title
stringlengths 4
305
| url
stringlengths 42
212
| content
stringlengths 6
22.7k
| metadata
dict |
|---|---|---|---|
ក្រុមហ៊ុន Visa បានបញ្ចប់ដោយជោគជ័យលើគម្រោង “ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបង្កើនភាពអង់អាចដល់ស្ត្រី” នៅកម្ពុជា
|
https://business-cambodia.com/articles/visa-and-women
|
ភ្នំពេញ ថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២៣ – ថ្មីៗនេះ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ បានបញ្ចប់គម្រោងមួយចំនួនដោយជោគជ័យ។ ការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្របេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងដំណើរការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោមស្ត្រី និងយុវជននៅទូទាំងប្រទេស។
ការបង្កើនភាពអង់អាចដល់ស្ត្រីតាមរយៈចំណេះដឹងផ្នែកហិរញ្ញវត្ថុ
គម្រោងស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្ត្រីជាសហគ្រិន” ត្រូវបានសហការក្នុងភាពជាដៃគូ រវាងក្រសួងកិច្ចការនារី (MoWA) ធនាគារជាតិនៃកម្ពុជា (NBC) គាំទ្រដោយ ក្រុមហ៊ុន Visa ដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចក្នុងចំណោមស្ត្រីវ័យក្មេងនៅជនបទ សហគ្រិនជាស្ត្រី និងនិស្សិតទូទាំងប្រទេស អស់រយៈពេលជាងពីរឆ្នាំមកហើយ។ គម្រោងនេះបានដាក់ឲ្យដំណើរការនៅឆ្នាំ ២០២0 ក្រោមប្រធានបទ "ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅជនបទ តាមរយៈការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល" នឹងបន្តដំណាក់កាលទីពីរ ដែលទើបបញ្ចប់នៅក្នុងឆ្នាំ២០២២នេះ ដោយបានជួយលើកស្ទួយសុខុមាលភាពហិរញ្ញវត្ថុ និងពង្រឹងសេដ្ឋកិច្ចក្នុងចំណោមស្ត្រីនៅកម្ពុជា។
គម្រោងមានការរៀបចំកម្មវិធីជាច្រើនដូចជា សិក្ខាសាលា វគ្គបណ្តុះបណ្តាល វេទិកាពិភាក្សា និងសិក្ខាសាលាស្តីពីជំនាញផ្នែកហិរញ្ញវត្ថុឌីជីថល សំខាន់ៗ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព ដោយមានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញមកពីក្រសួង ស្ថាប័នមន្ទីរខេត្ត និងដៃគូពាក់ព័ន្ធ ផ្សេងៗទៀត។ តាមរយៈសកម្មភាពនៃការចែករំលែកនូវព័ត៌មានដ៏មានតម្លៃ ដែលប្រព្រឹត្តទៅតាមរយៈព្រឹត្តិការណ៍ឌីជីថល និងវិធានការសិក្សាដោយផ្ទាល់ ផ្តល់ឲ្យនិស្សិតដែលជានារី បានអនុវត្តនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលកម្រិតមូលដ្ឋាន ព្រមទាំងការសិក្សាលើជំនាញជាក់ស្តែងសម្រាប់ពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រីផងដែរ។ កម្មវិធីទាំងអស់នេះ បានធ្វើឡើងក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីនៃខេត្តគោលដៅចំនួន០៤ គឺខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។ តាមរយៈវគ្គបណ្ដុះបណ្ដាល និងវេទិកាពិភាក្សាទាំងអស់នោះ យើងទទួលបានអ្នកចូលរួមចំនួន ៤២៥នាក់ ក្នុងនោះមានស្រីចំនួន ៣៥៥នាក់។
ឯកឧត្ដម ថេ ឈុនហាក់ អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា៖ “យើងជឿជាក់ថា ស្ត្រីកម្ពុជាអាចធ្វើបាន ហើយពួកគាត់គួរតែមានលទ្ធភាពបង្ហាញពីភាពប៉ិនប្រសប់ក្នុងការធ្វើអាជីវកម្ម ក៏ដូចជាទទួលបានសិទ្ធិក្នុងការសម្រេចនូវឯករាជ្យភាពផ្នែកហិរញ្ញវត្ថុរបស់ខ្លួនផងដែរ។ យើងសង្ឃឹមថា តាមរយៈវគ្គបណ្តុះបណ្តាល និងវេទិកាពិភាក្សាដែលមាននៅក្នុងកម្មវិធីទាំងនោះ ជួយឲ្យពួកគាត់អាចប្រើប្រាស់ចំណេះដឹងដែលទទួលបាន ដើម្បីបោះជំហានដ៏រឹងមាំឆ្ពោះទៅរកការធ្វើបរិយាបន្នហិរញ្ញវត្ថុយ៉ាងពិតប្រាកដនៅក្នុងប្រទេសកម្ពុជា”។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ “ស្របពេលដែលប្រទេសកម្ពុជាបោះជំហានយ៉ាងរហ័សឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល បានផ្តល់លទ្ធភាពឲ្យប្រជាជនរបស់យើង ជាពិសេសស្ត្រីអាចគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត តាមរយៈការប្រើប្រាស់នូវជំនាញ និងចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាលទាំងនេះ ជាប្រយោជន៍ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។
ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន តាមរយៈការគាំទ្រអាជីវកម្មដែលដឹកនាំដោយស្ត្រី
ការផ្តល់លទ្ធភាពទទួលបានដើមទុនសម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ (SMBs) ដែលដឹកនាំដោយស្ត្រី ក៏ជាបេះដូងរបស់មូលនិធិសាជីវកម្ម Visa Inc ផងដែរ។ មូលនិធិនេះបានគាំទ្រគម្រោងការពន្លឿនភាពជាសហគ្រិនស្ត្រី និងលទ្ធភាពទទួលបានដើមទុនរបស់មូលនិធិអាស៊ី ដែលជាគំនិតផ្តួចផ្តើម ប្រកបដោយសមធម៌ ស្របតាមការប្តេជ្ញាចិត្តក្នុងយុទ្ធសាស្រ្តអនុម័តនូវទឹកប្រាក់ចំនួន ២០០លានដុល្លារ ដែលបានប្រកាសនៅក្នុងខែមេសា ឆ្នាំ ២០២០ ដើម្បីឆ្លើយតបនឹងតម្រូវការរយៈពេលវែងរបស់ អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ ដោយផ្តោតលើការគាំទ្រដល់ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី ។
គម្រោងរយៈពេលពីរឆ្នាំរបស់មូលនិធិអាស៊ី បានជួយដល់សហគ្រិនស្ត្រីចំនួន ៨០០នាក់ នៅទូទាំង ១២ ខេត្ត នៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានដើមទុន និងពង្រីកអាជីវកម្មរបស់ពួកគេ តាមរយៈការបណ្តុះបណ្តាលនូវជំនាញឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំនាញអាជីវកម្ម ការធ្វើផែនការហិរញ្ញវត្ថុ នឹងការគាំទ្រការនាំយកអាជីវកម្មចូលទៅកាន់ទីផ្សារអនឡាញ តាមរយៈថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក។ អ្វីដែលសំខាន់បំផុត គម្រោងនេះបានផ្សាភ្ជាប់សហគ្រិនស្ត្រីជាមួយ ស្ថាប័នហិរញ្ញវត្ថុ និងសេវាកម្ម ដែលធ្វើការជាមួយអ្នកផ្តល់ដើមទុនដោយផ្ទាល់ ដើម្បីបំពេញតម្រូវការរបស់ម្ចាស់អាជីវកម្មខ្នាតតូចនីមួយៗ។
លោកស្រី Meloney C. Lindberg តំណាងនៃមូលនិធិអាស៊ីប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “នៅក្នុងចំណោមគម្រោងមូលនិធិអាស៊ី ស្តីពី បរិយាបន្ន និងកំណើនសេដ្ឋកិច្ច យើងមានកម្មវិធីមួយចំនួនដែលគាំទ្រដោយមូលនិធិ Visa មានគោលបំណងរួមក្នុងការគាំទ្រដល់ការបង្កើតបរិយាកាសធុរកិច្ចបន្ថែមទៀតសម្រាប់សហគ្រិនជាស្ត្រី តាមរយៈការបំពាក់បំប៉ននូវចំណេះដឹងដែលចាំបាច់និងមានសារៈសំខាន់ដើម្បីភាពជោគជ័យ ដែលពួកគាត់មិនត្រឹមតែជាបុគ្គលស្វែងរកការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកបង្កើតការងារផងដែរ។
ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការអប់រំ និងផ្តល់សិទ្ធិអំណាចដល់សហគ្រិនស្ត្រី តាមរយៈការដោះស្រាយបញ្ហានូវគម្លាតនៃការចាប់យកជំនាញ និងកសាងសមត្ថភាព ក្រុមហ៊ុន Visa សង្ឃឹមថានឹងបន្តអនុវត្តនូវគម្រោងស្រដៀងគ្នានេះ ដោយការស្វែងយល់ពីឧបសគ្គដែលសហគ្រិនស្ត្រីជួបប្រទះនៅក្នុងប្រទេសកម្ពុជា និងកំណត់មធ្យោបាយដើម្បីដោះស្រាយ ដើម្បីជួយឱ្យអាជីវកម្មរបស់ពួកគាត់មានការអភិវឌ្ឍ និងពង្រីកកាលានុវត្តភាពជាសហគ្រិន។
ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពហិរញ្ញវត្ថុក្នុងចំណោមយុវជន
ការអប់រំផ្នែកហិរញ្ញវត្ថុ ក៏បានផ្តោតសំខាន់លើភាពជាដៃគូរបស់ក្រុមហ៊ុន Visa ជាមួយសមាគមធនាគារនៅកម្ពុជា (ABC) ដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមយុវជន និងនិស្សិតកម្ពុជាជាលើកដំបូងផងដែរ។ ភាពជាដៃគូនេះ បានអនុវត្តនូវសកម្មភាពនានារួមទាំងការបង្កើតសៀវភៅខ្ញុំចង់ដឹង “ឈ្វេងយល់ពីលុយ” ស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ចែកចាយដល់សិស្សដែលមានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ។
ក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ក៏បានធ្វើបឋកថាស្តីពីវិស័យធនាគារ និងហិរញ្ញវត្ថុ ជាបន្តបន្ទាប់ដល់និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាជំនាញលើផ្នែកធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងផ្នែកពាក់ព័ន្ធផ្សេងទៀត ក្រោមគម្រោង “ការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់និស្សិតសាកលវិទ្យាល័យ” - The Speaker Tours” ។ ទន្ទឹមនឹងនេះ កម្មវិធីពានរង្វាន់នៃការផលិតវីដេអូខ្លីស្តីពី «ចំណេះដឹងហិរញ្ញវត្ថុ» ប្រចាំឆ្នាំ ២០២២ ក៏បានលើកទឹកចិត្ត និងជំរុញយុវជនកម្ពុជា ឱ្យធ្វើការស្រាវជ្រាវពីអត្ថប្រយោជន៍នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចែករំលែកការរៀនសូត្ររបស់ពួកគេ តាមរយៈការផលិតនូវវីដេអូអប់រំ។ គោលបំណងនៃការរៀបចំឲ្យមានសកម្មភាពទាំងនេះឡើង គឺដើម្បីផ្តល់អាទិភាពឱ្យអ្នកចូលរួម អាចស្វែងយល់អំពីវិស័យធនាគារ និងហិរញ្ញវត្ថុ និងផ្តល់នូវមេរៀនពាក់ព័ន្ធអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនដល់ពួកគេផងដែរ។
ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈភាពជាដៃគូនេះ សៀវភៅខ្ញុំចង់ដឹង “ឈ្វេងយល់ពីលុយ” ចំនួន ១០,០០០ ក្បាល ត្រូវបានបោះពុម្ព ហើយក៏បានប្រគល់ជូនធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងៗទៀត មួយចំនួន ដើម្បីគាំទ្រកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចែកចាយសម្រាប់គំនិតផ្តួចផ្តើមផ្សេងៗទៀតដែលស្ថិតនៅក្រោមគម្រោងតែមួយ។ កម្មវិធី “ការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់និស្សិតសាកលវិទ្យាល័យ”- The Speaker Tours” បានប្រព្រឹត្តនៅតាមបណ្តាសាកលវិទ្យាល័យចំនួន ០៦ ដោយមានសិក្ខាកាមចូលរួមសិក្សាលើប្រធានបទជាច្រើន ដូចជាការផ្តល់ឥណទាន និង កម្ចីប្រកបដោយការទទួលខុសត្រូវ រហូតដល់ប្រធានបទ បរិវត្តកម្ម Blockchain ក្នុងសេវាកម្មហិរញ្ញវត្ថុ។ កម្មវិធីពានរង្វាន់នៃការផលិតវិដេអូខ្លីស្តីពី «ចំណេះដឹងហិរញ្ញវត្ថុ» ក៏ទទួលបានការដាក់ពាក្យស្នើសុំប្រកួតប្រជែង ចំនួន ២១ ក្រុម ផងដែរ ក្នុងនោះ មាន ៣ ក្រុម ត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីក្នុងពិធីប្រគល់ពានរង្វាន់។
លោក Raymond Sia ប្រធានក្រុមប្រឹក្សាភិបាល សមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា៖ “បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជារបៀបវារៈដ៏សំខាន់សម្រាប់វិស័យរបស់យើង។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺត្រូវការគាំទ្រជាបន្តបន្ទាប់ពីភាគីពាក់ព័ន្ធទាំងអស់។ យើងទទួលស្គាល់ពីកិច្ចគាំទ្ររបស់ ក្រុមហ៊ុន Visa ក្នុងការចូលរួមចំណែកលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជនតាមរយៈសកម្មភាពរបស់ សមាគមធនាគារនៅកម្ពុជា។ គម្រោងសហការរួមគ្នាជាមួយក្រុមហ៊ុន Visa គឺជាការរួមចំណែកយ៉ាងធំធេងដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីបង្កើនជំនាញ និងចំណេះដឹងដល់យុវជន លើសុខុមាលភាពហិរញ្ញវត្ថុ និងការគ្រប់គ្រងប្រាក់។ តាមរយៈបណ្តុំនៃចំណេះនិងជំនាញផ្នែកហិរញ្ញវត្ថុដ៏មានសារៈប្រយោជន៍ទាំងនេះ កាន់តែបង្ករភាពងាយស្រួលដល់អ្នកទទួលផលទាំងអស់ក្នុងការសិក្សារពីមូលដ្ឋានគ្រឹះ ដើម្បីធានាថាពួកគេអាចការពារ និងពង្រីកហិរញ្ញវត្ថុរបស់ពួកគេប្រកបដោយចីរភាព។
នៅពីក្រោយគម្រោង និងកិច្ចសហការរួមក្នុងភាពជាដៃគូទាំងអស់នេះ បានឆ្លុះបញ្ចាំងនូវកម្មវិធីសំខាន់ធំៗចំនួនពីរដែលជាចំណុចផ្តើមដំបូងរបស់ ក្រុមហ៊ុន Visa លើការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអាជីវកម្ម។ កម្មវិធី ជំនាញគ្រប់គ្រងលុយជាក់ស្តែង ជាកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុមួយ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបំផុសគំនិតដល់បុគ្គលគ្រប់រូបឱ្យយកចិត្តទុកដាក់លើការគ្រប់គ្រងលុយ និងរៀបពីជំនាញហិរញ្ញវត្ថុសំខាន់ៗសម្រាប់ជីវិត។ កម្មវិធីនេះត្រូវបានរៀបចំដោយអ្នកជំនាញរបស់ក្រុមហ៊ុនអស់រយៈពេលបីទសវត្សរ៍មកហើយ ក្នុងគោលបំណងចែកចាយនូវចំណុចសំខាន់ៗនៃការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ចំណែកឯ កម្មវិធីជំនាញអាជីវកម្មជាក់ស្តែង វិញ គឺជាវេទិកាឌីជីថលសកល ដែលបានផ្តល់នូវមាតិកាដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់ម្ចាស់អាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ (SMB) ឲ្យចេះធ្វើការសម្រេចចិត្តប្រកបដោយទំនុកចិត្ត និងច្បាស់លាស់ក្នុងការពង្រីកអាជីវកម្ម និងជំនាញឌីជីថលរបស់ពួកគេ។
គម្រោងទាំងពីររបស់ក្រុមហ៊ុន Visa ត្រូវបានទទួលស្គាល់ដោយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham)។ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់លើទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ប្រចាំឆ្នាំលើកទី ៥ របស់ខ្លួននៅឆ្នាំ ២០២២ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) បានដាក់បញ្ចូលគម្រោងរបស់ Visa ទៅក្នុងប្រភេទបរិយាបន្នហិរញ្ញវត្ថុរបស់ខ្លួន ដែលនេះបញ្ជាក់ពីសក្ខីកម្ម និងការរួមចំណែកដ៏មានសារៈសំខាន់របស់គម្រោង នឹងការតាំងចិត្តយ៉ាងមោះមុតរបស់ក្រុមហ៊ុន Visa ដែលបានធ្វើកន្លងមកចំពោះប្រទេស។
អ្នកស្រី អ៊ីវ៉ាណា ត្រានឈីនី (Ivana Tranchini) នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ក្រុមហ៊ុន Visa ពិតជាមានកិត្តិយសណាស់ដែលបានសហការជាមួយ ធនាគារជាតិនៃកម្ពុជា ក្រសួងកិច្ចការនារី និងសមាគមធនាគារនៅកម្ពុជា ក្នុងគម្រោងដ៏មានអត្ថន័យទាំងអស់នេះ ដែលដើរស្របតាមយុទ្ធសាស្រ្ត ស្តីពី បរិយាបន្នហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាល។ យើងសង្ឃឹមថា ការចូលរួមចំណែកដ៏តូចមួយប៉ុន្តែមានតម្លៃមួយនេះ អាចកែប្រែជីវិតរបស់សិក្ខាកាម ក៏ដូចជាសហគមន៍ទាំងមូលឲ្យកាន់តែប្រសើរឡើង នឹងគាំទ្រដល់ការលើកកម្ពស់សមភាពយេនឌ័រទាក់ទងនឹងការធ្វើបរិយាបន្នហិរញ្ញវត្ថុ »។
អំពីក្រុមហ៊ុន Visa Inc.
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕
អំពីមូលនិធិ Visa
មូលនិធិ Visa គាំទ្រការធ្វើបរិយាបន្នសេដ្ឋកិច្ច ដែលធ្វើឲ្យរូបវន្តបុគ្គល អាជីវករ និងសហគមន៍អាចរីកចម្រើនបាន។ តាមរយៈការផ្តល់ជំនួយ និងការវិនិយោគ មូលនិធិ ផ្តល់អាទិភាពដល់កំណើននៃការធ្វើអាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ។ មូលនិធិនេះក៏គាំទ្រផងដែរនូវតម្រូវការដ៏ទូលំទូលាយរបស់សហគមន៍ការចូលរួមចំណែករបស់បុគ្គលិក (employee matching) និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនៅពេលមានវិបត្តិ។ មូលនិធិ Visa ត្រូវបានចុះឈ្មោះនៅសហរដ្ឋអាមេរិកក្នុងនាមជាអង្គភាពប្រភេទ 501(c)3 ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖
កញ្ញា ត្រាង ង្វៀន (Trang Nguyen) កញ្ញា គ្រី សុវណ្ណារី
Head of Corporate Communications ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd
Visa Vietnam, Cambodia and Laos តំណាងក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ +84 28 3520 7439 ទូរស័ព្ទ ៖ +855 11733368
អ៊ីម៉ែល៖ trang.nguyen@visa.com អ៊ីម៉ែល៖ nary@reddot.com.kh
អត្ថបទពាណិជ្ជកម្ម
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-08T06:27:54.313Z",
"category": "PR",
"views": 193,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សៀវភៅជាកាដូមានតម្លៃ! មកដឹងពីប្រូម៉ូសិនពិសេសរបស់ ហាងឆេង២៤ សម្រាប់ថ្ងៃសិទ្ធិនារី
|
https://business-cambodia.com/articles/best-promotion-from-hangchheng24
|
ប្រសិនបើលោកអ្នកកំពុងស្វែងរកកាដូសម្រាប់ជូនមនុស្សជាទិស្រលាញ់នៅថ្ងៃទិវានារីអន្តរជាតិ លោកអ្នកអាចជ្រើសរើសយកសៀវភៅបាន ព្រោះថាក្រៅពីជាអំណោយដ៏មានតម្លៃ កាដូសៀវភៅក៏ជាសាបង្ហាញឱ្យឃើញថាអ្នកយកចិត្តទុកដាក់ចំពោះភាគីម្ខាងទៀតខ្លាំង ហើយចង់ឃើញគេរីកចម្រើនជានិច្ច។
ដើម្បីជាការអបអរដល់ទិវានារីអន្តរជាតិនៅឆ្នាំ២០២៣ Hangchheng24 បានធ្វើប្រូម៉ូសិនពិសេសមួយ សម្រាប់អតិថិជនដែលចង់ជាវសៀវភៅ យកទៅធ្វើជាកាដូជូនមនុស្សជាទីស្រលាញ់ឬជូនខ្លួនឯង។
ប្រូម៉ូសិនពិសេសនោះគឺ គ្រាន់តែលោកអ្នកជាវសៀវភៅពី Hangchheng24 ចំនួនចាប់ពី២ក្បាលឡើង អ្នកនឹងទទួលបានការហ្វ្រីសេវាដឹកទូទាំង២៥ខេត្តក្រុង។
សូមជម្រាបផងដែរថា នៅ Hangchheng24 មានលក់គ្រប់សៀវភៅទាំងអស់របស់ Business Cambodia (ចាបក្រហម) ដែលសុទ្ធសឹងតែជាសៀវភៅបង្កើតឡើងដោយស្នាដៃកូនខ្មែរ និងមានគ្រប់ជម្រើសទាំង អាជីវកម្ម ការលក់ ការចាត់ចែងហិរញ្ញវត្ថុ ព្រមទាំងយុទ្ធសាស្រ្តផ្សេងៗទៀត ដែលអាចជួយអភិវឌ្ឍន៍ទាំងគំនិត ស្មារតី និងបង្កើនទ្រព្យសម្បត្តិផងដែរ។
បើលោកអ្នកមានចំណាប់អារម្មណ៍អាចទាក់ទៅទិញតាម Telegram: https://t.me/hangchhengH24 ឬទាក់ទងតាមលេខទូរស័ព្ទ៖ ០៧០៥២៤៤២៤/០១៦៣០០៨៤៣/០១៧៣០០៨៤៤៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-08T02:28:55.389Z",
"category": "ហិរញ្ញវត្ថុ",
"views": 265,
"author": {
"first_name": "SOKLY",
"last_name": "SO",
"email": "soklyso.edu@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សេវាកម្មល្អ! WOWHELLO ផ្ដល់សេវាកម្មបម្រើអតិថិជនជួយដល់ក្រុមហ៊ុនដែលកំពុងមានបញ្ហាខលចេញ-ខលចូលជាមួយភ្ញៀវ
|
https://business-cambodia.com/articles/wow-hello-services
|
ជិតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រុមហ៊ុនឬអាជីវកម្មដែលរកស៊ីក្នុងវិស័យដឹកជញ្ជូន សណ្ឋាគារ និងវិស័យមួយចំនួនទៀតអាចនឹងកំពុងមានភាពមមាញឹកខ្លាំងនៅក្នុងការទំនាក់ទំនងជាមួយអតិថិជនលើការកម្មង់ ឬកក់សេវាកម្មនិងផលិតផលរបស់ខ្លួន។ ហើយប្រសិនបើក្រុមហ៊ុនមានបុគ្គលិកតិច ឬបុគ្គលិកត្រូវឈប់សម្រាកនោះនឹងធ្វើឲ្យមានបញ្ហាក្នុងការទទួលអតិថិជនមិនបានទាន់ពេលវេលា ដែលធ្វើឲ្យបាត់បង់ប្រាក់ចំណូលក្រុមហ៊ុនផងដែរ។
ប៉ុន្ដែកុំព្រួយបារម្ភអី ប្រសិនបើម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មកំពុងជួបបញ្ហាដូចបានរៀបរាប់ខាងលើ WOWHELLO អាចជួយលោកអ្នកបានដោយសារ WOWHELLO ជាភ្នាក់ងារផ្ដល់សេវាកម្មទំនាក់ទំនងជាមួយអតិថិជនទៅកាន់ម្ចាស់ក្រុមហ៊ុនគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា ដែលមានសេវាកម្មជាច្រើនដូចជា៖
សេវាកម្មទទួលទូរស័ព្ទ (ខលចេញ ខលចូល)
សេវាកម្មជួយកំណត់ការណាត់ជួប
សេវាកម្មជួយប្រមូលបំណុល
សេវាកម្មកក់ឬឆែកបន្ទប់សណ្ឋាគារ
សេវាកម្មខលដើម្បីបង្កើតការលក់ទំនិញឬសេវាកម្មទៅកាន់ភ្ញៀវ
សេវាកម្មកម្មង់ទំនិញឬម្ហូបអាហារ
សេវាកម្មប្រមូលទិន្នន័យពីអតិថិជននិងដំណោះស្រាយជាដើម។
អ្វីដែលពិសេសគ្រប់បុគ្គលិកទាំងអស់របស់ WOWHELLO សុទ្ធតែបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលយ៉ាងល្អ និងស្ទាត់ជំនាញ ការនិយាយស្ដីទៅកាន់អតិថិជនប្រកបដោយក្រមសីលធម៌ខ្ពស់ ព្រមទាំងអាចនិយាយបានច្រើនភាសារដូចជា អង់គ្លេស ចិន និងភាសារខ្មែរបានយ៉ាងល្អ។ ហើយអ្វីដែលកាន់តែពិសេសនោះគឺ WOWHELLO មានបុគ្គលិកឆ្លើយតបអតិថិជនបាន ២៤ ម៉ោងតែម្តង។
គួរជម្រាបផងដែរថា បច្ចុប្បន្នក្រុមហ៊ុន WOWHELLO បាននិងកំពុងផ្តល់សេវាកម្មជូនដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវម្មជាច្រើនក្នុងវិស័យដឹកជញ្ជូន ធានារ៉ាប់រង អចលនទ្រព្យ សណ្ឋាគារ អ្នកលក់អនឡាញ ការកម្សាន្ដ ការធ្វើដំណើរនិងវិស័យជាច្រើនផ្សេងទៀត។ល។
ចំពោះសេវាកម្មទំនាក់ទំនងជាមួយអតិថិជននេះដែរ WOWHELLO គឺមានកញ្ចប់សេវាកម្មទាំងរយៈពេលខ្លី និងរយៈពេលវែង ដែលងាយស្រួលដល់ម្ចាស់ក្រុមហ៊ុនជ្រើសរើសយកមកប្រើប្រាស់ ប្រសិនបើក្រុមហ៊ុនរបស់ខ្លួនកំពុងមានភាពមមាញឹក ឬបុគ្គលិកត្រូវឈប់សម្រាកចំពេលដែលអតិថិជនកំពុងទាក់ទងមកច្រើន។
ដូច្នេះសម្រាប់ម្ចាស់ក្រុមហ៊ុនដែលចង់ប្រើប្រាស់សេវាកម្មទំនាក់ទំនងអតិថិជនពី WOWHELLO ដើម្បីជួយអាជីវកម្មរបស់ខ្លួនក្នុងការផ្ដល់សេវាកម្មបានល្អទៅកាន់អតិថិជន អាចធ្វើការទំនាក់ទំនងមក WOWHELLO បានតាមរយៈលេខទូរស័ព្ទ ៖ 081 999 138, 011 999 138, 066 999 138 ឬតាមអ៊ីមែល៖ callcenter_info@kh-super.com ឬTelegram:https://t.me/wowhellooutsourcingsolution ,Wowhello 24/7 live chatbot: https://t.me/LiveChat_Sup_bot និងWebsite: https://www.wow-hello.com/៕
អត្ថបទពាណិជ្ជកម្ម
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T20:13:56.313Z",
"category": "PR",
"views": 346,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
លោក លឹម ហូលីវីន បានបរិច្ចាគសៀវភៅចំនួន ២៧០០ក្បាល ដែលគិតជាទឹកប្រាក់សរុបជាង ៥៥លានរៀល ជូនទៅអង្គការ វត្ត បណ្ណាល័យ និងសាលារៀន
|
https://business-cambodia.com/articles/rose-marvel-property-development-co-ltd
|
លោក លឹម ហូលីវីន អគ្គនាយកក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក (RoseMarvel Property Development Co., Ltd) និងជាអគ្គនាយករងក្រុមហ៊ុន កូហ្សេតែល អិលធីឌី (ONLINE ISP) ហើយត្រូវជាកូនប្រុសរបស់លោកឧកញ៉ា លឹម រស់ និងលោកជំទាវឧកញ៉ា សុទ្ធី ម៉ូនីកា មានសទ្ធាជ្រះថ្លា បានបរិច្ឆាគថវិកាផ្ទាល់ខ្លួនចំនួន ៥៥,០២៩,៤០០រៀល (ហាសិបប្រាំលានពីរម៉ឺនប្រាំបួនពាន់បួនរយរៀល) ដើម្បីទិញសៀវភៅអានជាភាសាខ្មែរចំនួន ២,៧០០ក្បាលពីគ្រឹះស្ថានបោះពុម្ពផ្សាយម៉ាញប៊ុក្ស ដែល ១,១០០ក្បាលបានផ្តល់ជូនចំពោះសិស្សានុសិស្ស ៣៦៧នាក់ ដែលរៀននៅ ៣ វិទ្យាល័យ គឺ វិទ្យាល័យជាស៊ីមសាមគ្គី វិទ្យាល័យទួលទំពូង និងវិទ្យាល័យឥន្រ្ទទេវី។
សៀវភៅចំនួន ១៦០០ ក្បាលទៀតផ្តល់ជូនចំពោះបណ្ណាល័យចំនួន ១១ គឺ បណ្ណាល័យអង្គការដើម្បីភាពញញឹមនៃកុមារ បណ្ណាល័យអង្គការផ្កាយសមុទ្រ បណ្ណាល័យអង្គការគ្រួសារថ្មី បណ្ណាល័យអង្គការភូមិកុមារ SOS បណ្ណាល័យមណ្ឌលកុមារភ្នំពេញថ្មី បណ្ណាល័យវិទ្យាល័យជាស៊ីមសាមគ្គី បណ្ណាល័យវិទ្យាល័យទួលទំពូង បណ្ណាល័យវិទ្យាល័យឥន្រ្ទទេវី និងបណ្ណាល័យវត្តចំនួន ៣ គឺវត្តនាគវ័ន វត្តមហាមន្រ្តី និងវត្តសំពៅមាស។
សទ្ធាដ៏ជ្រះថ្លាមួយនេះ គឺដើម្បីឲ្យប្អូនៗកុមារ សិស្សានុសិស្ស និងព្រះសង្ឃគង់នៅវត្ត អាចធ្វើការអាន ដើម្បីក្រេបជញ្ជក់យកចំណេះដឹងសម្រាប់អភិវឌ្ឍន៍សមត្ថភាពក្នុងការជួយខ្លួនឯង ជួយគ្រួសារ និងជួយសង្គមជាតិយើង។ ពិធីចែកអំណោយនេះ បានប្រារព្វធ្វើឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៩.៤៥នាទី ដល់ម៉ោង១១.១៥នាទី និងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៨.៤៥នាទី ដល់ម៉ោង១០.៣០នាទី នាជាន់ផ្ទាល់ដីផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T17:04:55.245Z",
"category": "PR",
"views": 231,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
មិនអាចពឹងតែលុយខ្លួនឯងទេ! នេះជាមូលហេតុធំៗប្រទេសនីមួយៗតែងតែមានលុយបម្រុងអន្តរជាតិ
|
https://business-cambodia.com/articles/why-one-country-need-foreign-reserve
|
ទុនបម្រុងអន្តរជាតិគឺជាលុយឬទ្រព្យដែលត្រូវបានរក្សាទុកដោយធនាគារកណ្ដាលនៃប្រទេសមួយដើម្បីការពាររូបិយប័ណ្ណជាតិក្នុងប្រទេសកុំឲ្យធ្លាក់ថ្លៃដែលនាំឲ្យមានហានិភ័យដល់សេដ្ឋកិច្ចជាតិទាំងមូល។ ប្រទេសនីមួយៗសុទ្ធតែមានទុនបម្រុងអន្តរជាតិ។ ចំណែកប្រទេសកម្ពុជាយើងនៅឆ្នាំ២០២៣នេះបើយោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុបានឲ្យដឹងថាយើងមានទុនបម្រុងអន្តរជាតិប្រមាណ១៧ពាន់លានដុល្លារ។
ខងក្រោមនេះគឺជាហេតុផលសំខាន់ៗមួយចំនួនដែលប្រទេសនីមួយៗត្រូវការទុនបម្រុងអន្តរជាតិ ជាលុយរូបិយប័ណ្ណបរទេស។
១. រក្សាតម្លៃរូបិយប័ណ្ណជាតិឲ្យនៅអត្រាថេរ
ត្រង់នេះឧទាហរណ៍ប្រទេសចិនដែលធៀបតម្លៃលុយយន់របស់ខ្លួននឹងប្រាក់ដុល្លារអាមេរិក។ ករណីនេះចិនបានស្តុកទុកប្រាក់ដុល្លារដែលជួយបង្កើនតម្លៃប្រាក់ដុល្លារធៀបនឹងលុយយន់។ ការធ្វើបែបនេះធ្វើឲ្យការនាំចេញរបស់ចិនមានតម្លៃធូថ្លៃជាទំនិញផលិតនៅអាមេរិក ដូច្នេះធ្វើឲ្យចិនអាចបង្កើនការនាំចេញបានច្រើន។
២. រក្សារូបិយប័ណ្ណជាតិទាប់ជាងប្រាក់ដុល្លារ
នៅប្រទេសជប៉ុនដែលប្រើប្រាស់ប្រព័ន្ធអត្រាប្ដូរប្រាក់ប្រែប្រួលតាមកត្តាសេដ្ឋកិច្ច ជប៉ុនទិញប័ណ្ណបំណុលអាមេរិកដើម្បីរក្សាលុយយ៉េនរបស់ខ្លួនឲ្យមានតម្លៃទាបជាងប្រាក់ដុល្លារអាមេរិក ហើយការធ្វើបែបនេះក៏ជួយរក្សាឲ្យការនាំចេញរបស់ជប៉ុនចំណាយលុយតិចផងដែរ។
៣. រក្សាសន្ទនីយភាពក្នុងករណនីមានវិបត្តិសេដ្ឋកិច្ច
ត្រង់នេះធនាគារកណ្ដាលរបស់ប្រទេសមួយអាចចូលធ្វើអន្តរាគមន៍ក្នុងករណីមានវិបត្តិដូចជាទឹកជំនន់ បន្ទុះភ្នំភ្លើងឬកត្តាផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ដូច្នេះរដ្ឋាភិបាលតាមរយៈធនាគារកណ្ដាលអាចប្រើប្រាស់លុយបម្រុងអន្តរជាតិប្ដូរយកលុយជាតិដែលអនុញ្ញាតឲ្យរដ្ឋភិបាលនៅតែមានសាច់លុយសម្រាប់ចំណាយលើការនាំចូលទំនិញសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។
៤. ផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគបរទេស
ការមានលុយបម្រុងអន្តរជាតិគឺធនាគារកណ្ដាលចង់ធានាដល់អ្នកវិនិយោគិនបរទេសថា រដ្ឋាភិបាលប្រទេសមួយគឺត្រៀមខ្លួនរួចរាល់ក្នុងការការពារការវិនិយោគរបស់ពួកគេ។ ក្នុងករណនីនេះប្រសិនបើអ្នកវិនិយោគមានការភ័យខ្លាចនោះពួកគាត់អាចលក់ទ្រព្យផ្សេងៗដើម្បីប្ដូរយកជាសាច់លុយ ដែលពួកគាត់គិតថាសុវត្ថិភាព ហើយការធ្វើបែបនេះគឺរក្សាលំហូរទុនមិនឲ្យចេញក្រៅប្រទេស។
៥. ជាដើមទុនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក
ពេលខ្លះរដ្ឋាភិបាលក៏ត្រូវបានលុយបម្រុងអន្តរជាតិដើម្បីធ្វើជាដើមទុនក្នុងការអភិវឌ្ឍន៍ប្រទេសតាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជា សាលារៀន មន្ទីរពេទ្យ និងគម្រោងផ្សេងៗជាច្រើនទៀត។
៦. ធ្វើពិពិធកម្មដើមទុន
ការមានទុនបម្រុងតាមរយៈស្ដុកទុកលុយនិងទ្រព្យផ្សេងៗគឺជាការធ្វើពិពិធកម្មដើមទុនដើម្បីកាត់បន្ថយហានិភ័យ។ ឧទារណ៍ក្នុងករណីរូបិយប័ណ្ណជាតិធ្លាក់ថ្លៃឬមានវិបត្តសេដ្ឋកិច្ច យើងអាចមានមាសដែលជាទ្រព្យសុវត្ថិភាពសម្រាប់ប្រើជាទុនបម្រុងការពារនិងប្រើប្រាស់តាមតម្រូវាការជាក់ស្ដែង៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T09:59:46.748Z",
"category": "ហិរញ្ញវត្ថុ",
"views": 440,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ស្រ្តីទោះបរាជ័យក៏កុំយំ! បទពិសោធន៍ អ្នកជំនួញស្រី៣រូប ដួលក្រោកៗ រកស៊ីតូចតាច អាចពង្រីកធំដុំ
|
https://business-cambodia.com/articles/life-lesson-of-3-khmer-business-women
|
គ្មាននរណាកើតមកឥតខ្ចោះ គ្រប់គ្នាសុទ្ធតែរៀនពីកំហុស បើបរាជ័យឬស្រុតចុះ ចូររលឹកថាជីវិតមានតម្លៃ មានរឿងអស្ចារ្យជាច្រើនដែលសុទ្ធតែកើតចេញពីកំហុសឆ្គង គឺបទពិសោធន៍បង្រៀនមនុស្ស ហើយមនុស្សរៀនពីបទពិសោធន៍។
យ៉ាងណាមិញថ្ងៃស្អែកនេះគឺថ្ងៃ៨មីនា ជាទិវាសិទ្ធិនារី ដូច្នេះចាបក្រហមសូមលើកយកនូវបទពិសោធន៍ពិតៗជីវិតនិងអាជីវកម្មរបស់អ្នកជំនួញស្រី៣រូប ធ្លាប់ឆ្លងកាត់ការរកស៊ីខាត ជាប់ជំពាក់ភាពអស់សង្ឃឹម ដួលក្រោកៗ តាំងពីរកស៊ីតូចតាច រហូតអាចពង្រីកជាអាជីវកម្មធំដុំ ដែលទាំងអស់នេះសុទ្ធតែជាមេរៀនមានតម្លៃកើតពីកំហុស។
១. អ្នកស្រីម៉ក់ សុថាវី ស្ថាបនិកយីហោម៉ាតខ្មែរ MX Food Mart
ទោះជាបានឈរជើងលើមុខរបរបន្លែ អស់ជាង១៦ឆ្នាំមកហើយតែ លោកស្រី ម៉ក់សុថាវី ក៏នៅតែអាចផុង ខាតទ្រព្យអស់ជិតកន្លះលានដុល្លារ អំឡុងវិបត្តិកូវីដ១៩ មុននឹងបានចាប់ផ្តើមម៉ាតផលិតផលខ្មែរបន្លែឈុត MX Food Mart បានដោយជោគជ័យ។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយក្រុមចាបក្រហមលោកស្រីបាននិយាយថា “បងចេះរកស៊ីតាំងពីវ័យ២០ឆ្នាំមកម៉្លេះ តែនៅតែមានថ្លោះធ្លោយបង់ទ្រព្យ តែបងមិនខ្លាចក្នុងការចាប់ផ្តើមថ្មីទេ ព្រោះមានតែភាពក្លាហានក្នុងការសាកល្បងថ្មីប៉ុណ្ណោះ ទើបយើងអាចរកផ្លូវត្រូវ១ទៀតឃើញ ហើយកម្រធ្វើឱ្យយើងឈឺចាប់សោកស្តាយយូរ”។ នាពេលបច្ចុប្បន្ននេះក្រៅពី MX Foodmart ដែលជាយីហោម៉ាតចល័តខ្មែរ ប្រើជាកង់បីដឹកលក់មានតែ១នៅខ្មែរ ជាសេវាកម្មបន្លែឈុតម្ហូបស្រាប់ លោកស្រីក៏មានអាជីវកម្មជាច្រើនទៀតផងដែរនៅក្នុងដៃ។
២. អ្នកស្រី ខន រដ្ឋា ម្ចាស់ហាងពេជ្រ ANON Diamond
កូនស្រីអ្នកខេត្តកំពង់ចាម រៀបការឡើងមកនៅភ្នំពេញពីរនាក់ប្តីប្រពន្ធក្នុងឆ្នាំ២០១៦ ដំបូងកវែកកឆ្នាំងមិនដឹងថារកស៊ីអ្វីឱ្យធំដុំនិងគេ ក៏បានបើកកន្លែងបោកអ៊ុតមួយកណ្តាលក្រុងភ្នំពេញ។ ចាប់ដំណើរការដំបូងពី១ថ្ងៃទៅ១ថ្ងៃ ភ្ញៀវចេះតែស្ងាត់ទៅៗ ហាងក៏ត្រូវបិទទៅវិញ ទុនដំបូង៥ពាន់$ ដែលបើកហាងនោះក៏បង់អស់ទៅ។ ត្បិតភាពអស់សង្ឃឹមបានកើតឡើង ប៉ុន្តែការចិញ្ចឹមកូនចិត្តចង់មានរបរផ្ទាល់ខ្លួនមិនដែលអស់ទៅតាមពេលវេលានោះទេ។
៤ឆ្នាំក្រោយ បន្ទាប់ពីបានធ្វើការឱ្យគេប្រាក់ខែជាង១០០$ អស់ចិត្តអស់ចង់ អ្នកស្រីក៏សម្រេចចិត្តត្រឡប់មករកស៊ី របរលក់ពេជ្រតាមអនឡាញ ពោលគឺជាឈ្មួញកណ្តាល ព្រោះខ្លួនបានសំងំរៀនមើល រៀនដាំពេជ្ររួចហើយ មុនលាឈប់ពីការងារមកចាប់អាជីព១នេះ រកយូរទៅចេះតែកាក់កបទៅៗ រហូតដល់អ្នកស្រីអាចបើកហាង លក់គ្រាប់ពេជ្រធម្មជាតិមួយពេញលេញគឺ ANON Diamond នេះកាលពីឆ្នាំ២០២០។
៣. អ្នកស្រី យិន រំដួល ម្ចាស់ហាងសូត្រខ្មែរ មុន្នីនិត អូឡាំពិក ទីតាំង ផ្សារទំនើបស៊ីធីម៉ល
ត្បិតបាត់មុខ រាប់សិបឆ្នាំឱ្យតែត្រឡប់មកវិញគង់តែជោគជ័យ ជាក់ស្តែងអ្នកស្រី យិន រំដួល ផ្តើមពីក្តីស្រឡាញ់ជាមួយសម្លៀកបំពាក់ខ្មែរ ថែមទាំងជារបរតពីម្តាយដែលបានលាចាកលោក តាំងពីអ្នកស្រីមានវ័យជាង១០ឆ្នាំម្ល៉េះ។
ភាពក្មេងខ្ចីធ្វើឱ្យមនុស្សជួបកំហុសឆ្គងពិតមែន អាជីវកម្មជ្រកក្រោមយីហោ មុន្នីនិតស៊ីធីម៉ល ដែលអ្នកស្រីកាន់កាប់តពីម្តាយនោះត្រូវដួលទាំងស្រុងក្នុងឆ្នាំ២០០៨ ព្រោះចំណេះដឹងគ្រប់គ្រង និងការកាត់ដេរនៅមានកម្រិត ពិបាកតស៊ូនឹងគូប្រជែងណាស់។ ១០ឆ្នាំក៏មិនហួសពេលដែរ ស្រ្តីឆ្នើមរូបនេះបានត្រឡប់មកធ្វើមុខរបរដែលខ្លួនស្រឡាញ់វិញ ដោយផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មី ដូរផ្លូវដើរ តែមិនប្តូរគោលដៅ ធ្វើឱ្យអ្នកស្រីអាចឈរយ៉ាងរឹងមាំលើរបរមួយនេះជាថ្មីម្តងទៀត។
សរុបមកវិញគ្រប់គ្នាសុទ្ធតែរៀនពីកំហុស រៀនពីមេរៀនឈឺចាប់ ដើម្បីការផ្លាស់ប្តូរថ្មីមានអត្ថន័យជាងម្សិលមិញ ដួលងើបៗ ឱ្យតែយើងមិនបោះបង់ មានជំនឿចិត្តធ្វើវាម្តងទៀត សាកល្បងឱ្យអស់ពីចិត្តពីថ្លើមឱ្យតែយើងនៅមានដង្ហើមភាពជោគជ័យនៅតែជារបស់យើង ជាក់ស្តែងដោយមានស្រ្តីអ្នកជំនួញចិត្តសឿង ទាំង៣រូបខាងលើជាឧទាហរណ៍ស្រាប់៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T09:55:06.816Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1318,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មកស្គាល់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុធំៗ៥ ដែលបង់ពន្ធចូលរដ្ឋបានច្រើនជាងគេ នៅក្នុងឆ្នាំ២០២២
|
https://business-cambodia.com/articles/top-5-banks-and-mfis-pay-tax
|
នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើសេចក្ដីប្រកាសព័ត៌មានស្ដីអំពី ការលើកទឹកចិត្តដល់សហគ្រាស ដែលបានបំពេញកាតព្វកិច្ចសារពើពន្ធបានល្អក្នុងឆ្នាំ២០២២។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះបានបង្ហាញឱ្យឃើញដែរថា មានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៥ ដែលបានជាប់ក្នុងចំណោមសហគ្រាសដែលបំពេញកាតព្វកិច្ចសារពើពន្ធបានល្អជាងគេ ទាំង១០នៅក្នុងឆ្នាំ២០២២។ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំង៥នោះ រួមមាន៖
១. ធនាគារ ABA (ADVANCED BANK OF ASIA LIMITED)
២. ធនាគារ អេស៊ីលីដា (ACLEDA BANK PLC)
៣. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ (PRASAC MICROFINANCE INSTITUTION PLX)
៤. ធនាគារ កាណាឌីយ៉ា (CANADIA BANK PLC)
៥. ធនាគារ ស្ថាបនា (SATHAPANA BANK PLC)
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T09:09:50.503Z",
"category": "ហិរញ្ញវត្ថុ",
"views": 949,
"author": {
"first_name": "SOKLY",
"last_name": "SO",
"email": "soklyso.edu@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
អេមមែន! បន្ទាប់ពី Touch ID និង Face ID ពេលនេះ Apple គ្រោងនឹងដាក់ Body ID ដើម្បីឆែកមើលសុខភាពថែមទៀត
|
https://business-cambodia.com/articles/iphone-body-id
|
បន្ទាប់ពីបានបើកដំណើរការស្កេនក្រយៅដៃ និងស្គេនមុខរួចមក ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យា Apple គ្រោងនឹងផ្តល់ជូននូវការស្កេនពេញមួយតួររាងកាយបន្ថែមមួយទៀត ដើម្បីពិនិត្យសុខភាពអ្នកប្រើប្រាស់របស់ខ្លួន។ នេះបើតាមការចុះផ្សាយលើគេហទំព័រ Apple កាលពីពេលថ្មីៗនេះ។
Apple បានលើកឡើងថា "សម្រាប់ Body ID ទិន្នន័យរូបភាពអាចត្រូវបានថតដោយការស្កែនរាងកាយពីក្បាលដល់ជើង" ដោយចាប់យកតួទាំងមូលនៅក្នុងស៊ុមរូបភាពតែមួយ ឬដោយការចាប់យកស៊ុមរូបភាពជាច្រើននៃផ្នែកផ្សេងៗនៃរាងកាយដូចជា មុខ ក ចង្កេះ ជើង។ល។ ក្នុងគោលបំណងតាមដានកាយសម្បទា និងសុខភាពរបស់អ្នកប្រើប្រាស់។
ដោយមុខងារមួយនេះ មានតួរនាទីពិសេសដើម្បីអាចជួយត្រួតពិនិត្យដឹងពី ភាគរយខ្លាញ់ក្នុងខ្លួន និងការលូតលាស់របស់សាច់ដុំផងដែរ។ ប្រសិនបើក្នុងករណី រូបរាងកាយរបស់អ្នកមានបញ្ហាខុសប្លែកត្រង់កន្លែងណាមួយ វានឹងអនុញ្ញាតឱ្យអ្នកចូលប្រើឧបករណ៍មួយចំនួន ឬអនុញ្ញាតឱ្យទូរសព្ទរបស់អ្នកប្រាប់អ្នក ថាតើអ្នកគួរបារម្ភអំពីសុខភាពរបស់អ្នកឬអត់ទេ។
គួរកត់សំគាល់ផងដែរថា បន្ថែមពីលើការត្រួតពិនិត្យជាតិខ្លាញ់ និងសាច់ដុំតាមរយៈទូរសព្ទដៃ ឥឡូវនេះក្រុមហ៊ុនកំពុងខិតជិតស្វែងរកការធ្វើតេស្តជាតិស្ករដែលមិនប៉ះពាល់ដល់អ្នកជំងឺទឹកនោមផ្អែមបន្ថែមទៀតទោះលើ Apple Watch Apple របស់ខ្លួន៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T09:01:18.079Z",
"category": "កំពូលអ្នកលក់",
"views": 378,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់ដឹងប្រាក់ខែលេងពិបាកហើយ ពេលនេះក្រសួងបញ្ចេញ App ថ្មីសម្រាប់មន្រ្តីរាជការមើលព័ត៌មានប្រាក់ខែ
|
https://business-cambodia.com/articles/new-app-for-civil-servants-to-view-salary-information
|
កាន់តែងាយស្រួលហើយសម្រាប់មន្រ្តីរាជការ ដោយសារតែមុននេះបន្តិចក្រសួងមុខងារសាធារណៈ បានប្រកាសជូនទៅដល់មន្រ្តីរាជការនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ឱ្យបានជ្រាបថា បន្ទាប់ពីបានបោះពុម្ភ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលប្រភេទថ្មីរួចមក ក្រសួងមុខងារសាធារណៈនឹងរៀបចំដាក់ឱ្យដំណើរការនូវកម្មវិធី Mobile App របស់ក្រសួងមុខងារសាធារណៈ ដែលមានឈ្មោះថា MCS Mobile។
ក្រសួងបានបន្តទៀតថា កម្មវិធីនេះអនុញ្ញាតឱ្យមន្រ្តីរាជការ អាចប្រើប្រាស់ជាមធ្យោបាយសម្រាប់ត្រួតពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនបានរួមមាន៖ ព័ត៌មានទាក់ទងនឹងប្រវត្តិរូប ប្រវត្តិការងារ មុខតំណែង ប្រភេទក្របខណ្ឌ ឋានន្តរស័ក្តិនិងថ្នាក់ ប្រាក់បៀវត្សរួមទាំងទិន្នន័យនិងព័ត៌មានសំខាន់ដទៃទៀត។
សូមបញ្ជាក់ថា តាមរយៈកម្មវិធី MCS Mobile នេះមន្រ្តីរាជការក៏អាចទទួលបានទាន់ពេលវេលា នូវរាល់ព័ត៌មានពីក្រសួងមុខងារសាធារណៈផងដែរ។ ដូច្នេះដើម្បីប្រើប្រាស់កម្មវិធី MCS Mobile សូមទាញយក(Download) ពី App Store សម្រាប់ប្រព័ន្ធ IOS ឬពី Play Store សម្រាប់ប្រព័ន្ធ Android៕
អត្ថបទ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T08:56:44.552Z",
"category": "ព័ត៌មានថ្មីៗ",
"views": 1186,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់រកស៊ីតែកំពុងធ្វើការឱ្យគេ! មកស្គាល់ផ្លូវ២ អាចជួយឱ្យអ្នកធ្វើការឱ្យគេអាចចេញរកស៊ីបាន
|
https://business-cambodia.com/articles/way-to-start
|
ជាធម្មតាមនុស្សទូទៅគ្រប់ៗគ្នាតែងតែរវល់រៀងៗខ្លួន ហើយអ្នកខ្លះទៀតរកពេលទំនេរសឹងតែមិនបានផង ដូច្នេះតើមានពេលឯណាដើម្បីគិតទៅលើរឿងចេញរកស៊ីនោះ ប៉ុន្តែកន្លងក៏នៅតែមានអ្នកដែលអាចចេញរកស៊ីបានទាំងដែលខ្លួនឯងកំពុងតែធ្វើការឱ្យគេសឹងតែគ្មានពេលសម្រាកផងនោះ នេះដោយសារតែពួកគេបានអនុវត្តន៍ទៅតាមគោលការណ៍មួយចំនួននៅខាងក្រោមនេះ ៖
១.ផ្ដោតទៅលើអតិថិជនខ្លួនឯងហើយប្រគល់់អតិថិជនដែលនៅសល់ឲ្យគេ
ជាការពិតមនុស្សឆ្លាតមិនមែនធ្វើការទាំងអស់តែម្នាក់ឯងទេ ប៉ុន្តែមនុស្សដែលឆ្លាតជាមនុស្សដែលចេះចាត់ចែងការងារឱ្យមនុស្សពូកែធ្វើ ជាក់ស្តែងក្នុងករណីកំពុងតែធ្វើការឱ្យគេ ហើយចង់ចេញរកស៊ីបន្ថែមសម្រាប់បង្កើនចំណូល អ្នកអាចចាប់យករបរណាមួយដែលយើងអាចមានពេលធ្វើបានដូចជា ការលក់អនឡាញ ដែលជារបរគេកំពុងពេញនិយម ឬតាមរយៈការលក់អាហារតាមផ្លូវនាពេលយប់ឬពេលទំនេរពីការងារ និងមួយទៀតជាការកស៊ីផ្នែកសេវាកម្មដូចជា កែរូប ឬ ថតរូប ដែលការងារទាំងអស់ខាងលើនេះសុទ្ធសឹងតែជាការងារដែលយើងអាចឆ្លៀតពេលធ្វើបានក្រៅម៉ោង។បន្ទាប់មកនៅពេលណាដែលអ្នកមានភ្ញៀវច្រើនទទួលមិនទាន់ យើងអាចទម្លាក់ភ្ញៀវទាំងនោះទៅឱ្យដៃគូរកស៊ីផ្សេងទៀតដែលគាត់ជាអ្នករកស៊ីរបរដូចយើងដែរ ធ្វើបែបនេះយើងនឹងមិនបាត់ភ្ញៀវនោះទេ។
ថ្វីបើការធ្វើការផង រកស៊ីផង វាហត់បន្តិចប៉ុន្តែសម្រាប់អ្នកដែលចូលចិត្ត ចង់ចេញរកស៊ីខ្លួនឯង ឬ អ្នកចង់បង្កើនចំណូលបន្ថែមសម្រាប់ខ្លួនឯង សិទ្ធតែអាចធ្វើបាន ហើយនៅពេលណាដែលការរកស៊ីយើងរឹងមាំហើយ ចាំយើងឈប់ពីការងារមកផ្តោតលើការរកស៊ីសុទ្ធក៏បាន។ហើយចំពោះចំណុចនេះកន្លងមកក៏ធ្លាប់មានមនុស្សជាច្រើនបានធ្វើជោគជ័យរួចមកហើយ ហេតុនេះប្រសិនបងប្អូនចាប់អារម្មណ៍ក៏អាចសាកល្បងបាន។
២.គ្រប់គ្រងពេលវេលាជុំវិញកាលវិភាគរបស់យើង
រស់នៅក្នុងជីវិតជាសហគ្រិនគឺគ្មានពេលទំនេរនោះទេ ជាពិសេសពេលដែលយើងកំពុងតែមានការងារផងនិងមានអាជីវកម្មផ្ទាល់ខ្លួនផង ដូច្នេះអ្នកគ្មានពេលវេលាដើម្បីខ្ជះខ្ជាយឡើយ ដូច្នេះហើយយើងគួរតែផ្ដោតទៅលើអ្វីដែលសំខាន់បំផុតសម្រាប់ខ្លួនយើង ហើយត្រូវររៀបចំកាលវិភាគឲ្យបានល្អបំផុត និងត្រូវបែងចែកឲ្យដាច់ ថាការងារណាដែលសំខាន់និងការងារណាមិនសំខាន់ដើម្បីឲ្យការងារយើងមានភាពរៀបរយនិងមានភាពមិនច្របូកច្របល់។
ជាក់ស្តែង ប្រសិនបើយើងធ្វើការពេលព្រឹក ឬពេលថ្ងៃ ហើយទំនេរពេលល្ងាចត្រឹមម៉ោង ៥ ចាំល្ងាចយើងគិតផ្តោតលើការងាររកស៊ី ដល់ពេលធ្វើការយើងធ្វើការធម្មតា កុំចលាចល់ពេកពេលដែលការងាររកស៊ីមានបញ្ហាភ្ញៀវឆាតមក ឬបញ្ហាផ្សេងៗ ហើយព្យាយាមធ្វើការតាមសម្រួលនោះទើបហៅថាជាអ្នកគ្រប់គ្រង់ពេលវេលាដ៏ល្អម្នាក់បាន៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T07:50:17.068Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 257,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ស្អែកថ្ងៃ៨មីនា តោះមកស្គាល់មហាសេដ្ឋិនី៥រូប មានទ្រព្យសម្បតិ្តច្រើនបំផុតលើពិភពលោក
|
https://business-cambodia.com/articles/5-richest-female-in-the-world
|
ទិវានារីអន្តរជាតិ(៨មីនា) គឺជាថ្ងៃដ៏មានសារៈសំខាន់បំផុតមួយ ដែលបានបង្ហាញពីប្រវត្តិដ៏អង់អាចរបស់ស្ត្រីនៅលើពិភពលោក។ ថ្ងៃនេះយើងនឹងមកវែកមុខមហាសេដ្ឋិនីកំពូល៥រូប ក្តាប់ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ឈរឈ្មោះក្នុងបញ្ជីទស្សនាវដ្តី Forbs ក្នុងឆ្នាំ២០២៣៖
១/. លោកស្រី Francoise Bettencourt Meyers មានទ្រព្យ ៧៤,៨ ពាន់លានដុល្លារ
ស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោក គឺជាសហគ្រិនជនជាតិបារាំង និងជាអ្នកស្នងមរតកនៃត្រកូលគ្រួសារមហាសេដ្ឋី Bettencourt ។ បន្ថែមពីលើនេះ លោកស្រីគឺជាអ្នកនិពន្ធដ៏ប៉ិនប្រសប់ តន្ត្រីករ និងជាសប្បុរសជន កាន់កាប់ទ្រព្យសម្បត្តិប្រមាណ ៧៤.៨ ពាន់លានដុល្លារអាមេរិក។ ជីតារបស់លោកស្រី Eugène Schueller គឺជាស្ថាបនិកក្រុមហ៊ុន L'Oréal ដែលជាសាជីវកម្មបារាំងមានឯកទេសលើផលិតផលថែរក្សាផ្ទាល់ខ្លួន។
២/. លោកស្រី Alice Walton មានទ្រព្យ ៦៥,៣ ពាន់លានដុល្លារ
ក្នុងនាមជាអ្នកស្នងមរតកទៅក្រុមហ៊ុន Walmart Inc. ដែលជាក្រុមហ៊ុនលក់រាយសកលរបស់អាមេរិកដែលដំណើរការបណ្តាញផ្សារទំនើប ហាងលក់ទំនិញថោកៗ និងហាងលក់គ្រឿងទេស គឺជាប្រភពចម្បងនៃទ្រព្យសម្បត្តិដ៏ធំសម្បើមរបស់ Alice Louise Walton។ ក្រុមហ៊ុន Walmart Inc. មានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក ហើយវាបានធ្វើឲ្យនាងក្លាយជាស្ត្រីមានបំផុតទីពីរក្នុងពិភពលោក។
៣/. លោកស្រី Julia Koch មានទ្រព្យ ៦០ ពាន់លានដុល្លារ
ទ្រព្យសម្បត្តិដែល Julia Margaret Flesher Koch បានទទួលមរតកពីប្តីចុងរបស់នាងគឺលោក David Koch ដែលបានទទួលមរណភាពនៅឆ្នាំ២០១៩ បានអនុញ្ញាតឱ្យនាងក្លាយជាមហាសេដ្ឋី។ នាងធ្លាប់ជាក្រុមប្រឹក្សាភិបាលនៃសាលារបាំអាមេរិកកាលពីអតីតកាល ហើយឥឡូវនេះកំពុងកាន់តំណែងជាប្រធានមូលនិធិ David H. Koch។
៤/. លោកស្រី Mackenzie Scott មានទ្រព្យ ៤៣,៦ ពាន់លានដុល្លារ
លោកស្រី Mackenzie Scott ត្រូវបានជាប់ចំណាត់ថ្នាក់ជាស្ត្រីដែលមានជាងគេបំផុតនៅលើពិភពលោកទី៤ ឆ្នាំ ២០២៣។ នាងធ្លាប់បានរៀបការជាមួយមហាសេដ្ឋី Jeff Bezos និងមានកម្មសិទ្ធិ ៤% នៅក្នុងក្រុមហ៊ុន Amazon ជាក្រុមហ៊ុនដែលអតីតស្វាមីរបស់នាងបានបង្កើតឡើង។
៥/. លោកស្រី Jacqueline Mars មានទ្រព្យ ៣១,៧ ពាន់លានដុល្លារ
លោកស្រី Jacqueline Mars គឺជាអ្នកស្នងតំណែងរបស់ក្រុមហ៊ុន Mars ហើយបច្ចុប្បន្នកំពុងរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ លោកស្រីគឺជាអ្នកមានបំផុតទី១៨ នៅសហរដ្ឋអាមេរិក និងជាមហាសេដ្ឋីទី៤៨ លើពិភពលោក។ លោកស្រីគឺជាស្រ្តីម្នាក់ឈរលើលេខរៀងទី០៥ ក្នុងចំណោមស្ត្រីដែលមានជាងគេបំផុតនៅលើពិភពលោក ២០២៣ និងជាប់ចំណាប់ថ្នាក់លេខមួយជាស្ត្រីមានជាងគេបំផុតក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក។
គួរជម្រាបផងដែរថា ក្រៅពីកម្រិតនៃទ្រព្យសម្បត្តិ ស្រ្តីបានចូលរួមចំណែកដ៏សំខាន់បំផុតក្នុងសកម្មភាពជាច្រើនលើចម្រុះវិស័យ បង្កើតស្នាដៃ ច្នៃពិភពលោកឲ្យកាន់តែប្រសើរឆ្ពោះទៅរកនាវានុវត្តន៍ឥតឈប់ឈរ ដូចពាក្យមួយឃ្លាបានលើកឡើងយ៉ាងដូច្នេះថា៖ «ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T07:50:15.671Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 384,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
កុំរកស៊ីតែបែបគ្រួសារ! មកដឹងគន្លឹះធំ៥ រៀបអាជីវកម្មឱ្យស្ដង់ដារ គ្រប់គ្រងមិនឈឺក្បាល ចំណូលខ្ពស់
|
https://business-cambodia.com/articles/how-to-set-up-standard-business
|
នាពេលបច្ចុប្បន្នមានអាជីវកម្មបែបគ្រួសារជាច្រើន ដែលកំពុងប្រតិបត្តិការ។ ទន្ទឹមនឹងនេះដែរ ក៏មានអាជីវកម្មបែបគ្រួសារមួយចំនួនបានចាប់ផ្ដើមបំប្លែងអាជីវកម្មគ្រួសាររបស់ខ្លួន ឱ្យក្លាយជាអាជីវកម្មស្ដង់ដារវិញ ដែលជួយឱ្យម្ចាស់អាជីវកម្មអាចមានសេរីភាពជាងមុន អាចពង្រីកប្រភពចំណូលឱ្យកាន់តែធំ និងជួយឱ្យចាប់ឱកាសបានកាន់តែច្រើន ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ តើយើងធ្វើបែបណាដើម្បីអាចរៀបចំអាជីវកម្មឱ្យមានស្ដង់ដារ?
១. ភាពស្របច្បាប់ផ្នែកច្បាប់៖ នៅពេលដែលគេនិយាយអំពីអាជីវកម្មស្ដង់ដារ ចំណុចដំបូងបង្អស់ដែលគេគិតគឺភាពស្របច្បាប់។ អាស្រ័យហេតុនេះដើម្បីធ្វើឱ្យក្រុមហ៊ុនមានស្ដង់ដារ គប្បីត្រូវបំពេញនូវតម្រូវការផ្នែកច្បាប់ឱ្យបានគ្រប់ជ្រុងជ្រោយរួមមាន ការចុះបញ្ជីអាជីវកម្ម លិខិតអនុញ្ញាត ការបង់ពន្ធជាដើម...។
២. ការមានបញ្ជីស្នាមត្រឹមត្រូវ៖ អាជីវកម្មស្ដង់ដារ នៅពេលដែលធ្វើសកម្មភាពណាមួយរមែងតែងមានបញ្ជីស្នាមត្រឹមត្រូវច្បាស់លាស់បំផុត ជាពិសេសគឺទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ។ អាជីវកម្មស្ដង់ដារគឺត្រូវតែមានបញ្ជីស្នាម សូម្បីតែរឿងចំណូលចំណាយត្រឹមតែ១ដុល្លារក៏ត្រូវមានក្រដាសស្នាម ចំនួនទ្រព្យ និងបំណុលក៏ត្រូវមានក្រដាសស្នាមច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាអាចធ្វើឱ្យអាជីវកម្មអាចគេចផុតពីការគេងបន្លំ ការកេងប្រវ័ញ្ចធនធានរបស់ក្រុមហ៊ុន។
៣. ការមានយន្តការ Check & Balance (មានអ្នកធ្វើ និងអ្នកវាយតម្លៃ)៖ ត្រឹមតែខំអនុវត្តគឺមិនទាន់គ្រប់គ្រាន់នោះទេ ប៉ុន្តែត្រូវមានអ្នកដែលចាំត្រួតពិនិត្យពីលើបន្ថែមទៀត ដើម្បីឱ្យច្បាស់ថារាល់សកម្មភាពផ្សេងៗដែលធ្វើនោះមានចំណុចល្អអ្វីខ្លះ ឬមិនល្អអ្វីខ្លះ និងធានាថាសកម្មភាពទាំងនោះមានភាពត្រឹមត្រូវក្នុងកម្រិតណាមួយ។
នៅក្នុងយន្តការ Check & Balance នេះ គឺត្រូវយ៉ាងណាឱ្យធានាបានថារាល់សកម្មភាពទាំងអស់ដែលធ្វើគឺមានតុល្យភាព មានភាពត្រឹមត្រូវច្បាស់លាស់ មិនមានបញ្ហាណាមួយកើតឡើងនៅក្នុងស្ថាប័ន។ នៅក្នុងយន្តការ Check & Balance ប្រសិនបើបុគ្គលណាម្នាក់ធ្វើសកម្មភាពបានល្អ ការងារមានលទ្ធផលនោះគាត់ក៏ទទួលបានការលើកទឹកចិត្តគួរជាទីគាប់ចិត្តផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើបុគ្គលណាម្នាក់ធ្វើសកម្មភាពមិនបានល្អ ឬមិនមានលទ្ធផល នោះគាត់ក៏នឹងទទួលរងនូវការដាក់ពិន័យផងដែរ។
៤. ការដឹកនាំដោយប្រើប្រព័ន្ធ និងគោលការណ៍ច្បាស់លាស់ មិនមែនប្រើអារម្មណ៍បុគ្គល៖ ក្រុមហ៊ុនស្ដង់ដារ គឺដឹកនាំដោយមានប្រព័ន្ធការងារច្បាស់លាស់ត្រឹមត្រូវ ហើយធ្វើការដឹកនាំដោយមានគោលការណ៍ច្បាស់លាស់ មិនមែនដឹកនាំអាស្រ័យតាមអារម្មណ៍របស់មេដឹកនាំ ពីមួយថ្ងៃទៅមួយថ្ងៃនោះទេពោលគឺ ត្រូវដឹកនាំដោយដើរទៅតាមគោលការណ៍របស់ស្ថាប័ន។ បន្ថែមពីនោះក្រុមហ៊ុនក៏ត្រូវដឹកនាំដោយមានការរៀបចំនូវគម្រោងថវិកាប្រចាំឆ្នាំ មានគោលការណ៍ពាក់ព័ន្ធការរើសបុគ្គលិក គោលការណ៍ពាក់ព័ន្ធនឹងចំណូល ចំណាយ ការគ្រប់គ្រងធនធានមនុស្សជាដើម។
៥. ការដឹកនាំដោយមិនពឹងលើបុគ្គលតែម្នាក់៖ វាពាក់ព័ន្ធនឹងចំណុចទី៤ ពោលគឺបើអាជីវកម្មមួយមិនមានប្រព័ន្ធដឹកនាំត្រឹមត្រូវ ឬដឹកនាំដោយមិនមានគោលការណ៍ច្បាស់លាស់ ហើយពឹងអាស្រ័យតែលើមេដឹកនាំតែម្នាក់នោះ អាជីវកម្មនោះអាចនឹងមានបញ្ហាឈានទៅដល់ការក្ស័យធន ប្រសិនបើមេដឹកនាំនោះចាកចេញ ឈឺធ្ងន់ ឬមានបញ្ហាណាមួយ។
ក្រុមហ៊ុនដែលមានស្ដង់ដារ ត្រូវធានាថាមានប្រព័ន្ធដឹកនាំច្បាស់លាស់ មានគោលការណ៍ត្រឹមត្រូវ ហើយអាជីវកម្មគឺពឹងលើប្រព័ន្ធមិនពឹងលើបុគ្គលណាម្នាក់នោះទេ។ ឧទាហរណ៍ បើទោះបីជាសុខៗមេដឹកនាំកំពូលរបស់អាជីវកម្មសុំលាឈប់ភ្លាមៗ ឈឺធ្ងន់ ឬមានបញ្ហាណាមួយក៏អាជីវកម្មនៅតែអាចដំណើរការបាន បើទោះបីជាគ្មានមេដឹកនាំម្នាក់នោះក៏ដោយ។
ជាចុងក្រោយក្នុងនាមជាអ្នករកស៊ី គប្បីត្រូវមានមហិច្ឆតា ទោះបីចេញមករកស៊ីពីតូចយ៉ាងណា ក៏ត្រូវរៀបចំអាជីវកម្មឱ្យមានស្ដង់ដារ ដើម្បីធ្វើឱ្យការគ្រប់គ្រងកាន់តែងាយស្រួលមិនឈឺក្បាល មានសេរីភាពជាងមុន អាជីវកម្មរឹងមាំ មានចំណូលកើនកាន់តែច្រើន និងអាចចាប់យកឱកាសល្អៗជាច្រើនទៀតដូចជា ការបោះផ្សាយភាគហ៊ុនលក់ជាសាធារណៈជាដើម ដើម្បីធានាបានថា អាជីវកម្មដែលអ្នកបានបង្កើតឡើងនឹងមាននិរន្តរភាពតទៅអនាគត៕ ចង់អានសៀវភៅដឹកនាំល្បីៗ រៀនគំនិតរកស៊ីល្អៗ សូមចុចទីនេះ ( https://t.me/LongVathanakOfficial )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T07:35:06.445Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 722,
"author": {
"first_name": "ឡុង",
"last_name": "វឌ្ឍនៈ",
"email": "longvathanak007@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អេមណាស់! ព្រលានយន្តហោះ តម្លៃជិត១ពាន់លានដុល្លារ នៅសៀមរាប ជិតដល់ថ្ងៃបើកដំណើរការហើយ
|
https://business-cambodia.com/articles/siem-reap-angkor-airport-open-soon
|
បន្ទាប់ពីសាងសង់យ៉ាងមមាញឹក ពេលនេះអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សាងសង់សម្រេចបានប្រមាណ ៨៦ភាគរយហើយ ដោយគ្រោងដាក់ឱ្យហោះហើរសាកល្បងនៅខែមិថុនា និងហោះជាផ្លូវការនៅខែតុលា ឆ្នាំ២០២៣នេះ។ នេះបើយោងតាមប្រសាសន៍របស់លោក Liu Minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាល ។
ការលើកឡើងរបស់អគ្គនាយកខាងលើ ធ្វើឡើងនៅក្នុងជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Liu Minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investment Group សាងសង់អាកាសយានដ្ឋានសៀមរាប-អង្គរ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។
ថ្លែងនៅក្នុងជំនួបខាងលើលោកLiu Minglin បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ការសាងសង់សម្រេចបាន៨៦ ភាគរយហើយ ហើយគ្រោងដាក់ឱ្យហោះ សាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ២០២៣ ខាងមុខផងដែរ។ លោកបានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនរបស់លោកដែលមានបំណងចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តសៀមរាបទៀតផង ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយជាមួយនឹងវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប-អង្គរ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យក្រុមហ៊ុនពន្លឿនការសាងសង់ នឹងធ្វើយ៉ាងណាឲ្យការសាងសង់នោះត្រូវតាមបទដ្ឋានទាំងអស់មុននឹងបើកការ ហោះហើរ។
គួររំលឹកឡើងវិញថា ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរនេះ មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ដ ត្រូវបានបើកការដ្ឋានសាងសង់កាលពីមីនា ឆ្នាំ២០២០។ ព្រលានយន្ដហោះថ្មីនេះ គឺស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា ៧លាននាក់។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T05:06:30.866Z",
"category": "អចលនទ្រព្យ",
"views": 806,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
២០២៣ឈប់វេរលុយខុសកុងទៀតទៅ! អ្នកមិនទាន់ដឹង នេះជារបៀបវេរលុយមិនបាច់វាយលេខកុង
|
https://business-cambodia.com/articles/how-to-transfer-through-local-bank-without-typing-number
|
មកដល់ពេលនេះហើយនៅតែមានបងប្អូនយើងមួយចំនួនអាចជួបញ្ហាវេរលុយខុសកុងធនាគារដែលធ្វើឲ្យជួបបញ្ហាខាតបង់លុយ ខណៈលុយដែលយើងវេរទៅខុសកុងនោះមិនអាចយកមកវិញបានឬត្រូវបានខាងធនាគារពិន័យដែលធ្វើឲ្យរឹតតែខាតបង់លុយកាន់តែច្រើន។
តាមពិតទៅបច្ចុប្បន្នពេលអ្នកចង់វេរលុយទៅកាន់អ្នកណាម្នាក់តាមទូរស័ព្ទដៃ អ្នកមិនចាំបាច់វាយលេខកុងធនាគារអ្នកដែលអ្នកចង់វេរលុយទៅឲ្យឡើយ ហើយបើអ្នកផ្សេងវេរលុយមកឲ្យអ្នកក៏គេមិនចាំបាច់វាយលេខកុងរបស់អ្នកដែរ ដោយបច្ចុប្បន្នយើងវេរតាមរយៈការស្គែនQR code នៃកម្មវិធីKHQR។
ខាងក្រោមនេះគឺជារបៀបវេរលុយដោយមិនចាំបាច់វាយលេខកុងធនាគារ ដើម្បីការពារការវេរលុយខុសកុងនាំខាតបង់លុយទទេ ដោយឧទាហរណ៍ការវេរលុយរវាងABA និងវីង។
១. វេរលុយទៅអ្នកដទៃ
ឧទាហរណ៍អ្នកប្រើធនាគារ ABA ចង់វេរលុយទៅអ្នកដទៃដែលគេប្រើធនាគារវីង អ្នកត្រូវស្នើសុំឲ្យអ្នកដែលប្រើធនាគារវីងផ្ញើផ្ទាំងKHQR របស់គាត់មកអ្នកដើម្បីអ្នកស្គែនហើយវេរលុយពីABA ទៅវីងដោយមិនចាំបាច់វាយលេខកុងឡើយ។
អ្នកដទៃគាត់អាចចូលទៅរកផ្ទាំងKHQR ក្នុងApp វីងរបស់គាត់ ដោយចូលទៅApp វីងហើយចុចលើLogo KHQR ពណ៌ក្រហមនោះពួកគត់ឃើញផ្ទាំងKHQR រួចពួកគាត់អាច Screenshot ឬរក្សាទុកផ្ទាំងKHQRក្នុងទូរស័ព្ទបន្ទាប់មកពួកគាត់អាចផ្ញើផ្ទាំងKHQRតាមតេឡេក្រាម ឬហ្វេសប៊ុកឆាតមកឲ្យអ្នក។ សូមើលរូបខាងក្រោមនេះ។
បន្ទាប់ពីអ្នកទទួលបានKHQRដែលគេផ្ញើរមកហើយ អ្នកអាចរក្សទុកផ្ទាំងKHQR ក្នុងទូរស័ព្ទរួចចូលទៅកាន់ App ABA ហើយចុចពាក្យ” ស្គែនQR” បន្ទាប់មកទៀតចុចពាក្យ” Upload QR” រួចជ្រើសរើសផ្ទាំងKHQR ដែលអ្នកបានរក្សាទុកក្នុងទូរស័ព្ទ រួចហើយវាយចំនួនទឹកប្រាក់ដែលអ្នកចង់វេរទៅគេជាការស្រេច។ សូមមើលរូបខាងក្រោម។
២. អ្នកដទៃវេរលុយមកអ្នក
ពេលអ្នកចង់ឲ្យអ្នកដទៃវេរលុយមកឲ្យអ្នក អ្វីដែលអ្នកត្រូវធ្វើគឺត្រូវរកផ្ទាំងKHQRរបស់អ្នក។ ឧទាហរណ៍បើអ្នកប្រើ ABA អ្នកអាចចូលទៅ App ABA នោះខាងលើជ្រុងខាងស្ដាំអ្នកនឹងឃើញ Logo របស់KHQRពណ៌ក្រហម រួចអ្នកអាចscreenshot ឬរក្សាទុកក្នុងទូស័ព្ទរបស់អ្នករួចផ្ញើទៅអ្នកដែលត្រូវវេរលុយមកឲ្យអ្នកតាមតេឡេក្រាមឬហ្វេសប៊ុលឆាត។ សូមមើលរូបខាងក្រោមនេះ។
ពេលអ្នកផ្ញើផ្ទាំងKHQR ទៅគេហើយនោះ ពួកគាត់អាចរក្សាទុកផ្ទាំងក្នុងទូរស័ព្ទ រួចហើយពួកគាត់អាចចូលទៅកាន់App ធនាគារដែលពួកគាត់កំពុងប្រើប្រាស់ រួចចុចកន្លែងស្គែនQR បន្ទាប់មកពួកគាត់អាចទៅជ្រើរើសផ្ទាំងរូបភាពKHQR ដែលបានរក្សាទុកក្នុងទូរស័ព្ទ ហើយធ្វើការវាយទឹកប្រាក់ចង់វេរជាការស្រេច។
គួរបញ្ជាក់ផងដែរថានេះគឺជាគំរូនៃការវេរលុយរវាងធនាគារដូចគ្នាឬវេរឆ្លងធនាគារដោយមិនចាំបាច់វាយលេខកុងហើយវេរមិនអស់លុយសូម្បី១រៀល។ដូច្នេះមិនថាអ្នកប្រើប្រាស់ធនាគារណានោះទេ មើលតាមគំរូវេរលុយមួយនេះនោះអ្នកនឹងដឹងពីរបៀបវេរលុយដោយមិនអស់លុយ វេរលុយដោយមិនបាច់វាយលេខកុងដែលនាំឲ្យជួបបញ្ហាវេរលុយខុសកុង។ វេរលុយតាមការស្គែនQR គឺងាយស្រួល រហ័សហើយមិនវេរខុសកុងទៀតទេ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T04:54:31.451Z",
"category": "ហិរញ្ញវត្ថុ",
"views": 12319,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សមត្ថកិច្ចជំនាញ បានរកឃើញបទល្មើសរំលោភកម្មសិទ្ធិបញ្ញា លើទីតាំងមួយចំនួន តាមរយៈការទិញផលិតផលប្រេងម៉ាស៊ីនម៉ាក Mobil ពីប្រភពមិនច្បាស់លាស់
|
https://business-cambodia.com/articles/camlube-mobile-cambodia-
|
(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានរកឃើញបទល្មើសរំលោភកម្មសិទ្ធិបញ្ញា ដែលប្រព្រឹត្តដោយម្ចាស់អាជីវកម្មលើទីតាំងមួយចំនួន តាមរយៈការទិញផលិតផលប្រេងម៉ាស៊ីនម៉ាក Mobil ពីប្រភពមិនច្បាស់លាស់មកធ្វើអាជីវកម្ម។ ទោះជាយ៉ាងនេះក្តី ម្ចាស់អាជីវកម្មទាំង បានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តសកម្មភាពខុសច្បាប់របស់ពួកគេតទៅទៀតលើអ្នកមានសិទ្ធិផ្តាច់មុខលើផលិតផលមួយនេះ។
១៖ ម្ចាស់ទីតាំងយានដ្ឋាន និងកន្លែងលាង ប្ដូរប្រេងម៉ាស៊ីនរថយន្ត និងម៉ូតូមួយទីតាំងដែលសមត្ថកិច្ចសហការរកឃើញមានទីតាំងនៅផ្លូវ 598 ខណ្ឌទួលគោក រាជធានីភ្នំពេញ
២៖ ឈ្មោះ ហេង ប៊ុនហ៊ាង ភេទប្រុស មានមុខរបរលក់រថយន្ដ មានទីលំនៅផ្ទះលេខ265H ផ្លូវជាតិលេខ598 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ៣៖ ឈ្មោះ ម៉ន រតនា ភេទប្រុស មុខរបរ (មជ្ឈមណ្ឌលថែទាំរថយន្ត) មានទីលំនៅផ្ទះលេខ៩៤E2 ផ្លូវលេខ១៣០ ភូមិ៣ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ៤៖ ឈ្មោះ ម៉ន ស្រីណែត ភេទស្រី មុខរបរប្ដូរប្រេងម៉ាសុីន ត្រាត្យាណង អាស័យដ្ឋានផ្ទះ៤០ ដីឡូត៌ ផ្លូវលេខ២១៣ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា៥៖ ឈ្មោះ ជា ចេង ភេទប្រុស មុខរបរលក់រថយន្ត ទីតាំងផ្ទះលេខ៩៧E0 ផ្លូវ១២៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក៦៖ ឈ្មោះ ធឿន វិចិត្រ ភេទប្រុស មុខរបរលក់រថយន្ត ទីតាំងផ្ទះលេខ១០E0 ផ្លូវលេខ១៩៤ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក៧៖ ឈ្មោះ ផូ សម្ផស្ស ភេទប្រុស មុខរបរ តំណាងយានដ្ឋានទីក្រុងចាស់ មានទីលំនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ
៨៖ ឈ្មោះ សឿ លីថាយ ភេទប្រុស មានមុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៩៣ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
នៅចំពោះមុខលេខាធិការដ្ឋាន គ.ប.ផ.ក ម្ចាស់អាជីវកម្មខាងលើបានសន្យាដូចខាងក្រោម៖
១. សន្យាឈប់ទិញប្រេងម៉ាសុីនម៉ាក Mobil ពីប្រភពមិនច្បាស់លាស់ ២. សន្យានឹងទិញប្រេងម៉ាសុីនម៉ាក Mobil ពីម្ចាស់ម៉ាក ដែលមានសិទ្ធិផ្តាច់មុខនៅកម្ពុជា ៣. ចំពោះផេកដែលបានផ្សាយលក់ប្រេងម៉ាស៊ីន MOBIL កាលពីមុននោះ សន្យានឹងលប់ចេញ ៤. អនុវត្តតាមការណែនាំរបស់សមត្ថកិច្ច និងចូលខ្លួនមកបំភ្លឺបន្ថែម តាមការកោះហៅរបស់សមត្ថកិច្ច៕
សម្រាប់អ្នកប្រើប្រាស់ទាំងអស់ដែលចង់បានផលិតផលសុទ្ធ ១០០% ដែលនាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន ខេមលូប ខេមបូឌា បានតាមរយះលេខទូរស័ព្ទ៖ 085 979 555/ 085 978 555/089 800 099។សូមអរគុណ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T04:52:50.578Z",
"category": "PR",
"views": 151,
"author": {
"first_name": "Sreymom",
"last_name": "Cha",
"email": "sreymomcha069@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
មិនត្រឹមតែជាតួអង្គសំបូរស្នេហ៍ តែជីវិតក្រៅឆាករបស់ យៀក ហ្វៃ គឺជាសេដ្ឋីប្រាក់លានដុល្លារ
|
https://business-cambodia.com/articles/general-yue-fei
|
គ្រាន់តែនិយាយពីឈ្មោះ យៀក ហ្វៃ មិត្តអ្នកអានប្រាកដជានឹកឃើញភ្លាមទៅដល់ខ្សែភាពយន្តបុរាណចិនបែបប្រវត្តិសាស្ត្រ General Yue Fei ដែលខ្មែរហៅថា មេទ័ពយៀក ហ្វៃ បានអន្ទងចិត្តអ្នកទស្សនាឲ្យតាមដានដាច់បាយដាច់ទឹកក្នុងតំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ។ បើយើងរូតវាំងននមើលប្រវត្តិក្រៅឆាករបស់តួអង្គមេទ័ពសម្បូរស្នេហ៍នេះវិញ មិនត្រឹមតែមានរូបសម្បត្តិស្រស់សង្ហាទេ ថែមទាំងជាសេដ្ឋីលាក់មុខទៀតផង។
វីរបុរសជិះសេះកាន់លំពែងចូលប្រយុទ្ធក្នុងសមរភូមិសម្លាប់សត្រូវមិនញញើតដៃដើម្បីជាតិតួអង្គមេទ័ព យៀក ហ្វៃ មានឈ្មោះពិតថា Huang Xiaoming ឬ Mark Huang កើតក្នុងឆ្នាំ១៩៧៧ លើទឹកដីទីក្រុង Qingdao ខេត្ត Shandong ប្រទេសចិន។ ក្នុងនាមជាកូនប្រុសទោលនៃគ្រួសារមួយដែលមាន ឪពុកជាវិស្វករ ខណៈម្តាយជាគណនេយ្យករ Huang បានបញ្ចប់ការសិក្សាយ៉ាងជោគជ័យពីវិទ្យាស្ថានសម្តែងនៃបណ្ឌិតសភាភាពយន្តប៉េកាំង(Beijing Film Academy) ក្នុងឆ្នាំ២០០០។
ងាកមកមើលដំណើរជីវិតសិល្បៈរបស់ Huang វិញលោកបានចូលសម្តែងតាំងពីវ័យ៩ឆ្នាំមកម្ល៉េះដែលត្រូវបានជ្រើសរើសដោយស្ទូឌីយោភាពយន្ត ដើម្បីដើរតួជាតួឯកកុមារនៅក្នុងខ្សែភាពយន្តមួយកាលពីឆ្នាំ ១៩៨៤ ប៉ុន្តែដោយសារមិនសូវចូលចិត្ត និងមានភាពអៀនខ្មាសច្រើនទៀតនោះការសម្តែងនេះត្រូវបានលុបចោលវិញ។ ក្រោយមកលោកបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿង "Love is Not a Game" ឆ្នាំ១៩៩៨។ តារាប្រុសកម្ពស់១៩០cmរូបនេះ ផ្ទុះការចាប់អារម្មណ៍និងទទួលបានភាពល្បីល្បាញក្នុងឆ្នាំ២០០១ សម្រាប់ការដើរតួជាអធិរាជ Wu Han ក្នុងរឿងភាគទូរទស្សន៍ The Prince of Han Dynasty។ ក្នុងឆ្នាំ២០០៧ លោក Huang បានចុះកិច្ចសន្យាជាមួយ Huayi Brothers ហើយចាប់ផ្តើមផ្តោតលើអាជីពភាពយន្តរបស់លោក ដោយបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តដូចជា The Sniper (២០០៩), The Message (២០១០) និង Sacrifice (២០១០)ជាដើម។
ចាប់តាំងពីការបោះជំហានប្រឡូកចូលវិថីសិល្បៈពេញលេញដំបូងនៅឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០២២ យោងតាមគេហទំព័រ mydramalist លោកធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តដុំចំនួន៣៥រឿង និងរឿងភាគទូរទស្សន៍ចំនួន២៦រឿង។ ក្នុងនោះលោកក៏បានចេញអាល់ប៊ុមធំៗចំនួន២ និងបទចម្រៀងទោលចំនួន២២បទផងដែរ។ លោក Huang បានឈ្នះពានរង្វាន់ខ្សែភាពយន្តនិងទូរទស្សន៍ចំនួន៣១ ពានរង្វាន់តន្រ្តីចំនួន៧ និងពានរង្វាន់ផ្សេងៗទៀតចំនួន២៣ពាន រួមទាំងបានជាប់ឈ្មោះក្នុងបញ្ជីទស្សនាវដ្តី Forbes ជាតារាមានប្រជាប្រិយភាពបំផុតទី៤ របស់ប្រទេសចិន។
ក្រៅពីអាជីពជាតារាសម្តែង តារាចម្រៀង និងតារាម៉ូឌែល បុរសសាច់ចាំ Huang Xiaoming ក៏ជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Huayi Brothers Media Corporation ដែលមានភាគហ៊ុនប្រហែល ១.៨លានហ៊ុន ខណៈទ្រព្យសម្បត្តិរបស់លោកត្រូវបានគេប៉ាន់ស្មានថាមានរហូតដល់ ៨០លានដុល្លារគិតត្រឹមខែមីនា ឆ្នាំ២០២៣ ចេញផ្សាយដោយគេហទំព័រ All Famous Birthday។
ចំពោះជីវិតគ្រួសារតួសម្តែងប្រុសវ័យ៤៤ឆ្នាំរូបនេះ បានរៀបការជាមួយអ្នកនាង Angelababy ដែលជាអ្នកសិល្បៈដូចគ្នាក្នុងឆ្នាំ២០១៥ ដោយបង្កើតបានកូនប្រុសម្នាក់ជាចំណងដៃក្នុងឆ្នាំ២០១៧។ ប៉ុន្តែស្នេហាអ្នកទាំងពីរបានដើរដល់ទីបញ្ចប់កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដោយលោក Huang និងភរិយា បានប្រកាសពីការលែងលះរបស់ពួកគេជាផ្លូវការ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T04:50:54.441Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 667,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
លេង១ក្បាច់នេះ ល្បីស្ទើរពេញពិភពលោក! Charles & Keith ប្រើស្នៀតលក់១ក្បាច់នេះផ្ទុះកាចាប់អារម្មណ៍ខ្លាំង
|
https://business-cambodia.com/articles/charles-and-keith-influence-tips
|
Charles & Keith ត្រូវបានគេស្គាល់ថាជាម៉ាកស្បែកជើងម៉ូដអន្តរជាតិដ៏ល្បីមួយ ដែលមានហាងជាង ៦០០ ជុំវិញពិភពលោក ដែលមានតម្លៃសរុប ១.០៤ពាន់លានដុល្លារ។ នៅឆ្នាំ ២០២២ & ២០២៣ យីហោដ៏ល្បីល្បាញនេះអាចបង្កើតប្រាក់ចំណូលពី ៥០ លានដុល្លារទៅ ១០០ លានដុល្លារដោយគណនាលើមូលដ្ឋាននៃតម្លៃទំនិញសរុប។ តើអ្វីទៅដែលធ្វើឱ្យម៉ាក់លំដាប់ពិភពលោកនេះ លក់ដាច់ខ្លាំងបែបនេះ?
ទន្ទឹមនឹងនេះដែរ ថ្ងៃនេះយើងនឹងចែករំលែកក្បួនលក់មួយ ក្នុងចំណោមក្បួនលក់ធំៗជាច្រើនរបស់ម៉ាកយីហោមួយនេះ ដែលផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅកាន់កាន់មនុស្សជំុវិញពិភពលោក ដែលស្នៀតមួយនោះគឺ ខ្ចីដៃបុគ្គលមានឥទ្ធិពល។
ជាការពិតណាស់ ជារៀងរាល់ឆ្នាំ Charles & Keith តែងជះលុយជាច្រើនទៅកាន់បុគ្គលមានឥទ្ធិពលពោលដូចជាតារាជាដើម ព្រោះពួកគេជឿថា បុគ្គលដែលល្បីៗទាំងអស់នោះហើយជាអ្នកពាំនាំ ផលិតផលរបស់ខ្លួនទៅកាន់ហ្វេនរបស់ពួកគេ ដែលស្នៀតមួយក្បាច់នេះពិតជាទទួលបានប្រសិទ្ធភាពខ្ពស់មែនទែន។
ស្របគ្នានេះដែរ កាលពីពេលថ្មីៗនេះ Charles & Keith កំពុងបង្ហាញក្មេងជំទង់ Zoe Gabriel នៅលើយុទ្ធនាការផ្សាយពាណិជ្ជកម្ម IWD (ក្នុងទិវាសិទ្ធនារី) របស់ខ្លួន ក្រោយពេល Gabriel បានបង្កើតចំណងជើងបន្ទាប់ពីត្រូវបានគំរាមកំហែងតាមអ៊ីនធឺណិតនៅក្នុងខែមករាឆ្នាំនេះសម្រាប់ការហៅកាបូបម៉ាកនេះថាជាវត្ថុ "ប្រណីត" ខណៈមានអ្នកខំមិនជាច្រើនថានាងមិនចេះមើលក្របូប ហៅកាបូបដែលមានតម្លៃថោកថាប្រណិត ដែលវេទិការមួយនេះ បានទាញអ្នកទស្សនារហូតដល់ ៧.៥លាននាក់។
ទន្ទឹមនឹងនេះដែរ បន្ទាប់ពីឧប្បត្តិហេតុនេះ YouGov (អ្នកស្រាវជ្រាវទីផ្សារ និងវិភាគទិន្នន័យ) បានចេញផ្សាយទិន្នន័យដែលបង្ហាញថា រង្វាស់សុខភាពម៉ាករបស់ Charles & Keith បានកើនឡើងយ៉ាងខ្លាំង ក្រោយពេលដែលស្ថាបនិកបានអញ្ជើញ Gabriel ទៅកាន់ការិយាល័យរបស់ពួកគេដើម្បីជួបជំុញ៉ាំបាយជាមួយគ្នាផ្ទាល់ ក៏ដូចជាការស្នើរសុំ Gabriel ធ្វើជាម៉ូឌែលរបស់ខ្លួន ក្នុងការខិតខំប្រឹងប្រែងរួមគ្នាជុំវិញទិវានារីអន្តរជាតិ ដោយសង្ឃឹមថានឹងបង្កើតការសន្ទនាដ៏មានអត្ថន័យ លើកកម្ពស់ការយល់ដឹងអំពីការរើសអើង និងចាត់វិធានការឆ្ពោះទៅរកការកសាងសង្គមមួយប្រកបដោយយុត្តិធម៌ និងស្មើភាព"
គួរជម្រាបផងដែរថា យុទ្ធសាស្រ្តដែលប្រេន Charles & Keith បានខ្ចីដៃ Gabriel ធ្វើជាម៉ូឌែលដើម្បីជួយបង្ហាញពីមុខមាត់យីហោរបស់ខ្លួនេះ បានធ្វើឱ្យចំនួនអ្នកប្រើប្រាស់ហក់ដល់ទៅ ១២.៣ភាគរយឯណោះ បើធៀបនឹងឆ្នាំមុន៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T04:45:55.517Z",
"category": "កំពូលអ្នកលក់",
"views": 446,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់មានតា១០០$ច្រើន រៀនសាងទម្លាប់រស់នៅ២៤ម៉ោង បែបសាមញ្ញៗតែមិនធម្មតា តាមក្បួន៦នេះ
|
https://business-cambodia.com/articles/benjamin-franklin-100-habits-
|
តានៅក្នុងក្រដាស១០០$ សន្លឹកដែលមនុស្សគ្រប់គ្នាប្រាថ្នា គឺជាលោក Benjamin Franklin បិតាស្ថាបនិកសហរដ្ឋអាមេរិក ដែលបានទាមទារឯករាជ្យពីចក្រភពអង់គ្លេស និងជាបុរសទី១មិនមែនជាប្រធានាធិបតី ប៉ុន្តែត្រូវបានគេយករូបភាពដាក់នៅលើលុយ។
ផ្តើមពីក្មេងប្រុសក្រីក្រ រៀននៅសាលាបានត្រឹម២ឆ្នាំកាលពីកុមារព្រោះគ្រួសារខ្សត់ បងប្អូនដល់ទៅ១៧នាក់ ប៉ុន្តែ Benjamin មិនបោះបង់នោះទេការរៀនទេ លុយ១កាក់១សេនរបស់លោកដែលមានទាំងប៉ុន្មានគឺចំណាយទៅលើសៀវភៅទាំងអស់ ទោះលោកមិនបានទៅរៀននៅសាលាក្តី តែលោកជាមនុស្សមានទេពកោសល្យ ក្នុងការអាន ស្រាវជ្រាវ ដែលលោកថាជាអំណាយពីទេវតា។
ត្បិតតែលោកជាបុគ្គលអស្ចារ្យ ជាអ្នកវិទ្យាសាស្រ្ត ជាអ្នកនិពន្ធ អ្នកការទូតដ៏មានឥទ្ធិពល ប្រជាជាតិជាង២០០ជំនាន់ទទួលស្គាល់ស្នាដៃ តែទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃរបស់លោករយៈពេល២៤ម៉ោង ៣ពេលក្នុង១ថ្ងៃ របស់លោកពិតជាសាមញ្ញនិងមានផលិតភាពខ្ពស់ដូចជា ៖
១. លោតពីគ្រែគេងរបស់គាត់នៅម៉ោង៥ព្រឹក បន្ទាប់មកគាត់ធ្វើសេចក្តីដឹងគុណដែលគាត់មានជីវិតនៅថ្ងៃថ្មីនេះ សរសេរផែនការប្រចាំថ្ងៃ រួចចូលទៅងូតទឹក ហើយទៅទទួលទានអាហារពេលព្រឹក។ ពាក្យមួយឃ្លាដ៏ល្បីល្បាញបំផុតរបស់លោកដែលមិនចេះហួសសម័យ “ចូលគេងឱ្យលឿន ក្រោកឱ្យលឿន ធ្វើឱ្យមនុស្សឆ្លាត មានសុខភាពល្អ សម្បូរទ្រព្យ”។
២. ម៉ោង៨ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ Benjamin ធ្វើការប្រាំម៉ោងពេញជាមួយការងារប្រចាំថ្ងៃនាពេលព្រឹករបស់គាត់ៗបាននិយាយថា “កុំទុកការងារឱ្យដល់ថ្ងៃស្អែក ដរាបណាអ្នកអាចធ្វើនៅថ្ងៃនេះបាន”។
៣. ម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង២រសៀល គាត់ចំណាយពេលអានសៀវភៅក្នុងខណៈពេលដែលគាត់ទទួលទានអាហារថ្ងៃត្រង់យ៉ាងរីករាយបំផុត។
៤. ម៉ោង២រសៀល ដល់ម៉ោង៦ល្ងាច គាត់បន្តការងាររបស់គាត់ប្រចាំថ្ងៃ ជាអ្នកសរសេរកាសែត ជាថៅកែរោងពុម្ពកាសែត រហូតដល់លោកក្លាយជាសេដ្ឋីកាលជំនាន់នោះ បន្ទាប់មកក៏ចូលនិវត្តន៍ ដើម្បីទៅប្រឡូកប្រឡែងលេងនឹងការស្រាវជ្រាវវិទ្យាសាស្រ្ត រហូតទៅធ្វើនយោបាយថែមទៀត។
៥. សម្រាកពីម៉ោង៦ល្ងាចដល់ម៉ោង៩យប់ គឺប្រើរយៈពេល៤ម៉ោងលំហែកាយដើម្បីអានសៀវភៅដែលជាចំណូលចិត្តរបស់គាត់ ជួនកាលគាត់រៀបចំផ្ទះ ស្តាប់តន្រ្តី ហើយឆ្លុះបញ្ចាំងខ្លួនឯងថាថ្ងៃនេះបានធ្វើអ្វីខ្លះ ហើយមានកំហុសអ្វីខ្លះគួរកែប្រែ។
៦. ម៉ោង១០យប់ គឺគាត់ចូលគេង និងតែងតែក្រោកយ៉ាងទៀងទាត់វិញនៅម៉ោង៥ភ្លឺ ហើយអនុវត្តទម្លាប់ទាំងនេះឡើងវិញ។
សរុបមកវិញទម្លាប់ប្រចាំថ្ងៃរបស់តា១០០ដុល្លារគឺពិតជាសាមញ្ញពិតមែន តែធ្វើឱ្យលោកក្លាយជាមនុស្សអស្ចារ្យ មានផលិតភាពការងារខ្ពស់ ដោយសារលោកបានអនុវត្តវាយ៉ាងខ្ជាប់ខ្ជួន។
យ៉ាងណាមិញមិនមែនទម្លាប់បុគ្គលជោគជ័យទាំងអស់គឺសុទ្ធសឹងតែសាកសមហើយត្រូវជាមួយមនុស្សគ្រប់គ្នានោះទេព្រោះ Benjamin និងអ្នក ជាមនុស្ស២នាក់ផ្សេងគ្នា។ ក្នុងនោះមានមនុស្សជាច្រើនដែលបានអនុវត្តន៍ក្បួនរបស់់លោកហើយ ពួកគេមានអារម្មណ៍ថារីករាយ សុខភាពល្អ មានបញ្ញា និងមានលុយច្រើនជាងមុន៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T04:38:05.009Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 819,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រើសក្បួនខុស សងគេមិនអស់វ័ណ្ឌកថែម មកស្គាល់ផ្លូវដោះបំណុលធំៗទាំង៤ អាចមានមួយសមនឹងអ្នក
|
https://business-cambodia.com/articles/4-debt-free-tips-can-help-you-in-different-ways
|
ជាធម្មតាមេទ័ពមិនអាចដឹកនាំទ័ពធ្វើសង្គ្រាមដណ្ដើមយកជ័យជំនះដោយមិនបានត្រៀមយុទ្ធសាស្រ្តទុកមុនឡើយ ហើយការដោះបំណុលក៏ដូចគ្នាដែរ អ្នកមិនអាចដោះបំណុលអស់លឿនទេបើអ្នកមិនបានត្រៀមក្បួនទុកជាមុន។
ជាក់ស្ដែងមានក្បួនជាច្រើនសម្រាប់ដោះបំណុល ប៉ុន្តែមិនមែនមានន័យថាគ្រប់វិធីទាំងអស់សុទ្ធតែត្រូវនឹងស្ថានភាពជីវភាពរបស់មនុស្សគ្រប់ៗគ្នាឡើយ។ ថ្ងៃនេះដែរ Business Cambodia សូមលើកយកនូវ ក្បួនដោះបំណុលចំនួន៤ប្រភេទ ដែលលោកអ្នកអាចជ្រើសរើសយកមួយណាក៏បានយកមកប្រើ ដើម្បីដោះស្រាយបញ្ហាបំណុលឱ្យចំជាមួយស្ថានភាពជីវភាពរបស់អ្នកផ្ទាល់។
ទី១. Debt Snowball៖ ក្បួនដោះបំណុលបែបព្រិលទឹកកកគឺជាក្បួនដែលពេញនិយមបំផុតមួយ ដែលមនុស្សភាគច្រើនសុទ្ធតែប្រើប្រាស់វាសម្រាប់ដោះស្រាយបញ្ហាបំណុល។ តាមក្បួននេះ គេផ្តោតលើការសងបំណុលតូចបំផុតមុនសិន ពេលអស់មួយទើបគេដោះបន្តបន្ទាប់ទៀតតាមលំដាប់ពីតូចទៅធំ។
ក្បួនមួយនេះ ជាយុទ្ធសាស្រ្តជម្រុញទឹកចិត្ត ព្រោះពេលដែលឃើញបំណុលដាច់ទៅជាបន្តបន្ទាប់ មនុស្សនឹងសប្បាយចិត្ត។ ពេលឃើញលទ្ធផលនៃការខំប្រឹងប្រែងជាប្រចាំរបស់ខ្លួន មនុស្សយើងនឹងមានទឹកចិត្តបន្តដំណើរទៅមុខទៀត ដូច្នេះច្បាស់ជាអាចអស់បំណុលទាំងស្រុងបានកាន់តែលឿន។
ទី២. Debt Avalanche៖ ក្បួននេះក៏មានអ្នកជំនាញណែនាំច្រើនដែរ ហើយវាសមស្របសម្រាប់អ្នកមានម្ចាស់បំណុលច្រើន។ តាមក្បួននេះ គេបែងចែកបំណុលទៅតាមចំនួននៃអត្រាការប្រាក់ ដែលមានដូចជា បំណុលការប្រាក់ខ្ពស់ បំណុលការប្រាក់ទាប និងបំណុលគ្មានការប្រាក់។
ជំហានដំបូងគេដោះបំណុលដែលមានការប្រាក់ខ្ពស់ជាងគេបង្អស់ជាមុនសិន ដើម្បីសម្រាលបន្ទុកដែលធ្ងន់ជាងគេមុន។ វិធីនេះអាចជួយសន្សំសំចៃពេលវេលា ព្រមទាំងសន្សំបានទាំងថវិកាផងដែរ ព្រោះថាបំណុលការប្រាក់ខ្ពស់ទុកកាន់តែយូរកាន់តែខាតលុយមិនខាន ហេតុនេះហើយទើបគេដោះមុនឱ្យហើយ។
ទី៣. Debt Consolidation៖ វិធីទី៣ គឺជាការបង្រួមបំណុលដែលមានទាំងអស់ឱ្យមកនៅផ្ដុំគ្នាតែមួយកន្លែង។ ជាទូទៅអ្នកមានបំណុលច្រើនម្ចាស់ តែងតែជ្រើសរើសក្បួនមួយនេះសម្រាប់ដោះស្រាយ។
ក្បួននេះដំណើរការ ដោយការបង្កើតបំណុលថ្មី នៅធនាគារ ឬស្ថាប័នហិរញ្ញវត្ថុ ឬម្ចាស់បំណុលណាមួយដែលអាចយកអត្រាការប្រាក់ថេរ ក្នុងកម្រិតទាបជាងការប្រាក់នៃបំណុលដែលអ្នកកំពុងមាន។ គេប្ដូរពីការសងបំណុលច្រើនច្រក មកជាសងសរុបតែមួយច្រក ជួយឱ្យចំណេញទាំងពេលវេលា និងកាត់បន្ថយភាពស្មុគស្មាញ។
ក្បួននេះពឹងផ្អែកលើជំនាញនៃការចរចារបស់អ្នកមួយផ្នែកធំ ព្រោះថាលុះត្រាតែអ្នកចរចាបានការប្រាក់ទាបទើបអ្នកអាចបង្រួមបំណុលបាន។ សម្រាប់អ្នកដែលមានទំនាក់ទំនងល្អ និងជាទីទុកចិត្តនៃញាតិមិត្តបងប្អូន គឹអាចជ្រើសរើសខ្ចីលុយពីបងប្អូន ដែលមិនគិតការប្រាក់ឬគិតតិចជាងធនាគារ យកមកដោះបំណុលសិន បន្ទាប់មកសងបងប្អូនឯងវិញ វាងាយស្រួលហើយក៏មិនស្មុគស្មាញច្រើន។
ទី៤. Debt Management plan៖ ក្បួនចុងក្រោយនេះ គេប្រើទូទៅសម្រាប់អ្នកប្រើប្រាស់កាតឥណទាន។ គេធ្វើការបង្រួបបង្រួមការទូទាត់តាមកាតឥណទានផ្សេងៗ ឱ្យទៅជាការទូទាត់តែមួយ។ វាអាចជួយកាត់បន្ថយអត្រាការប្រាក់ ជួយឱ្យការសងបំណុលកាតឥណទានរបស់អ្នកលែងមានបញ្ហាស្មុគស្មាញ អ្វីដែលសំខាន់គឺជួយឱ្យបំណុលរបស់អ្នកមានរបៀបរៀបរយល្អ ចៀសផុតពីការបង្កើតបំណុលលើសកម្រិត។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T04:33:13.794Z",
"category": "ហិរញ្ញវត្ថុ",
"views": 449,
"author": {
"first_name": "SOKLY",
"last_name": "SO",
"email": "soklyso.edu@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ប្រើយូរៗ គេលួចគណនីបាត់! ពេលនេះក្រសួងបង្ហើបពីរបៀបទាញយកគណនីតេឡេក្រាមមកវិញ
|
https://business-cambodia.com/articles/ministry-now-reveals-how-to-retrieve-telegram-account
|
បច្ចុប្បន្ននេះ Telegram កំពុងទទួលបានការពេញនិយមខ្លាំងមែនទែនសម្រាប់ប្រើប្រាស់ជាទូទៅដោយពលរដ្ឋកម្ពុជា ហើយទន្ទឹមគ្នានេះ ក៏មានការជ្រៀតចូល ឬលួចយកគណនីតេឡេក្រាមជាច្រើនករណីដោយជនអាណាមិក និងប្រើប្រាស់គណនីទាំងនោះប្រព្រឹត្តិសកម្មភាពល្មើស។
តើត្រូវធ្វើដូចម្តេចនៅពេលដែលគណនីតេឡេក្រាមរបស់អ្នកត្រូវបានជនអាណាមិកលួចយក?
ជាមួយគ្នានោះដែរ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ក៏បានបង្ហើបពីរបៀបទាញយកគណនីមកវិញពេលជនអាណាមិកលួចយកគណនីជនរងគ្រោះ ពួកគេនឹងធ្វើការផ្លាស់ប្តូរលេខទូរស័ព្ទ និងដាក់លេខកូដ 2FA ដើម្បីកាន់កាប់ពេញលេញ ចំណែកជនរងគ្រោះពុំអាចធ្វើការលុប Session ឬកែប្រែ Settings ដើម្បីទាញយកសិទ្ធិកាន់កាប់ត្រឡប់មកវិញបានឡើយ។
ដើម្បីទាញយកគណនីមកវិញ ជនរងគ្រោះអាចសាកល្បងរាយការណ៍ទៅកាន់ក្រុមហ៊ុនតេឡេក្រាម តាមរៀបដូចខាងក្រោម៖
១. បើកកម្មវិធី Browser និងចូលទៅកាន់គេហទំព័រដែលមានតំណភ្ជាប់ “https://telegram.org/support”
២. ក្នុងប្រអប់ “Please describe your problem” វាយបញ្ចូលនូវព័ត៌មានដូចខាងក្រោម៖
ប្រាប់ពីហេតុផលនៃការរាយការណ៍ (ឧទាហរណ៍៖ “My account has been hacked”)
បញ្ជាក់ពីអាសយដ្ឋានអ៊ីម៉ែល ឬលេខទូរស័ព្ទនៃគណនីដែលត្រូវបានគេលួចយក (ឧទាហរណ៍៖ “Email: អាសយដ្ឋានអ៊ីម៉ែល” ឬ “Phone number: លេខទូរស័ព្ទ”)
បញ្ជាក់ពីទីតាំងប្រើប្រាស់ចុងក្រោយ (ឧទាហរណ៍៖ “Last location: ទីតាំង”)
៣. ក្នុងប្រអប់ “Your email” វាយបញ្ចូលអាសយដ្ឋានអ៊ីម៉ែលដែលអ្នកបានប្រើប្រាស់ភ្ជាប់ជាមួយគណនីតេឡេក្រាមរបស់អ្នក (ករណីពុំធ្លាប់បានភ្ជាប់ អ្នកអាចបញ្ចូលអ៊ីម៉ែលដែលអ្នកកំពុងប្រើប្រាស់)
៤. ក្នុងប្រអប់ “Your phone number” វាយបញ្ចូលលេខទូរស័ព្ទដែលអ្នកបានប្រើប្រាស់ភ្ជាប់ជាមួយគណនីតេឡេក្រាមរបស់អ្នក
៥. ចុលលើពាក្យ “Submit” ដើម្បីផ្ញើសេចក្តីរាយការណ៍ទៅកាន់ក្រុមហ៊ុនតេឡេក្រាម និងឆែកប្រអប់សារអ៊ីម៉ែលរបស់អ្នកដើម្បីទទួលព័ត៌មានផ្សេងៗពីក្រុមហ៊ុនតេឡេក្រាម។
លើសពីនេះក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យាសូមធ្វើការក្រើនរំលឹកអំពីវិធីសាស្ត្រមូលដ្ឋាន ចំនួន០៣ ក្នុងការបង្កើនសុវត្ថិភាពគណនីតេឡេក្រាម ដូចខាងក្រោម៖
១. ដាក់លេខសម្ងាត់ (2FA) ការពារគណនី ដោយចូល “Settings” -> “Privacy and Security” -> “Two-Step Verification” -> បើកដំណើរការ និងវាយបញ្ចូលលេខសម្ងាត់
២. ដាក់លេខកូដ (Passcode & Face ID) ដើម្បីចាក់សោរកម្មវិធី ដោយចូល “Settings” -> “Privacy and Security” -> “Passcode & Face ID” -> បើកដំណើរការ និងវាយបញ្ចូលលេខកូដ
៣. ចូលទៅកាន់កំណត់ត្រាឧបករណ៍ ដែលធ្លាប់ប្រើប្រាស់គណនីតេឡេក្រាមរបស់អ្នក ដោយចូលទៅកាន់ “Settings” -> “Devices” -> ធ្វើការលុប (Terminate Session) ឧបករណ៍ដែលពុំមែនជារបស់អ្នក ឬអ្នកឈប់ប្រើប្រាស់៕
អត្ថបទ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T03:32:15.045Z",
"category": "ព័ត៌មានថ្មីៗ",
"views": 407,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មើលឱ្យច្បាស់កុំឱ្យគេបោកបាន ខណៈអ្នកជំនាញបង្ហាញពីប្រភេទប័ណ្ណកម្មសិទ្ធិដីធ្លី និងអត្ថប្រយោជន៍ប័ណ្ណទាំងនោះ នៅប្រទេសកម្ពុជា
|
https://business-cambodia.com/articles/land-plan-in-camnodia
|
មុនពេលចាប់ផ្តើមស្វែងយល់ពីប្រភេទប្លង់នីមួយៗ លោកអ្នកត្រូវស្វែងយល់ពីគោលការណ៍គ្រឹះមួយនៅពេលនិយាយអំពីអចលនទ្រព្យ និងកម្មសិទ្ធិដីធ្លីនៅកម្ពុជា។ យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាមានតែជនជាតិកម្ពុជាប៉ុណ្ណោះ ដែលអាចកាន់កាប់ដី និងផ្ទះជាប់ដីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទោះយ៉ាងណា ជនបរទេសនៅតែអាចកាន់កាប់អចលនទ្រព្យក្នុងកម្រិតណាមួយ ប្រសិនបើពួកគេបានបំពេញទៅតាមលក្ខខណ្ឌតម្រូវ។
ដោយឡែកចំពោះប្រភេទប័ណ្ណផងដែរក្នុងនោះដែរអ្នកជំនាញ លោក ណូត មេស៊ី ជាប្រធានការិយាល័យនៃរដ្ឋបាលស្រុកមួយនៃខេត្តកំពត បានប្រាប់ពីប្រភេទប័ណ្ណកម្មសិទ្ធិដីធ្លី និងអត្ថប្រយោជន៍ប័ណ្ណទាំងនោះ នៅប្រទេសកម្ពុជា។
ថ្លែងប្រាប់ Business Cambodia លោក ណូត មេស៊ី បានប្រាប់យ៉ាងដូច្នេះថា “ចំពោះប័ណ្ណកម្មសិទិ្ធដីធ្លីមាន២ប្រភេទ ឯកសារប្រភេទប្លង់ទន់ និងឯកសារប្រភេទប្លង់រឹង ។ ហើយនៅទីនេះ យើងនឹងលើកយកមកបង្ហាញតែ ឯកសារប្រភេទប្លង់រឹង ប៉ុណ្ណោះ”។
លោកក៏បានបន្តថា ដើម្បីធានាពីប្រសិទ្ធភាពផ្លូវច្បាប់ត្រឹមត្រូវការកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជាត្រូវមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ហើយប្លង់រឹងទាំង នោះមាន ០៣ ប្រភេទ (ជំនាន់) ផ្សេងៗគ្នា៖
ប័ណ្ណប្រភេទនេះ( ប្លង់រឹង) ជាប័ណ្ណដីធ្លីដែលចេញមុនគេបង្អស់ ក្រោយរបបខ្មែរក្រហមបានដួលរលំ ។ ប័ណ្ណប្រភេទនេះ ត្រូវបានចេញនូវចន្លោះឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៥ ដែលចេញដោយអតីតការិយាល័យសុរិយោដីខេត្ត-ក្រុង ហើយការិយា- ល័យសុរិយោដីកាលនោះ ស្ថិតនៅក្រោមក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។
ប័ណ្ណប្រភេទខាងលើនេះ គេឃើញអាជ្ញាធរសុរិយោដីចេញជូនអ្នកកាន់កាប់ដីនៅទូទាំងប្រទេសកម្ពុជា ទាំងប្រភេទដីកសិកម្ម ដីភូមិ ឬដីលំនៅឋានគ្រប់ប្រភេទ ហើយប្លង់ប្រភេទនេះ នៅមានសុពលភាពប្រើប្រាស់រហូតដល់បច្ចុប្បន្ន។ ប្រសិនបើដីនៅតំបន់នោះមិនទាន់ស្នើ សុំចុះបញ្ជីដីលក្ខណៈដាច់ដោយដុំ និងមិនទាន់បានចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធទេនោះ គឺប័ណ្ណ ឬប្លង់ប្រភេទនេះ នៅមានសុពលភាពប្រើប្រាស់ ទាំងការបញ្ជាក់ពីភោគៈស្របច្បាប់ការដាក់បញ្ចាំ ដាក់ហ៊ីប៉ូតែក ផ្ទេរ ចែកមរតក និងការដាក់ធានាគ្រប់ប្រតិបត្តិការបាន ប៉ុន្តែវាមានសុពលភាពត្រឹមតែជាប័ណ្ណភោគៈប៉ុណ្ណោះ។
១. ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ
នេះជាប្រភេទប័ណ្ណកម្មសិទ្ធិដីធ្លីប្រភេទ ឬជំនាន់ទីពីរ ដែលចេញជូនភោគី ឬអ្នកកាន់កាប់អចលនវត្ថុ (ដីធ្លី) ចាប់ពីចន្លោះឆ្នាំ ១៩៩៥ ដល់ពេលបច្ចុប្បន្ន ។ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុនេះក៏ជាប្រភេទប័ណ្ណភោគៈដូចខាងលើដែរ គឺវាមិនមែនជាប័ណ្ណបញ្ជាក់ពីកម្មសិទ្ធិដីធ្លីស្របច្បាប់ ១០០% ឡើយ។
ប័ណ្ណនេះចេញដោយមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត-ក្រុង នៃប្រទេសកម្ពុជា ចេញជូនអ្នកកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជា ដើម្បីគ្រាន់តែបញ្ជាក់ពីភោគីស្របច្បាប់ប៉ុណ្ណោះ មិនទាន់ក្លាយជាម្ចាស់កម្មសិទ្ធិនៃដីដែលបានកាន់កាប់នោះឡើយ ។
ដូច្នេះ ប្រភេទប័ណ្ណទី ១ ខាងលើនេះ ជាប្រភេទប័ណ្ណភោគៈប៉ុណ្ណោះ ដែលមិនទាន់មានសុពលភាពផ្លូវច្បាប់ ១០០% នោះទេ ហើយក៏មិនទាន់បញ្ជាក់ពីកម្មសិទ្ធិករស្របច្បាប់នៃដីដែលបានកាន់កាប់នោះដែរ វាប្រៀបបានដូចជា កម្មសិទ្ធិបណ្តោះអាសន្នប៉ុណ្ណោះ ។
២. វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
នេះជាប្រភេទប័ណ្ណកម្មសិទ្ធិដីធ្លីចុងក្រោយគេ ដែលចេញចាប់តាំងពីឆ្នាំ ២០០២ រហូតមកទល់បច្ចុប្បន្ន ។ អ្នកខ្លះនិយមហៅប័ណ្ណប្រភេទនេះថា ប័ណ្ណ ឬប្លង់ LMAP ឬប័ណ្ណប្រព័ន្ធ ដោយហេតុថា ប័ណ្ណប្រភេទនេះ ចេញជូនតែម្ចាស់ដីទាំងឡាយណាដែលបានចុះបញ្ជីដីរបស់ខ្លួន ជាលក្ខណៈប្រព័ន្ធ (Systematic Land Registration) ហើយដែលការចុះបញ្ជីដីជាប្រព័ន្ធនេះ ធ្វើឡើងតាំងពីអំឡុងឆ្នាំ២០០២ មកម្លេះ ដោយមានជំនួយពីធនាគារពិភពលោក ។
នៅថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការយល់ព្រមដោយទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតអោយបន្ថែមប្រព័ន្ធ QR កូដនៅលើសន្លឹកប័ណ្ណដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណៈជនអាចផ្ទៀងផ្ទាត់ព័ត៌មានអចលនវត្ថុ តាមរយៈការស្កែន QR កូដនោះ។ វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ គឺជាប័ណ្ណកម្មសិទ្ធិដែលបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់ពេញលេញតាមផ្លូវច្បាប់ ហើយដែលអ្នកកាន់កាប់ដីធ្លី ក្លាយទៅជាកម្មសិទ្ធិករស្របច្បាប់ ១០០% ។
ដូច្នេះ កាលណាគេនិយាយពីប្លង់រឹង គឺបានដល់ប្លង់ទាំងបីប្រភេទនេះឯង គ្រាន់តែថា ក្នុងចំណោមប្លង់រឹងទាំងបីនេះ គេចែកជា ០២ប្រភេទទៀត គឺប័ណ្ណប្រភេទទីមួយ និងប្រភេទទីពីរ (ជាប័ណ្ណភោគៈ) ហើយប័ណ្ណប្រភេទទី បី ទើបជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ ១០០% (កម្មសិទ្ធិករនៃដីដែលបានកាន់កាប់ពេញលេញតាមផ្លូវច្បាប់) ។
ក្នុងនោះដែរលោកក៏បានពន្យល់ពាក្យ ប្លង់រឹង និង ប្លង់ទន់
ប្លង់ទន់៖ ប្លង់ទន់ គឺជាប្រភេទប័ណ្ណសម្គាល់អចលនវត្ថុដែលទទួលស្គាល់ត្រឹមសង្កាត់ឬ ខណ្ឌប៉ុន្តែប្លង់ ទន់ពុំមានសិទ្ធិពេញលេញតាមផ្លូវច្បាប់ឡើយ។ ផ្ទះរស់នៅច្រើនគ្នា (ម្ចាស់ផ្សេងគ្នាជាន់ក្រោមនិង ជាន់ លើជាដើម) តំបន់មិនទាន់កំណត់អំពីព្រំប្រទល់ក្បែរខាងចំណីផ្លូវឬ ដីសាធារណៈរបស់រដ្ឋដែលតំបន់ ទាំងនេះគឺរដ្ឋមិនចេញប្លង់រឹងឲ្យនោះទេគឺចេញត្រឹមប្លង់ទន់។ ប្លង់រឹង៖ ប្រមាណជា៧ឆ្នាំមុនគេប្រើ ពាក្យប្លង់រឹងគឺជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យដែលទទួលស្គាល់រហូតដល់មន្ទីរសុរិយាដី។ប៉ុន្តែប្លង់រឹងប្រភេទនេះកាលពី៧ឆ្នាំមុននៅមានភាពមិនច្បាស់លាស់អំពីផែនទីប្លង់ដែល ក្រោយមកគម្រោងថ្មីគេធ្វើប្លង់រឹងLMAPដែលមានភាពច្បាស់កាន់តែខ្លាំង។
ប្លង់រឹង LMAP៖ តាមពិតទៅប្លង់រឹងនិងប្លង់រឹង LMAPគឺមិនខុសគ្នាប៉ុន្មានទេខុសត្រង់តែប្លង់ ប្រភេទនេះបានសរសេរច្បាស់លាស់អំពីផែនទីនិងមានគុណការ៉េច្បាស់លាស់ (លម្អិតជាង ប្លង់រឹងកាលពីមុន)។ តែមិនមែនមានន័យថាប្លង់រឹងមុនមិនមានភាពស្របច្បាប់នោះទេគឺ ស្របច្បាប់ដូចគ្នា(អាចថាខុសត្រង់ជំនាន់មុនក្រោយ)ហើយប្លង់រឹងLMAPកាន់តែលម្អិត ជាងប៉ុណ្ណោះហើយLMAPផ្ដល់សុវត្ថិភាពដល់ម្ចាស់អចលនទ្រព្យនិងធនាគារចង់បានបំផុត។
យ៉ាងណាចំពោះដំណើរការផ្ទេរសិទ្ធិលើអចលនទ្រព្យប្លង់ទន់៖
ដោយហេតុថាប្លង់ទន់នៃអចលនវត្ថុពុំមានការកំណត់ទួលស្គាល់ពេញលេញតាមផ្លូវច្បាប់ដូច្នេះដំណើរការនៃការផ្ទេរសិទ្ធិលើអចលនវត្ថុគឺធ្វើឡើងតាមរយៈការបញ្ជាក់លិខិតផ្ទេរសិទ្ធិ ជាការលក់ឬធ្វើអំណោយពីសំណាក់អាជ្ញាធរមូលដ្ឋានចាប់ពីកម្រិតថ្នាក់ភូមិឃុំរហូតដល់ ស្រុកឬខណ្ឌ។
ប្លង់ទន់ គឺប្រើរយៈពេលតែ៣រហូតដល់៧ថ្ងៃអាស្រ័យទៅលើអាជ្ញាធរឃុំ /សង្កាត់រវល់ឬមិនរវល់គឺការផ្ទេរសិទ្ធិនឹង បានសម្រេចជាស្ថាពរហើយការធ្វើប្លង់ទន់នេះមិនតម្រូវឲ្យបង់ពន្ធលើការផ្ទេរសិទ្ធនោះឡើយ។ ប៉ុន្ដែភាគីអ្នកទិញ អចលនវត្ថុនឹងត្រូវទទួលយកហានិភ័យនានាដែលពាក់ព័ន្ធនឹងភាពស្រពិចស្រពិលនៃសិទ្ធិក្នុងប្លង់ទន់ព្រមទាំង កាតព្វកិច្ចដែលពាក់ព័ន្ធ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T03:01:42.871Z",
"category": "អចលនទ្រព្យ",
"views": 560,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ម្ចាស់ក្រុមហ៊ុន The 2Birds៖ អ្នកលក់ថោក ខ្ញុំលក់ថោកជាងអ្នក លក់យូរៗទៅស្លា.ប់ទាំងអស់គ្នា
|
https://business-cambodia.com/articles/the-2-birds
|
«រកស៊ីប៉ែងជើងគ្នា អ្នកលក់ថ្លៃ ខ្ញុំលក់ថោក ក្រឡុកតម្លៃចុងក្រោយក្ស័យធនទាំងអស់គ្នា» នេះគឺជាជំងឹមហារីកមួយរបស់អ្នកលក់។ សឹងគ្រប់របរជួញដូរ ចៀសមិនផុតទេពីការប្រកួតប្រជែង តែបើដើរលើផ្លូវខុសច្បាស់មិនរីកចម្រើនហើយនាំអន្តរាយដល់ខ្លួនឯងទៀត។
ជុំវិញរឿងនេះ ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia អ្នកនាង ទិត រដ្ឋលីណា ម្ចាស់ក្រុមហ៊ុន The 2Birds Investment បានប្រាប់ដំណើរដើមទងនៃការចាប់ផ្តើមអាជីវកម្មនេះឡើង។ អ្នកនាងបានលើកឡើងយ៉ាងដូច្នេះថា៖ «កាលពីពេលនៅក្មេងៗ ខ្ញុំធ្លាប់ឃើញគម្រូរអាជីវកម្មម៉ាក់ប៉ាមានការប្រកួតប្រជែងគ្នាខ្លាំង ប៉ុន្តែវាពុំមែនជាការប្រកួតប្រជែងពិតប្រាកដឡើយ វាគ្រាន់តែជាការប្រជែងតម្លៃ ដេញជើងគ្នាប៉ុណ្ណោះ។ អ្នកនាងបានបន្តទៀតថា៖ «ប៉ារបស់ខ្ញុំបើកប៉ាមីស៊ីមុនគេបង្អស់នៅកំពង់ឆ្នាំង ដល់ក្រោយមកក៏មានគេបើកតាមហើយប្រជែងគ្នាខ្លាំងមែនទែន ដល់ថ្នាក់លក់បោះដុំថ្នាំមួយដុំមាន១០បន្ទះចំណេញអត់បាន១០០រៀលផង ចំណេញតែ៣០រៀលលុយខ្មែរជំនាន់មុន ទិញតែស្ករគ្រាប់មួយគ្រាប់ក៏មិនគ្រប់។ លុះប្រជែងតម្លៃគ្នាខ្លាំងពេក ឲ្យតែយើងលក់ថោក គេលក់ថោកជាងយើង ចុងបញ្ចប់ទៅស្លាប់ទាំងអស់គ្នា ហើយម៉ាក់ក៏បោះបង់ចោលព្រោះអត់មានកម្លាំងតស៊ូបន្តទៀត»។
ដោយមើលឃើញរូបភាពអតីតកាលបែបនេះ ទើបអ្នកនាងបង្កើតជាប្រេនរបស់ខ្លួនឯងផ្ទាល់ និងងាកទៅរកការបង្កើតអាជីវកម្មមិនដេញជើងគ្នា ទម្លាក់តម្លៃ ឬស៊ីសាច់ហ៊ុតឈាមគ្នាលើសមរភូមិទីផ្សារសេរីឡើយ តែជាការរកស៊ីផ្តោតទៅលើផលិតផលមួយដែលស្ថិតក្នុងសមុទ្រខៀវ។ ហើយសម្រាប់សមាជិក ឬតំណាងចែកចាយអាចលក់ក្នុងតម្លៃស្តង់ដាររួមដូចគ្នាមួយដោយពុំបារម្ភរឿងមាននរណាមកលក់ប្រជែងតម្លៃ។ ដោយឡែកអ្វីដែលពួកគាត់ត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតគឺ ការពង្រឹងសមត្ថភាព និងការផ្តល់សេវាកម្មជូនអតិថិជន ធ្វើយ៉ាងណាឲ្យអ្នកជំងឺទទួលបានការប្រឹក្សាយោបល់ក៏ដូចជាលទ្ធផលដែលគាត់ចង់បាន ជៀសជាងផ្តោតទៅលើការដេញជើងគ្នា។
ជាចុងក្រោយអ្នកនាង ទិត រដ្ឋលីណា បានថ្លែងថា៖ «ក្នុងអាជីវកម្មមួយដែលប្រកួតប្រជែង ពុំមែនជាការប្រកួតប្រជែងដែលផ្តោតទៅលើគុណភាព គុណតម្លៃ ការផ្តល់សេវាកម្មល្អ ឬក៏អ្វីដែលលើកកម្ពស់វិស័យសុខាភិបាលទេនោះ គឺជាការប្រកួតប្រជែងក្លែងក្លាយ។ អ្នកលក់ថោក ខ្ញុំលក់ថោកជាងអ្នក លក់យូរៗទៅស្លាប់ទាំងអស់គ្នា»។
គួរជម្រាបផងដែរ អ្នកនាង ទិត រដ្ឋលីណា បានបើកដំណើរការ The 2Birds Investment CO,.LTD តាំងពីឆ្នាំ២០១៩ ហើយបច្ចុប្បន្ននេះក្រុមហ៊ុនមានផលិតផលគោល២មុខ ដោយផលិតផលទី១គឺ ProBiotics Gummies ចំណែកផលិតផលទី២គឺ Body Balm by The 2Birds Brand ឬ Pain Clear Canabis Balm ដែលផលិតផលទាំងពីរនេះទទួលបានការគាំទ្រយ៉ាងច្រើនពីរសំណាក់អ្នកប្រើប្រាស់និងការណែនាំបន្តពីអតិថិជនម្នាក់ទៅម្នាក់ទៀតពីគុណភាពសុវត្ថិភាពនិងប្រសិទ្ធិភាពហើយក៏ព្រោះតែអតិថិជនទទួលបានការប្រឹក្សាយ៉ាងលំអិតមុននឹងប្រើប្រាស់។
លើសពីនេះកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏បាននាំចូលផងដែរនូវផលិតផលជាប្រភេទចាហួយបំបាត់ការទល់លាមកសម្រាប់កុមារដែលបានឆ្លងកាត់ការតេស្តសាកល្បងឃើញប្រសិទ្ធភាពដោយពីក្មួយស្រីរបស់ DJ Nana និងមាន DJ Nana ជា Influnecer ផ្ទាល់តែម្តង រួមទាំងមានម៉ាស៊ីនសម្រាប់ការម៉ាសាសន្ដក់ការគៀបសរសៃរឆ្អឹងខ្នងនៅតំបន់កញ្ចឹងកផងដែរ។
មិនតែប៉ុណ្ណោះ សម្រាប់ផលិតផលរបស់ The 2Birds Investment ក៏ទើបទទួលបានពានរង្វាន់ Best Quality Awards 2022 នៅប្រទេសថៃកាលពីថ្មីៗនេះ។ ដូច្នេះហើយបងប្អូនអាចប្រើប្រាស់ផលិតផលដោយជឿជាក់បាន ប្រសិនជាបងប្អូនមានចម្ងល់ឬចង់កម្មង់ផលិតផលអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 015 644 423/085 644 423។ ឬអាចឆាតទៅកាន់ផេក MongkulTepy Trading, Tith Radlina, The 2Birds Investment៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T02:45:37.439Z",
"category": "PR",
"views": 786,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អបអរសាទរការសម្ពោធជាផ្លូវការ នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលមានទីតាំងនៅអគារលេខ៦៦ ផ្លូវលេខ ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាមន្ទីរពេទ្យអន្តរជាតិ ធំមួយនៅក្នុងប្រទេសកម្ពុជា
|
https://business-cambodia.com/articles/orienda-international-hospital
|
(ភ្នំពេញ)៖ អបអរសាទរការសម្ពោធជាផ្លូវការ នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលមានទីតាំងនៅ - អគារលេខ ៦៦ ផ្លូវលេខ ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាមន្ទីរពេទ្យអន្តរជាតិ ធំមួយនៅក្នុងប្រទេសកម្ពុជា។
ពិធីសម្ពោធជាផ្លូវការ មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានប្រារព្ធឡើងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។ មន្ទីរពេទ្យអន្តរជាតិ អរៀនដា មិនមែនជាមន្ទីរពេទ្យថ្មីនោះទេ មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាសាខាទី២ របស់មន្ទីរ ពហុព្យាបាល និង សម្ភព អរៀនដា ដែលមានបទពិសោធន៍ក្នុងការព្យាបាលអ្នកជំងឺចាប់តាំងពីឆ្នាំ ២០១៥ មកម៉្លេះ។
មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានទីតាំងធំទូលាយ ជាមួយនឹងការរចនាអគារ និងបន្ទប់ស្នាក់នៅរបស់អ្នកជំងឺ មានលក្ខណៈស្តង់ដាដូចអាផាតមិន ដើម្បីផ្តល់នូវអារម្មណ៍កក់ក្តៅដូចជាផ្ទះរបស់អ្នកជំងឺផ្ទាល់។ កាន់តែពិសេសនោះ មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបំពាក់នូវឧបករណ៍ និងម៉ាស៊ីនវេជ្ជសាស្រ្តទំនើបៗដូចជា៖ ម៉ាស៊ីនMRI ម៉ាស៊ីនCT Scan, ម៉ាស៊ីនថតកាំរស្មីអ៊ិច, ម៉ាស៊ីនវាស់កំហាប់ឆ្អឹង, ម៉ាស៊ីនថតគៀបសុដន់ដោយកាំរស្មីអ៊ិច ជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់ស្របតាមស្តង់ដារប្រទេសសិង្ហបុរី ដែលមានអ្នកជំនាញបញ្ជារម៉ាស៊ីនជាជនបរទេស និងបកប្រែលទ្ធផលថតនៅប្រទេសសិង្ហបុរី ដោយក្រុមហ៊ុន Medisol Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្រ្តឈានមុនគេនៅប្រទេសសិង្ហបុរី។
មន្ទីរពេទ្យអន្តរជាតិ អរៀនដា ផ្តល់ជូនសេវាកម្មដូចខាងក្រោមដូចជា ផ្នែកលំបាកមានកូន ផ្នែកសម្ភព ផ្នែករោគស្រ្តី ផ្នែកជំងឺកុមារ ផ្នែកជំងឺទូទៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលកម្រិតធ្ងន់ ផ្នែកជំងឺទឹកនោមផ្អែម ផ្នែកសើស្បែក ផ្នែកព្យាបាលទារកកម្រិតធ្ងន់ ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ មន្ទីរពិសោធន៍ និងផ្នែកប្រឆាំងភាពចាស់ ព្រមទាំងផ្នែកអាហាររូបត្ថម្ភ ដែលជាសេវាកម្មថ្មីដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។
មន្ទីរពេទ្យអន្តរជាតិ អរៀនដា ប្រមូលផ្តុំដោយវេជ្ជបណ្ឌិត និងបុគ្គលិកខ្មែរ និងបរទេស ជំនាញៗនិងមានបទពិសោធន៍យូរឆ្នាំជាច្រើន ដើម្បីផ្តល់ជូននូវសេវាកម្មវេជ្ជសាស្ត្រប្រកបដោយស្តង់ដាអន្តរជាតិ និងទំនុកចិត្តជូនដល់ប្រជាជនកម្ពុជា។ ដូច្នេះ លោកអ្នកនឹងមិនចាំបាច់ទៅពិនិត្យនិងព្យាបាលនៅបរទេសទៀតទេ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលមកកាន់ Orienda International Hospital - មន្ទីរពេទ្យអន្តរជាតិ អរៀនដា
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T02:16:56.250Z",
"category": "PR",
"views": 179,
"author": {
"first_name": "ឡុង",
"last_name": "វឌ្ឍនៈ",
"email": "longvathanak007@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ធនាគារវឌ្ឍនៈ និង Karanak KOI Café សហការគ្នាជាដៃគូយុទ្ធសាស្ត្រ និងឌីជីថល
|
https://business-cambodia.com/articles/vatanak-bank-koi-
|
រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 3 ខែមីនា ឆ្នាំ 2023 - ធនាគារ វឌ្ឍនៈ និងក្រុមហ៊ុន Karanak KOI Café ( KOI Thé) បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសហការជាដៃគូ យុទ្ធសាស្រ្ត និងឌីជីថល ដែលរួមបញ្ចូលគ្នារវាងជំនាញផ្នែកហិរញ្ញវត្ថុ និងសេវាកម្មរបស់ធនាគារ វឌ្ឍនៈ ជាមួយនឹងគុណភាព និងសមត្ថភាពពិសេសរបស់ក្រុមហ៊ុន KOI Thé ដើម្បីបំពេញតម្រូវការអតិថិជន។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅសាខាដ៏ធំបំផុតនៅលើពិភពលោករបស់ក្រុមហ៊ុន KOI Thé ដែលស្ថិតនៅតាមបណ្តោយមហាវិថីកម្ពុជាក្រោម។
ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការនេះ ធនាគារ វឌ្ឍនៈ បានបញ្ចូល KHQR របស់ខ្លួន ទៅក្នុងប្រព័ន្ធទូទាត់របស់ក្រុមហ៊ុន KOI Thé ដែលជាសមទ្ធិផលដ៏សំខាន់មួយទៀតនៅក្នុងដំណើរនវានុវត្តន៍ និងការបំពេញតម្រូវការអតិថិជន។ ឥឡូវនេះ អតិថិជនរបស់ក្រុមហ៊ុន KOI Thé អាចធ្វើការទូទាត់លើការបញ្ជាទិញរបស់ខ្លួនបាន ដោយគ្រាន់តែស្កេន KHQR របស់ធនាគារ វឌ្ឍនៈ ជាការស្រេច។ មុខងារនេះផ្តល់នូវភាពងាយស្រួលជូនអតិថិជនទាំងអស់របស់ក្រុមហ៊ុន KOI Thé ទាំង 37 សាខាក្នុងប្រទេសកម្ពុជា។ រីឯ អ្នកប្រើប្រាស់កាតសមាជិកក្រុមហ៊ុន KOI Thé ក៏អាចបញ្ចូលទឹកប្រាក់របស់ខ្លួន ដោយប្រើកម្មវិធីសេវាធនាគារចល័តធនាគារ វឌ្ឍនៈ ផងដែរ។
លោក Anthony Chin អគ្គនាយកប្រតិបត្តិនៃធនាគារ វឌ្ឍនៈ និង ឧកញ៉ា ឃន ឈុនដារ៉ា អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន KOI Thé បានបង្ហាញពីចក្ខុវិស័យរួមគ្នា និងមានក្តីសោមនស្សរីករាយក្នុងការផ្តល់នូវបទពិសោធន៍ថ្មីៗ និងគុណតម្លៃពិសេសៗជូនដល់អតិថិជន។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នានេះ លោក Chin បានមានប្រសាសន៍ថា៖ }យើងមានសេចក្តីរំភើបរីករាយជាពន់ពេកក្នុងការសហការ ជាមួយក្រុមហ៊ុន KOI Thé ដែលជាក្រុមហ៊ុនមួយដែលមានចំណង់ចំណូលចិត្តដូចយើង ក្នុងគំនិតច្នៃប្រឌិតអ្វីថ្មីៗ និងការបំពេញតម្រូវការអតិថិជន។ ដោយសារយើងមានជំនាញក្នុងវិស័យធនាគារ សេវាទូទាត់ និងការយល់ដឹងពីនិន្នាការអ្នកប្រើប្រាស់ រួមផ្សំជាមួយនឹងប្រជាប្រិយភាពរបស់ក្រុមហ៊ុន KOI Thé យើងជឿជាក់ថា ភាពជាដៃគូនេះនឹងជួយយើង នាំយកមកនូវបទពិសោធន៍ថ្មីៗនិងភាពរីករាយជូន អតិថិជន និងសហគមន៍របស់យើងទាំងមូល~។
អគ្គនាយកប្រតិបត្តិទាំងពីរ និងក្រុមការងារ នឹងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការច្នៃប្រឌិតថ្មីៗ និងភាពងាយស្រួលបន្ថែមទៀតដែលផ្តល់អត្ថប្រយោជន៍ជូនអតិថិជនរបស់ធនាគារ វឌ្ឍនៈ និងក្រុមហ៊ុន KOI Thé។ តាមរយៈការប្រើប្រាស់ជំនាញក្នុងវិស័យរៀងៗខ្លួន ធនាគារ វឌ្ឍនៈ និងក្រុមហ៊ុន KOI Thé មានគោលបំណងបង្កើតបទពិសោធន៍ថ្មីជូនអតិថិជនឱ្យកាន់តែប្រសើរ និងពង្រីកចំណែកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។
កិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងពេលវេលាដ៏ពិសេសខណៈពេលដែលមានតម្រូវការពីអតិថិជន និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជា កំពុងកើនឡើង។ ធនាគារ វឌ្ឍនៈ និងក្រុមហ៊ុន KOI Thé យល់អំពីសារៈសំខាន់នៃការនាំមុខគេនៅក្នុងទីផ្សារ តាមរយៈការរួមបញ្ចូលគ្នា និងការកែលម្អថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជនដែលតែងតែផ្លាស់ប្តូរជានិច្ច។ កិច្ចសហប្រតិបត្តិការនេះគឺជាសក្ខីភាពមួយបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ធនាគារ វឌ្ឍនៈ និងក្រុមហ៊ុន KOI Thé ដើម្បីជំរុញនវានុវត្តន៍ និងផ្តល់គុណតម្លៃជូនអតិថិជន ក្នុងរយៈពេលយូរអង្វែង។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T02:03:12.721Z",
"category": "PR",
"views": 252,
"author": {
"first_name": "Sreymom",
"last_name": "Cha",
"email": "sreymomcha069@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មកស្គាល់ក្រុមហ៊ុន ១០ នៅកម្ពុជា ក្លាយជាក្រុមហ៊ុនដែលបង់ពន្ធចូលរដ្ឋច្រើនជាងគេនៅឆ្នាំ២០២៣
|
https://business-cambodia.com/articles/10-comapy-in-cambodia-
|
តាមរយៈរបាយការណ៍កាលពីឆ្នាំ ២០២២ កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង ៩៥ភាគរយ នៃផែនការច្បាប់ថវិកាជាតិ ដែលស្មើនឹងជាង ២,៦០០លានដុល្លារក្នុងរយៈពេលត្រឹមតែ ៩ខែ ប៉ុណ្ណោះ។ដោយឡែកសម្រាប់ឆ្នាំ ២០២៣ នេះ ឃើញថាអត្រានៃការប្រមូលពន្ធហាក់មានការកើនឡើង ដែលនេះបានបង្ហាញថាចំណូលពន្ធអាចនឹងប្រមូលបានលើសផែនការកំណត់ជាងឆ្នាំមុនៗ។
ជាមួយគ្នានឹងការកើនឡើងនៃប្រាក់ចំណូលពន្ធនេះផងដែរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះម្ចាស់អាជីវកម្មដែលជាអ្នកបង់ពន្ធ ក៏ដូចជាអ្នកជាប់ពន្ធទូទៅផងដែរ ចំពោះការចូលរួមបំពេញកាតព្វកិច្ចយ៉ាងល្អខ្ជាប់ខ្ជូនរហូតធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារអាចប្រមូលពន្ធបានគ្រប់បានផែនការកំណត់។
ក្នុងនោះដែរ កាលពីថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៣ កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំផ្តល់ជូនលិខិតសរសើរលើកទឹកចិត្តជូនដល់សហគ្រាស ដែលបានបង់ពន្ធច្រើនជាងគេក្នុងឆ្នាំ ២០២៣ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស និងទទួលបានការចុះហត្ថលេខាដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ក្នុងនោះក្រុមហ៊ុនដែលបង់ពន្ធចូលរដ្ឋច្រើនជាងគេទាំង ១០ ប្រចាំឆ្នាំ ២០២៣ រួមមាន ៖
១. ក្រុមហ៊ុន Heineken (Cambodia) CO.,LTD
២. ធនាគារ Advanced Bank of Asia Limited
៣. ធនាគារ Acleda Bank PLC
៤. មីក្រូហិរញ្ញវត្ថុ Prasac Microfinance Institution Plx
៥. ក្រុមហ៊ុន Smart Axiata Co., LTD
៦. ក្រុមហ៊ុន Viettel (Cambodia) PTE., Ltd
៧. ធនាគារ Canada Bank PLC
៨. ក្រុមហ៊ុន Cambrew LTD
៩. អគ្គិសនីកម្ពុជា
១០. ធនាគារស្ថាននា
អត្ថបទដោយ៖សម្បត្តិ សុខឡាង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T01:57:41.639Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 3753,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
គម្រោងធានារ៉ាប់រងអាយុជីវិតបែបឌីជីថល "ប្រាយ ឡាយហ្វ៍" បញ្ចុះតម្លៃ ៥០% ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិនេះ
|
https://business-cambodia.com/articles/dai-ichi-life-cambodia-bright-life
|
ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ក៏ដូចជាផ្តល់ការការពារឲ្យបានកាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុន ជាមួយនឹងប្រតិបត្តិការប្រកបដោយភាពជោគជ័យជាង១២០ឆ្នាំ នឹងផ្តល់ការបញ្ចុះតម្លៃ ៥០% សម្រាប់ការទិញផលិតផលធានារ៉ាប់រងអាយុជីវិតបែបឌីជីថល “ប្រាយ ឡាយហ្វ៍” ចាប់ពីថ្ងៃទី៦ ខែមីនា រហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។
លោកអ្នក អាចទិញគម្រោង “ប្រាយ ឡាយហ្វ៍” នេះ តាមរយៈប្រព័ន្ធអ៊ិនធឺណេត និងទទួលបានការការពារយ៉ាងឆាប់រហ័ស។ ការបង់បុព្វលាភមានភាពងាយស្រួល និងបង់តែ១ដងគត់ ហើយទទួលបានការការពារពេញ១ឆ្នាំ។
ទិញគម្រោង ប្រាយ ឡាយហ្វ៍ ឥឡូវនេះ៖ https://bit.ly/BuyBrightLifeOnline
គម្រោងធានារ៉ាប់រងអាយុជីវិតបែបឌីជីថល "ប្រាយ ឡាយហ្វ៍" របស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ផ្ដល់អត្ថប្រយោជន៍លើការការពារអាយុជីវិតសុទ្ធសាធ ទៅលើមរណភាព និងពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍រហូតដល់ទំហំទឹកប្រាក់ ១០.០០០ ដុល្លារអាមេរិក។ ចំណែកការចំណាយលើបុព្វលាភធានារ៉ាប់រង គឺមានតម្លៃសមរម្យបំផុត។
ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ០២៣ ៩៥៥ ៣៣៣ ឬ ១៨០០ ២០១ ២០២ (ឥតគិតថ្លៃ)។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T01:54:35.304Z",
"category": "PR",
"views": 164,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ជឿទុកចិត្តទៅលើធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ដែលផ្តល់សេវាកម្មធនាគារប្រកបទៅដោយក្រមសីលធម៌ ដើម្បីភាពជោគជ័យ
|
https://business-cambodia.com/articles/chief-bank-aeon-mean-chey-
|
ទំនុកចិត្តគឺជាកត្តាដ៏សំខាន់នៅក្នុងការធានានូវប្រតិបត្តិការនិងការអភិវឌ្ឍធនាគារពាណិជ្ជ ប្រកបដោយភាពជោគជ័យ ហើយជាមួយនឹងទំនុកចិត្តដែលជាចំណុចស្នូលនៃប្រតិបត្តិការរបស់ខ្លួន បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារឈីហ្វ (ខេមបូឌា) ជឿជាក់ថា ស្ថាប័នរបស់លោកមានការគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរ។ «ប្រាកដណាស់ វាមានបញ្ហាប្រឈមមួយចំនួន ដោយសារឥទ្ធិពលសេដ្ឋកិច្ចអវិជ្ជមាននាពេលថ្មីៗនេះ ដែលបណ្តាលមកពីការផ្ទុះឡើងជាសកលនៃជំងឺកូវីដ១៩, ភាពតានតឹងភូមិសាស្ត្រនយោបាយ, សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, អត្រាអតិផរណាខ្ពស់ និងអត្រាការប្រាក់កើនឡើងជាសកល។ ទោះជាយ៉ាងណាក៏ដោយ ដោយសារយើងមានក្រុមការងារដ៏ល្អ, វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងកម្លាំងហិរញ្ញវត្ថុរឹងមាំ យើងជឿជាក់ថាយើងនឹងយកឈ្នះលើបញ្ហាទាំងនេះដោយជោគជ័យ កាន់តែរឹងមាំ និងកាន់តែមានស្ថិរភាព។ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានមានប្រសាសន៍ថា ៖«លើសពីនេះ យើងដឹងច្បាស់ថា រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយជម្រុញអោយមានតម្រូវការតាមរយៈការលើកទឹកចិត្តពាក់ព័ន្ធនឹងរូបិយវត្ថុ និងសារពើពន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីបញ្ហាសកលទាំងនេះមក លើសេដ្ឋកិច្ចកម្ពុជា»។
ធនាគារ ឈីហ្វ (ខេមបូឌា) មានកំណើនដ៏រឹងមាំនៅកម្ពុជា គិតចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងខែធ្នូ ឆ្នាំ ២០១៣ ជាមួយនឹងដើមទុនដំបូងត្រឹមតែ១០លាន ដុល្លារប៉ុណ្ណោះ និងបុគ្គលិកប្រហែល២០នាក់ ខណៈទ្រព្យសកម្មសរុបរបស់ធនាគារកើនឡើងរហូតដល់ ២២២លានដុល្លារគិតត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ហើយមានបុគ្គលិកសរុបជាង ១៦០នាក់។ បណ្ឌិត ម៉ូរ៉ារិទ្ធ ចាត់ទុកអតិថិជនជាដៃគូរយូរអង្វែង ខណៈស្ថាប័នហិរញ្ញវត្ថុមួយនេះនៅតែបន្តរីកចម្រើន។
«ទស្សនវិជ្ជាសាជីវកម្មរបស់យើងគឺ «The Chief Way» កសាងជំនឿទុកចិត្ត និងភាពជាដៃគូជាមួយអតិថិជនរបស់យើង ដែលជាគន្លឹះចែករំលែកវិបុលភាព និងរបៀបដែលអាជីវកម្មរបស់យើងត្រូវបានអនុវត្តដោយភាពស្មោះត្រង់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត»។
លោកមានប្រសាសន៍ថា ៖«ធនាគារ ឈីហ្វ បានប្រើប្រាស់គំរូអាជីវកម្មមួយដែលស័ក្តិសមបំផុតសម្រាប់តម្រូវការជាក់ស្តែងរបស់អតិថិជននៅកម្ពុជា។ យើងបានធ្វើការយ៉ាងសកម្មដើម្បីធ្វើឱ្យប្រសើរឡើងថែមទៀតនូវផលិតផលរបស់យើងដែលមានស្រាប់ និងណែនាំផលិតផល និងសេវាកម្មថ្មីៗ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនរបស់យើងដែលកំពុងកើនឡើង»។ ដើមឡើយគឺត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងហុងកុងក្នុងឆ្នាំ១៩៧៩, ឈីហ្វ គ្រុប បានឆ្លងកាត់ព្យុះភ្លៀង ជាច្រើន រួមទាំងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧ និងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៧-២០០៨ ប៉ុន្តែយើងកាន់តែមានភាពរឹងមាំ ដោយប្រកាន់ខ្ជាប់នូវជំនឿស្នូលរបស់ខ្លួន គឺការអនុវត្តប្រកបដោយក្រមសីលធម៌ និងវិនិយោគដោយប្រុងប្រយ័ត្ន។
លោកបានសង្កត់ធ្ងន់ថា ៖«យើងបានបន្តដំណើរទៅមុខ ដោយប្រកាន់ខ្ជាប់នូវចក្ខុវិស័យ បេសកកម្ម គោលដៅ និងទស្សនវិជ្ជារបស់យើង តាមរយៈការបម្រើអតិថិជនរបស់យើងឱ្យកាន់តែល្អជាងពេលណាៗទាំងអស់ ដើម្បីទទួលបានលទ្ធផលកាន់តែគាប់ប្រសើរ។ ភាពជោគជ័យរបស់យើងគឺដោយសារមានស្មារតីក្រុមដ៏រឹងមាំ ជាមួយចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់»។
យោងតាមបណ្ឌិត ម៉ូរ៉ារិទ្ធ បានឱ្យដឹងថា ធនាគារឈីហ្វបានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាក្នុងខែធ្នូ ឆ្នាំ២០១៣ ជាមួយនឹងដើមទុនដំបូងត្រឹមតែ ១០លានដុល្លារប៉ុណ្ណោះ ខណៈដែលទ្រព្យសកម្មសរុបរបស់ធនាគារកើនឡើងរហូតដល់ជាង ២២២លានដុល្លារ។ ថ្វីបើមានការព្យាករអំពីភាពច្របូកច្របល់នៃវិស័យហិរញ្ញវត្ថុនៅពេលខាងមុខក្តី ក៏លោកនៅតែមានទំនុកចិត្តលើកំណើនដែលនៅតែបន្តកើនឡើងដដែល។
«តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់បុគ្គលិក, គណៈគ្រប់គ្រងទាំងអស់ និងដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជនដ៏ល្អរបស់យើង និងនិយតករពាក់ព័ន្ធ ជាពិសេសធនាគារជាតិនៃ កម្ពុជា (NBC) យើងជឿជាក់ថា ធនាគារមានជំហរល្អ ក្នុងការបន្តការអនុវត្តឱ្យបានកាន់តែល្អនៅឆ្នាំ២០២៣ នេះ និងឆ្នាំខាងមុខៗទៀត»។ ការប្រកាន់ខ្ជាប់របស់ធនាគារឈីហ្វទៅនឹងស្តង់ដារខ្ពស់បំផុតនៅក្នុងវិស័យធនាគារ គឺត្រូវបានគេមើលឃើញនៅក្នុងគោលនយោបាយដ៏ហ្មត់ចត់របស់ខ្លួនលើការគ្រប់គ្រងហានិភ័យ។ «ថ្វីបើមានវត្ថុបញ្ចាំ ឬការស្នើសុំឥណទានបានរលូនយ៉ាងណាក្តី ក៏យើងប្រកាន់ខ្ជាប់លើសុច្ចរិតភាព ដើម្បីយុទ្ធសាស្រ្តអាជីវកម្មយូរអង្វែង និងប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់ចំពោះទំនួលខុសត្រូវសង្គម»
លោកសង្កត់ធ្ងន់ថា ៖«យើងបានធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានដើមទុន, គ្រប់គ្រង និងប្រតិបត្តិការដោយប្រុងប្រយ័ត្ន និងបង្កើនការវិនិយោគរបស់យើង។ យើងបន្តផ្តោតលើការគ្រប់គ្រងហានិភ័យ ដើម្បីធានាថា ធនាគារឈីហ្វមានភាពរឹងមាំ និងស្ថិរភាពនៅក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើនមួយនេះ»។ បណ្ឌិត ម៉ូរ៉ារិទ្ធ មានប្រសាសន៍បន្ថែមថាគន្លឹះដើម្បីទទួលបានជោគជ័យជាលំដាប់របស់ធនាគារ ឈីហ្វនៅកម្ពុជាគឺការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រជាជន និងការវិនិយោគប្រកបដោយក្រមសីលធម៌ គួបផ្សំនឹងគំរូជោគជ័យរបស់ឈីហ្វ គ្រុប និងបទពិសោធន៍ជាច្រើនទសវត្សរ៍នៅក្នុងវិស័យហិរញ្ញវត្ថុពិភពលោកដ៏ធំនៅទីក្រុងហុងកុង។ «ជាមួយសាវតារបស់ភាគទុនិករបស់យើងនៅក្នុងទីក្រុងហុងកុង ក្នុងនាមជាអ្នកផ្តល់សេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយអស់រយៈពេលជាង ៤៣ឆ្នាំមកហើយនោះ ធនាគារឈីហ្វប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាផ្តោតលើអតិថិជន ជាមួយនឹងការខិតខំប្រឹងប្រែងផ្តល់សេវាកម្មឥតឈប់ឈរ និងប្រកបដោយឧត្តមភាព»។
«យើងប្តេជ្ញាធ្វើជាដៃគូដ៏ល្អជាមួយអតិថិជនដ៏ស្មោះត្រង់របស់យើង ក្នុងដំណើររបស់ពួកគេឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ និងភាពជោគជ័យ។ ធនាគារឈីហ្វ កំពុងធ្វើការដើម្បីអនាគតកាន់តែប្រសើរសម្រាប់ប្រជាជនក្នុងប្រទេសកម្ពុជា, អតិថិជន, បុគ្គលិករបស់យើង និងឧស្សាហកម្មធនាគារនៅកម្ពុជា ក៏ដូចជាសង្គមជាតិទាំងមូល។ ជោគជ័យរបស់ពួកគាត់ ជាជោគជ័យរបស់យើង»។
បច្ចុប្បន្ន ធនាគារឈីហ្វ មាន ៥សាខា ហើយសាខាទាំងអស់គឺស្ថិតនៅទីតាំងដ៏ល្អ ក្នុងរាជធានីភ្នំពេញ ដូចជា សាខាបឹងកក់ សាខាច្បារអំពៅ សាខាអូឡាំពិក សាខាព្រះនរោត្តម និងសាខាថ្មីរបស់យើងគឺនៅផ្សារទំនើបអ៊ីអនមានជ័យ ដែលសុទ្ធសឹងជាទីតាំងយុទ្ធសាស្ត្រ ដើម្បីបម្រើអតិថិជនគោលដៅរបស់យើងដូចជាសហគ្រាសធុនខ្នាតតូចបំផុត តូច និងមធ្យម (M/SMEs) សេវាធនាគារបុគ្គល និងសាជីវកម្ម ឱ្យកាន់តែល្អប្រសើរ ជាមួយនឹងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតរបស់យើង។
ការវិវឌ្ឍថ្មីមួយក្នុងចំណោមការអភិវឌ្ឍថ្មីៗជាច្រើនរបស់យើង គឺកម្មវិធីផ្តល់ប្រាក់កម្ចីខ្នាតតូចតាមប្រពន្ធ័ ឌីជីថល «Chief Easy» ។ កម្មវិធី Chief Easy គឺជាវេទិកាផ្តល់ប្រាក់កម្ចីតាមប្រព័ន្ធឌីជីថលដែលគ្រប់គ្រងនិងដំណើរការដោយធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ជាមួយនឹងគោលបំណងរបស់យើង គឺជំរុញរលកនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មធនាគារនៅកម្ពុជា។ អតិថិជនអាចស្នើសុំប្រាក់កម្ចីរហូតដល់ ៥ ០០០ ដុល្លារ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយគ្មានទ្រព្យធានា តាមរយៈទូរស័ព្ទដៃ។ អតិថិជននឹងទទួលបានការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងរយៈពេល ២៤ម៉ោង នៃថ្ងៃធ្វើការ។ សាខាថ្មីរបស់យើងមានឈ្មោះថា សាខាអ៊ីអនមានជ័យ (សាខាទី៥) ដឹកនាំដោយប្រធានសាខាដែលមានបទពិសោធន៍ខ្ពស់ គឺលោក ច្រឹង វ៉ាន់នឿន ដែលមានបទពិសោធន៍ជាង២០ឆ្នាំនៅក្នុងវិស័យធនាគារពាណិជ្ជ។ សាខាថ្មីនេះមានទីតាំងល្អស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនមានជ័យ លេខសម្គាល់ F033, ស្ថិតនៅតាមបណ្តាយមហាវិថីសម្តេច ហ៊ុន សែន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាតំបន់ពាណិជ្ជកម្មមួយដ៏មមាញឹក និងជាតំបន់យុទ្ធសាស្ត្រថ្មី ហើយរំពឹងថានឹងផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ ដើម្បីជំរុញនូវផលប័ត្រធនាគាររបស់យើងជាវិជ្ជមាន, បង្កើនលទ្ធភាពទទួលបានអតិថិជនកាន់តែច្រើន, បង្កើនលទ្ធភាពខ្ពស់ក្នុងការបង្កើតអតិថិជនជាប់លាប់ និងស្មោះត្រង់ប្រកបដោយប្រសិទ្ធភាព គ្រប់គ្រងមូលដ្ឋានអតិថិជនដែលមានស្រាប់ឱ្យបានល្អ បង្កើនការការយល់ដឹងអំពីម៉ាកយីហោ និងពង្រីកភាពខ្លាំងរបស់យើងឱ្យកាន់តែមានប្រសិទ្ធិភាព ។ល។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-07T01:53:36.030Z",
"category": "PR",
"views": 159,
"author": {
"first_name": "Sreymom",
"last_name": "Cha",
"email": "sreymomcha069@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចេះមកពីរៀនមានមកពីរក! ចង់ចេះវិនិយោគ បង្កើនចំណូល បង្កើនទ្រព្យ នេះជាផ្លូវអ្នកគួរចាប់ផ្ដើមធ្វើ
|
https://business-cambodia.com/articles/how-to-start-your-investing
|
អ្នកណាក៏ចង់ឲ្យចំណូលកើននិងទ្រព្យកើនជាងមុនដែរ ហើយដើម្បីឲ្យលុយនិងទ្រព្យអ្នកកើនឡើងលឿននោះ ការវិនិយោគគឺជាផ្លូវធ្វើឲ្យលុយអ្នកកាន់តែកើតកូនកើតចៅ។ យ៉ាងណាមិញមានមនុស្សជាច្រើនចង់វិនិយោគ ប៉ុន្ដែមិនដឹងចាប់ផ្ដើមវិនិយោគពីផ្លូវណានោះទេ។
ខាងក្រោមនេះគឺជាផ្លូវដែលអ្នកគួរធ្វើដើម្បីក្លាយខ្លួនជាអ្នកវិនិយោគលើវិស័យអ្វីមួយដើម្បីយកសាងទ្រព្យ ហើយលុយកាន់តែកើតកូនកើតចៅ។
១. ស្វែងយល់ពីការវិនិយោគ៖ ត្រង់នេះអ្នកអាចស្រាវជ្រាវនិងសិក្សាស្វែងយល់ថាតើមានអ្វីខ្លះដែលបងប្អូនអាចវិនិយោគបានហើយត្រូវស្វែងយល់ទៀតថាតើឱកាសវិនិយោគទាំងនោះមួយណាដែលសក្តិសមសម្រាប់អ្នក។ ខ្ញុំក៏សុំបង្ហាញពីការវិនិយោគមួយចំនួនដែលបងប្អូនអាចជ្រើសរើសបាន មានដូចជា វិនិយោគលើអចលនទ្រព្យ វិនិយោគលើផ្សារហ៊ុន វិនិយោគក្នុងអាជីវកម្ម វិនិយោគលើមាស វិនិយោគលើឧបករណ៍និស្សន្ទ និងវិនិយោគលើគ្រីបតូជាជាដើម។
បន្ទាប់ពីអ្នកបានស្វែងយល់ពីការវិនិយោគដែលខ្ញុំបានរៀបរាប់ទាំងប៉ុន្មានខាងលើហើយ បងប្អូនអាចជ្រើសរើសការវិនិយោគណាមួយដែលសក្តិសមបំផុតសម្រាប់ខ្លួនឯងព្រោះការវិនិយោគខ្លះហានិភ័យខ្ពស់ពេកអ្នកមិនអាចទទួលយកបាន អ្នកមិនគួរវិនិយោគឡើយ។ ជាក់ស្ដែងកាលនៅរៀនមហាវិទ្យាល័យ ខ្ញុំបានដើរជួបគេហើយសិក្សាពីឱកាសវិនិយោគនីមួយៗ ហើយខ្ញុំក៏សម្រេចចិត្តវិនិយោគលើផ្សារហ៊ុនព្រោះចំណាយដើមទុនតិចគួបផ្សំនឹងខ្ញុំកាលនោះក៏មិនសូវមានលុយ ដូច្នេះខ្ញុំជ្រើសរើសការវិនិយោគហ៊ុនព្រោះចំណាយដើមទុនតិចហើយមិនសូវមានហានិភ័យខ្ពស់។
២. ចូលរួមវគ្គបណ្ដុះបណ្ដាល៖ បន្ទាប់ពីសម្រេចថាវិនិយោគលើវិស័យណាមួយជាក់លាក់ហើយនោះ បងប្អូនគួរចាយពេលវេលានិងលុយកាក់ចូលរួមសិក្ខាសាលាដែលគេបណ្ដុះបណ្ដាលទាក់ទងនឹងវិនិយោគដែលអ្នកចង់វិនិយោគ។ ឧទាហរណ៍បើអ្នកសម្រេចចិត្តជ្រើសរើសការវិនិយោគលើអចលទ្រព្យ ពេលមានវគ្គបណ្ដុះបណ្ដាល អ្នកគួរចូលរួមដើម្បីស្គាល់គេស្គាល់ឯងនឹងទទួលបានចំណេះដឹងនិងបទពិសោធន៍ពីការវិនិយោគលើអចលនទ្រព្យ។
៣. ប្រឹក្សាយោបល់៖ ការសុំយោបល់ពីរៀមច្បងដែលមានបទពិសោធន៍ពិតជាសំខាន់ណាស់ព្រោះពួកគាត់មានបទពិសោធន៍ដូច្នេះពួកគាត់នឹងជួយបំភ្លឺក៏ដូចជាចែករំលែកបទពិសោធន៍ជាក់ស្ដែងដែលពួកគាត់ធ្លាប់ធ្វើធ្លាប់ឆ្លងកាត់។ ជាក់ស្ដែងដោយសារខ្ញុំមានបទពិសោធន៍ក្នុងការវិនិយោគភាគហ៊ុន មានបងប្អូនជាច្រើនតែងតែឆាតសួរយោបល់ខ្ញុំទាក់ទងនឹងការវិនិយោគហ៊ុន។ ហើយបច្ចុប្បន្ននេះមានបងប្អូនជាង៥៥០នាក់បានចូលរៀនវគ្គរៀនវិនិយោគហ៊ុនជាមួយខ្ញុំដើម្បីឲ្យទទួលបានការប្រឹក្សាពីខ្ញុំលើការវិនិយោគលើភាគហ៊ុន។
៤. ស្វ័យសិក្សា៖ ក្រៅពីចូលរួមវគ្គបណ្ដុះបណ្ដាលនិងជួបរៀមច្បងដើម្បីសុំយោបល់ អ្នកអាចស្រាវជ្រាវនិងសិក្សាស្វែងពីការវិនិយោគដោយខ្លួនឯង។ ឧទាហរណ៍ បើអ្នកចង់វិនិយោគលើអចលនទ្រព្យ អ្នកអាចចាយពេលស្រាវជ្រាវសិក្សាស្វែងយល់ដោយខ្លួនឯងតាមរយៈការអានសៀវភៅ ស្ដាប់YouTube និងអត្ថបទខ្លីលើ Google ជាដើម។
៥. អនុវត្តន៍
គេតែងតែនិយាយថាបើបានតែទ្រឹស្ដីតែគ្មានការអនុវត្តន៍គឺស្មើសូន្យ ដូច្នេះក្រោយពីអនុវត្តន៍នូវចំណុចខាងលើទាំងប៉ុន្មានហើយ អ្នកត្រូវចេញប្រឡូកក្នុងការវិនិយោគជាក់ស្ដែងទើបអាចឃើញផលជាផ្លែផ្កា។ ឧទាហរណ៍បើអ្នកចង់វិនិយោគលើអចលនទ្រព្យ អ្នកត្រូវចេញធ្វើជាក់ស្ដែងដើម្បីចេញជាលទ្ធផល។ អំឡុងពេលវិនិយោគ មានខុសផងមានត្រូវផង សំខាន់បើខុសត្រូវរៀនពីកំហុសក្នុងការវិនិយោគហើយរកយុទ្ធសាស្រ្តថ្មីនោះអ្នកនឹងក្លាយជាអ្នកវិនិយោគកាន់តែពូកែជាងមុខ។
អ៊ីចឹងច្រកទាំង៥ដែលខ្ញុំបានរៀបរាប់ខាងលើនេះគឺជាផ្លូវដែលបងប្អូនគួរធ្វើ បើចង់វិវត្តខ្លួនក្លាយជាអ្នកវិនិយោគទៅលើវិស័យអ្វីមួយដែលបងប្អូនស្រលាញ់។ សេដ្ឋី Warren Buffett បានលើកឡើងថា” ហានិភ័យនៃការវិនិយោគគឺកើតចេញពីការមិនយល់នូវអ្វីដែលអ្នកកំពុងវិនិយោគ” ដូច្នេះសូមសិក្សាស្វែងយល់ពីការវិនិយោគនីមួយៗឲ្យច្បាស់សិនពោលគឺទាល់តែច្បាស់ទើបដាក់លុយទៅ លុយរបស់អ្នកអាចរីកលូតលាស់។
ចង់ចេះប្រើលុយឲ្យមានប្រសិទ្ធភាព ប្រើលុយឲ្យចំណេញនិងវិនិយោគលុយដើម្បីបង្កើនទ្រព្យអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុងឬចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-06T10:00:45.181Z",
"category": "ហិរញ្ញវត្ថុ",
"views": 608,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មកដឹងថ្ងៃបញ្ចប់ការសាងសង់ និងទីតាំងសាងសង់បន្ថែម នៃគម្រោងផ្លូវក្រវាត់ក្រុងទី៣
|
https://business-cambodia.com/articles/ring-road-update-
|
យោងតាមប្រសាសន៍របស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវក្រវាត់ក្រុងខ្សែទី៣ នឹងត្រូវបញ្ចប់ការសាងសង់នៅក្នុងខែឧសភា ឆ្នាំ២០២៣ខាងមុខនេះហើយ។ ការលើកឡើងរបស់ឯកឧត្ដម ត្រូវបានធ្វើឡើងនៅក្នុងពេលចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងកាលពីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅក្នុងបេសកម្មពិនិត្យបច្ចេកទេសនេះដែរ គណៈប្រតិភូ និងក្រុមការងារ បានចុះធ្វើតេស្តគុណភាព នៅតាមកន្លែងមួយចំនួន ហើយបានពិនិត្យឃើញថា ក្រុមហ៊ុនម៉ៅការសាងសង់ ពិតជាបានអនុវត្តត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសដែលជាតម្រូវការរបស់ក្រសួង។ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះនៅមិនទាន់ក្រវាត់ជុំវិញក្រុងនៅឡើយទេ (ពាក់កណ្តាលក្រវាត់) ដោយសារប៉ែកខាងកើត ដែលភ្ជាប់ពីផ្លូវជាតិលេខ១ ទៅផ្លូវជាតិលេខ៦ នៅមិនទាន់បានស្ថាបនានៅឡើយទេ ប៉ុន្តែផែនការសាងសង់ ត្រូវបានដាក់បញ្ចូលទៅក្នុងគម្រោងរួចរាល់ហើយ។
ផ្លូវក្រវាត់ក្រុងទី៣ ត្រូបានស្ថាបនាចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ)។
ពិសេសជាងនេះទៅទៀត ខ្សែផ្លូវនេះក៏បានភ្ជាប់ទៅចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វ័យតភ្នំពេញ នៅក្នុងស្រុកកៀនស្វាយ ក៏ដូចជាបំពេញឱ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គផងដែរ។
សូមជម្រាបផងដែរថា គម្រោងផ្លូវក្រវាត់ក្រុងទី៣ នេះមានប្រវែង ៥,៣៧៥ គីឡូម៉ែត្រ ក្រាលដោយបេតុងកៅស៊ូ (AC) មានកម្រាស់ ៩ស.ម.។ គម្រោងមួយនេះត្រូវបានអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧ លានដុល្លារអាមេរិក និងអនុវត្តការងារត្រួតពិនិត្យគម្រោងដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃ ៥,៣៨ លានដុល្លារអាមេរិក៕
អត្ថបទ៖ កឹម ប៊ុនធឿន
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-06T10:00:25.645Z",
"category": "អចលនទ្រព្យ",
"views": 237,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់បានម៉ូយបោះដំុច្រើន មកដឹងយុទ្ធសាស្រ្តលក់៣ ធានាថានឹងមានអតិថិជនកាន់តែច្រើន
|
https://business-cambodia.com/articles/wholehole-sale-tips
|
វាសនារបស់អ្នកលក់បោះដំុអាចមានដង្ហើមដកបាន ក៏ព្រោះតែមានម៉ូយលក់រាយយកទៅលក់បន្ត ដូច្នេះហើយអ្នកត្រូវអ្នកត្រូវធ្វើយ៉ាងរក្សាម៉ូយចាស់ បង្កើតម៉ូយថ្មីឱ្យទើបអាជីវកម្មយើងសម្បូរខ្យល់អុកស៊ីសែនច្រើន។ ដូច្នេះហើយបើអ្នកចង់ក្លាយជាអ្នកលក់បោះដំុដែលល្បី មានម៉ូយច្រើន អ្នកអាចសាកអនុវត្តតាមវិធី៣ខាងក្រោមនេះបាន៖
១. ការកំណត់តម្លៃតម្លៃ៖ ការលក់ដុំ អ្វីដែលប្រកួតប្រជែងបំផុតគឺតម្លៃ អ្នកត្រូវចាំថា អ្នកដែលយកពីយើងទៅលក់បន្ត ក៏ត្រូវការប្រាក់ចំណេញដូចគ្នា ហើយប្រសិនបើតម្លៃយើងខ្ពស់បន្តិច ពួកគេនឹងសម្រេចចិត្តជ្រើសរើសទីតាំងផ្សេងដើម្បីយកលក់។ ជំុវិញរឿងរ៉ាវទាំងនេះ អ្នកត្រូវតែប្រាកដចិត្តថា តម្លៃរបស់អ្នក មិនខ្ពស់ជាងគេ បើអាចត្រឹមស្មើរគេក៏បាន។
ជាដំណោះស្រាយ ប្រសិនបើអ្នកមានថវិកាល្អ អ្នកអាចសាកល្បងកាត់ស្តុកធំៗបាន ព្រោះស្តុកធំ វានឹងអនុញ្ញាតឱ្យអ្នកលក់បានចំណេញច្រើន ព្រោះអ្នកអាចលក់បានក្នុងតម្លៃថោកជាងគេ ត្រង់ចំណុចនេះអ្នកស្រមៃមើលថា នរណាមិនចង់បានតម្លៃធូរថ្លៃបែបនេះ ច្បាស់ណាស់ហើយ ការធ្វើបែបនេះ អាចជួយអ្នកមានម៉ូយកាន់តែច្រើនថែមទៀត។
សូមបញ្ជាក់ ការកាត់ស្តុកធំនេះ អ្នកក៏គួរសិក្សាឱ្យច្បាស់ដែរថា ផលិតផលណាគួរកាត់ មួយណាមិនគួរ មួយណាពេញនិយមជាង ហើយមួយណាគេត្រូវការប្រើចាំបាច់ ប៉ុន្តែបើក្នុងករណីអ្នកចេះតែកាត់ ប្រយ័ត្ន អីវ៉ាន់គរស្តុកចោល។
២. ឥរិយាបទអ្នកលក់៖ អ្នកមានតម្លៃល្អហើយ តែបើអ្នកលក់មិនល្អ មិនចេះផ្តល់សេវាកម្ម មិនចេះយល់អារម្មណ៍ភ្ញៀវ អ្នកលក់សម្តីអាក្រក់ ក៏មិនគេមិនស៊ូទិញជាមួយយើងដែរ តម្លៃខុសគ្នាតិចតួចគេនឹងទៅរកកន្លែងផ្សេងដែលដឹងទុកធុរៈភ្ញៀវហើយ។ ដូច្នេះហើយមុននឹងជ្រើសនរណាម្នាក់ចូលធ្វើការ អ្នកគួរតែស្វែងរកអ្នកលក់ណាដែលមានបេះដូងសហគ្រិន ស្រលាញ់ការលក់ដូរ ជ្រៀសវាងយកមកនាំខូចការ លក់អត់ដាច់ ហើយខូចឈ្មោះតូបយើងទៀត។
៣. ការផ្សាព្វផ្សាយ៖ ក្នុងសម័យកាលជឿនលឿន មនុស្សនៅលើមេឃ ច្រើនជាងលើដី មានន័យថា មនុស្សប្រើអ៊ីនធឺណិតច្រើនជាងការជួបគ្នាដោយផ្ទាល់ ដូច្នេះជាការយល់ល្អ អ្នកគួរណាតែ ធ្វើការផ្សាព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម តាមរយៈការផុស ឬតាមមេឌាផ្សេងៗជាដើម។
ត្រឡប់មកវិញការធ្វើបែប អាចប្តូអ្នកដែលមិនធ្លាប់ស្គាល់អ្នក មកស្គាល់ និងពីអ្នកដែលធ្លាប់ស្គាល់ មកស្គាល់កាន់តែច្បាស់ ហើយក្នុងករណីដែល ស្គាល់មិនទាន់ច្បាស់អាចឆាតសួរបព័ត៌បន្ថែម ថែមទៀត ដោយមិនចាំបាច់ជិះមកជួបគ្នាផ្ទាល់ ហើយពេលដែលអតិថិជនចាប់អារម្មណ៍គេទៅរកកន្លែងអ្នកផ្ទាល់តែម្តង៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-06T09:57:25.023Z",
"category": "កំពូលអ្នកលក់",
"views": 904,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
លុយតិចធ្វើតិច! នេះជាមុខទំនិញនាំចូលពីចិន ៤ មុខ ដែលកំពុងលក់ដាច់ខ្លាំងនៅក្នុងទីផ្សារស្រុកខ្មែរ
|
https://business-cambodia.com/articles/4-product-from-china
|
សព្វថ្ងៃនេះមានអ្នកលក់អនឡាញជាច្រើន បាននាំទំនិញពីបណ្តាលប្រទេសមួយចំនួនធំយកមកលក់នៅតាមទីផ្សារកម្ពុជា។ ហើយក៏មានអ្នកលក់មួយចំនួនតូចបាននាំទំនិញមកពីប្រទេសចិនហើយទំនិញដែលពួកគាត់យកមកលក់នៅទីផ្សារស្រុកខ្មែរកំពុងតែលក់ដាច់ខ្លាំងមួយផងដែរ។ ខាងក្រោមនេះជាមុខទំនិញចិន ៤ មុខដែលលក់ដាច់ខ្លាំងបំផុតនៅស្រុកខ្មែរ៖
១.គ្រឿងអេឡិចត្រូនិច
នាពេលបច្ចុប្បន្ននេះសង្គមកាន់តែស៊ីវីល័យ ហើយការប្រើប្រាស់បច្ចេកវិទ្យាកាន់តែរីកចម្រើន ដែលធ្វើអោយអ្នកលក់មួយចំនួនបាននាំគ្រឿងអេឡិចត្រូនិចពីប្រទេសចិនដែលគ្រឿងទាំងអស់នោះមានដូចជា ឆ្នាំងសាកទូរស័ព្ទ កាសទូរស័ព្ទ USB កុំព្យូទ័រនឹងគ្រឿងអេឡិចមួយចំនួនទៀត។ ជាពិសេសទៅទៀតមានមនុស្សជាច្រើនកំពុងតែមានតម្រូវការខ្លាំងមួយពីគ្រឿងទាំងអស់នេះទើបធ្វើអោយលក់ដាច់យ៉ាងខ្លាំងនៅក្នុងទីផ្សារកម្ពុជា។
២.សម្លៀកបំពាក់
យីហោសម្លៀកបំពាក់ ហាក់បីដូចជាកំពុងតែទទួលបានជោគជ័យមួយនៅក្នុងទីផ្សារអាស៊ី ដោយសារមានមនុស្សទូទៅចូលចិត្តផ្លាស់ប្តូរម៉ូតខោអាវ ទៅតាមចំណង់ចំណូលចិត្តរបស់គាត់ ទើបធ្វើអោយយីហោមួយនេះក៏កាន់តែរកចំណូលបានច្រើនផងដែរ ហើយក៏មានអ្នកលក់មួយចំនួនបាននាំទំនិញ មកពីប្រទេសចិនដែលមានដូចជាកាបូប ស្បែកជើង ខោអាវ ។
៣.គ្រឿងកាឡៃ
ជាទូទៅគ្រឿងកាឡៃ វាគ្រាន់តែជាគ្រឿងលម្អខ្លួនដែលយុវតីភាគច្រើនចូលចិត្ត ហើយគ្រឿងកាឡៃមួយនេះមានការពេញនិយមបំផុតដែលមានដូចជាខ្សែក ខ្សែដែ ខ្សែជើង ក្រវិក កងដៃ ពោលមានអ្នកលក់មួយចំនួនធំនាំចេញពីប្រទេសចិនយកមកលក់នៅទីផ្សារស្រុកខ្មែរ ហើយពួកគាត់យកទៅឡាយលក់នៅតាមប្រព័ន្ធអ៊ីនធឺណេតទើបធ្វើអោយពួកគាត់លក់ដាច់ខ្លាំង។
៤. ទំនិញ Grand B
មុខទំនិញ Grand B ជាប្រភេទមុខទំនិញដែលមានតម្លៃធូរថ្លៃមួយគួរសម ហើយក៏មានអ្នកលក់មួយចំនួនបាននាំទិញប្រភេទនេះយកមកលក់នៅស្រុកខ្មែរ ដើម្បីអោយអតិថិជនមានលទ្ធភាពទិញយកមកប្រើប្រាស់។ ហើយចំពោះគុណភាពទំនិញប្រភេទនេះ គឺមានគុណភាពល្អមួយផងដែរ ទើបធ្វើអោយទំនិញមួយនេះក៏ជោគជ័យនៅលើទីផ្សារស្រុកខ្មែរមួយផងដែរ។
អត្ថបទដោយ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-06T09:56:52.191Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 790,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រស់នៅកណ្ដាលក្រុងនិងជាយក្រុងមួយណាចំណេញជាង ខណៈនេះជាផលវិជ្ជមាននៃទីតាំងទាំង២
|
https://business-cambodia.com/articles/city-vs-suburb
|
ពិតណាស់មនុស្សភាគច្រើនពេញចិត្ត និងបានជ្រើសយកការរស់នៅក្នុងគម្រោងបុរី ដូចជា ផ្ទះល្វែង វីឡាកូនកាត់ ឬផ្ទះអាជីវកម្មជាដើម។ ទោះជាយ៉ាងណាក៏ដោយ នៅពេលបច្ចុប្បន្ន ខុនដូ ដែលជាបរិបទថ្មីមួយទៀត កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកទិញក្នុងស្រុក ពិសេសមនុស្សវ័យក្មេង។
តាមពិតទៅ ប្រភេទលំនៅឋានទាំងពីរនេះ មានលក្ខណៈពិសេស និងផ្តល់នូវលក្ខណៈងាយស្រួលក្នុងការរស់នៅដូចគ្នា។ ប៉ុន្តែវាក៏មានលក្ខណៈដាច់ដោយឡែកពីគ្នា ត្រង់ចំណុចមួយចំនួនដូចជា៖ទីតាំង កម្មសិទ្ធិកាន់កាប់ តម្លៃ សេវាកម្ម ការចំណាយបន្ថែមផ្សេងៗ ជាដើម។ ទាំងនេះជាអ្វី ដែលអ្នកទិញខ្លួនឯងត្រូវតែដឹង មុននឹងទិញលំនៅដ្ឋានណាមួយ។
យោងតាមការដកស្រង់ចេញពីគេហទំព័រ Orchard បានបង្ហាញពីផលវិជ្ជមាននិងអវិជ្ជដែលោកអ្នកគួរដឹង ចំពោះទីតាំងទាំង២ នេះរួមមាន៖
គុណសម្បត្តិរស់នៅក្នុងក្រុង
១.ឱកាសការងារ
នៅក្នុងក្រុងមានឱកាសច្រើន ផ្ដល់ភាពងាយស្រួល អ្នកអាចជ្រើសរើសការងារត្រូវនឹងជំនាញរបស់ខ្លួន ហើយនៅជិតៗខ្លួនថែមទៀត។
២.សកម្មភាពជំនួញ
នៅក្នុងក្រុង ជាកន្លែងបណ្ដុំទៅដោយអគារ អាជីវកម្ម ពាណិជ្ជកម្ម ជំនួញគ្រប់ប្រភេទ ដែលអ្នកសុទ្ធតែអាចទាញផលប្រយោជន៍ពីវាបាន។
រស់នៅក្នុងក្រុង ប្រកបដោយភាពស៊ីវិល័យ ជាពិសេសហ៊ុំព័ទ្ធទៅដោយសាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋានល្បីៗ ផ្សារទំនើប និង ផ្ដល់ភាពងាយស្រួលដល់អ្នកថែមទៀតផង ជាពិសេសគឺ ភ្លើងពណ៌ក្នុងក្រុងនាពេលរាត្រីនេះឯង។
ដោយឡែកទោះជា ការរស់នៅទីក្រុងមានភាពស៊ីវិល័យ និងងាយស្រួលក៏ពិតមែន ប៉ុន្តែសំឡេងរំខានចរាចរណ៍មានស្ទើរពេញ ២៤ម៉ោង។ ការស្នាក់នៅ ម្ហូបអាហារ ត្រូវចំណាយខ្ពស់ ក្រៅពីនេះ តម្លៃនៃ អចលនទ្រព្យក្នុងក្រុង ក៏មានតម្លៃថ្លៃកប់ពពក។
គុណសម្បត្តិនៃការរស់នៅជាយក្រុងវិញ
យើងឃើញថា វាមានភាពស្ងប់ស្ងាត់ច្រើន ដោយកាត់បន្ថយភាពតានតឹង និងស្ត្រេសដោយសារតែសំឡេងឡានម៉ូតូ។ អ្នកអាចទិញផ្ទះ មានទីធ្លាធំទូលាយ មានពេលវេលាឯកជនជាមួយគ្រួសារ រីឯការចាយវាយហ្នឹងក៏មិនសូវច្រើន។
ផ្ទុយទៅវិញ ការរស់នៅជាយក្រុងដ្បិតថាគុណសម្បត្តិច្រើន ប៉ុន្តែអ្នកប្រឈមមុខនឹងការធ្វើដំណើរច្រើនម៉ោង ទៅធ្វើការ ភាពកក់ស្ទះ មុនចូលដល់ក្នុងក្រុង។ បើនិយាយពីឱកាសការងារ បើអ្នកមិនចង់ធ្វើនៅក្នុងក្រុងទេ វាហាក់មានតិចមែន ឬនិយាយបានថា មានដែរ តែមានការប្រកួតប្រជែងច្រើន។
បើសួរថា តើគួររើសយកមួយណា មានតែអ្នកទាំងអស់គ្នាទេដែលដឹងច្បាស់ជាងគេ ថាស្រឡាញ់ ចូលចិត្តនឹងការរស់នៅបែបណា ព្រោះទោះបីជាចម្លើយផ្ដល់ជូនថា ការរស់នៅក្នុងក្រុងប្រសើរជាងនៅជាយក្រុង តែមិនប្រាកដថា មនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តការរស់នៅក្នុងក្រុងដូចៗគ្នានោះឡើយ។ សង្ឃឹមថា ការរៀបរាប់់ខាងលើ អាចជាចំណែកនៃចំណេះដឹងមួយ ជំនួយដល់ការសម្រេចរបស់លោកអ្នក៕
អត្ថបទដោយ៖ ឌឿក ស្រី នុត
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-06T09:54:25.037Z",
"category": "អចលនទ្រព្យ",
"views": 433,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
១អាទិត្យធ្វើការ១២០ម៉ោង ការពិតសេដ្ឋី Elon Musk មានទម្លាប់គេង និងធ្វើការគួរឱ្យខ្លាចបែបនេះ
|
https://business-cambodia.com/articles/elon-musk-sleep
|
មនុស្សធម្មតាធ្វើការប្រហែលជា ៤០ម៉ោងប៉ុណ្ណោះក្នុង១សប្ដាហ៍ ប៉ុន្តែសម្រាប់មហាសេដ្ឋីលេខ ១ Elon Musk វិញ លោកធ្វើការស្មើនឹងមនុស្ស៣នាក់ឯនោះ ពោលគឺលោកធ្វើការជាមធ្យមខ្ទង់ ១២០ម៉ោងក្នុង១សប្ដាហ៍។ ទម្លាប់ធ្វើការធ្វើការខ្លាំងដូចជាម៉ាស៊ីននេះហើយ បានធ្វើឱ្យក្រុមហ៊ុនភាគច្រើនដែលលោកបង្កើត តែងតែទទួលបាននូវភាពជោគជ័យមហិមា និងពិបាកឱ្យដៃគូប្រជែងយកឈ្នះបំផុត។
ថ្វីត្បិតតែសល់ទ្រព្យមហាសាល ទោះចាយ៣ជំនាន់ទៀតក៏មិនអស់ក៏ដោយ ប៉ុន្តែលោកគឺពិតជាមានទម្លាប់គេងនិងធ្វើការគួរឱ្យខ្លាចបំផុតផងដែរ។ ជាក់ស្ដែងលោកបានបំប្លែងអូហ្វីសធ្វើការរបស់លោក ជាកន្លែងសម្រាប់គេង ហើយខ្លះទៀត លោកគេងនៅលើកម្រាលព្រំ តាមរោងចក្រដែលលោកធ្វើការក៏មាន។ មានថ្ងៃខ្លះ គាត់ធ្វើការតាំងតែពីពេលយប់ រហូតដល់ម៉ោង៤ព្រឹកក៏មានដែរ ប៉ុន្តែលោកក៏ធ្លាប់ហាមមិនឱ្យមនុស្សទូទៅធ្វើតាមលោកនោះទេ ព្រោះវាពិតជាធ្វើឱ្យលោកឈឺចាប់ណាស់។
លោកធ្លាប់និយាយថា៖ «ថ្ងៃខ្លះខ្ញុំធ្វើការដល់ទៅ២២ម៉ោងក្នុង១ថ្ងៃ ហើយខ្ញុំនឹងត្រឡប់ទៅធ្វើការភ្លាមៗបើទោះបីជាម៉ោង៣ព្រឹក ឬថ្ងៃអាទិត្យក៏ដោយ ឱ្យតែមានបញ្ហាប្រឈមណាមួយទាមទារឱ្យខ្ញុំត្រូវដោះស្រាយជាបន្ទាន់ រហូតដល់ពេលខ្លះ គេងក្នុងរោងចក្រតែម្ដងក៏មាន»។
តើអាថ៌កំបាំងអ្វីដែលធ្វើឱ្យលោកធ្វើការច្រើនលើសលប់មិនសូវស្ត្រេស គេងតិចតែមានថាមពលខ្លាំងបំផុតនោះ?
ការពិតមានអាថ៌កំបាំងធំ២យ៉ាង ដែលធ្វើឱ្យលោកធ្វើការយ៉ាងងុបងល់ រហូតដូចគ្មានថ្ងៃស្អែកគឺលោក “ចាត់ទុកការងារដូចជាការកម្សាន្ត និងចំណង់ដ៏ពុះកញ្ជ្រោលចង់សម្រេចគោលដៅឱ្យបានលឿនបំផុត”។ សម្រាប់លោក Elon Musk ជាមនុស្សដែលស្រលាញ់ចូលចិត្តអាជីវកម្ម និងកិច្ចការងារដែលលោកធ្វើខ្លាំងបំផុត អាស្រ័យហេតុនេះហើយទើបបានជាការបំពេញការងាររបស់លោកប្រៀបបីដូចជាការកម្សាន្ត ដែលជួយឱ្យលោកមានអារម្មណ៍សប្បាយរីករាយពេលបំពេញវា។
ពេលណាដែលមនុស្សមានអារម្មណ៍សប្បាយរីករាយ និងធ្វើអ្វីដែលពួកគេចូលចិត្តនោះវាមិនធ្វើឱ្យពួកគេមានអារម្មណ៍ហត់នឿយនោះទេ។ ផ្ទុយទៅវិញ សម្រាប់មនុស្សដែលស្ត្រេសច្រើន ឬធ្វើអ្វីដែលពួកគេមិនចូលចិត្ត នោះពួកគេងាយនឹងអស់កម្លាំង គ្មានថាមពលក្នុងការធ្វើវា និងឆាប់ធុញទ្រាន់ងាយបោះបង់។ នេះជាអាថ៌កំបាំងទី១របស់លោក Elon Musk។
ចំពោះអាថ៌កំបាំងទី២របស់លោកគឺ ចំណង់ដ៏ពុះកញ្ជ្រោលចង់សម្រេចគោលដៅឱ្យលឿនបំផុត។ រាល់អាជីវកម្មដែលលោកបង្កើតឡើង គឺមិនផ្ដោតលើការរកប្រាក់ចំណេញជាចំណុចសំខាន់បំផុតនោះទេ ពោលគឺលោកបានបង្កើតឡើងមក ដើម្បីជួយដោះស្រាយបញ្ហារបស់មនុស្សជាតិទូទាំងពិភពលោកតែម្ដង។ មានបេសកកម្មជីវិតជាច្រើនដែលលោកមិនទាន់សម្រេច អាស្រ័យហេតុនេះហើយទើបលោកតែងតែចង់ធ្វើការងារឱ្យខ្លាំង សម្រេចឱ្យលឿន ដើម្បីអាចចាប់ផ្ដើមបេសកកម្មធំៗរបស់លោកផ្សេងទៀត។
លោកធ្លាប់និយាយថា “ប្រសិនបើអ្នកឱ្យពេលវេលាខ្លួនឯង ៣០ថ្ងៃ ដើម្បីសម្អាតផ្ទះ នោះវាប្រាកដជាត្រូវចាយពេល៣០ថ្ងៃដើម្បីធ្វើវា។ ផ្ទុយទៅវិញ ប្រសិនបើអ្នកឱ្យពេលវេលាខ្លួនឯងត្រឹម៣ម៉ោង នោះវានឹងចាយពេលត្រឹម៣ម៉ោងប៉ុណ្ណោះដើម្បីសម្អាតផ្ទះនោះ។ ចំណែកឯ គោលដៅ មហិច្ឆតា និងផែនការរបស់អ្នកវិញក៏ដូចគ្នានេះដែរ”។
ជាមួយមកវិញ ប្រសិនបើអ្នកចង់ក្លាយជាមនុស្សដែលអាចសម្រេចកិច្ចការងារធំបានច្រើន និងចាយពេលវេលាបានច្រើនបំផុតលើវាដោយមិនសូវស្ត្រេស អ្នកត្រូវស្រលាញ់ចូលចិត្តកិច្ចការងារដែលអ្នកធ្វើ ហើយត្រូវចាត់ទុកវាប្រៀបដូចជាការកម្សាន្តមួយអ៊ីចឹងដែរ។ បន្ថែមពីនោះ អ្នកត្រូវមានចំណង់ដ៏ពុះកញ្ជ្រោលក្នុងការចង់ឱ្យគោលដៅរបស់អ្នកសម្រេចបានកាន់តែឆាប់ជាងមុនផងដែរ។ ទន្ទឹមនឹងនេះ កុំភ្លេចថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ ដើម្បីអាចបន្តសម្រេចគោលដៅបានយូរអង្វែង៕
ចង់អានសៀវភៅដឹកនាំល្បីៗ រៀនគំនិតរកស៊ីល្អៗ សូមចុចទីនេះ ( https://t.me/LongVathanakOfficial )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-06T09:49:12.405Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 816,
"author": {
"first_name": "ឡុង",
"last_name": "វឌ្ឍនៈ",
"email": "longvathanak007@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អ្នកជំនាញលើកឡើងថា ក្រុមមនុស្ស៣ ប្រភេទនេះ ពិបាកក្លាយជាអ្នកមានណាស់ នៅថ្ងៃអនាគត
|
https://business-cambodia.com/articles/3types-of-people-that-to-hard-to-rich
|
គេថាមនុស្សមើលតែសកម្មភាពប្រចាំថ្ងៃនឹងដឹងអំពីលទ្ធផលអនាគត ដោយមិនបាច់មានហោរាឯណាមកទាយ។ ប៉ុន្តែយើងត្រូវដឹងថាទម្លាប់គឺពឹងផ្អែកទៅលើអត្តចរិតរបស់មនុស្សម្នាក់ៗដែរ ប្រសិនបើមនុស្សនោះមានអត្តចរិតបែបមនុស្ស៣ក្រុមនេះ អ្នកជំនាញលើកឡើងថា គឺគេពិតជាពិបាកក្លាយជាអ្នកមានណាស់នាថ្ងៃអនាគត។ នេះបើយោងតាមការចុះផ្សាយរបស់ The Medium | making millionaire ។
ប្រភេទទី១ ៖ មនុស្សខ្លាចបរាជ័យ
ការបរាជ័យគឺជាលទ្ធផលរបស់មនុស្សហ៊ានធ្វើសកម្មភាព មនុស្សដែលមិនខ្លាចបរាជ័យគឺមិនរីកចម្រើនននោះទេ ព្រោះពួកគេមិនហ៊ានសាកល្បង និងមិនចាកចេញពីកន្លែងសុខស្រួលដើម្បីសាកល្បងបទពិសោធន៍ថ្មីឡើយ ពោលគឺធ្វើរឿងដដែលៗ។ ជោគជ័យមិនមែនជាលទ្ធផលចុងក្រោយទេ ហើយបរាជ័យក៏មិនមែនមានន័យថាជាការស្លាប់ដែរ វាគឺជាភាពក្លាហានក្នុងដោះស្រាយបញ្ហាគ្រប់វិនាទីក្នុងជីវិត។
ប៉ុន្តែប្រសិនបើអ្នកក្រឡេកមើល អ្នកមានបំផុតលើពិភពលោកជាច្រើនរូបបានប្រឈមមុខនឹងការបរាជ័យស្ទើរសុះសាច់តែពួកគេនៅតែសាកល្បងអ្វីថ្មីជានិច្ច។ ជាក់ស្តែងមានលោក Jeff Bezos ជាឧទាហរហ៍ស្រាប់ អតីតកាលរបស់មហាសេដ្ឋីរូបនេះ នៅពេលដែលគាត់កាន់តួនាទីជាអនុប្រធានជាន់ខ្ពស់ក្នុងក្រុមហ៊ុន១ តែគាត់បានសម្រេចចិត្តប្រថុយនឹងចាកចេញពីការងារដែលមានប្រាក់ខែរាប់ពាន់ដុល្លារ ហើយចាប់ផ្តើមអាជីវកម្ម Amazon ដែលពីមុនគេទាយទុកថាគាត់នឹងបរាជ័យលើមុខរបរនេះ តែគួរឱ្យស្តាយពាក្យគេថាធ្វើឱ្យគាត់ក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោក សល់ទ្រព្យ១១៥.៤ពាន់លាន$ យោងតាមការចុះផ្សាយរបស់ Forbes ។
ប្រភេទទី២ ៖ មនុស្សលេសច្រើន
មាត់និយាយតែខួរក្បាលទទួលព័ត៌មាន នៅពេលដែលអ្នកត្អូញត្អែរអំពីរឿងអ្វីមួយ មិនថាវិជ្ជមានឬអវិជ្ជមាននោះទេខួរក្បាលនឹងស្រូបយកជាមិនខាន ហើយវាបង្កឱ្យអ្នកទៅជាមនុស្សលេសច្រើននឹងមិនអាចក្លាយជាអ្នកមាននោះទេ ព្រោះពួកគេចូលចិត្តពន្យារពេល ចាំថ្ងៃនេះថ្ងៃនោះ។ ដូច្នេះហើយ ជំនួសឱ្យការខ្ជះខ្ជាយពេលរាប់ម៉ោងនៃជីវិតរបស់អ្នកដោយត្អូញត្អែរ ចូរប្រើពេលវេលានោះជំនួសវិញដោយស្វែងរកវិធីធ្វើឱ្យអ្នកក្លាយជាអ្នកមាន។
ប្រភេទទី៣ ៖ មនុស្សមិនបន្តរៀនសូត្រ
ដោយសារតែមនុស្សភាគច្រើនទៅសាលារៀនដោយមានគោលដៅតែមួយគត់គឺការទទួលបានសញ្ញាបត្រដែលនឹងទទួលបានការងារល្អមួយហើយរកប្រាក់ខែខ្ពស់ ដូច្នេះហើយធ្វើឱ្យមនុស្សភ្លេចថាការបន្តរៀនសូត្រពេញមួយជីវិតគឺជាគន្លឹះឆ្ពោះទៅរកភាពមានបាននោះទេ។
ដូចដែលលោក Jim Rohn បាននិយាយថា "កម្រិតនៃភាពជោគជ័យរបស់អ្នកកម្រលើសពីកម្រិតនៃការអភិវឌ្ឍផ្ទាល់ខ្លួនរបស់អ្នកខ្លាំងណាស់"។ ជាការពិតណាស់ បើគ្មានការរៀនសូត្រពេញមួយជីវិតនោះទេអ្នកនឹង មិនអាចប្រើគំនិត ឬគោលគំនិតរាប់ពាន់ ដែលអាចធ្វើឱ្យអ្នកក្លាយជាអ្នកមាននោះទេ៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-06T09:47:48.910Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 765,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
បានទាំងផ្ទះ បានទាំងធានារ៉ាប់រង! ធនាគារ កាណាឌីយ៉ា ហ៊ានឱ្យកម្ចីទិញផ្ទះដល់៨៥% ជាមួយការប្រាក់ទាប
|
https://business-cambodia.com/articles/mortgage-with-low-interest-rate-and-free-insurence
|
ពេលវេលាចេះតែបន្តដើរទៅមុខ មនុស្សម្នាក់ៗតែងតែសង្កេតមើលមកខ្លួនឯង ហើយចោទសួរសំណួរមួយឡើងថា អាយុកាន់តែកើនហើយ តើដើរជិតដល់ក្ដីស្រមៃឬនៅ? ជាក់ស្ដែងមនុស្ស មានក្ដីស្រមៃផ្សេងៗគ្នា ប៉ុន្តែរបស់មួយដែលមនុស្សទូទៅសុទ្ធតែចង់បានដូចគ្នានោះគឺ ការដែលមានផ្ទះជារបស់ផ្ទាល់ខ្លួនសម្រាប់រស់នៅជុំគ្រួសារ។
ប្រសិនបើឆ្នាំនេះអ្នកកំពុងតែមានបំណងចង់ទិញផ្ទះថ្មី ប៉ុន្តែមិនចង់ចំណាយលុយទិញទាំងដុលតែម្ដង Business Cambodia សូមណែនាំឱ្យស្គាល់ សេវាកម្មឥណទានផ្ទះរបស់ធនាគារ កាណាឌីយ៉ា ដែលហ៊ានផ្ដល់ទំហំកម្ចីដល់ទៅ ៨៥%នៃតម្លៃផ្ទះ ព្រមជាមួយនឹងធានារ៉ាប់រងអគ្គីភ័យថែមទៀតផង។ ខាងក្រោមនេះជាព័ត៌មានត្រួសៗដែលលោកអ្នកអាចសិក្សាបាន៖
-ទំហំកម្ចី៖ រហូតដល់ ៨៥% (សម្រាប់ប្លង់រឹង) និង ៧០% (សម្រាប់ប្លង់ទន់)
-អត្រាការប្រាក់៖ ត្រឹម ៨.៥% (សម្រាប់ប្រាក់ដុល្លារ) និង ៧.៥%(សម្រាប់ប្រាក់រៀល)
-ពេលវេលាកំណត់៖ រហូតដល់ ៣០០ខែ ឬ ២៥ឆ្នាំ
-ចំណុចពិសេស៖ ទទួលបានធានារ៉ាប់រងអគ្គីភ័យ, សេវាវាយតម្លៃអចលនទ្រព្យឥតគិតថ្លៃ
-លេខទំនាក់ទំនង៖ ០២៣ ៨៦៨ ២២២
ខាងក្រោមនេះជាឯកសារតម្រូវមួយចំនួនដែលអ្នកគួរត្រៀម ដើម្បីទទួលបានកម្ចីពីធនាគារ កាណាឌីយ៉ា៖
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ/លិខិតឆ្លងដែនមានសុពលភាព
-សៀវភៅគ្រួសារ/សៀវភៅស្នាក់នៅ
-កិច្ចសន្យាទិញលក់ផ្ទះ/លិខិតកក់ប្រាក់
-របាយការណ៍ប្រាក់ចំណូល/លិខិតបញ្ជាក់ការងារ/លិខិតបញ្ជាក់ប្រាក់បៀវត្ស/របាយការណ៍ធនាគារ/ឬឯកសារពាក់ព័ន្ធផ្សេងៗ
-តម្រូវឱ្យទិញធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុនសុវណ្ណាភូមិឡាយហ្វ៍ជាចាំបាច់
សូមជម្រាបផងដែរថា សម្រាប់ព័ត៌មានកាន់តែលម្អិតជាងនេះលោកអ្នកអាចទៅសួរនៅសាខាធនាគារកាណាឌីយ៉ាដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងតាមរយៈហ្វេសប៊ុកផេក Canadia Bank ឬតាមរយៈទូរស័ព្ទលេខ ០២៣ ៨៦៨ ២២២៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-06T09:28:55.119Z",
"category": "ហិរញ្ញវត្ថុ",
"views": 360,
"author": {
"first_name": "SOKLY",
"last_name": "SO",
"email": "soklyso.edu@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ជប៉ុន នឹងបាត់ពីផែនដី ប្រសិនបើប្រជាជនគ្រប់គ្នា មិនផ្តោតលើរឿងសំខាន់១នេះ
|
https://business-cambodia.com/articles/japan-will-disappear
|
ប្រទេសជប៉ុនអាចនឹងរលាយបាត់ពីផែនដី ប្រសិនបើប្រជាជនមិនផ្តោតទៅលើការបង្កកំណើត ខណៈអត្រាចំនួនមនុស្សវ័យចំណាស់ និងអត្រាមរណភាពបានកើនឡើងយ៉ាងគំហុក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន South China Morning Post ចុះនាថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៣។
សមាជិកសភា និងជាអតីតរដ្ឋមន្ត្រី ដែលផ្តល់ប្រឹក្សាដល់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Masako Mori បាននិយាយថា៖ «ប្រសិនបើមនុស្សពុំមានកូន ហើយនៅតែបន្តបែបនេះទៀត ជប៉ុននឹងរលាយបាត់ពីពិភពលោកមិនខាន»។ ការលើកឡើងបែបនេះ ស្របពេលបច្ចុប្បន្នចំនួនប្រជាជនរបស់ប្រទេសជប៉ុនបានធ្លាក់ចុះមកត្រឹម ១២៤.៦លាននាក់ប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០០៨ មានចំនួនរហូតដល់ទៅ ១២៨លាននាក់។ ក្នុងឆ្នាំ២០២២ ប្រទេសជប៉ុនមានមនុស្សស្លាប់ច្រើនជាងកំណើតថ្មីដល់ទៅ២ដង ដោយមានកំណើតតិចជាង ៨០០,០០០នាក់ និងស្លាប់ប្រហែល ១.៥៨លាននាក់ រីឯសមាមាត្រនៃមនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅបានកើនឡើងដល់ជាង ២៩%។
លោកស្រីសមាជិកសភាជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថា ប្រសិនបើពុំមានចំណាប់ការអ្វីលើបញ្ហានេះទេ ប្រព័ន្ធសន្តិសុខសង្គមនឹងដួលរលំ កម្លាំងឧស្សាហកម្មនិងសេដ្ឋកិច្ចនឹងធ្លាក់ចុះខ្លាំង រួមទាំងពុំមានការជ្រើសរើសបុគ្គលិកគ្រប់គ្រាន់សម្រាប់កងកម្លាំងស្វ័យការងារប្រទេសជាតិនោះឡើយ។
យ៉ាងណាមិញ ដើម្បីដោះស្រាយបញ្ហាខាងលើ លោកស្រី Masako Mori ចង់ជំរុញទឹកចិត្តរដ្ឋាភិបាលត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានក្នុងការបន្ថយការធ្លាក់ចុះដល់ខ្សែបន្ទាត់ដ៏គួរឲ្យព្រួយបារម្ភនេះ តាមរយៈការឧបត្ថម្ភកុមារ ការកែលម្អការផ្តល់ការថែទាំកុមារ និងការផ្លាស់ប្តូររចនាសម្ព័ន្ធមការងារជាដើម។ ជាមួយគ្នានេះ ឯកសារមួយពីក្រុមរដ្ឋាភិបាលស្តីពីសមភាពយេនឌ័របានបង្ហាញថា ការផ្លាស់ប្តូរដ៏ទូលំទូលាយគឺចាំបាច់ដែលរួមមានការកាត់បន្ថយបន្ទុកលើស្ត្រីក្នុងការចិញ្ចឹមកូន និងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ពួកគេក្នុងការចូលរួមក្នុងកម្លាំងពលកម្មបន្ទាប់ពីការសម្រាលកូន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-06T09:25:07.742Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1231,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
កាន់តែស្រួល! ចង់ដឹងព័ត៌មានរបស់អគ្គិសនីកម្ពុជា មានតែ App ១នេះ អាចដឹងបានទាំងអស់
|
https://business-cambodia.com/articles/eca-app-
|
កាន់តែងាយស្រួលជាងមុនសម្រាប់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជាដែលកំពុងតែប្រើប្រាស់អគ្គិសនីពីអាជ្ញាបណ្ណឯកជនហើយចង់ធ្វើការតាមដានព័ត៌មាននានាពីការប្រើប្រាស់ភ្លើងលែងជាការលំបាកទៀតហើយ ពេលនេះក្រសួងបានបង្កើត App មួយដែលងាយស្រួលប្រើប្រាស់បំផុត ដើម្បីតាមដានព័ត៌មានពីអគ្គិសនី ។
សម្រាប់ App ដែលអគ្គិសនីជាតិកម្ពុជាបានណែនាំនោះមានឈ្មោះថា ECA App ចំពោះអេបនេះ អាចផ្តល់ព័ត៌មានបានរហ័សទៅកាន់អ្នកប្រើប្រាស់អគ្គិសនីនៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់អ្នកកាន់អាជ្ញាបណ្ណឯកជន ក្នុងការពិនិត្យមើលព័ត៌មានវិក័យបត្រ អត្តសញ្ញាណអ្នកប្រើប្រាស់ ប្រវត្តិនៃការប្រើប្រាស់ បរិមាណថាពលប្រើប្រាស់ប្រចាំខែ ព័ត៌មានឬសេចក្តីជូនដំណឺងពីស្ថានភាពនៃការផ្គត់ផ្គង់អគ្គិសនី តារាងថ្លៃភ្ជាប់ចរន្ត និងប្រាក់កក់ ច្បាប់ស្តីពីអគ្គិសនីផ្សេងៗទៀត។ចំពោះគោលបំណងនៃការបង្កើត App នេះដើម្បីផ្តល់ភាពងាយស្រួល ទំនើប ងាយស្រួល តម្លាភាព និងប្រសិទ្ធិភាព។
App នេះនឹងត្រូវដាក់ឱ្យប្រើជាផ្លូវការចាប់ពីថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៣ នេះតទៅហើយ ។ដើម្បីអាចចូលប្រើប្រាស់បានបងប្អូនគ្រាន់តែដោយឡូត EAC App តាមរយៈ App Store ឬ Google play រួចធ្វើការចុះឈ្មោះនិងបញ្ចូលព័ត៌មានក្នុងវិក័យបត្រចំនួន២ខែប៉ុណ្ណោះបងប្អូនអាចប្រើប្រាស់អេបនេះបានហើយ។គួរបញ្ជាក់ផងដែរថា អតិថិជនរបស់អគ្គិសនីកម្ពុជា (EDC)មិនអាចប្រើប្រាស់កម្មវិធីនេះបានទេ៕
អត្ថបទដោយ៖សម្បតិ្ត សុខឡាង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-06T09:20:22.754Z",
"category": "ព័ត៌មានថ្មីៗ",
"views": 362,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
នាយកសាលា ឈឹងស៊ីន៖ ហ៊ានឈប់ធ្វើការចេញរកស៊ី ព្រោះតែសម្តីចាក់ដោតមិត្តរួមការងារ១ឃ្លានេះ
|
https://business-cambodia.com/articles/tout-kalin
|
«ច្នៃការឈឺចាប់ធ្វើជាគ្រូ យកការតស៊ូធ្វើជាអាវុធ ឆ្កឹះបទពិសោធន៍ជូរចត់ដុតចំហេះក្តីស្រមៃ» គ្មានភាពជោគជ័យធំធេងណាកើតឡើងដោយចៃដន្យទេ។ ជាក់ស្តែង លោក ទួត កាលីន បានវិវត្តន៍ខ្លួនពីបុគ្គលិកធម្មតា ក្លាយជានាយកសាលាធំមួយលើទឹកដីរាជធានីភ្នំពេញត្រឹមវ័យ២៦ឆ្នាំ ព្រោះតែសម្តីមិត្តរួមការងារមួយឃ្លាប៉ុណ្ណោះ។
យុវជន ទួត កាលីន ដែលបច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកសាលា ឈឹងស៊ីន 诚信学校 មានស្រុកកំណើតក្នុងខេត្តកណ្តាល។ ដំណើរជីវិតរបស់លោកហាក់ពុំខុសប្លែកពីយុវជនកម្ពុជាភាគច្រើននោះទេ ដោយត្រូវប្រឹងធ្វើការបណ្តើររៀនបណ្តើរដើម្បីផ្គត់ផ្គង់ការរស់នៅ រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រចិន នៅវិទ្យាស្ថាន IFL។ លុះក្រោយបញ្ចប់ការសិក្សា លោកក៏បានចូលខ្លួនធ្វើការក្នុងក្រុមហ៊ុនមួយចំនួនក្នុងនាមជាជំនួយការអ្នកគ្រប់គ្រង អ្នកបកប្រែឯកសារ បកប្រែផ្ទាល់មាត់ កុងត្រាផ្សេងៗ និងធ្វើជារដ្ឋបាលជាដើម ដោយផ្តោតលើប្រាក់ខែសម្រាប់តែមួយរស់ៗប៉ុណ្ណោះ។
ក្នុងដំណើរលើដងផ្លូវនៃអាជីពការងារ នាថ្ងៃមួយលោកក៏បានជួបមនុស្សម្នាក់ដែលមានមហិច្ឆតាខ្ពស់ជាងខ្លួន។ បើទោះបីអ្នកទាំងពីរមានតួនាទីប្រហាក់ប្រហែលគ្នាក្តី តែបុរសម្នាក់នោះគាត់មានវ័យច្រើនជាងបន្តិច ហើយក៏អាចចាត់ទុកថាជារៀមច្បងម្នាក់ក្នុងវិស័យការងារផងដែរ។ នាគ្រាមួយ បុរសម្នាក់នោះបានសួរសំណួរចាក់ដោតមួយទៅកាន់យុវជន ទួត កាលីន ហើយវាក៏ធ្វើឲ្យជីវិតរបស់លោកផ្លាស់ប្តូរ ១៨០ដឺក្រេផងដែរ។ បុរសម្នាក់នោះបានចោទសួរយ៉ាងដូច្នេះថា៖ «កាលីន! តើអនាគតចង់បានប្រាក់ខែប៉ុន្មាន ឬចំណូលប៉ុន្មាន?»។ ចម្លើយតប៖ «ខ្ញុំអត់ដែលគិតទេ!» (លួចគិតក្នុងចិត្ត ប្រាក់ខែ១៥០០$ ឬ២០០០$ គឺអាចរស់បានហើយ ប៉ុន្តែអត់ហ៊ាននិយាយ ព្រោះតិចពេកខ្លាចខ្មាសគេ សុខចិត្តអត់ប្រាប់)។ លោក កាលីន ក៏បានសួរសំណួរនេះត្រឡប់ទៅវិញ បុរសម្នាក់នោះតបថា៖ «បងចង់បានចំណូលរាប់ម៉ឺនដុល្លារ ហើយបើកអាជីវកម្មខ្លួនឯង។ ធ្លាប់ធ្វើការនៅរោងចក្រ បងចង់បើករោងចក្រ ហើយអាចយកសាច់ក្រណាត់ដែលគេមិនត្រូវការទៅលក់ក៏បានលុយច្រើនដែរ អាចទូទាត់ថ្លៃជួររោងចក្រ ថ្លៃទឹកភ្លើងបាន»។
គ្រាន់តែឮចំណូលរាប់ម៉ឺនដុល្លារ លោកក៏មានអារម្មណ៍ភ្លាម ហេតុអ្វីចំណេះដឹងប្រហាក់ប្រហែលគ្នា ប៉ុន្តែគាត់មានមហិច្ឆតារាប់ម៉ឺនដុល្លារ ហេតុអី្វលោកមានមហិច្ឆតាត្រឹម១០០០ដុល្លារ។ លោកបានលើកឡើងថា៖ «ដំបូងពុំបានគិតដល់រឿងក្តីស្រមៃទេគឺយើងគិតរឿងលុយ ត្បិតវាជាបញ្ហាជាក់ស្តែងសម្រាប់មនុស្សទូទៅ។ ប៉ុន្តែបើយើងគិតឲ្យដល់ លុយជារបស់បន្ទាប់ទេ តែដោយយើងមិនទាន់យល់ អីចឹងដំបូងយើងគិតអាហ្នឹងមុនគេហើយ»។
ក្រោយមកទៀតលោកបានអូសហ្វេសបុកឃើញគ្រូល្បីជនជាតិចិនម្នាក់ គាត់មានផ្នត់គំនិតល្អៗមែនទែនដែលបង្រៀនពីក្តីស្រមៃ និងការគ្រប់គ្រងហិរញ្ញវត្ថុ។ ចំណាប់អារម្មណ៍ផ្អោបនឹងសំណួរងំក្នុងចិត្ត លោកក៏បានសិក្សាពីគ្រូថ្មីតាមបណ្តាញសង្គមអស់រយៈពេល ៣-៤ខែ ដោយចំណាយពេលជាង ១ម៉ោងរាល់ថ្ងៃដើម្បីស្តាប់គាត់ និងពង្រឹងភាសាចិនបន្ថែម ក្រោយចេញពីធ្វើការនាម៉ោង៦ល្ងាច។ ក្នុងចំណោមចំណេះដឹងជាច្រើនដែល យុវជន កាលីន បានរៀននាគ្រានោះ គឺពាក់ព័ន្ធជាមួយក្តីស្រមៃ និងបានស្គាល់ច្បាស់ពីអត្តសញ្ញានៃគោលបំណងជាក់លាក់បំផុតក្នុងជីវិតរបស់ខ្លួនគឺចង់ក្លាយជានាយកសាលាម្នាក់ ត្បិតលោកបានសិក្សាភាសាចិនអស់រយៈពេលជាង១០ឆ្នាំ និងមានបទពិសោធន៍បង្រៀនជិត៧ឆ្នាំមកហើយ វាបានបង្កើតអកម៉ូនរីករាយសម្រាប់លោក។
មើលឃើញអនាគតច្បាស់ លោកក៏ឆ្លៀតបើកសាលាបង្រៀនភាសាចិនតាមអនឡាញដំបូងឈ្មោះ ឈឹងស៊ីន 诚信学校 នាដើមខែមិនា ឆ្នាំ២០២១ ជាមួយដើមទុន៧០០ដុល្លារ ទាំងមិនចេះអ្វីទាំងអស់ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងឆ្លៀតធ្វើការបណ្តើរ។ បន្ទាប់មកយុវជនចិត្តសឿងរូបនេះ ក៏បានសម្រេចចិត្តឈប់ពីការងារដើម្បីផ្តោតលើសាលាសុទ្ធ ទោះក្នុងគ្រាពិភពលោកមិនទាន់ធូរស្បើយពីវិបត្តិកូវីដ-១៩ក្តី។ រហូតមកទល់នឹងពេលនេះ សាលាអនឡានបានប្រែក្លាយខ្លួនជាអគារខ្ពស់ស្ថិតក្នុងខណ្ឌច្បារអំពៅ ដោយមានសិស្សកំពុងសិក្សាផ្ទាល់រាប់រយនាក់។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia នាយកសាលា ឈឹងស៊ីន 诚信学校 លោក ទួត កាលីន បានលើកឡើងយ៉ាងដូច្នេះថា៖ «ដំបូងបំផុត អ្នកត្រូវមានក្តីស្រមៃ ហើយចាប់វាឲ្យបាន។ ពេលមានក្តីស្រមៃ គួរបង្កើតអាជីវកម្មមួយជារបស់ខ្លួនឯង ពីព្រោះប្រទេសមួយខ្លាំងវាផ្តោតលើសេដ្ឋកិច្ចខ្លាំង សេដ្ឋកិច្ចខ្លាំងផ្តោតលើសហគ្រាសខ្លាំង ទាល់តែប្រទេសសម្បូរសហគ្រិន សម្បូរអ្នករកស៊ី សម្បូរអ្នកធ្វើអាជីវកម្ម»។ លោកបានបន្តទៀតថា៖ «តាមពិតទៅកត្តាជោគជ័យរបស់មនុស្សម្នាក់ ឬសហគ្រាសមួយវាផ្តោតទៅលើ៣យ៉ាងធំៗ ទីមួយការស្រលាញ់ ទីពីរអ្វីដែលយើងចេះយើងពូកែ និងទីបីបរិបទសង្គមមួយហ្នឹងត្រូវការរបស់មួយហ្នឹងឬអត់»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-06T05:00:54.918Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1688,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ល្អណាស់! បារាំង អាចនឹងមកចែចូវដំណាំកសិកម្ម២ ប្រភេទរបស់កម្ពុជាទៅកាន់ប្រទេសខ្លួនឆាប់ៗនេះ
|
https://business-cambodia.com/articles/mango-and-banana-france
|
កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ឯកឧត្តម ឌិត ទីណា បានទៅជួបសំណេះសំណាល ជាមួយបងប្អូនខ្មែររស់នៅប្រទេសបារាំង ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ច ចូលរួមពិព័រណ៌កសិកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងឱកាសចូលរួមក្នុងពិព័រណ៍កសិកម្មនៅទីក្រុងប៉ារីស ឯកឧត្តមរដ្ឋមន្ត្រីបានសម្លឹងឃើញពីលទ្ធភាព ក្នុងធ្វើពាណិជ្ជកម្មកសិផលជាមួយបារាំង ដោយកម្ពុជាអាចនឹងនាំចូលផ្លែប៉ោមពីបារាំង ហើយបារាំងអាចនាំចេញផ្លែស្វាយ និងផ្លែចេកពីកម្ពុជា នៅពេលខាងមុខ។
អំឡុងពេលដែលទៅពិព័រណ៌នៅប្រទេសបារាំង ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនបងប្អូនខ្មែរ អំពីគោលបំណងនៃទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសបារាំង គឺដើម្បីសិក្សាស្វែងរកទីផ្សារ សម្រាប់កសិផលកម្ពុជា នៅក្នុងប្រទេសបារាំង និងជាពិសេសនៅក្នុងសហគមន៍អឺរ៉ុប។
ក្នុងជំនួបដ៏ស្និតស្នាល និងរីករាយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសបារាំង រួបរួម និងទុកចិត្តគ្នា ដើម្បីជួយឲ្យកសិផលខ្មែរ អាចឈានចូលទីផ្សារប្រទេសបារាំង និងអឺរ៉ុប ឲ្យបានកាន់តែច្រើន តាមរយៈការវិនិយោគដាក់ទុនរួមគ្នាក្តី។
សូមបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើង ពីសក្តានុពលនៃផលិតផលកសិកម្មកម្ពុជា ដែលរួមមាន អង្ករផ្ការំដួលកម្ពុជា បានជាប់ជាអង្ករល្អដាច់គេ នៅលើពិភពលោកចំនួន៥លើក ស្ករត្នោត រួមទាំងកសិកផលផ្សេងៗទៀតដូចជា ផ្លែចេក និងផ្លែស្វាយជាដើម៕
អត្ថបទ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-06T04:57:38.828Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 318,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
លាឈប់ពីការងារអ្នកគ្រប់គ្រង ស្រ្តីវ័យ៤៦ឆ្នាំរូបនេះ ប្រើស្នៀតទិព្វ៤ ចេញរកស៊ី មិនដេកភ័យរឿងខាត
|
https://business-cambodia.com/articles/amy-porterfield-business-guide-line
|
គ្មាននរណាម្នាក់មិនចង់ធ្វើថៅកែរបស់ខ្លួនឯងនោះទេ គឺតែងតែចង់ចេញរកស៊ី ព្រោះមិនចង់នៅចាយប្រាក់ខែមួយជីវិត ចង់មានសេរីភាព ហើយមិនបាច់ត្រូវដេកភ័យរឿងខាត ពេលដោះអន្ទាក់ប្រាក់ខែបានសម្រេច។
ជាក់ស្តែងបទពិសោធន៍ពិតៗរបស់ ស្រ្តីវ័យ៤៦ឆ្នាំរូបនេះ ដែលជាអតីតអ្នកគ្រប់គ្រង ផ្នែកអភិវឌ្ឍន៍ ដើម្បីរកប្រាក់ចំណេញឱ្យក្រុមហ៊ុនជាន់ខ្ពស់១ អ្នកស្រី Amy Porterfield បានបង្ហាញប្រាប់ផ្លូវចេញរកស៊ីដោយមិនដើរព្រួយ ដេកភ័យ រឿងខាតនោះទេ ព្រោះគាត់បានប្រើស្នៀតទិព្វទាំង៤នេះ មុនសម្រេចចិត្តចោលប្រាក់ខែពាន់ដុល្លារ ឈប់ធ្វើការ១២ម៉ោង។
១. កំណត់ឆ្នាំលាឈប់ពីការងារ
“កុំទុកការងារដែលអ្នកធ្វើរាល់ថ្ងៃជាបន្ទុក ស្វែងរកភាពរីករាយចេញពីវា ដឹងថាខ្លួនឯងមានគោលដៅបែបណា អនាគតចង់ក្លាយជាអ្នកណា ហើយស្វែងរកទិសដៅអាជីវកម្មមួយឱ្យបានជាក់លាក់បំផុត”។ សម្រាប់ខ្ញុំៗតែងសួរខ្លួនឯងជានិច្ចមុននឹងធ្វើការអ្វីមួយថា “តើខ្ញុំពូកែអ្វី? ធ្វើយ៉ាងណាខ្ញុំអាចទទួលបានលទ្ធផលពីវា? តើអ្វីទៅជាបញ្ហារបស់មនុស្ស?”។ ដូច្នេះខ្ញុំបានប្រឹងប្រែងធ្វើការងារដែលខ្ញុំស្រឡាញ់ឱ្យបានល្អបំផុត សម្រួចគោលដៅអនាគត ដោយកំណត់ឆ្នាំលាឈប់ពីការងារ បិទលើជញ្ចាំងធំៗ ប្រើពេលវេលាធ្វើការឱ្យមានអត្ថន័យនិងរីករាយបំផុត។
២. ប្រាក់ខែជាគ្រាប់ពូជ
ត្បិតតែការងារផ្តល់ឱ្យយើងនូវប្រាក់ខែ ប៉ុន្តែយើងនឹងក្លាយទៅជាចាបជាប់ទ្រុងមាសមួយជីវិតប្រសិនបើយើងធ្វើការដោយគ្មានគោលដៅ ផ្ទុយមកវិញប្រសិនបើយើងធ្វើការងារដោយរីករាយប្រាក់ខែនឹងក្លាយជាគ្រាប់ពូជ។ ដោយឡែកស្រ្តីរូបនេះតែងសួរខ្លួនឯងនូវសំណួរ១ថា “តើខ្ញុំគួរធ្វើការយ៉ាងណា បូកដកគុណចែកប្រាក់ខែបែបណា ដើម្បីបានបង់លុយថ្លៃវិក័យប័ត្រនៅរៀងរាល់ដើមខែដោយខ្ញុំអាចសល់លុយសម្រាប់សន្សំទុកចេញរកស៊ីបាន?”
៣. មនុស្ស៣នាក់ដឹងរឿងខ្ញុំ
“ដើម្បីឱ្យប្រាកដថាគ្មានមនុស្សបង្អាក់ដំណើរលើផ្លូវទៅរកគោលដៅ មានមនុស្ស៣នាក់ប៉ុណ្ណោះដែលខ្ញុំឱ្យដឹងពីផែនការអនាគតរបស់ខ្ញុំ ដើម្បីជៀសវាងពាក្យថា ខ្ញុំមិនអាចធ្វើរឿងនេះបាននោះទេព្រោះហេតុផលបែបនេះ បែបនោះ”។ ជាការពិតដំណើរម្នាក់ឯងដោយគ្មានការជួយជ្រោមជ្រែងគឺពិតជាឆ្ងាយពិបាកទៅដល់គោលដៅជាងមានគ្នា ដូច្នេះយើងត្រូវប្រាកដថាមនុស្ស៣នាក់ដែលដឹងពីគោលដៅយើងគឺជា Real Fan របស់យើង។
៤. ក្រុមហ៊ុនគឺជាសាលារៀន
Amy បាននិយាយថា “ទោះខ្ញុំមកធ្វើការជាប្រចាំថ្ងៃ ក៏ខ្ញុំនៅតែបន្តរៀនដែរ ព្រោះក្រុមហ៊ុនគឺជាសាលារៀន ហើយខ្ញុំនឹងទៅស្រូបយកអ្វីៗទាំងអស់ដែលពាក់ព័ន្ធនឹងមុខរបររបស់ខ្ញុំនាពេលអនាគត ដូចជាការអានសៀវភៅ ស្តាប់អតិថិជនដែលខ្ញុំបានជួប ជជែកជាមួយវាគ្មិនដែលមានបទពិសោធន៍ នឹងមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារ ហើយរៀងរាល់ចុងសប្តាហ៍ខ្ញុំនឹងធ្វើការឱ្យគោលដៅខ្លួនឯង”។
គួរបញ្ជាក់ផងដែរថាអ្នកស្រី Amy Porterfield បានលាឈប់ពីការងាររបស់នាងតាំងពីឆ្នាំ២០១១បច្ចុប្បន្ននាងគឺនាយកប្រតិបត្តិក្រុមហ៊ុន Amy Porterfield, Inc. គឺជាក្រុមហ៊ុនជំនាញស្រាវជ្រាវអាជីវកម្ម ជាអ្នកនិពន្ធសៀវភៅ និងជាគ្រូបង្វឹកអាជីវកម្មតាមអនឡាញដែលអាចរកចំណូលបានរាប់ពាន់ដុល្លារក្នុង១ម៉ោងៗ។
ពិតណាស់ការរកស៊ីមិនអាចជៀសផុតទេ ពីខាតនឹងចំណេញ ប៉ុន្តែប្រសិនបើបងប្អូន មានគ្រឹះ មានខ្នាតត្រឹមត្រូវមុនចាប់ផ្តើមអាជីវកម្មនោះ ហានិភ័យដួលរលំក៏នៅកម្រិតទាបបំផុតដែរ។ ដូចជាបទពិសោធន៍លើវិថីជំនួញជាង១០ឆ្នាំរបស់សហគ្រិនខាងលើ បានដើរតាមក្បួនទាំង៤ រហូតទទួលបានជោគជ័យដូចសព្វថ្ងៃ ពោលគឺស្គាល់ខ្លួនឯងតម្រង់ទិសដៅអនាគតជាអ្នករកស៊ី ប្រឹងធ្វើការដោយរីករាយ សន្សំប្រាក់ខែទុកជាដើមទុន ស្រាវជ្រាវអាជីវកម្មទាក់ទងនឹងជំនួញអនាគត ហើយស្វែងរកដៃគូត្រឹមត្រូវដើម្បីដើរជាមួយ៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-06T04:51:01.206Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 818,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ឧកញ៉ា សុខ មុយលី ធ្លាប់ដើរធ្វើការឱ្យគេជាច្រើនកន្លែង មុនក្លាយជាម្ចាស់បុរីវ័យក្មេង នៅស្រុកខ្មែរ
|
https://business-cambodia.com/articles/oknha-sok-muyly-ceo-tll-real-estate-co-ltd
|
ជាទូទៅម្ចាស់អាជីវកម្មជាច្រើន ទម្រាំបានបើកក្រុមហ៊ុនធំៗមិនមែនជារឿងងាយស្រួលនោះទេ គឺធ្លាប់ឆ្លងកាត់រឿងរ៉ាវលំំបាកក៏ដូចជាបទពិសោធការងារជាច្រើនទាំងរឿងតូចនិងរឿងធំជាដើម។ ជាក់ស្ដែងបើក្រឡែកមកមើលឧកញ៉ា សុខ មុយលី វិញទម្រាំក្លាយទៅជាម្ចាស់ក្រុមហ៊ុនក៏ធ្លាប់ធ្វើការឱ្យគេជាច្រើនឆ្នាំដែរ ដោយមិនខ្វល់ថាការងារមនុស្សប្រុស ឬមនុស្សស្រីនោះទេ។
នៅក្នុងកិច្ចសម្ភាសជាមួយក្រុមការងារ Business Cambodia ឧកញ៉ា សុខ មុយលី បានប្រាប់ដំណើរដើមទងដែលធ្វើឱ្យគាត់វិវដ្ដខ្លួនពីអ្នកធ្វើការឱ្យគេរហូតក្លាយជាម្ចាស់បុរីវ័យក្មេង នៅស្រុកខ្មែរ។ ដោយឧកញ៉ាបានលើឡើងយ៉ាងដូច្នេះថា “ កាលពីដើមឡើយខ្ញុំរស់នៅក្រោមការទំនុបបម្រុងរបស់បងស្រី ដែលមានឈាមជ័រជាអ្នករកស៊ី។ នៅក្នុងវ័យជាង១០ ឆ្នាំខ្ញុំធ្លាប់ធ្វើការឱ្យបងស្រីជាអ្នកដើរលក់លេខទូរស័ព្ទនៅក្នុងផ្សារឃ្លាំងរំសាវ បន្ទាប់ពីលក់លេខទូរស័ព្ទអស់រយៈពេលជាង៤ឆ្នាំ ខ្ញុំក៏បានទៅរស់នៅក្នុងខេត្តស្វាយរៀង ធ្វើជាអ្នកលក់ម៉ូតូមួយកន្លែងឱ្យបងស្រីនៅក្នុងខេត្តនោះ ដោយចាប់ផ្ដើមដំបូងគឺធ្វើផ្នែកលក់ ក៏វិវដ្ដតខ្លួនជាអ្នកគ្រប់គ្រង"។
ក្រោយមកគាត់ក៏បានលាឈប់ពីតំណែកជាអ្នកគ្រប់គ្រងហាងលក់ម៉ូតូ គាត់ក៏ត្រឡប់មករស់នៅភ្នំពេញវិញ ដោយសល់លុយត្រឹម១៥០០ ដុល្លារប៉ុណ្ណោះ។ ខណៈលុយនេះបានមកពីការសន្សំក្នុងអំឡុងធ្វើការជាមួយបងស្រី។ ព្រោះតែមើលឃើញពីផ្លូវដែលឆ្ពោះទៅរកភាពមានបានមួយចំនួននៅក្នុងវិស័យអចលនទ្រព្យ គាត់ក៏បានសម្រេចចិត្តទៅជួយលក់ដីឡូត៌គេមួយកន្លែងនៅសង្កាត់ឈូកវ៉ា។ ដោយសារគ្មានបទពិសោនៅក្នុងវិស័យនោះគាត់តែងតែទៅគម្រោងដីឡូត៍នោះជារាងរាល់ថ្ងៃហើយគោលបំណងដែលទៅនោះគឺទៅរៀនស្វែងយល់ពីរបៀបលក់របស់គេ បន្ទាប់ពីនៅកន្លែងនោះរាងយូរបន្តិច គាត់បានមើលឃើញថាអតិថិជនភាគច្រើនគឺចាប់អារម្មណ៍ដីនៅខាងមុខជាងដីនៅខាងក្រោយ។ ដូច្នេះហើយគាត់ក៏សម្រេចចិត្តទៅនិយាយចរចាជាមួយម្ចាស់ គម្រោងដើម្បីយកលុយ១៥០០ដុល្លារនោះទៅកក់បិតដីឡូត៌ចំនួន១០ ឡូត៍ដោយបង់ឱ្យម្ចាស់គម្រោងម្ដងមួយដំណាក់កាលៗ ហើយយកដីដែលបានទិញនោះយកទៅលក់បន្តនិងទទួលបានប្រាក់ចំណេញពីដីនោះប្រមាណជាង២ម៉ឺនដុល្លារ”។
ឧកញ៉ាក៏បានបន្តថា គាត់ក៏ធ្លាប់បានធ្វើការឱ្យក្រុមហ៊ុនធំៗមួយចំនួនផងដែរ ដូចជាបុរីឡេងណាវ៉ាត្រា និងបុរី KP ម៉មដានី ។ ដោយសារមានបទពិសោធធ្វើការច្រើនកន្លែង គាត់ចាប់ផ្ដើមបើកមុខជំនួយដែលខ្លួនឯង ដែលមានឈ្មោះថា ក្រុមហ៊ុន ធីអិលអិល រៀល អ៊ីស្ទេត ឯ.ក. (TLL Real Estate Co.,Ltd) ជាក្រុមហ៊ុនទិញ លក់ និងជួលអចលនទ្រព្យ ដែលមានឈ្មោះបោះសំឡេងមកដល់ពេលបច្ចុប្បន្ននេះ។
គួរជាម្រាប់ផងដែរថាបច្ចុប្បន្នឧកញ៉ា សុខ មុយលី មានតួនាទីជានាយកប្រតិបត្តិ (CEO) នៅក្រុមហ៊ុន ធីអិលអិល រៀល អ៊ីស្ទេត ឯ.ក. (TLL Real Estate Co.,Ltd) ជាក្រុមហ៊ុនទិញ លក់ និងជួលអចលនទ្រព្យ ព្រមទាំងមានជំនួញផ្ទាល់ខ្លួនជាច្រើនទៀតនៅក្នុងដៃ។ ក្រុមហ៊ុន ធីអិលអិល រៀល អ៊ីស្ទេត ឯ.ក. មានអាសយដ្ឋាននៅ ផ្ទះលេខ៥៤ ផ្លូវលេខ ២០០៥ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គួរជម្រាប់ផងដែរថាអ្វីដែលជាការជម្រុញទឹកចិត្តនៅក្នុងការតស៊ូកន្លងមក ឧកញ៉ា សុខ មុយលី តែងតែរំលឹកប្រាប់ខ្លួនឯងងថា “នៅពេលដែលជួបបញ្ហាត្រូវតែខំរកដោះស្រាយ ព្រោះគ្រប់បញ្ហាគឺជាគ្រូបង្រៀនដ៏ស្មោះត្រង់”៕
អត្ថបទដោយ៖ ឌឿក ស្រី នុត
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-06T04:49:55.510Z",
"category": "អចលនទ្រព្យ",
"views": 1365,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សញ្ញាធំៗ៥ បង្ហាញថាអ្នកដើរផ្លូវត្រូវ ឆាប់អស់បំណុល អាចកសាងភាពមានបាន នៅថ្ងៃអនាគត
|
https://business-cambodia.com/articles/5-signs-make-sure-you-will-get-out-of-debt-quickly
|
គេនិយាយថា សកម្មភាពបច្ចុប្បន្នអាចបញ្ជាក់ពីជីវភាពនាថ្ងៃអនាគតរបស់មនុស្សបាន ដូចពាក្យចាស់លោកថា ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ ដាំស្វាយនឹងប្រមូលបានផលផ្លែស្វាយ។ ថ្ងៃនេះដែរ Business Cambodia សូមលើកយកសញ្ញាធំៗ៥ ដែលបង្ហាញថា អ្នកកំពុងតែដើរផ្លូវត្រូវ ឆាប់អស់បំណុល ថែមទាំងអាច ក៏សាងភាពមានបាននៅថ្ងៃខាងមុខថែមទៀតផង។ សញ្ញាធំៗទាំង៥នោះរួមមាន៖
១. មិនស្លន់ស្លោ
ទោះបីជាជាប់បំណុលតិចឬច្រើន អ្នកតែងតែប្រើស្មារតីយកមកដោះស្រាយ មិនមែនស្លន់ស្លោភិតភ័យ ឬបង្ខំប្រញាប់ដោះបំណុលដល់ថ្នាក់ ទៅខ្ចីលុយខាងក្រៅមកផ្ដាច់ភ្លាមៗដោយមិនបានពិចារណាឡើយ។ ជួនកាលការប្រញាប់ប្រញាល់ ខ្ចីបំណុលថ្មីមកដោះបំណុលចាស់អាចធ្វើឱ្យអ្នកកាន់តែលង់ក្នុងបំណុលវ័ណ្ឌក ដកខ្លួនលែងរួច។មធ្យោបាយដែលល្អបំផុត គឺតាំងចិត្តឱ្យស្ងប់ កត់ត្រាបែងចែកបំណុលឱ្យច្បាស់ សងតាមដំណាក់កាល ឱ្យអាទិភាពបំណុលខុសៗគ្នា ខំដោះបំណុលណាដែលចាំបាច់បំផុតមុន រួចហើយបន្តដោះម្ដងមួយៗរហូតដល់អស់។
២. សុខចិត្តអត់ចាយឱ្យតែបានសងគេឆាប់អស់
អ្នកជាមនុស្សយល់ចិត្តអ្នកដទៃ យល់ពីតម្រូវការរបស់ម្ចាស់បំណុល អ្នកមិនចង់ជំពាក់គេយូរ សុខចិត្តប្រមូលមកសងគេជាប្រចាំជាជាងទុកលុយចាយវាយខ្លួនឯង។ ការធ្វើបែបនេះបង្ហាញឱ្យឃើញថា អ្នកឱ្យតម្លៃទៅលើភាពស្មោះត្រង់ ឱ្យតម្លៃទៅលើទឹកចិត្តរបស់អ្នកដទៃ។ មនុស្សដូចជាអ្នកជំពាក់គេមិនយូរទេ ហើយបើថ្ងៃក្រោយទៅត្រូវការលុយមកប្រើប្រាស់ ឬវិនិយោគបង្កើនទ្រព្យ ក៏មិនខ្វះអ្នកចង់បណ្ដាក់ទុនជាមួយដែរ។
៣. ស្គាល់បំណុលល្អនិងបំណុលអាក្រក់
នៅពេលដែលអ្នកស្គាល់បំណុលច្បាស់ អ្នកចេះប្រើប្រាស់បំណុល អ្នកគឺជាមនុស្សម្នាក់ដែលអាចចៀសផុតពីបំណុលអាក្រក់ ពូកែបង្កើតបំណុលល្អ មានន័យថាអ្នកជាមនុស្សពូកែចាប់ឱកាសវិនិយោគបង្កើនលុយ។
មនុស្សប្រភេទនេះ អាចបង្កើនទ្រព្យសម្បត្តិខ្លួនឯង ដោយខ្ចីដៃអ្នកដទៃធ្វើដើមទុន ហើយបើអ្នកជាមនុស្សឱ្យតម្លៃទឹកចិត្តអ្នកទៃថែមទៀត ទៅថ្ងៃមុខអ្នកមិនខ្វះទ្រព្យឡើយ ព្រោះតែអ្នកមានទឹកចិត្តជាដើមទុន ដែលវាអាចទាញលុយឱ្យបានយ៉ាងច្រើនមិនចេះដាច់។ជាក់ស្ដែងអ្នកមានៗមួយចំនួនក៏សុទ្ធតែចេះប្រើបំណុលឱ្យបង្កើនទ្រព្យតាមរយៈការវិនិយោគ ដូចជាមហាសេដ្ឋី Warren Buffett ជាបិតាវិនិយោគ គាត់ចូលចិត្តជួញដូរភាគហ៊ុន ចំណែកឯអ្នកជំនាញវិនិយោគនៅស្រុកខ្មែរ លោក ង៉ែត ជូ គាត់វិនិយោគលើដីរហូតអាចសាងភាពមានបានមកដល់សព្វថ្ងៃនេះ។
៤. តាំងចិត្តបង្កើនចំណូល
ពេលជាប់បំណុល ក្រៅពីតាំងចិត្តដោះបំណុល អ្នកក៏ខំរកវិធីគ្រប់សព្វដើម្បីបង្កើនចំណូល ប្រើសមត្ថភាពដែលខ្លួនមានដើម្បីបង្កើតលុយ រៀនសូត្រជំនាញថ្មីៗដើម្បីបង្កើនសមត្ថភាព។ អ្នកជាមនុស្សមិននៅស្ងៀមពឹងលើតែសំណាង ឬមិននៅរអ៊ូរទាំពីបញ្ហាដែលអ្នកកំពុងប្រទះ ផ្ទុយទៅវិញ អ្នកខំធ្វើសកម្មភាព លៃយ៉ាងណាឱ្យតែបានលុយដោះបំណុលគេឆាប់អស់។នៅពេលដែលអ្នកជាមនុស្សមានឆន្ទៈ អភិវឌ្ឍន៍ខ្លួនបែបនេះ បង្ហាញឱ្យឃើញថាអ្នកជាមនុស្សពូកែ និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រកបដោយភាពវិជ្ជមាននិងមិនងាយចុះចាញ់។ មនុស្សដូចជាអ្នក មិនខ្វះអ្នកចូលចិត្តឡើយ បើនៅកន្លែងធ្វើការក៏ជាបុគ្គលិកដែលថ្នាក់លើមើលឃើញដែរ ឱកាសល្អៗជាច្រើនតែងតែរង់ចាំមនុស្សប្រភេទនេះ។
៥. មិនដែលភ្លេចសន្សំ
មនុស្សគ្មានបំណុលជាប់ខ្លូននៅតែរអ៊ូសន្សំមិនកើត ប៉ុន្តែអ្នកបែរជាអាចដកលុយសន្សំតក់ៗ ទោះបីជាខ្លួនឯងត្រូវដោះបំណុលផង។ គិតមើលទៅមនុស្សប្រភេទនេះកម្រប៉ុនណា ដោយសារតែអ្នកជាមនុស្សកម្របែបនេះហើយ ទើបបង្ហាញឱ្យឃើញថាអ្នកជាមនុស្សពូកែ ឱ្យតម្លៃលើលុយតិចតួចដែលខ្លួនខំរកមកបាន។ជាទូទៅមហាសេដ្ឋី និងអ្នកមានៗជាច្រើនសុទ្ធតែមានទម្លាប់សន្សំ មិនថា Elon Musk, Bill Gates ឬWarren Buffett ជាដើម។ សន្សំលុយ ក្រៅពីធ្វើឱ្យអ្នកមានទម្លាប់ល្អ វាថែមទាំងអាចធ្វើជាទុនបម្រុងសម្រាប់អ្នកប្រើប្រាស់ពេលចាំបាច់ ជួយឱ្យអ្នកចៀសផុតពីបំណុលថ្មី ហើយថែមទាំងអាចជួយឱ្យអ្នកចាប់យកឱកាសវិនិយោគបង្កើនលុយបានថែមទៀតផង។
អត្ថបទដោយ៖ សូ សុខលី
ចង់បានគំនិតល្អៗ សម្រាប់ដោះស្រាយបញ្ហាបំណុល សូមចុចចូលគ្រុប Telegram មួយនេះ ( https://t.me/so_soklyofficial )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-06T04:44:11.461Z",
"category": "ហិរញ្ញវត្ថុ",
"views": 4212,
"author": {
"first_name": "SOKLY",
"last_name": "SO",
"email": "soklyso.edu@gmail.com"
},
"quality_warning": [
"noisy"
]
}
|
លក់ដោយមិនបាច់លក់! អ្នកជំនាញបង្ហើបថាអ្នកលក់ឱ្យតែមានចំណុចខ្លាំង៣នេះហើយ មិនពិបាកលក់ទៀតទេ
|
https://business-cambodia.com/articles/sell-without-selling-tips
|
ជាទូទៅពេលនិយាយដល់ការលក់ ពំុសូវមានអ្នកណាម្នាក់ចូលចិត្តលក់ទេ ប៉ុន្តែបើមិនលក់ ច្បាស់ជាទឹកភ្នែកជាមិនខាន ដូច្នេះហើយទោះចង់ឬមិនចង់ក៏ត្រូវតែធ្វើដែរ។ ប៉ុន្តែយ៉ាងណាមិញ អ្នកជំនាញមួយរូបបានបង្ហើបថា អ្នកលក់មិនពិបាកលក់ទៀតទេ ឱ្យតែមានចំណុចខ្លាំង៣នេះ។ តើក្នុងនោះមានអ្វីខ្លះ ហើយបើអត់លក់ផងធ្វើម៉េច អតិថិជនព្រមទិញ?
ទាក់ទងទៅនឹងចម្ងល់ខាងលើនេះ លោក សោម សម្បត្តិ ដែលត្រូវបានគេស្គាល់ថាអគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint បានឱ្យលើកឡើងថា អ្នកលក់ មិនចាំបាច់លក់ទេ ឱ្យតែមានចំណុចខ្លាំងទាំងនេះដាក់តាមខ្លួន។ ដោយក្នុងនោះរួមមាន៖
១. រកផលិតផលដែលអាចឆ្លើយតបទៅនឹងទីផ្សារបាន៖ ត្រង់ចំណុចនេះលោកបានលើកឡើងថា នៅពេលដែរយើង អាចស្វែងរកផលិតផលដែលអាចឆ្លើយតបទៅនឹងទីផ្សារ មានន័យថាយើងលែងពិបាករត់រកភ្ញៀវទៀតហើយ ពោលគឺភ្ញៀវរត់មករកយើងដោយខ្លួនឯង។
ជាឧទាហរណ៍ លោកថាក្នុងសម័យកូវីដ ជាពេលដែលមនុស្សជាច្រើន មានការព្រួយបារម្ភនឹងជំងឺឆ្លងមួយនេះ ក្រោយមកក៏មានថ្នាំដែលបានណែនាំដោយវេជ្ជបណ្ឌិត ដើម្បីព្យាបាលជំងឺនេះ ដូច្នេះហើយស្ទើរគ្រប់ផ្ទះ ក្រុមហ៊ុនតូចធំ សុទ្ធតែមានថ្នាំទាំងនោះ ទុកប្រចាំការ រួមទាំងម៉ាស់ អាកុល គឺលក់ដាច់ខ្លាំង ដែលអតិថិជនជាអ្នកមករកដោយខ្លួនឯងផ្ទាល់តែម្តង។
ត្រឡប់មកវិញ ដើម្បីឱ្យអ្នកលក់ មិនហត់លក់ ពោលគឺយើងត្រូវស្វែងរកផលិតផលទាំងឡាយណាដែលជាតម្រូវការរបស់ភ្ញៀវ។
២. យើងរកស៊ី ប៉ុន្តែអតិថិជនរកយីហោ៖ លោក សោម សម្បត្តិ បានលើកយកពាក្យមួយឃ្លាដែលដកស្រង់ពីសៀវភៅ ភាពជាអ្នកមានកំពូល ថា ពីដំបូងយើងធ្វើអាជីវកម្ម ក៏ប៉ុន្តែក្រោយមក យើងបន្តខិតខំប្រឹងប្រែងកសាងម៉ាក់យីហោ ដោយមានការធ្វើទីផ្សារនេះឯង។ ជាក់ស្តែងដូចរូបលោកផ្ទាល់ មានអ្នកទាក់ទងមកច្រើនដើម្បីធ្វើវាគ្មិន ខណៈមនុស្សមួយចំនួនសុំគេធ្វើហើយ គេមិនឱ្យធ្វើទៀត នេះក៏ដោយសារតែ BRANDING ដូច្នេះហើយម្ចាស់អាជីវកម្មគ្រប់រូប ត្រូវធ្វើឱ្យខ្លួនឯងគេស្គាល់ជាមុនសិន ទើបងាយស្រួលលក់នៅពេលក្រោយ។
៣. គុណភាពល្អ សេវាល្អ៖ លោកបានបន្តទៀតថា មុននឹងឈានដល់ លក់ដោយមិនបាច់លក់ ត្រូវឆ្លងកាត់រឿងសំខាន់២យ៉ាង ដោយទី១ គុណភាពល្អ និងទី២សេវាល្អ។ លោកបានបន្តទៀតថា ពេលដែលនិយាយដល់ការជ្រើសរើសធនាគារដើម្បីបង្កើតកុង ហេតុអ្វីបានជាមនុស្សភាគច្រើនជ្រើសរើស ធនាគារ ABA ខណៈដែលធនាគាមិនបានមកលក់ឱ្យយើងផ្ទាល់ផងនោះ នោះក៏ដោយសារគេជឿទៅគុណភាពស្តង់ដាដែលមានកំណើតពីប្រទេសកាណាដា ហើយពេលចូលទៅដល់បុគ្គលិកបានផ្តល់សេវាកម្មល្អថែមទៀត ដែលវាជាធ្នាក់ទាក់ជើងអតិថិជនឱ្យជ្រើសរើសយកធនាគារមួយនេះច្រើន។
គួរជម្រាបផងដែរ ដើម្បីអាចឈានដល់ជំហ៊ានដោយពំុបាច់លក់បាន លោក សោម សម្បត្តិ បានលើកឡើងថា យើងត្រូវឆ្លងកាត់ ការគិត ការធ្វើទីផ្សារ ការពង្រឹងគុណភាព និងសេវាកម្ម យើងសិន នោះទើបភាពងាយស្រួលធ្លាក់មកតាមក្រោយ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-06T04:43:08.978Z",
"category": "កំពូលអ្នកលក់",
"views": 736,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
CEO ផ្សារហ៊ុនថាឆ្នាំនេះមានក្រុមហ៊ុន៧គ្រោងឡើងផ្សារហ៊ុន ហើយមានឧកញ៉ា៣រូបលក់ហ៊ុនជាសាធារណៈ
|
https://business-cambodia.com/articles/seven-companies-to-list-in-cambodia-stock-exchnange
|
បើយោងតាមការលើកឡើងរបស់ឯកត្ដម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជានៅក្នុងកម្មវិធីសន្និបាតប្រចាំឆ្នាំលើកទី២របស់ក្រុមហ៊ុន F.I Vision Capital កាលពីថ្ងៃទី៤ខែមីនាឆ្នាំ២០២៣នេះ បានឲ្យដឹងថានៅឆ្នាំ២០២៣នេះគឺជាឆ្នាំដែលមានក្រុមហ៊ុនក្នុងស្រុកឡើងផ្សារហ៊ុនច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត។
ឯកឧត្ដមបានបង្ហើបថាឆ្នាំ២០២៣នេះមានក្រុមហ៊ុនក្នុងស្រុកចំនួន៧គ្រោងឡើងផ្សារហ៊ុន ដោយក្នុងនោះមានក្រុមហ៊ុនចំនួន៣នឹងឡើងផ្សារហ៊ុនបោះលក់មូលបត្របំណុល ចំណែក៤ក្រុមហ៊ុនទៀតនឹងឡើងផ្សារហ៊ុនបោះលក់មូលបត្រកម្មសិទ្ធិ(ភាគហ៊ុន) ជាពិសេសនឹងមានអ្នកឧកញ៉ាគ្រាក់ៗ៣រូបនឹងយកក្រុមហ៊ុនរបស់ខ្លួនឡើងផ្សារដើម្បីបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ។
១. ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលី
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលីគឺជាក្រុមហ៊ុនច្បាស់ការថានឹងឡើងផ្សារហ៊ុនបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈការធ្វើសិក្ខាសាលាឲ្យសាធារណៈស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េង លី ជេ. គួច អេឌ្យូខេសិន ម.ក។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលីនឹងឡើងផ្សារហ៊ុនជាផ្លូវនៅដើមខែឧសភាឆ្នាំ២០២៣នេះ ដូច្នេះប្រជាជនទូទៅសុទ្ធតែអាចក្លាយជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនរបស់គាត់តាមរយៈការទិញភាគហ៊ុននៅលើផ្សារហ៊ុន។
២. ក្រុមហ៊ុន នំស្រួយលីលី របស់ឧកញ៉ា កែវ មុំ
កាលពីចុងឆ្នាំ២០២២កន្លងទៅ ឧកញ៉ា កែវ មុំ បានមានប្រសាសន៍ថា ឧកញ៉ាបានជួបជាមួយ ឯកឧត្ដម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាដើម្បីសុំការណែនាំមួយចំនួនក៏ដូចជាការគាំទ្រពី ឯកឧត្ដមផ្ទាល់និងការគាំទ្រពីរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុននំស្រួយលីលីដែលជាក្រុមហ៊ុនក្នុងស្រុកអាចឡើងផ្សារហ៊ុនបាន។
ឧកញ៉ាបានបន្ថែមទៀតថាក្រុមហ៊ុននំស្រួយលីលី គ្រោងនឹងឡើងផ្សារហ៊ុននៅឆ្នាំ២០២៣នេះ ពោលគឺអាចនឹងឡើងពាក់កណ្ដាលឆ្នាំ២០២៣ឬក៏ចុងឆ្នាំ២០២៣។ ចំពោះដើមទុនដែលបានពីការបោះផ្សាយលក់ភាគហ៊ុននៅលើផ្សារហ៊ុន ឧកញ៉ាបានបញ្ជាក់ថាក្រុមហ៊ុននឹងយកដើមទុនមួយចំនួនមកពង្រីកអាជីវកម្មបន្ថែម ជាពិសេសគឺពង្រីកសក្ដានុពលនៃការផលិតឲ្យកាន់តែធំទូលាយដើម្បីផលិតបាននូវផលិតផលជាច្រើនមុខបន្ថែមទៀតដែលអាចជួយផ្ដល់ចំណូលដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងជាពិសេសកសិករ។
៣. ក្រុមហ៊ុន សែលកាត របស់អ្នកឧកញ៉ា គិត ម៉េង
បើតាមការបង្ហើបពី ឯកត្ដម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថាក្រុមហ៊ុន សែលកាតដែលក្រុមហ៊ុនបុត្រសម្ព័ន្ធRoyal Group របស់អ្នកឧកញ៉ា គិត ម៉េងនឹងឡើងផ្សារហ៊ុនក្នុងពេលឆាប់ៗក្នុងឆ្នាំ២០២៣នេះដើម្បីបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈទៅកាន់សាធារណជន។ ឯកត្ដមក៏បានបង្ហើបឲ្យដឹងទៀតថាក្រៅពីក្រុមហ៊ុនសែលកាតក៏អាចនឹងមានក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធ Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ផ្សេងៗទៀតនឹងឡើងផ្សារហ៊ុនបោះលក់ជាមូលបត្រកម្មសិទ្ធិនិងមូលបត្របំណុល( ភាគហ៊ុន)ជាបន្តបន្ទាប់។
គួរបញ្ជាក់ផងដែរនៅក្នុងសម័យនេះ ការវិនិយោគលើផ្សារហ៊ុនគឺជាការវិនិយោគមួយដែលអ្នកមិនគួរមើលរំលងឡើយបើចង់កសាងភាពមានបាននិងកសាងទ្រព្យរយៈពេលវែងតកូនតចៅ។ ជាពិសេសការវិនិយោគលើផ្សារហ៊ុនគឺយើងអាចបង្កើតចំណូលអកម្មពោលគឺដេកលក់ក៏លុយហូរចូល ដើរក៏នៅតែបានចំណូល។
ចង់ចេះវិនិយោគលើផ្សារហ៊ុនអាចចុច follow Facebook page Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-06T04:35:30.683Z",
"category": "ហិរញ្ញវត្ថុ",
"views": 686,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
Yeo’s ល្បីជាង ១០០ឆ្នាំ ការពិតផលិតផលដំបូងបំផុតរបស់ក្រុមហ៊ុន Yeo’s ជាសិប្បកម្មផលិតទឹកស៊ីអ៊ីវ
|
https://business-cambodia.com/articles/yeo-s-company-
|
ទឹកផ្លែឈើ Yeo’s ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនទឹកផ្លែឈើដែលមានគុណភាព អស់រយៈពេល ១០០ឆ្នាំមកហើយ ហើយផលិតផលរបស់ក្រុមហ៊ុននេះត្រូវបានចែកចាយស្ទើរពាលពេញពិភពលោកនាពេលបច្ចុប្បន្ន ទាំងនៅប៉ែកអឺរ៉ុបនិងអាស៊ី។ ថ្វីបើបច្ចុប្បន្នមានមនុស្សជាច្រើនបានស្គាល់ថាក្រុមហ៊ុន Yeo's ជាក្រុមហ៊ុនផលិតទឹកផ្លែឈើ ប៉ុន្តែមានមនុស្សតិចនាក់ណាស់ដែលបានដឹងថា ការពិតមុនក្លាយជាយីហោល្បីខាងផលិតទឹកផ្លែឈើនេះ ក្រុមហ៊ុន Yeo's គ្រាន់តែជាសិប្បកម្មផលិតទឹកស៊ីអ៊ឺវខ្នាតតូចមួយប៉ុណ្ណោះ។
បើវិលត្រឡប់ទៅ ១២៣ ឆ្នាំមុន ក្រុមហ៊ុន Yeo’s គ្រាន់តែជាកន្លែងផលិតទឹកស៊ីអ៊ីវតូចមួយប៉ុណ្ណោះ នៅស្រុក Zhangzhou ខេត្ត Fujian ប្រទេសចិន ។ សិប្បកម្មដំបូងបំផុតរបស់ Yeo's ត្រូវបានគេដាក់ឈ្មោះថា "Yeo Hiap Seng" ដែលបានបង្កើតឡើងនៅអំឡុងឆ្នាំ ១៩០០ ជាមួយដើមទុនប្រមាណជា ២៩៦ ដុល្លារ ជាលុយចូលហ៊ុនគ្នារវាងលោក Yeo Hiap Seng ជាមួយនឹងមិត្តភក្តិរបស់លោកម្នាក់ផ្សេងទៀត។ប៉ុន្តែក្រោយការបង្កើត អាជីវកម្មនេះមិនសូវជាមានភាពល្បីល្បាញប៉ុន្មាននោះទេ។
លុះក្រោយមកនៅអំឡុងឆ្នាំ ១៩២០ លោក Keng Lian ក៏បានប្រគល់អាជីវកម្មនេះទៅឱ្យកូនប្រុសរបស់គាត់ឈ្មោះ Thian In។ក្រោយការចូលកាន់កាប់អាជីវកម្មស្នងពីឪពុក Thian In មិនធ្វើឱ្យឪពុកអស់សង្ឃឹមឡើយ ព្រោះពេលនោះអាជីវកម្មទឹកស៊ីអ៊ីវរបស់ត្រកូល Yeo ក៏ចាប់ផ្តើមទទួលបានភាពល្បីល្បាញបន្តិចម្តងៗ ព្រោះកូនប្រុសច្បងលោក Seng Lian បានធ្វើការផ្លាស់ប្តូរការរកស៊ីបែបថ្មី ពីអាជីវកម្មបែបគ្រួសារ ក្លាយជាសិប្បកម្មប្រើប្រាស់ម៉ាស៊ីនទំនើបៗ និងការធ្វើទីផ្សារដោយការតាំងពិរព័ណ៍ជាដើម។ពេលនោះហើយដែល ក្រុមហ៊ុនផលិតទឹកស៊ីអ៊ីវ Yeo’s ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនដំបូងគេបំផុតនៅលើពិភពលោក ដែលផលិតទឹកស៊ីអ៊ីវមានការវេចខ្ចប់ក្នុងទម្រង់កំប៉ុងដែលងាយស្រួលប្រើ និងមានការផលិតប្រើប្រព័ន្ធ UHT។
ប៉ុន្តែគួរឱ្យស្តាយ ក្រោយភាពជោគជ័យដ៏គួរឱ្យកោតសរសើរនេះ នៅក្នុងឆ្នាំ ១៩៣៧ ប្រទេសចិនក៏មានសង្គ្រាមមួយបានកើតឡើង ដែលធ្វើឱ្យអាជីវកម្មជាច្រើនត្រូវបានបិទទ្វារ ក្នុងនោះចំណោមនោះក៏មានអាជីវកម្មរបស់លោក Seng Lian ផងដែរ។ប៉ុន្តែថ្វីបើមានសង្គ្រាមកើតឡើងក៏ពិតមែន ប៉ុន្តែវាមិនបានធ្វើឱ្យអាជីវកម្មមួយនេះត្រូវបញ្ចប់ត្រឹមនេះឡើយ ដោយពេលនោះម្តាយរបស់ Thian In ឈ្មោះ Xu Gan Niang បានលើកទឹកចិត្តឱ្យកូនប្រុសខ្លួនរត់ភៀសខ្លួនចេញពីប្រទេសចិនទៅវិនិយោគជំនួញនេះបន្តនៅប្រទេសផ្សេងវិញ។ទើបពេលនោះហើយ លោក ធៀន អ៊ីន ក៏បានសម្រេចចិត្តចាកចេញពីបងប្អូនបង្កើតរបស់គាត់ទាំងប្រាំពីរនាក់ ហើយជិះទូកជាមួយប្រពន្ធ និងកូនប្រុសបួននាក់ទៅកាន់ប្រទេសសិង្ហបុរីដើម្បីស្វែងរកដំណើរការចាប់ផ្តើមថ្មី។
ការប្រើជីវិតនៅលើទឹកដីថ្មីវាពិតជាមិនងាយស្រួលនោះទេសម្រាប់ ធៀន អ៊ីន ប៉ុន្តែសហគ្រិនវ័យក្មេងរូបនេះនៅតែអាចជម្នះបានទៅដោយរលូន រហូតនៅក្នុងថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ១៩៣៨ គាត់ក៏បានចាប់ផ្តើមរោងចក្រថ្មីរបស់គាត់។ពេលនោះអាជីវកម្មទឹកស៊ីអ៊ីវរបស់គាត់ពិតជាទទួលបានការគាំទ្រខ្លាំងមែនទែនពីប្រជាជនសឹង្ហបុរី ដោយគាត់ក៏រំពឹងថាការចាប់ផ្តើមលើកនេះវានឹងអាចឋិតស្ថេរយូរអង្វែងលែងមានអ្វីមករំខានទៀតហើយ តែជាសំណាងអាក្រក់នៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ១៩៤២ រោងចក្រផលិតទឹកស៊ីអ៊ឺវ ធៀន អ៊ីនក៏ត្រូវបានគេបំផ្លាញម្តងទៀតដោយសារសង្គ្រាមលោកលើកទឹ២។
ជាការពិតសង្គ្រាមខ្លាំងគ្មានអ្នកណាទៅនឹកឃើញការរកស៊ីអ្វីទៀតទេ មានតែខំប្រឹងរត់យករួចខ្លួន ប៉ុន្តែចំពោះ ធៀន អ៊ីន វិញបែរជានៅតែអាចលួចលាក់ផលិតទឹកស៊ីអ៊ីវលក់បានដដែល ហើយថែមទាំងលក់ដាច់ទៀតផង ព្រោះមនុស្សត្រូវការប្រើណាស់នៅពេលនោះ។រហូតដល់ឆ្នាំ ១៩៥១ ក្រោយសង្គ្រាមបញ្ចប់ទៅ ធៀន អ៊ឺន ក៏បានបើករោងចក្រផលិតទឹកស៊ីអ៊ឺវឡើងជាលើកទី៣ លើផ្ទៃដី៤ហិកតា នៅកណ្តាលទីក្រុងប្រទេសសឹង្ហបុរីតែម្តង។ដែលការត្រឡប់មកវិញលើកនេះ គាត់មិនត្រឹមតែផលិតតែទឹកស៊ីអ៊ីវប៉ុណ្ណោះទេ គាត់ក៏បានផលិតប្រភេទអាហារកញ្ចប់ដូចជា មី គុយទាវ និងអាហារកំប៉ុងផ្សេងៗទៀតជាបន្តបន្ទាប់។
ភាពរីកចម្រើននេះក៏បានបន្តរហូតធ្វើឱ្យក្រុមហ៊ុន Yeo Hiap Seng ត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនសិង្ហបុរីក្នុងឆ្នាំ ១៩៦៩ ហើយនៅឆ្នាំ ១៩៧៥ ក្រុមហ៊ុននេះបានទទួលសិទ្ធិផ្តាច់មុខ និងចែកចាយសម្រាប់ក្រុមហ៊ុន Pepsi នៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ថែមទៀតផង។បន្តមកទៀតក្រុមហ៊ុន Yeo Hiap Seng បានទិញ General Bottling ពីហុងកុងក្នុងឆ្នាំ ១៩៨១ ដែលបានបង្កើនប្រាក់ចំណូលពី ៩៦ លានដុល្លារកើនដល ១៤៦ លានដុល្លារក្នុងឆ្នាំ ១៩៨២ ។ លុះក្នុងឆ្នាំ១៩៩៥ Yeo Hiap Seng ក៏ត្រូវបានទិញដោយមហាសេដ្ឋីអចលនទ្រព្យសិង្ហបុរីឈ្មោះ Ng Teng Fong ដែលបានទិញភាគហ៊ុនគ្រប់គ្រងក្នុងអាជីវកម្មនេះបន្ត។
គួរបញ្ជាក់ផងដែរថា ក្រោយរកស៊ីអស់រយៈពេល ១២៣ ឆ្នាំបច្ចុប្បន្នក្រុមហ៊ុន Yeo’s មានផលិតផលជាច្រើនប្រភេទក្រៅពីទឹកផ្លែឈើ ដោយក្នុងនោះមានជាប្រភេទអាហារកញ្ចប់ដូចជាមី គុយទាវ សាច់កំប៉ុង ទឹកជ្រលក់ ទឹកម្ទេស និងទឹកសុទ្ធជាដើម។ហើយតាមរយៈលក់នូវផលិតផលទាំងអស់នោះបានធ្វើឱ្យប្រាក់ចំណូលក្រុមហ៊ុននេះមានការកើនឡើងដល់ ចំនួន 1.2 លានដុល្លារសិង្ហបុរីក្នុងរយៈពេលប្រាំមួយខែឆ្នាំ ២០២២ ធៀបនឹងឆ្នាំ ២០២១ ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-06T04:29:13.362Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 788,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ស្ពានធំៗចំនួន ២ របស់ក្រុមហ៊ុនអ្នកឧកញ៉ា ពុង ឃាវសែ នឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៣នេះ
|
https://business-cambodia.com/articles/pung-kheav-se-bridge
|
នៅក្នុងឆ្នាំ២០២៣ នេះស្ពានធំៗចំនួន ២ កន្លែង ដែលសាងសាង់ និងវិយោគដោយសារក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ នឹងត្រូវបញ្ចប់សាងសាង់ជាស្ថាពរដើម្បីដាក់ឲ្យប្រើប្រាស់ ដោយស្ពានទាំង ២ នោះរួមមាន៖ ស្ពានខ្សែកាបតភ្ជាប់កោះពេជ្រ-កោះនរា និងស្ពានខ្សែកាបឆ្លងកាត់ទន្លេសាប។
១. ស្ពានខ្សែកាបតភ្ជាប់កោះពេជ្រ-កោះនរា
ស្ពានខ្សែកាបតភ្ជាប់កោះពេជ្រ-កោះនរា ត្រូវបានបើកការសាងសង់កាលពីអំឡុងខែតុលា ឆ្នាំ២០២០។ ស្ពាននេះមានប្រវែងសរុប ៨២៤ ម៉ែត្រ និងទទឹង ២៤.៥ ម៉ែត្រ មានសសរខ្សែកាបកម្ពស់ ៦០ ម៉ែត្រចំនួន ២ ដើម និងមានផ្លូវចរាចរ ២ ទៅ ២ មក។ តាមការគ្រោងទុកគម្រោងនេះនឹងចំណាយថវិកាសាងសង់ចំនួន ៣៨ លានដុល្លារ។
ជាមួយគ្នានេះដែរ យោងតាមការចុះផ្សាយពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី៤ ខែមីនាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦២% ហើយ។ តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣។ ស្ពានកោះពេជ្រ-កោះនរា គឺជាការភ្ជាប់ចរាចរកណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ ១ ហើយនឹងកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២ផងដែរ។
២. ស្ពានខ្សែកាបឆ្លងកាត់ទន្លេសាប
ស្ពានខ្សែកាបនេះ មានប្រវែងសរុប ៦៤២ ម៉ែត្រ ទទឹង ២០.៥ ម៉ែត្រ មានសសរទាញខ្សែកាបចំនួន ៤ កម្ពស់ ៤០ ម៉ែត្រធៀបនឹងកម្រាលស្ពាន ដែលសាងសង់តភ្ជាប់ពីផ្លូវជាតិលេខ ៥ ស្ថិតនៅក្នុងខណ្ឌឫស្សីកែវឆ្លងកាត់ទន្លេសាបឆ្ពោះទៅកាន់ទីក្រុងរណបថ្មីជ្រោយចង្វារ និងផ្លូវជាតិលេខ ៦A។
តាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែមករា កន្លងទៅស្ពាននេះសាងសង់សម្រេចបាន ៩៣% នៃគម្រោងទាំងមូល។ នៅពេលបើកដំណើរការស្ពានដ៏សំខាន់នេះ នឹងជួយរំដោះការធ្វើចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញថែមទៀតផង។
សូមជម្រាបថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាបនេះ ត្រូវបានចាប់ផ្ដើមសាងសង់កាលពីអំឡុងខែតុលា ឆ្នាំ២០១៧ ហើយតាមការគ្រោងទុក គម្រោងនេះនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសាឆ្នាំ២០២៣នេះផងដែរ ខណៈដែលថវិកាសម្រាប់ការសាងសង់គឺមានចំនួន ៣៥ លានដុល្លារ៕
អត្ថបទ៖ កឹម ប៊ុនធឿន
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-06T04:11:46.486Z",
"category": "អចលនទ្រព្យ",
"views": 4646,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចាយលុយដូចសេដ្ឋី! របៀបសេដ្ឋីកំណត់ខ្ទង់ចំណាយ ធ្វើឲ្យពួកគាត់គ្រប់គ្រងលុយបានល្អ
|
https://business-cambodia.com/articles/how-billionaire-manage-their-money
|
លោក Tom Corley គឺជាអ្នកនិពន្ធម្នាក់ដែលបានជួបសម្ភាសន៍បណ្ដាសេដ្ឋីជាច្រើនដើម្បីស្វែងយល់ពីទម្លាប់រស់នៅក៏ដូចជារបៀបកសាងទ្រព្យរបស់ពួកគាត់។ គាត់ជួបសេដ្ឋីច្រើនប្រភេទ។ តែគាត់ជួបប្រភេទសេដ្ឋីសន្សំនិងវិនិយោគ ហើយសេដ្ឋីប្រភេទនេះមានទម្លាប់ក្នុងការចាយលុយនិងគ្រប់គ្រងលុយដែលធ្វើឲ្យពួកគាត់គ្រប់គ្រងលុយបានល្អហើយទ្រព្យកាន់តែកើនឡើង។
ខាងក្រោមនេះគឺជារបៀបដែលសេដ្ឋីចាយលុយពួកគាត់ពោលគឺរបៀបកំណត់ខ្ទង់ចំណាយធ្វើឲ្យពួកគាត់គ្រប់គ្រងលុយបានហើយទ្រព្យកើន៖
១. ចំណាយ២៥%នៃចំណូលប្រចាំខែទៅលើផ្ទះ
នៅក្នុងរស់នៅគឺសុទ្ធតែមានប្រភេទចំណាយផ្សេងៗជាច្រើន។ ពួកសេដ្ឋីក៏មានរបៀបក្នុងការកំណត់ខ្ទង់ចំណាយដែរ។ជាក់ស្ដែងចំណាយលើផ្ទះមិនថាបង់រំលស់ផ្ទះ ជួសជុសផ្ទះ ឬធានារ៉ាបរងលើផ្ទះនៅគឺពួកគាត់ចំណាយតែ២៥%នៃចំណាយប្រចាំខែសរុបរបស់ពួកគាត។
២. ចំណាយ១៥%លើម្ហូបអាហារនិងសម្ភារក្នុងផ្ទះ
ត្រង់នេះ លោក Tom Corley ពួកគាត់ចំណាយលើម្ហួបអាហារនិងសម្ភាសន៍ប្រើប្រាស់ខ្លះមិនសូវច្រើនប៉ុន្មាននោះទេ។ ជាទូទៅពួកគាត់ចាយតែ១៥%នៃចំណូលប្រចាំខែសរុបទៅអាហារពេលព្រឹក ពេលល្ងាចនិងថ្ងៃត្រង់ព្រមទាំងសម្ភាសន៍ប្រើប្រាស់នៅផ្ទះខ្លះៗ។
៣. ៥%នៃចំណូលប្រចាំលើរថយន្ត
ពួកគាត់ចាយតែ៥%ប៉ុណ្ណោះលើរថយន្ដដោយក្នុងនោះរាប់បញ្ចូលទាំងចំណាយលើការចាក់សាំង ចំណាយលើសេវធានារ៉ាប់រងចំណាយលើការជួសជុលនិងចំណាយលើសេវាថែទាំងផ្សេងទៀតនៃរថយន្ត។
៤. ៥%នៃចំណូលប្រចាំខែលើសំលៀកបំពាក់
សំលៀកបំពាក់គឺជារបស់ចាំបាច់ដែលយើងត្រូវមានចំពោះសេដ្ឋីពួកគាត់ថ្វីត្បិតតែមានលុយច្រើនក៏ពិតមែនតែពួកគាត់ក៏កំណត់ខ្ទង់ចំណាយក្នុងការទិញសំលៀកបំពាក់ដែរ។ តាមការសិក្សារបស់លោក Tom Corley បានឲ្យដឹងថាពួកគាត់ចំណាយតែ៥%នៃចំណួលប្រចាំខែសរុបលើសំលៀកបំពាក។
៥. ៥% លើដំណើរកម្សាន្ត
បណ្ដាសេដ្ឋីដែលលោក Tom Corley បានសិក្សាររកឃើញថា ពួកគាត់មិនមែនជាអ្នកចំណាយច្រើនលើដំណើរកម្សាន្តនោះទេ ពោលគឺពួកគាត់ស្វែងរកដំណើរកម្សាន្តណាដែលមានតម្លៃថោកសមរម្យ។
៦. ១០%លើការកម្សាន្ត
ជាការពិតណាស់ ក្នុងការស់នៅរបស់យើងម្នាក់ៗសុទ្ធតែត្រូវការកម្សាន្តដើម្បីបំបាត់ភាពធុញថប់និងភាពតានតឹងជាដើមដូច្នេះយើងគួរមានកញ្ចប់លុយសម្រាប់ចំណាយលើការកម្សាន្តផងដែរ។ ចំពោះបណ្ដាសេដ្ឋីពួកគាត់ក៏មានកញ្ចប់លុយសម្រាប់ចំណាយលើការកម្សាន្តផងដែរ ដោយពួកគាត់ចំណាយ១០%នៃចំណូលប្រចាំខែលើការកម្សាន្តរបស់គាត់។
សូមបញ្ជាក់ផងដែរ អត្ថបទនេះគឺបង្ហាញពីរបៀបចំណាយខ្ទង់ចំណាយរបស់បណ្ដាសេដ្ឋីដែលសន្សំនិងវិនិយោគដែលបានសិក្សាដោយលោក Tom Corley។ ពួកគាត់មានរបៀបក្នុងការចាយលុយជាពិសេសគឺកំណត់ខ្ទង់ចំណាយត្រឹមត្រូវធ្វើទើបគាត់អាចគ្រប់គ្រងលុយបានល្អហើយទ្រព្យគាត់កាន់តែកើនឡើង។
ត្រលប់មកអ្នកទាំងអស់គ្នាវិញ ប្រសិនបើអ្នកតែងតែរអ៊ូធ្វើការយូរដែរតែសល់លុយជាដុំកំភួន អាចដោយសារតែអ្នកមិនមានទម្លាប់ក្នុងការសន្សំលុយ ជាពិសេសគឺលុយមិនបានកំណត់ខ្ទង់ចំណាយឲ្យត្រឹមត្រូវ។
បើអ្នកចង់គ្រប់គ្រងលុយបានល្អ អ្នកត្រូវមានទម្លាប់សន្សំលុយ។ អ្នកចាប់ចាប់ផ្ដើមដោយធ្វើការរនូវរាល់ការចំណាយប្រចាំថ្ងៃរបស់អ្នកតើក្នុងមួយថ្ងៗអ្នកចាយលុយអ្វី។ ធ្វើការកត់ត្រាចំណាយប្រចាំថ្ងៃឲ្យបានពេញមួយខែ រួចបូកសរុបចំណាយប្រចាំខែ នោះអ្នកនឹងដឹងថាមួយខែអ្នកចំណាយប៉ុន្មាន។ ហើយពេលនោះអ្នកនឹងដឹងអ្នកចំណាយលើអ្វីខ្លះក្នុងមួយខែៗ។ បន្ទាប់មកអ្នកអាចំណាយខ្ទង់ចំណាយទៅតាមប្រភេទចំាណាយនីមួយៗ ដូចរបៀបចំណាយរបស់សេដ្ឋីដែលបានរៀបរាបខាងហើយ។
ចង់គ្រប់គ្រងលុយបានល្អ ត្រូវចេះសន្សំ ចេះតាមដានចំណាយប្រចាំថ្ងៃ ត្រូវចេះកំណត់ខ្ទង់ចំណាយប្រចាំខែទៅតាមប្រភេទចំណាយផ្សេងៗរបស់អ្នក៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-05T11:48:33.238Z",
"category": "ហិរញ្ញវត្ថុ",
"views": 359,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
លេសច្រើនពេកមិនរីកម្រើនទេ! ចំណូលទាប ចង់សន្សំ ធ្វើរឿង៤នេះ បើចង់សល់លុយ
|
https://business-cambodia.com/articles/how-to-save-money-of-low-income
|
ជាការពិតណាស់ មនុស្សមួយចំនួនតែងតែមានលេសដែលរារាំងពួកគេពីការសន្សំប្រាក់ ជាពិសេសអ្នកដែលមានចំណូលទាបតែម្ដង។ ពួកគេតែងតែនិយាយថា” លុយចាយមិនគ្រប់ផង តើមានលុយពីណាសម្រាប់ទុកសន្សំ”។
ទាក់ទងនឹងការសន្សំនេះ ខាងក្រោមនេះជាវិធីសាស្ត្រងាយៗចំនួន៤ សម្រាប់មេគ្រួសារដែលមានចំណូលទាប គួរអនុវត្តដើម្បីសល់ប្រាក់ខ្លះ សម្រាប់សន្សំដូចខាងក្រោម៖
១-ស្វែងយល់អំពីប្រភពចំណូលឲ្យបានច្បាស់លាស់៖ មេគ្រួសារត្រូវសិក្សា និងកំណត់ពីប្រភពប្រាក់ចំណូល និងចំណាយប្រចាំថ្ងៃ ឬប្រចាំខែឲ្យបានច្បាស់ ដើម្បីគណនារកឃើញប្រាក់ដែលនៅសល់ពីទូទាត់ចំណូល និងចំណាយ។ ប្រសិនបើ ការគណនាឃើញថា ចំណាយស្មើ ឬលើសចំណូល នោះបានន័យថាផែ្នកហិរញ្ញវត្ថុមានបញ្ហាហើយ។ បើចំណូលតិចជាងចំណាយ មេគ្រួសារត្រូវកាត់ចំណាយ ដែលមិនចាំបាច់ចោលធ្វើយ៉ាងណាឲ្យនៅសល់ប្រាក់ សន្សំប្រចាំថ្ងៃ ឬ ប្រចាំខែ។
២-មានគោលបំណងច្បាស់លាស់ក្នុងការសន្សំប្រាក់៖ មេគ្រួសារត្រូវកំណត់ និងពិភាក្សាពីព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត ដើម្បីរៀបចំផែនការវិនិយោគសម្រាប់ គ្រួសារ ដូចជាផែនការសន្សំសម្រាប់ការសិក្សារបស់កូនៗ ការចូលនិវត្តន៍ និងការដើរកម្សាន្តនៅបរទេសជាដើម។ លោកបានបញ្ជាក់ថា មេគ្រួសារគួរ តែចាប់ផ្តើមសន្សំសម្រាប់គោលបំណងអ្វីមួយជាក់លាក់ មិនមែនសន្សំសម្រាប់តែប្រាក់នោះទេ (Saving for goal, Not saving for money)។៣-យកប្រាក់សន្សំទៅវិនិយោគបន្ថែម៖ បន្ទាប់ពីបានកំណត់ផែនការវិនិយោគ គ្រួសារ ដូចបានចែងនៅក្នុងចំនុចទី២ សម្រាប់ពេលអនាគតហើយនោះ មេគ្រួសារទាំងពីរត្រូវក្រឡេកមើលចំនុចទី១ ថាតើចំណូលសល់ពីចំណាយ របស់អ្នក ត្រូវរៀបចំបែងចែកយ៉ាងណាឲ្យ សមស្របនឹងព្រឹត្តិការណ៍ទំាងនោះ។ នេះជាជំហានសំខាន់សម្រាប់ការគ្រប់គ្រងសេរីភាពហិរញ្ញវត្ថុនៅក្នុងគ្រួសារ ដែលអ្នកទាំងពីរ (ប្តី និងប្រពន្ធ) ត្រូវពិភាក្សាគ្នាលើការទទួលខុសត្រូវក្នុង ការវិនិយោគលើព្រឹត្តិការណ៍នីមួយៗ ដែលបានកំណត់ទៅតាមលទ្ធភាព នៃចំណូលរបស់ខ្លួន។៤-ជ្រើសរើសយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជឿទុកចិត្ត និងមានអជ្ញាប័ណ្ណ៖ ចុងក្រោយ អ្នកទាំងពីរ (ប្តី និងប្រពន្ធ) ត្រូវពិភាក្សាគ្នាស្វែងរកវិធីសាស្ត្រសន្សំ ដើម្បីបំពេញគោលបំណងខាងលើនេះ។ អ្នកគួរជ្រើសរើសវីធីសាស្ត្រសន្សំ ដែលមានសុវត្ថិភាព ទទួលបានអត្រាការប្រាក់ខ្ពស់ មានភាពបទបែន តាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារប្រសើជាងការសន្សំបែប បុរាណផងដែរ។
គ្រួសារទំាងអស់គួរផ្លាស់ប្តូរផ្នត់គំនិត ដែលថាលុយតិចមិនអាចសន្សំបាន ហើយជំនួសវិញដោយរៀបចំផែនការសន្សំ ឲ្យបានច្បាស់លាស់។ លើសពីនេះទៀត អ្នកគួរតែចាប់ផ្តើមធ្វើផែនការហិរញ្ញវត្ថុ សម្រាប់គ្រួសារចាប់ពីថ្ងៃនេះតទៅ ដើម្បីសុភមង្គលក្នុងគ្រួសារអ្នក៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-05T11:35:49.709Z",
"category": "ហិរញ្ញវត្ថុ",
"views": 324,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
កំពុងមានទម្លាប់ពន្យារពេល? អនុវត្តរឿង៣យ៉ាងនេះ ដើម្បីផលិតភាពការងារ ឈប់ប្រើពាក្យចាំសិន
|
https://business-cambodia.com/articles/how-to-stop-delay-time
|
ទម្លាប់ពន្យារពេលវេលាមិនបានហុចផលល្អនោះឡើយ ព្រោះវាជាឃាតករឈាមត្រជាក់ដែលបានពន្លិចចោលនូវមាសប្រាក់របស់អ្នកឱ្យលិចទៅបាត់តាមពេលវេលា។ យោងតាមការសិក្សាស្រាវជ្រាវមនុស្សដែលមានទម្លាប់ពន្យារពេលច្រើនជាមនុស្សដែលរងវិបត្តិច្រើននិងវង្វេងគោលដៅ។ យ៉ាងណាមិញតើគួរធ្វើយ៉ាងណាដើម្បីផលិតភាពការងារនិងបោះជំហានរួចចេញពីពាក្យចាំសិន? សាកអនុវត្តទម្លាប់៣នេះ៖
១.កត់ចំណាំរឿងសំខាន់ៗ
គេថាបើអ្នកផ្តោតលើបញ្ហាជីវិតនឹងស្គាល់តែបញ្ហា ផ្តោតលើដំណោះស្រាយនិងអាចមើលឃើញផ្លូវ។ មិនខុសអ្វីពីការកត់ចំណាំនៅអ្វីដែលអ្នកត្រូវការធ្វើបំផុតនោះទេ ចាប់ផ្តើមកត់រឿងធំៗ និងមានខ្លឹមសារបំផុតនៅលើក្រដាសមួយ និងកាលវេលាត្រូវចាប់ផ្តើមនិងបញ្ចប់ទៅវិញ។ គម្រោងកាន់តែធំនិងសំខាន់កាន់ ចូរដាក់ពេលកំណត់កាលវិភាគកាន់តែឆាប់កាន់តែល្អព្រោះអ្នកនឹងគ្មានអារម្មណ៍ពន្យាពេលសូម្បីបន្តិច។
២.ធ្វើយឺតៗតែមានថាមពលវិជ្ជមាន
ភាពយឹតយ៉ាវហាក់ដូចជាមិនមានការគ្រប់គ្រងពេលវេលា ប៉ុន្តែបើនៅចាំសិនគឺស្ថានការកាន់តែអាក្រក់ឡើងព្រោះមិនបានធ្វើអ្វីសោះ។ យោងតាមការសិក្សាស្រាវជ្រាវមនុស្ស២%ប៉ុណ្ណោះដែលប្រើពេលវេលាតិចតែធ្វើការបានច្រើនមុខ។ ដូច្នេះហើយការធ្វើការងារយឺតៗក៏អាចជាវិធីមួយបង្កើននូវភាពផ្តោត និងកាត់បន្ថយភាពតានតឹងផងដែរ។ មិនខុសអ្វីពីច្បាប់៨០លើ២០នោះទេ ធ្វើការក្នុងមួយម៉ោង និងសម្រាក១៥នាទី។
៣.ដាក់ម៉ោងរោទ៍
ជម្រើសចុងក្រោយគឺកំណត់នាទី កំណត់ម៉ោង បើនៅពន្យាពេល ដាក់ពិន័យដល់ខ្លួនឯង។ ការប្រើប្រាស់ពេលវេលាមួយ១នាទីឱ្យមានប្រយោជន៍បំផុតគឺ យកពេល១នាទីធ្វើការសម្រេចចិត្តលើរឿងណាមួយប្រកបដោយប្រសិទ្ធិ និងយកពេល១នាទីដើម្បីបង្កើតទម្លាប់ថ្មីមួយ ទោះបន្តិចក្តីតែធ្វើរាល់ថ្ងៃនិងធ្លាប់ខ្លួនមិនខាន។
យ៉ាងណាមិញការដោះស្រាយបញ្ហាដែលធុញថប់និងស្មុគស្មាញ អ្នកជំនាញបានណែនាំឱ្យបំបែកបញ្ហាឱ្យដល់ស្នូលស្វែងរកការងារណាដែលចាំបាច់បំផុតមកដោះស្រាយមុនគេ កាន់តែឆាប់គឺកាន់តែល្អ ព្រោះអ្នកអាចចាប់ឱកាសទៅធ្វើរឿងដែលតូចបំផុតកាន់តែល្អឡើងៗ”៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-05T10:23:10.994Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 673,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រឿងសាមញ្ញបំផុតនៅក្នុងហាងលក់សម្លៀកបំពាក់ បើនៅតែធ្វើបន្តទៀត ត្រៀមសេងហាងឱ្យហើយទៅ
|
https://business-cambodia.com/articles/seller-dun-do-this
|
រឿងសាមញ្ញបំផុតនៅក្នុងហាងលក់សំលៀកបំពាក់ បើនៅតែធ្វើបន្តទៀត ត្រៀមសេងហាងឱ្យហើយទៅបើអ្នកទាំងអស់គ្នាក្រឡេកទៅមើលទីផ្សារកម្ពុជាយើងសព្វថ្ងៃនេះឃើញថា ហាងលក់សម្លៀកបំពាក់កំពុងតែមានការរីកចម្រើនមួយជាពិសេសពេញនិយមបំផុតសំរាប់យុវវ័យជំនាន់ក្រោយនេះ។ ប៉ុន្តែពេលនេះហាងលក់សម្លៀកបំពាក់មួយចំនួនកំពុងតែបាត់អតិថិជនហើយកំពុងតែសេងហាងទៅវិញហើយដោយគាត់មិនបានយកចិត្តទុកដាក់ជាមួយអតិថិជន។ពេលនេះ Business Cambodia សូមលើកយក ៤ យ៉ាងដែលអ្នកលក់សម្លៀកបំពាក់ចូលចិត្តធ្វើទើបពួកគាត់តែងតែបរាជ័យក្នុងការលក់ដូរជានិច្ច៖១. លក់កំណត់ម៉ោងជាទូទៅ មានហាងលក់សម្លៀកបំពាក់មួយចំនួនតូចគាត់បើកលក់សម្លៀកបំពាក់តិចម៉ោងបំផុត ដោយសារគាត់មិនសូវយល់ពីពេលវេលារបស់អតិថិជនរបស់គាត់នោះទេ។ ឧទាហរណ៍ថាគាត់បើកម៉ោង៩ព្រឹកហើយបិទទៅវិញនៅម៉ោង៥ល្ងាចនេះហើយជាចំនុចដ៏ស្លាប់របស់អ្នកលក់ ហើយហានិភ័យនៃការបរាជ័យក៏ខ្ពស់មួយដែរ។ នៅពេលយើងលក់ផលិតផលមួយណាក៏ដោយយើងត្រូវតែយល់ពីតម្រូវការរបស់អតិថិជនព្រោះមានអតិថិជនខ្លះគាត់ចូលចិត្តទិញនៅពេលយប់ យើងគួរតែបើកត្រឹមម៉ោង១០ដើម្បីអោយកាន់តែមានភាពងាយស្រួលចំពោះអតិថិជន។២. បុគ្គលិកអត់សូវមានវិជ្ផាជីវៈនៅគ្រប់ក្រុមហ៊ុនលក់សម្លៀកបំពាក់តូចធំទាំងអស់អាចទទួលបានជោគជ័យបានមកពីកត្តាបុគ្គលិកពី ៦០%ទៅ៧០%តែក៏មានហាងមួយចំនួនកំពុងតែដួលទៅវិញដោយសារគាត់ជ្រើសរើសបុគ្គលិកដោយគ្មានជំនាញច្បាស់លាស់ហើយក៏មិនទាន់បានហ្វឹកហាត់ពីជំនាញលក់មួយអោយច្បាស់ដែរ ដោយគាត់មិនទាន់យល់ពីការចចារ ការទំនាក់ទំនងជាមួយអតិថិជននេះទើបធ្វើអោយគាត់បរាជ័យក្នុងការបើកហាងលក់សម្លៀកបំពាក់។៣. ទិញហើយមិនអាចដូរបានទេមានហាងលក់សម្លៀកបំពាក់មួយចំនួនពេលដែលអតិថិជនទៅជាវផលិតផលរបស់គាត់គឺគាត់តែងតែនិយាយថាទិញហើយមិនអាចដូរវិញបានទេពេលដែលអ្នកនិយាយពាក្យនេះទៅកាន់អតិថិជនគឺអតិថិជនបានអស់ជំនឿទៅលើយើងបាត់ហើយហេតុនេះហើយគាត់មកទិញអ្នកតែម្តងទេលើកក្រោយគាត់អត់មកតែម្តងនេះហើយបានធ្វើអោយហាងមួយចំនួនបើកយូរៗទៅស្ងាត់ភ្ញៀវទៅវិញ។ ៤. មិនយកចិត្តទុកដាក់ជាមួយអតិថិជននៅពេលដែលអតិថិជនមកទិញនៅហាងរបស់យើង គាត់ដើរចូលមកហើយអ្នកលក់គាត់មិនសូវចាប់អារម្មណ៍ហើយយកចិត្តទុកដាក់ឬដើរទៅសួរគាត់ថាត្រូវការអ្វីនោះនឹងធ្វើអោយអតិថិជនមិនសូវសប្បាយចិត្តហើយគាត់នឹងលេងមកចូលហាងអ្នកម្តងទៀតហើយ។ អ្នកសាកស្រមៃទៅមើកបើអ្នកទៅហាងមួយកន្លែងហើយគ្មានអ្នកមកស្វាគមន៍ គ្មានអ្នកមកសួរថាកំពុងតែត្រូវការអ្វីនោះយើងប្រាកដជាមានអារម្មណ៍ថាខឹងហើយនឹងលេងចូលមកម្តងទៀត ចំណុចទាំងអស់នេះហើយដែលអ្នកលក់គ្រប់រូបគួរតែជៀសវាង។អត្ថបទដោយ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-05T10:21:18.661Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 445,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"tiny",
"noisy"
]
}
|
ច្រើនជាងឆ្នាំមុន! ឆ្នាំ២០២៣ វៀតណាមកំណត់គោលដៅនាំចេញផលិតផលដូង ១ ពាន់លានដុល្លារ
|
https://business-cambodia.com/articles/vn-coconut-export
|
ប្រទេសវៀតណាមបានកំណត់គោលដៅនាំចេញផលិតផលដូងឱ្យបាន ១ ពាន់លានដុល្លារនៅឆ្នាំនេះ ខណៈការនាំចេញកាលពីឆ្នាំមុនមានចំណូល៩00 លានដុល្លារ ពោលឆ្នាំនេះកើនជាងមុន១០០លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress កាលពីពេលថ្មីៗនេះ។
លោក Cao Ba Dang Khoa អគ្គលេខាធិការស្តីទីនៃសមាគមអ្នកដាំដូងបានមានប្រសាសន៍ថា ប្រទេសនេះជាប់ចំណាត់ថ្នាក់ទីបួននៅអាស៊ីទាក់ទងនឹងការនាំចេញដូង។ លោកបានបន្តទៀតថាគ្រប់ផ្នែកទាំងអស់នៃដូងត្រូវបានកែច្នៃដើម្បីប្រើប្រាស់មិនថាដើម ស្លឹក ផ្លែ ឧស្សាហកម្មកែច្នៃបានផលិតបានប្រហែល ២០០ ផលិតផលពីដូង រួមមានស្ករគ្រាប់ ជាតិសរសៃ ធ្យូងថ្ម ប្រេងដូង និងកំរាលជាដើម។
លើសពីនេះ សមាគមកំពុងសម្របសម្រួលជាមួយឧស្សាហកម្ម និងមូលដ្ឋានមួយចំនួន ដើម្បីរៀបចំសកម្មភាពពង្រីកសមត្ថភាពផលិតកម្ម និងបង្កើតម៉ាកយីហោផលិតផលដូង។
គួរជម្រាបផងដែរថា អគ្គលេខាធិការស្តីទីសមាគមបន្ថែមថា ជាមួយនឹងទីផ្សារត្រឹមត្រូវ ផលិតផលដូងនឹងទទួលបានការចាប់អារម្មណ៍លើទីផ្សារអន្តរជាតិ ខណៈពេលនេះប្រទេសវៀតណាមបានដាំដូងចំនួន ១៧៥,000 ដើមនៅតំបន់ដីសណ្ដ Cuu Long (មេគង្គ) និងឆ្នេរសមុទ្រភាគកណ្តាល៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-05T10:16:17.051Z",
"category": "កំពូលអ្នកលក់",
"views": 422,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សល់លុយ៧០០$ ជាប់ខ្លួន John DeJoria កើនទ្រព្យដល់៣ពាន់លាន$ ដោយការលក់ផលិតផល១នេះ
|
https://business-cambodia.com/articles/john-paul-de-joria
|
នៅក្នុងដំណើរជីវិតតែងជួបប្រទះនូវរឿងរ៉ាវផ្សេងៗជាច្រើនដែលធ្វើអោយមនុស្សម្នាក់ៗមានអតីតកាលខុសៗពីគ្នា។ ជាក់ស្តែងវាមិនមែនជារឿងចៃដន្យនោះទេដែលមនុស្សគ្មានផ្ទះសម្បែងរស់នៅក្នុងឡានអាចផ្លាស់ប្តូរស្ថានភាពរបស់គាត់យ៉ាងខ្លាំងនិងក្លាយជាមហាសេដ្ឋី។ ប៉ុន្តែលោក John Paul DeJoria ដែលជាសហស្ថាបនិកក្រុមហ៊ុនគ្រឿងសំអាង John Paul Mitchell Systems និងក្រុមហ៊ុនផលិតស្រា Patrón Spirits បានធ្វើវារួចមកហើយ។ មិនតែប៉ុណ្ណោះយោងតាមការចេញផ្សាយរបស់ទស្សនាវដ្តី Forbes នៅគិតត្រឹមដើមឆ្នាំ ២០២៣នេះ លោកក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោក ដែលមានទ្រព្យសម្បត្តិប្រមាណ ៣ពាន់លានដុល្លា។
លោក John Paul DeJoria កើតនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៤៣ លើទឹកដីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ជាកូនកាត់ អ៊ីតាលី-ក្រិច មានឪពុកជាជនជាតិ អ៊ីតាលី និងម្តាយជាជនជាតិក្រិច។ មហាសេដ្ឋីរូបនេះ ធ្លាប់ឆ្លងកាត់កុមារភាពយ៉ាងលំបាកលំបិន ពោលគឺគ្រួសារមានជីវភាពក្រីក្រ លោកបានសម្រេចចិត្តចេញទៅដើរស៊ីឈ្នួលគេ និងដើរលក់កាសែតតាំងពីអាយុ៩ឆ្នាំ ដើម្បីរកលុយមកដោះស្រាយជីវភាព និងផ្គត់ផ្គង់ការសិក្សា។
លុះពេញវ័យកំលោះ លោកក៏បានឈប់រៀនត្រឹមថ្នាក់វិទ្យាល័យ ហើយដើរចោលផ្ទះសំបែង និងសេពគប់ជាមួយក្រុមអន្តពាលនៅតាមចិញ្ចើមផ្លូវថែមទៀតផង។ ក្រោយមកទៀត លោកក៏បានចូលបម្រើការក្នុងជួរកងទាហានជើងទឹករបស់អាមេរិក អស់រយៈពេល២ឆ្នាំ និងលាឈប់ពីកងទ័ពហើយបានធ្វើការ «ជាអ្នកដើរលក់សាប៊ូ និងផលិតផលថែរក្សាសក់នៅតាមផ្ទះអស់រយៈពេល ៥ឆ្នាំ។ នៅត្រង់ចំនុចនេះហើយដែលធ្វើអោយលោកមានបទពិសោធន៍ក្នុងការស្គាល់អំពីការផលិតនូវផលិតផលសម្រាប់ថែរក្សាសក់បានយ៉ាងច្បាស់»។
ក្រោយមក យុវជនរូបនេះក៏បានលាឈប់ពីការងារ ហើយបោះជំហានប្រឡូកចូលវិស័យអាជីវកម្មផ្ទាល់ ដោយមានការសហការជាមួយមិត្តភក្តិរបស់គាត់គឺលោក Paul Mitchell ចាប់ដៃគ្នាបើកក្រុមហ៊ុនតូចមួយដែលមានឈ្មោះថា John Paul Mitchell Systems ជាមួយដើមទុនដំបូងចំនួនត្រឹមតែ ៧០០ដុល្លារតែប៉ុណ្ណោះ។ បន្ទាប់មកពួកគាត់ទាំងពីរបានសម្រេចចិត្តបើកអាជីវកម្មដើម្បីផលិតនូវផលិតផលដែលមានគុណភាពល្អបំផុតសម្រាប់ផ្គត់ផ្គង់ដល់មនុស្សគ្រប់គ្នាក្នុងការថែរក្សាសក់ ហើយផលិតផលដែលពួកគាត់ផលិតគឺ សាប៊ូកក់សក់ និងប្រេងថែររក្សារសក់ ។ គ្រាន់តែអាជីវកម្មមានអាយុ២ឆ្នាំ ផលិតផលរបស់លោកមានភាពល្បីល្បាញរហូតដល់អាចផ្គត់ផ្គង់ទៅដល់ហាងសាឡនដល់ជាង ១០០០កន្លែង។
នៅក្នុងឆ្នាំ ១៩៨៩ លោក Paul Mitchell បានស្លាប់ ដូច្នេះលោក John Paul DeJoria ក៏បានចាប់ផ្តើមក្រុមហ៊ុនផលិតស្រា Patrón Spirits ដែលមានការចូលរួមពីមិត្តភក្តិម្នាក់ទៀតគឺលោក Martin Crowley។ គ្រានោះហើយដែលក្រុមហ៊ុនស្រារបស់លោកលក់ដាច់ខ្លាំង និងមានភាពល្បីល្បាញ ហើយផលិតផលមានការឡើងថ្លៃរហូតដល់ ៣៧ដុល្លារ ក្នុងមួយដប។ ក្នុងឆ្នាំ២០១១ ផលិតផលរបស់លោកលក់ដាច់បានយ៉ាងច្រើនរហូតដល់ ២,៤៥០,000 កេស និងទទួលបានប្រាក់ចំណូលរាប់លានដុល្លារ។ ដោយសារជោគជ័យក្នុងអាជីវកម្មផលិតផលិតផលថែរក្សាសក់ និងក្រុមហ៊ុនផលិតស្រានេះ ទើបធ្វើអោយលោកក្លាយជាមហាសេដ្ឋីដ៏ល្បីល្បាញមកដល់បច្ចុប្បន្ន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-05T10:08:32.779Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 563,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ភ្ញៀវចេះតែអន់ចិត្ត? ជាអ្នកលក់កំុរំលង៣វិធីនេះ ភ្ញៀវឈានជើងដល់ហាងពេលណា សប្បាយចិត្តពេលនោះ
|
https://business-cambodia.com/articles/ways-to-great-costumer
|
ការរកស៊ីលក់ដូរគឺជាការដោះដូរនិងចរចារវាងអ្នកលក់ហើយនឹងអ្នកទិញ ពេលខ្លះចរចាត្រូវ តែពេលខ្លះទៀតក៏ខុស ពេលខ្លះភ្ញៀវសប្បាយចិត្ត ពេលខ្លះក៏អន់ចិត្ត ហើយស្បត់ឈប់ចូលកន្លែងយើងក៏មានដែរ។ ទាក់ទងទៅនឹងបញ្ហាទាំងនេះ ថ្ងៃនេះ Business Cambodia សូមលើកយក៣វិធី មកចែករំលែកដល់បងប្អូនទាំងអស់គ្នា ឱ្យតែភ្ញៀវឈានជើងដល់ហាងពេលណា សប្បាយចិត្តពេលនោះ។ ដោយក្នុងនោះរួមមាន៖
១. រាកទាក់អតិថិជនប្រកបដោយវិជ្ជាជីវៈ៖ ពេលដែលអតិថិជនចូលមកដល់ភ្លាម រឿងដំបូងដែលអ្នកត្រូវធ្វើមុនគេគឺ ញញឹម ដើម្បីឱ្យពួគគាត់មានអារម្មណ៍ថា អ្នកកំពុងនាំភាពរីករាយដល់ពួគគេ បន្ទាប់មកស្វាគមន៍ពួកគេយ៉ាងកក់ក្តៅ រួចពោលភាសារគួរសម ជាមួយអាកប្បកិរិយាស្ងប់ស្ងាត់ មិនរញ៉េរញៃអ៊ូអរពេក។ លើសពីនេះអ្នកពំុគួរដើរតាមភ្ញៀវស្អិតពេកទេ ព្រោះអាចធ្វើឱ្យគាត់តានតឹង ពោលគឺគ្មានសេរីភាពក្នុងការដើរមើលអីវ៉ាន់។
២. ស្លៀកពាក់ប្រកបដោយវិជ្ជាជីវៈ៖ ការស្លៀកពាក់ពិតជាសំខាន់ណាស់ បើសម្លៀកបំពាក់របស់អ្នកមិនស្អាត គេអាចវាយតម្លៃបានថាអ្វីដែលអ្នកកំពុងធ្វើក៏មិនស្អាតដែរ ដូច្នេះហើយអ្នកត្រូវប្រាកដថាស្លៀកពាក់ និងធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈ។ ជៀសវាងការស្លៀកសម្លៀកបំពាក់ពិបាកភ្នែកដែលអាចធ្វើឱ្យអតិថិជនបាត់បង់ទំនុកចិត្តចិត្ត។
ផ្ទុយទៅវិញ ចូរជ្រើសរើសសំលៀកបំពាក់បែបអភិរក្សនិយម ដែលសមស្របនឹងបរិយាកាសការងាររបស់អ្នក។ ប្រសិនបើអ្នកបង្ហាញរូបរាងស្អាត និងស្អាត អតិថិជនរបស់អ្នកនឹងមានអារម្មណ៍ល្អតាមនោះដែរ។
៣. ដឹងចិត្តអតិថិជន៖ ប្រសិនបើអតិថិជនមកហាងរបស់អ្នកញឹកញាប់ សូមព្យាយាមចងចាំចំណូលចិត្តរបស់ពួកគាត់ ដូច្នេះពួកគាត់មានអារម្មណ៍ថាមានការគាំទ្ររាល់ពេលដែលពួកគាត់បើកទ្វារចូល ហើយមានអារម្មណ៍ថាខ្លួនឯងពិសេស ដែលគេចងចិត្តអ្វីដែលគាត់ចូលចិត្ត។ ការចងចាំព័ត៌មានលម្អិតពីមុនៗជាមួយអតិថិជនអាចលើកទឹកចិត្តភ្ញៀវឱ្យបន្តទិញទំនិញនៅហាងរបស់អ្នក ហើយវាក៏អាចធ្វើឱ្យបទពិសោធន៍ទិញទំនិញកាន់តែលឿន និងមានប្រសិទ្ធភាពជាងមុនសម្រាប់អតិថិជន ប្រសិនបើអ្នកស៊ាំនឹងចំណូលចិត្តរបស់ពួកគេ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-05T09:59:59.145Z",
"category": "កំពូលអ្នកលក់",
"views": 344,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់គេងលក់ក៏លុយហូរកុង! មកស្គាល់ Youtuber ៣រូបផលិតវីដេអូ បង្រៀនអំពីរបៀបរកចំណូលអកម្ម
|
https://business-cambodia.com/articles/passive-income-content-by-3-youtuber-
|
ដើម្បីគេងលក់ស្រួលមានលុយហូរចូលកុង ពេលចាស់ទៅ មនុស្សច្រើនណាស់ដែលខំប្រឹងធ្វើការពីក្មេងទាំងយប់ទាំងថ្ងៃ ដើម្បីសន្សំលុយសល់ទ្រព្យ ឬក៏ស្វែងរកផ្លូវក៏ដូចជាវិធីសាស្រ្តដើម្បីកសាងចំណូលអកម្ម ទោះគេងលក់ក៏មានលុយហូរចូលកុងដែរ។
ដូច្នេះហើយថ្ងៃនេះផងដែរយើងសូមលើកយកនូវ Youtuber ៣ រូបដែលជាអ្នកផលិតវីដេអូ ប្រភពនៃគំនិតក្នុងការបង្កើតផ្លូវវិនិយោគ និងបង្កើតទ្រព្យអកម្ម ទោះមិនបាច់ធ្វើការឬធ្វើការតិចក៏មានលុយចាយដែរ។
១. Charlie Chang
លោក Charlie Chang គឺជាសហគ្រិនវ័យ២៩ឆ្នាំ ជាជនជាតិជប៉ុន-អាមេរិកអាចរកចំណូលបាន១១ម៉ឺនដុល្លារក្នុង១ខែ បច្ចុប្បន្នលោកអាចសល់ទ្រព្យជិត៣លានដុល្លារហើយ បន្ទាប់ពីគាត់បានចាយពេលជាង៦ឆ្នាំ ក្នុងនាមជា Youtuber ផលិតមាតិកាអំពីលុយ និងការប្រើប្រាស់លុយកាក់។ លោកគឺជាអ្នកផលិតមាតិកាមួយរូបដែលធ្វើវីដេអូច្រើនបំផុតអំពីរបៀបនិងគំនិតក្នុងការរកលុយពីចំណូលអកម្ម។
២. Ali Abdaal
លោក Ali Abdaal គឺជាអតីតគ្រូពេទ្យជនជាតិអង់គ្លេសមួយរូប ហើយបច្ចុប្បន្នគឺជាអ្នកនិពន្ធសៀវភៅនិងជាអ្នកផលិតមាតិកាឌីជីថលមួយរូប ដែលមានអ្នកតាមដានជិត៤លាននាក់។ បុរសវ័យ២៨ឆ្នាំរូបនេះតែងតែផលិតមាតិកាទាក់ទងនឹងរបៀបក្នុង ការសិក្សានិងការអានសៀវភៅ គន្លឹះដើម្បីបង្កើនផលិតភាពការងារ បទពិសោធន៍ជីវិត កម្មវិធីបច្ចេកវិទ្យាប្លែកៗ គន្លឹះហិរញ្ញវត្ថុក្នុងការកសាងទ្រព្យ សន្សំទ្រព្យ និងចែករំលែកអំពីគំនិតក៏ដូចជារបៀបក្នុងការបង្កើតចំណូលអកម្មផងដែរ។
៣. Iman Gadzhi
លោក Iman Gadzhi ក្មេងប្រុសជនជាតិអាមេរិករូបនេះ បានក្លាយជាអ្នកមានតាំងពីអាយុ១៨ឆ្នាំ។ នាពេលបច្ចុប្បន្ននេះលោកមានអាយុ២២ឆ្នាំហើយអាច សល់ទ្រព្យចំនួន២លាន$ ជាមួយនឹងអ្នកតាមដានយូធូបរបស់លោកជាង២លាននាក់។
លោកគឺជាអ្នកចែករំលែកគំនិតក្នុងការធ្វើទីផ្សារឌីជីថល របៀបរកចំណូលអកម្ម និងការលក់ជំនាញឬវគ្គសិក្សាផ្សេងៗនៅលើអ៊ីនធើណេត។ យ៉ាងណាមិញលោកក៏ធ្លាប់បានលើកឡើងថា “មនុស្សជាច្រើនគិតថាពួកគេមិនអាចក្លាយទៅជាមហាសេដ្ឋីនោះទេ ព្រោះពួកគេខ្វះចំណេះដឹង ពិបាកយល់ និងកម្លាំងចិត្ត ការជួយជ្រោមជ្រែង ទើបពួកគេមិនអាចក្លាយខ្លួនទៅជាអ្នកមានបាន ប៉ុន្តែពួកគេភ្លេចថាពួកគេខ្វះតែម្យ៉ាងប៉ុណ្ណោះគឺការផ្តោត ដើម្បីរៀនពីភាពខ្វះខាតអស់ទាំងនោះ”។
ជាការពិតណាស់ Youtube គឺបណ្តុំចំណេះដឹងដ៏ធំមហិមា ប្រចាំសករាជឌីជីថលនេះ មនុស្សម្នាសុទ្ធតែមានឱកាសបានមើល តាមដានចំណេះដឹងពីអ្នកផលិតល្បីៗ បានរៀនសូត្រប្រមូលគំនិតពីកម្មវិធីយក្សនេះ ហើយបុគ្គល៣រូបខាងលើដែលយើងបានលើកឡើងនេះ គឺជាអ្នកផលិតផលវីដេអូនិងចែករំលែកចំណេះដឹងអំពីរបៀបរកលុយ បែបអកម្មច្រើនបំផុតមួយក្នុងចំណោមអ្នកផលិតជាច្រើនផ្សេងទៀតដែលយើងបានស្គាល់៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-05T09:51:41.891Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 664,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មកស្គាល់សហស្ថាបនិកស្ត្រី១រូប ឈរពីក្រោយ បុណ្យភូមិ ខណៈចាប់ផ្តើមដំបូងគ្មានអ្នកឧបត្ថម្ភ
|
https://business-cambodia.com/articles/ms-rithy-lomorpich
|
បុណ្យភូមិ គឺជាមហោស្រពសិល្បៈលេចធ្លោមួយដែលបានអង្រួនចិត្តមហាជន ជាពិសេសយុវវ័យ ឲ្យទទួលបានបរិយាកាសរីករាយក្នុងការឈ្វេងយល់នៃសិល្បៈ និងវប្បធម៌របស់កម្ពុជា ក៏ដូចជាផ្សារភ្ជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគតផងដែរ។ ចុះតើនរណាឈរពីក្រោយព្រឹត្តិការណ៍ដ៏ធំនេះ?
បុណ្យភូមិ បានចាប់កំណើតឡើងក្នុងឆ្នាំ២០១៤ ដែលកើតចេញពីការសន្ទនាមួយរបស់យុវជនបួនរូបរួមមាន កញ្ញា រិទ្ធី លំអរពេជ្រ កញ្ញា រិទ្ធី លំអរកេសរ លោក បូ សកលកិត្យា និងកញ្ញា អ៊ុំ ច័ន្ទទេវី ជជែកគ្នាពីវប្បធម៌នៃការក្រាលកន្ទេលមើលល្ខោនដែលបានបាត់ប្រជាប្រិយភាពទៅបន្តិចម្តងៗ។ ក្នុងគ្រាចាប់ផ្តើមដំបូងនោះ មានក្រុមការងារស្ម័គ្រចិត្តមិនដល់៣០នាក់ទេ ហើយសុទ្ធសឹងតែជាមិត្តភក្តិជិតស្និទ្ធរបស់សហស្ថាបនិក ជាមួយធនធានតិចតួចបំផុតដែលបានមកពីការរៃអង្គាសគ្នានិងរៀបចំឡើងចេញជាឆាកតូចៗធ្វើពីគ្រែ ត្បិតពុំមានអ្នកឧបត្ថម្ភបើទោះបីខំផ្សព្វផ្សាយយ៉ាងណាក្តី។
យ៉ាងណាមិញ បើយើងក្រឡេកមើលខ្សែជីវិតសហស្ថាបនិកមួយរូបរបស់ បុណ្យភូមិ វិញគឺកញ្ញា រិទ្ធី លំអរពេជ្រ ហៅ យូគី ដែលជាផលិតករឯករាជ្យ និងជាអគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុនភ្លើងគប់។ កញ្ញាមានស្រុកកំណើតក្នុងរាជធានីភ្នំពេញ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រ ពីសាលា Department of Media and Communication (DMC) រួមទាំងបានបន្តការសិក្សាវគ្គខ្លីលើវិស័យភាពយន្តជាច្រើនប្រទេស។
ទំព័រជីវិតការងារដំបូង យុវត្តីវ័យ៣០ឆ្នាំរូបនេះបានចូលខ្លួនធ្វើការនៅ DMC ក្នុងកម្មវិធី ស្នេហ៍៩ ក្នុងនាមជាជំនួយការអ្នកដឹកនាំ។ លុះដល់រដូវកាលទីពីរ កញ្ញាក៏ទទួលបានឱកាសសរសេរជា Episode (វគ្គ) និងដឹកនាំសម្តែងដោយផ្ទាល់តែម្តង។ ក្រោយមក កញ្ញាបានចាប់ផ្តើមថតស្ពតពាណិជ្ជកម្ម រឿងខ្លី និងភាពយន្តផ្សេងៗ រហូតមកទល់បច្ចុប្បន្ន រួមទាំងកសាងស្នាដៃ ទទួលបានពាន់រង្វាន់ទាំងក្នុងស្រុកនិងក្រៅស្រុកជាច្រើន។
ថ្លែងដោយសំឡេងច្បាស់ៗភ្ជាប់នឹងស្នាមញញឹម ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia ផលិតករវ័យក្មេង និងជាប្រធានមហោស្រពបុណ្យភូមិរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «មិនថាអ្នកជាស្រី ប្រុស ឬភេទណាមួយក៏ដោយ គឺយើងមានតម្លៃស្មើៗគ្នា មានសិទ្ធ និងមានឱកាសក្នុងការសុបិនអ្វីដែលយើងចង់ធ្វើ»។ កញ្ញាបានបន្តទៀតថា៖ «យើងមានអតិភាព មានអំណាចក្នុងការធ្វើក្តីសុបិននោះឲ្យបានទៅតាមទម្រង់របស់យើង។ បើវាមិនទាន់អាចជោគជ័យនៅថ្ងៃនេះទេ យើងអាចជោគជ័យនៅថ្ងៃស្អែក ឬក៏ថ្ងៃស្អែកមួយទៀត។ ហើយពាក្យថាជោគជ័យមួយម៉ាត់ យើងជាអ្នកកំណត់ខ្លួនឯង ពុំមាននរណាមកកំណត់នោះឡើយ»។
គួរជម្រាបផងដែរថា អស់រយៈកាល១០ឆ្នាំមកហើយដែលបុណ្យភូមិបានកកើតឡើង។ គំនិតតូចមួយពីសហស្ថាបនិកទាំងបួនរូប បានក្លាយជាមហោស្រពសិល្បៈដ៏ធំមួយលើទឹកដីប្រទេសកម្ពុជា ហើយវាសឹងតែមិនគួរឲ្យជឿដែលប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈមានការស្រលាញ់បុណ្យភូមិដូចជាពួកគេដែរ។ មិនតែប៉ុណ្ណោះ ក្នុងឆ្នាំទី១០នេះ មហោស្រពបុណ្យភូមិនឹងធ្វើឡើងរយៈពេល១០ថ្ងៃ ដែលត្រូវបានបែងចែកជា ៣សប្តាហ៍។ សប្តាហ៍ទី១ ធ្វើនៅ ហ្វេកតូរី ភ្នំពេញ ពីថ្ងៃទី០១-ទី០២ ខែមេសា។ សប្តាហ៍ទី២ ធ្វើនៅ ផ្សារ ជីប ម៉ុង មេហ្គាម៉ល ២៧១ ពីថ្ងៃទី០៣-ទី០៦ ខែមេសា។ សប្តាហ៍ទី៣ ធ្វើនៅទីតាំងវត្តដែលមានចម្ងាយ៤៥នាទីពីទីក្រុង ពីថ្ងៃទី០៧-ទី០៩ ខែមេសា ឆ្នាំ២០២៣៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-05T09:51:06.513Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1779,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អនុវត្តគំនិតខ្លឹមទាំង២១ ជួយឱ្យមនុស្សរៀបជីវិតឱ្យក្លាយជាអ្នកជំនួញ អត្រាជោគជ័យខ្ពស់បំផុត
|
https://business-cambodia.com/articles/21-ideas-to-success
|
នៅចន្លោះអាយុពី ១៨ឆ្នាំទៅ ៣០ វាជាវ័យមាសប្រាក់មួយដែលមនុស្សគួរចំណាយពេលវេលា រៀបចំអនាគតរបស់ខ្លួនឱ្យបានល្អជាទីបំផុត។ មនុស្សដែលអាចប្រើប្រាស់ពេលវេលាចន្លោះនេះបានត្រឹមត្រូវ អាចជួយឱ្យពួកគេអាចសម្រេចនូវក្ដីស្រមៃរបស់ខ្លួនឯងបានលឿន អាចវិវត្តន៍ខ្លួនមកជាម្ចាស់អាជីវកម្ម និងអាចធ្វើឱ្យជីវិតរីកចម្រើនលឿនជាងមនុស្សទូទៅ។
អាស្រ័យហេតុដូចនេះហើយទើប Business Cambodia សូមលើកយកនូវគំនិតខ្លីខ្លឹមទាំង ២១ ដែលអាចជួយឱ្យមនុស្សអាចរៀបចំជីវិតរបស់ពួកគេបានល្អប្រសើរ ជាពិសេសសម្រាប់មនុស្សដែលមានបំណងចង់វិវត្តន៍ខ្លួនមកជាម្ចាស់អាជីវកម្ម៖
១. ប្រកួតប្រជែងជាមួយខ្លួនឯងដើម្បីធ្វើឱ្យខ្លួនឯងរីកចម្រើនទៅមុខជានិច្ច
២. ធ្វើកិច្ចការងារណាដែលអ្នកស្រលាញ់ចូលចិត្ត
៣. ហ៊ានប្រឈមមុខនឹងហានិភ័យ ព្រោះហានិភ័យកាន់តែខ្ពស់ ឱកាសក៏ខ្ពស់ផងដែរ។ ប៉ុន្តែត្រូវប្រឈមមុខនឹងហានិភ័យដោយគិតពិចារណាឱ្យបានល្អិតល្អន់បំផុត
៤. ជឿជាក់លើខ្លួនឯងជានិច្ចថាអ្នកអាចធ្វើកិច្ចការងារឱ្យទទួលបានជោគជ័យស្ទើរតែគ្រប់យ៉ាង
៥. មានទស្សនៈវិស័យវែងឆ្ងាយចំពោះអនាគត កុំគិតនិងធ្វើអ្វីមួយដោយមើលឃើញតែប្រយោជន៍រយៈពេលខ្លី
៦. ចំណាយពេលវេលាជាមួយមនុស្សល្អដែលជួយឱ្យអ្នករីកចម្រើនទៅមុខទាំងចំណេះដឹង សមត្ថភាព ទ្រព្យសម្បត្តិ
៧. ព្យាយាមយកឈ្នះរាល់សេចក្ដីភ័យខ្លាចរបស់ខ្លួនឯង និងធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សដែលក្លាហាន
៨. យកគំនិតទៅអនុវត្តជាសកម្មភាព ព្រោះគំនិតល្អយ៉ាងណាក៏គ្មានតម្លៃដែរបើមិនមានការអនុវត្តឬពិសោធន៍សាកល្បង
៩. ចំណាយពេលវេលាឱ្យបានល្អបំផុត ហើយមិនគួរខ្ជះខ្ជាយពេលវេលាលើរឿងអត់ប្រយោជន៍ច្រើនហួសហេតុនោះទេ
១០. ត្រូវចេះកំណត់គោលដៅជីវិតឱ្យបានច្បាស់លាស់
១១. រៀនពីរបៀបកសាងក្រុមដ៏អស្ចារ្យដើម្បីសម្រេចគោលដៅរបស់អ្នក
១២. រៀបចំអត្តចរិតរបស់ខ្លួនឯងឱ្យល្អ និងទាក់ទាញតែមនុស្សមានអត្តចរិតល្អឱ្យចូលក្នុងក្រុមរបស់អ្នកបានហើយ
១៣. រៀនពីវិធីគៀងគរប្រមូលធនធានផ្សេងៗដើម្បីចាប់ផ្ដើមអាជីវកម្ម
១៤. ដឹងពីអតិថិជនគោលដៅរបស់អាជីវកម្ម
១៥. រៀនពីកំហុសឆ្គងដែលខ្លួនបានបង្កើតឡើង
១៦. គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអាជីវកម្មឱ្យបានល្អបំផុត
១៧. រៀនពីវិធីដឹកនាំមនុស្ស និងជំនាញទីផ្សារ
១៨. រៀនពីវិធីលើកទឹកចិត្តខ្លួនឯងរាល់ពេលដែលជួបបញ្ហា
១៩. បន្តរៀនសូត្រនិងអភិវឌ្ឍន៍ខ្លួនជាប្រចាំតាមរយៈការរៀននូវជំនាញថ្មីៗ ដោះស្រាយបញ្ហាថ្មីៗ
២០. រៀនបើកចិត្តស្ដាប់ពាក្យរិះគន់ក្នុងន័យស្ថាបនារបស់មនុស្សជុំវិញខ្លួន
២១. ធ្វើអាជីវកម្មដែលមិនប៉ះពាល់ដល់សង្គម និងចេះផ្ដល់ផលតបស្នងត្រឡប់ទៅសង្គមវិញ។
តាមពិតទៅជីវិតជាយុវវ័យ ត្រូវពង្រឹងនូវចំណុចផ្សេងៗជាច្រើន ដែលលើសពីចំណុចទាំង ២១ខាងលើនេះទៅទៀត។ ប៉ុន្តែមិត្តអ្នកអានអាចចាប់ផ្ដើមពីការអភិវឌ្ឍខ្លួនឱ្យបានល្អប្រសើរលើចំណុចទាំង ២១ខាងលើនេះសិន មុននឹងឈានទៅដល់ការអភិវឌ្ឍខ្លួនទៅលើផ្នែកផ្សេងៗទៀត។ ត្រូវចាំថាអ្នកត្រូវតែបន្តការសិក្សារៀនសូត្ររហូត ដើម្បីអាចស្វែងរកនូវភាពជោគជ័យ និងអាចរក្សាភាពជោគជ័យឱ្យបានយូរអង្វែង៕
ចង់អានសៀវភៅដឹកនាំល្បីៗ រៀនគំនិតរកស៊ីល្អៗ សូមចុចទីនេះ ( https://t.me/LongVathanakOfficial )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-05T09:42:37.291Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 748,
"author": {
"first_name": "ឡុង",
"last_name": "វឌ្ឍនៈ",
"email": "longvathanak007@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អ្នករកស៊ីគួរជៀសឱ្យបាន! កំហុសឆ្គងធំ៣នេះ ធ្វើឱ្យក្រុមហ៊ុនយក្ស ៤ ដួលផ្ទួនៗក្នុងប្រវត្តិសាស្ត្រ
|
https://business-cambodia.com/articles/4-big-failed-in-history
|
នៅក្នុងការរកស៊ីមិនប្រាកដថាសុទ្ធតែដើរផ្លូវត្រូវគ្រប់ពេលវេលានោះទេ បើទោះបីជាពេលខ្លះអាជីវកម្មទាំងនោះមានទំហំធំរាប់លានដុល្លារក៏ដោយ។ ជាក់ស្ដែងមានអាជីវកម្មធំៗជាច្រើនក្នុងប្រវត្តិសាស្ត្រដែលធ្លាប់ឡើងខ្ពស់ដល់ចំណុចកំពូល ប៉ុន្តែត្រូវជួបនូវបញ្ហា និងដួលរលំជាបន្តបន្ទាប់ ដោយសារតែការប្រហែសភ្លេចខ្លួនដើរតាមទំនោរទីផ្សារ និងភ្លេចអភិវឌ្ឍន៍ខ្លួនរហូតធ្វើឱ្យអាជីវកម្មដែលធ្លាប់តែល្បីល្បាញ ធ្លាក់ខ្លួនស្ទើរតែត្រូវគេបំភ្លេចចោលទៅហើយ។
ខាងក្រោមនេះគឺជាក្រុមហ៊ុនធំ៤ ដែលធ្លាប់រីកចម្រើនដល់កម្រិតកំពូល តែបច្ចុប្បន្នមានខ្លះប្រកាសក្ស័យធន និងខ្លះទៀតកំពុងរស់យ៉ាងត្រដាបត្រដួសបំផុត៖
១. ក្រុមហ៊ុនទូរស័ព្ទ Nokia បដិសេធប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលជាប្រព័ន្ធប្រតិបត្តិការដ៏ល្បីល្បាញទូទាំងសាកលលោកដែលផលិតដោយក្រុមហ៊ុន Google ដែលការសម្រេចចិត្តពេលនោះក៏បានក្លាយជាផ្នែកមួយធ្វើឱ្យក្រុមហ៊ុនបាត់បង់នូវអតិថិជនបន្តិចម្ដងៗរហូតធ្លាក់ដល់បាត។
២. ក្រុមហ៊ុន Yahoo បដិសេធទិញយកក្រុមហ៊ុន Google ក្នុងតម្លៃត្រឹមតែ ១លានដុល្លារ ប៉ុន្តែក្រោយមកក្រុមហ៊ុន Google បានបន្តភាពរីកចម្រើនរហូតក្លាយជាក្រុមហ៊ុនយក្សមានតម្លៃជាង ១ពាន់លានដុល្លារវ៉ាដាច់ក្រុមហ៊ុន Yahoo ដែលធ្លាប់បដិសេធខ្លួន។ ផ្ទុយទៅវិញ Yahoo បច្ចុប្បន្នកំពុងតែត្រដាបត្រដួសហើយលក់ខ្លួនឱ្យគេជាបន្តបន្ទាប់វិញ។
៣. ក្រុមហ៊ុនកាមេរ៉ា Kodak បានបដិសេធប្រើប្រាស់ការបញ្ចេញនូវបច្ចេកវិទ្យាកាមេរ៉ាឌីជីថលដែលមិនប្រើប្រាស់ហ្វីល ចុងក្រោយអាជីវកម្មខ្លួនក៏ចាប់ផ្ដើមហួសសម័យ ហើយត្រូវក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀតបញ្ចេញបច្ចេកវិទ្យាកាមេរ៉ាទំនើបប្រើហ្វីលប្រជែងជាមួយក្រុមហ៊ុន Kodak។
៤. ក្រុមហ៊ុន BlockBuster បដិសេធទិញក្រុមហ៊ុន Netflix ដែលបច្ចុប្បន្នក្រុមហ៊ុន Nexflix ទទួលបាននូវភាពរីកចម្រើនខ្លាំងនៅទូទាំងពិភពលោក និងទាញអតិថិជន រួមទាំងប្រាក់ចំណូលរាប់លានដុល្លារឯនោះក្នុង១ឆ្នាំៗ។
ជាក់ស្ដែងកំហុសធំៗ ៣ដែលក្រុមហ៊ុនទាំង៤ខាងលើធ្លាប់បានធ្វើគឺ កំហុសទី១. មិនហ៊ានប្រឈមនឹងហានិភ័យខ្លះៗ ដើម្បីទិញយកក្រុមហ៊ុនតូចៗមួយចំនួនដែលកំពុងតែត្រូវការជំនួយ កំហុសទី២. ភ្លេចអភិវឌ្ឍន៍ផលិតផលឬសេវាកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយកំហុសទី៣ចុងក្រោយគឺ មិនបានត្រៀមខ្លួនឱ្យរួចរាល់ដើម្បីប្រឈមនឹងការប្រែប្រួលនានានៅពេលអនាគត៕
ចង់អានសៀវភៅដឹកនាំល្បីៗ រៀនគំនិតរកស៊ីល្អៗ សូមចុចទីនេះ ( https://t.me/LongVathanakOfficial )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-05T09:38:26.411Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 670,
"author": {
"first_name": "ឡុង",
"last_name": "វឌ្ឍនៈ",
"email": "longvathanak007@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ការពិតនៅពីក្រោយភាពស្រស់ស្អាតរបស់កោះតម្លៃរាប់លានដុល្លារនៅឥណ្ឌូនេស៊ី ជាគំនិតច្នៃប្រឌិតរបស់ជនជាតិបរទេស២នាក់នេះសោះ
|
https://business-cambodia.com/articles/indonesia-bali-tim-hartnoll-
|
នៅប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសមួយដែលភ្ញៀវទេសចរចូលចិត្តធ្វើដំណើរកំសាន្តច្រើនជាងគេ ដោយសារមានតំបន់ទេសចរយ៉ាងច្រើន ជាពិសេសបណ្តុំឆ្នេរខ្សាច់ស្រស់ស្អាតនៅលើកោះបាលីតែម្តង។បាលីគឺជាខេត្តមួយរបស់ប្រទេសឥណ្ឌូនេស៊ីនិងស្ថិតនៅភាគខាងលិចនៃកោះសាន់ដា ខេត្តនេះមានកោះចំនួន១៧០០០កោះ ហើយកោះដែលល្បីល្បាញនៅក្នុងខេត្តបាលី ត្រូវបានក្លាយជាគោលដៅទេសចរយ៉ាងសំខាន់ចាប់តាំងពីពេលដែលមានបុរសជនបរទេស៣រូបបានទិញយកកោះជាច្រើននៅតំបន់នោះ។
លោក Tim Hartnoll ជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនពិភពលោក X-Press និងជាមនុស្សម្នាក់ដែលចូលចិត្តធ្វើដំណើរកំសាន្តតាមបណ្តាកោះនានាដោយជិះទូក។នៅក្នុងឆ្នាំ២០០៦ លោកបានឆ្លងកាត់ប្រជុំកោះជាច្រើនស្ថិតនៅបាលី លោកបានចាប់អារម្មណ៍ឃើញថា កោះទាំងនោះអាចគោលដៅទេសចរណ៍នាពេលអនាគត។ក្រោយមមកលោកក៏បានសម្រេចចិត្តទិញយកចង្កោមកោះចំនួន៦ដែលមានឆ្នេរខ្សាច់ជាង១២។លោកបានប្រមូលវិនិយោគិនចំនួន៨នាក់ផ្សេងទៀតដើម្បីជម្រុញការអនុវត្តន៍បន្ថែមនៅលើប្រជុំកោះទាំងនេះផងដែរ។
លោក Hartnoll ចាប់ផ្តើមធ្វើការសាងសង់សណ្ឋាគារនិងភោជនីយដ្ឋានការបង្កើតសួនផ្កា រៀបចំប្រព័ន្ធទឹក និងការស្តារប្រព័ន្ធផ្សេងៗទៀតជាច្រើននៅកោះនេះ។គួររំលឹកផងដែរថា កោះដែលកំពុងធ្វើការកែលម្អនេះមានទីតាំងស្ថិតនៅជិតនិងកោះបាលីដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីជនជាតិអាមេរិច Christopher Burch ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Burch Creative Capital និងជាសហស្ថាបនិកច្នៃម៉ូតសម្លៀកបំពាក់ Tory Burch ផងដែរ។លោក Burch ក៏ជាអ្នកទេសចរណ៍មួយរូបដែលបានធ្វើដំណើរឆ្លងកាត់កោះជាច្រើននៅប្រទេសឥណ្ឌូនេស៊ីដូច Hartnoll ដែរ។ លោកបានលក់ទ្រព្យសម្បតិ្តរបស់ខ្លួនអស់ជាច្រើនដើម្បីទិញកោះទាំងនោះ ដោយបានបង្កើតឲ្យមានការបង្កើតជាបន្ទាប់សម្រាប់ស្នាក់នៅដល់ទៅ ៣៥បន្ទប់ ព្រមទាំងបង្កើតកន្លែងកំសាន្តយ៉ាងល្អប្រណិតជាច្រើនផ្សេងៗទៀត។
គោលបំណងសំខាន់តែពួកគេទិញយកកោះទាំងនោះគឺដើម្បីរក្សាការពារធនធានធម្មជាតិនៅលើកោះនេះ និងចង់ជួយរកការងារបន្ថែមសម្រាប់ប្រជាជនក្នុងតំបន់នេះតាមរយៈការមកលេងរបស់ភ្ញៀវទេសចរ។ប្រទេសឥណ្ឌូនេស៊ីមានការកើនឡើងនៃចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកើនដល់៦លាននាក់នៅឆ្នាំ២០១៨ ហើយចំណូលដែលទទួលបាន៥.៥ពាន់លានដុល្លារបើគិតត្រឹមឆ្នាំ២០១៤៕
អត្ថបទដោយ៖សម្បតិ្ត សុខឡាង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-05T06:05:40.547Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 283,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អ្នកឧកញ៉ា គួច ម៉េងលី៖ សម័យនេះត្រូវចេះវិនិយោគលើភាគហ៊ុន បើចង់កសាងទ្រព្យបង្កើតភាពមានបាន
|
https://business-cambodia.com/articles/kouch-mengly-recommend-to-invest-in-stock-market
|
មានប្រជាជនកម្ពុជាជាច្រើនកាន់តែចាប់អារម្មណ៍លើការវិនិយោគលើផ្សារហ៊ុនខណៈផ្សារមូលបត្រកម្ពុជា( ផ្សារហ៊ុនកម្ពុជា) កាន់តែរីកចម្រើនទៅមុខឥតឈប់ឈរហើយក៏មានក្រុមហ៊ុនក្នុងស្រុកឡើងផ្សារហ៊ុនដើម្បីបោះផ្សាយលក់ភាគហ៊ុនជាសាធារណកៀគរទុនពង្រីកសក្ដានុពលអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់។ ជាក់ស្ដែងក្រុមហ៊ុន ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលីក៏នឹងឡើងផ្សារហ៊ុនក្នុបពេលដ៏ខ្លីខាងមុខនេះ។
ទាក់ទងនឹងផ្សារភាគហ៊ុននេះដែរ នៅក្នុងសិក្ខាសាលាស្ដីពី “ការស្វែងយល់អំពីឱកាសវិនិយោគក្នុងដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន ម៉េង លី ជេ. គួច អេឌ្យូខេសិន ម.ក” កាលពីថ្ងៃមិញមិញនេះ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានមានប្រសាសន៍” ជំនាន់នេះ យើងត្រូវចេះពីការវិនិយោគលើភាគហ៊ុន បើចង់កសាងទ្រព្យរយៈពេលវែងជានិរន្តរភាព និងមានឱកាសក្លាយជាអ្នកមាន ក្លាយជាសេដ្ឋី”។
អ្នកឧកញ៉ាវេជ្ជបណ្ឌិត បានមានប្រសាសន៍ឲ្យដឹងទៀតថា ផ្សារភាគហ៊ុនគឺជាកន្លែងមួយសម្រាប់សាធារណជនកសាងទ្រព្យ ជាពិសេសសម្រាប់បងប្អូនដែលរកលុយបាន ហើយសល់លុយ មិនចង់ឈឺក្បាលរឿងចេញរកស៊ីគ្រប់គ្រងបុគ្គលិកនាំតែស៊ាំញ៉ាំ នោះផ្សារភាគហ៊ុនគឺជាកន្លែងសក្តិសមបំផុតសម្រាប់ពួកគាត់វិនិយោគដើម្បីក្លាយជាម្ចាស់ក្រុមហ៊ុនធំៗ ហើយក៏ជាផ្លូវបង្កើតចំណូលរយៈពេលវែងទៅអនាគតតកូនតចៅទៀតផង។
អ្នកឧកញ៉ាវេជ្ជបណ្ឌិតក៏បានបង្ហើបផងដែរថា ក្រុមហ៊ុនដែលអ្នកគួរវិនិយោគគឺជាក្រុមហ៊ុនដែលមានតម្រូវការក្នុងសង្គម។ ជាក់ស្ដែងកាលសម័យកូវីដ១៩ ខណៈមនុស្សមិនអាចជួបគ្នាដោយសារបញ្ហាឆ្លងកូវិដ ក្រុមហ៊ុន Zoom ដែលក្រុមហ៊ុនភ្ជាប់ទំនាក់ទំនងនិងប្រជុំអនឡាញគឺត្រូវប៉ាន់ខ្លាំង។
ចំណែកនៅប្រទេសកំពុងអភិវឌ្ឍន៍ ក្រុមហ៊ុនដែលសង្គមត្រូវការ ផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ដូចជាក្រុមហ៊ុនរកស៊ីក្នុងវិស័យអប់រំ សាលារៀន មន្ទីរពេទ្យ រោងច្រកថ្នាំ រោងចក្រឧស្សាហកម្មនិងរោងចក្រផ្សេងៗ សម្រាប់នាំចេញជាដើម។
ជាក់ស្ដែង ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលីផ្ទាល់គឺជាក្រុមហ៊ុនមួយរកស៊ីក្នុងវិស័យអប់រំ ផ្ដល់ចំណេះដឹងនិងជួយលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ អ្វីដែលកាន់តែពិសេសនោះគឺក្រុមហ៊ុនរបស់អ្នកឧកញ៉ានឹងឡើងផ្សារហ៊ុនក្នុងពេលឆាប់ៗខាងមុខនេះ ដូច្នេះប្រជាជនទូទៅសុទ្ធតែអាចក្លាយជាម្ចាស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ាតាមរយៈការទិញភាគហ៊ុនក្រុមហ៊ុនក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងផ្សារដំបូង(IPO)ក៏ដូចជាទិញភាគហ៊ុនក្រុមហ៊ុននេះនៅលើផ្សារហ៊ុនកម្ពុជាជាដើម។
អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថាចំពោះការវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនដែលសង្គមត្រូវការនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ក្រុមហ៊ុនកម្ររំលំណាស់ពោលគឺមានតែរីកចម្រើនអ្នកវិនិយោគទិញហ៊ុនអាចមានឱកាសកសាងទ្រព្យក្លាយជាសេដ្ឋីបាន។
អ្នកឧកញ៉ាក៏បានណែនាំឲ្យពលរដ្ឋចេះប្រើលុយក្នុងការកសាងទ្រព្យ។ ត្រង់នេះអ្នកឧកញ៉ាបានលើកឡើងថា “លុយដែលអ្នកទុកចោលគឺជាលុយងាប មិនអាចកើតកូនកើតចៅទេ ដូច្នេះពលរដ្ឋដែលមានលុយសល់ អាចយកមកវិនិយោគលើផ្សារហ៊ុនដើម្បីកសាងទ្រព្យ ផ្ដល់ផលចំណេញរយៈពេលវែងតជំនាន់”។ ចំពោះលុយប្រើវិនិយោគលើផ្សារហ៊ុននេះទោះជាហ៊ុនយើងធ្លាក់ថ្លៃក៏នៅតែជាហ៊ុនរបស់យើងតែបើហ៊ុនយើងឡើងយើងនឹងចំណេញ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលីនឹងឡើងផ្សារហ៊ុនជាផ្លូវការនៅអំឡុងខែឧសភាឆ្នាំ២០២៣នេះ។ ដូច្នេះពលរដ្ឋខ្មែរទូទៅសុទ្ធតែអាចក្លាយជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនរបស់អ្នកឧកញ៉ាតាមរយៈទិញហ៊ុនក្រុមហ៊ុនអ្នកឧកញ៉ាក្នុងផ្សារដំបូង(IPO)ក៏ដូចជាទិញហ៊ុននៅលើផ្សារហ៊ុនជាដើម។
ចង់ចេះទិញហ៊ុន ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលី អាចតាមដានFacebook page Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-05T05:49:40.732Z",
"category": "PR",
"views": 1032,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
គ្រប់គ្រងត្រូវអាចបង្កើតចំណូល សាក៥ចំណុចនេះជួយលោកអ្នកគ្រប់គ្រងអចលនទ្រព្យបានល្អជួយបង្កើនតម្លៃ
|
https://business-cambodia.com/articles/property-managers-help-add-value-to-a-property-investment
|
មែនទែនទៅការគ្រប់គ្រងទៅអចលនទ្រព្យគឺសំខាន់ ប្រសិនបើអ្នកមានធនធានប៉ុន្តែខ្វះការគ្រប់គ្រងគឹពិបាកបន្តិចហើយ ក្នុងការទាញចំណូល មិនថាអចលនទ្រព្យជាប្រភេទជួលឬលក់ក៏ដោយ។ បើនិយាយចំពោះអចលនទ្រព្យសម្រាប់ជួលវិញ មិនថាជាប្រភេទអចលនទ្រព្យលំនៅឋាន ឬអចលនទ្រព្យពាណិជ្ជកម្មនោះទេ សុទ្ធសឹងតែមានតម្រូវការក្នុងការគ្រប់គ្រង និងថែទាំ ទាំងការមើលថែទាំអចលនទ្រព្យផ្ទាល់ និងអ្នកជួល។
យ៉ាងណាទាក់ទងនឹងការគ្រប់គ្រងនេះផងដែរយោងតាមការការដកស្រង់ចេញគេហទំព័រ McGrath បានបង្ហាញពីផលអត្ថប្រយោជន៍ក្នុងការគ្រប់គ្រង ៥ចំណុចធំៗ ដែលម្ចាស់ទ្រព្យមិនគួរមើលរំលង៖
១.បញ្ហាលុយកាក់
ការមានអចលនទ្រព្យសម្រាប់វិនិយោគគឺជាយុទ្ធសាស្រ្ដដ៏ល្អក្នុងការបង្កើតប្រាក់ចំណូលបន្ថែម។ ប៉ុន្ដែការប្រមូលលុយ ពីអ្នកជួល អាចជារឿងពិបាក និងចំណាយពេលវេលាច្រើន។ យ៉ាងណាមិញ សម្រាប់សេវាគ្រប់គ្រងអចលនទ្រព្យមានផ្ដល់ជូននូវការប្រមូលលុយកាក់ដែលមានលក្ខណៈងាយស្រួយ ឆាប់រហ័យ និងព្រមទាំងមានសុវត្ថិភាព។
២.ការប្រើប្រាស់យុទ្ធសាស្រ្ដទីផ្សារត្រឹមត្រូវ
ចំពោះប្រភេទអចលនទ្រព្យលំនៅឋាន និងអគារពាណិជ្ជកម្មដែលដាក់ជួលចាំបាច់ណាស់តម្រូវឲ្យម្ចាស់អចលនទ្រព្យ ដឹងពីវិធីក្នុងទាក់ទាញអ្នកជួល ដោយប្រើប្រាស់យុទ្ធសាស្រ្ដទីផ្សារត្រឹមត្រូវ ដែលជាហេតុទាមទារឱ្យម្ចាស់អចលនទ្រព្យដឹងពីការធ្វើទីផ្សារ។ ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ផ្ដល់ជូននូវយុទ្ធសាស្រ្ដទីផ្សារត្រឹមត្រូវ និងហ្មតចត់ដែលអាចជួយឲ្យអ្នករកបានអតិថិជនគោលដៅបានឆាប់រហ័ស និងទទួលបានតម្លៃសមស្របទៅ នឹងតម្លៃទីផ្សារ។
៣. ដំណោះស្រាយ និងការអនុវត្តច្បាប់
ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យមានបុគ្គលផ្នែកច្បាប់ចាំជួយដោះស្រាយនូវរាល់បញ្ហាពាក់ព័ន្ធផ្សេងៗ នៅគ្រប់ កាលៈទេសៈមិនថាជាវិវាទរវាងម្ចាស់ទ្រព្យ និងអ្នកជួល ឬជាបណ្ដឹងផ្សេងៗពីសំណាក់អ្នកជួល សេវាកម្មគ្រប់គ្រងអចលនទ្រព្យអាចជួយដោះស្រាយបញ្ហានេះបាន។
៤.វិធីក្នុងការចាប់យកអ្នកជួលល្អៗ
មិនមែនជារឿងងាយនោះទេក្នុងការសង្កេតមើលថាអ្នកជួលណាល្អ ឬមិនល្អ។ ដោយឡែក ចំពោះសេវាកម្មគ្រប់គ្រងអចលនទ្រព្យមានផ្ដល់ជូននូវកិច្ចសន្យាជួល និងទម្រង់បែបបទនៃការចុះកិច្ចសន្យាត្រឹមត្រូវស្របទៅតាមច្បាប់ដែលអនុញ្ញតឱ្យក្រុមហ៊ុនអាចស្ទាបស្ទង់ដឹងពីប្រភេទនៃអ្នកជួល។ បន្ថែមពីនេះ ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យក៏មានដំណាក់កាលត្រឹមត្រូវនៃការប្រមូលឯកសារចាំបាច់នានាពីអ្នកជួល។
៥. សេវាថែទាំ និងជួសជុល
ចំណុចពិសេសមួយទៀតនៃសេវាកម្មគ្រប់គ្រងអចលនទ្រព្យនោះគឺការផ្ដល់ជូនសេវាថែទាំ និងជួសជុលចំពោះអចលនទ្រព្យ។ ជាធម្មតាសំណង់អគារ តែងទទួលរងភាពចាស់រិចរឹលក្រោយពីសាងសង់និងប្រើបាស់យូរឆ្នាំ ដូច្នេះសេវាកម្មនេះ ធានាឱ្យអចលនទ្រព្យឋិតថេរក្នុងសភាពល្អ និងផ្តល់ជួនការជុសជុលរហ័សទន់ចិត្តជូនដល់អ្នកស្នាក់នៅ ដែលអាចជាកត្តាមួយផ្ដល់បទពិសោធន៍ល្អសម្រាប់អ្នកស្នាក់នៅថែមទៀតផង៕
អត្ថបទដោយ៖ ឌឿក ស្រីនុត
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-05T03:38:16.154Z",
"category": "អចលនទ្រព្យ",
"views": 499,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចំណុចខ្លាំងពីរបស់ DOMINO PIZZA ដែលធ្វើអោយយីហោមួយនេះពង្រីកបាន ១ ម៉ឺនសាខាលើពិភពលោក
|
https://business-cambodia.com/articles/shop-domino-pizza
|
DOMINO PIZZA គឺជាក្រុមហ៊ុនមួយដែលបង្កើតឡើងនៅក្នុងឆ្នាំ១៩៦០ ហើយគិតមកដល់សព្វថ្ងៃនេះក្រុមហ៊ុនមួយនេះបានពង្រីក ១៨,៨៤៨ សាខាហើយមានមនុស្សមិនតិចទេដែលស្គាល់នឹងតែងតែគាំទ្រនៅហាងមួយនេះទូទាំងពិភពលោកផងដែរ ពោលគឺក្រុមហ៊ុនមួយនេះតែងតែបង្កើតនៅប្រភេទនំដែលមានតម្លៃសមរមបំផុតដែរជាកត្តាមួយធ្វើអោយអាជីវកម្មមួយនេះតែងតែជោគជ័យជាងក្រុមហ៊ុនផ្សេងទៀត។
ជាមួយគ្នានោះដែរ ពេលនេះមកស្គាល់ពីយុទ្ធសាស្រ្តពីយ៉ាងដែលធ្វើអោយក្រុមហ៊ុន DOMINO PIZZA ជោគជ័យមកដល់សព្វថ្ងៃនេះ
១. ការផ្តល់ជូនរហ័សទាន់ចិត្ត
ជាការពិតណាស់ នៅលើពិភពលោកយើងនេះឃើញថាមានក្រុមហ៊ុន Pizza ធំៗជាច្រើនដែលកំពុងតែប្រកួតប្រជែងគ្នានៅក្នុងការលក់ទៅអោយអតិថិជន ហើយការដឹកជញ្ចូនក៏ជាចំណុចពិសេសមួយផងដែរក្នុងការដឹងជញ្ចូនទៅអោយអតិថិជន។ តែចំពោះក្រុមហ៊ុន DOMINO PIZZA វិញសេវាកម្មពិតជារហ័សទាន់ចិត្តណាស់ ហើយចំពោះការវិចខ្ចប់វិញក៏ល្អផងដែរហេតុនេះហើយទើបធ្វើអោយអតិថិជនជាច្រើនមិនដែលខកបំណងនោះទេនៅក្នុងការកម្មង់ទិញពីក្រុមហ៊ុនមួយនេះកត្តានេះហើយដែលធ្វើអោយក្រុមហ៊ុនមួយនេះអាចជោគជ័យជាងក្រុមហ៊ុនមួយចំនួននោះ។
២. គុណភាពតម្លៃទាប
បើយើងក្រឡេកទៅមើលការផលិតគ្រឿងផ្សំវិញ ក្រុមហ៊ុន DOMINO មួយនេះគឺផលិតចេញរូបមន្តពីខ្លួនឯងផ្ទាល់តែម្តងហើយការលក់ចេញក៏មានតម្លៃសមរមមួយដែរ ពោលគឺក្រុមហ៊ុនមួយនេះមិនផ្តោតលក់ភីហ្សាដែលមានតម្លៃថ្លៃនោះទេ គឺផ្តោតសំខាន់លក់ដោយមានតម្លៃធូរថ្លៃហើយមានអតិថិជនគាំទ្រច្រើន។ ហើយក៏មានក្រុមហ៊ុនមួយចំនួនកំពុងតែប្រកួតប្រជែងទៅលើតម្លៃ តែចំពោះក្រុមហ៊ុនមួយនេះវិញមិនដែលខ្វល់រឿងតម្លៃនោះទេ ដោយសារមានអតិថិជនដឹងពីតម្លៃហើយក៏ពួកគាត់តែងតែគាំទ្រនៅក្រុមហ៊ុនមួយនេះដែលជាកម្លាំងចិត្តមួយអោយក្រុមហ៊ុននេះរីកចម្រើនមកដល់ថ្ងៃនេះ៕
អត្ថបទ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-05T00:52:52.375Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 519,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អ្នកវេជ្ជសាស្ត្រ រកឃើញសារធាតុក្នុងផ្លែម្នាស់ អាចដោះស្រាយបញ្ហាអាឡែហ្ស៊ីបានល្អបំផុត
|
https://business-cambodia.com/articles/bromepluz-cambodia
|
អាឡែហ្ស៊ី គឺជាជំងឺម្យ៉ាងដែលរ៉ាំរ៉ៃណាស់ ជាពិសេសអ្នកអាឡែហ្ស៊ីនឹងអាកាសធាតុ គឺនឹងធ្វើឱ្យអ្នកជំងឺជួបបញ្ហាផ្ដាសាយយូរ រលាកឆ្អឹងខ្ចី ឈឺច្រមុះ ឈឺក្បាល ហៀរសំបោរ ពិបាកគេងនេះតែម្ដង។ ប៉ុន្តែ អាចថាជាក្ដីសសង្ឃឹមថ្មី គឺអ្នកវេជ្ជសាស្ត្រេបានរកឃើញសារធាតុនៅក្នុងបណ្ដូលផ្លែម្នាស់នៅតំបន់ត្រូពិច គឺអាចជួយដោះស្រាយបញ្ហាអ្នកកើតជំងឺអាឡែហ្ស៊ីបាន។
ជាមួយគ្នានេះ នៅក្នុងគេហៈទំព័រNHS គេបានលើងឡើងថា មានកត្តាច្រើនដែលបណ្ដាលឱ្យអ្នកកើតជំងឺអាឡែហ្ស៊ី ដូចជាកត្តាអាកាសធាតុ កត្តាបរិយាកាសរស់នៅ កត្តាកង្វះអនាម័យ និងកត្តាចំណីអាហារ។ ជំងឺអាឡែហ្ស៊ីនេះស្ដាប់ទៅហាក់ដូចជាស្រាល ក៏ប៉ុន្តែពិតជារំខានខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេសគឺ ធ្វើទុក្ខខ្លាំងក្នុងអំឡុងពេលប្រែប្រួលអាកាសធាតុ ដូចជាចុះត្រជាក់ គឺងាយនឹងធ្វើឱ្យហៀរសំបោរ រលាកឆ្អឹងខ្ចីច្រមុះ ផ្ដាសាយក្នុងរយៈពេលយូរ កណ្ដាស់ ហ៊ឹងស្លឹកត្រចៀក ឈឺច្រមុះ រំខានការគេង ពិបាកដកដង្ហើមជាដើម។
ប្រសិនបើ មិនមានការព្យាបាលឬ មានដំណោះស្រាយទេ តើជំងឺនេះ អាចធ្ងន់ធ្ងរទេ? ប្រាកដណាស់ ករណីដែលមិនរូតរះរកដំណោះស្រាយទេ អ្នកវេជ្ជសាស្ត្រលើកឡើងថា អាចបណ្ដាលឱ្យអ្នកជួបបញ្ហាចុះខ្សោយប្រព័ន្ធភាពសុំាកាន់តែខ្លាំង ងាយឆ្លងនឹងមេរោគបាក់តេរី ឬផ្សិតនៅក្នុង ប្រហោងឆ្អឹង សួត ត្រចៀក និងស្បែក ទៀតផង។
ទន្ទឹមនឹងបញ្ហានេះ អ្នកវេជ្ជសាស្ត្រជនជាតិអាឡឺម៉ង់ បានរកឃើញសារធាតុម្យ៉ាងក្នុងបណ្ដូលផ្លែម្នាស់ពីតំបន់ត្រូពិច សារធាតុនេះមានឈ្មោះថា ប្រូម៉េឡែន ។ ចំពោះសារធាតុនេះ គឺត្រូវបានគេសិក្សារកឃើញតាំងពីឆ្នាំ១៩៥៧មកម្លេះ ហើយសារធាតុនេះ គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការលាក់ឆ្អឹងច្រមុះ ជួយសម្រួលដល់ការពិបាកដកដង្ហើម ការពារការចម្លងមេរោគបាក់តេរីផ្សេងៗបានល្អបំផុត។ ដើម្បីកាន់តែមានភាពងាយស្រួលក្នុងការជួយសម្រួលដល់អ្នកមានបញ្ហាអាឡែហ្ស៊ី គេបានច្នៃសារធាតុមួយនេះ ទៅជាផលិតផលឆុងទឹកញុំា ដែលមានទម្រង់ជាប្រភេទម្សៅ។
យោងតាម លោកស្រី ឌៀប ចាន់មន្នី អគ្គនាយិកានៃក្រុមហ៊ុន អឹមអេស (ខេមបូឌា) ឯ.ក. បានមានប្រសាសន៍ថា បន្ទាប់ពីក្រុមហ៊ុនបានធ្វើការតេស្តសាកល្បងពីគុណភាពនិងប្រសិទ្ធភាពរយៈពេលជិត២ឆ្នាំមកនេះ ឃើញថាលទ្ធផលដែលទទួលបានលើសការរំពឹងទុក ដោយហេតុនេះទើបក្រុមហ៊ុនបានសម្រេចចិត្តនាំយកផលិតផល Bromepluz មួយនេះ មកចែកចាយសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដើម្បីជួយសម្រួលដល់បញ្ហាសុខភាពរបស់ប្រជាជនយើង។ អ្វីដែលពិសេសបំផុត គឺផលិតផលត្រូវបានទទួលស្គាល់គុណភាពពីស្ថាប័នជាច្រើនរួមមាន ស្ថាប័នសុវត្ថិភាពចំណីអាហារ GMP, MeSTI, Halal និង HACCP រួមទាំងក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជា និងទទួលបានពានរង្វាន់គុណភាពពីសហភាពអឺរ៉ុបទៀតផង។ ផលិតផលមួយនេះត្រូវបានចរាចរណ៍លើទីផ្សារប្រទេសជាច្រើន ដូចជា៖ ប្រទេសអូស្ត្រាលី New Zealand សហគមន៍អឺរ៉ុប ចិន សិង្ហបុរី ម៉ាឡេស៊ី។
ក្រុមហ៊ុន អឹមអេស (ខេមបូឌា) ឯ.ក. ចែកចាយផលិតផល Bromepluz នៅទូទាំង ២៥រាជធានី-ខេត្ត។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ចំពោះផលិតផលអាហារសុខភាពនេះ សូមទាក់ទងក្រុមហ៊ុន តាមរយៈទូរស័ព្ទលេខ 092 915 444 / 060 915 444 ឬតាមរយៈផេក Facebook ផ្លូវការ Bromepluz Cambodia។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-04T12:02:49.180Z",
"category": "PR",
"views": 2895,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ស្ងាត់ៗគម្រោងស្ពានដែលជួយរំដោះការកកស្ទះតំបន់ច្បារអំពៅ ពេលនេះសម្រេចការសាងសង់ជាង៦០%ហើយ
|
https://business-cambodia.com/articles/koh-pich-koh-nora-bridge
|
ចាប់តាំងពីថ្ងៃបើកការដ្ឋានសាងសង់រហូតមកដល់បច្ចុប្បន្ន គិតត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦២% ហើយ តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ ។ នេះបើយោងតាមការចេញចុះផ្សារគេហទំព័រ មន្ទីសាធារណការ និងដឹងជញ្ជូន នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ។
ប្រភពខាងលើបានឱ្យដឹងថាស្ពាននេះ ជាការភ្ជាប់ចរាចរកណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ ១ ហើយនឹងកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២។ ខណៈស្ពានបេតុងថ្មីមួយនេះ ត្រូវបានបែងចែកការសាងសងជាពីរ ទីមួយសាងសង់ស្ពានខ្សែកាបភ្ជាប់ពីកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា ចំណែកឯទី២ សាងសង់បន្តពីគម្រោងអភិវឌ្ឍន៍កោះនរា ទៅផ្លូវជាតិលេខ១។
គួរជម្រាបផងដែរថាស្ពានខាងលើនេះបានបើកការដ្ឋានសាងសង់តាំងពីខែតុលា ឆ្នាំ ២០២០ កន្លងមកនេះ គម្រោងខាងលើនេះ នឹងត្រូវចំណាយប្រាក់ប្រមាណ ៣៨លានដុល្លារអាមេរិក ដោយប្រើរយៈពេលសាងសង់៣៥ខែ និងសាងសង់ដោយក្រុមហ៊ុន OCIC៕
អត្ថបទដោយ៖ ឌឿក ស្រី នុត
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-04T10:00:37.039Z",
"category": "អចលនទ្រព្យ",
"views": 565,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ក្រុមអ្នកជំនាញអាល្លឺម៉ង់ជ្រើសរើសគម្រោង បុរីប៉េង ហួតហ្គ្រេនស្តាផ្លាទីនីម ជាគំរូក្នុងការសិក្សាស្រាវជ្រាវដើម្បីអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព
|
https://business-cambodia.com/articles/peng-huot-group-collaborates-with-german-experts-to-develop-sustainable-housing-projects-as-phnom-penh
|
ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចុះហត្ថលេខាលើលិខិតបង្ហាញសុឆន្ទៈ (Letter of Intent) ជាមួយក្រុមការងារស្រាវជ្រាវអាល្លឺម៉ង់ លើគម្រោងកសាងគុណភាពជីវិតរបស់ប្រជាជនប្រកបដោយចីរភាពនៅកម្ពុជា ក្រោមកិច្ចសហការនិងការសម្របសម្រួលរបស់សាលារាជធានីភ្នំពេញ និងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ និងនំាមកនូវស្ដង់ដាគុណភាពរស់នៅបែបទីក្រុងបៃតងស្អាតអេកូឡូស៊ី ដែលត្រូវបានធ្វើឡើងនៅទីតាំងអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ ភីអេ ហ្រ្គេនហល ស្ថិតនៅក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ពិធីចុះហត្ថលេខាលើលិខិតបង្ហាញសុឆន្ទៈ គឺត្រូវបានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលា «គម្រោងលំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជនកម្ពុជា (Build4People)» ដែលមានវត្តមានចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម ស្ទេហ្វាន ម៉េសឺរឺ (Stefan Messerer) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ ក្រុមការងារស្រាវជ្រាវអាល្លឺម៉ង់ និងសិស្សានុសិស្សជាច្រើននាក់ទៀតផងដែរ។ ការអនុវត្តគម្រោងកសាងគុណភាពជីវិតរបស់ប្រជាជនប្រកបដោយចីរភាពនៅកម្ពុជានេះ គឺចាប់ផ្ដើមតាំងពីពាក់កណ្តាលឆ្នាំ២០១៩មក រហូតគម្រោងនេះបានឈានដល់ដំណាក់កាលទី២ នៃការសម្រេចបាននូវការចុះហត្ថលេខាលើលិខិតបង្ហាញសុឆន្ទៈ រវាងក្រុមហ៊ុន ប៉េង ហួត គ្រុប និងគម្រោង Build4People ដើម្បីសហការ និងគាំទ្រដល់ការអនុវត្តគម្រោង តាមរយៈការបង្កើតជា Ecocity Transition Lab ដែលនឹងចូលរួមក្នុងការចែករំលែកបទពិសោធន៍ក្នុងការរចនា ឌីហ្សាញ គំរូផ្តួចផ្តើមថ្មីៗពាក់ព័ន្ធនឹងសុខុមាលភាព បរិស្ថានរស់នៅល្អ ការគិតគូរពីប្រព័ន្ធអេកូឡូស៊ី ដែលជាគំរូដ៏ល្អមួយសម្រាប់ការអភិវឌ្ឍនៅតាមតំបន់ដទៃទៀតនៃរាជធានីភ្នំពេញ។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ បានលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍លំនៅឋានទាំងឡាយនៅក្នុងរាជធានីភ្នំពេញ ឱ្យផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រកបដោយចីរភាព និងគិតគូរឱ្យបានម៉ត់ចត់ពីប្រព័ន្ធអេកូឡូស៊ីទីក្រុង សំដៅយ៉ាងណា កសាងបរិស្ថានរស់នៅជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ដែលក្នុងនោះ បុរីប៉េង ហួត (បឹងស្នោ) អនុវត្តបានយ៉ាងល្អប្រសើរលើការងារនេះ។ ឯកឧត្តមក៏បានបញ្ជាក់អំពីការអភិវឌ្ឍ ទីក្រុងភ្នំពេញ ដែលមានការអភិវឌ្ឍយ៉ាងខ្លាំងតាមបែបទូលាយនិងស៊ីជម្រៅក្នុងនោះព្រំប្រទល់រដ្ឋបាលរបស់រាជធានីភ្នំពេញ បានពង្រីកពី 387 km2 ទៅដល់ទំហំ 692,46 km2 ស្មើនឹង 0,38% នៃផ្ទៃដីសរុបទូទាំងប្រទេស។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំបំបែកទៅជារដ្ឋបាល ខណ្ឌ 14 សង្កាត់ 105 និង ភូមិ 953 ភូមិ ដែលមានប្រជាពលរដ្ឋរស់នៅទាំងអចិន្ត្រៃយ៍ និង មិនអចិន្ត្រៃយ៍ប្រមាណ ៣ លាននាក់ ក្នុងអត្រាកំណើន 4,9%ក្នុងមួយឆ្នាំ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ក៏បានសម្ដែងនូវចំណាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមនិយាយដោយស្មោះត្រង់ថា នេះជាលើកទីមួយរបស់ខ្ញុំដែលបានមកកាន់ទីនេះ ហើយខ្ញុំមានការចាប់អារម្មណ៍ស្រស់ស្រាយយ៉ាងខ្លាំង ដែលខ្ញុំនឹកស្មានមិនដល់ថាមានការរស់នៅដែលប្រកបដោយគុណភាពល្អបែបនេះនៅ ក្នុងរាជធានីភ្នំពេញនោះទេ។ នេះជាហេតុផលដែលខ្ញុំសប្បាយចិត្តជាខ្លាំងដែលបុរី ប៉េង ហួត បើកទូលាយក្នុងការសហការជាមួយក្រុមការងារស្រាវជ្រាវអាល្លឺម៉ង់ Build4People និងដៃគូស្រាវជ្រាវក្នុងស្រុក ដើម្បីចូលរួមបង្កើតទស្សនវិស័យដ៏អស្ចារ្យដើម្បីធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីកន្លែងមួយដែលប្រសើរជាងមុន»។ ឯកឧត្តម បានបន្តទៀតថា នេះគឺជាអ្វីដែលយើងទាំងអស់គ្នាត្រូវការនូវសម្ព័ន្ធភាពដែលពោរពេញប្រកបដោយភាពច្នៃប្រឌិតបែបនេះ រវាងវិស័យឯកជន និងវិស័យស្រាវជ្រាវ ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរផ្លាស់ប្តូរឆ្ពោះទៅរកការអភិវឌ្ឍទីក្រុងប្រកបដោយដោយចីរភាព និងនិរន្តរភាពបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានោះដែរ លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប បានលើកឡើងថា៖ «រយៈពេលជាង១៧ឆ្នាំមកនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែបន្តរៀនសូត្រនូវអ្វីៗដែលថ្មី ដើម្បីពង្រឹងនិងពង្រីកការអភិវឌ្ឍគម្រោងលំនៅឋានរបស់យើងឱ្យកាន់តែល្អប្រសើជានិច្ច ខណៈរាល់ការអភិវឌ្ឍគម្រោងនិមួយៗ យើងតែងតែផ្ដោតយ៉ាងសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធបៃតង ដើម្បីនំាមកនូវស្ដង់ដាគុណភាពរស់នៅប្រកបដោយផាកសុខភាព សុវត្ថិភាព និងភាពសុខដុមរមនាដល់អតិថិជន។» លោកឧកញ៉ា ក៏បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះកិច្ចសហប្រតិបត្តិការចូលរួមក្នុងគម្រោងសិក្សាអភិវឌ្ឍទីក្រុងបៃតងស្អាតនៅកម្ពុជានេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រុមការងារស្រាវជ្រាវអាល្លឺម៉ង់ ដើម្បីលើកកម្ពស់ស្ដង់ដាគុណភាពទីក្រុងបៃតងស្អាត និងគុណភាពរស់នៅសម្រាប់ប្រជាជនផងដែរ ព្រមទាំងសំដែងនូវអំណរគុណដល់ កិច្ចសហការនិងការសម្របសម្រួលរបស់សាលារាជធានីភ្នំពេញ និងក្រុមការងារស្រាវជ្រាវអាល្លឺម៉ង់ ជាពិសេសក្នុងការជ្រើសរើសតំបន់ច្បារអំពៅ និង បុរី ប៉េង ហួត ជាទិសដៅអភិវឌ្ឍទីក្រុងបៃតងស្អាតបែបអេកូឡូស៊ី នាពេលអនាគត់។
សូមបញ្ជាក់ផងដែរ គម្រោងកសាងគុណភាពជីវិតរបស់ប្រជាជនប្រកបដោយចីរភាព (Build4People) នេះគឺជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលមានក្រសួងអប់រំ និងស្រាវជ្រាវអាលឺម៉ង់ជាសេនាធិការ ក្រោមកិច្ចសហការ និងការចូលរួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយបញ្ហាប្រឈម និងបានចូលរួមគូសវាសផែនការអនាគតរបស់រាជធានីភ្នំពេញ ជាពិសេសនៅតំបន់ច្បារអំពៅ ដែលជាតំបន់មួយមានកំណើនប្រជាជនកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-04T07:47:02.482Z",
"category": "ព័ត៌មានថ្មីៗ",
"views": 329,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រដ្ឋបាលរាជធានីភ្នំពេញ ផ្តល់ដំណោះស្រាយធំៗ ៥ ដើម្បីដោះស្រាយការកកស្ទះនៅម្តុំស្ពានអាកាសមុនីវង្ស
|
https://business-cambodia.com/articles/government-organisation-cambodia
|
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៣ នេះបានឱ្យដឹងថា ដោយមើលឃើញពីការកកស្ទះចរាចរណ៍ខ្លាំងនៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសមុនីវង្ស កាលពីពេលកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការប្រជុំពិភាក្សាបន្ទាប់ ដើម្បីរកដំណោះស្រាយ ដោយជាលទ្ធផល រដ្ឋបាលរាជធានីភ្នំពេញបានផ្តល់ដំណោះស្រាយធំៗ ៥ រួមមាន ៖
១.រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមហ៊ុនសាងសង់ធ្វើការបង្រួមរបងសហ៊ុំព័ទ្ធការដ្ឋានឱ្យបានតូចបំផុតតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទុកលំហូរចរាចរណ៍បានធំ។
២.ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្ថែមកម្លាំងសមត្ថកិច្ចប្រចាំការដើម្បីជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅពេលចរាចរណ៍មមាញឹក។
៣.សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់ធ្វើការតាំងលក់ក្នុងការបម្រើឱ្យអាជីវកម្មលក់ដូររបស់ខ្លួន ត្រូវបញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវទាំងនោះ ចំណែកបងប្អូនប្រជាពលរដ្ឋអ្នកទិញទំនិញមិនត្រូវឈប់ចតលើទ្រូងផ្លូវឡើយ ហើយសមត្ថកិច្ចធ្វើការចុះរៀបចំសណ្តាប់ធ្នាប់ ដោយចាត់វិធានការរដ្ឋបាលចំពោះអ្នកដែលនៅប្រើប្រាស់ចិញ្ចើមផ្លូវធ្វើការលក់ដូរ។
៤.មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវធ្វើការសិក្សាដាក់សាឡាងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរពីកោះនរា ឆ្ពោះមកតំបន់ជ្រោយចង្វារ (សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ) បន្ថែមលើសាឡាងចម្លងពីកកោះនរា ឆ្ពោះមកកោះពេជ្រដែលមានបច្ចុប្បន្ន។
៥.នៅពេលចរាចរណ៍មមាញឹក សូមបងប្អូនប្រជាពលរដ្ឋដែលមានលទ្ធភាពនិងចេះប្រើប្រាស់ App Google Maps មេត្តាប្រើប្រាស់ជាជំនួយក្នុងការពិនិត្យមើលការកកស្ទះចរាចរណ៍នៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ពេលឃើញមានការកកស្ទះចរាចរណ៍ សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវផ្សេងប្រសិនបើមានជម្រើស។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ សូមមេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់ ចំពោះការកកស្ទះចរាចរណ៍ក្នុងពេលដំណើរការការដ្ឋានសាងសង់ស្ពានខាងលើហើយនៅពេលដែលការដ្ឋានសាងសង់ស្ពានអាកាសមុនីវង្សរួចរាល់ជាស្ថាពរ នឹងអាចដោះស្រាយបញ្ហាកកស្ទះចរាចរណ៍បានទាំងស្រុងដូចស្ពានអាកាសចោមចៅជាដើម៕
អត្ថបទដោយ៖សម្បតិ្ត សុខឡាង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-04T02:47:25.342Z",
"category": "ព័ត៌មានថ្មីៗ",
"views": 670,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
AMS ចាប់ដៃជាមួយស្ថាប័នហិរញ្ញវត្ថុធំ៤បង្កើតកម្មវីធី”វិថីហិរញ្ញវត្ថុ” លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា
|
https://business-cambodia.com/articles/ams-partner-with-four-financial-institutions-to-launch-financial-street
|
ក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) បានសហការជាមួយ ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញកម្ពុជា ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) និងសមាគមធនាគារនៅកម្ពុជា លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុតាមរយៈកម្មវិធី”វិថីហិរញ្ញវត្ថុ”។
នៅក្នុងឱកាសប្រកាសបើកសម្ពោធដំណើរការផ្សព្វផ្សាយជាផ្លូវការនូវកម្មវិធី” វិថីហិរញ្ញវត្ថុ” នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ អ្នកស្រី នុត រត្ថានាយិកាប្រតិបត្តិក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) បានមានប្រសាសន៍ថា៖ «ចក្ខុវិស័យសំខាន់របស់ AMS គឺផ្តល់នូវព័ត៌មានដែលមានគុណភាពខ្ពស់ដល់ទស្សនិកជនគោលដៅ និងសាធារណជនទូទៅទាំងក្នុងប្រទេស និងក្នុងតំបន់តាមរយៈប្រព័ន្ធផ្សព្វផ្សាយនវានុវត្ត និងការប្រើប្រាស់ធនធានស្ថាប័នប្រកបដោយ ប្រសិទ្ធភាព និងប្រសិទ្ធផល ធ្វើឱ្យអតិថិជនមានភាពរីកចម្រើន តាមរយៈការប្រើប្រាស់សេវាផ្សព្វផ្សាយ និងទីផ្សាររបស់ក្រុមហ៊ុនក្រោមមូលបទស្នូល គុណភាព ភាពស្មោះត្រង់ ទុកចិត្តបានព្រមសីលធម៌វិជ្ជាជីវៈ ប្ដេជ្ញាចិត្ត ច្នៃប្រតិដ្ឋ និងសហការដើម្បីឧត្តមប្រយោជន៍រួម។»
បច្ចុប្បន្ននេះ ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានធនាគារពាណិជ្ជ ៦០ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ គ្រឹះស្តាមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានឥណទានជនបទ ២២៤ គ្រឹះស្ថានកតិសន្យាហិរញ្ញវត្ថុ ១៦ អ្នកដំណើរការតតិយភាគី ៥ គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ៤ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និងអាជីវកម្មប្តូរប្រាក់ ២ ៨៦៩។
នៅឆ្នាំ២០២២កន្លងទៅនេះ ប្រព័ន្ធធនាគារកម្ពុជាសម្រេចបានលទ្ធផលល្អ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រក៏ណើនសេដ្ឋកិច្ចដែលត្រូវបានបានស្មានថាងើបឡើងវិញក្នុងអត្រា ៥.១%។ អត្រាប្ដូរប្រាក់រៀល ធៀបនឹងដុល្លារអាមេរិកត្រូវបានរក្សាមានស្ថិរភាពក្នុងរង្វង់ ៤១០២រៀល ក្នុង១ដុល្លារអាមេរិក ហើយអត្រាអតិផរណាប្រចាំឆ្នាំ២០២២ មានកម្រិត ៥,៥%។ ប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ បានផ្តល់ឥណទាន ប្រមាណជា ៥៦ ប៊ីលានដុល្លារអាមេរិក ជាមួយកំណើន ២១% ដោយប្រាក់បញ្ញើអតិថិជនកើនជាង ១១% ឬប្រមាណជាង ៤៤ប៊ីលានដុល្លារអាមេរិក។ ចំនួនគណនីប្រាក់បញ្ញើអតិថិជនកើនពី ១២,៧លានគណនី ដល់ ១៤,៣លានគណនី និងគណនីឥណទានអតិថិជនពី ៣,៤លានគណនី ដល់ ៣,៧លានគណនី។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា ៖ «ជាការពិត ចំណេះដឹងហិរញ្ញវត្ថុគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលអនុញ្ញាតឱ្យយើងមានសមត្ថភាពក្នុងការចេះគ្រប់គ្រងចាត់ចែងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព និងរួចផុតពីបំណុលច្រើនលើសលុប។ ពេលដែលយើងនិយាយពីចំណេះដឹងហិរញ្ញវត្ថុ គឺមានភាពទូលំទូលាយខ្លាំង ដែលរួមមាន ការចេះរៀបចំទុកដាក់លុយកាក់ ចាត់ចែងចំណូលចំណាយ ការរក្សាទុកប្រាក់សន្សំ ការចេះគ្រប់គ្រង និងប្រើប្រាស់ប្រាក់កម្ចីឱ្យបានត្រឹមត្រូវ ដើម្បីភាពរីកចម្រើនជាដើម។ យ៉ាងណាមិញ យើងសង្កេតឃើញថា បច្ចុប្បន្ន ការយល់ដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ។» លោកបានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិងកំពុងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសធនាគារជាតិនៃកម្ពុជា លើកិច្ចការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ។ កិច្ចការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់សាធារណៈជន មិនត្រឹមតែជាកិច្ចការមួយផ្នែករបស់សមាគមប៉ុណ្ណោះទេ ប៉ុន្តែសមាគមបានដាក់ការងារនេះជាការងារអាទិភាពដ៏សំខាន់ ក្នុងផែនការយុទ្ធសាស្ត្ររបស់សមាគមផ្ទាល់រហូតមកផងដែរ។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី បានបង្ហាញនូវក្តីសោមនស្សក្រៃលែង ដែលបានចូលរួមគាំទ្រកម្មវិធី វិថីហិរញ្ញវត្ថុ» ដោយលោកបានបញ្ជាក់ថា៖ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ថា ជាកាតាលីករដ៏សំខាន់ ដែលអាចជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងកាត់បន្ថយការខ្ចីបំណុលលើសលប់។ ដោយមើលឃើញពីសារសំខាន់នេះហើយ ទើប CBC បានកំណត់យកការជំរុញការយល់ដឹង និងចំណេះដឹងហិរញ្ញវត្ថុជាអាទិភាពមួយក្រោមគម្រោងបរិយាបន្នហិរញ្ញវត្ថុដែលជាចន្ទល់មួយ ដើម្បីគាំទ្រដល់ផែនការយុទ្ធសាស្រ្ដជាតិស្ដីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥។ ដើម្បីសម្រេចនូវអាទិភាពនេះ ស៊ីប៊ីស៊ី បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការយល់ដឹង និងចំណេះដឹងហិរញ្ញវត្ថុ និងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗ តាមរយៈសកម្មភាពមានជាអាទិ៍ ១. ការអប់រំ និងបណ្តុះបណ្តាល ២. ការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ ៣. ការផ្សព្វផ្សាយ ៤.ការបង្កើតវេទិកាឌីជីថល និង ៥. ការស្រាវជ្រាវ។» ហើយលោកបានកត់សំគាល់នូវ ការបង្ហាញពីស្មារតីនៃការចូលរួម បង្ហាញពីភារតភាព និងសាមគ្គីភាពនៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។
ជាមួយគ្នានេះ លោក Raymond SIA ប្រធានសមាគមធនាគារនៅកម្ពុជាបានមានប្រសាសន៍ផងដែរថា៖ «ខ្ញុំមករស់នៅប្រទេសកម្ពុជា ៥ ឆ្នាំ ហើយខ្ញុំបានឃើញមានកំណើនសេដ្ឋកិច្ចនៅទីនេះ។ កំណើននេះនឹងបន្តនៅប៉ុន្មានឆ្នាំខាងមុខនេះ ដូចទៅនៅក្នុងទីផ្សារមួយចំនួនដែលកំពុងរីកចម្រើនណាមួយដែរ ដែលមាននិរន្តរភាពនៃសេដ្ឋកិច្ច។ មិនត្រឹមតែប៉ុណ្ណោះ កំណើនត្រូវបានព្យាករណ៍លើកត្តាមួយចំនួន ដែលរួមមានតម្លៃ និងកំណើននៃមូលធនរបស់ធនធានមនស្ស។ ដោយផ្អែកទៅលើទិដ្ឋភាពបែបនេះ វាគឺសំខាន់នៅពេលដើម្បីកំណើនសេដ្ឋកិច្ចរីកចម្រើន ទ្រព្យសម្បត្តិប្រជាជនក៏រីកចម្រើន ចំណេះដឹងមនុស្សខាងផ្នែកហិរញ្ញវត្ថុក៏រីកចម្រើនផងដែ។ របៀបដែលមនុស្សម្នាក់បានវិនិយោគ ឬសន្សំកាលពីមួយទសវត្សរ៍មុន គឺខុសពីថ្ងៃនេះ ហើយវានឹងបន្តផ្លាស់ប្តូរក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយសារជម្រើសនៃការវិនិយោគ ឬសន្សំកាន់តែច្រើនត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។»
វិថីហិរញ្ញវត្ថុ គឺជាកម្មវិធីដ៏សំខាន់មួយដែលចែកចាយចំណេះដឹងការយល់ដឹង និងជំរុញចំណេះដឹងឲ្យកាន់តែប្រសើរឡើងខាងផ្នែកហិរញ្ញវត្ថុក្នុងវិស័យធនាគារ ក៏ដូចជាវិស័យហិរញ្ញវត្ថុផងដែរ។ កម្មវិធីនេះគឺជាវេទិកាមួយដែលអ្នកជំនាញនៅក្នុងវិស័ហិរញ្ញវត្ថុនឹងមកចែករំលែកបទពិសោធន៍ស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធអប់រំហិរញ្ញវត្ថុដើម្បីជួយសាធារណៈជនក្នុងការប្រើប្រាស់ហិរញ្ញវត្ថុរបស់ពួកគេ។
លោក ហេង បូមករា អគ្គនាយករងនៃអគ្គនាយកដ្ឋានត្រួតពិនិត្យនៃ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា កម្មវិធី «វិថីហិរញ្ញវត្ថុ» ដែលបង្កើតឡើងដោយក្រុមហ៊ុន AMS ពិតជាមានសារសំខាន់ក្នុងការចូលរួមលើកកម្ពស់ហិរញ្ញវត្ថុ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋពីប្រព័ន្ធហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ។ លោកបានបន្តថា៖ «តាមរយៈកម្មវិធី វិថីហិរញ្ញវត្ថុ ដែលមានការចូលរួមគាំទ្រដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគានៅកម្ពុជា ក្រុមហ៊ុន ប្យួរ៉ូ (ខេមបូឌា) រួមជាមួយនឹងធនាគារជាតិនៃកម្ពុជា ខ្ញុំជឿជាក់ថានឹងក្លាយជាមធ្យោបាយដ៏ល្អ និងមានប្រសិទ្ធភាព មានវិសាលភាពទូលាយក្នុងការផ្សព្វផ្សាយពីចំណេះដឹងហិរញ្ញវត្ថុតាមរយៈ បណ្តាញផ្សព្វផ្សាយឌីជីថលនេះ ជាពិសេសផ្តល់នូវការយល់ដឹងកាន់តែច្បាស់ដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាឥណទានដែលស្របច្បាប់ និងទទួលបានអត្ថបទប្រយោជន៍ខ្ពស់»។
គួរបញ្ជាក់ផងដែរថា «វិថីហិរញ្ញវត្ថុ» ដែលមានចំនួន ២០ភាគ នឹងត្រូវចាក់បញ្ចាំងផ្សាយជាសាធារណៈរាងរាល់សប្តាហ៍ចាប់ពីខែមេសា តាមបណ្តាញព័ត៌មាន AMS ជាមួយបណ្តាញសង្គមរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគានៅកម្ពុជា (ABC) ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC) ព្រមទាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មួយចំនួនធំនៅកម្ពុជា៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T12:33:11.329Z",
"category": "PR",
"views": 186,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សាលានៅអាមេរិក៣ ល្បីបំផុតលើលោក បើកបង្រៀនវគ្គអនឡាញហ្វ្រីៗ ច្រើនមុខជំនាញ
|
https://business-cambodia.com/articles/free-online-course-at-us-university
|
ឱកាសមាស! សម្រាប់អ្នកដែលចង់សិក្សាកម្មវិធីអប់រំបែបស្តង់ដារអន្តរជាតិពីសាលារៀនល្បីៗនៅអាមេរិក ចំពោះអ្នកដែលមិនមានលទ្ធភាពទៅរៀននៅបរទេសផ្ទាល់ឬចង់ផ្លាស់ប្តូរបទពិសោធន៍ក្នុងការរៀនសូត្រ។ សាលាល្បីបំផុតទាំងបីនេះកំពុងបើកឱកាសក្នុងការរៀនវគ្គខ្លី និងវគ្គវែង ច្រើនមុខជំនាញផ្សេងៗពីគ្នាតាមរយៈប្រព័ន្ធអនឡាញ។
១. Stanford University
សកលវិទ្យាល័យដ៏ចំណាស់ស្ថិតចំកណ្តាលបេះដូងនៃរដ្ឋកាលីហ្វេញ៉េមួយនេះ ត្រូវបានគេទទួលស្គាល់ថាជាសកលវិទ្យាល័យដែលបង្រៀនអំពីមុខជំនួញនិងសេដ្ឋកិច្ចឈានមុខគេមួយ ក្នុងចំណោមសកលវិទ្យាល័យល្បីបំផុតលើពិភពលោក។ វគ្គសិក្សាតាមអនឡាញដោយឥតបង់ប្រាក់មួយនេះនឹង ផ្តល់ឱ្យអ្នកនូវភាពបត់បែនក្នុងការរៀនជំនាញថ្មីៗ និងសិក្សាប្រធានបទប្លែកៗ រៀនពីគ្រូល្បីៗនៅ Stanford និងអ្នកជំនាញដោយមិនគិតថ្លៃនោះឡើយ។
២. Harvard University free online courses
សាកលវិទ្យាល័យលំដាប់លេខ១នៅអាមេរិក លំដាប់លេខទី៥ ទទួលស្គាល់ដោយពិភពលោក Harvard University Cambridge, Massachusetts ដែលមហាសេដ្ឋីល្បីៗភាគច្រើនបានរៀននៅទីនោះគឺជាសាលាដែលគេល្បីថាមានប្រព័ន្ធអប់រំដ៏ល្អមួយ តែងតែបើកថ្នាក់បង្រៀនហ្វ្រីៗនៅលើអនឡាញ ជាច្រើនមុខជំនាញ ដោយមិនកំណត់បេក្ខភាពឬទាមទារ លក្ខខណ្ឌកម្រិតពិន្ទុភាសាអង់គ្លេស IELTS ឬ TOEFL នោះទេ។
ពោលគឺសិស្សមកពីជុំវិញពិភពលោកសុទ្ធតែអាចរៀនបាន ពេលរៀនចប់អាចយកបទពិសោធន៍ទៅប្រើប្រាស់ និងមានសញ្ញាបត្រដែលយើងអាចប្រឡងយក និងសញ្ញាបត្រដែលមិនឆ្លងកាត់ការប្រឡងទៅតាមមុខជំនាញផ្សេងៗពីគ្នា។
៣. Georgia Institute of Technology
វិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាដ៏ធំ១ ស្ថិតចំកណ្តាលទីក្រុងដែលមានព្រលានយន្តហោះធំជាងគេលើលោក ទីក្រុង Atlanta រដ្ឋ Georgia។ វិទ្យាស្ថាននេះបានផ្តល់វគ្គសិក្សាតាមរយៈអនឡាញចាប់តាំងពីឆ្នាំ ២០១២មកម្ល៉េះ។ ដោយមានសិស្សចំនួន ៣.៣លាននាក់បានចុះឈ្មោះ សិក្សាវគ្គលើប្រធានបទបច្ចេកវិទ្យាក្នុងវិទ្យាស្ថានមួយនេះ។
ដូច្នេះដើម្បីចង់ជ្រាបកាន់តែលម្អិតសូមចូលទៅកាន់តំណលីងខាងលើដើម្បីស្វែងយល់បន្ថែម អំពីជំនាញចម្រុះគ្នានៅតាមសាលាល្បីៗខាងលើ ព្រោះមានវគ្គជាច្រើន គឺសិក្សាដោយឥតបង់ថ្លៃនោះទេនិងមានសញ្ញាបត្រថែមទៀត៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T10:02:05.852Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 659,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្រុមហ៊ុនធំ ២ ទទួលបានការអនុម័តពី CDC ឲ្យបោះទុនវិនិយោគសរុបជិត ៥០ លានដុល្លារនៅខេត្ដស្វាយរៀង និងកំពង់ស្ពឺ
|
https://business-cambodia.com/articles/new-factory-
|
ថ្មីៗនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តឲ្យគម្រោងបង្កើតរោងចក្រចំនួន ២ ដល់ក្រុមហ៊ុនឯកជនធ្វើការវិនិយោគនៅក្នុងខេត្ដកំពង់ស្ពឺ និងខេត្ដស្វាយរៀង ខណៈញគម្រោងទាំង ២ នេះមានទុនសរុបជិត ៥០ លានដុល្លារ និងបង្កើតឱការងារជិត ៤ ពាន់កន្លែងផងដែរ។
យោងតាមការបញ្ជាក់ពី CDC ក្រុមហ៊ុនដែលទទួលបានការអនុម័តឲ្យវិនិយោគនៅខេត្ដស្វាយរៀង និងកំពង់ស្ពឺនោះរួមមាន៖
១. ក្រុមហ៊ុន AROMA SUCCESS GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.១៥៨កន្លែង។
២. ក្រុមហ៊ុន TECHNOMATE (CAMBODIA) TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងចល័ត អំពូលភ្លើងសូឡា សម្ភារៈប្លាស្ទិក និងសម្ភារៈបរិក្ខារជួសជុល (ដែកស្វាន វីស...) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន ១០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង៕
អត្ថបទ៖ កឹម ប៊ុនធឿន
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T09:56:39.111Z",
"category": "អចលនទ្រព្យ",
"views": 397,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
លុយឥឡូវពិបាករក មុនខ្ចីគិតផង! មុនខ្ចីលុយគេគួរធ្វើរឿង៥នេះសិន បើមិនចង់ធ្លាក់ក្នុងបំណុលវណ្ឌក
|
https://business-cambodia.com/articles/thing-to-do-before-you-get-loan
|
ស្ថានភាពបច្ចុប្បន្នសេដ្ឋកិច្ចមិនច្បាស់លាស់ ប្រជាជនពិបាករកលុយជាងមុន ដូច្នេះមុននឹងខ្ចីលុយគេយកមកធ្វើអ្វីមួយ អ្នកត្រូវគិតមុខគិតក្រោយជាមុនសិន។ ទាក់ទងនឹងការខ្ចីលុយនេះដែរ ខាងក្រោមនេះជារឿងមួយចំនួនដែលពលរដ្ឋខ្មែរគួរធ្វើចៀសវាងធ្លាក់ក្នុងបញ្ហាបំណុលវណ្ឌក។
១. ត្រូវកំណត់គោលបំណងនៃការខ្ចីប្រាក់ឲ្យបានច្បាស់លាស់
មុនសម្រេចចិត្តដាក់ពាក្យខ្ចីប្រាក់ពីស្ថាប័នណាមួយនោះ អ្នកគួរសួរខ្លួនឯងថា “តើយកប្រាក់មកប្រើប្រាស់ក្នុងគោលបំណងអ្វី?” “តើគោលបំណងនោះសាកសមក្នុងការចំណាយ ឬអាចបង្កើតប្រាក់ចំណូលបន្ថែមទេ?”។ សំនួរទាំងនេះ អាចជួយអ្នកឲ្យពិចារណាពីផែនការប្រើប្រាស់កម្ចីឲ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាពចៀសវាងការចំណាយឥតប្រយោជន៍។
២. ត្រូវដឹងអំពីលទ្ធភាពបង់សងរបស់ខ្លួន
លទ្ធភាពសងប្រាក់កម្ចីមិនមែនផ្អែកទៅលើទ្រព្យសម្បត្តិ ដែលខ្លួនកំពុងមាននោះទេ អ្នកត្រូវគិតពីចរន្តសាច់ប្រាក់ ដែលបានមកពីប្រភពនៃចំណូលផ្សេងៗ ថាតើក្រោយពីទូទាត់ចំណាយនៅក្នុងគ្រួសារហើយ តើអ្នកនៅសល់ប្រាក់គ្រប់គ្រាន់ក្នុងការបង់សងកម្ចីឬទេ។ ដូច្នេះ ត្រូវហ៊ាននិយាយថា (ទេ) ប្រសិនបើអ្នកគិតថា អ្នកគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងប្រាក់កម្ចីមកវិញ។
៣. សិក្សាស្វែងយល់ពីស្ថាប័ន ដែលផ្តល់ប្រាក់កម្ចីឲ្យបានគ្រប់ជ្រុងជ្រោយ
អ្នកត្រូវដឹងឲ្យបានច្បាស់ពីលក្ខខណ្ឌផ្សេងៗរបស់ស្ថាប័ន ដែលផ្តល់ប្រាក់កម្ចី ដូចជា អត្រាការប្រាក់ លក្ខខណ្ឌបង់សង និងរយៈពេលបង់សង មុនពេលសម្រេចចិត្តជ្រើសរើសប្រើប្រាស់ប្រាក់កម្ចីពីស្ថាប័ននោះ។
៤. ត្រូវគិតថាការទទួលប្រាក់កម្ចី មិនមែនជាការទទួលបាននូវអំណោយទេ
នៅពេលទទួលបានប្រាក់កម្ចី អតិថិជននឹងមានកាតព្វកិច្ចត្រូវសងប្រាក់កម្ចីនោះត្រលប់មកវិញនៅពេលវេលាជាក់លាក់មួយជាមួយ នឹងការប្រាក់បន្ថែម ដូច្នេះត្រូវស្វែងរកការប្រឹក្សាយោបល់ឲ្យបានច្បាស់លាស់ និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការសម្រេចចិត្តទទួលប្រាក់កម្ចីយកមកប្រើប្រាស់។
៥. ចៀសវាងយកកម្ចីដើម្បីបង្វិលដោះបំណុលផ្សេងៗ
អ្នកគួរចៀសវាងខ្ចីប្រាក់ ពីស្ថាប័នច្រើនក្នុងពេលតែមួយ ដើម្បីយកទៅដោះបំណុល។ ការធ្វើដូច្នេះ មិនបានជួយអ្នកឲ្យរួចផុតពីបំណុលនោះទេ តែផ្ទុយទៅវិញធ្វើឲ្យជួបបញ្ហាកាន់ តែច្រើន។លោក សួន ពិសី បានឲ្យដឹងទៀតថា មានកត្តាជាច្រើន ដែលធ្វើ អោយប្រជាពលរដ្ឋជាប់បំណុលវ័ណ្ឌក ហើយកត្តាទំាងនោះមានដូចជាការ បរាជ័យលើមុខរបរអាជីវកម្ម គ្រោះធម្មជាតិ និងគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗ ជួបបញ្ហាសុខភាពដែលធ្វើឲ្យខាតបង់ពេលវេលារកប្រាក់ចំណូលជាដើម៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T09:45:50.115Z",
"category": "ហិរញ្ញវត្ថុ",
"views": 428,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ជីវិតរវល់ខ្លាំងតែគ្មានលទ្ធផល? បើបន្តធ្វើរឿងទាំង៥យ៉ាងនេះ ជីវិតនឹងកាន់តែបរាជ័យកាន់តែខ្លាំង
|
https://business-cambodia.com/articles/5-mistakes-of-busy-life
|
តើអ្នកណាខ្លះដែលកំពុងគិតថាខ្លួនឯងកំពុងតែខំប្រឹងប្រែងធ្វើការងារ ឬខំរកស៊ីខ្លាំងដែរ ប៉ុន្តែសរុបមកជីវិតហាក់ដូចជា មិនមានលទ្ធផលជាដុំកំភួននៅក្នុងជីវិតសោះនោះ? នៅក្នុងសង្គមសម័យថ្មី មិនថាស្ថិតក្នុងចំណោមយុវវ័យ ឬមនុស្សវ័យកណ្ដាលនោះទេ ភាគច្រើនគឺមានមនុស្សជាច្រើនកំពុងតែរវល់ខ្លាំងស្ទើរដកដង្ហើមមិនរួច ប៉ុន្តែជីវិតហាក់ដូចជាមិនទាន់អាចរកឃើញពន្លឺនៃភាពជោគជ័យនៅឡើយ។ តើអ្វីជាកំហុសឆ្គងនៅក្នុងរឿងនេះ? ខាងក្រោមជាកំហុសឆ្គងធំៗ៥ ដែលមនុស្សភាពច្រើនកំពុងធ្វើ ហើយកាន់តែខំខ្លាំងអាចកាន់តែបរាជ័យទៅវិញ៖
១. ខំខុសគោលដៅ៖ ពាក្យចាក់ដោតមួយឃ្លាគេបានពោលថា “ជីវិតមនុស្សប្រៀបបីដូចជាធ្នូ រីឯក្ដីស្រមៃប្រៀបដូចជាផ្ទាំងស៊ីប។ បើរកផ្ទាំងស៊ីបមិនឃើញទេ ទោះរាល់ថ្ងៃប្រឹងទាញដងធ្នូខ្លាំងយ៉ាងណាក៏គ្មានន័យដែរ”។ ត្រង់ន័យនេះ គេចង់បង្ហាញថា គោលដៅគឺពិតជាសំខាន់ខ្លាំងបំផុត ហើយប្រសិនបើយើងខំលើរឿងអ្វីមួយ ដែលខុសពីគោលដៅពិតប្រាកដរបស់ខ្លួនឯង អ្នកកាន់តែខំ អ្នកកាន់តែបរាជ័យក៏ថាបាន។
២. រវល់ជាមួយរឿងតូចតាច មិនអាចផ្ដល់លទ្ធផលធំ៖ អ្នកប្រហែលជាធ្លាប់ឮច្បាប់ ៨០/២០ ហើយ ដែលច្បាប់នេះសម្រាយឱ្យងាយយល់គឺថា មានកិច្ចការងារខ្លះ យើងខំប្រឹងធ្វើ ៨០ តែវាផ្ដល់លទ្ធផលឱ្យយើងវិញត្រឹមតែ ២០% តែប៉ុណ្ណោះ។ រីឯកិច្ចការងារខ្លះទៀត យើងធ្វើតែ២០សោះ វាបានផ្ដល់លទ្ធផលឱ្យយើងដល់ទៅ៨០%ឯនោះ។ កិច្ចការងារសំខាន់ៗចំនួន ២០%នេះហើយ ជាអាទិភាពការងារដែលយើងគួរធ្វើបំផុត។ ប្រសិនបើចាយពេលលើរឿងកំប៉ិកកំប៉ុក វាក៏នឹងផ្ដល់លទ្ធផលកំប៉ិកកំប៉ុកមកឱ្យអ្នកវិញដែរ។ ដូច្នេះសូមកុំរវល់ជាមួយរឿងតូចតាច មិនអាចផ្ដល់លទ្ធផលធំឱ្យសោះ។
៣. ចូលចិត្តធ្វើរឿងដដែលៗ៖ គេថា “ប្រសិនបើអ្នកចង់បានលទ្ធផលថ្មី អ្នកត្រូវផ្លាស់ប្ដូរការគិត សកម្មភាពថ្មីជាមុនសិន ព្រោះមានតែមនុស្សឆ្កួតតែប៉ុណ្ណោះ ដែលគិតដដែលៗ ធ្វើដដែលៗ តែរំពឹងលទ្ធផលថ្មី”។
៤. ខំតែធ្វើ តែភ្លេចខំគិតច្នៃប្រឌិត៖ នៅពេលដែលមនុស្សភាគច្រើនរវល់ខ្លាំងពេក គឺគាត់មិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់ឆ្លុះបញ្ចាំងមកខ្លួនឯងថា ខ្លួនធ្វើចំគោលដៅឬនៅ ខ្លួនរៀបចំពេលវេលាបានល្អឬនៅ ខ្លួនខំអស់ពីចំណេះជំនាញសមត្ថភាពឬនៅ រហូតធ្វើឱ្យគាត់បន្តធ្វើរឿងដដែលៗរាល់ថ្ងៃគ្មានគំនិតច្នៃប្រឌិតថ្មីៗ សម្រាប់បង្កើតលទ្ធផលថ្មីៗ។
៥. មិនចេះផ្ទេរការងារ៖ មនុស្សម្នាក់អាចធ្វើរឿងសំខាន់បំផុតបានតែមួយ និងមានពេលវេលាតែ២៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកចេះផ្ទេរការងារទៅកាន់មនុស្ស៤នាក់ធ្វើ វាប្រៀបបីដូចជាអ្នកអាចធ្វើរឿងបន្ថែមចំនួន៤ក្នុងពេលតែមួយ និងអាចមានពេលវេលាចំនួន ៩៦ម៉ោងបន្ថែមទៀតក្នុង១ថ្ងៃ។ ដូច្នេះបើសិនជាអាច អ្នកគួរតែចេះផ្ទេរការងារមួយចំនួនឱ្យមនុស្សដទៃជួយសម្រេចជំនួស នោះអ្នកនឹងមានពេលវេលាកាន់តែច្រើន ដើម្បីផ្ដោតលើរឿងសំខាន់ ជួយឱ្យជីវិតអ្នករីកចម្រើនកាន់តែលឿន។ ជារួមមកវិញ តើអ្នកកំពុងតែសាងកំហុសដោយប្រព្រឹត្តរឿងទាំង៥ខាងលើដែរឬទេ? ចង់អានសៀវភៅដឹកនាំល្បីៗ រៀនគំនិតរកស៊ីល្អៗ សូមចុចទីនេះ ( https://t.me/LongVathanak777 )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T09:45:37.099Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 747,
"author": {
"first_name": "ឡុង",
"last_name": "វឌ្ឍនៈ",
"email": "longvathanak007@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ធនាគារ ស្ថាបនា ដាក់សម្ពោធខ្សែភាពយន្តខ្លី «មួយទៀត - One More» ដើម្បីអបអរសាទរទិវានារីអន្តរជាតិ
|
https://business-cambodia.com/articles/sathapana-one-more
|
រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៣៖ ដើម្បីអបអរសាទរទិវានារីអន្តរជាតិ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានដាក់សម្ពោធខ្សែភាពយន្តខ្លីក្រោមចំណងជើងថា "មួយទៀត – One More" ដែលឆ្លុះបញ្ចាំងអំពីដំណើរជីវិតរបស់តួអង្គសម និងបញ្ហាដែលគាត់ជួបប្រទះទាក់ទងទៅនឹងការគ្រប់គ្រង ហាងលក់ក្រណាត់របស់គាត់។ ក្នុងនាមគាត់ជាម្តាយម្នាក់ និងម្ចាស់ហាងលក់ក្រណាត់ គាត់ត្រូវគ្រប់គ្រងអាជីវកម្មផង និងចិញ្ចឹមបីបាច់ថែរក្សាកូនស្រីផង ខណៈពេលដែលគាត់គ្មានធនធានគ្រប់គ្រាន់ក្នុងការពង្រីកអាជីវកម្មរបស់គាត់។ ក្នុងខ្សែភាពយន្តនេះបានបង្ហាញឱ្យឃើញថា បើទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ គាត់នៅតែអាចរក្សាភាពវិជ្ជមាន និងឆន្ទះតស៊ូ ហើយគាត់តែងតែប្រាប់ខ្លួនឯងថាត្រូវតែបោះជំហានទៅមុខជានិច្ច។
ខ្សែភាពយន្តខ្លី «មួយទៀត - One More»នេះ បានរំឭកដល់យើងទាំងអស់គ្នាថា ការមានឆន្ទះតស៊ូ និងទម្លាប់ល្អគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំជំរុញឱ្យយើងទទួលបាននូវភាពជោគជ័យដ៏គាប់ប្រសើរ។ ហើយទម្លាប់ល្អនោះផងដែរគឺ ជាការអភិវឌ្ឍន៍ខ្លួនយើង ដើម្បីឈានទៅរកភាពជោគជ័យនាថ្ងៃខាងមុខ។
ទន្ទឹមនឹងនេះផងដែរ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខមួយនៅកម្ពុជា ធនាគារ ស្ថាបនា មានចក្ខុវិស័យ និងការបេ្តជ្ញាចិត្តខ្ពស់ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ សមភាពយេនឌ័រ និងនវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថល ដូច្នេះហើយបានជាធនាគារ ស្ថានបនា បានបង្កើតកម្មវិធីបណ្តុះបណ្តាល «ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ» ដោយមានការចូលរួមសហការពីសហគ្រិនខ្មែរ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ ការអភិវឌ្ឍន៍ចំណេះ និងជំនាញ ក៏ដូចជាការផ្តល់ឱកាសជាច្រើនទៀតដល់ម្ចាស់មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម ជាពិសេសស្រ្តីក្នុងវិស័យអាជីវកម្ម។
លើសពីនេះទៅទៀត ដើម្បីផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងពេញលេញជូនស្រ្តីកម្ពុជា ធនាគារ ស្ថាបនា បានដាក់ឱ្យដំណើរការកម្មវិធី “ស្ត្រីក្នុងវិស័យអាជីវកម្ម” ក្នុងគោលបំណងគាំទ្រស្ត្រី ជាពិសេសស្ត្រីក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ដែលត្រូវការកម្ចី និងការការពារហិរញ្ញវត្ថុ ដើម្បីពង្រីកផែនការអាជីវកម្ម និងគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។ នៅក្នុងនោះផងដែរ ស្ត្រីក្នុងវិស័យអាជីវកម្មអាចទទួលបានអត្រាការប្រាក់ពិសេស និងការបញ្ចុះតម្លៃពីកម្មវិធីឥណទានទូទាត់អាជីវកម្ម ឥណទានគេហដ្ឋានឆ្លាតវៃ និងភាពជាដៃគូ ដំណោះស្រាយការទូទាត់ និងគណនីសន្សំឆ្លាតវៃ។
កញ្ញា ជេននីហ្វឺ លី នាយិកាប្រតិបត្តិ អភិវឌ្ឍន៍ មានប្រសាសន៍ថា “ធនាគារ ស្ថាបនា យើងខ្ញុំពិតជាមានមោទនភាពក្នុងការគាំទ្រ និងជួយដល់សហគ្រិនស្ត្រីឱ្យទទួលបានការគាំទ្រផ្នែកចំណេះដឹងហិរញ្ញវត្ថុ ការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញផ្សេងៗ តាមរយៈកម្មវិធីជាច្រើនទៀតរបស់ធនាគារ។ ជាការពិតណាស់តម្រូវការលើការយល់ដឹងអំពីការផ្លាស់ប្តូរបច្ចេកវិទ្យា និងការអប់រំអំពីប្រព័ន្ធឌីជីថលពិតជាមានសារៈសំខាន់ណាស់សម្រាប់កសាងអនាគតប្រកបដោយនិរន្តរភាព។ គោលដៅចម្បងរបស់យើងគឺ ចង់ឃើញស្រ្តីទទួលបានឱកាសកាន់តែច្រើនក្នុងវិស័យអាជីវកម្ម និងបន្តរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជា។”
នាពេលថ្មីៗនេះ ធនាគារ ស្ថាបនា បានដាក់ឱ្យដំណើរការជាផ្លូវការនូវប័ណ្ណឥណទាន ស្ថាបនា នារី ដែលបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការផ្តល់បរិយាប័ន្នហិរញ្ញវត្ថុជូនដល់អតិថិជននារីរបស់ខ្លួន។ ប័ណ្ណឥណទាន ស្ថាបនា នារី គឺជាប័ណ្ណឥណទាននារីដំបូងគេបង្អស់នៅកម្ពុជា និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ ទទួលបានទឹកប្រាក់ត្រឡប់មកវិញ 10% ឫ រហូតដល់ 50 ដុល្លារ លើការទូទាត់ទំនិញចុងសប្តាហ៍ និងទទួលបានទឹកប្រាក់ត្រឡប់មកវិញ 0.5% គ្មានដែនកំណត់សម្រាប់ការទូទាត់នានា ដោយមិនគិតថ្លៃសេវាប្រចាំឆ្នាំរយៈពេលពីរឆ្នាំដំបូង។ ពិសេសជាងនេះទៅទៀត ដើម្បីអបអរសាទរទិវានារីអន្តរជាតិ អតិថិជននារីនឹងមានឱកាសឈ្នះបន្តោងខ្សែករពេជ្រដ៏ស្រស់ស្អាតនៅពេលស្នើសុំ និងប្រើប្រាស់ប័ណ្ណឥណទាន ដោយគ្រាន់តែស្នើសុំ និងប្រើប្រាស់ប័ណ្ណឥណទាន ស្ថាបនា នារី។ ប្រូមូ៉សិននេះមានសុពលភាពរហូតដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2023 (សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://www.sathapana.com.kh/km/sathapana-cards/sathapana-neary-credit-card-diamond-pendant-necklace/)។
បន្ថែមពីលើនេះទៅទៀត ការផ្តល់សិទ្ធស្មើរគ្នាគឺ ជាកត្តាដ៏សំខាន់សម្រាប់ធនាគារ ស្ថាបនា និងបុគ្គលិកគ្រប់រូប ជាពិសេសស្របតាមគុណតម្លៃរបស់ធនាគារ។ ធនាគារ ស្ថាបនា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការផ្តល់នូវបរិយាកាសការងារល្អប្រសើរ ផ្តល់ឱកាសដល់បុគ្គលិកនារីឱ្យទទួលបានមុខតំណែងជាន់ខ្ពស់ ផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អ និងមិនមានការរើសអើង។
អ្នកស្រី ឈឹម សំអុល នាយិកាប្រតិបត្តិ ធនធានមនុស្ស និងនីតិកម្ម បានមានប្រសាសន៍ថា «យើងជឿជាក់ថាយើងទាំងអស់គ្នាកំពុងរួមដំណើរដើម្បីពង្រឹងកន្លែងការងារប្រកបដោយតម្លាភាព។ យើងតែងតែចូលរួមលើកកម្ពស់ និងគាំទ្រចំពោះសមិទ្ធផលរបស់ស្ត្រីក្នុងភាពអ្នកដឹកនាំ។ ធនាគារ ស្ថាបនា យើនឹងយកចិត្តទុកដាក់លើសមភាពយេនឌ័រ និងផ្តល់ឱកាសស្មើៗគ្នា ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយគ្មានការរើសអើង»។
អំពីធនាគារ ស្ថាបនាធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។ ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T09:45:20.856Z",
"category": "PR",
"views": 111,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ផ្អាកនាំចូលហើយ! ថៃ និងប្រទេសមួយចំនួនផ្អាកនាំចូលសាច់គោពីប្រទេស១នេះ ក្រោយរកឃើញថាមានផ្ទុកជំងឺ
|
https://business-cambodia.com/articles/no-export-beef
|
ប្រទេសថៃ និងប្រទេសមួយចំនួនទៀតបានសម្រេចចិត្តផ្អាកការនាំចូលសាច់គោពីប្រទេសប្រេស៊ីលជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញករណីសាច់គោមានជម្ងឺ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Time កាលពីពេលថ្មីៗនេះ។
ក្រសួងកសិកម្មប្រេស៊ីលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃ អ៊ីរ៉ង់ និងហ្ស៊កដានីបានផ្អាកការនាំចូលសាច់គោពីប្រទេសប្រេស៊ីលជាបណ្ដោះអាសន្ន ខណៈដែលអាជ្ញាធរស៊ើបអង្កេតករណីជំងឺគោមានផ្ទុកជំងឺ នៅរដ្ឋប៉ារ៉ា។ ដោយភាពចលាចលនេះ បានកើតឡើងបន្ទាប់ពីសាច់គោត្រូវបានរកឃើញថាមានជំងឺឆ្កួត ឬអាចហៅថា Bovine Spongiform Encephalopathy (BSE)នៅលើទីផ្សារ។ គួរជម្រាបផងដែរថា ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរប្រេស៊ីលក៏កំពុងបើកការស៊ើបអង្កេតយ៉ាងដុតដៃដុតជើងផងដែរដើម្បីស្វែងរកប្រភពនៃជំងឺនេះឱ្យបានលឿន៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T09:23:52.352Z",
"category": "កំពូលអ្នកលក់",
"views": 931,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
អ្នកនៅជនបទមិនដឹងរកស៊ីអ្វី នេះជាមុខរបរកសិកម្មទាំង ៣ អាចជួយអោយអ្នកមានរបររកស៊ីនៅតាមខេត្តបាន
|
https://business-cambodia.com/articles/3-agricultural
|
វិស័យកសិកម្មពេលនេះ ហាក់បីដូចជាកំពុងតែមានសន្ទុះខ្លាំងមួយនៅក្នុងទីផ្សារ តែភាគច្រើនរបរកសិកម្មមិនសូវមានអ្នកចាប់អារម្មណ៍នោះទេ ដោយពួកគាត់អាចគិតថាមុខរបរទាំងអស់នោះមិនអាចរកចំណូលបានច្រើននោះទេ ឬក៏គិតថាមុខរបរនោះកំពុងតែអន់ថយយ៉ាងខ្លាំង។ ពេលនេះចាបក្រហមសូមយកនៅមុខរបរខ្លះនៅក្នុងវិស័យកសិកម្មដែលអាចជួយកសិករអាចរកស៊ីបាន៖
១. លក់ជីនិងពូជ
អាជីវកម្មមួយនេះល្អបំផុតសម្រាប់អ្នកចង់រកស៊ីក្នុងវិស័យកសិកម្មតែបើចង់ជោគជ័យក្នុងអាជីវកម្មនេះ អ្នកត្រូវតែក្តាប់បញ្ហារបស់កសិករអោយបានហើយអាជីវកម្មរបស់អ្នកត្រូវតែដោះស្រាយបញ្ហាររបស់អ្នកប្រើប្រាស់អោយបានទើបជោគជ័យ។ កសិករប្រើជី ប្រើថ្នាំ លើសកម្រិតខាតលុយ ខូចគុណភាពផលិតជាដើម សុទ្ធសឹងតែជាបញ្ហារដែលអ្នកត្រូវតែដោះស្រាយហើយបើអាជីវកម្មអ្នកអាចដោះស្រាយបញ្ហាទាំងនេះបានកាន់តែច្រើនគឺកាន់តែជោគជ័យ។
២. លក់សម្ភារៈកសិកម្ម
ស្របពេលដែលវិស័យកសិកម្មកំពុងតែផ្តេកផ្តួល ទៅរកនិន្នាការបច្ចេកវិទ្យាដូចនេះអាជីវកម្មលក់សម្ភារៈកសិកម្មនឹងក្លាយជាអាជីវកម្មត្រូវប៉ាន់ខ្លាំងសម្រាប់យុគសម័យបច្ចេកវិទ្យាកសិកម្ម។សម្ភារៈកសិកម្មនិងបម្រើរអោយតម្រូវការផ្នែកគ្រឿងយន្តកសិកម្ម បរិក្ខាកសិកម្មនិងសម្ភារៈផ្សេងៗទៀតដែល ជាប់ពាក់ព័ន្ធក្នុងវិស័យនេះជាតម្រូវការចាំបាច់បំផុតសម្រាប់កម្ពុជានាពេលអនាគត។
៣. ទិញលក់ផលិតផលកសិកម្ម
ការកសាងខ្លួនជាឈ្មួញកណ្តាលទទួលទិញកសិផលពីកសិករក៏ជាមុខរបរមួយដែលអាចធ្វើអោយអ្នកក្លាយជាសេដ្ឋីកសិកម្មបានដែរអោយតែអ្នកប្រាកដចិត្តថា អ្នកហ៊ានប្រឡូកជាមួយវាហើយធ្វើវាអោយច្បាស់អស់ពីចិត្ត តួយ៉ាងដូចជាសិប្បកម្មវេចខ្ចប់ម្រេចផ្គត់ផ្គង់ក្នុងស្រុក ឬរោងចក្រសម្ងួតកសិផលស្រូវឬសិប្បកម្មកែឆ្នៃផលិតផលកសិឧស្សាហកម្មជាដើមដែលជាឧទាហរណ៏ល្អបំផុតសម្រាប់អ្នកចង់ប្រឡូករកស៊ីក្នុងវិស័យនេះ៕
អត្ថបទ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T09:22:48.569Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 904,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ដំណឹងល្អ! ក្រុមហ៊ុនធំ១ គ្រោងបោះទុនជាង ២០០ លាន$ សង់រោងចក្រផលិតសំបកង់ឡាននៅខេត្តក្រចេះ
|
https://business-cambodia.com/articles/doublestar-intends-to-build-greenfield-tire-factory-in-cambodia
|
ជាដំណឹងល្អសម្រាប់កម្ពុជា ខណៈក្រុមហ៊ុន Qingdao Double Star Co. Ltd ដែលជាក្រុមហ៊ុនផលិតសំបកកង់ឡានរបស់ចិន បានប្រកាសពីគោលបំណងរបស់ខ្លួនក្នុងដោយគ្រោងសាងសង់រោងចក្រផលិតសំបកកង់ Greenfield ថ្មីមួយបានបោះទីតាំងនៅខេត្តក្រចេះ ដោយគ្រោងចំណាយទុនប្រមាណជាង ២០០ លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ China International Tire Expo Citexpo កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រភពខាងលើបានឱ្យដឹងថា រោងចក្រនេះនឹងត្រូវបានបង្កើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះរបស់កម្ពុជា តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា Double Star (Cambodia) Tire Co. Ltd ដោយក្រុមហ៊ុន Doublestar កាន់កាប់ភាគហ៊ុន ៨០ភាគរយ និងក្រុមហ៊ុន Ube Development Co.កាន់កាប់ភាគហ៊ុនដែលនៅសល់ ២០ភាគរយ ។
សូមជមា្របផងដែរថា ការកំណត់ទីតាំងផលិតកម្មមួយចំនួននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Doublestar អាចប្រើប្រាស់ឧបករណ៍ផលិតកម្មរបស់ខ្លួនបានយ៉ាងពេញលេញ និងចៀសវាងហានិភ័យនៃការស៊ើបអង្កេត ប្រឆាំងការបង្រ្កាបការលក់បង្ខូចតម្លៃ នៅក្នុងទីផ្សារអន្តរជាតិធំៗរបស់ខ្លួន។
រោងចក្រនេះត្រូវបានគេរំពឹងថា នឹងបង្កើតប្រាក់ចំណេញសុទ្ធចំនួន ៨០លានដុល្លារ ក្នុងមួយឆ្នាំ នៅពេលដែលវាចាប់ផ្តើមបើកដំណើរការ ហើយគម្រោងនេះនឹងមានអនាគតជោគជ័យ និងនាំមកនូវផលចំណេញដល់សេដ្ឋកិច្ចកម្ពុជា ខណៈគម្រោងរោងចក្រថ្មីនេះ គ្រោងចំណាយពេលសាងសង់ប្រមាណ១៥ខែ ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T08:47:48.432Z",
"category": "អចលនទ្រព្យ",
"views": 307,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ស្ទើរតែមិនគួរឲ្យជឿ!!!ម៉ូដផ្ទះបុរីស្រុកខ្មែរឥឡូវកាន់តែជឿនលឿនស្អាតមិនចាញ់ស្រុកគេប៉ុន្មាន
|
https://business-cambodia.com/articles/courtyard
|
វឌ្ឍនភាពនៃភាគខាងត្បូងរាជធានីភ្នំពេញ មានការរីកដុះដាលជាខ្លាំងទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ដែលជម្រុញឲ្យសេដ្ឋកិច្ចក្នុងតំបន់ចាប់ផ្ដើមដំណើរបានល្អជាងមុន ក្នុងនោះរួម តំបន់ពាណិជ្ជកម្មតូច មធ្យម កម្ម និងឧស្សាហ៍កម្មទំនើប សាលាអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិថ្មី ផ្សារទំនើប អុីអន មានជ័យ និងផ្សារសហគមន័ជាច្រើន រួមទាំងតំបន់សហគមន៍ដែលមាននូវគេហដ្ឋានស្នាក់ច្រើនរាប់មិនអស់ប្រមូលផ្តុំបានជាតំបន់មួយដ៏មមាញឹក និងល្អបំផុតដល់ការវិនិយោគស្ថិតនៅភាគខាងត្បូងនេះឯង។
ដោយសារសំទុះនៃការអភិវឌ្ឍន៍ខាងលើនេះ បានញាំងអោយមានការកើនឡើងនៃតម្រូវការលំនៅដ្ឋាន ក៏ដូចផ្ទះអាជីវកម្មលើមហាវិថីសម្ដេចតេជោ ៦០ម និង ៥០ម។ ហេតុនេះហើយ ទើបអ្នកអភិវឌ្ឍន៍ធំៗ បោះទិសដៅថ្មី វិនិយោគលើវិស័យអចលនទ្រព្យនៅតំបន់នេះ ធ្វើឲ្យលេចរូបរាងឡើងនូវគម្រោងបុរី ធំៗ ដែលមានកេរ្តី៍ឈ្មោះស្រាប់ នៅលើទីផ្សារ ក្នុងនោះក៏មានបុរី ខតយ៉ាត ផងដែរ។
“បុរីខតយ៉ាតដែលត្រូវបានស្គាល់ជាទូទៅថាត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ELT Development បានត្រៀមនឹងបើកសម្ពោធការិយាល័យលក់របស់ខ្លួនជាផ្លូវនាពេលខាងមុខ”។ ទីតាំងគឺ ស្ថិតតាមទីតាំងដ៏មានសក្ដានុពលតាមបណ្ដោយវិថី 50ម៉ែត្រ កាត់ដោយមហាវិថីសម្ដេចហ៊ុនសែន 60ម៉ែត្រ ហើយអាចធ្វើដំណើរទៅកាន់ផ្សារទំនើបអុីអនមានជ័យត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះ។ នេះគឺជាបុរី ដំបូងគេ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញដែលបញ្ចូល ផ្នត់គំនិតរចនាសួន ខតយ៉ាត (Courtyard) នៅក្នុងផ្ទះ ភ្ជាប់ទៅនឹងការរស់នៅបែបទំនើប និងសុីវិល័យ។
សួនក្នុងផ្ទះ ឬ ហៅថាCourtyard ជាចំណុចគោលក្នុងការរចនាគេហដ្ឋានរបស់បុរីខតយ៉ាត ដោយវាបានផ្ដល់ជូននូវភាពលេចធ្លោនៃមុខងារប្រើប្រាស់របស់សួនក្នុងផ្ទះដោយបើកចំហយកខ្យល់និងពន្លឺធម្មជាតិ រួមទាំងលើកកម្ពស់ដល់ឯកជនភាព សុវត្ថិភាព និងបរិយាកាសដ៏ស្ងប់ស្ងាត់ស្រស់ត្រកាល ស័ក្ដិសមបំផុតដល់ការសម្រាកប្រចាំថ្ងៃ រួមទាំងអាចរីករាយជាមួយនឹងកម្មវិធីជួបជុំផ្សេងៗបានផងដែរ។ ជារួម សួនក្នុងផ្ទះត្រូវបានរចនាជាមួយនឹងរុក្ខជាតិបៃតងនានា ដោយផ្ដល់បានជាចំណីចក្ខុយ៉ាងគួរឲ្យគយគន់ និងជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការជួបជុំជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ត។
សម្រាប់លោកអ្នកដែលប្រាថ្នាបទពិសោធន៍រស់នៅបែបថ្មី ស៊ីវិល័យ និងលេចធ្លោ បុរីខតយ៉ាដជាជម្រើសដ៏ស័ក្ដិសមបំផុតក្នុងការបំពេញដល់តម្រូវការស្នាក់នៅ និងវិនិយោគរបស់លោកអ្នក។ ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ លោកអ្នកអាចអញ្ជើញចូលមកសាកសួរព័ត៌មានលម្អិតនៅក្នុងការិយាល័យលក់របស់បុរីខតយ៉ាដបានតាមរយៈតំណភ្ជាប់ខាងក្រោមនេះ ឬតាមរយៈលេខទូរសព្ទ 011 789 818 | 093 789 818
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T07:47:27.523Z",
"category": "PR",
"views": 474,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ល្បីអ្នកមានទុកលុយនៅធនាគារស្វីស! មកស្គាល់ធនាគារកំពូល៥នៅស្វីសអ្នកមានយកលុយទៅទុក
|
https://business-cambodia.com/articles/top-five-swiss-banks-the-rich-keep-their-money
|
ប្រទេសស្វីសគឺល្បីល្បាញខាងវិស័យធនាគារ ហើយមានអ្នកមានៗជាច្រើនលើពិភពលោកតែងតែយកលុយទៅដាក់នៅធនាគារស្វីសដោយសារធនាគារប្រទេសស្វីសមានធានាសុវត្ថិភាពដល់លុយរបស់ពួកគាត់និងមានកត្តាផ្សេងៗជាច្រើនទៀតដែលធនាគារស្វីសទាក់ទងក្រុមអ្នកមានៗឲ្យយកលុយទៅទុកនៅទីនោះ។
មានដឹងអត់ថាតើ មានធនាគារធំៗណាខ្លះនៅប្រទេសស្វីសដែលអ្នកមានៗចូលចិត្តយកលុយទៅ។ ខាងក្រោមជាធនាគារកំពូលទាំង៥របស់ស្វីដែលអ្នកមានចូលចិត្តយកលុយទៅដាក់។
១. ធនាគារ UBS
ធនាគារ UBS គឺជាធនាគារវិនិយោគលំដាប់អន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុង Zurich ប្រទេសស្វីស។ ធនាគារនេះត្រូវបានបង្កើតក្នុងឆ្នាំ១៩៩៨។ គិតត្រឹមចុងឆ្នាំ២០២១ ធនាគារនេះមានទ្រព្យសកម្មសរុបរហូតដល់ទៅ១.១២ពាន់ពាន់លានដុល្លារ។ ធនាគារនេះមានផ្ដល់សេវាកម្មដូចជាសេវាកម្មផ្នែកវិនិយោគ ការគ្រប់គ្រងការវិនិយោគ និងការគ្រប់គ្រងទ្រព្យសម្បត្តិជាដើម។
២. Credit Suisse
Credit Suisse គឺជាធនាគារវិនិយោគសកលដ៏ធំមួយរបស់ស្វីសដែលមានមូលដ្ឋាននៅទីក្រុង Zurich ប្រទេសស្វីស។ ធនាគារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៥៦ ហើយបើគិតដល់បច្ចុប្បន្នមានអាយុកាល១៦៧ឆ្នាំហើយ។ ទ្រព្យសកម្មរបស់ធនាគារនេះមាន៧៥៥ពាន់លានហ្វ្រង់ត្រឹមចុងឆ្នាំ២០២១។ បច្ចុប្បន្នធនាគារនេះផ្ដស់ការប្រាក់សន្សំខ្ពស់នៅតំបន់អាស៊ីដើម្បីទាក់ទាញអ្នកមានៗនៅអាស៊ីយកលុយទៅដាក់។
៣. Julius Baer
Julius Baer ជាធនាគារឯកជនដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៩០នៅទីក្រុង Zurich ប្រទេសស្វីស។ ត្រឹមចុងឆ្នាំ២០២២កន្លងទៅធនាគារនេះមានទ្រព្យសកម្មសរុបជាង១០៥ពាន់លានហ្វ្រង់ មានបុគ្គលិកសរុបជាង៦៨០០នាក់។ ធនាគារក៏ចំណាស់មួយនេះមានផ្ដល់សេវាកម្មដូចជា គ្រប់គ្រងការវិនិយោគ ការផ្ដល់ទុនក្នុងវិស័យអចលនទ្រព្យនិងគ្រប់គ្រងទ្រព្យសម្បត្តិជាដើម។
៤. EFG International
EFG International ជាធនាគារឯកជនដែលមានការិយាល័យកណ្ដាលនៅទីក្រុង Zurich ប្រទេសស្វីស ហើយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៥។ ត្រឹមចុងឆ្នាំ២០២២ ធនាគារនេះមានទ្រព្យសកម្មសរុបប្រមាណ៤៥ពាន់លានដុល្លារ ហើយមានបុគ្គលិកជាង៣ពាន់នាក់ព្រមទាំងពង្រីកសក្ដានុពលជាង៤០តំបន់ទូទាំពិភពលោក។
៥. Zurich Cantonal Bank
Zurich Cantonal Bank ជាធនាគារដែលមានអាយុកាលជាង១៥០ឆ្នាំរបស់ស្វីសហើយក៏ជាធនាគារធំបំផុតលំដាប់ទី៤នៅប្រទេសស្វីសផងដែរ។ Zurich Cantonal Bank ជាធនាគារផ្ដល់សេវាកម្មហិរញ្ញវត្ថុនាំមុខគេនៅទីក្រុងZurich ប្រទេសស្វីស។ ធនាគារនេះជាប់ជាធនាគារដែលមានសុវត្ថិភាពបំផុតកាលពីឆ្នាំ២០០៩ ហើយគិតត្រឹមឆ្នាំ២០២២ ធនាគារនេះមានទ្រព្យដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនប្រមាណជាង៤០០ពាន់លានដុល្លា៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T07:08:31.575Z",
"category": "ហិរញ្ញវត្ថុ",
"views": 604,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ធ្វើការឱ្យគេ៣ឆ្នាំ ម្ចាស់ហាង OBQ7 សុខចិត្តលក់ឡាន ចេញរកស៊ី រហូតមានភ្ញៀវពេញៗហាង
|
https://business-cambodia.com/articles/how-obq-7-get-started
|
OBQ7 គឺជាហាងលក់សម្លៀកបំពាក់បុរសដ៏ល្បីមួយនៅកណ្ដាលក្រុងភ្នំពេញ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។ ប៉ុន្តែទម្រាំអាចវិវត្តន៍ខ្លួន មកក្លាយជាម្ចាស់ហាងសម្លៀកបំពាក់ទាំងវ័យក្មេងបែបនេះ គឺមិនមែនជារឿងងាយស្រួលនោះទេ ព្រោះលោកធ្លាប់ឆ្លងកាត់នូវបញ្ហាលំបាកជាច្រើនផងដែរ ទម្រាំអាចបោះជំហានមកដល់ចំណុចនេះ។
រំលឹកទៅកាន់អតីតកាលបន្តិច ដំបូងឡើយពន្លកក្ដីស្រមៃរបស់លោកចាប់ដុះឡើង នៅពេលដែលលោកចូលទិញសម្លៀកបំពាក់ក្នុងហាងមួយចំនួន ហើយលោកមិនសូវពេញចិត្តចំពោះការបម្រើសេវារបស់ហាងទាំងនោះទេ។ ចាប់ពីពេលនោះហើយលោកក៏បានរកឃើញក្ដីស្រមៃខ្លួនឯងគឺ ការបើកអាជីវកម្មទាក់ទងនឹងសម្លៀកបំពាក់បុរស ដែលផ្ដល់សេវាកម្មឱ្យល្អបំផុតមួយជូនអតិថិជន។
លោកមានក្ដីស្រមៃចង់ឱ្យប្រជាជនខ្មែរចេះរៀបចំការស្លៀកពាក់របស់ខ្លួនឱ្យត្រឹមត្រូវ ចង់ឱ្យបងប្អូនខ្មែរចំណាយលុយតិចល្មម ប៉ុន្តែអាចស្លៀកពាក់សម្លៀកបំពាក់ដែលមានភាពស្រស់ស្អាតផងដែរ ព្រោះពេលដែលលោកឈានជើងដើម្បីទៅទិញទំនិញនៅលើទឹកដីថៃ លោកឃើញប្រជាជនថៃទាំងប្រុសទាំងស្រីភាគច្រើនគឺគេស្លៀកពាក់បានស្រស់ស្អាតមែនទែន។ ដូច្នេះលោកក៏មានក្ដីស្រមៃមួយចង់ឃើញប្រជាជនកម្ពុជាអាចស្លៀកពាក់ស្អាតបាតមិនចាញ់ប្រជានជនថៃនោះទេ។
នៅពេលដែលជជែកអំពីដើមទុននៃការចាប់ផ្ដើមអាជីវកម្មរបស់លោកដំបូង លោកបានរៀបរាប់ថា កាលពីមុន លោកធ្លាប់ធ្លាក់ខ្លួនឈឺធ្ងន់ម្ដង ហើយនៅពេលដែលជាសះស្បើយវិញ លោកមិនទាន់អាចបើកបររថយន្តបានដូចដើមនោះទេ ដូច្នេះហើយទើបលោកសម្រេចចិត្តថាលក់រថយន្តរបស់ខ្លួន ដោយបានប្រាក់ចំនួន ៩ពាន់ដុល្លារ។ បន្ទាប់ពីនោះ លោកបានយកថវិកាមួយកញ្ចប់នោះឡើងទៅប្រទេសថៃជាមួយបងប្រុសជិតស្និទ្ធម្នាក់ ដើម្បីនាំយកសម្លៀកបំពាក់ពីថៃមកលក់នៅខ្មែរ។ ពេលឈានជើងចូលទឹកដីថៃលើកដំបូងវាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះលោកត្រូវជួបនូវបញ្ហាផ្នែកភាសា ហើយពេលខ្លះត្រូវលីសែងអីវ៉ាន់ធ្ងន់ដោយខ្លួនឯង បូករួមនឹងបញ្ហាផ្សេងៗមួយចំនួនទៀត។
ការចេញទៅក្រៅប្រទេសដើម្បីនាំយកទំនិញមកលក់នៅខ្មែរគឺប្រឈមនឹងបញ្ហាមួយផ្នែកទៅហើយ។ ផ្ទុយទៅវិញ នៅពេលដែលយកមកដល់ខ្មែរហើយក៏នៅមានបញ្ហាជាច្រើនទៀតដូចជា ពេលខ្លះទំនិញលក់មិនសូវដាច់ លក់នៅសល់ បញ្ហាដឹកនាំនិងគ្រប់គ្រងបុគ្គលិកនៅខ្សោយនៅឡើយ ហើយលោកនៅឆ្លៀតធ្វើការឱ្យគេថែមទៀតផងនោះ បានធ្វើឱ្យអាជីវកម្មលោកពេលចាប់ផ្ដើមដំបូងជួបនូវបញ្ហាឈឺក្បាលច្រើនមែនទែន ព្រោះពេលនោះអាចនិយាយថា លោកនៅក្មេងខ្ចីនៅឡើយទាក់ទងនឹងការគិត។
ក្រោយមក លោកបានចាប់ផ្ដើមរកមើលពីកំហុសឆ្គង និងភាពខ្វះខាតរបស់ខ្លួនឯង ហើយចាប់ផ្ដើមពង្រឹងសមត្ថភាពខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃបន្តិចម្ដងៗ រហូតអាចមានសមត្ថភាពដោះស្រាយបញ្ហាបានកាន់តែច្រើន កាត់បន្ថយកំហុសឆ្គងសល់កាន់តែតិច រហូតអាចដឹកនាំអាជីវកម្មខ្លួនឱ្យកាន់តែរីកចម្រើនធំឡើងៗ រហូតអាចបើកសម្ពោធហាងថ្មីខ្លួនមានទំហំកាន់តែធំ កាន់តែទំនើបស្រស់ស្អាតផងដែរកាលពីពេលថ្មីៗនេះ។
នៅពេលដែលចោទសួរថា តើគោលការណ៍ដឹកនាំជីវិតនិងអាជីវកម្មអ្វីខ្លះ ដែលលោកតែងប្រកាន់យករហូតអាចវិវត្តន៍ខ្លួនមកដល់ចំណុចនេះបាន? លោកបានចែករំលែកនូវគោលការណ៍ដ៏មានតម្លៃចំនួន ៤ដែលលោកតែងតែប្រកាន់យកជាប់ជានិច្ចគឺ៖
១. រកស៊ីត្រូវប្រកាន់នូវគោលការណ៍ស្មោះត្រង់ជានិច្ចមិនថាចំពោះ ដៃគូអាជីវកម្ម ឬអតិថិជននោះទេ គឺត្រូវរក្សាភាពស្មោះត្រង់កុំក្បត់គ្នា។ ឧទាហរណ៍ជាក់ស្ដែង បើលក់ទំនិញត្រូវលក់ទំនិញដែលមានគុណភាពល្អជាដើម។
២. រកស៊ីត្រូវចេះមានស្នាមញញឹម ព្រោះគ្រាន់តែញញឹមវាមិនអស់លុយនោះទេ ប៉ុន្តែវាអាចធ្វើឱ្យយើងមានអារម្មណ៍ល្អ ជួយឱ្យការលក់ដាច់កាន់តែច្រើន ស្នាមញញឹមអាចកែប្រែសត្រូវឱ្យក្លាយជាមិត្ត ហើយក៏អាចជួយឱ្យគ្រួសារមានសុភមង្គលផងដែរ។
៣. ចូររៀនពីភាពបរាជ័យ ឱ្យច្រើនជាងរៀនពីភាពជោគជ័យ ព្រោះនៅពេលដែលអ្នកស្គាល់ពីមូលហេតុដែលនាំឱ្យអ្នកបរាជ័យហើយនោះ ភាពជោគជ័យក៏មិនសូវពិបាកសម្រេចដែរ។ ប៉ុន្តែជាក់ស្ដែងទៅមនុស្សភាគច្រើនចូលចិត្តស្ដាប់រឿងជោគជ័យ ច្រើនជាងស្ដាប់រឿងបរាជ័យរបស់នរណាម្នាក់។៤. ត្រូវមានក្ដីស្រមៃឱ្យធំ ប៉ុន្តែគួរតែចាប់ផ្ដើមពីតូចទៅ ចាប់ផ្ដើមពីចំណុចដែលអ្នកអាចធ្វើបាន ធនធានដែលអ្នកមាន ហើយចាំពេលដែលអាជីវកម្មមានភាពរីកចម្រើន នោះយើងក៏អាចពង្រីកវាឱ្យកាន់តែធំឡើងៗបានផងដែរ។
ជារួមមកវិញ នេះគឺជាប្រវត្តិនៃការចាប់ផ្ដើមហាងសម្លៀកបំពាក់បុរស OBQ7 ដែលមានទីតាំងនៅផ្លូវ៥៧ កែង៣០២ បឹងកេងកង១ រាជធានីភ្នំពេញ។ ប្រសិនបើលោកអ្នកចង់ទិញសម្លៀកបំពាក់ផ្សេងៗ លោកអ្នកក៏អាចទំនាក់ទំនង 015 31 31 75/016 56 39 39 ឬហ្វេសប៊ុកផេកOBQ7 ផងដែរ៕
ចង់អានសៀវភៅដឹកនាំល្បីៗ រៀនគំនិតរកស៊ីល្អៗ សូមចុចទីនេះ ( https://t.me/LongVathanak777 )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T06:51:59.027Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 162,
"author": {
"first_name": "ឡុង",
"last_name": "វឌ្ឍនៈ",
"email": "longvathanak007@gmail.com"
},
"quality_warning": [
"noisy"
]
}
|
តាមឱ្យទាន់! មហាសេដ្ឋី Bill Gates ព្យាករណ៍ថាអនាគតបច្ចេកវិទ្យា១នេះ នឹងជំនួស Smartphones
|
https://business-cambodia.com/articles/electronic-tattoo
|
ស្មាតហ្វូន បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរស់នៅរបស់មនុស្សបច្ចុប្បន្ន មិនថាលើកិច្ចការងារផ្សេងៗ របររកស៊ី ទំនាក់ទំនង ការសិក្សាស្រាវជ្រាវនោះទេ អាចនិយាយបានថាវាជាផ្នែកមួយនៃជីវិតមនុស្ស។ ប៉ុន្តែពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស របរថ្មីៗក៏លេចរូបរាងជាបន្តបន្ទាប់ ខណៈលោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft បានធ្វើការព្យាករណ៍ថា ស្មាតហ្វូននឹងត្រូវជំនួសដោយ សាក់អេឡិចត្រូនិច ឬ «electronic tattoo» ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ នេះបើយោងតាមគេហទំព័រ Lifestyle។
លោក Bill Gates បាននិយាយយ៉ាងដូច្នេះថា៖ «ប្រភេទបច្ចេកវិទ្យាថ្មី ដែលក្នុងចំណោមរបស់ផ្សេងទៀតនឹងជំនួសស្មាតហ្វូន។ ហើយអ្វីដែលយើងនឹងឃើញនៅពេលបន្តិចទៀតនេះគឺ ស្នាមសាក់អេឡិចត្រូនិច (electronic tattoo)»។ ការលើកឡើងនេះ លោកចង់សំដៅលើការចាក់សាក់អេឡិចត្រូនិចដែលបង្កើតឡើងដោយក្រុមហ៊ុន Chaotic Moon ដែលជាបច្ចេកទេសផ្អែកលើបច្ចេកវិទ្យាជីវសាស្រ្តដែលមានគោលបំណងវិភាគ និងប្រមូលព័ត៌មានពីរាងកាយមនុស្សតាមរយៈស្នាមសាក់នោះ។
ក្នុងចំណោមទិន្នន័យមួយចំនួនធំ សាក់អេឡិចត្រូនិច (electronic tattoo)នឹងរក្សាទុក យោងតាមរយៈការពិភាក្សាដំបូងអំពីព័ត៌មានវេជ្ជសាស្ត្រ និងកីឡា ស្នាមសាក់នេះនឹងអាចការពារ និងគ្រប់គ្រងជំងឺ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តរាងកាយ និងកីឡាតាមរយៈការផ្តល់សញ្ញាសំខាន់ៗ។
ទោះបីជាស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ក៏ដោយ សាក់អេឡិចត្រូនិច (electronic tattoo)ត្រូវបានគេដឹងថា វានឹងត្រូវបានអនុវត្តជាបណ្តោះអាសន្នលើស្បែករបស់មនុស្សដោយមានឧបករណ៍ចាប់សញ្ញាតូចតាច និងឧបករណ៍តាមដានដែលបញ្ជូន និងទទួលព័ត៌មានតាមរយៈទឹកថ្នាំពិសេសដែលធ្វើចរន្តអគ្គិសនី។គំនិតរបស់លលោក Bill Gates ដូចដែលយើងបានឃើញនៅក្នុងខ្សែភាពយន្តហូលីវូដជាច្រើន គឺថាមនុស្សអាចប្រើស្នាមសាក់អេឡិចត្រូនិចដែលបង្កើតឡើងដោយ Chaotic Moon ដើម្បីហៅទូរស័ព្ទ ផ្ញើសារ ឬរកមើលអាសយដ្ឋានជាដើម។
យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែលមហាសេដ្ឋីមានបំផុតទី៤លើលោក ហ៊ានធ្វើការទស្សន៍ទាយដូច្នេះ កន្លងមកលោកក៏ធ្លាប់ទស្សន៍ទាយពីរឿងដែលនឹងកើតឡើងនាពេលអនាគតផងដែរ ជាក់ស្តែងលោកបាននិយាយអំពីជំងឺរាតត្បាតដែលនឹងវាយប្រហាមនុស្សជាតិ ខណៈពេលនោះវីរុសកូវីដ-១៩ មិនទាន់លេចវត្តមានលើផែនដីនៅឡើយ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T05:15:08.710Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 594,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
កុំឱ្យពិបាកសួរគេ! បើករកស៊ីចង់ចុះបញ្ជីម៉ាកនៅក្រសួង នេះជាឯកសារចាំបាច់សំខាន់ៗដែលគួរតែមាន
|
https://business-cambodia.com/articles/business-law-
|
ម៉ាក សំដៅទៅដល់ឈ្មោះ និមិត្តសញ្ញា ឬ រូបសញ្ញា ឬបង្គុំនៃសញ្ញាទាំងនោះដែលបង្ហាញថាទំនិញនិង សេវាកម្មនោះទាក់ទងនឹងម៉ាកវិញ្ញាតកម្មដែលបានប្រើប្រាស់ និងមានការបញ្ជាក់ពីម្ចាស់ម៉ាកដែលបានចុះបញ្ជីរួចអំពី វត្ថុធាតុដើម ប្រភព វិធីសាស្រ្ត របៀប ផលិតទំនិញផ្តល់សេវា គុណភាព ភាពច្បាស់លាស់ ឬចរិតលក្ខណៈផ្សេងទៀត។
ជាក់ស្តែង យោងតាមឯកសាររបស់នាយកដ្ឋានកម្មសសិទ្ធិបញ្ញា បានឱ្យដឹងថា ដើម្បីក្លាយជាម្ចាស់ម៉ាកផលិតផល ឬអាជីវកម្មស្របច្បាប់បានតម្រូវឱ្យម្ចាស់ម៉ាកនោះត្រូវចុះបញ្ជីនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ដោយតម្រូវឱ្យពាក្យស្នើសុំនិងឯកសារដូចខាងក្រោម ៖
១.សំណុំលិខិតស្នើសុំចុះបញ្ជីម៉ាកដែលចុះហត្ថលេខាដោយអ្នកដាក់ពាក្យស្នើសុំឬភ្នាក់ងារក្នុងស្រុក
២.លិខិតប្រគល់សិទ្ធិដែលបញ្ជាក់យ៉ាងត្រឹមត្រូវពីអ្នកដាក់ពាក្យស្នើសុំ ប្រសិនបើការដាក់ពាក្យស្នើសុំត្រូវបានធ្វើឡើងដោយភ្នាក់ងារ
៣.គំរូម៉ាកចំនួន១៥ (ទំហំនៃគំរូម៉ាកមិនគួរលើសពី ៨x៨cm) ។ ក្នុងករណីគ្មានបណ្តឹងជំទាស់ មន្ត្រីចុះបញ្ញី នឹងផ្តល់ការចុះបញ្ជីពី៤-៦ខែ។
គួរបញ្ជាក់ផងដែរថា សម្រាប់ការចុះបញ្ជីម៉ាកនេះ មានរយៈពេលការពារ រយៈពេលការពារ ១០ឆ្នាំចាប់ពីកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។ហេតុនេះបន្ទាប់ពីផុតរយៈពេល១០ឆ្នាំ ម្ចាស់អាជីវកម្មត្រូវធ្វើការចុះបញ្ជីម្តងទៀត។
អត្ថបទដោយ៖សម្បត្តិ សុខឡាង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T05:07:27.465Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 370,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
CEO ស្រី្តឆ្នើម២រូប ប្រាប់អំពីទម្លាប់ប្រចាំថ្ងៃ ធ្វើឱ្យការងារមិនស្រ្តេស ការរកស៊ីទៅមុខលឿន
|
https://business-cambodia.com/articles/women-ceo-habits-
|
ទម្លាប់គឺនៅជាមួយមនុស្សពេញមួយជីវិត តាំងពីកើតរហូតដល់វិនាទីចុងក្រោយ។ ដូច្នេះទម្លាប់ប្រចាំថ្ងៃគឺមានឥទ្ធិពលណាស់លើការរស់នៅ បើទម្លាប់យើងល្អការរស់នៅរបស់យើងក៏ល្អ បើទម្លាប់អាក្រក់ជីវិតពិតជាដុនដាបទៅតាមទម្លាប់ជាក់ជាមិនខាន។
យ៉ាងណាមិញCEO ឆ្នើមពីររូបដែលជាសហគ្រិន និងជាស្រ្តីដែលឆ្នើមមានកេរ្ត៍ឈ្មោះបោះសំឡេង បានចែករំលែកអំពីទម្លាប់ប្រចាំថ្ងៃរស់នៅល្អ ធ្វើការមិនស្រ្តេស ធ្វើឱ្យការងាររកស៊ីដើរទៅមុខលឿន។
១. លោកជំទាវ តាំងហ្គិច លៀង អគ្គនាយិកាក្រុមហ៊ុន H&L Group
លោកជំទាវគឺជាអ្នកដឹកនាំមួយរូបដែលមហាជនជាច្រើនស្គាល់និងបានទទួលការចែករំលែកអំពីគន្លឹះក្នុងការធ្វើជំនួញ ការបង្កើតសុភមង្គលក្នុងគ្រួសារនិងការលើកទឹកចិត្តជាដើម។
ស្រ្តីឆ្នើមរូបនេះបានចែករំលែកអំពីទម្លាប់ផ្ទាល់ខ្លួនរបស់ខ្លួនយ៉ាងដូច្នេះថា ”ខ្ញុំមានទម្លាប់ប្រកួតប្រជែងជាមួយខ្លួនឯង យកឈ្នះខ្លួនឯង ហើយចូលចិត្តរស់នៅក្នុងសម្ពោធ បើថាធ្វើការងារអ្វីមួយខ្ញុំធ្វើឱ្យល្អបំផុត ហើយធ្វើម៉េចឱ្យខ្លួនឯងប្រសើរជាងម្សិលមិញ ពេលមានបញ្ហាខ្ញុំចូលដោះស្រាយភ្លាមៗ បញ្ហាណាដែលលំបាកជាងគេខ្ញុំធ្វើវាមុនគេ ប្រសិនបើខ្ញុំនៅពន្យារពេលយូរវាកាន់តែស្ត្រេសនិងពិបាកដោះស្រាយ ហើយដោះដោយមានទម្លាប់គិតវិជ្ជមានទើបមានប្រសិទ្ធិភាព ”។
២. លោកស្រី ចេន សុភាព ស្ថាបនិកនិងជាអគ្គនាយិកាកីតម្បាញខ្មែរ
លោកស្រីចេន សុភាពគឺជាស្រ្តីមួយរូបដែលប្រកបអាជីវកម្មបែបខ្មែរ ផលិតផលកេរ្ត៍ដូនតាខ្មែរ គឺកីតម្បាញ ដែលស្រ្តីឆ្នើមរូបនេះតែងតែចែករំលែកចំណេះដឹងអភិវឌ្ឍន៍ខ្លួននិង ភាពជាអ្នកដឹកនាំ។
ក្នុងនោះលោកស្រីបានលើកឡើងអំពីទម្លាប់ដែលនាំឱ្យលោកស្រីអភិវឌ្ឍន៍ខ្លួនបានលឿនរហ័សជីវិតមិនសូវស្មុគស្មាញ “ ចំណេះដឹងដែលខ្ញុំមាន ៧០% គឺបានមកពីអានសៀវភៅ ខ្ញុំអានទាំងសៀវភៅខ្មែរ និងអង់គ្លេសការអាន ជួយឱ្យខ្ញុំមានភាពរីករាយនិងគេងលក់ស្រួល តាំងពីក្មេងមកដល់វ័យនេះ ខ្ញុំគេងលក់ស្កប់រាល់យប់ ជាពិសេសខ្ញុំអត់ដែលពិបាកចិត្ត និងគិតពេលដល់ម៉ោងខ្ញុំគេងនោះទេ។ ដូច្នេះសាកទម្លាប់ អានសៀវភៅលេងៗតាមខ្ញុំបងប្អូននឹងដឹងថា សៀវភៅជាថ្នាំងងុយគេងដ៏សាកសិទ្ធិ និងជាថ្នាំទិព្វដែលជួយឱ្យបងប្អូនពូកែជាងមុន”។
មែនទែនទៅនរណាក៏មិនអាចជៀសរួចពីបញ្ហាឬស្រ្តេសនោះឡើយ ទោះជាមនុស្សពូកែបែបណាក្តីប៉ុន្តែមនុស្សពូកែគឺជាមនុស្សដែលឈ្លាសវៃក្នុងការដោះស្រាយបញ្ហា ព្រោះផ្លូវចិត្តរឹងមាំ ហើយផ្លូវចិត្តរឹងមាំគឺកើតអំពីទម្លាប់ប្រចាំថ្ងៃ ការគិតរបស់មនុស្សម្នាក់ៗផ្សេងៗពីគ្នា។ ដើម្បីស្វែងរកទម្លាប់មួយដែលធ្វើឱ្យយើងពូកែនិងមានលំនឹងផ្លូវចិត្តច្រើនជាងមុនបងប្អូនអាចសាកល្បងទម្លាប់នានា ដើម្បីស្វែងរកទម្លាប់ណាមួយដែលសាកសមជាមួយបងប្អូន ហើយអនុវត្តវាជាប្រចាំនោះយើងនឹងឃើញខ្លួនឯងផ្លាស់ប្តូរម្តងបន្តិចៗជាមិនខាន៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T04:52:03.217Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 7432,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ប្រម៉ូសិនដែរតែអត់ដាច់! អ្នកជំនាញបង្ហើបទិកនិចប្រម៉ូសិនផលិតផល ធ្វើទៅមានអ្នកចាប់អារម្មណ៍ច្រើន
|
https://business-cambodia.com/articles/promotion-tips
|
ពេលនិយាយដល់ការប្រម៉ូសិនគឺមានច្រើនបែប ច្រើនយ៉ាងមែនទែន អ្នកខ្លះប្រើវិធីបញ្ចុះតម្លៃ ហើយអ្នកខ្លះទៀត លក់ផលិតផលទិញ១ថែម១ជាដើម។ ប៉ុន្តែយ៉ាងណាមិញ មិនមែនរាល់ការប្រម៉ូសិនទាំងអស់សុទ្ធតែល្អ សុទ្ធតែអាចឱ្យអតិថិជនចាប់អារម្មណ៍ទាំងអស់នោះទេ ពោលបើយើងគិតតែប្រម៉ូសិនតែអត់មានតម្រូវការក៏មិនកើតដែរ។
ទាក់ទងនៅនឹងបញ្ហានេះ ថ្ងៃនេះអ្នកជំនាញ លោក ម៉ៅបញ្ញា ដែលត្រូវបានគេស្គាល់ថាជា សហស្ថាបនិកយីហោ បញ្ញាស័ក្តិពងទាកូន បង្ហើបស្នៀតប្រម៉ូសិនឱ្យមានអ្នកចាប់អារម្មណ៍ច្រើនជូនដល់បងប្អូនទាំងអស់គ្នា។ ដោយក្នុងនោះរួមមាន៖
ប្រម៉ូសិនបែបភ្ញាក់ផ្អើល៖ ត្រង់ចំណុចនេះលោកបានលើកឡើងថា ឱ្យតែពេលប្រម៉ូសិនម្ចាស់អាជីវកម្មភាគច្រើនផ្តល់ជូនអតិថិជនរបស់ខ្លួននៅការបញ្ចុះតម្លៃស្មើរគ្នានៅក្នុងឱកាសពិសេសណាមួយ។ ប៉ុន្តែខុសប្លែកអីតែលោក ជារៀងរាល់ថ្ងៃទិវាធំៗ ដូចជាថ្ងៃសិទ្ធនារី ទិវានៃក្តីស្រលាញ់ លោកបានធ្វើធុងឆ្នោតផ្សងសំណាងមួយ ដែលមានកាដូជាផ្កាកុលាប ហើយ៩៩%គឺមានរង្វាន់ទាំងអស់តែវាមិនមែនមានន័យថាគ្រប់គ្នាសុទ្ធតែអាចទទួលបានរង្វាន់នោះទេ។
ទន្ទឹមនឹងនេះដែរនៅពេលដែលអតិថិជនញ៉ាំរួច លោកបានផ្តល់ឱកាសឱ្យអតិថិជនខ្លួនធ្វើការផ្សងសំណាង ដែលមនុស្សប្រុសជាអ្នកចាប់ ដែលពេលនោះគាត់ភ្ញាក់ផ្អើលម្តងព្រោះគាត់មកញ៉ាំមិនបានរំពឹងថាមានរង្វាន់នោះទេ ហើយនៅពេលដែលគាត់ចំរាវចាប់ គាត់មានអារម្មណ៍ពុះកញ្ជោលម្តងទៀត ហើយអ្វីដែលកាន់តែរំភើបនោះពេលដែលគាត់អ៊ុតឃើញរង្វាន់ ក្រោយមកគាត់យកផ្កានោះទៅជូនដៃគូររបស់គាត់ ដែលធ្វើបែបនេះ ដៃគូររបស់គាត់ក៏សប្បាយចិត្ត គាត់ក៏ត្រេកអរ។
លោកបានជម្រាបបន្ថែមទៀតថា វិធីនេះ ភ្ញៀវមានអារម្មណ៍ថាជា Luck ជាសំណាងរបស់គាត់ ពោលគឺខុសពីអារម្មណ៍ គេក៏បាន យើងក៏បាន ដែលវិធីនេះ អតិថិជនក៏សប្បាយចិត្ត យើងក៏លក់ដាច់ ហើយអ្នកស្គាល់ក៏កាន់តែច្រើន ខណៈភ្ញៀវខ្លះ គាត់អេតស្តូរី ផ្សព្វផ្សាយ ឱ្យទៀតក៏មាន។
២. បញ្ចេះអារម្មណ៍អ្នកទិញ៖ ត្រង់ចំណុចនេះ បើតាមម្ចាស់អាជីវកម្មជាច្រើនបានលើកឡើងហែលជាមានបងប្អូនយើងធ្លាប់បានធ្វើច្រើនហើយ ប៉ុន្តែមានអ្នកលក់ខ្លះធ្វើមិនទាន់ត្រូវនៅឡើយទេ ខណៈអ្នកខ្លះចង់ប្រមូ៉លសិនក៏ប្រម៉ូតទៅ ដែលការធ្វើបែបនេះអតិថិជននឹងមានអារម្មណ៍ថា ហាងឬតូបរបស់យើង ប្រម៉ូតតែអញ្ចឹង អត់ទិញថ្ងៃនេះក៏មិនអី ព្រោះស្អែក ឫខានស្អែកហ្នឹងបញ្ចុះតម្លៃទៀតហើយ។ ហើយចំណុចដែលកាន់តែអាក្រក់មួយទៀតនោះ អតិថិជននឹងគិតថា អ្នកយកផលិតផលដែលមានតម្លៃថោក រួចដាក់តម្លៃឱ្យខ្ពស់ហើយបញ្ចុះតម្លៃ។
ដូច្នេះហើយបងប្អូន អាចធ្វើការប្រម៉ូតយូរៗម្តងបានហើយ ដោយទិញមួយថែម១ សម្រាប់១០នាក់ដំបូង ទិញ១ថែម៤ (ថែមរបស់ណាអាចថែមបាន) ឬបញ្ចុះតម្លៃត្រឹមតែ១ម៉ោងដំបូងតែប៉ុណ្ណោះ និងមានវិធីជាច្រើនទៀត ដោយធ្វើយ៉ាងណាឱ្យគាត់មានអារម្មណ៍ថាមិនទិញថ្ងៃនេះគឺស្តាយមួយជីវិត៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T04:51:26.560Z",
"category": "កំពូលអ្នកលក់",
"views": 562,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ផលិតកាពិក៏អាចនាំចេញបាន! អ្នកស្រីគុណ ផាង ផ្តោតលើរឿង៣នេះ អាចទាញចិត្តក្រុមហ៊ុនថៃ មកទិញដល់ផ្ទះ
|
https://business-cambodia.com/articles/ms-kun-phang-focuses-on-these-three-things
|
ពិតជារឿងដ៏គួរឱ្យសរសើរខ្លាំងមែនទែន សម្រាប់អ្នកស្រី គុណ ផាង ដែលជាស្រ្តីខ្មែរ១រូបបានចាយពេលជិត ២៧ឆ្នាំ ក្នុងការផលិតកាពិលក់ រហូតធ្វើឱ្យអាជីវកម្មកាពិរបស់អ្នកស្រីទាក់ចិត្តឱ្យក្រុមហ៊ុនថៃចុះមកទិញដល់ទីតាំងផ្ទាល់តែម្តង ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះសិប្បកម្មរបស់គាត់អាចផលិតកាពិ បានខ្ទង់តោនក្នុងមួយឆ្នាំ។
នៅក្នុងបទសម្ភាសន៍ជាមួយចាបក្រហម អ្នកស្រី គុណ ផាង ដែលជាម្ចាស់សិប្បកម្មផលិតកាពិអនាម័យកាពិអ៊ីផាង បាននិយាយថា ចំពោះរបរធ្វើកាពិនេះអ្នកស្រីបានចាប់ផ្តើមធ្វើជាលក្ខណៈគ្រួសារតាំងពីឆ្នាំ ១៩៩៧ មកម្លេះ បើគិតមកដល់ពេលនេះអ្នកស្រីចាប់របរនេះបានរយៈពេល ២៧ឆ្នាំហើយ។
នៅក្នុងនោះដែរ អ្នកស្រីបានបង្ហើបថា ក្រោយពីខំប្រឹងផលិតកាពិអស់រយៈពេលជាង ២៧ ឆ្នាំ ទីបំផុតអ្នកស្រីអាចទាក់ចិត្តក្រុមហ៊ុនថៃឱ្យចុះមកទិញដល់កន្លែងផលិតផ្ទាល់តែម្តង ដោយសារតែអ្នកស្រីផ្តោតទៅលើរឿង ៣នេះ៖
១. ចូលរួមពិព័រណ៍៖ អ្នកស្រីគុណ ផាង បានបន្ថែមថាបើទោះបីជាអ្នកស្រីបានចាប់របរធ្វើកាពិនេះបានរយៈពេល ២៧ឆ្នាំក៏ដោយ ប៉ុន្តែទើបតែទទួលបានការគាំទ្រនិងមានអ្នកទិញច្រើនក្នុងឆ្នាំ២០២២ នេះទេ ដោយសារតែនៅក្នុងឆ្នាំនេះអ្នកស្រីបានមេភូមិ មេឃុំដ៏ល្អម្នាក់ ដែលបានផ្តល់យោបល់ឱ្យអ្នកស្រីយកផលិតផលទៅតាំងលក់នៅពិព័រណ៍មួយដើម្បីបង្ហាញថាភូមិមួយផលិតផលមួយ។
ត្រឡប់មកការលក់កាពិរបស់អ្នកស្រីវិញ ក្រោយពីបានយកទៅតាំងលក់ហើយនោះគឺមានការលក់ដាច់ជាខ្លាំងរហូតក្នុងមួយថ្ងៃលក់ដាច់រាប់រយគីឡូ ចំណែកការផលិតកាពិនេះវិញក្នុងមួយឆ្នាំអាចផលិតកាពិបាន១៧លើសពីនេះទៅទៀតកាពិអ៊ីផាងរបស់អ្នកស្រីគឺអាចលក់ទៅថៃបានទៀត ដោយក្នុងមួយរដូវមានក្រុមហ៊ុនថៃមកទិញដល់កន្លែងផលិតតែម្តងដោយក្នុងមួយដងៗអ្នកស្រីអាចលក់កាពិទៅ បានប្រមាណ១០តោន។
២. រក្សាទំនាក់ទំនងល្អជាមួយដៃគូ៖ ម្ចាស់សិប្បកម្មកាពិអ៊ីផាង បានលើកឡើងថា មិនថាលក់កាពិនៅក្នុងស្រុក ឬនៅក្រៅស្រុកទេអ្វីដែលអ្នកស្រីផ្តោតនោះគឺមានភាពស្មោះត្រង់ជាមួយដៃគូជានិច្ច ពោលនៅពេលដែលផ្គត់ផ្គង់ទៅកាន់ដៃគូម្ខាងទៀតអ្នកស្រីលក់តែរបស់ថ្មីៗជូនពួកគាត់ មិនកេងបន្លំ មិនកិបកេង ពួកគាត់ហើយ ព្រោះតែចំណុចតូចៗទាំងអស់នេះហើយទើបធ្វើឱ្យដៃគូជឿទុកចិត្តរហូតក្រុមហ៊ុនថៃសម្រេចមកទិញពីកន្លែងសិប្បកម្មអ្នកស្រីម្តងហើយម្តងទៀត។
៣. រសជាតិកាពិ៖ អ្នកស្រី អ៊ីផាង បានបញ្ជាក់ថា 'កាពិអ៊ីផាង' ត្រូវបានមហាជនទទួលស្គាល់ថាជាផលិតផលមានអនាម័យល្អ និងមានរសជាតិឈ្ងុយឆ្ងាញ់ ដែលក្នុងមួយឆ្នាំអ្នកស្រីអាចផលិតបាន ១០-១៧ តោន/ឆ្នាំ សម្រាប់ចែកចាយក្នុងទីផ្សារខេត្តព្រះសីហនុ និងភ្នំពេញ។ ដោយនៅក្នុងនោះដើម្បីទទួលបានកាពិ ១គីឡូក្រ គេត្រូវការគីស្រស់ ២,២គីឡូក្រាម ។ ក្នុងមួយឆ្នាំ គេអាចនេសាទគីបាន ចាប់ពីខែកក្កដា ដល់ ខែវិច្ឆកា។ ហើយជាទូទៅក្នុងការផលិតកាពិនេះ អ្នកស្រីរកតែរបស់ធម្មជាតិមកផលិតទេ បែបនេះហើយទើបធ្វើឱ្យរសជាតិកាពិរបស់អ្នកស្រីពិសេសជាងគេ នឹងឆ្ងាញ់ជាងគេ។
ប្រសិនជាលោកអ្នកចង់កម្មង់កាពិដោយទាំងអស់គ្នាអាចធ្វើការកម្មង់កាពិអ៊ីផាងតាមរយៈលេខទូរស័ព្ទ ០៨១ ៦៤៧ ៦០៦ ៕
អត្ថបទ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T04:45:08.362Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 293,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ឱកាសល្អ! ក្រុមហ៊ុនសំណង់លំដាប់ទី១របស់សិង្ហបុរី ប្រកាសត្រូវការកម្លាំងពលកម្មពីកម្ពុជាដើម្បីទៅបម្រើការងារ
|
https://business-cambodia.com/articles/ken-pal
|
ក្រុមហ៊ុន KEN-PAL(S) PTE LTD ដែលជាក្រុមហ៊ុនសំណង់លំដាប់ថ្នាក់ទី១ របស់សិង្ហបុរី បានធ្វើការស្នើសុំកិច្ចសហការពីកម្ពុជា នៅក្នុងការបញ្ជូនកម្លាំងពលកម្មផ្នែកសំណង ដើម្បីទៅបម្រើការនៅសិង្ហបុរី។ ការស្នើសុំនេះត្រូវបានធ្វើឡើងដោយលោក Greory Lin នាយកប្រតិបត្ដិរបស់ក្រុមហ៊ុនកាលពីពេលថ្មីៗកន្លងទៅនេះ។
យោងតាមការដកស្រង់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ លោក Greory Lin បានជួបពិភាក្សាការជាមួយឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិទ្យាជីវ នឹងបានស្នើសុំទៅកាន់ឯកឧត្ដម ដើម្បីគាំទ្រក្នុងការបញ្ជូនពលករផ្នែកសំណង់ ឲ្យបានទៅធ្វើការនៅប្រទេសសិង្ហបុរីនាពេលខាងមុខ។
ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានគាំទ្រចំពោះការស្នើសុំរបស់ខាងក្រុមហ៊ុនសិង្ហបុរី ដែលថានេះជាឱកាសមួយបន្ថែមទៀតសម្រាប់ពលករកម្ពុជា ក្នុងការលើកកម្ពស់ជំនាញ ទទួលបានប្រាក់ចំណូល និងនាំយកចំណេះជំនាញមកជួយដល់សង្គមជាតិវិញ។
ឯកឧត្តមបណ្ឌិតបន្តថា នៅកម្ពុជា វិស័យសំណង់នេះ រីកដុះដាលខ្លាំង លើការសាងសង់អគារ ហេដ្ឋារចនាសម្ព័ន្ធនានា។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រសួងផ្ទាល់ក៏មានការផ្តល់នូវការបណ្តុះបណ្តាលជំនាញផ្នែកសំណង់នេះ ដល់ប្រជាពលរដ្ឋ យុវជនកម្ពុជាក្នុងការពង្រឹងសមត្ថភាពបន្ថែមផងដែរ៕
អត្ថបទ៖ កឹម ប៊ុនធឿន
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T03:58:43.526Z",
"category": "អចលនទ្រព្យ",
"views": 4321,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ឮឈ្មោះតែមិនស្គាល់ម្ចាស់! មកស្គាល់មេធំ ឈរពីក្រោយ AUPP ជាសាកលវិទ្យាល័យមានតម្លៃខ្ពស់បំផុត១ ក្នុងស្រុកខ្មែរ
|
https://business-cambodia.com/articles/ceo-aupp
|
សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ ឬ AUPP គឺជាសាលកវិទ្យាល័យឯកជនភាសាអង់គ្លេសមធ្យមជួរមុខមួយដែលមានឈ្មោះបោះសំឡេងខ្លាំង ក្នុងចំណោមសាលាល្បីៗ និងលេចធ្លោរផ្សេងទៀតលើទឹកដីព្រះរាជាណាចក្រកម្ពុជា។ ចុះតើនរណាឈរពីក្រោយភាពជោគជ័យ ដឹកនាំសាលានេះឲ្យល្បី និងត្រូវបានគេទទួលស្គាល់ទូទាំងប្រទេស?
សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ ឬ AUPP បានចាប់កំណើតក្នុងខែសីហា ឆ្នាំ២០១៣ ជាមួយនិស្សិតចំនួន៤០នាក់ មានទីតាំងស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងនោះ ទស្សនៈវិស័យសម្រាប់ AUPP កើតចេញពីលោកបណ្ឌិត ជា វ៉ាន់ដេត លោកបណ្ឌិត កឹម រ៉េត វិសិដ្ឋ អតីតនាយកសាលាឧត្តមសិក្សានៃសាលាជាតិគ្រប់គ្រង និងលោកបណ្ឌិត Kenneth Dunn ដែលបានរួមគ្នាផ្តួចផ្តើមគំនិតមួយនេះឡើង។ សាកលវិទ្យាល័យថ្មីដែលនឹងបំពេញតាមស្តង់ដារអន្តរជាតិផ្អែកលើប្រព័ន្ធអប់រំរបស់សហរដ្ឋអាមេរិក និងផ្តល់ជូននូវកម្មវិធីសិក្សាដែលមានគុណភាពខ្ពស់បំផុត។ AUPP ត្រូវបានរៀបចំឡើងជាស្ថាប័នមិនរកប្រាក់ចំណេញ ដែលមានបេសកកម្មចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា។
យ៉ាងណាមិញ បើយើងក្រឡេកមើលនាយកប្រតិបត្តិ ទទួលបន្ទុកគ្រប់គ្រងសាលានេះវិញ AUPP បានឆ្លងកាត់ការដឹកនាំអស់បីជំនាន់មកហើយ គិតចាប់តាំងពីថ្ងៃបើកដំណើរការរហូតមកទល់បច្ចុប្បន្ន។ ក្នុងនោះរួមមាន នាយកប្រតិបត្តិទីមួយ គឺលោកស្រីបណ្ឌិត Sharon Siverts ត្រូវបានតែងតាំងនៅខែកក្កដា ឆ្នាំ២០១៤ នាយកប្រតិបត្តិទីពីរ គឺលោកបណ្ឌិត Kenneth Dunn (ឆ្នាំ២០១៦-ឆ្នាំ២០២១) និងលោក Dararith Lim ជានាយកប្រតិបត្តិទីបីចាប់តាំងពីខែមីនា ឆ្នាំ២០២១ រហូតដល់សព្វថ្ងៃ។
នាយកប្រតិបត្តិថ្មី ដែលមានឈាមជ័រជាកូនខ្មែរសុទ្ធសាធធ្លាប់ឆ្លងកាត់ជីវិតជូរចត់នាសម័យខ្មែរក្រហមលោក Dararith Lim ក្រៅពីមានតួនាទីជានាយកប្រតិបត្តិនៃសាកលវិទ្យាល័យ AUPP លោកគឺជាប្រធានក្រុមហ៊ុន General Electric Cambodia ដែលបានបម្រើការអស់រយៈពេលជាង១៣ឆ្នាំ។ លើសពីនេះ លោកក៏ធ្លាប់បានបម្រើការជាសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់សភាពាណិជ្ជកម្មអាមេរិកអស់រយៈពេលជាងប្រាំបីឆ្នាំ ជាអនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលមានមូលដ្ឋាននៅទីក្រុង Washington DC និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ អស់រយៈពេលជិតមួយទសវត្សរ៍ក្នុងប្រទេសកម្ពុជាផងដែរ។
ក្នុងនាមជាជនជាតិខ្មែរដែលរស់នៅលើទឹកដីអូស្រា្តលីអស់រយៈពេល២៤ឆ្នាំក្រោយសម័យសង្រ្គាម និងបានវិលត្រឡប់មកមាតុភូមិវិញក្នុងឆ្នាំ២០០៥ លោក Dararith Lim បានលើកឡើងយ៉ាងដូច្នេះថា៖ «អស់ជាច្រើនទស្សវត្សមកហើយ ប្រទេសកម្ពុជាបានឆ្លងកាត់វាលពិឃាត សង្គ្រាមស៊ីវិល។ ស្ថានភាពសន្តិភាពនៃបច្ចុប្បន្នភាព និងស្ថិរភាពនយោបាយ ដែលនាំមកនូវការរីកចម្រើន និងវិបុលភាពជាមួយនឹងផលប្រយោជន៍សង្គម។ ខ្ញុំជឿថាប្រទេសកម្ពុជាបានរួមបញ្ចូលយ៉ាងសកម្មដោយទទួលយកការអនុវត្ត និងបទពិសោធន៍ល្អៗពីប្រទេសជិតខាងរបស់ខ្លួន ហើយឈានទៅមុខយ៉ាងឆាប់រហ័ស»។ លោកបានបន្តទៀតថា៖ «រឿងជោគជ័យដ៏អស្ចារ្យបំផុតក៏ត្រូវបានបង្កើតឡើងដោយមនុស្សដែលទទួលស្គាល់បញ្ហាប្រឈម ហើយប្រែក្លាយវាទៅជាឱកាសមួយ»។
គួរជម្រាបផងដែរថា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានបន្តបង្កើនសក្តានុពលនិងពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។ ការសិក្សាទូទៅមានជាង១០មុខវិជ្ជា ដែលរៀនជាភាសាអង់គ្លេសសុទ្ធ តម្លៃសិក្សាចន្លោះពី ៣,០០០ដុល្លារ-៩,០០០ដុល្លារក្នុងមួយឆ្នាំ ហើយសាលានេះ មានគោលដៅបង្រៀននិស្សិតឲ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត។ និស្សិតដែលបញ្ចប់បរិញ្ញាបត្រពីសាកលវិទ្យាល័យនេះ នឹងទទួលបានសញ្ញាបត្រ ចំនួនពីរក្នុងពេលតែមួយ គឺសញ្ញាបត្រមួយ បានពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងមួយទៀត បានពីសាកលវិទ្យាល័យរដ្ឋ Fort Hays State University (FHSU) នៅសហរដ្ឋអាមេរិក។ ក្នុងនោះ AUPP ក៏បានចុះកិច្ចព្រមព្រៀងមួយទៀត ជាមួយនឹងសាកលវិទ្យាល័យ Arizona ដែលជាសាលាដ៏ល្បីកំពូលមួយទៀត នៅលើពិភពលោកផងដែរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T03:45:14.080Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 8416,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ទើបតែទិញដីថ្មីថ្មោង! តោះមកដឹងរបៀបផ្ទេរកម្មសិទ្ធិអចលនវត្ថុរវាងប្លង់រឹង និងប្លង់ទន់ កុំឲ្យអស់លុយច្រើន
|
https://business-cambodia.com/articles/note-messiah-tip-hard-plan
|
ការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុគឺជានីតិវិធីដ៏សំខាន់ និងចាំបាច់បំផុត ក្នុងការទិញលក់អចលនទ្រព្យ។ ដូច្នេះ ទាំងអ្នកលក់ និងអ្នកទិញ ត្រូវយល់ដឹងទាក់ទងនឹងនីតិវិធី និងរបៀបនៃការផ្ទេរកម្មសិទ្ធិនេះ ដើម្បីជៀសវាងបញ្ហាប្រឈមក្នុងពេលទិញលក់អចលនវត្ថុ។ ម៉្យាវិញនៅទៀតមានបងប្អូនមួយចំនួននៅតែឆ្ងល់ថាតើនីតិវិធីការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុដែលត្រឹមត្រូវស្របច្បាប់ ត្រូវធ្វើឡើងយ៉ាងដូចម្ដេច និងមានដំណាក់កាលអ្វីខ្លះ? តើការផ្ទេរកម្មសិទ្ធិប្លង់រឹង (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) និង ប្លង់ទន់ (លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី) ដូចគ្នា និងខុសគ្នាដូចម្ដេច?
ទាក់ទងនិងផ្ទេរកម្មសិទ្ធិអចលនវត្ថុរវាងប្លង់រឹង និងប្លង់ទន់ខាងលើនេះផងដែរ លោកឈ្មោះ ណូត មេស៊ី ជាប្រធានការិយាល័យនៃរដ្ឋបាលស្រុកមួយនៃខេត្តកំពត បានប្រាប់ពីរបៀបផ្ទេរកម្មសិទ្ធិអចលនវត្ថុរវាងប្លង់រឹង និងប្លង់ទន់។
ថ្លែងប្រាប់Business Cambodia លោក ណូត មេស៊ី បានឱ្យដឹងថា ការផ្ទេរសិទ្ធិកាន់កាប់អចលនវត្ថុ សំដៅលើកិច្ចសន្យា ឬលិខិតគតិយុត្តនានា ដែលបញ្ជាក់ពីការផ្ទេរសិទ្ធិនៃអចលនវត្ថុពីម្ចាស់ដីដើម ទៅម្ចាស់អចលនទ្រព្យថ្មី ដោយមានការទទួលស្គាល់តាមផ្លូវច្បាប់។ ការផ្ទេរសិទ្ធិនេះធ្វើឡើងក្រោមទម្រង់ជា៖
កិច្ចសន្យាទិញ-លក់អចលនវត្ថុ
ការធ្វើអំណោយ ឬប្រទានកម្ម (កិច្ចសន្យា ដែលភាគីម្ខាងផ្តល់នូវទ្រព្យសម្បត្តិ ដោយមិនយកថ្លៃ ដល់ភាគីម្ខាងទៀតយល់ព្រមទទួល)
សន្តតិកម្ម (ការផ្ទេរនូវសិទ្ធិ ឬករណីកិច្ច ពីជនណាម្នាក់ ទៅឱ្យជនម្នាក់ ឬច្រើននាក់តាមច្បាប់)
ការបែងចែកមរតកតាមការព្រមព្រៀង ជាដើម។
ដោយឡែកចំពោះនីតិវិធីការផ្ទេរកម្មសិទ្ធិអចលនវត្ថុមាន ៥ ដំណាក់កាលធំៗរួមមាន៖
១. បំពេញឯកសារនៅការិយាល័យភូមិបាល
ភាគីទាំងសងខាង ឬអ្នកទទួលបានសិទ្ធិ ត្រូវមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ (ដែលជាទូទៅគេហៅថា ការិយាល័យភូមិបាល) ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីបំពេញឯកសារនានា នៅមុខមន្ត្រីភូមិបាល ដោយមានសាក្សីមកជាមួយផង។
ភាគីទាំងសងខាង ត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួនដូចជា៖
– កិច្ចសន្យាទិញ-លក់ (លិខិតលក់ផ្តាច់ សម្រាប់ការផ្ទេរកម្មសិទ្ធិក្នុងករណីទិញ-លក់)
– លិខិតធ្វើអំណោយផ្តាច់ (ក្នុងករណីដីនោះ ត្រូវបានធ្វើអំណោយដល់នរណាម្នាក់)
– អត្តសញ្ញាណប័ណ្ណ (មានបញ្ជាក់ពីសាលាក្រុង ស្រុក/ ខណ្ឌ)
– សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើជាទ្រព្យប្តីប្រពន្ធ)
– ឯកសារបញ្ជាក់អត្តសញ្ញាណ (នៅលីវ រៀបការ និង លែងលះ….)
– និងឯកសារផ្សេងៗទៀត ទៅតាមតម្រូវការជាក់ស្តែងនៃអចលនទ្រព្យនោះ។
២. ប្រថាប់ត្រាដោយអាជ្ញាធរឃុំ-សង្កាត់
បន្ទាប់ពីបំពេញឯកសារនៅអង្គភាពភូមិបាលរួចរាល់ហើយ ម្ចាស់ដី ត្រូវយកឯកសារនោះ ទៅឱ្យអាជ្ញាធរឃុំ-សង្កាត់ ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីត្រួតពិនិត្យនូវភាពស្របច្បាប់ និងប្រថាប់ត្រាលើឯកសារទាំងអស់នោះ។
៣. កសាងសាលកបត្រក្បាលដី និងពិនិត្យទីតាំង
បន្ទាប់ពីប្រថាប់ត្រារួចហើយ ម្ចាស់ដី ត្រូវបន្តយកឯកសារនោះទៅការិយាល័យភូមិបាលវិញ ដើម្បីមន្ត្រីអនុវត្តនីតិវិធីបន្ត។ មន្ត្រីភូមិបាល នឹងធ្វើការងារផ្ទេរសិទ្ធិអចលនទ្រព្យនោះ ដោយចុះទៅពិនិត្យទីតាំង កសាងសាលកបត្រក្បាលដី សម្រង់ពត៌មានក្បាលដី កសាងកំណត់ហេតុចុះវាស់វែង និងកសាងឯកសាររណបផ្សេងៗទៀតដែលពាក់ព័ន្ធ។
៤. សុំការអនុម័តមន្ទីរសុរិយោដី និងបង់ពន្ធ
ចំពោះដីដែលចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដីត្រូវយកឯកសារទាំងអស់នោះ ទៅច្រកចេញចូលតែមួយនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ឬហៅថាមន្ទីរសុរិយោដី) ដែលអចលនទ្រព្យនោះស្ថិតនៅ។ មន្ត្រីសុរិយោដីនៅទីនោះ នឹងធ្វើការត្រួតពិនិត្យឯកសារទាំងនោះ។ ក្នុងករណីដែលឯកសារគ្រប់គ្រាន់តាមច្បាប់ហើយនោះ មន្ត្រីនឹងហៅម្ចាស់មកបង់សេវាសុរិយោដី និងយកឯកសារទៅបង់ពន្ធនៅសាខាពន្ធដារដែលអចលនទ្រព្យនោះស្ថិតនៅ។
តែចំពោះដីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ក្រោយពីមន្ត្រីចុះវាស់វែង និងធ្វើកំណត់ហេតុរួចរាល់ហើយ (ដំណាក់កាលទី ៣) ការិយាល័យភូមិបាល នឹងរៀបចំឯកសារ ដើម្បីឱ្យអ្នកស្នើសុំយកឯកសារទៅបង់ពន្ធប្រថាប់ត្រា៤%។
យោងតាមសេចក្តីណែនាំលេខ ៨៧២៦ របស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ការផ្ទេរសិទ្ធិអចលនទ្រព្យ ត្រូវជាប់ពន្ធ ៤% ទាំងប្លង់រឹង និងប្លង់ទន់។ ដីដែលពុំទាន់បានចុះបញ្ជី អ្នកទទួលសិទ្ធិមានកាតព្វកិច្ចត្រូវបង់ពន្ធប្រថាប់ត្រា៤% ដូចដីដែលបានចុះបញ្ជីដែរ។
យ៉ាងណាមិញ នេះបើតាមសេចក្តីសម្រេចលេខ០៤ សសរ ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ២០១៦។ មានការផ្ទេរសិទ្ធិខ្លះគឺមិនជាប់ពន្ធនោះទេដូចជាការផ្ទេរអចលនទ្រព្យជាសំណង់ ឬ/និងដី៖
-រវាងឪពុក-ម្តាយបង្កើត និងកូនបង្កើត
-រវាងប្តី និងប្រពន្ធ
-រវាងយាយ-តាបង្កើតនិងចៅបង្កើត
៥. ចារឹកឈ្មោះលើប្លង់ដី
ជំហានចុងក្រោយ បន្ទាប់ពីបង់ពន្ធរួចហើយ សម្រាប់ដីដែលបានចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដី ត្រូវកាន់ឯកសារទាំងអស់មកមន្ទីរសុរិយោដីម្តងទៀត ដើម្បីមន្ត្រីធ្វើបច្ចុប្បន្នភាពអំពីម្ចាស់ដី នៅក្នុងប្រព័ន្ធកុំព្យូទ័រ និងធ្វើលេខាចារឹកលើប្លង់ដីនោះ។ ម្ចាស់ដីថ្មី នឹងទទួលបានប្លង់កម្មសិទ្ធិនោះ នៅពេលនីតិវិធីទាំងអស់នេះបានបញ្ចប់។
ចំណែកដីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ក្រោយពី បានបង់ពន្ធរួចរាល់ហើយ អ្នកស្នើសុំត្រូវយកបង្កាន់ដៃបង់ពន្ធរួចរាល់នោះ ទៅការិយាល័យភូមិបាលវិញ ដើម្បីមន្ត្រីពិនិត្យ និងសម្រេច ដើម្បីបញ្ចប់ការផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យ ជូនម្ចាស់ថ្មី ត្រឹមថ្នាក់ស្រុក-ខណ្ឌ។ ពេលនោះ លោក-អ្នកនឹងទទួលសំណុំ ឯកសារនៃការផ្ទេរសិទ្ធិអចលនទ្រព្យដែលបានផ្ទេរសិទ្ធិត្រឹមត្រូវឱ្យទៅឈ្មោះម្ចាស់ថ្មី៕
អត្ថបទដោយ៖ ឌឿក ស្រី នុត
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T03:44:53.835Z",
"category": "អចលនទ្រព្យ",
"views": 548,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ប្រើកម្មវិធី Pinterest រាល់ថ្ងៃ មានដឹងអត់ថាកម្មវិធីមួយនេះ រកចំណូលតាមណា ហើយអាចរកបានប៉ុន្មាន?
|
https://business-cambodia.com/articles/pinterest-revenue-
|
កម្មវិធី Pinterest ជាកម្មវិធីមួយដែលបានបង្កើតឡើងដោយស្ថាបនិកវ័យក្មេង Ben Silberman ។លោកបានបង្កើតកម្មវិធីមួយនេះ ខណៈពេលដែលលោកបម្រើការក្នុងក្រុមហ៊ុនGoogle ម្លេះ ហើយមូលហេតុចម្បងដែលធ្វើឲ្យលោកសម្រេចចិត្តបង្កើតកម្មវិធីល្បីមួយនេះឡើងមកគឺដោយសារ មានការណែលនាំពីមិត្តរួមការងារម្នាក់បានសួរលលោកថា “អ្នកមានសមត្ថភាពយ៉ាងនេះ តើអ្នកមិនគិតចង់បង្កើតកម្មវិធីអ្វីមួយសម្រាប់ជាអាជីវកម្មផ្ទាល់ខ្លួនទេអី” ។
រហូតដល់ឆ្នាំ២០០៧ លោកបានចាប់អារម្មណ៍ទៅការបង្កើតគំនិតច្នៃប្រឌិតមួយដែលអាចប្រើនៅលើទូរស័ព្ទហើយវាអាចផ្តល់ប្រយោជន៍បានច្រើនពីវា ទើបលោកសម្រេចបង្កើតកម្មវិធី Pinterest នេះឡើងជាមួយក្រុមការងារ៤នាក់ផ្សេងទៀត។លោកបានបន្តថា នៅពេលដែលលោកបង្កើតកម្មវីធីនេះដំបូង គ្រាន់តែចង់ផ្តោតទៅលើការចែករំលែកជារូបភាពប៉ុណ្ណោះ តែក្រោយមកក៏ឃើញថាមានសន្ទុះនៃចំនួនអ្នកប្រើប្រាស់មានការកើនឡើង ហេតុនេះទើបលោកព្យាយាមបង្កើតអ្វីថ្មីៗប្លែកជាច្រើនបន្ថែមទៀតជារៀងរាល់ថ្ងៃ។
គួររំលឹកផងដែរថា Pinterest ជាកម្មវិធចែករំលែករូបភាពច្រើនប្រភេទមានទាំង ធម្មជាតិ មនុស្ស សត្វនិងរូបភាពផ្សេងៗទៀតជាច្រើន អាចនិយាយបានថា អ្នកប្រើប្រាស់អាចរកអ្វីៗបានគ្រប់យ៉ាងនៅក្នុងកម្មវិធីមួយនេះដោយមិនបាច់ចំណាយពេលទៅស្រាវជ្រាវនៅក្នុង Google ឬកម្មវិធីផ្សេងឡើយ។ហើយអ្នកប្រើប្រាស់កម្មវិធីនេះភាគច្រើនគឺជាយុវវ័យដែលចូលចិត្តអ្វីៗដែលថ្មីៗ។
បច្ចុប្បន្នកម្មវិធីបំផុសគំនិតដ៏ល្បីល្បាញមួយនេះអាចរកចំណូលបានលើសពី ៧០០លានដុល្លារអាមេរិចក្នុងការផ្សាយពាណិជ្ជកម្មប្រចាំឆ្នាំហើយ Pinterest បានក្លាយជាក្រុមហ៊ុនធំមួយនិងមានតម្លៃដល់ទៅ១២ពាន់លានដុល្លារ។ហើយក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះកម្មវិធី Pinterest របស់ស្ថាបនិកជនជាតិអាមេរិចរូបនេះបានទាញអ្នកប្រើប្រាស់បានប្រមាណជា ៤៥០ លាននាក់ ។ហើយបើតាមការចុះផ្សាយរបស់ការសែត New York Time បានរាយការណ៍ថាក្រុមហ៊ុន Pinterest អាចរកចំណូលពីការផ្សាយពាណិជ្ជកម្មចំនួន១ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩។
ក្នុងនោះដែរ Ben Silberman បានទទួលឋានៈជាមហាសេដ្ឋីនៅកំឡុងឆ្នាំ២០១០ ដែលមានទ្រព្យសម្បត្តិប្រមាណជា ១.៥ពាន់លានដុល្លារ និងត្រូវបានគេស្គាល់ថាជាមនុស្សដែលមានទេព្យកោសល្យមួយរូបប្រចាំ San Francisco ថែមទៀតផង៕
អត្ថបទដោយ៖សម្បតិ្ត សុខឡាង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T02:57:05.758Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 413,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
បុរីគៀង ហ៊ត រៀបចំកាដូពិសេសៗជូនអតិថិជន ដើម្បីចូលរួមអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា
|
https://business-cambodia.com/articles/borey-keang-hort-have-gift-for-customer-
|
នៅថ្ងៃទី៤-៥ ខែមីនា ឆ្នាំ២០២៣នេះខាងមុខនេះ បុរីគៀង ហ៊ត នឹងរៀបចំកម្មវិធី “ ស្រ្តីនៃក្តីស្រលាញ់” ដើម្បីចូលរួមអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅការិយាល័យលក់បុរីគៀង ហ៊ត គម្រោង៥០ម៉ែត្រ។
សម្រាប់ភ្ញៀវដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបានកាដូអនុស្សាវរីយ៍ និងការបង្វិលកងយករង្វាន់ ដែលមានរង្វាន់ដូចជា គូប៉ុងថែមជូនប្លង់រឹង គូប៉ុងបញ្ចុះតម្លៃ រង្វាន់ជាគ្រឿងអេឡិចត្រូនិច រង្វាន់ជាតុក្កតា និងរង្វាន់ជាច្រើនបន្ថែមទៀត។
ចំពោះចំណុចពិសេសនៅក្នុងឱកាសអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា ខាងមុខនេះផងដែរ អតិថិជននឹងទទួលបានប្រូម៉ូសិន និងលក្ខខ័ណ្ឌបង់ប្រាក់ពិសេសៗ ជាច្រើនដែលមានដូចជា កក់មុន១០% បញ្ចុះតម្លៃ៥%, ការបង់រំលស់ដោយគ្មានប្រាក់កក់ និងគ្មានការប្រាក់រយៈពេលវែងរហូតដល់២៤ខែ, ការបង់ប្រាក់ប្រចាំខែត្រឹមតែ៥០០ដុល្លារក្នុង១ខែ និងប្រូម៉ូសិនពិសេសផ្សេងៗទៀត។
គួរជម្រាបផងដែរថា បុរីគៀង ហ៊ត គឺសាកសមបំផុតសម្រាប់លោកអ្នកដែលចូលចិត្តនៅប្រភេទផ្ទះអាជីវកម្ម ដោយសារបុរីមានចំណុចពិសេសដូចខាងក្រោម៖
១. ស្ថិតក្នុងតំបន់ប្រជុំជន ជិតក្រុង ៖ បើនិយាយឲ្យចំកណ្តាលទីក្រុង និងតំបន់ពាណិជ្ជកម្ម ដូចតំបន់បឹងកេងកង ទួលគោក…អ្នកពិតជាពិបាកក្នុងការក្លាយជាម្ចាស់ផ្ទះ ណាស់ តែបើប្រៀបធៀប នឹងតំបន់៥០ម៉ែត្រ ព្រៃសរ និងគម្រោងដែលព័ទ្ធជុំវិញ បុរីគៀងហ៊ត ៥០ម ឃើញថា គម្រោងនេះពិតជាមានសក្តានុពល និងវិវត្តន៍លឿន បើប្រៀបនឹង ៥ឆ្នាំមុនដែលនៅជិតក្រុង មានផ្លូវរដ្ឋចរាចរណ៍ខ្វាត់ខ្វែង ងាយស្រួលចេញចូលធ្វើដំណើរ
២. តំនបសក្តានុពល ដែលយើងឃើញថា មជ្ឈដ្ឋានជុំវិញហុំព័ទ្ធដោយ សាលារៀនរដ្ឋ និងឯកជន មន្ទីរពេទ្យ និងផ្សារទំនើប ដែលបង្កឲ្យមានភាពងាយស្រួលក្នុងការរស់នៅ និងប្រាស្រ័យទាក់ទង
៣. សំណង់បុរីគៀងហ៊ត ប្តេជ្ញា ក្នុងការរក្សានូវគុណភាព ស្តង់ដារតាមបែបមាត្រដ្ឋានសំណង់ តាំងពីចាប់ផ្តើមបុកគ្រឹះ រហូតដល់បញ្ចប់ និងធានាគុណភាពបន្ទាប់ពីការចូលរស់នៅ
៤. ចំណុចខ្លាំងរបស់បុរីគៀង ហ៊ត គឺសម្រួលរាល់លក្ខខណ្ឌបង់ប្រាក់ របស់អតិថជន សូមប្រឹក្សាជាមួយបុគ្គលិកដើម្បីព័ត៌មានលម្អិត
៥. ហុំព័ទ្ធដោយផ្លូវរដ្ឋ ផ្លូវច្រកបើកទាំងអស់ គ្មានផ្លូវទាល់ងាយស្រួលចេញចូល និងប្រកបអាជីវកម្ម
សូមជម្រាបផងដែរថា បុរីគៀង ហ៊ត មានប្រភេទផ្ទះដូចជា៖ ប្រភេទផ្ទះអាជីវកម្មAB, ផ្ទះអាជីវកម្មFL និងផ្ទះវីឡាកូនកាត់AB។ បុរីគៀង ហ៊ត មានទីតាំងស្ថិតនៅផ្លូវព្រៃសរ ភូមិទ័ពបោះ សង្កាត់ព្រៃវែ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងទូរស័ព្ទលេខ៖ ០៩៩/០៩៣/០៩៣ ៥៨៥ ៩៨៥ ៕
អត្ថបទពាណិជ្ជកម្ម
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-03T02:39:38.826Z",
"category": "PR",
"views": 1763,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អេមណាស់! Tesla បង្កើតស្ថានីយសាកថ្មរហ័សដំបូងរបស់ខ្លួននៅថៃ ចាយពេលក្រោម២០នាទី ជិះបាន៣០០គីឡូម៉ែត្រ
|
https://business-cambodia.com/articles/tesla-super-charger
|
ក្រុមហ៊ុនផលិតរថយន្ត Tesla បានបើកស្ថានីយសាកថ្មល្បឿនលឿន ឬហៅថា Supercharger របស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេសថៃហើយ។ ដោយសាកថ្មមិនដល់ ២០នាទី អាចធ្វើដំណើរបានរហូតដល់ទៅជាង៣០០គីឡូម៉ែត្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BANGKOK POST កាលពីពេលថ្មីៗនេះ។
ប្រភពខាងលើដដែលបន្តទៀតថា ស្ថានីយ៍សាកថ្មមួយកន្លែងនេះមានឈ្មោះថា First Supercharger Station ដែលមានខ្សែរសាកថ្មរថយន្តចំនួន៩ Superchargers ពោលគឺអាចសាករថយន្តម្តងបានរហូតដល់ទៅ៩គ្រឿងក្នុងពេលតែមួយ។ ជាមួយគ្នានេះដែរ អ្វីដែលកាន់តែពិសេសនោះគឺ ម្ចាស់រថយន្តចាយពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ រថយន្តអាចធ្វើដំណើរបានក្នុងចម្ងាយទៅដល់ ៣២២គីឡូម៉ែត្រ។
គួរជម្រាបផងដែរថាស្ថានីយ៍ថ្មីនេះត្រូវបានបង្កើតឡើងនៅឯជាន់ដាក់រថយន្តក្រោមដី នៃអគារពាណិជ្ជកម្ម CentralWorld ដែលស្ថិតនៅកណ្តាលទីក្រុងបាងកកតែម្តង៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-02T10:33:42.573Z",
"category": "មុខរបរបច្ចេកវិទ្យា",
"views": 453,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
មកដឹងពីចំណុចចំនួនដែលលោកអ្នកត្រូវគិត មុនពេលទិញផ្ទះសម្រាប់លក់បន្តយកចំណេញ
|
https://business-cambodia.com/articles/buyer-home-resale-value-factors
|
មែនទែនទៅជាអ្នកវិនិយោគមានក្ដីរំពឹងទទួលបានភាគលាភ និងប្រាក់ចំណេញនៅថ្ងៃអនាគត ខណៈដែលអ្នកវិនិយោគមួយចំនួន បានធ្វើឡើងទាំងភាពប្រថុយប្រថាន។ មិនដឹងថា តើគួរសិក្សា និងពឹងផ្អែកទៅលើចំណុចគន្លឹះអ្វីខ្លះ ទើបអាចទទួលបានប្រាក់ចំណេញពីការវិនិយោគ និងគេចផុតពីការខាតបង់ ?
យោងតាមការដកស្រង់ចេញពីគេហទំព័ homelight បានប្រាប់ពីចំណុចចំនួនដែលលោកអ្នកត្រូវគិត មុនពេលទិញផ្ទះសម្រាប់លក់បន្តយកចំណេញ៖
១. ប្រៀបធៀបព័ត៌មាន
នៅពេលបានសិក្សាលម្អិត និងទទួលបានព័ត៌មានពាក់ព័ន្ធទាំងអស់ ដូចបានរៀបរាប់ខាងនេះហើយ លោកអ្នក អាចយកព័ត៌មានទាំងនោះទៅពិចារណា ដោយធ្វើការប្រៀបធៀបគ្នាជាមួយទីតាំងផ្សេងទៀត ដែលស្ថិតនៅក្នុងជម្រើសរបស់លោកអ្នកថា តើតំបន់ ឬទីតាំងណាមួយ ដែលមានភាពទាក់ទាញ មានការចាប់អារម្មណ៍ច្រើនជាង ដោយដោយសំអាងទៅលើចំណង់ចំណូលចិត្តរបស់ខ្លួនផ្ទាល់ ដែលជាចំណុចសំខាន់។
២. ភាពចាំបាច់នៃការទិញលំនៅដ្ឋាន
ការទិញលំនៅដ្ឋានសម្រាប់វិនិយោគដើម្បីទទួលបានចំណេញ ប្រសិនបើលោកអ្នកមានធនធានគ្រប់គ្រាន់ លើការទិញទុកវិនិយោគនោះ ដូចជា មិនសូវបញ្ហានោះទេ ប៉ុន្តែបើចំពោះអ្នកវិនិយោគដោយការបង់រំលស់ ឬពឹងផ្អែកទៅលើកម្ចីពីស្ថាប័នហិរញ្ញវត្ថុ គួរតែគិតឱ្យបានដិតដល់ ដែលវាអាចជាពីបញ្ហាហានិភ័យខ្ពស់ និងអាចកើតមានជាយថាហេតុដោយប្រការណាមួយ។
ដូច្នេះលោក អ្នកគួរតែមានការត្រៀមទុក នូវដំណោះស្រាយលើផ្នែកហិរញ្ញវត្ថុឱ្យបានរួចរាល់ជាស្រេច។ចំណុចសំខាន់ និងចាំបាច់មួយចំណុចទៀត គឺប្រភពចំណូលដែលត្រៀមបង់រំលស់ប្រកបដោយស្ថិរភាព។
៣.ពិគ្រោះយោបល់ជាមួយអ្នកជំនាញ
ដើម្បីជួយឱ្យការទិញសម្រាប់វិនិយោគរបស់លោក អ្នកអាចមានភាពរលូនទៅបាន លោក អ្នកគួរតែរកអ្នកជំនាញផ្នែកវិស័យនេះ ដើម្បីជួយផ្តល់ជាយោបល់មុនពេលសម្រេចចិត្តទិញ ពីព្រោះថាការសុំពិគ្រោះពីសំណាក់អ្នកជំនាញ ក្រៅពីអាចជួយកាត់បន្ថយហានិភ័យហើយនោះ ថែមទាំងធ្វើឱ្យការទិញ លក់លំនៅដ្ឋានរបស់លោក អ្នកមានភាពជឿជាក់ និងប្រាកដថាការសម្រេចចិត្ត មិនត្រូវធ្វើឡើងទាំងភាពប្រថុយប្រថាននោះទេ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-02T10:19:10.459Z",
"category": "អចលនទ្រព្យ",
"views": 297,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់មាន ត្រូវចាប់ឱកាស! អ្នកស្រី សុភា បង្ហើបពីឱកាសមាស៤ អាចប្រែជីវីតក្រីក្រ ក្លាយជាសេដ្ឋី
|
https://business-cambodia.com/articles/sophia-amoruso-boss-girl
|
“ចាប់ផ្តើមដំបូងខ្ញុំមិនដឹងថាអ្វីទៅជាតួនាទី CEO អ្វីទៅជាទីផ្សារអ៊ីនធើណេតនោះឡើយ” សម្តីអ្នកស្រី សុភា ពីក្មេងធ្លាប់បោះបង់ការសិក្សា ក្រីក្ររើសអាហារតាមផ្លូវហូប ក្លាយជាស្ថាបនិកយីហោសម្លៀកបំពាក់លំដាប់ថ្នាក់ពិភពលោក Nasty Gal ដែលចាប់ផ្តើមពីការលក់ខោអាវតាមផ្សារក្លាយជាក្រុមហ៊ុនរីកដុះដាលដ៏រហ័សបំផុត១នៅអាមេរិកកាលពីឆ្នាំ២០១២។
ដឹងក្តីនៅរដ្ឋកាលីហ្វ័រញ៉ា Sophia Amoruso នាងត្រូវបានមិត្តនៅសាលាចោទប្រកាន់ថាមានជំងឺផ្លូវចិត្ត ហើយព្រោះនាងមិនចូលចិត្តការរៀននោះឡើយ។ ដូច្នេះនៅពេលរៀនថ្នាក់វិទ្យាល័យនាងក៏បោះបង់ការសិក្សាម្យ៉ាងជីវភាពក៏ក្រ ឪពុកម្តាយក៏លែងគ្នាទៀត។
ឧបសគ្គជីវិតរុញច្រានឱ្យនាងសម្រេចចិត្តចាកចេញពីភូមិកំណើត មករស់នៅតំបន់រញេញៃមួយក្នុងវ័យ១៦ឆ្នាំ ជាមួយនឹងបន្ទប់ជួលទំហំដូចទូរខោអាវតម្លៃ៦០$ក្នុង១ខែ ដោយរស់នៅក្បាលមួយ ឆ្លងកាត់ការងារជាច្រើន ធ្វើឱ្យនាងដឹងថាបញ្ហាជាឱកាសនាំឱ្យនាងកែប្រែជីវិតពីលំបាកតោកយ៉ាកអាចសម្រេចក្តីស្រមៃ។
១. ជំនឿជាក់ ជំនាញ ធ្វើឱ្យអស់ពីចិត្ត
ត្បិតតែនាងរៀនមិនបានជ្រៅជ្រះ ប៉ុន្តែនៅអាយុ២២ឆ្នាំបានបើកហាង eBay នៅលើអនឡាញ មានឈ្មោះថា Nasty Gal Vintage។ ហាងនេះមានសម្លៀកបំពាក់បុរាណមួយទឹកនិងវត្ថុផ្សេងទៀត។ ចាប់ផ្តើមដំបូង នាងបានរចនាម៉ូដ ថតរូប សរសេរចំណងជើង និងដឹកជញ្ជូនឥវ៉ាន់ដោយខ្លួនឯងហើយធ្វើការងារចេញពីបន្ទប់ដ៏តូចមួយរបស់នាង ដោយនាងបានលើកឡើងថា “ ជំនឿជាក់ធ្វើអ្វីដែលជាចំណូលចិត្តជាភាពច្នៃប្រឌិត ធ្វើវាឱ្យអស់ពីចិត្ត រហូតដល់ក្លាយជាអ្នកជំនាញលើវិស័យនោះ អ្នកនឹងជោគជ័យ” ។
២. ច្បាប់ខ្លះអាចសរសេរឡើងវិញ តែខ្លះទៀតមិនអាចទេ
សហគ្រិនវ័យ៣៨ឆ្នាំរូបនេះបាននិយាយថា “សហគ្រិនភាពគឺដើរលើផ្លូវដែលខុសពីគេ ក្បួនច្បាប់ខ្លះយើងអាចយកមកបំបែកថ្មីច្នៃជារបស់យើងបាន ប៉ុន្តែខ្លះទៀតមិនអាចទេ ដូចបទពិសោធន៍ខ្ញុំធ្លាប់លួចអាហារគេ ត្រូវគេចាប់បានឃុំទុកមួយយប់ហើយនេះគឺច្បាប់មិនអាចកែប្រែនោះឡើយ ដើរផ្លូវខុសគេ ប៉ុន្តែមិនមែនដើរផ្លូវខុសនោះទេ”។
៣. ស្គាល់ខ្លួនឯងនិងដៃគូប្រកួតប្រជែង
ចាប់ផ្តើមដំបូងនាងធ្វើគ្រប់យ៉ាងដោយខ្លួនឯង នាងព្រមឱ្យខ្លួនឯងលំបាកគ្រប់រឿង ស្គាល់ពីខ្លួនឯង ចេះគ្រប់កន្លុកកន្លៀតអំពីអាជីវកម្មមួយនេះ សាកល្បងពិសោធន៍ស្គាល់ពីដៃគូប្រកួតប្រជែងច្បាស់ រហូតដឹងថាអតិថិជនរបស់នាងត្រូវការអ្វីឱ្យប្រាកដ ទោះជាមានអ្នកចង់បែងជើងនាងក៏នាងមិនខ្វល់ដែរ។
៤. ហ៊ានសួរ មានចម្លើយ
ការរើសដៃគូអាជីវកម្ម ( បុគ្គលិក )គឺប្រៀបដូចជារើសប្តីប្រពន្ធដែរ ប្រសិនបើពួកគេមានចុក្ខវិស័យដូចគ្នាជាមួយក្រុមហ៊ុន ខ្លាចខាតខ្លាចចំណេញ នោះអ្នកមិនចាំបាច់ដេកព្រួយតែម្នាក់ឯងនោះទេពេលជួបបញ្ហា។ “ខ្ញុំចាំបានថាមានពេលមួយនោះបុគ្គលិកផ្នែកកាន់ស្តុករបស់ខ្ញុំម្នាក់បានលាឈប់ចំថ្ងៃ Black Friday ដែលមនុស្សសម្រុកទិញបំផុត ខ្ញុំដាច់ចិត្តសួរទៅបុគ្គលិកគ្រប់ផ្នែក ពេលនោះពួកគេមិនបានប្រកាន់ការងារនោះទេ គឺជួយគ្នាទៅមកគ្រប់ផ្នែកទាំងអស់កំឡុងថ្ងៃនោះ”។
បច្ចុប្បន្ននេះនាងមានទ្រព្យ២០លានដុល្លារ សាច់រឿងរបស់សុភាបានបង្ហាញថា ការក្លាយជាសហគ្រិនជោគជ័យ មិនមែនគ្រាន់តែអាចរៀនពូកែនៅ សាលានោះទេ វាគឺជាការស្វែងរកអ្វីដែលអ្នកពិតជាស្រឡាញ់ និងប្រើឱ្យចំណង់ចំណូលចិត្តរបស់អ្នកជំរុញអ្នកទៅធ្វើវាឱ្យអស់ពីចិត្ត ព្រោះបញ្ហាសុទ្ធតែជាឱកាសមាស បើអ្នកមានភាពច្នៃប្រឌិត។ ត្បិតសាលាបង្រៀនអ្នកនូវចំណេះដឹង ប៉ុន្តែមហាវិទ្យាល័យជីវិតនឹងបង្រៀនជីវិតឱ្យកាន់តែលម្អិតថែមទៀត៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-02T10:02:50.055Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 888,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្រុមហ៊ុន BooYong បង្ហាញការចាប់អារម្មណ៍ខ្លាំងក្នុងការបោះទុនវិនិយោគនៅកម្ពុជាលើវិស័យមួយនេះ
|
https://business-cambodia.com/articles/booyong
|
ក្រុមហ៊ុន BooYong ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសកូរ៉េ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបោះទុនវិនិយោគលើវិស័យហេដ្ឋរចនាសម្ព័ន្ធ និងដឹកជញ្ជូន ក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុននេះក៏បាននិងកំពុងវិនិយោគលើវិស័យសំណង់ និងវិស័យអប់រំផងដែរ។ ចំណាប់អារម្មណ៍ខាងលើនេះត្រូវបានលើកឡើងដោយលោក លោកបណ្ឌិត LEE JOONG KEUN ស្ថាបនិកក្រុមហ៊ុនផ្ទាល់។
យោងតាមការចុះផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៨ គណៈប្រតិភូក្រុមហ៊ុន BooYong Group ដឹងនាំលោកបណ្ឌិត LEE JOONG KEUN បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីសិក្សាស្វែងយល់ពីឱកាសក្នុងការវិនិយោគជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹករួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់ផងដែរ។
ប្រភពដដែលបន្ដថា ដោយមើលឃើញពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ដែលកំពុងតែមានការរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុនាំឱ្យវិស័យឯកជនជាច្រើន បានងាកមកចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនោះដែរ ក្រុមហ៊ុន BooYong Group ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ដូចគ្នាក្នុងការចូលមកបណ្តាក់ទុន ហើយតាមរយៈជំនួបនាពេលនេះ គឺជាឱកាសសម្រាប់ក្រុមហ៊ុន ក្នុងការពិភាក្សា និងសិក្សាស្វែងយល់បន្ថែមពីឱកាសក្នុងការវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ កឹម ប៊ុនធឿន
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-02T10:00:36.382Z",
"category": "អចលនទ្រព្យ",
"views": 1103,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ធនាគារ ស្ថាបនា និងដៃគូសហការរៀបចំកម្មពិធីប្រគល់សញ្ញាបត្រជូនដល់សិក្ខាកាម និងអបអរភាពជោគជ័យនៃវគ្គបណ្តុះបណ្តាល "ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ"
|
https://business-cambodia.com/articles/sathapana-bank-12
|
រាជធានីភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកម្ពុជា បានរៀបចំកម្មពិធីប្រគល់សញ្ញាបត្រ ដើម្បីអបអរសាទរដល់សិក្ខាកាមចំនួន ១២៩នាក់ ដែលបានបញ្ចប់វគ្គសិក្សា "ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ" ដែលប្រព្រឹត្តឡើងនៅអគារស្ថាបនា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលនេះគឺ ជាចក្ខុវិស័យវែងឆ្ងាយ ដែលធនាគារ ស្ថាបនា បានផ្តួចផ្តើម និងកំពុងសហការជាមួយដៃគូអាជីវកម្ម ដើម្បីផ្តល់សេវាកម្មមិនមែនហិរញ្ញវត្ថុ ដែលអាចឆ្លើយតបទៅតាមតម្រូវការ និងផ្តល់ដំណោះស្រាយដល់ម្ចាស់មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម ជាពិសេសស្ត្រីក្នុងវិស័យអាជីវកម្ម។
កម្មពិធីនេះប្រារព្ធឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិនៃ ធនាគារ ស្ថាបនា ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិសហគ្រិនខ្មែរ លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា លោក ព្រូ ស៊ីថន នាយកគ្រប់គ្រងនាយកដ្ឋានភាពជាដៃគូក្នុងការចែកចាយ នៃ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងកញ្ញា ជេននីហ្វឺ លី នាយិកាប្រតិបត្តិអភិវឌ្ឍន៍នៃ ធនាគារ ស្ថាបនា។
វគ្គបណ្តុះបណ្តាល "ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ" បានបង្កើតក្នុងឆ្នាំ ២០២២ ដែលមានការចូលរួមសហការពីដៃគូអាជីវកម្មដែលមានចក្ខុវិស័យដូចគ្នាដូចជា៖ សហគ្រិនខ្មែរ សាជីវកម្មធានាឥណទានកម្ពុជា និងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ វគ្គបណ្តុះបណ្តាលនេះគឺ បង្កើតឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ និងផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើងសម្រាប់សហគ្រិនស្ត្រីនៅក្នុងមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម ដោយផ្តល់ឱកាសបណ្តាញទំនាក់ទំនងអាជីវកម្ម និងវគ្គបណ្តុះបណ្តាលដូចជា ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងហិរញ្ញវត្ថុ ទីផ្សារ ជំនាញលក់ និងវគ្គសិក្សាជាច្រើនទៀត។
លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “យើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលយើងបានបង្កើតវគ្គបណ្តុះបណ្តាលនេះដំបូងគេបង្អស់ ដើម្បីផ្តល់នូវចំណេះ និងជំនាញជូនម្ចាស់អាជីវកម្ម ដើម្បីយកទៅអនុវត្ត និងជួយដល់ការសម្រេចចិត្តលើការប្រើប្រាស់លើហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។ គោលដៅរបស់យើងគឺ យើងមានគោលបំណងបង្កើតនូវវគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុមួយដែលអាចជួយដល់សហគ្រិនឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីហិរញ្ញវត្ថុដែលអាចជួយដល់ការអភិវឌ្ឍអាជីវកម្មរបស់ពួកគេបានយ៉ាងពិតប្រាដក។”
នៅក្នុងកម្មវិធីនេះផងដែរ ធនាគារ ស្ថាបនា បានផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាលចំនួន ៥វគ្គ ដោយមានអ្នកចូលរួមជាម្ចាស់អាជីវកម្មជាង ១៥០ នាក់។ ទន្ទឹមនឹងនេះ ធនាគារ ស្ថាបនា ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការបង្កើតវគ្គបណ្តុះបណ្តាលបែបសហគមន៍មួយ ដែលអាចឱ្យសហគ្រិនស្ត្រីមានឱកាសជួបជុំគ្នាដើម្បីសិក្សា និងបង្កើតបណ្តាញទំនាក់ទំនង។ ជាងនេះទៅទៀត វគ្គបណ្ដុះបណ្ដាលនេះបានផ្តល់នូវដំណោះស្រាយដើម្បឆ្លើយតបទៅនឹងឧបសគ្គធំៗមួយចំនួនរបស់សហគ្រិនស្ត្រីឱ្យបន្ត ឬ ពង្រីកអាជីវកម្មរបស់ពួកគាត់។
កញ្ញា ជេននីហ្វឺ លី នាយិកាប្រតិបត្តិអភិវឌ្ឍន៍នៃ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា “នៅក្នុងឆ្នាំនេះ យើងនឹងបន្តផ្តល់វគ្គបណ្ដុះបណ្ដាល "ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ" ការប្រឹក្សា និងការបំផុសគំនិតជាមួយនឹងការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់របស់ធនាគារ ស្ថាបនា ក្នុងការគាំទ្រ និងលើកកម្ពស់ដល់ស្ត្រីកម្ពុជា ជាពិសេសស្ត្រីក្នុងវិស័យអាជីវកម្ម ដើម្បីជួយឱ្យអាជីវកម្មរបស់ពួកគាត់កាន់តែរីកចម្រើន បង្កើនបណ្តាញទំនាក់ទំនង និងសម្រេចបាននូវគោលដៅរបស់ពួកគាត់។ សម្រាប់ឆ្នាំ២០២៣នេះ យើងនឹងបន្តអភិវឌ្ឍវគ្គបណ្ដុះបណ្ដាល “ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ" ឱ្យកាន់តែល្អប្រសើរឡើងដែលអាចផ្តល់នូវផលប្រយោជន៍ជាច្រើន ជាពិសេសផ្តល់នូវវគ្គបណ្តុះបណ្តាលអាជីវកម្ម និងជំនាញគ្រប់គ្រងដ៏សមស្របជូនដល់ម្ចាស់អាជីវកម្ម។”
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.៤០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ៣០០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។
ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។
ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Yearពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាល រចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-02T09:52:20.528Z",
"category": "PR",
"views": 126,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មានដីទំនេរ មិនចង់ធ្វើស្រូវ មកស្គាល់ដំណាំ ៣ដាំហើយអាចប្រមូលផលវិលជុំ បានចំណូលស្ទើររាល់ថ្ងៃ
|
https://business-cambodia.com/articles/3-vegetable
|
ក្រៅពីស្រូវបងប្អូនអាចជ្រើសរើសយកដំណាំផ្សេងៗជាច្រើនប្រភេទធ្វើជាការដាំដុះ ដែលជាដំណាំអាចរកប្រាក់កម្រៃបានជាប្រចាំថ្ងៃ ហើយងាយស្រួលថែទាំជាងស្រូវថែមទៀតផង។ហេតុនេះ Business Cambodia សូមធ្វើការលើកយកនូវដំណាំចំនួន ៣ ដែលងាយស្រួលដាំ តែបានផលខ្ពស់ រកប្រាក់កម្រៃបានប្រចាំថ្ងៃ ដែលរួមមាន ៖
១.ននោង
ដំណាំននោងជាដំណាំស្រុកស្រែចម្ការមួយដែលគេនិយមដាំនៅតែក្រោយផ្ទះ មិនសូវជាមានអ្នកដែលដាំលក្ខណៈទ្រង់ទ្រាយធំនោះទេ ដូចដែលរៀបរាប់ខាងលើគឺមានតែការដាំបែបតាមផ្ទះសម្រាប់តែស្លរម្តងម្កាលប៉ុណ្ណោះ ប៉ុន្តែបើយើងងាកទៅមើលទីផ្សាររបស់ដំណាំមួយប្រភេទនេះវិញ សម្បូរទីផ្សារមិនចាញ់ដំណាំផ្សេងប៉ុន្មាននោះទេ ព្រោះក្រៅពីអាចលក់ចែកចាយក្នុងភូមិបានហើយ យើងអាចរកម៉ូយបោះដុំលក់នៅតាមផ្សារបានថែមទៀតផង។
ជាក់ស្តែងដូចបងប្រុសមួយរូប ឈ្មោះ ផាន តុលា បច្ចុប្បន្នជាអ្នកដាំននោងបានឱ្យដឹងថា “ជាធម្មតាក្នុងមួយរដូវរកអាចប្រមូលផលបានពីដំណាំននោងរបស់គាត់បានចន្លោះពី ៥ពាន់ ទៅជិត ១ម៉ឺនដុល្លារ ដោយគ្រាន់តែចាយពេលត្រឹម ៣ទៅ៤ខែប៉ុណ្ណោះសម្រាប់ដាំ”។ ដែលនេះជាសញ្ញាបញ្ជាក់ឱ្យឃើញថា ប្រសិនបើបងប្អូនមានដីនៅទំនេរហើយមិនចង់ធ្វើស្រូវ ចង់ធ្វើអ្វីផ្សេងអាចពិចារណាលើដំណាំមួយប្រភេទនេះបាន ព្រោះការដាំដុះក៏ងាយស្រួល រីឯការថែទាំក៏មិនសូវលំបាក ហើយយើងអាចមានពេលសម្រាប់ធ្វើការងារផ្សេងៗបានក្រៅពីដាំននោងថែមទៀត ដែលនេះវាធ្វើឱ្យចំណេញទាំងពេល បានទាំងចំណូល។
២.ក្រូចឆ្មា
ក្រូចឆ្មាក៏ជាដំណាំដែលមានទីផ្សារខ្ពស់ផងដែរនាពេលបច្ចុប្បន្ននេះ ព្រោះសព្វថ្ងៃមានការពេញនិយមទៅលើការធ្វើជ្រក់ជើងមាន់ ជើងទា ទឹកជ្រលក់ ជាដើម។ដែលនេះធ្វើឱ្យតម្រូវការផ្លែក្រូចក្នុងប្រទេសកម្ពុជាយើងក៏មានការកើនឡើងផងដែរ ហេតុនេះសម្រាប់បងប្អូនដែលគាត់មានទុនសមល្មម អាចសាកល្បងលើដំណាំនេះបាន ព្រោះចាយពេលត្រឹម ១ ទៅ ២ឆ្នាំ យើងក៏នឹងអាចទទួលផលបានហើយ រីឯតម្លៃវិញជាមធ្យមក្នុងមួយគីឡូចន្លោះពី ៦ពាន់រៀល ទៅ ៨ពាន់រៀល ដូច្នេះបើយើងដាំច្រើន យើងអាចបេះបានវិលជុំ រកប្រាក់កម្រៃបានជាប្រចាំតែម្តង។
៣.ម្ទេស
ដំណាំម្ទេសត្រូវបានគេចាត់ទុកជាគ្រឿងទេសដ៏សំខាន់មួយសម្រាប់អ្នកធ្វើម្ហូបអាហារមិនថានៅតាមផ្ទះ តាមហាង ភោជនីដ្ឋានតូចធំ ក្នុងមួយថ្ងៃគ្រាន់តែម្ទេសអាចនឹងប្រើរាប់តោនដើម្បីធ្វើជាគ្រឿងទេស ហើយបច្ចុប្បន្នបើយើងងាកទៅមើលពីការដាំដុះវិញមិនសូវជាមានច្រើននោះទេ ហេតុនេះលើកទឹកចិត្តឱ្យបងប្អូនដែលគាត់មានបទពិសោធន៍ និងគ្មានបទពិសោធន៍អាចធ្វើការសិក្សាបន្ថែមទៅលើបច្ចេកទេសដាំដុះ ដើម្បីមានលទ្ធភាពអាចដាំជាចំការលក្ខណៈទ្រង់ទ្រាយធំ និងអាចធ្វើការផ្គត់ផ្គង់បានកាន់តែច្រើនបន្ថែមទៀត។
បន្ថែមពីលើនេះ ចង់បញ្ជាក់បងប្អូនផងដែរថា ក្រៅពីដំណាំទាំង៣ ខាងលើនៅមានដំណាំជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែបងប្អូនអាចធ្វើការដាំដុះបាន ហើយសុទ្ធតែអាចរកចំណូលបានប្រចាំថ្ងៃ ប្រចាំខែបាន ដូចជាប្រភេទបន្លែ ស្ពៃ ប៉េងបោះ ជាដើម បងប្អូនអាចដាំជាលក្ខណៈជាផ្ទះសំណាញ និងជាដំណាំលើទឹកបាន ព្រោះវាងាយស្រួលថែទាំ ដែលធ្វើឱ្យគុណភាពបន្លែក៏ល្អលក់ក៏បានថ្លៃទៅតាមនោះផងដែរ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-02T09:15:01.355Z",
"category": "មុខរបរកសិកម្ម",
"views": 501,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
មានទឹកមាត់លេបវិញ! ក្រោយអាមេរិកប្រកាសបិទ TikTok ក្រុមហ៊ុន៣នេះ ហាក់ងើបឡើងវិញ
|
https://business-cambodia.com/articles/tiktok-potential-ban-could-be-boon-for-others-social-media
|
ក្រោយពេលដែលសហរដ្ឋអាមេរិកប្រកាសឱ្យលុបកម្មវិធី TikTok ឱ្យអស់ចេញពីប្រព័ន្ធទំនាក់ទំនងផ្លូវការរបស់អាមេរិក គេសង្កេតឃើញថាក្រុមហ៊ុនបណ្ដាញសង្គមធំៗទាំង៣ដែលមានដូចជា Meta, Snap និង Google ហាក់ដូចជាមានសន្ទុះកើនឡើងជាងមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
វិនិយោគិនដែលកាន់ភាគហ៊ុន Meta, Snap ព្រមទាំងភាគហ៊ុនបណ្ដាញសង្គមផ្សេងៗទៀតនៅសហរដ្ឋអាមេរិក បានប្រាប់ទៅកាន់ CNBC ថា ក្រុមហ៊ុនឌីជីថលទាំងអស់នោះហាក់ដូចជាកំពុងងាកទៅរកសញ្ញានៃការងើបឡើងវិញ បន្ទាប់ពីមានភាពច្របូកច្របល់ក្នុងទីផ្សារតាំងពីឆ្នាំ២០២២។
ជាក់ស្ដែង កាលពីទី១ ខែមីនា គណៈកម្មាធិការកិច្ចការបរទេសរបស់សភាអាមេរិក បានបោះឆ្នោតដើម្បីជម្រុញច្បាប់ ដែលនឹងផ្ដល់នូវសិទ្ធិអំណាចក្នុងការហាមឃាត់ TikTok ឱ្យទៅប្រធានាធិបតី លោក Joe Biden។
ការបាត់បង់ចំណែកទីផ្សារបស់ TikTok នៅសហរដ្ឋអាមេរិក នឹងធ្វើឱ្យមានផលល្អចំពោះ បណ្ដាញសង្គមធំៗមួយចំនួនដូចជា Snapchat, ក្រុមហ៊ុនមេ របស់ Facebook, Google ព្រមទាំង YouTube ទៀតផង។ នេះបើតាមការលើកឡើងរបស់អ្នកស្រី Laura Martin ជាអ្នកវិភាគនៅ Needham។
ប្រភពពី CNBC បានឱ្យដឹងទៀតថា កាលពីឆ្នា២០២២ TikTok បានទាញយកចំណែកទីផ្សាររបស់បណ្ដាញសង្គមជាច្រើននៅសហរដ្ឋអាមេរិក រហូតបង្កឱ្យមានផលប៉ះពាល់ទៅដល់ទីផ្សារផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណេត។
គួរបញ្ជាក់ផងដែរថា ការបញ្ជាឱ្យលុបនេះគឺមិនសម្ដៅលើការលុបTik Tok ចេញពីសហរដ្ឋអាមេរិកទាំងស្រុងនោះទេ ប៉ុន្តែសម្រាប់តែអ្នកប្រើប្រាស់ដែលស្ថិតក្នុងប្រព័ន្ធទំនាក់ទំនងផ្លូវការរបស់អាមេរិកតែប៉ុណ្ណោះ៕
អត្ថបទដោយ៖ សូ សុខលី
ចង់បានគំនិតល្អៗ សម្រាប់ដោះស្រាយបញ្ហាបំណុល សូមចុចចូលគ្រុប Telegram មួយនេះ ( https://t.me/so_soklyofficial )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-02T09:13:59.048Z",
"category": "ហិរញ្ញវត្ថុ",
"views": 1379,
"author": {
"first_name": "SOKLY",
"last_name": "SO",
"email": "soklyso.edu@gmail.com"
},
"quality_warning": [
"noisy"
]
}
|
លក់មិនដាច់ទេ! មកដឹងគន្លឹះសំខាន់៤ ធ្វើឱ្យអ្នករកសុីលុបពាក្យ “លក់មិនដាច់” ចេញពីវចនានុក្រមរបស់ខ្លួន
|
https://business-cambodia.com/articles/no-word-no-buyer
|
ចំពោះអ្នករកស៊ីការលក់មិនដាច់ ប្រៀបដូចជាយល់សប្តិដ៏អាក្រក់បំផុតមួយ ព្រោះថាការរកស៊ីចំបាច់ត្រូវការប្រាក់ដើម្បីបង្វិលជាប្រចាំ ណាមួយត្រូវចំណាយថ្លៃទឹក ណាមួយទៀតត្រូវចំណាយថ្លៃភ្លើង គ្រប់បែបសព្វ ហើយបើគ្មានចំណូលសោះនោះ ច្បាស់ជាវីវជាមិនខាន ពោលគឺបើកមិនយូរទេ ច្បាស់ជាលុតជង្គង់ដួលជាមិនខាន។
ទាក់ទងទៅនឹងបញ្ហានេះ Business Cambodia សូមលើកយកចំណុចធំៗចំនួនបួន ដោយផ្អែកលើបទពិសោធន៍នៃការជួបជាមួយម្ចាស់អាជីវកម្មជាច្រើននាពេលកន្លងមក ដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នា ដែលលក់មិនដាច់ ប្តូមកលក់ដាច់វិញ។ ដោយក្នុងនោះរួមមាន៖
១. ដៅឱ្យចំ៖ រឿងដំបូងបង្អាស់ដែលម្ចាស់អាជីវកម្មត្រូវធ្វើបន្ទាប់ពីរដឹងថាខ្លួននឹងលក់អ្វីហើយនោះ គឺដៅឱ្យចំអតិថិជន ថានរណជាអតិថិជនរបស់ខ្លួន ជាសិស្ស? អ្នកធ្វើការ? អ្នករកស៊ី? ឬក៏ជាអ្នកដែលនៅក្នុងតំបន់ហ្នឹង? ហើយតើគេមានវ័យចន្លោះពីប៉ុន្មាន ទៅប៉ុន្មានដែរ?
លើសពីនេះ នៅពេលដែលដឹងហើយ យើងត្រូវបន្តសួរទៀតថា ប្រសិនបើយើងបើកនៅទីតាំងហ្នឹង តើយើងអាចទទួលបានអតិថិជនប៉ុន្មាននាក់ដែរ? ហើយមានគូរប្រជែងប៉ុន្មានអ្នកដែរ? មូលហេតុទាំងអស់នេះហើយទើបលោកចង់ឱ្យអ្នករកស៊ីទាំងឡាយ ត្រូវតែដៅអតិថិជនជាមុនសិន ចៀសវាងបើហាងហើយ ស្ងាត់ដូចចោលួចសេះ។
២. មិនធ្វើដូចគេ៖ មិនថាអ្នកកំពុងស្ថិតក្នុងវិស័យអ្វីនោះទេ វាទាមទាឱ្យអ្នកច្បាស់ ហើយខ្លាំង ព្រោះថាបើអ្នកចូលទីផ្សារក្រោយគេហើយ គ្មានអ្វីប្លែកពីគេ ពិតណាស់ជាលទ្ធផលច្បាស់ជាទឹកភ្នែក ព្រោះអ្នកមុនគេមានម៉ូយគេស្រាប់ យើងថ្មី ហើយបើអ្នកគ្មានចំណុចពិសេសជាងគេនោះទេ គ្មានហេតុផលណាដែលគាត់ត្រូវចោលម៉ូយរបស់គេ មកគាំទ្រអ្នកនោះទេ។ ដូច្នេះហើយ អ្នករកស៊ីទាំងឡាយ អ្នកត្រូវតែរកគំនិតថ្មីៗ ហើយឱ្យអតិថិជនគិតថា ខ្លួនគាត់ចំណេញ នោះគាត់និងជ្រើសរើសយកអ្នកជាពំុខានឡើយ។
៣. ចេះទំនាក់ទំនង ៖ ការប្រាស្រ័យទាក់ទងគ្នានេះទាមទារឱ្យអ្នកមានជំនាញ Soft Skills សម្រាប់បង្កើតទំនាក់ទំនងល្អជាមួយអតិថិជនរបស់អ្នកដើម្បីអាចស្និតក្បែរនិងដឹងព័ត៌មានរបស់គាត់ ថាតើពួកគាត់ចូលចិត្ត មិនចូលចិត្តអ្វី? កំពុងត្រូវការអ្វី ឬបញ្ហាអ្វី? ដូច្នេះនៅពេលដែលយើងដឹងអស់ហើយ នោះពេលដែលយើងណែនាំគាត់ ត្រូវអ្វីដែលគាត់កំពុងតែចង់បាន នោះគាត់នឹងគាំទ្រយើង។ ចុងបញ្ចាប់ភ្ញៀវក៏បាន មិត្តភាពក៏មាន លក់ក៏ដាច់។
ប៉ុន្តែយ៉ាងណាមិញអ្នកត្រូវប្រាកដថា របៀបដែលអ្នកធ្វើ ឬអ្វីដែលអ្នកនិយាយ អាចធ្វើឱ្យអតិថិជនរបស់អ្នកចូលចិត្តស្តាប់ និងធ្វើឱ្យគាត់មានអារម្មណ៍ថាស្រស់ស្រាយជាមួយនឹងការសន្ទនាជាមួយអ្នក។
៤. ការផ្សាព្វផ្សាយ៖ ការផ្សាព្វផ្សាយ ប្រៀបបានការណែនាំខ្លួនឯងថាជានរណា ហើយអ្នកកំពុងធ្វើអ្វី លក់អ្វី ទៅកាន់អតិ ថិជនថ្មីៗដែលមិនទាន់ស្គាល់ ។ ត្រង់ចំណុចមួយនេះអ្នកត្រូវផ្សាយឱ្យចំគោលដៅដូចគ្នា ថាអ្នកលក់អ្វី បើអ្នកលក់អាហារអ្នកត្រូវពឹងផ្អែកលើ Media មួយណាដែលនិយាយអំពីហារ ធ្វើបែបនេះឱកាសទាញភ្ញៀវថ្មីៗបានច្រើន ហើយចំគោលដៅ ថែមទៀត ។
តាមពិតទៅប្រសិនបើអ្នកទាំងអស់គ្នាមានអាជីវកម្មបែបចំណីអាហារ និងភេសជ្ជៈ ទាំងអស់គ្នាអាចចាប់ ផ្តើមពីការធ្វើទីផ្សារដោយខ្លួនឯងបាន ដោយដំបូងអាចខ្ចីដៃTikTok ធ្វើវីដេអូ ព្រោះក្រុមហ៊ុនTikTok ក៏ជួយរុញមាតិការបែបចំណីអាហារនេះដែរ ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-02T09:12:45.149Z",
"category": "កំពូលអ្នកលក់",
"views": 843,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
កសិកម្មត្រូវប៉ាន់? សេដ្ឋី Bill Gates ប្រាប់ហេតុផលដែលគាត់ប្រមូលដីស្រែចំការច្រើនបំផុតនៅអាមេរិក
|
https://business-cambodia.com/articles/why-bill-gates-bought-the-most-farmland-in-us
|
សេដ្ឋី Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft គឺជាសេដ្ឋីម្នាក់ដែលប្រមូលទិញដីស្រែចំការច្រើនបំផុតនៅហសរដ្ឋអាមេរិក ដែលធ្វើឲ្យមនុស្សមួយចំនួនមានការងឿងឆ្ងល់ថាតើសេដ្ឋីវ័យ៦៧ឆ្នាំរូបនេះមានគម្រោងធ្វើអ្វីជាមួយដីស្រែចំការដែលគាត់បានប្រមូលទិញរាប់សិបហិកតា។
បើយោងតាមរបាយការណ៍ដីធ្លីនៃអ្នកកាន់កាប់ដីច្រើនបំផុតទាំង១០០នៅសហរដ្ឋអាមេរិកនៅឆ្នាំ២០២២បានបង្ហាញថាសេដ្ឋី Bill Gates កាន់កាប់ដីស្រែចំការចំនួន២៧៥,០០០Acres( ប្រមាណជាង១១ម៉ឺនហិកតា) ជាអ្នកដែលកាន់កាប់ដីស្រែចំការច្រើនបំផុតនៅសហរដ្ឋអាមេរិក។
ចំពោះចម្ងល់ជុំវិញលោកប្រមូលទិញដីស្រែទុកយ៉ាងច្រើន កាលពីពេលថ្មីៗនេះនៅក្នុងវេទិកានៃកម្មវិធី” Ask me everything” របស់ Reddit លោក Bill Gates បានឲ្យដឹងថាតាមពិតលោកកាន់កាប់ដីស្រែចំការត្រឹមតែ១ភាគ៤០០០នៃដីស្រែចំការនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។
លោកបានបង្ហើបទៀតថាមូលហេតុដែលលោកវិនិយោគទិញដីស្រែច្រើនគឺដើម្បីធ្វើឲ្យដីស្រែចំការទាំងនោះមានសកម្មភាពសេដ្ឋកិច្ច ឬមានការផលិតជាជាងទុកទំនេរចោល។ មួយវិញទៀតការវិនិយោគរបស់លោកលើដីស្រែនឹងជួយឲ្យមានសង្វាក់ផលិតកម្មជាពិសេសបង្កើតការងារជូនប្រជាជនកាន់តែច្រើន។
តាមពិតទៅសេដ្ឋី Bill Gates មានគំនិតវិនិយោគមិនខុសពីសេដ្ឋី Warren Buffett ដែលជាមិត្តសម្លាញ់របស់លោកឡើយ ពោលគឺពួកគាត់ទាំង២តែងតែវិនិយោគលើអ្វីដែលបម្រើផលប្រយោជន៍ដល់មនុស្សជាតិ។ ជាក់ស្ដែងការវិនិយោគលើដីស្រែចំការគឺវាអាចជួយផលិតជាផលិតផលសិកម្មដូចជាអាហារដើម្បីបំពេញតម្រូវការរស់នៅរបស់មនុស្ស។
សេដ្ឋី Bill Gates ក៏ធ្លាប់លើកឡើងផងដែរថាមូលហេតុដែលគាត់មិនវិនិយោគលើគ្រីបតូដោយសារតែគ្រីបតូគ្មានតម្លៃពិតប្រាកដ មិនការវិនិយោគលើដីស្រែចំការវាផ្ដល់ជាកន្លែងសម្រាប់ដាំដំណាំ ផលិតអាហារបម្រើផលប្រយោជន៍ដល់មនុស្សជាតិនិងសេដ្ឋកិច្ចជាតិទាំងមូល។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នសេដ្ឋី Bill Gates មានទ្រព្យប្រមាណ១១៣ពាន់លានដុល្លារជាប់ជាសេដ្ឋីមានជាងគេបំផុតលេខ៤លើពិភពលោក។ សេដ្ឋីរូបនេះតែងតែឈរនៅកំពូលតារាងជាសេដ្ឋីដែលបរិច្ឆាគលុយច្រើនបំផុតជួយដល់មនុស្សជាតិជាពិសេសលើផ្នែកសុខភាពជាដើម៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-02T08:50:28.009Z",
"category": "ហិរញ្ញវត្ថុ",
"views": 382,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចេះដូចជនជាតិដើម! ក្រសួងទេសចរណ៍ បើកបង្រៀនភាសាចិនរៀនជាមួយគ្រូជនជាតិចិនដោយផ្ទាល់នៅថ្នាក់
|
https://business-cambodia.com/articles/study-learn-chinese
|
ឱកាសល្អបានមកដល់ហើយ សម្រាប់សិស្ស និស្សិត ជាពិសេសនោះអ្នកកំពុងតែបម្រើការងារហើយចង់ចេះភាសាបន្ថែមទៀត ដូចភាសាចិនជាដើម ដោយសារតែពេលនេះនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ TPTD ថ្មីៗនេះបានឲ្យដឹងថាក្រសួងទេសចរណ៍កំពុងជ្រើសរើសសិស្សចំនួន៥០នាក់ ចូលរៀនវគ្គភាសាចិនដោយផ្ទាល់ បង្រៀនដោយគ្រូជនជាតិចិន។
ប្រភពដដែលបន្តទៀតថា ចំពោះវគ្គសិក្សាភាសាចិនកម្រិតដំបូងនេះ គឺរៀនជាមួយគ្រូជនជាតិចិន រៀងរាល់ថ្ងៃចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ម៉ោង៦ ដល់៧កន្លះល្ងាច សម្រាប់ទីតាំងសិក្សាគឺនៅក្រសួងទេសចរណ៍ចុះឈ្មោះភ្លាមចូលរៀនភ្លាមតែម្តង។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា វគ្គសិក្សានេះគឺជ្រើសរើសតែសិស្សចំនួន ៥០ប៉ុណ្ណោះ ដោយរៀនភាសាចិនជាមួយគ្រូជនជាតិចិន។ ដូច្នេះហើយសាធារណជន សិស្ស និស្សិត និងអ្នកជំនាញក្នុងវិស័យទេសចរណ៍អាចចុះឈ្មោះតាមក្រុមតេលេក្រាមតាមលីងខាងក្រោមនេះបាន https://t.me/+7RuoA9-l5DoyNTg1 ៕
អត្ថបទ៖ ធី ស្រីល័ក្ខ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-02T08:26:35.729Z",
"category": "ព័ត៌មានថ្មីៗ",
"views": 699,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ខេត្តមណ្ឌលគិរី ទទួលបានគម្រោង«ការអភិវឌ្ឍន៏ដំណាំកាហ្វេក្នុងឆ្នាំ ២០២៣»
|
https://business-cambodia.com/articles/kofi-got-plan-cafe-
|
មណ្ឌលគិរី ៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តមណ្ឌលគិរី និងក្រុមហ៊ុនខូហ្វី តាមរយៈអង្គការ SNV ក្រោមជំនួយមូលនិធិហូឡង់សម្រាប់ការអភិវឌ្ឍន៍អាកាសធាតុ DFCD ចុះកិច្ចព្រមព្រៀងសហការក្នុងការចាប់ផ្តើមអនុវត្តគម្រោង “ការអភិវឌ្ឍន៏ដំណាំកាហ្វេនៅក្នុងខេត្តមណ្ឌលគិរី»
កម្មវិធីចុះកិច្ចព្រមព្រៀងសហការក្នុងការចាប់ផ្តើមអនុវត្តគម្រោងមួយនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ០២ ខែមិនា ឆ្នាំ ២០២៣ សិ្ថតនៅខេត្តមណ្ឌលគិរី ផ្ទាល់តែម្តង ហើយក៏មានការចូលរួមក្រោមអធីបតីភាព ឯកឧត្តម ស៊ន សារុន អភិបាលខេត្តមណ្ឌលគិរី និង លោកសុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តមណ្ឌលគិរី និងលោក Rik Overmars តំណាងអង្គការ SNV និងលោក បណ្ឌិត khoa le អ្នកជំនាញដំណាំកាហ្វេមកពីវិទ្យាស្ថានស្រាវជ្រាវកសិកម្ម WASI VN រួមទាំងបងប្អូនប្រជាកសិករផងដែរ។
លោក ហ៊ឺ តារា តំណាងក្រុមហ៊ុន បានលើកឡើងថា ៖ បច្ចុប្បន្ន យើងបានមើលឃើញថា ដំណាំកាហ្វេក្នុងខេត្តមណ្ឌលគិរីកំពុងដាំដុះភាគច្រើនដោយជនជាតិដើមភាគតិចភ្នង ដែលមានទិន្នផលនិងគុណភាពមិនទាន់ប្រសើរ ដោយសារកសិករខ្វះជំនាញ និងបច្ចេកទេសក្នុងការដាំដុះ ថែទាំ និងការទុកដាក់ក្រោយពេលប្រមូលផល។ ការកែឆ្នៃពីគ្រាប់កាហ្វេទុំ មកជា គ្រាប់កាហ្វេឆៅ ឬ គ្រាប់កាហ្វេបៃតង ត្រូវបានធ្វើឡើងតាមទម្លាប់ពីមុនៗមកតាមគ្នា និង ដោយផ្ទាល់ដៃ ដែលជាហេតុផល ធ្វើអោយគុណភាពធ្លាក់ចុះ ហើយត្រូវប្រើប្រាស់កំលាំងពលកម្មច្រើននិងគ្រាប់កាហ្វេឆៅ ទទួលបានតម្លៃទាបហើយគ្មានទីផ្សារច្បាស់លាស់។ កត្តាទាំងអស់នេះហើយ ដែលធ្វើអោយកសិករភាគច្រើនបានបោះបង់ដំណាំកាហ្វេ និងប្តូរទៅដាំដំណាំផ្សេងវិញ។
ថ្ងៃនេះជាថ្ងៃដ៏ពិសេសរបស់ក្រុមហ៊ុន និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដែលបានចុះកិច្ចព្រមព្រៀងសហការក្នុងការចាប់ផ្តើមអនុវត្តគម្រោង“ការអភិវឌ្ឍន៏ដំណាំកាហ្វេនៅក្នុងខេត្តមណ្ឌលគិរី’’ ដោយក្រុមហ៊ុន និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងចាប់ផ្តើមធ្វើការជាមួយនឹងកសិករ កែលំអរ គុណភាព និង ពង្រីកការដាំដុះ ដំណាំកាហ្វេអោយ ស្របតាមតម្រូវការទីផ្សារនិងបង្កើនផលិតភាពដែលអាចអោយកសិករទទួលបាននូវជីវភាពល្អប្រសើរពីដំណាំកាហ្វេ។ ក្រៅពីសហការគ្នាជាមួយមន្ទីរដើម្បីបណ្តុះបណ្តាលក៏ដូចជាផ្តល់នឹងជំនាញ និងបច្ចេកទេសក្នុងការដាំដុះនិងថែទាំដំណាំកាហ្វេ។ នៅក្នុងគម្រោងនេះ ក្រុមហ៊ុនផ្ទាល់នឹង បង្កើតជាទីតាំងប្រមូលទិញ និងស្តុកទុកគ្រាប់កាហ្វេ កន្លែងកែរឆ្នៃគ្រាប់កាហ្វេ កន្លែងបណ្តុះកូនពូជ និង ស្រាវជ្រាវដំណាំកាហ្វេ ហើយក្រុមហ៊ុននឹងបង្កើតជាកសិដ្ឋានគំរូ ដើម្បីបណ្តុះបណ្តាលបងប្អូនកសិករ ហើយក៏ជាកន្លែងអប់រំសាធារណៈ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ដែលស្រលាញ់និងចូលចិត្តទទួលទានកាហ្វេផងដែរ។ ទីតាំងរបស់ក្រុមហ៊ុន កំពុងតែអភិវឌ្ឍន៍មានទីតាំងនៅក្នុងស្រុកអូរាំង តាមបណ្តាលផ្លូវជាតិលេខ ៧៦ ដែលមានចំងាយ ២០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។ សរុបសេចក្តីមក នៅក្នុងគម្រោងនេះ ក្រុមហ៊ុននឹងធានាបាននូវទីផ្សារសម្រាប់ទិន្នផលកាហ្វេ ដែលមានគុណភាពពីសំណាក់ប្រជាកសិករដំណាំកាហ្វេ។
ក្រុមហ៊ុនខូហ្វី និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី សង្ឈឹមយ៉ាងមុតមាំថា ការសហការគ្នារវាងមួយនេះពិតជាអាចជួយអោយប្រជាកសិករ ដែលដាំដំណាំកាហ្វេមានក្តីសង្ឈឹមឡើងវិញ និងបន្តដាំដើមកាហ្វេអោយបានច្រើនថែមទៀត តាមរយៈគម្រូនៃការដាំដុះដោយចិរភាពអំពីគម្រោងរបស់ក្រុមហ៊ុន។
គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនខ្មែរក្នុងស្រុក ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗពីទូទាំងពិភពលោកមកកាន់ទីផ្សារកម្ពុជា និងមានចក្ខុវិស័យ ជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេ នៅក្នុងប្រទេសកម្ពុជាដោយផ្តោតសំខាន់លើវិជ្ជាជីវៈនិយម និងការបង្កើតថ្មី។ ក្រៅពីនេះ ក្រុមហ៊ុនខូហ្វីក៏មានបើកវិទ្យាស្ថានខូហ្វី ក្នុងការ បណ្តុះបណ្តាល និងពង្រឹងជំនាញវិជ្ជាជីវៈអ្នកឆុងកាហ្វេ ស្របតាមស្តង់ដារជាតិនិងអន្តរជាតិ ហើយក៏ជាវិទ្យាស្ថានឆុងកាហ្វេជំនាញតែមួយគត់នៅកម្ពុជា ដែលទទួលការគាំទ្រនិងសហការយ៉ាងជិតស្និទពីក្រសួងទេសចរណ៍ និង សមាគមទេសចរណ៍កម្ពុជា។
ក្រុមហ៊ុនខូហ្វី បាននាំចូលកាហ្វេលីងស្រាប់ និងវិចខ្ចប់រួចជាស្រេចពីប្រទេសអ៊ីតាលីដើម្បីផ្គត់ផ្គង់និងចែកចាយនៅក្នុងទីផ្សារប្រទេសកម្ពុជា រហូតមកដល់ឆ្នាំ២០១៣ ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍ និងចាប់ផ្តើមលីងកាហ្វេដោយខ្លួនឯង និងបានដាក់ឈ្មោះថា កាហ្វេអរុណ។ ហើយជាបន្តបន្ទាប់មកទៀត ក្រុមហ៊ុនខូហ្វីក៏បានបង្កើតរសជាតិ កាហ្វេ ៣ មុខ ទៀតសម្រាប់អតិថិជនយកទៅធ្វើអាជីវកម្មបន្ត ដែលមានឈ្មោះថា កាហ្វេសាយ័ណ្ហ ក្នុងឆ្នាំ ២០១៦ និង កាហ្វេ គិរី និងកាហ្វេ សាគរ ក្មុងឆ្នាំ ២០២០។ ហើយនៅក្នុង ២០២២ កន្លងទៅនេះ យើងក៏បានបង្កើតចេញកាហ្វេចំនួន២មុខ ផ្សេងទៀតសម្រាប់អតិថិជនទទួលទាននៅតាមគេហដ្ធានគឺ កាហ្វេវាយោ និងកាហ្វេវេហា។ក្រុមហ៊ុនក៏បានសហការបង្កើតកាហ្វេរាប់រយមុខទៀតជាមួយដៃគូអាជីវកម្មនៅតាមភោជនីដ្ឋាន សណ្ឋាគារ និង ហាងកាហ្វេផ្សេងៗ។ រាល់ផលិតផលកាហ្វេរបស់ក្រុមហ៊ុនខូហ្វី ត្រូវបានផលិតឡើងដោយអ្នកជំនាញដែលមានបទពិសោធន៍និងការបណ្តុះបណ្តាល ជាមួយនិងម៉ាស៊ីនលីងនិងប្រព័ន្ធគ្រប់គ្រងដែលមានបច្ចេកវិជ្ចាទំនើប និង ប្រកបដោយអនាម័យខ្ពស់។ ជាក់ស្តែងក្រុមហ៊ុនខូហ្វីជាក្រុមហ៊ុនតែមួយគត់នៅប្រទេសកម្ពុជា ដែល ទទួលបាននូវ វិញ្ញាបនបត្រស្តង់ដារសុវត្ថិភាពចំណីរអារហារពិភពលោក GHPs HACCP និង ISO 22000 ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ចាក់ពីគោលការណ៍អនុវត្តអនាម័យល្អពីក្រសួងសុខាភិបាលផងដែរ។
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចតាមដាននៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co., Ltd និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងនៅទីតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ខូហ្វី ផ្លូវម៉ៅសេតុង និងទូរស័ព្ទលេខ 069 666 999 / 077 777 970 Website: www.kofi.com.kh ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-02T08:23:32.222Z",
"category": "PR",
"views": 221,
"author": {
"first_name": "Sreymom",
"last_name": "Cha",
"email": "sreymomcha069@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចេះប្រើTik Tok ឱ្យឆ្លាតវៃ ជួយឱ្យ Isabella អាចច្នៃលុយ១០០$ ស្រូបចំណូលបាន៤០ម៉ឺន$/ឆ្នាំ
|
https://business-cambodia.com/articles/isabella
|
ក្នុងសម័យឌីជីថល ការរកស៊ី និងរកចំណូលដើម្បីចិញ្ចឹមជីវិត ក៏កាន់តែមានភាពងាយស្រួលជាងមុនមួយកម្រិតផងដែរ បើសិនជាអ្នកមានជំនាញ ចេះប្រើប្រាស់បច្ចេកវិទ្យាឱ្យចំគោលដៅ។ ជាក់ស្ដែងសម្រាប់យុវតីវ័យក្មេង Isabella ត្រូវបានគេស្គាល់ថាជាស្ត្រីមានឥទ្ធិពលម្នាក់ នៅលើបណ្ដាញសង្គម បានច្នៃបណ្ដាញសង្គមឱ្យក្លាយជាឧបករណ៍ជំនួយការរកស៊ី ដោយប្រើដើមទុនដំបូងតិចតួចត្រឹម ១០០ដុល្លារ ប៉ុន្តែអាចរកចំណូលបានមកវិញសរុបខ្ទង់ ៤០ម៉ឺនដុល្លារក្នុងរយៈពេលត្រឹម១ឆ្នាំ។
រំលឹកទៅកាន់សម័យពិភពលោកកំពុងមានភាពវឹកវរ ព្រោះជំងឺរាតត្បាតកូវីដ១៩ សាលាក៏បិទ ការងារក៏ធ្វើការពីផ្ទះ យុវតីរូបនេះ បានចាប់ផ្ដើមបង្កើតវីដេអូខ្លីៗ ថតជាមួយនឹងឆ្កែរបស់នាង ផុសនៅលើបណ្ដាញសង្គម Tik Tok និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតធ្វើឱ្យមានអ្នកចុចតាមដានបណ្ដាញសង្គមនាងរាប់សែននាក់។
មិនមែនប្រើ Tik Tok សម្រាប់កម្សាន្តនោះទេ ប៉ុន្តែ Isabella គឺចង់ប្រើវាឱ្យមានប្រយោជន៍ អាចទាញចំណូលមកឱ្យខ្លួនវិញកាន់តែច្រើនជាងនេះ ទើបនាងសម្រេចចិត្តបំប្លែងអ្នកតាមដានរបស់នាង ឱ្យក្លាយជាអតិថិជនវិញ តាមរយៈការចេញរកស៊ីលក់ រោមភ្នែកត ៦០គូ ជាមួយនឹងដើមទុនចំណាយដំបូងត្រឹម១០០ដុល្លារ។
ការចាប់ផ្ដើមដំបូងរមែងតែងមានភាពលំបាកទ្វេដង ព្រោះពេលដំបូងៗនាងលក់មិនដាច់នោះទេ មូលហេតុមកពីនាងមិនទាន់ចេះបង្កើតវីដេអូបែបរកស៊ី ឱ្យមានគុណភាពនៅឡើយ ហើយកន្លងមកនាងថតតែវីដេអូបែបកម្សាន្ត ជាមួយនឹងឆ្កែជាទីស្រលាញ់របស់ខ្លួនតែប៉ុណ្ណោះ។
ជម្នះជាមួយនឹងបញ្ហានេះ នាងចេះខ្ចីភាពល្បីល្បាញរបស់ឆ្កែជាទីស្រលាញ់របស់ខ្លួន មកថតវីដេអូនានា ប្រម៉ូតជាមួយនឹងផលិតផលដែលនាងលក់ ហើយក៏ពង្រីកវីដេអូផុសទៅកាន់បណ្ដាញសង្គមផ្សេងៗទៀតដូចជា យូធូប ហ្វេសប៊ុក អ៊ីនស្តាក្រាមជាដើម ដែលការធ្វើបែបនេះ បានធ្វើឱ្យការលក់របស់នាងអាចលក់ដាច់ជាបន្តបន្ទាប់ រហូតអាចរកចំណូលបានរាប់សែនដុល្លារ។
ទាក់ទិននឹងភាពជោគជ័យរបស់នាង ដែលប្រៀបបីដូចជារឿងនិទានអភិនីហារ នាងបានចែករំលែកគន្លឹះជោគជ័យរបស់នាងថាមកពី «ការបន្តផលិតវីដេអូឱ្យបានជាប់លាប់រាល់ថ្ងៃ និងមិនបោះបង់ចោលងាយៗ»។
ដោយសារតែការកសាងខ្លួនជាបុគ្គលដែលមានឥទ្ធិពល មានអ្នកគាំទ្រច្រើន បានធ្វើឱ្យនាងទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនានា ឱ្យជួយផ្សព្វផ្សាយផលិតផល សេវាកម្មរបស់ក្រុមហ៊ុនគេថែមទៀតផង។ ចំណូលពីការលក់ផលិតផល ចំណូលពីការផ្សព្វផ្សាយ វីដេអូដែលនាងខំផលិតខំផុស ក៏បានបំពេញគ្រប់លក្ខខណ្ឌបណ្ដាញសង្គមនានា រហូតអាចបើកឱ្យនាងអាចរកលុយពីវីដេអូដែលខ្លួនផលិតផងដែរ។ គិតមកទល់នឹងពេលនេះ នាងអាចរកចំណូលពីប្រភពធំៗមិនក្រោម ៣ប្រភពនោះទេ។
មេរៀនដែលយើងអាចរៀនបានគឺ៖ ត្រូវហ៊ានចាប់ផ្ដើមពីអ្វីដែលអ្នកមាន បើសិនធ្វើអ្វីមួយអ្នកត្រូវធ្វើវាឱ្យបានជាប់លាប់ជាប្រចាំកុំងាយបោះបង់ ត្រូវចេះសន្សំអ្នកគាំទ្រឱ្យបានច្រើនបំផុតតាមបណ្ដាញសង្គម និងចេះពង្រីកប្រភពចំណូលឱ្យបានច្រើនឡើងៗលើសពី១ប្រភព៕ ចង់អានសៀវភៅដឹកនាំល្បីៗ រៀនគំនិតរកស៊ីល្អៗ សូមចុចទីនេះ ( https://t.me/LongVathanak777 )
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-02T08:03:05.932Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1218,
"author": {
"first_name": "ឡុង",
"last_name": "វឌ្ឍនៈ",
"email": "longvathanak007@gmail.com"
},
"quality_warning": [
"noisy"
]
}
|
កុំឱ្យគេបោកបាន! មុនទិញដីពិនិត្យមើលចំណុចធំៗទាំង ៤ នេះសិនចៀសវាងជួបគ្រោះពេលទិញរួច
|
https://business-cambodia.com/articles/kong-kimseng-land-tip
|
ស្របពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងតែមានភាពរីកចម្រើនជាបន្តបន្ទាប់បានធ្វើឱ្យចរន្តនៃការទិញ-លក់អចលនវត្ថុ (ដីធ្លី) កាន់តែរីកដុះដាលដូចផ្សិតពីមួយថ្ងៃទៅមួយថ្ងៃ ។ ប៉ុន្តែជាក់ស្តែងការទិញ-លក់ដីធ្លីមុននឹងប្រព្រឹត្តទៅបានអ្នកគួរតែសម្រេចចិត្តឱ្យបានល្អិតល្អន់ ចៀសវាងជឿតាមអ្វីដែលគេប្រូថាល្អក៏សម្រេចចិត្តទិញដោយមិនពិនិត្យមើលឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព ទីតាំង និងទម្រង់ដីឱ្យបានល្អជាមុន ។
យ៉ាងណាទាក់ទងនិងការជ្រើសរើសទីតាំងដីនេះផងដែរលោក គង់ គីមសេង នាយកផ្នែកលក់ និងទីផ្សារ ប្រចាំក្រុមហ៊ុន Making Property Easy Co., Ltd បានប្រាប់ Business Cambodia មុនសម្រេចទិញដីគួរចំណុចទាំងនេះចៀសវាងគេបោកបាន ៖
១. ប្រវត្តិដី
ប្រវត្តិដីមានសារៈសំខាន់ខ្លាំងណាស់ព្រោះថា បើតាមក្បូនហុងស៊ុយបើអ្នកទិញដីប៉ះចំតំបន់ដីដែលមានទំនាស់ឬមានបន្ទុកគឺមិនមែនជារឿងនោះទេ។ ដោយឡែកចំពោះដីដែលមានបន្ទុកគឺសំដៅលើថាតើដីនោះមាជាប់ប្លង់នៅធនាគារដែរឬមានដាក់ជួលឬទេ។ រីឯដីដែលមានទំនាស់វិញសំដៅទៅលើ ដីនោះមានជាប់ពាក់ព័ន្ធជាមួយតុលាករ ឬទំនាសជាមួយអ្នកជិតខាង( ព្រំរបង) ដែលឬទេ។
២.ប័ណ្ណកម្មសិទ្ធិ
ត្រង់ចំណុចលោកអ្នកមើលថាតើដីនោះជាប្រភេទដីបែបម៉េច មាន ប្លង់រឹង ប្លង់ទន់ ឬក៏មានឯកសារលិខិតស្មាមត្រឹមត្រូវដែរឬទេ? ប្រសិនបើលោកអ្នកមិនទុកចិត្តប្លង់នោះថាជាប្លង់ស្រប់ច្បាប់ឬមិនស្រប់ច្បាប់លោកអ្នកអាចផ្ទៀងផ្ទាត់ជាមួយសូរិយោដី ។
៣. ភាពស្របច្បាប់
ត្រូវស៊ើបសួររកច្បាប់ទំលាប់ពីម្ចាស់គម្រោង ឬអ្នកលក់ជាមុនសិន ហើយបើមានមន្ទិលសង្ស័យលើគម្រោងនោះ លោកអ្នកត្រូវស្រាវជ្រាវ ឱ្យច្បាស់លាស់ពីគម្រោងនោះដោយខ្លួនឯង ឬជួលអ្នកជំនាញផ្នែកស្រាវជ្រាវគម្រោង ឬអ្នកស្រាវជ្រាវណាមួយក៏ដោយដែលលោកអ្នកទុកចិត្តឱ្យសិក្សា និងស្រាវជ្រាវពីច្បាប់ទំលាប់នៃការអភិវឌ្ឍគម្រោងនោះមានដូចជា៖ តើគម្រោងនោះបានធ្វើការចុះបញ្ជីក្រុមហ៊ុនហើយឬនៅ? មានប័ណ្ណប៉ាតង់ត្រឹមត្រូវដែរឬទេ? មានអាជ្ញាប័ណ្ណអភិវឌ្ឍលំនៅដ្ឋានទេ? មានច្បាប់សាងសង់ទេ? ជាគោលការណ៍ ជាគម្រោងស្របច្បាប់គេតែងដាក់តាំង នៅក្នុងការិយាល័យលក់ នូវច្បាប់ទំលាប់ទាំងអស់នោះឱ្យអតិថិជនមើលឃើញជាសាធារណៈមានដូចជា វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ អាជ្ញាប័ណ្ណអភិវឌ្ឍអចលនទ្រព្យ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាដើម ។
៤. ជ្រើសរើសទីតាំង ឬតំបន់
ជាទីតាំងដែលមានសក្តានុពលសេដ្ឋកិច្ច និងអចលនទ្រព្យ (ទីតាំង ឬតំបន់ដែលកំពុងអភិវឌ្ឍ ឬមានសញ្ញាណអភិវឌ្ឍល្អក្នុងពេលអនាគត) ។ ទីតាំងគម្រោង ឬតំបន់ដែលគម្រោងកំពុងអភិវឌ្ឍនេះគឺជារឿងទីមួយដែលលោកអ្នកត្រូវជ្រើសរើសមុនគេ មុនពេលសំរេចចិត្តទិញផ្ទះ ទោះក្នុងគោលបំណងណាមួយក៏ដោយ ។ លោកអ្នកត្រូវជ្រើសរើសទីតាំងណាមួយដែលកំពុងអភិវឌ្ឍខ្លាំង ឬមានគម្រោងអភិវឌ្ឍនាពេលអនាគតដ៏ខ្លីតំបន់ដែលដីអាចឡើងថ្លៃ តំបន់ឧស្សាហកម្ម (រោងចក្រ) ឬតំបន់ពាណិជ្ជកម្ម ហើយទាក់ទាញការអភិវឌ្ឍខ្លាំងជាដើម ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:31",
"date_created": "2023-03-02T08:00:33.523Z",
"category": "អចលនទ្រព្យ",
"views": 454,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.