title
stringlengths 4
305
| url
stringlengths 42
212
| content
stringlengths 6
22.7k
| metadata
dict |
|---|---|---|---|
កូនៗតូចៗត្រៀមៗ សិទ្ធិកុមារឆ្នាំនេះមានពិព័រណ៍កម្សាន្តកូនក្មេងមហាធំ មហាសប្បាយនៅកណ្តាលរាជធានីភ្នំពេញ
|
https://business-cambodia.com/articles/children-s-day-fun-fair
|
ជារៀងរាល់ឆ្នាំថ្ងៃទិវាសិទ្ធិកុមារហាក់ត្រូវបានប្រារព្ធទ្បើងតាមបែបមនុស្សធំ និងធម្មតាៗ តែឆ្នាំនេះហាងឯកទេសទំនិញកុមារ បេប៊ីអោតទ្បេត (Baby Outlet) ត្រៀមរៀបចំ "ពិព័រណ៍កម្សាន្តកូនក្មេង" មួយដែលប្លែក និងសប្បាយៗបែបកូនក្មេង នៅសាលពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី31 ឧសភា 2024 ដល់ថ្ងៃទី2 មិថុនា 2024 ដែលរំពឹងថានឹងមានអ្នកចូលរួមមិនតិចជាង 8មុឺននាក់នោះទេ។
កម្មវិធីនេះប្លែកព្រោះពិព័រណ៍នេះមិនមែនគ្រាន់តែមានការដាក់លក់ផលិតផល រឺសេវាកម្មពាក់ព័ន្ធនឹងកូនតូចៗ និងស្ត្រីមានផ្ទៃពោះចំនួន 280ស្តង់ប៉ុណ្ណោះទេ ពោលគឺមានសកម្មភាពកម្សាន្តបែបកុមារជាច្រើនដូចជា៖- ល្បែងកម្សាន្តជំនួយបញ្ញាចំនួន 100មុខ និងឈ្នះរង្វាន់ពីការលេង- ការលក់ម្ហូបអាហារដែលកូនៗចូលចិត្ត- កន្លែងអង្គុយញាំអាហារតាមបែបបោះជុំរុំលក្ខណៈគ្រួសារ- ការសម្តែងសមត្ថភាពពិសេសរបស់កុមារ- តុក្កតាធំៗរាប់សិបតួរអង្គថតរូបជាមួយ ដើរចែក នំ ទឹក និងអំណោយដោយឥតគិតថ្លៃ- ការដង្ហែក្បួនព្យុះហយាត្រាតុក្កតាធំៗជារៀងរាល់ថ្ងៃ- ការទំលាក់ប៉ោងៗរាប់ម៉ឺនគ្រាប់ឈ្នះរង្វាន់ជារៀងរាល់ថ្ងៃ- ដំណើរផ្សងព្រេងក្នុងសួនរូបថតដើម្បីរុករករូបថតខ្លួនឯង- ការផ្សងសំណាងឈ្នះរង្វាន់ម៉ូតូ 3គ្រឿង និងរង្វាន់ជាច្រើនទៀត- ការពិគ្រោះជំងឺដោយឥតគិតថ្លៃជាមួយវេជ្ជបណ្ឌិតឯកទេសជាច្រើនដូចជា៖ ភ្នែក ធ្មេញ សុខភាពកុមារ និងសុខភាពស្ត្រីមានផ្ទៃពោះ និងកម្មវិធីសប្បាយជាច្រើនទៀត
គួរបញ្ជាក់ផងដែរថា កម្មវិធីពិព័រណ៍កម្សាន្តកូនក្មេងនេះមិនត្រឹមតែមហាជនអាចចូលរួមដោយសេរីដោយឥតគិតថ្លៃប៉ុណ្ណោះ គ្រាន់តែជិះតុកៗមកកាន់កន្លែងកម្មវិធីក៏ឥតគិតថ្លៃដែរ។
អ្នករៀបចំកម្មវិធី បេប៊ីអោតឡេត (Baby Outlet) ជឿជាក់ថាអ្នកចូលរួមទាំងអស់ជាពិសេសកូនៗតូចៗនឹងសប្បាយខ្លាំងនៅក្នុងថ្ងៃពិសេសរបស់ពួកគេ និងចងចាំក្នុងចិត្ត ដក់ជាប់ក្នុងបេះដូងជាក់ជាពុំខាន។ បេប៊ីអោតទ្បេត ជាហាងឯកទេសកុមារឈានមុខគេ ទទួលស្គាល់ដោយស្តង់ដារ ISO 9001:2015 មានទំនិញ15000+មុខ និងមានសាខាសរុបចំនួន 12ទូទាំងប្រទេស។
សម្រាប់ព័ត៌មានជួលស្តង់៖ លោក ស៊ន ចន្នាក់លេខទូរស័ព្ទ៖ 099 622 822 / 015 622 822 ឬតាមដានព័ត៌មានតាមផេកផ្លូវការ៖ Children’s Day Fun Fair
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-20T09:39:37.470Z",
"category": "PR",
"views": 300,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
នៅផ្ទះក៏រៀនបាន! នេះជាឆាណែល សម្រាប់រៀន៥ភាសា ប្រើតែទូរស័ព្ទ១គ្រឿង មិនអស់លុ.យ១រៀល
|
https://business-cambodia.com/articles/learn-5-langauge-on-youtube-channel-
|
បងប្អូនដែលមានបំណងចង់រៀនភាសាផ្សេងៗដោយខ្លួនឯង ដើម្បីជាជំនួយដល់ការប្រើប្រាស់ប្រចាំថ្ងៃឬសម្រាប់ការងារផ្សេង មានដូចជាភាសាអង់គ្លេស ចិន ថៃ បារាំង ឬវៀតណាម អាចធ្វើការរៀនដោយខ្លួនឯងតាមរយៈឆាណែលទាំង៥ខាងក្រោមនេះ អាចរៀនបានគ្រប់ពេលវេលា គ្រប់ទីកន្លែង មានតែទូរស័ព្ទមួយគ្រឿង មិនអស់លុយមួយរៀលឡើយ។
១. ភាសាអង់គ្លេស៖ Edniche School ចំពោះឆាណែលនេះដែរ គឺល្អបំផុតសម្រាប់អ្នកចង់រៀនភាសាអង់គ្លេសវគ្គដំបូងព្រោះឆានែលនេះមានបង្រៀនទាំងវេយ្យាករណ៍ ការសរសេរ ការស្តាប់ និងការសន្ទនា និងពាក្យជាច្រើនសម្រាប់ប្រើប្រាស់ក្នុងភាសាអង់គ្លេស ដែលបង្រៀនដោយលោកគ្រូជាជនជាតិខ្មែរ។
Speak English With Vanessa ឆាណែល១នេះគឺបង្រៀនដោយជនជាតិដើមអាមេរិក នឹងជួយអ្នករៀនភាសាអង់គ្លេសនិយាយដោយទំនុកចិត្ត ធម្មជាតិ និងគ្មានភាពតានតឹងក្នុងការរៀនភាសាអង់គ្លេស។ លើសពីនេះទៅទៀតឆាណែលនេះ បង្រៀនងាយៗស្រួលយល់សម្រាប់អ្នកចេះភាសាអង់គ្លេសតិចតួចរួចចង់ពង្រឹងបន្ថែម សម្រាប់ប្រើក្នុងការរស់នៅនិងនៅកន្លែងការងារហើយតែងតែមានលំហាត់អនុវត្តហ្រ្វីៗផងដែរបន្ទាប់ពីរៀនមេរៀននីមួយៗរួច។
២. ភាសាចិន៖ KIM MISSION ឆាណែលយូធូបនេះល្អបំផុតសម្រាប់អ្នកចង់ចេះភាសាចិនដំបូង ឬចេះខ្លះៗហើយ ព្រោះឆាណែលនេះគឺ បង្រៀនដោយអ្នកគ្រូជនជាតិខ្មែរ ដែលបង្ហាត់បង្រៀនទៅលើភាសាចិនមកជាយូរឆ្នាំ មានដូចជាប្រយោគ តួអក្សរ និងវេយ្យាករណ៍ភាសាចិន សម្រាប់អ្នករៀនចិនកម្រិតដំបូង ចេះខ្លះ និងការរៀនប្រកបភាសាចិន ជាមួយនឹងការបកស្រាយ ពន្យល់យ៉ាងក្បោះក្បាយ។
BBC Learn Chinese (BBC - Learn Chinese with free online lessons) កន្លែងនេះមិនមែនសម្រាប់អ្នកចាប់ផ្ដើមដំបូងដោយមិនចេះសោះនោះទេ តែសម្រាប់អ្នកចេះខ្លះហើយ រៀននិងស្រាវជ្រាវខ្លួនឯង។ នៅលើផ្លេតហ្វមរបស់សារព័ត៌មានល្បីBBC នេះមានមេរៀនចិនល្អៗច្រើន ហើយមានអត្ថបទថ្មីប្រែជាពីរភាសាចិននិងអង់គ្លេសដើម្បីហាត់អាន ហាត់ស្ដាប់។
៣. ភាសាថៃ៖ Thai By Siheang អ្នកចង់រៀនភាសាថៃ អាចចូលទៅរៀនក្នុងឆាណែលមួយនេះបាន ព្រោះរាល់មេរៀនទាំងអស់ គឺមានសម្រាប់កម្រិតដំបូងនិងអ្នកចេះខ្លះៗហើយ ដូចជាការបញ្ចេញសំឡេងភាសាថៃ វាក្យស័ព្ទភាសាថៃ និងភាសាក្នុងអត្ថបទឬសៀវភៅ ដែលបង្រៀនដោយអ្នកគ្រូនិយាយភាសាខ្មែរផ្ទាល់តែម្តង។
Learn Thai with ThaiPod101.com ដោយឡែកឆាណែលសម្រាប់រៀនភាសាថៃមួយនេះវិញសម្រាប់អ្នកចេះខ្លះៗហើយនិងចង់ពង្រឹងបន្ថែម ក្នុងនោះឆាណែលមួយនេះមានមេរៀនពាក្យ ប្រយោគ សម្រាប់សន្ទនាភាសាថៃ ដែលប្រមូលផ្តុំទៅដោយគ្រូជាច្រើនក្នុងវីដេអូនីមួយៗ ព្រមទាំងជនជាតិដើមផងដែរ។
៤. ភាសាបារាំង SALA - Let's Learn French
ឆាណែលភាសាបារាំងមួយនេះបង្រៀនដោយលោកគ្រូជនជាតិខ្មែរផ្ទាល់ ដែលនឹងបង្រៀនពីការប្រើប្រាស់ពាក្យបារាំង ប្រធានបទក្នុងការសន្ទនាជាប្រចាំ និងវេយ្យាករណ៍ភាសាបារាំងផងដែរ ឆាណែលនេះល្អមួយសម្រាប់អ្នកមិនទាន់ចេះសោះ និងចេះខ្លះៗហើយ។
Useful French with Chris កន្លែងមួយនេះល្អសម្រាប់អ្នកចង់ពង្រឹងភាសាបារាំងបន្ថែម ដែលក្នុងនោះមានដូចជាការប្រើប្រាស់ប្រយោគក្នុងភាសាបារាំង និងប្រើប្រាស់សន្ទនានានាដែលយើងអាចនឹងជួបជាប្រចាំថ្ងៃ ដូចជាការធ្វើដំណើរ នៅសាលារៀន ឬអាជីពការងារជាដើម។
៥. ភាសាវៀតណាម Learn Vietnamese with VietnamesePod101.com សម្រាប់អ្នកចង់ស្វែងយល់ពីភាសាវៀតណាម ឆាណែលមួយនេះសម្រាប់អ្នកចេះខ្លះៗ និងចេះច្បាស់ ហើយអាចប្រើប្រាស់ភាសាអង់គ្លេសបាន ដែលនឹងបង្រៀនអំពីពាក្យនិងរបៀបសន្ទនា ខណៈប្រមូលផ្តុំដោយគ្រូជាច្រើនផងដែរ សម្រាប់ឱ្យអ្នកជ្រើសកម្រិតរបស់ខ្លួន។
How To Vietnamese ឆាណែលមួយនេះក៏សម្រាប់រៀនភាសាវៀតណាមផងដែរ ដែលបង្រៀនដោយគ្រូជនជាតិដើម ដោយប្រើប្រាស់ភាសាអង់គ្លេស ដោយមានមេរៀនពីភាសាវៀតណាមជាច្រើន ដូចជាការប្រើប្រាស់ពាក្យការធ្វើដំណើរកម្សាន្ត ការនិយាយជាមួយមិត្តភក្តិ ការណែនាំខ្លួន និងការប្រើប្រាស់ប្រយោគជាច្រើនបែបផងដែរ។
ជាការពិតណាស់នាពេលបច្ចុប្បន្ននេះភាសាទី២គឺជាតម្រូវការចំាបាច់១ក្នុងការប្រើប្រាស់នាពេលបច្ចុប្បន្នមិនថាការធ្វើទំនាក់ទំនង ការប្រកបរបរ ការងារ ឬការធ្វើដំណើរកម្សាន្តនោះទេ។ ដូច្នេះសង្ឃឹមថាការចែករំលែកខាងលើនេះនឹងក្លាយជាប្រយោជន៍សម្រាប់បងប្អូនដែលត្រូវការស្វែងយល់បន្ថែម រៀននិងពង្រឹងភាសាទាំង៥នេះឱ្យបានតាមបំណង៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-20T09:31:36.035Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 2688,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
តាមដានឲ្យជាប់! នេះជាតម្លៃហាងឆេងដីធ្លីនៅតំបន់សំខាន់ ២ ក្នុងរាជធានីភ្នំពេញ
|
https://business-cambodia.com/articles/land-price-in-chroy-changva-and-chbar-ampov
|
កាលពីកន្លងទៅយើងបានបង្ហាញជូនតម្លៃដីនៅតាមតំបន់សំខាន់មួយចំនួនក្នុងរាជធានីភ្នំពេញរួចមកហើយ។ហើយពេលនេះយើងនឹងនាំប្រិយមិត្ដមកដឹងពីតម្លៃដីនៅតំបន់សំខាន់ពីរទៀតគឺតំបន់ជ្រោយចង្រារ និងតំបន់ច្បារអំពៅថាមកដល់ពេលនេះកើនឡើងដល់ណាហើយ? យោងតាមតម្លៃប៉ានស្មាន ដកស្រង់ពីក្រុមហ៊ុន Key Real Estate តម្លៃដីនៅក្នុងតំបន់ខាងលើ គិតត្រឹមឆមាសទី២ ឆ្នាំ២០២៣ មានតម្លៃដូចតទៅ៖
១. តំបន់ជ្រោយចង្វារ
សង្កាត់ជ្រោយចង្វារ៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ១,៨០០ ទៅ ៣,៨៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៩៥០ ទៅ ២,១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ព្រែកតាសេក៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៥៥០ ទៅ ១,១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃឆាប់ពី ២០០ ទៅ ៤៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ព្រែកលាប៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១,០២០ ទៅ ៣,៤៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៣៨០ ទៅ ១,៥៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់កោះដាច់៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៩០ ទៅ ៣១០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២០ ទៅ ១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់បាក់ខែង៖ ដីនៅជាប់ផ្លូវធូតម្លៃចន្លោះពី ៣៣០ ទៅ ១,០៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដោយឡែកដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១៤០ ទៅ ៣៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉។
២. តំបន់ច្បារអំពៅ៖
សង្កាត់ព្រែកថ្មី៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១៩៥ ដុល្លារ ទៅ ៦៩០ ដុល្លារក្នុង ១ មែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤២ ទៅ ២៣៥ ដុល្លារក្នុង ១ ម៉ែត្រការ៉។
សង្កាត់ព្រែកប្រា៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៦៣០ ទៅ ១,២៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២២៥ ទៅ ៦១០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់និរោធ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១,៤០០ ទៅ ២,៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៥៥០ ទៅ ១,៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ច្បារអំពៅ១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១,៥៨០ ទៅ ៣,៦៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤៨០ ទៅ ១,៦៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ច្បារអំពៅ២៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១,៥៨០ ទៅ ៣,៦៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤៨០ ទៅ ១,១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ក្បាលកោះ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២៨០ ទៅ ៨៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១៣៥ ទៅ ៣៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ព្រែកឯង៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤១០ ទៅ ១,៤២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២២០ ទៅ ៣៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់វាលស្បូវ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៧២០ ទៅ ១,៨៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២២០ ទៅ ៥៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-20T09:09:57.860Z",
"category": "អចលនទ្រព្យ",
"views": 4465,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ពេលមានបញ្ហា កុំគេចវេស! មកដឹងគន្លឹះយកចិត្តអតិថិជន៣ អ្នកលក់ក្នុងឆ្នាំ២០២៤ គួរមានក្នុងខ្លួន
|
https://business-cambodia.com/articles/ways-to-talk-with-angery-costomer
|
នៅក្នុងឆាកជំនួញ មិនថាអាជីវកម្មរបស់អ្នក ជាអាជីវកម្ម ខ្នាតតូចឬក៏ធំនោះទេ ការជួបភ្ញៀវពិបាកវាតែងតែជួបមិនអត់ទេ បើភ្ញៀវមិនខឹងរឿងនេះទេ ក៏ខឹងរឿងនោះដែរ។ ទាក់ទងទៅនឹងបញ្ហានេះ Admin ប្រាប់ថ្នាំសំខាន់ៗចំនួន២គ្រប់ ដាក់ឱ្យភ្ញៀវហូបហើយ ដឹងតែធូរ ហូបហើយឈប់ខឹង មិនតែប៉ុណ្ណោះទេ ភ្ញៀវថែមទាំងទិញច្រើនជាងមុនថែមទៀត។
មិនថាអាជីវកម្មប្រភេទណានោះទេ មិនថាតូចឬធំ ការជួបបញ្ហាអតិថិជនពិបាកៗគឺជៀសមិនរួចឡើយ រហូតធ្វើឱ្យអ្នកលក់ខ្លះឈ្លោះប្រកែកជាមួយភ្ញៀវ ឈានដល់ការទាស់ពាក្យ ទាស់សម្តីគ្នា រហូតដល់លែងនិយាយរកគ្នាក៏មាន។ ជុំវិញបញ្ហានេះ សហគ្រិនចំនួនបីរូបបានចែករំលែកគន្លឹះក្នុងការទប់ទល់ធ្វើយ៉ាងណា និងនិយាយយ៉ាងណាធ្វើឱ្យភ្ញៀវដែលពិបាក មកស្រួលវិញ។
១. គេចពីជម្លោះ៖ មែនទែនទៅ «គ្មានការចាញ់ឈ្នះណាមួយនៅក្នុងជំនួញទេ » ត្រង់ចំណុចនេះមានន័យថា ពេលដែលជួបភ្ញៀវដែលពិបាក រឿងដំបូងដែលយើងត្រូវធ្វើគឺការមិនខឹងតបវិញ និងជ្រៀសវៀងរាល់ការតឹងសសៃរកទាំងឡាយ។ ដូច្នេះប្រសិនបើយើងបើពាក្យសម្តីធំតូចដាក់ភ្ញៀវ អ្នកដែលខាតប្រយោជន៍គឺយើង ព្រោះភ្ញៀវនឹងមានអារម្មណ៍មិនពេញចិត្ត ហើយគេនិងប្រាប់សាច់ញាតិបងប្អូនគេបន្តទៀត មិនឱ្យប្រើសេវាកម្មរបស់យើងបន្តទៀត។
២. ពេលមានបញ្ហាខលសួរភ្ញៀវភ្លាមៗ៖ អ្នកលក់ត្រូវមានទម្លាប់មួយនេះដាក់ខ្លួន ពេលមានបញ្ហាជាមួយភ្ញៀវ មិនគួរធ្វើការទំនាក់ទំនងតាមឆាតឡើយ តែជាការខលភ្លាមៗទៅកាន់ភ្ញៀវភ្លាមៗ សួរនាំពីហេតុផល រួចហើយរកដំណោះស្រាយជូនភ្ញៀវ ពោលគឺបញ្ចប់បញ្ហាដោយសន្តិវិធី ដោយគ្មានការខឹងគុំគួនរវាងអ្នកលក់និងអ្នកទិញឡើយ។
ធ្វើបែបនេះទោះបីជាមានបញ្ហាធំក៏ដោយ យើងដែលជាអ្នកលក់គឺអាចដោះស្រាយបញ្ហាបានដោយភ្លាមៗ បញ្ហាធំក្លាយជាតូចវិញ ហើយភ្ញៀវភាគច្រើនក៏សប្បាយចិត្តដែរ នៅពេលដែលឃើញអ្នកលក់មានទំនួលខុសត្រូវ និងមានភាពច្បាស់លាល់ចំពោះផលិតផលឬសេវាកម្ម ។
៣. គោរពតាមយោបល់របស់ភ្ញៀវ
អ្នកលក់ត្រូវប្រកាន់ពាក្យមួយថា “ផ្តល់នៅសេវាកម្មអតិថិជនដែលល្អឥតខ្ចោះ” ដោយផ្តល់ឱ្យភ្ញៀវ នៅអារម្មណ៍មួយថា ភ្ញៀវចូលមកទីនេះ ប្រៀបបានជាការចូលមកកាន់ផ្ទះរបស់ខ្លួនអញ្ចឹងដែរ។
ដូច្នេះហើយនៅពេលដែលលោកជួបភ្ញៀវពូកែខឹង ពូកែរករឿង រឿងដែលអ្នកលក់ត្រូវធ្វើនោះ គឺស្តាប់គាត់ ហើយនៅពេលដែលយើងស្តាប់គាត់ គាត់នឹងគិតថាយើងគោរពគាត់ ហើយពេលយើងគោរពគាត់ នាំឱ្យមានទំនាក់ទំនង ហើយនៅពេលដែលមានទំនាក់ទំនងនោះហើយ ធ្វើឱ្យគាត់បើកចិត្តទិញ ហើយស្រលាញ់យើងលើសដើម៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-20T08:54:50.019Z",
"category": "កំពូលអ្នកលក់",
"views": 249,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អ្នកជំនាញ ប្រាប់ចំៗទម្លាប់អាក្រក់៣នេះ ធ្វើឲ្យអ្នកមិនសល់លុ.យ ទោះខំរ.កស៊ី ធ្វើកា.រខ្លាំងក៏ដោយ
|
https://business-cambodia.com/articles/bad-3-habits
|
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីប្រឹងដូចគេឯងដែរ បាយទឹកមិនទៀង គេងយប់ជ្រៅត្រូវងើបពីព្រលឹង គ្មានពេលវេលាជួបជុំគ្រួសារ អ្នកខ្លះប្រឹងរាប់ឆ្នាំ តែងាកមកមើលលទ្ធផលវិញស្ទើរពុំមានសល់អ្វីជាដុំគំភួន? ឆ្លើយតបនឹងបញ្ហាដ៏រសើបនេះ អ្នកស្រី Mariel Beasley អ្នកស្រាវជ្រាវ និងជាសហស្ថាបនិកនៃ Common Cents Labs បានប្រាប់ចំៗពីទម្លាប់អាក្រក់ធំៗ៣ ជាមូលហេតុ ធ្វើការ ឬរកស៊ីយូរតែមិនសល់លុយសោះ៖
១/. ទម្លាប់មើលស្រាយលើការចំណាយតូចៗ
មនុស្សជាច្រើនបានមើលរំលងការចំណាយតូចតាច ខណៈវាប្រៀបដូចជាចន្លោះប្រហោងតូចៗដែលធ្វើឲ្យលុយរបស់យើងហូរចេញបន្តិចម្តងៗរហូតដល់អស់។ ម្យ៉ាងវិញទៀត ប្រភពនៃការចាយលុយរាយមាយតាមអារម្មណ៍គឺបណ្តាលមកពីយើងមិនបានរៀបចំផែនការចំណាយឲ្យបានត្រឹមត្រូវ។
២/. ទម្លាប់ឃើញភ្លាមទិញភ្លែត
នរណាក៏មានចំណង់ដែរ ប៉ុន្តែអាចគ្រប់គ្រងបានឬមិនបានគឺអាស្រ័យទៅលើខ្លួនយើង។ មនុស្សមួយចំនួនចូលចិត្តចំណាយលុយទៅតាមចំណង់អារម្មណ៍មួយឆាវៗ ដោយពុំគិតពីតម្រូវការ ឬគុណភាព និងគុណតម្លៃសម្រាប់រយៈពេលវែងនោះទេ។ លោកស្រី Beasley បានពន្យល់ថា៖ «យើងមានទំនោរទៅរកអ្វីដែលធ្វើឲ្យយើងមានអារម្មណ៍ល្អក្នុងពេលបច្ចុប្បន្ន ទំនោរនេះហើយដែលនាំឲ្យមនុស្សហូតលុយពីហោប៉ៅរបស់ខ្លួនទាំងសប្បាយចិត្ត ដើម្បីបំពេញចំណង់ក្នុងមួយខណៈពេល ហើយចុងបញ្ចប់នាំទៅរកការជួបវិបត្តិលុយកាក់»។
៣/. ទម្លាប់ទិញរបស់ដើម្បីអួតអ្នកដទៃ ឬទិញតាមគ្នា
វាមិនមែនជាហេតុផលត្រឹមត្រូវឡើយ ដែលមនុស្សមួយចំនួនចូលចិត្តទិញរបស់ល្អៗថ្លៃៗដូចជា ឡានទំនើប ផ្ទះតម្លៃខ្ពស់ របស់ប្រែន ដើម្បីចង់ទាញចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន ឬទិញតាមគ្នា។ ពួកគេបានចំណាយលុយជាច្រើនទៅលើរបស់ទាំងអស់នោះ ដើម្បីតែចង់បង្ហាញពីភាពស៊ីវីល័យ និងភាពហ៊ឺហារបស់ខ្លួនតែប៉ុណ្ណោះ។ អ្នកស្រី Beasley បាននិយាយថា «យើងប្រហែលជាដឹងថា មិត្តភក្តិឬអ្នកជិតខាងរបស់យើងទិញសំលៀកបំពាក់នៅឯណា និងរថយន្តប្រភេទណាដែលពួកគេបើកបរ ប៉ុន្តែយើងមិនបានដឹងទេថា ចរន្តលំហូរសាច់ប្រាក់របស់ពួកគេបែបណា? ពួកគេសន្សំប្រាក់ប៉ុន្មានសម្រាប់ការចូលនិវត្តន៍ទេ? ឬថាតើពួកគេមានគណនីសង្គ្រោះបន្ទាន់ដែរឬទេ? រឿងទាំងនេះយើងមិនបានដឹងសោះឡើយ ហើយបន្ទាប់មកយើងក៏បង្កើតទម្លាក់ចំណាយទៅលើរបស់ទាំងនោះដូចពួកគេដែរ»។
យ៉ាណាមិញ ប្រសិនបើអ្នកមើលឃើញថា ខ្លួនមានទម្លាប់ទាំង៣ខាងលើ ចូរពិចារណាឡើងវិញ និងរៀបចំផែនការលុយកាក់ឲ្យបានត្រឹមត្រូវ ត្បិតអនាគតអ្នកទៅជាយ៉ាងណា គឺអាស្រ័យលើសកម្មភាពដែលអ្នកប្រព្រឹត្តនាថ្ងៃនេះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-20T08:53:13.210Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 10291,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
Pick Up អគ្គិសនីដំបូងគេ! ស្ងាត់ៗ Isuzu បញ្ចេញរថយន្តមួយបាំងកន្លះអគ្គិសនីថ្មី សាក១ពេញរត់បាន៣០០Km
|
https://business-cambodia.com/articles/pick-up-ev-isuzu
|
អ្នកដែលធ្លាប់ស្រមៃចង់បានរថយន្តភីកអាប់អគ្គិសនីពី Isuzu មិនចាំបាច់រង់ចាំយូរទៀតទេ ខណៈពេលនេះក្រុមហ៊ុនយក្សជប៉ុនមួយនេះ បានបង្ហាញនៅគំនិតរថយន្តអគ្គិសនីថ្មី Pick Up D-Max EV ដំបូងបង្អស់របស់ខ្លួន ក្នុងកម្មពិធី Bangkok International Motor Show (BIMS ឆ្នាំ 2024) ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Car Expert កាលពីពេថ្មីៗនេះបានឱ្យដឹងថា D-Max EV នឹងត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រិចពីរ - ឯកតា 40kW / 108Nm នៅលើអ័ក្សខាងមុខ និងម៉ូទ័រ 90kW / 217Nm នៅលើអ័ក្សខាងក្រោយ - សម្រាប់ទិន្នផលរួមបញ្ចូលគ្នា 130kW និង 325Nm ។ នេះនឹងផ្តល់នូវដំណើរការដ៏ល្អនៅលើផ្លូវ។
ចំពោះសមត្ថភាពផ្ទុកទំនិញវិញ D-Max EV ក៏មានសមត្ថភាពផ្ទុកបានចំនួន ១000 គីឡូក្រាម។ D-Max EV មានទំហំថ្មធំ ត្រូវបានបំពាក់ដោយកញ្ចប់ថ្ម lithium-ion 66.9kWh ខណៈដែលតួលេខរយៈចម្ងាយនៃការបើកបរមិនត្រូវបានគេប្រកាសនៅឡើយនោះទេ ប៉ុន្តែវាត្រូវបានគេរំពឹងថាអាចនឹងរត់បានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រដោយការសាកថ្មម្ដង។
គួរជម្រាបផងដែរថា Isuzu មិនទាន់ប្រកាសកាលបរិច្ឆេទចេញលក់ ឬតម្លៃសម្រាប់ D-Max EV នៅឡើយទេ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងដាក់លក់នៅប្រទេសន័រវេសនៅឆ្នាំ 2025 បន្ទាប់មកគឺប្រទេសអូស្ត្រាលី និងទីផ្សារផ្សេងទៀត៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-20T08:25:55.049Z",
"category": "កំពូលអ្នកលក់",
"views": 437,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ឃើញគេលក់ដាច់ កុំជ្រួលជ្រើមតាមគេ! ចង់រកស៊ីវិស័យកាហ្វេ ត្រូវច្បាស់លើរឿង៣នេះសិន បើមិនចង់ខាត
|
https://business-cambodia.com/articles/coffee-shop
|
បច្ចុប្បន្នយើងមើលឃើញថា វិស័យកាហ្វេកំពុងតែរីកដុះដាលដូចជាផ្សិតនៅក្នុងស្រុកខ្មែរ មិនថាតូចមិនថាធំគឺមានសឹងតែគ្រប់កន្លែងទាំងអស់ ហើយបើនិយាយពីសន្ទុះនៃការគាំទ្រវិញក៏មិនអន់ប៉ុន្មានដែរ ពោលគឺមានភ្ញៀវចេញចូលទិញសឹងតែគ្រប់កន្លែងដូចគ្នា។
ដោយមើលឃើញពីសន្ទុះទីផ្សារនិងតម្រូវការអ្នកញ៉ាំបែបនេះ ទើបធ្វើឱ្យមនុស្សជាច្រើនរមែងនាំគ្នាគិតគូរចង់រកស៊ីវិស័យកាហ្វេនេះជាបន្តបន្ទាប់ ប៉ុន្តែមុននឹងចាយលុយលើរបរនេះ អ្នកជំនាន់ក្រោយជាពិសេសអ្នកមិនធ្លាប់រកស៊ីសោះគួរច្បាស់រឿង ៣ នេះសិនមុនសម្រេចចិត្តបោះទុនវិនិយោគវិស័យកាហ្វេ។ដោយចំណុចទាំងនោះរួមមាន ៖
១.សួរខ្លួនឯងឱ្យច្បាស់សិន
ការបើកហាងកាហ្វេមានច្រើន រីឯអ្នកបិទក៏មានច្រើនដូចគ្នា នេះដោយសារតែការមិនទាន់ស្គាល់ខ្លួនឯងហើយចេះតែរកស៊ីតាមគេតាមឯង។ ដូច្នេះសម្រាប់អ្នកជំនាន់ក្រោយដែលមានបំណងចង់បោះទុនរកស៊ីលើវិស័យកាហ្វេ គួរតែសួរខ្លួនឯងឱ្យច្បាស់សិនថាយើងពិតជាស្រឡាញ់វិស័យនេះពិតប្រាកដមែន ឬគ្រាន់តែឃើញគេលក់ហើយចង់លក់តាមតែគេទេ។ប្រសិនបើគ្រាន់តែចង់បើករកប្រាក់ចំណេញ គ្មានក្តីស្រឡាញ់ ចិត្តអំណត់តស៊ូ កុំរកស៊ីអីព្រោះវាធ្វើឱ្យយើងខាតពេល ហើយងាយនឹងដួលថែមទៀតផង។
ហេតុនេះហើយ ប្រសិនចង់បើក ត្រូវដាក់ចិត្តស្រឡាញ់ជាមួយវា ត្រូវច្បាស់ថាពិតជាចង់ធ្វើវាដោយចេញពីចិត្ត នោះទើបពេលមានបញ្ហាអ្វីមួយយើងមិនងាយចុះចាញ់ ប៉ុន្តែបើយើងធ្វើគ្រាន់តែធ្វើទេនោះមានបញ្ហាល្មមៗយើងងាយនឹងបោះបង់ណាស់។
២.មានភាពខុសប្លែកពីគេឬអត់
បើរកស៊ីរបរដូចគេមិនសំខាន់ អ្វីដែលសំខាន់គឺយើងមានអ្វីខុសប្លែកពីគេដែរទេ ជាការពិតណាស់ ប្រសិនបើយើងរកស៊ីរបរតែមួយដូចគេ ហើយបើធ្វើដូចគេទៀតនោះវាមិនចំណែកទេដែលបើកហើយភ្ញៀវចូលកន្លែងគេមិនចូលកន្លែងយើង ព្រោះតែវាដូចគ្នា ប៉ុន្តែបើយើងឆ្កឹះរកចំណុចប្លែកគេតែបន្តិច នោះអ្នកនឹងភ្ញៀវចូលបើទោះមានឈ្មោះថាបើកកាហ្វេដូចគ្នាដ៏ដោយ។ហេតុនេះយើងត្រូវមើលចិត្តភ្ញៀវ ដូចបច្ចប្បន្នភ្ញៀវចូលចិត្តញ៉ាំកាហ្វេនៅហាងដែលមានសភាពស្ងប់ស្ងាត់ មានការតុបតែងបែបបុរាណ មានពន្លឺភ្លើងតិច ប៉ុន្តែមានរុក្ខជាតិតាំងលម្អ មានសៀវភៅឱ្យអាន មានកន្លែងថតរូបស្អាតជាដើម។
ដូច្នេះនៅពេលចេញរកស៊ីបើកហាងកាហ្វេត្រូវរកឱ្យឃើញពីចំណុចលេចធ្លោខុសគេ កុំតើតាមក្រោយគេ ត្រូវរៀនមើល រៀនសង្កេតឱ្យបានច្រើនពីអ្នករកស៊ីមុនៗដើម្បីបានជាគំនិតសម្រាប់អភិវឌ្ឍន៍ចំណេះដឹង នោះទើបយើងមិនដើរក្រោយគេ។
៣.បានធ្វើផែនការច្បាស់លាស់ឬនៅ
គ្រប់របររកស៊ី មិនថាធ្វើអ្វីសុទ្ធតែទាមទារឱ្យមានផែនការច្បាស់លាស់ក្នុងការធ្វើ ដូចគ្នាដែរ ការបើកហាងកាហ្វេត្រូវទាមទារដាច់ខាតគឺផែនការ ដឹងថាត្រូវធ្វើអ្វី មិនគួរធ្វើអ្វី រៀបចំគ្រប់យ៉ាងទាំងការដឹកនាំបុគ្គលិក ធ្វើយ៉ាងទើបអាចដឹកនាំបានល្អ ចាត់ចែងហិរញ្ញវត្ថុបែបណាទើបមិនបង្ករឱ្យមានហានិភ័យដល់ការរកស៊ីជាដើម។ផ្ទុយទៅវិញបើយើងមិនរៀបផែនការឱ្យបានច្បាស់លាស់ទេ វានឹងធ្វើឱ្យយើងពិបាកជាពិសេសអ្នកដែលចេញប្រឡូកថ្មី អាចប្រឈមការរកស៊ីដោយគ្មានគោលដៅ មិនដឹងពីគោលបំណងពិតប្រាកដរបស់ខ្លួនឯងថែមទៀតផង៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-20T08:20:37.966Z",
"category": "កំពូលអ្នកលក់",
"views": 1070,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy"
]
}
|
បើមានកែរចេញ! នេះជាកំហុស៣ ដែលម្ចាស់អាជីវកម្មមួយចំនួនមើលរំលង ធ្វើឱ្យភ្ញៀវចូលហើយនឹងចេញវិញភ្លាមៗ
|
https://business-cambodia.com/articles/three-mistakes-that-some-business-owners-overlook
|
កំហុសក្នុងការរកស៊ីរមែងតែងមានចៀសមិនផុត ក្នុងនោះមានកំហុសខ្លះម្ចាស់អាជីវកម្មមិនសូវជាបានចាប់អារម្មណ៍នោះទេ ប៉ុន្តែវាអាចធ្វើឱ្យប៉ះពាល់ទៅដល់ការរកស៊ីបាន ថែមទាំងអស់ធ្វើឱ្យភ្ញៀវគេចលែងចូលរហូតក៏ថាបាន។ហេតុនេះហើយបើចង់ឱ្យការរកស៊ីមានភ្ញៀវចូលច្រើន មកម្តងហើយម្តងទៀត ម្ចាស់អាជីវកម្មគួរបោះចោលរឿង ៣នេះចោល ដែលរួមមាន ៖
១.មិនរាក់ទាក់ភ្ញៀវ
ចំណុចនេះកន្លងមកធ្លាប់មានភ្ញៀវច្រើនណាស់តែងធ្វើការផុសកែលម្អនៅតាមបណ្តាហាងមួយចំនួន ដែលតែងវាយរឹក មិនស្វាគមន៍រាក់ទាក់ភ្ញៀវពេលភ្ញៀវស្លៀកពាក់មិនសមរម្យចូលទៅ នេះកំហុសតូចមួយដែលម្ចាស់អាជីវកម្មមួយផ្នែកតូចតែងមានចន្លោះប្រហោងមើលរំលងនឹងមិនបានចាប់អារម្មណ៍ ប៉ុន្តែត្រូវដឹងថា ចំណុចតូចៗនេះហើយដែលធ្វើឱ្យភ្ញៀវអន់ចិត្តហើយឈប់ចូលកន្លែងយើង។
ហេតុនេះហើយអ្វីដែលត្រូវធ្វើគឺរាក់ទាក់ភ្ញៀវមិនថាកាលទេសណានោះទេ បើទោះជាមានភ្ញៀវច្រើនរវល់មិនបានទទួលដិតដល់តែយ៉ាងហោចក៏ត្រូវហៅភ្ញៀវឱ្យចូលអង្គុយ លើកទឹកមក ហើយយកបញ្ជីមុខម្ហូបមកស្វាគមន៍ជាមុនសិន ចំណុចនេះថ្វីបើចាំយូរយ៉ាងណាក៏ភ្ញៀវនៅតែអាចចាំបាន ប៉ុន្តែបើករណីភ្ញៀវចូលមកមិនស្វាគមន៍ដោយលើកហេតុផលថារវល់ពេក ភ្ញៀវច្រើនពេកពេលភ្ញៀវដើរចេញទៅវិញកុំបន្ទោសភ្ញៀវថាមិនចេះរង់ចាំ។
២.មិនបែងចែកការងារបុគ្គលិកច្បាស់លាស់
ភ្ជាប់គ្នានឹងចំណុចខាងលើ ភាពចន្លោះប្រហោងនេះកើតឡើងដោយសារតែការមិនបែងចែកតួនាទីបុគ្គលិកម្នាក់ៗឱ្យបានត្រឹមត្រូវ នៅពេលបែងចែកមិនច្បាស់ថា អ្នកណាត្រូវទទួលភ្ញៀវ អ្នកណាអ្នកគិតលុយ អ្នកណាអ្នកសម្អាត នោះហើយជាដើមហេតុធ្វើឱ្យសេវាកម្មរបស់អាជីវកម្មអន់ថយ។ជាមួយគ្នានេះ កំហុសនៃការបែងចែកនេះភាគច្រើនរមែងកើតមានចំពោះសហគ្រិន និងអ្នកទើបចេញរកស៊ីថ្មីថ្មោងមិនទាន់មានបទពិសោធន៍។
ដើម្បីជាការងាយស្រួលម្ចាស់អាជីវកម្មដែលទើបចេញរកស៊ីថ្មីៗអាចធ្វើការរៀបចំ បែងចែកការងារនិងតួនាទីរបស់បុគ្គលិកម្នាក់ៗឱ្យបានច្បាស់លាស់ ធ្វើបែបនេះទើបមិនរញ៉េរញ៉ៃ ព្រោះម្នាក់ៗមានតួនាទីរៀងៗខ្លួនដែលត្រូវបំពេញ បើមិនរៀបចំបែបនេះទេនោះបុគ្គលិកអាចនឹងបញ្ជាំគ្នា មើលគ្នាទៅមកជាក់ជាមិនខានឡើយ។
៣.រៀបចំគ្មានរបៀប គ្មានអនាម័យ
ធម្មតាទៅហើយរឿងអនាម័យគឺត្រូវតែមានដាច់ខាត ព្រោះមិនថាទោះបីជាកន្លែងនោះធ្វើឆ្ងាញ់ប៉ុនណាក៏ដោយ ប៉ុន្តែបើគ្មានអនាម័យ ការរៀបចំត្រឹមត្រូវទេនោះច្បាស់ណាស់ថាគ្មានភ្ញៀវចូលទេ ព្រោះនៅពេលដែលគេចំណាយលុយទៅកន្លែងយើងគេតែងចង់បានបរិយាកាសញ៉ាំដែលស្អាតសមរម្យ ទោះមិនល្អឥតខ្ចោះក៏គួរតែមានរបៀបរៀបរយបន្តិចដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-20T08:05:25.372Z",
"category": "កំពូលអ្នកលក់",
"views": 315,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រៀនអង់គ្លេសយូរហើយ ចង់ដឹងកម្រិត IELTS របស់ខ្លួនកម្រិតណា អាចចូលតេស្តតាមវេបសាយ៣នេះបាន
|
https://business-cambodia.com/articles/website-test-english
|
ភាសាអង់គ្លេស គឺជាភាសាមួយដែលមានសារសំខាន់នៅក្នុងការធ្វើការងារប្រចាំថ្ងៃ ដូច្នេះមនុស្សភាគច្រើន បានព្យាយាមរៀនភាសានេះឱ្យបានល្អប្រសើរ ដើម្បីយកទៅប្រើប្រាស់ក្នុងការងារ ការប្រាស្រ័យទាក់ទងគ្នាជាដើម។
ជាមួយគ្នានេះដែរ ប្រសិនបើបងប្អូនទាំងអស់គ្នា ចង់តេស្ត IELTS ដើម្បីវាស់ស្ទង់សមត្ថភាពភាសាដែលខ្លួនបានរៀនកន្លងមក ថ្ងៃនេះយើង សូមណែនាំវេបសាយចំនួន៣ ដែលសិស្សថ្នាក់ភាសាអង់គ្លេស អាចចូលទៅ Test IELTS Free៖
១. https://takeielts.britishcouncil.org/
វេបសាយនេះ គឺវេបសាយដែលបងប្អូនអាចធ្វើការតេស្តភាសាអង់គ្លេសគ្រប់កម្រិតបានព្រោះវាជាវេបសាយដ៏ពេញនិយមបំផុតរបស់ពិភពលោកសម្រាប់ការធ្វើតេស្តថ្នាក់ឧត្តមសិក្សា ។
២. https://ielts-up.com/
វេបសាយនេះ គឺជាប្រព័ន្ធតេស្តភាសាអង់គ្លេសអន្តរជាតិ ដែលពេញនិយមបំផុតរបស់ពិភពលោក។ វាត្រូវបានរចនាឡើងដើម្បីកំណត់កម្រិតនៃជំនាញភាសាអង់គ្លេសរបស់មនុស្សដែលរៀនភាសាដំបូង ដូច្នេះហើយសម្រាប់អ្នកចង់ដឹងពីកម្រិតអង់គ្លេសខ្លួនឯងមួយកម្រិតទៀតអាចធ្វើការចូលតេស្តបាន។
៣. https://mini-ielts.com/
វេបសាយនេះ ល្អបំផុតសម្រាប់ការរៀបចំតេស្ត IELTS ដោយឥតគិតថ្លៃព្រោះ នៅទីនេះ មានការធ្វើតេស្តការអនុវត្តដោយឥតគិតថ្លៃជាច្រើនដូចជាជំនាញអាន និងស្តាប់វីដេអីជាភាសាអង់គ្លេសផងដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-20T07:46:01.458Z",
"category": "ព័ត៌មានថ្មីៗ",
"views": 7664,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
កូនរឹងពិបាកប្រដៅ! អ្នកជំនាញថា នេះជាសញ្ញាមិនល្អ៥ បង្ហាញថាឪពុកម្តាយ កំពុងចិញ្ចឹមកូនខុស
|
https://business-cambodia.com/articles/parents-and-kids-tip-
|
ឪពុកម្តាយចិញ្ចឹមកូនតែងតែចង់ឱ្យកូនល្អបំផុត កូនមានសេចក្តីសុខ ប៉ុន្តែអ្នកស្រី Susan Forward បណ្ឌិតផ្លូវចិត្តអាមេរិក និងជាអ្នកនិពន្ធលក់ដាច់បំផុតផ្នែកចិត្តវិទ្យាចិញ្ចឹមកូនបានឱ្យដឹងថាសញ្ញាព្រមានចំនួន៥នេះបង្ហាញថាឪពុកម្តាយចង់ឱ្យកូនល្អជ្រុលពេករហូតដល់ក្លាយជាការបំពានផ្លូវចិត្តកូន ធ្វើឱ្យកូនខូចពិបាកប្រដៅទៅវិញ។
១. គ្រប់គ្រងកូនគ្រប់ជំហាន៖ ឪពុកម្តាយគ្រប់គ្រងកូនដោយសារចង់បានអ្វីដែលល្អបំផុតសម្រាប់កូនរបស់ពួកគេ ប៉ុន្តែការគ្រប់គ្រងកូនគ្រប់ជំហាន តាមដានកូន ហើយតែងប្រាប់កូនពីអ្វីដែលត្រូវធ្វើបែបនេះ បែបនោះ តែការធ្វើបែបនេះកូនរបស់អ្នកអាចមានអារម្មណ៍ថាពួកគេគ្មានសេរីភាពទាល់តែសោះក្នុងការរស់នៅ។ ជំនួសឱ្យការតាមគ្រប់គ្រងកូនគ្រប់ជំហាន ធ្វើនេះក៏មិនបានធ្វើនោះក៏មិនបាន ឪពុកម្តាយគួរផ្តល់សិទ្ធិឱ្យពួកគេសម្រេចចិត្តខ្លះ ណែនាំបញ្ហានិងដំណោះស្រាយដល់កូនខ្លះពីអ្វីគួរធ្វើនិងអ្វីមិនគួរធ្វើ។
២. ប្រៀបធៀបកូនជាមួយកូនគេ៖ ឪពុកម្តាយពិតជាចង់ឱ្យកូនឆ្នើមដូចកូនអ្នកដទៃដែរ តែការប្រៀបធៀបកូនរបស់អ្នកទៅនឹងកូនអ្នកដទៃម្នាក់ទៀត ប្រហែលជាមិនអាចជួយអ្វីបាននោះទេក្រៅអំពីផ្តល់នូវសម្ពាធផ្លូវចិត្ត និងផ្តល់អារម្មណ៍ឱ្យពួកគេយល់ថាខ្លួនគេជាមនុស្សមិនបានការ ធ្វើអ្វីក៏មិនល្អដូចកូនគេដែរ ។ ប៉ុន្តែឪពុកម្តាយអាចប្តូរមកជាផ្តល់គំនិត និងប្រាប់អំពីរបៀបនិងវិធីសាស្រ្តដែលធ្វើឱ្យកូនអ្នកដទៃឆ្នើម មកដល់កូនរបស់អ្នកវិញ ហើយនេះជាការបើកផ្លូវដ៏ល្អសម្រាប់កូន ឱ្យពួកគេកាន់តែពូកែនិងស្វែងរកភាពជាខ្លួនឯង។
៣. មិនឱ្យកូនមានគំនិតផ្ទាល់ខ្លួន៖ កុមារគឺជាបុគ្គលដែលមានស្វ័យភាពជាមួយនឹងឆន្ទៈសេរី ជំនឿ និងគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ខណៈ ឪពុកម្តាយមួយចំនួនប្រហែលជាចង់ឱ្យកូនយល់ស្របជាមួយ គំនិតរបស់ពួកគាត់ ព្យាយាមគ្រប់គ្រងដែនគំនិតរបស់កូន។ ក្នុងនោះអ្នកស្រី Susan បានបញ្ជាក់ថាអ្នកមិនអាចផ្លាស់ប្តូររបៀបដែលនរណាម្នាក់គិត ឬមានអារម្មណ៍នោះទេ ថ្វីបើកូនៗអ្នកអាចបង្កើតរូបរាងរបស់ពួកគេបាន ប៉ុន្តែឪពុកម្តាយមិនអាចបង្កើតចិត្តគំនិតរបស់គេបាននោះឡើយ។
៤. ប្រើអារម្មណ៍អប់រំកូន៖ ជាឪពុកម្តាយកុំប្រើអារម្មណ៍ដើម្បីអប់រំស្តីប្រដៅកូន ពេលយើងសប្បាយចិត្តអារម្មណ៍ល្អបណ្តោយកូន តែពេលកំពុងមួរម៉ៅឃើញកូនធ្វើខុសប្រើអារម្មណ៍តប់ប្រមល់លាយកំហឹងទៅអប់រំកូននោះ កូននឹងកាន់តែទម្រើសពិបាកប្រដៅ។
៥. លេងសើចរូបរាងរបស់កូន៖ ពេលខ្លះអ្នកគ្រាន់តែនិយាយលេងប៉ុណ្ណោះ ក្មេងៗដែលស្ថិតក្នុងដំណាក់កាលអភិវឌ្ឍរបស់ពួកគេ ពួកគេយកចិត្តទុកដាក់រឿងផ្ទាល់ខ្លួនយ៉ាងខ្លាំង។ ហើយនៅពេលដែលអ្នកនិយាយលេងសើចអំពីកាយសម្បទាន ឬចំណុចខ្សោយណាមួយរបស់ពួក គឺជារឿងមួយដែលប៉ះពាល់ផ្លូវចិត្តរបស់ពួកគេជាខ្លាំង។
ជាការពិតឪពុកម្តាយគឺបានដើរតួនាទីយ៉ាងសំខាន់និងគ្មាននរណាជំនួសបានឡើយក្នុងជីវិតរបស់កូនៗ។ ទំនាក់ទំនងនេះមានភាពប៉ះពាល់ខ្លាំង ទាំងល្អនិងមិនល្អ ទៅលើការអភិវឌ្ឍន៍ផ្លូវចិត្ត ផ្លូវកាយ សង្គម និងផ្លូវចិត្តរបស់កុមារ ក៏ដូចជាសុភមង្គលរបស់ពួកគេផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-20T07:19:51.940Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1139,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
កំពូលស្មាតហ្វូនលេងហ្គេម មានបំពាក់អេក្រង់កោង AMOLED 120Hz ក្នុងកម្រិតតម្លៃក្រោម ពីររយ.ហាសិប ដុល្លារ
|
https://business-cambodia.com/articles/tecno-mobile
|
មុននេះបន្តិច ក្រុមហ៊ុន TECNO Mobile ទើបប្រកាសបញ្ចេញជាផ្លូវការ ស្មាតហ្វូនជំនាន់ចុងក្រោយបំផុតរបសរបស់ខ្លួន ដែលជាស្មាតហ្វូន Flagship ក្នុងត្រកូល SPARK 20 SERIES គឺ TECNO SPARK 20Pro+ កំពូលស្មាតហ្វូនដ៏អស្ចារ្យ នាំយក ការលេងហ្គេមជាមួយ អេក្រង់AMOLED 120Hz មានរចនារូបរាងកោងសងខាង មិនធ្លាប់មានក្នុងតម្លៃក្រោម $250។
រូបរាងប្រណីត៖ ជាមួយនឹងកម្រាស់ស្តើងបំផុត 7.55mm និងទម្ងន់ស្រាល 175 ក្រាម។ TECNO Spark 20 Pro+ ផ្តល់រូបរាងទាន់សម័យ សាកសម រូបរាងកោងសងខាង ផ្តល់ភាពងាយស្រួលក្នុងការចាប់កាន់។
អេក្រង់ដិតស្រស់៖ ប្រើកញ្ចក់កោង AMOLED ភ្លឺដិតច្បាស់ ទំហំ 6.78អ៊ីង Full HD+ ល្បឿនអេក្រង់ 120Hz និង ល្បឿនក្នុងការប៉ះសង្កត់ 480Hz កម្រិតពន្លឺរហូតដល់ 1000nit ការពារឆ្កូតនិងបែកដោយ CORNING GORILLA GLASS 5 ដែលធ្វើឲ្យរូបភាពរស់រវើក និងរលូនក្នុងការប៉ះបញ្ជា លើសពីនេះ បច្ចេកវិទ្យា Ultra Fast Unock ស្កេនក្រយ៉ៃដៃលើអេក្រង់ រហ័ស និងសុវត្ថិភាព។
កាមេរ៉ាក្រោយ ៣គ្រាប់៖ បំពាក់ដោយប្រព័ន្ធកាមេរ៉ាដ៏សម្បូរបែប TECNO Spark 20 Pro+ រាល់ពេលថតជាមួយនឹងរូបភាពដិតស្រស់ និងកម្រិតពណ៌ច្បាស់។
កាមេរ៉ាមេទំហំ 108MP ផ្តល់នូវរូបភាពដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈដែលកាមេរ៉ា AI ជំនួយក្នុងការគណនាពណ៌។ លើសពីនេះ កាមេរ៉ាម៉ាក្រូទំហំ 2MP អាចឱ្យអ្នកប្រើប្រាស់ថតវត្ថុតូចៗ។
កាមេរ៉ា Ultra Sensing 108MP៖ TECNO Spark 20 Pro+ បំពាក់នូវកាមេរ៉ាគោលទំហំ 108MP Ultra Sensing ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ទទួលបានបទពិសោធន៍យ៉ាងដ៏អស្ចារ្យ ក្នុងការចាប់យករូបភាព យ៉ាងច្បាស់ស្អាត។វាក៏មានមុខងារ 900% Ultra Sensitive Adaptive Pixel ថតច្បាស់ពេលថ្ងៃ និងយប់ យ៉ាងអស្ចារ្យដោយគ្រាន់តែចុចតែម្តងប៉ុណ្ណោះ។
កាមេរ៉ាមុខ 32MP៖ មុខងារ Glowing Selfie អនុញ្ញាតឱ្យអ្នកប្រើប្រាស់ បង្កើនភាពស្រស់ស្អាត បែបធម្មជាតិរបស់ពួកគេ ខណៈដែលមុខងារ HDR ធានានូវគុណភាពច្បាស់ដូចគ្រីស្តាល់។
កម្លាំងម៉ាស៊ីន៖ ដំណើរការដោយបន្ទះឈីបហ្គេម Helio G99 Ultimate Proccesor ទំហំផ្ទុក 256G មានមុខងារបង្កើន Ram រហូតដល់ 16GB, Spark 20 Pro+ ធានាបាននូវបើកកម្មវិធីច្រើនចោល និងបទពិសោធន៍លេងហ្គេមរលូន។
ថ្មប្រើបានយូរ៖ ជាមួយនឹងថាមពលថ្ម 5,000mAh អាច Stand by រហូតដល់ 29ថ្ងៃ និងការលេងហ្គេមធ្ងន់ៗ 8 ម៉ោង។ លើសពីនេះទៅទៀត បច្ចេកវិទ្យា 33W SuperCharge សាកថ្មត្រឹមតែ 28នាទី ប៉ណ្ណោះ ទទួលបាន 50ភាគរយ។
ថាមពលថ្ម 5,000mAh, អាច Stand by រហូតដល់ 29ថ្ងៃ លេងហ្គេមកម្រិតធ្ងន់ 8ម៉ោង និងកម្លាំងសាក 33W Super Charge សាកថ្ម 28 នាទី បាន 50ភាគរយ។
ប្រព័ន្ធសម្លេងដ៏អស្ចារ្យ៖ បាសបំពងសំឡេង ២គ្រាប់ ជាមួយបច្ចេកវិទ្យា DTS + Hi Res អំណោយផលដល់ការមើលភាពយន្ត និង ការកម្សាន្តផ្សេងៗ។
ប្រព័ន្ធប្រតិបត្តិការ៖ ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 14 Spark 20Pro+ផ្តល់នូវស្ថេរភាពក្នុងការប្រើប្រាស់ សុវត្ថិភាព និងលក្ខណៈពិសេសដូចជា Dynamic Port និង IP53 ធន់នឹងទឹក និងធូលី។
ចំណុចពិសេសលម្អិត៖
- រាងស្តើងស្អាតស្រួលកាន់ Dimensions 164.65*75.04*7.55mm
- អេក្រង់កោង 6.78" AMOLED និងល្បឿន 120Hz, ជាមួយ Dynamic Port
- ឈីបខ្លាំង Helio G99 6nm Ultimate Processor
- ទំហំផ្ទុក 8GB (MemFusion 16GB) + 256GB
- កាមេរ៉ា ភ្នែក 3 ទំហំ 108MP+AI CAM+Macro CAM
- បាសបំពងសំឡេង២គ្រាប់ DTS + Hi Res,
- ផ្តល់ភាពងាយស្រួល ស្កេនដោះសោរលើអេក្រង់ Fingerprint on Display
- ប្រព័ន្ធ WIFI 2.4+5GHz/ ប្លូធូ 5.2/ វិទ្យុFM /NFC
- ទំហំថ្មធំ 5000mAh និងសាកថ្មលឿន33W ជាមួយរន្ធដោត Type-C
- ប្រព័ន្ធការពារ ទឹកកម្រិតស្រាល IP53
- ប្រព័ន្ធប្រតិបត្តិការថ្មី Android 14
- ជម្រើសពណ៌ : ខ្មៅ/ស/ ប៉ៃតងស្បែក
TECNO SPARK 20Pro+ (RAM 16GB* ROM 256GB) មានតម្លៃពិសេសត្រឹមតែ $229 និងមានថែមជូនកាដូពិសេសផងដែរ។
គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជានិងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក។
សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia]
ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-20T05:34:58.226Z",
"category": "PR",
"views": 91,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ពេលបើករកស៊ី ចុះបញ្ជីអាជីវកម្មដោយខ្លួនឯងនិងប្រើសេវាក្រុមហ៊ុនចុះបញ្ជីមួយណាចំណេញជាង?
|
https://business-cambodia.com/articles/by-yourself-and-by-company-
|
ជាធម្មតានៅពេលបើកអាជីវកម្ម និងក្រុមហ៊ុនមួយ ជានិច្ចជាកាលត្រូវការការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាក់ព័ន្ធ មានក្រសួងពាណិជ្ជកម្ម ក្រសួងពន្ធដារ និងក្រសួងពាក់ព័ន្ធផ្សេងៗទៀត។ហើយក្នុងការចុះបញ្ជីនេះទៀតសោត ក៏មានបងប្អូនយើងមួយចំនួននៅមានចម្ងល់ដែលថា តើគួរតែចុះបញ្ជីតាមណា គួររត់ឯកសារខ្លួនឯងឬក៏ត្រូវពឹងទីភ្នាក់ងារឱ្យចុះឱ្យ ហើយមួយណាចំណេញជាងជាដើម។
ដើម្បីស្រាយចម្ងល់បងប្អូន ថ្ងៃនេះក្រុមការងារ Business Cambodia នឹងធ្វើការបង្ហាញពីចំណុចមួយចំនួនដែលពាក់ព័ន្ធនឹងការរត់ឯកសារចុះបញ្ជីអាជីវកម្មនេះ។តាមេយៈការសម្ភាសន៍ជាមួយ លោក តេង ពិសិដ្ឋ ប្រធានផ្នែកចុះបញ្ជី នៃក្រុមហ៊ុន ភ្នាក់ងារចុះបញ្ជីនិងប្រកាសពន្ធ កាលពីពេលកន្លងទៅបានឱ្យដឹងថា៖
“ការចុះបញ្ជីដោយខ្លួនឯងជាជំរើសដែលចំណេញជាងប្រើប្រាស់សេវាភ្នាក់ងារ ប៉ុន្តែត្រូវមានជំនាញ និងយល់ច្បាស់ពីប្រព័ន្ធនៃការចុះបញ្ជី ដូចជាត្រូវទៅចុះពីកន្លែងណាមុន បន្ទាប់មកទៅណា ចំណាយអ្វីខ្លះ តម្រូវការឯកសារអ្វីខ្លះជាដើម ផ្ទុយទៅវិញបើមិនយល់ច្បាស់ទេគួរសិក្សាបន្ថែម ឬប្រើសេវាកម្មតែម្តងជៀសវាងខាតទាំងពេលវេលា និងថវិការ”។
គួរបញ្ជាក់ផងដែរថា ក្រោយធ្វើការរៀបរាប់ខាងលើហើយ សម្រាប់បងប្អូនដែលចង់រត់ឯកសារខ្លួនឯងនៅក្រសួង ត្រូវយកឯកសារពាក់ព័ន្ធមួយចំនួនដូចជា ៖
តម្រូវឱ្យម្ចាស់អាជីវកម្មរកឈ្មោះដែលគាត់ចង់ដាក់មុនសិន ដែលត្រូវមានជាអក្សរខ្មែរ និងភាសាអង្គេស។
សកម្មភាពអាជីវកម្ម៖ ដូចជាអចលនទ្រព្យ,សេវាកម្មសាងសង់
ព័ត៌មានរបស់អភិបាល៖ ឈ្មោះ លេខទូរស្ទព័ អ៊ីម៉ែល អត្តសញ្ញានប័នជាមួយនឹងរូបថត(យ៉ាងយូរបំផុតរូបថតដែលថតទើបតែបានរយៈពេល៣ខែ មានផ្ទែពណ៍ស ទាមទាឱ្យច្បាស់)
ដើមទុនចុះបញ្ជី៖ថាសម្រាប់អាជីវកម្មមួយបើមានការចូលហ៊ុនគ្នាត្រូវតែដាក់ដើម្បីឱ្យដឹងថាជាអាជីវកម្មមានទំហំលុយប៉ុណ្ណា
កិច្ចសន្យាជួល ឬការបើកកម្មសិទ្ធ
រូបថតទីតាំង៖ ត្រូវថតពីមុខ នឹងថតខាងក្នុង ហើយរួមទាំងមានផែនទី
កំណត់កូអរដោនេភូសាស្រ្តទីតាំង(GPS)៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-20T05:21:29.927Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 188,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
អ្នកជំនាញ៖ ទោះរើសបានលុ.យ រាប់លា.ន ក៏មិនធ្វើឲ្យអ្នកសប្បាយចិត្តយូរដែរ តែរឿងធំៗ៤នេះអាច
|
https://business-cambodia.com/articles/happiness-need-these-4-things
|
តើអ្វីធ្វើឲ្យអ្នកមានសុមង្គលក្នុងជីវិត? វាហាក់ដូចជាសំណួរចាក់ដោតមួយ ដែលមនុស្សមួយចំនួនឆ្លើយមិនចេញ ឬពិបាកឆ្លើយ។ ដោយឡែកគំនិតមួយក្នុងចំណោមគំនិតដែលជជែកវែកញែកគ្នាច្រើនបំផុតនោះគឺ «សុភមង្គលកើតចេញពីការមានលុយកាន់តែច្រើន»។ ប៉ុន្តែលោកវេជ្ជបណ្ឌិត Sanjiv Chopra សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Harvard បានបដិសេធមិនយល់ស្របឡើយ។
ថ្លែងនៅក្នុងកម្មវិធី TED Talk កាលពីពេលកន្លងទៅ លោក Sanjiv Chopra បានលើកឡើងយ៉ាងដូច្នេះថា៖ «ការឈ្នះឆ្នោត២០លានដុល្លារ នឹងមិនធ្វើឲ្យអ្នកសប្បាយចិត្តជាងពេលនេះទេ។ ការស្រាវជ្រាវបានបង្ហាញថា ក្រោយរយៈពេលមួយឆ្នាំ អ្នកឈ្នះឆ្នោតនឹងត្រឡប់ទៅរកចំណុចដើមរបស់ខ្លួនវិញ។ អ្នកខ្លះធ្លាក់ក្នុងស្ថានភាពកាន់តែលំបាកជាងមុនទៀតក៏ថាបាន»។ ក្នុងសុន្ទរកថាដដែលនេះ លោកបានពន្យល់រឿងធំៗ៤យ៉ាង ត្រូវបានផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្រទៅនឹងសុភមង្គលពិតប្រាកដ៖
១/. មិត្តភក្តិ និងគ្រួសារ
ការបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលអ្នកទុកចិត្ត និងជឿជាក់គឺមានសារៈសំខាន់ចំពោះសុខុមាលភាពទូទៅរបស់អ្នកណាស់។ លោក Chopra និយាយថា៖ «ជ្រើសរើសមិត្តដោយភាពវ័យឆ្លាត ហើយអបអរអ្វីគ្រប់យ៉ាងសូម្បីតែរឿងតូចតាច និងបង្កើតការចងចាំល្អៗជាមួយពួកគេ»។
អ្នកស្រាវជ្រាវក៏បានព្រមានផងដែរថា ភាពឯកកោផ្ទាល់ខ្លួន និងភាពឯកោក្នុងសង្គមអាចប៉ះពាល់ដល់សុខភាពដូចជាការជក់បារី ១៥ដើមក្នុងមួយថ្ងៃ។ ចំណែកឯមិត្តភាពអាច កាត់បន្ថយហានិភ័យនៃការស្លាប់ ឬវិវត្តទៅជាជំងឺមួយចំនួន និងអាចបង្កើនល្បឿននៃការជាសះស្បើយឡើងវិញចំពោះអ្នកដែលធ្លាក់ខ្លួនឈឺថែមទៀតផង។
២/. ការអភ័យទោស
លោក Chopra បានលើកឡើងថា៖ «សមត្ថភាពក្នុងការអត់ទោសមិនថាចំពោះខ្លួនឯង ឬអ្នកដទៃនោះទេ វានឹងជួយអ្នករួចផុតពីបន្ទុកនៃការស្អប់និងអារម្មណ៍មិនល្អផ្សេងទៀតដែលអាចជះឥទ្ធិពលអវិជ្ជមានដល់កម្រិតសុភមង្គលរបស់អ្នក»។
លោកបានលើកឧទាហរណ៍ពី Nelson Mandela ជាវីរបុរសមានភាពស្ទាត់ជំនាញលើសិល្បៈនៃការអភ័យទោស។ នៅឆ្នាំ១៩៩០ ពេលដែលមេដឹកនាំបដិវត្តន៍ប្រឆាំងការរើសអើងជាតិសាសន៍អាហ្វ្រិកខាងត្បូង និងជាអ្នកនយោបាយដ៏មានឥទ្ធិពលរូបនេះ មានសេរីភាពឡើងវិញបន្ទាប់ពីជាក់គុក២៧ឆ្នាំ គាត់ត្រូវបានគេសួរថា តើគាត់មានការអាក់អន់ចិត្តចំពោះអ្នកចាប់ឃុំខ្លួនគាត់ដែរឬទេ? លោក Mandela បានឆ្លើយតបថា៖ «ខ្ញុំគ្មានភាពជូរចត់ ខ្ញុំពុំមានការអន់ចិត្តទេ។ ការអាក់អន់ចិត្តគឺប្រៀបដូចជាថ្នាំពុល អ្នកផឹកថ្នាំពុលនោះ ហើយបែបជាសង្ឃឹមថាវានឹងសម្លាប់សត្រូវរបស់អ្នកទៅវិញ»។
៣/. ការផ្តល់ឲ្យ
លោក Chopra និយាយថា៖ «ការចូលរួមក្នុងកម្មវិធីសប្បុរសធម៌ និងការបរិច្ចាគប្រាក់ដើម្បីជួយអ្នកដទៃ គឺជាវិធីសាស្ត្រដ៏ល្អបំផុតមួយក្នុងការចំណាយពេលវេលា និងប្រាក់របស់អ្នកបានត្រឹមត្រូវឆ្ពោះទៅរកសុភមង្គលពិតប្រាកដ»។ ក្នុងនោះការសិក្សាស្រាវជ្រាវថែមទាំងបានបង្ហាញថា មនុស្សដែលស្ម័គ្រចិត្ដ ឬចូលចិត្តចែករំលែកទៅកាន់អ្នកដទៃនឹងទទួលបានសុភមង្គលកាន់តែច្រើន ការគោរពខ្លួនឯងខ្ពស់ ក៏ដូចជាមានអត្រាមរណភាពទាបផងដែរ។
៤/. ការដឹងគុណ
លោក Chopra ប្រាប់ទស្សនិកជនថា៖ «មានសម្រង់សម្តីអនាមិកដ៏អស្ចារ្យមួយបានលើកឡើងថា "ប្រសិនបើអ្នកមិនចេះភាសានៃការដឹងគុណ អ្នកនឹងមិនអាចប្រើភាសានិយាយស្តីប្រកបដោយសុភមង្គលឡើយ"»។ ការអនុវត្តការដឹងគុណអាចមានលក្ខណៈសាមញ្ញដូចជានិយាយថា «ខ្ញុំដឹងគុណ» យ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ។ ជាការពិត ការសិក្សាមួយពីសមាគមចិត្តសាស្រ្តអាមេរិកបានរកឃើញថា ការធ្វើដូច្នេះអាចជួយមនុស្សឱ្យទទួលបាននូវបទពិសោធន៍វិជ្ជមាន ទប់ទល់នឹងស្ថានភាពស្ត្រេស និងពង្រឹងទំនាក់ទំនង។
សរុបមកវិញ ប្រសិនបើថ្ងៃនេះអ្នកមានមហាសំណាងឈ្នះឆ្នោត២០លានដុល្លារ ឬច្រើនជាងនេះ វាមិនអាចនាំក្តីរីករាយមកកាន់ជីវិតអ្នកជារៀងរហូតឡើយ ហើយវានឹងរសាយបាត់ទៅវិញបន្តិចម្តងៗ។ ចូលមានមិត្ត និងក្រុមគ្រួសារល្អ ចេះអភ័យទោស មានសណ្តានចិត្តចែករំលែក និងការដឹងគុណ ទើបអាចនាំអ្នកទៅរកសុភមង្គលពិតប្រាកដ។ ដូចអ្នកប្រាជ្ញសូក្រាតធ្លាប់បានលើកឡើងថា៖ «សុភមង្គលមិនកើតចេញពីស្ថានភាពផ្លូវកាយ ឬរបស់ខាងក្រៅដូចជាការសប្បាយខាងរូបកាយ ឬទ្រព្យសម្បត្តិ និងអំណាចនោះទេ ប៉ុន្តែវាបានមកពីការរស់នៅដែលត្រឹមត្រូវសម្រាប់ដួងព្រលឹងរបស់អ្នក ដែលជាសេចក្តីល្អដ៏ជ្រាលជ្រៅរបស់អ្នកនេះឯង»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-20T04:42:17.947Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 266,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ធ្វើទាំងបង្ខំ! ក្រុមហ៊ុន Unilever កាត់បុគ្គលិ.កជិត១ពាន់នាក់ដែលកំពុងធ្វើការលើផ្នែកមួយនេះ
|
https://business-cambodia.com/articles/unilever-to-cut-of-jobs-and-spinnig-off-ice-cream-businesses
|
ក្រមហ៊ុន Unilever ក្រុមហ៊ុនលក់ទំនិញដ៏ធំបំផុតមួយក្នុងលោកដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស គ្រោងនឹងកាត់បុគ្គលិកចេញចំនួន៧,៥០០នាក់នៃបុគ្គលិកសកលសរុបព្រមទាំងនឹងធ្វើការកែទម្រង់នៅលើអាជីវកម្មរបស់ខ្លួនដោយបំបែកអាជីវកម្មផ្នែកការ៉េម( Ice cream) ដាក់ដាច់ដោយឡែក។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានAP បានឲ្យដឹងថា Unilever ដែលជាក្រុមហ៊ុនផលិតគ្រឿងសំអាងដូចជា Dove, Vaseline បានប្រកាសថាខ្លួននឹងកាត់បុគ្គលិកចេញប្រមាណ៧៥០០នាក់ហើយក៏បំបែកអាជីវកម្មការ៉េមដាក់ដាច់ដោយឡើយ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រុមហ៊ុនសម្រេចចិត្តកាត់បុគ្គលិកនិងធ្វើកំណែទម្រង់អាជីវកម្មគឺដើម្បីកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុននិងបង្កើនប្រាក់ចំណេញអំឡុងពេលសេដ្ឋកិច្ចមិនល្អ។
ក្រុមហ៊ុន Unilever បានឲ្យដឹងថាចំពោះការញែកអាជីវកម្មផ្នែកការ៉េមឲ្យដាច់ដោយឡែកនឹងមានរាប់បញ្ចូលនូវការ៉េមប្រេនល្បីៗដូចជា Ben&Jerry និងMagnum Barsជាដើម ហើយការធ្វើកំណែទម្រង់លើអាជីវកម្មផ្នែកការ៉េមនេះនឹងត្រូវបានធ្វើបញ្ចប់ជាផ្លូវការនៅត្រឹមចុងឆ្នាំ២០២៥ខាងមុខ។
ក្រុមហ៊ុនលក់ទំនិញដ៏ធំរបស់អង់គ្លេសមួយនេះជាមួយនឹងបុគ្គលិកសរុប១២៨,០០០នាក់នឹងធ្វើកម្មវិធីមួយដែលមានឈ្មោះថា”បង្កើនសង្វាក់ផលិតកម្ម” ដោយកម្មវិធីនេះក្រុមហ៊ុននឹងធ្វើការកាត់បុគ្គលិកចំនួន៧៥០០នាក់ដោយកាត់បុគ្គលិកដែលធ្វើការផ្នែកការរិយាល័យ( office-based staff)។ ក្រុមហ៊ុនបានឲ្យដឹងថាបន្ទាប់ពីធ្វើការកែទម្រង់អាជីវកម្មហើយនោះ ក្រុមហ៊ុននឹងវិនិយោគលើបច្ចេកវិទ្យាដើម្បីស្វែងរកប្រសិទ្ធភាពនិងចៀសវាងការចំណាយត្រួតគ្នាហើយការធ្វើបែបនេះរំពឹងថាក្រុមហ៊ុននឹងអាចសន្សំសំចៃបានជាង៨០០លានដុល្លារក្នុងរយៈពេល៣ឆ្នាំទៅមុខ។
លោក Hein Schumacher នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Unilever បានឲ្យដឹងថាការកែទម្រង់នេះនឹងអនុញ្ញាតឲ្យក្រុមគាស់សក្តានុពលដើម្បីជួយដល់មហិច្ឆតាឲ្យក្រុមហ៊ុនឈរជាក្រុមហ៊ុនលក់ទំនិញនាំមុខគេនៅលើពិភពលោកជាពិសេសគឺមានស្ថិរភាពរីកចម្រើននិងបង្កើនប្រាក់ចំណេញ។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនUnilever គឺជាក្រុមហ៊ុនលក់ទំនិញរបស់អង់គ្លេសដែលមានមូលដ្ឋាននៅទីក្រុងឡុងដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២៩។ ក្រុមហ៊ុនបានធ្វើការពង្រីកការលក់ផលិតផលរបស់ខ្លួននៅទូទាំងពិភពលោកហើយក្នុងនោះក៏មានកម្ពុជាយើងផងដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-20T03:20:32.283Z",
"category": "ហិរញ្ញវត្ថុ",
"views": 3260,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ធនាគារ អុឹមប៊ី ខេមបូឌា ម.ក បើកសម្ពោធសាខាឆ្លាតវៃក្នុងខណ្ឌបឹងកេងកងដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន
|
https://business-cambodia.com/articles/mb-cambodia-bank-plc-inaugurates-smart-branch-in-boeung-keng-kang-district-for-customer-convenience
|
កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះ ធនាគារ អុឹមប៊ី ខេមបូឌា បានសម្ពោធដាក់ឲ្យដំណើរការសាខាថ្មីរបស់ខ្លួនដែលជាសាខាឆ្លាតវៃមានទីតាំងនៅអាគារលេខ១៥១ មហាវិថីម៉ៅសេទុង ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មធនាគារតាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ខ្លួន។
សាខាឆ្លាតវៃក្នុងសង្កាត់បឹងកេងកងទី៣ ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មធនាគារ អោយកាន់តែប្រសើរថែមមួយកម្រិតទៀតតាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយ។ សាខាថ្មីនេះ បានបំពាក់ទៅដោយម៉ាស៊ីនដកប្រាក់-ដាក់ប្រាក់ ម៉ាស៊ីនអេធីអឹម រួមនិងសេវាកម្មផ្សេងៗទៀតដែលអតិថិជនអាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលាតាមតម្រូវការ។
ដើម្បីអបអរសាទរការសម្ពោធសាខាថ្មីនេះផងដែរ ធនាគារ អុឹមប៊ី ខេមបូឌា ក៏មានការផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេសៗជាច្រើនជូនដល់អតិថិជនដូចជាៈ
១. ទទួលបានការដូអនុស្សាវរីយ៍និងលេខគណនីពិសេសដែលមានតម្លៃ $500 សម្រាប់ការបើកគណនីថ្មីជាមួយប្រាក់តម្កល់ចាប់ពី $100 ឡើងទៅ នៅសាខាឆ្លាតវៃ។
២. កញ្ចប់ឥណទានពិសេស ដែលផ្តល់ជូនឥណទានរហូតដល់ 15 លានដុល្លារ ជាមួយការអនុគ្រោះប្រាក់ដើមរយៈពេល 06 ខែ រួមនឹងអត្រាការប្រាក់ដ៏ល្អប្រសើរ។
៣. ការផ្តល់ជូនមាសសុទ្ធទម្ងន់ 1ជី សម្រាប់ការដាក់ប្រាក់សន្សំចាប់ពី 20 ម៉ឺនដុល្លារ សម្រាប់រយៈពេល 06 ខែ.
លោក Dinh Quang Huy ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ អុឹមប៊ី ខេមបូឌា បានបញ្ជាក់នៅក្នុងសន្ទរកថារបស់លោកដែលថា ធនាគារ អុឹមប៊ី ខេមបូឌា បានបើកដំណើរការជាធនាគារពាណិជ្ជក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងមួយឆ្នាំ ក្រោយពីទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។ ធនាគារ អុឹមប៊ី ខេមបូឌា បានក្លាយជាធនាគារមួយដ៏សកម្មក្នុងការបំរើទីផ្សារនៅកម្ពុជាតាមរយៈការផ្តល់ជូនឥណទានអាជីវកម្ម និងឥណទានទិញផ្ទះ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពី ធនាគារ អុឹមប៊ី នៅប្រទេសវៀតណាម។ ធនាគារ អុឹមប៊ី ខេមបូឌា បានចាប់ដៃគូរសហការជាមួយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗជាច្រើនដូចជាបុរីប៉េងហួត បុរីមេគង្គលែន បុរីវិមានភ្នំពេញ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ធ្វើជាដៃគូយុទ្ធសាស្រ្តក្នុងការផ្តល់សេវាឥណទាន។ បច្ចុប្បន្ន ធនាគារ អុឹមប៊ី ខេបូឌា បានពង្រីកខ្លួនយ៉ាងសកម្មដោយមានទីស្នាក់កណ្តាលចំនួន01 និងសាខាចំនួន03 ដែលមានបុគ្គលិកបំរើការជាង 200 នាក់ និងមានទ្រព្យសកម្មសរុប 203លានដុល្លារ។ យើងបានកំណត់នូវផែនការជាយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍន៍ខ្លួនអោយក្លាយជាធនាគារឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មដ៏ងាយស្រួលនិងរហ័សជូនដល់អតិថិជនតាមរយៈបច្ចេកវិទ្យាទំនើបរបស់យើង។
ធនាគារ អុឹមប៊ី គឺជាធនាគារឈានដ៏មុខគេខាងផ្នែកបច្ចេកវិទ្យាទំនើបក្នុងប្រទេសវៀតណាម។ ត្រឹមឆ្នាំ2023 ធនាគារ អុឹមប៊ី មានអតិថិជនសរុបចំនួន២៦លាននាក់ និងមានទ្រព្យសកម្មសរុបជិត40ពាន់លានដុល្លារ ជាមួយចំណូលមុនកាត់ពន្ធចំនួន 1.2 ពាន់លានដុល្លារ។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ អ៊ឹមប៊ី នៅប្រទេសវៀតណាម ធនាគារ អ៊ឹមប៊ី ខេមបូឌា ទទួលបានការគ្រាំទ្រនិងផ្គត់ផ្គង់លើបច្ចេកវិទ្យាពីវៀតណាមមកកាន់កម្ពុជា។ សាខាឆ្លាតវៃថ្មីនេះ គឺជាការរួមបញ្ចូលគ្នាររវាងការផ្តល់សេវាកម្មតាមរយៈបុគ្គលិកដោយផ្ទាល់និងតាមរយៈម៉ាស៊ីនស្វ័យប្រវត្តិដែលធនាគារ អុឹមប៊ី បាននាំយកក្នុងទីផ្សារប្រទេសកម្ពុជា។
ធនាគារ អុឹមប៊ី ខេមបូឌា បានអញ្ជើញអតិថជនជាច្រើនចូលរួមជាភ្ញៀវកត្តិយសក្នុងការដាក់សម្ពោធសាខាឆ្លាតវៃ និងបានប្តេចជ្ញាក្នុងការផ្តល់សេវាកម្មធនាគារដ៏ទំនើបងាយស្រួល ដោយផ្តោតលើអតិថិជនជាគោល។
អំពីធនាគារ អុឹមប៊ី ខេមបូឌា
ធនាគារ អុឹមបី ខេមបូឌា បានសម្ពោធជាផ្លូវការនៅដើមឆ្នាំ2023 ក្រោយពីបានបើកដំណើរការជាសាខារបស់ធនាគារ អុឹមប៊ី តាំងពីឆ្នាំ2011 មកម្ល៉េះ។ ដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងទីផ្សារនៅប្រទេសកម្ពុជានេះ ធនាគារ អុឹមប៊ី ខេមបូឌា បានបោះជំហានទៅមុខដើម្បីក្លាយជាធនាគារពាណិជ្ជប្រកបដោយបច្ចេកវិទ្យាទំនើបដែលផ្តោតលើអតិថិជនជាគោល។
សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារ អុឹមប៊ី ខេមបូឌា សូមទំនាក់ទំនងតាមរយៈ
http://www.facebook.com/MBBankCambodiaPlc/ ឬទូរស័ព្ទលេខ 023 96 86 876
ស្វែងរកតាមរយៈវេបសាយៈ https://www.mbcambodia.com/
សូមស្វែងរកទីតាំងសាខាឆ្លាតវៃរបស់យើងតាមរយៈ https://maps.app.goo.gl/CVPvQQRhBpwetSdG9
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-20T02:34:01.539Z",
"category": "PR",
"views": 655,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ដំណឹងល្អ! រដ្ឋនឹងបង្កើតមន្ទីរពេទ្យតំបន់នៅខេត្ដ ២ នេះ ដើម្បីសម្រួលការផ្ដល់សេវាព្យាបាលជូនប្រជាពលរដ្ឋ
|
https://business-cambodia.com/articles/hospital-in-siem-reap-and-kampong-cham
|
រាជរដ្ឋាភិបាល នឹងបង្កើតមន្ទីរពេទ្យតំបន់ ចំនួន២ នៅខេត្តកំពង់ចាម និងសៀមរាប ដើម្បីសម្រួលការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ។ នេះបើតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិធី “ បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ” កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។
ថ្លែងនៅក្នុងពិធីខាងលើសម្ដេចធិបតីបានបញ្ជាក់ថា ការបង្កើតមន្ទីរពេទ្យតំបន់ទាំង២នេះ រាជរដ្ឋាភិបាល បានសម្រេចរួចហើយ ដោយប្រើប្រាស់ថវិកា ឥណទានសម្បទាន ក្នុងការអភិវឌ្ឍមន្ទីរពេទ្យតំបន់ សម្រាប់ជួយសម្រួល និងកាត់បន្ថយការ ចំណាយរបស់ពលរដ្ឋ។ ដោយក្នុងនោះកាលថ្ងៃទី១៤ ខែមីនា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងឥណទានសម្បទាន ជាមួយ JICA ដើម្បីរៀបចំគម្រោងអភិវឌ្ឍមន្ទីរពេទ្យតំបន់ ចំនួន២ ពោលគឺនៅខេត្តកំពង់ចាម និងនៅខេត្តសៀមរាប ដើម្បីកាត់បន្ថយ ការប្រើប្រាស់ពេលវេលា របស់ប្រជាពលរដ្ឋ។
«អ៊ីចឹងហើយបានជាអភិក្រមយើងក្រៅពីពង្រឹងពេទ្យថ្នាក់ជាតិ យើងពង្រឹងពេទ្យថ្នាក់កម្រិតក្រោមជាតិ ឥឡូវយើងចាប់ផ្តើមពីពេទ្យថ្នាក់តំបន់ ។ ថ្ងៃក្រោយនៅពេលដែលមានសមត្ថភាព នឹងពង្រឹងទៅតាមបណ្តាខេត្តផ្សេងៗ គ្រប់២៥រាជធានី-ខេត្តតែម្តង កិច្ចការនេះ ធ្វើឡើងដើម្បីបិទគម្លាតរវាងខេត្ត និងរាជធានីតែម្តង»។ ប្រសាសន៍លើកឡើងបន្ថែមរបស់សម្ដេចធិបតី។
សូមជម្រាបផងដែរថា ទាក់ទងនឹងវិស័យសុខាភិបាលនេះ កាលពីថ្ងៃទី១៣ ខែមីនា កន្លងទៅនេះ រាជរដ្ឋាភិបាលទើបនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យតេជោសែនកោះធំ មន្ទីរពេទ្យនេះ បានសាងសង់អគារថ្មីចំនួន០៣ខ្នង ទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាលនិងចំណាយថវិកាសរុប ១០ លានដុល្លារ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-20T02:02:31.013Z",
"category": "អចលនទ្រព្យ",
"views": 8724,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្រុមហ៊ុនធំៗចំនួន ៦បង្ហាញបំណង វិនិយោគវិស័យការអភិវឌ្ឍបៃតង ដើម្បីការពាបរិស្ថាននៅកម្ពុជា
|
https://business-cambodia.com/articles/want-to-cambodia-
|
កម្ពុជាប្រៀបដូចផ្កាក្រពុំខណៈមានក្រុមហ៊ុនធំៗពីបរទេសជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍បោះទុនវិនិយោគជាបន្តបន្ទាប់ ទាំងវិស័យកសិកកម្ម ឧស្សាហកម្ម និងវិស័យសុខាភិបាលជាដើម។ ហើយថ្មីៗនេះដែរ ក៏មានក្រុមហ៊ុនចំនួន ៦ បន្ថែមទៀតបានបង្ហាញបំណងវិនិយោគលើវិស័យអភិវឌ្ឍបៃតងនៅកម្ពុជាផងដែរ។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សមាជិកសមាគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា ដឹកនាំដោយលោក John Yu ប្រធានក្រុមហ៊ុន Golden Integrity International Investment Group និង ក្រុមហ៊ុនចំនួន ៥ផ្សេងទៀតរួមមាន ៖ ក្រុមហ៊ុន King City International Investment, ក្រុមហ៊ុន Shingtak Footwear, ក្រុមហ៊ុន Guangzhou New Shingtak, ក្រុមហ៊ុន HKZQ Energy and Technology, ក្រុមហ៊ុន Guoao Environment Protection Engineering, និងមានពីសមាគមពាណិជ្ជករតៃវ៉ាន់ Dongguan បានបង្ហាញពីបំណងរបស់ខ្លួនក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអភិវឌ្ឍបៃតងនៅកម្ពុជា។
នាឱកាសនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបជូនការត្រៀមខ្លួនរួចរាល់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីសម្របសម្រួលរាល់កិច្ចការវិនិយោគពីគ្រប់បណ្ដាប្រទេសទាំងអស់ ពិសេសជាងនេះកម្ពុជាជាប្រទេសមានសក្ដានុពលមួយ ដែលវិនិយោគិនគួរសម្រេចចិត្តដាក់ទុនវិនិយោគ។ កម្ពុជាមានភាពបើកចំហរក្នុងការទទួលរាល់កិច្ចការវិនិយោគ ជាពិសេសការលើកទឹកចិត្តលើវិស័យមួយចំនួន ស្របតាមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១។ ក្រៅពីព័ត៌មានសំខាន់ៗជាប្រយោជន៍សម្រាប់ការវិនិយោគ រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានារួមមានផ្លូវជាតិ ផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងកំពង់ផែទឹកជ្រៅជាដើម ដើម្បីសម្រួលដល់ការវិនិយោគ និងបង្កើនភាពប្រកួតប្រជែង៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-20T01:38:49.546Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 161,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ក្រុមហ៊ុនធំ១ បោះទុន ៣០០ លានដុ.ល្លារ បង្កើតសួនផលិតកម្មបច្ចេកវិទ្យាថ្មីលើដី ១០០ ហិ.កតានៅខេត្ដកណ្ដាល
|
https://business-cambodia.com/articles/iqi-group
|
ក្រុមហ៊ុនអចលនៈទ្រព្យ IQI Group បានធ្វើការបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ ៣០០ លានដុល្លារ បង្កើតសួនផលិតកម្មបច្ចេកវិទ្យានៅក្នុងខេត្តកណ្តាលដែលមានឈ្មោះថា Cambodia Malaysia China High-Tech Park ខណៈគម្រោងនេះរំពឹងអាចទាក់ទាញអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀតផងដែរ។ នេះបើយោងតាមការដកស្រង់ពីគេហៈទំព័រ Business Time កាលពីពេលថ្មីៗនេះ។
លោក Daniel Ho សហស្ថាបនិក និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន IQI បានបង្ហាញថា ដំណាក់កាលដំបូងនៃការអភិវឌ្ឍនឹងគ្របដណ្តប់លើផ្ទៃដី ១០០ ហិកតា។ លោកបន្តថា ដំណាក់កាលបន្តបន្ទាប់ក្រុមហ៊ុនមានគោលបំណងពង្រីកសួនឧស្សាហកម្មនេះឲ្យបានរហូតដល់ទៅ ២០០០ ហិកតា ដែលស្មើនឹង ២០ គីឡូម៉ែត្រការ៉េ។
លោក Ho បាននិយាយថា "យើងមានគោលដៅប្រកបដោយមហិច្ឆតាសម្រាប់ឧទ្យានបច្ចេកវិទ្យាកម្រិតខ្ពស់នេះ។ គោលបំណងរបស់យើងគឺបង្កើតប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកបដោយនិរន្តរភាពសម្រាប់ក្រុមហ៊ុនដើម្បីភាពរីកចម្រើន និងអាចចូលទៅក្នុងទីផ្សារអាស៊ាន"។
លោក Daniel Ho បានសង្កត់ធ្ងន់លើចក្ខុវិស័យរបស់ IQI ក្នុងការប្រែក្លាយតំបន់នេះទៅជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏រីកចម្រើនក្នុងរយៈពេល ៥ ឆ្នាំ ដោយទាក់ទាញអ្នកវិនិយោគក្នុងវិស័យឧស្សាហកម្មធំៗទាំងនៅ ក្នុងស្រុក និងអន្តរជាតិផងដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-19T09:50:49.816Z",
"category": "អចលនទ្រព្យ",
"views": 2172,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រំសល់ត្រូវបានផ្ទះ រំលស់ខុសជាប់បំណុល! តស់មកដឹងចំណុចសំខាន់ត្រូវមានមុនសម្រេចចិត្ដទិញផ្ទះដោយបង់រំលស់
|
https://business-cambodia.com/articles/buying-loan
|
ការទិញផ្ទះដោយបង់រំលស់ ជានិន្នាការថ្មី ដែលមានភាពពេញនិយមខ្លាំងនាមួយរយៈពេលចុងក្រោយនេះ ដោយសារវិធីសាស្រ្ដនេះ គឺអាចឲ្យអ្នកដែលពុំមានលុយគ្រប់ អាចធ្វើការបង់ប្រចាំខែមួយម្ចាស់គម្រោង ដើម្បីបានផ្ទះមកស្នាក់នៅ។ យ៉ាងណាត្បិតវិធីសាស្ដ្រមួយនេះល្អ ប៉ុន្ដែវាក៏មានផ្ដលមិនល្អដល់អ្នកទិញផងដែរប្រសិនបើពុំបានសិក្សា និងចាត់ចែងឲ្យច្បាស់លាស់លើហិរញ្ញវត្ថុរបស់ខ្លួនទេនោះ។
ដូច្នេះថ្ងៃនេះ យើងសូមលើកចំណុចសំខាន់មួយចំនួន ដែលអ្នកត្រូវរៀបចំខ្លួនមុនសម្រេចចិត្ដបង់រំលស់ ដើម្បីការពារកុំឲ្យជួបហានិភ័យរឿងលុយក្នុងពេលបង់ម្ចាស់គម្រោង។ ព្រោះកន្លងមកនេះឃើញថា មានអ្នកទិញផ្ទះចំនួនបានផុងខ្លួនជាមួយនឹងការបង់រំលស់នេះ ដោយបង់សុខៗ បង់ទៅមុខលែងរួចធ្វើឲ្យខាតពេលវេលា ខាតលុយកាក់ និងអាចបាក់ទឹកចិត្ដក៏ថាបាន។ ខាងក្រោមនេះគឺជាចំណុចសំខាន់មួយចំនួនដែលអ្នកត្រូវមាន៖
១. ប្រភពចំណូល
មុនសម្រេចចិត្ដបង់រំលស់អ្វីមួយ រឿងសំខាន់បំផុតដែលអ្នកត្រូវប្រាកដជាមួយនឹងខ្លួនឯងគឺប្រភពចំណូល។ មានប្រភពចំណូលរឹងមាំការ បង់រំលស់កាន់តែមានសុវត្ថិភាព ប៉ុន្ដែប្រសិនបើមានប្រភពចំណូល មិនច្បាស់លាស់ ពុំគួរបង់រំលស់ឡើយ ព្រោះអាចធ្វើឲ្យជួបហានិភ័យ នៅពេលចំណូលធ្លាក់ចុះ ឬបាត់បង់។
ជាមួយគ្នានេះ អ្នកគួរបង្កើតប្រភពចំណូលច្រើនច្រក ព្រោះបើអ្នកបាត់បង់ច្រកចំណូលមួយ អ្នកនៅសល់ច្រកចំណូលមួយទៀតដើម្បីបង់ជាមួយម្ចាស់គ្រោងបាន។
២. មានប្រាក់បម្រុងចាប់ពី ៣ ទៅ ៦ ខែ
មុនធ្វើការបង់រំលស់ អ្នកគួរមានសាច់ប្រាក់បម្រុងទុក យ៉ាងតិចពី ៣ ទៅ ៦ ខែ។ ព្រោះការមានប្រាក់បំរុង អាចការពារអ្នកបាន ពេលដែលអ្នកជួបបញ្ហាជាយថាហេតុណាមួយកើតឡើង ដូចជាចំណូលធ្លាក់ចុះ បាត់បង់ការងារ ឬជួបបញ្ហាសុខភាពពុំអាចធ្វើការរកលុយបានជាដើម។
៣. កុំរំលស់ប្រចាំខែលើសពី ៣៥ ទៅ ៥០% នៃចំណូល
ចំណុចនេះក៏សំខាន់ដែរសម្រាប់អ្នកដែលមានគម្រោងចង់បង់រំលស់ គ្រោះអាចនឹងជួបគ្រោះថ្នាក់ប្រសិនបើអ្នកចំណាយលើការបង់រំលស់ប្រចាំខែ ច្រើនលើសលប់ជាមួយនឹងចំនួនដែលរកបាន។ អ៊ីចឹងដើម្បីការពារសេរីភាពហិរញ្ញវត្ថុខ្លួនឯងបាន អ្នកពីគួរបង់រំលស់ប្រចាំខែលើសពី ៣៥ ទៅ ៥០% ឡើយ។
បើអ្នកបង់រំលស់លើសពីចំនួននេះ អាចនឹងជួបបញ្ហាសម្រាប់ការចំណាយរស់នៅប្រចាំថ្ងៃដូចជាលុយចំណាយលើការហូបចុក មើលថែសុខភាព សម្លៀកបំពាក់ បង់សាលាឲ្យកូន ។ល។ ឧទាហរណ៍៖ បើអ្នកមានចំនូល ១០០០ ដុល្លារ អ្នកគួរចំណាយតែ ៣៥០ ទៅ ៥០០ ដុល្លារបានហើយ ហើយប្រាក់ដែលនៅលស់គឺយកទៅចំណាយលើភាពចាំបាច់ដែលបានរៀងរាប់ខាងលើ ទើបអ្នកមានសុវត្ថិភាពផ្លូវចិត្ដ ចៀសវាងបង់រំលស់អស់ៗ តែគ្មានលុយចំណាយលើកការរស់នៅ។
៤. មានប្រាក់កក់ជាមួយម្ចាស់គម្រោង
ការមានប្រាក់កក់ជាមួយម្ចាស់គម្រោងគឺជារឿងល្អ និងមានផលចំណេញច្រើនដល់យើងដែលជាអ្នកទិញ ព្រោះវាជួយកាត់បន្ថយការប្រាក់បានមួយផ្នែកធំ។ ជាទូទៅអ្នកគួរមានប្រាក់កក់ជាមួយម្ចាស់គម្រោងពី ២០% ឡើងទៅនៃតម្លៃផ្ទះសរុប តែបើមានលទ្ធភាពមានកាន់តែច្រើនគឺកាន់តែប្រសើរ។
ទាំងនេះ គឺជាចំណុចសំខាន់មួយចំនួន ក្នុងចំណោមចំណុចសំខាន់ជាច្រើនផ្សេងទៀតដែលអ្នកមានគម្រោងបង់រំលស់ផ្ទះ ឬអចលនទ្រព្យផ្សេងត្រូវសិក្សាឲ្យបានច្បាស់លាស់ មុនសម្រេចចិត្ដបង់ ដើម្បីការពារសុវត្ថិភាពហរិញ្ញវត្ថុ កុំឲ្យបង់សុខៗស្រាប់តែលែងមានលទ្ធភាពបង់បន្ដ ឬខំប្រឹងបង់រហូតធ្វើឲ្យខ្លួនឯងមានសម្ពាធរឿងលុយកាក់ មានតែផ្ទះដែលគ្មានក្ដីសុខផ្លូវចិត្ដ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-19T09:03:46.540Z",
"category": "អចលនទ្រព្យ",
"views": 118,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ប្រូម៉ូសិនពិសេ.សជាមួយនិងការបន្ថែមល្បឿនលឿ.ននិងធំអស្ចារ្យជាងមុនតែត.ម្លៃនៅដដែល!
|
https://business-cambodia.com/articles/metfone-wifi-pr-article-cambodia
|
មិត្តហ្វូន Wi-Fi បានធ្វើការតម្លើងល្បឿនធំអស្ចារ្យជាងមុនតែតម្លៃនៅដដែលមិនធ្លាប់មានពីមុនគឺរហូតដល់ 50Mbps ជាមួយតម្លៃ15 ដុល្លារប៉ុណ្ណោះក្នុងមួយខែ។
ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុនមិត្តហ្វូនផ្នែកសេវាកម្មInternet WiFi បានធ្វើការតម្លើងល្បឿនអ៊ីនធឺណិតលឿនធំអស្ចារ្យជាងមុនតែរក្សាតម្លៃនៅដដែលដើម្បីសម្រួលការប្រើប្រាសរបស់អតិថិជនអោយកាន់តែប្រសើរជាងមុនជាមួយល្បឿនរហូតដល់ 50Mbps តម្លៃត្រឹមតែ15ដុល្លារក្នុងមួយខែប៉ុណ្ណោះ។
កម្មវិធីពិសេសនេះផ្តល់ជូនទាំងអតិថិជនថ្មីនិងអតិថិជនចាស់ ហើយមិនតែប៉ុណ្ណោះសម្រាប់អតិថិជនដែលបានចុះឈ្មោះថ្មីនឹងទទួលបានការផ្តល់ជូននូវម៉ូដឹមWiFi Free ផ្តល់ជូនការតំឡើងដោយឥតគិតថ្លៃ បន្ថែមការប្រើប្រាស់ជាច្រើនខែដូចជា៖
*** បង់មុន3ខែប្រើបាន3ខែកន្លះ
*** បង់មុន6ខែប្រើបាន8ខែ
*** បង់មុន12ខែប្រើបាន16ខែ
មិនតែប៉ុណ្ណោះអតិថិជននឹងទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់ទៀតផងដែរដូចជា៖
*** ដបទឹករក្សាកំដៅ
*** នាឡិកាព្យួរជញ្ជាំង
*** មួកសុវត្ថិភាព
*** និងអាវយឺតផងដែរ
បញ្ជាប់ការផ្តល់ជូនពិសេសនេះរហូតដល់អស់ពីស្តុក!
តោះនៅចាំអីទៀតចុះឈ្មោះភ្ជាប់អ៊ីនធឺណិត wifi ល្បឿនលឿនធំអស្ចារ្យជាងមុនតម្លៃសមរម្យបំផុតនិងទទួលបានកាដូយ៉ាងច្រើនសន្ទឹកសន្ទាប់។
ពត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ 097 6 097 097
តេលេក្រាមឆានែល https://t.me/Metfone_WiFi
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-19T08:05:14.010Z",
"category": "PR",
"views": 95,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
អនាគតកម្ពុជាគ្មានសំរាម! បន្តិចទៀតកម្ពុជានឹងមានទីលានទុកដាក់សំរាមបង្ហាញខ្លួននៅក្នុងខេត្ត ៥នេះ
|
https://business-cambodia.com/articles/solid-waste-and-plastic-management-improvement-project
|
ជាដំណឹងដ៏រីករាយសម្រាប់កម្ពុជាខណៈ មុននេះបន្តិច ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោកបានអនុម័តគម្រោងមួយដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារ ដើម្បីបង្កើតទីលានចាក់សំរាម នៅក្នុងខេត្តចំនួន៥ រួមមាន ខេត្តសៀមរាប កំពង់ស្ពឺ កណ្តាល បាត់ដំបង និងព្រះសីហនុ។
យោងតាមការចុះផ្សាយរបស់ ធនាគារពិភពលោកប្រចាំកម្ពុជា បានឱ្យដឹងថា ការបង្កើតទីលានចាក់សំរាមនេះគឺដើម្បីកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការគាំទ្រផ្នែកសមត្ថភាព ផ្នែកហេដ្ឋារចនាសម្ព័ន្ធរួមទាំងការសាងសង់ទីលានទុកដាក់សំរាមដែលមានលក្ខណៈស្តង់ដាអនាម័យបរិស្ថានផងដែរ។
តាមការបញ្ជាក់ គម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា (Cambodia: Solid Waste and Plastic Management Improvement Project) នេះគឺជាការគាំទ្រដល់កិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាពរបស់ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាម សំណល់ និងសំណល់ប្លាស្ទិក, ជំរុញក្រុមហ៊ុនពាក់ព័ន្ធក្នុងការប្រមូលសំរាមឱ្យខិតខំកែលម្អសេវារបស់ខ្លួន, និងរៀបចំឱ្យមានប្រព័ន្ធបង់ថ្លៃសេវាមួយមានដំណើរការល្អជាងមុន សម្រាប់ទ្រទ្រង់ដល់ប្រតិបត្តិការប្រមូលសំរាមមួយដែលមានចីរភាពផ្នែកបរិស្ថាន, ហិរញ្ញវត្ថុ និងសង្គមថែមទៀតផង៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-19T07:49:01.199Z",
"category": "ព័ត៌មានថ្មីៗ",
"views": 1458,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (MSc + ACCA) នៅវិទ្យាស្ថាន ខេមអេដ (CamEd)
|
https://business-cambodia.com/articles/cam-ed-m-sc-acca
|
ជីវិតមួយម្នាក់ៗតែងតែមានការប្រែប្រួលឥតឈប់ឈរ ជាពិសេសជីវិតនៃការសិក្សាតែងតែគ្មានទីបញ្ចប់ ប៉ុន្តែការសិក្សាចំជំនាញគោលដៅ និងបណ្ដុះបណ្ដាលជាមួយវិទ្យាស្ថានដែលមានគុណភាពល្អ រមែងធ្វើអោយជីវិត និងអនាគតរបស់អ្នកកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះដែរ បើទោះបីជាយើងមាននូវជំនាញ ចំណេះដឹង និងបទពិសោធន៍មួយចំនួនក៏ដោយ ប៉ុន្តែដោយសារការរីកចម្រើននូវបច្ចេកវិទ្យា សកលភាវូបនីយកម្ម និងកំណើននៃការអភិវឌ្ឍន៍នូវទីផ្សារសេរី ដែលបណ្តាលអោយគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសនីមួយៗមានការរីកចម្រើន និងទាមទារអោយបុគ្គលិក និងអ្នកគ្រប់គ្រងទាំងអស់តម្រូវអោយមានការអភិវឌ្ឍន៍ និងបណ្ដុះបណ្ដាលជំនាញ ចំណេះដឹង និងស្វះស្វែងរកនូវបទពិសោធន៍ថ្មីៗសម្រាប់អភិវឌ្ឍន៍ខ្លួនឯង ក៏ដូចជាស្ថាប័នដែលខ្លួនកំពុងបម្រើការ។
ជាក់ស្ដែងវិទ្យាស្ថានខេមអេដ ជាវិទ្យាស្ថានអន្តរជាតិឈានមុខគេក្នុងការបណ្ដុះបណ្ដាលលើជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដែលបានការទទួលស្គាល់កម្រិតផ្លាទីនីមដោយសមាគមគណនេយ្យករ ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេស និងមានការទទួលស្គាល់រហូតដល់ ១៨៣ប្រទេសលើពិភពលោក។ លើសពីនេះទៅទៀត វិទ្យាស្ថានខេមអេដ ក៏ទទួលបានការទទួលស្គាល់លើគុណភាពអប់រំពីស្ថាប័នវាយតម្លៃគុណភាពអប់រំទាំងក្នុងស្រុក និងអន្តរជាតិដូចជា៖
ជាគ្រឹះស្ថានឧត្តមសិក្សាមួយដែលបានការទទួលស្គាល់មុនគេលើគុណភាពអប់រំពីស្ថាប័នវាយតម្លៃគុណភាពអប់រំ ACBSP ដែលមានទីតាំងនៅសហរដ្ឋអាមេរិក
ជាគ្រឹះស្ថានឧត្តមសិក្សាមួយក្នុងចំណោមដប់គ្រឹះស្ថានឧត្តមសិក្សាដែលទទួលបានការទទួលស្គាល់លើគុណភាពអប់រំពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC)។
ជាគ្រឹះស្ថានឧត្តមសិក្សាមួយដែលបានទទួលស្គាល់ពីស្ថាប័នអ្នកជំនាញ វិភាគហិរញ្ញវត្ថុ (CFA) ដែលមានទីតាំងនៅសហរដ្ឋអាមេរិក។
ជាគ្រឹះស្ថានឧត្តមសិក្សាមួយដែលទទួលបានការវាយតម្លៃកម្រិតផ្កាយប្រាំលើគុណភាពអប់រំ ការបង្រៀន ការអភិវឌ្ឍន៍កម្មវិធីសិក្សា និងឱកាសការងារនិស្សិត ពីស្ថាប័នអន្តរជាតិ QS Stars នៅក្នុងចក្រភពអង់គ្លេស។
ជាគ្រឹះស្ថានឧត្តមសិក្សាមួយដែលបានការទទួលស្គាល់មុនគេលើគុណភាពអប់រំពីស្ថាប័នបណ្តាញសាលកវិទ្យាល័យអាស៊ាន AUN-QA នៅព្រះរាជាណាចក្រថៃ។
ថ្មីៗនេះដែរ វិទ្យាស្ថានខេមអេដ ក៏ទើបតែបានបញ្ចូល និងបង្កើននូវកម្មវិធីសិក្សាថ្មីមួយ គឺថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (Master of Science in Accounting and Finance + ACCA) សម្រាប់និស្សិតដែលទើបនឹងបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ព្រមទាំងបុគ្គលិកនៅគ្រប់ស្ថាប័នទាំងអស់ ដែលនិស្សិតសិក្សារយៈពេល ២ឆ្នាំ នឹងទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយដូចជាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ និងសញ្ញាបត្រអន្តរជាតិអ្នកជំនាញផ្នែកគណនេយ្យ ACCA ពីចក្រភពអង់គ្លេសដែលបានមានការទទួលស្គាល់រហូតដល់ ១៨៣ ប្រទេសលើពិភពលោក។ ជាមួយគ្នានេះដែរ និស្សិតនឹងសិក្សាជាមួយសាស្រ្តាចារ្យដែលមានការទទួលស្គាល់ជាអន្តរជាតិ លើគុណវឌ្ឍិ បទពិសោធន៍ និងការបង្រៀនផងដែរ ដូច្នេះនិស្សិតមិនត្រឹមតែទទួលបាននូវចំណេះដឹង និងជំនាញដ៏ពិតប្រាកដនោះទេ ប៉ុន្តែពួកគេក៏ទទួលបាននូវបទពិសោធន៍ គន្លឹះ និងដោះស្រាយផ្សេងៗដើម្បីប្រឈមនឹងបញ្ហាដែលនឹងអាចកើតមាននៅពេលអនាគតក្នុងពេលបំពេញការងារផងដែរ។
យើងជឿជាក់យ៉ាងមុតមាំថា ក្នុងកំឡុងពេលសិក្សា និងបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (Master of Science in Accounting and Finance + ACCA) និស្សិតទាំងអស់នឹងទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែមលើជំនាញបច្ចេកទេស និងជំនាញទន់ ក៏ដូចជាសមត្ថភាពបន្ថែមក្នុងការដោះស្រាយបញ្ហាផ្សេងៗនៅក្នុងស្ថាប័នការងារ និងកសាងនូវទំនុកចិត្តដ៏រឹងមាំមួយសម្រាប់អ្នកវិនិយោគ និងម្ចាស់ក្រុមហ៊ុនផងដែរ។ លើសពីនេះទៅទៀត និស្សិតក៏អាចប្រើប្រាស់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ទាំងអស់ដែលទទួលបានក្នុងពេលសិក្សា និងពេលបញ្ចប់ការសិក្សាជាទុនមួយសម្រាប់ការអនុវត្តការងារ និងការតម្លើងតំណែងនាពេលអនាគតផងដែរ។
វិទ្យាស្ថានខេមអេដមានទីតាំងផ្ទះលេខ៦៤ ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជិតស្ពាននាគវត្តភ្នំ)។ ចាប់ផ្ដើមទទួលពាក្យថ្ងៃនេះរហូលដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។ សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.cam-ed.com ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០១២ ៦១៨ ៩៨៨ ឬ ០២៣ ៩៨៦ ៥២២/៥២៣/៩៦០/៩៦១។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-19T07:44:33.406Z",
"category": "PR",
"views": 403,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ត្រៀមទឹកទុកផង! រដ្ឋាករទឹកនឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី ក្នុងខណ្ឌ ២នេះ
|
https://business-cambodia.com/articles/water-news-
|
យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មុននេះបន្តិចបានឱ្យដឹងថា នៅថ្ងៃពុធ ទី ២០ ខែ មីនា ឆ្នាំ ២០២៤ ស្អែកនេះ ខណ្ឌចំនួន ២ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លីដើម្បីធ្វើការកាត់ភ្ជាប់តំឡើងនាឡិកាទឹកស្អាតថ្មី។
តាមការបញ្ជក់របស់រដ្ឋាករទឹក ចំពោះភូមិសាស្រ្តដែលត្រូវផ្អាករួមមាន៖
សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នាទីយប់។
សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ០៤:០០នាទីព្រឹក។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-19T07:29:00.105Z",
"category": "ព័ត៌មានថ្មីៗ",
"views": 20734,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
អាចដូរថ្មីបាន! ធនាគារជាតិថាអ្នកមានក្រដាសប្រាក់រៀល ចាស់ ទក់ឬរហែក អាចប្ដូរយកថ្មីបាននៅទីតាំងទាំងនេះ
|
https://business-cambodia.com/articles/people-can-change-riel-banknote-to-get-new-one
|
រាល់រៀងឆ្នាំ ធនាគារជាតិនៃកម្ពុជាតែងតែធ្វើយុទ្ធនាគារស្រលាញ់ប្រាក់រៀលខ្មែរយើងដើម្បីលើកកម្ពស់ប្រាក់រៀលខ្មែរដែលជារូបិយប័ណ្ណជាតិរបស់យើងផ្ទាល់។ ចំពោះយុទ្ធនាការស្រលាញ់ប្រាក់រៀលនេះ ធនាគារជាតិតែងធ្វើរឿងសំខាន់ៗជាច្រើនដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលនៅលើទីផ្សារ។
នៅក្នុងសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាស្ដីពីយុទ្ធនាការស្រលាញ់ប្រាក់រៀលដែលជាការអបអរសាទរខួបទី៤៤នៃការបោះផ្សាយក្រដាសប្រាក់រៀលបានឲ្យដឹងថា ធនាគារជាតិបានសហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើតាមបណ្ដាខេត្តក្រុង នឹងរៀបចំយុទ្ធនាការស្រលាញ់ប្រាក់រៀលដោយទទួលប្ដូរក្រដាសប្រាក់ចាស់ ទុក រហែក និងជំនួសវិញដោយក្រដាសប្រាក់ថ្មីគ្រប់ប្រភេទជូនសាធារណៈជន។
ចំពោះយុទ្ធនាការស្រលាញ់ប្រាក់រៀលនេះ អ្នកដែលមានក្រដាសប្រាក់ចាស់ ទុកឬរហែកអាចប្ដូរយកក្រដាសប្រាក់ថ្មីចាប់ពីថ្ងៃទី២០ដល់២៩ខែមីនាឆ្នាំ២០២៤នេះពីម៉ោង៧:៣០នាទីព្រឹកដល់ម៉ោង៣រសៀល។ បងប្អូនអាចទៅអញ្ជើញទៅប្ដូរក្រដាសប្រាក់រៀលចាស់ ទុកឬហែកយកក្រដាសប្រាក់ថ្មីដោយមិនគិតសេវានៅគ្រប់សាខារបស់ធនាគារជាតិនិងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុគ្រប់រាជធានី-ខេត្តទូទាំងប្រទេសនៅអំឡុងពេលយុទ្ធនាគារខាងលើ។
គួរបញ្ជាក់ផងដែរថា ធនាគារជាតិនៃកម្ពុជាក៏នៅតែទទួលប្ដូរក្រដាសប្រាក់រៀលចាស់ ទក់ រហែកដោយមិនគិតសេវាជូនសាធារណៈជននៅគ្រប់សាខារបស់ធនាគារជាតិចាប់ពីម៉ោងម៉ោង៧:៣០នាទីព្រឹកដល់ម៉ោង១១:០០នាទីរៀងរាល់ម៉ោងធ្វើការទោះជាមិននៅអំឡុងយុទ្ធនាការប្ដូរប្រាក់រៀលក៏ដោយ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-19T07:21:26.243Z",
"category": "ហិរញ្ញវត្ថុ",
"views": 3477,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ បុគ្គលិ.កធម្មតាម្នាក់ ក៏អាចក្លាយជាអ្នកដឹកនាំដ៏ខ្លាំង ឲ្យតែធ្វើរឿងធំៗ៥នេះបាន
|
https://business-cambodia.com/articles/kim-heang-sharing-5-tips-for-employees
|
ថ្ងៃនេះត្រឹមជាបុគ្គលិកបម្រើការក្នុងស្ថាប័នធម្មតាម្នាក់ តែអ្នកក៏មានឱកាសអាចក្លាយទៅជាថ្នាក់ដឹកនាំដ៏ខ្លាំងនាថ្ងៃខាងមុខ ប្រសិនបើអ្នកកែប្រែឥរិយាបថមួយចំនួន។ ជាក់ស្តែង ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាប្រធាន KW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានបង្ហាញរឿងធំៗ៥ ដែលអ្នកគួរធ្វើឥឡូវនេះ បើចង់បានអនាគតប្រសើរ៖
១/. មកធ្វើការមុនគេ តែចេញទៅវិញក្រោយគេ ហើយធ្វើការច្រើន ឈប់តិច និងមិនចេះរអ៊ូរទាំផ្តេសផ្តាស
ត្រូវផ្លាស់ប្តូរទម្លាប់មកយឺតចេញលឿន ព្រោះវាបង្ហាញពីឥរិយាបថអ្នកមិនស្រលាញ់ការងារ និងមិនសូវមានការពេញចិត្តជាមួយនឹងអ្វីដែលខ្លួនកំពុងធ្វើ។ ត្រូវព្យាយាមធ្វើការឲ្យបានច្រើនជាងមុនជាមួយនឹងសម្មទិផលទ្វេដង និងកាត់បន្ថយការឈប់ច្រើនតាមដែលអាចធ្វើទៅបាន។ ឈប់មានទម្លាប់ត្អូញត្អែញរអ៊ូរទាំផ្តេសផ្តាសទៀត ព្រោះវាមិនបាននាំផលចំណេញអ្វីមកកាន់អ្នកនោះទេ ហើយថែមទាំងធ្វើឲ្យតម្លៃរបស់អ្នកបាត់បង់ផងដែរ។
២/. ចាត់ទុកក្រុមហ៊ុន ឬអង្គភាពជាផ្ទះ និងជាទ្រព្យសម្បត្តិរបស់ខ្លួន ដោយធ្វើការអស់ពីកាយអស់ពីចិត្ត មិនខ្លាចនឿយហត់
ការចាត់ទុកក្រុមហ៊ុន ឬអង្គភាពជាផ្ទះ ឬជាទ្រព្យសម្បត្តិរបស់ខ្លួន អ្នកនឹងចេះថែរក្សារបស់ទាំងអស់នោះមិនហ៊ានខ្ជះខ្ជាយឡើយ រួមទាំងប្រើប្រាស់ដោយទំនួលខុសត្រូវបំផុត និងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងនាមភាពជាម្ចាស់។ នៅពេលអ្នកគិតថាគ្រប់យ៉ាងក្នុងស្ថាប័នគឺជាកម្មសិទ្ធរបស់ខ្លួន វាជាកម្លាំងជំរុញខាងក្នុងឲ្យអ្នកធ្វើការអស់ពីចិត្តមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុនៃភាពរីកចម្រើនរបស់ស្ថាប័នទាំងមូល។
៣/. ពេលមកដល់ក្រុមហ៊ុន គឺចាប់ផ្តើមធ្វើការដែលមាន និងស្វែងរកការងារថ្មីទៀតដើម្បីធ្វើ ដោយមិនចេះនៅទំនេរ
បោះចោលទម្លាប់នៃការខ្ជះខ្ជាយពេលវេលាក្នុងម៉ោងធ្វើការដោយទុកឲ្យខ្លួនឯងទំនេរមិនធ្វើអ្វីសោះ។ ពេលអ្នកមកដល់ក្រុមហ៊ុនភ្លាមត្រូវប្រញាប់ចាប់ផ្តើមធ្វើការដែលកំពុងរងចាំអ្នកភា្លម និងគប្បីស្វែងរកការងារថ្មីទៀតដើម្បីធ្វើជាបន្តបន្ទាប់។ ឥរិយាបថបែបនេះនឹងនាំអ្នកទៅកាន់ការសម្រេចលទ្ធផលបានយ៉ាងច្រើនហួសពីការរំពឹងទុក ពេលនោះប្រសិទ្ធភាព និងប្រសិទ្ធផលនៃការងាររបស់អ្នកនឹងកាន់តែមានភាពល្អប្រសើរ។
៤/. តែងតែមានគំនិតថ្មី មានការចាប់ផ្តើមថ្មីជានិច្ច ខិតខំធ្វើការ និងពូកែធ្វើរឿងដែលមានប្រយោជន៌ដល់ទាំងអស់គ្នា
ត្រូវចេះធ្វើបដិវត្តន៍គំនិត អភិវឌ្ឍន៍ការគិតជាប្រចាំ គិតពីគំនិតថ្មី និងមានការចាប់ផ្តើមថ្មីជានិច្ចដើម្បីភាពល្អប្រសើរ។ មិនតែប៉ុណ្ណោះត្រូវពូកែធ្វើរឿងដែលមានប្រយោជន៍ដល់មិត្តរួមការងារទាំងអស់គ្នាផងដែរ។
៥/. ជាបុគ្គលិកសកម្ម មានគំនិតវិជ្ជមាន ចង់រៀនសូត្របន្ថែម ចង់ជួយគេជួយឯង មានការតាំងចិត្តខ្ពស់ ស្គាល់គុណស្គាល់ទោស មានសុខភាពល្អ មានចិត្តស្មោះត្រង់ និងចិត្តហ្នឹងនរ
យ៉ាងណាមិញ បើទោះបីជាថ្ងៃនេះអ្នកគឺជាបុគ្គលិកធម្មតាម្នាក់ អ្នកក៏អាចក្លាយទៅជាមេដឹកនាំនៅថ្ងៃស្អែកបានដូចគ្នា ឲ្យតែអ្នកតាំងចិត្តឲ្យមុតធ្វើឲ្យមាំ ហ៊ានផ្លាស់ប្តូរខ្លួនឯង មិនរត់ចោលការលំបាក អ្នកនឹងអាចសម្រេចអ្វីដែលខ្លួនចង់បានជាក់ជាមិនខាន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-19T06:58:30.182Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 5908,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អ្នកថ្មីថ្មោងកុំរំលង ! នេះជាកន្លែងរកស៊ី ៣ ប្រភេទ គួរពិចារណាមុននឹងជួលឬទិញមករកស៊ី
|
https://business-cambodia.com/articles/three-types-of-businesses-to-consider-before-renting-or-buying-a-business
|
ជាពិតការជ្រើសរើសទីតាំងដើម្បីប្រកបអាជីវកម្មជារឿងសំខាន់ណាស់ មិនមែនមានលុយចង់ជួលតាមចិត្តនោះទេ បើមិនបានគិតគូរពិចារណាឱ្យបានម៉តចត់ ប្រាកដជាទឹកភ្នែកដោយសារតែទីតាំង មិនខាន។ ដូច្នេះប្រសិនបើរើសត្រូវអាជីវកម្មរបស់អ្នកនឹងរីកចម្រើន មានភ្ញៀវចេញចូលជាហូហែរ ប៉ុន្តែបើរើសខុសប្រាកដណាស់ថាអ្នកនឹងខាតពេល ខាតវេលា ហើយគ្មានទាំងភ្ញៀវចូលថែមទៀត។
ទាក់ទងនឹងការរើសទីតាំងនេះផងដែរ ថ្ងៃនេះចាបក្រហម ក៏សូមលើកយកនូវទីតាំងរកស៊ី ៣ប្រភេទ ដែលគួរតែសម្រេចចិត្តពិចារណាឱ្យបានច្បាស់មុននឹងទិញ ឬជួលមករកស៊ី ដែលទីតាំងទាំងនោះរួមមាន ៖
១.ទីប្រជុំជនជាប់ផ្លូវមានចរាចរណ៍ច្រើន
ជាការពិតសម្រាប់អ្នករកស៊ីរមែងតែងចង់បានទីតាំងផ្លូវមុខដើម្បីងាយស្រួលបើករកស៊ី ប៉ុន្តែចំពោះទីតាំងផ្លូវមុខដែលជាប់ផ្លូវធំ ហើយគៀកផ្លូវ ហើយបើមានចរាចរណ៍កកកុញទៀតនោះ ពិតមិនមែនជាទីតាំងដែលល្អប៉ុន្មាននោះទេ ព្រោះទីតាំងដែលមានចរាចរណ៍ខ្លាំងពេក ធ្វើឱ្យភ្ញៀវពិបាកចេញចូលទិញណាស់ ហេតុនេះបើល្មមៗភ្ញៀវនឹងជិះហួសមិនចូលទិញតែម្តង ព្រោះពិបាកទាំងបត់ ពិបាកទាំងចូលចត។អាស្រ័យហេតុនេះ នៅពេលជួលឬទិញកន្លែងបើករកស៊ីត្រូវពិចារណា មើលស្ថានភាពទីតាំងឱ្យបានច្បាស់លាស់។
២.ទីតាំងក្នុងពេក
ចំពោះទីតាំងផ្លូវក្នុងនេះ បើចំពោះអ្នកលក់អនឡាញមិនជាបញ្ហានោះទេ ចង់បើកនៅក្នុងយ៉ាងណាក៏បាន ប៉ុន្តែបើសម្រាប់អ្នកចង់បើកជាតូប ឬហាង គួរពិចារណាល្អិតបន្តិចហើយព្រោះទីតាំងក្នុងទោះដាក់ Google Maps ក៏ពិបាករកដូចតែគ្នា ល្មមៗធ្វើឱ្យភ្ញៀវលែងទៅព្រោះពិបាករកពេកហើយបើអាជីវកម្មយើងមានតម្លៃទូទៅទៀតនោះ ប្រាកដណាស់ថាគេសុខចិត្តរកកន្លែងជិតៗដើម្បីទៅហើយ មិនចំណាយពេលជិះរកនាំពិបាកហើយ។
៣.តំបន់ដែលមានជន់លិចខ្លាំងខែវស្សា
ខែវស្សាមិនសូវជាជន់យូរខ្លាំងទេ ប៉ុន្តែក៏គួរគិតគូរចំណុចនេះដែរ ប្រសិនជួលទីតាំងប៉ះចំកន្លែងមានទឹកលិច គ្រាន់តែភ្លៀងតិចតួចក៏ដក់ លិចដែលនោះវាមិនល្អទេ សាកគិតមើលបើគ្រាន់តែទឹកបន្តិចបន្តួចលិចទៅហើយចុះទម្រាំមានភ្លៀងធ្លាក់ខ្លាំងជាប់គ្នាតើនឹងទៅជាយ៉ាងណា។ដូច្នេះបងប្អូនទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នពេលជួលទីតាំងណាមួយមករកស៊ី៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-19T06:56:13.748Z",
"category": "កំពូលអ្នកលក់",
"views": 1026,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រដ្ឋបាលរាជធានីភ្នំពេញឱ្យម្ចាស់អាជីវកម្ម ឬ យានដ្ឋានកែច្នៃស៊ីផ្លេនិងស៊ីម៉ាំងខុសបច្ចេកទេសបញ្ឈប់សកម្មភាព បើមិនចង់បិទចោល
|
https://business-cambodia.com/articles/ten-day-
|
ដោយមើលឃើញថាកន្លងមកមានយានយន្តមួយចំនួនបានប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស ដែលបង្ករជាផលរំខានដល់សាលារៀន មន្ទីរពេទ្យ វត្តអារាម និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ក៏ដូចជាបង្ករហានិភ័យដល់អ្នកដំណើរ ដែលបង្ករឱ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចធ្វើសេចក្តីណែនាំដូចខាងក្រោម៖
១. ចំពោះអ្នកដែលប្រើប្រាស់យានយន្តកំពុងបំពាក់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងដែលបានកែច្នៃខុស លក្ខណៈបច្ចេកទេស ត្រូវធ្វើការដោះឧបករណ៍ទាំងនោះចេញ ដោយត្រូវផ្លាស់ប្ដូរឱ្យបានត្រឹមត្រូវ ស្របតាមលក្ខណៈបច្ចេកទេសយានយន្តដូចសភាពដើមវិញ ស្របតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
២. ចំពោះអាជីវករ ពាណិជ្ជករ ដែលកំពុងធ្វើអាជីវកម្មនូវឧបករណ៍ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងកែច្នៃខុស លក្ខណៈបច្ចេកទេស ត្រូវធ្វើការបញ្ឈប់សកម្មភាពលក់ជាបន្ទាន់ ក្នុងករណីនៅតែបន្តលក់ឧបករណ៍ ទាំងនោះ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការដកហូត ព្រមទាំងបិទទីតាំងអាជីវកម្មតែម្តង។
៣. ចំពោះយានដ្ឋាន ឬទីតាំងកែច្នៃដែលធ្លាប់ និងកំពុងធ្វើការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុស លក្ខណៈបច្ចេកទេសទាំងអស់ ត្រូវបញ្ឈប់សកម្មភាពកែច្នៃជាបន្ទាន់ ក្នុងករណីនៅតែបន្តកែច្នៃ ឧបករណ៍ខុសលក្ខណៈបច្ចេកទេស អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការដកហូតនូវឧបករណ៍ ទាំងនោះ និងបិទទីតាំងអាជីវកម្ម រួមទាំងអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងប្រើប្រាស់ អាជីវករ ពាណិជ្ជករ និងម្ចាស់ យានដ្ឋាន និងម្ចាស់ទីតាំងកែច្នៃនូវឧបករណ៍ខុសលក្ខណៈបច្ចេកទេសទាំងអស់ ត្រូវបញ្ឈប់សកម្មភាពទាំងនេះ ជាបន្ទាន់ ដោយទុករយៈពេល ០១សប្តាហ៍៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-19T06:47:28.717Z",
"category": "ព័ត៌មានថ្មីៗ",
"views": 96,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ដើមឆ្នាំភ្លាម បុរី ប៉េង ហួត ត្រៀមសម្ពោធលក់គម្រោងថ្មី និងបើកទស្សនាផ្ទះគំរូថ្មីជិតដប់ប្រភេទ!
|
https://business-cambodia.com/articles/borey-peng-huoth-is-ready-to-inaugurate-the-sale-of-new-projects-and-visit-nearly-ten-new-model-houses
|
នៅថ្ងៃទី23-24 ខែមីនា ឆ្នាំ2024 ខាងមុខនេះ បុរី ប៉េង ហួត នឹងធ្វើការបើកលក់ជាផ្លូវការនូវគម្រោងថ្មី ដែលផ្តល់ឱកាសចំណេញកាន់តែច្រើនសម្រាប់អតិថិជន ដែលទន្ទឹងរង់ចាំឱកាសចំណេញសម្រាប់គម្រោងថ្មី និងម៉ូដផ្ទះថ្មីដើម្បីវិនិយោគដ៏ឆ្លាតវៃ។
គម្រោងដ៏ថ្មីសន្លាងមួយរបស់បុរី ប៉េង ហួត នឹងចាប់បើកលក់ជាផ្លូវការក្នុងខែមីនានេះ គឺ គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ដែលមានទីតាំងស្ថិតនៅក្នុងគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម អេកូ ខូលិកសិន ដោយមានសុទ្ធសឹងតែជាប្រភេទផ្ទះម៉ូដ ថ្មី កាន់តែប្រណីតរាប់ចាប់ពីវីឡាភ្លោះ រហូតដល់វីឡាទោលជាច្រើនប្រភេទ។ មិនតែប៉ុណ្ណោះ នៅក្នុងកម្មវិធីនេះ លោកអ្នកនឹងមានឱកាសទស្សនាផ្ទះគំរូម៉ូដថ្មីទាំងនេះដោយផ្ទាល់ ព្រមទាំងសកម្មភាពកម្សាន្តផ្សេងៗជាច្រើន។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងកម្មវិធីទាំងពីរថ្ងៃនេះនឹងទទួលបានប្រ៉ម៉ូសិនជាច្រើនទាំងការបញ្ចុះតម្លៃ បូករួមការផ្ដល់ជូនជាច្រើនផ្សេងទៀតដូចជា៖
✨ទិញផ្ទះទទួលបានខុនដូ 1 Unit ភ្លាមៗ
✨ទទួលបានឡានអាគុយសេរីចុងក្រោយគេមួយគ្រឿងភ្លាមៗ
✨ប័ណ្ណទឹកប្រាក់សម្រាប់តុបតែងផ្ទះតម្លៃរហូតដល់ $5,000
✨ការបង្វិលកងសំណាងដើម្បីទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់
Link Bumper:
សូមកុំឱ្យឱកាសនេះកន្លងផុត! សូមអញ្ជើញមកចូលរួមកម្មវិធីបើកលក់ជាផ្លូវការនេះដោយសេរី នៅថ្ងៃទី23-24 ខែមីនា ឆ្នាំ2024 ដើម្បីទទួលបានឱកាសពិសេសនេះ និងទស្សនាផ្ទះគំរូបានមុនគេ។ កុំភ្លេចណា មកទទួលយកឱកាសដ៏ចំណេញនេះទាំងអស់គ្នា។
ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងមកកាន់បុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ 016 / 017 596 789 ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-19T06:05:57.965Z",
"category": "PR",
"views": 806,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
តម្រុយថ្មី! ក្រុមហ៊ុន១ ដែលមានជំនាញខាងនាំចេញ ចង់វិនិយោគផលិតផលកសិកម្ម ៣ប្រភេទនេះនៅខ្មែរ
|
https://business-cambodia.com/articles/company-csnc-agriculture
|
ក្រុមហ៊ុន១ដែលកំពុងរកស៊ីនៅខ្មែរដែលមានជំនាញខាងនាំចេញ កំពុងតែ មានផែនការវិនិយោគផលិតផលកសិកម្មនៅកម្ពុជាដោយមាន ដូចជាស្វាយចន្ទី ស្វាយ ធុរេន និងសំបុកត្រចៀកកាំ ហើយការចាប់ផ្តើមដំបូងនេះ គឺផ្តោតលើស្វាយចន្ទី។
ជាក់ស្តែង កាលពីថ្មីៗនេះឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតក្រុមហ៊ុន CSNC Agriculture Co.,Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះការស្វែងរកការគាំទ្រពីក្រសួងកសិកម្ម លើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីឱ្យការវិនិយោគទទួលបានជោគជ័យ និងមាននិរន្តរភាព ក្រុមហ៊ុនចាំបាច់ត្រូវមានផែនការវិនិយោគច្បាស់លាស់ និងមានការសហការល្អជាមួយរដ្ឋាភិបាល ដើម្បីឱ្យដំណើរវិនិយោគស្របតាមគោលនយោបាយជាតិ និងទទួលបានការគាំទ្រវិនិយោគ និងការសម្របសម្រួលផ្សេងៗទៀតពីក្រសួង។
លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនត្រូវពិនិត្យលទ្ធភាពក្នុងការសហការជាមួយសហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាពក្នុងការផលិតទ្រង់ទ្រាយធំ ប្រកបដោយគុណភាពសម្រាប់នាំចេញ ការកាត់បន្ថយថ្លៃដើមផលិត មានតម្លៃបន្ថែមខ្ពស់ មានខ្សែច្រវាក់ផលិតកម្មល្អ ផ្តល់ចំណេញ មានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន អាចពិនិត្យលទ្ធភាពក្នុងការផ្តល់កញ្ចីដែលមានអត្រាការប្រាក់ទាប ដែលកសិករមានលទ្ធភាពសងត្រឡប់ និងទទួលបានផលចំណេញ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-19T05:59:29.301Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 133,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សេដ្ឋី១រូបថា ពេលរើសបុគ្គលិ.កដែល ស្ថិតក្នុងក្រុម Gen-Z ឱ្យធ្វើកា.រ លោកនឹងគិតលើរឿង២យ៉ាងនេះ
|
https://business-cambodia.com/articles/daniel-lubetzky-founder-of-kind-snacks-leadership
|
សេដ្ឋីអាមេរិកលោក Daniel Lubetzky ជាស្ថាបនិកនៃក្រុមហ៊ុនផលិតអាហារកញ្ចប់ Kind Snacks ដែលមានតម្លៃក្រុមហ៊ុន៥ពាន់លានដុល្លារ បានឱ្យដឹងថា នៅពេលដែលក្រុមហ៊ុនលោកជ្រើសរើសបុគ្គលិកក្មេងៗដែលស្ថិតនៅក្នុងក្រុម Gen-Z សម្ភាសន៍ដើម្បីឱ្យធ្វើការងារ បេក្ខជនទាំងនោះនឹងត្រូវ មើលលើរឿង២យ៉ាង។
ប្រភពពីសារព័ត៌មាន CNBC បានឱ្យដឹងថានៅក្នុងកម្មវិធី “Shark Tank” លោក Lubetzky បាននិយាយថា “ប្រសិនបើមនុស្សម្នាក់អាចឆ្លុះបញ្ចាំងខ្លួនឯងបាន គេងាយនឹងរីកចម្រើនណាស់ ប៉ុន្តែប្រសិនជាគេមិនមានជំនាញនេះទេវានឹងពិបាកទៅៗក្នុងជីវិតផ្ទាល់ខ្លួននិងអាជីពការងាររបស់ពួកគេ” ។
ដូច្នេះរឿងទី១ដែលក្រុមហ៊ុនលោកនឹងសម្លឹងមើលយុវជនទាំងនោះគឺថា តើពួកគេមានសមត្ថភាពប៉ុនណាក្នុងការឆ្លុះបញ្ចាំងលើខ្លួនឯង អំពីលទ្ធផលឬកំហុសឆ្គងដែលពួកគេបានឆ្លងកាត់។ ដោយឡែករឿងទី២ ក្រុមហ៊ុនលោកនឹងសួរអំពីការបរាជ័យកន្លងមកនិងអ្វីដែលបេក្ខជន មិនសូវពូកែ ហើយចម្លើយរបស់ពួកគេនឹងអាចឱ្យអ្នកសម្ភាសន៍វាយតម្លៃទៅលើបេក្ខជន នូវរបៀបដែលពួកគេចេះ មើលឃើញឱកាស និងដោះស្រាយបញ្ហាដោយរបៀបណា។
លោក Lubetzky បានបន្ថែមថារឿងទាំង២នេះនឹងបង្ហាញអំពីទំនួលខុសត្រូវ និងសមត្ថភាពក្នុងការរៀនពីកំហុស និងការប្តេជ្ញាចិត្តរបស់ពួកគេដើម្បីកែលម្អខ្លួនឯង។
ក្នុងនោះលោកបានលើកឧទាហរណ៍ថាសម្រាប់លោកផ្ទាល់គឺមានទម្លាប់ឆ្លុះបញ្ចាំងចំពោះខ្លួនឯងតាមរយៈការធ្វើសមាធិម្នាក់ឯងចំនួន១០នាទីជារៀងរាល់ថ្ងៃ ហើយចោទជាសំណួរមកកាន់ខ្លួនឯងដូចជា៖
តើខ្ញុំចង់ក្លាយជាអ្វី? តើខ្ញុំដោះស្រាយទំនាក់ទំនងរបស់ខ្ញុំជាមួយក្រុមការងាររបស់ខ្ញុំដោយរបៀបណា? តើខ្ញុំដោះស្រាយបញ្ហាខ្លួនឯងដោយរបៀបណា? តើខ្ញុំនឹងធ្វើសកម្មភាពឲ្យជាប់លាប់ជាមួយនឹងការងារដែលខ្ញុំកំពុងនិងធ្វើដែរឬទេ? តើខ្ញុំមានកំហុសនិងសាងលទ្ធផលល្អឬមិនល្អដែរឬទេ?
យ៉ាងណាមិញបើតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Columbia Business School បានឱ្យដឹងថាមនុស្សដែលមានជំនាញឆ្លុះបញ្ចាំងខ្លួនឯង មានអត្ថប្រយោជន៍បំផុតដែលជួយឱ្យពួកគេឆ្លើយតបទៅនឹងបញ្ហាអវិជ្ជមាន ជាច្រើននៅក្នុងជីវិតរបស់គេបានយ៉ាងល្អ ហើយបើកចិត្តទទួលការរិះគន់ក្នុងន័យកែលម្អពីអ្នកដទៃបាន ដោយមិនមានបញ្ហាប៉ះពាល់ដល់ទឹកចិត្តឡើយ។
គួរជម្រាបផងដែរថា ពាក្យថា Gen-Z មកពីពាក្យថា Generation Z ដែលជាក្រុមមនុស្សជំនាន់កើតឆ្នាំ១៩៩៥-២០១២ ពួកគេជាក្រុមមនុស្សដែលមានវ័យក្មេង និងមានសក្តានុពលខ្លាំង កើតទាន់ជំនាន់បច្ចេកវិទ្យាកំពុងមានការអភិវឌ្ឍន៍ ហើយពួកគេមានលក្ខណសម្បត្តិឆ្លាតវៃក្នុងការសិក្សាពីពិភពខាងក្រៅបានលឿន និងតម្រូវឲ្យមានចំណេះដឹងទូលំទូលាយ ជាពិសេសផ្នែកទិន្នន័យ ដើម្បីរកការងារធ្វើបានសមរម្យក្នុងសម័យកាលប្រកួតប្រជែងនេះ៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-19T05:39:49.783Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 687,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចំណាយតិច! នេះជារថយន្តខ្លាញ់គោ៣ម៉ូដែល រាងស្អាត តម្លៃល្អ សំខាន់ជិះ១០០Km ចាយស្មើកាហ្វេប្រេន២កែវ
|
https://business-cambodia.com/articles/three-car-model-saving-a-lot
|
សម្រាប់ប្រិយមិត្តដែលមានបំណងចង់ទិញរថយន្តណាដែលអាចជួយកាត់បន្ថយការចំណាយ ស៊ីប្រេងតិច រូបរាងស្អាត ត្រូវប៉ាន់តែម្តង ខណៈថ្ងៃនេះ Business Cambodia សូមនែណាំរថយន្ត៣ម៉ូដែល រាងស្អាត តម្លៃល្អ សំខាន់ជិះ១០០Km ចាយស្មើកាហ្វេប្រេន២កែវប៉ុណ្ណោះ។ ដោយរថយន្ត ៣ម៉ូដែលនោះរួមមានដូចជា៖
១.រថយន្ត 𝗜𝗦𝗨𝗭𝗨 𝗗-𝗠𝗮𝘅 𝗩-𝐂𝐫𝐨𝐬𝐬
យោងតាមផេកផ្លូវការរបស់ Isuzu Cambodia កាលពីកន្លងទៅនេះបានឱ្យដឹងថា រថយន្ត 𝗜𝗦𝗨𝗭𝗨 𝗗-𝗠𝗮𝘅 𝗩-𝐂𝐫𝐨𝐬𝐬 មានកម្លាំងរថយន្តខ្លាំង ជាមួយម៉ាស៊ីន Isuzu D-Max 3.0 Ddi Blue Power មានកម្លាំង ១៩០សេះ កម្លាំងរមួល ៤៥០ ញូតុនម៉ែត្រ ទោះធ្វើដំណើរយូរយ៉ាង ក៏កម្លាំងរថយន្តនៅតែខ្លាំងដដែល ដោយជិះ១០០គីឡូ ស៊ីប្រេងអស់ត្រឹមតែ៥.៥លីត្រ ទៅ ៦លីត្រប៉ុណ្ណោះ។ ចំពោះតម្លៃវិញ 𝗗-𝗠𝗮𝘅 𝗩-𝐂𝐫𝐨𝐬𝐬 ត្រឹមតែ ៤៨,៥០០ដុល្លារប៉ុណ្ណោះ ខណៈតម្លៃដើម៥៤,៥០០ដុល្លារ។
២. រថយន្ត 𝐍𝐞𝐰 𝐓𝐨𝐲𝐨𝐭𝐚 𝐂𝐨𝐫𝐨𝐥𝐥𝐚 𝐂𝐫𝐨𝐬𝐬 ស៊េរី 𝟐𝟎𝟐𝟒
យោងតាមការចុះផ្សាយលើគេហទំព័រ 𝐓𝐨𝐲𝐨𝐭𝐚 ប្រចាំស្រុកខ្មែរ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ខ្លួនបាននាំមកនៅរថយន្ត 𝐍𝐞𝐰 𝐓𝐨𝐲𝐨𝐭𝐚 𝐂𝐨𝐫𝐨𝐥𝐥𝐚 𝐂𝐫𝐨𝐬𝐬 សេ៊រី 𝟐𝟎𝟐𝟒 មកជាមួយរូបរាងថ្មី ស្អាត កាន់តែទាន់សម័យ ព្រមនឹងការរចនាដោយគ្រោងឆ្អឹង 𝐓𝐍𝐆𝐀 ដែលទន់រលាស់ងាយស្រួលធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ។
លើសពីនេះ 𝐓𝐨𝐲𝐨𝐭𝐚 𝐂𝐨𝐫𝐨𝐥𝐥𝐚 𝐂𝐫𝐨𝐬𝐬 𝟐𝟎𝟐𝟒 ចំពោះប្រភេទសាំងមានតម្លៃ ៤៧,៩០០ដុល្លារ ហើយចំពោះប្រភេទហាយប៊្រីដវិញមានតម្លៃ ៤៩,៩០០ដុល្លារ សំខាន់រត់១០០គីឡូ ចាយត្រឹមតែ ៣.៩ លីត្រតែប៉ុណ្ណោះ។
៣. Geely Coolray សើរីឆ្នាំ២០២៤
យោងតាមផេកផ្លូវការ Geely Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថាក្រុមហ៊ុនកំពុងដាក់លក់ ALL NEW COOLRAY ថ្មីស្រឡាង ជាមួយតម្លៃដ៏ពិសេសត្រឹម ២៧,៥០០ដុល្លារ តែប៉ុណ្ណោះ ខណៈធ្វើដំណើរ១០០គីឡូម៉ែត្រ ស៊ីសាំងត្រឹម ៥.៨លីត្រតែប៉ុណ្ណោះ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-19T04:58:09.151Z",
"category": "កំពូលអ្នកលក់",
"views": 3127,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
កុំគិតថាមេកាច! នេះជារបៀបធ្វើកា.រ ជាមួយមេទាំង៥ប្រភេទ ឆាប់ចុះសម្រុង ធ្វើការរលូនទាំងអស់គ្នា
|
https://business-cambodia.com/articles/5-types-of-boss-and-how-to-work-with
|
មនុស្សយល់ពីគ្នាទើបអាចធ្វើដំណើរជាមួយគ្នាបានយូរនិងរលូន។ ដូចមេនិងកូនចៅដែរ បើមេយល់ពីតម្រូវការបុគ្គលិកៗយល់ពីតម្រូវការមេនោះ ភាគីទាំងពីរនឹងធ្វើការចុះសម្រុងគ្នាងាយដល់គោលដៅ។
យ៉ាងណាមិញបើតាមការសិក្សារបស់គេហទំព័រ Fiver បានឱ្យដឹងថាបុគ្គលិកគួរចេះកំណត់ DNA ប្រភេទមេផ្សេងៗពីគ្នាដើម្បីស្រួលធ្វើការជាមួយហើយខាងក្រោមនេះជាមេទាំង ៥ប្រភេ ទនិងរបៀបធ្វើការជាមួយគាត់ ដើម្បីបង្ការកុំឱ្យភាគីទាំងពីរខ្វែងគំនិតគ្នា ឬបុគ្គលិកគិតថាមេកាច មេអាក្រក់។
ប្រភេទទី១. មេមើលតួលេខ៖ នៅក្នុងអាជីវកម្មតួលេខអាចបញ្ជាក់ពីលទ្ធផល មានមេខ្លះគឺធ្វើការមើលតួលេខ ហើយគាត់តែងរំពឹងអំពីគោលដៅចុងក្រោយ ដែលបុគ្គលិកអាចនឹងសម្រេចបាន តាមរយៈការតាមដាននិងពិនិត្យទៀងទាត់លើរបាយការណ៍។ ដូច្នេះដើម្បីធ្វើការឱ្យបានល្អជាមួយមេដែលផ្តោតលើតួលេខ ជាបុគ្គលិកត្រូវដឹងអំពីទំហំតួលេខដែលមេចង់បាន ហើយបន្ទាប់មកផ្តោតខ្លាំងលើការងារប្រចាំថ្ងៃរបស់អ្នក ដែលនឹងរួមចំណែកធ្វើឱ្យគោលដៅតួលេខទាំងនោះបានសម្រេច។
ប្រភេទទី២. មេធ្វើតាមគោលដៅ៖ មេឬអ្នកគ្រប់គ្រង តែងត្រូវបានដាក់កំណត់គោលដៅការងារដោយខ្លួនឯងឬថ្នាក់លើរបស់គាត់ ហើយគាត់នឹងព្យាយាមធ្វើការជុំវិញគោលដៅទាំងនោះយ៉ាងណាឱ្យបានសម្រេច។ ដូច្នេះប្រសិនបើអ្នកកំពុងធ្វើការជាមួយមេដែលតែងតែកំណត់គោលដៅ តែងធ្វើការងារពាក់ព័ន្ធនឹងគោលដៅធំ ចូរផ្តោតធ្វើការងាររបស់អ្នកជុំវិញគោលដៅដែលមេកំពុងយកចិត្តទុកដាក់ធ្វើបំផុតដែរ ហើយធ្វើបច្ចុប្បន្នភាពព័ត៌មាន រាយការណ៍ទាក់ទងនឹងគោលដៅនោះថាដំណើរការដល់ណាខ្លះហើយ។
ប្រភេទទី៣. មេធ្វើការច្រើនម៉ោង៖ មេដែលចូលចិត្តធ្វើការងារច្រើនម៉ោង ហើយគាត់ហាក់ដូចជាមានថាមពលមិនចេះហត់ ហើយគាត់អាចនឹងស្រឡាញ់មនុស្សពូកែធ្វើការច្រើនហើយក៏អាចផ្តល់កម្រៃច្រើនត្រឡប់មកវិញដែរ។ ដើម្បីធ្វើការជាមួយគាត់បានល្អ បុគ្គលិកត្រូវស្វែងរកតុល្យភាពជីវិតនិងការងារ ដោយអ្នកអាចកំណត់ព្រំដែនច្បាស់លាស់រវាងកន្លែងធ្វើការនិងនៅផ្ទះ ដូចជាសម្រាកចុងសប្តាហ៍ដើម្បីឲ្យមានភាពស្រស់ថ្លានិងរីករាយ ហើយនៅពេលនៅការិយាល័យអ្នកត្រូវផ្តោតពេលវេលា និងថាមពល១០០% ធ្វើការជាមួយមេ ។
ប្រភេទទី៤. មេអាល់ហ្វា៖ ជាប្រភេទមេដែលមានទេពកោសល្យភាពជាអ្នកដឹកនាំអ្នកដទៃពីធម្មជាតិ។ គាត់ចេះមើលមនុស្ស មានយុទ្ធសាស្រ្ត អាចសម្រេចកិច្ចការធំ និងមានលក្ខណៈពិសេសខ្លាំងក្នុងការដឹកនាំក្រុម។ ដើម្បីធ្វើការជាមួយមេប្រភេទនេះបានល្អ បុគ្គលិកត្រូវគោរពនិងទទួលយកគៅលការណ៍ដឹកនាំរបស់គាត់ ហើយបើបុគ្គលិកតែងចង់រៀនសូត្រពីគាត់នោះគាត់នឹងបើកចិត្តបង្រៀនហើយយកចិត្តទុកដាក់ជាមួយអ្នកបំផុតដូចគ្នា។
ប្រភេទទី៥. មេល្អិតល្អន់៖ ប្រសិនបើមេរបស់អ្នកតែងតែតាមដានរាល់ផ្នែកតូចៗនៃការងាររបស់អ្នកនោះគាត់ជាប្រភេទមេដែលល្អិតល្អន់ ហើយដើម្បីធ្វើការជាមួយមេប្រភេទនេះបានល្អ សូមអ្នកដឹងពីស្ថានភាពសំខាន់ៗ ព័ត៌មានលម្អិតនៃគម្រោងការងារ មានមូលហេតុច្បាស់លាស់ ភាពប្រាកដនិយម ត្រៀមមុនពេលពួកគាត់សួរនាំឱ្យបានល្អ។ ការដែលមានមេប្រភេទនេះមិនមែនជារឿងអវិជ្ជមានទាំងស្រុងនោះទេ ពេលខ្លះគាត់អាចជួយសម្រាលបន្ទុក កែលម្អកំហុសរបស់អ្នក ហើយតែងជួយផ្តល់យោបល់លើជំហាននីមួយៗដែលអ្នកកំពុងដើរទៅមុខ។
គួរបញ្ជាក់ថានៅក្នុងទ្រឹស្តីភាពជាអ្នកដឹកនាំ គ្មានរូបមន្តដាច់ខាតណាមួយ ដែលត្រូវតែកំណត់ថាមេត្រូវដឹកនាំបែបនេះបែបនោះទើបល្អឡើយ។ ប៉ុន្តែការដែលអ្នកដឹកនាំនិងក្រុមការងារចេះយល់ពីតម្រូវការគ្នាទៅវិញទៅមក ព្រមទាំងដឹងពីតម្រូវការ ស្របតាមបេសកម្មស្ថាប័នទៅវិញទេ ទើបជារឿងសំខាន់៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-19T04:33:16.360Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1747,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
នៅក្មេងតែពូកែ! ត្រឹមវ័យ ១៨ឆ្នាំ Roblero អាចបង្កើតអាជីវកម្មលាងឡានចល័ត រកចំណូលខ្ទង់ពា.ន់ដុល្លារ/ខែ
|
https://business-cambodia.com/articles/randy-roblero-
|
សម្រាប់ក្មេងទូទៅនៅតំបន់អាស៊ីភាគច្រើននៅវ័យ ១៨ឆ្នាំគឺកំពុងតែមានការមមាញឹកជាមួយនឹងការសិក្សារៀនសូត្រនៅឡើយទេ ប៉ុន្តែសម្រាប់ Roblero បែរជាកំពុងញាប់ដៃញាប់ជើងនឹងអាជីវកម្មលាងឡានរបស់ខ្លួនទៅវិញ។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CNBC លោក Randy Roblero បានឱ្យដឹងថា “ខ្ញុំបានចាប់ផ្តើមអាជីវកម្មនេះតាំងពីខ្ញុំអាយុ ១៨ ឆ្នាំ ជាមួយនឹងដើមទុនជាង ១ម៉ឺនដុល្លារ” ។ Roblero បានបន្តថា បន្ទាប់ពីចប់ថ្នាក់វិទ្យាល័យគាត់បានបន្តចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Palm Beach State College ប៉ុន្តែក្រោយចូលរៀនបានត្រឹមពីរឆមាសគាត់ក៏ឈប់រៀនដោយសារតែយល់ឃើញថាខ្លួនគាត់ចូលចិត្តធ្វើការងារជាក់ស្តែងជាងការអង្គុយរៀនសុទ្ធ ទើប Roblero ចាប់ផ្តើមចេញធ្វើការរកលុយ និងបែកគំនិតបង្កើតអាជីវកម្មលាងឡានចល័តនេះឡើង។
សហគ្រិនវ័យក្មេងរូបនេះបានបញ្ជាក់បន្ថែមថា អាជីវកម្មលាងឡាននេះដើមឡើយគ្រាន់ជាការងារក្រៅម៉ោងសម្រាប់គាត់ប៉ុណ្ណោះ ប៉ុន្តែក្រោយមានភាពល្បីល្បាញដោយសារការផុសនៅតាមបណ្តាញសង្គម ធ្វើឱ្យភ្ញៀវកើនឡើងរហូតគាត់ឈប់ធ្វើការជាគណនីមកធ្វើការពេញម៉ោងជាអ្នកលាងឡានចល័តវិញ ដោយជារៀងរាល់ថ្ងៃលោកទទួលបានភ្ញៀវចន្លោះពី ៣ ទៅ ៤នាក់ ហើយក្នុងមួយខែអាចរកចំណូលបានខ្ទង់ ១,៥០០ដុល្លារ ទៅ ២,០០០ដុល្លារ។
ជាចុងក្រោយ Randy Roblero បានគូសបញ្ជាក់ថា គ្រប់គ្នាអាចនឹងគិតថាគាត់នៅក្មេងមិនសាកសមក្លាយជាអ្នករកស៊ីបែបនេះឡើយគួរតែបន្តការសិក្សារកការងារមួយដែលល្អជាងនេះ ប៉ុន្តែសម្រាប់គាត់យល់ឃើញថាបើគាត់ចាប់ផ្តើមពេលនេះបើបរាជ័យគាត់នឹងមានឱកាសអាចចាប់ផ្តើមម្តងទៀតបាន ព្រោះនៅមានពេលច្រើនសម្រាប់គាត់។
គួរបញ្ជាក់ផងដែរថា សម្រាប់របរលាងឡានចល័តនេះជារបរមួយដែលលមានការចាប់អារម្មណ៍មួយដែលបងប្អូនខ្មែរយើងក៏អាចធ្វើបាន ខណៈបច្ចុប្បន្នកំណើននៃការប្រើប្រាស់រថយន្តនៅកម្ពុជាកំពុងមានការកើនឡើងស្រាប់ ដែលជាឱកាសក្នុងការចាប់ផ្តើមល្អបំផុត៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-19T04:28:18.678Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 253,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ប្រយ័.ត្នអត់ដឹង! រឿងគួរឲ្យសរសើរទាំង៨ នៃអត្តចរិតប្រជាជនខ្មែរ ដែលពិភពលោកតែងកោតស្ញប់ស្ញែង
|
https://business-cambodia.com/articles/8-things-about-cambodian
|
ក្រៅពីជាទឹកដីវ័យចំណាស់ដ៏វិសុទ្ធ តាំងពីបុរាណកាលសម័យរហូតដល់សព្វថ្ងៃ កម្ពុជាមានរឿងអស្ចារ្យជាច្រើនដែលទាក់ភ្នែកកន្លង់បរទេស ឲ្យលង់សម្រស់ ចាប់ចិត្តគយគន់លង់ស្នេហ៍មិនចេះជិនណាយ។ ខាងក្រោមនេះ គឺជារឿងធំៗទាំង០៨ នៃអត្តចរិតប្រជាជនខ្មែរ ដែលពិភពលោកកោតសរសើរខ្លាំង យោងតាមការចេញផ្សាយរបស់ Ling app៖
១/. ពូកែញញឹម និងកក់ក្តៅ៖ នៅក្នុងការចាត់ចំណាត់ថ្នាក់កំពូលប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុតទាំង១០ នៅក្នុងពិភពលោក របស់ស្ថាប័ន My International Movers បានឲ្យដឹងថា កម្ពុជាគឺជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ដែលមានប្រជាជនរួសរាយរាក់ទាក់ មានទឹកចិត្តល្អ និងមានក្តីស្រឡាញ់ចេះជួយយកអាសាខ្លាំងបំផុតលើលោក។
២/. មានភាពអំណត់ខ្ពស់៖ ព្រឹត្តិការណ៍អតីតកាលដ៏ជូរចត់ អាណានិគម ភ្នក់ភ្លើងសង្រ្គាម បានធ្វើឲ្យកម្ពុជាស្ទើរបាត់បង់អត្តសញ្ញាណ សេរីភាព និងសន្តិភាព។ តែទោះជាយ៉ាងណា ដោយសារភាពអំណត់ខ្ពស់របស់ប្រជាជន ប្រទេសជាតិអាចកសាងឡើងវិញនូវសេចក្តីថ្លៃថ្នូរ និងលេចមុខមាត់លើឆាកអន្តរជាតិ។
៣/. ដាក់ខ្លួន មិនក្រអឺតក្រទម៖ លក្ខណៈវិជ្ជមានមួយទៀតរបស់ប្រជាជនខ្មែរ គឺមានចិត្តសុភាពរាបសាខ្លាំង និងពូកែដាក់ខ្លួន។ ចាប់តាំងពីព្រះសង្ឃ ដល់មនុស្សសាមញ្ញ តែងប្រកាន់ខ្ជាប់នូវការចេះជួយយកអាសាគ្នា មានទឹកចិត្តល្អ និងព្យាយាមជួយមនុស្សដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។
៤/. ជាតិសាសន៍ស្មោះត្រង់៖ ប្រជាជនកម្ពុជាតែងនិយាយត្រង់ចំពោះអារម្មណ៍ និងគំនិតរបស់ខ្លួន រួមទាំងការជួយមនុស្ស និងការផ្តល់ព័ត៌មានជាដើម។
៥/. ឧស្សាហ៍ព្យាយាម៖ ក្នុងនាមជាប្រទេសកសិកម្ម ប្រជាជនកម្ពុជាភាគច្រើនរស់នៅនិងផ្គត់ផ្គង់គ្រួសារតាមរយៈការខិតខំ និងការលះបង់។ ម៉ោងធ្វើការយូរ ធ្វើការ៧ថ្ងៃក្នុង១សប្តាហ៍ និងការងារធ្ងន់ គឺជាការងារប្រចាំថ្ងៃទូទៅសម្រាប់កសិករ និងពាណិជ្ជករក្នុងស្រុក។ ពួកគាត់មិនទម្លាប់ត្អូញត្អែរទេ ហើយធ្វើការកាន់តែខ្លាំងតាមដែលអាចធ្វើទៅបាន។
៦/. មោទកភាព៖ ប្រជាជនខ្មែរ មានមោទកភាពទៅលើអ្វីដែលខ្លួនមាន។ ពួកគាត់ចូលចិត្តបង្ហាញពីភាពអស្ចារ្យនៃទឹកដីសុវណ្ណភូមិនេះ ទៅកាន់ពិភពលោក ចែករំលែកវប្បធម៌ ទំនៀមទំលាប់ រឿងព្រេង រឿងរ៉ាវប្លែកៗ ដែលមានភាពខុសគ្នាពីប្រជាជនលោកខាងលិច។
៧/. សាមញ្ញ និងសន្តិភាព៖ ប្រជាជនកម្ពុជាក៏ត្រូវបានគេស្គាល់ថាជាមនុស្សដែលមានជីវភាពសាមញ្ញ និងមានការគិតខ្ពស់។ ពួកគាត់បរិភោគសាមញ្ញ ស្លៀកពាក់សាមញ្ញ ប៉ុន្តែប្រកបដោយភាពច្នៃប្រឌិត និងមិនខ្ជះខ្ជាយឡើយ។ ជាងនេះទៀតនោះ ពួកគាត់ត្រូវបានគេស្គាល់ថា មានសន្តិភាពនៅក្នុងចិត្ត និងដួងព្រលឹងរបស់ខ្លួន។
៨/. ចង់ចេះចង់ដឹង៖ ប្រជាជនកម្ពុជាមាន IQ ខ្ពស់បំផុតទី២ បន្ទាប់ពីសិង្ហបុរីក្នុងចំណោមប្រទេសទាំងអស់នៃសមាជិកអាស៊ានមានដូចជា ថៃ ឡាវ វៀតណាមជាដើម និងជាប់ចំណាត់ថ្នាក់លេខរៀងទី១៥ លើប្រទេសចំនួន១៩៥ ដែលប្រជាជនមានភាពឆ្លាតវៃ (IQ)៩៩.៧៥ ផ្អែកលើចំនួនប្រជាជនសរុប ១៦,៧៦៧,៨៤២ លាននាក់។
យ៉ាងណាមិញ នេះគឺជាមោទកភាពមួយរបស់កម្ពុជាដែលកើតចេញពី បេះដូងប្រជាជនកម្ពុជា ការលះបង់ដើម្បីប្រយោជន៍រួម ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីជួយឱ្យកម្ពុជាអាចឈរស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ សកម្មភាពនេះអាចនិងក្លាយជាកាតាលីករក្នុងការរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនអន្តរជាតិឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់កើនឡើងជាលំដាប់ ដែលជាដង្ហើមដ៏ធំមួយក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-19T04:07:34.341Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 5352,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ដំណឹង! ក្រសួង ប្រកាសថា ចាបពីថ្ងៃនេះទៅ ខេត្តទាំង៥ របស់កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ
|
https://business-cambodia.com/articles/province-5-has-raining
|
តាមការព្យាករណ៍ពីក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថាចាប់ពីថ្ងៃទី១៩ ដល់ទី២១ ខែមីនា ឆ្នាំ២០២៤ នេះកម្ពុជាអាចនឹងមានភ្លៀងធ្លាក់គ្រប់ដណ្តប់លើផ្ទៃដីប្រមាណ១៥% ជាពិសេសគឺខេត្តទាំង៥ នេះ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និង សៀមរាប។
១. តំបន់វាលទំនាប
⁃ សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់វាលទំនាបភាគពាយ័ព្យមានខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងសៀមរាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១៥%។
២.តំបន់ខ្ពង់រាប
⁃ សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់ខ្ពង់រាបភាគពាយ័ព្យមានខេត្តប៉ៃលិន និងឧត្តរមានជ័យអាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១០%។
៣.តំបន់មាត់សមុទ្រ
⁃ សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ មានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ម៉ែត្រ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-19T01:17:18.423Z",
"category": "ព័ត៌មានថ្មីៗ",
"views": 1041,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ទទួលបទពិសោធន៍ដ៏រំភើបពី SkyFest 2.0 - ព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំឆ្នាំ 2024 នៅ Bay of Lights ខេត្តព្រះសីហនុ ប្រទេសកម្ពុជា
|
https://business-cambodia.com/articles/experience-the-thrill-of-sky-fest-2-0-big-international-kite-launching-event-2024-at-bay-of-lights
|
ត្រៀមខ្លួនអារម្មណ៍រំភើប ថ្មីប្លែកជាមួយព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំ SkyFest 2.0 ឆ្នាំ ២០២៤ ដែលមិនធ្លាប់មានពីមុនមក នៅ Bay of Lights ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី 30-31 ខែមីនា ឆ្នាំ 2024។SkyFest 2.0 មានសេចក្តីរំភើបរីករាយក្នុងការប្រកាសអ្នកឧបត្ថម្ភធំ ៗជាផ្លូវការ របស់ខ្លួន។ ក្នុងនោះ Sting Cambodia (Cambrew) ដោយសហការជាមួយ Caltex ជាអ្នកឧបត្ថមទៅលើ title sponsor ផ្លូវការដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ឱ្យទទួលបានផ្លែផ្កាលើសការរំពឹងទុក។ លើសពីនេះ PPCBank ជាដៃគូសហការទូទាត់ប្រាក់ផ្លូវការ ខណៈដែល Nham24 មានមោទនភាពជាដៃគូសហការលក់សំបុត្រជាផ្លូវការក្នុងព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិ Skyfest 2.0។
រីករាយជាមួយភាពរំភើបនៃ SkyFest 2.0 ជាមួយនឹងសកម្មភាពដ៏សម្បូរបែបនៃសកម្មភាពគួរឱ្យចាប់អារម្មណ៍ដែលរៀបចំឡើងសម្រាប់អ្នកចូលរួមគ្រប់វ័យ។សកម្មភាពសប្បាយរីករាយជាច្រើនមានដូចជា ៖ ទស្សនាការបង្ហោះខ្លែងដ៏ធំបំផុត, សិក្ខាសាលារបៀបធ្វើខ្លែងខ្មែរ, សកម្មភាពកម្សាន្ត សប្បាយៗជាច្រើនលើឆ្នេរសមុទ្រ, រីករាយជាមួយការរាំលេងកម្សាន្តសប្បាយជាមួយឌីជេ ល្បីៗ, ភ្លក្សអាហារឆ្ងាញ់ៗនៅភូមិអាហារ, រីករាយជាមួយតង់លក់វត្ថុអនុស្សាវរីយ៍ពីកម្មវិធីផ្ទាល់, ការប្រគំតន្ត្រីរបស់សិល្បករល្បីៗ និងការប្រកួតធ្វើខ្លែងច្នៃប្រឌិត ព្រមទាំងសកម្មភាពកម្សាន្ត សប្បាយៗជាច្រើនទៀត ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាលើកទី ២ ដែលនឹងធ្វើឡើងនៅ ថ្ងៃទី ៣០-៣១ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះហើយ នៅទីតាំង Bay of Lights, ក្រុងព្រះសីហនុ ។ កុំភ្លេចចូលរួមកម្សាន្តសប្បាយទាំងអស់គ្នាក្នុងព្រឹត្តិការណ៍ SkyFest 2.0 ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការថែរក្សាវប្បធម៌ប្រពៃណីជាតិ ដើម្បីឱ្យ យុវជនជំនាន់ក្រោយបានយល់ដឹង និងចេះស្រឡាញ់ថែរក្សានូវអ្វីដែលខ្មែរមាន ហើយវាក៏ជា និមិត្តរូបនៃភាពធន់ ភាពច្នៃប្រឌិត និងសក្តានុពលគ្មានទីបញ្ចប់ ។ មិនត្រឹមតែប៉ុណ្ណោះ SkyFest 2.0 លើកទី ២ គឺជាការបង្កើតព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំនេះឡើង ដើម្បី លើកកម្ពស់វិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ឱ្យកាន់តែប្រសើរឡើង នឹងមានសក្តានុពល ជាងមុន ។
ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ជាអ្នកអភិវឌ្ឍន៍ដ៏ធំ នៅពីក្រោយការអភិវឌ្ឍគម្រោង Bay of Lights មានសេចក្តីរីករាយក្នុងការពាំនាំនូវព្រឹត្តិការណ៍បង្ហោះខ្លែង SkyFest 2.0 ខ្នាតអន្តរជាតិជាលើកទី ២ នៅក្នុងប្រទេសកម្ពុជា ដែលមិនធ្លាប់មានពីមុនមក។ ក្រុមហ៊ុនរំពឹងថា នឹងមានអ្នកចូលរួមបង្ហោះខ្លែង និងអ្នកទស្សនារាប់ម៉ឺននាក់នៅ Bay of Lights ។ SkyFest 2.0 គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលនឹងរៀបចំឡើងក្រោមស្មារតីតែមួយ ដើម្បីជួបជុំ និងប្រមូលផ្តុំមហាគ្រួសារខ្មែរ តាមរយៈវប្បធម៌ប្រពៃណីក្រោមការ បំផុសគំនិត និងលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យហ៊ានឈោងចាប់ក្តីស្រមៃ និងធើ្វអ្វីដែលលើសពីការរំពឹងទុក ។ ដោយមានការសហការរៀបចំដោយ ក្រុមហ៊ុន Kilat Events Co., Ltd កម្មវិធី «SkyFest» រៀបចំឡើងក្នុងគោលបំណង បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការថែរក្សាប្រពៃណីបង្ហោះខ្លែងខ្មែរឱ្យបានគង់វង្សជានិរន្តក្នុងប្រទេសកម្ពុជាសម្រាប់យុវជនជំនាន់ក្រោយ។
ព្រឹត្តិការណ៍នេះ ក៏នឹងអញ្ជើញសិស្សានុសិស្សមកពីខេត្តព្រះសីហនុ និងរាជធានីភ្នំពេញឱ្យចូលរួម ក្នុងសកម្មភាពផ្សេងៗ ដើម្បីសិក្សាស្វែងយល់ពីសារៈសំខាន់នៃការលើកតម្កើង និងបំផុសគំនិតឱ្យពួកគេចេះស្រលាញ់វប្បធម៌ប្រពៃណីជាតិ ក៏ដូចជាយល់ដឹងពីការរចនាខ្លែងខ្មែរ ដែលបានបង្ហាញនៅលើឆាកអន្តរជាតិ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្រាប់ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ។
អ្នកចូលរួមក្នុងកំឡុងថ្ងៃព្រឹត្តិការណ៍ ក៏អាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លី ស្តីពីការធ្វើខ្លែងឯក និងអាចនាំយកខ្លែង ដែលរចនាដោយខ្លួនឯងទៅចូលរួម ក្នុងការប្រកួតការធ្វើ និងរចនាខ្លែង ដែលក្នុងនោះ ជ័យលាភីលេខ១នឹងទទួលបាន Laptop មួយគ្រឿង, ជ័យលាភីលេខ២នឹងទទួលបាន TABLET មួយគ្រឿង, ជ័យលាភីលេខ២នឹងទទួលបាន SMARTWATCH មួយគ្រឿង (សម្រាប់ការចូលរួមរបស់សិស្សានុសិស្ស) ។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍ SkyFest 2.0 ក្រៅពីការបង្ហោះខ្លែងខ្មែរ ក៏មានការចូលរួមបង្ហោះខ្លែងពីក្រុមអន្តរជាតិមកពី ៨ ប្រទេស រួមមាន សិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី បារាំង ចិន និងហ្វីលីពីន ដោយក្រុមនីមួយៗនឹងបង្ហាញខ្លែងគ្រប់ទំហំ និងរូបរាងប្លែកៗពីគ្នា ។ លើសពីនេះព្រឹត្តិការណ៍ SkyFest 2.0 នឹងផ្តល់ឱ្យអ្នកចូលរួមនូវឱកាសរៀនធ្វើខ្លែងខ្មែរ ពីអ្នកជំនាញ ដែលជាបទពិសោធន៍ថ្មី នឹងចំណេះដឹងថ្មី សម្រាប់យុវជនជំនាន់ក្រោយ។
ក្នុងថ្ងៃកម្មវិធីក៏នឹងមានការតាំងលក់អាហារសម្រន់ឆ្ងាញ់ៗជាច្រើន និងភេសជ្ជៈក្នុងថ្ងៃព្រឹត្តិការណ៍នេះផងដែរ ។ ក្រៅពីនេះក៏មានការសម្តែងពីDJដ៏ល្បីល្បាញ៖ DJ BREE, DJ ONUR PEKINOZ, DJ-RAM, DJ LEFTY STRYKER, DJ-CHILL BILL និងសិល្បកររបស់កម្ពុជា គឺ កញ្ញា Siryka កញ្ញា Nie votey, កញ្ញា Tey$ និង កញ្ញា Socheataa បានអញ្ជើញមកសម្តែងក្នុងព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំ SkyFest 2.0 ឆ្នាំ ២០២៤ ៕
កុំខកខានឱកាសរបស់អ្នកក្នុងការក្លាយជាផ្នែកនៃការជួយលើកស្ទួយអភិរក្សវប្បធម៌ខ្មែរ។ ចូលរួមជាមួយពួកយើងនៅ SkyFest 2.0 ហើយចាប់ផ្តើមដំណើរកម្សាន្តដែលមិនអាចបំភ្លេចបានដោយអបអរសាទរប្រពៃណី ភាពច្នៃប្រឌិត និងការរួបរួម។សម្រាប់សំបុត្រព្រឹត្តិការណ៍បង្ហោះខ្លែងអន្តរជាតិដ៏ធំ SkyFest 2.0 នេះបានដាក់លក់នៅក្នុង Nham24 App ព្រមទាំងមានការបញ្ចុះតម្លៃរហូតដល់ 𝟑𝟎%បន្ថែមទៀត។
តាមរយះតំណរខាងលើ៖ https://go24.app/NkUTCpZkrvbd7Ff98
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-18T13:52:07.206Z",
"category": "PR",
"views": 757,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ពិធីសម្ពោធជាផ្លូវការ ម៉ាកយីហោ 11Even Edition របស់ក្រុមហ៊ុន Glamour Studio Co.,LTD ជាមួយវត្តមានព្រះនាងតូច នរោត្តម ជេនណា
|
https://business-cambodia.com/articles/the-official-opening-ceremony-of-glamor-studio-with-the-presence-of-little-princess-norodom-jenna
|
(ភ្នំពេញ)៖ ថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២៤ ក្រុមហ៊ុន Glamour Studio Co., Ltd បានប្រារព្ធពិធី សម្ពោធជាផ្លូវការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ ពីព្រះនាងតូច នរោត្តម ជេនណា និងភ្ញៀវកិត្តយសជាច្រើនទៀត។
កញ្ញា JEAN ដែលជាអគ្គនាយិការ ក្រុមហ៊ុន Glamour Studio Co., Ltd មានប្រសាសន៍ថា “ក្នុងនាមនាងខ្ញុំជាអគ្គនាយិការបស់ក្រុមហ៊ុន Glamour Studio នាងខ្ញុំសូមធ្វើការណែនាំថា Glamour Studio ជាក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្ម អាហរ័ណនីហរ័ណផ្នែកសំមលៀកបំពាក់។
ពួកយើងមានជំនាញ និងបទពិសោធន៍ជាង10ឆ្នាំមកហើយ លើទំនិញសំម្លៀកបំពាក់ និងការលក់រាយ។ ដោយមានបំណងចង់បំពេញតម្រូវការលើវិស័យសម្លៀកបំពាក់កុមារ ក៏ដូចជាការចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ Glamour Studio បាននាំយក 11Even Edition ដែលជាម៉ាកយីហោសម្លៀកបំពាក់ សម្រាប់កុមារបែបសម័យទំនើប ពីវ័យ ៣ឆ្នាំ រហូតដល់វ័យជំទង់ ដែលជាជម្រើសដ៏សាកសម សម្រាប់អ្នកម្តាយសម័យថ្មី ក្នុងការតុបតែងអោយកូនៗ ជាទីស្រលាញ់របស់ពួកគាត់។ លើសពីស្ទាយ និងម៉ូតដែលពេញនិយម ហើយទាន់សម័យ 11Even Edition របស់យើងគឺគិតទៅលើ គុណភាព ផាសុកភាព និងការសំរិតសម្រាង តែលើប្រភេទក្រណាត់ ប្រណិតៗ ដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែករបស់បុត្រធិតាលោកអ្នកឡើយ។”
ជាកិច្ចបញ្ចប់កញ្ញា JEAN ក៏បានអព្រះគុណ និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅទៅកាន់ភ្ញៀវ កិត្តិយស ទាំងអស់ដែលបានចូលរួមក្នុងកម្មវីធី សម្ពោធ ប្រេន 11Even Edition នៅកម្ពុជា។ ហើយតំណាងក្រុមហ៊ុនក៏បាន ប្ដេជ្ញា ចិត្តថាថានឹងប្រឹងប្រែងនាំយកមកនូវប្រេនសម្លៀកបំពាក់ល្អៗ ជាមួយនឹងគុណភាពខ្ពស់ ព្រមទាំងមានភាពទាក់ទាញ ទាន់សម័យសំរាប់បុត្រា បុត្រីរបស់លោកអ្នកផងដែរ។
ស្របពេលជាមួយប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍ លើគ្រប់វិស័យ ការសម្ពោធនេះបាននាំមកនូវផលិតផលស្តង់ដារ មកកាន់កម្ពុជា ដែលធ្វើអោយប៉ាម៉ាក់ងាយស្រួលក្នុងការស្វែងរក និងជ្រើសរើសផលិតផលល្អ ស្តង់ដារសម្រាប់បុត្រធីតារបស់ខ្លួន។ នេះក៏បានបង្ហាញថា កម្ពុជាកំពុងតែមានការចាប់អារម្មណ៍ពីសំណាក់ប្រ៊េនល្បីៗ ពីបរទេស ដែលនាំអោយមានការវិនិយោគ និងបង្កើតការជាច្រើនដល់ប្រជាជនក្នុងស្រុកផងដែរ។
សម្រាប់ការចាប់អារម្មណ៍ ទិញផលិតផលសំលៀកបំពាក់ 11Even Edition សូមធ្វើការទាក់ទងមកកាន់ផេកផ្លូវការរបស់ 11Even Edition ឬតាមរយៈលេខទូរស័ព្ទ៖ 011 202 411 ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-18T10:13:19.871Z",
"category": "PR",
"views": 761,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
បុគ្គលិ.កធ្វើ CV ថ្មីហើយ! ព្រោះហេតុផល៥នេះ ធ្វើឱ្យក្រុមហ៊ុន បាត់បង់បុគ្គលិ.កល្អៗ លាឈប់ម្តងម្នាក់ៗ
|
https://business-cambodia.com/articles/5-reason-why-good-emloyee-resign-
|
បុគ្គលិកគឺជាសរសៃឈាមអាជីវកម្ម ប្រសិនបើមានបុគ្គលិកល្អៗធ្វើការឱ្យ ក្រុមហ៊ុនក៏រីកចម្រើនទៅមុខតាមគោលដៅ។ យ៉ាងណាមិញបើតាមការស្រាវជ្រាវរបស់ Michael Employer Centre បានឱ្យដឹងថាមានក្រុមហ៊ុនមួយចំនួន ធ្វើឱ្យបាត់បង់បុគ្គលិកល្អៗលាឈប់ម្តងម្នាក់ៗ ដោយសារហេតុផល៥ ដូចខាងក្រោម។
ហេតុផលទី១. មិនស្តាប់តម្រូវការ៖ ហេតុផលដែលបាត់បង់បុគ្គលិកល្អៗនៅក្នុងស្ថាប័ន អាចបណ្តាលមកពី ក្រុមហ៊ុនមើលរំលងតម្រូវការចាំបាច់ណាមួយក្នុងប្រព័ន្ធការងារ ដែលបុគ្គលិកស្នើសុំហើយសុំទៀត តែឱ្យបុគ្គលិករង់ចាំពេលនេះពេលនោះ ឬមិនគោរពសន្យាថានឹងផ្តល់ឱ្យជាដើម។
ហេតុផលទី២. មិនអាចធ្វើការក្រោមច្បាប់តឹងរឹង៖ ក្រុមហ៊ុនមួយចំនួនអាចនឹងបង្កើតច្បាប់តឹងរឹងខ្លាំង ផ្លាស់ប្តូរទម្រង់ការងារ ដែលបណ្តាលឱ្យបង្កទៅជាសម្ពាធចំពោះស្ថានភាពបុគ្គលិកមួយចំនួន ធ្វើឱ្យគាត់មិនអាចធ្វើការនៅក្រោមលក្ខខណ្ឌការងារទាំងនោះបាន ឬស្ថានភាពការងារដែលបានផ្លាស់ប្តូរថ្មីខុសពីសមត្ថភាព ឬអ្វីដែលជាទេពកោសល្យរបស់ពួកគាត់។
ហេតុផលទី៣. មិនដោះស្រាយជម្លោះ៖ ការប៉ះទង្គិចគ្នា រវាងបុគ្គលិកនិងបុគ្គលិកបង្កើតជាជម្លោះ បែងជើងគ្នា គឺតែងកើតមាននៅតាមក្រុមហ៊ុនមួយចំនួន ហើយការបន្តជម្លោះ បែកបាក់សាមគ្គីទាំងនេះ នឹងក្លាយបញ្ហាដែលធ្វើឱ្យបុគ្គលិកល្អៗ មិនអាចទ្រាំទ្រ ហើយដាក់ពាក្យលាឈប់ ប្រសិនបើអ្នកដឹកនាំមិនមានសមត្ថភាពអាចដោះស្រាយជម្លោះឬចាត់វិធានការណាមួយទាន់ពេលវេលា និងមានតម្លាភាព។
ហេតុផលទី៤. រកភាពរីកចម្រើនមិនឃើញ៖ ជាទូទៅនៅពេលដែលបុគ្គលិកធ្វើការយូរឆ្នាំ បរិយាកាសការងារនឹងលែងមានអ្វីថ្មីសម្រាប់គាត់។ ប៉ុន្តែបើបុគ្គលិក មិនយូរវស្សា យល់ថាក្រុមហ៊ុនមិនមានបរិយាកាសការងារថ្មី ការអភិវឌ្ឍន៍ថ្មីៗលើប្រព័ន្ធការងារ ខ្វះការបំប៉នជំនាញ អារម្មណ៍នៃភាពអន់ថយសម្រាប់បុគ្គលិកនឹងកើតមាន ពេលនោះពួកគាត់នឹងអស់អារម្មណ៍ អស់ភាពច្នៃប្រឌិត ធ្លាក់សមត្ថភាព ហើយមិនយូរមិនឆាប់ក៏លាឈប់់។
ហេតុផលទី៥. កម្រៃទាបជាងទីផ្សារ៖ បុគ្គលិកធ្វើការតែងប្រាថ្នាប្រាក់ខែដែលអាចឱ្យខ្លួនគេរស់នៅបានសមរម្យ ក៏ប៉ុន្តែប្រសិនបើក្រុមហ៊ុនឱ្យប្រាក់កម្រៃទាបជាងទីផ្សារការងារនោះ ពួកគាត់ក៏ពិបាកនឹងទ្រាំនៅធ្វើជាបុគ្គលិកល្អស្មោះសរនឹងស្ថាប័នអ្នកទៀតដែរ ព្រោះបើពួកគេមានជំនាញរឹងមាំ មានសមត្ថភាព ការងារល្អនោះពួកគេនឹងពិចារណារកកន្លែងថ្មីហើយ។
ដូច្នេះដើម្បីរក្សាបាននូវបុគ្គលិកល្អ មានទេពកោសល្យ ជាបុគ្គលិកទ្រព្យរបស់ក្រុមហ៊ុនបានយូរ ការផ្តល់ឱកាសរីកចម្រើន ការដោះស្រាយតម្រូវការការងារ ការប្រាស្រ័យទាក់ទងទៀងទាត់ ការស្តាប់មតិយោបល់របស់បុគ្គលិក គឺជារឿងដែលអ្នកដឹកនាំគួរធ្វើឱ្យបានល្អប្រសើរ ដើម្បីឱ្យក្រុមហ៊ុនកាន់តែរីកចម្រើន ព្រោះគ្មានមេណាចង់បាត់បង់បុគ្គលិកល្អឡើយ៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-18T09:47:27.579Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 6367,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សួរតម្លៃហើយអត់ទិញ! មកដឹងហេតុផល៤យ៉ាង អតិថិជនឆាតសួរហើយ បែរជាស្ងាត់ទៅវិញ
|
https://business-cambodia.com/articles/costumer-behaviour-after-ask-pri
|
ក្នុងសម័យបច្ចេកវិទ្យានេះ អ្វីៗកាន់តែទំនើប មិនថារបស់ប្រើប្រាស់ មិនថាការទំនាក់ទំនង ឬការលក់ដូរនោះទេ មិនចាំបាច់ជួបមុខគ្នាក៏ជជែកគ្នាបាន មិនបាច់ជួបមុខគ្នារវាងអ្នកលក់និងអ្នកទិញសោះ ក៏អាចទិញទំនិញបាន។ ប៉ុន្តែទន្ទឹមនឹងភាពងាយស្រួលនេះដែរ មានបងប្អូនអ្នកលក់អនឡាញមួយចំនួនកំពុងជួបបញ្ហា ភ្ញៀវចេះតែឆាតសួរតែមិនទិញ រួចក៏ស្ងាត់ទៅវិញ។
ទាក់ទងជាមួយបញ្ហានេះ ថ្ងៃនេះអេដមីនមកបង្ហើបមូលហេតុដែលភ្ញៀវចេះតែស្ងាត់ទៅវិញនោះគឺបណ្តាលមកពីមូលហេតុធំៗ៤។ ដោយក្នុងនោះរួមមាន៖
១. អតិថិជនមិនជឿលើអ្នកលក់៖ ជាការពិតណាស់ ទោះផលិតផលដែលអ្នកកំពុងលក់ល្អយ៉ាងណាក៏ដោយ បើអតិថិជនមិនជឿលើអ្នកលក់ហើយ គឺចប់ហើយ។ អតិថិជនពិតណាស់ច្បាស់ជាមិនទិញផលិតផលរបស់អ្នកទេ ប្រសិនបើអតិថិជនមិនច្បាស់ជាមួយអ្នក ឬសង្ស័យលើអ្នក ហើយបើអតិថិជនចែកមើលប្រូហ្វាល់របស់អ្នក ហើយរកឃើញថា អ្នកជាមនុស្សស៊ែរតែរឿងឥតបានការ ផុសដៀមដាមគេទៀតនោះ ច្បាស់១០០ភាគរយអតិថិជនមិនទិញអ្នកទេ ព្រោះភ្ញៀវគិតថា បើអ្នកលក់ផលិតផលយ៉ាប់ប៉ុណ្នឹងហើយ ទម្រាំតែផលិតក៏យ៉ាប់ដែរ។
២. អតិថិជនមិនជឿលើផលិតផលឬសេវាកម្ម៖ ប្រសិនបើអតិថិជនមិនជឿជាក់លើផលិតផល ឬសេវ៉ាកម្មរបស់អ្នកថា អាចជួយដោះស្រាយបញ្ហារបស់ពួកគាត់បានទេ នោះទោះអ្នកប្រឹងឡាយ ឬផុសលក់រាប់ម៉ោង ក៏អត់បានប្រយោជន៍ដែរ ប្រៀបដូចយកអំបិលត្រូវទឹកចឹងដែរ។ ដូច្នេះដើម្បីឱ្យអតិថិជនជឿអ្នកបាន អ្នកត្រូវកសាងម៉ាក់របស់យើងឱ្យរឹងមាំ បង្ហាញលិខិតអនុញ្ញាត្តិដែលពាក់ព័ន្ធនឹងផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ ហើយបង្ហាញថាផលិតផលរបស់យើងមិនមានសារធាតុដែលបង្ករឱ្យប៉ះពាល់ដល់សុខភាព។
៣. ផលិតផលមិនចាំបាច់៖ ពេលខ្លះបើយើងជាអ្នកលក់មិនបានបង្ហាញនៅភាពបន្ទាន់ដល់អ្នកទិញទេ អតិថិជននឹងមានអារម្មណ៍ថា គាត់មិនចាំបាច់ចំណាយប្រាក់ទិញផលិតផលយើងនោះទេដូចពាក្យមួយឃ្លាគេលើកឡើងថា “គ្មានការឈឺចាប់ គ្មានតម្រូវការ” ដូច្នេះបើយើងជាអ្នកលក់ចង់លក់ដាច់លុុះត្រាតែយើងចេះឆ្កុះបញ្ហាអតិថិជន សួរនាំគាត់ ណែនាំគាត់ រហូតឱ្យគាត់គិតថា ចាំបាច់ណាស់ដែលគាត់ពិតជាត្រូវការផលិតផលយើង ដើម្បីទៅដោះស្រាយបញ្ហាគាត់។
៤. ធ្វើទីផ្សារខុសអតិថិជន៖ ការធ្វើទីផ្សារខុស វាមិនខុសអីពីយកបាយទៅបញ្ចុកគោឱ្យស៊ីនោះទេ មិនថាការប៊ូសផេកលក់ ឬការធ្វើទីផ្សារនោះទេ ជំហ៊ានដំបូងយើងត្រូវដឹងមុនគេនោះគឺរកឱ្យឃើញថា តើនណាដែលអ្នកនឹងលក់ផលិតផលឱ្យជាមុនសិន ដៅឱ្យចំ ទើបងាយស្រួលធ្វើទីផ្សារ។
ឧទាហរណ៍ជាក់ស្តែង អ្នកកំពុងលក់កាហ្វេ ដូច្នេះអ្នកត្រូវដឹងថា តើនរណាជាអតិថិជនរបស់អ្នក ជាក្មេង មនុស្សវ័យកណ្តាល ឬមនុស្សចាស់? បើជាក្មេងៗ សិស្សសាលា អ្នកត្រូូវវៃទីផ្សារ ដោយមានការលេងសើច សួរសំណួរបែបក្មេងៗចូលចិត្ត ស្តាប់ មើល និងស៊ែរបន្តជាដើម នោះអ្នកអាចទាញពួកគាត់ឱ្យស្គាល់អ្នកបានលឿន៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-18T09:36:47.012Z",
"category": "កំពូលអ្នកលក់",
"views": 1534,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ចៀសបានចៀស! នេះជារឿង៣ យ៉ាងដែលអ្នកលក់គួររំលង បើមិនចង់ឱ្យអាជីវកម្មអាយុខ្លី
|
https://business-cambodia.com/articles/here-are-three-things-sellers-should-avoid-if-they-do-not-want-their-business-to-be-short-lived
|
នៅពេលអ្នកមានគំនិតអាជីវកម្មល្អមួយ អ្នកប្រហែលជាយល់ថា អ្នកអាចនឹងជោគជ័យច្រើនលើជំនួញនោះហើយ។ អ្នកមានក្តីសង្ឃឹម មានការរំពឹងទុក ប៉ុន្តែអារម្មណ៍របស់អ្នកនៅលាយឡំជាមួយនឹងក្តីបារម្ភព្រោះអ្នកយល់ថា ការគិតអាចមិនដូចការធ្វើនោះទេ ព្រោះអាត្រាជោគជ័យ និង បរាជ័យដើរទន្ទឹមគ្នា ប្រសិនបើលោកអ្នកធ្វេសប្រហែស នូវចំណុចណាមួយក្នុងអាជីវកម្ម។
១. មានប្រាក់ចំណូលតិចតួច ឬគ្មានប្រាប់ចំណេញសោះ
សូម្បីតែអង្គការ ឬស្ថាប័នមិនស្វែងរកប្រាក់ចំណេញក៏មានផែនការចំណូលចំណាយរបស់ខ្លួនច្បាស់លាស់ដែរ។ ដូច្នេះប្រសិនបើផលិតផលរបស់អ្នកផ្តល់ជូនដោយឥតគិតថ្លៃ ឬអ្នកបាត់ចំណូលរាល់លើកពេលដែលអ្នកលក់ អ្នកនឹងមានហានិភ័យជាមិនខាន។ ត្រូវចាំថា នៅពេលអ្នកមិនអាចទាញលុយចេញពីហោប៉ៅរបស់អតិថិជនបានទេនោះ អាជីវកម្មរបស់អ្នកមិនអាចរស់ទៅ មុខយូរអង្វែងបានឡើយ។
២.របរដែលមានដែនកំណត់
មិនមែនសុទ្ធតែគំនិតល្អទាំងអស់អាចធ្វើឲ្យអ្នកបង្កើតអាជីវកម្មមួយជោគជ័យបានទេ។ ដោយសារតែអ្នកជឿជាក់ថា ផលិតផល ឬសេវាកម្មរបស់អ្នកពិតជាអស្ចារ្យ ហើយគ្រប់គ្នាត្រូវការវា នោះមិនមែនមានន័យថា គ្រប់គ្នានឹងទិញវាពីអ្នកនោះទេ។ អ្វីៗគឺពឹងអាស្រ័យលើការស្រាវជ្រាវទីផ្សារ ការក្តោបបានព័ត៌មាន យុទ្ធសាស្ត្រ ឱកាស និងគន្លឹះផ្សេងៗទៀតដែលអ្នកមាន។
៣.គិតរឿងងាយៗ
វាជារឿងដ៏គួរឲ្យអស់សំណើច នៅពេលដែលអ្នកគិតថា អ្នកមានគំនិត ១ លានដុល្លារ ហើយថា វាគ្រប់គ្រាន់ដែលធ្វើឲ្យអាជីវកម្មអ្នកលេចរូបរាងឡើង និងជោគជ័យ។ សូមបញ្ជាក់ថា កុំគេងស្រមៃបែបនេះអី! ជាក់ស្តែងវាអាស្រ័យថា តើអ្នកយកវាទៅអនុវត្តបានដែរឬអត់? ប្រសិនបើអ្នកមិនមានសមត្ថភាពក្នុងការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ និងហ៊ានប្រឈមទៅនឹងហានិភ័យដែលកើតមានឡើងទេនោះ អាជីវកម្មដែលជោគជ័យ នឹងកាន់តែឆ្ងាយពីដៃរបស់អ្នក៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-18T09:34:34.700Z",
"category": "កំពូលអ្នកលក់",
"views": 60,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ព្រលានយន្ដហោះខេត្ដបាត់ដំបងមានសង្ឃឹមដំណើរការឡើងវិញ ខណៈរដ្ឋបើកភ្លើងខៀវអភិវឌ្ឍន៍ជាលំដាប់ 4C
|
https://business-cambodia.com/articles/battambang-airport
|
ព្រលានយន្ដហោះខេត្ដបាត់ដំបង ឬព្រលានយន្ដហោះវាលបែកចានខេត្ដបាត់ដំបង ដែលមានទីតាំងស្ថិតនៅស្រុកសង្កែ និងក្រុងបាត់ដំបង អាចនឹងបើកដំណើរការឡើងវិញនាពេលខាងមុខ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងធ្វើការសិក្សាដើម្បីស្ដារ អភិវឌ្ឍន៍ព្រលានយន្ដហោះមួយនេះឲ្យទៅជាលំដាប់ 4C។
យោងតាមការដកស្រង់ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សាអំពីលទ្ធភាពស្តារ និងអភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ 4C បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងសិក្សាអំពីលទ្ធភាពស្តារ និងអភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ 4C និងក្រុមការងារបច្ចេកទេសសិក្សាអំពីលទ្ធភាពស្តារនិងអភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង លំដាប់4C ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ មកពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តមអគ្គនាយក ឯកឧត្តម លោក ជាប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១-ការផ្សព្វផ្សាយអនុក្រឹត្យលេខ ៣២៨ អនក្រ.បក ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ស្តីពីការធ្វើចំណាត់ថ្នាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដីដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តក្រុងបាត់ដំបងនិងស្រុកសង្កែ ខេត្តបាត់ដំបង សម្រាប់អភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់ 4C។
២-ការចាត់តាំងអនុវត្តអនុក្រឹត្យលេខ ៣២៨ អនក្រ.បក ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល។
៣-ចុះបោះបង្គោលកំណត់ព្រំខណ្ឌបរិវេណដីអាកាសយានដ្ឋានបាត់ដំបងដែលមានស្រាប់ និងបរិវេណដីតម្រូវការពង្រីកបន្ថែម។ និងបញ្ហាផ្សេងៗ។
សូមជម្រាបថា ព្រលានយន្តហោះខេត្តបាត់ដំបង ត្រូវបានស្ថាបនាឡើងនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ លើទំហំដីជាង ១២៨ ហិកតាបានដាក់ឲ្យដំណើរការនៅឆ្នាំ ១៩៦៨ ដោយមានជើងហោះហើររវាងភ្នំពេញ-បាត់ដំបង។ ដោយសារតែចូលក្នុងភ្លើងសង្គ្រាមក្នុងរបបប៉ុលពតរវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ព្រលានយន្តហោះនេះបានផ្អាកដំណើរការទាំងស្រុង។ ក្រោយរបបខ្មែរក្រហមដួលរលំ ព្រលាននេះបានបើកដំណើរការឡើងវិញ ប៉ុន្តែសម្រាប់តែយោធាប៉ុណ្ណោះ ក្រោយមកទៀតនៅឆ្នាំ ១៩៩១ ចំណតអាកាសយានដ្ឋាននេះ បានបិទដំណើរការទាំងស្រុងរហូតដល់បច្ចុប្បន្ន៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-18T09:20:24.567Z",
"category": "អចលនទ្រព្យ",
"views": 762,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
១០ ប្រយោគខ្លីខ្លឹម ឪពុកម្ដាយគួរដឹង អាចជួយឱ្យកូនៗរឹងមាំ ឆ្លាត និងមិនចាញ់ច្រាបគេ
|
https://business-cambodia.com/articles/10-short-sentences-that-parents-should-know
|
«ចិញ្ចឹមកូនត្រូវក្លាយជាទ្រព្យ ចិញ្ចឹមកូនខុសក្លាយជាបំណុលជីវិត» រាល់ឥរិយាបថ សកម្មភាព សម្តីគ្រប់ម៉ាត់ ត្រូវបានដោតជាប់ក្នុងអារម្មណ៍ និងការគិត ហើយវាក៏ជាជាងចម្លាក់ឆ្លាក់រូបកូនៗរបស់អ្នកឲ្យក្លាយទៅជាមនុស្សបែបណាក្នុងថ្ងៃអនាគតផងដែរ។ យោងតាមការស្រាវជ្រាវរបស់ Tiny Beans បានបង្ហាញ ១០ប្រយោគខ្លីខ្លឹម អាចជួយឲ្យកូនអ្នករឹងមាំ ឆ្លាត និងមានភាពក្លាហាន ដែលឪពុកម្តាយគ្រប់រូបគួរដឹង៖
១/. កូនសម្លាញ់! ប្រឹងប្រែងធ្វើវាឲ្យអស់ពីចិត្តណា កូនអាចធ្វើបាន៖ បង្រៀនកូនៗធ្វើការងារ ឬកិច្ចការអ្វីមួយឲ្យអស់ពីសមត្ថភាព និងលទ្ធភាព នោះពួកគេនឹងមានទម្លាក់ប្រឹងប្រែង និងមិនខ្ជះខ្ជាយលើកិច្ចការអ្វីមួយនោះទេ រួមទាំងមានជំហររឹងមាំ ជឿជាក់លើខ្លួនឯងទ្វេដង។
២/. ប៉ា/ម៉ាក់ មានមោទកភាពចំពោះកូនណាស់៖ កូនៗអាចដឹងថាអ្នកស្រលាញ់ពួកគេ ប៉ុន្តែកូនៗមិនដឹងថាអ្នកមានមោទកភាពចំពោះពួកគេដែរឬអត់ឡើយ? វេជ្ជបណ្ឌិត Sherrie Campbell ជាអ្នកចិត្តសាស្រ្តនិងជាអ្នកនិពន្ធផ្នែកចិត្តវិទ្យា ជឿជាក់ថាពាក្យមួយឃ្លានេះគឺសំខាន់ដូចគ្នានឹងការបញ្ជាក់ពីសេចក្តីស្រឡាញ់ចំពោះកុមារ។
៣/. តើកូនបានធ្វើអ្វី ឬនិយាយអ្វីដែលល្អនៅថ្ងៃនេះទេ?៖ លើកទឹកចិត្តកូនៗឱ្យមានសេចក្តីសប្បុរស ចិត្តមេត្តា ស្រលាញ់ការធ្វើអំពើល្អ ដោយពង្រឹងវាជារៀងរាល់ថ្ងៃតាមរយៈពាក្យសម្តីមួយឃ្លានេះ។
៤/. កូនសម្លាញ់! តោះប្រមូលគ្រឿងលេងរបស់ពួកយើងទុកវិញណា៖ លោក Maureen Healy អ្នកនិពន្ធសៀវភៅ Growing Happy Kids និយាយថា លើកទឹកចិត្តឱ្យក្មេងៗមានភាពជាម្ចាស់សម្រាប់ការសម្អាត និងរៀបចំរបស់របររបស់ពួកគេដោយខ្លួនឯង។ ទោះបីជាវាមានរបស់របរតែមួយឬពីរក្នុងមួយថ្ងៃក៏ដោយវានឹងជួយអ្នកក្នុងរយៈពេលវែង។
៥/. កូនរបស់ ម៉ាក់/ប៉ា ឆ្លាតណាស់៖ អារម្មណ៍ដំបូងដែលត្រូវបានគេហៅថា ឆ្លាតវៃ ឬពូកែ កោតសរសើរអំពីសមត្ថភាពរបស់ខ្លួន គឺជាអនុស្សាវរីយ៍មួយដែលកុមារចងចាំបានច្រើនបំផុតនៅពេលពួកគេធំឡើង។
៦/.រស់នៅធ្វើជាខ្លួនឯងណាកូនសម្លាញ់ កុំអនុញ្ញាតឱ្យមនុស្សមកកំណត់ថាកូនជានរណាឲ្យសោះ៖ វាតែងតែមានការបន្ទុចបង្អាប់ក្នុងជីវិត។ ឃ្លាដ៏សាមញ្ញនេះជួយឱ្យកុមារដឹងថាសម្លេងអវិជ្ជមានមិនសំខាន់ ហើយវាជាមេរៀនដែលពួកគេអាចចាំបាននៅពេលពួកគេជួបមនុស្សដែលពិបាក ជាពិសេសពេលវេលាដែលពួកគេឈានចូលដល់វ័យជំទង់ និងពេញវ័យ។
៧/. ម៉ាក់/ប៉ា អរគុណណា៖ សុជីវធម៌ក្នុងការរស់នៅពិតជាមានសារសំខាន់ណាស់ទាំងក្នុងនិងក្រៅផ្ទះ។ និយាយពាក្យអរគុណទៅកាន់កូនៗរបស់អ្នកឲ្យបានច្រើន រាល់សេចក្តីល្អ និងសកម្មភាពវិជ្ជមានដែលពួកគេបានជួយ ឬបានធ្វើ ព្រោះវាប្រៀបបីដូចជាថ្នាលដែលអ្នកកំពុងបណ្តុះសុជីវធម៌ឲ្យពួកគេយ៉ាងដូច្នោះដែរ។
៨/. ឲ្យប៉ា/ម៉ាក់ សូមទោស៖ មនុស្សគ្រប់គ្នាសុទ្ធតែមានកំហឹងហើយវាបង្កើតឲ្យមានកំហុស ពេលខ្លះយើងមិនអាចទប់វាជាប់នោះទេ និងបានបញ្ចេញសកម្មភាពឆ្គាំឆ្គងមួយចំនួនចេញមកខាងក្រៅ ទោះចេតនាឬអចេតនាក្តី។ ត្រូវហ៊ាននិយាយពាក្យសូមទោស ទៅកាន់កូនៗនៅពេលដែលអ្នកបានធ្វើអ្វីមួយខុសទៅលើពួកគេ។ វាបង្ហាញពីការផ្តល់តម្លៃ និងបង្រៀនកូនៗឲ្យមានសុជីវធម៌ផងដែរ។ វេជ្ជបណ្ឌិត Dr. Alison Mitzner អ្នកឯកទេសខាងរោគកុមារ ជឿជាក់ថាអ្វីដែលសំខាន់គឺថាតើយើងមានប្រតិកម្មយ៉ាងណា។
៩/. ប៉ា/ម៉ាក់ ស្រលាញ់កូន៖ ពាក្យសម្តីមួយឃ្លានេះស្តាប់ទៅហាក់សាមញ្ញបន្តិច ប៉ុន្តែលោកស្រី Jennifer Wolf ជាគ្រូបង្វឹកឪពុកម្តាយដែលមានការបញ្ជាក់ពី PCI ជឿថា វាពិតជាមានឥទ្ធិពល និងផ្តល់នូវភាពកក់ក្តៅយ៉ាងធំធេងដល់កូនៗរបស់អ្នក។
១០/. ម៉ាក់/ប៉ា កំពុងស្តាប់! តើកូនចង់និយាយអ្វី?៖ យោងទៅតាម Katie Hurley, LCSW, ៥៧% នៃក្មេងតូចៗមិនហ៊ានប្រាប់ឪពុកម្តាយនូវរឿងមួយចំនួនទេ ព្រោះពួកគេមិនចង់អោយឪពុកម្តាយគិតអាក្រក់លើខ្លួន ជាពិសេសនៅពេលដែលពួកគេបានធ្វើខុសតែម្តង។ បង្ហាញកូនៗ ថាអ្នកយកចិត្តទុកដាក់ចំពោះអ្វីដែលពួកគេត្រូវនិយាយដោយបង្ហាញថាអ្នកចង់ស្តាប់ពួកគេចែករំលែកព័ត៌មានជាមួយអ្នក មិនព័ត៌មាននោះវិជ្ជមាន ឬអវិជ្ជមានឡើយ។
យ៉ាងណាមិញ ឪពុកម្តាយគឺជាគ្រូទី១ កូនៗមានអនាគតយ៉ាងណា គឺអាស្រ័យទៅលើសកម្មភាពរបស់អ្នកចិញ្ចឹមបីបាច់ពួកគេ។ ចូរធ្វើជាពណ៌ចម្រុះដ៏ស្រស់ស្អាត ផាត់ទៅលើក្រដាសសនៃជីវិតរបស់កូនៗណា៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-18T09:19:03.461Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 7239,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ជិតដល់ថ្ងៃចូលឆ្នាំខ្មែរ ចង់ដឹងគេទាញរូប Artwork មកប្រើឌីហ្សាញ Free កុំរំលងវេបសាយខ្មែរមួយនេះឲ្យសោះ
|
https://business-cambodia.com/articles/artwork-use-design
|
នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងខិតចូលមកដល់ហើយ ដូច្នេះហើយប្រាកដជាមានបងប្អូនមួយចំនួនចង់ប្រើរូប Artwork ដើម្បីឌីហ្សាញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខតែមិនដឹងទៅទាញរូបភាពក្បាច់ខ្មែរតាមណា ដូច្នេះចាបក្រហមសូមណែនាំវេបសាយ១របស់ខ្មែរឈ្មោះ VectorKh.com ដែលកំពុងល្បីល្បាញយ៉ាងខ្លាំង។
ចំពោះវេបសាយ វេបសាយ VectorKh.com គឺបង្កើតឡើងដោយកូនខ្មែរ ដោយអនុញ្ញាតឲ្យគ្រប់គ្នា អាចចូលទៅទាញយករូបភាពស្អាតៗជាច្រើន ទាំងហ្វាល់រូបភាព, File Photoshop (យកមកតុបតែងខ្លួនឯង), និង Logo បែបខ្មែរជាច្រើនទម្រង់ទៀត។ បើតាមការបញ្ជាក់ នៅក្នុង File នីមួយៗ គឺរូបភាពក្បាច់ទាំងអស់នោះ លោកអ្នកអាចយកមកប្រើបានដោយឥតគិតថ្លៃ ប៉ុន្តែស្នើសុំកុំឲ្យយកហ្វាល់ដើម ទៅចែកចាយនៅលើបណ្ដាញសង្គមណាមួយនោះទេ។
ដូច្នេះសម្រាប់អ្នកចង់បានរូបភាពក្បាច់ខ្មែរ ប្រើប្រាស់សម្រាប់ការឌីហ្សាញផ្សេងៗ អាចចូលទៅទាញយកមកប្រើបាន។ មួយវិញទៀត លោកអ្នកក៏អាចចូលរួមបរិច្ចាគថវិកា សម្រាប់ទ្រទ្រង់ការងារទាំងនេះបានផងដែរ ជាមួយ KHQRCode ដែលបង្ហាញនៅលើវេបសាយស្រាប់៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-18T09:09:42.382Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 3066,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ABA សហការជាមួយ អាកាសយានដ្ឋានកម្ពុជា ណែនាំសេវាទូទាត់ថ្លៃចំណតបែបឌីជីថល
|
https://business-cambodia.com/articles/aba-join-with-cambodia-airport
|
ABA ដែលជាធនាគារផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេរបស់កម្ពុជា មានមោទនភាពសូមប្រកាសអំពី កិច្ចសហការជាយុទ្ធសាស្ដ្ររបស់ខ្លួនជាមួយ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airports) ដើម្បីកែប្រែ និងសម្រួលដល់ការទូទាត់ថ្លៃចំណតបែបឌីជីថល សំដៅផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្នុងទិសដៅរួមគ្នានេះ ធនាគារ ABA និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ពង្រឹងការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការជំរុញសេវាទូទាត់ថ្លៃចំណតបែបឌីជីថល តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា។ ពិធីចុះហត្ថលេខាជាផ្លូវការ បានប្រព្រឹត្តទៅនៅថ្ងៃទី 13 មីនា 2024 ក្រោមវត្តមានរបស់នាយកប្រតិបត្តិរបស់ ធនាគារ ABA និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ក្រោមកិច្ចសហការនេះ អតិថិជនរបស់ធនាគារ ABA អាចបង់ថ្លៃចំណតយ៉ាងងាយស្រួលតាមកម្មវិធី ABA Mobile តាមជំហានងាយៗខាងក្រោម៖
បើកកម្មវិធី ABA Mobile ឬចុចឲ្យជាប់លើរូប ABA Mobile លើអេក្រង់ស្មាតហ្វូន រួចចុច ABA ស្គែន
ស្គែនកូដ QR នៅលើសំបុត្រចំណត នោះកម្មវិធីនឹងបង្ហាញចំនួនទឹកប្រាក់ដែលត្រូវបង់ដោយស្វ័យប្រវត្តិ
រួចបញ្ជាក់ការទូទាត់ប្រាក់ ដោយប្រើលេខសម្ងាត់ ឬខ្ចៅដៃ/ផ្ទៃមុខ ដើម្បីធានាបាននូវបទពិសោធទូទាត់បែបឌីជីថលប្រកបដោយសុវត្ថិភាព។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានមានប្រសាសន៍ថា "យើងខ្ញុំមានសេចក្ដីសោមនស្ស ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ដើម្បីផ្តល់នូវបទពិសោធទូទាត់ថ្លៃចំណតបែបឌីជីថលថ្មីជូនអតិថិជន ដែលធ្វើដំណើរនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ កិច្ចសហការនេះ ស្របទៅនឹងចក្ខុវិស័យរបស់យើងខ្ញុំយ៉ាងល្អឥតខ្ចោះ ក្នុងការផ្ដល់នូវសេវាធនាគារឌីជីថល ប្រកបដោយភាពងាយស្រួល និងនវានុវត្តន៍។
លោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានមានប្រសាសន៍ថា “យើងខ្ញុំមានសេចក្ដីរំភើបក្រៃលែង ដែលបានសហការជាមួយធនាគារ ABA ។ គំនិតផ្ដួចផ្ដើមនេះ ឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការបន្ដពង្រឹងបទពិសោធឲ្យកាន់តែងាយស្រួល ជូនដល់អ្នកដំណើរទាំងអស់ នៅក្នុងព្រលានយន្ដហោះរបស់យើងខ្ញុំ ហើយជាពិសេស តាមរយៈការវិនិយោគបន្ថែមទៀតលើទំនើបកម្មបច្ចេកវិទ្យាឌីជីថល”។
កិច្ចសហការផ្តោតលើតម្រូវការរបស់អតិថិជននេះ គូសបញ្ជាក់នូវជំហានមួយដ៏សំខាន់ ក្នុងការឆ្ពោះទៅរកវឌ្ឍនភាព នៃការទូទាត់បែបឌីជីថលនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការលើកកម្ពស់ប្រតិបត្តិការទូទាត់ដោយមិនប្រើសាច់ប្រាក់នេះ ធនាគារ ABA និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា នឹងរួមចំណែកដល់ការសម្រេចបាន នូវអនាគតឌីជីថលប្រកបដោយបរិយាបន្ន និងការតភ្ជាប់គ្នា ស្របតាមចក្ខុវិស័យរបស់កម្ពុជា ក្នុងការសំដៅឆ្ពោះទៅកាន់សង្គមជាតិមួយ ដែលជឿនលឿន និងមានបច្ចេកវិទ្យាទំនើប៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-18T07:57:43.719Z",
"category": "PR",
"views": 134,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": [
"noisy"
]
}
|
NHAM24 ពង្រីកបន្ថែមជាមួយមុខងារថ្មី “Private Taxi” សម្រួលដល់ការធ្វើដំណើរឆ្លងទៅកាន់ខេត្តនៅក្នុងប្រទេសកម្ពុជា
|
https://business-cambodia.com/articles/nham24-private-taxi
|
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ - NHAM24 ដែលត្រូវបានគេទទួលស្គាល់ជាកម្មវិធីទូរស័ព្ទដៃឈានមុខគេមួយនៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជា បានដាក់ដំណើរការ NHAM24 Private Taxiដែលជាមុខងារថ្មីបំផុតស្ថិតនៅក្រោមសេវាកម្មកក់សំបុត្រឡានរបស់ NHAM24។ ការបន្ថែមមុខងារថ្មីមួយនេះ មានគោលបំណងផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការកក់រថយន្តលក្ខណៈឯកជនជាមួយនឹងអ្នកបើកបរដែលមានជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ខ្ពស់ លុបបំបាត់ផលលំបាកក្នុងការស្វែងរករថយន្តឯកជនដោយខ្លួនឯងតាមប្រព័ន្ធសង្គម ឬសួរពីអ្នកជុំវិញខ្លួន។ ជាមួយនឹងការចូលរួមពីដៃគូតាក់ស៊ីឯកជនដែលមានបទពិសោធន៍ខ្ពស់ និងវិជ្ជាជីវៈ មុខងារថ្មីនេះធានាផ្តល់ជូនលោកអ្នកនូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុកភាព ក៏ដូចជាអនុញ្ញាតឱ្យអតិថិជនធ្វើការកក់បានយ៉ាងងាយស្រួល នៅពេលដែលត្រូវការ ជាមួយជម្រើសប្រភេទរថយន្តជាច្រើន និងការប្រៀបធៀបតម្លៃសម្រាប់ប្រភេទរថយន្តនីមួយៗផងដែរ។
មុខងារថ្មីនេះ នឹងជួយទៅដល់វិស័យទេសចរណ៍ក្នុងស្រុកដែលកំពុងកើនឡើង ព្រមទាំងម្ចាស់អាជីវកម្មដែលមានតម្រូវការធ្វើដំណើរឆ្លងខេត្ត ឬក៏អតិថិជនដែលគ្រាន់តែត្រូវការសេវាកម្មថយន្តឯកជន ដើម្បីធ្វើដំណើរទៅកាន់គោលដៅរបស់ពួកគេ។ បច្ចុប្បន្ននេះ សេវាកម្មកក់សំបុត្រឡានរបស់ NHAM24 បានផ្តល់ឲ្យអតិថិជនធ្វើការកក់សំបុត្រឡាន ឬទូកទៅកាន់គោលដៅណាមួយក្នុងប្រទេសកម្ពុជា និងទីក្រុងនៃប្រទេសជិតខាងផងដែរ។ ចក្ខុវិស័យក្នុងការដាក់ដំណើរការនៃ NHAM24 Private Taxi នឹងជួយពង្រឹងវិស័យទេសចរណ៍ និងសម្រួលការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ។
NHAM24 ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយសម្រាប់សេវាកម្មដឹកជញ្ជូនអាហារ ហើយក៏បានពង្រីកបន្ថែមសេវាកម្មជាច្រើនទៀតដែលរួមមាន ការហៅតាក់ស៊ី ការកក់សំបុត្រឡាន ការបញ្ញើអីវ៉ាន់ ទិញគ្រឿងទេស គ្រឿងអេឡិចត្រូនិច និងទិញអីវ៉ាន់ផ្សេងៗផងដែរ។ លោកស្រី ស៊ុន សុខា ប្រធាននាយកប្រតិបត្តិការរបស់ NHAM24 បានមានប្រសាសន៍ថា "ការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់យើងបានដើរតួជាកម្លាំងពីក្រោយការសម្រេចចិត្តរបស់យើងក្នុងការបើកដំណើរការសេវាកម្ម NHAM24 Private Taxi ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់យើងក្នុងការធ្វើដំណើរទៅកាន់ ខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា។ ការចាប់ផ្តើមដំណើរការនៃមុខងារនេះ យើងនៅតែប្តេជ្ញាចិត្តក្នុងការពង្រឹងសេវាកម្មរបស់យើង ដោយធានានូវភាពងាយស្រួល និងភាពជឿជាក់ដែលមិនអាចប្រៀបផ្ទឹមបាន”។
ក្នុងការបើកដំណើរការមុខងារថ្មីរបស់នេះ NHAM24 Private Taxi ក៏ផ្តល់ការបញ្ចុះតម្លៃ 15% លើរាល់ការកក់ចាប់ពីថ្ងៃទី 18 ដល់ថ្ងៃទី 30 ខែមីនា ឆ្នាំ 2024។
អំពី NHAM24
បានបង្កើតឡើងក្នុងឆ្នាំ 2015 NHAM24 គឺជាកម្មវិធីទូរស័ព្ទដៃឈានមុខគេដំបូងដែលមានផ្តល់ជូន សេវាកម្មជាច្រើនដែលមានរួមតាក់ស៊ី ការកក់សំបុត្រឡាន ការបញ្ញើអីវ៉ាន់ ទិញគ្រឿងទេស គ្រឿងអេឡិចត្រូនិច និងទិញអីវ៉ាន់ផ្សេងៗផងដែរ។ ប្រតិបត្តិការនៅក្នុងទីក្រុងចំនួន 19 ក្នុងប្រទេសកម្ពុជា NHAM24 បានក្លាយជាផ្នែកសំខាន់មួយនៃការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់របស់ខ្លួន ដោយផ្តល់ ជីវភាពរស់នៅដល់អ្នកដឹក និងដៃគូអ្នកបើកបរជាង 10,000 នាក់ និងអនុញ្ញាតឱ្យដៃគូពាណិជ្ជករ ដែលបានចុះបញ្ជីជាង 20,000 នាក់ ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។ ឥឡូវនេះ NHAM24 មានបុគ្គលិកជាង 300 នាក់នៅក្នុងទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងរាជធានីភ្នំពេញ ហើយបានរីកចម្រើនទៅជាកម្មវិធីដ៏ទំនើបដែលរួមបញ្ចូលគ្នាយ៉ាងពេញលេញក្នុងការផ្តល់នូវតម្លៃ និងភាពងាយស្រួល ដល់អតិថិជនរបស់ខ្លួន។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-18T07:25:45.191Z",
"category": "PR",
"views": 160,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ពេលណាគួរខ្ចីនិងមិនគួរខ្ចីលុយពីធនាគារមកវិនិយោគអចលនទ្រព្យ? ខណៈអ្នកជំនាញលើកឡើងចំៗបែបនេះ
|
https://business-cambodia.com/articles/loan-buy-land
|
ការវិនិយោគអចលនទ្រព្យ មានលុយផ្ទាល់ខ្លួនសុទ្ធទៅទិញគឺជាការល្អ ប៉ុន្ដែបើសិនមិនមានលុយគ្រប់ទេគឺគេតែងតែប្រើប្រាស់កម្ចីពីធនាគារយកមកបង្គ្រប់ដើម្បីទិញក៏មានដែរ។ យ៉ាងណាការខ្ចីលុយគេមកវិនិយោគនេះក៏អាចមានហានិភ័យដូចគ្នា ប្រសិនបើអ្នកវិនិយោគមិនបានសិក្សាឲ្យបានច្បាស់លាស់ពីលទ្ធភាពរបស់ខ្លួន និងអចលនទ្រព្យដែលត្រូវទិញនោះ។ ដូច្នេះតើពេលវេលាណា ដែលអ្នកវិនិយោគគួរប្រើប្រាស់កម្ចីពីធនាគារយកមកទិញផ្ទះ ឬដី ដើម្បីឲ្យកម្ចីនោះអាចទាញជាប្រយោជន៍ និងបញ្ចៀសបាននូវហានិភ័យ?
តាមការលើកឡើងពីលោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia និងជាអ្នកជំនាញមួយរូបក្នុងវិស័យអចលនទ្រព្យ បានឲ្យដឹងថា មុនសម្រេចចិត្ដខ្ចីលុយធនាគារមកទិញផ្ទះ ឬដី ទី១. ត្រូវមានលទ្ធភាពក្នុងការសងបំណុលទៅធនាគារ ដែលមិនប៉ះពាល់ដល់ការចំណាយប្រចាំថ្ងៃ និងទី២. ត្រូវច្បាស់ថាអចលនទ្រព្យដែលវិនិយោគនោះមានឱកាសឡើងថ្លៃ អាចទាញប្រាក់ចំណេញបាន។
យោងតាមការចែករំលែកនៅក្នុងហ្វេសប៊ុកផេកផ្លូវការកាលពីពេលថ្មីៗកន្លងទៅលោកឧកញ៉ាបានបញ្ជាក់ដូច្នេះថា ជារួមបើសិនជាយើងមានផ្ទះនៅហើយ ឃើញគេលក់ដីមួយកន្លែង ដែលមើលទៅអាចខ្ចីធនាគារទិញដីនុង ហើយលទ្ធភាពអាចទប់ទាល់បាន ខ្ញុំគិតថាទិញចុះ។ ព្រោះការទិញដីទុកលក់យកចំណេញគឺនៅតែជាវិធីមួយដែលល្អបំផុត។
លោកបានលើកជាឧទាហណ៍ថា៖ បើអ្នកដែលមានប្រាក់ចំណូលសមរម្យ មានផ្ទះនៅ ហើយឃើញដីមួយកន្លែងដែលគិតថាទិញដីហ្នឹងទៅ ៣ ទៅ ៥ ឆ្នាំអាចចំណេញ ហើយមានលទ្ធភាពសងធនាគារបាន ខ្ញុំគិតគួរទិញ ព្រោះនៅតែចំណេញគ្រាន់តែថាវាមិនបានភ្លាមៗ។ ពេលដែលសេដ្ឋកិច្ចឡើង ដីធ្លីឡើងរាល់ថ្ងៃ ប៉ុន្ដែបច្ចុប្បន្ននេះដីធ្លីវាអត់ឡើងទេ។ តើវានៅអ៊ីចឹងឬនឹងឡើង? ដីធ្លីនឹងឡើងវិញនៅពេលមួយណា។
ជាទូទៅការប្រាក់ធនាគារ១ឆ្នាំ ១៣% ឯដីធ្លីខ្លះមួយឆ្នាំឡើងអត់បាន ១០% ឬពីរឆ្នាំអត់បាន ២០% មែន ប៉ុន្ដែពេលវាឡើង ឡើង ១០០% ក៏មានដែរ។ អ៊ីចឹងពេលវេលាមិនសំខាន់ សំខាន់គឺថាស្ថានភាពបុគ្គល និងអចលទ្រព្យដែលចង់វិនិយោគហ្នឹងគួរទិញឬអត់?
លោកឧកញ៉ាបន្ថែមថា នៅក្នុងឆ្នាំ២០២៤ អ្នកមានលទ្ធភាពគួរតែទិញអចលនទ្រព្យ ប៉ុន្ដែត្រូវមើលថា លទ្ធភាពរបស់ខ្លួនទៅរួចឬអត់ បើទៅមិនរួចទេកុំឲ្យសោះ។ ព្រោះអីទិញឥឡូវមិនអាចលក់បានក្នុងរយៈពេល ១ ឆ្នាំខាងមុខទេ វាត្រូវការពេល អ៊ីចឹងមុនខ្ចីលុយធនាគារសូមសិក្សាខ្លួនឯងឲ្យច្បាស់ថា ខ្ចីលុយទិញដីហ្នឹងសងបានឬអត់ ក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ។
សរុបមក មុនសម្រេចចិត្ដខ្ចីលុយធនាគារមកវិនិយោគអចលនទ្រព្យ ត្រូវសិក្សាលើលទ្ធភាពក្នុងការបង់ប្រាក់សងទៅធនាគារសិន បើទៅរួចខ្ចីបាន តែបើទៅមិនរួចគួរកុំខ្ចីមកវិនិយោគអី។ ហើយមួយទៀតត្រូវសិក្សាឲ្យប្រាកដថា ប្រភេទអចលនទ្រព្យដែលវិនិយោគនោះ ទិញហើយតម្លៃនឹងកើនឡើង ឡើងថ្លៃកាន់តែឆាប់កាន់តែល្អ។ ប៉ុន្ដែប្រសិនបើសិក្សាទៅមិនចំណេញទេ មិនគួរខ្ចីលុយគេមកវិនិយោគឡើយ ព្រោះបើអចលនទ្រព្យនៅទ្រឹង មិនឡើងថ្លៃទេនោះ អ្នកនឹងខាតបង់ពេលវេលា ហើយយកលុយនោះទៅកប់ចោលតែម្ដង៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-18T07:19:12.201Z",
"category": "អចលនទ្រព្យ",
"views": 695,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
តោះជិះយន្តហោះ ទៅសៀមរាប និងកំពង់សោម! ក្រុមហ៊ុន AirAsia ប្រកាសចែកសំបុត្រយន្តហោះឥត.គិតថ្លៃជាច្រើនសំបុត្រ
|
https://business-cambodia.com/articles/airasia-free
|
ឱកាសល្អបានមកដល់ហើយ សម្រាប់អ្នកចង់ជិះយន្តហោះទៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ព្រោះនាពេលនេះក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយគឺ AirAsia បានប្រកាសចែកសំបុត្រយន្តហោះហ្រ្វីចំនួន ៦ពាន់សំបុត្រដោយអាចជិះហ្រ្វីទៅគោលដៅចំនួន៣ នៅក្នុងស្រុកគឺនៅភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុផងដែរ។
សម្រាប់ជើងហោះហើរនេះ នឹងត្រូវចាប់ផ្ដើមពីហោះហើរពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤នេះតទៅ ដោយប្រើប្រាស់ប្រភេទយន្តហោះ Airbus A320 ពីរគ្រឿងមានមូលដ្ឋាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយហោះទៅកាន់គោលដៅពីរជើងក្នុងមួយថ្ងៃ។
គួរជម្រាបដែរថា សម្រាប់អ្នកដែលចង់បានសំបុត្រយន្ដហោះហ្វ្រីអាចចូលទៅកាន់ផុសរបស់យន្តហោះឥតគិតថ្លៃ ៦ពាន់សំបុត្រ អ្នកដំណើរអាចធ្វើការកក់បានទៅតាមគេហទំព័រ airasia.com ឬ ប្រើប្រាស់កម្មវិធីទូរស័ព្ទ App AirAsia Move ដែលកាលពីមុនមានឈ្មោះថា airasia Superapp នោះ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-18T07:18:52.193Z",
"category": "ព័ត៌មានថ្មីៗ",
"views": 9743,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សកម្មភាពចំនួន ៥នេះ រដ្ឋបាលរាជធានីភ្នំពេញហាមមិនឱ្យធ្វើទេ នៅពេលចូលឆ្នាំខ្មែរខាងមុខនេះ
|
https://business-cambodia.com/articles/happy-new-year-
|
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់ ទន្ទឹមនឹងការឈានជិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ រដ្ឋាបាលរាជធានីភ្នំពេញក៏បានធ្វើការជូនដំណឹងពាក់ព័ន្ធនឹងសកម្មភាពមួយចំនួនដែលត្រូវបានហាមឃាត់នៅរាជធានីភ្នំពេញ ក្នុងនោះមានដូចជា៖
ហាមឃាត់និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
ការលេងជះទឹក ការជះទឹកមានពណ៌ ឬទឹកកង្វក់ គប់ស្បោងទឹក
ការលាបម្សៅ ការធ្យូង
ការវាយដោយរំពាត់ឬឧបករណ៍រឹងផ្សេងៗ
សកម្មភាពចែកចាយ ទិញលក់គ្រឿងផ្ទុះផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ
អាស្រ័យដូចបានបញ្ជាក់ជូនខាងលើនេះ សូមបងប្អូនចូលរួមជួយសហការដើម្បីរក្សាសន្តិសុខ សុវត្ថិភាពរបៀបរៀបរយសង្គម និងសណ្តាប់ធ្នាប់ឱ្យបានល្អទាំងមុន ក្រោយ និងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីធានាឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមពិធីបុណ្យដោយសុវត្ថិភាពនិងសប្បាយរីករាយគ្រប់ទីកន្លែង៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-18T06:14:34.323Z",
"category": "ព័ត៌មានថ្មីៗ",
"views": 2039,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
តម្លៃធូរជាងមុន! នេះជារថយន្ត BYD ស៊េរីឆ្នាំ ២០២៤ សាកម្តង រត់បានជាង៥០០Km ខណៈតម្លៃជាង១ម៉ឺន$
|
https://business-cambodia.com/articles/byd-2024-run-500km-in-one-charge
|
ជាដំណឹងដ៍រីករាយមួយសម្រាប់ប្រិយមិត្តដែលតែងតែស្រលាញ់រថយន្តអគ្គិសនី និងបងប្អូនដែលមានបំណងចង់ជាវនូវរថយន្តជាលក្ខណៈគ្រួសារ ជាមួយតម្លៃសមរម្យ ពេលនេះត្រូវប៉ាន់តែម្តង ខណៈហ៊ុនយក្សរចិន BYD បានបញ្ចេញម៉ូឌែលឡានថ្មី Yuan Plus Series 2024 ដោយដាក់លក់ក្នុងតម្លៃជាង១ម៉ឺនដុល្លារប៉ុណ្ណោះក្នុងទីផ្សារប្រទេសចិន ដោយសាកថ្មម្តង អាចរត់បានដល់ទៅ ជាង៥០០គីឡូម៉ែត្រ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CAR NEWS CHINA កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា BYD Yuan Plus Series 2024 មានតម្លៃ១៦,៦៥០ដុល្លារ ពោលមានតម្លៃធូរជាងម៉ូដែលឆ្នាំ២០២៣ ដល់ទៅ ២ ២០០ដុល្លារ។ ចំពោះ ថាមពលថ្មវិញ រថយន្តមួយម៉ូដែលនេះ ក៏មិនធម្មតាដែរ ដោយសាកមួយពេញចំណាយពេលតែ៣០នាទី អាចរត់បាន៥១០គីឡូម៉ែត្រឯណោះ។
បើនិយាយអំពីអត្ថប្រយោជន៍ផ្នែកបរិស្ថានវិញ៖ រថយន្ត BYD Yuan Plus EV ផលិតការបំភាយសូន្យ ដែលធ្វើឱ្យវាក្លាយជាជម្រើសដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលអាចជួយកាត់បន្ថយការបំពុលបរិយាកាស និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ស្របគ្នានេះដែរ Yuan Plus Series មានប្រវែងសរុប ៤,៤៥៥ mm ទទឹង ១,៨៧៥ mm កម្ពស់ ១,៦១៥ មម និង Wheelbase ២,៧២០ mm។ ហើយអ្វីដែលកាន់តែពិសេសនោះចំពោះសុវត្ថិភាពរថយន្ត BYD Yuan Plus EV វិញបានភ្ជាប់មកជាមួយនូវមុខងារសុវត្ថិភាពជាច្រើន រួមទាំងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ ការព្រមានអំពីការចាកចេញផ្លូវ និងការត្រួតពិនិត្យកន្លែងងងឹតជាដើម។
តើបងប្អូនយល់យ៉ាងណាដែរ ចំពោះរថយន្ត BYD Yuan Plus Series 2024 មួយមូឌែលនេះ?
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-18T05:41:59.608Z",
"category": "កំពូលអ្នកលក់",
"views": 4662,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
រកស៊ីសុខៗស្រាប់តែ ស្ទះលុយ គួរធ្វើបែបណា ? ខណៈម្ចាស់ហាងកាហ្វេជាតិប្រាប់ឱ្យធ្វើរឿងនេះជាបន្ទាន់ បើមិនចង់បិទទ្វា
|
https://business-cambodia.com/articles/what-should-be-done-to-make-a-happy-business-suddenly-run-out-of-money
|
មែនទែនទៅការប្រើប្រាស់លំហូរសាច់ប្រាក់ជាកត្តាមួយដ៏ចាំបាច់ដែលជួយឱ្យអាជីវកម្មអាចដំណើរការទៅមុខបានដោយរលូន។ យ៉ាងណាមិញ ម្ចាស់អាជីវកម្មភាគច្រើន តែងជួបការលំបាកក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ ដើម្បីធានាថាមានលុយបង្វិលគ្រប់គ្រាន់ជាប់ជានិច្ចសម្រាប់ដំណើរការអាជីវកម្ម។
ត្រង់ចំណុចនេះលោក សៀ សេងហេង ( ហ្វីលីក្ស) ជា Co-founder របស់កាហ្វេជាតិ បានប្រាប់ឱ្យធ្វើរឿងនេះជាបន្ទាន់ នៅពេលអាជីវកម្មកំពុងស្ទះលុយ៖
១. កុំស្ដុកទំនិញលើសលប់
ការស្តុកទំនិញច្រើនលើសលប់ ធ្វើឱ្យកប់ដើមទុនទៅលើទំនិញទាំងនោះ ពោលគឺបើការលក់ចេញបានតិច បើធៀបនឹងទំហំចំណាយលើទំនិញ។ ស្ថានភាពលក់ចេញយឺតនេះអាចកើតមាន ឡើងនៅពេលដែលអ្នកប្រើវិធីសាស្ត្រប៉ាន់ស្មានតម្រូវការរបស់អតិថិជន ដោយមិនផ្អែកលើរូបមន្ត ឬការវិភាគត្រឹមត្រូវ។ បែបនេះបណ្ដាលឱ្យអាជីវកម្មរបស់អ្នកស្ទះលុយ មិនមានលុយគ្រប់សងអ្នកផ្គត់ផ្គង់ និងចំណាយប្រតិបត្តិការនានា។
២. ព្យាករលំហូរសាច់ប្រាក់
ការព្យាករលំហូរសាច់ប្រាក់សំដៅលើការគិតទុកជាមុនពីប្រាក់ចំណូលដែលទទួលបានពីការលក់ និង លំហូរលុយចេញរបស់អាជីវកម្ម។ អ្នកអាចព្យាករលំហូរសាច់ប្រាក់ដោយកំណត់គោលដៅ និងរយៈពេលព្យាករ ជ្រើសរើសវិធីព្យាករសមស្រប និងតាមដានពីខែមុនៗ។
៣. មានកញ្ចប់ប្រាក់សម្រាប់គ្រាអាសន្ន
មិនមែនតែហិរញ្ញវត្ថុផ្ទាល់ខ្លួនទេដែលត្រូវមានកញ្ចប់ប្រាក់សម្រាប់គ្រាអាសន្ន សូម្បីអាជីវកម្មក៏ត្រូវមាន ដែរ ដែលកញ្ចប់ប្រាក់នោះគួរតែអាចរ៉ាប់រងពី ខែទៅ៦ខែ។ ការមានកញ្ចប់ប្រាក់បម្រុងនឹងជួយទប់ទល់ចំណាយបណ្ដោះអាសន្ន ពេលដែលចំណូល របស់អ្នកមានកម្រិតដោយកត្តា ឬឧបសគ្គណាមួយ និងអាចឲ្យអ្នកចៀសវាងពីការបង្កើតបំណុលថ្មី។
៤. កម្ចីពីធនាគារ
កម្ចីធនាគារសម្រាប់អាជីវកម្មមិនមែនជាប្រភេទបំណុលអាក្រក់ (bad debt) នោះទេ។ ហេតុអ្វីបានជាអាជីវកម្មនីមួយៗគួរពិចារណាប្រើប្រាស់កម្ចីប្រភេទនេះ? ទីមួយ ជួយឱ្យអាជីវកម្មរបស់អ្នកដំណើរការរលូន ដោយកាត់បន្ថយបញ្ហាលំហូរសាច់ប្រាក់។ ទីពីរ ទោះបីអ្នកមិនទាន់មានបញ្ហាលំហូរសាច់ប្រាក់ អ្នកក៏អាចប្រើកម្ចីនេះសម្រាប់បង្កើនប្រតិបតិ្តការអាជីវកម្ម ឬពង្រីកសាខាអាជីវកម្ម៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-18T05:31:07.762Z",
"category": "កំពូលអ្នកលក់",
"views": 745,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រស់នៅដូចជប៉ុន! នេះជាច្បាប់មាសទាំង៩ សម្រាប់មនុស្សរស់នៅ ស្រូបទ្រ.ព្យ គ្មានទុក្ខកង្វល់ អាយុវែង
|
https://business-cambodia.com/articles/ikigai-living-happiness-like-japanese-
|
ការដែលពុំមានបំណុលជំពាក់លុយកាក់គឺជាសេចក្តីសុខមួយរបស់មនុស្សជាច្រើននៅគ្រប់ទីកន្លែងនាពេលបច្ចុប្បន្ននេះ។ ដោយឡែកសម្រាប់ប្រជាជនជប៉ុនវិញ ដែលត្រូវបានពិភពលោកទទួលស្គាល់ថាជាជនជាតិដែលមានទម្លាប់ធ្វើការខ្លាំង និងជាក្រុមមនុស្សដែលរស់នៅមានអាយុវែង មានសុភមង្គលបំផុតនោះ គឺដោយសារពួកគេប្រកាន់ខ្ជាប់នូវច្បាប់មាសរស់នៅរីករាយតជំនាន់មកហើយ។
ខាងក្រោមនេះគឺជាច្បាប់មាសទាំង៩ ដកស្រង់ពីគោលការណ៍ Ikigai អាថ៌កំបាំងអាយុវែង និងរីករាយរបស់ជនជាតិជប៉ុន ជួយឱ្យពួកគេរស់នៅល្អ មានទ្រព្យ មានសុខភាពល្អ អាយុវែង គ្មានទុក្ខកង្វល់ មិនសូវស្រ្តេស។
ច្បាប់ទី១.ធ្វើការងារត្រូវចិត្ត ត្រូវជំនាញ បានចំណូល៖ ប្រជាជនជប៉ុនរស់នៅដោយពេញចិត្ត ទោះត្រូវធ្វើការខ្លាំងនិងច្រើនម៉ោង ព្រោះពួកគេអាចរកឃើញនូវច្បាប់ Ikigai របស់ពួកគេ១ក្នុងចំណាម៩គឺ ធ្វើការងារដែលត្រូវនឹងចំណង់ចំណូលចិត្ត ទទួលបានជំនាញច្បាស់លាស់ ជាជំនាញដែលពិភពលោកត្រូវការ និងរកប្រាក់ចំណូលបានច្រើន។ ដូច្នេះហើយទើបធ្វើឱ្យប្រជាជនជប៉ុនរស់នៅដោយសប្បាយចិត្ត និងធ្វើការរហូតដល់ចាស់ស្លាប់ក៏មាន។
ច្បាប់ទី២. ធ្វើការឱ្យសកម្ម កុំចូលនិវត្តន៍៖ ប្រជាជនជប៉ុនមានទម្លាប់ធ្វើការងារដោយថាមពលចេញពីចិត្ត ហើយបើទោះជាចាស់ទៅសម្រាកពីការងារក៏ពួកគេមិនចោលសកម្មភាពដែលខ្លួនស្រឡាញ់ដែរ ពួកគេមិនទុកឱ្យខ្លួនទំនេរនោះទេ តែងមានចលនាសកម្មជានិច្ច ដោយមិននៅតែលើគ្រែមួយកន្លែងនោះទេ ព្រោះវាមិនសូវឱ្យអំណាយផលដល់សុខភាព។
ច្បាប់ទី ៣. កុំធ្វើភ្លាមចង់បានលទ្ធផលភ្លែត៖ ការដែលធ្វើអ្វីមួយដោយមានអារម្មណ៍ប្រញាប់ប្រញាល់ ច្របូកច្របល់ គឺពិតជាមានឥទ្ធិពលអវិជ្ជមានទៅលើគុណភាពនៃជីវិតរស់នៅ។ ផ្ទុយទៅវិញជនជាតិជប៉ុន តែងមើលពីគោលដៅផ្ទាល់ខ្លួនឱ្យបានល្អិតល្អន់ ហើយសម្រេចតាមរយៈជំហានតូចៗ និងមិនគិតថា ធ្វើឱ្យរឿងគ្រប់យ៉ាងឱ្យល្អដូចចិត្ត ត្រឹមមួយរយៈពេលខ្លីនោះឡើយ។
ច្បាប់ទី៤. ញុំាអាហារកុំតាមចិត្តក្រពះ៖ ប្រជាជនជប៉ុនញ៉ាំតែ៨០% នៃអ្វីដែលមាននៅលើចានរបស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនទទួលទានតាមចិត្តចង់ រហូតដល់ឆ្អែតហល់ជាពិសេសនៅពេលដែលមិនឃ្លាន ហើយហូបនេះហូបនោះបន្ថែមឡើយ។
ច្បាប់ទី៥. នៅក្បែរមិត្តល្អៗ៖ ប្រជាជនអាយុវែងរាប់សិបនាក់នៅកោះអូគីណាវ៉ា ប្រទេសជប៉ុន តែងផ្តល់អាទិភាពលើការចំណាយពេលជាមួយមិត្តល្អៗ ដោយធ្វើការប្រកួតកីឡាមិត្តភាពជាមួយគ្នា ក្នុងភូមិឬកន្លែងដែលពួកគេរស់នៅដើម្បីកម្ចាត់ទុក្ខកង្វល់។
ច្បាប់ទី៦. មានស្នាមញញឹមច្រើនៗ៖ ប្រជាជនជប៉ុនចូលចិត្តញញឹម ព្រោះពួកគេយល់ថាមនុស្សមានស្នាមញញឹមជាមនុស្សដែលចេះស្វែងរកសេចក្តីសុខឱ្យខ្លួនឯង ហើយជាការប្រសើរណាស់សម្រាប់មនុស្សម្នាក់ៗក្នុងការទទួលស្គាល់នូវអ្វីដែលមិនបានដូចចិត្តក្នុងជីវិតរបស់ពួកគេ ហើយប្រឹងប្រែងឆ្លើយតបជាមួយបញ្ហាដោយស្នាមញញឹម។
ច្បាប់ទី៧. ផ្សារភ្ជាប់ខ្លួនឯងជាមួយធម្មជាតិ ពេលមានទុក្ខកង្វល់៖ ប្រជាជនជប៉ុនចូលចិត្តការដើរថ្មើរជើង និងការធ្វើដំណើរកម្សាន្ត ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ លំហែខួរក្បាលខ្លះ ដែលវាអាចជួយបង្កើនផលិតភាពការងារ បង្កើនអារម្មណ៍រីករាយ និងធ្វើឱ្យការចងចាំប្រសើរឡើងជាងមុន។
ច្បាប់ទី៨. មានសេចក្តីដឹងគុណ៖ ការដឹងគុណគឺជាវិធីដ៏ល្អមួយរបស់ជនជាតិជប៉ុន ដើម្បីឱ្យពួកគេរំលឹកខ្លួនឯងអំពីរឿងដ៏ល្អបំផុតនៅក្នុងជីវិត ដោយចំណាយពេលខ្លះដើម្បីចែករំលែកការដឹងគុណ ចំពោះគ្រួសារជាទីស្រលាញ់ មិត្តភក្តិដ៏ល្អ ថៅកែដែលល្អ និងតែសូម្បីតែខ្លួនគេ ដែលបានឆ្លងកាត់បញ្ហាបានមកដោយល្អ ព្រមទាំងបានជួបនិងធ្វើរឿងល្អៗកន្លងមក។
ច្បាប់ទី៩. រស់នៅក្នុងបច្ចុប្បន្នឱ្យល្អ៖ ការរស់នៅមិនជាប់ជំពាក់នឹងអតីតកាល មិនបារម្ភហួសហេតុអំពីអនាគត រស់នៅថ្ងៃនេះឱ្យល្អ ធ្វើអ្វីដែលពួកគេមានអ្វីឱ្យអស់ពីលទ្ធភាព គឺជាសេចក្តីមួយរបស់ប្រជាជនជប៉ុន ធ្វើឱ្យពួកគេមានអាយុវែង មិនសូវមានទុក្ខកង្វល់ក្នុងចិត្ត។
គួរជម្រាបផងដែរថាសៀវភៅ Ikigai គឺជាសៀវភៅដែលលក់ដាច់បំផុតមួយ និយាយពីទម្លាប់រស់នៅដ៏មានន័យ មានសុខភាពល្អរបស់ប្រជាជនជប៉ុន ត្រូវបានសហនិពន្ធដោយ អ្នកនិពន្ធជនជាតិអេស្បាញ២នាក់គឺលោក Héctor García និងលោក Francesc Miralles ខណៈអ្នកទាំងពីរបានហៅប្រទេសជប៉ុនថាជាផ្ទះទី២របស់លោកអស់រយៈពេលជាង១៥ឆ្នាំមកហើយ៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-18T05:12:01.497Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1126,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ធ្វើសន្សឹមៗតែឃើញផល! ជំហានទេពទាំង៧ បើធ្វើបានអ្នកនឹងអាចរកផ្លូវដោះបំណុល ហើយអាចកសាងទ្រព្យក្នុងជីវិត
|
https://business-cambodia.com/articles/seven-steps-to-build-your-wealth
|
បច្ចុប្បន្នមនុស្សជាច្រើនកំពុងជាប់បំណុលហើយក៏កំពុងព្យាយាមក្នុងការរកផ្លូវដោះបំណុលឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីមានសេរីភាពហើយអាចសល់លុយសម្រាប់សម្រេចគោលដៅហិរញ្ញវត្ថុផ្សេងៗនៅក្នុងជីវិតក៏ដូចជាគោលដៅសម្រាប់ក្រុមគ្រួសារផងដែរ។
ជុំវិញការដោះបំណុលនេះដែរ ថ្ងៃនេះ Business Cambodia សូមណែនាំពីជំហានទាំង៧របស់លោក Dave Ramsey ជាអ្នកជំនាញហិរញ្ញវត្ថុដ៏ល្បីរបស់អាមេរិក។ ជំហានទាំង៧នេះលោកបានដាក់ឈ្មោះថា 7 Baby Step ដែលមនុស្សអាចប្រើប្រាស់ជំហានទាំងនេះក្នុងការដោះបំណុល សន្សំនិងកសាងទ្រព្យក្នុងជីវិត។
១. សន្សំ១ពាន់ដុល្លារទុកជាលុយបម្រុងពេលមានអាសន្ន
សម្រាប់ជំហានដំបូងនេះគោលដៅរបស់អ្នកគឺសន្សំឲ្យបាន១ពាន់ដុល្លារឲ្យបានលឿនបំផុតតាមដែលអាចធ្វើតាមដើម្បីទុកជាលុយបម្រុងពេលមានអាសន្នដើម្បីទុកផ្គត់ផ្គងឬដោះបញ្ហាលុយកាក់ចំពោះហេតុការណ៍ដែលអ្នកមិនអាចដឹងមុនក្នុងជីវិត ដូចជា បាត់បង់ការងារ ធ្លាក់ខ្លួនឈឺ ឬបាត់បង់ប្រភពចំណូលជាដើម។
២. ដោះបំណុលទាំងអស់( លើកលែងតែបំណុលទិញផ្ទះ)
ជំហានទាំង២គឺត្រូវដោះបំណុលទាំងអស់ឲ្យអស់លើកលែងតែបំណុលទិញផ្ទះប៉ុណ្ណោះ។ ត្រង់នេះអ្នកអាចរាយនូវបញ្ជីបំណុលទាំងអស់ដែលអ្នកមានហើយរៀបវាតាមលំដាប់ពីតូចទៅធំ។ ចំពោះការបង់សងបំណុលប្រចាំខែគឺអ្នកត្រូវបង់បំណុលទាំងអស់ក្នុងចំនួនតិចបំផុតដែលគេបានកំណត់ ប៉ុន្ដែចំពោះបំណុលតូចជាងគេគឺត្រូវបង់ប្រចាំខែឲ្យបានច្រើនតាមដែលអាចធ្វើបានពោលគឺដោះបំណុលពីតូចទៅធំ។ ក្បួនបំណុលពីតូចទៅធំធ្វើត្រូវបានគេយកទៅអនុវត្តច្រើនព្រោះក្បួននេះធ្វើឲ្យអ្នកមានទឹកចិត្តក្នុងការដោះបំណុលហើយដោះបំណុលឆាប់អស់។
៣. សន្សំសម្រាប់ចំណាយក្នុងការរស់នៅឲ្យបានពី៣ទៅ៦ខែ
បន្ទាប់ពីអនុវត្តជំហានទី២ដោយដោះបំណុលអស់ពីខ្លួនហើយនោះ អ្នកអាចចាប់ផ្ដើមកសាងលុយបម្រុងពេលមានអាសន្នដោយចាប់ផ្ដើមសន្សំលុយបម្រុងទុកចំណាយក្នុងការរស់នៅឲ្យបានពី៣ទៅ៦ខែ។ ឧទាហរណ៍ចំណាយក្នុងការរស់នៅប្រចាំខែអ្នក៥០០ដុល្លារក្នុងមួយខែ អ្នកគួរសន្សំលុយឲ្យបានពី១៥០០ទៅ៣០០០ដុល្លារ។ លុយសន្សំនេះគឺជួយការពារអ្នកពីចំណាយផ្សេងៗដែលមិនអាចដឹងមុនដូចជា បាត់បង់ការងារ ឡានខូចហើយក៏ការពារអ្នកកុំឲ្យធ្លាក់ក្នុងបំណុលម្ដងទៀត។
៤. វិនិយោគ១៥%នៃចំណូលសម្រាប់ផែនការចូលនិវត្តន៍
អ្នកអាចដក១៥%នៃចំណូលសរុបប្រចាំខែមកយកវិនិយោគសម្រាប់ផែនការចូលនិវត្តន៍របស់អ្នក។ ចំពោះការវិនិយោគគឺអ្នកត្រូវវិនិយោគប្រចាំខែដូចជាការសន្សំនៅធនាគារ វិនិយោគលើផ្សារហ៊ុននិងវិនិយោគផ្សេងៗទៀតដែលបង្កើតចំណូលសម្រាប់ត្រៀមទុកពេលចូលនិវត្តន៍។
៥. សន្សំលុយសម្រាប់ការសិក្សារបស់កូន
បើអ្នកមានកូនអ្នកត្រូវគិតពីអនាគតរបស់កូនអ្នក ដូច្នេះជំហានទី៥នេះអ្នកត្រូវសន្សំលុយសម្រាប់ទុកទំនុកបម្រុងការសិក្សារបស់កូនៗដើម្បីឲ្យពួកគេទទួលបាននូវការអប់រំខ្ពស់អនាគតភ្លឺស្វាង។
៦. ដោះបំណុលទិញផ្ទះឲ្យបានឆាប់
ការទិញផ្ទះគឺជាការចំណាយដ៏ច្រើនបំផុតនៅក្នុងជីវិតហើយបើអ្នកមានបំណុលទិញផ្ទះច្រើនពេកវាប្រៀបដូចជាមានច្រវាក់ចងជើងមិនឲ្យអ្នកធ្វើអ្វីបានច្រើនឡើយ។ ដូច្នេះអ្នកត្រូវដោះបំណុលទិញផ្ទះឲ្យបានឆាប់តាមដែលអាចធ្វើបាន។ សាកស្រមៃទៅមើលប្រសិនរាល់ខែអ្នកមិនបង់រំលស់ផ្ទះនោះអ្នកនឹងអាចប្រើប្រាស់លុយសម្រាប់ធ្វើរឿងផ្សេងៗបានច្រើនជាពិសេសយកលុយវិនិយោគ រកស៊ីបង្កើនទ្រព្យ។
៧. កសាងទ្រព្យនិងបរិច្ឆាគ
បន្ទាប់ពីអ្នកដោះបំណុលទិញផ្ទះស្រលះពីខ្លួននោះ អ្នកនឹងមានសេរីភាពក្នុងការប្រើប្រាស់លុយរបស់អ្នក។ ដូច្នេះជំហានទី៧នេះគឺជាជំហានសប្បាយដោយអ្នកអាចប្រើប្រាស់លុយសម្រាប់កសាងទ្រព្យបង្កើតភាពមានបានក្នុងជីវិត។ ត្រង់នេះអ្នកចេញរកស៊ីឬវិនិយោគដើម្បីបង្កើនទ្រព្យរបស់អ្នកទាំងការរកស៊ីនិងវិនិយោគគឺទាំងទាមទារសិក្សាស្រាវជ្រាវស្វែងយល់ដើម្បីធ្វើទៅបានជាផ្លែផ្កា។ បន្ទាប់ពីអ្នកសាងទ្រព្យបានអ្នកគួរបរិច្ឆាគខ្លះទៅឲ្យសង្គមវិញ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-18T05:01:41.797Z",
"category": "ហិរញ្ញវត្ថុ",
"views": 779,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
កុំចេះតែឈប់! មហាសេដ្ឋី Mark Cuban ថាកុំឈប់ធ្វើការទៅរកស៊ីបើមិនទាន់ច្បាស់លើរឿង១នេះ
|
https://business-cambodia.com/articles/don-t-quit-your-job-to-start
|
បើនិយាយពីការឈប់ធ្វើការហើយមករកស៊ីមានមនុស្សមិនតិចនោះទេដែលគិតដល់ចំណុចនេះ ព្រោះគិតថាពេលចេញរកស៊ីខ្លួនឯងមិនមានសម្ពាធដូចធ្វើការឱ្យគេ ចង់បិទចង់បើកពេលណាក៏បានមិនពិបាកត្រូវគេស្តីបន្ទោស ពោលគឺមានភាពម្ចាស់ការលើខ្លួនឯង។ ថ្វីបើការរកស៊ីមើលទៅហាក់មានសេរីភាពជាងជីវិតធ្វើការក៏ពិតមែនប៉ុន្តែអ្នកធ្វើការក៏មិនគួរឈប់ធ្វើការទៅរកស៊ីភ្លាមៗដោយខ្វះការពិចារណានិងការប្រុងប្រយ័ត្ននោះដែរ។
ជាក់ស្តែងទាក់ទងនឹងការឈប់ធ្វើការដើម្បីទៅរកស៊ីនេះដែរ មហាសេដ្ឋី Mark Cuban បានលើកឡើងថា "កុំទាន់ឈប់ពីការងារទៅរកស៊ីទាំងប្រថុយប្រថាន មិនទាន់ច្បាស់លាស់ ចាំច្បាស់ថាផ្លូវដែលត្រូវដើរនោះសុវត្ថិភាព ពិតប្រាកដចាំឈប់ធ្វើការរកស៊ី កុំឱ្យចាប់នេះខុសចាប់នោះខុសនាំឱ្យខាតទាំងអស់"។
លោកបានបញ្ជាក់ទៀតថា ដើម្បីចៀសវាងការចេញរកស៊ីដោយភាពប្រថុយប្រថានមិនច្បាស់លាស់ ជំហានដំបូងត្រូវសន្សំលុយសន្សំចំណេះជំនាញនៅកន្លែងធ្វើការជាមុនសិន ក្រោយមកត្រូវសរសេរផែនការអាជីវកម្មថាយើងចង់រកស៊ីអ្វី ត្រូវធ្វើវាពីណាទៅណា មានទុនប៉ុន្មានសម្រាប់ធ្វើ ចំណាយទៅលើអ្វីខ្លះ ជាពិសេសត្រូវគិតទៅលើទុនបម្រុងក្នុងករណីបើកដំណើរការទៅខាតយ៉ាងហោចណាស់ឱ្យបាន៦ខែ ទៅ ១២ខែ ប្រសិនបើមិនមានទុនបម្រុងក្នុងរយៈពេលចន្លោះនេះទេ កុំទាន់លោតហក់ចេញរកស៊ី។
មហាសេដ្ឋីប្រាក់វាល់លានរូបនេះ បានបន្ថែមផងដែរថា ទន្ទឹមនឹងការមានដើម្បីទុន មានចំណេះជំនាញដែលអាចរកស៊ីបាន អ្វីដែលចាំបាច់ទៀតនោះគឺត្រូវច្បាស់ថាខ្លួនឯងពិតជាចង់រកស៊ី ច្បាស់នូវអ្វីដែលខ្លួនកំពុងធ្វើ កុំចេញរកស៊ីដោយគ្រាន់តែធុញការងារ ចង់មានសេរីភាព ព្រោះមែនទែនទៅនៅពេលចេញរកស៊ីទំនួសខុសត្រូវរបស់ម្ចាស់អាជីវកម្មគឺច្រើនលើសពីអ្វីដែលយើងគិត ចំណែកឯភាពស្មុគស្មាញក៏ច្រើនជាងជីវិតជាបុគ្គលិកគេផងដែរ ហេតុនេះសម្រេចចិត្តច្បាស់ចាំដាក់ពាក្យលាឈប់កុំឱ្យមានការស្តាយក្រោយ។
គួរបញ្ជាក់ផងដែរថា លោក Mark Cuban គឺជាអ្នកជំនួញជនជាតិអាមេរិកមួយរូបដែលមានទ្រព្យសម្បត្តិរហូតដល់ ៥.៤ពាន់លានដុល្លារ ។ សព្វថ្ងៃនេះគាត់ជាម្ចាស់ Dallas Mavericks របស់ NBA និងជាសហស្ថាបនិកនៃ Cost Plus Drugs ដែលគាត់បានបើកដំណើរការក្នុងខែមករា ឆ្នាំ ២០២២៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-18T04:18:41.445Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 925,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ស្ត្រីខ្លាំង Emma Grede ក្តាប់ជំនួញតម្លៃ ៤ពា.ន់លា.ន$ ប្រាប់ពាក្យ១ឃ្លា មនុស្សគ្រប់គ្នាគួរចងចាំទុក
|
https://business-cambodia.com/articles/emma-grede-rule
|
«ផ្កាឈូកស្រស់ស្អាតដុះចេញពីភក់ជ្រាំ មនុស្សរឹងមាំតែងមានស្នាមឈឺចាប់»។ ជាក់ស្តែង Emma Grede ធ្លាប់ជាក្មេងស្រីភ័យខ្លាចច្រើន និងបរាជ័យរាប់ភ្លេច ប៉ុន្តែពេលនេះអ្នកស្រីបានក្លាយជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Good American និងក្រុមហ៊ុន Skims ដែលមានតម្លៃរហូតដល់ ៤ពាន់លានដុល្លារ។
ក្នុងនាមជាស្រ្តីជំនួញឆ្នើមមួយរូប អ្នកស្រី Emma Grede បានប្រាប់ CNBC Make It កាលពីពេលកន្លងទៅ និងចង់ផ្តាំទៅមនុស្សគ្រប់គ្នាយ៉ាងដូច្នេះថា៖ «ច្បាប់មួយដែលដឹកនាំខ្ញុំមកដល់ចំណុចនេះ គឺការហ៊ានសាកល្បងធ្វើអ្វីដែលខ្លួនឯងខ្លាច។ ចូរក្លាហានឡើង ចង់បានអ្វីដែលអ្នកមិនធ្លាប់បាន ត្រូវហ៊ានធ្វើអ្វីដែលអ្នកមិនធ្លាប់ធ្វើ។ កុំបណ្តោយឲ្យភាពភ័យខ្លាចដាក់ដែនកំណត់លើជីវិតអ្នកឲ្យសោះ»។
យ៉ាងណាមិញ ងាកមកមើលប្រវត្តិលម្អិតរបស់ Emma Grede វិញនាងបានធំធាត់ឡើងនៅទីក្រុងឡុងដ៍ (London) ភាគខាងកើត ក្នុងអំឡុងឆ្នាំ១៩៨២ ជាមួយក្តីសុបិនចង់ក្លាយជាមនុស្សមានឥទ្ធិពលម្នាក់ក្នុងឧស្សាហកម្មម៉ូដ។ អ្នកស្រីបានលើកឡើងថា៖ «អ្វីគ្រប់យ៉ាងគឺអំពីកំពូលតារាម៉ូដែល ហើយខ្ញុំចង់ឃើញម៉ូតសម្លៀកបំពាក់អង់គ្លេសកាន់តែរីកចម្រើន»។
ក្រោយពេលបញ្ចប់ថ្នាក់ឧត្តមសិក្សាពីសាលា London College of Fashion រយៈពេល ៧ឆ្នាំ យុវត្តីរូបនេះមិនដែលមានក្តីស្រមៃ ឬមានមហិច្ឆតាចង់ចាប់ផ្តើមក្រុមហ៊ុនផ្ទាល់ខ្លួននោះទេ។ នាងមិនស្គាល់សូម្បីបុគ្គលគំរូដែលបានកសាងអាជីវកម្មដោយខ្លួនឯង។ នាងរងការឈឺចាប់ ខកចិត្តដែលទទួលបានប្រាក់កម្រៃទាប បើទោះបីជានាងបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យហើយក៏ដោយ។ នាងមានអារម្មណ៍ថា មិនអាចគ្រប់គ្រងលើវាសនាខ្លួនឯងបាន ចុងបញ្ចប់អ្វីទាំងអស់នេះបានបង្ខំឲ្យ Emma Grede ត្រូវរកផ្លូវផ្សេងដើម្បីកសាងជីវិតថ្មី។
អស់រយៈពេល៦-៧ខែ ក្នុងឆ្នាំ ២០០៨ យុវត្តីកំសត់ ត្រូវចាប់ផ្តើមធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងតាំងពីចំណុចដំបូង។ នាងបានចេញទៅខាងក្រៅដើម្បីសិក្សាពីយុទ្ធសាស្ត្រឈ្នះៗនៃការរកស៊ី សេវាកម្មអាជីវកម្ម រួចត្រឡប់ទៅការិយាល័យទាំងយប់ និងធ្វើវិក្កយបត្រដើម្បីបើកប្រាក់ខែឲ្យបុគ្គលិក ដែលមានន័យថានាងបានសម្រេចចិត្តបើកដំណើរការភ្នាក់ងារទីផ្សារកម្សាន្ត ITB Worldwide ហើយ។ នាងបានជួលមនុស្សដែលត្រូវចំណាយលើច្រើនជាងខ្លួននាងទៅទៀត ព្រោះការងារមួយចំនួនលើសពីសមត្ថភាពរបស់នាង។
អ្នកស្រីបានថ្លែងថា៖ «អ្នកខ្លះថា ខ្ញុំជានាយកប្រតិបត្តិ ខ្ញុំគួរតែទទួលបានប្រាក់ច្រើនបំផុត។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំមិនដែលគិតអំពីរឿងនេះឡើយ។ ខ្ញុំចង់ឈ្នះអ្វីដែលខ្ញុំកំពុងធ្វើ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន»។ នេះបើយោងតាមសម្តី អ្នកស្រី Emma Grede ថ្លែងប្រាប់សារព័ត៌មាន CNBC Make It។
នៅចុងបញ្ចប់នៃ ITB អ្នកស្រីមានការិយាល័យនៅទីក្រុង New York, Los Angeles និង London រួមទាំងមានបុគ្គលិកជាង ១៥០នាក់។ នៅឆ្នាំ ២០១៨ ITB Worldwide ត្រូវបានទិញដោយភ្នាក់ងារទីផ្សារ Rogers & Cowan ចំណែកឯតម្លៃមិនត្រូវបានដាក់បង្ហាញនោះឡើយ។ ក្នុងឆ្នាំដដែល Emma Grede បានសហការបង្កើតម៉ាកសម្លៀកបំពាក់ Skims ដែលមានមូលដ្ឋាននៅ Culver City រដ្ឋ California អ្នកស្រីបានប្រាប់កាសែត New York Times កាលពីចុងឆ្នាំ២០២៣ថា ក្រុមហ៊ុននេះមានតម្លៃ ៤ ពាន់លានដុល្លារឯណោះ។
បច្ចុប្បន្ននេះ Emma Grede ក៏ជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Good American ដែលមានមូលដ្ឋាននៅទីក្រុង Los Angeles ដែលជាម៉ាកយីហោដ៏ល្បីល្បាញដែលអ្នកស្រីបានលួចបើកដំណើរការជាមួយ Khloé Kardashian តាំងពីឆ្នាំ ២០១៦។ អ្នកស្រី Emma Grede ក៏ជាស្ត្រីមួយរូបឈរលើមុខតំណែងជាក្រុមប្រឹក្សាភិបាលនៃ 15 Percent Pledge ដែលជាអង្គការមិនរកប្រាក់ចំណេញ ហើយកាលពីខែមុននេះ អ្នកស្រីបានក្លាយជាអ្នកវិនិយោគស្ត្រីស្បែកខ្មៅដំបូងគេដែលបង្ហាញខ្លួនក្នុងកម្មវិធី “Shark Tank” របស់ ABC ផងដែរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-18T04:06:17.863Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1347,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
Xiaomi បង្ហាញខ្លួន Xiaomi 14 Series ជាផ្លូវការទៅកាន់ទីផ្សារអន្តរជាតិជាមួយនឹង លេនអុបទិក Leica ជំនាន់ក្រោយ ដែលដំណើរការដោយ Xiaomi HyperOS
|
https://business-cambodia.com/articles/xiaomi-14-series-
|
Xiaomi ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការច្នៃប្រឌិតនៅលើពិភពលោក មានមោទនភាពក្នុងការប្រកាសចេញនូវស្មាតហ្វូនស៊េរីចុងក្រោយបំផុតរបស់ខ្លួនគឺ Xiaomi 14 Series នៅក្នុងព្រឹត្តិការណ៍សម្ពោធផ្តាច់មុខដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា និងលើទីផ្សារអន្តរជាតិទាំងមូល។ ការដាក់បង្ហាញនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Xiaomi ក្នុងការផ្តល់ជូននូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក។
ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររវាងគ្នានឹងគ្នារវាង Xiaomi និង Leica បានរួមគ្នាធ្វើបដិវត្តន៍ឧស្សាហកម្ម បង្កើនគុណភាពថតរូបក្នុងទូរស័ព្ទដៃជាមួយគ្នា។ តាមរយៈការខិតខំប្រឹងប្រែងឥតឈប់ឈររួមជាមួយនឹងឧត្តមភាពខ្លួន Xiaomi បានធ្វើការកំណត់ឡើងវិញនូវទម្រង់ស្តង់ដារឧស្សាហកម្មជាបន្តបន្ទាប់តាមរយៈផលិតផលរបស់ខ្លួន បានដោយជោគជ័យជាហូរហែរ។ Xiaomi 14 Series គឺជាសមិទ្ធិផលមួយដែលតំណាងឱ្យចំណុចកំពូលនៃកិច្ចសហការនេះ ដែលបានរួមបញ្ចូលនូវ លេនអុបទិក Leica Summilux ផងដែរ។ សមាហរណកម្មនេះបង្ហាញអំពី គំនិតដាក់បញ្ចូលប្រព័ន្ធអុបទិកទំនើបបំផុត និងការរចនាផលិតផល ដែលអាចពង្រឹងជំហររបស់ក្រុមហ៊ុន Xiaomi ក្នុងនាមជាអ្នកនាំមុខគេលើពិភពលោកក្នុងការច្នៃប្រឌិតផ្នែកថតរូបដោយប្រើប្រាស់ទូរស័ព្ទដៃ ។
ជាមួយគ្នានេះផងដែរ Xiaomi ក៍បានបង្ហើបប្រាប់នៅក្នុងព្រឹត្តិការណ៍នេះដូចគ្នាទាក់ទងទៅនឹង Xiaomi Pad 6S Pro 12.4, Xiaomi Watch S3, Xiaomi Smart Band 8 Pro និង Xiaomi Watch 2 ដែលនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។
Xiaomi 14 Ultra៖ កំពូលរូបភាពដ៏មានឥទ្ធិពល ដំណើរការរហ័សល្អគ្មានគូរប្រៀប និងរចនបថប្រកបដោយភាពច្នៃប្រឌិតខ្ពស់
ឆ្លងកាត់តាមរយៈការបំផុសគំនិតពីសោភ័ណភាពកាមេរ៉ាបែបប្រពៃណី Xiaomi 14 Ultra បង្ហាញម៉ូឌែលកាមេរ៉ារាងជារង្វង់ដ៏ប្លែកជាមួយនឹងការរចនាខ្នងរាបស្មើ ហើយមានជម្រើសពណ៌ដ៏ទាក់ទាញចំនួន 2 ពណ៌ គឺពណ៌ខ្មៅ និងពណ៌សនៅក្នុងទីផ្សារអន្តរជាតិ។
Xiaomi 14 Ultra ត្រូវបានបង្គំឡើងដោយរចនាសម្ព័ន្ធ Xiaomi Guardian ដ៏រឹងមាំ រួមមានស៊ុមអាលុយមីញ៉ូមកម្លាំងខ្លាំង សម្បកស្បែក Xiaomi nano-tech vegan និងកញ្ចក់ការពារដ៏ធន់មាំរបស់ Xiaomi ។ ផលិតចេញឡើងពីប្លុកអាលុយមីញ៉ូមតែមួយក៍ពិតមែន ប៉ុន្តែ Xiaomi 14 Ultra បានផ្តល់នូវកម្លាំងស៊ុមដែលប្រសើរជាងមុន 1.38 ដងគួរឱ្យកត់សម្គាល់។ សម្បកស្បែក Xiaomi nano-tech vegan មានលក្ខណៈពិសេសតាមរូបមន្តដែលទើបបង្កើតថ្មី ដែលមានភាពស្តើង និងស្រាលជាងមុន ជាមួយនឹងភាពធន់ក្នុងការប្រើប្រាស់ធ្វើឱ្យប្រសើរឡើង 6 ដងបន្ថែមទៀត។ ការប្រើប្រាស់កញ្ចក់ការពារដ៏ធន់មាំរបស Xiaomi ដែលជាការច្នៃប្រឌិតថ្មី All Around Liquid Display របស់ Xiaomi 14 Ultra ត្រូវបានកែសម្រួលឡើងវិញដោយសម្រេចបាននូវភាពកោងជាប់គ្នានៅគ្រប់ជ្រុង ព្រមទាំងបានរួមបញ្ចូលនូវភាពទាក់ទាញពីអេក្រង់រាបស្មើជាមួយនឹងគែមកោងយ៉ាងរលូន។ រីករាយជាមួយបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យជាមួយនឹងអេក្រង់ Xiaomi-Custom C8 WQHD+ 6.73" AMOLED បន្ថែមពីលើគុណភាពដ៏ខ្ពស់ឆ្លុះបញ្ចាំងនូវ WQHD+ (3200 x 1440) ដ៏អស្ចារ្យ ដង់ស៊ីតេភីកសែល 522 ppi និង refresh rate 1-120Hz ដែលគាំទ្រដោយកម្រិតពន្លឺរហូតដល់ 3000 nits ។
Xiaomi 14 Ultra ត្រូវបានបំពាក់ទៅដោយរចនាសម្ព័ន្ធកាមេរ៉ាបួនយ៉ាងជំនាញដែលមានប្រវែងប្រសព្វគ្នាគួរឱ្យកត់សម្គាល់ មានចន្លោះពី 12mm ទៅ 120mm។ កាមេរ៉ាចម្បងរបស់វា បំពាក់ទៅដោយ ƒ/1.63-ƒ/4.0 កម្រិត Aperture អថេរ stepless ផ្តល់នូវ exposure បានយ៉ាងល្អគ្រប់កាលៈទេសៈ។ ការរួមបញ្ចូលនូវឧបករណ៍ចាប់សញ្ញារូបភាព LYT-900 ទំហំ 1 អ៊ីញដ៏ធំបំផុតព្រមទាំងកម្រិត Dynamic រហូតដល់ទៅ 14EV ធានាបាននូវគុណភាពរូបភាពដ៏អស្ចារ្យ ទោះបីជានៅក្នុងបរិយាកាសបែបណាក៏ដោយ។ កាមេរ៉ាបួនគឺកាមេរ៉ា Telephoto 75mm អណ្តែតទឹក Leica 120mm periscope camera និង Leica 12mm ultra-wide។
Xiaomi 14 Ultra ដឹកនាំអាណាចក្ររូបភាពចល័តជាមួយនឹងការគាំទ្រការថត 8K 30fps នៅលើកាមេរ៉ាទាំងបួន។ ជាមួយនឹងកែវលេន Leica optics និង 50MP sensor វាចាប់យកភាពច្បាស់ដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងវីដេអូ 8K ដែលជួយសម្រួលដល់ការកែសម្រួលក្រោយការផលិតប្រកបដោយវិជ្ជាជីវៈ។ កាមេរ៉ាចម្បងរបស់វាគាំទ្រការថតក្នុងកម្រិត 4K 120fps និងអាចសម្របទៅនឹងបែបផែនចលនាយឺត 5x។ លើសពីនេះ នៅកម្រិតភាពច្បាស់ 4K អាចផ្តល់នូវការពង្រីកទំហំពេញនៅ 60fps ។ ឧបករណ៍នេះក៏គាំទ្រការថត Dolby Vision®️ ក្នុងកម្រិត 4K 60fps និងមានមុខងារទប់លំនឹងសម្រាប់ការថតវីដេអូបានរលូន។ មីក្រូហ្វូនត្រូវបានបន្ថែមដើម្បីបង្កើតជាអារេ 4-Mic ដែលអនុញ្ញាតទាំងការថតសំឡេងជុំវិញ និងការថតសំឡេងតាមទិស។
ដើម្បីបើកបទពិសោធន៍នៃការថតវីដេអូប្រកបដោយវិជ្ជាជីវៈ មុខងារថ្មី Movie ត្រូវបានណែនាំការអនុវត្តឧស្សាហកម្មភាពយន្តដូចជាសមាមាត្រ 2.39:1 និងមុំ 180° ដោយផ្តល់នូវវីដេអូជាមួយនឹងរូបរាងបែបភាពយន្តពិតប្រាកដ និងចលនាព្រិលៗ។ MasterCinema ថ្មីទាំងអស់ បានបម្លែងវីដេអូ HDR ក្នុង 10-bit Rec.2020 ដើម្បីចាប់យកនូវភាពលម្អិត ពណ៌ និងស្រមោល ដែលលើសពីស្តង់ដារ 8-bit BT.709 ពីមុន ជាពិសេសនៅលើអេក្រង់ HDR។ មុខងារ Director ផ្តល់នូវចំណុចប្រទាក់កម្រិតវិជ្ជាជីវៈជាមួយនឹងការគ្រប់គ្រងប៉ារ៉ាម៉ែត្រកម្រិតខ្ពស់ និងការកត់ត្រាសម្រាប់ការផលិតក្រោយផលិតកម្មដែលអាចបត់បែនបាន។ Xiaomi 14 Ultra អាចត្រូវបានរួមបញ្ចូលជាមួយឧបករណ៍ Xiaomi ផ្សេងទៀតជាម៉ូនីទ័រខាងក្រៅសម្រាប់បទពិសោធន៍ផលិតកម្មដ៏អស្ចារ្យ។
ណែនាំជាមួយ Xiaomi 14 Ultra, Xiaomi 14 Ultra Photography Kit ត្រូវបានរចនាឡើងសម្រាប់អ្នកចូលចិត្តថតរូប និងវីដេអូ ដោយផ្តល់នូវមុខងារបន្ថែមសម្រាប់ជំនួយ។ វារួមបញ្ចូលប៊ូតុងបិទទ្វារពីរដំណាក់កាល ប៊ូតុងពង្រីក ប៊ូតុងថតវីដេអូដែលអាចប្ដូរតាមបំណង និងប៊ូតុងចុចផ្ទាល់ខ្លួនបន្ថែម។ វាក៏មានមុខងារជាថ្មសាកខាងក្រៅផងដែរ ដែលផ្តល់ថាមពលថ្មដល់ទៅ 1500mAh។ គ្រឿងបន្លាស់នេះអាចរកបានសម្រាប់ការទិញដាច់ដោយឡែក។
Xiaomi 14៖ ទំហំបង្រួមរូបភាពឈានមុខគេ ជាមួយនឹងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។
Xiaomi 14 ត្រូវបានរចនាឡើងជាដៃគូប្រចាំថ្ងៃ មានទំហំត្រឹមតែ 152.8mm x 71.5mm x 8.20mm។ បន្ទះខាងក្រោយកោងថ្នមៗធានានូវការចាប់កាន់ប្រកបដោយផាសុកភាព និងសុវត្ថិភាព ដែលអនុញ្ញាតឱ្យប្រើប្រាស់បានយូរ។ សោភ័ណភាពស្រស់ស្អាតបំផុត ដោយមានការប្តូរទីតាំងឧបករណ៍បំពងសម្លេងទៅអេក្រង់ និងចំណុចក្រហមទៅកាន់កាមេរ៉ាដេកូ ដោយផ្តល់នូវរូបរាងស្អាតនៅស៊ុមខាងលើ និងចំហៀង។ ការរចនា bezel ស្តើងបំផុតប្រើប្រាស់បច្ចេកវិទ្យា FIAA កម្រិតខ្ពស់ដើម្បីរួមបញ្ចូលសៀគ្វីបន្ទះនៅក្នុងអេក្រង់ដែលបណ្តាលឱ្យមានគែមខាងក្រោមស្តើង 1.71mm សម្រាប់បទពិសោធន៍នៃការមើលដ៏អស្ចារ្យ។
Xiaomi 14 បំពាក់នូវការកំណត់រចនាសម្ព័ន្ធកាមេរ៉ាបីយ៉ាងទូលំទូលាយ ផ្តល់បទពិសោធន៍នៃការថតរូបយ៉ាងល្អដែលគ្របដណ្តប់លើជួរប្រសព្វយ៉ាងទូលំទូលាយពី 14mm ទៅ 75mm។ Xiaomi 14 ត្រូវបានវិស្វកម្មជាមួយ Leica Summilux optical lenses ជាមួយនឹងការអាប់ដេតកម្រិត ƒ/1.6 aperture នៅលើកាមេរ៉ាចម្បង រួមបញ្ចូលជាមួយ Light Fusion 900 image sensor និងមានសមត្ថភាពដល់ 13.5 EV នៃ dynamic range។ ជាងនេះទៅទៀត គុណភាពបង្ហាញរបស់ Leica 14mm ultra-wide កាមេរ៉ាត្រូវបានដំឡើងទៅ 50MP អមមកជាមួយនឹងលេនដ៏អស្ចារ្យ Leica 75mm floating telephoto lens ជាមួយនឹងចម្ងាយផ្តោតអប្បបរមាត្រឹមតែ 10cm ប៉ុណ្ណោះ។
ទាក់ទងនឹងការបង្ហាញ Xiaomi 14 មានអេក្រង់ទំហំ 6.36" CrystalRes AMOLED 1.5K (2670 x 1200) ដ៏ទាក់ទាញ។ ដង់ស៊ីតេភីកសែលអេក្រង់ត្រូវបានពង្រឹងដល់ 460ppi ដែលផ្តល់នូវព័ត៌មានលម្អិតជាងពេលណាទាំងអស់។ ជាមួយនឹងកម្រិតពន្លឺខ្ពស់បំផុត 3000 nits ពណ៌រូបថតមានភាពរស់រវើក និងការមើលឃើញនៅតែច្បាស់ ទោះបីជាស្ថិតនៅក្រោមពន្លឺព្រះអាទិត្យដោយផ្ទាល់ក៏ដោយ។ លើសពីនេះ អត្រា Refresh Rate ចាប់ពី 1 ដល់ 120Hz ធានានូវបទពិសោធន៍នៃការមើលយ៉ាងរលូន និងគ្មានថ្នេរនៅទូទាំងសកម្មភាពផ្សេងៗ រួមទាំងការអាន និងការលេងហ្គេមជាដើម។
Hardware នៃការដោះសោដ៏មានសក្តានុពលសម្រាប់ដំណើរការពេញលេញដែលមិនអាចកាត់ថ្លៃបាន
Xiaomi 14 Series រួមបញ្ចូលនូវប្រព័ន្ធដំណើរការដ៏ទំនើប ភាពប្រសើរឡើងដ៏សំខាន់នៅក្នុងបច្ចេកវិទ្យាត្រជាក់ និងថាមពលថ្មដែលប្រើប្រាស់បានយូរ ឈានដល់ចំណុចកំពូលនៃបទពិសោធន៍ស្មាតហ្វូនដែលត្រូវបានកែលម្អយ៉ាងរលូនសម្រាប់អ្នកប្រើប្រាស់។
Xiaomi 14 និង Xiaomi 14 Ultra ទាំងពីរត្រូវបានបំពាក់ដោយ Snapdragon®️ 8 Gen 3 Mobile Platform ឈានមុខគេ ដែលមានការជំរុញដំណើរការ CPU 32% គួរឱ្យចាប់អារម្មណ៍ និងការថយចុះការប្រើប្រាស់ថាមពល 34% រួមជាមួយនឹងការជំរុញដំណើរការ GPU គួរឱ្យកត់សម្គាល់ 34% និងការថយចុះការប្រើប្រាស់ថាមពល 38% បើប្រៀបធៀបទៅនឹងជំនាន់មុន។ Xiaomi 14 Series ត្រូវបានបំពាក់ដោយ Qualcomm FastConnect 7800 ដែលនាំមកនូវ Wi-Fi 7 ជាមួយនឹងសមត្ថភាព 320MHz ។ Xiaomi 14 Ultra ឈានទៅមុខមួយជំហានទៀតជាមួយនឹង High Band Simultaneous (HBS) Multi-Link ដែលធានានូវបណ្តាញដែលធំទូលាយបំផុត និងមានភាពយឺតយ៉ាវទាបបំផុតដែលមាន ធ្វើបដិវត្តការតភ្ជាប់ឧបករណ៍ច្រើនដែលមានល្បឿនលឿន។
ការបំពាក់ដោយប្រព័ន្ធបញ្ចេញភាពត្រជាក់ Xiaomi IceLoop ឧបករណ៍ទាំងពីរផ្តល់នូវកម្រិតនៃភាពរលូនដែលមិនអាចប្រៀបផ្ទឹមបាននៅក្រោមសេណារីយ៉ូដែលត្រូវការដូចជា ការថតវីដេអូ ការថតរូបតាមកុំព្យូទ័រ AI ពេលវេលាពិត និងការលេងហ្គេមដែលពឹងផ្អែកខ្លាំង។ Xiaomi 14 Ultra ឈានទៅមួយជំហានខាងលើជាមួយនឹងប្រព័ន្ធ Xiaomi Dual-Channel IceLoop ថ្មី ដែលណែនាំឆានែលកម្ដៅទីពីរសម្រាប់តែម៉ូឌុលកាមេរ៉ាសម្រាប់ការថតរូប និងវីដេអូកាន់តែរលូន។
ទាក់ទងនឹងថ្ម និងការសាកថ្ម Xiaomi 14 និង Xiaomi 14 Ultra ទាំងពីរត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងថ្ម Xiaomi Surge ដែលធានានូវប្រតិបត្តិការពេញមួយថ្ងៃ។ Xiaomi 14 ត្រូវបានបំពាក់ដោយថ្ម 4610mAh គាំទ្រដោយ 90W HyperCharge និង 50W wireless HyperCharge ។ Xiaomi 14 Ultra ត្រូវបានបំពាក់ដោយថាមពលថ្មធំជាង 5000mAh ជាមួយនឹង 90W HyperCharge រួមជាមួយនឹង បច្ចេកវិទ្យា 80W wireless HyperCharge ចុងក្រោយបង្អស់ ។
ស្វែងយល់ពីអនាគតនៃប្រព័ន្ធអេកូឆ្លាតវៃជាមួយ Xiaomi HyperOS
HyperOS ដ៏ទំនើប ដែលជាចំណុចកំពូលនៃការអភិវឌ្ឍន៍រយៈពេលប្រាំពីរឆ្នាំដោយ Xiaomi ។ ប្រព័ន្ធដែលផ្តោតលើមនុស្សនេះ ត្រូវបានរចនាឡើងសម្រាប់ប្រព័ន្ធអេកូឡូស៊ីឆ្លាតវៃ "Human X Car X Home" ដោយផ្តោតលើគោលដៅសំខាន់ៗចំនួនបួន៖ ការឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយ ការតភ្ជាប់ឆ្លាតវៃឆ្លងឧបករណ៍ ភាពវៃឆ្លាតសកម្ម និងសុវត្ថិភាព End-to-End។ ជាមួយនឹង Xiaomi HyperOS អ្នកប្រើប្រាស់ Xiaomi 14 Series អាចជួបប្រទះនូវភាពរលូននៃប្រព័ន្ធកម្រិតខ្ពស់ជាមួយនឹងសមត្ថភាពគ្រប់គ្រងឯកសារ និងអង្គចងចាំកម្រិតខ្ពស់ UI ដែលត្រូវបានកែលម្អដែលសំបូរទៅដោយប្រព័ន្ធរងក្រាហ្វិក ការតភ្ជាប់គ្មានថ្នេររវាងឧបករណ៍ និងមុខងារសុវត្ថិភាព និងឯកជនភាពពេញលេញ ដើម្បីធានាបាននូវបទពិសោធន៍ដែលបានភ្ជាប់ប្រកបដោយសុវត្ថិភាព។
ការរួមបញ្ចូលថ្មីជាមួយ Google Photos នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់បម្រុងទុករូបថត និងវីដេអូរបស់ពួកគេដោយសុវត្ថិភាពទៅ Google Photos នៅក្នុង Xiaomi Gallery ។ អ្នកប្រើប្រាស់ក៏នឹងអាចមើល កែសម្រួល និងចែករំលែកមាតិកាដែលបានបម្រុងទុកនៅក្នុង Google Photos យ៉ាងរលូនពី Xiaomi Gallery របស់ពួកគេ។ មុខងារនេះនឹងមាននៅលើឧបករណ៍ Xiaomi ទូទាំងពិភពលោកនៅនិទាឃរដូវឆ្នាំ 2024 ។
Xiaomi 14 Series ទទួលយកយ៉ាងពេញលេញនូវបច្ចេកវិទ្យា AI ដ៏ទំនើបដែលត្រូវបានដំណើរការដោយ Xiaomi HyperOS ដើម្បីនាំអ្នកប្រើប្រាស់នូវជីវិតកាន់តែឆ្លាតវៃ។ ម៉ូដែល AI ធំត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធកម្មវិធីផ្សេងៗ ដែលផ្តល់នូវមុខងារកាន់តែងាយស្រួល និងឆ្លាតវៃ។ AI Subtitles បើកដំណើរការការចម្លងតាមពេលវេលាជាក់ស្តែងនៃខ្លឹមសារដែលបាននិយាយក្នុងអំឡុងពេលសន្និសីទវីដេអូ។ AI Album Search ប្រើដំណើរការភាសាធម្មជាតិ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កំណត់ទីតាំងរូបភាពជាក់លាក់នៅក្នុងបណ្តុំរូបថតរបស់ពួកគេ ដោយពណ៌នាអំពីអ្វីដែលពួកគេកំពុងស្វែងរក។ AI Portraits ប្រើប្រាស់ក្បួនដោះស្រាយកម្រិតខ្ពស់ដើម្បីបង្កើតសមាសភាពបញ្ឈរដែលបានមកពីរូបភាពដែលមានពីមុន។ លើសពីនេះទៀត AI Expansion ជួយសម្រួលដល់ការបន្ថែមជាក់ស្តែងនៃមាតិការូបភាពដែលមានស្រាប់ ដោយផ្តល់នូវលទ្ធភាពច្នៃប្រឌិតថ្មី។
Proactive Intelligence ត្រូវបានសម្រេចតាមរយៈ Xiaomi HyperMind ដែលអាចឱ្យឧបករណ៍យល់ដឹងយ៉ាងសកម្មនូវតម្រូវការរបស់អ្នកប្រើប្រាស់ និងធ្វើសកម្មភាពដែលស្របតាម។ Xiaomi HyperMind ប្រើប្រាស់ សមត្ថភាពយល់ឃើញទាំងបួនរបស់ឧបករណ៍ - បរិស្ថាន ចក្ខុវិស័យ សំឡេង និងអាកប្បកិរិយា ដើម្បីស្វែងយល់ពីចំណូលចិត្តរបស់អ្នកប្រើប្រាស់ និងសម្របឧបករណ៍ដោយស្វ័យប្រវត្តិទៅនឹងតម្រូវការរបស់ពួកគេ។ ឧទាហរណ៍ ប្រសិនបើអ្នកប្រើទម្លាប់បើកភ្លើងបន្ទប់ទទួលភ្ញៀវនៅពេលដោះសោសោទ្វារឆ្លាតវៃ Xiaomi HyperMind នឹងបំភ្លឺបន្ទប់ដោយស្វ័យប្រវត្តិបន្ទាប់ពីរៀនលំនាំនេះ បន្ទាប់ពីទទួលបានការយល់ព្រមពីអ្នកប្រើប្រាស់។
នៅចុងខែតុលាឆ្នាំមុន ក្រុមហ៊ុន Xiaomi បានប្រកាសពីការធ្វើឱ្យប្រសើរឡើងយ៉ាងទូលំទូលាយនៃយុទ្ធសាស្រ្តក្រុមរបស់ខ្លួន ដោយផ្លាស់ប្តូរពី "Smartphone x AIoT " ទៅជា "Human x Car x Home" ប្រព័ន្ធអេកូឡូស៊ីឆ្លាតវៃ ដោយរថយន្តបានក្លាយជាធាតុផ្សំថ្មី និងសំខាន់នៃការផ្តោតជាយុទ្ធសាស្ត្ររបស់ Xiaomi ។ ជាមួយនឹងការដាក់លក់ជាសាកលនៃ Xiaomi 14 Series ឧបករណ៍ IoT ថ្មី និងការបង្ហាញពី Xiaomi SU7 ដែលជំរុញ និងតភ្ជាប់ដោយ Xiaomi HyperOS នោះ Xiaomi បានបង្កើតតួនាទីឈានមុខគេក្នុងការច្នៃប្រឌិតបច្ចេកវិទ្យា។ ភាពជឿនលឿននៅក្នុងផលប័ត្រនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ Xiaomi ចំពោះការច្នៃប្រឌិត និងបទពិសោធន៍អ្នកប្រើប្រាស់ពិសេស។
តម្លៃ និងភាពអាចរកបាន
Xiaomi 14 នឹងមានជម្រើសបីពណ៌គឺ Black, White និង Jade Green។
Xiaomi 14 Ultra នឹងមានពីរពណ៌សម្រាប់ជ្រើសរើសគឺ ខ្មៅ និងស។
Xiaomi 14 ភ្ជាប់មកជាមួយជម្រើសផ្ទុកទិន្នន័យចំនួន 2 ដោយចាប់ផ្តើមពី 1199 ដុល្លារ ។
Xiaomi 14 Ultra ភ្ជាប់មកជាមួយជម្រើសទំហំផ្ទុក 1 ដែលចាប់ផ្តើមពី 899 ដុល្លារ ។
Xiaomi 14 និង Xiaomi 14 Ultra នឹងរួមបញ្ចូលការអាប់ដេតប្រព័ន្ធប្រតិបត្តិការ Android 4 ជំនាន់ ក៏ដូចជាការបំណះសុវត្ថិភាព 5 ឆ្នាំ។ អ្នកប្រើប្រាស់ឧបករណ៍ទាំងពីរមានសិទ្ធិទទួលបានបទពិសោធន៍ផ្ទុកទិន្នន័យ Google One cloud 100GB សម្រាប់រយៈពេលសាកល្បង 6 ខែ និង YouTube Premium 3 ខែ ជាមួយនឹងការចូលប្រើប្រាស់ YouTube និងកម្មវិធី YouTube Music ដោយគ្មានពាណិជ្ជកម្ម។
រូបភាពផលិតផលមាននៅទីនេះ៖
Xiaomi 14
Xiaomi 14 Ultra
Xiaomi 14 និង Xiaomi 14 Ultra Quick Specs
Xiaomi 14
Xiaomi 14 Ultra
Design
· Dimensions: 152.8mm x 71.5mm x 8.2mm1
· Weight: 193g1
· Corning® Gorilla® Glass Victus® front
· 3D curved glass back
· IP684
· Colors: Black, White, and Jade Green5
· Dimensions: 161.4mm x 75.3mm x 9.2mm1
· Weight: 219.8g1
· Xiaomi Shield Glass Front
· Xiaomi nano-tech vegan leather back
· IP684
· Colors: Black, White5
Camera
Rear Camera
· LEICA VARIO-SUMMILUX 1:1.6-2.2/14-75 ASPH.
· 23mm f/1.6 Leica main camera
o 50MP wide camera
o Light Fusion 900 image sensor
o 1/1.31" sensor size
o 2.4μm 4-in-1 Super Pixel
o OIS, 7P lens
· 75mm f/2.0 Leica floating telephoto camera
o 50/32MP (total/effective) telephoto camera
o f/2.0, OIS
o Supports 10cm macro photography
· 14mm f/2.2 Leica ultra-wide camera
o 50MP ultra-wide camera
o f/2.2, 115° FOV
· Two photographic styles: Leica Authentic Look & Leica Vibrant Look
· Master-lens system: 35mm Documentary, 50mm Swirly bokeh, 75mm Portrait, and 90mm Soft focus
· Xiaomi ProFocus
· Portrait Night mode
· 8K video recording
· Create in Dolby Vision® up to 4K at 60fps
· Movie mode
· Ultra Night Video
Front Camera
· 32MP in-display selfie camera
o 0.7μm pixel size
o f/2.0, 5P lens, 89.6° FOV
o Dynamic Framing (0.8x, 1x)
o Night mode
o Portrait mode
o HDR
Rear Camera
· LEICA VARIO-SUMMILUX 1:1.63-2.5/12-120 ASPH.
· 23mm Leica 1-inch main camera
o f/1.63-f/4.0 stepless variable aperture
o 50MP wide camera
o LYT-900, 1" sensor size
o 3.2μm 4-in-1 Super Pixel
o OIS, 8P lens
· 75mm Leica floating telephoto camera
o 50MP IMX858
o f/1.8, OIS
o Supports 10cm macro photography
· 120mm Leica periscope camera
o 50MP IMX858
o f/2.5, OIS
o Supports 30cm macro photography
· 12mm Leica ultra-wide camera
o 50MP IMX858
o f/1.8, 122° FOV
o Supports 5cm macro photography
· Two Leica photographic styles: Leica Authentic Look, Leica Vibrant Look
· Master-lens system: 35mm Documentary, 50mm Swirly bokeh, 75mm Portrait, and 90mm Soft focus
· Six focal lengths: 12mm (ultra-wide), 23mm (wide), 75mm (telephoto), 120mm (periscope), extra 46mm and 240mm focal lengths through In-Sensor-Zoom.
· MasterCinema
· Movie mode
· 8K professional video recording at 30fps across all 4 lenses
· 10-bit LOG video recording, supports LUT import
· 16-bit Ultra RAW
Front Camera
· 32MP in-display selfie camera
o f/2.0
o 1/3.14" pixel size
o Dynamic Framing (0.8x, 1x)
o Night mode
o HDR
Display
· 120Hz LTPO 6.36" AMOLED display
o 20:9, 2670 x 1200, 460 ppi
o LTPO, AdaptiveSync Pro
o Dynamic 1-120Hz
o Up to 240Hz touch sampling rate6
o OLED materials type: Xiaomi-custom C8 display panel
o Brightness: HBM 1000 nits (typ), 3000 nits (peak)
o P3 color gamut
o TrueColor display
· Pro HDR display
· Dolby Vision®, HDR10+, HDR10, HLG
· Adaptive reading mode
· Sunlight mode
· TÜV Rheinland Low Blue Light (Hardware Solution) Certified
· TÜV Rheinland Flicker Free Certified
· TÜV Rheinland Circadian Friendly Certified
· 120Hz WQHD+ 6.73" AMOLED display
o 20:9, 3200 x 1440, 522 ppi
o 1-120Hz LTPO: AdaptiveSync Pro,
o Up to 240Hz touch sampling rate6
o OLED materials type: Xiaomi-custom C8 display panel
o Brightness: HBM 1000 nits (typ), 3000 nits (peak)
o DCI-P3 color gamut
o 68 billion colors
· Pro HDR display
· Dolby Vision®, HDR10+, HDR10, HLG
· Adaptive reading mode
· Sunlight mode
· 1920Hz PWM dimming / DC dimming
· TÜV Rheinland Low Blue Light (Hardware Solution) Certified
· TÜV Rheinland Flicker Free Certified
· TÜV Rheinland Circadian Friendly Certified
Performance
· Snapdragon® 8 Gen 3 Mobile Platform
o 4nm power-efficient manufacturing process
o Qualcomm® Adreno™ GPU
o Snapdragon™ X75 5G Modem-RF System
· LPDDR5X + UFS 4.0 Storage
o 12GB+256GB, 12GB+512GB
· Xiaomi HyperOS
· Xiaomi IceLoop system
· Snapdragon® 8 Gen 3 Mobile Platform
o 4nm power-efficient manufacturing process
o Qualcomm® Adreno™ GPU
o Snapdragon™ X75 5G Modem-RF System
· LPDDR5X + UFS 4.0 Storage
o 16GB+512GB
· Xiaomi HyperOS
· Xiaomi Dual-Channel IceLoop system
Battery & Charging
· 4610mAh (typ) battery
· 90W HyperCharge
· 50W wireless HyperCharge3
· 5000mAh (typ) battery
· 90W HyperCharge
· 80W wireless HyperCharge3
Audio
· Stereo speakers
· 4-MIC Array
· Dolby Atmos®
· Stereo speakers
· 4-MIC array
· Dolby Atmos®️
Connectivity
· Dual SIM7
· Wi-Fi 7 capability, support DBS2
· Supports NFC8
· Bluetooth®️ 5.4
· 5G: Supports NSA + SA
· Bands:
o 5G: n1/2/3/5/7/8/20/25/28/38/40/41/48/66/75/77/78
o 4G: LTE FDD: B1/2/3/4/5/7/8/12/13/17/18/19/20/25/26/28/32/66
o 4G: LTE TDD: B38/39/40/41/42/48
o 3G: UMTS: B1/2/4/5/6/8/19
o 2G: GSM: B2/3/5/8
· Dual SIM7
· Wi-Fi 7 capability, support HBS2
· Supports NFC8
· Bluetooth®️ 5.4
· 5G: Supports NSA + SA
· Bands:
o 5G NR: n1/2/3/5/7/8/20/28/38/40/41/48/669/77/78/79
o 4G: LTE FDD: 1/2/3/4/5/7/8/18/19/20/26/28/669
o 4G: LTE TDD: 38/40/41/42/48
o 3G: WCDMA: 1/2/4/5/6/8/19
o 2G: GSM: 2/3/5/8
១ ទិន្នន័យសាកល្បងដោយ Xiaomi Internal Labs ។ លទ្ធផលជាក់ស្តែងអាចប្រែប្រួល។
២ ការតភ្ជាប់ Wi-Fi (រួមទាំងប្រេកង់ Wi-Fi ស្តង់ដារ Wi-Fi និងលក្ខណៈពិសេសផ្សេងទៀតដែលត្រូវបានផ្តល់សច្ចាប័នក្នុង IEEE Standard 802.11 specifications) អាចប្រែប្រួលអាស្រ័យលើភាពអាចរកបានក្នុងតំបន់ និងការគាំទ្របណ្តាញក្នុងតំបន់។ មុខងារអាចត្រូវបានបន្ថែមតាមរយៈ OTA នៅពេល និងកន្លែងដែលអាចអនុវត្តបាន។
៣ ឧបករណ៍សាកឥតខ្សែត្រូវបានលក់ដោយឡែកពីគ្នា។
៤ ឧបករណ៍នេះត្រូវបានធ្វើតេស្ត និងបញ្ជាក់ឱ្យមានភាពធន់នឹងការសាយភាយ ទឹក និងធូលីនៅក្នុងវត្តមាននៃលក្ខខណ្ឌមន្ទីរពិសោធន៍ជាក់លាក់ ជាមួយនឹងចំណាត់ថ្នាក់ IP68 ការការពារការជ្រាបចូលដោយផ្អែកលើ IEC 60529:1989+A1:1999+A2:2013។
សូមចំណាំថាលក្ខខណ្ឌសាកល្បងនៃភាពធន់នឹងទឹករួមមានៈ ការជ្រមុជទឹកក្នុងទឹកសាបក្នុងជម្រៅ 1.5 ម៉ែត្រ រហូតដល់ 30 នាទី ជាមួយនឹងសីតុណ្ហភាពដីសណ្តរវាងទឹក និងផលិតផលគឺ 5K ឬតិចជាងនេះ។ លក្ខណៈធន់នឹងទឹកបែបនេះគឺទាក់ទងតែនឹងលក្ខខណ្ឌជាក់លាក់ដែលត្រូវបានសាកល្បងនៅក្នុងបរិយាកាសមន្ទីរពិសោធន៍ ដែលមិនឆ្លើយតបទៅនឹងលក្ខខណ្ឌធម្មតានៃការប្រើប្រាស់ដោយអ្នកប្រើប្រាស់។ ដូច្នេះ ការការពារការចូលមិនត្រូវបានធានាថាតើផលិតផលត្រូវបានស្ថិតនៅក្នុងបរិស្ថានលើសពីលក្ខខណ្ឌនៃការធ្វើតេស្តនោះទេ។
យើងសូមណែនាំថាអ្នកមិនត្រូវសាកល្បងវាដោយខ្លួនឯងឡើយ។ មិនត្រូវបានណែនាំសម្រាប់ការប្រើនៅឆ្នេរឬអាងហែលទឹកនោះទេ។ ការការពារការជ្រាបចូលអាចកាន់តែយ៉ាប់យ៉ឺនពីការពាក់ និងការរហែកប្រចាំថ្ងៃ ការខូចខាតរាងកាយ និង/ឬចាំបាច់ត្រូវរុះរើក្នុងករណីជួសជុល។
ជៀសវាងការសាកថ្មផលិតផល ដំណើរការប៊ូតុង ឬដកថាសស៊ីម នៅពេលដែលផលិតផលប៉ះពាល់នឹងសំណើម។
សូមពិនិត្យមើលដោយប្រុងប្រយ័ត្ននូវសៀវភៅណែនាំរបស់អ្នកប្រើសម្រាប់ការណែនាំអំពីសុវត្ថិភាពផ្សេងទៀត។
ការធានានឹងមិនគ្របដណ្តប់ការខូចខាតរាវដែលបង្កឡើងនៅក្នុងបរិស្ថានលើសពីលក្ខខណ្ឌតេស្ត IP68 នោះទេ។
៥ ពណ៌អាចប្រែប្រួលតាមតំបន់។
៦ អត្រាគំរូនៃការប៉ះ អាចប្រែប្រួលទៅតាមខ្លឹមសារនៅលើការបង្ហាញរបស់អ្នក។
៧ ស៊ីមពីរអាចប្រែប្រួលអាស្រ័យលើភាពអាចរកបានក្នុងតំបន់។
៨ ភាពអាចរកបាននៃ NFC អាចប្រែប្រួលរវាងទីផ្សារ។
៩ B66/N66 NarrowBand , UL: 1710-1780, DL: 2110-2180។
១០ ការផ្តល់ជូននេះគឺមានសម្រាប់អ្នកប្រើប្រាស់ថ្មីតែប៉ុណ្ណោះ ហើយជាកម្មវត្ថុនៃលក្ខខណ្ឌដែលអាចអនុវត្តបាន។ អ្នកមានភាពបត់បែនក្នុងការលុបចោលនៅពេលណាក៏បាន។
១១ ឧបករណ៍ចាំបាច់ត្រូវចូលទៅក្នុងគណនី Xiaomi ដូចគ្នា។ ទាំងថេប្លេត និងទូរសព្ទគួរតែបើក WLAN និង Bluetooth។ មុខងារត្រូវតែបើកទាំងក្នុងថេប្លេត និងទូរសព្ទជាមុន។
១២ ទូរសព្ទ និងថេប្លេតបានបើក WLAN និងប៊្លូធូស។ ទូរសព្ទដៃ ថេប្លេត នាឡិកា និងខ្សែត្រូវបានចូលទៅក្នុងគណនី Xiaomi ដូចគ្នា។ ទូរទស្សន៍ និងទូរសព្ទ ឬថេប្លេតស្ថិតនៅលើបណ្តាញក្នុងតំបន់តែមួយ។
១៣ ឧបករណ៍ត្រូវស្ថិតនៅក្រោមបណ្តាញតែមួយ។
១៤ Xiaomi Focus Pen និង Xiaomi Pad 6S Pro Touchpad Keyboard ត្រូវបានលក់ដាច់ដោយឡែក។ ភាពអាចរកបានអាចខុសគ្នាតាមតំបន់។
១៥ Xiaomi Smart Pen (ជំនាន់ទី 2) 12ms
១៦ អត្រា Refresh Rate នឹងត្រូវបានកែតម្រូវទៅ 30/48/50/60/90/120/144Hz ដោយស្វ័យប្រវត្តិនៅលើ Xiaomi Pad 6S Pro 12.4 អាស្រ័យលើស្ថានភាពជាក់ស្តែង។ អ្នកប្រើប្រាស់ក៏អាចកំណត់អត្រាធ្វើឱ្យស្រស់ដល់ 60/90/144Hz ដោយដៃផងដែរ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-18T02:23:17.461Z",
"category": "PR",
"views": 105,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": [
"short_sentences"
]
}
|
ស្រ្តេ.សច្រើន មកពីទម្លាប់មិនល្អ! ទម្លាប់៥នេះ ជួយឱ្យជីវិតអ្នកផ្លាស់ប្តូរ ទៅរកភាពរីកចម្រើនជាងមុន
|
https://business-cambodia.com/articles/5-habits-can-be-change-and-improve-your-life
|
មនុស្សគ្រប់គ្នាសុទ្ធតែមានភាពអស្ចារ្យនិងទេពកោសល្យនៅក្នុងខ្លួនរាងៗខ្លួន ប៉ុន្តែអ្វីដែលរារាំងមិនឱ្យទេពកោសល្យទាំងនោះចេញមកខាងក្រៅយ៉ាងច្បាស់នោះគឺដោយសារភាពគ្មានវិន័យនិងការតាំងចិត្តខ្ពស់ក្នុងសម្រេចកិច្ចការ ដែលជាហេតុធ្វើឱ្យយើងស្រ្តេសច្រើន មានភាពតានតឹង ការងារគរគ្នាច្រើនមិនដឹងធ្វើមួយណាទុកមួយណា។
យ៉ាងណាមិញដើម្បីឱ្យខ្លួនឯងក្លាយជាមនុស្សរីកចម្រើនជាងមុន អ្នកត្រូវតែជាមនុស្សមានវិន័យជាងមុន ទើបអាចសម្រេចគោលដៅផ្ទាល់ខ្លួនបាន។ ទន្ទឹមនឹងនេះទម្លាប់ចំនួន៥យ៉ាងនឹងនឹងអាចជួយឱ្យជីវិតអ្នកផ្លាស់ប្តូរ កើតលទ្ធផលប្រសើរជាងមុន ប្រសិនបើអ្នកអនុវត្តភ្ជាប់ជាមួយសកម្មភាពការងារប្រចាំថ្ងៃឱ្យបានជាប់លាប់៖
ទម្លាប់ទី១. កំណត់គោលដៅច្បាស់លាស់
ជំហានដំបូងក្នុងការក្លាយជាអ្នកមានវិន័យគឺការកំណត់គោលដៅច្បាស់លាស់និងអាចសម្រេចបាន។ បើគ្មានទិសដៅច្បាស់លាស់ វាក្លាយជាបញ្ហាសម្រាប់អ្នក ក្នុងការរក្សាការផ្តោតអារម្មណ៍ និងកម្លាំងជំរុញចិត្តក្នុងការងារ។ ដូច្នេះចូរចាប់ផ្តើមដោយកំណត់គោលដៅរយៈពេលវែងរបស់អ្នក ហើយបំបែកវាទៅជាកិច្ចការតូចៗ ដែលអាចគ្រប់គ្រងបាន ឬចំណុចសំខាន់ៗ ដែលវានឹងជួយឱ្យអ្នករៀបចំការងារបានល្អ និងនៅតែមានឆន្ទៈមុតមាំជាមួយគោលដៅធំ។
ទម្លាប់ទី២. កំណត់អាទិភាពលើកិច្ចការ និងពេលវេលា
រៀនពីរបៀបកំណត់អាទិភាពការងារប្រកបដោយប្រសិទ្ធភាពគឺមានសារៈសំខាន់ណាស់សម្រាប់ការថែរក្សាវិន័យ។ ចាប់ផ្តើមដោយកំណត់អត្តសញ្ញាណកិច្ចការសំខាន់និងបន្ទាន់បំផុតដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ ហើយផ្តោតធ្វើកិច្ចការដែលមានអាទិភាពខ្ពស់នោះជាមុនសិន ដោយត្រូវជៀសវាងពាក្យចាំសិន និងការពន្យារទៅពេលនេះឬពេលនោះ ទើបអ្នកអាចគ្រប់គ្រងភាពរញ៉េរញៃនិងស្រ្តេសបាន។
ទម្លាប់ទី៣. គ្រប់គ្រងខ្លួនឯង
បង្កើនការគ្រប់គ្រងខ្លួនឯងឱ្យបានខ្ពស់ជាងមុនដោយយកចិត្តទុកដាក់លើគំនិត អារម្មណ៍ និងកម្លាំងជំរុញចិត្តរបស់អ្នកដោយរៀនគ្រប់គ្រងវាឱ្យមានប្រសិទ្ធភាពបំផុត។ ដូចជាគ្រប់គ្រងពាក្យសម្តីដែលអ្នកនឹងនិយាយ សកម្មភាពដែលអ្នកនឹងធ្វើ គំនិតដែលអ្នកកំពុងគិត ឬព័ត៌មានដែលអ្នកកំពុងស្តាប់។
ទម្លាប់ទី៤. ធ្វើការងារលំបាកៗឱ្យរួចមុនគេ
ដើម្បីជួយកាត់បន្ថយអារម្មណ៍តានតឹងនឹងភាពលំបាកនៅក្នុងភារៈកិច្ចប្រចាំថ្ងៃ ចូរអ្នកធ្វើកិច្ចការងារណាដែលអ្នកមានអារម្មណ៍ថាគួរឱ្យស្អប់និងលំបាកៗជាងគេមុន ព្រោះការធ្វើដូចនេះវាអាចជួយកាត់បន្ថយអារម្មណ៍ដែលជាប់បន្ទុក និងជំងឺពន្យារពេលរបស់អ្នកបានមួយកម្រិតផងដែរ។
ទម្លាប់ទី៦. អានឬស្តាប់ឱ្យបានច្រើន
ការអានឬស្តាប់គឺជាសកម្មភាពដ៏មានប្រសិទ្ធិភាពមួយជួយឱ្យសមត្ថភាពខួរក្បាលរបស់លោកអ្នកកើនឡើង លើផ្នែកស្មារតីនិងលទ្ធភាពក្នុងការបំពេញការងារប្រចាំថ្ងៃ។ ហេតុនេះនៅពេលព្រឹកអ្នកអាចធ្វើសកម្មភាពស្តាប់ព័ត៌មានថ្មីៗ ព្រឹត្តិការណ៍សេដ្ឋកិច្ចឬស្តាប់វីដេអូចំណេះដឹងដែលអ្នកកំពុងត្រូវការបាន។ បន្ថែមពីនោះអ្នកអាចធ្វើការអានសៀវភៅដែលអ្នកចូលចិត្តឬសៀវភៅដែលអាចដោះស្រាយបញ្ហាដែលអ្នកកំពុងជួប។
មានការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការផ្លាស់ប្តូរទម្លាប់មួយចំនួន ដែលបង្កភាពអវិជ្ជមាន ពិតជាអាចជួយឱ្យយើងគ្រប់គ្រងថ្ងៃទាំងមូលបានយ៉ាងល្អប្រសើរ និងបានផ្តល់អំណាចឱ្យយើងធ្វើការងារកាន់តែឆ្លាតវៃ ផ្តោតអារម្មណ៍កាន់តែប្រសើរ មានភាពតានតឹងកាន់តែតិច ព្រមទាំងមានវិន័យក្នុងការសម្រេចគោលដៅធំបានផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-17T11:20:25.871Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1189,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រៀនដោយសេ.រី! ប្រើវេបសាយតែ១នេះ អាចរៀនអង់គ្លេសនៅផ្ទះខ្លួនឯង បាន៤មុខវិជ្ជាធំៗ ឥតគិ.តថ្លៃ
|
https://business-cambodia.com/articles/learning-english-with-british-council-to-improve-skill
|
មានមនុស្សជាច្រើនត្រូវការរៀនភាសាឱ្យនិយាយបាន ស្តាប់បាន យល់បាន និងសរសេរបានក្នុងកម្រិតអាចប្រើប្រាស់ប្រចាំថ្ងៃបានដោយខ្លួនឯង។ ក្នុងនោះការរៀនភាសាអង់គ្លេសនៅផ្ទះឬតាមរយៈអនឡាញមានភាពពេញនិយមជាខ្លាំង ខណៈមានវេបសាយខ្លះមានមេរៀនបង្រៀនឥតគិតថ្លៃថែមទៀត។
ដូច្នេះដែរថ្ងៃនេះចាបក្រហមសូមលើកយកនូវវេបសាយរៀនភាសាអង់គ្លេសលំដាប់ថ្នាក់ស្តង់ដារអន្តរជាតិ១ មានប្រភពមកពីរដ្ឋាភិបាលអង់គ្លេស មានឈ្មោះថា British Council ដែលអនុញ្ញតឱ្យបងប្អូនមកពីគ្រប់ទីកន្លែង អាចចូលទៅរៀនបាន៤មុខវិជ្ជាគោលធំៗ មានដូចជា ការស្តាប់ ការអាន ការអនុវត្តនិយាយ និងសរសេរបាន រៀនដោយឥតគិតថ្លៃ គ្រប់ពេលវេលាគ្រប់ទីកន្លែង។
សម្រាប់វេបសាយនេះដែរចំពោះបងប្អូនដែលមានចំណូលចិត្តនិងតម្រូវការរៀនសូត្រ អាចប្រើជាប្រយោជន៍បាន ព្រោះក្នុងនោះវាមានប្រមូលផ្តុំនូវលំហាត់អនុវត្ត និងការតេស្តកម្រិតភាសាអង់គ្លេស IELTS ដោយខ្លួនឯងបានថែមទៀតផង។ លើសពីនេះក៏មានបណ្តុំមេរៀនសម្រាប់រៀនពាក្យថ្មី ភាសាអង់គ្លេសទូទៅ និងភាសាអង់គ្លេសសម្រាប់អាជីវកម្មផងដែរ។
ដោយឡែកសម្រាប់ការប្រើប្រាស់បងប្អូនអាចចូលទៅកាន់ British Council ហ់ើយស្វែងរកពាក្យ Explore With Our Free Resource បន្ទាប់មកជ្រើសរើសចុចនូវមុខវិជ្ជាណាមួយដែលបងប្អូនចង់រៀន រួចជ្រើសយកមេរៀនជាការស្រេច។
យ៉ាងណាមិញចំពោះបងប្អូនដែលរៀននៅក្នុងសាលា ហើយមិនទាន់គ្រប់គ្រាន់អាចរៀនបន្ថែមនៅផ្ទះដោយខ្លួនឯងបានដែរ តាមរយៈប្រព័ន្ធអនឡាញ វេបសាយឬវីដេអូយូធូបនានា ត្បិតនាពេលបច្ចុប្បន្ននេះការចេះប្រើប្រាស់ភាសាគឺពិតជាតម្រូវការចាំបាច់ក្នុងអាជីពការងារ និងអាជីវកម្ម៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-17T10:29:41.314Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 2621,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
លោក សំ កុសល៖ កំហុសធំ៣ ធ្វើកា.រ រ.កស៊ីមិនសល់លុ.យ ទោះខំប្រឹងខ្លាំងក៏ដោយ
|
https://business-cambodia.com/articles/work-hard-but-no-money
|
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីប្រឹងដូចគេឯងដែរ បាយទឹកមិនទៀង គេងយប់ជ្រៅត្រូវងើបពីព្រលឹង គ្មានពេលវេលាជួបជុំគ្រួសារ អ្នកខ្លះប្រឹងរាប់ឆ្នាំ តែងាកមកមើលលទ្ធផលវិញស្ទើរពុំមានសល់អ្វីជាដុំគំភួន? ឆ្លើយតបនឹងបញ្ហាដ៏រសើបនេះ លោក សំ កុសល ស្ថាបនិកក្រុមហ៊ុន Baksey Media បានប្រាប់កំហុសធំៗ៣ ជាមូលហេតុ ធ្វើការ ឬរកស៊ីយូរតែមិនសល់លុយសោះ៖
១/. ចំណូលតិចពេក
កំហុសទីមួយអាចបណ្តាលមកពីចំណូលនៅតិចពេក ឬវាស្ថិតនៅក្នុងកម្រិតមួយដែលមិនសមស្របទៅនឹងការចំណាយ។ ឧបមាថា គ្រានៅលីវរកប្រាក់បាន ៣០០$ក្នុងមួយខែ ផាត់ទៅលើការចំណាយអស់ ២០០$ ឬ ២៥០$ ឬចំណាយអស់តែម្តង ខណៈពេលដែលពេលវេលាចេះតែរំកិលទៅមុខ ប៉ុន្តែអ្នកបែរជាមិនបានពង្រឹងសមត្ថភាពដើម្បីបង្កើនចំណូលទៅវិញ។ មិនតែប៉ុណ្ណោះបើអ្នកមានបន្ទុកគ្រួសារថែមទៀត នោះស្ថានភាពហិរញ្ញវត្ថុនឹងជួបវិបត្តិធ្ងន់ធ្ងរជាក់ជាមិនខាន។
២/. ចាយខ្វះគម្រោង
លោក សំ កុសល បានលើកឡើងយ៉ាងដូច្នេះថា កត្តាសំខាន់មួយទៀតដែលធ្វើឲ្យមនុស្សភាគច្រើនមិនសល់លុយគឺចាយវាយខ្វះគម្រោង ចាយតាមអារម្មណ៍ ចាយតាមគ្នា វានឹងឈានទៅរកហានិភ័យផ្នែកហិរញ្ញវត្ថុ។ ក្នុងករណីនេះមិនថាតែអ្នកធ្វើការ ឬរកស៊ីនោះទេ ងាយនឹងផុងខ្លួនចូលណាស់ ជាពិសេសនៅពេលដែលពួកគេមិនអាចគ្រប់គ្រងចំណង់ខ្លួនឯងបាន។ ដូច្នេះ ត្រូវមានគម្រោងច្បាស់លាស់ និងរៀបចំផែនការចំណាយឲ្យបានត្រឹមត្រូវ លុយមិនស្រួលរកដូចពេលដែលយើងចំណាយខុសផ្លូវនោះទេ។
៣/. ខ្សោយក្បួនដើមទុនតិច
ចំណុចនេះអាចនឹងរសើបខ្លាំងចំពោះអ្នករកស៊ីពីអាជីវកម្មខ្នាតតូច មធ្យម រហូតដល់ធំ។ វាមិនអាស្រ័យទាំងស្រុងថាតើអ្នកមានដើមទុនតិច ឬច្រើនឡើយ ប៉ុន្តែវាអាស្រ័យទៅលើការចេះចាត់ចែង បែងចែក និងប្រើប្រាស់ធនធានឲ្យអស់លទ្ធភាព។ នេះក៏ជាកំហុសធំមួយដែលធ្វើឲ្យលុយរបស់អ្នកហូរចេញមួយច្រកធំ ហើយការចំណាយទាំងនោះមិនសូវមានប្រសិទ្ធភាពឡើយ។
ដូច្នេះប្រសិនបើអ្នកប្រឹងធ្វើការ ឬរកស៊ីយូរណាស់ហើយ តែហាក់មិនសល់អ្វីជាប់ខ្លួន អ្នកគួរតែពិនិត្យមើលចំណុចទាំង ៣ ខាងលើនេះ និងរៀបចំផែនការសារជាថ្មី៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-17T09:56:58.732Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 737,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ឃើញBitcoin ឡើងថ្លៃកុំជ្រួលជ្រើម! ក្រសួងព្រមានពីហានិភ័យធំ៤អាចកើតមានពេលអ្នកវិនិយោ.គគ្រីបតូ
|
https://business-cambodia.com/articles/be-careful-when-you-invest-in-cryptocurrency
|
បើយោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំបានឲ្យដឹងថា បច្ចុប្បន្នយើងសង្កេតឃើញវត្តមាន មនុស្សជាច្រើនបានចាប់អារម្មណ៍ជាមួយរូបិយប័ណ្ណអេឡិចត្រូនិក “Bitcoin” រហូតឈានដល់ការបណ្តាក់ទុន ឬវិនិយោគជាមួយរូបិយប័ណ្ណអេឡិចត្រូនិកមួយនេះតាមរយៈឈ្មួញកណ្តាល ឬគេហទំព័រផ្សេងៗ ដែលយើងហៅថា “Broker ឬ Exchange” នៅលើប្រព័ន្ធអ៉ិនធឺណេត។
ដូច្នេះក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះការវិនិយោគជាមួយរូបិយអេឡិចត្រូនិក “Bitcoin” និងរូបិយប័ណ្ណអេឡិកត្រូនិកផ្សេងទៀត ដែលអាចនាំឲ្យកើតមានហានិភ័យដូចជា៖
១. ប្រឈមនឹងការចាញ់បោកឈ្មួញកណ្តាល ប្រើប្រាស់មធ្យោបាយអូសទាញ ប្រេីប្រាស់កម្មវិធី (App) ឬគេហទំព័រក្លែងបន្លំ
២. ប្រឈមនឹងការបាត់បង់ ដែលបង្កដោយឧក្រិដ្ឋជនបច្ចេកវិទ្យា លួចយករូបិយប័ណ្ណអេឡិចត្រូនិក ឬទ្រព្យសម្បត្តិឌីជីថល
៣. ជនខិលខូចអាចប្រើប្រាស់គម្រោងបោកប្រាស់បន្តគ្នា " PONZI SCHEME " ដែលលសន្យាថានឹងទទួលបានផលចំណេញខ្ពស់ដល់អ្នកវិនិយោគ ដោយមានហានិភ័យតិច និងចំណេញលឿន
៤. ធ្លាក់ចូលអន្ទាក់ ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យាផ្សេងៗដូចជា ឆបោក ជួញដូរគ្រឿងញៀន ល្បែងអនឡាញ ចាប់ជំរិត សម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មជាដើម៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-17T09:51:45.596Z",
"category": "ហិរញ្ញវត្ថុ",
"views": 210,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ឈប់សរសេរខ្មែរ ខុសទៀត! មកស្គាល់ App មួយ មានសមត្ថភាពអាចឆែកអក្ខរាវិរុទ្ធអក្សរខ្មែរ កែម្ដងបានរាប់រយអក្សរ
|
https://business-cambodia.com/articles/app-check-letter-khmer
|
ជាធម្មតា មានបងប្អូនមួយចំនួនពេលគាត់សរសេរអក្សរខ្មែរ ឬប្រើប្រាស់អត្ថបទជាភាសាខ្មែរដើម្បីប្រើប្រាស់នៅក្នុងសាលា ឬនៅក្នុងការងារតែងតែមានការខុសពាក្យ ឬភ្លេចពាក្យមួយចំនួនជាដើម។ ដូច្នេះហើយ ដើម្បីដោះស្រាយនៅបញ្ហាមួយនេះ ចាបក្រហម សូមណែនាំ App មួយដែលមានឈ្មោះថា NextSpell ដែលមានសមត្ថភាពខ្លាំង អាចឆែក ឬពិនិត្យអក្ខរាវិរុទ្ធបានម្ដង២០០ពាក្យឥតគិតថ្លៃ និងបានរហូតដល់ ៣០០០ពាក្យ ដោយគ្រាន់តែលោកអ្នកចំណាយ ១២ដុល្លារក្នុង១ឆ្នាំ។
នៅលើ App នេះលោកអ្នកអាចចូលទៅសរសេរឃ្លាខ្លីៗ ឬជាប្រភេទអត្ថបទបាន ហើយនៅពេលដែលមានពាក្យណាមួយខុសពីវចនានុក្រមខ្មែរ វានឹងស្កេន រួចប្រាប់ពីចំណុចខុសនោះឲ្យយើងបានដឹងភ្លាមៗ។ យ៉ាងណាមិញ បើយោងតាមការបញ្ជាក់នៅលើ App Next Spell ផ្ទាល់ក៏បានឲ្យដឹងផងដែរថា លទ្ធផលនៃការត្រួតពិនិត្យនេះ នៅមិនទាន់បានត្រឹមត្រូវ ១០០ ភាគរយ នោះទេ ប៉ុន្តែវាអាចជួយសម្រួលដល់លោកអ្នកបាន ក្នុងកម្រិតណាមួយ។
គួរបញ្ជាក់ថា App មួយនេះត្រូវបានបង្កើតឡើងដោយ លោកដាញ់ ហុង គឺជាកូនខ្មែរកម្ពុជាក្រោម ដែលជាស្ថាបនិកពុម្ព ឬ Font Khmer Unicode ដែលយើងប្រើប្រាស់សព្វថ្ងៃនេះ។ មានស្នាដៃរបស់លោកជាច្រើន ពិសេសពុម្ពខ្មែរ ត្រូវបាន Google ទទួលស្គាល់ និងដាក់ឲ្យប្រើប្រាស់ធ្វើជាពុម្ពខ្មែរប្រចាំនៅលើ Google font ផងដែរ។ ដូច្នេះលោកអ្នកអាចទាញយក App នេះនៅលើ App Store និង Play Store ឬប្រើនៅលើវេបសាយ Next Spell៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-17T09:47:09.001Z",
"category": "ព័ត៌មានថ្មីៗ",
"views": 10443,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
បុគ្គលិ.ក ២ប្រភេទធំៗ ដែលក្រុមហ៊ុនមិនគួរទុក បើមិនចង់នាំទុក្ខភ័យដល់ស្ថាប័នទាំងមូល
|
https://business-cambodia.com/articles/2-bad-employee
|
បុគ្គលិកប្រៀបដូចជារូបកាយ រីឯថ្នាក់ដឹកនាំបីដូចជាខួរក្បាល ប្រសិនណារូបកាយចុះទ្រុតទ្រោមហើយ ទោះខួរក្បាលខ្លាំងប៉ុណ្ណាក៏ពិបាកនឹងយឹតយោងខ្លួនប្រាណទាំងមូលទៅកាន់ភាពល្អប្រសើរណាស់។ ម្ល៉ោះហើយតាមការស្រាវជ្រាវរបស់ Sutton, R. I. បានបង្ហាញពីបុគ្គលិក ២ប្រភេទធំៗ ដែលក្រុមហ៊ុនមិនគួរទុក៖
១/. ធ្វើការមិនកើត
ស្ទើរតែគ្រប់ស្ថាប័នរមែនតែងមានបុគ្គលិកមិនអាចបំពេញការងាររបស់ខ្លួនបានល្អ ពោលដោយខ្លីគឺផលិតភាពការងារទាប ឬមិនអាចសម្រេចបានដល់គោលដៅដែលក្រុមហ៊ុនដាក់ឲ្យជាដើម។ ត្រង់ចំណុចនេះយើងមិនសំដៅត្រឹមតែបុគ្គលិកហាត់ការនោះទេ ប៉ុន្តែវាបូកបញ្ចូលទាំងបុគ្គលិកជាប់កិច្ចកុងត្រា និងបុគ្គលិកចាស់វស្សានៅក្នុងក្រុមហ៊ុនផងដែរ។
យ៉ាងណាមិញ ពួកគេអាចស្ថិតនៅក្នុងក្រុមបុគ្គលិកដែលមិនមានភាពច្បាស់លាស់ទៅលើអ្វីមួយឲ្យប្រាកដ ធ្វើការឡេះឡោះ ចុងដៃចុងជើង។ បុគ្គលិកប្រភេទទីមួយនេះអាចជះឥទ្ធិពលជាអវិជ្ជមានខ្លាំងដល់ស្ថាប័ន ព្រោះពួកគេជាបុគ្គលិកបំណុលដោយហេតុថាក្រុមហ៊ុនត្រូវចំណាយបើកប្រាក់បៀវត្សឲ្យរាល់ខែ ប៉ុន្តែពួកគេពុំបានធ្វើការដល់គោលដៅដែលក្រុមហ៊ុនចង់បាន ឬអាចនិយាយម្យ៉ាងទៀតថាមិនបានជួយក្រុមហ៊ុនឲ្យដើរទៅមុខថែមទាំងទាញថយក្រោយទៀតផង។
២/. បុគ្គលិកអាត្មានិយម
បុគ្គលិក ប្រភេទទីពីរនេះក៏មានសមត្ថភាពជះផលប៉ះពាល់ជាអវិជ្ជមានដល់ស្ថាប័នដូចគ្នា។ ពួកគេជាក្រុមមនុស្សដែលគិតពីផលប្រយោជន៍បុគ្គលច្រើនជាងផលប្រយោជន៍រួមឬស្ថាប័នទាំងមូល។ មិនតែប៉ុណ្ណោះពួកគេមានគំនិតចង្អៀតចង្អល់មិនចង់ឃើញនរណាល្អជាងខ្លួន និងមិនអាចជាទីពុំនាក់សម្រាប់មិត្តរួមការងារទៀតផង។
ជាមួយគ្នានេះ បុគ្គលិកក្រុមនេះជានិច្ចកាលតែងមិនទទួលស្គាល់កំហុសរបស់ខ្លួន និងព្យាយាមយកមុខមាត់តែម្នាក់ឯង ខណៈការងារដែលសម្រេចបានជាសមិទ្ធផលរួម។ បន្ថែមពីនេះទៅទៀតនោះ ពួកគេក៏មានឥរិយាបថក្រអឹតក្រទម និងមិនចេះសម្របខ្លួនជាមួយស្ថានភាពជាក់ស្តែងនោះទេ ពោលដោយខ្លីគឺមានគំនិតទុតិដ្ឋិនិយមខ្ពស់ និងពិបាកចុះសម្រុងជាមួយមិត្តរួមស្ថាប័ន។
យ៉ាងណាមិញ ប្រសិនបើបុគ្គលិកទាំងពីរប្រភេទខាងលើ ព្រមទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួន ព្យាយាមរៀនសូត្រពីការងារបន្ថែម បើកចិត្តទទួលយកការកែលម្អ និងប្រឹងអភិវឌ្ឍសមត្ថភាពឲ្យកាន់តែមានភាពល្អប្រសើរពីមួយកម្រិតទៅមួយកម្រិត នោះជាសញ្ញាណល្អ ព្រោះពួកគេមានឱកាសវិវត្តន៍ខ្លួនទៅជាធនធាន ឬគ្រាប់ពូជល្អក្នុងស្ថាប័ននាថ្ងៃខាងមុខ។ ប៉ុន្តែ បើពួកគេមិនព្រមផ្លាស់ប្តូរ និងបន្តអនុវត្តសកម្មភាពដដែលៗ ក្រុមហ៊ុនគួរតែពិចារណាទៅលើរឿងនេះ ព្រោះវាអាចជាផ្នែកមួយដែលធ្វើឲ្យស្ថាប័នពិបាកនឹងរីកលូតលាស់ណាស់៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-17T09:12:26.518Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 7280,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
លែងបារម្ភអស់ភ្លើងតាមផ្លូវ! ឡានភីកអាប់អគ្គិសនីថ្មីរបស់ RAM ១ម៉ូដែលនេះ សាកម្តង ជិះបាន១ពាន់គ.ម
|
https://business-cambodia.com/articles/pick-up-ram-ev
|
សម្រាប់ប្រិយមិត្តស្រលាញ់បរិស្ថាន និងតែងតែគាំទ្រនៅរថយន្តអគ្គិសនី ប៉ុន្តែបារម្ភរឿងជិះមិនបានឆ្ងាយ ខ្លាចអស់ថ្មតាមផ្លូវ ឈប់បារម្ភទៀតទៅ ខណៈពេលនេះឡានភីកអាប់អគ្គិសនីថ្មីរបស់ RAM ១ម៉ូដែលគឺ Ramcharger 2025 សាកម្តង ជិះបាន១ពាន់គ.ម។ នេះបើយោងតាមការចុះផ្សាយលើគេហទំព័រ Car And Driver កាលពីពេលកន្លងទៅនេះ។
រថយន្តភីកអាប់ Ramcharger 2025 EV គឺជាប្រភេទរថយន្តបរិស្ថានខ្ពស់ ខណៈតម្លៃរបស់វាមានចន្លោះចាប់ពី៦ម៉ឺនដុល្លារ ដល់៧៨០០០ដុល្លារ (តម្លៃបរទេស)។ ទន្ទឹមនឹងនេះដែរ Ramcharger 2025 មានលក្ខណៈពិសេសៗដូចជា៖
Performance: ផ្តល់នូវកម្លាំង 663 សេះ កម្លាំងបង្វិល 615 lb-ft និងសមត្ថភាពអូសទាញ 14,000 ផោន។
Range: ប៉ាន់ស្មានថាមានចម្ងាយ 233 ម៉ាយលើថាមពលអគ្គិសនី និង "គ្មានដែនកំណត់"
Technology: បំពាក់នូវប្រព័ន្ធ infotainment អេក្រង់ប៉ះទំហំ 12 អ៊ីញ ចង្កោមឧបករណ៍ឌីជីថល និងប្រព័ន្ធសំឡេង Harman Kardon Speaker 19 គ្រាប់។
My25 RAM Ramcharger Feature Panel Power Tailgate Desktop.jpg.image.1440
Powertrain៖ រួមបញ្ចូលគ្នានូវម៉ូឌុលដ្រាយអគ្គិសនីពីរ (EDMs) ជាមួយនឹងកញ្ចប់ថ្ម 92-kWh និងម៉ាស៊ីន V6 ដែលដើរតួជាម៉ាស៊ីនភ្លើងដើម្បីពង្រីកជួរ។
ផ្នែកខាងក្នុង៖ កាប៊ីនធំទូលាយ និងប្រកបដោយផាសុកភាពជាមួយនឹងសម្ភារៈកម្រិតខ្ពស់ កៅអីដែលមានកំដៅ និងខ្យល់ចេញចូល និងដំបូលបែប Panoramic Sunroof។
ផ្នែកខាងក្នុង៖ កាប៊ីនធំទូលាយ និងប្រកបដោយផាសុកភាពជាមួយនឹងសម្ភារៈកម្រិតខ្ពស់ កៅអីដែលមានកំដៅ និងខ្យល់ចេញចូល និងដំបូលបែប Panoramic Sunroof។
គួរជម្រាបផងដែរថារថយន្តគឺ Ramcharger 2025 ត្រូវបានគេរំពឹងថានឹងអាចរកទិញបាននៅចុងឆ្នាំ 2024៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-17T08:43:57.659Z",
"category": "កំពូលអ្នកលក់",
"views": 616,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
មនុស្សមិនសូវចាយលុយ! អ្នកលក់ងាកមកផ្តោតលើរឿង៥នេះ បើមិនចង់ស្តាយក្រោយ
|
https://business-cambodia.com/articles/sale-tips-in-hard-time
|
ស្របពេលមនុស្សមិនសូវចាយលុយ ធ្វើឱ្យការរកស៊ីលក់ដូរស្ទើរតែគ្រប់ប្រភេទទាំងអស់ ត្រូវជួបបញ្ហាលក់ស្ងាត់ភ្ញៀវ លក់មិនដាច់ រហូតធ្វើឱ្យម្ចាស់អាជីវកម្មមួយចំនួនត្រូវបង្ខំចិត្តបិទទ្វា ក្រោមហេតុផលគ្មានលុយបង្វិលយកអីវ៉ាន់ គ្មានសមត្ថភាពបើកលុយឱ្យបុគ្គលិក បង់ថ្លៃតូបនិងទឹកភ្លើងជាដើម។ ស្របពេលស្ថានការណ៍កំពុងជួបការលំបាកបែបនេះ ថ្ងៃនេះ Business Cambodia សូមលើកចំណុចសំខាន់ចំនួន៥ធ្វើឱ្យការលក់របស់អ្នកកាន់តែប្រសើរជាងមុន។ ដោយក្នុងនោះរួមមាន៖
១. ផ្តោតលើគុណភាព និងអត្ថប្រយោជន៍៖ មែនទែនទៅនៅពេលដែរអតិថិជនរកលុយមិនសូវបាន ការចាយវាយរបស់គាត់នឹងតឹងរឹងជាងកាលដែលគាត់ធ្លាប់រកលុយបាន ដូច្នេះហើយក្នុងអំឡុងពេលនេះមុននឹងពួកគាត់សម្រេចចិត្តទិញអ្វីមួយ លុះត្រាតែទំនិញនោះមានការចាំបាច់ ឬផ្តល់អត្ថប្រយោជន៍ដល់គាត់ទើបគាត់ហ៊ានចំណាយលុយទិញប្រើ។
ត្រឡាប់មកវិញ ដើម្បីឱ្យអតិថិជន អាចជួយគាំទ្របាន ទី១ គុណភាពទំនិញល្អ ទី២ បង្ហាញពីអត្ថប្រយោជន៍ដែលផលិតផលអាចជួយដោះស្រាយបញ្ហាដល់អ្នកប្រើប្រាស ទី៣ ទំនាក់ទំនងជាមួយនឹងអតិថិជន និងទី៤ កេរ្តិ៍ឈ្មោះម្ចាស់អាជីវកម្មផ្ទាល់តែម្តង។ ចូរចងចាំថា កេរ្តិ៍ឈ្មោះអាជីវកម្មល្អ អតិថិជនមានការទុកចិត្ត និងមិនសូវតថ្លៃជាមួយនឹងអ្នកឡើយ ព្រមទាំងសម្រេចចិត្តដោយមានភាពរីករាយ ហើយពួកគេក៏មិនស្ដាយនឹងអ្វីដែលពួកគេចំណាយឡើយ។
២. កំណត់ការផ្សាព្វផ្សាយអតិថិជនគោលដៅឱ្យត្រឹមត្រូវ៖ ពិតណាស់ការផ្សាព្វផ្សាយពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាផ្នែកធំមួយដែលធ្វើឱ្យអតិថិជនឆាប់ស្គាល់យើង ដូច្នេះហើយដូច្នេះហើយការផ្សព្វផ្សាយចំបាន អ្នកត្រូវដឹងជាមុនសិនថា នរណាជាអតិថិជនគោលដៅអ្នក ជាក្មេង វ័យជំទង់ ឬមនុស្សចាស់ បន្ទាប់មកអ្នកត្រូវវៃទីផ្សារបែបណាឱ្យចំគាត់។ បើជាក្មេង ឬវ័យជំទង់ អ្នកអាចធ្វើទីផ្សារបែបលេងសើច ឬក្រៅផ្លូវការបាន ប៉ុន្តែបើជាមនុស្សចាស់វិញ ពួកគាត់ភាគច្រើនចូលចិត្តបែបផ្លូវការ និងចូលចិត្តភាសាគោរពច្រើន។
៣. ផ្តោតលើសេវាកម្ម
ស្ថានភាពកំពុងលំបាកការពង្រឹងទៅលើសេវាកម្មជាជម្រើសល្អបំផុតដែលម្ចាស់អាជីវកម្មអាចរក្សាអតិថិជនបាន បើការរកស៊ីលំបាកហើយ សេវាកម្មអន់ទៀតនោះ ភ្ញៀវក៏បាត់ចំណូលក៏ធ្លាក់ ចង់មិនចង់អាជីវកម្មគង់នឹងបិទទ្វារ ហេតុនេះដើម្បីកុំឱ្យបញ្ហានេះរីករាលដាលកាន់តែធ្ងន់ធ្ងរម្ចាស់អាជីវកម្មគួរពង្រឹងជាបន្ទាន់មុនបញ្ហាកើតមានឡើងហើយទើបនឹកឃើញចង់កែប្រែ។ ចំពោះចំណុចដែលម្ចាស់អាជីវកម្មអ្នករកស៊ីគួរផ្តោតរួមមាន៖
ផ្តោតទៅលើអនាម័យធ្វើយ៉ាងណាឱ្យការធ្វើស្អាតមានអនាម័យ បរិយាកាសហាងឬតូបរៀបចំបានស្អាតមានបរិយាកាសល្អ
គុណភាពផលិតផលដោយធ្វើការពង្រឹងលើបរិមាណនៃផលិតផល និងដាក់តម្លៃមួយដែលសមរម្យអាចទទួលយកបានទាំងអ្នកលក់និងអ្នកទិញ កាលណាដាក់តម្លៃខ្ពស់ពេកអតិថិជនពិបាកទទួលយកក៏ជាកក្តាធ្វើឱ្យបាត់ភ្ញៀវដែរ។
ការទទួលមតិពីអតិថិជនរាល់ពេលមានការកែលម្អទៅលើផលិតឬសេវាកម្ម ស្តាប់ហើយត្រូវកែប្រែប្រសិនបើចំណុចពិតដូចអតិថិជននិយាយ។
៤. រក្សាភាពវិជ្ជមាន និងអត់ធ្មត់៖ ស្របគ្នានេះដែរមានម្ចាស់អាជីវកម្មមួយជំនួនធំគិតថា មនុស្សមិនសូវចាយលុយទេ លក់អ្វីក៏មិនដាច់ដែរ នោះវានឹងធ្វើឱ្យសកម្មភាពនៃការលក់របស់អ្នកកាន់តែតិចជាងមុន។ តែផ្ទុយទៅវិញស្របពេលដ៏លំបាកនេះ អ្នកគួរតែបង្កើនសកម្មភាពឱ្យច្រើន ហើយប្រើពាក្យទាំងនេះជាការព្រមាន និងការលើកទឹកចិត្តឱ្យខិតខំ ឱ្យឆ្លាតជាងមុនវិញ ពោលមិនមែនជាលេសដើម្បីថយក្រោយនោះទេ។
៥. ផ្តល់ជូនការផ្សព្វផ្សាយ និងការបញ្ចុះតម្លៃ៖
ពេលនិយាយដល់ការប្រម៉ូសិន គឺមានច្រើនបែបច្រើនទម្រង់មែនទែន ជាក់ស្តែងដូចជា ការលក់បញ្ចុះតម្លៃ ទិញ១ថែម១ជាដើម ដោយការធ្វើប្រម៉ូសិននេះម្ចាស់ហាងជឿថាអាចទាញមនុស្សឱ្យមកទិញបានច្រើន។ ទន្ទឹមនឹងនេះដែរបើអ្នកធ្វើប្រម៉ូសិនញឹកញាប់ខ្លាំង មួយខែម្ដងឬមួយខែ២ទៅ៣ដង ច្បាស់ណាស់ភ្ញៀវគេនឹងមកទិញអ្នកតែពេលមានប្រម៉ូសិនប៉ុណ្ណោះ ថ្ងៃធម្មតាគេមិនមកទិញទេព្រោះគេយល់ថាគង់តែមានប្រម៉ូសិនទេ ចាំបញ្ចុះតម្លៃចាំទិញ។
លុះពេលយូរៗទៅភ្ញៀវលែងចាប់អារម្មណ៍ជាមួយនឹងប្រម៉ូសិនរបស់អ្នក គេក៏ឈប់មកទិញ អត់ប្រម៉ូសិនក៏អត់មក មានប្រម៉ូសិនក៏មិនខ្ចីអើពើ ព្រោះយល់ថាជារឿងធម្មតាអត់មានអ្វីពិសេសផង។ ប្រម៉ូសិនដែលមានគុណភាព គឺជាប្រម៉ូសិនដែលកម្រ ប្រម៉ូសិនដែលអាចបង្កើតអារម្មណ៍ពិសេសជូនអតិថិជន។ កុំយកការធ្វើប្រម៉ូសិនដើម្បីដោះស្រាយបញ្ហាលក់មិនដាច់ តែគួរសម្លឹងមើលគុណភាពផលិតផល គុណភាពសេវាកម្ម និងកត្តាផ្សេងៗនៅក្នុងអាជីវកម្មរបស់អ្នកវិញ ថាមានចំណុចណាខ្វះខាតឬទេ? ហេតុអ្វីបានលក់លែងដាច់?
ប្រម៉ូសិនដែលល្អគួរតែធ្វើឡើងនៅក្នុងឱកាសកម្រដូចជាថ្ងៃឆ្លងឆ្នាំ ពិធីបុណ្យទានសំខាន់ៗ ពេលបើកទីតាំងថ្មី ឬបំបែកសាខាថ្មីជាដើម។ ការធ្វើប្រម៉ូសិនពេលបើកហាងថ្មីជាការធ្វើទីផ្សារដ៏ល្អ នាំឱ្យអតិថិជនឆាប់ស្គាល់អ្នក។ យូរៗធ្វើប្រម៉ូសិនម្ដងទើបភ្ញៀវឱ្យតម្លៃ យូរៗបញ្ចុះតម្លៃម្ដងទើបថ្ងៃដែលលក់តម្លៃធម្មតានៅតែមានអ្នកគាំទ្រ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-17T08:36:35.611Z",
"category": "កំពូលអ្នកលក់",
"views": 50,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អបអរ! ក្រុមហ៊ុនយូរ៉ូស ប៊ីន ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ ប្រារព្ធខួប៥ឆ្នាំ ដើម្បីអរគុណដល់អតិថិជន
|
https://business-cambodia.com/articles/anniversary-5-year
|
ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន យូរ៉ូស ប៊ីន ដែលជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរបានប្រារព្ធកម្មវិធីយ៉ាងឱឡារិកនៅនៅសណ្ឋាគារសុខាអូតែល ដើម្បីជាការថ្លែងអំណរអរគុណទៅដល់អតិថិជនក៏ដូចជាអរគុណទៅដល់បុគ្គលិកគ្រប់ស្រទាប់ថ្នាក់ទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើការ ហើយក្នុងកម្មវិធីនេះក៏មានការអញ្ចើញចូលរួមផ្ទាល់ពីអ្នកឆុងកាហ្វេលំដាប់ថ្នាក់ពិភពលោក (Barista) មកពីប្រទេសសាំងហ្កាពួរ ព្រមទាំងមានវត្តមានតារាចម្រៀងដ៏ល្បីគឺកញ្ញា រ៉េត ស៊ូហ្សាណា ដែរ។
បន្ថែមពីលើនេះទៀត ក្នុងឱកាសគម្រប់ខួប៥ឆ្នាំនេះ ក្រុមហ៊ុន យូរ៉ូស ប៊ីន ក៏បានអញ្ជើញ អ្នកឆុងការហ្វេលំដាប់ពិភពលោក(world Barisa) មកធ្វើបទបង្ហាញអំពីម៉ាស៊ីនឆុងការហ្វេបច្ចេកវិទ្យាទំនើបចុងក្រោយ ឡាស៊ីមបាលី La Cimbali M200 ផងដែរ។
នៅក្នុងឱកាសនោះ លោក ម៉េត សុខសាន្ត ដែលជាអគ្គនាយកនៃក្រុមហ៊ុន យូរ៉ូស ប៊ីន បានថ្លែងថា “ជាការពិតណាស់ យូរ៉ូស ប៊ីន មិនមែនជាក្រុមហ៊ុនដែលយូរជាងគេ ហើយក៏មិនមែនជាក្រុមហ៊ុនដែលធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាទេ តែក្រុមហ៊ុនមួយនេះមានចំណុចដែលនាំមុខគេជាច្រើនក្នុងវិស័យផ្គត់ផ្គង់អាជីវកម្មកាហ្វេ។
លោកបានបន្ថែមថា នៅក្នុងបរិបទនេះ វិស័យអាហារក៏ដូចជាវិស័យកាហ្វេ គឺនៅតែមានភាពនៅនឹងដដែលឬម្យ៉ាងទៀតអាចថាមានការកើនឡើងក៏ថាបានដែរ ព្រោះវិស័យទាំងនេះវាមានតម្រូវការមូលដ្ឋានពោលគឺមិនខ្វល់ពីសេដ្ឋកិច្ចឡើយហើយជំនួញបែបនេះសូម្បីតែប្រទេសសង្រ្គាមក៏ត្រូវការដែរ។ អញ្ជឹងបើសិនជាយើងប្រៀបធៀបខ្លួនឯង ពីការលក់នៅក្នុងក្រុមហ៊ុន យូរ៉ូស ប៊ីន គឺមានការកើនឡើងដដែលពីមួយឆ្នាំទៅមួយឆ្នាំ តែបើប្រៀបធៀបពីឆ្នាំ ២០២៣ និង ២០២២ គឺមានការធ្លាក់ចុះបន្តិចបន្តួចតែប៉ុណ្ណោះ។
លោកអគ្គនាយកនៃក្រុមហ៊ុន យូរ៉ូស ប៊ីន បាននិយាយបន្តថា ជាលទ្ធផលរយៈពេល ៥ឆ្នាំ ដែលក្រុមហ៊ុនទទួលបានសមិទ្ធិផលនោះគឺក្រុមហ៊ុនយូរ៉ូស ប៊ីន មានគ្រូបង្រៀនដែលមានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងការបង្ហាត់បង្ហាញនូវជំនាញច្បាស់លាស់ទាំងទ្រឹស្តី និងការអនុវត្តជាលទ្ធផលសិស្សច្រើននាក់ បានក្លាយជាម្ចាស់អាជីវកម្មកាហ្វេ និងបានបម្រើការក្នុងហាងកាហ្វេធំៗជាច្រើន។ ក្រុមហ៊ុនមានដៃគូសហការផ្នែកម៉ាស៊ីនកាហ្វេផ្ទាល់ពីរោងចក្រប្រទេសអ៊ីតាលីម៉ាក ឡាស៊ីមបាលី (La Cimbali) ដែលមានអាយុកាលជាង ១១០ឆ្នាំ ជាលទ្ធផលម៉ាស៊ីកាហ្វេជាច្រើនត្រូវបានតំឡើងជូនទូទាំងប្រទេស។
លើសពីនេះ ទៅទៀតក្រុមហ៊ុនយូរ៉ូស ប៊ីន មានការប្រឹក្សាអាជីវកម្មកាហ្វេច្បាស់លាស់ចំគោលដៅ ជាលទ្ធផលរយៈពេលតែ ៥ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុនទទួលបានអតិថិជនគាំទ្រជាច្រើននាក់រួមមានហាងកាហ្វេ សណ្ឋាគារ ក្រុមហ៊ុន និងភោជនីដ្ឋាននានាទូទាំងប្រទេសផងដែរ។ ហើយសម្រាប់កាហ្វេវិញ គឺក្រុមហ៊ុនសំរិតសំរាំងយកតែគ្រាប់ដែលមានគុណភាពល្អមកលីង និងផ្គត់ផ្គង់ជូនដល់អតិថិជនតែប៉ុណ្ណោះ។
លោក ម៉េត សុខសាន្ត ដែលជាអគ្គនាយកនៃក្រុមហ៊ុន យូរ៉ូស ប៊ីន បានបន្ថែមថា ចំពោះគោលការណ៍រកស៊ីដែលធ្វើឱ្យក្រុមហ៊ុនរបស់លោកអាចឈរជើងបានរឹងមាំមកដល់សព្វថ្ងៃនេះគឺលោកផ្តោតខ្លាំងជាងគេគឺ “សេវាកម្ម” ត្រង់ចំណុចនេះមានន័យថា ក្រុមហ៊ុនលោកគឺផ្តល់ទាំងសេវាកម្មប្រឹក្សាអាជីវកម្ម ប្រឹក្សាការលក់ម៉ាស៊ីនកាហ្វេមិនមែនលក់ហើយគឺចប់ទេ គឺមានការជួសជុលផ្សេងៗពេលអតិថិជនទិញទៅមានបញ្ហា ហើយគ្រប់អតិថិជនទាំងអស់ដែលបានទិញម៉ាស៊ីនកាហ្វេទៅគឺមានការធានារហូតដល់ទៅ ១ឆ្នាំឯណោះ។
ជាមួយគ្នានោះដែរ បើយោងតាមសម្តីរបស់លោក វ៉ាលី ឌីដា ដែលជាប្រធានផ្នែកលក់ និងបច្ចេកទេស ក្នុងក្រុមហ៊ុន យូរ៉ូស ប៊ីន បានឱ្យដឹងថា “កំណើនសរុបតួលេខនៃការលក់គ្រាប់កាហ្វេ គឺមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ឆ្នាំបន្ទាប់យើងនឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រឹងនូវគុណភាពសេវាកម្មឱ្យរហ័សទាន់ចិត្តនិងកាន់តែកៀកដល់អតិថិជនបន្ថែមទៀត។ ដូច្នេះយើងនឹងមានគម្រោងពង្រីកទៅកាន់សាខាខេត្តព្រះសីហនុ និងបាត់ដំបងបន្ថែមទៀតផងដែរ។ ក្រុមហ៊ុន យូរ៉ូស ប៊ីន មាន អាស័យដ្ឋាន៖ ផ្ទះលេខ ៩ ផ្លូវ ២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ចំហៀងស្ថានទូតសិង្ហបុរី) ទូរស័ព្ទលេខ៖ 023 213 213 / 061 213 213 / 081 215 999 អ៊ីម៊ែល៖info@uroastbean.com គេហទំព័រ៖ www.uroastbean.com យូរ៉ូស ប៊ីន តែងតែឈានមុខគេក្នុងការនិយាយពិតអំពីកាហ្វេ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-17T07:53:05.158Z",
"category": "PR",
"views": 218,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រៀនសម្អាងឥត.គិតថ្លៃ! វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បើកវគ្គបង្រៀនសម្អាង រៀនចប់អាចចេញធ្វើការនិងរកស៊ីបាន
|
https://business-cambodia.com/articles/salon-subject
|
ជាទូទៅដើម្បីអាចទទួលបានចំណេះជំនាញផ្នែកសម្អាងកាយគឺត្រូវចំណាយលុយទៅរៀនជាមួយនឹងជាងឬហាងល្បីជាច្រើនទម្រាំទទួលបានជំនាញមួយនេះ ប៉ុន្តែពេលនេះលែងពិបាកចំណាយលុយច្រើនដើម្បីទៅរៀនទៀតហើយ ព្រោះពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានបើកវគ្គបណ្តុះបណ្តាលជំនាញសម្អាងកាយដោយឥតគិតថ្លៃរយៈពេល៤ខែពេញ និងមានផ្តល់ជាប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលក្នុង១ខែ។
សម្រាប់វគ្គសិក្សាជំនាញនេះ នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២៤ ហេតុនេះសម្រាប់បងប្អូនដែលស្រឡាញ់និងមានបំណងចង់រៀនជំនាញឆុងកាហ្វេ អាចធ្វើការចុះឈ្មោះចូលរៀនបាន នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 098 267 716, 069 967 979, 010 266 296, 081 429 969, 012 403 644, 093 808 057, 071 643 5388។
គួរបញ្ជាក់ផងដែរថា ក្រៅពីជំនាញសម្អាងកាយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ក៏មានវគ្គបង្រៀនចំនាញផ្សេងទៀតដូចជា ៖ ការផលិតនំ ការធ្វើម្ហូបខ្មែរ ជំនាញធ្វើភេសជ្ជៈ ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ផងដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-17T07:19:16.062Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 541,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ឱ្យតែឆ្លៀតមិនខ្វះទេចំណូ.ល ស្រ្តីមេផ្ទះរូបនេះឆ្លៀតពេលទំនេរពីមើលថែកូន ងាកមកដាំបន្លែ អាចរកចំណូ.លរាល់ខែ
|
https://business-cambodia.com/articles/mrs-thai-chhengly-
|
ការដាំដំណាំជុំវិញផ្ទះ ជាទម្លាប់ល្អមួយដែលបងប្អូនយើងគួរអនុវត្ត ដោយសារតែវាជាការចំណាយពេលមួយនៅពេលទំនេរមកដាំដុះនូវបន្លែងាយៗ ឆាប់បានផល ហើយថែមទាំងអាចជួយឲ្យមានអារម្មណ៍ល្អ បំបាត់ភាពតានតឹងក្រោយពីបញ្ចប់ការងារប្រចាំថ្ងៃ ពិសេសអាចរកចំណូលបានបន្ថែមទៀតផងដែរ។
ជាក់ស្ដែង អ្នកស្រី ថៃ ឆេងលី ជាស្រ្តីមេផ្ទះដែលរស់នៅក្នុងខេត្តសៀមរាប បានច្នៃធ្វើរានដាំបន្លែលើរានអាចដាំបានខួបប្រាំងខួបវស្សា ចំណូលរាល់ថ្ងៃវិលជុំពេញ១ឆ្នាំ ខណៈមួយរានហោចណាស់ក៏រកចំណូលបានពី១៥ ទៅ១៧ ម៉ឺនរៀលដែរ ហើយក្នុង១ខែសល់ទាបបំផុត ៧០ម៉ឺនរៀលដែរ។
ថ្លៃក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia អ្នកស្រី ឆេងលី បានឱ្យដឹងថា ពីមុនអ្នកស្រីជាអតីតគ្រូបង្រៀនមួយរូប ប៉ុន្តែដោយសារតែត្រូវធ្វើការឆ្ងាយៗអ្នកស្រីក៏ប្តូរមកធ្វើការជាអ្នកលក់ចាប់ហួយឲ្យគេ ប៉ុន្តែដោយសារតែការងារនឿយហត់និងបានចំណូលតិចផងនោះ អ្នកស្រីក៏ងាកមកចាប់យករបរដាំបន្លែនៅផ្ទះវិញនៅអំឡុងឆ្នាំ ២០១៦ ។
អ្នកស្រីបានបន្តថា ថ្វីបើការងារនេះមើលទៅកំប៉ិកកំប៉ុកប៉ុន្តែក្នុងមួយខែអ្នកស្រីអាចរកប្រាក់ចំណេញបានទាបបំផុតខ្ទង់ ៧០ម៉ឺនរៀនឯណោះ ដែលនេះជាប្រាក់ចំណេញបានពីការដាំបន្លែដូចជា ស្ពៃ សាឡាត់ ស្លឹកខ្លឹម ពោតបារាំង និងបន្លែផ្សេងៗទៀត។ ហើយចំពោះបន្លែទាំងនោះគឺអ្នកស្រីបានលក់បានផ្គត់ផ្គង់ទៅឲ្យចូលទីផ្សារ សហគគមន៍ កសិកម្មសុវត្តិភាពធម្មជាតិ សហគមន៍បោះចែកចាយបន្ត មានសៀមរាប ភ្នំពេញ កសិដ្ឌានអមរះ( កោះក្របី) និងលក់នៅ ផ្សារសប្ដាហ៍មាត់ស្ទឹងខេត្តសៀមរាបផងដែរ។
អ្នកស្រីបានលើកឡើងបន្ថែមថា “ជាទូទៅការដាំបន្ថែនៅលើរាន បើធ្វើតាមផែនការត្រឹមត្រូវយ៉ាងហោចណាស់អាចដាំបាន១០ ទៅ១១ ដង ប្រសិនបើមិនមានការអាក់ខានអ្វីនោះទេ។ ដោយឡែកចំពោះការដាំនៅលើរាននេះគឺមិនមានការដូរដីនោះទេ គឺយើងប្ដូរតែមុខបន្លែប៉ុណ្ណោះ ឧទាហរណ៍សារនេះយើងដាំស្ពៃ អ៉ីចឹងលើកក្រោយយើងដាំសាឡាតវិញម្ដង”។
ហេតុដូច្នេះ សម្រាប់បងៗស្រ្តីមេផ្ទះដែលកំពុងចង់រករបរបង្កើតចំណូលក៏អាចពិចារណាសាកល្បងបានទោះមិនចេះក៏បងប្អូនអាចធ្វើបានព្រោះបច្ចុប្បន្នមានកម្មវិធីទូរស័ព្ទនិងលេខអ្នកជំនាញជាច្រើនដែលក្រសួងបានរៀបចំដែលបងប្អូនអាចសួរពីបច្ចេកទេសដាំដុះបាន លុះពេលធ្វើបានទោះមិនបានលក់ជាចំណូលច្រើនតែបងប្អូនក៏អាចកាត់បន្ថយការចំណាយបានមួយកម្រិតទៅលើម្ហូបអារហាររបស់បងប្អូនបានដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-17T05:40:23.496Z",
"category": "កំពូលអ្នកលក់",
"views": 619,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy"
]
}
|
លក់ចាប់ហួយ តែស្តង់ដារ ភ្ញៀវមិនងាយទៅណាទេ តស់មកដឹងក្បួនលក់ទាំង៦ ភ្ញៀវមកហើយមកទៀត
|
https://business-cambodia.com/articles/sale-tips-for-retail
|
របរលក់ចាប់ហួយ នៅក្នុងស្រុកខ្មែរច្រើនមែនទែន ជិះទៅទិសណាក៏ឃើញដែរ មានទាំងតូច មានទាំងធំ ។ ទន្ទឹមនិងការលក់ដ៏ពេញនិយមនេះ មានអ្នកលក់ខ្លះអាចសាងភាពមានបាន ដោយសារតែរបរនេះ ចំណែកខ្លះទៀតលក់យូរទៅ អ៊ីវ៉ាន់ក្នុងហាងតិចទៅៗ លក់យូរសល់តែសំបកហាង លក់យូរទៅបាត់ទាំងលុយបាត់ទាំងអ៊ីវ៉ាន់ ដោយសារមិនមានស្តង់ដារច្បាស់លាស់ លក់ឲ្យតែមានពាក្យថាអ្នកលក់ចាប់ហួយ ។
ទាក់ទងទៅនឹងបញ្ហាខាងលើនេះ ថ្ងៃនេះ Business Cambodia នឹងលើកយកក្បួនលក់ចាប់ហួយមួយចំនួន ដែលអាចជួយឲ្យបងប្អូនក្លាចជាអ្នកលក់មានស្តង់ដារ អាចចងជើងភ្ញៀវជាប់ មិនងាយរត់ទៅណា ហើយអាចរស់បានយ៉ាងធូរធា៖
១. សម្លឹងមើលការលក់ដូរក្នុងតំបន់
ការចេះមើលទីផ្សារគឺជាផ្នែកសំខាន់មួយមុនពេលចេញរកស៊ី ប្រសិនបើតំបន់ដែលអ្នករស់នៅមិនសូវជាមានមនុស្សរស់នៅច្រើ ហើយបើសម្លឹងមើលតូបចាបហួយវិញមានជាង១០តូប សួរថាបើយើងទៅរកស៊ីដែរ ធ្វើមិចឈ្នះគេ តូបគេមានម៉ូយគេ យើងចូលក្រោយគេទាល់យើងខ្លាំង ឬមានចំណុចពិសេសខុសពីគេ ហើយបើមិនចង់ឱ្យភ្ញៀវជំពាក់ ក៏មិនកើត ភ្ញៀវច្បាស់រត់ទៅទិញកន្លែងណាដែលអាចជំពាក់បានជាពំុខាន។ ម្ល៉ោះហើយ បើអ្នកចង់បើក អ្នកគួរតែសម្លឹងមើលថា ទីតាំងរបស់អ្នកមានប្រជាជនប៉ុន្មាន ហើយមានតូបប៉ុន្មាន បើយើងបើកមួយដែរមានអ្នកទិញដែររឺទេ?
២. ត្រូវមានទំនាក់ទំនងជាមួយអតិថិជន
ការទំនាក់ទំនងនេះ គឺទាមទារអោយអ្នកមានជំនាញខាងភាគទន់ (Soft Skill)សម្រាប់ការបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន។ ហើយអាចធ្វើអោយអ្នកចំណាយពេលបន្តិចប៉ុន្តែអ្នកត្រូវដឹងថា អតិថិជនរបស់អ្នកជាមនុស្សប្រភេទណា ? ការទំនាក់ទំនងបែបមិច? ពួកគាត់ចូលចិត្ត ឬមិនចូលចិត្តអ្វី? ការដែលអ្នកធ្វើ ឬ និយាយអ្វីដែលអតិថិជនចូលចិត្តស្តាប់ នោះធ្វើអោយអតិថិជនរបស់អ្នកមានអារម្មណ៍ថាស្រស់ស្រាយជាមួយនឹងការជជែកជាមួយអ្នក។
៣. មានរបស់លក់គ្រប់មុខ
ពាក្យថាចាប់ហួយ គឺដូចសម្លចាប់ឆាយអ៊ីចឹង បន្លែអី្វក៏មានក្នុងឆ្នាំងដែរ។ ការលក់ចាប់់ហួយដូចគ្នា ជាអ្នកលក់ត្រូវតែលក់ឲ្យបានគ្រប់មុខ តូូប តូច ធំមិនសំខាន់ អ្វីដែលសំខាន់ពេលមានភ្ញៀវរកអ្វីត្រូវមានហ្នឹងឲ្យភ្ញៀវ។ បើថ្ងៃនេះមិនមានស្អែកត្រូវតែមាន ឧទាហរណ៍ភ្ញៀវរកស្ករស ថ្ងៃនេះមិនមានតែថ្ងៃស្អែកត្រូវតែមាន។
៤. តម្លៃ
តម្លៃគឺជារឿងសំខាន់ណាស់នៅក្នុងមុខរបរនីមួយៗ អាចនិយាយបានថាជា ចំណុចស្លាប់រស់នៅក្នុងអាជីវកម្ម។ អ៊ីវ៉ានច្រើនមុខ ហើយតម្លៃធូរថ្លៃទៀតសួរថា អ្នកណាមិនចង់មកទិញ? ទោះបីលក់ធូរជាងគេ៥០០ ទៅ១០០០រៀល ក៏អាចចងភ្ញៀវជាប់ដែរ។ មែនទែនទៅលុយប៉ុណ្ណឹងវាមិនច្រើនទេសម្រាប់អ្នកទិញ ប៉ុន្តែវាអាចជារឿងល្អនៅពេល គេទៅទិញដោយមិនមានអារម្មណ៍ថាអ្នកលក់ថ្លៃជាងគេ។
៥. ទំនាក់ទនងជាមួយភ្ញៀវ
អ៊ីវ៉ាន់មានគ្រប់មុខ ហើយលក់ធូរថ្លៃទៀត តែបើអ្នកលក់ពាក់មុខយក្សដាក់ភ្ញៀវ ពិបាកបន្តិចហើយ។ លក់កុំចងចិញ្ចើមជាប់ពេក លក់មិនដាច់ទេ របស់ល្អយ៉ាងណាក៏លក់មិនដាច់ដែរ។ មន្តស្នេហ៍ដែលទាក់ភ្ញៀវបានគឺត្រូវតែមានស្នាមញញឹមចំពោះអ្នកទិញជានិច្ច មិនថាក្មេង មិនថាចាស់ត្រូវតែញញឹមដាក់ពួកគេជានិច្ច ។ ម្យ៉ាងវិញទៀតគួរតែចេះនិយាយលេងសើចជាមួយភ្ញៀវ រសរាយរាក់ទាក់ សួរអ្នកទិញត្រូវការអ្វី បើមានពេលគួរតែចំណាយពេលរៀបរាប់ពីអ៊ីវ៉ាននោះ អ៊ីវ៉ាននោះអ៊ីចឹង។
៦. រហ័សរហួន
កុំអាងគេយកលុយទៅទិញហើយ ធ្វើខ្មឺតៗ ដំណើរមួយៗ ធ្វើបែបនេះតែម្ដង២ដងបាត់ភ្ញៀវអស់ហើយ។ ធ្វើជាអ្នកលក់គឺត្រូវរហ័សរហួនបន្តិច មានន័យថាធ្វើអ្វីលឿនៗ ភ្ញៀវស្រែកហៅភ្លាមត្រូវទៅភ្លាម។ ភ្ញៀវចង់បានអីទៅយកហ្នឹងឲ្យភ្លាម។ បើទោះជាអ្នករវល់យ៉ាងណាក៏ដោយ បើកាយវិការរហ័សរហួត អាចធ្វើឲ្យភ្ញៀវមានអារម្មណថា អ្នកយកចិត្តទុកដាក់និងរូបគាត់ និងឲ្យតម្លៃគាត់។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-17T04:55:11.860Z",
"category": "កំពូលអ្នកលក់",
"views": 1535,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ពូកែណាស់! ធ្វើការបណ្តើរ ឆ្លៀតរកស៊ីបណ្តើរ អ្នកស្រី កែវ សិរីសុគន្ធារី អាចបើកក្រុមហ៊ុន នាំចូលនិងផ្គត់ផ្គង់អាហារបំប៉នដ៏ធំ១នៅខ្មែរ
|
https://business-cambodia.com/articles/company-gingko-cambodia
|
យើងសង្កេតឃើញថា ស្រ្តីខ្មែរសម័យនេះគឺពូកែហើយឆ្លាតវៃមែនទែន ពោលក្រៅពីធ្វើការទទួលបានប្រាក់ខែហើយ ភាគច្រើនស្រ្តីខ្មែរយើងឆ្លៀតរកស៊ីរបរផ្សេងៗដើម្បីបង្កើនចំណូលចូលគ្រួសារបន្ថែមទៀត។ តួយ៉ាងដូចជា អ្នកស្រី កែវ សិរីសុគន្ធារី បើទោះបីជារវល់ធ្វើការយ៉ាងណាក៏ដោយ ក៏នៅតែឆ្លៀតពេលចេញរកស៊ីរហូតអាចបើកក្រុមហ៊ុននាំចូលនិងចែកចាយអាហារបំប៉នដ៏ធំ១នៅខ្មែរផងដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម អ្នកស្រី កែវ សិរីសុគន្ធារី ដែលជាអគ្គនាយកក្រុមហ៊ុន ហ្គីងហ្គោ(ខេមបូឌា)ឯ.ក បានបង្ហើបឱ្យដឹងថា មុននឹងអ្នកស្រីអាចបើកក្រុមហ៊ុនបានដូចសព្វថ្ងៃនេះកាលពីដើមឡើយអ្នកស្រីគ្រាន់តែជាបុគ្គលិកធម្មតាម្នាក់ប៉ុណ្ណោះ ពោលគឺអ្នកស្រីបានផ្តើមធ្វើការងារដំបូងគ្រាន់តែជាបុគ្គលិកហាត់ការនៅសាលាបង្រៀនភាសារអង់គ្លេស(របស់ជនជាតិកូរ៉េ)ជា Receptionist និងចែកខិតប័ណ្ណតាមស្តុកម្នាក់ប៉ុណ្ណោះ ក្រោយមកធ្វើការងារជាច្រើនមុខតំណែងដូចជា៖ Treasury Assistant (របស់ក្រុមហ៊ុនម៉ាឡេ) Sale Executives(របស់ក្រុមហ៊ុនថៃ) Cashier and Purchasing (របស់ក្រុមហ៊ុនកាណាដា) Assistant Geologist (របស់ក្រុមហ៊ុនអូស្រ្តាលី/ជប៉ុន) Admin/HR manager(របស់ក្រុមហ៊ុនអូស្រ្តាលី/ជប៉ុន) General Manager(របស់ក្រុមហ៊ុនកាណាដា) ពោលគឺអ្នកស្រីមានបទពិសោធន៍ការងារគ្រប់ជំនាញទាំងអស់រហូតដល់បច្ចុប្បន្នជា Country Manager នៅក្រុមហ៊ុនរ៉ែមាសរបស់អូស្រ្តាលីប្រមាណជាជាង១៥ឆ្នាំហើយ ហើយអ្នកស្រីក៏បានឆ្លៀតបង្កើតក្រុមហ៊ុនខ្លួនឯងដូចសព្វថ្ងៃនេះផងដែរ។
អ្នកស្រី កែវ សិរីសុគន្ធារី បាននិយាយបន្តទៀតថា ចំពោះមូលហេតុដំបូងដែលនាំឱ្យអ្នកស្រីមកបង្កើតក្រុមហ៊ុនផ្គត់ផ្គង់អាហារបំប៉ននេះឡើងមកនៅស្រុកខ្មែរ គឺដោយសារតែអ្នកស្រីទទួលបានសុខភាពល្អ ដោយការទទួលទានអាហារបំប៉នដ៏ល្អបំផុត ហើយមានគោលបំណងមួយថាចង់នាំផលិតផលនេះដែលជួយថែរក្សាសុខភាព សម្រស់នឹងបង្កើនភាពក្មេងជាងវ័យរហូតដល់ទៅ ១០ឆ្នាំ ដល់ប្រជាជនខ្មែរដូច្នេះហើយទើបអ្នកស្រីបានពិភាក្សាជាមួយក្រុមគ្រួសារដើម្បីបើកក្រុមហ៊ុន Gingko Cambodia នេះឡើងមកដោយមានលក់ផលិតផលល្អបំផុតសម្រាប់ប្រជាជនខ្មែរហើយអាហារបំប៉ននៅក្នុងក្រុមហ៊ុនអ្នកស្រីវាប្រៀបដូចជាខូឡាជេននៅក្នុងខ្លួនមនុស្ស ព្រោះផលិតផល Chita Collagen គឺយកចេញពីត្រី Chita នៅប្រទេសជប៉ុនហើយវាដូចទៅនឹងខូឡាជេននៅក្នុងរាងកាយរបស់មនុស្សយើងដូចគ្នាចឹងនៅពេលណាដែលយើងបានញាំជារៀងរាល់ថ្ងៃគឺយើងនឹងមានសុខភាពល្អហើយសម្រស់ក៏កាន់តែក្មេងជាងមុនមួយកម្រិតបន្ថែមទៀតផងដែរ។
អគ្គនាយកក្រុមហ៊ុន Gingko Cambodia បានបន្ថែមថា ក្រុមហ៊ុនរបស់អ្នកស្រីគឺបានបង្កើតឡើងមកនៅក្នុងឆ្នាំ ២០២០ ដោយមានអាហារ ៣ប្រភេទផ្សេងៗគ្នាមានដូចជា៖ Chita Collagen, Chita MCT, កាហ្វេ Cheewa Brand ដែលផលិតផលទាំង៣ នេះ គឺនាំមកពីប្រទេសផ្សេងៗគ្នា Chita Collagen គឺនាំចូលពីប្រទេសជប៉ុន ចំណែក ChitaMCT នាំមកពីប្រទេសឥណ្ឌូនេស៊ី និងកាហ្វេ Cheewa Brand គឺនាំមកពីប្រទេសថៃ។
ជាមួយគ្នានោះដែរ ក្រោយពីនាំចូលផលិតផលទាំង៣នេះឡើងមកក្រុមហ៊ុន Gingko Cambodia របស់អ្នកស្រី កែវ សិរីសុគន្ធារី គឺកាន់តែរីកចម្រើនខ្លាំងទៅព្រោះផលិតផលនៅក្នុងក្រុមហ៊ុនរបស់អ្នកស្រីសុទ្ធតែជារបស់ល្អដោយមានការទទួលស្គាល់ពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសមានបញ្ជីការពីក្រសួងសុខាភិបាលកម្ពុជាយើងត្រឹមត្រូវ ចំណែកអ្នកប្រើប្រាស់ក៏ទទួលបានផលពិតៗផងដែរ។
ដោយសារតែក្រុមហ៊ុនកាន់តែរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ កាលពីថ្មីៗនេះ ក្រុមហ៊ុន Gingko Cambodia CO.,LTD ក៏ទើបតែសម្ពោធជាផ្លូវការនូវការិយាល័យកណ្តាលថ្មី ក្នុងគោលបំណងឱ្យដៃគូរអាជីវកម្ម ព្រមទំាងអតិថិជនទំាងអស់បានស្គាល់នៅទីតាំងច្បាស់លាស់ជាក់លាក់នូវការិយាល័យកណ្តាល របស់ក្រុមហ៊ុន នឹងដើម្បីចង់ចែករំលែកភាពស្និតស្នាលជាមួយគ្នាកាន់តែល្អ និងជាការអរគុណដែលបានប្រើប្រាស់នឹងជឿទុកចិត្តចំពោះផលិតផលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន Gingko Cambodia។
គួរបញ្ជាក់ថា សម្រាប់ចំណុចពិសេសរបស់ Chita Collagen មានដូចជា៖
ជួយបង្កើតភាពទន់រលោងរបស់ស្បែក
កាត់បន្ថយស្នាមអុជខ្មៅ និង អាចម៌រុយ
ជួយសម្រួលដល់ការបង្កើតឆ្អឹងខ្ចីយ៉ាងមានប្រសិទ្ធភាព
កាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់
ធ្វើឲ្យស្បែកភ្លឺរលោងពីខាងក្នុងជារណាំងការពារស្បែកអោយនៅតែក្មេង
ជាប្រភេទ Hydrolyzed Margarine Collagen PURE 100%ល្អដល់សុខភាពរាងកាយ និងសម្រស់
កាត់បន្ថយភាពជ្រីវជ្រួញរបស់ស្បែក
លើសពីនេះទៀតវាគឺជាធាតុផ្សំនៃសរីរាង្គផ្សេងៗដូចជា ឆ្អឹងខ្ចី សរសៃពួរ សក់ ធ្មេញ ក្រចក សរសៃឈាមផ្សេងៗ។ ញាំជាប្រចាំរៀងរាល់ថ្ងៃសុខភាពរាងកាយកាន់តែល្អរឹងមំា និងក្មេងជាងវ័យ។
ចំណុចពិសេសរបស់ ChitaMCT មានដូចជា៖
ជំនួយខួរក្បាល
កំចាត់ខ្លាញ់មិនល្អ
ជំនួយក្រពះ
ជួយឱ្យអ្នកធ្វើលំហាត់ប្រាណបានយូរជាងមុន
ល្អបំផុតសម្រាប់អ្នកធ្វើ IF
ចំពោះកាហ្វេ Cheewa Brand ជាប្រភេទ Arabica Coffee ផ្សំជាមួយ Ingredients ដ៏ល្អបំផុត១៤ប្រភេទផ្សេងទៀត ដោយគ្មានជាតិស្ករ នៅពេលដែលបងប្អូនពិសារគឺជួយ៖
កាត់បន្ថយស្រ្តេស ជំនួយខួរក្បាល
អាចកាត់បន្ថយការញាំចិបចុប
ជួយសម្រកក្បាលពោះ ធ្វើឱ្យរាងស្លីម
ឆ្អែតរហូតដល់ទៅ ៥ម៉ោង
ត្រឹមតែ ៦០កាឡូរី
សូមជម្រាបថា ប្រសិនជាបងប្អូនចង់ទិញផលិតផលផ្សេងៗពីក្រុមហ៊ុនជីងហ្គោ (ខេមបូឌា) ឯ.ក ឬចង់ក្លាយជាដៃគូរសហការអាជីវកម្ម អាចឆាតទៅកាន់ហ្វេសប៊ុកផេកផ្ទាល់របស់ក្រុមហ៊ុនដែលមានឈ្មោះថា Ginkgo Cambodia Co.,Ltd ឬទំនាក់ទំនងតាមលេខHotline: 098 332 766៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-16T10:34:25.619Z",
"category": "PR",
"views": 591,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
រដ្ឋបញ្ជូនគ្រឿងចក្រជួសជុលកំណាត់ផ្លូវជាតិលេខ៣ «វាលរេញ» ដើម្បីសម្រួលចរាចរ មុនឈានដល់ការសាងសង់តាមស្ដង់ដារ
|
https://business-cambodia.com/articles/veal-renh-road
|
បន្ទាប់មានការណែនាំពីឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពេលនេះមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដព្រះសីហនុ បានបញ្ជូលគ្រឿងចក្រជាច្រើនគ្រឿង ធ្វើការជួសជុលកំណាត់ផ្លូវជាតិលេខ៣ ពីតំបន់ត្រពាំរពៅ ទៅ វាលរេញ ដើម្បីសម្រួលចរាចរបណ្ដោះអាសន្ន មុនឈានដល់ការការដ្ឋានសាងសង់តាមស្ដង់ដារបញ្ចេកទេសនាពេលខាងមុខ។
យោងតាមការការដកស្រង់ពីមន្ទីរសាធារណការ និងដឹកញ្ជូនខេត្ដព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា «ក្នុងកំឡុងពេលទន្ទឹងរង់ចាំការឆ្លើយតបពីភាគីចិនមុននឹងអាចឈានទៅអនុវត្តការងារសាងសង់ជាក់ស្តែងឲ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់ក្នុងពេលខាងមុខ! ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចូន បានណែនាំឲ្យមន្ទីរស.ក.ដ ខេត្តព្រះសីហនុ ធ្វើការជួសជុលស្រាល ថែទាំប្រចាំ ជាបណ្តោះអាសន្ន ដោយកែលម្អស្ថានភាពផ្លូវ ភ្ជួរ កៀរ កិន បង្ហាប់ ដើម្បីសម្រួលចរាចរណ៍ និងដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋលើកំណាត់ផ្លូវនេះ ។ យើងខ្ញុំសូមការយល់យោគ អាធ្យាស្រ័យនូវរាល់ការរំខាននានា ក្នុងកំឡុងពេលអនុវត្តការងារខាងលើនេះ»។
សូមជម្រាបថា កំណាត់ផ្លូវជាតិលេខ៣ ពីចំណុចត្រពាំងរពៅ ទៅវាលរេញនេះ ត្រូវបានសាងសង់ និងលើកកម្រិតគុណភាពជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែកំណាត់ផ្លូវប្រវែងប្រមាណ ២០គីឡូម៉ែត្រខាងលើនេះ តែងតែរងការខូចខាតទៅវិញ បន្ទាប់ពីការសាងសង់រួចរយៈពេលខ្លី។ ការណ៍ដែលកំណាត់ផ្លូវនេះ ធ្វើហើយឆាប់ខូចទៅវិញ គឺដោយសារតែស្ថានភាពដីនៅតំបន់នេះ ជាប្រភេទដីស្អុយ បៀមទឹកខ្លាំង ដែលមានជម្រៅប្រមាណអតិបរមាជិត ១៨ម៉ែត្រ (ដោយកន្លែង)។
ដើម្បីឱ្យការសាងសង់កំណាត់ផ្លូវនេះឡើងវិញជាប់ធន់បានយូរ ទាមទារការប្រើប្រាស់បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង។ ក្នុងកំណាត់៥ គីឡូម៉ែត្រ ដែលមានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រ នៅផ្នែកខាងក្រោម តម្រូវឱ្យធ្វើការវាយសសរគ្រឹះដល់ជម្រៅ ១៨ម៉ែត្រ ដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ ដោយឡែកចំពោះកំណាត់ ១៥គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះខាងក្រោម រួចហើយចាក់បេតុងកម្រាស់ ២៦ សង់ទីម៉ែត្រពីលើ ទើបផ្លូវនេះមានភាពរឹងមាំជាប់បានយូរ។
យ៉ាងណាបច្ចុប្បន្នរាជរដ្ឋាភិបាលបានកំពុងដាក់សំណើរទៅមិត្ដចិន ដើម្បីស្វែងរកថវិកាបើកការដ្ឋានសាងសង់ផ្លូវដ៏សំខាន់មួយខ្សែនេះ ឲ្យបានរឹងមាំ និងជួយសម្រួលដល់ការធ្វើដំណើរឲ្យកាន់តែងាយស្រួល៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-16T09:42:24.407Z",
"category": "អចលនទ្រព្យ",
"views": 143,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
កើនឡើងដល់ណាហើយ! នេះគឺជាតម្លៃដីធ្លីនៅក្នុងរាជធានីភ្នំពេញភាគខាងជើង
|
https://business-cambodia.com/articles/land-price-in-three-district-in-pp
|
កាលពីថ្ងៃមុនយើងបានបង្ហាញពីតម្លៃដីធ្លីនៅរាជធានីភ្នំពេញភាគខាងត្បូង ដែលមានខណ្ឌ ២ គឺខណ្ឌចំការមន និងខណ្ឌមានជ័យ។ ហើយនៅពេលនេះយើងនឹងនាំប្រិយមិត្ដមកដឹងពីតម្លៃធ្លីនៅរាជធានីភ្នំពេញភាគខាងជើងម្ដងថាកើនឡើងដល់ណាហើយ? ដោយក្នុងនោះយើងនឹងលើកឡើងតម្លៃដីនៅក្នុងខណ្ឌចំនួន ៣ រួមមាន៖ ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក និងខណ្ឌសែនសុខ។
យោងតាមតម្លៃប៉ានស្មាន ដកស្រង់ពីក្រុមហ៊ុន Key Real Estate តម្លៃដីនៅក្នុងខណ្ឌទាំង ៣ ខាងលើគិតត្រឹមឆមាសទី២ ឆ្នាំ២០២៣ មានតម្លៃដូចតទៅ៖
១. ខណ្ឌសែនសុខ
សង្កាត់ភ្នំពេញថ្មី៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២,៧៥០ ទៅ ៤,២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៨៩០ ទៅ ១,៨៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ទឹកថ្លា៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២,៧៥០ ទៅ ៤,១៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៩៨០ ទៅ ២,១២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ឃ្មួញ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៩៥០ ទៅ ២,០៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះ ៣៨០ ទៅ ៨២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ក្រាំងធ្នង់៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៨៤០ ទៅ ១,៩៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៣៨០ ទៅ ៥៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
២. ខណ្ឌឫស្សីកែវ
សង្កាត់ឫស្សីកែវ៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ១,៤០០ ទៅ ៣,៣៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៦៣០ ទៅ ១,៥៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ទួលសង្កែ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១,៤៧០ ទៅ ៣,៩៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាន់ផ្លូវតូចតម្លៃចន្លោះពី ៧៩០ ទៅ ២,១២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់គីឡូម៉ែត្រលេខ៦៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ១,០៨០ ទៅ ២,៨២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៥៣០ ទៅ ១,១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ច្រាំងចំរេះ១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១,០៨០ ទៅ ១,៨៨០ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ៧២០ ទៅ ១,១២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ច្រាំងចំរេះទី២៖ តម្លៃដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១,០៨០ ទៅ ១,៨៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ៧២០ ទៅ ១,១២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ស្វាយប៉ាក៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៥៨០ ទៅ ១,៣៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤៨០ ទៅ ៩៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
៣. ខណ្ឌទួលគោក
សង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៥០០ ទៅ ៦,៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,៤៥០ ទៅ ៣,៨៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់បឹងសាឡាង៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣,១៥០ ទៅ ៥,៣៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ១,៩៥០ ទៅ ២,៨៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
ផ្សារដើមគរ៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៦៨០ ទៅ ៥,៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,១៨០ ទៅ ៣,២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉។
សង្កាត់ផ្លូវដេប៉ូ១ ដេប៉ូ២ និងដេប៉៣៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៦៨០ ទៅ ៥,៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ២,១៨០ ទៅ ៣,២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ទឹកល្អក់១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៣៨០ ទៅ ៥,៥៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ២,១៨០ ទៅ ៣,២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ទឹកល្អក់២៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៥៥០ ទៅ ៥,៥៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,១៨០ ទៅ ៣,២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ទឹកល្អក់៣៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៣៣០ ទៅ ៥,១៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,១៨០ ទៅ ៣,២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-16T04:20:40.791Z",
"category": "អចលនទ្រព្យ",
"views": 6961,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ឈប់រអ៊ូហើយចាប់ផ្ដើមចាត់ចែងលុយ! ចាយតាមក្បួនទាំង៤នេះ ចាយលុយមិនចេះអស់ពីដៃទេ
|
https://business-cambodia.com/articles/how-to-manage-your-money-well
|
មនុស្សជាច្រើនតែងតែរអ៊ូរឿងចាយលុយមិនដែលសល់ឬចាយលុយសល់ថ្ងៃ ពោលគឺមិនទាន់ដល់ថ្ងៃបើកលុយផង ចាយលុយអស់មុនបាត់។ ដើម្បីជាដំណោះស្រាយ ថ្ងៃនេះ Business Cambodia សូមធ្វើការចែករំលែកនូវរឿងមួយចំនួនដើម្បីឲ្យបងប្អូនរៀបចំចាត់ចែងលុយឡើងវិញជៀសវាបញ្ហាលុយហើយសល់លុយចាយមិនចេះអស់។
១. ចេះសន្សំ
មនុស្សជាច្រើនចេះរកលុយតែមិនចេះចាត់ចែងលុយជាពិសេសគឺមិនចេះសន្សំលុយ។ ការមិនចេះសន្សំលុយនេះគឺជាឬគលដែលធ្វើឲ្យអ្នកអាចជួបបញ្ហាដាច់លុយព្រោះតែចាយលុយអស់ៗពីដៃ។ ដូច្នេះអ្នកត្រូវចេះសន្សំ ពោលគឺរកលុយបានត្រូវដកមួយផ្នែកមកសន្សំសិន មុននឹងយកលុយទៅចំណាយលើរឿងផ្សេងៗក្នុងការរស់នៅ។ ឧទាហរណ៍ប្រាក់ខែ៥០០ដុល្លារ អាចដកសន្សំ១០ឬ២០% ហើយអនុវត្តន៍វាជារៀងរាល់ខែ អ្នកនឹងសល់លុយមិនខាន។
២. បង្កើនចំណូល
បើដឹងថាអ្នកចាយមិនគ្រប់គ្រាន់ អ្នកត្រូវប្រឹងប្រែងធ្វើការដើម្បីបង្កើនចំណូលកាន់តែច្រើន។ ពេលខ្លះបើយើងធ្វើការលេងៗលំៗ មិនប្រឹងប្រែងយើងត្រឹមតែបានលុយសម្រាប់ចាយគ្រប់គ្រាន់ហើយពេលខ្លះអាចខ្វះខាតលុយក្នុងការរស់នៅទៀតផង។ អ៊ីចឹងបើចំណូលទាបព្យាយាមបង្កើនចំណូលបន្ថែមដើម្បីដោះស្រាយបញ្ហាខ្វះលុយ។
៣. សន្សំលុយបម្រុងពេលមានអាសន្ន
នៅក្នុងការរស់នៅមានរឿងរ៉ាវច្រើនដែលកើតឡើងដោយយើងមិនអាចដឹងមុនហើយរឿងទាំងនោះទៀតសោតគឺធ្វើឲ្យយើងត្រូវចំណាយលុយ ដូចជាការឈឺថ្កាត់ និងការបាត់បង់ការងារជាដើម។ ដូច្នេះដើម្បីកុំឲ្យអ្នកជួបបញ្ហាលុយ អ្នកគួរមានកញ្ចប់សន្សំសម្រាប់បម្រុងពេលមានអាសន្ន។ ការធ្វើបែបនេះគឺជារឿងដ៏ល្អព្រោះយើងមិនងាយមានបញ្ហារឿងលុយឡើយ។
៤. វិនិយោគលុយរបស់អ្នក
ចំណុចនេះពិតជាសំខាន់ ហើយបើអ្នកធ្វើបាន អ្នកនឹងចាយលុយមិនចេះអស់នោះទេ។ គេថាបើចង់មានត្រូវចេញរកស៊ី និងត្រូវចេះប្រើលុយទៅបង្កើតលុយបន្តតាមរយៈការវិនិយោគ។ ការវិនិយោគនេះទៀតសោត វាទាមទារឲ្យអ្នកសិក្សាស្វែងយល់ពីឱកាសវិនិយោគនីមួយៗដើម្បីឲ្យអ្នកថាតើឱកាសវិនិយោគណាសមស្របសម្រាប់អ្នក ហើយបើកាលណាអ្នកសិក្សាស្វែងបានច្បាស់លាស់អ្នកអាចចាត់បន្ថយហានិភ័យឲ្យនៅទាបបាន។ ឱកាសវិនិយោគអាចមានច្រើន ដូចជា អចលនទ្រព្យ ការចូលហ៊ុនវិនិយោគក្នុងអាជីវកម្ម ការ វិនិយោគលើហាងឆេងមាស វិនិយោគលើចំណេះជំនាញនិងវិនិយោគលើផ្សារហ៊ុនជាដើម៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-15T09:38:29.909Z",
"category": "ហិរញ្ញវត្ថុ",
"views": 4274,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
យុទ្ធសាស្ត្ររក.ស៊ីខ្លីខ្លឹម ៤ របស់អ្នកឧកញ៉ា២រូប ដែលកំពុងលេចធ្លោខ្លាំងក្នុងពិភពជំនួ.ញកម្ពុជា
|
https://business-cambodia.com/articles/2-tips-doing-business
|
នៅក្នុងពិភពជំនួញ ទាមទារឲ្យមានគោលការណ៍ និងយុទ្ធសាស្ត្រផ្ទាល់ខ្លួន ដឹកនាំអាជីវកម្មឱ្យមានភាពរីកចម្រើននិងអាចប្រកួតប្រជែងក្នុងទីផ្សារសេរីបាន។ ខាងក្រោមនេះគឺជា ក្បួនរកស៊ីធំៗ៤ របស់អ្នកឧកញ៉ា ពុង ឃាវសែ និងអ្នកឧកញ៉ា សៀ ឬទ្ធី ដែលជាម្ចាស់កាន់កាប់អាណាចក្រជាច្រើនក្នុងប្រទេសកម្ពុជា៖
១. យុទ្ធសាស្ត្រជំនួញរបស់ អ្នកឧកញ៉ា ពុង ឃាវសែ៖
យុទ្ធសាស្ត្ររកស៊ីមួយដែលលោកឱ្យតម្លៃខ្លាំងបំផុតគឺ “ភាពស្មោះត្រង់” លោកបានចាត់ទុនភាពជោគជ័យដែលលោកទទួលបានដោយសារលោកបានយកភាពស្មោះត្រង់ធ្វើជាដើមទុន។ លោកជាមនុស្សម្នាក់ឱ្យតម្លៃខ្លាំងបំផុតទៅលើភាពស្មោះត្រង់ទាំងសម្រាប់ដៃគូជំនួញ បុគ្គលិក និងអតិថិជន ដែលធ្វើឱ្យអាជីវកម្មរបស់លោកអាចទទួលបានភាពរីកចម្រើនរហូតទល់នឹងបច្ចុប្បន្ន។ អ្វីដែលទទួលបានមកវិញពីភាពស្មោះត្រង់ដែលយើងបានវិនិយោគគឺ ការគោរព ការទុកចិត្តនិងជឿជាក់ពីមនុស្សជុំវិញខ្លួន។
យ៉ាងណាមិញសម្រាប់ក្បួនក្នុងការវិនិយោគលើវិស័យអចលនទ្រព្យរបស់លោកវិញ គឺលោកទិញដីតាមតំបន់ផ្សេងៗដើម្បីធ្វើការអភិវឌ្ឍមិនមែនសម្រាប់លក់ចំណេញនោះទេ។ លោកបានអនុវត្តន៍នូវយុទ្ធសាស្ត្រមួយនេះជាយូរមកហើយ រហូតដល់ពេលបច្ចុប្បន្នលោកមានសមិទ្ធផលក្នុងវិស័យអចលនទ្រព្យដូចជាអគារខ្ពស់ៗជាច្រើន ដែលសុទ្ធសឹងតែកើតចេញពីយុទ្ធសាស្ត្រទិញដីសម្រាប់ទុកអភិវឌ្ឍន៍ខ្លួនឯងនេះ។
២. យុទ្ធសាស្ត្រជំនួញរបស់ អ្នកឧកញ៉ា សៀ ឬទ្ធី៖ លោកតែងប្រកាន់គោលការណ៍ធំៗ ៣ ខាងក្រោមនេះ៖
ទី១/. មុខក្លាយជាអ្នកមាន ឬវិនិយោគជោគជ័យត្រូវចេះបង្កើតលំហូរសាច់ប្រាក់សិន
រាល់ការវិនិយោគទទាំងឡាយ ដើមទុនគឺជាអាហាររូបត្ថម្ភដ៏សំខាន់សម្រាប់អាជីវកម្ម ជាពិសេសគឺការវិនិយោគក្នុងវិស័យអចលនទ្រព្យ ដូចទៅនឹងសម្តីរបស់មហាសេដ្ឋីអចលនទ្រព្យលំដាប់ពិភពលោក លោក រ៉ូបឺតគីយ៉ូសាគី ធ្លាប់បានលើកឡើងថា មុនវិនិយោគអចលនទ្រព្យអ្វីដែលអ្នកគិតដល់មុនគេ គឺលំហូរសាច់ប្រាក់(Cash Flow)។
តើលំហូរសាច់ប្រាក់ជាអ្វី? វាគឺជាចរន្តនៃការបង្កើតឲ្យមានចំណូលសាច់ប្រាក់សម្រាប់ការបង្វិល ឬចាត់ចែងទៅលើអាជីវកម្ម ឬការវិនិយោគផ្សេងទៀត ដូចជាអចលនទ្រព្យជាដើម។ តើលោកឧកញ៉ាសៀ ឬទ្ធី បានបង្កើតលំហូរសាច់ប្រាក់តាមរយៈអ្វី? ជាការពិត គឺគាត់ចាប់ផ្តើមឡើងជាមួយនឹងការបង្កើតអាជីវកម្មដូចសហគ្រិនទូទៅដែរ ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ជោគជ័យនោះ គឺគាត់មានផ្នត់គំនិតបែបសហគ្រិនលើសពីបុគ្គល ឬអ្នករកស៊ីទូទៅ។ ហេតុនេះ ទើបធ្វើឲ្យអាជីវកម្មរបស់គាត់ជោគជ័យជាបន្តបន្ទាប់រហូតអាចមានទុនគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមការវិនិយោគលើអចលនទ្រព្យជាលក្ខណៈទ្រង់ទ្រាយធំបាន។
ទី២/. បង្កើតឱកាសដោយខ្លួនឯង កុំរង់ចាំ ព្រោះអាចមាន និងអត់ ឬក៏អត់រហូតតែម្តង
ក្រោយពីបានធ្វើការជាមួយអង្គភាពសហប្រជាជាតិបាន១ឆ្នាំ លើផ្នែកដឹកជញ្ចូន លោកទទួលបានបទពិសោធន៍គួរសម គួបផ្សំនឹងដើមទុនខ្លះដែលលោកបានសន្សំពីកម្លាំងញើសឈាមក្នុងអំឡុងពេលធ្វើការ លោកក៏មិនបានបង្អង់យូរឡើយ លោកបានបង្កើតផ្លូវដើរថ្មើសម្រាប់ជីវិតខ្លួនឯង តាមរយៈការបង្កើតក្រុមហ៊ុនដឹកជញ្ជូននៅកម្ពុជា ដែលជាក្រុមហ៊ុនមួយដំបូងគេក្នុងវិស័យនោះ ដែលកាលនោះ អតិថិជនរបស់លោកភាគច្រើន ជាអង្គការ ស្ថានទូត និងក្រុមហ៊ុនមួយចំនួនទៀត។ ក្រោយពីចាប់ផ្តើមអាជីវកម្មនេះបាន២ឆ្នាំ លោកបានសម្រេចចិត្តចុះឈ្មោះជាក្រុមហ៊ុនស្របច្បាប់នៅឆ្នាំ១៩៩៤ ហើយក៏ជាពេលវេលាមួយលោកអាចមើលឃើញ ពន្លឺនៃភាពជោគជ័យកាន់តែជិតឡើងៗ។
ទី៣/. ធ្វើមនុស្សកុំរស់ដូចកង្កែបក្នុងអណ្តូង
មិខខុសពីអ្វីដែល Business Cambodia ធ្លាប់លើកឡើងនៅតាមទំព័រហ្វេសប៊ុកជារឿយៗនោះទេ បើចង់សម្រេចកិច្ចការធំអ្នកត្រូវមានក្តីសុបិនឲ្យធំ ហើយដើម្បីសម្រេចក្តីសុបិនធំបាន អ្នកក៏ត្រូវមានមហិច្ឆតាធំ និងចក្ខុវិស័យវែងឆ្ងាយដែរ។ ស្របគ្នានេះដែរ សេដ្ឋីអចលនទ្រព្យរូបនេះ ក៏បានលើកឡើងដោយសង្កត់ធ្ងន់ថា ចង់ក្លាយជាមនុស្សសម្រេចកិច្ចការធំ ចូរកុំរស់ដូចកង្កែបក្នុងអណ្តូង ត្រូវចេះសម្លឹងមើលឲ្យវែងឆ្ងាយ មើលពីអ្នកដទៃ និងពិភពលោក។
លោកលើកឡើងថា កាលអំឡុងលោកធ្វើការនៅអង្គការសហប្រជាជាតិ លោកបានធ្វើដំណើរចេញទៅក្រៅប្រទេសជាញឹកញាប់ ដែលគ្រានោះហើយបានធ្វើឲ្យភ្នែកលោកភ្លឺ បានមើលឃើញពីភាពជឿនលឿន និងជីវិតរស់នៅរបស់ប្រជាជននៅបណ្តាលប្រទេសទាំងនោះ ហើយវាបានធ្វើឲ្យលោកយល់កាន់តែច្បាស់ថា តើគួរចាប់យកធុរកិច្ចប្រភេទណា ដែលអាចឲ្យលោកអាចរកស៊ីជោគជ័យនៅកម្ពុជា។ លោកបានហៅការមើលឃើញនេះថា គឺជាបទពិសោធន៍ពិតដែលយើងត្រូវរៀនសូត្រ។ ការមើលឃើញនូវអ្វីដែលល្អ នឹងធ្វើឲ្យយើងគិតឃើញពីរឿងល្អៗ ហើយការមើលឃើញនូវអ្វីដែលថ្មីប្លែក នឹងធ្វើឲ្យយើងអាចគិតឃើញនូវអ្វីដែលថ្មីប្លែកដូចគ្នា។
គួរជម្រាបផងដែរថា អ្នកឧកញ៉ា សៀ ឬទ្ធី ជាប្រធានក្រុមហ៊ុន Worldbridge Group ជាសហគ្រិនលេចធ្លោមួយរូបក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា លោកតែងផ្តល់នូវដំបូន្មានល្អៗទាក់ទងនឹងការរកស៊ី ឬក៏មេរៀនអាជីវកម្មជាច្រើនក្នុងនាមជាសហគ្រិនចាស់វស្សា។ រីឯអ្នកឧកញ៉ា ពុង ឃាវសែ ត្រូវបានគេស្គាល់ថាជា “អ្នកជំនួញអាត់កឺ” ដែលមានតួនាទីជាច្រើនដូចជា ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ កាណាឌីយ៉ា អគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ប្រធានសមាគមធនាគារកម្ពុជា ប្រធានសមាគម ខែ្មរ-ចិន និងតួនាទីជាច្រើនទៀត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-15T09:08:17.017Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 952,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ចំណូលវិលជុំ! មកស្គាល់របរកសិកម្ម ៤ចាយទុនធ្វើក្រោម ៥០០ដុ.ល្លារ តែបានចំណូលសឹងរាល់ថ្ងៃ
|
https://business-cambodia.com/articles/income-every-day-
|
របរកសិកម្មបានក្លាយជារបរមួយដែលទទួលបានពេញនិយមយ៉ាងខ្លាំងនាមួយរយៈពេលចុងក្រោយនេះ ដោយមានបងប្អូនយើងមួយចំនួនបានច្នៃរបរកសិកម្មក្លាយទៅជាប្រភពចំណូលដល់ទៅពីរ បីផ្លូវក្នុងពេលតែមួយថែមទៀតផង។ហើយក្នុងរបរកសិកម្មនេះទៀតសោទ ត្រូវបានគេចាត់ទុកថាជារបរក្រៅម៉ោងមួយសម្រាប់ប្រជាពលរដ្ឋទូទៅដែលមានពេលវេលាសម្រាកចុងសប្តាហ៍ ឬ ទំនេរពីការងារល្ងាចៗផងដែរ។
ជាក់ស្តែង នៅក្នុងថ្ងៃនេះ Business Cambodia សូមធ្វើការលើកយកនូវមុខរបរកសិកម្មចំនួន ៤ ដែលបងប្អូនអាចពិចារណាធ្វើបានពេលទំនេរពីការងារ ហើយសុទ្ធសឹងតែជារបរដែលចំណាយដើមទុនតិច ច្រើនបំផុតត្រឹម ៥០០ដុល្លារ។ដែលរបរទាំងនោះរួមមាន ៖
១.របរចិញ្ចឹមចកអាសូឡា
ចំពោះចកអាសូឡានេះ នៅមិនបងប្អូនមួយចំនួននៅមិនទាន់បានស្គាល់នៅឡើយទេ ខណៈដែលមានបងប្អូនយើងមួយចំនួនកំពុងរកចំណូលបានរាល់ថ្ងៃពីរបរមួយនេះ។ចកអាសូឡានេះត្រូវបានគេយកសម្រាប់ធ្វើជាចំណីសត្វគ្រប់ប្រភេទមានទាំងត្រី មាន់ ទា ខ្យងជាដើម ដែលចកនេះជួយឱ្យសត្វចិញ្ចឹមធំធាត់បានរហ័ស។ហើយបើនិយាយពីការចិញ្ចឹមវិញនោះ ចកអាសូឡានេះគឺងាយស្រួលខ្លាំងមែនទែន បងប្អូនគ្រាន់តែទិញពូជ ១គីឡូទៅ២គីឡូ ហើយធ្វើអាងតូចល្មមមួយតាមលទ្ធភាពដែលបងប្អូនមានជាការស្រេច។រីឯការប្រមូលផលវិញដាំត្រឹមតែ ២ ទៅ ៣ថ្ងៃគឺបានផលហើយ ព្រោះចកនេះឆាប់ធំហើយប្រសិនបើយើងដាំវាច្រើនអាងនោះយើងនឹងប្រមូលផលបានវិលជុំរាល់ថ្ងៃ។
២.របរដាំផ្សិតចំបើង
ចំណែករបរចុងក្រោយនេះវិញ ក៏មិនខ្វះទីផ្សារមិនចាញ់របរទាំង ២ ខាងលើប៉ុន្មានឡើយ ព្រោះសុទ្ធតែប្រមូលបានរាល់ថ្ងៃដូចគ្នា ដោយបងប្អូនអាចធ្វើការដាំនូវប្រភេទផ្សិតដូចជាផ្សិតចំបើង ផ្សិតម្ជុល ផ្សិតភ្លៅមាន់ជាដើម តាមចំណង់ចំណូលចិត្តដែលបងប្អូនចូលចិត្ត។ជាក់ស្តែងបើតាមការសម្ភាសន៍ជាមួយលោក វណ្ណៈជាប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យ លោកបានឱ្យដឹងថាទុនដំបូងដែលលោកចាប់ផ្តើមលើរបរពណ្តុះផ្សិតនេះគឺត្រឹមតែ ៣០ម៉ឺនរៀលប៉ុណ្ណោះ ដោយសារទេលោកមានដីនៅទំនេរស្រាប់នៅក្រោយផ្ទះ។
លោកបានបន្តថាដំបូងឡើយលោកចាប់ផ្តើមធ្វើតិចតួចប៉ុណ្ណោះ តែក្រោយពីការលក់បានប្រាក់ចំណេញលោកក៏ពង្រីបន្ថែមបន្តិចម្តងៗរហូតអាចប្រមូលបានក្នុងមួយវគ្គរាប់រយគីឡូ ដោយក្នុងមួយគីឡូអាចលក់បានក្នុងតម្លៃខ្ពស់បំផុត ១២០០០រៀល និងទាបបំផុតអាច ៤០០០រៀល។ហេតុនេះសម្រាប់បងប្អូនដែលគាត់មានដីនៅក្រោយផ្ទះទំនេរអាចធ្វើការពិចារណានូវរបរទាំងនេះបាន។
៣.ដាំបន្លែលើទឹក
បើតាមការលើកឡើងរបស់ លោក ម៉ៅ សៃ បច្ចុប្បន្នជាអ្នកដាំបន្លែមួយរូបនៅខេត្តកំពង់ធំបានមានប្រសាសន៍ថា “ចំពោះបងប្អូនដែលមានដំបូលផ្ទះទំនេរនៅភ្នំពេញក៏អាចរៀបចំដាំដំណាំលើទឹកនេះបានដែរ បើទោះជារវល់ធ្វើការទំនេរតែព្រឹកល្ងាចក៏ដោយ” លោកបន្តថា ម្ចាស់ផ្ទះដែលគាត់ចង់ចាប់ផ្តើម គាត់អាចចាប់ផ្តើមពីខ្នាតតូចទៅដោយចំណាយដើមទុនចន្លោះពី ៥០០ដុល្លារ ទៅដល់ ១,០០០ដុល្លារ។
លោកបានបញ្ជាក់ទៀតថា ប្រសិនបើបងប្អូនដែលមិនចេះពីបច្ចេកទេសដាំលោកក៏មានបង្រៀនវិធីដាំ និងថែទាំផងដែរ ហើយក្រោយពីរៀនចេះបងប្អូនអាចដាំបន្តិចម្តងៗនិងអាចពង្រីកធំទៅតាមថវិកាក្រោយលក់បាន។
៤.របរចិញ្ចឹមក្តាម
សម្រាប់របរចិញ្ចឹមក្តាមនៅក្នុងប្រទេសកម្ពុជាយើងមិនសូវជាមានអ្នកធ្វើច្រើននោះទេ ដោយហេតុថារបរមួយនេះ ព្រោះប្រជាជនភាគច្រើននៅខ្វះបច្ចេកទេសហេតុនេះទើបមិនសូវមានអ្នកធ្វើ ប៉ុន្តែបើធ្វើស្រូវរបរនេះអាចទាញចំណូលបានច្រើនមិនចាញ់របរផ្សេងៗនោះទេ ព្រោះបច្ចុប្បន្នរបរបុកល្ហុងកំពុងពេញនិយមហេតុនេះតម្រូវការក្តាមក៏ច្រើន តម្លៃក៏មិនទាបប៉ុន្មានដែរមិនតែប៉ុណ្ណោះបើចិញ្ចឹមច្រើនយើងអាចរកចំណូលវិញជុំបានស្ទើរតែរាល់ថ្ងៃថែមទៀតផង។
ដោយឡែកសម្រាប់ដើមទុននៅក្នុងការចាប់ផ្តើមក៏មិនសូវជាច្រើនប៉ុន្មាននោះដែរ ព្រោះក្តាមនេះយើងអាចចាប់ពីស្រែឬទិញពូជគេមកបង្កាត់បន្តៗបាន ម្យ៉ាងវិញការចំណាយទៅលើការរៀបចំកន្លែងចិញ្ចឹមក៏មិនជាសាំញ៉ាំអ្វីច្រើន ព្រោះយើងអាចចិញ្ចឹមបាននៅលើដីផ្ទាល់ក៏បាន និងនៅក្នុងតង់ក៏បាន គ្រាន់តែតង់ត្រូវការចំណាយទៅលើការធ្វើទុយោ និងប្តូរទឹកញឹកញាប់ប៉ុណ្ណោះ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-15T08:57:00.532Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 181,
"author": {
"first_name": "ធី",
"last_name": "ស្រីល័ក្ខ",
"email": "sreyleakthy998@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ក្រុមហ៊ុន រ៉ូតូ ខេមបូឌា (ROHTO CAMBODIA) សហការណ៍ជាមួយសាលាបឋមសិក្សាបារគូ ក្រុមហ៊ុន អាយ ស៊ីណេត (IC Net) និងសហគ្រាសនំពពក ផ្តួចផ្តើមអោយមានកម្មវិធីអប់រំថ្នាក់អាហារូបត្ថម្ភរយៈពេល៦ខែដល់សិស្សានុសិស្ស...
|
https://business-cambodia.com/articles/rohto-cambodia-in-collaboration-with-barco-primary-school
|
(ភ្នំពេញ)៖ ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៤ ក្រុមហ៊ុន រ៉ូតូ ខេមបូឌា (ROHTO CAMBODIA) សហការណ៍ជាមួយសាលាបឋមសិក្សាបារគូ ក្រុមហ៊ុន អាយ ស៊ីណេត (IC Net) និងសហគ្រាសនំពពក ផ្តួចផ្តើមអោយមានកម្មវិធីអប់រំថ្នាក់អាហារូបត្ថម្ភរយៈពេល៦ខែដល់សិស្សានុសិស្សថ្នាក់ទី៥ ចំនួន៣ថ្នាក់ស្មើរនឹង១២០នាក់ នៃចំនួនសិស្សសរុបដែលកំពុងសិក្សារៀនសូត្រនៅក្នុងសាលាបឋមសិក្សាបារគូ។ គម្រោងនេះមានគោលបំណងលើកកម្ពស់ដល់ការថែទាំសុខុមាលភាពកុមារតាមរយៈការផ្តល់អោយនូវការអប់រំអំពីទម្លាប់ក្នុងការរស់នៅ និងការទទួលទានអាហារដែលល្អសំរាប់សុខភាពជាប្រចាំថ្ងៃ។
កម្មវិធីនេះបានប្រព្រឹត្តិទៅនៅសាលាបឋមសិក្សាបារគូក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូតូ (ខេមបូឌា) លោក ស៊ុនស៊ូគិ ស៊ីណូដាក់ (Shunsuke Shinoda) ជានាយកប្រតិបត្តិក្រុមហ៊ុន លោក ចាប ឆៃហ៊ាង អនុប្រធានគ្រប់គ្រងទូទៅ លោក តៃឈី យ៉ាម៉ាដា (Taichi YAMADA) តំណាងអោយក្រុមហ៊ុន អាយ ស៊ីណេត លោកស្រី ហ៊ីរ៉ូកុ អូជិ (Hiroko OJI) ម្ចាស់សហគ្រាសនំពពក និងអមដំណើរដោយក្រុមការងារក្រុមហ៊ុនរ៉ូតូផងដែរ។ ក្រៅពីនេះ ក៏មានការចូលរួមពីលោក សា ប៊ុនថា ប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកកណ្តាលស្ទឹង លោក គង់ កន្នារិទ្ធ ប្រធានគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាបារគូ និងលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សដែលកំពុងសិក្សានៅទីនោះផងដែរ។
លោក លោក ស៊ុនស៊ូគិ ស៊ីណូដាក់ តំណាងឲ្យក្រុមហ៊ុន រ៉ូតូ មេនសឹរៀថឹម ខេមបូឌា ក៏បាន សម្តែងនូវសេចក្តីសោមន្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំពោះអាជ្ញាធរ និង គណៈគ្រប់គ្រងសាលាបឋមសិក្សាបារគូ ដែលបានចូលរួមសហការសម្រាប់គម្រោងមួយនេះ។ លោក ស៊ុនស៊ូគិ ស៊ីណូដាក់ បានលើកឡើងថាថ្មីៗនេះ ជំងឺដែលកើតឡើងពីទម្លាប់ញ៉ាំអាហារក្នុងការរស់នៅប្រចាំថ្ងៃកំពុងមានសភាពធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា។ ចំនួនអ្នកធាត់កំពុងកើនឡើងយ៉ាងខ្លាំង ដែលបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែម ហើយអាយុដែលប្រឈមនឹងជំងឺនេះគឺកាន់តែទាប។ ជំងឺទឹកនោមផ្អែមគឺជាជំងឺដ៏គ្រោះថ្នាក់បំផុត ប៉ុន្តែយើងអាចការពារពីជំងឺនេះបាន។ ប្រសិនបើយើងប្រកាន់យករបៀបរស់នៅដែលមានសុខភាពល្អតាំងពីកុមារភាព។ លោកសង្ឃឹមយ៉ាងមុតមាំថាគម្រោងថ្នាក់អាហារូបត្ថម្ភនេះ នឹងចូលរួមចំណែកដល់ការថែទាំសុខុមាលភាពរបស់កុមារកម្ពុជាដែលជាសសរទ្រូងនៃការអភិវឌ្ឍន៍ប្រទេសជាតិនាថ្ងៃអនាគត។
លោក គង់ កន្នារិទ្ធ ប្រធានគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាបារគូ បានសម្តែងនូវក្តីសោមន្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ប្រជាជនជប៉ុន រដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនរ៉ូតូ (ខេមបូឌា) ដែលតែងតែឧបត្ថម្ភគាំទ្រដល់ប្រជាជនកម្ពុជា និងគំរោងអប់រំថ្នាក់ អាហារូបត្ថម្ភដល់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាបារគូផងដែរ។
លោក គង់ កន្នារិទ្ធ សង្ឃឹមជឿជាក់ថាក្រុមហ៊ុននឹងនៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់គម្រោងនេះដល់សាលាបារគូ និងបន្តគាំទ្រថ្នាក់អប់រំអាហារូបត្ថម្ភនេះទៅដល់សាលាផ្សេងៗទៀតដើម្បីលើកកំពស់ដល់សុខុមាលភាពកុមារ និងសង្គមជាតិរបស់យើងទាំងមូលផងដែរ។
គួរបញ្ជាក់ផងដែរថា រ៉ូតូ ត្រូវបានបង្កើតឡើងនៅទីក្រុងអូសាកាប្រទេសជប៉ុននាឆ្នាំ ១៨៩៩ ដោយការចាប់ផ្តើមផលិត និងលក់ថ្នាំក្រពះ ពោះវៀន និងថ្នាំបន្តក់ភ្នែក ហើយឆ្នាំនេះជាខួបលើកទី ១២៤ ឆ្នាំនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ។ បច្ចុប្បន្នក្រុមហ៊ុន រ៉ូតូ មានបុត្រសម្ព័ន្ធនៅក្រៅប្រទេសចំនួន ៤៦ និងកំពុងលក់ផលិតផលរបស់ខ្លួនលើទីផ្សារជាង ១០០ប្រទេសនៅលើពិភពលោក។
នៅប្រទេសកម្ពុជា រ៉ូតូ (ROHTO)ត្រូវបានចុះបញ្ជីពាណិជ្ជកម្មនៅថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០១៣ និងមានប្រវត្តិចូលរួមថែរក្សាភ្នែកប្រជាជនកម្ពុជាជាង២០ឆ្នាំ តាមរយះការបន្តផ្គត់ផ្គង់ថ្នាំបន្តក់ភ្នែក NEW V.ROHTO ដែលមានគុណភាព និងសុវត្ថិភាពកម្រិតស្តង់ដារប្រទេសជប៉ុនជូនដល់អតិថិជនទូទាំងប្រទេស។ ក្រុមហ៊ុនរ៉ូតូ (ROHTO) រួមមានផលិតផលជាច្រើនម៉ាកទៀតដូចជា ថ្នាំបន្តក់ភ្នែក NEW V.ROHTO, V.ROHTO DRY EYE, V.ROHTO VITAMIN, V.ROHTO COOL, V.ROHTO LYCEE V.ROHTO FOR KIDS និងមានផលិតផលថែរក្សាសម្រស់ជាច្រើនទៀតដូចជា ACNES, HADALABO, SUNPLAY, SCARZ, SELSUN, OXY, REMOS, MELANO CC, LIP ICE, DEEP HEAT។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-15T08:53:54.652Z",
"category": "PR",
"views": 723,
"author": {
"first_name": "Sopheak",
"last_name": "Pich",
"email": "sopheakpich653@gmail.com"
},
"quality_warning": [
"noisy"
]
}
|
តស់រៀនឆុងកាហ្វេ! វិទ្យាសា្ថនធំមួយនៅភ្នំពេញ បើកបង្រៀនជំនាញឆុងកាហ្វេឥត.គិតថ្លៃ រៀនចប់អាចចេញរកស៊ីបាន
|
https://business-cambodia.com/articles/short-cos
|
ពីមុនដើម្បីអាចមានជំនាញឆុងកាហ្វេមួយរហូតអាចបើករកស៊ីបាន គេត្រូវចំណាយលុយយ៉ាងច្រើនដើម្បីទៅរៀនតាមសាលាល្បីៗទាំងក្នុងនិងក្រៅប្រទេស។ ប៉ុន្តែពេលនេះលែងលំបាកដូចពីមុនទៀតហើយ ខណៈ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានបើកវគ្គបង្រៀនជំនាញឆុងកាហ្វេឥតគិតថ្លៃរយៈពេល ៤ខែពេញ និងមានផ្តល់ជាប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលក្នុង១ខែ។
សម្រាប់វគ្គសិក្សាជំនាញនេះ នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២៤ ហេតុនេះសម្រាប់បងប្អូនដែលស្រឡាញ់និងមានបំណងចង់រៀនជំនាញឆុងកាហ្វេ អាចធ្វើការចុះឈ្មោះចូលរៀនបាន នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 098 267 716, 069 967 979, 010 266 296, 081 429 969, 012 403 644, 093 808 057, 071 643 5388។
គួរបញ្ជាក់ផងដែរថា ក្រៅពីជំនាញឆុងកាហ្វេ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ក៏មានវគ្គបង្រៀនចំនាញផ្សេងទៀតដូចជា ៖ ការផលិតនំ ការធ្វើម្ហូបខ្មែរ សេវាកម្មសម្អាងកាយ ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ផងដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-15T08:45:31.763Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 13600,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ត្រៀមដី! ក្រុមហ៊ុនថៃ គ្រោងពង្រីកការវិនិយោគដាំដើមឈើនៅកម្ពុជាតាមបណ្ដាខេត្ដជាប់ព្រំដែន កែច្នៃនាំចេញ
|
https://business-cambodia.com/articles/paper-tree
|
ក្រុមហ៊ុន Paper Tree (Cambodia) Co.,Ltd ដែលមានមូលដ្ឋាននៅប្រទេសថៃ គ្រោងបោះទុនវិនិយោគពង្រីកផ្ទៃដីដាំដុះដើមឈើបន្ថែមនៅក្នុងប្រទេសកម្ពុជា តាមបណ្ដាលខេត្ដជាប់ព្រំដែន ដើម្បីធ្វើការកែច្នៃនាំចេញទៅលក់នៅទីផ្សារអន្ដរជាតិ។ គម្រោងវិនិយោគនេះត្រូវបានលើកឡើងដោយលោក Yuenyong Subsaud ប្រធានទទួលបន្ទុកផ្នែកដាំដុះ និងផលិតកម្មរបស់ក្រុមហ៊ុនខាងលើក្នុងជំនួនជាមួយឯកឧត្ដម ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។
យោងតាមការដកស្រង់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួបខាងលើ តំណាងក្រុមហ៊ុន Paper Tree (Cambodia) Co., Ltd បានជម្រាបជូនពីសកម្មភាពរបស់ក្រុមហ៊ុននាពេលកន្លងមកក្នុងការបណ្តាក់ទុនវិនិយោគឧស្សាហកម្មដំណាំឈើដាំនៅកម្ពុជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ដោយរាប់ចាប់ពីការបណ្តុះកូនឈើ ការដាំដុះ និងការតម្លើងរោងចក្រធ្វើការកាត់ចិញ្ច្រាំជាកម្ទេចឈើរួចធ្វើការនាំចេញ។
ក្រុមហ៊ុនបានជម្រាបជូនពីបំណងចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នាពេលឆាប់ៗខាងមុខនេះនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផែនការបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា ពិសេសការសហការជាមួយវិនិយោគិនក្នុងស្រុកក្នុងការពង្រីកផ្ទៃដីដាំដុះដំណាំឈើឧស្សាហកម្ម។
ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានសម្តែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនដែលបានមកធ្វើការសិក្សាស្វែងយល់នូវកាលានុវត្តភាពវិនិយោគ និងបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយបានជម្រាបជូនពីនីតិវិធីចុះបញ្ជី និងការផ្តល់ការលើកទឹកចិត្តនិងការការពារទៅដល់ការវិនិយោគរបស់ក្រុមហ៊ុន ហើយដែលក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាសេនាធិការទទួលបន្ទុកវិនិយោគនឹងត្រៀមខ្លួនជានិច្ចក្នុងការផ្តល់នូវកិច្ចសម្របសម្រួល និងគាំទ្រដល់ដំណើប្រតិបត្តិការវិនិយោគរបស់ក្រុមហ៊ុនឲ្យទទួលបានជោគជ័យ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-15T07:44:04.904Z",
"category": "អចលនទ្រព្យ",
"views": 883,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អ្នកលក់ មានចំណុចពិសេសទាំងនេះទេ? នេះជាអ្នកលក់៥ប្រភេទភ្ញៀវជួបហើយ ចូលចិត្ត និងចង់ទិញ
|
https://business-cambodia.com/articles/five-good-type-of-saler
|
អ្នកលក់ពូកែគឺជាអ្នកលក់ដែលច្បាស់លាស់អំពីអ្វីដែលខ្លួនកំពុងលក់ ហើយអាចដោះស្រាយបញ្ហាអតិថិជនបាន និងរក្សាទំនាក់ទំនងល្អជាមួយភ្ញៀវជាដើម។ ជាមួយគ្នានេះដែរ ថ្ងៃនេះ Business Cambodia សូមបង្ហាញលក្ខណៈ ៥យ៉ាង ដែលបង្ហាញថាអ្នកជាអ្នកលក់ពូកែ បើភ្ញៀវណាបានជួបហើយ ភ្ញៀវនោះនឹងត្រូវស្នេហ៍ជាក់ជាពំុខាន។ ដោយសម្បត្តិទាំងនោះរួមមាន៖
អ្នកលក់ពូកែគឺជាអ្នកលក់ដែលច្បាស់លាស់អំពីអ្វីដែលខ្លួនកំពុងលក់ ហើយអាចដោះស្រាយបញ្ហាអតិថិជនបាន និងរក្សាទំនាក់ទំនងល្អជាមួយភ្ញៀវជាដើម។ ជាមួយគ្នានេះដែរ ថ្ងៃនេះ Business Cambodia សូមបង្ហាញលក្ខណៈ ៥យ៉ាង ដែលបង្ហាញថាអ្នកជាអ្នកលក់ពូកែ បើភ្ញៀវណាបានជួបហើយ ភ្ញៀវនោះនឹងត្រូវស្នេហ៍ជាក់ជាពំុខាន។ ដោយសម្បត្តិទាំងនោះរួមមាន៖
១. ឆ្អិននឹងផលិតផល
ការពិតណាស់ បាយទាល់តែឆ្អិន ទើបគេញ៉ាំ ហើយអ្នកលក់ ទាល់តែឆ្អិននឹងផលិតផលទើបគេព្រមជឿ គេព្រមទិញ។ ដូច្នេះហើយក្នុងនាមជាអ្នកលក់ការយល់ច្បាស់អំពីផលិតផល ព្រោះរាល់ព័ត៌មានទាំងអស់ដែលភ្ញៀវឆ្ងល់គឺពឹងផ្អែកទាំងស្រុងទៅលើអ្នកលក់។
ឧទាហរណ៍ថា អ្នកចង់យកផលិតផលគ្រឿងសម្អាងមួយយកលក់ អ្នកត្រូវដឹងថា ផលិតផលមានដើមកំណើតមកពីណា ហើយវាជួយដោះស្រាយបញ្ហាស្បែកមុខប្រភេទណាខ្លះ និងស្បែកប្រភេទណាមិនអាចប្រើវាបាន។ មិនតែប៉ុណ្ណោះអ្នកខ្លួនឯងទៀតសោទត្រូវតែជាអ្នកប្រើខ្លួនឯងដោយផ្ទាល់ ដូច្នេះអ្នកមិនត្រឹមតែនិយាយពោលគឺអ្នកប្រើផ្ទាល់ថែមទៀត ដែលវាជាភស្តុតាងថា ភ្ញៀវមានទំនុកចិត្តខ្ពស់ជាមួយផលិតផលរបស់យើង។
២. និយាយចំបញ្ហា
តាមពិតទៅធ្វើជាអ្នកលក់មិនមែនទាល់តែពូកែនិយាយ ទើបលក់ដាច់នោះទេ ពូកែនិយាយនៅក្នុងនេះគឺសំដៅទៅលើអ្នកលក់ទាំងឡាយណាដែលនិយាយច្រើនហួស តែមិនសូវមានសាច់ការ ផ្ទុយទៅវិញនិយាយតិចតែនិយាយចំអ្វីដែលភ្ញៀវចង់បាន និយាយឱ្យត្រូវបញ្ហារបស់ភ្ញៀវ ទើបជាអ្នកលក់ខ្លាំងពិត មិនមែននិយាយច្រើន ទើបហៅថាអ្នកលក់ពូកែនោះទេ ។
ម៉ោះហើយនៅដែលអ្នកយល់ច្បាស់នៅបញ្ហារបស់អតិថិជនច្បាស់ ហើយអ្នកអាចដោះស្រាយចំណុចក្តៅគាត់បាន នោះគាត់នឹងព្រមទិញផលិតផលរបស់អ្នកជាមិនខាន។
៣. អ្នកលក់ចិត្តធ្ងន់
ក្នុងនាមជាអ្នកលក់ ត្រូវមានចិត្តធ្ងន់បើភ្ញៀវជេកំុជេភ្ញៀវវិញ ព្រោះថាសម័យបច្ចុប្បន្ននេះ ជាសម័យអាងផុសលើអ៊ីធឺណិត បើអ្នកមិនចេះទប់កំហុសគេចង់ធ្វើស៊ីយើងគឺស្រួលមែនទែន គេគ្រាន់តែផុសយកចំណុចអាក្រក់របស់យើងតែបន្តិច នោះកេរិ៍ឈ្មោះរបស់យើងត្រូវខូចភ្លាម។
ស្របគ្នានេះដែរជាអ្នកលក់ក៏មិនគួរផុសមិនល្អពីអតិថិជនផងដែរ ព្រោះវាបង្ហាញថា អ្នកជាមនុស្សឆេវឆាវ គ្មានសីលធម៌ជាដើម នោះអតិថិជននឹងមិនទិញអ្នកទេ ព្រោះខ្លាចអ្នកធ្វើដាក់គេ ដូចធ្វើដាក់អតិថិជនមុនៗ។ ដូចគ្នានេះទៀតសោតអ្នកត្រូវចាំពាក្យមួយឃ្លាថា “អ្នកលក់ពូកែមិនដែលខឹង អ្នកលក់ខឹងមិនពូកែរ”។
សរុបមកអ្នកលក់ដែលមានចិត្តធ្ងន់ ចិត្តត្រជាក់ តែងរមែងមកជួបភ្ញៀវស្រលាញ់ និងចង់នៅក្បែរ។
៤. លក់ហើយមិនទុកភ្ញៀវចោល
ត្រង់ចំណុចនេះអ្នកលក់ដ៏ឆ្នើមខាងលក់អនឡាញម្នាក់ ពោលគឺអ្នកស្រី ខៀវ រតនា ជាស្ថាបនិកហាងអនឡាញ Metro Retail ដែលជាម៉ាកយីហោហាងលក់សម្លៀកបំពាក់ ស្បែកជើង កាបូបបានលើកឡើងថា “ការលក់ដូរមិនមែនលក់ត្រឹមតែចង់បានត្រឹមតែលុយភ្ញៀវតែប៉ុណ្ណោះទេ ហើយក៏មិនមែនលក់ហើយក៏ស្ងាត់នោះដែរ”។
ជាក់ស្តែងហាងអ្នកស្រីផ្ទាល់ អ្វីដែលអ្នកស្រីផ្តល់ឱ្យអតិថិជន គឺភ្ញៀវអាចលបាន ដូរបាន និងអាចប្តូរយកប្រាក់វិញក៏បាន ប្រសិនបើភ្ញៀវមិនពេញចិត្ត។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៀតនោះគឺ ការដោះដូរអីវ៉ាន់ គឺអ្នកស្រីមិនឱ្យអតិថិជនរបស់ខ្លួនចេញលុយថ្លៃសេវាដឹកទេ ពោលគឺអ្នកស្រីរ៉ាប់រងជំនួសទាំងអស់មិនឱ្យភ្ញៀវពិបាកឡើយ ហើយថែមទាំងមិនខឹងថែមទៀត តែអ្នកស្រីមានតែសប្បាយចិត្តទៅវិញទេ ពេលអាចផ្តល់អ្វីដែលជាការពេញចិត្តទៅកាន់អាតិថិជនរបស់ខ្លួន។
ទង្វើរទាំងអស់នេះហើយ ធ្វើឱ្យភ្ញៀវមើលឃើញថា អ្នកស្រីមានទំនួលខុសត្រូវខ្ពស់ ចំពោះរាល់បញ្ហាភ្ញៀវមិនពេញចិត្តទាំងអស់ ដែលវាជាស្ពានមួយធ្វើឱ្យទំនាក់ទំនងរបស់អ្នកស្រីជាមួយអតិថិជនកាន់តែរឹងមាំជាងមុនថែមមួយកម្រិតទៀត។
៥. ធ្វើអ្វីដែលខ្លួនឯងស្រលាញ់
រឿងមួយចុងក្រោយដែលអ្នកលក់មិនអាចខ្វះបាននោះគឺក្តីស្រលាញ់ ដើម្បីឱ្យអាជីវកម្មរីកចម្រើនក្នុងរយៈពេលវែង អ្នកជំនួញត្រូវតែវិនិយោគលើកម្លាំងពលកម្មដោយក្តីស្រឡាញ់ ដោយការដាក់ថាមពលរបស់អ្នកទៅក្នុងអាជីវកម្ម ដែលជាកម្លាំងអស្ចារ្យមួយអាចជួយយើងឱ្យទទួលបានជោគជ័យយ៉ាងឆាប់រហ័ស។ ទោះបីជាពេលខ្លះយើងមានអារម្មណ៍ហត់នឿយក៏ដោយ ប៉ុន្តែមិនបោះបង់ការព្យាយាម ដោយរកវិធីធ្វើយ៉ាងណាឱ្យផលិតផលត្រូវបានគេទទួលស្គាល់និងការគាំទ្រ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-15T07:14:40.920Z",
"category": "កំពូលអ្នកលក់",
"views": 1611,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ប្រើឥតគិ.តថ្លៃ! ចង់ធ្វើស្លាយបទបង្ហាញឱ្យ មានភាពច្នៃប្រឌិត ទាក់ទាញ អាចប្រើវេបសាយ៥នេះបាន
|
https://business-cambodia.com/articles/5-web-free-slide-presentation-template
|
មិនថាការងារការិយាល័យ ឬការធ្វើកិច្ចការសាលានោះទេ ការធ្វើបទបង្ហាញតាមរយៈស្លាយនៅតែជាតម្រូវការចាំបាច់។ ដូច្នេះសម្រាប់បងប្អូនដែលធ្វើស្លាយហើយចង់ឱ្យមានភាពច្នៃប្រឌិតច្រើន ឬធ្វើឱ្យបទបង្ហាញទាំងនោះកាន់តែមានភាពទាក់ទាញ និងងាយស្រួលយល់ អាចធ្វើការចូលទៅកាន់វេបសាយ៥នេះ ដើម្បីទាញស្លាយយកមកប្រើបានយ៉ាងងាយស្រួល មិនចំណាយពេលយូរ ប្រើបានដោយសេរី ឥតគិតថ្លៃ៖
១. Visme
សម្រាប់វេបសាយមួយនេះវិញក៏មានស្លាយជាច្រើនទម្រង់ដូចជាសម្រាប់សិស្ស អ្នករកស៊ីនិងសម្រាប់ធ្វើការងារគម្រោងផ្សេងៗបាននៅលើវេបសាយផ្ទាល់តែម្តងដោយបងប្អូនអាចកែច្នៃហើយប្រើដោយឥតគិតថ្លៃថែមទៀត។
២. SlideMania
ចំណែកវេបសាយមួយនេះវិញគឺមានប្រមូលផ្តុំនូវគម្រូស្លាយជាច្រើន សម្រាប់ឱ្យយើងធ្វើការដោតឡួនយកទៅប្រើប្រាស់នៅលើ PowerPoint ឬ Google Slide ជាដើមដោយឥតគិតថ្លៃនិងសន្សំសំចៃពេលវេលា។
៣. Wepik
វេបសាយមួយនេះបងប្អូនអាចធ្វើការកែគម្រូស្លាយណាមួយដែលបងប្អូនពេញចិត្តបាននៅលើវេបសាយផ្ទាល់តែម្តង ដែលវាមានប្រមូលផ្តុំនូវគម្រូស្លាយជាច្រើនសក្តិសមសម្រាប់កិច្ចការសាលា ការងារនិងអាជីវកម្មផងដែរ។
៤. Canva
វេបសាយមួយនេះក្រៅពីមានទម្រង់បែបបទស្នើសុំការងារ ទម្រង់សម្រាប់ធ្វើស្លាយក៏មានដែរ ដោយលោកអ្នកអាចចូលទៅរចនានិងបន្ថែមបំពេញព័ត៌មាន នៅលើទម្រង់ដែលមានស្រាប់តាមតម្រូវការនិងចំណូលចិត្ត។
៥. Slidesgo
ក្នុងវេបសាយមួយនេះវិញមានទម្រង់សម្រាប់ធ្វើស្លាយឱ្យមានភាពច្នៃប្រឌិត មានទម្រង់ស្របតាមវិស័យការងាររបស់អ្នកប្រើប្រាស់ រួមទាំងមានទម្រង់ស្លាយតាមបណ្តុំពណ៌ ទៅតាមការចង់បានរបស់អ្នកប្រើប្រាស់ផងដែរ។
គួរបញ្ជាក់ថាសម្រាប់ស្លាយនេះជាធម្មតាតែងតែមាន នៅក្នុង PowerPoint កម្មវិធីរបស់កុំព្យូទ័រដែលភ្ជាប់មកជាមួយគម្រូស្រាប់ៗ បន្ថែមពីលើនេះ យើងអាចទាញយកគម្រូស្លាយស្អាតៗបន្ថែមសម្រាប់ប្រិយមិត្តអ្នកអាច អាចចូលទៅទាញយកបានសេរី ជាមួយប្រភេទស្លាយផ្សេងៗពីគ្នាជាច្រើនដោយ យើងគ្រាន់តែទាញយកមក រួចលុបអក្សរដើម ដោយជំនួសមកវិញនូវពាក្យដែលយើងចង់សរសេរ៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-15T07:05:36.950Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 1074,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ទីបំផុតមកដល់ខ្មែរហើយ! នេះជាតម្លៃរថយន្តថ្មីរបស់ Toyota ស៊ីប្រេងតិច រាងស្អាត ខណៈម៉ាស៊ីនមាន២ជម្រើស
|
https://business-cambodia.com/articles/toyota-corolla-cross-2024-kh
|
ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលតែងតែគាំទ្រនៅរថយន្តរបស់ប្រទេសជប៉ុន ជាពិសេសបងប្អូនដែលកំពុងស្វែងរករថយន្តណាដែលស៊ីសាំងតិច តម្លៃល្អ ហើយស្អាត ខណៈពេលនេះត្រូវប៉ាន់តែម្តង រថយន្ត Toyota ថ្មីម៉ូឌែល Toyota Corolla Cross ស៊េរីឆ្នាំ ២០២៤ យកដល់ខ្មែរហើយ សន្សំសំចៃខ្ពស់ រាងអេម និងមានជម្រើសម៉ាស៊ីនរហូតដល់ទៅពីរប្រភេទ។
យោងតាមការចុះផ្សាយលើគេហទំព័រ 𝐓𝐨𝐲𝐨𝐭𝐚 ប្រចាំស្រុកខ្មែរ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ខ្លួនបាននាំមកនៅរថយន្ត 𝐍𝐞𝐰 𝐓𝐨𝐲𝐨𝐭𝐚 𝐂𝐨𝐫𝐨𝐥𝐥𝐚 𝐂𝐫𝐨𝐬𝐬 សេ៊រី 𝟐𝟎𝟐𝟒 មកជាមួយរូបរាងថ្មី ស្អាត កាន់តែទាន់សម័យ ព្រមនឹងការរចនាដោយគ្រោងឆ្អឹង 𝐓𝐍𝐆𝐀 ដែលទន់រលាស់ងាយស្រួលធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ។
ចង់ដឹង 𝐍𝐞𝐰 𝐓𝐨𝐲𝐨𝐭𝐚 𝐂𝐨𝐫𝐨𝐥𝐥𝐚 𝐂𝐫𝐨𝐬𝐬 𝟐𝟎𝟐𝟒 មកជាមួយមុខងារចាំបាច់អ្វីខ្លះ តស់មកដឹងចំណុចពិសេសៗជាច្រើនរបស់ម៉ូឌែលនេះ ទាំងអស់គ្នា។ ដោយក្នុងនោះរួមមាន៖
ផ្ដល់ជូន ២ ជម្រើសប្រភេទរថយន្ត - ប្រភេទសាំង និង ប្រភេទ 𝐇𝐄𝐕 (ហាយប្រ៊ីដ)
បំពាក់មកជាមួយ កាមេរ៉ា 𝟑𝟔𝟎 ដឺក្រេមើលមួយជុំរថយន្ត ដែលហៅថា 𝐏𝐚𝐧𝐨𝐫𝐚𝐦𝐢𝐜 𝐕𝐢𝐞𝐰 𝐌𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠
ដំបូលជាប្រភេទ 𝐏𝐚𝐧𝐨𝐫𝐚𝐦𝐢𝐜 𝐒𝐮𝐧 & 𝐌𝐨𝐨𝐧 𝐆𝐥𝐚𝐬𝐬 𝐅𝐢𝐱 𝐑𝐨𝐨𝐟 ដែលបើកបានតាំងពីមុខដល់ក្រោយ
ផ្តល់ជូននូវប្រព័ន្ធជំនួយការបើកបរ 𝐃𝐫𝐢𝐯𝐞 𝐌𝐨𝐝𝐞 (𝐄𝐕 𝐌𝐨𝐝𝐞, 𝐄𝐜𝐨 𝐌𝐨𝐝𝐞, 𝐍𝐨𝐫𝐦𝐚𝐥 & 𝐏𝐨𝐰𝐞𝐫 𝐌𝐨𝐝𝐞)
ឆ្នាំងសាកទូរស័ព្ទឥតខ្សែ និង អេក្រង់ 𝐓𝐨𝐮𝐜𝐡 𝐒𝐜𝐫𝐞𝐞𝐧 ទំហំ 𝟏𝟎.𝟏”
អេក្រង់ពហុព័ត៌មានទំហំ 𝟏𝟐.𝟑” ជាប្រភេទ 𝐃𝐢𝐠𝐢𝐭𝐚𝐥
កៅអីស្បែកពណ៌ក្រហម ឆឺរី ទាន់សម័យនិយមបច្ចុប្បន្ន
គួរជម្រាបផងដែរថា 𝐓𝐨𝐲𝐨𝐭𝐚 𝐂𝐨𝐫𝐨𝐥𝐥𝐚 𝐂𝐫𝐨𝐬𝐬 𝟐𝟎𝟐𝟒 ប្រភេទសាំងមានតម្លៃ ៤៧,៩០០ដុល្លារ ហើយចំពោះប្រភេទហាយប៊្រីដវិញមានតម្លៃ ៤៩,៩០០ដុល្លារ។ តើបងប្អូនគិតយ៉ាងដែរសម្រាប់ 𝐂𝐨𝐫𝐨𝐥𝐥𝐚 𝐂𝐫𝐨𝐬𝐬 មួយម៉ឌែលនេះ?
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-15T06:50:46.587Z",
"category": "កំពូលអ្នកលក់",
"views": 8079,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ប្រយ័ត្នទឹកភ្នែកពេលបើកហាង! តស់មកសាកតិចនិច៤ ដែលគួរគិតគូរមុនពេលបើករបរខ្នាតតូច
|
https://business-cambodia.com/articles/four-things-in-business
|
នៅក្នុងការបើកហាងរកស៊ី ការលក់គឺជាចំណុចសំខាន់បំផុត ដែលអាចកំណត់បានថាអាជីវកម្មមួយ អាចបន្តដង្ហើមរស់បានឬអត់។ ហើយមានម្ចាស់អាជីវកម្មច្រើនណាស់ ដែលជួបបញ្ហាបើកហាងហើយ តែមានតែភ្ញៀវដើរកាត់ ពុំសូវមានភ្ញៀវដើរចូលដូចហាងគេដទៃនោះទេ ទាំងនេះក៏ព្រោះតែម្ចាស់អាជីវកម្មខ្លួនមិនបានច្បាស់លាស់ ថាគួរលក់អ្វីហើយលក់ឲ្យអ្នកណា។
ហើយថ្ងៃនេះ Business Cambodia នឹងលើកយក តិចនិត៤ ចំណុចដែលអ្នកគួរគិតគូរមុនពេលបើករបរខ្នាតតូច៖
១.សរសេរផែនការអាជីវកម្ម
ប្រសិនជាអ្នកទើបតែចាប់ផ្ដើមអាជីវកម្មខ្នាតតូចដំបូងៗ អ្នកត្រូវតែចេះកំណត់គោលដៅអាជីវកម្ម និងរៀបចំផែនការអាជីវកម្មរបស់អ្នកឲ្យបានល្អិតល្អន់ដោយផ្ដើមចេញពីការកំណត់តម្លៃផលិតផល ការវេចខ្ចប់ ការផ្ដល់សេវាកម្មទៅកាន់អតិថិជន។ល។ ម៉្យាងទៀត អ្នកគួរតែមើលទាក់ទងនឹងការចុះបញ្ជីអាជីវកម្មស្របច្បាប់ដើម្បីប្រាកដថាគ្មានបញ្ហាអ្វីទេ បន្ទាប់ពីអ្នកបើកអាជីវកម្មហើយ។
២. ស្គាល់ពីអតិថិជនគោលដៅ
អ្នកគប្បីស្គាល់ពីអតិថិជនគោលដៅដើម្បីអាចកំណត់យុទ្ធសាស្រ្ដទីផ្សារ និងបង្កើតយុទ្ធនាការទីផ្សារមានប្រសិទ្ធភាពសម្រាប់អាជីវកម្មរបស់អ្នក។ ការស្គាល់ពីអតិថិជនគោលដៅរបស់ខ្លួនអនុញ្ញាតឱ្យអ្នកសិក្សាបន្ថែមពីពួកគេ ថាគេត្រូវការផលិតផលឬសេវាកម្មបែបណា តាមរយៈការស្វែងយល់ពីភេទ វ័យ ចំណង់ចំណូលចិត្ត អាកប្បកិរិយាអ្នកប្រើប្រាស់ ប្រភពចំណូលរបស់ពួកគេជាដើម។
៣. ត្រៀមយុទ្ធនាការផ្សព្វផ្សាយ
ការផ្សាយពាណិជ្ជកម្មមានសារៈសំខាន់សម្រាប់គ្រប់អាជីវកម្ម សូម្បីអាជីវកម្មខ្នាតតូចក៏ដោយ។ អ្នកគួរតែស្រាវជ្រាវពីទីផ្សារ និងជ្រើសរើសយុទ្ធសាស្រ្ដផ្សព្វផ្សាយអំពីម៉ាក ផលិតផល ឬសេវាកម្មរបស់អាជីវកម្ម តាមបណ្ដាញសង្គមផ្សេងៗដូចជា Facebook Instagram និង TikTok ដើម្បីទាក់ទាញឲ្យមនុស្សបានស្គាល់ពីអាជីវកម្មរបស់អ្នកឲ្យបានច្រើន។ តួយ៉ាង អ្នកអាចអនុវត្តការផ្សព្វផ្សាយដោយប្រើប្រាស់រូបភាព ឬបង្កើតវីដេអូដែលមានភាពច្នៃប្រឌិត និងគួរឲ្យចាប់អារម្មណ៍ ការប្រកាសពីថ្ងៃបើកសាកល្បង ឬថ្ងៃសម្ពោធហាងដោយមានការបញ្ចុះតម្លៃ ការចែករង្វាន់អនុស្សាវរីយ និងប្រូម៉ូសិនផ្សេងៗចំពោះអតិថិជន។
៤. កំណត់និងកៀងគរដើមទុនសម្រាប់អាជីវកម្ម
មិនអាចភ្លេចបានទេ! ចំណុចនេះជាចំណុចសំខាន់ជាងគេ។ បើគ្មានទុនគ្រប់គ្រាន់ គម្រោងការទាំងប៉ុន្មានក៏មិនអាចប្រព្រឹត្តទៅបានដែរ។ អ្នកត្រូវដឹងអាជីវកម្មរបស់អ្នកត្រូវការដើមទុនប៉ុន្មាន និងត្រូវចំណាយលើអ្វីខ្លះ ដើម្បីងាយស្រួលរៀបចំកញ្ចប់ថវិកាសម្រាប់អាជីវកម្មរបស់អ្នកឱ្យនៅតែអាចបន្តទៅមុខ។ ឧទាហរណ៍ ការត្រៀមថវិកាសម្រាប់ចំណាយលើតម្លៃទំនិញនាំចូល ឬវត្ថុធាតុដើម ថ្លៃចំណាយលើសម្ភារៈលម្អឬសម្រាប់ដាក់តាំងទំនិញ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-15T06:48:56.158Z",
"category": "កំពូលអ្នកលក់",
"views": 1155,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy"
]
}
|
Dailymotion Advertising ពង្រីកវត្តមានរបស់ខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយការឈានចូលទីផ្សារកម្ពុជា
|
https://business-cambodia.com/articles/dailymotion-advertising
|
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ Dailymotion Advertising ដែលជាផ្លេតហ្វមផ្សព្វផ្សាយសេវាទីផ្សារវីដេអូឈានមុខគេលំដាប់អន្តរជាតិ សម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យមួយក្នុងការពង្រីកវត្តមានជាសកល ដោយបានប្រកាសជាផ្លូវការចំពោះវត្តមានរបស់ខ្លួនក្នុងទីផ្សារកម្ពុជា។ ការពង្រីកវត្តមានជាយុទ្ធសាស្ត្រនេះ គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ Dailymotion Advertising ដើម្បីក្លាយជាផ្លេតហ្វមផ្សព្វផ្សាយសេវាទីផ្សារវីដេអូពេញលេញមួយឈានមុខគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្ដល់នូវដំណោះស្រាយលើការផ្សព្វផ្សាយវីដេអូពាណិជ្ជកម្មគុណភាពខ្ពស់ដល់ភ្នាក់ងារក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មក្នុងតំបន់។
លោក Vijay Kunduri នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (MD - APAC) បានដឹកនាំយុទ្ធសាស្ត្រពង្រីកវត្តមានរបស់ Dailymotion Advertising នៅកម្ពុជា ក្រោមកិច្ចសហការជាមួយ DAMREI Digital ដែលជាក្រុមមហ៊ុនផ្ដល់ដំណោះស្រាយប្រព័ន្ធផ្សព្វផ្សាយដ៏សម្បូរបែបឈានមុខគេនៅកម្ពុជា
លោក Vijay Kunduri នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (MD - APAC) គឺជាអ្នកជំនាញធ្លាប់មានប្រវត្តិប្រឡូកក្នុងវិស័យនេះជាមួយបទពិសោធជាង 22ឆ្នាំ ក្នុងការទាក់ទាញទស្សនិកជន ការបង្កើតមាតិកា និងការបង្កើតអាជីវកម្ម។ បទពិសោធដ៏ទូលំទូលាយរបស់លោកក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រសម្រាប់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យផ្សព្វផ្សាយពាណិជ្ជកម្ម បានជួយពង្រឹងវត្តមានរបស់ Dailymotion Advertising ក្នុងនាមក្រុមហ៊ុនឈានមុខគេលើទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
កម្ពុជាត្រូវបានជ្រើសរើសជាគោលដៅបន្ទាប់សម្រាប់ការពង្រីកវត្តមានរបស់ Dailymotion Advertising ដោយសារកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដែលមានទីផ្សារបច្ចេកវិទ្យាឌីជីថលរីកចម្រើនឆាប់រហ័សបំផុតនៅក្នុងតំបន់។ ដោយមានការគាំទ្រពី DAMREI ការពង្រឹកវត្តមានរបស់ខ្លួននេះបានក្លាយជាកម្លាំងចលករជំរុញឱ្យ Dailymotion Advertising មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបម្រើសេវាជូនភ្នាក់ងារក្រុមហ៊ុនផ្សាយពាណិជ្ជកម្មនៅកម្ពុជាជាមួយនឹងការផ្តល់នូវដំណោះស្រាយផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈផ្លេតហ្វមវីដេអូឈានមុខគេ ចំតាមជំនាញក្នុងស្រុក និងទិន្នន័យព័ត៌មានទីផ្សារផ្ដល់ជូនដោយ DAMREI ។
ការចាប់ដៃគូជាមួយគ្រឹះស្ថានផ្សព្វផ្សាយក្នុងស្រុក និងពិធីសម្ពោធនៅភ្នំពេញ បានគូសបញ្ជាក់ពីវត្តមានជាផ្លូវការរបស់ Dailymotion នៅកម្ពុជា
ស្របពេលប្រកាសវត្តមានជាផ្លូវការរបស់ខ្លួននៅកម្ពុជា Dailymotion បានបង្កើតកិច្ចសហប្រតិបត្តិការជាដៃគូជាមួយភ្នាក់ងារក្រុមហ៊ុនផ្សព្វផ្សាយឈានមុខគេក្នុងស្រុក រួមមានស្ថានីយទូរទស្សន៍ PNN, Apsara Media Services (AMS) និងកោះសន្តិភាព។ ដៃគូសហការទាំងនេះ នឹងជួយឱ្យ Dailymotion ផ្តល់ជូនអតិថិជនរបស់ខ្លួននៅកម្ពុជានូវសិទ្ធិចូលទៅប្រើប្រាស់មាតិកាប្រកបដោយគុណភាពខ្ពស់ ព្រមទាំងអាចធានាបាននូវសុវត្ថិភាពរបស់ម៉ាកសញ្ញា និងការផ្សព្វផ្សាយដែលអាចទុកចិត្តបាន។ ជាមួយគ្នានេះដែរផ្លេតហ្វមនេះក៏អាចផ្ដល់ទិន្នន័យអំពីឥរិយាបថអ្នកប្រើប្រាស់ និងគំនិតច្នៃប្រឌិតខ្ពស់ជូនដល់អតិថិជនរបស់ខ្លួនផងដែរ។
Dailymotion Advertising ក៏បានអបអរចំពោះការពង្រីកវត្តមានរបស់ខ្លួនចូលមកកាន់ទីផ្សារកម្ពុជាក្នុងពិធីសម្ពោធជាផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី11 ខែមីនា ឆ្នាំ2024 នៅ The High Ground Skybar នាក្រុងភ្នំពេញ។ ក្នុងពិធីនេះរួមមានការធ្វើបទបង្ហាញអំពី Dailymotion ដោយលោក Bichoï Bastha នាយកប្រតិបត្តធុរកិច្ច និងគ្រប់គ្រងចំណូល និងបទបង្ហាញស្ដីអំពី Dailymotion Media និង Insight Solution ដោយលោក Vijay Kunduri នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (MD-APAC)។ ព្រឹត្តិការណ៍នេះប្រមូលផ្ដុំការចូលរួមពីសំណាក់គ្រឹះស្ថានផ្សព្វផ្សាយ ថ្នាក់ដឹកនាំក្នុងវិស័យផ្សព្វផ្សាយ ដៃគូសហការក្នុងស្រុក និងភ្នាក់ងារក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដើម្បីអបអរនូវសមិទ្ធិផលថ្មីនេះ។
ការកំណត់គោលដៅនៅកម្ពុជា៖ មហិច្ឆតារបស់ Dailymotion Advertising
គោលដៅពាណិជ្ជកម្មរបស់ Dailymotion Advertising នៅកម្ពុជា ស្របគ្នានឹងបេសកកម្មជាសកលរបស់ខ្លួន ដើម្បីក្លាយជាផ្លេតហ្វមផ្សព្វផ្សាយសេវាទីផ្សារវីដេអូពេញលេញមួយជាទីពេញនិយមបំផុត។ គោលដៅទាំងនោះរួមមាន៖
ពង្រឹងលើកកម្ពស់ការយល់ដឹង និងការទទួលស្គាល់ Dailymotion Advertising ក្នុងទីផ្សារកម្ពុជា
លើកកម្ពស់ Dailymotion Advertising ជាផ្លេតហ្វមផ្សព្វផ្សាយសេវាទីផ្សារវីដេអូពេញលេញ
គាំទ្រការពង្រីកក្នុងតំបន់ភូមិសាស្ត្រ និងកំណើនជាសកល ព្រមទាំងជួយបង្កើតយុទ្ធសាស្រ្តដែលសមស្របទៅនឹងទីផ្សារក្នុងស្រុក
ផ្ដល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មប្រកបដោយគុណភាពខ្ពស់ដល់ភ្នាក់ងារក្រុមហ៊ុនផ្សាយពាណិជ្ជកម្មកម្ពុជា ដែលអាចជួយក្រុមហ៊ុនទាំងនោះឱ្យសម្រេចបាននូវវត្ថុបំណងអាជីវកម្មរបស់ខ្លួនតាមរយៈឥទ្ធិពលនៃសេវាផ្សព្វផ្សាយទីផ្សារវីដេអូ។
លោក កាបុល សួន នាយកប្រត្តិបត្តិ (CEO) DAMREI មានប្រសាសន៍ថា “ការចាប់ដៃគូសហការជាមួយ Dailymotion Advertising គឺជាជំហានឆ្ពោះទៅមុខមួយដ៏សំខាន់សម្រាប់ DAMREI ក្នុងបេសកកម្មផ្ដល់ជូននូវដំណោះស្រាយការផ្សាយពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រៃឌិត និងទាន់សម័យដល់អតិថិជនរបស់យើង។ យើងពិតជាមានក្ដីសោមនស្សរីករាយចំពោះឱកាសសហការយ៉ាងជិតស្និទ្ធជាមួយ Dailymotion នៅកម្ពុជា ដើម្បីនាំយកនូវផ្លេតហ្វមផ្សព្វផ្សាយវីដេអូប្រកបដោយភាពច្នៃប្រឌិតនេះមកកាន់ទីផ្សាររបស់យើង ព្រមទាំងពង្រីកសមត្ថភាពរបស់យើងឱ្យស្របតាមតម្រូវការចាំបាច់របស់ភ្នាក់ងារក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងគ្រឹះស្ថានចេញផ្សាយនៅក្នុងតំបន់។”
លោក Bichoï Bastha នាយកប្រតិបត្តិធុរកិច្ច និងគ្រប់គ្រងចំណូល (Chief Business & Revenue Officer) របស់ Dailymotion បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាគឺជាទីតាំងដ៏ល្អមួយសម្រាប់ការពង្រីកទីផ្សារផ្សព្វផ្សាយវីដេអូ ហើយយើងពិតជារីករាយក្នុងការនាំយកនូវសមត្ថភាពជំនាញ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតរបស់យើងមកកាន់ទីផ្សារប្រកបដោយសក្ដានុពលមួយនេះ។ ក្រុមការងាររបស់យើងត្រៀមខ្លួនជាស្រេចក្នុងការជ្រោមជ្រែងភ្នាក់ងារក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងគ្រឹះស្ថានចេញផ្សាយឆ្ពោះទៅរកភាពរីកចម្រើនរបស់ខ្លួន។ ក្នុងឆ្នាំ2024 ពួកយើងមើលឃើញឱកាសរីកចម្រើនជាច្រើនក្នុងតំបន់ ហើយយើងក៏បានត្រៀមខ្លួនក្នុងការដើរតួយ៉ាងសំខាន់ក្នុងវឌ្ឍនាភាពឌីជីថលនៅទីនេះ។”
អំពី Dailymotion Advertising
Dailymotion Advertising គីជាផ្លេតហ្វមសេវាផ្សព្វផ្សាយទីផ្សារវីដេអូរបស់ Dailymotion ដែលមានអ្នកទស្សនាវីដេអូជនជាតិបារាំងឈានមុខគេ ដោយផ្តល់ជូននូវគុណភាព និងសុវត្ថិភាពសម្រាប់ម៉ាកសញ្ញាដែលមានបំណងចង់រៀបចំយុទ្ធនាការផ្សាយពាណិជ្ជកម្មតាមវីដេអូប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីនៃគ្រឹះស្ថានផ្សព្វផ្សាយមាតិកាដែលមានជំនាញវិជ្ជាជីវៈជាង 5 000 នៅទូទាំងពិភពលោក Dailymotion Advertising ប្តេជ្ញាថានឹងផ្តល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងការគាំទ្រពេញទំហឹងដល់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីភាពជោគជ័យរបស់ខ្លួន។
ទំនាក់ទំនងចេញផ្សាយ៖
លោក Vijay Kunduri នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅ Dailymotion Advertising vijay.kunduri@dailymotion.com+6590258593
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-15T06:40:24.723Z",
"category": "PR",
"views": 89,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": [
"noisy"
]
}
|
រកស៊ីកុំផ្ដោតតែរឿងចំណេញមួយមុខ! ជាម្ចាស់អាជីវកម្មគួរផ្ដោតលើរឿង៤ នេះសិនបើមិនចង់មានបញ្ហាទៅថ្ងៃមុខ
|
https://business-cambodia.com/articles/start-up-on-business
|
ការចាប់ផ្ដើអាជីវកម្មអ្នកណាក៏ចង់ចំណេញចង់ជោគជ័យដែរ។ ប៉ុន្តែការជោគជ័យសុទ្ធតែមានយុទ្ធសាស្រ្តក្នុងការចាប់ផ្ដើម ហើយវាក៏អាចបរាជ័យនៅពេលដែលអ្នកបានប្រព្រឹត្តិកំហុសណាមួយ ដោយសារមនុស្សមួយចំនួនចង់ចាប់ផ្ដើមទាំងដែលខ្លួនឯងមិនទាន់មានមូលដ្ឋានគ្រឹះលើអាជីវកម្ម ដោយចិត្តចង់តាមគេ និងឆេះឆួលតាមសង្គម។ ហើយថ្ងៃនេះចាបក្រហម សូមណែនាំគំនិតមួយចំនួនដែលម្ចាស់អាជីវកម្ម គួរផ្ដោយលើមុនចាប់ផ្ដើមអាជីវកម្ម៖
១. ស្គាល់ពីអតិថិជនគោលដៅបានច្បាស់
មុនពេលមានអាជីវកម្មនៅក្នុងដៃ យើងក៏ត្រូវដឹងថា តើនរណាជាអតិថិជនរបស់អ្នក? លើសពីនេះ ត្រូវឈ្វែងយល់ពីតម្រូវការរបស់អតិថិជន និងចាប់ផ្ដើមអភិវឌ្ឍន៍ផលិតផលនិងសេវាកម្មរបស់ខ្លួនឱ្យត្រូវជាមួយនឹងតម្រូវការអតិថិជន។ ក្នុងចំណុចនេះ យើងក៏អាចប្រើយុទ្ធសាស្រ្តវាស់ស្ទង់មតិយោបល់បន្ថែមលើបណ្ដាញសង្គមពីអតិថិជន។
២. ផ្ដោតលើការផ្ដល់សេវាកម្មដ៏ល្អ
កាលណាផ្ដល់សេវាកម្មល្អដល់អតិថិជន នោះពួកគាត់នឹងមានការពេញចិត្តខ្លាំង ថែមទាំងជួយគាំទ្រកាន់តែខ្លាំងលើផលិតផលឬសេវាកម្មរបស់យើង និងអាចជួយណែនាំបន្តទៅកាន់មនុស្សផ្សេងទៀតពីផលិតផលឬសេវាកម្មរបស់យើងផងដែរ។
៣. មានអ្នកថ្មី កុំភ្លេចអ្នកចាស់
ត្រង់ចំណុចនេះចង់បានន័យថា លោកអ្នកត្រូវចេះរក្សាអតិថិជនចាស់ និងបន្តរកអតិថិជនថ្មី ព្រោះថាអតិថិជនចាស់នៅតែសំខាន់ ដូច្នេះកុំបោះបង់ពួកគាត់ចោល គួរតែរក្សាទំនាក់ទំនងជាមួយពួកគាត់ឱ្យបានជាប់ ពីព្រោះពួកគាត់ជាអតិថិជនដ៏ស្មោះត្រង់ និងជាអតិថិជនមួយដែលមានតម្លៃដោយពួកគាត់អាចណែនាំបន្តទៅកាន់បងប្អូន មិត្តភក្តិ និងមនុស្សផ្សេងៗទៀតជំនួសយើងបាន។ បន្ថែមពីនេះ អតិថិជនថ្មី ក៏នៅតែបន្តស្វែងរក និងផ្សារទំនាក់ទំនងថ្មី។
៤. ប្រើ Social media
នៅចំណុចនេះ ម្ចាស់អាជីវកម្មគួរតែប្រព័ន្ធនេះ ដើម្បីផ្សព្វផ្សាយអាជីវកម្មផ្ទាល់ខ្លួនឲ្យកាន់តែមានអ្នកស្គាល់បានច្រើន អាចឈ្វេងយល់ពីចរិតលក្ខណៈប្រើប្រាស់របស់អតិថិជន អាចផ្សារចំណងទាក់ទងជាមួយអតិថិជនកាន់តែប្រសើរ អាចពង្រឹងការផ្ដល់សេវាកម្មជូនអតិថិជនឱ្យកាន់តែមានភាពប្រសើរឡើងជានិរន្ត និងបង្កើនអតិថិជនថ្មីៗ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-15T06:11:00.030Z",
"category": "កំពូលអ្នកលក់",
"views": 1866,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ជប៉ុនយកស្វាយខ្មែរផលិតធ្វើភេសជ្ជៈ ដាក់លក់លើវេបសាយកំពុងផ្ទុះការគាំទ្រខ្លាំងជប៉ុន
|
https://business-cambodia.com/articles/khmer-mango
|
ស្វាយខ្មែរកាន់តែមានភាពល្បីល្បាញក្រោយជប៉ុនបានយកស្វាយខ្មែរច្នៃទៅជាភេសជ្ជៈយកទៅដាក់លក់លើវេបសាយ shop.umenoyado កំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំងពីប្រជាជនជប៉ុននិងពីប្រជាជនខ្មែររស់នៅជប៉ុន។
បើតាមការផុសនៅលើគណនីហ្វេសប៊ុករបស់បងអ្នកស្រី Sem Na vy បានបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនជប៉ុនធំមួយកំពុងកែច្នៃស្វាយខ្មែរធ្វើជាភេសជ្ជៈនិងកំពុងដាក់មហិច្ឆតាយកស្វាយខ្មែរទៅកាន់ប្រទេសជប៉ុនអោយបានកាន់តែច្រើនដោយសារស្វាយខ្មែរមានរស់ជាតិឆ្ងាញ់ជាងប្រទេសជិតខាងដាច់ ដូច្នេះខាងក្រុមហ៊ុនចង់ផ្សព្វផ្សាយស្វាយខ្មែរឱ្យលេចធ្លោជាងស្វាយប្រទេសដទៃទៀត។
ហើយកាលឆ្នាំមុនក្រុមហ៊ុនផលិតទឹកស្វាយជប៉ុនមួយនេះបាននាំស្វាយខ្មែរមកជប៉ុនចំនួនបានចំនួន ២០០តោនរួចមកហើយ ហើយក្នុងឆ្នាំថ្មីនេះខាងក្រុមហ៊ុនមានគម្រោងនាំចូលស្វាយបន្ថែមទៀតចន្លោះពី ៣០០តោន ទៅ ៥០០តោន ឬអាចច្រើននេះប្រសិនបើមានការជួយជ្រោមជ្រែងបន្ថែមពីដៃគូសហការពីប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នខាងក្រុមហ៊ុនជប៉ុនដែលបានយកស្វាយខ្មែរផលិតចេញជាទឹកស្វាយសម្រាប់លក់មួយនេះ បាននឹងកំពុងស្វែងរកការជួយជ្រោមជ្រែងពីក្រសួងពាក់ព័ន្ធដើម្បីសុំការផ្តល់ជាស្លាកសញ្ញាសម្គាល់ផលិតផលថា ផលិតផលទឹកស្វាយនេះផលិតចេញពីស្វាយខ្មែរពិតមែន ដើម្បីយកទៅប្រកួតប្រជែងនៅលើទីផ្សារ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-15T05:52:00.640Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 7201,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ដឹងហើយប្រាប់តគ្នាផង! នេះជាក្បួនវិនិយោ.គឆបោ.កដ៏ពេញនិយមដែលធ្លាប់បោកពលរដ្ឋខ្មែរអស់រាប់ពាន់រាប់ម៉ឺ.នដុល្លារ
|
https://business-cambodia.com/articles/investment-scam-you-should-be-careful
|
ប្រទេសជាច្រើនលើពិភពលោកមានគម្រោងវិនិយោគឆបោកដែលធ្វើឲ្យប្រជាជនជាច្រើនចាញ់បោកក្នុងការវិនិយោគអស់លុយរាប់ពាន់រាប់ម៉ឺនដុល្លារ។ ក្បួនវិនិយោគឆបោកដែលពេញនិយមបំផុតគឺមានឈ្មោះថា Ponzi Scheme ដែលជាការវិនិយោគឆបោកពេញនិយមទូទាំងពីភពលោកហើយក្បួននេះក៏ត្រូវបានគេប្រើបោកប្រជាជនខ្មែរតាំងពីយូររហូតមកដល់សព្វថ្ងៃអស់លុយរាប់ម៉ឺនដុល្លារ។
តើក្បួនវិនិយោគឆបោគ Ponzi មានលក្ខណៈដូចម្ដេចទើបអាចឆបោកគេបានច្រើនយ៉ាងនេះ?
តាមពិតទៅក្បួនវិនិយោគឆបោកPonzi នេះត្រូវបានបង្កើតឡើងដំបូងដោយលោក Charles Ponzi សញ្ជាតិអ៊ីតាលីតាំងពីឆ្នាំ១៩២០មកម៉្លេះ។ ក្បួនវិនិយោគឆបោកនេះគឺម្ចាស់គម្រោងឬអ្នកឆបោកបានប្រមូលលុយពីអ្នកវិនិយោគជាច្រើនដោយសន្យាជាមួយអ្នកដាក់លុយវិនិយោគថាបានប្រាក់ចំណេញខ្ពស់ហើយមិនមានហានិភ័យ។
ក្បួននេះម្ចាស់គម្រោងឆបោកខិតខំប្រមូលលុយឲ្យបានច្រើនដោយសន្យាផ្ដល់ជាប្រាក់ចំណេញឬការប្រាក់ខ្ពស់ប្រចាំខែ។ តាមពិតទៅក្បួននេះគឺធ្វើឲ្យមើលទៅឲ្យអ្នកវិនិយោគជឿមែនព្រោះពួកគាត់ទទួលបានការប្រាក់ប្រចាំខែខ្ពស់ដូចការសន្យា។
យ៉ាងណាមិញការប្រាក់ប្រចាំខែដែលផ្ដល់ឲ្យអ្នកវិនិយោគគឺបានមកពីលុយរបស់អ្នកវិនិយោគថ្មីៗហើយម្ចាស់គម្រោងយកលុយនេះបង្វិលឲ្យអ្នកវិនិយោគចាស់ៗ។ ត្រង់នេះដំបូងៗអ្នកវិនិយោគទទួលបានការប្រាក់ឬប្រាក់ចំណេញប្រចាំខែពិតមែន ប៉ុន្ដែមិនយូរប៉ុន្មាននៅពេលដែលគ្មានអ្នកវិនិយោគថ្មីមកដាក់លុយវិនិយោគ គម្រោងវិនិយោគនេះចាប់ផ្ដើមគាំងគ្មានសាច់ប្រាក់បង់ការប្រាក់ទៅឲ្យអ្នកវិនិយោគហើយទីបំផុតគម្រោងវិនិយោគនេះត្រូវដួលរលំអ្នកដែលដាក់លុយវិនិយោគ លែងបានការប្រាក់ហើយប្រាក់ដើមក៏ខាតបង់។
ខាងក្រោមនេះគឺជាលក្ខណៈសំគាល់សំខាន់ៗនៃគម្រោងការបោកប្រាស់ Ponzi Scheme អាចមានជាច្រើនចំណុចគួរឱ្យសង្ស័យរួមមាន៖
១. ធានាប្រាក់ចំណេញខ្ពស់ ជាមួយនឹងអត្រាហានិភ័យទាប ឬមិនមានហានិភ័យតែម្ដង។ ត្រូវចាំថាការវិនិយោគពិតប្រាកដកម្រមានការធានាហានិភ័យ១០០%ណាស់ ព្រោះរកស៊ី វិនិយោគតិចឬច្រើនតែងមានហានិភ័យជានិច្ច។
២. ក្រុមហ៊ុនវិនិយោគមិនបានចុះបញ្ជី ឬមិនមានអាជ្ញាបណ្ណទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធនានា។
៣. យុទ្ធសាស្ត្រវិនិយោគរបស់គេមានភាពស្មុគស្មាញពិបាកយល់ និងមិនសូវមានព័ត៌មានគ្រប់គ្រាន់ពេញលេញ
៤. សាំញ៉ាំ ស្មុគស្មាញ រាល់ពេលដែលអ្នកវិនិយោគចង់ធ្វើការដកប្រាក់ចេញ ព្រោះគោលដៅពួកគេមិនចង់ឱ្យមានអ្នកវិនិយោគណាម្នាក់ដកប្រាក់ចេញនោះទេ។ ដូច្នេះគេក៏សន្យាផ្ដល់ផលចំណេញកាន់តែខ្ពស់ ជាថ្នូរនឹងការបន្តរក្សាប្រាក់វិនិយោគសិន មិនទាន់ដកចេញជាដើម។
៥. មិនមានលិខិតបញ្ជីស្នាមច្បាស់លាស់ត្រឹមត្រូវ ជាពិសេសរបាយការណ៍ហិរញ្ញវត្ថុជាដើម។
ចំណុចទាំង ៥ខាងលើនេះ គ្រាន់តែជាចំណុចសំគាល់មួយចំនួនតែប៉ុណ្ណោះ ហើយវានៅមានចំណុចសង្ស័យជាច្រើនទៀត។ គម្រោងវិនិយោគបោកប្រាស់ Ponzi Scheme ក៏ត្រូវបានគេបំប្លែងជាច្រើនទម្រង់ ប្រើក្នុងគម្រោងវិនិយោគវិស័យនានាជាច្រើនផងដែរ។
ជាចុងក្រោយជាគន្លឹះដើម្បីចៀសវាងចាញ់បោកគេគឺបងប្អូនមិនគួរដាក់លុយវិនិយោគជាមួយគម្រោងវិនិយោគដែលសន្យាផ្ដល់ការប្រាក់ខ្ពស់ប្រចាំខែនោះទេ ដូចជាការប្រាក់ ១០% ២០% ឬ៣០%ក្នុងមួយខែជាដើម។ មិនថាឡើយផ្ដល់ការប្រាក់១០%ក្នុងមួយខែ សូម្បីតែផ្ដល់ការប្រាក់ត្រឹម៣ទៅ៤%ក្នុងមួយខែក៏មានហានិភ័យខ្ពស់ ហើយគម្រោងវិនិយោគបែបនេះគឺមានហានិភ័យខ្ពស់ដែលភាគច្រើនគឺត្រូវបានចាត់ទុកថាជាគម្រោងវិនិយោគឆបោកតែម្ដង៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-15T05:03:06.531Z",
"category": "ហិរញ្ញវត្ថុ",
"views": 1197,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
សុភមង្គលគឺជាទ្រ.ព្យ! ហេតុផល៥យ៉ាងនេះ ធ្វើឱ្យប្តីប្រពន្ធ រៀបការយូរ ចាប់ផ្តើមរកាំរកូសនឹងគ្នា
|
https://business-cambodia.com/articles/5-reason-why-long-married-life-made-couple-fight
|
គ្រួសារចេះជួយទុក្ខធុរៈនិងយល់ចិត្តគ្នាគឺជាទ្រព្យមានតម្លៃក្នុងជីវិតប្តីប្រពន្ធ តែជីវិតគ្រួសារតែង ប៉ះទង្គិចគ្នាជារឿយៗជៀសពុំរួចឡើយ។ យ៉ាងណាមិញខាងក្រោមនេះជាហេតុផលទាំង៥ ដែលធ្វើឱ្យប្តីប្រពន្ធរៀបការជាមួយគ្នាយូរ ចាប់ផ្តើមរកាំរកូសនឹងគ្នា។
១. មិនបែងចែកចំណូល-ចំណាយ៖ ប្តីប្រពន្ធប្រសិនបើពួកគាត់មានជីវភាពល្អ បញ្ហាលុយកាក់មិនកើតជាទំនាស់ប៉ុន្មាននោះទេ តែបើជីវភាពមានកម្រិត ហើយមិនបានបែងចែកចំណូលចំណាយដែលរកមកបានរួមគ្នា លុយរកមិនដែលសល់ ហើយជាប់បំណុលទៀតនោះ បញ្ហាខ្វែងគំនិតនិងភាពរកាំរកូសនឹងកើតមាន។
ដូច្នេះដើម្បីបន្ថយភាពរកាំរកូស ប្តីប្រពន្ធគួរប្រើគណនីរួមគ្នាមួយ ជួយបង្កើតវិន័យក្នុងការចាយលុយព្រោះពេលដាក់គណនីធនាគាររួមគ្នាប្តីប្រពន្ធ អាចប្រើសម្រាប់ដាក់ប្រាក់ចំណាយរួមក្នុងគ្រួសារប្រចាំខែដូចជាសម្រាប់ចាយលើទឹកភ្លើង អាហារ ការបង់ធនាគារ បង់ថ្លៃសិក្សាកូន និងងាយស្រួលតាមដានការចំណាយប្រចាំខែបានជាប់លាប់។ ជាពិសេសអាចពិភាក្សាគ្នាពីរឿងលុយកាក់ បានជួយដាស់តឿនគ្នាពីរបស់ដែលគួរចំណាយនិងរបស់ដែលមិនគួរចំណាយ ដើម្បីកាត់បន្ថយជម្លោះក្នុងគ្រួសារ។
២. គ្មានទំនុកចិត្តលើគ្នា៖ ការមិនបើកចំហនិយាយជាមួយគ្នាទៅវិញទៅមក មានបញ្ហាអ្វីមិនលើកដាក់លើតុនិយាយគ្នា ចង់យកឈ្នះរៀងៗខ្លួន មិននិយាយគ្នាហើយតែងប្រើពាក្យថា “ធ្វើអ្វីដឹងខ្លួនឯងហើយ”។ ការដែលមិនលើកបញ្ហាដែលមានមកនិយាយគ្នា មិនហ៊ានដាក់ខ្លួនម្ខាងៗ គឺជាដើមចមនៃបញ្ហាជាច្រើនរវាងគូស្វាមីភរិយា ឱ្យរស់នៅមិនចុះសម្រុង រួចបង្កឱ្យកើតជាបញ្ហាកាន់តែធំឡើងៗ លែងទុកចិត្តគ្នាតទៅទៀត។
៣. គ្មានពេលវេលាប្តីប្រពន្ធ៖ ពេលមិនទាន់មានកូន មានពេលវេលាឱ្យគ្នាច្រើន តែពេលមានកូនច្រើន រវល់ជាមួយកូនផង រវល់ធ្វើការរកស៊ីផង ស្រ្តេសផងហត់ផង ធ្វើឱ្យប្តីប្រពន្ធចាប់ផ្តើមនឿយណាយនឹងគ្នា គ្មានអារម្មណ៍ល្អៗ ខ្វះពេលផ្អែមល្អែម ខ្វះការនិយាយស្វែងយល់ពីស្ថានភាពអារម្មណ៍គ្នាទៅវិញទៅមក មិនរួបរួមគ្នា មួយទៅឆ្វេង មួយទៅស្តាំជាដើម។
៤. បញ្ហាអាជីព៖ ក្នុងស្ថានភាពសេដ្ឋកិច្ចមិននឹងនរ ការបាត់បង់ឬលាឈប់ពីការងារគឺជាបញ្ហាដ៏តានតឹងមួយ។ ទន្ទឹមនឹងនេះនៅពេលដែលក្នុងគ្រួសារមានដៃគូម្ខាងណាបាត់បង់ការងារ អាជីពនិងការរកស៊ីមានបញ្ហាច្រើន បន្ទុកធំ អម្រែកធ្ងន់ ទំនួលខុសត្រូវខ្ពស់នោះ នឹងប៉ះពាលដល់អារម្មណ៍គ្នា ធុញថប់ច្រើន ចាប់ផ្តើមបន្ទោសគ្នា មើលបំណាំចាប់កំហុស ខ្វែងគំនិត នឹងកើតមានជាញឹកញាប់ធ្វើឱ្យប្តីប្រពន្ធបង្កជាជម្លោះ ហើយធ្ងន់ធ្ងរជាងនោះគឺឈានដល់ការលែងលះតែម្តង។
៥. ការប្រើប្រាស់ពាក្យសម្តី៖ រស់នៅជាមួយគ្នាយូរ មានដៃគូប្តីប្រពន្ធមួយចំនួន អាចនឹងលែងមានអារម្មណ៍គោរពគ្នា និយាយស្តីមិនឱ្យតម្លៃគ្នា មិនស្តាប់យោបល់គ្នា ប្រើពាក្យសម្តីអសុរោះ លែងខ្លាចក្រែងចិត្តប្តីឬប្រពន្ធ បង្កើតទម្លាប់និងអត្តចរិតមិនល្អ រំលោភសេចក្តីទុកចិត្ត ធ្វើឱ្យប៉ះពាល់អារម្មណ៍ម្ខាងណានៃដៃគូនោះ ក៏ជាបញ្ហាដែលបង្កឱ្យប្តីប្រពន្ធរកាំរកូសគ្នារឿយៗ រហូតឈានដល់ការអស់អារម្មណ៍ស្រឡាញ់និងលះលែងគ្នាដែរ ទោះជាមានកូនរាប់ផ្លូនហើយក៏ដោយ។
យ៉ាងណាមិញ ការឈ្លោះប្រកែកជាមួយដៃគូគឺជារឿងធម្មតាទៅហើយក្នុងគ្រួសារ ប៉ុន្តែបើទោះជាវាធម្មតាក្តី អ្នកពុំគួរបណ្តោយឡើយ។ ប្រសិនបើអ្នកឬដៃគូបានបង្កើតអារម្មណ៍មិនស្រួលឡើងមក ត្រូវប្រញាប់ជជែកគ្នារកដំណោះស្រាយភ្លាមៗ កុំបណ្ដោយឲ្យភាពអាត្មានិយម និងអំនួត កាន់តែមានអំណាចគ្រប់គ្រងលើចិត្ត ដោយមិនអើពើនឹងនៃទំនាក់ទំនងមួយនេះឲ្យសោះ កុំចាំដល់ហួសពេល ទើបនឹកស្តាយក្រោយ។
ជាក់ស្តែងមិនថាការទទួលជោគជ័យក្នុងអាជីពការងារ ឬមុខជំនួញខ្លាំងប៉ុណ្ណានោះទេ ប្រសិនបើជីវិតគូបរាជ័យ មានបញ្ហាមិនលោះថ្ងៃនោះ គេក៏បានបាត់បង់នូវសុភមង្គលផ្លូវចិត្ត ដែលជាកត្តាជំរុញចិត្តឱ្យជីវិតជោគជ័យផងដែរ។
ដោយឡែកបើយោងតាមការសិក្សាស្រាវជ្រាវដែលចេញផ្សាយដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Carnegie Mellon បានអោយដឹងថាបុគ្គលដែលមានស្វាមី ឬភរិយាចេះគាំទ្រលើកទឹកចិត្តគ្នាទៅវិញទៅមកគឺ ពួកគេអាចមានឱកាសទទួលបានជោគជ័យខ្ពស់ជាងបុគ្គលធម្មតា៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-15T04:32:40.718Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 5613,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ឈប់សង្ស័យ! ធ្លាប់ឮគេថារៀនចប់អត់មានកា.រងារធ្វើ ប្រហែលអាចមកពីមូលហេតុធំៗ៤នេះ
|
https://business-cambodia.com/articles/4-reason-of-jobless
|
បញ្ហាដ៏រសើបមួយ មានសិស្សនិស្សិតខ្លះរៀនចប់ថ្នាក់ឧត្តមសិក្សាហើយ តែបែរជាពុំអាច ឬពិបាករកការងារធ្វើឲ្យសមរម្យបាន។ យ៉ាងណាមិញ មូលហេតុធំៗ៤ ខាងក្រោមនេះអាចជាដើមចមនៃភាពអត់ការងារធ្វើ៖
១/. មិនច្បាស់ថាខ្លួនចេះអ្វីឲ្យប្រាកដ៖ សិស្សនិស្សិតមួយចំនួនអាចនឹងមិនដឹងថាខ្លួនឯងចេះអ្វី ឆ្អិនលើជំនាញអ្វី អាចធ្វើអ្វីឲ្យចេញជាផ្លែផ្កានោះទេ បើទោះបីជារៀនចប់ថ្នាក់បរិញ្ញាបត្រក៏ដោយ។ កត្តានេះអាចជាហេតុផលមួយដែលនាំឲ្យពួកគេពិបាកក្នុងការស្វែងរកការងារណាស់ ព្រោះជាទូទៅគ្រប់ស្ថាប័ន ឬក្រុមហ៊ុនមិនថាក្នុងទម្រង់ឯកជន ឬរដ្ឋនោះទេ ភាគច្រើនទាមទារបុគ្គលិកលក្ខណរបស់អ្នកដែលមានបំណង់ចង់ដាក់ពាក្យធ្វើការត្រូវតម្រូវឲ្យចេះជំនាញអ្វីមួយច្បាស់លាស់ ឬយ៉ាងហោចណាស់អាចដោះស្រាយបញ្ហាអ្វីមួយក្នុងស្ថាប័នបាន។
២/. មិនចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្ត៖ ការងារស្ម័គ្រចិត្តគឺជាយានចម្លងទៅកាន់ការងារដែលមានភាពល្អប្រសើរបាន ប៉ុន្តែសិស្សនិស្សិតខ្លះបានមើលរំលងឱកាសនេះ។ ខណៈពេលរៀនឆ្នាំមូលដ្ឋាន វាអាចនឹងលំបាកស្វែងរកការងារនឹងនរមួយដែលខ្លួនប្រាថ្នា ដូច្នេះការងារស្ម័គ្រចិត្តគឺជាជម្រើសដ៏ល្អសម្រាប់សិស្សនិស្សិត វាមិនត្រឹមតែធ្វើឲ្យយើងបានរៀនសូត្រពីបទពិសោធន៍ការងារជាក់ស្តែងនោះទេ លើសពីនេះយើងអាចមានឱកាសទទួលបានការងារពេញសិទ្ធថែមទៀតផង។
៣/. ចង់បានប្រាក់ខែច្រើនហួស៖ នៅពេលរៀនចប់ភ្លាមៗ ពួកគេរំពឹងថានឹងទទួលបានការងារមួយដែលមានប្រាក់ខែច្រើនសមស្របទៅនឹងកម្រិតនៃការសិក្សារបស់ខ្លួន។ ប៉ុន្តែស្ថានភាពជាក់ស្តែងមិនដូច្នោះនោះទេ ស្ទើរគ្រប់ប្រាក់ខែនៃការងាឬមុខតំណែងទាំងអស់ត្រូវពឹងផ្អែកទៅលើសមត្ថភាពដោះស្រាយបញ្ហា និងបទពិសោធន៍ដែលបុគ្គលធ្លាប់ឆ្លងកាត់។ ការរំពឹងហួស និងភាពទុតិដ្ឋិនិយមជ្រុល បានរុញច្រានពួកគេមិនចង់ធ្វើការងារមានកម្រិតប្រាក់ខែទូទៅសម្រាប់ការចាប់ផ្តើមការងារដំបូង នោះជាមូលហេតុមួយនាំឲ្យនិស្សិតដែលបានបញ្ចប់ការសិក្សាខ្លះនៅមិនទាន់រកការងារធ្វើបាន។
៤/. ការងារមិនច្បាស់លាស់៖ សិស្សនិស្សិតខ្លះអាចនឹងចូលប្រឡូកក្នុងវិស័យការងារបានច្រើនគួរសមដោយមិនរំពឹងប្រាក់ខែ ឬមានភាពសូញសាញច្រើននោះទេ។ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺពួកគេធ្វើការបានត្រឹមរយៈខ្លី ឆាប់ប្តូរការងារលឿន។ ឥរិយាបថបែបនេះបានធ្វើឲ្យប្រវត្តិការងារមិនល្អ ហើយវាជាផ្នែកមួយដែលបង្ហាញពីភាពមិនចេះស៊ូទ្រាំ ឆាប់បោះបង់ ការអត់ធ្មត់ជាមួយការងារនៅមានកម្រិត។ វាក៏ជាហេតុផលដែលនាំឲ្យក្រុមហ៊ុន ឬស្ថាប័នពិបាកពិចារណាក្នុងការទទួលយកយើងផងដែរ។
យ៉ាងណាមិញ ភាពអត់ការងារធ្វើអាចជាសម្ពោធដ៏ធំមួយសម្រាប់សិស្សនិស្សិតដែលទើបបញ្ចប់ការសិក្សា ម្ល៉ោះហើយត្រូវចេះឆ្លៀតសំលៀងចំណេះ ដុះខាត់ជំនាញឲ្យខ្លាំង ត្រៀមខ្លួនចាប់ឱកាស បើពុំនោះទេនឹងជួយហានិភ័យអាជីពមិនខាន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-15T04:02:51.812Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 5588,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ច្បាស់ការ! រដ្ឋបញ្ជាក់ពេលវេលាបញ្ចប់គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ ខណៈបច្ចុប្បន្នសម្រេចបានជិតពាក់កណ្ដាល
|
https://business-cambodia.com/articles/kratie-bridge-update
|
គិតមកដល់ពេលនេះ គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ សម្រេចការសាងសង់បានជិតពាក់កណ្ដាលហើយ បន្ទាប់ពីបានបើកដំណើរការសាងសង់អស់រយៈពេលជាង១ឆ្នាំរួចមក។ ហើយមួយវិញទៀតគម្រោងនេះ ក៏គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខផង។
យោងតាមការដកស្រង់ពីក្រសួងសាធរណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពានសម្រេចបាន ៤៥% គ្រោងនឹងបញ្ចប់នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ខណៈដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ១៥%ហើយ។ ជារួម វឌ្ឍនភាពគម្រោងជារូបវ័ន្តទាំងមូល គឺសម្រេចបានប្រមាណជិត ៣០ %។ តួលេខខាងលើបានបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមានទៅតាមការរំពឹងទុក។
សូមជម្រាបថា គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គនេះមានប្រវែងសរុប ១៧៦១ម៉ែត្រ តភ្ជាប់ពីត្រើយខាងកើតស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ទៅកាន់ត្រើយខាងលិចស្ថិតនៅឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានតម្លៃសាងសង់ប្រមាណ ១១១.៩៨ លានដុល្លារ។ ខណៈគម្រោងនេះក៏មានការសាងសង់ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩០ គីឡូម៉ែត្រ (ផ្លូវតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤ គីឡូម៉ែត្រ និងត្រើយខាងលិចប្រវែង ៧,៨០៦ គីឡូម៉ែត្រ) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គីឡូម៉ែត្រផងដែរ។
គម្រោងស្ពានដ៏សំខាន់នេះទទួលការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអា។នៅគម្រោងស្ពាននេះដាក់ឲ្យដំណើរការ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-15T01:11:57.301Z",
"category": "អចលនទ្រព្យ",
"views": 835,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
CAMGSM (CELLCARD) WINS BIG AT MOBILE WORLD CONGRESS, TAKING HOME TWO PRESTIGIOUS AWARDS
|
https://business-cambodia.com/articles/camgsm-cellcard-wins-big-at-mobile-world-congress-taking-home-two-prestigious-awards
|
Phnom Penh, Cambodia – [March 14, 2024] – CAMGSM PLC, commercially known as Cellcard, Cambodia's leading homegrown mobile operator, is proud to celebrate its double win in the Ookla Speedtest Awards as announced at the recent Mobile World Congress (MWC) held in Barcelona this February. Cellcard was awarded in both Cambodia's Fastest Mobile Network and Cambodia's Best Mobile Gaming Experience categories for Q3-Q4 of 2023.
Cellcard Solidifies Position as Cambodia's Fastest and Most Reliable Network
Mr. Simon Perkins, CEO, and the Cellcard management team received the awards: "We are incredibly proud, as a 100% Cambodian company, to reach this significant milestone again," said Mr. Perkins. "These awards solidify our position as Cambodia's fastest and most reliable mobile network."
Based on the latest Ookla Speedtest Awards, Cellcard users enjoyed the fastest download speeds in Cambodia, reaching an impressive 33.74 Mbps during Q4 2023, surpassing competitors.
Commitment to Connectivity Recognized
These awards are a testament to Cellcard's unwavering commitment to improving connectivity throughout Cambodia. Notably, this marks the eighth consecutive time Cellcard has been recognized with the Ookla Speedtest Award for Fastest Mobile Network.
Cellcard, along with its valued partners, launched a network-focused initiative in 2023 that continues today. This initiative, driven by Cellcard's engineering specialists, focuses on delivering cost-effective solutions to significantly enhance network experiences for users.
Network Efficiency and Expansion at the Forefront
Cellcard prioritizes network efficiency, quality, and reliability as part of its comprehensive business transformation strategy. In late 2023, GuarantCo, part of the Private Infrastructure Development Group (PIDG), provided CamGSM (Cellcard) with a USD 70 million guarantee to support an internationally certified sustainability bond fully subscribed by institutional investors Manulife and Prudential Cambodia, listed at the Cambodian Stock Exchange on 24th November 2023, and loan financing from Deutsche Bank AG, Singapore Branch. The proceeds of the financing will be used towards the expansion of Cellcard’s telecom infrastructure: 4G telecommunication towers, energy efficient 4G equipment and future-proofing the network in preparation for 5G rollout.
The impact that the transaction will deliver to Cambodians is significant; it is expected that over one million consumers will benefit from increased internet speed and coverage, improving their quality of life and productivity, whilst businesses will also benefit from enhanced productivity through improved speed and coverage of service.
About CAMGSM PLC. (Cellcard)
Launched in 1997, Cellcard is Cambodia’s longest-serving and the only homegrown operator, reputed for its long history of first-to-market innovations, outstanding customer service, and the fastest, most reliable mobile network. Considered one of the biggest telecommunication companies in Cambodia, Cellcard services over four million customers with nationwide coverage and an expansive dealer and distribution network.
While maintaining an unwavering commitment to remain relevant in the market and provide exceptional telecommunication services and experience daily, Cellcard keeps continuously expanding and optimizing its telecommunication network.
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-14T13:25:02.318Z",
"category": "PR",
"views": 120,
"author": {
"first_name": "Sreymom",
"last_name": "Cha",
"email": "sreymomcha069@gmail.com"
},
"quality_warning": null
}
|
NHAM24 ធ្វើការពង្រីកបន្ថែមទៅលើសេវាកម្ម Grocery ជាមួយនឹងការបូករួមបញ្ចូលផ្សារទំនើបឡាក់គីសរុបចំនួន ៣២ សាខា
|
https://business-cambodia.com/articles/nham-24-and-lucky-super-market
|
ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ - NHAM24-Groceries គឺជាកម្មវិធីកម្ម៉ង់គ្រឿងទេស ដ៏ធំទូលាយមួយហ៊ុំព័ទ្ធទៅដោយជម្រើសហាងជាច្រើនសម្រាប់លោកអ្នក ដែលស្ថិតនៅក្នុងកម្មវិធី NHAM24។ ថ្ងៃនេះ NHAM24-Groceries ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីការពង្រីកបន្ថែមនូវសាខាផ្សារទំនើបឡាក់គីថ្មីៗជាច្រើនទៀតនៅក្នុងកម្មវិធី NHAM24។ ការពង្រីកបន្ថែមដ៏ធំសម្បើមនេះកើតឡើងក្រោមភាពជោគជ័យនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង NHAM24 និងDFI Lucky Private Limited នៅរាជធានីភ្នំពេញកាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលមានការបេ្តជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់ជូនអតិថិជនគ្រប់រូបជាមួយនឹងភាពងាយស្រួល និងជម្រើសផលិតផលជាច្រើន។
ចាប់ផ្តើមឡើងជាមួយនឹងការផ្តល់ជូនត្រឹមតែ 14 សាខាពីផ្សារទំនើបឡាក់គី NHAM24-Groceries បានធ្វើការយកចិត្តទុកដាក់ និងយល់ច្បាស់អំពីតម្រូវការយ៉ាងចាំបាច់របស់អតិថិជនក្នុងការកម្ម៉ង់គ្រឿងទេស និងផលិតផលជាច្រើនទៀតពីផ្សារទំនើបដ៏ពេញនិយមមួយនេះ។ ហើយការពង្រីកបន្ថែមនេះគឺធ្វើឡើងដោយផ្អែកទៅលើកិច្ចព្រមព្រៀងរវាងភាគីទាំងសងខាង នៅក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់កាលពីពេលថ្មីៗនេះ ដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជននូវជម្រើសទីផ្សារគ្រឿងទេសដ៏ទូលំទូលាយ និងប្រកបដោយភាពងាយស្រួល។ ជាមួយនឹងការពង្រីកបន្ថែមរហូតដល់ទៅ 18 សាខាពីផ្សារទំនើបឡាក់គី នៅក្នុងកម្មវិធី NHAM24 ពេលនេះលោកអ្នកអាចរីករាយជាមួយនឹងការជាវទំនិញគ្រឿងទេសពីផ្សារទំនើបឡាក់គីបានសរុបរហូតដល់ទៅ 32 សាខានៅក្នុងសេវាកម្ម NHAM24-Groceries ដែលក្នុងនោះរួមមានទាំងផ្សារទំនើបឡាក់គីនៅក្នុងខេត្តកំពត ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យផងដែរ។ ហើយការផ្តល់ជូននេះនឹងអាចធានាជូនលោកអ្នកជាមួយការដឹកជញ្ជូនគ្រឿងទេសយ៉ាងឆាប់រហ័សទាន់ចិត្ត និងតម្លៃសមរម្យ។
NHAM24-Groceries គឺតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការផ្តល់ជូនអតិថិជនជាមួយនឹងកម្មវិធីកម្ម៉ង់គ្រឿងទេសមួយដែលងាយស្រួលប្រើប្រាស់ ចាប់តាំងពីការស្វែងរកផលិតផលដែលលោកអ្នកចង់បាន រហូតដល់ការបញ្ជាបង់ប្រាក់ និងដឹកជញ្ជូនជូនលោកអ្នកដល់មាត់ទ្វារ។ ហើយការពង្រីកបន្ថែមនេះគឺសមស្របទៅតាមគោលដៅ និងបេសកកម្មរបស់ក្រុមហ៊ុនផ្ទាល់ ដែលតែងតែព្យាយាមផ្តល់ជូនអតិថិជនគ្រប់រូបជាមួយនឹងភាពងាយស្រួល និងឆាប់រហ័ស។
អំពី NHAM24 (GO24 CAMBODIA CO., LTD. )
NHAM24 គឺជាក្រុមហ៊ុនពាណិជ្ជកម្មបែបអេឡិចត្រូនិច (Super App) ដ៏ធំមួយ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2015។ ហើយបច្ចុប្បន្ននេះ NHAM24 កំពុងតែបម្រើសេវាកម្មសុទ្ធសឹងលើគ្រប់វិស័យទាំងអស់រួមមាន សេវាកម្មដឹកជញ្ជូនម្ហូបអាហារនិងគ្រឿងទេស សេវាកម្មតាក់ស៊ី សេវាកម្មដឹកជញ្ជូនអីវ៉ាន់ សេវាកម្មទីផ្សារពាណិជ្ជកម្មរហ័ស និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ។
ជាមួយនឹងដំណើរប្រតិបត្តិការនៅ 19 ខេត្តក្រុង ក្នុងប្រទេសកម្ពុជា ក៏ដូចជាជួយផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ដៃគូដឹកជញ្ជូន និងដៃគូបើកបរជាង 10,000 នាក់ និងបានអនុញ្ញាតឱ្យដៃគូពាណិជ្ជករលក់អាហារ និងពាណិជ្ជកម្មរហ័សជាង 20,000 ហាង ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។
អំពី DFI Lucky Private Limited
DFI Lucky Private Limited គឺជាអាជីវកម្មលក់រាយឈានមុខគេនៅប្រទេសកម្ពុជាដែលដំណើរការហាងចំនួន ៨៥ នៅទូទាំងប្រទេស និងផ្តល់ការងារដល់បុគ្គលិកជាង ១៣០០ នាក់។ ឌី អេហ្វ អាយ ឡាក់គី បើកដំណើរការផ្សារទំនើបឡាក់គី និងផ្សារទំនើបឡាក់គីអ៊ិចប្រេសផ្តល់ជូននូវប្រភេទអាហារស្រស់ គ្រឿងទេស និងផលិតផលរួមមានផលិតផលនាំចូល និងផ្តាច់មុខជាច្រើនដែលមានលក់នៅតែផ្សារទំនើបឡាក់គីតែប៉ុណ្ណោះ។ ហាងរបស់យើងនៅតែបន្តពង្រីកទូទាំងទី ក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តរូមមាន ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ហាងហ្គាឌៀន បច្ចុប្បន្ននេះដំណើរការទីតាំងជាច្រើននៅទូទាំងទីក្រុងភ្នំពេញ ដែលមានផលិតផលគ្រឿងសំអាង ថែរក្សាសម្ផស្ស ថែរក្សាស្បែក និងផលិតផលថែរក្សាសុខភាពជាច្រើន។ ហ្គាឌៀនក៏នាំចូលនូវផលិតផលជាច្រើនដែលជាម៉ាកហ្គាឌៀនដែលផ្តាច់មុខពីហ្គាឌៀននៅអាសុីអាគ្នេយ៍។ ហ្គាឌៀនក៏មានវត្តមានជាច្រើន នៅក្នុងផ្សារទំនើបឡាក់គី ឬផ្សារអុិចប្រេសនៅក្នុងទីតាំងដែលបានជ្រើសរើសផងដែរ។
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-14T12:01:06.258Z",
"category": "PR",
"views": 111,
"author": {
"first_name": "Daneth",
"last_name": "Mech",
"email": "danethmech95@gmail.com"
},
"quality_warning": [
"noisy"
]
}
|
វេទិកា Cambodia Tech Catalyst គាំទ្រដោយ Google រៀបចំឡើងដោយជោគជ័យ និងទទួលបានអ្នកគាំទ្រចូលរួមជាង 250 នាក់
|
https://business-cambodia.com/articles/cambodia-tech-catalyst-and-google
|
(ថ្ងៃទី 12 ខែមីនា ឆ្នាំ 2024, រាជធានីភ្នំពេញ) – វេទិកា Cambodia Tech Catalyst គាំទ្រដោយ Google ទទួលបានអ្នកគាំទ្រចូលរួមជាង 250 នាក់មកពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាអេកូឡូស៊ី និងឌីជីថលដោយរួមមានអ្នកធ្វើធុរៈកិច្ចថី្មក្នុងស្រុក ក្រុមហ៊ុនបណ្តាក់ទុន ស្ថាបនិក និងអ្នកវិនិយោគបានជួបជុំគ្នានៅសាលកោះពេជ្រ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា វេទិកានេះក៏មានការចូលរួមពី ស្ថានទូតសហរដ្ឋអាមេរិក សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) គណៈប្រតិភូអតីតនិស្សិតសាកលវិទ្យាល័យ Harvard សមាជិកសារព័ត៌មានបរទេស សហគ្រិន និងនិស្សិតសាកលវិទ្យាល័យក្នុងស្រុក។
នៅក្នុងកម្មវិធីនាពេលល្ងាចដែលមានបម្រើអាហារបែប Cocktail មានសហការរៀបចំដោយ OCIC Group និងគាំទ្រដោយ ISI Group ជាមួយនឹង ធនាគារកាណាឌីយ៉ា ស្រាបៀរ Heineken ក្រុមហ៊ុនច្បាប់ Anant និង Bill24 បានចែករំលែកការយល់ដឹងអំពីការបង្កើនប្រសិទ្ធភាព និងពង្រើកការវិនិយោគនៅកម្ពុជា។ នៅក្នុងនោះផងដែរ លោក Sam Kosal នៃ Baksey Media, លោក Bora Kem (Mekong Strategic Capital), កញ្ញា Molika Meas (iCare Benefits), កញ្ញា Melanie Mossard (Impact Hub) និងរួមមាន លោក Tharum Bun (Kiripost) កញ្ញា Lida Loem (SHE Investment) កញ្ញា Lisa Chao (Khmer Enterprise) កញ្ញា Sophie taing (EMIA) និងកញ្ញា Kounila Keo (Mekhala Radiant) បានចែករំលែកពីភាពប្រកួតប្រជែងនៃដំណើរការ និងវិធីសាស្រ្តក្នុងការរីកចម្រើនទៅមុខរបស់ពួកគាត់។
វាគ្មិនពីររូបមកពី Google Cloud Singapore កញ្ញា Esna Ong អ្នកគ្រប់គ្រងផ្នែកចាប់ផ្តើមធុរៈកិច្ចថ្មី និងកញ្ញា Kathleen Chiu អ្នកជំនាញបចេ្ចកវិទ្យាអតិថិជន បានធ្វើបទបង្ហាញពីតួនាទីសំខាន់របស់ Generative A.I. ក្នុងការជំរុញការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យា ក្នុងពេលជាមួយគ្នានេះ ដោយបង្ហាញពីការរួមចំណែកដ៏សំខាន់នៃសេវាកម្ម Google នៅក្នុងទិដ្ឋភាពបច្ចេកវិទ្យានាពេលបច្ចុប្បន្ននាពេលបច្ចុប្បន្នសម្រាប់កម្ពុជា។
“យើងពិតជារីករាយដែលបានឃើញចំណាប់អារម្មណ៍របស់សហគ្រិនកម្ពុជាជាច្រើនរូបបានខិតខំស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗនាពេលអនាគត និងរបៀបដំណោះស្រាយទំនើបៗដូចជា Generative A.I. ដែលជួយផ្លាស់ប្តូរទិដ្ឋភាពទូទៅនៃឌីជីថល និងបច្ចេកវិទ្យានៅក្នុងប្រទេស“។ នេះជាការលើកឡើងរបស់លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC Group និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Negocia Capital
ក្នុងនោះផងដែរ និស្សិតនៃសាកលវិទ្យាល័យ Camtech និងសហគ្រិនវ័យក្មេងបានមានឱកាសជួប និងទទួលបានបទពិលោធន៍ថ្មីៗពីអ្នកដឹកនាំមួយចំនួនដូចជាលោក Chey Sila មកពី Sabay លោក Max Thornton មកពីក្រុមហ៊ុន Rising Giants និងលោក Remi Pell មកពីក្រុមហ៊ុន Cambodia Association of Fintech and Technology
លោក Tea បានបន្ថែមថា "យើងជឿជាក់ថាវិស័យឯកជនអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការបង្កើតថ្មីឆ្ពោះទៅមុខ" ។ "នោះហើយជាមូលហេតុដែលក្រុមហ៊ុន OCIC កំពុងចូលរួមចំណែកដោយចាត់វិធានការក្នុងការដាក់ការវិនិយោគបន្ថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជា Connexion Community Hub នៅកោះពេជ្រ ដើម្បីគាំទ្រដល់ការបង្កើតថ្មីនៃការសិក្សាស្រាវជ្រាវ។"
លើសពីនេះ កញ្ញា Esna Wong បានបង្ហាញពីទស្សនវិស័យសុទិដ្ឋិនិយមសម្រាប់ទូទាំងតំបន់ និងនៅប្រទេសកម្ពុជាដោយនៅក្នុងរបាយការណ៍ Google e-conomy អាស៊ីអាគ្នេយ៍ បានបង្ហាញពីការជំរុញទំនុកចិត្តអ្នកប្រើប្រាស់ក្នុងតំបន់ និងបានបញ្ជាក់ថាតំបន់អាស៊ានមានទីតាំងល្អក្នុងការចាប់យកឱកាសរីកចម្រើនបន្តទៅមុខ។
“បច្ចេកវិទ្យា Cloud គឺមានសារៈសំខាន់សម្រាប់ការចាប់ផ្តើមអាជីវកម្ម ជាពិសេសនៅក្នុងប្រទេសកម្ពុជា ព្រោះវាផ្តល់នូវភាពងាយស្រួលជាងមុនក្នុងការចូលទៅក្នុងទីផ្សារដោយមានការវិនិយោគសមរម្យ។ ខ្ញុំរីករាយដែលបានឃើញ Google Cloud មកកាន់ប្រទេសកម្ពុជាក្នុងការគាំទ្រដល់ការធុរៈកិច្ចថ្មីក្នុងស្រុក។ បានលើកឡើងដោយលោក Pisoth Yi មកពីសាកលវិទ្យាល័យ CamTech និងជាស្ថាបនិកនៃ Polymer Invoice ដែលផ្តល់នូវដំណោះស្រាយគ្រប់គ្រងវិក្កយបត្រងាយស្រួលដល់ MSMEs កម្ពុជា។
"យើងពិតជារំភើបក្នុងការស្វែងយល់ពីរបៀបដែលយើងអាចប្រើប្រាស់មុខងាររបស់ Google Cloud ដូចជា Vertex AI ដើម្បីជួយដល់អាជីវកម្មខ្នាតតូចនៅក្នុងប្រទេសកម្ពុជា និងតាមរយៈសេវាកម្មដូចជា Polymer"។ បានបន្ថែមដោយលោក Akthichetha Yim សហស្ថាបនិកនៃ Polymer Invoice ។
Cambodia Tech Catalyst រៀបចំឡើងនៅក្នុងសប្តាហ៍នេះជាមួយវគ្គ CTO Connects នៅ Connexion និងនៅសកលវិទ្យាល័យ Camtech ជ្រោយចង្វារ និងនៅសាលាអន្តរជាតិ Canadian កោះពេជ្រ។
Google Cloud គឺ ជាមុខងារឈានមុខគេ នៃប្រព័ន្ធ AI និង គ្រប់គ្រង លើគម្រោង ចាប់ផ្តើមដំបូងៗ ដោយរួមមាន Google សម្រាប់ កម្មវិធី Startups Cloud ដែល ផ្តល់ នូវ ការទទួលបាន ការបណ្តុះបណ្តាលបច្ចេកទេស ការគាំទ្រ អាជីវកម្ម និងផ្តល់ឥណទាន រហូតដល់ 200,000 ដុល្លារអាមេរិក (និងរហូតដល់ 350,000 ដុល្លារអាមេរិក សម្រាប់ AI Startups) រយៈពេលជាង 2 ឆ្នាំមកហើយ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://goo.gle/southxchange ឬ goo.gle/48npdeT
OCIC គឺជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យចម្រុះដែលឈានមុខគេមួយនៅប្រទេសកម្ពុជា ។ ក្រុមហ៊ុនសម្ព័ន្ធ OCIC ផ្តោតទៅលើការអភិវឌ្ឍ៍វិស័យជាច្រើនដូចជា វិស័យអចលនទ្រព្យ វិស័យអប់រំ វិស័យសុខាភិបាល ការសាងសង់អាកាសយានដ្ឋាន សំណង់អគារពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងការកំសាន្តផ្សេងៗ។ ការអភិវឌ្ឍដែលជាគោលសំខាន់ៗរបស់ក្រុមហ៊ុន OCIC មានដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ ទីក្រុងកោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងអូឡាំព្យាជាដើម ។ OCIC Group គឺជាសមាជិកមួយនៃ Canadia Group. www.ocic.com.kh៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-14T09:48:52.582Z",
"category": "ព័ត៌មានថ្មីៗ",
"views": 309,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងប្រកាន់ខ្ជាប់រឿងធំៗ៣នេះ ជាមាគ៌ាដឹកនាំជីវិត
|
https://business-cambodia.com/articles/chanmony-pich-3-things
|
លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អគ្គស្នងការនៃសមាគមការពារសិទ្ធិនារីកម្ពុជា និងត្រូវជាលោកជំទាវទីមួយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានចែករំលែករឿងធំៗ៣ ដែលខ្លួនតែងប្រកាន់ខ្ជាប់ជាប់ជានិច្ច ដើម្បីជាមាគ៌ាដឹកនាំជីវិត៖
ទី១/. គឺភាពសាមញ្ញ៖ លោកជំទាវបណ្ឌិតតែងប្រកាន់យកនូវភាពសាមញ្ញគ្រប់កាលៈទេសៈ មិនថាទាំងការរស់នៅ និងការបំពេញភារកិច្ចលើការងារផ្សេងៗនោះទេ។ លោកជំទាវបណ្ឌិត បានលើកឡើងយ៉ាដូច្នេះថា៖ «នៅពេលធ្វើការ ត្រូវរក្សាភាពសាមញ្ញ។ ក្នុងគ្រាដែលខ្ញុំធ្វើការអ្វីមួយ ត្រូវចុះទៅដល់កន្លែងផ្ទាល់ជាមួយក្រុមការងារទាំងអស់ ហ្នឹងគឺជាអ្វីដែលខ្ញុំតែងធ្វើ»។
ទី២/. ភាពអំណត់៖ សុភាពសិតខ្មែរពោលថា “តក់ៗបំពេញបំពង់ ឆុងៗកន្លះគ្រហែត” ប្រដូចទៅនឹង ត្រូវមានចិត្តអំណត់អត់ធន់ខ្ពស់ ទើបអាចសម្រេចកិច្ចការធំបាន។ ក្នុងនោះលោកជំទាវបណ្ឌិត បានថ្លែងថា៖ «ភាពអំណត់នេះសំខាន់ណាស់ សម្រាប់ការងារសង្គម ការងារមនុស្សធម៌ យើងពុំទទួលបានផលភ្លាមៗទេ ព្រោះលទ្ធផលនៃការងារនេះត្រូវចំណាយពេលយូរ ហើយជួនកាលលទ្ធផលមិនដូចអ្វីដែលយើងរំពឹងទុកទៀតផង។ ភាពអំណត់ ជាគ្រឿងនៃភាពជោគជ័យ»។
ទី៣/. មេត្តា៖ មានចិត្តសណ្តោស ប្រោសក្តីស្រលាញ់ ព្រួសក្តីសង្ឃឹមលើអ្វីដែលខ្លួនធ្វើជាប្រចាំ ទើបអាចធ្វើដំណើរបានវែងឆ្ងាយ។ លោកជំទាវបណ្ឌិតបានលើកឡើងយ៉ាងដូច្នេះថា៖ «ការងារមនុស្សធម៌ ការងារសង្គម ត្រូវធ្វើចេញពីបេះដូង ចេញពីចិត្ត បើគ្មានរបស់ទាំងពីរនេះទេ នោះយើងមិនស័ក្តិសមនឹងការងារនេះឡើយ ព្រោះវាជាការងារស្ម័គ្រចិត្តពុំមានចេតនាចង់បានផលប្រយោជន៍ត្រឡប់វិញទេ។ ដោយសារតែការប្រើបេះដូងនេះហើយ ទើបការងារទាំងអស់ដែលខ្ញុំបានធ្វើកន្លងមកត្រូវបានគេទទួលស្គាល់»។
ជាចុងក្រោយលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី បានសង្កត់ធ្ងន់នៅក្នុងកម្មវិធី បងស្រីនិងប្អូនស្រី (Sister to Sister) កាលអំឡុងឆ្នាំ២០២៣ ថា រឿងសំខាន់ធំៗទាំង៣ខាងលើ គឺជាមាគ៌ាដឹកនាំជីវិតលោកជំទាវបណ្ឌិតដើរមកដល់ចំណុចនេះ ហើយបងប្អូនក៏គួរយកទៅអនុវត្តផងដែរ នៅពេលកាន់ការងារអ្វីមួយនាគ្រាអនាគត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម https://t.me/hangchhengH24
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-14T09:47:09.917Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 578,
"author": {
"first_name": "Kan",
"last_name": "Dara",
"email": "kanndara19@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ចេញហើយ! ស្ងាត់ៗ តូយ៉ូតា បង្ហាញមុខសមាជិកថ្មី បែបស្ព័រ កម្លាំងយក្ស រត់100Km ស៊ីតែជាង4L
|
https://business-cambodia.com/articles/toyota-crown-new-member-2024
|
ក្រុមហ៊ុន Toyota បានដាក់លក់រថយន្ត Crown Sport Hybrid នៅក្នុងប្រទេសជប៉ុន ហើយនឹងចាប់ផ្តើមទទួលការកុម្ម៉ង់នៅថ្ងៃនេះ ដោយការដឹកជញ្ជូននឹងចាប់ផ្តើមនៅខែក្រោយ។ Plug-in hybrid version of the Sport – ដែលជារថយន្ត SUV នៃរថយន្ត Crown ស៊េរីថ្មី មានតួខ្លួនបួននឹងចូលរួមនៅក្នុងខែធ្នូ ខណៈរថយន្តជប៉ុនមួយនេះ សាកសមបំផុតសម្រាប់អតិថិជនដែលមានចាប់ពីវ័យជំទង់ទៅដល់វ័យកណ្តាល។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ motor1 កាលពីពេលកន្លងទៅនេះ។
រថយន្ត Toyota Crown Sport ឆ្នាំ ២០២៤ មានប្រវែង ១៨៥.៨ អ៊ីង ទទឹង ៧៤ អ៊ីង និងកំពស់ ៦១.៦ ក្នុង Crown Sport គឺខ្លីជាង តែទូលាយ និងខ្ពស់ជាងឆ្នាំ យ៉ូតូតា Crown 2024 (196.1 ក្នុង / 72.4 ក្នុង / 60.6 in) ដែលលក់នៅសហរដ្ឋអាមេរិក ខណៈតម្លៃរបស់វាមានតម្លៃចាប់ពីខ្ទង់ ៣៩,០០០ដុល្លារនៅប្រទេសជប៉ុន។
ទន្ទឹមនឹងនេះដែរ រថយន្តមួយម៉ូឌែលមានម៉ាស៊ីនពីរជម្រើស គឺប្រភេទ Hybrid និង Pubin- Hybrid។ ដោយម៉ាស៊ីន Hybrid មានចំណុះ ២.៥ លីត្រ ទំហំ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី១ ដែលបង្កើតកម្លាំងសរុបបានរហូតដល់ទៅ ២៣១សេះ ហើយដំណើរការដោយប្រព័ន្ធបើកបរប៉ុង២ (4WD) ហើយវាមានកម្រិតស៊ីសាំងជាមធ្យម ៤.៦លីត្រក្នុង១០០គីឡូម៉ែត្រ។
គួរជម្រាបផងដែរថា សម្រាប់ម៉ាស៊ីន Pubin- Hybrid ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅលក្ខណៈនិងមុខងារច្បាស់នៅឡើយទេ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-14T09:37:57.579Z",
"category": "កំពូលអ្នកលក់",
"views": 5729,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy"
]
}
|
Jonhny Dang ពីជនភៀ.សខ្លួន ក្លាយជាសេ.ដ្ឋីពេ.ជ្រនៅស្រុកអាមេរិក មានម៉ូយសុទ្ធតែបុគ្គលល្បីលំដាប់ពិភពលោក
|
https://business-cambodia.com/articles/johnny-dang-america-veitnam-millionaire-
|
ពីជនភៀសខ្លួនជនជាតិវៀតណាមលោក Johnny Dang ក្លាយជាសេដ្ឋីរកស៊ីលក់ពេជ្រដ៏ល្បីល្បាញមួយរូប លក់គ្រឿងអលង្ការឈ្មោះ Johnny Dang & Co នៅសហរដ្ឋអាមេរិក បន្ទាប់ពីជម្លៀសខ្លួនទៅកាន់ទឹកដីអាមេរិក ក្នុងឆ្នាំ១៩៩៦ ជាមួយនឹងជំនាញជាប់ខ្លួន ចេះធ្វើគ្រឿងអលង្ការតពីដូនតាមក។
ទៅដល់អាមេរិកដំបូងនៅទីក្រុង Houston លោកមានអាយុ២៣ឆ្នាំ ដោយគាត់បានចាប់ផ្តើមធ្វើការជួសជុលគ្រឿងអលង្ការជាមួយបងប្រុសរបស់គាត់នៅផ្សារតាមផ្លូវក្នុងតំបន់ Houston។ បន្ទាប់ពីនោះ Dang បានបើកហាងដំបូងរបស់គាត់ឈ្មោះថា TV Jewelry នៅក្នុង Sharpstown Mall ក្នុងឆ្នាំ ១៩៩៨។
គាត់បានរកឃើញទីផ្សារពិសេសមួយក្នុងការធ្វើគ្រឿងអលង្ការ បន្ទាប់ពីគាត់បានជួប និងធ្វើគ្រឿងអលង្ការសម្រាប់តារារ៉េប មួយរូបឈ្មោះថា Paul Wall ហើយពួកគេក៏បានធ្វើការសហការគ្នា ដែលចាប់ពីពេលនោះមក អាជីវកម្មរបស់លោកបានចាប់ផ្ដើមរីកសាយភាយឮពីមាត់មួយទៅមាត់មួយ រហូតទាញម៉ូយ សុទ្ធតែបុគ្គលល្បីៗលំដាប់ពិភពលោក តារាចម្រៀងជាច្រើនទៀតនៅអាមេរិក សុទ្ធតែតារាលំដាប់ជួរមុខ ដូចជា Cardi Bi Beyonce ជាដើម។
សល់ទ្រព្យប្រមាណជាង២០លានដុល្លារ ជាមួយការរកស៊ីជិត៣០ឆ្នាំ បុរសវ័យ៤៩ឆ្នាំសេដ្ឋីពេជ្រដ៏ល្បីរូបនេះបានឱ្យដឹងថា ការស្គាល់ច្បាស់ពីអតិថិជនគោលដៅ ចេះខ្ចីឥទ្ធិពលគេមកប្រើ និងការស្វែងរកគំនិតច្នៃប្រឌិតថ្មីៗជានិច្ច ខណៈគ្រឿងអលង្ការរបស់លោកច្នៃចេញទៅនីមួយៗចំគោលដៅ សម្រាប់អតិថិជនតែម្តង ចាប់តាំងពីម៉ូត និងអារម្មណ៍របស់អ្នកពាក់។
នៅក្នុងបទសម្ភាសន៍មួយ សេដ្ឋីពេជ្រនៅសហរដ្ឋអាមេរិករូបនេះបានឱ្យដឹង “គ្រួសារជាច្រើនទទួលបានជោគជ័យយ៉ាងខ្លាំងនៅទីនេះ ព្រោះយើងមានឱកាសធ្វើការ ហើយនេះជាក្តីស្រមៃមកកាន់សហរដ្ឋអាមេរិក ”៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-14T09:29:16.861Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 675,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
អ្នករកស៊ីគួរដឹង! នេះគឺជាប្រាក់ពន្ធនិងកម្រៃសេវាដែលម្ចាស់អាជីវកម្មត្រូវបង់ពេលចុះបញ្ជីពន្ធដារ
|
https://business-cambodia.com/articles/khmer-tax-
|
ជាទូទៅដើម្បីឱ្យអាជីវកម្មមួយអាចបើកបានដោយស្របច្បាប់គឺតម្រូវឱ្យម្ចាស់អាជីវកម្មដែលមានកាតព្វកិច្ចទាំងអស់ត្រូវធ្វើការចុះបញ្ជីនៅក្រសួងពាក់ព័ន្ធ ដែលមានដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងនៅអគ្គនាយកដ្ឋានពន្ធដារជាដើម ដើម្បីប្រាកដចិត្តថាអាជីវកម្មដែលយើងកំពុងរកស៊ីនោះពិតជាត្រឹមត្រូវទៅតាមផ្លូវច្បាប់។
ពាក់ព័ន្ធទៅនឹងការចុះបញ្ជីនេះផងដែរក្រៅពីឯកសារដែលត្រូវយកទៅចុះ អ្វីដែលចាំបាច់ត្រូវគិតគូរបន្ថែមទៀតនោះគឺប្រាក់កម្រៃសេវានិងប្រាក់ពន្ធដែលត្រូវបង់ ហើយចំពោះកម្រៃនិងប្រាក់ពន្ធត្រូវបង់នោះជាទូទៅត្រូវបានអគ្គនាយកដ្ឋានពន្ធដារកំណត់ដូចខាងក្រោម ៖
ពន្ធប៉ាតង់ ២០០ ០០០ រៀល
កម្រៃសេវាចុះបញ្ជី ២០ ០០០ រៀល
ប. នាមករណ៍ ២៥ ០០០ រៀល (សេវារបស់ក្រសួងពាណិជ្ជកម្ម)
ច. ពាណិជ្ជកម្ម ១ ០១០ ០០០ រៀល សម្រាប់ក្រុមហ៊ុនសហកម្មសិទ្ធិ និង ១៨០ ០០០ រៀល សម្រាប់សហគ្រាសឯកបុគ្គល និងបុគ្គលប្រកបអាជីវកម្មដទៃទៀត (សេវារបស់ក្រសួងពាណិជ្ជកម្ម)
ប្រ. បើកសហគ្រាស ១២០ ០០០ រៀល (សេវារបស់ក្រសួងការងារ)៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-14T09:00:19.128Z",
"category": "ចាប់ផ្តើមអាជីវកម្ម",
"views": 1321,
"author": {
"first_name": "Sambat",
"last_name": "Sokhlang",
"email": "sokhlangsp@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៩ ចាប់ផ្តើមប្រកាសស្វែងរកអ្នកចូលរួមប្រកួតពានរង្វាន់អចលនទ្រព្យល្អបំផុតប្រចាំព្រះរាជាណាចក្រកម្ពុជា
|
https://business-cambodia.com/articles/property-guru-cambodia-award-
|
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤ - ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ថ្ងៃនេះបានបើកដំណើរការពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី៩ ប្រចាំឆ្នាំ ២០២៤ ដោយចាប់ផ្តើមការស្វែងរកជាថ្មីនូវអ្នកអភិវឌ្ឍន៍អចលនទ្រព្យល្អបំផុត។
ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៩ ដែលមានការគាំទ្រដោយ CBRE Cambodia នឹងរៀបចំពិធីជប់លៀងប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃសុក្រ ទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ហើយការចុះឈ្មោះចូលរួមប្រកួតប្រជែងនឹងបន្តទទទួលតាមរយៈ asiapropertyawards.com/nominations រហូតដល់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤។
កម្មវិធី « ភ្ជាប់ជាមួយអាស៊ីអាគ្នេយ៍» នាថ្ងៃនេះ នៅឯសណ្ឋាគារ Fairfield by Marriott ក្នុងរាជធានីភ្នំពេញ បានបង្ហាញនូវព័ត៌មានសំខាន់ៗមួយចំនួនមុនឈានទៅដល់កម្មវិធីជប់លៀងប្រកាសរង្វាន់ប្រចាំឆ្នាំ។
កាលបរិច្ឆេទសំខាន់ៗសម្រាប់ ឆ្នាំ ២០២៣នេះ៖
ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤ - បិទការចុះឈ្មោះ
ថ្ងៃទី ១០ ខែមិថុនា ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ - ការត្រួតពិនិត្យទីតាំង
ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ - ការវិនិច្ឆ័យចុងក្រោយ
ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ – ពិធីប្រគល់រង្វាន់ និងពិធីជប់លៀង Gala Dinner នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា
ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ – ការតាំងបង្ហាញ Gala វគ្គផ្តាច់ព្រ័ត្រក្នុងតំបន់នៅទីក្រុងបាងកក ប្រទេសថៃ
សញ្ញានៃការអភិវឌ្ឍ
ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៤ ដែលត្រូវបានជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលហើយដែលត្រូវបានគេមើលឃើញថានឹងជំរុញវិស័យអចលនទ្រព្យនេះបើយោងតាមរបាយការណ៍អចលនទ្រព្យដោយ PropertyGuru ដែលជាទស្សនាវដ្តីផ្លូវការរបស់ពានរង្វាន់។
លោក Jules Kay អ្នកគ្រប់គ្រងទូទៅកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំទ្វីបអាស៊ីបានមានប្រសាសន៍ថា៖ « យើងសូមស្វាគមន៍ចំពោះគម្រោង និងអ្នកអភិវឌ្ឍន៍មកកាន់កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា នៅពេលដែលព្រះរាជាណាចក្របានលេចចេញជាសញ្ញានៃការរីកចម្រើនបើទោះជាសេដ្ឋកិច្ចពិភពលោកកំពុងមានបញ្ហាក្តី។ ទោះបីជាមានការផ្លាស់ប្តូរទីផ្សារខាងក្រៅ និងការវិវឌ្ឍសក្ដានុពលក្នុងស្រុកក៏ដោយ ឧស្សាហកម្មអចលនទ្រព្យកម្ពុជាបានបង្ហាញពីភាពធន់ដ៏គួរឱ្យចាប់អារម្មណ៍ ដែលមានគាំទ្រដោយការវិនិយោគពីបរទេស និងការផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរកតម្លៃសមរម្យ។ ពានរង្វាន់អចលនទ្រព្យកម្ពុជានឹងបង្ហាញជាថ្មីម្តងទៀតនូវភាពវិជ្ជមានដែលធ្វើឱ្យប្រទេសនេះក្លាយជាទីផ្សារដ៏រស់រវើកពោរពេញដោយការច្នៃប្រឌិត។»
ពានរង្វាន់ PropertyGuru Cambodia Property Awards នឹងមិនត្រឹមតែទទួលស្គាល់សមិទ្ធិផលរបស់អ្នកអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅគោលដៅទេសចរណ៍ និងមជ្ឈមណ្ឌលវិនិយោគល្បីៗរបស់ប្រទេសដូចជាខេត្តសៀមរាប និងខេត្តព្រះសីហនុផងដែរ។
ពានរង្វាន់នៅឆ្នាំនេះនឹងតាមដានយ៉ាងដិតនូវវឌ្ឍនភាពនៃវិស័យអចលនទ្រព្យជាមួយនឹងប្រភេទនៃពានរង្វាន់ រួមមានពានរង្វាន់ ESG ថ្មី ការទទួលស្គាល់ក្រុមហ៊ុនសម្រាប់សមិទ្ធិផលក្នុងការរចនាប្រកបដោយនិរន្តរភាព ការសាងសង់ប្រកបដោយនិរន្តរភាព ប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពល និងឥទ្ធិពលវិជ្ជមានចំពោះសង្គម។
លើសពីនេះ ពានរង្វាន់ទាំងអស់នឹងវាយតម្លៃការអភិវឌ្ឍន៍ជាច្រើន រាប់ចាប់ពីសាលលក់រហូតដល់ទីប្រជុំជន លើទិដ្ឋភាពផ្សេងៗ ដូចជាការទាក់ទាញការវិនិយោគ និងការរួមបញ្ចូលជាមួយបរិស្ថានជុំវិញ។
គម្រោងអចលនទ្រព្យល្អបំផុត
PropertyGuru Cambodia Property Awards ប្រមូលផ្តុំទៅដោយក្រុមអ្នកវាយតម្លៃឯករាជ្យ ដែលរួមមានអ្នកជំនាញក្នុងវិស័យចម្រុះ ធានាបាននូវដំណើរការវិនិច្ឆ័យប្រកបដោយតម្លាភាព យុត្តិធម៌ ឈានទៅដល់ការជ្រើសរើសអ្នកជាប់ក្នុងបញ្ជីសម្រាំង និងអ្នកឈ្នះពានរង្វាន់។ ហើយពួកគេនឹងបន្តប្រកួតលើឆាកអន្តរជាតិ នៅ PropertyGuru Asia Property Awards វគ្គផ្តាច់ព្រ័ត្រ។
HLB ដែលជាបណ្តាញសកលនៃក្រុមហ៊ុនផ្តល់ប្រឹក្សា និងគណនេយ្យឯករាជ្យ ក្រមការគ្រប់គ្រងរបស់លោក Paul Ashburn នៃ HLB International Real Estate Group នឹងជាអ្នកគ្រប់គ្រងដំណើរការជ្រើសរើសទាំងមូល។
លោក សន សៀប ប្រធានក្រុមប្រឹក្សាឯករាជ្យនៃអ្នកដាក់ពិន្ទុនៃពានរង្វាន់នៅកម្ពុជា និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា៖ « អចលនទ្រព្យល្អបំផុតរបស់ប្រទេសកម្ពុជានឹងរះយ៉ាងត្រចះត្រចង់នៅឆ្នាំនេះនៅឯពានរង្វាន់របស់យើងលើកទី ៩ នៅពេលដែលវិស័យអចលនទ្រព្យផ្លាស់ប្តូរទីតាំង និងសម្របខ្លួនទៅនឹងបញ្ហាប្រឈមនាៗ។ ជាមួយនឹងការផ្លាស់ប្តូរតម្រូវការទៅកាន់ទីផ្សារក្នុងស្រុក អ្នកស្វែងរកអចលនៈទ្រព្យនៅក្នុងប្រទេសកម្ពុជាឥឡូវនេះមានជម្រើសដ៏ច្រើនសន្ធឹកសន្ធាប់នៃលំហដែលសាងសង់ឡើងទាក់ទងនឹងទីតាំង តម្លៃ និងប្រាក់ចំណេញពីការវិនិយោគ។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ពានរង្វាន់ដល់អ្នកអភិវឌ្ឍន៍ និងការអនុវត្តការរចនាដែលទទួលខុសត្រូវចំពោះអចលនៈទ្រព្យដ៏ឆ្នើមរបស់កម្ពុជា ជាមួយនឹងចំណាត់ថ្នាក់ខ្ពស់បំផុតនៃឧត្តមភាព ដោយបង្ហាញសមិទ្ធិផលរបស់ពួកគេទៅកាន់តំបន់អាស៊ីទាំងមូល។»
លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC Group ដែលជាអ្នកឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុតនៅក្នុងកម្មវិធី PropertyGuru Cambodia Property Awards ២០២៤ លើកទី ៨ ក៏មានវត្តមានជាកតិត្យសក្នុងកម្មវិធីនេះផងដែរ ។
Diamond Bay Garden ដែលជាគម្រោងរបស់ OCIC Group នឹងឈានទៅឈ្នះពានរង្វាន់ Best Waterfront Condo Development (Asia) ក្នុងកម្មវិធី PropertyGuru Asia Property Awards វគ្គផ្តាប់ព្រ័ត្រ លើកទី ១៨ ។ គម្រោងនេះបានចូលរួមជាមួយគម្រោងដោយក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co., Ltd. និង RM Commercial Co., Ltd. តំណាងឱ្យប្រទេសកម្ពុជាក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រ។
ពានរង្វាន់ PropertyGuru Cambodia Property Awards គឺជាផ្នែកមួយនៃពានរង្វាន់អន្តរជាតិ PropertyGuru Asia Property Awards ក្នុងតំបន់ ដែលមានវត្តមានលើកទី ១៩ របស់ខ្លួននៅឆ្នាំ ២០២៤។ ស៊េរីនេះគ្របដណ្តប់ទីផ្សារសំខាន់ៗនៅទូទាំងតំបន់ ដែលលាតសន្ធឹងលើអាស៊ីអាគ្នេយ៍ អាស៊ីបូព៌ា អាស៊ីខាងត្បូង និងអូសេអានី ជាមួយនឹងពិធីជប់លៀងអបអរអ្នកឈ្នះពានរង្វាន់ដែលគ្រប់គ្នាទន្ទឹងរៀងរាល់ឆ្នាំ។
រៀបចំឡើងដោយ PropertyGuru Group (NYSE:PGRU), PropertyGuru Cambodia Property Awards លើកទី៩ គាំទ្រដោយម្ចាស់ឧបត្ថម្ភមាស CBRE Cambodia; ទស្សនាវដ្តីផ្លូវការ Property Report ដោយ PropertyGuru; ដៃគូផ្សព្វផ្សាយផ្លូវការ TWPR; និងអ្នកគ្រប់គ្រងផ្លូវការ HLB ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមក ឫ awards@propertyguru.comចូលទៅកាន់វេបសាយ AsiaPropertyAwards.com.
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-14T08:40:40.050Z",
"category": "PR",
"views": 78,
"author": {
"first_name": "Sreymom",
"last_name": "Cha",
"email": "sreymomcha069@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ខាតឡើងក្រពុលមុខ! លោក Joe Kudla ផ្តោតលើរឿងសំខាន់១ ប្តូរពីលក់មិនចំណេញ រហូតអាចពង្រីកខ្លួនបង្កើតចំណូលគ្រាក់ៗ
|
https://business-cambodia.com/articles/joe-kudla-
|
ការរកស៊ីខាត គឺជាអ្វីដែលអ្នករកស៊ីភាគច្រើនតែងតែឆ្លងកាត់ ប៉ុន្តែអ្វីដែលខុសគ្នាគឺបុគ្គលដែលអាចរកឃើញផ្លូវរីកចម្រើន គឺពួកគាត់មិនព្រមបាក់ស្បាត ចុះចាញ់នឹងឧបសគ្គដោយគ្រាន់តែរកស៊ីខាត ឬជួបភាពបរាជ័យ១ដង ២ដងនោះទេ។
ជាក់ស្ដែងសម្រាប់ CEO វ័យ៤៥ឆ្នាំគឺលោក Joe Kudla ស្ថាបនិកក្រុមហ៊ុន Encinitas ដែលជាអាជីវកម្មផ្ដោតលើការលក់សម្លៀកបំពាក់កីឡា។
មុនពេលដែលលោកអាចកសាងអាជីវកម្មតម្លៃ៤ពាន់លានដុល្លារ គឺលោកធ្លាប់ជួបភាពបរាជ័យជាមួយនឹងអាជីវកម្ម២រួចមកហើយ។ ត្រឡប់ទៅកាន់អតីតកាលបន្តិច ក្នុងឆ្នាំ២០១៤ Kudla បានដួលអាជីវកម្មលក់ទាក់ទងនឹងសម្លៀកបំពាក់ស្ត្រី។ ចំណែកឯអាជីវកម្មមួយទៀតគឺទាក់ទងនឹងការលក់សម្លៀកបំពាក់ឡើងភ្នំរបស់បុរស ហើយលទ្ធផលចុងក្រោយក៏បរាជ័យមួយតង់ទៀត។
ក្រោយបរាជ័យ២ដង លោកបានរៀនពីកំហុសឆ្គងនានា ហើយកំហុសដែលលោករៀនបាននោះគឺមិនអាច គ្រាន់តែដកពេលវេលាមួយផ្នែកមកធ្វើវា ដោយមិនបានប្រមូលថាមពល ប្រមូលធនធានផ្ដោតលើវាឱ្យបានខ្លាំងនោះដែរ។ អាស្រ័យហេតុនេះហើយ ទើបបានជាអាជីវកម្មក្រោយ លោកបានសម្រេចចិត្តលាឈប់ពីការងារ ហើយផ្ដោតលើអាជីវកម្មនោះឱ្យបានខ្លាំងបំផុត រហូតវាមានភាពរីកចម្រើនខ្លាំងមកទល់នឹងពេលបច្ចុប្បន្ន។
លោកបានមានប្រសាសន៍ថា៖ «អ្នកវិនិយោគ គេមិនទុកចិត្តនិងហ៊ានដាក់ទុនវិនិយោគជាមួយអ្នកនោះទេ បើសិនជាអ្នកមិនបានផ្ដោតលើវាឱ្យខ្លាំង ហើយគ្រាន់តែឆ្លៀតពេលលេងៗដើម្បីធ្វើវានោះ»។ នេះជាមូលហេតុដែលអ្នកចាំបាច់ត្រូវផ្ដោតលើវាឱ្យខ្លាំង ហើយងប់ងុលជាមួយវាឱ្យបានខ្លាំងបំផុត។
ក្រោយពីការសិក្សាពីកំហុសឆ្គងនានា លោកបានបំប្លែងអាជីវកម្មដែលលក់តាមបែបប្រពៃណី មកជាការលក់តាម e-commerce ដែលជួយឱ្យអាជីវកម្មលោកអាវពង្រីកវិសាលភាពខ្លួនបានកាន់តែធំទូលាយ និងអាចបញ្ចៀសខ្លួនចេញពីភាពបរាជ័យ។
តាមរយៈបទពិសោធន៍លោក បានបង្ហាញថា កុំខ្លាចកំហុសឆ្គង កុំខ្លាចភាពបរាជ័យ ព្រោះវាជាគ្រូបង្រៀនដ៏ល្អបំផុត ដែលអាចជួយឱ្យអ្នករកឃើញពន្លឺនៃភាពជោគជ័យ បើសិនជាអ្នកចេះយកកំហុសទាំងនោះ មកវិនិយោគទៅអនាគត និងឈប់ធ្វើអ្វីដែលខុសឆ្គងនាំឱ្យខាតបង់តទៅទៀត៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-14T08:16:39.251Z",
"category": "កំពូលអ្នកលក់",
"views": 437,
"author": {
"first_name": "Srey ",
"last_name": "Nuth",
"email": "sreynuthratanak@gmail.com"
},
"quality_warning": [
"noisy"
]
}
|
អ្នកទិញដីប្រយ័ត្ន! និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បង្ហាញគម្រោងដីឡូត៍ ១២ ទីតំាងដំណើរការគ្មានអាជ្ញាបណ្ណ
|
https://business-cambodia.com/articles/real-estate-and-mortgage-business-operators
|
នៅមុននេះបន្ដិច និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបង្ហាញនូវគម្រោងដីឡូត៍សរុបចំនួន ១២ ទីតាំងដែលកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណឡើយ។ យោងតាមសេចក្ដីជូនដំណឹងរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ គម្រោងដីឡូត៍ដេលគ្មានអាជ្ញាបណ្ណទាំងនោះរួមមាន៖
១. ក្រុមហ៊ុន ដែនដី អង្គរ អិមផាយអឺ ឯ.ក គម្រោង ផែនដី អាណាចក្រអង្គ មានទីតាំងស្ថិតនៅភូមិព្រៃគុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្ដកំពត។
២. ក្រុមហ៊ុន ខេភី រៀស អ៊ីស្ទេត ឯ.ក គម្រោង ដីឡូត៍ ម៉ន ដានី មានទីតាំងស្ថិតនៅភូមិថ្មី ឃុំប្រឡាយ ស្រុកស្មោង ខេត្ដកំពង់ធំ។
៣. គម្រោង ដីឡូត៍ ម៉ន ដានី ទីតាំងនៅភូមិច្បារអំពៅ ឃុំព្រៃផ្នង ស្រុកទឹកឈូ ខេត្ដកំពត។
៤. ក្រុមហ៊ុន កំពត អេមផាយ ផាក ឌីវេសឡុបម៉ិន ឯ.ក គម្រោង កំពតរីវើផាក ដែលមានទីតាំងស្ថិតនៅភូមិ គគី ឃុំកណ្ដាល ស្រុកទឹកឈូ ខេត្ដកំពត។
៥. ក្រុមហ៊ុន កំពត ហ្រ្គីនលែន ប្រផឺធី ឯ.ក គម្រោងចំការលំហែកាយ មានទីតាំងស្ថិតនៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្ដកំពត។
៦. ក្រុមហ៊ុន ដង្ខៅ អ៊ិនវេសម៉ិន ឯ.ក គម្រោង ដង្ខៅអចលនទ្រព្យ ក្រុងកំពង់ឆ្នាំង មានទីតាំងស្ថិតនៅភូមិប្រស្នឹប ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។
៧. ក្រុមហ៊ុន ដាប់ប៊ល ណាញ ឯ.ក គម្រោង មរតកទំព័រមាស មានទីតាំងស្ថិតនៅ ភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
៨. ក្រុមហ៊ុន វិចិត្រ ដារ៉ា អេនធឺប្រាយ ឯ.ក គម្រោង បុរី រីសត មណ្ឌលគិរី មានទីតាំងស្ថិតនៅភូមិពូក្រែង ឃុំដាក់ដាំ ស្រុកអូរំាង ខេត្ដមណ្ឌលគិរី។
៩. ក្រុមហ៊ុន ស្កាយ ហ្គាឡាក់ស៊ី អ៊ិនវេសម៉ិន ឯ.ក គម្រោង ដីឡូត៍ ស្កាយ ហ្គាឡាក់ស៊ី មានទីតាំងស្ថិតនៅភូមិព្រៃខ្លា២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង។
១០. គម្រោង ដីឡូត៍ ទីក្រុងមាស មានទីតាំងស្ថិតនៅភូមិទានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្ដព្រៃវែង។
១១. គម្រោង ធីឌី អចលនទ្រព្យ សៀមរាបអង្គរ ឯ.ក គម្រោង ដីឡូត៍ថ្មី ក្រុងតាខ្មៅ មានទីតាំងស្ថិតនៅភូមិឆ្មាពួន ឃុំជើងកែប ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។
១២. គម្រោង ដីឡូត៍ សំបួរមាស មានទីតាំងស្ថិតនៅឃុំសំបួរ ស្រុកមុខកំបូល ខេត្ដកណ្ដាល៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-14T06:48:22.128Z",
"category": "អចលនទ្រព្យ",
"views": 7550,
"author": {
"first_name": "Bunthoeun",
"last_name": "Koem",
"email": "koembunthoeun10@gmail.com"
},
"quality_warning": [
"noisy"
]
}
|
ជិតចូលឆ្នាំខ្មែរ តម្លៃឡានធ្លាក់ដល់ណាហើយ! តស់មកស្គាល់រថយន្តខ្លាញ់គោ៦ម៉ូដែល តម្លៃត្រឹមជាង២ម៉ឺនដុល្លារ
|
https://business-cambodia.com/articles/six-model-small-pric-kh
|
សម្រាប់ប្រិយមិត្តដែលមានបំណងចង់ប្តូររថយន្តថ្មីក្នុងអំឡុងថ្ងៃចូលឆ្នាំខាងមុខនេះ ឬបងប្អូនដែលដែលមានគម្រោងចង់ទិញឡានលក្ខណៈគ្រួសារ អាចជិះបានច្រើននាក់សម្រាប់ជិះទៅលេងស្រុកថ្ងៃឈប់សម្រាក់ខាងមុខនេះ ដែលមានតម្លៃជាង២ម៉ឺនដុល្លារ ត្រប៉ាន់តែម្តង។ ថ្ងៃនេះ Business Cambodia សូមណែនាំរថយន្តខ្លាញ់គោ៤ម៉ដែល តម្លៃក្រោម៣ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ដោយក្នុងនោះរួមមានដូចជា៖
១. រថយន្ត 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐓𝐫𝐚𝐜𝐤𝐞𝐫៖ កាលពីពេលថ្មីនេះក្រុមហ៊ុន 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 ប្រចាំស្រុកខ្មែរបានឱ្យដឹងថា 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐓𝐫𝐚𝐜𝐤𝐞𝐫 រូបរាងកាចបែបស័្ពរ ប្រេនពីអាមេរិច ពោរពេញដោយគុណភាព កិត្យានុភាព ព្រមទាំងផ្តល់ជូននូវអ្វីដែលអស្ចារ្យសម្រាប់អតិថិជន តម្លៃថ្មីត្រឹមតែ ២៦,៥០០ដុល្លារ ប៉ុណ្ណោះ។
២. រថយន្ត MG ZS៖ យោងតាមការចុះផ្សាយលើផេកផ្លូវការ MG Cambodia កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា ឱកាសល្អសម្រាប់អតិថិជនដែលកំពុងស្វែងរករថយន្តលក្ខណៈគ្រួសារដែលមានភាពទំនើបទាន់សម័យ, ធំទូលាយ, រឹងមាំធន់គុណភាពល្អ, ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងមានតម្លៃត្រឹម ២៦,៩៩៩ដុល្លារ។
៣. រថយន្ត Geely GX3PRO 2024 ៖ បើតាមការបង្ហោះលើផេកផ្លូវការរបស់ក្រុម Geely ផ្ទាល់បានឱ្យដឹងថា ប្រិយមិត្តអាចប្រើប្រាស់ជីវិតយ៉ាងសុីវិល័យជាមួយនិងរថយន្ត Geely GX3PRO 2024 ។ រូបរាងដល់តូចច្រលឹង ងាយស្រួលនិងសាកសមបំផុតសម្រាប់ការ ធ្វេីដំណេីរប្រចាំថ្ងៃទៅកន្លែងធ្វើការ ដោយការកក់ឥលូវនេះនិងមានការបញ្ចុះតម្លៃនៅត្រឹមតែ ២១,៩០០ដុល្លារប៉ុណ្ណោះ ។
៤. រថយន្ត Toyota Raize៖ Toyota Raize មានតម្លៃចាប់ពី២៦០០០ដុល្លារឡើង គឺជារថយន្តចុងក្រោយបង្អស់របស់ម៉ាកយីហោជប៉ុនចូលទៅក្នុងទីផ្សាររថយន្តប្រភេទ SUV/SUV មាន ៥ កៅអី ។ វាភ្ជាប់មកជាមួយរចនាបថជ្រុងដែលសាកសមនឹងប្រភេទ Crossover បែបស្ព័រ ហើយមានជម្រើសម៉ាស៊ីនពីរ ដោយទីមួយគឺម៉ាស៊ីនចំណុះ ១.២ លីត្រ និងទីពីរជាប្រភេទម៉ាស៊ីន turbocharged ១.0 លីត្រ ដែលទាំងពីរមកជាទម្រង់ ៣ ស៊ីឡាំង។
៥. រថយន្ត Hyundai Venue៖ មានតម្លៃ Hyundai Venue ២៧៥០០ដុល្លារ ជាប្រភេទរថយន្តSUV ៥កៅអី មានរូបរាងទាន់សម័យ ផ្នែកខាងក្នុងទំនើប ផាសុកភាព ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរជាប្រចាំថ្ងៃ។
៦. រថយន្ត Mazda 2៖ មានតម្លៃ ២៤៩០០ដុល្លារ ជាប្រភេទរថយន្ត Mazda2 ខ្នាតតូចសម្រាប់ឆ្នាំ ២០២៣ ជាមួយនឹងការផ្លាស់ប្តូររចនាបថស្រាលៗ និងថ្នាក់តុបតែងថ្មី។ រថយន្តនេះមានម៉ាស៊ីនសាំង ១.៥ លីត្រ និងមានសមាមាត្រការបង្ហាប់ថ្មី ជួយកាត់បន្ថយការបំភាយឧស្ម័ន CO2 ពី ១១ទៅ១៤g/km អាស្រ័យលើទិន្នផល និងការបញ្ជូន។ ជាមួយគ្នានេះដែរគ្រប់ម៉ូដែលទាំងអស់មានមុខងារ sat-nav, Apple CarPlay ឥតខ្សែ ការគ្រប់គ្រងពេលបើកបរ ប៊្លូធូសរួមបញ្ចូលគ្នា និងការគ្រប់គ្រងអាកាសធាតុតាមស្តង់ដារ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-14T05:57:54.327Z",
"category": "កំពូលអ្នកលក់",
"views": 9853,
"author": {
"first_name": "នារី",
"last_name": " AUTO",
"email": "thatsorna@gmail.com"
},
"quality_warning": [
"noisy",
"short_sentences"
]
}
|
ច្បាប់ថ្មី! Bitcoin ឡើងថ្លៃកប់ពពក ពេលនេះប្រធានាធិបតីអាមរិកចេញច្បាប់ថ្មីដល់អ្នករកស៊ីនិងវិនិយោ.គគ្រីបតូ
|
https://business-cambodia.com/articles/the-new-rule-on-cryptocurrency-miners
|
ក្រោយពី Bitcoin បានហក់ឡើងយ៉ាងគំហុកនៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះពោលគឺជាងថ្លៃដល់ជាង៧ម៉ឺនដុល្លារក្នុងមួយកាក់ ស្រាប់តែពេលនេះ លោក Joe Biden ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានចេញច្បាប់ថ្មីដល់អ្នករកស៊ីនិងអ្នកវិនិយោគលើគ្រីបតូ។
បើយោងតាមការចុះផ្សាយរបស់ Yahoo Finance បានឲ្យដឹងថាសម្រាប់គោលនយោបាយហិរញ្ញវត្ថុនៅឆ្នាំ២០២៥ខាងមុខរដ្ឋបាលរបស់លោក Joe Biden នឹងធ្វើការគិតពន្ធស្ទើរតែគ្រប់វិស័យទាំងអស់ដែលធ្វើសកម្មភាពសេដ្ឋកិច្ចនៅទឹកដីសហរដ្ឋអាមេរិក។
ជុំវិញការគិតពន្ធនេះដែរ រដ្ឋបាលរបស់លោក Joe Biden នឹងចេញច្បាប់ពន្ធថ្មីដល់បុគ្គលក៏ដូចជាអ្នករកស៊ីពាក់ព័ន្ធនឹងគ្រីបតូហើយច្បាប់ថ្មីនោះគឺ រដ្ឋាភិបាលនឹងគិតពន្ធពីអ្នករុករកគ្រីបតូ( Cryptocurrency miners)។
ត្រង់នេះរដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថាមិនថាក្រុមហ៊ុនណានោះទេឲ្យតែរកឃើញប្រើប្រាស់កុំព្យូទ័រ មិនថាកុំព្យូទ័រប្រើប្រាស់ផ្ទាល់ខ្លួនឬជួលពីអ្នកដទៃនោះទេ បើក្រុមហ៊ុនប្រើប្រាស់កុំព្យូរទ័រដើម្បីជីករកគ្រីបតូ នឹងត្រូវបានគិតពន្ធ៣០%ទៅលើចំណាយនៃការប្រើប្រាស់អគ្គិសនីក្នុងការជីករកឬរុករកគ្រីបតូ។
ប្រភពដដែលបានឲ្យដឹងថាប្រសិនបើច្បាប់នេះអនុវត្តជាផ្លូវការ អ្នករុករកគ្រីបតូ( Miner) នឹងត្រូវបានគេតម្រូវឲ្យធ្វើរបាយការណ៍ថាតើពួកគាត់ប្រើប្រាស់អគ្គិសនីអស់ប៉ុន្មាននៅក្នុងការជីករកគ្រីបតូ ហើយរដ្ឋាភិបាលនិងគិតពន្ធទៅលើការប្រើប្រាស់អគ្គិសនីនោះ។
ច្បាប់យកពន្ធពីអ្នកជីករកគ្រីបតូនឹងត្រូវបានរដ្ឋាភិបាលអនុវត្តជាដំណាក់កាលរយៈពេល៣ឆ្នាំដោយឆ្នាំទីមួយគិតពន្ធ១០% ឆ្នាំទី២គិតពន្ធ២០% បន្ទាប់មកទៀតនឹងចាប់ផ្ដើមគិតពន្ធពេញចំនួន៣០%។
គួរបញ្ជាក់ផងដែរថាកំណើននៃការប្រើប្រាស់ថាមពលអគ្គិសនីគឺពេលខ្លះបណ្ដាលពីពីសកម្មភាពជីករកគ្រីបតូពីបណ្ដាក្រុមហ៊ុននិងបុគ្គលដែលរកស៊ីនិងវិនិយោគគ្រីបតូ ហើយសកម្មភាពជីកនិងរុករកគ្រីបតូនេះធ្វើឲ្យប៉ះពាល់ដល់បរិស្ថានខ្លំាងផងដែរ៕
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-14T05:27:22.725Z",
"category": "ហិរញ្ញវត្ថុ",
"views": 1701,
"author": {
"first_name": "Toeuy",
"last_name": "Hong",
"email": "hongteouy@gmail.com"
},
"quality_warning": [
"noisy"
]
}
|
មេទទួលដៃដប់! នេះជាបុគ្គលិ.ក៥ប្រភេទ ដែលមេចង់ឱ្យឡើងតំណែង ធ្វើអ្នកដឹកនាំគេបំផុត
|
https://business-cambodia.com/articles/5-types-of-employee-that-boss-love-to-promote
|
មានបុគ្គលិកជាច្រើនធ្វើការយូរឆ្នាំកាន់ស្លែហើយ ជំនាញក៏មាន ប្រាក់ខែក៏គួរសម នៅតែមិនទាន់បានឡើងតួនាទីធ្វើអ្នកដឹកនាំគេ ឆ្ងល់ហើយក៏មិនហ៊ានសួរមេទៀត។ យ៉ាងណាមិញខាងក្រោមនេះជាបុគ្គលិកទាំង៥ប្រភេទ ដែលមេសម្លឹងឃើញចង់ឱ្យឡើងតំណែង ធ្វើអ្នកដឹកនាំគេបំផុត។
ប្រភេទទី១. មានសមត្ថភាពនិងចក្ខុវិស័យ៖ ជាបុគ្គលិកដែលមានអត្តចរិតល្អ មើលឃើញអនាគត មានចក្ខុវិស័យវែងឆ្ងាយ មានគោលដៅស្របជាមួយក្រុមហ៊ុន មានសមត្ថភាពនិងជំនាញក្នុងការងារបានច្បាស់លាស់ មានភាពហ្មត់ចត់ ចេះសម្រេចចិត្ត អាចនាំក្រុមការងារធ្វើសកម្មភាពផ្សេងៗបានយ៉ាងរលូន និងធ្វើកិច្ចការងារផ្សេងៗគិតប្រយោជន៍រយៈពេលយូរ ហើយប្រកបដោយគំនិតច្នៃប្រឌិត។
ប្រភេទទី២. ជាអ្នកលេងក្នុងក្រុម៖ ជាបុគ្គលិកដែលមានលទ្ធផលការងារល្អនៅក្នុងក្រុម ជាមនុស្សដែលមានសមត្ថភាពពិសេសក្នុងក្រុម ផ្តោតខ្លាំងលើការងារ រហ័សរហួន កសាងស្នាដៃច្រើនក្នុងក្រុមហ៊ុន និងអាចជួយសម្រេចរាល់គោលដៅដែលក្រុមហ៊ុនបានកំណត់ឱ្យ ប្រសិនបើក្រុមហ៊ុនដាក់ការងារ១០ឱ្យធ្វើ ហើយបុគ្គលិកម្នាក់អាចសម្រេចការងារទាំង១០នោះបានយ៉ាងល្អ។
ប្រភេទទី៣. ពូកែដោះស្រាយបញ្ហា៖ ជាប្រភេទបុគ្គលិកដែលមានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហានានានៅក្នុងស្ថាប័ន មានគំនិតឆ្លាតវៃ ជួយដោះស្រាយបញ្ហាមិត្តរួមការងារ និងបញ្ហាអតិថិជនបាន។ ជាមនុស្សពូកែរៀបចំផែនការយុទ្ធសាស្រ្ត ចេះប្រើយុទ្ធសាស្រ្ត ដើម្បីសម្រេចគោលដៅរួម។
ប្រភេទទី៤. តែងអភិវឌ្ឍន៍ខ្លួនជាប្រចាំ៖ ជាប្រភេទបុគ្គលិកដែលតែងតែអភិវឌ្ឍន៍ខ្លួនលើជំនាញនិងសកម្មភាពថ្មីៗ តែងស្រាវជ្រាវគំនិតថ្មីៗជាប្រចាំ និងមានបេះដូងចែករំលែក ផ្ទេរចំណេះដឹងថ្មីៗដល់មនុស្សជុំវិញខ្លួន ដើម្បីឱ្យគេអាចយកទៅប្រើប្រាស់នៅក្នុងការងារប្រចាំថ្ងៃ ឬជំរុញទឹកចិត្តសម្រាប់ជីវិតផ្ទាល់ខ្លួនបាន។
ប្រភេទទី៥. មានជំនាញទន់ខ្លាំង៖ ជាប្រភេទបុគ្គលិកដែលមានជំនាញទន់ល្អ អាចគ្រប់គ្រង ដឹកនាំ លើកទឹកចិត្ត ណែនាំផ្លូវដល់មនុស្សជុំវិញខ្លួនបាន ចេះប្រើចិត្តសាស្រ្ត ពូកែធ្វើទំនាក់ទំនង មានការប្រាស្រ័យទាក់ទងល្អជាមួយមនុស្សជុំវិញខ្លួន មានភាពក្លាហានក្នុងការសាកល្បងធ្វើអ្វីដែលថ្មីៗ និងចេះរៀនសូត្រពីភាពបរាជ័យនានា។
ជាការពិតណាស់មានមនុស្សច្រើនប្រភេទ តែងតែមានភាពជាអ្នកដឹកនាំនៅក្នុងខ្លួន មិនថាជាការដឹកនាំខ្លួនឯងឬដឹកនាំអ្នកដទៃនោះទេ គ្រាន់តែថាគេនឹងយកវាមកប្រើដោយត្រឹមត្រូវ នឹងដឹកនាំដោយមានលទ្ធផលល្អដែរឬក៏អត់៕
អត្ថបទដោយ៖ ពីង ជូអេង
|
{
"spider_name": "businesscambodia",
"scrape_at": "2025-06-14_19:40:08",
"date_created": "2024-03-14T05:19:40.169Z",
"category": "ភាពជាអ្នកដឹកនាំ",
"views": 6206,
"author": {
"first_name": "Ping ",
"last_name": "Chou Eng",
"email": "yupink1682@gmail.com"
},
"quality_warning": [
"noisy"
]
}
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.