title
stringlengths
4
305
url
stringlengths
42
212
content
stringlengths
6
22.7k
metadata
dict
foodpanda ចុះអនុស្សារណៈនៃការយោគយល់ក្នុងភាពជាដៃគូជាមួយ emart24 ដើម្បីបើកដំណើរការសេវាកម្មដឹកជញ្ជូន 24 ម៉ោង
https://business-cambodia.com/articles/foodpanda-signs-mo-u-in-partnership-with-emart24-to-launch-24-hour-delivery-service
ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ២០២៥ - foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនម្ហូប និងគ្រឿងទេសឈានមុខគេក្នុងអាស៊ី និង emart24 ដែលជាម៉ាកយីហោ លក់ទំនិញទទួលស្គាល់ទូទាំងពិភពលោក បានចាប់ដៃគូផ្លូវការ ជាមួយនឹងពិធីចុះហត្ថលេខាដែលធ្វើឡើងនៅការិយាល័យរបស់ foodpanda ក្នុងអគារ Cambodia GIA Tower។ ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុនទាំង ២ ក្នុងការលើកកម្ពស់ភាពងាយស្រួល និង រហ៍ស សម្រាប់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ ភាពជាដៃគូនេះមានគោលបំណងរួមបញ្ចូលបណ្តាញលក់រាយដ៏ទូលំទូលាយ និងការផ្តល់ជូនផលិតផលរបស់ emart24 ជាមួយនឹងបច្ចេកវិទ្យានៃប្រព័ន្ធដឹកជញ្ជូនរបស់ foodpanda ។ កិច្ចសហការនេះនឹងអនុញ្ញាតឲ្យអតិថិជនធ្វើការបញ្ជាទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់ emart24 តាមរយៈវេទិការបស់ foodpanda ដោយធានាបាននូវសេវាកម្មលឿន និងមានប្រសិទ្ធភាពជាងមុន។ ព្រឹត្តិការណ៍នេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយចំនួនដើម្បីបង្កើនបទពិសោធន៍របស់អតិថិជន៖ ការពង្រីកភាពអាចរកបានផលិតផលរបស់ emart24 នៅលើកម្មវិធីរបស់ foodpanda សម្រាប់ការដឹកជញ្ជូនភ្លាមៗ សេវាកម្មដឹកជញ្ជូន 24/7 ម៉ោងរបស់ foodpanda ដែលទើបបើកដំណើរការថ្មីនៅក្នុងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ នឹងអនុញ្ញាតឱ្យអតិថិជនអាចបញ្ជាទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃបានគ្រប់ពេល មិនថាថ្ងៃ ឬយប់ តាមរយៈកម្មវិធី foodpanda ។ យុទ្ធសាស្ត្រនេះ រួមជាមួយនឹងការសហការជាមួយ emart24 មានគោលបំណងបំពេញតម្រូវការដែលកំពុងរីកចម្រើនរបស់អ្នកប្រើប្រាស់ដោយរួមបញ្ចូលគ្នានូវភាពងាយស្រួលគ្រប់ពេលវេលាជាមួយនឹងផលិតផលដ៏សម្បូរមុខ។ ការដាក់ឲ្យប្រើប្រាស់ប្រូម៉ូសិន យុទ្ធនាការសន្សំ និងការផ្តល់ជូនជាកញ្ចប់សម្រាប់អ្នកប្រើប្រាស់ ក្នុងកម្មពិធីនោះ អ្នកតំណាងក្រុមហ៊ុនទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តចំពោះការបង្កើតថ្មី។ លោក Achaya BC អ្នកគ្រប់គ្រងប្រចាំប្រទេសនៃ foodpanda នៅប្រទេសកម្ពុជា មានប្រសាសន៍ថា “កិច្ចសហការជាមួយ emart24 ស្របគ្នានឹងបេសកកម្មរបស់យើងក្នុងការផ្តល់នូវភាពងាយស្រួលដែលមិនអាចប្រៀបផ្ទឹមបានដល់អ្នកប្រើប្រាស់កម្មវិធីរបស់យើង។ តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យារបស់យើងជាមួយនឹងគុណភាពរបស់ emart24 ឥឡូវនេះ អតិថិជនអាចកុម្ម៉ង់អាហារជាចម្រុះយ៉ាងរលូន និងរីករាយជាមួយនឹងភាពងាយស្រួលបន្ថែមទៀត អ្នកប្រើប្រាស់ប្រចាំថ្ងៃតាមរយៈកម្មវិធី។ លើសពីនោះទៀត អតិថិជននឹងអាចបញ្ជាទិញនូវអាហារពេលយប់ដែលខ្លួនពេញចិត្តពីដៃគូភោជនីយដ្ឋានផ្សេងទៀតផងដែរ ដោយធ្វើការកុម្ម៉ង់ដោយងាយស្រួល និងរីករាយ គ្រប់ពេលវេលា គ្រប់ទីកន្លែង។ នេះក៏បញ្ជាក់ពីការយកចិត្តទុកដាក់របស់យើងចំពោះការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ដំណោះស្រាយដែលផ្តោតលើអតិថិជនជាមួយនឹងភាពជាដៃគូនេះ យើងមានគោលបំណងបំពេញតម្រូវការដែលកំពុងកើនឡើងរបស់ប្រទេសកម្ពុជាសម្រាប់សេវាកម្មដឹកជញ្ជូន​ភ្លាមៗ ជូនដល់អតិថិជនរបស់យើងជានិច្ច។ នៅ foodpanda យើងតែងតែត្រៀមខ្លួនជាស្រេចដើម្បីរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះអតិថិជន អាជីវករ និងដៃគូរដឹកជញ្ជូន ទាំងអស់របស់យើងនៅក្នុងប្រទេសកម្ពុជា។ ក្នុងខែកុម្ភៈ ឆ្នាំ 2025 យើងក៏បានដាក់ឱ្យដំណើរការសេវាកម្ម foodpanda នៅលើកោះរ៉ុង ដែលជាគោលដៅទេសចរណ៍សំខាន់ដែលល្បីល្បាញសម្រាប់ឆ្នេរដ៏ស្រស់បំព្រង ដោយធានាថាអ្នកស្រុក និងអ្នកទេសចរអាចទទួលបានអាហារ និងគ្រឿងទេសយ៉ាងងាយស្រួល។ យុ​ទ្ធសាស្ត្រនេះបង្ហាញពីបេសកកម្មរបស់យើងក្នុងការផ្តល់ជូនសេវា ទោះបីជានៅទីតាំងដាច់ស្រយាលក៏ដោយ។” លោក សេង លីហេង នាយកគ្រប់គ្រង emart24 បានបន្ថែមថា “យើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយ foodpanda ក្នុងការផ្តល់ជូនអតិថិជននូវបទពិសោធន៍ដឹកជញ្ជូនយ៉ាងរលូន និងឆាប់រហ័ស ។ ដោយសារតែសេវាកម្មដ៏មានប្រសិទ្ធភាពរបស់ foodpanda នេះហើយ ដែលអតិថិជនរបស់យើងអាចរីករាយជាមួយម្ហូបកូរ៉េថ្មីៗ និងកាហ្វេក្តៅពី emart24 ក្នុងការបញ្ជាទិញតែមួយ។ ភាពជាដៃគូនេះបង្ហាញពីការយកចិត្តទុកដាក់ទៅវិញទៅមករបស់យើងក្នុងការបង្កើនភាពងាយស្រួលដល់អតិថិជន និងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា តាមរយៈសេវាកម្មដែលអាចទុកចិត្តបាន និងគុណភាពខ្ពស់។ អំពី foodpanda ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Delivery Hero ដែលជាក្រុមហ៊ុនបញ្ជាទិញអាហារតាមអ៊ីនធឺណិតពហុជាតិសាសន៍របស់អាល្លឺម៉ង់ និងក្រុមហ៊ុនដឹកជញ្ចូនអាហារដែលមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង foodpanda បានបើកដំណើរការក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០២៤ ជាកម្មវីធីដឹកជញ្ជូនម្ហូបអាហារ។ ប្តេជ្ញាក្នុងការជួយអតិថិជនឱ្យទទួលបានរសជាតិឆ្ងាញ់យ៉ាងឆាប់រហ័ស ទទួលបានការជ្រើសរើសចេញពីបេះដូង និងគំនិតរបស់អតិថិជនយ៉ាងឆាប់រហ័សនៅក្នុង APAC ។ ដំណើរការដោយបច្ចេកវិជ្ជា និងប្រតិបត្តិការដ៏ល្អឥតខ្ចោះ foodpanda បាននឹងកំពុងបង្កើនការបោះជំហានពាណិជ្ជកម្មយ៉ាងរហ័សរបស់ខ្លួននៅក្នុង ជាង ៤០០ទីក្រុង ជាមួយទីផ្សារចំនួន១១ ក្នុងអាស៊ី ដូចជា សិង្ហបុរី ហុងកុង ថៃ ម៉ាឡេស៊ី ប៉ាគីស្ថាន តៃវ៉ាន់ ហ្វីលីពីន បង់ក្លាដែស ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា។ foodpanda គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Delivery Hero ដែលជាក្រុមហ៊ុនឈានមុខគេនៅលើពិភពលោកក្នុងសេវាកម្មដឹកជញ្ចូនអាហារ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.foodpanda.com អំពី emart24 emart24 គឺជាហាងលក់ទំនិញ(Convenience Store) កូរ៉េ ដំបូងគេដែលទទួលបានភាពរីកចម្រើនលឿនជាគេបំផុតនៅក្នុងប្រទេស។ តាមរយៈការរីកចម្រើននេះ emart24 ទទួលបានការគាំទ្រ នឹងមានភាពល្បីល្បាញយ៉ាងខ្លាំងក្លារបស់ខ្លួនតាមរយៈ ការផ្តល់ជូននូវភាពងាយស្រួលក្នុងការរស់នៅនាយុគសម័យទំនើប ការរចនាហាងមានភាពទាន់សម័យ ម្ហូបអាហារកូរ៉េដែលមានគុណភាពខ្ពស់ ជាមួយរសជាតិកាហ្វេ ឈ្ងុយឆ្ងាញ់ ក្តៅៗ នំកូរ៉េដែលជាផលិតផលផ្តាច់មុខដូចជា No Brand នឹង IME ជាមួយប្រភេទអាហារក្នុងតំបន់ដែលបានរៀបចំស្រស់ៗ ថ្មីៗសម្រាប់បម្រើសេវាកម្មជូនអតិថិជន 24 ម៉ោងជារៀងរាល់ថ្ងៃ។ emart24 មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការផ្តល់ជូននូវបទពិសោធន៍ទិញទំនិញពីហាងលក់ទំនិញ(Convenience Store) ដ៏លេចធ្លោរបស់ខ្លួន សម្រាប់អតិថិជនកម្ពុជាក្នុងយុគសម័យទំនើប។ ជាមួយនឹងការផ្តោតគោលដៅយ៉ាងសំខាន់លើភាពច្នៃប្រឌិត និងការបំពេញចំណងចំណូលចិត្តរបស់អតិថិជន, emart24 នាំមកនូវការរួមបញ្ចូលគ្នាតែមួយនៃរបៀបរស់នៅទំនើបរបស់ប្រទេសកូរ៉េ អមជាមួយវប្បធម៌ និងភាពងាយស្រួលក្នុងការទិញទំនិញ ដោយផ្តល់ជូននូវការរស់នៅរបស់ប្រជាជនកូរ៉េមកកាន់ប្រជាជនក្នុងប្រទេសកម្ពុជា។ emart24 គឺជាម៉ាកយីហោហាងលក់ទំនិញ (Convenience Store) ឈានមុខគេដែលមានប្រភពដើមពីប្រទេសកូរ៉េខាងត្បូងផ្ទាល់ ដែលត្រូវបានគេស្គាល់ថាជាហាងដែលមានភាពច្នៃប្រឌិតខ្ពស់ និងផ្តោតសំខាន់លើតម្រូវអតិថិជន ក្នុងការលក់រាយ។ ដោយផ្តោតលើការផ្តល់ជូននូវផលិតផលចម្រុះ និងបទពិសោធន៍ទិញទំនិញសម័យទំនើបយ៉ាងសម្បូរបែប នឹងមានភាពទាក់ទាញ, emart24 បានក្លាយជាហាងលក់ទំនិញដែលទទួលបានការពេញនិយមយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងចំណោមអ្នកប្រើប្រាស់នៅក្នុងប្រទេសកូរ៉េ។ លើសពីនេះ ការពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ emart24 ដើម្បីនាំយកនូវការរស់នៅថ្មីស្រឡាង នឹសម្បូរបែបរបស់ខ្លួនមួយនេះ ទៅកាន់ទីផ្សារថ្មី និងអភិវឌ្ឍន៍ការរស់នៅប្រចាំថ្ងៃរបស់អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ទូទាំងពិភពលោក។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-27T12:17:00.644Z", "category": "PR", "views": 48, "author": { "first_name": "Sreymom", "last_name": "Cha", "email": "sreymomcha069@gmail.com" }, "quality_warning": [ "noisy" ] }
ដំណឹង!​ ម្ចាស់ផ្ទះត្រចៀកកាំ ចង់នាំចេញផលិតផល ទៅទីផ្សារចិន ត្រូវប្រញាប់ធ្វើរឿង១នេះ
https://business-cambodia.com/articles/brid-nest-product-import-to-china-legal-
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសជាដំណឹងដល់បងប្អូនម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារឱ្យ។   ក្នុងសេចក្តីប្រកាសនោះក្រសួងបានបញ្ជាក់ថា ប្រសិនបើលោកអ្នកមានបំណងចង់នាំចេញសំបុកត្រចៀកកាំទៅកាន់ប្រទេសចិន គឺត្រូវដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយភ្ជាប់មកជាមួយ លិខិត​គំរូស្នើសុំ ដូចសេចក្តីជូនដំណឹងនេះ៕      
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-27T12:10:33.721Z", "category": "មុខរបរកសិកម្ម", "views": 90, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អ្នកជំនាញបង្ហាញពីប្រភេទអចលនទ្រព្យ ដែលសាកសមបំផុតសម្រាប់អ្នកចេញវិនិយោគថ្មីថ្មោង
https://business-cambodia.com/articles/buying-land-222
ការវិនិយោគអចលនទ្រព្យ គឺជាផ្លូវដ៏សំខាន់មួយដែលជួយឲ្យមនុស្សអាចកសាងភាពមានបាន ហើយបច្ចុប្បន្នមនុស្សមិនតិចនោះទេដែលចង់ប្រឡូកចូលទៅក្នុងការវិនិយោគវិស័យមួយនេះ។ យ៉ាងណាការវិនិយោគអចលនទ្រព្យមិនមែនចេះតែទទួលបានលទ្ធផលល្អនោះទេ ដោយវាតម្រូវឲ្យយើងសិក្សាស្វែងយល់ និងជ្រើសរើសប្រភេទអចលនទ្រព្យឲ្យបានត្រឹមត្រូវទើបការវិនិយោគទទួលបានផ្លែផ្កា និងមិនជួបហានិភ័យ។     ទាក់ទងការវិនិយោគនេះផងដែរ លោក ច្រឹក សុខនីម ដែលជាអ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា បានលើកទឹកចិត្ដដល់អ្នកចូលប្រឡូកក្នុងការវិនិយោគវិស័យអចលនទ្រព្យថ្មីថ្មោង គួរចាប់ផ្ដើមពីការវិនិយោគអចលនទ្រព្យប្រភេទផ្ទះ ខុនដូ ឬដី ជាមុនគឺជាការល្អ។ ប៉ុន្ដែក៏ត្រូវចេះបត់បែនទៅតាមស្ថានភាពរបស់ខ្លួន​ និងជ្រើសយកអចលនទ្រព្យណា ដែលអាចទាញចំណូលប្រចាំខែបាន។   ថ្លែងប្រាប់ Business Cambodia លោក ច្រឹក សុខនីម បានមានប្រសាសន៍ដូច្នេះថា «សម្រាប់ខ្ញុំ ខ្ញុំលើកទឹកចិត្ដឲ្យពួកគាត់វិនិយោគអចលនទ្រព្យទាំងឡាយណាដែលទទួលបានចំណូលខ្លះមកវិញ។ ហើយជាទូទៅចំណូលដែលខ្ពស់គឺនៅលើខុនដូ ផ្ទះ ឬក៏ដី តែដីចំណូលតិច ប៉ុន្ដែផ្ទះ និងខុនដូមានចំណូលខ្ពស់»។   លោកបានលើកឡើងថា ខុនដូជាទូទៅតម្លៃប្រមាណ ៥ ម៉ឺនដុល្លារឡើងទៅ។ ឧទាហណ៍៖ បើយើងដាក់ជួលបានចំណូលពី ១០០០ ដុល្លារ ឬ ៨០0 ដុល្លារក្នុងមួយខែ យើងនឹងអាចមកលុយនោះមកបង្វិលសងធនាគារបាន បើសិនជាខ្ចីលុយធនាគារមកទិញអចលនទ្រព្យនេះ។ ប៉ុន្ដែបើទិញដោយលុយខ្លួនឯងផ្ទាល់ គឺយើងអាចយកចំណូលដែលទទួលបានពីការជួលនោះទៅវិនិយោគអចលនទ្រព្យផ្សេងទៀតបាន។   លោកបន្ដថា ពេលយើងនៅក្មេងហើយចាប់ផ្ដើមវិនិយោគ ពេលណាអត់មានចំណូលថេរមួយនោះទេ គឺ ពិបាកណាស់ ប្រសិនបើជួបឧបសគ្គអ្វីមួយយើងនឹងមានភាពស្មុគស្មាញ ដែលអាចធ្វើឲ្យបាក់ទឹកចិត្ដ និងមានបញ្ហាប្រឈមក្នុងការងារជាដើម។ ដូច្នេះប្រសិនបើយើងវិនិយោគអចលនទ្រព្យណាដែលមានចំណូលគឺល្អ។ ទិញខុនដូលក់ទៅវិញអត់បានថ្លៃមែន តែយើងអាចដាក់ជួលបានក្នុងតម្លៃខ្ពស់។     លោកបន្ថែមថា បើគិតលើចំណេញគឺមិនខុសគ្នាទេ គ្រាន់តែមួយរកចំណូលបានរាល់ខែ មួយទៀតអត់រកបានចំណូល ប៉ុន្ដែដីអាចចំណេញច្រើននៅពេលលក់ ហើយដីភាគច្រើនទាល់តែអ្នកសល់លុយបានគេវិនិយោគ។ បើយើងថ្មីថ្មោងហើយលុយមិនគ្រប់ខ្ចីលុយគេទៅទិញដី ភាគច្រើនជួបឧបសគ្គ ប៉ុន្ដែបើគិតថាយើងមិនប្រើប្រាស់ទុន (អត់ខ្ចីលុយធនាគារ) អត់អីនោះទេ ព្រោះមិនចាំបាត់ត្រូវសងធនាគារ អ៊ីចឹងបើសិនមានលុយគ្រប់ទិញដីក៏មិនអីដែរ។ លោក ច្រឹក សុខនីម បានសង្កត់ធ្ងន់ដែរថា ការវិនិយោគគឺវាអាស្រ័យទៅលើលទ្ធផលបុគ្គលជាក់ស្ដែង និងការស្វែងយល់ឲ្យបានច្បាស់៕    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-27T10:08:17.381Z", "category": "អចលនទ្រព្យ", "views": 70, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ដែនដីអ្នកមាន! ទីក្រុង៥នេះ សម្បូរសេដ្ឋីច្រើនបំផុតលើលោក ខណៈមានទីក្រុង ២ ស្ថិតក្នុងតំបន់អាស៊ី
https://business-cambodia.com/articles/top-5-citys-has-most-millionaires
នៅឆ្នាំ ២០២៥ ទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកកំពុងបន្តរីកចម្រើន ជាពិសេសក្នុងទីក្រុងធំៗដែលជាកន្លែងស្នាក់នៅរបស់ក្រុមអ្នកមានទ្រព្យសម្បត្តិ។ យោងតាមទិន្នន័យចុងក្រោយពី Henley & Partners សហការជាមួយ New World Wealth ខាងក្រោមនេះគឺជាទីក្រុងទាំង ៥ ដែលសម្បូរអ្នកមានច្រើនបំផុតលើលោក៖   ១/. ទីក្រុងញូវយ៉ក៖ មានសេដ្ឋីប្រាក់លានចំនួន ៣៨៤,៥០០នាក់, សេដ្ឋីប្រាក់រយលានចំនួន ៨១៨នាក់ និងមហាសេដ្ឋីប្រាក់ពាន់លានចំនួន ៦៦នាក់។ ទោះបីតម្លៃរស់នៅខ្ពស់ និងមានបញ្ហាសុវត្ថិភាពកើតឡើងពេលខ្លះ ប៉ុន្តែទីក្រុងនេះនៅតែជាគោលដៅសម្រាប់អ្នកមានប្រាក់ដដែល ព្រោះជាកន្លែងសម្បូរទៅដោយវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ បច្ចេកវិទ្យា និងលក់រាយប្រណិត។   ២/. តំបន់ឆ្នេរសមុទ្រ ក្នុងរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ៖ មានសេដ្ឋីប្រាក់លានចំនួន ៣០៥,៧០០នាក់ ខណៈកើនឡើង ៩៨% ក្នុងរយៈពេលមួយទស្សវត្សរ៍ចុងក្រោយ ដែលធ្វើឲ្យទីនេះក្លាយជាមជ្ឈមណ្ឌលទ្រព្យសម្បត្តិរីកលូតលាស់លឿនបំផុតនៅទូទាំងពិភពលោក។   ៣/.ទីក្រុងតូក្យូ៖ មានសេដ្ឋីប្រាក់លានចំនួន ២៩៨,៣០០នាក់ និងជាទីក្រុងដែលសម្បូរអ្នកមានប្រាក់ច្រើនជាងគេបំផុតនៅអាស៊ី។ សេដ្ឋកិច្ចប្រទេសជប៉ុនពឹងផ្អែកលើភាពរីកចម្រើននៃបច្ចេកវិទ្យា ការគ្រប់គ្រងអាជីវកម្មប្រកបដោយស្ថិរភាព និងអាជីវកម្មវប្បធម៌ធំៗ ដែលផ្តល់សុវត្ថិភាពនិងកំណើនយូរអង្វែងសម្រាប់អ្នកវិនិយោគ។   ៤/. ទីក្រុងសិង្ហបុរី៖ មានសេដ្ឋីប្រាក់លានចំនួន ២៤៤,៨០០នាក់ និងមហាសេដ្ឋីប្រាក់ពាន់លានចំនួន ៣០នាក់។ ប្រទេសសិង្ហបុរីបានក្លាយជាគោលដៅនៃអ្នកមានប្រាក់នៅអាស៊ី ដោយសារទំនាក់ទំនងពាណិជ្ជកម្មល្អ កម្រិតពន្ធទាប តំបន់សេដ្ឋកិច្ចសេរី បុគ្គលិកមានជំនាញខ្ពស់ និងប្រព័ន្ធគ្រប់គ្រងល្អឥតខ្ចោះ ដែលជាជម្រើសដ៏ល្អសម្រាប់ក្រុមហ៊ុនអន្តរជាតិ។   ៥/. ទីក្រុងឡូស​អាន់​ជ័រ​លេស៖ មានសេដ្ឋីប្រាក់លានចំនួន ២១២,១០០នាក់ និង មហាសេដ្ឋីប្រាក់ពាន់លានចំនួន ៤៣នាក់។ ទីក្រុងនេះមិនត្រឹមជាមជ្ឈមណ្ឌលភាពយន្តទេ តែបច្ចុប្បន្នក៏កំពុងរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យា អាកាសចរណ៍ ពាណិជ្ជកម្មអន្តរជាតិ និងអចលនទ្រព្យប្រណិតផងដែរ៕   អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/BusinessCambodiaBook
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-27T09:38:00.567Z", "category": "ហិរញ្ញវត្ថុ", "views": 223, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
រៀនបានទាប តែឆន្ទះខ្ពស់! ប្រើទុន២ពាន់$ ស្រ្តី៣០ឆ្នាំម្នាក់ ចាប់របរ១នេះ ១ខែអាចទាញចំណូល១ម៉ឺន$
https://business-cambodia.com/articles/cool-aunt-cleaning-business-story-
ដោយសារតែហត់នឿយនឹងការងារពេញម៉ោងពីម៉ោង៩ដល់៥រសៀល កញ្ញា Anna-Marie Ortiz មានវ័យ៣០ឆ្នាំ មកពីរដ្ឋ Oregon នៃសហរដ្ឋអាមេរិក បានសម្រេចចិត្តយកលុយសន្សំចំនួន២ពាន់ដុល្លារ បើកអាជីវកម្មសេវាកម្មសម្អាត អាចទាញចំណូល១ខែ១ម៉ឺនដុល្លារពេញ១ឆ្នាំ២០២៤ បន្ទាប់ពីចាប់ផ្តើមធ្វើរបរនេះនៅខែកក្កដា ឆ្នាំ២០២៣។   សេវាកម្មសម្អាត Cool Aunt Cleaners មានកញ្ញា Anna-Marie Ortiz ជាម្ចាស់បានប្រាប់កាសែត CNBC ថាការចាប់ផ្តើមអាជីវកម្មគឺមានហានិភ័យ ដូចជាការចាប់សន្លឹកឆ្នោតដើម្បីមានឱកាសត្រូវឆ្នោតជារៀងរាល់ថ្ងៃ ត្បិតខ្លួនធ្លាប់បរាជ័យបិទរបរចំនួន២ និងបោះបង់ការសិក្សាចំនួន២លើករួចទៅហើយ ខណៈពេល នាងទើបមានវ័យជាង២០ឆ្នាំប៉ុណ្ណោះ។   ធំឡើងជាមួយគ្រួសារដែលជាមានឪពុកម្តាយជាកសិករនៅរដ្ឋ Kansa កញ្ញា Anna-Marie Ortiz ពិតជាស្រេកឃ្លានការផ្លាស់ប្តូរនៅក្នុងជីវិត នាងប្រាប់CNBC ថានាងមិនចង់រស់នៅដើម្បីតែរកលុយ បង់វិក្ក័យបត្រវិលជុំនោះទេ ហេតុដូច្នេះហើយក្នុងឆ្នាំ២០១២ នាងក៏បានចូលរៀននៅមហាវិទ្យាល័យ Butler Community College ថ្នាក់អាហារូបករណ៍កម្ចីសិស្សផ្នែកជំនួញ មិនបាន១ឆ្នាំស្រួលបួលផងនាងក៏ឈប់រៀន។   ដោយមិនប្រាកដប្រជាក្នុងចិត្តអំពីផ្លូវអាជីពទៅខាងមុខ នាងបានទៅធ្វើការងារជាច្រើននៅទីក្រុង Lawrence រដ្ឋ Kansas ដូចជាអ្នកឆុងកាហ្វេតាមជីវិតជាយុវវ័យ ដើម្បីបានប្រាក់ខែ។     ឆ្លងកាត់ការងារជាច្រើននៅទីក្រុង នាងក៏បានជួបជាមួយអតិថិជននៅហាងកាហ្វេដែលនាងធ្វើការ តាមរយៈការរៀបអានគេក៏បានអញ្ជើញនាងឱ្យចូលរួមជាមួយ ក្នុងគម្រោងបង្កើតអាជីវកម្ម ពោលគឺដាក់ទុនរកស៊ីជាមួយគ្នាធ្វើអាជីវកម្មបែប fintech ។   ក្នុងរយៈពេលពីរបីឆ្នាំបន្ទាប់ Ortiz បានធ្វើការជាមួយស្ថាបនិកលើគម្រោងនោះជាបន្តបន្ទាប់ ការងារ​នោះហាក់ដូចជាស្រពិចស្រពិលរកកោះត្រើយមិនឃើញ ដូច្នេះនាងក៏បោះបង់។   តាមរយៈបទសម្ភាសន៍ជាមួយកាសែត CNBC នាងបានបន្តថា ប៉ុន្តែនៅក្នុងដំណើរការនៃការធ្វើការងារលើគម្រោងអាជីវកម្មនោះ នាងទទួលបានវិញ្ញានបណ្ឌបត្រសិក្សា ឆ្លងកាត់ការបង្វឹកអាជីវកម្មលក្ខណៈស្តង់ដារចំនួន៤ឆ្នាំ និងការកសាងជំនាញក្នុងការលក់ ការធ្វើទីផ្សារ និងការគ្រប់គ្រងគម្រោង។   បន្ទាប់ពីបោះបង់ការងារនេះរួចនាងក៏បានត្រឡប់ទៅទីកំណើតវិញនិងបានត្រលប់ទៅទីក្រុង Wichita រដ្ឋ Kansa ហើយចុះឈ្មោះចូលរៀនវិញនៅមហាវិទ្យាល័យក្នុងអំឡុងឆ្នាំ ២០១៨-២០១៩។   ប៉ុន្តែនៅឆ្នាំ ២០២០កញ្ញា Ortiz បានសម្រេចចិត្តបើកហាងលក់រុក្ខជាតិជាមួយមិត្តដែលរៀនវិទ្យាល័យជាមួយគ្នាហើយផ្អាករៀនសិន។ ជាអកុសល ហាងនេះបានបើកដំណើរការមិនបានប៉ុន្មាន ការរាតត្បាតនៃជំងឺ Covid-19 ក៏ចូលមកហើយនាងក៏បែរទៅជំរុញការលក់តាមអ៊ីនធឺណិត​ តែក៏នៅតែមិនអាចរកប្រាក់ចំណេញ បានហាងនេះក៏បិទនៅដើមឆ្នាំ២០២១។   បន្ទាប់ពីការស្រាវជ្រាវអស់ជាច្រើនខែ នៅខែកក្កដា ឆ្នាំ ២០២៣ នាងក៏ចាប់ផ្តើមបើកអាជី​វកម្ម​សម្អាត ជាមួយនឹងប្រាក់សន្សំរបស់នាងចំនួន២ពាន់ដុល្លារ ដោយនាងប្រើលុយទាំងនេះចំណាយលើការផ្គត់ផ្គង់ បង្កើតគេហទំព័រ រកអ្នកជំនាញរចនាឡូហ្គោ និងបានចុះបញ្ជីអាជីវកម្មរបស់នាងជាក្រុមហ៊ុនខ្នាតតូច រកស៊ីក្រៅម៉ោង ក្រៅពីអាជីពពេញម៉ោងរបស់នាងដែលជាបុគ្គលិកនៅក្រុមហ៊ុនមួយ។   ក្នុងនោះនាងបានកំណត់គោលដៅអតិថិជនសម្អាតផ្ទះ ខុនដូ និង ការរើផ្ទះនិងការិយាល័យ របស់អ្នកជំនាញវ័យក្មេងដែលមមាញឹកនិងមានប្រាក់ចំណូលច្រើន ដោយនាងជ្រើសរើសឈ្មោះ Cool Aunt Cleaners ដើម្បីទាក់ទាញអតិថិជនវ័យក្មេង។ ដើម្បីបង្រួញអាជីវកម្ម Ortiz បានដាក់ខិត្តប័ណ្ណ និងចែកប័ណ្ណអាជីវកម្មនៅក្នុងសង្កាត់គោលដៅដែលក្មេងៗសម័យថ្មីរស់នៅច្រើន ដើម្បីកាត់បន្ថយការចំណាយលើការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតផងដែរ។   ជាមួយនឹងម៉ាស៊ីនសម្អាតស្ពាយជាប់ខ្នងតែម្នាក់ឯង Ortiz អាចរកបានត្រឹមតែ ២៥៩៥ដុល្លារប៉ុណ្ណោះក្នុងខែដំបូងរបស់ខ្លួន ប៉ុន្តែនាងបានរក្សាវា ហើយបានសម្រេចចិត្តផ្តោតលើ Cool Aunt Cleaners ពេញម៉ោងនៅខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនាងបានជួលបុគ្គលិកសម្អាតក្រៅម៉ោងចំនួន៤នាក់ថែមទៀត។   បច្ចុប្បន្ននេះក្រុមហ៊ុននាងមានអតិថិជនចាស់ដដែលៗប្រហែលពី ១៥ទៅ២០នាក់ ខលមកជួលសេវាកម្មសម្អាតរបស់នាង ហើយ Ortiz និងបុគ្គលិករបស់នាងធ្វើការសម្អាតរហូតដល់ ១០ដងក្នុងមួយសប្តាហ៍ ជួនកាលនាងខ្លួនឯងមិនចាំបាច់ទៅធ្វើការដោយផ្ទាល់នោះទេ។   យ៉ាងណាមិញត្បិតអាជីវកម្មនេះមានទំហំតូច ប៉ុន្តែអាចចំណេញច្រើន ព្រោះបន្ទាប់​ពី​ការ​ចំណាយ​ដែល ​ធំ​ជាង​គេ​គឺ​ប្រាក់​ខែ​សម្រាប់​បុគ្គលិក​របស់​នាងហើយ កញ្ញា Ortiz អាចទូទាត់រកប្រាក់ចំណេញសុទ្ធបានប្រហែល ២៩០០០០ ឯណោះដុល្លារ​ក្នុង​មួយ​ឆ្នាំ។   ទោះជានាងមិនមានសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ ប៉ុន្តែ​កញ្ញា Anna-Marie Ortiz នាងនៅតែបន្តការរៀនសូត្រដោយខ្លួនឯង និងស្វែងរកការសិក្សាបន្តទៀត ដើម្បីដើរតាមចក្ខុវិស័យរបស់នាងពង្រីក Cool Aunt Cleaners ឱ្យរីកសាខាពាសពេញរដ្ឋនៅទូទាំងអាមេរិក៕   អត្ថបទដោយ៖ ពីង ជូអេង   
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-27T09:28:47.310Z", "category": "ភាពជាអ្នកដឹកនាំ", "views": 2930, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អ្នកមានៗនាំគ្នាយកមាសកាន់តែច្រើនមកស្តុកទុកនៅប្រទេសសិង្ហបុរីដោយសារមូលហេតុមួយនេះ
https://business-cambodia.com/articles/the-rich-park-their-gold-in-singapore
អ្នកមានៗបានបង្កើនការយកមាសរបស់ខ្លួនទៅស្តុកទុកនៅប្រទេសសិង្ហបុរីដោយសារតែស្ថានភាពសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនច្បាស់លាស់ បញ្ហាភូមិសាស្រ្តនយោបាយដែលធ្វើឲ្យទីផ្សារមានការប្រែប្រួលខ្លាំង ដូច្នេះពួកគាត់ស្វែងរកកន្លែងស្តុកមាសទុកប្រកបដោយសុវត្ថិភាព។   បើយោងតាមការចុះផ្សាយរបស់ CNBC បានឲ្យដឹងថានៅប្រទេសសិង្ហបុរីមានអគារសម្រាប់ស្តុកមាសដែលមានឈ្មោះថា The Reserve ដែលមកដល់ពេលនេះ មានអ្នកយកមាសដុំនិងប្រាក់មកស្តុកទុកគិតជាទឹកប្រាក់ប្រមាណជាង១.៥ពាន់លានដុល្លារ។    លោក Gregor Gregersen ស្ថាបនិក The Reserve បានឲ្យដឹងថាចាប់ពីតាំងដើមឆ្នាំរហូតដល់ខែមេសាឆ្នាំ២០២៥នេះចំនួនមាសនិងប្រាក់ដែលស្តុកទុកនៅ The Reserve មានការកើនឡើងចំនួន៨៨% បើធៀបនឹងឆ្នាំ២០២៤កន្លងទៅ។ មិនតែប៉ុណ្ណោះ The Reserve ដែលជាកន្លែងលក់មាសផងនោះ ចំនួននៃការលក់មាសមានកើនឡើងរហូតដល់ទៅ២០០%។    លោកបានបន្តទៀតថាបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចសកលមានបញ្ហា ស្ថិតក្នុងភាពមិនច្បាស់លាស់ ដូច្នេះមនុស្សចង់ស្វែងរកកន្លែងទុកមាសដែលមានសុវត្ថិភាពដូចជាប្រទេសសិង្ហបុរីជាដើម។ ជាក់ស្ដែងចំនួនអ្នកមកស្នើសុំស្តុកមាសចំនួន៩០%មកពីក្រៅប្រទេសសិង្ហបុរី។    ចំពោះមូលហេតុដែលមនុស្សកាន់តែច្រើនយកមកផ្ញើរមាសទុកនៅប្រទេសសិង្ហបុរីគឺដោយសារតែប្រទេសមានកេរ្តិ៍ឈ្មោះល្បីល្បាញលើផ្នែកគោរពច្បាប់និងសុវត្ថិភាពនយោបាយក៏ដូចជាស្ថិរភាពសេដ្ឋកិច្ចពោលគឺប្រទេសក្នុងតំបន់អាស៊ានមួយនេះជាកន្លែងមួយដែលគេតែងតែលើកដាក់ទំនិញដូច្នេះងាយស្រួលសម្រាប់អ្នកមានៗយកមាសរបស់ពួកគេមកស្តុកទុក៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-27T08:57:55.421Z", "category": "ហិរញ្ញវត្ថុ", "views": 220, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
លាឈប់ពីការងារកម្មកររោងចក្រ បុរសវ័យ៦០ឆ្នាំរូបនេះ ក្លាយជាអ្នកចិញ្ចឹមជ្រូក មានជាងគេនៅអាស៊ី
https://business-cambodia.com/articles/pig-king-in-asia-billionaire-
លោក Qin Yinglin កើតក្នុងឆ្នាំ១៩៦៥ នៅខេត្តហេណាន ប្រទេសចិន លោកបានធំធាត់នៅក្នុងគ្រួសារក្រខ្សត់ ប៉ុន្តែលោកបានតស៊ូរៀនសូត្រនៅក្នុង Henan Agricultural University ជំនាញចិញ្ចឹមសត្វ ដោយលោកមានគោលបំណងដ៏ធំមួយគឺជួយអោយប្រជាជនក្នុងភូមិអាចរកប្រាក់ចំណូលបានតាមរយៈការចិញ្ចឹមជ្រូក។   បន្ទាប់ពីបញ្ចប់ការសិក្សា លោកបានចូលធ្វើការនៅក្នុងក្រុមហ៊ុនកែច្នៃអាហារមួយកន្លែង។ ៣ឆ្នាំក្រោយមកលោកក៏បានលាឈប់ពីរោងចក្រ និងត្រលប់មកស្រុកកំណើតដើម្បីចិញ្ចឹមជ្រូកវិញ។  ដំបូងឡើយលោកមានដើ​មទុនចិញ្ចឹមជ្រូកត្រឹមតែ២២ក្បាលប៉ុណ្ណោះ។   បន្ទាប់ពីនោះជ្រូកក្នុងកសិដ្ឋានកើតយ៉ាងឆាប់រហ័ស រហូតដល់២ពាន់ក្បាល និងបន្តកើនដល់ ១ម៉ឺនក្បាលត្រឹមរយ:ពេល ៣ឆ្នាំ។ ក្នុងឆ្នាំ២០០០ លោកបានបង្កើតក្រុមហ៊ុនមានឈ្មោះថា Muyuan Farming ដែលក្រោយមកទៀតប្តូរទៅជា Muyuan Foodstuff វិញ។   ក្រុមហ៊ុនរបស់កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានដៃគូសហកាជាបន្តបន្ទាប់ និងមានសមត្ថភាពផ្គត់ផ្គត់ជ្រូកលើសពី ១លានក្បាលក្នុងមួយឆ្នាំ ខណៈទីផ្សារសាច់ជ្រូកក្នុងប្រទេសចិនគឺជាមានសន្ទុះខ្លាំងស្រាប់ក៏បាន​ធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីដែលមានជាងគេនៅអាស៊ីដោយសារវិស័យកសិកម្ម មានទ្រព្យសម្បត្តិជាង១៥ពាន់លានដុល្លារ​ គិតក្នុងឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយដោយទស្សនាវដ្តី Forbes ។   ទោះជាយ៉ាងណាក្តី បញ្ហាប្រឈមធំក៏បានកើតឡើងផ្ទួនៗដោយសារការផ្ទុះនៃជំងឺប៉េស្តអាហ្រ្វិកក្នុងឆ្នាំ ២០១៤ និងការរីករាលដាលនៃជំងឺកូវីដ១៩កាលពីឆ្នាំ ២០១៩។ ប៉ុន្តែក្រុមហ៊ុននៅតែអាចគ្រប់គ្រងស្ថានការបានយ៉ាងល្អហើយរកប្រាក់ចំណូលបានកាន់ច្រើនពីវិបត្តិទាំងនោះ និងបន្តអភិវឌ្ឍន៍ខ្លួនរហូតក្លាយជាក្រុមហ៊ុនផលិតពូជជ្រូកធំនិងសាច់ជ្រូក ជាងគេបង្អស់នៅប្រទេសចិន។   គួរបញ្ជាក់ផងដែរថា ក្រៅពីក្រុមហ៊ុន Muyuan Foodstuff លោក Qin Yinglin ក៏មានភាគហ៊ុនក្នុងក្រុមហ៊ុនផ្សេងៗទៀតដូចជា China CYZF Promotio Association និង Westlake University ហើយថែមទាំងទទួលបានពានរង្វាន់ជាច្រើនទៀតផង៕   អត្ថបទដោយ៖ ដារ៉ូ     
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-27T08:29:35.444Z", "category": "មុខរបរកសិកម្ម", "views": 405, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
សាលាផ្កាយប្រាំ! មកដឹងអំពីតម្លៃសិក្សា នៅសាលាលំដាប់ល្បីៗ ចំនួន៣នៅស្រុកខ្មែរ ដែលកូនសេដ្ឋីរៀន
https://business-cambodia.com/articles/school-price-ranks-cambodia-
ការអប់រំគឺមាននៅគ្រប់ទីកន្លែង ប៉ុន្តែសាលាជាទីតាំងចម្បងមួយ ខណៈតម្លៃសិក្សាក៏បានក្លាយជាមួយផ្នែកតូចនៃគុណភាពអប់រំផងដែរ។ ដូច្នេះយើងងាកមកដឹងអំពីតម្លៃសិក្សារបស់សាលាលំដាប់ផ្កាយប្រាំចំនួន៣ ឈរជើងនៅស្រុកខ្មែរ ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងថាសម្បូរទៅដោយកូនសេដ្ឋីទៅសិក្សារៀនសូត្រ។   ១. ISPP (International School of Phnom Penh) ៖ គឺជាសាលាអន្តរជាតិដំបូងគេមួយនៅកម្ពុជា បង្កើតឡើងតាំងពីឆ្នាំ ១៩៨៩ និងទទួលសិស្សឱ្យចូលរៀនចាប់ពីអាយុ៣ដល់ថ្នាក់ទី ១២។ ក្នុងនោះចំពោះតម្លៃសិក្សារបស់ ISPP នៅឆ្នាំ២០២៥-២០២៦ គឺចន្លោះពី ៩,៥០០$ ដល់​​ ២,៩៥០០$ ផ្អែកតាមកម្រិតសិក្សារបស់សិស្សនិងបូកបញ្ចូលតម្លៃរដ្ឋបាលផ្សេងៗ ខណៈ ISPP មានផ្តល់ជូននូវកម្មវិធីថ្នាក់បឋមសិក្សា មធ្យមសិក្សា និងកម្មវិធីសញ្ញាប័ត្រ ដែលមានថ្នាក់ភាសា សកម្មភាពសិក្សានិងកីឡាជាដើម។     ២. NISC (North Bridge International School) ៖ គឺជាសាលាអន្តរជាតិធំមួយ បង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដែលទទួលសិស្សឱ្យចូលរៀន ចាប់ពីអាយុ២ឆ្នាំ ដល់ថ្នាក់ទី១២ ។ ក្នុងនោះចំពោះតម្លៃសិក្សារបស់ NISC នៅឆ្នាំ២០២៥ គឺចន្លោះពី១,១៣០០$ ដល់ ២,៩០០០$ តាមកម្រិតសិក្សារបស់សិស្សនិងបូកបញ្ចូលតម្លៃរដ្ឋបាលផ្សេងៗ ខណៈ NISC មានផ្តល់ជូននូវកម្មវិធីថ្នាក់បឋមសិក្សា មធ្យមសិក្សា រហូតចប់ថ្នាក់ទី១២។     ៣.  AUPP (American University of Phnom Penh) ៖ ក្រៅអំពីសកលវិទ្យាល័យ AUPP ក៏មានផ្តល់ជូននូវថ្នាក់បឋមសិក្សានិងមធ្យមសិក្សា ដែលទទួលសិស្សឱ្យចូលរៀនចាប់ពីអាយុថ្នាក់បឋមសិក្សាដល់សកលវិទ្យាល័យ ។ ក្នុងនោះសម្រាប់ថ្នាក់បឋមសិក្សាដល់ថ្នាក់ទី៧ នៃឆ្នាំសិក្សា ២០២៥-២០២៦ របស់សាលាអាមេរិកាំងមួយនេះ មានតម្លៃចន្លោះពី ៤០០០$ ដល់ ៦០០០$ និងតម្លៃរដ្ឋបាលផ្សេងៗទៀតទៅតាមកម្រិតសិក្សា។     សូមបញ្ជាក់ថាចំពោះតម្លៃសិក្សាខាងលើនេះអាចមានការប្រែប្រួលទៅតាមស្ថានភាពនិងការផ្លាស់ប្តូរនានារបស់សាលានីមួយៗ។ ដូច្នេះប្រសិនជាត្រូវការព័ត៌មានលម្អិត​ លោក-លោកស្រី អាចចូលទៅកាន់គេហទំព័រផ្លូវការរបស់សាលាឬសាកសួរព័ត៌មានដោយផ្ទាល់៕      
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-27T07:02:15.030Z", "category": "ភាពជាអ្នកដឹកនាំ", "views": 14011, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
រួសរាន់ឡើង! សម្រាប់អ្នកចង់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន សូមប្រញាប់ទៅដាក់ពាក្យស្នើសុំ
https://business-cambodia.com/articles/export-to-china-hurry-up
យោងតាមលិខិតរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានឱ្យដឹងថា សម្រាប់បងប្អូនដែលជាម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារហើយចង់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិនអាចរួសរាន់មកដាក់ពាក្យបាន។   សេចក្តីប្រកាសដដែលបន្តឱ្យដឹងទៀតថា សូមម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារដែលមានបំណងនាំចេញសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន សូមមកដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ដូចមានគំរូពាក្យស្នើសុំភ្ជាប់មកជាមួយសេចក្តីជូនដំណឹងដូចខាងក្រោមនេះ)។ គូសបញ្ជាក់ថា​ បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អង្គភាពជំនាញនឹងធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ដោយអនុលោម តាមបទដ្ឋានបច្ចេកទេសពាក់ព័ន្ធដូចមានកំណត់ក្នុងពិធីសារ និងសម្របសម្រួលជាមួយភាគីគយចិនដើម្បីនាំចេញ។ សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំនេះ សូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៩៣ ២៦៥ ៥២៦៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-27T06:19:08.752Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 98, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អាចថតធ្វើមុនផុតសុពលភាពតិចជាង ១៨០ថ្ងៃបាន ខណៈនេះជាទីតាំងទាំង៤ សម្រាប់ស្នើសុំ
https://business-cambodia.com/articles/before-180-days
សម្រាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅពេលដែលប្រជាពលរដ្ឋទុករហូតដល់ផុតសុពលភាពគឺមិនអាចប្រើប្រាស់ជាផ្លូវការក្នុងការស្នើសុំសេវាផ្សេងៗបានទេ ដូច្នេះហើយកុំរង់ចាំដល់ពេលផុត ឬត្រូវការប្រើទើបមកធ្វើ។ ជាមួយគ្នានោះដែរ នៅក្នុងករណីនេះ ឯកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា “អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អាចថតធ្វើមុនផុតសុពលភាព ក្រោម ១៨០ថ្ងៃ (៦ខែ)បាន” ។ នៅក្នុងនោះដែរ លោក ឧត្តមសេនីយ៍ បានបន្ថែមទៀតថា សម្រាប់ទីកន្លែងសម្រាប់ស្នើសុំបងប្អូនអាចទៅតាមទីតាំងទាំងនេះបាន៖ ១. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃលំនៅឋានរបស់ខ្លួនកំពុងរស់នៅ ២. អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ នៃលំនៅឋានរបស់ខ្លួនកំពុងរស់នៅ ៣. ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត នៃលំនៅឋានរបស់ខ្លួនកំពុងរស់នៅ ៤. ស្នាក់ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) សម្រាប់កម្មករនយោជិត ជាមួយគ្នានោះដែរ សម្រាប់ឯកសារយោងសម្រាប់ស្នើសុំមានដូចជា៖ ១. អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាពឬ ២. ករណីបាត់បង់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវមានពាក្យបណ្តឹងឬ ៣. ករណីប្តូរអាសដ្ឋានត្រូវមាន សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (មានបញ្ជាក់នីត្យានុកូលកម្ម) ឬលិខិតបញ្ជាក់ទីលំនៅ គួរជម្រាបថា រយៈពេលនៃការទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានរយៈពេល ៣០ថ្ងៃនៃថ្ងៃធ្វើការ ឬលើសនេះបន្តិចបន្តួច សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចធ្វើការ Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ នឹងមានមន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-27T05:59:17.546Z", "category": "ព័ត៌មានថ្មីៗ", "views": 682, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ហាងឆេងមាសមានទំនោរឡើងថ្លៃ អ្នកជំនាញបង្ហើបពីផ្លូវដែលអ្នកអាចវិនិយោគហាងឆេងមាសជាមួយដើមទុនតិច
https://business-cambodia.com/articles/how-to-invest-in-gold-with-little-capital
ក្នុងពេលបច្ចុប្បន្ន ទីផ្សារមាសអន្តរជាតិ​កំពុងមានការកើនឡើងយ៉ាងខ្លាំងជាប់ៗគ្នាជាបន្តបន្ទាប់។ ជាក់ស្ដែងហាងឆេងមាសធំៗដូចជា Chow Tai Fook (ចិន), Cartier (បារាំង), Tiffany & Co (អាមេរិក), និង PANDORA (ដាណឺម៉ាក) កំពុងឈរលើកំពូលទីផ្សារគ្រឿងអលង្ការមាស ខណៈដែលតម្លៃមាសពិភពលោកបានកើនឡើងសម្រាប់រយៈពេលច្រើនឆ្នាំចុងក្រោយនេះ។    ​បញ្ហាប្រឈមសេដ្ឋកិច្ច (inflation) និងការធ្លាក់តម្លៃរូបិយបណ្ណ ( USD ) ភាពស្មុគស្មាញនៃភូមិសាស្រ្ដនយោបាយ ( សង្គ្រាម ) ការកើនឡើងនៃការរក្សាទុកទ្រព្យសម្បត្តិបែបសុវត្ថិភាព (hard assets) បានជំរុញឱ្យមានការកើនឡើងនៃតម្រូវការសម្រាប់ទ្រព្យសម្បត្តិដែលមានសុវត្ថិភាពដូចជាមាស។ ជាលទ្ធផល អ្នកលក់រាយមាសកំពុងផ្លាស់ប្តូរខ្លួនឯងទៅជាសហគ្រាសទំនើប ។   សព្វថ្ងៃនេះ ហាងមាសអន្តរជាតិ និងអ្នកលក់គ្រឿងអលង្ការជាសកល​ បានយកលោហៈធាតុមាស ជា Safe Haven សម្រាប់ការវិនិយោគប្រកបដោយសុវត្ថិភាព ជាពិសេសសម្រាប់អ្នកដែលកំពុងស្វែងរកការការពារហានិភ័យ ឬប្រាក់ចំណេញពីមាសតាមរយៈយុទ្ធសាស្រ្តផ្សេងៗ។ ជំនួសនឹងការវិនិយោគក្នុងពេលបច្ចុប្បន្នឥឡូវនេះ តម្លៃហាងឆេងមាសកំពុងស្ថាបនាខ្លួនឡើងជាអាជីវកម្មទំនើប ជាមួយនឹងការសម្លឹងឃើញពីឱកាសរបស់អ្នកវិនិយោគទូទាំងពិភពលោក។    បើយោងតាមប្រសាសន៍របស់លោក សុខ ហេង នាយកអភិវឌ្ឍន៍ធុរៈកិច្ច នៃក្រុមហ៊ុន Gold Financial Global Investment CO,.Ltd បានលើកថា តម្លៃមាសនាពេលបច្ចុប្បន្ននេះកំពុងរងនូវឥទ្ធិពលនៃការធ្លាក់ចុះរបស់ប្រាក់ដុល្លារ បញ្ហាសង្រ្គាមពាណិជ្ជកម្ម ការកើតឡើងនៃសង្គ្រាមយោធានៅបណ្តាលប្រទេសមហាអំណាចមួយចំនួន និងការទម្លាក់ចំណាត់ថ្នាក់ឥណទានពីស្ថាប័ន Moody’s មកលើប្រាក់ដុល្លារអាមេរិក ពីកម្រិត Aaa មកនៅ Aa1 វិញ បានធ្វើឲ្យតម្លៃមាសមានការស្ទុះងើបឡើងមកវិញ បន្ទាប់ពីបានធ្លាក់ចុះរយៈពេលពីស​ប្តាហ៍កន្លងមក។ លោកបានមើលឃើញពីឱកាសវិនិយោគរយៈពេលវែង ដោយធ្វើការទិញទៅលើតម្លៃហាងឆេងមាស។ ការវិនិយោគតម្លៃមាសនៅលើទីផ្សារឧបករណ៍និស្សន្ទ តាមរយៈប្រព័ន្ធ digital gold ( Foreign Exchange ) ដែលមានវេទិកាជាច្រើនសម្បូរបែប ហើយអនុញ្ញាតឲ្យអ្នកទិញលក់មាសដោយភាពលឿនរហ័ស និងទំនើប។ នឹងផ្តល់ឱកាសដល់អ្នកវិនិយោគទាំងថ្មីនិងចាស់ ដែលមានទុនតិចឬទុនធំ អាចចាប់ផ្តើមដោយការទិញមាសតិចតួច ឬការទិញទុករយៈពេលវែងក្នុងការបង្កើតទ្រព្យសម្បត្តិអនាគត។ សម្រាប់បងប្អូនដែលចង់ចាប់ឱកាសវិនិយោគលើហាងឆេងមាសដើម្បីរកចំណូលបន្ថែម ដោយមានអ្នកជំនាញជួយប្រឹក្សាច្បាស់លាស់ អាចតាមដានផេក Gold Financial Global Investment ហើយបើចង់កាន់តែច្បាស់អាចទាក់ទងទៅតេឡេក្រាម https://t.me/Tedd_LIU
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-27T05:56:27.473Z", "category": "ហិរញ្ញវត្ថុ", "views": 1036, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ឱកាសដ៏អស្ចារ្យ! ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងនាំយកកាដូដ៏អស្ចារ្យរាល់ការកក់រថយន្ត រថយន្តស៊េរីថ្មីចុងក្រោយបង្អស់ទៅកាន់ខេត្តរតនគិរី!
https://business-cambodia.com/articles/toyota-special-offer-for-booking
រតនគិរី៖ ថ្ងៃទី ២៧ ឧសភា ២០២៥ –ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងនាំរថយន្តសេរ៊ីថ្មីទំនើបចុងក្រោយបង្អស់ទៅកាន់ខេត្ត រតនគិរី។ ក្នុងឱកាសដ៏វិសេសនេះ អតិថិជនគ្រប់រូបនឹងមានឱកាសពិសេសដែលមិនធ្លាប់មានពីមុនមក គឺបានទទួលបទពិសោធន៍ដ៏ពិសេស ដោយមានឱកាសបើកបរសាកល្បង រថយន្តតូយ៉ូតាស៊េរីថ្មីទំនើបចុងក្រោយគេបង្អស់ទាំងនោះ ដែលនឹងត្រូវដាក់តាំងបង្ហាញចាប់ពីថ្ងៃទី ២៧ ឧសភា ដល់ថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០២៥ នៅបរិវេណខាងមុខផ្សារទំនើប ស៊ីត្រា ក្នុងក្រុងបានលុង ខេត្តរតនគិរី។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់បទពិសោធន៍ផ្ទាល់ជូនអតិថិជន និងអនុញ្ញាតិអោយសួរសំណួរស្រាយរាល់ចម្ងល់អំពី បច្ចេកវិទ្យាទំនើប និងភាពប្រណីតរបស់រថយន្តតូយ៉ូតាគ្រប់ម៉ូឌែលទាំងអស់។ មិនថាជាអ្នកស្រឡាញ់រថយន្ត ឬកំពុងស្វែងរករថយន្តសម្រាប់តម្រូវការប្រចាំថ្ងៃនោះទេ នេះគឺជាឱកាសដ៏ល្អឥតខ្ចោះដើម្បីស្វែងយល់ពីរថយន្តក្នុងក្ដីស្រមៃរបស់លោកអ្នក និងទទួលយកបទពិសោធន៍បើកបរដោយផ្ទាល់នូវរថយន្តទំនើបៗចុងក្រោយបង្អស់រហូតដល់ ៤ ម៉ូឌែល ដែលរួមមាន៖ * Toyota Raize: រថយន្ត SUV ខ្នាតតូច ដ៏រស់រវើក និងសន្សំសំចៃខ្ពស់។ * Toyota Yaris Cross HEV: រថយន្ត Crossover Hybrid ថ្មី ស្តាយស្ព័រ និងបច្ចេកវិទ្យាខ្ពស់។ * Toyota Hilux Revo Rally: រថយន្តភីកអាប់ កាន់តែរឹងមាំ និងខ្លាំងជាងមុន។ * Toyota Fortuner Legender: រថយន្ត SUV ៧កៅអី ដ៏ទាន់សម័យ និងមានផាសុកភាពសម្រាប់គ្រួសារ។ អ្វីដែលធ្វើឲ្យកម្មវិធី Roadshow នេះកាន់តែទាក់ទាញ គឺការផ្ដល់ជូនប្រូម៉ូសិនយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជនដែលធ្វើការកក់រថយន្តក្នុងអំឡុងពេលកម្មវិធីនេះ៖ * កក់រថយន្ត Hybrid (Yaris Cross HEV ឬ C-Cross HEV): ទទួលបានរង្វាន់កាន់តែធំ គឺ ខ្សែកមាស ទម្ងន់រហូតដល់ ៨ជី!* កក់រថយន្ត Raize, Yaris Cross, ឬ C-Cross : ទទួលបាន ខ្សែកមាស ទម្ងន់ ៥ជី ភ្លាមៗ! * កក់រថយន្ត Veloz, Vios, ឬ Wigo: ទទួលបានទូរស័ព្ទដៃទំនើប iPhone 16 Pro Max មួយគ្រឿង។ សម្រាប់អតិថិជនទាំងអស់ដែលអញ្ជើញមកទស្សនារថយន្ត និងសាកល្បងបើកបរក្នុងរយៈពេល ៣ ថ្ងៃនេះ លោកអ្នកនឹងទទួលបានកាដូពិសេសភ្លាមៗពីក្រុមហ៊ុនតូយ៉ូតា។ លើសពីនេះទៅទៀត ប្រសិនបើលោកអ្នកសម្រេចចិត្តកក់ ឬជាវរថយន្តតូយ៉ូតាណាមួយក្នុងអំឡុងពេលតាំងបង្ហាញនេះ លោកអ្នកនឹងទទួលបានការថែមជូនកញ្ចប់សេវាកម្មប្ដូរប្រេងម៉ាស៊ីនរយៈពេលមួយឆ្នាំពេញដោយឥតគិតថ្លៃ បន្ថែមពីលើប្រូម៉ូសិនខាងលើនេះ! ពិសេសណាស់ហើយនេះជាការផ្ដល់ជូនដ៏អស្ចារ្យដែលមិនគួររំលង! កុំឲ្យឱកាសដ៏កម្រនេះកន្លងផុតទៅ! សូមអញ្ជើញមកកាន់មុខផ្សារទំនើប ស៊ីត្រា ក្រុងបានលុង ខេត្តរតនគិរី ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ឧសភា ២០២៥ ដើម្បីទស្សនា សាកល្បងបើកបរ និងទទួលយកកាដូពិសេសៗពី ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ យើងខ្ញុំទន្ទឹងរង់ចាំស្វាគមន៍វត្តមានរបស់លោកអ្នក!ទំនាក់ទំនងមកកាន់លេខ៖ ០១៧​ ២២២ ៩៥៥
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-27T04:25:57.596Z", "category": "PR", "views": 75, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy" ] }
មិនចាញ់បរទេស! ចំណុចពិសេសៗទាំងនេះហើយធ្វើឲ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានកម្រិតដូចនឹងក្រុមហ៊ុនអឺរ៉ុប
https://business-cambodia.com/articles/khmer-beverages
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនផលិតស្រាបៀរ ភេសជ្ជៈ និងទឹកពិសា ធំជាងគេនៅក្នុងប្រទេសកម្ពុជា។ អ្វីដែលពិសេសក្រុមហ៊ុននេះត្រូវបានគ្រប់គ្រងដោយសហគ្រិនខ្មែរ ១០០ ភាគរយតែម្ដង។ កាន់តែអស្ចារ្យទៀតនោះ ខ្មែរ ប៊ែវើរីជីស ក៏ជាក្រុមហ៊ុនមួយដែលមានកម្រិតស្ដង់ដារដូចទៅនឹងក្រុមហ៊ុនផលិតភេសជ្ជៈល្បីៗនៅតំបន់អឺរ៉ុបផងដែរ ដោយផ្អែកទៅលើចំណុចពិសេសៗដូចខាងក្រោម៖   ១. គ្រឿងចក្រ និងបច្ចេកទេសផលិត   ត្បិតថារោងចក្រ ខ្មែរ ប៊ែវើរីជីស ស្ថិតនៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែសម្រាប់គ្រឿងចក្រ និងបច្ចេសទេសក្នុងការផលិត គឺក្រុមហ៊ុនបាននាំចូលពីដៃគូផ្គត់ផ្ដង់ល្បីៗនៅតំបន់អឺរ៉ុប ដែលមានបទពិសោធន៍រាប់រយឆ្នាំនៅក្នុងឧស្សាហកម្មផលិតភេសជ្ជៈនេះ។ ជាក់ស្ដែងដូចជាក្រុមហ៊ុន Ziemann, KHS, Veolia, Siemen, Filtrox, Haffmans, Centec, Atlas Copco និងជាពិសេសក្រុមហ៊ុន Krones របស់ប្រទេសអាល្លឺម៉ង់ គឺជាអ្នកផ្ដត់ផ្គង់គ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យាសម្រាប់ផលិតស្រាបៀរ និងភេសជ្ជៈទាំងអស់របស់ ខ្មែរ ប៊ែវើរីជីស។     ២. វត្ថុធាតុដើម និងរសជាតិ   ចំពោះវត្ថុធាតុដើម និងរសជាតិ នៃការផលិតស្រាបៀរ ក៏ដូចជាភេសជ្ជៈវិញ គឺក្រុមហ៊ុនបានសហការជាមួយដៃគូល្បីៗនៅតំបន់អឺរ៉ុបដូចគ្នា ដើម្បីធ្វើយ៉ាងណាឲ្យការផលិតទទួលបាននូវស្ដង់ដារខ្ពស់ និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់។ ដោយក្នុងនោះក្រុមហ៊ុនបានចាប់ដៃជាមួយនឹងក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុន Kersia ដែលជាក្រុមហ៊ុនឈានមុខគេប្រចាំទ្វីអឺរ៉ុបក្នុងការផ្គត់ផ្គង់សុវត្ថិភាពផ្នែកជីវសាស្ត្រ ធ្វើឱ្យម្ហូបអាហារ និងភេសជ្ជៈ ស្អាតមានអនាម័យល្អ ។   ក្រុមហ៊ុន Archer Daniels Midland ឬហៅកាត់ថា ADM ដែលជាក្រុមហ៊ុនសាជីវកម្មកែច្នៃម្ហូបអាហារ និងពាណិជ្ជកម្មពហុជាតិរបស់អាមេរិក ដែលមានបទពិសោធន៍ជាង ១២០ ឆ្នាំ និងក្រុមហ៊ុន Barthaas ដែលជាក្រុមហ៊ុនដៃគូផ្គត់ផ្គង់ផ្កាហប់លំដាប់ពិភពលោក មានរោងចក្រនៅសហរដ្ឋអាមេរិក អូស្ត្រាលី និង អឺរ៉ុបផងដែរ។     ៣. ធនធានមនុស្ស   ធនធានមនុស្ស គឺជាទ្រព្យដ៏ចាំបាច់បំផុតមួយរបស់ ខ្មែរ ប៊ែវើរីជីស ហើយក៏ជាកម្លាំងចលករដ៏សំខាន់នៅក្នុងការអភិវឌ្ឍក្រុមហ៊ុន ក៏ដូចជាសេដ្ឋកិច្ច និងសង្គមកម្ពុជាទាំងមូល ដែលក្រុមហ៊ុនបានយកចិត្ដទុកដាក់ និងបណ្ដុះបណ្ដាលជាប្រចាំ។ ហើយក្រុមហ៊ុនតែងតែបញ្ជូនបុគ្គលិក ទៅសិក្សាដើម្បីពង្រីងចំណេះដឹង និងបណ្ដុះជំនាញកាន់ច្បាស់លើផ្នែកគ្រប់គ្រងដំណើរការផលិតកម្មស្ដង់ដារពិភពលោកនៅបរទេស ជាពិសេសនៅតំបន់អឺរ៉ុបដែរ។     ជាក់ស្ដែងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ អ្នកឧញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានដឹកនាំថ្នាក់ដឹកនាំជាន់ខ្ពស់សរុប ១៨ រូបទៅទស្សនៈកិច្ចនៅ​​ទ្វីបអឺរ៉ុបផងដែរ។ ដោយក្នុងនោះក្រុមការងារគឺបានចុះទៅសិក្សា និងត្រួតពិនិត្យដោយផ្ទាល់នៅក្នុងក្រុមហ៊ុនដៃគូដូចជា ក្រុមហ៊ុន Kersia ក្រុមហ៊ុន Archer Daniels Midland និងក្រុមហ៊ុន Barthaas ដើម្បីស្វែងយល់ពីបទពិសោធ និងការអភិវឌ្ឍបន្ថែម ពីក្រុមហ៊ុនទាំងនេះយកមកអនុវត្ត និងធ្វើយ៉ាងណាឱ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អាចឈរជើងរាប់រយឆ្នាំទៅមុខ។   អ្វីដែលកាន់តែរំភើបទៀតនោះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានទទួលមេដាយមាសសរុប ៨ ក្នុងឆ្នាំ​២០២៥ ពី MONDE SELECTION ដែលជាស្ថាប័នវាយតម្លៃស្តង់ដាគុណភាពផលិតផលលំដាប់ពិភពលោក។ សមិទ្ធផលដ៏អស្ចារ្យនេះ បានធ្វើឱ្យរោងចក្រលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយពិសេស និងច្រើនជាងគេនៅកម្ពុជា ព្រមទាំងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនឈ្នះមេដាយមាសរយៈពេល១០ ឆ្នាំ ជាប់ៗគ្នាផងដែរ៕   l
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-27T04:04:52.432Z", "category": "PR", "views": 94, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កំពុងប្រើមួយណា? នេះជាធនាគារធំៗ ៥ ដែលពេញនិយមខ្លាំងនៅកម្ពុជា មានប្រជាជនប្រើច្រើនបំផុត
https://business-cambodia.com/articles/top-5-banks-in-cambodia
ក្នុងសម័យកាលជឿនលឿន ប្រជាជនកម្ពុជា​បានផ្លាស់ប្តូរទិសដៅប្រើប្រាស់សេវាហិរញ្ញវត្ថុពីបែបប្រពៃណីទៅឌីជីថលបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសការប្រើប្រាស់កម្មវិធី Mobile Banking។ ខាងក្រោមនេះ គឺជាធនាគារកំពូលៗទាំង ៥ ដែលកំពុងពេញនិយមខ្លាំង និងមានអតិថិជនច្រើនបំផុតនៅកម្ពុជា៖   ១/. ACLEDA Bank៖ ជាធនាគារចាស់វស្សាមួយនៅកម្ពុជា និងមានប្រជាជនជាច្រើនជឿទុកចិត្ត។ ក្នុងឆ្នាំ ២០២៤ ធនាគារនេះមានអតិថិជនប្រមាណ ៤.៦១ លាននាក់បានប្រើប្រាស់កម្មវិធី ACLEDA Mobile App និងមានសាខាច្រើនជាងគេនៅក្នុងប្រទេស រួមទាំងទទួលបានការវាយតម្លៃថាជាធនាគារដែលមានសុវត្ថិភាពខ្ពស់បំផុត។   ២/. ABA Bank៖ គឺជាធនាគារដែលពេញនិយមបំផុតមួយនៅកម្ពុជា និងទើបទទួលបានវិញ្ញាបនបត្រជាធនាគារល្អបំផុតក្នុងឆ្នាំ ២០២៥ ពី Global Finance។ ABA មានអតិថិជនលើសពី ៤ លាននាក់ ហើយកម្មវិធី ABA Mobile App ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ និងមានបណ្តាញ ATM រួមទាំងសាខាជាច្រើនទូទាំងប្រទេស។   ៣/. Wing Bank៖  យោងតាមទិន្នន័យចុងក្រោយបានបង្ហាញថា ក្នុងឆ្នាំ ២០២៣ ចំនួនអតិថិជនរបស់ធនាគារ Wing បានកើនឡើង ២៣% ដល់ ៨.៩ លាននាក់ និងឈានមុខគេក្នុងវិស័យ Mobile Banking រួមទាំងសេវាហិរញ្ញវត្ថុឌីជីថល។ ។ ក្នុងនោះ ការអភិវឌ្ឍន៍ប្រចាំឆ្នាំ ២០២៤ បង្ហាញថា ប្រាក់បញ្ញើបានកើន ៦២% ខណៈចំណូលកើន ៧៣%។   ៤/. Canadia Bank៖ ត្រូវបានគេស្គាល់ថាជាធនាគារដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅកម្ពុជា។ តាមរបាយការណ៍ពី Euromoney នៅឆ្នាំ ២០២៤ ធនាគារនេះមានទ្រព្យសម្បត្តិសរុបលើស ៧.៩ ពាន់លាន ខណៈគិតត្រឹមដំណាច់ឆ្នាំ ២០២៣ មានប្រាក់បញ្ញើប្រមាណជាង ៦.១ ពាន់លានដុល្លារ។   ៥/. Prince Bank៖ គឺជាធនាគារថ្មីជាងគេក្នុងចំណោមធនាគារខាងលើ ប៉ុន្តែមានសន្ទុះនៃការអភិវឌ្ឍខ្លាំងក្នុងរយៈពេលដ៏ខ្លី។ យោងតាមរបាយការណ៍ចុងក្រោយក្នុងឆ្នាំ ២០២៣ Prince Bank បានរាយការណ៍ថា មានអតិថិជនប្រមាណ ១០០,០០០ នាក់ ដោយផ្តល់សេវាកម្មផ្តោតលើអ្នកប្រើប្រាស់វ័យក្មេង និងអ្នកអភិវឌ្ឍអាជីវកម្ម។   គួរជម្រាបផងដែរថា ប្រព័ន្ធ​ធនាគារ​របស់​ប្រទេស​កម្ពុជា​នៅ​តែ​មាន​ភាព​ធន់​និង​ការ​រីក​ចម្រើន បើ​ទោះ​បី​ជា​បាន​ប្រឈម​មុខ​នឹង​វិបត្តិ​សកល​ក៏​ដោយ។ ក្នុងឆ្នាំ ២០២៤ ឥណទានក្នុងវិស័យធនាគារបានកើនឡើង ៣% ឈានដល់ ២៤២.៩ ពាន់ពាន់លានរៀល ឬប្រហែល ៥៩.៩ ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលចេញផ្សាយនាពេលថ្មីៗនេះ៕   អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/BusinessCambodiaBook
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-27T04:03:25.165Z", "category": "ហិរញ្ញវត្ថុ", "views": 895, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
អ្វីធ្លាប់គិតក្លាយជាការពិត! ធនាគារ វីង អនុញ្ញាតឲ្យអ្នកប្រើប្រាស់ App របស់ខ្លួនដកលុយតាមភ្នាក់ងារធនាគារ វីង មិនគិតថ្លៃសេវា១រៀល
https://business-cambodia.com/articles/now-officially-withdraw-cash-for-free-from-wing-agents
មានមនុស្សមិនតិចទេធ្លាប់គិតថាបើអាចដកប្រាក់តាមភ្នាក់ងារធនាគារ វីង ដោយមិនអស់ថ្លៃសេវាមិនដឹងជាល្អយ៉ាងណាទេ ខណៈធនាគារ វីង មានភ្នាក់ងារជាង ១២០០០កន្លែង  ទូទាំងប្រទេសដែលផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋខ្មែរ អាចដកសាច់ប្រាក់មកប្រើប្រាស់តាមតម្រូវការ ហើយពួកគាត់អាចទៅដកប្រាក់នៅតាមភ្នាក់ងារធនាគា វីង ដែលនៅជិតបំផុត។   យ៉ាងណាមិញអ្វីដែលពួកគាត់ធ្លាប់គិតមិនស្ថិតតែនៅក្នុងការស្រមៃទៀតទេ ព្រោះពេលនេះ ធនាគារ វីង បានអនុញ្ញាតឲ្យរាល់អ្នកប្រើប្រាស់ App របស់ខ្លួនទាំងអស់ អាចដកប្រាក់ពីភ្នាក់ងារធនាគារ វីង បានគ្រប់ពេលវេលា គ្រប់ទីកន្លែងដោយមិនអស់ថ្លៃសេវាសូម្បីមួយរៀល។   នេះគឺជាការផ្លាស់ប្តូរធំបំផុតមួយនៅក្នុងការផ្ដល់សេវាហិរញ្ញវត្ថុនៃប្រវត្តិសាស្រ្តរបស់ធនាគារ វីង ខណៈធនាគារ មានភ្នាក់ងារឲ្យពលរដ្ឋអាចដកសាច់ប្រាក់ជាង ១២០០០កន្លែង នៅទូទាំងប្រទេសកម្ពុជា ងាយស្រួលទៅដកសាច់ប្រាក់បានរហ័សទាន់ចិត្តដោយមិនកំណត់ចំនួនដកនិងមិនកំណត់ទឹកប្រាក់ដែលត្រូវដកលុយឡើយ។   លោកបណ្ឌិត Dmytro Kolecklo នាយកប្រតិបត្តិនៃ ធនាគារ វីង បានមានប្រសាសន៍ថា” នេះមិនមែនគ្រាន់តែជាការផ្លាស់ប្ដូរគោលការណ៍របស់ធនាគារនោះទេ ប៉ុន្ដែវាគឺជាការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ វីង ក្នុងការផ្ដល់ជូនប្រជាជនខ្មែរនូវសេវាហិរញ្ញវត្ថុប្រចាំថ្ងៃដែលពួកគាត់គួរតែទទួលបាន”។   គួរបញ្ជាក់ផងដែរថាចាប់ពីពេលនេះទៅអ្នកមិនចាំបាច់ស្វែងរកម៉ាស៊ីន ATM នាំពិបាកទៀតទេ ដោយគ្រាន់តែទៅកាន់ភ្នាក់ងារធនាគារ វីង ដែលនៅជិត នោះអ្នកអាចដកលុយបានភ្លាមៗ តិចតួចប៉ុណ្ណាក៏បាន ហើយមិនចំណាយថ្លៃសេវាសូម្បីមួយរៀល។ ជាពិសេសអាចដកប្រាក់បាន នៅគ្រប់ទីកន្លែងរបស់ភ្នាក់ងារធនាគារ វីងដែលមានជាង ១២០០០កន្លែង ទូទាំងប្រទេស៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-27T03:18:15.150Z", "category": "ហិរញ្ញវត្ថុ", "views": 59, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
មិនខ្វះទីផ្សារ! វៀតណាមវ៉ាដាច់ថៃ និងអូស្រ្តាលីក្នុងការនាំចេញស្វាយទៅកាន់ទីផ្សារប្រទេស១នេះ
https://business-cambodia.com/articles/veitnam-overtakes-thailand-mango-import
វៀតណាមកាន់កាប់ ៩៧% ក្នុងទីផ្សារនាំចូលស្វាយទៅកាន់ប្រទេសចិនក្នុងត្រីមាសទីមួយ វ៉ាដាច់ដៃគូប្រជែងដូចជាប្រទេសថៃ និងអូស្រ្តាលី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។   ក្នុងចំណោមប្រទេសទាំង៦ ដែលនាំចេញស្វាយទៅកាន់ប្រទេសចិនដូចជា វៀតណាម កម្ពុជា ប៉េរូ អូស្ត្រាលី ថៃ និងហ្វីលីពីន មានតែ វៀតណាមតែប៉ុណ្ណោះដែលមានចំនួនកើនឡើងគួរអោយកត់សម្គាល់។   បើតាមការបញ្ជាក់របស់សមាគមផ្លែឈើ និងបន្លែវៀតណាម បានឱ្យដឹងថាផ្លែស្វាយវៀតណាមអាចឈរជើងបានដោយសារ គុណភាព តម្លៃសមរម្យ ផលិតភាពខ្ពស់ និងតម្លៃឈ្នួលថោក។ វៀតណាមមានសមត្ថភាពផលិតស្វាយខុសរដូវ ស្របពេលដែលប្រជាជនកំពុងពេញនិយមបរិភោគផ្លែឈើត្រូពិច ហើយការផលិតក្នុងស្រុកពុំទាន់គ្រប់គ្រាន់។     ក្នុងនោះវៀតណាមអាចផលិតស្វាយបាន១លានតោនក្នុងមួយឆ្នាំ ហើយនាំចេញទៅកាន់ប្រទេសជាច្រើនក្នុងពិភពលោកដូចជា ចិន អាមេរិក កូរ៉េខាងត្បូង ជប៉ុន និងហូឡង់ជាដើម ខណៈការចំណាយលើដឹកជញ្ចូនដែលមានតម្លៃទាបហើយនៅជិតប្រទេសចិនធ្វើឱ្យផ្លែស្វាយរបស់វៀតណាមមិនខ្វះទីផ្សារ។   សូមជម្រាបថាសមត្ថភាព​ផលិត​ស្វាយ​ខុស​រដូវ​របស់​វៀតណាម ជាពិសេស​ចាប់ពី​ខែកញ្ញា​ដល់​ខែមីនា អាចធ្វើទៅបានស្រប​ពេលដែល​កង្វះ​ខាតរបស់​ចិន​។ ក្នុង​អំឡុង​ពេល​នេះ ផ្លែ​ស្វាយ​លំដាប់​ខ្ពស់​អាច​បញ្ជា​តម្លៃ​រហូត​ដល់ ១០ ម៉ឺន​ដុង​ក្នុង​មួយ​គីឡូក្រាម។ ប៉ុន្តែនៅពេលដែលរដូវស្វាយក្នុងស្រុករបស់ចិនចាប់ផ្តើមមានឡើងវិញ តម្រូវការផ្លែស្វាយវៀតណាមនឹងធ្លាក់ចុះវិញ បណ្តាលឱ្យតម្លៃស្ថិតនៅ ត្រឹមពីរបីពាន់ដុងវៀតណាម (ពីរបីសេនអាមេរិក) ប៉ុណ្ណោះក្នុងមួយគីឡូក្រាម៕ អត្ថបទដោយ៖ ដារ៉ូ      
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-27T03:10:37.890Z", "category": "មុខរបរកសិកម្ម", "views": 107, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ជឿថាមានមនុស្សមួយចំនួន មិនទាន់បរិច្ចាគឈាមនៅឡើយទេ ព្រោះដោយសារ ខ្លាច បារម្ភ ឬចង់ដែរ តែមិនដឹងបរិច្ចាគបានតាមរបៀបណា
https://business-cambodia.com/articles/blood-donation
ការបរិច្ចាកឈាម គឺជាវិធីដ៏សាមញ្ញបំផុតមួយ ប៉ុន្តែមានប្រសិទ្ធភាពបំផុតក្នុងការជួយសង្គ្រោះជីវិត។ រាល់ការបរិច្ចាគមានសក្តានុពលក្នុងការធ្វើឱ្យមានភាពខុសប្លែកគ្នាសម្រាប់អ្នកជំងឺដែលកំពុងប្រយុទ្ធនឹងគ្រោះថ្នាក់ ជំងឺ ឬការវះកាត់ ដោយផ្តល់ឱ្យពួកគេនូវក្តីសង្ឃឹម និងឱកាសក្នុងការជាសះស្បើយឡើងវិញ។ ដំណើរការនេះគឺរហ័ស សុវត្ថិភាព និងផ្តល់រង្វាន់ ហើយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រធានាថាវាមានអនាម័យ និងផាសុកភាពសម្រាប់ម្ចាស់ជំនួយ។ តាមរយៈការលះបង់ពេលវេលារបស់អ្នកបន្តិចបន្តួច អ្នកអាចធ្វើជាវីរបុរសដល់នរណាម្នាក់ដែលត្រូវការជំនួយ។ ឆ្លៀតក្នុងឱកាសនេះ ឡាក់គី ផាវីលៀន ម៉ល បានរៀបចំយុទ្ធនាការ បរិច្ចាគឈាមដោយឥតគិតថ្លៃ ដែលសហការជាមួយ មជ្ឍមណ្ឌលជាតិផ្ដល់ឈាមកម្ពុជា​ និងមានការឧបត្ថម្ភ ពីសំណាក់ ធនាគារអេស៊ីលីដា​ និង Lucky Burger. សម្រាប់អ្នកមានបំណង ចង់​បរិច្ចាគ​ឈាម អាចចុះឈ្មោះតាមlinkខាងក្រោមនេះ https://shorturl.at/L2Y3C  ដោយឥតគិតថ្លៃ ឬក៏ចូលទៅកាន់ Page LUCKY PAVILION Mall. មកបរិច្ចាគឈាម បានទាំងជួយសង្គ្រោះជីវិត និង បានទាំងកាដូរដ៏ស្រស់ស្អាតពីឡាក់គី ផាវីលៀន ម៉ល ទៀតណា! អ្នកស្ម័គ្រចិត្ត 150 នាក់ដំបូងនឹងទទួលបានកាដូពិសេស ដូច្នេះកុំខកខាន!  យុទ្ធនាការ បរិច្ចាគឈាមចាប់ពី ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៥ ពីម៉ោង8:30 ព្រឹក - 11:30 ព្រឹក ដែលមានទីតាំង៖ នៅឡាក់គី ផាវីលៀន ម៉ល (ជាន់ផ្ទាល់ដី) បឹងកេងកង១ មហាវិថីព្រះសីហនុ ជាប់ការិយាល័យកណ្តាល ABA ជិតអគារ 42ជាន់ កម្មវិធីបរិច្ចាគឈាមនេះធ្វើឡើងក្នុងគោលបំណងជួយបំពេញស្តុកឈាមនៅក្នុងប្រតិបត្តិការ​សង្រ្គោះជីវិត និងផ្តល់ក្តីស្រលាញ់ដល់អ្នកជំងឺដែលកំពុងមានតម្រូវការឈាមចាំបាច់ក្នុងប្រទេសកម្ពុជា។ បន្ថែម​ពី​លើ​នេះ ការផ្តល់ឈាមជួយ​សង្រ្គោះ​ជីវិត​អ្នក​ដែល​ត្រុវ​ការ​ឈាម​ ដែលមានជំងឺស្លេកស្លាំង អ្នកជំងឺបាត់បង់ឈាមភ្លាមៗ ជំងឺឈាមមួយចំនួន និងជំងឺ​មហារីក ជាដើម។ ជាការល្អបំផុតប្រសិនបើយើង​បរិច្ចាគ​ឈាម​ឲ្យ​បាន​ទៀង​ទាត់ អាច​ធ្វើ​ឲ្យរាងកាយ​មាន​សុខភាព​ល្អ កាត់​បន្ថយ​ជំងឺ​មហារីក ជួយ​ដល់​ប្រព័ន្ធ​សរសៃឈាម​បេះដូង និងកាត់​បន្ថយ​ការ​ធាត់​លើស​ទម្ងន់​ជាដើម។ #BloodDonation #SaveLives #LuckyMall #DonateBlood #CommunitySupport #LifeSavingGift #BeABloodDonor #LuckyPavilionmall
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-27T02:46:00.881Z", "category": "PR", "views": 65, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy" ] }
តោះ! បានរើសសាលាដែលល្អសម្រាប់អនាគតកូនៗហើយឫនៅ? បវេសនកាលថ្មីនៃ សាលាអន្តរជាតិ អាយ ស៊ី អេស បើកទទួលសិស្សហើយ
https://business-cambodia.com/articles/ics-early-birth-promotion
សាលាអន្តរជាតិ អាយ ស៊ី អេស នឹងចាប់ផ្តើម​បើកបវេសនកាលឆ្នាំសិក្សាថ្មី 2025-2026 នៅថ្ងៃចន្ទ ទី11​ ខែសីហា ឆ្នាំ2025។​ សាលាក៏មានការផ្តល់ជូនពិសេស (Early Bird Promotions) សម្រាប់ឆ្នាំសិក្សាថ្មី ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី21 ខែមិថុនា ឆ្នាំ2025។​ សាលាអន្តរជាតិ អាយ ស៊ី អេស ផ្តល់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាខេមប្រ៊ីជ (CAMBRIDGE) អន្តរជាតិ​ចាប់ពីថ្នាក់បណ្តុះកុមារតូច (Nursery) ដល់ថ្នាក់ទី12 (Year​​ 12) និងកម្រិត​ “​A​ Level” នៃចក្រភពអង់គ្លេស ។ ក្នុងឆ្នាំ​ 2009​ សាលាអន្តរជាតិ អាយ ស៊ី​ អេស ត្រូវបានទទួលស្គាល់ជាសាលាដែលមានលក្ខណៈសម្បត្តិពេញលេញជា មជ្ឈមណ្ឌលខេមប្រ៊ីជ​អន្តរជាតិ​​​​​​ (CIC KH008) ដោយនាយកដ្ឋានវាយតម្លៃការអប់រំនៃសាកលវិទ្យាល័យខេមប្រ៊ីជអន្តរជាតិ​ (CAIE) នៃចក្រភពអង់គ្លេស​។ ក្នុងនាមជា មជ្ឈមណ្ឌលខេមប្រ៊ីជ​អន្តរជាតិ សាលាអន្តរជាតិ អាយ ស៊ី​ អេស មានដៃគូអប់រំជាង10,000 ក្នុង160ប្រទេស​​ ក្នុងនោះភាគច្រើនជា​សាលា និងសាកលវិទ្យាល័យអន្តរជាតិ​​ល្បីៗ ប្រចាំប្រទេសនីមួយៗ​ ។ សម្រាប់កម្មវិធីមធ្យមសិក្សាពីរភាសា សិស្សានុសិស្ស នៃសាលាអន្តរជាតិ អាយ ស៊ី អេស នឹងសិក្សាកម្មវិធី Cambridge “​A​ Level” គឺជាកម្មវិធីកម្រិតខ្ពស់បំផុតដែលមានអ្នកសិក្សាជាង​​​​​ ​270,000 នាក់ ជារៀងរាល់ឆ្នាំនៅប្រមាណ 130 ប្រទេសទូទាំងសកលលោក។ សិស្ស និងនិស្សិត ដែលមានគុណវុឌ្ឍិកម្រិតនេះ ត្រូវបានទទួលស្គាល់ និងឱ្យចូលរៀននៅសាកលវិទ្យាល័យឈានមុខគេ ទូទាំងបណ្តាប្រទេសជុំវិញសកលលោកមានជាអាទិ៍៖ សហរដ្ឋអាមេរិក : សាកលវិទ្យាល័យ Harvard, MIT, Stanford, Yale​,… ចក្រភពអង់គ្លេស : សាកលវិទ្យាល័យ Cambridge, Oxford,​ Edinburgh, Imperial,… អូស្ត្រាលី : សាកលវិទ្យាល័យ​ Melbourne, Sydney, Monash, Queensland,… កាណាដា :​ សាកលវិទ្យាល័យ Toronto, McGill, British Columbia, York,… ណូវែលស្សេឡង់ :   ​សាកលវិទ្យាល័យ Auckland​, Victoria, Otago, Canterbury,… សឹង្ហបុរី : សាកលវិទ្យាល័យ NUS, Nanyang,… សាលាអន្តរជាតិ អាយ ស៊ី អេស មានបទពិសោធន៍ក្នុងវិស័យអប់រំ 32ឆ្នាំ ប្រកបដោយជ័យលាភី និងសមិទ្ធិផលជាយ៉ាងច្រើនសន្ធឹកសន្ធាប់។ សាលាអន្តរជាតិ អាយ ស៊ី អេស លើកទឹកចិត្ត​សិស្សានុសិស្ស ឲ្យចាប់យកចំណេះវិជ្ជាជាមូលដ្ឋានគ្រឹះ និងទម្លាប់ល្អ​ក្នុងការសិក្សា​ ដោយមានការសង្កត់ធ្ងន់លើមុខវិជ្ជា ភាសាអង់គ្លេស ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មាន។ សាខាកណ្តាល: អគារលេខ 14 ផ្លូវលេខ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ: 099 509 998 / 016 929 985​  សាខាកាល់ម៉ែត: អគារលេខ 25 ផ្លូវលេខ 75 សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ: 099 509 997 / 016 929 975​ Facebook Page: https://www.facebook.com/icsis2004  / Telegram Channel: https://t.me/+GG3VditiVtswY2Fl Website: www.ics.edu.kh / Email: info@ics.edu.
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-27T02:35:54.874Z", "category": "PR", "views": 39, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ចង់ជិះរថយន្ដក្រុងសាធារណៈ នេះជាផ្លូវដឹកជញ្ជូនទាំងអស់នៅភ្នំពេញ និងភ្ជាប់ទៅខេត្ដកណ្ដាល
https://business-cambodia.com/articles/city-bus
សម្រាប់លោកអ្នកដែលមិនចង់ធ្វើដំណើរដោយយានជំនិះផ្ទាល់ខ្លួន ហើយចង់ធ្វើដំណើរតាមរយៈរថយន្ដក្រុងសាធារណៈ អាចពិនិត្យមើលខ្សែផ្លូវធ្វើដំណើរបាន។ ខណៈបច្ចុប្បន្នរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus រាជធានីភ្នំពេញ បានបង្កើនផ្លូវរត់ជាច្រើនខ្សែដើម្បីសម្រួលដល់ការដឹកជញ្ជូនឲ្យបានប្រសើរជាងមុន។  បើយោងតាមការបញ្ជាក់ពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា បច្ចុប្បន្នតម្រាយផ្លូវរថយន្ដក្រុងមានដូចខាងក្រោម៖   ខ្សែទី១A៖ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ ⇄ រត់តាមបណ្តោយមហាវិថីឈ្នះឈ្នះ ⇄ ឆ្លងស្ពានព្រែកព្នៅ ⇄ ដល់រង្វង់មូលអប្សរា បត់ត្រឡប់ក្រោយ ⇄ បន្តរត់តាមផ្លូវជាតិលេខ៥ ⇄ រហូតដល់រង្វង់មូលកួចកាណុង ⇄ បន្តរត់តាមមហាវិថីព្រះមុនីវង្ស ⇄ ឆ្លងស្ពានព្រះមុនីវង្ស ⇄ បន្តរត់តាមផ្លូវជាតិលេខ១ ⇄ រហូតដល់ស្ថានីយរថយន្តក្រុងវាលស្បូវ។   ខ្សែទី១B៖ចេញដំណើរពីស្ថានីយរថយន្តក្រុងវាលស្បូវ ⇄ បន្តរត់តាមផ្លូវជាតិលេខ១ ⇄ រហូតដល់ស្ថានីយរថយន្តក្រុងមជ្ឈមណ្ឌលកំសាន្តព្រីនស៍ម៉ាណ័រ (ស្រុកកៀនស្វាយ ខេត្តកណ្ដាល)។   ខ្សែទី១C៖ចេញដំណើរពីស្ថានីយរថយន្តក្រុងវាលស្បូវ បន្តរត់តាមផ្លូវជាតិលេខ១ បត់ចូលតំបន់បុរីប៉េងហួតបឹងស្នោ កាត់តាមសួនអ៊ឺរ៉ុប បន្តរត់តាមវិថីក្លាសស្ទ័រ រួចបត់តាមវិថីរ៉ូសាតូ រហូតដល់សាកលវិទ្យាល័យជាតិគ្រប់គ្រង (សាខាវាលស្បូវ)។ ចេញពីចំណតរង់ចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង (សាខាវាលស្បូវ) បន្តរត់តាមវិថីក្លាស្ទ័រ ឆ្លងកាត់ផ្លូវជាតិលេខ ១ ចូលតំបន់អភិវឌ្ឍន៍ទីក្រុងកោះនរា ឆ្លងកាត់តាមស្ពានកោះនរា រត់កាត់តំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ ឆ្លងកាត់ស្ពាននាគភ្លោះ ដល់រង្វង់មូលសម្តេចសង្ឈជួនណាត បន្តរត់តាមផ្លូវរដ្ឋសភាជាតិ កាត់មុខក្រសួងអធិការកិច្ច តភ្ជាប់មកមហាវិថីសម្តេចសុធារស (កាត់ផ្សារអ៊ីអនភ្នំពេញ) បត់តាមវិថីកោះពេជ្រ បន្តរត់កាត់តាមក្រសួងបរិស្ថាន ឆ្លងកាត់ស្ពាននាគភ្លោះ ត្រឡប់ចូលតំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ កោះនរា និងបត់ចូលតំបន់បុរីប៉េងហួតបឹងស្នោ ចេញមកផ្លូវជាតិលេខ ១ រហូតដល់ស្ថានីយរថយន្តក្រុងវាលស្បូវ(រត់វិលជុំ)។   ខ្សែទី២A៖ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ⇄ រត់តាមផ្លូវលេខ៤៧ ⇄ បន្តរត់តាមមហាវិថីព្រះនរោត្តម ⇄ ឆ្លងស្ពានអាកាក្បាលថ្នល់ ⇄ រួចរត់តាមផ្លូវជាតិលេខ២ ⇄ រហូតដល់ស្ថានីយរថយន្តក្រុងព្រែកសំរោង (ក្រុងតាខ្មៅ ខេត្តកណ្តាល)។   ខ្សែទី២B៖ចេញដំណើរពីស្ថានីយរថយន្តក្រុងចាក់អង្រែលើ ⇄ បន្តរត់តាមផ្លូវជាតិលេខ២ ⇄ កាត់តាមរង្វង់មូលក្រុងតាខ្មៅ ⇄ បន្តរត់តាមផ្លូវជាតិលេខ២១ ⇄ រហូតដល់ស្ថានីយរថយន្តក្រុងបុរីសិរីមង្គល (ក្រុងតាខ្មៅ ខេត្តកណ្តាល) ។   ខ្សែទី២C៖ចេញដំណើរពីស្ថានីយរថយន្តក្រុងចាក់អង្រែលើ ⇄ បន្តរត់តាមផ្លូវជាតិលេខ២ ⇄ ឆ្លងទៅមហាវិថីព្រះនរោត្តម ⇄ តាមមហាវិថីម៉ៅសេទុង ⇄ ឆ្ពោះទៅវិថីសម្ដេច ប៉ែន នុត ⇄ រហូតដល់អង់តែនទួលគោគ ⇄ តាមផ្លូវលេខ២៧៣ ⇄ បន្តរត់តាមវិថីឧកញ៉ាឃ្លាំងមឿង ↱ បត់ស្តាំបន្តរត់តាមមហាវិថីព្រះមុនីវង្ស ↰ រួចបត់ឆ្វេងតាមផ្លូវ៩៦ ⤿ រង្វង់មូលរមណីយដ្ឋានវត្តភ្នំ ⟶ បន្តរត់តាមផ្លូវ៤៧ ↰ ស្តុបវត្តចិនដុំដែកបត់ឆ្វេង ⟶ រហូតដល់ស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង។ ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង⟶ តាមផ្លូវ៤៧ រហូតដល់រមណីយដ្ឋានវត្តភ្នំ ↱ បត់ស្តាំតាមផ្លូវ៩២ ↱ បត់ស្តាំបន្តរត់តាមមហាវិថីព្រះមុនីវង្ស ⟶ រង្វង់មូលកួចកាណុងរួចបន្តរត់តាមតម្រាយដើមវិញ រហូតដល់ស្ថានីយរថយន្តក្រុងចាក់អង្រែលើ។   ខ្សែទី៣៖ចេញដំណើរពីស្ថានីយរថយន្តក្រុងគីឡូម៉ែត្រលេខ៩ ⇄ រត់តាមផ្លូវជាតិលេខ៥ ⇄ រួចរត់តាមមហាវិថីព្រះស៊ីសុវត្ថិ ⇄ និងបន្តរត់មហាវិថីព្រះនរោត្តម ⇄ តាមវិថីខេមរៈភូមិន្ទ(ផ្លូវលេខ១៣០ ផ្សារធំថ្មី) ⇄ មហាវិថីកម្ពុជាក្រោម ⇄ ឆ្លងស្ពានអាកាស៧មករា មហាវិថីសហព័ន្ធរុស្ស៊ី ⇄ ស្ពានអាកាសចោមចៅ ⇄ បន្តរត់មកផ្លូវជាតិលេខ៣ ⇄ បត់ឆ្វេងតាមផ្លូវ៣០ម៉ែត្រ (ភូមិដំណាក់ត្រយឹង) រហូតដល់ស្ថានីយរថយន្តក្រុងបុរីសន្តិភាព២។   ខ្សែទី៤A៖ចេញដំណើរពីស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ⇄ បន្តរត់តាមផ្លូវជាតិលេខ៥ ⇄ រហូតមកដល់រង្វង់មូលកួចកាណុង ⟶ តាមផ្លូវ៤៧ ⇄ រហូតដល់រមណីយដ្ឋានវត្តភ្នំ ⇄ បន្តរត់មហាវិថីព្រះនរោត្តម ⇄ តាមវិថីខេមរៈភូមិន្ទ(ផ្លូវលេខ១៣០ ផ្សារធំថ្មី) ⇄ បន្តរត់តាមមហាវិថីហ្សាលដឺហ្គោល ⇄ រួចបន្តរត់តាមមហាវិថីព្រះមុនីរ៉េត ⇄ ឆ្លងស្ពានអាកាសស្ទឹងមានជ័យ ⇄ រត់តាមមហាវិថីចោមចៅ ⇄ តាមផ្សារទួលពង្រ ⇄ តាមផ្លូវ៣០ម៉ែត្រ (ភូមិដំណាក់ត្រយឹង) ⇄ រហូតដល់ស្ថានីយរថយន្តក្រុងបុរីសន្តិភាព២។   ខ្សែទី៤B៖ចេញដំណើរពីស្ថានីយរថយន្តក្រុងបុរីសន្តិភាព២ បន្តរត់តាមផ្លូវ៣០ម៉ែត្រ បត់តាមផ្សារទួលពង្រ រួចបត់តាមមហាវិថីចោមចៅ ឆ្លងស្ពានអាកាសចោមចៅ បន្តរត់តាមផ្លូវជាតិលេខ៤ រហូតដល់ស្ថានីយប្រេងស្ថានីយ៍ ប្រេង ឥន្ធនៈ (ស្រុកអង្គស្នូល) បត់ត្រឡប់ក្រោយតាមផ្លូវជាតិលេខ៤រហូតដល់រង្វង់មូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។   ខ្សែទី៥៖ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ ⇄ ឆ្លងស្ពានព្រែកព្នៅ ⇄ បន្តរត់តាមមហាវិថីឈ្នះឈ្នះ ⇄ រួចបត់តាមមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ⇄ បត់តាមផ្លូវលេខ៩២ ⇄ បត់តាមស្ដុបផ្សារអ៊ីអនសែនសុខ ⇄ តាមផ្លូវលេខ១០០៣ ⇄ បត់តាមផ្លូវលេខ ១៩៦៦ ⇄ បត់តាមផ្លូវលេខ២៨៩ ⇄ បត់តាមផ្លូវលេខ៣៣៧ ⇄ បត់តាមផ្លូវលេខ៥៦៦ ⇄ បត់តាមវិថីសម្តេចប៉ែននុត ⇄ រហូតដល់អង់តែនទួលគោក ⇄ បត់តាមផ្លូវលេខ៣៥៥ ⇄ បន្តរត់តាមមហាវិថីអង្គរ ⇄ បត់តាមស្តុបក្រសួងដែនដី និងនគររូបនីយកម្ម ⇄ បន្តរត់តាមផ្លូវជាតិលេខ៥ ⇄ រហូតដល់ស្ថានីរថយន្តក្រុងគីឡូម៉ែត្រលេខ៩។ ខ្សែទី៦៖ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ ⇄ បត់ចូលសួនសត្វភ្នំពេញសាហ្វារី រួចចេញមកវិញ ⇄ បន្តរត់តាមមហាវិថីឈ្នះឈ្នះ ⇄ បត់តាមផ្លូវជាតិលេខ៦ ⇄ រហូតដល់រង្វង់មូលព្រហ្មបាយ័ន ⇄ បត់តាមផ្លូវទន្លេមេគង្គ ⇄ បន្តរត់ជុំវិញសណ្ឋាគារសុខាអូតែល ⇄ តាមផ្លូវទន្លេសាប ⇄ បត់តាមផ្លូវកែវចិន្តា ⇄ ដល់រង្វង់មូលព្រហ្មបាយ័ន ⇄ ឆ្លងស្ពានជ្រោយចង្វារ ⤻ស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង។   ខ្សែទី៧៖ចេញដំណើរពីស្ថានីយរថយន្តក្រុងគីឡូម៉ែត្រលេខ៩ ⇄ បន្តរត់តាមផ្លូវជាតិលេខ៥ ⇄ បត់តាមផ្លូវលេខ៥៩៨ ⇄ បន្តរត់តាមហាវិថីយុទ្ធពលខេមរៈភូមិន្ទ ⇄ ឆ្លងកាត់ស្ពានព្រះមុនីវង្ស ⇄ បន្តរត់តាមផ្លូវជាតិលេខ១ រហូតដល់ស្ថានីយរថយន្តក្រុងវាលស្បូវ។   ខ្សែទី៨៖ចេញដំណើរពីស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ⇄ បន្តរត់តាមផ្លូវជាតិលេខ៥ ⇄ រហូតដល់ង្វង់មូលកួចកាណុង ⇄ បន្តរត់តាមវិថីឧកញ៉ាឃ្លាំងមឿង ⇄ ដល់ស្តុបអង់តែនទួលគោក ⇄ បត់តាមផ្លូវលេខ៣៥៥ ⇄ បន្តរត់តាមផ្លូវឧកញ៉ាម៉ុងឫទ្ធី ⇄ បត់តាមផ្លូវឧកញ៉ាទ្រីហេង ⇄ រហូតដល់ស្ថានីយរថយន្តក្រុងផ្លូវ២០០៤។   ខ្សែទី៩៖ចេញដំណើរពីស្ថានីយរថយន្តក្រុងបុរីសន្តិភាព២ បត់តាមផ្លូវជាតិលេខ៣ បត់តាមផ្លូវព្រៃស ដល់ស្ថានីយរថយន្តក្រុងពងទឹក ចេញដំណើរពីស្ថានីយរថយន្តក្រុងពងទឹក រត់តាមផ្លូវព្រៃស បត់តាមផ្លូវជាតិលេខ៣ បត់តាមផ្លូវប្រទះឡាង បត់ចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រហូតដល់រង្វង់មូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រួចធ្វើដំណើរត្រឡប់មកគោលដៅស្ថានីយរថយន្តក្រុងបុរីសន្តិភាព២វិញ។   ខ្សែទី១០៖ចេញដំណើរពីស្ថានីយរថយន្តក្រុងផ្លូវ២០០៤ ⇄ បត់តាមផ្លូវ៣៧១ ⇄ បត់តាមមហាវិថីចោមចៅ ⇄ បន្តរត់តាមផ្លូវលេខ២១៧ ⇄ បត់តាមផ្លូវលេខ៣៧១ ⇄ បត់តាមផ្លូវ២៧១ ⇄ ឆ្លងស្ពានព្រះមុនីវង្ស ⇄ បន្តររត់តាមផ្លូវជាតិលេខ១ ⇄ រហូតដល់ស្ថានីយរថយន្តក្រុងវាលស្បូវ។   ខ្សែទី១១A៖ចេញដំណើរពីស្ថានីយរថយន្តក្រុងពងទឹក រត់តាមផ្លូវព្រៃស បន្តរត់តាមផ្លូវលេខ២១៧ បត់តាមមហាវិថីព្រះមុនីរ៉េត រហូតដល់ចំណតរង់ចាំរថយន្តក្រុងពហុកីឡដ្ឋានជាតិអូឡាំពិក រួចចេញដំណើរត្រឡប់មកគោលដៅស្ថានីយរថយន្តក្រុងពងទឹកវិញ។   ១១B៖ចេញដំណើរពីស្ថានីយរថយន្តក្រុងព្រែកកំពឹស បន្តរត់តាមផ្លូវជាតិលេខ២ បត់តាមផ្លូវលេខ២១៧ រួចបត់តាមមហាវិថីព្រះមុនីរ៉េត រហូតដល់ចំណតរង់ចាំរថយន្តក្រុងពហុកីឡដ្ឋានជាតិអូឡាំពិក រួចចេញដំណើរត្រឡប់មកគោលដៅស្ថានីយរថយន្តក្រុងព្រែកកំពឹសវិញ។   ខ្សែទី១១C៖ចេញដំណើរពីស្ថានីយរថយន្តក្រុងព្រែកកំពឹស ⇄ បន្តរត់តាមផ្លូវជាតិលេខ២ ⇄ បត់ឆ្វេងតាមមហាវិថីសម្ដេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) (កាត់តាមផ្សារទំនើបអ៊ីអនមានជ័យ) ⇄ រួចបត់តាមវិថីឧកញ៉ាមហាភក្ដី ហ៊ុន នាង ⇄ រហូតដល់ស្ថានីយរថយន្តក្រុងចាក់អង្រែលើ។   ខ្សែទី១២A៖ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង តាមផ្លូវ៤៧ បត់ស្តាំតាមផ្លូវ៨០ បន្តរត់តាមមហាវិថីព្រះមុនីវង្ស បត់ស្តាំតាមមហាវិថីកម្ពុជាក្រោម បត់តាមមហាវិថីនេរុហ៍ បន្តរត់តាមមហាវិថីព្រះសីហនុ ឆ្ពោះទៅរង្វង់មូលវិមានឯករាជ្យ បត់តាមមហាវិថីព្រះនរោត្តម បត់តាមផ្លូវលេខ២៩៤ តភ្ជាប់មកមហាវិថីសម្ដេចសុធារស (កាត់ផ្សារអ៊ីអនភ្នំពេញ) បត់តាមវិថីកោះពេជ្រ បន្តរត់កាត់តាមក្រសួងបរិស្ថាន ឆ្លងកាត់ស្ពាននាគភ្លោះ ត្រឡប់ចូលតំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ កោះនរា និងបត់ចូលតំបន់បុរីប៉េងហួតបឹងស្នោ កាត់តាមសួនអ៊ឺរ៉ុប បន្តរត់តាមវិថី ក្លាសស្ទ័រ រួចបត់តាមវិថីរ៉ូសាតូ រហូតដល់សាកលវិទ្យាល័យជាតិគ្រប់គ្រង (សាខាវាលស្បូវ)។ ចេញពីចំណតរង់ចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង (សាខាវាលស្បូវ) បន្តរត់តាមវិថីក្លាស្ទ័រ ឆ្លងកាត់ផ្លូវជាតិលេខ ១ ចូលតំបន់អភិវឌ្ឍន៍ទីក្រុងកោះនរា ឆ្លងកាត់តាមស្ពានកោះនរា រត់កាត់តំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ ឆ្លងកាត់ស្ពានហង្ស តភ្ជាប់មកមហាវិថីសម្តេចសុធារស (កាត់ផ្សារអ៊ីអនភ្នំពេញ) បត់តាមផ្លូវលេខ២៩៤ កាត់តាមវិមានឯករាជ្យ បន្តរត់តាមមហាវិថីព្រះសីហនុ មហាវិថីនេរុហ៍ មហាវិថីកម្ពុជា បន្តរត់តាមមហាវិថីព្រះមុនីវង្ស រហូតមកគោលដៅស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុងវិញ (រត់វិលជុំ)។   ខ្សែទី១២B៖ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ⟶ តាមផ្លូវ៤៧ ↱ បត់ស្តាំតាមផ្លូវ៨០ ↱ បត់ស្តាំតាមតាមវិថីមហាវិថីព្រះមុនីវង្ស ⇄ ឧកញ៉ាឃ្លាំងមឿង ⇄ បត់ចូលតំបន់អភិវឌ្ឍនបឹងកក់ តាមផ្លូវលេខ១៦៩ (ភ្នំពេញស៊ីធីសិនធ័រ) ⇄ បន្តរត់តាមមហាវិថីឆេកូស្លូវាគី ⇄ បត់តាមវិថីឧកញ៉ាទេពផន ⇄ រហូតដល់រង្វង់មូលវត្តសំពៅមាស ⇄ បន្តរត់ផ្លូវលេខ១៦៣ ⇄ ផ្លូវលេខ៣១០ ⇄ ស្តុប៣៦០ (កាត់តាមផ្សារទួលទំពូង) ⇄ រហូតដល់រង្វង់មូលផ្សារដើមថ្កូវ ⇄ បន្តរត់តាមមហាវិថីយុទ្ធពលខេមរៈភូមិន្ទ ⇄ រួចបត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) ⇄ បត់តាមវិថីឧកញ៉ាមហាភក្ដី ហ៊ុន នាង ⇄ រហូតដល់ស្ថានីយរថយន្តក្រុងចាក់អង្រែលើ។   ខ្សែទី១៣៖ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងមហាវិថីឈ្នះឈ្នះ រត់តាមមហាវិថីឈ្នះឈ្នះ បត់ស្តាំតាមផ្លូវជាតិលេខ៤ បត់ចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រហូតដល់ស្ថានីយរថយន្តក្រុងតំបន់សេដ្ឋកិច្ចពិសេភ្នំពេញ៕    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-26T15:26:45.145Z", "category": "ព័ត៌មានថ្មីៗ", "views": 161, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ទិញផ្ទះបង់រំលស់ជាមួយម្ចាស់គម្រោង និងធនាគារមួយណាល្អ? ខណៈអ្នកជំនាញលើកឡើងបែបនេះ
https://business-cambodia.com/articles/buying-house-25
ការបង់រំលស់គឺមានភាពពេញនិយមមែនទែន ពិសេសការរំលស់លើការទិញលំនៅឋានសម្រាប់រស់នៅតែម្ដង។ ជាទូទៅការបង់រំលស់លំនៅឋានគឺធ្វើឡើង ២ របៀប ដោយរបៀបទី១ រំលស់ជាមួយម្ចាស់គម្រោង និងទី២ រំលស់ជាមួយម្ចាស់គម្រោងផ្ទាល់។ ដូច្នេះតើការបង់រំលស់ ២ ខាងលើនេះមួយណាល្អ និងមានសុវត្ថិភាពជាង?     តាមការលើកឡើងពីលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានលើកឡើងថា សម្រាប់អ្នកចង់រំលស់លំនៅឋាន គួរបង់រំលស់ជាមួយនឹងធនាគារ ព្រោះថាការទិញផ្ទះដោយបង់រំលស់ជាមួយធនាគារគឺគេនឹងសិក្សាលើប្រាក់ចំណូលរបស់យើងថាអាចរត់រួចសម្រាប់ការបង់ប្រាក់ប្រចាំខែបានដែរឬទេ? បើការសិក្សាឃើញថាចំណូលរត់រួចនោះយើងនឹងអាចរំលស់បាន ដូច្នេះយើងដែលជាអ្នកទិញនឹងមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុសម្រាប់ការបង់រំសល់បានទៅថ្ងៃអនាគត។   លោកបន្ដថា កន្លងមកនេះយើងឃើញមានអ្នកបង់រំលស់លំនៅឋានមួយចំនួនត្រូវបានបោះបង់ពាក់កណ្ដាលទី ដោយសារតែបញ្ហាហិរញ្ញវត្ថុ និងមិនអាចទ្រាំទ្របង់ប្រាក់រំលស់ប្រចាំខែបន្ដទៅទៀតបាន។ ហើយបញ្ហានេះ កើតមានឡើងដោយសារតែមុនពេលសម្រេចចិត្ដបង់រំលស់ពុំបានសិក្សាប្រាក់ចំណូលខ្លួនឲ្យបានត្រឹមត្រូវ។ ក្រៅពីមានការសិក្សាច្បាស់លាស់ប្រភពចំណូល ការបង់រំលស់ជាមួយធនាគារ គឺមានអត្រាការទាបជាងនឹងការរំលស់ជាមួយម្ចាស់គម្រោងផងដែរ។ ដូច្នេះ ចង់មិនចង់ នឹងធ្វើឲ្យយើងនៅសល់ថវិកាខ្លះពីការបង់ផ្ទះនេះ។   លោកបន្ថែមថា ការបង់រំលស់ជាមួយម្ចាស់គម្រោង ក៏មានចំណុចល្អមួយចំនួនដែរ ដូចជាគម្រោងលំនៅឋានខ្លះ អាចឲ្យយើងរំលស់សុទ្ធ១០០% មិនចាំបាច់មានទ្រព្យបញ្ចាំឡើយ។ ប៉ុន្ដែទន្ទឹមនឹងចំណុចល្អនេះ យើងជាអ្នករំលស់គឺត្រូវច្បាស់លាស់ខ្លួនឯងលើផ្នែកហិរញ្ញវត្ថុ ព្រោះថានៅតាមគម្រោងលំនៅឋានគេពុំបានសិក្សាលើប្រាក់ចំណូលរបស់យើង ដូចនឹងធនាគារឡើយ ដោយគិតធ្វើបែបម៉េចឲ្យតែអាចលក់ដាច់ផ្ទះរបស់ខ្លួនដាច់ប៉ុណ្ណោះ ដូច្នោះវាជាហានិភ័យធំ ប្រសិនបើថ្ងៃមុខយើងដែលជាអ្នករំលស់រកចំណូលធ្លាក់ចុះ ឬរកលែងបាន៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-26T14:57:17.455Z", "category": "អចលនទ្រព្យ", "views": 172, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
វៀតណាមគ្រោងដាក់ “ទិដ្ឋាការមាស” ចំនួន៣ប្រភេទ សម្រាប់ភ្ញៀវទេសចរ និងទាក់ទាញវិនិយោ.គិន
https://business-cambodia.com/articles/vietnam-golden-visa-program-
Forbes បានចុះផ្សាយកាលពី១៩ ខែ​ឧសភា ឆ្នាំ២០២៥ បានចុះផ្សាយថា ប្រទេសវៀតណាម គ្រោងនឹងចាប់ផ្តើមកម្មវិធីទិដ្ឋាការមាសរយៈពេលដប់ឆ្នាំ ដើម្បីទាក់ទាញអ្នកវិនិយោគ សហគ្រិន និងបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់ឱ្យស្នាក់នៅក្នុងប្រទេស ខណៈទិដ្ឋាការនេះអាចមានតម្លៃប្រហែល១២ម៉ឺនដុល្លារ​ នឹងមាន៣ប្រភេទ។   ក្នុងនោះប្រភេទទី១ ជាទិដ្ឋាការមាសដែលអនុញ្ញាតឱ្យមានការស្នាក់នៅពី ៥ ទៅ ១០ ឆ្នាំ អាចជាមួយនឹងការបន្ថែម។ ប្រភេទទី២​ជាទិដ្ឋាការសម្រាប់អ្នកវិនិយោគ ដែលមានរយៈពេល ១០ ឆ្នាំ ប៉ុន្តែជាមួយនឹងជម្រើសដើម្បីក្លាយជាអ្នករស់នៅបន្ទាប់ពី ៥ ឆ្នាំ។​ ចំពោះប្រភេទទី៣ ជាទិដ្ឋាការសម្រាប់អ្នកមានទេពកោសល្យ អ្នកជំនាញជាក់លាក់ មានរយៈពេល៥ឆ្នាំ។​   យ៉ាងណាមិញពាក្យសុំសម្រាប់ទិដ្ឋាការនេះមិនទាន់បើកទេ ហើយសិទ្ធិ សិទ្ធិទិដ្ឋាការបច្ចុប្បន្នក៏មិនទាន់ត្រូវបានបញ្ចប់នៅឡើយ ព្រោះ រដ្ឋាភិបាលរំពឹងថានឹងសាកល្បងកម្មវិធីនេះនៅតាមទីក្រុងធំ ៗ ដែលធ្លាប់ទទួលភ្ញៀវបរទេសដូចជា ហូជីមិញ ហាណូយ និងដាណាង ខណៈអ្នកឯកទេសក្នុងឧស្សាហកម្មទេសចរណ៍ ជឿជាក់ថាដំណើរការកម្មវិធីនឹងមានលក្ខណៈឌីជីថលទាំងស្រុង។   កម្មវិធីទិដ្ឋាការមាសរបស់វៀតណាម គឺជាជំហានមួយឆ្ពោះទៅការប្រែក្លាយប្រទេសនេះទៅជាមជ្ឈមណ្ឌលសកលសម្រាប់ការវិនិយោគ និងទេសចរណ៍ ដោយផ្តល់នូវការស្នាក់នៅរយៈពេលវែង នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅអាស៊ី។   សូមជម្រាបផងដែរថាប្រទេសវៀតណាមមានគោលដៅធំ ក្នុងការទាក់ទាញ ភ្ញៀវទេសចរឱ្យបានចំនួន២៣លាននាក់នៅឆ្នាំ ២០២៥ ដោយរំពឹងទុកថានឹងធ្វើបានតាមរយៈការដាក់ឱ្យប្រើប្រាស់ ជម្រើសទិដ្ឋាការមាសខាងលើនេះ ដូចទៅនឹងប្រទេសជិតខាង ដូចជា ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដែលមានកម្មវិធីទិដ្ឋាការស្នាក់នៅរយៈពេលយូរនេះ រួចទៅហើយ៕    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-26T11:35:37.010Z", "category": "ភាពជាអ្នកដឹកនាំ", "views": 184, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កុំទាន់ចេញរកស៊ី! បើអ្នកជា មនុស្ស៤ ប្រភេទនេះ មិនគួរប្រញាប់ចេញរកស៊ីខ្លួនឯងពេកទេ
https://business-cambodia.com/articles/dont-3-start-up
ពាក្យថាចេញរកស៊ីខ្លួនឯង មិនមែនជារឿងស្រួលទេ ប៉ុន្តែវានឹងធ្វើឱ្យអ្នករស់ស្រួលប្រសិនបើអ្នកជាប្រភេទមនុស្សដែលចេះអត់ធ្មត់ក្នុងអាជីវកម្ម មានទំនួលខុសត្រូវ និងពូកែលក់​។ ប៉ុន្តែបើអ្នកកំពុងស្ថិតនៅជំពូកមនុស្ស៤ប្រភេទ នេះវិញ អ្នកមិនគួរចេះរកស៊ីខ្លួនឯងទេ ពោលពិបាករីកចម្រើនណាស់។ ដោយក្នុងនោះរួមមាន៖ ១. មនុស្សដែលរំពឹងចង់ក្លាយជាអ្នកមានពេញមួយយប់ មាគ៌ាឆ្ពោះទៅរកភាពជោគជ័យនៃការបើកអាជីវកម្មមួយ គឺជាផ្លូវដ៏វែងឆ្ងាយ។ គោលដៅ​នៃ​ការ​បើក​អាជីវកម្ម​ច្រើន​តែ​ចង់​ក្លាយ​ជា​អ្នក​មាន ប៉ុន្តែ​វា​ប្រហែល​ជា​នឹង​មិន​កើត​ឡើង​ពេញ​មួយ​យប់​ទេ។ តាមពិតទៅ វាអាចនឹងមានរយៈពេលយូរ មុនពេលដែលអ្នកទទួលបានផលចំណេញ។ ២. មនុស្សដែលចូលចិត្តគិត តែមិនព្រមធ្វើ ទាំងនេះគឺជាមនុស្សដែលតែងតែហៅខ្លួនឯងថា "មនុស្សមានគំនិត" ដែលចូលចិត្តនិយាយតែអំពីចក្ខុវិស័យ ហើយទុកការអនុវត្តទៅមនុស្សមួយចំនួនតូច។ ដូច្នេះវាមិនមាន​អ្វីដែលចំឡែកទេដែលគំនិតនៅតែជាគំនិត ហើយលទ្ធិផលក៏នៅតែក្នុងការគិតដែរ ជាក់ស្តែងធាតុពិតមិនមានអ្វីទាំងអស់។ ៣. មនុស្សដែលមិនចូលចិត្តការសម្រេចចិត្ត ការសម្រេចចិត្តសម្រាប់ម្ចាស់អាជីវកម្មគឺជៀសមិនរួចសូម្បីតែការជ្រើសរើសទីតាំង បង្កើតហាង ជ្រើសរើសបុគ្គលិក ការចំណាយ ការរៀបចំហាង ការជ្រើសរើសបុគ្គលិក ការចាយវាយផ្សេងៗ សុទ្ធតែត្រូវការម្ចាស់អាជីវកម្មផ្ទាល់ជាអ្នកសម្រេចទាំងអស់​។  ពិតណាស់អ្នកអាចជួលបុគ្គលិកឱ្យធ្វើការងារជំនួសអ្នកបាន ប៉ុន្តែសម្រាប់ការងារធំៗ បុគ្គលិកមិនមែនជាអ្នកសម្រេចធ្វើទេ ពោលគឺជាអ្នកដែលត្រូវសម្រេចចិត្ត។ ៤.មនុស្សដែលមិនចូលចិត្តចេញក្រៅច្រើន អ្នកមិនចេញក្រៅ អ្នកមិនដឹងទេថា សង្គមយើងដើរដល់ចំណុចណានោះទេ បើអ្នកនៅតែសង្ងំធ្វើតែរឿងដដែល មិនព្រមដើរតាមពិភពលោកនោះទេ ច្បាស់ណាស់ពិភពលោកនឹងដើរទៅមុនអ្នកជាពុំបាន។ ឧទារហណ៍ថា ពីមុនមនុស្សលក់តែចាប់ហួយក៏អាចរកប្រាក់បានច្រើនដែរ តែសម័យថ្មីនេះមនុស្សចូលម៉ាតច្រើន ដូច្នេះបើអ្នកមិនព្រមអាប់ឌែត មើលពីបរិបទជុំវិញខ្លួនទេ​​ នោះអ្នកនឹងចាញ់គេ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-26T10:00:57.966Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 467, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ការពារបើមិនចង់បាត់លុយ! នេះជាព័ត៌មានសំខាន់ៗទាក់ទងនឹងកុងធនាគារ ដែលអ្នកមិនគួរឲ្យគេដឹងដាច់ខាត
https://business-cambodia.com/articles/bank-information-should-not-reveal
រាល់ថ្ងៃមនុស្សស្ទើរតែគ្រប់គ្នាសុទ្ធតែប្រើប្រាស់គណនីធនាគារក្នុងការប្រតិបតិ្តការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃដូចជាសន្សំលុយ វេរលុយនិងការប្រើប្រាស់ក្នុងការទិញទំនិញអនឡាញដោយប្រើប្រាស់កាតនិម្មិតជាដើម។ ប៉ុន្ដែការប្រើប្រាស់កុងធនាគារ មានព័ត៌មានមួយចំនួនដែលអ្នកមិនគួរឲ្យគេដឹងឡើយព្រោះអាចមានលុយនិភ័យដល់លុយរបស់អ្នកក្នុងកុង។   ខាងក្រោមនេះគឺជាព័ត៌មានសំខាន់ៗចំនួន៣ដែល​អ្នកមិនគួរឲ្យគេដឹងឡើយបើមិនចង់ខាតបង់លុយក្នុងកុងធនាគារ។   ១. លេខកាត៖ លេខកាតចំនួន១៦ខ្ទង់គឺជាលេខដែលអ្នកមិនគួរបង្ហាញគេជាសាធារណៈឡើយ ជាពិសេសអ្នកមិនគួរផ្ដល់វាទៅឲ្យមនុស្សដែលអ្នកមិនទុកចិត្តឡើយ។   ២. លេខសម្ងាត់( Pin code)៖ លេខសម្ងាត់គឺជាលេខដែលអ្នកត្រូវតែរក្សាការសម្ងាត់ព្រោះជាលេខដែលជនខិលខូចអាចយកទៅដើម្បីធ្វើការhack ចូលក្នុងធនាគាររបស់អ្នកបាន។   ៣. លេខOTP៖ រាល់ពេលដែលអ្នកចាប់ផ្ដើមបើកកុងធនាគារនិងចូលប្រើប្រាស់App ធនាគារ អ្នកតែងតែទទួលបានលេខ OTP ដើម្បីបញ្ជាក់និងអាចចូលដំណើរការនៅក្នុងApp ធនាគារ។ ដូច្នេះលេខនេះមិនត្រូវឲ្យគេដឹងជាដាច់ខាត។   គួរបញ្ជាក់ផងដែរថាក្រៅពីលេខដែលបានរៀបរាប់ខាងលើក៏នៅមានលេខមួយចំនួនដែលអ្នកមិនគួយកធ្វើជាលេខសម្ងាត់( Password) សម្រាប់កុងធនាគាររបស់អ្នកឡើយ មានដូចជាលេខទាក់ទងនឹងថ្ងៃខែឆ្នាំកំណត់ លេខ ១២៣៤ លេខ០០០០០ និងលេខផ្សេងៗទៀតដែលងាយស្រួលចំណាំ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-26T09:49:28.711Z", "category": "ហិរញ្ញវត្ថុ", "views": 186, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ប្រេងម៉ាស៊ីនលំដាប់កំពូលរបស់ជប៉ុន ENEOS បន្ដភាពជោគជ័យរបស់ខ្លួនលើទីផ្សារកម្ពុជា ជាមួយការជួបជុំអតិថិជនប្រចាំឆ្នាំលើកទី៨
https://business-cambodia.com/articles/eneos-party
(ភ្នំពេញ)៖ ក្រុមហ៊ុន Professional Trader (Cambodia) និងក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS ប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រារព្ធពិធីពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំ នៃមហាគ្រួសារ ENEOS ប្រចាំប្រទេសកម្ពុជា ដើម្បីថ្លែងអំណរគុណដល់អតិថិជនចំពោះការគាំទ្រប្រេងម៉ាស៊ីន ENEOS ដែលធ្វើឲ្យក្រុមហ៊ុនកាន់តែមានភាពល្បាញល្បី និងប្រកួតប្រជែងក្នុងប្រទេសកម្ពុជា។ ថ្លែងក្នុងពិធីពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំ នៃមហាគ្រួសារ ENEOS ប្រចាំប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឧកញ៉ា សូ សុខប៊ុនលីម បានអះអាងថា ពិធីនៅថ្ងៃនេះ គឺជាពិធីជួបជុំប្រចាំឆ្នាំលើកទី៨ ចាប់តាំងពីក្រុមហ៊ុនបានប្រតិបត្តិការលក់ផលិតផលប្រេងម៉ាស៊ីន ENEOS អស់រយៈពេល៩ឆ្នាំកន្លងទៅ។ ការប្រារព្ធពិធីជួបជុំនេះ មានគោលបំណងដើម្បីថ្លែងអំណរគុណដល់ការគាំទ្ររបស់អតិថិជនទាំងអស់ ចំពោះប្រេងម៉ាស៊ីន ENEOS ក៏ដូចជាបង្កើតឲ្យមានបរិយាកាស និងទំនាក់ទំនងស្និតស្នាលរវាងអតិថិជន និងអតិថិជនរបស់ក្រុមហ៊ុនផងដែរ។ បន្ថែមពីនេះ លោក សូ សុខប៊ុនថេត ប្រធានក្រុមហ៊ុនប្រឹក្សាភិបាលក្រុមហ៊ុន Professional Trader (Cambodia) បានបញ្ជាក់ថា ក្រុមហ៊ុននេះបានបង្កើតចាប់តាំពីឆ្នាំ២០០៩ នឹងបានប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយផ្តោតលើការចែកចាយផលិតផលប្រេងម៉ាស៊ីន ចូលរួមពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យ និងផ្តល់សេវាប្រឹក្សាយល់ផ្នែកអាជីវកម្មជាដើម។​  នៅក្នុងឆ្នាំ​២០១៦​ កន្លងទៅក្រុមហ៊ុនបានទទួលសិទ្ធិចែកចាយផ្តាច់មុខនូវផលិតផលប្រេងម៉ាស៊ីនម៉ាក​ ENEOS សម្រាប់ទីផ្សារប្រទេសកម្ពុជា​ ដែលនេះជាចំណែកមួយធំនៃការគ្រប់គ្រងចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន​។ ក្នុងពេលអនាគតឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Professional Trader (Cambodia) នឹងដាក់ឲ្យដំណើការសេវាថ្មីមួយបន្ថែមទៀត គឺការបង្កើតក្រុមហ៊ុនមេធាវី ដែលនឹងមានទីស្នាក់ការនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។​  ក្រុមហ៊ុនមេធាវីនេះ នឹងផ្តល់សេវាផ្នែកច្បាប់រួមមាន ការការពារក្តីតាមប្រព័ន្ធតុលាការ ការតាត់តែងលិខិតបទដ្ឋាននានា ការតាក់តែងកិច្ចសន្យាពាណិជ្ជកម្ម កិច្ចសន្យាជួលបញ្ចាំផ្សេងៗ និងការប្រឹក្សាយោបល់ផ្នែកច្បាប់ជាដើម។ ជាមួយការដាក់ឲ្យដំណើការក្រុមហ៊ុនមេធាវីនេះ នឹងផ្តល់ភាពងាយស្រួលដល់អតិថិជន ក្រុមហ៊ុន Professional Trader (Cambodia) និង ENEOS Cambodia ទាំងអស់ ដោយក្រុមហ៊ុនមេធាវីនឹងផ្តល់អាទិភាព ក៏ដូចជាផ្តល់សាវាក្នុងតម្លៃពិសេស សម្រាប់អតិថិជនយើងទាំងអស់នៅពេលដែលពួកគេមានតម្រូវការសេវាផ្នែកច្បាប់។ ក្រៅពីការផ្តោតយកចិត្តទុកដាក់អភិវឌ្ឍន៍ទីផ្សារប្រេងម៉ាស៊ីន​ ENEOS លោកឧកញ៉ា សូ​ សុខប៊ុនលីម ក៏បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការយកភាពជោគជ័យរបស់អាជីវកម្មប្រេងម៉ាស៊ីន ENEOS ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសកម្មភាពគាំពារសង្គម ការលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍​ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជំរុញកំណើនទេសចរណ៍ជាដើម។ល។   ជាមួយនឹងការប្តេជ្ញាចិត្តនេះ លោកឧកញ៉ា សូ សុខប៊ុនលីម បានអះអាងថា កន្លងទៅក្រុមហ៊ុនបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងបេសកកម្មកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមា។ សកម្មភាពនេះជាគោលដៅយុទ្ធសាស្ត្រអាទិភាព នៃសកម្មភាពគាំពារសង្គមរបស់ក្រុមហ៊ុន តាមរយៈការចែកមួកសុវត្ថិភាព និងរបាំងសម្រួលចរារចរណ៍ទៅកាន់សាលារៀនតាមបណ្តាលខេត្តនានា ដែលនៅជាប់ដងផ្លូវជាតិ។  បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា សូ សុខប៊ុនលីម, ចាប់ពីតាំងឆ្នាំ២០១៧កន្លងមក ក្រុមហ៊ុនបានចែកចាយនូវមួកសុវត្ថិភាពចំនួន១៣,៥០០មួក និងរបាំងសម្រួលចរាចរណ៍ចំនួន៧០០ផ្ទាំង សរុបជាទឹកប្រាក់ចំនួនប្រមាណ៤០០លានរៀល ទៅកាន់ខេត្តចំនួន៤គឺ ខេត្តកំពង់ស្ពឺ, កណ្តាល, បាត់ដំបង និងស្ទឹងត្រែង។ ឧកញ៉ា សូ សុខប៊ុនលីម បានលើកឡើងថា គោលបំណងចម្បង នៃគម្រោងនេះ ដើម្បីលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ ក្នុងចំណោមសិស្សានុសិស្ស ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន និងអ្នកបើកបរទូទៅ ជាពិសេសដើម្បីបណ្ដុះគំនិត នៃការពាក់មួកសុវត្ថិភាពពីកុមារភាព បង្កើតឲ្យក្លាយទៅជាទម្លាប់ និងភាពស៊ាំនៃការប្រើប្រាស់មួកសុវត្ថិភាព។ ដោយឡែក ចំពោះផ្ទាំងសម្រួលចរាចរណ៍ ត្រូវបានប្រើប្រាស់ដើម្បីបង្កើនសុវត្ថិភាព ក្នុងការសម្រួលចរាចណ៍ ដល់សិស្សានុសិស្ស ដែលធ្វើដំណើរចេញពីសាលារៀន ឆ្លងកាត់ផ្លូវដែលមានចរាចរណ៍មមារញឹក ជាពិសេសសាលារៀនដែលនៅជាប់ដងផ្លូវជាតិ។ លោកឧកញ៉ា សូ សុខប៊ុនលីម បន្ថែមទៀតថា ក្រៅពីសកម្មភាពគាំពារសង្គម ក្រុមហ៊ុនក៏បានចូលរួម ក្នុងការគាំទ្រទៅលើវិស័យកីឡាយានយន្ត ក្នុងគោលបំណងផ្សាភ្ជាប់រវាងកីឡាយានយន្ត និងទេសចរណ៍ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅក្នុងកម្ពុជា​ តាមរយះការទាក់ទាញកីឡាករ និងអ្នកស្រលាញ់វិស័យកីឡាយាន្តយន្តនៅបរទេសមកចូលរួមព្រឹត្តិការណ៍កីឡានានានៅក្នុងប្រទេសកម្ពុជាផងដែរ។ សូមជម្រាបថា ENEOS គឺជាពាណិជ្ជសញ្ញានៃផលិតផលរបស់ក្រុមហ៊ុន ENEOS Corporation ដែលជាក្រុមហ៊ុនថាមពលវ័យចំណាស់ មួយបង្កើតឡើងក្នុងឆ្នាំ១៨៨៨ និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសជប៉ុន ក្នុងការផ្គត់ផ្គង់ផលិតផលជាច្រើនដូចជា ថាមពលអគ្គីសនី ឧស្ម័ន ប្រេងឥន្ធនៈ ផលិតផលគីមីឥន្ធនៈ រ៉ែធម្មជាតិ និងប្រេងម៉ាស៊ីន។ ក្រុមហ៊ុន ENEOS Corporation តែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍផលិតផល ENEOS ឲ្យកាន់តែទំនើបជាមួយនឹងបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីនៃពិភពលោក៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-26T09:27:22.362Z", "category": "PR", "views": 31, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy" ] }
កុំឱ្យទិញខុស! មកដឹងពីរបៀប មើលទុរេនធម្មជាតិនិងទុរេនប្រើថ្នាំ ណែនាំដោយអ្នកជំនាញវៀតណាម
https://business-cambodia.com/articles/how-to-choose-naturally-ripe-durian
ទុរេនដែលទុំដោយធម្មជាតិ គឺជាទុរេនចាស់ដែលជ្រុះពីដើម។ ជាធម្មតា បន្លារបស់វារាងមូល មានទំហំធំ ហើយទងនៅបៃតងស្រស់ រាងសំប៉ែត មិនមានសភាពស្ងួត និងគ្មានស្នាមអុច។​ ដោយសារតម្រូវការទីផ្សារខ្ពស់ ទើបគេប្រមូលផលទុរេនមុនពេលដែលវាទុំ ហើយឈ្មួញបានប្រើប្រាស់សារធាតុគីមីអោយទុរេនទុំលឿន ដែលបង្កហានិភ័យខ្ពស់ចំពោះសុខភាពអ្នកបរិភោគ។     យោងតាមការលើកឡើងរបស់សាស្ត្រាចារ្យ Nguyen Duy Thinh អ្នកជំនាញចំណីអាហារនិងបច្ចេកវិទ្យានៃ University of Science and Technology ក្នុងប្រទេសវៀតណាម ចុះផ្សាយដោយកាសែត VN Express បានឱ្យដឹងថាដើម្បីចៀសវាងការទិញប៉ះចំទុរេនដែលមានសារធាតុគីមី អ្នកបរិភោគគួរយកចិត្តទុកដាក់លើចំណុចសំខាន់ៗ២នេះ ៖     បន្លា៖ ជាធម្មតា ទុរេនដែលទុំដោយធម្មជាតិតែងមានបន្លាបៃតង ក្រាស់ និងមូល។ ចំណែកឯ ទុរេនដែលមិនទាន់ទុំ ឬទុរេនដែលទុំដោយប្រើប្រាស់ថ្នាំគីមី មានបន្លាស្រួច ផុយ និងមានសភាពស្ងួត។   ទង៖​​​​​​​ ទុរេនដែលមានទងបៃតង ស្រស់ មិនមានស្នាមអុច អាចសម្គាល់បានថាជាទុរេនដែលទុំដោយមិនប្រើប្រាស់ថ្នាំគីមី។ ផ្ទុយទៅវិញ ទុរេនដែលទងមានសភាពស្ងួត ស្វិត មានស្នាមខ្មៅ គឺជាទុរេនដែលប្រមូលមុនកាលកំណត់ ឬអាចមានប្រើប្រាស់សារធាតុគីមីដែលធ្វើអោយវាទុំ។     ទោះបីជាយ៉ាងណាក្តី លោក Thinh បានបន្តថា ការកំណត់សម្គាល់នៅលើសំបកតែម្យ៉ាង ក៏មិនអាចត្រូវទាំងស្រុងនោះដែរ។ ការទុំរបស់ទុរេន អាស្រ័យលើបច្ចេកទេសដាំដុះ និងប្រមូលផលជាដើម។ ហេតុដូចនេះ អ្នកបរិភោគគួរតែស្វែងរកអ្នកលក់ដែលខ្លួនទុកចិត្តដើម្បីធានាបាននូវគុណភាព និងប្រភពច្បាស់លាស់។​     សូមជម្រាបថាបើតាមលោកវេជ្ជបណ្ឌិត Huynh Tan Vu មកពី University of Medicine and Pharmacy Hospital  ក្នុងទីក្រុងហូជីមិញ បានអោយដឹងថា ទុរេនផ្ទុកទៅដោយវីតាមីនសំខាន់ៗដូចជា វីតាមីន C, B6, A, B1, B2, B3 និងអាស៊ីតផូលិច និងសារធាតុរ៉ែសំខាន់ៗដូចជា ប៉ូតាស្យូម ដែក កាល់ស្យូម ម៉ាញ៉េស្យូម សូដ្យូម ស័ង្កសី និងផូស្វ័រ។     ជាមួយសារធាតុចិញ្ចឹមជាច្រើននេះទុរេនមានអត្ថប្រយោជន៍ជាច្រើនដូចជាជួយពង្រឹងប្រព័ន្ធភាពសាំ ជួយរំលាយអាហារ កាត់បន្ថយកង្វះជាតិដែក បន្ថយសម្ពាធឈាម និងការពារពីជំងឺទាក់ទងនឹងសរសៃឈាមផងដែរ។ មួយវិញទៀត ទុរេនក៏ផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក ពន្យារភាពចាស់ កាត់បន្ថយការរលាកសន្លាក់ ឈឺក្បាល និងស្រ្តេសជាដើម៕     អត្ថបទដោយ៖ ដារ៉ូ  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-26T09:12:41.948Z", "category": "មុខរបរកសិកម្ម", "views": 282, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ឱកាសចំណេញ សម្រាប់អ្នកចង់រស់នៅខុនដូរបានមកដល់ហើយ
https://business-cambodia.com/articles/weekend-exclusive-
នៅថ្ងៃទី ២៤-២៥ ខែឧសភា ឆ្នាំ ២០២៥ ខុនដូ ដឹស្តា ប៉ូឡារីស 23 របស់ក្រុមហ៊ុន បុរី ប៉េង ហួត បានធ្វើកម្មវិធី Weekend Exclusive នៅទីតាំង Lobby របស់ខុនផ្ទាល់តែម្ដង។ កម្មវិធីនេះនឹងផ្ដល់ជូនឱកាសដ៏ពិសេសដល់អតិថិជន ដើម្បីចំណេញកាន់តែច្រើន។ ការផ្ដល់ជូននោះមានដូចជា៖ បញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ 6% ទិញភ្លាមអាចចូលរស់នៅបានភ្លាមៗតែម្ដង បងរំលស់ជាមួយបុរីមានអត្រាការប្រាក់ត្រឹមតែ 9% ក្នុងមួយឆ្នាំ ការបំពាក់ទ្វារ Slide សម្រាប់កន្លែងងូតទឹក 1ឈុត ប័ណ្ណទិញគ្រឿងអេឡិចត្រូនិក សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ អតិថិជនអាចចូលទៅសាកសួរព័ត៌មានដោយសេរីនៅថ្ងៃទី ២៤-២៥ ខែឧសភា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ ៦ ល្ងាច។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ 016/017 59 6789 ឬមកកាន់ទីតាំងកម្មវិធីផ្ទាល់តាមរយៈតំណនេះ https://maps.app.goo.gl/yVSnoKgfSUYfFxsG9
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-26T08:51:33.093Z", "category": "PR", "views": 30, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ធនាគារ វីង គាំទ្រសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
https://business-cambodia.com/articles/wing-supporting-charity-
ធនាគារ វីង បានគូសបញ្ជាក់ពីគោលជំហរនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍ ដោយបានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងការខិតខំប្រឹងប្រែងឥតងាករេរបស់សមាគមមួយនេះ ដែលតែងតែយកចិត្តទុកដាក់ជួយទៅដល់សហគមន៍ដែលខ្វះខាតនៅទូទាំងប្រទេសកម្ពុជា។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានកោតសរសើរចំពោះកិច្ចការបម្រើសង្គមរបស់សមាគម TYDA។ អ្នកឧកញ៉ា មានប្រសាសន៍ថា៖ “យើងខ្ញុំសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រូពេទ្យជំនាញ ក៏ដូចជាក្រុមការងារស្ម័គ្រចិត្តទាំងអស់របស់សមាគមTYDA សម្រាប់ការផ្តល់ពិនិត្យសុខភាព និងព្យាបាលជំងឺ ដោយការយកចិត្តខ្ពស់ និងប្រកបដោយក្តីមេត្តា ដែលសកម្មភាពនេះនឹងជួយពង្រឹងសុខុមាលភាពសហគមន៍ឱ្យកាន់តែរឹងមាំ។ ហើយការលះបង់របស់ក្រុមការងារនៃសមាគម TYDA សក្តិសមនឹងទទួលបានការគោរពដ៏ខ្ពស់បំផុត។” ជាក់ស្តែង កម្មវិធីមនុស្សធម៌មួយត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះនៅឯមណ្ឌលមែកឈើ មានទីតាំងស្ថិតនៅភូមិលិចវត្ដ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលធនាគារ វីង បានចូលរួមគាំទ្រកិច្ចការមនុស្សធម៌ដ៏ថ្លៃថ្លានេះជាមួយសមាគម TYDA ដើម្បីផ្តល់ជូននូវការពិនិត្យ និងព្យាបាលឥតគិតថ្លៃ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញបានផ្តល់សេវាថែទាំសុខភាពជាច្រើនដូចជា៖ ការពិនិត្យជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ពិនិត្យឈាម និងជំងឺផ្សេងៗទៀត។ កិច្ចការមនុស្សធម៌នេះ បានផ្តល់ការពិនិត្យ និងព្យាបាលទៅដល់ប្រជាពលរដ្ឋចំនួន ៣៥០ នាក់ ឬស្មើនឹង ៥៨៣ ករណី ដែលរួមមាន៖ កុមារកំពា្រ ចាស់ជរា បុគ្គលិកបម្រើការនៅក្នុងមណ្ឌល និងអង្គការខាងលើ ព្រមទាំងប្រជាពលរដ្ឋរស់នៅក្បែរតំបន់នោះផងដែរ។ បច្ចុប្បន្នមណ្ឌលមែកឈើ បានផ្តល់ជាជម្រក និងការអប់រំទៅដល់កុមារជាង ២០០នាក់ ដែលពួកគេរស់នៅក្នុងបរិយាកាសមួយដ៏មានសុវត្ថិភាព និងការចិញ្ចឹមបីបាច់ដ៏ល្អ​។ ជាផ្នែកមួយនៃសកម្មភាពមនុស្សធម៌នេះ​ ប្រជាពលរដ្ឋ និងកុមារ ក៏ទទួលបាននូវអំណោយជាស្បៀងអាហារ​ សម្ភារៈសិក្សា និងថវិកា ដើម្បីជួយទ្រទ្រង់ដំណើរការរបស់មណ្ឌលមែកឈើ ក៏ដូចជាលើកកម្ពស់សុខុមាលភាពរបស់កុមារនៅក្នុងមណ្ឌលនេះឱ្យកាន់តែប្រសើរថែមទៀត។ ធនាគារ វីង បានប្តេជ្ញាចិត្តឥតងាករេ​ក្នុងការគាំទ្ររាល់​ការខិតខំប្រឹងប្រឹងរបស់សមាគម TYDA ចំពោះបុព្វហេតុសកម្មភាពមនុស្សធម៌។ ចាប់តាំងពីឆ្នាំ ២០២២មក ធនាគារ​ វីងបានឧបត្ថម្ភ​ថវិកាចំនួន ១០០.០០០ ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដែលមានរយៈពេល ៥ ឆ្នាំ ដើម្បីជួយពង្រឹងសកម្មភាពមនុស្សធម៌របស់សមាគម TYDA លើការលើកកម្ពស់សុខុមាលភាពក្នុងសហគមន៍។ ភាពជាដៃគូដ៏ជាប់លាប់នេះបានអនុញ្ញាតឱ្យធនាគារ វីង ចូលរួមជាមួយសមាគម TYDA ក្នុងបេសកកម្មចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីការតាំងចិត្តបន្ថែមទៀតរបស់ធនាគារ វីង ក្នុងការលើកកម្ពស់សេវាថែទាំសុខភាព ក៏ដូចជា​ពង្រឹងនូវសុខុមាលភាព​សង្គមប្រកបដោយសមធម៌នៅទូទាំងប្រទេសកម្ពុជា៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-26T08:21:42.886Z", "category": "PR", "views": 31, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy" ] }
ធនាគារ វីង ឈ្នះពានរង្វាន់លំដាប់អន្តរជាតិ២លើភាពច្នៃប្រឌិតកម្ចីឌីជីថល និងគណនីសន្សំដើម្បីគោលដៅ
https://business-cambodia.com/articles/wing-global-brand
ធនាគារ វីង (ខេមបូឌា) ម.ក ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន២ពីទស្សនាវដ្តី Global Brand សម្រាប់ការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិតរួមមាន វីងឌីជីថលឡូន និងគណនីសន្សំដើម្បីគោលដៅ។ ពានរង្វាន់ទាំងនេះបានឆ្លុះបញ្ចាំងពីភាពឈានមុខគេរបស់ធនាគារ វីង ដែលតែងតែ​ផ្តល់នូវសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “វត្តមាននៃនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុត្រូវតែដោះស្រាយនូវបញ្ហាដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់។ ផលិតផលរបស់យើងបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជនទាំងអស់នូវភាពងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ  ដោយប្រាកដថាពួកគាត់ទទួលបាននូវមធ្យោបាយដែលអាចដោះស្រាយតម្រូវការបន្ទាន់ សម្រេចគោលដៅហិរញ្ញវត្ថុ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។ យើងខ្ញុំពិតជាមានកិត្តិយសដែលការខិតខំប្រឹងប្រែងកន្លងមកត្រូវបានទទួលស្គាល់ជាសកល។" ស្របពេលដែលប្រទេសកម្ពុជាកំពុងសម្របខ្លួនឆ្ពោះទៅអនាគតដែលគ្រប់ទិដ្ឋភាពសង្គម និងសេដ្ឋកិច្ច ត្រូវបានជំរុញដោយប្រព័ន្ធឌីជីថល ធនាគារ វីង នៅតែរក្សាការប្តេជ្ញាចិត្តសំដៅរួមចំណែកសម្រេចចក្ខុវិស័យនេះដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ទៅដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ជាមួយ វីងឌីជីថលឡូន អតិថិជនអាចស្នើកម្ចីភ្លាមៗ ដែលសក្តិសមបំផុតក្នុងគ្រាមានតម្រូវការបន្ទាន់ ឬកាលទេសផ្សេងៗក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។ មិនថាការចំណាយថ្លៃព្យាបាល បង់ថ្លៃសាលា ឬពង្រីកអាជីវកម្មក្តី ពោលគឺដំណើរការអនុម័តកម្ចីនេះមានភាពលឿនរហ័ស និងមិនត្រូវការឯកសារស្មុគស្មាញឡើយ។ អតិថិជនអាចស្នើកម្ចីនេះដោយផ្ទាល់តាមអេប Wing Bank ហើយទំហំកម្ចីទទួលបានគឺអាស្រ័យលើភាពញឹកញាប់នៃការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់អតិថិជននៅលើអេប Wing Bank។​ វីងឌីជីថលឡូន ធ្វើឱ្យការផ្តល់កម្ចីកាន់តែទំនើបដែលអ្នកប្រើប្រាស់អេប Wing Bank ទាំងអស់អាចស្នើកម្ចីបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ គិតត្រឹមដំណាច់ឆ្នាំ ២០២៤ វីងឌីជីថលឌីជីថលឡូនបានអនុម័តកម្ចីជាង ៣.២លានសំណើ ដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុទៅដល់អតិថិជនទាំងអស់ ក៏ដូចជាអាជីវកម្មខ្នាតតូចជាច្រើនក្នុងការដោះស្រាយតម្រូវការហិរញ្ញវត្ថុចាំបាច់ប្រចាំថ្ងៃ។ ជាមួយគ្នានេះ សម្រាប់អតិថិជនដែលផ្តោតលើការសន្សំ គណនីសន្សំដើម្បីគោលដៅ នឹងជួយឱ្យអតិថិជនអាចបង្កើនប្រាក់សន្សំនោះយ៉ាងមានប្រសិទ្ធភាព មិនថាការសន្សំជាលក្ខណៈបុគ្គល ឬសន្សំជាមួយដៃគូនោះឡើយ។ អតិថិជនគ្រាន់​តែតម្កល់ទឹកប្រាក់ក្នុងគណនីសន្សំដើម្បីគោលដៅត្រឹមតែ ៥ ដុល្លារប៉ុណ្ណោះ ហើយបន្ទាប់មកអាចដាក់ប្រាក់សន្សំតាមចំណូលចិត្តជាក់ស្តែង ជាមួយអត្រាការប្រាក់ទទួលបានរហូតដល់ ៥% ក្នុងមួយឆ្នាំ។ ដើម្បីបើកគណនីនេះ អតិថិជនគ្រាន់តែចុចលើមុខងារ "គណនីថ្មី" នៅលើអេប​ Wing Bank រួចជ្រើសរើសយក "គណនីសន្សំដើម្បីគោលដៅ"។ ដំណោះស្រាយដ៏មានភាពច្នៃប្រឌិត​នេះ​បានផ្តល់អត្ថប្រយោជន៍យ៉ាង​ខ្លាំងទៅដល់សហគមន៍ ដោយ​ជំរុញឱ្យមានវប្បធម៌​សន្សំ​ដ៏ឆ្លាតវៃ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ សព្វថ្ងៃនេះមានអតិថិជនជាង ២៦,០០០ នាក់កំពុងប្រើប្រាស់គណនីសន្សំដើម្បីគោលដៅ ដែលនេះបង្ហាញពីការយល់ដឹងកាន់តែច្រើនឡើងពីអតិថិជនចំពោះដំណោះស្រាយដ៏មានភាពច្នៃប្រឌិតនេះ ដែលជួយឱ្យពួកគាត់អាចសម្រេចគោលដៅហិរញ្ញវត្ថុរយៈពេលវែង។ ដំណោះស្រាយដ៏មានភាពច្នៃប្រឌិតទាំងនេះឆ្លុះបញ្ចាំងពីបេសកកម្មនៃការប្រឹងប្រែងឥតងាករេរបស់ធនាគារ វីង ក្នុងការលើកកម្ពស់ ក៏ដូចជាសិទ្ធអំណាចនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ននៅទូទាំងសហគមន៍ក្នុងប្រទេសកម្ពុជា។ ការទទួលស្គាល់ពីទស្សនាវដ្តី Global Brand បានគូសបញ្ជាក់ថា នៅពេលដែលបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ចំគោលដៅ នោះប្រាកដណាស់នឹងអាចលើកកម្ពស់ជីវភាពរស់នៅ ហើយសហគមន៍រីកចម្រើនកាន់តែប្រសើរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-26T07:48:21.148Z", "category": "PR", "views": 45, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy" ] }
ដាក់លុយតាមខ្លួន! អ្នកជំនាញប្រាប់ពីចំនួនសាច់ប្រាក់គួរដាក់តាមខ្លួន ការពារការចាយតាមឌីជីថលត្រូវគាំង
https://business-cambodia.com/articles/amount-of-money-should-keep-in-wallet
  បច្ចុប្បន្នមនុស្សទូទាំងពិភពលោកកាន់តែច្រើនឡើងបានងាកមកចាយលុយតាមឌីជីថលតាមរយៈការស្គែនទូទាត់តាមQRនិងចាយតាមកាតធនាគារជាដើម។ យ៉ាងណាមិញអ្វីគ្រប់យ៉ាងសុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តផងដែរ។ ជាក់ស្ដែងការចាយតាមឌីជីថលថ្វីត្បិតតែងាយស្រួល រហ័សពិតមែន ប៉ុន្ដែពេលប្រព័ន្ធអ៊ុនធឺណេតគាំង ឬការទូទាត់តាមឌីជីថលត្រូវគាំងច្បាស់ជាពិបាកជាមិនខាន។    ជុំវិញបញ្ហាការទូទាត់តាមឌីជីថលមានភាពរអាក់រអួល អ្នកជំនាញបានណែនាំឲ្យអ្នកគួរតែមានសាច់ដាក់តាមខ្លួនជានិច្ចដើម្បីចៀសវាងជួបបញ្ហាលុយកាក់ពេលប្រព័ន្ធទូទាត់ឌីជីថលត្រូវគាំងឬមិនដំណើរការ។   លោក San Diego  អ្នកជំនាញរៀបចំផែនការហិរញ្ញវត្ថុរបស់អាមេរិកបានណែនាំឲ្យរក្សាសាច់ប្រាក់ខ្លះៗ ដើម្បីការពារការចំណាយមួយចំនួនក្នុងករណីការទូទាត់តាមឌីជីថលខុសប្រក្រតី។ លោកថាជាទូទៅ អ្នកគួរមានសាច់ប្រាក់តាមខ្លួនប្រមាណពី៥០ដុល្លារទៅ១០០ដុល្លារ ដើម្បីជាលុយសាគួរពេលការទូទាត់ឌីជីថលមានភាពរអាក់រអួល។   ចំណែកលោកស្រី Leslie Beck អ្នកជំនាញហិរញ្ញវត្ថុនៅ New Jersey  បានណែនាំថាយ៉ាងហោចណាស់អ្នកគួរមានសាច់ប្រាក់សុទ្ធចំនួន៥០ដុល្លារដែរនៅក្នុងកាបូបរបស់អ្នក នៅពេលប្រព័ន្ធអ៊ិនធឺណេតមិនដំណើរការ ឬមានគ្រាអាសន្នកើតឡើងដែលយើងមិនអាចដឹងមុន។   យ៉ាងណាមិញ ការដាក់សាច់ប្រាក់ជាប់ខ្លួន​ អ្នកមិនគួរដាក់ច្រើនពេកនោះទេ ពោលគឺដាក់ក្នុងចំនួនសមល្មម ប្រសិនបើក្នុងគណនីបាត់ឬត្រូវគេប្លន់មិនបញ្ហាសម្រាប់អ្នក៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-26T07:36:52.025Z", "category": "ហិរញ្ញវត្ថុ", "views": 205, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
អបអរសាទរ! ទីបំផុត ក្រុមហ៊ុន Plus855 Music បានប្រកាសបើកសម្ពោធជាផ្លូវការហើយ
https://business-cambodia.com/articles/plus855-music
ក្រុមហ៊ុន Plus855 Music បានបង្កើតឡើងដំបូងក្នុងឆ្នាំ​ ២០២៤ ​ដែលមាន La Cima Cartel ជាក្រុមសិល្បករដំបូង ដែលចាប់ផ្ដើមដំណើររូមគ្នាជាមួយ Plus855 Music ។ បងប្អូនទាំងអស់គ្នាភាគច្រើនបានស្គាល់ ពួកគាត់តាមរយៈបទអេតាស៊ីវិល កម្រ ផ្កាស្លា ១០ ដែលត្រូវបានទទួលស្គាល់ ក៏ដូចជាទទួលបានការគំាទ្រ ពីសំណាក់យុវវ័យ និងក្មេងៗគ្រប់ជំនាន់។ ជាក់ស្តែង នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន Plus855 Music លោក ស៊ីវ រិទ្ធី ដែលជានាយកប្រត្តិបត្តិ និងជាស្ថាបនិក Plus855 Music បានមានប្រសាសន៍ថា ក្នុងថ្ងៃនេះផ្ទាល់ខ្ញុំសូមអនុញ្ញាតឆ្លៀតពេលបង្ហាញប្រាប់ពីដំណើរនៃជីវិតខ្ញុំក្នុងវិស័យតន្ត្រីមុននឹងចាប់ផ្ដើមក្រុមហ៊ុនPlus855Musicនេះ ដោយសារតែខ្ញុំបានចាប់ផ្ដើមពី DJ & Music Producer ម្នាក់ទើបខ្ញុំមានមូលដ្ធានគ្រឹះជាមួយតន្ត្រីហើយ ក៏ជាបុគ្គលម្នាក់ដែលចូលចិត្តអ្វីដែលថ្មីៗ។ លោក ស៊ីវ រិទ្ធី បានមានប្រសាសន៍បន្តទៀតថា ថ្ងៃមួយខ្ញុំក៏បានជួបសិល្បករពន្លកថ្មីម្នាក់គឺ Rakhie ហើយគាត់មានគ្នា២នាក់ទៀតដែលជា Tomie និង Dizzy ក៏សម្រេចថា Form ជាក្រុម YCN។ បន្ទាប់ពីបានវិវត្តដំណើរតន្ត្រីអស់មួយរយៈមក ក៏បានស្គាល់ Hasha, Meezy, All3rgy និង Mut Phearin ហើយពេលនោះក៏ជុំគ្នាជជែកជាមួយប្អូនៗទាំង៧ថា៖ "យើងគួរតែធ្វើអីម្យ៉ាងជុំគ្នាជាមួយតន្ត្រីទៅព្រោះទាំងអស់គ្នាសុទ្ធតែមានទេព្យកោសល្យពិសេសរៀងៗខ្លួន។ ដោយមានក្ដីស្រលាញ់យ៉ាងធំទៅលើតន្ត្រីផងនោះ ពួកយើងក៏សម្រេចចិត្តបង្កើតជាក្រុមមួយដែលជា La Cima Cartel។ ក្នុងនោះក៏មានមិត្តភក្ដិខ្ញុំ Songha ជា Music Producer ផ្ទាល់ ហើយ ខ្ញុំជាអ្នកលក់ ចៃដន្យពេលមួយមានមិត្តភក្ដិខ្ញុំម្នាក់គាត់បានបើក Business ថ្មីក៏មើលឃើញសក្ដានុពលថា ចង់ឲសិល្បកររបស់យើងទៅសម្ដែងសាកមើលហើយពួកយើងក៏បានធ្វើ Proposal និង រៀបចំសូម្បីតែ Marketing រៀបចំ Show ខ្លួនឯងគ្រប់យ៉ាងដែលជាកត្តាមួយធ្វើឲ្យខ្ញុំមើលឃើញថា សិល្បៈតន្ត្រី គឺលើសពីការច្រៀងនិងនិពន្ធ ប៉ុន្តែជាការទាមទារការសហការពីច្រើនផ្នែក ដើម្បីឱ្យមានការបំផុសសមត្ថភាពចេញទៅខាងក្រៅឲគេមើលឃើញនឹងទទួលស្គាល់សិល្បរបស់គាត់។ ចាប់តាំងពីពេលនោះមក ពួកយើងបន្តធ្វើតន្ត្រីចេញលក់ Show បន្តបន្ទាប់រហូតដល់មានគេទទួលស្គាល់ក្នុងទីផ្សារទូទាំងប្រទេស ប៉ុន្តែខ្ញុំមានមហិច្ឆតាធំ រហូតគិតថាយើងគួរមានប្រព័ន្ធគ្រប់គ្រងដែលមានស្តង់ដារមួយ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការ​របស់សិល្បករផង​ក៏ដូចជាតម្រូវការទីផ្សារផង។ បើគិតមកដល់ពេលបច្ចុប្បន្ននេះ La Cima Cartel ក៏មានសិល្បករទោលចំនួន៣ រូបទៀតបានរួមដំណើរជាមួយពួកយើងផងដែរ មានដូចជា Dylux, Monetrey Ek, និង Chan Sreykhouch។ បន្ទាប់ពីការបើកសម្ភោធក្រុមហ៊ុន Plus855 Music ជាផ្លូវការក្នុងថ្ងៃនេះនឹងមាន Tour Concert នៅថ្ងៃទី​៣១ ដែលមានទីតាំងស្ថិតនៅកោះពេជ្រ ហើយកាលវិភាគបន្តគឺនឹងមានការ Release All3rgy’s EP, បន្ទាប់មក Dylux’s EP, Sreykhouch’s EP, Monetrey Ek’s EP, La Cima Cartel Album និងពិសេសចុងក្រោយនោះគឺយើងនឹងផ្ដល់ជូន Experience Concert​។ ដូចនេះសូមទាំងអស់គ្នាកុំភ្លេចតាមដាន គេហទំព័រផ្លូវការរបស់ សិល្បកររបស់យើងទាំងអស់​ ក៏ដូចជាគេហទំព័រផ្លូវការរបស់ Plus855 Music ផ្ទាល់។ ជាមួយគ្នានោះដែរ ចំពោះសិល្បករចំនួន ១០រូបជាផ្លូវការ៖ La Cima Cartel ជាក្រុមដែលទាំងអស់គ្នាបានស្គាល់រួចហើយនោះគឺពួកគាត់មាន Color unique ផ្សេងៗគ្នា និង មានសមាជិកសរុប៧រូប – YCN Tomie, YCN Rakkhie, YCN Dizzy, Meezy, Hasha, All3rgy និង Mut Phearin Dylux – ជាសិល្បករដែលពោរពេញដោយសិល្បៈ និងភាពច្នៃប្រឌិត ច្រើនទម្រង់ Monetrey – សិល្បករ Indie ដែលមានសម្លេងទន់ភ្លន់ សក្ដិសមបំផុតសម្រាប់ស្រទាប់យុវវ័យ Chan Sreykhouch – សិល្បករស្រីដំបូងបង្អស់របស់យើងដែលមានទឹកដមសម្លេងស្រទន់ និងធ្លាប់បានឆ្លងកាត់ក្នុងការប្រឡងថែមទៀតផង។ លើសពីនេះទៅទៀត Plus855 Music ក៏មានចក្ខុវិស័យក្នុងការបើកឱកាសស្វាគមន៍សិល្បករ សិល្បការនីដែលមានឆន្ទៈចង់ចាប់ផ្ដើមក្នុងវិស័យសិល្បៈ មិនថាពួកគាត់ធ្លាប់ឆ្លងកាត់ការប្រលងសមត្ថភាពពីមុនមករឺមិនធ្លាប់ក្ដី ដើម្បីឲពួកគាត់បានមកប្រើប្រាស់ទេព្យកោសល្យដែលពួកគាត់មាន និង ដុសខាត់ពង្រឹងបន្ថែមឲសិល្បៈពួកគាត់ឈានដល់ស្តង់ដារល្អមួយ ជាមួយ Plus855 Music ។ ជាកិច្ចបញ្ចប់កម្មវិធី លោក ស៊ីវ រិទ្ធី ដែលជានាយកប្រត្តិបត្តិ និងជាស្ថាបនិក Plus855 Music ក៏បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សិល្បករ និងក្រុមការងារ Plus855 Music ទាំងអស់ ដែលបានចាប់ផ្ដើមដំណើរនេះរួមគ្នាព្រមទាំងជឿជាក់លើគ្នាទោះបីជាបច្ចុប្បន្នយើងកំពុងតែនៅក្នុងភាពមិនទាន់ល្អឥតខ្ចោះក៏ដោយ។ លោកក៏សូមអរគុណសម្រាប់ការឆ្ពោះទៅកាន់គោលដៅរួមក្នុងការបង្កើតរបកគំហ៊ើញថ្មី ធ្វើឱ្យវប្បធម៌និងឧស្សាហកម្មតន្ត្រីក្នុងស្រុក មានស្តង់ដារមួយដែលគ្រប់គ្នាតែងតែទន្ទឹងចង់បាននិងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដល់វត្តមានដ៏មានតម្លៃពីសំណាក់ដៃគូវិនិយោគ ដៃគូសហការ អ្នកគាំទ្រ និងភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ និងស្វាគមន៍មកកាន់ Plus855 Music ផ្ទះថ្មីសម្រាប់សិល្បករផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-26T07:21:11.152Z", "category": "PR", "views": 163, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
លេងមែនទែនហើយ! Trump គំរាមដាក់ពន្ធដល់កម្រិតនេះ លើទូរស័ព្ទ iPhone បើមិនព្រមរើរោងចក្រមកអាមេរិក
https://business-cambodia.com/articles/trump-raises-i-phone-tariffs
លោកប្រធានាធិបតី Donald Trump បានគំរាមដាក់ពន្ធ ២៥% លើទូរស័ព្ទ iPhone និងផលិតផលបច្ចេកវិទ្យាផ្សេងៗទៀតរបស់ Apple បើក្រុមហ៊ុននេះមិនព្រមរើរោងចក្រមកផលិតនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។   ក្រៅពីក្រុមហ៊ុន Apple ការដាក់ពន្ធនេះនឹងអនុវត្តចំពោះក្រុមហ៊ុនផលិតទូរស័ព្ទដូចជា Samsung ផងដែរ ប្រសិនបើពួកគេមិនផ្លាស់ប្តូរផលិតកម្មមកកាន់សហរដ្ឋអាមេរិក។ លោក Donald Trump បានលើកឡើងយ៉ាងដូច្នេះថា៖ «ពេលដែលពួកគេសាងសងរោងចក្រនៅសហរដ្ឋអាមេរិក នោះនឹងមិនជាប់ពន្ធឡើយ។ ដូច្នេះពួកគេត្រូវតែសាងសង់រោងចក្រនៅទីនេះ»។   យ៉ាងណាមិញ ការគំរាមដាក់ពន្ធខាងលើបានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះ ២.៦% ដែលស្មើនឹងការបាត់បង់តម្លៃប្រហែល ៧០ ពាន់លានដុល្លារ ហើយអាចនឹងបង្កឲ្យតម្លៃទូរស័ព្ទ iPhone កើនឡើងប្រហែល ១០០ដុល្លារ ទៅ ១៥០ដុល្លារ ក្នុងមួយគ្រឿង ដែលអាចប៉ះពាល់ដល់អតិថិជន និងការលក់របស់ក្រុមហ៊ុន Apple ទាំងមូល៕   អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/BusinessCambodiaBook
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-26T06:56:11.133Z", "category": "ហិរញ្ញវត្ថុ", "views": 179, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ការសិក្សាចិត្តវិទ្យា៖ មនុស្សឧស្សាហ៍ ប្រើសម្តី៤ឃ្លានេះ បង្ហាញថាមានIQ ទាបជាងធម្មតា
https://business-cambodia.com/articles/low-iq-phrase-should-not-talk-
របៀបដែលយើងធ្វើនិងនិយាយ គឺជាការបង្ហាញអំពីខ្លួនយើង។ ក្នុងនោះបើយោងទៅតាមចិត្តវិទ្យា  សិក្សាដោយ​សាកលវិទ្យាល័យ Illinois បានឱ្យដឹងថាមនុស្សដែលឧស្សាហ៍ប្រើសម្តី៥ឃ្លានេះប្រចាំថ្ងៃ បង្ហាញថាមាន IQ “Intelligence quotient” ដែលជាភាពឆ្លាតវៃផ្នែកបញ្ញាខួរក្បាល ទាបជាងធម្មតា។   ១. “នេះគ្រាន់តែជាគំ​និតធម្មតា”​៖ ភាសារបស់យើងអាចឆ្លុះបញ្ចាំងពីគំរូនៃការគិតរបស់យើង ដូច្នេះនៅពេលដែលគឧស្សាហ៍និយាយឃ្លានេះគឺបង្ហាញថាគេមិនបានគិតច្នៃប្រឌិតលើគំនិតធម្មតានោះទេ ដែលអាច បង្ហាញពីកម្រិតទាបនៃ IQ ពោលគឺគេមិនអាចស្វែងរកការបង្កើតនិងច្នៃថ្មីលើគោលគំនិតមួយ។   បើតាមអ្នកចិត្តសាស្រ្តដ៏ល្បីល្បាញ Carl Rogers បានបញ្ជាក់ថា ខ្លឹមសារសំខាន់នៃការច្នៃប្រឌិតគឺកើត​ចេញ​ពី​ការ​ចោទ​សួរ  ​ការ​ស្រមៃ និងគិតលើសពីគំនិតធម្មតា។   ២. “ខ្ញុំមិនចូលចិត្តការផ្លាស់ប្តូរទេ”៖ ការផ្លាស់ប្តូរគឺជាផ្នែកមួយធម្មតាក្នុងជីវិតមនុស្ស ប៉ុន្តែវានឹងក្លាយជាបញ្ហាប្រឈម បើនរណាម្នាក់ឧស្សាហ៍និយាយឥតឈប់ឈរថាខ្ញុំស្អប់ការផ្លាស់ប្តូរ ខណៈឃ្លានេះអាចបង្ហាញពីកង្វះខាតខ្លាំងនៃការសម្របខ្លួនរបស់មនុស្សម្នាក់។   ខណៈការស្រាវជ្រាវបានរកឃើញថាអ្នកដែលមាន IQទាបគឺមានការលំបាកក្នុងការទប់ទល់នឹងការផ្លាស់ប្តូរ ស្របពេលដែលបុគ្គលមាន IQ ខ្ពស់គឺអាចសម្របខ្លួនបានច្រើនជាង ហើយអាចគ្រប់គ្រងការផ្លាស់ប្តូរដែលមិនរំពឹងទុកបានប្រសើរជាង។   ៣. “ខ្ញុំជឿថាការគំនិតរបស់ខ្ញុំសុទ្ធតែត្រឹមត្រូវ”៖ នៅពេលដែលនរណាម្នាក់តែងឧស្សាហ៍ និយាយ​ប្រកែកយកឈ្នះដើម្បីឱ្យគេជឿថាគំនិតគាត់ត្រឹមត្រូវ ការពិតគឺវាលើសពីការមានចរិតមានៈរឹងរូសទៅទៀត ព្រោះការប្រកែកបែបនេះ បង្ហាញថាគេមានកម្រិតIQ ទាប។   ខណៈមនុស្សមានបញ្ញាខ្ពស់អាចយល់និងព្យាយាមស្តាប់ពីទស្សនៈផ្សេងគ្នា អាចទទួលស្គាល់ ការយល់ឃើញរបស់អ្នកដទៃ។ ដូច្នេះហើយនៅពេលនរណាម្នាក់លើសពីរឹងរូសហើយប្រកាន់ខ្ជាប់នូវអាកប្បកិរិយា ខ្ញុំតែងតែត្រឹមត្រូវជាងគេនោះ គឺបង្ហាញថាគេមានកម្រិតបញ្ញាទាបជាងធម្មតា។    ៤. “នេះគឺមកពីគេ”៖ ការស្តីបន្ទោសអ្នកដទៃគ្រប់ពេលវេលាគឺបង្ហាញពីភាពគ្មានទំនួលខុសត្រូវ និងមាន ការយល់ដឹងផ្នែកអារម្មណ៍ក៏ដូចជាបញ្ញារបស់ខ្លួនទាបជាងធម្មតា ពីព្រោះការ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន មនុស្ស​គឺតម្រូវ​ឱ្យ​មាន​ការ​យល់​ដឹងច្បាស់លើ​ខ្លួន​ឯងជាមុនសិន។   ដូច្នេះមនុស្សដែលឧស្សាហ៍និយាយឃ្លាបន្ទោសអ្នកដទៃគឺអាចបង្ហាញបានថាគេមានសមត្ថភាពយល់ដឹងលើខ្លួនឯង ផ្នែកបញ្ញា IQ និងអារម្មណ៍ទាប ខណៈអ្នកចិត្តសាស្រ្តដ៏ល្បីល្បាញ Daniel Goleman បាននិយាយថាសមត្ថភាពយល់ដឹងពីខ្លួនឯងរបស់មនុស្ស គឺបង្ហាញពីបញ្ញាដ៏វាងវៃរបស់ពួកគេ។   ជាការពិតណាស់ពាក្យសម្តីទាំងនេះមិនមែនជាឃ្លានៃផ្លាកសញ្ញាដែលបញ្ជាក់ថាឱ្យតែនរណានិយាយគឺសុទ្ធតែមាន IQ ឬហៅថាកម្រិតបញ្ញាទាបនោះទេ តែវាអាចបង្ហាញអំពីផ្នត់គំនិតនិងជំនឿរបស់មនុស្សដែលគេបានប្រកាន់ភ្ជាប់យករហូតក្លាយជាទម្លាប់នៃការគិត រហូតដល់ទម្លាប់នៃការនិយាយនិងទម្លាប់នៃការបញ្ចេញសកម្មភាព ធ្វើឱ្យគេចុះខ្សោយបញ្ញាដោយមិនដឹងខ្លួន ខណៈគេក៏អាចពង្រឹងស្មារតីឱ្យបានល្អឡើងវិញដែរបើគេប្តូរការគិតនិងនិយាយ៕    អត្ថបទដោយ៖ ពីង ជូអេង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-26T06:54:15.860Z", "category": "ភាពជាអ្នកដឹកនាំ", "views": 2618, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
សោកស្តាយ! ហាងភីហ្សាដ៏ល្បី១ របស់រ៉ុស្ស៊ី បានប្រកាសបិទហាងចោលនៅវៀតណាមហើយព្រោះមូលហេតុនេះ
https://business-cambodia.com/articles/dodo-pizza-closed-in-vn
ក្រោយបើករកស៊ីនៅវៀតណាមបានរយៈពេលជាង៤ឆ្នាំ នៅពេលនេះហាង Dodo Pizza របស់រ៉ុស្ស៉ី បានប្រកាសបិទហាងរបស់ខ្លួននៅប្រទេសវៀតណាមហើយ ដោយសារតែក្រុមហ៊ុនបានបញ្ជាក់ថា ចំពោះហេតុផលនៃការបិទនេះគឺហាង Dodo Pizza នឹងស្វែងរកទិសដៅយុទ្ធសាស្រ្តថ្មី។   យោងតាមការចុះផ្សាយដោយសារព័ត៌មាន Vn International បានឱ្យដឹងថា Dodo Pizza ត្រូវបានគេហៅថាជា ខ្សែសង្វាក់ភីហ្សាដែលរីកលូតលាស់លឿនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២១ដោយអ្នកស្រាវជ្រាវទីផ្សារអាហារដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Technomic ។ នៅពេល Dodo Pizza មកដល់ប្រទេសដំបូងវៀតណាមដំបូង ខ្សែសង្វាក់នេះបានចាត់ទុកវៀតណាមជាទីផ្សារដែលពោរពេញដោយសក្តានុពល។ យ៉ាងណាមិញ នាពេលនេះ Dodo Pizza មានហាងជាង ១,៣០០ ហាងនៅក្នុង ២៤ប្រទេស ហើយប្រាក់ចំណូលរបស់ពួកគេបានកើនឡើង ១៩% កាលពីឆ្នាំមុនដែលមានតម្លៃរហូតដល់ទៅ ១.២ ពាន់លានដុល្លារ។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះការបិទនេះ Dodo Pizza ក៏បានបញ្ជាក់បន្ថែមថា វិស័យម្ហូបអាហារ និងភេសជ្ជៈរបស់វៀតណាម ជាពិសេសទីផ្សារភីហ្សា មានការប្រកួតប្រជែងខ្ពស់ ដោយមានម៉ាកយីហោក្នុងស្រុក និងអន្តរជាតិជាច្រើនប្រកួតប្រជែងគ្នា ខណៈយីហោភីហ្សា Vietnam's Pizza 4P's, American chains Pizza Hut និង Domino's Pizza, Thailand's The Pizza Company និងម៉ាកមកពីចក្រភពអង់គ្លេស អ៊ីតាលី និងអូស្ត្រាលី កំពុងតែមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនៅទីផ្សារវៀតណាម ដែលធ្វើឱ្យ Dodo Pizza របស់រ៉ុស្ស៉ីគឺពិតជាពិបាកទប់ទល់នៅទីផ្សារវៀតណាមយ៉ាងខ្លាំងផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-26T06:40:38.348Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 420, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
សល់លុយ ៥០០ដុ.ល្លារមិនដឹងធ្វើអ្វី? នេះជារបរពេញនិយមទាំង ៥ ចាយដើមទុនតិច តែរកចំណូលបានខ្ពស់
https://business-cambodia.com/articles/top-5-small-business-in-cambodia
បើមាន ៥០០ដុល្លារ ក្នុងដៃតែមិនទាន់ដឹងថា គួរយកទៅធ្វើអ្វីដើម្បីបង្កើនចំណូលបន្ថែម។ ខាងក្រោមនេះ គឺជារបរពេញនិយមទាំង ៥ នៅកម្ពុជា ដែលជាអាជីវកម្មមានសក្តានុពលខ្ពស់ ចាយដើមទុនតិច តែអាចរកចំណូលបានច្រើន៖   ១/. លក់ផលិតផលតាមអនឡាញ៖ អ្នកអាចប្រើបណ្តាញសង្គម Facebook, Telegram និង TikTok ធ្វើជាហាងដើម្បីដាក់លក់ផលិតផលដូចជា សម្លៀកបំពាក់, គ្រឿងសម្អាង, គ្រឿងបរិក្ខារតូចៗ ឬអីវ៉ាន់មួយតឹក ដោយទិញផលិតផលទាំងនោះក្នុងតម្លៃថោក ហើយលក់បន្តក្នុងតម្លៃចំណេញតិចតួច។   ២/. ដាំបន្លែសរីរាង្គខ្នាតតូច៖ បើអ្នកស្នាក់នៅជាយក្រុង ឬសល់ដីទំនេរតិចតួច អ្នកអាចចាប់ផ្តើមដាំបន្លែធម្មជាតិដូចជា ស្ពៃស្រួយ, ខាត់ណា, ត្រកូន ឬខ្ទឹមសជាដើម ដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារ ឬសម្បូរអតិថិជននៅក្បែរផ្ទះ។ គ្រាប់ពូជ និងជីអាចចំណាយត្រឹមតែ ២០០ដុល្លារ ចំណែកឯផលចំណេញអាចទទួលបានទ្វេដង ប្រសិនបើគ្រប់គ្រងបានល្អ។   ៣/. ផលិតសិប្បកម្មបង្កើតដោយដៃ៖ បើអ្នកមានជំនាញធ្វើគ្រឿងសិប្បកម្មដូចជា កាបូបដៃពីស្បែក, ខ្សែក, ខ្សែដៃ ឬរបស់ប្រើប្រាស់ផ្សេងៗ អ្នកអាចដាក់លក់តាម Facebook Marketplace, Etsy ឬ Telegram Group ដែលមានការលក់សិប្បកម្មជាច្រើន។ ចំណាយដើមទុនចន្លោះពី ១០០ដុល្លារ-៣០០ដុល្លារ តែអាចរកផលចំណេញបានខ្ពស់ ប្រសិនបើផលិតផលរបស់អ្នកប្លែក និងមានភាពច្នៃប្រឌិត។   ៤/. លក់អាហារតាមផ្លូវ (Street Food)៖ ប្រភេទអាហារ Street food គឺជាអាជីវកម្មមួយដែលទទួលបានការពេញនិយមជាខ្លាំងពីសំណាក់បណ្តាលជនទូទៅ ជាពិសេសសិស្ស-និស្សិត និងអ្នកធ្វើការ ព្រោះពួកគេមានតម្រូវការខ្ពស់ទៅលើប្រភេទអាជីវកម្មទាំងនោះ។ ក្នុងអាជីវកម្មបែប Street food មានមុខរបរច្រើនដែលអ្នកអាចជ្រើសរើសបាន ហើយភាគច្រើននៃមុខរបរទាំងនោះមិនមានតម្រូវការចាយទុនច្រើនឡើយ ចំណែកឯចំណូលក៏អាចទាញបានច្រើនគួរសមដែរ។   ៥/. គ្រូបង្រៀនតាមអនឡាញ៖ គ្រូបង្រៀនតាមអនឡាញគឺជារបរមួយប្រភេទដែលអនុញ្ញាតឲ្យអ្នកទាញចំណូលបានច្រើនគួរសម ហើយអ្នកអាចធ្វើការកំណត់ចំនួននៃចំណូលរបស់អ្នកបានតាមរយៈការដាក់តម្លៃនៃថ្លៃសិក្សា និងកំណត់ចំនួនសិស្ស។ ហើយអ្វីដែលពិសេសជាងនេះ អ្នកមានឱកាសក្នុងការចែករំលែកចំណេះដឹងដែលអ្នកមាន និងអាចពង្រឹងសមត្ថភាពខ្លួនឯងកាន់តែខ្លាំងតាមរយៈការបង្រៀនថែមទៀតផង។ គួរជម្រាបផងដែរថា ក្រៅពីមុខរបរទាំង ៥ ខាងលើ ការផ្ញើប្រាក់នៅធនាគារក៏ជាជម្រើសដ៏ល្អមួយដែរ ដែលអាចបង្កើតចំណូលអកម្មបន្ថែម ប្រសើរជាងទុកលុយចោល។ ក្នុងនោះ ធនាគារ Wing មានសេវាកម្មប្រាក់បញ្ញើដែលផ្តល់ការប្រាក់ខ្ពស់រហូតដល់ ៥.៥% ក្នុងមួយឆ្នាំ ដោយអតិថិជនអាចដាក់ប្រាក់សន្សំចាប់ពី ១០ ដុល្លារឡើងទៅ ហើយអាចបើកគណនីសន្សំជាប្រាក់រៀល​ ឬដុល្លារក៏បាន​។ ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ: 023 999 98។ យ៉ាងណាមិញ ដើមទុនតិចពុំមែនជាឧបសគ្គនៃភាពជោគជ័យទេ។ អ្វីដែលសំខាន់គឺចិត្តក្លាហាន ការស្រាវជ្រាវទីផ្សារ និងការមិនបោះបង់។ ចូរចាប់ផ្តើមជាមួយអ្វីដែលអ្នកកំពុងមានក្នុងដៃឥឡូវនេះ ដើម្បីសម្រេចក្តីស្រមៃក្នុងថ្ងៃអនាគត៕   អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/BusinessCambodiaBook                          
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-26T04:35:52.813Z", "category": "ហិរញ្ញវត្ថុ", "views": 17876, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ការពារល្អជាង!​ ២ស្នៀតជនឆបោ.ក ឧស្សាហ៍ប្រើប្រាស់ ដើម្បីព្យាយាម ហេ.កចូលគណនីតេឡេក្រាម
https://business-cambodia.com/articles/prevent-telegram-account
Telegram គឺជាវេទិកាផ្ញើមួយដែលមានប្រយោជន៍ប្រសិនបើយើងចេះប្រើវាឱ្យបានត្រឹមត្រូវ​។ ខណៈក្នុងនោះការប្រើប្រាស់ក៏អាចមានហានិភ័យដែរបើយើងមិនចេះគ្រប់គ្រងវាឱ្យបានត្រឹមត្រូវ។   យ៉ាងណាមិញបើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ដែលតែងណែនាំកន្លងមកបានឱ្យដឹងថា មានស្នៀត២យ៉ាងដែលជនអនាមិកក៏ឧស្សាហ៍ប្រើប្រាស់ដើម្បីព្យាយាមចូលគ្រប់គ្រងគណនី Telegram របស់យើងផងដែរ។   ទី១. បោកបញ្ឆោតឲ្យថតផ្ទាំងសន្ទនាកម្មវិធីTelegram ( screenshots chat screen ) ៖ ជនអនាមិកប្រើប្រាស់គ្រប់មធ្យោបាយដើម្បីសន្ទនាជាមួយជនរងគ្រោះ (chat) និងទាមទារឲ្យជនរងគ្រោះថតផ្ទាំងសន្ទនានៃកម្មវីធីតេឡេក្រាមរបស់អ្នក ដើម្បីទទួលបាននូវលេខកូដ 6 ខ្ទង់ ដែលក្រុមហ៊ុនតេឡេក្រាមបានផ្ញើមកចូលក្នុងគរណីជនរងគ្រោះតាមរយៈគណនីឈ្មោះ "Telegram" (Official supports bot)។   ទី២. បោកបញ្ឆោតឲ្យចុចតំណភ្ជាប់ក្លែងក្លាយ(Fake Link)៖ ជនអនាមិកដើរតួជាក្រុមហ៊ុនតេឡេក្រាម ផ្ញើសារទៅកាន់ជនរងគ្រោះតាមរយៈសារទូរសព្ទ(SMS), សារអេឡិចត្រូនិក(Email), តេឡេក្រាម(Telegram chat) ជាដើម ដោយភ្ជាប់ជាមួយខ្លឹមសារជម្រុញអោយអ្នកចុចលើតំណភ្ជាប់នោះ ដើម្បីបំពេញព័ត៌មានាពាក់ព័ន្ធនឹងគណនីរបស់ជនរងគ្រោះដើម្បីជនអាណាមិកអាចចូលទៅកាន់គណនីរបស់ជនរងគ្រោះបានតែម្តង។   ឧទាហរណ៍ដូចជា៖ ជនអានាមិកផ្ញើរសារដោយតម្រូវឲ្យជនរងគ្រោះធ្វើការបញ្ជាក់គណនី (Verify Telegram Account) លើតំណរភ្ជាប់ក្លែងក្លាយបើមិនដូចនោះទេគណនីរបស់ជនរងគ្រោះនឹងត្រូវលុបចោល (Your account will be canceled if it has not been verified for a long time. Please complete if as soon as possible at Telegram.org.)   ជាមួយគ្នានេះ នាយករដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ក៏បានបង្ហាញពីវិធីការពារផងដែរ។ ដោយក្នុងនោះអ្នកប្រើប្រាស់ Telegram ត្រូវធ្វើការដាក់ឲ្យដំណើរការនូវមុខងារសុវត្ថិភាពកម្រិត២ (Two-Step Verification) ជាបន្ទាន់ដើម្បីការពារគណនី ដោយ Login លើឧបករណ៍ ឬផ្ទាំង Internet Browser ដូចខាងក្រោម ៖   ១. ចូលទៅកាន់កម្មវិធីគណនី Telegram របស់អ្នក។   ២. ចុចលើពាក្យ “Settings” -> “Privacy and Security” -> “Two-Step Verification” -> “Set Password”។   ៣. ត្រង់ “Enter a password” វាយបញ្ចូលលេខសម្ងាត់ពិបាកទាយ -> រួចចុច “Continue”។   ៤. ត្រង់ “Re-enter your password” វាយបញ្ចូលលេខសម្ងាត់ឡើងវិញ -> រួចចុច “Continue” និងត្រង់ “Password Hint” វាយបញ្ចូលនូវពាក្យគន្លឹះដែលជួយអ្នកក្នុងការចងចាំលេខសម្ងាត់។   ៥. ត្រង់ “Recovery Email” លោកអ្នកអាចដាក់អាសយដ្ឋានសារអេឡិចត្រូនិក (Emaill) ដើម្បីអាចប្រើប្រាស់ផ្លាស់ប្តូរលេខសម្ងាត់ Two-Step Verification នៅពេលដែលអ្នកភ្លេច។       ​ទស្សនា​វិដេអូ​នៃ​របៀប​ដាក់​មុខ​ងារ​សុវត្ថិភាព​៖​ https://youtu.be/FDkv1UxyHH0  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-25T09:43:14.539Z", "category": "ភាពជាអ្នកដឹកនាំ", "views": 223, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ប្រាក់ខែ២៥០$ ចាយមិនគ្រាន់ ប្រាក់ខែ៥០០$ក៏ចាយមិនគ្រប់ បោះចោលទម្លាប់ទាំងនេះចេញ បើចង់មានលុយពេញៗដៃដូចគេ
https://business-cambodia.com/articles/how-to-spend-money-good-ways
បញ្ហាដែលអ្នកធ្វើការជាច្រើនកំពុងជួបប្រទះ គឺពេលដែលខ្លួនមានប្រាក់ខែតិច​ចាយមិនគ្រាន់ ដល់ពេលមានច្រើនហើយនៅតែចាយមិនគ្រប់ឬបានតែមួយគ្រប់មិនសល់អ្វីសោះ រឿងនេះមានមូលហេតុជាច្រើន តែមូលហេតុដែលសំខាន់ជាងគេនោះគឺ ទម្លាប់ចាយលុយរបស់បុគ្គលខ្លួនឯង។ ជាការពិតចាត់ចែងបានល្អលុយនឹងសល់ តែបើចាត់ចែងមិនល្អលុយក៏មិនសល់។ ជុំវិញរឿងនេះដែរ Business Cambodia សូមលើកយកនូវទម្លាប់មិនល្អមួយចំនួនដែលធ្វើឱ្យ អ្នកខំធ្វើការរកលុយមករាល់ខែតែមិនសល់អ្វី បើកាត់ទម្លាប់ទាំងហ្នឹងចោលបាន ប្រាកដជាលែងជួបបញ្ហាលុយកាក់ទៀតហើយ។ ១. បង្កើនបំណុលច្រើនជាងទ្រព្យ មនុស្សយើងតែងច្រឡំរវាង តម្រូវការចាំបាច់និងចំណង់សាមញ្ញឬទ្រព្យបំណុល ដូចជាសម្ភារៈនិយមផ្សេងៗមាន ឡានថ្មី ឬទូរស័ព្ទថ្មី។ ឧទាហរណ៍ថាពេលនៅប្រាក់ខែ២០០$ ជិះម៉ូតូទៅធ្វើការបាន ដល់ពេលបាន៥០០$ក៏ហ៊ានសម្រេចចិត្តបង់រំលស់ឡានទាំងដែលនៅជិះម៉ូតូបានសោះ ការចាយបែបនេះមិនខុសពីបង្កើតបំណុលឱ្យខ្លួនឯងឡើយ ព្រោះថាបើមានឡាននឹងត្រូវចំណាយកាន់តែច្រើនជាងមុន។ ២. មិនរក្សាទម្លាប់ចាយ   ត្រង់នេះវាដូចជាការចាយទៅតាមទឹកលុយដែលមាន ពេលមានលុយតិចចាយតិចទេ ដល់ពេលមានច្រើនចាយក៏ច្រើនដែរ នេះមានន័យថា បុគ្គលខ្លួនឯងមិនកំណត់ការចំណាយឱ្យបានជាក់លាក់ និងគ្មានការរៀបចំផែនការចំណាយឱ្យបានត្រឹមត្រូវជាប្រចាំ។ ឧទាហរណ៍ដូចជា ពេលចំណូលតិច​ទៅធ្វើរការចេះវេចបាយពីផ្ទះទៅ ដល់ពេលចំណូលច្រើនប្ដូរទៅជាញ៉ាំបាយខាងក្រៅវិញ ដែលវាជាហេតុធ្វើឱ្យត្រូវចាយលុយអស់ច្រើនជាងមុន។ ៣. មិនមានវិន័យលើការគ្រប់គ្រងអារម្មណ៍ ជាការពិត លុយស្មើនឹងអារម្មណ៍ ដូច្នេះការចាយលុយតាមអារម្មណ៍គឺនឹងធ្វើឱ្យអស់លុយឆាប់ណាស់ ព្រោះថាអារម្មណ៍មនុស្សតែងតែប្រែប្រួលពិបាកគ្រប់គ្រង។ មនុស្សយើងដាច់ខាតមិនត្រូវចាយលុយតាមរបៀបនេះឡើយ ត្រូវមានច្បាប់សម្រាប់ខ្លួនឯងប្រើដើម្បីប្រឆាំងនឹងអារម្មណ៍កុំឱ្យចាយផ្ដេសផ្ដាស។ ហើយវិធីដែលគ្រប់គ្រងអារម្មណ៍បានល្អបំផុតនោះគឺ កុំដាក់លុយច្រើនតាមខ្លួន មានន័យថាបើទៅផ្សារទិញម្ហូបដាក់តែលុយត្រូវទិញម្ហូបបានហើយ កុំដាក់លើសហ្នឹង ដើម្បីងាយទប់អារម្មណ៍ដែលហោះហើរឃើញខោអាវស្អាតៗនៅក្នុងផ្សារហើយចង់ទិញ តែក៏ទិញមិនបានព្រោះគ្មានលុយច្រើនជាប់ខ្លួន ធ្វើបែបនេះជួយកាត់បន្ថយការចំណាយមិនចាំបាច់បានច្រើន។ ៤. មិនដកសន្សំមុនពេលចំណាយ មានមនុស្សច្រើនណាស់ចូលចិត្តប្រើពាក្យថា ចាយសិនទៅចាំសន្សំពេលសល់លុយ ប៉ុន្តែជាក់ស្ដែងលុយមិនដែលឃើញសល់ទេ ព្រោះថាចាយគឺចាយបើមិនដកទុកទេចាយទាល់តែអស់ ជួនកាលអស់ទាំងមិនដឹងខ្លួន មានខ្លះទៀតចាយសល់ថ្ងៃ ដាច់លុយមុនពេលបើកប្រាក់ខែជាប្រចាំ។ អាស្រ័យហេតុនេះហើយបានជាគួរតែ បង្កើតទម្លាប់ដកលុយទុកមុនចំណាយជាប្រចាំ ហើយវាគួរតែមានចំនួន ពី១០ទៅ២០ភាគរយ​ នៃចំណូលដែលរកបាន បើអាចដកវាទុកក្នុងគណនីសន្សំជាមួយនឹងធនាគារ ដើម្បីទទួលបានការប្រាក់ ហើយអ្វីដែលសំខាន់គឺដើម្បីកុំឱ្យច្រឡំដកចាយអស់ទៀត។ ជាការពិតប្រាក់ខែតិចឬច្រើន សល់លុយឬមិនសល់លុយ វាអាស្រ័យនៅលើទម្លាប់នៃការគ្រប់គ្រងលុយរបស់អ្នក ហេតុនេះប្រសិនបើលោកអ្នកកំពុងតែជួបបញ្ហាខាងលើនេះ សូមពិនិត្យទៅលើទម្លាប់ចាយលុយរបស់អ្នក ថាតើអ្នកគ្រប់គ្រងវាត្រូវហើយឬនៅ? តើអ្នកចាត់ចែងវាត្រូវខ្ទង់ទេ? តើចាយរាល់ថ្ងៃនេះលើរបស់ចាំបាច់ឬគ្រាន់តែចាយតាមចំណង់(របស់មិនចាំបាច់)? ដោយឡែកអ្វីដែលលើកឡើងខាងលើវាអាចនឹងមិនត្រូវទាំងអស់ឡើយ ព្រោះថាមានករណីខ្លះ លោកអ្នកអាចនឹងមានបន្ទុកច្រើនជាងមុនទើបធ្វើឱ្យមិនសល់លុយ តែទោះជានៅក្នុងស្ថានភាពណាក៏ដោយ ការបង្កើតទម្លាប់ល្អក្នុងការចាត់ចែងលុយនៅតែជារឿងសំខាន់ខ្លាំងដដែល។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-25T09:38:43.748Z", "category": "ហិរញ្ញវត្ថុ", "views": 1363, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ឈប់ធ្វើការ សល់លុយជាងកន្លះលាន$ ស្រ្តីរូបនេះប្រាប់រឿង៣ ដែលធ្វើឲ្យខ្លួនអាចចូលនិវត្តនត្រឹមវ័យ៣០ឆ្នាំ
https://business-cambodia.com/articles/woman-shared-tip-to-financial-freedom
Purple គឺជាស្រ្តីវ័យក្មេងម្នាក់ដែលមិនបញ្ចេញឈ្មោះពិតប្រាកដនោះទេពោលគឺគាត់ជាbloger លាក់មុខម្នាក់ដែលរកចំណូលបានច្រើនរហូតធ្វើឲ្យគាត់អាចចូលនិវត្តនពីការងារជាមួយនឹងលុយ៥៤ម៉ឺនដុល្លារ។ ខាងក្រោមនេះគឺជារឿងសំខាន់ទាំង៣ដែល Purple បានអនុវត្តដែលធ្វើឲ្យគាត់អាចចូលនិវត្តទាំងវ័យក្មេងជាមួយនឹងលុយជាងកន្លះលានដុល្លារ។ ១. ផ្លាស់ប្ដូរការងារញឹកញាប់ដើម្បីបង្កើនចំណូល  ពីមុនPurple ធ្លាប់ធ្វើការចំណូលប្រចាំឆ្នាំបាន៤៨០០០ដុល្លារប៉ុន្ដែមួយខែៗមិនសល់លុយសោះ។  ដោយសារមួយខែៗមិនសល់លុយសោះ នាងចាប់ផ្ដើមរកវិធីបង្កើនចំណូលហើយវិធីបង្កើនចំណូលរបស់នាងដែលល្អបំផុតគឺតាមរយៈការផ្លាស់ប្ដូរការងារញឹកញាប់( Job-hopping)។  នាងបានឲ្យដឹងថាតាមបទពិសោធន៍របស់នាង ការផ្លាស់ប្ដូរការងារញឹកញាប់គឺធ្វើឲ្យឡើងប្រាក់ខែច្រើនហើយឡើងតំណែងក៏លឿនផងដែរ ដែលធ្វើឲ្យចំណូលរបស់នាងកើនឡើងជាលំដាប់។  នាងក៏បានចែករំលែកទៀតថាការធ្វើការស្មោះស្ម័គ្រយូរឆ្នាំជាមួយក្រុមហ៊ុនមួយពេលខ្លះយើងមិនបានផលតបស្នងដូចអ្វីដែលយើងបានលះបង់នោះទេ។ ដូច្នេះនាងតែងតែផ្លាស់ប្ដូរការងារដើម្បីចាប់ឱកាសការងារថ្មី បទពិសោធន៍ថ្មីហើយចំណូលកើន។   ២. កាត់ចំណាយ  Purple ធ្លាប់រស់នៅក្នុងទីក្រុងNew York ដែលត្រូវចំណាយលុយអស់ច្រើននៅក្នុងការរស់នៅ។ បន្ទាប់មកនាងចាប់ផ្ដើមផ្លាស់ប្ដូរទីលំនៅដែលធ្វើឲ្យនាងអាចសន្សំសំចៃបានច្រើន កាត់ចំណាយបានច្រើនដែលធ្វើឲ្យនាងសល់លុយសម្រាប់សន្សំដើម្បីសម្រេចគោលដៅចូលនិវត្តរបស់នាង។ ៣. វិនិយោគឲ្យបានឆាប់ ហើយវិនិយោគជាប្រចាំ  Purple បានរៀនពីគំនិតវិនិយោគពីម្ដាយរបស់នាងដោយម្ដាយនាងប្រាក់ឲ្យនាងចុះឈ្មោះបង្កើតគម្រោងសន្សំត្រៀមចូលនិវត្តនដែលហៅថា401K ដែលជាគម្រោងសន្សំលុយទុកចូលនិវត្តដែលក្រុមហ៊ុនតែងតែបង្កើតសម្រាប់បុគ្គលិក។ Purple តែងតែដកលុយមកសន្សំនៅក្នុងគម្រោងសន្សំលុយសម្រាប់ចូលនិវត្តជានិច្ច ទោះជារកបានតិចឬច្រើនក៏ដោយហើយជាលទ្ធផលតាមយៈការវិនិយោគនិងសន្សំជាប្រចាំនេះជួយឲ្យនាងចូលនិវត្តនៅវ័យត្រឹមតែ៣០ឆ្នាំប៉ុណ្ណោះ។  ការចាប់ផ្ដើមសន្សំនិងវិនិយោគឲ្យបានឆាប់គឺផ្ដល់ពេលវេលាឲ្យអ្នកបានច្រើនក្នុងការកសាងទ្រព្យសម្បត្តិតាមរយៈការប្រាក់ផ្គួប។ ឧទាហរណ៍បើអ្នកចាប់ផ្ដើមវិនិយោគ១០០ដុល្លារនៅអាយុឆ្នាំ២៥ជាមួយនឹងអត្រាផលចំណេញប្រចាំឆ្នាំ៨% នោះត្រឹមអាយុ៦៥ឆ្នាំលុយរបស់អ្នកនឹងកើនដល់៣៥ម៉ឺនដុល្លារ។ យ៉ាងណាមិញបើអ្នកចាប់ផ្ដើមវិនិយោគនៅអាយុ៥៣ឆ្នាំនៅត្រឹមអាយុ៦៥ឆ្នាំលុយអ្នកើនបានត្រឹមតែ១៥ម៉ឺនដុល្លារប៉ុណ្ណោះ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-25T09:37:07.214Z", "category": "ហិរញ្ញវត្ថុ", "views": 2062, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ដំណឹងល្អៗ! ផ្លូវជាតិថ្មីសន្លាងឆ្លងកាត់ខេត្ដ ៣ នេះ សម្រេចការសាងសង់រួចរាល់ ១០០ ភាគរយ
https://business-cambodia.com/articles/national-road-ten-completed
គម្រោងផ្លូវជាតិលេខ១០ (អតីតផ្លូវលេខ១៥៥១) ដែលសាងសង់ឆ្លងកាត់ខេត្ដចំនួន ៣ រួមមាន៖ ខេត្ដបាត់ដំបង ខេត្ដពោធិ៍សាត់ និងខេត្ដកោះកុង បានសម្រេចការសាងសង់រួចរាល់ ១០០ ភាគរយហើយ។ នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។     ជាមួយគ្នានោះ ឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង, ក្រុមហ៊ុនសាងសង់ CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន ចុះត្រួតពិនិត្យលម្អិត ដើម្បីធានាការប្រើប្រាស់យូរអង្វែងស្របតាមបទដ្ឋានបច្ចេកទេសផងដែរ។   ក្នុងដំណើរចុះពិនិត្យនោះ ឯកឧត្ដមក៏បានបញ្ជាក់ដែរថា ក្រោយពីការងារចុះត្រួតពិនិត្យបច្ចេកទេសនេះចប់ ក្រុមការងារនឹងប្រជុំវាយតម្លៃ នឹងដាក់ជូនឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងសធារណការ និងដឹកជញ្ជូន ពិនិត្យ សម្រេចប្រគល់-ទទួលដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្ន។ ហើយក្នុងនោះដែរ ក្រសួងនឹងដាក់សំណើរទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំកាលបរិច្ឆេទសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។   សូមជម្រាបថា គម្រោងផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ ចាប់ផ្ដើមពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ នៃខេត្ដកោះកុង។ ខណៈផ្លូវជាតិនេះត្រូវបានចាប់ផ្ដើមការសាងសង់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកម៉្លេះ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-25T09:20:02.498Z", "category": "អចលនទ្រព្យ", "views": 1399, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អ្នកមានដីត្រៀម! ចិនគ្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ បម្រើឲ្យវិស័យទាំងនេះ
https://business-cambodia.com/articles/china-plans-to-invest-in-creating-special-economic-zones
លោក ចាវ ជានជីន (Zhao Jianjun) អភិបាលក្រុងអ៊ូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា ភាគីចិនមានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ នៅកម្ពុជា។ ដោយក្នុងនោះរួមមាន៖ ទី១. តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងទី២. តំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម។ ការបញ្ជាក់របស់លោក ចាវ ជានជីន នេះត្រូវបានធ្វើឡើងក្នុងឱកាសដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។     នៅក្នុងជំនួបនោះ ឯកឧត្តម ជា វុទ្ធី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងប្រជាជននៃទីក្រុងអ៊ូស៊ីដែលតែងតែខិតខំជំរុញ និងគាំទ្រវិនិយោគិនមកពីទីក្រុងអ៊ូស៊ីដើម្បីមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។   ឯកឧត្តមបានលើកទ្បើងពីភាពល្អប្រសើរនៃស្ថានភាពវិនិយោគនៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុកក្នុងឆ្នាំ២០២៤ និងកំណើនវិនិយោគក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា, ពិសេសភាពរីកចម្រើនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបច្ចុប្បន្នបានទាក់ទាញការវិនិយោគមកក្នុងតំបន់បានប្រមាណ ២០០ក្រុមហ៊ុន ហើយទំហំនៃការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសនេះ មានប្រមាណ ៣០%នៃការនាំចេញសរុបពីតំបន់សេដ្ឋកិច្ចពិសេសទាំងអស់។     ជាការឆ្លើយតប លោក ចាវ ជានជីន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែបានផ្តល់ការគាំទ្រដល់កិច្ចដំណើរការនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានធ្វើឱ្យតំបន់សេដ្ចកិច្ចពិសេសនេះមានការរីកចម្រើនជាបន្តបន្ទាប់។ លោកក៏បានបង្ហាញនូវការប្តេជ្ញាក្នុងការបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះកាន់តែមានការរីកចម្រើនមួយកម្រិតទៀតតាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន ពិសេសវិនិយោគិនមកពីខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី មកបណ្តាក់ទុនវិនិយោគបន្ថែមទៀត។  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-25T07:18:06.304Z", "category": "អចលនទ្រព្យ", "views": 20124, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កំហុស៥យ៉ាង ធ្វើឱ្យមនុស្ស ខ្សោយទំនាក់ទំនង ចាញ់ច្រាបមិនហ៊ាន និយាយជាមួយអ្នកដទៃ
https://business-cambodia.com/articles/lack-of-communication-fault-
មនុស្សភាគច្រើន មិនសូវពូកែធ្វើទំនាក់ទំនងនិងប្រើសម្តីចងមិត្ត ​បន្ទាន់ចិត្តអ្នកដទៃនោះឡើយ​ ហើយក៏មានសាងកំហុសឆ្គង ធ្វើឱ្យការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃកាន់យឺបយ៉ឺនថែមទៀត។ យ៉ាងណាមិញបើតាមប្រភពពីសមគមន៍អភិវឌ្ឍន៍ជំនាញ Skillyouneed បានឱ្យដឹងថា កំហុសឆ្គងធំៗទាំង៥នេះ ធ្វើឱ្យមនុស្សមិនពូកែសម្តី មិនចេះធ្វើទំនាក់ទំនង កាន់តែពិបាកចុះចំណោមជាមួយអ្នកដទៃ។   ១. មិនច្បាស់ថាចង់និយាយអ្វី៖ការធ្វើទំនាក់ទំនងកសាងមិត្តភាព ភាពច្បាស់លាស់លើការនិយាយពិតជាសំខាន់។ ដូច្នេះការដែលអ្នកមិនច្បាស់ថាខ្លួននឹងនិយាយអ្វីជាមួយអ្នកដទៃ និយាយពីនេះបន្តិចពីនោះបន្តិច នឹងធ្វើឱ្យអ្នកដទៃពិបាកយល់ពីអ្នក  ហើយអ្នកក៏ពិបាកយល់ពីតម្រូវការរបស់អ្នកដទៃវិញដែរ។   ហេតុនេះដើម្បីកុំឱ្យមានកំហុស និងអាចកសាងទំនាក់ទំនងឱ្យបានល្អអ្នកត្រូវប្រាកដថាអ្នកបានត្រៀមខ្លួន ដើម្បីនិយាយអំពីប្រធានបទអ្វីដែលអ្នកចង់និយាយ និងមានតម្រូវការក្នុងការនិយាយ។     ២. និយាយច្រើនជាងស្តាប់៖ ការនិយាយច្រើនជាងស្តាប់គេ នៅក្នុងកំឡុងពេលសន្ទានាជាមួយនរណាម្នាក់ គឺជាកំហុសមួយក្នុងការទំនាក់ទំនង ព្រោះអ្នកនឹងមិនអាចយល់ពីដៃគូសន្ទានាម្ខាងទៀតបានច្បាស់ឡើយ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ស្តាប់គេហើយបញ្ចេញគំនិតខ្លួនឯងគ្រប់ពេល។   ហេតុនេះដើម្បីសាងទំនាក់ទំនងឱ្យបានល្អអ្នកត្រូវ​ប្រាកដថាបានស្តាប់គេដោយយកចិត្តទុកដាក់ និងនិយាយចេញពីមតិនិងគំនិតអ្នកដោយភាពឆ្លាតវៃ។   ៣. សារដែលអ្នកដទៃពិបាកយល់៖ ការធ្វើទំនាក់ទំនងគឺមានតួនាទីធ្វើយ៉ាងណាឱ្យភាគីទាំងពីរមានការយល់ពីគ្នាទៅវិញទៅមក តែការដែលអ្នកនិយាយឬបញ្ជូនសារដែលពិបាកយល់ ក្នុងអំឡុងពេលសន្ទានា ជាកំហុស មួយដែលធ្វើឱ្យអ្នកដៃគូម្ខាងទៀតពិបាកសន្ទានាជាមួយអ្នក។   ដូច្នេះហើយដើម្បីឱ្យការធ្វើទំនាក់ទំនងកាន់តែល្អប្រសើរ អ្នកអាចនិយាយអ្វីដែលងាយយល់ មានភាពច្បាស់លាស់ និងមានហេតុផលសមរម្យ។   ៤. និយាយកាត់អ្នកដទៃ៖ ការនិយាយកាត់អ្នកដទៃអំឡុងពេលសន្ទានា ជាទម្លាប់មួយមិនល្អនិងជាកំហុសមួយក្នុងការសាងទំនាក់ទំនង ព្រោះវាអាចធ្វើឱ្យអ្នកយល់ខុសពីខ្លឹមសារនៃការនិយាយរបស់ដៃគូម្ខាងទៀត ឬក៏ធ្វើឱ្យគេមិនចូលចិត្តនិយាយជាមួយអ្នកតែម្តង។   ដូច្នេះដើម្បីសាងទំនាក់ទំនងឱ្យបានល្អ សូមកាត់បន្ថយការនិយាយកាត់អ្នកដទៃច្រើនហួសហេតុ ហើយសូមរក្សាការស្តាប់ដៃគូម្ខាងទៀតឱ្យចប់សឹមបញ្ចេញយោបល់ ទើបការសន្ទនាមានកាន់តែប្រសើរ។   ៥. មិនបើកទូលាយ៖ ការដែលមិនបើកចិត្តទូលាយគឺជាកំហុសមួយក្នុងការធ្វើទំនាក់ទំនងក្នុងសង្គម ពីព្រោះថាដើម្បីឱ្យមានទំនាក់ទំនងល្អ មិនប្រាកដថាអ្នកត្រូវតែនិយាយជាមួយប្រភេទមនុស្សតែមួយ ឬជជែកពិភាក្សា តែលើប្រធានបទដែលអ្នកចូលចិត្តនោះទេ ព្រោះការទំនាក់ទំនងក្នុងសង្គមនឹងត្រូវជួបមនុស្សច្រើនប្រភេទ ជាមួយប្រធានបទខុសៗ។   ដូច្នេះដើម្បីឱ្យការធ្វើទំនាក់ទំនងបានល្អ ត្រូវប្រាកដថាអ្នកអាចបើកចិត្តទូលាយ និយាយប្រាស្រ័យជាមួយមនុស្សគ្រប់ប្រភេទ យល់ពីស្ថានភាពមនុស្ស​និងការសម្របខ្លួន ទៅក្នុងកិច្ចសន្ទនានៃប្រធានបទណាមួយជាដើម។   ក្នុងនោះបើផ្អែកទៅតាមការសិក្សាស្រាវជ្រាវបានបង្ហាញថាមានមនុស្សជាច្រើន បានជួបបញ្ហាថប់បារម្ភ ព្រោះកត្តាខ្សោយទំនាក់ទំនង បាត់បង់មិត្តភក្តិ និងពិបាកចងមិត្តភាពជាមួយមនុស្សថ្មីៗ​ ដោយសារពួកគេប្រព្រឹត្តិកំហុសឆ្គងមួយចំនួនក្នុងការប្រាស្រ័យទាក់ទង​ ដោយមិនដឹងខ្លួននេះឯង៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-25T04:11:50.639Z", "category": "ភាពជាអ្នកដឹកនាំ", "views": 868, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy" ] }
នៅខ្មែរក៏ធ្វើបាន! អ្នកស្រី Cindy អាចដោះបំណុ.លជាង២១ម៉ឺនដុ.ល្លារ ត្រឹម៤ឆ្នាំ ដោយប្រើក្បួន១នេះ
https://business-cambodia.com/articles/zbb-rule
តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន GMA បានឱ្យដឹងថា មេធាវីវ័យ៣០ឆ្នាំ អ្នកស្រី Cindy Zuniga ធ្លាប់ជាប់បំណុលសិស្សខ្ទង់ ២១៥,០០០ដុល្លារ បន្ទាប់ពីគាត់បញ្ចប់ការសិក្សាសាលាច្បាប់។ ក្រោយមកអ្នកស្រីបានសម្រេចចិត្តប្រើក្បួនពិសេស១គឺ ក្បួនZBB (Zero-Based Budget) ជួយឱ្យគាត់ដោះបំណុលអស់ដោយប្រើពេលត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ។ ក្បួន ZBB បានមកពីពាក្យពេញថា Zero-Based Budget​ គឺជាវិធីសាស្រ្តនៃការរៀបចំបែងចែកកញ្ចប់លុយសម្រាប់ការចំណាយប្រចាំថ្ងៃដ៏វ័យឆា្លតមួយ ជួយឱ្យមនុស្សរស់នៅមានស្ថានភាពហិរញ្ញវត្ថុល្អប្រសើរជាងធម្មតា។​ ជាទូទៅគេតាមក្បួននេះ គឺតម្រូវឱ្យមនុស្សត្រៀមលុយសម្រាប់ការចំណាយឱ្យបានចាប់ពី១ខែឡើងទៅ។ ដំណាក់កាលទី១, ស្របតាមក្បួន ZBB អ្នកស្រី Cindy ត្រូវធ្វើការយកចិត្តទុកដាក់ទៅលើរឿងធំៗ ៣យ៉ាងខ្លាំងបំផុតគឺ តាមដានការចំណាយ បង្កើតការសន្សំដោយស្វ័យប្រវត្តិ ព្រមទាំងរកវិធីបង្កើនចំណូល។ អ្នកស្រី Cindy ពន្យល់ថា គាត់ចាប់ផ្ដើមពិនិត្យលើខ្ទង់ចំណាយប្រចាំថ្ងៃ ដោយការកត់ចំណាយរាល់ពេលចាយលុយរួច។ បន្ទាប់មកគាត់សរុបរៀងរាល់មួយសប្តាហ៍ម្ដង និងមួយខែម្ដង ដើម្បីរកឱ្យឃើញថា តើជាធម្មតាគាត់ត្រូវចំណាយប៉ុន្មានឱ្យប្រាកដ។ ការចំណាយទាំងនោះអ្នកស្រីទុកតែរឿងណាដែលចាំបាច់ ដូចជា ការបង់បំណុលប្រចាំខែ ការសន្សំ និងការចំណាយលើការរស់នៅផ្សេងៗ។ ក្រៅពីរបស់ចាំបាច់អ្នកស្រីកាត់ចេញពីខ្ទង់ចំណាយរបស់គាត់ទាំងអស់ បន្ទាប់មកអ្នកស្រីបានដកលុយមួយកញ្ចប់សម្រាប់ការចំណាយប្រចាំខែនេះ និងខែបន្ទាប់មួយទៀត។ ធ្វើបែបនេះអាចជួយឱ្យអ្នកស្រីប្រាកដចិត្តថា គាត់មិនចំណាយហួសកម្រិត ហើយសល់លុយសម្រាប់ដោះបំណុលបានកាន់តែច្រើន។ ការចំណាយទាំងនោះអ្នកស្រីទុកតែរឿងណាដែលចាំបាច់ ដូចជា ការបង់បំណុលប្រចាំខែ ការសន្សំ និងការចំណាយលើការរស់នៅផ្សេងៗ។ ក្រៅពីរបស់ចាំបាច់អ្នកស្រីកាត់ចេញពីខ្ទង់ចំណាយរបស់គាត់ទាំងអស់ បន្ទាប់មកអ្នកស្រីបានដកលុយមួយកញ្ចប់សម្រាប់ការចំណាយប្រចាំខែនេះ និងខែបន្ទាប់មួយទៀត។ ធ្វើបែបនេះអាចជួយឱ្យអ្នកស្រីប្រាកដចិត្តថា គាត់មិនចំណាយហួសកម្រិត ហើយសល់លុយសម្រាប់ដោះបំណុលបានកាន់តែច្រើន។ ដំណាក់កាលទី២, ជំហានបន្ទាប់អ្នកស្រី បានសម្រេចចិត្តទៅសិក្សាជាមួយខាងធនាគារ ដើម្បីស្នើសុំរៀបចំកម្ចីឡើងវិញ។ ជាលទ្ធផលនៃការចរចា អ្នកស្រីទទួលបានឱកាសបង់លុយប្រចាំខែបានច្រើនជាងមុន ជាហេតុនាំឱ្យគាត់ចំណេញអត្រាការប្រាក់ និងរយៈពេលច្រើនគួរសម។ ក្រោយពេលដែលអនុវត្តន៍តាមគោលការណ៍ខាងលើនេះមួយរយៈ អ្នកស្រី Cindy បានសង្កេតឃើញថា​ ស្ថានភាពហិរញ្ញវត្ថុរបស់គាត់ល្អប្រសើរឡើងច្រើន ហើយបំណុលក៏ថមថយជាលំដាប់នៅក្នុងរយៈពេលខ្លីគួរឱ្យកត់សម្គាល់។ បន្ទាប់ពីអស់បំណុល​ អ្នកស្រីក៏នៅតែបន្តដើរតាមក្បួន ZBB ដដែល នាំឱ្យគាត់ចេះត្រៀមខ្លួនមុនជានិច្ច ហើយមិនមានបញ្ហានៅក្នុងការចំណាយសោះឡើយ។ អ្វីដែលសំខាន់អ្នកស្រីប្រាកដចិត្តថាទោះជាបាត់បង់ចំណូល១ខែក៏គាត់មិនធ្លាក់ក្នុងបំណុលដែរ ព្រោះក្បួន ZBB ជួយឱ្យគាត់មានប្រាក់បម្រុងប្រចាំខែជានិច្ច។ ស្រ្តីវ័យ៣០ឆ្នាំរូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា គាត់ជោគជ័យជាមួយនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួនបែបនេះគឺដោយសារតែការ រៀនសូត្រតាមរយៈអ្នកជំនាញ និងអ្នកមានឥទ្ធិពលផ្នែកហិរញ្ញវត្ថុដូចជាលោក Dave Ramsey ជាដើម។ ដូច្នេះហើយអ្នកស្រីបានក្រើនរំលឹកថា មនុស្សគ្រប់រូប ជាពិសេសអ្នកជាប់បំណុល គួរតែយកចិត្តទុកដាក់ទាញយកចំណេះដឹងហិរញ្ញវត្ថុមកដាក់ខ្លួន ព្រោះបើគ្មានចំណេះដឹងអ្នកនឹងពិបាកគេចផុតពីបញ្ហាណាស់៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/BusinessCambodiaBook
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-25T03:04:17.692Z", "category": "ហិរញ្ញវត្ថុ", "views": 1737, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ចៀសឱ្យផុត! អ្នកជំនាញ ប្រាប់ចំៗថា ពាក្យ៣ម៉ាត់នេះ អាចអូសជីវិតអ្នកឲ្យធ្លាក់ខ្លួនពិបាកខ្លាំង
https://business-cambodia.com/articles/avoid-these-3-words
បំណងប្រាថ្នាធំបំផុតរបស់មនុស្សភាគច្រើន គឺចង់រស់នៅសុខកាយសប្បាយចិត្ត និងមានអនាគតល្អ ប៉ុន្តែអាចសម្រេចបានតិចតួចបំផុត។ ហេតុនេះហើយទើបលោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានបង្ហាញនូវពាក្យ៣ម៉ាត់ ដែលអូសទាញជីវិតយើងធ្លាក់ក្នុងស្ថានភាពលំបាកខ្លាំង។ ពាក្យទាំង៣ម៉ាត់នោះរួមមាន៖ ១/. Greed (លោភលន់)៖ ភាពលោភលន់កើតឡើងនៅពេលដែលអ្នកបណ្ដោយឱ្យលុយដឹកមុខ ដោយសារតែឃើញឱកាសហុចផល អ្នកព្យាយាមធ្វើការសព្វគ្រប់បែបយ៉ាង លែងខ្វល់ពីសុខភាព លែងខ្វល់រឿងខុសរឿងត្រូវសំខាន់ឱ្យតែបានលុយ។ ២/. Fear (ភ័យខ្លាច)៖ ភាពភ័យខ្លាចបណ្ដាលឱ្យមានក្ដីអស់សង្ឃឹម ហើយក្ដីអស់សង្ឃឹមគឺជាសត្រូវជាមួយនឹងការកសាងអនាគត។ លោក Dave បានលើកឡើងថា៖ «នៅរយៈពេល ២០វិនាទី បន្ទាប់ពីការអស់សង្ឃឹម ឬភ័យខ្លាចចំពោះឱកាសអ្វីមួយ អាចធ្វើឱ្យអ្នកមើលឃើញថាខ្លួនឯងល្ងង់»។ ឧទាហរណ៍ដូចជា អ្នកខ្លាចក្នុងការផ្លាស់ប្ដូរទម្លាប់មិនល្អចេញ អ្នកនឹងបាត់បង់ឱកាសអភិវឌ្ឍន៍ខ្លួន បើអ្នកខ្លាចក្នុងការកាត់បន្ថយចំណាយឬរៀនគ្រប់គ្រងលុយ អ្នកនឹងបាត់ឱកាសសល់លុយកើនទ្រព្យ។ ៣/. Pride (មោទកភាព)៖ ត្រង់ចំណុចនេះលោក Dave បានលើកឡើងថា៖ «មោទកភាពនៅលើផ្លូវខុស​ កើតឡើងនៅពេលដែលអ្នករស់នៅរាល់ថ្ងៃដើម្បីតែទទួលបានពាក្យសរសើរពីអ្នកដទៃ»។ អ្នកខំប្រឹងទិញសម្ភារៈល្អៗ ទិញឡានទំនើបជិះ រស់នៅក្នុងជីវិតស៊ីវីល័យ ចាយហួសសមត្ថភាព ដើម្បីតែផ្គាប់ភ្នែកអ្នកដទៃ ចង់ឱ្យគេសរសើរ។ យ៉ាងណាមិញ លោក Dave Ramsey បានគូសបញ្ជាក់ថា ប្រសិនបើអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងមានបញ្ហាទាំង៣ខាងលើនេះ គួរតែរកវិធីដោះស្រាយវាឱ្យបានលឿនបំផុត មនុស្សម្នាក់ៗមានពេលវេលាមិនច្រើនទេ ដូច្នេះគួរតែស្គាល់ពីតម្រូវការរបស់ខ្លួនឯងឱ្យច្បាស់ ហើយខិតខំបំពេញវាឱ្យបាន ដោយកុំបំពានអ្នកណាជាពិសេសគឺខ្លួនឯង៕   អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/BusinessCambodiaBook  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-25T02:50:47.610Z", "category": "ហិរញ្ញវត្ថុ", "views": 572, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កុំធ្វើទៀត! នេះជាកំហុសធំៗទាំង៤ ដែលអ្នកប្រើ iPhone កំពុងតែបំផ្លា.ញថ្មទូរស័ព្ទខ្លួនឯងហើយ
https://business-cambodia.com/articles/stop-mistake
ការប្រើប្រាស់ទូរស័ព្ទ iPhone ប្រសិនជាយើងប្រើទៅយល់ដឹងពីគុណភាពថ្មវាច្បាស់ នោះប្រើដល់រាប់ឆ្នាំក៏ថ្មវាមិនងាយខូចដែរ ប៉ុន្តែសម្រាប់បងប្អូនចេះតែប្រើៗមិនដឹងច្បាស់ អស់ថ្មពេលណាចេះតែយកទៅសាកពេលហ្នឹងហើយចេះតែប្រើប្រាស់ឆ្នាំងសាកផ្តេសផ្តាសនោះមិនដល់មួយឆ្នាំទេ ថ្មទូរស័ព្ទរបស់អ្នកនឹងឆាប់ខូចខ្លាំងណាស់។ ជាមួយគ្នានោះដែរ ខាងក្រោមនេះជាកំហុសធំៗទាំង៥ ដែលអ្នកប្រើ iPhone កំពុងតែបំផ្លា.ញថ្មទូរស័ព្ទខ្លួនឯងហើយ៖ ១. សាកថ្មពេលទូរស័ព្ទកំពុងក្តៅខ្លាំង៖ ប្រសិនជាលោកអ្នកលេងទូរស័ព្ទរហូតដល់ឡើងកម្តៅក្តៅខ្លាំង សូមកុំយកទូរស័ព្ទទៅសាកថ្មភ្លាមៗឱ្យសោះ ព្រោះកាលពីកន្លងទៅក្រុមហ៊ុន Apple ក៏ធ្លាប់ព្រមានដែរថា បើអ្នកយកទូរស័ព្ទទៅសាកថ្មពេលក្តៅនោះថ្មរបស់អ្នកនឹងឆាប់ខូចខ្លាំងបើវាក៏មិនបានផ្តល់ថាមពលឱ្យទូរស័ព្ទរបស់អ្នកបានយូរនោះទេ។ ២. មិនប្រើ Auto-Brightness៖ ការបន្ថយពន្លឺនៅលើទូរសព្ទរបស់អ្នកនឹងជួយសន្សំសំចៃថ្មរបស់អ្នកដូច្នេះប្រសិនជាអាចលោកអ្នកគួរតែប្រើឧបករណ៍ជំនួយដើម្បីឱ្យពន្លឺទូរស័ព្ទរបស់អ្នកឡើងដោយស្វ័យប្រវត្តិ។ ៣. សាកថ្មចោលរហូតដល់មួយយប់៖ មានបងប្អូនមួយចំនួនចូលចិត្តណាស់ ពេលលេងទូរស័ព្ទអស់ថ្មហើយតែងតែយកទូរស័ព្ទទៅសាកចោលពេញមួយយប់ដោយពួកគាត់គិតថាធ្វើបែបនេះស្រួលណាស់ពេលងើបមកថ្មទូរស័ព្ទពេញតែម្តង។ ប៉ុន្តែបងប្អូនមានដឹងទេថា ការធ្វើបែបនេះគឺវាបណ្តាលឱ្យកាន់តែបង្កើតកម្តៅលើសហើយឆាប់ខូចខ្លាំងណាស់។ ៤.ប្រើឆ្នាំងសាកថោក៖ មានបងប្អូនមួយចំនួនសុខចិត្តចាយលុយទៅលើការទិញទូរស័ព្ទថ្លៃៗ តែមិនហ៊ានចំណាយលុយទៅទិញឆ្នាំសាកថ្លៃនោះទេ ព្រោះពួកគាត់គិតថាប្រើតែឆ្នាំងសាកថោកៗទៅសាកចូលដូចតែគ្នា តែពួកគាត់មិនដឹងទេថាការប្រើប្រាស់ឆ្នាំងសាកថោកនេះកំពុងតែបំផ្លាញថ្មទូរស័ព្ទគាត់ដោយមិនដឹងខ្លួនហើយ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-25T02:23:28.762Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 878, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
មកស្គាល់មន្ទីរពេទ្យធំៗចំនួន២០ នៅភ្នំពេញ ដែលអ្នកមានប័ណ្ណ ប.ស.ស អាចទៅព្យាបាលដោយឥតគិតថ្លៃ
https://business-cambodia.com/articles/can-use-bor-sor-sor-hospital-in-pp
សម្រាប់ បងប្អូនដែលមានប័ណ្ណ ប.ស.ស ហើយចង់ប្រើប្រាស់សេវាព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញ តែមិនទាន់ដឹងថាមានមន្ទីរពេទ្យណាខ្លះដែលមានដៃគូសហការជាមួយ ប.ស.ស ឈប់បារម្ភទៀតទៅ។ ខាងក្រោមនេះជាមន្ទីរពេទ្យធំៗនៅរាជធានីភ្នំពេញដែលមានដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម ផ្នែកថែទាំសុខភាព៖   ១. មន្ទីរពេទ្យកាល់ម៉ែត ២. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៣. មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ៤. មន្ទីរពេទ្យព្រះអង្គឌួង ៥. មន្ទីរពេទ្យកុមារជាតិ ៦. មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ៧. មន្ទីរពេទ្យគន្ធបុប្ផា ៨. មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ៩. មន្ទីរពេទ្យព្រះកេតុមាលា ១០. មន្ទីរពេទ្យ ១៦ ឧសភា ១១. មន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ ១២. មន្ទីរពេទ្យវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល​ ខ.ភ.ម ១៣. មន្ទីរពេទ្យបង្អែកចតុមុខ ១៤. មន្ទីរពេទ្យបង្អែក សម្តេចឪ ១៥. មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ ១៦. មន្ទីរពេទ្យបង្អែក ពោធិចិនតុង ១៧. មន្ទីរពេទ្យបង្អែក មានជ័យ ១៨. មន្ទីរពេទ្យបង្អែក ព្រែកព្នៅ ១៩. មន្ទីរពេទ្យបង្អែក ដង្កោ ២០. មន្ទីរពេទ្យហ្លួង-ម៉ែ គួរបញ្ជាក់ថា បេឡាសន្តិសុខសង្គម (ប.ស.ស) ក៏បានសហការជាមួយមន្ទីរពេទ្យផ្សេងៗទៀតនៅភ្នំពេញ​និងតាមខេត្តផងដែរ ដោយបងប្អូនអាចឆែកតាមលីងនេះបន្ថែមទៀតបាន មូលដ្ឋានសុខាភិបាលដៃគូ ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-25T02:15:23.032Z", "category": "ព័ត៌មានថ្មីៗ", "views": 3704, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
AION Cambodia បានសម្ពោធអគារតាំងបង្ហាញរថយន្តទំនើបអគ្គិសនី ទី២របស់ខ្លូនជាផ្លូវការ នៅក្រុងបាត់ដំបង
https://business-cambodia.com/articles/congratulation-aion-cambodia-grand-opening-new-branch-at-batambang
(បាត់ដំបង)៖​ ពិធីសម្ពោធអគារតាំងបង្ហាញរថយន្តទំនើបអគ្គិសនី AION សាខាទី២ ក្រុងបាត់ដំបង បានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជា​ នាល្ងាចថ្ងៃទី២២​ ខែឧសភា ឆ្នាំ២០២៥ ក្រោមអអធិបតីភាពលោកឯកឧត្តម សុខ លូ គណៈនៃគណៈអភិបាលខេត្តបាត់ដំបង លោកអគ្គនាយក ម៉េង ហេង នៃក្រុមហ៊ុន អាយអន ខេមបូឌា រួមទាំងលោក Hugo Ding នាយកផ្នែកពានិជ្ជកម្មជាន់ខ្ពស់នៃក្រុមហ៊ុន GAC AION New Energy Automobile Co., Ltd ប្រចាំនៅតំបន់អាសុីអាគ្នេយ៍ និងវត្តមានភ្ញៀវកិត្តិយស អ្នកសាព័ត៌មាន ក៏ដូចជាអ្នកបង្កើតមាតិកាលើរថយន្តល្បីៗជាច្រើនរូបផងដែរ។ នាឪកាសនោះលោកអគ្គនាយក ម៉េង ហេង បានបង្ហាញពីភាពជោគជ័យក្នុងការលក់រថយន្តអគ្គិសនី AION ដែលនាំចូលដោយក្រុមហ៊ុន HH AUTO PRESTIGS CO.,LTD កន្លងមកនិងភាពល្បីល្បាញនៃម៉ាកយីហោ​ AION នៅក្នុងទីផ្សារប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ចក្ខុវិស័យនៃក្រុមហ៊ុន HH AUTO PRESTIGS CO.,LTD យើងផ្ដោតយ៉ាងសំខាន់ ទៅ លើការនាំចូលផ្តាច់មុខរថយន្តអគ្គីសនីទំនើប ម៉ាក AION និង ម៉ាក HYPTEC ដែលអាចធនាគុណភាពនៃអា គុយនិងម៉ូទ័រ សម្រាប់ប្រើក្នុងតំបន់អាស៊ី អាគ្នេយ៍ ដូចជាប្រទេសកម្ពុជា ជាប្រទេសមានសីតុណ្ហភាពក្ដៅ។ ឡាន រថយន្តអគ្គីសនីដែលក្រុមហ៊ុនយើងខ្ញុំនាំចូលមកនេះ គឺជាSpec Global ដែលត្រូវនិងកំដៅ សីតុណ្ហភាពអាស៊ីអា គ្នេយ៍នៃប្រទេសកម្ពុជាតែម្ដង វាខុសពីការនាំចូល យកមកលក់តាមហាងខ្លះនៅប្រទសកម្ពុជា គឺជារថយន្តដែល យកមកទាំងនោះមិនមែនជាក្រុមហ៊ុនស្របច្បាប់នាំចូល មិនមែនជា Global Spec គឺអាគុយនិងម៉ូទ័រ របស់វាបើ តែសម្រាប់ប្រទេសត្រជាក់ អញ្ចឹងការផលិតអាគុយរបស់វាមានភាពធន់ខុសគ្នាសម្រាប់ការប្រើប្រាស់។ លក់នៅ ខាងក្រៅក្រុមហ៊ុនការធានាមិនច្បាស់លាស់ ជាងមិនមានការហ្វឹកហាត់ត្រឹមត្រូវ ទៅតាមបច្ចេកទេសរោងចក្រ។ ពឹងផ្អែកទៅលើចំណុចនេះក្រុមហ៊ុន HH AUTO PRESTIGS CO.,LTD ជាខ្លឹមសារប្រកបដោយ ដោយក្រុមហ៊ុនមានកិតិយសក្នុងការសហការជាមួយរោងចក្រផលិតរថយន្តអគ្គីសនី របស់ថាមពលនៃទំនុកចិត្តក្រុមហ៊ុន GAC AION New Energy CO.,LTD ដែលធ្លាប់បានទទួលចំណាត់ថ្នាក់លេខ1ដល់ទៅ៣ឆ្នាំជាប់គ្ន 2022-2023-2024 ផ្នែកគុណភាព និងតម្លៃលើទីផ្សារជាតិ និងអន្តរជាតិ។ លោកអគ្គនាយកក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់នៅនូវរថយន្តអគ្គិសនីដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបឈានមុខ និងជាពិសេសគឺផ្តល់ជូននូវសេវាកម្មដ៏ល្អបំផុតជូនគ្រប់អតិថិជន ក្រោយពេលទិញរថយន្តរួចយកទៅប្រើប្រាស់។ គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញរថយន្ត AION សាខាទី២ ក្រុងបាត់ដំបង នេះត្រូវបានរចនាយ៉ាងលេចធ្លោ និងប្រកបដោយផាសុកភាព ជាពិសេសត្រូវបានជ្រើសរើសយកទីតាំងដែលល្អបំផុតក្នុងកណ្តាលទីក្រុងបាត់ដំបងតែម្តង  ដែលផ្តល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការទស្សនារថយន្តផ្ទាល់ ក៏ដូចជាមកធ្វើការបើកបរសាកល្បងរថយន្តទំនើបអគ្គិសនី AION ទាំង 4ម៉ូដែលគឺ៖ AION ES សាក់មួយពេញអាចធ្វើដំណើរបានចម្ងាយ 442 km AION Y Plus Premium និង Premium App សាក់មួយពេញអាចធ្វើដំណើរបានចម្ងាយ 510 km AION V Luxury សាក់មួយពេញអាចធ្វើដំណើរបានចម្ងាយ 650 km AION V Premium សាក់មួយពេញអាចធ្វើដំណើរបានចម្ងាយ 520 km HYPTEC HT Luxury និង​ Premium សាក់មួយពេញអាចធ្វើដំណើរបានចម្ងាយ 670 km សម្រាប់ព័ត៌មានបន្ថែម អំពីរថយន្តទំនើបអគ្គិសនី AION អតិថិជនអាចទំនាក់ទំនងតាមរយៈ ៖​ លេខទូរស័ព្ទ 061 93 3333 AION Cambodia Facebook Page: https://www.facebook.com/aioncambodia HYPTEC Cambodia Facebook Page: https://www.facebook.com/hypteccambodia AION Cambodia Telegram Channel: https://t.me/aioncambodia HYPTEC Cambodia Telegram Channel: https://t.me/hypteccambodia ទីតាំង Google Map: https://maps.app.goo.gl/3dZ7mnnDFqvLAQsaA   គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន AION Cambodia បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក AION ប្រចាំប្រទេសកម្ពុជា ដែលជារថយន្តអគ្គិសនីមានគុណភាពលំដាប់ពិភពលោក ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។ បច្ចុប្បន្នក្រុមហ៊ុន អាយអន ខេមបូឌា មានអគារតាំងបង្ហាញរថយន្តទំនើបអគ្គិសនីចំនួន២ ដោយទីតាំងទីមួយ ជិតរង្វង់មូលក្តាន់ពីរ #2 មហាវិថីសហព័ន្ធរុស្សី(110) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទីតាំងទីពីរ ភ្លើងស្តុបរំចេក 4 ផ្លូវបំបំបែកច្រមុះជ្រូក , ភូមិរំចេក4 សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ផ្លូវជាតិលេខ5 ជិតលោកតាដំបងគ្រូញូង។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-24T08:53:31.340Z", "category": "PR", "views": 283, "author": { "first_name": "Hang", "last_name": "Chhengly", "email": "hangchhengly@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ទស្សនារោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុនស៊ី.ភី. ខេមបូឌា ចំកាត់
https://business-cambodia.com/articles/his-excellency-dr-thun-vathana-leads-a-senate-delegation-to-visit-the-animal-feed-factory-of-cp-cambodia-chamkak
From  top to right H.E. Dr. Thun Vathana ,H.E. Mom Bunneang,Mr.Wittaya Kreangkriwit ,and the discussion between H.E ពីឆ្វេងទៅស្តាំ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា, ឯកឧត្តម ម៉ម ប៊ុននាង ,លោក Wittaya Kreangkriwitនិងកិច្ចពិភាក្សារវាងឯកឧត្តម ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ – ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលទស្សនកិច្ចនៅរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលមានទីតាំងស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ កិច្ចទស្សនកិច្ចដ៏មានសារៈសំខាន់នេះ មានគោលបំណងជំរុញការយល់ដឹងរបស់សមាជិកព្រឹទ្ធសភា និងសាធារណជនអំពីបច្ចេកវិទ្យានិងដំណើរការផលិតនៃវិស័យកសិឧស្សាហកម្ម និងចំណីអាហារ។ រូបភាពរួមគ្នារវាងគណៈប្រតិភូនិងលោកអគ្គនាយកព្រមទាំងថ្នាក់ដឹកនាំស៊ីភីEnglish: Pictures between the delegation and General Director as well as C.P's leaders ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាធិការនៃកម្ពុជា និងប្រធានបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ព្រមទាំងតំណាងសាកលវិទ្យាល័យជាតិជាច្រើន មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សាស្រ្ដាចារ្យ និងនិស្សិតជាង ១០ សាកលវិទ្យាល័យ។ រូបភាពរួមគ្នារវាងគណៈប្រតិភូនិងលោកអគ្គនាយកព្រមទាំងថ្នាក់ដឹកនាំស៊ី.ភី.នៅមុខរោងចក្រចំណីសត្វEnglish: Pictures between the delegation and General Director as well as C.P's leaders in front of feed mill ការទស្សនកិច្ចក្រុមហ៊ុន និងរោងចក្រផលិតចំណីសត្វ ដើម្បីស្វែងយល់អំពីដំណើរការនៃការផលិតចំណីសត្វ(Feed) ការចិញ្ចឹមសត្វ(Farm) ការកែច្នៃអាហារ(Food) រហូតដល់ការផ្គត់ផ្គង់ទៅលើទីផ្សារ(Retail)។​​ ក្រុមប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីគណៈដឹកនាំក្រុមហ៊ុន ដឹកនាំដោយលោក Wittaya Kreangkriwit អគ្គនាយកនៃក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់កាត់ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន។ ដំណើរទស្សនកិច្ចនេះមានការបែងចេកជាពីរវគ្គព្រឹក - រសៀល អង្គប្រជុំសំរាប់ពេលព្រឹកខាងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ បានធ្វើបទបង្ហាញអំពីពត៌មានទូទៅនៃធុរកិច្ចរបស់ក្រុមហ៊ុន​​ បទបង្ហាញអំពីការដាំដុះដំណាំពោតនិងដំឡូងមី បទបង្ហាញអំពីការចិញ្ចឹមមាន់ពងនិងការភ្ញាស់កូនមាន់ បទបង្ហាញអំពីការចិញ្ចឹមមាន់សាច់ បទបង្ហាញអំពីការចិញ្ចឹមសត្វជ្រូក​ និងបទបង្ហាញអំពីជម្ងឺរបស់សត្វនិងការការពាររោគ។ គោលនយោបាយនិងទស្សនៈវិស័យរបស់ក្រុមហ៊ុនក្នុងការជំរុញវិស័យកសិកម្ម និងការផលិតចំណីសត្វនៅកម្ពុជា ១. ការជម្រុញឲ្យកសិករ ដាំដំណាំពោត ដំឡូងមី និងវត្ថុធាតុដើមក្នុងស្រុក វិស័យកសិកម្មជាគន្លងសំខាន់នៃសេដ្ឋកិច្ចជាតិ កសិកម្មនៅកម្ពុជា ត្រូវបានចាត់ទុកថាជាប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ចមូលដ្ឋានសំខាន់ យើងសង្កេតឃើញថា ការផលិតផលចំណីសត្វក្នុងស្រុកមានតម្រូវការវត្ថុធាតុដើមកាន់តែខ្ពស់ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់វិស័យចិញ្ចឹមសត្វ។ ទោះជាយ៉ាងណា ស្ថានភាពក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមនៅក្នុងស្រុក នៅតែមានកម្រិត និងមិនគ្រប់គ្រាន់តាមតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្ននេះ។ ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើក្រុមហ៊ុនស៊ីភី បានចូលរួមសហការជាមួយវិស័យសាធារណៈ ដោយបង្កើតយុទ្ធសាស្រ្តជំរុញ និងគាំទ្រកសិករ ក្នុងការដាំដំណាំពោត ដំឡូងមី និងវត្ថុធាតុដើមផ្សេងៗបន្ថែម លើសពីនោះក្រុមហ៊ុននិងទទួលទិញវត្ថុធាតុដើមទាំងនេះដោយផ្អែកលើតម្លៃទីផ្សារដែលសមរម្យ ។ ២. ការជម្រុញឲ្យកសិករចិញ្ចឹមសត្វនិងផ្តល់ចំណេះដឹងពីសុវត្ថិភាពសត្វ បច្ចុប្បន្ននេះ ជំងឺរាតត្បាតបានកើតមានជាបន្តបន្ទាប់ ជាពិសេសដូចជា ជំងឺផ្តាសាយជ្រូកអាហ្វ្រិក (ASF) និងជំងឺផ្តាសាយបក្សី (AI)។ ដោយឡែក ក្នុងគោលបំណងជួយកាត់បន្ថយហានិភ័យនៃការបាត់បង់ ដោយសារជំងឺរាតត្បាត និងបង្កើនប្រសិទ្ធភាពក្នុងការចិញ្ចឹមសត្វ ក្រុមហ៊ុនបានស្នើសុំឱ្យវិស័យសាធារណៈ និងស្ថាប័នពាក់ព័ន្ធពង្រឹងការផ្តល់ចំណេះដឹងចំពោះកសិករ អំពីវិធីសាស្ត្រចិញ្ចឹមសត្វ ការការពារ និងការគ្រប់គ្រងជំងឺ រួមទាំងអនាម័យជាប្រចាំ។ ជាពិសេស ការសម្រួលលើវិធានការទាំងនេះនឹងជួយទប់ស្កាត់ការនាំចូលផលិតផលសត្វ ដែលគ្មានប្រភពច្បាស់លាស់ និងអាចបង្កគ្រោះថ្នាក់ដល់សុខភាពសត្វក្នុងស្រុក។ ៣. ការផ្តល់នូវអាហារសុវត្ថិភាពនិងអនាម័យ បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ជាច្រើនទិញអាហារពីទីផ្សារដែលមិនមានការធានាជាក់លាក់អំពីប្រភពដើមធ្វើឲ្យមានហានិភ័យចំពោះសុខភាពសាធារណៈ។ ដូច្នេះ ក្រុមហ៊ុនស៊ី.ភីប្តេជ្ញាផ្តល់នូវផលិតផលអាហារប្រកបដោយគុណភាព អនាម័យសុវត្ថិភាព និងអាហារូបត្ថម្ភខ្ពស់ដល់ប្រជាជនកម្ពុជា អ្នកបរិភោគទាំងអស់អាចជឿជាក់លើផលិតផលស៊ី.ភី.បាន។គ្រប់ផលិតផលចំណីអាហារទាំងអស់របស់ស៊ី.ភី.យើងទទួលបានស្តង់ដារអន្តរជាតិដែលមានការត្រួតពិនិត្យត្រឹមត្រូវ ដូចជាស្តង់ដារអន្តរជាតិ GHP HACCP និង HALAL លោកអ្នកអាចបរិភោគដោយភាពជឿជាក់”អាហារសុវត្ថិភាព ជឿជាក់លើស៊ី.ភី.”។ លោក Wittaya Kreangkriwit អគ្គនាយកក្រុមហ៊ុនស៊ី.ភី.បានមានប្រសាសន៏ថាក្រុមហ៊ុនស៊ីភី ខេមបូឌា បានបានដំណើរការនៅកម្ពុជាជាប្រមាណ ២៩ឆ្នាំរួចមកហើយក្រុមហ៊ុនក៏បានផ្តល់ចំណេះដឹងនិងបច្ចេកទេសដល់កសិករអំពីការលើកកម្ពស់ស្តង់ដារផលិតកម្ម បច្ចេកទេសការចិញ្ចឹមសត្វ និងប្រមូលទិញវត្ថុធាតុដើមរបស់កសិករក្នុងស្រុក ដូចជា ពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ ស្រូវ និងវត្ថុធាតុដើមផ្សេងទៀត រហូតមកដល់សព្វថ្ងៃនេះជាង ១០០០ គ្រួសារ។ក្រុមហ៊ុនបាននាំយកបច្ចេកវិទ្យាដែលមានស្តង់ដារពិភពលោកមកអនុវត្តក្នុងអាជីវកម្ម និងរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា។ លើសពីនេះក្រុមហ៊ុន បានបង្កើតឱកាសការងារជាច្រើនព្រមទាំងដើរតួនាទីដ៏មានសារសំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាពស្បៀងអាហារនៅក្នុងប្រទេសផងដែរ។ ក្រុមហ៊ុនបានខិតខំបំពេញបេសកកម្មក្នុងការជម្រុញឲ្យប្រជាជនកម្ពុជាប្រើប្រាស់អាហារដែលមានសុវត្ថិភាព និងមានសុខភាពល្អ ដើម្បីចង់ឃើញប្រជាជនកម្ពុជាមានសុខភាពល្អ និងគុណភាពជីវិត។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនាអនុប្រធានទី២នៃព្រឹទ្ធសភាបានបានជួបពិភាក្សាសន្ទនាជាមួយ ឯកឧត្តម ម៉ម ប៊ុននាង  ឯកឧត្តមបណ្ឌិត សេង សុភាព និងតំណាងក្រុមហ៊ុនស៊ី.ភី. អំពី បច្ចេកវិទ្យាចិញ្ចឹមសត្វ និងការផ្សារភ្ជាប់រវាងវិស័យឯកជន និង គ្រឹះស្ថានឧត្តមសិក្សា ដើម្បីឆ្ពោះទៅកាន់ការចុះអនុស្សរណៈយោគយល់ជាមួយឧត្តមសិក្សាមួយចំនួននាពេលអនាគត។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២នៃព្រឹទ្ធសភាបានមានប្រសាសន៏ដោយសង្ខេបថាដំណើរទស្សនកិច្ចនេះមាន សារៈសំខាន់ខ្ពស់ក្នុងការបន្ថែមចំណេះដឹង និងពង្រឹងទំនាក់ទំនងវិស័យឯកជននិងសាធារណៈ ព្រមទាំងបង្កើនសមត្ថភាពសិស្សនិស្សិតក្នុងការយល់ដឹងអំពីចំណីសត្វនិងឧស្សាហកម្មអាហារ។ ​ ទន្ទឹមនឹងនេះថែមទាំងផ្តល់ឪកាសបន្ថែមដល់សមាជិកព្រឹទ្ធសភា មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងគ្រឺះដ្ឋានឧត្តមសិក្សា ​សិស្សនិស្សិត​ បានយល់ដឹងនិងស្វែងយល់ពីដំណើរការណ៏ចាប់តាំងពីការចិញ្ចឹមសត្វរហូតដល់ការកែច្នៃជាអាហាររបស់ក្រុមហ៊ុនស៊ីភី។ លោកបានអះអាងពីការគាំទ្រពីសំណាក់រដ្ឋសភាជាប្រព័ន្ធសាធារណៈក្នុងការជម្រុញវិស័យកសិឧស្សាហកម្មឲ្យរីកចម្រើនក្នុងទិសដៅនិរន្តរភាព។ ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ ចាប់តាំងពីឆ្នាំ១៩៩៦ រហូតដល់បច្ចប្បន្ននេះបានរយះពេល ២៩​ ឆ្នាំស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ(Food ) ហើយក្រុមហ៊ុនក៏បានបើកដំណើរការអាជីវកម្មហាងលក់រាយនឹងអាហារជាច្រើនដូចជា CP Fresh Shop ,Five Star, Star Coffee នឹងHi-Pork ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន។  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-24T03:26:35.131Z", "category": "PR", "views": 69, "author": { "first_name": "Sreymom", "last_name": "Cha", "email": "sreymomcha069@gmail.com" }, "quality_warning": [ "noisy" ] }
មិនធម្មតា! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបញ្ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ទៅទ្វីបអឺរ៉ុប ដើម្បីទទួលមេដាយមាសពី Monde Selection
https://business-cambodia.com/articles/khb-monde-selection
កាលពីថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបញ្ជូនថ្នាក់ដឹកនាំជាន់ខ្ពស់រហូតដល់ទៅ១៨នាក់ មកពីផ្នែកផ្សេងៗគ្នា ដើម្បីធ្វើដំណើររួមគ្នាទៅកាន់ទ្វីបអឺរ៉ុប ដើម្បីទទួលយកមេដាយមាសពី MONDE SELECTION ដែលជាស្ថាប័នវាយតម្លៃស្តង់ដាគុណភាពផលិតផលលំដាប់ថ្នាក់ពិភពលោក។   លោក ធី កុសល ដែលជានាយកគ្រប់គ្រងច្រវាក់ផលិតកម្ម បានមានប្រសាសន៍ថានៅក្នុងដំណើរទៅកាន់ទ្វីបអឺរ៉ុបលើកនេះ គឺយើងមិនមែនទៅដើម្បីទទួលមេដាយមាសតែមួយមុខនោះឡើយ ពោលគឺយើងនឹងមានជំនួបជាមួយដៃគូសហការនៅអឺរ៉ុបផ្ទាល់ ដែលសុទ្ធសឹងតែជាក្រុមហ៊ុនធំៗលំដាក់ពិភពលោកដែលបានឈរជើងជាយូរឆ្នាំលើឆាកអន្តរជាតិមកហើយ។ លើសពីនេះទៅទៀត នៅក្នុងដំណើរទស្សនៈកិច្ចនេះថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងសិក្សាស្វែងយល់ពីបច្ចេកវិទ្យាទំនើបផ្សេងៗ ដើម្បីនាំយកបទពិសោធន៍ល្អៗនិងបច្ចេកវិទ្យាទំនើបចុងក្រោ ដើម្បីមកពង្រឹងចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឱ្យកាន់ទំនើបខ្លាំងជាងមុននឹងកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។ ជាមួយគ្នានោះដែរ លោក ធី កុសល ក៏បាននិយាយបន្តថា ចំពោះចំណុចពិសេសដែលធ្វើឱ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អាចទទួលបានមេដាយមាសពី MONDE SELECTION ព្រោះតែផលិតផលដែលផលិតចេញពីរោងចក្រ ខ្មែរ ប៊ែវើរីជីស គឺមានគុណភាពខ្ពស់ការផលិតវិញគឺមានស្តង់ដារច្បាស់លាស់ ចំណែកបរិស្ថាននៅក្នុងរោងចក្រវិញនៅពេលដែលចូលទៅគឺប្រៀបបីដូចជាអូតែលផ្កាយប្រាំអញ្ចឹង។ អ្វីដែលកាន់តែរំភើបទៀតនោះ នេះមិនមែនជាលើកទី១ឡើយ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបញ្ជូនថ្នាក់ដឹកនាំទៅកាន់ទ្វីបអឺរ៉ុប ជារឿយៗថ្នាក់ដឹកនាំតែងតែបានទៅក្រៅប្រទេសដើម្បីរៀនសូត្រយកបទពិសោធន៍ថ្មីៗមកអនុវត្តន៍ជានិច្ច។ គួរជម្រាបថា សមិទ្ធផលដ៏អស្ចារ្យនេះ ក៏នឹងធ្វើឱ្យរោងចក្រខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយពិសេស និងច្រើនជាងគេនៅកម្ពុជា ព្រមទាំងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនឈ្នះមេដាយមាសរយៈពេល១០ ឆ្នាំ ជាប់ៗគ្នាផងដែរ។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-23T13:05:14.475Z", "category": "PR", "views": 148, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
បន្ទាប់ពីថៃ ឥឡូវនេះប្រទេសវៀតណាម ប្រកាសគ្រោងបិទកម្មវិធី Telegram ព្រោះមូលហេតុនេះ
https://business-cambodia.com/articles/vietnam-orders-messaging-app-telegram-to-be-ban
ក្រសួងបច្ចេកវិទ្យារបស់ប្រទេសវៀតណាមបានណែនាំឱ្យភ្នាក់ងារផ្តល់សេវាទូរគមនាគមន៍ រៀបចំបិទកម្មវិធីផ្ញើសារ Telegram ព្រោះមានការសង្ស័យពីអំពើក្លែងបន្លំ ការជួញដូរគ្រឿងញៀន និងសកម្មភាពដែលសង្ស័យទាក់ទងនឹងអំពើភេរវកម្ម នៅលើវេទិកានេះដែលប្រព្រឹត្តិដោយអ្នកប្រើប្រាស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ។   សេចក្តីណែនាំនេះត្រូវបានគេឃើញនៅលើឯកសាររបស់រដ្ឋាភិបាលវៀតណាមថ្ងៃទី២១ ខែឧសភា និងចុះហត្ថលេខាដោយអនុប្រធាននាយកដ្ឋានទូរគមនាគមន៍នៅក្រសួងបច្ចេកវិទ្យា ដោយបានបញ្ជាឱ្យក្រុមហ៊ុនទូរគមនាគមន៍ចាត់វិធានការទប់ស្កាត់ Telegram ហើយរាយការណ៍មកក្រសួងឱ្យបានត្រឹមថ្ងៃទី ០២ខែមិថុនា។   ក្នុងនោះក្រសួងបានស្នើឱ្យអ្នកផ្តល់សេវាទូរគមនាគមន៍ ត្រូវដាក់ពង្រាយដំណោះស្រាយ និងវិធានការទប់ស្កាត់សកម្មភាពរបស់ Telegram នៅវៀតណាម។​​ខណៈប្រទេសនេះបានស្នើសុំ ក្រុមហ៊ុនដូចជា Facebook, YouTube Google និង TikTok ឱ្យសម្របសម្រួលជាមួយអាជ្ញាធរដើម្បីលុបបំបាត់ខ្លឹមសារដែលចាត់ទុកថា មិនសមរម្យ រួមទាំងមាតិកាប្រមាថ មិនពិត។   សូមបញ្ជាក់ថាវេទិកាផ្ញើសារប្រើប្រាស់ដោយឥតគិតថ្លៃនេះ មានអ្នកប្រើប្រាស់ជិតមួយពាន់លាននាក់នៅទូទាំងពិភពលោក បានជាប់ពាក់ព័ន្ធក្នុងភាពចម្រូងចម្រាសជាច្រើន នៅទូទាំងពិភពលោកលើបញ្ហាសុវត្ថិភាព និងការបំពានទិន្នន័យ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-23T09:34:30.460Z", "category": "ភាពជាអ្នកដឹកនាំ", "views": 3508, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មិនមែនថ្ងៃទី១០ កក្កដា ខណៈនេះជាថ្ងៃដែលអាកាសយានដ្ឋានអន្ដរជាតិតេជោសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ
https://business-cambodia.com/articles/techo-international-airport-25
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញសេចក្ដីជូនដំណឹងស្ដីពីការបើកឲ្យប្រតិបត្ដិការអាកាសយានដ្ឋានអន្ដរជាតិតេជោ លំបាក់ 4F និងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនៃអាកាសយានដ្ឋានថ្មីនេះផងដែរ។     យោងតាមសេចក្ដីជូនដំណឹង រាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍ដោយកំណត់យកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឲ្យប្រតិបត្ដិការអាកាសយានដ្ឋានអន្ដរជាតិតេជោជាផ្លូវការ។ និងកំណត់យកថ្ងៃទីចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឲ្យប្រើប្រាស់អាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។     សូមជម្រាបថា អាកាសយានដ្ឋានអន្ដរជាតិតេជោ ត្រូវបានសាងសង់ដោយក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ ខណៈប្លង់នៃគម្រោងនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនដ៏ល្បីឈ្មោះរបស់ប្រទេសអង់គ្លេស Foster and Partner។     អាកាសយានថ្មីនេះត្រូវបានសាងសង់គ្របដណ្ដប់លើផ្ទៃដី ២ ៦០០ ហិកតា មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល និងមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ចំពោះទុនវិនិយោគសម្រាប់ការសាងសង់គឺមានប្រមាណ១ ៥០០ លានដុល្លារឯណោះ ដោយក្នុងនោះមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយនោះទេ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-23T09:33:53.719Z", "category": "អចលនទ្រព្យ", "views": 274, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ចាយឲ្យចំណេញ! ក្បួនចាយលុយ១០០$ ឱ្យចំណេញគុណ១០ដង អាចឱ្យអ្នករកចំណូលខ្ទង់ពាន់ ខ្ទង់ម៉ឺនដុល្លារមកវិញ
https://business-cambodia.com/articles/the-ways-to-spend-money-make-profit
លុយត្រឹម១០០ដុល្លារ គឺជាចំនួនលុយមួយដែលមនុស្សភាគច្រើន អាចមានលទ្ធភាពបាន ប៉ុន្តែក៏មានមនុស្សមួយចំនួនចេះចាយវាបានត្រឹមត្រូវ ដែលវាអាចជួយឱ្យគាត់អាចរកផលចំណេញទ្វេដងមកវិញផងដែរ។ តើចាយលុយ១០០ដុល្លារបែបណាឱ្យចំណេញមកវិញគុណនឹង១០ ឬច្រើនជាងនេះទៅ? ១. ចាយ១០០ដុល្លារវិនិយោគរៀនជំនាញចំណូលខ្ពស់ ជំនាញចំណូលខ្ពស់​ គឺជាជំនាញដែលអាចជួយឱ្យអ្នកអាចរកចំណូលបានច្រើនត្រឡប់មកវិញ បើទោះបីជាជំនាញខ្លះអាចរៀនដោយឥតគិតថ្លៃនៅលើអ៊ីនធឺណែត ខ្លះចំណាយលុយតិចតួច និងខ្លះត្រូវចំណាយដល់រាប់ពាន់រាប់ម៉ឺនដុល្លារដើម្បីសិក្សា។ អាស្រ័យហេតុនេះ អ្នកក៏អាចប្រើលុយ១០០ដុល្លារនេះ វិនិយោគលើការអភិវឌ្ឍន៍សមត្ថភាព ជំនាញ ដែលជួយឱ្យអ្នករកចំណូលច្រើនត្រឡប់មកវិញផងដែរ។ ជំនាញចំណូលខ្ពស់មានច្រើនដូចជា៖ ជំនាញលក់ ជំនាញនិពន្ធសៀវភៅ ជំនាញឌីជីថលម៉ាឃីតធីង ជំនាញអចលនទ្រព្យ ជំនាញផលិតវីដេអូ ជំនាញបង្កើតវគ្គសិក្សាអនឡាញជាដើម។ ២. ចាយ១០០ដុល្លារពិសារអាហារ ញ៉ាំកាហ្វេផ្ទេរចំណេះផ្ទេរឱកាស បើសិនជាអ្នកចេះចំណាយលុយ១០០ដុល្លារ ដើម្បីប៉ាវនរណាម្នាក់ដែលអាចផ្ដល់ចំណេះ ជំនាញ ព័ត៌មានល្អៗ ឱកាសល្អៗមកឱ្យអ្នក វាអាចជួយឱ្យអ្នកទទួលផលចំណេញទ្វេរដងមកវិញ ជាពិសេសអាចជួយឱ្យអ្នកអាចរកចំណូលត្រឡប់មកវិញគុណនឹង១០ គុណនឹង១០០ ឬលើសនេះថែមទៀតផង។ ជាក់ស្ដែងសូម្បីតែមហាសេដ្ឋីហុងកុងលោក លី កាស៊ីង ក៏បានលើកទឹកចិត្តឱ្យយុវជនវ័យក្មេងហ៊ានចំណាយប្រាក់ និងពេលវេលាមួយចំនួនហ៊ានប៉ាវមនុស្ស ៣ប្រភេទផឹកកាហ្វេ ឬញ៉ាំអាហារពេលល្ងាចជាមួយគ្នាផងដែរ ព្រោះពួកគាត់អាចជួយឱ្យគាត់រីកចម្រើនបាន។ មនុស្សទាំង ៣ប្រភេទនោះរួមមាន៖ អ្នកដែលមានទ្រព្យសម្បត្តិ, អ្នកដឹកនាំជំនួញ ឬប្រភេទមនុស្សដែលមមាញឹកជាមួយការងារដែលគាត់មានសមត្ថភាពពូកែជាងយើងជាដើម។ ៣. ចាប់ផ្ដើមជំនួញដើមទុនតិចត្រឹម១០០ដុល្លារ តែអាចទាញចំណូលបានច្រើន លុយ១០០ដុល្លារ គឺជាចំនួនតិចតួចមួយសម្រាប់អ្នករកស៊ីភាគច្រើន ប៉ុន្តែក៏មានអ្នកជំនួញល្បីៗជាច្រើន អាចកសាងជីវិតខ្លួនឱ្យជោគជ័យបាន រហូតអាចរកចំណូលរាប់ពាន់ រាប់ម៉ឺនដុល្លារ ពីដើមទុនតិចតួចបំផុត។ សម្រាប់អ្នករកស៊ីពូកែតែងតែចាប់ផ្ដើមពីអ្វីដែលគាត់អាចធ្វើបាន ចាប់ផ្ដើមពីធនធានដែលគាត់មាន និងធ្វើវាពីឥឡូវនេះ។ ដើមទុន១០០ដុល្លារ អ្នកអាចចាប់ផ្ដើមដូចជាការលក់ផលិតផលអនឡាញដែលកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារ ចាប់ផ្ដើមផលិតវីដេអូក្លាយជា Content Creator ធ្វើជាវគ្គសិក្សាអនឡា សេវាប្រឹក្សាយោបល់ ឬចាយវាសម្រាប់ប៊ូសលក់អចលនទ្រព្យជាដើម ដែលជំនួញទាំងអស់នេះ អាចឱ្យអ្នកចំណាយលុយតិច តែមានឱកាសរកចំណូលដល់រាប់ពាន់ រាប់ម៉ឺនដុល្លារត្រឡប់មកវិញផងដែរ សម្រាប់មិត្តអ្នកអានវិញ តើអ្នកគិតថាគួរចាយលុយ១០០ដុល្លារបែបណា ដើម្បីអាច រកចំណូលខ្ទង់ពាន់ ខ្ទង់ម៉ឺនដុល្លារមកវិញ?
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-23T09:21:22.415Z", "category": "ហិរញ្ញវត្ថុ", "views": 588, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ឃើញតែគេរកលុ.យពីហ្វេសប៊ុក ដឹងទេ 2M view ហ្វេសប៊ុកឱ្យលុ.យប៉ុន្មានទៅដល់អ្នកកាន់ផេកក្នុងឆ្នាំ២០២៥នេះ?
https://business-cambodia.com/articles/2-m-view
នាពេលបច្ចុប្បន្ននេះការរកលុយពី Facebook & Youtube បានកំពុងតែពេញនិយមជាខ្លាំង ជាពិសេសនោះការរកលុយពីបណ្តាញសង្គមទាំង២ នេះបានផ្លាស់ប្តូរជីវភាព Creator ច្រើនណាស់នៅលើពិភពលោកព្រោះចំណូលបានច្រើនៗខ្លាំងណាស់។ ប៉ុន្តែសម្រាប់អ្នកនៅខ្មែរយើងវិញ បងប្អូនឆ្ងល់ទេថាអ្នកដែលបើករកលុយពី Facebook នៅពេលបាន 2M View តើបានចំណូលប៉ុន្មាន?   ដើម្បីជាការដោះស្រាយដល់បងប្អូននៅខ្មែរ Content Creator ដ៏ល្បីម្នាក់គឺបានបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួនថា “ចំពោះវីដេអូរបស់រូបកញ្ញាផ្ទាល់ដែលអ្នកមានមើលរហូតដល់ទៅជិត 2M គឺកញ្ញាទទួលបានត្រឹមតែ៣០$ ប៉ុណ្ណោះ”។ យ៉ាងណាមិញ កញ្ញា ឆម ស្រីផាច គឺជាអ្នកធ្វើវីដេអូចម្អិនអាហារបែបស្រុកស្រែចំការមួយរូប ដែលកំពុងទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើ Facebook ជាពិសេសគឺមួយរយៈចុងក្រោយនេះ ដែលគ្រប់វីដេអូរបស់កញ្ញាមានអ្នកទស្សនារាប់លាន និងមានវីដេអូខ្លះមានអ្នកមើលរហូតដល់ទៅ ៦.២លាននាក់ឯណោះ។ គួរបញ្ជាក់ថា ដើម្បីអាចយកលុយពីហ្វេសប៊ុកបាន លុះត្រាតែ Content Creator ទាំងអស់គោរពតាមគោលការណ៍របស់ Facebook ដែលគ្របដណ្តប់លើប្រធានបទដូចជា ការរក្សាសិទ្ធិ ពាណិជ្ជសញ្ញា និងសិទ្ធិកម្មសិទ្ធិបញ្ញាហើយសម្រាប់​អ្នក​ណា​ដែល​ផ្សព្វផ្សាយ​ផលិតផល ឬ​សេវាកម្ម​ខុស​ច្បាប់ Facebook មិន​អនុញ្ញាត​ជាដាច់ខាត៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-23T09:10:05.017Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 1785, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
តើធនាគារណាគេនិយមដាក់លុយ? តស់មកស្គាល់ធនាគារកំពូលទាំង៥មានអ្នកដាក់ប្រាក់បញ្ញើច្រើនបំផុត
https://business-cambodia.com/articles/bank-with-the-most-deposits
ធនាគារពាណិជ្ជមិនត្រឹមតែផ្ដល់ប្រាក់កម្ចីដើម្បីឲ្យម្ចាស់អាជីវកម្មនិងក្រុមហ៊ុនសាជីវកម្មប្រើប្រាស់ដើមទុនពង្រីកអាជីវកម្មនិងពលរដ្ឋទទួលបានលុយប្រើប្រាស់តាមតម្រូវការប៉ុណ្ណោះទេប៉ុន្ដែធនាគារគឺជាកន្លែងទទួលប្រាក់បញ្ញើរបស់ប្រជាជនក្រុមហ៊ុននិងស្ថាប័នរដ្ឋជាច្រើនដើម្បីផ្ដល់ជាកន្លែងរក្សាទុកលុយមានសុវត្ថិភាពនិងទទួលបានការប្រាក់ផងដែរ។  ទាក់ទងនឹងការដាក់ប្រាក់បញ្ញើនៅធនាគារនេះដែរ ថ្ងៃនេះ Business Cambodia សូមបង្ហាញពីធនាគារកំពូលទាំង៥ដែលមានអ្នកដាក់ប្រាក់បញ្ញើច្រើនជាងគេបំផុតគិតត្រឹមដំណាច់ឆ្នាំ២០២៣កន្លងទៅនេះដោយយោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិ។ ១. ធនាគារ ABA ធនាគារ ABA គឺជាធនាគារដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័សនិងទទួលបានការគាំទ្រច្រើនពីអតិថិជនផងដែរ។ គិតត្រឹមដំណាច់ឆ្នាំ២០២៤កន្លងទៅធនាគារ ABA មានប្រាក់បញ្ញើសរុបប្រមាណជាង១១ពាន់លានដុល្លារ។ ២. ធនាគារ អេស៊ីលីដា ធនាគារ អេស៊ីលីដាគឺជាធនាគារពាណិជ្ជចាស់វស្សាមួយដែលមានប្រជាជនកម្ពុជាស្គាល់ច្រើនហើយធនាគារនេះគឺជាធនាគារតែមួយគត់ដែលឡើងផ្សារហ៊ុនដាក់លក់ភាគហ៊ុនជាសាធារណៈ។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដាមានប្រាក់បញ្ញើប្រមាណជាង៨.៥ពាន់លានដុល្លារ។ ៣. ធនាគារ កាណាឌឺយ៉ា ធនាគារ កាណាឌីយ៉ាងគឺជាធនាគារដ៏ធំមួយដែលត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ១៩៩១ហើយអ្នកត្រួសត្រាយបង្កើតធនាគារនេះគឺអ្នកឧកញ៉ា ពុង ឃាវសែ។ ត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារកាណាឌីយ៉ាមានប្រាក់បញ្ញើប្រមាណជាង៦.១ពាន់លានដុល្លារ។ ៤. ធនាគារ ខេប៊ី ប្រាសាក់ ធនាគារ ខេប៊ីប្រាសាក់ទើបតែបានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេប៊ីប្រាសាក់មកជាធនាគារខេប៊ីប្រាសាក់កាលពាក់កណ្ដាលឆ្នាំ២០២៣កន្លងទៅ។ ត្រឹមដំណាច់ឆ្នាំ២០២៣ ប្រាក់បញ្ញើរបស់ធនាគារ ខេប៊ីប្រាសាក់មានប្រមាណជិត៣ពាន់លានដុល្លារ។ ៥. ធនាការ ស្ថាបនា ធនាគារស្ថាបនា បានវិវត្តន៍ខ្លួនក្លាយជាធនាគារដ៏ធំមួយបន្ទាប់ពីបានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមកជាធនាគារពាណិជ្ជនៅអំឡុងឆ្នាំ២០១៦។ ធនាគារស្ថាបនាគឺជាធនាគារដែលមានប្រាក់បញ្ញើច្រើនបំផុតទី៥គិតត្រឹមចុងឆ្នាំ២០២៣ ដោយប្រាក់បញ្ញើប្រមាណជាង១.៧ពាន់លានដុល្លារអាមេរិក៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-23T08:25:27.058Z", "category": "ហិរញ្ញវត្ថុ", "views": 1278, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ផ្លូវជាតិលេខ៤៨ នឹងបញ្ចប់ការសាងសង់នៅខែមិថុនា ខណៈបច្ចុប្បន្នសម្រេចជិត១០០ភាគរយហើយ
https://business-cambodia.com/articles/national-road-in-kohkong-province
គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នេះ បានសម្រេចវឌ្ឍនភាពការងាររបស់ខ្លួនប្រមាណ ៩៧,៣៧% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់នៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។      តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពការងារគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ នេះដែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។   កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារគម្រោងផ្លូវជាតិលេខ៤៨ ស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាព ព្រមទាំងធានាការអនុវត្តគម្រោងឱ្យបានទាន់ពេលវេលាតាមផែនការដែលបានគ្រោងទុក។    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-23T04:22:31.898Z", "category": "អចលនទ្រព្យ", "views": 98, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ខេត្ត១នេះ នឹងបញ្ចប់ការវាស់វែងជាស្ថាពរនៅបំណាច់ខែមិថុនា មុនផែនការដែលបានគ្រោងទុក
https://business-cambodia.com/articles/battambang-25
ខេត្ដបាត់ដំបង នឹងបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅបំណាច់ខែមិថុនា ខាងមុខនេះហើយ ដោយបញ្ចប់មុនផែនការដែលបានគ្រោងទុកទៅទៀត។ នេះបើយោងតាមការបញ្ជាក់របស់ក្រសូងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។     ក្រសួងក៏បានបញ្ជាក់ដែរថា នៅថ្ងៃដដែលនោះ អាជ្ញាធរក៏បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជូនដល់ប្រជាពលរដ្ឋក្នុងភូមិស្ពានទំនាប និងភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចំនួន ១១៩២ បណ្ណ ក្រោមអធិបតីភាពឯកឧត្តមអនុរដ្ឋលេខាធិការ គិត ច័ន្ទគ្រឹស្នា និង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងផងដែរ។    សូមជម្រាបថា គោលនយោបាយការចុះបញ្ជីដីបង្ហើយ គឺដើម្បីផ្ដល់កម្មសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់អចលនវត្ថុជូនដល់បងប្អូនប្រជាពលរដ្ឋ និងបញ្ចប់ភាពចម្រូងចម្រាស់នានាក្នុងសង្គមជាតិដែលកើតចេញពីភាពមិនច្បាស់លាស់នៃម្ចាស់កម្មសិទ្ធិ និងភាពស្រពិចស្រពិលនៃព្រំដី រួមទាំង ការធានាបាននូវការផ្ដល់សេវាសាធារណៈលឿនរហ័ស និងតម្លាភាព គួរជាទីគាប់ចិត្តរបស់ប្រជាពលរដ្ឋផងដែរ៕    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-23T04:11:27.140Z", "category": "អចលនទ្រព្យ", "views": 261, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
និស្សិតបរទេស កំពុងរៀននៅ Harvard អាចប្រឈមនឹងបញ្ហា១នេះ ក្រោយរដ្ឋបាល Trump ចេញវិធានការបែបនេះ
https://business-cambodia.com/articles/trump-administration-bars-harvard-from-enrolling-foreign-students-
រដ្ឋបាល Trump បានប្រកាស ដកហូតវិញ្ញាបនប័ត្ររបស់សាកលវិទ្យាល័យ Harvard មិនឱ្យសាលា Harvard  ទទួលនិស្សិតអន្តរជាតិ ឱ្យចូលរៀនបន្តទៀត ខណៈវិធានការនេះ ​បាន​ធ្វើ​ឲ្យ​និស្សិត សាស្ត្រាចារ្យ និង​ថ្នាក់​ដឹក​នាំ​ឧត្តម​សិក្សា​នៅ​ទូទាំង​ប្រទេស​មាន​ការ​ភ្ញាក់​ផ្អើល។​   យ៉ាងណាមិញនៅក្នុងកាសែត The TIME បានចុះផ្សាយថា និស្សិតដែលកំពុងរៀននៅ Harvard បច្ចុប្បន្នរាប់ពាន់នាក់ អាចនឹងត្រូវផ្ទេរឱ្យទៅរៀននៅសាលាផ្សេងឬចាកចេញពីប្រទេស។   បើតាមអ្នកនាំពាក្យសាកលវិទ្យាកល័យ បានឱ្យដឹងថាចំពោះការ​សម្រេច​ចិត្ត​របស់រដ្ឋបាល Trump ពេលនេះ​ពុំមិនទាន់ពេញលេញនោះទេ យ៉ាងណា សាកលវិទ្យាល័យនៅតែមានការប្តេជ្ញាចិត្តក្នុងការ ចុះឈ្មោះនិស្សិតអន្តរជាតិ​ឱ្យចូលរៀន។   សូមបញ្ជាក់ថា បើយោងតាមទិន្នន័យនៃការចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ បានឱ្យដឹងថាប្រហែលជាង៦ពាន់នាក់ដែលស្មើនឹង ២៧% នៃនិស្សិតសាកលវិទ្យាល័យ Harvard គឹជានិស្សិតមកពីបរទេស ដោយនិស្សិតទាំងនោះភាគច្រើនគឺជានិស្សិតដែលបានបង់ថ្លៃសិក្សាពេញ ខណៈពួកគេបានរួមចំណែកយ៉ាងសំខាន់ដល់ថវិកាប្រចាំឆ្នាំជិត ៦ពាន់លានដុល្លាររបស់សាកលវិទ្យាល័យ៕     អត្ថបទដោយ៖ ពីង ជូអេង 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-23T04:10:57.400Z", "category": "ភាពជាអ្នកដឹកនាំ", "views": 74, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ចង់ចេញរកស៊ី តែគ្មានពេលគ្រប់គ្រាន់ អ្នកស្រី ប្រាក់ លឹមហ៊ាង ប្រាប់ពីក្បួនលក់អនឡាញអំឡុងពេលធ្វើការពេញម៉ោង
https://business-cambodia.com/articles/work-can-sale-online
ហើយក៏ជាអ្នកធ្វើការពេញម៉ោងផងដែរ។ ថ្វីត្បិតតែលោកស្រីមានការងារមួយច្បាស់លាស់ពិតមែន ប៉ុន្តែលោកស្រីតែងតែឆ្លៀតរកចំណូលបន្ថែម តាមរយៈការលក់នូវផ្លែឈើខ្មែរ ម្ហូបខ្មែរធម្មជាតិ និងផលិតផលផ្សេងៗ ដែលជារបស់ខ្មែរ។ លោកស្រីតែងតែរំលែករឿងចាត់ចែងលុយកាក់ និងរកចំណូលបន្ថែមអំឡុងពេលដែលស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ ចំណូលធ្លាក់ចុះ ហើយមនុស្សជាប់បំណុលច្រើន។ នៅក្នុងបទសម្ភាសន៍ជាមួយ ក្រុមការងារចាបក្រហម លោកស្រីប្រាក់ លឹមហ៊ាង បាននិយាយថា លោកស្រីគឺជាអ្នកធ្វើការពេញម៉ោង ប៉ុន្តែឆ្លៀតរកចំណូលបន្ថែមតាមអនឡាញ។ ខាងក្រោមនេះ គឺជារបៀបដែលលោកស្រីរកចំណូលតាមអនឡាញ តាមរយៈការលក់ដូរផ្លែឈើ និងម្ហូបអំឡុងពេលដែលលោកស្រីធ្វើការពេញម៉ោង។ ១. រៀបចំពេលវេលាផុសលក់ លោកស្រីថា អ្នកត្រូវរៀបចំពេលវេលាក្នុងការផុសលក់ ដូចជាបើមានផេក អាចផុសលក់ក្នុងផេករបស់អ្នក ប៉ុន្តែបើអ្នកគ្មានផេកទេនោះ អ្នកអាចផុសនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នក។ ចំពោះពេលវេលាផុសលក់ លោកស្រីផ្ទាល់ផុសអំឡុងម៉ោងដែលមិនប៉ះពាល់ការងារ។ ជាក់ស្ដែង លោកស្រីផុសពេលព្រឹកមុនចូលធ្វើការ ផុសពេលថ្ងៃម៉ោងសម្រាកបាយថ្ងៃ និងផុសពេលល្ងាចក្រោយចេញពីធ្វើការ និងថ្ងៃសៅរ៍ អាទិត្យផងដែរ។ ជុំវិញការផុសលក់ដដែលនេះ លោកស្រីបង្ហើបថា អ្នកត្រូវផុសជាប្រចាំថ្ងៃ ២ទៅ៣ដងក្នុងមួយថ្ងៃ ដើម្បីរំលឹកអតិថិជនថាយើងនៅតែលក់ នៅតែមានផលិតផលលក់ ហើយមានផលិតផលអ្វីខ្លះ។ ២. ការរៀបចំការដឹកជូនភ្ញៀវ ចំពោះការដឹកជញ្ជូន គឺយើងរៀបចំពេលល្ងាចដាក់ជូនភ្ញៀវ ហើយស្អែកទៅដល់ដៃភ្ញៀវ ឬក៏យើងឆ្លៀតពេលថ្ងៃត្រង់សម្រាកម៉ោងបាយ យើងអាចរៀបចំដឹកជូនអតិថិជនបានដោយខ្លួនឯងផ្ទាល់។ មួយវិញទៀត ចំពោះការដឹកជូនភ្ញៀវ អ្នកត្រូវមានការសហការជាមួយភ្នាក់ងារដឹកជញ្ជូន មានដូចជាភ្នាក់ងារដឹកជញ្ជូនដែលដេកផ្លូវមួយយប់ ភ្នាក់ងារដឹកជញ្ជូនទាន់ចិត្តភ្លាមៗ ឬ Tuk Tuk ជាដើម។ ត្រង់នេះ លោកស្រីថា ផលិតផលណាដែលអតិថិជនអាចរង់ចាំបាន យើងអាចរៀបចំដឹកជញ្ជូនពេលយប់ ហើយស្អែកទៅដល់ដៃអតិថិជន។ ចំណែកផលិតផលណាដែលមិនអាចរង់ចាំបាន យើងអាចដឹកជូនភ្លាមៗ ដោយឲ្យម៉ូតូឌុប ឬ Tuk Tuk ដឹកឲ្យភ្លាមៗ ឬភ្នាក់ងារដែលគេដឹកជញ្ជូនពេលព្រឹក អាចដល់ពេលល្ងាច។ ៣. របៀបក្នុងការឆ្លើយតបជាមួយភ្ញៀវ អ្នកត្រូវឆ្លើយតបជាមួយភ្ញៀវឲ្យបានឆាប់រហ័ស និងបានល្អប្រសើរ ក្នុងករណីផលិតផលនោះយឺតយ៉ាវ ឬមានបញ្ហាអ្វីមួយ។ លោកស្រីថា ការឆ្លើយតបគឺពិតជាសំខាន់ណាស់ ពេលអ្នកលក់អនឡាញ។ ទោះបីជាផលិតផលនោះយឺត ឬយ៉ាងណា តែបើការឆ្លើយតបផ្ដល់ព័ត៌មានជូនអតិថិជន គឺពិតជាសំខាន់ណាស់។ ចំណុចនេះ លោកស្រីចែករំលែកថា ក្នុងការលក់អនឡាញ យើងត្រូវថ្លឹងថ្លែងអារម្មណ៍ និងរកពេលវេលាល្អក្នុងការឆ្លើយតប ព្រោះពេលខ្លះមានអារម្មណ៍មិនល្អ មានបញ្ហាស្រ្តេស អាចឲ្យប៉ះពាល់ដល់ការលក់របស់អ្នក ដូច្នេះ បើអ្នកឆ្លើយតបពេលអារម្មណ៍មិនល្អ ឆ្លើយតបមិនល្អ នឹងធ្វើឲ្យបាត់ម៉ូយខ្លះដែរ។ អ្វីដែលលោកស្រី ប្រាក់ លឹមហ៊ាង ចែករំលែកខាងលើ គឺជាគំរូល្អមួយក្នុងការរកចំណូលបន្ថែម ពីការលក់ដូរផលិតផលខ្លះៗ អំឡុងពេលយើងធ្វើការពេញម៉ោង ដែលបងប្អូនអាចយកទៅអនុវត្តបាននៅក្នុងជីវិតជាក់ស្ដែង ហើយវាមិនពិបាកក្នុងការធ្វើនោះទេ ឲ្យតែអ្នកធ្វើតាមអ្វីដែលគាត់បានចែករំលែក៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-23T03:49:24.565Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 48, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ទុនដំបូង១៥០០ដុ.ល្លារ! SONY ជោគជ័យខ្លាំងក្នុងទីផ្សារជិត១០០ឆ្នាំ ដោយប្រើយុទ្ធសាស្ត្រសមុទ្រខៀវ១នេះ
https://business-cambodia.com/articles/how-sony-created
Sony គឺជាក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំមួយ និងមានឈ្មោះល្បីល្បាញខ្លាំងណាស់ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៤៦ ដោយលោក Ibuka Masaru និងលោក Morita Akio នៅទីក្រុង តូក្យូ ប្រទេសជប៉ុន ក្រោយសង្គ្រាមលោកលើកទី២បានបញ្ចប់។ ចំណែកឯដើមទុនចាប់ផ្តើមដំបូងត្រឹមតែ ១៥០០ដុល្លារប៉ុណ្ណោះ និងបានប្រើប្រាស់នូវយុទ្ធសាស្ត្រសមុទ្រខៀវ១ យ៉ាងជោគជ័យ ធ្វើឲ្យក្រុមហ៊ុនអាចឈរនៅលើទីផ្សារអស់ពេលជិត១០០ឆ្នាំ និងកើនតម្លៃដល់រាប់ពាន់លានដុល្លារ។     ក្នុងនោះចំណុចដ៏ពិសេសដែលយើងអាចចាត់ចូលជាយុទ្ធសាស្ត្រសមុទ្រខៀវ ធ្វើឲ្យក្រុមហ៊ុន SONY អាចឈរជើងមកដល់ពេលនេះ គឺការច្នៃបង្កើតថ្មី ជាយុទ្ធសាស្ត្រគោល បង្កើតទីផ្សារមួយខុសដាច់ពីគេ។​​ SONY នៅតែបន្តធ្វើការសិក្សាស្រាវជ្រាវច្នៃបង្កើតនូវផលិតផលណាដែលមានអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ថ្មីប្លែក និងមុនគេជាប់ជានិច្ច។     ផលិតផលដែលក្រុមហ៊ុន​SONY បានច្នៃបង្កើត និងដាក់លក់នៅលើទីផ្សារមុនគេរួមមាន CDs, MiniDiscs, MP3 Player និងម៉ាស៊ីនថតរូបខ្នាតតូចដែលអាចចាប់រូបភាពបានច្បាស់ជាដើម។ ជាងនេះទៅទៀត ក្រុមហ៊ុននេះបានឈានជើងចូល Hollywood ជាលើកដំបូង នៅឆ្នាំ១៩៨៩ ដោយបានដាក់ឈ្មោះថា Sony Picture Entertainment។     គួរជម្រាបផងដែរថា បច្ចុប្បន្នក្រុមហ៊ុននេះមានអាយុកាលជាង ៧៦ឆ្នាំមកហើយ រីឯចំពោះសន្ទុះការគាំទ្រវិញគឺនៅតែខ្លាំងដដែល។ ពួកគេក៏បានបន្តផលិតឧបករណ៍ថ្មីៗដែលរួមមានដូចជា៖ ទូរស័ព្ទដៃ, ទូរទឹកកក, ម៉ាស៉ីនត្រជាក់ និងគ្រឿងប្រើប្រាស់ដ៏ប្រណិតទំនើបៗទាន់សម័យកាលជាច្រើនរាប់មិនអស់។ បើគិតត្រឡប់ទៅវិញ វាមិនគួរឱ្យជឿទាល់តែសោះដែលក្រុមហ៊ុន Sony មានដើមទុនត្រឹម ១៥០០ដុល្លា បានវិវត្តន៍ខ្លួនទៅជាអាណាចក្រក្រុមហ៊ុនគ្រឿងអេឡិចត្រូនិច ដែលអាចរកប្រាក់ចំណូលបានរហូតដល់រាប់រយលានដុល្លាក្នុងមួយឆ្នាំ៕     អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/BusinessCambodiaBook
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-23T03:40:13.621Z", "category": "ហិរញ្ញវត្ថុ", "views": 31, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
គំនិតថ្មី! របរកូនក្មេង៣ អាចរកចំណូ.លបានរាប់ម៉ឺនដុ.ល្លារក្នុង១ឆ្នាំ ខណៈចាយទុ.នក្រោម ៥០០ដុ.ល្លារ
https://business-cambodia.com/articles/3-business-make-by-kids
អ្នកប្រហែលជាធ្លាប់ឃើញសហគ្រិនល្បីៗទាំងក្នុង និងក្រៅស្រុកភាគច្រើនសុទ្ធសឹងតែមានវ័យពាក់កណ្តាលអាយុមនុស្ស ឬអាចឈានដល់វ័យចំណាស់តែម្តងក៏មានដូចជា​ លោក​ Elon Musk, Bill Gates,​ Jeff Bezos និង Mark Zuckerberg រួមទាំងសហគ្រិនលេចធ្លោជាច្រើនរូបទៀតដែលក្តោបជំនួញធំៗកើបចំណូលបានរាប់ពាន់លានដុល្លាក្នុងមួយឆ្នាំៗ។   ប៉ុន្តែថ្ងៃនេះ Business Cambodia នឹងនាំអ្នកមកមើលរបរកូនក្មេង ៣ អាចកើបចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំ ចាយទុនក្រោម ៥០០ដុល្លារ៖   ១/. ធ្វើទៀនក្រអូប   នៅអាយុ ១៣ឆ្នាំ ក្មេងប្រុស Hart Main បានរកឃើញគំនិតមួយនៃទៀនក្លិនក្រអូបសម្រាប់បុរស បន្ទាប់ពីត្រូវបានគេចំអកឱ្យបងស្រីរបស់គាត់អំពីក្លិនក្រអូបដែលនាងកំពុងលក់សម្រាប់កម្មវិធីរៃអង្គាសប្រាក់របស់សាលា។ ក្មេងជំទង់ Hart និងឪពុកម្តាយ បានរួមគ្នាបង្កើតគំនិតនេះឲ្យក្លាយជាការពិត ដោយការចូលរួមទឹកប្រាក់បន្តិចបន្តួចដើម្បីចាប់ផ្តើមអាជីវកម្ម ហើយបានធ្វើការរួមគ្នាដើម្បីអភិវឌ្ឍទៀនដែលមានឈ្មោះថា ManCan ជាមួយនឹងក្លិនក្រអូបប្លែកៗគ្នាដែលរួមមាន Campfire, Bacon, Sawdust, Fresh Cut Grass, និង Grandpa's Pipe ត្រូវបានផលិតឡើងដោយប្រើកំប៉ុង។   ២/. ច្នៃក្រដាសកាតុងធ្វើកេស   ក្មេងប្រុសតូច្រម៉ក់ Caine Monroy មានអាយុត្រឹមតែ ៩ឆ្នាំប៉ុណ្ណោះនៅពេលដែលគាត់បានបើកដំណើរការ Arcade ក្រដាសកាតុងធ្វើកេសផ្ទាល់ខ្លួនរបស់គាត់នៅក្នុងហាងលក់គ្រឿងបន្លាស់រថយន្ត East LA ឪពុករបស់គាត់។ គាត់បានបង្ហោះខ្សែវីឌីអូខ្លីមួយទៅកាន់បណ្តាញសង្គម ហើយមិនយូរប៉ុន្មាន អាជីវកម្ម Arcade របស់ Caine ត្រូវបានគេស្គាល់ជាអន្តរជាតិ ដោយបានចុះផ្សាយនៅលើបណ្តាញសារព័ត៌មានដូចជា ABC World News, Good Morning America និង MSNBC ។   សកម្មភាបនេះបានស្រូបទាញអតិថិជនច្រើនជាងអ្វីដែលហាងលក់គ្រឿងបន្លាស់រថយន្តអាចគ្រប់គ្រងបាន ដោយមានអតិថិជនរង់ចាំរយៈពេល ៤ម៉ោង ឬច្រើនជាងនេះ។ អាជីវកម្មច្នៃក្រដាសកាតុងធ្វើកេស Arcade របស់ Caine បានបង្កើតចលនាមួយ ដែលនាំទៅដល់ការបង្កើតមូលនិធិ Imagination Foundation ដែលជាអង្គការមិនរកប្រាក់ចំណេញដែលបង្កើតឡើងដើម្បីលើកទឹកចិត្តដល់ភាពច្នៃប្រឌិត និងសហគ្រិនភាពក្នុងចំណោមកុមារ។ សំខាន់បំផុត មូលនិធិរបស់ Caine បានបញ្ឆេះស្មារតីច្នៃប្រឌិតនៅសម្រាប់កុមារជុំវិញពិភពលោក។   ៣/. ប្រើជំនាញធ្វើ Jam ដាក់លក់   ក្មេងប្រុសជំទង់ Doherty គឺជាសហគ្រិនដ៏អស្ចារ្យម្នាក់ទៀតដែលបានក្លាយជាសេដ្ឋីតាំងពីអាយុ ១៤ឆ្នាំ។ ដោយប្រើជំនាញរបស់គាត់ក្នុងការធ្វើ Jam ដែលគាត់បានរៀនពីជីដូនរបស់គាត់លោក Fraser បានចាប់ផ្តើមលក់ Jam ដែលផលិតដោយខ្លួនគាត់ទៅហាង Waitrose។ ក្នុងឆ្នាំ២០០៧ ផ្សារទំនើបរបស់ចក្រភពអង់គ្លេសលំដាប់ខ្ពស់មួយបានចរចាជាមួយ Doherty អំពីការលក់ Jam ដែលនាំឱ្យផលិតផលរបស់គាត់ទទួលបានកន្លែងដាក់លក់ក្នុងហាងចំនួន ១៨៤ទីតាំង។ ក្នុងឆ្នាំដដែល ក្រុមហ៊ុនរបស់គាត់មាន ៧៥០,០០០ ដុល្លារក្នុងការលក់។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Super Jam បានបន្តរីកចម្រើនពេញទ្វីបអឺរ៉ុប។   យ៉ាងណាមិញ ខាងលើនេះគឺជាគំនិតមួយចំនួននៃការចាប់ផ្តើមអាជីវកម្ម និងបង្ហាញថាសហគ្រិនភាពមិនបានកំណត់លើវ័យនោះទេ។ បើអ្នកយល់ថា អ្នកមានគំនិតមួយដ៏អស្ចារ្យនិងចង់រំលេចវាឲ្យចេញជារូបរាង ចូរចាប់ផ្តើមជាមួយធនធានដែលអ្នកកំពុងមានក្នុងដៃនិងមានចក្ខុវិស័យច្បាស់លាស់ នោះថ្ងៃរបស់អ្នកនឹងមកដល់៕   អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/BusinessCambodiaBook
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-23T03:20:43.232Z", "category": "ហិរញ្ញវត្ថុ", "views": 9934, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ខ្សោយពាក្យ អង់គ្លេសថ្មីៗ! មកស្គាល់ App ៣នេះ អាចរៀនពាក្យថ្មីរាល់ថ្ងៃ ហាត់និយាយភាសាបាន
https://business-cambodia.com/articles/learning-english-daily-vocabulary-
ដើម្បីរៀនចំណេះដឹងភាសា មិនត្រឹមតែយើងអាចរៀនបានតែក្នុងសាលានោះទេ នាពេលបច្ចប្បន្ននេះយើងអាចរៀនបាននៅលើអនឡាញ តាមរយៈការទស្សនាវីដេអូ កម្មវិធីទូរស័ព្ទដៃ វេបសាយឬខ្សែភាពយន្ត និងរៀនសូត្រពីអ្វីៗដែលនៅជុំវិញខ្លួនយើងបានផងដែរ។    យ៉ាងណាមិញសម្រាប់អ្នកដែលចេះភាសាអង់គ្លេស ពង្រឹងសមត្ថភាពក្នុងការនិយាយ តែខ្សោយក្នុងការស្គាល់និងចេះនូវពាក្យថ្មីៗសម្រាប់ប្រើក្នុងការសន្ទនា ឬការសរសេរ បងប្អូនគួរApp ៣នេះទុក អាចជួយសម្រួលឱ្យយើងរៀនពាក្យរាល់ថ្ងៃ ដោយប្រើគ្រាន់តែដោនឡូតទុកក្នុងទូរស័ព្ទដៃ។       ១. WordUp | AI Vocabulary Builder   អេប១នេះមានអត្ថប្រយោជន៍សម្រាប់អ្នកចង់រៀនភាសាអង់គ្លេស ព្រោះវាមុខងារច្រើនដូចជាការស្តាប់ រៀនពីសៀវភៅ E-book និងមានពាក្យថ្មីៗរាល់ថ្ងៃសម្រាប់យើងចូលទៅមើលនិងអនុវត្ត។ ចំពោះអេបនេះដែរអាចប្រើបានដោយឥតគិតថ្លៃទាំងលើទូរស័ព្ទដៃ Android និង IOS ។     ២. Vocabulary builder – English   សម្រាប់អេបមួយនេះវិញមានពាក្យសម្រាប់ឱ្យបងប្អូនរៀនជាប្រចាំថ្ងៃ មានការពន្យល់លើពាក្យនីមួយៗ សាកសមបំផុតសម្រាប់អ្នករៀនដំបូង អ្នកចេះខ្លះៗ​ហើយ។ ចំពោះកម្មវិធីនេះដែរអាចប្រើបានដោយឥតគិតថ្លៃ ប៉ុន្តែអាចប្រើបានតែនៅលើទូរស័ព្ទដៃប្រភេទ Android តែប៉ុណ្ណោះ។     ៣. Duolingo   កម្មវិធីសិក្សាពាក្យក្នុងភាសាអង់គ្លេស១នេះ​ ត្រូវបានគេប្រើប្រាស់យ៉ាងច្រើននៅជុំវិញពិភពលោក តាំងពីឆ្នាំ២០១១​ ដែលមានជាច្រើនភាសារួមបញ្ចូលគ្នា ជាពិសេសភាសាអង់គ្លេស និងការពង្រឹងពាក្យថ្មីៗ សម្រាប់មនុស្សវ័យជំទង់ និងមានមុខងារសម្រាប់បង្រៀនកុមារបានថែមទៀតផង។ ចំពោះអេបនេះដែរអាចប្រើបានដោយឥតគិតថ្លៃទាំងលើទូរស័ព្ទដៃ Android និង IOS ។     ជារួមការរៀនពាក្យថ្មីៗ មួយឬពីរពាក្យ ជាប្រចាំថ្ងៃអាចធ្វើឱ្យយើងមានពាក្យថ្មីក្នុងការនិយាយសន្ទានា អាចអានបានស៊ីជម្រៅ អាចយល់ច្បាស់ពីការស្តាប់ភាសាបរទេស ព្រមទាំងអាចសរសេរបានល្អថែមទៀតផង។ ដូច្នេះជាឧទាហរណ៍សម្រាប់បងប្អូនចង់ចេះពាក្យច្រើនក្នុងភាសាអង់គ្លេស សម្រាប់ប្រើក្នុងជំនួញ បងប្អូនគួររៀនពាក្យថ្មីៗក្នុងវិស័យជំនួញឱ្យបាន៣-៥ពាក្យក្នុងមួយថ្ងៃតាមពេលវេលាដែលបងប្អូនមាន និងកត់ត្រាពាក្យថ្មីៗដែលបានរៀនចេះចាំដាក់ចូលក្នុងសៀវភៅមួយដោយឡែក យូរៗជាទម្លាប់នោះបងប្អូននឹងឃើញថាខ្លួនឯងអាចចេះពាក្យថ្មីប្លែក៕   អត្ថបទដោយ៖ ពីង ជូអេង     
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-23T03:11:41.173Z", "category": "ភាពជាអ្នកដឹកនាំ", "views": 15268, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អ្នកជំនាញ៖ វ័យខំប្រឹងរកលុ.យ គួរធ្វើរឿង១នេះ ទើបឆាប់ដល់គោលដៅ មិនងាយធ្លាក់ទឹកចិត្ត
https://business-cambodia.com/articles/you-should-do-this-one-thing-quickly
យុវជនជាវ័យលូតលាស់ វ័យដែលចង់ចេះចង់ដឹងច្រើន ហើយក៏ជាវ័យដែលប្រកួតប្រជែងខ្លាំង និងឆាប់ធ្លាក់ទឹកចិត្តផងដែរ ព្រោះថាសង្គមយើងសព្វថ្ងៃនេះកំពុងតែរីកចម្រើន ដូច្នេះហើយទើបតម្រូវឱ្យមនុស្សគ្រប់រូប ត្រូវស្វះស្វែងប្រកួតទាំងលើទីផ្សារ ព្រមទាំងប្រកួតជាមួយនឹងខ្លួនឯង ដើម្បីភាពរីកចម្រើន។   ពាក់ព័ន្ធនឹងរឿងនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកប្រឹក្សាផ្លូវចិត្ត អ្នកនាង យឹម សុធារី ស្ថាបនិករបស់ក្រុមហ៊ុន Sneha Center បានលើកឡើងថា៖ «យុវជនអាចចង់ធ្វើរឿងច្រើន ប៉ុន្តែមិនអាចធ្វើគ្រប់រឿងនោះទេ អ្វីដែលពួកគាត់គួរធ្វើគឺ រៀនផ្ដោតលើការងារដែលជាអាទិភាពម្ដងមួយៗ»។   អ្នកនាង សុធារី បានពន្យល់ថា ការប្រកួតប្រជែងនៅក្នុងសង្គមអាចធ្វើឱ្យមនុស្សមានបញ្ហាធ្លាក់ទឹកចិត្តនៅពេលដែលមិនអាចសម្រេចលទ្ធផលល្អបាន។ ដូច្នេះដើម្បីអាចសម្រេចគោលដៅគឺមនុស្សម្នាក់ៗគួរតែចាប់ផ្ដើមពីការរៀនផ្តោត។ មិនថាអ្នកមានកិច្ចការច្រើនប៉ុនណាឡើយ​ ត្រូវតែបែងចែកវាទៅតាមលំដាប់នៃភាពសំខាន់ ហើយជ្រើសយកការងារដែលសំខាន់បំផុត បន្ទាន់បំផុតមកធ្វើមុនគេ។   កិច្ចការងារ ឬរឿងរ៉ាវដែលយើងចង់ធ្វើ សុទ្ធតែសំខាន់សម្រាប់ទិសដៅជីវិត ហើយវាប្រៀបដូចជាឫសឈើអ៊ីចឹង។ ឫសនៃដើមឈើរឹងមាំមួយដើមមានច្រើនរាប់មិនអស់ ប៉ុន្តែឫសដែលសំខាន់បំផុត ឬហៅថាឫសកែវ គឺវាមានតែមួយទេ។ រក្សាឫសកែវឱ្យរឹងមាំ ឱ្យវាចាក់ឫសចូលទៅក្នុងដីបានជ្រៅកម្រិតណា ដើមឈើនឹងកាន់តែរឹងមាំកម្រិតនោះ។   អ្នកនាង សុធារី បានគូសបញ្ជាក់ផងដែរថា​ សុខភាពរបស់មនុស្សសំខាន់ ពិសេសគឺផ្លូវចិត្ត ក្នុងវ័យលូតលាស់អ្នកគួររក្សាផ្លូវចិត្តឱ្យរឹងមាំ ហើយការរៀបចំការងារ និងរៀនផ្ដោតលើការងារគឺជាផ្នែកមួយ ដែលអាចជួយឱ្យផ្លូវចិត្តរបស់អ្នកស្រឡះល្អ និងកាត់បន្ថយសម្ពាធ។   សូមជម្រាបផងដែរថា អ្នកនាង យឹម សុធារី គឺជាស្ថាបនិកនៃមជ្ឈមណ្ឌលស្នេហា (Sneha Center)។ Sneha Center គឺជាមជ្ឈមណ្ឌលផ្ដល់សេវាប្រឹក្សាផ្លូវចិត្ត សេវាកម្មប្រភេទនេះអាចជួយដល់មនុស្សគ្រប់វ័យ មិនថាស្រ្តី ឬបុរស។ សេវាប្រឹក្សាផ្លូវចិត្តមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍នៃប្រទេសជាតិទាំងមូល ព្រោះសង្គមរីកចម្រើនបានព្រោះមានប្រជាជនរឹងមាំទាំងកាយទាំងចិត្ត។ ប្រសិនបើលោកអ្នកចង់ស្វែងយល់ពីសេវាកម្មប្រឹក្សាផ្លូវចិត្តបន្ថែម លោកអ្នកអាចទំនាក់ទំនងសួរព័ត៌មានតាមរយៈលេខទូរស័ព្ទ 097 990 3333 ឬតាមរយៈហ្វេសប៊ុកផេកផ្លូវការ Sneha Center៕   អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/BusinessCambodiaBook
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-23T02:54:01.144Z", "category": "ហិរញ្ញវត្ថុ", "views": 186, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មិនមែនអាមេរិកទេ! នាយករដ្ឋមន្រ្តីនៃប្រទេសអាស៊ី១នេះ មានប្រាក់ខែខ្ពស់បំផុត ក្នុងតារាងពិភពលោក
https://business-cambodia.com/articles/world-leaders-getting-paid-annual-
យោងតាមទស្សនាវដ្តី Forbes បានចុះផ្សាយថា ដោយផ្អែកលើទិន្នន័យនៃចំនួនមេដឹកនាំពិភពលោក ដែលមានចំណូលនិងប្រាក់ខែប្រចាំឆ្នាំ បានឱ្យដឹង ថានាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong គឺជានាយករដ្ឋមន្រ្តី ដែលមានចំណូលខ្ពស់បំផុតនៅលើពិភពលោកជាមួយនឹងប្រាក់ខែប្រចាំឆ្នាំ១.៦៩ លានដុល្លារ។   ចំណែក​ឯមេដឹកនាំដែលមានចំណូលខ្ពស់ ​ចំណាត់​ថ្នាក់​លេខ​២គឺ ​លោក Viola Amherd ប្រធានាធិបតី​ស្វីស រក​ចំណូល​បាន​ប្រមាណ ៥៧០,០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយក្នុងនោះរបាយការណ៍ បានបន្ថែមថា មេដឹកនាំដែលរកចំណូលបានច្រើនជាងគេលើពិភពលោក ភាគច្រើនគឺមកពីប្រទេសដែលនិយាយភាសាអង់គ្លេស។   ដោយឡែកបើតាមទិន្នន័យពីឆ្នាំ ២០២៣ សិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខ២​ដោយប្រាក់បៀវត្សរ៍របស់នាយករដ្ឋមន្ត្រីមានចំនួន ១,៣២០% នៃផលិតផលក្នុងស្រុកសរុប របស់ប្រទេសសម្រាប់មនុស្សម្នាក់។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី The Star ។   សូមជម្រាបផងដែរថាលោក​ Lawrence Wong គឺជាអ្នកដឹកនាំ​​ជំនាន់ទី៤របស់សិង្ហបុរី ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់សិង្ហបុរីបន្តពីលោក លី ស៊ាងឡុង កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤។   ខណៈបុរសវ័យ៥១ឆ្នាំរូបនេះធ្លាប់មានបទពិសោធន៍ការងារជា រដ្ឋមន្ត្រីក្រសួងអប់រំ និងការពារជាតិ ព្រមទាំងជាប្រធានអាជ្ញាធររូបិយវត្ថុ ដែលជាធនាគារកណ្តាល នៃប្រទេសសិង្ហបុរី មុនពេលចូលកាន់តំណែងជានាយករដ្ឋមន្រ្តី៕         អត្ថបទដោយ៖ ពីង ជូអេង​    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-23T02:50:44.643Z", "category": "ភាពជាអ្នកដឹកនាំ", "views": 1229, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ចង់វេរលុយ វេរឲ្យហើយ! ABA ជូនដំណឹងពីពេលវេលា ផ្អាកការវេរលុយឆ្លង ធនាគារតាមKHQR
https://business-cambodia.com/articles/aba-transfer-bakong-
ធនាគារ ABA បានជូនដំណឹងដល់អតិថិជនដែលប្រើសេវាកម្មឱ្យជ្រាបជាមុនថា នៅថ្ងៃព្រហស្បតិ៍ ទី22 ខែឧសភានេះ ចាប់ពីវេលាម៉ោង 11:00 យប់ ឈានចូលថ្ងៃសុក្រ ទី23 ខែឧសភា ម៉ោង 1:00 អធ្រាត្រប្រកាសប្រព័ន្ធបាគងនឹងធ្វើបច្ចុប្បន្នកម្ម ដើម្បីពង្រឹងដំណើរការប្រព័ន្ធឱ្យកាន់តែរលូន។   ដូច្នេះ​អំឡុងពេលបច្ចុប្បន្នកម្មនេះ រាល់ប្រតិបត្តិការពាក់ព័ន្ធបាគង និង KHQR ​នឹងផ្អាកដំណើរការជាបណ្ដោះអាសន្ន។  ដោយឡែកលោកអ្នក នៅតែអាចប្រើ ABA Mobile ស្គែន ABA KHQR បានធម្មតា។   បន្ថែមពីនោះធនាគារបានបញ្ជាក់ថា ប្រសិនបើលោកអ្នកមានតម្រូវការធ្វើប្រតិបត្តិការចាំបាច់ផ្សេងៗដែលមិនអាចរង់ចាំនៅពេលក្រោយបាន សូមប្រាកដថា លោកអ្នកធ្វើប្រតិបត្តិការបានរួចរាល់ជាមុន ចៀសវាងការយឺតយ៉ាវ ឬការរំខាននានា។   អាស្រ័យដូចបានជម្រាបជូនខាងលើ ធនាគារ ABA ក៏បានសូមការអភ័យទោសចំពោះបញ្ហារអាក់រអួលដែលអាចកើតមានឡើងដោយសារការធ្វើបច្ចុប្បន្នកម្មនេះ និងសូមអរគុណអតិថិជនសម្រាប់ការយោគយល់អធ្យាស្រ័យ៕    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-22T13:00:53.625Z", "category": "ភាពជាអ្នកដឹកនាំ", "views": 23209, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
សេដ្ឋី Warren Buffett រស់នៅផ្ទះដដែល៦៦ឆ្នាំមិនព្រមដូរព្រមានថាទិញផ្ទះគឺជាសុបិន្តអាក្រក់បើអ្នកទិញតាមរបៀបនេះ
https://business-cambodia.com/articles/do-not-buy-house-in-this-way-
អ្នកណាៗក៏ប្រាថ្នាចង់ទិញផ្ទះមួយរស់នៅសមរម្យតាមក្ដីស្រមៃព្រោះផ្ទះគឺជាជម្រកកក់ក្ដៅសម្រាប់ក្រុមគ្រួសារ។ យ៉ាងណាមិញពេលខ្លះការទិញផ្ទះមិនមែនសុទ្ធតែជារឿងល្អនោះទេតែផ្ទុយទៅវិញការទិញផ្ទះក៏អាចក្លាយជាសុបិន្តអាក្រក់។ ទាក់ទងនឹងការទិញផ្ទះនេះដែរ សេដ្ឋី Warren Buffett ដែលជាស្ដេចវិនិយោគប្រចាំសតវត្សទី២១មានទ្រព្យរាប់ពាន់លានដុល្លារនិងរស់នៅតែផ្ទះដដែលរយៈពេល៦៦ឆ្នាំមិនព្រមដូរបានលើកឡើងថា”ការទិញផ្ទះគឺអាចក្លាយជាសុបិន្តអាក្រក់សម្រាប់អ្នកទិញបើអ្នកទិញផ្ទះលើសពីលទ្ធភាពរបស់អ្នក”។  លោកសេដ្ឋីវ័យ៩៣ឆ្នាំរូបនេះបានព្រមានទៀតថាការចំណាយលុយច្រើនហួសហេតុពេកទៅលើអចលនទ្រព្យជាពិសេសទិញផ្ទះថ្លៃលើសពីលទ្ធភាពវានឹងធ្វើឲ្យជៈឥទ្ធិពលមិនល្អទៅដល់ហិរញ្ញវត្ថុរបស់អ្នកនៅពេលអនាគតពោលគឺលុយដែលអ្នករកបាននឹងត្រូវចំណាយភាគច្រើនលើការបង់រំលស់ទិញផ្ទះដែលធ្វើឲ្យអ្នកខ្វះខាតលុយសម្រាប់សម្រេចគោលដៅហិរញ្ញវត្ថុផ្សេងៗក្នុងជីវិតហើយជីវិតអ្នកក៏មិនងាយមានភាពល្អប្រសើរដែរ។ ក្បួនទិញផ្ទះកុំឲ្យជួបហានិភ័យអំឡុងពេលបង់រំលស់ផ្ទះ     ដើម្បីចៀសវាងហានិភ័យក្នុងការទិញផ្ទះ អ្នកអាចប្រើក្បួនទិញផ្ទះ៣០/៣០/៣គឺជាក្បួនទិញផ្ទះដែលណែនាំដោយលោក Sam Dogen ជាអ្នកនិពន្ធនិងអ្នកជំនាញហិរញ្ញវត្ថុរបស់អាមេរិក។ លោកថាលោកបង្កើតក្បួននេះឡើងដើម្បីការពារអ្នកទិញផ្ទះកុំឲ្យរងសម្ពាធនៃលុយកាក់ឬស្រ្តេសពីការទិញផ្ទះដែលលើសពីលទ្ធភាព។ ក្បួនទិញផ្ទះនេះចែកចេញជា៣ផ្នែក ហើយបើអ្នកមិនអាចអនុវត្តន៍តាមបានទាំង៣ជំហាននេះទេ យ៉ាងហោចណាស់អ្នកគួរអនុវត្តន៍តាមជំហានណាមួយក្នុងចំណោមជំហានទាំង៣នេះ។ ១. បង់រំលស់ផ្ទះប្រចាំខែមិនគួរលើស៣០%នៃចំណូលប្រចាំខែ៖ ឧទាហរណ៍បើគ្រួសារអ្នកមានចំណូលប្រចាខែសរុប២,០០០ដុល្លារ នោះបើចង់ទិញផ្ទះបង់រំលស់ មិនគួរបង់រំលស់ប្រចាំខែលើសពី៦០០ដុល្លារឡើយ។ ២. គួរមានលុយសន្សំយ៉ាងតិច៣០%នៃតម្លៃផ្ទះសរុប៖ អ្នកគួរមានប្រាក់សន្សំយ៉ាងតិចចំនួន៣០%នៃតម្លៃផ្ទះសរុប។ ឧទាហរណ៍បើផ្ទះតម្លៃ៧ម៉ឺនដុល្លារ អ្នកគួរមានលុយសន្សំចំនួន២១,០០០ដុល្លារ។ ជាធម្មតាពេលអ្នកទិញផ្ទះបង់រំលស់ ភាគច្រើនម្ចាស់គម្រោងតែងតែតម្រូវឲ្យមានប្រាក់កក់មុន(Down payment)ពី២០ទៅ៣០% នៃតម្លៃផ្ទះសរុប។ ការមានប្រាក់សន្សំ៣០%នៃតម្លៃផ្ទះនេះនឹងជួយឲ្យអ្នកមានលទ្ធភាពបង់រំលស់ទាំងការប្រាក់និងដើម្បីបានក្នុងកម្រិតទាប។  ចំពោះការបង់រំលស់ផ្ទះនេះទៀតសោត បើមិនជាអាច អ្នកគួរបង់រំលស់ជាមួយធនាគារ ជាជាងបង់រំលស់ជាមួយម្ចាស់គម្រោង។ បង់រំលស់ជាមួយធនាគារការប្រាក់ទាបជាងបង់ជាមួយម្ចាស់គម្រោងផ្ទាល់ហើយសុវត្ថិភាពព្រោះធនាគារនីមួយៗមុននឹងសម្រេចចិត្តឲ្យអ្នកខ្ចីលុយគេបានធ្វើការវាយតម្លៃពីលទ្ធភាពរបស់អ្នករួចហើយ។ ៣. តម្លៃផ្ទះមិនគួរលើស៣ដងនៃប្រាក់ចំណូលប្រចាំឆ្នាំ៖ ឧទាហរណ៍គ្រួសារបស់អ្នកមានចំណូលប្រចាំឆ្នាំចំនួន១២,០០០ដុល្លារនោះតម្លៃផ្ទះដែលអ្នកទិញមិនគួរលើស៣៦,០០០ដុល្លារឡើយ។ បន្ទាប់អានពីក្បួនទិញផ្ទះ ៣០/៣០/៣ ចប់ហើយច្បាស់ជាមួយមានបងប្អូនមួយចំនួនធំប្រតិកម្មថា បើចង់ទិញផ្ទះប្រើក្បួននេះ មិនដឹងជាឆ្នាំណាទើបបានផ្ទះរស់នៅដូចគេដូចឯងទេ។ ប៉ុន្ដែខ្ញុំបានបញ្ជាក់ច្បាស់ៗដោយសរសេរអក្សដិតខាងរួចហើយថាបើអ្នកមិនអាចអនុវត្តន៍តាមបានទាំង៣ជំហាននេះទេ យ៉ាងហោចណាស់អ្នកគួរអនុវត្តន៍តាមជំហានណាមួយក្នុងចំណោមជំហានទាំង៣នេះ។ ក្បួននេះគឺវាជួយការពារបងប្អូនដើម្បីកុំឲ្យទិញផ្ទះលើសលទ្ធភាពដែលធ្វើឲ្យបងប្អូនរងសម្ពាធនៃលុយកាក់និងបាត់ឱកាសប្រើលុយសម្រាប់ធ្វើរឿងផ្សេងៗព្រោះទិញផ្ទះថ្លៃពេក៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-22T11:58:20.646Z", "category": "ហិរញ្ញវត្ថុ", "views": 570, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ប្រែហើយ! រដ្ឋសម្រេចឱ្យវិទ្យាស្ថានវ៉ាន់ដា ប្រែក្លាយជាសាកលវិទ្យាល័យ ដែលមានមុខជំនាញថ្មីៗទាំងនេះ
https://business-cambodia.com/articles/vanda-institute-to-vanda-university-
យោងតាមលិខិតរាជរដ្ឋាភិបាល​កម្ពុជាបានឱ្យដឹងថា វិទ្យាស្ថានវ៉ាន់ដាត្រូវបានទទួលស្គាល់ ប្រែក្លាយទៅជាសាកលវិទ្យាល័យវ៉ាន់ដា ដែលសរសេរជាអក្សរ កាត់ថា ស.វ. និងជាភាសាអង់គ្លេសថា VANDA UNIVERSITY សរសេរជាអក្សរកាត់ថា VU។   តាមរយៈសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថាជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ស.វ. នឹងធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រនិងបរិញ្ញាបត្ររង ដែលមានមហាវិទ្យាល័យចំនួន៥ និង មានរចនាសម្ព័ន្ធដូចខាងក្រោម៖   ១. មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា   ក- ដេប៉ាតឺម៉ង់ភាសាអង់គ្លេស - មុខជំនាញភាសាអង់គ្លេសពាណិជ្ជកម្ម។   ខ- ដេប៉ាតឺម៉ង់ភាសាចិន មុខជំនាញភាសាចិន។   គ- ដេប៉ាតឺម៉ង់ភាសាថៃ - មុខជំនាញភាសាថៃ។   ២. មហាវិទ្យាល័យវិទ្យាសាស្ត្រ និងព័ត៌មានវិទ្យា   ក-ដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា-មុខជំនាញព័ត៌មានវិទ្យា។   ខ- ដេប៉ាតឺម៉ង់ទូរគមនាគមន៍និងវិស្វកម្មបណ្តាញ - មុខជំនាញទូរគមនាគមន៍និងវិស្វកម្មបណ្តាញ។   គ- ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ - មុខជំនាញវិស្វកម្មកម្មវិធី។   ៣. មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម   ក- ដេប៉ាតឺម៉ង់នីតិសាស្ត្រ - មុខជំនាញនីតិសាស្ត្រ។   ខ- ដេប៉ាតឺម៉ង់រដ្ឋបាលសាធារណៈ - មុខជំនាញរដ្ឋបាលសាធារណៈ។   គ- ដេប៉ាតឺម៉ង់សេដ្ឋកិច្ចវិទ្យា-មុខជំនាញសេដ្ឋកិច្ច។   ៤. មហាវិទ្យាល័យស្ថាបត្យកម្ម និងសំណង់ស៊ីវិល   ក- ដេប៉ាតឺម៉ង់ស្ថាបត្យកម្ម - មុខជំនាញស្ថាបត្យកម្ម។   ខ- ដេប៉ាតឺម៉ង់សំណង់ស៊ីវិល - មុខជំនាញសំណង់ស៊ីវិល។   គ - ដេប៉ាតឺម៉ង់វិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិក - មុខជំនាញវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិក។   ៥. មហាវិទ្យាល័យធុរកិច្ច   ក- ដេប៉ាតឺម៉ង់គណនេយ្យ - មុខជំនាញគណនេយ្យ។   ខ- ដេប៉ាតឺម៉ង់ហិរញ្ញវត្ថុនិងធនាគារ - មុខជំនាញហិរញ្ញវត្ថុនិងធនាគារ។   គ- ដេប៉ាតឺម៉ង់គ្រប់គ្រង - មុខជំនាញគ្រប់គ្រង។   ឃ- ដេប៉ាតឺម៉ង់ទីផ្សារ - មុខជំនាញទីផ្សារ។   ង- ដេប៉ាតឺម៉ង់ពន្ធដារ - មុខជំនាញពន្ធដារ។   ច- ដេប៉ាតឺម៉ង់សវនកម្ម - មុខជំនាញសវនកម្ម។   សូមជម្រាបថា ស.វ. គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន មានទីតាំងស្ថិតនៅអគារលេខ២១៦-២១៨ មហាវិថីម៉ៅសេទុង ភូមិ៦ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងស្ថិតនៅក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និង កីឡា៕        
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-22T11:37:55.679Z", "category": "ភាពជាអ្នកដឹកនាំ", "views": 2961, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ធនាគារ ហ្វីលីព រៀបចំកម្មវិធីជួបជុំដោយបញ្ចូលស្នាដៃសិល្បៈ និងវប្បធម៌
https://business-cambodia.com/articles/phillip-bank-organizes-a-gathering-program-incorporating-art-and-culture
ភ្នំពេញ ថ្ងៃទី20 ខែឧសភា ឆ្នាំ 2025 – ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីជួបជុំជាមួយអតិថិជនសេវាអាទិភាពរបស់ខ្លួន នៅសាខានរោត្តម ជាមួយនឹងរចនាបថថ្មី ក្នុងគោលបំណងរំលេចពីភាពល្អឥតខ្ចោះនៃសេវាកម្មធនាគារ ដោយរួមបញ្ចូលស្នាដៃសិល្បៈ សេវាកម្មប្រកបដោយផាសុកភាព និងទំនាក់ទំនងយ៉ាងជិតស្និត។ បន្ទាប់ពីការបើកសម្ពោធជាផ្លូវការនៃសាខានរោត្តមក្នុងខែមេសា កន្លងមក កម្មវីធី "ទស្សនៈវិស័យ៖ កែវភ្នែកសិង្ហបុរីលើដែនដីកម្ពុជា" ត្រូវបានរៀបចំសម្រាប់អតិថិជនដែលត្រូវបានអញ្ជើញជាពិសេស ដើម្បីទទួលយកនូវបទពិសោធន៍ថ្មីៗជាច្រើន ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ធនាគារ ក្នុងការរួមបញ្ចូលសេវាហិរញ្ញវត្ថុ ជាមួយស្នាដៃសិល្បៈវប្បធម៌។ បទពិសោធន៍ថ្មីនេះ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនសេវាអាទិភាព របស់ធនាគារ ហ្វីលីព ក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការផ្តល់នូវសេវាកម្មធនាគារដ៏ល្អឥតខ្ចោះ។ ការរៀបចំទាំងអស់នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីអ្វីដែលបានបង្ហាញក្នុងកម្មវិធីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្វីដែលធនាគារ ហ្វីលីព ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាជាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត ក្រោមកិច្ចគាំទ្រពីក្រុមហ៊ុនស្នូល Phillip Capital Group ដែលមានកិត្តិនាមរយៈពេលជាង 50 ឆ្នាំមកហើយ។ កម្មវិធីជាលក្ខណៈឯកជននេះ បានដាក់បង្ហាញពីស្នាដៃសិល្បៈរបស់លោក Joshua Chiang ដែលជាវិចិត្រករជនជាតិសិង្ហបុរី ដែលមានទីលំនៅនៅក្នុងប្រទេសកម្ពុជា។ តាមរយៈស្នាដៃសិល្បៈ លោកបានផ្តល់ជូនភ្ញៀវនូវការស្វែងយល់ពីសិល្បៈយ៉ាងល្អិតល្អន់នៃជីវិតរស់នៅ ដោយផ្សារភ្ជាប់នូវទស្សនវិស័យរបស់ជនជាតិសិង្ហបុរីជាមួយនឹងបរិបទកម្ពុជា។ លោក Raymond Chee អគ្គនាយករងធនាគារ ហ្វីលីព មានប្រសាសន៍ថា «យើង​បាន​រចនា​សាខា​នរោត្តម​ជា​កន្លែងមួយ​ដែល​ទំនាក់ទំនង និងការប្រាស្រ័យទាក់ទងគ្នា​អាច​ធ្វើឡើងប្រកបដោយភាពកក់ក្តៅនិងយកចិត្តទុកដាក់ខ្ពស់។ គ្រប់ទីកន្លែងទាំងអស់នៃសាខានេះ ជាពិសេសបន្ទប់ប្រជុំរបស់យើង បានឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់យើង ដែលសេវាកម្មធនាគារគួរតែមានលក្ខណៈ ឯកជនភាព ល្អិតល្អន់ និងប្រសិទ្ធភាពខ្ពស់។» ក្រោមភាពជាដៃគូជាមួយ Angkor Arts សាខានរោត្តម ក៏មានការដាក់បង្ហាញស្នាដៃសិល្បៈខ្មែរសម្រាប់អតិថិជនធ្វើការជាងផងដែរ។ កិច្ចសហការនេះបានគាំទ្រដល់សិល្បករក្នុងស្រុក និងលើកទឹកចិត្តអតិថិជនឱ្យចូលរួមជាមួយវប្បធម៌ និងប្រែក្លាយការផ្តល់សេវាកម្មធនាគារ អោយមានភាពល្អប្រណិតរហូតនឹកស្មានមិនដល់។ ដោយរាប់ចាប់ពីការរចនាផ្នែកខាងក្នុង ក្លិនក្រអូប រហូតដល់អាហារសម្រន់ ត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ដោយអ្នកជំនាញ។ អតិថិជនត្រូវបានស្វាគមន៍ក្នុងបរិយាកាសបែបឯកជនភាព ដែលបញ្ហាហិរញ្ញវត្ថុទាំងអស់អាចពិភាក្សាបានដោយភាពងាយស្រួល និងទំនុកចិត្ត។ បរិយាកាសនៅធនាគារ អាចធ្វើឲ្យអតិថិជនមានអារម្មណ៍ធូរស្រាល ដោយបៀបដូចជាកន្លែងសម្រាកឯកជន ជាជាងសាខាធនាគារ។ កម្មវិធីជាលក្ខណៈឯកជននេះ ក៏មានការចូលរួមសម្តែងដោយផ្ទាល់ពីវិចិត្រករវីយូឡុងអន្តរជាតិដ៏ល្បីមួយរូប រួមជាមួយនឹងអាហារឆ្ងាញ់ៗដែលរៀបចំដោយមេចុងភៅឯកជន សុខ គឹមហេង ដែលជាការឆ្លុះបញ្ចាំងដ៏ល្អឥតខ្ចោះនៃការយកចិត្តទុកដាក់របស់ធនាគារ ហ្វីលីព ចំពោះរសជាតិ គុណភាព និងផាសុកភាព។ តាមរយៈសាខានរោត្តម ធនាគារ ហ្វីលីព បាននាំយកមកនូវស្តង់ដារគុណភាព និងទំនុកចិត្តរបស់ប្រទេសសិង្ហបុរីមកកាន់ដែនដីកម្ពុជា។ សាខានរោត្តម គឺជាការបង្ហាញយ៉ាងច្បាស់នៃការប្តេជ្ញាចិត្ត ដោយផ្តល់ជូនអតិថិជនមិនត្រឹមតែសេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរដ៏ស្រស់បំព្រងដែលផ្តល់តម្លៃទាំងឯកជនភាព និងបុគ្គលផ្ទាល់ខ្លួន។ អំពីធនាគារ ហ្វីលីព ធនាគារ ហ្វីលីព ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែល​មាន​ទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី​ និងត្រូវ​បាន​បង្កើតឡើងតាំងពីឆ្នាំ​ 1975។ ធនាគារ ហ្វីលីព ​ផ្តល់​ជូន​សេវាកម្ម​ និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាម​តម្រូវ​ការ​របស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូច និង មធ្យម និងបុគ្គល ក៏ដូចជាការបើកដំណើរការនៅ 15 ប្រទេសផ្សេងទៀត។ ​ ធនាគារ ហ្វីលីព ភីអិលស៊ី គឺជាធនាគារពាណិជ្ជមួយនៅក្នុងប្រទេសកម្ពុជា ដែលមាន​​ច្រើន​ជាង 70 សាខា ទូទាំងប្រទេស។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-22T09:45:51.281Z", "category": "PR", "views": 62, "author": { "first_name": "Sreymom", "last_name": "Cha", "email": "sreymomcha069@gmail.com" }, "quality_warning": [ "noisy" ] }
គាំទ្រទេ! ជប៉ុនចង់បង្កេីតតំបន់សេដ្ឋកិច្ចពិសេសជនបទ​នៅកម្ពុជា ដេីម្បីលេីកស្ទួយការវិនិយោគ
https://business-cambodia.com/articles/japan-and-economic-zone
ជប៉ុនបង្ហាញពីគោលបំណងនៅក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសតំបន់ពិសេសជនបទនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត Shoichi Kobayashi​ ជាអ្នកវិទ្យាសាស្ត្រសេដ្ឋកិច្ច​ និងជាប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន​ (Japan Development Institute Ltd. ហៅកាត់ថាJDI) នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។     ក្នុងជំនួបពិភាក្សាការងារនេះ លោកបណ្ឌិត Shoichi Kobayashi បានជម្រាបអំពីគោលបំណងក្នុងការផ្តួចផ្តេីមគំនិតក្នុងការវិនិយោគលើវិស័យកសិកម្មនិងជនបទ​ ដោយមានចេតនាបង្កេីតតំបន់សេដ្ឋកិច្ចពិសេសជនបទ​ ដេីម្បីចូលរួមលេីកស្ទួយការវិនិយោគនៅជនបទ​ ស្របតាមទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោ​ និងសម្តេចមហាបវរធិបតី។   ​តាំងពីឆ្នាំ១៩៩៥​ លោកមានពិសោធន៍ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល​ បង្កេីតការវិនិយោគតំបន់សេដ្ឋកិច្ចពិសេសមួយចំនួននៅកម្ពុជា​រួមទាំងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផងដែរ​ និងមានពិសោធន៍ក្នុងការជួយរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍បែបនេះជាង៣០ប្រទេសលេីពិភពលោក។   ជាក់ស្តែងតាមរយៈតំបន់សេដ្ឋកិច្ចនៅកម្ពុជាបានចូលរួមអភិវឌ្ឍន៍នៅកម្ពុជា​ បានស្រូបទាញអ្នកវិនិយោគជប៉ុនជាច្រេីនឱ្យមកវិនិយោគនៅកម្ពុជា​ និងមានកម្មករ-កម្មការីប្រមាណជាងកន្លះលាននាក់​កំពុងបម្រេីការងារ។ លោកបណ្ឌិត ក៏មានបំណងសិក្សាស្វែងយល់អំពីយុទ្ធសាស្ត្ររបស់អង្គភាពCMAC និងបង្ហាញពីការបេ្តជ្ញាចិត្តក្នុងការចូលរួមអភិវឌ្ឍន៍នៅក្នុងសហគមន៍មូលដ្ឋានដែលបានបោសសម្អាតមីនរួច​ ដោយប្រើប្រាស់ជំនួយរបស់រដ្ឋាភិបាលជប៉ុន។   ជាការឆ្លើយតប ឯកឧត្តម ប្រតិភូសូមគាំទ្រចំពោះការលើកឡើងរបស់លោកបណ្ឌិត Shoichi Kobayashi ប្រធានJDI​ លេីការជំរុញការអភិវឌ្ឍកសិកម្មនិងជនបទ​ តាមរូបភាពការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជនបទ​ ដែលសម្តេចធិបតីបាននិងកំពុងខិតខំដឹកនាំនិងជំរុញគោលនយោបាយរាជរដ្ឋាភិបាល​ ដ៍មានសក្តានុពលសម្រាប់ប្រជាជនកម្ពុជានៅជនបទនេះ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-22T09:20:46.756Z", "category": "អចលនទ្រព្យ", "views": 827, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ប្រយ័ត្នឈ្លោះគ្នាព្រោះតែលុយ! នេះជាកំហុសរឿងលុយធំៗ៤ អ្នកគួរចៀសវាងដាច់ខាតពេលនៅជាមួយគ្នាជាប្ដីប្រពន្ធ
https://business-cambodia.com/articles/the-financial-mistakes
វាមិនល្អនោះទេ ដែលអ្នកលាក់បាំងរឿងលុយកាក់​ ពេលអ្នកមានដៃគូរជីវិត ព្រោះអាចបង្កឲ្យមានជម្លោះជាមួយដៃគូ បង្កភាពល្អក់កករក្នុងគ្រួសារ។​ ដូច្នេះអ្នកត្រូវតែបើកចំហរ អំពីរឿងលុយកាក់។ បើតាមសម្ដីរបស់ លោកស្រី Neal Godfrey ប្រធាន នៃក្រុមហ៊ុន Children’s Financial Network បានឲ្យដឹងថា មនុស្សចូលចិត្តនិយាយរឿង រួមភេទជាជាង និយាយរឿងលុយកាក់។ យ៉ាងណាមិញលោកស្រីថា ពួកគេគួរ តែ​ជជែងគ្នា ទាំងរឿង រួមភេទ និងលុយកាក់ផងដែរ ជាពិសេស ពិភាក្សា រឿងទ្រព្យ បំណុល ចំណូល និងចំណាយជាដើម។ ២. ការទុក ទំនួលខុសត្រូវហិរញ្ញវត្ថុលើដៃគូរតែម្ខាង ការដាក់បន្ទុកនៃទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុទៅលើដៃគូរតែម្ខាង វាជាមិនជាការល្អនោះទេ ខណៈអ្នកនិងដៃគូររបស់អ្នក ជាដៃគូរជីវិត ដូច្នេះត្រូវតែមានទទួលខុសត្រូវរួមគ្នា។គូរស្វាមីភរិយា ត្រូវតែគ្រប់គ្រងហិរញ្ញវត្ថុរួម ទាំងលុយហូរចេញនិងចូល និងការ បង់វិក័យប័ត្រជាដើម។ ៣. ការមិនពិភាក្សាគ្នាអំពីគោលដៅ គូរស្វាមីមួយចំនួនមិនបានពិភាក្សាគ្នាអំពីគោលដៅហិរញ្ញវត្ថុនោះទេ។ គូស្វាមីភរិយាគួរតែមកអង្គុយពិភាក្សាគ្នាឲ្យបានច្បាស់អំពីគោលដៅហិរញ្ញវត្ថជាក់លាក់ណាមួយ ហើយគោលដៅនោះត្រូវតែជាគោលដៅដែលពួកគេយល់ស្របទាំង២នាក់។ ប្រសិន​ មិនបានពិភក្សាគ្នា ហើយម្នាក់កំណត់គោលដៅហិរញ្ញវត្ថុសម្រាប់ទុកលុយបើកអាជីវកម្ម ចំណែកម្នាក់ទៀតសន្សំលុយទុកទិញផ្ទះ នោះជាការខ្វែងគំនិតគ្នា ហើយគោលដៅហិរញ្ញវត្ថុរបស់អ្នកនឹងបរាជ័យ។   ៤. ការមិនកំណត់ខ្ទង់ចំណាយ គូរស្វាមីភរិយាមួយចំនួន មិនបានគិតខ្វល់ខ្វាយអំពីការកំណត់ខ្ទង់ចំណាយក្នុងមួយខែៗ ដែលនេះជា សញ្ញាមិនល្អមួយនៃផ្នែកហិរញ្ញវត្ថុ។ ការដែលមិនកំណត់ខ្ទង់ចំណាយឲ្យបានត្រឹមត្រូវនេះ ធ្វើឲ្យអ្នកមានទម្លាប់ចាយលុយខ្ជៈខ្ជាយ ទៅលើអ្វីដែលមិនចាំបាច់។ ដូច្នេះ បើអ្នកមិនបានកំណត់ពីខ្ទង់ចំណាយទេ អ្នកនឹងមិនដឹងថា ក្នុងមួយខែៗ អ្នកចំណាយអស់ប៉ុន្មាន ជាពិសេស អ្នកនឹងមិនសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នកនោះទេ បើអ្នកមិនបានកំណត់ខ្ទង់ចំណាយ។  ៥. ការមិនបើកគណនីធនាគាររួមគ្នា   ប្ដីប្រពន្ធមួយចំនួន សម្រេចចិត្ត បើកគណនីធនាគារ រៀងខ្លួនជាជាង បើកគណនីរួមគ្នា ព្រោះពួកគេគិតថា ការធ្វើបែបនេះ អាចចៀសវាជម្លោះរឿងលុយកាក់។ តែយ៉ាងណាមិញ ពួកគេគួរតែបើកគណនីរួមគ្នាតែមួយជាការល្អ ព្រោះពួកគេទាំង២ ដឹងពីចំនួនទឹកប្រាក់មានដែលមាននៅក្នុងគណនី ទឹកប្រាក់ បានដកចេញ នឹងទឹកប្រាក់ដែលបន្ថែម។ លើសពីនេះ ប្ដីប្រពន្ធអាចដកប្រាក់​ ដាក់ប្រាក់ពេលពួកកេ​​​​ ត្រូវការក្នុងពេលណាមួយ។គណនីធនាគាររួមគឺ ជាប្រភេទគណនីមួយដែល គូស្វាមីភរិយា គួរប្រើប្រាស់ ព្រោះកាលណាពួកគេមានគណនីធនាគាររួមគ្នាតែមួយ វាបង្ហាញពីភាពជឿទុកចិត្តគ្នាទៅវិញទៅមកនិងការមានទំនុករវាងគ្នា ពោលគឺពួកគេមានផែនការរួមនិងគោលដៅរួមគ្នាតែមួយលើផ្នែកហិរញវត្ថុ។ ៦. ការគិតចំនួននៃចំណូលរបស់ដៃគូ នៅក្នុងចំណុចនេះ គូស្វាមីមួយចំនួន គិតថាខ្លួនឯងមានប្រៀបជាងដៃគូរបស់ខ្លួន ព្រោះរកចំណូលបានច្រើនជាង ដូច្នេះអំណោចគឺនៅលើខ្លួនភាគច្រើន។ តែបើតាមសម្ដីរបស់លោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុរបស់អាមេរិក ​បានលើកឡើងថា ប្ដីប្រពន្ធគួរមិនគិតថា ខ្លួនឯងអាចរកចំណូលបានច្រើនជាងដៃគូរនោះទេ តែអ្វីដែលសំខាន់ អ្នកទាំង២គឺក្រុមតែមួយ ដូច្នេះ ធ្វើយ៉ាង​ឲ្យគោលដៅហិរញ្ញវត្ថុទទួលបានជោគជ័យ។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-22T09:20:12.135Z", "category": "ហិរញ្ញវត្ថុ", "views": 312, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
របាយការណ៍ពី CNBC បង្ហាញថា ទីក្រុងនៅអាស៊ាន២នេះ ជាប់អត្រាខ្ពស់ លើករណីបន្លំបោ.កប្រាស់
https://business-cambodia.com/articles/city-scam-feeling-
ទីភ្នាក់ងារសារព័ត៌មានអាមេរិក CNBC ចុះផ្សាយថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះបានឱ្យដឹងថា​ យោងតាមរបាយការណ៍ពីវិទ្យាស្ថាន Mastercard Economics បានបង្ហាញថាក្នុងវិស័យទេសចរណ៍នៅទីក្រុងចំនួន២នៅអាស៊ាន​ គឹទីក្រុងបាងកកនិងទីក្រុងហាណូយមានអត្រាខ្ពស់ លើការបោកបន្លំទំនុកចិត្ត។   ក្នុងនោះសេវាកម្ម សណ្ឋារគារ ផ្ទះសំណាក់ មធ្យោបាយធ្វើដំណើរ និងម្ហូបអាហារជាដើមនោះ គឺត្រូវបានរាប់បញ្ចូល។ យ៉ាងណាមិញ បើតាមលោក David Mann ប្រធានសេដ្ឋវិទូនៅផ្នែកអាស៊ីប៉ាស៊ីហ្វិកនៃវិទ្យាស្ថាន Mastercard Economics បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៃការបោកប្រាស់ប្រែប្រួលបែបនេះ គឺតែងមានការផ្លាស់ប្តូរនិងប្រែប្រួលជានិច្ច សម្រាប់ទីក្រុងនីមួយៗ។   ប៉ុន្តែអ្នកធ្វើដំណើរអាចបង្កើតកាបូបឌីជីថល ទិញធានារ៉ាប់រងការធ្វើដំណើរ ឬសៀវភៅធ្វើដំណើរដោយប្រើកាតឥណទានដែលមានការការពារការក្លែងបន្លំ។ ក្នុងនោះបើយោងតាមទិន្នន័យរបស់ Mastercard ភ្ញៀវទេសចរបានរាយការណ៍អំពីអត្រាទាបបំផុតនៃការក្លែងបន្លំនោះគឺនៅ San Francisco សហរដ្ឋអាមេរិក។ ទីក្រុង Dublin, អៀរឡង់; សេអ៊ូល កូរ៉េខាងត្បូង; ទីក្រុង Budapest ប្រទេសហុងគ្រី; និង Edinburgh, Scotland ស្កុតឡែន៕    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-22T09:19:52.380Z", "category": "ភាពជាអ្នកដឹកនាំ", "views": 1309, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ច្បាស់ៗ! ចង់កែឈ្មោះថ្មីក្នុងអត្តសញ្ញាណបណ្ណ សាមីខ្លួនត្រូវធ្វើរឿងទាំងអស់នេះទើបកែបាន
https://business-cambodia.com/articles/if-you-want-to-change-your-new-name-on-your-id-card
តាមការលើកឡើងរបស់ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានយោងអត្តសញ្ញាណកម្ម បានបញ្ជាក់ច្បាស់ៗពាក់ព័ន្ធនឹងការកែតម្រូវឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណដោយករណីចាំបាច់ ឬមិនមិនពេញចិត្តឈ្មោះដើមរបស់ខ្លួន គឺសមីខ្លួនអាចធ្វើការកែតម្រូវដាក់ឈ្មោះថ្មីបាន ប៉ុន្តែត្រូវកែសម្រួលឯកសារតាមលក្ខខណ្ឌដូចខាងក្រោម៖   ១. ដើម្បីកែបានគឺត្រូវកែទិន្នន័យអត្រានុកូលដ្ឋានរបស់សមីខ្លួន តាមសេចក្តីណែនាំលេខ០០៦ទាំង ៩ចំណុចដែលអាចកែតម្រូវបាន ហើយក្នុងករណីស្នើសុំកែតម្រូវអត្រានុកូលដ្ឋានមិនបាន គឺសមីខ្លួនត្រូវទៅសុំសេចក្តីសម្រេចពីតុលា បន្ទាប់ពីបានសេចក្តីសម្រេចពីតុលាការអនុញ្ញាតឱ្យកែតម្រូវសិន ទើបសមីខ្លួនអាចកែតម្រូវអត្រានុកូលដ្ឋាន ហើយអាចបន្តទៅកែអត្តសញ្ញាណប័ណ្ណបាន។   ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង​ បានបញ្ជាក់បន្ថែមផងដែរថា ពាក់ព័ន្ធនឹងកែតម្រូវទិន្នន័យផ្សេងៗក្នុងអត្តសញ្ញាណប័ណ្ណគឺទាមទារនៅការកែអត្រានុកូលដ្ឋានជាមុន ឬក៏មោឃភាពទិន្នន័យអត្រានុកូលដ្ឋានប្រសិនបើមានលើសពីមួយមោឃភាពសិនទើបអាចកែតម្រូវបាន។ គួរបញ្ជាក់ផងដែរថា សម្រាប់ទីតាំងត្រូវទៅថតនិងស្នើ បងប្អូនអាចទៅថតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ  ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬ សាខាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៊ីអន២ ឬនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ទីតាំងក្រោយវត្តនិរោធ ឬ សាខា ប.ស.ស ឬទីតាំងចល័តផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយចំនួនទៀត។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-22T09:13:22.499Z", "category": "ព័ត៌មានថ្មីៗ", "views": 3613, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
អគារអាយុ ៧៥ ឆ្នាំនៅកណ្ដាលក្រុងភ្នំពេញ ត្រូវបានអាជ្ញាធរចុះហ៊ុំព័ទ្ធដើម្បីបញ្ចៀសគ្រោះថ្នាក់
https://business-cambodia.com/articles/angkor-mean-chey
អគារសហកម្មសិទ្ធ ដែលជាអតីតសណ្ឋាគារអង្គរមានជ័យ មានទីតាំងស្ថិតតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរធ្វើការចុះហ៊ុំព័ទ្ធ ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកដំណើរ និងអ្នកជិតខាង។ ខណៈអគារនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។     តាមការបញ្ជាក់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការចុះហ៊ុំព័ទ្ធអគារនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដោយមានការដឹកនាំដោយផ្ទាល់ពីសំណាក់ឯកឧត្តម យស់ ឆោមណារ៉ាឌី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួល ជាមួយនឹងរដ្ឋបាលខណ្ឌ ៧ មករា។   ការសម្រេចហ៊ុំព័ទ្ធអគារនេះ ធ្វើឡើងបន្ទាប់ពីលទ្ធផលនៃការត្រួតពិនិត្យនិងវាយតម្លៃគុណភាពសំណង់ ការវិភាគលើគុណភាព និងសុវត្ដិភាពគ្រឿងផ្គុំសំណង់ និងលទ្ធផលនៃការពិសោធន៍លើសម្ភារសំណង់របស់មន្ទីរពិសោធន៍ជាតិសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យឃើញថា សំណង់អគារមានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនាសម្ព័ន្ធគ្រៀងសំណង់ និងប្រឈមមុខនឹងការបាក់រលំជាយថាហេតុដោយមិនផ្ដល់សញ្ញាណជាមុន ដែលនឹងអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួង។    សូមជម្រាបថា អគារខាងលើនេះ ត្រូវបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ១៩៥០ មកម៉្លេះ ដោយគិតមកដល់បច្ចុប្បន្នសំណង់អគារមានអាយុ ៧៥ឆ្នាំមកហើយ។ ដោយក្នុងនោះមានក្រឡាផ្ទៃបាតទំហំ សរុប៥៩០ម៉ែត្រការ៉េ មានកម្ពស់៦ជាន់ និងមានបន្ទប់ចំនួន ១០៧បន្ទប់៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-22T07:24:31.048Z", "category": "អចលនទ្រព្យ", "views": 328, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ប្រា.ក់ខែចាយមិនគ្រប់? អ្នកជំនាញ ប្រាប់ឲ្យប្រញាប់ធ្វើរឿងធំៗ២នេះ ទោះចំណូ.លទាប ក៏អាចសល់ទ្រព្យ
https://business-cambodia.com/articles/low-salary-do-these-2-things
ចំណូល ៥០០ដុល្លារ ក៏ចាយមិនគ្រប់ លុះឡើងបាន ១,០០០ដុល្លារ ក៏ចាយមិនដែលគ្រាន់ រកបានប៉ុន្មានក៏មិនសល់ ពេលមានបញ្ហាត្រូវការលុយបន្ទាន់ដើម្បីដោះទាល់។ នេះគឺជាស្ថានភាពជីវិតរបស់យុវជនមួយចំនួនសព្វថ្ងៃ។   ជុំវិញបញ្ហាចាក់ស្រេះខាងលើនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក នី លីហួង នាយកនៅក្រុមហ៊ុន ធានារ៉ាប់រង Forte Insurance (Cambodia) បានថ្លែងយ៉ាងដូច្នេះថា «បើចង់សល់លុយ សល់ទ្រព្យ គឺចៀសមិនផុតពីដើរផ្លូវសាមញ្ញបំផុត២ឡើយ គឺការបន្ថយចំណាយ និងបង្កើនចំណូល»។ លោកបញ្ជាក់ថែមទៀតថា ផ្លូវនេះសាមញ្ញតែមិនសូវមានអ្នកធ្វើបានជោគជ័យឡើយ ដូច្នេះលោកបានពន្យល់លម្អិតដូចតទៅ៖   ទី១/. កាត់បន្ថយចំណាយ៖ បើអ្នកជាមនុស្សមានចំណូលតិច អ្វីដែលត្រូវធ្វើគឺតាំងចិត្តបន្ថយចំណាយឱ្យនៅទាបបំផុតតាមដែលអាចធ្វើទៅបាន។ លោក លីហួង លើកឡើងថា «បើគ្រាន់តែនិយាយនឹងសំដី ចំណាយប្រចាំខែប្រចាំថ្ងៃរបស់អ្នកច្បាស់ជាគ្មានថ្ងៃថមថយឡើយ ហេតុនេះត្រូវតែចេញសកម្មភាពទើបបានផល»។   អ្នកជំនាញរូបនេះបានលើកជាឧទាហរណ៍ថា បើចំណូលកំពុងទាប អ្នកគួរតែកាត់បន្ថយចំណាយដូចជាការហូបចុក។ កាត់បន្ថយលើការហូបចុកមិនមែនមានន័យថា បង្អត់អាហារខ្លួនឯងដើម្បីសល់លុយនោះទេ ប៉ុន្តែលោកចង់សំដៅទៅលើការច្នៃការចំណាយលើបាយមួយពេលឱ្យនៅទាបបំផុត។ បើសិនជាធ្លាប់ចូលហាងខាងក្រៅគួរតែប្ដូរមកធ្វើហូបខ្លួនឯងមកពីផ្ទះវិញ បើធ្លាប់តែចំណាយលើសាច់ច្រើនជាងបន្លែ គួរប្ដូរមកជាបន្លែច្រើនជាងសាច់វិញ។ ធ្វើបែបនេះមិនត្រឹមតែសល់លុយទេ វាបានទាំងសុខភាពល្អ។   ទី២/. បង្កើនចំណូល៖ ត្រង់ចំណុចនេះលោកលីហួងបានពន្យល់ថា បើអ្នកមិនទាន់មានការងារច្បាស់លាស់ គួរតែរកការងារគោលច្បាស់លាស់មួយធ្វើ បើការងារមួយបានលុយតិចពេក គួររកការងារបន្ថែមធ្វើ។ ទន្ទឹមនឹងនោះ បើអ្នកមិនអាចជួយខ្លួនឯងបានលើការបង្កើនចំណូល អ្នកគួរតែសួរនាំអ្នកដែលមានបទពិសោធន៍ អ្នកដែលធ្លាប់ឆ្លងកាត់ជីវិតស្រដៀងអ្នកដើម្បីបង្កើនចំណេះជំនាញ។   អ្នកជំនាញរូបនេះបានគូសបញ្ជាក់ផងដែរថា មែនទែនទៅចង់សល់លុយកើនទ្រព្យ គឺច្បាស់ជាចៀសមិនផុតពីការដើរតាមផ្លូវទាំងពីរខាងលើ និងខិតខំសន្សំលុយនោះទេ។ ហើយរឿងដ៏សាមញ្ញទាំងនេះ គឺវាពិបាកណាស់មិនងាយដូចនិយាយទេ វាទាមទារឱ្យយើងមានការតាំងចិត្តខ្ពស់។ ទន្ទឹមនឹងនោះក៏ត្រូវហ៊ានលះបង់នូវទម្លាប់មិនល្អកន្លងមក បង្កើតវិន័យថ្មីៗឱ្យខ្លួនឯង ហើយព្យាយាមអនុវត្តន៍ និងជឿលើអ្វីមួយប្រកបដោយសតិ និងការពិចារណា មិនយូរទេអ្នកនឹងលែងមានបញ្ហាលុយ លែងចាយសល់ខែ ទោះបីចំណូលតិចឬច្រើនក៏ដោយ៕   អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/BusinessCambodiaBook
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-22T06:39:11.150Z", "category": "ហិរញ្ញវត្ថុ", "views": 827, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
គ្មានការផាកពិន័យទេ! បើអត្តសញ្ញណបណ្ណហួសដឺឡេ ចង់ធ្វើថ្មីបន្ត គឺត្រូវការតែឯកសារនេះ
https://business-cambodia.com/articles/identity-document-renew-
យោងតាមការលើកឡើងរបស់ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ច្បាស់ៗពាក់ព័ន្ធនឹង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលផុតសពុលភាព គឺមិនមានការផាកពិន័យនោះទេ។   បើសាមីខ្លួនចង់ធ្វើថ្មី អាចអញ្ជើញទៅបំពេញបែបបទ ដើម្បីថតធ្វើថ្មីបាន ដោយយកតែអត្តសញ្ញាណបណ្ណចាស់ដែលមានស្រាប់នោះ។   ក្នុងនោះទីតាំងផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានច្រើនជម្រើសសម្រាប់ពលរដ្ឋជ្រើសរើសទៅធ្វើ ដូចជា ប៉ុស្តិ៍នគរបាល ឬអធិការដ្ឋាន ឬស្នងការដ្ឋាននគរបាល នៃទីលំនៅអចិន្ត្រៃយ៍ ដោយពុំចាំបាច់ទៅកាន់ទីស្នាក់ការអ៉ីអន ឬនាយកដ្ឋានទេ។   ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង ក៏បានបញ្ជាក់បន្ថែមថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរផុតសុពលភាពនឹងពុំមានតម្លៃប្រើប្រាស់ជាផ្លូវការទេ ដូច្នេះសូមបងប្អូនកុំរង់ចាំដល់ផុតសុពលភាពទើបធ្វើថ្មី សូមរួសរាន់ទៅបំពេញបែបបទថតធ្វើថ្មី មុនផុតសុពលភាពក្រោម ១៨០ថ្ងៃ ដើម្បីទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី​ ជៀសវាងត្រូវប្រើប្រាស់បន្ទាន់ តែត្រូវរង់ចាំ។   ដោយឡែកសម្រាប់ជនដែលមានអាយុគ្រប់១៥ឆ្នាំឡើង គឺអាចទៅថតធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរផ្លូវការបាន​ ដោយភ្ជាប់ជាមួយឯកសារពីរប្រភេទគឺ សេចក្តីចម្លងសំបុត្រកំណើតនិងសៀវភៅស្នាក់នៅឬសៀវភៅគ្រួសារ (ច្បាប់ដើម ឬចម្លងមានបញ្ជាក់)។   អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណៈជនជ្រាបជាដំណឹង ហើយសម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ 1271៕    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-22T04:29:43.239Z", "category": "ភាពជាអ្នកដឹកនាំ", "views": 1733, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy" ] }
ទំនេរសៅរ៍ អាទិត្យក៏រៀនបានដែរ! វិទ្យាស្ថានល្បី១នៅភ្នំពេញ កំពុងបើកបង្រៀនជំនាញមានទីផ្សារទាំង៧ គ្មានយកលុយ១រយ
https://business-cambodia.com/articles/satursday-and-sunday-can-study
ចំពោះសិស្ស និស្សិត ដែលចង់រៀនជំនាញបច្ចេកទេសឬជំនាញធ្វើនំបន្ថែមប៉ុន្តែពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀននោះឬចង់រៀនសៅរ៍ អាទិត្យបន្ថែមទៀត ពេលនេះលេងជាបញ្ហាទៀតហើយ ដោយបងប្អូនទាំងអស់គ្នាប្រញាប់ដាក់ពាក្យរៀននៅវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ ព្រោះពេលនេះ វិទ្យាស្ថានកំពុងតែប្រកាសបណ្តុះបណ្តាលជំនាញរៀនឥតគិតថ្លៃនោះមានដូចជា៖   ១-ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព ២-ការផលិតនំ ៣-ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ) ៤-ការធ្វើម្ហូបខ្មែរ ៥-សេវាកម្មសម្អាងកាយ ៦-ការរចនាក្រាហ្វិកដោយកុំព្យូទ័រ (ត្រូវចេះប្រើប្រាស់កុំព្យូទ័រខ្លះៗ) ៧-សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ៨-ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ គួរបញ្ជាក់ថា ជំនាញទាំង៧ខាងលើ ក៏មានជំនាញមួយចំនួនបងប្អូនអាចរៀនវគ្គសៅរ៍ អាទិត្យបានផងដែរ ហើយចំពោះការសិក្សាវិញគឺឥតគិតថ្លៃដូច្នេះសម្រាប់បងប្អូនចាប់អារម្មណ៍ចង់សួរព័ត៌មានបន្ថែមអាចធ្វើការចុះឈ្មោះនៅ ចូលរៀននៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 012328933, 081 429 969, 012 403 644, 093 808 057, 096 735 1019, 071 643 5388៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-22T04:23:10.683Z", "category": "ព័ត៌មានថ្មីៗ", "views": 7046, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ច្រឡំមាត់មួយម៉ាត់រឿងអង្ករ លាលែងពីតំណែងភ្លាម! តើលោក Taku Eto រដ្ឋមន្រ្តីក្រសួងកសិកម្មជប៉ុន ជានរណា?
https://business-cambodia.com/articles/profile-taku-eto-japan-rice-remark-
រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសជប៉ុន លោក Taku Eto បានសម្រេចលាលែងពីតំណែងភ្លាមៗ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីលោកធ្លោយមាត់និយាយពាក្យថាខ្លួន មិនធ្លាប់ទិញអង្ករហូបនៅផ្ទះឡើយ ពោលគឺចាំតែទទួល អង្ករដោយឥតគិតថ្លៃពីអ្នកគាំទ្រក៏ទទួលទានមិនអស់ដែរ ហើយថែមទាំងអាចលក់បានទៀតផង។   ខណៈសម្តីនេះបានទាក់ទាញសារប្រតិកម្មពីសាធារណៈជនជប៉ុនយ៉ាងសន្ធឹក ស្របពេលដែលប្រទេជប៉ុនកំពុងជួបប្រទះនូវការកើនឡើងតម្លៃអង្ករ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Japan Time ។ ដូ​ច្នេះតើលោក Taku Eto អតីតរដ្ឋមន្រ្តីក្រសួងកសិកម្មជប៉ុន ជានរណា?   មានអាយុ៦៤​ឆ្នាំ លោក Taku Eto បានកើតនៅ Kadogawa, Miyazaki និងបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច នៅសកលវិទ្យាល័យ Seijo Etō ។ លោកបានចូលកាន់ការងារជារដ្ឋមន្រ្តីលើកដំបូង ក្នុងឆ្នាំ ២០០៣ បន្តពីឪពុករបស់គាត់គឺ Takami Eto ដែលជាអតីតរដ្ឋមន្ត្រីរបស់រដ្ឋាភិបាល​ជប៉ុន។   លោកបានកាន់ការងារជាច្រើននៅក្នុងក្រសួងកសិកម្ម ចាប់តាំងពីលេខាសមាជិកសភា រដ្ឋលេខាធិការក្រសួងកសិកម្ម ប្រធានស្តីទីនាយកដ្ឋានកសិកម្ម នាយកគណៈកម្មាធិការកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម នៃខុទ្ទកាល័យ និងទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។   យ៉ាងណាមិញលោក Taku Eto បានលាលែងពីតំណែងកាលពីថ្ងៃពុធម្សិលមិញនេះ និងបានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការលើកឡើងនេះ​ហើយលោកថាខ្លួនមិនមែនជាមនុស្សត្រឹមត្រូវសម្រាប់តួនាទីនេះឡើយ។   ទន្ទឹម​នឹងប្រទេសជប៉ុនមានវិបត្តិស្រូវអង្ករឡើងថ្លៃ បញ្ហានេះបានក្លាយជារឿងឈឺក្បាលសម្រាប់លោក នាយករដ្ឋមន្រ្តី Shigeru Ishiba ខណៈលោកបានផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងកសិកម្មទៅកាន់លោក Shinjiro Koizumi ដែលកាន់កាប់ក្រសួងបរិស្ថានក្រោមក្តីរំពឹងដ៏មុតមាំថាវិបត្តិស្រូវអង្ករនឹងត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស។   ដូច្នេះផ្អែកលើករណីដែលជាបទពិសោធន៍របស់លោក Taku Eto គឺបានផ្តលើមេរៀនដ៏ល្អថា ភាពជាអ្នកដឹកនាំគឺគ្រប់ទង្វើនិងពាក្យសម្តីគឺពិតជាមានឥទ្ធិពលណាស់ មួយម៉ាត់លាភមួយម៉ាតគ្រោះ ។ ហេតុនេះអ្នកដឹកនាំគ្រប់ស្រទាប់គឺពិតជាមិនអាចធ្វេសប្រហែសលើពាក្យសម្តីនិងគ្រប់កិច្ចការតូចធំដែលខ្លួនធ្វើនោះទេ ព្រោះធម្មជាតិមនុស្សតែងទុកអ្នកដឹកនាំជាគំរូ និងចូលចិត្តស្តាប់ពាក្យពិតពិរោះ៕   អត្ថបទដោយ​៖ ពីង ជូអេង 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-22T03:49:27.667Z", "category": "ភាពជាអ្នកដឹកនាំ", "views": 847, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អ្នកជំនាញគណនេយ្យ៖ កំហុសធំៗ៣នេះ ធ្វើឲ្យអាជីវកម្មទោះលក់ដាច់ខ្លាំង ប៉ុន្តែបែរជាខាត
https://business-cambodia.com/articles/sold-out-but-no-money
ធ្លាប់តែឃើញគេលក់ដាច់ច្រើនចំណេញច្រើន ប៉ុន្តែអាជីវកម្មមួយចំនួនលក់ដាច់ខ្លាំងនឹងគេដែរតែបែរជាខាតដើមទៅវិញ។ ឆ្លើយតបនឹងបញ្ហានេះ លោក សោភាន់ ចែត្រា ប្រធានក្លឹបសិក្សាគណនេយ្យកម្ពុជា (Cambodia Accounting Club – CAC) បានប្រាប់ពីមូលហេតុធំៗ ៣ ដែលនាំឱ្យអាជីវកម្មមួយលក់កាន់តែដាច់កាន់តែខាតដើម៖   ១/. លក់ក្រោមថ្លៃដើម៖ លោក ចែត្រា បានលើកឡើងថា ប្រសិនបើអ្នកលក់កាហ្វេ ថ្លៃដើមរបស់កាហ្វេមួយកែវមិនមែនមានតែ ថ្លៃគ្រាប់កាហ្វេ ទឹកដោះគោ ទឹកកក និងកែវខ្ចប់ឡើយ។ បន្ថែមពីនោះអ្នកត្រូវរាប់បញ្ចូលទាំង ថ្លៃជួលទីតាំង ថ្លៃទឹក/ភ្លើង ឧបករណ៍ផ្សេងៗ អ្វីដែលរឹតតែសំខាន់គឺថ្លៃកម្លាំងពលកម្មរបស់អ្នកឆុង បើទោះបីអ្នកលក់ដោយខ្លួនឯងផ្ទាល់ក៏ដោយ។   ឧទាហរណ៍ថា អ្នកលក់កាហ្វេមួយកែវ ៣,០០០រៀល ដោយគិតថាថ្លៃដើមនៃកាហ្វេមួយកែវមានត្រឹម ២,៥០០រៀល។ ប៉ុន្តែពេលបូកសរុបឱ្យលម្អិតដូចអ្វីដែលបានរៀបរាប់មុននេះឃើញថា ថ្លៃដើមនៃកាហ្វេមួយកែវមានដល់ទៅ ៣,៥០០រៀលឯណោះ។ ដូច្នេះមានន័យថាអ្នកតែងតែខាត ៥០០រៀល រាល់ពេលលក់កាហ្វេដាច់មួយកែវ បើលក់ដាច់ ១,០០០កែវ អ្នកនឹងខាតដល់ទៅ ៥០០,០០០រៀល។   ២/. បញ្ហាគ្រប់គ្រងសាច់ប្រាក់៖ លោក ចែត្រា បាននិយាយថា​ នៅក្នុងទីផ្សារប្រកួតប្រជែងអាជីវកម្មខ្លះយកការជំពាក់ ធ្វើជាភាពទាក់ទាញដើម្បីឱ្យអតិថិជនទិញ។ ឧទាហរណ៍ថានៅក្នុងវិស័យមួយដូចគ្នា ជាទូទៅគេអនុញ្ញាតឱ្យភ្ញៀវជំពាក់យ៉ាងយូរ ២សប្ដាហ៍ តែដើម្បីទាក់ទាញភ្ញៀវអ្នកលក់គាត់សុខចិត្តឱ្យជំពាក់ដល់ទៅ ១ខែ។ បញ្ហាកើតឡើងនៅពេលដែលគាត់ប្រមូលលុយពីភ្ញៀវមិនបាន ស្របពេលដែលអីវ៉ាន់ដែលគាត់យកមកលក់ត្រូវបង់លុយភ្លាមៗ ជាហេតុនាំឱ្យគាត់ត្រូវកប់ដើម ឬកប់លុយផ្ទាល់ខ្លួនច្រើននៅក្នុងអាជីវកម្មមួយនេះ។   ៣/. លក់ឱ្យអតិថិជនតែប្រមូលលុយអត់បាន៖ ករណីនេះ លោកចែត្រា លើកឡើងថា វាច្រើនកើតឡើងនៅពេលដែលថ្នាក់លើ គៀបសង្កត់ទៅលើភ្នាក់ងារលក់ដើម្បីឱ្យលក់ដាច់។ ឧទាហរណ៍ដូចជា ការដាក់លក្ខខណ្ឌថាលក់បានអតិថិជន១០០នាក់ ទើបគ្រប់ Target ហើយគាត់នឹងទទួលបានរង្វាន់ធំ។ ដើម្បីបានគ្រប់ Target អ្នកលក់គាត់ក៏ខំលក់ឱ្យបានតួលេខអតិថិជនច្រើន បើទោះបីជាគាត់ដឹងច្បាស់ថាអតិថិជនខ្លះគ្មានលទ្ធភាពបង់ប្រាក់នៅពេលក្រោយក៏ដោយ។ ដូច្នេះហើយមិនយូរមិនឆាប់អាជីវកម្មមួយនោះនឹងជួបបញ្ហាព្រោះតែសម្បូរអតិថិជនដែលគ្មានលទ្ធភាពបង់ត្រឡប់។   យ៉ាងណាមិញ ចំណូល-ចំណាយ គឺជាជីពចរមួយដ៏សំខាន់ ដែលអ្នកគ្រប់គ្រងអាជីវកម្ម ឬអ្នករកស៊ី ត្រូវពិនិត្យមើលឲ្យបានម៉ត់ចត់ និងល្អិតល្អន់បំផុត។ ត្បិតថា អាយុជីវិតអាជីវកម្មរុងរឿង ឬរុសរោយ គឺអាស្រ័យលើរឿងលុយកាក់នេះឯង៕   អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/BusinessCambodiaBook
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-22T03:24:03.426Z", "category": "ហិរញ្ញវត្ថុ", "views": 109, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
បណ្ឌិត អោ វិទូ៖ មូលហេតុធំបំផុត១ ធ្វើឱ្យអាជីវកម្ម ខាតឡុងចុង ធ្លាក់ក្នុងបំណុលវ័ណ្ឌក
https://business-cambodia.com/articles/mr-vitou-or-tell-1-thing
ក្រោយឆ្លងកាត់បទពិសោធន៍ជាអ្នករកស៊ី និងជាវិនិយោគិនអស់ជាច្រើនឆ្នាំ បណ្ឌិត អោ វិទូ នាយកប្រតិបត្តិនៃក្រុមហ៊ុន ប្រេនម៉ាស្ទ័រកម្ពុជា (Brain Master Cambodia) បានរកឃើញមូលហេតុធំបំផុតមួយដែលនាំឱ្យអាជីវកម្មជាច្រើន ខាតឡុងចុង និងធ្លាក់ទៅក្នុងបញ្ហាបំណុលវ័ណ្ឌកគឺ «ការដែលគ្មានផែនការអាជីវកម្មច្បាស់លាស់»។   ថ្លែងក្នុងបទសម្ភាសន៍ជាមួយនឹង Business Cambodia លោកវិទូ មានប្រសាសន៍យ៉ាងដូច្នេះថា «ធ្វើអ្វីក៏ដោយត្រូវតែមានផែនការ អ្នកដឹកនាំ សហគ្រិនត្រូវតែមានផែនការអាជីវកម្មនៅក្នុងដៃ»។ ហើយលោកក៏បានចែករំលែកនូវគន្លឹះពិសេស៤ អាចជួយការពារអាជីវកម្មមិនឱ្យធ្លាក់ទៅក្នុងបំណុលវ័ណ្ឌក៖   ១/. រៀបផែនការ៖ អាជីវកម្មមួយដែលល្អ គួរតែរៀបផែនការជាមុនឱ្យបានយ៉ាងតិចពី ៣ទៅ៥ឆ្នាំ។ អ្នកជំនាញរូបនេះបានបង្ហើបថា នៅមួយឆ្នាំដំបូងអាជីវកម្មអាចនឹងមិនដំណើរការតាមផែនការគ្រោងទុក១០០%ឡើយ យ៉ាងច្រើនវាបានតែ ៧០%-៨០% ជាងអីគឺជាសញ្ញាល្អហើយ។ លុះដល់ឆ្នាំទី២ ទី៣ លទ្ធផលអាចនឹងបានដូចផែនការគ្រោងទុកចាប់ពី ៨០%-៩០%ឡើង។ ផែនការអាចជួយកាត់បន្ថយបញ្ហាចាយលុយលើស ឬការខ្វះលុយរុញប្រតិបត្តិការអាជីវកម្មឱ្យទៅមុខ ដែលជាហេតុនាំឱ្យជាប់បំណុលធនាគារច្រើនខាតការប្រាក់។  ២/. តាមដានសុខភាពហិរញ្ញវត្ថុ៖ លោកវិទូ ណែនាំឱ្យសម្លឹងមើលទ្រព្យសកម្ម ព្រមទាំងទុនបម្រុងនៅក្នុងអាជីវកម្មឱ្យបានទៀងទាត់។ ប្រសិនបើនៅពេលចាប់ផ្ដើមអាជីវកម្មមួយ យើងមានបំណុលត្រឹម ៣០%ទៅ៤០% វាជារឿងល្អ ហើយពេលដំណើរការបាន ៤-៥ឆ្នាំ បំណុលធ្លាក់ចុះមកសល់ត្រឹម ១០% ជាសញ្ញាកាន់តែល្អ។ ករណីនេះគឺសម្រាប់អាជីវកម្មដដែល ប៉ុន្តែប្រសិនបើអំឡុងពេលនោះយើងពង្រីកមុខរបរបន្ថែម លក្ខខណ្ឌបំណុលអាចនឹងកើន។ យ៉ាងណាមិញលោកវិទូបានសង្កត់ធ្ងន់ថា «ឱ្យតែយើងច្បាស់ថាអាជីវកម្មដែលចង់ពង្រីក មិនថាទី២ ទី៣ ទី៤ អាចបង្កើតប្រាក់ចំណូលកាន់តែច្រើន យើងមិនខ្លាចអ្វីនឹងបង្កើនបំណុលទេ»។   ៣/. រកដៃគូបន្ថែម៖ ក្នុងករណីចង់ពង្រីកអាជីវកម្ម អ្នកជំនាញរូបនេះ បានលើកទឹកចិត្តឱ្យជ្រើសរើសការកៀរគរទុនតាមរយៈការស្វែងរកដៃគូសហការបន្ថែម។ លោកបានពន្យល់ថា ពេលដែលយើងមានផែនការអាជីវកម្មច្បាស់លាស់ និងដឹងច្បាស់ថាវាអាចបង្កើតប្រាក់ចំណេញបាន មិនខ្វះទេអ្នកដែលសប្បាយចិត្តក្នុងការបន្ដាក់ទុនសហការជាមួយ។   ៤. ពិនិត្យមើលការចាយវាយ៖ ត្រង់ចំណុចនេះលោកបានលើកឡើងដោយផ្ដោតសំខាន់ទៅលើការចំណាយលើការធ្វើទីផ្សារ។ លោកថា ម្ចាស់អាជីវកម្មខ្លះចាយលុយខុស មិនចំគោលដៅ ជះលុយលើការដាក់ផ្សាយពាណិជ្ជកម្មអស់លុយមួយកំណរតែមិនសូវបានផល។ នេះគឺដោយសារតែមិនចេះពីវិធីដាក់ឱ្យចំអតិថិជនគោលដៅ។   អ្នកជំនាញរូបនេះបានគូសបញ្ជាក់ផងដែរថា «អាជីវកម្មមួយពិបាកនឹងរីកចម្រើនទៅមុខណាស់ បើអ្នកដឹកនាំមិនមានផែនការច្បាស់លាស់ និងស៊ីជម្រៅ»។ ហើយលោកបានផ្ដាំបន្ថែមទៀតថា បើចង់ចេញរកស៊ីចូរសិក្សាពីយុវវ័យមិនមែនមនុស្សចាស់ទេ ព្រោះមានតែយុវវ័យទេដែលជាអតិថិជនគោលដៅរបស់អ្នកបានយូរអង្វែងនិងមិនចេះរីងស្ងួត បើអ្នកអាចបំពេញតម្រូវការរបស់ពួកគាត់បានអ្នកនឹងជោគជ័យហើយ៕   អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/BusinessCambodiaBook
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-22T02:33:35.340Z", "category": "ហិរញ្ញវត្ថុ", "views": 188, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ក្រុមហ៊ុន ភីធីធី (ខេមបូឌា) អិលធីឌី និង ក្រុមហ៊ុនខេនិចខបភើរេហ្សិនខូអិលធីឌី បានប្រារព្ធពិធីសិក្ខាសាលាស្ដីអំពី “ការវិនិយោគធុរៈកិច្ច លើកដំបូងរបស់អាជីវកម្ម ហាងបោកគក់ និង សម្ងួតសម្លៀកបំពាក់ អតថេរិ នៅប្រទេសកម្ពុជា” និង “ពិធីចុះហត្ថលេខាជាម្ចាស់សិទ្ធផ្ដាច់មុខអាជីវកម្ម អតថេរិ នៅប្រទេសកម្ពុជា” ។
https://business-cambodia.com/articles/ptt-cambodia-ltd-and-kenic-corporation-co-ltd
នៅរសៀលថ្ងៃអង្គារ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុន ភីធីធី (ខេមបូឌា) និង ក្រុមហ៊ុនខេនិចខបភើរេហ្សិនខូអិលធីឌី បានប្រារព្ធពិធីសិក្ខាសាលាស្ដីអំពី  “ការវិនិយោគធុរៈកិច្ច លើកដំបូងរបស់អាជីវកម្ម ហាងបោកគក់ និង សម្ងួតសម្លៀកបំពាក់ អតថេរិ នៅប្រទេសកម្ពុជា” និង ពិធីចុះហត្ថលេខាជាម្ចាស់សិទ្ធផ្ដាច់មុខអាជីវកម្ម អតថេរិ នៅប្រទេសកម្ពុជា។ កម្មវិធីនេះប្រារព្វឡើងក្រោមអធិបតីភាពរបស់លោក ណាត់ថៈភុង កែវត្រៈគូលភុង អគ្គនាយកក្រុមហ៊ុនភីធីធី (ខេមបូឌា) និង លោក ផាឡាវ៉ាត់ ផាឡាវ៉ាតវិឆ័យ អគ្គនាយករង ក្រុមហ៊ុនភីធីធី (ខេមបូឌា) រួមជាមួយលោក ខេវិន និតថៈសនៈចារុគុណ នាយកប្រត្តិបត្តក្រុមហ៊ុន ខេនិច ខបភើរេហ្សិនខូអិលធីឌី រួមទាំងតំណាងក្រុមហ៊ុនអាឡាយអ៊ែន ឡនឌ្រី ស៊ីស្ទឹម លោក សូគ្រី គីរ៉ៃ អគ្គនាយកផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៏ និង គណៈគ្រប់គ្រងបុគ្គលិកក្រុមហ៊ុន ភីធីធី (ខេមបូឌា) និង ក្រុមហ៊ុន ខេនិច ខបភើរេហ្សិនខូអិលធីឌី នៅសណ្ឋាគារអុកវូឌប្រីមៀរភ្នំពេញ។ គួរបញ្ជាក់ថាការប្រារព្វកម្មវិធីសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងធ្វើបទបង្ហាញទៅកាន់វិនិយោកគិនដែលមានបំណងចង់វិនិយោគបន្ថែមឬកំពុងមានបំណងចង់ចាប់ផ្ដើមអាជីវកម្មបោកគក់ និងសម្ងួតសម្លៀកបំពាក់ ដ៏មានសក្ដានុពលក្នុងពេលនេះ និងអំពីព័ត៌មានក្នុងកាវិនិយោគឬព័ត៌មានផ្សេងៗទៀតអំពីអាជីកម្មហាងបោកគក់ និងសម្ងួតសម្លៀកបំពាក់អតថេរិនេះផងដែរ។ លើសពីនេះទៀតដោយការមើលឃើញអំពីសក្តានុពលនៃអាជីវកម្មបោកគក់និងសម្ងួតនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនជាខ្លាំងគួរអោយកត់សម្គាល់ដែលបានបង្កើតជាចក្ខុវិស័យយ៉ាងមុតមាំក្នុងការពង្រីកអាជីវកម្មហាងបោកគក់និងសម្ងួតសម្លៀកបំពាក់ អតថេរិ នេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នាឱកាសនេះដែរ ក្រុមហ៊ុនភីធីធី (ខេមបូឌា) និង ក្រុមហ៊ុន ខេនិច ខបភើរេហ្សិនខូអិលធីឌី ក៏បានប្រារព្ធ ពិធីចុះហត្ថលេខាជាម្ចាស់សិទ្ធផ្ដាច់មុខអាជីវកម្មហាងបោកគក់និងសម្ងួតសម្លៀកបំពាក់អតថេរិនៅប្រទេសកម្ពុជា។ តាមព័ត៍មានដែលបានបង្ហាញសម្រាប់វិនិយោគគិនទាំងអស់ ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគទៅលើអាជីវកម្មបោកគក់និងសម្ងួតដែលជាអាជីវកម្មកំពុងមានសក្តានុពលនាពេលបច្ចុប្ននេះអាចធ្វើការទាក់ទងដាក់ពាក្យស្នើរដើម្បីប្រកបអាជីវកម្មនេះមកកាន់ក្រុមហ៊ុនភីធីធី(ខេមបូឌា) បានចាប់ពីពេលដែលបានផ្តល់ដំណឹងនេះតទៅ ក្រុមការងារនិងរង់ចាំទទួលស្វាគមន៏និងផ្ដល់ព័ត៌មានផ្សេងៗ ជូនទៅដល់អ្នកវិនិយោគគ្រប់រូប ដែលមានបំណងចង់បណ្ដាក់ទុននិងក្លាយជាសមាជិកនៃគ្រួសារភីធីធី ។ លើសពីនេះទៀត ក្រុមហ៊ុនភីធីធី (ខេមបូឌា) មានអាជីវកម្មជាច្រើនផ្សេងទៀតដូចជា៖ ស្ថានីយប្រេងឥន្ធនៈ (PTT Petrol Station), ហាងកាហ្វេអាម៉ាហ្សូន (Café Amazon), ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនី (EV Station Pluz), ហ្វិតអ៊ីចហ្វ្រេស(Fit Express), ហាងទំនិញ (7-Eleven), ក៏ដូចជាហាងបោកគក់សម្ងួត សម្លៀកបំពាក់ អតថេរិ (Otteri wash & dry), រួមទាំងមាន ទីតាំងសម្រាប់ជួលដើម្បីប្រកបអាជីវកម្ម Lifestyle ផ្សេងៗជាច្រើនប្រភេទទៀតផងដែរ។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-22T01:37:53.271Z", "category": "PR", "views": 81, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
កំហុសធំៗ ៤ ធ្វើឲ្យអ្នកបង់រំលស់ផ្ទះមួយចំនួនរត់លែងរួច និងសម្រេចបោះបង់ចោល
https://business-cambodia.com/articles/fours-mistake-to-buying-house
មនុស្សភាគច្រើនសុទ្ធតែមានក្ដីស្រមៃចង់បានផ្ទះសមល្មមមួយ សម្រាប់ធ្វើជាទ្រនំរស់នៅជួបជុំគ្រួសារ។ ហេតុនេះហើយទើបមានអ្នកខ្លះសុខចិត្តប្រើប្រាស់សេវាបង់រំលស់ ដើម្បីសម្រេចនូវក្ដីស្រមៃមួយនេះឱ្យបានកាន់តែឆាប់រហ័ស។ ទន្ទឹមនឹងនោះគេក៏ឃើញដែរថា មានមនុស្សជាច្រើនកំពុងរងទុក្ខព្រោះតែការបង់រំលស់ផ្ទះ រហូតមានករណីខ្លះ បង់បានច្រើនឆ្នាំអស់លទ្ធភាព ត្រូវគេយកផ្ទះវិញ ឬខ្លះទៀតបង់យូរខែបានតែការប្រាក់ មិនថយថ្លៃផ្ទះក៏មានដែរ។ ហើយខាងក្រោមនេះជាកំហុសធ្ងន់ទាំង៤ ដែលធ្វើឱ្យអ្នកបង់រំលស់ផ្ទះមួយចំនួនជួបបញ្ហាអស់ទាំងហ្នឹង៖ ១. ចូលចិត្តគិតអីងាយៗ៖​ មានលុយតិចតែចង់ឆាប់បានផ្ទះនៅ គ្រាន់តែគេនិយាយថាមានលក្ខខណ្ឌងាយបង់ ក៏រត់ទៅបង់ភ្លាម រកឯណាបានកាន់លុយ ២ពាន់ដុល្លារ អាចរស់នៅផ្ទះតម្លៃរាប់ម៉ឺន? ងាយណាស់ត្រូវទេ? ពិតមែនហើយងាយចូលនៅក៏ងាយជាប់អន្ទាក់ដែរ។ ពិនិត្យមើលតារាងបង់ប្រាក់ គេថារំលស់គ្មានការប្រាក់ ប៉ុន្តែជាក់ស្ដែងគេគុណតម្លៃយកចំណេញរួចអស់ហើយ អ៊ីចឹងមានន័យថារំលស់អត់ការប្រាក់តែរំលស់រាប់ឆ្នាំ។ ២. មិនសិក្សាពីកម្ចីទិញផ្ទះ៖ មនុស្សមួយចំនួនទិញផ្ទះ មានលុយមិនគ្រប់តែ មិនគិតសិក្សាពីកម្ចីទិញផ្ទះជាមួយនឹងធនាគារទេ។ ផ្ទុយទៅវិញបែរជា រំពឹងចង់បង់រំលស់ជាផ្ទាល់ជាមួយនឹងម្ចាស់ផ្ទះ ទាំងមិនដឹងទេថាវាមានការប្រាក់ខុសគ្នាដាច់ពីប្រព័ន្ធធនាគារ។ តាមពិតទៅក៏មានបុរីមួយចំនួនបានសហការជាមួយនឹងធនាគារដៃគូ ហើយគេសិក្សាពីប្រភពចំណូលយើងច្បាស់លាស់មុននឹងសម្រេចចិត្តឱ្យរំលស់ផ្ទះ ដើម្បីសុវត្ថិភាព។ ប៉ុន្តែមនុស្សមួយចំនួនមិនចូលចិត្តអ្វីស្មុគស្មាញទេ គេប្រុងប្រយ័ត្នថាគេតឹងតែង មិនខ្ចីទិញទេ រត់ទៅរកកន្លែងណាដែលមានលក្ខខណ្ឌងាយៗវិញ ចុងក្រោយមានអីអាសន្នជាន់កតែម្ដង។ ៣. មិនប្រមាណខ្លួន៖ មានករណីខ្លះទៀតអត់មានចាញ់បោកអ្នកណាទេ គឺចាញ់បោកខ្លួនឯងតែម្ដង។ ពួកគេសម្រេចចិត្តបង់រំលស់ផ្ទះ ទាំងចំណូលប្រផិតប្រផើយ ព្រោះតែជឿពាក្យមួយឃ្លាថា «បើមិនឆ្លៀតរំលស់ពេលនេះ តើពេលណាបានផ្ទះនៅនឹងគេ?» មែនហើយពាក្យនេះមិនខុសទេ តែក៏មិនត្រូវទាំងស្រុងដែរ។ ឱ្យត្រូវយ៉ាងម៉េចបើគ្រាន់តែបង់រំលស់ផ្ទះភ្លាម បន្ទុកកើនភ្លាម លុយរកមកចាយមិនគ្រប់ ត្រូវខំប្រមូលដើម្បីបង់ប្រចាំខែឱ្យគ្រាន់ ពេលខ្លះមានអាសន្នត្រូវខ្ចីបុលគេមកបង់ឱ្យគេទៀត។ ចុះបើសិនជាករណីរកបាត់បង់ចំណូល ឬចំណូលប្រចាំខែធ្លាក់ចុះ សុខៗកន្លែងការងារគេកាត់ប្រាក់ខែ តើបានលុយមកពីណាសងគេ? ៤. ខ្វះព័ត៌មាន៖ នេះជាបញ្ហាគោលមួយដែលមនុស្សភាគច្រើនប្រឈមខ្លាំង មនុស្សអាចសម្រេចចិត្តខុសព្រោះតែខ្វះព័ត៌មាន។ អ្នកខ្លះទិញផ្ទះ សម្រេចចិត្តបង់រំលស់ ទាំងមិនធ្លាប់ដឹងទេថា នៅធនាគារគេមានទទួលប្រឹក្សាពីការបង់រំលស់ទាំងអស់ហ្នឹង។ ខ្លះទៀតឮតែគេថា មិនបានសិក្សាអ្វីជាក់លាក់សោះ ក៏សម្រេចចិត្តតាមគេ ចុងក្រោយ ចង់មិនចង់ក៏មានបញ្ហា។ សូមជម្រាបផងដែរថា បើទោះបីជាមានហេតុផលជាច្រើនដែលអាចនាំឱ្យកើតមានបញ្ហា ប៉ុន្តែហេតុផលដ៏ធំបំផុតមួយគឺការខ្វះព័ត៌មាន ដូច្នេះហើយមុនពេលអ្នកសម្រេចចិត្តទៅលើរឿងសំខាន់អ្វីមួយ ដូចជាការទិញ ឬរំលស់ផ្ទះ គួរណាតែធ្វើការសិក្សាស្វែងយល់ឱ្យបានច្រើន ប្រមូលព័ត៌មានឱ្យច្បាស់ ទើបមិនសូវមានហានិភ័យខ្លាំង៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-21T11:17:23.660Z", "category": "អចលនទ្រព្យ", "views": 39, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ចង់ដឹងថាជាមធ្យមក្នុង១ខែ អ្នកធ្វើYouTube ល្បីៗ រកចំណូលបានប៉ុន្មាន ចូលមើលតែវេបសាយនេះដឹងទាំងអស់
https://business-cambodia.com/articles/website-to-watch-income-from-youtube
ពេលខ្លះអ្នកប្រហែលជាចង់ដឹងថាតើមួយខែៗ អ្នកធ្វើYouTube ល្បីៗអាចរកប្រាក់ចំណូលបានប៉ុន្មានពីYouTube ខណៈវីដេអូពួកគាត់មានអ្នកចូលមើលរាប់លានដងឯនោះ។ តាមពិតទៅមានវេបសាយដែលអាចបង្ហាញពីចំណូលប៉ាន់ស្មានប្រចាំខែរបស់អ្នកធ្វើYouTube។ បើអ្នកចង់ដឹងថាតើអ្នកធ្វើYouTube ណាម្នាក់រកចំណូលជាធម្យមបានប៉ុន្មានក្នុងមួយខែនោះ អ្នកអាចចូលទៅកាន់វេបសាយមួយដែលមានឈ្មោះថា Social Blade។ វេបសាយនេះគឺបង្ហាញទិន្នន័យរបស់អ្នកធ្វើYouTube ទាំងអស់នៅលើពីភពលោក។   ឧទាហរណ៍បើអ្នកចង់ដឹងថាតើ MrBeast រកចំណូលបានប៉ុន្មានជាមធ្យមក្នុងមួយខែនោះ អ្នកអាចចូលវេបសាយ Social Blade  ហើយវាយឈ្មោះ MrBeast នៅត្រង់កន្លែង Search នោះអ្នកនឹងឃើញទិន្នន័យYouTube របស់MrBeast  ទាំងអស់។   យ៉ាងណាមិញវេបសាយ Social Blade នេះគឺគ្រាន់តែបង្ហាញពីចំណូលប៉ានស្មានប្រចំខែនិងប្រចាំរបស់អ្នកធ្វើYouTube ប៉ុណ្ណោះហើយចំណូលជាក់លាក់អាចខុសគ្នាតិចឬច្រើន៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-21T09:40:33.189Z", "category": "ហិរញ្ញវត្ថុ", "views": 266, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
តើអ្នកជាមនុស្សប្រភេទណា? ការស្រាវជ្រាវបង្ហាញថា អ្នកមានភាគច្រើនចេញពីមនុស្ស៤ប្រភេទនេះ!
https://business-cambodia.com/articles/types-of-people-easy-to-be-rich
លោក Tom Coley ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានធ្វើការស្រាវជ្រាវរយៈពេល៥ឆ្នាំ ទៅលើប្រធានបទ “ទម្លាប់របស់អ្នកមាន” រហូតបានដឹងថាអ្នកមានភាគច្រើនស្ថិតក្នុងចំណោមមនុស្ស៤ប្រភេទធំៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។ ប្រភពដដែលបានឱ្យដឹងថា នៅក្នុងការស្រាវជ្រាវលោក Coley បានសម្ភាសន៍ អ្នកដែលតស៊ូតាំងពីបាតដៃទទេរហូតក្លាយជាអ្នកមាន ចំនួន ២២៥នាក់។ ក្នុងចំណោមពួកគេទាំងអស់ គឺសុទ្ធតែជាមនុស្សដែលមានអត្តចរិតយ៉ាងហោចណាស់១ ដូចទៅនឹងប្រភេទទាំង ៤ខាងក្រោមនេះ៖   ១. អ្នកសន្សំនិងវិនិយោគ៖ មនុស្សប្រភេទនេះគឺតែងតែសន្សំ និងវិនិយោគធ្វើឱ្យលុយរបស់គេកើន មិនថាគេជាអ្នកណា ធ្វើការអ្វី ចំណូលតិចឬច្រើន គេតែងតែមានទម្លាប់ដកលុយដែលខ្លួនរកបានទុកសន្សំ និងរកវិធីធ្វើឱ្យលុយនោះកើនជាលំដាប់។   ២. អ្នកឱ្យតម្លៃការងារ៖ ជាប្រភេទមនុស្សដែលធ្វើការដូចជាម្ចាស់ក្រុមហ៊ុន ពួកគេលះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួនដើម្បីឱ្យក្រុមហ៊ុនរីកចម្រើន។ ហើយភាគច្រើននៃពួកគេគឺទទួលបានតែរឿងល្អៗ ដូចជាមានតួនាទីកាន់តែខ្ពស់ និងប្រាក់ខែកាន់តែច្រើន។ ៣. អ្នកជំនាញ៖ ពួកគេតែងតែធ្វើកិច្ចការរបស់ខ្លួនដោយយកចិត្តទុកដាក់បំផុត និងធ្វើឱ្យមានលទ្ធផលល្អ។ មនុស្សប្រភេទនេះឱ្យតម្លៃលើចំណេះដឹង និងជំនាញរបស់ពួកគេ ហើយតែងតែចំណាយលុយភាគច្រើនទៅលើការសិក្សាអភិវឌ្ឍចំណេះដឹង។   ៤. អ្នកមានក្ដីស្រមៃ៖ បុគ្គលនៅក្នុងក្រុមនេះជាមនុស្សដែលដើរតាមក្ដីសុបិនរបស់ខ្លួនឯងដូចជា ការចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន ចង់ក្លាយជាតារាសម្ដែងដ៏ល្បីឬជាតន្រ្ដីករជំនាញជាដើម។ អ្នកមានក្ដីសុបិនតែងយកចិត្តទុកដាក់ធ្វើអ្វីដែលពួកគេចូលចិត្ត ហើយតែងតែទាញយកចំណូលបានពីរឿងទាំងអស់នោះ។ លោក Coley បានគូសបញ្ជាក់ផងដែរថា ៨៨%នៃអ្នកមានដែលគាត់បានសម្ភាសន៍ខាងលើ បាននិយាយថា “ការសន្សំនិងវិនិយោគ គឺជាផ្នែកដ៏សំខាន់បំផុតចំពោះការបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ តាំងពីបាតដៃទទេរហូតសល់ទ្រព្យរាប់លានដុល្លារ”៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-21T09:38:43.099Z", "category": "ហិរញ្ញវត្ថុ", "views": 250, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
យកជាគ្រូ! ​ចង់រៀនភាសាចិន អង់គ្លេស ថៃ បារាំង វៀតណាមបានមួយចេះ ឥតគិ.តថ្លៃ កុំភ្លេចកន្លែងទាំងនេះ
https://business-cambodia.com/articles/learn-diffent-languages-by-phone-
ពេលចេះច្រើនភាសាគឹវាអាចជួយ សម្រួលដល់ការធ្វើការងារ ការស្រាវជ្រាវសិក្សា ទំនាក់ទំនងរកស៊ីនិងពិសេសសម្រាប់ការធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេសខ្លាំងណាស់សម្រាប់យើង។ ស្របពេលបច្ចុប្បន្ននេះពិភពលោកស្ថិតលើចង្អុលដៃម​នុស្សយើងគ្រប់គ្នា ចង់ទិញទំនិញ ចង់ទៅទីណា ចង់រៀនអ្វី ក៏មានដែរនៅលើ Internet។   ដូច្នេះសម្រាប់អ្នកចូលចិត្តសិក្សាភាសាជាច្រើន ដូចជាភាសាពេញនិយមរួមមាន ចិន​ អង់គ្លេស ថៃ បារំាង វៀតណាមបានមួយចេះ ដោយមិនចាំបាច់បង់ថ្លៃ កុំរំលងឆាណែលដូចខាងក្រោមនេះ។   ១. ភាសាចិន    Muoy Meun Doring Chinese   ឆានែលនេះ បងប្អូនអាចរៀនភាសាចិន តាំងពីកម្រិតដំបូង និងសិក្សាពាក្យ សន្ទនាទៅតាមប្រធានបទផ្សេងៗ វេយ្យាករណ៍ សំណង់ប្រយោគ ព្រមទាំងអាចស្វែងយល់ពីរបៀបរៀនភាសាចិនឲ្យឆាប់ចេះបានផងដែរ។   Find Knowledge ឆានែលមួយនេះ ក៏ជាឆានែលដ៏ល្បីមួយដែលមានការបង្រៀនដោយកូនខ្មែរពិតៗតែម្តង ឆានែលនេះមានជាការបង្រៀនភាសាចិន បញ្ចេញសម្លេងដែលបងប្អូនទាំងអស់គ្នាអាចសិក្សាដោយខ្លួនឯងបានមានមេរៀនល្អៗ មានការពន្យល់ ការអាន និងការបកប្រែច្បាស់លាស់អាចធ្វើអោយបងប្អូនឆាប់ចេះនិងងាយយល់។   ២. ភាសាអង់គ្លេស   Speak English With Vanessa ឆាណែល១នេះគឺបង្រៀនដោយជនជាតិដើមអាមេរិក នឹងជួយអ្នករៀនភាសាអង់គ្លេសនិយាយដោយទំនុកចិត្ត ធម្មជាតិ និងគ្មានភាពតានតឹងក្នុងការរៀនភាសាអង់គ្លេស។ លើសពីនេះទៅទៀតឆាណែលនេះ ​បង្រៀនងាយៗស្រួលយល់សម្រាប់អ្នកចេះភាសាអង់គ្លេស តិចតួចរួចចង់ពង្រឹងបន្ថែមសម្រាប់ប្រើក្នុងការរស់នៅនិងនៅកន្លែងការងារ ហើយតែងតែមានលំហាត់អនុវត្តហ្រ្វីៗផងដែរបន្ទាប់ពីរៀនមេរៀននីមួយៗរួច។ ​ Linguamarina ជាឆាណែលសម្រាប់អ្នកដែលចង់ពង្រឹងភាសាអង់គ្លេសក្នុងអាជីវកម្ម ឆាណែលមួយនេះគឺពិតជាសាកសមបំផុត។ ក្រៅពីមានបង្រៀនអំពីពាក្យ និងភាសានិយាយក្នុងការធ្វើជំនួញ ក៏មា​នរៀន​អំពីរបៀបសរសេរលិខិតឱ្យបានកាន់តែល្អ និងការធ្វើទំនាក់ទំនងជាដើម។   ៣. ភាសាថៃ   Learn Thai with ThaiPod101.com ដោយឡែកឆាណែលសម្រាប់រៀនភាសាថៃមួយនេះវិញសម្រាប់អ្នកចេះខ្លះៗហើយនិងចង់ពង្រឹងបន្ថែម ក្នុងនោះឆាណែលមួយនេះមានមេរៀនពាក្យ ប្រយោគ សម្រាប់សន្ទនាភាសាថៃ ដែលប្រមូលផ្តុំទៅដោយគ្រូជាច្រើនក្នុងវីដេអូនីមួយៗ ព្រមទាំងជនជាតិដើមផងដែរ។   Thai By Siheang អ្នកចង់រៀនភាសាថៃ អាចចូលទៅរៀនក្នុងឆាណែលមួយនេះបាន ព្រោះរាល់មេរៀនទាំងអស់ គឺមានសម្រាប់កម្រិតដំបូងនិងអ្នកចេះខ្លះៗហើយ ដូចជាការបញ្ចេញសំឡេងភាសាថៃ វាក្យស័ព្ទភាសាថៃ និងភាសាក្នុងអត្ថបទឬសៀវភៅ ដែលបង្រៀនដោយអ្នកគ្រូនិយាយភាសាខ្មែរផ្ទាល់តែម្តង។   ៤. ភាសាបារាំង   SALA - Let's Learn French ឆាណែលភាសាបារាំងមួយនេះបង្រៀនដោយលោកគ្រូជនជាតិខ្មែរផ្ទាល់ ដែលនឹងបង្រៀនពីការប្រើប្រាស់ពាក្យបារាំង ប្រធានបទក្នុងការសន្ទនាជាប្រចាំ និងវេយ្យាករណ៍ភាសាបារាំងផងដែរ ឆាណែលនេះល្អមួយសម្រាប់អ្នកមិនទាន់ចេះសោះ និងចេះខ្លះៗហើយ។   Useful French with Chris កន្លែងមួយនេះល្អសម្រាប់អ្នកចង់ពង្រឹងភាសាបារាំងបន្ថែម ដែលក្នុងនោះមានដូចជាការប្រើប្រាស់ប្រយោគក្នុងភាសាបារាំង និងប្រើប្រាស់សន្ទនានានាដែលយើងអាចនឹងជួបជាប្រចាំថ្ងៃ ដូចជាការធ្វើដំណើរ នៅសាលារៀន ឬអាជីពការងារជាដើម។    ៥. ភាសាវៀតណាម   Learn Vietnamese with VietnamesePod101.com សម្រាប់អ្នកចង់ស្វែងយល់ពីភាសាវៀតណាម ឆាណែលមួយនេះសម្រាប់អ្នកចេះខ្លះៗ និងចេះច្បាស់ ហើយអាចប្រើប្រាស់ភាសាអង់គ្លេសបាន ដែលនឹងបង្រៀនអំពីពាក្យនិងរបៀបសន្ទនា ខណៈប្រមូលផ្តុំដោយគ្រូជាច្រើនផងដែរ សម្រាប់ឱ្យអ្នកជ្រើសកម្រិតរបស់ខ្លួន។   How To Vietnamese ឆាណែលមួយនេះក៏សម្រាប់រៀនភាសាវៀតណាមផងដែរ ដែលបង្រៀនដោយគ្រូជនជាតិដើម ដោយប្រើប្រាស់ភាសាអង់គ្លេស ដោយមានមេរៀនពីភាសាវៀតណាមជាច្រើន ដូចជាការប្រើប្រាស់ពាក្យការធ្វើដំណើរកម្សាន្ត ការនិយាយជាមួយមិត្តភក្តិ ការណែនាំខ្លួន និងការប្រើប្រាស់ប្រយោគជាច្រើនបែបផងដែរ។   ជាការពិតណាស់លការរៀនភាសាក្រៅពីមានការសិក្សានៅសាលា យើងអាចរៀនពីមនុស្សជុំវិញខ្លួន រៀននៅតាមអ៊ីនធើណេត អេបទូរស័ព្ទ យូធូប វេបសាយ ក៏ដូចជា Podcast ជាដើម ព្រោះថានាពេលបច្ចុប្បន្ននេះភាសាទី២គឺជាតម្រូវការចំាបា​ច់មួយក្នុងការប្រើប្រាស់ មិនថាការធ្វើទំនាក់ទំនង ការប្រកបរបរ ការងារ ឬការធ្វើដំណើរកម្សាន្តនោះទេ ដូច្នេះការរៀនឱ្យយល់និងស្តាប់បានយ៉ាងហោចណាស់១ភាសាក៏ជារឿងចាំបាច់ដែរ៕    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-21T09:27:49.991Z", "category": "ភាពជាអ្នកដឹកនាំ", "views": 1478, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ត្រៀមបង់ពន្ធ! អគ្គនាយកដ្ឋានពន្ធដារ បង្ហាញថ្ងៃប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៥ហើយ
https://business-cambodia.com/articles/vat-car
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារចុះនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការប្រមូលពន្ធមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៥ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។   អគ្គនាយកដ្ឋានបញ្ជាក់ថា ចំពោះយានយន្តថ្មីដែលត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន០២ សន្លឹក តាមទម្រង់ VT 001 របស់ អគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន៖ បណ្ណសម្គាល់យានយន្ត អត្តសញ្ញាណបណ្ណផ្ទាល់ របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះរថយន្តដឹកទំនិញនិងរថយន្តដឹកអ្នកដំណើរ។   ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬ ទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ(ពន្ធជាបន្ទុករបស់រដ្ឋ)។   ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបតពន្ធលើ មធ្យោបាយដឹកជញ្ជូន(ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌ យានយន្តទ្រព្យសម្បត្តិរដ្ឋ(តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពិន័យ តាមច្បាប់ស្តីពីសារពើពន្ធ ជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងចេញលិខិតជូនដំណឹងដល់លំនៅឋានម្ចាស់យានយន្ត ឬសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការ អនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-21T08:05:39.159Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 665, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ក្រុមហ៊ុន ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក ចាប់ផ្ដើមបើកជាផ្លូវការ សាខាក្រុមហ៊ុនប្រចាំកម្ពុជា និង ការិយាល័យតំណាងពាណិជ្ជកម្មនៅភ្នំពេញ
https://business-cambodia.com/articles/misubishi-
នៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៥ ពិធីបើកសាខាក្រុមហ៊ុនបរទេស មីតស៊ូបីស៊ី អេលីវេធ័រ (ថៃលែនដ៏) ខមភេនី លីមីធីត និង ការិយាល័យតំណាងពាណិជ្ជកម្មបរទេស ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក អេស៊ា បានប្រារព្ធយ៉ាងអធិកអធមនៅសណ្ឋាគារ Sofitel រាជធានីភ្នំពេញ។​ ព្រឹត្តការណ៍ដ៍អស្ចារ្យមួយនេះ គឺមានការចូលរួមដោយ៖ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុន Alpha Group (អាល់ហ្វាគ្រុប) លោក តេ វង្សឆាយ អគ្គនាយកក្រុមហ៊ុន Y Chhe Group លោក ITO Toshimitsu ប្រធានតំណាងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុនបរទេស Mitsubishi Electric Corporation និងអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនបរទេស ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក អេស៊ា ប្រចាំប្រទេសសិង្ហបុរី លោក YAMASHITA Jiro អនុប្រធានប្រតិបត្តិសាជីវកម្ម Global Business Group នៃក្រុមហ៊ុនបរទេស Mitsubishi Electric Building Solutions Corporation លោក KAWABATA Katsuya អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនបរទេស មីតស៊ូបីស៊ី អេលីវេធ័រ (ថៃលែនដ៏) ខមភេនី លីមីធីត និងអគ្គនាយកសាខាក្រុមហ៊ុនបរទេស មីតស៊ូបីស៊ី អេលីវេធ័រ (ថៃលែនដ៏) ខមភេនី លីមីធីត ប្រចាំប្រទេសកម្ពុជា រួមជាមួយភ្ញៀវកិត្តិយសជាច្រើន និងដៃគូសហការសំខាន់ៗក្នុងវិស័យជាច្រើនបានចូលរួមសកម្មក្នុងពិធីមួយនេះ។ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា យ៉ាងណាមិញ ព្រឹត្តិការណ៍នេះជាសញ្ញាសម្គាល់ថា ក្រុមហ៊ុន Mitsubishi Electric (ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក) ដែលមានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ ៥០០០ ពាន់លានយ៉េន (ស្មើរប្រមាណ ៣៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក) និងជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យាម៉ាស៊ីនអគ្គិសនី និងអេឡិចត្រូនិចឈានមុខគេលំដាប់ពិភពលោក បានបង្កើតមូលដ្ឋានយុទ្ធសាស្ត្រថ្មីមួយនៅប្រទេសកម្ពុជា ហើយចំពោះការចូលវិនិយោគនៅប្រទេសកម្ពុជានេះ នឹងផ្តល់ឥទ្ធិពល ដើម្បីជួយបង្កើតទិសដៅថ្មីសម្រាប់ឧស្សាហកម្មម៉ាស៊ីនត្រជាក់ ជណ្តើរយន្ត និងគ្រឿងអេឡិចត្រូនិចផ្សេងៗទៀតនៅប្រទេសកម្ពុជា។ ថ្លែងឱ្យដឹងនៅក្នុងពិធីបើកជាផ្លូវការ សាខាក្រុមហ៊ុនបរទេស មីតស៊ូបីស៊ី អេលីវេធ័រ (ថៃលែនដ៏) ខមភេនី លីមីធីត និង ការិយាល័យតំណាងពាណិជ្ជកម្មបរទេស ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក អេស៊ា លោក ITO Toshimitsu  បានថ្លែងថា ក្រុមហ៊ុន Mitsubishi Electric (ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក) ជាក្រុមហ៊ុនផលិតម៉ាស៊ីនអគ្គិសនី និងអេឡិចត្រូនិចពហុមុខងារ រួមមានសេមីខុងដាក់ទ័រគ្រឿងអេឡិចត្រូនិចសម្រាប់គេហដ្ឋាន សម្រាប់អគារ ឧបករណ៍ឧស្សាហកម្ម និងប្រព័ន្ធអវកាសផងដែរ។ ក្នុងនោះ តំបន់អាស៊ីប៉ាស៊ីហ្វិក មានតួនាទីសំខាន់ណាស់ ទាំងធនធានមនុស្ស និងចំណូលសរុប ដែលជាជម្រើសសមស្របសម្រាប់ការពង្រីកអាជីវកម្មសកលរបស់ក្រុមហ៊ុនទាំងមូល។ លោក ITO Toshimitsu ប្រធានតំណាងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុនបរទេស Mitsubishi Electric Corporation និងអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនបរទេស ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក អេស៊ា ប្រចាំប្រទេសសិង្ហបុរី លោកបានចង្អុលបង្ហាញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុកដ៏ល្អនៅក្នុងប្រទេសកម្ពុជា ហើយប្រព័ន្ធម៉ាស៊ីនត្រជាក់ អាជីវកម្មជណ្តើរយន្ត និង​គ្រឿងអេឡិចត្រូនិចផ្សេងៗទៀត បាននឹងកំពុងអភិវឌ្ឍយ៉ាងរលូន។ បច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុនបានទទួលការទទួលស្គាល់ និងការទុកចិត្តជាបណ្តើរៗនៅក្នុងទីផ្សារកម្ពុជា។ លោកបានបន្ថែមថា ប្រទេសកម្ពុជាស្ថិតក្នុងដំណាក់កាលនៃការសិក្សាប្រជាសាស្ត្រ ដោយមានសង្គមស្ថិរភាព និងកំណើនសេដ្ឋកិច្ចក្នុងស្រុកមានស្ថិរភាព។ លើសពីនេះ ការរំពឹងទុករបស់ប្រជាជនចំពោះការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់គុណភាពជីវិតកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ “យើងមានកិត្តិយសក្នុងការរៀបចំពិធីសម្ពោធរួមគ្នានេះ ដើម្បីធ្វើជាសាក្សីនៃស្ថាប័នថ្មីទាំងពីរ ដែលជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Mitsubishi Electric (ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក) ក្នុងការពង្រឹងឫសគល់របស់ខ្លួនឱ្យកាន់តែស៊ីជម្រៅនៅក្នុងប្រទេសកម្ពុជា គឺការិយាល័យតំណាងពាណិជ្ជកម្មបរទេស ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក អេស៊ា និង សាខាក្រុមហ៊ុនបរទេស មីតស៊ូបីស៊ី អេលីវេធ័រ (ថៃលែនដ៏) ខមភេនី លីមីធីត។ លោក KAWABATA Ktsuya បានណែនាំអំពីផែនការយុទ្ធសាស្រ្តអាជីវកម្មក្នុងស្រុកនៅក្នុងព្រឹត្តិការណ៍នេះ។ លោកបានមានប្រសាសន៍ថា ពិធីនេះមិនត្រឹមតែជាការកត់សម្គាល់ការសម្ពោធស្ថាប័នថ្មីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន Mitsubishi Electric (ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក) និងការអភិវឌ្ឍន៍រយៈពេលវែងនៅប្រទេសកម្ពុជា និងលើកកម្ពស់ពេញលេញនូវការអភិវឌ្ឍន៍សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោក KAWABATA Katsuya អគ្គនាយកសាខាក្រុមហ៊ុនបរទេស មីតស៊ូបីស៊ី អេលីវេធ័រ (ថៃលែនដ៏) ខមភេនី លីមីធីត ប្រចាំប្រទេសកម្ពុជា លោកបានអះអាងថា ក្រុមការងារសាខាកម្ពុជានឹងរក្សានូវអាកប្បកិរិយាស្មោះត្រង់ និងយកចិត្តទុកដាក់ ហើយបន្តផ្តល់នូវផលិតផល និងសេវាកម្មប្រកបដោយសុវត្ថិភាព ទំនុកចិត្ត និងគុណភាពខ្ពស់ដល់អាជីវកម្ម និងប្រជាជនកម្ពុជាតាមរយៈការកសាងភាពជាដៃគូដ៏រឹងមាំ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Mitsubishi Electric (ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក) ជាម៉ាកយីហោឈានមុខគេរបស់ពិភពលោកក្នុងការផលិត និងផ្ដល់ជូនផលិតផលប្រព័ន្ធអគ្គិសនី និងអេឡិចត្រូនិច។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩២១ ក្រុមហ៊ុនឈានមុខគេក្នុងការធ្វើកំណែទម្រង់បច្ចេកវិទ្យា និងផលិតផលរបស់ប្រទេសជប៉ុន ហើយបានបង្កើតសាខា និងរោងចក្រនៅទីតាំងជាច្រើនក្នុងពិភពលោក។ ផលិតផល និងប្រព័ន្ធទាំងអស់បានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យពាណិជ្ជកម្ម អគារ គេហដ្ឋាន និងកម្មវិធីជាច្រើន។ យ៉ាងនេះក្ដី ការចូលទៅក្នុងទីផ្សារកម្ពុជា និងឡាវ គឺជាយុទ្ធសាស្ត្រស្នូលរបស់ក្រុមហ៊ុន Mitsubishi Electric (ម៊ីតស៊ូប៊ីស៊ី អេឡិចទ្រីក) ដើម្បីពង្រីកនៅក្នុងតំបន់មេគង្គ។ សាខាកម្ពុជានឹងយកគំរូ "ស្តង់ដារសកល + ប្រតិបត្តិការក្នុងស្រុក" ដើម្បីកែលម្អល្បឿនឆ្លើយតបសេវាកម្ម កាត់បន្ថយវដ្តនៃការចែកចាយផលិតផល និងធានាគុណភាពសេវាកម្ម៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-21T08:04:51.570Z", "category": "PR", "views": 343, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy" ] }
ផលិតនៅខ្មែរ តម្លៃថ្លៃឬថោកជាងមុន? ខណៈនេះជាតម្លៃឡាន Ford ២ម៉ូឌែល ត្រឹម៤ម៉ឺនទិញបាន
https://business-cambodia.com/articles/fords-price-made-in-cambodia
ថ្មីៗនេះ FORD នៃក្រុមហ៊ុន RMA Cambodia បានដាក់ដំណើរការផលិតកម្មនៅប្រទេសកម្ពុជា (Made-In-Cambodia) ក្នុងរោងចក្ររបស់ខ្លួនដែលមានទីតាំងស្ថិតនៅខេត្តពោធិ៍សាត់ លើផ្ទៃដី១២ហិចតា និងមានសមត្ថភាពអាចផលិត១ម៉ឺនគ្រឿង ក្នុង១ឆ្នាំ។   ដោយក្នុងនោះដំណើរការផលិតរថយន្ដនៅរោងចក្រក្នុងប្រទេសកម្ពុជានេះគឺមានសម្រាប់៣ម៉ូដែលរួមមាន រថយន្ដ FORD Ranger, រថយន្ដ FORD Everest និងរថយន្ដ FORD Territory។   យ៉ាងណាមិញសម្រាប់តម្លៃដាក់លក់នៅប្រទេសកម្ពុជា ក្រោយមានរោងចក្រក្នុងស្រុកហើយ មានម៉ូឌែល២នេះ ដែលមានលុយត្រឹមជាង៤ម៉ឺនដុល្លារ អាចទិញបាន គឺរថយន្ដ FORD Ranger XL តម្លៃ ៣៧ ៩០០ ដុល្លារ និង រថយន្ដ FORD Ranger XLT តម្លៃ ៤៤ ៩០០ ដុល្លារ។   ដូច្នេះសម្រាប់បងប្អូនដែលមានបំណងចង់សាកសួរព័ត៌មានឬចង់ជារថយន្ដដែលផលិតនៅស្រុកយកទៅប្រើប្រាស់ សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗដែលនៅជិតលោកអ្នកបំផុត សាខាព្រះមុនីវង្ស 078 999 773​, សាខាទឹកថ្លា 095 939 939, សាខាទូលសង្កែ 078 935 935, សាខាជ្រោយចង្វារ 017 999 027, សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999, សាខាបឹងបៃតង 099 999 747, សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883៕        
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-21T07:29:38.720Z", "category": "ភាពជាអ្នកដឹកនាំ", "views": 1153, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា តំបន់នេះនឹងក្លាយជាតំបន់ឧស្សាហកម្ម និងត្រូវប៉ាន់ នាពេលខាងមុខ
https://business-cambodia.com/articles/aural
សម្ដេចធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា តំបន់ឱរ៉ាល់ នៃខេត្ដកំពង់ស្ពឺ នឹងក្លាយទៅជាតំបន់ឧស្សាហកម្ម និងទាក់ទាញការវិនិយោគ ខណៈតំបន់នេះត្រូវបានហ៊ុំព័ទ្ធដោយផ្លូវសំខាន់ៗជាច្រើនខ្សែ។ ប្រសាសន៍លើកឡើងខាងលើត្រូវបានធ្វើនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។     ថ្លែងនៅក្នុងឱកាសនោះសម្ដេចនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា «ឥឡូវនៅឱរ៉ាល់មិនត្រឹមតែជាកន្លែងតភ្ជាប់ទៅខេត្ដកំពង់ស្ពឺ ទៅផ្លូវជាតិលេខ៤ទេ គឺមានផ្លូវកាត់ទៅផ្លូវជាតិលេខ៥ ហើយនាពេលខាងមុខផ្លូវ១ខ្សែទៀតនឹងលេខរូបរាងឡើង ខណៈលោកអ្នកឧកញ៉ា លី យ៉ុងផាត់ គ្រោងធ្វើការសាងសង់ក្នុងពេលឆាប់ៗ ដើម្បីតភ្ជាប់ទៅផ្លូវជាតិលេខ៤៨ ចាក់ទៅខេត្ដកោះកុង»។   «អ៊ីចឹងកន្លែងឱរ៉ាល់នេះជាកន្លែងឱកាសសម្រាប់វិនិយោគ ព្រោះចង់ទៅតាមផ្លូ​​វជាតិលេខ៥ក៏បាន ចាក់ទៅផ្លូវជាតិលេខ៤ ឬចាក់ទៅកោះកុង អ៊ីចឹងតំបន់នេះថ្ងៃក្រោយអាចជាតំបន់កសិ-ឧស្សាហកម្ម ឬឧស្សាហកម្មបន្ថែមទៀតសម្រាប់ប្រែកក្លាយពីកន្លែងដែលជាក្រីក្រជាងគេទៅជាកន្លែងត្រូវប៉ាន់ ហើយជាកន្លែងដែលរោងចក្រនឹង និងសកម្មភាពសេដ្ឋកិច្ចជាច្រើន រួមទាំងសកម្មភាពទេសចរណ៍ផ្សេងៗនឹងមកតំបន់នេះ» នេះជាប្រសាស៍បញ្ជាក់បន្ថែមរបស់សម្ដេចធិបតី៕   
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-21T07:18:46.572Z", "category": "អចលនទ្រព្យ", "views": 2107, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
សាំងនិងម៉ាស៊ូត ឡើងថ្លៃព្រមគ្នា! នេះជាតម្លៃប្រេងសាំងថ្មី ដែលរដ្ឋបានកំណត់ឱ្យដាក់លក់ក្នុងខែនេះ
https://business-cambodia.com/articles/gasoline-prices-are-up-again
ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ត្រូវបានកំណត់តម្លៃឲ្យដាក់លក់តម្លៃ ៣ ៧៥០ រៀលក្នុងលីត្រសម្រាប់ប្រេងសាំងធម្មតានិង៣ ៥០០ រៀលក្នុងលីត្រសម្រាប់ប្រេងម៉ាស៊ូត។ តាមការបញ្ជាក់ពីក្រសួងពាណិជ្ជកម្មតម្លៃប្រេងសាំងគឺឡើងថ្លៃចំនួន ៥០រៀល ចំណែកប្រេងម៉ាស៊ូតក៏ឡើងថ្លៃ៥០រៀលដូចគ្នា បើធៀបនឹងតម្លៃចាស់កន្លងទៅ។ តាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី២១ ដល់ទី៣១ ខែឧសភា ឆ្នាំ២០២៥ នឹងត្រូវ លក់ ៤០១០រៀលក្នុង ១ លីត្រ សម្រាប់ប្រេងសាំងធម្មតានិង ៣៧៦០រៀលក្នុង ១ លីត្រ សម្រាប់ប្រេងម៉ាស៊ូត។   ប៉ុន្ដែដោយអនុវត្តតាមគោលការណ៍ដែលដាក់ចុះដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយ ប្រេងឥន្ធនៈនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាន អនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាជំនួន៦,៥ សេនដុល្លារក្នុង ១ លីត្រ។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-21T04:54:33.156Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 3741, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ចូលសេរី! ចុងសប្តាហ៍នេះនៅ Walk​Street នឹងមានការសម្តែងពិសេស១ នៅបរិវេណទីតាំងសួនច្បារ
https://business-cambodia.com/articles/walk-street-event-weekend-news
នៅថ្ងៃចុងសប្តាហ៍នេះ ថ្ងៃទី២៤ និងថ្ងៃទី២៥ ខែឧសភា ផ្លូវថ្មើរជើង- Walk​Street ដែលមានការដើរកម្សាន្ត ទិញទំនិញនិងសកម្មភាពកម្សាន្តយ៉ាងអ៊ូរអរនោះនឹងមានព្រឹត្តិការណ៍ដ៏ពិសេសមួយ ទៀតរបស់ក្រសួងទេសចរណ៍និងស្ថានទូតចិនសម្រាប់មហាជនទស្សនាដោយសេរីនិងឥតគិតថ្លៃ ដើម្បីអបអរ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥”។   ដោយព្រឹត្តិការណ៍ពិសេសនេះនឹងមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នារវាង កម្ពុជា-ចិន នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ។ ដោយឡែក នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នឹងមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នារវាង កម្ពុជា-ចិន ម្តងទៀតសម្រាប់មហាជនទស្សនា នៅបរិវេណសួនច្បារ តេជោមាសតេជោយ៉ត តាមបណ្តោយផ្លូវថ្មើជើងមាត់ទន្លេចតុមុខ។   អាស្រ័យហេតុនេះក្រសួងទេសចរណ៍ សូមអំពាវនាវឱ្យ សាធារណជនមេត្តាជ្រាប និងចូលរួមឱ្យបានច្រើនកុះករ ព្រមទាំងចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើ ឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរបន្ថែមទៀត ពិសេសវិនិយោគិនចិន៕    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-21T04:27:53.388Z", "category": "ភាពជាអ្នកដឹកនាំ", "views": 164, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
សំណាបយោងដី ស្រ្តីយោងបុរស! ភរិយាមានលក្ខណៈមាសពេជ្រ៣នេះ នឹងអាចជួយស្វាមីឱ្យជោគជ័យបំផុត
https://business-cambodia.com/articles/three-characteristics-of-golden-wife
ការរៀបចំបង្កើតគ្រួសារជ្រើសរើសគូស្រករជារឿងមួយផ្នែកដ៏ចំាបាច់នៃជីវិតរបស់មនុស្សគ្រប់ៗគ្នា។ ការជ្រើសរើសគូស្រករនេះដូចពាក្យចាស់លោកតែងពោលថា «សំណាបយោងដី ស្រីយោងបុរស» ដែលបង្ហាញអំពីឥទ្ធិពលនិងអំណាចរបស់ស្រ្តីទៅលើបុរសជាដៃគូ បើរកភរិយាត្រូវមនុស្សប្រុសរាប់ថាជោគជ័យ៥០%។   ដូច្នេះសម្រាប់ស្រ្តីដែលគេឱ្យតម្លៃថាឆ្អឹងខ្នងសង្គមនិងជាបង្គោលនៃសុភមង្គលគ្រួសារ នោះគឺតែងមានចរិតលក្ខណៈសម្បត្តិមាសពេជ្រចំនួន៣យ៉ាងនេះ ដែលអាចជួយយិតយោងឱ្យស្វាមីជោគជ័យលឿនបំផុត បើបុរសរើសជាប្រពន្ធហើយគឺមិនខាកបំណងឡើយក្នុងជីវិតអាពាហ៍ពិពាហ៍។   ១. តែងតែជាទីប្រឹក្សា៖ ពិតណាស់ការដែលដៃគូមានចំណង់ចំណូលចិត្តដូចគ្នា គឺជាសំណាងមួយព្រោះលក្ខណៈសមស្របនឹងនាំឱ្យមានភាពរីកចម្រើន នៅលើសមត្ថភាពផ្លូវចិត្ត។ ប៉ុន្តែអ្វីដែលបុរសមានភោគលាភធំជាងត្រូវឆ្នោតទៅទៀតនោះ គឺមានភរិយាអាចជាទីប្រឹក្សាដ៏ល្អឯកគ្រប់កាលៈទេសៈ។   ​ស្រ្តីដែលអាចជាអ្នកប្រឹក្សារបស់បុរស​ ចេះណែនាំចំពោះរឿងណាដែលគួរពុំគួរក្នុងការប្រព្រឹត្តិ និងអាចសម្រាលបន្ទុកស្វាមីមិនថាកិច្ចការតូចធំក្នុងឬក្រៅអំពីធុរកិច្ចក្តី ថែមទាំងជាស្រ្តីដែលអាចបំផុសគំនិត ជ្រោមជ្រែងស្វាមី និងជាមនុស្សដែលពូកែយល់ចិត្តបំផុតក្នុងសង្គមគ្រួសារ។   ២. ជាដៃស្តាំស្វាមីខ្វះមិនបាន៖ មនុស្សស្រីដែលមានសម្រស់មានច្រើនលើសលប់​តែស្រ្តីដែលមានសោភ័ណគឺត្រូវប្រើពេលវេលាដើម្បីវិនិច្ឆ័យ។ មនុស្សស្រីដែលអស្ចារ្យមិនប្រាកដថាជាកុលស្រ្តី ប៉ុន្តែភាពឆ្លាតវៃទំនុកចិត្ត សមត្ថភាពខ្ពស់អាចដោះស្រាយបញ្ហាចំពោះមុខ អាចជាកម្លាំងរុញច្រានដ៏មហិមានិងក្លាយជាដៃស្តាំដ៏មានឥទ្ធិពលមួយរូបក្នុងជីវិតស្វាមី។   ត្រង់ចំណុចនេះស្រ្តីអាចក្លាយជាអ្នកជំនួសតំណែងស្វាមីក្នុងភារកិច្ចនានា និងអាចជំនួសដៃស្វាមីដោយមានការអត់ធ្មត់ខ្ពស់បំផុតដែលនេះជាតំណែងខ្ពស់បំផុតរបស់ភរិយា ក្នុងហរទ័យរបស់បុរសជាស្វាមី។   ៣. សម្តីបង្កប់ឥទ្ធិពល៖ ដំណើរជីវិតមានឡើងមានចុះបើត្រឹមពាក្យមួយឃ្លាពីទីប្រឹក្សាដ៏ល្អឯកមួយរូបមានឥទ្ធិពលយ៉ាងអស្ចារ្យនៅពេលដែលកំពុងជួបការលំបាក បរាជ័យឬបាក់ទឹកចិត្តអាចយិតយោងស្វាមីឱ្យងើបឡើងវិញ នេះជាគុណសម្បត្តិដ៏មហស្ចារ្យក្នុងនាមជាប្រពន្ធ។   ប្រភេទភរិយាមាសពេជ្រគឺមិនដែលស្តីបន្ទោស​​​ តែងតែមានអធ្យាស្រ័យខ្ពស់ ព្រមជាមួយនិងពាក្យសម្តីលើកទឹកចិត្តបន្ថែមនៅគ្រប់វិនាទីទាំងអស់។ ម្យ៉ាងវិញទៀតពេលជោគជ័យក៏ស្រ្តីប្រភេទនេះមានមោទកភាពលើបុរសជាដៃគូរបំផុតដោយមិនរំពឹងទទួលផលតបស្នងនោះឡើយ។   ជារួមមកវិញ ស្រ្តីដែលជាទ្រព្យសម្បត្តិដ៏មហាសាលរមែងតែងមានបុរសដែលអាចជាទីពំនាក់អាស្រ័យ មេត្តាក្នុងចិត្ត មិនក្រោវក្រោធច្រើន ទើបអាចទទួលបាននូវប្រភេទភរិយា​មាសពេជ្រទាំងនេះបានដូចគ្នា ពោលគឺទាមទារឱ្យភាគីទាំងសងខាងមានចិត្តវិជ្ជមានចំពោះគ្នានិងចូរប្រតិបត្តិជាអ្នកផ្តល់ឱ្យទៅតាមលក្ខណៈជាក់ស្តែងក្នុងកាលៈទេសៈណាមួយ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-21T03:32:28.549Z", "category": "ភាពជាអ្នកដឹកនាំ", "views": 2806, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy" ] }
បើចង់ប្តូរ ស្លាកលេខម៉ូតូពី "រាជធានី-ខេត្ត" មកជា "កម្ពុជា" នេះជាតម្លៃកម្រៃសេវាត្រូវបង់
https://business-cambodia.com/articles/motorcycle-special-license-plate-price-
ថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន (កម្ពុជា) សម្រាប់ទោចក្រយានយន្ត (ម៉ូតូ) ត្រីចក្រយានយន្ត (ម៉ូតូកង់បី) និង ម៉ូតូកង់បួន ដែលអាចឲ្យម្ចាស់យាន្ដជំនិះជ្រើសរើសនូវលេខដែលខ្លួនពេញចិត្ដបាន។   ដូច្នេះបើចង់ប្តូរផ្លាកលេខ "រាជធានី-ខេត្ត" មកជា "កម្ពុជា" សម្រាប់ម៉ូតូ ម៉ូតូកង់បី ឬម៉ូតូកង់បួន ត្រូវបង់ថ្លៃ កម្រៃសេវាសម្រាប់៖   - ចុះបញ្ជីលេខពិសេស ១២០.០០០៛   - រក្សាទុកលេខរាជធានី-ខេត្ត ១.០០០.០០០៛   ក្នុងនោះសម្រាប់ការប្តូរផ្លាកលេខ "រាជធានី-ខេត្ត" មកជា "កម្ពុជា" គឺត្រូវបំពេញបែបបទស្នើសុំរក្សាទុកលេខចុះបញ្ជី “រាជធានី-ខេត្ត” ដោយភ្ជាប់មកជាមួយនូវសំណុំឯកសារដូចជា ពាក្យសុំរក្សាទុកលេខចុះបញ្ជីយានជំនិះ,វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (លើកលែងទោចក្រយានយន្ត) អត្តសញ្ញាណម្ចាស់កម្មសិទ្ធិ។   សម្រាប់រូបវន្តបុគ្គល៖ ជាពលរដ្ឋខ្មែរត្រូវមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) រីឯជនបរទេស ត្រូវមាន លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្ន (ច្បាប់ដើមចេញដោយស្ថាប័នមានសមត្ថកិច្ច)។   សម្រាប់នីតិបុគ្គល៖ ត្រូវមានវិញ្ញាបនបត្រចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងប័ណ្ណប៉ាតង់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច) និងបណ្ណសម្គាល់យានជំនិះចាស់ និងផ្លាកលេខសម្គាល់យានជំនិះ (ច្បាប់ដើម)៕      
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-21T02:33:32.192Z", "category": "ភាពជាអ្នកដឹកនាំ", "views": 8035, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ម៉ូតូពាក់ផ្លាកលេខ "រាជធានី-ខេត្ត" អាចប្ដូរមក "កម្ពុជា" បាន ខណៈនេះជាឯកសារត្រូវមាន
https://business-cambodia.com/articles/motorcycle-special-license-plate
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន (កម្ពុជា) សម្រាប់ទោចក្រយានយន្ត (ម៉ូតូ) ត្រីចក្រយានយន្ត (ម៉ូតូកង់បី) និង ម៉ូតូកង់បួន ដែលអាចឲ្យម្ចាស់យាន្ដជំនិះជ្រើសរើសនូវលេខដែលខ្លួនពេញចិត្ដបាន។   ក្រោយការបញ្ចេញផ្លាកលេខពិសេសនេះរួចមក មានបងប្អូនជាច្រើនបានចោទសួរថា តើផ្លាកលេខ "រាជធានី-ខេត្ត" អាចប្ដូរមក "កម្ពុជា" សម្រាប់ម៉ូតូ ម៉ូតូកង់បី ឬម៉ូតូកង់បួនបានដែរឬទេ? ត្រូវមានឯកសារអ្វីខ្លះ? ហើយតម្លៃប៉ុន្មាន?   តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា អាចស្នើសុំប្ដូរបាន ដោយត្រូវបំពេញបែបបទស្នើសុំរក្សាទុកលេខចុះបញ្ជី “រាជធានី-ខេត្ត”សិន។ ហើយក្នុងនោះត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារដូចខាងក្រោម៖   - ពាក្យសុំរក្សាទុកលេខចុះបញ្ជីយានជំនិះ - វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (លើកលែងទោចក្រយានយន្ត) - អត្តសញ្ញាណម្ចាស់កម្មសិទ្ធិ៖ ១. រូបវន្តបុគ្គល៖ ពលរដ្ឋខ្មែរ ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) ជនបរទេស ៖ លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្ន (ច្បាប់ដើមចេញដោយស្ថាប័នមានសមត្ថកិច្ច) ២. នីតិបុគ្គល៖ - វិញ្ញាបនបត្រចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងប័ណ្ណប៉ាតង់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច) - បណ្ណសម្គាល់យានជំនិះចាស់ និងផ្លាកលេខសម្គាល់យានជំនិះ (ច្បាប់ដើម) ក្នុងនោះចំពោះ កម្រៃសេវា៖ - ចុះបញ្ជីលេខពិសេស ១២០.០០០៛ - រក្សាទុកលេខរាជធានី-ខេត្ត ១.០០០.០០០៛  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-20T12:23:52.598Z", "category": "ព័ត៌មានថ្មីៗ", "views": 9815, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ឆ្លងកាត់ច្រើនទីតាំង! ផ្លូវល្បឿនលឿន ៩ គម្រោងតម្លៃជាង ៧ ពាន់លានដុល្លារស្ថិតក្នុងផែនការសាងសង់របស់រដ្ឋ
https://business-cambodia.com/articles/nine-express-way
ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរ ជាពិសេសតភ្ជាប់ពីតំបន់មួយទៅតំបន់មួយឲ្យកាន់តែមានភាពលឿនរហ័ស រាជរដ្ឋាភិបាលបានធ្វើការសាងសង់ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ជាច្រើន ខណៈគម្រោងខ្លះបានសម្រេចរួចរាល់ គម្រោងខ្លះកំពុងដំណើរការសាងសង់ ឯគម្រោងខ្លះទៀតកំពុងស្ថិតនៅក្នុងការសិក្សារ។ អ្វីដែលចាប់អារម្មណ៍រាជរដ្ឋាភិបាលបានដាក់ផែនការសាងសង់ផ្លូវល្បឿល្បឿនចំនួន ៩ គម្រោង ដែលមានទំហំវិនិយោគ ៧ ១៧៣,៦៩ លានដុល្លា សម្រាប់អនុវត្ដនៅក្នុងរយៈពេលខ្លីនិងមធ្យម ២០២៣-២០២៧ និងរយៈពេលវែង ២០២៨-២០៣៣។     យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២៤ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ - ២០៣៣ បានឲ្យដឹងថា គម្រោងអនុវត្ដក្នុងរយៈពេលខ្លីនិងមធ្យម ២០២៣-២០២៧ មានចំនួន ៤ គម្រោង តាមការប៉ាន់ស្មានតម្លៃវិនិយោគគឺមាន ៤ ១៨៤,៨១ លានដុល្លារ និងគម្រោងអនុវត្ដក្នុងរយៈពេលវែង ២០២៨-២០៣៣ មានចំនួន ៥ គម្រោង តាមការប៉ាន់ស្មានតម្លៃវិនិយោគគឺមានចំនួន ២ ៩៨៨,៨៨ លានដុល្លារ។   បើតាមទម្រង់នៃផែនការអភិវឌ្ឍផ្លូវលឿននាពេលអនាគតទូទាំងប្រទេសកម្ពុជា ដែលមានក្នុងរបាយការណ៍ដដែលនេះបានឲ្យដឹងគម្រោងល្បឿនលឿនដែលត្រូវអនុវត្ដនោះរួមមាន៖   ផ្លូវលឿនលឿនលេខ១ (Ex1)៖ ភ្នំពេញ កណ្ដាល ព្រៃវែង ស្វាយរៀង និងបាវិត។ ផ្លូវល្បឿនលឿនលេខ២ (Ex2)៖ ភ្នំពេញ កណ្ដាល (ព្រំដែនកម្ពុជា និងវៀតណាម)។ ផ្លូវល្បឿនលឿនលេខ៣ (Ex3)៖ ភ្នំពេញ កណ្ដាល តាកែវ កំពត និងព្រះសីហនុ។ ផ្លូវល្បឿនលឿនលេខ៤ (Ex4)៖ ភ្នំពេញ កណ្ដាល កំពង់ស្ពឺ និងព្រះសីហនុ។ (បញ្ចប់រួចរាល់) ផ្លូវល្បឿនលឿនលេខ៥ (Ex5)៖ ភ្នំពេញ កណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងមាត់ច្រកព្រំដែនប៉ោយប៉ែត។ ផ្លូវល្បឿនលឿនលេខ៦ (Ex6)៖ ភ្នំពេញ កណ្ដាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ និងសៀមរាប។ ផ្លូវល្បឿនលឿនលេខ៧ (Ex7)៖ ភ្នំពេញ កណ្ដាល កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងមាត់ច្រកព្រំដែនត្រពាំងក្រៀល។ ផ្លូវល្បឿនលឿនលេខ៩ (Ex9)៖ ច្រកព្រំដែនប៉ោយប៉ែត បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងច្រកព្រំដែនអូរយ៉ាដាវ។ ផ្លូវនេះមានបីកំណាត់គឺកំណាត់ផ្លូវល្បឿនលឿនលេខ៩ក (Ex9A)៖  សៀមរាប បាត់ដំបង ពោធិ៍សាត់ កោះកុង, កំណាត់ផ្លូវលឿនលឿនលេខ៤៨ កោះកុង ព្រះសីហនុ និងកំណាត់ផ្លូវល្បឿនលឿនលេខ៣៣ ព្រះសីហនុ កំពត និងកែប៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-20T09:38:24.382Z", "category": "អចលនទ្រព្យ", "views": 527, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ក្រសួងបើកលក់ហើយ ខណៈអ្នកនាំពាក្យក្រសួងសាធារណការ បញ្ជាក់ពីភាពចាំបាច់ដែលម៉ូតូគួរមានស្លាកលេខពិសេស
https://business-cambodia.com/articles/you-should-have-license-plate-moto
កាលពីកន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត (ម៉ូតូ) ត្រីចក្រយានយន្ត (ម៉ូតូកង់បី) និង ម៉ូតូកង់បួន ដែលអាចឲ្យម្ចាស់យាន្ដជំនិះជ្រើសរើសនូវលេខដែលខ្លួនពេញចិត្ដបាន។   ជាមួយគ្នានោះ យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម ប៉េង ពោធិ៍នា ដែលជា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្អែកតាមការសិក្សា និងបានធ្វើការស្ទង់មតិប្រជាពលរដ្ឋឃើញថា បងប្អូនជាច្រើនមានបំណងចង់បាន លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនដើម្បីបំពាក់លើម៉ូតូរបស់ខ្លួន។ ក្នុងគោលបំណងផ្តល់នូវជម្រើសកាន់តែសម្បូរបែបជូនប្រជាពលរដ្ឋ និងកៀរគរចំណូលចូលថវិកាជាតិផង ទើបក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំឱ្យមានការលក់ចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួនបន្ថែមទៀត។   ចំពោះ តម្លៃផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូ បានរៀបចំក្នុងតម្លៃមួយសមរម្យទៅតាមចំណង់ចំណូលចិត្តបងប្អូនប្រជាពលរដ្ឋ ដែលមានតម្លៃទាបបំផុត១០ម៉ឺនរៀល និងខ្ពស់បំផុតតម្លៃ ៨លានរៀល។   យ៉ាងណាមិញ សម្រាប់បងប្អូនជាពលរដ្ឋអាចចូលទៅស្វែងរក ទិញលេខ និងបំពេញបែបបទចុះបញ្ជី តាមរយៈគេហទំព័រ https://vehicle.mpwt.gov.kh ឬ នៅទីតាំងមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាឫស្សីកែវ រៀងរាល់ម៉ោងធ្វើការ ។ ដោយក្នុងនោះលោកអ្នកកាន់តែវាយលេខ ឬឈ្មោះ ដែលខ្លួនចង់បាននៅក្នុងគេហទំព័រនោះវានឹងបង្ហាញតម្លៃឲ្យបានដឹងតែម្ដង។ គួរជម្រាបថា ក្នុងករណីសាធារណជន មានតម្រូវការ សំណូមពរ ចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងសេវាសាធារណៈ ឬមតិយោបល់ កែលម្អណាមួយ អាចផ្តល់ព័ត៌មកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈប្រអប់សារ ឬសូមធ្វើការទំនាក់ទំនង តាមរយៈទូរសព្ទ HOTLINE "1275” ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-20T07:16:57.712Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 469, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ចង់ពូកែចិននិងអង់គ្លេស តែខ្សោយការស្តាប់ នេះជាឆានែល៣និងវេបសាយ២អាចរៀនស្តាប់ដល់ស្ទាត់ មិនគិតថ្លៃ
https://business-cambodia.com/articles/youtube-and-website-can-study-china-and-english
នាពេលបច្ចុប្បន្ននេះ មានបងប្អូនមិនតិចនោះទេដែលបានតែកំពុងរៀនភាសាចិននិងអង់គ្លេសបន្ថែមទៀត ខណៈនោះដែលក៏មានបងប្អូនមានចំនួនទៀតបានរៀនចិននិងអង់គ្លេសយូរណាស់មកហើយ តែនៅបញ្ចេញសម្លេងខុសឬពិបាកស្តាប់ទៀត ដូច្នេះនាពេលនេះចាបក្រហមសូមណែនាំឆានែល៣និងវេបសាយ២ ដែលបងប្អូនអាចរៀនបញ្ចេញសម្លេងនិងស្តាប់នៅផ្ទះដោយខ្លួនឯងបាន។ ភាសាចិន ១.ChineseFor.Us - Learn Mandarin Chinese Online ឆានែលមួយនេះក៏ល្អផងដែរព្រោះឆានែលមួយនេះមានការបង្រៀនដោយជនជាតិបរទេស ហើយមានការបង្រៀនពីការបញ្ចេញសម្លេងបានយ៉ាងច្បាស់ៗ ដូច្នេះបងប្អូនដែលទំនេរពីការសិក្សាអាចចូលទៅរៀនពីការបញ្ចេញសម្លេងតាមឆានែលនេះបាន។ ២. Muoy Meun Doring Chinese ឆានែលនេះ បងប្អូនអាចរៀនភាសាចិន តាំងពីកម្រិតដំបូង និងសិក្សាពាក្យ សន្ទនាទៅតាមប្រធានបទផ្សេងៗ វេយ្យាករណ៍ សំណង់ប្រយោគ ព្រមទាំងអាចស្វែងយល់ពីរបៀបរៀនភាសាចិនឲ្យឆាប់ចេះបានផងដែរ។ ៣. Find Knowledge ឆានែលមួយនេះ ក៏ជាឆានែលដ៏ល្បីមួយដែលមានការបង្រៀនដោយកូនខ្មែរពិតៗតែម្តង ឆានែលនេះមានជាការបង្រៀនភាសាចិន បញ្ចេញសម្លេងដែលបងប្អូនទាំងអស់គ្នាអាចសិក្សាដោយខ្លួនឯងបានមានមេរៀនល្អៗ មានការពន្យល់ ការអាន និងការបកប្រែច្បាស់លាស់អាចធ្វើអោយបងប្អូនឆាប់ចេះនិងងាយយល់។ ភាសាអង់គ្លេស ១. The English Made Simple Podcast៖ គឺជាផតខាសភាសាអង់គ្លេសដែលផ្តោតសំខាន់លើការស្តាប់ ការសន្ទនាភាសាអង់គ្លេស បែបងាយស្រួលក្នុងជីវភាពរស់ប្រចាំថ្ងៃ ដូចជាភាសាអង់គ្លេសសម្រាប់ការធ្វើដំណើរកម្សាន្តជាដើម​ ស័ក្តិសមបំផុតសម្រាប់អ្នកសិក្សាកម្រិតដំបូង។ ២. 6 Minute English៖ គឺជាវេបសាយផតខាសមួយផ្នែកនៃ BBC ដែលផ្តោតសំខាន់លើការពិភាក្សា​អំពីប្រធានបទថ្មីៗនានា ដើម្បីស្តាប់​និងស្រង់ពាក្យថ្មីៗ ល្អសិក្ត័សមសម្រាប់អ្នកសិក្សាកម្រិតមធ្យម។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-20T06:53:41.592Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 764, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
CIMIF & CTG 2025: ការវិលត្រលប់មកវិញ នៅពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិលើកទី៩
https://business-cambodia.com/articles/cimif-and-ctg-2025-
បន្ទាប់ពីរយៈពេលជិតប្រាំមួយឆ្នាំ  ពេលនេះពិព័រណ៍ឧស្សាហកម្មគ្រឿងយន្ត (CIMIF) និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ (CTG) បាននឹងត្រលប់មកវិញយ៉ាងអស្ចារ្យក្នុងឆ្នាំ 2025។ ពិព័រណ៍ទាំងពីរនេះត្រូវបានរៀបចំដោយក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltd និងសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅកម្ពុជា (TAFTAC)។ ព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី ០6-០9 ខែសីហា ឆ្នាំ2025 ហើយពិព័រណ៍នឹងនាំយកមកនូវក្រុមហ៊ុនល្បីៗ អ្នកជំនាញផ្នែកឧស្សាហកម្ម អ្នកជំនាញច្នៃប្រឌិត និងវិនិយោគិនជាច្រើន ដើម្បីចូលរួម នឹងស្វែងយល់អំពីវិស័យឧស្សាហកម្មនៅកម្ពុជាដែលកំពុងរីកចម្រើនជាលំដាប់។ ការវិលត្រឡប់មកក្នុងវិស័យឧស្សាហកម្មឡើងវិញក្រោយរយៈពេលប្រាំមួយឆ្នាំវិស័យឧស្សាហកម្មផលិតកម្ម និងវាយនភណ្ឌរបស់កម្ពុជា បានឆ្លងកាត់ការប្រែប្រួលយ៉ាងច្រើន ចាប់តាំងពីពេលកន្លងមកនៃពិព័រណ៍ CIMIF និង CTG ដោយមានការស្ដារសេដ្ឋកិច្ចឡើងវិញយ៉ាងលឿន កំណើនការវិនិយោគពីបរទេសកាន់តែខ្ពស់ និងអនុវត្តន៍ការចាត់ចែងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មដោយរដ្ឋាភិបាលកម្ពុជា បានបង្កើនលទ្ធភាព និងភាពរីកច្រើនយ៉ាងខ្ពស់  ក្នុងការប្រកួតប្រជែងក្នុងតំបន់អាស៊ាន។ ការត្រលប់មកវិញនៃពិព័រណ៍ CIMIF និង CTG ក្នុងឆ្នាំ ២០២៥ គឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលផ្តល់ឱកាសដល់អ្នកតាំងពិព័រណ៍ និងអ្នកទិញពីជុំវិញពិភពលោកបានចូលរួមជាមួយគ្នាថ្មី ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ ជំនាញ និងជម្រុញកំណើនអាជីវកម្ម ហើយពិព័រណ៍នេះនឹងបង្ហាញពីការវិវត្តឧស្សាហកម្មរបស់កម្ពុជា ម៉ាស៊ីននិងឧបករណ៍ថ្មីៗ ដំណោះស្រាយផ្សេងៗដែលទាក់ទាង ក្នុងវិស័យការផលិតវាយនភណ្ឌ។ ការរីកចម្រើនរបស់វិស័យឧស្សាហកម្ម និងវាយនភណ្ឌកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា បានឃើញកំណើនថេរនៃវិស័យផលិតឧស្សាហកម្ម ជាពិសេសវិស័យសម្លៀកបំពាក់ និងវាយនភណ្ឌ ដែលនៅតែជាគំនាស់ស្នូលនៃសេដ្ឋកិច្ចជាតិ។ ដោយមានការជំរុញពីរដ្ឋាភិបាលក្នុង វិស័យឧស្សាហកម្ម ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការលើកលែងពន្ធនានា បានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅចាប់អារម្មណ៍កាន់តែខ្លាំងសម្រាប់ក្រុមហ៊ុនផលិតមកពីបណ្តាប្រទេសនានា។ ជាមួយនឹងការជឿអនុម័តការផលិតបៃតង និងការផលិតវាយនភណ្ឌប្រកបដោយចីរភាព កម្ពុជា ត្រូវបានកត់សម្គាល់ថាជាប្រទេសដឹកនាំដែលមានវិស័យឧស្សាហកម្មល្អ និងទំនួលខុសត្រូវ។ ដោយមានបរិយាកាសអាជីវកម្មល្អ និងការវិនិយោគបរទេសបន្តកើនឡើង ពិព័រណ៍ CIMIF និង CTG ឆ្នាំ ២០២៥ នឹងផ្តល់ច្រកទ្វារយុទ្ធសាស្រ្តសម្រាប់ម៉ាក និងអ្នកផ្គត់ផ្គង់អន្តរជាតិដែលចង់បង្កើត ឬពង្រីកវត្តមានរបស់ខ្លួនក្នុងទីផ្សារកម្ពុជា។ អ្វីដែលអាចរំពឹងទុកនៅពិព័រណ៍ CIMIF & CTG ២០២៥ក្នុងព្រឹត្តការណ៍ពិព័រណ៍ នឹងបង្ហាញពីបច្ចេកវិទ្យាម៉ាស៊ីនឧស្សាហកម្មស្វ័យប្រវត្តិថ្មីៗ ដំណោះស្រាយផ្នែកសម្លៀកបំពាក់ និងវាយនភណ្ឌប្រកបដោយចីរភាព ដែលស្របតាមនិន្នាការទីផ្សារពិភពលោក បូករួមជាមួយវេទិកា ក៏ដូចជាសិក្ខាសាលាឧស្សាហកម្មជាច្រើន ដែលនឹងផ្តល់ឱកាសដល់ភ្ញៀវចូលរួម ក្នុងការយល់ដឹងអំពីនិន្នាការសំខាន់ៗ និងកិច្ចពិភាក្សាលម្អិត។ ពិព័រណ៍នេះនឹងរួមបញ្ចូលនូវឱកាសក្នុងការចាប់ដែគូអាជីវកម្ម បណ្តាញទំនាក់ទំនងយ៉ាងទូលំទូលាយ ដើម្បីផ្សាភ្ជាប់ជាមួយម្ចាស់ក្រុម ហ៊ុន អ្នកសម្រេចចិត្តសំខាន់ៗ ព្រមទាំងបង្ហាញបច្ចេកវិទ្យាផលិតដោយភាពច្នៃប្រឌិតចុងក្រោយដោយផ្ទាល់។ ជួបជាមួយក្រុមហ៊ុន អ្នកតាំងពិព័រណ៍ពីជុំវិញពិភពលោក និងអ្នកជំនាញឧស្សាហកម្ម CIMIF និង CTG ២០២៥ នឹងក្លាយជាទិសដៅសំខាន់សម្រាប់អាជីវកម្មក្នុងវិស័យឧស្សាហកម្ម និងវាយនភណ្ឌរបស់កម្ពុជា។ចូលរួមជាមួយយើងនៅឆ្នាំ ២០២៥!CIMIF និង CTG ២០២៥ សូមអញ្ជើញអ្នកដឹកនាំឧស្សាហកម្ម អ្នកជំនាញ និងភាគីពាក់ព័ន្ធចូលរួមជាផ្នែកមួយនៃការត្រលប់ដ៏អស្ចារ្យនេះ។ ការចូលរួមនៅពិព័រណ៍យើងខាងមុខនេះ ដើម្បីការរីកចម្រើនវិស័យឧស្សាហកម្ម និងវាយនភណ្ឌកម្ពុជា ការបើកទទួកកក់ស្តង់ចាប់តាំងពីថ្ងៃនេះ! សម្រាប់ព័ត៌មានបន្ថែម https://www.chanchao.com.tw/CIMIF/ https://www.chanchao.com.tw/CTG/ or our Facebook: https://www.facebook.com/CamboExpo   ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ លើកទី៩ ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី៩ ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ(សង្កាត់ទន្លេបាសាក់ ,​ ខណ្ឌចំការមន ,​​ កោះពេជ្រ , រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា) កាលបរិចេ្ឆទ៖ 06-09 សីហា 2025 ម៉ោង៖ សីហា 06-08,2025 09:00 – 17:00 សីហា 09,2025    09:00 – 15:00 ការចូលរួមទស្សនា៖   1.         សម្រាប់អ្នកទស្សនា និងអ្នកជំនាញតែប៉ុណ្ណោះ 2.         កុមារក្រោមអាយុ ១៦ ឆ្នាំ មិនអនុញ្ញាតឱ្យចូលបានទេ Yorkers Trade & Marketing Service Co., Ltd. Yorkers Trade & Marketing Service Co., Ltd. គឺជាក្រុមហ៊ុនរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិ នៅក្នុងតំបន់អាស៊ាន និងអាស៊ីខាងត្បូងអស់រយៈពេល ៣ទសវត្សរ៍។ Yorkers បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ជាច្រើន ដែលពាក់ព័ន្ធនឹងវិស័យគ្រឿងយន្ត និងម៉ាស៊ីន នៅប្រទេសបង់ក្លាដែស កម្ពុជា មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ជាមួយបទពិសោធន៍ដ៏ច្រើន ក្នុងវិស័យនេះ Yorker Trade Fair នឹងក្លាយជាវេទិកាដ៏ល្អបំផុត សម្រាប់ស្វែងរកឱកាសពាណិជ្ជកម្មនៅក្នុងទីផ្សារអន្តរជាតិ។ Vietnam Exhibitions: https://www.chanchao.com.tw/Vietnam-expo/ Bangladesh Exhibitions: https://www.chanchao.com.tw/Bangladesh-expo/ Cambodia Exhibitions: https://www.chanchao.com.tw/Cambodia-expo/ Myanmar Exhibitions: https://www.chanchao.com.tw/Myanmar-expo/ Thailand Exhibition: https://intelligentasia-thailand.chanchao.com.tw/en For more information, please visit: https://www.chanchao.com.tw/en/ Local contact: 010 792 242 | 011 444 153
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-20T06:50:55.292Z", "category": "PR", "views": 47, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃនិងមានតម្លៃសមរម្យ
https://business-cambodia.com/articles/leapmotor-coming-soon-in-cambodia-by-tf-motor
ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងបដិវត្តន៍យានយន្តអគ្គិសនីពិភពលោក ហើយវត្តមានការមកដល់នៃក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនិងមានការរីកចម្រើនលឿនបំផុតនៅប្រទេសចិននឹងនាំមកនូវជម្រើសកាន់តែល្អសម្រាប់ប្រជាជនកម្ពុជា។ ការនាំចូលផ្តាច់មុខមកកាន់ទីផ្សារព្រះរាជាណាចក្រដោយក្រុមហ៊ុន TF Motors បានធ្វើឲ្យ Leapmotor ក្លាយជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍនិងជម្រុញដំណើរការប្រើប្រាស់យានយន្តអគ្គិសនីរបស់កម្ពុជាកាន់តែកើនឡើងដើម្បីឆ្ពោះទៅរកមធ្យោបាយដែលឆ្លាតវៃនិងប្រកបដោយនិរន្តរភាព។ នាពេលឆាប់ៗនេះ អគារតាំងបង្ហាញរថយន្ត Leapmotor នឹងបង្ហាញរូបរាងជាផ្លូវការនៅលើផ្លូវ ៦០ម៉ែត្រ ក្នុងទីក្រុងភ្នំពេញ ដែលនឹងត្រូវបើកបង្ហាញរថយន្តពិសេសៗចំនួន២ម៉ូដែលដំបូងគេសម្រាប់ទីផ្សារប្រទេសកម្ពុជា៖ Leapmotor T03 ដែលជារថយន្តអគ្គិសនីខ្នាតតូចមានរចនាបទទាក់ទាញ ដែលសមស្របសម្រាប់ការធ្វើដំណើរនៅក្នុងទីក្រុង Leapmotor C10 ជាប្រភេទរថយន្ត SUV ដែលមានទំហំធំស្តង់ដារបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ និងបើកបរបានរយៈចម្ងាយវែង។ រថយន្តទាំង២ម៉ូឌែលនេះបង្ហាញពីការប្តេជ្ញារបស់ក្រុមហ៊ុន Leapmotor ក្នុងការផ្តល់ដំណោះស្រាយជម្រើសរថយន្តអគ្គិសនីដែលមិនត្រឹមតែមានភាពច្នៃប្រឌិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែអាចផ្តល់នូវភាពងាយស្រួល មានអត្ថប្រយោជន៏ខ្ពស់សម្រាប់អ្នកបើកបរទូទៅ។ បច្ចុប្បន្ននេះ Leapmotor ជា​សមាជិកក្នុងក្រុម Stellantis Group ដែលជាសមាគមយានយន្តដ៏ធំរបស់ពិភពលោក ដែលរួមមានម៉ាករថយន្តល្បីៗដូចជា Peugeot, Jeep និង Citroën ដែល កំពុងពង្រីកទីផ្សារជាសកលយ៉ាងឆាប់រហ័សលើទីផ្សារពិភពលោក។ ការរួមបញ្ចូលគ្នារវាងតម្លៃសមរម្យ បច្ចេកវិទ្យាដ៏ឆ្លាតវៃ និងការរចនាទាន់សម័យដែលគិតគូរពីបរិស្ថាន តាមរយៈការរចនាពីអ្នកជំនាញអន្តរជាតិ និងបណ្តាញជាសកលលោក បានធ្វើឲ្យក្រុមហ៊ុន Leapmotor មានសក្តានុពលខ្ពស់ក្នុងការផ្តល់នូវរថយន្តអគ្គិសនីដែលឆ្លាតវៃនិងមានគុណភាពល្អសម្រាប់ប្រជាជនកម្ពុជា។ លោក Homan ស្ថាបនិកក្រុមហ៊ុន TF Motors បានឱ្យដឹងថា “Leapmotor គឺជាតំណាងនៃភាពឆ្លាតវៃរបស់រថយន្តអគ្គិសនីបែបអនាគត” ហើយក្នុងនាមជាក្រុមហ៊ុននាំចូលផ្តាច់មុខនៅកម្ពុជា យើងពិតជាមានមោទនភាពក្នុងការនាំមុខនូវវិស័យរថយន្តអគ្គិសនីក្នុងយុគសម័យថ្មីនេះរបស់ប្រទេសកម្ពុជា។ បេសកកម្មរបស់យើងគឺមិនមែនត្រឹមតែការលក់រថយន្តប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងស្ថាបនាប្រព័ន្ធយាន្តយន្តអគ្គិសនីអោយបានពេញលេញ រួមទាំងសេវាកម្មបន្ទាប់ពេលលក់ (Aftersales Support) ព្រមទាំងការគាំទ្រជាសកល និងការចូលរួមជាមួយដៃគូដើម្បីពង្រីកវិសាលភាពរបស់ខ្លួនផងដែរ។ ការមកដល់នូវរថយន្ត Leapmotor អាចក្លាយជាការប្រែប្រួលដ៏សំខាន់ក្នុងទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា។ ផ្ទុយពីរថយន្តអគ្គិសនីជាច្រើនដែលដាក់លក់ក្នុងតម្លៃខ្ពស់និងគ្មានការនាំចូលផ្តាច់មុខត្រឹមត្រូវ​ ប៉ុន្តែក្រុមហ៊ុន Leapmotor គឺមានក្រុមហ៊ុននាំចូលផ្តាច់មុខ និងបានផ្ដល់នូវជម្រើសម៉ូដែលចាប់ពីតម្លៃត្រឹមតែ $15,990 ប៉ុណ្ណោះ ដែលធ្វើឲ្យការកាន់កាប់វត្តមានរថយន្តអគ្គិសនីក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ជាច្រើន។ ដោយសារតម្លៃសមរម្យ បន្ថែមជាមួយនឹងចំណាយប្រចាំខែទាប និងអត្ថប្រយោជន៍លើផ្នែកបរិស្ថាន បានបង្កើតឲ្យ Leapmotor ក្លាយជាម៉ាកយីហោដែលបើកបរដោយទំនុកចិត្តខ្ពស់ និងចូលរួមឆ្ពោះទៅកាន់អនាគតពណ៌បៃតង។ វត្តមាននៃការបើកដំណើរការក្រុមហ៊ុនរថយន្តអគ្កិសនីនេះ ក៏ស្របទៅនឹងគោលដៅរបស់រដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងការលើកកម្ពស់និរន្តរភាពនៃឧស្សាហកម្មយាន្តយន្តអគ្គិសនី និងកាត់បន្ថយការប្រើប្រាស់រថយន្តដែលបញ្ចេញឧស្ម័នពុលទៅបរិយាកាស។ ខណៈដែលទីក្រុង​ភ្នំពេញក៏​កំពុងអភិវឌ្ឍលឿន និងមានចរាចរណ៏ច្រើន នោះការប្រើប្រាស់រថយន្តអគ្គិសនីជាជម្រើសដ៏ល្អដែលមានសម្លេងស្ងាត់ល្អ និងជួយដល់បរិស្ថានស្អាតផងដែរ ដែលក្នុងនោះជាការគាំទ្រដ៏មានតម្លៃសម្រាប់សុខភាពសាធារណៈ និងប្រសិទ្ធភាពថាមពលអគ្គិសនី។ ជាមួយបទពិសោធន៍ច្រើនឆ្នាំរបស់ក្រុមហ៊ុន TF Motors ក្នុងការនាំចូលរថយន្តថ្មីមកកាន់ប្រទេសកម្ពុជា អមដោយបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ Leapmotor នឹងផ្តល់ឲ្យអនាគតនៃការធ្វើដំណើរជាមួយរថយន្តអគ្គិសនីនៅកម្ពុជាកាន់តែរីកចម្រើននិងមានប្រសិទ្ធភាពខ្ពស់។ ខណៈដែល Leapmotor មិនត្រឹមតែបង្ហាញវត្តមានរថយន្តថ្មីប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏កំពុងជម្រុញចលនាមួយឆ្ពោះទៅរកភាពឆ្លាតវៃនៃទីក្រុងស្អាត និងមធ្យោបាយធ្វើដំណើរដ៏មាននិរន្តរភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-20T04:55:06.153Z", "category": "PR", "views": 395, "author": { "first_name": "Hang", "last_name": "Chhengly", "email": "hangchhengly@gmail.com" }, "quality_warning": [ "noisy" ] }
ប្រយ័ត្នគេ Hack ចូល! កុំប្រើលេខ ៤ប្រភេទនេះ ធ្វើជាលេខកូដសំងាត់កុងធនាគារឲ្យសោះ
https://business-cambodia.com/articles/do-not-use-these-4-pin-code
នៅក្នុងសង្គមឌីជីថលបច្ចុប្បន្ននេះ សុវត្ថិភាពផ្នែកហិរញ្ញវត្ថុក្លាយជាបញ្ហាដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប។ ក្នុងនោះ “លេខកូដសំងាត់” ឬ “PIN code” ដែលប្រើសម្រាប់ចូលគណនីធនាគារ ឬកាត ATM ទោះមានត្រឹម ៤ ឬ ៦ ខ្ទង់ក៏ដោយ តែអាចក្លាយជាចំណុចខ្សោយយ៉ាងធ្ងន់ធ្ងរ ប្រសិនបើជ្រើសរើសលេខមិនបានត្រឹមត្រូវ។ ខាងក្រោមនេះ គឺជាលេខ ៤ ប្រភេទ ដែលអ្នកមិនគួរច្រើនធ្វើជាលេខកូដសំងាត់កុងធនាគារឡើយ៖   ១/. លេខសាមញ្ញ និងពេញនិយមបំផុត ដូចជា ១២៣៤, ០០០០, ១១១១, ១២១២។ យោងតាមការស្រាវជ្រាវដោយ DataGenetics លើ PIN code ជាង ៣.៤ លានករណីបង្ហាញថា ១២៣៤ គឺជាលេខដែលគេប្រើច្រើនជាងគេបំផុត ខណៈចំនួនស្ទើរតែ ១១% នៃករណីសរុប។   ២/. ថ្ងៃខែឆ្នាំកំណើត ឬលេខទាក់ទងនឹងខ្លួនឯង ដូចជា ១៩៩៩, ២០០០, ០១០១, ៣១១២។ អ្នកវាយប្រហារ Cyber Criminals អាចប្រើព័ត៌មានផ្ទាល់ខ្លួនដូចជា ថ្ងៃកំណើត ឬឈ្មោះសមាជិកគ្រួសារ ដើម្បីសាកល្បង PIN code។   ៣/. លេខរៀងលើក្តាចុច ដូចជា ២៥៨០, ០៨៥២, ៦៩៦៩។ ទាំងនេះគឺជាលេខដែលងាយចងចាំ ប៉ុន្តែមានមនុស្សច្រើននាក់ណាស់ដែលកំពុងប្រើ។ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខតាមអ៊ីនធឺណិត Kaspersky និង NordVPN បានណែនាំឲ្យជៀសវាងលេខដែលមានលំនាំងាយទាយ។   ៤/. លេខឯកសារ ឬព័ត៌មានច្បាស់លាស់ពីអ្នកប្រើ ក្នុងនោះមានដូចជា លេខទូរស័ព្ទផ្ទាល់ខ្លួន, លេខអត្តសញ្ញាណបណ្ណ ឬលេខប័ណ្ណ ATM ជាដើម ព្រោះព័ត៌មានទាំងនេះអាចរកឃើញបានពីឯកសារផ្ទាល់ខ្លួន ឬតាមបណ្ដាញសង្គម។   យ៉ាងណាមិញ ដើម្បីជ្រើសរើស “លេខកូដសំងាត់” ឬ “PIN code” ឲ្យបានត្រឹមត្រូវអ្នកគួរប្រើលេខចៃដន្យ ៤ ឬ ៦ ខ្ទង់ដែលមិនទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួន, មិនមានលំនាំងាយទាយ និងមិនគួរចែករំលែកជាមួយនរណាឡើយ ហើយត្រូវផ្លាស់ប្តូរភ្លាមប្រសិនបើមានការសង្ស័យថាមានអ្នកដទៃដឹង។ ការរក្សាសុវត្ថិភាពក្នុងប្រើប្រាស់ “លេខកូដសំងាត់” ឬ “PIN code” គឺជាជំហានដ៏សាមញ្ញ ប៉ុន្តែមានសារៈសំខាន់ខ្លាំងក្នុងការការពារគណនីហិរញ្ញវត្ថុរបស់អ្នក ពីការបាត់បង់ប្រាក់ឬការបំពានតាមបច្ចេកវិទ្យា។   គួរជម្រាបផងដែរថា ប្រសិនបើបងប្អូនទទួលរងនូវករណីក្លែងបន្លំ ឬឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចទំនាក់ទំនងទៅកាន់លេខ ០២៣ ៧២ ៦៨ ២២ ឬទៅទំនាក់ទំនងផ្ទាល់ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង១៤៖៣០នាទី ដល់ម៉ោង១៧៖៣០នាទី៕   អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/BusinessCambodiaBook
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-20T04:16:29.538Z", "category": "ហិរញ្ញវត្ថុ", "views": 15532, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
គ្រូបង្វឹកដឹកនាំ ក្រុមព្រះខ័នរាជស្វាយរៀង ប្រកាសចេញពីតំណែងនិងសរសេរសារ ចាក់ដោតបែបនេះ
https://business-cambodia.com/articles/pep-munoz-and-preah-khan-reach-svay-rieng-fc
លោក Pep Muñoz ដែលជាគ្រូបង្វឹកនិងជាអ្នកដឹកនាំក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសចាកចេញពីតំណែងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ក្រោយពីការដឹកនាំចុងក្រោយនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ឆាប់ៗនេះ ដោយក្នុងនោះលោកបានសរសេរសារយ៉ាងវែងអន្លាយ ចាក់ដោតបេះដូងសម្រាប់អ្នកស្រឡាញ់វិស័យបាល់ទាត់យ៉ាងដូច្នេះ៖   ជូនចំពោះគ្រួសារព្រះខ័នរាជស្វាយរៀង៖   វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup នៅថ្ងៃអាទិត្យខាងមុខនឹងក្លាយជាការប្រកួតចុងក្រោយរបស់ខ្ញុំក្នុងនាមជាគ្រូបង្វឹកក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង។ ជាការសម្រេចចិត្តរបស់ខ្ញុំត្រូវបានធ្វើកាលពីប៉ុន្មាន ខែមុនហើយបានជូនដំណឹងទៅក្លឹប និង ក្រុមជាមុន ។   ខ្ញុំគ្រាន់តែមានពាក្យល្អៗទៅកាន់ប្រជាជនកម្ពុជា និងប្រទេសដ៏ស្រស់ស្អាតនេះ។ ខ្ញុំ និងគ្រួសាររបស់ខ្ញុំរីករាយខ្លាំងណាស់កំឡុងពេលរបស់យើងនៅទីនេះ ហើយយើងទទួលបានការចងចាំដែលយើងមិនអាចបំភ្លេចបាន។ ទាំង២រដូវកាលរួមគ្នានេះគឺជាដំណើរមួយដែលមិនគួរឱ្យជឿពីអាជីពការងារនិងទស្សនៈផ្ទាល់ខ្លួន ។   ខ្ញុំចង់ថ្លែងអំណរគុណចំពោះ អ្នកទាំងអស់គ្នាចំពោះ ការរាប់អាន ដ៏រួសរាយរាក់ទាក់ គោរពនិងសប្បុរស ចំពោះរូបខ្ញុំនិងក្រុមគ្រួសារ ពីថ្ងៃដំបូងដល់ថ្ងៃចុងក្រោយ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឌី វិជ្ជា ដែលបានផ្តល់សេចក្តីទុកចិត្ត ធនធាន ការគាំទ្រ និងក្តីស្រលាញ់ដល់ខ្ញុំ ដើម្បីអភិវឌ្ឍជីវិត និងគម្រោងអាជីពរបស់ខ្ញុំនៅទីនេះក្នុងប្រទេសកម្ពុជា។ អ្ឋកជាអ្នកដឹកនាំដ៏អស្ចារ្យ ជាបុរសល្អ និងជាគំរូដ៏ធំធេងនៃតម្លៃសម្រាប់សង្គមទាំងមូល សម្រាប់មនុស្សជំនាន់ក្រោយ។   សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្លឹប James និង Chris Grant ដែលបានជឿជាក់លើរូបខ្ញុំតាំងពីដើមមក ហើយជឿជាក់លើផ្លូវដែលត្រឹមត្រូវ ដើម្បីសម្រេចក្តីសុបិនរបស់យើងទាំងអស់គ្នា។សម្រាប់ក្រុម ជាគ្រួសារតូច និងជិតស្និទ្ធដែលចែករំលែកពេលវាលាជាច្រើនម៉ោង ថ្ងៃ សប្តាហ៍ និងខែ ជាមួយគ្នា។ ជាក្រុមមួយដ៏អស្ជារ្យ ដែលបានផ្តល់សិទ្ធខ្ញុំអោយខ្ញុំបង្វឹក។   ខ្ញុំរីករាយជាមួយអ្នកខ្លាំងណាស់ ហើយអ្នកបានធ្វើឱ្យការងាររបស់ខ្ញុំកាន់តែងាយស្រួល។ ក្នុងនាមជាគ្រូបង្វឹកខ្ញុំត្រូវតែធ្វើការសម្រេចចិត្ត ដ៏តឹងតែងហើយខ្ញុំប្រាកដថា ខ្ញុំបានធ្វើខុសខ្លះ។ ក្នុងនាមជាមនុស្សម្នាក់ ខ្ញុំប្រាកដថាខ្ញុំប្រព្រឹត្តចំពោះអ្នកដោយ ក្តីស្រលាញ់ និង កិត្តិយសទាំងអស់របស់ខ្ញុំ។ អរគុណខ្លាំងណាស់ដែលផ្តល់ឱ្យខ្ញុំពីរឆ្នាំដែលមិនអាចបំភ្លេចបាន។   សូមអរគុណដល់បុគ្គលិកទាំងអស់សម្រាប់វិជ្ជាជីវៈ ការប្តេជ្ញាចិត្ត និងការលះបង់របស់អ្នក។ រដូវកាលដ៏លំបាកចុងក្រោយនេះបានបង្ហាញពីកម្រិត និងគុណភាពខ្ពស់នៃការងារប្រចាំថ្ងៃរបស់អ្នក។ ខ្ញុំមានមោទនភាពចំពោះអ្នកទាំងអស់គ្នា។ហើយ ជា ចុង ក្រោយ ជា ការ ដឹងគុណ យ៉ាង ធំធេង ចំពោះ អ្នក គាំទ្រ ខេត្ត ស្វាយរៀង ជុំវិញ ប្រទេស កម្ពុជា។ អរគុណច្រើនសម្រាប់ការគាំទ្រដ៏ច្រើនរបស់អ្នកជានិច្ច។ ខ្ញុំមានអារម្មណ៍ថាអ្នកជិតស្និទ្ធណាស់ ហើយអ្នកគឺជាផ្នែកសំខាន់នៃភាពជោគជ័យរបស់យើង។ បន្តគាំទ្រក្រុម និងបន្តធ្វើអោយក្លឹបឱ្យកាន់តែធំឡើង។   ហើយពិសេសខ្ញុំនិយាយទៅកាន់ Blue swords បេះដូងរបស់ស្វាយរៀង គឺជាក្រុមអ្នកគាំទ្រល្អបំផុត។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។ ខ្ញុំស្រលាញ់អ្នក។ស្វាយរៀង និងកម្ពុជានឹងស្ថិតក្នុងបេះដូងខ្ញុំជារៀងរហូត។  យើងទៅជាមួយគ្នា!   សូមជម្រាបថាលោក Pep Muñoz មានវ័យ៤៥ឆ្នាំគឺជាជនជាតិអេស្ប៉ាញ ដែលបានដឹកនាំអស់រយ:ពេល២ឆ្នាំនៅក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ហើយចំពោះការដឹកនាំលើកចុងក្រោយរបស់លោកគឺនៅវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup 2024-25 ទល់នឹងភ្នំពេញក្រោន នាថ្ងៃទី២៥ ខែឧសភា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ម៉ោង៧:០០យប់ ខាងមុខនេះ៕            
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-20T03:39:26.381Z", "category": "ភាពជាអ្នកដឹកនាំ", "views": 4145, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កុំខ្លាចបាត់បង់ការងារ! Bill Gates ថាអាជីព៣ប្រភេទនេះ AI មិនអាចធ្វើការ ជំនួសមនុស្សបានឡើយ
https://business-cambodia.com/articles/bill-gates-predition-of-work-that-ai-cannot-replace
នៅពេលនិយាយដល់បច្ចេកវិទ្យា គេនឹងនឹកការវិវត្តន៍ដ៏លឿននៃបញ្ញាសិប្បនិមិត្ត។ ប៉ុន្តែនៅពេលដែលនឹកដល់បុគ្គលដែលមានសំឡេងឭនិងខ្លាំងជាងគេក្នុងវិស័យបច្ចេកវិទ្យានោះ គេនឹងមិនភ្លេចបិតា Microsoft ដែលជាមហាសេដ្ឋី Bill Gates នោះទេ ខណៈលោកតែងតែព្យាករណ៍ ពីអនាគតនៃបច្ចេកវិទ្យា​និងបញ្ហាសុខភាពពិភពលោក។   ទន្ទឹមនឹងនោះនាថ្មីៗនេះនៅក្នុងបទសម្ភាសន៍ជាមួយ The Economic Time មហាសេដ្ឋី Bill Gates បានព្យាករណ៍ និងលើកជាគំនិតថា  Artificial Intelligence (AI) នឹងមិនអាចជំនួសការងារមនុស្សលើជំនាញវិជ្ជាៈជីវៈ៣ប្រភេទដូចខាងក្រោមនេះបានឡើយនៅក្នុងសម័យកាលបច្ចុប្បន្ននេះ៖   ១. ស្ថាបត្យករ AI៖ ជាការពិតមនុស្សជាអ្នកបង្កើតប្រព័ន្ធ AI ដូច្នេះពួកគេនឹងមិនបង្កើត​AI ដើម្បីបំផ្លាញការងាររបស់ខ្លួនឯងនោះទេ ខណៈពេលដែល AI បានបោះជំហានយ៉ាងសំខាន់ក្នុងការបង្កើតគំនិតថ្មីៗ ប៉ុន្តែវានៅតែខ្វះជំនាញនិងភាពច្បាស់លាស់។   ហេតុនេះ Gates ជឿជាក់ថាអ្នកសរសេរកម្មវិធីឬស្ថាបត្យករបច្ចេកវិទ្យា នៅតែមានសារៈសំខាន់សម្រាប់ការបំបាត់កំហុស កែលម្អ និងជំរុញ AI វិញ។   ២. អ្នកជំនាញថាមពល៖ វិស័យថាមពលគឺធំធេងនិងស្មុគស្មាញសម្រាប់ AI ដើម្បីគ្រប់គ្រងតែម្នាក់ឯង។ មិនថាការដោះស្រាយជាមួយធនធានធម្មជាតិ ដូចជាប្រេង ថាមពលនុយក្លេអ៊ែរ ថាមពលអាចកើតឡើងវិញទេ អ្នកជំនាញក្នុងឧស្សាហកម្មនេះគឺតម្រូវឱ្យរុករកទិដ្ឋភាពថ្មីៗ រៀបចំយុទ្ធសាស្រ្តដំណោះស្រាយ ដែលមិនអាចទាយទុកជាមុនជានិច្ច ដែលវាខុសពីការចងកូដមនុស្សយន្ត។   ដូច្នេះដើម្បីផលិតថាមពលសម្រាប់សកលលោកប្រើប្រាស់ទាន់ពេលវេលានិងអាចទៅរួច លោក Gates អះអាងថា AI អាចត្រឹមជួយវិភាគនិងបន្ថែមប្រសិទ្ធភាព តែជំនាញរបស់មនុស្សគឺមិនអាចជំនួសបានទេក្នុងវិស័យថាមពល ដូចជាការសម្រេចចិត្ត និងការគ្រប់គ្រងវិបត្តិ។   ៣. ជីវវិទូ៖ ជីវវិទូដែលជាអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត និងការរកឃើញបែបវិទ្យាសាស្ត្រ ពឹងផ្អែកលើការច្នៃប្រឌិត វិចារណញាណ និងការគិតបែបស៊ីជម្រៅលើខុសនិងត្រូវ​ គឺមិនអាចជំនួសដោយ AI បានទេ ព្រោះ AI មានសមត្ថភាព ត្រឹមចម្លងទិន្នន័យ និងជំនួយក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ តែវាខ្វះសមត្ថភាពក្នុងការបង្កើតសម្មតិកម្ម ឬធ្វើឱ្យមានវិចារណញាណក្នុងការស្រាវជ្រាវ។   ដូច្នេះលោក Gates ព្យាករណ៍ថា អ្នកជីវវិទូនឹងបន្តដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកគំហើញថ្មីៗ តួយ៉ាងដូចជាភាពស្មុគស្មាញនៃជីវិតនានា និងស្រាវជ្រាវឱសថជាដើម។   យ៉ាងណាមិញ​​មហាសេដ្ឋី Bill Gates ក៏បានលើកទឹកចិត្តនិងផ្តល់ដំបូន្មានដល់អ្នកជំនាញគ្រប់អាជីពទាំងអស់ឱ្យសិក្សារៀនសូត្រគំនិតនិងជំនាញថ្មីៗ ដើរឱ្យទាន់ការផ្លាស់ប្តូរនានារបស់បច្ចេកវិទ្យា AI និងសម្របខ្លួន ដោយប្រមើលមើលពីផលប៉ះពាល់វិវត្តន៍របស់វាលើទីផ្សារការងារ បើទោះបីជាបច្ចុប្បន្ន AI មិនទាន់ប៉ះពាល់ដល់ការងារអ្នកក៏ដោយ៕   អត្ថបទដោយ៖ ពីង ជូអេង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-20T03:08:19.893Z", "category": "ភាពជាអ្នកដឹកនាំ", "views": 3364, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មិនមែនអឺរ៉ុប ឬចិន! សហរដ្ឋអាមេរិក ជំពាក់បំណុលប្រទេសអាស៊ី១នេះ ច្រើនបំផុត
https://business-cambodia.com/articles/foreign-countries-holdings-of-us-treasuries
យោងតាមទិន្នន័យពីក្រសួងរតនាគារបានបង្ហាញថា គិតត្រឹមចុងខែ មីនា ឆ្នាំ ២០២៥ សហរដ្ឋអាមេរិកមានបំណុលរដ្ឋសរុបជាង ៩.០៥ ទ្រីលានដុល្លារ ដែលកាន់កាប់ដោយបរទេស។ ខាងក្រោមនេះ គឺជាប្រទេសធំៗ ៣ ដែលសហរដ្ឋអាមេរិក ជំពាក់បំណុលច្រើនបំផុត៖   ១/. ជប៉ុន (ម្ចាស់បំណុល ១.១៣ ទ្រីលានដុល្លារ)៖ ជប៉ុននៅតែជាប្រទេសដែលកាន់កាប់បំណុលរដ្ឋរបស់អាមេរិកច្រើនជាងគេបំផុត ទោះបីជាបានចាប់ផ្ដើមកាត់បន្ថយការវិនិយោគខ្លះៗដោយសារតម្លៃអត្រាការប្រាក់ក្នុងស្រុកកើនឡើងក៏ដោយ។ ការកាន់កាប់បំណុលរបស់ជប៉ុនបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធជាមួយអាមេរិក។   ២/. ចក្រភពអង់គ្លេស (ម្ចាស់បំណុល ៧៧៩ ពាន់លានដុល្លារ)៖ អង់គ្លេសបានបោះជំហានក្លាយជាម្ចាស់បំណុលរដ្ឋធំបំផុតទី២ របស់អាមេរិក ជាលើកដំបូងក្នុងរយៈពេលជាង ២០ឆ្នាំ។ ការកើនឡើងនេះពាក់ពន្ធនឹងសកម្មភាពវិនិយោគខ្លាំងៗពីធនាគារជាតិ និងមូលនិធិអន្តរជាតិដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍។   ៣/. ចិន (ម្ចាស់បំណុល ៧៦៥.៤ ពាន់លានដុល្លារ)៖ ប្រទេសចិនបានធ្លាក់តំណែងពីម្ចាស់បំណុលរដ្ឋទី២ របស់អាមេរិក  មកកាន់ម្ចាស់បំណុលរដ្ឋទី៣ វិញ ដោយសារបានបង្វែរទុនទៅវិនិយោគក្នុងទ្រព្យសម្បត្តិដទៃទៀតដូចជា មាស និងបណ្ណបំណុលជាតិនៅក្នុងស្រុក។ ការប្រែប្រួលនេះផ្ដល់សញ្ញាថាចិនកំពុងបន្សាបភាពពឹងផ្អែកលើទ្រព្យសម្បត្តិប្រាក់ដុល្លារ។   គួរជម្រាបផងដែរថា ការជំពាក់បំណុលរបស់សហរដ្ឋអាមេរិកចំពោះប្រទេសបរទេសមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតស្ថេរភាព និងការរីកចម្រើនសេដ្ឋកិច្ចរបស់អាមេរិកផ្ទាល់។ ប្រទេសដូចជា ជប៉ុន, ចក្រភពអង់គ្លេស, និង ចិន បានក្លាយជាដៃគូហិរញ្ញវត្ថុដ៏សំខាន់ ដែលជួយឲ្យអាមេរិកអាចបន្តចំណាយលើគម្រោងសាធារណៈនានា និងគាំទ្រដល់ហិរញ្ញវត្ថុជាតិ៕   អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/BusinessCambodiaBook
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-20T03:05:16.822Z", "category": "ហិរញ្ញវត្ថុ", "views": 2007, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
ចង់ទិញផ្ទះថ្មីកណ្ដាលក្រុង! ក្រុមហ៊ុន ជីប ម៉ុង លែន ប្រកាសបើកលក់ទីតាំងទី២បន្ថែមក្នុងគម្រោង ហ្រ្គេនលែនម៉ាក ២៧១
https://business-cambodia.com/articles/grand-land-mark-271-second-location
ដោយសារតែទទួលបានការគាំទ្រយ៉ាងខ្លាំងលើសលប់ពីសំណាក់អតិថិជន ឥឡូវនេះក្រុមហ៊ុន ជីប ម៉ុង លែន សូមប្រកាសជាផ្លូវការនូវការបើកលក់ទីតាំងទី២ របស់ខ្លួនបន្ថែមទៀត នៅក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ហ្រ្គេនលែនម៉ាក ២៧១ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។​ កម្មវិធីលក់ដ៏ពិសេសនេះនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃពេញ ចាប់ពីថ្ងៃទី ២៣​ ដល់ថ្ងៃទី ២៥ វេលាម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៦ ល្ងាច នៅទីតាំងគម្រោងផ្ទាល់ ដែលលោកអ្នកនឹងទទួលបានឱកាសដ៏អស្ចារ្យជាមួយការបញ្ចុះតម្លៃរហូតដល់ ៩% ។​ នឹងកាន់តែពិសេសជាងនេះទៅទៀត លោកអ្នកអាចរីករាយនឹងការបង់ដោយឥតការប្រាក់រហូតដល់ ៣៦ ខែ សម្រាប់គ្រប់ប្រភេទផ្ទះនៅក្នុងគម្រោង។​ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកដែលគ្រាន់តែអញ្ជើញចូលរួមសាកសួរព័ត៌មានអំពីគម្រោង ក៏នឹងទទួលបាន កាដូអនុស្សាវរីយ៍ដ៏មានតម្លៃ និងឱកាសឈ្នះរង្វាន់ជាច្រើន ពីក្រុមហ៊ុនផងដែរ។     គម្រោង ហ្រ្គេនលែនម៉ាក ២៧១ ហ៊ុំព័ទ្ធដោយបណ្តាញផ្លូវយុទ្ធសាស្ត្រដ៏ធំទូលាយ ដូចជាសរសៃឈាមដ៏សំខាន់នៃទីក្រុង ដែលស្ថិតចំកណ្តាលតំបន់ពាណិជ្ជកម្មដ៏រស់រវើក និងជាចំណុចស្នូលនៃសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ទីក្រុងភ្នំពេញ។ លើសពីនេះទៅទៀត គម្រោង ហ្រ្គេនលែនម៉ាក ២៧១ កំពុងតែអភិវឌ្ឍន៍បណ្តាញផ្លូវផ្ទាល់ខ្លួននៅក្នុងគម្រោង ដែលតភ្ជាប់យ៉ាងរលូនទៅកាន់ស្ពានដែកចម្ការដូង តាមរយៈផ្លូវ Commercial St.2 ដោយលោកអ្នកចំណាយពេលត្រឹមតែ ៣ នាទីប៉ុណ្ណោះ ពីគេហដ្ឋានទៅកាន់ផ្សារទំនើប និងសម្បូរបែបរបស់ ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយក៏ចំណាយពេលប្រមាណ ១០ ទៅ ១៥ នាទីតែប៉ុណ្ណោះដើម្បីធ្វើដំណើរទៅកាន់​ អាកាសយាន្តដ្ឋានអន្តរជាតិ តេជោតាខ្មៅ ដែលគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។   គួររលឹកផងដែរថា គម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មីកណ្តាលក្រុង ហ្រ្គេនលែនម៉ាក ២៧១ មួយនេះនឹងនាំមកនូវទំនើបកម្មនៃការរស់នៅ ជាមួយគ្រឿងបរិក្ខារយ៉ាងសម្បូរបែបរួមមាន៖   មជ្ឈមណ្ឌលសន្និបាត ជីប ម៉ុង ដ៏ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា លាតសន្ធឹងលើផ្ទៃដីជិត ១០ហិកតា ជាមួយនឹងសំណង់ដ៏ស្កឹមស្កៃ ២ ជាន់ និង ៧ សាលប្រជុំធំៗ ដែលទទួលស្វាគមន៍ភ្ញៀវបានរហូតដល់ជាង ១០,០០០នាក់ ។​ ទីនេះផ្តល់ជូននូវបទពិសោធន៍ដ៏លើសលប់សម្រាប់ការរៀបចំកម្មវិធីធំៗ ដូចជា ប្រជុំអាស៊ាន បន្ទប់ប្រជុំ សាលពិព័រណ៍ធំៗ  កន្លែងរៀបចំសិក្ខារសាលា សន្និបាតខ្នាតធំ ឬសម្រាប់ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ដ៏ប្រណីត ជាមួយនឹងការរចនាដ៏ល្អឥតខ្ចោះតាមស្តង់ដារអន្តរជាតិ។     មជ្ឈមណ្ឌលកីឡាដ៏ធំ បំពាក់ដោយសម្ភារៈហាត់ប្រាណទំនើប មានអាងហែលទឹកខ្នាតអន្តរជាតិធំទូលាយ ស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ និងគ្រប់កម្រិតជំនាញ។​ មិនតែប៉ុណ្ណោះ ក៏មានកីឡាកម្សាន្តដ៏សម្បូរបែប ផ្តល់ជូននូវជម្រើសនៃការហាត់ប្រាណដ៏រីករាយ ជាមួយនឹងការបញ្ចូលមុខងារសុខភាពដ៏សំខាន់ៗ ដើម្បីលើកកម្ពស់សុខភាព និងរាងកាយ     ឧទ្យាន ហ្រ្គេនលែនម៉ាក អមតាមមាត់ទឹក ដែលលាយបញ្ចូលគ្នាជាមួយរុក្ខវិថី បៃតងដ៏ស្រស់ត្រកាល សាកសមជាកន្លែងសម្រាកលំហែកាយ ​និងជាទីកន្លែងជួបជុំដ៏កក់ក្ដៅ ប្រកបដោយភាពសុខដុមរមនា   មជ្ឈមណ្ឌលធុរកិច្ចចម្រុះ និងមជ្ឈមណ្ឌលច្នៃប្រឌិតបច្ចេកវិទ្យាដ៏ធំដំបូងគេ   លើសពីនេះ គ្រឹះស្ថានអន្តរជាតិធំៗ នឹងប្រែក្លាយ ហ្រ្គេនលែនម៉ាក ២៧១ ឱ្យក្លាយជាគោលដៅដ៏ទាក់ទាញបំផុត និងជាចំណុចលេចធ្លោជាងគេនៅក្នុងតំបន់។   រួសរាន់ឡើង រើសទីតាំងល្អមុនគេ ចំណេញច្រើនជាងគេ! ដើម្បីទទួលបានការផ្តល់ជូន​ពិសេសនេះ សូមទំនាក់ទំនង៖ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖 ឬឆាតចូល Facebook ផេកផ្លូវការ Chip Mong Land ឥឡូវនេះ។  Website៖ chipmongland.com  𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥៖ https://t.me/chipmongland  𝐓𝐢𝐤𝐓𝐨𝐤 :៖ https://bit.ly/ChipMongLand_TikTok_Official  𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦: https://bit.ly/ChipMongLandInstagram  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:39:50", "date_created": "2025-05-20T02:51:46.010Z", "category": "PR", "views": 363, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }