Datasets:
id stringlengths 1 200 | url stringlengths 21 220 | title stringlengths 12 181 | text stringlengths 0 24.4k ⌀ | author stringclasses 56 values | category stringlengths 1 200 ⌀ | date timestamp[ns]date 2015-05-11 00:00:00 2026-02-17 00:00:00 | audio stringlengths 14 213 ⌀ |
|---|---|---|---|---|---|---|---|
wife-of-a-teacher-detained-for-criticizing-the-border-dispute-my-husband-has-no-intention-of-polluting-society-or-harming-the-government | https://wmc.org.kh/wife-of-a-teacher-detained-for-criticizing-the-border-dispute-my-husband-has-no-intention-of-polluting-society-or-harming-the-government/ | ភរិយាគ្រូបង្រៀនម្នាក់ជាប់ឃុំករណីរិះគន់ជម្លោះព្រំដែន៖ «ប្តីខ្ញុំគ្មានបំណងបំពុលសង្គម ឬប៉ះពាល់រដ្ឋាភិបាលនោះទេ» | ភ្នំពេញ៖ ភរិយាគ្រូបង្រៀនម្នាក់នៅខេត្តកណ្ដាលដែលជាប់ឃុំរឿងបញ្ចេញមតិលើបណ្ដាញសង្គមរិះគន់ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ អំពាវនាវឱ្យថ្នាក់ដឹកនាំនិងតុលាការខេត្តកណ្ដាល ដោះលែងស្វាមីខ្លួនឱ្យមានសេរីភាពឡើងវិញដើម្បីមានឱកាសដោះបំណុល និងចិញ្ចឹមបីបាច់កូនដែលនៅតូចៗ។ យ៉ាងណាការឃុំឃាំងនេះ ភរិយាគ្រូបង្រៀនរូបនោះអះអាងថា ស្វាមីខ្លួនតែងតែចូលរួមជួយដល់សង្គម គ្មានបំណងបង្កការញុះញង់សង្គម ឬបង្កផលប៉ះពាល់ដល់រដ្ឋាភិបាលនោះឡើយ។
(លោក សយ វិសាល រាយការណ៍ព័ត៌មាននេះ)
អ្នកស្រី ហែម សំអូន៖«ខុសឆ្គងត្រង់ណាគំរាមកំហែងឱ្យគាត់ចេញមុខមកបកស្រាយមក កុំទាន់អាល់ចាប់ឃុំឃាំងអីលើកទីមួយទេ គាត់មិនបានមានបំណងបំពុលសង្គម ទៅប៉ះពាល់រដ្ឋាភិបាល អត់មានបានទៅបំពុលសង្គមបោកប្រាស់អ្នកណាទេ គ្រួសារខ្ញុំល្អណាស់។ នៅម្នាក់ឯងផ្ទះក៏មានបញ្ហា បំណុលធនាគារផងឱ្យខ្ញុំទៅធ្វើការនៅណា?»។
នេះជាសម្ដីអ្នកស្រី ហែម សំអូន ភរិយាលោក នូ ភារម្យ ជាគ្រូបង្រៀននៅសាលាឯកជនមួយកន្លែងដែលត្រូវតុលាការខេត្តកណ្ដាលឃុំខ្លួនបណ្ដោះអាសន្នពីបទ«ញុះញង់»ពាក់ព័ន្ធនឹងការបង្ហោះវីដេអូនៅលើទំព័រហ្វេសប៊ុករបស់លោកជុំវិញការបញ្ចេញមតិករណីជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្នុងវីដេអូជាង ១នាទី របស់លោក នូ ភារម្យ បានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមលោកកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បាននិយាយថា ក្នុងនាមជាពលរដ្ឋខ្មែរដែលរស់នៅខេត្តកណ្ដាល លោកនឹងសុំការអនុញ្ញាតពីអាជ្ញាធរ ដើម្បីទៅតតាំងទាមទារយកទឹកដីខ្មែរដែលថៃឈ្លានពានត្រឡប់មកវិញ។
លោក នូ ភារម្យ និងភរិយា។ រូបភាពពីបណ្ដាញសង្គមលោក។
លោក នូ ភារម្យ៖«វាកំពុងទន្ទ្រាននិងកាន់កាប់ជាច្រើនកន្លែង ហើយចូលមកយ៉ាងជ្រៅក្នុងទឹកដីខ្មែរ ហើយបច្ចុប្បន្នវាកំពុងជិះលេណដ្ឋាន ធ្វើគ្រឹះយ៉ាងរឹងមាំដើម្បីយកទឹកដីខ្មែរ។ អ៊ីចឹងខ្ញុំសុំការអនុញ្ញាតពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋខ្មែរ ខ្ញុំសុំទៅតស៊ូនៅទីតាំងដែលបាត់ដីផ្ទាល់នៅព្រំដែនសៀមកំពុងកាន់កាប់ទាំងសារផ្ញើជូនពិភពលោក ទាំងការធ្វើបាតុកម្ម ប្រសិនបើអាជ្ញាធរមិនហ៊ាន ឬបងប្អូនមួយប្រទេសមិនហ៊ានទេ ខ្ញុំសុំទៅម្នាក់ឯងក៏បានដែរ ខ្ញុំនឹងរកមធ្យោបាយដែលសៀមកាន់កាប់ត្រឡប់មកវិញ»។
ក្រៅពីវីដេអូនេះហើយនៅថ្ងៃបន្តបន្ទាប់ទៀត លោក នូ ភារម្យ បានចេញវីដេអូនិយាយនៅលើបណ្ដាញសង្គមរបស់លោកទៀតថា ប្រសិនជារដ្ឋាភិបាលគ្មានសកម្មភាពណាមួយបញ្ឈប់ការឈ្លានពានរបស់ថៃនោះទេ ប្រជាពលរដ្ឋខ្មែរទាំងអស់ អាចរួមគ្នាចងក្រង ឬបង្កើតជាក្រុមមួយដើម្បីជំរុញដាក់ពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។
អ្នកស្រី ហែម សំអូន ថ្លែងប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៧ ខែកុម្ភៈនេះថា រយៈពេលជិតមួយខែដែលអ្នកស្រីត្រូវរស់នៅដោយគ្មានវត្តមានស្វាមី អ្នកស្រីត្រូវទទួលបន្ទុកមើលថែកូនតូចចំនួន ៣នាក់។ មុនស្វាមីមិនទាន់ជាប់ឃុំ ស្ដ្រីវ័យ ៣០ឆ្នាំរូបនេះប្រាប់ថា ជីវភាពរស់នៅមានភាពសមរម្យ ដោយពឹងទៅលើអាជីពបង្រៀនក្មេងតូចៗថ្នាក់មត្តេយ្យនៅក្នុងសាលាដែលស្វាមីអ្នកស្រីបង្កើតដោយខ្លួនឯង។ ក្រៅពីពឹងលើរបរជាគ្រូបង្រៀនអ្នកស្រី អូន បានឱ្យដឹងទៀតថា អ្នកស្រីនិងស្វាមីក៏មានមុខរបរលក់អង្ករ ខណៈរបរនេះអ្នកស្រីថាមិនបានប្រាក់ចំណេញអ្វីច្រើននោះទ ដោយសារគ្រួសារអ្នកស្រីចង់រួមចំណែកជួយដល់កសិករដែលលក់ស្រូវបានតម្លៃថោក។
អ្នកស្រី ហែម សំអូន បានរំលឹកពីសមិទ្ធផលស្វាមីខ្លួនថា មុនជាប់ឃុំ គ្រួសារអ្នកស្រីក៏បានប្រមូលថវិកាផ្ទាល់ខ្លួន និងយកអង្ករសម្រាប់លក់ដូរ ទៅជួយដល់ជនភៀសសឹក និងកងទ័ពជួរមុខ។ ប៉ុន្តែពេលនេះ គ្រួសារអ្នកស្រីមានជីវភាពលំបាក និងជំពាក់បំណុលធនាគារ ដែលខ្ចីមកបើកសាលា តែចំណូលត្រូវបាត់បង់វិញដោយសារក្មេងតូចៗដែលរៀននៅសាលាអ្នកស្រីត្រូវអាណាព្យាបាលដកចេញបណ្ដើរៗ ក្រោយស្វាមីជាប់ឃុំក្នុងពន្ធនាគារ។
អ្នកស្រី ហែម សំអូន ភរិយាលោក នូ ភារម្យ។ រូបភាពពីបណ្ដាញសង្គមអ្នកស្រី។
អ្នកស្រី ហែម សំអូន៖«តុលាការខេត្តកណ្ដាលជួយដោះលែងប្ដីនាងខ្ញុំឈ្មោះ នូ ភារម្យ ឱ្យមានសេរីភាព ដើម្បីចិញ្ចឹមកូនតូចៗមានបន្ទុកច្រើន។ សូមរុញច្រានជនអនាមិកដែលកាត់តប្ដីវីដេអូប្ដីនាងខ្ញុំភ្ជាប់ជាមួយរូបសម្ដេច ហើយបានសរសេរខ្លឹមសារអាក្រក់ ធ្វើឱ្យនាងខ្ញុំភ័ន្តច្រឡំ ដូច្នេះសូមសម្ដេចអន្តរាគមន៍ឱ្យមានការដោះលែងប្ដីនាងខ្ញុំមកវិញ ដើម្បីមានការជួបជុំប្រពន្ធកូន។ នាងខ្ញុំ និងប្ដីនាងខ្ញុំគ្មានអចេតនាឡាញឱ្យប៉ះពាល់ទេ ដោយសារគាត់ស្រលាញ់ប្រទេសជាតិ ខឹងអាជនជាតិសៀម ក៏គាត់បានចេញវីដេអូតាំងពីថ្ងៃទី២១ ខែមួយអត់មានរឿងអីទេ មកមានរឿងជនអនាមិក»។
អ្នកស្រី សំអូន បន្ថែមថា បច្ចុប្បន្ននេះសមាគមអាដហុក បានជួយផ្ដល់មេធាវីការពារក្ដីដោយអ្នកស្រីរំពឹងថា តុលាការនឹងបើកសវនាការជំនុំជម្រះឆាប់ៗ ដើម្បីផ្តល់ភាពយុត្តិធម៌ និងទទួលបានសេរីភាពឡើងវិញ។
តាមអង្គការសិទ្ធិមនុស្ស កាលពីថ្ងៃទី៤ ខែកុម្ភៈលោក នូ ភារម្យ ត្រូវសាលាដំបូងខេត្តកណ្តាល សម្រេចចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញត្តិមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ អង្គការ លីកាដូ បន្ថែមថា គ្រូបង្រៀនសាលាឯកជនរូបនេះ អាចប្រឈមជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស។
យោងតាមការកត់ត្រាអង្គការ លីកាដូ បានឱ្យដឹងថា កាលពីដើមខែមករា ឆ្នាំ២០២៦ មានអ្នកប្រើប្រាស់បណ្ដាញម្នាក់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារផងដែរ។ ក្រោយមកសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»និងបទ«ធ្វើឱ្យខូចទឹកចិត្តកងទ័ព» ពាក់ព័ន្ធនឹងបញ្ចេញមតិរិះគន់នៅលើបណ្តាញសង្គមហ្វេសប៊ុកទៅលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជុំវិញចំណាត់ការជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រៅពីអ្នកប្រើប្រាស់បណ្ដាញសង្គម ក្នុងនោះក៏មានអ្នកសារព័ត៌មាន និងសកម្មជននយោបាយបក្សប្រឆាំងមួយចំនួន ត្រូវជាប់ឃុំជុំវិញបញ្ហាជម្លោះព្រំដែនផងដែរ៕
អត្ថបទដោយ កញ្ញា ជា សុខនី | ជា សុខនី | wife-of-a-teacher-detained-for-criticizing-the-border-dispute-my-husband-has-no-intention-of-polluting-society-or-harming-the-government | 2026-02-17T00:00:00 | data/wmc/wife-of-a-teacher-detained-for-criticizing-the-border-dispute-my-husband-has-no-intention-of-polluting-society-or-harming-the-government.mp3 |
kampong-cham-authorities-plan-to-repair-a-road-in-tang-thlueng-village-while-residents-request-the-installation-of-additional-solar-lights-to-illuminate-the-road | https://wmc.org.kh/kampong-cham-authorities-plan-to-repair-a-road-in-tang-thlueng-village-while-residents-request-the-installation-of-additional-solar-lights-to-illuminate-the-road/ | កំពង់ចាម៖អាជ្ញាធរគ្រោងជួសជុលផ្លូវមួយខ្សែក្នុងភូមិតាំងថ្លើងស្របពេលពលរដ្ឋស្នើបំពាក់អំពូលសូឡាបំភ្លឺផ្លូវបន្ថែម | ខេត្តកំពង់ចាម៖ អាជ្ញាធរស្រុកបាធាយរួមជាមួយអាជ្ញាធរភូមិឃុំកាលពីថ្ងៃទី១៣ ខែកុម្ភៈសប្តាហ៍មុន បានចុះពិនិត្យស្ថានភាពផ្លូវមួយខ្សែស្ថិតក្នុងភូមិតាំងថ្លើង ឃុំមេព្រីង ដើម្បីត្រៀមលក្ខណៈជួសជុលឡើងវិញ ខណៈបច្ចុប្បន្នផ្លូវនេះរងការខូចខាតពិបាកធ្វើដំណើរ។ ប្រជាពលរដ្ឋសម្តែងការសាទរដោយសំណូមពរឱ្យអាជ្ញាធរជួយបំពាក់អំពូលសូឡាបន្ថែម ដើម្បីបំភ្លឺផ្លូវពេលរាត្រីកាត់បន្ថយបញ្ហាគ្រោះថ្នាក់នានាដែលអាចកើតមានជាយថាហេតុ។
សកម្មភាពក្រុមការងារចុះពិនិត្យគ្រោងជួសជុលផ្លូវ។រូបភាពសិក្ខាកាម។
បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមការងារមកថា ផ្លូវមួយខ្សែប្រវែងបណ្តោយប្រហែល ២០០ម៉ែត្រនិងទទឹងជាង ៥ម៉ែត្រស្ថិតនៅក្នុងភូមិតាំងថ្លើង ឃុំមេព្រីង រងការខូចខាតបង្កការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋរួចមក ថ្មីៗនេះពោលគឺការពីថ្ងៃទី១៣ ខែកុម្ភៈសប្តាហ៍មុន គណៈពង្រឹងថ្នាក់ស្រុកអមដំណើរជាមួយអាជ្ញាធរ ភូមិ ឃុំ បានចុះពិនិត្យ សិក្សាវាយតម្លៃដើម្បីត្រៀមលក្ខណៈជួសជុលនាពេលខាងមុខឆាប់ៗនេះ។នេះបើតាមសេចក្តីរាយការណ៍ពីសិក្ខាកាមវិទ្យុស្រ្តីខេត្តកំពង់ចាម។
នៅថ្ងៃដដែលនោះក្រុមការងារចុះពិនិត្យបានសង្កេតឃើញថា ផ្លូវមួយខ្សែនោះពិតជាមានបញ្ហាខូចខាតមែន ដោយទីតាំងខ្លះពុំមានផ្ទៃរាបស្មើ កន្លែងខ្លះមានទួលលើទ្រូងផ្លូវ និងកន្លែងខ្លះមានជង្ហុកធំៗ។ ពិសេសជាងនេះ សណ្ឋានដីផ្លូវនោះជាប្រភេទដីសមានសភាពហុយនៅខែប្រាំង និងមានបញ្ហារអិលបែកភក់នៅរដូវភ្លៀង។
សកម្មភាពក្រុមការងារចុះពិនិត្យគ្រោងជួសជុលផ្លូវ។រូបភាពសិក្ខាកាម។
តាមការបញ្ជាក់ពីអាជ្ញាធរភូមិឃុំ អ្នកធ្វើដំណើរលើផ្លូវនេះតែងជួបបញ្ហារអិលដួលជារឿយៗដោយសារបញ្ហាភក់រអិលខ្លាំង ពិសេសអ្នកធ្វើដំណើរដោយម៉ូតូ និងកង់។ មួយវិញទៀត ប្រជាពលរដ្ឋក៏ធ្លាប់ត្អូញត្អែរពីបញ្ហាធូលីដីហុយរំខានការរស់នៅរបស់ពលរដ្ឋ និងបង្កបញ្ហាផ្លូវដង្ហើមផងដែរ។
សម្រាប់ការជួសជុលផ្លូវមួយខ្សែនេះ អាជ្ញាធរបញ្ជាក់ទៀតថា ក្រុមការងារនឹងឈូសឱ្យរាបស្មើដោយចាក់ក្រាលក្រួសក្រហមកិនបង្ហាប់ ដើម្បីកាត់បន្ថយការរអិលពេលមានភ្លៀងធ្លាក់ និងដីហុយបានមួយកម្រិត។
ស្ថានភាពផ្លូវដែលគ្រោងជួសជុល។រូបភាពសិក្ខាកាម។
ទាក់ទងផែនការគ្រោងចុះជួសជុលផ្លូវក្រាលក្រួសក្រហមនេះ អ្នកស្រី ចុម ចន រស់នៅភូមិតាំងថ្លើង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម បង្ហាញក្តីសប្បាយរីករាយចិត្តយ៉ាងខ្លាំងដែលអាជ្ញាធរគ្រោងជួសជុលផ្លូវក្នុងពេលឆាប់ៗនេះ។ អ្នកស្រីថា ផ្លូវនេះលំបាកធ្វើដំណើរនៅខែភ្លៀង ព្រោះមានទឹកដក់ និងភក់រអិល បង្កបញ្ហាគ្រោះថ្នាក់ផ្សេងៗកន្លងមកនេះ។ បន្ថែមពីលើគម្រោងជួសជុលផ្លូវនេះ អ្នកស្រីសំណូមពរដល់អាជ្ញាធរជួយរៀបចំបំពាក់អំពូលភ្លើងសូឡាតាមផ្លូវ ដើម្បីភាពងាយស្រួលដល់ការធ្វើដំណើរពេលរាត្រី ខណៈកន្លងមកមានករណីគ្រោះថ្នាក់ពេលយប់ដែលបណ្តាលមកពីអ្នកធ្វើដំណើរមើលមិនច្បាស់ព្រោះតែងងឹតខ្លាំង។
អ្នកស្រី ចុមចន។រូបភាពសិក្ខាកាម។
ជុំវិញរឿងលោក អឹម អ៊ីម មេភូមិតាំងថ្លើង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម បានបញ្ជាក់ថា ផ្លូវមួយខ្សែដែលគ្រោងជួសជុលនេះ មានការចូលរួមពីក្រុមការងារចុះជួយឃុំមេព្រីង រួមគ្នាសហការពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក អឹម អ៊ីម មេភូមិតាំងថ្លើង។រូបភាពសិក្ខាកាម។
ចំពោះសំណើបន្ថែមអំពូលសូឡាលោកមេភូមិបញ្ជាក់ថា អាជ្ញាធរនឹងប្រឹងប្រែងកៀរគរថវិកាពីប្រភពផ្សេងៗមកទិញអំពូលសូឡាបំពាក់តាមដងផ្លូវមួយនេះ ដើម្បីភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋ ពិសេសអាចការពារទ្រព្យសម្បត្តិរបស់ពលរដ្ឋពីបញ្ហាចោរកម្មពេលយប់បាន៕
អត្ថបទសរសេរដោយសិក្ខាកាមវិទ្យុស្រ្តី ស្តីពីអក្ខរកម្មព័ត៌មាន។ | កែវ សុខា | null | 2026-02-17T00:00:00 | null |
mr-keo-remy-claims-that-building-houses-for-refugees-does-not-recognize-the-loss-of-territory-to-thailand | https://wmc.org.kh/mr-keo-remy-claims-that-building-houses-for-refugees-does-not-recognize-the-loss-of-territory-to-thailand/ | លោក កែវ រ៉េមី អះអាងថាការសង់ផ្ទះជូនជនភៀសសឹកពុំមែនទទួលស្គាល់ការបាត់បង់ទឹកដីទៅថៃនោះទេ | រូបភាពពី៖ ហ្វេសប៊ុកលោកកែវ រ៉េមី
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអះអាងថា ការសង់ផ្ទះជូនពលរដ្ឋភៀសសឹកមិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដីទៅប្រទេសថៃ បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ នោះឡើយ។ ផ្ទុយទៅវិញលោកថា រដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រើគ្រប់យន្តការទាំងអស់ ដើម្បីទាមទារទឹកដី ផ្ទះសម្បែង របស់ប្រជាពលរដ្ឋត្រឡប់មកវិញ ដោយការទាមទារនេះអាចនឹងត្រូវការរយៈពេល។
កញ្ញាមាស ដា ជូនសេចក្តីរាយការណ៍ឱ្យវិទ្យុស្រ្តីដូចតទៅ៖
រយៈពេលចុងក្រោយនេះមានសារមហាជនមួយចំនួនបានលើកឡើងនូវទស្សនៈមួយចំនួនដោយថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ការបាត់បង់ទឹកដីទៅប្រទេសថៃហើយ ដោយសារតែរដ្ឋាភិបាលសង់ផ្ទះជូនពលរដ្ឋភៀសសឹកដែលត្រូវបានបាត់បង់ផ្ទះសម្បែងដីធ្លីក្រោយការវាយប្រហាររបស់ថៃមកលើកម្ពុជា។ ជុំវិញបញ្ហានេះ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសារបញ្ជាក់ថា ការសង់ផ្ទះឱ្យពលរដ្ឋភៀសសឹកនេះ មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដីឱ្យប្រទេសថៃឡើយ។
ក្នុងសារឆ្លើយតបនោះលោក កែវ រ៉េមី ឱ្យដឹងយ៉ាងដូច្នេះថា៖«ខ្ញុំសូមធ្វើការបំភ្លឺដោយខ្លីនិងឈរលើតថភាពជាក់ស្តែងដូចតទៅ រាជរដ្ឋាភិបាលកម្ពុជាបានចេញលិខិតផ្លូវការជាបន្តបន្ទាប់បដិសេធមិនទទួលស្គាល់ចំពោះការឈ្លានពានទឹកដីដោយប្រើកម្លាំងពីយោធាថៃ »។
ក្នុងន័យនេះ លោក កែវ រ៉េមី ឱ្យដឹងថា រាជរដ្ឋាភិបាលបាននិងកំពុងប្រើគ្រប់យន្តការទាំងអស់ទាំងការទូត និងផ្លូវច្បាប់ដើម្បីទាមទារទឹកដី ផ្ទះសម្បែង ត្រឡប់មកវិញ ដែលការទាមទារនេះលោកថា មិនមែនជារឿងលេងសើចដោយប្រើរយ:ពេលខ្លី ឬប្រើពេលមួយសប្តាហ៍ ឬមួយខែបានទេ។
លោក កែវ រ៉េមី បន្តថាដោយចោទជាសំណួរថា៖«បើត្រូវប្រើរយ:ពេលវែងក្នុងការទាមទារទឹកដីនិងផ្ទះសម្បែងមកឱ្យប្រជាជនយើងវិញ យើងបានគិតគូរដល់បងប្អូនភៀសសឹករបស់យើង តើត្រូវនៅក្រោមតង់កៅស៊ូរាប់សិបឆ្នាំ ឬរាប់ទសវត្សរ៍ ឬយ៉ាងណា? តើក្មេងៗរស់នៅដោយមិនបានបន្តការរៀនសូត្រតទៅទៀតដែរឬទេ?»។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះថា ការដែលសាងសង់ផ្ទះ ឬជម្រកបណ្តោះអាសន្នឱ្យជនភៀសសឹក មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដី ឬផ្ទះសម្បែងដូចការឃោសនារបស់ទស្សនៈមនុស្សមួយចំនួននោះឡើយ។ ផ្ទុយទៅវិញ លោកថានេះជាការគិតគូរយ៉ាងហ្មត់ចត់របស់រដ្ឋាភិបាលចំពោះការរៀបចំការរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកឱ្យបានមុនរដូវវស្សា។
ជុំវិញបញ្ហានេះ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពី បច្ចុប្បន្នភាពការវិវត្តស្ថានការណ៍រវាងកម្ពុជា-ថៃ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ការរៀបចំជម្រកបណ្តោះអាសន្នជូនដល់ប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺជាការគិតគូរប្រកបដោយការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលដើម្បីឱ្យពួកគេមានកន្លែងស្នាក់នៅសមរម្យ សុវត្ថិភាពនិងសុខមាលភាព ទម្រាំងដល់ពេលដែលពួកគេអាចវិញត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។
លោកបន្តថា៖«អ្នកនាំពាក្យរាជរដ្ឋាភិបាលបាន បញ្ជាក់ជូនថា ការផ្តល់ជម្រកបណ្តោះអាសន្នជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិញត្រឡប់ទៅផ្ទះសម្បែងវិញបាន មិនមែនមានន័យថារាជរដ្ឋាភិបាលបោះបង់សិទ្ធិទាមទារ ទឹកដីដែលកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់នោះឡើយ»។
ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលជាជនភៀសសឹកតែងតែទទូចឱ្យបញ្ចប់បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ឱ្យឆាប់ ខណៈពួកគេប្រឈមបញ្ហាជីវភាពខ្លាំង ដើម្បីអាចឱ្យពួកគេត្រឡប់ទៅរស់នៅ និងប្រកបរបរការងារដូចដើមវិញនៅផ្ទះសម្បែងរបស់ពួកគេ បើទោះបីជា ការរស់នៅជំរំភៀសសឹកមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរក៏ដោយ។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ពលរដ្ឋចំនួនជាង ៧៤ពាន់(៧៤.១៣៩)នាក់ទៀត ក្នុងនោះស្រី្តជាង៣៩ពាន់(៣៩.១៧១)នាក់ និងកុមារជាង ២៥ពាន់(២៥.៣៧២)នាក់ ពុំទាន់អាចវិលទៅលំនៅឋានវិញទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៕ | មាស ដា | mr-keo-remy-claims-that-building-houses-for-refugees-does-not-recognize-the-loss-of-territory-to-thailand | 2026-02-17T00:00:00 | data/wmc/mr-keo-remy-claims-that-building-houses-for-refugees-does-not-recognize-the-loss-of-territory-to-thailand.mp3 |
sla-kram-sangkat-authorities-promise-to-prepare-a-drainage-system-in-traeng-village-next-year-to-avoid-flooding-of-residents-homes-during-the-rainy-season | https://wmc.org.kh/sla-kram-sangkat-authorities-promise-to-prepare-a-drainage-system-in-traeng-village-next-year-to-avoid-flooding-of-residents-homes-during-the-rainy-season/ | អាជ្ញាធរសង្កាត់ស្លក្រាមសន្យារៀបចំប្រព័ន្ធលូក្នុងភូមិទ្រាំងឆ្នាំក្រោយបញ្ចៀសបញ្ហាទឹកជន់លិចលំនៅឋាននៅរដូវវស្សា | សៀមរាប៖ អាជ្ញាធរសង្កាត់ស្លក្រាម ក្រុងសៀមរាប បានលើកបញ្ហាជំនន់ទឹកភ្លៀងជន់លិចលំនៅឋានប្រជាពលរដ្ឋក្នុងភូមិទ្រាំងក្នុងផែនការអភិវឌ្ឍភូមិឃុំរួចហើយ ដោយអាជ្ញាធរនឹងគ្រោងសកម្មភាពរៀបចំប្រព័ន្ធលូរំដោះនៅឆ្នាំ២០២៧ ខាងមុខដើម្បីបញ្ចៀសបញ្ហាទឹកលិចផ្ទះពលរដ្ឋនារដូវវស្សា។ ការសន្យានេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំនៅខេត្តសៀមរាប ដោយសំណូមពរឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាខាងលើ ព្រោះពលរដ្ឋរងការលំបាកក្នុងជីវភាពរស់នៅនិងខាតបង់ផ្នែកសេដ្ឋកិច្ច។
អ្នកស្រី មុំ ចង្អុយបង្ហាញស្នាមទឹកលិចក្នុងផ្ទះរបស់អ្នកស្រីដែលទឹកលិចប្រហែល ៣ តឹក។រូបភាព ជា។
លោកចៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បាននាំយកសំណើសំណូមពររបស់ប្រជាពលរដ្ឋករណីស្នើឱ្យដោះស្រាយបញ្ហាលិចទឹកពេលភ្លៀងធ្លាក់ក្នុងភូមិទ្រាំងទៅប្រជុំក្នុងក្រុមប្រឹក្សាឃុំសង្កាត់រួចហើយ ដោយអង្គប្រជុំសម្រេចយកសំណើនេះដាក់ក្នុងផែនការអភិវឌ្ឍនៅឆ្នាំ ២០២៧ខាងមុខ។
លោកចៅសង្កាត់ថា ការលើកយកបញ្ហានេះទៅពិគ្រោះក្នុងក្រុមប្រឹក្សាឃុំ គឺបន្ទាប់ពីលោកទទួលបានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មានពលរដ្ឋរបស់វិទ្យុស្រ្តី ដែលនាំយកក្តីកង្វល់របស់ពលរដ្ឋប្រាប់លោកឱ្យជួយដោះស្រាយ។
លោក ខៀវ សត ចៅសង្កាត់ស្លក្រាមប្រាប់ថា នៅឆ្នាំ ២០២៦នេះ សង្កាត់បានអនុវត្តផែនការរៀបចំប្រព័ន្ធលូរំដោះទឹកកខ្វក់ចេញពីតំបន់មួយចំនួនក្បែរវត្តឥន្ទកោសាជាមុនសិន ព្រោះកញ្ចប់ថវិកាបានអនុម័តរួចកាលពីចាស់។ ដោយឡែកករណីទឹកភ្លៀងជន់លិចផ្ទះពលរដ្ឋក្នុងភូមិទ្រាំង អាចនឹងគ្រោងដោះស្រាយរៀបចំប្រព័ន្ធលូរំដោះទឹកចេញនៅឆ្នាំ ២០២៧ ដ្បិតករណីនេះទើបត្រូវបានលើកឡើងនិងកំពុងស្ថិតក្នុងដំណាក់កាលពិគ្រោះយោបល់លើកផែនការស្នើថវិកាទៅក្រសួងពាក់ព័ន្ធ។
លោក ខៀវ សត៖«ថវិកាឆ្នាំ២០២៦យើងគ្រងរួចអស់ហើយ គ្រងខ្សែផ្លូវដែលយើងគ្រងធ្វើហ្នឹងណា។ចឹងពាក់ព័ន្ធអារឿងដហ្នឹង[លូរំដោះទឹក]តតែឆ្នាំ២០២៧ ទើបទៅរួច ដោយ២០២៦នេះយើងធ្វើខ្សែផ្លូវបឹងទន្សាធ្វើមួយខ្សែទៀត ភូមិដោះពោធិ៍មួយខ្សែ និងភូមិធ្លកអណ្តូងមួយខ្សែទៀត។ ផ្លូវយើងត្រូវធ្វើវាច្រើនពេក មួយឆ្នាំធ្វើបានតែបីខ្សែអីទេ»។
លោក ខៀវ សត ថ្លែងក្នុងកម្មវិធីមួយនៅសាលាសង្កាត់ស្លក្រាម។រូបភាពពីបណ្តាញសង្គម។
លោកថាផែនការអនុវត្តនីមួយៗអាជ្ញាធរត្រូវប្រើពេលសិក្សាព័ត៌មានលម្អិត ពិសេសគឺពិនិត្យមើលផ្លូវលំហូរទឹក តើត្រូវបង្ហូរទឹកទៅទម្លាក់ចោលនៅទីតាំងណាឱ្យច្បាស់លាស់ ដើម្បីធានាស្ថិរភាពកុំឱ្យមានបញ្ហាលិចទឹកឡើងវិញ ឬបង្កបញ្ហាលិចទឹកនៅតំបន់ផ្សេងដែលទឹកត្រូវហូរទៅនោះ។
លោក ខៀវ សត៖«ខ្ញុំចង់និយាយថា គម្រោងដែលយើងត្រូវដាក់លូយើងត្រូវដឹងថា តើទឹកត្រូវចេញទៅច្រកណាវិញ ដើម្បីរំដោះទឹកនឹងចេញ។ អ៊ីចឹង! បើយើងដាក់ទៅអត់រកមុខច្រកវាអត់ចេញវាលិចដដែល។អត់អីទេបានយោបល់ចឹងចាំខ្ញុំពិភាក្សាជាមួយក្រុមប្រឹក្សាខ្ញុំរកការសម្របសម្រួល»។
នៅពេលសួរថា តើអាជ្ញាធរនឹងដោះស្រាយបញ្ហាទឹកលិចនៅរដូវវស្សាឆ្នាំ ២០២៦នេះបែបណា? លោកចៅសង្កាត់តបដោយស្នើឱ្យប្រជាពលរដ្ឋធ្វើការអត់ធ្មត់ ព្រោះថវិកាដែលបានគ្រោងឆ្នាំនេះ ផ្តោតភាគច្រើនលើការងារសាងសង់និងជួសជុលផ្លូវជាមុនសិន។ លោកចៅសង្កាត់លើកទឹកចិត្តឱ្យប្រជាពលរដ្ឋត្រៀមទុកដាក់សម្ភារៈ វត្ថុមានតម្លៃនៅកន្លែងមានសុវត្ថិភាពចំពោះករណីមានការជន់លិចទឹកភ្លៀងនៅខែវស្សាឆ្នាំនេះ។
អ្នកស្រី ហត មុំ សម្តែងការសាទរចំពោះដំណឹងនេះ ដោយអ្នកស្រីនឹងប្រុងប្រយ័ត្នបន្ថែមចំពោះករណីដែលអាចមានការជន់លិចទឹកភ្លៀងនាពេលខាងមុខ ខណៈបច្ចុប្បន្នទីតាំងភូមិទ្រាំងពុំមានបញ្ហាទឹកជន់លិចនោះទេ។
អ្នកស្រី ហត មុំ៖«ពេលនេះអត់ភ្លៀងទេ ទល់តែខែប្រាំបី ឬខែដប់ អីណ្ណោះបានមានបញ្ហាភ្លៀងលិច»។
អ្នកស្រី មុំ ផ្តល់បទសម្ភាសដល់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តសៀមរាបពីបញ្ហាទឹកលិចផ្ទះលំបាករស់នៅនាខែធ្លាក់ភ្លៀង។រូបភាព ជា។
សូមរំលឹកថា បញ្ហាជំនន់ទឹកភ្លៀងជន់លិចលំនៅឋានប្រជាពលរដ្ឋក្នុងភូមិទ្រាំងខាងលើ កើតឡើងជាង ៤ឆ្នាំមកហើយ បន្ទាប់ពីប្រជាពលរដ្ឋនៅតំបន់នោះ បានចាក់ដីសាងសង់ផ្ទះខ្ពស់ជាងផ្លូវ ជាហេតុបង្កឱ្យទឹកភ្លៀងពុំអាចហូរចូលប្រភពទឹកក្បែរៗនោះបាន ទើបបង្កការជន់លិចផ្លូវនិងផ្ទះដែលទាបជាងផ្លូវ។ នេះបើតាមការបញ្ជាក់ពីពលរដ្ឋ។ ប្រជាពលរដ្ឋអះអាងថា ពេលភ្លៀងម្តងៗទឹកលិចផ្លូវប្រហែល ២០០ម៉ែត្រ ហើយផ្ទះពលរដ្ឋដែលទាបជាងផ្លូវតួយ៉ាងដូចផ្ទះអ្នកស្រី ហត មុំ គឺត្រូវទឹកហូរលិចក្នុងផ្ទះកម្ពស់ជាង ៣ តឹក។ បញ្ហានេះពលរដ្ឋរងការលំបាកក្នុងជីវភាពរស់នៅ ខូចខាតសម្ភារៈ ខាតបង់ការលក់ដូរ ការរៀនសូត្ររបស់កុមារ និងខ្លះមានបញ្ហាទឹកស៊ីជើងផងដែរ៕
អត្ថបទដោយ សាវ៉ាត់ ជា សិក្ខាកាមអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC)។ | កែវ សុខា | null | 2026-02-17T00:00:00 | null |
a-30-year-old-man-contracted-bird-flu-after-cooking-with-a-dead-chicken | https://wmc.org.kh/a-30-year-old-man-contracted-bird-flu-after-cooking-with-a-dead-chicken/ | បុរសវ័យ៣០ឆ្នាំម្នាក់កើតជំងឺផ្តាសាយបក្សីបន្ទាប់ពីយកមាន់ងាប់ទៅធ្វើម្ហូប | រូបភាពពី៖ ក្រសួងព័ត៌មាន
ភ្នំពេញ៖ បុរសវ័យ៣០ឆ្នាំម្នាក់មានទីលំនៅក្នុងភូមិ មានរិទ្ធិ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត កើតជំងឺផ្តាសាយបក្សី ដោយពិនិត្យឃើញមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1)។ តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺមានមាន់ងាប់ រួចយកមកធ្វើម្ហូប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
កញ្ញាមាស ដា ជូនសេចក្តីរាយការណ៍ឱ្យវិទ្យុស្រ្តីដូចតទៅ៖
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ស្តីពី ករណីជំងឺផ្តាសាយបក្សី បានឱ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណី កើតលើបុរសអាយុ ៣០ឆ្នាំ ដែលបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ដែល អ្នកជំងឺមានទីលំនៅក្នុងភូមិ មានរិទ្ធិ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។
អ្នកជំងឺមានរោគសញ្ញា គ្រុនក្តៅ ក្អក និងឈឺពោះ ប៉ុន្តែបន្ទាប់ពីមានការយកចិត្ត ទុកដាក់ថែទាំពីសំណាក់ក្រុមគ្រូពេទ្យ អ្នកជំងឺបានជាសះស្បើយត្រឡប់ទៅផ្ទះវិញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺមានមាន់ងាប់ រួចយកមកធ្វើម្ហូប ៣ថ្ងៃមុន បន្ទាប់មកអ្នកជំងឺចាប់ផ្តើមឈឺ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ជុំវិញការកើតឡើងនូវជំងឺផ្តាសាយបក្សីនេះ ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយ ក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្កេតស្រាវជ្រាវយ៉ាងសកម្ម ដើម្បីធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស ព្រមទាំងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ ហើយថែមទាំងចែកជូនឱសថ(Tamiflu)ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រៅពីនេះក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់យកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីឱ្យបានជាប់ជានិច្ច ដោយក្រសួងថា ជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋ។
ក្នុងករណីមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើមមាន រោគសញ្ញា ក្រសួងណែនាំកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យ ព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។
តាមក្រសួងសុខាភិបាល ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។
ដើម្បីយល់ដឹងពីរបៀបនៃការបង្ការ ក្រសួងសុខាភិបាលណែនាំកុំប៉ះពាល់ ឬទទួលទាន មាន់ទាឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស ឬយកក្រមាចងបិតច្រមុះ មុនពេល ចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោមត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ។ កុំទទួលទាន ពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា និងសម្អាតសម្ភារប្រើប្រាស់ សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ៕ | មាស ដា | a-30-year-old-man-contracted-bird-flu-after-cooking-with-a-dead-chicken | 2026-02-16T00:00:00 | data/wmc/a-30-year-old-man-contracted-bird-flu-after-cooking-with-a-dead-chicken.mp3 |
nearly-2-months-ago-4-journalists-were-arrested-and-detained-in-connection-with-the-case-of-publishing-building-locations-online-and-national-security-issues | https://wmc.org.kh/nearly-2-months-ago-4-journalists-were-arrested-and-detained-in-connection-with-the-case-of-publishing-building-locations-online-and-national-security-issues/ | ជិត២ខែ អ្នកសារព័ត៌មាន ៤នាក់ត្រូវចាប់ខ្លួននិងឃុំខ្លួនពាក់ព័ន្ធករណីផ្សាយទីតាំងអគារអនឡាញនិងបញ្ហាសន្តិសុខជាតិ | សមាគមអាដហុក បានឱ្យដឹងថា រយៈពេលជិត ២ខែ ដើមឆ្នាំ២០២៦នេះ អ្នកសារព័ត៌មាន ៤នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួន ពីបទ «ញុះញង់» ពាក់ព័ន្ធករណីផ្សាយទីតាំងអគារអនឡាញនិងបញ្ហាសន្តិសុខជាតិ។ តាមរយៈការផ្សាយករណីទាំងនោះ ក្រសួងព័ត៌មានណែនាំឱ្យអ្នកសារព័ត៌មានត្រូវសហការជាមួយអាជ្ញាធរ និងអ្នកអនុវត្តច្បាប់ ដើម្បីធានាសុវត្ថិភាពនិងគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ កញ្ញា យឿន ស្រីមុំ រាយការណ៍
អ្នកសារព័ត៌មានទាំង ៤នាក់នោះរួមមាន៖ លោក ហែម វណ្ណា ចាងហ្វាងកាសែត HVNN TV Online ត្រូវបានតុលាការខេត្តបន្ទាយមានជ័យឃុំខ្លួនកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ«ស្តាប់ឬថតពាក្យសម្តីឯកជន» ពាក់ព័ន្ធនឹងការផ្សាយករណីអំពើហិង្សាលើជនបរទេសនៅក្នុងអគារបិទខ្ទប់មួយកន្លែងចម្ងាយប្រមាណ ១០០ម៉ែត្រខាងក្រោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលសង្ស័យថាជាកន្លែងបង្ខំមនុស្សឱ្យធ្វើការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។ នេះបើយោងតាមការកត់ត្រាសមាគមការពារសិទ្ធិមនុស្ស អាដហុក បានឱ្យដឹងនៅលើទំព័រហ្វេសប៊ុកសមាគម។
បន្ទាប់ពីលោក ហែម វណ្ណា កាលពីថ្ងៃទី១២ ខែកុម្ភៈដដែល សមត្ថកិច្ចខេត្តតាកែវ បានឃាត់ខ្លួនអ្នកសារព័ត៌មាន ២រូបមាន គឺលោក ព្រំ សុផៃ ភ្នាក់ងារសារព័ត៌មាន កោះសន្តិភាព និងជាចាងហ្វាងកគេហទំព័រ ពេញចិត្តមេឌា និងលោក ស៊ាង ប៊ុនសុង ជាចាងហ្វាងគេហទំព័រ Sunday News ក្រោយពួកគេចុះផ្សាយព័ត៌មានថា ខេត្តតាកែវមានទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។ អស់រយៈពេល២ថ្ងៃ គឺថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចខេត្តតាកែវ ដោះលែងអ្នកសារព័ត៌មានទាំង២នាក់នោះវិញ បន្ទាប់ពីពួកគេបានសុំទោស និងសន្យាកែតម្រូវការផ្សាយឡើងវិញ។
តាមការកត់ត្រាសមាគមអាដហុកដដែល បានឱ្យដឹងទៀតថា ក្រៅពីអ្នកសារព័ត៌មានទាំងនោះ សមត្ថកិច្ចនៅតែបន្តចាប់ខ្លួនអ្នកសារព័ត៌មានម្នាក់ទៀតនៅខេត្តឧត្តរមានជ័យ។ លោក លួត សុផល ជាអ្នកយកព័ត៌មានស្រទាប់យុវវ័យ ត្រូវកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយលោកបានចុះផ្សាយពីបញ្ហាកងទ័ពជួរមុខខ្វះទឹកប្រើប្រាស់កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។
បន្ទាប់ពីការសាកសួរ សមាគមអាដហុក បញ្ជាក់ថា នៅរសៀលថ្ងៃទី១៤ ខែឆ្នាំដដែល លោក លួត សុផល ត្រូវសាលាដំបូងខេត្តឧត្តរមានជ័យ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តឧត្តរមានជ័យ ដោយចោទពីបទ «ញុះញង់ឱ្យមានការរើសអើង» និងបទ «ស្តាប់ ឬថតពាក្យសំដីឯកជន» បើទោះបីជាលោកសុផល បានយល់ព្រមលុបវីដេអូ ទាហានថៃកាយដីដាក់ទូកុងទឺន័រតាមបញ្ជាអាជ្ញាធរ និងព្រមទាំងបានធ្វើវីដេអូរសុំទោសជាសាធារណៈរួចហើយក៏ដោយ។
ជុំវិញការចាប់ខ្លួនអ្នកសារព័ត៌មានទាំងនោះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានចែករំលែកសារសំឡេងលោកទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែកុម្ភៈនេះថា ក្រសួងព័ត៌មានត្រៀមខ្លួនក្នុងការផ្តល់ការគាំទ្រផ្នែកច្បាប់ ដោយអាចពិនិត្យសំណើមកក្រសួងដើម្បីក្រសួងចូលរួមផ្តល់ការគាំទ្រផ្នែកច្បាប់លើសំណុំរឿង អាចរាប់ទាំងការគាំទ្រក្នុងដំណើរការនីតិវិធីតុលាការផងដែរ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។ រូបភាពពីក្រសួងព័ត៌មាន។
លោក ទេព អស្នារិទ្ធ៖«សូមអំពាវនាវយ៉ាងទទូចផងដែរដល់អ្នកសារព័ត៌មាន ក្រៅពីការផ្សាយ សូមផ្តល់កិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរអនុវត្តច្បាប់ ដើម្បីផ្តល់ព័ត៌មាន ដែលខ្លួនទទួលបានដល់សមត្ថកិច្ច ដើម្បីអាចរួមចំណែកជាបច្ច័យដល់ការត្រៀមលក្ខណៈ និងរៀបចំឱ្យស្របតាមបទដ្ឋានការងារ និងការអនុវត្តនីតិវិធីរបស់សមត្ថកិច្ចជំនាញ ឧទាហរណ៍ ទាក់ទងនឹងការចុះបង្រ្កាបជាដើម ដើម្បីអាចជួយឱ្យការចុះបង្ក្រាបកាន់តែមានប្រសិទ្ធភាព។ ទាំងនេះគឺ ដើម្បីធានាសុវត្ថិភាពដល់អ្នកសារព័ត៌មានសម្រាប់ការអនុវត្តសកម្មភាពក្នុងវិជ្ជាជីវៈរបស់ខ្លួន និងការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះជាមួយរាជរដ្ឋាភិបាល»។
ប៉ុន្តែលោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ខេមបូចា ធ្លាប់បញ្ជាក់ប្រាប់វិទ្យុស្ដ្រីកន្លងមកថា បច្ចុប្បន្ន រដ្ឋាភិបាលកំពុងចាត់វិធានការក្ដៅគគុកដើម្បីបង្ក្រាបអំពើឆបោកតាមអនឡាញ (Online Scam) ដូច្នេះលោកចាត់ទុកការរាយការណ៍របស់អ្នកសារព័ត៌មានទៅលើបញ្ហាទាំងអស់នោះ គួរតែទទួលបាននូវការកោតសរសើរ មិនគួររងការប្ដឹងផ្ដល់ និងប្រើប្រព័ន្ធតុលាការមកចោទប្រកាន់ឡើយ។
លោក ណុប វី៖«ខ្ញុំគិតថានៅក្នុងការបញ្ចេញព័ត៌មាននេះ អ្នកសារព័ត៌មានកំពុងតែដើរតួសំខាន់ក្នុងការបញ្ចេញរឿងរ៉ាវទាំងអស់ហ្នឹងនិងជាអ្នកឃ្លាំមើលអំពីស្ថានភាពផ្សេងៗ។ ដូច្នេះហើយវាមិនគួរជាលទ្ធផលមួយដែលរងការប្ដឹងផ្ដល់ទេ ឬចាប់ដាក់ពន្ធនាគារអ៊ីចឹងទេ»។
ចំណែកលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លើកឡើងដែរថា ប្រសិនជាអ្នកសារព័ត៌មាន បានប្រព្រឹត្តខុសឆ្គងលើសេចក្ដីរាយការណ៍ អាជ្ញាធរគួរតែយកច្បាប់ស្ដីពីរបបសារព័ត៌មានមកអនុវត្តជាមុនសិន ទើបត្រួតពិនិត្យច្បាប់ផ្សេងៗមកអនុវត្តលើអ្នកសារព័ត៌មាន។
លោក អំ សំអាត៖«ខ្ញុំយល់ថាដើម្បីបើកទូលាយសេរីភាពអ្នកសារព័ត៌មាន អ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយ ឬក៏បំពេញនូវវិជ្ជាជីវៈរបស់ខ្លួនហ្នឹង វាគួរតែត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ដើម្បីលើកកម្ពស់ទៅលើសេរីភាពសារព័ត៌មាន»។
យោងតាមរបាយការណ៍អង្គការ លីកាដូ កាលពីឆ្នាំ២០២៥ អ្នកសារព័ត៌មានចំនួន ៦នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការងាររាយការណ៍ព័ត៌មានរបស់ពួកគេ ដែលក្នុងនោះមានអ្នកសារព័ត៌មាន២រូប ត្រូវបានចាប់ខ្លួន ដោយសារការរាយការណ៍លើករណីអគារឆបោកតាមអនឡាញ៕
អត្ថបទដោយ ជា សុខនី | ជា សុខនី | nearly-2-months-ago-4-journalists-were-arrested-and-detained-in-connection-with-the-case-of-publishing-building-locations-online-and-national-security-issues | 2026-02-16T00:00:00 | data/wmc/nearly-2-months-ago-4-journalists-were-arrested-and-detained-in-connection-with-the-case-of-publishing-building-locations-online-and-national-security-issues.mp3 |
the-kampong-thom-provincial-tourism-department-has-issued-instructions-to-tourism-business-owners-to-improve-quality-safety-and-prices | https://wmc.org.kh/the-kampong-thom-provincial-tourism-department-has-issued-instructions-to-tourism-business-owners-to-improve-quality-safety-and-prices/ | មន្ទីរទេសចរណ៍ខេត្តកំពង់ធំ ចុះណែនាំម្ចាស់អាជីវកម្មទេសចរណ៍ ឱ្យពង្រឹងគុណភាពសុវត្ថិភាពនិងតម្លៃ | (កំពង់ធំ) មន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានចុះណែនាំម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ ឱ្យពង្រឹង អនាម័យ គុណភាពសុវត្ថិភាពចំណីអាហារ និងតម្លៃ។ ខណៈដែលវិស័យទេសចរណ៍កំពុងមានសន្ទុះឡើងវិញ ខេត្តកំពង់ធំបានបង្ហាញពីមោទកភាពលើស្តង់ដារសេវាកម្មបដិសណ្ឋារកិច្ច និងសុវត្ថិភាពចំណីអាហារ ដើម្បីធានាបាននូវការស្នាក់នៅប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្តសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។
លោក ផែង សុភាព អ្នកគ្រប់គ្រងសណ្ឋាគារ កំពង់ធំរ៉ូយ៉ាល់ ដែលជាសណ្ឋាគារឈានមុខគេក្នុងខេត្ត បានគូសបញ្ជាក់ថា ថ្មីៗនេះគណៈកម្មការវាយតម្លៃនៃមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានចេញលិខិតទទួលស្គាល់សណ្ឋាគាររបស់លោកថាជា “ទីតាំងមានអនាម័យល្អប្រសើរ”។
លោកបានបន្ថែមថា៖“ស្នាមញញឹម និងបដិសណ្ឋារកិច្ចស្វាគមន៍ គឺជាបេះដូងនៃសេវាកម្មយើង។ យើងបណ្ដុះបណ្ដាលបុគ្គលិកឱ្យផ្ដល់តម្លៃលើទំនុកចិត្ត និងសុវត្ថិភាពភ្ញៀវជាចម្បង”។
លោកបន្តថា ក្រៅពីបន្ទប់ទឹកដែលត្រូវស្អាតជានិច្ច រសជាតិអាហារក៏ជាចំណុចទាក់ទាញមិនអាចរំលងបាន ដែលភ្ញៀវចូលចិត្តបំផុតនោះគឺ ត្រីផ្អកចៀន ស្ងោរជ្រក់ត្រីឆ្កោក និងត្រីគ្រំ។
ស្របពេលជាមួយគ្នានេះ លោក ចន ហូលីយីម ប្រធានគណនេយ្យ និងជាតំណាងអ្នកគ្រប់គ្រង សណ្ឋាគារគ្លរៀស ក៏បានបង្ហាញទស្សនៈឯកភាពទៅលើការពង្រឹងគុណភាពសេវាកម្ម។ លោកបានសង្កត់ធ្ងន់លើទស្សនមួយលើកឡើងថា៖
”ការយកចំណេញតិច ដើម្បីរក្សាអតិថិជនឱ្យបានច្រើន និងយូរអង្វែង គឺប្រសើរជាងការចង់ចំណេញច្រើនក្នុងរយៈពេលខ្លី ហើយបាត់បង់ភ្ញៀវទៅវិញ”។
យ៉ាងណាកន្លងមកនៅទីតាំងខេត្តកំពង់ធំនេះក៏ធ្លាប់មានករណីរិះគន់ពីសាធារណៈមតិមួយចំនួនផងដែរ ដែលទីតាំងកម្សាន្តមួយកន្លែងលក់ក្នុងតម្លៃមិនសមរម្យ។ ជុំវិញបញ្ហានេះ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ បានចាត់ទុកថាជាពាក្យចចាមរ៉ាម ដែលមានការរិះគន់ លើតម្លៃកន្លែងកម្សាន្ត KTV ក្នុងខេត្តថា លក់ម្ហូបអាហារ និងភេសជ្ជៈក្នុងតម្លៃខ្ពស់។ លោកបានផ្ដល់បទសម្ភាសបកស្រាយថា ក្រុមការងារជំនាញបានចុះពិនិត្យជាប់ជានិច្ច។ ជាលទ្ធផល ទីតាំងទាំងនោះមានដាក់តម្លៃបង្ហាញជូនភ្ញៀវយ៉ាងច្បាស់លាស់នៅក្នុងសៀវភៅមុខម្ហូប (Menu) មុននឹងភ្ញៀវបញ្ជាទិញ ដែលជាតម្លៃសមរម្យតាមការណែនាំ។
សូមជម្រាបថា ក្រុមការងារមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ក្រោមការណែនាំផ្ទាល់របស់ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានចុះយុទ្ធនាការចែកសេចក្តីណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋាន ក្នុងក្រុងស្ទឹងសែន និងតាមតំបន់រមណីយដ្ឋាននានា ដូចជាស្ទឹងព្រៃប្រស់ ជាដើម។ បេសកកម្មនេះ ចាប់ផ្ដើមតាំងពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦មក។
សកម្មភាពនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងគុណភាពផលិតផលទេសចរណ៍ និងសេវាកម្ម តាមការណែនាំរបស់ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំស្របពេលនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម។
មន្ទីរទេសចរណ៍នឹងបន្តពង្រឹងយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរសម្រាប់ឆ្នាំ២០២៦ តាមរយៈពង្រឹងបដិសណ្ឋារកិច្ច ស្វាគមន៍ដោយភាពកក់ក្តៅ និងមានវិជ្ជាជីវៈ។ សុវត្ថិភាពចំណីអាហារ ធានាអនាម័យខ្ពស់បំផុត និងតម្លៃសមរម្យ។ ការផ្សព្វផ្សាយ បង្កើតការចងចាំល្អៗឱ្យភ្ញៀវជួយផ្សព្វផ្សាយបន្ត (មាត់មួយទៅមាត់ដប់)។ ជាមួយនឹងការប្តេជ្ញាចិត្តពីគ្រប់ភាគីពាក់ព័ន្ធ ខេត្តកំពង់ធំរំពឹងថានឹងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុត ដែលភ្ញៀវនឹងទទួលបាននូវបទពិសោធដ៏រីករាយ និងមិនអាចបំភ្លេចបាន៕
អត្ថបទផលិតដោយ លោក ប៉ាត ពណ្ណារាយ សិក្ខាកាមអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) | គីម ចាន់ចាវ | null | 2026-02-16T00:00:00 | null |
cassava-in-banteay-meanchey-province-still-has-a-market-and-reasonable-prices-even-though-it-cannot-be-exported-to-thailand | https://wmc.org.kh/cassava-in-banteay-meanchey-province-still-has-a-market-and-reasonable-prices-even-though-it-cannot-be-exported-to-thailand/ | ដំឡូងមីនៅខេត្តបន្ទាយមានជ័យនៅតែមានទីផ្សារនិងតម្លៃសមរម្យទោះមិនអាចនាំចេញទៅប្រទេសថៃបាន | ប៉ោយប៉ែត៖ ទោះបីជាដំឡូងមីមិនអាចនាំចេញទៅលក់នៅប្រទេសថៃ ដោយសារបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ពិតមែនតែដំឡូង មីនៅខេត្តបន្ទាយមានជ័យនៅតែមានទីផ្សារនាំចេញ និងមានតម្លៃខ្ពស់ជាងឆ្នាំមុនខណៈបានបង្វែរទីផ្សារនាំចេញទៅប្រទេសវៀតណាម។
ទិដ្ឋភាពកសិករប្រមូលផលដំឡូងលក់ឱ្យឈ្មួញ។រូបភាព សិក្ខាកាម។
លោក ស៊ូ សោភ័ណ្ឌ ប្រជាកសិករដាំដំឡូងមីនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សម្តែងក្តីរីករាយដែលតម្លៃដំឡូងមីទាំងស្រស់ និងដំឡូងស្ងួត បានហក់ឡើងថ្លៃជាងឆ្នាំមុនបន្តិច។ លោកថាឆ្នាំមុនដំឡូងមីស្រស់លក់បានតែ ១០០រៀលទៅ ២០០រៀលប៉ុណ្ណោះ ខណៈឆ្នាំនេះលក់បានតម្លៃ ២០០រៀលដល់ ៣០០រៀលក្នុងមួយគីឡូក្រាម។ ចំណែកដំឡូងស្ងួតវិញឆ្នាំនេះលក់បានតម្លៃចន្លោះពី ៥០០រៀលទៅ ៦០០រៀលក្នុងមួយគីឡូក្រាម។
ទិដ្ឋភាពកសិករប្រមូលផលដំឡូងលក់ឱ្យឈ្មួញ។រូបភាព សិក្ខាកាម។
សម្រាប់លោក សោភ័ណ្ឌ ដែលមានដីដាំដំឡូងមីចំនួន ៥ ហិកតាដោយអាចទទួលផលជាមធ្យម ២០ តោនក្នុងមួយហិកតានោះប្រាប់ ថា ទោះបីជាដំឡូងឆ្នាំនេះមិនអាចនាំទៅប្រទេសថៃបានដោយសារវិបត្តិសង្គ្រាម តែនៅមានទីផ្សារប្រទេសវៀតណាមសម្រាប់នាំចេញផងដែរ។
ទិដ្ឋភាពកសិករប្រមូលផលដំឡូងលក់ឱ្យឈ្មួញ។រូបភាព សិក្ខាកាម។
ទាក់ទងក្នុងរឿងនេះ លោក សុខ ឃា អ្នកប្រមូលទិញដំឡូងពីប្រជាកសិករដែលមានទីតាំងនៅស្រុកម៉ាឡៃ បានឱ្យដឹងថា ក្នុងមួយថ្ងៃលោកអាចទទួលទិញដំឡូងចន្លោះពី ៧០តោន ទៅដល់ ១០០តោន ដោយទទួលទិញទាំងស្រស់ និងស្ងួត។លោកថា ដំឡូងមីមានការនាំចេញទៅលក់បន្តទៅខេត្តព្រះសីហនុ និងខេត្តកំពត ក្នុងនោះក៏មានឈ្មួញវៀតណាមមកទទួលទិញបន្តយកទៅប្រទេសវៀតណាមផងដែរ។
លោក សុខ ឃា អ្នកប្រមូលទិញដំឡូងផ្តល់បទសម្ភាសជូនសិក្ខាកាមវិទ្យុស្រ្តី។រូបភាពសិក្ខាកាម។
លោកបន្តថា នៅមុនមានបញ្ហាសង្គ្រាម ទីផ្សារដំឡូងមិនសូវល្អនោះទេ តែក្រោយចប់សង្គ្រាមតម្លៃដំឡូងបានហក់ឡើងតខ្ពស់ជាងមុន។ ដោយដំឡូងស្រស់មានតម្លៃចាប់ពី ២០០រៀលទៅដល់ ៣០០រៀលជាងក្នុងមួយគីឡូក្រាម ដែលតម្លៃនេះធ្វើឲ្យប្រជាកសិករក៏ដូចជារូបលោកផ្ទាល់អាចទទួលយកបាន។
ទិដ្ឋភាពកសិករប្រមូលផលដំឡូងលក់ឱ្យឈ្មួញ។រូបភាព សិក្ខាកាម។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានឱ្យដឹងថា សម្រាប់ដំណាំដំឡូងមីនៅខេត្តបន្ទាយមានជ័យ គឺប្រជាកសិករបានដាំដុះលើផ្ទៃដីជារួមប្រមាណ ប្រាំពីរម៉ឺនហិចតា។ ចំពោះទិន្នផលជាមធ្យមមួយហិតាអាចបានផលប្រហែល ២០ តោន ។ ដោយឡែកឆ្នាំនេះការប្រមូលផលរបស់ប្រជាកសិករចំពោះបញ្ហាទីផ្សារមិនជួបបញ្ហានោះទេ ដោយមានឈ្មួញកណ្តាលពីវៀតណាមចុះប្រមូលទិញ និងឈ្មួញក្នុងស្រុកនាំទៅខេត្តព្រះសីហនុ។ សម្រាប់មន្ទីរជំនាញបច្ចុប្បន្នបានបង្កើនគុណភាពទៅលើបច្ចេកទេសដាំដុះ ការជ្រើសពូជ និងវិធីបង្ការទប់ស្កាត់បញ្ហាជំងឺជួយកសិករ៕
អត្ថបទខ្លីសរសេរដោយ អេម សុធិបតី សិក្ខាកាមអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។ | កែវ សុខា | null | 2026-02-13T00:00:00 | null |
siem-reap-residents-of-svay-dangkum-sangkat-celebrate-after-authorities-burn-down-piles-of-garbage-scattered-around-the-area-behind-the-cultural-village | https://wmc.org.kh/siem-reap-residents-of-svay-dangkum-sangkat-celebrate-after-authorities-burn-down-piles-of-garbage-scattered-around-the-area-behind-the-cultural-village/ | សៀមរាប៖ពលរដ្ឋសង្កាត់ស្វាយដង្គំសាទរក្រោយអាជ្ញាធរដុតកម្ទេចគំនរសំរាមពាសវាលពាសកាលនៅក្រោយភូមិវប្បធម៌ | ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅម្តុំក្រោយភូមិវប្បធម៌ក្រុងសៀមរាបសម្តែងការសាទរ បន្ទាប់ពីអាជ្ញាធរបានចុះប្រមូលនិងដុតសំរាមកម្ទេចចោល ដែលធ្វើឱ្យបញ្ហាសំរាមដែលធ្លាប់រាយពាសវាលពាសកាលហាក់មានសណ្តាប់ធ្នាប់ឡើងវិញបន្តិច។ ចៅសង្កាត់ស្វាយដង្គំប្រាប់ថា ការងារសំអាតបរិស្ថាននេះ ជាកាតព្វកិច្ចរបស់អាជ្ញាធរត្រូវបន្តធ្វើដូចភ្លៀងរលឹម។ តែយ៉ាងណាលោកថា ការងារនេះត្រូវការការសហការពីប្រជាពលរដ្ឋរក្សាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ បញ្ឈប់ការចោលសំរាមនៅទីសាធារណៈ និងត្រូវសហការបោះថ្លៃអនាម័យជូនភ្នាក់ងារប្រមូលសំរាមឱ្យបានទៀតទាត់។
ទីតាំងសំរាមដែលអាជ្ញាធរទើបប្រមូលដុត។រូបភាពពីពលរដ្ឋ។
នៅទីបំផុតសំរាមចាក់គរនៅជាប់ផ្លូវបេតុងក្រោយភូមិវប្បធម៌ស្ថិតក្នុងភូមិក្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានអាជ្ញាធរចុះប្រមូលដុតចោលហើយកាលពីពេលថ្មីៗនេះ បន្ទាប់អ្នកសារព័ត៌មានពលរដ្ឋរបស់វិទ្យុស្រ្តីប្រចាំខេត្តសៀមរាបបានរាយការណ៍ករណីចោលសំរាមពាសវាលពាសកាលខាងលើ។
ប្រជាពលរដ្ឋដែលបានចូលរួមរាយការណ៍ពីករណីនេះ សម្តែងការសាទរដែលអាជ្ញាធរបានយកចិត្តទុកដាក់ឆ្លើយតបនូវក្តីកង្វល់របស់ប្រជាជនទាក់ទងបញ្ហាសំរាមដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្បែរនោះ។
លោក ឆេង តុងលាប ពលរដ្ឋមួយរូបរស់នៅក្បែរទីតាំងគំនរសំរាមចម្ងាយប្រមាណ ២០០ម៉ែត្រប្រាប់ថា កាលពីជាង២ថ្ងៃមុននេះ អាជ្ញាធរបានចុះមកដុតកម្ទេចសំរាមខាងក្រោយភូមិវប្បធម៌រួចហើយ ដែលធ្វើឱ្យបរិស្ថាននៅទីតាំងនោះហាក់បានល្អប្រសើរជាងមុនមួយកម្រិត។ លោកថា កន្លងមកទីតាំងនេះត្រូវបានជនមួយចំនួនយកសំរាមមកបោះចោលពាសវាលពាសកាល បង្កជាក្លិនមិនល្អ បាត់បង់សណ្តាប់ធ្នាប់ ខូចសោភណភាពទីក្រុងដែលជាតំបន់ទេសចរណ៍របស់ប្រទេស។
យ៉ាងណាលោកថ្លែងអំណរគុណដល់អាជ្ញាធរដែលបានចុះមកសម្អាតសំរាមជាប្រចាំនៅទីតាំងខាងលើ ដោយលោកស្នើឱ្យអាជ្ញាធរចាត់វិធានការសមស្របណាមួយរឹតបន្តឹងចំពោះជនណាដែលនៅតែចោលសំរាមគ្មានសណ្តាប់ធ្នាប់បែបនេះទៀត។
ទីតាំងសំរាមដែលអាជ្ញាធរទើបប្រមូលដុត។រូបភាពពីពលរដ្ឋ។
សូមបញ្ជាក់ថា ទីតាំងផ្លូវបេតុងដ៏រឹងមាំក្រោយភូមិវប្បធម៌ស្ថិតនៅក្នុងភូមិក្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ជារឿយៗត្រូវប្រជាពលរដ្ឋមួយចំនួនតូចលួចដឹកសំរាមមកភ្លុងចោលយ៉ាងអនាធិបតេយ្យ ធ្វើឱ្យបាត់បង់សោភណភាពនិងបង្កជាក្លិនមិនល្អជៈមកលើអ្នកធ្វើដំណើរដែលឆ្លងកាត់ទីនោះ។ ចំណែកប្រជាពលរដ្ឋដែលមានផ្ទះក្បែរទីតាំងខាងលើក៏ត្អូញត្អែរការលំបាករស់នៅផងដែរ ដ្បិតម្តងម្កាលមានក្លិនមិនល្អភាយដល់លំនៅឋានអ្នកភូមិ។
ជុំវិញការចុះសម្អាតទីតាំងខាងលើនេះលោកចៅសង្កាត់ស្វាយដង្គំប្រាប់ថា ការងារនេះជាតួនាទី កាតព្វកិច្ចរបស់អាជ្ញាធរដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបាននូវការរស់នៅប្រកបដោយផាកសុកភាព ដូច្នេះអាជ្ញាធរនឹងបន្តការងារនេះដូចភ្លៀងរលឹម។ លោកថាឆាប់ៗខាងមុខនេះ អាជ្ញាធរនិងសហការជាមួយអង្គការដៃគូដើម្បីដាក់ធុងសំរាមឱ្យរៀបរាយ និងបំពាក់កាមេរ៉ាសម្រាប់ស្រាវជ្រាវជនដែលបំពានបម្រាម។ ទន្ទឹមនឹងចំណាត់ការនេះ លោកចៅសង្កាត់ក៏អំពាវនាវដល់ប្រជាពលរដ្ឋគម្បីសហការជាមួយអាជ្ញាធរ បង់ថ្លៃសំរាមដល់ភ្នាក់ប្រមូលសំរាមឱ្យបានជាប់លាប់ ចៀសវាងគេចវេះ បែរជាលួចយកសំរាមទៅបោះចោលដោយខ្លួនឯងទៅវិញ។
តាមការកត់សម្គាល់ពីប្រជាពលរដ្ឋនិងអាជ្ញាធរបញ្ជាក់ប្រហាក់ប្រហែលគ្នាថា គេតែងប្រទះឃើញមានអ្នកជិះម៉ូតូ ខ្លះជិះរ៉ឺម៉ក និងខ្លះមានទាំងជិះរថយន្តថែមទៀតផង បានដឹកសំរាមមកចាក់ចោលនៅទីតាំងនោះដោយមិនញញើតកោតខ្លាចក្រែងអ្វីបន្តិចសោះឡើយ។ ជាងនេះ បន្ទាប់ពីការដុតកម្ទេចសំរាមហើយ ពលរដ្ឋក៏នៅប្រទះឃើញមានអ្នកយកសំរាមថ្មីៗមកចោលនៅទីតាំងខាងលើដដែល។ បើតាមអាជ្ញាធរ ករណីបើស្រាវជ្រាវរកឃើញអ្នកចោលសំរាមនៅទីតាំងខាងលើនោះទៀត នោះអាជ្ញាធរនឹងអនុវត្តតាមផ្លូវច្បាប់ដែលមានចែងជាធរមាន៕
អត្ថបទសរសេរដោយ សារ៉ាត់ ជា ជាសិក្ខាកាមរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ស្តីពី អក្ខរកម្មព័ត៌មាន។ | កែវ សុខា | null | 2026-02-13T00:00:00 | null |
stung-treng-provincial-prison-denies-allegations-that-the-prison-director-and-his-cronies-extorted-money-from-prisoners-in-exchange-for-cell-phone-use | https://wmc.org.kh/stung-treng-provincial-prison-denies-allegations-that-the-prison-director-and-his-cronies-extorted-money-from-prisoners-in-exchange-for-cell-phone-use/ | ពន្ធនាគារខេត្តស្ទឹងត្រែងបដិសេធករណីចោទថាប្រធានពន្ធនាគារនិងបក្ខពួកជំរិតប្រាក់អ្នកទោសជាថ្នូរប្រើប្រាស់ទូរសព្ទដៃ | រូបភាពពី៖ ហ្វេសប៊ុកផេកអគ្គនាយកដ្ឋានពន្ធនាគារ
ភ្នំពេញ៖ ក្រោយមានការផ្សព្វផ្សាយថា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែងនិងបក្ខពួកបានជំរិតទារប្រាក់ពីជនជាប់ឃុំចន្លោះពី៤ ពាន់ដុល្លារ ទៅ ៧ពាន់ដុល្លារអាមេរិកក្នុងមួយបន្ទប់ ជាថ្នូរនៃការអនុញ្ញាតឱ្យប្រើប្រាស់ទូរសព្ទដៃបាន ករណីនេះពន្ធនា គារខេត្តស្ទឹងត្រែងបានចេញសេចក្តីបំភ្លឺដោយបដិសេធចំពោះការផ្សព្វផ្សាយនោះថា ជាការដាក់បន្ទុកលើការអនុវត្តរបស់មន្រ្តីពន្ធនាគារ។ នេះបើតាមសេចក្តីបំភ្លឺរបស់ពន្ធនាគារខេត្តស្ទឹងត្រែង។
កញ្ញា មាស ដា ជូនសេចក្តីរាយការណ៍ឱ្យវិទ្យុស្រ្តីដូចតទៅ៖
ពន្ធនាគារខេត្តស្ទឹងត្រែងបានចេញសេចក្តីបំភ្លឺដោយបដិសេធចំពោះការផ្សព្វផ្សាយរបស់អង្គភាពសារព័ត៌មានមួយករណីផ្សព្វផ្សាយថា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែងរួមជាមួយបក្ខពួកបានជំរិតទារប្រាក់ពីជនជាប់ឃុំ ជាទឹកប្រាក់ចាប់ពី ៤ពាន់ដុល្លារ ទៅ ៧ពាន់ដុល្លារក្នុងមួយបន្ទប់ ជាថ្នូរអនុញ្ញាតឱ្យប្រើប្រាស់ទូរសព្ទដៃក្នុងពន្ធនាគារ។ សេចក្តីបំភ្លឺរបស់ពន្ធនាគារខេត្តបន្តទៀតថា អង្គភាពសារព័ត៌មាននោះថែមទាំងស្នើដល់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បើកការស៊ើបអង្កេតលើករណីនេះទៀតផង ខណៈពន្ធនាគារខេត្តស្ទឹងត្រែងអះអាងថាការផ្សាយនេះជាការដាក់បន្ទុកលើមន្រ្តីពន្ធនាគារ។ នេះបើតាមសេចក្តីបំភ្លឺរបស់ពន្ធនាគារខេត្តស្ទឹងត្រែង។
តាមសេចក្តីបំភ្លឺដដែល ដែលចេញផ្សាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានឱ្យដឹងថា មន្រ្តីពន្ធនាគារខេត្តស្ទឹងត្រែងតែងតែអនុវត្តតាមច្បាប់ ស្តីពីពន្ធនាគារ បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានពន្ធនាគារ យ៉ាងខ្ជាប់ខ្ជួន ដោយធ្វើការឆែកឆេរនៅគ្រប់អគារឃុំខ្លួនរបស់ជនជាប់ឃុំ។ ការអនុវត្តរបស់មន្រ្តីពន្ធនាគារខេត្តបែបនេះ ដើម្បីស្រាវជ្រាវរកវត្ថុហាមឃាត់ និងទូរសព្ទដៃក្នុងអគារឃុំខ្លួនរបស់ជនជាប់ឃុំនីមួយៗជាប្រចាំ ក្នុងគោលបំណងបង្ការ ទប់ស្កាត់ការលួចនាំចូលវត្ថុហាមឃាត់ឬទូរសព្ទដៃចូលក្នុងពន្ធនាគារ។
សេចក្តីបំភ្លឺបញ្ជាក់ទៀតថា ការផ្សព្វផ្សាយថា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែងរួមជាមួយបក្ខពួកបានជំរិតទារប្រាក់ពីជនជាប់ឃុំជាថ្នូរអនុញ្ញាតឱ្យប្រើប្រាស់ទូរសព្ទដៃក្នុងពន្ធនាគារ ទំនងជាជនជាប់ឃុំមួយចំនួនមិនពេញចិត្តចំពោះការអនុវត្តគោលការណ៍ច្បាប់តឹងរ៉ឹងរបស់អង្គភាពពន្ធនាគារខេត្តស្ទឹងត្រែង។
អង្គភាពពន្ធនាគារខេត្តស្ទឹងត្រែងនៅតែបដិសេធចំពោះការចុះផ្សាយនោះ ដោយថាពន្ធនាគារខេត្តស្ទឹងត្រែងពុំដែលបានចេញសេចក្តីសម្រេចណាមួយ ឱ្យយកសេវាប្រើប្រាស់ទូរសព្ទដៃចល័តនៅក្នុងពន្ធនាគារឡើយ។ ពោលមានតែហាមឃាត់ និងស្រាវជ្រាវចំពោះអ្នកជាប់ឃុំណាដែលលួចលាក់ប្រើប្រាស់ទូរសព្ទក្នុងពន្ធនាគារ និងថែមទាំងដាក់ពិន័យចំពោះអ្នកប្រព្រឹត្តិខុសបទបញ្ជាផងដែរ។ នេះបើតាមសេចក្តីបំភ្លឺរបស់ពន្ធនាគារខេត្តស្ទឹងត្រែង។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះអង្គភាពពន្ធនាគារខេត្តស្ទឹងត្រែង កំពុងតាមដាននិងធ្វើការស្រាវជ្រាវចំពោះករណីនេះ និងបានរកឃើញរបស់ហាមឃាត់មួយចំនួនព្រមទាំងកំពុងស្វែងរកអ្នកដែលពាក់ព័ន្ធប្រព្រឹត្តិបទល្មើសបន្ថែមទៀត ដើម្បីអនុវត្តតាមច្បាប់៕ | មាស ដា | stung-treng-provincial-prison-denies-allegations-that-the-prison-director-and-his-cronies-extorted-money-from-prisoners-in-exchange-for-cell-phone-use | 2026-02-13T00:00:00 | data/wmc/stung-treng-provincial-prison-denies-allegations-that-the-prison-director-and-his-cronies-extorted-money-from-prisoners-in-exchange-for-cell-phone-use.mp3 |
ministries-institutions-and-civil-society-organizations-remind-youth-not-to-deviate-from-national-traditions-on-valentines-day | https://wmc.org.kh/ministries-institutions-and-civil-society-organizations-remind-youth-not-to-deviate-from-national-traditions-on-valentines-day/ | ក្រសួងស្ថាប័ននិងសង្គមស៊ីវិលក្រើនរំឭកយុវជនកុំប្រព្រឹត្តិខុសឆ្គងពីប្រពៃណីជាតិនាថ្ងៃទិវានៃក្តីស្រឡាញ់ | រូបភាពពី៖ បណ្តាញសង្គម
ភ្នំពេញ៖ នាថ្ងៃទិវានៃក្តីស្រឡាញ់ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ខែកុម្ភៈនេះ ក្រសួងវប្បធម៌ និងអង្គការសង្គមស៊ីវិលមួយចំនួន បានចេញសារក្រើនរំឭកដល់យុវជនកម្ពុជា ឱ្យចៀសវាងរាល់ការប្រព្រឹត្តិខុសឆ្គងពីគន្លងប្រពៃណី បង្កជារូបភាព បរិយាកាសសង្គមថ្មីខុសពីចរិតលក្ខណៈដើមនៃសង្គមកម្ពុជា។ ជាពិសេសនោះ គឺសកម្មភាពជ្រួលជ្រើមហួសហេតុប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម កិត្តិយស និងសេចក្តីថ្លៃថ្នូរខ្លួនឯងនិងអ្នកដទៃ។
កញ្ញា មាស ដា ជូនសេចក្តីរាយការណ៍ឱ្យវិទ្យុស្រ្តីដូចតទៅ៖
នៅមុនថ្ងៃទិវានៃក្តីស្រឡាញ់ ដែលតែងតែប្រព្រឹត្តទៅនៅថ្ងៃទី១៤ កុម្ភៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងអង្គការសង្គមស៊ីវិលមួយចំនួន បានចេញសារអំពាវនាវក្រើនរំឭកដល់សាធារណៈ អាណាព្យាបាល ពិសេសយុវជនកម្ពុជាទាំងអស់កុំឱ្យមានសកម្មភាពជ្រួលជ្រើមហួសហេតុ អនុវត្តខុសឆ្គងពីវប្បធម៌ប្រពៃណីជាតិ បង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម កិត្តិយស និងសេចក្តីថ្លៃថ្នូរ។
បើតាមសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឱ្យដឹងថា នៅរៀងរាល់ថ្ងៃទី១៤ កុម្ភៈ មជ្ឈដ្ឋានទូទៅតែងនិយមហៅថា ទិវានៃក្តីស្រឡាញ់។ ទិវាមួយនេះបាននឹងកំពុងជះឥទ្ធិពលក្នុងសង្គមកម្ពុជា ជាពិសេសស្រទាប់យុវជនដោយពួកគេប្រើប្រាស់ទិវានេះជាឱកាសក្នុងការធ្វើសកម្ម ភាពនានា ដើម្បីបង្ហាញនូវមនោសញ្ចេតនា ក្តីស្រឡាញ់ដឹងគុណចំពោះមាតាបិតា អាណាព្យាបាល គ្រូបាធ្យាយ ប្តី-ប្រពន្ធ មិត្តភក្តិ ជាដើម ដែលទង្វើនេះក្រសួងចាត់ទុកថា ជាការប្រកបដោយភាពថ្លៃថ្នូរគួរជាទីគោរព និងកោតសរសើរ។
ដោយឡែកយុវជនមួយចំនួនតូច នៅតែបន្តយល់ខុសពីអត្ថន័យនៃទិវានៃក្តីស្រឡាញ់នេះ ដោយប្រព្រឹត្តសកម្មភាពខុសឆ្គងមួយចំនួន បង្កផលប៉ះពាល់អវិជ្ជមានដល់បុគ្គលខ្លួនឯងផ្ទាល់ផង និងដល់តម្លៃប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិ ផង។ ដូច្នេះដើម្បីចៀសវាងការអនុវត្តខុស និងការបង្កនូវរូបភាព បរិយាកាសសង្គមថ្មី ដែលខុសពីចរិតលក្ខណៈដើមនៃសង្គមកម្ពុជា ក្រសួងស្នើឱ្យសាធារណជនពិសេសយុវវ័យកុំបង្កសកម្មភាពជ្រួលជ្រើមហួសហេតុប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯងនិងអ្នកដទៃ។ សម្រាប់ក្រសួងការប្រព្រឹត្តិទង្វើខុសឆ្គង អាចបង្កផលប៉ះពាល់រយៈពេលវែងដល់អនាគតខ្លួនឯង ដូច្នោះហើយ យុវជនត្រូវតែសិក្សាស្វែងយល់ឱ្យបានច្បាស់អំពីឫសគល់ និងប្រភពនៃទិវានេះគឺជាភាពចាំបាច់។
ជុំវិញរឿងនេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លើកឡើងថា យុវជនកម្ពុជាទាំងអស់កុំយកទិវានៃក្តីស្រឡាញ់ទៅធ្វើទង្វើជ្រុលជ្រួសបង្កនូវវិប្បដិសារីមកកាន់ខ្លួនឯង និងអ្នកដទៃ។
លោកប្រាប់វិទ្យុស្រ្តីថា៖«យុវជនកម្ពុជាហូរហែគួរតែកុំឱ្យបញ្ហាហ្នឹង ក្លាយទៅជារឿងដែលជ្រុលជ្រួស រឿងដែលនិយមដែលធ្វើឱ្យ យើងឈឺចាប់ និងសោកស្តាយសម្រាប់ខ្លួនរបស់យើងបាទ។ អ៊ីចឹងចំពោះក្តីស្រឡាញ់នេះយើងមានពីមុន និងពេលបច្ចុប្បន្ននិងពេលអនាគត។ វាមិនមែនជារឿងពិសេសអីទេសម្រាប់ថ្ងៃស្អែក»។
ចំណែកលោក វិន វិចិត្រ ជនមានពិការភាពភ្នែកប្រាប់វិទ្យុស្រ្តីថា លោកមិនបដិសេធចំពោះការបង្ហាញក្តីស្រឡាញ់នោះទេ ប៉ុន្តែលោកថា នៅថ្ងៃ ១៤ កុម្ភៈ លោកមានចំណុចពីរចែករំលែកដល់យុវជនឱ្យស្វែងយល់ ដើម្បីកុំបណ្តោយខ្លួនធ្វើឱ្យ បាត់បង់អត្តសញ្ញាណជាតិ។
លោកនិយាយថា៖«ការយល់អំពី១៤កុម្ភៈ តើយុវជននាំគ្នាធ្វើ ចូលរួមបុណ្យ១៤កុម្ភៈហ្នឹង យល់ពី១៤កុម្ភៈ បានកម្រិតណា។ បងគិតថា សម័យឥឡូវជាសម័យ AI អ៊ីចឹងអីដែលយើងចង់ដឹងគឺយើងអាចដឹងបាន។ ប៉ុន្តែបើយើងអនុវត្តយើងចូលរួម តែយើងអត់មានចំណេះដឹងអាហ្នឹងសោះ! គួរជារឿងដែលគួរឱ្យព្រួយបារម្ភវិញ។ មិនថារឿង១៤កុម្ភៈទេ រឿងអីក៏ដោយ កាលណាយើងចេះតែធ្វើតាមគ្នាយើងអត់យល់អំពីអត្ថន័យ អត់យល់ថាអាហ្នឹងគេធ្វើដើម្បីអីវានាំមកនូវការវិនាសហ្នឹងឯង»។
លោកបន្តថា៖«ទីពីរការស្វែងយល់ពីតម្លៃវប្បធម៌ សីលធម៌ ជាខ្មែរ យុវជនទាំងអស់គួរតែគិតគូររឿងហ្នឹងឡើងវិញ ដោយតែបច្ចុប្បន្នយើងកំពុងតែមានជម្លោះបញ្ហាជាមួយថៃ បញ្ហាទាំងអស់ហហ្នឹងវាកើតមកយើងដឹងថាមកពីអី។ អ៊ីចឹងគេមិនមែនចង់បានយើងទើបងតែសង្គ្រាមហ្នឹងទេ គេចង់បានយើងយូរហើយ។ អ៊ីចឹងដែលយើងត្រូវថែរក្សាបំផុតហ្នឹងគឺអត្តសញ្ញាណជាតិរបស់ខ្លួនឯង។ព្រោះរាល់ថ្ងៃបើសិនជាយើងបាត់ អត្តសញ្ញាណហ្នឹងគឺយើងអត់អាចប្រាប់គេថា យើងជាខ្មែរបានទេ ហើយអ្វីដែលគេចង់បានគឺកន្លែងហ្នឹង»។
បន្ថែមពីនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន ត្រូវចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំឭកដល់បងប្អូន កូនចៅ ក្នុងគោលដៅប្រារព្ធទិវានេះឱ្យក្លាយជាឱកាសមួយបង្ហាញអារម្មណ៍មនោសញ្ចេតនា និងកាយវិការ ចែករំលែកក្តីស្រឡាញ់ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សនៅជុំវិញខ្លួនដូចជាក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ និងញាតិមិត្តជាដើម។
ក្រៅពីនេះ ក៏អាចបង្ហាញពីកាយវិការចែករំលែកក្តីស្រឡាញ់ទៅដល់ជនមានពិការភាព កុមារកំព្រា និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកផ្សេងទៀត ក្រោមរូបភាព សរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការសំណេះសំណាល ឬការទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្សរីករាយ ស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន ក្រុមគ្រួសារ ពិសេសរួមចំណែកថែរក្សា បាននូវអត្តសញ្ញាណជាតិ ដែលកូនខ្មែរគ្រប់ៗរូបមានកាតព្វកិច្ចថែរក្សា និងការពារ។ នេះបើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕ | មាស ដា | ministries-institutions-and-civil-society-organizations-remind-youth-not-to-deviate-from-national-traditions-on-valentines-day | 2026-02-13T00:00:00 | data/wmc/ministries-institutions-and-civil-society-organizations-remind-youth-not-to-deviate-from-national-traditions-on-valentines-day.mp3 |
adhoc-asks-banteay-meanchey-provincial-court-to-consider-releasing-journalists-detained-for-publishing-building-locations-online | https://wmc.org.kh/adhoc-asks-banteay-meanchey-provincial-court-to-consider-releasing-journalists-detained-for-publishing-building-locations-online/ | អាដហុកស្នើតុលាការខេត្តបន្ទាយមានជ័យពិចារណាដោះលែងអ្នកកាសែតជាប់ឃុំករណីផ្សាយទីតាំងអគារអនឡាញ | ភ្នំពេញ៖ សមាគម អាដហុក បានដាក់លិខិតទៅប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យឱ្យពិចារណាដោះលែងអ្នកកាសែតដែលជាប់ឃុំករណីផ្សាយទីតាំងអគារអនឡាញកាលពីពេលថ្មីៗនេះ។ យ៉ាងណាលិខិតនោះ សាលាដំបូងខេត្តបានទទួលយក និងធ្វើការពិនិត្យសំណើដែលសមាគម អាដហុក សូមកិច្ចអន្តរាគមន៍។ កញ្ញា យឿន ស្រីមុំ ជូនសេចក្តីរាយការណ៍
លោក ហែម វណ្ណា ចាងហ្វាងកាសែត HVNN TV Online ត្រូវសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៥ និងបទ«ស្តាប់ឬថតពាក្យសម្តីឯកជន»តាមមាត្រា៣០១ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ការចាប់ខ្លួននិងចោទប្រកាន់អ្នកកាសែតរូបនេះ បន្ទាប់ពីលោកបានធ្វើសេចក្តីរាយការណ៍ហេតុការណ៍ករណីអំពើហិង្សាពីសំណាក់ជនមួយក្រុមទៅលើជនបរទេសប្រហែល ៥នាក់ នៅក្នុងអគារបិទខ្ទប់មួយកន្លែង ដែលសង្ស័យថាជាកន្លែងបង្ខំមនុស្សឱ្យធ្វើការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។ពិសេស អគារដែលអ្នកកាសែតរាយការណ៍នោះគឺនៅចម្ងាយប្រមាណ ១០០ ម៉ែត្រប៉ុណ្ណោះខាងក្រោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។
ជុំវិញរឿងនេះ ក្នុងលិខិតរបស់សមាគមអាដហុក កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលដាក់ជូនប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ឱ្យពិចារណាមានការដោះលែងអ្នកសារព័ត៌មានខាងលើ អាដហុកបញ្ជាក់ សមាគមបានចុះស្រាវជ្រាវនិងសួរសាក្សីនៅទីតាំងកើតហេតុ ដោយសាក្សីបញ្ជាក់ថា ពិតជាមានហេតុការណ៍ចាប់ខ្លួនលោក វណ្ណា ដែលបានផ្សាយករណីហិង្សានោះមែន ខណៈវីដេអូដែលលោក វណ្ណា ផ្សាយបានបង្ហាញសកម្មភាពផ្ទុះហិង្សានៅទីតាំងកើត។ បើតាមការបញ្ជាក់បន្ថែមពីមន្រ្តីអាដហុក។
លោក ស៊ុំ ចន្ទគា៖«យើងសំដៅដល់សាក្សីដែលជាកន្លែងចាប់ខ្លួនទេ កន្លែងហៅគាត់ទៅសួរទៅអីទេ របាយការណ៍ទៅកន្លែងអនឡាញគាត់មានស្រេចហើយ គាត់មានវីដេអូគាត់មានអីស្រេចហើយណា»។
ជុំវិញភស្តុតាងដែលប្រមូលបាន លិខិតរបស់អាដហុកខាងលើស្នើសុំប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ មេត្តាពិចារណាទៅចំណុចចំនួន៤ ទី១. លោក ហែម វណ្ណា ជាចាងហ្វាងកាសែត HVNN TV Online ចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលក្នុងការកម្ចាត់អំពើឆបោកតាមអនឡាញចេញពីកម្ពុជា។ ទី២. ក្រោយពេលចុះផ្សាយព័ត៌មានរួចមក មិនមានស្ថាប័នណាមួយ ឬជនណាមួយ ដាក់លិខិតជាលាយលក្ខអក្សរ និងដោយផ្ទាល់ សុំធ្វើការកែតម្រូវឡើយ។រីឯចំណុចទី៣. ការចុះព័ត៌មានរបស់លោក ហែម វណ្ណា ស្របទៅតាមក្រមសីលធម៌ វិជ្ជាជីវៈ តែមានកំហុសបច្ចេកទេសដោយសារតែយកសម្ដីរបស់គេមកដាក់ក្នុងការផ្សាយ ដោយមិនបានសុំការអនុញ្ញាត។ និងទី៤. មុនធ្វើការចោទប្រកាន់មកលើលោក ហែម វណ្ណា គួរតែពិនិត្យទៅមើលច្បាប់ជាតិ និងអន្តរជាតិ។
បើតាមសំណើខាងលើ សមាគមអាដហុក ស្នើប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ មេត្តាពិចារណាអន្តរាគមន៍ដោះលែងលោក ហែម វណ្ណា ឱ្យមានសេរីភាពឡើងវិញ។
លោក ស៊ុំ ចន្ទគា មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យ ថ្លែងប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១២ ខែកុម្ភៈនេះថា លិខិតនេះ មិនមែនជាការបញ្ជា តែជាការស្នើសូមប្រធានសាលាដំបូងឱ្យពិចារណាលើករណីលោក ហែម វណ្ណា ដើម្បីឱ្យអ្នកកាសែតអនឡាញរូបនេះមានសេរីភាពវិញ។ ក្នុងលិខិតដាក់ជូនប្រធានសាលាដំបូងលោកប្រាប់ថា សមាគមអាដហុក បានផ្ដល់មតិយោបល់ជាច្រើនចំណុចដើម្បីឱ្យប្រធានសាលាដំបូងធ្វើការវិនិច្ឆ័យ មុនសម្រេចក្ដីលើសំណុំរឿងលោក ហែម វណ្ណា។
លោក ស៊ុំ ចន្ទគា៖«អ៊ីចឹងតុលាការនឹងពង្រឹងការអនុវត្តច្បាប់ ហើយនិងផ្ដល់នូវភាពយុត្តិធម៌ជូនគាត់ យើងជឿជាក់ដោយ សារតែយើងបានដាក់លិខិតអស់ហើយ អ៊ីចឹងចំណុចទាំងអស់ហ្នឹងគឺតុលាការមិនអាចយកទៅទុកចោល និងមិនអើពើទេ យើងនៅតែមានជឿជាក់លើហ្នឹង ហើយនិងតុលាការផ្ដល់យុត្តិធម៌ជូនគាត់ និងពិចារណាលើលិខិតយើង»។
លោក ហែម វណ្ណា អ្នកសារព័ត៌មានអនឡាញ។ រូបភាពពីអង្គការ លីកាដូ។
ជុំវិញលិខិតសមាគមអាដហុកនេះ លោក រឿន លីណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ប្រាប់វិទ្យុស្ដ្រីថា សាលាដំបូងបានទទួលលិខិតរបស់សមាគមអាដហុកកាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈនេះ ដូច្នេះមកដល់ពេលនេះប្រធានសាលាដំបូងខេត្តកំពុងពិនិត្យលិខិតសមាគមអាដហុក ដោយមិនទាន់អធិប្បាយបាននៅឡើយទេ។
ងាកមកមន្ត្រីសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យវិញលោក ស៊ុំ ចន្ទគា លើកឡើងថា ដោយសារលោក ហែម វណ្ណា ជាអ្នកសារព័ត៌មាន ដូច្នេះកំហុសឆ្គងសេចក្ដីរាយការណ៍អ្នកកាសែតអនឡាញរូបនេះ គួរតែយកច្បាប់ស្ដីពីរបបសារព័ត៌មានមកអនុវត្តជាមុនសិន មុនឈានអនុវត្តក្រមព្រហ្មទណ្ឌលើលោក វណ្ណា។
លោក ស៊ុំ ចន្ទគា៖«បច្ចុប្បន្នហ្នឹងខាងរដ្ឋាភិបាលត្រូវការជាចាំបាច់នូវអ្នកសារព័ត៌មានសកម្មដូចលោក ហែម វណ្ណាអ៊ីចឹង ដើម្បីចូលរួមកម្ចាត់នូវអំពើឆបោកOnline Scam ចេញពីកម្ពុជា។ អ៊ីចឹងអ្នកកាសែតមានតួនាទីចម្បងខ្លាំងក្នុងការជួយបង្ហាញកន្លែងដែលបិទបាំងមួយចំនួន ដើម្បីឱ្យសមត្ថកិច្ចចុះជួយដល់ពលរដ្ឋដែលធ្វើការរងការគាបសង្កត់ រងការជួញដូរ និងរងអីផ្សេងៗ។ អ៊ីចឹងស្នើសូមតុលាការធ្វើការពិចារណាដើម្បីឱ្យពួកគាត់ហ្នឹងចូលរួមក្នុងការជួយដល់រដ្ឋាភិបាល ជាកញ្ចក់ឆ្លុះបញ្ចាំងបន្ថែមទៀត ព្រោះកន្លងមកគាត់ជួយច្រើនណាស់ គាត់ចូលជាអ្នកកាសែតជួរមុខ ចុះទៅថតដល់ព្រំដែន ចុះចែកអំណោយទាហានជួរមុខដែលខ្វះខាត ចុះថតកន្លែង Online Scam ហើយបន្ទាប់មកចៅហ្វាយខេត្តបន្ទាយមានជ័យមានផ្ដល់បណ្ណសរសើររាល់ការងារគាត់ដែរ»។
នៅថ្ងៃទី១១ ខែកុម្ភៈដដែលនេះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ក៏បានអំពាវនាវឱ្យមានការដោះលែងលោក ហែម វណ្ណា ហ្វាងកាសែត HVNN TV Online ផងដែរ។ អង្គការនោះ ចាត់ទុកការចាប់ខ្លួន និងចោទប្រកាន់អ្នកកាសែតអនឡាញរូបនេះ ថាជាបរាជ័យរបស់អាជ្ញាធរមូលដ្ឋានក្នុងការបង្ក្រាបទីតាំងឆបោកអនឡាញ។
លោក សេឌ្រិច អាល់វីនី (Cédric Alviani) ប្រធានអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន លើកឡើងថា លោក ហែម វណ្ណា បានបំពេញការងាររបស់ខ្លួនក្នុងនាមជាអ្នកកាសែតដែលបានលាតត្រដាងអំពើហិង្សា និងបរិវេណទីតាំងឆបោកអនឡាញ។
បើតាម លោក អាល់វីនី ស្នើឱ្យតុលាការទម្លាក់បទចោទប្រកាន់ទាំងអស់លើលោក ហែម វណ្ណា ព្រមទាំងដោះលែងលោកឱ្យមានសេរីភាពវិញ។ ជាមួយគ្នានេះ លោក សេឌ្រិច អាល់វីនី ក៏ស្នើឱ្យអាជ្ញាធរបញ្ឈប់ការគាបសង្កត់លើអ្នកសារព័ត៌មានចំពោះសេចក្តីរាយការណ៍ណាដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។
តាមរបាយការណ៍អង្គការ លីកាដូ កាលពីឆ្នាំ២០២៥ អ្នកសារព័ត៌មានចំនួន ៦នាក់ ត្រូវបានចាប់ខ្លួននិងចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការងាររាយការណ៍ព័ត៌មានរបស់ពួកគេ ដែលក្នុងនោះមានអ្នកសារព័ត៌មាន ២រូប ត្រូវបានចាប់ខ្លួន ដោយសារការរាយការណ៍លើករណីអគារឆបោកតាមអនឡាញ៕
អត្ថបទដោយ ជា សុខនី | ជា សុខនី | adhoc-asks-banteay-meanchey-provincial-court-to-consider-releasing-journalists-detained-for-publishing-building-locations-online | 2026-02-12T00:00:00 | data/wmc/adhoc-asks-banteay-meanchey-provincial-court-to-consider-releasing-journalists-detained-for-publishing-building-locations-online.mp3 |
cambodia-has-enacted-a-law-on-combating-technology-fraud-to-improve-the-effectiveness-of-preventing-and-suppressing-this-crime | https://wmc.org.kh/cambodia-has-enacted-a-law-on-combating-technology-fraud-to-improve-the-effectiveness-of-preventing-and-suppressing-this-crime/ | កម្ពុជាបង្កើតច្បាប់ស្ដីពី«ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការបង្ការនិងបង្រ្កាបបទល្មើសនេះ | រូបភាពពី៖ ហ្វេសប៊ុកផេកក្រសួងយុត្តិធម៌
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្តិធម៌ បានរៀបចំសេចក្តីព្រៀងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីសម្រេចបាននូវការលើកកម្ពស់នៃការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល។ នេះបើតាមការឱ្យដឹងពីក្រសួងយុត្តិធម៌លើបណ្តាញសង្គម កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
កញ្ញាមាស ដា ជូនសេចក្តីរាយការណ៍ឱ្យវិទ្យុស្រ្តីដូចតទៅ៖
បន្ទាប់ពីទទួលបានគោលការណ៍ដឹកនាំពីសម្តេចចហ៊ុន ម៉ាណែត លោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រជុំបច្ចេកទេសអន្តរស្ថាប័នដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីប្រមូលធាតុចូលបន្ថែមផ្នែកបច្ចេកទេស សំដៅធានាភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់នេះ ក៏ដូចជាធានាបាននូវប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមកិច្ចប្រជុំរបស់ក្រសួងយុត្តិធម៌លើសេចក្តីព្រៀងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
តាមរយៈខ្លឹមសារកិច្ចប្រជុំសេចក្តីព្រៀងច្បាប់របស់ក្រសួងយុត្តិធម៌ ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នេះ នឹងបង្កើតបានជាក្របខណ្ឌគតិយុត្តមួយដ៏សំខាន់ និង ច្បាស់លាស់បន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ ច្បាប់នេះ ក៏ត្រូវបានរៀបចំឡើង ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលកម្ពុជាបានចុះហត្ថលេខានាពេលកន្លងមក។
រូបភាពពី៖ ហ្វេសប៊ុកផេកក្រសួងយុត្តិធម៌
ក្នុងកិច្ចប្រជុំដឹកនាំដោយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»នេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធដូចជា ក្រសួងមហាផ្ទៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងអង្គភាពនគរបាលយុត្តិធម៌។
យ៉ាងណាមិញ គេសង្កេតឃើញថា កម្ពុជាបង្កើតច្បាប់ស្ដីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»នេះ ស្របពេលដែលកម្ពុជាកំពុងបោសសម្អាតឧក្រិដ្ឋជនទ្រង់ទ្រាយធំ។ ជាក់ស្តែងបច្ចុប្បន្ននេះ កម្ពុជាបានបន្តបណ្តេញជនបរទេសរាប់ពាន់នាក់ ចេញពីប្រទេសកម្ពុជា ករណីលួចស្នាក់នៅ គ្មានលិខិតឆ្លងដែន ធ្វើការខុសច្បាប់ និងករណីជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនជាដើម។
រូបភាពពី៖ ហ្វេសប៊ុកផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបណ្ដេញចេញជនជាតិបរទេសទាំងអស់នោះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ។ ការបណ្តេញចេញនេះទៀតសោត ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។
រូបភាពពី៖ ហ្វេសប៊ុកផេកសម្តេចហ៊ុន ម៉ាណែត
សូមបញ្ជាក់ថា បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦បានឱ្យដឹងថា សម្តេចហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួម និងគាំទ្របេសកកម្មបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង និងអំពើជួញដូរមនុស្សជាដើម ដោយសម្តេចព្រមានអនុវត្តគ្មានការលើកលែង ចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គម ជាពិសេសបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីនាំមកវិញនូវអ្វីដែលល្អៗសម្រាប់ជាតិ និងប្រជាជនកម្ពុជា៕ | មាស ដា | cambodia-has-enacted-a-law-on-combating-technology-fraud-to-improve-the-effectiveness-of-preventing-and-suppressing-this-crime | 2026-02-12T00:00:00 | data/wmc/cambodia-has-enacted-a-law-on-combating-technology-fraud-to-improve-the-effectiveness-of-preventing-and-suppressing-this-crime.mp3 |
the-uk-and-world-vision-continue-to-support-education-for-children-in-refugee-camps-who-are-unable-to-return-to-school | https://wmc.org.kh/the-uk-and-world-vision-continue-to-support-education-for-children-in-refugee-camps-who-are-unable-to-return-to-school/ | ចក្រពអង់គ្លេសនិងWorld Vision បន្តគាំទ្រផ្នែកអប់រំសម្រាប់កុមារនៅជំរំភៀសសឹកខណៈមិនទាន់អាចវិលទៅសាលាបាន | ភ្នំពេញ៖ ចក្រពអង់គ្លេស និងអង្គការទស្សនៈពិភពលោក បានបន្តការគាំទ្រផ្នែកអប់រំសម្រាប់កុមារនៅក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្នឬជំរំភៀស ដើម្បីឱ្យកុមារទទួលបានការសិក្សាក្នុងបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន និងគុណភាព។ ការបន្តកិច្ចគាំពារផ្នែកអប់រំនេះ ខណៈក្រុមគ្រួសាររបស់ពួកគេកំពុងបន្តរស់នៅជំរំភៀសសឹកនៅឡើយ ហើយកុមារក៏ពុំទាន់អាចវិលត្រឡប់ទៅសាលារៀនវិញបាន។
ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic Williams សួរសុខទុក្ខជនភៀសសឹក។រូបភាពពីក្រុមការងWorld Vision។
ចក្រភពអង់គ្លេស តាមរយៈស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅទីក្រុងភ្នំពេញ បានបន្តធ្វើការក្នុងភាពជាដៃគូជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា ដើម្បីគាំទ្រការអប់រំដល់កុមារដែលរស់នៅជំរំភៀសសឹកបណ្តោះអាសន្ន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម ដែលវិទ្យុស្រ្តីទទួលបានពីក្រុមការងារអង្គការទស្សនៈពិភពលោកកាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic Williams សួរសុខទុក្ខជនភៀសសឹក។រូបភាពពីក្រុមការងWorld Vision។
សេចក្តីប្រកាសព័ត៌មានរួមបន្ថែមថា ភាពជាដៃគូនេះគឺផ្តោតលើការធានាថា កុមារដែលពុំទាន់អាចវិលទៅសាលាបានដោយសារបញ្ហាជម្លោះព្រំដែន ពួកគេនឹងទទួលបានការសិក្សានៅថ្នាក់រៀនក្នុងជំរំភៀសសឹកប្រកបដោយ សុវត្ថិភាព បរិយាបន្ន និងគុណភាព។
កិច្ចសហការនេះ ស្របពេលឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic Williams ទៅទស្សនកិច្ចទស្សនកិច្ចជំរំភៀសសឹក ដែលអង្គការទស្សនៈពិភពលោកកំពុងគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់។
ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic Williams សួរសុខទុក្ខជនភៀសសឹក។រូបភាពពីក្រុមការងWorld Vision។
លោក ដូមីនិច វីលេម(Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ថា ការទៅសួរសុខទុក្ខគ្រួសារ និងកុមារនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះក្នុងខេត្តបន្ទាយមានជ័យនេះ ធ្វើឱ្យលោកមើលឃើញការរំខានដល់ការអប់រំរបស់កុមារដោយផ្ទាល់។ លោកសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ព្រោះបញ្ហានេះបង្កផលប៉ះពាល់ទាំងឱកាសនាពេលអនាគតរបស់កុមារ និងសុខុមាលភាពនៃសហគមន៍របស់ជនភៀសសឹក។ តែយ៉ាងណា លោកនៅតែរីករាយដែលតាមរយៈភាពជាដៃគូជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជានេះ បាននិងកំពុងជួយកុមារនៅក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្នអាចបន្តការសិក្សា និងជួយបំពេញតម្រូវការថ្មីៗរបស់សហគមន៍តាមរយៈការសហការយ៉ាងជិតសិ្នទ្ធជាមួយអាជ្ញាធរមូលដ្ឋាន។
ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic Williams សំណេះសំណាលជាមួយមន្រ្តីអាជ្ញាធរគ្រប់គ្រងជំរំភៀសសឹក។រូបភាពពីក្រុមការងWorld Vision។
លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោក អន្តរជាតិប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ស្ថានទូតចក្រភពអង់គ្លេស។ លោកថា អង្គការបាននិងកំពុងជួយកុមារនៅក្នុងជម្រកបណ្ដោះអាសន្នបានទទួលការអប់រំ ពិសេសធានាថាពួកគេទទួលបានអារម្មណ៍សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។លោកថា តាមរយៈកន្លែងកុមារមេត្រីដែលជាទីតាំងផ្តល់ការអប់រំនៅជំរំភៀសសឹក កុមារនឹងទទួលបានការយកចិត្តទុកដាក់ និងក្តីសង្ឃឹមដែលសមទទួលបានទោះបីក្នុងស្ថានភាពលំបាកក៏ដោយ។
ផ្អែកតាមសេចក្តីប្រកាសព័ត៌មានខាងលើ ចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០២៥មក មានការផ្លាស់ទីរបស់ប្រជាជនដោយសារស្ថានភាពនៅតាមព្រំដែន ដែលធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពទទួលបានសេវាអប់រំនៅក្នុងខេត្តមួយចំនួន។ ការបិទសាលាបណ្ដោះអាសន្ន និងសកម្មភាពភៀសសឹកបានរំខានដល់ការសិក្សារបស់កុមារជាច្រើន ដោយបញ្ហានេះពិតជាត្រូវការការគាំទ្រផ្នែកអប់រំក្នុងអំឡុងពេលនៃការផ្លាស់ប្តូរ។
ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic Williams សំណេះសំណាលជាមួយមន្រ្តីអាជ្ញាធរគ្រប់គ្រងជំរំភៀសសឹក។រូបភាពពីក្រុមការងWorld Vision។
ជាការឆ្លើយតបទៅនឹងវិវត្តខាងលើ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានធ្វើការវាយតម្លៃតម្រូវការឆាប់រហ័សនៅក្នុងខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដែលកំណត់តម្រូវការបន្ទាន់សម្រាប់កន្លែងសិក្សាដែលមានសុវត្ថិភាព សម្ភារៈសិក្សា និងការបន្តបង្រៀនដល់កុមារដែលស្នាក់នៅទីតាំងបណ្តោះអាសន្ន។ ផ្អែកលើការរកឃើញទាំងនេះ អង្គការទស្សនៈពិភពលោក ដោយមានការគាំទ្រពីចក្រភពអង់គ្លេស កំពុងបង្កើតថ្នាក់រៀនបណ្ដោះ អាសន្នដែលងាយស្រួលសម្រាប់កុមារ។ ស្ថាប័នទាំងពីរ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយការិយាល័យអប់រំខេត្ត និងស្រុក ដើម្បីដាក់ពង្រាយគ្រូបង្រៀន និងផ្តល់ការបង្រៀនស្របតាមកម្មវិធីសិក្សា។
ទិដ្ឋភាពកុមារភៀសសឹកសិក្សានៅថ្នាក់រៀនបណ្តោះអាសន្ន។រូបភាពពីក្រុមការងWorld Vision។
គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្តល់ឱ្យកុមារនៅថ្នាក់ទី ១ ដល់ទី ៦ នូវលទ្ធភាពទទួលបានបរិយាកាសសិក្សាដែលមានសុវត្ថិភាព រួមបញ្ចូលនិងស្ថិតក្រោមការគ្រប់គ្រង ដែលជួយរក្សាទម្លាប់សិក្សា គាំទ្រសុខុមាលភាពផ្លូវចិត្ត និងកាត់បន្ថយហានិភ័យនៃការបាត់បង់ការសិក្សាអំឡុងពេលភៀសសឹក។ តាមរយៈការរក្សាការបន្តនៃការអប់រំ គម្រោងនេះនឹងជួយដល់ការត្រៀមខ្លួនរបស់កុមារក្នុងការផ្លាស់ប្តូរទៅសាលាវិញនៅពេលដែលស្ថានភាពល្អប្រសើរវិញ៕ | កែវ សុខា | null | 2026-02-12T00:00:00 | null |
ochrov-district-police-inspect-documents-of-foreigners-traveling-on-the-road-to-prevent-online-crimes | https://wmc.org.kh/ochrov-district-police-inspect-documents-of-foreigners-traveling-on-the-road-to-prevent-online-crimes/ | នគរបាលស្រុកអូរជ្រៅចុះត្រួតពិនិត្យឯកសាររបស់ជនបរទេសធ្វើចរាចរណ៍តាមផ្លូវទប់ស្កាត់បទល្មើសអនឡាញ | បន្ទាយមានជ័យ៖ មន្រ្តីនគរបាលស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាននិងកំពុងប្រតិបត្តិការត្រួតពិនិត្យការធ្វើចរាចរណ៍របស់ ជនបរទេសតាមដងផ្លូវ ដើម្បីឱ្យប្រាដកថាជនបរទេសដែលចូលមកខេត្តមានឯកសារគ្រប់គ្រាន់ ជាពិសេសសំដៅទប់ស្កាត់បទល្មើស អនឡាញ។ ការរឹតបន្តឹងនេះ បន្ទាប់ពីរយៈពេលចុងក្រោយនេះរដ្ឋាភិបាលបានបង្រ្កាបទីតាំងប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធ អនឡាញជាបន្តបន្ទាប់ ដោយឃាតខ្លួនជនបរទេសរាប់ពាន់នាក់ ខណៈជនបរទេសខ្លះកំពុងរត់គេចខ្លួនពីការបំបែកសម្បុកឧក្រិដ្ឋ អនឡាញរបស់សមត្ថកិច្ច។
សកម្មភាពត្រួតពិនិត្យឯកសាររបស់ជនបរទេសចរាចរមកខេត្តបន្ទាយមានជ័យ។រូបភាព សិក្ខាកាម។
រយៈពេលចុងក្រោយនេះ រដ្ឋាភិបាលតាមរយៈស្ថាប័ននិងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធ បានបញ្ចេញកណ្តាប់ដៃដែកបង្រ្កាបទីតាំងប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ យុទ្ធនាការបំបែកសម្បុកឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញនេះ បន្ទាប់ពីមេខ្លោងឧក្រិដ្ឋកម្មប្រព័ន្ធអនឡាញធំជាងគេគឺលោក ចេន ហ្ស៊ី និងបក្ខពួកត្រូវបានចាប់ខ្លួននឹងបញ្ជូនទៅប្រទេសចិន។
ជាក់ស្តែងរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញផ្សាយលើទំព័រហ្វេសប៊ុកបង្ហាញថា នៅដើមខែកុម្ភៈនេះសមត្ថកិច្ចបានបង្រ្កាបទីតាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញមួយកន្លែងក្នុងក្រុងបាវិត ឃាតខ្លួនជនបរទេសបានជាង ៤ពាន់នាក់ សរុបមាន ៩ សញ្ជាតិក្នុងនោះជនជាតិចិនច្រើនជាងគេ។ និងជាងបន្ទាប់បន្តទៀត សមត្ថកិច្ចបានបង្រ្កាបនិងបណ្តេញចេញជនបរទេសដែលធ្វើការខុសច្បាប់ គ្មានឯកសារត្រឹមត្រូវ និងជនបរទេសដែលបានប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធអនឡាញរាប់ពាន់នាក់ផ្សេងទៀត។
សកម្មភាពត្រួតពិនិត្យឯកសាររបស់ជនបរទេសចរាចរមកខេត្តបន្ទាយមានជ័យ។រូបភាព សិក្ខាកាម។
ដើម្បីចូលរួមទប់ស្កាត់បញ្ហាខាងលើ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាពេលថ្មីៗនេះ ពិសេសកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះប្រតិបត្តិការត្រួតពិនិត្យជនបរទេសដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៥ ត្រង់ចំណុចមុខវត្ត ចាន់ស៊ី ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ។
តាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងទទួលបន្ទុកការងារអន្តោប្រវេសន៍ប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តបន្ទាយមានជ័យថា ប្រតិបត្តិការនេះរៀបចំឡើងសំដៅទប់ស្កាត់ជនបរទេសដែលគ្មានឯកសារគ្រប់គ្រាន់តាមច្បាប់អន្តោប្រវេសន៍ និងដើម្បីទប់ស្កាត់បទល្មើសអនឡាញ។
សកម្មភាពត្រួតពិនិត្យឯកសាររបស់ជនបរទេសចរាចរមកខេត្តបន្ទាយមានជ័យ។រូបភាព សិក្ខាកាម។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច រយៈពេលចុងក្រោយនេះមានជនបរទេសបានចរាចរចូលមកខេត្តបន្ទាយមានជ័យច្រើនជាងមុន បន្ទាប់ពីទីតាំងឧក្រិដ្ឋកម្មអនឡាញមួយចំនួនត្រូវបែកសម្បុក។
លោកឧត្តមសេនីយ៍ត្រី អេង លីហួរ បានប្រាប់ទៅកាន់អធិការស្រុកអូរជ្រៅធ្វើយ៉ាងណា ត្រួតពិនិត្យឱ្យបានច្បាស់លាស់ មិនត្រូវបង្កការកកស្ទះចរាចរ និងមិនត្រូវបង្កការរាំងស្ទះដល់ជនបរទេសដែលមានឯកសារគ្រប់គ្រាន់ដែលជាភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនោះឡើយ។
សកម្មភាពត្រួតពិនិត្យឯកសាររបស់ជនបរទេសចរាចរមកខេត្តបន្ទាយមានជ័យ។រូបភាព សិក្ខាកាម។
តាមការចុះត្រួកពិនិត្យជាក់ស្តែងលោកថា ជនបទេសដែលបានត្រួតពិនិត្យភាគច្រើនមានលិខិតឆ្លងដែនត្រឹមត្រូវ ដោយសមត្ថកិច្ចបានអនុញ្ញាតឱ្យបន្តដំណើរភ្លាមៗផងដែរ។ ដោយឡែក ជនបរទេសមួយចំនួនតូចមានលិខិតឆ្លងដែនតិច តែមានគ្នាច្រើនត្រូវបាន ឃាតធ្វើការសាកសួរបន្ថែម។
សូមជម្រាបថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ម្សិលមិញ អគ្គនាយកអន្តោប្រវេសន៍បានសម្រេចបណ្តេញជនជាតិចិនចំនួន ៣១៩ នាក់ពីកម្ពុជាតាមយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។ដោយឡែកកាលពីថ្ងៃទី១០ ខែកុម្ភៈ កម្ពុជាក៏បានបណ្តេញជនជាតិចិនចំនួន៤៣៣នាក់ផងដែរករណីដូចគ្នានេះ៕
អត្ថបទខ្លីសរសេរដោយ អេម សុធិបតី សិក្ខាកាមអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។ | កែវ សុខា | null | 2026-02-12T00:00:00 | null |
wife-of-journalist-jailed-for-publishing-building-locations-online-pleads-for-husbands-release-amid-financial-difficulties | https://wmc.org.kh/wife-of-journalist-jailed-for-publishing-building-locations-online-pleads-for-husbands-release-amid-financial-difficulties/ | ភរិយាអ្នកកាសែតដែលជាប់ឃុំករណីផ្សាយទីតាំងអគារអនឡាញដង្ហោយឱ្យដោះលែងស្វាមីខណៈជួបបញ្ហាជីវភាព | ភ្នំពេញ៖ភរិយាអ្នកកាសែតអនឡាញម្នាក់នៅខេត្តបន្ទាយមានជ័យ ត្អូញត្អែរពីជីវភាពដោយត្រូវរ៉ាប់រងកូនតូចៗក្នុងបន្ទុកតែម្នាក់ឯង ក្រោយស្វាមីត្រូវជាប់ឃុំខ្លួនក្នុងពន្ធនាគារពាក់ព័ន្ធការរាយការណ៍ព័ត៌មានពីទីតាំងអគារមួយកន្លែងសង្ស័យមានបទល្មើសឆបោកតាមអនឡាញ។ ជីវភាពក្រីក្រផងនិងមានកូនតូចៗក្នុងបន្ទុកផង ភរិយាអ្នកកាសែតរូបនោះអំពាវនាវឱ្យដោះលែងស្វាមីខ្លួនដើម្បីអាចវិលមករកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារដូចដើមវិញ។ កញ្ញា យឿន ស្រីមុំ ជូនសេចក្តីរាយការណ៍
អ្នកស្រី សែម ស្រីពៅ៖«ខ្ញុំនៅតែបួនប្រាំនាក់ម្ដាយនិងកូន ពេលខ្ញុំទៅធ្វើការបាត់ៗអត់មានអ្នកនៅគេងជាមួយកូនព្រោះផ្ទះយើងមិនមែនផ្ទះអ្នកមានបិទទ្វារជិតឈឹងទេ អ៊ីចឹងខ្ញុំបារម្ភសុវត្ថិភាពកូនព្រោះសុទ្ធតែស្រី។ បើប៉ាគាត់នៅទៅបានមើលខុសត្រូវកូន ទោះបីយ៉ាងណាគាត់អត់ចោលផ្ទះ ចោលអ៊ីចឹងណា កក់ក្ដៅ គាត់ជាមេគ្រួសារម្នាក់ ទោះបីយើងមិនមានចំណូលរាប់ពាន់រាប់លានតែគាត់នៅទៅបានជួយមើលការខុសត្រូវផ្ទះ កូន ពេលយើងធ្វើការបាត់ៗអ៊ីចឹងណាបង»។
នេះជាសម្តីរបស់អ្នកស្រី សែម ស្រីពៅ ភរិយាលោក ហែម វណ្ណា អ្នកសារព័ត៌មានអនឡាញមកពីស្ថាប័ន អេឆវីអិនអិន ធីវីអនឡាញ (HVNN TV Online) ដែលត្រូវសាលាដំបូងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្រេចចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»តាមមាត្រា៤៩៥ និងបទ«ស្តាប់ឬថតពាក្យសម្តីឯកជន»តាមមាត្រា៣០១ នៃក្រមព្រហ្មទណ្ឌ។
ចំពោះបទចោទនេះ ក្នុងមាត្រា៤៩៥ ប្រសិនអ្នកកាសែតអនឡាញរូបនោះត្រូវតុលាការផ្តន្ទទោស អាចប្រឈមជាប់ពន្ធនាគារពីចន្លោះ ៦ខែ ដល់២ឆ្នាំ និងមាត្រា៣០១ អាចប្រឈមជាប់ពន្ធនាគារពី ១ខែ ដល់ ១ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ផងដែរ។
អ្នកស្រី សែម ស្រីពៅ រៀបរាប់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១១ ខែកុម្ភៈនេះថា ក្រោយពីស្វាមីអ្នកស្រីត្រូវជាប់ឃុំខ្លួនក្នុងពន្ធនាគារ ជីវភាពគ្រួសារកាន់តែលំបាកដោយសារចំណូលមួយផ្នែកធំត្រូវកាត់ផ្តាច់ ស្របពេលកូនៗនៅសិក្សាផងដែលជាហេតុត្រូវការចំណាយច្រើនក្នុងជីវភាពប្រចាំថ្ងៃ។ ស្ដ្រីដែលមានវ័យ ៤១ឆ្នាំរូបនេះ រៀបរាប់ទៀតថា ទោះបីជាគ្រួសារមិនសូវសម្បូរធនធានទ្រព្យសម្បត្តិ តែស្វាមីអ្នកស្រីបានផ្តល់ភាពកក់ក្តៅ និងទំនួលខុសត្រូវមើលថែរក្សាកូនៗ។
អ្នកស្រី សែម ស្រីពៅ៖«ពេលដែលស្វាមីខ្ញុំជាប់ឃុំគឺខ្ញុំពិតជាមានទុក្ខលំបាកខ្លាំងណាស់ត្រង់ណា ផ្ទះខ្ញុំមានតែពីរនាក់ប្ដីប្រពន្ធ និងកូន៤នាក់ នៅពេលឱពុកជាប់ឃុំអ៊ីចឹងគឺខ្ញុំអត់មានអ្នកជួយមើលការខុសត្រូវកូនចៅ សុវត្ថិភាពផ្ទះសម្បែងនៅពេលដែលខ្ញុំចេញទៅធ្វើការបាត់ៗអ៊ីចឹងណា ហើយនិងជីវភាពគ្រួសារ»។
លោក ហែម វណ្ណា អ្នកសារព័ត៌មានអនឡាញ។
មានកូនស្រី ៣នាក់ និងកូនប្រុសម្នាក់ ស្ថិតក្នុងវ័យលូតលាស់ និងត្រូវការមនុស្សចាស់មើលថែ ប៉ុន្តែអ្នកស្រី ពៅ មិនមានពេលមើលថែកូនឡើយ ដោយសារត្រូវទៅបំពេញការងារជាបុគ្គលិកវេនយប់នៅក្រុមហ៊ុនកាស៊ីណូមួយកន្លែងក្នុងក្រុងប៉ោយប៉ែត។ ធ្វើការបណ្ដើរ បារម្ភពីសុវត្ថិភាពកូនៗនៅផ្ទះបណ្ដើរ ភរិយាអ្នកកាសែតអនឡាញរូបនេះអះអាងថា ប្រសិនជាសេចក្ដីរាយការណ៍របស់ស្វាមីអ្នកស្រី មានការខុសឆ្គងត្រង់ចំណុចណាមួយនោះ គួរតែហៅមកណែនាំ និងទុក្ខពេលឱ្យកែតម្រូវ ជាជាងការចោទប្រកាន់និងឃុំខ្លួនយ៉ាងឆាប់រហ័សបែបនេះ។
អ្នកស្រី សែម ស្រីពៅ៖«ខ្ញុំគិតថាអត់យុត្តិធម៌ទេបង ព្រោះអីគ្រាន់តែគិតថាគាត់ផ្សាយព័ត៌មានអីតែខ្ញុំមិនដឹងថាខុស ឬត្រូវប៉ុណ្ណឹងឯង ព្រោះខ្ញុំមិនដឹងបញ្ហាការងារគាត់ចុះធ្វើការ តែគ្រាន់តែថាយុត្តិធម៌ ឬមិនយុត្តិធម៌ បើសម្រាប់ខ្ញុំមិនយុត្តិធម៌ទេបង។ សំណូមពរឱ្យប្ដីខ្ញុំបាននៅក្រៅឃុំដើម្បីមកជួបជុំប្រពន្ធកូន ជួយមើលការខុសត្រូវកូនបន្តទៀត»។
សេចក្ដីថ្លែងការណ៍រួមមួយចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ របស់អង្គការ សមាគមជាតិ និងអន្តរជាតិ ជាង២០ស្ថាប័ន ដែលធ្វើការលើកកម្ពស់សេរីភាពបញ្ចេញមតិនិងសេរីភាពសារព័ត៌មាន បានអំពាវនាវឱ្យដោះលែងលោក ហែម វណ្ណា អ្នកសារព័ត៌មាននៃស្ថាប័នសារព័ត៌មានអនឡាញ HVNN TV Online ក្នុងខេត្តបន្ទាយមានជ័យ។
ការអំពាវនាវបែបនេះ ក្រោយពីស្ថាប័នលើកស្ទួយសិទ្ធិមនុស្សខាងលើមើលឃើញថា ការចាប់ខ្លួននិងចោទប្រកាន់មកលើអ្នកសារព័ត៌មានរូបនោះ ហាក់បង្ហាញអំពីនិន្នាការរបស់រដ្ឋាភិបាលក្នុងការរឹតត្បិតសំឡេងអ្នកសារព័ត៌មានតាមរយៈការប្រើប្រាស់ក្រមព្រហ្មទណ្ឌជំនួសឱ្យយន្តការច្បាប់ស្តីពីរបបសារព័ត៌មាន។
សេចក្ដីថ្លែងការណ៍ដដែលលើកឡើងទៀតថា លោក ហែម វណ្ណា ជាអ្នកសារព័ត៌មានទី ៥ហើយដែលត្រូវចាប់ខ្លួននិងកំពុងត្រូវបានឃុំខ្លួន ដោយសារសេចក្តីរាយការណ៍គិតចាប់តាំងពីខែមករា ឆ្នាំ២០២៥មក។ ក្រុមអង្គការ និងសមាគមទាំងនោះ បញ្ជាក់ថា ករណីនេះបង្ហាញពីការរឹតត្បិតលើសារព័ត៌មានឯករាជ្យ និងការប្រើប្រាស់នីតិវិធីច្បាប់ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសមាត្រា ៤១ ក៏ដូចជាឯកសារសិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាជាភាគីរួមមានកតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។
ជុំវិញរឿងនេះលោក ផុស សុវណ្ណ អ្នកនាំពាក្យរងក្រសួងព័ត៌មាន បានបដិសេធក្នុងការអធិប្បាយ ដោយលើកហេតុផលថាលោកមិនទាន់មានព័ត៌មានគ្រប់ជ្រុងជ្រោយលើករណីលោក ហែម វណ្ណា។
មុនលោក ហែម វណ្ណា ត្រូវឃុំខ្លួនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ លោកបានចេញវីដេអូនិយាយនៅលើគេហទំព័រ HVNN TV Online ថា សេចក្ដីរាយការណ៍ព័ត៌មានរបស់លោក គឺគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំក្នុងការចូលរួមទប់ស្កាត់បទល្មើសឆបោកតាមអនឡាញ។ ការចេញវីដេអូបែបនេះ ដោយលោកអះអាងថា ខ្លួនរងការគំរាមកំហែងនិងមានអ្នកតាមព្យាបាទក្រោយរាយការណ៍ព័ត៌មានអាគារបិទខ្ទប់មួយកន្លែងនៅជិតមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ផ្ទុះករណីប្រើអំពើហិង្សាលើជនបរទេសមួយក្រុមដែលព្យាយាមរត់គេចចេញពីអគារនោះ។
ជាការកត់សម្គាល់ ក្រៅពីសេចក្ដីរាយការណ៍អំពីបញ្ហាសន្តិសុខសង្គមលោក ហែម វណ្ណា ក៏សកម្មក្នុងការរាយការណ៍ពីបញ្ហាជម្លោះព្រំដែនជាមួយថៃផងដែរ។ សេចក្ដីរាយការណ៍ពីបញ្ហាជម្លោះព្រំដែនថៃដែលលោក វណ្ណា ផ្សព្វផ្សាយកន្លងមក បានទទួលលិខិតសរសើរពីរដ្ឋបាលខេត្តបន្ទាយមានជ័យ។
បើតាមអង្គការ លីកាដូ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានចាប់ខ្លួនលោក ហែម វណ្ណា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយលោករាយការណ៍ករណីអំពើហិង្សានៅក្នុងអគារមួយកន្លែងស្ថិតនៅចម្ងាយប្រមាណ ១០០ ម៉ែត្រពីខាងក្រោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលសង្ស័យថាជាអគារមានសកម្មភាពឆបោកតាមអនឡាញ។
ក្នុងរបាយការណ៍អង្គការ លីកាដូ កាលពីឆ្នាំ២០២៥ អ្នកសារព័ត៌មានចំនួន ៦នាក់ ត្រូវបានចាប់ខ្លួននិងចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការងាររាយការណ៍ព័ត៌មានរបស់ពួកគេ ដែលក្នុងនោះមានអ្នកសារព័ត៌មាន ២រូប ត្រូវបានចាប់ខ្លួន ដោយសារការរាយការណ៍លើករណីអគារឆបោកតាមអនឡាញ៕
អត្ថបទដោយ កញ្ញា ជា សុខនី | ជា សុខនី | wife-of-journalist-jailed-for-publishing-building-locations-online-pleads-for-husbands-release-amid-financial-difficulties | 2026-02-11T00:00:00 | data/wmc/wife-of-journalist-jailed-for-publishing-building-locations-online-pleads-for-husbands-release-amid-financial-difficulties.mp3 |
for-almost-a-month-authorities-have-yet-to-find-the-relatives-of-a-child-who-died-in-a-murder-case-in-prek-leap-sangkat | https://wmc.org.kh/for-almost-a-month-authorities-have-yet-to-find-the-relatives-of-a-child-who-died-in-a-murder-case-in-prek-leap-sangkat/ | រយៈពេលជិត១ខែហើយសមត្ថកិច្ចពុំទាន់រកឃើញសាច់ញាតិកុមារាម្នាក់ស្លាប់ក្នុងករណីឃាតកម្មនៅសង្កាត់ព្រែកលៀប | រូបភាពពី៖ ហ្វេសប៊ុកផេកអង្គភាពការពារកុមារ CPU
ភ្នំពេញ៖ សមត្ថកិច្ចនៅមិនទាន់ទទួលបានព័ត៌មាន ឬការចូលរួមសហការពីឪពុកម្តាយ អាណាព្យាបាល សាច់ញាតិរបស់កុមារារងគ្រោះក្នុងករណីឃាតកម្ម ដែលប្រទះឃើញសាកសពកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារនៅឡើយទេ។ បើទោះបីជាយ៉ាងនេះក្តីសមត្ថកិច្ចអះអាងថា នឹងនៅតែបន្តស្រាវជ្រាវស៊ើបអង្កេតករណីនេះបន្ថែម ដោយអំពាវនាវឱ្យសាធារណជនទាំងអស់ចូលរួមសហការផ្តល់ព័ត៌មានជុំវិញករណីឃាតកម្មលើកុមារារូបនេះ។ នេះបើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
កញ្ញា មាស ដា ជូនសេចក្តីរាយការណ៍ឱ្យវិទ្យុស្រ្តីដូចតទៅ៖
តាមរយៈបទសម្ភាសជាមួយវិទ្យុស្រ្តី លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងនៅថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា មកដល់ពេលនេះសមត្ថកិច្ចមិនទាន់ទទួលបានតម្រុយអ្វីពីករណីឃាតកម្មលើកុមារាខាងលើនៅឡើយទេ។ ប្រការដែលគ្មានតម្រុយ ព្រោះគ្មានការចូលរួមសហការ ឬព័ត៌មានអ្វីពីឪពុកម្តាយ អាណាព្យាបាល សាច់ញាតិរបស់កុមារារងគ្រោះ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា សមត្ថកិច្ចនៅតែបន្តស្រាវជ្រាវស៊ើបអង្កេតករណីឃាតកម្មខាងលើ បើទោះបីជាពេលនេះសមត្ថកិច្ចមិនទាន់ទទួលបានការសហការផ្តល់ព័ត៌មានពីសាច់ញាតិរបស់កុមារារងគ្រោះ និងពីសាធារណជនក៏ដោយ។
រូបភាពពី៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ផ្អែកតាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចនិងការសន្និដ្ឋានលើសពកុមារារងគ្រោះ លោក សំ វិច្ឆិកា ប្រាប់វិទ្យុស្រ្តីថា«ជាអំពើឃាតកម្ម»។ ដូច្នោះហើយ លោកអំពាវនាវឱ្យសាធារណេជនទាំងអស់ចូលរួមផ្តល់ព័ត៌មានជុំវិញករណីឃាតកម្មលើកុមារារងគ្រោះ ដើម្បីជាតម្រុយស្វែងរកការពិតនិងឃាតក។
សូមបញ្ជាក់ថា តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពការពារកុមារ CPU កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ សពកុមារានោះមានអាយុប្រហែល ៣–៥ ឆ្នាំ ប្រទះឃើញនៅលើដីឡូតិ៍មួយកន្លែង ប្រហែល ៤ ម៉ែត្រខាងកើតពីផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៦ នៅម៉ោងប្រហែល ១២:០០ ថ្ងៃត្រង់។ សាកសពរបស់កុមារានោះ មានពាក់អាវរងារពណ៌ផ្កាឈូកលាយពណ៌ស្វាយ និងមានខ្សែកអង្កាំកប្បាសពណ៌ក្រហម និងស៕ | មាស ដា | for-almost-a-month-authorities-have-yet-to-find-the-relatives-of-a-child-who-died-in-a-murder-case-in-prek-leap-sangkat | 2026-02-11T00:00:00 | data/wmc/for-almost-a-month-authorities-have-yet-to-find-the-relatives-of-a-child-who-died-in-a-murder-case-in-prek-leap-sangkat.mp3 |
air-quality-in-cambodia-varies-greatly-in-some-areas-not-across-the-country | https://wmc.org.kh/air-quality-in-cambodia-varies-greatly-in-some-areas-not-across-the-country/ | 🟡គុណភាពខ្យល់នៅកម្ពុជា មានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះ មិនមែនធ្លាក់ចុះគុណភាពទូទាំងប្រទេសទេ | ទិដ្ឋភាពនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ។ ប្រភពរូបភាពពីផេកKhmer Knowledge
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅលើបណ្ដាញសង្គមមានការបង្ហោះមួយចំនួនពាក់ព័ន្ធនឹងក្ដីបារម្ភពីបញ្ហាសុខភាព ចំពោះករណីខ្យល់ពុល។ អ្នកលេងបណ្ដាញសង្គមមួយចំនួនបានអះអាងថា ណែនាំឱ្យយកចិត្តទុកដាក់បញ្ហាខ្យល់ពុលនិងថែទាំសុខភាព ដ្បិតគាត់បានដើរហាត់ប្រាណព្រឹកនេះមានអារម្មណ៍ថាតឹងច្រមុះនិងឈឺក្បាលតិចៗ ខណៈមេឃមើលទៅដូចជាចុះអ័ព្ទ។
ផេកហ្វេសប៊ុក ឈ្មោះKhmer Knowledgeបានបង្ហោះសារជាមួយរូបភាពទិដ្ឋភាពនៅភ្នំពេញថា“នៅភ្នំពេញថ្ងៃនេះផ្សែងខ្មៅងងឹតមិនមែនចុះអ័ព្ទទេ គឺជាសញ្ញាមិនល្អនៃការបំពុលអាកាស អាចបង្ករទៅជាជំងឺផ្លូវដង្ហើម ប៉ះពាល់ស្បែក និងភ្នែក អ្នកមានកូនតូចគួរប្រុងប្រយ័ត្នខ្ពស់”។
ចំណែកគណនី ឈ្មោះ ឆេង ហេង បានសរសេរថា“កម្រិតខ្យល់ពុលនៅរាជធានីភ្នំពេញយើង ថ្ងៃនេះ អាកាសធាតុរាជធានីភ្នំពេញថ្ងៃនេះមិនល្អឡើយ សូមបងប្អូនយើងដែលនៅរាជធានីភ្នំពេញ ពាក់ម៉ាស់ ពេលធ្វើដំណើរ ចេញក្រៅ ពិសេសកុមារតូចៗ។ ក្រសួង បរិស្ថាននឹងស្ថាប័នពាក់ព័ន្ធមិនបានជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នអ្វីសោះ”។
ជាមួយគ្នានេះ សារព័ត៌មានអន្តរជាតិមួយចំនួន ក៏បានផ្សាយ ជារឿយៗបង្ហាញពីការព្រួយបារម្ភ អំពីគុណភាពខ្យល់ នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ដោយផ្តោតលើកំហាប់ភាគល្អិត PM2.5 កើនឡើង ដែលបានឆ្លុះបញ្ចាំងលើស្តង់ដាគុណភាពខ្យល់ជាតិ នៃប្រទេសនីមួយ ដែលបានកំណត់យក ស្របតាមបទដ្ឋាននៃប្រទេស និងការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។
ជុំវិញក្ដីកង្វល់នេះ អ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងនៅរសៀលថ្ងៃដដែលនេះថា គុណភាពខ្យល់នៅកម្ពុជា មានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះប៉ុណ្ណោះ មិនមែននៅទូទាំងប្រទេសនោះទេ។ ការធ្លាក់ចុះគុណភាពខ្យល់នៅកន្លែងទាំងនោះ មានរយៈពេលខ្លីហើយត្រឡប់មកល្អធម្មតាវិញ និងមិនទាន់មានការប្រកាសអាសន្ននៅឡើយ។
ក្រសួងអះអាងថា គុណភាពខ្យល់នៅកម្ពុជា មានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា។ និយាយជារួមការធ្លាក់ចុះនៃគុណភាពខ្យល់ មិនមែននៅទូទាំងប្រទេស ដូចការផ្សព្វផ្សាយពីបណ្តាញផ្សព្វផ្សាយបរទេសមួយចំនួននោះទេ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ថា នៅរាជធានីភ្នំពេញ គិតចាប់ពីម៉ោង១ ទៀបភ្លឺ រហូតដល់ម៉ោង១០ ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ គុណភាពខ្យល់មានការប្រែប្រួលខ្លាំង ដែលក្នុងនោះកំហាប់ភាគល្អិតនិចល កើតមានចន្លោះពី៣០ មីក្រូក្រាម ក្នុងមួយម៉ែត្រគូបខ្យល់(µg/m3) ទៅ១០០µg/m3 ប៉ុន្តែមានតែចំណុចក្នុងភូមិសាស្រ្តក្បែរ តំបន់វត្តឧណ្ណាលោម រាជធានីភ្នំពេញ នាវេលាម៉ោង៨ព្រឹក ប៉ុណ្ណោះដែលកំហាប់ភាល្អិតមានការកើនឡើង ហើយបានធ្លាក់ចុះយ៉ាងឆាប់មកជាល្អធម្មតាវិញ។ ដូចគ្នាដែរ នៅតាមបណ្តាខេត្ត មានការកត់សម្គាល់ពីការប្រែប្រួលគុណភាពខ្យល់នៅកន្លែងខ្លះ ប៉ុន្តែមិនមានន័យថានៅទូទាំងខេត្តនោះទេ គឺនៅកន្លែងដែលអាចមានការឆេះ និងការដុតជាដើម។
យ៉ាងណាក៏ដោយ កម្ពុជាបានពង្រឹងប្រព័ន្ធត្រួតពិនិត្យ និងផ្សព្វផ្សាយទិន្នន័យជាក់ស្តែង (Real-time data) ជាប្រចាំ ដើម្បីគ្រប់គ្រង និងធានាគុណភាពខ្យល់ តាមប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់កម្រិតខ្ពស់ ចំនួន៥៩កន្លែងនៅទូទាំងប្រទេស រួមជាមួយស្ថានីយផ្កាយរណប ចំនួន១គ្រឿង និងរថយន្តចល័តចំនួន៣គ្រឿង ដើម្បីតាមដានកំហាប់ភាគល្អិត PM2.5 ឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយផ្ទាល់ជូនសាធារណជន (Real time) បានជ្រាប។ ការផ្សព្វផ្សាយជាសាធារណៈមានបង្ហាញ ទិន្នន័យគុណភាពខ្យល់ និងវិធានការការពារសុខភាព។
ជាមួយគ្នានេះក្រសួងបរិស្ថាន បានបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនថា ក្រសួងកំពុងចាត់វិធានការទប់ស្កាត់ការបំពុលខ្យល់ ដោយធ្វើការផ្សព្វផ្សាយជាប្រចាំ និងអនុវត្តវិធានការទប់ស្កាត់ការបំពុល រួមមានការកាប់រុករានដី ឆ្ការដុតព្រៃ ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង និងសំរាមសំណល់ប្លាស្ទិកជាដើម៕ | គីម ចាន់ចាវ | air-quality-in-cambodia-varies-greatly-in-some-areas-not-across-the-country | 2026-02-11T00:00:00 | null |
Khmer Speech Dataset Processing
This repository contains scripts and instructions for preparing a Khmer speech dataset for machine learning tasks, such as automatic speech recognition (ASR). It demonstrates how to process a collection of audio files and metadata, and save them as Parquet files for efficient use in your training pipelines—without needing torchcodec.
All dataset audio and transcripts in this project are sourced from https://wmc.org.kh/, the official website of Women's Media Centre of Cambodia.
Overview
The workflow:
- Load metadata from a JSON file (e.g.
khmer_dataset.json). - Validate and collect audio file paths.
- Store metadata and paths in a HuggingFace Dataset—using string paths instead of encoded audio.
- Split dataset into train/test sets.
- Save the resulting datasets as Parquet files.
Note: Because
torchcodecis not installed or available, the dataset stores the paths to audio files, not the files themselves or their encoded waveforms.
Directory Structure
dataset/
├── audio_sharded/
│ ├── test-00000-of-00001.parquet
│ ├── train-00000-of-00001.parquet
├── data/
│ └── wmc/ # Directory with all Khmer audio files
├── khmer_dataset.json # Metadata for audio/transcripts
├── README.md
Requirements
Install required packages:
pip install torch datasets tqdm pandas pyarrow
Usage
Step 1: Prepare Input Files
- Ensure
khmer_dataset.jsonis in thedatasetdirectory. - Audio files should be in
../scrape_audio/wmc/. - All original audio content and transcripts in these files are downloaded directly from https://wmc.org.kh/.
Step 2: Run the Data Preparation Script
python data_preparation.py
- This script checks for GPU availability (for torch), reads metadata and audio paths, verifies the existence of audio files, then creates and splits the dataset, finally saving it as Parquet files.
Step 3: Parquet Outputs
- Train:
audio_sharded/train-00000-of-00001.parquet - Test:
audio_sharded/test-00000-of-00001.parquet
Viewing Parquet File Structure
Inspect Parquet column names and samples using pandas:
import pandas as pd
df = pd.read_parquet("audio_sharded/train-00000-of-00001.parquet")
print(df.columns) # Show structure
print(df.head()) # Show first few rows
Or using pyarrow:
import pyarrow.parquet as pq
table = pq.read_table("audio_sharded/train-00000-of-00001.parquet")
print(table.schema)
print(table.to_pandas().head())
Or reload using HuggingFace Datasets:
from datasets import Dataset
ds = Dataset.from_parquet("audio_sharded/train-00000-of-00001.parquet")
print(ds.features)
print(ds[0])
Manual Audio Loading Example
Since audio files are stored as paths in the dataset, load them as follows:
import torchaudio
# Suppose you loaded your train dataset as 'ds'
for sample in ds:
audio_path = sample["audio"]
waveform, sample_rate = torchaudio.load(audio_path)
# waveform: Tensor representation of audio
# sample_rate: Sampling rate of audio
Use this approach for training, inference, or further processing.
Notes
- All data (audio and transcripts) are originally from https://wmc.org.kh/.
- If you want automatic audio encoding and easier integration with HuggingFace models, you must install torchcodec and use
Audio()as a feature. This script instead stores paths to avoid codec dependency. - Double-check that all audio files referenced in your JSON exist in your audio directory.
- Adjust directories and file names as needed for your environment.
- Downloads last month
- 3,869