title
stringlengths 4
305
| url
stringlengths 42
212
| content
stringlengths 6
22.7k
| metadata
dict |
|---|---|---|---|
សេដ្ឋីវ័យ៦៦ឆ្នាំប្រាប់រឿង៤ខ្លួនមានវិប្បដិសារី ខ្ជៈខ្ជាយលុយនិងពេលវេលាលើវាពេលមានវ័យខ្ទង់២០ឆ្នាំ
|
https://business-cambodia.com/articles/grant-cardone-regret-on-these-4-things
|
លោក Grant Cardone សេដ្ឋីអាមេរិកល្បីល្បាញម្នាក់ កំពុងជំរុញយុវជនឲ្យរកផ្លូវឆ្ពោះទៅរកភាពមានបាន។ យ៉ាងណាមិញ មុននឹងក្លាយជាសេដ្ឋីដូចសព្វថ្ងៃនេះ លោកធ្លាប់សាងកំកុសជាច្រើនពេលលោកនៅក្មេង។
សេដ្ឋីវ័យ ៦១រូបនេះ បានបង្ហើបពី រឿង៤ ដែលលោក មានវិប្បដិសារី ខ្ជៈខ្ជាយលុយនិងពេលវេលាលើវាពេលលោកមានវ័យខ្ទង់២០ឆ្នាំ ដែលអ្នកទាំងអស់គ្នាមិនគួររយកគំរូបតាមនោះទេបើមិនចង់ខាតពេលក្នុងការកសាងទ្រព្យធន៖
១. ប្រើប្រាស់គ្រឿងញៀន
ត្រង់ចំណុចនេះ លោកបានឲ្យដឹងថា កាលវ័យខ្ទង់២០ឆ្នាំ លោកបានធ្វើរឿងខុសឆ្គងជាច្រើនជាពិសេសគឺប្រើប្រាស់គ្រឿញៀនតែម្ដង។ លោកបានបញ្ជាក់ថា ដោយសារប្រើប្រាស់គ្រឿងនេះធ្វើឲ្យលោកខាតពេលវេលា ក្នុងការចាប់យកឱកាសបង្កើតភាពមានបាន។ លោកក៏បានសង្កត់ធ្ងន់ថា គ្រឿងញៀននេះ បើអ្នកប្រឡូកហើយ កែខ្លួនមិនទេអ្នកគ្មាអនាគតទេ ដូច្នេះត្រូវតែជៀសឲ្យផុត។
២. ដំណើរកម្សាន្ត
លោកបានបញ្ជាក់ថា កាលលោកនៅក្មេងវ័យខ្ទង់២០ឆ្នាំ ដោយសារគ្មានគោលដៅច្បាស់លាស់ ពេលរកលុយបានបន្តិចបន្តួចក៏ចាប់ផ្ដើមធ្វើដំណើរកម្សាន្តទៅប្រទេសក្រៅព្រោះចង់សប្បាយ។ ទាក់ទិននឹងចំណុចនេះ។ លោកសង្កត់ថា ពេលអ្នកនៅក្មេងគឺជាវ័យដែលពេញកម្លាំងរកលុយ ដូច្នេះ ត្រូវតែខិតខំរកលុយឲ្យបានច្រើនតាមដែលអាចធ្វើបាន។ បើនៅក្មេងគិតតែពីធ្វើដំណើរកម្សាន្តសប្បាយ ដោយគ្មានគោលដៅច្បាស់លាស់ទេ អ្នកនិងខាតពេលវេលា ហើយចាស់ទៅមិនរកភាពស្រណុកសុខស្រួលឃើញទេ។
៣. ដេកច្រើន
មនុស្សវ័យក្មេងភាគច្រើនចូលចិត្តដេកច្រើន ហើយពួកគេមានវាមិនអីនោះទេព្រោះនៅក្មេងសល់ពេលវេលាច្រើនទៀត។ លោក Grant Cardone បានលើកឧទាហរណ៍ បណ្ដាសេដ្ឋីជោគជ័យ ជាច្រើន មុននឹងជោគជ័យដូចសព្វថ្ងៃនេះ គឺពួកគាត់ខំប្រឹងប្រែងណាស់ មិនបណ្ដោយឲ្យពេលវេលាកន្លងទៅឥតប្រយោជន៍ទេ។ លើសពីនេះ គឺពួកគាត់មិនចំណាយពេលដេកច្រើននោះទេ។ ដូច្នេះបើអ្នកមិនចង់ខាតពេល កុំចំណាយពេលដេកច្រើន នោះទើបអាចរកភាពជោគជ័យបានទាំងវ័យក្មេង។
៤. ធ្វើតែការងារស្រួលៗ
លោក Grant Cardone បានឲ្យដឹងថា លោកថា លោកខ្ជៈខ្ជាយពេលវេលាក្នុងវ័យខ្ទង់២០ឆ្នាំរបស់លោកទៅលើការងារ ដែលបានប្រាក់ខែតិចតួច ការងារស្រួលៗ ហើយលោកគ្មានការអភិវឌ្ឍន៍ខ្លួនទាល់តែសោះ។ ដោយសារលោកធ្លាប់មានបទពិសោធន៍បែបនេះ លោកបានផ្ដែផ្ដាំក្មេងៗជំនាន់ក្រោយថា អ្នកគួរស្វែងរកការងារណាដែលផ្ដល់ឱកាសឲ្យអ្នកទទួលបានការអភិវឌ្ឍន៍ខ្លួន បើមិនដូច្នេះទេ អ្នកនឹងខាតពេលវេលាច្រើន ហើយអ្នកនឹងនៅដដែល៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-03T10:06:02.612Z",
"category": "ហិរញ្ញវត្ថុ",
"views": 592,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សង់រួចមុន១ឆ្នាំ! គម្រោងផ្លូវជាតិប្រវែងជាង ៥០ គីឡូម៉ែត្រ សម្រេចការសាងសងបានជាង ៩៥ ភាគរយ គ្រោងបញ្ចប់នៅបំណាច់ខែសីហា ឆ្នាំ២០២៤
|
https://business-cambodia.com/articles/national-road-31-construction
|
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៣ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចបាន ៩៥,៣៨%ហើយ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ហើយបើគ្មានការប្រែប្រួលទេ គម្រោងខ្សែផ្លូវដ៏សំខាន់នេះ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។
ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ បានដឹកនាំក្រុមការងារ អនុវត្ថការងារដោយទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់លើគម្រោងដ៏សំខាន់មួយនេះ។
យោងតាមរបាយការណ៍វឌ្ឍនភាពបានឱ្យដឹងថា ការងារអ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ បានបញ្ចប់១០០ភាគរយ ចំណែកឯការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងនឹងបញ្ចប់នៅបំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
គួររំលឹកផងដែរថា គម្រោងផ្លូវជាតិលេខ៣១ ត្រូវបានបើកការដ្ឋានសាងសង់ និងស្តារលើកកម្រិតគុណភាពកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ផ្លូវនេះត្រូវស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ទទឹង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៤៤កន្លែង ផងដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-03T10:04:21.947Z",
"category": "អចលនទ្រព្យ",
"views": 1977,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ការសិក្សាចិត្តសាស្រ្ត៖ មនុស្សមានសញ្ញា៥នេះ បង្ហាញថាគេជា មនុស្សល្អខ្លាំង ចំពោះមនុស្សជុំវិញខ្លួន
|
https://business-cambodia.com/articles/5-sign-of-better-person
|
មនុស្សភាគច្រើននៅពេលខ្លួនធ្វើល្អហើយជួបមនុស្សអាក្រក់ គឺតែងធ្វើគេមានផ្នត់គំនិតមើលស្រាលខ្លួនឯង ហើយបន្ទោសខ្លួនឯងក្នុងការធ្វើជាមនុស្សល្អ។ ទន្ទឹមនឹងនេះយោងតាមការស្រាវជ្រាវចិត្តសាស្រ្តពីប្រភព Global English Editing បានឱ្យដឹងថាមនុស្សដែលមានសញ្ញាទាំង៥នេះ បង្ហាញថាគេជាមនុស្សល្អខ្លាំង ចំពោះមនុស្សជុំវិញខ្លួន លើសពីអ្វីដែលគេគិត។
១. ឆាប់អភ័យទោស៖ អ្នកជាមនុស្សដែល ឆាប់អភ័យទោសឱ្យអ្នកដទៃ អ្នកយល់ថាការលះបង់កំហឹងនិងការបង្កើនការអត់អោនគឺ ដើម្បីសេចក្ដីសុខក្នុងចិត្តផ្ទាល់ខ្លួន។មនុស្សដែលមានសមត្ថភាពក្នុងការអភ័យទោសខ្ពស់ គឺជាសញ្ញានៃភាពចាស់ទុំខាងផ្លូវចិត្តដូច្នេះប្រសិនបើអ្នកជាមនុស្សម្នាក់ដែលឆាប់អភ័យទោសនោះវាជាសញ្ញាបញ្ជាក់ថាអ្នកពិតជាមនុស្សល្អជាងអ្នកគិតទៅទៀត។
២. តែងស្តាប់រឿងអ្នកដទៃ៖ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលស្តាប់ច្រើនជាងអ្នកនិយាយនោះ វាជាសញ្ញាបញ្ជាក់ថាអ្នកជា មនុស្សល្អលើសពីការរំពឹងទុករបស់អ្នកខ្លួនឯងទៅទៀត ជាពិសេសការស្តាប់នូវទុក្ខសោកនិងរឿងរ៉ាវអ្នកដទៃយ៉ាងយកចិត្តទុក និងការឆ្លើយតបតាមរបៀបដែលបង្ហាញថាអ្នកបានយល់ ប្រកបដោយទឹកចិត្តចង់រំលែកអារម្មណ៍។
៣. ធ្វើខុសតែងសារភាព៖ យើងទាំងអស់គ្នាតែងមានកំហុសនិងចំណុចខ្វះខាត ប៉ុន្តែអ្វីដែលមនុស្សល្អធ្វើចំពោះអ្នកដទៃនឹងខ្លួនឯងធ្វើនោះ គឺពួកគេមានសញ្ញានៃការចេះ ទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួនឯង។ ការទទួលស្គាល់ថាខ្លួនឯងខុសមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ តែជាសញ្ញានៃមនុស្សស្មោះត្រង់ មានភាពឆ្លាតវៃនិងចេះរៀនពីកំហុស។
៤. មិនខ្មាសក្នុងការបង្ហាញអារម្មណ៍៖ ការបើកចំហអំពីអារម្មណ៍ ដោយមិនសូវមានភាពអៀនខ្មាសជាសញ្ញាដែលបង្ហាញពីភាពវៃឆ្លាតខាងផ្លូវអារម្មណ៍របស់អ្នក ថាអ្នកពេញចិត្តនឹងអ្នកជានរណា ហើយថាអ្នកមិនខ្លាចក្នុងការបង្ហាញការពិតអំពីខ្លួនឯង។ មិនថាជាការបញ្ចេញអារម្មណ៍រីករាយ អារម្មណ៍សោកសៅ កំហឹង ឬការភ័យខ្លាចនោះទេ វាជាការបញ្ជាក់ថាអ្នកជាមនុស្សស្មោះត្រង់និងបើកទូលាយ។
៥. យកអាសាអ្នកដទៃខ្លាំង៖ អ្នកតែងមានបេះដូងនៃការធ្វើជាមនុស្សល្អ ចង់បង្កើតផលវិជ្ជមានដល់មនុស្សជុំវិញខ្លួន យកអាសាអ្នកដទៃ ជួយបង្ហាញផ្លូវគេ ណែនាំគេខ្លាចគេធ្វើខុសនេះ ខុសនោះជាដើម ពោលគឺសកម្មក្នុងការធ្វើល្អចំពោះមនុស្សជុំវិញខ្លួន មិនថាជួយមិត្តភ័ក្តិដែលត្រូវការជំនួយឬការរាប់បន្តិចបន្តួចនោះទេ។ ដូច្នេះប្រសិនបើអ្នកជាមនុស្សម្នាក់ដែលតែងលះបង់និងខិតខំបញ្ចេញគំនិត យោបល់និងសកម្មភាពជួយមនុស្សជុំវិញខ្លួនជារៀងរាល់ថ្ងៃ បង្ហាញថាអ្នកជាមនុស្សល្អជាងអ្វីដែលអ្នកបានគិតទៅទៀត។
យ៉ាងណាមិញតាមបទពិសោធន៍ជាក់ស្តែងបានឱ្យដឹង ការធ្វើជាមនុស្សល្អគឺជារឿងត្រឹមត្រូវ ប៉ុន្តែដើម្បីក្លាយជាមនុស្សល្អដែលត្រឹមត្រូវ លុះត្រាតែយើងធ្វើអំពើល្អត្រូវកន្លែង ត្រូវមនុស្ស ត្រូវពេលវេលា និងប្រើបញ្ញាវៀងវៃ ទើបយើងធ្វើល្អដោយមិនខាតបង់៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-03T10:02:28.049Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 2567,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
តិចអត់ដឹងទៅ! ត្រូវការសាច់ប្រាក់សុទ្ធ អ្នកប្រើធនាគារផ្សេងៗទាំងអស់អាចដកលុយនៅភ្នាក់ងារវីងបាន
|
https://business-cambodia.com/articles/any-bank-user-can-withdraw-cash-at-wing-agents
|
បច្ចុប្បន្នមានមនុស្សកាន់តែច្រើនចាយវាយប្រចាំថ្ងៃតាមរយៈការស្គែនQR Code ក្នុងការទូទាត់ទំនិញនិងសេវាកម្មផ្សេងៗ។ យ៉ាងណាមិញកាលៈទេសៈខ្លះគឺអ្នកត្រូវការសាច់ប្រាក់សុទ្ធក្នុងការចាយវាយហើយអ្វីដែលជាបញ្ហានោះគឺពេលត្រូវការប្រញាប់តែទូATM ធនាគារនៅឆ្ងាយដូច្នេះពួកគាត់ត្រូវចាយពេលធ្វើដំណើរដើម្បីទៅដកលុយមកប្រើប្រាស់តាមតម្រូវការ។
យ៉ាងណាមិញជុំវិញអ្វីដែលបានរៀបរាប់ខាងលើលែងជាបញ្ហាតទៅទៀតហើយខណៈអ្នកប្រើប្រាស់ធនាគារទាំងអស់ដែលប្រើប្រាស់App ធនាគារសមាជិកបាគងអាចធ្វើការដកលុយនៅតាមភ្នាក់ងារវីងដែលនៅជិតលោកអ្នកបានបំផុតបាន។
ត្រង់នេះមានន័យថាប្រសិនបើអ្នកកំពុងប្រើប្រាស់ធនាគារ ផ្សេងដូចជា អេស៊ីលីដា ABAនិងធនាគារផ្សេងៗទៀតដែលជាសមាជិករបស់បាគងហើយខ្ចះខាតសាច់ប្រាក់សុទ្ធ(cash) ថែមទាំងពិបាកទៅដកលុយពីទូATMរបស់ធនាគារដែលអ្នកកំពុងប្រើប្រាស់ដោយសារតែនៅឆ្ងាយពេលនោះ អ្នកអាចធ្វើដំណើរទៅដកសាច់ប្រាក់ចេញពីធនាគាររបស់អ្នកនៅតាមបណ្ដាភ្នាក់ងារវីងចំនួន១១,០០០ទូទាំងប្រទេសបាន។
ចំពោះអ្នកប្រើប្រាស់ធនាគារផ្សេងចង់ដកសាច់ប្រាក់សុទ្ធនៅតាមភ្នាក់ងារវីង ចំពោះសេវាដកលុយគឺចាប់ពី៨០០រៀលសម្រាប់ការសាច់ប្រាក់ពី២ម៉ឺនរៀលដល់១០ម៉ឺន។ សម្រាប់ព័ត៌មានលម្អិតពីថ្លៃសេវាដកប្រាក់អាចចុចនៅទីនេះ។
សម្រាប់ការដកប្រាក់តាមភ្នាក់ងារវីង អ្នកអាចអញ្ជើញទៅកាន់សាខាធនាគារវីង ភ្នាក់ងារវីងឬវីងម៉ាស្ទ័រណាមួយដែលនៅជិតអ្នកបំផុតហើយប្រាប់បុគ្គលិកឬភ្នាក់ងារវីងថាមានតម្រូវការដកប្រាក់ពីគណនីធនាគារដទៃនោះបុគ្គលិកឬភ្នាក់ងារវីងនិងណែនាំពីដំណើរការនៃដកប្រាក់ជូនបប្អូន៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-03T09:46:37.592Z",
"category": "ហិរញ្ញវត្ថុ",
"views": 1002,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ច្បាស់! មកដឹងពីតម្លៃ និងឯកសារដែលចាំបាច់បំផុត សម្រាប់ម្ចាស់អាជីវកម្មដែលចង់ចុះបញ្ជីនៅក្រសួង
|
https://business-cambodia.com/articles/business-owner-should-know
|
ចំពោះ ម្ចាស់អាជីវកម្មដែលមិនទាន់បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម អគ្គនាយដ្ឋានពន្ធដារ និងក្រសួងពាក់ព័ន្ធនានា ប្រាកដជាមានចម្ងល់ទាក់ទងជាមួយនឹងរបៀបក្នុងការរត់ឯកសារ ក៏ដូចជាឯកសារចាំបាច់ដែលត្រូវការពេលយកទៅចុះបញ្ជី ជាពិសេសតម្លៃនៃការចុះបញ្ជីតើត្រូវចំណាយអស់ប៉ុន្មានជាដើម។
ជាមួយគ្នានោះដែរ ដើម្បីស្រាយចម្ងល់ទាំងអស់នេះ ថ្ងៃនេះ ក្រុមចាបក្រហមនឹងលើកយកចំណុចទាក់ទងនឹងការចុះបញ្ជីមកបង្ហាញបងប្អូនទាំងអស់គ្នាឱ្យបានជ្រាប។
ចំពោះតម្លៃកម្រៃនិងពន្ធសម្រាប់ការចុះបញ្ជីអាជីវកម្មថ្មីមានជា ៣ដំណាក់ការ ៖
១.ក្រសួងពាណិជ្ជកម្ម
ក្រុមហ៊ុនមូលធន តម្លៃ ១.០១ លានរៀន
ក្រុមហ៊ុនបរទេស តម្លៃ ១.០១ លានរៀល
ក្រុមហ៊ុនសហកម្មសិទ្ធិ តម្លៃ ១.០១ លានរៀល
សហគ្រាសឯកបុគ្គល តម្លៃ ១៨០ពាន់រៀល
២.ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
តម្លៃចំពោះការចុះនៅក្រសួងការងារនិងបណ្តុះបណ្តាលជីវៈសរុបចំនួន ១២០ពាន់រៀល រួមមានតម្លៃលើ៖
កម្រៃលើការចុះបញ្ជីកា
សេចក្តីជូនដំណឹង
បើកសហគ្រាស
៣.អគ្គនាយកដ្ឋានពន្ធដារ
ពន្ធប៉ាតងសម្រាប់សកម្មភាពអាជីវកម្មមួយ
អ្នកជាប់ពន្ធតូច ២០០ពាន់រៀល
អ្នកជាប់ពន្ធមធ្យម ៦០០ពាន់រៀល
អ្នកជាប់ពន្ធធំ ១.៥ លានរៀល
កម្រៃចុះបញ្ជីពន្ធដារ
អ្នកជាប់ពន្ធតូច ២០ពាន់រៀល
អ្នកជាប់ពន្ធមធ្យម ៤០០ពាន់រៀល
អ្នកជាប់ពន្ធធំ ៤០០ពាន់រៀល
៤.ឯកសារមួយចំនួនដែលចាំបាច់ចុះនៅក្រសួងពាណិជ្ជកម្មនិងពន្ធដារ៖
តម្រូវឱ្យម្ចាស់អាជីវកម្មរកឈ្មោះដែលគាត់ចង់ដាក់មុនសិន ដែលត្រូវមានជាអក្សរខ្មែរ និងភាសាអង្គេស។
សកម្មភាពអាជីវកម្ម៖ ដូចជាអចលនទ្រព្យ,សេវាកម្មសាងសង់......
ព័ត៍មានរបស់អភិបាល៖ ឈ្មោះ លេខទូរស្ទព័ អ៊ីម៉ែល អត្តសញ្ញានប័នជាមួយនឹងរូបថត(យ៉ាងយូរបំផុតរូបថតដែលថតទើបតែបានរយៈពេល៣ខែ មានផ្ទែពណ៍ស ទាមទាឱ្យច្បាស់)
ដើមទុនចុះបញ្ជី៖ថាសម្រាប់អាជីវកម្មមួយបើមានការចូលហ៊ុនគ្នាត្រូវតែដាក់ដើម្បីឱ្យដឹងថាជាអាជីវកម្មមានទំហំលុយប៉ុណ្ណា
កិច្ចសន្យាជួល ឬការបើកកម្មសិទ្ធ
រូបថតទីតាំង៖ ត្រូវថតពីមុខ នឹងថតខាងក្នុង ហើយរួមទាំងមានផែនទី
កំណត់កូអរដោនេភូសាស្រ្តទីតាំង(GPS).....
៥.សម្រាប់ក្រសួងការងារគឺតម្រូវឱ្យមាន៖ ចំនួនថ្ងៃធ្វើការ និងថ្ងៃឈប់សម្រាក មានចំនួនកម្មករច្បាស់លាស់៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-03T09:29:22.134Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 787,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
មកហើយៗ! តស់មកដឹងតម្លៃ Lexus ES សេរ៊ីឆ្នាំ២០២៥ ត្រៀមចេញលក់ឆាប់ៗ ដោយភ្ជាប់មកជាមួយចំណុចពិសេសៗទាំងនេះ
|
https://business-cambodia.com/articles/all-new-lexus-es-2025-sedans-
|
ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលនិយមពេញចិត្តរថយន្តរបស់ក្រុមហ៊ុន Lexus ជាពិសេសបងប្អូនដែលស្រលាញ់ឡានប្រភេទ Sedan កាត់ស្ព័រ ត្រូវប៉ាន់តែម្តង ដោយពេលនេះក្រុមហ៊ុន Lexus បានបញ្ចេញរថយន្តស៊េរីថ្មីរបស់ខ្លួនមួយទៀតហើយគឺរថយន្ត Lexus ES ឆ្នាំ២០២៥ត្រៀមចេញលក់នៅទីផ្សារសហរដ្ធអាមេរិកនៅខែខាងមុខនេះហើយ។
យោងតាមការចុះផ្សាយលើគេហទំព័រ AUTO EVOLUTION បានឱ្យដឹងថា រថយន្ត Lexus ES ស៊េរីឆ្នាំ 2025 អាចប្រើបានជាមួយកម្លាំងម៉ាស៊ីនចំនួន ៣ ដោយទី១ប្រភេទ ES 350 ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ៣,៥លីត្រ V6 ដែលអាចផ្តល់កម្លាំងសរុបបានចំនួន ៣០២សេះ។ មួយទៀតប្រភេទ ES 300h ដំណើរការដោយម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ២.៥ លីត្រ អាចបង្កើតកម្លាំងបានរហូតដល់ទៅ ២០៣ សេះ។ និងចុងក្រោយប្រភេទ ES 250 AWD មានម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ២.0 លីត្រ ដែលដំណើរការស្របគ្នាជាមួយម៉ូទ័រអេឡិចត្រិចអាចបង្កើតកម្លាំងបានរហូតដល់ទៅ ២៤៧ សេះ។
បើនិយាយអំពីតម្លៃវិញ Lexus ES ឆ្នាំ ២០២៥ មានតម្លៃចាប់ផ្តើមពី ៤៣,១៩០ដុល្លារ សម្រាប់ម៉ូដែលមូលដ្ឋាន ហើយ ES 350 F Sport Handling ជាមួយនឹងកញ្ចប់ Black Line Special Edition មានតម្លៃចាចាប់ផ្តើមពី ៤៩,៦៥០ (តម្លៃនៅបរទេស) ។
សរុបមក Lexus ES ស៊េរីឆ្នាំ ២០២៥គឺជារថយន្តដ៏ប្រណិត និងប្រកបដោយផាសុកភាព ដែលផ្តល់នូវជម្រើសជាច្រើននៃកម្លាំងម៉ាស៊ីន។ កញ្ចប់ Black Line Special Edition បន្ថែមភាពទាក់ទាញនៃរចនាប័ទ្មកីឡាទៅនឹងម៉ូដែល ES 350 F Sport Handling ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-03T09:12:40.914Z",
"category": "កំពូលអ្នកលក់",
"views": 627,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
នៅរឹងមាំធ្វើកា.ររាល់ថ្ងៃ! លោកយាយអាយុ១០០ឆ្នាំ ម្នាក់នេះប្រាប់ក្បួនពិសេស១ ជួយឲគាត់អាយុវែង
|
https://business-cambodia.com/articles/100-year-women-who-still-working-on-business
|
មានអាយុ១០០ឆ្នាំ លោកយាយ Miriam Todd អាចរស់នៅនិងធ្វើការយ៉ាងហោចណាស់៥០ម៉ោង ស្មើនឹង៥ថ្ងៃក្នុង១សប្តាហ៍នៅក្នុងការិយាល័យនៃហាងលក់គ្រឿងសង្ហារិមរបស់គ្រួសារគាត់ នៅរដ្ឋ New Jersey សហរដ្ឋអាមេរិក ក្នុងនាមជាម្ចាស់អាជីវកម្ម តតំណែងពីឪពុកម្តាយរបស់គាត់ ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩២៩។ ]
លោកយាយអាយុវែង រូបនេះបានប្រាប់កាសែតអាមេរិក The Today ថាខ្លួនមានទម្លាប់ល្អក្នុងការរស់នៅល្អ ទើបធ្វើឱ្យខ្លួននៅមាំទាំ អាចបើកបរនិងនៅធ្វើការបានរាល់ថ្ងៃ។
ទម្លាប់អាយុវែងរបស់ស្ត្រីវ័យ១០០ឆ្នាំរូបនេះ គាត់បានទម្លាយឱ្យដឹងថា គាត់មានសុខភាពល្អ ហើយមិនចាំបាច់ប្រឈមមុខនឹងជំងឺធំៗ ដូចជាមហារីក ឬជំងឺបេះដូងនោះគឺដោយសារតែលោកយាយ Todd តែងបេ្តជ្ញាអនុវត្តនូវក្បួន “ព្យាយាមញ៉ាំល្អ គេងឲ្យបានត្រឹមត្រូវ គិតល្អនិងរស់នៅឱ្យសកម្ម”។
ទី១. គាត់ញ៉ាំអាហារដែលល្អដល់សុខភាពនិងមានជីវជាតិ ដោយលោកយាយនឹងមិនញ៉ាំអាហារចៀន ឬអាហាររហ័សទេ ហើយជាទូទៅគឺជៀសវាងដាច់ខាតនូវគ្រឿងស្រវឹង។
ទី២. អាហារទាំងអស់គឺត្រូវស្រស់ និងរៀបចំនៅផ្ទះ ដោយលោកយាយ Todd ជាមនុស្សចូលចិត្តធ្វើម្ហូប ដូច្នេះហើយការគ្រឿងផ្សំជាច្រើនដែលនាងចម្អិនបានមកពីសួនច្បាររបស់នាង ដែលជាកន្លែងដែលនាងដាំប៉េងប៉ោះ ម្ទេស ត្រសក់ មឹកលឿង និងត្រសក់។
ទី៣. មានរបៀបរស់នៅសកម្ម ដោយលោកយាយTodd ចូលចិត្តហែលទឹកនៅក្នុងអាងគ្រួសារ និងធ្វើការនៅក្នុងទីធ្លា ធ្វើការងារដែលត្រូវធ្វើឱ្យសកម្មពេញមួយថ្ងៃ ដើរឡើងចុះជណ្តើរ រវាងការិយាល័យ ឬធ្វើការនៅក្នុងបន្ទប់តាំងលក់គ្រឿងសង្ហារឹម ។
ទី៤. រក្សាទស្សនៈវិជ្ជមាន ដោយលោកយាយTodd ចាត់ទុកខ្លួនឯងថាជាមនុស្សវិជ្ជមានខ្លាំងដែលជាការគិតមួយជួយឱ្យមនុស្សអាយុវែង ហើយកុំសាងមន្ទិលក្នុងចិត្តច្រើន ហើយត្រូវចេះសន្សំប្រាក់ឱ្យបានល្អតាមដែលអាចធ្វើបាន។
លោកយាយបានបន្តឱ្យដឹងថា “ទម្លាប់និងការរស់នៅបែបនេះមិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ ប៉ុន្តែវាបានដំណើរការយ៉ាងល្អសម្រាប់ខ្ញុំ ម្តាយរបស់ខ្ញុំក៏ដូចគ្នាដែរ គាត់បានចាស់ស្លាប់នៅក្នុងការិយាល័យ ដោយសភាពអង្គុយធ្វើការងាររបស់គាត់យ៉ាងស្ងប់ស្ងាត់ ដូច្នេះសម្រាប់ខ្ញុំៗក៏សូមមានបំណងប្រាថ្នាដូចម្តាយខ្ញុំដែរ ខ្ញុំនឹងមិនចូលនិវត្តន៍នោះទេ ពោលគឺធ្វើការដល់ស្លាប់"៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-03T08:42:08.861Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 403,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ល្អណាស់! វិស័យធំៗ៥ នៅកម្ពុជា កំពុងតែទាក់ចិត្តឱ្យក្រុមហ៊ុនធំ១នៅបរទេស មកវិនិយោគនៅខ្មែរ
|
https://business-cambodia.com/articles/sector-five-in-khmer
|
វិស័យធំៗ៥ នៅកម្ពុជា ដោយមានដូចជា៖ វិស័យឧស្ម័ន និងប្រេង, វិស័យសុខាភិបាល មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ, វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក,វិស័យយានយន្ត បានកំពុងតែទាក់ទាញឱ្យក្រុមហ៊ុន Lee Li Holdings Group ចាប់អារម្មណ៍ក្នុងការវិនិយោគនៅខ្មែរហើយ។
នៅក្នុងជំនួប ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្មីៗនេះ លោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group បានលើកឡើងថា អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនលោកនៅប្រទេសកាណាដា និងតាមបណ្តាប្រទេសមួយចំនួនផងដែរ ហើយក្នុងដំណើរទស្សនកិច្ចរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគ លើវិស័យសក្តានុពលនៅកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក Lee Q. Shim ដែលក្រុមហ៊ុនលោកមានចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
សម្ដេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រដល់វិស័យឯកជន ដោយផ្តល់ការលើកទឹកចិត្ត និងជួយសម្របសម្រួលក្រុមហ៊ុន ដែលបោះទុនវិនិយោគនៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងមានការរីកចម្រើនធំធាត់។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាលម្អិតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាល៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-03T07:52:57.440Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 1009,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សាលាអន្តរជាតិគ្រីនហ្វៀល ប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ និងប្រកាសអនុវត្តកម្មវិធីសិក្សា Cambridge ចាប់ពីកម្រិតអប់រំកុមារតូច
|
https://business-cambodia.com/articles/greenfield-school
|
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៖ សាលាអន្តរជាតិគ្រីនហ្វៀល (Greenfield International School) បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ ដ៏អធិកអធម និងប្រកាសពីការអនុវត្តកម្មវិធីសិក្សា Cambridge ចាប់ពីកម្រិតមត្តេយ្យដល់មធ្យមសិក្សា។
ពីធីនេះទទួលបានកិត្តិយសចូលរួមដោយ លោក តែ សុភារៈ ប្រធានក្រុមប្រឹក្សាភិបាល និងលោក លី ចាន់ណារិទ្ធ ប្រធាននាយកប្រតិបត្តិ។
លោកស្រី Surekha Salome Roberts ប្រធានកម្មវិធីសិក្សាអន្តរជាតិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សាលាក្នុងការផ្តល់ការអប់រំដែលមានគុណភាពខ្ពស់ និងត្រៀមសិស្សានុសិស្សសម្រាប់ដំណើរសិក្សានាពេលអនាគត។ ការអនុវត្តកម្មវិធីសិក្សា Cambridge នឹងផ្តល់ជូនសិស្សនូវកម្មវិធីសិក្សាដ៏ទូលំទូលាយ និងមានការទទួលស្គាល់ជាសកល រួមទាំងការអប់រំបែប STEM ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការយកចិត្តទុកដាក់លើសុខុមាលភាពសិស្ស។
គោលដៅសំខាន់ៗសម្រាប់ឆ្នាំខាងមុខ:
បញ្ចប់សំណើទទួលស្គាល់ជាសាលា Cambridge (Cambridge Assessment International Education)។
ពង្រឹងការអប់រំបែប STEM ដើម្បីអភិវឌ្ឍជំនាញសិក្សាសតវត្សទី ២១។
ពង្រីកភាពជាដៃគូអន្តរជាតិ និងផ្លាស់ប្តូរកម្មវិធីសិក្សា។
អភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់ធនធានមនុស្ស។
ពង្រឹងបរិយាកាសសិក្សាដែលគាំទ្រ និងយកចិត្តទុកដាក់ដល់សុខុមាលភាពសិស្ស។
ដាក់ដំណើរការសាលាអន្តរជាតិគ្រីនហ្វៀល ទីតាំងទី២ លើផ្ទៃដីជាង១ម៉ឺន៥ពាន់ម៉ែត្រការ៉េ។
សាលាអន្តរជាតិគ្រីនហ្វៀល បើកទទួលចុះឈ្មោះសិស្សានុសិស្សថ្មីចាប់ពីអាយុ២ឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០៩៨ ៧៧៧ ១៣៨ (តេឡេក្រាម) និង ០៨៩ ៧៧៧ ១៣៨ ឬហ្វេសប៊ុកផេកសាលា Greenfield International School៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-03T05:51:21.882Z",
"category": "PR",
"views": 372,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ឯកឧត្តម វ៉ី សំណាង ពោលបែបនេះ ទៅកាន់អ្នកខេត្តកំពង់ស្ពឺ ក្រោយផ្ទេរតំណែងជាអភិបាលខេត្តតាកែវថ្មី
|
https://business-cambodia.com/articles/former-governor-of-stung-treng-province-said
|
ឯកឧត្តម វ៉ី សំណាង បានចូលកាន់តំណែង អភិបាលខេត្តតាកែវ ជាផ្លូវការ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោយបានកាន់តួនាទីជាអភិបាលខេត្តកំពង់ស្ពឺ រួមសុខទុក្ខជាមួយប្រជាជន អស់រយៈពេលជាច្រើនឆ្នាំ។
មុននេះបន្តិច ឯកឧត្តម វ៉ី សំណាង បានបង្ហោះសារផ្ញើទៅកាន់បងប្អូនអ្នកខេត្តកំពង់ស្ពឺ នៅលើគណនី Facebook Page ផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបលាពុកម៉ែ មាមីង បងប្អូនអ្នកខេត្តកំពង់ស្ពឺត្រឹមប៉ុណ្ណេះ។ ចាប់ពីថ្ងៃនេះទៅខ្ញុំមិនបាននៅបម្រើពុកម៉ែ មាមីង បងប្អូន អ្នកខេត្តកំពង់ស្ពឺដោយផ្ទាល់ទៀតទេ»។ លោកបានបន្តទៀតថា៖ «សូមអរគុណ ចំពោះការគាំទ្ររបស់ពុកម៉ែ មាមីង បងប្អូនអ្នកខេត្តកំពង់ស្ពឺរយៈពេលជាង៨ឆ្នាំកន្លងមកនេះ។ សូមជម្រាបលា! សូមអរគុណ!»។
គួរជម្រាបផងដែរថា កាលគ្រាលោកនៅជាចៅហ្វាយខេត្តកំពង់ស្ពឺ ក្រៅពីការខិតខំប្រឹងប្រែង អភិវឌ្ឍ ផ្លាស់ប្តូរមុខមាត់ខេត្តមួយនេះ លើការស្តារហេដ្ឋារចនាសម្ព័ន្ធ និងការសាងសមិទ្ធផលជាច្រើនទៀត អ្វីដែលជាការកត់សម្គាល់ ឯកឧត្តម វ៉ី សំណាង គឺជា អភិបាលខេត្តដំបូងគេ ដែលបានបញ្ជាឱ្យទម្លាក់ស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរ ទាំងអស់ចេញពីក្នុងខេត្តកំពង់ស្ពឺ។ លើសពីនេះ ក្នុងពិធីប្រកាសចូលកាន់ណែង លោកអភិបាលខេត្តតាកែវថ្មីរូបនេះ បានប្ដេជ្ញាចិត្ត បន្តកៀរគរអ្នកវិនិយោគមកអភិវឌ្ឍន៍ខេត្តតាកែវឱ្យកាន់តែរីកចម្រើន ដែលជាផ្នែកមួយនៃការចូលរួមរុញកំណើនសេដ្ឋកិច្ចជាតិ និងនិយាយដោយឡែក គឺជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តឱ្យមានភាពល្អប្រសើរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-03T04:52:04.939Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 5687,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មកស្គាល់ប្រវត្តិ និងស្នាដៃធំៗ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
|
https://business-cambodia.com/articles/sar-sokha-life
|
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ខាងក្រោមនេះ គឺជាប្រវត្តិ និងស្នាដៃធំៗ ដែលលោកធ្លាប់សម្រេចបាន៖
លោក ស សុខា កើតនៅទី០៤ ខែមិថុនា ឆ្នាំ១៩៨១ លើទឹកដីខេត្តព្រៃវែង ជាកូនប្រុសច្បងក្នុងចំណោមបងប្អូន៣នាក់របស់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយលោកជំទាវ ញ៉ែម សខន។
ត្រឹមវ័យ១៣ឆ្នាំ ក្មេងប្រុសជំទង់ ស សុខា ត្រូវបានបញ្ជូនទៅសិក្សានៅប្រទេសបារាំង រហូតដល់បញ្ចប់ថ្នាក់បណ្ឌិត។ ក្រៅពីនេះ លោកក៏បានទៅសិក្សានៅប្រទេសអាល្លឺម៉ង់ សាធារណរដ្ឋឆេក និងប្រទេសសិង្ហបុរី ផ្នែកអភិវឌ្ឍន៍ជនបទ វិទ្យាសាស្ត្រអប់រំ គ្រប់គ្រង ច្បាប់ស៊ីវិល គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ នគរបាល និងជំនាញយោធា រួមទាំងអាចប្រើប្រាស់ជាផ្លូវការបានចំនួន២ភាសា គឺបារាំង និងអង់គ្លេស។
ក្នុងនោះ លោក ស សុខា ធ្លាប់ធ្វើជានគរបាលក្របខ័ណ្ឌក្រសួងមហាផ្ទៃដែលជាជំនួយការឪពុករបស់លោក គឺសម្តេចក្រឡាហោម ស ខេង ជាស្នងការរងនគរបាលរាជធានីភ្នំពេញ។ ក្រៅពីនេះ លោកក៏ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិមានជ័យ សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យផងដែរ។
បច្ចុប្បន្នឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គឺជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង លំដាប់លេខរៀងទី២ ហើយមានតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលមានក្របខ័ណ្ឌដើមជានាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ក្រសួងមហាផ្ទៃ។ លោកទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដោយព្រះរាជក្រឹត្យចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។
គួរជម្រាបផងដែរថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរៀបការជាមួយ អ្នកស្រី កែ សួនសុភី ដោយមានកូនចំនួន៤នាក់ (ប្រុស២នាក់ និងស្រី២នាក់) ជាចំណងដៃអាពាហ៍ពិពាហ៍ ខណៈភរិយារបស់លោក ជាកូនស្រីពៅរបស់ លោក កែ គឹម យ៉ាន ដែលជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយអ្នកស្រី ម៉ៅ ម៉ាឡៃ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-03T03:47:01.685Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 3126,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្រុមហ៊ុនមួយ ស្នើយកខេត្តទាំង៩នេះ ជីកខួងដាក់ខ្សែកាប្លិ៍អុបទិកកាត់ផ្លូវ
|
https://business-cambodia.com/articles/9-province
|
កាលពីថ្មីៗនេះក្រុមហ៊ុន Cambodia Fiber Optic Communication Networks Co., Ltd (CFOCN) បានពិភាក្សា ស្នើសុំជីក និងខួងរាយបណ្ដាញខ្សែកាប្លិ៍អុបទិកក្នុងភូមិសាស្ត្រខេត្តចំនួន៩ ដោយក្នុងនោះ រួមមាន៖ ខេត្តកណ្ដាល កំពត កំពង់ស្ពឺ កំពង់ធំ កែប ព្រះសីហនុ កោះកុង តាកែវ និងខេត្តស្វាយរៀង ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនាឱកាសនេះមានការចូលរួមពីឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុន Cambodia Fiber Optic Communication Networks Co., Ltd (CFOCN) ដោយកិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យបទបង្ហាញដោយក្រុមហ៊ុន CFOCN ស្តីពីការជីក និងខួងកាត់ទទឹងផ្លូវជាតិសំខាន់ៗ ដើម្បីរាយបណ្តាញខ្សែកាប្លិ៍អុបទិកក្នុងភូមិសាស្ត្រខេត្តចំនួន០៩ ដោយផ្តោតទៅលើផែនការលម្អិត បច្ចេកទេស និងផលប៉ះពាល់ ដោយត្រូវអនុវត្តតាមបទបញ្ញត្តិបច្ចេកទេសស្ដីពីការរចនា និងដំឡើងប្រព័ន្ធបរិក្ខារសាធារណៈនៅតាមដងផ្លូវ ដើម្បីធានាបាននូវសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព នៃប្រព័ន្ធខ្សែកាប្លិ៍ ជាពិសេសការរៀបចំប្រព័ន្ធបរិក្ខារក្រោមដីឱ្យមានសណ្ដាប់ធ្នាប់។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ និងណែនាំដល់ភាគីក្រុមហ៊ុន និងមន្ទីរសាធារណការ ដឹកជញ្ជូនខេត្តទាំង៩ ដែលជាសេនាធិការរបស់ក្រសួង រួមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា និងផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជួយពន្លឿនការងារនេះឱ្យបានកាន់ឆាប់ទៅតាមផែនការគ្រោងទុក៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-03T02:59:52.922Z",
"category": "អចលនទ្រព្យ",
"views": 1956,
"author": {
"first_name": "Nim",
"last_name": " Pranun ",
"email": "nimphanun.bc@gmail.com"
},
"quality_warning": [
"tiny",
"noisy"
]
}
|
អ្នកជំនាញពន្យល់មូលហេតុអ្នកមិនគួរទិញឡានមានតម្លៃលើសពី៥០ភាគរយនៃចំណូលសរុបប្រចាំឆ្នាំរបស់អ្នក
|
https://business-cambodia.com/articles/why-you-should-not-buy-car-more-than-half-of-income
|
ឡានគឺជាមធ្យោបាយធ្វើដំណើរដែលពេញនិយមបំផុតនៅលើពិភពលោកព្រោះវាជួយសម្រួលដល់ការធ្វើដំណើរទៅទីជិតឆ្ងាយហើយក៏អាចដឹកជញ្ជូលក្រុមគ្រួសារទៅដើរលេងកម្សាន្តនៅកន្លែងនានាបានគ្រប់ពេលវេលាបើយើងមានឡានប្រើប្រាស់ផ្ទាល់ខ្លួន។
យ៉ាងណាមិញទាក់ទងនឹងឡាននេះដែរ លោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុល្បីឈ្មោះរបស់អាមេរិកបានលើកឡើងថាតម្លៃឡានឬយានយន្តគ្រប់ប្រភេទមិនគួរមានតម្លៃសរុបលើសពី៥០ភាគរយនៃចំណូលសរុបប្រចាំឆ្នាំរបស់អ្នកនោះទេ។ ឧទាហរណ៍បើអ្នកមានចំណូលសរុបប្រចាំឆ្នាំ២៤,០០០ដុល្លារ អ្នកគួរមានឡានតម្លៃត្រឹមតែ១២,០០០ដុល្លារបានហើយ។
លោក Dave Ramsey បានពន្យល់ថាមូលហេតុដែលអ្នកមិនគួរមានឡានមានតម្លៃលើសពី៥០%នៃចំណូលសរុបប្រចាំឆ្នាំរបស់អ្នកគឺដោយសាររថយន្តនិងយានយន្តគ្រប់ប្រភេទ តម្លៃរបស់វាកាន់តែបាត់បង់តម្លៃពោលគឺតម្លៃកាន់តែធ្លាក់ចុះហើយប្រើយូរៗទៅវានឹងខូចប្រើលែងកើតតទៅទៀត។
តាមពិតបើអ្នកចង់កសាងទ្រព្យ មានទ្រព្យច្រើនជាងបំណុល អ្វីដែលបានរៀបរាប់ខាងលើគឺអ្នកគួរយកចិត្តទុកដាក់ធ្វើវា។ កាលណាទ្រព្យសម្បត្តិសរុបរបស់អ្នកភាគច្រើនស្ថិតនៅក្នុងរបស់ដែលកាន់តែបាត់បង់តម្លៃនោះ អ្នកមិនងាយកសាងទ្រព្យដើម្បីបង្កើតភាពមានបានក្នុងជីវិតបានឡើយ។
ឧទាហរណ៍ បើអ្នកមានទ្រព្យសរុបចំនួន១លានដុល្លារ ប៉ុន្ដែទ្រព្យសរុប១លានដុល្លារនេះ ៧០ម៉ឺនដុល្លារគឺស្ថិតនៅក្នុងទ្រព្យដែលមិនកើនតម្លៃដូចជាឡាននិងរបស់ផ្សេងៗទៀត នោះមានន័យថាមិនយូរនោះទេទ្រព្យសរុបរបស់អ្នកនឹងធ្លាក់ចុះក្រោម១លានដុល្លារយ៉ាងឆាប់រហ័ស។ ជាក់ស្ដែងរថយន្តរបស់អ្នកតម្លៃធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយប្រើយូរទៅវានឹងចាស់ខូចប្រើលែងកើត អ្នកនឹងត្រូវចំណាយលុយដើម្បីទិញឡានថ្មីមួយទៀតដែលធ្វើឲ្យទ្រព្យរបស់អ្នកធ្លាក់ចុះក្រោម១លានដុល្លារជាមិនខាន។
ដូច្នេះបើចង់មាន អ្នកគួរកសាងទ្រព្យដែលវាអាចកើនតម្លៃនិងទ្រព្យដែលអាចបង្កើតចំណូលប្រចាំខែ។ ឧទាហរណ៍ មានដីដែលតម្លៃវាកើនឡើង មានភាគហ៊ុននៅក្នុងក្រុមហ៊ុនដែលអ្នកអាចទទួលបានប្រាក់ចំណូលតាមរយៈភាគលាគពេលក្រុមហ៊ុនរកស៊ីចំណេញ មានផ្ទះដែលអាចដាក់ជួលបង្កើតចំណូលប្រចាំខែ នឹងធ្វើឲ្យអ្នកអាចកសាងទ្រព្យក្លាយជាអ្នកមានបាន។ យ៉ាងណាមិញបើអ្នកមានទ្រព្យដែលតម្លៃវាកាន់តែធ្លាក់ថ្លៃដូចជាឡាននោះ អ្នកមិនងាយកសាងភាពមានបានបានឡើយ។ ផ្ទុយទៅវិញទ្រព្យរបស់អ្នកនឹងកាន់តែថយហើយពេលខ្លះអាចធ្លាក់ទៅក្នុងបញ្ហាបំណុលទៀតផង។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-02T09:55:54.641Z",
"category": "ហិរញ្ញវត្ថុ",
"views": 621,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ទិន្នន័យលក់របស់ MG Cambodia បានកើនឡើងចំនួន 41% គិតត្រឹមពាក់កណ្តាលឆ្នាំ2024 បើធៀបជាមួយឆ្នាំ2023
|
https://business-cambodia.com/articles/mg-up-sale-car-41-percent
|
MG ជាយីហោរថយន្តរបស់ចក្រភពអង់គ្លេសដែលមានភាពល្បីល្បាញលើវិស័យរថយន្តថ្មីដែលមានការវិវឌ្ឍន៏និងច្នៃប្រឌិតខ្លាំងលើបច្ចេកវិទ្យាទំនើប, តម្លៃសមរម្យ, មានគុណភាពល្អ និងការប្តេជ្ញាចិត្តដ៏ខ្លាំងខ្លាចំពោះនិរន្តរភាពនៃរថយន្តថ្មី។ ជាមួយកេរ្តិ៍ដំណែលដ៏យូរអង្វែងនៃគម្រប់ខួប 100 ឆ្នាំនៃម៉ាកយីហោ និងបទពិសោធន៍ដ៏ច្រើនសំបូរបែប បានធ្វើឱ្យ MG នៅតែបន្តផ្តល់នូវនុវានុវត្តន៏នៃបទពិសោធន៍បើកបរដ៏ល្អដល់អតិថិជនទូទាំងពិភពលោករួមមានប្រទេសកម្ពុជាផងដែរ។
នៅក្នុងឆមាសទីមួយនៃឆ្នាំ 2024 ដ៏អស្ចារ្យនេះ ក្រុមហ៊ុន MG Cambodia សម្រេចបានការលក់ចេញជិត 800 គ្រឿង ដែលកំណើននៃការលក់កើនឡើងរហូតដល់ 41% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2023 ដែលវាបានក្លាយជាផ្នែកដ៏សំខាន់មួយរបស់គ្រួសារ MG នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងប្រជាប្រិយភាពនៃរថយន្តថ្មី និងម៉ាកយីហោរបស់ខ្លួនផងដែរ។ កំណើនដ៏គួរឱ្យកត់សម្គាល់នេះបានបង្ហាញពីភាពរឹងមាំនិងការពង្រីកម៉ាកយីហោកាន់តែទូលំទូលាយយ៉ាងឆាប់រហ័ស ព្រមទាំងមានការទទួលស្គាល់ពីសំណាក់ប្រជាជនកម្ពុជាទៀតផង។
- ការផ្តល់ជូននូវរថយន្តច្រើនប្រភេទច្រើនជម្រើសដល់អតិថិជន៖ ក្រុមហ៊ុន MG Cambodia បានពង្រីកខ្លួនលើប្រភេទផលិតផលរបស់ខ្លួនដោយនាំចូលនូវរថយន្តជាច្រើនម៉ូដែលដែលសុតសឹងជាស៊េរីថ្មីៗ ហើយផ្តល់ជូនអតិថិជនរបស់ខ្លួនបានច្រើនជម្រើសដូចជាៈ រថយន្ត MG RX5 Sport Edition, MG HS ស៊េរីថ្មីអាប់ឌែតលើរូបរាង និង ប្រភេទរថយន្តស្ព័រដែលនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះគឺម៉ូឌែល MG7។
ជាមួយគ្នានោះដែរ MG ក៏មានការនាំចូលនូវរថយន្តអគ្គិសនីជាច្រើនម៉ូឌែលដូចជាៈ MG ZS EV, MG4 និង MG Marvel ដែលបានអំពាវនាវជាពិសេសដល់អ្នកប្រើប្រាស់ដែលស្រឡាញ់និងយកចិត្តទុកដាក់ចំពោះបរិស្ថាន។ ទន្ទឹមនឹងនេះ MG ក៏ផ្តល់នូវជម្រើសដ៏ល្អសម្រាប់អតិថិជនរបស់ពួកគេ លើប្រភេទរថយន្ត Crossover ដែលលក់ដាច់និងពេញនិយមបំផុតរបស់ខ្លួនគឺ MG ZS ជាមួយនឹងតម្លៃសមរម្យត្រឹមតែ $26,xxx ព្រមជាមួយលក្ខណៈពិសេសៗលើសគេជាច្រើនដូចជាៈ ប្រព័ន្ធសោរ smart key, កុងទ័រឌីជីថល, ប្រព័ន្ធកាំមេរ៉ា 360 ដែលជំនួយដល់ការចតរថយន្ត, ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច, កៅអីអូតូ, ឃ្លុបក្រោយធំទូលាយទំហំ 448L, ដំបូលលើ Panoramic Sunroof, រួមជាមួយដំណើរការម៉ាស៊ីនសាំងចំណុះ 1.5L ចំនួន4ស៊ីឡាំងនិងប្រអប់លេខអូតូ8វគ្គ ដែលសុតសឹងតែជាចំណុចលក្ខណៈពិសេសលើសគេបើធៀបនឹងគូរប្រជែងរបស់ខ្លួន។
- ការពង្រីកបន្ថែមនូវសាខាថ្មីជាបន្តបន្ទាប់៖ ដោយគិតគូរពីភាពងាយស្រួលរបស់អតិថិជន ក្រុមហ៊ុន MG បានបន្តបណ្តាក់ទុនយ៉ាងខ្លាំងក្នុងការពង្រីកបន្ថែមនូវបណ្តាញសាខាថ្មីរបស់ខ្លួនឱ្យកាន់តែច្រើននៅក្នុងប្រទេសកម្ពុជាដែលបច្ចុប្បន្ន MG មានចំនួន 4 សាខាដូចជា៖ សាខាភ្នំពេញ MG ទឹកថ្លា, សាខាភ្នំពេញផ្លូវ60ម៉ែត្រ, សាខាខេត្តសៀមរាប និង សាខាខេត្តបាត់ដំបងដែលនឹងបើកដំណើរការនាពេលឆាប់ៗនេះ។ ខណៈដែលសេវាកម្មអតិថិជនដ៏ប្រសើរឡើង និងលទ្ធភាពនៃការប្រើប្រាស់រថយន្តថ្មីកាន់តែកើនឡើង គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញអតិថិជនកាន់តែច្រើនឡើងសម្រាប់ក្រុមហ៊ុន MG ជាមួយនឹងការផ្តល់នូវភាពងាយស្រួលក្នុងការទិញរថយន្តថ្មី និងព្រមទាំងទទួលបានសេវាថែទាំរថយន្តរបស់ពួកគេពីអ្នកជំនាញដែលនៅជិតលោកអ្នក។
- តម្លៃប្រកួតប្រជែង និងការផ្តល់នូវប្រាក់កម្ចីសម្រាប់បង់រំលោះ៖ បើនិយាយអំពីតម្លៃរបស់រថយន្ត MG គឺជាចំណុចទាក់ទាញខ្លាំងរបស់ខ្លួនដែលផ្តល់នូវតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា រួមជាមួយកញ្ចប់ប្រម៉ូសិនបន្ថែមដូចជាៈ UVការពារកម្តៅ, កម្រាលជើង, សេវាកម្មប្តូរប្រេងម៉ាស៊ីន និងកាតសាំងជាដើម។ល។ តម្លៃដ៏ប្រកួតប្រជែង និងប្រម៉ូសិនពិសេសៗដែលផ្តល់នូវជម្រើសហិរញ្ញប្បទានកម្ចីដ៏គួរឱ្យទាក់ទាញពីធនាគារដៃគូររបស់ MG តាមរយៈការផ្តល់ប្រាក់កម្ចីបង់រំលោះសុទ្ធ100% ជាមួយនឹងឯកសារងាយៗ និងឆាប់រហ័ស គឺបានជំរុញឱ្យការលក់កាន់តែកាន់តែកើនឡើងសម្រាប់ MG នៅកម្ពុជា។
ចំពោះតម្រូវការកើនឡើងលើវិស័យរថយន្តថ្មីដែលមានតម្លៃសមរម្យ និងភាពទំនើប គឺបានឆ្លើយតបយ៉ាងវិជ្ជមានចំពោះការផ្តល់ជូនពី MG ដែលបង្ហាញពីការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាពីរថយន្តជជុះ ហើយងាកមកប្រើរថយន្តថ្មីវិញ។
ការផ្តោតសំខាន់លើភាពច្នៃប្រឌិត និងរថយន្តដែលមានគុណភាពរបស់ MG ក៏បានឆ្លើយតបយ៉ាងល្អទៅកាន់អ្នកប្រើប្រាស់ និងជាចំណែកមួយនៃការកើនឡើងលើទីផ្សារ ហើយសម្រាប់ទិន្នលក់របស់ MG ដែលបានកើនឡើងរហូត 41% នេះគឺបានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការចាប់យកអតិថិជនថ្មីៗ និងអតិថិជនចាស់ដែលបានប្រើប្រាស់ហើយក៏ណែនាំបន្ត។ ទាំងនោះហើយគឺជាសក្ខីភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន MG ក្នុងការផ្តល់ជូននូវរថយន្តថ្មីដែលបំពេញតាមតម្រូវការនិងចំណូលចិត្តរបស់អ្នកប្រើប្រាស់នៅកម្ពុជា។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-02T09:44:44.307Z",
"category": "PR",
"views": 490,
"author": {
"first_name": "Makara",
"last_name": "Chham",
"email": "makarachham1998@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
អ្នកថ្មីៗកុំរំលង! ចង់ចាប់ផ្តើមលក់អនឡាញឱ្យជោគជ័យ អ្នកចាំបាច់ត្រូវចេះធាតុសំខាន់ៗ៤នេះ
|
https://business-cambodia.com/articles/before-run-online-shop-should-knoww-this
|
បច្ចុប្បន្ននេះ យើងមើលឃើញថា វិស័យលក់ទំនិញនៅលើអនឡាញនៅក្នុងប្រទេសកម្ពុជា កំពុងតែមានការរីកលូតលាស់យ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយការលក់ទំនិញនៅលើអនឡាញក៏បានក្លាយទៅជារបរមួយ ដែលបានជួយឱ្យអ្នករកស៊ីនៅក្នុងស្រុកខ្មែររាប់ម៉ឺននាក់ អាចរកចំណូលបានរាប់ម៉ឺនដុល្លារ និងបានធ្វើឱ្យមានជីវភាពគ្រួសាររបស់ពួកគាត់ កាន់តែប្រសើរឡើងរតាមរយៈរបរមួយនេះ។
ដោយថ្ងៃនេះផងដែរ Business Cambodia នឹងធ្វើការលើកយក ៤ ចំណុចសំខាន់ៗដែលអ្នកគួរតែអនុវត្ត បើចង់ទទួលបានជោគជ័យនៅលើវិស័យលក់ទំនិញអនឡាញ។ ដោយចំណុចសំខាន់ៗទាំង ៤ នោះមានដូចជា៖
១.នាំចូលទំនិញដោយខ្លួនឯង៖ បើអ្នកមិនចេះបញ្ជាទិញទំនិញពីរោងចក្រទេនោះ អ្នកអាចនឹងជួបបញ្ហាមួយលក់មិនសូវចំណេញ ឬចំនេញបានតិច។ ដោយសារតែទំនិញដែលអ្នកយកពីគេមកលក់ ជាទំនិញដៃទី៣ទៅហើយ មានន័យថា អ្នកជាជនទីបីដែលទទួលទំនិញទាំងនោះនៅក្នុងតម្លៃខ្ពស់ ធ្វើអោយអ្នកយកទៅលក់បន្តមិនបានចំណេញច្រើនឡើយ។ ហើយដើម្បីបញ្ជៀសបញ្ហាទាំងនេះ អ្នកត្រូវតែទំនាក់ទំនងដោយផ្ទាល់ទៅកាន់រោងចក្រ ទំនិញបោះដុំធូរថ្លៃ ឫលក់រាយធូរថ្លៃ។
២. ផលិតផលមិនស្មុគស្មាញ៖ ប្រសិនបើអ្នកមិនចង់វិលមុខនៅពេលដែលអ្នករកស៊ីអនឡាញទេនោះ អ្នកមិនគួរយកផិតផលដែលស្មុកស្មាញយកមកលក់នោះទេ។ ផលិតផលស្មុកស្មាញនៅក្នុងទីនេះ គឺចង់សំដៅទៅលើផលិតផលណាដែលមានជម្រើសច្រើនពេក ឧ.ដូចជាការលក់ស្បែកជើងជាដើម។ ដោយការលក់ស្បែកជើងយើងមិនអាចលក់តែមួយលេខឬក៏មួយទំហំនោះទេ ពោលគឺយើងត្រូវមានច្រើនជម្រើស ព្រោះអតិថិជនមានទំហំជើងខុសៗគ្នា។
បន្ថែមពីនេះទៀត ក៏មានអ្នកលក់ស្បែកជើងនៅលើអនឡាញមួយចំនួនធំជួបបញ្ហាដ៏គួរឱ្យធុញទ្រាន់មួយ ដោយជួនកាលផ្ញើរស្បែកជើងដល់ដៃអតិថិជនហើយ តែចុងក្រោយបែរជាត្រូវផ្ញើរមកវិញដោយសារតែមិនត្រូវជើងក៏មាន។ ដូច្នេះហើយវាធ្វើឱ្យខាតពេលវេលានិងខាតលុយថ្លៃជញ្ជូនច្រើនដង។ សរុបមក សម្រាប់អ្នករកស៊ីលក់អនឡាញថ្មីថ្មោង អ្នកមិនគួរយកផលិតផលដែលស្មុកស្មាញយកមកលក់នោះទេ។
៣. ពង្រឹងជំនាញទីផ្សារ និងការលក់៖ បើចង់ទទួលបានជោគជ័យក្នុងវិស័យលក់ទំនិញអនឡាញ អ្នកត្រូវតែចេះធ្វើទីផ្សារនិងចេះលក់។ បើទោះបីជាអ្នក មានផលិតផលឬសេវាកម្មល្អអស្ចារ្យយ៉ាងណាក៏ដោយ ប៉ុន្ដែបើអ្នកមិនចេះធ្វើទីផ្សារនិងការលក់ មិនចេះពីវិធីសាស្រ្តក្នុងការធ្វើការផ្សព្វផ្សាយឱ្យគេបានដឹង មិនចេះប្រើពាក្យពិកជាមួយអតិថិជនទេនោះ អ្នកប្រាកដអាចលក់ផលិតផលរបស់អ្នកដាច់ឡើយ។ ដូច្នេះហើយ បើចង់ជោគជ័យនៅលើវិស័យអ្នកឡាញ អ្នកគួរតែព្យាយាមអភិវឌ្ឍន៍ជំនាញនេះឱ្យបានជាប្រចាំ។
៤. ប្រើ Facebook ៖ ដូចយើងបានដឹងស្រាប់ហើយថា បច្ចុប្បន្ននេះ Facebook គឺជាបណ្ដាញសង្គមមួយដែលប្រជាជនខ្មែរយើងស្ទើរតែទូទាំងប្រទេសនិយមប្រើប្រាស់ ហើយFacebook ក៏បានក្លាយទៅជាឃ្លាំងផ្ទុកអតិថិជនរាប់លាននាក់។ ដូច្នេះហើយបើអ្នកចង់ទទួលបានជោគជ័យទៅលើវិស័យលក់ទំនិញអនឡាញនៅក្នុងទីផ្សារស្រុកខ្មែរ អ្នកគួរតែរៀនប្រើប្រាស់ Facebook ដើម្បីផ្សព្វផ្សាយលក់ឱ្យចំគោលដៅ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-02T09:41:59.154Z",
"category": "កំពូលអ្នកលក់",
"views": 1126,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
កុំបារម្ភ! បើបានធ្វើប័ណ្ណ ប.ស.ស ហើយមានជំងឺរ៉ំារ៉ៃទាំង១២ នេះ គឺអាចព្យាបាលមិនអ.ស់ថ្លៃឡើយ
|
https://business-cambodia.com/articles/don-t-wooried
|
ក្រោយពេលធ្វើប័ណ្ណបេឡាសន្តិសុខសង្គម (ប.ស.ស) សមាជិក ប.ស.ស ចំពោះអ្នកដែលមានជំងឺរុាំរ៉ៃទាំង១២ នេះ ក៏អាចព្យាបាលដោយប្រើប្រាស់ប័ណ្ណប.ស.ស បានដែរ។ ដោយជំងឺទាំង១២ នោះមានដូចជា៖
១. ជំងឺខ្សោយបេះដូង
២. ជំងឺសាច់ដុំបេះដូង
៣. ជំងឺរលាកថ្លើមប្រភេទបេរុាំរ៉ៃ
៤. ជំងឺរលាកថ្លើមប្រភេទសេរុាំរ៉ៃ
៥. ជំងឺតម្រង់នោមរុាំរ៉ៃ
៦. ជំងឺក្រិនថ្លើម
៧. ជំងឺសេសៃឈាមក្រហមបេះដូង
៨. ជំងឺវិបត្តិចង្វាក់បេះដូង
៩. ជំងឺក្រិនសរីរាង្គ
១០. ជំងឺវិកលចរិត
១១. ជំងឺលុយពុស
១២. ជំងឺតាឡាសគីមី
គួរបញ្ជាក់ថា សម្រាប់បងប្អូនដែលមានបំណងចង់ធ្វើប័ណ្ណ បសស នេះ បងប្អូនអាចធ្វើការសាកសួរព័ត៌មានបន្ថែម ផ្ទាល់នៅទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់បេឡាជាតិសន្តិសុខសង្គម ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-02T09:40:07.653Z",
"category": "ព័ត៌មានថ្មីៗ",
"views": 11365,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ដំណឹង! ៤ទីតាំងនេះ នៅប្រទេសកម្ពុជា បានជាប់ជាគោលដៅទេសចរណ៍ ទាក់ទាញបំផុតនៅអាស៊ី
|
https://business-cambodia.com/articles/cambodia-touristm-and-trip-advisor
|
តាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ស្ថាប័នទេសចរណ៍ថ្នាក់ពិភពលោក TripAdvisor បានវាយតម្លៃនិងផ្តល់ឱ្យ ទីតាំងទេសចរណ៍សំខាន់ៗចំនួន៤កន្លែង នៅប្រទេសកម្ពុជា ជាប់ជាគោលដៅទេសចរណ៍ទាក់ទាញបំផុត ក្នុងចំណោមគោលដៅទាំង២៥ នៅអាស៊ី។
ក្នុងនោះគោលដៅទេសចរ ទាក់ទាញបំផុតក្នុងប្រទេសកម្ពុជា ដែលផ្តល់ឱ្យដោយស្ថាប័ន TripAdvisor មាន៤ទីតាំងដូចខាងក្រោម៖
ទីតាំងទី១.ប្រាសាទអង្គរវត្ត នៅលំដាប់លេខ ២
ទីតាំងទី២. ប្រាសាទតាព្រហ្ម នៅលំដាប់ទី ១៩
ទីតាំងទី៣. ប្រាសាទបាយ័ន លំដាប់ទី ២០
ទីតាំងទី៤. សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង លំដាប់ទី ២២
សូមជម្រាបផងដែរថាស្ថាប័ន TripAdvisor គឺជាក្រុមហ៊ុនធំមួយរបស់អាមេរិក កំពុងប្រតិបត្តិការជាភ្នាក់ងារទេសចរណ៍អនឡាញនៅក្នុង៤០ប្រទេស ដែលជាគេហទំព័រកក់សេវាកម្មសម្រាប់ដំណើរកម្សាន្ត ក្រៅប្រទេសល្អបំផុតមួយ នៅជុំវិញពិភពលោក មានតួនាទីជាអ្នកមាតិកាសម្បូរបែបលើការណែនាំអំពី បទពិសោធន៍អំពីការធ្វើដំណើរ កន្លែងស្នាក់នៅ ភោជនីយដ្ឋាន និងប្រភេទនៃមធ្យាបាយការធ្វើដំណើរជាដើម៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-02T09:24:57.506Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 544,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ក្រុមហ៊ុនទេសចរណ៍វេជ្ជសាស្រ្ត GHNT Service នៅកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មានស្តីពីភាពជាដៃគូសហការជាមួយមន្ទីរពហុព្យាបាលអាប៉ូឡូ (APOLLO Kolkata) ប្រចាំប្រទេសឥណ្ឌា
|
https://business-cambodia.com/articles/ghnt-service-medical-tourism-in-cambodia-holds-press-conference-on-partnership-with-apollo-kolkata
|
កាលពីរសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុនទេសចរណ៍វេជ្ជសាស្រ្ត GHNT Service នៅ កម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានស្តីពីភាពជាដៃគូសហការជាមួយមន្ទីររពហុព្យាបាលអាប៉ូឡូ (APOLLO Kolkata) ប្រចាំប្រទេសឥណ្ឌា។
លើសពីនេះទៀតដែរ វេជ្ជបណ្ឌិតឯកទេស ២ រូប ដែលមកពីមន្ទីរពហុព្យាបាលអាប៉ូឡូ (APOLLO Kolkata) នៅឯប្រទេសឥណ្ឌា ក៏បានអញ្ជើញមកកាន់ប្រទេសកម្ពុជា ក្នុងជំនួបពិសេសមួយជាមួយនឹង ក្រុមហ៊ុនទេសចរណ៍វេជ្ជសាស្ត្រ GHNT Service Co.,Ltd ដើម្បីធ្វើការចែករំលែកចំណេះដឹងទាក់ទងនឹង បច្ចេកវិទ្យាចុងក្រោយក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាម និងការផ្លាស់ប្តូរ និងវះកាត់ក្រពះ ពោះវៀន ថ្លើម។
នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃនោះ លោកវេជ្ជបណ្ឌិត DR. DEBMALYA BHATTACHARYA បានចែករំលែកចំណេះដឹងទាក់ទងនឹងវិធីសាស្រ្តក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមតាមរយៈវិធីសាស្រ្តប្តូរខួរឆ្នឹង (Bone Marrow Transplant) ឬតាមរយៈវិធីសាស្រ្ត carT cell Therapy ដែលជាបច្ចេកទេសចុងក្រោយបំផុតនៃប្រតិបត្តិការព្យាបាលមហារីកគ្រាប់ឈាម។ ដូចគ្នានោះដែរ លោកវេជ្ជបណ្ឌិត DR. SUPRIYO GHATAK ក៏បានផ្ដល់អនុសាសន៍ទាក់ទងនឹងបច្ចេកទេសនៃការផ្លាស់ប្តូរ និងវះកាត់ក្រពះ ពោះវៀន ថ្លើម ក៏ដូចជាបញ្ហាទាក់ទងនឹងថង់ទឹកប្រមាត់និងលំពែង ដោយប្រើវិធីសាស្រ្តជឿនលឿនបំផុតតាមរយះការព្យាបាលដោយមិនប្រើការវៈកាត់ចំណាយរយៈពេលខ្លី និងជាសះមុខរបួសបានលឿនបំផុត។
បន្ទាប់ពីនោះមក ក្រុមហ៊ុនទេសចរណ៍វេជ្ជសាស្រ្ត GHNT Service បានបន្តរៀបចំកម្មវិធីសិក្ខាសាលាដ៏ពិសេសមួយ នៅសណ្ឋាគារ Fairfield by Marriott Phnom Penh ដែលបានផ្តល់នូវចំណេះដឹងពាក់ព័ន្ធអំពីប្រភេទជម្ងឺ និងវិធីព្យាបាលដូចដែលរៀបរាប់ខាងលើនេះ ជូនដល់សិក្ខាកាមដែលបានអញ្ជើញចូលរួម អាចស្វែងយល់ និងមានឱកាសបានជជែកសួរនាំជាមួយនឹងលោកវេជ្ជបណ្ឌិតទាំងពីររូបដោយផ្ទាល់ផង ដែរ។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត លោកវេជ្ជបណ្ឌិត បណ្ឌិត DR. DEBMALYA BHATTACHARYA និង DR. SUPRIYO GHATAK ក៏បានផ្ដល់ការពិគ្រោះយោបល់ ដោយឥតគិតថ្លៃជូនអ្នកជម្ងឺដែលមានបញ្ហាទាក់ទងនឹងមហារីកគ្រាប់ឈាម និង ការផ្លាស់ប្តូរ និងវះកាត់ក្រពះ ពោះវៀន ថ្លើម ។ល។
សូមជម្រាបជូនថា ក្រុមហ៊ុនទេសចរណ៍វេជ្ជសាស្រ្ត GHNT service ជាក្រុមហ៊ុនបង្កើតថ្មីនៅកម្ពុជា ដែលផ្តល់សេវាកម្មជូនអតិថិជនរួមមាន៖
ការរៀបចំការណាត់ជួបជាមួយវេជ្ជបណ្ឌិត សម្រាប់ធ្វើការពិគ្រោះយោបល់
ការរៀបចំយន្តហោះសង្គ្រោះបន្ទាន់ និងរថយន្តសង្គ្រោះបន្ទាន់
ការផ្តល់ជំនួយដល់អ្នកជម្ងឺ និងសេវាកម្មអាទិភាពផ្សេងៗ
ការរៀបចំការពិគ្រោះយោបល់ពីចម្ងាយ
ការជួយក្នុងការស្នើសុំវីសាសម្រាប់ព្យាបាលជម្ងឺ
ការរៀបចំកន្លែងស្នាក់នៅ នៅមន្ទីរពេទ្យ
ការរៀបចំសំបុត្រយន្តហោះ ការរៀបចំឡានដើម្បីទទួលទៅមន្ទីរពេទ្យ និងដាក់ចុះ ការរៀបចំអ្នកបកប្រែ
ការរៀបចំផែនការនៃការព្យាបាល និងផ្តល់ជូននូវប្រវត្តិរូបរបស់វេជ្ជបណ្ឌិត។ល។
ប្រទេសគោលដៅមាន៖ ថៃ កូរ៉េ តួគី ឥណ្ឌា និង អារ៉ាប់ដែលមានឌូបៃ ជាដើម។
មន្ទីរពេទ្យសាជីវកម្មរបស់ក្រុមហ៊ុន GHNT Service ទាំងអស់ត្រូវបានបញ្ជាក់ដោយគណៈកម្មការចម្រុះអន្តរជាតិ Joint Commission International ហៅកាត់ថា JCI។ ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន GHNT Service Co. ltd. លោកអ្នកអាចទំនាក់ទំនងទៅកាន់
លេខទូរស័ព្ទ៖ +855(23) 881 331/ 093 881 331
អ៊ីម៊ែល៖ info@ghntservice.com
ឬគេហទំព័រ៖ www.ghntservice.com
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-02T09:24:48.466Z",
"category": "PR",
"views": 908,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
បើច្បាស់ថាចាប់ដៃគូជាប្ដីប្រពន្ធ នេះជាកុងធនាគារ៣ប្រភេទ អ្នកគួរមានបើចង់សាងគ្រួសារមួយជីវភាពធូធារ
|
https://business-cambodia.com/articles/three-types-of-bank-account-you-should-have
|
នៅពេលអ្នកសម្រេចចិត្តរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ ការចាត់ចែងលុយគឺពិតជាមានសារសំខាន់ដើម្បីចៀសវាងមានភាពរកាំរកុសព្រោះលុយកាក់និងជួបបញ្ហាលុយកាក់នៅក្នុងគ្រួសារ។ ជាពិសេសពេលអ្នកចេះចាត់ចែងលុយកាក់បានល្អនោះគ្រួសារនឹងកាន់តែមានជីវភាពល្អប្រសើរ។
ទាក់ទងនឹងរឿងលុយកាក់នេះដែរខាងក្រោមនេះគឺជាប្រភេទកុងធនាគារចំនួន៣ដែលអ្នកទើបចាប់ដៃគ្នាជាប្ដីប្រពន្ធគួរចាត់ចែងលុយទៅតាមប្រភេទកុងនីមួយៗដើម្បីគ្រប់គ្រងលុយបានល្អហើយអាចសល់លុយកសាគ្រួសារមួយមានជីវភាពធូធារ។
១. កុងចំណាយផ្ទាល់ខ្លួន
ទោះបីជានៅជាមួយគ្នាជាប្ដីប្រពន្ធពិតមែនតែអ្នកក៏មានចំណាយផ្ទាល់ខ្លួនរៀងខ្លួនប្រចាំថ្ងៃដែរ។ ដូច្នេះអ្នកនិងដៃគូគួរមានកុងសម្រាប់ចំណាយផ្ទាល់ខ្លួនហើយរាល់ថ្ងៃអ្នកអាចចាយលុយផ្ទាល់ខ្លួនកាត់ចេញពីកុងនេះ។ ឧទាហរណ៍ចំណាយលើការអាហាពេលព្រឹក ចំណាយលើការធ្វើដំណើរនិងចំណាយផ្សេងៗផ្ទាល់ខ្លួនអ្នកអាចចាយចេញពីកុងមួយនេះ។
២. កុងចំណាយរួម
អ្នកគួរមានកុងចំណាយរួមនៅក្នុងគ្រួសារ។ ត្រង់នេះដំបូងដៃអ្នកត្រូវកត់ត្រានូវចំណាយរួមនៅក្នុងគ្រួសារថាតើមួយខែៗជាមធ្យមក្នុងគ្រួសារអ្នកចំណាយរួមមានអ្វីខ្លះហើយចំណាយប៉ុន្មានប្រចាំខែ។ ចំណាយរួមក្នុងគ្រួសារ មានដូចជា ថ្លៃស្នាក់នៅ ទឹកភ្លើង អាហារនិងចំណាយរួមផ្សេងៗទៀត។ ត្រង់នេះឧទាហរណ៍ចំណាយរួមក្នុងគ្រួសារអ្នកមួយខែជាមធ្យម៣០០ដុល្លារ ពេលបើកប្រាក់ខែមកអាចដក៣០០ដុល្លារមកដាក់ក្នុងកុងរួមចំណាយសម្រាប់ចំណាយប្រចាំខែ។ កុងចំណាយរួមនេះ ពេលដៃគូអ្នកចាយលើអ្វីមួយគឺអ្នកទាំង២ដឹងដោយសារកុងនេះអាចភ្ជាប់ប្រើប្រាស់បានរួមគ្នា។
៣. កុងសន្សំរួម
អ្នកត្រូវមានគោលដៅសន្សំរួមព្រោះអ្នកបានសម្រេចរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ។ ដូច្នេះអ្នកគួរមានកុងសន្សំរួមគ្នាដើម្បីងាយសម្រេចគោលដៅរួម។ ជាធម្មតាពេលមនុស្សចាប់ផ្ដើមកសាងគ្រួសារ ពួកគាត់តែងតែមានគោលដៅសំខាន់ៗដូចជា ទិញផ្ទះ ទិញឡាន ចេញរកស៊ីនិងវិនិយោគជាដើម។ ដូច្នេះអ្នកនិងដៃគូត្រូវតែមានគោលដៅសន្សំរួមគ្នាទើបងាយនឹងសម្រេចគោលដៅទាំងនេះ។ អញ្ចឹងកុងសន្សំរួមគឺពិតជាសំខាន់ដែលអ្នកមិនគួរមើលរំលងឡើយ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-02T08:59:36.588Z",
"category": "ហិរញ្ញវត្ថុ",
"views": 858,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ដូចទឹកនិងប្រេង! បុគ្គលិ.ក៣ប្រភេទ ធ្វើការមិនសូវចុះសម្រុង និងឧស្សាហ៍ឈ្លោះគ្នានៅកន្លែងធ្វើកា.រ
|
https://business-cambodia.com/articles/conflict-employee-workplace
|
សព្វថ្ងៃនៅស្ថាប័ន ភាគច្រើនគឺមានបញ្ហាមនុស្ស ដែលជាឧបសគ្គរំាងស្ទះដំណើរការអាជីវកម្មនិងសកម្មភាពការងារ ទន្ទឹមនឹងនេះបញ្ហាបុគ្គលិកឈ្លោះគ្នាក៏បញ្ហាមួយក្នុងចំណោមនោះផងដែរ។
យ៉ាងណាមិញខាងក្រោមនេះជាការសិក្សាពីសាកលវិទ្យាល័យ Harvard អំពីបុគ្គលិក៣ប្រភេទ បើដាក់ក្បែរគ្នា ឱ្យធ្វើការងារជាមួយគ្នា មិនខុសពីដាក់ទឹកចូលប្រេងនោះទេ ពោលគឺមិនសូវចុះសម្រុងគ្នា និងឧស្សាហ៍កើតជម្លោះផ្ទៃក្នុង។
១. ជំនាញដូចគ្នា ប្រកួតប្រជែងផលប្រយោជន៍៖ នៅក្នុងក្រុមហ៊ុនមួយមាន បុគ្គលិកច្រើននាក់នៅក្នុងជំនាញតែមួយ នឹងធ្វើឱ្យពួកគេឆាប់ឈ្លោះគ្នាលើទំនាស់ផលប្រយោជន៍ និងការប្រកួតប្រជែងប៉ែងជើង យកលាភសក្ការៈ។
ក្នុងនោះមូលហេតុនៃទំនាស់ភាគច្រើនកើតឡើងជារឿយៗ ដូចជាការធ្វើការងារដូចគ្នា ចំណេះជំនាញដូចគ្នា ទំហំការងារប៉ុនគ្នាឬប្រហាក់ប្រហែលគ្នា ប៉ុន្តែមានម្នាក់បានឡើងតំណែង ម្នាក់ទៀតមិនបានឡើងតំណែង ដែលខុសពីការរំពឹងទុករបស់បុគ្គលិកនៅកន្លែងធ្វើការ។
២. អត្តសញ្ញាណក្នុងទំនាក់ទំនង៖ បុគ្គលិកដែលឧស្សាហ៍ឈ្លោះគ្នា ពេលខ្លះអាចមិនមែនជាបញ្ហាផលប្រយោជន៍នោះទេ ប៉ុន្តែវាអាចបណ្តាលមកពី អត្តសញ្ញាណក្នុងទំនាក់ទំនង ពោលគឺគំនិតនិងការអនុវត្តលើការងារបានដើរប្រញ្ចោសគ្នា ដោយម្នាក់គិតថាធ្វើបែបនេះល្អ ម្នាក់ថាធ្វើបែបនោះល្អជាង ទាំងម្នាក់ទៀតចង់បានបែបអញ្ចុះគ្រាន់បើជាងជាដើម។
ដោយក្នុងនោះបញ្ហាជាក់ស្តែងមួយចំនួនដែលអាចកើតឡើងដោយសារ មូលហេតុនៃអត្តសញ្ញាណ ទំនាក់ទំនងនេះមានដូចជា របៀបធ្វើការមានលក្ខណៈខុសគ្នាខ្លាំង វិន័យការងារមិនស៊ីមេទ្រីគ្នា ការនិយាយស្តីមិនយល់គ្នា ឬទំនាក់ទំនងរវាងបុគ្គលទ្វេភាគី មានភាពល្អក់កករនឹងគ្នាពីដើមទីស្រាប់។
៣. អត្តចរិតនិស្ស័យកំណើត៖ អ្នកខ្លះប្រើចរិតនៅផ្ទះនៅកន្លែងធ្វើការ អ្នកខ្លះមិនសម្របខ្លួនតាមការតម្រូវការការងារ ហើយប្រកាន់ទម្លាប់រស់តាមនិស្ស័យកំណើតរបស់ខ្លួន មិនថាអត្តចរិតនោះប៉ះពាល់ឬមិនប៉ះពាល់អ្នកដទៃជុំវិញខ្លួននោះទេ ដោយហេតុផលនេះក៏ជាមូលហេតុដែលធ្វើឱ្យបុគ្គលិកធ្វើការជាមួយគ្នា ឧស្សាហ៍ឈ្លោះគ្នានិងខ្វែងគំនិតគ្នាដែរ។
ជួនកាលបញ្ហាអត្តចរិតរបស់បុគ្គលម្នាក់ៗនៅកន្លែងធ្វើការ ដែលមានដូចជាការនិយាយដើមគ្នា ពន្លើសឬបង្កាច់បង្ខូចគ្នានេះក៏បានជះឥទ្ធិពល ដល់សុមាលភាពនៅកន្លែងធ្វើការងារ ដូចជាបង្កឱ្យថ្នាក់លើឈឺក្បាល បុគ្គលិកដទៃកើតជំងឺថប់បារម្ភ និងបរិយាកាសពុលផងដែរ។
ជាការពិតណាស់គ្មានស្ថាប័នណាដែលថាគ្មានបញ្ហាបុគ្គលិកឈ្លោះគ្នានោះទេ ប៉ុន្តែដើម្បីអាចកាត់បន្ថយបញ្ហានេះឱ្យនៅទាបបំផុត ថា្នក់ដឹកនាំគឹមានតួនាទីចម្រាញ់មនុស្ស ដាក់ពួកគេធ្វើការឱ្យត្រូវកន្លែង សង្កេតមើលនិងបង្កើតក្រុមការងារដែលមានអត្តចរិត ផ្នត់គំនិតស្រដៀងគ្នា ហើយបញ្ចូលយុទ្ធសាស្រ្តចិត្តវិទ្យាផ្សេងៗ ដើម្បីឱ្យមនុស្សរួមគ្នាធ្វើការងារជាធ្លុងមួយបាន៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-02T08:32:49.026Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 3791,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
បញ្ចុះតម្លៃកប់! តស់មកដឹងតម្លៃរថយន្ត Mazda 2 សេរីឆ្នាំ 2025 នៅខ្មែរគិតត្រឹមពាក់កណ្តាលឆ្នាំនេះ តម្លៃចុះច្រើន
|
https://business-cambodia.com/articles/mazda-2-2025-new-pri-in-kh
|
ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលតែងតែនិយមគាំទ្ររថយន្តជប៉ុន ដែលមានតម្លៃខ្ទង់២ម៉ឺនស្តើង ជាពិសេសបងប្អូនដែលជាហ្វេនរបស់ក្រុមហ៊ុន Mazda ត្រូវប៉ាន់តែម្តង ខណៈពេលនេះក្រុមហ៊ុនកំពុងដាក់លក់រថយន្ត Mazda 2 សេរីឆ្នាំ 2025 នៅខ្មែរ តម្លៃត្រឹម២ម៉ឺនដុល្លារស្តើង។
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ Mazda Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ជំនាន់ថ្មី តម្លៃថ្មី ជាមួយរថយន្ត Mazda 2 សេរីឆ្នាំ 2025 កក់មុន បានមុន ជាមួយតម្លៃត្រឹមតែ ២១,៩៩៩ដុល្លារតែប៉ុណោះ។
លើសពីនេះ ក្រុមហ៊ុនបានបញ្ជាក់ច្បាស់ផងដែរថា ការផ្តល់ជូននេះសម្រាប់តែអតិថិជនដែលធ្វើការកក់ទុកមុនតែប៉ុណ្ណោះ រួសរាន់ឡើងកំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅណា។
គួរជម្រាបផងដែរថា ប្រសិនជាប្រិយមិត្តចង់ដឹងពត៌មានលម្អិត អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទផ្នែកលក់៖ 095 999 599 / 095 999 699
ទីតាំងទាំង 2 សាខារបស់ក្រុមហ៊ុន Mazda កម្ពុជា
សាខាពោធិ៍ចិនតុង bit.ly/MazdaShowroomPochentong
សាខាមានជ័យផ្លូវ60m: bit.ly/MazdaShowroomMeanchey
#Mazda #MazdaCambodia #MazdaPochentong #MazdaMeanchey
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-02T06:11:15.477Z",
"category": "កំពូលអ្នកលក់",
"views": 2725,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
នេះជាទីតាំងចាប់ផ្ដើមសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ខណៈថ្ងៃ៥ សីហា នឹងបើកដំណើរការ
|
https://business-cambodia.com/articles/funan-techo-canal-start-construction
|
គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវចាប់ផ្ដើមការសាងសង់ពីចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងរៀបចំទីតាំងដើម្បីត្រៀមបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។
បើយោងតាមការបញ្ជក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ទីតាំងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវរៀបចំឡើងស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈគម្រោងនឹងចាប់ផ្ដើមឡើងនៅក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ ការបញ្ជាក់របស់ឯកឧត្ដម ត្រូវបានឡើងនៅក្នុងការចុះពិនិត្យទីតាំងខាងលើកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។
គម្រោងព្រែកជីកហ្វូណនតេជោជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។ តាមការសិក្សា គម្រោងព្រែកជីកហ្វូណនតេជោនេះ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកែប ដោយឆ្លងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដកែប។ ហើយគម្រោងនេះនឹងត្រូវចំណាយថវិកាសាងសង់ប្រមាណ ១.៧ ពាន់លានដុល្លារ។
នៅលេចរូបរាងគម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ កាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចូល-ចេញ ហើយធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើសមាហរណកម្មការដឹកជញ្ជូនផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន។ គម្រោងនេះក៏នឹងចូលរួមកាត់បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកាត់បន្ថយគ្រោះទឹកជំនន់ និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនផងដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-02T06:08:43.692Z",
"category": "អចលនទ្រព្យ",
"views": 1167,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
មកស្គាល់ប្រវត្តិ និងស្នាដៃធំៗ របស់អភិបាលខេត្តតាកែវថ្មី ជាមនុស្សដំបូងបញ្ជាឱ្យ ទម្លាក់ស្លាកផ្សាយស្រាបៀរ
|
https://business-cambodia.com/articles/former-governor-of-stung-treng-province
|
ឯកឧត្តម វ៉ី សំណាង បានចូលកាន់តំណែង អភិបាលខេត្តតាកែវ ជាផ្លូវការ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោយបានកាន់តួនាទីជាអភិបាលខេត្តកំពង់ស្ពឺ អស់រយៈពេល៨ឆ្នាំ។ ខាងក្រោមនេះ គឺជាប្រវត្តិ និងស្នាដៃធំៗ ដែលលោកធ្លាប់បានកសាង៖
ឯកឧត្តម វ៉ី សំណាង បានចាប់កំណើតក្នុងឆ្នាំ១៩៧៤ នៃត្រកូលមន្ត្រីរាជការមួយក្នុងភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ លោកបានបញ្ចប់ថ្នាក់បាក់ឌុបក្នុងឆ្នាំ១៩៩១ និងបន្តសិក្សានៅសាលាជាតិកសិកម្មព្រែកលាប នៅឆ្នាំ១៩៩៣-ឆ្នាំ១៩៩៤។ ក្រោយមកទៀត លោកបានសិក្សាយកបរិញ្ញាបត្រផ្នែកច្បាប់ នៅសាកលវិទ្យាល័យបៀលប្រាយ និងថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះ លោកក៏ជាថ្នាក់ដឹកនាំខេត្តមួយរូប ដែលបានបន្តការសិក្សាថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។
យ៉ាងណាមិញ ចំពោះអាជីពការងារ ឯកឧត្តម វ៉ី សំណាង បានចាប់ផ្ដើមចូលបម្រើការដំបូង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៩៥ រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥ ជានាយកផ្នែករដ្ឋបាលព្រៃឈើ នៅក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។ បន្ទាប់មកនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ លោកក៏បានឡើងតំណែងទៅជាអភិបាលខេត្តកំពង់ស្ពឺ និងទើបតែប្តូរមកកាន់តួនាទីជាអភិបាលខេត្តតាកែវ ជាផ្លូវការ កាលពីរសៀលម្សិលមិញនេះ។
ក្នុងនោះ កាលគ្រាលោកនៅជាចៅហ្វាយខេត្តកំពង់ស្ពឺ ក្រៅពីការខិតខំប្រឹងប្រែង អភិវឌ្ឍ ផ្លាស់ប្តូរមុខមាត់ខេត្តមួយនេះ លើការស្តារហេដ្ឋារចនាសម្ព័ន្ធ និងការសាងសមិទ្ធផលជាច្រើនទៀត អ្វីដែលជាការកត់សម្គាល់ ឯកឧត្តម វ៉ី សំណាង គឺជា អភិបាលខេត្តដំបូងគេ ដែលបានបញ្ជាឱ្យទម្លាក់ស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរ ទាំងអស់ចេញពីក្នុងខេត្តកំពង់ស្ពឺ។ លើសពីនេះ ក្នុងពិធីប្រកាសចូលកាន់ណែង លោកអភិបាលខេត្តតាកែវថ្មីរូបនេះ បានប្ដេជ្ញាចិត្ត បន្តកៀរគរអ្នកវិនិយោគមកអភិវឌ្ឍន៍ខេត្តតាកែវឱ្យកាន់តែរីកចម្រើន ដែលជាផ្នែកមួយនៃការចូលរួមរុញកំណើនសេដ្ឋកិច្ចជាតិ និងនិយាយដោយឡែក គឺជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តឱ្យមានភាពល្អប្រសើរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-02T05:52:51.887Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 16164,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្រុមហ៊ុន អាយជីត្រេឌីងគ្រុបបានរៀបចំពិធីជប់លៀងអបអរសាទរ ការសម្ពោធជាផ្លូវការសាប៊ូកូនក្មេងសរីរាង្គម៉ាក KLEN ដំបូងគេនៅកម្ពុជា និងខួបមួយឆ្នាំនៃផលិតផល១នេះ មានវត្តមាននៅលើទីផ្សារ
|
https://business-cambodia.com/articles/ig-trading-klen-
|
នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៤ រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនអាយជីត្រេឌីងគ្រុប បានរៀបចំកម្មវិធីថ្លែងអំណរគុណទៅដល់ដៃគូអាជីវកម្មនៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ ដើម្បីបង្ហាញឲ្យឃើញកាន់តែច្បាស់បន្ថែមទៀតពីការប្តេជ្ញាចិត្តចំពោះដៃគូអាជីវកម្មរបស់ខ្លួននៅទូទាំងប្រទេស ដែលលើកស្ទួយផលិតផលក្នុងស្រុក ផលិតដោយស្នាដៃកូនខ្មែរ រួមជាមួយនឹងការអបអរចំពោះការគាំទ្រយ៉ាងខ្លាំងក្លា និង ភាពជោគជ័យដ៏ត្រចះត្រចង់ទាំងឡាយ ដែលបានឆ្លងកាត់រួមគ្នាអស់រយៈពេល ១ ឆ្នាំកន្លងទៅនេះ។
លោក ចន្ទ័ បញ្ញារិទ្ធ នាយកប្រតិបត្តិក្រុមហ៊ុនអាយជី ត្រេឌីងគ្រុប មានប្រសាសន៍ថា អតិថិជនតែងតែបង្ហាញនូវកង្វល់ហេតុអ្វីបានជាផលិតផលក្នុងស្រុកត្រូវលក់ស្មើរ ឬប្រហាក់ប្រហែលផលិតផលនាំចូល?
ដើម្បីឲ្យផលិតផលក្នុងស្រុកអាចរស់បាន និងប្រកួតជាមួយផលិតផលនាំចូលបានលុះត្រាតែ :
១.យើងនាំគ្នាប្រើប្រាស់ផលិតផលក្នុងស្រុកដើម្បីឲ្យកំណើននៃការផ្គត់ផ្គង់កើនឡើង ការផលិតកើនឡើង នាំឲ្យថ្លៃថេររបស់ថ្លៃដើមធ្លាក់ចុះ នាំឲ្យតម្លៃរបស់យើងអាចប្រគួតជាមួយគេបានហើយ។
២.បងប្អូនអ្នកប្រើប្រាស់ទាំងអស់ឈប់គិតថាផលិតផលក្នុងស្រុក ប្រើប្រាស់វត្ថុធាតុដើមដែលមានតម្លៃធូរថ្លៃ គឺពួកយើងបានខិតខំស្វែងរកនូវគុណភាពជូនបងប្អូន។
លោក សាង ប៉េងគី នាយកប្រតិបត្តិក្រុមហ៊ុនខ្មែរហៅហូល & ហ៊ែលឃែរ (ហៅកាត់ថា KHH) បានថ្លែងថា
បេសកកម្មរបស់យើង គឺក្លាយជាក្រុមហ៊ុនក្នុងស្រុកទី១ ដែលផ្ដល់ជូននូវផលិតផលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននិង ផលិតផលសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ប្រកបដោយគុណភាពខ្ពស់ដល់អ្នកប្រើប្រាស់ អ្នកលក់ដុំនិង អ្នកលក់រាយក្នុងប្រទេសកម្ពុជា។
គួររំលឹកផងដែរថា សាប៊ូកូនក្មេងសរីរាង្គម៉ាកក្លិន ដំបូងគេនៅកម្ពុជា រូបមន្តពីប្រទេសកូរ៉េ ផ្សំពីសារ៉ាយសមុទ្រស្ពីរ៉ូលីណា ជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយ ដែលសំបូរទៅដោយវីតាមីន E ជំនួយស្បែកឲ្យទន់ល្មើយ ការពារពីប្រតិកម្មអាលែហ្សី និងពន្លឿនសក់ដុះបានល្អ ៕
សាប៊ូលាងដបទឹកដោះម៉ាក KLEN ផលិតពីរូបមន្តធម្មជាតិ ១០០% ដែលកម្ចាត់មេរោគបានល្អបំផុត ប្រើបានជាមួយដបទឹកដោះគោ ក្បាលដោះ ក៏ដូចជារបស់របរ ប្រើប្រាស់ផ្សេងៗរបស់ទារក។
សាប៊ូកូនក្មេងសរីរាង្គម៉ាក KLEN ដំបូងគេនៅកម្ពុជា
អំពីក្រុមហ៊ុន
នៅឆ្នាំ ២០១៩ IG Trading បានទទួលសិទ្ធផ្ដាច់មុខពី DANA Dairy ក្នុងការចែកចាយផលិតផលទឹកដោះគោម្សៅសម្រាប់កុមារ និងទារកនៅ កម្ពុជា។ ដាណា ឌែរី គ្រុប គឺជាអ្នកផលិត និងផ្គត់ផ្គង់ទឹកដោះគោជាច្រើនមុខទៅកាន់ទីផ្សារពិភពលោកជាមួយនឹងរោងចក្រធំៗរបស់ខ្លួននៅក្នុងប្រទេសបារាំង ស្វីស និងអេស្តូនី។ បច្ចុប្បន្ន DANA Dairy Group ប្រតិបត្តិការចែកចាយផលិតផលរបស់ខ្លួនទៅកាន់ជាង 40 ប្រទេសទូទាំងពិភពលោក។
ឆ្នាំ ២០២៣ ក្រុមហ៊ុន IG Trading Group បានក្លាយជាដៃគូផ្លូវការជាមួយក្រុមហ៊ុន KHH ដើម្បីចែកចាយផលិតផលក្នុងស្រុកដែលមានគុណភាពគឺសាប៊ូកក់សក់ ដុសខ្លួន សាប៊ូលាងដប សម្រាប់កុមារនិងទារក ម៉ាក KLEN ដែលជាយីហោបញ្ជាក់ពីគុណភាពរបស់ខ្មែរ ជាមួយនឹងរូបមន្ត ពីប្រទេសកូរ៉េខាងត្បូង ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-02T04:38:48.509Z",
"category": "PR",
"views": 368,
"author": {
"first_name": "Sreymom",
"last_name": "Cha",
"email": "sreymomcha069@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្រុមហ៊ុនមកពីម៉ាឡេស៊ី ត្រៀមចុះសិក្សានៅខ្មែរដើម្បីដាំដុះផ្លែទុរេន
|
https://business-cambodia.com/articles/durean-malaysia
|
ក្រុមហ៊ុនមកពីប្រទេសម៉ាឡេសុី គ្រោងចុះមកសិក្សានៅកម្ពុជាដើម្បីដាំដុះទុរេន ខណៈខេត្តទាំង៩នេះនៅកម្ពុជាដែលមានដូចជា៖ខេត្តកំពត ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តកំពង់ធំ ជាខេត្តដែលបានដាំដុះទុរេន។
ជាក់ស្តែង កាលពីថ្មីៗនេះ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបប្រតិភូសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក មកពីប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាពីគម្រោងសិក្សាការដាំទុរេននៅកម្ពុជា ដែលកិច្ចជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម។
នៅក្នុងជំនួបនៃកិច្ចប្រជុំ គណៈប្រតិភូសភាពាណិជ្ជកម្មម៉ាឡេស៊ី បានធ្វើបទបង្ហាញចែករំលែកនូវបទពិសោធន៍ និងបច្ចេកទេសព្រមទាំងពូជនៃដំណាំទុរេន ដែលធ្លាប់បានដាំ និងអនុវត្តនៅប្រទេសម៉ាឡេស៊ី ជូនអង្គពិភាក្សា។ ទន្ទឹមនឹងនោះតំណាងក្រុមហ៊ុនម៉ាឡេស៊ី លើកឡើងថានឹង មានគម្រោងធ្វើការវិនិយោគដាំទុរេននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវធ្វើការសិក្សាជាមុនសិន ថាតើមានដីស្ថិតនៅក្នុងខេត្តណាខ្លះ ដែលអាចដាំទុរេនទទួលបានទិន្នផលខ្ពស់។
ឯកឧត្តម ចាន់ សុវុឌ្ឍ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគោលបំណងនៃការសិក្សានេះ ដោយឱ្យអង្គភាពជំនាញពិនិត្យ និងសហការជាមួយភាគីខាងគណៈប្រតិភូសភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោកផងដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-02T03:53:41.680Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 1111,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មេធំ Facebook ពោលទាំងឈឺចា.ប់បែបនេះ នៅពេលដែលបុគ្គលិ.កពូកែៗ រត់ចោលខ្លួន
|
https://business-cambodia.com/articles/mark-zuckerberg-said-when-good-employee-resigned
|
ក្រោយបង្កើតក្រុមហ៊ុន Facebook ដំបូងក្នុងឆ្នាំ២០០៤ លោក Mark Zuckerberg និងក្រុមការងារបានប្រឹងធ្វើការមិនសំចៃដៃ រហូតអាចពង្រីកខ្លួនក្លាយជាអាណាចក្រ Meta ដែលជាចង្កោមបណ្តាញសង្គមដ៏ធំបំផុតមួយរបស់ពិភពលោក។ ប៉ុន្តែទម្រាំអាចដើរដល់ចំណុចនេះ លោកធ្លាប់ឆ្លងកាត់គ្រាដ៏ឈឺចាប់ គឺបុគ្គលិកពូកែ និងថ្នាក់ដឹកនាំកំពូលៗបានដាក់ពាក្យលាឈប់ស្ទើរអស់។
ថ្លែងនៅក្នុងសុន្ទរកថាដ៏វែងមួយ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ក្នុងកិច្ចទទួលសញ្ញាបត្រកិត្តិយសពីសាកលវិទ្យាល័យ Harvard មហាសេដ្ឋី Mark Zuckerberg បាននិយាយទាំងអួលដើមកយ៉ាងដូច្នេះថា៖ «កាលពី Facebook ចាប់ផ្តើមបាន ២-៣ឆ្នាំ មានក្រុមហ៊ុនធំៗចង់ទិញយក។ មនុស្សស្ទើរគ្រប់គ្នាស្ថិតក្នុងជួរគ្រប់គ្រងក្រុមហ៊ុន ចង់លក់ និងផ្តល់យោបល់ឲ្យខ្ញុំលក់ ប៉ុន្តែខ្ញុំមិនយល់ព្រម»។
លោកបានបន្តទៀតថា៖ «គ្រានោះខ្ញុំមានអារម្មណ៍ឯកាណាស់ ខ្ញុំគិតថា វាជាកំហុសខ្ញុំ។ ខ្ញុំសួរខ្លួនឯងថា តើខ្ញុំពិតជាខុសមែនឬ? ខ្ញុំគ្រាន់តែជាកូនក្មេងអាយុ២២ឆ្នាំម្នាក់ ដែលមិនសូវដឹងពីរបៀបធ្វើការប៉ុណ្ណោះ។ ប៉ុន្តែជាច្រើនឆ្នាំកន្លងទៅ ទើបខ្ញុំយល់ថា រឿងរ៉ាវដែលកើតឡើងយ៉ាងដូច្នេះ ដោយសារតែកង្វះស្មារតីសម្រេចគោលបំណងធំ»។
យ៉ាងណាមិញ លោក Mark Zuckerberg ពុំបានលក់ក្រុមហ៊ុន Facebook នោះទេ ដោយសារលោកមានក្តីស្រមៃចង់ពង្រីកវាឲ្យកាន់តែមានវិសាលភាពធំទូលាយក្នុងការផ្សាភ្ជាប់មនុស្សម្នាក់ទៅកាន់ចង្កោមមនុស្សជាច្រើន។ ម្យ៉ាងកាលនោះ លោកទើបបង្កើត News Feed ដំបូងដែលខ្លួនគិតថា វានឹងអាចជួយឲ្យ Facebook ផ្លាស់ប្តូររបៀបដែលមនុស្សយល់ដឹងអំពីពិភពលោក។
គួរជម្រាបផងដែរថា កាលពីជាង២១ឆ្នាំមុន លោក Mark Zuckerberg គ្រាន់តែជាយុវជនអាយុ១៩ឆ្នាំម្នាក់ ដែលមានអំនួតលើខ្លួនឯង និងចង់ចូលរៀននៅសាកលវិទ្យាល័យ Harvard ហើយតែងចូលទៅកាន់ Email របស់បុគ្គលិកសរសេរកាសែតរបស់ Harvard ដើម្បីដឹងថាពួកគេសរសេរអ្វីអាក្រក់ពីខ្លួនឬអត់តែប៉ុណ្ណោះ។ ប៉ុន្តែសព្វថ្ងៃនេះ លោកបានក្លាយទៅជានាយកប្រតិបត្តិនៃក្រុមហ៊ុន Meta ដែលផ្តោតលើពិភពលោសិប្បនិម្មិត ហើយបើយោងតាមការចេញផ្សាយរបស់ទស្សនាវដ្តី Forbes បានបង្ហាញថាលោក Mark Zuckerberg ក៏ជាមហាសេដ្ឋីវ័យក្មេងដែលមានទ្រព្យសម្បត្តិដល់ទៅ ១៧៦.៨ពាន់លានដុល្លារឯណោះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-02T03:42:05.564Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 6742,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អបអរ! ត្រឹម១ខែ មិថុនា ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារ ឧកញ៉ា និងអ្នកឧកញ៉ាថ្មីសរុបចំនួន ១០ រូប
|
https://business-cambodia.com/articles/new-okha-and-neak-okha
|
ត្រឹមរយៈពេលមួយខែ មិថុនា ឆ្នាំ២០២៤ កន្លងទៅ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» និង «អ្នកឧកញ៉ា» ថ្មីចំនួន ៨ រូប។ យោងតាមព្រះរាជក្រឹត្យបុគ្គលដែលទទួលបានគោរមងារថ្មីខាងលើនេះរួមមាន៖
១. ជំទាវឧកញ៉ា អុឹង ស៊ាងរិទ្ធី សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា « អ្នកឧកញ៉ា » តាមប្ររាជក្រឹត្យចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។
២. ឧកញ៉ាបណ្ឌិត សំ សុខនឿន សមាជិកសកម្ម នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» តាមប្ររាជក្រឹត្យចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។
៣. ឧកញ៉ា ឈួន ហាវ៉ុន សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» តាមប្ររាជក្រឹត្យចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
៤. ឧកញ៉ា ឌុក ទីប៉ាណា សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នឧកញ៉ា» តាមប្ររាជក្រឹត្យចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
៥. ជំទាវឧកញ៉ា ប៊ុន ណារី សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នឧកញ៉ា» តាមប្ររាជក្រឹត្យចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
៦. ឧកញ៉ា អុឹងស៊ីតាត វីរៈ សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» តាមប្ររាជក្រឹត្យចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
៧. ឧកញ៉ា សុខ សំណាង សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» តាមប្ររាជក្រឹត្យចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
៨. ជំទាវឧកញ៉ា ទី គឹមស្រ៊ាន សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» តាមប្ររាជក្រឹត្យចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
៩. លោកជំទាវ កែវ សុម៉ាលី ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» តាមប្ររាជក្រឹត្យចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។
១០. ជំទាវឧកញ៉ា កី ម៉ានេ សមាជិកសកម្ម នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» តាមប្ររាជក្រឹត្យចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។
សូមជម្រាបថា បើយោងតាមព្រះរាជក្រឹត្យស្ដីពីគោរមងារ ឧកញ៉ា ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ គោរមងារ «ឧកញ៉ា » គឺសំដៅដល់ងារ កិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ក្នុងការចូលរួមជួយអភិវឌ្ឍ និងកសាងជាតិ។ ក្នុងនោះដែរគោរមងារឧកញ៉ានេះត្រូវបានបែងចែកជាង ៣ លំដាប់ថ្នាក់ ដោយថ្នាក់ទី១ គឺលោកអ្នកឧកញ៉ា លំដាប់ថ្នាក់ទី២ អ្នកឧកញ៉ា និងលំដាប់ថ្នាក់ទី៣ គឺឧកញ៉ា៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-02T03:03:26.777Z",
"category": "ព័ត៌មានថ្មីៗ",
"views": 12209,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រដ្ឋបាលទេសចរណ៍តៃវ៉ាន់បើកដំណើរការកម្មវិធីផ្សព្វផ្សាយលើកដំបូងនៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ដើម្បីស្វែងរកទីផ្សារដ៏មានសក្តានុពលជាមួយនិមិត្តសញ្ញាទេសចរណ៍តៃវ៉ាន់កំណែទម្រង់3.0
|
https://business-cambodia.com/articles/taiwan-toursim
|
រដ្ឋបាលទេសចរណ៍តៃវ៉ាន់កំពុងតែពង្រីកខ្លួនទៅក្នុងទីផ្សារដែលកំពុងរីកចម្រើននៅក្នុងអាស៊ីអាគ្នេយ៍។ នេះជាលើកទីដំបូងបំផុតដែលគណៈប្រតិភូនឹងមកបំពេញសកម្មភាពផ្សព្វផ្សាយទេសចរណ៍តៃវ៉ាន់នៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវដែលនឹងចាប់ផ្តើមពីថ្ងៃទី30 ខែមិថុនា ដល់ថ្ងៃទី05 ខែកក្កដា ឆ្នាំ2024។ គណៈប្រតិភូដែលមានអ្នកតំណាងឧស្សាហកម្មតៃវ៉ាន់30រូបមកពីអង្គការពាក់ព័ន្ធទេសចរណ៍ចំនួន16 នឹងធ្វើកម្មវិធីផ្សព្វផ្សាយពីទេសចរណ៍ នៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា នៅថ្ងៃចន្ទ ទី01 ខែកក្កដា និងទីក្រុងវៀងច័ន្ទន៍នៃប្រទេសឡាវ នៅថ្ងៃពុធ ទី03 ខែកក្កដា ឆ្នាំ2024។ អ្នកតំណាងវិស័យទេសចរណ៍ និងអ្នកសារព័ត៌មានក្នុងស្រុកជាង 150នាក់ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីនេះ ដែលពួកគេនឹងទទួលបាននូវបទពិសោធពីនិមិត្តសញ្ញាទេសចរណ៍តៃវ៉ាន់កំណែទម្រង់ 3.0 ដែលមានឈ្មោះថា “តៃវ៉ាន់ - រលកនៃភាពអច្ឆរិយ” តាមរយៈការសម្តែងដ៏អស្ចារ្យ និងសកម្មភាពDIY។
របាយការណ៍ថ្មីពីក្រសួងទេសចរណ៍របស់ប្រទេសកម្ពុជាបានបង្ហាញថាប្រជាជនកម្ពុជាចំនួន 1,819,504នាក់ បានធ្វើដំណើរចេញទៅក្រៅប្រទេសនៅក្នុងឆ្នាំ 2023 ដែលមានកំណើន 87.5% ពីប្រជាជន 970,000នាក់នៅក្នុងឆ្នាំ 2002។ ការចំណាយមធ្យមទៅលើការធ្វើដំណើររបស់មនុស្សម្នាក់ៗគឺលើសពី $300 ដែលគេរំពឹងថានឹងកើនឡើងជារៀងរាល់ឆ្នាំ។ នៅប្រទេសឡាវ វិស័យទេសចរណ៍គឺជាឧស្សាហកម្មដែលធំជាងគេលំដាប់ទី2 បន្ទាប់ពីឧស្សាហកម្មជីករ៉ែ។ រដ្ឋាភិបាលឡាវបានបើកបង្ហាញផែនការសម្រាប់ស្តារវិស័យទេសចរណ៍នៅប្រទេសឡាវចាប់ពីឆ្នាំ2021 ដល់2025 ដោយព្យាករណ៍ថាការចូលរួមចំណែករបស់វិស័យទេសចរណ៍នឹងធ្វើឱ្យ GDP កើនឡើងដល់ 41.3% នៅឆ្នាំ 2025។ ដោយមានការរីកចម្រើនសេដ្ឋកិច្ចខ្លាំង និងការគាំទ្រពីរដ្ឋាភិបាលសម្រាប់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ការធ្វើដំណើរទៅក្រៅប្រទេសបានកំណត់ឱ្យក្លាយទៅជានិន្នាការដ៏សំខាន់មួយ។ តៃវ៉ាន់ត្រូវតែចាប់យកឱកាសនេះដើម្បីបង្កើតទីតាំងឈរជើង និងទទួលបានការប្រកួតប្រជែងក្នុងទីផ្សារដែលកំពុងរីកចម្រើនទាំងនេះ។
សិក្ខាសិលាស្តីពីទេសចរណ៍តៃវ៉ាន់នឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។ អ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកសារព័ត៌មានជាង150នាក់នឹងចូលរួមក្នុងសិក្ខាសិលានេះ ដោយផ្តោតសំខាន់ទៅលើរបៀបរស់នៅក្នុងទីក្រុង និងទេសចរណ៍ក្នុងតំបន់។ កម្មវិធីនេះនឹងមានបង្ហាញពីកន្លែងដំណើរកម្សាន្តដ៏ពេញនិយមរបស់តៃវ៉ាន់ និងកន្លែងទាក់ទាញភ្ញៀវទេសចរ។ លើសពីនេះទៀត សិក្ខាសាលានេះនឹងផ្តោតលើកម្មវិធីផ្សេងៗដូចជា “ការពន្លឿន និងពង្រីកកម្មវិធីផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក” “កម្មវិធីតៃវ៉ាន់ ដែនដីនាំសំណាង” និង “កម្មវិធីសំបុត្រតៃវ៉ាន់” ដែលជាសំបុត្របញ្ចុះតម្លៃបែបអេឡិចត្រូនិចដែលរួមបញ្ចូលទាំងសេវាកម្មរថភ្លើងល្បឿនលឿន រថភ្លើងក្រោមដី (MRT) និងសេវាកម្មរថយន្តទេសចរណ៍តៃវ៉ាន់។
កម្មវិធីនេះនឹងមានបង្ហាញការសម្តែងពីក្រុមរាំអន្តរជាតិដ៏ល្បីពីតៃវ៉ាន់ សិល្បៈសប្បាយៗដូចជាការសម្តែង “ពិធីបុណ្យតន្រី្តតៃវ៉ាន់2.0” និង ”កម្មវិធីបំភ្លឺភ្លើង Illuminating តៃវ៉ាន់” ដែលនឹងមានការប្រគំតន្រី្តបុរាណតៃវ៉ាន់ ដើម្បីរំលេចវប្បធម៌ទំនើបរបស់តៃវ៉ាន់។ អ្នកចូលរួមទាំងអស់អាចចូលរួមលេងការបោះពុម្ពបែប Eco-friendly និងសកម្មភាព DIY ជាច្រើន ដូចជាការបង្កើតភ្លើងណេអុងក្នុងទម្រង់ជាតែគុជ និងការ៉េមស្វាយ។ សកម្មភាពទាំងនេះធ្វើឡើងក្នុងគោលបំណងចាប់យកសោភណភាព និងភាពអស្ចារ្យរបស់តៃវ៉ាន់ដោយឆ្លុះបញ្ចាំងលើកំណែទម្រង់ 3.0 នៃនិមិត្តសញ្ញាទេសចរណ៍តៃវ៉ាន់ “តៃវ៉ាន់ - រលកនៃភាពអច្ឆរិយ”។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-02T02:29:49.107Z",
"category": "PR",
"views": 214,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
LOLC បញ្ចេញគម្រោងកម្ចីបៃតងផ្ដល់ផលប្រយោជន៍ច្រើនដល់ក្រុមហ៊ុនក្នុងស្រុកនិងប្រជាពលរដ្ឋខ្មែរ
|
https://business-cambodia.com/articles/lolc-microfinance-launched-green-lending
|
កាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុLOLC បានរៀបចំកម្មវិធីជួបជុំក្រុមហ៊ុនផ្គត់ផ្គង់សម្រាប់ហិរញ្ញប្បទានដោយនិរន្តរភាពស្ដីពីកម្ចីបៃតងដោយមានការសហការពីក្រុមហ៊ុន SEAVEAដែលបានធ្វើឡើងនៅការិយាល័យកណ្ដាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុLOLCផ្ទាល់។
នៅក្នុងកម្មវិធីជួបជុំក្រុមហ៊ុនផ្គត់ផ្គង់ស្ដីពីកម្ចីបៃតង លោក សុខ វឿន ប្រធាននាយកប្រតិបត្តិរបស់ គ្រឹះស្ថានមីក្រូហិញ្ញវត្ថុLOLC បានឲ្យដឹងថាកម្ចីបៃតង( green lending) នេះមានអត្ថប្រយោជន៍ច្រើនសម្រាប់ស្ថាប័ននិងអតិថិជនព្រោះកាលណាយើងប្រើកម្ចីបៃតងគឺយើងអាចប្រើប្រាស់សន្សំសំចៃថាមពលបានច្រើនជាពិសេសគឺអាចជួយការពារបរិស្ថាន ពោលគឺកម្ចីបៃតងអាចរក្សាបាននូវបរិស្ថានសង្គមរបស់យើងបានល្អ។
នៅក្នុងសន្ទរកថានៃកម្មវិធីជួបជុំក្រុមហ៊ុនផ្គត់ផ្គង់ស្ដីពីកម្ចីបៃតង លោក សុខ វឿន បានលើកឡើងថាកម្មវិធីជួបជុំជាមួយបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុកធ្វើឡើងក្នុងគោលបំណងដូចខាងក្រោមនេះ៖
១.ផ្សព្វផ្សាយឱ្យក្រុមហ៊ុនផ្គត់ផ្គង់បានយល់ដឹងអំពីផលិតផលរបស់អិលអូអិលស៊ីដែលគាំទ្រដល់គម្រោងកម្ចីបៃតង និងឱកាសក្នុងការចាប់ដៃគូសហការជាមួយអិលអូអិលស៊ី ដើម្បីបង្កើនការលក់ និងផ្តល់លទ្ធភាពដល់អតិថិជនក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់កម្ចីបៃតង។
២.ផ្តល់នូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីទីផ្សារសក្តានុពលសម្រាប់បច្ចេកវិទ្យាបៃតង ទិដ្ឋភាពទូទៅនៅក្នុងទីផ្សារ រួមមាននិន្នាការទីផ្សារ គោលនយោបាយ និងបទបញ្ញត្តិពាក់ព័ន្ធនានា។ បន្ថែមលើនេះផងដែរ អ្នកចូលរួមទាំងអស់នឹងទទួលបាននូវការយល់ដឹងបន្ថែមលើប្រភេទនៃបច្ចេកវិទ្យាបៃតង ដែលកំពុងត្រូវបានប្រើប្រាស់នាពេលបច្ចុប្បន្ន វិសាលភាពនៃការប្រើប្រាស់ អត្ថប្រយោជន៍ ក៏ដូចជាផលប៉ះពាល់នានាដែលត្រូវយកចិត្តទុកដាក់។
៣.ស្វែងយល់អំពីបញ្ហាប្រឈម និងផលលំបាកនានារបស់ក្រុមហ៊ុនផ្គត់ផ្គង់ ក្នុងការផ្សព្វផ្សាយ និងលក់ផលិតផលបៃតង ព្រមទាំងដំណោះស្រាយលើបញ្ហាទាំងនោះតាមរយៈការពិភាក្សាជាមួយអ្នកជំនាញបច្ចេកទេសមកពីក្រុមហ៊ុនផ្គត់ផ្គង់ផ្សេងៗជាច្រើននៅក្នុងកិច្ចពិភាក្សាវគ្គសំណួរចម្លើយ (Q&A Session) ។
ប្រធាននាយកប្រតិបត្តិរូបនេះក៏បានបញ្ជាក់ផងដែរថាសម្រាប់LOLC ផ្ទាល់មើលឃើញថាកម្ចីបៃតងគឺជាតម្រូវការក្នុងស្រុកហើយផ្នែកមួយដែលស្ថាប័នហិរញ្ញវត្ថុត្រូវគិតគូរពីសង្គមនិងបរិស្ថានហើយជាចំណុចមួយសំខាន់ដើម្បីអាចចែករំលែកទៅកាន់សង្គម។ ជាក់ស្ដែងធនាគារជាតិនៃកម្ពុជាក៏បានលើកទឹកចិត្តនិងជំរុញឲ្យគ្រឹះស្ថានក្នុងស្រុកទាំងអស់ងាកមកប្រើប្រាស់ឬជំរុញការផ្ដល់ឥណទានទាក់ទងនឹងកម្ចីបៃតងកាន់តែច្រើនផងដែរ។
ជាចុងក្រោយ លោក សុខ វឿនសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីជួបជុំក្រុមហ៊ុនផ្គត់ផ្គង់ស្ដីពីកម្ចីបៃតងនឹងផ្តល់ជាធាតុចូលសំខាន់ៗ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា និងបង្កើនបណ្តាញទីផ្សារកាន់តែទូលំទូលាយជាងមុន តាមរយៈការចាប់ដៃគូសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ដើម្បីផ្តល់លទ្ធភាពដល់អតិថិជនក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់កម្ចីបៃតង៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-02T01:45:28.202Z",
"category": "PR",
"views": 683,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ប្រយ័ត្នដើរលើដានចាស់! រឿងធំៗ៤ដែលអ្នកដោះបំណុលរួចរាល់មិនធ្វើដាច់ខាត
|
https://business-cambodia.com/articles/what-debt-free-people-never-do
|
បើនិយាយដល់រឿងបំណុល មនុស្សភាគច្រើនពិបាកនឹងជៀសផុតណាស់ ព្រោះនៅក្នុងការរស់នៅមនុស្សតែងតែមានតម្រូវការលុយដូច្នេះពួកគាត់តែងតែពឹងពាក់សាច់ញាតិបងប្អូនឬគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីបំពេញតម្រូវការផ្សេងៗក្នុងការរស់នៅ។
ទាក់ទងនឹងបំណុលនេះដែរ ខាងក្រោមនេះគឺជារឿងលុយកាក់មួយចំនួនដែលអ្នកដោះបំណុលរួចរាល់តែងតែជៀងវាងនិងមិនធ្វើដាច់ខាតដើម្បីជៀសវាធ្លាក់ចូលបញ្ហាបំណុល៖
១. មិនព្រនើយកន្តើយពីគណនីធនាគារពួកគេឡើយ
បុគ្គលដែល គ្មានបំណុលជាប់ខ្លួន ឬអ្នកដែលធ្លាប់មានបំណុល ប្រកែមកជាគ្មានបំណុល មិនដែលព្រនើយកន្តើយ ពីគណនីធនាគារឡើយ ពោលគឺពួកគេ តែងតែមានគណនីធនាគារ ដើម្បីរក្សាទុកលុយឲ្យមានសុវត្ថិភាព និងងាយស្រួលក្នុងការគ្រប់គ្រងលុយកាក់ពួកគេ។មា ជាការពិតណាស់ ការមានគណនីធនាគារ ធ្វើឲ្យលោកអ្នកអាចគ្រប់គ្រងលុយបានល្អ ជាពិសេស អ្នកដឹងថាក្នុងមួយខែៗ លុយរបស់អ្នកបានចំណាយអស់ប៉ុន្មាន ហើយចំណាយលើអ្វីខ្លះ។
២. មិនដែលព្រនើយកន្តើយការសន្សំឡើយ
មនុស្សដែលស្ពាយបំណុលជាប់ខ្លួន តែងតែបៀមជាប់នូវអារម្មណ៍ ឬផ្នត់គំនិតមួយថា ពួកគេគ្មានលុយគ្រប់គ្រាន់ ហើយដោយសារតែពួកគេអារម្មណ៍បែបនេះ ទើបធ្វើឲ្យពួកគេគ្មានចិត្តក្នុងការសន្សំ ហើយបន្តចំណាយថែមទៀត។ ចំណែលអ្នកដែលគ្មានបំណុលជាប់ខ្លួន គឺពួកគេយកចិត្តទុកដាក់ក្នុងការសន្សំណាស់។ ការធ្វើបែបនេះ ធ្វើឲ្យពួកគេមានលុយជាប់ខ្លួនជាប្រចាំជាពិសេស មានលុយសម្រាប់ទំនុកបម្រុងពេលមានអាសន្ន ឬសម្រាប់ធ្វើជាទុនក្នុងការរកស៊ីនិងវិនិយោគជាដើម។
៣. មិនខ្ជះខ្ជាយលុយ
អ្នកគ្មានបំណុលជាប់ខ្លួន មិនដែល ចំណាយលុយលើរបស់មិនចាំបាច់ឡើយ ព្រោះការធ្វើបែបនេះ ធ្វើឲ្យពួកគេ អាចសន្សំសំចៃលុយសម្រាប់ចំណាយលើអ្វីដែលចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ។ តាមពិតទៅបើអ្នកជាមនុស្សចេះចាយវាយឲ្យមានប្រសិទ្ធភាពអ្នកនឹងមិនចំណាយលុយ ១០០០ដុល្លារ ទិញស្បែងជើងឡើយ។ លើសពីនេះ អ្នកមិនមានបំណុលជាប់ខ្លួន តែងតែជៀសវា ការចំណាយដែលមិនមានប្រសិទ្ធភាព ដូចជាចំណាយលើ ការទិញផ្ទះឬទិញឡានដែលលើសពីលទ្ធភាពរបស់ពួកគេ។
៤. ពួកគេមិនបណ្ដាយឲ្យឱកាសរកលុយរត់ចេញពីដៃទេ
អ្នកគ្មានបំណុលជាប់ខ្លួន គឺពួកគេខិតខំប្រឹងប្រែងរកលុយណាស់ ទើបជីវិតរបស់ពួកគេ រស់នៅ ដោយគ្មានស្ពាយបំណុលជាប់ខ្លួនទាល់តែសោះ។ ពួកគេមិនត្រឹមតែខំរកលុយដើម្បីញាត់ចូលក្នុងគណនីធនាគារ ប៉ុណ្ណោះទេ តែថែមទាំងរកលុយដើម្បីបង់ទៅលើចំណាយសំខាន់ផ្សេងៗ ដោយមិនបណ្ដោយឲ្យបង់យឺតយ៉ាវឡើយ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-01T11:50:05.393Z",
"category": "ហិរញ្ញវត្ថុ",
"views": 932,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់ឱ្យខ្លួនឯងក្លាយជាមនុស្សមានវិន័យជាងមុន អ្នកត្រូវធ្វើចំណុចធំៗទាំង៤នេះ ឱ្យបានល្អបំផុត
|
https://business-cambodia.com/articles/to-be-a-person-who-discipline
|
មនុស្សគ្រប់គ្នាសុទ្ធតែមានភាពអស្ចារ្យនិងទេពកោសល្យនៅក្នុងខ្លួនរាងៗខ្លួន ប៉ុន្តែអ្វីដែលរារាំងមិនឱ្យទេពកោសល្យទាំងនោះស្តែងចេញមកខាងក្រៅយ៉ាងច្បាស់នោះគឺដោយសារភាពគ្មានវិន័យនិងការតាំងចិត្តខ្ពស់ក្នុងសម្រេចកិច្ចការ ព្រោះថាវិន័យគឺជាស្ពានចម្លងរវាងគោលដៅ និងលទ្ធផល។
ទន្ទឹមនឹងនេះដែរដើម្បីឱ្យខ្លួនឯងក្លាយជាមនុស្សមានវិន័យជាងមុន អាចសម្រេចគោលដៅផ្ទាល់ខ្លួនបានអ្នកត្រូវគិតដល់ចំណុចធំៗចំនួន៤នេះ ឱ្យបានជាក់លាក់និងជាប់លាប់ជាមុនសិន៖
១. កំណត់គោលដៅច្បាស់លាស់៖ ជំហានដំបូងក្នុងការក្លាយជាអ្នកមានវិន័យគឺការកំណត់គោលដៅច្បាស់លាស់និងអាចសម្រេចបាន។ បើគ្មានទិសដៅច្បាស់លាស់ វាក្លាយជាបញ្ហាសម្រាប់អ្នក ក្នុងការរក្សាការផ្តោតអារម្មណ៍ និងកម្លាំងជំរុញចិត្តក្នុងការងារ។ ដូច្នេះចូរចាប់ផ្តើមដោយកំណត់គោលដៅរយៈពេលវែងរបស់អ្នក ហើយបំបែកវាទៅជាកិច្ចការតូចៗ ដែលអាចគ្រប់គ្រងបាន ឬចំណុចសំខាន់ៗ ដែលវានឹងជួយឱ្យអ្នករៀបចំការងារបានល្អ និងនៅតែមានឆន្ទៈមុតមាំជាមួយគោលដៅធំ។
២. បង្កើតទម្លាប់១ ឱ្យជាប់លាប់៖ ការបង្កើតទម្លាប់ប្រចាំថ្ងៃអាចរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍវិន័យក្នុងខ្លួន ហើយភាពជាប់លាប់គឺជាគន្លឹះនៅពេលនិយាយអំពីការកសាងវិន័យ។ ដូច្នេះដើម្បីទទួលបានវិន័យអ្នកគួរតែបង្កើតទម្លាប់មួយដែលអ្នកត្រូវសកម្មភាពជារៀងរាល់ថ្ងៃ ឧទាហរណ៍ដូចជាការហាត់ប្រាណ២០នាទីជារៀងរាល់ថ្ងៃ ឬអានសៀវភៅដែលអ្នកចូលចិត្តមួយថ្ងៃ២០ទំព័រឱ្យបានជាដាច់ខាត បើថ្ងៃនេះខានត្រូវអានសងគុណនឹង២ជាដើម។
៣. កំណត់អាទិភាពលើកិច្ចការ និងពេលវេលា៖ រៀនពីរបៀបកំណត់អាទិភាពការងារប្រកបដោយប្រសិទ្ធភាពគឺមានសារៈសំខាន់ណាស់សម្រាប់ការថែរក្សាវិន័យ។ ចាប់ផ្តើមដោយកំណត់អត្តសញ្ញាណកិច្ចការសំខាន់និងបន្ទាន់បំផុតដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ ហើយផ្តោតធ្វើកិច្ចការដែលមានអាទិភាពខ្ពស់នោះជាមុនសិន ដោយត្រូវជៀសវាងពាក្យចាំសិន និងការពន្យារទៅពេលនេះឬពេលនោះ ទើបអ្នកអាចគ្រប់គ្រងភាពរញ៉េរញៃនិងស្រ្តេសបាន។
៤. គ្រប់គ្រងខ្លួនឯងឱ្យបាន៖ បង្កើនការគ្រប់គ្រងខ្លួនឯងឱ្យបានខ្ពស់ជាងមុនដោយយកចិត្តទុកដាក់លើគំនិត អារម្មណ៍ និងកម្លាំងជំរុញចិត្តរបស់អ្នកដោយរៀនគ្រប់គ្រងវាឱ្យមានប្រសិទ្ធភាពបំផុត។ ដូចជាគ្រប់គ្រងពាក្យសម្តីដែលអ្នកនឹងនិយាយ សកម្មភាពដែលអ្នកនឹងធ្វើ គំនិតដែលអ្នកកំពុងគិត ឬព័ត៌មានដែលអ្នកកំពុងស្តាប់។
ដូច្នេះដើម្បីមានវិន័យមូលដ្ឋានទាំង៥នេះ ពិតជាអាចជួយអ្នកឱ្យសម្រេចគោលដៅតូច-ធំដែលបានកំណត់ទុកយ៉ាងច្បាស់លាស់បាន គួបផ្សំជាមួយការអត់ធ្មត់ ព្យាយាម វៃឆ្លាតប្រកបដោយភាពត្រឹមត្រូវ៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-01T11:28:30.870Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 534,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មិនខ្លាចគូប្រជែង! នេះជាគន្លឹះសំខាន់៣ ទោះមានគូរប្រជែងច្រើន ក៏នៅតែលក់ដាច់
|
https://business-cambodia.com/articles/three-ways-need-to-know-for-seller
|
ខណៈដែលប្រទេសជាតិកំពុងរីកចម្រើន ធ្វើឱ្យមនុស្សចាប់ផ្តើមចាប់អារម្មណ៍លើការរកស៊ីកាន់តែច្រើន ដែលតម្រូវឱ្យមានការប្រគួតប្រជែងច្រើន ស្របពេលអ្នកលក់ភាគច្រើនកំពុងតែមានចម្ងល់ថា លក់ផលិតផលដូចគ្នា តែហេតុអីគេលក់ល្អជាងយើង ហាងក៏មានដូចគ្នា ទីតាំងនៅជិតគ្នា ហេតុអ្វីកន្លែងយើងស្ងាត់យ៉ាង។ ថ្ងៃនេះ Business Cambodia សូមលើក យកយុទ្ធសាស្ត្រសាមញ្ញៗ មកចែករំលែកដល់អ្នកទាំងអស់គ្នាក្នុងការទប់ការប្រជែង។
១. ឈ្នះគូប្រជែងយ៉ាងតិច៥ភាគរយ៖
ត្រង់ចំណុចនេះមានន័យថាអ្នកមិនចាំបាច់ឈ្នះគូរប្រជែងខ្លាំងពេកនោះទេ ត្រឹមតែតិចតួចក៏បានដែរ ជាឧទាហរណ៍ថា អាវយឺតមួយដូចគ្នាមានតម្លៃដើម១០ដុល្លារ ហើយគូប្រគួតរបស់អ្នកលក់ចេញតម្លៃ ១២ដុល្លារ ដូច្នេះហើយវាជាឱកាសរបស់អ្នកហើយ ដែលអ្នកលក់ត្រឹមតែ១១,៥០ដុល្លារ ឬក៏១១,៨០ដុល្លារ (បញ្ចុះហើយ តែនៅតែចំណេញ) ពិតណាស់អតិថិជនច្បាស់ជាមករកអ្នកជាមិនខាន ព្រោះពួកគេគិតថាវាមានផលចំណេញដល់គេ។
២. ច្រើនមុខ ៖
ក្នុងសម័យមនុស្សរវល់ច្រើន អតិថិជនចូលចិត្តទៅរកកន្លែងណាដែលទៅម្តងហើយទទួលបានគ្រប់មុខ ពោលគឺសួរអ្វីក៏មាន ចង់បានអ្វីក៏មាន ជាឧទាហរណ៍ថា បើគេបើកហាងលក់ បន្លែ ត្រី សាច់ ហើយអ្នកលក់របរដូចគ្នាទៅនឹងគេដែរ ដូច្នេះហើយអ្នកត្រូវរកអ្វីដែលពិសេសជាងគេ ពិតណាស់អ្នកអាចលក់ ចាបហួយបន្ថែមទៀតបាន ដូចជាទឹកត្រី អំបិល ស្ករ ប៊ីចេង ជាដើម ដែលវាមានភាពងាយស្រួលដល់ភ្ញៀវមែនទែន មិនបាច់រត់ទៅទិញពីរបីកន្លែងទម្រាំគ្រប់។
៣. ភាពរួសរាយរាក់ទាក់៖
ត្រឹមតែពីរចំណុចខាងលើមិនគ្រប់គ្រាន់ទេ បើអ្នកជាអ្នកលក់មុខមិនរីក ពាក្យសម្ដីមិនល្អ មិនរួសរាយរាក់ទាក់ជាមួយអតិថិជន កុំរំពឹងអតិថិជនទិញអ្នក ត្រូវចាំថាអតិថិជនមានលុយទិញអ្នក មិនមែនទៅសំុអ្នកនោះទេ តែផ្ទុយមកវិញ បើអ្នកជាអ្នកលក់មានស្នាមញញឹមជាប់ជានិច្ច ចេះគួរសម ចេះគោរពភ្ញៀវ នោះភ្ញៀវនឹងមានអារម្មណ៍ថា អ្នកកំពុងផ្តល់ក្តីសុខទៅកាន់ពួកគាត់ នោះគាត់នឹងស្រលាញ់អ្នក នឹងទិញផលិតផលរបស់អ្នកជាមិនខាន។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-01T10:25:56.111Z",
"category": "កំពូលអ្នកលក់",
"views": 422,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
គិតតត្រឹមពាក់កណ្តាលឆ្នាំនេះ! តើតម្លៃរថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ២០២៣នៅខ្មែរ ដល់ណាហើយ
|
https://business-cambodia.com/articles/ford-ranger-wildtrak-2023-ford-ranger-wildtrak-2023
|
គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៤នេះ ប្រិយមិត្តដែលជាហ្វេនរថយន្តអាមេរិក Ford Ranger Wildtrak ប្រហែលជាចង់ដឹងហើយថា តើតម្លៃរថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ២០២៣នៅខ្មែរ ដល់ណាហើយ។ ខាងក្រោមនេះជាតម្លៃថ្មីដែលក្រុមហ៊ុនបានកំណត់សម្រាប់ម៉ូដែល Ford Ranger Wildtrak នេះ។
យោងតាមផេកផ្លូវការ Ford Cambodia កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា រថយន្តកម្លាំងយក្ស Ford Ranger Wildtrak 2023 តម្លៃថ្មីត្រឹមតែ ៥០,៩០០ដុល្លារតែប៉ុណ្ណោះ។ ដោយរថយន្តមួយម៉ូដែលនេះមានម៉ាសុីន ចំណុះ ២,០លីត្រ Bi-Turbo ជាមួយប្រអប់លេខអូតូ ១០វគ្គ SelectShift មានកម្លាំង ២០៧សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺវាមានជម្រើសពណ៌រហូតដល់ ៦ពណ៌សម្រាប់ជ្រើសរើស រួមមាន៖ ពណ៌ស ខ្មៅ ប្រផេះ ទឹកក្រូច ទឹកប្រាក់ ក្រហមចាស់។
ជាងនេះទៅទៀត ឃ្លុបខាងក្រោយនៃរថយន្តនេះក៏មានបន្ទាត់ម៉ែត្រក្រិត និងអាចភ្ជាប់ជាមួយឧបករណ៍គ្រីបឈើប្រៀបបានដូចជារោងជាងចល័តមួយនៅក្បែរលោកអ្នក។ រថយន្តនេះក៏បានបំពាក់មកជាមួយនូវឈ្នាន់ជាន់ផ្នែកចំហៀងខាងក្រោយ ដែលកាន់តែផ្តល់ភាពងាយស្រួលខ្លាំងជាងមុន សម្រាប់ការឡើង និងចុះរថយន្ត ដោយមិនចាំបាច់ឡើងតាមកង់រថយន្តទៀតទេ។
បន្ថែមពីនេះ ឃ្លុបក្រោយរបស់រថយន្តនេះក៏បានបំពាក់មកជាមួយនូវ រន្ធសម្រាប់សាកថ្មដែលមានកម្លាំង 12V/180W និងរន្ធព្រីភ្លើងកម្លាំង ដល់ទៅ 220V/400W អាចភ្ជាប់ជាមួយនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ជាពិសេសងាយស្រួលក្នុងការងារ និងដំណើរកម្សាន្តបែបផ្សងព្រេងជាដើម។
គួរជម្រាបផងដែរថា ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖ សាខាព្រះមុនីវង្ស 078 999 773, សាខាទឹកថ្លា 095 939 939, សាខាទូលសង្កែ 078 935 935, សាខាជ្រោយចង្វារ 017 999 027, សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883, សាខាភ្នំពេញថ្មី 011 255 229 / 077 722 999 និងសាខាបឹងបៃតង 099 999 747៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-01T10:12:41.744Z",
"category": "កំពូលអ្នកលក់",
"views": 1331,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ស្រ្តីវ័យ៣៤ឆ្នាំ រកចំណូល៤០ម៉ឺ.ន$ក្នុងមួយឆ្នាំ ថាខ្លួនមានវិប្បដិសារី ទិញឡានTeslaថ្មី ហើយថាវាជាកំហុសធំបផុត
|
https://business-cambodia.com/articles/sora-lee-regret-buying-new-braned-tesla
|
អ្នកស្រី Sora Lee បានទិញឡានTesla ថ្មីបកពីកេសកាលពីឆ្នាំ២០២១ បន្ទាប់ពីអ្នកស្រីបានលែងលះជាមួយស្វាមី ហើយបន្ទាប់ពីចំណាយលុយប្រមាណ៧ម៉ឺនដុល្លារទិញឡានអគ្គិសនីដ៏ល្បីមួយនេះ អ្នកស្រីថាខ្លួនមានវិប្បដិសារីដេលទិញឡានថ្មីហើយថាអ្នកស្រីបានបង្កើតកំហុសដ៏ធំមួយទៅលើសម្រេចចិត្តផ្នែកលុយកាក់។
អ្នកស្រី Sora Lee បច្ចុប្បន្នជាប្រធានផលិតផលទីផ្សារនៃក្រុមហ៊ុន Tik Tok រកចំណូលបាន ៤០ម៉ឺនដុល្លារក្នុងមួយឆ្នាំ(ប្រមាណ៣៣,០០០ដុល្លារក្នុងមួយខែ ហើយតែងតែយកលុយទៅវិនិយោគបន្តដែលធ្វើឲ្យទ្រព្យរបស់អ្នកស្រីឆ្ពោះទៅ៨៤ម៉ឺនដុល្លារ ប៉ុន្ដែដោយសារតែអ្នកស្រីបានទិញឡានTeslaបង់រំលស់ដូច្នេះគោលដៅលុយ៨៤ម៉ឺនដុល្លារនៅឆ្ងាយបន្តិច។
អ្វីដែលអ្នកស្រីសោកស្ដាយចំពោះការទិញឡានTesla ថ្មីគឺនោះវាមិនមែនជាការចំណាយលុយឆ្លាតវៃឡើយតែផ្ទុយទៅវិញវាជាការបង្កើតកំហុសផ្នែកលុយកាក់។ ជាក់ស្ដែងត្រឹមខែមិថុនាឆ្នាំ២០២៤នេះអ្នកស្រីជំពាក់លុយថ្លៃឡានប្រមាណ៣៦,០០០ដុល្លារ។
លោកអ្នកស្រីថាគាត់ចូលចិត្តឡានប៉ុន្ដែគាត់គួរតែទិញឡានមួយទឹក ហើយក៏គួរតែគិតឲ្យបានច្រើនជាងនេះបន្តិចមុននឹងសម្រេចចិត្តទិញឡានថ្មី។ ជារៀងរាល់ខែអ្នកស្រីបង់រំលស់ឡានចំនួន១ពាន់ដុល្លារ ហើយចំនួននេះវាច្រើនគួរសម។ ត្រង់នេះលោកស្រីបានលើកឡើងថាប្រសិនបើអ្នកស្រីយកលុយទៅអ្វីផ្សេងក្នុងន័យវិនិយោគនោះអ្នកស្រីនិងអាចបង្កើតលុយបានកាន់តែច្រើនថែមទៀត៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-01T10:09:56.369Z",
"category": "ហិរញ្ញវត្ថុ",
"views": 914,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"tiny",
"noisy"
]
}
|
ប្រយ័.ត្នស្តាយ១០ឆ្នាំក្រោយ! រឿងជីវិត៥យ៉ាង នឹងធ្វើឱ្យមនុស្សសោកស្តាយ បើមិនបានយកចិត្តទុកដាក់
|
https://business-cambodia.com/articles/5-life-choice-people-will-regret-if-they-don-t-careful
|
ជីវិតគឺជាជម្រើសបន្តបន្ទាប់ ម្តងហើយម្តងទៀត ឱ្យយើងរើស ហើយការសម្រេចចិត្តដែលយើងធ្វើនៅថ្ងៃនេះអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអនាគតរបស់យើង។ យ៉ាងណាមិញខាងក្រោមនេះគឺជារឿងជីវិតទាំង៥យ៉ាង ដែលអាចធ្វើឱ្យមនុស្សសម្រេចចិត្តធ្វើហើយស្តាយក្រោយ នៅ១០ឆ្នាំខាងមុខ ប្រសិនបើគេធ្វេសប្រហែសមិនបានផ្តោតសំខាន់ទៅលើ។
១. ចំណាយពេលក្នុងទំនាក់ទំនងពុល៖ ទំនាក់ទំនងគឺជាវត្ថុដ៏ល្អមួយនៅក្នុងបទពិសោធនទ៍ជីវិតរបស់មនុស្ស ប៉ុន្តែមិនមែនទំនាក់ទំនងទាំងអស់សុទ្ធតែល្អនោះទេ មានទំនាក់ទំនងខ្លះធ្វើឱ្យយើងខ្វល់ខ្វាយចិត្ត ឈឺក្បាលគិតច្រើន។ ដូច្នេះប្រសិនបើអ្នកដឹងថាខ្លួនឯងកំពុងស្ថិតនៅក្នុង ទំនាក់ទំនងពុល វាជារឿងចាំបាច់ក្នុងការកំណត់ព្រំដែន និងដឹងថាពេលណាត្រូវរក្សាគន្លាតឬដើរចេញតែម្តង មិនថាជាទំនាក់ទំនងដៃគូស្នេហា មិត្តភ័ក្តិ ឬសមាជិកគ្រួសារណាមួយនោះទេ ដើម្បីជៀសវាង១០ឆ្នាំខាងមុខអាចធ្វើឱ្យយើងសោកស្តាយថាហេតុអ្វីខ្លួនត្រូវបណ្តោយខ្លួនឯង ឱ្យចំណាយពេលវេលាខុស។
២. មិនខ្វល់អំពីទំនាក់ទំនងសំខាន់៖ ទំនាក់ទំនងល្អគឺជាផ្នែកសំខាន់មួយនៃជីវិតដើម្បីទទួលបានជីវិតរីករាយ ប៉ុន្តែវាក៏ជារឿងងាយធ្វេសប្រហែសផងដែរ ក្នុងជីវិតប្រចាំថ្ងៃដ៏មមាញឹក ប្រសិនបើមនុស្សមិនខ្វល់ខ្វាយអំពីទំនាក់ទំនងសំខាន់ ដូចជាការធ្វេសប្រហែស មិនឱ្យតម្លៃចំពោះទំនាក់ទំនងគ្រួសារ មិត្តភក្តិនិងដៃគូល្អ។ ដើម្បីជៀសវាងការសោកស្ដាយនេះនៅរយៈពេល៥ទៅ១០ឆ្នាំក្រោយ សូមប្រើពេលវេលាប្រកបដោយគុណភាពជាមួយមនុស្សជាទីស្រលាញ់ និងបង្ហាញពីការដឹងគុណរបស់ទៅកាន់ពួកគេ។
៣. ប្រកាន់ខ្ជាប់ការរអ៊ូច្រើន៖ ការខឹងសម្បារ ប្រកាន់និងការអាក់អន់ចិត្តច្រើនអាចជាធាតុពុលសម្រាប់សុខុមាលភាពផ្លូវចិត្ត និងផ្លូវកាយរបស់យើង ដូចជាការចំណាយពេលបន្ទោសរឿងមិនសមប្រកបណាមួយនៅក្នុងជីវិតច្រើន នឹងអាចធ្វើឱ្យមនុស្សស្តាយក្រោយ ដែលមិនបានចំណាយពេលលើអ្វីដែលអាចធ្វើបានល្អ ជាជាងអង្គុយសោកស្តាយលើភាពបរាជ័យណាមួយ។ ដើម្បីជៀសវាងការសោកស្ដាយនេះ សូមអនុវត្តការអភ័យទោស និងអនុញ្ញាតឱ្យរឿងដែលមិនអាចកែប្រែបានកន្លងហួសទៅចុះ ហើយឈានទៅមុខបន្ត។
៤. តែងរង់ចាំឱកាសល្អ៖ ជារឿយៗយើងប្រហែលជាខ្ជះខ្ជាយពេលវេលារបស់យើងក្នុងការរង់ចាំផ្លូវឬឱកាសដ៏ល្អមួយបង្ហាញឡើង ទើបចាប់ផ្តើមធ្វើអ្វីមួយ។ ប៉ុន្តែនេះអាចជាការយល់ខុសមួយ ព្រោះឱកាសដ៏ល្អគឺកើតឡើងដោយការធ្វើដំណើរទៅរក មិនមែនរង់ចាំឱ្យវាមកដល់នោះទេ។ ដូច្នេះដើម្បីជៀសវាងការសោកស្តាយពេលវេលា ចូររំលឹកខ្លួនឯងថា ការនឿយហត់ពីការខំប្រឹងប្រែង និងការសិក្សាបន្តិចបន្តួច វាប្រសើរជាងការដែលមិនបានធ្វើអ្វីសោះ។
៥. មិនហ៊ានប្រឈមមុខនឹងការលំបាក៖ មនុស្សជាច្រើនក្រឡេកមើលជីវិតរបស់ពួកគេវិញដោយការសោកស្ដាយ អំពីរឿងដែលខ្លួនមិនហ៊ានធ្វើនឹងមិនហ៊ានសាកល្បង ព្រោះខ្លាចការលំបាក ខ្លាចការបដិសេធនិងភាពបរាជ័យ។ ដូច្នេះដើម្បីជៀសវាងការសោកស្ដាយនេះ សូមទទួលយកការផ្លាស់ប្តូរ ហើយសាកល្បងខ្លួនឯងឱ្យធ្វើ អ្វីដែលថ្មី រួចទទួលយកហានិភ័យដែលបានគណនា ហើយកុំខ្លាចបរាជ័យ ព្រោះភាពជោគជ័យក៏អាចកើតឡើងពីការលំបាកដែរ។
ជាការពិតណាស់ជម្រើសដែលយើងធ្វើនិងយកចិត្តទុកដាក់នៅថ្ងៃនេះអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់យើងក្នុងរយៈពេលដប់ឆ្នាំ ឬលើសពីនេះ។ ប៉ុន្តែតាមរយៈការធ្វើការផ្លាស់ប្តូរជាវិជ្ជមាននៅថ្ងៃនេះ យើងអាចជៀសវាងរឿងសោកស្ដាយជាច្រើន ហើយអាចរស់នៅក្នុងជីវិតដែលយើងមានមោទនភាព មិនត្រឹមតែក្នុងរយៈពេលដប់ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មួយជីវិត៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-01T10:06:43.946Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1663,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អតីតទីតាំងវាលយន្ដហោះ ត្រូវបានអភិវឌ្ឍន៍ជាកីឡដ្ឋានថ្មីលំដាប់អន្ដរជាតិ
|
https://business-cambodia.com/articles/new-stadium-in-pursat-province
|
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នេះ គម្រោងកីឡដ្ឋានតេជោ ដែលមានទីតាំងស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានបើកការដ្ឋានសាងសង់ផ្លូវការ ខណៈទីតាំងសាងសង់គម្រោងនេះគឺជាអតីតវាលយន្ដហោះក្នុងអំឡុងសម័យ ប៉ុល ពត។
តាមការបញ្ជាក់ពីឯកឧត្ដម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា «ស្រុកក្រគរខេត្តពោធិ៍សាត់ទទួលបានមជ្ឈមណ្ឌលកីឡាដ្ឋានតេជោ នៅលើទីតាំងអតីតវាលយន្តហោះដែលប៉ុល ពត ឈូសចោលយកមកធ្វើស្រែ។ ប្រជាជនខេត្តពោធិ៍សាត់សូមថ្លែងអំណរគុណអស់ពីចិត្តជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងខិតខំទាំងយប់ថ្ងៃដើម្បីប្រទេសកម្ពុជាដែលមានសន្តិភាព ការឯកភាពជាតិនិងការរីកចម្រើនឥតឈប់ឈរ»។
ពហុកីឡដ្ឋាននេះ នឹងត្រូវសាងសង់នៅលើផ្ទៃដី ២៥ ហិកតា ដែលរួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ ទីលានមហោស្រព ទីលានបាល់ទះ ទីលានបាល់បោះ ទីលានរត់ប្រណាំង ទីលានវាយសី កន្លែងអង្គុយទស្សនា កន្លែងហាត់ប្រាណ ប្រព័ន្ធផ្លូវខ្វាត់ខ្វែង វាលស្មៅ កន្លែងក្មេងលេង កន្លែងអង្គុយលេង ស្រះទឹក និងកន្លែងចតរថយន្ត៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-01T09:44:05.473Z",
"category": "អចលនទ្រព្យ",
"views": 4095,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
AirAsia ជាប់ជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃហោះហើរសមរម្យលំដាប់ពិភពលោកក្នុងកម្មវិធី Skytrax រយៈពេល 15 ឆ្នាំជាប់គ្នា
|
https://business-cambodia.com/articles/air-asia-named-world-s-most-affordable-airline-on-skytrax-for-15-consecutive-years
|
រក្សាការផ្តោតសំខាន់លើគុណតម្លៃរបស់ខ្លួន ដោយផ្ដល់នូវបទពិសោធនៃហោះហើរជាមួយសុវត្ថិភាព សេវាកម្មបម្រើដ៏ល្អ និងបង្កើនការច្នៃប្រឌិតថ្មី សម្រាប់អតិថិជន
ភ្នំពេញ ថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2024៖ ក្រុមហ៊ុន AirAsia ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃហោះហើរសមរម្យបំផុតលើពិភពលោកដោយកម្មវិធី Skytrax World Airline Awards 2024 ដែលជាការឈ្នះពានរង្វាន់ជាប្រវត្តិសាស្ត្រក្នុងរយៈពេល 15 ឆ្នាំជាប់ៗគ្នា។ សមិទ្ធិផលដែលមិនអាចប្រៀបផ្ទឹមបាននេះ ត្រូវបានជំរុញដោយការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមហ៊ុន AirAsia ក្នុងការវិវត្ដនូវគំនិតថ្មីៗ និងការបង្កើតកេរ្ដិ៍ឈ្មោះក្នុងវិស័យក្រុមហ៊ុនអាកាសចរណ៍តាមរយៈការផ្តល់សេវាកម្មហោះហើរក្នុងតម្លៃទាប។
ក្រុមហ៊ុន AirAsia បានចាប់ផ្តើមបម្រើការនៅក្នុងឆ្នាំ 2001 នៅពេលដែលលោក Tony Fernandes និងលោក Kamarudin Meranun បានទិញក្រុមហ៊ុនអាកាសចរណ៍មួយដែលហៀបនឹងក្ស័យធនជាមួយនឹងយន្ដហោះកញ្ចាស់ 2 គ្រឿង និងបុគ្គលិក 200 នាក់ ហើយបានវិវឌ្ឍទៅជាក្រុមហ៊ុនដ៏ធំបំផុតលំដាប់ទី 4 ប្រចាំតំបន់អាស៊ី ដែលមានយន្តហោះជាង 200 គ្រឿង និងបុគ្គលិក 21,000 នាក់នៅបណ្ដាប្រទេសទូទាំងអាស៊ីដូចជា ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន កម្ពុជា និងប្រទេសជាច្រើនទៀត។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Group ក៏បានបើកដំណើរការ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ទី 5 របស់ខ្លួន ដែលជាស្នាដៃដ៏អស្ចារ្យមួយបង្ហាញពីភាពរីកចម្រើន និងភាពធន់របស់ខ្លួន។
ក្នុងការទទួលពានរង្វាន់ក្នុងពិធីនៅទីក្រុងឡុងដ៍កាលពីថ្ងៃច័ន្ទកន្លងមកនេះ នាយកប្រតិបត្តិ Capital A លោក Tony Fernandes បានមានប្រសាសន៍ថា “Skytrax លើកកម្ពស់លើស្ដង់ដារលំដាប់ពិភពលោកដោយផ្តោតលើអាកាសចរណ៍ដែលមានគុណភាព និងឧត្តមភាព។ យើងពិតជារំភើបដែលបានឈានមកដល់កម្រិតស្តង់ដារនេះក្នុងរយៈពេល 15 ឆ្នាំជាប់ៗគ្នា។ សម្រាប់ខ្ញុំគិតថា រហូតមកដល់ពេលនេះមិនទាន់មានក្រុមហ៊ុនណាមួយសម្រេចបានជោគជ័យបែបនេះនៅឡើយទេ ហើយសមិទ្ធផលមួយនេះជាមោទនភាពរបស់យើង។ អតិថិជនរបស់យើងមានន័យថា ពួកគេជាពិភពលោករបស់យើង ហើយយើងត្រូវបានពង្រឹងឡើងវិញដោយភាពជឿទុកចិត្តដែលពួកគេបានបង្ហាញតាមរយៈការបោះឆ្នោតឱ្យយើងម្តងទៀត។ យើងទន្ទឹងរង់ចាំក្នុងការបន្តបម្រើមនុស្សរាប់លានបន្ថែមទៀតក្នុងឆ្នាំនេះតែម្ដង ដោយផ្ដល់នូវគុណភាពខ្ពស់ ជាមួយការចំណាយដ៏សមរម្យបំផុត។
ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន AirAsia ក្នុងការបង្កើតបទពិសោធដល់ភ្ញៀវគឺត្រូវបានគាំទ្រដោយស្តង់ដារសុវត្ថិភាពលំដាប់ពិភពលោក និងការកែលម្អប្រតិបត្តិការជាបន្តបន្ទាប់។ សូមអរគុណដល់ប្រព័ន្ធអេកូឡូស៊ីដ៏ទំនើប ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់អាជីវកម្មក្រុមហ៊ុនអាកាសចរណ៍ រួមទាំងសេវាកម្មវិស្វកម្ម ការផ្តល់ម្ហូបអាហារក្នុងយន្តហោះ ការដឹកជញ្ជូនទំនិញ និងការដឹកជញ្ជូន ប្រតិបត្តិការលើដីគោក និងផ្សេងៗទៀត។
យោងតាមកំណត់ត្រារយៈពេល 23 ឆ្នាំរបស់ខ្លួននៃប្រតិបត្តិការពហុមជ្ឈមណ្ឌលបណ្ដាញផ្លូវអាកាសក្នុងតំបន់អាស៊ី ក្រុមហ៊ុន AirAsia បន្តផ្តល់នូវការកែលម្អតាមបទពិសោធរបស់អតិថិជន ដោយសារការកែលម្អជាបន្តបន្ទាប់នៅក្នុងចំណុចទំនាក់ទំនងការកក់ និងការធ្វើដំណើរ ក៏ដូចជាសេវាកម្មបន្ថែមប្រកបដោយភាពច្នៃប្រឌិត។ បន្ថែមពីនេះ នាពេលឆាប់ៗនេះយើងនឹងការបន្តបើកដំណើរការប្រើប្រាស់នូវយន្តហោះថ្មីៗក្នុងប៉ុន្មានខែខាងមុខនេះ នឹងអាចនាំឱ្យក្រុមហ៊ុន AirAsia ស្វែងរកទិសដៅថ្មីៗដែលអាចពង្រីកផ្លូវហោះហើរក្នុងទ្វីបអាហ្រ្វិក និងអឺរ៉ុប។
លើសពីនេះ លោក Tony បានបញ្ជាក់ថាពានរង្វាន់នេះដែរ គឺសម្រាប់ក្រុមហ៊ុន AirAsia Allstars និងភ្ញៀវដ៏ស្មោះត្រង់របស់ខ្លួន ដោយបន្ថែមថា “ក្រុមហ៊ុន AirAsia ត្រូវបានបង្កើតឡើងដោយអ្នកមានក្ដីស្រមៃរាប់ពាន់នាក់ បានធ្វើរការរួមគ្នាក្នុងការឆ្ពោះទៅរកចក្ខុវិស័យតែមួយ ដើម្បីធានាថាមនុស្សគ្រប់គ្នាអាចហោះហើរបាន។ ចាប់តាំងពីការចាប់ផ្តើមរបស់យើង ក្រុមហ៊ុន AirAsia បានខិតខំឆ្ពោះទៅមុខ ដោយឆ្លងកាត់ឧបសគ្គផ្លូវដ៏លំបាកក្នុងការកំណត់ប្រតិបត្តិការឡើងវិញ ដើម្បីបង្កើតឱ្យមានភាពសមស្របនៃការធ្វើដំណើរតាមផ្លូវអាកាសសម្រាប់មនុស្សគ្រប់រូប។ នេះជាការបំផុសឱ្យឃើញអំពីភាពរីកចម្រើននៃឧស្សាហកម្មមួយនេះក្នុងរយៈពេលជាច្រើនឆ្នាំ។ សូមអរគុណដល់កម្មវិធី Skytrax សម្រាប់ពានរង្វាន់ដ៏ អស្ចារ្យនេះ វាជាកោតសរសើរនូវអ្វីដែលធ្វើឱ្យយើងបានក្លាយជាជើងឯកលំដាប់ពិភពលោក ជាពិសេស Allstars និងភ្ញៀវ 800 លាននាក់របស់យើង ដែលនៅតែងតែគាំទ្រយើង បើទោះបីជាជួបឧបសគ្គច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ។
“យើងទទួលស្គាល់បញ្ហាប្រឈមទាំងអស់នោះ ខណៈពេលដែលយើងកំពុងបន្ដកសាងក្រុមហ៊ុនអាកាសចរណ៍ឡើងវិញពីវិបត្តិដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ ប៉ុន្តែថ្ងៃនេះយើងបានលេចកេរ្ដិ៍ឈ្មោះឡើងយ៉ាងពេញទំហឹង។ ការត្រលប់មកវិញនេះ ដែនអាកាសជាការកំណត់ភាពជោគជ័យរបស់យើង ហើយយើងខំប្រឹងប្រែងក្នុងការពង្រីកវាឱ្យកាន់តែធំ និងប្រសើរជាងពេលណាៗទាំងអស់។ ជួបគ្នាឆាប់ៗនេះ!”
លោក Edward Plaisted នាយកប្រតិបត្តិនៃកម្មវិធី Skytrax បាននិយាយថា "យើងសូមអបអរសាទរចំពោះក្រុមហ៊ុន AirAsia ដែលត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដ៏ឆ្នើមក្នុងកម្មវិធីពានរង្វាន់អាកាសចរណ៍ពិភពលោកឆ្នាំ 2024។ ការជាប់ឈ្មោះជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបបំផុតលើពិភពលោក ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ដែលមាតម្លៃទាបបំផុតប្រចាំតំបន់អាស៊ីក្នុងកំណត់ត្រាលើកទី 15 គឺជាការពិត។ ហើយបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ពួកគេក្នុងការផ្តល់ជម្រើសការធ្វើដំណើរលើផ្លូវអាកាស ជាមួយនឹងតម្លៃដ៏សមរម្យបំផុតសម្រាប់អតិថិជនទូទាំងតំបន់អាស៊ីនេះ គឺជាទីផ្សារដែលមានការប្រកួតប្រជែង និងមានភាពរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដែលភាពជោគជ័យរបស់ AirAsia នឹងកើតឡើងជាបន្ដបន្ទាប់ទៀត»។
ពានរង្វាន់លំដាប់ពិភពលោករបស់កម្មវិធី Skytrax World Airline Awards ដែលត្រូវបានគេទទួលស្គាល់ថាជា Oscars នៃឧស្សាហកម្មអាកាសចរណ៍ ត្រូវបានកំណត់ដោយអ្នកធ្វើដំណើរអន្តរជាតិរាប់លាននាក់។ ក្នុងនាមជាស្តង់ដារអន្តរជាតិនៃគុណភាព និងឧត្តមភាពក្រុមហ៊ុនអាកាសចរណ៍ លទ្ធផលពានរង្វាន់ចុងក្រោយនេះ គឺមានការចូលរួមពីក្រុមហ៊ុនអាកាសចរណ៍ជាង 325 ហើយក្រុមហ៊ុន AirAsia ដែលកំពុងមានភាពលេចធ្លោជាងគេក្នុងប្រភេទជើងហោះហើររបស់ខ្លួន។ អតិថិជនជាង 100 សញ្ជាតិបានចូលរួមក្នុងការស្ទង់មតិតាមអ៊ីនធឺណិតក្នុងឆ្នាំ 2023/2024 និងមានការចូលរួមពីអ្នកមានសិទ្ធិចំនួន 21.42 លាននាក់ ត្រូវបានរាប់បញ្ចូលក្នុងលទ្ធផលចាប់ពីខែកញ្ញា ឆ្នាំ 2023 ដល់ខែឧសភា ឆ្នាំ 2024 ដែលជារយៈពេលដែលក្រុមហ៊ុន AirAsia បានបង្កើនបណ្តាញរបស់ខ្លួនជាបន្តបន្ទាប់ទៅកាន់គោលដៅជាង 130 ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-01T08:28:11.540Z",
"category": "PR",
"views": 792,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ដំណឹងល្អ! អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ អាចនឹងបើកដំណើរការក្នុងពេលឆាប់ៗ តែសម្រាប់ការហោះហើរក្នុងស្រុក
|
https://business-cambodia.com/articles/darasakor-airport
|
ជាដំណឹងរីករាយមួយ ខណៈអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ អាចនឹងដាក់ឲ្យដំណើរការហោះហើរនៅក្នុងពេលឆាប់ៗខាងមុខ ក្រោយពន្យារពេលជាច្រើនខែរួមមក។ នេះបើតាមការបញ្ជាក់ពីលោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី ដែលជានាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ កាលពីពេលថ្មីៗនេះ។
តាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក លោកម៉ៅ កែវពេជ្រច័ន្ទមុន្នី បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសដើម្បីវាយតម្លៃវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដើម្បីស្នើសុំអោយដាក់ដំណើរការ ការហោះហើរជាលក្ខណៈក្នុងស្រុកបណ្តោះអាសន្នជំហានដំបូង រួមជាមួយការបន្តធ្វើនូវនីតិវិធីបន្តបន្ទាប់ដើម្បីស្នើបើកការហោះហើរជាលក្ខណះអន្តរជាតិនាពេលខាងមុខបន្តទៀត។
ក្រៅពីការបញ្ជាក់អំពីលទ្ធផលនៃការបើកដំណើរការ នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគររូបនេះ ក៏បានបង្ហាញពីបច្ចុប្បន្នភាពនៃការសម្រេចបាននៃការសាងសង់គម្រោងអាកាសយានដ្ឋានខាងលើផងដែរ តាមរយៈរូបភាព និងវីដេអូ (ភ្ជាប់នៅខាងក្រោម)។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ ដល់ពហុបំណង វិស័យទេសចរណ៍។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-01T08:19:55.840Z",
"category": "អចលនទ្រព្យ",
"views": 1319,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
អបអរសាទរ! ផ្សារទំនើប U Mall Phnom Penh បានបើកសម្ពោធជាផ្លូវការហើយ
|
https://business-cambodia.com/articles/u-mall-phnom-penh
|
(ការបើកសម្ពោធផ្លូវការផ្សារទំនើប U MALL PP)
កាលពីថ្ងៃទី 29 និងថ្ងៃទី 30 ខែមិថុនា ផ្សារទំនើប U Mall Phnom Penh បានបើកសម្ពោធជាផ្លូវការយ៉ាងអធិកអធម ហើយមានភ្ញៀវចូលរួមជាច្រើនកុះករ។ ក្រោមអធិបតីភាព ឯកឧត្តម អុីមរ៉ន ហាស្សាន់ អភិបាលរង រាជធានីភ្នំពេញ តំណាងដ៏ខ្ពងខ្ពស់របស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ , នាយកគ្រប់គ្រងក្រុមហ៊ុន Haidilao Hotpot (កម្ពុជា) , អ្នកជំនួញជាច្រើន និងសិល្បករខ្មែរល្បីៗក៏បានចូលរួមក្នុងពិធីបើកសម្ពោធនេះផងដែរ។
(ការបើកសម្ពោធផ្លូវការផ្សារទំនើប U MALL PP)
(ឯកឧត្តម អុីមរ៉ន ហាស្សាន់ អភិបាលរង រាជធានីភ្នំពេញ)
(នាយកគ្រប់គ្រង ផ្សារទំនើប U MALL PP)
ការបើកសម្ពោធផ្សារទំនើប U Mall (ភ្នំពេញ) ក្នុងគោលបំណងផ្សារភ្ជាប់ រវាងយុវវ័យ និងផ្សារទំនើបទាន់សម័យ។ ពេលបើកភ្លាម យើងឃើញថាមានតារាអ៊ីនធឺណិត,អ្នកលេងសង្គមជាច្រើនបានធើ្វការផ្សព្វផ្សាយ និងកោតសរសើរពីផ្សារទំនើបដ៏ទាន់សម័យនេះ។ ផ្សារទំនើប U Mall (ភ្នំពេញ) ជាទិសដៅថ្មីមួយនៃការកម្សាន្តសម្រាប់យុវវ័យនៅកណ្តាលទីក្រុងភ្នំពេញ។ផ្សារទំនើប យូម៉ល បានរួមបញ្ចូលសិល្បៈ ភាពច្នៃប្រឌិត និង ភាពទាន់សម័យជាច្រើន ហើយទទួលបានប្រជាប្រិយភាពយ៉ាងច្រើនពីសំណាក់យុវវ័យក្នុងរាជធានីភ្នំពេញ។
ផ្សារទំនើប U Mall (ភ្នំពេញ)មានភាពរស់រវើក និងឆ្នៃប្រឌិតក្នុងការរចនា, ហើយបរិយាកាសមានផាសុកភាព, សិល្បៈគំនូរលើជញ្ជាំងមានភាពទាក់ទាញ ស្អាតប្លែង គូរដោយសាស្រ្តាចារ្យសិល្បៈពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ជណ្តើរក្នុងផ្សារ ដែលល្បីតាមអ៊ីនធឺណិតជាកន្លែងផ្តិតយករូបភាពដ៏អស្ចារ្យហើយទទួលបានការពេញនិយមជាខ្លាំង និង ភោជនីយដ្ឋានលើទឹកស្រស់ស្អាតពោរពេញដោយបរិយាកាសសិល្បៈ ទាំងនេះគឺជាភាពទាក់ទាញពិសេសរបស់ផ្សារទំនើប U Mall។
លើសពីនេះទៅទៀត ហាងស៊ុបចិនដ៏ល្បីល្បាញ Haidilao ក៏មានវត្តមានក្នុងផ្សារទំនើប U mall (Phnom Penh)ដំបូងក្នុងប្រទេស កម្ពុជា និង ហាងអាហារឆ្ងាញ់ៗជាច្រើនទៀតផងដែរ។ ផ្សារទំនើបនេះមានកម្ពស់៥ជាន់ដែលប្រមូលផ្តុំហាងម៉ាកយីហោជាង៥០ភោជនីយដ្ឋានល្បីល្បាញតាមអ៊ីនធឺណិតដូចជាហាងស៊ុប "Haidilao" និង ហាងត្រីអាំង "Tanyu" ដែលមានវត្តមាននៅប្រទេសកម្ពុជាជាលើកដំបូង!
ហាង MIXUE, ហាងម្ហូបចិន Diao Yu Tai, ហាងស៊ុបគោបែបចិនទាជីវ, បាយឆ្នាំងថ្ម។ល។ ក្នុងនោះហាងដ៏ល្បីរបស់ប្រទេសសិង្ហបុរី Founders Bak Kut Teh និងហាងការីជប៉ុន Chinai ក៏មានវត្តមានដំបូងក្នុងប្រទេសកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះដែរ យីហោហាងកាហ្វេ Seed ក្នុងផ្សារទំនើប U Mall គឺបង្កើតឡើងសំរាប់យុវវ័យជាមួយបរិយាកាសស្រស់ស្រាយ យុវវ័យអាចរីករាយជាមួយនឹងគ្រាប់កាហ្វេដ៏សម្បូរបែប ឬ "ភេសជ្ជៈកាហ្វេមិនមានជាតិកាហេ្វអុីន" ដ៏ស្រាល ឈ្ងុងឆ្ងាញ់។
ទីធ្លាអាហារនៅជាន់ទី 4 ត្រូវបានតភ្ជាប់ទៅផ្លាហ្សាក្នុងអាគារ។ ដែលជាកន្លែងផ្សារទំនើប បង្កើតព្រឹត្តិការណ៍ខ្នាតធំដូចជា ការបង្ហាញ Cosplay និងកម្មវិធីសប្បាយជាច្រើននាពេលអនាគត។
អ្វីដែលកាន់តែពិសេស ផ្សារទំនើប U mall (Phnom Penh)ក៏បានបង្កើតនូវមជ្ឈមណ្ឌលវីដេអូហ្គេមដ៏ធំជាងគេនៅទីក្រុងភ្នំពេញ បង្កើនបទពិសោធន៍និងភាពសប្បាយរីករាយថ្មី។ ហេ្គមជាច្រើន ដូចជា ហ្គេមប្រណាំង រថយន្ត បែបពិតៗ បត់បែនតាមដៃចង្កូត ទូចាប់តុក្កតា ដែលពោលពេញទៅដោយតុក្កតាស្អាតៗប្លែកទាក់ភ្នែក កន្លែងជិះស្គី បាញ់ឆ្នូ ក៏ដូចជាហេ្គមថ្មីៗជាច្រើនទៀត សម្រាប់ក្មេងៗសប្បាយ និងជាកន្លែងសម្រាប់សិស្សសម្រាកកម្សាន្ត។ វាជាមជ្ឈមណ្ឌលវីដេអូហ្គេមដ៏ធំក្នុងទីក្រុងភ្នំពេញ Player One! អ្នកធើ្វការងារហត់ ក៏អាចមក U Mall បន្ធូរអារម្មណ៌បានដែរ!
ងាកមកមើល ហាងសម្លៀកបំពាក់ទាន់សម័យថ្មីៗជាច្រើន ដូចជា CLASH, BTF និងហាង O2 សុទ្ធសឹងតែជាហាងលក់សម្លៀកបំពាក់ស្អាតៗសំរាប់បុរស នារី យុវវ័យ, លើសពីនេះទៅទៀត U Mall ក៏សហការជាមួយម៉ាកយីហោទាន់សម័យក្នុងស្រុកដើម្បីបង្កើតសម្លៀកបំពាក់រួមគ្នា ដូចជាផលិតផលស្បែកជើង "ALL STARS" ។ល។ការរចនាប្រកបដោយភាព រស់រវើក និងគុណភាពល្អឥតខ្ចោះ។ ធានាថាអ្នកនឹងមិនស្លៀកសម្លៀកបំពាក់ដដែលពេលចេញក្រៅទៀតឡើយ!
អាយុមានដែនកំណត់ ប៉ុន្តែសុភមង្គលគ្មានដែនកំណត់ទេ! តោះមកលេង U MALLទាំងអស់គ្នា! ស្វែងរកផែនទី Google៖ U Mall Phnom Penh
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-01T07:40:48.637Z",
"category": "PR",
"views": 924,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ដើមខែថ្មី សាំងឡើងថ្លៃ! មកដឹងពីតម្លៃប្រេងសាំងថ្មី ដែលត្រូវដាក់លក់នៅក្នុងខែថ្មីនេះ
|
https://business-cambodia.com/articles/gasoline-prices-in-july
|
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម មុននេះបន្តិចបានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នឹងត្រូវលក់នៅក្នុងតម្លៃ ៤.២៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា Gasoline 92 និង ៤,២០០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 50ppm។
បើប្រៀបធៀបទៅនឹងតម្លៃប្រេងសាំងសប្តាហ៍ចាស់ ឃើញថាតម្លៃប្រេងសាំងគឺឡើងថ្លៃចំនួន៥០រៀល ចំណែកម៉ាស៊ូតវិញគឺឡើងថ្លៃចំនួន៥០រៀលដូចគ្នា។ ខណៈដែលតម្លៃប្រេងសាំងចាស់មានតម្លៃ ៤.២០០រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92 និង ៤,១៥០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
គួរបញ្ជាក់ផងដែរថា ប៉ុន្តែដើម្បីជួយសម្រួលទៅដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រឹងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥សេនដុល្លារ/លីត្រផងដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-01T04:30:28.254Z",
"category": "ព័ត៌មានថ្មីៗ",
"views": 7740,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"tiny",
"noisy"
]
}
|
ម្ចាស់ក្រុមហ៊ុន Nike ប្រាប់ចំៗ បើអ្នកធ្វើរឿងធំទាំង ៥នេះបាន ជីវិតនឹងជោគជ័.យខ្ពស់បំផុត
|
https://business-cambodia.com/articles/phil-knight-5-lesson
|
បើនិយាយពីក្រុមហ៊ុន NIKE យើងប្រាកដជានឹកដល់ភ្លាមពី Brand ដែលមានវិសាលភាពបំផុតមួយក្នុងលោកខាងផលិតសម្ភារៈកីឡា និងស្បែកជើងដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៦៤ ដោយសហស្ថាបនិកពីររូបគឺលោក Phil Knight និង Bill Bowerman។ ខាងក្រោមនេះគឺជាគន្លឹះក៏ដូចជាមេរៀនទាំង៥ ដែលលោក Phil Knight ចង់ចែករំលែកដល់មនុស្សគ្រប់គ្នាដើម្បីសម្រេចជោគជ័យក្នុងជីវិត៖
១/. វ័យខ្ទង់២០ឆ្នាំ ចាយពេលរៀន និងស្រាវជ្រាវ៖ បន្ទាប់ពីបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ និងធ្លាប់បានចូលបម្រើជាទាហានជើងទឹករបស់អាមេរិកអស់រយៈពេលមួយឆ្នាំ Phil Knight ដែលមានអាយុ ២៤ឆ្នាំ បានសម្រេចចិត្តធ្វើដំណើរកម្សាន្តជុំវិញពិភពលោក និងបានស្នើសុំលុយឪពុកម្តាយដើម្បីផ្គត់ផ្គង់ការចំណាយនេះ។ ក្នុងរយៈពេលប៉ុន្មានខែក្រោយមក Phil Knight បានបន្តការធ្វើដំណើរ និងបានធ្វើទស្សនកិច្ចនៅប្រទេសជាច្រើនដូចជា ជប៉ុន ហុងកុង វៀតណាម ហ្វីលីពីន ឥណ្ឌា កេនយ៉ា អេហ្ស៊ីប តួកគី អាល្លឺម៉ង់ បារាំង និងប្រទេសមួយចំនួនទៀត។ លោកបានរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ វប្បធម៌ និងសេដ្ឋកិច្ចជាច្រើន ហើយចងចាំទុកអនុវត្តក្នុងជីវិតជាក់ស្តែង។
២/. ធ្វើឲ្យខ្លាំង៖ Phil Knight ធ្លាប់បានបម្រើការងារជាគណនេយ្យករ និងជាជំនួយការសាស្រ្តចារ្យនៅសាកលវិទ្យាល័យ ស្របពេលដែលលោកកំពុងមានអាជីវកម្មផ្ទាល់ខ្លួន។ មូលហេតុដែលលោកធ្វើដូច្នេះក៏ព្រោះតែត្រូវការចំណូលដើម្បីទ្រទ្រង់ការចំណាយ ហើយលោកក៏មិនប្រាកដថាអាជីវកម្មដែលទើបនិងបើកដំបូង (Blue Ribbon Sports) អាចជោគជ័យឬអត់។ តែប៉ុន្មានឆ្នាំក្រោយមក លោកបានបោះការងារនោះចោល ហើយត្រឡប់មកចំណាយពេលស្ទើរគ្រប់វិនាទីសម្រាប់ Blue Ribbon Sports វិញម្តង។
៣/. ត្រូវដឹងឱ្យច្បាស់ពីរបស់ដែលអ្នកចង់បាន៖ សហស្ថាបនិករូបនេះ និយាយថា៖ «បើអ្នកកំពុងចរចាអំពីការរកស៊ី អ្នកត្រូវដឹងឱ្យច្បាស់ពីអ្វីដែលអ្នកចង់បាន ហើយលើកវាមកពិភាក្សាមុន»។ ជាឧទាហរណ៍ នៅពេលដែល Phil Knight ធ្វើការចរចាការរកស៊ីជាមួយក្រុមហ៊ុនផ្សេងទៀតដែលផ្គត់ផ្គង់ទំនិញឱ្យ Blue Ribbon Sports លោកបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ក្រុមហ៊ុនទាំងនេះត្រូវតែផ្តល់ទំនិញឱ្យទាន់ពេលវេលាកំណត់។ គ្រប់ពេល អ្នកត្រូវតែច្បាស់ពីអ្វីដែលអ្នកចង់បាន ដើម្បីចៀសវាងការភ័ន្តច្រឡំនៅពេលក្រោយ។
៤/. ត្រៀមផែនការទីពីរជានិច្ច៖ មេរៀនសំខាន់មួយទៀតដែលនាំឱ្យ Phil Knight សម្រេចក្តីស្រមៃក្នុងនាមជាអ្នកជំនួញជោគជ័យគឺ ការមានគម្រោងការទី២។ គ្រាដំបូងដែលលោកដឹងថាក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់ទំនិញ នៅឯ Onitsuka ប្រទេសជប៉ុនកំពុងមានទំនាក់ទំនងរកស៊ីជាមួយក្រុមហ៊ុនថ្មីនៅសហរដ្ឋអាមេរិក Phil Knight បានត្រៀមផែនការទី២ រួចជាស្រេចដើម្បីផលិតស្បែកជើងដោយខ្លួនឯង។ ចំណុចនេះជួយឱ្យលោកបង្កើតយីហោ NIKE បានយ៉ាងជោគជ័យនៅពេលក្រុមហ៊ុននៅជប៉ុននោះផ្ដាច់ការទាក់ទងធ្វើជំនួញជាមួយ។
៥/. ដឹងពីពេលវេលាត្រូវឈប់៖ ចាប់តាំងពី NIKE បានដំណើរការមក សហស្ថាបនិក Phil Knight បានយកឈ្នះឧបសគ្គជាច្រើន។ ថ្វីត្បិតតែលោក ជាមនុស្សមានចិត្តមានះចង់ឈ្នះក្តី ប៉ុន្តែលោកដឹងច្បាស់ថាពេលណាជាពេលដ៏សមស្របបំផុតក្នុងការចរចា។ លោកបានយល់ព្រមបញ្ចប់ទំនាស់ជាមួយដៃគូរកស៊ី Onitsuka ដោយក្រុមហ៊ុននេះយល់ព្រមសងថ្លៃប៉ះប៉ូវផ្លូវចិត្តដល់លោកពាក់កណ្ដាល។ ជាងនេះទៅទៀត Phil Knight ក៏បានយល់ព្រមបង់ថ្លៃ ១ភាគ៣ នៃតម្លៃពន្ធនាំចូលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានទាមទារផងដែរ។ រឿងនេះហាក់ដូចជាធ្វើឱ្យលោកបាក់មុខបន្តិច ប៉ុន្តែ Phil Knight ពិតជាបានដឹងប្រាកដថាពេលណាជាពេលដែលត្រូវបញ្ឈប់ការតតាំង។
គួរជម្រាបផងដែរថា កាលចាប់ផ្តើមដំបូងក្រុមហ៊ុន NIKE ប្រើដើមទុនត្រឹមតែ ១0០០ដុល្លារប៉ុណ្ណោះ តាមរយៈការចរចាយកសិទ្ធិចែកចាយពីប្រេនកីឡាដ៏ល្បីរបស់ជប៉ុន។ ក្រោយៗមក លោក Phil Knight ជាមួយនឹងគ្រូបង្វឹករបស់ខ្លួនគឺលោក Bill Bowerman ក៏បម្លែងខ្លួនក្នុងការផលិតស្បែកជើងម៉ាកប្រេនថ្មីសម្រាប់ខ្លួនឯង ដោយក្នុងនោះពួកគាត់ក៏បានរកឃើញគំនិតថ្មីក្នុងការបង្កើតស្បែកជើង ២ ប្រភេទ គឺស្បែកជើងការ៉ាបប៉ុង និងស្បែកជើងបាតខ្យល់។ ចាប់តាំងពីពេលនោះមក NIKE មានការរីកចម្រើនឆាប់រហ័សដោយអាចវ៉ាដាច់ក្រុមហ៊ុនធំៗជាច្រើនលើលោក៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-01T04:24:43.249Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 975,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំលើកដំបូង របស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក បានធ្វើឡើងដោយតម្លាភាព
|
https://business-cambodia.com/articles/the-first-annual-general-meeting-of-shareholders-of-cam-gm-was-held-in-a-transparent-manner-
|
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ ក្រុមហ៊ុនខេម ជ្ជីអេសអេម ម.ក ហៅកាត់ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រារព្ធកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ (AGM) តាមកម្មវិធីហ្សូម (ZOOM) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលបានបើកឱកាស ឱ្យមានការសន្ទនាគ្នា ដោយទទួលខុសត្រូវ ជាមួយភាគហ៊ុនិករបស់ខ្លួន។
ក្រុមហ៊ុន សែលកាត មិនត្រឹមតែរៀបចំកិច្ចប្រជុំប៉ុណ្ណោះទេ នេះជាការប្រារព្ធត្រីមាសដំបូង នៃឆ្នាំហិរញ្ញវត្ថុ ២០២៤ ដែលគួរឱ្យកត់សម្គាល់ផងដែរ។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំហិរញ្ញវត្ថុ ២០២៤នេះ ក្រុមហ៊ុនទទួលបានប្រាក់ចំណេញចំនួន ២៥ ប៊ីលានរៀល ស្មើនឹង៦៦% បន្ទាប់ពីបានបង់ពន្ធរួច។ ប្រាក់ចំណេញនេះបានកើនឡើងគួរឲ្យកត់សម្គាល់ បើប្រៀបធៀបត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណូលសរុបចំនួន៣២ ប៊ីលានរៀល ស្មើនឹង ១២៣% ក៏ជាប្រាក់ចំណូលសរុប ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។
នៅក្នុងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ កាលពីថ្ងៃសុក្រ សប្តាហ៍មុន (ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤) ភាគហ៊ុនិកបានបោះឆ្នោតអនុម័ត លើរបៀបវារៈទាំង៤ ដោយអនុម័តយល់ព្រមចំនួន ៩៩,៥៣% នៃភាគហ៊ុនសរុបដែលមានតម្លៃ ១,៩៥០,០២២,៣៦២ ភាគហ៊ុន។
កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ(AGM) មិនមែនគ្រាន់តែជាពិធីប្រារព្ធប៉ុណ្ណោះទេ។ ភាគហ៊ុនិក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកំណត់អនាគតរបស់ក្រុមហ៊ុន សែលកាត តាមរយៈការបោះឆ្នោតលើសេចក្តីសម្រេច នៅក្នុងរបៀបវារៈសំខាន់ៗចំនួនបួនដូចខាងក្រោម៖
១-ការបែងចែកភាគលាភអប្បបរមាដែលបានធានា៖ ធានាឱ្យភាគហ៊ុនិកទទួលបានភាគលាភអប្បបរមារៀងរាល់បីខែម្តង។
២-ការបោះផ្សាយមូលបត្របន្ថែម៖ ស្វែងរកការចេញភាគហ៊ុនថ្មី នៅលើផ្សារហ៊ុនថៃ (SET) ដើម្បីដោះស្រាយដើមទុនបន្ថែមសម្រាប់ការពង្រីកបណ្តាញសេវាទូរគមនាគមន៏។
៣-លក្ខន្តិកៈក្រុបហ៊ុន៖ ធ្វើវិសោធនកម្មលក្ខន្តិកៈក្រុមហ៊ុនសែលកាត ដើម្បីឲ្យស្របទៅនឹងទិដ្ឋភាពអាជីវកម្មដែលកំពុងវិវត្ត។
៤-ការត្រួតពិនិត្យលើប្រតិបត្តិការហិរញ្ញវត្ថុ៖ ភាគហ៊ុនិកបានពិនិត្យ និងអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុរួម របស់ក្រុមហ៊ុនសម្រាប់ឆ្នាំសារពើពន្ធដែលបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ នេះបញ្ជាក់សារជាថ្មី អំពីស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ របស់ក្រុមហ៊ុន សែលកាត។
ការឈានទៅមុខជាយុទ្ធសាស្ត្រមួយនេះ ក្រុមហ៊ុន សែលកាតកំពុងស្វះស្វែងរកការចុះបញ្ជី នៅលើផ្សារហ៊ុនថៃ (SET) បន្ទាប់ពីការចុះបញ្ជីជោគជ័យរបស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា (CSX) ការចុះបញ្ជីនៅលើផ្សារមូលបត្រទាំងនេះ នឹងជំរុញផ្សារមូលបត្រក្នុងប្រទេសទាំងពីរកាន់តែរឹងមាំខ្លាំងឡើង។ សកម្មភាពនៃការពង្រឹងយុទ្ធសាស្ត្រចុះបញ្ជីនេះ នឹងធ្វើឱ្យក្រុមហ៊ុនមានភាពបត់បែនផ្នែកហិរញ្ញវត្ថុ អភិបាលកិច្ច លើកកម្ពស់កេរិ៍្តឈ្មេះក្រុមហ៊ុន និងសម្រួលដល់ការពង្រីកបណ្តាញសេវាទូរគមនាគមន៍ បន្ថែមទៀត។ តាមរយៈការចុះបញ្ជី នៅលើផ្សារហ៊ុនទាំងពីរ ក្រុមហ៊ុន សែលកាត ក៏ជាចលករមួយ ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍផ្សារមូលបត្រ ទាំងនៅប្រទេសកម្ពុជា និងប្រទេសថៃផងដែរ។
លោក Simon Perkins អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន សែលកាត បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចប្រជុំនេះដោយបើកចំហជាមួយភាគហ៊ុនិកថា "តម្លាភាព និងការចូលរួមរបស់ភាគហ៊ុនិក គឺជាសសរស្តម្ភនៃការចុះបញ្ជីដោយជោគជ័យរបស់ក្រុមហ៊ុន សែលកាត ជាមួយផ្សារមូលបត្រកម្ពុជា (ផមក)។ វិធីសាស្រ្តនេះនឹងបានចាក់បញ្ចូលដើមទុនសម្រាប់ការពង្រីកបណ្តាញសេវាទូរគមនាគមន៏ និងបានផ្តល់លទ្ធភាពដល់យើងខ្ញុំ ក្នុងការតភ្ជាប់បណ្តាញឌីជីថលទូរគមនាគមន៏ ដល់សហគមន៍នៅក្នុងតំបន់ដែលមានបណ្តាញសេវាទូរគមនាគមន៏មានកំណត់ នៅទូទាំងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក និងការផ្តួចផ្តើមរបស់ក្រុមហ៊ុន សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន https://www.cellcard.com.kh/kh/
អំពីក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត)
ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុនតែងតែខំប្រឹងផ្តល់សេវាទូរគមនាគមន៍ឱ្យបានល្អក្នុងទីផ្សារកម្ពុជា ដោយធ្វើយ៉ាងណាឱ្យមានភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។
អំពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប
បង្កើតឡើងក្នុងឆ្នាំ១៩៩១ ដែលជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនវិនិយោគដែលមានសក្តានុពលខ្លាំងបំផុតក្នុងប្រទេស។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនមេ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនគួរជាទីចំណាប់អារម្មណ៍ មានដូចជា វិស័យធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនថាមពល ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ក្រុមហ៊ុនផ្នែកវិស័យអប់រំ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្រុមហ៊ុនពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-01T04:07:21.098Z",
"category": "PR",
"views": 99,
"author": {
"first_name": "Sreymom",
"last_name": "Cha",
"email": "sreymomcha069@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្រុមហ៊ុនអាកាសចរណ៍ធំ១នៅខ្មែរ កំពុងរើ.សនារីអាកាសចរណ៍ មានតែចំណុចទាំងនេះជាប់ហើយ
|
https://business-cambodia.com/articles/cabin-crew
|
ចំពោះនារីៗដែលមានក្តីស្រមៃចង់ធ្វើការនៅព្រលានយន្តហោះ ពេលនេះឱកាសល្អបានមកដល់ហើយ ពីព្រោះក្រុមហ៊ុន Cambodia Airways កំពុងប្រកាសរើសនារីអាកាសចរណ៍ជាច្រើននាក់នឹងបើកទទួលការសម្ភាសន៍នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុននេះហើយ។
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ក្រុមហ៊ុន Cambodia Airways បានឱ្យដឹងថា សម្រាប់អ្នកចង់ចូលរួមជាមួយក្រុមបាហុនិការបស់ខេមបូឌាអ៊ែរវ៉េ ឱ្យតែមានលក្ខខណ្ឌទាំងនេះគឺជាប់ហើយ៖
អាយុ៖ ២០-២៨
កម្ពស់៖ អប្បបរមា 160 សង់ទីម៉ែត្រ (F) / 170 សង់ទីម៉ែត្រ (M)
ការអប់រំ៖ បរិញ្ញាបត្រ (ឫកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ)
ជំនាញ៖ មានការទំនាក់ទំនងល្អ និងសមត្ថភាពក្នុងការរក្សាភាពនឹងនរក្រោមសម្ពាធ
ចំណង់ចំណូលចិត្ត៖ ស្រលាញ់ការធ្វើដំណើរ និងចូលចិត្តជួយអ្នកដទៃ។
នៅក្នុងនោះដែរ បើសិនជាយើងសម្ភាសន៍ជាប់ហើយនឹងទទួលបានអត្ថបទប្រយោជន៍ដូចជាទទួលបានការបណ្តុះបណ្តាលលំដាប់ពិភពលោក,ទទួលបានការបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅ ដើម្បីបណ្តុះបណ្តាលអ្នកនូវជំនាញទាំងអស់ដែលចាំបាច់ដើម្បីទទួលបានជោគជ័យ, អាចដើរស្វែងយល់ពីពិភពលោកជាមួយនឹងអត្ថប្រយោជន៍ការធ្វើដំណើរពិសេសសម្រាប់បុគ្គលិកហើយក៏ទទួលបានប្រាក់បៀវត្សរ៍ខ្ពស់និងអត្ថប្រយោជន៍គួរជាទីពេញចិត្តផងដែរ។
គួរបញ្ជាក់ថា ដើម្បីដាក់ពាក្យបានលោកអ្នកអាចបំពេញពាក្យអនឡាញដោយស្កេន QR Code រួចបញ្ចូល CV និងរូបថតពេញមួយតួខ្លួនរបស់អ្នក។ QR មាននៅខាងក្រោមនេះ
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-01T03:48:51.283Z",
"category": "ព័ត៌មានថ្មីៗ",
"views": 2641,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
សាលាបញ្ញាសាស្រ្តអន្តរជាតិ បានបើកដំណើរការសាខាថ្មី នៅក្នុងបុរី វីលៀម (អង្គជ័យ) ដែលស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ ចាប់ពីថ្ងៃនេះតទៅហើយ!
|
https://business-cambodia.com/articles/pannasastra-international-school-has-opened-a-new-branch-in-borey-william
|
ភ្នំពេញៈ (ថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២៤ )ស្ថិតក្នុងបរិបទនៃការរីកចម្រើនឥតឈប់ឈនៃសកលលោក លើផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ច សង្គមកិច្ច និងមនុស្សសាស្រ្ត ការអប់រំនៅបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាងធនធានមនុស្សដែលប្រកបដោយចំណេះដឹង និងជំនាញដែលឆ្លើយតបតម្រូវការនៅក្នុងតំបន់ និងសកលលោក។
ដើម្បីចូលរួមចំណែកលើកស្ទួយលើវិស័យអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា សាលាបញ្ញាសាស្ត្រអន្តរជាតិបានសម្រេចបើកដំណើរការសាខាថ្មី សាខាទី២៣របស់ខ្លួនមួយទីតាំងទៀត ស្ថិតនៅបុរី វីលៀម គម្រោងអង្គជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយដោយផ្តល់ជូនកម្មវិធីសិក្សា បីភូមិសិក្សា គឺ៖
១. ថ្នាក់មត្តេយ្យសិក្សា គ្រប់កម្រិត ដោយចាប់ពីអាយុ ៣ឆ្នាំឡើងទៅ
២. ថ្នាក់បឋមសិក្សា ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ និង
៣. ថ្នាក់មធ្យមសិក្សា ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២
ជាងនេះទៅទៀត យើងនឹងមានបើកថ្នាក់សិក្សាភាសាបរទេសក្រៅម៉ោងសិក្សាគ្រប់កម្រិតផងដែរ។
សាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាបុរី វីលៀមចាប់បើកទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះ តទៅ!
បវេសនកាលថ្មី និងថ្នាក់ភាសាអង់គ្លេសគ្រប់កម្រិត នឹងចាប់ផ្ដើមនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នេះហើយ។
ដើម្បីអបអរសាទរការបើកដំណើរការសាខារថ្មីនេះ សាលានឹងផ្តល់អាហារូបករណ៍ជូនដល់សិស្សានុសិស្សរហូត៥០% សម្រាប់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សដែលយកបុត្រធីតាមកចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
សម្រាប់ព័ត៌មានបន្ថែម | For More Information:
096 597 5232/ 096 597 9232
089 320 760/ 097 268 4486
🙏សូមអរគុណ!
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-01T03:00:29.164Z",
"category": "PR",
"views": 1195,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ឯកឧត្តម គួច ចំរើន ពោលបែបនេះ ក្រោយផ្ទេរតំណែងពីចៅហ្វាយខេត្តព្រះសីហនុ មកកាន់ខេត្តកណ្តាលវិញ
|
https://business-cambodia.com/articles/kuoch-chamroeun-said-about-feeling
|
ឯកឧត្តម គួច ចំរើន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្ទេរ និងតែងតាំងមុខតំណែងមកជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល យោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីពេលថ្មីៗនេះ។
ក្នុងឱកាសនៃការកាន់តំណែងថ្មី ឯកឧត្តម គួច ចំរើន បានបង្ហាញចំណាប់អារម្មណ៍ តាមរយៈការបង្ហោះសារលើទំព័រ Facebook Page ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ «អ្នកកណ្តាល សុំផ្ញើរខ្លួន និងការងារជោគជ័យផង»។
លោកបានបន្តទៀតថា៖ «ក្នុងរយៈពេល១០ឆ្នាំ ខ្ញុំបានប្តូរការងារ៦កន្លែង ខណ្ឌមានជ័យ-ខណ្ឌដូនពេញ-អគ្គរដ្ឋបាល-ខេត្តកំពង់ចាម-ខេត្តព្រះសីហនុ-ខេត្តកណ្តាល។ ការងារច្រើនកន្លែង ថ្មីរហូតហត់បន្តិចមែនតែបទពិសោធន៍ច្រើន មិត្តភ័ក្រ្តក៏ច្រើន ទំនាក់ទំនងក៏ច្រើន ស្គាល់សង្គមនិងមនុស្សក៏ច្រើន។ រីករាយចំពោះការងារទាំងអស់ដែលបានបន្សល់ស្នាមញញឹម និងក្តីនឹករលឹក»។
គួរជម្រាបផងដែរថា ឯកឧត្តម គួច ចំរើន កើតនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ១៩៧២ នៅភូមិតាព័រលើ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប និងជាកូនទី៤ ក្នុងចំណោមបងប្អូន ៥នាក់។ ក្នុងឆ្នាំ១៩៩០ លោកបានចូលរៀននៅមហាវិទ្យាលយ័បច្ចេកទេសកងទ័ពប្រទេសវៀតណាម ក្រោយមកនៅឆ្នាំ១៩៩៣ បានសិក្សាបន្តនៅមហាវិទ្យាល័យនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រហូតបញ្ចប់ការសិក្សាក្នុងឆ្នាំ១៩៩៧។ ក្នុងឆ្នាំ២០០៤ លោកបានចូលសិក្សានៅសាកលវិទ្យាល័យនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈនៅឆ្នាំ២០០៧។
លើសពីនេះ ឯកឧត្តម គួច ចំរើន អាចប្រើប្រាស់បានទាំងភាសាអង់គ្លេស និងវៀតណាម។ ក្រៅពីការសិក្សានៅតាមមហាវិទ្យាល័យ និង សាកលវិទ្យាល័យ លោកក៏បានទទួលការបណ្តុះបណ្តាល និងវគ្គសិក្សាខ្លីៗ កម្រិតវិញ្ញាបនបត្រ ពីអង្គការ JICA លើការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាននៅប្រទេសជប៉ុនឆ្នាំ២០០០, ពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់លើផ្នែកច្បាប់ភូមិបាល, ពីវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព លើផ្នែកហ្វឹកហ្វឺនទំនាក់ទំនងអន្តរជាតិ, ពីវិទ្យាស្ថានកម្ពុជាដើម្បីសិទ្ធិមនុស្ស លើការងាររដ្ឋបាលសម្រាប់មន្ត្រីខេត្ត-ក្រុង, ពី UNIVERSITY OF SANFRANCISCO លើច្បាប់បោះឆ្នោត, ពីវិទ្យាស្ថានកម្ពុជាដើម្បីសិទ្ធិមនុស្សលើផ្នែកអភិបាលកិច្ចល្អ និងទទួលបានវិញ្ញាបនបត្រ័ពីសាលាក្រុងភ្នំពេញលើការងាររដ្ឋបាលផងដែរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-07-01T02:55:34.964Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 14739,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
បំណុ.លក៏អស់លុ.យក៏សល់ច្រើន! ស្រ្ដីវ័យ៣៤ឆ្នាំ ប្រើក្បួន CRUSH ដោះបំណុ.ល៣០ម៉ឺ.ន$ ចាយពេលត្រឹម៣ឆ្នាំ
|
https://business-cambodia.com/articles/crush-method-to-pay-off-debt
|
ធ្លាប់តែរស់ស្រួល មានឪពុកម្ដាយពូកែចាត់ចែងលុយមិនដែលស្គាល់ពាក្យខ្វះខាត តែក្រោយពេលចេញប្រឡូកក្នុងសង្គមជាក់ស្ដែងដោយខ្លួនឯង បែរជាលង់ខ្លួនចូលទៅក្នុងរណ្ដៅបំណុលដល់ទៅ ៣០ម៉ឺនដុល្លារ។ នេះជាសាច់រឿងពិតរបស់ អ្នកស្រី Bernadette Joy បច្ចុប្បន្នជាម្ចាស់កម្មវិធីហិរញ្ញវត្ថុមួយនៅសហរដ្ឋអាមេរិកឈ្មោះថា CRUSH YOUR MONEY GOALS។
តាមការចុះផ្សាយរបស់គេហទំព័រ GMA បានឱ្យដឹងថា បំណុល៣០ម៉ឺនដុល្លារ របស់អ្នកស្រី Joy គឺកើតឡើងពីកម្ចីសិក្សា ព្រមទាំងការបង់រំលស់ផ្ទះដល់ទៅ២ខ្នងក្នុងពេលតែមួយ។ ក្រោយមកអ្នកស្រីក៏បានរកឃើញក្បួនពិសេស៥ជំហានដោយគាត់ដាក់ឈ្មោះ CRUSH ដែលបានជួយគាត់ឱ្យចេញផុតពីបំណុលទាំងស្រុង ត្រឹមរយៈពេល៣ឆ្នាំប៉ុណ្ណោះ។ ខាងក្រោមនេះជារបៀបដែល CRUSH ដំណើរការ៖
១/. C = Create a new money mindset៖ បំណុលអាក្រក់កើតឡើងដោយសារតែការចាត់ចែងលុយខុស ដូច្នេះកូនសោរសំខាន់ដែលអាចដោះស្រាយវាបានគឺ ចាប់ផ្ដើមពីការកែប្រែទម្លាប់ប្រើប្រាស់លុយកាក់។ ដំបូងត្រូវពិនិត្យមើលរបាយការចំណាយប្រចាំខែ ឬអង្គុយបូកត្រួសៗដើម្បីឱ្យដឹងថា លុយដែលរកបានរាល់ខែ ចេញទៅច្រកណាខ្លះ ហើយមានប្រយោចន៍ដែរឬទេ?
បន្ទាប់ពីកត់ត្រាប្រភេទចំណាយរួច ត្រូវដកខ្ទង់ចំណាយឥតបានការមួយចំនួនចេញ ព្រោះបើចាយទៅមិនចំណេញកុំចាយអី ទុកលុយដោះបំណុលសិន។ ខ្ទង់ចំណាយដែលត្រូវទុក គួរជាចំណាយដែលចាំបាច់សម្រាប់ជីវិតរស់នៅដូចជា ចំណាយថ្លៃស្នាក់នៅ ហូបចុកល្មមៗមិនពោរពាសពេក និងចំណាយទៅលើកន្លែងដែលនាំប្រាក់ចំណេញមកវិញជាដើម។
២/. R = Reverse engineer your life goals៖ ជំហានបន្ទាប់គឺ ចាត់ទុកការដោះបំណុលគឺជាគោលដៅធំបំផុតដែលអ្នកត្រូវបំពេញឱ្យបានឆាប់។ ធ្វើបែបនេះ ដើម្បីឱ្យថាមពលទាំងអស់ដែលអ្នកមានមិនបែកខ្ញែកទៅគិតរឿងដទៃច្រើន នាំឱ្យស្មុគស្មាញគំនិត។ ការចំណាយពេលផ្ដោតតែលើរឿងរកផ្លូវចេញពីបំណុលមួយមុខ ជួយឱ្យអ្នកមានសមត្ថភាពរកដំណោះស្រាយបានកាន់តែប្រសើរជាងពេលដែលផ្ដោតលើច្រើនរឿងក្នុងពេលតែមួយ។
៣/. U = Use the tools available to you៖ បន្ទាប់ពីមានទម្លាប់ចាត់ចែងលុយល្អ និងមានឆន្ទៈកាន់តែខ្ពស់ អ្នកត្រូវប្រើប្រាស់យុទ្ធសាស្រ្តតាមលទ្ធភាពរបស់អ្នក។ មានន័យថាអ្នកអាចចាត់ចែងតតាំងជាមួយនឹងបំណុលទៅតាមសមត្ថភាពជាក់ស្ដែងរបស់អ្នក។ បើមានតិចសម្រុកតាមតិច បើមានច្រើនសម្រុកតាមច្រើន ប៉ុន្តែត្រូវប្រាកដថាអ្នកខំឱ្យអស់ពីលទ្ធភាព មិនថាការសន្សំសំចៃ ការចូលខ្លួនចរចាជាមួយសម្ចាស់បំណុល ឬការរកផ្លូវបង្កើនចំណូលឡើយ។
៤/. S = Spend unapologetically on what you love៖ បើទោះបីជាដំណាក់កាលនេះជាពេលដែលអ្នកត្រូវក្បិតក្បៀតខ្លាំងក៏ដោយ តែច្បាប់ CRUSH របស់អ្នកស្រី Joy នៅត្រង់ចំណុចនេះបញ្ជាក់ថា អ្នកមិនត្រូវរំលងក្ដីសុខផ្ទាល់ខ្លួនឡើយ។ មានន័យថា អ្នកត្រូវតែដកលុយមួយចំណែកតូច ទុកសម្រាប់ធ្វើអ្វីដែលអ្នកស្រលាញ់ចូលចិត្តខ្លាំងបំផុត ដើម្បីឱ្យខ្លួនឯងមានកម្លាំងបន្តដំណើរទៅមុខជានិច្ច។
៥/. H = Hustle, hustle, hustle៖ ចំណុចចុងក្រោយនិងសំខាន់បំផុតគឺ ការរកផ្លូវបង្កើនចំណូល ឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ ចាប់ផ្ដើមពីការមើលសកម្មភាពដែលអ្នកចំណាយពេល២៤ម៉ោងក្នុងមួយថ្ងៃ តើធ្វើរឿងអ្វីបានខ្លះ? ហើយរឿងទាំងនោះអាចរកចំណូលឱ្យអ្នកបានប៉ុន្មាន? បន្ទាប់មកគិតថាតើមានអ្វីដែលអ្នកអាចធ្វើបានទៀតទេ?
អ្នកអាចរកអ្វីថ្មីដែលអាចបង្កើតចំណូលបានច្រើន មកធ្វើជំនួសឱ្យសកម្មភាពមួយចំនួនដែលចំណាយពេលដូចគ្នាតែរកចំណូលបានតិចជាងឬមិនបានទាល់តែសោះ។ ច្នៃពេលទំនេរឱ្យក្លាយជាពេលបង្កើតលុយ ដូចជាធ្លាប់តែសៅរ៍អាទិត្យទំនេរនៅផ្ទះអត់អ្វីធ្វើ ប្ដូរទៅជារកការងារបន្ថែម ឬដាំដំណាំជុំវិញផ្ទះ ដើម្បីកាត់បន្ថយចំណាយ ឬប្រមូលលក់ជាដើម។
សូមជម្រាបផងដែរថា មិនថាអ្នកមានបំណុលធំឬតូច ចំណូលតិចឬច្រើន អ្នកនៅតែអាចនាំខ្លួនឯងឱ្យចេញផុតពីបញ្ហាលុយកាក់ប្រភេទនេះបាន។ គ្រប់យ៉ាងវាអាស្រ័យលើការតាំងចិត្ត ការខិតខំប្រឹងប្រែងមិនព្រមបោះបង់ ព្រមទាំងទំនួលខុសត្រូវ។ ចង់ឱ្យឆាប់ផុតបំណុលអ្នកគួររកវិធីសាស្រ្តឱ្យត្រូវនឹងស្ថានភាព ទិចនិចខាងលើគ្រាន់តែជាផ្លូវមួយជ្រុង។ បើវាមិនត្រូវនឹងអ្នកចូរទៅរកវិធីសាស្រ្តផ្សេងទៀត តែបើសមនឹងអ្នកហើយ យកវាទៅប្រើទៅ សូមឱ្យឆាប់រួចផុតពីបំណុលណា!!!
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-30T14:00:50.666Z",
"category": "ហិរញ្ញវត្ថុ",
"views": 2521,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
កុំស្រមៃ! សេដ្ឋីវ័យ៣៨ឆ្នាំ ប្រាប់ចំៗថា កុំប្រញាប់ចង់ដេកចាយលុយ បើអ្នកមិនទាន់ធ្វើរឿង២នេះបាន
|
https://business-cambodia.com/articles/do-these-thing-first-to-get-freedom
|
អ្នកបង្កើតមាតិកាហិរញ្ញវត្ថុរបស់គេហទំព័រ Millennial Money និងម្ចាស់សៀវភៅ "សេរីភាពហិរញ្ញវត្ថុ" លោក Grant Sabatier បានលើកឡើងថា "ប្រសិនបើអ្នកចង់ឆាប់បានចូលនិវត្តន៍ឈប់ធ្វើការហើយគេងចាយលុយ អ្នកត្រូវប្រាកដចិត្តថាបានបំពេញរឿងសំខាន់២យ៉ាងរួចរាល់ជាមុនសិន"។
១. បង្កើតជំនាញចេញពីអាជីពការងារ
ពេលដែលចង់រៀបផែនការចូលនិវត្តន៍មុនអាយុ តម្រូវឱ្យអ្នកគិតឱ្យឃើញថា តើអ្នកចង់ឱ្យជីវិតទៅជាបែបណាបន្ទាប់ពីសម្រាកពីការងារ។ ហើយជាក់ស្ដែងមនុស្សភាគច្រើន គេតែងតែប្រើជំនាញដែលបានមកពីការងារ ដើម្បីបង្កើនជាប្រភពចំណូលអកម្ម។
ហេតុនេះហើយនៅពេលដែលអ្នកកំពុងធ្វើការ អ្នកត្រូវជ្រើសរើសជំនាញណាដែលអ្នកស្រលាញ់ចូលចិត្ត ហើយអាចរស់នៅជាមួយវារហូតដល់ចូលនិវត្តន៍បាន។ ឧទាហរណ៍ថាធ្វើការផ្នែកគណនី ហើយអ្នកស្រលាញ់តួនាទីមួយនេះ ដូច្នេះធ្វើវាឱ្យកើតជាជំនាញទៅ បន្ទាប់ពីឈប់ធ្វើការ អ្នកអាចប្រើជំនាញនោះទៅបង្រៀនអ្នកដទៃ ឬសរសេរចេញជាសៀវភៅល្អមួយក្បាល ដែលអាចលក់យកចំណូលអកម្មបាន។
២. ប៉ាន់ស្មានថាអ្នកត្រូវការលុយសរុបប៉ុន្មានសម្រាប់ដេកចាយ
ជាការពិតធ្វើអ្វីក៏ត្រូវតែមានផែនការដែរ ជាពិសេសជាមួយរឿងលុយកាក់អ្នករឹតតែត្រូវសង្កត់ធ្ងន់ខ្លាំងថែមទៀត។ មុនពេលដែលអ្នកចង់សម្រាក អ្នកត្រូវតែដឹងជាមុនសិនថា តើអ្នកសម្រាកប៉ុន្មានឆ្នាំ ក្នុងមួយឆ្នាំត្រូវការលុយប៉ុន្មានសម្រាប់ចាយ ហើយមួយខែៗត្រូវការប៉ុន្មានដែរ។
អ្នកជំនាញបានណែនាំ "ច្បាប់ 4%" ដែលអាចជួយឱ្យអ្នកអាចដឹងចំនួនលុយដែលគួរដកទុកក្នុង១ឆ្នាំ។ ឧទាហរណ៍ថា អ្នកចង់ចូលនិវត្តន៍ជាមួយលុយចំនួន ១.២៥លានដុល្លារ ហេតុនេះអ្នកត្រូវដកសន្សំ ១ឆ្នាំឱ្យបាន 4% នៃចំនួននោះ។ ដូច្នេះចំនួនដែលអ្នកត្រូវសន្សំគឺ ៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ នោះអ្នកត្រូវការពេល ២៥ឆ្នាំទៀតទើបអាចចូលនិវត្តន៍បាន។
គួរបញ្ជាក់ផងដែរថា នៅពេលដែលអ្នកមានគំនិតចង់ឱ្យជីវិតជួបនូវភាពសុខស្រួល ហើយចាប់ផ្ដើមរៀបចំផែនការឱ្យបានច្បាស់លាស់បែបនេះ ជីវិតរបស់អ្នកនឹងកាន់តែមានន័យ ព្រោះតែមានគោលដៅហិរញ្ញវត្ថុច្បាស់លាស់ជាងមុន៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-30T10:20:00.402Z",
"category": "ហិរញ្ញវត្ថុ",
"views": 844,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
គួរមានមុនចេញរកស៊ី! ចង់ធ្វើជាអ្នកលក់ឆ្នើម ពង្រឹងជំនាញទាំង៧នេះ កុំភ័យថាលក់មិនដាច់
|
https://business-cambodia.com/articles/seven-tips-to-know-before-run-bz
|
ក្នុងពិភពជំនួញ ជំនាញទំនាក់ទំនងជាមួយភ្ញៀវ គឺជាសម្រាស់ដ៏លេចធ្លោរមួយដែលអាចជួយបំភ្លឺដល់អតិថិជនឱ្យឆាប់មើលឃើញយើង និងឆាប់ចងចាំយើងបានយ៉ាងឆាប់រហ័ស ប៉ុន្តែប្រសិនបើអ្នកបើកមកដូចតែគេដូចតែឯង គ្មានចំណុចពិសេសទេ វាពិបាកទាញចំណាប់អារម្មណ៍ពីភ្ញៀវណាស់។ ទាក់ទងទៅនឹងកញ្ហានេះ ថ្ងៃនេះ Business Cambodia សូមចែករំលែកជំនាញសំខាន់ៗចំនួន៧ បើកត្រូវពង្រឹងឱ្យខ្លាំងមុនចេញរកស៊ី។ ដោយក្នុងនោះរួមមាន៖
១. ជំនាញមើលឱកាសទីផ្សារ៖
វាជាជំនាញមួយដែលមនុស្សជាច្រើនកំពុងតែខ្វះខាតខ្លាំងមែនទែន ជាពិសេសនោះគឺអ្នករកស៊ីតែម្តង មុនចេញរកស៊ីគេត្រូវមើលទៅលើទីផ្សារ ថាតើទីផ្សារគេត្រូវការអ្វី ខ្វះខាតអ្វី យើងគួរបំពេញអ្វីនៅលើទីផ្សារ ហើយឱកាសដែលយើងអាចជ្រាតចូលទីផ្សារត្រូវកំណត់យ៉ាងដូចម្តេច ? ឧទាហរណ៍ថា ក្នុងឱកាសថ្ងៃពិសេសឬពិធីបុណ្យអ្វីមួយ ជាក់ស្តែងបុណ្យនៃក្តីស្រឡាញ់ តើយើងលក់អ្វីដាច់ ពិតណាស់គឺផ្កា តុកត្តា និងវត្ថុអនុស្សាវរីជាច្រើនទៀត ទាំងនេះហៅថាទំនិញឱកាសនិយម ឬការមើលពីឱកាស។
២. ជំនាញទំនាក់ទំនង ៖
មានបងប្អូនមួយចំនួនពួកគាត់ពូកែរកស៊ីហើយ ប៉ុន្តែអ្វីដែលពួកគាត់ខ្វះខាតនោះគឺរឿងទំនាក់ទំនង គេនិយាយថាការរកស៊ីបើខ្វះបណ្តាញទំនាក់ទំនង អាជីវកម្មមិនសូវជាមានការរីកចម្រើនឡើយ អ្នកលក់ដូចគ្នាប្រសិនបើខ្វះទំនាក់ទំនង តើទាំងអស់គ្នាទៅរំពឹងលក់អ្វីដាច់ទៅ ទោះបីជាមានផលិតផលល្អក៏ដោយ ដូច្នេះអ្នកលក់ទាំងឡាយគួរពង្រឹងឡើងវិញ តាមរយៈការចូលរៀនវគ្គខ្លីៗមួយចំនួនជាមួយអ្នកជំនាញៗ ។
៣. ជំនាញដោះស្រាយបញ្ហា ៖
នៅក្នុងការរកស៊ីលក់ដូរគឺជៀសមិនផុតឡើយបញ្ហារបស់ភ្ញៀវ យើងជាអ្នកលក់ បើខ្វះជំនាញមួយនេះគឺពិបាករកស៊ីបន្តិចហើយ ដូច្នេះតម្រូវឱ្យបងប្អូនទាំងអស់គ្នា ចេះជំនាញមួយនេះឱ្យបានច្បាស់ ដោះស្រាយបញ្ហាភ្ញៀវបានហើយអាជីវកម្មយើងនឹងរីកចម្រើន ។
៤. ជំនាញទទួលភ្ញៀវ ៖
យើងសង្កេតឃើញថាមានហាងជាច្រើនការរៀបចំនៅមានកម្រិតនៅឡើយ ហើយនេះវាជាបញ្ហារបស់អ្នកដឹកនាំ ឬម្ចាស់ហាងផ្ទាល់ ដែលពួកគាត់មិនសូវមានការយកចិត្តទុកដាក់ទៅលើចំណុចមួយនេះឡើយ ខណៈដែលវាជាបញ្ហាធំនៅក្នុងការរកស៊ី ដូច្នេះជំនាញមួយនេះក៏មិនអាចខ្វះបានដែរ ។
៥. ជំនាញឌីជីថល ៖ សម័យបច្ចេកវិទ្យា ការរកស៊ីក៏មានភាពជឿនលឿនដែរ មិនអាចរកស៊ីសម័យ បុរាណទៀតទេ ដូច្នេះជាអ្នករកស៊ីត្រូវច្បាស់ជាមួយនឹងឌីជីថល ដូចជាការទាញប្រយោជន៍ពី បណ្តាញ សង្គម Facebook, TikTok ,YouTube និងបណ្តាញសង្គមជាច្រើនទៀត ដែលទាំងអស់គ្នា គួរពង្រឹងបន្ថែម ។
៦. ជំនាញថែភ្ញៀវ ៖ មានអាជីវកម្មជាច្រើនពួកគាត់ទ្វេសប្រហែសខ្លាំងមែនទែនទៅលើចំណុចមួយនេះ មានន័យថាលក់ផលិតផលឬសេវាកម្មហើយយកលុយដាក់ក្នុងហោប៉ៅគឺចប់រឿងតែម្តង ធ្វើបែបនេះមិនទាន់បេះដូងភ្ញៀវបានឡើយ តែទាំងអស់គ្នាត្រូវតែចេះថែភ្ញៀវចាស់ ហើយចាប់ភ្ញៀវថ្មីថែម ដោយមានការទំនាន់ទំនងនឹងគ្នាតាមរយៈការសុំជាលេខ ទូរស័ព្ទ ហ្វេសប៊ុក Telegram ក្នុងការឱកាសពីសេសអ្វីមួយផ្តល់ជូនការបញ្ចុះតម្លៃ ឬថតរូបភាពស្អាតៗឱ្យភ្ញៀវ ទាំងអស់នេះគឺត្រូវសុទ្ធតែត្រូវការជំនាញ ។
៧. ជំនាញបិទការលក់ ៖
វាជាជំនាញដែលអ្នករកស៊ីនិងលក់ដូរទាំងឡាយ មិនអាចខ្វះបានឡើយជាពិសេសនោះបុគ្គលិកផ្នែកលក់។ ទាំងអស់គ្នាចេះលក់ហើយ ប៉ុន្តែបន្ទាប់ពីលក់ រឿងដែលយើងខ្វះមិនបាននោះរបៀបនៃការបិទការលក់អោយសម្រេច ដែលទាំងអស់គ្នាត្រូវសំលៀងឱ្យខ្លាំង ហើយជំនាញមួយនេះក៏កំពុងតែខ្វះច្រើនដែរនៅលើទីផ្សារ ។
គួរបញ្ជាក់ផងដែរថាខាងលើនេះជាជំនាញស្នូល ដែលអ្នករកស៊ីលក់ដូរទាំងអស់គួរតែចេះ ទាំងក្រោយនិងមុនពេលចេញរកស៊ី បើទាំងអស់គ្នាច្បាស់លាស់នៅចំណុចខាងលើនេះ ឱកាសបរាជ័យមានតិចតួចណាស់ នេះក៏ដោយសារតែយើងអាចបំពេញនៅចន្លោះខ្វះខាតដែលមានកន្លងមក ប៉ុន្តែធ្វើជាអ្នករកស៊ីកុំខ្លាចនឹងរៀនអ្វីដែលថ្មីៗថែម ដើម្បីឱ្យយីហោ ឬហាងរបស់យើងកាន់តែរីកចម្រើនជាងមុន ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-30T09:48:34.970Z",
"category": "កំពូលអ្នកលក់",
"views": 499,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
តម្លៃនៅខ្មែរ! តស់មកស្គាល់រថយន្ត Toyota ១ម៉ូដែល មាឌធំ ៧កៅអី រាងស្អាត ខណៈតម្លៃអេម
|
https://business-cambodia.com/articles/new-toyota-veloz-2024-new-toyota-veloz-2024-
|
កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុនតូយ៉ូតាប្រចាំស្រុកខ្មែរបាននាំមកនៅរថយន្ត 𝐍𝐞𝐰 𝐓𝐨𝐲𝐨𝐭𝐚 𝐀𝐥𝐥 𝐍𝐞𝐰 𝐓𝐨𝐲𝐨𝐭𝐚 𝐕𝐞𝐥𝐨𝐳 𝟐𝟎𝟐𝟒 ជាមួយរូបរាងថ្មី ស្អាត ទាន់សម័យ ដោយជិះ១០០km ចាយត្រឹម៥.២L ប៉ុណ្ណោះ ខណៈតម្លៃជាង៤ម៉ឺនដុល្លារ។
យោងតាមការចុះផ្សាយលើផេកផ្លូវការ Toyota Cambodia កាលពីថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនបើកទទួលកក់ហើយ ជាមួយសាមាជិកថ្មី រថយន្តប្រភេទ SUV ម៉ូដែល 𝐕𝐞𝐥𝐨𝐳 𝟐𝟎𝟐𝟒 ដែលមានរាងស្អាត ប្លែក និងបច្ចេកវិទ្យាទំនើបដែលសក្តិសមទៅនឹង អ្នកជំនួញ បុគ្គលជោគជ័យ និងគ្រួសារសម័យថ្មី។
ចង់ដឹងរថយន្តមួយម៉ូដែលនេះមានលក្ខណៈពិសេស និងទំនើបបែបណាខ្លះ ខាងក្រោមនេះនឹងប្រាប់ប្រិយមិត្តកាន់តែលម្អិត។ ដោយក្នុងនោះរួមមាន៖
១. ផាសុកភាព និងភាពងាយស្រួលលើផ្នែកខាងក្នុង៖
ប្រព័ន្ធ nfotainment៖ ទាំងអេក្រង់ប៉ះទំហំ 8 អ៊ីញ ឬ 9 អ៊ីញជាមួយនឹង Apple CarPlay, Android Auto និងការតភ្ជាប់ប៊្លូធូស។
កន្លែងអង្គុយ៖ ៧ កៅអីដែលផលិតឡើងពីស្បែក និងក្រណាត់
ការសាកថ្មឥតខ្សែ៖ រក្សាទូរស័ព្ទរបស់អ្នកឱ្យដំណើរការបានគ្រប់ពេល។
ពន្លឺបរិយាកាស៖ បន្ថែមភាពទំនើបដល់កាប៊ីន។
Sunroof ៖ រីករាយជាមួយខ្យល់អាកាសបរិសុទ្ធ និងពន្លឺថ្ងៃ។
២. សុវត្ថិភាព
ហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ
Blind-Spot Monitoring៖ ព្រមានអ្នកអំពីយានជំនិះនៅកន្លែង blind spot
ការជូនដំណឹងអំពីចរាចរណ៍ផ្លូវក្រោយ៖ ជួយបញ្ចៀសគ្រោះថ្នាក់ដែលមើលមិនឃើញ
គួរជម្រាបផងដែរថា ចំពោះតម្លៃវិញ ក្រុមហ៊ុនមិនទាន់បានបញ្ជាក់អំពីតម្លៃជាក់ល័ក្ខនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានបង្ហើបតម្លៃក្នុងទីផ្សារស្រុកខ្មែរប្រមាណជា៣ម៉ឺនដុល្លារជាងតែប៉ុណ្ណោះ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-30T09:30:13.879Z",
"category": "កំពូលអ្នកលក់",
"views": 1870,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ឪពុកម្តាយមិនត្រូវធ្វើរឿងធំៗ៣នេះដាច់ខាត បើចង់ឲ្យកូនធំឡើង ក្លាយជាអ្នករកស៊ី ឬជាអ្នកដឹកនាំល្អ
|
https://business-cambodia.com/articles/children-have-good-future
|
សុភាសិតខ្មែរពោលថា “ពត់ឈើទាន់នៅក្តៅ ប្រដៅកូនចៅទាន់នៅក្មេង” បើចិញ្ចឹមកូនធ្វេសប្រហែស ប្រលែងតាមតែអំពើចិត្ត ថ្ងៃក្រោយអាចនឹងក្លាយជាក្មេងរឹងរូស អនាគតលំបាកមិនខាន។ ខាងក្រោមនេះ គឺជារឿងធំៗ៣ ដែលឪពុកម្តាយ ឬអាណាព្យាបាល មិនគួរធ្វើដាច់ខាត បើចង់ឲ្យកូនធំឡើង ក្លាយជាអ្នករកស៊ី ឬជាអ្នកដឹកនាំល្អ៖
១/. ភ្លេចតាមដានកូន
កំហុសធំមួយរបស់អាណាព្យាបាល គឺខ្វះការយកចិត្តទុកដាក់តាមដានសកម្មភាពកូនប្រចាំថ្ងៃក្នុងសម័យបច្ចេកវិទ្យា ខណៈរវល់នឹងការងារខ្លាំងពេកមិនបានឆ្លៀតពេលខ្លះៗដើម្បីកូន។ ជាបទពិសោធន៍របស់លោកបណ្ឌិត តាន់ មុនីវណ្ណ ស្ថាបនិកផ្សារ វីនសូ ទោះរវល់យ៉ាងណាក៏លោកនៅតែឆ្លៀតពេលតាមដានកូន ពិសេសការសិក្សាតែម្តង ដែលត្រូវប្រាកដថាពួកគេបានចំណាយពេលរៀន ពុំមែនលេងហ្គេមឡើយ។ មិនតែប៉ុណ្ណោះ លោកតែងបំផុសគំនិតឲ្យកូនៗអានជាសៀវភៅជុំគ្រួសារ ដែលជាកត្តាធ្វើឱ្យក្មេងមានភាពកក់ក្តៅ និងអាចបណ្តុះទម្លាប់អានថែមទៀត។
២/. ប្រៀបធៀប
ការប្រៀបធៀប ជាវិធីសាស្ត្រមួយដែលឪពុកម្ដាយ ឬអាណាព្យាបាលភាគច្រើនក្នុងប្រទេសកម្ពុជាតែងជ្រើសយកមកប្រដៅកូន ដោយពុំបានគិតពីផលវិបាកនៃការប៉ះទង្គិចខ្លាំងលើផ្លូវអារម្មណ៍ដែលធ្វើឱ្យក្មេងងាយនឹងកើតជំងឺបាក់ទឹកចិត្តលឿនបំផុត។ ជាក់ស្តែង លោកឧកញ៉ាបណ្ឌិត គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានឲ្យដឹងថា មានឪពុកម្ដាយមួយចំនួនចូលចិត្តនិយាយថា កូនខ្លួនមិនដូចកូនគេ ឬប្រើពាក្យបំបាក់មុខកូននៅចំពោះមុខអ្នកដទៃតែម្តង ដែលធ្វើឲ្យក្មេងឆាប់ចាញ់ច្រាប។ ក្នុងនោះ លោកវេជ្ជបណ្ឌិតបានបង្ហើបនូវគន្លឹះប្រើចិត្តសាស្ត្រផ្ទុយ ដោយប្រើពាក្យពេចន៍លើកសរសើរ ផ្តល់ជាកម្លាំងចិត្តវិញ ទោះបីជាគ្មានប្រសិទ្ធភាព១០០%ក្តី តែក៏ជាផ្នែកមួយជួយឱ្យក្មេងកែប្រែទម្លាប់អាក្រក់របស់គេបន្តិចៗផងដែរ។
៣/. ភ្លេចបង្រៀនកូនឱ្យដឹកនាំខ្លួនឯង
ឪពុកម្ដាយភាគច្រើនតែងអប់រំទូន្មានពីនេះពីនោះ តែអាចនឹងភ្លេចបង្រៀនកូនឱ្យចេះដឹកនាំខ្លួនឯង។ ត្រង់ចំណុចនេះ លោក សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន ថ្នាំពណ៌ជាតិ Cam-Pain បានលើកបង្ហាញអំពីតួនាទីជាឪពុកមួយរូប អ្វីដែលត្រូវធ្វើគឺធ្វើជាគំរូដឹកនាំ បង្ហាញឱ្យកូនៗរៀនសូត្រតាម ដើម្បីជួយពង្រឹងគំនិតក្នុងការដើរតួនាទីជាដឹកនាំទៅថ្ងៃខាងមុខ។
ជាមួយគ្នានេះដែរ មេរៀនសម្រាប់អ្នកដែលក្លាយទៅជា ឪពុក-ម្ដាយគួរតែដឹងអំពីឥទ្ធិពលរបស់ខ្លួនមកលើកូនៗ ព្រោះពួកគេមើលមកអ្នកមុននរណាទាំងអស់។ អ្នកគឺជាគ្រូទី១ ពួកគេគោរពទៅតាមអ្វីដែលអ្នកធ្វើ និងយកគំរូតាមអ្នក។ ជាការពិតណាស់ ម្ដាយ-ឪពុកអាចធ្វើឲ្យកូនៗរបស់ខ្លួនក្លាយទៅជាអ្វីមួយក៏បានតាមតែចិត្តចង់ ចង់ឲ្យពួកគេជោគជ័យ ឬ ក្លាយទៅជាក្មេងឥតបានការក៏បាន វាអាស្រ័យទៅនឹងទង្វើ និង អាកប្បរិយារបស់អ្នក សកម្មភាពប្រចាំរបស់អ្នកនេះឯង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-30T08:52:54.174Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1845,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
មជ្ឈមណ្ឌលកម្សាន្តទាន់សម័យដែលធំជាងគេនៅទីក្រុងភ្នំពេញកំពុងរង់ចាំលោកអ្នក
|
https://business-cambodia.com/articles/the-largest-modern-entertainment-center-in-phnom-penh-is-waiting-for-you
|
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-30T08:27:36.915Z",
"category": "PR",
"views": 842,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"short_sentences"
]
}
|
វារីអគ្គិសនីដែលវិនិយោគរួមគ្នារវាងប្រទេសធំ ៣ នៅខេត្ដពោធិ៍សាត់សម្រេចការសាងសង់បានជាង ៣០ ភាគរយ
|
https://business-cambodia.com/articles/hydropower-project-in-pursat-province
|
គម្រោងទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ដែលជាវារីអគ្គិសនីស្អាត ស្ថិតនៅក្នុងខេត្ដពោធិ៍សាត់ គិតមកដល់ពេលនេះសម្រេចការសាងសង់បានជាង ៣0 ភាគរយហើយ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ។
ថ្លែងនៅក្នុងការចុះពិនិត្យវឌ្ឍនភាពគម្រោងខាងលើឯកឧត្ដមបានឲ្យដឹងថា គម្រោងវារីអគ្គិសនីនេះគឺមានទំហំ ៨០ មេហ្គាវ៉ាត់ ត្រូវបានអនុម័តឲ្យអនុវត្ដគម្រោងមុនការផ្ទុះឡើងជំងឺកូរីដ១៩ ឯណោះ។ ប៉ុន្ដែឥឡូវនេះគម្រោងនេះទើបសម្រេចបានចន្លោះពី ៣០ ទៅ ៣៥ ភាគរយប៉ុណ្ណោះ ហើយបើប្រៀបធៀបទៅនឹងផែនការគឺមានភាពយឺតយ៉ាវ ខណៈការយឺតយ៉ាវនេះគឺដោយសារបញ្ហាកូរីដ១៩ ដែលធ្វើឲ្យមានស្ទះដល់ការរកហិរញ្ញប្បទាន និងការសាងសង់។
ឯកឧត្ដមបន្ដថា នៅពេលគម្រោងវារីអគ្គិសនីនេះសាងសង់ឡើងវិញក្រោយកូវីដ១៩ គឺនឹងការខិតជំរុញការសាងសង់ឲ្យបានទាន់ពេលវេលា និងដាក់ឲ្យដំណើរការឲ្យបាននៅក្នុងឆ្នាំ២០២៦។ ពេលគម្រោងនេះសម្រេចរូចរាល់ គឺរាជរដ្ឋាភិបាលចង់បានកិច្ចការពីរ គឺទី១ អគ្គិសនីស្អាតដើម្បីជួយបណ្ដាញអគ្គិសនីជាតិ រក្សាតម្លៃអគ្គិសនីក្នុងស្រុក និងបង្កើតថាមពលបៃតងដើម្បីប្រកួតប្រជែង និងទាក់ទាញឧស្សាហកម្មមកពីក្រៅប្រទេស។ ទី២ គឺទប់ទឹកដើម្បីកុំឲ្យបំផ្លាញ់ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ដពោធិ៍សាត់ ពិសេសទឹកលិចស្រូវនៅរដូវវស្សា និងជាហាងស្ដុកទឹកសម្រាប់ស្រោចស្រប់ដំណាំកសិកម្មនៅរដូវប្រាំង។
ឯកឧត្ដមបន្ថែមថា គម្រោងវារីអគ្គិសនីខាងលើ គឺជាការវិនិយោគសាងសង់រួមគ្នារវាងក្រុមហ៊ុនកូរ៉េ ចិន និងជប៉ុន ដែលមានតម្លៃសរុបជាង ២០០ លានដុល្លារ។ គម្រោងនេះមានទីតាំងស្ថិតនៅតាមដងស្ទឹងពោធិ៍សាត់ ក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានចាប់ផ្ដើមដំណើរការសាងសង់កាលពីអំឡុង ខែកុម្ភៈ ឆ្នាំ២០២២៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-30T08:08:01.748Z",
"category": "អចលនទ្រព្យ",
"views": 697,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់ធ្វើការនៅធនាគារទេ? ធនាគារធំៗ២ កំពុងប្រកាសរើសបុគ្គលិកជាច្រើននាក់ឱ្យចូលធ្វើការផ្នែកទាំងនេះ
|
https://business-cambodia.com/articles/making-cv-for-work
|
ចំពោះសិស្សានុសិស្ស ដែលមានក្តីស្រមៃចង់បម្រើការងារនៅធនាគារពេលនេះឱកាសល្អបានមកដល់ ព្រោះធនាគារធំៗ៣នៅខ្មែរគឺធនាគារ ABA ធនាគារ Canadia កំពុងរើសបុគ្គលិកជាច្រើននាក់ឱ្យចូលបម្រើការងារផ្នែកទាំងនេះ។
ជាក់ស្តែង យោងតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់ធនាគារ ABA បានឱ្យដឹងថា ពេលនេះធនាគារកំពុងរើសបុគ្គលិកឱ្យចូលបម្រើការងារនៅផ្នែកទាំងនេះ៖
អនុប្រធាននាយកដ្ឋានប្រត្តិបត្តិការឥណទាន
មន្រ្តីប្រតិបត្តិការឥណទានជាន់ខ្ពស់
មន្រ្តីពន្ធដារ (ការិយាល័យកណ្តាល)
មន្រ្តីដោះស្រាយវិវាទ (ការិយាល័យកណ្តាល)
ដូច្នេះលោកអ្នកដែលចាប់អារម្មណ៍ចង់ដាក់ពាក្យធ្វើការនៅ ABA អាចធ្វើការដាក់ពាក្យនៅតាមលីងនេះបាន www.ababank.com/en//careers/
ធនាគារ Canadia វិញរើសបុគ្គលិកបម្រើការលើផ្នែកទាំងនេះ
អ្នកគ្រប់គ្រងទំនាក់ទំនងប្រាក់បញ្ញើ
មន្រ្តីទំនាក់ទំនងប្រាក់បញ្ញើជាន់ខ្ពស់
មន្រ្តីទំនាក់ទំនងជាន់ខ្ពស់
គួរបញ្ជាក់ថា សម្រាប់អ្នកចង់ចូលរួមធ្វើការនៅធនាគារ កាណាឌីយ៉ាអាចដាក់ពាក្យបានតាម https://t.me/growwithcanadia ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទ 071 352 1333៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-30T07:16:16.274Z",
"category": "ព័ត៌មានថ្មីៗ",
"views": 4609,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
កម្ពស់ទឹកកើនឡើង! ក្រុងភ្នំពេញនិងខេត្តទាំងនេះ នឹងមានភ្លៀងធ្លាក់ ផ្គររន្ទះលាយឡំនឹងខ្យល់កន្រ្តាក់
|
https://business-cambodia.com/articles/weather-new-cambodia-on-june
|
តាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នេះបានឱ្យដឹងថាតំបន់មាត់សមុទ្រកម្ពុជា អាចនឹងមានកម្ពស់ទឹករលក អតិបរមា២,៥០ម៉ែត្រ។ ចំពោះការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺដោយសារ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ក្នុងនោះតំបន់វាលទំនាប មានដូចរាជធានីភ្នំពេញ កណ្តាល តាកែវ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ និងខេត្តស្វាយរៀង អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០% ។
ចំណែកឯតំបន់ខ្ពង់រាបដូចជាខេត្ត ប៉ៃលិន រតនគិរី ឧត្តរមានជ័យ តំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ នឹងមានភ្លៀងគ្របដណ្ដប់លើផ្ទៃដី៥% ។ ដោយតំបន់មាត់សមុទ្រ មានខេត្តកែប ជួរភ្នំបូកគោ កំពត កោះកុង មនិងព្រះសីហនុ មានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី១០%។
ទន្ទឹមនឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣១°C។ ជាមួយគ្នានេះដែរ សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣០°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ មានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣០°C៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-30T07:00:59.748Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1303,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ពេញនិយមហើយលក់បានថ្លៃទៀត! មកស្គាល់សិល្បករ ដែលជាអ្នកបង្កើតតុក្កតា Labubu
|
https://business-cambodia.com/articles/labubu-founder-hongkong
|
តួអង្គតុក្កតាដែលមានត្រចៀកវែង ធ្មេញស្រួចៗ ស្នាមញញឹមគួរឱ្យចម្លែក Labubu កំពុងមានភាពពេញនិយមលើបណ្តាញសង្គម និងមានតម្លៃថ្លៃជាងតុក្កតាធម្មតា គឺជាតុក្កតាមួយដែលបង្កើតដោយសិល្បករជនជាតិហុងកុងម្នាក់គឺលោក Kasing Lung ដែលមានវ័យ៥២ឆ្នាំ ប៉ុន្តែព្រោះតែតុក្កតាឡាប៊ូប៊ូហើយនេះ ទើបអាចធ្វើឱ្យស្នាដៃសិល្បៈរបស់លោកត្រូវគេស្គាល់និងគាំទ្រស្នាដៃគាត់ខ្លាំង។
យ៉ាងណាមិញតាមរយៈបទសម្ភាសន៍ជាមួយ HYPEBEAST លោក Kasing បានឱ្យដឹងថាហើយដោយសារពីក្មេងបានធំធាត់ឡើងនៅប្រទេសហូឡង់ ហើយគាត់ជាក្មេងចូលចិត្តអានសៀវភៅរឿងព្រេងនិទានអឺរ៉ុបបុរាណ ដូច្នេះហើយទើបធ្វើឱ្យគាត់ស្រឡាញ់ការគូររូបតួអង្គតុក្តតាប្លែកៗលើក្រដាស ដោយប្រើប៊ិច តាមរយៈការស្រមើស្រមៃនិងជំរុញអារម្មណ៍ពីការមើលសៀវភៅរឿងព្រេង។
លោក Kasing បានបន្តថាលោកក៏ធ្លាប់បានធ្វើការជាអ្នកគូរគំនូរសៀវភៅកុមារ និងបានឈ្នះរង្វាន់គំនូរជីវចលជនជាតិចិនដំបូងគេនៅបែលហ្សិក ហើយក្នុងឆ្នាំ២០១០គាត់បានផ្លាស់ប្តូរពីអ្នកគូរគំនូរតុក្កតាអាជីពទៅជាអ្នករចនាតុក្កតាវិញ។
នៅក្នុងឆ្នាំ ២០១២គាត់បានត្រលប់ទៅហុងកុង ដើម្បីធ្វើការនៅក្រុមហ៊ុនមួយឈ្មោះថា How2work ដែលជាម៉ាកយីហោដ៏ល្បីល្បាញនៅហុងកុង ក្នុងការបោះពុម្ពសៀវភៅរឿងគំនូរជីវចលបែបចិន ដោយនៅក្នុងឧស្សាហកម្មសៀវភៅគំនូរនេះកាន់តែធ្វើឱ្យគាត់មានក្តេរ៍ឈ្មោះសំឡេងនៅតៃវ៉ាន់ និងហុងកុង។
ចំពោះតួអង្គតុក្កតា Labubu វិញត្រូវបានរចនាឡើងនៅក្នុងឆ្នាំ២០១៥ តាមរយៈតួអង្គដែលគាត់បង្កើតឡើងក្នុងសៀវភៅគំនូរជីវចលរបស់គាត់ ដោយLabubu គឺជាតួអង្គមួយនៅក្នុងចំណោមតួអង្គត្រកូល The Monster រួមមាន Zimomo, Tycoco, Spooky និងតួអង្គលេចធ្លោបំផុតគឺ Labubu នេះឯង។
ជុំវិញការល្បីល្បាញហើយត្រូវបានគេស្គាល់តុក្កតា Labubu និងសិល្បករលោក Kasing Lung នៅមួយរយៈចុងក្រោយនេះ ត្រូវបានគេសង្កេតឃើញថាដោយសារតុក្កតា Labubu នេះត្រូវបានតារាចម្រៀងដ៏ល្បីគឺកញ្ញា LISA Black Pink បានប្រើប្រាស់និងបង្ហាញលើបណ្តាញសង្គមផ្ទាល់ខ្លួន៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-30T06:02:45.027Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 2125,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ប្រយ័ត្ន! រ.កស៊ីចូលហ៊ុនគ្នា ប៉ះចំមនុស្ស៨ប្រភេទនេះ អាចខាតឡុងចុង ហើយបាត់មិត្តភាពទៀត
|
https://business-cambodia.com/articles/do-not-joint-ventures-with-8-types-of-people
|
ការរកស៊ីចូលហ៊ុនគ្នា គឺជាប្រធានបទដ៏ក្តៅគគុកមួយ និងបានក្លាយទៅជាបញ្ហាចោទសម្រាប់អ្នករកស៊ីនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងភាពវិជ្ជមាន វាក៏មានរឿងរ៉ាវនៅពេលក្រោយខ្នងជាច្រើនផ្សេងទៀត បញ្ហាចម្រូងចម្រះ ជាពិសេសនៅពេលដែលអ្នកជ្រើសដៃគូខុស។ ខាងក្រោមនេះ គឺជាមនុស្ស៨ប្រភេទ បើអ្នកចូលហ៊ុនរកស៊ីជាមួយអាច អស់ទាំងលុយ បាត់ទាំងមិត្តភាព៖
១/. ក្រឡេកក្រឡុច៖ ភាពស្មោះត្រង់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក គឺជាចំណុចដំបូងបង្អស់ ដែលដៃគូរកស៊ីត្រូវតែមាន និងយល់ច្បាស់ពីគ្នា។ ប្រសិនបើដៃគូអាជីវកម្មរបស់អ្នកជាមនុស្សមិនទៀងត្រង់ និយាយបាតដៃខ្នងដៃ ម្តងបែបនេះម្តងបែបនោះ ពួកគេជាប្រភេទមនុស្សដែលអ្នកមិនគួរសេពគប់រកស៊ីជាមួយឡើយ។
២/. មនុស្សនិយមផ្លូវកាត់៖ មនុស្សចូលចិត្តលេងផ្លូវកាត់ ជាមនុស្សគ្រោះថ្នាក់ខ្លាំងណាស់ ងាយចាញ់បោកគេ និងងាយបោកគេដូចគ្នា។ ប្រភេទពួកគេ មិនដែលគិតរឿងគុណធម៌អ្វីទេ សំខាន់ឲ្យតែចំណេញច្រើន ធ្វើអ្វីបានទាំងអស់។ រាល់ជំនួញទាំងឡាយ បើនិយមផ្លូវកាត់ មិនអាចឈរជើងបានយូរឡើយ មិនយូរមិនឆាប់គង់រលំមិនខាន។
៣/. មនុស្សគ្មានជំនាញ៖ បើទោះបីជាអ្នកមូលមតិជាមួយដៃគូចង់ចាប់ផ្តើមអាជីវកម្មមួយឈរលើវិស័យអ្វីក៏ដោយ អ្នកត្រូវប្រាកដថាទាំងអ្នកនិងដៃគូ មានចំណេះជំនាញទៅលើអ្វីដែលអ្នកគ្រោងនឹងធ្វើ ឬកំពុងតែធ្វើ។ អ្នកមិនគួរជ្រើសរើសដៃគូចូលហ៊ុនគ្នារកស៊ីដោយសម្លឹងមើលតែលុយមួយជ្រុងនោះទេ ព្រោះនៅពេលដែលជួបបញ្ហាអ្វីមួយពួកគេមិនអាចជួយអ្នក និងអាជីវកម្មបានឡើយ។ លុយពិតជាសំខាន់ វាប្រៀបដូចជាចរន្តឈាម ប៉ុន្តែជំនាញគឺសំខាន់ជាងលុយទៅទៀត ប្រៀបដូចបេះដូងនិងខួរក្បាលនៅក្នុងអាជីវកម្មអ៊ីចឹង។
៤/. មនុស្សរកស៊ីគិតតែប្រាក់ចំណេញ៖ ប្រាក់ចំណេញអ្នកណាក៏ចង់បានដែរ តែបើចង់បានពេកវាប្រែក្លាយទៅជារឿងមិនល្អ។ មនុស្សប្រភេទទីបួននេះ អ្នកមិនគួរចូលហ៊ុនរកស៊ីជាមួយទេ ព្រោះពួកគេមើលឃើញតែផលប្រយោជន៍ លាភសក្ការៈ និងចង់បានប្រាក់ចំណេញភ្លាមៗតែប៉ុណ្ណោះ។ ពួកគេមិនខ្វល់ពីការលំបាក បញ្ហានៅពីក្រោយអាជីវកម្ម ហើយថែមទាំងបន្ថែមបន្ទុកឲ្យអ្នកកាន់តែស្មុគស្មាញថែមទៀត។
៥/. មនុស្សខ្លាចមុខខ្លាចក្រោយជ្រុល៖ ជាធម្មតាមិនថាការរកស៊ី ឬធ្វើអាជីវកម្មអ្វីនោះទេ វាតែងតែត្រូវប្រឈមជាមួយហានិភ័យ ដោយខុសគ្នាត្រង់ខ្ពស់ឬទាប តិចឬច្រើនតែប៉ុណ្ណោះ។ ប្រសិនបើអ្នកចូលហ៊ុនរកស៊ីជាមួយប្រភេទមនុស្សទីប្រាំនេះ ភ័យខ្លាចច្រើន មិនហ៊ានប្រឈមជាមួយហានិភ័យ អ្នកនឹងសុញគំនិត គិតមិនចេញ អាជីវកម្មមិនទៅមុខ អាចធ្លាក់ក្នុងភាពបរាជ័យព្រោះគ្មានអ្វីថ្មី ធ្វើរឿងងាយៗ ដដែលៗ។
៦/. មនុស្សគ្មានចក្ខុវិស័យវែងឆ្ងាយ៖ មិនថាអ្នកធ្វើអ្វីនោះទេ វាទាមទារឲ្យអ្នកសម្លឹងមើលទៅអនាគត ចុះទម្រាំតែការធ្វើអាជីវកម្មមួយច្បាស់ណាស់ វាត្រូវការចក្ខុវិស័យច្បាស់លាស់និងវែងឆ្ងាយ។ មនុស្សប្រភេទទីប្រាំមួយនេះ ពួកគេមើលតែក្នុងរយៈពេលខ្លី មិនបានធ្វើការគិតត្រិះរិះពិចារណាឲ្យបានស៊ីជម្រៅ និងមិនបានត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរនាថ្ងៃអនាគតនោះឡើយ។ ដូច្នេះវាពិបាកណាស់ក្នុងការចូលហ៊ុនរកស៊ីជាមួយក្រុមមនុស្សប្រភេទនេះ ព្រោះអាជីវកម្មមិនងាយរីកចម្រើនទេ ហើយអត្រានៃការបរាជ័យខ្ពស់បំផុតព្រោះតែពុំមានភាពច្បាស់លាស់ចំពោះផ្លូវដែលត្រូវទៅដែលជាកម្លាំងចលករដ៏ខ្លាំងមួយសម្រាប់រុញច្រានអាជីវកម្មឲ្យដើរទៅមុខនោះទេ។
៧/. មនុស្សកំពុងមានបញ្ហាហិរញ្ញវត្ថុ៖ ត្រូវសិក្សាឲ្យបានលម្អិត មុនពេលដែលអ្នកសម្រេចចិត្តចាប់ដៃគូចូលហ៊ុនគ្នារកស៊ីជាមួយនរណាម្នាក់ ឬក្រុមមនុស្សណាមួយ។ ក្រៅពីមើលលើមនុស្សប្រាំមួយប្រភេទដែលបានរៀបរាប់ខាងលើ អ្នកត្រូវមើលលើមនុស្សមួយប្រភេទទៀត គឺប្រភេទមនុស្សដែលកំពុងមានបញ្ហាហិរញ្ញវត្ថុ។ ពួកគេអាចបង្កភាពចម្រូងចម្រះ មានបញ្ហាជាបន្តបន្ទាប់ ជាពិសេសបញ្ហាផ្នែកហិរញ្ញវត្ថុនេះតែម្តង។
៨/. មនុស្សខ្វះការតស៊ូ៖ ប្រភេទមនុស្សនិយាយ ១០ តែធ្វើបានតែ១ មិនចេះតស៊ូនឹងការងារលំបាក ហើយបានត្រឹមតែប៉ប៉ាច់ប៉ប៉ោចតែប៉ុណ្ណឹង។ នៅពេលចាប់ផ្ដើមអាជីវកម្មហើយជួបបញ្ហា ពួកគេក៏ផ្ដើមរអ៊ូរទាំ គ្មានភាពអំណត់ ព្រោះតែប្រភេទពួកគេ ជាប្រភេទអួត រមែងមើលស្រាលបញ្ហា ប៉ុន្តែពេលជួបបញ្ហាមិនចេះដោះស្រាយនោះទេ។ បើជួបក្រុមមនុស្សនេះ កុំខាតពេលជួញដូរជាមួយឲ្យសោះ។
យ៉ាងណាមិញ មុនសេពគប់នរណាម្នាក់ធ្វើជំនួញរួមគ្នា អ្នកគួរគប្បីមើលលើចំណុចទាំង៨ខាងលើនេះឲ្យល្អិតល្អន់សិន បើពុំនោះទេប្រយ័ត្នអស់ទាំងលុយ ហើយបាត់ទាំងមិត្តភាពដែលខំកសាងរាប់ឆ្នាំទៀត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-29T12:17:14.715Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1890,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ផ្លូវជាតិលេខ១០ប្រែហើយ! ខណៈការសាងសង់សម្រេចបានជិត ៩០ ភាគរយ និងគ្រោងបញ្ចប់ទាំងស្រុងក្នុងឆ្នាំ២០២៥
|
https://business-cambodia.com/articles/national-road-ten-update
|
គិតមកដល់ពេលនេះគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុបជិត ២០០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្ដបាត់ដំបង ពោធិ៍សាត់ និងខេត្ដកោះកុង សម្រេចការសាងសង់បានជិត ៩០ ភាគរយហើយ ខណៈគម្រោងនេះគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥ ខាងមុខ។ ដោយឡែកស្ពានកម្ពស់ ៩០ ម៉ែត្រ ដែលខ្ពស់ជាងគេនៅកម្ពុជាស្ថិតក្នុងគម្រោងនេះ ក៏សម្រេចបានការសាងសង់ជាង ៤០ ភាគរយផងដែរ។
តាមការបញ្ជាក់របស់ ឯកឧត្ដម ផន រឹម អ្នកនាំពាក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,២១៨ គីឡូម៉ែត្រ (PK000+000 – PK198+518) ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៨៨.៣៨%ហើយ»។
ឯកឧត្ដមអ្នកនាំពាក្យរូបនេះបន្ដថា «ស្ពានខ្ពស់ជាងគេប្រវែង៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ)»។
សូមជម្រាបថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ខាងលើ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយតាមការគ្រោងទុកគម្រោងនេះនឹងបញ្ចប់ទាំងស្រុងនៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។ ខណៈការស្ថាបនាផ្លូវជាតិលេខនេះ គឺជាប្រភេទផ្លូវ Grade III មានទទឹង ៩ម៉ែត្រ ដោយក្រាលកៅស៊ូពីរស្រទាប់ (DBST)៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-29T08:01:07.240Z",
"category": "អចលនទ្រព្យ",
"views": 705,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ធនាគារ អេស ប៊ី អាយ លី ហួរ សម្ពោធដាក់ឲ្យប្រើប្រាស់ បណ្ណវីសាពហុរូបិយប័ណ្ណដំបូងគេ ក្នុងប្រទេសកម្ពុជា
|
https://business-cambodia.com/articles/sbi-hy-hour-bank-cambodia-visa-currency-event
|
ធនាគារ អេស ប៊ី អាយ លី ហួរ សម្ពោធដាក់ឲ្យប្រើប្រាស់ បណ្ណវីសាពហុរូបិយប័ណ្ណដំបូង និងមានតែមួយគត់នៅព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោក Shuzo Shikata ប្រធានក្រុមប្រឹក្សាភិបាល និងជាតំណាងភាគទុនិក ឧកញ៉ា លី សុភាព សមាជិកក្រុមប្រឹក្សាភិបាល និងតំណាងភាគទុនិក, អ្នកឧកញ៉ា លី សុភ័ក្ត សមាជិកក្រុមប្រឹក្សាភិបាល ,លោក ជា ផល្លារិន អគ្គនាយក និង លោក Jody Aldridge ប្រធានផ្នែកអភិវឌ្ឍន៍អតិថិជន Visa Cross Border Solutions ជាតំណាងក្រុមហ៊ុនវីសា។
ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ អេស ប៊ី អាយ លី ហួរ រួមជាមួយក្រុមហ៊ុន វីសានៅកម្ពុជា ក្រុមហ៊ុនបុត្រសម្ព័នលីហួរគ្រុប ក្រុមហ៊ុនដៃគូរ និងបណ្តាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនទៀត នៅផ្សារទំនើបអ៊ីអន ម៉លសែនសុខស៊ីធី ជាន់ផ្ទាល់ដី Central Court ច្រកចូល 5B។
ជាមួយនឹងបណ្ណវីសាពហុរូបិយប័ណ្ណថ្មី របស់ធនាគារ អេស ប៊ី អាយ លី ហួរ និងមានតែមួយគត់នាពេលបច្ចុប្បន្ននៅកម្ពុជា លោកអ្នកអាច ធ្វើដំណើរ និងទិញទំនិញដូចអ្នកក្នុងស្រុក ពិតជាងាយស្រួល ចំណេញច្រើនជាងមុន និងមានភាពវ័យឆ្លាតជាងមុន។
នៅក្នុងយុគសម័យដែលពិភពលោកកំពុងមានទំនាក់ទំនងគ្នាកាន់តែខ្លាំង របៀបដែលយើងធ្វើដំណើរ និងទៅទិញទំនិញនៅតាមបណ្តាហាងនានាកំពុងតែមានការពេញនិយម ។ ស្របតាមតម្រូវការប្រើប្រាស់ ថ្ងៃនេះយើងមានសេចក្តីរំភើបរីករាយក្នុងការណែនាំបណ្ណវីសាពហុរូបិយប័ណ្ណដែលជាផលិតផលដែលត្រូវអភិវឌ្ឍឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍នៃការទិញទំនិញនៅក្រៅប្រទេស។
បណ្ណវីសាពហុរូបិយប័ណ្ណ មិនគ្រាន់តែជាបណ្ណភ្ជាប់ជាមួយការធ្វើដំណើរប៉ុណ្ណោះទេ វាក៏ប្រៀបបានដូចជាលិខិតឆ្លងដែនដើម្បីទទួលបទពិសោធទូទាត់នៅជុំវិញពិភពលោកដូចជាអ្នកក្នុងស្រុកផងដែរ។ បណ្ណវីសាពហុរូបិយប័ណ្ណនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញជារូបិយប័ណ្ណក្នុងស្រុក ទៅតាមគោលដៅធ្វើដំណើរ ដោយលែងមានតម្រូវការសម្រាប់យកសាច់ប្រាក់ ឬក្តីបារម្ភពីអត្រាប្តូរប្រាក់។ មិនថាអ្នកកំពុងញ៉ាំអាហារនៅភោជនីយដ្ឋានក្នុងទីក្រុងប៉ារីស ដើរទិញអីវ៉ាន់នៅទីក្រុងតូក្យូ ឬកក់សណ្ឋាគារនៅញូវយ៉ក បណ្ណវីសាពហុរូបិយប័ណ្ណ អនុញ្ញាតឱ្យអ្នកទទួលបាននូវមធ្យោបាយទូទាត់ដូចជាអ្នកក្នុងស្រុកអញ្ចឹងដែរ។
អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយ ក្នុងភាពជាដៃគូសហការ ជាមួយ ធនាគារ អេស ប៊ី អាយ លី ហួរ សម្រាប់ការបង្កើតនូវ Visa កាត ពហុរូបិយប័ណ្ណដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Visa ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជនរបស់យើង ដើម្បីនាំយកដំណោះស្រាយទូទាត់ឆ្លងប្រទេស ដែលប្រកបដោយភាពច្នៃប្រឌិតមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្លាស់ប្តូរទៅរកឌីជីថលឲ្យកាន់តែទូលំទូលាយ” ។
អ្នកស្រីបន្តទៀតថា៖ “កាតថ្មីនេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជា សម្រាប់ការធ្វើដំណើរ និងទិញទំនិញនៅក្រៅប្រទេស ព្រមទាំងផ្តល់នូវបទពិសោធន៍ទូទាត់កាន់តែរលូន និងរីករាយសម្រាប់ពួកគេ។ គ្រប់ប្រតិបត្តិការទិញទំនិញនៅក្រៅប្រទេសរបស់អ្នកដំណើរកម្ពុជាដែលប្រើប្រាស់ Visa កាត ក៏ទទួលបានការធានារ នឹងការពារ ពីបណ្តាញសុវត្ថិភាពតាមអ៊ីនធើណេតដ៏ទំនើបផងដែរ។ លក្ខណៈពិសេសលេចធ្លោមួយនៃ បណ្ណវីសាពហុរូបិយប័ណ្ណ គឺមានលទ្ធភាពគ្រប់គ្រងអត្រាប្តូរប្រាក់ដោយខ្លួនយើងផ្ទាល់ដ៏ល្អបំផុតនៅនឹងកន្លែង។ អ្នកប្រើប្រាស់អាចទទួលបានអត្រាប្តូរប្រាក់ល្អបំផុតសម្រាប់ការប្តូរប្រាក់ទៅជាប្រាំបី (៨) រូបិយប័ណ្ណ ផ្សេងៗគ្នា និងរូបិយបណ្ណជាច្រើនទៀតនៅតាមប្រទេសនានាជុំវិញពិភពលោក ដែលធ្វើឱ្យបណ្ណវីសាពហុរូបិយប័ណ្ណនេះក្លាយជាឧបករណ៍ ដែលមានប្រសិទ្ធភាពខ្ពស់ សម្រាប់អ្នកធ្វើដំណើរញឹកញាប់ និងអ្នកទិញទំនិញនៅក្រៅប្រទេស។
អត្ថប្រយោជន៍មិនមានតែត្រឹមប៉ុណ្ណឹងទេ បណ្ណវីសាពហុរូបិយប័ណ្ណមានការផ្តល់ជូនមានរយៈពេលកំណត់គឺ អ្នកប្រើប្រាស់ថ្មីអាចទទួលបានប្រាក់ត្រឡប់មកវិញប្រាំ (៥) ភាគរយ (%) ឬរហូតដល់ហាសិប (៥០) ដុល្លារអាមេរិក លើប្រតិបត្តិការដំបូងក្នុងរយៈពេលហុកសិប(៦០) ថ្ងៃបន្ទាប់ពីទទួលបានកាតនេះ។ លើសពីនេះ អតិថិជនដែលចុះឈ្មោះប្រើប្រាស់បណ្ណវីសា ពហុរូបិយប័ណ្ណ នៅថ្ងៃនេះមានឱកាសឈ្នះរង្វាន់ជាច្រើននៅចុងបញ្ចប់នៃព្រឹត្តិការណ៍សម្ពោធដាក់ឲ្យប្រើប្រាស់បណ្ណវីសាពហុរូបិយប័ណ្ណថ្ងៃនេះ។ ហើយអ្វីដែលងាយស្រួលបំផុតនោះ ដើម្បីចុះឈ្មោះប្រើប្រាស់បណ្ណវីសាពហុរូបិយប័ណ្ណរបស់ធនាគារ អេស ប៊ី អាយ លី ហួរ គឺលោកអ្នកគ្រាន់តែមានអត្តសញ្ញាណប័ណ្ណប៉ុណ្ណោះ ហើយមកកាន់គ្រប់បញ្ជររបស់ធនាគារយើងខ្ញុំរ៉ាល់ម៉ោងធ្វើការ ។
បណ្ណវីសាពហុរូបិយប័ណ្ណ គឺមិនត្រឹមតែជាបណ្ណសម្រាប់ប្រើប្រាស់ក្នុងការទូទាត់តែប៉ុណ្ណោះទេ តែក៏ជាវិធីសាស្រ្តដ៏ឆ្លាតវៃក្នុងការទូទាត់នៅពេលធ្វើដំណើរ។ ដូច្នេះហេតុអ្វីត្រូវរង់ចាំ? សូមចុះឈ្មោះដើម្បីទទួលបានបណ្ណវីសាពហុរូបិយប័ណ្ណនៅថ្ងៃនេះ ហើយចាប់ផ្តើមទទួលបានបទពិសោធទូទាំងពិភពលោកដូចជាអ្នកស្រុក។
អំពីធនាគារ អេស ប៊ី អាយ លី ហួរ ម.ក.
ធនាគារ អេស ប៊ី អាយ លី ហួរ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ក្នុងឆ្នាំ២០១២ ហើយបានប្រែក្លាយទៅជាធនាគារពាណិជ្ជ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការវិនិយោគពីដៃគូរយុទ្ធសាស្ត្ររវាង លោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំមួយ (ក្រុមហ៊ុនយក្ស) SBI Holdings, Inc.។
បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ មានបណ្តាញសាខាប្រតិបត្តិការនៅទូទាំង២៥ ខេត្ត/រាជធានីក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មជាងមួយពាន់លានដុល្លារអាមេរិក សាខាសរុបចំនួនសែសិបប្រាំបួន និងម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ សរុបជាងសាមសិបកន្លែង នៅទីតាំងសក្តានុពលផ្សេងៗគ្នា។ ទន្ទឹមនឹងនោះ ធនាគារក៏កំពុងពង្រីកបណ្តាញសាខារបស់ខ្លួន និងបន្ថែមម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ សេវាផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ និងសេវាធនាគារតាមទូរសព្ទឌីជីថល ដើម្បីពង្រីកប្រតិបត្តិការធនាគាររបស់ខ្លួន ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនឲ្យកាន់តែប្រសើរ និងបំពេញតម្រូវការរបស់អតិថិជន៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-29T07:05:38.575Z",
"category": "PR",
"views": 1874,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អនុស្សរណៈនៃការយោគយល់គ្នារវាង សហគ្រិនខ្មែរ សមាគមអ្នកផលិតចំណីអាហារកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តកោះកុង និង អង្គការ iDE Cambodia ក្នុងការអនុវត្តកិច្ចការងារទាក់ទងនឹងគម្រោង “ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព”
|
https://business-cambodia.com/articles/khmer-enterprise-food-cambodia-
|
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ រាជរដ្ឋាភិបាលក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនឲ្យរស់រវើកនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសមាគមអ្នកផលិតអាហារកម្ពុជា (CFMA) សមាគមសហគ្រិនស្ដ្រីកម្ពុជាខេត្តកោះកុង (CWEA) និងអង្គការ iDE Cambodia។ កិច្ចសហការនេះបង្ហាញពីការចាប់ផ្តើមនៃគម្រោង "ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព" ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកែលម្អជីវភាពរបស់ប្រជាពលរដ្ឋរស់នៅតំបន់ឆ្នេរ។
គម្រោង “ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព” ត្រូវបានរៀបចំឡើងដើម្បីបង្កើនភាពធន់នឹង អាកាសធាតុ និងនិរន្តរភាពនៃធនធានជលផលសមុទ្រនៅតំបន់ឆ្នេរក្នុងប្រទេសកម្ពុជា។ គម្រោងនេះផ្តោតលើខេត្តជាប់មាត់សមុទ្រចំនួនបួននៃប្រទេសកម្ពុជាគឺ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុ ក្នុងគោលបំណងកែប្រែការធ្លាក់ចុះយ៉ាងគំហុកនៃធនធានជលផលសមុទ្រដែលនេសាទបាន ជំរុញការធ្វើវារីវប្បកម្មសមុទ្រប្រកបដោយនិរន្តរភាព និងធ្វើឲ្យប្រសើរឡើងនូវផែសហគមន៍ឬទីតាំងសម្រាប់ប្រមូលជលផលសមុទ្រ ដើម្បីកែលម្អគុណភាព និងសុវត្ថិភាពផលិតផលសមុទ្រ។ គម្រោងនេះរំពឹងថាប្រមាណ ៤០% នៃការនេសាទនៅតំបន់ឆ្នេរសមុទ្រនឹងត្រូវបានកែលម្អឲ្យបានប្រសើរឡើងវិញ ប្រែក្លាយទៅជាការនេសាទដែលមានផលិតភាព និងនិរន្តរភាពជាងមុន រួមចំណែកយ៉ាងសំខាន់ដល់ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។
លើសពីនេះ គម្រោងនឹងជំរុញការអភិវឌ្ឍវិស័យឯកជន ដោយផ្តល់លើកកម្ពស់សហគមន៍ និងអាជីវកម្មខ្នាតតូចនៅតំបន់ឆ្នេរ ដើម្បីធ្វើពិពិធកម្មជីវភាពរស់នៅរបស់ពួកគេ ទទួលយកការអនុវត្តប្រកបដោយនិរន្តរភាព និងវិវត្តទៅជាសហគ្រាស។ គម្រោងនេះត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍នេសាទ (CFis) ចំនួន ២៥ និងសហគមន៍តំបន់ការពារធម្មជាតិ (CPAs) ចំនួន ១៥ ដែលជួយដល់គ្រួសារប្រជានេសាទប្រមាណ ២០.០០០ គ្រួសារ និងសមាជិកសហគមន៍ផ្ទាល់ប្រមាណ ២០០.០០០នាក់។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “ក្នុងរយៈពេលប្រាំឆ្នាំនៃប្រតិបត្តិការ សហគ្រិនខ្មែរបានវិវត្តទៅជាថ្នាលជាតិក្នុងការជំរុញសហគ្រិនភាពនៅទូទាំងប្រទេសកម្ពុជា។ សហគ្រិនខ្មែរបាននិងកំពុងសហការយ៉ាងសកម្មជាមួយដៃគូរអភិវឌ្ឍនៅក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីគាំទ្រសហគ្រិនរបស់យើងនៅគ្រប់កម្រិត រួមទាំងសហគ្រិននៅក្នុងសហគមន៍ផងដែរ។ សហគ្រិនខ្មែរមានសេចក្តីរំភើបរីករាយក្នុងការចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីនេះ ក្រោមកិច្ចសហការជាមួយស្ថាប័នដៃគូ និងសង្ឃឹមថាគម្រោងនេះនឹងជំរុញការបង្កើតសកម្មភាពអាជីវកម្ម និងសហគ្រាសឲ្យកាន់តែច្រើននៅក្នុងសហគមន៍នេសាទ (CFis) និងសហគមន៍តំបន់ការពារធម្មជាតិ (CPAs)។
ចំពោះគម្រោងនេះ សហគ្រិនខ្មែរនឹងផ្តោតលើការជួយដល់កំណើននៃធុរកិច្ចថ្មី សហគ្រាសធុនតូចនិងមធ្យម (SMEs) សហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់ឆ្នេរនៃប្រទេសកម្ពុជា។ កិច្ចការងារនេះនឹងសម្រេចបានតាមរយៈកម្មវិធីស្នូលចំនួនបួនរួមមាន ការលើកកម្ពស់វប្បធម៌សហគ្រិន ការអភិវឌ្ឍសមត្ថភាពសហគ្រិន ការកសាងបណ្តាញធុរកិច្ច ព្រមទាំង ការចូលក្នុងទីផ្សារនិងការទទួលបានមូលនិធិ។ ការគាំទ្រនឹងត្រូវធ្វើឡើងក្រោមទម្រង់ផ្សេងៗរួមទាំង សកម្មភាពផ្សព្វផ្សាយ សិក្ខាសាលាស្តីពីនិរន្តរភាពធនធានជលផល ការបណ្ដុះបណ្ដាលផ្នែកអាជីវកម្ម ការអភិវឌ្ឍអាជីវកម្មសហគមន៍ ការផ្សារភ្ជាប់ទីផ្សារ ការបណ្តុះបណ្តាលអំពីសុវត្ថិភាពចំណីអាហារ មូលនិធិសម្រាប់ការចាប់ផ្ដើមអាជីវកម្ម និងការស្តារហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងសហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ។
ឯកឧត្តម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានមានប្រសាសន៍ថា “សមាគមមាន សេចក្តីរំភើបរីករាយក្នុងការសហការជាមួយសហគ្រិនខ្មែរ និងចូលរួមជាមួយគម្រោង “ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព”។ កិច្ចសហការនេះមានគោលបំណងជំរុញការរីកចម្រើនរបស់សហគមន៍នេសាទ (CFis) និងសហគមន៍តំបន់ការពារធម្មជាតិ (CPAs)។ សមាគមប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ ការកែច្នៃចំណីអាហារគ្មានកាកសំណល់ (zero-waste) ការរួមបញ្ចូលបច្ចេកទេសតម្លៃបន្ថែម និងការពង្រឹងវិធានការធានាគុណភាព ដើម្បីសម្រេចបានស្ដង់ដារនៃនិរន្តរភាព។”
លោកជំទាវ ថុង ណាត់ស្យា ប្រធានសមាគមសហគ្រិនស្រី្តកម្ពុជា សាខាខេត្តកោះកុង បានមានប្រសាសន៍ថា សមាគមមានកិត្តិយសយ៉ាងក្រៃលែង ដែលបានចូលរួមជាដៃគូសហការជាមួយ សហគ្រិនខ្មែរ ក្នុងការជួយជំរុញដល់ការអភិវឌ្ឍអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ដែលមានម្ចាស់អាជីវកម្មជាស្រ្តីនៅក្នុងខេត្តកោះកុង។ សមាគមសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូនេះនឹងអាចជួយពង្រឹងលើស្តង់ដាក្នុងសង្វាក់ផលិតកម្ម សិប្បកម្មនានា ជាពិសេស វិស័យម្ហូបអាហារ។ ក្នុងនោះដែរ សមាគមយើងក៏មានផែនការ ចូលរួមពង្រឹងទៅលើវិស័យទេសចរណ៍ក្នុងខេត្ត ឲ្យកាន់តែមានសក្តានុពល ស្របជាមួយនឹងគោលការណ៍របស់ សហគ្រិនខ្មែរ ដែលផ្តល់អាទិភាពដល់ដៃគូដែលមានទីតាំងនៅជាប់តំបន់ឆ្នេរសមុទ្រ។
នាយកប្រចាំប្រទេសអង្គការ iDE Cambodia លោក Kevin Robbins បានលើកឡើងដោយមោទនភាពថា “ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសហគ្រិនខ្មែរ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ អង្គការ iDE។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការដ៏គួរឲ្យរំភើបរវាងអង្គភាពទាំងពីរជាមួយនឹងបេសកកម្ម និងចក្ខុវិស័យរួម ឆ្ពោះទៅកាន់ការគាំទ្រដល់សហគ្រិនក្នុងស្រុក និងប្រព័ន្ធអេកូឡូស៊ីសហគ្រិន។ ជាពិសេស នេះគឺជាឱកាសដ៏ល្អមួយសម្រាប់កម្មវិធី SHE របស់យើង ដែលជាកម្មវិធីមួយផ្តោតលើការផ្តល់ការគាំទ្រដល់សហគ្រិនប្រកបដោយភាពវៃឆ្លាតផ្នែកយេនឌ័រ តាមរយៈការបណ្តុះបណ្តាលអាជីវកម្ម និងការពន្លឿនអាជីវកម្ម និងគំនិតផ្តួចផ្តើមផ្សេងៗទៀត ក្នុងការសហការជាមួយសហគ្រិនខ្មែរ សំដៅគាំទ្រដល់សហគមន៍តំបន់ឆ្នេរនៃប្រទេសកម្ពុជា។ យើងពិតជា កោតសរសើរចំពោះឱកាសសហការជាមួយ សហគ្រិនខ្មែរ ហើយយើងនឹងធ្វើការរួមគ្នាដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងធន់នៅក្នុងតំបន់ឆ្នេរនៃប្រទេសកម្ពុជា តាមរយៈការពង្រឹងសហគ្រិនភាពនៅក្នុងសហគមន៍ទាំងនោះ។”
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-29T00:51:09.980Z",
"category": "PR",
"views": 153,
"author": {
"first_name": "Sreymom",
"last_name": "Cha",
"email": "sreymomcha069@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ភេសជ្ជៈប៉ូវកម្លាំងផោវើរេម (Powaram) ទទួលបានពានរង្វាន់មាស Monde Selection ឆ្នាំ2024
|
https://business-cambodia.com/articles/powaram-got-monde-selection-award
|
កាលពីថ្មីៗនេះ ភេសជ្ជៈប៉ូវកម្លាំងផោវើរេម (Powaram) ដែលលេចវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ត្រូវបានផ្តល់នូវពានរង្វាន់មាស Monde Selection ឆ្នាំ2024 នាទីក្រុងវីយ៉ែន សាធារណរដ្ឋអូទ្រីស។ ការផ្តល់ជូននិងនិតីវិធីពិនិត្យវិនិច្ឆ័យដ៏ស្វិតស្វាញនេះ ប្រព្រឹត្តិស្របទៅតាមស្ដង់ដាប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោក បន្ទាប់ពីផលិតផលភេសជ្ជៈប៉ូវកម្លាំងមួយនេះទើបតែបានចាប់ផ្ដើមបោះជំហាននៅលើទីផ្សារត្រឹមតែរយៈពេលប្រាំបីខែប៉ុណ្ណោះនៅលើទីផ្សាររបស់ប្រទេសកម្ពុជា។
ពានរង្វាន់លំដាប់ថ្នាក់ពិភពលោកមួយនេះសរបញ្ជាក់ឲ្យឃើញពីគុណភាពដ៏ប្រណិតល្អអស្ចារ្យ ជាមួយនិងការប្តេជ្ញាចិត្តក្នុងការរក្សាគុណភាពកម្រិតខ្ពស់បំផុតនៅក្នុងសង្វាក់ផលិតកម្ម រសជាតិដ៏ឆ្ងាញ់ពិសា និងប្រសិទ្ធភាពរបស់ផលិតផល។
ភេសជ្ជៈប៉ូវកម្លាំងផោវើរេម (Powaram) សម្បូរទៅដោយគ្រឿងផ្សុំពិសេសៗជាច្រើនមុខដូចជាវីតាមីន B3, B5, B6, និង B12 ព្រមទាំងមានជីងកូ ប៊ីឡូបា (Ginkgo Biloba) ដែលល្អបំផុតក្នុងការជំនួយដល់សមត្ថភាពមុខងារខួរក្បាលផ្សេងៗ។ ភេសជ្ជៈប៉ូវកម្លាំង Powaram បង្កើនថាមពល ជំនួយខួរក្បាលអារម្មណ៏ស្រស់ស្រាយ និងជំនួយស្មារតីដើម្បីទទួលយកអានុភាពឆ្ពោះទៅជោគជ័យ។
ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងផោវើរេមសន្យាថានឹងបន្តការអភិវឌ្ឈទាំងគុណភាពនិងរសជាតិឱ្យកាន់តែល្អបន្ថែមទៀតដើម្បីផ្តល់ជូននូវភេសជ្ជៈកម្រិតស្តង់ដាពិភពលោកជូនប្រជាជនកម្ពុជា។ នេះជាផេកហ្វេសប៊ុកផ្លូវការ៖ Powaram
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-28T10:27:47.892Z",
"category": "PR",
"views": 977,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ជំពាក់លុយគេជិតកន្លះលា.ន$ ស្រ្តីម្នាក់នេះប្រាប់ពីក្បួនដែលធ្វើឲ្យខ្លួនដោះបំណុលដ៏ច្រើននេះអស់ពីខ្លួន
|
https://business-cambodia.com/articles/how-warsshaw-paid-off-her-mountain-of-debt
|
លោកស្រី Jade Warsshaw និងស្វាមីធ្លាប់ជំពាក់បំណុលគេរហូតដល់ទៅ៤៦០,០០០ដុល្លារ ហើយបើទោះបំណុលជាលោកស្រីមានបំណុលគរដូចភ្នំពេញមែនតែលោកស្រីបានខិតខំប្រឹងប្រែងដោះបំណុលទាល់តែអស់ពីខ្លួនហើយរស់នៅយ៉ាងមានសេរីភាព។
លោកស្រីនិងស្វាមីអាចដោះបំណូលជិតកន្លះលានដុល្លារបានដោយប្រក្បួនដោះបំណូលតាម Debt Snowball ដែលជាការដោះបំណុលពីតូចទៅ។ ក្បួនដោះបំណូលពីតូចទៅធំត្រូវបានអនុវត្តតាមជំហានទាំង៤ដូចខាងក្រោមនេះ។
១. សរសេរចុះនូវបំណុលទាំងអស់ដែលអ្នកមានដាក់លើក្រដាស រួចហើយដាក់លេខរៀងតាមលំដាប់ពីតូចទៅធំ។
២. រៀងរាល់ខែបង់បំណុលនីមួយៗក្នុងទឹកប្រាក់តិចបំផុត។ ត្រង់នេះមានន័យថាបើនៅធនាគារA គេត្រូវឲ្យបង់យ៉ាងតិច១០០ដុល្លារក្នុងមួយខែ ដូច្នេះមួយខែអ្នកបង់ធនាគារAតែ១០០ដុល្លារបានហើយ មិនបាច់បង់បង់ច្រើនជាងនេះនោះទេ។
៣. ភ្ជាប់ទៅនឹងចំណុចទី២ខាងលើ បំណុលនីមួយៗ បង់ប្រចាំខែតិចបំណុលតាមម្ចាស់បំណុលតម្រូវ ប៉ុន្ដែសម្រាប់បំណុលដែលតូចជាងគឺអ្នកត្រូវបង់សងប្រចាំខែឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ការធ្វើបែបនេះធ្វើឲ្យអ្នកអាចបង់បំណុលតូចឆាប់អស់ ហើយលុយដែលអ្នកតែងតែយកមកបង់បំណុលតូចបំផុតនោះ អាចយកមកបង់បំណុលតូចបន្ទាប់ទៀតក្រោយពីបំណុលតូចបំផុតបង់អស់ហើយ។
៤. អ្នកត្រូវអនុវត្តតាមជំហានទាំង៣ដែលបានរៀបរាប់ខាងដដែលៗរហូតដល់អាចដោះបំណុលទាំងអស់បានដោយជោគជ័យ។
តាមពិតទៅក្បួនដោះបំណុល Debt Snowball ដែលអនុវត្តដោះបំណុលពីតូចទៅធំគឺជាក្បួនដែលត្រូវបានគេហៅថាក្បួនដោះបំណុលឈ្នះៗ ដោយអ្នកជំពាក់បំណុលគាត់មានទឹកចិត្តក្នុងការដោះបំណុលដោយសារពួកគាត់បានមើលឃើញបំណុលរបស់ពួកគាត់ចាប់ផ្ដើមបាត់បន្តិចម្ដងៗតាមរយៈការដោះពីតូចទៅធំនេះឯង។
លោកស្រី Jade Warsshaw បានបង្ហើបថាគន្លឹះសំខាន់ដែលជាជំនួយដល់ការដោះបំណុលគឺការធ្វើផែនការចំណាយប្រចាំខែដើម្បីឲ្យអាចឃើញលុយសល់យកទៅបុកដោះបំណុលឲ្យបានឆាប់។ វិធីសាមញ្ញៗក្នុងការធ្វើផែនការចំណាយមានដូចខាងក្រោមនេះ៖
១. បូកសរុបចំណូលប្រចាំខែ
បូកចំណូលដែលអ្នករកបានមិនថាប្រាក់ខែ ការប្រាក់ ចំណូលពីការវិនិយោគនិងចំណូលផ្សេងៗដើម្បីដឹង១ខែអ្នករកចំណូលបានប៉ុន្មានឲ្យប្រាកដ។
២. តាមដានការចំណាយប្រចាំថ្ងៃ
១ថ្ងៃៗចំណាយលើអ្វីខ្លះត្រូវកត់ត្រាឲ្យច្បាស់ៗ រួចចុងខែបូកសុរបចំណាយរបស់អ្នក។ នៅពេលអ្នកតាមដានចំណាយឲ្យច្បាស់លាស់ប្រចាំថ្ងៃហើយមកបូកសរុបចំណាយប្រចាំខែអ្នកនឹងដឹងច្បាស់ពីចំណាយចំណាយប្រចាំខែ។ ជំហានបន្ទាប់គឺត្រូវមើលបញ្ជីចំណាយប្រចាំខែរបស់អ្នក ហើយកាត់បន្ថយឬកាត់ផ្ដាច់ចំណាយដែលមិនចាំបាច់។
មួយវិញចំពោះចំណាយចាំបាច់ក៏អ្នកត្រូវពិនិត្យមើលដែរព្រោះចំណាយខ្លះចាំបាច់មែនតែអ្នកចាយច្រើនហួសហេតុក៏ត្រូវកាត់បន្ថយវាដែរ។ ដូច្នេះបើអ្នកធ្វើតាមជំហានទាំង២ដែលបានរៀបរាប់ខាងលើនេះ អ្នកនឹងសល់លុយមួយផ្នែកធំហើយលុយដែលសល់នេះអាចយកមកបុកដោះបំណុលឲ្យឆាប់អស់៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-28T09:47:17.257Z",
"category": "ហិរញ្ញវត្ថុ",
"views": 1811,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ខេត្ដសំណាង! ស្ងាត់ៗខេត្ដពោធិ៍សាត់ទទួលបានគម្រោងធំ ២ ដែលត្រៀមបើកការដ្ឋានសាងសង់ឆាប់ៗនេះ
|
https://business-cambodia.com/articles/new-project-in-pursat-province
|
ជាដំណឹងរីករាយសម្រាប់អ្នកខេត្ដពោធិ៍សាត់ ខណៈខេត្ដនៅភាគខាងលិចនៃប្រទេសកម្ពុជាមួយនេះទទួលបានគម្រោងធំចំនួន ២ និងត្រៀមបើកការដ្ឋានសាងសង់បន្ដបន្ទាប់គ្នានាពេលនាពេលឆាប់ៗខាងមុខផងដែរ។ សម្រាប់គម្រោងថ្មីទាំងពីរនោះរួមមាន៖
១. រោងចក្រ Minebea
ក្រុមហ៊ុន Minebea ដែលជាក្រុមហ៊ុនអេឡិចត្រូនិករបស់ជប៉ុន ផលិតម៉ូទ័រគ្រប់ប្រភេទ បានសម្រេចជ្រើសយកខេត្ដពោធិ៍សាត់ក្នុងការសាងសង់រោងចក្រទី២ របស់ខ្លួន។ តាមការបញ្ជាក់ពីរដ្ឋបាលខេត្ដ រោងចក្រទី២ របស់ក្រុមហ៊ុន Minebea នេះនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង នៅអំឡុងខែកញ្ញា ឆ្នាំ២០២៤ឆាប់ៗខាងមុខ លើផ្ទៃដីប្រមាណ៥០ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់និងបង្កើតឱកាសការងាររាប់ពាន់កន្លែង។
សូមជម្រាបថា ក្រុមហ៊ុនមីនីបៀ-Minebea បានបើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០១១ ក្នុងតម្លៃវិនិយោគ ចំនួន២៣លានដុល្លារអាមេរិក ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានតម្លើងការវិនិយោគរបស់ខ្លួននៅកម្ពុជា ឡើងដល់ជាង៦០០លានដុល្លារអាមេរិក និងបានកំពុងបង្កើតឱការងារជូនពលរដ្ឋកម្ពុជាជិត ៧ ពាន់នាក់។
២. ពហុគីឡដ្ឋានសម្ដេចតេជោក្រគរ
ក្រៅពីគម្រោងរោងចក្រក្រុមហ៊ុន Minebea នៅដើមខែកក្ដដា ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលខេត្ដក៏មានគម្រោងសាងសង់ «ពហុកីឡដ្ឋានសម្ដេចតេជោក្រគរ» ដែលជាពហុកីឡដ្ឋានអន្ដរជាតិ មានទីតាំងស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ពហុកីឡដ្ឋាននេះ នឹងត្រូវសាងសង់នៅលើផ្ទៃដី ២៥ ហិកតា ដែលរួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ ទីលានមហោស្រព ទីលានបាល់ទះ ទីលានបាល់បោះ ទីលានរត់ប្រណាំង ទីលានវាយសី កន្លែងអង្គុយទស្សនា កន្លែងហាត់ប្រាណ ប្រព័ន្ធផ្លូវខ្វាត់ខ្វែង វាលស្មៅ កន្លែងក្មេងលេង កន្លែងអង្គុយលេង ស្រះទឹក និងកន្លែងចតរថយន្ត៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-28T09:43:45.553Z",
"category": "អចលនទ្រព្យ",
"views": 975,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ត្រូវដឹង! អាជីវកម្ម៤នេះ នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ នៅពេលទៅចុះបញ្ជីពន្ធ
|
https://business-cambodia.com/articles/these-4-businesses-will-receive-tax
|
ចំពោះសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា ៖ ១).លក់ដុំ លក់រាយ និងជួសជុល ២).សេវាកម្មស្នាក់នៅនិងអាហារ ៣).សិប្បកម្ម និង ៤).សហគមន៍កសិកម្ម ដែលបានចុះបញ្ជីពន្ធដារដោយស័្មគ្រចិត្តនឹងទទួលបានការលើកទឹកចិត្តនិងការលើកលែងពីអគ្គនាយកដ្ឋានពន្ធដារជាច្រើនរួមមាន ៖១. ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០២៣-២០២៨ សម្រាប់សហគ្រាសធុនមីក្រូ បាន ការលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ កម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងកម្រៃសេវាបោះពុម្ពបណ្ណ សម្គាល់ការចុះបញ្ជី។
២. ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០២៣-២០២៨ សម្រាប់សហគ្រាសធុនតូច ទទួល បានការលើកលែងដូចតទៅ៖
ពិន័យទោសទណ្ឌនិងបំណុលពន្ធ រួមមាន ប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ ពាក់ព័ន្ធផ្ទាល់នឹងអាជីវកម្មរបស់សហគ្រាស ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុន ការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត
កម្រៃសេវាចុះបញ្ជីពន្ធដារ កម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងកម្រៃសេវាបោះពុម្ពបណ្ណសម្គាល់ ការចុះបញ្ជី
ពន្ធប៉ាតង់ នៅពេលចុះបញ្ជីពន្ធដារ
ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារបានសម្រេច ក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារ ដោយគិតចាប់ពីឆ្នាំទទួលបានការសម្រេចឱ្យចុះបញ្ជីពន្ធដារ និងឆ្នាំជាប់ ពន្ធបន្ទាប់។
៣. ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០២៤-២០២៥ សម្រាប់សហគ្រាសធុនមធ្យម ទទួលបានការលើកលែងដូចតទៅ៖
ពិន័យទោសទណ្ឌនិងបំណុលពន្ធ រួមមាន ប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ ពាក់ព័ន្ធផ្ទាល់នឹងអាជីវកម្មរបស់សហគ្រាស ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុន ការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត
ពន្ធប៉ាតង់ នៅពេលចុះបញ្ជីពន្ធដារ
ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារបានសម្រេច ក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ - ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារ ដោយគិតចាប់ពីឆ្នាំទទួលបានការសម្រេចឱ្យចុះបញ្ជីពន្ធដារ និងឆ្នាំជាប់ ពន្ធបន្ទាប់។
គួរបញ្ជាក់ផងដែរថា សម្រាប់ម្ចាស់អាជីវកម្មដែលចង់ធ្វើការចុះបញ្ជីអាចដាក់ពាក្យស្នើសុំតាមរយៈប្រព័ន្ធប្រវត្តកម្មតាមរយៈគេហទំព័រ www.registrationservices.gov.kh ឬអាចធ្វើការទំនាក់ទំនងផ្ទាល់ទៅកាន់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ ០៩៦ ៩៦៣ ២៣៦៣ / ០៨៨ ៦០៨៣ ០៨២ ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-28T09:22:52.058Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 1311,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ផ្លូវសំខាន់២ខ្សែ សង់កាត់ភ្នំកាត់ជ្រោះ ពេលរួចរាល់ដឹងតែទាក់ទាញទេសចរខ្លាំង
|
https://business-cambodia.com/articles/2-road-attractive
|
ផ្លូវជាតិលេខ១០៖ ផ្លូវជាតិលេខ១០ គឺផ្លូវជាតិតភ្ជាប់តំបន់ព្រំដែនគឺស្រុកសំឡូតខេត្តបាត់ដំបង ទៅកាន់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដោយឆ្លងកាត់តំបន់វាលវែងនិង អូរសោម ខេត្តពោធិ៍សាត់ មានប្រវែង ១៩៨គីឡូម៉ែត្រ។
ជាការរំពឹងទុក ផ្លូវដ៏ពិបាកក្នុងការសាងសង់នេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរដល់ពលរដ្ឋទេ តែនឹងក្លាយជាសមិទ្ធផលទេសចរណ៍ដ៏ទាក់ទាញ តំបន់ទេសចរណ៍ខេត្តកោះកុង អូរសោម និងសំឡូត ស្របពេលដែលតំបន់នេះពីមុន គឺតំបន់នេះពិបាកទៅដល់ បើចង់ធ្វើដំណើរត្រូវរកផ្លូវវាង ចំណាយថវិកានិងពេលវេលាច្រើន។
ខាងក្រោមនេះគឺជារូបភាពនៅចំណុចអូសោមទៅកោះកុង ដែលចែករំលែកដោយអភិបាលខេត្តពោធិ៍សាត់ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកធ្វើដំណើរ ឱ្យឃើញពីទេសភាពជុំវិញផ្លូវ។
ផ្លូវបូកគោ៖ ផ្លូវថ្មីប្រវែង ៦១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅភ្នំបូកគោ បច្ចុប្បន្នកំពុងដំណើរការចាក់បេតុងជាបណ្តើរៗបានប្រមាណជាជិត 3គីឡូម៉ែត្រ។ ផ្លូវនេះ ត្រូវសាងសង់កាត់ភ្នំចុះដល់ផ្លូវជាតិលេខ៤ ដែលបង្កើតជាទេសភាពដ៏ស្រស់ស្អាត ជាពិសេសនឹងផ្ដល់ផលល្អដល់វិស័យទេសចរណ៍ឧទ្យានជាតិព្រះមុនីវង្ស ដែលកំពុងសាងសង់សមិទ្ធផលទេសចរណ៍ជាច្រើន។
បើយងទៅតាមប្លង់គម្រោងដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវថ្មីដ៏សំខាន់នេះ នឹងត្រូវចាក់បេតុង កម្រាស់ ២០០មីលីម៉ែត្រ ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា ផ្លូវរថយន្តទៅមកទទឹង ៧ម៉ែត្រ ផ្លូវម៉ូតូទៅមក៦ ម៉ែត្រ និងចិញ្ចឹមផ្លូវប្រវែង ៣,៥ម៉ែត្រសងខាង៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-28T09:09:00.096Z",
"category": "អចលនទ្រព្យ",
"views": 765,
"author": {
"first_name": "Nim",
"last_name": " Pranun ",
"email": "nimphanun.bc@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចិត្តវិទ្យា៖ កុមារខ្វះភាពកក់ក្តៅ តែងលេចចេញសញ្ញា៥នេះ នៅពេលពួកគេធំពេញវ័យ
|
https://business-cambodia.com/articles/childhood-reviced-little-love-was-traite-in-these-sign-adult-
|
បទពិសោធន៍ក្នុងវ័យកុមារ អាចបង្កើតចរិតលក្ខណៈយុវភាពរបស់យើង។ យ៉ាងណាមិញបើតាមការស្រាវជ្រាវចិត្តវិទ្យាពីស្ថាប័ន Hack Sprit បានឱ្យដឹងថាកុមារដែលខ្វះភាពកក់ក្តៅ តែងលេចឡើងនូវសញ្ញាចំនួន៥នេះជារឿយៗ នៅពេលដែលគេជាមនុស្សធំពេញវ័យ។
១. ពិបាកទុកចិត្តអ្នកដទៃ៖ កុមារដែលខ្វះភាពកក់ក្តៅនិងខ្វះការទទួលស្គាល់ ច្រើនតែធំពេញវ័យឡើងនិងមានផ្នត់គំនិតពិបាកជឿជាក់ ហើយគ្មានទំនុកចិត្តលើអ្នកដទៃ ឬមានគំនិតគិតថាអ្នកដទៃនឹងរុញច្រានឬរិះគន់សមិទ្ធផលរបស់ខ្លួនក្នុងរូបភាពណាមួយជាដើម។
២. រិះគន់និងមិនពេញចិត្តខ្លួនឯង៖ ជារឿយៗកុមារដែលធំឡើងដោយខ្វះភាពកក់ក្តៅ តែងតែរិះគន់នឹងមិនពេញចិត្តខ្លួននៅពេលពួកគេពេញវ័យ ដូចជាការបន្ទោសខ្សែជីវិតខ្លួនឯង បន្ទោសរូបរាងមិនស្អាតនិងតែងតែបន្ទោសខ្លួនឯង នៅពេលដែលខ្លួនបានធ្វើខុស មិនថាកំហុសតូចឬធំនោះទេ គឺតែងដាក់បន្ទុកលើខ្លួនឯងជានិច្ច។
៣. ផ្គាប់ចិត្តគេខ្លាំង៖ មិនថានៅក្នុងរូបភាពទំនាក់ទំនងប្រភេទណានោះទេ កុមារដែលធំឡើងដោយភាពខ្វះភាពកក់ក្តៅ តែងតែផ្គាប់ចិត្តអ្នកដទៃខ្លាំងដើម្បីទទួលបានការគាំទ្រទទួលស្គាល់និងភាពកក់ក្តៅ ជាពិសេសនៅក្នុងទំនាក់ទំនងមិត្តភក្តិនិងទំនាក់ទំនងស្នេហា។
៤. ខ្លាចការបដិសេធ៖ ជាធម្មជាតិរបស់មនុស្សទទួលដែលចង់បានការទទួលយកនិងក្តីស្រឡាញ់ហើយមិនចូលចិត្តការបដិសេធ ប៉ុន្តែសម្រាប់កុមារដែលធំឡើងដោយខ្វះភាពកក់ក្តៅតែងខ្លាចនិងពិបាកទទួលយកនូវការបដិសេធជាខ្លាំង ពីព្រោះតាមបទពិសោធន៍កុមារភាពរបស់ពួកគេ ការបដិសេធគឺជារឿងមួយដែលធ្លាប់ធ្វើឱ្យកុមារទាំងនោះមានស្នាមឈឺចាប់។
៥. រឹងមាំហើយបត់បែន៖ នេះជាចំណុចពិសេសមួយរបស់កុមារដែលធំឡើងដោយខ្វះភាពកក់ក្តៅ ប៉ុន្តែពេលគេពេញវ័យគេនឹងក្លាយជាមនុស្សមានភាពធន់នឹងការឈឺចាប់ អាចរឹងមាំដោយខ្លួនឯង និងមានភាពបត់បែនប្រែប្រួលទៅតាមកាលៈទេសៈឬស្ថានភាពដែលពួកគេរស់នៅ។
ជាការពិតណាស់អតីតកាលរបស់អ្នក មិនអាចកំណត់អនាគតរបស់អ្នកបាន ពីក្មេងអ្នកអាចខ្វះខាតភាពកក់ក្តៅ ខ្វះក្តីស្រឡាញ់ ប៉ុន្តែរឿងទាំងនេះមិនអាចកំណត់ដំណើរជីវិតទាំងមូលរបស់អ្នកនោះទេ។
ទន្ទឹមនឹងនេះសញ្ញាទាំង៥ ដែលបានលើកឡើងខាងលើបញ្ជាក់ពីកុមារភាពអ្នកនេះ គួរចាត់ទុកជាការស្វែងយល់មួយអំពីលក្ខណៈរបស់ខ្លួនឯង ថាអ្នកជានរណា មកពីណា ហើយបន្តចាប់ផ្តើមការវិវត្តន៍ខ្លួនបន្តទៀត ដោយប្រើថាមពលទាំងនេះជាកម្លាំងចិត្ត ដើម្បីបង្កើតអនាគតដែលអ្នកចង់បាន៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-28T08:34:37.425Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 10587,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មិនបាច់មានទ្រព្យរាប់លាន$ទេ! សេដ្ឋីអាមេរិកថាធ្វើតែប៉ុន្មានចំណុចនេះ អ្នកអាចជីវភាពរស់នៅសុខស្រួល
|
https://business-cambodia.com/articles/how-to-live-your-life-comfortable
|
មនុស្សភាគច្រើនតែងតែស្រមៃចង់ក្លាយជាអ្នកមាន ហើយតែងតែយល់ថាភាពមានបានគឺកើតឡើងនៅពេលដែលមានប្រាក់កាសច្រើន ចង់បានអ្វីបានហ្នឹង ចង់ទៅណាក៏បាន។ ពិតមែនហើយយល់បែបនេះគឺមិនខុសទេ តែ អ្នកជំនាញហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក លោក Dave Ramsey បានលើកឡើងថា មិនចាំបាច់មានទ្រព្យរាប់ពាន់លានដុល្លាទេ គ្រាន់តែមានចំណុចពិសេសទាំង៥ ក៏អាចឱ្យអ្នករស់នៅសុខស្រួលដែរ។ ចំណុចពិសេសទាំង៥នោះរួមមាន៖
១. ចេះបែងចែកលុយលោក Ramsey បញ្ជាក់ថា ប្រសិនបើអ្នកចង់បានទ្រព្យសម្បត្តិច្រើន អ្នកត្រូវចេះរៀបចំផែនការដើម្បីទទួលបានវា។ ហើយផែនការនោះគឺចាប់ផ្ដើមពីការចេះបែងចែកហិរញ្ញវត្ថុ ដឹងពីច្រកចូលច្រកចេញនៃលុយរបស់អ្នកឱ្យច្បាស់។
២. ចេញផុតពីបំណុល
ចេញឱ្យផុតពីបំណុល ហើយការពារខ្លួនកុំឱ្យធ្លាក់ចូលក្នុងបំណុលអាក្រក់ឱ្យសោះ។ អ្នកជំនាញរូបនេះបង្ហាញថា ទ្រព្យសម្បត្តិដែលមានថាមពលបំផុតគឺ ជាចំណូលប្រចាំខែរបស់អ្នក វាអាចជួយអ្នកផ្គត់ផ្គង់ការចំណាយ ព្រមទាំងជួយឱ្យចៀសផុតពីបំណុល ដូច្នេះហើយអ្នកត្រូវយកចិត្តទុកដាក់ចំពោះការបង្កើនចំណូលឱ្យបានច្រើន។
៣. ចំណាយតិចជាងចំណូល
រស់នៅឱ្យទាបជាអ្វីដែលអ្នករកបាន ដោយសួរសំណួរមួយទៅកាន់ខ្លួនឯងថា តើអ្នកគ្រាន់ចង់សម្ដែងឱ្យដូចអ្នកមានតាមរយៈការចាយវាយ ឬចង់ក្លាយជាអ្នកមានពិតប្រាកដ ដែលទោះជាចាយបែបណាក៏មិនប៉ះពាល់ហោប៉ៅ?
សំណួរមួយនេះនឹងជួយឱ្យអ្នកស្គាល់ពីស្ថានភាពរបស់ខ្លួនឯងច្បាស់ ហើយរស់នៅ ចាយវាយ ប្រកបដោយការចេះថ្លឹងថ្លែង មិនបណ្ដោយឱ្យចំណាយលើសចំណូល ដែលការចំណាយត្រូវគឺជាផ្លូវឱ្យអ្នករួចផុតពីបំណុល។
៤. សន្សំលុយសម្រាប់ចូលនិវត្តន៍
ជីវិតរបស់អ្នកនឹងកាន់តែមានលំនឹងនៅពេលដែល ១៥% នៃចំណូលរបស់អ្នកត្រូវបានវិនិយោគជាប្រចាំទៅក្នុង កញ្ចប់សន្សំសម្រាប់ការចូលនិវត្តន៍។ អ្នកមិនពិបាកចិត្តច្រើនព្រោះដឹងថាពេលអ្នកចាស់ លែងមានលទ្ធភាពរកចំណូលខ្លួនឯង ក៏អ្នកនៅតែមានលុយសម្រាប់ចាយវាយ មិនខ្វះមុខខ្វះក្រោយ ព្រោះតែកន្លងមកអ្នកតែងតែសន្សំជានិច្ច។
៥. ចេះចែករំលែកអ្នកដទៃ
លោក Ramsey បញ្ជាក់ថា ជីវិតនេះនឹងមិនពេញលេញទេនៅពេលដែលអ្នកមានតែម្នាក់ឯង។ ដើម្បីឱ្យពេញលេញបាន គឺតម្រូវឱ្យអ្នកចេះចែករំលែកដល់អ្នកដទៃ ដែលកំពុងត្រូវការជំនួយពីអ្នក។ ពេលបានឱ្យគេអ្នកនឹងមានក្ដីសុខម្ដង ហើយពេលដែលគេទទួលទាំងអារម្មណ៍ត្រេកអរសប្បាយចិត្ត អ្នកក៏មានក្ដីសុខខ្លាំងម្ដងទៀត។
សរុបមកជីវិតមួយនេះមិនត្រូវការអ្វីច្រើនឡើយ ដើម្បីឱ្យមានក្ដីសុខបានអ្នកគ្រាន់តែ ចេះបង្កើត ចេះប្រើប្រាស់ ចេះសន្សំសំចៃ ព្រមទាំងចេះចែករំលែកដល់អ្នកដទៃ។ អ្វីដែលសំខាន់បំផុតគឺរស់នៅក្រៅបំណុល គ្រាន់តែសងគេអស់អ្នកសុខម្ដង ហើយបើអាចការពារខ្លួនមិនឱ្យធ្លាក់ចូលបំណុលថែមទៀត អ្នកនឹងសុខពេញមួយជីវិត៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-28T08:31:34.367Z",
"category": "ហិរញ្ញវត្ថុ",
"views": 1184,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ដាក់ពា.ក្យរៀនបាន! សាលាអង់គ្លេសល្បីឈ្មោះមួយ កំពុងប្រកាសផ្ត.ល់អា.ហារូ.បករ.ណ៍ជាច្រើនកន្លែង
|
https://business-cambodia.com/articles/can-register-school-ace
|
ដើម្បីជាការអបអរក្នុងឱកាសខួបទី ៣២ឆ្នាំនៅកម្ពុជា (១៩៩២-២០២៤) សាលាអង់គ្លេសល្បីឈ្មោះមួយគឺសាលា ACE បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សិចំនួន៣២កន្លែង ដោយក្នុងម្នាក់អាចទទួលអាហារូករណ៍រយៈពេល ១ឆ្នាំឯណោះ។
ដូច្នេះហើយ សម្រាប់សិស្សនិស្សិតដែលជាអាហាររូបករណ៍ពីសាលា ACE ហើយគឺអាចជ្រើសរើសម៉ោងសិក្សាដែលខ្លួនពេញចិត្តនៅសាលារបស់ ACE ណាមួយក្នុងចំណោម៦សាខាក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបឬសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចបាន។
នៅក្នុងរយៈពេលនៃការដាក់ពាក្យវិញ គឺចាប់ពីថ្ងៃទី២៧មិថុនា ដល់ទី២៤ខែកក្កដា ឆ្នាំ២០២៤។ ការប្រកាសលទ្ធផលគឺនឹងធ្វើឡើងនៅថ្ងៃទី០១-០៨ សីហាឆ្នាំ២០២៤។ វគ្គសិក្សានឹងចាប់ផ្តើមឡើងនៅថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២៤។ ដើម្បីដាក់ពាក្យ ឬដើម្បីទទួលបានព័ត៌មានលម្អិតសូមចុចលីង៖ https://acecambodia.org/ACEscholarship។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះសាលា ACE មានសិស្សនិស្សិតប្រមាណជាង ១០ម៉ឺននាក់ក្នុងមួយឆ្នាំ ដោយមានចាប់ពីអាយុ៨ដល់៥០ឆ្នាំ និងជាង៤០សញ្ជាតិផ្សេងៗគ្នា ហើយសាលា ACE ក៏ត្រូវបានទទួលស្គាល់ទាំងក្នុងស្រុកនិងជាសកលលើកិច្ចការសង្គមរបស់ខ្លួនឯងផងដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-28T07:48:11.564Z",
"category": "ព័ត៌មានថ្មីៗ",
"views": 1530,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ប្រវត្តិ និងស្នាដៃធំៗ របស់វីរៈបុរស ចាប៉ីដងវែង កម្ពុជា ព្រឹទ្ធាចារ្យ គង់ណៃ
|
https://business-cambodia.com/articles/kong-nai-life
|
ជារឿងដ៏ក្រៀមក្រំបំផុតមួយ ដែលវីរៈបុរស ចាប៉ីដងវែងកម្ពុជា ព្រឹទ្ធាចារ្យ គង់ ណៃ បានទទួលមរណភាព នាមុននេះបន្តិច ក្នុងវ័យ៨០ឆ្នាំ ក្រោយចំណាយពេលស្ទើរពេញមួយជីវិតដើម្បីលើកស្ទួយចាប៉ីដងវែងខ្មែរ។ ខាងក្រោមនេះ គឺជាប្រវត្តិ និងស្នាដៃធំៗ ដែលលោកបានបន្សល់ទុក សម្រាប់កូនខ្មែរជំនាន់ក្រោយ៖
ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ជាអកុសល ស្ថិតក្នុងវ័យចន្លោះ ៤ឆ្នាំ កុមារា គង់ ណៃ បានធ្លាក់ខ្លួនពិការដោយសារជំងឺអុតធំ និងបានចាប់ផ្តើមការសិក្សាអំពី ចាប៉ីដងវែងនៅអាយុ ១៣ឆ្នាំ។ ដោយសារតែពិការភាព ជារឿយៗលោកតែងប្រឈមមុខនឹងការសើចចំអកពីសំណាក់មិត្តភក្តិ និងមនុស្សជុំវិញខ្លួន។ ក្នុងរយៈពេលពីរឆ្នាំនៃការសិក្សាចាប៉ី គឺគ្រាដែលលោកមាន វ័យ១៥ឆ្នាំគត់ គង់ ណៃ បានចាប់ផ្តើមអនុវត្តវិជ្ជាជីវៈនេះ ហើយកសាងកេរ្តិ៍ឈ្មោះល្បីសុសសាយយ៉ាងឆាប់រហ័ស និងមិនយូរប៉ុន្មានគាត់ក៏បានទទួលឈ្មោះហៅក្រៅថា "សង្ហា" ណៃ។ ក្រោយមកទៀត លោកនៅតែទទួលបានភាពជោគជ័យជាបន្តបន្ទាប់ដូចជា៖
នៅឆ្នាំ ១៩៨២ លោកទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត។
ក្នុងឆ្នាំ ១៩៩១ លោកបានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេសនៅរាជភ្នំពេញ ហើយក្លាយជាសិល្បករចាប៉ីដងវែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍នាឆ្នាំ ២០០៧។
ឆ្នាំ ២០០១លោកទទួលបាន វិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជានិងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល។
ឆ្នាំ ២០០២ លោកទទួលបាន វិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្នុងឆ្នាំ ២០០៣ លោកជាព្រឹទ្ធាចារ្យសិល្បៈនៃអង្គការខ្មែរអមតៈ និងបានបង្ហាត់បង្រៀនសិស្សបន្តជាច្រើនជំនាន់រហូតដល់ជរាខ្លាំងនឹងចូលនិវត្តន៍ម្ដងទៀតនាឆ្នាំ ២០០៧។
ឆ្នាំ ២០០៧ ទទួលគ្រឿងឥស្សរិយយសម្ដងទៀតពីរដ្ឋាភិបាល និងឆ្នាំ២០១២ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដែលមាននាមថា កោសល្យវោហារ គង់ណៃ។
នៅឆ្នាំ ២០១៧ លោកទទួលបានពានរង្វាន់សិល្បៈ និងវប្បធម៌ ហ្វូគុអុកា (Fukuoka Prize) ជាពានរង្វាន់ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ នៅទីក្រុងហ្វូគុអុកាប្រទេសជប៉ុន សម្រាប់ផ្តល់ជូនបុគ្គលដែលមានស្នាដៃឆ្នើមក្នុងតំបន់អាស៊ី ពាក់ព័ន្ធផ្នែក អប់រំ សិល្បៈ និងវប្បធម៌។ ហើយព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ គឺជាបុគ្គលទី៣របស់កម្ពុជា ដែលបានទទួលពានរង្វាន់នេះ បន្ទាប់ពី លោក ឆេង ផុន និង លោក អាំង ជូលាន។
គួរជម្រាបផងដែរថា ព្រឹទ្ធាចារ្យ គង់ ណៃ ជាសិល្បៈករប្រពៃណីបុរាណដ៏អស្ចារ្យម្នាក់ក្នុងចំណោមសិល្បៈករខ្មែរ ដែលត្រូវបានគេស្គាល់ច្បាស់ និងល្បីល្បាញបំផុតនៅកម្ពុជា និងលើឆាកអន្តរជាតិ។ ហើយជារឿងដ៏សោកស្តាយបំផុត ដែលកម្ពុជាបានបាត់បង់មរតកមនុស្សរស់ឆ្នើមដូចជារូបលោក៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-28T07:16:07.541Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 797,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មើលសេរី! មហោស្រពភាពយន្ត នឹងផ្តល់សំបុត្រឥតគិ.តថ្លៃ មើលរឿងជាង១៥០ មកពី៤០ប្រទេស
|
https://business-cambodia.com/articles/ciff-movie-news-
|
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) បានធ្វើសេចក្តីជូនដំណឹងអំពីការទស្សនាភាពយន្តដោយសេរីនិងឥតគិតថ្លៃជាមួយភាពយន្តក្នុងប្រទេសកម្ពុជានិងមកពី ៤០ ប្រទេសផ្សេងៗគ្នាជាង១៥០ចំណងជើងរឿង ដែលបងប្អូនពលរដ្ឋដែលជាស្រឡាញ់ភាពយន្តអាចចូលទៅទស្សនាបាន ចាប់តាំងពីថ្ងៃពុធ ទី២៦ ដល់ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ នៅទីតាំងប្រមាណចំនួន១០រោង ក្នុងរាជធានីភំ្នពេញ។
ចំពោះកម្មវិធីចាក់បញ្ចាំងកុន ដែលអាចចូលទស្សនាដោយសេរីនេះនឹងបញ្ចាំងនៅទីតាំងដូចជា៖ Legend Olympia, Legend Exchange Sq. , Major Cineplex AEON1, Fable Cinema (Large), French Institute , Bophana , Rosewood Phnom Penh ,Major Cineplex AEON3 ហើយចំពោះការសំបុត្រនឹងចែកជូននៅមុន១ម៉ោង ការបញ្ចាំងភាពយន្ត ដោយសំបុត្រនេះនឹងមាននៅតាមបញ្ជរ CIFF នៅរោងភាពយន្តផ្ទាល់ អ្នកទៅដល់មុនបានសំបុត្រមុន។
ដូច្នេះសម្រាប់បងប្អូនដែលស្នេហាវិស័យភាពយន្តទាំងខ្មែរនិងបរទេស កុំឱ្យខាកខានឱកាសដ៏ល្អនេះពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ( CIFF) ដែលក្នុងនោះក៏មានវត្តសមិទ្ធករភាពយន្តប្រមាណ៦០រូបក៏នឹងចូលរួមផងដែរ។ សូមមើលម៉ោងចាក់បញ្ចាំងភាពយន្តតាមទីតាំងរោងនីមួយៗក្នុងរូបភាពខាងក្រោមនេះ៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-28T05:43:13.114Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1328,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អ្នកជំនាញ៖ អ្នកគួររៀនប្រើពាក្យ៣ឃ្លានេះ នៅកន្លែងធ្វើកា.រ បើមិនចង់ Burnout ឬស្រ្តេសខ្លាំង
|
https://business-cambodia.com/articles/use-these-3-phrases-at-work
|
តាមការស្ទង់មតិក្នុងឆ្នាំ២០២៤ ដោយសង្គមគ្រប់គ្រងធនធានមនុស្ស SHRM បានបង្ហាញថា មានបុគ្គលិក ៤៤% កើតអារម្មណ៍ Burned Out នៅកន្លែងធ្វើការ និងចង់តែដាក់ពាក្យសុំឈប់។ ខាងក្រោមនេះ គឺជាពាក្យ៣ឃ្លា ដែលអ្នកជំនាញ ណែនាំឲ្យប្រើនៅកន្លែងការងារ ដើម្បីកំណត់ព្រំដែន និងទប់ស្កាត់ខ្លួនឯងកុំឲ្យតប់ប្រម៉ល់ខ្លាំង៖
១/. បាទ/ចាស៎ ប៉ុន្តែខ្ញុំនឹង៖ ប្រសិនបើថ្នាក់លើ ឧស្សាហ៍ស្នើសុំឲ្យអ្នកទទួលភារកិច្ចលើសព្រំដែន ឬច្រើនហួសហេតុ ពេលខ្លះវាមិនអីទេក្នុងការនិយាយពាក្យថា “ទេ”។ នេះបើយោងតាម លោក Brandon Smith ជាគ្រូបង្វឹកផ្នែកអាជីពនៅ The Workplace Therapist។ ប៉ុន្តែបើអ្នកមិនហ៊ានបដិសេធន៍ចំៗ អ្នកអាចឆ្លើយតបដោយប្រើពាក្យ “បាទ/ចាស៎ ប៉ុន្តែខ្ញុំនឹង”។ ឧ. បាទ/ចាស៎ ប៉ុន្តែខ្ញុំនឹងត្រូវការរយៈពេលពីរទៅបីសប្តាហ៍ដើម្បីបញ្ចប់កិច្ចការនេះ ព្រោះមានកិច្ចការអាទិភាពផ្សេងទៀតដែលខ្ញុំត្រូវធ្វើឲ្យរួចរាល់តាមកាលកំណត់។
២/. ខ្ញុំសូមចេញមុនបន្តិច ព្រោះមានកិច្ចការត្រូវធ្វើបន្ទាន់៖ បុគ្គលិកភាគច្រើនសុទ្ធតែធ្លាប់ឆ្លងកាត់ការអង្គុយក្នុងបន្ទប់ប្រជុំនិយាយពីប្រធានបទមិនសូវមានប្រយោជន៍។ ប្រសិនបើអ្នកដល់ថ្ងៃកំណត់ជាមួយភ្ញៀវ ឬមានការងារច្រើនលើសលុបដែលត្រូវធ្វើ ការប្រជុំដែលគ្មានប្រយោជន៍អាចជាការរំខានខ្លាំង។ លោក Robert I. Sutton ជាអ្នកចិត្តវិទូ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Stanford បានលើកឡើងថា៖ «ប្រសិនបើអ្នកកំពុងជាប់គាំងក្នុងការប្រជុំដែលគ្មានន័យ ចូរញញឹម ហើយសុំចេញមុន វាទំនងជាគ្មាននរណាម្នាក់ហ៊ានសួរនាំអ្នកច្រើនឡើយ»។
៣/. ខ្ញុំសុំទោស! ខ្ញុំមានពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ៖ មិត្តរួមការងារខ្លះអាចស្រូបពេលវេលារបស់អ្នក ឬអាចធ្វើឲ្យអ្នកខូចអារម្មណ៍ពេញមួយថ្ងៃ។ ប្រសិនបើពួកគេមានភាពអវិជ្ជមាន ឬពូកែត្អូញត្អែរច្រើន ការប្រាស្រ័យទាក់ទងជាមួយពួកគេអាចជាភាពហត់នឿយបន្ថែម។ លោក Smith បានលើកឡើងថា៖ «បើអ្នកមានមិត្តរួមការងារដែលចូលចិត្តចែករំលែករឿងគ្មានប្រយោជន៍ វានឹងធ្វើឲ្យជីវិតផ្ទាល់ខ្លួនរបស់ពួកគេជះឥទ្ធិពលមកលើអ្នក ហើយដើម្បីចាកចេញពីស្ថានភាពនេះ អ្នកគួរនិយាយថា “សុំទោស! ខ្ញុំមានពេលត្រឹមតែ៥នាទីប៉ុណ្ណោះ ក្នុងការជជែកគ្នា”»។
យ៉ាងណាមិញ តុល្យភាពរវាងជីវិត និងការងារ ពិតជាមានសារៈសំខាន់ណាស់ចំពោះសុកមាលភាពរស់នៅ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ចូររៀនដាក់ព្រំដែនលើភារកិច្ច និងទំនួលខុសត្រូវ របស់ខ្លួនក្នុងស្ថានភាពនីមួយៗឲ្យបានច្បាស់លាស់ ចៀសវាងតប់ប្រម៉ល់ខ្លាំង ឬកើតអារម្មណ៍ Burned out៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-28T04:44:07.217Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1661,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្រៅពីចិន ពេលនេះក្រុមហ៊ុនជប៉ុន កំពុងពិនិត្យលទ្ធភាពដាក់ទុនវិនិយោគសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា
|
https://business-cambodia.com/articles/amida-power
|
បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន មកដល់ពេលនេះកម្ពុជាបានកំពុងដាក់ឲ្យដំណើរការ១ខ្សែហើយគឺពីពេញទៅក្រុងព្រះសីហនុដែលជាខ្សែផ្លូវដំបូង ខណៈមួយផ្លូវល្បឿនលឿនទី២ ដែលតភ្ជាប់ពីភ្នំពេញទៅក្រុងបាវិត បានបើកការដ្ឋានសាងសង់កាលពីពាក់កណ្ដាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧។ ចំណែកឯផ្លូវល្បឿនលឿនទី៣ ដែលតភ្ជាប់ពីភ្នំពេញទៅក្រុងសៀមរាប និងក្រុងប៉ោយប៉ែត បានកំពុងសិក្សាដើម្បីឈានដល់ការបើកការដ្ឋានសាងសង់នាពេលខាងមុខ។
សម្រាប់គម្រោងល្បឿនលឿនខាងលើនេះដែរ គឺសុទ្ធតែទទួលបានការវិនិយោគសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ហៅកាត់ CRBC ទាំងអស់។ ប៉ុន្ដែយ៉ាងណាថ្មីៗនេះ ក្រុមហ៊ុន AMIDA POWER Inc. ដែលជាក្រុមហ៊ុនធំមួយរបស់ជប៉ុន បានពិនិត្យលទ្ធភាពលើការដាក់ទុនវិនិយោគ សាងសង់ផ្លូវដឹកញ្ជូនល្បឿនលឿននេះនៅកម្ពុជាផងដែរ។
ការបញ្ជាក់របស់ក្រុមហ៊ុនខាងលើត្រូវបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោក TSUKASA SAKURADAN អគ្គនាយកក្រុមហ៊ុន AMIDA POWER Inc. នេះជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
សូមជម្រាបដែរថា យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ បានបង្ហាញឱ្យឃើញថា ចន្លោះពីឆ្នាំ២០២៣-២០៣៣ រាជរដ្ឋាភិបាលមានគម្រោងសាងសង់ផ្លូវល្បឿនលឿន ៩ខ្សែ ដោយត្រូវការទុនសរុប ៧១៧៣,៦៩លានដុល្លារ។
ក្នុងបញ្ជីគម្រោងដឹកជញ្ជូនអន្តរមធ្យោបាយដដែលនេះ បានបង្ហាញ គម្រោងផ្លូវល្បឿនលឿន៩ខ្សែនេះ បែងចែកជា២ដំណាក់កាល ដោយរយៈពេលខ្លី ឆ្នាំ២០២៣-២០២៧ គឺមានចំនួន៤ខ្សែ ត្រូវការទុន៤១៨៤,៨១លានដុល្លារ និងរយៈពេលវែងឆ្នាំ២០២៨-២០៣៣ នឹងមានផ្លូវល្បឿនលឿនចំនួន ៥ខ្សែបន្ថែម ដោយត្រូវការទុន ២៩៨៨,៨៨លានដុល្លារ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-28T03:56:25.245Z",
"category": "អចលនទ្រព្យ",
"views": 6060,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចំណេ.ញណាស់! គ្រាន់តែចុះឈ្មោះប្រើប្រាស់ Woori Bank Mobile ទទួលបាន២$ ភ្លាមៗ
|
https://business-cambodia.com/articles/woori-bank-mobile
|
ចំណេញលើចំណេញ គ្រាន់តែចុះឈ្មោះប្រើប្រាស់ Woori Bank Mobile អតិថិជនទាំងអស់នឹងទទួលបានទឹកប្រាក់ ២ដុល្លារភ្លាមៗ។ មិនតែប៉ុណ្ណោះ បើណែនាំមិត្តភក្តិម្នាក់ឲ្យបង្កើតគណនីថ្មីជាមួយមុខងារ Invite Friends នឹងទទួលបានទឹកប្រាក់ ១ដុលា្លរភ្លាមៗផងដែរ។
ការផ្តល់ជូន៖ ចុះឈ្មោះប្រើប្រាស់កម្មវិធីធនាគារចល័ត Woori Bank Mobile ទទួលបានទឹកប្រាក់ត្រឡប់ 2ដុល្លារ
លក្ខខណ្ឌ៖
សម្រាប់តែអតិថិជន ឯកត្តបុគ្គលដែលបើក កម្មវិធីធនាគារចល័ត Woori Bank Mobile ថ្មី និងអតិថិជនចាស់ដែលមិនទាន់ដំណើរការគណនី កម្មវិធីធនាគារចល័ត និងអ្នកប្រើប្រាស់គណនីរហ័សថ្មី រហូតដល់ចំនួនកំណត់ ឬត្រឹមថ្ងៃទី 30 ខែមិថុនា ឆ្នាំ2024 មកមុនបានមុន ។
អ្នកទទួលបានប្រាក់រង្វាន់ នឹងត្រូវប្រកាស់ជារៀងរាល់សប្តាហ៍ ហើយប្រាក់រង្វាន់នឹងត្រូវផ្ទេរទៅគណនីធនាគារអ៊ូរី របស់អតិថិជនដោយផ្ទាល់ ក្នុងកំឡុងពេល ២ សប្តាហ៍ម្តង។
សម្រាប់គណនីបិទ/ផ្អាកនឹងមិនត្រូវបានរាប់បញ្ចូលសម្រាប់ការទទួលរង្វាន់នោះទេ។
ការផ្តល់ជូន៖ ណែនាំមិត្តភក្តិម្នាក់បង្កើតគណនីថ្មីជាមួយមុខងារ Invite Friends ទទួលបានទឹកប្រាក់ 1 ដុលា្លរ!
លក្ខខណ្ឌ៖
ការផ្តល់ជូនពិសេសនេះអនុវត្តចំពោះអតិថិជន ឯកត្តបុគ្គលប្រើប្រាស់ កម្មវិធីធនាគារចល័ត Woori Bank Mobile (ថ្មី និងចាស់) និងអ្នកប្រើប្រាស់ គណនីរហ័ស រហូតដល់ចំនួនកំណត់ ឬត្រឹមថ្ងៃទី 30 ខែមិថុនា ឆ្នាំ2024 មកមុនបានមុន។
ប្រាក់រង្វាន់ នឹងត្រូវបានបញ្ចូលទៅក្នុងគណនីរបស់អ្នកណែនាំ លុះត្រាតែមិត្តដែលត្រូវបានណែនាំបង្កើតគណនីបានជោគជ័យនៅលើ កម្មវិធីធនាគារចល័ត Woori Bank Mobile ។
អ្នកទទួលបានប្រាក់រង្វាន់ នឹងត្រូវប្រកាស់ជារៀងរាល់សប្តាហ៍ ហើយប្រាក់រង្វាន់នឹងត្រូវផ្ទេរទៅគណនីធនាគារអ៊ូរី របស់អតិថិជនដោយផ្ទាល់ ក្នុងកំឡុងពេល 2 សប្តាហ៍ម្តង។
សម្រាប់គណនីបិទ/ផ្អាកនឹងមិនត្រូវបានរាប់បញ្ចូលសម្រាប់ការទទួលរង្វាន់នោះទេ។
សម្រាប់ព័ត៌មានលម្អិត : 023 963 333/ 081 331 333
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-28T02:37:12.843Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 658,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ពិធីបើកសម្ពោធហាង ស៊ីភី ហ្វ្រេសហ្សប ជាផ្លូវការសាខាខណ្ឌដង្កោ
|
https://business-cambodia.com/articles/official-opening-ceremony-of-cp-fresh-shop-dangkor-branch
|
ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ បានបើកសម្ពោធជាផ្លូវការអាជីវកម្មហ្រ្វេនឆាយ ស៊ីភី ហ្វ្រេសហ្សប (CP Fresh Shop) សាខាដំបូងគេដែលមានទីតាំងស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងគោលបំណងគឺដើម្បីផ្សព្វផ្សាយផលិតផលសាច់ស្រស់ប្រកបដោយអនាម័យសម្រាប់ប្រជាជនកម្ពុជានិងស្វែងរកដៃគូអាជីវកម្មដែលចាប់អារម្មណ៍ក្នុងការវិនិយោគលើអាជីវកម្មហ្វ្រេនឆាយ ស៊ីភី ហ្វ្រេសហ្សប ។
កាលពីថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២៤ អាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប ដែលជាអាជីវកម្ម ហ្វ្រេនឆាយរបស់ក្រុមហ៊ុនស៊ី.ភី. ត្រូវបានបើកសម្ពោធជាផ្លូវការដោយមាន លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ ជាភ្ញៀវកិត្តិយសក្នុងកម្មវិធី។ពិធីសម្ពោធនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ លោក Wittaya Kreangkriwit អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន ស៊ី.ភី. លោក Piyapat Wongsree ជំនួយការនាយករងអាជីវកម្មលក់ជ្រូកបំណែក លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យអាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប ព្រមទាំងថ្នាក់ដឹកនំា បុគ្គលិកក្រុមហ៊ុនជាច្រើនរូបទៀត ។
លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យអាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប
លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យអាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប បានមានប្រសាសន៍ថា៖ បច្ចុប្បន្នយើងឃើញថាការធ្វើអាជីវកម្មមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស មានអាជីវកម្មថ្មីៗជាច្រើនកំពុងលេចឡើង ហើយមានអាជីវកម្មជាច្រើនបានបាត់បង់ទៅវិញ។ប៉ុន្តែអាជីវកម្មមួយដែលនៅតែជាអាជីវកម្មដែលមានសារៈសំខាន់សម្រាប់អ្នកបរិភោគនោះគឺអាជីវកម្មចំណីអាហារ។
អាហារត្រូវបានចាត់ទុកថាជាកត្តាសំខាន់មួយក្នុងជីវិត ប្រសិនបើយើងបានបរិភោគអាហារដែលល្អនោះយើងនឹងទទួលបានសុខភាពល្អថែមទាំងមានគុណភាពជីវិតដ៏ល្អ។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថាអាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប ជាអាជីវកម្មសម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគអាចក្លាយជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន។ អាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប (CP Fresh Shop) គឺជាប្រភេទអាជីវកម្ម ហ្វ្រេនឆាយ របស់ក្រុមហ៊ុន ស៊ី.ភី. ចែកចាយទំនិញ និងផលិតផលចំណីអាហារ រួមមានផលិតផលសាច់ជ្រូកស្រស់ សាច់មាន់ស្រស់ ពងមាន់ ប្រហិត និងប្រភេទអាហារផ្សេងៗទៀតពីរោងចក្រផលិតដែលមានស្តង់ដារពិភពលោក មានប្រភពច្បាស់លាស់និងមានអនាម័យសម្រាប់អ្នកបរិភោគ។
ជាចុងក្រោយលោកលោកវេជ្ជបណ្ឌិតក៏សូមថ្លែងអំណរគុណដល់ម្ចាស់អាជីវកម្មដែលជឿជាក់លើគុណភាពនៃផលិតផល ស៊ី.ភី. ហើយជ្រើសរើសសហការបើកអាជីវកម្មជាមួយក្រុមហ៊ុន ហើយក៏សូមអរគុណដល់អតិថិជនទាំងអស់សម្រាប់ការជួយគាំទ្រដល់អាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប ( CP Fresh Shop) នេះ។
លោក Wittaya Kreangkriwit អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់
លោក Wittaya Kreangkriwit អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន ស៊ី.ភី. បានផ្តល់កិត្តិយសថ្លែងសុន្ទរកថាបើកក្នុងកម្មវិធី ដោយលោកបានមានប្រសាសន៍ថា៖ សាច់ស្រស់ដែលយើងស្គាល់ពីប្រភពច្បាស់លាស់គឺជាគន្លឹះសំខាន់សម្រាប់សុខភាពកាន់តែប្រសើរ។ កាលដែលមិនស្គាល់ប្រភពនៃផលិតផលដែលគ្មានការធានាគុណភាពអាចជាមូលហេតុនៃបញ្ហាសុខភាព។ យើងសង្ឃឹមថា ស៊ីភី ហ្វ្រេសហ្សប ( CP Fresh Shop) ជាហាងមួយដែលផ្តល់ការជឿទុកចិត្តសម្រាប់ប្រជាជនកម្ពុជាក្នុងការទិញផលិតផលដែលមានគុណភាព។
លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ
លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានមានប្រសាសន៍ថា៖ ថ្ងៃនេះនាងខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ហើយក៏សូមអបអរសាទរសំរាប់ការបើកសម្ភោធជាផ្លូវការរបស់ហាង ស៊ីភី ហ្រ្វេសហ្សប ខណ្ឌដង្កោ នាងខ្ញុំយល់ឃើញថាជាឱកាសដ៏ល្អដែលមានហាង ស៊ីភី ហ្វ្រេសហ្សប នៅក្នុងទីផ្សារប្រទេសកម្ពុជារបស់យើង អ្នកបរិភោគទាំងអស់អាចទទួលបាននូវផលិតផលចំណីអាហារ និងផលិតផលសាច់ដែលមានគុណភាពនិងអនាម័យល្អនៅក្នុងតំបន់ ហើយហាង ស៊ីភី ហ្រ្វេសហ្សប នេះផងដែរ មានច្រើនផលិតផលចំណីអាហារច្រើនប្រភេទអោយជ្រើសរើស ដូចជា សាច់ជ្រូក សាច់មាន់ ពងមាន់ ប្រហិត និងគ្រឿងទេសច្រើនមុខ។
លោកស្រីបានបន្ថែមទៀតថាលោកស្រីគាំទ្រអោយមានហាងបែបនេះអោយច្រើនបន្តទៀតព្រោះគាត់ចង់ឲ្យប្រជាជនមានសុខភាពល្អ ទទួលបានផលិតផលដែលមានប្រភបច្បាស់លាស់ មានអនាម័យនិងសុវត្ថិភាព។
លោកស្រី ប៉ែន ស៊ុនសេរីវឌ្ឍនា ម្ចាស់ហាង ស៊ីភី ហ្វ្រេសហ្សប នៅខណ្ឌដង្កោបានមានប្រសាសន៍ថា ៖ យើងជឿជាក់លើផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនស៊ី.ភី. ព្រោះគ្រប់ផលិតផលរបស់ក្រុមហ៊ុនមានគុណភាពល្អ និងសុវត្ថិភាពខ្ពស់។ ម្ចាស់អាជីវកម្មទទួលការបណ្តុះបណ្តាលអំពីការគ្រប់គ្រងអាជីវកម្ម និងប្រតិបត្តិការ រួមទាំងចំណេះដឹងបច្ចេកទេស។ ដូច្នេះហើយ យើងជឿជាក់ថា អាជីវកម្មនេះអាចផ្តល់នូវគុណតម្លៃសម្រាប់អ្នកប្រើប្រាស់ និងទទួលបានប្រាក់ចំណេញដល់គ្រួសាររបស់យើង។
ថ្នាក់ដឹកនាំ ស៊ី.ភី. ប្រគល់បាច់ផ្កា ដល់លោកស្រី ប៉ែន ស៊ុនសេរីវឌ្ឍនា ម្ចាស់ហាង ស៊ីភី ហ្រ្វេសហ្សប
អាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប កំពុងស្វែងរកដៃគូសហការ ដើម្បីវិនិយោគលើអាជីវកម្មហ្វ្រេនឆាយនៅក្នុងតំបន់សក្តានុពលជាច្រើន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ ស៊ីភី ហ្វ្រេសហ្សប ក៏មានបុគ្គលិកជំនាញក្នុងការផ្តល់ប្រឹក្សាអំពីអាជីវកម្ម ការបង្រៀន និងការធ្វើផ្នែកទីផ្សារសម្រាប់ការអភិវឌ្ឍន៍អាជីវកម្មនេះផងដែរ។
ថ្នាក់ដឹកនាំ ស៊ី.ភី. ថតរូបជាក្រុមក្នុងពិធីបើកសម្ពោធជាផ្លូវការហាង ស៊ីភី ហ្រេ្វសហ្សប
លក្ខខណ្ឌងាយៗសំរាប់លោកអ្នកដែលចង់បើកសហការជាមួយក្រុមហ៊ុន ទាក់ទងទៅនឹងអាជីវកម្ម ស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop )៖
1.ក្លាយជាម្ចាស់អាជីវកម្មហ្វ្រេនឆាយត្រូវមានគុណសម្បត្តិអ្វីខ្លះ?
លក្ខខណ្ឌងាយៗដើម្បីក្លាយជាម្ចាស់អាជីវកម្ម ស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop )៖
មានអាយុចន្លោះពី 20-55 ឆ្នាំ
កម្រិតវប្បធម៌ថ្នាក់ទី១២
មានសញ្ជាតិខ្មែរ
ត្រូវមានប័ណ្ណប៉ាតង់អាជីវកម្ម
មានលក្ខណះសម្បត្តិគ្រប់គ្រាន់ក្នុងការវិនិយោគ
ស្រឡាញ់ការលក់និងមានសេវាកម្មល្អ
មានសុខភាពល្អអាចដំណើរការអាជីវកម្ម
អាចអនុវត្តយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌក្រុមហ៊ុន
ជាបុគ្គលដែលគ្មានទោសនិងបណ្តឹងរដ្ឋប្បវេណី
2.ហេតុអ្វីបានជាលោកអ្នកត្រូវតែជ្រើសរើសយកអាជីវកម្ម ស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop )?
មូលហេតុដែលលោកអ្នកត្រូវជ្រើសរើសយក ស៊ីភី ហ្រ្វេសហ្សប (CP Fresh Shop ) ៖
ការវិនិយោគខ្នាតតូច
ទទួលបានការផ្គត់ផ្គង់ផលិតផលដែលមានគុណភាពពីរោងចក្រ ស្តង់ដាពិភពលោក
ទទួលបានការត្រួតពិនិត្យគុណភាពផលិតផល និងការធានាពីគុណភាព
ទទួលបានការប្រឹក្សាពីការធ្វើអាជីវកម្ម
ផ្តល់ប្រឹក្សាពីការដំណើរការអាជីវកម្មនិងបច្ចេកទេស
ទទួលបានប្រាក់ចំណូលខ្ពស់លើការវិនិយោគ
លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food) និងការចែកចាយផលិតផល ទាំងការបោះដុំនិងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះប្រកបដោយទំនួលខុសត្រូវខ្ពស់ ចំពោះសង្គមជាតិ និងបរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន។ ក្រុមហ៊ុនស៊ី.ភី. ខេមបូឌា ចំកាត់ បានដំណើរការអាជីវកម្មនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៦ រហូតមកដល់បច្ចុប្បន្ន។
ដូច្នេះដើម្បីក្លាយជាម្ចាស់ហាងផ្ទាល់ដែលមានប្រាក់ចំណូលប្រចាំថ្ងៃ ហ្វ្រេនឆាយ ស៊ីភី ហ្វ្រេសហ្សប (CP Fresh Shop) ជាជម្រើសដ៏ល្អមួយសម្រាប់អតិថិជន ដែលទើបនឹងចាប់ផ្តើមអាជីវកម្មថ្មី អតិថិជនដែលចាប់អារម្មណ៍ចង់បើកអាជីវកម្មជាមួយក្រុមហ៊ុន អាចទំនាក់ទំនងមកកាន់ហ្វេសប៊ុកផេក CP Cambodia Co.,Ltd. ឬ CP Fresh Shop និងទំនាក់ទំនងព័ត៌មានលម្អិតតាមរយៈទូរស័ព្ទលេខ០៩២ ៨៦៣ ៨៧៣ / ០៨៥ ៦១១ ៧៨៩ / ០៨៧ ៧១១៧៨៩ ។
អាហារសុវត្ថិភាព ជឿជាក់លើ ស៊ី.ភី.!
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-28T02:22:13.349Z",
"category": "PR",
"views": 901,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ដំណឹងល្អ! ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីទី១របស់ចិននឹងមកសាងសង់រោងចក្រនៅកម្ពុជា
|
https://business-cambodia.com/articles/byd-factory
|
ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីយីហោ BYD ដែលជាអ្នកផលិតរថយន្ដអគ្គិសនីធំជាងគេលំដាប់ទី១នៅក្នុងប្រទេសចិន គ្រោងនឹងមកសាងសង់រោងចក្ររបស់ខ្លួននៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅមុននេះបន្ដិច។
ថ្លែងនៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចបានមានប្រសាសន៍ដូច្នេះថា «...ព័ត៌មានមក ក្រុមហ៊ុន BYD ក្រុមហ៊ុនឡានអគ្គិសនីរបស់ចិននឹងគ្រោងមកដាក់ទុនដើម្បីរៀបចំផលិតរថយន្ដនៅកម្ពុជា នេះជាការជោគជ័យមួយ។ បងប្អូនដឹងហើយ BYD ធំ។ យើងមានក្រុមហ៊ុន Ford ក្រុមហ៊ុន Toyota ក្រុនហ៊ុន Hyundia។ ហើយថ្ងៃមុនឃើញដាក់ពីរមកទៀតដើម្បីស្នើសុំផលិតនៅស្រុកខ្មែរ»។
សូមរំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្ដលំដាប់ទី១ របស់ជប៉ុន ទើបនឹងបានសម្ដោធដាក់ឲ្យដំណើរការរោងចក្រដំឡើងរថយន្ដដំបូង របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ច រ៉ូយ៉ាល់ ភ្នំពេញ មានតម្លៃប្រមាណជិត ៣៧ លានដុល្លារ។ ហើយវត្ដមានរោងចក្ររបស់ក្រុមហ៊ុន BYD នាពេលខាងមុខ ក៏នឹងជំរុញឲ្យកម្ពុជាមានរោងចក្ររថយន្ដកាន់តែច្រើនថែមទៀតផងដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-27T15:25:02.523Z",
"category": "ព័ត៌មានថ្មីៗ",
"views": 1550,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ខ្លាចការចំណាយលុយ! ជំងឺខ្លាចការចាយលុយ(Chrematophobia) នឹងធ្វើឲ្យអ្នកជួបបញ្ហាធំៗទាំនេះ
|
https://business-cambodia.com/articles/people-have-fear-of-spending-money
|
មានប្រភេទជំងឺម្យ៉ាងដែលភាសាអង់គ្លេសហៅថាChrometophobia ដែលអ្នកកើតជំងឺនេះគឺពួកគាត់ខ្លាចការចាយលុយជាទីបំផុត។ ថ្វីត្បិតតែជំងឺនេះជាជំងឺកម្រពិតមែនប៉ុន្ដែបើអ្នកដែលកើតមានជំងឺក៏មានផលប៉ះពាល់មួយចំនួននៅក្នុងជីវិតរស់នៅរបស់ពួកគាត់។
ចំពោះផលបង្កដែលបណ្ដាលឲ្យមនុស្សមួយចំនួនកើតជំងឺខ្លាចកាយចំណាយលុយគឺចេញពីបទពិសោធន៍មួយចំនួនដូចជាធ្លាប់ខាតបង់លុយច្រើន ហើយមួយវិញទៀតធ្លាប់ជួបបញ្ហាអសន្តិសុខភាពផ្នែកស្បៀងអាហារនិងទីជម្រកដោយសារបញ្ហាខ្វះខាតលុយដូច្នេះហើយទើបពួកគាត់ខ្លាចក្នុងការចំណាយលុយ។
រោគសញ្ញានៃជំងឺខ្លាចការចាយលុយដំបូងមានដូចជា មានអារម្មណ៍ភ័យខ្លាចនៅពេលចំណាយលុយជាពិសេសគឺពិបាកនៅជាមួយមិត្តភក្តិឬក្រុមគ្រួសារនៅពេលឃើញពួកគាត់ចំណាយលុយច្រើនៗក្នុងការទិញរបស់អ្វីមួយ។
ចំពោះផលមិនល្អនៃអ្នកកើតជំងឺខ្លាចការចាយលុយនេះមានដូចជាប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងទំនាក់ទំនងស្នេហាវានឹងប៉ះពាល់ទៅដល់ទំនាក់ទំនងរបស់អ្នក។ ជាក់ស្ដែងបើដៃគូរបស់អ្នកចង់ចំណាយលុយទិញរបស់ដែលជាចំណងឬការដើរលេងកម្សាន្តប៉ុន្ដែអ្នកខ្លាចក្នុងការចំណាយលុយនោះមិនយូរទេទំនាក់ទំនងរបស់អ្នកនឹងត្រូវប្រេះឆាជាមិនខានឡើយ។
លើសពីនេះមានផលអវិជ្ជមានមួយចំនួនទៀតដូចជា បញ្ហាសុខភាពដោយសារតែមិនចំណាយលុយទៅលើការថែទាំសុខភាពជាពិសេសទិញអាហារធូថ្លៃដែលធ្វើឲ្យប៉ះពាល់ទៅដល់សុខភាព។ មិនតែប៉ុណ្ណោះអ្នកនឹងមានមិនទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនដោយសារតែមិនចង់ចំណាយលុយពេលជួបជុំឬចូលរួមក្នុងកម្មវិធីផ្សេងៗនៅក្នុងសង្គម៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-27T09:47:53.472Z",
"category": "ហិរញ្ញវត្ថុ",
"views": 410,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចង់រកស៊ីចូលហ៊ុនគ្នា គួរដឹង! តស់មកស្គាល់មនុស្ស ៥ប្រភេទនេះ អត្រាហានិភ័.យខ្ពស់ មិនគួររកស៊ីជាមួយ
|
https://business-cambodia.com/articles/five-typ-of-person-should-not-inves-withfive-typ-of-person-should-not-inves-with
|
ការរកស៊ីគឺជារឿងមួយដែលល្អ ប៉ុន្តែវានឹងប្រែជាអាក្រក់ ប្រសិនបើអ្នករកស៊ីជាមួយមនុស្សខុស។ បើសិនជាអ្នកមិនទាន់មានជំនាញក្នុងការមើលមនុស្សទេ អ្នកមិនគួរសម្រេចចិត្តយកលុយសន្សំ ឬប្រថុយខ្ចីលុយពីធនាគារមករកស៊ី ឬវិនិយោគជាមួយមនុស្សទាំង ៥ប្រភេទខាងក្រោមនេះនោះទេ ព្រោះវានឹងធ្វើឱ្យដើមទុនរបស់អ្នកស្ថិតនៅក្នុងកម្រិតហានិភ័យខ្ពស់ ប្រឈមនឹងការបាត់បង់ ហើយអាចនឹងរុញអ្នកឱ្យធ្លាក់ក្នុងរណ្ដៅបំណុលវ័ណ្ឌកទៀតផង។
១. មនុស្សគ្មានផែនការអាជីវកម្មច្បាស់លាស់
សូមកុំរកស៊ីជាមួយអ្នកណាម្នាក់ ដោយសារតែអ្នកចូលចិត្តគាត់ ឬប្រើអារម្មណ៍មួយឆាវៗមករកស៊ីឱ្យសោះ ប៉ុន្តែអ្នកត្រូវរកស៊ីជាមួយមនុស្សដែលមានផែនការរកស៊ីច្បាស់លាស់ទើបជាជម្រើសល្អ។ ការរកស៊ីសម័យបច្ចុប្បន្ន មានការប្រកួតប្រជែងខ្ពស់ណាស់ ប្រសិនបើរកស៊ីដោយមិនបានគិតវិភាគស៊ីជម្រៅ គ្មានផែនការសម្រាប់ធ្វើ គ្មានផែនការបង្ការហានិភ័យ គ្មានយុទ្ធសាស្ត្រលក់ យុទ្ធសាស្ត្រគ្រប់គ្រង យុទ្ធសាស្ត្រធ្វើទីផ្សារទេ កុំទាន់ប្រថុយរកស៊ីជាមួយបុគ្គលម្នាក់នោះឱ្យសោះ។ ប្រសិនបើរកស៊ីតាមអារម្មណ៍ ដើមទុនអ្នកងាយនឹងបាត់បង់ ហើយមិត្តភាពអាចនឹងប្រែជាសត្រូវនឹងគ្នា មើលមុខលែងចំក៏ថាបាន។
២. មនុស្សគ្មានជំនាញ និងគ្មានបេះដូងជាមួយអាជីវកម្ម
កុំរកស៊ីជាមួយមនុស្សដែលគ្មានជំនាញច្បាស់លាស់លើអាជីវកម្មដែលគ្រោងនឹងធ្វើនោះ ព្រោះមនុស្សដែលគ្មានជំនាញរកស៊ី ពិបាករកស៊ីឱ្យចំណេញណាស់។ មួយវិញទៀត មនុស្សដែលមានតែទ្រឹស្ដីលើជំនួញនោះ ក៏មិនទាន់គួរឱ្យទុកចិត្តនោះដែរ ព្រោះចំណេះខុសពីជំនាញ ហើយជំនាញច្បាស់ វាកើតចេញពីបទពិសោធន៍ធ្លាប់អនុវត្តច្រើនផងដែរ។ មួយវិញទៀត ប្រសិនបើបុគ្គលម្នាក់នោះមានជំនាញដែរ តែគាត់គ្មានបេះដូងជាមួយអាជីវកម្មនោះ ក៏អាចនឹងងាយឱ្យគាត់បោះបង់ ហើយចុងក្រោយបរាជ័យផងដែរ។
៣. មនុស្សកំពុងមានបញ្ហាហិរញ្ញវត្ថុ
រកស៊ីជាមួយមនុស្សមានបញ្ហាហិរញ្ញវត្ថុ គឺមានហានិភ័យខ្ពស់ ប្រៀបដូចជាអ្នកជិះទូកដល់ពាក់កណ្ដាលទន្លេ ហើយគេសុំពុះទូកជាពីរ ដើម្បីជិះត្រឡប់បកមកច្រាំងវិញអ៊ីចឹងដែរ គឺប្រឈមនឹងលិចទូកស្លា.ប់ទាំងអស់គ្នា។ និយាយឱ្យងាយយល់ ពេលរកស៊ីជាមួយគ្នាបានមួយរយៈពេលខ្លី គេអាចនឹងសុំដកទុនឈប់រកស៊ី ព្រោះបញ្ហានេះ បញ្ហានោះ ចុងក្រោយបន្ទុកទាំងអស់នឹងធ្លាក់មកលើអ្នកវិញ នាំបញ្ហារាប់រយជំពូកឱ្យអ្នកត្រូវដោះស្រាយ។
៤. មនុស្សគ្មានភាពស្មោះត្រង់
មនុស្សមានជំនាញ មានបទពិសោធន៍ មានដើមទុនច្រើនយ៉ាងណាក៏ដោយ បើសិនមនុស្សម្នាក់នោះចូលចិត្តខ្សែលើ ចូលចិត្តកេងចំណេង ឬជាមនុស្សក្រឡេចក្រឡុចគ្មានភាពស្មោះត្រង់ទេ អ្នកមិនគួរប្រថុយរកស៊ីជាមួយនោះទេ ព្រោះចុងក្រោយ អ្នកអាចនឹងក្លាយជាចំណីដែលគេធ្វើស៊ីក៏ថាបាន។
៥. មនុស្សគិតនិងធ្វើអ្វីងាយៗពេក
មនុស្សដែលចូលចិត្តគិតអ្វីវិជ្ជមានជ្រុល រកស៊ីគិតតែផលចំណេញ មើលរំលងចំពោះបញ្ហានានាអាចកើតឡើង រកស៊ីដោយគ្មានកុងត្រា កិច្ចសន្យា និងបំពេញផ្លូវច្បាប់ឱ្យច្បាស់លាស់ទេ គឺអាចនឹងធ្វើឱ្យបញ្ហាកើតឡើងបានគ្រប់ពេល។ រកស៊ីច្បាស់យ៉ាងណា ពូកែយ៉ាងណា កុំភ្លេចផ្ដោតលើការត្រៀមខ្លួនដោះស្រាយបញ្ហាផង និងត្រូវបំពេញផ្លូវច្បាប់ជាមួយគ្នាឱ្យច្បាស់លាស់ ទើបអាចជួយឱ្យការរកស៊ីជាមួយគ្នាបានយូរអង្វែង ជៀសផុតពីការឈ្លោះប្រកែកបែកបាក់គ្នានាពេលអនាគត។
ជារួមមានប្រភេទមនុស្សជាច្រើនទៀត ដែលអ្នកគួរប្រយ័ត្ន ប្រសិនបើអ្នកចង់រកស៊ីជាមួយ ព្រោះប្រសិនបើអ្នករើសមនុស្សរកស៊ីជាមួយខុសហើយ សូមឈប់រំពឹងថាការរកស៊ីជោគជ័យទៅ ព្រោះរើសមនុស្សខុសតាំងពីដំបូងហើយ អ្នកប្រឈមនឹងការដោះស្រាយរាប់រយជំពូក រហូតដល់អាជីវកម្មបែកបាក់ ក្ស័យធន ប្រសិនបើអ្នកមិនទាន់ជាមនុស្សរឹងមាំទេនោះ។ ជាទស្សនៈ ឬបទពិសោធន៍អ្នកវិញ តើអ្នកគិតថាមនុស្សប្រភេទណាខ្លះដែលអ្នកមិនគួររកស៊ីជាមួយ?
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-27T09:25:41.849Z",
"category": "កំពូលអ្នកលក់",
"views": 567,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រដ្ឋាភិបាលកូរ៉េ គ្រោងផ្តល់ប្រាក់ឧបត្ថ.ម្ភ ដល់បុរស-នារីដែលនៅលីវ ប្រសិនពួកគេ ចាប់ដៃគូគ្នារៀបការ
|
https://business-cambodia.com/articles/korea-gov-offered-to-singles-date
|
យោងតាមការចុះផ្សាយរបស់កាសែត The Korea Herald ចុះផ្សាយថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤បានឱ្យដឹងថាស្រុក Saha-gu នៃទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងរៀបចំកម្មវិធីផ្គូរផ្គងដៃគូរៀបការក្នុងអំឡុងខែតុលានេះ សម្រាប់បុរស-នារីជនជាតិកូរ៉េដែលនៅលីវ ក្រោមការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាល ដើម្បីចួលរួមជម្នះវិបត្តិប្រជាសាស្រ្តចំពេលមានអត្រាកំណើតទាបក្នុងប្រទេស។
គម្រោងផ្តល់ប្រាក់ឧបត្ថម្ភនេះដែរនឹងសាកល្បងជ្រើសរើសអ្នកនៅលីវដែលមានកើតនៅចន្លោះឆ្នាំ ១៩៨១ និង ២០០១ ដែលរស់នៅក្នុងស្រុក Saha-gu ដោយបេក្ខជននឹងត្រូវបានវាយតម្លៃដោយការិយាល័យស្រុកនិងឆ្លងកាត់ការសម្ភាសន៍។
ក្នុងនោះប្រសិនបើបុរស-នារីដែលចូលរួមក្នុងកម្មវិធីផ្គូរផ្គងនេះដោយជោគជ័យ មនុស្សម្នាក់ៗនឹងទទួលបានប្រាក់គាំទ្រចំនួន ៥00,000 វ៉ុន ដូច្នេះសម្រាប់គូស្នេហ៍១គូគឺស្មើ១លានវ៉ុន សម្រាប់ការចំណាយលើការណាត់ជួប។
បន្ថែមពីនោះប្រសិនបើដៃគូស្នេហ៍នោះរៀបការ ពួកគេនឹងទទួលបានស្រោមសំបុត្រចំនួន ២០លានវ៉ុនពីរដ្ឋាភិបាល ជាពិសេសក្នុងករណីពួកគេទិញ ឬជួលផ្ទះ ប្តីប្រពន្ធនោះនឹងបន្តទទួលបានការគាំទ្រប្រាក់ ៣០លានវ៉ុន ឬ ៨00,000 វ៉ុនសម្រាប់ការជួលប្រចាំខែ ក្នុងរយៈពេល៥ឆ្នាំ។ យ៉ាងណាមិញចំពោះប្រាក់មូលនិធិសរុប សម្រាប់កម្មវិធីផ្គូផ្គងដៃគូរៀបការនេះ រដ្ឋាភិបាលរំពឹងថានឹងជោគជ័យហើយចំណាយថវិកាចាប់ពី ៥៣ លានវ៉ុនដល់ ៧១ លានវ៉ុន។
ទន្ទឹមនឹងនេះប្រមុខស្រុក Saha-gu លោក Lee Gap-jun បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាល ពីថ្ងៃពុធថា "គម្រោងនេះត្រូវបានរចនាឡើងដើម្បីជម្នះវិបត្តិប្រជាសាស្រ្តចំពេលមានអត្រាកំណើតទាបរបស់ប្រទេសកូរ៉េខាងត្បូង ដោយបង្កើតសហគមន៍មូលដ្ឋានពហុវប្បធម៌នាពេលអនាគត" ៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-27T09:09:59.993Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 316,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មន្ទីរពេទ្យ អុីនធ័រឃែរ និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ចុះអនុស្សរណៈលើកិច្ចសហការផ្ដល់សេវាសុខភាព
|
https://business-cambodia.com/articles/intercare-hospital-and-mengly-j-quach-education
|
មន្ទីរពេទ្យ អុីនធ័រឃែរ(Intercare Hospital) និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (Mengly J. Quach Education PLC.) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងគោលបំណងសហការគ្នាលើការផ្តល់សេវាសុខភាពជូនដល់សិស្សានុសិស្ស និងបុគ្គលិករបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងនៅមន្ទីរពេទ្យ អុីនធ័រឃែរ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកស្រី វេជ្ជបណ្ឌិត Carolyne Pung សហស្ថាបនិក និងជានាយិកាប្រតិបត្តិ នៃមន្ទីរពេទ្យ អុីនធ័រឃែរ និងអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថាប័នទាំងពីរ សិស្សានុសិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ក៏ដូចជាភ្ញៀវកិត្តិយស និងអ្នកព័ត៌មានជាតិ-អន្តរជាតិជាច្រើនរូប។
អនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ ក្នុងការផ្ដល់សេវាកម្មថែទាំសុខភាពជូនសិស្សានុសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក រួមមានដូចជា៖ ការពិនិត្យសុខភាពមុនចូលបម្រើការងារ ការពិនិត្យសុខភាពទូទៅ ការពិនិត្យសុខភាពប្រចាំឆ្នាំ ការចាក់វ៉ាក់សាំងជំងឺផ្សេងៗ ការព្យាបាលជំងឺ និងកម្មវិធីយល់ដឹងអំពីការថែទាំសុខភាពជាដើម។
ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នានេះដែរ លោកស្រី វេជ្ជបណ្ឌិត Carolyne Pung សហស្ថាបនិក និងជានាយិកាប្រតិបត្តិ នៃមន្ទីរពេទ្យ អុីនធ័រឃែ បានបង្ហាញថ្លែងថា៖ «ភាពជាដៃគូជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដើម្បីផ្ដល់ជូនសេវាសុខភាព ការបង្ការជំងឺ ឬការព្យាបាលតាមបែបវេជ្ជសាស្រ្តដ៏លំដាប់ជូនដល់សិស្សានុសិស្ស បុគ្គលិក ក៏ដូចជាក្រុមគ្រួសាររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
លោកស្រី វេជ្ជបណ្ឌិត បន្តថា៖ «កិច្ចសហការគ្នានេះ នឹងជួយលើកកម្ពស់ការអប់រំលើផ្នែកសុខភាពជូនដល់សិស្សានុសិស្ស និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដើម្បីអាចឱ្យពួកគេបានយល់ដឹងអំពីរបៀបថែទាំសុខភាពក្នុងការរស់នៅប្រចាំថ្ងៃផងដែរ»។ មិនតែប៉ុណ្ណោះកិច្ចសហការនេះ ក៏នឹងជួយជំរុញដល់ការពង្រឹងភាពស៊ាំរាងកាយ និងសុខភាពផ្លូវចិត្ត ដែលជាផ្នែកមួយក្នុងការបង្កើនគុណភាពសុខភាព។ ជាពិសេស ភាពជាដៃគូសហការជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នេះ បង្កប់នូវស្មារតីដ៏ស៊ីសង្វាក់គ្នា និងមានតម្លៃ ដែលជួយជំរុញឱ្យដៃគូទាំងពីរដើរឆ្ពោះទៅកាន់អនាគតពោរពេញដោយសុខុមាលភាព និងការអប់រំមានទំនាក់ទំនងគ្នាយ៉ាងសុខុដុមរមនា។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានសម្តែងការអបអរសាទរចំពោះភាពជាដៃគូថ្មីនេះ ដោយអ្នកឧកញ៉ា មានប្រសាសន៍ថា៖ «ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក តែងតែស្វែងរកឱកាសថ្មីៗ ក្នុងការផ្ដល់ការលើកកម្ពស់ការអប់រំ និងសុខុមាលភាពដល់បុគ្គលិក គ្រូបង្រៀន និងសិស្សានុសិស្សរបស់យើង ក៏ដូចជាសហគមន៍ទាំងមូល»។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី កត់សម្គាល់ថា៖ «ស្របពេលដែលសាលារៀនរបស់យើងកំពុងមានការកើនឡើងជាបន្តបន្ទាប់ ដូច្នេះគោលដៅរបស់យើងគឺត្រូវធានាដល់សុខុមាលភាពរបស់បុគ្គលិ គ្រូបង្រៀន និងសិស្សានុសិស្សរបស់យើងជាចាំបាច់។ ប្រការនេះ ទើបបានជាយើងត្រូវស្វះស្វែងរកដៃគូសហការជាមួយមន្ទីរពេទ្យ ធ្វើយ៉ាងណា អាចឱ្យបុគ្គលិក គ្រូបង្រៀន និងសិស្សានុសិស្សរបស់យើង អាចទទួលបានការអប់រំសុខភាព ឬការព្យាបាល ប្រកបដោយស្តង់ដា និងការយកចិត្តទុកដាក់ ដែលជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការលើកកម្ពស់ការអប់រំនៅកម្ពុជា។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហាញសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសពីភាពជាដៃគូថ្មីរបស់យើង ជាមួយមន្ទីរពេទ្យ អុីនធ័រឃែរ ដែលនឹងផ្តល់ជូននូវសេវាថែទាំសុខភាពដ៏មានគុណភាពខ្ពស់ ចាំបាច់សម្រាប់សុខុមាលភាពរបស់បុគ្គលិក គ្រូបង្រៀន និងសិស្សានុសិស្សរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ទាំងអស់»។
គួរជម្រាបថា ទន្ទឹមនឹងកំណើននៃចំនួនសាខារបស់សាលារៀន បុគ្គលិក សិស្សានុសិស្ស ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នឹងបន្តបំពេញបេសកកម្មរបស់ខ្លួន ព្រមទាំងសហការគ្នាជាមួយ មន្ទីរពេទ្យតាមរយៈការបណ្តុះបណ្តាល និងការរៀបចំសិក្ខាសាលានានា ដើម្បីពង្រីកការយល់ដឹងអំពីសារៈសំខាន់នៃសុខភាព និងសុវត្ថិភាពនៅក្នុងសហគមន៍៕
សម្រាប់ព័ត៌មានលម្អិតអំពីកិច្ចសហការ និងកម្មវិធីថែទាំសុខភាពនាពេលខាងមុខ សូមទាក់ទងតាមរយៈ៖
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (Mengly J. Quach Education PLC.) អ៊ីមែល(Email)៖ info@mjqeducation.edu.kh លេខទូរសព្ទ៖ +855 011 388 868
មន្ទីរពេទ្យ អុីនធ័រឃែរ(Intercare Hospital) អ៊ីម៉ែល(Email)៖ info@intercarehospital.com លេខទូរសព្ទ៖ +855 23 996 900
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-27T08:37:23.314Z",
"category": "PR",
"views": 325,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ឯ. ម៉ៅ ធនិន រំពឹងចំណូលពលរដ្ឋកើនឡើង ក្រោយគម្រោង២នេះ សាងសង់រួចរាល់
|
https://business-cambodia.com/articles/kampot-tourism
|
កាលពីថ្មីៗនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកបញ្ជាក់ថា ខេត្តកំពតគឺជាខេត្តប៉ូលទេសចរណ៍ដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ហើយក៏ជាខេត្តមួយក្នុងចំណោមខេត្តទាំងបួនដែលជាប់នឹងឆ្នេរសមុទ្រកម្ពុជា ដូច្នេះអាជ្ញាធរខេត្តនឹងជ្រើសយកការអភិវឌ្ឍន៍វិស័យទេសចរណ៍ជាចំបង។
ដូច្នេះហើយ ក្រោយពីទទួលបានការគាំទ្រ និងមានការកើនឡើងចំនួនភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្ត បន្ទាប់ពីមានការស្ថាបនាឱ្យមានឆ្នេរខ្សាច់កម្សាន្ត ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ហើយដើម្បីកែលម្អ ក៏ដូចជាបន្ថែមសោភ័ណភាពក្នុងក្រុងកំពត ពិសេសបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនបន្ថែមទៀតនោះ អាជ្ញាធរខេត្តបាននិងកំពុងរៀបចំបុកគ្រឹះសាងសង់នាឡិកាកម្ពស់ប្រមាណ ៣៥ម៉េត្រ មុខនាឡិកាមានទំហំមុខកាត់អង្កត់ផ្ចិតប្រមាណ ៩,៧ម៉ែត្រ ហើយនាឡិកានេះត្រូវបានសាងសង់តាមរចនាបទខ្មែរសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅតាមដងព្រែកកំពង់បាយ មុខសាលាខេត្តឈៀងខាងត្បូង ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ដោយនាឡិកានេះគ្រោងសាងសង់ឱ្យបានរួចរាល់មុនពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤-២០២៥ខាងមុខ ក្នុងចន្លោះខែតុលា-វិច្ឆិកា ឆ្នាំ២០២៤។
ស្របពេលជាមួយនឹងការសាងសង់នាឡិកានេះដែរ អាជ្ញាធរខេត្តកំពតក៏កំពុងរៀបចំស្ថាបនាឆ្នេរខ្សាច់សមុទ្រមួយបន្ថែមទៀត ដែលមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីកំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងស្រុកទឹកឈូ ដើម្បីឱ្យខេត្តមួយនេះមានឆ្នេរសមុទ្រឱ្យភ្ញៀវទេសចរមកលេងកម្សាន្តដូចខេត្ត៣ផ្សេងទៀត។
ចំណុចគួរឱ្យកត់សម្គាល់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតរំពឹងថា ក្រោយពីសាងសង់នាឡិកា និងស្ថាបនាឆ្នេរខ្សាច់កម្សាន្តក្នុងខេត្តរួចហើយ កំណើនសេដ្ឋកិច្ចក្នុងខេត្ត ពិសេសចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើងតាមរយៈវិស័យទេសចរណ៍៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-27T08:22:50.372Z",
"category": "អចលនទ្រព្យ",
"views": 915,
"author": {
"first_name": "Nim",
"last_name": " Pranun ",
"email": "nimphanun.bc@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អបអរសាទរ! ឧកញ៉ា ២ រូបទៀតត្រូវបានត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា»
|
https://business-cambodia.com/articles/two-neak-okha
|
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថ្មីៗនេះបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ «អ្នកឧកញ៉ា» ទៅកាន់ឧកញ៉ាចំនួន ២ រូបទៀត។ ដោយការគោរមងារអ្នកឧកញ៉ានេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមការដកស្រង់ពីសមាគមន៍ឧកញ៉ាកម្ពុជា ឧកញ៉ាដែលទទួលបានគោរមងារថ្មីនេះរួមមាន៖
១. ឧកញ៉ា សុខ សំណាង សមាជិកនៃសមាគមឧកញ៉ាកម្ពុជាត្រូវបានត្រាស់បង្គាប់ផ្ដល់គោរមងារជាអ្នកឧកញ៉ា តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
២. ឧកញ៉ា អុឹងស៊ីតាត វីរៈ សមាជិក នៃសមាគមឧកញ៉ាកម្ពុជាត្រូវបានត្រាស់បង្គាប់ផ្ដល់គោរមងារជាអ្នកឧកញ៉ា តារយៈព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ដូចគ្នា៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-27T08:07:21.826Z",
"category": "ព័ត៌មានថ្មីៗ",
"views": 11997,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
តារាលំដាប់ប្រទេសកូរ៉េ កញ្ញា IU និយាយបែបនេះ ក្រោយក្លាយជា BA ធនាគារអ៊ូរី នៅកម្ពុជាជាផ្លូវការ
|
https://business-cambodia.com/articles/iu-korea-star-and-woori-bank-cambodia-
|
តារាចម្រៀងទោលលំដាប់ប្រទេសកូរ៉េខាងត្បូង កញ្ញា IU បានក្លាយជាទូតសុច្ឆន្ទៈរបស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ជាផ្លូវការកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីនាំយកភាពលេចធ្លោ ភាពទាក់ទាញក៏ដូចជាបទពិសោធន៏ហិរញ្ញវត្ថុផ្ទាល់របស់កញ្ញាមកកាន់ប្រជាជនកម្ពុជា។
យ៉ាងណាមិញក្រោយក្លាយជាទូតសុច្ឆន្ទៈជាផ្លូវការរបស់ធនាគារដ៏ធំនៅកម្ពុជា តាមរយៈវីដេអូផ្សាយដោយធនាគារ អ៊ូរី កញ្ញា IU បានលើកឡើងថា “ជម្រាបសួរ សួស្តីអ្នកទាំងអស់គ្នា! នាងខ្ញុំគឺ IU ជាតារាចម្រៀងនិងជាទូតសុច្ឆន្ទៈរបស់ធនាគារ អ៊ូរី ខេមបូឌា ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយណាស់ដែលបានណែនាំ ធនាគារ អ៊ូរី ខេមបូឌា ទៅកាន់អ្នកទាំងអស់គ្នា ខ្ញុំនឹងចែករំលែកនូវបទពិសោធន៍ហិរញ្ញវត្ថុ ឌីជីថលរបស់ខ្ញុំ ជាមួយអ្នកទាំងអស់គ្នា តាមរយៈធនាគារ អ៊ូរី។
ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុថ្មីមួយដ៏ប្រសើរ ជាមួយនាងខ្ញុំតាមរយៈធនាគារ អ៊ូរី អ្នកនឹងអាចជម្នះរាល់ការលំបាកនានាបានយ៉ាងរលូន ប្រសិនបើយើង រួមសហការជាមួយគ្នា ខ្ញុំ IU នឹងចូលរួមជាមួយធនាគារ អ៊ូរី ដើម្បីពង្រីកវិសាលភាពរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជា ជម្នះរាល់បញ្ហានានារបស់អ្នកជាមួយធនាគារ អ៊ូរី ស៊ូ ស៊ូ!”។
គួរជម្រាបផងដែរថាកញ្ញា IU មានឈ្មោះពេញថា Lee Ji-eun កើតនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៩៣ លើទឹកដីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បច្ចុប្បន្នកញ្ញាជាតារាចម្រៀងទោល និងជាតារាសម្តែងមួយរូបនៅប្រទេសកូរ៉េខាងត្បូង ហើយគិតត្រឹមប៉ុន្មានឆ្នាំចុងក្រោយនេះ កញ្ញា IU បានជាប់ក្នុងបញ្ជីតារាដែលរកចំណូលបានច្រើនជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈប្រាក់ចំណូលបានរាប់លានដុល្លារឯណោះក្នុងមួយឆ្នាំៗ៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-27T07:34:31.829Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 589,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រួសរាន់ទៅបង់! ថ្ងៃស្អែកនេះ ការលើកលែងទណ្ឌកម្មរដ្ឋបាលអចនទ្រព្យនឹងត្រូវផុតកំណត់ហើយ
|
https://business-cambodia.com/articles/3-day-more
|
ថ្ងៃស្អែកនេះ ការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) សម្រាប់ពន្ធលើអចលនទ្រព្យនឹងត្រូវផុតកំណត់ហើយ។ ដូចនេះ ម្ចាស់អចលនទ្រព្យដែលខកខានមិនបានប្រកាសនិងបង់ប្រាក់ពន្ធនាឆ្នាំ កន្លងមក(មុនឆ្នាំ២០២៤) សូមរួចរាន់ប្រកាសនិងបង់ប្រាក់ពន្ធសម្រាប់ឆ្នាំដែលខកខាននេះឱ្យបានទាន់ពេលវេលា ដើម្បីទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់)។
ចំពោះអចលនទ្រព្យដែលមិនធ្លាប់ចុះបញ្ជី សូមម្ចាស់អចលនទ្រព្យ រួសរាន់មកចុះបញ្ជីអចលនទ្រព្យ របស់ខ្លួននៅអគ្គនាយកដ្ឋានពន្ធដារ ឬ សាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ដោយត្រូវបំពេញទម្រង់ចុះបញ្ជីដែលរដ្ឋបាលសារពើពន្ធបានកំណត់ (FORM PT 01) និង ភ្ជាប់មកជាមួយនូវឯកសារថតចម្លង ដូចជា៖
អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស
សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ (ប្រសិនបើមាន)
បណ្ណសម្គាល់កម្មសិទ្ធិឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ
រូបថត និងទីតាំងអចលនទ្រព្យ (និយាមកា៖ ដែលមានរយៈទទឹង និងរយៈបណ្តោយ)
វិក្កយបត្រអគ្គិសនី ឬវិក្កយបត្រទឹក (ប្រសិនបើមាន)
ឯកសារពាក់ព័ន្ធផ្សេងទៀតរួមមាន លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសាងសង់ លិខិតបញ្ជាក់ ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការប្រែប្រួល)។
គួរបញ្ជាក់ផងដែរថា សម្រាប់ អចលនទ្រព្យដែលបានចុះបញ្ជីរួចហើយ ត្រូវទទួលបានលេខអត្តសញ្ញាណកម្មសម្គាល់អចលនទ្រព្យ សម្រាប់ប្រើប្រាស់លើឯកសារទាក់ទិន នឹងអចលនទ្រព្យនោះ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-27T07:30:00.588Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 3425,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ប្រសើរណាស់! ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់ទី១២ ជាគោលដៅទេសចរណ៍ល្អបំផុត លើលោក
|
https://business-cambodia.com/articles/angkor-wat-ranked-as-the-12th-best-tourist-destination
|
ជារឿងដ៏គួរឲ្យរំភើបមួយ ប្រាសាទអង្គរវត្ត ទឹកដីវិសុទ្ធស្ថិតនៅខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា បានជាប់ចំណាត់ថ្នាក់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុត លំដាប់ទី១២ លើពិភពលោក។ នេះបើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ TripAdvisor's Traveler Choice Awards គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងនោះ ក្រុមហ៊ុនមគ្គុទេសទេសចរណ៍មួយទៀតឈ្មោះ Touropia Travel Guides ធ្លាប់បានលើកឡើងកាលពីដើមឆ្នាំ២០២៤ យ៉ាងដូច្នេះថា៖ «ពេលនិយាយពីទីតាំងបុរាណវិទ្យា អ្នកទេសចរមិនចង់ខកខានការទស្សនាអង្គរវត្ត ដែលស្ថិតនៅប៉ែកខាងជើង នៃប្រទេសកម្ពុជាឡើយ។ ទីនោះពោរពេញទៅដោយវប្បធម៌យ៉ាងអស្ចារ្យបំផុតលើពិភពលោក។ អច្ឆរិយវត្ថុទាំងនោះរួមមាន ប្រាសាទអង្គរវត្តដ៏ធំស្គឹមស្កៃ ប្រាសាទបាយ័ន ដែលមានថ្មធំៗតម្រៀបគ្នាចេញជាព្រហ្មមុខ៤ និងប្រាសាទតាព្រហ្ម ដែលជាប្រាសាទពុទ្ធសាសនាដែលហ៊ុមព័ទ្ធទៅដោយដើមឈើធំៗ និងខ្ពស់ៗ»។
មិនតែប៉ុណ្ណោះ ក្រោយការស្តង់មតិពីអ្នកទេសចរនៅលើពិភពលោក ដោយវែបសាយអន្តរជាតិមួយឈ្មោះ «Rough Guides» ដែលជាទីភ្នាក់ងារទេសចរណ៍ និងជាក្រុមហ៊ុនបោះពុម្ពផ្សាយសៀវភៅមគ្គទេសក៍ដ៏ល្បីល្បាញ អំពីប្រទេសដែលរួសរាយរាក់ទាក់ជាងគេបំផុតនៅលើពិភពលោក «The World’s Friendliest Countries» បានបង្ហាញថា កម្ពុជាជាប់ចំណាត់លេខ១ ដែលមានអ្នកបោះឆ្នោតគាំទ្រច្រើនជាងគេ នៅក្នុងប្រព័ន្ធអ៊ីនធើណេតថា ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត នៅលើពិភពលោកផងដែរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-27T07:25:57.678Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 267,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ប្រាក់ខែក្នុងតំបន់! មកដឹងពីប្រាក់ខែជាមធ្យម របស់ប្រជាជននៃប្រទេសទាំង១១នៅអាស៊ានរួមទាំងកម្ពុជា
|
https://business-cambodia.com/articles/average-salay-of-asian-countries
|
ប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ានគឺជាប្រទេសដែលកំពុងអភិវឌ្ឍនដូច្នេះប្រាក់ខែជាមធ្យមរបស់ប្រជាជននៅក្នុងប្រទេសនៅអាស៊ានមិនសូវច្រើនប៉ុន្មានទេ។ ជុំវិញប្រាក់ខែនៃប្រទេសក្នុងតំបន់អាស៊ាននេះដែរ ខាងក្រោមនេះគឺប្រាក់ខែជាមធ្យមរបស់ប្រជាជននៃប្រទេសអាស៊ានទាំង១១បើយោងតាមWage Centre ដែលបានចុះផ្សាយដោយ Seasia Stats កាលពីឆ្នាំ២០២៣កន្លងទៅ។
១. ប្រទេសសិង្ហបុរី ៤,៩៨៥ដុល្លារ
២. ប្រទេសព្រុយនេ ៣,៥៩០ដុល្លារ
៣. ប្រទេសឥណ្ឌូនេស៊ី ៦០០ដុល្លារ
៤. ប្រទេសម៉ាឡេស៊ី ៥៦៥ដុល្លារ
៥. ប្រទេសហ្វីលីពីន ៥៤៥ដុល្លារ
៦. ប្រទេសថៃ ៤៥០ដុល្លារ
៧. ប្រទេសកម្ពុជា ៣០០ដុល្លារ
៨. ប្រទេសវៀតណាម ២៩០ដុល្លារ
៩. ប្រទេសទីម័រខាងកើត ១៧៥ដុល្លារ
១០. ប្រទេសមីយ៉ាន់ម៉ា ១៣៥ដុល្លារ
១១. ប្រទេសឡាវ ១៣០ដុល្លារ
បើយោងតាមការចុះផ្សាយរបស់ Seasia Stats បានឲ្យដឹងថាWage Centre ទទួលបានទិន្នន័យប្រាក់ខែរជាមធ្យមរបស់ប្រជាជនក្នុងប្រទេសនៃតំបន់អាស៊ានពីទិន្នន័យផ្លូវការនៃរដ្ឋាភិបាលនិងពីស្ថាប័ននៃប្រទេសក្នុងតំបន់ដើម្បីប៉ានប្រមាណពីប្រាក់ខែមធ្យម៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-27T07:04:47.438Z",
"category": "ហិរញ្ញវត្ថុ",
"views": 2535,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
បិទហើយ! ក្រុមហ៊ុន Heineken ប្រកាសបិទរោងចក្រនៅវៀតណាមក្រោយការលក់ធ្លាក់ចុះ
|
https://business-cambodia.com/articles/factory-heineken
|
ក្រុមហ៊ុន Heineken បានប្រកាសបិទរោងចក្រស្រាបៀររបស់ខ្លួននៅក្នុងខេត្ត Quang Nam នៅប្រទេសវៀតណាម ដោយសារតែការធ្លាក់ចុះមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam plus ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា រោងចក្រនេះបានបើកដំណើរការតាំងពីឆ្នាំ២០០៧ មកម្លេះនៅប្រទេសវៀតណាមហើយរោងចក្រនេះជារោងចក្រដែលតូចបំផុតក្នុងចំណោមរោងចក្រដែលផលិតស្រា Heineken ទាំង៦នៅក្នុងប្រទេសវៀតណាម។
ប៉ុន្តែ បើទោះបីជាប្រឹងរកស៊ីយូរយ៉ាងណាក៏ដោយប៉ុន្តែពេលនេះរោងចក្រ Heineken បានប្រកាសបិទរោងចក្រនៅវៀតណាមហើយបន្ទាប់ពីប្រឈមមុខនឹងការធ្លាក់ចុះខ្លាំងហើយពេលនេះរោងចក្រមួយនេះ កំពុងតែស្វែងរកក្រុមហ៊ុនផ្សេងៗដែលមានគោលបំណងចង់ទិញយកបន្ត ពីព្រោះក្រុមហ៊ុនគឺគ្មានបំណងក្នុងបន្តដំណើរការនៅប្រទេសវៀតណាមទៀតឡើយ។
លើសពីនេះទៅទៀត បើទោះបីជាបិទរោងចក្រនៅក្នុងខេត្ត Quang Nam ក៏ដោយក៏ក្រុមហ៊ុនមិនបានឱ្យបុគ្គលិកបាត់បង់ការងារធ្វើដែរ ពោលគឺក្រុមហ៊ុននឹងផ្ទេរបុគ្គលិកទាំងអស់ទៅរោងចក្រផ្សេងៗដែលស្ថិតក្នុងប្រទេសវៀតណាម។
គួរបញ្ជាក់ថា ក្រុមហ៊ុន Heineken បានរកប្រាក់ចំណូលបានជាង ១.១ ពាន់លានដុល្លារក្នុងការវិនិយោគនៅក្នុងប្រទេសវៀតណាម ហើយរោងចក្រនេះបានផ្តល់ឱកាសការងារដោយផ្ទាល់ដល់មនុស្សជាង ៣ពាន់នាក់ ដែលរួមចំណែក ១.០៤ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-27T05:38:24.401Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 1877,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ហ្វេនឮហើយរំភើប! ស្ងាត់ៗហ្វត ត្រៀមផលិតរថយន្តអគ្គិសនីប្រភេទ SUV ដំបូងរបស់ខ្លួនហើយ
|
https://business-cambodia.com/articles/ford-explorer-ev-future-car-
|
សម្រាប់ប្រិយមិត្តដែលស្រលាញ់ចូលចិត្តរថយន្តប្រភេទ SUV យីហោអាមេរិក ជាពិសេសបងប្អូនដែលជាហ្វេនរបស់រថយន្តហ្វត ហើយចង់ស្វែងរករថយន្តម៉ូដែលណាអាចជួយសន្សំសំចៃខ្ពស់ និងជួយថែរក្សាបរិស្ថានបាន ត្រូវប៉ាន់តែម្តង ខណៈពេលនេះ Ford គ្រោងបញ្ចេញនៅរថយន្ត Ford Explorer EV របស់ខ្លួនជាលើកដំបូង ដោយសាកភ្លើងល្បឿនចាយពេលមិនដល់កន្លះម៉ោងទេ។
យោងតាមការចុះផ្សាយលើគេហទំព័រ Ford Media កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា ក្រុមហ៊ុន Ford បានបង្ហាញនូវរថយន្ត Explorer អគ្គិសនីថ្មី រឹងមាំ ដែលរួមបញ្ចូលគ្នានូវវិស្វកម្មអាល្លឺម៉ង់ ជាមួយនឹងរចនាបថអាមេរិកដ៏ទាក់ទាញ។ ជាមួយគ្នានេះដែរមូលហេតុដែលក្រុមហ៊ុន Ford ផ្តោតខ្លាំងទៅលើការផលិតរថយន្តអគ្គិសនី SUV នេះគឺដើម្បីចង់ឱ្យអតិថិជនដែលមានជីវភាពមធ្យមក៏អាចប្រើប្រាស់រថយន្តអគ្គិសនីដែលមានតម្លៃសមរម្យបាន។
បើនិយាយពីចំណុចពិសេសវិញរថយន្ត Ford Explorer EV សាកថ្មមួយពេញ អាចរត់បានចម្ងាយ រហូតដល់ទៅជាង ៦00 គីឡូម៉ែត្រ (៣៧៣ ម៉ាយ) ខណៈការសាកថ្មល្បឿនលឿនពី ១០ភាគរយ ដល់ ៨០ភាគរយ ប្រើពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះ។
គួរជម្រាបផងដែរថារថយន្តមួយម៉ូដែលនេះ នឹងត្រូវអភិវឌ្ឍដោយផ្អែកលើគ្រោងឆ្អឹង MEB របស់ Volkswagen និងគ្រោងដាក់លក់នៅឆ្នាំ២០២៧៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-27T05:32:02.140Z",
"category": "កំពូលអ្នកលក់",
"views": 452,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ហេតុអ្វីបានជាការទិញរថយន្តថ្មីនៅក្រុមហ៊ុនផ្លូវការមានភាពខុសគ្នារវាងការទិញរថយន្តនៅហាងលក់រថយន្តមួយទឹក?
|
https://business-cambodia.com/articles/car-showroom-garages
|
នៅពេលដែលនិយាយអំពីការទិញរថយន្ត លោកអ្នកប្រហែលជាត្រូវប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយក្នុងការទិញរថយន្តថ្មីពីក្រុមហ៊ុនផ្លូវការ ឬជ្រើសរើសរថយន្តជជុះពីហាងលក់រថយន្តមួយទឹក។ ការសម្រេចចិត្តរបស់អ្នកអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើបទពិសោធន៍ ឬការបើកបររបស់អ្នក រួមមានដូចជា៖ គុណភាពរថយន្ត ភាពពេញចិត្តក្រោយពេលទិញ និងតម្លៃលក់ចេញបន្ទាប់ពីប្រើប្រាស់រយៈពេលយូរ ឬការធានានិងសេវាកម្មជួសជុលជាដើម។ ដូចទៅនឹងសេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះដែលបានបញ្ជាក់ពីការកើនឡើងយ៉ាងខ្លាំងនៃការចាប់អារម្មណ៍លើរថយន្តថ្មីបើធៀបនឹងរថយន្តមួយទឹក។
ស្ថានភាពនៃរថយន្តមួយទឹកនៅហាងលក់រថយន្តជជុះអាចមានការប្រែប្រួលខ្លាំង។ ខណៈពេលរថយន្តខ្លះអាចមានការថែទាំល្អ ហើយខ្លះទៀតអាចមានរយៈចម្ងាយគីឡូច្រើន ឬបញ្ហាពីមុនៗដែលយើងមិនទាន់ធ្លាប់ដឹង។ កម្រិតនៃការត្រួតពិនិត្យ ឬការជួសជុលនៅហាងលក់រថយន្តជជុះ អាចមិនមានភាពហ្មត់ចត់ឬល្អប្រសើរដូចនៅនឹងហាងលក់រថយន្តថ្មីផ្លូវការនោះទេ ដែលវាអាចនាំផលប៉ះពាល់ជាច្រើនដល់ការចំណាយលើការជួសជុល និងការថែទាំដែលអ្នកនឹកស្មានមិនដល់។ រថយន្តជជុះអាចមានការធានារយៈពេលខ្លីនិងមានការកំណត់ឆាប់រហ័សដែលមិនមានភាពច្បាស់លាស់ពីហាងលក់រថយន្តជជុះមួយចំនួនទេ។ រថយន្តជជុះមួយចំនួនអាចនឹងមិនមានការធានាឡើយ ហើយជម្រើសនៃការធានាបន្ថែមអាចនឹងពិបាកក្នុងការទទួលយក។ ចំណែកសេវាកម្មជួសជុលក្រោយពេលទិញ អាចមានភាពជឿជាក់តិចជាងក្រុមហ៊ុនរថយន្តថ្មី ដោយមានការធានារយៈពេលខ្លីជាងលើគុណភាពនៃការជួសជុលនិងការថែទាំ។ ដូច្នេះ បន្ទាប់ពីអ្នកទិញរថយន្តជជុះរួច លោកអ្នកអាចប្រឈមមុខនឹងការចំណាយខ្ពស់សម្រាប់ការថែទាំ និងការជួសជុលផ្សេងៗបន្ថែមទៀតដែលសល់បញ្ហាឬការខូចខាតពីម្ចាស់រថយន្តមុន។
ទន្ទឹមនឹងនេះ គុណសម្បត្តិនៃការទិញរថយន្តថ្មីពីក្រុមហ៊ុនផ្លូវការដូចជាក្រុមហ៊ុន MG គឺផ្តល់នូវអត្ថប្រយោជន៍ជាច្រើន។ ពួកគេផ្តល់នូវការរៀបចំមជ្ឈមណ្ឌលថែទាំនិងជួសជុលរថយន្តដ៏ទំនើប ជាមួយនឹងការផ្តល់ជូនប្រម៉ូសិនកាន់តែចំណេញ កម្មវិធីពិសេសដល់អ្នកណែនាំអតិថិជនថ្មី កម្មវិធីដំណើរកម្សាន្តសប្បាយៗសម្រាប់អតិថិជន និងលក្ខខណ្ឌកម្ចីពិសេសពីធនាគារដៃគូរដែលធ្វើឱ្យកាន់តែងាយស្រួលក្នុងការទទួលបានការអនុម័តប្រាក់កម្ចីសម្រាប់រថយន្តថ្មី MG ផងដែរ។ ក្រុមហ៊ុន MG គឺជាឧទាហរណ៍ដ៏ល្អបំផុតនៃក្រុមហ៊ុនលក់រថយន្តថ្មីផ្លូវការដែលមានដំណើរការសេវាកម្មល្អបន្ទាប់ពីទិញនិងប្រកបដោយប្រសិទ្ធភាព ជាមួយការធានាគុណភាពរយៈពេលយូររហូតដល់ 5 ឆ្នាំ ឬ 150,000Km។ ចំណុចសំខាន់ទាំងនេះគឺផ្តល់នូវសន្តិភាពផ្លូវចិត្តល្អនិងមានទំនុកចិត្តក្នុងការប្រើប្រាស់ជាមួយរយៈពេលធានាជាក់លាក់។
សម្រាប់គុណភាព និងស្ថានភាពរថយន្តវិញ វាជាផ្នែកចម្បងសម្រាប់រថយន្ត MG ដែលផ្តល់ជូនរថយន្តថ្មីសុទ្ធចេញពីរោងចក្រផ្ទាល់ដោយធានាថារថយន្តគឺស្ថិតក្នុងស្ថានភាពថ្មីល្អសុទ្ធ ជាមួយលក្ខណៈពិសេសទំនើបៗ និងបច្ចេកវិទ្យាថ្មីចុងក្រោយបំផុត។ ក្រុមហ៊ុនលក់រថយន្តថ្មីម៉ាក MG ក៏ផ្តល់នូវវិញ្ញាបនបត្រការត្រួតពិនិត្យពីអ្នកជំនាញដែលគ្រប់គ្រងដោយប្រព័ន្ធស្តង់ដារខ្ពស់ និងបញ្ជាក់ដោយវិញ្ញាបនបត្រសុវត្ថិភាពស្តង់ដារ(S Mark) ពីក្រសួងផងដែរ។ រថយន្តថ្មីMGទាំងអស់គឺទទួលបានការត្រួតពិនិត្យច្បាស់លាស់ដើម្បីប្រាកដថាមានដំណើរល្អ ទើបធ្វើការលក់ចេញនិងប្រគល់ជូនអតិថិជន។
រថយន្ត MG ក៏ផ្តល់ការធានាយ៉ាងត្រឹមត្រូវពីរោងចក្រផលិតរថយន្តផ្ទាល់ និងផ្តល់សេវាកម្មងាយស្រួលសម្រាប់អតិថិជនទទួលសេវាកម្មថែទាំឬជួសជុលតាមរយៈមជ្ឈមណ្ឌលសេវាកម្មទាំង3សាខារួមមាន៖ សាខាភ្នំពេញ(ទឹកថ្លា) សាខាខេត្តសៀមរាប និងសាខាថ្មីនៅខេត្តបាត់ដំបងដែលបើកដំណើរការក្នុងពេលឆាប់ៗនេះ។ បន្ទាប់ពីអតិថិជនទិញហើយ ក្រុមហ៊ុន MG ក៏ផ្តល់ជូននូវសេវាកម្មថែទាំងនិងជួសជុលយ៉ាងទូលំទូលាយ ពីអ្នកបច្ចេកទេសដ៏ជំនាញដែលទទួលបានការបណ្តុះបណ្តាលពីរោងចក្រផ្ទាល់ រួមទាំងមានឧបករណ៏ស្តង់ដារនិងម៉ាស៊ីនស្កេនរោគវិនិច្ឆ័យជាច្រើន សម្រាប់ការជួសជុលត្រឹមត្រូវនិងឆាប់រហ័សដែលមានទំនុកចិត្តល្អក្នុងការមើលថែទាំរថយន្តរបស់អតិថិជន។ ចំណែកគ្រឿងបន្លាស់របស់ MG វិញគឺសុទ្ធ100%ចេញពីរោចក្រយ៉ាងពិតប្រាកដ។
សរុបមក ការជ្រើសរើសរថយន្តថ្មីពីក្រុមហ៊ុនផ្លូវការ និងរថយន្តជជុះនៅហាងលក់រថយន្តមួយទឹក គឺមានភាពពាក់ព័ន្ធនឹងការពិចារណាឱ្យបានម៉ត់ចត់លើកត្តាជាច្រើនដូចជា៖ គុណភាពរថយន្ត ការធានា សេវាកម្មក្រោយពេលលក់ ជម្រើសបង់រំលោះ និងបទពិសោធន៍បើកបរទូទៅរបស់អតិថិជន។ ខណៈដែលការទិញរថយន្តមួយទឹកពីហាងលក់រថយន្តជជុះអាចមានតម្លៃទាប ប៉ុន្តែវាក៏ភ្ជាប់មកជាមួយហានិភ័យខ្ពស់ទាក់ទងនឹងស្ថានភាពរថយន្ត ប្រព័ន្ធសុវត្ថិភា ការខូចខាតពីម្ចាស់មុន ការធានាគុណភាពមានរយៈពេលខ្លី និងតម្រូវការថ្លៃថែទាំនិងជួសជុលខ្ពស់ជាងរថយន្តថ្មី។ ម៉្យាងវិញទៀត ការទិញរថយន្តថ្មីនៅក្រុមហ៊ុនផ្លូវការផ្តល់នូវអត្ថប្រយោជន៍ជាច្រើន រួមទាំងការធានាគុណភាព សេវាកម្មក្រោយពេលទិញយ៉ាងមានទំនុកចិត្ត ជម្រើសនៃការកម្ចីល្អ និងមានបច្ចេកវិទ្យាទំនើបចុងក្រោយដែលផ្តល់សុវត្ថិភាពខ្ពស់។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-27T04:53:28.496Z",
"category": "PR",
"views": 821,
"author": {
"first_name": "Makara",
"last_name": "Chham",
"email": "makarachham1998@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ខ្លួនតូច តែចិត្តធំ! ក្មេងប្រុសវ័យ១៤ឆ្នាំ ឆ្កឹះចំណូ.លខ្ទង់លា.ន$ ពីការលក់ស្បែកជើង តាមរបៀបសាមញ្ញ២នេះ
|
https://business-cambodia.com/articles/tim-blakely-sell-shoes
|
សហគ្រិនជំទង់ Tim Blakely ត្រឹមវ័យ១៤ឆ្នាំ បានក្លាយជាម្ចាស់ហាងលក់ស្បែកជើងប៉ាតា Shoe Shakk អាចឆ្កឹះចំណូលបានខ្ទង់លានដុល្លារ តាមរបៀបសាមញ្ញបំផុតពីរ និងចំណាយពេលបើកហាងលក់ត្រឹម១ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍។
អន្ទឹតស្ទើកំលោះ Tim បានលក់ស្បែកជើងគូដំបូងរបស់ខ្លួន តាមរយៈវីឌីអូជំរុញលើបណ្តាញសង្គម Youtube។ គាត់បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំមើលវីឌីអូអ្នកលក់ស្បែកជើងដោយចាប់ផ្តើមពីបន្តិចម្តងៗ។ វាឡូយណាស់! ខ្ញុំបានសាកល្បងទិញស្បែកជើង២-៣គូដាក់លក់ ហើយវាពិតជាដំណើរការល្អមែន»។
បន្ទាប់ពីឃើញសក្តានុពល និងសន្ទុះនៃការទិញខ្លាំង Tim បានប្រែការលក់តិកតក់ៗនេះទៅជាអាជីវកម្មអនឡាញ។ លុះ១ឆ្នាំក្រោយមក រូបគេ និងឪពុកបានមូលមតិគ្នាបើកហាងផ្ទាល់តែម្តង។ Tim បាននិយាយថា៖ «ហាងនេះជាគំនិតរបស់ខ្ញុំ។ វាបានចាប់ផ្តើមជាមួយនឹងហាង eBay តាមអ៊ីនធឺណេត។ ប៉ុន្តែបន្ទាប់មកយើងបានលុយខ្លះនិងទិញស្បែកជើងប៉ាតាខ្លះ។ ខ្ញុំប្រាប់ប៉ាអំពីវា យើងក៏សម្រេចចិត្តបើកហាងមួយ»។
ដោយចិត្តស្រលាញ់ Tim ប្រឹងធ្វើការស្រាវជ្រាវ និងរៀនពីវីឌីអូលើ YouTube អំពីរបៀបនិងដំណើរការនៃការទិញលក់ស្បែកជើងប៉ាតា។ គាត់បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំបានរៀនច្រើនពីវា។ ខ្ញុំក៏បានរកមើលស្បែកជើងនៅលើគេហទំព័រដូចជា StockX ហើយខ្ញុំធ្វើរឿងជាច្រើនទៀតដូចជានៅលើ eBay»។ Tim បានបន្តទៀតថា៖ «យើងបានទៅ Sneaker Con ហើយបានភ្ជាប់ទំនាក់ទំនងជាមួយមនុស្សមួយចំនួនដែលទិញ និងលក់ស្បែកជើងប៉ាតាផងដែរ។ នោះហើយជាកន្លែងដែលយើងទទួលបានស្បែកជើងប៉ាតារបស់យើងភាគច្រើន»។
ក្នុងនោះ លោក Chris ដែលត្រូវជាឪពុករបស់ Tim បានឲ្យដឹងថា៖ «យើងទិញភាគច្រើនចន្លោះពី ២០-៥០គូ ដើម្បីទទួលបានកិច្ចព្រមព្រៀងដ៏ល្អបំផុត។ បន្ទាប់មកលក់វាក្នុងតម្លៃសមរម្យមួយតាមពេលវេលាអំណោយផលដើម្បីទទួលបានប្រាក់ចំណេញខ្ពស់បំផុត»។
គួរជម្រាបផងដែរថា បច្ចុប្បន្នក្មេងប្រុសមានអនាគតភ្លឺស្វាង Tim Blakely កំពុងរៀនថ្នាក់ទី៩ ក្នុងសាលា North Platte Catholic Schools។ ក្រៅពីចំណងចំណូលចិត្តនិងភាពប៉ិនប្រសព្វលើវិស័យស្បែកជើង រូបគេក៏ជាសិស្សពូកែផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រផងដែរ។ Tim បានឲ្យដឹងថា៖ «ខ្ញុំធ្វើបានល្អនៅក្នុងសាលាទាំងមូល»។ មិនតែប៉ុណ្ណោះគាត់ក៏បានចូលរួមក្នុងក្រុមប្រឹក្សានិស្សិតឆ្លងប្រទេស ប្រកួតកីឡាបាល់បោះ កីឡាចំបាប់ និងប្រឡងបទចម្រៀងថែមទៀតផង។ ក្នុងនោះ លោក Chris និងប្រពន្ធរបស់គាត់ឈ្មោះ Ann Marie បាននិយាយថា ហាងនេះនឹងបើកត្រឹមតែមួយថ្ងៃក្នុងមួយសប្តាហ៍ ដោយសារចង់ឱ្យ Tim អាចបន្តផ្តោតលើសាលារៀនឲ្យបានច្រើន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-27T03:29:23.347Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 10591,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្រសួងរៀបចំដែនដី បដិសេដសំណើសុំចុះបញ្ជីដីធ្លីចំនួន ២ ទីតាំង មានទំហំសរុបជាង ៤០០ ហិកតា
|
https://business-cambodia.com/articles/ministry-of-land-management-urban-planning-and-construction
|
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសបដិសេធសំណើសុំចុះបញ្ជីដីធ្លីចំនួន ២ ទីតាំង ស្ថិតនៅឃុំត្រស់ ស្រុករមាសហែក ចំនួន៧៥ហិកតា និង ចំនួន៣៥៩ហិកតា ទៀតនៅឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ដែលស្ថិតក្នុងទីតាំងដីសាធារណៈរបស់រដ្ឋ ក្រោមការកាន់កាប់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ករណីសំណើទាំងពីរនេះ ក្រសួងបានពិនិត្យស្រាវជ្រាវឃើញថា ទីតាំងដីស្នើសុំ ជាដីសាធារណៈរបស់រដ្ឋស្ថិតក្រោមការកាន់កាប់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយកន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបដិសេធការស្នើសុំចុះបញ្ជីដីធ្លី តាមរយៈលិខិតលេខ០៥៣ ដនស/ ខុទ្ទ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដដែលបានបន្ដថា ទោះបីជាមានការជូនដំណឹងអំពីការបដិសេធទៅបុគ្គលតំណាងដែលសុំចុះបញ្ជីនេះរួចហើយក្តី ក៏បុគ្គលខាងលើនៅតែមិនព្រមទទួលយក និងបានព្យាយាមស្នើសុំ អន្តរាគមន៍ជាបន្តបន្ទាប់ទៅកាន់អាជ្ញាធរមូលដ្ឋាន និងបណ្តាក្រសួង-ស្ថាប័នដទៃទៀតឱ្យជួយពិនិត្យ និងដោះស្រាយ ក្នុងចេតនាទុច្ចរិតទាមទារយកដីសាធារណៈរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់ ដែលបង្កឱ្យមហាជនមានការយល់ច្រឡំមកលើអាជ្ញាធរមូលដ្ឋាន ក្រសួង-ស្ថាប័នដែលជាអ្នកអនុវត្តច្បាប់និងគោលនយោបាយ ក្នុងការរក្សាបរិយាកាសគ្មានវិវាទលើវិស័យដីធ្លីនៅកម្ពុជា៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-27T03:29:05.973Z",
"category": "អចលនទ្រព្យ",
"views": 1604,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"tiny",
"noisy"
]
}
|
ច្បាស់ការ! កំណាត់ផ្លូវក្រវាត់ក្រុងទី៣ នឹងផ្លាស់ប្ដូរឈ្មោះថ្មីទៅជា មហាវិថី ស៊ី ជីនពីង ចាប់ពីថ្ងៃទី១៩ ខែកក្កដា តទៅ
|
https://business-cambodia.com/articles/xi-jinping-boulevard-opening
|
ដូចប្រិយមិត្ដបានដឹងរួចមកហើយថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញរួមគ្នាសម្ពោធជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា“មហាវិថី ស៊ី ជីនពីង” ។ ដោយការប្រសិទ្ធនាមផ្លូវក្រវាត់ក្រុងទី៣ ជា“មហាវិថី ស៊ី ជីនពីង” គឺមានអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាពដែកថែប កម្ពុជា-ចិន។
ជាមួយគ្នានេះដែរ តាមការបញ្ជាក់ពីឯកឧត្ដម ផន រឹម អ្នកនាំក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃខួបអនុស្សារវីយ៍លើកទី៦៦ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន សម្រាប់ប្រារព្ធពិធីដាំបង្គោលផ្លាកសញ្ញា«មហាវិថី ស៊ី ជីនពីង» នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣។
សូមជម្រាបថា មហាវិថី ស៊ី ជីនពីង មានតំណរភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ប្រែក្លាយទៅជាតំបន់ក្រវាត់ក្រុងដ៏ធំ និងទំនើបមួយ បម្រើឲ្យការដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅផ្លូវជាតិលេខ១ ពិសេស តភ្ជាប់ទៅចំណតផែកុងតេន័រថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឲ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង)របស់មហាអនុតំបន់មេគង្គ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-26T10:13:33.438Z",
"category": "អចលនទ្រព្យ",
"views": 588,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
លុយពិបាករកជាងមុន នេះជារឿងធំៗ៣អ្នកគួរគិតឲ្យបាន២ដងមុននឹងសម្រេចចិត្តធ្វើ បើមិនចង់វេទនាខ្លួន
|
https://business-cambodia.com/articles/three-things-to-think-twice-before-you-do-it
|
បច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ច ពិបាករកលុយជាងមុនឆ្ងាយណាស់ ដូច្នេះមុននឹងអ្នកសម្រេចចិត្តធ្វើអ្វីមួយដែលត្រូវចំណាយលុយ អ្នកត្រូវគិតឲ្យបាន២ដងដើម្បីចៀសវាងខាតបង់លុយហើយខ្លួនកាន់តែវេទនាដោយសារបញ្ហាលុយកាក់ជាពិសេសបញ្ហាបំណុលជាដើម។
ទាក់ទងនឹងបញ្ហាលុយកាក់នេះដែរ ខាងក្រោមនេះគឺជារឿងធំៗដែលអ្នកគួរគិតឲ្យបាន២ដងមុននឹងសម្រេចចិត្តធ្វើ ដើម្បីចៀសវាងហានិភ័យផ្នែកហិរញ្ញវត្ថុឈានដល់ធ្លាក់ក្នុងបញ្ហាបំណុល។
១. ខ្ចីលុយក្នុងទំហំធំ
មុននឹងសម្រេចចិត្តខ្ចីលុយអ្នកត្រូវគិតពិចារណាជាពិសេសវិភាគនិងព្យាករពីប្រភពចំណូលរបស់អ្នកថាតើអ្នកមានលទ្ធភាពខ្ចីលុយប៉ុន្មាន។ នៅក្នុងស្ថានភាពពេលនេះចំណូលរបស់អ្នកអាចប្រែប្រួលជាពិសេសអាចធ្លាក់ចុះដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពក្នុងការបង់សងប្រចាំខែ។ ដូច្នេះបើអ្នកខ្ចីលុយក្នុងទំហំធំអ្នកត្រូវគិតឲ្យបាន២ដង។
២. បង់រំលស់របស់
មិនថាអ្នកបង់រំលស់ឡាន គ្រឿងអេឡិចត្រូនិចឬអលនទ្រព្យនោះទេ អ្នកត្រូវគិតឲ្យបានល្អិតល្អន់ ព្រោះនៅក្នុងពេលនេះ មានមនុស្សមិនតិចទេដែលកំពុងតែវេទនាដោយសារការបង់រំលស់ដោយមិនបានព្យាករពីប្រាក់ចំណូលរបស់ខ្លួន។ ជាពិសេសការបង់រំលស់ធំៗដូចជាអចលនទ្រព្យគឺត្រូវគិតឲ្យមែនទែន។
៣. ចេញរកស៊ីប្រើដើមទុនធំ
ការចេញរកស៊ីអំឡុងពេលនេះពិតជាមានហានិភ័យ ព្រោះស្ថានភាពបច្ចុប្បន្នសេដ្ឋកិច្ចហាក់មិនទាន់ល្អប្រសើរឡើងវិញនៅឡើយ។ ដូច្នេះមុននឹងសម្រេចចិត្តចេញរកស៊ីជាមួយនឹងដើមទុនច្រើន អ្នកត្រូវគិតឲ្យបានល្អិតល្អន់ដើម្បីចៀសវាងហានិភ័យនៃការខាតបង់ច្រើនហើយធ្លាក់ក្នុងបញ្ហាបំណុលធ្ងន់ធ្ងនបើអ្នកខ្ចីលុយគេធ្វើជាដើមទុនរកស៊ីឬពង្រីកអាជីវកម្ម៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-26T09:57:50.519Z",
"category": "ហិរញ្ញវត្ថុ",
"views": 754,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អ្នកភ្នំពេញ តាខ្មៅលែងខ្វះទឹកប្រើ! រដ្ឋ ថែមលុយជាង១០០លាន$ សង់រោងចក្រទឹកស្អាតជំហានទី៣
|
https://business-cambodia.com/articles/bak-kheng-water-treatment-plant-step-3
|
គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ តម្លៃ ១០២ លានដុល្លារ និងមានសមត្ថភាពផ្គត់ទឹកស្អាត ដល់មនុស្ស ៧៥ ម៉ឺននាក់ បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី២៥ ខែមិថុនា ២០២៤ នេះហើយ ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តល់កិច្ចសន្យាឱ្យក្រុមហ៊ុន Vinci Construction Grands Projets (CGR) ក្នុងការបន្តសាងសង់រោងចក្រនេះ។
ការបើកការដ្ឋានជំហានទី៣នេះ ស្របពេលដែលជំហានទី២ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយក្នុងនោះឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន មានប្រសាសន៍ថា “ការដាក់ឱ្យដំណើរការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជំហានទី២នាពេលនេះ គឺជាការបិទបញ្ចប់ទាំងស្រុងនៃបញ្ហាកង្វះទឹកស្អាតនៃផ្ទៃសេវាគ្របដណ្តប់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលធ្លាប់បានកើតមានដោយអន្លើនាពេលកន្លងទៅនៅក្នុងភូមិសាស្រ្តខ្លះនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល”។
គួររំលឹកផងដែរថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំង ៣ជំហាន គ្រោងនឹងចំណាយថវិកាសរុបចំនួនប្រមាណ ៦៦០លានដុល្លារអាម៉េរិក, ដែលក្នុងនោះ រួមមាន៖ ឥណទានសម្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចំនួន ៤១០លានដុល្លារអាម៉េរិក, ឥណទានសម្បទានពីធនាគារវិនិយោគអឺរ៉ុប (EIB) ចំនួន ១០០លានដុល្លារអាម៉េរិក, ហិរញ្ញប្បទានឥតំណងពីសហគមន៍អឺរ៉ុប (EU) ចំនួន ២៦លានដុល្លារអាម៉េរិក និងថវិកាបដិភាគពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ១២៤លានដុល្លារអាម៉េរិក។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-26T09:53:49.610Z",
"category": "អចលនទ្រព្យ",
"views": 597,
"author": {
"first_name": "Nim",
"last_name": " Pranun ",
"email": "nimphanun.bc@gmail.com"
},
"quality_warning": [
"tiny",
"noisy"
]
}
|
ប្រយ័ត្នខក! ប្រូ.ម៉ូ.សិន Mid-Year ចំណេញលុ.យ ចំណេញបានឡាន ពីបុរី ប៉េង ហួត សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ
|
https://business-cambodia.com/articles/from-borey-peng-huoth-with-only-a-few-days-left
|
កាលពីដើមខែមិថុនានេះ ក្រុមហ៊ុន បុរី ប៉េង ហួតបានផ្តល់ជូននូវប្រូម៉ូសិនដ៏ធំសម្បើមពាក់កណ្តាលឆ្នាំគឺ Mid Year Celebration សម្រាប់ខែ 𝟔នេះជាមួយនឹងកញ្ចប់ Promotion ដ៏ធំសម្បើមទាំង ៦ សម្រាប់រាល់ការទិញផ្ទះគ្រប់គម្រោង ហើយការផ្តល់ជូននេះនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែមិថុនានេះ។ កញ្ចប់ 𝐌𝐈𝐃-𝐘𝐄𝐀𝐑 𝐂𝐄𝐋𝐄𝐁𝐑𝐀𝐓𝐈𝐎𝐍 ដ៏ធំសម្បើមទាំង 𝟔រួមមាន៖
ថែមជូនរថយន្តអគ្គិសនីស៊េរីចុងក្រោយគេ 𝗧𝗢𝗬𝗢𝗧𝗔 𝗕𝗭𝟰𝗫-𝟮𝟬𝟮𝟰
ឥតគិតថ្លៃសេវាកាត់ប្លង់រឹង
ឥតគិតថ្លៃសេវា 𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 រយៈពេល 5ឆ្នាំ
➤ ប័ណ្ណទឹកប្រាក់ផ្នែកថែមថយសម្រាប់ដេគ័រគ្រឿងសង្ហារិម
➤ ប័ណ្ណទឹកប្រាក់សម្រាប់ការតុបតែងបំពាក់វាំងននគ្រប់បន្ទប់ទាំងអស់
➤ ប័ណ្ណទឹកប្រាក់សម្រាប់ការទិញគ្រឿងអេឡិកត្រូនិកសម្រាប់គ្រប់តម្រូវការ
➤ គោលការណ៍បង់ប្រាក់កាន់តែងាយស្រួល
រួសរាន់ឡើង! ដើម្បីទទួលបានប្រូម៉ូសិនដ៏ចំណេញខាងលើលោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត ទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-26T09:51:51.373Z",
"category": "PR",
"views": 915,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ខ្លីខ្លឹមតែខ្លាំង! នេះជាតិចនិកធ្វើការងា.រតូចតាច ៥យ៉ាងរបស់បុគ្គលឆ្នើមនិងមានវិន័យផ្ទាល់ខ្លួនខ្លាំង
|
https://business-cambodia.com/articles/5-ways-of-smart-and-high-disciplined-do-for-work
|
យើងប្រាកដជាធ្លាប់ជួបបុគ្គលឆ្នើម១-២នាក់យ៉ាងតិច ដែលពួកគេមើលទៅហាក់ដូចជា ពូកែធ្វើកិច្ចការងារណាស់ ទោះបីជាពេលខ្លះពួកគេមើលទៅមិនមែនជាមនុស្សដែលប្រឹងដាច់បាយដាច់ទឹកឬមិនបង្ហាញឆន្ទៈមុតមាំក៏ដោយ តែនៅតែពួកគេឆ្នើម។ យ៉ាងណាមិញខាងក្រោមនេះគឺជាតិចនិកធ្វើការងារឆ្លាតវៃ៥យ៉ាងរបស់បុគ្គលឆ្នើម ទោះបីខ្លីតែខ្លឹមខ្លាំង ដកស្រង់ពីប្រភព Hack Sprite ។
១. សម្រេចចិត្តក្នុងពេល២នាទី៖ ច្បាប់រយៈពេលពីរនាទី គឺជាអាវុធសម្ងាត់ដែលបុគ្គលជោគជ័យលើការងារនិងមានវិន័យខ្ពស់តែងធ្វើ ក្នុងនោះពួកគេប្រើច្បាប់នេះយ៉ាងសាមញ្ញនៅក្នុងការងារ ពោលគឺសម្រេចចិត្តធ្វើសកម្មភាពអ្វីមួយភ្លាមៗ។ ឧទាហរណ៍ថា៖ ប្រសិនបើការងារអ្វីមួយចំណាយត្រូវពេលពីរនាទី ឬតិចជាងនេះដើម្បីចាប់ផ្តើម ពួកគេនឹងធ្វើវាភ្លាមៗដោយមិនទុកឱ្យការងារទាំងនោះនៅយូរ គរគ្នាហើយប្រមូលផ្តុំ ទៅជាការងារមិនអាចគ្រប់គ្រងបាននោះឡើយ។
២. ស្គាល់ពេលដែលខ្លួនឯងមានផលិតភាព៖ មនុស្សដែលឆ្លាតវៃក្នុងការងារពួកគេដឹងច្បាស់ថាខ្លួនជាសត្វបក្សីសកម្មនៅព្រឹកព្រលឹមឬជាសត្វទីទុយដែលសកម្មនៅពេលយប់ ពោលគឺពួកគេដឹងច្បាស់អំពីពេលវេលាដែលខ្លួនឯងអាចធ្វើការងារបានល្អ មានផលិតភាព មានសមត្ថភាពខួរក្បាលខ្លាំង អារម្មណ៍ស្រឡះនិងគ្មានការរំខាន មិនថាជាពេលព្រឹក ពេលថ្ងៃ ពេលរសៀលឬពេលយប់ឡើយ។
៣. តែងសម្រេចរឿងតូចមួយក្នុងមួយថ្ងៃ៖ មិនចាំបាច់ទាល់តែអាចសម្រេចរឿងធំដុំទើបហៅថាជោគជ័យនោះទេ ហើយមនុស្សដែលឆ្លាតវៃនិងឆ្នើមលើការងារពួកគេយល់ថា ក្នុងមួយថ្ងៃប្រសិនបើអាចពួកគេសម្រេចការងារណាមួយដែលមានប្រយោជន៍និងរីកចម្រើនដល់ខ្លួនឯង ក៏ចាត់ទុកថាគឺជារឿងជោគជ័យមួយហើយ មិនថាជារឿងតូចតាចឬការងារធំដុំនោះទេ។ ឧទាហរណ៍ដូចជាពួកគេអាចសម្រេចបានការអានសៀវភៅ១ថ្ងៃបាន១០ទំព័រជាដើម។
៤. ចេះឆ្លៀតពេលវេលា៖ មនុស្សតែងឆ្លើយថារវល់នឹងមិនមានពេលវេលាគ្រប់គ្រាន់ប៉ុន្តែខណៈដែលឃើញអ្នកដទៃអាចធ្វើការងារបានច្រើនយ៉ាងពួកគេនឹងចាប់ផ្តើមឆ្ងល់ថាគេធ្វើបែបណា។ ជាការពិតមនុស្សដែលមានវិន័យឆ្លាតវៃនិងឆ្នើមលើការងារពួកគេជាមនុស្សដែលតែងឆ្លៀតពេលវេលាដើម្បីធ្វើអ្វីដែលគេត្រូវធ្វើ ទោះជា៣០នាទី ឬ១ម៉ោងក្តី។
៥. ធ្វើការងារសម្អប់មុន៖ មនុស្សពូកែយ៉ាងណាក៏នៅតែមានការងារដែលគេមិនចូលចិត្តឬមិនចង់ធ្វើដែរ ប៉ុន្តែសម្រាប់មនុស្សដែលឆ្លាតវៃនិងមានវិន័យសកម្មលើការងារ គឺគេតែងតែចាប់ធ្វើការងារសម្អប់មុន ឬបូកផ្សំការងារដែលខ្លួនមិនចូលចិត្តនោះជាមួយការងារដែលខ្លួនចូលចិត្ត។ ឧទាហរណ៍ថាបុគ្គល A មិនចូលចិត្តការហាត់ប្រាណនៅផ្ទះនោះទេ ប៉ុន្តែគេចូលចិត្តមើលរឿងភាគ តែគេត្រូវហាត់ប្រាណដើម្បីសុភាពល្អ ហេតុនេះគេនឹងហាត់ប្រាណនៅផ្ទះហើយទស្សនាភាពយន្តបណ្តើរ។
ពិតណាស់មនុស្សម្នាក់ៗមានសកម្មភាពនិងទម្លាប់ប្រចាំថ្ងៃមិនដូចគ្នាទាំងអស់នោះទេ។ ដូច្នេះដើម្បីក្លាយជាបុគ្គលឆ្នើមហើយមានវិន័យផ្ទាល់ខ្លួន លោកអ្នកត្រូវស្វែងរកខ្លួនឯងថាត្រូវជាមួយសកម្មភាពបែបណា ពេលវេលាបែបណា និងចំណង់ចំណូលចិត្តទៅលើអ្វី។
ជាក់ស្តែងដូចជាការអាន ជាសកម្មភាពមួយដែលគេទទួលស្គាល់ជាសកលថា ជាទម្លាប់នាំឱ្យមនុស្សរីកចម្រើនផ្នែកសមត្ថភាពបញ្ញានិងស្មារតី ប៉ុន្តែមិនមែនមនុស្សទាំងអស់សុទ្ធមានទម្លាប់អានសៀវភៅបានល្អនៅបណ្តាល័យដ៏សៀមស្ងាត់ឯណា អ្នកខ្លះបែរជាមានអាចអានសៀវភៅបានយ៉ាងល្អនៅហាងកាហ្វេដ៏អ៊ូអរទៅវិញ៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-26T09:43:21.422Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1481,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អបអរ! ឆាប់ៗនេះ គម្រោងធំៗ៣តម្លៃខ្ទង់លា.នដុល្លារ ត្រៀមលេចជារូបរាងនៅខេត្តព្រះសីហនុហើយ
|
https://business-cambodia.com/articles/factory-3
|
មួយរយៈចុងក្រោយនេះ ព្រះសីហនុក្លាយជាខេត្ដមួយដែលបានភាពទាក់ទាញខ្លាំងសម្រាប់អ្នកវិនិយោគទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយសារខេត្ដនេះជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ហើយក៏ជាខេត្ដមួយដែលមានតំបន់ទេសចរណ៍ អាចទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនផងដែរ។ ហើយឆាប់ៗនេះខេត្តព្រះសីហនុនឹងមានរោងចក្រធំៗ៣តម្លៃជិត៥០លានដុល្លារត្រៀមរៈនៅទីតាំងនោះ។
១. រោងចក្រទី១គឺCaរោងចក្រផលិតកេសកាតុងតម្លៃជាង៣លានដុល្លារ ខណៈកាលពីកន្លងទៅគណៈអភិបាលខេត្តព្រះសីហនុបានឯកភាពលេីសំណេីស្នេីសុំវិនិយោគរបស់ក្រុមហ៊ុន ខូប៊ឺ ភែកឃីជីង (ខេមបូឌា) ដោយឱ្យក្រុមហ៊ុននេះសាងសង់រោងចក្រកន្លែងផលិតនៅទីតាំងស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២. គម្រោងវិនិយោគបង្កើតរោងចក្រស្ល និងកែច្នៃលោហធាតុ ដែលមានទីតាំងស្ថិតនៅភូមិតានៃ ឃុំ តានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ២៦លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានចំនួន ៣១៧កន្លែង។
៣. គម្រោងវិនិយោគបង្កើតរោងចក្រផលិតបំពង់ទីបដែក ដែលមានទីតាំងស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២២៩កន្លែង។
សូមរំលឹកថា ក្នុងខែឧសភា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខ រៀងទី ១ ដោយបានរួមចំណែកជិត ៥០% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ប្រមាណជិត ៣១% នៃទុនវិនិយោគសរុប៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-26T09:05:44.118Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 561,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន Unilever Cambodia សម្រេចការរួមបញ្ចូលប្រព័ន្ធទូទាត់ចំណាយ តាមរយៈដំណោះស្រាយ Host-to-Host
|
https://business-cambodia.com/articles/j-trust-royal-bank-and-unilever-cambodia
|
J Trust Royal and Unilever Cambodia completed systems integration for Host-to-Host Solutions
ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន Unilever Cambodia បានប្រកាសពីភាពជោគជ័យភាពនៃការរួមបញ្ចូល រវាងប្រព័ន្ធស្នូលរបស់ធនាគារ (Core Banking System) ជាមួយនឹង Enterprise Resources Planning System (“ERP”) របស់ក្រុមហ៊ុន Unilever Cambodia តាមរយៈ SWIFT FileAct សម្រាប់ការគ្រប់គ្រងទូទាត់ចំណាយ តាមប្រព័ន្ធឌីជីថល ដែលជាផ្នែកមួយនៃដំណោះស្រាយ Host-to-Host។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ផ្តល់ជូននូវដំណោះស្រាយ Host-to-Host ដែលមានឯកទេសក្នុងការរួមបញ្ចូល Enterprise Resources Planning System (“ERP”) និងផ្តល់នូវការភ្ជាប់ទំនាក់ទំនងរវាងប្រព័ន្ធទាំងពីរ ជាមួយនឹងការគ្រប់គ្រងគម្រោងប្រកបដោយវិជ្ជាជីវៈ។ ការរួមបញ្ចូលនៃប្រព័ន្ធទាំងពីរនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាព កាត់បន្ថយភាពស្មុគស្មាញនៃការបំពេញការងារដោយដៃក្នុងដំណើរការទូទាត់។ លទ្ធផលជោគជ័យទាំងអស់នេះ កើតឡើងពីការខិតខំប្រឹងប្រែង និងកិច្ចសហការដ៏ស្និតស្នាលរបស់ក្រុមការងារនៃក្រុមហ៊ុនទាំងពីរ។
លោក លី សុធូ អគ្គនាយកក្រុមហ៊ុន Unilever កម្ពុជា និងឡាវ មានប្រសាសន៍ថា ៖ “យើងបានកាត់បន្ថយការបំពេញការងារដោយដៃ និងពេលវេលា សម្រាប់ដំណោះស្រាយទូទាត់ បន្ទាប់ពីរួមបញ្ចូលប្រព័ន្ធ ERP របស់យើងជាមួយប្រព័ន្ធស្នូលរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ដំណោះស្រាយដំណើរការការទូទាត់ដោយស្វ័យប្រវត្តិនេះ បានជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបានជួយកាត់បន្ថយការបំពេញការងារដោយដៃ”។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន Unilever Cambodia ដែលបានជ្រើសយក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាដៃគូយុទ្ធសាស្រ្តសម្រាប់ប្រព័ន្ធទូទាត់ចំណាយនេះ ដែលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការជឿជាក់ និងទំនុកចិត្តរបស់ក្រុមហ៊ុន Unilever Cambodia មកលើធនាគារជេ ត្រាស់ រ៉ូយ៉ាល់។
លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រសាសន៍ថា៖ “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែបន្តវិនិយោគទៅលើផ្នែកឌីជីថលនៅក្នុងទីផ្សារកម្ពុជា។ នេះ រួមបញ្ចូលទាំងបច្ចេកវិទ្យា ដែលជួយសម្រួលដំណើរការផ្លាស់ប្តូរទិន្នន័យសម្រាប់ការទូទាត់តាមស្តង់ដាររវាងប្រព័ន្ធ ERP របស់អតិថិជន និងប្រព័ន្ធធនាគារស្នូលរបស់យើង។ ជាលទ្ធផល យើងបានដាក់ដំណើរការជាផ្លូវការនូវបណ្តាញទូទាត់តាមរយៈ Corporate Connect Solutions ដែលក្នុងនោះរួមមាន Swift FIN/MT101 Swift FileAct និងsFTP។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តីសោមនស្ស ដែលមានលទ្ធភាពនាំយកបច្ចេកវិទ្យាគ្រប់គ្រងសាច់ប្រាក់ស្តង់ដាររបស់ធនាគារអន្តរជាតិ មកកាន់ទីផ្សារធនាគារនៅកម្ពុជា ដើម្បីគាំទ្រសាជីវកម្មជាតិ និងអន្តរជាតិ។
Phnom Penh, 26 June 2024: J Trust Royal Bank (“JTRB”) and Unilever Cambodia announced the successful integration of JTRB’s Core Banking System and Unilever Cambodia’s Enterprise Resource Planning System (“ERP”) system on SWIFT FileAct for Payables Management as part of our Host-to-Host (“H2H”) capability.
JTRB delivers a Host-to-Host solution with expertise in ERP integration, ensuring interoperability between the systems, and professional project implementation. The integration of the two systems is designed to enhance productivity and minimize manual involvement in payment processes. The project’s complexity, extensiveness, and excellent teamwork between JTRB and Unilever Cambodia culminated in this successful outcome.
“We’ve significantly reduced manual effort and processing time for payment solutions after seamlessly integrating our ERP system with J Trust Royal Bank. This automated payment processing solution has enhanced operational efficiency and minimized human intervention” said Sothou Ly, Country Director for Unilever Cambodia and Laos.
J Trust Royal expresses their sincerest gratitude to Unilever Cambodia for having selected JTRB as their key strategic partner in this integration, a clear affirmation of Unilever Cambodia’s continued trust and confidence in J Trust Royal Bank.
Mr. Toru Myochin said “J Trust Royal Bank continues to make significant investments in digitizing the Cambodian market. This includes technology that enables the automation of standardized payment file exchange between customers’ ERP systems and our core banking system. As a result, we commercialized all of our CCS integration capabilities, covering Swift FIN/MT101, Swift FileAct, and sFTP. JTRB is humble to bring cash management capabilities of international banks to Cambodia’s banking markets and to support multinational corporations and local corporates.”
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-26T08:43:00.485Z",
"category": "PR",
"views": 267,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": null
}
|
កន្លែងថ្មីលាក់ខ្លួននៅកណ្តាលក្រុងភ្នំពេញ! ផ្សារទំនើបថ្មី សំបូរទៅដោយហាងថ្មីៗ និងកន្លែងថតរូបប្លែកៗជាច្រើន!
|
https://business-cambodia.com/articles/u-mall-market
|
នៅចាំអីទៀត! ផ្សារទំនើប U Mall គឺជាផ្សាររចនាដោយច្របាច់បញ្ចូលគ្នាជាមួយសិល្បៈសម័យថ្មីផ្តល់នូវបទពិសោធន៍ការដើរទិញឥវ៉ាន់ថ្មីស្រឡាង ជាមួយហាងជាច្រើន។ U mall មានហាងម្ហូបអាហារយ៉ាងសម្បូបបែប កន្លែងកម្សាន្តសំរាប់ក្មេងៗ និង យុវវ័យ, ហាងសម្លៀកបំពាក់ទាន់សម័យ និងហាងទំនិញផ្សេងៗទៀតជាច្រើន... ដែលមានទីតាំងនៅកណ្តាល រាជធានីភ្នំពេញតែម្តង។
ផ្សារទំនើប U mall ភំ្នពេញបាននាំយកសុទ្ធសឹងតែម៉ាកយឺហោល្បីៗ
ផ្សារទំនើប U mall ភំ្នពេញ មានទីតាំងនៅជាប់ស្ថានទូតរុស្ស៊ី កណ្តាលរាជធានីភ្នំពេញ មានទំហំសរុបគឺ 10,000 ម៉ែត្រការ៉េ ចំនួន 5ជាន់ ជាកន្លែងថ្មីសំរាប់យុវវ័យសម័យថ្មី ក៏ដូចជាកន្លែងសម្រាប់សិល្បៈទាន់សម័យក្នុងទីក្រុងភ្នំពេញ! ! !
ហាងម៉ាកយីហោ នៅ U Mall ភ្នំពេញជាង 50%គឺជាហាងបើកដំបូងគេនៅក្នុងក្រុងភ្នំពេញ ដែលរួចបញ្ចូលទាំងហាងអាហារ ហាងកាហ្វេ ភោជនីយដ្ឋានលើទឹកបែបខ្មែរ កន្លែងកម្សាន្ត និងហាងសម្លៀកបំពាក់ផ្សេងៗ ។អ្វីកាន់តែពិសេស ការរចនាបែបសិល្បៈ មានជណ្ដើររាងមូលលើអាកាសផ្តល់អារម្មណ៍ប្លែកថ្មី ដែលជាកន្លែង ទាក់ទាញយុវវ័យ និង អ្នកប្រើប្រាស់ប្រព័ន្វសង្គមជាច្រើន និង តារាមកថតរូបលេងកម្សាន្ត ។
កម្មវិធីបើកសម្ពោធផ្សារទំនើប U Mall ប្រមូលផ្តុំទៅដោយតារាល្បីៗ
នៅថ្ងៃទី 29 ខែមិថុនាខាងមុខនេះ ផ្សារទំនើប U Mall ភ្នំពេញ នឹងបើកសម្ពោធជាផ្លូវការហើយ! នឹងមានការចូលរួមពីតារាល្បីៗ និងការសម្តែងដ៏អស្ចារ្យពី តារារ៉េបជាច្រើនរូបជូនសាធារណជនទស្សនា!
កម្មវិធីបើកសម្ពោធនេះនឹងប្រព្រឹត្តទៅរយៈពេល 2 ថ្ងៃជាប់គ្នា គឺថ្ងៃទី ២៩-៣០ មិថុនាខាងមុខនេះ កុំភ្លេចចូលរួមសប្បាយជាមួយសកម្មភាពជាច្រើនដូចជា ការបង្ហាញCosplay, ការប្រគុំតន្រ្តីទាន់សម័យ និងការសម្តែងរាំ, ការបង្ហាញម៉ូត, និង ការដាក់តាំងគំនូរសិល្បៈ។ លើសពីនេះទៅទៀត ភ្ញៀវទាំងអស់នឹងទទួលបាន ការបញ្ចុះតម្លៃដ៏អស្ចារ្យគ្រប់ហាងទាំងអស់នៅពេលបើកសម្ពោធ។
ព្រឹត្តិការណ៍សំខាន់ៗក្នុងកម្មវិធីបើកសម្ពោធផ្សារទំនើប U mall ភំ្នពេញ
01. ការបង្ហាញ All Stars Cosplay Show ថ្ងៃទី 29 ខែមិថុនា វេលាម៉ោង 3:00 ដល់ 5:30 ល្ងាច
Cosplayer ជាច្រើននឹងប្រមូលផ្តុំនៅទីនេះ ដែលនឹងជាព្រឹត្តិការណ៍ បង្ហាញ cosplay ដ៏ធំមួយក្នុង ឆ្នាំ 2024
02. ការសម្តែងរាំឡូយៗរបស់ Zooba ថ្ងៃទី 29 ខែមិថុនា វេលាម៉ោង 5:30 ល្ងាច ដល់ 6 ល្ងាច
អ្នករាំល្បីក្នុង Tiktok Zooba បើកកម្មវិធីជួបជុំអ្នកគាំទ្រលើកដំបូងនៅភ្នំពេញ
03. ការចេញលក់ម៉ាកល្បីៗរួមគ្នា Joint Project ម៉ោង ៦ ដល់ ៧ យប់
ផ្សារទំនើប U mall (ភ្នំពេញ) និង អ្នករចនាម៉ាកយីហោដ៏ពេញនិយមរបស់កម្ពុជាសហការរួមគ្នាលើកដំបូង បង្តើតនូវទំនិញដែលមានការរចនាទាន់សម័យហើយនឹងត្រូវដាក់លក់ជាលើកដំបូង!
អ្នកក៏នឹងមានឳកាសទទួលបានរបស់ដែលមានកំណត់ដោយឥតគិតថ្លៃដោយគ្រាន់តែចូលរួមក្នុងកម្មវិធី!
04. រាត្រីHip hop
ចាប់ពីម៉ោង 7 យប់ដល់ម៉ោង 9 យប់ រាត្រីHip hop ដំបូងរបស់ប្រទេសកម្ពុជានឹងត្រូវបានបង្ហាញជាសាធារណៈនៅផ្សារទំនើប U mall, ជាមួយតារាចម្រៀងរ៉េបខ្មែរល្បីៗជាច្រើនរូប ដែល រួមមាន ណូរិទ្ធ, Zedes និង Goofy !
05. រីករាយជាមួយការបញ្ចុះតម្លៃជាច្រើន និងទទួលបានអាហារឥតគិតថ្លៃ ចាប់ពីថ្ងៃទី 29 ខែមិថុនាដល់ថ្ងៃទី 30 ខែមិថុនា
ចំណាយត្រឹមតែ 16.8 ដុល្លារ និងទទួលបានប័ណ្ណទឹកប្រាក់តម្លៃ 5 ដុល្លារ
ប័ណ្ណនេះអាចប្រើបានគ្រប់ហាងទាំងអស់!
06. ព្រឹត្តិការណ៍ All Stars Graffiti ចាប់ពីម៉ោង ២ រសៀល ដល់ ៥ ល្ងាច ថ្ងៃទី ៣០ ខែមិថុនា
វិចិត្រករគំនូរ Graffiti ខ្មែរដ៏ល្បីម្នាក់ នឹង បង្កើតរូបគំនូរដោយផ្ទាល់ជូនភ្ញៀវទស្សនាកសាន្ត!
07. ពិព័រណ៍បង្ហាញម៉ូដសម្លៀកបំពាក់កែច្នៃ ចាប់ពីម៉ោង 5:30ល្ងាច ដល់ម៉ោង 6ល្ងាច ថ្ងៃទី 30 ខែមិថុនា
ផ្សារទំនើប U Mall (ភ្នំពេញ) នឹងមានការដើរបង្ហាញសម្លៀកបំពាក់កែច្នៃ ដោយផ្អែកលើគោលគំនិតនៃសិល្បៈច្នៃប្រឌិត ជាមួយតារាម៉ូដែលល្បីៗ
លើសពីនេះទៀតនឹងមានកម្មវិធីតូចៗគួរឱ្យភ្ញាក់ផ្អើលជាច្រើននៅជាន់នីមួយៗក្នុងផ្សារ!
ការបញ្ចុះតម្លៃក្នុងហាងអាហារនិងហាងទំនិញផ្សេងៗ!
① ហាងស៊ុបចង្កាក់ បញ្ចុះតំលៃ 50%!
ចាប់ពីថ្ងៃបើកសម្ពោធ ថ្ងៃទី២៩ ខែមិថុនា ហាងស៊ុបចង្កាក់ "100 skewers" បញ្ចុះតម្លៃ 50% គ្រប់មុខម្ហូប ស្រាបៀរទិញមួយ ថែមមួយ ហើយនឹងបញ្ចប់នៅថ្ងៃទី 31 ខែកក្កដា!
② ការបញ្ចុះតម្លៃ 32% សម្រាប់ហាងអាហារម៉ាកយីហោទីមួយក្នុងប្រទេសកម្ពុជា
រួមមានហាង ហាងត្រីដុត TANYU, ហាងបាយការីជប៉ុន CHI NAI Omelet Rice, ហាងមីអុីតាលី Panni Pasta PENNEHUT, ហាងម្ហូបកូរ៉េ TAI XI JIA, ហាងបាយ Founder Bak Kut Teh, និង ភោជនីយដ្ឋានDIAO YU TAI. បន្ថែមពីលើហាងខាងលើនឹងមានការបញ្ចុះតម្លៃជាច្រើនទៀតកំពុងរង់ចាំអ្នក!
សម្រាប់សប្តាហ៍ដំបូងបន្ទាប់ពីការបើកសម្ពោធនូវតែមានការបញ្ចុះតម្លៃ 32% (មិនរាប់បញ្ចូលភេសជ្ជៈ)ម្ហូបប្លែករាល់ថ្ងៃ ញ៉ាំក្នុងតម្លៃសមរម្យ!
ការបញ្ចុះតម្លៃផ្តាច់មុខរយៈពេលមានកំណត់សម្រាប់ហាង ហាង CLASH, ហាងទំនិញ Miniso IP Store, ហាងសម្លៀកបំពាក់ Scorpion&co, ហាង BTF, ហាងភេសជ្ជៈ និង អាហារសម្រន់ Sugar Drinks & Snacks. ការបញ្ចុះតម្លៃ 70% សំរាប់ហាង美丽田园 និង ហាងកាហ្វេ SEEDS ក៏មានការបញ្ចុះតម្លៃជាច្រើនផងដែរ។
តោះ All Stars កុំភ្លេចជួបជុំគ្នានៅផ្សារទំនើប U mall (ភ្នំពេញ)ទាំងអស់គ្នា
អាស័យដ្ឋាន ៖ U Mall ភ្នំពេញ
រឺក៏ស្វែងរកឈ្មោះ U mall លើ Google Maps: https://maps.app.goo.gl/xwf6GgWQVhmuWqaq9
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-26T08:20:18.301Z",
"category": "PR",
"views": 632,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ជំនាញវិជ្ជាជីវៈចំនួន១១ មានរចនាកាហ្រ្វិកកុំព្យូទ័រ ការធ្វើម្ហូបនិងភេសជ្ជៈ កំពុកបើកវគ្គរៀនមិនប.ង់ថ្លៃ
|
https://business-cambodia.com/articles/tvet-cambodia-at-siem-reap-
|
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តសៀមរាប នៅក្នុងក្រុងសៀមរាប កំពុងបើកវគ្គសិក្សាជ្រើសរើសយុវជន-យុវនារីចំនួន៣៣០នាក់ ឱ្យចូលសិក្សាជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដោយឥតបង់ថ្លៃ ចំនួន១១ជំនាញដូចខាងក្រោម៖
សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការដំឡើងបណ្តាញបំពង់ទឹក, សេវាកម្មកុំព្យូទ័រ, ធុរៈកិច្ចភេសជ្ជៈ (ក្រឡុកស្រា) ,ជំនួយការចុងភៅ ធ្វើម្ហូប , សេវាកម្មកាត់សក់បុរស, សេវាកម្មសម្អាងកាយ, ការដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ និងការងារកំបោរ។
ចំពោះអត្ថប្រយោជន៍អំពីការសិក្សាសិស្សនឹងទទួលបានជំនាញ និងសមត្ថភាពច្បាស់លាស់ ,ទទួលបានការប្រឹក្សាបើករបរផ្ទាល់ខ្លួន តាមជំនាញ និងទទួលបានការងារធ្វើក្រោយបញ្ចប់ការសិក្សា។
សម្រាប់បេក្ខជនដែលមកពីក្រុមមកពីគ្រួសារមានប័ណ្ណសមធម៌ (ក្រ១ និង ក្រ២) ឬ -បេក្ខជនជាសមាជិក មកពីគ្រួសារមានប័ណ្ណងាយរងហានិភ័យ សាលានឹងមានប្រាក់ឧបត្ថម្ភ ២៨០.០០០រៀល ក្នុង១ខែ រយៈពេល៤ខែ ក្នុងអំឡុងពេលសិក្សា។
ថ្ងៃចូលរៀននៅគឺនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ,ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ហើយចំពោះវេនសិក្សាមាននៅរាល់ ថ្ងៃចន្ទ-សុក្រ(ព្រឹក-ល្ងាច-យប់), ថ្ងៃសៅរ៍-អាទិត្យ(ព្រឹក-ល្ងាច),ថ្ងៃចន្ទ-សុក្រ(ព្រឹក), ថ្ងៃចន្ទ-សុក្រ(ល្ងាច) ដោយបេក្ខជនត្រូវមានអាយុចាប់ពី១៥ឆ្នាំ ដល់ ៤៥ឆ្នាំ និងស្ថិតក្នុងគ្រួសារក្រីក្រ។ អាស្រ័យហេតុនេះសូមបងប្អូនយុវជនស្ថិតនៅក្នុងក្រុមអាទិភាពរួសរាន់មកទទួលពាក្យ និងដាក់ពាក្យ ចូលរៀន ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ រៀងរាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ផងដែរថាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តសៀមរាប ជាគ្រឹះស្ថានរបស់រដ្ឋ ស្ថិតនៅក្រោមក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅវិទ្យាស្ថានដែលមានអាសយដ្ឋាននៅ ភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងសៀមរាប ខាង កើតផ្សារសាមគ្គី៧០ម៉ែត្រ ដែលមានលេខទូរសព្ទទំនាក់ទំនងដាក់ពាក្យចូលរៀន ០៨៩ ៤៨៣ ៦២៣,០៨៦ ៩២៤ ៤៤៨,០៩៦ ៦៦៦០៣០៦,០៨៨ ៧៥៨៥៦៩៣៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-26T07:04:07.667Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 778,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងមន្ទីរពេទ្យអន្តរជាតិ អរៀនដា និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ស្ដីពីកិច្ចសហការលើការផ្ដល់សេវាសុខភាព ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤
|
https://business-cambodia.com/articles/understanding-between-arinda-international-hospital-and-mengly-
|
មន្ទីរពេទ្យអន្តរជាតិ អរៀនដា(Orienda International Hospital) និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (Mengly J. Quach Education PLC.) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងគោលបំណងសហការគ្នាលើការផ្តល់សេវាសុខភាពជូនដល់សិស្សានុសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងនៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា រាជធានីភ្នំពេញ ក្រោមអធិបតីភាព អ្នកឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថាប័នទាំងពីរ ភ្ញៀវកិត្តិយស និងអ្នកព័ត៌មានជាតិ-អន្តរជាតិជាច្រើនរូប។
អនុស្សរណៈយោគយល់គ្នានេះ ផ្ដោតសំខាន់លើសេវាកម្មថែទាំសុខភាពមួយដែលត្រូវផ្តល់ជូនសិស្សានុសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក រួមមានដូចជា៖ ការពិនិត្យសុខភាពមុនចូលបម្រើការងារ ការពិនិត្យសុខភាពទូទៅ ការពិនិត្យសុខភាពប្រចាំឆ្នាំ ការចាក់វ៉ាក់សាំងជំងឺផ្សេងៗ ការព្យាបាលជំងឺ និងកម្មវិធីយល់ដឹងអំពីការថែទាំសុខភាពជាដើម។
អ្នកឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបង្ហាញអំពីសុទិដ្ឋិនិយមចំពោះកិច្ចសហការនេះថា៖ «យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ការផ្តល់ជូនសេវាកម្មព្យាបាលប្រកបដោយ គុណភាព និងការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺនាពេលបច្ចុប្បន្នរបស់មន្ទីរពេទ្យយើងខ្ញុំ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងកាត់បន្ថយអត្រាអ្នកជំងឺប្រជាជនកម្ពុជាដែលចេញទៅស្វែងរកសេវាសុខាភិបាលក្រៅប្រទេស ហើយក្លាយជាដៃគូថែទាំសុខភាពរបស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាយូរអង្វែង។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានសម្តែងការអបអរសាទរចំពោះភាពជាដៃគូថ្មីនេះ ដោយអ្នកឧកញ៉ា មានប្រសាសន៍ថា៖ «“យើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូថ្មីរបស់យើង ជាមួយមន្ទីរពេទ្យ អន្តរជាតិ អរៀនដា ដែលនឹងផ្តល់ជូននូវសេវាថែទាំសុខភាពដ៏មានគុណភាពខ្ពស់ ចាំបាច់សម្រាប់សុខុមាលភាពសិស្សានុសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ទាំងអស់។»
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានគូសបញ្ជាក់ទៀតថា «ការសហការគ្នាជាមួយមន្ទីរពេទ្យអន្តរជាតិ អរៀនដានេះ មានគោលបំណងលើកកម្ពស់ការអប់រំផ្នែកសុខភាព ស្របពេលដែលកម្ពុជាកំពុងជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ តាមរយៈការរៀបចំកញ្ចប់សេវាកម្មសុខភាពនៅមន្ទីរពេទ្យ ដែលអាចស្រាវជ្រាវ និងស្វែងរកសេវាថែទាំជំងឺដោយផ្ទាល់»។
សូមបញ្ជាក់ថា ទន្ទឹមនឹងកំណើននៃចំនួនសាខារបស់សាលារៀន បុគ្គលិក សិស្សានុសិស្ស ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នឹងបន្តបំពេញបេសកកម្មរបស់ខ្លួន ព្រមទាំងសហការគ្នាជាមួយ មន្ទីរពេទ្យអន្តរជាតិ អរៀនដា តាមរយៈការបណ្តុះបណ្តាល និងការរៀបចំសិក្ខាសាលានានា ដើម្បីពង្រីកការយល់ដឹងអំពីសារៈសំខាន់នៃសុខភាព និងសុវត្ថិភាពនៅក្នុងសហគមន៍៕
សម្រាប់ព័ត៌មានលម្អិតអំពីកិច្ចសហការ និងកម្មវិធីថែទាំសុខភាពនាពេលខាងមុខ សូមទាក់ទងតាមរយៈ៖
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (Mengly J. Quach Education PLC.) អ៊ីមែល(Email)៖ info@mjqeducation.edu.kh លេខទូរសព្ទ៖ +855 011 388 868
មន្ទីរពេទ្យអន្តរជាតិ អរៀនដា (Orienda International Hospital) អ៊ីម៉ែល(Email)៖ info@oriendahospital.com លេខទូរសព្ទ៖ +855 078 233 789 / +855 023 232 789
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-26T06:59:45.924Z",
"category": "PR",
"views": 1505,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សុទ្ធតែកូនខ្មែរ! នេះជាប្រវត្តិសិក្សានិងការងារ CEOនៃធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ៦នៅកម្ពុជា
|
https://business-cambodia.com/articles/ceo-of-bank-in-cambodia-and-background
|
ជាទូទៅធនាគារធំៗភាគច្រើនសុទ្ធតែត្រូវបានដឹកនាំដោយជនបរទេស ក៏ប៉ុន្តែសម័យបច្ចុប្បន្ននេះ យើងឃើញថាមានកូនខ្មែរជាច្រើនបានធ្វើជាអ្នកដឹកនាំតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ នៅកម្ពុជា។ ជាក់ស្ដែងដូចជាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំង៦ ខាងក្រោមនេះ សុទ្ធតែគ្រប់គ្រងដោយកូនខ្មែរទាំងអស់។
១. CEO ធនាគារ Phillip
លោក ចាន់ ម៉ាច ជាអភិបាល និងជាអគ្គនាយកនៃធនាគារ ហ្វីលីព។ លោកបានបញ្ជប់បរិញ្ញាបត្រគណិតវិទ្យា និងមានបទពិសោធន៍ជាគ្រូបង្រៀនគណិតវិទ្យា ហើយបានចូលរួមជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ដំបូងក្នុងឆ្នាំ1999 ក្នុងតំណែងជាសវនករ និងជាគ្រូបណ្តុះបណ្តាល។ សក្តានុពលផ្នែកគ្រប់គ្រងរបស់គាត់ត្រូវបានទទួលស្គាល់ ហើយគាត់បានក្លាយជាអ្នកគ្រប់គ្រងសាខាប្រចាំទីក្រុងភ្នំពេញក្នុងឆ្នាំ2001។
លោក ម៉ាច បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន 2៖ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម (MBA) និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ (MFB)។ គាត់បានចូលរួមក្នុងវគ្គសិក្សាជាច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ ទាក់ទងនឹងមីក្រូហិរញ្ញវត្ថុ និងធនាគារ។ បច្ចុប្បន្នលោកជាសមាជិកមួយរូបរបស់សមាគមធនាគារនៅកម្ពុជា (ABC) ហើយបន្ទាប់ពីការរួមបញ្ចូលគ្នារវាងធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត មក លោកត្រូវបានតែងតាំងជាអគ្គនាយករបស់ធនាគារ។
២. CEO ធនាគារ ហត្ថា
លោក មិន សុផា ទើបតែទទួលតំណែងជាប្រធាននាយកប្រតិបត្តិ នៅធនាគារ ហត្ថា។ លោក សុផា គឺជាធនាគារិកអាជីពមួយរូប ដែលទទួលបានជោគជ័យដ៏ត្រចះត្រចង់នៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ក្នុងប្រទេសកម្ពុជា។ គាត់ធ្លាប់កាន់តួនាទីជាថ្នាក់ដឹកនាំជាច្រើនក្នុងស្ថាប័នធនាគារធំៗរបស់កម្ពុជា និងអន្តរជាតិ អស់រយៈពេលជាង២០ឆ្នាំ កន្លងមកហើយ។ លោកមានបទពិសោធការងារយ៉ាងទូលំទូលាយនៅក្នុងផ្នែកផ្សេងៗគ្នា រួមមានការធ្វើផែនការ និងការគ្រប់គ្រងប្រតិបត្តិការ បណ្តាញសាខា សេវាកម្មផ្នែកធនាគារពាណិជ្ជកម្ម សាជីវកម្ម និងសហគ្រាសខ្នាតតូចនិងមធ្យមជាដើម។
៣. CEO ធនាគា អេស៊ីលីដា
បណ្ឌិត អ៊ិន ចាន់នី ជាប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់តាំងពីធនាគារបានបង្កើតឡើងនៅក្នុងឆ្នាំ២០០០ ។ លោកបណិ្ឌតបានចូលរួមក្នុងក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅខែកញ្ញា ឆ្នាំ២០១៤ ។ បណ្ឌិត អ៊ិន ចាន់នី ជាសហស្ថាបនិករបស់សមាគមទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (អេស៊ីលីដា) តាំងពីខែមករា ឆ្នាំ១៩៩៣ ។ ក្នុងតួនាទីជាប្រធាននាយកប្រតិបត្តិ លោកបណ្ឌិតជាអ្នកដឹកនាំគណៈកម្មាធិការប្រតិបត្តិ ទទួលខុសត្រូវរៀបចំផែនការយុទ្ធសាស្ត្ររួម និងដំណើរការងារអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងបុត្រសម្ព័ន្ធ ព្រមទាំងប្រតិបត្តិផែនការអាជីវកម្ម ។
តួនាទីក្រៅពីធនាគារ អេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ Entrepreneurship Development Fund (EDF) ជាបរធនបាលកិច្ចបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា ។ លោកបណ្ឌិតក៏ជាប្រធានសមាគមធនាគារនៅកម្ពុជា ។ លោកបណ្ឌិតជាអ្នកតំណាងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាសមាជិករបស់វេទិកាសេដ្ឋកិច្ចពិភពលោក ។
នៅក្នុងឆ្នាំ១៩៩៨ លោកបានបញ្ចប់វគ្គគ្រប់គ្រងស្តីពីស្ថាប័នហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រាសឯកជន (FIPED) ពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែកគ្រប់គ្រងអាជីវកម្ម និងបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD) ។
៤. CEO គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ LOLC
លោក សុខ វឿន ជាប្រធាននាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសាកល វិទ្យាល័យបៀលប្រាយ ប្រទេសកម្ពុជាក្នុងឆ្នាំ២០០៥ និងសញ្ញាបត្របរិញ្ញាបត្រ វិទ្យាសាស្ដ្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាស នៅអតីតមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០០។
លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើននៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ទាក់ទងនឹងជំនាញដូចជា ភាពជាអ្នកដឹកនាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងឥណទាន ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហានិភ័យ អភិបាលកិច្ច ការច្នៃប្រឌិតទៅលើប្រព័ន្ធឌីជីថល ផលប៉ះពាល់បរិស្ថាននិងសង្គម និងជំនាញផ្សេងៗទៀត។
លោកធ្លាប់បានបម្រើការជាមន្ដ្រីឥណទាននៅ ធនាគារអេស៊ីលីដា ភីអិលស៊ី ពីឆ្នាំ២០០០ ដល់ ឆ្នាំ២០០១ ហើយ លោកត្រូវបានដំឡើងតំណែងជាប្រធានផ្នែកគ្រប់គ្រងឥណទាន នៅការិយាល័យកណ្តាលពីឆ្នាំ២០០១ ដល់ ឆ្នាំ២០០៥។
លោក ចាប់ផ្ដើមបម្រើការងារនៅអិលអូអិលស៊ី ជាប្រធាននាយកប្រតិបត្តិការ នៅក្នុងខែមេសា ឆ្នាំ២០១០ ហើយលោកត្រូវបានដំឡើងតំណែង ជាអនុប្រធាននាយកប្រតិបត្តិ នៅខែធ្នូ ឆ្នាំ២០១២។ បច្ចុប្បន្ន លោកត្រូវបានក្រុមប្រឹក្សាភិបាល តែងតាំងជាប្រធាន នាយកប្រតិបត្តិ ចាប់តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤។
៥. CEO គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុAMK
លោក គា បូរាណ ជាអភិបាល និងប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK។ ចាប់តាំងពីឆ្នាំ ២០០៤ មក លោកបានកាន់តំណែងថ្នាក់ដឹកនាំជាច្រើន ដើម្បីចូលរួមអភិវឌ្ឍគ្រឹះស្ថានដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ នាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) អនុប្រធាននាយកប្រតិបត្តិ។
មុនពេលដែលលោកចូលបម្រើការងារជាមួយ អេ អឹម ខេ លោកបានបម្រើការឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងតួនាទីជានាយកគ្រប់គ្រងហិរញ្ញវត្ថុអស់រយៈពេលជាង ៤ ឆ្នាំ។ លោក បូរាណ ក៏កាន់តំណែងជាអភិបាលក្នុងស្ថាប័នផ្សេងទៀតដូចជា សមាគមនធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទានកម្ពុជា (CBC)។
លោក បូរាណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រហិរញ្ញវត្ថុ និងគណនេយ្យ។ លោកទទួលបានសញ្ញាបត្រ ជាគណនេយ្យករអាជីព ACCA (Association of Chartered Certified Accountants) ជាផ្លូវការ និងបានចូលជាសមាជិកគណនេយ្យករអាជីព ACCA ក្នុងឆ្នាំ ២០០៨។
៦. CEO គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត
លោក ដុស ឌីន ត្រូវបានតែងតាំងជាអគ្គនាយករបស់អម្រឹតក្នុងខែមករាឆ្នាំ២០១៩។ លោកចាប់ផ្ដើមបំពេញការងារជាមួយអម្រឹតនៅឆ្នាំ១៩៩៦ក្នុងតួនាទីជាអ្នកគ្រប់គ្រងការិយាល័យសាខាខេត្ត។ បន្ទាប់មកលោកផ្លាស់ប្ដូរមកបំពេញការងារនៅនាយកដ្ឋានមួយចំមួនដូចជានាយកដ្ឋានអភិវឌ្ឍនផលិតផល(រយៈពេល២ឆ្នាំ) នាយកដ្ឋានគ្រប់គ្រងផ្នែកប្រតិបត្តិការ(ឆ្នាំ១៩៩៩) និងប្រធានអង្គភាពប្រតិបត្តិការ(ឆ្នាំ២០០៨- ២០១១) ។ លោក ដុស ឌីន ត្រូវបានតែងតាំងជាអគ្គនាយករងនៅខែកុម្ភៈ ឆ្នាំ២០១១។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យUTARA នៅប្រទេសម៉ាឡេស៊ីនិងបរិញ្ញាបត្រផ្នែកកសិកម្មពីសាកលវិទ្យាភូមិន្ទកសិកម្មកម្ពុជាផងដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:03",
"date_created": "2024-06-26T05:50:41.951Z",
"category": "ហិរញ្ញវត្ថុ",
"views": 12595,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.