title
stringlengths
4
305
url
stringlengths
42
212
content
stringlengths
6
22.7k
metadata
dict
ការស្រាវជ្រាវ៖ សេ.ដ្ឋីវ័យក្រោម៣០ឆ្នាំ ភាគច្រើនមានលក្ខណពិសេសធំៗទាំង៥នេះ
https://business-cambodia.com/articles/millionaires-have-these-five-big-features
មនុស្សមួយចំនួនខំប្រឹងធ្វើការយ៉ាងត្រដាបត្រដួល និងសន្សំសំចៃខ្លាំង ដោយសង្ឃឹមថានឹងក្លាយទៅជាសេដ្ឋីនៅថ្ងៃអនាគត ឬអាចចូលនិវត្តន៍ទាំងវ័យក្មេង ប៉ុន្តែមានតិចតួចណាស់ដែលអាចសម្រេចបំណងនេះបាន។ ខាងក្រោមគឺជា លក្ខណពិសេសទាំង៥ ដែលសេដ្ឋីវ័យក្រោម៣០ឆ្នាំភាគច្រើនមាន យោងតាមការសិក្សារបស់ Entrepreneur៖ ១/. គិតធំ ហើយចាប់ផ្តើមសកម្មភាពភ្លាមៗ៖ បុគ្គលជោគជ័យ ឬទទួលបានភាពមានបាននៅអាយុក្រោម ៣០ឆ្នាំ គឺជាមនុស្សដែលហ៊ានដោះលែងខ្លួនឯងឲ្យសុបិនធំ មើលពិភពលោកក្នុងពន្លឺថ្មី និងមើលពីរបៀបដែលអ្វីៗប្រព្រឹត្តទៅខុសៗគ្នា រួមទាំងមានលក្ខណវិជ្ជមានច្រើនជាងមនុស្សធម្មតា។ ហើយបន្ទាប់មកពួកគេដើរតាមចក្ខុវិស័យដែលខ្លួនបានកំណត់ ចាប់ឱកាសភ្លាមៗ ធ្វើសកម្មភាពដែលខ្លួនបានដៅទុក ដោយមិនរង់ចាំថ្ងៃណាមួយកើតឡើងឡើយ។ ២/.​ មានវិចារណញ្ញាណ និងច្នៃប្រឌិត៖ សេដ្ឋីវ័យក្មេងភាគច្រើនតែងពឹងផ្អែកលើវិចារណញ្ញាណរបស់ខ្លួនឯងដូចជា ការប្រើខួរក្បាលក្នុងការគិតរកភាពសមហេតុសមផល។ ពួកគេយកចិត្តទុកដាក់លើសំឡេងខាងក្នុងខ្លួនដែលកំពុងផ្តល់ឱ្យពួកគេនូវថាមពលជំរុញពីខាងក្នុងដ៏ខ្លាំងក្លា។ ៣/. មិនខ្លាចប្រថុយនឹងការបរាជ័យ៖ មនុស្សជោគជ័យ មិនមែនកើតមកមានគោលបំណងដើម្បីជោគជ័យនោះទេ។ ពួកគេត្រូវតែទទួលបានបទពិសោធន៍ និងការយល់ដឹងទូលំទូលាយចាំបាច់ដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន។ ការយល់ដឹងទូលំទូលាយនោះច្រើនតែកើតឡើងក្នុងទម្រង់ជា ការបរាជ័យ និងបទពិសោធន៍ឈឺចាប់ជាដើម។ ៤/. មិនប្តូរពេលវេលាដើម្បីលុយ៖ អ្នកនឹងមិនក្លាយជាសេដ្ឋីនោះទេ ប្រសិនបើអ្នកមិនរៀនគ្រប់គ្រងពេលវេលាឲ្យបានត្រឹមត្រូវ។ សេដ្ឋីវ័យក្មេងយល់ថា ពួកគេត្រូវតែផ្តោតលើការបង្កើតប្រាក់ចំណូលថេរដោយមិនចាំបាច់ចំណាយពេលវេលារកលុយ។ ពួកគេប្រើទេពកោសល្យ ធនធាន និងអំណាចរបស់ខ្លួនដើម្បីបង្កើតឱកាសសម្រាប់ប្រាក់ចំណូលដែលមានភាពរឹងមាំ។ និយាយម៉្យាងទៀត ទោះបីអ្នករកបានប្រាក់ចំណូលយ៉ាងច្រើនតាមរយៈប្រាក់ខែក៏ដោយវាពិបាកក្នុងការបង្កើតទ្រព្យសម្បត្តិដ៏ច្រើនខណៈពេលដែលអ្នកស្ថិតនៅក្នុងរូបភាពជាបុគ្គលិករបស់នរណាម្នាក់ណាស់។ សេដ្ឋីវ័យក្មេងប្រើដើមទុនរបស់ពួកគេ (ឬដើមទុនរបស់មនុស្សផ្សេងទៀត) ដើម្បីបង្កើតទ្រព្យសម្បត្តិកាន់តែច្រើន។ ៥/. ផ្តោតលើភាពខ្លាំង៖ ផ្តោតលើការធ្វើជាម្ចាស់លើរឿងមួយ ប្រសិនបើអ្នកអាចធ្វើរឿងនោះប្រសើរជាងអ្នកផ្សេងអ្នកនឹងមានឱកាសទទួលបានភាពជោគជ័យខ្ពស់ ព្រោះការដឹងពីភាពខ្លាំងរបស់ខ្លួនឯងវាប្រៀបដូចជាលេខសំងាត់ដែលអាចចាក់សោទ្វារនៃភាពមានបានយ៉ាងដូច្នោះដែរ។ សេដ្ឋីវ័យក្មេងទាំងអស់ដឹងថា ពួកគេត្រូវតែផ្តោតលើចំណុចខ្លាំងរបស់ខ្លួនដើម្បីទទួលបានជោគជ័យយូរអង្វែង។ កុំខ្ជះខ្ជាយពេលវេលារបស់អ្នកលើអ្វីមួយដែលអ្នកមិនអាចផ្តោតការគិតជាមួយ ត្រូវផ្តោត ១០០%លើភាពខ្លាំងរបស់អ្នក បន្ទាប់មកកសាងក្រុមមនុស្សដ៏អស្ចារ្យដែលនឹងធ្វើរឿងអស្ចារ្យជាមួយគ្នា។ យ៉ាងណាមិញ ក្រៅពីលក្ខណពិសេសដ៏មានឥទ្ធិពលទាំង៥ ខាងលើនេះ ក្រុមសេដ្ឋីវ័យក្រោម ៣០ឆ្នាំ ក៏មានសមត្ថភាពផ្សេងទៀតដូចជា ការយល់ងាយយល់ចិត្តអ្នកដទៃ ស្គាល់ពណ៌បេះដូងរបស់ខ្លួនច្បាស់ ឬដឹងថាខ្លួននៅកម្រិតណា និងចង់បានអ្វីជាដើម៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម     https://t.me/hangchhengH24
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-24T07:55:19.112Z", "category": "ភាពជាអ្នកដឹកនាំ", "views": 8614, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កុំមើលរំលង! សញ្ញាទាំង៥យ៉ាងនេះ បង្ហាញថាអ្នក កំពុងមានអត្តចរិតអវិជ្ជមាន ដោយមិនដឹងខ្លួន
https://business-cambodia.com/articles/5-sign-of-negative-attitude
ភាពមិនចុះសម្រុងនិងការផ្នត់គំនិតអវិជ្ជមាន នឹងធ្វើឲ្យអ្នកក្លាយជាជនរងគ្រោះ ហើយមិនអាចបើកចិត្តអភិវឌ្ឍខ្លួននោះទេទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ យ៉ាងណាមិញបើតាមអ្នកជំនាញមកពី Psychology Today បានឱ្យដឹងថាសញ្ញាទាំង៥យ៉ាងនេះ អាចបង្ហាញបានថា អ្នកជាមនុស្សម្នាក់ដែលកំពុងមានអត្តចរិតអវិជ្ជមាន នៅក្នុងខ្លូនដោយពុំដឹងខ្លួនឡើយ។ ១. ត្អូញត្អែរច្រើន ពេលជួបការលំបាក៖ សញ្ញាដែលបង្ហាញថាអ្នកមានអត្តចរិតអវិជ្ជមានគឺលេចឡើងនៅពេលដែលអ្នកត្អូញត្អែរច្រើ​ន ពេលជួបការលំបាកតិចតួច ឬធំដុំតែអ្នកមិនស្វែងរកដំណោះស្រាយនោះទេ។ ក្នុងនោះអ្នកជំនាញបានណែនាំថាការត្អូញត្អែរច្រើន និង​ក្លាយ​ជា​ទម្លាប់​ដែល​រារាំង​ដល់​ការ​រីកចម្រើនផ្ទាល់ខ្លួនរបស់អ្នកដោយពុំដឹងខ្លួន។ ២. តែងរិះគន់និងចាប់កំហុសអ្នកដទៃ៖ ប្រសិនបើជាការចង្អុលប្រាប់ពីគុណវិបត្តិដើម្បីកែលម្អលើរឿងអ្វីមួយមិនមែនជាបញ្ហានោះទេ តែចំពោះសញ្ញានៃ​ការ​រិះ​គន់​និងព្យាយាមចាប់កំហុសអ្នកដទៃ ​ក្នុងចេតនា​ចង់​ធ្វើ​គេចុះ​ខ្សោយឬដើម្បីបំពេញបំណងខ្លួនឯង គឺបង្ហាញថាអ្នកកំពុងមានអត្តចរិតអវិជ្ជមាននៅក្នុងខ្លួន ខណៈសកម្មភាពនេះនឹងជំរុញឱ្យអ្នកមានអារម្មណ៍មិនល្អនិងថប់បារម្ភចំពោះអ្វីៗនៅជុំវិញខ្លួនជាខ្លាំង។ ៣. ព្រួយបារម្ភបញ្ហាក្រៅខ្លួនពេក៖ ការព្រួយបារម្ភជាបញ្ហារបស់មនុស្សទូទៅ ប៉ុន្តែអ្នកជំនាញបានណែនាំថាប្រសិនបើអ្នកមានការព្រួយបារម្ភអំពីបញ្ហាក្រៅខ្លួនខ្លាំងជ្រុលដូចជាសម្តីរបស់អ្នកដទៃ បញ្ហាអាកាសធាតុ ការរអ៊ូរទាំនិងបារម្ភលើរឿងដែលមិនងាយកើតឡើងដែលលើសពីដែនគ្រប់គ្រងគឺជាសញ្ញាមួយដែលបង្ហាញថាអ្នកមានអត្តចរិតអវិជ្ជមាន ដែលវាអាចរុញឱ្យយើងប្រឈមមុខនឹងបញ្ហាផ្លូវចិត្តបាន។ ៤. តែងមានអារម្មណ៍រងគ្រោះ៖ ប្រសិនបើអ្នកតែងតែមានអារម្មណ៍រងគ្រោះឬអយុតិ្តធម៌នៅពេលមិនបានទទួលអ្វីដូចចិត្ត ជាញឹកញាប់នោះជាសញ្ញានៃមនុស្សដែលមានអត្តចរិតអវិជ្ជមាន ពីព្រោះពួកគេជាប្រភេទមនុស្សច្រើនតែបន្ទោសលើវាសនា ព្រេងសំណាង ជាជាងស្វែងរកហេតុផលនិងកែប្រែការប្រព្រឹត្តិផ្ទាល់ខ្លួន។ ៥. និយាយបង្អាប់ខ្លួនឯង៖  អ្នកជំនាញមកពី Psychology Today បានឱ្យដឹងថាមនុស្សដែលឧស្សាហ៍និយាយពាក្យសម្តីអវិជ្ជមានដាក់អ្នកដទៃ មនុស្សជុំវិញខ្លួននិងខ្លួនឯងគឺជាសញ្ញារបស់មនុស្សដែលមានអត្តចរិតអវិជ្ជមាន។ ពីព្រោះការនិយាយពាក្យអវិជ្ជមាននិងបង្អាប់ខ្លួនឯង​គឺធ្វើឱ្យមនុស្សបាត់បង់ថាមពលល្អៗនិងកម្លាំងកាយក្នុងការប្រកបការងារប្រចាំថ្ងៃ។   ជាការពិតណាស់អាកប្បកិរិយាគឺជាអ្វីគ្រប់យ៉ាង ព្រោះវាជះឥទ្ធិពលស្ទើរទាំងស្រុង មិនថាអាជីពការងារ របរជួញដូររកស៊ី ឬជីវិតគ្រួសារនោះទេ ដូច្នេះចូរព្យាយាមកាត់បន្ថយភាពអវិជ្ជមាននៃផ្នត់គំនិត ព្រោះកត្តាមួយនេះនឹងបិទលទ្ធភាពព្រមទាំងឱកាសល្អៗដែលអ្នកមាននៅក្នុងជីវិត ដោយមិនដឹងខ្លួន៕ អត្ថបទដោយ៖ ពីង​ ជូអេង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-24T07:46:07.936Z", "category": "ភាពជាអ្នកដឹកនាំ", "views": 2438, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy" ] }
ចំណេ.ញកប់! Ford ប្រកាសលក់រថយន្តខ្លាញ់គោស៊េរីឆ្នាំ២០២៣ ជាច្រើនម៉ូដែល បញ្ចុះតម្លៃក្បែរម៉ឺ.ន$
https://business-cambodia.com/articles/ford-new-discount-for-four-model
ជាដំណឹងដ៏រីករាយសម្រាប់ប្រិយដែលតែងតែគាំទ្ររថយន្តអាមេរិកចេញពីក្រុមហ៊ុន Ford និងបងប្អូនដែលមានសមាជិកគ្រួសារច្រើន ចង់បានរថយន្តធំទូលាយ ប្រភេទ SUV ឬរថយន្តដឹកទំនិញប្រភេទមួយបាំងកន្លះ អាចដឹកទំនិញបានច្រើន ត្រូវប៉ាន់តែម្តង ខណៈពេលនេះក្រុមហ៊ុនលក់រថយន្ត Ford ប្រចាំស្រុកខ្មែរប្រកាសបញ្ចុះតម្លៃរថយន្ត Ford ស៊េរីឆ្នាំ២០២៣ជាច្រើនម៉ូដែល ខណៈតម្លៃបញ្ចុះក្បែរម៉ឺនដុល្លារ។ យោងតាមការចុះផ្សាយលើផេកផ្លូវការ Ford Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ខ្លួនកំពុងដាក់លក់រថយន្តស៊េរីឆ្នាំ២០២៣ ជាច្រើនម៉ូដែលដោយក្នុងនោះរួមមានដូចជា Ranger XLT  ជាមួយតម្លៃថ្មី ៤២,៩០០ដុល្លារ Ranger Wildtrak តម្លៃ ៥០,៩០០ដុល្លារ រថយន្ត Everest Titanium តម្លៃ៦៨,៩០០ដុល្លារ និងម៉ូដែលចុងក្រោយគឺរថយន្ត Everest Sport ជាមួយតម្លៃ ៥៥,៩០០ដុល្លារ។ សូមកុំឱ្យឱកាសល្អនេះរំលងផុតណា ឆាប់រួសរាន់ឡើង ការផ្តល់ជួននេះចំនួនមានកំណត់ ដូច្នេះប្រសិនជាប្រិយមិត្តចាប់អារម្មណ៍អាចធ្វើការទំនាក់ទងតាមរយៈលេខទូរស័ព្ទផ្នែកលក់ 078 333 748 | 016 333 ឬ Telegram: https://t.me/FordCambodia៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-24T06:37:29.473Z", "category": "កំពូលអ្នកលក់", "views": 12348, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មន្ទីរពេទ្យកុមារអង្គរ បោះពុម្ភផ្សាយរបាយការណ៍លទ្ធផល៦ខែ នៃការពិនិត្យ ព្យាបាលនិងថែទាំកុមារ ដែលមានចំនួនរាប់ម៉ឺននាក់
https://business-cambodia.com/articles/angkor-hospital-for-children-update
អស់រយៈពេល២៥ឆ្នាំ (១៩៩៩ - ២០២៤) មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការពិនិត្យ ព្យាបាល និងថែទាំកុមារកម្ពុជា ជាច្រើនលាននាក់ ឱ្យទទួលបាននូវសុខភាពល្អ​។ ក្នុងពេលថ្មីៗនេះ មន្ទីរពេទ្យកុមារអង្គរ បានបោះពុម្ភផ្សាយនូវរបាយការណ៍លទ្ធផលរយៈពេល៦ខែ របស់ខ្លួន គិតចាប់ពី ខែតុលា ឆ្នាំ២០២៣ ដល់ ខែមីនា ឆ្នាំ២០២៤។​ នៅក្នុងរបាយការណ៍លទ្ធផលរយៈពេល៦ខែ (ខែតុលា ឆ្នាំ២០២៣ ដល់ ខែមីនា ឆ្នាំ២០២៤) មន្ទីរពេទ្យកុមារអង្គរបានពិនិត្យ ព្យាបាល និងថែទាំ​កុមារ ចំនួន ប្រមាណ ៥៤ ០០០ ករណី នៅផ្នែកពិគ្រោះជំងឺក្រៅ និង ជាង២ ០០០ ករណី ទៀត នៅផ្នែកសម្រាកព្យាបាល។​ បន្ថែមពីលើនេះមានកុមារ ប្រមាណ ១ ០០០ ករណី បានទទួលការជួយសង្គ្រោះអាយុជីវិត នៅក្នុងផ្នែកសង្គ្រោះប​ន្ទាន់ ជំងឺធ្ងន់ធ្ងរ និងផ្នែកព្យាបាលថែទាំទារក ខណៈកុមារ ប្រមាណ ៧ ៦០០ ករណី បានទទួលការវះកាត់តូចនិងធំ។ មាតារបស់កុមារមានជំងឺមហារីកម្នាក់ មកពីខេត្តបាត់ដំបង បានលើកឡើងថា “គ្រួសារខ្ញុំគ្មានលទ្ធភាពព្យាបាលកូនខ្ញុំទេ ដោយសារជំងឺមហារីក។​ តែគ្រូពេទ្យកុមារអង្គរ ទទួលព្យាបាលកូនខ្ញុំ ហើយព្យាបាលដោយយកចិត្តទុកដាក់ទៀតផង។​ កូនខ្ញុំបានប្រសើរឡើងជាងមុនឆ្ងាយណាស់។” ក្រៅពីការពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺ មន្ទីរពេទ្យកុមារអង្គរ ក៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយផងដែរ។  មន្ទីរពេទ្យកុមារអង្គរ បានផ្តល់វគ្គបណ្តុះបណ្តាលអប់រំ បង្ការសុខភាពដល់ ប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅក្នុងខេត្តសៀមរាប និងព្រះវិហារ ដោយមានអ្នកចូលរួម ជាង ២៧០ ០០០ វត្តមាន។ ជាមួយនឹង ចំនួនវត្តមានអ្នកចូលរួម ប្រមាណ ៩ ០០០ វត្តមានផ្សេងទៀត តាមរយៈការបណ្តុះបណ្តាលដល់ មន្ត្រីសុខាភិបាល និស្សិតវេជ្ជសាស្ត្រ និងគិលានុបដ្ឋាកចុះកម្មសិក្សា ព្រមទាំងបុគ្គលិកកុមារអង្គរផ្ទាល់។ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា “ខ្ញុំបាទផ្ទាល់ ពិតជាមានអំណរគុណយ៉ាងខ្លាំង នូវការឧបត្ថម្ភគាំទ្រ ពីបងប្អូនទាំងអស់គ្នាអស់រយៈពេល ២៥ឆ្នាំនេះ។ លទ្ធផលទាំងនេះ កើតចេញពីការគាំទ្រនិងឧបត្ថម្ភរបស់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស អ្នកស្ម័គ្រចិត្ត ក្រុមប្រឹក្សាភិបាល បុគ្គលិកមន្ទីរពេទ្យកុមារអង្គរ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញដោយ ទឹកចិត្តសប្បុរសធម៌ ភាពស្មោះស័្មគ្រ និងការបេ្តជ្ញាចិត្តខ្ពស់។” គូួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យកុមារអង្គរត្រូវការថវិកាប្រមាណ ៦លានដុល្លារអាមេរិក ដើម្បីដំណើរការមន្ទីរពេទ្យកុមារអង្គរ តាមរយៈសកម្មភាពធំៗចំនួន៣ គឺ ការពិនិត្យ ព្យាបាល ថែទាំជំងឺនៅក្នុងមន្ទីរពេទ្យ កម្មវិធីអប់រំបណ្តុះបណ្តាលវេជ្ជសាស្ត្រ និងកម្មវិធីអប់រំបង្ការសុខភាពនៅតាមសហគមន៍។ មន្ទីរពេទ្យ សូមអំពាវនាវ ដល់សប្បុរសជននានា ក្រុមហ៊ុន និងស្ថាប័នគ្រប់លំដាប់ថ្នាក់ សូមមេត្តាបន្តផ្តល់ជំនួយទៅតាមលទ្ធភាព ដើម្បីជួយសង្គ្រោះជីវិតកុមារដែលត្រូវការ ការព្យាបាល ថែទាំសុខភាព  បណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ និងដើម្បីផ្តល់ការអប់រំបង្ការសុខភាពសហគមន៍។​   អំពីមន្ទីរពេទ្យកុមារអង្គរ៖មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ​ ដែលផ្តល់សេវាសុខភាពកុមារ ឈានមុខមួយ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរ​បានជួយសង្គ្រោះជីវិតកុមារ​រាប់លាននាក់ ផ្តល់ការអប់រំបង្ការសុខភាពដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ សាលារៀន មណ្ឌលសុខភាព និង អប់រំបណ្តុះបណ្តាលវេជ្ជសាស្ត្រដល់មន្ត្រីសុខាភិបាល និស្សិតវេជ្ជសាស្ត្រ គិលានុបដ្ឋាក និងឆ្មប។ ជាទូទៅមន្ទីរពេទ្យកុមារអង្គរ ទទួលពិនិត្យ ព្យាបាល ថែទាំកុមារប្រមាណ ៣០០ ទៅ៤០០នាក់ ក្នុងមួយថ្ងៃៗ និងត្រូវការជំនួយ ប្រមាណ ៦លានដុល្លារ ជារៀងរាល់ឆ្នាំដើម្បីដំណើរការមន្ទីរពេទ្យ និងសកម្មភាពអប់រំនានា។ ទំនាក់ទំនងសារព័ត៌មាន៖ លោក ថេន រតន៍ ប្រធានផ្នែកទំនាក់ទំនង និងផ្សព្វផ្សយព័ត៌មាន លេខទូរស័ព្ទ៖ + ៨៥៥ (០) ៦៩ ៥៧ ៣៩ ៨០ អ៉ីម៉ែល៖  rorththen@angkorhospital.org ផ្លូវទេពវង្ស និងអ៊ុំឆាយ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ស្រុក និង ខេត្តសៀមរាប
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-24T06:22:44.134Z", "category": "PR", "views": 97, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy" ] }
ផ្ដល់ក្ដីសុខឲ្យខ្លួនឯង និងមនុស្សជាទីស្រឡាញ់​ កុំរំលងសេវាធានារ៉ាប់រងនេះ
https://business-cambodia.com/articles/give-yourself-and-your-loved-ones-happiness-do-not-miss-this-insurance-service
ការដែលមានធានារ៉ាប់រងលើយានយន្តពិតជារឿងសំខាន់ និងមានអត្ថប្រយោជន៍បំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ប្រសិនបើអ្នកមានបញ្ហា ឬជួបគ្រោះថ្នាក់ចរាចរណ៍ការធានារ៉ាប់រងនឹងទទួលខុសត្រូវទៅលើការខូចខាតទាំងឡាយនោះ ផ្ដល់ឲ្យអ្នកនូវទំនុកចិត្តខ្ពស់បំផុត។ ការធានារ៉ាប់រងលើយានយន្ត ពិតជាមានសារៈសំខាន់ សម្រាប់ហេតុផលជាច្រើនដូចជា ការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុ និងការអនុលោមតាមច្បាប់សម្រាប់អ្នកបើកបរ។ មានធានារ៉ាបរងក្នុងដៃ  ប្រៀបដូចមានអង្គរក្សតាមថែរក្សាគ្រប់ពេលដែលអ្នកមានបញ្ហា ឬជួបគ្រោះថ្នាក់ចៃដន្យណាមួយ។ ទោះជាយ៉ាងណា  នៅពេលគិតដល់ការធ្វើធានារ៉ាប់រង ប្រាកដជាអាចនឹងមានភាពស្មុគស្មាញ ក្នុងការស្វែងរកក្រុមហ៊ុនដែលផ្ដល់នូវទំនុកចិត្តខ្ពស់ ឬមានការពិបាកក្នុងការធ្វើឯកសារ។ ប៉ុន្តែទាក់ទងនឹងចំណុចនេះ ធនាគារ ហ្វីលីព នឹងប្រែឲ្យមានភាពងាយស្រួលវិញ ព្រមទាំងធ្វើឲ្យអតិថិជននូវភាពកក់ក្ដៅ ព្រោះ ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង ទូទៅ ហ្វីលីព ដើម្បីផ្តល់ជូននូវភាពងាយស្រួលជូនអតិថិជនក្នុងការទិញធានារ៉ាប់រងយានយន្ត តាមកម្មវិធីធនាគារចល័ត Phillip Mobile បានយ៉ាងឆាប់ហ័ស និងមិនមានភាពស្មុគស្មាញក្នុងការបំពេញឯកសារផ្សេងៗឡើយ។  អតិថិជនធនាគារ ហ្វីលីព អាចទិញធានារ៉ាប់រងយានយន្តបានយ៉ាងងាយស្រួល តាមរយៈកម្មវិធីធនាគារចល័ត Phillip Mobile ជាមួយតម្លៃសមរម្យ ត្រឹមតែ 67.2០ ដុល្លារ ប៉ុណ្ណោះក្នុងមួយឆ្នាំ។ បន្ថែមពីលើនេះ ក្រៅពីខ្លួនឯង អតិថិជនក៏អាចទិញសម្រាប់គ្រួសារ និងមនុស្សជាទីស្រឡាញ់ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងក្ដីស្រឡាញ់ផងដែរ។ រួសរាន់ឡើងការផ្ដល់ជូននេះនឹងផុតកំណត់នៅថ្ងៃទី31 ខែឧសភា ឆ្នាំ2024 ខាងមុខនេះហើយ។ មានកម្មវិធីធនាគារចល័ត Phillip Mobile អ្នកនឹងកាន់តែមានភាពកក់ក្ដៅបន្ថែម ព្រោះកម្មវិធីទូរស័ព្ទមួយនេះ មានមុខងារក្នុងការធ្វើឲ្យអ្នកប្រើប្រាស់ទាំងឡាយកាន់តែងាយស្រួល តបទៅនឹងការវិវត្តផ្នែកបច្ចេកវិទ្យាដ៏ទាន់សម័យ និងឆាប់រហ័សបំផុត។ សម្រាប់ព័ត៌មានបន្ថែម៖ ០86 93០ ០០០ / ០89 989 818 / ០88 465 9999 (សេវា 24ម៉ោង រៀងរាល់ថ្ងៃ)។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-24T06:16:58.347Z", "category": "PR", "views": 916, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "tiny", "noisy" ] }
រៀនអង់គ្លេសយូរដែរ តែមិនដឹងកម្រិត IELTS របស់ខ្លួនកម្រិតណា អាចចូលតេស្តតាមវេបសាយ៣នេះបាន
https://business-cambodia.com/articles/can-test-il
មានសិស្សានុសិស្សជាច្រើនបានខំប្រឹងរៀនភាសាអង់គ្លេសជាច្រើនឆ្នាំ ចំណែកបងប្អូនមួយចំនួនទៀត ចង់ដឹងពីសមត្ថភាពកម្រិត IELTS របស់ខ្លួនឯងថាខ្លាំងអង់គ្លេសកម្រិតណាដើម្បីត្រៀមខ្លួនប្រឡងទៅរៀននៅក្រៅប្រទេសតែមិនដឹងចូលតេស្តនៅវេបសាយណាបានដឹងច្បាស់ លេងជាបញ្ហាទៀតហើយ។ ដោយសារ នាពេលនេះប្រសិនបើបងប្អូនទាំងអស់គ្នា ចង់តេស្ត IELTS ដើម្បីវាស់ស្ទង់សមត្ថភាពភាសាដែលខ្លួនបានរៀនកន្លងមក ថ្ងៃនេះយើង សូមណែនាំវេបសាយចំនួន៣ ដែលសិស្សថ្នាក់ភាសាអង់គ្លេស អាចចូលទៅ Test IELTS Free៖ ១. https://takeielts.britishcouncil.org/ វេបសាយនេះ គឺវេបសាយដែលបងប្អូនអាចធ្វើការតេស្តភាសាអង់គ្លេសគ្រប់កម្រិតបានព្រោះវាជាវេបសាយដ៏ពេញនិយមបំផុតរបស់ពិភពលោកសម្រាប់ការធ្វើតេស្តថ្នាក់ឧត្តមសិក្សា ។ ២. https://ielts-up.com/ វេបសាយនេះ គឺជាប្រព័ន្ធតេស្តភាសាអង់គ្លេសអន្តរជាតិ ដែលពេញនិយមបំផុតរបស់ពិភពលោក។ វាត្រូវបានរចនាឡើងដើម្បីកំណត់កម្រិតនៃជំនាញភាសាអង់គ្លេសរបស់មនុស្សដែលរៀនភាសាដំបូង ដូច្នេះហើយសម្រាប់អ្នកចង់ដឹងពីកម្រិតអង់គ្លេសខ្លួនឯងមួយកម្រិតទៀតអាចធ្វើការចូលតេស្តបាន។ ៣. https://mini-ielts.com/ វេបសាយនេះ ល្អបំផុតសម្រាប់ការរៀបចំតេស្ត IELTS ដោយឥតគិតថ្លៃព្រោះ នៅទីនេះ មានការធ្វើតេស្តការអនុវត្តដោយឥតគិតថ្លៃជាច្រើនដូចជាជំនាញអាន និងស្តាប់វីដេអីជាភាសាអង់គ្លេសផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-24T06:07:53.650Z", "category": "ព័ត៌មានថ្មីៗ", "views": 2769, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អ្នករកស៊ីរបរក្នុងវិស័យ ៤នេះ នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ នៅពេលចុះបញ្ជីពន្ធ
https://business-cambodia.com/articles/enterprise-in-khmer
សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា ៖ ១).លក់ដុំ លក់រាយ និងជួសជុល ២).សេវាកម្មស្នាក់នៅនិងអាហារ ៣).សិប្បកម្ម និង ៤).សហគមន៍កសិកម្ម ដែលបានចុះបញ្ជីពន្ធដារដោយស័្មគ្រចិត្តនឹងទទួលបានការលើកទឹកចិត្តនិងការលើកលែងពីអគ្គនាយកដ្ឋានពន្ធដារជាច្រើនរួមមាន ៖ ១. ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០២៣-២០២៨ សម្រាប់សហគ្រាសធុនមីក្រូ បាន ការលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ កម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងកម្រៃសេវាបោះពុម្ពបណ្ណ សម្គាល់ការចុះបញ្ជី។ ២. ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០២៣-២០២៨ សម្រាប់សហគ្រាសធុនតូច ទទួល បានការលើកលែងដូចតទៅ៖ ពិន័យទោសទណ្ឌនិងបំណុលពន្ធ រួមមាន ប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ ពាក់ព័ន្ធផ្ទាល់នឹងអាជីវកម្មរបស់សហគ្រាស ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុន ការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត កម្រៃសេវាចុះបញ្ជីពន្ធដារ កម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងកម្រៃសេវាបោះពុម្ពបណ្ណសម្គាល់ ការចុះបញ្ជី ពន្ធប៉ាតង់ នៅពេលចុះបញ្ជីពន្ធដារ ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារបានសម្រេច ក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារ ដោយគិតចាប់ពីឆ្នាំទទួលបានការសម្រេចឱ្យចុះបញ្ជីពន្ធដារ និងឆ្នាំជាប់ ពន្ធបន្ទាប់។ ៣. ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០២៤-២០២៥ សម្រាប់សហគ្រាសធុនមធ្យម ទទួលបានការលើកលែងដូចតទៅ៖ ពិន័យទោសទណ្ឌនិងបំណុលពន្ធ រួមមាន ប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ ពាក់ព័ន្ធផ្ទាល់នឹងអាជីវកម្មរបស់សហគ្រាស ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុន ការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ពន្ធប៉ាតង់ នៅពេលចុះបញ្ជីពន្ធដារ ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារបានសម្រេច ក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ - ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារ ដោយគិតចាប់ពីឆ្នាំទទួលបានការសម្រេចឱ្យចុះបញ្ជីពន្ធដារ និងឆ្នាំជាប់ ពន្ធបន្ទាប់។ គួរបញ្ជាក់ផងដែរថា សម្រាប់ម្ចាស់អាជីវកម្មដែលចង់ធ្វើការចុះបញ្ជីអាចដាក់ពាក្យស្នើសុំតាមរយៈប្រព័ន្ធប្រវត្តកម្មតាមរយៈគេហទំព័រ www.registrationservices.gov.kh​​ ឬអាចធ្វើការទំនាក់ទំនងផ្ទាល់ទៅកាន់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ ០៩៦ ៩៦៣ ២៣៦៣ / ០៨៨ ៦០៨៣ ០៨២ ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-24T03:52:56.036Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 3021, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy" ] }
អបអរសាទរ! ម្ហូបខ្មែរ ជាង៥០០គីទ្បូក្រាម នាំចេញទៅកូរ៉េជាផ្លូវការលើកដំបូង!
https://business-cambodia.com/articles/congratulations-more-than-500-kg-of-khmer-food-officially-exported-to-korea-for-the-first-time
(ភ្នំពេញ)៖ អបអរសាទរ ប្រហុកខ្មែរ កែច្នៃជាអាហារសម្រេច បានសម្រេចនាំចេញ ជាលើកដំបូងទៅកាន់ប្រទេសកូរ៉េជាផ្លូវការហើយ ដែលដំណាក់កាលដំបូងនេះត្រូវបាននាំចេញក្នុងបរិមាណចំនួនជាង ​៥០០គីឡូក្រាមពី ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក​​ ដែលមាន លោកស្រី ហ៊ុក ស្រីហួរ ជា អគ្គនាយិកា។ តាមសេចក្តីថ្លែងរបស់ លោកស្រី ហ៊ុក ស្រីហួរ ជា អគ្គនាយិកា ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក បានឲ្យដឹងថា លោកស្រីមានក្តីសោមនស្សរីករាយក្រៃលែង​​ដែលបានចូលរួមចំណែកពាំនាំ ផ្សព្វផ្សាយ ម្ហូបខ្មែរ ផលិតផលខ្មែរ ម៉ាកយីហោខ្មែរ ទៅកាន់ពិភពលោក ឲ្យបានដឹង បានលឺ បានស្គាល់​ បានភ្លក់កាន់តែសុះសាយ។ ចក្ខុវិស័យបន្ទាប់របស់ក្រុមហ៊ុន គឺពាំនាំម្ហូបខ្មែរទៅកាន់ប្រទេសផ្សេងទៀតដូចជា៖ អាមេរិច អូស្ត្រាលី បារាំង កាណាដា ថៃ ចិន វៀតណាម ជប៉ុន ។ល។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក ជាក្រុមហ៊ុនរបស់កូនខ្មែរ ដែលទើបបង្កើតឡើងក្នុងឆ្នាំ២០២១ បានកំពុងផលិត និងកែច្នៃម្ហូបអាហាររបស់ខ្មែរជាច្រើន ប្រភេទដូចជា បុកត្រីឆ្អើរ បុកកន្ទុយហេស កាពិផាវ ប្រហុកអង្ក្រង​ ប្រហុកឡាប ប្រហុកអប់ក្រូចឆ្មារ ប្រហុកខ្ទិះ សាច់ប្រឡាក់គ្រឿងស្រាប់ ។ល។ នៅក្រោមម៉ាកសញ្ញា អ៊ីអ៊ែនអឹម យ៉ាំមី ដែលកំពុងចរាចរលើទីផ្សារ ពាសពេញប្រទេសកម្ពុជាជាង ៣៥០កន្លែង។ តាមរយៈផេកផ្លូវការ E&M YUMMY : www.facebook.com/emyummyfoodឬតាមរយៈវេបសាយ: www.ppfyummy.com  ឬតាមរយៈតេទ្បេក្រាម https://t.me/+8sJuqUANfIEyMjFl ឬតាមរយៈលេខទូរស័ព្ទ 017 268 868 / 010 268 868ឬតាមរយៈTik Tok www.tiktok.com/@emyummycambodia
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-24T03:21:51.244Z", "category": "PR", "views": 1335, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ត្រូវបានរងពាក្យប្តឹងឲ្យចុះចេញពីតំណែង ក្រោយបានសម្រេចចិត្តធ្វើរឿងនេះ
https://business-cambodia.com/articles/thai-prime-minister-faces-dismissal
កាលពីម្សិលមិញនេះ តុលាការថៃ បានទទួលយកបណ្តឹងទាមទារឲ្យលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ចេញពីតំណែងនាយករដ្ឋមន្រ្តី ក្រោយត្រូវគេចោទប្រកាន់ថា បានបំពានរដ្ឋធម្មនុញ្ញ ដោយតែងតាំងរដ្ឋមន្ត្រីម្នាក់ធ្លាប់ជាប់រឿងក្តីព្រហ្មទណ្ឌ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤។ កាលពីប៉ុន្មានថ្ងៃមុន សមាជិកព្រឹទ្ធសភាថៃមួយក្រុម បាន​រួមគ្នាធ្វើញត្តិមួយប្តឹងទៅកាន់តុលាការធម្មនុញ្ញថៃ ដើម្បីទាមទារ​ឲ្យ​ទំលាក់​លោក​នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ពីតំណែង ពីបទពាក់ព័ន្ធនឹងការតែងតាំងរដ្ឋមន្ត្រីម្នាក់ ឈ្មោះ​ ពិឈីត ឈើនបាន (Pichit Chuenban) ខណៈបុគ្គលរូបនេះ ធ្លាប់ជាប់​ពន្ធនាគារ ពីបទសូកប៉ាន់ និងប្រមាថ​មើល​ងាយ​មកលើ​ប្រព័ន្ធតុលាការ​។ រហូតដល់ថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ចៅក្រមទាំង​៩នាក់ នៃតុលាការធម្មនុញ្ញថៃ បានបើកអង្គប្រជុំដើម្បី​ពិនិត្យ​មើល​ញត្តិទាមទារ ធ្វើឡើងដោយ​សមាជិកព្រឹទ្ធសភាថៃចំនួន​៤០នាក់ ពីសំណុំរឿងខាងលើ។ ក្នុងនោះលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ត្រូវផ្តល់ការពន្យល់លំអិត អំពីការសម្រេចរបស់ខ្លួន​ ក្នុងរយៈពេល​យ៉ាង​យូរ​១៥ថ្ងៃទៀត ក្នុងអំឡុងពេលរងចាំការសម្រេច​របស់តុលាការ​។ យ៉ាងណាមិញ ការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញនាគ្រានេះ នឹងក្លាយជាការរង្គោះរង្គើដល់រដ្ឋាភិបាលថៃ បន្ទាប់ពីមានការលាលែងពីតំណែងរបស់រដ្ឋមន្ត្រី ៣រូប ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយ ស្របពេលដែលបច្ចុប្បន្ន ថៃកំពុងតស៊ូដើម្បីចាប់ផ្តើមសេដ្ឋកិច្ចដែលមិនទាន់ដំណើរការល្អនៅឡើយ ជាពិសេសពាក់ព័ន្ធនឹងកិច្ចសន្យាផ្ដល់សាច់ប្រាក់ដល់ប្រជាជន ៥០លាននាក់៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-24T02:49:31.182Z", "category": "ភាពជាអ្នកដឹកនាំ", "views": 8429, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
Yamaha X-Ride 125 ពណ៌ថ្មីស្រស់ស្អាតទាក់ទាញ   រូបរាងកាន់តែស៊ីវីល័យ
https://business-cambodia.com/articles/yamaha-x-ride-125-beautiful-new-color-attracts-more-civilized-appearance
ភ្នំពេញ៖ KNG-Yamaha បានបង្ហាញរូបរាងថ្មី កាន់តែស៊ីវីល័យ និងទំនើបជាងមុន សម្រាប់ X-Ride 125 តាមរយៈការរួមបញ្ចូលគ្នានៃពណ៌ដ៏ទាក់ទាញ។ ទស្សនះ​ នៃការបង្កើតតែមថ្មីនៃ X-Ride 125 មានលក្ខណៈពិសេស មានឆ្នូតនៃបន្ទាត់ឆ្លងកាត់ ពង្រឹងចំណាប់អារម្មណ៍របស់ អក្សរ X ឬ ពាក្យ Extreme ដែលសមនឹងតួអង្គនៃម៉ូតូនេះ សម្រាប់អ្នកជិះបែបផ្សងព្រេង ឬ​ ប្រើប្រាស់ជាប្រចាំថ្ងៃ។ ការផ្លាស់ប្តូរពណ៌នេះគឺផ្អែកលើតម្រូវការអ្នកប្រើប្រាស់សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងការផ្សងព្រេងនៅថ្ងៃចុងសប្តាហ៍។ ដោយក្រុមហ៊ុនធ្វើការបង្ហាញម៉ូឌែល X-Ride 125 ជាមួយនឹងការផ្លាស់ប្តូរពណ៌ថ្មីដែលផ្អែកលើតម្រូវការអ្នកប្រើប្រាស់សម្រាប់ការប្រើជាប្រចាំ ក៏ដូចជាអាចប្រើប្រាស់ក្នុងអំឡុងពេលចុងសប្តាហ៍នៃដំណើរផ្សងព្រេងរុករកកន្លែងថ្មីៗ។​ យ៉ាម៉ាហា X-Ride 125 មានបីពណ៌ថ្មីគឺ Sand, Black & Cyan ពណ៌របស់ Sand ឆ្លុះបញ្ចាំងពីភាពក្លាហាននៃការផ្សងព្រេង ខណៈដែលពណ៌ខ្មៅបង្ហាញពីភាពទាក់ទាញ និងម៉ឺងម៉ាត់ម៉ត់ចត់ ហើយ Cyan នៅតែជាជម្រើសសម្រាប់អ្នកដែលចូលចិត្តពណ៌ស្រស់ស្រាយ ជាមួយការដាក់បញ្ចូលគ្នារវាងពណ៌ខៀវខ្ចីនឹងពណ៌លឿងដែលបង្ហាញពី ភាពរីករាយ​ និងភាពជោគជ័យ។ ​​​​​​​ ម៉ូតូប្រភេទអូតូមួយនេះ ផ្តោតលើយុវវ័យក្មេងៗ​​ឬគ្រួសារដែលមានភាពស៊ីវិល័យ មើលទៅកាន់តែមានភាពស្វាហាប់ ជាមួយនឹងពណ៌ដែលបង្កប់ពីអត្តន័យ និងបែបកីឡា ពិតជាឡូយ និងស័ក្តិសមសម្រាប់ការប្រើប្រាស់ដោយមនុស្សគ្រប់គ្នាទាំងសុភាពបុរស និងសុភាពនារីក៏អាចប្រើបានផងដែរ។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការរស់នៅរបស់អ្នកស្រឡាញ់ម៉ូតូអូតូនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Yamaha នៅតែបន្តច្នៃប្រឌិតផលិតផលរបស់ខ្លួនមិនត្រឹមតែទាក់ទងនឹងលក្ខណៈបច្ចេកទេស ការរចនា និងដំណើរការម៉ាស៊ីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈវត្តមាននៃពណ៌ពិសេសដែលតែងតែក្លាយជាការពេញនិយម និងនាំមុខគេ​ ក្នុងនិន្នាការទីផ្សាររបស់ប្រទេសកម្ពុជាទៀតផង។ យ៉ាម៉ាហា X-Ride 125 មានការរចនាម៉ូតម៉ូតូបែបផ្សងព្រេងដែលត្រៀមរួចជាស្រេចដើម្បីប្រើយកឈ្នះលើផ្លូវលំបាក បំពាក់ដោយម៉ាស៊ីន Blue Core 125cc ដ៏មានប្រសិទ្ធភាព និងមានថាមពល ហើយ ត្រូវបានបំពាក់ដោយមុខងារ Sub-Tank Suspension និងសំបកកង់គ្មានពោះវៀនធំទូលាយសម្រាប់ភាពងាយស្រួល ក្នុងអំឡុងពេលធ្វើដំណើរផ្សងព្រេង។ ​ លើសពីនេះ Yamaha ផ្តល់ការធានារយៈពេល 1 ឆ្នាំ ឬ 12,000 គីឡូម៉ែត្រ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះគុណភាពផលិតផល ម៉ូតូនេះមានលក់នៅគ្រប់ហាងចែកចាយ Yamaha ជាផ្លូវការទាំងអស់ក្នុងតម្លៃត្រឹមតែ 2,000 ដុល្លារប៉ុណ្ណោះ។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-23T10:22:31.042Z", "category": "PR", "views": 3376, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
ដីធ្លីដែលមានចំណុចពិសេស ៥ នេះគឺមានហាងឆេងខ្លាំងនៅក្នុងទីផ្សារ
https://business-cambodia.com/articles/good-land-for-buying
ការវិនិយោគដីធ្លី ទីតាំងគឺជាចំណុចស្លាប់រស់ដែលអ្នកវិនិយោគត្រូវតែគិតគូរឲ្យបានល្អិតល្អន់ ព្រោះថាដី ឡើងថ្លៃឬក៏អត់គឺអាស្រ័យលើទីតាំងនេះឯង។ ប្រសិនបើអ្នកជ្រើសរើសបានទីតាំងល្អ នោះឱកាសការទាញផលចំណេញពីដីគឺមានច្រើន ប៉ុន្ដែបើខុសអាចនឹងពិបាកឡើងថ្លៃ ឬកប់លុយចោលក៏ថាបាន។ ថ្លែងប្រាប់ Business Cambodia លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ដីដែលល្អត្រូវមានទីតាំង ៥ ដែលល្អ ទី១ ទីតាំងភ្ជាប់ទៅនឹងបណ្ដាញដឹកជញ្ជូនសារណៈដូចជានៅជិតព្រលានយន្ដហោះ ស្ថានីរថភ្លើង ខ្សែរថយន្ដក្រុងក៏មាន បើកឡាន និងម៉ូតូ ក៏ស្រួល។ មួយទៀតសុវត្ថិភាព ទីតាំងសុវត្ថិភាពគឺអត់បារម្ភពីចោរកម្ម ធៀបជាមួយទីតាំងផ្សេង ហើយមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធល្អ ជាទីតាំងដែលថ្ងៃក្រោយទៅមានការវិនិយោគកែប្រែដីហ្នឹងឲ្យទៅជាពាណិជ្ជកម្មដូចជាតំបន់បឹងកេងកងអ៊ីចឹង ដែលឥលូវមានខុនដូ អគារការិយាល័យ ភោជនីយដ្ឋាន អ៊ីចឹងតម្លៃក៏កើនឡើងដែរ។  ហើយនឹងចុងក្រោយគឺទីតាំងដែលមានភាពងាយស្រួល។ ឧទាហរណ៍ យើងចង់ទៅទិញអីវ៉ាន់ស្រួល ជាពិសេសការប្រើប្រាស់ប្រចាំថ្ងៃរបស់យើង ដូចជាទិញទំនិញ បន្លែ ត្រី ម្ហូបអាហារ ទៅធ្វើកន្លែងធ្វើការ កូនទៅសាលា”៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-23T09:59:51.410Z", "category": "អចលនទ្រព្យ", "views": 155, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ដូចសាកលវិទ្យាល័យ! វេបសាយទាំង៥នេះ មានជំនាញច្រើនមុខ អាចរៀនបានដោយឥ.តប.ង់ថ្លៃ
https://business-cambodia.com/articles/5-open-learning-website-
សម្រាប់បងប្អូនដែលចូលចិត្តការរៀនបន្ថែមដោយខ្លួន ចង់ពង្រឹងជំនាញ​ផ្ទាល់ខ្លួន ចង់រៀនជំនាញថ្មីៗបន្ថែមទៀត វេបសាយទាំង៥នេះ អាចប្រើប្រាស់ជាប្រយោជន៍សម្រាប់អ្នកដែលត្រូវការបាន ខណៈមានជំនាញនិងវគ្គសិក្សាជាច្រើន ប្រៀបដូចសាកលវិទ្យាល័យអនឡាញ ដែលបងប្អូនអាចស្វែងរករៀនបានដោយឥតគិតថ្លៃ និងមានវេបសាយខ្លះ នឹងផ្តល់ជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាអនឡាញថែមទៀតពេលរៀនចប់។ វេបសាយទី១. Great learning academy ៖ មានការទទួលស្គាល់ជាង១០ឆ្នាំនៅសហរដ្ឋអាមេរិក វេបសាយមួយនេះ បានផ្តោតយ៉ាងសំខាន់លើការដំណើរការឱ្យទូលំទូលាយ អនុញ្ញាតឱ្យសិស្សានុសិស្ស បុគ្គលិកគ្រប់ស្ថាប័ននៅជុំវិញពិភពលោក អាចចូលទៅសិក្សាបាន ទាំងគិតថ្លៃនិងមិនគិតថ្លៃ​ ជាពិសេសសម្រាប់អ្នកចង់ពង្រឹងមូលដ្ឋានគ្រឹះ លើជំនាញផ្សេងៗដើម្បីបម្រើក្នុងការងារ។ វេបសាយទី២. Udemy ៖​ ជាផ្លេតហ្វូមដែលល្បីល្បាញជុំវិញពិភពលោក Udemy ក៏បានដាក់ឱ្យអ្នកសិក្សាទាំងអស់មកពីគ្រប់កន្លែង អាចចូលទៅសិក្សាដោយសេរីនិងឥតគិតថ្លៃជាច្រើនវគ្គ ជាពិសេសវគ្គលើអាជីវកម្ម ការគ្រប់គ្រង ទីផ្សារនិងការលក់។ វេបសាយទី៣. The Open University ៖ មានរហ័សនាមថាជាសាកលវិទ្យាល័យចំហំ​លើអនឡាញ បង្កើតឡើងតាំងពីឆ្នាំ២០០៦ វេបសាយមួយនេះមានវគ្គសិក្សាឥតគិតថ្លៃជាច្រើន លើមុខជំនាញសំខាន់នានាក្នុងការប្រើប្រាស់ប្រចាំថ្ងៃ មានទាំងអត្ថបទស្រាវជ្រាវ សំណួរចម្លើយ វីដេអូនិងវគ្គសិក្សាខ្លីដែលកំណត់ពេលវេលាផងដែរ។ វេបសាយទី៤. Coursera ប្រមូលផ្តុំនូវវគ្គសិក្សាតាមអនឡាញជាច្រើនជំនាញរបស់សាកលវិទ្យាល័យល្បីៗនៅអាមេរិក និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយសាស្ត្រាចារ្យវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Standford វេបសាយនេះបានធ្វើការសហការបណ្តុះបណ្តាលវគ្គសិក្សាឥតគិតថ្លៃនិងបង់ថ្លៃ ដោយក្នុងនោះវគ្គសិក្សាបង់ថ្លៃ នឹងមានមានវិញ្ញាបនប័ត្របញ្ជាក់ពេលរៀនចប់។ វេបសាយទី៥. edX ជាវេទិកាអប់រំឌីជីថលឈានមុខគេមួយលំដាប់ពិភពលោក ដែលជាការផ្តួចផ្តើមបង្កើតដោយសាកលវិទ្យាល័យ Harvard សហការជាមួយសាកលវិទ្យាល័យដៃគូជាច្រើនជាង២៥០ មកពីជុំវិញពិភពលោក។ វេបសាយមួយនេះមានផ្តល់ជូននូវវគ្គសិក្សាបង់ថ្លៃនិងឥតបង់ថ្លៃទៅលើមុខជំនាញក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យា, ហិរញ្ញវត្ថុ, វិទ្យាស្ថានកុំព្យូទ័រ, បញ្ញាសិប្បនិមិត្ត, សហគ្រិនភាពនិងអាជីវកម្មជាដើម។ ដូច្នេះសម្រាប់បងប្អូនដែលចង់សិក្សាបន្ថែមអាចធ្វើការចូលទៅកាន់តំណលីងនីមួយៗ ដែលបានរៀបរាប់ខាងលើ ដើម្បីស្វែងរកព័ត៌មានលម្អិតអំពីប្រភេទវគ្គសិក្សានីមួយៗ ដោយការរៀនតាមអនឡាញនេះមិនកំណត់កម្រិតអាយុឬកម្រិតសិក្សានោះឡើយ ពោលបងប្អូនគ្រាន់តែមានទូរស័ព្ទឬកុំព្យូទ័រនិងអ៊ីនធើណេតប៉ុណ្ណោះគឺអាចរៀនបានហើយ ជាពិសេសល្អនិងស័ក្តិសមបំផុតសម្រាប់អ្នកចេះភាសាអង់គ្លេស៕ អត្ថបទដោយ៖ ពីង ជូអេង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-23T09:52:27.268Z", "category": "ភាពជាអ្នកដឹកនាំ", "views": 1116, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy" ] }
រៀនជំនាញហើយ បានទាំងលុ.យទៀត! សមាគមក្លឹបទេសចរណ៍ បើកឱ្យចូលរៀនជំនាញ៤ មិនអស់លុយ
https://business-cambodia.com/articles/can-study
មុននេះបន្តិច យោងតាមការចុះផ្សាយដោយសមាគមក្លឹបទេសចរណ៍សៀមរាប បានឱ្យដឹងថា សមាគមន៍នឹង ធ្វើការជ្រើសរើសសិក្ខាកាមដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចំនួន ២០០នាក់មកសិក្សាលើមុខជំនាញដូចជា៖ ការិយាល័យជួរមុខ ម្ហូបអាហារនិងភេសជ្ជៈ គេហកិច្ច និងផ្នែកចម្អិនអាហារ ដូច្នេះអ្នកចង់ចូលរៀនប្រញាប់ចុះឈ្មោះ។​ ចំពោះសិក្សាវិញគឺមាន រយៈពេល ០៨ខែ ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ដល់ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណែកអ្នកមកសិក្សានឹងទទួលបានប្រាក់ប្រចាំខែចំនួន ២០ម៉ឺនរៀលហើយបងប្អូនដែលនៅឆ្ងាយក៏អាចមករៀនដែរព្រោះក៏មានកន្លែងស្នាក់នៅផងដែរ។ គួរបញ្ជាក់ថា សម្រាប់បេក្ខជនដែលអាចប្រើប្រាស់ភាសាអង់គ្លេស និងកុំព្យូទ័របាននឹងផ្តល់ជូនជាអាទិភាព។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ៖ ០៩៩ ៩០៨ ៨៦៦/០១០ ៦៥៥ ៥៥៩៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-23T09:46:50.351Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 1546, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
កម្ចីខូចកើនឡើង! ត្រឹម៣ខែដំបូងឆ្នាំនេះ កម្ចីខូចក្នុងប្រព័ន្ធធនាគារថៃកើនឡើងដល់ជាង១៣.៧ពាន់លា.នដុ.ល្លារ
https://business-cambodia.com/articles/non-performing-loan-in-thai-bank-rose-higher
បើយោងតាមការចុះផ្សាយរបស់Bangkok Post បានបង្ហាញថាធនាគារកណ្ដាលថៃបានចេញរបាយការណ៍ត្រីមាសទី១ឆ្នាំ២០២៤នេះ ដោយបង្ហាញថានៅត្រឹមត្រីមាសទី១នេះកម្ចីខូចក្នុងវិស័យធនាគារថៃកើនឡើងខ្លាំងនូវគ្រប់ផលិតផលកម្ចីទាំងអស់ដោយសារស្ថានភាពសេដ្ឋកិច្ចមិនល្អ។ ជាក់ស្ដែងកម្ចីខូចក្នុងវិស័យធនាគារថៃបានឡើងដល់ជាង៥០២ពាន់លានបាត(ប្រមាណជា១៣.៧ពាន់លានដុល្លារ) ដោយកើនឡើងពី២.៦៦%មក២.៧៤%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣កន្លងទៅនេះ។ នៅក្នុងនោះដែរគេសង្កេតឃើញថាកម្ចីខូចនៃក្រុមហ៊ុនសាជីវកម្មធំៗបានកើនឡើងពី១.០៩%មកដល់១.១៤% ចំណែកកម្ចីខូចក្នុងសហគ្រាសធនតូចនិងមធ្យមបានកើនឡើងពី៦.៧២%មកដល់៦.៨៨%។ រីឯកម្ចីខូចនៃកម្ចីទិញផ្ទះបានកើនឡើងពី៣.៣៤%ដល់៣.៤៩%ផងដែរ។ លោកស្រី Suwannee Jatsadasak ជំនួយការទេសាភិបាលធនាគារកណ្ដាលរបស់ថៃបានឲ្យដឹងថា សេដ្ឋកិរបស់ថៃមិនសូវល្អរួមជាមួយនឹងចំណូលរបស់គ្រួសារប្រជាជនថៃធ្លាក់ចុះបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ប្រាក់កម្ចីធនាគារដែលធ្វើឲ្យកម្ចីខូចបន្តកើនឡើង។ បើទោះបីជាកម្ចីខូចនៅប្រព័ន្ធធនាគារនៅក្នុងប្រទេសថៃមានការកើនឡើងពិតមែនប៉ុន្ដែបំណុលសរុបរបស់ប្រជាជនថៃធៀបនឹងផលិតផលក្នុងស្រុកសរុប(GDP) ត្រូវបានរំពឹងថានឹងមានការថយចុះពី៩១.៣% ដោយសារតែកំណើនសេដ្ឋកិច្ចរបស់ថៃ។  គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃច័ន្ទសប្ដាហ៍នេះក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនិងអភិវឌ្ឍនសង្គមថៃហៅថាកាត់NESDC បានរាយការណ៍ថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃនៅត្រឹមត្រីមាសទី១ឆ្នាំ២០២៤នេះមានការកើនឡើង១.៥%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២៣០២៣កន្លងទៅនេះពោលគឺកើនឡើងលើសពីការរំពឹងទុក៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-23T09:30:27.646Z", "category": "ហិរញ្ញវត្ថុ", "views": 536, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ធនាគារ វីង និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” រកឃើញបេក្ខជនជ័យលាភីពីកម្មវិធី Turing Hackathon រដូវកាលទី ៦
https://business-cambodia.com/articles/wing-turing-hackathon
កម្មវិធី Turing Hackathon រដូវកាលទី ៦ ដែលមានការចូលរួមគាំទ្រដោយធនាគារ វីង ​(ខេមបូឌា) ម.ក បានរកឃើញសហគ្រិនជ័យលាភីចំនួន ៥ក្រុម ដែលមានគំនិតទាក់ទងនឹងបច្ចេកវិទ្យានវានុវត្តន៍ ក្នុងគោលបំណងដោះស្រាយបញ្ហានានានៅក្នុងសង្គម។ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ​ វីង​ បានលើកឡើងថា៖ “ការចូលរួមរបស់យុវជនក្នុងការប្រកួតប្រជែងពីគំនិតច្នៃប្រឌិតបែបនេះ មិនត្រឹមតែឈ្នះរង្វាន់ប៉ុណ្ណោះទេ តែជាឱកាសដ៏មានតម្លៃក្នុងការបណ្តុះផ្នត់គំនិតសហគ្រិនភាពសម្រាប់ធនធានអនាគតរបស់ប្រទេសជាតិ។ តាមរយៈបទពិសោធន៍នៃការប្រកួតប្រជែងនេះ យុវជនអាចយល់ដឹងកាន់តែស៊ីជម្រៅអំពីបញ្ហាប្រឈមកើតមាននៅក្នុងសហគមន៍ ហើយប្រើប្រាស់ចំណេះដឹងបច្ចេកទេសរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាប្រឈ​មទាំងនោះប្រកបដោយប្រសិទ្ធភាព ដែលអាចផ្តល់ផលវិជ្ជមានដល់សង្គមផងដែរ។ រៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” កម្មវិ​ធី Turing Hackathon រដូវកាលពីទី ៦ ត្រូវបានរៀបចំឡើងដើម្បីប្រមូលផ្តុំនវានុវត្តជនដែលមានភាពច្នៃប្រឌិតក្នុងការស្វែងរកដំណោះស្រាយ ហើយអភិវឌ្ឍគំនិតអាជីវកម្មនោះឱ្យទៅជាផលិតផលសមស្របក្នុងការដោះស្រាយបញ្ហានៅក្នុងសង្គម។ កម្មវិធីនេះក៏មានគោលបំណង ក្នុងការផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំមួយទៅដល់នវានុវត្តជនជំនាន់ក្រោយ ដើម្បីក្លាយខ្លួនជាអ្នកដោះស្រាយបញ្ហាតាមរយៈភាពជាសហគ្រិន និងការប្រើប្រាស់បច្ចេកវិទ្យា។​ មជ្ឈមណ្ឌលធុរកិច្ចថ្មី “តេជោ” ត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ២០១៨ មានគោលបំណងដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ កម្មវិធី Turning Hackathon គឺជាកម្មវិធីមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនទៀត ដែលបង្កើតឡើងដោយ មជ្ឈមណ្ឌលធុរកិច្ចថ្មី “តេជោ” ដែលប្រមូលផ្តុំនវានុវត្តជនដែលមានគំនិតច្នៃប្រឌិតបង្កើតដំណោះស្រាយដើម្បីដោះស្រាយបញ្ហានានានៅក្នុងសង្គម។ អ្នកស្រី ហ៊ាន ឡូរីដា នាយករងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានបង្ហាញពីចំណាប់អារម្មណ៍ពីការកើនឡើងនៃចំនួនយុវជនវ័យក្មេងដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យា ក្នុងការដាក់ពាក្យចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីនេះជារៀងរាល់ឆ្នាំដោយបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេក្នុងការរួមចំណែកការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។  ក្រោយពីបើកទទួលពាក្យរយៈពេល ៣​សប្តាហ៍ កម្មវិធី Turing Hackathon រដូវកាលទី ៦ ទទួលការដាក់ពាក្យចំនួន ១១៥សំណើ ដែលក្នុងនោះមានបេក្ខជនជាក្រុមចំនួន ៨៣ និងបេក្ខជនទោលចំនួន ៣២រូប។ ក្នុងចំណោមនោះ មានបេក្ខជនតែ ១២ ក្រុមប៉ុណ្ណោះដែលមានសិទ្ធឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ។ ក្នុងនោះ ក្រុម The Sleep-Deprived Squad ទទួលបានជ័យលាភីលេខ១ ជាមួយនឹងប្រាក់រង្វាន់ ៤លានរៀល ពីគំនិតបង្កើតហ្គេមផ្តល់ចំណេះដឹងហិរញ្ញវត្ថុ។ ជ័យលាភីលេខ២ បានទៅលើក្រុម Buttercup ជាមួយនឹងប្រាក់រង្វាន់៣លានរៀល ពីការង្កើតដំណោះស្រាយជួយសម្រួលអ្នកលក់អនឡាញក្នុងកត់ត្រា Comment អតិថិជនដោយស្វ័យប្រវត្តិនៅពេលផ្សាយផ្ទាល់លក់ផលិតផលតាមបណ្តាញសង្គម Facebook។ ចំណែកក្រុម Stylend ទទួលបានជ័យលាភីលេខ៣ ជាមួយនឹងទឹកប្រាក់ ២លានរៀល ពីការបង្កើត APP  ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចជួលសម្លៀកបំពាក់ទាន់សម័យសម្បូរបែប ហើយក៏ងាយស្រួលស្វែងរកអ្នកច្នៃម៉ូតសម្លៀកបំពាក់ជាច្រើននៅលើ APP នេះផងដែរ។ ក្រៅពីនេះ កម្មវិធីក៏សម្រេចផ្តល់រង្វាន់លើកទឹកចិត្តទៅដល់ក្រុម Rokpet និងក្រុម Kasekortech ដោយទទួលបានប្រាក់រង្វាន់១លានរៀលក្នុងមួយក្រុម ពីគំនិតបង្កើតជំនួយផ្នែកវេជ្ជសាស្រ្ត និងការបង្កើតដំណោះស្រាយដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងការកម្ចាត់សត្វល្អិតសម្រាប់កសិដ្ឋានដំណាំស្វាយចន្ទី។ ធនាគារ វីង ដែលជាស្ថាប័នចូលរួមចំណែកក្នុងសង្គមយ៉ាងសកម្មមួយ​ បានបង្ហាញភាពជាដៃគូគាំទ្រដ៏សំខាន់ទៅដល់មជ្ឈមណ្ឌលធុរកិច្ចថ្មី “តេជោ” ជាមួយនឹងការគាំទ្រកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីនវានុវត្តន៍បញ្រ្ចាស​២០២១, កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល២០២១, កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល២០២២ និងកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ២​ ២០២៣។ បន្ថែមពីលើការឧបត្ថម្ភហិរញ្ញវត្ថុ ធនាគារ វីង​ ក៏តែងតែចូលរួមជាគណៈកម្មការវាយតម្លៃជ្រើសរើសបេក្ខជនជ័យលាភីផងដែរ ដែលបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមទៀតរបស់ធនាគារ វីង ក្នុងការជំរុញនវានុវត្តន៍ និងសហគ្រិនភាពនៅក្នុងសហគមន៍។ អាជីវកម្មដែលដំណើរការដោយបច្ចេកវិទ្យា និងឌីជីថលនៅក្នុងប្រទេសកម្ពុជារកប្រាក់ចំណូលបានប្រមាណ ៤៧០​លានដុល្លារ កាលពីឆ្នាំ២០១៩ ដែលជំរុញដោយកំណើនទូទាត់មិនប្រើសាច់ប្រាក់ និងការប្រើប្រាស់បចេ្ចកវិទ្យាហិរញ្ញវត្ថុ។​ ទន្ទឹមគ្នានេះ ចំនួនប្រជាជនវ័យក្មេងមានចំណែកដល់ទៅជាង ៣៦ ភាគរយ នៃចំនួនប្រជាជនកម្ពុជាសរុប ដែលជំរុញឱ្យមានវិសាលភាពកំណើននៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងវឌ្ឍនភាពសេដ្ឋកិច្ច៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-23T09:25:07.667Z", "category": "PR", "views": 89, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy" ] }
សុីចង់ប្រហែលម៉ូតូ! តស់មកស្គាល់រថយន្តស៊េរីថ្មី ១ម៉ូដែលស៊ីសាំងតិច រូបរាងស្អាត ខណៈតម្លៃខ្ទង់៣ម៉ឺន$
https://business-cambodia.com/articles/new-city-honda-pri
នេះជា​ The All New Honda City Rs រូបរាង​​​​ឌី​ហ្សាញ​​​បែប​ទាន់សម័យ​ ​សុវត្ថិភាព​ខ្ពស់​​​​ និង​​​​​​កម្រិត​ Performance ​​​​គួរ​​ឲ្យ​​ចាប់​អារម្មណ៍​ខ្លាំងមែន​ទែន​ទៅ​លើ​​ ម៉ាស៊ីន​ i-VTEC ចំណុះ​ 1.5L ​​​​​​​​​​​​​​​​​​​​​​អាច​ផលិត​កម្លាំងបាន​ដល់​ 89Kw ឬ​ 119hp  ​និង​ 6600RPM​​​ ​​​ប៉ុន្តែ​​កម្រិត​នៃ​ការ​ស៊ីសាំង​​​​​​តិច​​មែន​ទែន ក្នុង​ 100km/5L ប៉ុណ្ណោះ បើ​​ប្រៀប​​​ធៀប​ជាមួ​យ​ឡាន​ Hybrid​ ដូចជា​ Toyota Prius ​​​​​​​​​​អាច​ថាប្រហាក​ប្រហែល​គ្នា​​​ទេ។​​​​ ​​​​​Honda City RS ត្រូវ​បាន​នាំ​ចូល​​​ដោយ​ក្រុម​ហ៊ុន​ NCXHonda Cambodia ដែ​លជាអ្នក​​​ចែក​ចែង​​ផ្តាច់​មុខ​​​​មក​កាន់​ប្រទេស​កម្ពុជា។​ ជាក់​ស្តែង​​ ​​​ឡាន​​​ប្រភេទ​ Sedan ​នេះ​ ទៅ​លើ​ប្រ​ព័ន្ធជើង​​ក្រោម មាន​លក្ខណ:ពិសេស​ខ្លាំងមែន​ទែន​ ដោយ​​​​ត្រូវ​បាន​បំពាក់​ជាមួយ​នឹង​ប៉ូម​ប្រភេទរឺស័រ​ដោយ​​ផ្នែក​ខាងមុខ​ MacPherson និង​ខាងក្រោយ​ Torsion Beam ​​​​ផ្អោប​ជាមួយ​​នឹង​​​​​​យ៉ាន់​កង់​ទំហំ​ ១៦អ៊ីញ​ជាប្រភេទអាលុយ​មីញ៉ូម​ និង​មាន​​ប្រព័ន្ធ​​​​ហ្វ្រាំងឌីស​​​​​​​មុខ​ក្រោយ​ ​​អម​ជាមួយ​​​ប្រព័ន្ធ​ ABS ​​,ប្រព័ន្ធ​​​បែក​ចែក​សម្ពាធហ្វ្រាំង EBD និង​​ប្រព័ន្ធទប់​លំនឹង VSA ​​ព្រមទាំង​​ប្រព័ន្ធជំនួយ​ឡើង​ចំណោត​​ជាដើម ​​ដែល​​​ធ្វើ​ឲ្យ​ការ​បើកបរ​​​​​​​មាន​សុវត្ថិភាពខ្ពស់​​​​គ្រប់​ស្ថានភាពផ្លូវ។​ អ្វី​​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​​​ជាងនេះទៅទៀត​​ ​​​​​​គឺ​​ទៅ​លើ​កម្រិត​​ Performance របស់​ឡាន​នេះ ​ត្រូវបាន​ប្រើ​​ម៉ាស៊ីន​ប្រចាំ​ត្រកូល​​របស់​ Honda គឺ i-VTEC ចំណុះ​​​​ 1.5L ​​មា​ន​ ៤ ស៊ី​ឡាំង ​​​​អម​ជាមួយ​បច្ចេក​វិទ្យា PGM-FI ​​​ជួយ​សន្សំសំចៃ​​​​​ទៅលើ​​កម្រិត​ស៊ី​សាំង​ ​និង​ប្រអប់​លេខ​ជាប្រភេទអូតូ​ ៦វគ្គ CVT ​​និង​ ៧វគ្គលេខដៃដែល​បញ្ជា​ដោយ​ Paddle Shift ដូចទៅ​នឹង​​ឡាន​​​ទំនើប​ៗ​​​​ដែរ​។ ក្រៅ​តែពីនេះ​​ ​​​​City ​​ដំណើរ​​ការដោយ​ប៉ុងមុខ​ ​ឬ FWD ដែលមាន​ការ​អន្តរគមន៍​ពី​ Drive Mode ចំនួន​​៣ ដូចជា Eco Mode សម្រាប់​បើក​នៅក្នុង​ក្រុង​​​​​ ឬផ្លូវ​ស្ទះ, Normal Mode បើ​ក​លើ​ផ្លូវ​​ធម្មតា​  និង​ Sport Mode សម្រាប់​ការបើក​​​វ៉ាជែង ឬ​​​ត្រូវ​ការ​ប្រើ​ល្បឿន​លឿន។​ ​​​​​​គួរ​ជំរាប​ផងដែរ​ថា​ សម្រាប់​តម្លៃ​​​របស់​ Honda City RS លក់​នៅ​​ខ្មែរ​​​​​​ គឺ ៣៤,៥០០ដុល្លារ ​​​​ប៉ុន្តែក្នុងករណីបងប្អូនជាវនៅពេលនេះ ក្រុមហ៊ុននឹងមានការផ្តល់ជូនពិសេសដោយបញ្ចុះតម្លៃ ជាង ៤,៥០០ដុល្លារនិងកាន់តែពិសេសសម្រាប់ម៉ូឌែលផ្សេងៗទៀត ក៏មានការផ្ដល់ជូនតម្លៃដ៏ពិសេសពុំធ្លាប់មានផងដែរ។ ៕​​
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-23T09:18:05.631Z", "category": "កំពូលអ្នកលក់", "views": 1752, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }
រដ្ឋាភិបាលកូរ៉េ ឧបត្ថម្ភប្រា.ក់៥០០ដុល្លា.រ/១ខែ ដល់យុវជនឯកា ដើម្បីលើកទឹកចិត្តឲ្យចេញក្រៅផ្ទះ
https://business-cambodia.com/articles/south-korea-is-paying-lonely-young-people-500-dollar-a-month
បញ្ហាយុវជនមិនចង់ចេញក្រៅផ្ទះ កំពុងកើនឡើងយ៉ាងខ្លាំងនៅប្រទេសកូរ៉េខាងត្បូង ជាហេតុនាំឲ្យរដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកាឧបត្ថម្ភពួកគេចំនួន ៥០០ដុល្លារ ជាប្រចាំខែ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News។ ក្រសួងសមភាពយេនឌ័រនិងគ្រួសារ របស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់រហូតដល់ ៦៥០,០០០វ៉ុន (ប្រហែល៥០០ដុល្លារ) ក្នុងមួយខែដល់យុវជនមានអាយុចន្លោះពី ៩-២៤ឆ្នាំ ដើម្បីគាំទ្រ “ស្ថេរភាពផ្លូវចិត្ត និងការលូតលាស់ដែលមានសុខភាពល្អ”។ ក្រសួងបានឲ្យដឹងយ៉ាងដូច្នេះថា៖ «យុវជនដែលឯកោអាចមានការលូតលាស់រាងកាយយឺតដោយសារការរស់នៅមិនទៀងទាត់ និងអាហារូបត្ថម្ភពុំមានតុល្យភាព ហើយទំនងជាប្រឈមនឹងបញ្ហាផ្លូវចិត្តដូចជាជំងឺធ្លាក់ទឹកចិត្តដោយសារការបាត់បង់តួនាទីសង្គម និងការពន្យាពេលក្នុងការសម្របខ្លួនជាដើម»។ នៅក្នុងរបាយការណ៍មួយ ក្រសួងប៉ាន់ប្រមាណថាប្រហែល ៣.១%នៃប្រជាជនកូរ៉េដែលមានអាយុពី ១៩ទៅ៣៩ឆ្នាំគឺជា “យុវជនឯកោ” ដោយដកស្រង់ទិន្នន័យពីវិទ្យាស្ថានកូរ៉េសម្រាប់សុខភាព និងកិច្ចការសង្គម។ យោងតាមទូរទស្សន៍ CNN បានសង្ខេបថា៖ «មនុស្សប្រហែល ៣៣៨,០០០នាក់នៅទូទាំងប្រទេស ដោយ ៤០% ចាប់ផ្តើមនៅដាច់ដោយឡែកពីគេក្នុងវ័យជំទង់»។ ក្រុមនេះត្រូវបានកំណត់ថាមានទំនោរបិទខ្លួនឯងនៅផ្ទះជាច្រើនខែសម្រាប់រយៈពេលយូរ គេចសាលា និងខ្លះទៀតមកពីគ្រួសារដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុ ហើយបានចាប់ផ្តើមបិទខ្លួនពួកគេចេញពីពិភពលោកតាំងពីក្មេងមកម្ល៉េះ។ ក្រសួងបានឲ្យដឹងថា យុវជនមួយចំនួនចាប់ផ្តើមនៅដាច់ដោយឡែកពីគេដោយសារ “សម្ពាធផ្លូវចិត្ត ការសម្លុតក្នុងសាលា ភាពតានតឹងក្នុងការសិក្សា ជម្លោះក្នុងគ្រួសារ និង​ការ​ខ្វះ​ការ​ថែទាំ​ពី​អាណាព្យាបាល ឬ​ឪពុក​ម្ដាយ”។ ក្នុងករណីសិក្សាមួយដែលផ្តល់ដោយក្រសួង ក្មេងអាយុ១៧ឆ្នាំម្នាក់មិនបញ្ចេញឈ្មោះ បាននិយាយថា អំពើហិង្សាក្នុងគ្រួសារនាំឱ្យពួកគេនៅម្នាក់ឯង គ្រាន់តែក្រោកឡើងដើម្បីញ៉ាំ ហើយគេងវិញប៉ុណ្ណោះ។ យ៉ាងណាមិញ តាមរយៈទូរទស្សន៍ CNN បានលើកឡើងថា ការឧបត្ថម្ភពីរដ្ឋាភិបាលលើករណីខាងលើគឺជាផ្នែកដ៏ធំមួយនៃច្បាប់គាំទ្រសុខុមាលភាពយុវជន ដែលប្រាក់ឧបត្ថម្ភជាប្រចាំខែនេះមានគោលបំណងគាំទ្រយ៉ាងពេញទំហឹងដល់មនុស្សដែលដកខ្លួនចេញពីសង្គម ក៏ដូចជាយុវជនគ្មានអាណាព្យាបាល ឬគ្មានការការពារពីសាលា ឲ្យមានលទ្ធភាពចូលរួមក្នុងសកម្មភាពសង្គមឡើងវិញ៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/hangchhengH24
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-23T09:13:23.155Z", "category": "ភាពជាអ្នកដឹកនាំ", "views": 442, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
ដើម្បីពន្លឿនការវាស់វែង និងចុះបញ្ជីដីធ្លី (ប្លង់រឹង) រដ្ឋបាលខេត្ដកំពតស្នើឲ្យពលរដ្ឋត្រូវអនុវត្ដន៍ ៣ ចំណុចនេះ
https://business-cambodia.com/articles/land-title-in-kampot
ដើម្បីពន្លឿនដល់ការវាស់វែង និងចុះបញ្ជីដីធ្លី (ប្លង់រឹង) ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ដកំពត បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីទាំងអស់ ដែលនឹងត្រូវធ្វើការវាស់វែងនាពេលខាងមុខ ត្រូវចូលរួមសហការជាមួយមន្ត្រីក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឱ្យបានល្អ។  ថ្លែងនៅក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឃុំថ្មី និងឃុំព្រៃថ្នង ស្រុកទឹកឈូ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ពលរដ្ឋទាំងអស់ត្រូវអនុវត្តន៍បីចំណុចសំខាន់ៗដែលជួយធ្វើឱ្យការចុះបញ្ជីដីធ្លីនេះបានលឿនផងដែរ។ ដោយនៅក្នុងនោះរួមមាន៖ ១. ត្រូវរៀបចំនូវឯកសារនៃការកសាងបណ្ណ ឯកសារដែលពាក់ព័ន្ធនឹងនីតិវិធីនៃការចេញបណ្ណឱ្យបានគ្រប់គ្រាន់តាមការណែនាំរបស់មន្ត្រីជំនាញ ២. បងប្អូនដែលជាម្ចាស់ក្បាលដីទាំងអស់ ត្រូវទៅបោះបង្គោលព្រំរបស់ខ្លួនជាមួយអ្នកដែលជាប់ព្រំដីនឹងគ្នា ដើម្បីសម្គាល់ដីរៀងៗខ្លួនឱ្យបានច្បាស់លាស់ ៣. សូមបងប្អូនដែលជាម្ចាស់ដីទាំងអស់ជៀសអោយផុតពីបញ្ហាទំនាស់ព្រំដី ដែលជាកត្តាមួយធ្វើឱ្យមានការយឺតយ៉ាវក្នុងដំណើរការអនុវត្តការងារចុះបញ្ជីដីធ្លីនេះ។ គួរជម្រាបផងដែរថា គិតមកដល់ពេលនេះ ការចុះវាស់វែងធ្វើប្លង់ដីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាគឺសម្រេចបានជាង ៧ លានក្បាលដីរួចមកហើយ និងនៅសល់ប្រមាណ ៤ លានក្បាលដីទៀតប៉ុណ្ណោះ។ ក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្ដេជ្ញានឹងបញ្ចប់ការចុះបញ្ជីប្លង់ដីនេះឲ្យរួមរាល់មុនឆ្នាំ២០២៩ ដែលជាគម្រប់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីដំបូងជូនប្រជាពលរដ្ឋ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-23T08:38:53.811Z", "category": "អចលនទ្រព្យ", "views": 771, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ប្រញាប់កែទម្លាប់នឹងឃើញលុយសល់! មានប្រាក់ខែប៉ុន្មានក៏ចាយមិនគ្រាន់ដោយសារអ្នកបញ្ហា៣នេះ
https://business-cambodia.com/articles/things-that-make-you-no-money-left
 បើនិយាយពីរឿងលុយកាក់មនុស្សមួយចំនួនតែងតែនិយាយថាចំណូលតិចមានតម្រូវការច្រើនដូច្នេះហើយពួកគាត់ពិបាកចាត់ចែងឲ្យសល់លុយប៉ុន្ដែមានមនុស្សមួយចំនួនរកចំណូលបានច្រើន ប្រាក់ខែច្រើនប៉ុន្ដែនៅតែចាយមិនគ្រាន់ហើយគ្មានសល់លុយជាដុំកំភួន។  បើអ្នកកំពុងជួបបញ្ហារកចំណូលបានច្រើនប៉ុន្ដែចាយមិនគ្រាន់ហើយមិនដែលសល់លុយសូមប្រញាប់កែទម្លាប់ដូចខាងក្រោមនេះភ្លាមនោះអ្នកនឹងឃើញលុយសល់ហើយ។ ១. មិនតាមដានចំណាយ មនុស្សមិនតិចទេដែលតែងតែងសួរខ្លួនឯងថា”តើលុយខ្ញុំទៅណាខ្លះ? អ្នកដែលសួរខ្លួនឯងបែបនេះភាគច្រើនគឺសុទ្ធតែជាអ្នកដែលមិនបានតាមដានចំណូលចំណាយប្រចាំថ្ងៃនិងប្រចាំខែរបស់ខ្លួនពោលគឺរកលុយបានគិតតែពីចាយមិនខ្វល់ខ្វាយរឿងតាមដានការចំណាយនិងចាត់ចែងលុយឡើយ។  ការមិនតាមដានចំណាយគឺជាកត្តាធំធ្វើឲ្យអ្នកចាយលុយអស់ច្រើនទាំងមិនដឹងខ្លួន ចាយលុយលើសមាឌ លើសលទ្ធភាពរហូតជួបបញ្ហាលុយកាក់ដូចជាបញ្ហាបំណុលជាដើម។ សាកគិតទៅមើល រាល់ថ្ងៃអ្នកចំណាយលើរបស់កំប៉ិកកំប៉ុក ហើយគិតថាជាការចំណាយតិចតួច។ យ៉ាងណាមិញការចាយលើរបស់កំប៉ុកកំប៉ុកនេះបើយក១ថ្ងៃទៅគុណនឹង៣០ថ្ងៃទើបឃើញថាអស់ច្រើនប៉ុនណា។ ឧទាហរណ៍បើអ្នកចាយលើភេសជ្ជៈឬចំណីចំណុកផ្សេងៗមួយថ្ងៃអស់២ដុល្លារនោះមួយខែអ្នកចាយអស់៦០ដុល្លារហើយមួយឆ្នាំចាយអស់៧២០ដុល្លារ។ ដូច្នេះបើចង់សល់លុយហើយចាយគ្រប់គ្រាន់អ្នកគួរធ្វើការកត់ត្រាចំណាយប្រចាំថ្ងៃ នោះអ្នកនឹងដឹងថាមួយថ្ងៃៗអ្នកចំណាយលើអ្វីខ្លះ។ ពេលអ្នកតាមដានចំណាយអ្នករកឃើញចំណាយមិនបាច់ហើយអ្នកអាចកាត់បន្ថយចំណាយមិនចាំបាច់ដែលធ្វើឲ្យអ្នកសល់លុយជាមិនខាន។ ២. មិនធ្វើផែនការចំណាយប្រចាំខែ ការមិនបានធ្វើផែនការចំណាយប្រចាំខែនិងមិនកំណត់ខ្ទង់ចំណាយប្រចាំខែងាយនឹងធ្វើឲ្យអ្នកចាយលុយអស់ច្រើនពោលគឺរកបានប៉ុនណាចាយប៉ុណ្ណឹងគ្មានសល់លុយឡើយ។ ពេលអ្នកធ្វើផែនការចំណាយអ្នកនឹងដឹងច្បាស់ថាការរស់នៅរបស់អ្នកចំណាយចាំបាច់អស់ប៉ុន្មានក្នុងមួយខែ។ ឧទាហរណ៍អ្នកមានប្រាក់ខែ៧០០ដុល្លារហើយចាយមិនសល់លុយ។ ប៉ុន្ដែបន្ទាប់ពីបានធ្វើផែនការចំណាយប្រចាំខែឃើញថាក្នុងការរស់នៅរបស់អ្នកជាមធ្យមក្នុងមួយចំណាយអស់តែ៥០០ដុល្លារប៉ុណ្ណោះ។ ដូច្នេះអ្នកសល់លុយ២០០ដុល្លារក្នុងមួយខែបន្ទាប់ពីបានធ្វើផែនការចំណាយ។ បើចង់ដឹងកាន់តែច្បាស់ពីរបៀបធ្វើផែនការចំណាយអាចសាកអានសៀវភៅលុយពិត។ ទាក់ទងទិញតាមតេគេក្រាម https://t.me/hangchhengH24 ៣. បែងចែកមិនដាច់រវាងភាពចាំបាច់និងការចង់បាន  ក្នុងការរស់នៅមនុស្សភាគច្រើនចែកមិនដាច់រវាងតម្រូវការចាំបាច់និងការចង់ ហើយពួកគាត់ចាយលុយច្រើនជ្រុលលើការចង់បានឬចំណង់ដែលធ្វើឲ្យពួកគាត់រកលុយបានច្រើនតែមិនសល់លុយសោះ។ តម្រូវការចំាបាច់ គឺជាការចំណាយដែលយើងអត់មិនបានពោលគឺបើអត់ច្បាស់ជាវេទនា ដូចជា អាហារហូបចុក ការស្នាក់នៅ ទឹកភ្លើង ការធ្វើដំណើរនិងសម្លៀកបំពាក់ជាដើម។  ចំណែកការចង់បានគឺសំដៅដល់របស់ទាំងឡាយដែលយើងអត់ក៏មិនជាបញ្ហាដែរ មានដូចជាការដើរលេង កម្សាន្ត ការដើរទិញរបស់ឬឥវ៉ាន់តាមចំណង់ជាដើម។ យ៉ាងណាមិញមនុស្សមួយចំនួនបែងចែកមិនដាច់រវាងតម្រូវការចាំបាច់នឹងការចង់ ហើយចាយច្រើនលើកាចង់ដែលធ្វើឲ្យពួកគាត់មិនសល់លុយ។ ដូច្នេះបើចង់សល់លុយអ្នកគួរកាត់បន្ថយចំណាយលើការចង់បានហើយផ្ដោតតែលើចំណាយលើតម្រូវការចាំបាច់។  ឧទាហរណ៍ចុងសប្ដាហ៍អ្នកចូលហាងញ៉ាំអាហារពេលល្ងាចអស់១០ដុល្លារ។ ការចំណាយញ៉ាំអាហារពេលល្ងាចនៅហាងនេះមិនមែនជាភាពចាំបាច់ទេ តែវាគ្រាន់តែជាចំណង់របស់អ្នកដែលចង់ចូលហាងថ្លៃប្រេនៗតែប៉ុណ្ណោះ។ ឧទាហរណ៍មួយទៀតអ្នកមានប្រាក់ខែ៥០០ដុល្លារ ហើយទូរស័ព្ទអ្នកខូចក៏សម្រេចទិញទូរស័ព្ទiPhone 15 Pro Max តម្លៃ១,២០០ដុល្លារបង់រំលស់។ ការចំណាយទិញទូរស័ព្ទនេះមិនមែនជាភាពចាំបាច់ទេតែជាការចង់បានរបស់អ្នកដោយចង់បានទូរស័ព្ទទំនើបឡូយក៏ចាយលុយលើសលទ្ធភាពដោយទិញតាមរយៈបង់រំលស់។ សរុបមកបើអ្នករកចំណូលបានគួរសមតែចាយមិនគ្រាន់ហើយមិនដែលសល់លុយសោះសូមធ្វើការផ្លាស់ប្ដូរទម្លាប់ដែលបានរៀបរាប់ខាងលើចេញ ដោយចាប់ផ្ដើមតាមដានចំណាយប្រចាំខែ ធ្វើផែនការចំណាយប្រចាំខែហើយបែងចែងឲ្យដាច់រវាងតម្រូវការចាំបាច់និងការចង់បាន បើធ្វើតាមចំណុចទាំងប៉ុន្មាននេះបានចង់មិនចង់អ្នកនឹងសល់លុយហើយ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-23T07:53:59.408Z", "category": "ហិរញ្ញវត្ថុ", "views": 3297, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ល្បីណាស់!! ក្រោយបង្ហាញវត្តមានលើកម្រាលព្រំក្រហម កញ្ញា មាន សូនីតា ត្រូវបានសារព័ត៌មានបរទេស ចុះផ្សាយពីចំណុចពិសេសនេះ
https://business-cambodia.com/articles/mean-sonyta-red-carpet
នាពេលថ្មីៗនេះតារាសម្តែងស្រីដ៏ល្បីល្បាញគឺ កញ្ញា មាន សូនីតា ដែលប្រជាជនខ្មែរដាក់រហ័សនាមឱ្យថារាជនីក្រមា បានបង្ករភាពចាប់អារម្មណ៍ជាខ្លាំង ក្រោយពីកញ្ញាបានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមក្នុងកម្មវិធីដ៏ធំរបស់ពិភពលោកគឺកម្មវិធី Red carpet of the 77th annual film festival 1014 នៅប្រទេសបារាំង។ ទន្ទឹងនឹងនោះផងដែរ នៅក្នុងកម្មវិធីដ៏លំដាប់ពិភពលោកនេះកញ្ញា មាន សូនីតា ក៏បានបង្ហាញខ្លួនក្នុងឈុតដ៏អស្ចារ្យមួយដែលច្នៃចេញពីក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្ត រំលេចឌិនដាម តាមរចនាបថបុរាណ ទំនើប។ ចំណែមួកក្រមា វិញគឺកែខៃច្នៃតាមដាននៃមួកស្លឹកត្នោតដែលបងប្អូនប្រជាកសិករ និងបងប្អូនប្រជាជនខ្មែរនិយមប្រើប្រាស់នាបុរាណកាលរហូតដល់បច្ចុប្បន្នរចនាបថ និងការច្នៃម៉ូត ទៅលើរ៉ូប និង មួករបស់នាងខ្ញុំគឺឈរលើគោលការណ៍ “អភិវឌ្ឍន៍ដើម្បីអភិរក្ស”។ ក្រោយពីកញ្ញាបានបង្ហាញ១ឈុតនេះមក មិនមែនតែប្រជាជពលរដ្ឋខ្មែរទេដែលនាំគ្នាសរសើរព្រោងព្រាតសូម្បីអ្នកដែលទៅចូលរួមក៏ភ្ញាក់ផ្អើលនៅឈុតក្រមាដ៏អស្ចារ្យរបស់កញ្ញាដែរ រហូតដល់សារព័ត៌មាននៅបរទេសគឺសារព័ត៌មាន nicematin បានសរសេរថា “ នៅក្នុងកម្មវិធីឆ្នាំនេះ មានតារាកម្ពុជាមួយរូបបានស្លៀករ៉ូបវែងជាងគេនៅលើកម្រាលព្រំក្រហម ដោយសម្លៀកបំពាក់មួយឈុតនេះគឺនិយាយអំពីអត្តសញ្ញាណខ្មែរពិតជាស្នាដៃដ៏គួរឱ្យសរសើរព្រោះត្រូវបានបង្កើតឡើងដោយនិមិត្តសញ្ញាជាភាសាបាលីសំស្ក្រឹត និងនិមិត្តសញ្ញាផ្សេងទៀតដែលមានតាំងពីសម័យមុនអង្គរមិនតែប៉ុណ្ណោះសូម្បីតែមួកក៏មាន​ត្បូង​ដ៏មាន​តម្លៃនិង​ភ្លឺ​ចាំង​ខ្លាំងផងដែរ”។ គួរបញ្ជាក់ថា នេះជាគឺជារឿងដ៏គួរឱ្យមោទកភាពមួយខ្លាំងមែនទែនក្នុងនាមយើងជាប្រជាជនពលរដ្ឋខ្មែរម្នាក់ ព្រោះយើងសង្កេតឃើញថានៅមួយរយៈចុងក្រោយគឺមានតារាសម្តែងនៅក្នុងប្រទេសកម្ពុជាច្រើនបានបង្ហាញខ្លួនក្នុងកម្មវិធីលំដាប់ពិភពលោកជាច្រើន អ្វីដែលគួរឱ្យស្ងើចសរសើរទៀតនោះនៅពេលដែលតារាល្បីៗប្រចាំកម្ពុជាទៅបង្ហាញខ្លួននៅកម្មវិធីពិភពលោកតែងតែយកអត្តសញ្ញាណខ្មែរទៅបង្ហាញឱ្យពិភពលោកបានស្គាល់ពីកម្ពុជាឱ្យច្បាស់ជាងមុនថែមទៀតផង៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-23T07:18:28.442Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 5072, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
មិនធម្មតា! កម្មវិធីកម្រាលព្រំក្រហមដែល កញ្ញា ស៊ិន យូប៊ីន បានចូលរួម ធ្វើឡើងដើម្បីគោលបំណងធំ១នេះ
https://business-cambodia.com/articles/cannes-film-festival-history
នាពេលថ្មីៗនេះសិល្បៈការិនីកម្ពុជាល្បីឈ្មោះកញ្ញា ស៊ិន យ៊ូប៊ីន និង កញ្ញា មាន សូនីតា ក៏ដូចជាសិល្បៈនិងផលិតករខ្មែរមួយចំនួនទៀត បានលេចវត្តមាននៅក្នុងកម្មវិធីកម្រាលព្រំក្រហម Cannes Film Festival លើកទី៧៧ នាប្រទេសបារាំង ដែលធ្វើឡើងចាប់ពីថ្ងៃទី១៤-២៥ ខែឧសភា ឆ្នាំ២០២៤។ យ៉ាងណាមិញចំពោះកម្មវិធីវេទិកាលំដាប់ពិភពលោកមួយនេះ​ធ្វើឡើងដោយមានគោលបំណងធំមួយគឺដើម្បីពង្រឹងនិងធ្វើសហប្រតិបត្តិការភាពយន្តនៃប្រទេសនីមួយៗ។ កម្មវិធីកម្រាលព្រំក្រហមទីក្រុង Cannes ប្រទេសបារាំងគឺជាមហោស្រពភាពយន្តប្រចាំឆ្នាំ ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅខែក្នុងឧសភា ដែលមហោស្រពភាពនេះដែលប្រមូលផ្តុំដោយសិល្បករ-សិល្បការិនី ផលិតករភាពយន្ត អ្នកនិពន្ធ អ្នកច្នៃម៉ូត និងអ្នកថតរូបជាដើមអញ្ចើញចូលរួម។ មហាព្រឹត្តិការណ៍នេះបានចាប់កំណើតឡើងក្នុងឆ្នាំ ១៩៣៨ ដោយលោក Jean Zay រដ្ឋមន្ត្រីក្រសួងអប់រំជាតិរបស់បារាំង, លោក Philippe Erlanger អ្នកនិពន្ធនិងប្រវត្តិវិទូ រួមជាមួយលោក Robert Favre Le Bret អ្នកកាសែតភាពយន្តបារាំង បានមូលមតិគ្នានិងផ្តួចផ្តើមកម្មវិធីមហោស្រពភាពយន្តអន្តរជាតិនេះឡើង ក្នុងគោលបំណង​ដើម្បីស្វែងយល់ពីភាពយន្តសិល្បៈថ្មីៗគ្រប់ទម្រង់មកពីជុំវិញពិភពលោក និងជាការលើកទឹកចិត្តដល់ការអភិវឌ្ឍសិល្បៈភាពយន្តគ្រប់ទម្រង់ បង្កើតថ្មី និងជំរុញស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសផលិតភាពយន្តទាំងអស់ជាមួយគ្នា។ រូបភាពទី១៖ លោក Jean Zay រដ្ឋមន្រ្តីអប់រំជាតិបារាំង រូបភាពទី២៖ លោក Robert Favre Le Bret អ្នកកាសែតភាពយន្ត រូបភាពទី៣៖​ លោក  Philippe Erlanger អ្នកនិពន្ធ និងប្រវត្តិវិទូ សម្រាប់កម្មវិធីដើរលើកម្រាលព្រំក្រហមនេះគឺជាព្រឹត្តិការណ៍ធំមួយក្នុងចំណាមមហោស្រពភាពយន្តអឺរ៉ុបធំៗ ដូចជា មហោស្រពភាពយន្តទីក្រុង Venice ប្រទេសអ៊ីតាលី និងមហោស្រពភាពយន្តអន្តរជាតិទីក្រុង Berlin ប្រទេសអាឡឺម៉ង់ ក៏ដូចជាមហោស្រពភាពយន្តអន្តរជាតិធំៗមួយចំនួនទៀត។ ក្រៅពីនេះដោយសង្កេតឃើញរ៉ូបដែលតារាល្បីៗស្លៀកពាក់ ដើរបង្ហាញនៅមហោស្រពភាពយន្តទីក្រុង Cannes តែងតែមានភាពស្រស់ស្អាត ទំនើប និងឆើតឆាយ គឺដើម្បីឆ្លុះបញ្ចាំងពីកិត្យានុភាព និងភាពអស្ចារ្យនៃព្រឹត្តិការណ៍នេះ។ ក្នុងនោះក៏ដើម្បីជាការផ្តល់ ឱកាសសម្រាប់អ្នករចនាម៉ូតឱ្យតារាល្បីៗ អាចបញ្ចេញថ្វីដៃរបស់ពួកគេ សម្រាប់ស្នាដៃ Collection ថ្មីៗបំផុត សម្រាប់បង្ហាញនិងផ្សព្វផ្សាយម៉ាកយីហោរបស់ពួកគេទៅអន្តរជាតិ។ នាពេលបច្ចុប្បន្ននេះមហោស្រព Cannes បានប្រមូលផ្តុំខ្សែភាពយន្តដ៏ល្បីល្បាញបំផុតនៅទូទាំងសកលលោក ក៏ដូចជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំដែលសម្រាប់ផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយមហោស្រព Cannes នេះត្រូវបានទទួលស្គាល់ជាផ្លូវការដោយ FIAPF ក្នុងឆ្នាំ១៩៥១ ដែលជាអង្គការមួយមាន សមាជិកសមាគមមកពីប្រទេសចំនួន៣០ចូលរួម ដើម្បីទទួលបន្ទុកគ្រប់គ្រង មហោស្រពភាពយន្តអន្តរជាតិ រួមទាំងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនក្នុងពិភពលោកផងដែរ៕ អត្ថបទដោយ៖ ពីង ជូអេង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-23T07:17:50.794Z", "category": "ភាពជាអ្នកដឹកនាំ", "views": 153, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
តួឯកប្រុសក្នុងរឿង The Roundup ធ្លាប់មានប្រវត្តិធ្វើសន្តិសុខក្លឹប មុនល្បីឈ្មោះ មានទ្រ.ព្យរាប់លា.ន$
https://business-cambodia.com/articles/ma-dong-seok-in-the-roundup
នៅពីក្រោយភាពល្បីល្បាញ និងរូបរាងដ៏មាំទាំរបស់តួអង្គឯកប្រុសក្នុងរឿង The Roundup វគ្គ៤ ដែលបានបង្កើតប្រវត្តិសាស្ត្រមានអ្នកទស្សនាច្រើនជាង ៤០លាននាក់ជុំវិញពិភពលោក តាមពិតបុរសម្នាក់នេះមានជីវិតក្រៅឆាកធ្លាប់ធ្វើជាសន្តិសុខក្លឹប ប្តូរយកបាយបីពេល មុនជោគជ័យលើវិថីសិល្បៈដូចបច្ចុប្បន្ន។ ប៉ូលីសសាច់ដុំ ពូកែក្បាច់គុន Ma Seok-do មានឈ្មោះពិតថា Ma Dong-seok កើតនៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៧១ លើទឹកដីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ត្បិតជាអ្នកទីក្រុងក៏ពិតមែន ប៉ុន្តែគ្រួសារកុមារ Dong-seok មានជីវភាពក្រីក្រណាស់ ដោយលោកត្រូវរស់នៅជាមួយសាច់ញាតិ និងធ្វើការគ្រប់សព្វបែបយ៉ាងទាំងក្មេងល្ហក់។ លុះឈានដល់វ័យពេញកំលោះ យុវជនកម្សត់ Dong-seok បានប្រឡូកក្នុងវិស័យការងារជាច្រើន ដើម្បីរកប្រាក់កម្រៃចិញ្ចឹមជីវិតរួមមាន លានចាន សម្អាតអគារ បើកឡានដឹកទំនិញ កម្មករក្នុងរោងចក្រផលិតត្រី អ្នកក្រឡុកស្រា គ្រូបង្វឹកហាត់ប្រាណ និងប្រភេទការងារប្រើកម្លាំងផ្សេងៗទៀតអស់រយៈពេលជាង ១០ឆ្នាំ។ រហូតដល់ការងារចុងក្រោយដែលលោកបានធ្វើជាសន្តិសុខក្លឹបរយៈពេល៥ឆ្នាំ បានធ្វើឲ្យលោកប្រឈមនឹងហានិភ័យរងរបួសច្រើនបំផុត មុនមានឱកាសក្លាយជាតួសម្តែងរាយរងដំបូងក្នុងវ័យ៣៥ឆ្នាំ។ យ៉ាងណាមិញ ក្នុងអាជីពថ្មីជាអ្នកសិល្បៈរយៈពេល១៩ឆ្នាំមកនេះ លោក Dong-seok បានចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតធំ និងរឿងភាគសរុបចំនួន ៦០រឿង ហើយភាពយន្តដែលធ្វើឲ្យលោកផ្ទុះការគាំទ្រជុំវិញពិភពលោក និងមានប្រជាប្រិយភាពខ្លាំងរហូតមកដល់បច្ចុប្បន្នគឺរឿង Train to Busan ផលិតក្នុងឆ្នាំ២០១៦។ គួរជម្រាបផងដែរថា លោក Ma Dong-seok ត្រូវបានគេប៉ានស្មានថាមានទ្រព្យសម្បត្តិប្រមាណ ៧លានដុល្លារ យោងតាមការចុះផ្សាយរបស់គេហទំព័រ Journal Bharat គិតត្រឹមឆ្នាំ២០២៤។ ចំពោះជីវិតគូ បុរសវ័យ៥៣ឆ្នាំរូបនេះ បានបើកចំហរទំនាក់ទំនងស្នេហាជាមួយតារាសម្តែងស្រី Ye Jung Hwa វ័យ៣៦ឆ្នាំ អស់រយៈពេល៨ឆ្នាំមកហើយ និង​បាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍កាល​ពី ៣ឆ្នាំ​មុន មុនដឹកដៃគ្នារៀប​ចំ​ពិធីមង្គលការ​នៅ​ថ្ងៃ​ទី២៦ ខែឧសភាខាង មុខនេះ៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/hangchhengH24
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-23T07:04:52.836Z", "category": "ភាពជាអ្នកដឹកនាំ", "views": 901, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
តស់រៀនធ្វើនំ និងឆុងកាហ្វេ! វិទ្យាស្ថានធំ១នៅភ្នំពេញ កំពុងបើកបង្រៀនដោយឥត.គិតថ្លៃ រៀនចប់អាចចេញរកស៊ីបាន
https://business-cambodia.com/articles/let-s-register-for-study
កាលពីមុន ដើម្បីចង់ចេះជំនាញឆុងកាហ្វេឬធ្វើនំដើម្បីមកបើកហាងរកស៊ីបាន គេត្រូវចំណាយលុយយ៉ាងច្រើនដើម្បីទៅរៀនតាមសាលាល្បីៗទាំងក្នុងនិងក្រៅប្រទេស។ ប៉ុន្តែពេលនេះលែងលំបាកដូចពីមុនទៀតហើយ ខណៈ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍​ បានបើកវគ្គបង្រៀនជំនាញឆុងកាហ្វេនិងធ្វើនំដោយឥតគិតថ្លៃរយៈពេល ៤ខែពេញឯណោះ។ សម្រាប់វគ្គសិក្សានេះនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ តទៅ ដោយមុខជំនាញរៀនមានដូចជា៖ ការផលិតនំ ,ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ), ការធ្វើម្ហូបខ្មែរ,សេវាកម្មសម្អាងកាយ,ការរចនាក្រាហ្វិកដោយកុំព្យូទ័រផងដែរ។ គួរបញ្ជាក់ថា សម្រាប់វេនសិក្សាវិញគឺរៀនចាប់ពីថ្ងៃ ចន្ទ-សុក្រ (ព្រឹក-រសៀល) បើចាប់អារម្មណ៍សូមទាក់ទងចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 098 267 716, 069 967 979, 010 266 296, 081 429 969, 012 403 644, 093 808 057, 071 643 5388៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-23T03:47:55.333Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 4120, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ធនាគារ វីង និងក្រុមហ៊ុន មេគង្គ អ៊ីវី សហការផ្តល់កម្ចីទិញម៉ូតូអគ្គិសនី
https://business-cambodia.com/articles/wing-bank-and-mekong
ធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនមេគង្គ អ៊ីវី ឯ.ក លើការផ្តល់ឥណទានទោចក្រយានយន្ត ទៅដល់អតិថិជន​ទូទៅដែលទិញម៉ូតូអគ្គិសនីថេលជី និងការផ្តល់កម្ចីគ្មានទ្រព្យបញ្ចាំដើម្បីធ្វើជាដើមទុនអាជីវកម្មទៅដល់ដៃគូចែកចាយផងដែរ។​ លោក ហាន ប៉េងក្វាង អគ្គនាយ​កធនាគារ វីង បានលើកឡើងថា៖ “នៅក្នុងបរិការណ៍ដែលពលរដ្ឋមានការយល់ដឹងពីបញ្ហាបរិស្ថានកាន់តែច្រើនឡើង យានយន្តអគ្គិសនីបានក្លាយជាជម្រើសដ៏សំខាន់ ហើយថែមទាំងផ្តល់ផលវិជ្ជមានទៅដល់បរិស្ថានផងដែរ។ យានយន្តអគ្គិសនីមិនត្រឹមតែកាត់បន្ថយការបំពុលបរិយាកាសប៉ុណ្ណោះទេ តែវាក៏ជួយលើកកម្ពស់​សុខមាលភាពរស់នៅរបស់មនុស្សឱ្យកាន់តែប្រសើរ ព្រមទាំងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ប្រេងឥន្ធនៈ និងប្រតិបត្តិការផ្សេងៗចំណាយអស់តិច ​ បើធៀបនឹងយានយន្តប្រើប្រេងឥន្ធនៈ”។ លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន ក៏ដូចជាសហគមន៍ទាំងមូល”។ ការសិក្សាថ្មីមួយរបស់ក្រសួងបរិស្ថាននៅកម្ពុជាបានរកឃើញថា ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតពីម៉ូតូអគ្គិសនី គឺមានអត្រាទាបជាង ៥ដង បើធៀបនឹងម៉ូតូប្រើសាំង ហើយថែមទាំងជួយសន្សំសំចៃអ្នកប្រើប្រាស់ប្រហែល ១,៦០ ដុល្លារអាមេរិក រាល់ការធ្វើដំណើរក្នុងចម្ងាយ១០០គីឡូម៉ែត្រ។ តាមរយៈកិច្ចសហការនេះ អតិថិជនអាចស្នើឥណទាន​ទោចក្រយានយន្តពីធនាគារ វីង ដើម្បីទិញម៉ូតូអគ្គិសនីថេលជី ពីក្រុមហ៊ុនមេគង្គ អ៊ីវី យ៉ាងងាយស្រួល។ ធនាគារ វីង ផ្តល់ប្រាក់កម្ចីរហូតដល់ ៥.០០០ ដុល្លារអាមេរិកសម្រាប់អតិថិជនម្នាក់ ជាមួយនឹងអត្រាការប្រាក់សម​រម្យ និងដំណើរការអនុម័តមានភាពលឿនរហ័ស ហើយមិនចាំបាច់មានទ្រព្យបញ្ចាំ ឬអ្នកធានានោះឡើយ។  អតិថិជនអាចស្នើកម្ចីនេះបានយ៉ាងងាយស្រួលនៅគ្រប់សាខាធនាគារ វីង ឬនៅគ្រប់ភ្នាក់ងារ វីង ម៉ាស្ទ័រទាំងអស់។ ជាមួយគ្នានេះ តំណាងចែកចាយម៉ូតូអគ្គិសនីថេលជី ពីក្រុមហ៊ុនមេគង្គ អ៊ីវី ក៏អាចទទួលអត្ថប្រយោជន៍ពីកម្ចីរហ័ស​ដោយគ្មានទ្រព្យបញ្ចាំតាមរយៈថ្នាលទីផ្សារឌីជីថល Wingmarket ដែលជាការផ្តល់នូវលទ្ធភាពក្នុងការទទួលបានដើមទុនបន្ថែមដើម្បីពង្រីកដំណើការអាជីវកម្ម។ ក្រុមហ៊ុនមេគង្គ អ៊ីវី បាននាំចូលផ្តាច់មុខម៉ូតូ​អគ្គិសនីថេលជី ដែលជាផលិតផលម៉ូតូអគ្គិសនីមានគុណភាពខ្ពស់ មកកាន់ទីផ្សារនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនថេលជី បាននឹងកំពុងដំណើរការរោងចក្រធំៗជាង ១០ទីតាំង នៅក្នុងប្រទេសចិន ហើយមានវត្តជាមួយហាងលក់រាយជាង ៣៥.០០០ហាង ដែលកំពុងប្រតិបត្តិការ និងនាំចេញទៅកាន់ជាង ៩៦ប្រទេសនៅទូទាំងពិភពលោក។ ជាមួយនឹងមន្ទីរពិសោធន៍ CNAS ផ្ទាល់ខ្លួន ក្រុមហ៊ុនបានធ្វើការស្រាវជ្រាវអភិវឌ្ឍន៍ផលិតផលដោយខ្លួនឯង ដែលបានចុះប៉ាតង់ លើបច្ចេកវិទ្យារបស់ខ្លួន ក្រុមហ៊ុនមួយនេះមានសមត្ថភាពផលិតរហូតដល់ ១៥លានគ្រឿងក្នុងមួយឆ្នាំ។ លោក ទិត វីរៈ អគ្គនាយ​កក្រុមហ៊ុនមេគង្គ អ៊ីវី បានលើកឡើងថា៖​ “ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីធនាគារ វីង ដែលជាធនាគារដៃគូរបស់ក្រុមហ៊ុនមេគង្គ អ៊ីវី រាល់តំណាងចែកចាយរបស់ ថេលជី នៅក្នុងប្រទេសកម្ពុជាទាំងអស់ ដែលបានធ្វើប្រតិបត្តិការបញ្ជាទិញម៉ូតូអគ្គិសនីតាមរយៈថ្នាលទីផ្សារឌីជីថល Wingmarket ចាប់ពី៦ខែឡើងទៅ ពួកគាត់នឹងរីករាយជាមួយអត្ថប្រយោជន៍ពិសេស គឺទទួលបានកម្ចីអាជីវកម្មពីធនាគារ វីង ដោយមិនទាមទារទ្រព្យបញ្ចាំនោះឡើយ។ លោក ទិត វីរៈ បានគូសបញ្ជាក់ថា៖ “ឱកាសពិសេសនេះផ្តល់ជូនតំណាងចែកចាយម៉ូតូអគ្គិសនីថេលជីដើម្បីពង្រីកប្រតិបត្តិការអាជីវកម្ម ហើយមានឱកាសរីកចម្រើននៅក្នុងទីផ្សារ”។ ស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការពង្រីកទីផ្សាររបស់ខ្លួន ក្រុមហ៊ុនមេគង្គ អ៊ីវី ឯ.ក កំពុងស្វែងរកដៃគូអាជីវកម្មចូលរួមក្នុងបណ្តាញចែកចាយរបស់ខ្លួន ហើយក្លាយជាតំណាងចែកចាយនៅទូទាំង ២៥ ខេត្តក្រុងក្នុងប្រទេសកម្ពុជា។ លោក ទិត វីរៈ បានបន្ថែមថា៖ “នៅពេលក្លាយជាតំណាងចែកចាយរបស់ ម៉ូតូអគ្គិសនីថេលជី ពួកគាត់នឹងទទួលបាន ការជួយប្រឹក្សាយោបល់ និងបណ្តុះបណ្តាលលើផ្នែកគ្រប់គ្រងអាជីវកម្ម ការធ្វើទីផ្សារ និងការលក់ ការរៀបចំនិងគ្រប់គ្រងហាង បច្ចេកទេសថែទាំ និងជួសជុល រួមទាំងគ្រឿងបន្លាស់ផងដែរ” ។ ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ជាមួយ​នឹង​ការដាក់​សម្ពោធជាផ្លូវការ​ម៉ូតូ​អគ្គិសនីថេលជី នៅ​ក្នុង​ទីផ្សារ​កម្ពុជា។ តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនមេគង្គ អ៊ីវី និងធនាគារ វីង បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការផ្តល់ជូនប្រជាជនកម្ពុជាជាមួយជម្រើសមធ្យោបាយនៃការធ្វើដំណើរដែលផ្តល់ផលល្អសម្រាប់បរិស្ថាន ក៏ដូចជាដំណោះស្រាយហិរញវត្ថុងាយស្រួលប្រើប្រាស់ផងដែរ។ ការប្រើប្រាស់ម៉ូតូអគ្គិសនីក៏អាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបំពុលបរិយាកាសនៅក្នុងទីក្រុង ក៏ដូចជាតំបន់ប្រជុំជននានានៅក្នុងប្រទេសកម្ពុជា ដែលស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការជំរុញទីក្រុងបៃតងប្រកបដោយនិរន្តរភាព និងរួមចំណែកដល់សង្គមមួយប្រកបដោយអព្យាក្រឹតកាបូន ពោលគឺការបញ្ចេញឧស្ម័នស្មើសូន្យនៅត្រឹមឆ្នាំ ២០៥០៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-23T03:35:52.776Z", "category": "PR", "views": 166, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy" ] }
អ្នកធ្វើអត្តសញ្ញាណប័ណ្ណលើស៣០ថ្ងៃហើយនៅមិនទាន់បាន មន្ត្រីជំនាញប្រាប់ឱ្យទាក់ទងផ្ទាល់ឬតាមលេខ១ខ្សែនេះ
https://business-cambodia.com/articles/go-to-ask-
សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណហើយលើសពី ៣០ថ្ងៃនៃថ្ងៃធ្វើការ “បងប្អូនប្រជាពលរដ្ឋត្រូវធ្វើការ ទាក់ទងទៅកន្លែងធ្វើ ដើម្បីបើកយក ដោយពុំចាំបាច់សមត្ថកិច្ចទាក់ទងទៅទេ ក្នុងករណីយឺត ត្រូវទាក់ទងទៅលេខ 1271”។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ក្នុងនោះដែរ លោក ឧត្តមសេនីយ៍ បានបន្ថែមទៀតថា ដើម្បីជៀសវាងបានពេលមានតម្រូវការទើបទៅធ្វើ សូមបងប្អូនប្រជាពលរដ្ឋប្រញាប់អញ្ជើញទៅបំពេញបែបបទ ដើម្បីថតធ្វើថ្មី ព្រោះរយៈពេលនៃការទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានរយៈពេល ៣០ថ្ងៃនៃថ្ងៃធ្វើការ ឬលើសនេះបន្តិចបន្តួច។ ហើយសម្រាប់ទីតាំងត្រូវទៅថតនិងស្នើ បងប្អូនអាចទៅថតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ  ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬ សាខាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៊ីអន២ ឬនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ទីតាំងក្រោយវត្តនិរោធ ឬ សាខា ប.ស.ស ឬទីតាំងចល័តផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយចំនួនទៀត៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-23T02:32:09.447Z", "category": "ព័ត៌មានថ្មីៗ", "views": 4132, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "tiny", "noisy" ] }
រួសរាន់ឡើង! អគ្គនាយដ្ឋានពន្ធដារប្រកាសរើ.សមន្ត្រីជាប់កិច្ចសន្យា ៦៣ រូបចូលបម្រើការលើផ្នែកចំនួន៥
https://business-cambodia.com/articles/five-work-part-
ឱកាសល្អបានមកដល់ទៀតហើយសម្រាប់បងប្អូនដែលមានបំណងចង់ចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដា ពេលនេះអគ្គនាយកដ្ឋានពន្ធដារកំពុងត្រូវការមន្ត្រីកិច្ចសន្យាចំនួន ៦៣ រូបដើម្បីចូលបម្រើការងារលើផ្នែកសំខាន់ៗចំនួន ៥ រួមមាន ៖ ១.ផ្នែករដ្ឋបាល ចំនួន ៥នាក់ ២.ផ្នែកបំបន្លែងទិន្នន័យ ចំនួន ១៩នាក់ ៣.ផ្នែកគាំទ្រដឹកជញ្ជូន  ចំនួន ១៥នាក់ ៤.ផ្នែកគាំទ្របច្ចេកទេស  ចំនួន ៨នាក់ ៥.ផ្នែកគាំទ្រសេវាកម្មអេឡិកត្រូនិកនិងពន្ធដារ ចំនួន ១២នាក់ ៦.ផ្នែកពហុព័ត៌មាន ចំនួន ៤នាក់ សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា នៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចធ្វើការដាក់ពាក្យបាន ដោយកាលបរិច្ឆេទទទួលពាក្យគឺចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៧: ០០ នាទី។ ចំពោះពាក្យស្នើសុំចូលបម្រើការងារសូមទាញយក (Download) ទម្រង់ពាក្យស្នើសុំចុះឈ្មោះប្រឡងប្រជែងចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា នៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទម្រង់ប្រវត្តិរូបសង្ខេបនៅក្នុងគេហទំព័រ www.tax.gov.kh ឬស្ពន QR Code ខាងក្រោម។ ទីកន្លែងទទួលពាក្យ និងឯកសារភ្ជាប់ សូមផ្ញើពាក្យស្នើសុំចុះឈ្មោះប្រឡងប្រជែងចូលបម្រើការងារ និងទម្រង់ប្រវត្តិរូបសង្ខេប ដែលបានបំពេញព័ត៌មាន ទាំងអស់ ដោយមានចុះហត្ថលេខាសាម៉ីខ្លួន រួមទាំងភ្ជាប់ឯកសារផ្សេងៗដែលបានស្តែន (Scan) ជា PDF File ទៅកាន់សារអេឡិចត្រូនិកដែលមានអាស័យដ្ឋាន recruit@tax.gov.kh ដោយភ្ជាប់មកជាមួយនូវ៖ ពាក្យស្នើសុំចូលរួមប្រឡងប្រជែងចូលបម្រើការងារ ប្រវត្តិរូបសង្ខេប(មានបិទរូបថត ៤ x ៦) សេចក្ដីចម្លងសញ្ញាបត្រ (ដែលមានបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច) សេចក្តីចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន លិខិតបញ្ជាក់ការងារ ឬឯកសារផ្សេងៗពាក់ព័ន្ធនឹងការងារ។ សម្រាប់ព័ត៌មានទាក់ទងនឹងលក្ខខណ្ឌតាមផ្នែកនីមួយសូមធ្វើការអានលម្អិតបន្ថែមនៅខាងក្រោម៖    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-23T01:56:24.130Z", "category": "ព័ត៌មានថ្មីៗ", "views": 8720, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ដោយសារ ប្រោន ពេលនេះកំពតមានកាហ្វេសម្រាប់តំណាងខេត្តខ្លួនហើយ!
https://business-cambodia.com/articles/brown-caffee
នៅពេលដែលនិយាយដល់ខេត្តកំពត កសិផលពីរដែលល្បីខ្លាំងបំផុតនោះគឺ ផ្លែទុរេន និងគ្រាប់ម្រេច។ គ្រាប់ម្រេចកំពតទៀតសោត ត្រូវបានពិភពលោកទទួលស្គាល់ជាផលិតផលតំណាងភូមិសាស្ត្រទៀតផង។ សម្រាប់ទុរេន យើងអាចយកមកញ៉ាំ ឬក្រឡុកផឹកបាន តែម្រេចមានអ្នកណាធ្លាប់គិតថាវាអាចច្នៃជាចេញជាភេសជ្ជៈសម្រាប់ផឹកបានខ្លះទៅ? គោលគំនិតដែលចង់បង្កើតផលិតផលថ្មីជាប្រចាំបានជុំរុញ កាហ្វេប្រោន​ (BROWN) ឲ្យយកម្រេចក្រហមខេត្តកំពតមកធ្វើជាគ្រឿងផ្សំសម្រាប់លាយជាមួយកាហ្វេ។ ភេសជ្ជៈម្រេចកំពតរបស់ប្រោនមានពីរមុខគឺ កាហ្វេគ្រីម​ម្រេច ​និងសូកូឡាក្រឡុកជាមួយគ្រាប់ម្រេច។ រសជាតិវិញគឺមិនហឹរ មិនឆួល តែផ្អែមឆ្ងាញ់ប្លែកតែម្ដង។ កាហ្វេគ្រីមម្រេច (Kampot Peper cream latte) មានរសជាតិល្វីងតិចៗចេញពីកាហ្វេ ហើយឈ្ងុយប្រហើរក្លិនស្ករត្នោតខ្មែរ និងគ្រាប់ម្រេចនេះ។ សូកូឡាវិញក៏ឆ្ងាញ់ ហើយប្រហើរក្លិនម្រេចគួរឲ្យជាប់ចិត្តផងដែរ។ បើនិយាយពីទុរេនវិញ ប្រោនច្នៃចេញជាកាហ្វេក្រឡុកជាមួយទុរេន និងទុរេនលាយជាមួយតែបៃតង ហើយបើនិយាយពី​រសជាតិវិញ គឺមិនងាយនឹងបំភ្លេចនោះទេ។ តែយើងឆ្ងល់ថា ប្រោនច្នៃភេសជ្ជៈទាំងនេះដើម្បីអ្វី? បើយោងតាមវីដេអូរដែលប្រោនបង្ហោះនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួននៅពេលពួកគាត់ចាប់ផ្ដើមដាក់លក់ភេសជ្ជៈនេះដំបូងនៅខេត្តកំពត យើងឃើញថាប្រោនគាត់ចង់ផ្ដល់អាទិភាពដល់កសិផលក្នុងស្រុក។ គាត់មានឆន្ទៈធ្វើយ៉ាងណា ចង់ជួយជុំរុញការប្រើប្រាស់កសិផលខ្មែរឲ្យបានកាន់តែច្រើន និងចង់ជួយអួតទៅកាន់ពិភពលោកថាផលិតផលខ្មែររបស់​យើងល្អខ្លាំងប៉ុណ្ណាព្រោះអតិថិជនប្រោន ទេសចរណ៍បរទេសក៏មិនតិចដែរ! ក្រៅពីភេសជ្ជៈសម្រាប់តំណាងខេត្តកំពតនេះ ប្រោនក៏ធ្លាប់បានធ្វើរឿងបែបនេះជាយូរមកហើយដែរ។ ជាក់ស្តែង​យើង​អាចសង្កេតឃើញថា តាំងពីឆ្នាំ២០១៣​​ប្រោនបានបង្កើតភេសជ្ជៈប្រចាំហាងចំនួន ៦មុខ ដែលប្រើប្រាស់ស្ករត្នោតខេត្តកំពង់ស្ពឺ ហើយស្ករត្នោតខ្មែរមួយនេះត្រូវបានប្រើប្រាស់រហូតដល់ ៣តោនក្នុងមួយឆ្នាំជារៀងរាល់ឆ្នាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រោន បានប្រើប្រាស់ផលិតផលមកពីខេត្តមណ្ឌលគិរីចំនួន២ទៀត គឺផ្លែប៊័រ ដែលគាត់ប្រើប្រាស់ ប្រមាណ៥តោនក្នុងមួយឆ្នាំ និងប្រើប្រាស់ផ្លែផាសិន រហូតកសិករផ្តត់ផ្តង់លែងគ្រាន់នៅក្នុងរដូវក្ដៅ។ ហាងកាហ្វេខ្មែរ ប្រើកសិផលខ្មែរ សម្រាប់ខ្មែរ និងពិភពលោកពិសា វាជាទម្រង់បែបឆ្លាតវៃមួយសម្រាប់ហាងកាហ្វេដែលយើងគួរតែសសើរ និងគាំទ្រ។ បងប្អូនយល់យ៉ាងណាដែរសម្រាប់យុទ្ធសាស្ត្ររបស់ប្រោនមួយនេះ?  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-21T10:35:04.289Z", "category": "PR", "views": 897, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ប្រយ័ត្នប្រាក់សន្សំកាន់តែថយចុះ! បើមិនដឹងក្បួនសន្សំទេ ការសន្សំនឹងធ្វើឲ្យអ្នកខាតលុយ
https://business-cambodia.com/articles/how-save-and-increase-your-money
ការសន្សំលុយគឺជារឿងសំខាន់ដែលបងប្អូនទាំងអស់គ្នាគួរយកចិត្តទុកដាក់ក្នុងការសន្សំជាពិសេសម្រាប់បងប្អូនមានចំណូលទាប គួរព្យាយាមសន្សំតាមលទ្ធភាពដើម្បីមានលុយសម្រាប់តម្រូវការផ្សេងៗនៅក្នុងការរស់នៅ។ជាការពិតណាស់ការសន្សំប្រាក់គឺក្នុងគោលបំណងធ្វើឲ្យលុយរបស់អ្នកកើនឡើងហើយការសន្សំប្រាក់នេះទៀតសោតត្រូវសន្សំដោយមានគោលដៅច្បាស់លាស់ទើបសន្សំទៅមានន័យដូចជាសន្សំទុកធ្វើជាដើមទុនវិនិយោគឬសន្សំទុកធ្វើជាដើមទុនរកស៊ីជាដើម។ ទាក់ទងនឹងការសន្សំនេះដែរ បើអ្នកនៅតែរក្សាការសន្សំបែបបុរាណទៀតនោះប្រាក់សន្សំរបស់អ្នកនឹងមិនកើនឡើងនោះទេ តែផ្ទុយទៅវិញវាអាចនឹងថយចុះ។ បងប្អូនខ្លះប្រហែលជាឆ្ងល់ហើយម៉េចខំសន្សំបែរជាប្រាក់សន្សំអ្នកថយចុះវិញ។ ការសន្សំបែបបុរាណគឺសំដៅដល់ការសន្សំនៅផ្ទះដូចជាសន្សំដាក់ក្នុងស្រោមខ្នើយ សន្សំដាក់ក្នុងសន្លឹកសៀវភៅឬដាក់ក្នុងទូដែកជាដើម។ ការសន្សំបែបអាចនឹងធ្វើឲ្យលុយអ្នកកាន់តែថយចុះ។ មិនថាអ្នកសន្សំនៅផ្ទះនោះទេ ទោះអ្នកសន្សំនៅធនាគារបានការប្រាក់ក៏ប្រាក់របស់អ្នកអាចថយចុះដែរ បើអ្នកអត្រាការប្រាក់សន្សំរត់មិនទាន់អតិផរណា។ ការថយចុះប្រាក់សន្សំនេះ គឺទាក់ទងនឹងអតិផរណានៅលើទីផ្សារ ពោលគឺមានន័យថាតម្លៃទំនិញឬសេវាកម្មលើទីផ្សារឡើងថ្លៃតែតម្លៃលុយរបស់អ្នកកាន់តែថយចុះឧទាហរណ៍ ឆ្នាំនេះពងទា១គ្រាប់តម្លៃ ៥០០រៀល តែឆ្នាំក្រោយពងទា១គ្រាប់អាចនឹងមានតម្លៃ៧០០រៀល ដែលមានន័យថាទំនិញលើទីផ្សារឡើងថ្លៃ ហើយតម្លៃលុយរបសអ្នកកាន់ថយចុះថោកទៅវិញ។បងប្អូនខ្លះគិតថាការសន្សំនៅផ្ទះក៏ធ្វើឲ្យលុយពួកគាត់កើនឡើងបើពួកគាត់ព្យាយាមសន្សំជារៀងរាល់ខែ។ តែយ៉ាងណាមិញពួកគាត់ភ្លេចគិតពីអតិផរណាដែលតែងតែស៊ីលុយរបស់ពួកគាត់ព្រោះបើពីមួយឆ្នាំទៅមួយឆ្នាំអតិផរណាកាន់តែកើនឡើងនោះលុយសន្សំពួកគាត់នឹងបាត់បត់តម្លៃឬតម្លៃថយចុះទៅវិញ។ ឧទាហរណ៍ បើអតិផរណាប្រទេសយើងស្ថិតនៅក្នុងអត្រា៣% តែការប្រាក់សន្សំរបស់អ្នក​មិនបានលើស៣% ទេនោះ លុយរបស់អ្នកមិនកើនឡើងឡើយ ផ្ទុយទៅវិញលុយរបស់អ្នកនឹងកាន់តែថយចុះជាមិនខាន។ ដើម្បីឲ្យប្រាក់សន្សំរបស់អ្នកកើនឡើង អ្នកត្រូវដឹងពីក្បួនសន្សំលុយ ជាពិសេសគឺត្រូវយកទៅសន្សំនៅធនាគារដោយជ្រើសរើសគណនីសន្សំមានកាលកំណត់ដើម្បីទទួលបានការប្រាក់ខ្ពស់ អាចបានអត្រាកការប្រាក់សន្សំពី៤ទៅ៧%ក្នុងមួយឆ្នាំ។ ឧទាហរណ៍អ្នកប្រាក់ប្រាក់សន្សំ១,០០០ដុល្លារនៅធនាគារ ជាមួយនឹងអត្រាការប្រាក់៧%ក្នុងឆ្នាំនោះ ១ឆ្នាំក្រោយអ្នកនឹងទទួលបាន១,០៧០ដុល្លារ។ លើសពីនេះ អ្នកអាចយកលុយទៅសន្សំជាមួយរឿងផ្សេងទៀត បើអ្នកគិតថាដាក់ប្រាក់សន្សំនៅធនាគារលុយអ្នកកើនឡើងយឺត។ អ្នកយកលុយទៅធ្វើផ្សេងដែលអាចទួលបានផលចំណេញលើដាក់ធនាគារ ដូចជាយកលុយទៅវិនិយោគលើផ្សារហ៊ុន យកលុយទៅវិនិយោគទិញដីព្រោះការវិនិយោគទិញដីនិងហ៊ុននេះ អាចអ្នកមានឱកាសទទួលបានផលចំណេញលើស១០%ក្នុងមួយឆ្នាំឲ្យតែអ្នកមានចំណេះដឹងនិងស្វែងយល់ពីការវិនិយោគលើវិស័យទាំងនេះ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-21T09:59:43.026Z", "category": "ហិរញ្ញវត្ថុ", "views": 924, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
មកដឹងអំពីអេឡេវ៉ាទ័រម៉ាក STILL EP ដែលជាផលិតផលរបស់អាល្លឺម៉ង កូនកាត់ចិនដែលស៊ីភ្លើងតិចបំផុតក្នុងមួយថ្ងៃត្រឹមតែ ១ម៉ឺនរៀល
https://business-cambodia.com/articles/still-ep
ធ្លាប់តែចំណាយ ២៥ដុល្លារ ទៅ ៣០ដុល្លារ​ ​ក្នុងមួយថ្ងៃក្នុងការចាក់ម៉ាស៊ូតរឺសាំងហ្គាស។​ ឥលូវនេះអតិថិជនទាំងអស់អាចផ្លាស់ប្តូរមកធ្វើការប្រើប្រាស់ផលិតផលរបស់អាល្លឺម៉ងម៉ាក EP​​​​​ ដែលប្រើអាគុយស្ងួត Li-ON​ BATTERY ​ដែលតម្រូវអោយបញ្ចូលភ្លើងអស់តែ ១ម៉ឺនរៀល ស្មើនិង​ 16KW (មួយពេញ)​ ហើយអាចប្រើបានរហូតទៅដល់ ៨ ទៅ ១០ ម៉ោងសម្រាប់កម្រិតអាគុយ 80V-540AH ​ជាមួយការសន្សំសំចៃភ្លើងខ្ពស់ក្នុងការប្រើប្រាស់អស់តែ​ ១ម៉ឺនរៀល ក្នុងមួយថ្ងៃ។ ​បើប្រៀបធៀបទៅនិងការប្រើប្រាស់អេឡេវ៉ាទ័រដែលប្រើម៉ាស៊ូតរឺក៏សាំងហ្គាសដែលការចំណាយខ្ពស់រហូតទៅដល់ ២៥ដុល្លារ ទៅ ៣០ដុល្លារក្នុងមួយថ្ងៃ។ សាកស្រមៃមើលយើងយក ២៥ដុល្លារ ទៅដក​ ១ម៉ឺនរៀល យើងនិងសន្សំបានក្នុងមួយថ្ងៃ ២២.៥០ដុល្លារ ហើយយើងយក២២.៥០ដុល្លារ គុណ ៣០ថ្ងៃ រួចគុណនិង​ ៦០ ​ខែ (៤០,៥០០ដុល្លារ) យើងនិងឃើញការចំណាយដែលនៅសល់ពីការផ្លាស់ប្តូរការប្រើម៉ាស៊ូតរឺសាំងហ្គាសដែលយើងបានផ្លាស់ប្តូរមកប្រើជាមួយ FORKLIFT អាគុយស្ងួតម៉ាក EP ដែលជាផលិតផលរបស់អាល្លឺម៉ងដែលបាននាំចូលនិងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន​ WAREHOUSE SOLUTIONS SPECIALIZED CO.,LTD. FACEBOOK PAGE: https://www.facebook.com/profile.php?id=100031017682495&mibextid=LQQJ4d  PHONE NUMER RETELL SALES: (+855) 17​ 563 355​ SERVICES: (+855) 76 622 2240
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-21T09:55:47.497Z", "category": "PR", "views": 102, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
វ៉ាដាច់គេ នៅអាស៊ាន! អង្គរវត្តរបស់កម្ពុជា ជាប់ជាកន្លែងមើលថ្ងៃលិចល្អជាងគេលំដាប់ទី៥ នៅលើពិភពលោក
https://business-cambodia.com/articles/15-best-sunset-desnation-in-the-world-
ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា បាន ជាប់ជាគោលដៅមើលព្រះអាទិត្យលិចដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក ក្នុងចំណោមគោលដៅល្អបំផុតចំនួន១៥ ដែលចេញផ្សាយដោយគេហទំព័រ Bounce គិតពីឆ្នាំ២០២៣ ។ ដោយក្នុងនោះគោលដៅមើលព្រះអាទិត្យលិចល្អបំផុតទាំង១៥គោលដៅក្នុងពិភពលោករួមមាន៖ ទីក្រុង Uluru ប្រទេសអូស្ត្រាលី ជាប់ចំណាត់ថ្នាក់លេខ១ ដោយទទួលបានពិន្ទុ ៩.១៣ , កោះ Maldives ជាប់ចំណាត់ថ្នាក់លេខ២ ដោយទទួលបានពិន្ទុ ៩,០៧ , ចំណាត់ថ្នាក់លេខ៣ បានទៅលើតំបន់ Haleakala, Hawaii ដោយទទួលបានពិន្ទុ ៨.៨៦, ចំណាត់ថ្នាក់លេខ៤ បានទៅលើ Santorini ដោយទទួលបានពិន្ទុ ៨.៥៦, និងចំណាត់ថ្នាក់លេខ៥គឺ ប្រាសាទអង្គរវត្តកម្ពុជា​ ដោយទទួលបានពិន្ទុ ៨.៥៤។​ ដោយឡែកចំណាត់ថ្នាក់លេខ៦ បានទៅលើ Grand Canyon, Arizona​ ដោយទទួលបានពិន្ទុ ៨.៤៣, ចំណាត់ថ្នាក់លេខ៧​ បានទៅលើកោះ Bali ដោយមានពិន្ទុ ៨.២០​, ចំណាត់ថ្នាក់លេខ៨គឺ​ Serengeti ដោយមានពិន្ទុ ៨.១០, ចំណាត់ថ្នាក់លេខ៩គឺ​ Boracay ដោយមានលំដាប់ពិន្ទុ ៧.៩៤ និងចំណាត់ថ្នាក់លេខ១០គឺ Key West , Florida។ ក្នុងនោះចំណាត់ថ្នាក់លេខ១១ បានទៅលើតំបន់ Maui, Hawaii ដោយមានលំដាប់ពិន្ទុ ៧.២៥, ចំណាត់ថ្នាក់លេខ១២​ បានទៅលើ Malibu, California មានលំដាប់ពិន្ទុ ៧.០៦, ចំណាត់ថ្នាក់លេខ១៣ បានទៅលើ​ Sedona, Arizona ដោយមានលំដាប់ពិន្ទុ ៦.៨៣, ចំណាត់ថ្នាក់លេខ១៤ បានទៅលើតំបន់ Mount Bromo ដោយមានពិន្ទុ ៦.៧៨ និងលំដាប់ថ្នាក់ចុងក្រោយទី១៥ បានទៅលើ Ibiza ដោយមានលំដាប់ពិន្ទុ ៦.៧២។ គួរជម្រាបផងដែរថាសម្រាប់តំបន់អាស៊ាន ប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ ដោយទទួលបានពិន្ទុ ៨.៥៤ , កោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៧ ទទួលបានពិន្ទុ ៨.២០, កោះ Boracay នៃប្រទេសហ្វីលីពីន ស្ថិតក្នុងចំណាត់ថ្នាក់ទី៩ ជាមួយនឹងពិន្ទុ ៧.៩៤និងតំបន់ភ្នំ Mount Bromo នៃប្រទេសឥណ្ឌូនេស៊ី ជាប់នៅចំណាត់ថ្នាក់ទី១៤ ជាមួយនឹងពិន្ទុ ៦.៧៨៕ អត្ថបទដោយ៖ ពីង ជូអេង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-21T09:52:38.510Z", "category": "ភាពជាអ្នកដឹកនាំ", "views": 393, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy" ] }
ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក សម្រេចបានកំណើនហិរញ្ញវត្ថុគួរឲ្យកត់សម្គាល់ ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤
https://business-cambodia.com/articles/cellcard-finance-first-semester-
ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ត្រូវបានស្គាល់ថា "សែលកាត" ជាប្រតិបត្តិករទូរស័ព្ទក្នុងស្រុកឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រកាសលទ្ធផលហិរញ្ញវត្ថុដោយមានមោទកភាព គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៤ ដូចដែលបានបង្ហាញនៅក្នុងលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន សម្រាប់រយៈពេលបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤។ របាយការណ៍ហិរញ្ញវត្ថុសម្រាប់ ត្រីមាសទី១ ឆ្នាំ ២០២៤ បានបង្ហាញពីប្រាក់ចំណេញកើនឡើងគួរឲ្យកត់សម្គាល់ ធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ លទ្ធផលនេះក៏បានបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ និងភាពជោគជ័យនៃប្រតិបត្តិការរបស់ក្រុមហ៊ុនផងដែរ។ របាយការណ៍សង្ខេបសំខាន់ៗ នៃប្រតិបត្តិការហិរញ្ញវត្ថុត្រីមាសទី១ ឆ្នាំ ២០២៤ នេះរួមមាន ប្រាក់ចំណេញក្រោយបង់ពន្ធ កើនឡើងចំនួន ២៥ ប៊ីលានរៀល ស្មើនឹង ៦៦% បើប្រៀបធៀបទៅនឹងត្រីមាសទី១ ឆ្នាំ ២០២៣។ ដូចគ្នានេះដែរ​ ក្រុមហ៊ុន  សែលកាត បានបញ្ចេញរបាយការណ៍នៃប្រាក់ចំណូលកើនឡើងសរុប ចំនួន ៣២ ប៊ីលានរៀល ដែលបង្ហាញពីការកើនឡើងចំនួន ១២៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ការជំរុញកំណែទម្រង់វិស័យឌីជីថលនៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រដល់ផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន សែលកាត បានចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍សំខាន់ៗមួយចំនួននៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រួមទាំងវេទិការាជរដ្ឋាភិបាលឌីជីថលឆ្នាំ ២០២៤ (Digital Government Forum 2024) ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)។ ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំអ្នកជំនាញ ជួបពិភាក្សាអំពីបរិបទថ្មីនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងការបង្កើនកំណែទម្រង់វិស័យឌីជីថល។ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)។ ព្រឹត្តិការណ៍នេះ បានផ្តោតលើសហគ្រាសធុនតូច និងមធ្យមភាគច្រើន និងជាវេទិកាដ៏ល្អមួយ សម្រាប់ក្រុមហ៊ុនសែលកាត ដើម្បីបង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្លួន ចំពោះការបង្កើតថ្មី និងវឌ្ឍនភាពបច្ចេកវិទ្យា។ ការជំរុញការពង្រីកបណ្តាញ និងនវានុវត្តន៍ ថ្មីៗនេះក្រុមហ៊ុន សែលកាត បានកំពុង​កែលម្អ និងពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ធបណ្តាញសេវាទូរស័ព្ទចល័ត ដើម្បីផ្តល់សេវាគ្របដណ្តប់ ឲ្យបានកាន់តែទូលាយ ផ្តល់អ៊ីនធឺណិតឲ្យកាន់តែមានល្បឿនលឿន និងសេវាល្អជូនអតិថិជន។ ដូច្នេះក្រុមហ៊ុនបានពង្រីកបណ្តាញ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញសេវាទូរស័ព្ទចល័តបន្ថែម ចំនួន​១០ខេត្ត និងដាក់ពង្រាយពង្រីកបណ្តាញ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញសេវាទូរស័ព្ទចល័ត ដោយប្រើឧបករណ៍ IBS និង Microcells។ អតិថិជនសែលកាត នឹងអាចរីករាយដោយមានបណ្តាញ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញសេវាទូរស័ព្ទចល័ត និងមានអ៊ីនធឺណិតល្បឿនលឿនគួរជាទីទុកចិត្តសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃ។ លោក Simon Perkins នាយកប្រតិបត្តិនៃក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា ការទទួលបានពានរង្វាន់ពីក្រុមហ៊ុន OpenSignal បានបង្ហាញថា ការខិតខំប្រឹងប្រែងទាំងអស់របស់ក្រុមការងារ និងក្រុមដៃគូបណ្តាញរបស់យើង ត្រូវបានទទួលស្គាល់ថា យើងខ្ញុំកំពុងដើរលើផ្លូវត្រូវដែលយើងសមនឹងទទួលបាន។ យើងខ្ញុំពិតជារំភើបណាស់ ក្នុងការទទួលបានពានរង្វាន់ពីក្រុមហ៊ុន OpenSignal ផ្ទួនៗ ហើយយើងខ្ញុំ ទន្ទឹងរង់ចាំទទួលមតិស្ថាបនាវិជ្ជមានមួយចំនួន ពីអតិថិជនរបស់យើង។ ពង្រីកការផ្តល់ផលិតផល និងសេវាជូនអតិថិជន បន្ថែមលើការពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ធ បណ្តាញសេវាទូរស័ព្ទចល័ត ទូទាំងប្រទេសកម្ពុជា​ ក្រុមហ៊ុន សែលកាត ក៏បានដាក់ឲ្យដំណើរការសេវាកម្មថ្មី ដោយជោគជ័យហៅថា Cellcard Home Wi-Fi ជូនអតិថិជន។​ Cellcard Home Wi-Fi ផ្តល់សេវាដូចជា ការទាញយកមាតិកាក្នុងស្រុកមានល្បឿនលឿន (High-speed local content streaming) អ៊ីនធឺណិតខ្សែកាប្លិ៍អុបទិកមានល្បឿនលឿន និងមានអត្ថប្រយោជន៍បន្ថែមទៀត។ ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនទទួលបានពានរង្វាន់ និងប័ណ្ណសរសើរជាង ៥០ និងជាក្រុមហ៊ុន ដែលនៅតែបន្តនាំមុខទីផ្សារទូរគមនាគមន៍កម្ពុជានេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ជូនអតិថិជន ដោយផ្តោតលើ គុណតម្លៃ ភាពបត់បែន គុណភាព ភាពជឿជាក់ សុវត្ថិភាព ឯកជនភាព និងមានការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនិន្នាការថ្មីរបស់អ្នកប្រើប្រាស់ ដោយមាននិតិវិធីល្អ ប្រកបដោយភាពច្នៃប្រឌិត។ អំពីក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក “សែលកាត”  ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅកម្ពុជា មានប្រវត្តិដ៏យូរលង់​ និងកេរ្តិ៍ឈ្មោះល្បី​ មានការច្នៃប្រឌិតខ្ពស់នៅក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ហើយមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយលក់ច្រើន។   
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-21T09:47:09.197Z", "category": "PR", "views": 134, "author": { "first_name": "Sreymom", "last_name": "Cha", "email": "sreymomcha069@gmail.com" }, "quality_warning": [ "noisy" ] }
ច្បាស់ការ! កំពង់ផែអន្តរជាតិតម្លៃ ១៤០ លា.នដុ.ល្លារ នឹងសម្ពោធនៅដើមខែមិថុនានេះ
https://business-cambodia.com/articles/kampot-international-port
កំពង់ផែអន្ដរជាតិកំពត (KAMPOT INTERNATIONAL PORT) ដំណាក់កាលទី១ តម្លៃសរុប ១៤០ លានដុល្លារ នឹងត្រូវសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ ដោយពិធីសម្ពោធនេះនឹងមានការអញ្ជើញចូលរួម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការដកស្រង់ពីក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែឧសភានេះ។ សូមជម្រាបថា កំពង់ផែអន្តរជាតិកំពតមានទីតាំងនៅភូមិគីឡូ ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត សាងសង់លើផ្ទៃដី​២០៧​ហិកតា។ ។ គម្រោងនេះត្រូវបានវិនិយោគដោយ​ក្រុមហ៊ុន​កំពតផត របស់អ្នកឧកញ៉ា វិញ ហួរ ដែលជាក្រុមហ៊ុនឯកជនក្នុងស្រុក ១០០ភាគរយ ។   កំពង់ផែនេះ គឺជាកំពង់ផែទឹកជ្រៅទី២ របស់កម្ពុជា ដែលមានជម្រៅ ១៣ ម៉ែត្រ។ ហើយនៅក្នុងគម្រោងនេះគឺមាន ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញចេញ​ចូលគ្រប់​ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ និងចំណតនាវា ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែក្រុងព្រះសីហនុ។ នៅពេលបើកដំណើរការ គឺមានសមត្ថភាពទទួលនាវាដឹកទំនិញរហូតដល់ ២ ម៉ឺនតោន និងនាវាទេសចរណ៍ធំៗចូលចតបាន។ គួររំលឹកផងដែរថា កំពង់ផែអន្ដរជាតិកំពត ត្រូវបានសិក្សាសាងសង់តាំងពីឆ្នាំ២០១០ មកម៉្លេះ។ ហើយកំពង់ផែនេះបង្កើតឡើងក្នុងគោលបំណង ចូលរួមធ្វើឲ្យប្រសើរឡើងនៅវិស័យពាណិជ្ជកម្ម ដោះដូរទំនិញ និងធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅខេត្ដកំពត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-21T09:38:29.097Z", "category": "អចលនទ្រព្យ", "views": 3574, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ក្តៅៗ! ក្រុមហ៊ុនយក្ស Apple នឹងលក់ទូរស័ព្ទ iPhone បញ្ចុះតម្លៃរហូតដល់៣០០$ នៅក្នុងទីផ្សារប្រទេសចិន
https://business-cambodia.com/articles/iphone-15-pro-max-in-china
ក្រុមហ៊ុនយក្ស Apple បានប្រកាសលក់បញ្ចុះតម្លៃទូរស័ព្ទ iPhone រហូតដល់ទៅ ៣១៨ដុល្លារ នៅលើគេហទំព័រផ្លូវការ Tmall នៅក្នុងទីផ្សារប្រទេសចិន ការបញ្ចុះតម្លៃនេះគឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនយក្ស Apple កំពុងតែរងការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីក្រុមហ៊ុនក្នុងស្រុកចិនគឺក្រុមហ៊ុន Huawei ។ ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន e-vnexpress បានឱ្យដឹងថា Apple នឹងលក់បញ្ចុះតម្លៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែឧសភា ចំណែកម៉ូឌែលទូរស័ព្ទដែលលក់បញ្ចុះតម្លៃច្រើនជាងគេនោះគឺម៉ូដែលទូរស័ព្ទ iPhone 15 Pro Max 1TB ។ លើសពីនេះទៅទៀត ការខិតខំប្រឹងប្រែងលក់បញ្ចុះតម្លៃកាលពីកន្លងទៅរបស់ក្រុមហ៊ុន Apple គឺបានជួយក្រុមហ៊ុនឱ្យកាត់បន្ថយការធ្លាក់ចុះនៅក្នុងការលក់នៅក្នុងប្រទេសចិនបានច្រើន ដូច្នេះហើយទើបនាពេលនេះក្រុមហ៊ុន Apple បានចាប់ផ្តើមលក់បញ្ចុះតម្លៃជាថ្មីម្តងទៀត។ គួរបញ្ជាក់ថា ការនាំចេញរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានកើនឡើង ១២% នៅក្នុងខែមីនា នេះបើយោងតាមការគណនារបស់ Reuters ដោយផ្អែកលើទិន្នន័យពី China Academy of Information and Communication Technology (CAICT)។ នេះបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ពីពីរខែដំបូងនៃឆ្នាំ ២០២៤ ខណៈនៅពេលកន្លងទៅក្រុមហ៊ុនបានជួបប្រទះនឹងការធ្លាក់ចុះនៃការលក់រហូតដល់ទៅ ៣៧% ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-21T09:28:17.009Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 2786, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ស៊ីសាំងស្មើ Prius តែមាឌធំជាង Prius! នេះជារថយន្តស៊េរីថ្មីរបស់ Toyota ចេញលក់ជាមួយតម្លៃជាង៣ម៉ឺន$
https://business-cambodia.com/articles/new-toyota-yaris-cross-2024
ជាដំណឹងដ៏រីករាយសម្រាប់ប្រិយមិត្តដែលតែងតែគាំទ្ររថយន្តជប៉ុន ឬបងប្អូនដែលកំពុងស្វែងរករថយន្តដែលសន្សំសំចៃខ្ពស់ ជាមួយតម្លៃធូរថ្លៃ ខណៈពេលនេះត្រូវប៉ាន់តែម្តង ដោយ Toyota Yaris Cross ស៊េរីឆ្នាំថ្មី លក់នៅខ្មែរតម្លៃជាង៣ម៉ឺនដុល្លារ ដោយកំរិតស៊ីសាំងរបស់វាប្រហាក់ប្រហែលនៅនឹងកំរិតស៊ីសាំងរបស់រថយន្ត Prius។  រថយន្ត Toyota Yaris Cross​ មានការប្រើប្រាស់សាំងជាមធ្យមចាប់ពី ៤.៥ ទៅ ៥.0 លីត្រ/១០០គីឡូម៉ែត្រ ជាមួយតម្លៃ ៣៧,៥០០ដុល្លារ  (ម៉ាស៊ីនសាំង)។​ ស្របគ្នានេះដែរបើនិយាយអំពីទំហំវិញ រថយន្តនេះមានប្រវែង ៤១៨០-៤១៨៥ម ជាមួយទទឹង១៧៦៥ mm កម្ពស់ ១៥៨០-១៥៩០ mm ហើយ Wheelbase:២៦២០ mm និង Ground clearance​: ១៦០ មម។ ចំពោះផ្នែកម៉ាស៊ីនវិញ Toyota Yaris Cross ស៊េរីឆ្នាំ ២០២៤ ទទួលបានជម្រើសម៉ាស៊ីន ២ ប្រភេទរួមមាន៖​ ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ១២០ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ភ្ជាបដោយប្រអប់លេខអូតូ Direct Shift-CVT ៦វគ្គ ប្រភេទបើកបរប៉ុង ១។ និងមួយទៀតជាប្រភេទម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១១៦ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាបដោយប្រអប់លេខអូតូ Direct Shift-CVT ៦វគ្គ ប្រភេទបើកបរប៉ុង ២ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៣-៤លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ៕    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-21T09:22:38.607Z", "category": "កំពូលអ្នកលក់", "views": 5706, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ក្រុមហ៊ុន Urbanland បញ្ជាក់ពីពេលវេលាបើកដំណើរការផ្សារទំនើប K Mall ទី២
https://business-cambodia.com/articles/k-mall-prek-thnoat-update
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនមេរបស់ផ្សារទំនើប K Mall បានបង្ហើបពីពេលវេលាដែលនឹងត្រូវបើកដំណើរការផ្សារទំនើប ខេ ម៉ល ព្រែកត្នោត (K Mall Prek Thnoat) ដែលជាផ្សារទី២របស់ខ្លួនមានទីតាំងស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។ យោងតាមការដកស្រង់ពីក្រុមហ៊ុនបានបញ្ជាក់ដូច្នេះថា «ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត (K Mall Prek Thnoat) គម្រោងថ្មីសន្លាងរបស់ក្រុមហ៊ុនអឺបេនលែន (Urbanland) គ្រោងនឹងបើកដំណើរការដំណាក់កាលដំបូងក្នុងពាក់កណ្ដាលឆ្នាំ ២០២៥»។ សូមជម្រាបថា ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ ជាប់ច្រកចូលបុរីចន្ទគីរី ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានសាងសង់លើផ្ទៃដីសរុបជិត ១ ហិកតា។  តាមការបញ្ជាក់បន្ថែមពីក្រុមហ៊ុន ការសាងសង់ផ្សារទំនើបទី២នេះ គឺក្រោយទទួលបានភាពជោគជ័យនៅផ្សារទី១ (ផ្សារទំនើប ខេ ម៉ល វេងស្រេង) ដែលត្រូវបានបើកដំណើរការកាលពីថ្ងៃទី២០២១មក។ ដោយផ្សារនេះមានដៃគូអាជីវកម្មចំនួន ៣៨ រួមមាន៖ ហាងទំនិញ ហាងកាហ្វេ និងភោជនីយដ្ឋានល្បីៗជាច្រើន។ ហើយជារៀងរាល់ថ្ងៃផ្សារទំនើបផ្សារទំនើប ខេ ម៉ល វេងស្រេង បានស្វាគមន៍អតិថិជនប្រមាណជាង ៦ ៣០០ នាក់ឯណោះ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-21T07:38:24.746Z", "category": "អចលនទ្រព្យ", "views": 2056, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
មាន ប.ស.ស ចំណេញ! សម្រាប់មន្ត្រីរាជការមាន កូន ប្រពន្ធចង់ធ្វើ ចង់ធ្វើត្រូវមានឯកសារទាំងនេះ
https://business-cambodia.com/articles/for-family-
ការធ្វើប័ណ្ណបេឡាសន្តិសុខសង្គម (ប.ស.ស) បានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ ក្នុងនោះសមាជិកនៃ (ប.ស.ស) នឹងទទួលបាននូវផលប្រយោជន៍ធំៗដូចជា សោធនជរាភាពនៅពេលចូលនិវត្តន៍ ឬសោធនទុព្វលភាពនៅពេលធ្លាក់ខ្លួនមានជំងឺឬគ្រោះថ្នាក់រហូតដល់បាត់បង់សមត្ថភាពការងារ ឬសោធនឧត្តរជីវីនៅពេលសោធនិកទទួលមរណភាព ការថែទាំសុខភាព ហានិភ័យការងារ និង និកម្មភាពការងារជាដើម។ ជាមួយគ្នានេះដែរ ការធ្វើប័ណ្ណ ប.ស.ស នេះគឺអាចធ្វើបានគ្រប់វ័យមិនថាក្មេងចាស់ ប្រុសស្រី សុទ្ធតែអាចធ្វើបាន ទោះជាបុគ្គលិកបម្រើការងារ ឬជាអ្នករកស៊ីលក់ដូរ មានអាជីវកម្មខ្លួនឯងក៏សុទ្ធតែអាចធ្វើបាន ហើយបើចំពោះ សមាជិត ប្តី/ប្រពន្ធ កូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការទៅធ្វើមិនមានបង់វិភាគទានទេ។ ដោយអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដូចជាប្តី ឬប្រពន្ធ និងកូន អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បាន ដោយត្រូវភ្ជាប់ទៅជាមួយនៅឯកសារសំខាន់ៗដូចខាងក្រោម៖ ១.សហព័ទ្ធ (ប្តី ឬប្រពន្ធ) សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ២.កូនក្នុងបន្ទុក សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចធ្វើការសាកសួរផ្ទាល់បាននៅទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងទៅកាន់លេខ ១២៨៦ នៅរៀងរាល់ម៉ោងធ្វើការ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-21T06:19:19.732Z", "category": "ព័ត៌មានថ្មីៗ", "views": 9984, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ឲ្យលុយគេខ្ចី ចង់បានលុយមកវិញតែមិនចង់បែកបាក់មិត្តភាព នេះជាក្បួនទារលុយបែបស្លូតៗឲ្យគេនឹកឃើញសង
https://business-cambodia.com/articles/how-to-get-money-back-politely
 ពេលខ្លះអ្នកមានលុយគេខ្ចីតែបែរមានអារម្មណ៍ថារងសម្ពាធទៅវិញព្រោះពេលត្រូវការលុយចង់ទារពីគេវិញតែមិនដឹងជានិយាយប្រាប់គេថាម៉េចចេះតែខ្លាចចិត្តគេមិនហ៊ានទារគេចំៗ។ ជាពិសេសពេលទារខ្លាំងពេកខ្លាចបែកបាក់មិត្តភាពដែលធ្លាប់រាប់អានគ្នាជាយូរមកហើយ។  ទាក់ទងនឹងការទារលុយពីអ្នកជំពាក់នេះដែរ ខាងក្រោមនេះគឺជាវិធីសាស្រ្តក្នុងការលុយពីអ្នកជំពាក់ដោយសុជីវធម៌ឲ្យគេនឹកឃើញសងលុយអ្នកវិញ។ ១. រំលឹកឲ្យគេនឹកឃើញ  ពេលខ្លះអ្នកជំពាក់លុយយើងគេអាចនឹងភ្លេចមិនមែនគេមានបំណងមិនចង់សងអ្នកនោះទេ។ ក្នុងករណីនេះអ្នកអាចរំលឹកឲ្យគេនឹកឃើញថាគេពិតជាបានជំពាក់លុយអ្នកពិតមែន។ ឧទាហរណ៍អ្នកអាចប្រើប្រយោគដូចជា” បង! ថ្ងៃមុនបងទៅទិញឥវ៉ាន់ជាមួយខ្ញុំហើយខ្វះលុយក៏ខ្ចីខ្ញុំ១០ដុល្លារ” ប្រយោគបែបនេះគឺជាយុទ្ធសាស្រ្តទារលុយដោយប្រយោលឲ្យគេនឹកឃើញហើយគេនឹងគិតគូសងលុយអ្នកវិញ។ ២. ប្រាប់ត្រង់ៗ យើងតែងតែពឹងពាក់គ្នាទៅវិញទៅមក។ ជាក់ស្ដែងពេលគេជួបបញ្ហាលុយកាក់គេមកពឹងពាក់ខ្ចីលុយយើងដើម្បីដោះស្រាយបញ្ហាបន្ទាន់។ ដូច្នេះហើយអ្នកឲ្យលុយគេខ្ចីហើយអ្នកជួបបញ្ហាលុយកាក់ខ្លួនឯង អ្នកគួរប្រាប់គេត្រង់ថាអ្នកត្រូវការលុយបន្ទាន់ដើម្បីដោះស្រាយបញ្ហា។ ពេលអ្នកប្រាប់គេត្រង់ៗពីបញ្ហារបស់អ្នកគេអាចនឹងស្វះស្វែងគិតគូសងលុយអ្នកព្រោះគេក៏អាចយល់ពីអារម្មណ៍ពេលត្រូវការលុយបន្ទាន់ដែរ។ ៣. សួរសុខទុក្ខឲ្យគេភ្ញាក់ខ្លួន  ពេលអ្នកឲ្យលុយគេខ្ចីអ្នកអាចសួរសុខទុក្ខជួបគ្នាឬឆាតសួរសុខទុក្ខអ្នកដែលបានខ្ចីលុយយើង។ ឧទាហរណ៍មិត្តភក្ដិរបស់អ្នកបានខ្ចីលុយអ្នកដើម្បីជួលជុល អ្នកអាចប្រើប្រាស់ប្រយោគដូចជា” ម៉េចហើយពួកម៉ាក់ទូរស័ព្ទឯងដែលខ្ចីលុយគ្នាយកទៅជួសជុលថ្ងៃមុននោះប្រើប្រាស់បានឬនៅ?”  ប្រយោគបែបនេះធ្វើឲ្យអ្នកជំពាក់លុយភ្ញាក់ខ្លួនពោលគឺប្រៀបដូចជាអ្នករំលឹកឲ្យគេសងលុយអញ្ចឹង។ ៤. ដោះដូរឬកាត់កង ពេលខ្លះបើអ្នកមិនហ៊ានទារលុយគេចំៗទេនោះអ្នកអាចប្ដូរជារបស់ក៏បានឬកាត់កងគ្នាក៏បាន។ ឧទាហរណ៍មិត្តភក្ដអ្នកបានខ្ចីលុយរបស់អ្នក។ ពេលទៅញ៉ាំអីជុំគ្នាអ្នកអាចឲ្យគេចេញលុយថ្លៃអាហារសម្រាប់អ្នកដោយអ្នកមិនចាំបាច់ហាមាត់ទារលុយពីគេឡើយ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-21T05:40:53.875Z", "category": "ហិរញ្ញវត្ថុ", "views": 2856, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
សាំងចុះហើយចាក់ឱ្យពេញៗ! មកដឹងពីតម្លៃប្រេងសាំងថ្មី ដែលក្រសួងប្រកាសឱ្យលក់បញ្ចុះតម្លៃ
https://business-cambodia.com/articles/gasoline-down-for-may
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម មុននេះបន្តិចបានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នឹងត្រូវលក់នៅក្នុងតម្លៃ ៤.២០០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា Gasoline 92  និង ៤,០៥០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 50ppm។ បើប្រៀបធៀបទៅនឹងតម្លៃប្រេងសាំងសប្តាហ៍ចាស់ ឃើញថាតម្លៃប្រេងសាំងគឺចុះថ្លៃចំនួន ១០០រៀល ​ ចំណែកម៉ាស៊ូតវិញគឺនៅរក្សាតម្លៃដដែល ខណៈដែលតម្លៃប្រេងសាំងចាស់មានតម្លៃ ៤.៣០០រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៤,០៥០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ គួរបញ្ជាក់ផងដែរថា ប៉ុន្តែដើម្បីជួយសម្រួលទៅដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រឹងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥សេនដុល្លារ/លីត្រផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-21T04:56:53.429Z", "category": "ព័ត៌មានថ្មីៗ", "views": 9681, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "tiny", "noisy" ] }
មុនចូលកាន់តំណែង ជានាយករដ្ឋមន្រ្តីថ្មី របស់សិង្ហបុរី លោក Lawrence Wong បានស្បថបែបនេះ
https://business-cambodia.com/articles/swearing-in-ceremony
លោក Lawrence Wong មេដឹកនាំ​​ជំនាន់ទី៤របស់សិង្ហបុរីបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់សិង្ហបុរីបន្តពីលោក លី ស៊ាងឡុង កាលពីម៉ោង៨យប់ ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ខណៈបុរសវ័យ៥១ឆ្នាំរូបនេះ បានពោលពាក្យសន្យាមួយចំនួន នាពេលស្បថចូលកាន់តំណែង ទៅកាន់ប្រជាជាតិសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយរបស់ Prestige Hong Kong ។ នៅចំពោះអ្នកដឹកនាំជាច្រើនក្នុងរដ្ឋាភិបាលសិង្ហបុរី លោក Lawrence Wong បានធ្វើសម្បថសន្យាយ៉ាងដូច្នេះថា “នេះជាការសន្យារបស់ខ្ញុំចំពោះប្រជាជនសិង្ហបុរីទាំងអស់ ខ្ញុំនឹងបម្រើអ្នកដោយអស់ពីចិត្ត ខ្ញុំ​នឹងមិនដោះស្រាយ​សម្រាប់​ស្ថានភាព​ដដែលៗ​នោះ​ទេ ខ្ញុំ​នឹង​តែងតែ​ស្វែងរក​វិធី​ល្អៗ​ដើម្បី​ធ្វើ​ឱ្យ​ថ្ងៃ​ស្អែក​ល្អ​ជាង​ថ្ងៃ​នេះបំផុត”។ បន្ថែមពីនេះនៅក្នុងសុន្ទរកថាដំបូង ក្នុងនាមជានាយករដ្ឋមន្រ្តីថ្មី ដែលនិយាយជាភាសាម៉ាឡេផង ភាសាកុកងឺផង របស់លោក Lawrence Wong លោកបានឱ្យមានប្រសាសន៍ថា “ខ្ញុំមានកិត្តិយសយ៉ាងខ្លាំងដែលបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរី ខ្ញុំស្វែងរកការគាំទ្រ និងការជឿទុកចិត្តរបស់អ្នក”។ គួរជម្រាបផងដែរលោក Lawrence Wong ​គឺជាអតីតរដ្ឋមន្ត្រីក្រសួងអប់រំ និងការពារជាតិ មុនចូលកាន់តំណែងជានាយករដ្ឋមន្រ្តី ដោយលោកបាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​បន្ទាប់​ពី​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​ក្នុង​អំឡុង​ការ​បោះឆ្នោត​សកល​ឆ្នាំ ២០១១។ ទន្ទឹមនឹងនេះលោកក៏ជាអតីតប្រធានអាជ្ញាធររូបិយវត្ថុនៃប្រទេសសិង្ហបុរី ដែលជាធនាគារកណ្តាល និងនិយតករហិរញ្ញវត្ថុរបស់ប្រទេសផងដែរ៕ អត្ថបទដោយ៖ ពីង ជូអេង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-21T04:48:24.899Z", "category": "ភាពជាអ្នកដឹកនាំ", "views": 392, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy" ] }
ល្បីតែឡាន Toyota! ដឹងអត់ថាស្រុកកំណើត Toyota គេនិយមជិះម៉ូដែលណាខ្លះខ្លាំងជាងគេ?
https://business-cambodia.com/articles/top-selling-toyota-in-japan
Toyota ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម៉ាក​រថយន្ត​ដែល​ពេញ​និយម​និង​លក់​ដាច់​បំផុត​របស់​ប្រទេស​ជប៉ុន​ ខណៈឆ្នាំ ២០២៣​ ក្រុមហ៊ុនអាចលក់រថយន្តអស់ចំនួន ១១.២ លានគ្រឿងនៅក្នុង​ពិភពលោក។ ជាក់ស្តែង បើក្រឡេកមកមើលតាមដងផ្លូវប្រទេសកម្ពុជាយើងវិញ យើងសង្កេតឃើញថា មានអ្នកបើកបរយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈម៉ូដែលដែលពេញនិយមខ្លាំងជាងគេគឺរថយន្ត Toyota Prius។ ទន្ទឹមនឹងមានហ្វេនគាំទ្រច្រើនខ្លាំងបែបនេះ តើប្រិយមិត្តមានដឹងទេថា នៅលើទឹកដីកំណើតរបស់ក្រុមហ៊ុនយក្សតូយ៉ូតា តើរថយន្តម៉ូដែលណាដែលពេញនិយមជាងគេ?​ យោងតាមការចុះផ្សាយលើគេហទំព័រ Best Selling Cars ខាង​ក្រោម​នេះ​គឺ​ជា​រថយន្ត​តូយ៉ូតា​ដែល​ពេញ​និយម​និង​លក់​ដាច់​បំផុត​ទាំង៥ នៅ​ប្រទេស​ជប៉ុន​សម្រាប់​ឆ្នាំ ២០២៣ ដោយ​ផ្អែក​លើ​ទិន្នន័យ​លក់៖ ១. Toyota Yaris លក់អស់ ៤៣៤,២០៧ គ្រឿង៖ Toyota Yaris គឺជារថយន្តប្រភេទ hatchback ដែលលក់ដាច់បំផុតនៅក្នុងប្រទេសជប៉ុនក្នុងរយៈពេល ៤ ឆ្នាំជាប់គ្នា។ វាត្រូវបានគេស្គាល់ថា ជារថយន្តដែលសន្សំសំចៃប្រេង តម្លៃសមរម្យ និងងាយស្រួលបត់បែនលើដងផ្លូវចង្អៀត ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ការបើកបរក្នុងទីក្រុង។ ២. Toyota Corolla លក់អស់ ៣៨៧,៤២២ គ្រឿង៖ ជារថយន្តពេញនិយមដែលមានអាយុចំណាស់មួយរបស់តូយ៉ូតា កូរ៉ូឡាគឺជារថយន្តធុនតូច ប៉ុន្តែមានផ្នែកខាងក្នុងធំទូលាយ។ Corolla ជាប់ចំណាត់ថ្នាក់ជារថយន្តដែលលក់ដាច់បំផុតទូទាំងពិភពលោក ហើយនៅក្នុងប្រទេសជប៉ុន វានៅតែជាជម្រើសដ៏ពេញនិយមសម្រាប់គ្រួសារ និងអ្នកធ្វើដំណើរ។ ៣. Toyota Sienta លក់អស់ ៣២៤,៦៦៤គ្រឿង៖ Toyota Sienta គឺជារថយន្តខ្នាតតូចដែលលក់ដាច់ក្នុងឆ្នាំ ២០២៣ ។ វាផ្តល់នូវកន្លែងអង្គុយប្រកបដោយផាសុកភាពសម្រាប់អ្នកដំណើរ ៧ នាក់ និងប្លង់ខាងក្នុងដែលអាចបត់បែនបាន ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់គ្រួសារ។ ៤. Toyota Noah/Voxy លក់អស់​ ២៦៧,៣៨១ គ្រឿង៖ រថយន្ត Toyota Noah/Voxy ពួកគេផ្តល់កន្លែងធំទូលាយច្រើនជាង Sienta ហើយជាជម្រើសដ៏ពេញនិយមសម្រាប់គ្រួសារធំ។​ ៥. Toyota Prius លក់អស់ ២៤៧,៦២៣ គ្រឿង៖ រថយន្ត Hybrid Electric របស់តូយ៉ូតា Prius បានឈានមុខគេក្នុងចលនា GREEN CAR (ជួយថែបរិស្ថាន) ខណៈ Prius ជំនាន់ទី៥ ខ្លាញ់គោ មានការលក់កើនឡើងយ៉ាងខ្លាំងនៅឆ្នាំ ២០២៣ ដោយសារវា ការរចនាកាន់តែទាន់សម័យ និងស៊ីប្រេងកាន់តែតិច៕ ​      
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-21T04:46:56.483Z", "category": "កំពូលអ្នកលក់", "views": 2288, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ទស្សនៈជំនួញទាំង១០ របស់អ្នកឧកញ៉ា សូរ វីរៈ ដែលធ្វើឱ្យអាជីវកម្មរឹងមាំ និងមានវិសាលភាព
https://business-cambodia.com/articles/10-advices-of-neak-oknha-vireak-suo
វ័យ២៤ឆ្នាំធ្វើដំណើរចាកចេញពីស្រុកកំណើត ជាមួយលុយ២ម៉ឺនរៀលក្នុងហោប៉ៅ អ្នកឧកញ៉ា សូរ វីរៈ​ បានកសាងខ្លួនក្លាយជាអ្នកជំនួញដ៏លេចធ្លោមួយរូបនៅកម្ពុជា ដែលកំពុងក្តោបក្តាប់សង្វាក់អាជីកម្មគ្រាក់ៗជាច្រើន ពិសេសក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ ល្បីរន្ទឺមានសាខាប្រមាណដល់ទៅ ៨៥១កន្លែង នៅទូទាំងប្រទេសកម្ពុជា ថៃ និងវៀតណាម។ ខាងក្រោមនេះ គឺជាទស្សនៈជំនួញទាំង១០ របស់អ្នកឧកញ៉ា សូរ វីរៈ ដែលធ្វើឱ្យអាជីវកម្មរឹងមាំ និងមានវិសាលភាពធំទូលាយ៖ ១/. មិនថាអាជីវកម្មចាស់ ឫថ្មីនោះទេ ការវិនិយោគលើបទពិសោធន៏ និងចំណេះដឹងថ្មីជាដើមទុនចម្បង ដើម្បីឈានទៅរកភាពជោគជ័យ។ ២/. គេរកស៊ី១០ម៉ោងក្នុងមួយថ្ងៃ តែគ្រប់អាជីវកម្មរបស់ខ្ញុំ បើកទ្វាផ្តល់សេវាកម្ម ២៤ម៉ោងក្នុងមួយថ្ងៃ។ មានន័យថា ពេលគេកំពុងសំរាក កំពុងគេង ខ្ញុំក៏នៅតែប្រកបអាជីវកម្មដដែល។ ចុងសប្តាហ៏គេសំរាក ខ្ញុំរកស៊ី មានន័យថា ១ខែគេមានតែ៣០ថ្ងៃ ចំណែកខ្ញុំមានដល់ទៅ៩០ថ្ងៃ។ ៣/. មកដល់ពេលនេះអាជីវកម្មងាយៗគេគិត គេធ្វើអស់ហើយ។ ដូច្នេះបើចង់ជោគជ័យក្នុងអាជីវកម្មគួរគិតរឿងដែលពិបាកៗ។ រឿងដែលគេគិតដល់តែមិនហ៊ានធ្វើ ព្រោះគ្រប់អាជីវកម្មដែលអាចជោគជ័យបច្ចុប្បន្ននេះ តែងតែមានការប្រថុយខ្ពស់។ ៤/. ខ្ញុំមិនមែនជាថ្នាក់ដឹកនាំល្អគ្រប់១០ តែខ្ញុំតែងតែគិតឲ្យគ្រប់១០ រាល់គ្រប់អាជីវកម្មកំពុងមាន ឬនឹងមាន។ ៥/. អ្នកជំនួញជោគជ័យមិនមែនត្រឹមតែជាបុគ្គលដែលអាចស្វែងរកអ្នកមានសមត្ថភាពមកចូលរួមការងារនោះទេ តែជាបុគ្គលដែលមានសមត្ថភាពអាចបណ្តុះបណ្តាលបុគ្គលិកឲ្យក្លាយជាអ្នកពូកែដើម្បីចូលរួម និងបន្តការងាររួមគ្នា។ ៦/. អាជីវកម្មដែលអាចធានាបាននូវភាពជោគជ័យជានិរន្ត វាមិនមែនជាអាជីវកម្មដែលធ្វើឡើងដើម្បីតែរកប្រាក់ចំណូលនោះទេ តែគួរតែជាអាជីវកម្មដែលធ្វើចេញពីចិត្ត និងបេះដូង។ ៧/. មិត្តថ្មី និងមិត្តចាស់ ប្រៀបដូចជា បុគ្គលិកថ្មី និងបុគ្គលិកចាស់  អាចល្អហើយ អាចមិនល្អគឺគ្មានអ្វីអាចបញ្ជាក់ច្បាស់ឡើយ  តែអ្វីដែលច្បាស់គឺយើងបានធ្វើទង្វើល្អៗទាំងអ្នកថ្មី និងអ្នកចាស់។ កុំគិតអវិជ្ជមានជាមួយនរណាម្នាក់អី ព្រោះការគិតអវិជ្ជមានចំពោះនរណាម្នាក់មិនបានធ្វើឲ្យអ្នកសប្បាយចិត្ត ជីវិតប្រសើរឡើយ។ ៨/. បើអ្នករំពឹងថានឹងទទួលបានការតបស្នង សងគុណពីបុគ្គលដែលអ្នកបានជួយ នោះ ១០០%អ្នកនឹងខកបំណងជាពុំខាន។ តែមិនអីទេ ព្រោះរាល់ទង្វើល្អ តែងតែនាំមកនូវផលវិជ្ជមានសម្រាប់ដំណើរជីវិតអ្នក។ ៩/. អាជីវកម្មជោគជ័យ និងសុខភាពល្អ ជាដៃគូជិតស្និត ដែលត្រូវតែដើរទន្ទឹមគ្នា។ ១០/. ខ្ញុំគិតថា មេរៀនដែលរៀនមិនចេះចប់ ហើយលំបាកបំផុតគឺ រៀនធ្វើជាម្ចាស់អាជីវកម្ម និងជាថ្នាក់ដឹកនាំអាជីវកម្ម។ គួរជម្រាបផងដែរថា អ្នកឧកញ៉ា សួរ វីរៈ កើតក្នុងឆ្នាំ១៩៨១ លើទឹកដី ភូមិនាថទង ឃុំកំពង់ចិត្តត្បូង ស្រុកស្ទោង ខេត្ត​កំពង់​ធំ ក្នុងគ្រួសារមួយដែលមានឪពុក ជាមន្ត្រីមន្ទីរឃោសនាការស្រុក កាលពីជំនាន់នោះ រីឯម្ដាយ គឺជាអាជី​​វ​ករលក់ដូរនៅក្នុងផ្សារ និងមានបងប្អូន ៤នាក់​ ខណៈលោកជាកូនទី៣។ អ្នកឧកញ៉ាបានបង្កើតក្រុមហ៊ុនដំបូងរបស់ខ្លួនក្នុងឆ្នាំ២០០៤ ដោយចាប់ផ្ដើមពីការទិញរថយន្តតូរីស​ដឹកអ្នកដំណើរដោយខ្លួនឯងក្នុងដើមទុនប្រមាណ ៤,០០០ដុល្លារប៉ុណ្ណោះ។ បច្ចុប្បន្ននេះ អ្នកឧកញ៉ា សួរ វីរៈ គឺជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ហើយក៏មានមុខជំនួញផ្សេង​ទៀតផងដែររួមមាន ការសាងសង Resort, ផ្សារអេឡិចត្រូនិច VTENH, ផ្សារលក់ទំនិញតាម Online ទំនើបជាដើម។ ក្នុងនោះអ្នកឧកញ៉ាបាន​កត់​សម្គាល់ឃើញថា យុវជនជំនាន់ក្រោយភាគច្រើន មានផ្នត់គំនិតចង់បង្កើតអាជីវកម្ម តែពួកគេមានការ​រារែក​។ រារែកក៏​ព្រោះ​តែពួកគេ មិនច្បាស់អំពីខ្លួនឯង ហើយម្យ៉ាងទៀត គឺពាក់ព័ន្ធនឹងបញ្ហាធនធានថវិកា និងបទ​ពិសោ​ធន៍​៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/hangchhengH24  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-21T04:26:27.082Z", "category": "ភាពជាអ្នកដឹកនាំ", "views": 283, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
មិនមែនទ្រ.ព្យសម្បត្តិ ឬកេរ្តិ៍ឈ្មោះ! សហស្ថាបនិក Apple ថាពេលស្លា.ប់ មានតែរឿង១នេះទេ ដែលគាត់ចង់ចងចាំ
https://business-cambodia.com/articles/steve-wozniak-best-moment
នៅចុងបញ្ចប់នៃជីវិតរបស់លោក Steve Wozniak សហស្ថាបនិកក្រុមហ៊ុន Apple ចង់ចងចាំពេលវេលាតែមួយប៉ុណ្ណោះគឺ ការនិយាយរឿងកំប្លែង ប្រាប់ទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិ ប្រកបដោយភាពរីករាយបំផុត ខណៈវាមិនមែនជាទ្រព្យសម្បត្តិដ៏មហាសាល ឬកេរិ៍្តឈ្មោះអ្វីឡើយ។ ថ្លែងក្នុងសុន្ទរកថា កម្មវិធីបញ្ចប់ការសិក្សារបស់និស្សិតនៅសាកលវិទ្យាល័យ Colorado Boulder កាលពីសប្តាហ៍មុន លោក Steve Wozniak បានលើកឡើងយ៉ាងដូច្នេះថា៖ «អតីតនាយកប្រតិបត្តិ Viacom Sumner Redstone កំពុងហោះហើរជុំវិញទីក្រុងមួយ ដើម្បីលក់ក្រុមហ៊ុនមួយក្នុងតម្លៃ ១ពាន់លានដុល្លារនៅថ្ងៃនេះ ហើយបន្ទាប់មកហោះហើរទៅកាន់ទីក្រុងមួយទៀត… ខ្ញុំគិតថា “WOW”។ ការមានទ្រព្យសម្បត្តិ និងអំណាចបែបនោះ តើអ្នកចង់បានវាពេលអ្នកស្លាប់ដែរឬទេ?»។ លោកបានបន្តទៀតថា៖ «ទេ! សម្រាប់ខ្ញុំ ខ្ញុំចង់ស្លាប់ដោយនឹកឃើញការលេងសើច និងភាពសប្បាយរីករាយដែលខ្ញុំមាន និងរឿងកំប្លែងដ៏គួរឲ្យអស់សំណើច។ សម្រាប់ខ្ញុំ ជីវិតមិនមែនជាការសម្រេចបានទេ តែវាគឺជាសុភមង្គលពិតប្រាកដ»។ គួរជម្រាប់ផងដែរថា នៅ​ឆ្នាំ១៩៧៦​​ លោក Steve Wozniak បាន​បង្កើត​ក្រុមហ៊ុន​​កុំព្យូទ័រ Apple រួមជាមួយ​នឹង​ដៃគូ​អាជីវកម្ម​ដ៏​ល្បីឈ្មោះ​របស់គាត់​គឺ​លោក Steve Jobs ដែលជា​អ្នកវិនិយោគ​ដ៏​ល្បី និង​ជា CEO ដ៏​យូរ​របស់​ក្រុមហ៊ុន Apple ដែល​បាន​ស្លាប់​ក្នុង​ឆ្នាំ២០១១។ អាជីវកម្ម​របស់​ពួកគេ​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់ការ​បង្កើត​​​កុំព្យូទ័រ​ផ្ទាល់ខ្លួន ហើយ​បាន​បន្ត​ក្លាយជា​ក្រុមហ៊ុន​ដ៏​មានតម្លៃ​បំផុត​របស់​ពិភពលោក ដែល​ត្រូវបាន​គេ​ស្គាល់​សម្រាប់​ការ​រចនា និង​មុខងារ​នៃ​គ្រឿង​អេឡិចត្រូនិក​ជាច្រើន រួមទាំង​កុំព្យូទ័រ​យួរដៃ និង​កុំព្យូទ័រ​លើ​តុ រួមទាំងទូរស័ព្ទ​ដៃ​ម៉ាកល្បី​ iPhone៕​ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/hangchhengH24  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-21T03:09:07.866Z", "category": "ភាពជាអ្នកដឹកនាំ", "views": 1238, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
ត្រៀមអាវភ្លៀង! ពីថ្ងៃនេះដល់ថ្ងៃទី២៣ ខេត្តក្រុងទាំង ១៣នេះនឹងមានភ្លៀងធ្លាក់ លាយផ្គររន្ទះច្រើនជាងគេ
https://business-cambodia.com/articles/will-be-rain-
យោងតាមការព្យាករពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះ នៅតាមបណ្តាខេត្តក្រុងទាំង ១៣នេះ នឹងមានភ្លៀងធ្លាក់ច្រើនជាងគេ ដែលរួមមាន ៖ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្រប់ដណ្តប់លើផ្ទៃដី ២៧%។ ក្រៅពីបណ្តាខេត្តទាំង ១៣ ខាងលើនេះ ខេត្តក្នុងតំបន់ផ្សេងៗទៀតដូចជាតំបន់ខ្ពង់រាប ៖ មានខេត្ត ឧត្តរមានជ័យ ព្រះវិហារ កំពង់ស្ពឺ ក្រចេះ ស្ទឹងត្រែង ប៉ៃលិន រតនគីរី មណ្ឌលគិរី អាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប់ដណ្តប់លើផ្ទៃដី ២០%។ ក្នុងនោះ សម្រាប់ខេត្តនៅក្នុងតំបន់មាត់សមុទ្រ ដូចជាខេត្ត កោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោអាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ គ្រប់ដណ្តប់លើផ្ទៃដី ១៥% ។ អាស្រ័យដូចបានបញ្ជាក់ជូនខាងលើសូមបងប្អូនមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះភ្លៀងដើមរដូវ ដែលអាចបង្ករឱ្យមានផលប៉ះពាល់ទៅដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-21T01:20:59.956Z", "category": "ព័ត៌មានថ្មីៗ", "views": 1526, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy" ] }
តើចំណេះដឹងហិរញ្ញវត្ថុអាចធ្វើឲ្យបំណុលយើងកាន់តែថយដោយរបៀបណា? តស់មកដឹងទាំងអស់គ្នា
https://business-cambodia.com/articles/how-finance-management-can-help
ពេលជាប់បំណុលមនុស្សភាគច្រើនតែងតែគិតថាឲ្យតែរកលុយបានគឺអាចដំស្រាយបញ្ហាបំណុលបានហើយ ប៉ុន្តែពួកគាត់មួយចំនួនធំមើលរំលងការចាត់ចែងលុយទាំងដែលចំណេះដឹងហិរញ្ញវត្ថុតាមរយៈការចាត់ចាត់លុយក៏ជាផ្នែកមួយជួយឲ្យបំណុលរបស់ពួកគាត់កាន់តែថយ។ តើចំណេះផ្នែកហិរញ្ញវត្ថុអាចជាផ្នែកមួយនៃការធ្វើឲ្យបំណុលរបស់អ្នកថយដោយរបៀបណា? តស់យើងមកដឹងទាំងអស់គ្នាដូចខាងក្រោមនេះ។ ១. ជួយកំណត់ទម្លាប់ចាយវាយរបស់អ្នក  ការចាត់ចែងលុយគឺមានការតាមដានចំណូលចំណាយរបស់អ្នកឲ្យមានប្រសិទ្ធភាព។ ការធ្វើបែបនេះឲ្យអ្នកអាចកំណត់ដឹងតើថាមួយខែៗលុយរបស់អ្នកទៅផ្លូវណាខ្លះ ហើយការធ្វើបែបនេះធ្វើឲ្យអ្នកដឹងចំណាយណាខ្លះដែលអ្នកចាយច្រើនជ្រុលហើយជាចំណាយមិនចាំបាច់។ ចំណាយមិនបាច់អ្នកអាចកាត់ផ្ដាច់ដែលធ្វើឲ្យអ្នកសល់លុយសម្រាប់ផ្ដោតយកទៅបុកដោះបំណុល។ ២. ចាត់ចែងលុយទុកបង់បំណុល នៅពេលអ្នកធ្វើផែនការចំណាយប្រចាំខែអ្នកអាចចាត់ចែងលុយមួយផ្នែកនៃចំណូលរបស់អ្នកសម្រាប់បង់សងបំណុលប្រចាំខែ។ ការចាត់ចែងលុយកាក់បានល្អធ្វើឲ្យអ្នកសល់លុយដាក់អាទិភាពបង់សងបំណុលជាប្រចាំខែធ្វើឲ្យបំណុលអ្នកកាន់តែថយ។ ៣. ចៀសវាងធ្លាក់ក្នុងបំណុលកាន់តែខ្លាំង ការចាត់ចែងលុយគឺជួយអ្នកធ្វើផែនការហិរញ្ញវត្ថុជាមុនរួចស្រេចដែលធ្វើឲ្យអ្នកចៀសផុតពីការខ្ចីបំណុលថ្មីដែលមានការប្រាក់ខ្ពស់។ ត្រូវចាំថាក្នុងការរស់នៅមានហេតុការណ៍ជាច្រើនកើតឡើងដែលយើងមិនអាចដឹងមុនហើយហេតុការណ៍ទាំងសុទ្ធតែត្រូវការលុយបន្ទាន់ដូចជា ការឈឺថ្កាត់ បាត់បង់ការងារ ឡានខូច ជាដើម។ ដូច្នេះបើអ្នកមិនចាត់ចែងលុយសន្សំការពារពេលមានអាសន្នទេនោះអ្នកនឹងត្រូវខ្ចីលុយគេដែលធ្វើឲ្យអ្នកធ្លាក់ក្នុងបំណុលកាន់តែខ្លាំង។  និយាយជារួមចំណេះហិរញ្ញវត្ថុគឺជួយអ្នកឲ្យឃើញលុយសល់កាន់តែច្រើនពីចំណូលប្រចាំខែរបស់អ្នកតាមរយៈការធ្វើផែនការចំណាយ។ ជាក់ស្ដែងបើមួយខែៗអ្នកមិនខ្វល់ខ្វល់ចាត់ចែងលុយកាក់ទេនោះ អ្នកចាយលុយមិនមានប្រសិទ្ធភាពឡើយពោលគឺអ្នកអាចនឹងចាយលុយច្រើនរឿងមិនចាំបាច់ទាំងមិនដឹងខ្លួនដែលធ្វើឲ្យអ្នកមិនងាយសល់លុយយកមកដោះបំណុល។  យ៉ាងណាមិញបើអ្នកចេះគ្រប់គ្រងលុយបានល្អចេះធ្វើផែនការចំណាយ អ្នកនឹងឃើញលុយសក់កាន់តែច្រើនពីចំណូលរបស់អ្នកហើយលុយសល់ អាចយកមកដោះបំណុលឲ្យកាន់តែថយហើយឆាប់អស់។  បើចង់ដឹងកាន់តែច្បាស់ពីរឿងលុយកាក់អាចសាកអានមួយក្បាលនេះអ្នកនឹងចេះគ្រប់គ្រងលុយបានល្អចេះធ្វើផែនការចំណាយប្រចាំខែសល់លុយសម្រាប់សន្សំនិងដោះបំណុល។ ទាក់ទងទិញតាមតេឡេក្រាម https://t.me/hangchhengH24
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-20T10:04:29.662Z", "category": "ហិរញ្ញវត្ថុ", "views": 595, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ទាំងជាប់ផ្លូវធំនិងជាប់ផ្លូវតូច! នេះជាតម្លៃដីនៅក្នុងខណ្ឌបឹកកេងកង
https://business-cambodia.com/articles/land-price-in-beung-keng-korng
កាលពីពេលកន្លងទៅយើងបាននាំប្រិយមិត្ដទៅដឹកពីតម្លៃដីធ្លីនៅខណ្ឌសំខាន់មួយចំនួននៅក្នុងរាជធានីភ្នំពេញហើយ។ ហើយនេះដែរយើងនឹងនាំប្រិយមិត្ដមកដឹងពីតម្លៃដីធ្លីនៅក្នុងខណ្ឌបឹងកេងកង ម្ដងថាតើដីនៅខណ្ឌនេះប្រែប្រួលដល់ណាហើយ។ យោងតាមតម្លៃប៉ានស្មាន ដកស្រង់ពីក្រុមហ៊ុន Key Real Estate តម្លៃដីនៅក្នុងតំបន់ខាងលើ គិតត្រឹមឆមាសទី២ ឆ្នាំ២០២៣ មានតម្លៃដូចតទៅ៖ សង្កាត់បឹងកេងកង១៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៥,៤៥០ ទៅ ៩,៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៤,៩០០ ទៅ ៥,៤៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ សង្កាត់បឹងកេងកងទី២ និងទី៣៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី៤,៨៥០ ទៅ ៧,១៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២,៨០០ ទៅ ៤,២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ សង្កាត់អូឡាំពិក៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៤,៨៥០ ទៅ ៨,៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២,៨៥០ ទៅ ៤,៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ សង្កាត់ទំបន់ទឹក៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៣,១៥០ ទៅ ៦,៦៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២,៨៥០ ទៅ ៤,៣៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ សង្កាត់ទួលស្វាយព្រៃទី១ និងទី២៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៤,៣០០ ទៅ ៧,៨៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២,៨៥០ ទៅ ៤,៣៥០ ដុល្លារក្នុង ១ ម៉ែតត្រការ៉េ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-20T09:50:33.497Z", "category": "អចលនទ្រព្យ", "views": 108, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ថតសំឡេងហើយមិនត្រូវចិត្ត! មកប្រើវេបសាយ២នេះ ជួយកែសំឡេងបានល្អ អាចប្រើបានឥតគិ.តថ្លៃ
https://business-cambodia.com/articles/2-tool-website-that-can-use-for-editing-voice-recorded
សម្រាប់បងប្អូនដែល​និយមថតសំឡេង យកប្រើប្រាស់ ដើម្បីទុកផលិតវីដេអូឬប្រើប្រាស់ការងារផ្សេងៗ តែគ្មានឧបករណ៍ទំនើបៗជាជំនួយ ដើម្បីជួយឱ្យការថតសំឡេងបានច្បាស់ល្អ ធ្វើឱ្យពិបាកស្តាប់ មានសំឡេងរំខានច្រើន មិនរលូន ស្តាប់មិនពិរោះ អាចសាកប្រើប្រាស់វេបសាយ២នេះ ដែលអាចជួយកែសំឡេងរបស់បងប្អូនបានច្បាស់ល្អ ជួយកាត់រាល់សំឡេងរំខានចេញនិងអាចប្រើបានដោយឥតគិតថ្លៃ។ ១. វេបសាយ Podcast Adobe៖ វេបសាយមួយនេះមានសមត្ថភាព ក្នុងការលុបសំឡេងរំខានចេញពីការថតសំឡេងរបស់អស់លោកអ្នកជាមួយនឹងការកែលម្អការនិយាយឱ្យកាន់តែពីរោះ ​និងមានសំឡេងដូចមានឧបករណ៍ទំនើបជាជំនួយ។ ២. វេបសាយ media.io៖ សម្រាប់វេបសាយមួយនេះក៏ជាមុខងារជំនួយមួយដ៏ល្អ  ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំប្លែងសារសម្លេង ឬវីដេអូតាមទម្រង់ផ្សេងៗ ដូចជា MP3, WAV, AAC, FLAC, M4A, OGG, MP4, AVI ជាដើមដែលវាជួយសម្រួលនិងសំឡេងឱ្យកាន់តែប្រសើរ។ ជាពិសេសវេបសាយមួយនេះមិនត្រឹមតែមានមុខងារកែសំឡេងប៉ុណ្ណោះទេ វារួមបញ្ចូលទាំងមុខងារកែរូបភាព កែវីដេអូនិងបញ្ចូលអក្សរជាដើម។ ដូច្នេះសម្រាប់បងប្អូនដែលមានតម្រូវការនិងចង់ប្រើវេបសាយទាំងនេះឱ្យបានជាប្រយោជន៍ត្រឹមត្រូវ អាចធ្វើការចុចតាមតំណលីងភ្ជាប់នីមួយៗ ដើម្បីចូលទៅប្រើប្រាស់មុខងារទាំងនេះនៅលើវេបសាយខាងលើនេះ បានដោយសេរីនិងឥតគិតថ្លៃ៕ អត្ថបទដោយ៖ ពីង ជូអេង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-20T09:49:46.695Z", "category": "ភាពជាអ្នកដឹកនាំ", "views": 874, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy" ] }
តម្លៃបកពីកេស! តស់មកស្គាល់រថយន្តខ្លាញ់គោ១ម៉ូដែល ស៊ីសាំងតិច រូបរាងស្អាត តម្លៃ២ម៉ឺន$នៅខ្មែរ
https://business-cambodia.com/articles/geely-gx3-pro-in-kh
សម្រាប់ប្រិយមិត្តដែលមានថវិការត្រឹម២ម៉ឺនដុល្លារស្តើង ហើយកំពុងពិបាកចិត្តមិនដឹងថាគួរទិញរថយន្តមួយណា ចិត្តស្រលាញ់ឡានថ្មី តែលុយគ្រប់ឡានមួយទឹក ខណៈពេលនេះ អេដមីនសូមណែនាំឡានខ្លាញ់គោមួយម៉ូដែល ស៊ីសាំងតិច រូបរាងស្អាត ខណៈតម្លៃវិញត្រឹម ២ម៉ឺនដុល្លារស្តើងតែប៉ុណ្ណោះ។ យោងតាមផេកផ្លូវការ Geely Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថាក្រុមហ៊ុនកំពុងដាក់លក់ Geely GX3 pro ថ្មីស្រឡាង ជា​មួយតម្លៃដ៏ពិសេសត្រឹម ២១,៩០០ដុល្លារ តែប៉ុណ្ណោះ។ ស្របគ្នានេះដែរ បើនិយាយអំពីថាមពល GX3 Pro វិញគឺមានជាម៉ាស៊ីនសាំង ១.៥ លីត្រ inline-4 ដែលផលិតកម្លាំង 102hp និង 142Nm នៃកម្លាំងបង្វិល។ ​ចំពោះប្រវែងរបស់ Geely GX3 Pro វិញមានប្រវែង ៤,00៤mm ទទឹង ១,៧៦0mm និងកម្ពស់ ១,៥៧៥mm។ ទទឹមនឹងនេះដែររថយន្ត​ Geely ផ្ដល់ជូនលោកអ្នកនូវភាពស្រស់ស្រាយ ទំនុកចិត្ត ជាមួយនឹងរចនាម៉ូត យ៉ាងទំនេីប ប្រណិតល្អឯក បេីកបរប្រកបទៅដោយភាពជឿជាក់ សុវត្ថិភាព ឆ្ពោះទៅកាន់គោលដៅ និងភាពជោគជ័យ។​ គួរជម្រាបផងដែរថាប្រសិនបងប្អូនចាប់អារម្មណ៍ចង់សាកសួរព័ត៌មានលម្អិតអាចឆាតទៅផេកផ្លូវការ​ Geely Cambodia ឬតាមរយៈតេឡេក្រាម 077 505 659 / 015 505 659៕ ទីតាំង៖https://goo.gl/maps/eDKHwTUnoWoSouRb9
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-20T09:27:07.943Z", "category": "កំពូលអ្នកលក់", "views": 8573, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
សាកសួរឥតគិតថ្លៃ! មានចម្ងល់ពីបច្ចេកទេសកសិកម្ម កសិករអាចខលសួរមន្ត្រីជំនាញតាមលេខ១ខែ្សនេះ
https://business-cambodia.com/articles/for-farmer-in-khmer-
ដើម្បីចូលរួមជួយដោះស្រាយបញ្ហាប្រជាកសិករ ថ្មីៗនេះ ក្រសួងបានរៀបចំលេខទូរស័ព្ទមួយខ្សែ ១២៨៩ ដើម្បីអនុញ្ញាតឱ្យប្រជាកសិករ ដែលមានចម្ងល់នានា ពាក់ព័ន្ធបច្ចេកទេសកសិកម្ម មិនថាការដាំដុះ ឬ ការចិញ្ចឹមសត្វ សុទ្ធតែអាចធ្វើការសាកសួរតាមរយៈលេខមួយខ្សែនេះដោយឥតគិតថ្លៃ ទោះបីជាទូរស័ព្ទមិនមានទឹកប្រាក់ហៅចេញក៏ដោយ។ ចំពោះការដាក់ចេញយុទ្ធសាស្រ្តនេះ គឺដើម្បីធ្វើឱ្យកសិករអាចទទួលបានជំនួយបន្ថែមផ្នែកបច្ចេកទេសកសិកម្ម ងាយក្នុងការដាំដុះដំណាំផ្សេងៗ ពីមន្ត្រីជំនាញដែលមានបទពិសោធន៍និងចំណេះជំនាញលើវិស័យកសិកម្មនេះផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថា សម្រាប់លេខទូរស័ព្ទខាងលើនេះ អាចនឹងត្រូវការពេលវេលាមួយរយៈខ្លីទៀត ដើម្បីឈានដល់ការដាក់ឱ្យដំណើរការបាន៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-20T09:21:34.287Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 253, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "tiny", "noisy" ] }
គាំទ្ររបស់ខ្មែរ! ផ្សារទំនើបអុីអន នឹងរៀបចំពិពរណ៍ផលិតផលក្នុងស្រុករយៈពេល២០ថ្ងៃពេញ ទាំង៣សាខា
https://business-cambodia.com/articles/please-support-product
ដើម្បីជាការលើកស្ទួយទៅដល់ផលិតផលក្នុងស្រុក ក៏ដូចជាចង់ជួយលក់កសិផលខ្មែរ ពេលនេះផ្សារទំនើបអុីអនម៉ល បានរៀបចំពិពរណ៍ផលិតផលក្នុងស្រុកដ៏ធំមួយទាំង៣សាខា ដូច្នេះបងប្អូនប្រជាជនខ្មែរដែលចង់ជួយទិញផលិតផលរបស់កសិករខ្មែរដែលខំដាំដុះសូមកុំភ្លេចនាំគ្នាទៅជួយទិញណា។ ចំពោះការតាំងពិពរណ៍នេះនឹងប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី ២០ ឧសភា ដល់ថ្ងៃទី ៩ មិថុនា ឆ្នាំ ២០២៤ នៅគ្រប់ផ្សារទំនើបអុីអនទាំង ៣ សាខា (ផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអន សែនសុខ និងផ្សារទំនើបអ៊ីអន មានជ័យ)។ គួរបញ្ជាក់ថា ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក នឹងមានការបញ្ចុះតម្លៃទៅលើផលិផលជាច្រើនរួមមាន៖ សម្ភារ:ប្រើប្រាស់ បន្លែ និងផ្លែឈើខ្មែរ ដ៏សម្បូរបែប ជាច្រើន នឹងការផ្ដល់ជូនពិសេសផ្សេងៗទៀតផងដែរ ដូច្នេះកុំភ្លេចទៅជួយទិញកសិផលខ្មែរផង៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-20T09:19:26.327Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 834, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
គំនិតរកស៊ីថ្មី! ក្រុមហ៊ុនអាមេរិក១ បង្កើត App ទិញ-លក់ខោអាវមួយទឹក អាចរកចំណូលបានខ្ទង់លា.នដុល្លារ/ឆ្នាំ
https://business-cambodia.com/articles/reflaunt-second-hand-app
របរលក់ខោអាវមួយទឹកគឺជារបរដ៏ពេញនិយមមួយនៅលើពិភពលោកនេះ មិនថាតែប្រទេសមហាអំណាចដូចជាអាមេរិកក៏មានអាជីវកម្មមួយប្រភេទនេះដែរ។ ព្រោះក្រៅពីសន្សំសំចៃប្រាក់កាសអ្នកប្រើប្រាស់ របរនេះបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយបរិស្ថានពីការបំពុលខ្យល់ផងដែរ។ ខណៈជារៀងរាល់ឆ្នាំ ឧស្សាហកម្មសម្លៀកបំពាក់មានចំនួន ១០% ចេញពីរោងចក្រសហគ្រាស និងមានប្រមាណជា ៨៥% ចេញពីកន្លែងចាក់សំរាមដែលមានដុតនូវសម្លៀកបំពាក់។ នេះបើយោងតាមការចេញផ្សាយរបស់ World Economic Forum ។ ដោយមើលឃើញពីបញ្ហាការបំពុងនេះបានជម្រុញឱ្យក្រុមហ៊ុនអាមេរិក UpLink Ecolab បានចាប់ដៃគ្នាជាមួយ Anglo American បង្កើតកម្មវិធីទិញលក់ខោអាវមួយឈ្មោះថា “Reflaunt” ដើម្បីជាភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់មិនពិបាកក្នុងការទៅទិញដល់ហាងផ្ទាល់ ម្យ៉ាងវិញទៀតគោលបំណងក្នុងការបង្កើតកម្មវិធីទិញលក់នេះ គឺដើម្បីបង្កើនចលនាទិញលក់និងប្រើប្រាស់សម្លៀកបំពាក់មួយទឹកឱ្យមានការកើនឡើងបន្ថែមទៀត ព្រោះនៅពេលការប្រើប្រាស់ ការកាត់បន្ថយការបំពុលផែនដីក៏កាន់តែច្រើនទៅតាមនោះផងដែរ។ ប្រភពដដែលនេះបានបញ្ជាក់ថា តាមរយៈការបង្កើត App នេះត្រូវបានគេរំពឹងថា នឹងអាចចូលរួមចំណែកក្នុងការកាត់បន្ថយការបំពុលកាបូនឌីអុកស៊ីតដល់ទៅ ២.៧ ពាន់លានតោននៅក្នុងឆ្នាំ ២០៣០ ខណៈពេលដែលគេសង្កេតឃើញថាអត្រាទិញលក់សម្លៀកបំពាក់នេះមានការកើន ៥៥%នៅក្នុងឆ្នាំ ២០១៩ ។ ដែលទិន្នន័យនេះ អាចធ្វើឱ្យក្រុមហ៊ុនទាំងពីរខាងលើកំណត់បានថាអាជីវកម្ម Reflaunt នឹងអាចដំណើរការទៅមុខកាន់តែវែងឆ្ងាយជាងនេះ។ គួរបញ្ជាក់ផងដែរថា ក្រៅពីសេវាកម្មលក់សម្លៀកបំពាក់មួយទឹក ក្រុមហ៊ុន Reflaunt ក៏ជាក្រុមហ៊ុនច្នៃម៉ូតដ៏ប្រណិតៗសម្រាប់លក់និងជួលផងដែរ ។ ក្នុងនោះដែរ ក្នុងមួយឆ្នាំក្រុមហ៊ុនអាចរកចំណូលបានសរុបពីការលក់សម្លៀកបំពាក់ និងជួលប្រមាណជា ១០.៩លានដុល្លារ ជាមួយនឹងបុគ្គលិក ៥៥នាក់៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-20T08:30:25.961Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 1182, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy" ] }
ម្ចាស់ភាគហ៊ុនធំព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនៅក្បែរនោះ
https://business-cambodia.com/articles/yunnan-investment-holding-group-
ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) ដែលម្ចាស់ភាគហ៊ុនធំនៃព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ បានបង្ហាញចំណាប់អារម្មណ៍នៅក្នុងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅជិតព្រលានថ្មីនេះ។ នេះបើយោងតាមការដកស្រង់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលថ្មីៗនេះ។ ប្រភពដដែលបានបញ្ជាក់ថា ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន YIG ខាងលើ ដែលដឹកនាំដោយលោក Lu Xiaolong ប្រធានក្រុមប្រឹក្សាភិបាល និងដោយមានការចូលរួមអមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Angkor International Airport Investment Group (AIAI)។ នៅក្នុងជំនួបនោះលោក Lu Xiaolong ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានឆ្លៀតពេលវេលាមមាញឹកទទួលជួបពិភាក្សាការងារ និងផ្តល់នូវព័ត៌មានដ៏សំខាន់ៗ ហើយលោក Lu Xiaolong បានថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចូលរួមជួយសម្របសម្រួល និងគាំទ្រគ្រប់បែបយ៉ាងដល់គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ស្របគ្នានេះ លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញនូវការកត់សម្គាល់អំពីភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា និងបានជម្រាបជូនអំពីបំណងនៃការជួបពិភាក្សានាថ្ងៃនេះគឺដើម្បីស្វែងរកការគាំទ្រដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន ហើយដែលការវិនិយោគនោះគ្រោងនឹងផ្តោតលើសកម្មភាពបថមចំនួន៣ គឺ៖ ទី១-ការវិនិយោគថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ, ទី២-ការវិនិយោគក្នុងវិស័យទេសចរណ៍ និង ទី៣-ការវិនិយោគក្នុងវិស័យកសិកម្ម។ សូមជម្រាបថា ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៍ធំមួយដែលមានសកម្មភាពក្នុងវិស័យដឹកជញ្ជូនផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងវិស័យថាមពលកកើតឡើងវិញ ។ល។ ហើយក៏ជាម្ចាស់ភាគហ៊ុនធំនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-20T08:01:32.762Z", "category": "អចលនទ្រព្យ", "views": 794, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ជំនាញនេះគេប្រើរាប់ពាន់ឆ្នាំហើយ! សេដ្ឋីអាមេរិកប្រាប់ពីជំនាញប៉ុន្មាននេះមនុស្សវ័យក្មេងគួរអភិវឌ្ឍននៅក្នុងយុគសម័យAI
https://business-cambodia.com/articles/these-skills-are-important-in-ai-era
លោក Scott Galloway សេដ្ឋីសហគ្រិននិងជាអ្នកជំនាញទីផ្សាររបស់អាមេរិកម្នាក់បានលើកឡើងថាមានជំនាញសំខានៗដែលមនុស្សម័យក្មេងគួរអភិវឌ្ឍននៅកន្លែងធ្វើការជាពិសេសគួរអភិវឌ្ឍនវានៅពេលបច្ចុប្បន្ននិងនាពេលអនាគតហើយជំនាញទាំងនេះគេប្រើវារាប់ពាន់ឆ្នាំមកហើយ។ នៅក្នុងកម្មវិធី Podcast មួយលោកបាននិយាយថាប្រសិនបើលោកអាចផ្ដល់យោបល់ទៅកាន់ខ្លួនឯងកាលនៅអាយុពី១៣ទៅ១៦ឆ្នាំនូវជំនាញសំខាន់មួយនោះគឺប្រាប់នូវសាច់រឿង( Storytelling)។ យ៉ាងណាមិញលោកបានបន្តទៀតថា ការរាយរ៉ាប់ជាសាច់រឿងមិនមែនរឿងសំខាន់ណាស់ណានោះទេព្រោះបច្ចុប្បន្នplatform ដែលមនុស្សប្រើប្រាស់មានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សដូច្នេះមនុស្សវ័យក្មេងគួរអភិវឌ្ឍនសមត្ថភាពសរសេរឲ្យបានល្អ  សមត្ថភាពក្នុងការបញ្ចេញគំនិតយោបល់ និងសមត្ថភាពក្នុងការធ្វើបទបង្ហាញពីគំនិតជាមួយនឹងទិន្នន័យជាដើម។ ចំណែកអ្នកជំនាញខាងផ្នែកគ្រប់គ្រងក៏បានលើកឡើងផងដែរថាការដល់ដឹងពី AIគឺសំខាន់សម្រាប់ពេលបច្ចុប្បន្ននឹងអនាគតប៉ុន្ដែវាមិនមែនជាជំនាញស្នូលដែលគេត្រូវការនៅកន្លែងធ្វើការនោះទេ។  តាមពិតទៅម្ចាស់ក្រុមហ៊ុននានាចង់រើសបេក្ខជនចូលធ្វើការដែលមានធាតុផ្សំបូលបញ្ចូលគ្នាទាំងជំនាញទន់និងជំនាញរឹងដូចជំនាញគិតបែបស៊ីជម្រៅ ជំនាញគិតច្នៃប្រឌិត និងជំនាញដឹកនាំជាដើម។  ជាយោបល់មួយទៀតលោក Scott Galloway បានផ្ដល់យោបល់ថាការស្វែរកផ្លូវធ្វើជាអ្នកជំនាញម្នាក់នៅក្នុងផ្នែកដែលអ្នកកំពុងធ្វើគឺជាផ្លូវដ៏ល្អមួយជួយអ្នកជោគជ័យក្នុងអាជីពកាងារមិនថាមានបញ្ហាអ្វីកើតឡើងជុំវិញអ្នកនោះទេ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-20T07:49:57.374Z", "category": "ហិរញ្ញវត្ថុ", "views": 452, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
អ្នកជំនាញ៖ បើអ្នកចូលចិត្តនៅម្នាក់ឯង អ្នកកំពុងមានអត្តចរិតដ៏មានឥទ្ធិពលទាំង៥នេះ
https://business-cambodia.com/articles/5-powerful-traits-of-alone-people
ការចូលចិត្តនៅម្នាក់ឯង ពុំមែនជារឿងអាក្រក់ទេ ត្បិតតាមការស្រាវជ្រាវរបស់ Medium មានមហាសេដ្ឋី ៩៨% ជុំវិញពិភពលោកជាប្រភេទមនុស្ស Introvert។ ខាងក្រោមនេះគឺជា អត្តចរិតដ៏មានឥទ្ធិពលបំផុតទាំង៥ របស់មនុស្សចូលចិត្តចំណាយពេលនៅម្នាក់ឯង យោងតាមអ្នកជំនាញផ្នែកចិត្តសាស្ត្រលោក Clifton Kopp៖ ១/. ការយល់ដឹងពីខ្លួនឯង៖ ភាគច្រើនមនុស្សពុំមានអារម្មណ៍សុខស្រួលជាមួយភាពស្ងៀមស្ងាត និងការនៅម្នាក់ឯងជាមួយគំនិតខ្លួនឡើយ ពួកគេតែងរកការរំខាន់ពីមជ្ឈដ្ឋានខាងក្រៅ ខណៈការចំណាយពេលនៅម្នាក់ឯងធ្វើឲ្យពួកគេមានពេលសម្រាប់ ការគិតពិចារណា និងការយល់ដឹងពីខ្លួនឯងកាន់តែស៊ីជម្រៅដូចជា ស្គាល់អារម្មណ៍ ដឹងចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនជាដើម។ ២/. មានភាពច្នៃប្រឌិតខ្ពស់៖ សិល្បករ តន្ត្រីករ និងអ្នកនិពន្ធដ៏អស្ចារ្យនៃសតវត្សទី២០ តែងដកខ្លួនចេញពីសង្គមខាងក្រៅ ឬភាពអ៊ូអរ នៅពេលពួកគេសំងំផលិតស្នាដៃថ្មី។ បរិយាកាសស្ងប់ស្ងាត់ ជួយឲ្យដួងព្រលឹងរបស់អ្នកមានសេរីភាពក្នុងការរវើរវាយឆ្ពោះទៅរកគំនិតច្នៃប្រឌិតខ្ពស់ និងដំណោះស្រាយ។ ៣/. ពូកែផ្តោតអារម្មណ៍៖ ការនៅម្នាក់ឯង គឺជាមធ្យោបាយដ៏ល្អសម្រាប់អ្នកដែលចង់បញ្ចប់កិច្ចការដ៏លំបាក ប្រកបដោយប្រសិទ្ធភាពខ្ពស់។ យោងតាមតក្កវិជ្ជា បើគ្មានការរំខានពីពិភពខាងក្រៅទេ អ្នកអាចផ្តោតអារម្មណ៍កាន់តែស៊ីជម្រៅលើកិច្ចការ ផ្តោតបានយូរ និងបានផលខ្ពស់។ ៤/. ឯករាជ្យ៖ មនុស្សដែលអាចរីករាយជាមួយខ្លួនឯង ដោយមិនពឹងផ្អែកលើអ្នកដទៃដើម្បីបង្កើតភាពសប្បាយរីករាយ ឬក្តីសុខ មានន័យថាពួកគេមានឯករាជ្យក្នុងដួងព្រលឹងដ៏អស្ចារ្យ។ ពួកគេមានប្រសិទ្ធភាពក្នុងការថែរក្សាតម្រូវការផ្ទាល់ខ្លួន និងស្វែងរកការបំពេញនៅក្នុងខ្លួនដោយខ្លួនឯង ជាជាងស្វែងរកពីអ្នកដទៃ។ ៥/. មានភាពអត់ធន់ខ្ពស់៖ ពេលឆ្លងកាត់វិបត្តិ ភាគច្រើនមនុស្សងាកទៅរកនរណាម្នាក់ដែលខ្លួនទុកចិត្តបាន ដើម្បីពឹងផ្អែកលើ ទាំងផ្នែកផ្លូវចិត្ត និងផ្លូវកាយ។ ប៉ុន្តែជីវិតតែងជួបប្រទះបញ្ហាច្រើនណាស់ ដូច្នេះហើយទើបការមានភាពអត់ធ្មត់ខ្ពស់ក្នុងខ្លួន ដោយមិនពឹងផ្អែកលើអ្នកដទៃទាំងស្រុង គឺជាទ្រព្យសម្បត្តិដ៏អស្ចារ្យក្នុងជីវិត ដែលមនុស្សចំណូលចិត្តនៅម្នាក់ឯងមាន។ ពួកគេពូកែផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង មានកម្រិតក្នុងការគ្រប់គ្រង និងទប់អារម្មណ៍ខ្ពស់ ជាពិសេសការត្រៀមខ្លួនទុកជាមុន។ យ៉ាងណាមិញ​ ក្រៅពីអត្តចរិតដ៏មានឥទ្ធិពលទាំង៥ ខាងលើនេះ មនុស្សចូលចិត្តចំណាយពេលនៅម្នាក់ឯង មានលក្ខណពិសេសជាច្រើនផ្សេងទៀតដូចជា ការយល់ងាយយល់ចិត្តអ្នកដទៃ ស្គាល់ពណ៌បេះដូងរបស់ខ្លួនច្បាស់ ឬដឹងថាខ្លួននៅកម្រិតណា និងចង់បានអ្វីជាដើម៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/hangchhengH24  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-20T07:22:00.506Z", "category": "ភាពជាអ្នកដឹកនាំ", "views": 9821, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
ទឹកដោះគោ អង្គរមីល សូមចូលរួមអបអរសាទរ អតិថិជនចំនួន ០៩ រូប បន្ថែមទៀត ដែលមានសំណាង ត្រូវរ.ង្វាន់ ម៉ូតូហុងដាវេវ ស៊េរីថ្មី
https://business-cambodia.com/articles/winner-motor-from-angkormilk
បន្ទាប់ពីបេសកកម្មចែករង្វាន់ម៉ូតូ ដល់អតិថិជនចំនួន ០៣ខេត្ត រួចមក ថ្មីៗនេះក្រុមហ៊ុនទឹកដោះគោ អង្គរមីល បានរកឃើញអតិថិជនមានសំណាងចំនួន ០៩រូប បន្ថែមទៀតហើយ ដែលបានកោសកាតឈ្នះរង្វាន់ ម៉ូតូហុងដាវេវ ស៊េរីថ្មី ហើយក្រុមហ៊ុន បានធ្វើពិធីប្រគល់រង្វាន់ម៉ូតូ ជូនដល់អ្នកឈ្នះទាំង ០៩រូបនោះ កាលពីថ្ងៃទី០៤ ឧសភា ២០២៤ កន្លងទៅ នៅឯទីតាំងរោងចក្រផ្ទាល់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ភ្នំពេញ។ ហើយឥឡូវនេះ ក្រុមការងាររបស់ក្រុមហ៊ុន អង្គរមីល បានធ្វើការដឹករង្វាន់ម៉ូតូហុងដាវេវ សេរីថ្មីទាំងនេះ ទៅប្រគល់ជូនដល់គេហដ្ឋានរបស់អតិថិជនផ្ទាល់ ទាំង០៩រូប តែម្តង។ តួយ៉ាងគឺនៅថ្ងៃទី១០ ឧសភា ២០២៤ ដឹកម៉ូតូទៅប្រគល់ជូន៖ - បងស្រី ចន្ថា ចាន់នៅ - នៅភូមិថ្មី, ឃុំព្រែកអន្ទះ, ស្រុកពោធិ៍រៀង, ខេត្តព្រៃវែង។ - បងស្រី ចេវ ឆុន - នៅភូមិព្រៃអាស្ទាំង, ឃុំអង្គររាជ្យ, ស្រុកព្រះស្តេច, ខេត្តព្រៃវែង។ - បងស្រី ឆាំ សោភា - នៅភូមិជាងដែក, ឃុំជាងដែក, ស្រុកកំពង់ត្របែក, ខេត្តព្រៃវែង។ ថ្ងៃទី១១ ឧសភា ២០២៤ ដឹកម៉ូតូទៅប្រគល់ជូន៖ - បងប្រុស ឆាយ ឈឺន - នៅភូមិព្រៃព្រែក, ឃុំម្រាម, ស្រុករមាសហែក, ខេត្តស្វាយរៀង។   - បងស្រី ច័ន្ទ លាភ - នៅភូមិបុសតូច, ឃុំពងទឹក, ស្រុករំដួល, ខេត្តស្វាយរៀង។ ថ្ងៃទី១៦ ឧសភា ២០២៤ ដឹកម៉ូតូទៅប្រគល់ជូន៖ - បងប្រុស ចិ ឃុន្នី - នៅភូមិបាទី, ឃុំព្នាយ, ស្រុកសំរោងទង, ខេត្តកំពង់ស្ពឺ។ - បងស្រី លីម ស៊ីនី - នៅភូមិត្រពាំងគា, ឃុំជើងគោ, ស្រុកព្រៃនប់, ខេត្តព្រះសីហនុ។ ថ្ងៃទី១៧ ឧសភា ២០២៤ ដឹកម៉ូតូទៅប្រគល់ជូន៖ - បងប្រុស ហ៊ាវ គារ៉ា - នៅភូមិខ្នារ, ឃុំជ្រាវ, ក្រុងសៀមរាប, ខេត្តសៀមរាប។ ថ្ងៃទី១៨ ឧសភា ២០២៤ ដឹកម៉ូតូទៅប្រគល់ជូន៖ - បងស្រី សុះ ស្រីវ៉ាស់ - នៅភូមិឈើទាលភ្លោះ, ឃុំព្រែកតាម៉ាន់, ស្រុកឆ្លូង, ខេត្តក្រចេះ។ សូមបញ្ជាក់ថា ការរៀបចំកម្មវិធីប្រគល់រង្វាន់ម៉ូតូនេះតាមរយៈ “កម្មវិធីកោសឈ្នះ-កោសឈ្នះ" ត្រូវបានធ្វើឡើងដើម្បីជាការថ្លែងអំណរគុណ ដល់មាតាបិតាគ្រប់រូប ក៏ដូចជាអតិថិជនទូទាំងប្រទេស ដែលតែងតែគាំទ្រដល់ផលិតផល ទឹកដោះគោ អង្គរមីល ១១០.មល និង ១៨០.មល ដែលរង្វាន់ម៉ូតូហុងដាវេវ ស៊េរីថ្មី មានសរុបរហូតដល់ ៥០គ្រឿង និង រង្វាន់ជាទឹកដោះគោ អង្គរមីល ចំនួន០១កេស សរុបរាប់ម៉ឺនរង្វាន់បន្ថែមទៀត។ រហូតដល់ពេលនេះ នៅមានរង្វាន់ម៉ូតូហុងដាវេវ ស៊េរីថ្មី ជាច្រើនគ្រឿងទៀត កំពុងរង់ចាំលោកអ្នក ។ “ទឹកដោះគោ អង្គរមីល”  គឺជាទឹកដោះគោ ដែលសម្បូរទៅដោយ វីតាមីនA ជួយឲ្យភ្នែកភ្លឺច្បាស់ល្អ, វីតាមីនD និងកាល់ស្យូម ជួយឲ្យឆ្អឹងរឹងមាំ និងលូតកម្ពស់, ម៉ាញេស្យូម(Mg) បម្លែងសារធាតុចិញ្ចឹមទៅ ជាថាមពល និងកាត់បន្ថយភាពនឿយហត់។  សូមបញ្ជាក់បន្ថែមដល់អតិថិជនទាំងអស់ថា៖ - សូមធ្វើការកោសកាត ដោយថ្នមៗ និងប្រយ័ត្នប្រយែង ការពារដាច់ខូចទ្រង់ទ្រាយដើម នៃកាតកោស។- កាតដែលឈ្នះរង្វាន់ហើយ ត្រូវរក្សាទ្រង់ទ្រាយដើម១០០%  បើមិនដូច្នោះទេ ក្រុមហ៊ុនសូមរក្សាសិទ្ធិ នឹងមិនប្តូររង្វាន់ជូនឡើយ។- ជនណាក្លែងបន្លំកាតកោស នឹងត្រូវផ្តន្ទាទោសតាមច្បាប់។ - ដើម្បីជាតម្លាភាពជូនមហាជន កម្មវិធីនេះមិនត្រូវបានអនុញ្ញាតអោយ បុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី (អង្គរមីល) និងក្រុមគ្រួសារ ចូលរួមក្នុងកម្មវិធីនេះឡើយ៕ -  កម្មវិធីនេះ នឹងបញ្ចប់ការប្តូររង្វាន់ដែលបានឈ្នះ នៅថ្ងៃទី ៣០-០៦-២០២៤ ត្រឹមម៉ោង ៥ល្ងាច។ -  អ្នកឈ្នះរង្វាន់ម៉ូតូហុងដាវេវ ស៊េរីថ្មី ទាំងអស់ អាចទំនាក់ទំនងមកក្រុមហ៊ុនផ្ទាល់ ដើម្បីទទួលបានការណែនាំ ស្តីពីការបើករង្វាន់ តាមរយៈទូរស័ព្ទ៖ 085 689 888  -  096 648 9888 ។ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី (អង្គរមីល) គឺជារោងចក្រដំបូង និងធំជាងគេ នៅក្នុងវិស័យទឹកដោះគោ ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកុមារ ស្តីពីអាហាររូបត្ថម្ភ ដែលមានពាក្យស្លោកថា “អង្គរមីលល្អសម្រាប់សុខភាពអ្នក”។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-20T07:12:45.957Z", "category": "PR", "views": 191, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ព្រឹត្តិការណ៍ដ៏ធំបំផុតប្រចាំឆ្នាំ ២០២៤ ដែលម្ចាស់អាជីវកម្មគ្រប់រូបមិនគួរមើលរំលង
https://business-cambodia.com/articles/the-biggest-event-
នៅក្នុងឆ្នាំ២០២៤នេះ  សភាយុវពាណិជ្ជករអន្តរជាតិ សាខាភ្នំពេញបានចាប់ដៃគូសហការជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាគមសហព័ន្ធយុវជនកម្ពុជា នៅក្នុងការរៀបចំកម្មវិធី វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម ក្រោមប្រធានបទ «ឱកាសវិនិយោគនៅប្រទេសកម្ពុជា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ០៨ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៧:៣០នាទីព្រឹក ដល់ម៉ោង ០៥:០០នាទីល្ងាច នៅសណ្ឋាគារ សុខាអង្គរ ខេត្តសៀមរាប អមក្នុងកម្មវិធី មហាសន្និបាតអាសុីប៉ាសុីហ្វិក ប្រចាំឆ្នាំ ២០២៤។ នៅក្នុងវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម សំណាក់អ្នកចូលរួមនឹងទទួលបានចំណេះដឹងទាក់ទងទៅនឹងសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនានានៅក្នុងប្រទេសកម្ពុជា។​ មិនតែប៉ុណ្ណោះអ្នកចូលរួម ក៏អាចនឹងទទួលបានឱកាសភ្ជាប់ទំនាក់ទំនង ជាមួយរដ្ឋមន្ត្រី នៃក្រសួងពាក់ព័ន្ធជាច្រើននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់អាជីវកម្ម ប្រមាណជាង ៥០០ នាក់ នៅទូទាំងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។​នេះជា​វេទិកា​ដ៏ធំបំផុតប្រចាំឆ្នាំ២០២៤​ដែលម្ចាស់អាជីវកម្ម និងសហគ្រិនគ្រប់រូប មិនគួរមើលរំលងឡើយ។ ក្រៅពីវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម កម្មវិធីទាំងមូលក៏រួមមានការតាំងពិព័រណ៍ពាណិជ្ជកម្មដោយក្នុងនោះមានការតាំងពិព័រណ៍ស្តង់ប្រមាណជាជាង​៤៦​ស្តង់បូករួមជាមួយនឹងអ្នកចូលរួមទស្សនា​ប្រមាណជាង​៤០០០​នាក់​មកពីក្នុងនិងក្រៅប្រទេស។​​នេះគឺជាឱកាសដ៏ល្អសម្រាប់ម្ចាស់អាជីវកម្ម​គ្រប់រូបក្នុងការតាំងបង្ហាញផលិតផល​និងសេវកម្ម​របស់ខ្លួនទៅកាន់​អតិថិជននិងដៃគូសក្តានុពល។ សម្រាប់ការជាវសំបុត្រចូលរួមសិក្ខាសាលាក្នុងកម្មវិធីមុនថ្ងៃទី២០ ខែឧសភា ២០២៤ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃបន្ថែមទៀត។ ដូច្នេះសំបុត្រចូលរួមនៅសល់តម្លៃត្រឹមតែ ៤០ដុល្លារ (សម្រាប់ភ្ញៀវជាតិ) និង ៥០ដុល្លារ (សម្រាប់ភ្ញៀវអន្តរជាតិ) តែប៉ុណ្ណោះ។ សូមបញ្ចាក់ផងដែរ​រាល់ការជាវសំបុត្រ​​នីមួយៗ​នឹងរួមបញ្ចូលនូវអាហារសម្រន់​ ០២ពេល និង​អាហារ​ថ្ងៃត្រង់ ០១​ពេល នៅ​​ សណ្ឋាគារ សុខាអង្គរ។ ដើម្បីជាវសំបុត្រសូមចុះឈ្មោះតាមរយ:តំណលីងខាងក្រោម https://forms.gle/6ZByjRXMBwyvCLrk6 សម្រាប់ព័ត៌មានបន្ថែម សូមឆាតចូលក្នុងផេក ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 077 388 587 / 016 268 600
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-20T06:59:59.733Z", "category": "PR", "views": 103, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អបអរសាទរ វឌ្ឍនៈ ព្រីមៀមបៀរ បានជាប់នៅក្នុងបេក្ខភាពស្រាបៀរល្អផ្ដាច់គេទូទាំងពិភពលោកក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ Prize of the Jury 2024 នៃស្ថាប័ន Monde Selection
https://business-cambodia.com/articles/vattanac-award-award-prize-of-the-jury-
ពានរង្វាន់ Prize of the Jury គឺជាពានរង្វាន់ដ៏អស្ចារ្យបំផុតដែលជានិមិត្តសញ្ញានៃភាពឥតខ្ចោះ ចម្រាញ់យកផលិតផលស្រាបៀរតែ៥ ម៉ាកសញ្ញាប៉ុណ្ណោះ ក្នុងចំណោមម៉ាកសញ្ញារាប់រយម៉ាកទូទាំងពិភពលោក ដែលបានដាក់ស្នើទៅស្ថាប័ន Monde Selection ក្នុងឆ្នាំ២០២៤។ នេះជាមោទកភាព ហើយជាប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មាន សម្រាប់ផលិតផលស្រាបៀរនៅប្រទេសកម្ពុជា ដែលមាន វឌ្ឍនៈ ព្រីមៀមបៀរ ផលិតដោយកូនខ្មែរពិតៗ មានគុណភាពខ្ពស់អាចប្រកួតប្រជែងជាមួយផលិតផលជាច្រើនទាំងក្នុងស្រុក ក្នុងតំបន់ និងពិសេសបំផុតអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់អឺរ៉ុប ដែលតែងតែត្រូវបានគេទទួលស្គាល់ពីភាពប៉ិនប្រសប់ និងប្រវត្តិនៃការផលិតស្រាបៀរ។ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជាមានមោទកភាពដែលបានបំពេញគ្រប់លក្ខខណ្ឌ និងនាំយកផលិតផលរបស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ ហើយសមិទ្ធផលដ៏អស្ចារ្យនេះ បានធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្ត កាន់តែជឿជាក់លើគុណភាព និងរសជាតិ សម្រាប់ផលិតផលរបស់យើង ហើយយើងនៅតែបន្តនាំយកភាពអស្ចារ្យជាច្រើនទៀតជូនអតិថិជន និងប្រទេសកម្ពុជា។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-20T06:27:55.047Z", "category": "PR", "views": 64, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "tiny", "noisy" ] }
តូចតែតាន់! តស់មកដឹងតម្លៃរថយន្ត Ford ស៊េរីឆ្នាំ២០២៤ ១ម៉ូដែលនៅខ្មែរ រាងស្ពរ កម្លាំងខ្លាំង ខណៈរូបរាងកប់
https://business-cambodia.com/articles/ford-2024-ford-mustang-eco-boost
សម្រាប់ប្រិយមិត្តដែលនិយមចូលចិត្តរថយន្តបែបស្ពរ និងបងប្អូនដែលចូលចិត្តលេងម៉ូដឡាន ប្រហែលជាពេញចិត្តជាមិនខាន ខណៈនេះគឺជារថយន្តស៊េរីឆ្នាំ២០២៤ របស់ Ford រាងបែបស្ពរ កម្លាំងខ្លាំង ខណៈរូបទាក់ទាញខ្លាំង។ យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ Auto US Direct Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា រថយន្តស៊េរីឆ្នាំ ២០២៤  Ford Mustang EcoBoost មានតម្លៃសរុប​ទាំងអស់​ ៦៩,៨១៩ដុល្លារ (តម្លៃនៅខ្មែរ)។ ​ទន្ទឹមនឹងនេះដែរសម្រាប់តម្លៃជិត៧ម៉ឺនដុល្លារនេះត្រូវបានរួមបញ្ចូលនៅដូចជា៖ តម្លៃឡាន ២៩,៩០០ដុល្លារ តម្លៃពន្ធនាំចូល ៣៤,៣៧០ដុល្លារ តម្លៃដឹកជញ្ជូន ១,៧៥០ដុល្លារ តម្លៃឯកសារនៅខ្មែរ ៩០០ដុល្លារ តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ដុល្លារ តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ដុល្លារ តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ១,៥០០ដុល្លារ តម្លៃសរុបទាំងអស់ ៦៩,៨១៩ដុល្លារ គួរជម្រាបផងដែរប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់សួរព័ត៌មានលម្អិតអាចឆាតទៅផេកផ្លូវការ Auto US Direct Cambodia  ឬតាមរយៈលេខតេលេក្រាម 061 288 687 ៕​​​
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-20T05:14:20.956Z", "category": "កំពូលអ្នកលក់", "views": 2790, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មូលហេតុធំ១ ធ្វើឱ្យពលរដ្ឋថៃជាច្រើននាក់ កំពុងតែប្រឈមមុខនឹងបាត់បង់ការ.ងារធ្វើបន្តបន្ទាប់គ្នា
https://business-cambodia.com/articles/reason-staff-coworker
ពលរដ្ឋថៃ កំពុងតែប្រឈមនឹងបាត់បង់ការងារធ្វើ ខណៈរដ្ឋាភិបាលត្រៀមដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមា ១៤% ស្មើរនឹង១០,៨៨ដុល្លារក្នុងមួយថ្ងៃ ដែលជាហេតុធ្វើឱ្យម្ចាស់អាជីវកម្មនៅថៃលេងហ៊ានជួលកម្លាំងពលកម្មនៅក្នុងស្រុក ជំនួសមកវិញនៅកម្មករចំណាកស្រុកព្រោះមានប្រាក់ឈ្នួលទាប។ យោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkie Asia បានឱ្យដឹងថា លោក Phipat Ratchakitprakarn ដែលជារដ្ឋមន្រ្តី ក្រសួងការងារនៅប្រទេសថៃ បាននិយាយថា កាលពីកន្លងទៅរដ្ឋាភិបាលបានប្រកាសថា ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃរហូតដល់ទៅ ១០,៨៨ ដុល្លារ ប៉ុន្តែក្រោយពីប្រកាសរួចអង្គការអាជីវកម្មសំខាន់ៗ រួមទាំងគណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) ភ្លាមៗ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​គោល​នយោបាយនេះជាខ្លាំង។ ប្រភពដដែលបានបន្តឱ្យដឹងថា ម្ចាស់អាជីវកម្មភាគច្រើននៅប្រទេសថៃនាំគ្នាលើកឡើងថា ប្រាប់ឈ្នួលអប្បបរមា ១០,៨៨ ដុល្លារនេះគឺជាអត្រាខ្ពស់ខ្លាំងមិនគួរឱ្យជឿដែលវាជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ចនិងការវិនិយោគ។ ជាមួយគ្នានោះដែរ បើយោងតាមសហព័ន្ធសហគ្រាសធុនតូច និងមធ្យមថៃបានបន្ថែមថា ការដំឡើងប្រាក់ឈ្នួលពលករក្នុងស្រុកអាចធ្វើឱ្យម្ចាស់អាជីវកម្មជាច្រើននៅថៃអាចនឹងងាកមកជួលកម្មករចំណាកស្រុកមកពីមីយ៉ាន់ម៉ា ឡាវ និងកម្ពុជាវិញ ខណៈដែលពលករទាំងអស់នេះត្រូវចំណាយទៅលើកម្លាំងពលកម្មប្រមាណតែ ៨,៣៤ ដុល្លារតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសថៃមានពលករចំណាកស្រុកស្របច្បាប់ប្រហែល ៣.៤លាននាក់ កើនឡើងពី ៣.៣ លាននាក់ក្នុងឆ្នាំ ២០២៣ និង ២.៣ លាននាក់ក្នុងឆ្នាំ ២០២២ ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-20T04:49:41.319Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 3785, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ការស្រាវជ្រាវចិត្តវិទ្យា៖​ ស្រ្តីដែលរឹងមាំនិងជោគជ័យ តែងចង់បានចំណុចសំខាន់៧​យ៉ាង ពីដៃគូជាបុរស
https://business-cambodia.com/articles/7-things-that-successful-women-want-from-men
មនុស្សស្រីដែលរឹងមាំនិងជោគជ័យសម្តៅដល់ស្រ្តីដែលមានឯករាជ្យភាពមានភាពចាស់ទុំ មានការចំណេះដឹង មានលំនឹងការងារ និងចេះចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ យ៉ាងណាមិញនៅពេលគិតដល់រូបភាពស្ត្រីជោគជ័យគេតែងយល់ថា ស្រ្តីប្រភេទនេះតែងចង់បានបុរសដែលអស្ចារ្យនិងមានលុយច្រើន។ ប៉ុន្តែក្នុងនោះបើយោងទៅតាមការស្រាវជ្រាវចិត្តវិទ្យារបស់អ្នកជំនាញ មកពីស្ថាប័ន Global English បានឱ្យដឹងថា ស្ត្រីដែលជោគជ័យ តែងចង់បានទំនាក់ទំនងពិតប្រាកដ និងការគាំទ្រផ្នែកផ្លូវអារម្មណ៍ហើយក្នុងនោះរួមមានចំណុចពិសេស​ ៧យ៉ាង​ដែល​ស្ត្រី​ជោគជ័យ​ចង់បានពីដៃគូជាបុរសបំផុត។ ១. ភាពឆ្លាតវៃផ្នែកអារម្មណ៍៖ ស្រ្តីរឹងមាំនិងឯករាជ្យ  ជាទូទៅតែងត្រូវបានគេយល់ច្រឡំថាពួកគេ ​ចាប់​អារម្មណ៍​តែ​លើ​ហិរញ្ញវត្ថុ ឬ​​ឋានៈការងាររបស់បុរស។ ប៉ុន្តែចិត្តវិទ្យាមិនយល់ស្របទាំងស្រុងនោះទេដោយផ្អែកលើការសិក្សាជាច្រើន ចំណុចសំខាន់មួយដែលស្ត្រីឯករាជ្យចង់បានពីបុរសគឺ ភាពវៃឆ្លាតខាងអារម្មណ៍ (EQ) ដែលវាជាសមត្ថភាពក្នុងការយល់ចិត្ត សមត្ថភាពនៃការគ្រប់គ្រងផ្លូវចិត្តបានល្អ និងការភ្ជាប់ទំនាក់ទំនងផ្លូវចិត្តទៅកាន់មនុស្សជុំវិញខ្លួនប្រកបដោយភាពវិជ្ជមានរបស់បុរស។ ២. ភាពពិតពីខាងក្នុង៖ ចិត្តវិទ្យាបានលើកឡើងថាស្ត្រីរឹងមាំនិងជោគជ័យតែងឱ្យតម្លៃលើភាពពិតប្រាកដរបស់ដៃគូ ស្រ្តីប្រភេទនេះត្រូវការបុរសដែលមានភាពស្មោះត្រង់ និងក្លាហានបង្ហាញពីចរិតលក្ខណៈពិត ពីខាងក្នុងដោយឥតលាក់លៀម ពួកគេពេញចិត្តឱ្យដៃគូរស់នៅធ្វើជាខ្លួនឯង ព្រោះពួកគេយល់ថាអត្តចរិតពិតៗពីខាងក្នុងរបស់បុរស នឹងធ្វើឱ្យដៃគូពួកគេមើលទៅទាក់ទាញជាងការព្យាយាមធ្វើខ្លួនដូចជាអ្នកដទៃ។   ៣. មានការគោរពគ្នា៖ នៅក្នុងការសិក្សាមួយ អ្នកស្រាវជ្រាវបានរកឃើញថា អារម្មណ៍គោរពគ្នាពីដៃគូទាំងសងខាងជាចំណុចពិសេសបំផុតដែលធ្វើឱ្យទំនាក់ទំនង មានភាពស្អិតរមួតនិងមានតម្លៃ ដូចគ្នាដែរស្ត្រីរឹងមាំនិងជោគជ័យ តែងចង់បានបុរសម្នាក់ដែលមានការគោរព ទទួលស្គាល់ អ្វីដែលពួកនាងកំពុងធ្វើ និងការទទួលយក ចំណុចខុសគ្នាទៅវិញទៅមករវាងអ្នកទាំងពីរ នៅក្នុងទំនាក់ទំនង។ ៤. មានភាពអត់ធ្មត់៖ ស្ត្រីដែលរឹងមាំនិងទទួលបានភាពជោគជ័យក្នុងជីវិត ច្រើនតែជាមនុស្សធ្វើការងារច្រើន មិនសូវមានពេលវេលាទំនេរ ​ហើយប្រើថាមពលខ្លាំង ជាហេតុពេលខ្លះពួកគេអាចមានពេលតិចសម្រាប់ទំនាក់ទំនងដៃគូ។ ដូច្នេះស្រ្តីប្រភេទនេះតែងចង់បាន បុរសដែលមានអត់ធ្មត់ និងការយោគយល់​ខ្ពស់ ខណៈពេលពួកនាងកំពុងជួបរឿងស្មុគស្មាញច្រើននៅក្នុងអាជីពការងារជាដើម។ ៥. ឱ្យតម្លៃសមភាព៖ ស្ត្រីដែលជោគជ័យ រឹងមាំ ឯករាជ្យច្រើនតែជាអ្នកដឹកនាំក្នុងវិស័យរបស់ពួកគេ ដូច្នេះពួកគេតែងចង់បានដៃគូ​ដែល​មើល​ឃើញ​ថា​ ក្នុងទំនាក់ទំនងគឺតែងមានស្មើភាព​គ្នា​និងមានតុល្យភាព លើការ​ចែករំលែក​ទំនួលខុសត្រូវ​ ​ការ​សម្រេចចិត្ត អាចទទួលស្គាល់អំពីចំណុចខ្លាំង-ចំណុចខ្សោយរបស់គ្នាទៅវិញទៅមក និងការពួតកម្លាំងគ្នាធ្វើការរួម ជាក្រុមឱ្យខ្លាំងក្លា។ ៦. តែងគាំទ្រនិងផ្តល់ជំនួយ៖ ស្ត្រីដែលមានភាពជោគជ័យ ច្រើនប្រឈមមុខនឹងសម្ពាធ និងបញ្ហាប្រឈមក្នុងអាជីពរបស់ពួកគេជារឿយៗ ហើយការមានដៃគូពួកគេតែងរំពឹងថាចង់បានបុរស ដែលអាច​គាំទ្រ​និងផ្តល់ជំនួយលើសកម្មភាពការងាររបស់ពួកគេ មានការអបអរភាពជោគជ័យតូចធំរបស់គ្នាទៅវិញទៅមក គាំទ្រក្តីស្រមៃគ្នាទៅវិញទៅមក ជាអ្នកបំផុសគំនិតឱ្យគ្នា និងអាចក្លាយជាអ្នកលើកទឹកចិត្តគ្នាក្នុងជីវិតជាដៃគូបាន។ ៧. ជាដៃគូសន្ទនា៖ នៅក្នុងទំនាក់ទំនងស្រ្តីចង់បានការប្រាស្រ័យទាក់ទងល្អចំពោះគ្នាទៅវិញទៅមកអាចបង្ហាញពីគំនិត អារម្មណ៍ និងកង្វល់ជាមួយគ្នាដោយ សុវត្ថិភាព ស្មោះត្រង់និងបើកចំហ ជាដៃគូដែលអាចស្តាប់ដោយល្អ និយាយដោយការយល់ដឹង គឺជាចំណុចដ៏ពិសេសមួយ នៃទំនាក់ទំនងដែលស្រ្តីជោគជ័យនិងឯករាជ្យភាគច្រើនចង់បានពីបុរសខ្លាំងបំផុត។ ជាការពិតណាស់ទំនាក់ទំនងដៃគូ បុរស-ស្រ្តី គឺជាការបំពេញចន្លោះឱ្យគ្នាទៅវិញទៅមក ដូច្នេះអ្វីដែលស្រ្តីចង់បានបុរសជាអ្នកបំពេញ ហើយអ្វីដែលបុរសចង់បានក៏ស្រ្តីមានតួនាទីជាអ្នកបំពេញ ដោយមិនផ្តោតសំខាន់ប្រកាន់ លើឋានៈឬតួនាទី ទើបជីវិតគូអាចមានសុភមង្គលច្រើនឡើង៕ អត្ថបទដោយ៖​ ពីង ជូអេង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-20T04:30:44.873Z", "category": "ភាពជាអ្នកដឹកនាំ", "views": 4100, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy" ] }
មិនមែនជប៉ុន! ប្រទេស៣នេះ ជាប់ចំណាត់ថ្នាក់មានប្រព័ន្ធអប់រំល្អបំផុតលើលោក ក្នុងឆ្នាំ២០២៤
https://business-cambodia.com/articles/three-countries-best-education-system-in-2024
ប្រព័ន្ធអប់រំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស សង្គម និងសេដ្ឋកិច្ច។ ខាងក្រោមនេះគឺជា ប្រទេសធំៗ៣ ជាប់ចំណាប់ថ្នាក់មានប្រព័ន្ធអប់រំល្អបំផុតលើលោកក្នុងឆ្នាំ២០២៤ យោងតាមការស្រាវជ្រាវរបស់ World Population Review៖ ៣/. អាល្លឺម៉ង់៖ ក្នុងនាមជាប្រទេសជាប់ចំណាប់ថ្នាក់ខ្ពស់បំផុតទី៣លើវិស័យអប់រំ អាល្លឺម៉ង់មានចំណុចពិសេសមួយ គឺរយៈពេលសិក្សាខ្លី ដោយកុមារភាគច្រើនចូលរៀនតែពេលព្រឹកប៉ុណ្ណោះ។ ចំណែកឯសញ្ញាបត្រសាកលវិទ្យាល័យគឺឥតគិតថ្លៃ មិនដូចនៅអាមេរិក និងអង់គ្លេសឡើយ។ លើសពីនេះ មានប្រព័ន្ធដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរដែលអាចទុកចិត្តបាន ស្តង់ដារខ្ពស់ មានផាសុខភាព និងសុវត្ថិភាពបំផុត។ ២/. ចក្រភពអង់គ្លេស៖ ទោះបីជាឆ្លងកាត់ពេលវេលានៃការផ្លាស់ប្តូរ និងភាពមិនច្បាស់លាស់ខាងនយោបាយក៏ដោយ អង់គ្លេសនៅតែបន្តចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមកន្លែងសិក្សាល្អបំផុតរបស់ពិភពលោក។ ប្រព័ន្ធអប់រំរបស់អង់គ្លេសមានភាពបត់បែន ដែលអនុញ្ញាតឱ្យកុមារអាចសិក្សាតាមរបៀប ដែលសមស្របនឹងការរស់នៅរបស់គ្រួសារ និងសេចក្តីប្រាថ្នាក្នុងអាជីពរបស់ពួកគេ។ ក្នុងនោះសាលារដ្ឋមិនគិតថ្លៃចាប់ពីអាយុ ៥ឆ្នាំ-១៨ឆ្នាំ ហើយអង់គ្លេសក៏ជាកន្លែងសម្រាប់ សាលាឯកជនដ៏ល្អបំផុតមួយចំនួននៅក្នុងពិភពលោកផងដែរ។ ១/. សហរដ្ឋអាមេរិក៖ ​ត្រូវបានចាត់ទុកថាជាប្រទេសល្អបំផុតនៅក្នុងពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់ប្រព័ន្ធអប់រំរបស់ខ្លួន។ ការអប់រំនៅសហរដ្ឋអាមេរិកត្រូវបានផ្តល់មូលនិធិដោយពន្ធរដ្ឋ និងមានការដាក់កំហិតសម្រាប់កុមារដែលមានអាយុចាប់ពី ៥ឆ្នាំ-១៦ឆ្នាំ ត្រូវតែចូលសាលារៀនជាដាច់ខាត។ អ្វីដែលកាន់តែពិសេស ការអប់រំសម្រាប់កុមារទាំងអស់គឺមិនគិតថ្លៃឡើយ ត្បិតរដ្ឋធម្មនុញ្ញប្រទេសនេះផ្តោតលើការផ្តល់ឱកាសឱ្យកុមារទាំងអស់ទទួលបានការអប់រំស្មើៗគ្នា ដោយមិនគិតពីពូជសាសន៍ សាសនា ពូជសាសន៍ ឬភេទ មិនថាពួកគេជាអ្នកមាន ឬក្រ ពលរដ្ឋអាមេរិក ឬអត់នោះទេ។ គួរជម្រាបផងដែរថា ការដាក់ចំណាប់ថ្នាក់នេះធ្វើឡើងតាមរយៈការវាយតម្លៃលើ ចំនួនសរុបនៃការចុះឈ្មោះចូលរៀន កម្រិតនៃការបញ្ចក់ការសិក្សា និងអត្រាអក្ខរកម្មជាដើម ដែលជាកត្តាកំណត់ចំណាត់ថ្នាក់នៃប្រព័ន្ធអប់រំទាំងមូល៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/hangchhengH24  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-20T04:15:16.194Z", "category": "ភាពជាអ្នកដឹកនាំ", "views": 10086, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
ក្រុមហ៊ុនលក់សំបុត្ររថយន្តក្រុង redBus បានពង្រីកខ្លួនមកកាន់តំបន់អាស៊ីអាគ្នេយ៍ដោយបើកដំណើរការនៅក្នុងប្រទេសកម្ពុជា
https://business-cambodia.com/articles/red-bus-car
ភ្នំពេញ៖ ថ្ងៃទី២0 ខែឧសភា ឆ្នាំ២០២៤ - redBus ជាវេទិកាលក់សំបុត្ររថយន្តក្រុងធំជាងគេនៅលើ ពិភពលោកបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្រួលទៅដល់ដំណើរនៃការកក់សំបុត្ររថយន្ត ក្រុង និងជួយឱ្យការធ្វើដំណើរតាមរថយន្តក្រុងកាន់តែមានភាពងាយស្រួលល្អប្រសើរជាងមុន ដោយការឈាន ជើងជាលើកដំបូងមកកាន់ប្រទេសកម្ពុជា ដែលជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទី៥ ដែលក្រុមហ៊ុន redBus បាននិងកំពុងពង្រីកខ្លួនមក បន្ទាប់ពីប្រទេសម៉ាឡេស៊ី សឹង្ហបុរី ឥណ្ឌូនេស៊ី និងវៀតណាមផងដែរ។ កម្មវិធី redBus ផ្តល់ជូនអតិថិជននូវបណ្តាញដ៏ទូលំទូលាយមួយទាក់ទងទៅនឹងសេវាកម្មលក់សំបុត្ររថយន្តក្រុង នៅក្នុងប្រទេសកម្ពុជា គ្របដណ្ដប់ផ្លូវធ្វើដំណើរទូទាំង២៥ ខេត្តក្រុង និងរាជធានី។ redBus ផ្តល់ជូនអ្នកដំណើរ នូវភាពបត់បែនតាមរយៈការកក់សំបុត្រតាមប្រព័ន្ធអ៊ីនធឺណិត ផ្តល់ភាពងាយស្រួលក្នុងការកែសម្រួលកាលវិភាគធ្វើដំណើរឡើងវិញ ឬលុបចោលការកក់របស់ពួកគេ និងទទួលបានការសងត្រលប់នូវប្រាក់កក់មកវិញបានយ៉ាង ងាយស្រួល។ ការប្រើប្រាស់បច្ចេកវិជ្ជាទំនើបរបស់ក្រុមហ៊ុន redBus បង្កើននូវភាពជឿជាក់ និងការព្យាករណ៍នៃការធ្វើដំណើរតាមរថយន្តក្រុងសម្រាប់ទាំងអ្នកប្រើប្រាស់ និងប្រតិបត្តិករផងដែរ។ លក្ខណៈពិសេសមួយចំនួន មានដូចជា អ្នកដំណើរអាចតាមដានដឹងអំពីបំឡាស់ទីនៃឡានក្រុងតាមពេលវេលាជាក់ស្តែងមុនពេលចេញដំណើរ កាត់បន្ថយកង្វល់ជុំវិញការធ្វើដំណើរតាមរយៈឡានក្រុង ព្រមទាំងការផ្ដល់ជូនព័ត៌មានតាមពេលវេលា ជាក់ស្តែងទៅដល់អ្នកដំណើរ និងអាចចែករំលែកបន្តរដល់មនុស្សជាទីស្រលាញ់របស់ពួកគេផងដែរ។ ការផ្តល់ជូនជាច្រើនរបស់ redBus នៅក្នុងប្រទេសកម្ពុជាត្រូវបានកែសម្រួលដើម្បីបំពេញទៅតាមតម្រូវការភ្ញៀវ ទេសចរអន្តរជាតិ ក៏ដូចជាអ្នកដំណើរក្នុងស្រុកផងដែរ។ ក្នុងដំណាក់កាលសាកល្បង redBus បានជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសជាច្រើន រួមមានប្រទេសអូស្ត្រាលី ចិន បារាំង ឥណ្ឌា អៀរឡង់ ជប៉ុន ហូឡង់ សហរដ្ឋអាមេរិក វៀតណាម និងរុស្ស៊ី ក្នុងការកក់សំបុត្រឡានក្រុងក្នុងប្រទេសកម្ពុជាតាមរយៈប្រព័ន្ធអ៊ីនធឺណិត។ redBus ត្រូវបានដាក់ឱ្យដំណើរការជាប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យរថយន្តក្រុង  ដែលជួយគាំទ្រមិនត្រឹមតែសម្រាប់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ការគាំទ្រទៅដល់ប្រតិបត្តិកររថយន្តក្រុងផងដែរ។ ស្រដៀងគ្នាទៅនឹង ទីផ្សារផ្សេងទៀត redBus ព្យាយាមក្នុងការសហការជាមួយប្រតិបត្តិកររថយន្តក្រុងខ្នាតតូច ខ្នាតមធ្យម ព្រមទាំងខ្នាតធំនៅក្នុងស្រុក ដោយគាំទ្រទៅដល់ការធ្វើវឌ្ឍនភាពផ្នែកឌីជីថលសម្រាប់ការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនរបស់ពួកគេ ដែលអាចជួយអោយប្រតិបត្តិករក្នុងវិស័យរថយន្តក្រុងគ្រប់ខ្នាត ទទួលបានការគាំទ្រពីអតិថិជនកាន់តែទូលំទូលាយ។ បច្ចុប្បន្ន  redBus មានចំនួនប្រតិបត្តិករច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដោយ កម្មវិធីនេះគាំទ្រប្រតិបត្តិករជាមួយនឹងលក្ខណៈពិសេសចុងក្រោយដែលមានដូចជា ការកំណត់តម្លៃសមរម្យ  ការ ផ្តល់ចំណាត់ថ្នាក់ដែលដំណើរការដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត ឬ AI ការជួយកាត់បន្ថយការចំណាយតាមរយៈ ការផ្តល់ឱ្យប្រតិបត្តិករនូវការយល់ដឹងបន្ថែមអំពីចំណេះដឹងថ្មីៗ ដើម្បីកែលម្អចំនុចខ្វះខាតចំពោះសេវាកម្មរបស់ ពួកគេ។ “ពួកយើង​មាន​សេចក្ដីសោមនស្សរីករាយ​យ៉ាងខ្លាំងក្នុង​ការ​បើក​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជាដើម្បីផ្ដល់ជូននូវ សេវាកម្មរបស់យើងជូនទៅដល់ប្រជាជន​កម្ពុជា និង​ភ្ញៀវ​ទេសចរ​អន្តរជាតិផងដែរ។ យើងមានការរំពឹងទុកជាខ្លាំង ទៅលើសក្តានុពលរបស់វិស័យនេះនៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយសារអត្រាកំណើនរបស់ភ្ញៀវទេសចរ ព្រមទាំងការអភិវឌ្ឍរបស់វិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃផងដែរ។ ​​  redBus គឺជាក្រុមហ៊ុនដែលត្រូវបានផ្ដល់ទំនុកចិត្តនៅក្នុងប្រទេសជាច្រើន ហើយប្រជាពលរដ្ឋជាច្រើនមកពីបណ្តាលប្រទេសទាំងនោះ បានមក  ទស្សនាប្រទេសកម្ពុជា​ នេះជាហេតុផលដែលយើងសម្រេចចិត្តបោះជំហានមកកាន់ប្រទេសកម្ពុជា។  ការប្តេជ្ញា ចិត្តរបស់យើងលើសពីការផ្តល់អត្ថប្រយោជន៍សម្រាប់តែអតិថិជន។ តាមរយៈការបោះជំហានមកកាន់ទីនេះ redBus មានគោលបំណងធ្វើបដិវត្តន៍មិនត្រឹមតែបទពិសោធន៍សម្រាប់អ្នកធ្វើដំណើរតែប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងរួមចំណែកដល់ការរីកចម្រើននៃវិស័យធ្វើដំណើរតាមរយៈរថយន្តក្រុងក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។ គោលដៅចំបងរបស់យើងគឺផ្ដោតសំខាន់ទៅលើការផ្តល់នូវភាពងាយស្រួលដែលមិនអាចប្រៀបផ្ទឹមបានដល់អ្នក ដំណើរ ខណៈពេលនេះក៏យើងជំរុញទៅដល់ភាពច្នៃប្រឌិត និងការរីកចម្រើននៅក្នុងឧស្សាហកម្មនេះផងដែរ” ការអត្ថាធិប្បាយរបស់លោក Prakash Sangam នាយកប្រតិបត្តិរបស់ក្រុមហ៊ុន redBus ។ redBus ផ្តល់ភាពងាយស្រួល​ជូនដល់អ្នកដំណើរ ដោយភ្ជាប់នូវបណ្តាញផ្លូវសំខាន់ៗទាំងក្នុងស្រុក​ និងក្រៅប្រទេសយ៉ាងទូលំទូលាយ ហើយជួយទៅដល់ភ្ញៀវទេសចរក្នុងការស្វែងយល់បន្ថែមពីតំបន់វប្បធម៌ជាច្រើនសម្បូរបែបរបស់កម្ពុជា។ ខ្សែផ្លូវធ្វើដំណើរសំខាន់ៗក្នុងប្រទេសកម្ពុជាមួយចំនួនដែល redBus ផ្ដល់ជូនទៅអតិថិជន មានដូចជា៖ ភ្នំពេញ ⇆ សៀមរាប ភ្នំពេញ ⇆ ព្រះសីហនុ សៀមរាប ⇆ ព្រះសីហនុ សៀមរាប⇆បាត់ដំបង ភ្នំពេញ⇆កំពត ខ្សែផ្លូវធ្វើដំណើរសំខាន់ៗភ្ជាប់ទៅប្រទេសផ្សេងៗដែល redBus ផ្ដល់ជូនទៅកាន់អតិថិជនមានដូចជា៖  សៀមរាប ⇆ ហូជីមិញ ភ្នំពេញ⇆បាងកក ភ្នំពេញ ⇆ ហូជីមិញ ឥឡូវនេះ អ្នកដំណើរទាំងក្នុងស្រុក និងក្រៅស្រុក អាចកក់សំបុត្ររថយន្តក្រុង ក្នុងប្រទេសកម្ពុជាបានដោយងាយ ស្រួលតាមរយៈគេហទំព័រ www.redbus.com.kh ឬកម្មវិធីទូរស័ព្ទដៃ redBus ដែលអាចប្រើបានទាំងនៅលើ ប្រព័ន្ធប្រតិបត្តិការ Android និង iOS ។ កាន់តែពិសេសជាងនេះទៅទៀត អ្នកដំណើរអាចទទួលបានការផ្តល់ជូន ផ្តាច់មុខ ដោយការបញ្ចុះតម្លៃរហូតទៅដល់ ៥០% ទៅលើសំបុត្ររថយន្តក្រុង ដោយការប្រើប្រាស់លេខកូដ 'KHNEW' រួមជាមួយនឹងប្រូម៉ូសិនផ្សេងៗទៀតផងដែរ។ (*លក្ខណ្ឌត្រូវបានអនុវត្ត T&C) អំពីកម្មវិធី redBus redBus ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៦ ហើយ​សព្វ​ថ្ងៃ​នេះ គឺវា​ជា​វេទិកា​លក់​សំបុត្រ​រថយន្តក្រុង​តាមប្រព័ន្ធ​អ៊ីនធឺណិត​ធំ​ជាង​គេ​នៅក្នុង​ពិភពលោក​តាមរយៈ​ចំនួន​សំបុត្រ​ដែល​បាន​លក់។ redBus បានលក់សំបុត្ររថយន្ត ក្រុងជាង ៤៦៦ លានសំបុត្រទូទាំងពិភពលោក និងមានអ្នកប្រើប្រាស់ប្រហែលជាង ៥២ លាននាក់។ redBus នៅក្នុងប្រទេសកម្ពុជាផ្ដល់ជូននូវបណ្តាញផ្លូវដ៏ទូលំទូលាយគ្របដណ្តប់ទៅលើគ្រប់ ២៥ ខេត្តក្រុង និង​រាជធានី។ កម្មវិធីនេះផ្តល់ជូននូវដំណោះស្រាយក្នុងការធ្វើដំណើរតាមរថយន្តក្រុងដែលមានតម្លៃសមរម្យ តាម រយៈគេហទំព័ររបស់ខ្លួន និងកម្មវិធីទូរស័ព្ទដៃនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ។ ចក្ខុវិស័យរបស់ redBus គឺផ្ដោតសំខាន់ទៅលើវឌ្ឍនភាពនៃការធ្វើដំណើរជុំវិញពិភពលោក ដោយការសម្រួលទៅដល់បទពិសោធន៍នៃការកក់សំបុត្រអោយកាន់តែមានភាពងាយស្រួលសម្រាប់អ្នកដំណើរទាំងអស់៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-20T01:44:40.945Z", "category": "PR", "views": 1403, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កុំចាយឡូកឡំគ្នាតទៅទៀត! ហោប៉ៅលុយ៣ អ្នកគួរមាន បើមិនចង់រស់នៅតឹងទ្រូងព្រោះលុយ
https://business-cambodia.com/articles/three-pockets-to-manage-money-well
តាមពិតទៅមនុស្សជាច្រើនរកលុយបានច្រើននៅតែជួបបញ្ហាលុយកាក់ដោយសារតែពួកគាត់មិនបានចាត់ចែង ជាពិសេសមិនបានបែងចែកកញ្ចប់លុយសម្រាប់ចាយវាយប្រចាំដែលធ្វើឲ្យការចំណាយរបស់ពួកគាត់មិនមានប្រសិទ្ធភាពហើយអាចឈានដល់ជំពាក់បំណុលគេទៀតផង។  ទាក់ទងនឹងការបែងចែកកញ្ចប់លុយនេះដែរ លោក កុក ថា ប្រធានក្រុមសន្សំប្រាប់មិត្តជួយមិត្តបានបង្ហើបនូវហោប៉ៅដាក់លុយ៣ច្រក ដែលបងប្អូនគួរមានដើម្បីគ្រប់គ្រងលុយឲ្យមានប្រសិទ្ធភាព ចៀសវាងបញ្ហាលុយកាក់ក្នុងការរស់នៅ។ ១. កុងសន្សំ បុរសវ័យ៣០ប្លាយរូបនេះបានបង្ហើបថាសម្រាប់ការបែងចែកកុង៣ដាច់ដោយឡែកនេះ ពេលបងប្អូនបើកប្រាក់ខែមកភ្លាមអ្វីដែលត្រូវធ្វើមុនគេគឺដក១០% នៃចំណូលសរុបទៅដាក់ក្នុងកុងសន្សំ។ ឧទាហរណ៍បើបងប្អូនមានប្រាក់ខែ៥០០ដុល្លារ ពេលបើកប្រាក់ខែមកត្រូវដក១០%​ស្មើនឹង៥០ដុល្លារចូលទៅកុងសន្សំ។ ត្រង់នេះលោកថាមិនលើកទុកចិត្តឲ្យបងប្អូនដាក់ប្រាក់សន្សំក្នុងកូនជ្រូកនោះទេ តែលើកទឹកចិត្តឲ្យដាក់សន្សំនៅគ្រឹះស្ថានហិញ្ញវត្ថុស្របច្បាប់ហើយជាគ្រឹះស្ថានដែលបងប្អូនជឿទុកចិត្តបំផុត។ សំខាន់លុយដែលសន្សំនេះកុំដកចាយផ្ដេសផ្ដាសពោលគឺសន្សំដឹងថាសន្សំហាមប៉ះពាល់វាដាច់ខាត។  បើយើងយកលុយមកដាក់ក្នុងគណនីសន្សំហើយបង្កើតលក្ខខណ្ឌងាយស្រួលក្នុងការប្រើប្រាស់លុយពេកនោះសន្សំមិនសល់ទេ។ ដូច្នេះលោកណែនាំថាគួរដាក់លុយសន្សំនៅគណនីដែលមិនងាយដកចាយស្រួលៗ ឬក៏អាចសន្សំជាមួយក្រុមសន្សំដែលអ្នកជឿទុកចិត្ត ព្រោះជាធម្មតាក្នុងក្រុមសន្សំខ្លះរយៈពេលមួយឆ្នាំទើបគេអនុញ្ញាតឲ្យដកបានអ៊ីចឹងជាផ្លូវមួយក្នុងការហាមអ្នកមិនឲ្យនឹកឃើញតែចេះតែដកស្រួលៗពេកឡើយ។ ២. កុងកាតព្វកិច្ច កុងកាតព្វកិច្ច គឺជាកុងសម្រាប់ដាក់កញ្ចប់លុយលើចំណាយចាំបាច់មានដូចជា អាហារ ការស្នាក់នៅ ទឹកភ្លើង ការធ្វើដំណើរ បង់ធនាគារ ការសិក្សា ពោលគឺជាចំណាយចាំបាច់ប្រចាំខែដែលបងប្អូនមិនអាចខ្វះបានក្នុងជីវិតរស់នៅ យើងមានកាតព្វកិច្ចដែលជាចំណាយចាំបាច់ខុសៗគ្នា សំខាន់បងប្អូនអាចកត់ត្រានូវចំណាយចាំបាច់ថាតើក្នុងមួយខែបងប្អូនមានចំណាយចាំបាច់អ្វីខ្លះហើយកក្នុងចំណាយចាំបាច់នីមួយៗត្រូវចំណាយប៉ុន្មាន។ កុងកាតព្វកិច្ចគឺអាចមានលុយចូលនិងមានលុយចេញ។ អ៊ីចឹងប្រាក់ខែរបស់អ្នកអាចឲ្យវាចូលក្នុងគណនីនេះទៅ។ ដូច្នេះបើអ្នកបើកប្រាក់ខែពីស្ថានប័ន ពីក្រុមហ៊ុនឬពីអង្គការ អាចចាត់ចែងដាក់ក្នុងកុងនេះ ដើម្បីប្រើប្រាស់ក្នុងគោលបំណងអ្វីដែលជាកាតព្វកិច្ចនិងចាំបាច់។ ឧទាហរណ៍បង់ថ្លៃផ្ទះជួល បង់ថ្លៃសាលារៀន ដើរផ្សារទិញម្ហូប បង់ថ្លៃទឹកភ្លើង និងបង់ធនាគារជាដើម។ ពោលគឺកុងកាតព្វកិច្ចនេះគឺប្រើប្រាស់ទាំងលុយចេញទាំងលុយចូល។  ៣. កុងចាយវាយ កុងចាយវាគឺជាការចំណាយលើការលំហែ ការកម្សាន្ត ការដើរលេង ហូបចុក ផឹកស៊ី និងការចំណាយលើរបស់របរផ្សេងៗដែលអ្នកចង់បាន។ មនុស្សតែងតែត្រូវការពេលលំហែ ជាក់ស្ដែងយុវជនប្រជាពលរដ្ឋជាពិសេសអ្នកធ្វើការបុរសៗពេលខ្លះចុងសប្ដាហ៍ ឬថ្ងៃសម្រាកបុណ្យទាន ចូលចិត្តដើរលេង ដើរកម្សាន្តហូបចុក ផឹកស៊ី។ ចំណែកស្រ្ដីៗវិញទិញនេះទិញនោះ គ្រឿងសំអាង ផលិតផលថែរក្សាសម្រស់។ ដូច្នេះកុងមួយនេះអ្នកអាចកំណត់ជាកុងសម្រាប់ដាក់លុយចំណាយលើការលំហែឬទិញរបស់របរដែលអ្នកចង់បាន។ អ្នកអាចកំណត់ខ្លួនឯង បើមានប្រាក់ខែ៥០០ដុរល្លារ អ្នកគួរមានកញ្ចប់លុយប៉ុន្មានសម្រាប់ដើរលេង ហូបចុកនៅខាងក្រៅជាមួយមិត្តភក្ដិក្រុមការងារ ទិញរបស់របរអ្វីដែលឲ្យធ្វើឲ្យខ្លួនឯងសប្បាយចិត្តឬបង្កើតទំនាក់ទងជាមួយចិត្តភក្ដិ។ ឧទាហរណ៍ប្រាក់ខែ៥០០ដុល្លារ អ្នកអាចចាត់ចែង៥០ដុល្លារសម្រាប់ដាក់ចូលក្នុងកុងចាយវាយ។ អ៊ីចឹងបើយើងកំណត់ហើយក្នុងមួយខែ ពេលចាយយើងត្រូវពិនិត្យមើលសប្ដាហ៍ទីមួយនៃខែនេះអ្នកចាយអស់ប៉ុន្មាន ហើយនៅសល់ប៉ុន្មានទៀត។ បើជិតចុងខែមើលទៅអស់លុយហើយ អ្នកមិនគួរដកពីគណនីសន្សំយកមកចាយលើការកម្សាន្តឡើយ។  ចំពោះកញ្ចប់ទាំង៣ មានកញ្ចប់សន្សំ កញ្ចប់កាតព្វកិច្ច​និង កញ្ចប់ចាយវាយ បើសិនបើក្នុងការរស់នៅបងប្អូនខ្វះលុយឬខើចលុយនោះកញ្ចប់ចាវាយគឺជាអាទិភាពទីមួយដែលបងប្អូនត្រូវកាត់បន្ថយចំណាយ ព្រោះកញ្ចប់ចាយវាយនេះគឺជាចាយចំណាយមិនចាំបាច់នោះទេ ដូច្នេះបើជួបញ្ហាខ្វះខាតនិងខើចលុយត្រូវកាត់បន្ថយចំណាយក្នុងកញ្ចប់ចាយវាយនេះមុនគេ។ ឧទាហរណ៍មួយខែបងប្អូនទៅជួបជុំមិត្តភក្ដិញ៉ាំអីនៅខាងក្រៅ៤ដងអាចកាត់បន្ថយមកត្រឹម២ដងក្នុងមួយខែឬក៏ប្ដូរបរិយាកាសជួបជុំដែលអាចកាត់បន្ថយចំណាយបានដូចជាជួបជុំនៅផ្ទះជាជាងទៅហាងប្រេនៗដែលធ្វើឲ្យយើងត្រូវចំណាយលុយច្រើន៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-19T10:38:21.321Z", "category": "ហិរញ្ញវត្ថុ", "views": 2393, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
សញ្ញាធំៗ៥ បង្ហាញថាអ្នកកំពុងធ្វើត្រូវ ឆាប់អស់បំណុល អាចកសាងភាពមានបាន នៅថ្ងៃអនាគតបាន
https://business-cambodia.com/articles/five-to-go-to-debt-free-soon
គេនិយាយថា សកម្មភាពបច្ចុប្បន្នអាចបញ្ជាក់ពីជីវភាពនាថ្ងៃអនាគតរបស់មនុស្សបាន ដូចពាក្យចាស់លោកថា ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ ដាំស្វាយនឹងប្រមូលបានផលផ្លែស្វាយ។ ថ្ងៃនេះដែរ Business Cambodia សូមលើកយកសញ្ញាធំៗ៥ ដែលបង្ហាញថា អ្នកកំពុងតែដើរផ្លូវត្រូវ ឆាប់អស់បំណុល ថែមទាំងអាច ក៏សាងភាពមានបាននៅថ្ងៃខាងមុខថែមទៀតផង។ សញ្ញាធំៗទាំង៥នោះរួមមាន៖ ១. មិនស្លន់ស្លោ ទោះបីជាជាប់បំណុលតិចឬច្រើន អ្នកតែងតែប្រើស្មារតីយកមកដោះស្រាយ មិនមែនស្លន់ស្លោភិតភ័យ ឬបង្ខំប្រញាប់ដោះបំណុលដល់ថ្នាក់ ទៅខ្ចីលុយខាងក្រៅមកផ្ដាច់ភ្លាមៗដោយមិនបានពិចារណាឡើយ។ ជួនកាលការប្រញាប់ប្រញាល់ ខ្ចីបំណុលថ្មីមកដោះបំណុលចាស់អាចធ្វើឱ្យអ្នកកាន់តែលង់ក្នុងបំណុលវ័ណ្ឌក ដកខ្លួនលែងរួច។មធ្យោបាយដែលល្អបំផុត គឺតាំងចិត្តឱ្យស្ងប់ កត់ត្រាបែងចែកបំណុលឱ្យច្បាស់ សងតាមដំណាក់កាល ឱ្យអាទិភាពបំណុលខុសៗគ្នា ខំដោះបំណុលណាដែលចាំបាច់បំផុតមុន រួចហើយបន្តដោះម្ដងមួយៗរហូតដល់អស់។ ២. សុខចិត្តអត់ចាយឱ្យតែបានសងគេឆាប់អស់ អ្នកជាមនុស្សយល់ចិត្តអ្នកដទៃ យល់ពីតម្រូវការរបស់ម្ចាស់បំណុល អ្នកមិនចង់ជំពាក់គេយូរ សុខចិត្តប្រមូលមកសងគេជាប្រចាំជាជាងទុកលុយចាយវាយខ្លួនឯង។ ការធ្វើបែបនេះបង្ហាញឱ្យឃើញថា អ្នកឱ្យតម្លៃទៅលើភាពស្មោះត្រង់ ឱ្យតម្លៃទៅលើទឹកចិត្តរបស់អ្នកដទៃ។ មនុស្សដូចជាអ្នកជំពាក់គេមិនយូរទេ ហើយបើថ្ងៃក្រោយទៅត្រូវការលុយមកប្រើប្រាស់ ឬវិនិយោគបង្កើនទ្រព្យ ក៏មិនខ្វះអ្នកចង់បណ្ដាក់ទុនជាមួយដែរ។ ៣. ស្គាល់បំណុលល្អនិងបំណុលអាក្រក់ នៅពេលដែលអ្នកស្គាល់បំណុលច្បាស់ អ្នកចេះប្រើប្រាស់បំណុល អ្នកគឺជាមនុស្សម្នាក់ដែលអាចចៀសផុតពីបំណុលអាក្រក់ ពូកែបង្កើតបំណុលល្អ មានន័យថាអ្នកជាមនុស្សពូកែចាប់ឱកាសវិនិយោគបង្កើនលុយ។ មនុស្សប្រភេទនេះ អាចបង្កើនទ្រព្យសម្បត្តិខ្លួនឯង ដោយខ្ចីដៃអ្នកដទៃធ្វើដើមទុន ហើយបើអ្នកជាមនុស្សឱ្យតម្លៃទឹកចិត្តអ្នកទៃថែមទៀត ទៅថ្ងៃមុខអ្នកមិនខ្វះទ្រព្យឡើយ ព្រោះតែអ្នកមានទឹកចិត្តជាដើមទុន ដែលវាអាចទាញលុយឱ្យបានយ៉ាងច្រើនមិនចេះដាច់។ជាក់ស្ដែងអ្នកមានៗមួយចំនួនក៏សុទ្ធតែចេះប្រើបំណុលឱ្យបង្កើនទ្រព្យតាមរយៈការវិនិយោគ ដូចជាមហាសេដ្ឋី Warren Buffett ជាបិតាវិនិយោគ គាត់ចូលចិត្តជួញដូរភាគហ៊ុន ចំណែកឯអ្នកជំនាញវិនិយោគនៅស្រុកខ្មែរ លោក ង៉ែត ជូ គាត់វិនិយោគលើដីរហូតអាចសាងភាពមានបានមកដល់សព្វថ្ងៃនេះ។ ៤. តាំងចិត្តបង្កើនចំណូល ពេលជាប់បំណុល ក្រៅពីតាំងចិត្តដោះបំណុល អ្នកក៏ខំរកវិធីគ្រប់សព្វដើម្បីបង្កើនចំណូល ប្រើសមត្ថភាពដែលខ្លួនមានដើម្បីបង្កើតលុយ រៀនសូត្រជំនាញថ្មីៗដើម្បីបង្កើនសមត្ថភាព។ អ្នកជាមនុស្សមិននៅស្ងៀមពឹងលើតែសំណាង ឬមិននៅរអ៊ូរទាំពីបញ្ហាដែលអ្នកកំពុងប្រទះ ផ្ទុយទៅវិញ អ្នកខំធ្វើសកម្មភាព លៃយ៉ាងណាឱ្យតែបានលុយដោះបំណុលគេឆាប់អស់។នៅពេលដែលអ្នកជាមនុស្សមានឆន្ទៈ អភិវឌ្ឍន៍ខ្លួនបែបនេះ បង្ហាញឱ្យឃើញថា​អ្នកជាមនុស្សពូកែ និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រកបដោយភាពវិជ្ជមាននិងមិនងាយចុះចាញ់។ មនុស្សដូចជាអ្នក មិនខ្វះអ្នកចូលចិត្តឡើយ បើនៅកន្លែងធ្វើការក៏ជាបុគ្គលិកដែលថ្នាក់លើមើលឃើញដែរ ឱកាសល្អៗជាច្រើនតែងតែរង់ចាំមនុស្សប្រភេទនេះ។ ៥. មិនដែលភ្លេចសន្សំ មនុស្សគ្មានបំណុលជាប់ខ្លូននៅតែរអ៊ូសន្សំមិនកើត ប៉ុន្តែអ្នកបែរជាអាចដកលុយសន្សំតក់ៗ ទោះបីជាខ្លួនឯងត្រូវដោះបំណុលផង។ គិតមើលទៅមនុស្សប្រភេទនេះកម្រប៉ុនណា ដោយសារតែអ្នកជាមនុស្សកម្របែបនេះហើយ ទើបបង្ហាញឱ្យឃើញថាអ្នកជាមនុស្សពូកែ ឱ្យតម្លៃលើលុយតិចតួចដែលខ្លួនខំរកមកបាន។ជាទូទៅមហាសេដ្ឋី និងអ្នកមានៗជាច្រើនសុទ្ធតែមានទម្លាប់សន្សំ មិនថា Elon Musk, Bill Gates ឬWarren Buffett ជាដើម។ សន្សំលុយ ក្រៅពីធ្វើឱ្យអ្នកមានទម្លាប់ល្អ វាថែមទាំងអាចធ្វើជាទុនបម្រុងសម្រាប់អ្នកប្រើប្រាស់ពេលចាំបាច់ ជួយឱ្យអ្នកចៀសផុតពីបំណុលថ្មី ហើយថែមទាំងអាចជួយឱ្យអ្នកចាប់យកឱកាសវិនិយោគបង្កើនលុយបានថែមទៀតផង៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-19T10:31:53.483Z", "category": "ហិរញ្ញវត្ថុ", "views": 3431, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ពិធីបុណ្យគម្រប់ខួប ៣ ឆ្នាំ មរណភាពរបស់ ឧកញ៉ា ប្ញទ្ធី សំណាង ស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោន
https://business-cambodia.com/articles/statement-of-thanks-from-oknha-bithy-raksmey
(ភ្នំពេញ)៖ ឧកញ៉ា ប្ញទ្ធី រស្មី បានចែញសេចក្តីថ្លែងអំណរគុណជូនចំពោះ សម្តេច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ និងអន្តជាតិ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចំណាយពេលវេលោដ៏មានតម្លៃ ក្នុងការចូលរួមពិធីបុណ្យគម្រប់ខួប ៣ឆ្នាំ មរណភាពរបស់ ឧកញ៉ា  ប្ញទ្ធី  សំណាង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ ខ្ញុំបាទសូមគោរពថ្លែងយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេច ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តម​ លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី  ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានចំណាយពេលវេលោដ៏មានតម្លៃក្នុងការចូលរួមពិធីបុណ្យគម្រប់ខួប  ៣  ឆ្នាំរបស់ឧកញ៉ា  ប្ញទ្ធី  សំណាង កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។ តាងនាមឱ្យក្រុមគ្រួសារទាំងមូល ខ្ញុំបាទ ប្ញទ្ធី  រស្មី ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍   សៅ  សុខា  ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា  ដែល ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំពិធីបុណ្យគម្រប់ខួប ៣ឆ្នាំ នេះឡើង ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ  ឧកញ៉ា ប្ញទ្ធី  សំណាង និងបានរៀបរាប់ដោយផ្ទាល់នូវជីវប្រវត្តិរបស់ឧកញ៉ា  ដែលបានចូលរួមក្នុងការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា និងការខិតខំប្រឹងប្រែងជួយដល់បាល់ទាត់កម្ពុជាកន្លងមកដោយបន្សល់ទុកនូវស្នាដៃជាច្រើនដែលមិនអាចកាត់ថ្លៃបាន។ ជាពិសេសជាងនេះទៅទៀត ឯកឧត្តមនាយឧត្តមសេនីយ៍  សៅ សុខា មានការអាលោះអាល័យជាខ្លាំងចំពោះការបាត់បង់  ឧកញ៉ា ប្ញទ្ធី សំណាង ដែលជាធនធានមនុស្សដ៏កម្រ និងមានតម្លៃសម្រាប់ក្រុមគ្រួសារបាល់ទាត់កម្ពុជា។ ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមផងដែរថា ឧកញ៉ាជាបុគ្គលដ៏ឆ្នើមមួយរូប ជាប្តីដ៏សែនល្អ ជាឪពុកដែលផ្តល់ភាពកក់ក្តៅ ជាកូនប្រុសប្រកបដោយព្រហ្មវិហារធម៌ និងជាបងប្រុសគំរូដ៏គួរឱ្យគោរពស្រលាញ់សម្រាប់ក្រុមគ្រួសារ និងមិត្ភភ័ក្តិទាំងអស់។ ក្រៅពីនេះ លោកក៏បានបន្សល់ទុកនូវស្នាដៃជាច្រើនក្នុងវិស័យកីឡានៅកម្ពុជា ជាក់ស្តែងដូចជាក្លឹបបាល់ទាត់  Phnom Penh Crown  FC  ដែលលោកជាស្ថាបនិកក្នុងការកសាងក្លឹបនេះក្នុងការបណ្តុះបណ្តាលយុវជនបាល់ទាត់ខ្មែរ និងជួយកីឡាករខ្មែរឱ្យទទួលបានជោគជ័យ និងជាតំណាងជារតិក្នុងការប្រកួតលើឆាកអន្តរជាតិនានា និងទទួលបាននូវការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំកីឡា ក៏ដូចកីឡាករផងដែរ។ ជាថ្មីម្តងទៀត ក្នុងនាមក្រុមគ្រួសារទាំងមូល ខ្ញុំសូមប្រសិទ្ធិពរជ័យ បវរមហាប្រសើរជូនចំពោះ សម្តេច ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តម​ លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី  ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ សូមមានសុខភាពល្អបរិបូរណ៌ អាយុយឺនយូរ ឋាមពលខ្លាំងក្លា ប្រាជ្ញាវៀងវៃ ទទួលបានជោគជ័យក្នងការងារ និងបានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ ។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-19T10:16:15.821Z", "category": "PR", "views": 808, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
កុំអង្គុយគិតកើតទុក្ខ! បើអ្នកកំពុងមានជីវិតស្មុគស្មាញ មិនសប្បាយចិត្ត ល្មមឈប់ធ្វើរឿង៥នេះហើយ
https://business-cambodia.com/articles/stop-these-5-habits-to-be-a-happy-person
តាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថាភាព​មិន​សប្បាយ​ចិត្ត​ក្នុង​ជីវិត​ច្រើន​​កើត​ចេញ​ពី​អាកប្បកិរិយា ទម្លាប់ ការគិត និង​របៀបរស់នៅរបស់យើង។ មានមនុស្សជាច្រើនបានប្រកាន់ខ្ជាប់នូវអាកប្បកិរិយាមួយចំនួន ដោយមិនដឹងថាវាជាប្រភពមេរោគនៃការមិនសប្បាយចិត្ត។ ដូច្នេះប្រសិនបើអ្នកកំពុងមានជីវិតស្មុគស្មាញមិនសប្បាយចិត្តច្រើន ល្មមដល់ពេលដែលអ្នកត្រូវបោះចោលរឿងទាំង៥នេះហើយ ដែលវាជាមេរោគដ៏សាហាវ អាចបំផ្លាញភាពរីករាយនិងសុភមង្គលរបស់អ្នកម្តងបន្តិចៗ ដោយមិនដឹងខ្លួន។ ១. ប្រៀបធៀបខ្លួនឯងនិងអ្នកដទៃ៖ ​មនុស្សខ្លះបានឃើញភាពជោគជ័យរបស់អ្នកដទៃ បែរជាធ្វើឱ្យពួកគេមានអារម្មណ៍ថាខ្លួនឯងដូចជាដើរយឺតយ៉ាវ ជីវិតកំពុងបរាជ័យ ធ្វើការមិនបានសម្រេច មិនអាចសប្បាយចិត្តដូចគេ។ ប៉ុន្តែការប្រៀបធៀបនេះ កំពុងធ្វើឱ្យអ្នកបាត់បង់ភាព ជឿជាក់លើខ្លួនឯងនិងភាពរីករាយ។ ជំនួសឱ្យការមានគំនិតនិង​ឥរិយាបថ​នេះ អ្នកគួរតែងាកមកផ្ដោត​លើគោលដៅនិងដើរលើ​ផ្លូវ​របស់​ខ្លួនឯង ហើយធ្វើសកម្មភាពជាមួយវាឱ្យបានល្អបំផុត តាមបែបជាខ្លួនឯង រីករាយនឹងដំណើររបស់ខ្លួនឯង ព្រោះថាដំណើរនិងផ្លូវជីវិតរបស់មនុស្សម្នាក់ៗមិនដូចគ្នានោះទេ ប្រៀបធៀបនាំតែកើតទុក្ខ។ ២. រស់នៅក្នុងអតីតកាល៖ មនុស្សដែល​មិន​សប្បាយ​ចិត្ត ភាគច្រើនបណ្តាលមកពីពួកគេរស់នៅ​ក្នុង​អតីតកាល ចិត្តបានជាប់ផុងនឹងការសោកស្តាយ ការខកខានឱកាស ដែលរារាំងឱ្យពួកគេមានអារម្មណ៍ថាជាប់គាំង មិនអាចឈានទៅមុខឬធ្វើការងារបច្ចុប្បន្នកាលឱ្យបានល្អ ទើបធ្វើឱ្យពួកគេមិនរីករាយ កើតទុក្ខខ្វល់ខ្វាយច្រើន។ ដូច្នេះ​ប្រសិនជាអ្នកយល់​ឃើញ​ថា​ខ្លួន​ឯង​កំពុង​ជាប់​នៅអតីតកាល អ្នកប្រហែល​ជា​ដល់​ពេល​ត្រូវ​បោះចោលទម្លាប់នេះ ហើយធ្វើរឿងដែលមានចំពោះមុខឱ្យបានល្អ ឱ្យអស់ពីសមត្ថភាពវិញ ទើបជួយឱ្យអ្នករីករាយនិងមានក្តីសុខផ្លូវចិត្តបាន។ ៣. មើលរំលងទេពកោសល្យខ្លួន​ឯង៖ មនុស្សមួយចំនួននៅពេលស្គាល់ពីទេពកោសល្យរបស់ខ្លួនហើយ នៅតែមិនហ៊ានធ្វើ មិនហ៊ានបង្ហាញចេញ​ ធ្វើឱ្យពួកគេមិនអាចធ្វើជាខ្លួនឯងពិតប្រាកដ មិនបានសប្បាយចិត្តចេញពីខាងក្នុងឡើយ។ ដូច្នេះដើម្បីសប្បាយចិត្ត ចូរកុំមើលរំលងចំណង់​ចំណូល​ចិត្ត និងទេពកោសល្យរបស់អ្នក ស្រឡាញ់អ្វី​ធ្វើហ្នឹង ​ឬចំណាយពេលវេលាខ្លះ សម្រាប់ធ្វើអ្វីដែលអ្នកស្រលាញ់ បង្ហាញវាចេញមកដោយភាពក្លាហាន ទើបអ្នកអាចរីករាយដោយពិតប្រាកដ។    ៤. គេចពីបញ្ហាលំបាកៗ៖ មនុស្សដែលមិនក្លាហានក្នុងការប្រឈមមុខនិងគេសវេសបញ្ហាលំបាកៗនៅចំពោះមុខ គឺជាជំងឺមហារីកដែលធ្វើឱ្យពួកគេមិនអាចរីករាយ ហើយជាហេតុដែលបង្កឱ្យកើតមានបញ្ហាឬកំហុសដដែលៗ។ ដូច្នេះមិនថាពេលនេះអ្នកកំពុងដោះស្រាយបញ្ហាអ្វីនោះទេ ចូរហ៊ានប្រឈមមុខនិងបញ្ហាទាំងនោះ ក្រោកឈរ​សម្រាប់​ខ្លួនឯង ដោះស្រាយឱ្យបានត្រឹមត្រូវជៀសវាងនៅស្ងៀមមិនធ្វើអ្វីសោះ ទើបអ្នកអាចក្លាយជាមនុស្សសប្បាយរីករាយ ព្រោះមានទំនួលខុសត្រូវលើជីវិតផ្ទាល់ខ្លួន។ ៥. មិនថែទាំខ្លួន៖ មនុស្សមិនសប្បាយចិត្តនិងស្មុគស្មាញច្រើន តែទុកខ្លួនឯងចោល មិនថែទាំសុខភាពផ សម្រស់ និងផ្លូវចិត្ត បណ្តែតបណ្តាយខ្លួន ញុំាអាហារមិនល្អ គេងតិច ដែលជាហេតុផលធ្វើឱ្យអ្នកកាន់តែស្រ្តេស កាន់តែមិនសប្បាយចិត្ត។ ដូច្នេះ​ហើយ បើ​អ្នក​បាន​ធ្វេស​ប្រហែស​ដល់​សុខភាព​រាង​កាយ នោះ​ដល់​ពេល​ត្រូវ​​ផ្លាស់​ប្តូរ​ហើយ។ ចូរចំណាយពេលធ្វើលំហាត់ប្រាណទៀងទាត់ របបអាហារមានតុល្យភាព និងការគេងឱ្យបានគ្រប់គ្រាន់ ដែលអាចជួយឱ្យអ្នកកើនអារម្មណ៍ល្អៗនិងរីករាយបាន​ ព្រោះតាមការស្រាវជ្រាវបង្ហាញថា សកម្មភាពថែទាំរាងកាយទៀងទាត់អាចកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តរហូតដល់ ៣០% ឯណោះ៕ អត្ថបទដោយ៖​ ពីង ជូអេង  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-19T09:52:43.982Z", "category": "ភាពជាអ្នកដឹកនាំ", "views": 885, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy" ] }
អាយុច្រើនមិនទាន់សល់អី? ឈប់ធ្វើរឿងធំៗ៣នេះទៀត ជួយឲ្យអ្នកសល់ទ្រ.ព្យ ហើយរស់នៅរីករាយ
https://business-cambodia.com/articles/stop-doing-these-3-things
អាយុច្រើនតែមិនទាន់សល់អ្វីជាប់ខ្លួនជាដុំគំភួន បានក្លាយទៅជាបញ្ហាដ៏រសើបមួយ និងជាឬសគល់នៃស្ត្រេសធំបំផុត សម្រាប់មនុស្សសម័យថ្មី។ ខាងក្រោមនេះ គឺជារឿងធំៗ៣ ដែលអ្នកត្រូវឈប់ធ្វើជាបន្ទាន់ ប្រសិនបើចង់សល់ទ្រព្យ និងរស់នៅរីករាយ មិនភ័យមុខភ័យក្រោយ៖ ១/. ឈប់ធ្វើការគ្មានគោលដៅ៖ មនុស្សគ្មានគោលដៅច្បាស់លាស់កាន់ការងារអ្វីក៏ពិបាកនឹងរីកចម្រើនដែរ ព្រោះខ្វះឆន្ទៈ ខ្វះចំណង់ពីខាងក្នុង។ អ្នកណាៗក៏ធ្វើការដើម្បីទទួលបានប្រាក់ខែ តែទន្ទឹមនឹងនោះអ្នកមិនគួរចំណាយពេលរវល់ត្រុកៗរាល់ថ្ងៃ ប៉ុន្តែគ្មានបានអ្វីក្រៅពីប្រាក់ខែឡើយ។ ក្រៅពីប្រាក់ខែ ការងារដែលអ្នកធ្វើគួរតែផ្សារភ្ជាប់ជាមួយនឹងក្ដីស្រមៃ គោលដៅអនាគតដែលអ្នកប្រាថ្នា បើមិនដូច្នោះទេជីវិតការងាររាល់ថ្ងៃរបស់អ្នកនឹងក្លាយជាការចំណាយពេលវេលាអត់ប្រយោជន៍មិនខាន។ ២/. ឈប់បង់រំលស់ខុស៖ សេវាបង់រំលស់ត្រូវបានគេបង្កើតឡើងដើម្បីជួយសម្រាលបន្ទុក ក្នុងការសម្រេចបំណងសំខាន់អ្វីមួយ ដូចជាការទិញរបស់ប្រើប្រាស់ចាំបាច់ដើម្បីយកទៅធ្វើជាមធ្យោបាយបង្កបង្កើនចំណូលបន្ថែម។​ បើអ្នកប្រើប្រាស់ការបង់រំលស់ខុសផ្លូវ មានន័យថាអ្នកកំពុងតែយកបំណុលមករឹតកខ្លួនឯងហើយ។ ៣/. ឈប់ចាយខុស និងគ្មានកញ្ចប់សន្សំ៖ យកចិត្តទុកដាក់លើការចំណាយ ស្មើនឹងយកចិត្តទុកដាក់លើជីវិត ត្បិតចាយត្រូវកើនទ្រព្យ ចាយខុសកើនបំណុល។ ក្នុងនោះ តាមរបាយការណ៍បានបង្ហាញថា ក្រុមមនុស្ស Gen Z ៥៦% មិនមានកញ្ចប់ប្រាក់សន្សំសម្រាប់ពេលមានអាសន្នឡើយ។ ដូច្នេះដើម្បីចៀសផុតពីបញ្ហាលុយកាក់ អ្នកត្រូវធ្វើខ្លួនឱ្យខុសពីមនុស្សទាំង ៥៦%នោះ ពោលគឺត្រូវចាប់ផ្ដើមសន្សំលុយចាប់ពីពេលនេះ។ មិនបាច់សន្សំច្រើនក៏បាន បើមាន ១០០ដុល្លារ ដកទុកតែ១០ដុល្លារ ទៅបានហើយ។ មាន១០ ដកទុក ១ដុល្លារ ធ្វើបែបនេះជាប្រចាំរហូតដល់ក្លាយជាទម្លាប់។ ហើយលុយសន្សំនោះទៀតសោត កុំចេះតែដកយកប្រើប្រាស់ផ្ដេសផ្ដាស ត្រូវទុកត្រៀមសម្រាប់ការចំណាយចាំបាច់ណាមួយ ដើម្បីចៀសផុតពីការបង្កើតបំណុល។ យ៉ាងណាមិញ ជីវិតរុងរឿង ឬរ៉ោករ៉ាកគឺអាស្រ័យទៅលើទង្វើដែលអ្នកបានសាង។ បើសកម្មភាពអតីតកាល មិនជួយឲ្យអ្នកសល់ទ្រព្យជាប់ខ្លួនទេ ចូរផ្លាស់ប្តូរសកម្មភាពថ្មី ជាពិសេសគឺកាត់ចោលរឿងធំៗ៣ ខាងលើឲ្យបាន៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/hangchhengH24  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-19T09:19:52.459Z", "category": "ភាពជាអ្នកដឹកនាំ", "views": 8896, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
មិនបាច់ទៅដល់អាមេរិក! សាលា Harvard មានថ្នាក់បង្រៀនហ្វ្រី តាមអនឡាញ ចំនួន១០មុខវិជ្ជានេះ
https://business-cambodia.com/articles/harvard-10-free-online-course
សាកលវិទ្យាល័យ Harvard គឺជាសាលាដ៏ធំលំដាប់ថ្នាក់ពិភពលោកមួយដែលមានទីតាំងនៅសហរដ្ឋអាមេរិក ដែលបុគ្គលល្បីៗ មហាសេដ្ឋីភាគច្រើនបានរៀននៅសាលានេះ។ ជាសាលាដែលមានតម្លៃសិក្សាថ្លៃនិងប្រព័ន្ធអប់រំតឹងរឹង Harvard គឺជាសាលាដែលសិស្ស-និស្សិតជាតិនិងអន្តរជាតិតម្រូវឱ្យប្រឡងចូល ឬកំណត់យកលំដាប់ពិន្ទុទើបចូលរៀនក្នុងសាលានេះបាន។ យ៉ាងណាមិញប្រសិនបើបងប្អូនចង់រៀនសូត្រ ចង់ទទួលបានបទពិសោធន៍ពីសាលានេះ​ ដោយមិនចាំបាច់ទៅដល់សហរដ្ឋអាមេរិក ឥឡូវជាឱកាសល្អ ខណៈHarvard មានថ្នាក់បង្រៀនហ្វ្រីឥតគិតថ្លៃ តាមរយៈអនឡាញ ចំនួន១០មុខវិជ្ជា ដែលយើងអាចរៀនបានពីគ្រប់ទីកន្លែងនិង គ្រប់ពេលវេលា។​ ក្នុងនោះវគ្គសិក្សាចំនួន១០មុខវិជ្ជា តាមអនឡាញហ្វ្រី ពីសាកលវិទ្យាល័យ Harvard រួមមានដូចខាងក្រោម៖ ១. Negotiating Salary ២. Public Policy: Social, Economic, and Foreign Policies ៣. Entrepreneurship in Emerging Economies ៤. CS50: Introduction to Computer Science ៥. CS50's Introduction to Programming with Scratch ៦. Systematic Approaches to Policy Design by Harvard Kennedy School ៧. The Art of Persuasive Writing and Public Speaking   ៨. Challenges in Higher Education ៩. 4P Model for Strategic Leadership ១០. 5 principles for effective communication and how to implement them in your writing គួរបញ្ជាក់ផងដែរថាសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ក្នុងការសិក្សាដោយខ្លួនឯង លើវគ្គសិក្សាណាមួយក្នុងចំណោម១០ខាងលើនេះ តាមរយៈអនឡាញ ជាមួយសាកលវិទ្យាល័យ Harvard បងប្អូនអាចអានពាក្យណែនាំសិក្សានៅក្នុងវគ្គសិក្សានីមួយៗ តាមរយៈលីងតំណភ្ជាប់នីមួយៗ ដោយក្នុងនោះវគ្គសិក្សាហ្វ្រីទាំងនេះ ក៏ផុតកំណត់នៅចុងឆ្នាំ២០២៤នេះផងដែរ៕ អត្ថបទដោយ៖ ពីង ជូអេង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-19T08:39:13.299Z", "category": "ភាពជាអ្នកដឹកនាំ", "views": 13716, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អ្នកជំនាញ៖ ប្តីប្រពន្ធ ចង់ឆាប់ធូ.រធារ និងមានសុភមង្គលក្នុងគ្រួសារ ត្រូវដោះស្រាយបញ្ហាធំ៤នេះឱ្យបាន
https://business-cambodia.com/articles/4-big-problems-in-family
សុភាសិតខ្មែរពោលថា “សំណាបយោងដី ស្រីយោងប្រុស” ប្រដូចទៅនឹងគូស្វាមីភរិយាត្រូវចេះយល់ចិត្ត អធ្យាស្រ័យ និងយកអាសាទុក្ខធុរគ្នា ទើបគ្រួសារចម្រុងចម្រើន។ ខាងក្រោមនេះគឺជារឿងធំៗ៤ ដែលអ្នកជំនាញផ្នែកហិរញ្ញវត្ថុលោក Dave Ramsey ប្រាប់ឲ្យប្ដីប្រពន្ធគ្រប់គូ ត្រូវរួមគ្នាដោះស្រាយឲ្យបាន បើចង់កសាងជីវភាពធូរធារ និងមានសុភមង្គលក្នុងគ្រួសារ៖ ១/.​ បញ្ហាជំនឿ៖ ជំនឿរបស់មនុស្សម្នាក់ៗជារឿងសំខាន់ (មិនមែនសំដៅលើសាសនាទេ) ព្រោះការជឿទៅលើអ្វីមួយមានឥទ្ធិពលខ្លាំងចំពោះសកម្មភាព និងរបៀបដែលមនុស្សរស់នៅ។ ជាប្ដីប្រពន្ធនឹងគ្នា គួរតែមានជំនឿជឿជាក់ស្រដៀងគ្នា ទើបងាយយោគយល់ឱ្យគ្នាទៅវិញទៅមក។ ២/. បញ្ហាទំនាក់ទំនងគ្រួសារ៖ បើទោះបីជាក្រោយរៀបការអ្នកមិនស្នាក់នៅជាមួយឪពុកម្ដាយខាងណាក៏ដោយ ក៏ការរៀបចំទំនាក់ទំនងគ្រួសារទាំងសងខាងនៅតែសំខាន់សម្រាប់ការរស់នៅសម្រាប់ប្តីប្រពន្ធគ្រប់រូប។ ក្នុងនាមជាដៃគូជីវិត អ្នកត្រូវចេះពិភាក្សាគ្នាអំពីភាពសំខាន់នៃសមាជិកគ្រួសារទាំងសងខាង ហើយដាក់ព្រំដែនមួយ ដើម្បីកំណត់រវាងគ្រួសារតូចរបស់អ្នក ជាមួយនឹងសមាជិកគ្រួសារផ្សេងទៀត។ មានន័យថារាល់បញ្ហាក្នុងគ្រួសារតូច មិនត្រូវអនុញ្ញាត ឬរត់ទៅរកឪពុកម្ដាយ ឬសមាជិកខាងណាមួយឱ្យចូលមកដោះស្រាយឬកាត់ក្ដីជំនួសអ្នកទាំងពីរឡើយ។ ៣/. របៀបចិញ្ចឹមកូន៖ បញ្ហាសំខាន់មួយទៀតនៃគ្រួសារគឺ កាតព្វកិច្ចចិញ្ចឹមកូនៗ និងថវិកាសម្រាប់ផ្គត់ផ្គង់ពួកគេ។ ដូច្នេះដើម្បីចៀសផុតពីបញ្ហានេះ តម្រូវឱ្យអ្នកជាប្ដីប្រពន្ធត្រូវចេះរួមដៃគ្នារៀបផែនការឱ្យបានហ្មត់ចត់ មុននឹងសម្រេចចិត្តយកកូន។ កុំចាំដល់មានកូនទើបសន្សំ តែត្រូវគិតគូរតាំងពីអ្នករៀបការតែម្ដង ទើបចិញ្ចឹមកូនប្រកបដោយភាពជោគជ័យ និងមិនមានវិប្បដិសារី។ ៤/. បញ្ហាលុយកាក់៖ លុយជាបញ្ហាសំខាន់បំផុតមួយរបស់មនុស្សគ្រប់រូប។ ដើម្បីសម្រេចផែនការគ្រួសារ និងជោគជ័យរឿងលុយកាក់ប្ដីប្រពន្ធត្រូវធ្វើរឿង៥យ៉ាងឱ្យបាន ទី១.ពិភាក្សាពីគោលដៅដែលចង់បាន៥ឆ្នាំខាងមុខ ទី២.ជ្រើសរើសអ្នកណាកាន់លុយ ទី៣.បែងចែកកញ្ចប់លុយជា៤ធំៗ(កញ្ចប់សន្សំ,កញ្ចប់ចំណាយ, កញ្ចប់បង្កើតចំណូល និងកញ្ចប់អនុវត្តន៍តាមផែនការ) ទី៤.បង្កើតចំណូលឱ្យបាន៣ប្រភព(ចំណូលប្រចាំថ្ងៃ,ប្រចាំខែ និងប្រចាំឆ្នាំ) និងទី៥.ឧស្សាហ៍ពិនិត្យមើលផែនការនិងលទ្ធផល។ យ៉ាងណាមិញ ជីវិតគ្រួសារ រមែនតែងមានគ្រប់រសជាតិ មិនថាផ្អែម ល្វីង ជូរចត់ តែសំខាន់ត្រូវចេះអត់ឱនឲ្យគ្នា ប្តីប្រឹងរក ប្រពន្ធខំទុក អនាគតគ្រួសារនឹងរស់នៅរុងរឿង មានសុភមង្គល៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/hangchhengH24    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-19T08:38:06.392Z", "category": "ភាពជាអ្នកដឹកនាំ", "views": 11275, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
ក្រុមហ៊ុនជប៉ុនមានអាយុកាល ១៣០ ឆ្នាំចាប់ដៃជាមួយក្រុមហ៊ុន​២ទៀត អភិវឌ្ឍន៍លំនៅឋាននៅភាគខាងត្បូងភ្នំពេញ
https://business-cambodia.com/articles/house-in-ing-city
ក្រុមហ៊ុន កូជីម៉ា ហូលឌីង (KOJIMA Holdings) ដែលជាក្រុមហ៊ុនធំមួយរបស់ជប៉ុន មានប្រវត្តិអាជីវកម្មប្រមាណ១៣០ឆ្នាំ និងមានស្នាដៃជាច្រើនលើវិស័យអចលនទ្រព្យ និងសំណង់ទូទៅ បានចាប់ដៃគ្នាជាមួយក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings)  និងក្រុមហ៊ុន យូ អ លីងខេក (UR Linkage) ធ្វើការអភិវឌ្ឍន៍លំនៅឋានបែបជប៉ុនដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា នៅក្នុងទីក្រុងរណប ING City ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។ ជាក់ស្ដែងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នេះក្រុមហ៊ុនទាំង ៣ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើកិច្ចសហការអភិវឌ្ឍគម្រោងលំនៅដ្ឋានក្នុងទីក្រុងរណបខាងលើ។ ដោយពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក TANINAI Ichitomo អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។ តាមផែនការគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទំនើបបែបជប៉ុនលើកទី១នៅកម្ពុជានេះ នឹងត្រូវធ្វើការសិក្សាប្លង់រចនាលម្អិត និងកិច្ចការពាក់ព័ន្ធដើម្បីធ្វើជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនទាំងបី ពិចារណានិងធ្វើការសម្រេចចិត្តលើការអភិវឌ្ឍ ប្រតិបត្តិការ និងដំណើរការលក់ជូនអតិថិជន ដោយគ្រោងនឹងបញ្ចប់ការសិក្សានៅដំណាច់ឆ្នាំ២០២៤នេះ និងឈានទៅដំណាក់កាលសាងសង់និងលក់ នៅដើមឆ្នាំ២០២៥ខាងមុខ។ គម្រោងនេះនឹងក្លាយជាគម្រោងធំទី២ របស់ជប៉ុននៅក្នុងទីតាំងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City បន្ទាប់ពី ផ្សារទំនើប អ៊ីអន មានជ័យម៉ល (AEON3)។ នៅក្នុងឱកាសនោះលោក អ៊ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង បានមានប្រសាសន៍ថា ក្រុមហ៊ុនពិតជារីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហការរវាងក្រុមហ៊ុនទាំងបី ជាការឆ្លុះបញ្ចាំងនូវការបោះជំហានមួយថ្មីបន្ថែមទៀត នៃតំបន់អភិវឌ្ឍន៍ទីក្រុងរណបដ៏មានសក្តានុពលនេះ ដែលនឹងកាន់តែជួយបង្កើនលើកមុខមាត់ទីក្រុងរណប អ៊ឹង ស៊ីធី ក៏ដូចជាជម្រុញការចាប់អារម្មណ៍ពីបណ្តាវិនិយោគទុនជាតិ និងអន្តរជាតិជាច្រើនថែមទៀតចូលមកកាន់ទីក្រុងរណប អ៊ឹង ស៊ីធី ដើម្បីប្រែក្លាយជាទីក្រុងរណបបៃតងប្រណិត និងវៃឆ្លាតធំដំបូងទី១ ពោរពេញដោយភាពទំនើបស៊ីវិល័យ ដូចទីក្រុងធំៗនៅបណ្តាប្រទេសជឿនលឿនផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-19T08:22:08.415Z", "category": "អចលនទ្រព្យ", "views": 7036, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
រដ្ឋបាលខេត្ដកោះកុង នឹងស្នើសុំទៅរដ្ឋក្នុងការបង្កើតក្រុងរណបថ្មី១ តាមសំណូមពរក្រុមហ៊ុនចិន
https://business-cambodia.com/articles/satellite-city-in-koh-kong-province
រដ្ឋបាលខេត្ដកោះកុង នឹងធ្វើការស្នើសុំទៅកាន់រាជរដ្ឋាភិបាលលើគម្រោងបង្កើតក្រុងរណបថ្មី១ នៅក្បែរតំបន់សេដ្ឋកិច្ចចេជាង តាមការសំណូមពរពីឯកឧត្តម Guo Xingfu អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តចេជាង និងជាប្រធានក្រុមហ៊ុនធំៗ នៃខេត្តចេជាង សាធារណៈរដ្ឋប្រជាមានិតចិន។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម អ៊ុក ភ័ក្ដ្រា អភិបាលរងខេត្ដកោះកុង។ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុក ភ័ក្រ្ដា ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្ដម Guo Xingfu។ នៅក្នុងជំនួបនោះឯកឧត្តម Guo Xingfu មានប្រសាសន៍ថា ប្រទេសកម្ពុជា មានភូមិសាស្រ្តល្អ សំបូរទៅដោយធនធានធម្មជាតិ កម្លាំងពលកម្ម ដែលជាយុវជនច្រើន និងមានប្រព័ន្ធសន្តិសុខល្អ ស្ថេរភាពនយោបាយល្អ ដែលធ្វើឱ្យវិនិយោគទុនចិន បានសម្លឹងឃើញឱកាសវិនិយោគជាច្រើននៅប្រទេសកម្ពុជា។ ឯកឧត្ដមបន្ដថា សម្រាប់ខេត្តចេជាង ក្រុមហ៊ុន KASEN GROUP បានបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ ក្នុងដំណាក់កាលទី១ និងកំពុងបង្កើតតំបន់សេដ្ចកិច្ចពិសេស ដំណាក់កាលទី២ នៅខេត្តកោះកុង ហើយតំបន់សេដ្ឋកិច្ចពិសេសចេជាង ខេត្តកោះកុង មានផ្ទៃដីធំទូលាយ ដល់៧០៧ហិកតា ដែលនឹងអាចដំណើការរោងចក្រ និងក្រុមហ៊ុនជាច្រើន ក្នុងនោះរោងចក្រ និងក្រុមហ៊ុន ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន KASEN GROUP ក៏នឹងទៅតម្លើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ខេត្តកោះកុង ដែលអាចទាញស្របកម្លាំងពលកម្មប្រមាណ១ម៉ឺននាក់ សម្រាប់ជំហានទី១ និងកើនដល់៥ម៉ឺននាក់សម្រាប់ ពេលអនាគត។ ហើយនៅក្នុងជំនួបនេះដែរឯកឧត្តម Guo Xingfu ក៏បានស្នើសុំ២ចំណុច៖ ទី១. ស្នើសូមឱ្យមានការបង្កើតទីក្រុងរណបមួយក្បែរតំបន់សេដ្ចកិច្ចពិសេសចេជាងកោះកុង ដើម្បីអាចឱ្យបុគ្គលិក កម្មករ និងអ្នកវិនិយោគងាយស្រួលក្នុងការស្នាក់នៅ និងសេវារដ្ឋបាលផ្សេងៗ ក្នុងនោះ ក្រុមហ៊ុន KASEN GROUP ក៏មានជំនាញអភិវឌ្ឍន៍ទីក្រុងផងដែរ។ ទី២. ស្នើសូមការគាំទ្រកំពង់ផែ Ningbo ដែលជាកំពង់ផែធំរបស់ខេត្តចេជាង និងជាកំពង់ផែធំទី៣នៃប្រទេសចិន ដែលជាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់ សម្រាប់ប្រទេសចិន និងឆ្លងកាត់ផ្លូវទឹកប្រទេសកម្ពុជា ពិសេសអាចរកដៃគូរវិនិយោគគិនចិន កសាងកំពង់ផែទឹកជ្រៅ នៅខេត្តកោះកុង ព្រោះបច្ចុប្បន្នការដឹកជញ្ជូនតាមផ្លូវទឹកឆ្លងកាត់ប្រទេសសិង្ហបុរីមានតម្លៃថ្លៃពេក។ ឆ្លើយតបនឹងសំណូមពរទាំង២នេះ ឯកឧត្ដម អ៊ុក ភ័ក្ដ្រា បញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង នឹងរៀបចំជារបាយការណ៍ ដាក់ជូនក្រសួងមហាផ្ទៃ នឹងស្នើសូមគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច។ ហើយឯកឧត្ដមក៏បានស្នើសុំ២ចំណុច ពីភាគីខេត្តចេជាងផងដែរគឺ៖ ទី១. ស្នើសូមចងសម្ព័ន្ធមេត្រីភាពរវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចេជាង នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ទី២. ស្នើសូមថ្នាក់ដឹកនាំខេត្តចេជាង ជួយផ្សព្វផ្សាយ និងនាំយកវិនិយោគទុនចិន ទៅបណ្តាក់ទុន រកស៊ីក្នុងប្រទេសកម្ពុជា ពិសេសខេត្តកោះកុងតែម្តង ព្រោះខេត្តកោះកុង មានសក្តានុពលល្អ លើវិស័យកំពង់ផែ វិស័យថាមពល និងតំបន់សេដ្ឋកិច្ចពិសេស ដែលស្រដៀងគ្នានឹងខេត្តចេជាង៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-19T06:59:36.908Z", "category": "អចលនទ្រព្យ", "views": 728, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
អីវ៉ាន់សល់គរស្តុកចោល? កុំទាន់ភ័យ មកដឹងក្បួនជម្រុះស្តុក ៤ក្បាច់ ទោះបីមិនចំណេញក៏មិនខាត
https://business-cambodia.com/articles/four-ways-to-clear-stock
បងប្អូនដែលជាអ្នករកស៊ីមួយចំនួន ប្រហែលជាជួបនៅបញ្ហាទំនិញនៅស្តុកជាពុំខាន ពោលគឺរឿងដែលសប្បាយចិត្តបំផុតរបស់អ្នកលក់នោះ លក់ដាច់ហើយចំណេញច្រើន ចំណែកឯរឿងដែលអ្នកលក់ភ័យព្រួយបំផុតនោះ សល់ទំនិញក្នុងស្តុកច្រើន ថែមទាំងជិតដល់ថ្ងៃកំណត់ទៀត។ តើក្នុងនាមជាអ្នកលក់ត្រូវត្រៀមខ្លួនបែបណាដើម្បីទប់ទល់នឹងបញ្ហាមួយនេះ? ក្រុមការងារ Business Cambodia និងធ្វើការចែករំលែកនៅគំនិតខ្លះៗ ដើម្បីជាប្រយោជន៍មួយជ្រុងតូច ជូនដល់បងប្អូនអ្នករកស៊ីទាំងអស់គ្នា ៖ ១/ ឱ្យតម្លៃពិសេសសម្រាប់ភ្ញៀវចាស់ បងប្អូនដែលជាអ្នករកស៊ីទាំងឡាយប្រហែលជាយល់អាម្មណ៍នៃការសល់ទំនិញនៅក្នុង ស្តុកជាពុំខាន មិនថាប្រភេទសម្លៀកបំពាក់ ស្បែកជើង ឬគ្រឿងទទួលទាននោះទេ របស់ទាំងនោះគឺសុទ្ធតែមានការកំណត់ គ្រាន់តែយូរនឹងឆាប់ប៉ុណ្ណោះ ។ ក្នុងករណីដែលបានលើកឡើងខាងលើ បងប្អូនដែលជាអ្នកលក់ទាំងឡាយ គឺអាចធ្វើការបញ្ចុះតម្លៃពិសេសសម្រាប់ភ្ញៀវចាស់ បញ្ចុះតម្លៃក្នុងនេះគឺដាក់តម្លៃយ៉ាងណាកុំទាបពេក ។  ចុះហេតុអ្វីបានជាត្រូវបញ្ចុះតម្លៃសម្រាប់ភ្ញៀវចាស់ ? តាមពិតទៅភ្ញៀវចាស់នៅក្នុងនេះគឺសំដៅទៅលើភ្ញៀវដែលទិញចាប់ពីពីរដងឡើងទៅ មានន័យថាជាភ្ញៀវដែលស្មោះជាមួយយើងហើយ ដូច្នេះនៅពេលដែលេពួកគេទទួលបានតម្លៃពិសេស គេនឹងធ្វើណែនាំទៅកាន់អ្នកផ្សេងទៀត ពីផលិតផល សេវាកម្មឬយីហោរបស់យើង ។ ២/ ប្រមូលហ្សិនឱ្យចំថ្ងៃពិសេស   មនុស្សទិញពេលខ្លះមិនមែនដោយសារតែផលិតផលឡើយ ជួនកាលគេទិញដោយសារតែ ការប្រមូលហ្សិននៅថ្ងៃពិសេសណាមួយ ពោលគឺនាថ្ងៃបុណ្យចូលឆ្នាំ បុណ្យភ្ជុំ ឬថ្ងៃពិសេសមួយចំនួនទៀតដែលជាតម្រូវការ ចាំបាច់សម្រាប់ពួកគេ ។ ឧទាហរណ៍ថា ទិវានៃក្តីស្រឡាញ់ ទំនិញភាគច្រើនដែលយើងសង្កេតឃើញថាលក់ដាច់ខ្លាំងបំផុតនោះគឺ ផ្កា តុក្តា វត្ថុអនុស្សាវរី កាដូជូនអ្នកមានគុនជាដើម បងប្អូនទាំងអស់គ្នាមានឱកាសច្រើនក្នុងការជ្រាតចូលទៅក្នុងថ្ងៃពិសេសទាំងនេះភាគរយច្រើនគឺលក់ដាច់ ។ ៣/ ពឹងគ្រូបីឱ្យជួយ គ្រូនៅក្នុងនេះគឺចង់សំដៅទៅលើ បណ្តាញសង្គមចំនួនបីដែលអ្នករកស៊ីឬអ្នកលក់ទាំងឡាយមិនអាចរំលងបាន ដូចជា Facebook , instagram និង TikTok ជាដើម បណ្តាញសង្គមទាំង៣នេះ អាចនិយាយថាជួយបងប្អូន ច្រើនខ្លះមែនទែន ទាំងអស់គ្នាអាចធ្វើជាវីដេអូ ឬ Poster អោយទាក់ទាញ ប្រាកដជាមានអ្នកចាប់អារម្មណ៍ជាពុំខាន តួយ៉ាងឥឡូវនេះឱកាសល្អខ្លាំងមែនទែនសម្រាប់អ្នករកស៊ីអាចសម្រុកធ្វើវីដេអូក្នុង TikTok  ផលិតផលនិងសេវាកម្មទាំងអស់គ្នាមានឱកាសដល់ដៃភ្ញៀវច្រើន ។ ៤/ ទិញថែម បងប្អូនដែលជាអ្នកលក់ទាំងអស់គ្នាត្រូវរៀនថែម ព្រោះវាជាដំណាក់កាលទឹកដល់ច្រមុះហើយ ថែមនៅក្នុងនេះគឺសំដៅទៅលើរបស់បន្តិចបន្តួច ជួនកាលថែមតែស្រោមជើងមួយគូ ក៏ភ្ញៀវមានអារម្មណ៍ថាសប្បាយចិត្តដែរ ការថែមរបស់តិចតួចមិនបានធ្វើឱ្យយើងខាតនោះទេ តែវាអាចជាចំណុចដែលអាចចងចិត្តភ្ញៀវក៏ថាបានដែរ ។  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-19T06:00:09.408Z", "category": "កំពូលអ្នកលក់", "views": 635, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }
ចំណេញខ្លាំង! មកស្គាល់ឡាន Hybrid ១០ម៉ូឌែល ស៊ីសាំងតិចខ្លាំង ខណៈតម្លៃធូរៗ
https://business-cambodia.com/articles/hybrid-ten-model-saving-alot
ស្របពេលមនុស្សភាគច្រើន​ សម្រេចចិត្តទិញរថយន្តប្រភេទ Hybrid អ្វីដែលទាក់ទាញចិត្តពួកគាត់ឱ្យគិតដំបូងគេនោះគឺ ប្រហែលមកពី ភាពសន្សំសំចៃរបស់រថយន្ត និងតម្លៃរបស់វា។ ដោយមើលឃើញពីការសន្សំសំចៃខ្ពស់បែបនេះ ថ្ងៃនេះ Admin សូមលើកយករថយន្ត Hybrid ទាំង ១០ ម៉ូដែល ដែលស៊ីសាំងតិចខ្លាំង ។ ដោយក្នុងនោះរួមមានដូចជា៖ ១.  រថយន្ត Toyata prius ឆ្នាំ 2023៖ រថយន្តនេះមានតម្លៃចាប់ពីខ្ទង់ ២៨០០០ដុល្លារឡើងទៅ ដែលមានកម្លាំង ១៩៤សេះ និងមានកម្រិតស៊ីសាំងជាធម្មតា ៤.១L/១០០KM។ ២.  រថយន្ត Toyata Camary ឆ្នាំ 2023៖ រថយន្តនេះមានតម្លៃចាប់ពី ២៧០០០ដុល្លារឡើងទៅ ជាមួយកម្លាំង ២០៨សេះ និងមានកម្រិតស៊ីសាំងជាធម្មតា ៤.៥L/១០០KM​។​ ៣. រថយន្ត Toyata Corolla ឆ្នាំ 2023៖ រថយន្តនេះមានតម្លៃចាប់ពី ២២០០០ដុល្លារឡើងទៅ ជាមួយកម្លាំង ១៣៨សេះ និងមានកម្រិតស៊ីសាំងជាធម្មតា ៤.៧L/១០០KM​។​​ ៤. រថយន្ត Lexus ES ​ឆ្នាំ 2023៖ រថយន្តនេះមានតម្លៃចាប់ពីខ្ទង់ ៤៣០០០ដុល្លារឡើងទៅ ដែលមានកម្លាំង ២១៥សេះ និងមានកម្រិតស៊ីសាំងជាមធ្យម ៥.៣L/១០០KM។​ ​៥. រថយន្ត Lexus UX ​ឆ្នាំ 2024៖ រថយន្តនេះមានតម្លៃចាប់ពីខ្ទង់ ៣៦០០០ដុល្លារឡើងទៅ ដែលមានកម្លាំង ១៨១សេះ និងមានកម្រិតស៊ីសាំងជាមធ្យម ៥.៦L/១០០KM។​ ៦. រថយន្ត Honda Accord ​ឆ្នាំ 2023៖ រថយន្តនេះមានតម្លៃចាប់ពីខ្ទង់ ២៨០០០ដុល្លារឡើងទៅ ដែលមានកម្លាំង ២០៤សេះ និងមានកម្រិតស៊ីសាំងជាមធ្យម ៤.៩L/១០០KM។ ​៧. រថយន្ត Kia Niro ឆ្នាំ 2023៖ រថយន្តនេះមានតម្លៃចាប់ពី ២៧០០០ដុល្លារឡើងទៅ ជាមួយកម្លាំង ១៣៩សេះ និងមានកម្រិតស៊ីសាំងជាធម្មតា ៤.៤L/១០០KM​។ ៨. រថយន្ត Kia Sportage ឆ្នាំ 2023៖ រថយន្តនេះមានតម្លៃចាប់ពី ២៧០០០ដុល្លារឡើងទៅ ជាមួយកម្លាំង ២២៧សេះ និងមានកម្រិតស៊ីសាំងជាធម្មតា ៥.៤L/១០០KM​។ ៩. Hyundai Elantra ឆ្នាំ 2023៖ រថយន្តនេះមានតម្លៃចាប់ពី ២២០០០ដុល្លារឡើងទៅ ជាមួយកម្លាំង ១៣៩សេះ និងមានកម្រិតស៊ីសាំងជាធម្មតា ៤.៣L/១០០KM​។​ ១០. Hyundai Sanata ឆ្នាំ 2023៖ រថយន្តនេះមានតម្លៃចាប់ពី ២៦០០០ដុល្លារឡើងទៅ ជាមួយកម្លាំង ១៩២សេះ និងមានកម្រិតស៊ីសាំងជាធម្មតា ៤.៥L/១០០KM​៕ តើប្រិយមិត្តចាប់ចិត្តម៉ូដែលមួយណាដែរ ក្នុងចំណោមម៉ូឌែលទាំង១០នេះ? គួរជម្រាបផងដែរថាតម្លៃខាងលើនេះ គឺជាតម្លៃនៅបរទេសតែប៉ុណ្ណោះ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-19T04:48:29.623Z", "category": "កំពូលអ្នកលក់", "views": 1330, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }
កុំសរសេរខុសទៀត! មកស្គាល់ App ២ របស់ខ្មែរអាចឆែកអក្ខរាវិរុទ្ធនិងឆែកពាក្យខុសលើហ្វេសប៊ុកបានយ៉ាងឡូយ
https://business-cambodia.com/articles/app-two-khmer
ដើម្បីចៀសវាងការប្រើប្រាស់អក្សរខ្មែរខុសទៀត ពេលនេះយើងសូមណែនាំ App ២ របស់កូនខ្មែរ ដែលមានសមត្ថភាពឆែកអក្ខរាវិរុទ្ធនិងឆែកពាក្យខុសលើហ្វេសប៊ុក ដូច្នេះបងប្អូនអាចដោនឡូត App App ទាំងនេះទុកប្រើប្រាស់បាន។ App NextSpell App NextSpell គឺជា App មួយដែលមានសមត្ថភាពខ្លាំង អាចឆែក ឬពិនិត្យអក្ខរាវិរុទ្ធបានម្ដង២០០ពាក្យឥតគិតថ្លៃ និងបានរហូតដល់ ៣០០០ពាក្យ ដោយគ្រាន់តែលោកអ្នកចំណាយ ១២ដុល្លារក្នុង១ឆ្នាំ។ នៅលើ App នេះលោកអ្នកអាចចូលទៅសរសេរឃ្លាខ្លីៗ ឬជាប្រភេទអត្ថបទបាន ហើយនៅពេលដែលមានពាក្យណាមួយខុសពីវចនានុក្រមខ្មែរ វានឹងស្កេន រួចប្រាប់ពីចំណុចខុសនោះឲ្យយើងបានដឹងភ្លាមៗ។ យ៉ាងណាមិញ បើយោងតាមការបញ្ជាក់នៅលើ App Next Spell ផ្ទាល់ក៏បានឲ្យដឹងផងដែរថា លទ្ធផលនៃការត្រួតពិនិត្យនេះ នៅមិនទាន់បានត្រឹមត្រូវ ១០០ ភាគរយ នោះទេ ប៉ុន្តែវាអាចជួយសម្រួលដល់លោកអ្នកបាន ក្នុងកម្រិតណាមួយ។ គួរបញ្ជាក់ថា App មួយនេះត្រូវបានបង្កើតឡើងដោយ លោកដាញ់ ហុង គឺជាកូនខ្មែរកម្ពុជាក្រោម ដែលជាស្ថាបនិកពុម្ព ឬ Font Khmer Unicode ដែលយើងប្រើប្រាស់សព្វថ្ងៃនេះ។ មានស្នាដៃរបស់លោកជាច្រើន​ ពិសេសពុម្ពខ្មែរ ត្រូវបាន Google ទទួលស្គាល់ និងដាក់ឲ្យប្រើប្រាស់ធ្វើជាពុម្ពខ្មែរប្រចាំនៅលើ Google font ផងដែរ។ ដូច្នេះលោកអ្នកអាចទាញយក App នេះនៅលើ App Store និង Play Store ឬប្រើនៅលើវេបសាយ Next Spell៕ App KhmerLang លោក ស្រៀង រតនៈ ដែលជាអតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកអាយធីនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបង្កើតស្នាដៃអស្ចារ្យចំនួន២ ជូនប្រជាជនកម្ពុជា គឺកម្មវិធីក្ដារចុចខ្មែរ (KhmerLeng) និងមុខងារឆែកអក្ខរាវិរុទ្ធខ្មែរលើហ្វេសប៊ុក (Chrome Extension) សម្រាប់ជួយដល់ការសរសេរអក្សរខ្មែរនៅលើប្រព័ន្ធឌីជីថល ឱ្យកាន់តែមានភាពត្រឹមត្រូវ។ សម្រាប់កម្មវិធីក្ដារចុចខ្មែរ (Keyboard) ឈ្មោះ KhmerLang និងមុខងារ(Extension) គឺអាចឆែកអក្ខរាវិរុទ្ធនៅលើហ្វេសប៊ុក។ ត្រង់នេះមានន័យថា ក្ដារចុចខ្មែរ KhmerLang ដែលបានបង្កើតឡើង មានលក្ខណៈខុសប្លែកពីគេចំនួន៣ចំណុចទី១). អាចផ្ដល់ជាជម្រើសពាក្យ នៅពេលដែលយើង មានភាពស្រពេចស្រពិលលើពាក្យខ្មែរណាមួយ។ ទី២).អាចបំប្លែងពាក្យពីភាសាអង់គ្លេសទៅជាខ្មែរ ឧទាហរណ៍ពាក្យ YouTube មកជាពាក្យយូធូប។ និងទី៣).គឺនៅលើក្ដារចុចបានបន្ថែមនូវការរចនាថ្មីប្លែកពីគេ។ សម្រាប់មុខងារឆែកអក្ខរាវិរុទ្ធវិញ លោកបានបញ្ជាក់ថា នៅមិនទាន់ល្អ១០០%ទេ ព្រោះបច្ចុប្បន្នវាអាចឆែកបានតែនៅលើហ្វេសប៊ុក និងពាក្យពេចន៍ប៉ុណ្ណោះ តែសម្រាប់ការឆែកទៅដល់វេយ្យាករណ៍គឺមិនទាន់មាននៅឡើយទេ ហើយប្រសិនបើលោកអ្នកចង់ប្រើអាចចុចលើ Link (Spell Checking — ភាសាខ្មែរ-KhmerLang) នេះ ដើម្បីដំឡើងប្រើជាមួយ Facebook លើកុំព្យូទ័របាន។ ដូ្នចេះលោកអ្នកអាចទាញយក App: KhmerLang (មានតែនៅលើ Play Store ប៉ុណ្ណោះ សម្រាប់ iOS នឹងមានឆាប់ៗនេះ)៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-19T04:19:31.285Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 11696, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
សាលារៀន ដាយមិនដ៍ បើកសម្ពោធអគារសិក្សាថ្មី និងបង្ហាញមហិច្ឆតា បណ្តុះបណ្តាលកូនសិស្ស ប្រកបដោយគុណភាព
https://business-cambodia.com/articles/diamond-school-inaugurates-new-school-building-and-demonstrates-ambition-to-train-quality-students
(ភ្នំពេញ)៖ នាយកសាលារៀន ដាយមិនដ៍ លោក គង់ សុខុម បានមានប្រសាសន៍ នៅក្នុង ពិធីសម្ពោធអគារសិក្សាថ្មីនៃសាលារៀន ដាយមិនដ៍ថា ការរៀបចំបើកដំណើរការ សាលារៀន ដាយមិនដ៍ នៅបរិវេណឃុំភ្នំបាតនេះ គឺដើម្បីរួមចំណែក ក្នុងការកសាងអភិវឌ្ឍធនធានមនុស្ស នៅតំបន់នេះ ប្រកបដោយគុណភាព ដោយចាប់ផ្ដើមការអប់រំដំបូង តាំងពីថ្នាក់ មតេ្តយ្យឡើងទៅ ដែលជាការកសាងមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់សម្រាប់ ការអភិវឌ្ឍមូលធនបញ្ញារបស់កុមារា កុមារី ដើម្បីឱ្យពួកគេក្លាយខ្លួនជាកោសិកាសង្គមប្រកបដោយសក្តានុពល ។នៅក្នុង «ពិធីសម្ពោធអគារសិក្សាថ្មី នៃសាលារៀន ដាយមិនដ៍» ដែលមានទីតាំង នៅភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល មានវត្តមានគណៈអធិបតី លោក អៀម សុខពេញ ប្រធានការិយាល័យ អប់រំយុវជន និងកីឡា ស្រុកពញាឮ , លោក ឡុង សេរីរ័ត្ន អនុប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកពញាឮ, លោក គង់ សុគន្ធ ប្រធានក្រុមប្រឹក្សា ឃុំ ភ្នំបាត លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស សិស្សានុសិស្ស និងវត្តមានភ្ញៀវកិត្តិយសជាច្រើនទៀត បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករនៅក្នុងពិធី ។ លោក អៀម សុខពេញ ប្រធានការិយាល័យ អប់រំយុវជន និងកីឡា ស្រុកពញាឮ បានមានប្រសាសន៍នៅក្នុងកម្មវិធី បើកសម្ពោធអគារសិក្សាថ្មី នៃសាលារៀន ដាយមិនដ៍ «ការបើកសាលា ដាយមិនដ៍ នៅពេលនេះ ស្របពេលដែលតម្រូវការធនធានមនុស្ស ក៏ដូចជាមូលធនមនុស្សដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតធនធានមនុស្ស ចូលរួមអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដោយសាលាបើកនៅពេលនេះគឺចំពេលវេលា ស្របពេលដែលយើងចង់បានដោយសារពេលវេលា របស់យើងមានរយៈពេលខ្លី៦ឆ្នាំទៀត គឺដល់ឆ្នាំ២០៣០ហើយ ច្នឹងការផលិតធនធានមនុស្សចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើង ត្រូវតែបង្កើនអោយបានលឿន ជាពិសេស សាលាដាយមិនដ៍ គឺជាសាលាមួយដោយមានភាពទំនើប ហើយអាចមានការសិក្សាភាសាច្រើន ហើយនេះជាការចូលរួមបានយ៉ាងលឿនឆាប់រហ័ស ដើម្បីជួយអភិវឌ្ឍធនធានមនុស្សស្រុកពញ្ញាឭ។ ហើយមួយវិញទៀតលោកក៏បានបន្តថា នៅក្នុងស្រុកពញ្ញាឭគឺមានការខ្វះខាតចំពោះសាលារៀន ដូចជារៀនភាសាបរទេសជាដើម ហើយខ្ញុំជឿជាក់ថាសាលារៀនដាយមិនដ៍ គឺជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ដែលមានកូនអាចមករៀននៅសាលានេះបាន ដោយសាលាដាយមិនដ៍ មានគ្រូដែលមានបទពិសោធន៍ខ្ពស់ និងមានហេដ្ឋារចនាស្អាត ដូចជាអាគារធំទូលាយជាដើម»។ លោក គង់ សុខុម នាយកសាលារៀន ដាយមិនដ៍ បានមានប្រសាសន៍ថា លោកមានការប្ដេជ្ញាចិត្តដ៏មុតមាំ ក្នុងការយកចិត្តទុកដាក់ទៅលើ ការរស់នៅ និងការសិក្សារៀនសូត្ររបស់សិស្សនៅទីនេះ លោកខិតខំធ្វើឱ្យសាលារៀន ដាយមិនដ៍ ក្លាយជាបរិវេណដែលផ្ដល់ នូវផាសុកភាព ធានាបាននូវគុណភាពនៃការអប់រំសម្រាប់សិស្ស ទាំងភាសាជាតិ និងភាសាបរទេស ជាពិសេសភាសាអង់គ្លេស។ ទន្ទឹមនឹងនេះ សាលារៀន ដាយមិនដ៍ ក៏បានយកចិត្តទុកដាក់គិតគូ ដល់បញ្ហាសុខភាពរបស់សិស្សនៅទីនេះ ដោយមានការកំណត់តឹងរឹង អំពីការលក់ដូរក្នុងបរិវេណសាលា ដោយមិនអនុញ្ញាតឱ្យមានការលក់ដូរ អាហារ ឬភេសជ្ជៈ ដែលមិនមានអនាម័យ និងមានផលមិនល្អដល់សុខភាព របស់សិស្សានុសិស្សនោះឡើយ ដែលនេះក៏ជាកត្តាចាំបាច់ណាស់ សម្រាប់ជួយអភិវឌ្ឍសម្បទា ក៏ដូចជាសមត្ថភាព និងទម្លាប់របស់កុមារឱ្យមានការរីកចម្រើនទាំងផ្នែករាងកាយនិងបញ្ញាស្មារតី ។ លោកបន្តថា ក្នុងន័យនេះ ការរៀបចំកសាងអគារសិក្សាថ្មីនៃសាលារៀន ដាយមិនដ៍ ពិតជានឹងអាចឆ្លើយតបទៅនឹងតម្រូវការចាំបាច់សម្រាប់ការអប់រំ បណ្ដុះបណ្ដាលកុមារ ពិសេសលើជំនាញទាំងភាសាខ្មែរ និងភាសាបរទេស ដោយមានការបង្ហាត់បង្រៀន ជាមួយគ្រូជាជនជាតិខ្មែរនិង គ្រូជាជនជាតិបរទេស ដែលមានជំនាញគរុកោសល្យត្រឹមត្រូវ។ លើសពីនេះទៅទៀតសាលាមានអាគារសិក្សាផ្ទាល់ខ្លួន និងបន្ទប់រៀនធំទូលាយ និងបំពាក់ដោយម៉ាស៊ីនត្រជាក់ កង្ហារ និង LED និងកាំម៉េរាសុវត្ថិភាពគ្រប់បន្ទប់ដើម្បីប្រើឲ្យការសិក្សា របស់សិស្សានុសិស្ស ប្រកបដោយគុណភាព។ ជាមួយគ្នានោះផងដែរ សាលារៀន ដាយមិនដ៍ ក៏បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំ និងចូលរួមសម្រេចឲ្យបាននូវគោលដៅជាមួយរាជរដ្ឋាភិបាល សាលារៀន ដាយមិនដ៍ នឹងខិតខំយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មវិធីសិក្សា ដែលអាចជួយឱ្យកុមារទទួលបាន នូវគុណវុឌ្ឍិមួយចំនួនដូចខាងក្រោម៖ ១-អាចយល់ដឹងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ២-មានគំនិតច្នៃប្រឌិត៣-មានសមត្ថភាពទំនាក់ទំនងជាមួយអ្នកដទៃនិងអាចចូលរួមធ្វើការងារជាក្រុម៤-អាចសម្តែងចេញនូវអារម្មណ៍របស់ខ្លួនតាមរយៈពាក្យសំដី និងចេះស្តាប់ក៏ដូចជាយល់អំពីអារម្មណ៍របស់អ្នកដទៃ៥-ចេះគោរពនិងចេះប្រើពាក្យសំដីនិងអាកប្បកិរិយាគួរសម៦-ចេះស្រឡាញ់ខ្លួនឯង គ្រួសារ និងអ្នកដទៃ៧-ចូលចិត្តសកម្មភាពដែលនាំមកនូវសុខភាពល្អ និងការរីកចម្រើនទាំងផ្នែករាងកាយនិងបញ្ញានិងទី៨-អាចធ្វើសុភវិនិច្ឆ័យនិងការសម្រេចចិត្តដ៏ត្រឹមត្រូវ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-19T03:22:37.042Z", "category": "PR", "views": 150, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
លោក Robin Silk ត្រូវបានតែងតាំងជានាយកសាលា The King's School, Vattanacville
https://business-cambodia.com/articles/the-king-s-school-vattanacville-cambodia-new-principal-of-school
The King's School, Vattanacville សាលាអន្តរជាតិលំដាប់កំពូលនៅកម្ពុជា បានតែងតាំងនាយកសាលាថ្មី គឺលោក Robin Silk កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅអគារ The Vattanac Capital ក្រោមវត្តមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ, លោក Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំសាលា, លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សផងដែរ។ ទន្ទឹមនឹងនេះសាលាអន្តរជាតិ The King’s School, Vattanac​ville ក៏បានប្រារព្ធទិវាគុណម្តាយ​ (Mother's Day) ដោយមានការចូលរួមជួបជុំពីមាតាបិតា អាណាព្យាបាលសិស្ស ក្នុងនោះមានការសម្តែងសិល្បៈ ក្បាច់រាំ ពីសិស្សានុសិស្សតូចៗរបស់សាលាដើម្បីជាការសាទរដល់ទិវាគុណម្តាយ និងការស្វាគមន៍លោកនាយកសាលាថ្មីផងដែរ។  ចំពោះលោក Robin Silk នាយកសាលាថ្មីរបស់ The King’s School, Vattanac​ville ដែលទើបនឹងតែងតាំង បានលើកឡើងអំពីទស្សនៈវិស័យ និងការប្តេជ្ញាចិត្តរបស់លោក ក្នុងការនាំយកការអប់រំអន្តរជាតិដ៏ល្អបំផុត របស់ចក្រភពអង់គ្លេស មកកម្ពុជា ។ លោក Robin Silk បានមានប្រសាសន៍ថា៖ “ជាមួយនឹងបទពិសោធន៍ដ៏ច្រើនសម្បូរបែប ដែលខ្ញុំបានឆ្លងកាត់រយៈពេល ១៦ឆ្នាំ ជានាយកសាលា និង១៤ឆ្នាំ នៅក្នុងវិស័យអប់រំអន្តរជាតិ ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីដឹកនាំសាលាមួយនេះ ឱ្យកាន់តែមានភាពរីកចម្រើន និងលូតលាស់យ៉ាងឆាប់រហ័ស"។ ជាមួយនឹងបទពិសោធន៍ដ៏ទូលំទូលាយ របស់លោក Robin ដែរកន្លងមកលោកធ្លាប់បានបង្កើតសាលារៀននៅចក្រភពអង់គ្លេស, អារ៉ាប់រួម, អេស្បាញ, និងសំប៊ីផងដែរ។ លោកបានផ្តល់នូវពាក្យមួយឃ្លាផងដែរ ថា “ការ​បង្កើត​សាលា​ណា​មួយ ​ក្នុង​លោក​ពិភពលោក គឺ​ជាឯកសិទ្ធិ”។ លោក Robin បានសម្តែងការសាទរនិងសង្ឃឹមយ៉ាងមុតមាំ ចំពោះការងារនៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសមួយដែលពោរពេញទៅដោយបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ថាការអប់រំជាលក្ខណៈអន្តរជាតិរបស់ចក្រភពអង់គ្លេស នឹងក្លាយជាដៃគូយ៉ាងជិតស្និទ្ធនឹង The King's School, Canterbury។ ដោយឡែកនាយកសាលាថ្មីរូបនេះក៏បានបន្តថា “ពួកយើងមានបំណងសាងសង់សាលារៀន The King's School, Vattanacville ឱ្យបានយ៉ាងល្អបំផុតនៅក្នុងប្រទេសកម្ពុជា និងមានគោលដៅធ្វើឱ្យសាលាអន្តរជាតិមួយនេះ ក្លាយជាសាលាអប់រំអន្តរជាតិលំដាប់ក្នុងចំណោមសាលាផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ ត្បិតបច្ចុប្បន្នសាលានៅអគារវឌ្ឍនៈកាពីតាលនេះ គឺជាទីតាំងបណ្តោះអាសន្ន តែសាលាក៏បានពង្រីកបន្ត ដើម្បីទទួលសិស្សអនុវិទ្យាល័យនៅជាន់បន្ថែមផងដែរ”។ លោកបន្តថា សាលាមានគោលបំណងរក្សាសមាមាត្របុគ្គលិក និងសិស្ស ហើយគ្រោងនឹងបង្កើនសិស្សឡើងដល់ចំនួន ប្រមាណ១៥០០នាក់ ឬក៏អាចច្រើនជាងនេះផងដែរ។ លោក Robin ​បាន​អះអាង​ថា​៖ “​យើង​នឹង​បង្កើត​កម្មវិធី​សិក្សា​ដែល​ផ្អែក​លើ​គុណតម្លៃ ជំនាញ គំនិត​ច្នៃ​ប្រឌិត និង​ផ្តោត​លើ​សិស្ស ដែល​ធានា​ថា​សិស្ស​របស់​យើង​ត្រៀម​ខ្លួន​ជា​ស្រេច ​សម្រាប់​ពិភព​លោកដែលកំពុងអភិឌ្ឍន៍ជារៀងរាល់ថ្ងៃ”។ បន្ថែមពីនេះលោកនាយកក៏បានឱ្យដឹងដែរថាភាសានិងចំណេះដឹងអំពីវប្បធម៌ គឺជាជំនាញដ៏មានសារៈសំខាន់សម្រាប់មនុស្សជំនាន់ថ្មី ដូចនេះសាលារៀនអន្តរជាតិ The King's School, Vattanacville នឹងមានកម្មវិធីសិក្សាយ៉ាងតិច៣ភាសា ក្នុងនោះ ដោយមានភាសាអង់គ្លេស ចិន និងភាសាខ្មែរ។ លោក Robin Silk បានគូសបញ្ជាក់ថា លោកនឹងនាំយកកម្មវិធីសិក្សា ដែលមានលក្ខណៈច្នៃប្រឌិត ផ្អែកលើជំនាញ ចាំបាច់សម្រាប់សិស្សានុសិស្ស មកបណ្តុះបណ្តាលនៅក្នុងថាសាលា The King's School, Vattanacville ហើយវិធីសាស្រ្តទាំងនេះ មានគោលបំណងជួយសិស្សគ្រប់រូបស្វែងយល់ ពីចំណង់ចំណូលចិត្តរបស់ពួកគេ និងអភិវឌ្ឍគុណសម្បត្តិសំខាន់ៗ ដូចជា ជំនឿលើខ្លួនឯង ការគោរព ការសណ្តោសប្រណី ការត្រិះរិះពិចារណា និងភាពរឹងមាំ។ លោក​បានមានប្រសាសន៍ថា ​៖ «​យើង​មាន​គោលបំណង ឱ្យកុមារចេះ​អភិវឌ្ឍខ្លួនដោយមានភាពជឿជាក់​លើ​ខ្លួនឯង គោរព​ខ្លួនឯង រួម​ទាំងមានការ​គោរពនិង​មេត្តាធម៌លើអ្នកដទៃ ដើម្បីឱ្យពួកគេចេះផ្តល់​តម្លៃ​លើភាព​ជោគជ័យ​របស់​អ្នក​ដទៃ ​ក៏​ដូច​ជាលើ​​ខ្លួនឯងផង​ដែរ​»​។ ជាចុងក្រោយ លោក Robin Silk បានសម្តែងឆន្ទៈ ដើម្បីចូលរួមជាមួយសហគមន៍សាលារៀនដទៃទៀត និងធ្វើការរួមគ្នាដើម្បីកសាងស្ថាប័នដ៏អស្ចារ្យមួយ លោកក៏បានសន្យាថា៖ “អនាគតបុត្រធីតាលោកអ្នកនឹងភ្លឺស្វាង នៅសាលា The King's School, Vattanacville”។ គួរជម្រាបផងដែរថា The King's School, Vattanacville គឺជាស្ថាប័នសិក្សាអប់រំលំដាប់ពិភពលោក ដែលមានអាយុកាលចំណាស់និងយូរបំផុតមួយក្នុងចំណោមសាលាដទៃទៀតនៅលើពិភពលោក ហើយត្រូវបានគេទទួលស្គាល់និងជឿជាក់ពីបណ្តាប្រទេសនានាលើសកលលោកផងដែរ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-18T09:17:46.927Z", "category": "PR", "views": 1140, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ដល់ឧកញ៉ា ហេង បូរិន
https://business-cambodia.com/articles/borey-heng-borin-
(ភ្នំពេញ)៖ ឧកញ៉ា ហេង បូរិន ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»។ ការត្រាស់បង្គាប់ផ្តល់គោរមងារនេះ បានធ្វើឡើងតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-18T05:52:53.858Z", "category": "PR", "views": 6065, "author": { "first_name": "Sreymom", "last_name": "Cha", "email": "sreymomcha069@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ដំណឹង! នៅថ្ងៃទី ២៧ខាងមុខនេះ មហាវិថីចំនួន ៤ នៅភ្នំពេញនឹងត្រូវបញ្ចៀសចរាចរបណ្តោះអាសន្ន
https://business-cambodia.com/articles/close-this-four-road-
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៤ ខាងមុនេះ មហាវិថីចំនួន ៤ នឹងត្រូវធ្វើការបញ្ចៀសចរាចបណ្តោះអាសន្ន រួមមាន ៖ កំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីខេមរៈភូមិន្ទ (ផ្លូវលេខ១៣០) កែងតីរវិថី ព្រះស៊ីសុវត្ថិ រហូតដល់វិថីឧកញ៉ាឈុន (ផ្លូវលេខ២៤០) កែងតីរវិថីព្រះស៊ីសុវត្ថិ កំណាត់មហាវិថីសម្តេចសុធារស ចាប់ពីវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) កែងមហាវិថី សម្ដេចសុធារស រហូតដល់ផ្លូវលេខ១៧៨ កែងមហាវិថីសម្តេចសុធារស កំណាត់វិថីតេជោដំឌិន (ផ្លូវលេខ១៥៤) ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ កែងវិថីតេជោ ដំឌិន រហូតដល់ផ្លូវលេខ១៣ កែងវិថីតេជោដំឌិន កំណាត់ផ្លូវលេខ១៣ ចាប់ពីវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) កែងផ្លូវលេខ១៣ រហូតដល់ផ្លូវលេខ១៧៨ កែងផ្លូវលេខ១៣។ គួរបញ្ជាក់ផងដែរថា ការបញ្ចៀសចរាចរនិងផ្អាកចរាចរបណ្តោះអាសន្ននេះ ធ្វើឡើងដើម្បីប្រារព្ធព្រះរាជពិធីបដិបត្តិសមាធិ និងមហាបង្សុកូលឧទ្ទិសព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ ហើយចំពោះការបញ្ចៀសចរាចរនេះនឹងត្រូវធ្វើនៅម៉ោង ១២:០០ នាទីរហូតដល់កម្មពិធីត្រូវបានបញ្ចប់។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើ មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធព្រះរាជពិធីខាងលើ ដោយក្តីអនុគ្រោះ។ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-18T05:12:46.862Z", "category": "ព័ត៌មានថ្មីៗ", "views": 9032, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy" ] }
យីហោហាងមីថ្មី រស់ជាតិប្រចាំតំបន់អាស៊ី VIA Noodle Bar ចាប់បើកហើយ
https://business-cambodia.com/articles/via-noodle-bar-
ក្រោយឈរជើងយ៉ាងរឹងមាំក្នុងវិស័យម្ហូបអាហារនៅភ្នំពេញអស់រយៈពេលប្រមាណជា ៣ ឆ្នាំ កាលពីយប់ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៤ សក្កបាន្ត បានប្រារព្ធកម្មវិធីខួប៣ឆ្នាំរបស់ខ្លួន ហើយឆ្លៀតក្នុងឱកាសគម្រប់ខួប៣ឆ្នាំនេះ Sakaban Restaurant Collection ក៏បានបើកបង្ហាញនូវយីហោថ្មីមួយបន្ថែមទៀតឈ្មោះ វីយ៉ារ៍ ដែលជាយីហោហាងមីរសជាតិប្រចាំតំបន់អាស៊ី បង្កើតឡើងផ្តើមចេញពីការសម្រិតសម្រាំងនៃរសជាតិដើម គួបផ្សំជាមួយនឹងការច្នៃប្រឌិតថ្មីស្របជាមួយនឹងគោលគំនិតចំនួន ៣ ៖ រហ័ស ប្រសិទ្ធិភាព និង រសជាតិ Fast | Efficient | Flavor។ ជាមួយនឹងសេវាកម្មបែប Fast Food វីយ៉ារ៍ បានរៀបចំចម្អិនយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយការរង់ចាំរបស់អតិថិជន និងធ្វើយ៉ាងណារក្សារសជាតិឱ្យនៅដដែល។ អ្វីដែលកាន់តែពិសេសរបស់ហាង វីយ៉ារ៍ គឺមីមួយចានៗដែលអតិថិជនបានកម្ម៉ង់គឺមានការកំណត់បរិមាណយ៉ាងត្រឹមត្រូវច្បាស់លាស់ ជាមួយនឹងកម្រិតទឹកស៊ុប ៣០០មីលីលីត្រ និងបរិមាណសាច់ ៨០ក្រាម បូករួមជាបន្លែក្នុងបរិមាណ ៨០ក្រាមដូចជាសាច់ផងដែរ។ ដោយការគិតគូនេះគឺដើម្បីប្រាកដថាអតិថិជនអាចបរិភោគមីមួយចានក្នុងបរិមាណឆ្អែតល្មមសមរម្យ ជាមួយនឹងរសជាតិមីជាច្រើនប្រភេទដូចជា ស៊ុបរសជាតិដើមដែលរំងាស់ចេញពីឆ្អឹងគោនិងឆ្អឹងជ្រូក ស៊ុបខៅស៊ួយជាប្រភេទស៊ុបមកពីភាគឦសាននៃប្រទេសថៃ ស៊ុបបន្លែជើងផ្សិតមានដើមកំណើតពីកោះតៃវ៉ាន់ ស៊ុបស៊ីឈាន់ និងស៊ុបទាផាកឡូវជាដើម។ លើសពីនេះទៅទៀតក្រៅពីរសជាតិនៃអាហារទាំងអស់នេះ វីយ៉ារ៍ និងស្វែងរកនូវអ្វីដែលថ្មីប្លែកសម្រាប់បម្រើដល់អតិថិជនបន្ថែមទៀតនៅពេលដ៏ខ្លីខាងមុខ ជាមួយនឹងភាពរហ័ស ប្រសិទ្ធិភាព និង រសជាតិ ដែលជាគោលគំនិតរបស់វីយ៉ារ៍ផ្ទាល់។ ដូច្នេះសម្រាប់បងប្អូនទាំងអស់ដែលចង់សាកនូវរសជាតិមីប្រចាំតំបន់អាស៊ីទាំងមូលអាចទៅសាកបាននៅហាងរបស់ វីយ៉ារ៍ ដែលទីតាំងស្ថិននៅ ផ្ទះលេខ ២១៤ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខ ០៨៧ ៣៩៣ ៨៦៨ ឬ https://bit.ly/VIA_Noodle_Bar ទីតាំងហាង https://maps.app.goo.gl/dbhpi1VKXk9Xut187?g_st=ic​​  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-18T04:36:12.364Z", "category": "PR", "views": 403, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មិនធ្លាប់មាន! ឯកឧត្ដម ម៉ៅ ធនិន គ្រោងបង្កើតផ្សារលើទឹកនៅក្នុងខេត្ដកំពត
https://business-cambodia.com/articles/floating-market
ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ដកំពត គ្រោងសាងសង់ផ្សារលើកទឹក និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្នែកទេសចរណ៍ជាច្រើនទៀតនៅក្នុងខេត្ដកំពត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ នេះបើយោងតាមការដកស្រង់ពីក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ថ្លែងនៅក្នុងកិច្ចប្រជុំ រវាងរដ្ឋបាលខេត្ត ជាមួយវិស័យឯកជន ប្រតិបត្តិករទេសចរក្នុងខេត្តកំពត កាលពីពេលថ្មីៗកន្លងទៅ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា រដ្ឋបាលខេត្តមានចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ជាច្រើនបន្ថែមទៀតទៅថ្ងៃមុខ មានដូចជា បង្កើតឱ្យមានសេវាកម្សាន្តតាមដៃព្រែកទាំង១៣ក្នុងខេត្ត ការបង្កើតផ្សារលើទឹក ពិសេសគម្រោងបង្កើតឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយបន្ថែមទៀត ដើម្បីឱ្យខេត្តកំពតក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ឯកឧត្ដមបន្ដថា ផែនការណ៍បង្កើតផ្សារលើទឹកនេះ គឺបន្ទាប់ពីអាជ្ញាធរខេត្តកំពតទើបបានសាងសង់រូបសំណាកសេះសមុទ្រ ដែលទើបទទួលបានការគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ក្រៅពីនោះរដ្ឋបាលខេត្ដកំពតក៏បានសំណូមពរអោយអាជីវករទេសចរណ៍នៅក្នុងខេត្ត ទាំងអស់សូមកុំធ្វើអ្វីឱ្យខុសឆ្គងដូចជា ការយកតម្លៃលើសពីការស្នាក់នៅ ការតម្លើងថ្លៃម្ហូបអាហារ ការលក់ដូរក្លែងបន្លំទំនិញ ដែលធ្វើឱ្យបាត់បង់ទំនុកចិត្តពីភ្ញៀវទេសចរ ដើម្បីរក្សាបរិមាណភ្ញៀវទេសចរ អោយមកកំសាន្ត នៅខេត្តកំពត៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-17T09:42:28.718Z", "category": "អចលនទ្រព្យ", "views": 3755, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ការស្រាវជ្រាវ៖ សញ្ញាទំាង៥ បង្ហាញថាអ្នក បានរើសផ្លូវដើរត្រូវ អាចទទួលបានជោគជ័យ ពេលអនាគត
https://business-cambodia.com/articles/5-sign-show-that-you-are-choosing-the-right-path-in-life
ផ្អែកតាមការសិក្សាស្រាវជ្រាវរបស់អ្នកចិត្តវិទ្យា គេបានទទួលស្គាល់និងយល់ស្របថាមនុស្សដែលមានសញ្ញាទាំង៥នេះ បង្ហាញថាពួកគេមានភាពរឹងមាំ ចេះជ្រើសយកផ្លូវដើរដ៏ត្រឹមត្រូវក្នុងជីវិត និងមានអត្រាខ្ពស់អាចចាប់យកជីវិតជោគជ័យ ដើរតាមក្តីស្រមៃនាពេលអនាគត។ ១. ឃើញការលំបាក ជាឱកាស៖ នៅពេលដែលអ្នកជាមនុស្សដែល​មើល​ឃើញ​បញ្ហា​ប្រឈម ​ឧបសគ្គ​ដែលអ្នកកំពុងជួប ជាឱកាសដើម្បីរៀនសូត្រនិងរីកចម្រើន​ជាង​មុន ជាសញ្ញាបង្ហាញថាអ្នកជាមនុស្សដែលមានឱកាស អាចមើលឃើញផ្លូវដើរល្អៗ មានបញ្ញាក្នុងការដោះស្រាយបញ្ហានានា ធ្វើឱ្យពួកគេមានអត្រាខ្ពស់អាចទទួលបានភាពជោគជ័យក្នុងជីវិតនាពេលអនាគត។ ២. ប្រឹងប្រែងតាមគោលដៅ៖ Leslie Riopel សាស្ត្រាចារ្យផ្នែកចិត្តវិទ្យាបានកត់សម្គាល់ថា "ការកំណត់គោលដៅមិនត្រឹមតែជម្រុញយើងប៉ុណ្ណោះទេ ថែមទាំងអាចធ្វើអោយសុខភាពផ្លូវចិត្តរបស់យើងប្រសើរឡើង មានកម្រិតខ្ពស់លើភាពជោគជ័យផ្ទាល់ខ្លួន និងវិជ្ជាជីវៈការងាររបស់យើងផងដែរ"។​ ដូច្នេះប្រសិនបើបានកំណត់គោលដៅហើយ ប្រឹងប្រែង​ដេញ​តាម​គោលដៅ​របស់​អ្នក​ជា​សញ្ញា​ថា​អ្នក​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​ក្នុង​ជីវិតនិងមានអត្រាជោគជ័យខ្ពស់នាពេលអនាគត។ ៣. មិនងាយចាញ់ល្បួងគេ៖ ប្រសិនបើអ្នកជាមនុស្សដែលមិនចាញ់ច្រាបពាក្យសម្តីនិងការលួងលោមពីសំណាក់អ្នកដទៃនោះទេ អ្នកតែងបើកចិត្តស្តាប់គំនិត មតិយោបល់ពីមនុស្សជុំវិញខ្លួន ប៉ុន្តែពួកសម្តីនិងគំនិតដែលមិនល្អ អ្នកពុំយកចិត្តទុកដាក់ និងចាញ់ចុះដោយសារសម្តីទាំងនោះខ្លាំងពេកនោះឡើយ ហើយទាំងនេះជាសញ្ញាដែលបង្ហាញថាអ្នកជាមនុស្សចេះជ្រើសផ្លូវដើរ និងមានអនាគតប្រសើរ។ ៤. រស់លើបន្ទាត់ផ្ទាល់ខ្លួន៖ ​អ្នកជាមនុស្សដែលមានស្តង់ដារផ្ទាល់ខ្លួន មានដែនកំណត់ជារបស់ខ្លួនឯង ប្រកាន់គោលការណ៍និងតម្លៃផ្ទាល់ខ្លួន ហើយមិនលើសដែនកំណត់លើអ្នកដទៃ ក៏មិនឱ្យអ្នកដទៃបំពានលើសដែនរបស់អ្នកដែរ ជាសញ្ញាបង្ហាញថាអ្នកជាមនុស្សដែលមានភាពរឹងមាំផ្នែកចិត្ត មានសមត្ថភាពអាចគ្រប់គ្រងនិងជ្រើសរើសការរស់នៅជាផ្លូវជីវិតដែលត្រឹមត្រូវស្របតាមតម្រូវការផ្ទាល់ខ្លួន។ ៥. មានសេចក្តីដឹងគុណ៖ ការដឹងគុណចំពោះអ្វីដែលអ្នកមានក្នុងជីវិត ជាសញ្ញាបង្ហាញថាអ្នកជាមនុស្សចេះរីករាយនិងចេះស្គប់ស្គល់ ហើយការសកម្មភាពនេះជាសញ្ញាសាមញ្ញាបង្ហាញថាអ្នកចេះជ្រើសផ្លូវជីវិត ​និងបង្កើនគុណភាពអនាគត។ ក្នុងនោះអ្នកចិត្តសាស្រ្តជនជាតិអាមេរិក Martin Seligman បានឱ្យដឹងថា"ការដឹងគុណអាចធ្វើឱ្យជីវិតរបស់អ្នកកាន់តែរីករាយ និងកាន់តែពេញចិត្ត"។ យ៉ាងណាមិញផ្អែកតាមការសិក្សាស្រាវជ្រាវក៏បានបង្ហាញថាការជ្រើសរើសផ្លូវជីវិត និងការរស់នៅដើម្បីបង្កើនគុណភាពអនាគត មានអត្ថប្រយោជន៍ជាច្រើនយ៉ាងរួមមាន: បង្កើនសុភមង្គលនិងភាពរីករាយ បញ្ចេញអារម្មណ៍ពុលមិនល្អប្រចាំថ្ងៃចោល កាត់បន្ថយការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្តបាន៕ អត្ថបទដោយ៖ ពីង ជូអេង  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-17T09:40:10.246Z", "category": "ភាពជាអ្នកដឹកនាំ", "views": 2308, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy" ] }
អ្នកជំនាញព្រមានថា ធនាគាររបស់អាមេរិកជិត៥០ធនាគារអាចនឹងបរាជ័យដួលរលំនៅឆ្នាំខាងមុខដ៏ខ្លី
https://business-cambodia.com/articles/almost-50-of-us-banks-could-be-in-failure
ធនាគារនៅសហរដ្ឋអាមេរិកប្រមាណជិត៥០ធនាគារអាចប្រឈមនឹងការបរាជ័យនៃការដួលរលំនៅឆ្នាំខាងមុខដ៏ខ្លីនេះដោយសារតែរងសម្ពាធពីការដំឡើងការប្រាក់ខ្ពស់និងបញ្ហាប្រតិបត្តិការអាជីវកម្ម នេះបើតាមការលើកឡើងរបស់លោក Greg Hertrich អ្នកវិភាគរបស់ក្រុមហ៊ុនNomura។  លោកGreg Hertrich បានលើកឡើងថាការដួលរលំរបស់ធនាគារអាមេរិកចំនួនកាលពីឆ្នាំមុនមានធនាគារ Silicon Valley, Signature នឹង First Republic បានធ្វើឲ្យមានការព្រួយបារម្ភទៅដល់សុខភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិក។  លោកបានបន្ថែមទៀតថាប្រាក់ចំណេញរបស់គ្រឹះស្ថានធនាគារតូចៗនឹងមាការធ្លាក់ចុះយ៉ាងខ្លាំងនិងជួបបញ្ហាហិរញ្ញវត្ថុប្រសិនបើធនាគារកណ្ដាលរបស់អាមេរិក( Federal Reserve) ទម្លាក់ការប្រាក់ដុល្លារនៅក្នុងឆ្នាំ២០២៤នេះព្រោះធនាគារទាំងនោះត្រូវផ្ដល់ការប្រាក់ខ្ពស់ដើម្បីលើកទឹកចិត្តឲ្យអតិថិជនរបស់ខ្លួននៅតែបន្តដាក់ប្រាក់ក្នុងគណនី។ យ៉ាងណាមិញនៅពេលធនាគារកណ្ដាលអាមេរិកចាប់ផ្ដើមទម្លាក់ការប្រាក់ធ្វើឲ្យធនាគារតូចៗអាចជួបហានិភ័យខ្វះសាច់លុយព្រោះពេលការប្រាក់សន្សំកាន់តែទាបអតិថិជនអាចនឹងលែងបន្តដាក់ប្រាក់សន្សំនៅគ្រឹះស្ថានធនាគារតូចៗទៀតហើយ។ លោក Greg Hertrich បានបង្ហើបទៀតថា ការទម្លាក់ការប្រាក់គឺជាកត្តាមួយដែលធ្វើឲ្យមានលំហូរសាច់ប្រាក់ចេញពីធានគារដែលជាហេតុធ្វើឲ្យធនាគារមួយចំនួនប្រឈមនឹងការបរាជ័យឈានដល់ការដួលរលំ។ ហើយគួបផ្សំនឹងស្ថានភាពសេដ្ឋកិច្ចមិនអំណោយផលទៀតនោះធ្វើឲ្យធនាគារតូចៗប្រឈមហានិភ័យ។ គួរបញ្ជាក់ផងដែរថាកាលពីចុងខែមេសាឆ្នាំ២០២៤កន្លងទៅនេះ ធនាគារ Republic First Bank ត្រូវបានបិទដោយអាជ្ញាធរនៅក្នុងរដ្ឋ Pennsylvania ហើយក៏ជាធនាគារាអាមេរិកដំបូងបង្អស់ដែលបានបរាជ័យនៅក្នុងឆ្នាំ២០២៤នេះ។ Klaros Group ដែលជាក្រុមហ៊ុនប្រឹក្សាមួយបានធ្វើការវិភាគនិងវាយតម្លៃទៅលើធនាគារចំនួន៤ពាន់ធនាគារនៅសហរដ្ឋអាមេរិកហើយក្នុងនោះរកឃើញថាធនាគារចំនួន២៨២ប្រឈមនឹងហានិភ័យចំនួន២ធំៗគឺទីមួយដោយសារវិបត្តិអចលនទ្រព្យបែប​ពាណិជ្ជកម្មនិងមួយទៀតគឺធនាគារទាំងនោះរកស៊ីខាតដោយសារការដំឡើងអត្រាការប្រាក់ខ្ពស់។ ហើយនៅក្នុងនោះដែរធនាគារភាគច្រើនដែលប្រឈមនឹងហានិភ័យគឺជាធនាគារតូចៗដែលមានទ្រព្យសកម្មក្រោម១០ពាន់លានដុល្លារ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-17T09:38:26.724Z", "category": "ហិរញ្ញវត្ថុ", "views": 1167, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ត្រូវដឹង! ករណីបាត់ ឬខូចសំបុត្រកំណើតមិនអាចធ្វើថ្មីបានទេ ប៉ុន្តែអាចស្នើសុំការចម្លងទុកប្រើ នៅទីតាំងទាំងនេះ
https://business-cambodia.com/articles/you-should-know
ករណីបាត់ ឬខូចសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតច្បាប់ដើម សាមីខ្លួនមិនអាចស្នើសុំធ្វើជាលើកទី២បានទេ ប៉ុន្តែសាមីខ្លួនអាចស្នើសុំសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតនោះ សម្រាប់ជាឯកសារទុកប្រើប្រាស់ជាផ្លូវការបានដូចធម្មតា។នេះបើតាមការលើកឡើងរបស់ ឧត្តមសេនីយ៍ សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។ ចំពោះទីតាំងដែលអាចធ្វើការស្នើសុំសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត បងប្អូនប្រជាពលរដ្ឋអាចធ្វើការស្នើសុំបាននៅទីតាំងដូចជា ៖នៅសាលាក្រុង ស្រុក ខណ្ឌដែលបានចុះ និងតម្កល់ទុកគល់បញ្ជី  ឬនៅនាយកដ្ឋានអត្រានុកូលដ្ឋានមុខបុរីប៉េង ហួតបឹងស្នោ។ សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចធ្វើការសាកសួរតាម App GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មានបន្ថែម ឬក៏អាចទំនាក់ទំនងដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-17T09:28:39.430Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 1673, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "tiny", "noisy" ] }
ផ្ទះ៣ប្រភេទ លក់ដាច់ជាងគេនៅបុរី ប៉េង ហួត គម្រោង ដឹស្ដា ដាយមិន
https://business-cambodia.com/articles/top-3-best-selling-homes-in-borey-peng-huoth-the-standard-diamond-project
គម្រោង ដឹស្ដា ដាយមិន ស្ថិតនៅលើបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ 60 ម៉ែត្រ) មានផ្ទះជាច្រើនប្រភេទ រាប់ចាប់ពីផ្ទះសម្រាប់ប្រកបអាជីវម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលរាប់ពាន់ខ្នង។ ក្នុងនោះមានផ្ទះចំនួន ៣ប្រភេទ ដែលមានការចាប់អារម្មណ៍ច្រើន និងលក់ដាច់បំផុត ហើយផ្ទះច្រើនគឺសាងសង់ស្ទើរតែចប់១០០% ត្រឹមតែរយៈពេល៧ថ្ងៃ អាចរើចូលរស់នៅ ឬប្រកបអាជីកម្មបានតែម្ដង។ ផ្ទះទាំង ៣ ប្រភេទនោះមានដូចជា ហ្សបហោស៍ វីឡាភ្លោះ  និងវីឡាកូនកាត់ LA។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិ​របស់ផ្ទះទាំង ៣ប្រភេទនេះ៖ ហ្សបហោស៍ ដែលមានប្រភេទហ្សបហោស៍ ម៉ូដឺន, ហ្សបហោស៍ ក្លាសស៊ិក និងហ្សបហោស៍ ម៉ាជេស្ទីក មានកម្ពស់ 3 ជាន់ បន្ទប់គេង 4 បន្ទប់ទឹក 5 បរិវេណទទួលភ្ញៀវ 1 បរិវេណទទួលទានអាហារ 1 បរិវេណចម្អិនអាហារ 1 និងចំណតរថយន្ត1។ ទីតាំងស្ថិតនៅចំផ្លូវធំងាយស្រួលសម្រាប់ការបើកអាជីវកម្មគ្រប់ប្រភេទ ការរចនាផ្នែកខាងក្នុងគឺមានភាពបត់បែនទៅតាមតម្រូវការនៃការដេគ័ររបស់ម្ចាស់ផ្ទះ។ វីឡាភ្លោះ  មានកម្ពស់ 3 ជាន់ បន្ទប់គេង 4 បន្ទប់ទឹក 5 បរិវេណទទួលភ្ញៀវ 1 បរិវេណទទួលទានអាហារ 1 បរិវេណចម្អិនអាហារ 1 និងចំណតរថយន្ត2។ ទីតាំងស្ថិតនៅជិតសួន កន្លែងក្មេងលេង និងមានសភាពស្ងប់ស្ងាត់ល្អ ស័ក្ដិសមសម្រាប់អ្នកដែលត្រូវការការរស់នៅលក្ខណៈគ្រួសារទាន់សម័យ។ វីឡាកូនកាត់ LA មានកម្ពស់ 3 ជាន់ បន្ទប់គេង 4 បន្ទប់ទឹក 5 បរិវេណទទួលភ្ញៀវ 1 បរិវេណទទួលទានអាហារ 1 បរិវេណចម្អិនអាហារ 1 និង ចំណតរថយន្ត1។ ទីតាំងនៃផ្ទះនេះគឺនៅក្បែរៗវីឡាភ្លោះ និងមានសួនច្បារសាធារណៈ កន្លែងក្មេងលេង ជាមួយបរិយាកាសសុខដុមរមនាទៀតផង។ គួរបញ្ជាក់ផងដែរថា គម្រោង ដឹស្តា ដាយមិន គឺជាគម្រោងដ៏មានសក្ដានុពលមួយរបស់បុរី ប៉េង ហួត អភិវឌ្ឍលើផ្ទៃដីប្រមាណ៤០ហិកតា មានប្រភេទផ្ទះចម្រុះសម្បូរបែបទៅតាមតម្រូវការទាំងតម្លៃ និងទំហំផ្ទះ ហើយគោលការណ៍បង់ប្រាក់កាន់តែមានភាពងាយស្រួល និងការផ្ដល់ជូនឱកាសចំណេញជាច្រើន។ រីឯបរិក្ខាទាំងក្នុងនិងក្រៅគម្រោងគឺមានគ្រប់ប្រភេទ ទាំងសួនច្បារសាធារណៈ ផ្សារទំនើប ទូរ ATM ចំណែកផ្លូវចេញចូលខ្វែងខ្វាត់រួមជាមួយការពារសុវត្ថិភាព២៤ម៉ោង។ លោកអ្នកក៏អាចទៅមើលផ្ទះទាំងនេះផ្ទាល់បានដែរ ដោយគ្រាន់តែទាក់ទងទៅសហការីរបស់ក្រុមហ៊ុនបុរី ប៉េង ហួតតាមរយៈលេខទូរសព្ទ 016/017 596 789។ ទីតាំងគម្រោងនៅផ្លូវ 60 ម៉ែត្រ ចុះពីស្ពានអាកាសមរតកតេជោ ប្រហែល 1 គីឡូម៉ែត្រ ឬស្វែងរកទីតាំងតាមរយៈលីងនេះ https://bit.ly/TheStarDiamondMaps៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-17T09:17:01.436Z", "category": "PR", "views": 1165, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
ផ្សារទំនើបឡាក់គី បានដាក់ដំណើរការអេបសមាជិកដែលអតិថិជនអាចទទួលពិន្ទុ និងប្តូររង្វា.ន់បានភ្លាមៗ
https://business-cambodia.com/articles/lucky-mall-has-launched-a-member-app-where-customers-can-earn-points-and-redeem-rewards-instantly
រាជធានីភ្នំពេញ, ថ្ងៃទី១៦ ខែឧសភា ២០២៤ - ផ្សារទំនើបឡាក់គី ជាផ្សារទំនើបលក់រាយឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្គត់ផ្គង់ទំនិញស្រស់ គ្រឿងទេស ក៏ដូចជាផលិតផលថែរក្សាសម្រស់ និងសុខភាពជាច្រើនប្រភេទ។ មិនត្រឹមតែប៉ុណ្ណោះ ផ្សារទំនើបឡាក់គី តែងតែរៀបចំដាក់លក់ទំនិញជាមួយនឹងប្រូម៉ូសិន ព្រមទាំងការផ្តល់ជូនដ៏អស្ចារ្យ ដើម្បីបំពេញតម្រូវការអតិថិជន។ ក្រៅពីនេះ ផ្សារទំនើបឡាក់គីក៏មានកម្មវិធីពិសេសសម្រាប់អតិថិជន ដែលត្រូវបានគេស្គាល់ថាជាកម្មវិធី សន្សំពិន្ទុប្តូរយកប័ណ្ណរង្វាន់។ ដូចដែលលោកអ្នកបានជ្រាបមកហើយថា កន្លងមក អតិថិជនដែលចង់បានប័ណ្ណរង្វាន់ពីការសន្សំពិន្ទុ ត្រូវចុះឈ្មោះក្លាយជាសមាជិករបស់ផ្សារទំនើបឡាក់គី តាមបណ្តាហាងដែលនៅជិតពួកគាត់ ដោយធ្វើការបំពេញព័ត៌មាន ក៏ដូចជាការរង់ចាំយកកាតសមាជិក តាមពេលវេលាកំណត់របស់ក្រុមហ៊ុន។ ដោយសង្កេតឃើញពីផលវិបាក របស់អតិថិជន ទាំងពេលវេលា និងថវិកា ផ្សារទំនើបឡាក់គីបានរៀបចំកម្មវិធីសមាជិកឡាក់គី តាមប្រព័ន្ធឌីជីថលជំនួសវិញ ដែលញ៉ាំងឱ្យមានភាពងាយស្រួលសម្រាប់អតិថិជនក្នុងការប្រើប្រាស់។ ហើយលោកអ្នកក៏នឹងទទួលបានកម្មវិធីបន្ថែមពិសេសៗជាច្រើនក្នុងពេលឆាប់ៗនេះផងដែរ។ នៅចាំអីទៀតទាញយកនិងចុះឈ្មោះអេបសមាជិកឡាក់គីភ្លាមៗ ពី iOS ឬ Android។ រាល់ការជាវ ៥០០០​រៀលនៅផ្សារទំនើបឡាក់គី លោកអ្នកអាចសន្សំពិន្ទុបាន ១ ពិន្ទុ។ ពិសេសជាងនេះទៅទៀត អតិថិជនទាំងអស់អាចប្តូរពិន្ទុរបស់លោកអ្នកជាប័ណ្ណរង្វាន់ភ្លាមៗនៅក្នុងអេប។ ទិញកាត់តែច្រើនសន្សំបានកាន់តែច្រើន។គាំទ្រប្រាក់រៀលទាំងអស់គ្នា‌!   បន្ថែមពីលើនេះទៅទៀត យើងខ្ខុំសង្ឈឹមថាការដាក់ដំណើរអេប នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស់ស្ទិកនៅក្នុងសង្គមយើងផងដែរ។ 👉តំណរភ្ជាប់ដោនឡូតអេប Android: https://play.google.com/store/apps/details?id=com.rtasia.cambodialoyalty👉តំណរភ្ជាប់ដោនឡូតអេប iOS: https://apps.apple.com/kh/app/lucky-reward/id6483211565
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-17T09:05:57.580Z", "category": "PR", "views": 3797, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
ប្រូ.ម៉ូសិន.ពិសេសជាមួយនិងការបន្ថែមល្បឿនលឿន និងធំអស្ចា.រ្យជាងមុនតែតម្លៃនៅដដែលសាកសមបំផុតសម្រាប់ការប្រើប្រាស់លក្ខណៈគ្រួសារ
https://business-cambodia.com/articles/special-promotion-with-faster-and-bigger-additions-but-the-price-remains-the-most-suitable-for-family-use
មិត្តហ្វូន Wi-Fi បានធ្វើការតម្លើងល្បឿនធំអស្ចារ្យជាងមុនតែតម្លៃនៅដដែលគឺរហូតដល់ 50Mbps ជាមួយតម្លៃ15 ដុល្លារប៉ុណ្ណោះក្នុងមួយខែដែលសាកសមបំផុតសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ។ ភ្នំពេញ៖​ ក្រុមហ៊ុនមិត្តហ្វូនផ្នែកសេវាកម្មInternet WiFi នៅតែបន្តកម្មវិធីពិសេសផ្តល់ជូនអ៊ីនធឺណិតលឿនធំអស្ចារ្យជាងមុនតែរក្សាតម្លៃនៅដដែលដើម្បើរសម្រូលការប្រើប្រាសរបស់អតិថិជនអោយកាន់តែប្រសើរជាងមុនជាមួយល្បឿនរហូតដល់ 50Mbps តម្លៃត្រឹមតែ15ដុល្លារក្នុងមួយខែប៉ុណ្ណោះដែលសាកសមបំផុតសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រូសារ មើលវីដេអូ ឡាយលក់ផលិតផល សម្រាប់កូនៗសិក្សាឬធ្វើការតាមប្រព័ន្ធអនឡាញនិងលេង Game បានយ៉ាងរលួននិងដោយសេរី។ មិនតែប៉ុណ្ណោះសម្រាប់អតិថិជនដែលបានចុះឈ្មោះថ្មីនឹងទទួលបានការផ្តល់ជូននូវ​ម៉ូដឹម​WiFi Free ផ្តល់ជូនការតំឡើងដោយឥតគិតថ្លៃ​ បន្ថែមការប្រើប្រាស់ជាច្រើនខែដូចជា៖ *** បង់មុន3ខែប្រើបាន3ខែកន្លះ *** បង់មុន6ខែប្រើបាន8ខែ *** បង់មុន12ខែប្រើបាន16ខែ  មិនតែប៉ុណ្ណោះអតិថិជននឹងទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់ទៀតផងដែរដូចជា៖ *** ដបទឹករក្សាកំដៅ *** នាឡិកាព្យួរជញ្ជាំង *** មួកសុវត្ថិភាព *** និងអាវយឺតផងដែរ បញ្ជាក់ការផ្តល់ជូនពិសេសនេះរហូតដល់អស់ពីស្តុក! នឹកដល់អ៊ីនធឺណិត នឹកដល់មិត្តហ្វូន Wi-Fi ល្បឿនលឿនធំអស្ចារ្យជាងមុនតម្លៃសមរម្យបំផុតនិងទទួលបានកាដូយ៉ាងច្រើនសន្ទឹកសន្ទាប់។ ពត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ 097 6 097 097 តេលេក្រាមឆានែល https://t.me/Metfone_WiFi
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-17T08:14:31.158Z", "category": "PR", "views": 733, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់
https://business-cambodia.com/articles/minister-and-minister-of-education-youth-and-sports-visited-cp-food-and-chicken-processing-factory-cambodia-co-ltd
កាលពីថ្ងៃទី13 ខែឧសភា ឆ្នាំ 2024 ឯកឧត្តមបណ្ឌិតសភាចារ្យ​ ហង់​ជួន​​​ ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលមានទីតាំងនៅ ផ្លូវជាតិលេខ​​៤​ ភូមិពើក​ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ឯកឧត្តមបណ្ឌិតសភាចារ្យ​ ហង់​ជួន​​​ ណារ៉ុន បានអញ្ជើញទស្សនកិច្ចរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់របស់ក្រុមហ៊ុន ស៊ី.ភី. ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សាកលវិទ្យាល័យដែលជាដៃគូ ដូចជា សាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺនិង វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងមានការចូលរួមពីសំណាក់ គណៈប្រតិភូរាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីជំនាញនៃក្រសួងអប់រំ យុវជន និងកីឡា ជាច្រើនរូប ដោយមានការទទួល បដិសណ្ឋារកិច្ចពីគណៈគ្រប់គ្រងក្រុមហ៊ុនស៊ី.ភី. ខេមបូឌា ចំកាត់ ដឹកនាំដោយលោក Wittaya Kreangkriwit អគ្គនាយក លោក Thanachit Sriboonlue អគ្គនាយករងនៃក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនស៊ី.ភី.ជាច្រើនរូបទៀត។ លោក Wittaya Kreangkriwit អគ្គនាយនៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ លោក Wittaya Kreangkriwit អគ្គនាយក លោក Thanachit Sriboonlue អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ នៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ បានណែនាំអំពីអាជីវកម្មស៊ី.ភី.និងមានការពិភាក្សាបើកចំហទាក់ទងនឹងប្រធានបទនៃការកែលម្អសុវត្ថិភាពចំណីអាហារ ការផលិតចំណីអាហារស្តង់ដារ និងកិច្ចសហការរវាងក្រសួង​អប់រំ និងវិស័យឯកជន។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៏ថា៖ វិទ្យាស្ថានអប់រំផ្តោតសំខាន់ទៅលើសុខភាព និងសុខុមាលភាពរបស់សិស្ស សុវត្ថិភាពចំណីអាហារ និងស្តង់ដារអនាម័យដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ កម្លាំងរាងកាយ ផ្លូវចិត្ត ការគិត ព្រមទាំងបង្កើនចំណេះដឹងផងដែរ។ ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា ​​កាលដែលបានបរិភោគអាហារដែលមាន​ សុវត្ថិភាពស្តង់ដារ អនាម័យត្រឹមត្រូវនាពេលបច្ចុប្បន្ន និងជួយអោយយើងទទួលបានសុខភាពល្អរយៈពេលយូរអង្វែង​ ព្រមទាំងជួយកាត់បន្ថយការចំណាយក្នុងការព្យាបាលជម្ងឺ ល្អជាងការបរិភោគអាហារដែលមិនមានសុវត្ថិភាព។​ ដូច្នេះការចែករំលែកចំណេះដឹងរវាងក្រសួង​អប់រំ និងវិស័យឯកជនជាគម្រោងសហការមួយដែលសំខាន់ ក្នុងការផ្តល់អត្ថប្រយោជន៍ដល់យុវជន និងប្រជាជនកម្ពុជា ក្នុងការយល់ដឹងកាន់តែច្បាស់ពីការថែទាំសុខភាពនៅតាមបណ្តាសាលារៀន និងសាកលវិទ្យាល័យនាពេលអនាគត។ លោក Wittaya Kreangkriwit អគ្គនាយកក្រុមហ៊ុន ស៊ី.ភី. បានមានប្រសាសន៍ថា៖ ក្រុមហ៊ុនស៊ី.ភី.ផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ស្តង់ដារផលិតកម្មចំណីអាហារ ទាំងគុណភាព និងបរិមាណ ដើម្បីបំពេញតម្រូវការទីផ្សារ។ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ រីករាយក្នុងការសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុង​ការ​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​សុវត្ថិភាព​ចំណីអាហារ​ដល់​យុវជន និង​ប្រជាជន​កម្ពុជា។ លោក Wittaya Kreangkriwit បានបន្ថែមទៀតថាក្រុមហ៊ុន មិន​ត្រឹម​តែចែករំលែកចំណេះដឹងដល់​សិស្ស​​និស្សិត​និងសាលារៀន​ប៉ុណ្ណោះ​ទេ  ក្រុមហ៊ុនក៏​បាន​ផ្តល់​ចំណេះដឹង និង​បច្ចេកទេស​ដល់​កសិករអំពីការលើកកម្ពស់ស្តង់ដារ​ផលិតកម្ម ដោយប្រមូលទិញវត្ថុធាតុដើមរបស់កសិករក្នុងស្រុក ដូចជា ពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ ស្រូវ ​និងវត្ថុធាតុដើមផ្សេងទៀត រហូតមកដល់សព្វថ្ងៃនេះជាង ១០០០ គ្រួសារ។ លោក Thanachit Sriboonlue អគ្គនាយករង នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ លោក Thanachit Sriboonlue អគ្គនាយករង នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានមានប្រសាសន៍ថា ក្រុមហ៊ុន ស៊ី.ភី សូមចែករំលែកស្តីអំពីចំណេះដឹងអំពីសុវត្ថិភាពចំណីអាហារជាមួយយុវជន និងប្រជាជនកម្ពុជាចំនួន ៣ចំណុចសំខាន់ៗ (១)ជ្រើសរើសទិញ ផលិតផលចំណីអាហារដែលមានប្រភពច្បាស់លាស់ (២)ការរក្សាទុកផលិតផលនៅកន្លែងដែលមានសីតុណ្ហភាពត្រឹមត្រូវ (៣)ការចម្អិនដែលត្រឹមត្រូវតាមស្តង់ដារ ។ លើស​ពី​នេះទៅទៀត ដើម្បីអោយកាន់តែ​ប្រសើរ ​​ក្នុងគ្រឹះស្ថានសិក្សាគួរតែមានអាហារដ្ឋានដែលមានអនាម័យនៅក្នុងបរិវេណកន្លែងសិក្សា ដោយហាងអាហារដែលមាននឹងត្រូវមានការត្រួតពិនិត្យពីគុណភាព  ចាប់ផ្តើមតាំងពីវត្ថុធាតុដើមដែលនាំមកប្រើប្រាស់រហូតដល់វិធីចម្អិនដែលត្រឹមត្រូវ ដើម្បីអោយសិស្សានុសិស្សទាំងអស់ទទួលបាននូវអាហារដែលមានគុណភាព និង​សុវត្ថិភាព ។ លោក Thanachit Sriboonlue បានបន្ថែមទៀតថា ក្រុមហ៊ុន ស៊ី.ភី. ប្តេជ្ញាផ្តល់នូវផលិតផលអាហារប្រកបដោយគុណភាព អនាម័យ សុវត្ថិភាព និងអាហារូបត្ថម្ភខ្ពស់ដល់ប្រជាជនកម្ពុជា អ្នកបរិភោគទាំងអស់អាចជឿជាក់លើផលិតផល ស៊ី.ភី. បានព្រោះថាគ្រប់ផលិតផលចំណីអាហារទាំងអស់របស់ ស៊ី.ភី. យើងទទួលបានស្តង់ដារអន្តរជាតិដែលមានការត្រួតពិនិត្យត្រឹមត្រូវ ដូចជាស្តង់ដារ GHP HACCP និង HALAL លោកអ្នកអាចបរិភោគដោយភាពជឿជាក់ ”អាហារសុវត្ថិភាព ជឿជាក់លើស៊ី.ភី.” ។ ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ ចាប់តាំងពីឆ្នាំ១៩៩៦ រហូតដល់បច្ចប្បន្ននេះ មានរយៈពេល ២៨ឆ្នាំស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ (Food ) ហើយក្រុមហ៊ុនក៏បានបើកដំណើរការអាជីវកម្មហាងលក់រាយ និងអាហារជាច្រើនដូចជា CP Fresh Mart , CP Fresh Shop, Five Star, Star Coffee​ និង​ Hi-Pork ដោយឈរលើមូលដ្ឋានគ្រឹះ ដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយយើងមានទស្សនវិស័យក្នុងការធ្វើអាជីវកម្មដែលហៅថា “គោលការណ៍ប្រយោជន៍ទាំង៣ប្រការដើម្បីឆ្ពោះទៅកាន់និរន្តរភាព” ដោយចាត់ទុកផលប្រយោជន៍ដល់ប្រទេសជាតិ ជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជន ជាអាទិភាពទីពីរ និងផលប្រយោជន៍ដល់ក្រុមហ៊ុន ជាអាទិភាពចុងក្រោយ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ឬលោកអ្នកដែលមានចាប់អារម្មណ៍សហការទិញ និងបើកអាជីវកម្មជាមួយក្រុមហ៊ុន អាចទំនាក់ទំនងមកកាន់ហ្វេសប៊ុកផេក​ Facebook : CP Cambodia Co,. Ltd. / Facebook:  CP Brand Cambodia ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទលេខ ៖ 086 929 917 ,086 666 433 QR Facebook CP Cambodia QR Code-Website CP Cambodia QR Code-YouTube CP Cambodia QR CP Brand Cambodia
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-17T06:58:45.092Z", "category": "PR", "views": 1446, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
តម្លៃនៅខ្មែរ! តស់មកស្គាល់រថយន្តខ្លាញ់គោរបស់ BYD ១ម៉ូដែល សាកម្តងជិះបានជាង៣០០KM ខណៈតម្លៃជាង១ម៉ឺន$
https://business-cambodia.com/articles/byd-sea-gull-chea-pri-kh
សម្រាប់ប្រិយមិត្តដែលមានកូនចិត្តស្រលាញ់រថយន្តថ្មី ជាពិសេសរថយន្តអគ្គិសនី ប៉ុន្តែលុយមិនសហការ និងពិបាកបែងចែកថាត្រូវសន្សំលុយបន្ថែមយកឡានថ្មី ឬគួរសម្រេចចិត្តទិញឡានជជុះ ដោយរឿងទាំងនេះធ្វើឱ្យបងប្អូនមួយចំនួនក្រពុលមុខខ្លាំងមែនទែន ប៉ុន្តែបងប្អូនឈប់ឈឺក្បាលទៀតទៅ  ខណៈ BYD Seagull បកចេញពីកេស ស្អាត ខ្ជូត នៅស្រុកខ្មែរតម្លៃត្រឹមតែ ១៨,៩០០ដុល្លារតែប៉ុណ្ណោះ ដោយសាកម្តងរត់បាន ៣០៥គីឡូម៉ែត្រ ​។ ចង់ដឹងរថយន្តមួយម៉ូដែលនេះមានចំណុចពិសេសអ្វីខ្លះ តស់មកដឹងចំណុចខ្លឹមសំខាន់ៗខាងក្រោមនេះ៖ អំពី BYD Seagull ថាមពលម៉ូទ័រ ៧៥ សេះ កម្លាំងរមួល ១៣៥ Nm -ពី 0 ទៅ ៥០ ត្រឹមតែ ៤.៩ វិនាទី សមត្ថភាពថ្ម battery capacity ៣០ ជិះបាន ៣០៥ គីឡូម៉ែត្រ ការសាកថ្ម៖ សាកថ្មលឿនពី ៣០% ទៅ ៨០% ក្នុងរយៈពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។ លក្ខណៈពិសេសបច្ចេកវិទ្យា៖ ប្រព័ន្ធ Infotainment: 10.1- អ៊ីញ rotating touchscreen. ការតភ្ជាប់: Bluetooth, NFC keyless entry, ការតភ្ជាប់រថយន្ត 4G និងការរុករកមានស្តង់ដារនៅទូទាំងម៉ូដែលទាំងអស់។ លក្ខណៈពិសេសសុវត្ថិភាព៖ សុវត្ថិភាពជាមូលដ្ឋាន: កាបូបខ្យល់, ឧបករណ៍ចាប់សញ្ញាចត, កាមេរ៉ាក្រោយ, និងការគ្រប់គ្រងតាមទូកកម្សាន្ត។ ប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ (ADAS): រួមទាំងការត្រួតពិនិត្យដំណើរកម្សាន្តសម្របខ្លួន ការចាប់ហ្រ្វាំងបន្ទាន់ ការព្រមានពីការចាកចេញតាមផ្លូវ និងការទទួលស្គាល់ស្លាកសញ្ញាចរាចរណ៍៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-17T06:28:19.058Z", "category": "កំពូលអ្នកលក់", "views": 2671, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
សមិទ្ធផលថ្មី! ក្រុមហ៊ុនជប៉ុនមួយនៅខ្មែរ រកឃើញរូបមន្តផលិតស្រាសចេញពីដើមកំប្លោក
https://business-cambodia.com/articles/craft-gin-with-bioethanol-
ពិតជាអស្ចារ្យណាស់ក្រុមហ៊ុនធំមួយរបស់ជប៉ុនឈ្មោះ Sunwaspa បានរកឃើញរូបមន្តថ្មីមួយ ដែលអាចច្នៃដើមកំប្លោកយកទៅផលិតស្រាសម្យ៉ាងឈ្មោះ Craft gin with bioethanol ។ នេះបើយោងតាមការចេញផ្សាយរបស់ ស្ថានទូតជប៉ុននៅកម្ពុជា ។ ប្រភពខាងលើនេះបានបញ្ជាក់ថា ក្រុមហ៊ុន Sunwaspa គឺជាក្រុមហ៊ុនមួយដែលមានជំនាញទៅលើការកែច្នៃរបស់ដែលអាចប្រើប្រាស់ឡើងវិញបាន ហើយលក់បោះដុំ និងនាំចេញនូវធនធានទាំងនោះទៅកាន់ទីផ្សារ។ ហើយជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Sunwaspa ក៏បានរកឃើញនូវសមិទ្ធផលថ្មីដែលអាចកែច្នៃកំប្លោកផលិតចេញជាស្រាសបាន។ ការរកឃើញថ្មីនេះ គឺកើតឡើងបន្ទាប់ពីក្រុមហ៊ុនជប៉ុនបានមើលឃើញ ពីការផលប៉ះពាល់របស់កំប្លោកទៅលើបរិស្ថាន ទើបពួកគេបានព្យាយាមស្វែងរកនូវគំនិតថ្មីដើម្បីធ្វើយ៉ាងណាកែច្នៃរបស់ទាំងនេះទៅជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍។នៅទីបំផុត Sunwaspa ក៏អាចច្នៃកំប្លោកទៅជាស្រាស Craft gin with bioethanol បានយ៉ាងជោគជ័យដូចជាការរំពឹងទុករបស់ខ្លួន ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-17T06:24:56.747Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 454, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy" ] }
មហាសេ.ដ្ឋី Elon Musk អាចនឹងជួបគ្រោះធំ ក្រោយអតីតបុគ្គលិ.កនិយាយចំៗ ពីបញ្ហាក្នុងក្រុមហ៊ុនបែបនេះ
https://business-cambodia.com/articles/elon-musk-will-face-big-problem
ក្រៅពីធ្លាប់គ្រងដំណែងជាមហាសេដ្ឋីលេខមួយលើលោក Elon Musk ក៏ជាបុគ្គលដ៏កម្រម្នាក់ដែលមនុស្សចាត់ទុកថា លោកគឺជា «អេលាន» ផងដែរ ព្រោះតែលោកចូលចិត្តធ្វើអ្វីថ្មីប្លែកពីអ្នកដទៃ ធ្វើការគ្មានថ្ងៃសម្រាក ស្មោះស្ម័គ្រនឹងគោលដៅខ្លាំងបំផុត។ ប៉ុន្តែក្នុងនោះក៏មានលេចឮដំណឹងចេញពីមាត់អតីតកាលបុគ្គលិកធ្លាប់ធ្វើការជាមួយលោកថា Elon Musk អាចនឹងជួយគ្រោះធំ បើនៅតែបង្ខំ និងដាក់ការងារយ៉ាងតឹងរឹងខ្លាំងហួសកម្រិតដល់បុគ្គលិក។ អតីតបុគ្គលិក Neuralink ប្រាំមួយនាក់ដែលជាក្រុមហ៊ុនមួយរបស់លោក Elon Musk បានអះអាងថា៖ «ក្រុមហ៊ុននេះត្រូវបានបោកបញ្ឆោតដោយសម្ពាធយ៉ាងខ្លាំងដើម្បីសម្រេចបាននូវគោលដៅមានមហិច្ឆតាមិនគួរឱ្យជឿ ដែលបណ្តាលឲ្យមានភាពរង្គោះរង្គើក្បាលម៉ាស៊ីនដឹកនាំ»។ ពួកគេបានប្រាប់ទៅកាន់ទស្សនាវដ្តីថា៖ «លោក Elon Musk មិនពេញចិត្ត តាំងពីថ្នាក់ខ្ពស់រហូតដល់ថ្នាក់ក្រោមជាមួយនឹងល្បឿននៃការរីកចម្រើន ទោះបីជាយើងកំពុងធ្វើដំណើរក្នុងល្បឿនលឿនបំផុតដែលមិនធ្លាប់មានពីមុនមកក៏ដោយ»។ នេះបើតាមរយៈការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Byte។ បុគ្គលិកម្នាក់បានពិពណ៌នាអំពីក្រុមហ៊ុនរបស់លោក Elon Musk ទៅកាន់ក្រុមហ៊ុន Fortune យ៉ាងដូច្នេះថា៖ «មនុស្សគ្រប់គ្នានៅក្នុងក្រុមហ៊ុនទាំងមូលគឺត្រូវបានជំរុញដោយការភ័យខ្លាច»។ ក្នុងនាមជាផ្នែកមួយនៃ Neuralink បានឃើញអត្រានៃការផ្លាស់ប្តូរដ៏ធំដែលរួមបញ្ចូលការចាកចេញនៃក្រុមអ្នកដឹកនាំជាន់ខ្ពស់ជាច្រើន។ ជាក់ស្តែង កាលពីខែឧសភា ឆ្នាំ២០២១ សហស្ថាបនិករបស់ក្រុមហ៊ុន Max Hodak បានប្រកាសភ្លាមៗថាគាត់បានចាកចេញពីក្រុមហ៊ុន ប៉ុន្តែមិនបានផ្តល់ចម្លើយច្បាស់លាស់ពីមូលហេតុនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មានការបង្ហាញមួយចំនួនដែលថាលោក និងលោក Elon Musk ប្រហែលជាមិនចុះសម្រុងនឹងគ្នាទេ ហើយការពិត Max Hodak ប្រហែលជាត្រូវបានបណ្តេញចេញ។ គួរជម្រាបផងដែរថា បច្ចុប្បន្នវប្បធម៌ការងារដ៏អាក្រក់នៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរបស់លោក Elon Musk ដូចជា SpaceX និង Tesla ជាដើម គឺជារឿងដ៏គួរឲ្យព្រួយបារម្ភចំពោះការមើលរំលង “សុខភាពផ្លូវចិត្ត និងសុខុមាលភាពរាងកាយរបស់បុគ្គលិក” ខណៈក្រុមហ៊ុនទាំងនោះមានកេរ្តិ៍ឈ្មោះល្បីរន្ទឺជុំវិញពិភពលោកលើវិស័យបច្ចេកវិទ្យាដ៏គួរឱ្យរំភើប និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម  https://t.me/hangchhengH24  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-17T06:14:28.755Z", "category": "ភាពជាអ្នកដឹកនាំ", "views": 1221, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
គម្រោងប្រវត្ដិសាស្ដ្រចំនួន ២ ពេលលេចរូបរាងនឹងជួយលើកមុខមាត់កម្ពុជាខ្លាំងជាងមុន
https://business-cambodia.com/articles/techo-international-airport-and-funan-techo-canal
ដើម្បីទាក់ទាញអ្នកវិនិយោគ ក៏ដូចជាភ្ញៀវទេសចរ មកកាន់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍អភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ក្នុងនោះដែរយើងសង្កេតឃើញគម្រោងធំចំនួន ២ នៅពេលដែលលេចចេញជារូបរាង នឹងអាចធ្វើឲ្យកម្ពុជាកាន់តែទំនើប និងលើកមុខមាត់កម្ពុជាខ្លាំងជាងមុន។ ដោយគម្រោងទាំងនោះរួមមាន៖ ១. ព្រលានយន្ដអន្ដរជាតិតេជោ ព្រលានយន្ដហោះអន្ដរជាតិតេជោ គឺជាព្រលានយន្ដហោះធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្ន បានកំពុងដំណើរការសាងសង់ និងសម្រេចបានប្រមាណជាង ៧២ ភាគរយហើយសម្រាប់ដំណាក់កាលទី១ ហើយគ្រោងដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០២៥ ខាងមុខ។ ព្រលានយន្ដហោះថ្មីនេះ ត្រូវបានវិនិយោគសាងសង់រួមគ្នារវាងក្រុមហ៊ុន OCIC ជាមួយនឹងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដោយគ្របដណ្ដប់លើផ្ទៃដី ២ ៧០០ ហិកតា ស្ថិតនៅភូមិសាស្ដ្រខេត្ដកណ្ដាល និងមួយចំនួនទៀតស្ថិតក្នុងខេត្ដតាកែវ។ អ្វីដែលពិសេសព្រលានយន្ដហោះអន្ដរជាតិតេជោ គឺជាប្រភេទ 4F ដែលអាចឲ្យយន្ដហោះខ្នាតធំៗចុះចតបាន។   នៅពេលដាក់ឲ្យដំណើរការដំណាក់កាលទី១ នាដើមឆ្នាំ២០២៥ ខាងមុខ អាកាសយានដ្ឋានអន្ដរជាតិតេជោ អាចទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវ ទេសចរបានចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន៥០លាននាក់ក្នុង១ឆ្នាំ។ ២. ព្រែកជីកហ្វូណនតេជោ ព្រែកជីកហ្វណនតេជោ គឺជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្ររបស់កម្ពុជា ដែលតភ្ជាប់កំពង់ផែទន្លេ និងសមុទ្រ ងាយស្រួលក្នុងដឹកជញ្ជូនទំនិញ។ គម្រោងនេះត្រូវបានរាជរដ្ឋាភិបាលអនុម័តឲ្យអនុវត្ដន៍ការសាងសង់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ហើយត្រូវបានរំពឹងថានឹងអាចបើកការដ្ឋានសាងសង់នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤នេះផងដែរ។ តាមការសិក្សារយៈពេល ២៦ ខែ បានឲ្យដឹងថា គម្រោងមួយនេះមានប្រវែងសរុប ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកែប ដោយឆ្លងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដកែប។ ហើយគម្រោងនេះនឹងត្រូវចំណាយថវិកាសាងសង់ប្រមាណ ១.៧ ពាន់លានដុល្លារ។ នៅពេលគម្រោងនេះលេចចេញជារូបរាងវានឹងផ្ដល់ផលប្រយោជន៍ជាច្រើនដូចជា៖ កាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើនទៀត ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ដ្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី១ របស់កម្ពុជា ការបង្កើតការបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍក្រុង នគរូបីយកម្ម ការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-17T05:55:10.201Z", "category": "អចលនទ្រព្យ", "views": 2031, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
តោះដាក់ពា.ក្យ? ក្រុមហ៊ុន Air Asia កំពុងរើ.សនា.រីអាកាសចរណ៍ជាច្រើននា.ក់មានលក្ខខណ្ឌទាំងនេះធ្វើបានហើយ
https://business-cambodia.com/articles/air-asia-cabin-crew
ឱកាសល្អបានមកដល់ហើយ សម្រាប់បងប្អូនសិស្ស និស្សិតដែលមានក្តីស្រមៃចង់ធ្វើការនៅព្រលានយន្តហោះ ព្រោះនាពេលនេះក្រុមហ៊ុន Air Asia កំពុងប្រកាសរើសនារីអាកាសចរណ៍ឱ្យចូលបម្រើការងារជាច្រើននាក់នឹងបើកទទួលការសម្ភាសន៏នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ យោងតាមការចុះផ្សាយនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ Air Asia បានឱ្យដឹងថាសម្រាប់អ្នកដែលចង់ធ្វើការជានារីអាកាសចរណ៍នៅក្រុមហ៊ុន Air Asia ត្រូវមានលក្ខខណ្ឌដូចជា៖ នារីត្រូវមានកម្ពស់ 158cm ឡើងទៅ (រាប់ពីជើងទទេរ) ត្រូវមានសញ្ជាតិខ្មែរ អាចសរសេរឬនិយាយភាសាអង់គ្លេសបានល្អ ឬត្រូវមាន IELSTS 3.0 បើអាចនិយាយភាសាចិន ឬភាសាអាស៊ានណាមួយបន្ថែមទៀតកាន់តែល្អមួយកម្រិត ត្រូវតែមានរូបរាងឆើតឆាយ មានភាពវៃឆ្លាតហើយនឹងត្រូវប្រកាន់ភ្ជាប់នៅភាពរួសរាយរាក់ទាក់ ចេះហែលទឹកយ៉ាងតិច 25cm ចំណែកឯកសារដែលត្រូវភ្ជាប់នៅពេលដាក់ពាក្យធ្វើការមានដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ/លិខិតឆ្លងដែន, សៀវភៅគ្រួសារ, និងប័ណ្ណចាក់វ៉ាក់សាំង, ច្បាប់ចម្លង TOEIC ឬ IELS វិញ្ញាបនបត្រ TOECI ដែលមាន ៣៨០ ពិន្ទុ(សុពលភាពរយៈពេល ២ឆ្នាំ) គួរជម្រាបថា សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ធ្វើការហើយបើគ្រប់លក្ខខណ្ឌដែលបានរៀបរាប់ខាងលើនេះ នៅថ្ងៃទី២៥ ខែឧសភា ខាងមុខនេះកុំភ្លេចទៅដាក់ពាក្យនៅការិយាល័យ AirAsia Cambodia ដែលស្ថិតនៅសាលច្រកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់ពីម៉ោង៩ ព្រឹកដល់ម៉ោង១១ ព្រឹ។ ទាក់ទងនឹងព័ត៌មានលំអិតអាចធ្វើការទំនាក់ទំនងទៅកាន់អុីម៉ែល career_kh@airasia.com ឬលេខទំនាក់ទំនង +855 69 860 168៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-17T05:50:02.443Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 5687, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ធនាគារវីងអនុញ្ញាតឲ្យអ្នកលុយតិចក៏អាចសន្សំបាន អាចសន្សំជាក្រុមផ្ដល់ការប្រា.ក់រហូត៨.៧៥ភា.គរយក្នុង១ឆ្នាំ
https://business-cambodia.com/articles/wing-bank-with-special-bank-account
បងប្អូនប្រជាជនខ្មែរយើងមួយចំនួនធំដែលមានចំណូលទាបតែងតែគិតខ្លួនមានលុយតិច ចំណូលតិចមិនអាចសន្សំបានហើយក៏ខ្ជិលសន្សំហើយម្យ៉ាងទៀតពួកគាត់គិតថាលុយតិចមិនអាចសន្សំនៅធនាគារបាន។ ដូច្នេះហើយទើបពួកគាត់មិនបានខ្វល់ខ្វាយប្រើប្រាស់សេវាធនាគារនិងបើកគណនីធនាគារដើម្បីសន្សំលុយ។ ទាក់ទងនឹងការបើកគណនីធនាគារសន្សំលុយនេះដែរ ធនាគារវីង ដែលជាធនាគារពាណិជ្ជដ៏ធំមួយមានគណនីសន្សំមួយដែលមានឈ្មោះថា”គណនីស្សំដើម្បីគោលដៅ” ដែលគណនីសន្សំនេះទោះជាអ្នកមានលុយតិចចំណូលទាបក៏អាចសន្សំបានដែរ។ គណនីស្សំដើម្បីគោលដៅ របស់ធនាគារវីងគឺជាគណនីពិសេសមួយដែលបងប្អូនអាចចាប់ផ្ដើមសន្សំដោយតម្រូវឲ្យមានលុយចាប់៥ដុល្លារឡើងទៅជាមួយនឹងអត្រាការប្រាក់សន្សំខ្ពស់រហូតដល់ទៅ៨.៧៥ភាគរយក្នុងមួយឆ្នាំ។  អ្វីដែលកាន់តែពិសេសនោះគឺគណនីសន្សំមួយនេះផ្ដល់ជម្រើសដល់អ្នកដាក់ប្រាក់សន្សំដោយពួកគាត់អាចសន្សំម្នាក់ឯងក៏បានឬអាចជ្រើសរើសសន្សំលក្ខខណៈជាក្រុមក៏បានដោយអាចសន្សំជាក្រុមបានរហូតដលទៅ១០នាក់។ ការសន្សំមិនមែនជាការបង្ខិតបង្ខំ តែវាគឺជាការតាំងចិត្តក្នុងការធ្វើឲ្យក្តីស្រមៃក្លាយជាការពិត។ មិនថាអ្នកមានបំណង ចង់បានរថយន្ត, គេហដ្ឋាន, ធ្វើដំណើរកម្សាន្ត, រៀបអាពាហ៍ពិពាហ៍ ឬបង់ថ្លៃសាលានោះទេ គណនីសន្សំដើម្បីគោលដៅរបស់វីងគឺជាដៃគូដែលអាចធ្វើឲ្យក្តីស្រមៃលោកអ្នកក្លាយជាការពិត។  ចង់ដឹងពីរបៀបបើកគណនីសន្សំដើម្បីគោលដៅអាចមើលវីដេអូដោយចុចនៅទីនេះ។ គួរបញ្ជាក់ផងដែរថាធនាគារវីងគឺជាធនាគារដែលបានកម្លាយខ្លួនពីធនាគារឯកទេសមកជាធនាគារពាណិជ្ជហើយមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ បើយោងតាមរបាយកាណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០២៣របស់ធនាគារជាតិគិតត្រឹមដំណាច់ឆ្នាំ២០២៣ធនាគារវីងមានបុគ្គលិក២២៩៩នាក់ជាមួយនឹងទ្រព្យសកម្មប្រមាណ១.៤ពាន់លានដុល្លារ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-17T05:03:15.501Z", "category": "ហិរញ្ញវត្ថុ", "views": 3025, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
លោកលី ស៊ានឡុង អតីតនាយករដ្ឋមន្រ្តីសិង្ហបុរី ពោលពាក្យយ៉ាងរំជូលចិត្ត១ឃ្លា មុនចុះចេញពីតំណែង
https://business-cambodia.com/articles/lee-hsien-loong-and-new-prime-minister-singapore
លោក Lee Hsien Loong (លី ស៊ានឡុង) អតីតនាយករដ្ឋមន្ត្រី​ដែល​កាន់​អំណាច​យូរ​ឆ្នាំ​របស់ប្រទេស​សិង្ហបុរី​បាន​ចុះ​ចេញ​ពី​តំណែងជាផ្លូវការ ក្រោយបានប្រគល់តំណែងជាផ្លូវការទៅឱ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Lawrence Wong កាលពីម៉ោង៨យប់ ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីជំនាន់ទី៤។ កាលពីចុងសប្តាហ៍មុន នៅក្នុងបទសម្ភាសន៍ចុងក្រោយរបស់លោកលី ស៊ានឡុង ក្នុងនាមជានាយករដ្ឋមន្ត្រីជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ លោកបានថ្លែងអំណរគុណដល់ប្រជាជនសិង្ហបុរីសម្រាប់ការគាំទ្រការដឹកនាំរបស់លោក អស់រយៈពេលជាង២០ឆ្នាំមកនេះ ពោលគិតចាប់តាំងពីឆ្នាំ២០០៤។ ប្រភពពីទីភ្នាក់ងារសារព័ត៌មាន BBC បានឱ្យដឹងថានៅក្នុងបទសម្ភាសន៍ចុងក្រោយ ក្នុងនាមជានាយករដ្ឋមន្រ្តី លោកបានមានប្រសាសន៍យ៉ាងរំជួលចិត្តអំពីការដឹកនាំកន្លងមកយ៉ាងដូច្នេះថា "ខ្ញុំមិនបានព្យាយាមរត់ឱ្យលឿនជាងអ្នកផ្សេងទេ ខ្ញុំបានព្យាយាមនាំអ្នកទាំងអស់គ្នាឱ្យរត់ជាមួយខ្ញុំ ហើយខ្ញុំគិតថាយើងធ្វើបានជោគជ័យ" ។ ក្នុងនោះលោកបានគូសបញ្ជាក់បន្ថែម​ថា លោកបាន​ព្យាយាមដឹកនាំប្រទេស​តាម​វិធី​របស់​ខ្លួនឯង ជា​របៀប​ផ្សេង​ពី​ឪពុក​គឺលោក Lee Kuan Yew (លី ក្វាន់យូ) អ្នកកាន់តំណែងជំនាន់ទី១ និង​លោក Goh Chok Tong ​ជាអ្នកកាន់​តំណែង​ជំនាន់ទី២ ចាប់តាំងពីដែនកោះនេះទទួលបានឯករាជ្យនៅឆ្នាំ១៩៦៥។ ជាមួយនឹង​ឈាមជាអ្នកនយោបាយ​តាំងពីជំនាន់ឪពុក លោកលី ស៊ានឡុង ​ត្រូវបាន​ប្រជាជន​សិង្ហ​បុរីគោរពនិង​ស្រឡាញ់គាំទ្រយ៉ាងផុសផុល រហូតលោកបានជាប់ចំណាត់ថ្នាក់ជាអ្នកនយោបាយដែលមានប្រជាប្រិយបំផុតក្នុងប្រទេស ប៉ុន្តែលោកក៏បានថ្លែងឱ្យដឹងដែរថា ចំពោះជំនាន់កូនៗ​របស់​លោកគឺ​ពួកគេមិន​ចាប់​អារម្មណ៍​ក្នុង​ការ​ធ្វើនយោបាយ​នោះទេ។ យ៉ាងណាមិញអ្នកវិភាគបានឱ្យដឹងថាក្រោមការដឹកនាំរបស់លោក Lee សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានធ្វើការផ្លាស់ប្តូរ និងរីកចម្រើន និងប្រែក្លាយទៅជាមហាអំណាចហិរញ្ញវត្ថុអន្តរជាតិ និងជាគោលដៅទេសចរណ៍កំពូលបំផុត។ ដោយឡែកចំពោះ GDP សម្រាប់មនុស្សម្នាក់បានកើនឡើងទ្វេដងក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ គួរជម្រាបផងដែរថាក្រោយចុះចេញពីកៅអី អតីតនាយករដ្ឋមន្រ្តីវ័យ៧២ឆ្នាំរូបនេះ នឹងឡើងកាន់តំណែងនៅក្នុងគណៈរដ្ឋមន្ត្រីជាទេសរដ្ឋមន្ត្រី និងជា​អគ្គលេខាធិការ​គណបក្ស​សកម្មភាព​ប្រជាជន(PAP)៕ អត្ថបទដោយ៖ ពីង ជូអេង  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-17T04:47:36.980Z", "category": "ភាពជាអ្នកដឹកនាំ", "views": 896, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy" ] }
ក្រុមហ៊ុន មេគង្គ អ៊ីវី ឯ.ក ដាក់សម្ភោធជាផ្លូវការម៉ូតូអគ្គិសនី TAILG លំដាប់ថ្នាក់ពិភពលោកនៅកម្ពុជា
https://business-cambodia.com/articles/officially-launches-world-class-tailg-electric-motorcycle-in-cambodia
ភ្នំពេញ៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤  ក្រុមហ៊ុន មេគង្គ អ៊ីវី ឯ.ក ដែលបង្កើតឡើងដោយកូន ខ្មែរ១០០% ហើយបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយម៉ូតូអគ្គិសនីដ៏ល្បីល្បាញម៉ាក ថេលជី (TAILG) មានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីព្រឹត្តិការណ៍សម្ពោធដ៏ធំដែលធ្វើឡើងនៅថ្ងៃទី ១៨ ឧសភា ឆ្នាំ២០២៤ នៅ The Premium Center Sen Sok រាជធានីភ្នំពេញ។ ពិធីនេះនឹងប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា និងវត្តមានឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីជាថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ និងអាជីវកម្មនានា ដែលជាភ្ញៀវកិត្តិយស សរុបប្រមាណ៤០០នាក់។ ថេលជី (TAILG) ដែលជាក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីគុណភាពខ្ពស់ដែលមានរោងចក្រធំៗជាង ១០ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត នៅក្នុងប្រទេសចិន មានវត្តមានទូទាំងពិភពលោកជាមួយនិងហាងលក់រាយជាង ៣៥,០០០កន្លែង ដែលកំពុងប្រតិបត្តិការនិងនាំចេញទៅកាន់ជាង ៩៦ ប្រទេសនៅទូទាំងពិភពលោក។ ជាមួយនឹងមន្ទីរពិសោធន៍ CNAS ផ្ទាល់ខ្លួន ក្រុមហ៊ុនបានធ្វើការស្រាវជ្រាវអភិវឌ្ឍន៏ផលិតផល ដោយខ្លួនឯង ដែលបានចុះប៉ាតង់ លើងបច្ចេកវិទ្យារបស់ខ្លួនបានជាង ១,០០០ ប៉ាតង់ ក្រុមហ៊ុនយក្សមួយនេះមានសមត្ថភាពផលិតប្រចាំឆ្នាំរហូតដល់១៥លានគ្រឿង ។ លក្ខណៈពិសេសរបស់ម៉ូតូអគ្គិសនី ថេលជីគឺ៖ ១- ថេលជី ជាប្រេនម៉ូតូអគ្គិសនីលំដាប់ពិភពលោក ២​ -ថេលជី ជាម៉ូតូអគ្គិសនីដែលផ្តោតលើគុណភាពជាចំបង ៣ -ថេលជី ផលិតឡើងយ៉ាងម៉ត់ចត់ សមស្របតាមស្តង់ដារអន្តរជាតិ ដែលធ្វើអោយម៉ូតូ ថេលជី ក្លាយជាទីពេញនិយមលើទីផ្សារអន្តរជាតិ ហើយលក់ដាច់យ៉ាងខ្លាំងនៅលើពិភពលោក ៤ -ថេលជី ជាម៉ូតូអគ្គិសនីមានបច្ចេកវិទ្យទំនើបស៊ីវិល័យទាន់សម័យ និងសន្សំសំចៃខ្ពស់ ៥ -ថេលជី ជាម៉ូតូអគ្គីសនីដែលរចនាឡើងយ៉ាងល្អប្រណិតស្របតាម យុគ្គសម័យថ្មី ប្រើប្រាស់ដោយទំនុកចិត្ត ៦- ជិះថេលជី មានអារម្មណ៍ថាស្រួល ស្មូតហើយគ្មានសំលេងរំខាន និងជួយបរិស្ថានបានស្អាត គ្នានជាតិពុល ជិះថេលជី ដើម្បីសុខភាពទាំងអស់គ្នា។ ក្រុមហ៊ុន មេគង្គ អ៊ីវី ឯ.ក ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូលនិងចែកចាយក្នុងទីផ្សារប្រទេសកម្ពុជា ។ ក្រុមហ៊ុនមានក្តីរំពឹងពឹងយ៉ាងមុតមាំថា វត្តមានរបស់ ថេលជី និងបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការដោះស្រាយ សេដ្នកិច្ចគ្រួសារ តាមរយៈការសន្សំសំចៃ ក្នុងមធ្យោបាយធ្វើដំណើរ ព្រមទាំងលើកកំពស់ដល់ការថែរក្សារបរិស្ថានអោយបានស្អាត តាមរយៈការប្រើប្រាស់ថាមពលបៃតង។ ស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការពង្រីកទីផ្សាររបស់យើង ក្រុមហ៊ុន មេគង្គ អ៊ីវី ឯ.ក កំពុងស្វែងរក នូវដៃគូអាជីវកម្មដែលចាប់អារម្មណ៍ចូលរួមក្នុងការរីកចម្រើនជាមួយគ្នានឹងក្លាយជាតំណាងចែកចាយនៅទូទាំង ២៥ ខេត្តក្រុងក្នុងប្រទេសកម្ពុជា។  ក្លាយជាតំណាងចែកចាយរបស់ ម៉ូតូអគ្គិសនីថេលជី នឹងទទួលបាន ការជួយប្រឹក្សាយោបល បណ្តុះបណ្តាល, លើផ្នែកគ្រប់គ្រងអាជីវកម្ម, ការធ្វើទីផ្សារ, ការលក់, ការរៀបចំ, គ្រប់គ្រងហាង, បច្ចេកទេសថែទាំ ព្រមទាំងជួសជុល គ្រឿងបន្លាស់ ជាពិសេសទទួលបានសិទ្ធិពិសេសក្នុងការប្រឹក្សាផ្តល់នូវប្រាក់កម្ចីសម្រាប់ប្រតិបត្តិការអាជីវកម្មជាមួយ TAILG កម្ពុជាពីធនាគារវីង(Wing Bank)ដោយមិនតម្រូវអោយដាក់ទ្រព្យធានាផងដែរ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង៖ ផេកផ្លូវការរបស់ក្រុមហ៊ុន TAILG Cambodia 066 55 85 75 / 099 55 85 75/ 016 55 85 75
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-17T04:10:13.388Z", "category": "PR", "views": 1185, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
រដ្ឋាភិបាលថៃ អាចនឹងពិចារណាផ្លាស់ប្តូរទីតាំងរាជធានីបាងកក ព្រោះទឹកភ្លៀងជន់លិចទីក្រុងរាល់ឆ្នាំ
https://business-cambodia.com/articles/climate-change-could-force-bangkok-to-move
រដ្ឋាភិបាលថៃ អាចនឹងពិចារណាលើការផ្លាស់ទីតាំងរាជធានីបាងកក ទៅកន្លែងផ្សេងវិញ ព្រោះទឹកភ្លៀងជន់លិចទីក្រុងជារៀងរាល់ឆ្នាំ និងកម្ពស់ទឹកសមុទ្រកើនឡើងគួរឲ្យកត់សម្គាល់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA។ មន្ត្រីជាន់ខ្ពស់នៃការិយាល័យបម្រែបម្រួលអាកាសធាតុ លោក Pavich Kesavawong បានប្រាប់ទៅកាន់ AFP កាលពីថ្ងៃពុធ ទី១៥ ខែឧសភា យ៉ាងដូច្នេះថា៖ «មានការព្យាករជាច្រើនបង្ហាញថារាជធានីបាងកកស្ថិតនៅក្នុងតំបន់ទំនាប ហើយប្រឈមនឹងហានិភ័យនៃការលិចលង់ដោយទឹកសមុទ្រនៅមុនដំណាច់សតវត្សនេះ។ តំបន់ភាគច្រើននៅក្នុងទីក្រុងបាងកក ក៏ប្រឈមមុខការជន់លិចក្នុងរដូវវស្សាដែរ។ ខ្ញុំស្រមៃឃើញទីក្រុងបាំងកកស្ថិតនៅក្រោមទឹករួចទៅហើយ ប្រសិនបើយើងបន្តស្ថិតនៅក្នុងស្ថានភាពដូចបច្ចុប្បន្ន»។ ក្នុងនោះលោកក៏បានព្រមានផងដែរថា ទីក្រុងបាំងកកប្រហែលជាមិនអាចសម្របខ្លួនជាមួយបម្រែបម្រួលអាកាសធាតុ និងកម្តៅដ៏ខ្លាំងដូចសព្វថ្ងៃបានទេ ខណៈសីតុណ្ហភាពពិភពលោកបានកើនឡើងលើសពី ១,៥អង្សាសេ បើប្រៀបធៀបទៅនឹងសម័យមុនឧស្សាហកម្មចាប់ផ្តើម។ គួរជម្រាបថា ប្រទេសថៃកំពុង​ទទួល​រង​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​តំបន់​យ៉ាងធ្ងន់ធ្ងរ  ខណៈ​កសិករប្រឈមបញ្ហា​​កម្តៅខ្លាំង និង​គ្រោះរាំងស្ងួត ចំណែកឯ​អាជីវកម្ម​ទេសចរណ៍​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ប្រែពណ៌​ផ្កាថ្ម និង​ការបំពុលជាដើម ស្របពេលថៃ​បានកំណត់គោលដៅអព្យាក្រិតកាបូននៅឆ្នាំ២០៥០ និងគ្មានកាបូនត្រឹមឆ្នាំ២០៦៥៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-17T03:01:36.670Z", "category": "ភាពជាអ្នកដឹកនាំ", "views": 9259, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
អគ្គនាយកដ្ឋានពន្ធដារ បង្ហាញច្បាស់ៗ បើមាន ៦ ចំណុចនេះអាជីវកម្មមិនអាចធ្វើការចុះបញ្ជីបានទេ
https://business-cambodia.com/articles/can-not-do-
ការចុះបញ្ជីពន្ធដារជាមុខងារប្រតិបត្តិការស្នូលមួយដ៏សំខាន់ ដែលអគ្គនាយកដ្ឋានពន្ធដារតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ ព្រោះការចុះបញ្ជី អ្នកជាប់ពន្ធគឺជាប្រភពទិន្នន័យដ៏សំខាន់ក្នុងការគ្រប់គ្រងការដាក់លិខិតប្រកាស ការធ្វើសវនកម្ម សំដៅ ប្រមូលពន្ធប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ពិសេសកែលម្អបរិយាកាសអាជីវកម្ម ដើម្បីធានាបាននូវការប្រកួតប្រជែងដោយស្មើភាព។ ទន្ទឹមនឹងតួនាទីដ៏សំខាន់នៃមុខងារ ចុះបញ្ជីពន្ធដារនេះ អគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងពិនិត្យលើការស្នើសុំចុះបញ្ជីរបស់អ្នកជាប់ពន្ធយ៉ាងម៉ត់ចត់ ដើម្បីធានាបានថា រាល់ព័ត៌មាននានាគឺជាព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងស្តែងចេញពីសកម្មភាពពិតប្រាកដនៃការធ្វើអាជីវកម្មរបស់សហគ្រាស ចៀសវាងការចុះបញ្ជីបង្កើតសហគ្រាសក្នុងចេតនាទុច្ចរិតណាមួយ។ ជាពិសេសសម្រាប់អាជីវកម្មដែលមានសញ្ញាទាំង ៦នេះ គឺនឹងត្រូវអគ្គនាយកដ្ឋានពន្ធដារនឹងបង្វែរការស្នើសុំ ឬបដិសេធការស្នើសុំចុះបញ្ជីសហគ្រាស ៖ ការក្លែងបន្លំអត្តសញ្ញាណពិតប្រាកដរបស់ប្រធានក្រុមប្រឹក្សាភិបាល ឬម្ចាស់សហគ្រាស (ឈរឈ្មោះជំនួស) មិនបានបំពេញព័ត៌មាននិងផ្ដល់ឯកសារភ្ជាប់ត្រឹមត្រូវ មិនគោរពតាមលក្ខខណ្ឌតម្រូវរបស់រដ្ឋបាលសារពើពន្ធ ជាប់ទាក់ទិននឹងសហគ្រាស ឬសមាគម ឬអង្គការនានាដែលមានជំពាក់បំណុលពន្ធ មិនមានទីតាំង ឬទីកន្លែងធ្វើអាជីវកម្មជាប់លាប់ កន្លែងធ្វើសកម្មភាពអាជីវកម្មមិនសមស្របនឹងកម្មវត្ថុអាជីវកម្មដែលបានស្នើសុំ។ គួរបញ្ជាក់ផងដែរថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារបានទទួលការស្នើសុំចុះបញ្ជីដោយផ្ទាល់ និងតាមថ្នាលបច្ចេកវិទ្យា ព័ត៌មាន (CamDx) សរុបចំនួន ៣ ៥៣៤ សហគ្រាស ក្នុងនោះ សហគ្រាសដែលបានអនុញ្ញាតឱ្យចុះបញ្ជីមាន ២ ៨៤០ សហគ្រាស ស្មើនឹង ៨១% បង្វែរការស្នើសុំចំនួន ៤៣៧ សហគ្រាស ស្មើនឹង ១២% បដិសេធការចុះបញ្ជីមាន ១៣១ សហគ្រាស ស្មើនឹង ៤% និងកំពុងបន្ត នីតិវិធីពិនិត្យមាន ១២៦ សហគ្រាស ស្មើនឹង ៣%៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-17T02:32:59.914Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 834, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ទុកជាមេរៀន! ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនេះ សាងកំហុសឆ្គងធំ៣ ធ្វើឱ្យអាជីវកម្ម ស្ទើរបាត់មុខក្នុងទីផ្សារ
https://business-cambodia.com/articles/lesson-business-fail-industry-
មានអាជីវកម្មធំៗជាច្រើនក្នុងប្រវត្តិសាស្ត្រធ្លាប់ឡើងខ្ពស់ដល់ចំណុចកំពូល ប៉ុន្តែត្រូវជួបព្យុះភ្លៀង  ធ្លាក់ចុះផ្ទួនៗ ដោយសារតែកំហុសឆ្គងមួយចំនួន ដែលធ្វើឱ្យអាជីវកម្មដែលធ្លាប់តែល្បីល្បាញ ប្រែធ្លាក់ខ្លួនស្ទើរតែត្រូវគេបំភ្លេចចោល។ យ៉ាងណាមិញខាងក្រោមនេះគឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន៤ ដែលធ្លាប់រីកចម្រើនដល់កម្រិតកំពូល តែបច្ចុប្បន្ន បានដួលរលំ ខ្លះលក់ភាគហ៊ុនឱ្យគេ និងខ្លះទៀតស្ទើរតែបាត់មុខក្នុងទីផ្សារ។ ១. ក្រុមហ៊ុនទូរស័ព្ទ Nokia៖ មេរៀនបរាជ័យរបស់ក្រុមហ៊ុននេះគឺការបដិសេធមិនប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលជាប្រព័ន្ធប្រតិបត្តិការដ៏ល្បីល្បាញទូទាំងសាកលលោកដែលផលិតដោយក្រុមហ៊ុន Google ដែលការសម្រេចចិត្តពេលនោះក៏បានក្លាយជាផ្នែកមួយធ្វើឱ្យក្រុមហ៊ុនបាត់បង់នូវអតិថិជនបន្តិចម្ដងៗរហូតដល់ទីផ្សារ Smart Phone អេក្រង់ Touch Screen ដណ្តើមយកអស់។ ២. ក្រុមហ៊ុនបណ្តាញសង្គម Yahoo៖  ចំពោះក្រុមហ៊ុនបណ្តាញសង្គមមួយនេះវិញធ្លាប់បានបដិសេធមិនទិញយកក្រុមហ៊ុន Google ក្នុងតម្លៃត្រឹមតែ ១លានដុល្លារ ប៉ុន្តែក្រោយមកក្រុមហ៊ុន Google បានតស៊ូរស់ដោយខ្លួនឯង និងបង្កើន ភាពរីកចម្រើនរហូតក្លាយជាក្រុមហ៊ុនយក្សមានតម្លៃជាង ១ពាន់លានដុល្លារវ៉ាដាច់ក្រុមហ៊ុន Yahoo ដែលធ្លាប់បដិសេធខ្លួន។ ផ្ទុយទៅវិញ Yahoo បច្ចុប្បន្នកំពុងតែប្រែខ្លួនទៅក្នុងទីផ្សារថ្មីក្លាយជាក្រុមហ៊ុនព័ត៌មាននិងកម្សាន្ត។   ៣. ក្រុមហ៊ុនកាមេរ៉ា Kodak៖ មេរៀននៃភាពបរាជ័យរបស់ក្រុមហ៊ុនកាមេរ៉ាមួយនេះបានបដិសេធមិនប្រើប្រាស់ការអាប់ឌេតចុងក្រោយនូវបច្ចេកវិទ្យាកាមេរ៉ាឌីជីថលដែលមិនប្រើប្រាស់ហ្វីល ចុងក្រោយអាជីវកម្មខ្លួនក៏ចាប់ផ្ដើមហួសសម័យ ហើយត្រូវក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀតបញ្ចេញបច្ចេកវិទ្យាកាមេរ៉ាទំនើបប្រើប្រាស់ហ្វីលប្រជែងជាមួយក្រុមហ៊ុន Kodak។ ៤. ក្រុមហ៊ុនវីដេអូ BlockBuster៖ បដិសេធមិនទិញក្រុមហ៊ុន Netflix ដែលបច្ចុប្បន្នក្រុមហ៊ុន Nexflix ទទួលបាននូវភាពរីកចម្រើនខ្លាំងនៅទូទាំងពិភពលោក និងទាញអតិថិជន រួមទាំងប្រាក់ចំណូលរាប់លានដុល្លារឯនោះក្នុង១ឆ្នាំៗ។ ជាក់ស្ដែងតាមមេរៀននៃភាពបរាជ័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងបានបង្ហាញថា​ មានកំហុសឆ្គងធំៗចំនួន៣ ដែលក្រុមហ៊ុនទាំង៤ខាងលើធ្លាប់បានធ្វើ៖ កំហុសទី១. មិនហ៊ានប្រឈមនឹងហានិភ័យខ្លះៗ ដើម្បីទិញយកក្រុមហ៊ុនតូចៗមួយចំនួនដែលកំពុងតែត្រូវការជំនួយនិងការវិនិយោគ។ កំហុសទី២. ភ្លេចអភិវឌ្ឍន៍ផលិតផលឬសេវាកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងការអាប់ឌែតបច្ចេកវិទ្យាចុងក្រោយ។ កំហុសទី៣. មិនបានត្រៀមខ្លួនឱ្យរួចរាល់ដើម្បីប្រឈមនឹងការប្រែប្រួលនានានៅពេលអនាគត៕ អត្ថបទដោយ៖ ពីង ជូអេង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-16T10:05:32.414Z", "category": "ភាពជាអ្នកដឹកនាំ", "views": 474, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy" ] }
ល្អណាស់! ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យចិន នឹងមកជួយកម្ពុជាលើវិស័យវារីវប្បកម្ម
https://business-cambodia.com/articles/promote-rice-fish
ដោយមើលឃើញពីសក្តានុពលវារីប្បកម្មនៅកម្ពុជា ក្រុមហ៊ុនអ្នកជំនាញមកពីសាកលវិទ្យាល័យ Shanghai Ocean របស់ប្រទេសចិន បានបង្ហាញឆន្ទៈក្នុងការចូលមកជួយកសិករកម្ពុជាលើវិស័យវារីប្បកម្ម ដែលមានដូចជាការចិញ្ចឹមត្រី បង្គា និង បង្កងជាដើម។ យោងតាមការចេញផ្សាយរបស់ China Daily បានឱ្យដឹងថា ដោយមើលឃើញថា ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះស្រូវដែលមានស្រាប់ចំនួន ៣,៣ លានហិកតា ប៉ុន្តែផ្ទៃដីដែលប្រើប្រាស់សម្រាប់វារីវប្បកម្មក្នុងប្រទេសមានត្រឹមតែ ១,៣៥០ ហិកតា ដែលនាំឱ្យការផ្គត់ផ្គង់មិនគ្រប់គ្រាន់ និងតម្លៃទីផ្សារខ្ពស់ ហេតុនេះទើប លោក Wu Xugan អ្នកដឹកនាំក្រុមស្រាវជ្រាវ និងជាសាស្ត្រាចារ្យនៅសាលាវិទ្យាសាស្ត្រទឹក និងជីវវិទ្យា នៅសាកលវិទ្យាល័យ Shanghai Ocean បានបង្ហាញពីបំណងក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាលើវិស័យនេះ។ ប្រភពដដែលខាងលើបានបញ្ជាក់ទៀតថា កាលបំផុសគំនិតក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាលើវិស័យចិញ្ចឹមត្រីនិងបង្គានេះ ត្រូវបានធ្វើឡើងនៅពេលដែលក្រុមនិស្សិតចិនបានមកទស្សនកិច្ចសិក្សាកាលពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ។ នៅអំឡុងពេលទស្សកិច្ចសិក្សានោះក្រុមនិស្សិតបានធ្វើដំណើរទៅកាន់ខេត្តតាកែវ និងបានមើលឃើញពីបច្ចេកទេសក្នុងការចិញ្ចឹមបង្គា ហើយក៏បានបណ្តុះបណ្តាលបច្ចេកទេសបន្ថែមដល់កសិករជាង ៣០នាក់នៅតំបន់នោះ។ ជាមួយគ្នានោះលោកក៏មានចិត្តចង់ធ្វើការបណ្តុះបណ្តាលបន្ថែមទៅកាន់កសិករក្នុងប្រទេសកម្ពុជាលើការចិញ្ចឹមត្រីក្នុងស្រែផងដែរ ប៉ុន្តែផលពិបាកមួយដែលកម្ពុជាជួបប្រទះគឺភាពអំណោយផលធម្មជាតិ ព្រោះអាកាសធាតុនៅកម្ពុជាខុសពីប្រទេសចិន ពោលគឺកសិករអាចចិញ្ចឹមត្រីនិងធ្វើស្រែបានតែនៅរដូវវស្សាប៉ុណ្ណោះ ក្រៅពីនោះគឺតម្រូវឱ្យកសិករស្តុកទឹកទុកដែលធ្វើឱ្យចំណាយថ្លៃដើមខ្ពស់ពិបាកក្នុងការធ្វើ។តែទោះបីជាមានបញ្ហាប្រឈមនៅខាងមុខក៏ដោយ ក៏ក្រុមអ្នកស្រាវជ្រាវចិននៅតែប្តេជ្ញាថានឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជួយកសិករកម្ពុជាអភិវឌ្ឍការចិញ្ចឹមស្រូវ-ត្រីនេះផងដែរ។ គួរបញ្ជាក់ផងដែរថា ដោយមើលឃើញថា ការធ្វើស្រែនិងចិញ្ចឹមត្រីក្នុងប្រទេសកម្ពុជាមានសារៈសំខាន់ចំពោះការអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមការងារសាកលវិទ្យាល័យ Shanghai Ocean ក៏បានធ្វើការដើម្បីទាក់ទាញនិស្សិតកម្ពុជាឱ្យមកសិក្សាបន្ថែមទៀតដោយរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយនៅវិទ្យាល័យក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្លួន៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-16T09:32:50.863Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 171, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy" ] }
ចំណេ.ញបានប៉ុន្មាន? តស់មកដឹងពីប្រាក់ចំណេ.ញរបស់ធនាគារ ABA និងអេស៊ីលីដា នៅក្នុង៣ខែដំបូងឆ្នាំ២០២៤នេះ
https://business-cambodia.com/articles/the-profit-of-acleda-and-aba-bank-in-first-3-months
ធនាគារ ABA និងធនាគារ អេស៊ីលីដាគឺជាត្រូវដ៏ធំបំផុតនៅប្រទេសកម្ពុជាដែលមានប្រជាជនខ្មែរស្គាល់ច្រើនហើយធនាគារទាំង២នេះក៏បានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការផ្ដល់កម្ចីដល់ប្រជាជនខ្មែរនិងម្ចាស់អាជីវកម្មនិងក្រុមហ៊ុនសហគ្រាសក្នុងស្រុកជាច្រើន។ សម្រាប់ត្រីមាសដំបូងនៃឆ្នាំ២០២៤នេះ តើធនាគារពាណិជ្ជទាំង២នេះរកស៊ីចំណេញបានប៉ុន្មាន? ១. ធនាគារ ABA  បើយោងតាមរបាយការណ៍ដែលមិនទាន់ធ្វើសវនកម្ម នៅត្រឹមត្រីមាសទីមួយឆ្នាំ២០២៤នេះ ធនាគារ ABA មានទ្រព្យសកម្មប្រមាណជាង១២ពាន់លានដុល្លារកើនឡើងចំនួន២៤% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣កន្លងទៅ។ សម្រាប់ត្រីមាសទីមួយឆ្នាំ២០២៤ ធនាគារ ABA រកស៊ីចំណេញបាន៧៩លានដុល្លារដែលស្មើនឹងកំណើន១៥%ធៀបនឹងឆ្នាំ២០២៣។ លើសពីនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺចំនួនគណនីអតិថិជនមានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ពោលគឺត្រឹមត្រីមាសទីមួយឆ្នាំ២០២៤នេះចំនួនគណនីអតិថិជនរបស់ABAឡើងដល់៧.៦លានគណនីដោយកើនឡើងរហូតដល់ទៅ៤១%។ ២. ធនាគារ អេស៊ីលីដា ត្រឹមត្រីមាសទី១ឆ្នាំ២០២៤ប្រាក់បញ្ញើរបស់ធនាគារ អេស៊ីលីដាកើនឡើងដល់ ៧,៦៤ ប៊ីលានដុល្លារអាមេរិក ដែលបានកើនឡើងចំនួន ៤០៩,៣៤ លានដុល្លារអាមេរិក ឬ ៥,៦៦%។ ចំណែកប្រាក់ចំណេញនៅត្រឹមត្រីមាសទី១ឆ្នាំ២០២៤នេះ ធនាគារ អេស៊ីលីដារកស៊ីចំណេញបាន២៦.៥៤លានដុល្លារថយចុះចំនួន៣១.២៨%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣កន្លងទៅនេះ។ មូលហេតុដែលប្រាក់ចំណេញរបស់ អេស៊ីលីដាថយចុះគឺដោយសារការអនុវត្តតាមបទប្បញ្ញត្តិទាក់ទងនឹងការធ្វើចំណាត់ថ្នាក់ឥណទាន និងដើម្បីភាពរឹងមាំ និងការទប់ទល់រាល់ហានិភ័យ ដែលអាចជះឥទ្ធិពលដល់ឥណទាន និងបុរេប្រទានដល់អតិថិជន, ធនាគារបានបង្កើននូវសំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃចំនួន ៨,២២ លានដុល្លារអាមេរិក។ ដូច្នេះជាលទ្ធផលធ្វើឲ្យប្រាក់ចំណេញនៅត្រីមាសទី១នេះមានការថយចុះ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-16T09:25:51.868Z", "category": "ហិរញ្ញវត្ថុ", "views": 1672, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ស្ងាត់ៗ! ផ្សារទំនើបធំៗ២ របស់ថៃប្រកាសបើកសាខាបន្ថែមទៀតនៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ
https://business-cambodia.com/articles/makro-and-big-c
ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន ផ្សារទំនើបធំៗរបស់ថៃចំនួន ២នឹងមកបើកសាខាបន្ថែមទៀតនៅកម្ពុជា ខណៈនៅក្នុងនោះផ្សារទំនើប Makro នឹងមកបើកសាខា៣បន្ថែមកម្ពុជា ចំណែកផ្សារទំនើប Big C វិញនាពេលបច្ចុប្បន្ននេះកំពុងតែចាប់ផ្តើមសាងសង់ទីតាំងថ្មី១កន្លែងទៀតហើយ។ ផ្សារទំនើប Makro ផ្សារទំនើបខ្នាតយក្ស១របស់ថៃ គឺ Makro បានបង្ហើបពីគោលបំណងដែលខ្លួនគ្រោងនឹងមកពង្រីកផ្សារទំនើបចំនួន ៣កន្លែងបន្ថែមទៀតនៅប្រទេសកម្ពុជា ក្រោយពីផ្សារទំនើបមួយនេះធ្លាប់បានបើកសាខាចំនួន ៣កន្លែងកន្លងមកហៅនៅទីផ្សារស្រុកខ្មែរ។ នេះបើយោងតាមការចុះផ្សាយដោយភ្នាក់ងារសារព័ត៌មានរបស់ថៃ The National Thailand។ ប្រភពដដែលបានបន្តឱ្យដឹងទៀតថា បច្ចុប្បន្ននេះផ្សារទំនើបខ្នាតយក្សម៉ាក្រូ មានសាខាចំនួន៣កន្លែងហើយនៅកម្ពុជា ដោយសាខាទី១ នៅក្នុងខេត្តសៀមរាប ចំណែកពីរសាខាទៀតគឺនៅរាជធានីភ្នំពេញ (នៅខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ) ហើយនៅឆ្នាំ ២០២៦ ខាងមុខនេះ ផ្សារម៉ាក្រូនឹងបើក ៣ទីតាំងបន្ថែមទៀតនៅកម្ពុជា។ លើសពីនេះទៅទៀត ផ្សារទំនើបម៉ាក្រូក៏ផ្តោតលើការនាំយកអាហារស្រស់ៗពីសហគ្រាសតូចធំ និងមធ្យម របស់ថៃចំនួនជាង ៣០០ឱ្យចូលមកកម្ពុជា ខណៈម៉ាក្រូក៏បានជួយដល់ក្រុមហ៊ុនផលិតផលិត ផលកសិកម្មក្នុងស្រុក ហើយក្រុមហ៊ុនក៏បានផ្ដល់ការងារចំនួន ៩០%នៃកម្លាំងការងារ សរុបរបស់ខ្លួននៅកម្ពុជាដល់ពលរដ្ឋខ្មែរផងដែរ។ ផ្សារទំនើប Big C កាលពីចុងឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន វិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ (OCIC) និងក្រុមហ៊ុន BJC របស់ថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការអភិវឌ្ឍន៍ផ្សារទំនើប Big C ទំហំ ២.៧ ហិកតា ដែលមានទីតាំងស្ថិតនៅរង្វង់មូលសុវណ្ណមច្ឆា ក្នុងទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្រាប់គម្រោងផ្សារទំនើបថ្មីនេះដែរក្រុមហ៊ុន BJC បានដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់សរុ​ប ៥០ លានដុល្លារឯណោះ។ បើតាមការគ្រោងទុកផ្សារទំនើប Big C នេះត្រូវបានគេរំពឹងថានឹងបើកដំណើរការក្នុងរយៈពេល ១៨-២៤ ខែចាប់ពីពេលចាប់ផ្តើមសាងសង់។ សូមជម្រាបថា កន្លងមកនេះ Big C បានដំណើរការផ្សារទំនើបទី ១ របស់ខ្លួននៅក្រុងប៉ោយប៉ែតរួចមកហើយ។ ដោយក្នុងនោះក៏មាន Big C Mini ចំនួន ២០ នៅរាជធានីភ្នំពេញ និងខេត្ដកំពត ហើយ Big C ក៏គ្រោងនាំយកយីហោរបស់ខ្លួនទៅខេត្តបាត់ដំបងផងដែរ៕​
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:05", "date_created": "2024-05-16T09:14:16.420Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 4858, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }