនិយមសម្រាប់ការទូទាត់សាច់ប្រាក់នៅពេលធ្វើដំណើរទៅក្នុងប្រទេសតំបន់អាស៊ី។ លោក Danny Quah នាយកប្រតិបត្តិនៃ ធនាគារកាណាឌីយ៉ា បានមានប្រសាសន៍ថា វណ្ណៈកណ្តាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងមានអត្រាកើនឡើងយ៉ាងឆាប់រហ័ស ដូច្នេះកម្រិតនៃក្តីកង្វល់ទៅលើផលិតផលផ្នែកហរិញ្ញវត្ថុក៏មានការកើនឡើងផងដែរ។ ការកើនឡើងនេះក៏ជាកម្លាំងជំរុញនូវតម្រូវការសម្រាប់ដំណោះស្រាយហរិញ្ញវត្ថុដែលតម្រូវតាមស្ថានភាពហរិញ្ញវត្ថុរបស់ពួកគេផងដែរ។ សម្ព័ន្ធភាពរវាងធនាគា កាណាឌីយ៉ា ជាមួយនិងក្រុមហ៊ុនសេវាឈានមុខគេនៅលើពិភពលោកដូចជាក្រុមហ៊ុន Union Pay International អាចបញ្ជក់ថាពួកយើងមានប័ណ្ណដែលមានដំណោះស្រាយយ៉ាងល្អផ្តល់ជូនដល់អតិថិជន។ លោកបានបន្តទៀតថាពួកយើងសង្កេតឃើញថា មានសកម្មភាពជាច្រើនដែលទាក់ទងជាមួយនិងផលិតផលប័ណ្ណដែលរួមមានភ្នាក់ងារជាច្រើនទទួលយកប័ណ្ណនេះ។ យើងរំពឹងថាសកម្មភាពនេះនឹងមានការកើនឡើង ការវិវវត្តន៍ដែលធ្វើឲ្យទំនាក់ទំនងរបស់ពួកយើងជាក្រុមហ៊ុន Union Pay International កាន់តែមានភាពសំខាន់ ដូចដែលយើងខិតខំប្រឹងប្រែងដើម្បីផ្តល់នូវដំណោះស្រាយប័ណ្ណដែលមានភាពប្រកួតប្រជែងខ្ពស់ទៅកាន់អតិថិជនចម្បងដែលមានការកើនឡើងជាលំដាប់។ លោក Shuan Ghaidan នាយកផ្នែកផលិតរបស់ស្ថាប័ន Union Pay International បានមានប្រសាសន៍ថាយើងខ្ញុំសុំចូលរួមអបអរសាទរចំពោះធនាគាកាណាឌីយ៉ា ក្នុងឱកាសដាក់បង្ហាញ Union Pay Debit Card។ កិច្ចសហប្រតិបត្តិការដែលមានប្រវត្តដ៏យូណាស់មកហើយរវាងស្ថាប័នទាំងពីរ បានបង្ហាញនូវលទ្ធផលដែលគួរឲ្យភ្ញាក់ផ្អើលជាពិសេសក្នុងវិស័យអាជីវកម្មប័ណ្ណ។ ប័ណ្ណឥណ្ណពន្ធUnion Pay Debit Card ដែលមានប្រើឆីបផ្តល់ជូននូវទម្រង់នៃភាពរឹងមាំមួយដើម្បីធ្វើការណែនាំនូវផលិតផលនិងសេវាកម្មដែលមានភាពឈានមុខគេ។ ដោយសារមានការរួមគ្នាជាមួយនិង ធនាគាកាណាឌីយ៉ា និងដៃគូរក្នុងស្រុកមួយចំនួន ធ្វើឲ្យពួកយើងអាចធ្វើការអភិវឌ្ឍន៍នូវរចនាសម្ព័ន្ធការទូទាត់សាច់ប្រាក់ក្នុងប្រទេសកម្ពុជាដើម្បីដាក់បង្ហាញនូវ QR Code, Mobile Wallet និងប្រព័ន្ធដំណោះស្រាយផ្នែកហរិញ្ញវត្ថុផ្សេងទៀតដែលធ្វើឲ្យប្រទេសកម្ពុជារីករាយជាមួយសុវត្ថិភាព ទំនុកចិត្ត និងភាពងាយស្រួលនៅក្នុងការទូទាត់សាច់ប្រាក់ដោយកាត់បន្ថយការកាន់សាច់ប្រាក់ក្នុងដៃ។ Union Pay បានដឹកនាំក្រុមការងារសកលដើម្បីណែនាំពីកំណែទំម្រង់ ១.០ របស់ EMVCo QR សម្រាប់ទូទាត់ប្រាក់កាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៧ ដែលជាលើកដំបូងនៃដំណើរការជាសកលនៃការទូទាត់ស្តង់ដារតាម QR Code។ បន្ថែមពីលើនេះទៀតប័ណ្ណឥណ្ណពន្ធ   ស្តង់ដារដែលប្រើឆីបរបស់ Union Pay ស្របតាមស្តង់ដារ EMVCo ហើយមានការទទួលស្គាល់ក្នុងតំបន់ដូចជាប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសជាដៃគូរនៅអាស៊ីប៉ាស៊ីភិចផ្សេងទៀតមកពី        បណ្តាញទូទាត់សាច់ប្រាក់នៅអាស៊ី។ ( អត្ថបទពាណិជ្ជកម្ម )
ដើម្បីធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួលបន្ថែមទៀត កាលពីថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ កក្កដា ឆ្នាំ ២០១៧ នេះ ធនាគារកាណាឌីយ៉ា និង ក្រុមហ៊ុន Union Pay International ( UPI ) បានដាក់ឲ្យប្រើប្រាស់នូវ ប័ណ្ណឥណ្ណពន្ធ Union Pay Debit Card នៅទូទាំងប្រទេសកម្ពុជាដើម្បីឆ្ពោះទៅកាន់ការរីកចម្រើនលូតលាស់ទៅមុខនូវតម្រូវការទូទាត់សាច់ប្រាក់ទំនើប និងងាយស្រួល។
« នៅទីបំផុតជួយឱ្យមានកំណើនកើនឡើងវិញនៃចំនួនប្រជាសាស្ត្រនៅក្នុងទីជម្រកដើមរបស់ពួកវា [អណ្តើកហ្លូង]។»។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានរាយការណ៍បែបនេះទៅកាន់ក្រសួងបរិស្ថាននាថ្ងៃ២៣ឧសភា ដោយបានបញ្ជាក់ថា ប្រភេទអណ្តើកនេះបានផុតពូជនៅក្នុងកម្ពុជាហើយ  ប៉ុន្តែក៏ត្រូវបានរកឃើញឡើងវិញនៅក្នុងឆ្នាំ២០០០ដោយការតាំងចិត្តរបស់ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម។    សព្វថ្ងៃនេះ ប្រភេទសត្វកម្រ និងជិតផុតពូជនេះ នៅតែប្រឈមនូវការគំរាមកំហែងជាច្រើន ដូចជាការបូមខ្សាច់ ការបាត់បង់ទីជម្រក និងការទាក់ចាប់ដោយឧបករណ៍នេសាទ...ជាដើម។   មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានអះអាងយ៉ាងដូច្នេះ៖ « ពួកយើងផ្តល់ការថែទាំសម្រាប់អណ្តើកហ្លួងពេញវ័យចំនួន១៣ក្បាល។ នៅក្រោមការថែទាំរបស់ពួកយើង វាជាផ្នែកមួយនៃកម្មវិធីបង្កាត់ពូជសម្រាប់អណ្តើកប្រភេទនេះ»។ ការបង្កាត់ពូជសម្រាប់អណ្តើកហ្លូងនេះ អាចធ្វើទៅបានតាមយរៈភាពជាដៃគូរបស់ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ជាមួយរដ្ឋបាលជលផលនិងអង្គការសមាគមន៍អភិរក្សសត្វព្រៃ ប្រចាំកម្ពុជា (WCS) ប្រចាំកម្ពុជា។    គួររំឭកថា អណ្តើកសសៃដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាអណ្តើកហ្លួង ត្រូវបានចាត់ទុកជាសត្វល្មូនតំណាងជាតិកម្ពុជាស្ថិតក្នុងព្រះរាជក្រឹត្យកាលឆ្នាំ២០០៥៕   
កូនអណ្តើក«ហ្លួង»ដែលជាប្រភេទសត្វជិតផុតពូជ ត្រូវបានមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ញាស់បានចំនួន១០ក្បាល។ ការញាស់បាននូវកូនអណ្តើកហ្លួងទាំងនេះ នឹងដើរតួដ៏សំខាន់មួយក្នុងការរក្សាភាពចម្រុះនូវសេនេទិច (ហ្សែន)។
  ម៉ាស៊ីនរក្សាទុកសរីរាង្គថ្លើម (Machine Perfusion) ជាបច្ចេកទេសថ្មីដែលអាចរក្សាទុកសរីរាង្គថ្លើមបានយូរឱ្យគ្រូពេទ្យពិនិត្យមើល និងព្យាបាលក្នុងករណីសរីរាង្គមានបញ្ហាឱ្យបានត្រឹមត្រូវមុនពេលដាក់ចូលអ្នកជំងឺ។   កន្លងមក ការផ្លាស់ប្ដូរសរីរាង្គថ្លើមទទួលបានជោគជ័យជាច្រើនលើក។ តែថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវ Liver4Life របស់ស្វ៊ីស បានទទួលជោគជ័យលើកដំបូងលើការផ្លាស់ប្ដូរថ្លើមក្រោយរក្សាទុករហូត៣ថ្ងៃក្នុងម៉ាស៊ីន (Machine Perfusion) តាមបច្ចេកទេសទំនើប។ ជាធម្មតា សរីរាង្គថ្លើមអាចរក្សាទុកត្រឹម ៨ម៉ោងទៅ១២ម៉ោងប៉ុណ្ណោះតាមបច្ចេកទេសបុរាណដោយប្រើទឹកកក ក្រោយដកចេញពីរាងកាយមនុស្សម្នាក់។    ការរក្សាទុកសរីរាង្គតាមបែបបុរាណមានរយៈពេលកំណត់ខ្លី ហើយអាចធ្វើឱ្យខូចខាតជាលិកាសរីរាង្គ។ ហេតុនេះក្រុមអ្នកស្រាវជ្រាវ Liver4Life បានប្រើម៉ាស៊ីនទំនើបដែលអាចរក្សាទុកថ្លើមមនុស្សបានដល់រយៈពេល៣ថ្ងៃក្រោយវះកាត់ដកចេញពីរាងកាយ ហើយប្ដូរទៅឱ្យអ្នកជំងឺបានដោយជោគជ័យ។ ក្រោយការវះកាត់មួយឆ្នាំ អ្នកជំងឺ ក៏មានសុខភាពល្អដដែល។ នេះបើតាមការចុះផ្សាយលើទិនានុប្បវត្តិ Nature Biotechnology។    ម៉ាស៊ីនរក្សាទុកសរីរាង្គថ្លើម (Machine Perfusion) ជាវិធីសាស្ត្រថ្មីដែលអាចរក្សាទុកថ្លើមក្រៅរាងកាយបានយូរព្រោះវាមានលក្ខណៈពិសេសដែលអាចបំពេញមុខងារជំនួសបេះដូង និងសួតឱ្យឈាម និងអុកស៊ីសែនរត់ចេញចូលក្នុងថ្លើម។ លើសពីនេះ វាអាចបន្ថែមអរម៉ូន និងអាហារបំប៉នផ្សេងៗទៅឱ្យថ្លើមដូចដែលវាបានទទួលពីពោះវៀន និងលំពែងពេលស្ថិតក្នុងរាងកាយ។    ការប្រើប្រាស់ម៉ាស៊ីនខាងលើ អាចជួយឱ្យដំណើរការវះកាត់ប្ដូរសរីរាង្គថ្លើមប្រព្រឹត្តទៅដោយមានភាពល្អិតល្អន់ជាងមុន ព្រោះវាអនុញ្ញាតឱ្យគ្រូពេទ្យពិនិត្យមើលសរីរាង្គមុនពេលប្ដូរចូលក្នុងរាងកាយបានយូរជាងមុន។ ក្នុងករណីសរីរាង្គថ្លើមមានបញ្ហា គ្រូពេទ្យអាចមានពេលព្យាបាលមុនពេលប្ដូរចូលក្នុងខ្លួនអ្នកជំងឺថែមទៀត ហើយនេះគឺជាអ្វីដែលមិនអាចធ្វើបានពីមុខមកឡើយ។ នេះបើតាមការអះអាងរបស់លោក Pierre-Alain Clavien អ្នកដឹកនាំនិពន្ធការសិក្សា។   គួរបញ្ជាក់ថា ការប្រើម៉ាស៊ីនរក្សាទុកសរីរាង្គថ្លើមបានយូរនេះមានសារសំខាន់ណាស់ ព្រោះវានឹងជួយបង្កើនឱកាសសង្គ្រោះអ្នកជំងឺដែលរង់ចាំការប្ដូរសរីរាង្គថ្លើមរាល់ថ្ងៃ។ តាមការប៉ាន់ស្មាន ក្នុងមួយថ្ងៃ ប្រជាជនអាម៉េរិកជាមធ្យម១៧នាក់បានស្លាប់ដោយសាររងចាំប្ដូរសរីរាង្គ តែមិនមានសរីរាង្គគ្រប់គ្រាន់ទុកសម្រាប់ប្ដូរឱ្យអ្នកជំងឺគ្រប់គ្នាឡើយ៕   
ពីដើមមក សរីរាង្គថ្លើមអាចរក្សាទុកត្រឹម៨ម៉ោងទៅ១២ម៉ោងប៉ុណ្ណោះក្រោយវះកាត់ចេញពីរាងកាយ។ យ៉ាងណាមិញ ថ្មីៗនេះអ្នកស្រាវជ្រាវមួយក្រុមស្វ៊ីស ទទួលជោគជ័យលើកដំបូងលើការផ្លាស់ប្ដូរសរីរាង្គថ្លើមក្រោយបានរក្សាទុកដល់ទៅ៣ថ្ងៃក្នុងម៉ាស៊ីនទំនើបមុនពេលវះកាត់ដាក់ចូលអ្នកជំងឺ។ ក្រោយទទួលបានការវះកាត់ប្ដូរសរីរាង្គថ្លើមមួយឆ្នាំ អ្នកជំងឺនោះមានសុខភាពល្អធម្មតា។
  ការចេញលិខិតណែនាំនេះធ្វើឡើង ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព ផាសុកភាព សោភ័ណភាព គុណភាពទឹកសមុទ្រ។ ជាពិសេសធានានូវប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងឆ្នេរខ្សាច់កម្សាន្ត។    លិខិតដដែល បន្ថែមថា រាល់អគារលំនៅដ្ឋាន ពាណិជ្ជកម្ម សេវាកម្ម និងរោងចក្រថ្មី-ចាស់ជាដើម ត្រូវរៀបចំឲ្យមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ អាងបង្គន់អនាម័យ និងប្រព័ន្ធលូ ក្នុងទីតាំងដីរៀងៗខ្លួន ឲ្យស្របតាមមុខងារប្រើប្រាស់អគារ និងបទដ្ឋានបច្ចេកទេសសំណង់ និងបរិស្ថាន។ ការអនុវត្តបែបនេះ ទើបអាចរៀបចំប្រព័ន្ធលូ តភា្ជប់ដែលចម្រោះរួចនេះ ចូលទៅប្រព័ន្ធលូសាធារណៈដែលភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់របស់ខេត្តព្រះសីហនុបាន។    ករណីដែលម្ចាស់សំណង់មិនអនុវត្តតាមការណែនាំខាងលើអភិបាលខេត្តព្រះសីហនុ ត្រូវចាត់វិធានការផ្អាកការសាងសង់ ឬផ្អាក់អាជីវកម្មបណ្តោះអាសន្ន រហូតដល់មានការរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ អាងបង្គន់អនាម័យ និងប្រព័ន្ធលូស្របតាមស្រមតាមការណែនាំខាងលើ ទើបអនុញ្ញាតឲ្យបន្តសាងសង់ឡើងវិញ»។ នេះជាការអះអាងរបស់គណៈកម្មាធិការជាតិគ្រប់គ្រង៕
ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានណែនាំដល់អភិបាលខេត្ដព្រះសីហនុរៀបចំអាងប្រព្រឹត្ដកម្មទឹកកខ្វក់ អាងបង្គន់អនាម័យ និងប្រព័ន្ធលូឲ្យបានត្រឹមត្រូវ សម្រាប់សំណង់អគារ លំនៅឋាននៅក្នុងខេត្ដ។ នេះបើតាមលិខិតគណៈកម្មាធិការជាតិគ្រប់គ្រង បានចេញលិខិតកាលពីថ្ងៃទី១៨ ខែកញ្ញា។
  មនុស្សភាគច្រើន បានបញ្ចេញខ្យល់តាមរន្ធគូថជាច្រើនដងក្នុងមួយថ្ងៃ នៅពេលដែលបំពេញការងារប្រចាំថ្ងៃ។ ជួនកាល ការដើរខ្យល់ច្រើនពេក អាចបង្ហាញពីជំងឺនៃប្រព័ន្ធរំលាយអាហារ។   មូលហេតុ   អាហារដែលបង្កអោយដើរខ្យល់៖ អាហារមួយចំនួន មានសារធាតុដែលពិបាកនឹងរំលាយ។ ដោយសារតែដូច្នេះហើយ ពួកវាបានបញ្ចូនអាហារដែលមិនត្រូវបានរំលាយ ទៅពោះវៀនតូច នៅពេលដែលចុងក្រោយ វាត្រូវបានបំបែកដោយបាក់តេរី ដែលនៅទីនោះ ដែលនាំបង្កឱ្យទៅជាខ្យល់។ អាហារ ឬសារធាតុដែលបង្កឱ្យដើរខ្យល់រួមមានៈ សណ្តែកដី, អាហារដែលមានជាតិឡាក់តូស, ហ្វ្រុកតូច ឬសរប៊ីតុល ដែលត្រូវបានគេរកឃើញនៅក្នុងផ្លែឈើមួយចំនួន និងត្រូវបានគេប្រើដើម្បីបង្កើតជាបង្អែម, ជំងឺដែលបង្កឱ្យដើរខ្យល់, ការដើរខ្យល់ច្រើន ដែលជាការភើ ឬផោមលើសពី២០ដងក្នុងមួយថ្ងៃនោះ, ចង្អុលបង្ហាញពីជំងឺនៃប្រព័ន្ធរំលាយអាហារមួយចំនួនដូចជាៈ   ជំងឺ Celiac ជំងឺ Dumping ជំងឺចាល់អាស៊ីតក្រពះ ជំងឺក្រពះមិនដំណើរការ ជំងឺរលាកពោះវៀនធំ ភាពមិនធម្មតានៃឡាក់តូស ជំងឺដំបៅក្រពះ នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ   ការដើរខ្យល់ គឺជារោគសញ្ញាដែលកម្រនឹងបង្ហាញពីជំងឺធ្ងន់ធ្ងរណាស់។ វាអាចបណ្តាលឱ្យមានភាពមិនស្រណុកសុខស្រួល និងជាការខ្មាសអៀន ប៉ុន្តែជាធម្មតា វាជាសញ្ញាធម្មតានៃមុខងារ នៃប្រព័ន្ធរំលាយអាហារ។ ប្រសិនបើអ្នកត្រូវបានរំខានដោយសារការដើរខ្យល់នេះ, សូមព្យាយាមប្តូរអាហារដែលអ្នកញាំ។   ទោះជាយ៉ាងណាក៏ដោយ សូមទៅជួបនឹងគ្រូពេទ្យ ប្រសិនបើការដើរខ្យល់របស់អ្នកនៅមានជាប់រហូត និងធ្ងន់ធ្ងរ ឬប្រសិនបើវាត្រូវបានគួបផ្សំជាមួយនឹងការក្អួត, រាក, ទល់លាមក, ស្រកទម្ងន់ដោយមិនមានមូលហេតុ, ឈាមនៅក្នុងលាមក ឬក្រហាយទ្រូង៕   ត្រួតពិនិត្យដោយ www.health.com.kh
ការដើរខ្យល់ កើតមានឡើងនៅក្នុងក្រពះ និងផ្នែកខាងលើនៃពោះវៀនតូច ប្រសិនបើអ្នកលេបខ្យល់កំពុងតែញាំ, ផឹក ឬទំពារស្ករកៅស៊ូនោះ។ ការដើរខ្យល់ ដែលបានទាក់ទងទៅនឹងការដើរខ្យល់ជាធម្មតា ត្រូវបានឆ្លងកាត់ដោយការភើ។ ការដើរខ្យល់ ក៏អាចជាទម្រង់ផ្សេងៗនៃពោះវៀនតូច ឬពោះវៀនធំ ដែលជាធម្មតាត្រូវបានបង្កើតឡើង ដោយបាក់តេរីបំបែកអាហារ ដែលមិនទាន់ត្រូវបានរំលាយ។ ការដើរខ្យល់ដែលត្រូវបានទាក់ទងទៅនឹងសកម្មភាពរបស់បាក់តេរី ត្រូវបានបង្កើតឡើងនៃអ៊ីដ្រូសែន, កាបូនឌីអុកស៊ីត និងជួនកាលជាមេតាន ហើយជាធម្មតា ត្រូវបានឆ្លងកាត់តាមរន្ធគូថ។
1.    នៅពេលដែលអ្នកពិសារដំឡូងផ្អែមរួច វានឹងជួយការពារបេះដូង និងសរសៃឈាមរបស់អ្នកឲ្យមានសុខភាពល្អ។ ដូចនេះ អ្នកនឹងមិនងាយប្រឈមុខនឹងជំងឺបេះដូង និងសរសៃឈាមឡើយ។ 2.    នៅពេលដែលអ្នកបរិភោគដំឡូងផ្អែមច្រើន នឹងធ្វើឲ្យអ្នកមិនងាយប្រឈមមុខនឹងជំងឺទឹកនោមផ្អែមឡើយ ព្រោះវាអាចជួយបញ្ចុះជាតិស្ករក្នុងរាងកាយរបស់អ្នកបានយ៉ាងល្អ។ 3.    នៅក្នុងដំឡូងផ្អែមមានផ្ទុកវីតាមីនសេ ដែលអាចជួយធ្វើឲ្យប្រព័ន្ធការពារស្បែកអ្នករឹងមាំ។ ដូចនេះ ក្រោយពេលដែលអ្នកញ៉ាំរួច ស្បែកនឹងមិនងាយប្រតិកម្មឡើយ។ ដូចនេះ អ្នកអាចបរិភោគចំនួន១ទៅ២ដងក្នុងមួយអាទិត្យ ទើបអ្នកអាចទទួលបានអត្ថប្រយោជន៍ទាំងឡាយខាងលើ៕ ត្រួតពិនិត្យដោយ www.health.com.kh
ក្រោយពេលដែលអ្នកពិសារដំឡូងផ្អែមរួច វានឹងអាចផ្តល់អត្ថប្រយោជន៍ច្រើនដល់អ្នក។ តើមានអ្វីខ្លះទៅ?
  លោក សួន បវរ បាននិយាយថា ជនរងគ្រោះទាំង៤នាក់នោះជាជនជាតិចិន ដែលជាកម្មករបម្រើការនៅក្នុងកាស៊ីណូ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ។ «ខូចខាតតែទូរជណ្តើរយន្តទេ ចំណែកអាគារកាស៊ីណូទាំងមូលមិនមានការខូចខាតធ្ងន់ធ្ងរនោះទេ»។ នេះការបញ្ជាក់របស់លោក សួន បវរ៕
អគ្គិភ័យដែលឆេះសន្ធោសន្ធៅនៅកាស៊ីណូមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី៧ ខែមករា  មិនបណ្តាលឲ្យមានមនុស្សស្លាប់នោះទេ តែមានមនុស្ស៤នាក់រងរបួស។ អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា អគ្គិភ័យនេះបណ្តាលមកពីការផ្ទុះសេខ្សែភ្លើងនៅក្នុងជណ្តើរយន្ត។
គម្រោងសំណើសុំវិនិយោគរបស់ក្រុមហ៊ុនក្នុងទំហំទុនវិនិយោគចំនួន៩៨លានដុល្លារអាមេរិក ដែលគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ នេះ មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៨ ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ គម្រោងនេះអាចបង្កើតការងារបានចំនួន ១,១១៥កន្លែង៕
ខេត្តត្បូងឃ្មុំ នឹងមានសណ្ឋាគារផ្កាយ៥ ថ្មីមួយ ដែលមាន ៣៦៥បន្ទប់, មជ្ឈមណ្ឌលពាណិជ្ជកម្ម, ក្លឹមវាយកូនហ្គោល, បឹងហ្គាឡូ, ផ្ទះវីឡា, រមណីយដ្ឋានទេសចរណ៍, សួនកម្សាន្ត និងគម្រោងផ្សេងៗទៀត ដែលវិនិយោគដោយក្រុមហ៊ុន KIM PICH DEVELOPMENT CO., LTD. ។ នេះបើតាមគេហទំព័រក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។
  ជាងមួយឆ្នាំហើយ កូវីដ-១៩ នៅតែបន្តរាលដាលនៅជុំវិញពិភពលោក។ ការបិទតំបន់ និងទីក្រុង បានធ្វើឱ្យក្រុមហ៊ុន អាជីវកម្ម កន្លែងការងារមួយចំនួន ត្រូវផ្អាកបណ្តោះអាសន្ន ឬក្ស័យធនជាដើម។ បញ្ហានេះ ជាចំណែកមួយនេះ ដែលជំរុញឱ្យមនុស្សជាច្រើនបាត់បង់ការងារធ្វើ ឬត្រូវកាត់បន្ថយម៉ោងការងារ។    ទាក់ទិននឹងបញ្ហាខាងលើ អង្គការពលកម្មពិភពលោក នៅថ្ងៃទី២៥ ខែមករា បានចេញសេចក្តីថ្លែងការណ៍មួយជុំវិញការបាត់បង់ការងារ និងការកាត់បន្ថយម៉ោងពលកម្ម។ បើតាម ILO ពិភពលោកបានបាត់បង់ម៉ោងការងារចំនួន ៨,៨ភាគរយ នៃចំនួនសរុប នៅក្នុងឆ្នាំ២០២០ បើធៀបនឹងតួលេខនៅត្រីមាសទី៤ ក្នុងឆ្នាំ២០១៩។ ចំនួនបាត់បង់ម៉ោងការងារនេះ ស្មើនឹងចំនួនការងារពេញម៉ោងចំនួន ២៥៥ លានកន្លែង ឬច្រើនជាង ៤ដង បើធៀបនឹងការបាត់បង់ការងារនៅក្នុងវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៩ ។   ថ្លែងនៅក្នុងសន្និសីទតាមប្រព័ន្ធវីដេអូ ប្រធានអង្គការពលកម្មពិភពលោក លោក Guy Ryder បានអះអាងយ៉ាងដូច្នេះថា៖ «នេះ គឺជាវិបត្តិការងារនៅក្នុងពិភពលោកដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចនៅក្នុងទសវត្សរ៍ឆ្នាំ១៩៣០»។ យ៉ាងណាមិញ អង្គការILO បានពន្យល់ថា ពាក់កណ្តាល នៃការបាត់បង់ម៉ោងការងារខាងលើ ត្រូវបានគណនាចេញពីបុគ្គលិក ដែលត្រូវបានកាត់បន្ថយម៉ោងការងារប៉ុណ្ណោះ។    ជាមួយគ្នាដែរ សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ ក៏បានបង្ហាញពីចំនួនបាត់បង់ការងារនៅជុំវិញពិភពលោកដែរ។ ចំនួនអ្នកបាត់បង់ការងារកើនឡើង១,១ភាគរយ ដែលស្មើនឹង៣៣លាននាក់ថែមទៀត។ អ្នកបាត់បង់ការងារឡើងដល់ ២២០លាននាក់ និងមានអត្រាគ្មានការងាររហូតដល់ ៦,៥ ភាគរយនៅលើពិភពលោក ក្នុងឆ្នាំ២០២០។    ការបាត់បង់ការងារទាំងនេះ បានធ្វើឱ្យបាត់បង់ប្រាក់ចំណូលពលកម្មនៅលើពិភពលោកចំនួន ៨,៣ភាគរយ ហើយធ្វើឱ្យបាត់បង់ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក (GDP) ចំនួន ៤,៤ភាគរយ ឬ៣,៧ទ្រីលានដុល្លារ នៅក្នុងឆ្នាំ២០២០។    នៅទូទាំងសកលលោក អ្នកមានបញ្ហាប្រឈមខ្លាំងជាងគេ គឺស្ត្រី និងយុវជន។ អង្គការពលកម្មពិភពលោក បានបញ្ជាក់ថា ស្ត្រីបានបាត់បង់ការងាររហូតដល់ ៥ភាគរយ បើធៀបនឹងបុរស ដែលមានចំនួន ៣,៩ភាគរយ។ ចំណែកក្រុមយុវជន ដែលមានអាយុពី ១៥ឆ្នាំ រហូតដល់ ២៤ឆ្នាំ មានចំនួន ៨,៧ភាគរយ បើធៀបនឹងពលករ ដែលមានអាយុចាស់ជាងនេះ ដែលមានចំនួន ៣,៧ភាគរយ។    ដោយឡែក សេវាបដិសណ្ឋារកិច្ច និងអាហារ បានរងការប៉ះពាល់ខ្លាំងដែរ ដោយមានការធ្លាក់ចុះនៃការងារច្រើនជាង ២០ភាគរយ។ ផ្ទុយទៅវិញ វិស័យទំនាក់ទំនង, ព័ត៌មាន, ហិរញ្ញវត្ថុ និងការធានារ៉ាប់រង មានការកើនឡើង។   សូមបញ្ជាក់ថា អង្គការពលកម្មពិភពលោក ក៏បានប៉ាន់ប្រមាណផងដែរថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ៤ឬ៥ ប្រភេទ បានផ្តល់ក្តីសង្ឃឹមដល់ពិភពលោក ដែលអាចទប់ស្កាត់ជំងឺឆ្លងសកលបាន។ ប៉ុន្តែ ILO បានព្រមានថា ការស្តារសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២១ នេះ អាចមានលក្ខណៈយឺត មិនស្មើភាព និងមិនច្បាស់លាស់៕ 
អង្គការពលកម្មអន្តរជាតិ (ILO) នៅថ្ងៃទី២៥ ខែមករា បានអះអាងថា កូវីដ-១៩ បានបំផ្លាញម៉ោងការងារនៅលើពិភពលោកជាច្រើនលានម៉ោង ដែលស្មើនឹងការបាត់បង់ការងារពេញម៉ោងចំនួន ២២៥ លានកន្លែង។ នេះគឺជាវិបត្តិការងារដ៏អាក្រក់មួយ ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចនៅទសវត្សរ៍ឆ្នាំ១៩៣០ មក។
  ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ជាសណ្ឋាគារអន្តរជាតិធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយមានបន្ទប់ស្នាក់នៅចំនួន២៤៧ នឹងបន្ទប់ស្វីតចំនួន៤៣ ដែលមានទីតាំងស្ថិតនៅចំកណ្ដាលបេះដូងនៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយចំណាយពេលធ្វើដំណើរត្រឹមតែ ៣០នាទីប៉ុណ្ណោះ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងងាយស្រួលធ្វើដំណើរដោយថ្មើរជើងដែលជិតបំផុតទៅកាន់ព្រះបរមរាជវាំង សារមន្ទីរជាតិ និងមាត់ទន្លេជាដើម។   លោក Herman Kemp នាយកគ្រប់គ្រងទូទៅនៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានមានប្រសាសន៍ថា៖ «ជាមួយនឹងប្រវត្តិសាស្ត្រដ៏សំបូរបែបនិងអនាគតដ៏មុតមាំ ប្រទេសកម្ពុជា គឺជាកន្លែងដ៏ល្អបំផុតដើម្បីពង្រីកយីហោ ហៃយ៉ាត់ រីជិនស៊ី ហើយវត្តមាននេះបង្ហាញពីកំណើនសេដ្ឋកិច្ចជាសកលរបស់យើង សណ្ឋាគារ  ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងផ្តល់ជូននូវបដិសណ្ឋារកិច្ចថ្មីមួយ នៅក្នុងទិសដៅថ្មីបំផុតប្រចាំអាស៊ី។ យើងមានក្តីរំភើបរីករាយក្នុងការស្វាគមន៍ភ្ញៀវស្នាក់នៅប្រកបដោយផាសុកភាព បែបទំនើប និងការកម្សាន្តទៅកន្លែងស្រស់ស្រាយដែលពួកគេអាចសម្រាកលម្ហែរកាយនិងភ្ជាប់ទំនាក់ទំនងជាមួយអ្វីដែលសំខាន់បំផុត»។    ការរចនានៃសណ្ឋាគារ និងបន្ទប់នីមួយៗត្រូវបានទទួលពានរង្វាន់ពីស្ថាបត្យករ SCDA ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និង PIA Interior ដែលមានមូលដ្ឋាននៅប្រទេសថៃ ផ្ទៃខាងក្នុងនៃសណ្ឋាគារ នឹងឆ្លុះបញ្ចាំងឲ្យឃើញនូវបេតិកភណ្ឌចម្រុះរបស់ប្រទេសកម្ពុជា ដែលជាការរួមផ្សំបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនូវរចនាបថបែបខ្មែរ ឥទ្ធិពលអាណានិគមបារាំង និងស្នាដៃសិល្បៈដែលត្រូវបានរចនាជាពិសេសដោយវិចិត្រករកម្ពុជាសម័យទំនើប FONKi។  ចំណុចសំខាន់បំផុតរបស់សណ្ឋាគារនេះ គឺអគារបេតិកភណ្ឌសម័យបារាំង ដែលត្រូវបានជួសជុលកែលម្អឡើងវិញយ៉ាងប្រណិត ហៅជាទូទៅថា ខឡូញាលហៅស៍ ដែលត្រូវបានសាងសង់ជាវីឡាមួយនៅឆ្នាំ ១៩១០ មុនពេលវិវត្តទៅជាសាលវិចិត្រសិល្បៈ មានពាក្យចចាមអារ៉ាមថា ភូមិគ្រឹះនោះត្រូវបានសាងសង់ឡើងធ្វើជាព្រះរាជដំណាក់សម្រាប់ព្រះអង្គម្ចាស់ក្សត្រិយ៍មួយអង្គនាដើមទសវត្សរ៍ឆ្នាំ១៩០០ ស្ថាបត្យករបានចំណាយពេលយ៉ាងច្រើនដើម្បីជួសជុលកែលម្អភូមិគ្រឹះនេះឡើងវិញ អគារនេះដែលត្រូវបានជួសជុលឡើងវិញយ៉ាងល្អិតល្អន់ទៅនឹងអតីតកាលដ៏រុងរឿងរបស់វាឥឡូវនេះបានដើរតួនាទីជាច្រកចូលសណ្ឋាគារដោយធ្វើឲ្យភ្ញៀវទទួលបានបទពិសោធន៍នៃការមកដល់ដ៏គួរឲ្យរីភើបក្រៃលែង។   នៅខាងក្រោយ ខឡូញាលហៅស៍ មានអាគារធំថ្មីដែលមានកំពស់ ១៤ ជាន់ដែលមានបន្ទប់គេង ២៤៧ រួមទាំង បន្ទប់ស្វីតចំនួន ៤៣។ នៅលើជញ្ជាំងមានក្បូរក្បាច់ចម្លាក់យ៉ាងល្អិតល្អន់ ពិពណ៌នាអំពីប្រាសាទបាយ័ន ដែលជាប្រាសាទមួយក្នុងចំណោមប្រាសាទល្បីបំផុតនៅតំបន់អង្គរ។ បន្ទប់នីមួយៗក៏ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាអ៊ីនធឺណេតចល័តដែលអាចឲ្យភ្ញៀវអាចប្រើស្មាតហ្វូនជំនួសកាតកូនសោបន្ទប់។ បន្ទប់រ៉ូយ៉ាល់ស្វីត មានទំហំ ១០៨៧ ហ្វីតការ៉េ (១០១ ម៉ែត្រការ៉េ) មានបន្ទប់គេងចំនួន ២ ដែលមានបន្ទប់គេង បន្ទប់ទទួលភ្ញៀវដាច់ដោយឡែក និងកន្លែងទទួលទានអាហារ  នឹងអាចមើលទេសភាពទីក្រុងបានទៀតផង។   ជាងនេះទៅទៀត ភ្ញៀវដែលស្នាក់នៅជាន់ទី ១០ ដែលមានក្លឹបរបស់សណ្ឋាគារ នឹងអាចចូលទៅកាន់ក្លឹប Regency Lounge Club ដែលផ្ដល់ជូនអាហារពេលព្រឹកជារៀងរាល់ថ្ងៃ អាហារសម្រន់នៅពេលល្ងាច ព្រមទាំងផ្ទៃរានហាលទីកន្លែងឯកជនផ្ដាច់មុខផងដែរសម្រាប់ភ្ញៀវសម្រាកលំហែរកាយ។   ចំពោះភោជនីយដ្ឋាន និងបារនីយដ្ឋាន ភ្ញៀវអាចជ្រើសរើសទីកន្លែងទទួលទានអាហារមួយក្នុងចំណោមទីកន្លែងចំនួនប្រាំ រួមមាន The Attic ដែលជាបារនីយដ្ឋានសម្រាប់លក់ភេសជ្ជៈគ្រឿងស្រវឹងតាមរបៀបដែលធ្លាប់មានពីមុនមក ដោយបារនីយដ្ឋាននេះស្ថិតនៅលើខឡូញាលហៅស៍ ព្រមទាំងទស្សនាទាននៃការទទួលទានអាហារនៅទីវាលខាងក្នុងអគារ ឬ ក្រៅអគារ ដ៏អស្ចារ្យ ហៅថា ភោជនីយដ្ឋាន និងបារនីយដ្ឋានលើដំបូល FiveFive ដោយនៅទីនោះ ភ្ញៀវដែលមកទទួលទានអាហារ ទទួលបានអារម្មណ៍ស្រស់ស្រាយ រីករាយ និងគយគន់ទេសភាពលាតសន្ធឹងជាប់ជើងមេឃនៃរាជធានីភ្នំពេញ យ៉ាងស្រស់ស្អាតស័ក្តិសមនឹងដាក់បង្ហាញនៅលើបណ្ដាញអ៊ីនស្តាក្រាម  ព្រមជាមួយនឹងស្រាក្រឡុក និងការសម្ដែងរបស់ DJ ដ៏រស់រវើក។    លើសពីនេះទៅទៀត ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក៏មានទីកន្លែងសម្រាប់រៀបចំការប្រជុំ និងព្រឹត្តិការណ៍ ដោយមានសាលប្រជុំផ្ទៃ ១៤០០ ម៉ែត្រក្រឡា សម្រាប់ការរៀបចំកិច្ចប្រជុំ ប្រារព្ធពិធីផ្សេងៗ រៀបចំសន្និសីទនានា បន្ទប់ប្រជុំអាចផ្ទុកភ្ញៀវបានរហូតដល់ ៤៩០ នាក់ និងមានបង្អួចជាន់រហូតដល់ពិដានក៏ដូចជាអេក្រង់ LED ដែលធំជាងគេ។ ទន្ទឹមនឹងនេះយើងមានសាលប្រជុំ ចំនួន ៩ ផ្តល់នូវការរៀបចំដែលអាចបត់បែនបាន  ពីបន្ទប់ទទួលភ្ញៀវសម្រាប់មនុស្ស ១៤ នាក់រហូតដល់កន្លែងទទួលភ្ញៀវសម្រាប់ភ្ញៀវ ២០០ នាក់។ សម្ភារៈបរិក្ខារនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ រួមមានអាងហែលទឹកតំបន់ត្រូពិកដែលមានទិដ្ឋភាពផ្ទៃទឹកលាតសន្ធឹងនៅខាងក្រៅអគារ។   ក្នុងសណ្ឋាគារក៏មានទីកន្លែងកម្សាន្តធំទូលាយមានទីតាំងស្ថិតនៅជាន់ទី ៣ រួមមានអាងហែលទឹកក្រៅផ្ទះ ២២ ម៉ែត្រព័ទ្ធជុំវិញដោយពណ៌បៃតងខៀវស្រងាត់អាងហែលទឹក បន្ទប់ស្ទីម។ កន្លែងហាត់ប្រាណ ២៤ ម៉ោង សណ្ឋាគារក៏នឹងមានស្ប៉ាលំដាប់ពិភពលោក Jivapita Spa  ផងដែរ ដោយផ្ដល់ជូននូវសុខុមាលភាពរាងកាយ និង ការថែរក្សាសម្រស់ផ្ទៃមុខ ដែលត្រូវបានរៀបចំជាពិសេសសម្រាប់បុគ្គលម្នាក់ៗ។   សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ប្ដេជ្ញាចិត្តធានាឲ្យបាននូវការគោរពតាមបទដ្ឋានសុខភាព និងសុវត្ថិភាពកម្រិតខ្ពស់បំផុត នៅពេលសណ្ឋាគារបើកដំណើរការនៅដើមឆ្នាំក្រោយ។ លោក Kemp មានប្រសាសន៍ថា៖ យើងបានពន្យារការបើកដំណើរការរបស់យើងនៅក្នុងឆ្នាំ២០២០ ដោយសារជំងឺកូវីដ-១៩ និងដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតនេះមកលើប្រទេសកម្ពុជា ដោយបានបង្កការប៉ះពាល់ទៅលើការធ្វើដំណើរអន្តរជាតិ និងកាត់បន្ថយនូវចំនួនអ្នកធ្វើដំណើរក្នុងគោលបំណងអាជីវកម្ម និងកម្សាន្តមកកាន់ទីក្រុងភ្នំពេញ។ ការពន្យារពេលនេះ បានផ្ដល់ពេលវេលាយ៉ាងច្រើនសម្រាប់ពង្រឹងវិធានការអនាម័យ និងសុវត្ថិភាពរបស់ភ្ញៀវ។    ជាងនេះទៅទៀត ទីតាំងសណ្ឋាគារនេះ នឹងប្រតិបត្តិការដោយអនុលោមតាមការប្ដេជ្ញាចិត្តខាងផ្នែកអនាម័យ និងការថែទាំជាសកលរបស់ Hyatt ដើម្បីពិចារណាសាជាថ្មីឡើងវិញនូវរាល់មធ្យោបាយប្រាស្រ័យទាក់ទងទាំងអស់នៃបទពិសោធន៍របស់ភ្ញៀវ ដើម្បីផ្ដល់ជូននូវបរិយាកាសដែលមានសុវត្ថិភាព។ ឧទាហរណ៍អំពីវិធានការទាំងនោះ រួមមាន ការតម្រូវឲ្យពាក់ម៉ាស់សម្រាប់បុគ្គលិកនិងភ្ញៀវនៅទីកន្លែងសាធារណៈនៅខាងក្នុងអាគារទាំងអស់ ការវាស់សីតុណ្ហភាពប្រចាំថ្ងៃសម្រាប់បុគ្គលិកទាំងអស់នៅពេលពួកគាត់មកដល់ ការរៀបចំកៅអីអង្គុយដែលរក្សាគម្លាតនៅក្នុងបន្ទប់ប្រជុំ ភោជនីយដ្ឋាន និងបារនីយដ្ឋាន សេវាចុះឈ្មោះចូលស្នាក់នៅនិងចាកចេញតាមប្រព័ន្ធបច្ចេកវិទ្យា (ដោយបន្ថយការប៉ះពាល់) ព្រមទាំងពិធីសារបណ្ដុះបណ្ដាលស្ដីពីសុខភាពនិងសុវត្ថិភាព ដែលត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំសម្រាប់បុគ្គលិក។ ភ្ញៀវនឹងត្រូវផ្ដល់ជូននូវកញ្ចប់សម្ភារៈការពារផ្ទាល់ខ្លួនផ្តល់ជូនដោយឥតគិតថ្លៃ ដែលនៅក្នុងកញ្ចប់នោះ មានម៉ាស់ដែលមានគុណភាពខ្ពស់ ក្រដាសសើមមានជាតិអាល់កុល និងសម្ភារៈដែលផ្ដល់ផាសុកភាពដ៏ទៃទៀត នៅពេលភ្ញៀវអញ្ជើញមកដល់។    ដើម្បីអបអរការបើកដំណើរការនេះ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ផ្តល់ជូនការស្នាក់នៅសម្រាប់ភ្ញៀវដែលបានកក់បន្ទប់សា្នក់នៅរហូត ដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១ អាចរីករាយនឹងអាហារពេលព្រឹក និងពេលរសៀល សម្រាប់មនុស្សពីរនាក់នៅភោជនីយដ្ឋានម៉ាឃីតកាហ្វេ ឬីតរាយជាមួយស្រាក្រឡុកសម្រាប់មនុស្សពីរនាក់នៅ The Attic។   ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងបើកទ្វារទទួលភ្ញៀវនៅថ្ងៃទី ៦ ខែមករាឆ្នាំ ២០២១ ។ ចំពោះការកក់និងសាកសួរព័ត៌មានសូមចូលទៅកាន់គេហទំព័រ៖ hyattregencyphnompenh.com ៕   (អត្ថបទពាណិជ្ជកម្ម)       
ភ្នំពេញ៖ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលមានរចនាប័ទ្មសម័យអាណានិគមបារាំងរួមបញ្ចូលជាមួយរចនាប័ទ្មសម័យទំនើបដ៏ថ្មីស្រឡាង នឹងចាប់ផ្ដើមប្រតិបត្តិការជាលើកដំបូងរបស់ខ្លួននៅក្នុងរាជធានីនៃប្រទេសកម្ពុជា នាដើមឆ្នាំ២០២១ នៅថ្ងៃទី០៦ ខែមករា នេះហើយ។ នេះគឺជាការបោះជំហានលើកដំបូងរបស់ឈ្មោះយីហោសណ្ឋាគារនេះ ចូលមកក្នុងទីក្រុងដ៏រស់រវើកបំផុតមួយក្នុងចំណោមទីក្រុងដ៏រស់រវើកនានារបស់ទ្វីបអាស៊ី។
  សៀវភៅ«កេរដំណែលស្នាដៃម្ហូបខ្មែរ» ដែលបានចងក្រងឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជ័យលាភីជាសៀវភៅមុខម្ហូបអាស៊ីល្អផ្ដាច់គេ ក្នុងចំណោមសៀវភៅចំនួន៤០០ក្បាល ក្នុងកម្មវិធី Gourmand World Cookbook Award 2021។ កម្មវិធីលំដាប់ពិភពលោកមួយនេះ ធ្វើឡើងរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ទី៦ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងប៉ារីស ប្រទេសបារាំងហើយមានការចូលរួមពីប្រទេសចំនួន១៩៨។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១ ខែធ្នូ ម្សិលមិញនេះ។   តាមសេចក្ដីប្រកាសព័ត៌មានដដែល អត្ថន័យក្នុងសៀវភៅ«កេរដំណែលស្នាដៃម្ហូបខ្មែរ» ឬ «The Taste of Angkor» គឺពិពណ៌នាយ៉ាងលម្អិតអំពីគ្រឿងផ្សំ នៃមុខម្ហូប និងបង្អែមរបស់ខ្មែរ ចំនួន៣៨មុខប្លែកៗពីគ្នា។ លើសពីនេះ សៀវភៅ«កេរដំណែលស្នាដៃម្ហូបខ្មែរ» ក៏បង្ហាញពីវិធីចម្អិនអាហារងាយៗ និងគ្រឿងផ្សំដែលងាយស្រួលរកនៅបរទេសផងដែរ។    ជ័យលាភី «សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្ដាច់គេ ឬ The Best Asian Cookbook» ដែលកម្ពុជាទទួលបាននេះ គឺជាមោទកភាពនៃសមិទ្ធផលដ៏ត្រចេះត្រចង់ថ្មីដែលវាឆ្លុះបញ្ចាំងពីការខំប្រឹងរបស់រដ្ឋាភិបាល ក្នុងការជំរុញ និងផ្សព្វផ្សាយវិស័យការទូតម្ហូបអាហារអត្តសញ្ញាណជាតិ ឱ្យពិភពលោកបានស្គាល់។   សូមបញ្ជាក់ថា សៀវភៅ«កេរដំណែលស្នាដៃម្ហូបខ្មែរ» ឬ «The Taste of Angkor» បានប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ដោយឧបនាយករដ្ឋមន្រ្តី ប្រាក់ សាខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ចំណែកឯ កម្មវិធីប្រកួតមុខម្ហូប Gourmand World Cookbook Award នេះដែរ បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥មកម្ល៉េះ ដោយលោក Edouard Cointreau ក្នុងគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារទូទាំងសកលលោក៕
សៀវភៅ«កេរដំណែលស្នាដៃម្ហូបខ្មែរ» ឬជាភាសាអង់គ្លេសហៅថា The Taste of Angkor ទទួលបានជ័យលាភីជាសៀវភៅមុខម្ហូបអាស៊ីដែលល្អផ្ដាច់គេ (The Best Asian Cookbook) តាមរយៈកម្មវិធី Gourmand World Cookbook Award 2021។
   លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល សម្តែងការសោកស្តាយ ដែលរដ្ឋសភា អនុម័តសេចក្តីស្នើច្បាប់ ដែលផ្តល់លើការដាក់ទណ្ឌកម្មមន្រ្តីជាន់ខ្ពស់កម្ពុជា។ លោក ចាត់ទុកសេចក្តីស្នើច្បាប់នេះ  ថាជាការចោទប្រកាន់យ៉ាងអយុត្តិធម៌មកលើកម្ពុជា ហើយប្រាសចាកពីការពិតនៅកម្ពុជា ខណៈកម្ពុជា កំពុងប្រឹងប្រែងកសាងនីតិរដ្ឋ និងប្រជាធិបតេយ្យ។ លោក ហៅសេចក្ដីស្នើច្បាប់នេះ ថាជាស្នូលនៃឧបសគ្គមួយ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាម៉េរិ ច។   អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បង្ហាញក្តីសង្ឃឹមថា៖«សេចក្ដីស្នើច្បាប់នេះ នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ ប៉ៃដិន នោះទេ។ លោកប្រធានាធិបតី ចូ បៃដិន នឹងតម្កល់មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយភាពវិជ្ជមាន ដើម្បីផលប្រយោជន៍ប្រជាជាតិទាំងពីរ»។    លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន កំពុងដើរខុសនៅអាហ្វហ្កាសនីស្ថាន ដូច្នេះលោក មិនអាចដើរខុសនៅអាស៊ានទៀតនោះទេ។ លោក បន្តថា បើលោក ចូ បៃឌិន ដើរខុសទាំងពីរករណីនេះ វា គឺជាភាពបរាជ័យរបស់សហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលរបស់លោក។    ជាងនេះទៅទៀត ប្រធានរាជបណ្ឌិត្យសភារូបនេះ មើលឃើញថា កម្ពុជា ជាអ្នកសម្របសម្រួលធំណាស់ក្នុងតំបន់អាស៊ាន ដ្បិតកម្ពុជា នឹងក្លាយទៅជាប្រធានអាស៊ាននៅឆ្នាំ២០២២។ លោក បន្ថែមថា មហាអំណាច កំពុងរត់ប្រណាំងគ្នាក្នុងភូមិសាស្ត្រនយោបាយ ហេតុនេះហើយ ប្រធានាធិបតីអាម៉េរិក មិនអាចមើលរំលងកម្ពុជានោះទេ ហើយកម្ពុជា ថែមទាំងជាសម្ព័ន្ធមិត្តរបស់ចិននៅក្នុងអាស៊ានទៅទៀត។   លោក លើកជាទស្សនទានថា៖«សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ជាមេដឹកនាំមានវ័យចំណាស់ជាងគេនៅក្នុងអាស៊ាន ដែលប្រកបដោយបទពិសោធច្រើនណាស់ សម្រាប់ជាកូនសោនយោបាយនៅក្នុងអាស៊ាន។ យើង ដឹងហើយថា នយោបាយរបស់សហរដ្ឋអាម៉េរិក គឺសម្លឹងមកអាស៊ី ពិសេសអាស៊ាន ទាំងនយោបាយ ទាំងទីផ្សារ ហើយអាស៊ាន ត្រូវសម្រេចចិត្តទៅលើកិច្ចការណាមួយ ដោយឈរលើគោលការណ៍កុងសង់ស៊ីស (សម្រេចជាឯកច្ឆន្ទ) ដូច្នេះ បើសិនសហរដ្ឋអាម៉េរិក ទាត់កម្ពុជាចោល រាល់ការសម្រេចរបស់អាស៊ានត្រូវទុកជាមោឃៈ»។   លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចំអកថា សេចក្តីស្នើច្បាប់ ដែលអនុម័តរដ្ឋសភាអាម៉េរិក មិនត្រឹមតែឥតប្រយោជន៍នោះទេ តែនឹងធ្វើឲ្យទំនាក់ទំនងនយោបាយការបរទេសរវាងកម្ពុជា និងអាម៉េរិក មានភាពល្អក់កករថែមមួយកំរឹតទៀត ក្នុងពេលដែលអាម៉េរិកកន្លងមក បានព្យាយាមចោទកម្ពុជាថា អនុញ្ញាតឲ្យចិន មានមូលដ្ឋានទ័ពលើទឹកដីកម្ពុជា។   លោក សួន សេរីរដ្ឋា ដែលធ្លាប់ធ្វើជាប្រធានគណបក្សនយោបាយដោយខ្លួនឯង និងធ្លាប់រិះគន់រដ្ឋាភិបាលកម្ពុជា មិនចាញ់អ្នកនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិនោះ បង្ហាញគំនិតរបស់ខ្លួនថា៖«ច្បាប់ ដែលអនុម័តដោយសភាសហរដ្ឋអាម៉េរិក មិនមានប្រសិទ្ធិភាពអ្វីមកចាប់បង្ខំឲ្យ ឬកំញើញឲ្យកម្ពុជាគោរពនោះឡើយ។ វា ជាការពិតហើយ ច្បាប់នោះ បានត្រឹមតែយកតម្កល់ទុកនៅបណ្ណាល័យក្នុងសហរដ្ឋអាម៉េរិក ទុកឲ្យកូនសិស្ស អ្នកស្រាវជ្រាវ អ្នកសិក្សា ចូលទៅអានតែប៉ុណ្ណោះ ដើម្បីបានដឹងថា ក្នុងមួយអាណត្តិសភាអាម៉េរិក បានធ្វើច្បាប់អ្វីខ្លះ»។    មតិរបស់របស់អ្នកទាំងខាងលើសុទ្ធតែ ធ្វើឡើងតាមរយៈហ្វេសប៊ុករបស់ខ្លួន។ លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាឯណោះវិញ មិនបញ្ចេញមតិតាមបណ្តាញសង្គមហ្វេសប៊ុកដូចគេឡើយ តែមតិរបស់លោក ធ្វើឡើងក្នុងក្រុមតេឡេក្រាម ដែលប្រមូលផ្តុំដោយអ្នកកាសែត។ លោក ជឿថា សេចក្តីស្នើច្បាប់នេះ នឹងមិនមានប្រសិទ្ធិភាពអ្វីឡើយ។    អ្នកនាំពាក្យគណបក្សកាន់អំណាច សរសេរថា៖«បើច្បាប់ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក មានប្រសិទ្ធភាពនោះ ប្រហែលប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង ងាប់បាត់តាំងពី៣០-៤០ឆ្នាំមកម៉្លេះ»។   សេចក្តីស្នើច្បាប់លេខ H.R. 4686 ស្តីពីប្រជាធិបតេយ្យកម្ពុជា (H.R. 4686: Cambodia Democracy Act of 2021) ត្រូវបានរដ្ឋសភាអាម៉េរិក អនុម័តនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ (កាលបរិច្ឆេទនៅអាម៉េរិក)។ សេចក្តីស្នើច្បាប់នេះ មានគោលដៅសំខាន់ ក្នុងការលើកកម្ពស់ប្រជាធិធិបតេយ្យ សិទ្ធិមនុស្ស ការបោះឆ្នោតដោយយុត្តិធម៌នៅកម្ពុជា ហើយដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលរដ្ឋាភិបាលកម្ពុជា និងមេកងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានរកឃើញថា ធ្វើឲ្យប្រជាធិបតេយ្យធ្លាក់ចុះ ឬរំលោភសិទ្ធិមនុស្ស។    ជានីតិវិធី សេចក្តីស្នើច្បាប់ ត្រូវបញ្ជូនទៅព្រឹទ្ធសភា ដើម្បីពិនិត្យបន្ត។ លុះត្រាតែទទួលបានការអនុម័តយល់ព្រមពីព្រឹទ្ធសភា ទើបសេចក្តីស្នើច្បាប់ មានឱកាសបានទៅដល់លោកប្រធានាធិបតី ចូ បៃឌិន។ ពេលទៅដល់ដៃរបស់លោកប្រធានាធិតីហើយ ក៏សេចក្តីស្នើច្បាប់ មិនប្រាកដថា អាចក្លាយជាច្បាប់ដែរ។ លោកប្រធានាធិបតី មានសិទ្ធិទាន់ចោលសេចក្តីស្នើច្បាប់នេះ។    កាលពីឆ្នាំ២០១៩ រដ្ឋសភាអាម៉េរិក អនុម័តសេចក្តីស្នើច្បាប់ស្រដៀងគ្នានេះដែរ គឺសេចក្តីស្នើច្បាប់លេខ H.R. ៥២៦ ស្តីពីប្រជាធិបតេយ្យកម្ពុជា (H.R.526 - Cambodia Democracy Act of 2019)។ តែមកដល់ឆ្នាំ២០២១នេះ គេ មិនទាន់ដឹងព័ត៌មានថា ព្រឹទ្ធសភាអាម៉េរិក សម្រេចយ៉ាងណាហើយឬនៅនោះទេ ចំពោះសេចក្តីស្នើច្បាប់លេខ H.R. ៥២៦ នេះ៕ 
ការអនុម័តសេចក្តីស្នើច្បាប់ ដែលមានទិសដៅដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ពីសំណាក់រដ្ឋសភាអាម៉េរិក បានទាញមន្រ្តីជាន់ខ្ពស់ជាច្រើនរបស់កម្ពុជា ឲ្យចេញមកបញ្ចេញមតិផ្សេងៗពីគ្នា។
បុរសវ័យ ៥៨ឆ្នាំ បានបញ្ជាក់នៅលើបណ្តាញសង្គម X អតីត Twitter ផ្ទាល់ខ្លួនដូច្នេះថា លោកនឹងវិលត្រឡប់ចូលរួមការប្រកួតឡើងវិញនៅក្នុងពេលដ៏ឆាប់។ យ៉ាងណាសម្រាប់លោក Romario នៅមិនទាន់បង្ហាញពេលវេលាដ៏ពិតប្រាកដឡើយចំពោះការវិលត្រឡប់មកលេងឱ្យក្លិប America-RJ ខណៈលោកបុរសប្រេស៊ីលដដែល បានបញ្ជាក់ច្បាស់លាស់ថានឹងមិនចូលរួមលេងនៅក្នុងលីគឡើយ ដោយលោកត្រឹមអះអាងថាចង់មានពេលលេងជាមួយនឹងកូនប្រុសឈ្មោះ Romarinho នៅការប្រកួតធម្មតាណាមួយតែប៉ុណ្ណោះ។   «ពេលនេះខ្ញុំរៀបរួចរាល់ដើម្បីផ្តល់ឱ្យក្រុមដែលខ្ញុំស្រលាញ់ America សម្រាប់ការប្រកួតមួយចំនួន ហើយពិតណាស់ក៏ជាបំពេញក្តីស្រម៉ៃចែករំលែកប្រកួតលើទីលានជាមួយកូនប្រុសរបស់ខ្ញុំ។»។ លោក Romario បាននិយាយតាមរយៈការបង្ហោះបែបនេះ។    Romario បានចូលនិវត្តន៍កាលពីឆ្នាំ ២០០៨ ដោយលោកបានចូលកាន់កាប់តំណែងនាយកផ្នែកកីឡារបស់ក្លិប America-RJ ក្នុងឆ្នាំ ២០០៩។ ៥ឆ្នាំក្រោយមក លោកត្រូវបានជាប់ឆ្នោតធ្វើជាសមាជិកព្រឹទ្ធសភា ប្រចាំទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។    លោក Romario ក៏ត្រូវបានចាត់ទុកថាជាកីឡាករដ៏អស្ចារ្យមួយរូបផងដែរប្រចាំប្រេស៊ីល ដោយលោកបានរីករាយជាមួយនឹងអាជីពដ៏ជោគជ័យអំឡុងពេលលោកបានលេងឱ្យប្រេស៊ីលនៅ World Cup ពីលើកផ្សេងគ្នា ហើយនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ១៩៩៤ បុរសវ័យ ៥៨ឆ្នាំ ក៏បានស៊ុតបាល់ ៥គ្រាប់ប្រចាំការប្រកួត និងជួយក្រុមឈ្នះពាន។   កាលពីឆ្នាំ ២០០៩ លោក Romario ក៏ធ្លាប់បានចូលលេងជាកីឡាករក្លិប America-RJ ម្តងផងដែរ នៅពេលមួយដែលលោកបានផ្តល់កិត្តិយសលេងឱ្យក្រុមដែលឪពុកលោកស្រលាញ់បំផុត បានរយៈពេល ២២នាទី និងរួមចំណែកជួយក្រុមឈ្នះជាជើងឯកពានរង្វាន់ Rio de Janeiro។   ទៅកាន់អតីតកាលលោក Romario ធ្លាប់បង្ហាញខ្លួនសម្រាប់ប្រេស៊ីលចំនួន ៧០ប្រកួត ពីឆ្នាំ ១៩៨៧ ដល់ ២០០៥ ហើយអំឡុងពេលនោះលោកស៊ុតបាល់បញ្ចូលទី ៥៥គ្រាប់។ សម្រាប់ក្លិបអាជីពវិញលោកបានលេងឱ្យក្លិបដូចជា Vasco da Gama, Flamengo និងក្លិប Fluminense ក្នុងប្រទេសប្រេស៊ីល ហើយក្រៅស្រុកវិញរួមមាន Barcelona, PSV Eindhoven និង Valencia៕
លោក Romario អតីតកីឡាករក្រុមជម្រើសជាតិប្រេស៊ីល និង Barcelona បានចុះឈ្មោះជាកីឡាករបាល់ទាត់ផ្លូវការជាថ្មីម្តងទៀត ក្នុងក្រុម America-RJ ស្ថិតក្នុងលីគ Campeonato Carioca ក្នុងក្រុង Rio de Janeiro។ ត្រឡប់ធ្វើជាកីឡាករក្នុងវ័យ៥៨ឆ្នាំ ដោយសារ Romario បំពេញបំណងបានលេងជាមួយកូនប្រុស ស្របពេលខ្លួនជាប្រធានក្លិបផង។
  បើតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ ការផ្លាស់ប្តូរយន្តការ និងលក្ខខណ្ឌនៃការដេញថ្លៃNCDនេះ គឺដើម្បីឆ្លុះបញ្ចាំងពីការកំណត់អត្រាការប្រាក់តាមយន្តការទីផ្សារ។ យន្តការដេញថ្លៃនេះ ក៏ផ្តល់លទ្ធភាពឱ្យធនាគារជាតិ មានឧបករណ៍កាន់តែច្រើនសម្រាប់អនុវត្តគោលនយោបាយរូបិយវត្ថុ ផងដែរ។   NCD គឺជាឧបករណ៍ហិរញ្ញវត្ថុរយៈពេលខ្លីដល់មធ្យម (រយៈពេល៧ថ្ងៃដល់៣៦៤ថៃ្ង ឬ មួយឆ្នាំ) ដ៏សំខាន់មួយនៅលើទីផ្សារ ដែលចេញដោយធនាគារជាតិ។ ឧបករណ៍ហិរញ្ញវត្ថុនេះ ត្រូវបានដាក់ឱ្យដំណើរការចាប់តាំងពីឆ្នាំ២០១៣មក។ គ្រានោះ គ្រឹះធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលនៅសល់លុយ អាចមកទិញ(ដាក់ប្រាក់បញ្ញើ) NCDពីធនាគារជាតិ ក្នុងទំហំប៉ុន្មានក៏បានដែរ។    ប៉ុន្តែ ចាប់ពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២៣ តទៅ ធនាគារជាតិ លែងទទួលការទិញNCD តាមតម្រូវការរបស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ដោយតម្រូវឱ្យគ្រឹះស្ថានហិរញ្ញវត្ថុដេញថ្លៃយក NCD ក្នុងបរិមាណណាមួយ ដែលធនាគារជាតិបានកំណត់វិញ។  លោកស្រី ជា សិរី ឧបការីទេសាភិបាល និង ជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖ «នៅពេលមួយដែលធនាគារជាតិយើងចង់ស្រូបលុយចេញពីការចរាចរនៅលើទីផ្សារក្នុងចំនួនតិច នោះគឺយើងទទួលទិញNCD ពីគ្រឹះហិរញ្ញវត្ថុ តិចដែរ! តែបើយើងចង់ស្រូបលុយចេញពីទីផ្សារច្រើន នោះយើងនឹងដាក់ដេញថ្លៃនូវNCDនេះ នៅក្នុងទំហំច្រើនដែរ»។ អ៊ីចឹង! នេះគឺជាយន្តការមួយទៀត ដើម្បីផ្តល់លទ្ធភាពឱ្យធនាគារជាតិយើងស្រូបយក ឬចាក់បញ្ចេញលុយក្នុងទីផ្សារបានស្រួលជាងមុន»។   បើតាមលោកស្រី ជា សិរី យន្តការបែបនេះធ្វើឡើង ដើម្បីកុំឱ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ពឹងផ្អែកទាំងស្រុងលើទិញNDCរបស់ធនាគារជាតិ ក្នុងការទទួលបានការប្រាក់។ លើសពីនេះ វាក៏ជួយឱ្យមានសន្ទនីយភាពសាច់ប្រាក់នៅលើទីផ្សារ តាមរយៈការបំពេញឱ្យគ្នាទៅវិញទៅមក រវាងគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ឬ ក៏គ្រឹះស្ថានដែលនៅសេសសល់ប្រាក់ អាចយកទៅវិនិយោគលើវិស័យផ្សេងៗបាន ដូចជា៖ ការទិញសញ្ញាបត្ររដ្ឋ ជាដើម។   យោងតាមរបាយការណ៍របស់ធនាគារជាតិកាលឆ្នាំ២០២២ ការចេញផ្សាយមូលបត្រអាចជួញដូរបាន(NCD) ចារឹកជាប្រាក់រៀល និងដុល្លារអាម៉េរិក គឺមានចំនួន៣៧,៥លានដុល្លារ កើន៣,៧ភាគរយ។ ចំណែកការបញ្ចេញសន្ទនីយភាព ឬការបញ្ចេញសាច់ប្រាក់រៀលនៅលើទីផ្សារវិញ គឺធ្វើឡើងតាមរយៈប្រតិបត្តិការសន្ទនីយភាពដោយមានការធានា(LPCO) ត្រូវបានកាត់បន្ថយមកត្រឹម ១,៥ទ្រីលានរៀល ពោលគឺបានថយចុះជិត៣ដង ធៀបនឹងឆ្នាំ២០២១៕     កត់សម្គាល់៖ មូលបត្រអាចជួញដូរបាន(NCD) ជាឧបករណ៍ហិរញ្ញវត្ថុមួយដែលធនាគារជាតិអនុញ្ញាតឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ដាក់បញ្ញើជាប្រាក់រៀល និងដុល្លារ ក្នុងរយៈពេលខ្លីនិងមធ្យមណាមួយ ដើម្បីទទួលបានការប្រាក់ហើយថែមទាំងមានសុវត្ថិភាពទៀត។  សម្រាប់ដល់ការកំណត់ណាមួយធនាគារជាតិនឹងបញ្ចេញសាច់ប្រាក់នៅលើទីផ្សារវិញ តាមរយៈប្រតិបត្តិការផ្តល់សន្ទនីភាពដោយមានការធានា(LPCO)។ NCD គឺជាឧបករណ៍យ៉ាងសំខាន់មួយនៃគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិ ក្នុងការគ្រប់គ្រងលើការចរាចរប្រាក់នៅលើទីផ្សារ ក៏ដូចជាការបង្កើតឱ្យមានសន្ទនីយភាពប្រាក់រៀល នៅលើទីផ្សារកម្ពុជា។   
ធនាគារជាតិនៃកម្ពុជា(NBC) សម្រេចផ្លាស់ប្តូរយន្តការ និងលក្ខខណ្ឌជាវមូលបត្រជួយជួញដូរបាន(NCD) ទាំងប្រាក់រៀល និងប្រាក់ដុល្លារអាម៉េរិក គ្រប់ឥណទានប្រតិទាន តាមវិធីសាស្ត្រដេញថ្លៃ រាល់២សប្តាហ៍ម្តងវិញ។ យន្តការដេញថ្មីនេះ ត្រូវអនុវត្តចាប់ថ្ងៃទី១កុម្ភៈ ឆ្នាំ២០២៣ តទៅ។
ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០១៧នេះ សមត្ថកិច្ចថ្នាក់ក្រោមជាតិ និងថ្នាក់រាជធានី-ខេត្ត បានផ្ដល់លិខិតអនុញ្ញាតសាងសង់ចំនួន១,៥២៣ គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុប ៧.២៨៤.៦៧៥ ម៉ែត្រការ៉េ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ ប្រភពដដែល បញ្ជាក់ថាតម្លៃប៉ាន់ស្មាននៃសំណង់នោះ មានប្រមាណ ៤.៩ពាន់លានដុល្លារអាមេរិក  កើនឡើង ជាង២៧ភាគរយ បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦ ដែលមានជាង ៣.៨ពាន់លានដុល្លារ។ ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៧ មានទីក្រុងរណបបុរីលំនៅឋានមានលក្ខណៈជាបុរីសរុបចំនួន ១៤ទីតាំង និងមានអគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅ មានចំនួន៤៣អគារ។   បើតាមក្រសួងដែនដី គិតពីឆ្នាំ២០០០ ដល់ពាក់កណ្តាលឆ្នាំ២០១៧នេះ ការបោះទុនវិនិយោគវិស័យឯកជនមកពីបរទេស ចំនួន ១៨ប្រទេស មានចំនួន៣០៩គម្រោង មានផ្ទៃក្រឡាសំណង់ជាង ១៣លានម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគសាងសង់ ៤.៦៨៦.៨០៧.១០១ ដុល្លារសហរដ្ឋអាមេរិក។ ចំពោះការចុះបញ្ជីក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់វិញ បើតាមក្រសួងដែនដី មានក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ នៅមានសុពលភាពចំនួន ១ពាន់ ៦ក្រុមហ៊ុន ក្នុងនោះ មានក្រុមហ៊ុនសិក្សាគម្រោងប្លង់ មានចំនួន ៤០ក្រុមហ៊ុន និងក្រុមហ៊ុនសាងសង់មានចំនួន ៩៦៦ ក្រុមហ៊ុន។  មានក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ជនបរទេសនៅមានសុពលភាពចំនួន ៤០៨ក្រុមហ៊ុន។ នេះបើតាមប្រភពដដែល ដែលឲ្យដឹងទៀតថា រូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់នៅមានសុពលភាពចំនួន ១១៣រូប ក្នុងនោះស្ថាបត្យករ ៨០រូប និងវិស្វករចំនួន ៣៣រូប និងបានចុះបញ្ជីស្ថាបត្យករនៅគណៈស្ថាបត្យករកម្ពុជា បានចំនួន ៣៨រូប៕
ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧នេះ ទំហំទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជា មានប្រមាណ៤.៩៤៣ ពាន់លានដុល្លារអាមេរិក។ ទំហំនេះកើនឡើងជាង២៧ភាគរយ ធៀបនឹងយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៦ ដែលមានជាង ៣.៨ពាន់លានដុល្លារ។
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅលើកទី៣២ ដែលធ្វើនៅរៀបចំនៅខែកក្កដា នឹងមិនមានវត្តមាន អត្តពលិកពីកូរ៉េខាងជើង ក្រោយប្រទេសមួយនេះសម្រេចចិត្តដកខ្លួន។ ការសម្រេចចិត្តមិនចូលរួម ធ្វើឡើងអំឡុងកិច្ចប្រជុំក្នុងខែមីនា តែត្រូវបានប្រកាសនៅខែមេសានេះ។ ជំងឺកូវីដ-១៩ ជាហេតុផល ចម្បងដែលកូរ៉េខាងជើងដកខ្លួន។     តាមគម្រោង អូឡាំពិកតូក្យូដែលពន្យារពេលពីឆ្នាំ២០២០ មក នឹងធ្វើឡើងពីថ្ងៃទី២៣ ខែកក្កដា ដល់ ថ្ងៃទី៨ ខែសីហា។ ជប៉ុនមិនអនុញ្ញាតឱ្យមានទស្សនិកជនពីបរទេសឡើយ ព្រោះបារម្ភពីការរាលដាល ជំងឺកូវីដ-១៩ តែសន្យារៀបចំអ្នកគាំទ្រក្នុងស្រុកឱ្យអបអរគ្រប់អត្តពលិកគ្រប់សញ្ជាតិជំនួសវិញ។   នេះជាលើកទីមួយកូរ៉េខាងជើងដកខ្លួនពីកម្មវិធីកីឡាអន្តរជាតិមួយនេះ គិតតាំងពីឆ្នាំ១៩៨៨ ដែល រៀបចំនៅទីក្រុងសេអ៊ូល។ ដោយសារឥទ្ធិពលសង្រ្គាមត្រជាក់ កូរ៉េខាងជើងមិនបញ្ជូនអត្តពលិករបស់ ខ្លួនទៅទឹកដីម្ខាងទៀតនៃឧបទ្វីបកូរ៉េឡើយ។ ប៉ុន្តែនៅឆ្នាំ២០១៨ ពេលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍អូឡាំពិករដូវរងារ កូរ៉េខាងជើងក៏មានវត្តមានដែរ។   ការប្រកាសរបស់ទីក្រុងព្យុងយ៉ាង បានបញ្ចប់ក្តីសង្ឃឹមរបស់ទីក្រុងសេអ៊ូល ដែលធ្លាប់រំពឹងថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ នឹងផ្តល់ឱកាសឱ្យទំនាក់ទំនងកូរ៉េទាំងពីរមានភាពប្រសើរឡើងវិញ។  កូរ៉េខាងត្បូង នៅថ្ងៃទី៦ ខែមេសា បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ កូរ៉េខាងជើងនេះ។ រដ្ឋបាលប្រធានាធិបតី មូន ចេអ៊ីន ថែមទាំងរំពឹងថា កូរ៉េទាំងពីរអាចធ្វើម្ចាស់ផ្ទះ កីឡាអូឡាំពិករួមគ្នាទៀត៕  
កូរ៉េខាងជើង សម្រេចចិត្តដកខ្លួនពីព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ក្រោមហេតុផលបារម្ភពីជំងឺកូវីដ-១៩ ។ នេះជាលើកដំបូងក្នុងពេលជាង៣០ឆ្នាំ ដែលកូរ៉េខាងជើងមិនបញ្ជូនអត្តពលិករបស់ខ្លួនចូលក្នុង ព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។
សេចក្ដីប្រកាស ព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នាយប់ថ្ងៃទី២៣ ខែមីនា នេះ បានបញ្ជាក់ថា បុរសដែលវិជ្ជមានកូវីដ-១៩ រូបនោះ មានវត្តមាននៅទីតាំងមួយចំនួនដូចជា ស្នងការដ្ឋាននគរបាលខេត្តនៅថ្ងៃទី៩ មីនា នាពិធីបុណ្យខួប១ឆ្នាំម្ដាយ ស្ថិតនៅភូមិថ្មពូន ឃុំថ្មពូន ស្រុកកញ្រ្ចៀច ខេត្តព្រៃវែងថ្ងៃទី១២មីនា នៅមន្ទីរសម្រាកព្យាបាលមេឌីកាស្រុកមេមត់ថ្ងៃទី១៨មីនា នៅគ្លីនិកទេព្យនិមិ្មតក្រុងសួងថ្ងៃទី២១មីនា និងនៅស្នាក់ការនគរបាលសេដ្ឋកិច្ច ស្ថិតនៅឃុំចំការគរ ឃុំដារ ស្រុកមេមត់ ។ ក្រោយករណីនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋរស់នៅក្នុងបណ្តាទីតាំងមួយចំនួនស្ថិតនៅសង្កាត់សួង ក្រុងសួង និងឃុំដារ ឃុំមេមេត់ ស្រុកមេមត់។ ក្នុងករណីស្ថានការណ៍ធូរស្រល និងគ្រប់គ្រងបាន រដ្ឋបាលខេត្តនឹងជូនដំណឹងពីការដំណើរការឡើងវិញ។ គួរបញ្ជាក់ថានេះជាករណីវិជ្ជមានកូវីដ-១៩ ដំបូងនៅខេត្តត្បូងឃ្មុំដែលពាក់ព័ន្ធនឹងព្រឹត្តការណ៍ ២០កុម្ភៈ។ កន្លងមក ខេត្តមួយនេះ ធ្លាប់មាន៨ករណី៕
ករណីវិជ្ជមានកូវីដ-១៩ ដំបូងត្រូវបានរកឃើញនៅខេត្តត្បូងឃ្មុំ ដោយអ្នកជំងឺជាបុរសអាយុ ៤២ឆ្នាំម្នាក់ដែលមានអាសយដ្ឋាននៅភូមិនចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងជាមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
ព័ត៌មានផ្លាស់លោក គួច ចំរើន ពីខេត្តកំពង់ចាម មកកាន់ខេត្តព្រះសីហនុ អាចធ្វើឲ្យលោកមានអារម្មណ៍រំភើបផង និងបារម្ភផង។ រំភើប ព្រោះថា នេះ គឺជាកិត្តិយសដែលថ្នាក់ដឹកនាំផ្តល់សេចក្តីទុក្ខចិត្តឲ្យលោកដឹកនាំខេត្តមួយដែលកំពុងប្រឈមនឹងភាពចម្រូងចម្រាស។ បារម្ភ ព្រោះថា ខេត្តតូចមួយនេះ មានប្រជាពលរដ្ឋតិច តែមានបញ្ហាច្រើន។    ថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៩ គឺជាថ្ងៃប្រកាសចូលកាន់តំណែងរបស់លោក គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុជាផ្លូវការ។ ក្នុងពិធីនោះ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងពីគុណសម្បត្តិរបស់លោក គួច ចំរើន ក្នុងការគ្រប់គ្រង និងបទពិសោធន៍ការងារនាពេលកន្លងមក។ ដូចគ្នាដែរ កាលពីប៉ុន្មានថ្ងៃមុន ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន ក៏បានទទួលស្គាល់សមត្ថភាពលោក គួច ចំរើន ក្នុងការដឹកនាំខេត្តព្រះសីហនុផងដែរ។    ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារមានការវិនិយោគពីជនជាតិចិនយ៉ាងគំហុក ខេត្តព្រះសីហនុទទួលបានការរីកចម្រើនយ៉ាងខ្លាំងនៅលើគ្រប់វិស័យ។ ជាលទ្ធផល បញ្ហាក៏កើតឡើងរាប់មិនអស់ដែរ។ បញ្ហាទាំងនោះ ជារួមមាន៖ សំណង់អត់ច្បាប់, អំពើចោរកម្ម, អសន្តិសុខមួយចំនួនបង្កឡើងដោយជនជាតិចិន, ចរាចរណ៍ស្មុគស្មាញ, ជម្លោះដីធ្លី, ឆ្នេរសមុទ្រមិនស្អាត, ការបាត់បង់អត្តសញ្ញាណខេត្តព្រះសីហនុ, បញ្ហាបរិស្ថាន, អ្នកជំនួញជនជាតិបរទេសលោកខាងលិចរើចេញពីខេត្តព្រះសីហនុ។ល។    សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នៅក្នុងពិធីផ្ទេរចូលកាន់តំណែងរបស់លោក គួច ចំរើន នៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៩, បានទទួលស្គាល់ថា៖«ខេត្តព្រះសីហនុតូច តែមានបញ្ហាច្រើន»។ លោកអំពាវនាវឲ្យមានការអភិរក្សអត្តសញ្ញាណខេត្ត ឲ្យរក្សាសម្រស់ឆ្នេរសមុទ្រខេត្តព្រះសីហនុដែលជាឆ្នេរស្រស់ស្អាតជាងគេ។    ងាកមកនិយាយពីវត្តមានរបស់លោក គួច ចំរើន នៅលើដែនដីឆ្នេរសមុទ្រថ្មីនៃខេត្តព្រះសីហនុវិញ។ លោកធ្លាប់ធ្វើជាអភិបាលខណ្ឌចំនួន៣នៅរាជធានីភ្នំពេញ និងធ្លាប់ជាអភិបាលខេត្តកំពង់ចាម មុននឹងឡើងមកកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ ដែលជាខេត្តមានអ្នកជំនួញជនជាតិចិនច្រើន និងបញ្ហាច្រើន។ បញ្ហាប្រឈមខាងក្រៅរបស់លោក គួច ចំរើន ដែលត្រូវដោះស្រាយនាពេលខាងមុខ មានដូចជា៖ ទំនាស់ដីធ្លី, បញ្ហាចរាចរណ៍, សំណង់មិនត្រឹមត្រូវ, បញ្ហាអនាម័យ, សន្តិសុខទូទៅ, សម្ផស្សឆ្នេរសមុទ្រធ្លាក់ចុះ, ការរក្សាកម្រិតទាក់ទាញទេសចរ, ការរក្សាអត្តសញ្ញាណខេត្ត, កែលម្អរបរិស្ថាន។ល។ មិនត្រឹមតែប៉ុណ្ណោះ លោក«ត្រូវប្រើប្រាស់សិល្បៈដឹកនាំ»របស់លោកដើម្បីសម្របសម្រួលផ្ទៃក្នុងដើម្បីឈានទៅសម្រេចគោលដៅដ៏វែងឆ្ងាយរបស់លោកដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ និយាយដោយឡែក និងរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល និយាយជារួម។ នេះ គឺជាវិញ្ញាសាថ្មី«កម្រិតខ្ពស់»សម្រាប់លោក គួច ចំរើន នៅលើដែនដីថ្មីនៃទឹកដីឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជា។ ជោគជ័យ ឬបរាជ័យ លទ្ធផលជាក់ស្តែងនឹងបង្ហាញនាពេលខាងមុខ៕     
ភ្នំពេញ៖ ព្រឹត្តិការណ៍រលំអគារ៧ជាន់នៅក្នុងខេត្តព្រះសីហនុកាលពីប៉ុន្មានថ្ងៃមុន បានធ្វើឲ្យមានការផ្លាស់ប្តូរតំណែងមួយចំនួននៅក្នុងជួរថ្នាក់ខេត្ត និងក្នុងរាជរដ្ឋាភិបាលជាន់ខ្ពស់។ លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ បានលាលែងពីតំណែង ជំនួសដោយលោក គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម ហើយខេត្តកំពង់ចាម ជំនួសដោយលោកអ៊ុន ចាន់ដា ដែលធ្លាប់ជាអភិបាលខេត្តព្រះវិហារ។ រីឯ លោក ប្រាក់ សុវណ្ណ អតីតអភិបាលខេត្តរងខេត្តស្វាយរៀង ត្រូវបានតែងតែជាអភិបាលខេត្តព្រះវិហារវិញ។ ការផ្លាស់ប្តូរមានច្រើន តែក្រសែភ្នែករបស់មហាជនសំឡឹងមើលចៅហ្វាយខេត្តព្រះសីហនុតែមួយគត់ប៉ុណ្ណោះ។ តើអ្វីខ្លះជាវិញ្ញាសាថ្មី«កម្រិតខ្ពស់»សម្រាប់លោក គួច ចំរើន? 
ការបាញ់ផ្លោងមីស៊ីលរបស់អាមេរិកលើព្រលានយន្តហោះស៊ីរីបានបង្កឲ្យមានការប្រឈមមុខគ្នារវាងអាមេរិកនិងរុស្ស៊ី ថ្វីបើអាមេរិកបានប្រកាសប្រាប់ជាមុនក្តី។ មេដឹកនាំរុស្ស៊ីដែលជាអ្នកតាមការពាររបបដឹកនាំ បាសា អាល់អាសាដ រហូតមកនោះក្តៅស្លឹកត្រចៀកខ្លាំងព្រោះអាមេរិកកំពុងផ្គើនខ្លួននៅស៊ីរី ហើយលោកបានចាត់ទុកសកម្មភាពអាមេរិកជារឿងខុសច្បាប់អន្តរជាតិផង។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យលោក វ្ល៉ាឌីមៀ ពូទីន លោក Dmitry Peskov បានរៀបរាប់ថា លោក វ្ល៉ាឌីមៀ ពូទីន បានចាត់ទុកការបាញ់ផ្លោងមីស៊ីលរបស់អាមេរិកនៅស៊ីរី ជា«សកម្មភាពឈ្លានពានរដ្ឋអធិបតេយ្យដែលជាសមាជិកអង្គការសហប្រជាជាតិ»។ លោក ពូទីន ចាត់ទុកថា សកម្មភាពនេះជាការបំពានច្បាបអន្តរជាតិយ៉ាងច្បាស់ ហើយវាជាលេសរបស់អាមេរិកដើម្បីទាញការចាប់អារម្មណ៍របស់ពិភពលោកផង។ អ្នកនាំពាក្យខាងលើក៏បន្ថែមថា លោក ពូទីន ព្រមានអាមេរិកដែរ ព្រោះទង្វើរគឃ្លើនរបស់អាមេរិកនេះបានបំផ្លាញទំនាក់ទំនងរវាងវ៉ាស៊ីនតោន និងម៉ូស្គូដែលល្អក់កករស្រាប់។ រុស្ស៊ីក៏អាចនឹងបញ្ចប់កិច្ចសហប្រតិបត្តិការយោធាជាមួយអាមេរិកផងបើសិនជាចាំបាច់។ នៅយប់ថ្ងៃព្រហស្បតិ៍ អគ្គមេបញ្ជាការកំពូលកងទ័ពអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឲ្យនាវាចម្បាំងអាមេរិកដែលនៅសមុទ្រមេឌីទែរ៉ាណេស្រាប់នោះបាញ់ផ្លោងមីស៊ីលអស់ជាង ៥០គ្រាប់សំដៅលើវាលយន្តហោះមួយកន្លែងនៅក្រុង Homs។ របាយការណ៍អាជ្ញាធរតំបន់ដែលស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន AFP បង្ហាញថា មនុស្សយ៉ាងហោចណាស់ ៤នាក់បានស្លាប់ដោយសារការបាញ់ផ្លោងនេះ ទោះអាមេរិកមិនបានបញ្ជាក់បែបនេះក៏ដោយ។ អាមេរិក បានអះអាងដែរថា មុនបាញ់មីស៊ីលមន្ត្រីអាមេរិកបានប្រាប់ប្រទេសជាដៃគូជាច្រើនក្នុងនោះមានរុស្ស៊ីផងដែរ ហើយអាមេរិកមិនមានគោលដៅវាយប្រហារទីតាំងដែលកងទ័ពឬអាវុធរុស្ស៊ីស្ថិតនៅឡើយ។ ទោះជាដូច្នេះក្តី អ្វីដែលអាមេរិកបានធ្វើនោះកំពុងធ្វើឲ្យទំនាក់ទំនងគ្រប់យ៉ាងដែលមានជាមួយរុស្ស៊ីធ្លាក់កាន់តែជ្រៅពិបាកស្តារ។ គេបារម្ភផងដែរចំពោះការប្រឈមមុខគ្នានិងអាចប៉ះទង្គិចគ្នារវាងទ័ពអាមេរិកនិងរុស្ស៊ីក្នុងជម្លោះស៊ីរីថែមទៀត។ ការបាញ់ផ្លោងមីស៊ីលនេះជាការឆ្លើយតបការចោទប្រកាន់រដ្ឋាភិបាលស៊ីរីរឿងប្រើប្រាស់អាវុធគីមីប្រឆាំងជនស៊ីវិលនៅខេត្ត Idlibនោះ។ ប៉ុន្តែរដ្ឋាភិបាលស៊ីរីបានទាត់ចោលការចោទប្រកាន់ទាំងអស់ពាក់ព័ន្ធការប្រើប្រាស់អាវុធគីមីនេះ ហើយរុស្ស៊ីបានអះអាងរដ្ឋាភិបាលស៊ីរីមិនដែលមានអាវុធគីមីនៅសេសសល់ដើម្បីប្រើប្រាស់ទៀតឡើយ។ គេឃើញមានការកោះប្រជុំបន្ទាន់មួយដែរនៅ ក្រុមប្រឹក្សាសន្តិសុខដើម្បីជជែកពិភាក្សានិងរកដំណោះស្រាយឆ្លើយតបការប្រើប្រាស់អាវុធគីមីនេះ។ ប៉ុន្តែកិច្ចប្រជុំបញ្ចប់ទៅដោយគ្មានការបោះឆ្នោតអនុម័តដំណោះស្រាយឡើយព្រោះរុស្ស៊ីនិងចិនមិនពេញចិត្តឡើយដោយសារដំណោះស្រាយមានលក្ខណៈលម្អៀងនិងបន្ទាន់បង្ខំទៀត។ រុស្ស៊ីកោះប្រជុំក្រុមប្រឹក្សាសន្តិសុខដើម្បីជជែករឿងអាមេរិកបាញ់មីស៊ីល ទ្រាំមិនបានក្រោយអាមេរិកបាញ់ផ្លោងមីស៊ីលផ្គើនខ្លួន រុស្ស៊ីក៏បានកោះប្រជុំបន្ទាន់នៅក្រុមប្រឹក្សាសន្តិសុខផងដែរ។ ប្រធានគណៈកម្មការការពារជាតិនិងសន្តិសុខនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោក Victor Ozenro បានថ្លែងប្រាប់សារព័ត៌មាន Sputnik របស់រុស្ស៊ីថា អ្វីដែលរុស្ស៊ីធ្វើមុនគេគឺកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ។ «រុស្ស៊ីនឹងទាមទារឲ្យមានការប្រជុំបន្ទាន់មួយនៅក្រុមប្រឹក្សាសន្តិសុខ។ ការវាយប្រហារនេះជាការឈ្លានពានរបស់អាមេរិកប្រឆាំងរដ្ឋសមាជិកអង្គការសហប្រជាតិ»។ នេះជាការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី។ ក្រៅពីកោះប្រជុំ ទីភ្នាក់ងារព័ត៌មាន AFP ចុះផ្សាយផងដែរថា រុស្ស៊ីចាប់ផ្តើមព្យួរកិច្ចព្រមព្រៀងទំនាក់ទំនងជាមួយកងទ័ពអាមេរិកដែលមធ្យោបាយទាក់ទងគ្នាដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាតាមផ្លូវកាអាកាសផងដែរ។ សេចក្តីថ្លែងការណ៍ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា៖«កិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ការប៉ះទង្គិចគ្នានិងធានាសុវត្ថិភាពតាមផ្លូវអាកាសពេលប្រតិបត្តិការយោធានៅស៊ីរីដែលអាមេរិកនិងរុស្ស៊ីសម្រេចបានត្រូវព្យួរ»។ គ្មានការបកស្រាយច្រើនឡើយពាក់ព័ន្ធការព្យួរកិច្ចព្រមព្រៀងនេះ តែគេដឹងថា រុស្ស៊ីធ្វើបែបនេះដើម្បីឆ្លើយតបសកម្មភាពរបស់អាមេរិកនេះ៕
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានហៅការវាយប្រហាររបស់អាមេរិកនៅស៊ីរីថាជា «ការឈ្លានពានរដ្ឋសមាជិកអង្គការសហប្រជាជាតិ» ហើយបុរសខ្លាំងរុស្ស៊ីនេះបានព្រមានផ្តាច់រាល់កិច្ចសហប្រតិបត្តិការយោធាជាមួយអាមេរិកផង។ ឥឡូវនេះរុស្ស៊ីកោះក្រុមប្រឹក្សាសន្តិសុខប្រជុំនិយាយគ្នារឿងអាមេរិកបាញ់មីស៊ីលផ្លោងដាក់ស៊ីរីផង។
បើតាមអ្នកស្រី តាំង សុភាព មន្ត្រីសម្របសម្រួលកម្មវិធី របស់អង្គការចិត្តសង្គមអន្តរវប្បធម៌ ដែលហៅកាត់ថា TPO ក្នុងឆ្នាំ២០២០ TPO ទទួលបានការហៅទូរសព្ទចូល ដើម្បីពិគ្រោះបញ្ហាផ្លូវចិត្ត មានជាង២ពាន់ដង ដោយភាគច្រើនគឺជាស្ត្រីមេផ្ទះ រស់នៅរាជធានីភ្នំពេញ។    ទោះជាយ៉ាងណា នៅក្នុងខែមេសាកន្លងទៅ ដែលជាពេលវេលានៃការបិទខ្ទប់រាជធានីភ្នំពេញ ក្រុងតាខ្មៅ និងបណ្ដាខេត្តមួយចំនួននោះ របាយការណ៍នៃការហៅទូរសព្ទចូល ដើម្បីសុំជំនួយពិគ្រោះបញ្ហាផ្លូវចិត្ត មានចំនួនតិចជាខែកុម្ភៈ និងខែមីនា ដែលខុសពីការរំពឹងទុក។ ការណ៍នេះត្រូវបានអ្នកស្រី តាំង សុភាព សន្និដ្ឋានថា ទំនងមកពីការយកចិត្តទុកដាក់លើតម្រូវការអាហារ ច្រើនជាងតម្រូវការសេវាគាំទ្រផ្លូវចិត្ត។   ដើម្បីដឹងព័ត៌មានលម្អិត តទៅនេះសូមលោកអ្នកអញ្ជើញស្ដាប់បទសម្ភាស រវាងកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មី ជាមួយអ្នកស្រី តាំង សុភាព មន្ត្រីសម្របសម្រួលកម្មវិធី របស់អង្គការចិត្តសង្គមអន្តរវប្បធម៌ ដែលហៅកាត់ថា TPO ដោយមេត្រីភាព៖   បើតាមអ្នកស្រី តាំង សុភាព ការហៅទូរសព្ទត្រឡប់ដើម្បីតាមដានស្ថានភាពផ្លូវចិត្តរបស់អតិថិជន លុះត្រាណាករណីនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ឬក្នុងករណីពួកគេមានបំណងចង់ធ្វើអត្តឃាត៕     
ភ្នំពេញ៖ ក្នុងចំនួនការហៅទូរសព្ទជិត២ពាន់ដង ដើម្បីស្វែងរកការពិគ្រោះបញ្ហាផ្លូវចិត្ត ស្ត្រីមានជាង១ពាន់នាក់ ដោយអត្រានេះលើសការហៅចូលរបស់បុរស។ ស្ត្រីភាគច្រើនគឺជាមេផ្ទះ ហើយពួកគេជជែកពីបញ្ហាពាក់ព័ន្ធនឹងស្ថានភាពជីវភាព ការបាត់បង់ការងារ ការជំពាក់បំណុល និងបញ្ហារបស់កូនៗជាដើម។
  តាមរយៈសារសំណេររបស់លោក រស់ សុវាចា បានផ្តល់ឱ្យសារព័ត៌មានថ្មីៗតាមប្រព័ន្ធទំនាក់ទំនងសង្គមតេឡេក្រាម(Telegram) នាព្រឹកថ្ងៃទី៨ វិច្ឆិកានេះ សាលារៀនឯកជន ក្លឹបហាត់កីឡាការ៉ាតេ និងមន្ទីរអប់រំខេត្ត ដែលមានជាប់ព័ន្ធពាន់នឹងគណៈប្រតិភូហុងគ្រីទាំងនោះ គឺបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនតាមដោយបន្តការសិក្សាតាមអនឡាញ(Online)ក្នុងរយ:ពេល១៤ថ្ងៃ។   លោក រស់ សុវាចា បានរៀបរាប់យ៉ាងលម្អិតពីសាលារៀនឯកជន ក្លឹបហាត់កីឡាការ៉ាតេ និងមន្ទីរអប់រំខេត្តដែលមានប្រាស្រ័យទំនាក់ទំនងជាមួយនឹងគណៈប្រតិភូហុងគ្រី កាលពីថ្ងៃទី៣វិច្ឆិកា កន្លងមក នីមួយៗ ថាក្លឹបហាត់ការ៉ាតេដូ១កន្លែងដែលក្រសួងអប់រំរកឃើញនេះ គឺមានគ្រូបង្ហាត់កីឡាការ៉ាតេដូដែលជាអង្គរក្សជនជាតិខ្មែរការពារផ្ទាល់គណ:ប្រតិភូនៃប្រទេសហុងគ្រី។ រីឯមន្ទីរអប់រំ យុវជន និងកីឡាខេត្ត១កន្លែងវិញ គឺមានបុគ្គលិកនិងសមាជិកគ្រួសារចំនួន២៣នាក់ បានទទួលទានអាហារជាមួយអ្នកដែលបានប៉ះពាល់ជាមួយគណ:ប្រតិភូហុងគ្រី។   ដោយឡែក គ្រឹះស្ថានសិក្សាឯកទាំង៨កន្លែងនោះវិញ មានគ្រឹះស្ថានសិក្សាទី១៖ មានបុគ្គលិក១រូប, គ្រឹះស្ថានសិក្សាទី២៖ មានសិស្ស២រូបដែលមានឪពុកម្តាយ ដែលបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។    គ្រឹះស្ថានសិក្សាទី៣៖ មានសិស្ស២រូបដែលមានឪពុកម្តាយ, គ្រឹះស្ថានសិក្សាទី៤៖ មានសិស្ស២រូបដែលមានឪពុកម្តាយ, គ្រឹះស្ថានសិក្សាទី៥៖ មានសិស្ស២រូបដែលមានឪពុកម្តាយ បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។ គ្រឹះស្ថានទី៦៖ មានសិស្ស២រូបមានឪពុកម្តាយ ដែលបានទទួលទានអាហារជាមួយអ្នកដែលបានប៉ះពាល់នឹងគណ:ប្រតិភូនៃប្រទេសហុងគ្រី។   សម្រាប់គ្រឹះស្ថានសិក្សាទី៧៖ គឺមានសិស្ស១រូប ដែលមានឪពុកម្តាយប៉ះពាល់ជាមួយគណ:ប្រតិភូហុងគ្រី និងគ្រឹះស្ថានសិក្សាទី៨៖ មានសិស្ស២រូប ដែលមានឪពុកម្តាយ ប៉ះពាល់ជាមួយគណ:ប្រតិភូហុងគ្រី។   កាលពីថ្ងៃទី៦វិច្ឆិកា ម្សិលមិញ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា មានឪពុកម្តាយ ឬអាណាព្យាបាលសិក្សាប្រមាណ៩០០នាក់  បានមានប្រាស័យទំនាក់ទំនងជាមួយនឹងគណៈប្រតិភូនៃប្រទេសហុងគ្រី។    ជាមួយគ្នានេះ ក្រសួងអប់រំបានអំពាវនាវយ៉ាងទទូចដល់អ្នកពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ មេត្តាបន្តរាយការណ៍ជូនក្រសួងតាមរយ:លេខទូរស័ព្ទ០១២ ៣៣៥ ៩៩៩។ ចំពោះមុខនេះ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕ 
ភ្នំពេញ៖ គ្រឹះស្ថានសិក្សាឯកជនចំនួន៨ហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា រកឃើញថា មានប្រាស្រ័យទាក់ទងនឹងគណ:ប្រតិភូលោកPeter Szijjarto រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី ដែលមានជំងឺកូវីដ-១៩។ នេះតាមការលើកឡើងរបស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ដោយអះអាងថា ក្រៅពីមានសាលាឯកជនទាំង៨នេះ ក៏មានក្លឹបហាត់កីឡាការ៉ាតេដូ១កន្លែង និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត១កន្លែង ក៏មានជាប់ព័ន្ធពាន់នឹងគណៈប្រតិភូហុងគ្រីផងដែរ។
កាលពីពេលថ្មីៗនេះ រដ្ឋអាជ្ញាអេស្ប៉ាញបានដាក់ពាក្យបណ្តឹងប្រឆាំងទៅនឹងក្រុម Barcelona និងអតីតប្រធានក្លិបនៅ La Liga ពីររូបផ្សេងទៀត ជុំវិញការចោទប្រកាន់ថា បានបង់ប្រាក់ទៅឱ្យក្រុមហ៊ុនដែលគ្រប់គ្រងក្រុមមន្ត្រីអាជ្ញាកណ្តាលជាន់ខ្ពស់របស់អេស្ប៉ាញ ដើម្បីឱ្យជួយបង្វែរលទ្ធផលនៃការប្រកួត។   សេចក្តីថ្លែងការណ៍ចេញដោយលោក Florentino Perez ប្រធានក្លិប Rela Madrid បានជំរុញឱ្យក្រុមប្រឹក្សាភិបាលក្លិបជួបប្រជុំគ្នា ដើម្បីជជែកពិភាក្សាពីរឿងនេះ នៅថ្ងៃទី១២ មីនា។ លោក Perez បាននិយាយដូច្នេះថា៖«ដើម្បីសម្រេចចិត្តលើសកម្មភាពដែល Real Madrid យល់ឃើញថាគួរតែធ្វើអ្វីមួយសមរម្យទាក់ទងនឹងបញ្ហានេះ។»។    មន្ត្រីជាន់ខ្ពស់ក្លិប Barcelona ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១០ មីនា ថា ក្លិបបានរំពឹងទុកពីបញ្ហាពាក្យបណ្តឹងរបស់ព្រះរាជអាជ្ញា ហើយបានបន្ថែមថា គ្មានអ្វីច្បាស់លាស់ក្រៅពីសកម្មភាពស៊ើបអង្កេតបឋមទាំងស្រុងលើរឿងនេះឡើយ ។   មន្ត្រីជាន់ខ្ពស់រូបនោះ បានបន្ថែមថា ក្លិបនឹងចូលរួមសហការជាមួយការស៊ើបអង្កេត មិនថាក្រោមលទ្ធភាពណាមួយនោះទេ។ Barca ក៏បានបញ្ជាក់ដែរថា ខ្លួនមិនដែលប្រើប្រាស់លុយសូកប៉ាន់អាជ្ញាកណ្តាលឡើយ ហើយក៏មិនបានព្យាយាមប្រើឥទ្ធិពលលើការសម្រេចចិត្តរបស់មន្ត្រីណាមួយដែរ៕  
Real Madrid នឹងកោះប្រជុំក្រុមប្រឹក្សាភិបាលខ្លួនថ្ងៃទី១២ ខែមីនា ពិភាក្សាលើការប៉ុនប៉ង់ពីសំណាក់ក្រុមគូប្រជែង Barcelona ក្នុងការសូកប៉ាន់មន្ត្រីអាជ្ញាកណ្តាលបង្វែរលទ្ធផលនៃការប្រកួត។ ប៉ុន្តែក្លិប Barcelona ក៏បានចេញមុខបដិសេធរាល់ការចោទប្រកាន់ទាំងអស់។
  ជំនួបបើកឆាកពូល G ក្រុម U17កម្ពុជា បរាជ័យយ៉ាងធ្ងន់ធ្ងរដោយចាញ់ចិន ក្នុងលទ្ធផល ៩-០។ ចិន រកគ្រាប់បាល់បានដោយកីឡាករ Zhang Junjie ស៊ុតចូលនៅនាទី១៦, Huang Kaijun(២៤), Wang Yudong រកបាន៣គ្រាប់(២៦,៥៩,៦១), Kuai Jiwen(៤៥+១), Wang Haobin(៨៦), Li Ming (៨៧), Quyang Jiaxin(៩០+២)។   ក្រុមបាល់ទាត់អាយុក្រោម១៧ឆ្នាំចិន ទទួលបាន៣ពិន្ទុឈរលេខ១បណ្តោះអាសន្នក្នុងពូលG ខណៈកម្ពុជា ខាតផលសងគ្រាប់បាល់ចំនួន៩គ្រាប់។  សម្រាប់ក្រុមកម្ពុជា នឹងបន្តបេសកកម្មរបស់ខ្លួនដោយត្រូវជួយម្ចាស់ចាស់ផ្ទះអូស្រ្តាលី នាថ្ងៃទី៧ ខែតុលា បន្ទាប់ពីចិន តទល់ជាមួយកោះម៉ារីយ៉ាណាខាងជើង៕          
 ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ឆ្នាំ ចាញ់ចិន ៩-០ នៃពានរង្វាន់ AFC U17 Asian Cup 2023 វគ្គជម្រុះវិលជុំសន្សំពិន្ទុពូល G នៅថ្ងៃទី៥ ខែតុលា។ កម្ពុជា នឹងបន្តសួរសុខទុក្ខម្ចាស់ផ្ទះអូស្ត្រាលី នៅថ្ងៃទី៧ ខែតុលា នាកីឡដ្ឋាន Shepparton Sport City ក្រុងវិចតូរីយ៉ា ប្រទេសអូស្ត្រាលី។
  លោក កូណូ តារ៉ូ ជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនដែលឈរឈ្មោះសម្រាប់ប្រជែងតំណែងប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) បន្តពីលោក ស៊ូហ្កា យូស៊ីហ៊ីដេ ដែលនឹងលាលែងពីតំណែង។ ឡើងជាប្រធានបក្ស LDP ឥស្សរជនម្នាក់នោះ ក៏នឹងធានាបានកៅអីនាយករដ្ឋមន្ត្រីផងដែរ ព្រោះបក្ស LDP មានសំឡេងភាគច្រើនក្នុងសភាស្រាប់។   មុនការបោះឆ្នោតជ្រើសរើសប្រធានបក្ស ដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែកញ្ញា បេក្ខជនានា បានចាប់ផ្ដើមយុទ្ធនាការរកសំឡេងឆ្នោតពីសមាជិកសភា និងសមាជិកបក្សនៅតាមមូលដ្ឋាន ដែលមានសិទ្ធិបោះឆ្នោត។ លោក កូណូ ត្រូវប្រជែងជាមួយបេក្ខជនធំៗបីនាក់មានអតីតរដ្ឋមន្ត្រីការបរទេស ហ្វូមីអូ គីស៊ីដា, អតីតរដ្ឋមន្រ្តីមហាផ្ទៃ សាណេ តាកាអ៊ិឈិ និងអតីតរដ្ឋមន្រ្តីសមភាពយេនឌ័រ សេកូ ណូដា ។   អតីតរដ្ឋមន្ត្រីការពារជាតិ ស៊ីកេរឹ អ៊ីស៊ីបា ដែលត្រូវបានមើលឃើញថា ជាបេក្ខជនសំខាន់មួយដែរនេះ បែរជាប្រកាសគាំទ្រលោក កូណូ ទៅវិញ ដែលធ្វើឱ្យលោក កូណូ មានឱកាសកាន់តែខ្ពស់ក្នុងការដណ្ដើមកៅអីប្រធានបក្ស។   មានវ័យ៥៨ឆ្នាំ លោក កូណូ នឹងអាចក្លាយជានាយករដ្ឋមន្រ្តីវ័យក្មេងរបស់ជប៉ុនទៀតផង។ ជាអតីតរដ្ឋមន្រ្តីការបរទេស និងការពារជាតិផងនោះ លោក កូណូ មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមមហាជនជប៉ុន ដោយក្នុងការស្ទង់មតិកន្លងមក លោក តែងទទួលសំឡេងច្រើនជាងបេក្ខជនដទៃ។    នៅយប់ថ្ងៃទី១៦ ខែកញ្ញា អតីតនាយករដ្ឋមន្រ្តី អាបេ ស៊ិនហ្សូ បានប្រកាសគាំទ្រលោកស្រី សាណេ ក្នុងការប្រជែងតំណែងកៅអីប្រធានបក្ស។ លោកស្រី សាណេ មានទំនាក់ទំនងជិតស្និទ្ធនឹងលោក អាបេ ហើយស្ថិតក្នុងក្រុមអភិរក្សនិយមរបស់បក្ស LDP ដូចលោក អាបេ ផងដែរ។   បើគ្មានបេក្ខជនណាឈ្នះសំឡេងដាច់ក្នុងការបោះឆ្នោតជុំដំបូង ការបោះឆ្នោតជុំទីពីរត្រូវរៀបចំ ដោយដំណាក់កាលនេះគ្មានវត្តមានមន្រ្តីថ្នាក់មូលដ្ឋានឡើយ។ លោក គីស៊ីដា មានសង្ឃឹមខ្ពស់ក្នុងដំណាក់កាលនេះ៕   
បេក្ខជនដែលចូលប្រជែងតំណែងប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅជប៉ុន ចាប់ផ្ដើមយុទ្ធនាការស្វែងរកការគាំទ្រហើយនៅថ្ងៃទី១៧ ខែកញ្ញា ។ រដ្ឋមន្រ្តីទទួលបន្ទុកវ៉ាក់សាំង កូណូ តារ៉ូ ហាក់មានប្រៀបជាងបេក្ខជនផ្សេងក្នុងការបន្តតំណែងពីលោក ស៊ូហ្កា យូស៊ីហ៊ីដេ ។
  តាមរយៈរូបភាពជាច្រើនសន្លឹក ដែលបានបង្ហោះនៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញថា វត្តមានមន្ត្រីជានខ្ពស់នៃគណបក្ស ដែលបានធ្វើដំណើទៅទីក្រុងហុងកុង នេះមាន លោក ប៉ុល ហំម , លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូ វ៉ាន់ ,លោក គង់ សភា ,លោក ជា ប៉ូច, លោកស្រី មូ សុខហួរ, លោក ឡុង រី និងលោក អេង ឆៃអ៊ាង ជាដើម។   សារព័ត៌មានថ្មីៗ មិនអាចទាក់ទងមន្ត្រីគណបក្សសង្គ្រោះជាតិ ដើម្បីសុំការអត្ថាធិប្បាយនៃជំនួបរវាងលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្ស នេះនៅឡើយទេ។   បើទោះជាមិនមានការបកស្រាយក្តី ប៉ុន្តែបើមើលតាមសំណេរលើហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង វិញ ការជួបគ្នារវាងមន្ត្រីបក្ស និងលោក សម រង្ស៊ី នេះ គឺបង្ហាញពីការគោរព នឹករឭកអតីតមេដឹកនាំខ្លួន មុនខ្លឹមសារនៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលហាមទណ្ឌិត ធ្វើសកម្មភាពគ្រប់ទម្រង់រូបភាពជាមួយអ្នកនយោបាយ នឹងត្រូវលេចចេញជារូបរាងឡើងនាពេលខាងមុខ។   តាមរូបភាពដែលបង្ហាញទិដ្ឋភាពបរិភោគអាហារជួបជុំគ្នា រវាងលោក សម រង្ស៊ី និងមន្ត្រីបក្ស អមជាមួយសំណេររបស់លោក អេង ឆៃអ៊ាង នោះបានបញ្ជាក់ដូច្នេះថា៖« មនុស្សដែលពួកយើង និងប្រជាពលរដ្ឋគោរព ស្រលាញ់ មិនអាចបំភ្លេចបានឡើយ ទោះបីបន្តិចទៀតនេះ ច្បាប់តម្រូវឲ្យយើងដករូប សម្លេង និងសកម្មភាពរបស់គាត់(សម រង្ស៊ី)ចេញពីគណបក្សសង្គ្រោះជាតិក៏ដោយ »។   គួរបញ្ជាក់ថា ច្បាប់ស្តីពីគណបក្សនយោបាយ ដែលមានខ្លឹមសារហាមទណ្ឌិត ធ្វើសកម្មភាព ជាមួយអ្នកនយោបាយ បានធ្លាក់ដល់ដៃព្រឹទ្ធសភា ដែលត្រៀមពិនិត្យ និងអនុម័តហើយ៕  
ភ្នំពេញ៖ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាច្រើនរូប បាននាំគ្នាទៅជួបលោក សម រង្ស៊ី អតីតប្រធានគណបក្ស នៅទីក្រុងហុងកុង។
«សម្រាប់មនុស្សគ្រប់គ្នា អ្នកបានផ្តល់ឱ្យខ្ញុំនូវអ្វីគ្រប់យ៉ាង ខ្ញុំផ្តល់ឱ្យអ្នកនូវអ្វីគ្រប់យ៉ាង យើងបានធ្វើវាជាមួយគ្នា។»។ Buffon បានបង្ហោះនៅក្នុងបណ្តាញសង្គមក្នុងប្រទេសអង់គ្លេស។ អ្នកចាំទីសញ្ជាតិអ៊ីតាលីរូបនេះធ្លាប់បានបង្ហាញខ្លួនលេងឱ្យក្រុមធំៗដូចជា Juventus, Paris Saint Germain នាពេលកន្លងមក ហើយដោយលោកបានឈ្នះពានរង្វាន់ក្របខណ្ឌ Serie A ចំនួន ១០លើកជាមួយនឹងក្រុមរហ័សនាមសេះបង្កង់។ Buffon ចាប់ផ្តើមអាជីពដំបូងជាមួយនឹងក្លិប Parma របស់អ៊ីតាលី។   នៅពេលដែលរូបគេចាប់ផ្តើមជាមួយនឹង Parma នោះជាក្លិបតែមួយគត់ដែល Buffon បានឈ្នះពានរង្វាន់អឺរ៉ុប UEFA Cup ដែលបច្ចុប្បន្នហៅថា Europa League ក្នុងឆ្នាំ ១៩៩៩។ អតីតកីឡាករចាំទីវ័យចំណាស់មួយនេះ ចូលនិវត្តន៍ដោយមិនបានឈ្នះពានរង្វាន់ក្លិបកំពូលតំបន់អឺរ៉ុបម្តងឡើយ Champions league បើទោះជាធ្លាប់ឈានជើងដល់វគ្គផ្តាច់ព្រ័ត្រចំនួន ៣លើកក៏ដោយក្តីជាមួយ Juventus។   អ្នកចាំទីរូបនេះក៏ធ្លាប់បានឈ្នះពានរង្វាន់ Ligue 1 ជាមួយនឹងក្លិប PSG ក្នុងរដូវកាល ២០១៨-១៩ មុនពេលវិលត្រលប់ទៅ Juventus វិញនឹងបានចំណាយពេល ២ឆ្នាំបន្ថែម។ Buffon កាន់កាប់កំណត់ត្រាជាកីឡាករចាំទីបង្ហាញខ្លួនច្រើនជាងគេបំផុតនៅក្របខណ្ឌ Serie A ដល់ទៅ ៦៥៧ប្រកួត និងជាកីឡាករដែលបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលីបានច្រើនបំផុតដល់ ១៧៦ប្រកួត គិតចាប់តាំងពីឆ្នាំ ១៩៩៧-២០១៨។   អ្នកចាំទីដដែលរូបនេះ ធ្លាប់បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ World Cup ចំនួន ៥លើក ហើយក៏បានរួមចំណែកជួយអ៊ីតាលីគ្រងជើងឯកក្នុងឆ្នាំ ២០០៦ ដោយបានយកឈ្នះលើបារាំងដោយបាល់កាត់សេចក្តី ១១ម៉ែត្រ។ តែយ៉ាងណា ចាប់តាំងពីលើកពានរួចមក ៤ឆ្នាំក្រោយអ៊ីតាលីបានធ្លាក់ចេញត្រឹមវគ្គចែកពូល និងបន្តបន្ទាប់មករហូតគ្មានឈ្មោះលេងក្នុងព្រឹត្តិការណ៍ World Cup ២លើកចុងក្រោយជាប់គ្នា៕  
អ្នកចាំទីដៃស្អិត Gianluigi Buffon ដែលជួយក្រុមជម្រើសជាតិអ៊ីតាលីឈ្នះជើងឯក FIFA World Cup 2006 បានប្រកាសពីការចូលនិវត្តន៍ពីវិស័យបាល់ទាត់អាជីពនៅថ្ងៃទី២ ខែសីហា នៅអាយុ ៤៥ឆ្នាំ។