title
stringlengths
4
305
url
stringlengths
42
212
content
stringlengths
6
22.7k
metadata
dict
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បង្ហាញរបាយការណ៍លទ្ធផលហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣
https://business-cambodia.com/articles/mengly-j-quach-education-financial-statements
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដែលជាក្រុមហ៊ុនអប់រំឯកជនដំបូងបំផុតចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា បានចេញរបាយការណ៍លទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន នៅក្នុងត្រីមាសទីពីរដែលទើបនឹងបិទបញ្ចាប់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ដើម្បីគូសបញ្ជាក់ឡើងវិញអំពីស្ថានភាព ហិរញ្ញវត្ថុដ៏រឹងមាំរបស់ខ្លួននៅឆ្នាំ២០២៣ផងដែរ។ បើតាមរបាយការណ៍ហិរញ្ញវត្ថុ ក្រុមហ៊ុ​នទទួលបានចំណូលសរុបប្រមាណ ១៨,៨៣២,៥៧០ ដុល្លារ នៅត្រីមាសទីពីរដំបូង ក្នុងឆ្នាំ២០២៣ ដោយមានការកើនឡើងដល់ទៅ ៦,៣៨៣,៥៣៧ ដុល្លារ ស្នើនឹង៥១% ធៀបនឹងត្រីមាសទីពីរដំបូង ក្នុងឆ្នាំ២០២២កន្លងទៅ ដែលកើនត្រឹមតែ ១២,៤៩៩,០៣៣ ដុល្លារ។ ភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុដ៏រឹងមាំនេះ បណ្តាលមកពីកត្តាមួយចំនួន។ កត្តាដំបូងនិងសំខាន់បំផុតនោះគឺ ក្រុមហ៊ុន ម៉េងលី​ ជេ. គួច អេឌ្យូខេសិន ម.ក អាចរៀបចំសម្របខ្លួនបានភ្លាមៗ ទៅនឹងស្ថានភាពអប់រំអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ ថ្វីបើពេលនោះ អ្វីៗធ្វើឡើងដោយបណ្តោះអាសន្ន ប៉ុន្តែដោយមានកំណែទម្រង់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ទើប ក្រុមហ៊ុន ម៉េងលី​ ជេ. គួច អេឌ្យូខេសិន ម.ក អាចបន្តប្រតិបត្តិការផ្តល់សេវាអប់រំនិងត្រលប់មកបង្រៀនដូចដើមបានភ្លាមៗ នៅពេលប្រទេសដទៃទៀតក្នុងសកលលោកអាចវិលត្រលប់មកសភាពធម្មតាវិញ។​ មិនខុសពីនេះប៉ុន្មាន ដោយសារតែមានការទទួលស្គាល់និងជឿជាក់លើកេរ្តិ៍ឈ្មោះស្ថាប័ន សាលារៀនរបស់ខ្លួនអាចបន្ត និងរក្សាកំណើនសិស្សមកចុះឈ្មោះចូលរៀន។ ជាងនេះទៅទៀតនោះ ក្រុមហ៊ុនបានប្រមូលបានប្រាក់ចំណេញដុលចំនួន ១២,៣៣២,៧៤១ ដុល្លារ និងប្រាក់ចំណេញ​សុទ្ធប្រមាណ ៣,២៦៧,៩០៦ ដុល្លារ។ ពិតណាស់ ទឹកប្រាក់បានកើនឡើងគួរឱ្យកត់សម្តគាល់ ប្រមាណ ៤,០៤២,៩១១ ដុល្លារ និង ១,០៥២,៨១១ ដុល្លារ បើធៀបទៅនឹង៦ខែដំបូងនៃឆ្នាំមុន។ បើក្រឡេកមើលស្ថានភាពហរិញ្ញវត្ថុរបស់ក្រុមហ៊ុន តាមឆ្នាំហិរញ្ញវត្ថុចុងគ្រា ដែលបានបិទបញ្ចប់នៅខែធ្នូឆ្នាំ២០២២កន្លងទៅ យើងអាចមើលឃើញថា ទ្រព្យសកម្មសរុបមានចំនួន ៦,៥៧២, ២០៦ ដុល្លារ បានកើនដល់ទៅ ៨០,​៤៧១​,៨៤៦ ដុល្លារ។ ការណ៍នេះ បញ្ជាក់ឱ្យឃើញថា អត្រាកើនឡើងមានដល់ទៅ៩% ធៀបនឹងចំនួន ៧៣,៨៩៩,​៦៤០ ដុល្លារ យោងតាមរបាយការណ៍ដែលបិទបញ្ចប់នៅឆ្នាំកន្លងទៅ។ ម្យ៉ាងវិញទៀត មូលធនសរុបក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពោលកើនពី ១៧,៩៦៣,៨៦២ ដុល្លារ ទៅ ២២,៧១៤,៤៧៣ ដុល្លារ ស្មើនឹងកំណើន២៦.៤% ។ បំណុលសរុបបានកើនឡើង ១,៨២១,៥៩៥ ដុល្លារ ស្មើនឹង៣.៣% ពោលកើនពី ៥៥,៩៣៥,៧៧៨ ដុល្លារ ទៅ ៥៧,៧៥៧,៣៧៣ ដុល្លារ។ គោលបំណងរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ហៅកាត់ MJQE គឺបង្កើតសាលារៀនឯកជនដែលប្រកាន់ភ្ជាប់ស្តង់ដាអន្តរជាតិ ដោយផ្តោតលើគុណភាព វិន័យ និងសេវាកម្ម។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនបានពង្រីកខ្លួនរហូតដល់ទៅ១៦សាខា គ្រប់ដណ្តប់ក្នុងទីក្រុងរាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តសៀមរាប។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនកំពុងគ្រោងនឹងពង្រីក៤សាខាបន្ថែមទៀត ស្ថិតក្នុងខណ្ឌសែនសុខនិងខណ្ឌច្បារអំពៅ នៅក្នុងខែសីហា និងកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-15T07:34:57.278Z", "category": "PR", "views": 568, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ក្រុមហ៊ុនវឌ្ឍនៈ ប្របភើធី អិលធីឌី ដឹកនាំសកម្មភាពសប្បុរសធម៌ និងបង្កើតវប្បធម៌បរិច្ចាគឈាមជាលើកទី២
https://business-cambodia.com/articles/vattanac-property
រាជធានីភ្នំពេញ, ថ្ងៃទី១៥ សីហា ២០២៣, ក្រុមហ៊ុនវឌ្ឍនៈ ប្របភើធី អិលធីឌី បន្តបង្ហាញពីការយកចិត្តទុកដាក់ចំពោះទំនួលខុសត្រូវសង្គម ដោយរៀបចំការបរិច្ចាគឈាមជាលើកទី២ ក្នុងគោលបំណងជួយសង្គ្រោះជីវិត និងលើកកម្ពស់ចូលរួមសកម្មភាពមនុស្សធម៌ដល់សង្គម។ ដោយទទួលស្គាល់ថា តម្រូវការឈាមក្នុងការសង្គ្រោះបន្ទាន់ និងព្យាបាលអ្នកជំងឺមានកំណើនជារៀងរាល់ឆ្នាំ ដែលនេះ ជាគោលបំណងនៃក្រុមហ៊ុនវឌ្ឍនៈ ប្របភើធី អិលធីឌី បានធ្វើការផ្ដួចផ្ដើមនិងជម្រុញការសកម្មភាពសប្បុរសធម៌ដ៏សំខាន់មួយនេះនៅក្នុងសង្គម។ តាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ ២០២២កន្លងមក មានតម្រូការឈាមមួយកំប្លោកដើម្បីសង្រ្គោះជីវិតអ្នកជំងឺរៀងរាល់ ៦នាទីម្ដង។ ដោយតម្រូវការប្រចាំថ្ងៃ សរុបមានជាង ២៥០ប្លោក នៅរាជធានីភ្នំពេញ និងតម្រូវការទូទាំងប្រទេសមានប្រមាណជិត ១០ ម៉ឺនប្លោក ដែលលើសពីឆ្នាំមុនៗជិត ២០% ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានគ្របដណ្ដប់ជាង ៧០% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លើកឡើងថា យុទ្ធនាការ បរិច្ចាគឈាម ដើម្បីជីវិត គឺជាប្រធានបទដ៏មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់ក្នុងការបង្កើត ទម្លាប់ និងវប្បធម៌នៃការបរិច្ចាគដោយស្ម័គ្រចិត្ត និងជម្រុញកម្ពស់ឱ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្ដល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្គង់ផ្គង់ឈាមគ្រប់គ្រាន់នៅគ្រប់មន្ទីរពេទ្យដោយគ្មានការរើសអើង និងមិនប្រកាន់ពូជសាសន៍ ឬសាសនា និងផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។ ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងបន្តរបស់ក្រុមហ៊ុនវឌ្ឍនៈ ប្របភើធី អិលធីឌី ក្នុងការបង្កើតវប្បធម៌ចែករំលែកដោយគ្មានការរើសអើងនៅក្នុងសង្គម។ ជាក់ស្ដែងកម្មវិធីបរិច្ចាគឈាមនេះ មានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិក រួមទាំងស្ថាប័នខាងក្រៅយ៉ាងសកម្ម។ ដោយឈរលើគំនិតផ្តួចផ្តើមទាំងនេះ ក្រុមហ៊ុនបង្ហាញពីការយកចិត្តទុកដាក់ឥតងាករេ និងជាគម្រូក្នុងសង្គម ក្នុងការជម្រុញនិងលើកកម្ពស់កិច្ចការងារសប្បុរសធម៌ ក្នុងការបង្កើត ទម្លាប់ និងវប្បធម៌បរិច្ចាគដោយស្ម័គ្រចិត្តទៅដល់បុគ្គល និងសហគមន៍ទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនវឌ្ឍនៈ ប្របភើធី អិលធីឌីនៃការបរិច្ចាគឈាម និងកិច្ចសហការទំនួលខុសត្រូវសង្គម សូមចូលទៅកាន់ vattanaccapital.com/ ។ អំពីក្រុមហ៊ុនវឌ្ឍនៈ ប្របភើធី អិលធីឌី ក្រុមហ៊ុនវឌ្ឍនៈ ប្របភើធី អិលធីឌី គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងឧត្តមភាព និងកិត្យានុភាព។ ក្រុមហ៊ុនផ្តោតលើការអភិវឌ្ឍន៍លំនៅដ្ឋាន លំនៅឋាន លំហែរកាយ ពាណិជ្ជកម្ម និងឧស្សាហកម្ម កម្រិតមធ្យមដល់កម្រិតខ្ពស់ នៃការអភិវឌ្ឍប្រកបដោយស្ដង់ដារ គុណភាព និងភាពច្នៃប្រឌិត។ ផលប័ត្ររបស់ក្រុមហ៊ុនរួមមានការអភិវឌ្ឍន៍ចម្រុះដែលហៅថា Vattanac Capital, Vattanac Industrial Parks, Vattanac Brewery និង Vattanac Golf Resort ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-15T07:19:35.248Z", "category": "PR", "views": 3156, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
សុវណ្ណាភូមិ ឡាយហ្វ៍ និងធនាគារ ហត្ថា ផ្តល់ជូនឱ.កាសឈ្នះរ.ង្វាន់ និងការបញ្ចុះត.ម្លៃ.ពិសេស សរុបជាសា.ច់ប្រា.ក់ច្រើនជាង ១៦០ លា.នរៀល
https://business-cambodia.com/articles/sovannaphum-life-and-hattha-bank-offer-a-chance-to-win-prizes
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ​ សីហា ឆ្នាំ ២០២៣ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ និងធនាគារ ហត្ថា នឹងធ្វើការផ្តល់ជូនឱកាសឈ្នះ៤៦រង្វាន់ និងការបញ្ចុះតម្លៃពិសេស ដែលសរុបជាសាច់ប្រាក់ច្រើនជាង ១៦០ លានរៀល សម្រាប់អតិថិជនដែលបានទិញផលិតផល «SMILE រីករាយសន្សំ» ចាប់ពីថ្ងៃទី ១៥ ខែ សីហា រហូតដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នៅគ្រប់សាខា ធនាគារ ហត្ថា ទូទាំងប្រទេស។ ការផ្តល់ជូនរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ នឹងធ្វើឡើងជារៀងរាល់ខែ ហើយរង្វាន់ដែលផ្តល់ជូនអតិថិជនដែលមានសំណាងឈ្នះរង្វាន់ រួមមាន ម៉ូតូ Honda Dream ២០២៣ ចំនួន ១រង្វាន់, ខ្សែកមាសទម្ងន់ ២ជី ចំនួន​ ៤រង្វាន់, ម៉ាស៊ីនបោកគក់សម្លៀកបំពាក់ ១៣គីឡូ​ ចំនួន ៦រង្វាន់, ទូរទស្សន៍​ ៤៣អ៊ីង ចំនួន ៨រង្វាន់, កង្ហាត្រជាក់បញ្ឈរ ចំនួន ១៣រង្វាន់, និងឆ្នាំងដាំបាយអគ្គិសនី ចំនួន ១៤រង្វាន់។  លើសពីនេះ ក្រុមហ៊ុនក៏មានការផ្តល់ជូនយ៉ាងពិសេស គឺការបញ្ចុះតម្លៃពិសេស ១០០ ដុល្លារអាមេរិកភ្លាមៗ សម្រាប់អតិថិជនដែលធ្វើការទិញផលិតផល «SMILE រីករាយសន្សំ» ជាមួយ ទឹកប្រាក់ធានារ៉ាប់រងចាប់ពី ១០ ០០០ ដុល្លារអាមេរិកឡើងទៅ។ ក្រុមហ៊ុននឹងរៀបចំកម្មវិធីចាប់រង្វាន់ដ៏អស្ចារ្យនេះ ដោយប្រើប្រព័ន្ធជ្រើសរើសស្វ័យប្រវត្ត ប្រកបដោយតម្លាភាព សុក្រឹតភាព និងមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុ ជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ ជារៀងរាល់ខែផងដែរ។ គោលបំណងក្នុងការផ្តល់ជូនឱកាសឈ្នះ៤៦រង្វាន់ និងការបញ្ចុះតម្លៃយ៉ាងពិសេសនេះធ្វើឡើង គឺដើម្បី​ថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន។​ ក្នុងនាម​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ តែងតែយល់ច្បាស់អំពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋកម្ពុជា និងបានផ្តល់ជូននូវសុវត្ថិភាពផ្លូវចិត្ត ព្រមទាំងការការពារហិរញ្ញវត្ថុ និងទឹកប្រាក់បន្ថែមដល់ក្រុមគ្រួសារកម្ពុជាផងដែរ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ប្តេជ្ញាបន្តភាពជាដៃគូការពារហិរញ្ញវត្ថុ ដែលជាទីទុកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស។ អំពីក្រុមហ៊ុន៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា    អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៨.៨ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងទំនុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់៤ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿន​បំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨  ២០១៩ ២០២០ និង២០២១ ផ្តល់ដោយក្រុមហ៊ុន The Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស​ និងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ២០២១ ផ្តល់ដោយស្ថាប័ន International Business Magazine ដែលមានទីស្នាក់ការនៅសហព័ន្ធ​អារ៉ាប់រួម។ សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់គ្រួសារកម្ពុជា ហើយនាពេលបច្ចុប្បន្នកំពុងផ្តល់ការការពារហិរញ្ញវត្ថុដល់អតិថិជនជាង១៧ម៉ឺននាក់នៅទូទាំងប្រទេស។ អំពីដៃគូអាជីវកម្មប៊េងកាសួរេន៖ ធនាគារ ហត្ថា គឺជាធនាគារពាណិជ្ជដែលបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត ៣០ ឆ្នាំ និងបានផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយសម្រាប់អតិថិជន រួមមានប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារទៅកាន់ធនាគារក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងប្រទេស សេវាអេធីអឹម សេវាធនាគារចល័ត (Hattha Mobile) សេវាបើកប្រាក់បៀវត្សរ៍ ក៏ដូចជាភ្នាក់ងារធានារ៉ាប់រង និង សេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត។ ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី។ ធនាគារ ក្រុងស៊្រី (ធនាគារ អាយុធ្យា ម.ក និង ក្រុមហ៊ុនជាបុត្រសម្ព័ន្ធ) គឺជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃ ដែលបានធ្វើប្រតិបត្តិការអាជីវកម្មជូនអតិថិជនរបស់ខ្លួនអស់រយៈពេល ៧៧ ឆ្នាំ មកហើយ។ ធនាគារ ក្រុងស៊្រី គឺជាសមាជិកយុទ្ធសាស្ត្ររបស់សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបង្អស់នៅជប៉ុន​ និងជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំៗផ្សេងទៀតនៅលើពិភពលោក។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-15T06:44:16.183Z", "category": "PR", "views": 117, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
ដាំម្តងបេះបាន ២០ឆ្នាំ! មកដឹងពីបច្ចេកទេសដាំទំពាំងបារាំង ខណៈដំណាំនេះមានទីផ្សារល្អ និងប្រមូលផលបានយូរ
https://business-cambodia.com/articles/asparagus-farm
ទំពាំងបារាំងជាដំណាំបន្លែមួយប្រភេទដែលមានអាយុកាលដាំដុះវែង អាចចាប់ផ្តើមប្រមូលផលក្រោយពីដាំដុះបាន ៥-៦ខែ ហើយអាចបន្តប្រមូលផលបានដល់អាយុ ១៥-២០ឆ្នាំ។បន្លែទំពាំងបារាំង ភាគច្រើនមានដាំដុះនៅខេត្តមួយចំនួនដូចជា ប៉ៃលិន បាត់ដំបង ត្បូងឃ្មុំ កំពង់ឆ្នាំង និងខេត្តតាកែវ ។ដំណាំមួយប្រភេទនេះ ជាដំណាំធន់នឹងកម្តៅ និងមិនត្រូវការជីបំប៉នច្រើននោះទេ ប៉ុន្តែសម្រាប់អត្ថប្រយោជន៍ និងតម្លៃរបស់វាវិញគឺល្អច្រើនមិនចាញ់ប្រភេទបន្លែដទៃទៀតនោះទេ ហេតុនេះទើបធ្វើឱ្យប្រជាជនយើងមួយចំនួនគាត់ចាប់អារម្មណ៍ទៅលើការដាំដំណាំមួយនេះ។ ដូច្នេះនៅក្នុងថ្ងៃនេះ Business Cambodia ក៏សូមលើកយកនូវបច្ចេកទេសដាំទំពាំងបារាំងមកធ្វើការចែករំលែកទៅកាន់បងប្អូនដើម្បីជាចំណេះដឹងបន្ថែមមុននឹងសម្រេចចិត្តដាំដំណាំមួយប្រភេទនេះ។ ១.ជាដំបូងត្រូវកំណត់ពីប្រភេទដីនិងការរៀបចំដាំដុះ ត្រូវសិក្សាលើដីដែលសមប្រកប គឺដីល្បាយខ្សាច់ដែលមិនលិចឬដក់ទឹកយូរថ្ងៃ (មិនលើសពីមួយសប្តាហ៍)រងទំពាំងបារាំងដែលជាដីល្បាយខ្សាច់ដាក់បន្ថែមជីកំប៉ុស្ត៍ដែលបានកំចាត់សមាសភាគផ្សិតចង្រៃដោយផ្សិតល្អ(ឈ្មោះទ្រីកូដែម៉ា) នឹងជួយឱ្យទំពាំងចេញពន្លកទំពាំងបានច្រើន និងមានខ្នាតប្រភេទលេខមួយច្រើន។ភ្ជួរ ២ ទៅ ៣ ដងរួចរៀបចំថ្នាល ដែលថ្នាលនេះបណ្តុះជាលក្ខណៈកន្ទោងរួចយកពូជមកបណ្តុះ។     ២.ការបណ្តុះគ្រាប់ពូជ ហាលថ្ងៃគ្រាប់ពូជបីម៉ោង បន្ទាប់មកយកថង់ក្រណាត់ច្រកគ្រាប់ទៅលាងទឹកតែបៃតងរហូតគ្រាប់ឡើងខ្មៅរលោង រួចយកទៅត្រាំទឹកដែលលាយថ្នាំសម្លាប់ផ្សិតចង្រៃនិងបាក់តេរីមួយយប់រួចស្រង់គ្រាប់មករាយជាជួរលើក្រណាត់សើមនិងយកក្រណាត់សើមមួយទៀតគ្របពីលើហើយទប់ជាបីផ្នត់និងដាក់ក្នុងធុងស្នោកម្រិតសីតុណ្ហភាពដោយអំពូលរេស៊ីស្តង់៥វ៉ាត់សម្រាប់រក្សាសីតុណ្ហភាព ៣០អង្សាសេ និងបន្តផ្សើមរហូតគ្រាប់ពូជដុះពន្លក បន្ទាប់មកផ្ទេរដាក់រងឬថង់ដី (គ្រាប់នឹងដុះពន្លកក្នុងរយៈពេល១ទៅ២សប្តាហ៍) គ្រាប់ទំពាំងបារាំងដែលដុះពន្លកក្នុងធុងកម្តៅត្រូវផ្ទេរដាក់កន្ទោងជារៀងរាល់ថ្ងៃ និងក្រោយពេលកូនទំពាំងបារាំងលូតលាស់បាន១តឹកយើងត្រូវថែមដីមមោកប្រយោជទប់ដើមឱ្យត្រង់ល្អរហូតគ្រប់អាយុពីរខែ ទើបផ្ទេរទៅដាំលើរង។     ៣.ការបណ្តុះកូនទំពាំងបារាំង ជំហានដំបូងក្រោយពីលាងសម្អាតត្រូវយកមកត្រាំជាមួយនឹងទឹកក្តៅអ៊ុនៗ រយៈពេលកន្លះម៉ោងនិងដាក់ផ្អាប់ក្នុងធុងស្នោហាលថ្ងៃ ចំពោះគ្រាប់ពូជដែលចេញពន្លកបណ្តើរៗត្រូវផ្ទេរមកដាក់ថង់ដីដែលមានលាយជីកំប៉ុស្តិ៍ស្រាប់និងបានកំចាត់ផ្សិតចង្រៃដោយដាក់ពកបះចុះក្រោមក្នុងរន្ធមួយថ្នាំងដៃនិងកប់ដីវិញ និងបន្ទាប់មកគឺការស្រោចនិងថែស្មៅរហូតកូនទំពាំងបារាំងបានអាយុ២ខែ។ ការបណ្តុះពូជដែលយកមកពីថៃអាចយូរ ដំណេកគ្រាប់អាចយូរដូច្នេះត្រូវដាំទឹកក្តៅសីតុណ្ហភាព ៤៥ទៅ ៥០ អង្សារ ត្រាំ ១៥នាទី រួចស្រង់ដាក់ត្រាំក្នុងទឹកស្អាតរយៈពេល ២៤ ម៉ោង​ រួចស្រង់ដាក់កន្សែងរយៈពេលពី៧ទៅ១០ថ្ងៃវានឹងដុះ បន្ទាប់មកយកវាទៅស្ទូងលើកន្ទោង។     ៤.ការលើករង ៖ គឺត្រូវឈូសរង យកគោយន្តឆូតជារងគន្លង រួចលាយអាចម៍គោនិងជីអង្កាមក្រាលរងដើម្បីឱ្យមានសំណើម ៥.ការថែទាំង ៖ ត្រូវមើលថែទឹកឱ្យបានដិតដល់ និងទៀងទាត់ ពិនិត្យមើល ជ្រោយដី បោចស្មៅ១០ ទៅ១៥ថ្ងៃម្តង។ ហើយត្រូវដាក់ជីអាចម៍គោលាយជាមួយកន្ទក់កំប្លោក ៣ ទៅ ៤ ខែម្តង។     ដោយឡែកសម្រាប់ដំណាំទំពាំងបារាំងនេះនឹងផ្តល់ផលក្នុងរយៈពេល ៨ខែឡើងទៅ ហើយអាចរស់នៅបានរហូតដល់អាយុ ២០ឆ្នាំ។រីឯតម្លៃនៅលើទីផ្សារវិញ មួយគីឡូក្រាមមានតម្លៃចាប់ពី ១១ ០០០ទៅ ១៣ ០០០រៀល អាស្រ័យទៅតាមរដូវកាល​ ៕    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-15T05:27:43.974Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 340, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ទិញ១ បាន៤? កម្មវិធីពិសេសប្រចាំខែសីហាពីគម្រោងបុរី Golden Park ចំនេញណាស់
https://business-cambodia.com/articles/golden-park-buy-1-get-4
ទិញ១បានដល់ទៅ៤!!! បុរី ហ្គោលដេន ផាក សូមផ្តល់ជូននូវកម្មវិធីពិសេសប្រចាំខែសីហា​នេះជូនដល់អតិថិជនគ្រប់រូបដែលអញ្ជើញមកទិញផ្ទះនៅបុរីហ្គោលដេន ផាក គម្រោងដឹណេតឆឺរ៉ល លោកអ្នកនឹងទទួលបានផ្ទះដ៏ស្រស់ប្រណិតជាមួយនឹងលក្ខខណ្ឌបង់ប្រាក់តិចនិងងាយស្រួលបង់ត្រឹមតែ 20%​ គ្មានប្រាក់កក់ និង គ្មានការប្រាក់រយៈពេលដល់ទៅ30ខែ រួមជាមួយនឹងការបញ្ចុះតម្លៃ 3% បន្ថែម កាន់តែពិសេសជាងនេះទៅទៀតគឺមានការថែមជូនម៉ាស៊ីនត្រជាក់គ្រប់បន្ទប់គេងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកគ្រាន់តែអញ្ជើញមកសាកសួរព័ត៌មាននៅបុរី ហ្គោលដេន ផាក លោកអ្នកនឹងទទួលបានដបទឹកហ្គោលដេន ផាកដ៏ស្រស់ស្អាត ការកំសាន្តសប្បាយ ហើយរៀងរាល់ចុងសប្តាហ៍យើងក៏មានរៀបចំទទួលអាហារសម្រន់ឆ្ងាញ់ៗជូនអតិថិជន រួមជាមួយការផ្តល់កាដូអនុស្សាវរីយ៍ផ្សេងៗជាច្រើនទៀត។ នេះជាឱកាសដ៏ពិសេសសម្រាប់លោកអ្នកចាប់ផ្តើមក្តីស្រមៃជាមួយមនុស្សជាទីស្រឡាញ់ ឆ្ពោះទៅរកសុភមង្គលក្នុងទីទូលាយមួយហ៊ុមព័ទ្ធដោយធម្មជាតិបៃតងប្រៀបបាននឹងតំបន់រីសត ដែលលោកអ្នកមិនត្រឹមតែហៅថាផ្ទះ តែក៏ជាទីកន្លែងដែលបង្កើតការចងចាំល្អៗជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ងាយស្រួលទាំងការរស់នៅ​ និងល្អសម្រាប់ប្រកបអាជីវកម្ម។ រួសរាន់ឡើងដើម្បីកុំឱ្យឱកាសពិសេសនេះកន្លងផុតទៅ ព្រោះកម្មវិធីពិសេសនេះមានផ្តល់ជូនត្រឹមដំណាច់ខែសីហានេះតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ការិយាល័យលក់ទាំងពីរទីតាំងដែលនៅជិតលោកអ្នកជាងគេ ឬលោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ 060 777 998 / 070 777 998 / 095 777 998
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-15T05:10:59.034Z", "category": "PR", "views": 85, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy" ] }
មហាសេដ្ឋីស្រុកខ្មែរ អ្នកឧកញ៉ា លាង ម៉េង បង្ហើបពីវិស័យមួយ នៅភ្នំពេញ អាចនឹងឆ្អែត នៅក្នុងឆ្នាំ២០២៥
https://business-cambodia.com/articles/leang-meng-reveals-a-sector-in-phnom-penh-may-be-saturated-in-2025
បច្ចុប្បន្ននេះយើងមើលឃើញថាសណ្ឋាគារគឺមានច្រើនមែនទែន នៅក្នុងរាជធានីភ្នំពេញ ដើម្បីបម្រើដល់ការដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ ប៉ុន្តែយ៉ាងណាមិញក៏មានសណ្ឋាគារឬអូតែលមួយចំនួនហាក់មានភាពនៅទ្រឹងផងដែរ។ ស្របពេលជាមួយគ្នានេះដែរ អ្នកឧកញ៉ា  លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន Chip Mong Group បានលើកឡើងថា នៅក្នុងឆ្នាំ២០២៥ វិស័យសណ្ឋាគារនេះអាចនឹងឆ្អែត។ ថ្លែងនៅក្នុងកម្មវិធីវេទិកាធុរកិច្ចឆ្នាំ២០២៣ និងពិធីពិសាអាហារសាមគ្គី ដែល រៀបចំដោយសមាគមឧកញ៉ាកម្ពុជា ក្នុងនោះដែរ អ្នកឧកញ៉ា លាង ម៉េង បានលើកឡើង “ខ្ញុំមើលឃើញវិស័យទេចរណ៍ឥឡូវនេះ ដែលខ្ញុំមានអូតែលចំនួន២ ដែលវាជាចំនួនកំពុងច្រើនដែរ តែវាឆ្អែតហើយ ជាក់ស្ដែងខ្ញុំបានពិនិត្យមើល តួរលេខនៅក្នុងឆ្នាំ២០២៥ ប្រហែល ១២០០បន្ទប់ទេ តែឥឡូវយើងមានតែ៣០ភាគរយទេ”។   អ្នកឧកញ៉ាក៏បានបន្តថា “អ៊ីចឹងយើងត្រូវប្រយ័ត្នទាំងអស់គ្នា ខ្ញុំចង់ចូលរួមធ្វើយ៉ាងណាដើម្បីជាចលករក្នុងសេដ្ឋកិច្ចមួយដែរ ធ្វើយ៉ាងណាកុំឲ្យវិនិយោគទៅជាន់គ្នាដដែលៗ អ៊ីចឹងសិទ្ធដែលយើងមាន ឧទាហរណ៍យើងវិនិយោគលើវិស័យអូតែលមួយអស់១ពាន់លានដុល្លារ ហេតុអីបានយើងទៅវិនិយោគ២ពាន់លានធ្វើអ្វីបើយើងត្រូវការតែ១ពាន់លានហ្នឹង បើយក១ពាន់លាននោះទៅវិនិយោគអីបន្ថែមទៀត យើងនឹងជួយសេដ្ឋកិច្ចបានច្រើន”។   ក្នុងដែរអ្នកឧកញ៉ា ក៏បានបញ្ជាក់ថា “ខ្ញុំមានបេះដូងជាខ្មែរ ខ្ញុំនឹងធ្វើយ៉ាងណា ឲ្យខ្មែរយើងខ្លាំងដូចប្រទេសជិតខាងដែរ”៕​ អត្ថបទដោយ៖ ឌឿក ស្រីនុត
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-15T05:06:32.066Z", "category": "អចលនទ្រព្យ", "views": 6480, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
គួរឱ្យសរសើរ! និស្សិតខ្មែរមួយរូបកំពុងសិក្សានៅក្រៅប្រទេស បានចាយទុនខ្ទង់ពាន់.$ផលិតសាប៊ូដុំ ដើម្បីកាត់បន្ថយដបប្លាស្ទិក
https://business-cambodia.com/articles/co-founder-arom-eco
ពិតជារឿងដ៏គួរឱ្យសរសើរខ្លាំងមែនទែន សម្រាប់និស្សិតខ្មែរ១រូប ដែលបច្ចុប្បន្នគាត់កំពុងតែសិក្សានៅក្រៅប្រទេស ប៉ុន្តែនៅតែឆ្លៀតពេលធ្វើអាជីវកម្មដោយបានមកផលិតសាប៊ូដុំសម្រាប់លាងសម្អាតដៃ នឹងដើម្បីកាត់បន្ថយដបប្លាស្ទិកនៅកម្ពុជាផងដែរ។ ជាក់ស្តែងនៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារចាបក្រហម លោក ហុង បញ្ញាវង្សពិទូរ្យ ដែលជានិស្សិតខ្មែរកំពុងសិក្សានៅ Melbourne នឹងជាម្ចាស់សហស្ថាបនិក Aromeco បានឱ្យដឹងថា មូលហេតុដែលនាំឲ្យលោកបង្កើតសាប៊ូដុំនេះឡើងមកគឺ ដោយសារលោកមើលឃើញផ្ទាល់ពីបញ្ហាសំរាម ជាពិសេសក្រោយពេលភ្លៀងរួច យើងនឹងឃើញថាទាំងក្នុងក្រុងនិងតាមខេត្តគឺឃើញមានវត្តមានសំណល់ប្លាស្ទិករប៉ាត់រប៉ាយច្រើន បើទោះមានការឃោសនាអប់រំពីបញ្ហាសំរាមយ៉ាងណាក៏ដោយនេះគឺដោយសារកង្វះនូវជម្រើសផលិតផលដែលជំនួសប្លាស្ទិកក្នុងទីផ្សារ ឬផលិតផលពិបាកប្រើប្រាស់ ដោយធ្វើឲ្យយើងទាំងអស់គ្នាពិបាកចាប់យកទម្លាប់ដែលល្អសម្រាប់បរិស្ថាន។ ហេតុនេះហើយទើបលោកសម្រេចចិត្តដាក់ទុននៅថវិកាដែលមានតិចតួច សាកល្បងដំណើរសហគ្រិនភាពមួយនេះ ដើម្បីបំផុសនៅចលនាបំពេញបន្ថែម និងប្រើប្រាស់ឡើងវិញដើម្បីកម្ពុជាកាន់តែស្អាត។ លោកបញ្ញាវង្សពិទូរ្យ បានបន្តទៀតថា ផលវិបាកដែលលោកជួបដំបូងៗនៅពេលបង្កើតអាជីវកម្មមួយនេះគឺនៅលើ ខ្សែសង្វាក់ផលិតកម្ម ដោយមានការលំបាកក្នុងការស្វែងរករោងចក្រដែលទទួលផលិតសាប៊ូជាគ្រាប់បែបនេះ ហើយថែមទាំងមានកម្រិតស្តងដារដែលគិតគូពីនិរន្តរភាពនៃការផលិតខ្ពស់ទៀត។ ហើយត្រូវរកផលិតក្នុងបរិមាណសមស្របមួយទៀត ដើម្បីសាកល្បងទីផ្សារ ដែលត្រូវអោយលោកចំណាយពេលជិត កន្លះឆ្នាំ បូកទាំងការស្រាវជ្រាវដោយខ្លួនទៅលើគ្រឿងផ្សំ ដោយត្រូវធ្វើការសាកល្បងផលិតផលជាច្រើនរហូតបានផលិតចុងក្រោយមួយដែលលោកគិតថាល្អសម្រាប់អតិថិជន និងសម្រាប់បរិស្ថាន។   មិនតែប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះលោកក៏បានសហការជាមួយនឹងក្រុមហ៊ុនមួយឈ្មោះ Everwave ដែលពួកគាត់រួមជាមួយ Riverocean cleanup ប្រមូលនូវសំរាមតាមឆ្នេរ និងទឹកទន្លេ Mekong កម្ពុជាយើងនេះហើយការសហការនេះគឺ រាល់ការទិញនូវគ្រាប់បន្ថែមពី Aromeco មួយគ្រាប់ ពួកយើងនិងប្រមូលនូវសំណល់ដបប្លាស្ទិក យ៉ាងតិចមួយដប ចេញពីទន្លេនេះ។ ហើយខាង Everwave នឹងយកទៅកែច្នៃបន្ត។ សម្រាប់គោលគំនិតចម្បងរបស់ AromEco គឺលោកចង់ផ្លាស់ប្តូរទម្លាប់នៃការលាងដៃប្រចាំថ្ងៃជាមួយនឹងសាប៊ូលាងដៃថេប្លេតដែលមិនប៉ះពាល់ដល់បរិស្ថាន និងអ្នកប្រើប្រាស់។ អតិថិជនគាត់អាចចាប់ផ្តើមជាមួយឈុតលាងដៃដំបូង ដែលគាត់នឹងទទួលបាននូវ ដបសាប៊ូដែលអាចប្រើប្រាស់ឡើងវិញបានរហូតមួយ ហើយមានគ្រាប់សាប៊ូបន្ថែម សម្រាប់បង្កើតសាប៊ូដោយខ្លួនឯង។ សម្រាប់អតិថិជន ដែលគាត់មានដបសាប៊ូស្រាប់ហើយ ក៏អាចទទួលអត្ថប្រយោជន៍បានដែរ លោក ហុង បញ្ញាវង្សពិទូរ្យ ដែលជាសហស្ថាបនិក Aromeco  បានបញ្ជាក់ថា គ្រាប់សាប៊ូដែលលោកផលិតមកនេះ នឹងរលាយក្លាយជាសាប៊ូពពុះទឹកមួយក្នុងដបដែលមានពពុះ ក្លិនក្រអូប ហើយសម្អាតយ៉ាងមានប្រសិទ្ធិភាព។ មិនតែប៉ុណ្ណោះគ្រាប់សាប៊ូ របស់យើងខ្ចប់ក្នុងកញ្ចប់ក្រដាសតូច ដើម្បីលុបបំបាត់តម្រូវការដបប្លាស្ទិកធំៗ ហើយអតិថិជនអាចស្តុកទុកសាប៊ូសម្រាប់បន្ថែមពេលក្រោយៗបានយ៉ាងងាយស្រួលមិនថាកន្លែងចង្អៀតប៉ុណ្ណាឡើយ។ ដូច្នេះហើយយើងអាចកាត់បន្ថយកាក់សំណល់ដបប្លាស្ទិក បានរាល់ការបំពេញបន្ថែមម្តងៗផងដែរ។ ចំពោះបងប្អូនដែលចង់ជាវ ឬចង់គាំទ្រផលិតផលក្នុងស្រុកអាចឆាតទៅកាន់ផេក Aromeco ឬទាក់ទងទៅកាន់លេខទូរស័ព្ទ 081 338 133៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-15T04:53:42.569Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 778, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
មិនបាច់បង់លុយ! Telegram អនុញ្ញាតឱ្យអ្នកប្រើគណនីធម្មតាទាំងអស់អាច Add Story បានហើយ
https://business-cambodia.com/articles/telegram-free-add-story
ជាដំណឹងដ៏ល្អមួយសម្រាប់ប្រិយមិត្តដែលមានគណនីតេឡេក្រាមធម្មតា ហើយមិនចង់ចំណាយលុយទិញការអនុញ្ញាតដើម្បី Add Story ខណៈពេលនេះក្រុមហ៊ុនបើកដៃឲ្យអ្នកប្រើប្រាស់ទាំងអស់អាច ធ្វើការ Add Story ហ្រ្វីៗបានដូច Instagram, WhatsApp, Facebook, Snapchat ហើយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tech Crunch កាលពីម្សិលមិញនេះបានឱ្យដឹងថា ក្រុមហ៊ុន Telegram​ បានប្រកាស​ឱ្យអ្នកប្រើប្រាស់ទាំងអស់របស់ខ្លួន មិនថាគណនី Premium​ ឬគណនីធម្មតាទេគឺអាចធ្វើការការ Add Story បាន​គ្រប់គ្នា ខណៈកាលពីខែមុន មុខ​ងារនេះ ត្រូវបានដាក់អនុញ្ញតិឱ្យប្រើចំពោះតែអ្នកមាន Premium តែប៉ុណ្ណោះ។ ​ដោយការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនេះទៀតសោទកើតឡើងស្របពេលក្រុមហ៊ុនកំពុងប្រារព្ធខួបគម្រប់១០ឆ្នាំរបស់ខ្លួន ទន្ទឹមនឹងនេះដែរ​ មុខងារ Add Story ក្នុង Telegram ខុសប្លែកជាង Platform ផ្សេងត្រង់ថា ការ Add Story នៅក្នុង Platform​ ផ្សេងនៅពេលដែលអ្នក Add ហើយ ហើយក្នុងករណីអ្នកចង់កែរ ​វាតម្រូវឱ្យអ្នកប្រើប្រាស់លុបវាសិនហើយ Add​ ម្តងទៀត ប៉ុន្តែសម្រាប់ការ Add Story នៅក្នុងតេឡេក្រាមវិញអ្វីដែលពិសេសនោះគឺ អ្នកប្រើប្រាស់អាចធ្វើកាដែរកែតម្រូវបានដោយពុំចាំបាច់លុបហើយ Add​ ម្តងទៀតនោះទេ។ គួរជម្រាបផងដែរថា សម្រាប់គណនីធម្មតាដើម្បីអាចប្រើកម្មវិធីនេះបាន តម្រូវឱ្យប្រិយមិត្តធ្វើការអាប់ឌែតកម្មវិធីតេឡេក្រាមក្នុងទូរសព្ទខ្លួនជាមុនសិន ទើបអាចប្រើប្រាស់បាន៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-15T04:30:09.876Z", "category": "កំពូលអ្នកលក់", "views": 640, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }
អ្នកឧកញ៉ា លាង ម៉េង ប្រាប់ពីកម្រិតបំណុលដែលសុវត្ថិភាពសម្រាប់អ្នកខ្ចី ចៀសវាងខ្ចីហើយជួបបញ្ហាធំ
https://business-cambodia.com/articles/amount-of-loan-should-take-to-manage-risk
មួយរយៈចុងក្រោយនេះស្របពេលដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ទាំងអ្នករកស៊ីនិងប្រជាជនទូទៅសុទ្ធតែជួបបញ្ហាពោលគឺរកស៊ីលក់ដូរមិនបានដូចមុនដែលធ្វើឲ្យពួកគាត់ជួបបញ្ហាគ្មានលទ្ធភាពបង់សងប្រចាំខែទៅធនាគារនិងម្ចាស់ហើយហើយមនុស្សមួយចំនួនធំធ្លាក់ទៅក្នុងបញ្ហាបំណុលរហូតដល់ក្ស័យធន។ ជុំវិញបញ្ហាបំណុលនេះដែរ នៅក្នុងកម្មវិធីវេទិការធុរកិច្ចកម្ពុជាឆ្នាំ ២០២៣និងពិធីពិសាអាហារសាមគ្គី អ្នកឧញ៉ា លាង ម៉េង អគ្គនាយក្រុមហ៊ុន ជីប ម៉ុងគ្រុបបានមានប្រសាសន៍ឲ្យដឹងថាមួយរយៈ​ចុងក្រោយនេះអ្នករស៊ីក្នុងវិស័យអចលនទ្រព្យមួយចំនួនបរាជ័យហើយត្រូវប្រជាជនពលរដ្ឋប្ដឹងតវ៉ាហើយក្រុមហ៊ុនពួកគាត់ក៏ក្ស័យធនដោយសារតែម្ចាស់ក្រុមហ៊ុនដែលរកស៊ីក្នុងអចលនទ្រព្យមិនមានលំហូរសាច់ប្រាក់ត្រឹមត្រូវ។   ត្រង់នេះអ្នកឧកញ៉ាក៏បានបញ្ជាក់ផងដែរថាបើយើងវិនិយោគក្នុងទឹកប្រាក់១០០លានដុល្លារ យើងគួរមានបំណុលឬកម្ចីតែ៣០លានដុល្លារបានហើយ ពោលគឺបើអ្នកវិនិយោគ១០០ដុល្លារគួរមានបំណុលឬខ្ចីគេតែ៣០%ប៉ុណ្ណោះ ដើម្បីចៀសវាងហានិភ័យ។   យ៉ាងណាមិញ ផ្ទុយទៅវិញអ្នករកស៊ីមួយចំនួនមិនបានគិតដល់ចំណុចនេះនោះទេពោលគឺបើគាត់វិនិយោគទឹកប្រាក់១០០លានដុល្លារ ហើយទៅខ្ចីលុយគេរហូតដល់ទៅ៨០%នៃទឹកប្រាក់វិនិយោគសរុបដែលធ្វើឲ្យមានហានភ័យខ្ពស់ដល់អាជីវកម្មរបស់ពួកគាត់ពោលគឺធ្វើឲ្យក្រុមហ៊ុនពួកគាត់ជួបបញ្ហាលំហូរសាច់ប្រាក់ ខ្វះលុយបង្វិលគួបផ្សំនឹងវិបត្តិសេដ្ឋកិច្ចសកលទៀតនោះធ្វើឲ្យជាប់គាំងហើយឈានដល់ក្ស័យធនទៀតផង។   ទាក់ទងនឹងបញ្ហាខាងលើ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុនិងវិនិយោគផ្ទុយទៅវិញនៅពីក្រោយការដួលរលំនៃអាជីវកម្ម ឬអ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យមួយចំនួនមានការប្រើកំរិតបំណុលខ្ពស់ ឬប្រើបំណុលខុសគោលដៅក៏មានដូចខាក្រោម។   ១. ម្ចាស់គម្រោងខ្លះ អត់មានប្រាក់អោយម្ចាស់ដីគ្រប់។ កក់ដីត្រឹម៣០%ទៅ៤០%នៃតម្លៃដី ចាប់ផ្តើមសាងសង់លក់។ រីឯដើមទុនសាងសង់ចងការឈ្មួញឯកជនដែលមានការប្រាក់ចន្លោះពី២%ទៅ១០%ក្នុង១ខែ។ ២. ម្ចាស់អាជីវកម្មខ្លះខ្ចីបុលកម្ចីដែលមានការប្រាក់ខ្ពស់យកទៅវិនិយោគលើទ្រព្យរយៈពេលវែង ឬអាជីវកម្មបង្កើតថ្មី (startup)។ ជាទូទៅstartup ប្រឈមនឹងហានិភ័យខ្ពស់ណាស់ ក្នុងចំណោមstartup ចំនួន១០ អាចមាន៩ក្ស័យធន។   លោក ង៉ែត ជូ ក៏បានបញ្ជាក់ផងដែរថា សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងគ្រួសារក៏ដូចគ្នាដែរ មិនគួរខ្ចីបុលលើសពី៣០%នៃទ្រព្យសម្បត្តិសរុបនោះទេ។ មានន័យថាបើមានទ្រព្យសម្បត្តិសរុប១០ម៉ឺនដុល្លា បំណុលច្រើនបំផុតគួរតែ៣ម៉ឺនដុល្លាបានហើយ។ បើទ្រព្យសម្បត្តិសរុប១លានដុល្លា បំណុលច្រើនបំផុតគួរតែត្រឹម៣០ម៉ឺនដុល្លាហើយ ដើម្បីចៀសវាងហានិភ័យពេលខ្ចីលុយ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-15T04:06:50.447Z", "category": "ហិរញ្ញវត្ថុ", "views": 801, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ខេត្ដសំណាង! ចុងឆ្នាំ២០២៣នេះ រោងចក្រ សហគ្រាសសរុបចំនួន ២៥ នឹងមកបើកដំណើរការនៅក្នុងខេត្ដកំពង់ស្ពឺ
https://business-cambodia.com/articles/new-factory-in-kampong-speu
នៅក្នុងពេលឆាប់ៗខាងមុខនេះ រោងចក្រ សហគ្រាស សរុបចំនួន ២៥ នឹងមកបើកដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងខេត្ដកំពង់ស្ពឺ និងត្រូវការកម្លាំងពលកម្មសរុបជាង ៥ ម៉ឺននាក់ផងដែរ។ នេះបើយោងតាមការចុះផ្សាយនីរដ្ឋបាលខេត្ដកំពង់ស្ពឺនាពេលថ្មីៗនេះ។ តាមការបញ្ជាក់ពីរដ្ឋបាលខេត្ដបានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំគណៈប្រតិភូអញ្ជើញជួបពិភាក្សាការងារ និងពិនិត្យច្រវ៉ាក់ផលិតកម្មតាមបណ្តារោងចក្រ សហគ្រាស នៅខេត្តក្វាងចូវ សាធារណៈរដ្ឋប្រជាមានិតចិន។ ជាលទ្ធផល គណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារ និងទស្សនៈកិច្ចផ្ទាល់ដូចមានខាងក្រោម : ១- សួនឧស្សាហ៍កម្ម SITOY GROUP ស្ថិតនៅសង្កាត់ ហូវ ជៀក ក្រុង តុង ហ្គ័ន (មាន ៤រោចក្រ សហគ្រាស) ដែលកំពុងផលិតកាបូបម៉ាកយីហោល្បីៗនាំចេញទៅក្រៅប្រទេស ហើយ ម៉ាកយីហោទាំងអស់នេះ នឹងទៅបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ។ លោក TERAS YEUNG អគ្គនាយកក្រុមហ៊ុន SITOY GROUP បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកប្តេជ្ញាដោយភាពជឿជាក់ នឹងទៅបង្កើតសាខានៅខេត្តកំពង់ស្ពឺ ចំនួន ២ រោងចក្រ (ផលិតកាបូបម៉ាកល្បីៗ) មានតម្រូវការកម្លាំងពលកម្មជំហានដំបូងចំនួនប្រមាណ ៣,០០០កន្លែង។ ២- សួនឧស្សាហ៍កម្ម ហុង អ៉ី  (មាន ៦ រោងចក្រ សហគ្រាស)  ដែលមាន រោងចក្រ សហគ្រាស ចំនួន ៦ (កាត់ដេរសម្លៀកបំពាក់) នឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ នឹងមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ៦,០០០កន្លែង)។ ៣- សួនឧស្សាហកម្ម ហ្វីចូវ (មាន ៤៤ រោងចក្រ សហគ្រាស) ជារោងចក្រ ផលិតសម្លៀកបំពាក់ និងតម្បាញ, ផលិតស្បែកជើង, គ្រឿងបង្គុំអេឡិកត្រូនិក, ស្រោមទូរស័ព្ទនិងស្គ្រីនទូរស័ព្ទ, ជ្រលក់ព័ណ៌ក្រណាត់) សួនឧស្សាហកម្មនេះមាន រោងចក្រ សហគ្រាស ១៧ នឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ ដែលមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ ១៤,០០០នាក់។ សរុបជារួម រោងចក្រ សហគ្រាស ដែលនឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ មានចំនួន ២៥កន្លែង ហើយជាជំហានដំបូងនេះ មានតម្រូវការកម្លាំងពលកម្មប្រមាណ ២៣,០០០កន្លែង ដែលនឹងត្រូវមានវត្តនៅខេត្តកំពង់ស្ពឺ នាចុងឆ្នាំ២០២៣ នេះ លើតម្រូវការសរុបប្រមាណជាង៥០,០០០កន្លែង៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-15T03:42:07.733Z", "category": "អចលនទ្រព្យ", "views": 8515, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
វៀតណាមចេញគោលការណ៍ថ្មី អនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ អាចសុំ eVisa ទៅលេងប្រទេសខ្លួនបានដល់ ៩០ថ្ងៃ
https://business-cambodia.com/articles/e-visa-vietnam-
កាលពីពេលថ្មីៗកន្លងទៅប្រទេសវៀតណាមបានសម្រេចចេញគោលការណ៍ថ្មីសម្រាប់ប្រទេសចំនួន ១៣ អាចធ្វើការស្នើសុំ eVisa ដើម្បីចូលទៅលេងប្រទេសខ្លួនបានដល់ ៩០ថ្ងៃសម្រាប់ប្រទេសចំនួន ៨០ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ហើយសម្រាប់ការស្នើសុំ eVisa នេះភ្ញៀវទេសចរណ៍អាចស្នើសុំបានតាមប្រព័ន្ធអនឡាញបាន។     យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១៥ ខែ​សីហា ឆ្នាំ ២០២៣ នេះតទៅប្រទេសចំនួន ភ្ញៀវទេសចរណ៍ទាំងអស់អាចស្នើ eVisa មកលេងវៀតណាមបានចំនួន ៩០ ថ្ងៃ ប្រទេស ១៤ នេះប៉ុណ្ណោះ ដែលអាចនឹងទទួលបានការបន្តការស្នាក់នៅបន្ថែមចាប់ពី ១៥ ទៅ ៤៥ថ្ងៃពីប្រទេសវៀតណាមរួមមាន ៖ ប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ ចក្រភពអង់គ្លេស អៀរឡង់ខាងជើង រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ដាណឺម៉ាក ស៊ុយអែត ន័រវេស ហ្វាំងឡង់ និងបេឡារុស្ស អាចចូលមកស្នាក់នៅប្រទេសវៀតណាមបានរយៈពេលដល់ ៤៥ ថ្ងៃ គ្រប់ប្រភេទលិខិតឆ្លងដែនទាំងអស់។     គូសបញ្ជាក់ផងដែរថា មូលហេតុវៀតណាមចេញគោលការណ៍ថ្មីនេះគឺការផ្លាស់ប្តូរនេះមានគោលបំណងដើម្បីជួយទាក់ទាញទេសចរណ៍ ការវិនិយោគ កិច្ចសហប្រតិបត្តិការអាជីវកម្ម ពីបណ្តាលប្រទេសដទៃមកវៀតណាមកាន់តែច្រើនបន្ថែមទៀត៕     អត្ថបទដោយ៖សម្បត្តិ សុខឡាង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-15T03:01:44.793Z", "category": "ព័ត៌មានថ្មីៗ", "views": 264, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ខេត្ដសៀមរាបនឹងមានកីឡដ្ឋានស្ដង់ដារ១ ដែលលេងរូបរាងឡើងពេញលេញនៅពាក់កណ្ដាលឆ្នាំ២០២៤
https://business-cambodia.com/articles/angkor-tiger-stadium
នៅពាក់កណ្ដាលឆ្នាំ២០២៤ ខាងមុខនេះ ខេត្ដសៀមរាបនឹងមានកីឡដ្ឋានស្ដង់ដារមួយ ដែលបង្កើតឡើងដោយក្លិបបាល់ទាត់ អង្គរ ថាយហ្គឺរ (Angkor Tiger Football Club) ដែលបច្ចុប្បន្នកំពុងលេងនៅក្នុងលីគកំពូលកម្ពុជា (Cambodian Premier League)។ ជាក់ស្ដែងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣  ក្លិបបាល់ទាត់ អង្គរ ថាយហ្គឺរ និង ក្រុមហ៊ុន Fuxin Steel Buildings ដែលជាអ្នកម៉ៅការសាងសង់បានធ្វើការចុះហត្ថលេខាអនុស្សរណៈនៃ ការសាងសង់កីឡដ្ឋានថ្មីនេះផងដែរ។ ដោយពិធីចុះហត្ថលេខានេះ គឺមានការអញ្ជើញចូលរួមពី លោក Kang Sen នាយកគ្រប់គ្រង នៃក្រុមហ៊ុន Fuxin Steel Buildings លោក Satoshi Saito នាយកប្រតិបត្តិ នៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និង លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ ព្រមទាំងថ្នាក់ដឹកនាំនិងភ្ញៀវកិត្តិយស។ យោងតាមការចុះផ្សាយពី Cambodian Premier League គម្រោងសាងសង់កីឡដ្ឋាន អង្គរ ថាយហ្គឺរ នេះនឹងចាប់ផ្ដើមដំណើការសាងសង់នៅខែតុលា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅនៅក្នុងខែសីហា ឆ្នាំ២០២៤ សាងសង់ដោយក្រុមហ៊ុន Fuxin Steel Buildings ត្រួតពិនិត្យដោយក្រុមហ៊ុនជប៉ុន HAGIWARA (Japan company) និងគូសប្លង់ដោយក្រុមហ៊ុន HKA* PARTNERS ។ តាមការបញ្ជាក់ នៅពេលកីឡដ្ឋានដ៏ស្រស់ស្អាតនេះសាងសង់រួចរាល់សម្រាប់ដំណាក់កាលទី១ នឹងអាចផ្ទុកទស្សនាបានសរុបចំនួន ៥ ពាន់នាក់ផងដែរ៕    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-15T02:58:43.714Z", "category": "អចលនទ្រព្យ", "views": 341, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
សូមប្រុងប្រយ័ត្ន! កម្ពុជាអាចទទួលឥទ្ធិពលសម្ពាធទាបពីថៃ និង វៀតណាម ធ្វើឱ្យកម្ពុជាមានភ្លៀង ផ្គររន្ទះ
https://business-cambodia.com/articles/will-rain-
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៣ នេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១៦រហូតដល់ថ្ងៃទី ២២ខែ សីហា ឆ្នាំ ២០២៣នេះ កម្ពុជានឹងទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសវៀតណាម ថៃ និង ឡាវ គួបផ្សំនឹងខ្យល់មូលលក្ខណៈនេះនឹងធ្វើឱ្យតំបន់ធំៗទាំង៣ របស់កម្ពុជាជួបនឹង ៖ ១.តំបន់ទំនាបកណ្តាល ៖ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរដោយផ្នែកលាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ២.តំបន់ខ្ពង់រាប ៖ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ៣.តំបន់មាត់សមុទ្រ ៖ ខេត្តនៅក្នុងតំបន់នេះ មានដូចជា កំពត កែប កោះកុង និងខេត្តព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។នៅលើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់ ព្រមទាំងមានរលកសមុទ្រមានកម្ពស់ខ្ពស់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះស្ថានភាពបែបនេះ ជាពិសេសមើលថែរក្សាកូនតូចឱ្យបានល្អចៀសវាងការមានគ្រោះមិនល្អកើតមានជាយថាហេតុ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-15T01:02:59.555Z", "category": "ព័ត៌មានថ្មីៗ", "views": 701, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy" ] }
លក់កាន់តែយូរកាន់តែដាច់! មកដឹងចំណុចខ្លាំងរបស់អ្នករកស៊ី៤ ដឹកនាំឱ្យអាជីវកម្មមានអាយុវែង និងលក់ដាច់ខ្លាំង
https://business-cambodia.com/articles/way-to-make-customer-love
ប្រសិនបើអ្នកចង់ឱ្យជីវិតរបស់អ្នករស់បានយូរលុះត្រាតែយើងចេះថែរក្សាសុខភាព ដោយបរិភោគអាហារដែលល្អៗ និងធ្វើលំហាត់ប្រាណជាប្រចាំ។ ចំណែកការរកស៊ីក៏មិនខុសពីការរស់ដែរ ប្រសិនបើអ្នកចង់ឱ្យអាជីវកម្មរបស់អ្នករស់បានយូរ អ្នកក៏ត្រូវយកចិត្តទុកដាក់ដូចគ្នា។ ដូច្នេះថ្ងៃនេះ Business Cambodia លើកយកនូវក្បួនថែរក្សាសុខភាពអជីវកម្ម ឱ្យមានសុខភាពល្អ ដោយប្រើក្បួន ៤ ដោយក្នុងនោះរួមមាន៖  ១. ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនដោយផ្ទាល់ខ្លួន៖ ជាការពិតណាស់ការ ការភ្ជាប់ទំនាក់ទំនងមិនត្រឹមតែជួយឱ្យអ្នកស្គាល់មនុស្សបានច្រើននោះទេ វាថែមទាំងធ្វើឱ្យអតិថិជនរបស់អ្នកនឹងត្រលប់មកទិញអ្នកវិញម្តងទៀតនៅពេលក្រោយ ។ មួយវិញទៀតប្រសិនបើអាជីវកម្មរបស់អ្នកមានទំនាក់ទំនង និងទម្រង់សហគមន៍ដ៏រឹងមាំ អ្នកនឹងមានមនុស្សគាំទ្រអ្នកលើសពីដៃគូប្រកួតប្រជែងរបស់អ្នក។ ២. ទទួលស្គាល់កំហុស ឬចំណុចខ្វះខាត៖ ការសុំទោសបង្ហាញថាអ្នកទទួលស្គាល់កំហុសរបស់អ្នក ហើយចង់ខិតខំប្រឹងប្រែងដោយស្មោះដើម្បីកែតម្រូវវា និងការពារកុំឱ្យវាកើតឡើងម្តងទៀត។ សកម្មភាពនៃការសុំទោសបង្ហាញថាអ្នកអាចទទួលខុសត្រូវ និងធ្វើការបានល្អជាមួយអ្នកដទៃ ដែលជាហេតុធ្វើឱ្យអតិថិជនរបស់អ្នកទទួលអារម្មណ៍កាន់តែស្រឡាញ់ចូលចិត្ត នៅភាពចេះទទួលខុសត្រូវរបស់អ្នក។ ៣. ការទទួលស្គាល់បញ្ហា និងស្តាប់អតិថិជនរបស់អ្នក៖ នៅពេលដែលអ្នកចេះទទួលកំហុស វាបានឆ្លុះបញ្ចាំងថាអ្នកជាមនុស្សដែលមានទំនួលខុសត្រូវ មិនតែប៉ុណ្ណោះទេវាជាឱកាសមួយសម្រាប់រៀនសូត្រ ក្នុងការកែលម្អ ឬការអភិវឌ្ឍន៍ខ្លួនរបស់អ្នកកាន់តែប្រសើរជាងមុន​។​ មួយវិញទៀតអ្នកត្រូវស្តាប់អតិថិជនរបស់អ្នក ដោយបង្ហាញនៅការគោរពរបស់អ្នកទៅកាន់ពួកគេ។ ៤.​ ការវាយតម្លៃផលិតផល ឬសេវាកម្មរបស់អ្នក ហើយខិតខំកែលម្អ៖​ ការវាយតម្លៃផលិតផល ឬការធ្វើតេស្តអាចការពារអាជីវកម្មរបស់អ្នកពីកំហុសធំៗ ដែលបំផ្លាញម៉ាកយីហោ។ ប្រសិនបើអ្នកបើកដំណើរការផលិតផលដោយមិនធ្វើតេស្ត លក្ខណៈពិសេសអវិជ្ជមានអាចបង្កគ្រោះថ្នាក់ដល់ម៉ាកយីហោច្រើនជាងការចាំបាច់៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-14T10:52:00.331Z", "category": "កំពូលអ្នកលក់", "views": 323, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }
មហាសេដ្ឋីអាមេរិក បង្ហើបពីវិស័យធំៗ៤ មានលុ.យច្រើន ដែលយុវជនវ័យខ្ទង់២០ឆ្នាំ គួរចាប់យក
https://business-cambodia.com/articles/grant-cardone-advice-if-he-was-19
  ក្នុងវ័យ១៩-២០ឆ្នាំជាខ្ទង់អាយុមានតម្លៃបំផុតសម្រាប់យុវជនប្រុសស្រីដើម្បីអភិវឌ្ឍន៍ខ្លួន​ ដែលភ្ជាប់ជាមួួយនឹងចំណេះដឹង ជំនាញ ការអនុត្តធ្វើឱ្យយើងអាចបង្កើតឱកាស និងបង្កើតប្រាក់ចំណូលបាន។   យ៉ាងណាមិញមហាសេដ្ឋីអាមេរិកដ៏ល្បីឈ្មោះលោក Grant Cardone បានឱ្យដឹងថាវិស័យធំៗ ចំនួន៤នេះ យុវជនគួរសម្លឹងមើលឱកាសចាប់យក ព្រោះបើលោកអាចត្រឡប់ទៅអាយុ១៩ឆ្នាំវិញលោកក៏ចាប់ឱកាសនេះដែរ។   ទី១ សេវាថែទាំំសុខភាព ដោយទឹកប្រាក់ចន្លោះពី៤ពាន់លានដុល្លារនឹងត្រូវបានចំណាយលើវិស័យមួយនេះ ដោយចំនួន ១៩%នៃ GDP​ របស់សហរដ្ឋអាមេរិក។​   ទី២ សម្លឹងមើលពីអ្វីដែល AI កំពុងចរាចរណ៍ក្នុងពិភពលោក បុរសរូបនេះបានឱ្យដឹងថា​ មនុស្សជាច្រើនចាប់អារម្មណ៍អំពីបច្ចេកវិទ្យាឆ្លាតវៃនេះ ប្រើបច្ចេកវិទ្យាមួយនេះដើម្បីជំរុញអាជីវកម្មរបស់ពួកគេឱ្យដើរទាន់សម័យ ប៉ុន្តែពួកគេភាគច្រើនមិនបានទៅសិក្សាស្វែងយល់អំពី AI ឱ្យបានកាន់តែច្បាស់នោះទេ ដូច្នេះនេះជាឱកាសមួយ។   ទី៣ អ្នកជំនាញយុទ្ធសាស្ត្រទីផ្សារ មនុស្សជាច្រើនពូកែតែធ្វើអាជីវកម្មឱ្យមានផលិតផលល្អ សេវាកម្មល្អប៉ុណ្ណោះ។ ប៉ុន្តែក៏នៅមានមួយចំនួនតូចត្រូវការអ្នកធ្វើយុទ្ធសាស្រ្តដើម្បីរុញផលិតផលក៏ដូចជាសេវាកម្មរបស់គេឱ្យកាន់តែជោគជ័យមួយកម្រិតទៀត។   ទី៤ អចលនទ្រព្យគឺជាអ្វីដែលមិនចេះរីងស្ងួតជាងគេ នេះបើតាមការឱ្យដឹងពីមហាសេដ្ឋីរូបនេះ ព្រោះអចលនវត្ថុដូចជាដីធ្លីនេះមិនចេះដុះមកនោះទេ យើងកើតមកក៏ឃើញ ទៅវិញក៏នៅតែឃើញដីដែរ។ ដូច្នេះសិក្សាពីអចលនទ្រព្យនិងស្វែងរកឱកាសណាមួយពីវិស័យនេះ ក៏ជាវិធីសាស្រ្តមួយក្នុងការកសាងទ្រព្យសម្បត្តិដែរ។   គួរជម្រាបផងដែរថាលោក Grant Cardone គឺជាមហាសេដ្ឋីទ្រព្យ ៦០០លានដុល្លារ លោកគឺជាអ្នកនិពន្ធសៀវភៅម្នាក់ និងអ្នកជំនាញបណ្ដុះបណ្ដាលផ្នែកលក់ និងអចលនទ្រព្យដែល គាត់អាចកសាងទ្រព្យសម្បត្តិពីដៃទទេ តាមរយៈការសន្សំលុយតាំងពីនៅយុវវ័យមកម្ល៉េះ៕   អត្ថបទដោយ៖ ពីង ជូអេង  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-14T10:43:56.424Z", "category": "ភាពជាអ្នកដឹកនាំ", "views": 1940, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ប្រយ័ត្នអត់ដឹង! ចង់ដាក់លក់ ឬជួល ផ្ទះនិងដី អាចឆែកវេបសាយល្បីរបស់ខ្មែរទាំង៣ នេះបាន
https://business-cambodia.com/articles/can-sale-on-website
អំឡុងពេលវិបត្តិសេដ្ឋកិច្ច កំពុងតែបង្កផលប៉ះពាល់បន្តិចម្ដងៗ លើប្រទេសតូចធំជាច្រើន ក្នុងនោះក៏ធ្វើឱ្យប៉ះទង្គិចដល់វិស័យអចលនទ្រព្យផងដែរ ពោលគឺមានបងប្អូនប្រជាពលរដ្ឋមួយចំនួន ពិបាកក្នុងការលក់អចលនវត្ថុរបស់ខ្លួន និងមួយចំនួនទៀត ពិបាកស្វែងរកទីតាំងដីឬផ្ទះ ឱ្យត្រូវតាមការចង់របស់ខ្លួនដែរ។ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការទិញ លក់ ជួល អចលនទ្រព្យនេះ យើងសូមណែនាំវេបសាយចំនួន ៣ សម្រាប់បងប្អូន ទិញ លក់ ជួយ អចលនទ្រព្យនៅខ្មែរងាយស្រួលជាងមុន៖ ១. Bayonapp.com នៅលើវេបសាយដែលកំពុងពេញនិយមនេះ គឺប្រមូលផ្ដុំទៅការទិញ លក់ ជួល អចលទ្រព្យនៅកម្ពុជា និងគ្រប់ខេត្តក្រុង មិនថាដី ផ្ទះ ខុនដូ អាផាតមិន និងកន្លែងពាណិជ្ជកម្មផ្សេងៗ។ បច្ចុប្បន្នមានអចលនទ្រព្យប្រមាណជិត ៥,៦៥៨ ហើយ ដែលកំពុងដាក់លក់នៅលើវេបសាយនេះ។ ចំពោះលោកអ្នកដែលមានបំណងចង់ដាក់លក់អចលនទ្រព្យរបស់ខ្លួនលើវេបសាយនេះ ក៏អាចទាកទង់ទៅភ្នាក់ងាររបស់គេបានផងដែរ ដោយគ្រាន់តែចូលទៅក្នុងវេបសាយ រួចទាក់ទងតាមលេខទូរស័ព្ទខាងក្រោមវេបសាយ។ ២. Khmer24 បើនិយាយពីវេបសាយទិញលក់ទំនិញសម្បូរបែប នរណាក៏ស្គាល់ Khmer24 ដែរ ព្រោះវេបសាយនេះបានឈរជើងយ៉ាងយូរមកហើយ នៅក្នុងប្រទេសកម្ពុជា។ នៅលើ Khmer24 ក៏ជាកន្លែងពិសេសមួយ សម្រាប់បងប្អូនទិញ លក់ ជួល អចលនទ្រព្យផងដែរ។ មិនថាលោកអ្នកមានចលនទ្រព្យប្រភេទណា ក៏អាចបង្ហោះចូលលក់ លើវេបសាយនេះ គឺមានឱកាសលក់ចេញបានលឿនរហ័ស និងងាយស្រួលជាងមុន។ ៣. Realestate.com.kh គឺជាវេបសាយដ៏ធំមួយ និងពេញនិយមមួយ សម្រាប់អ្នកដែលមានបំណងចង់ដាក់ជួល លក់ ឬចង់ទិញ អចលទ្រព្យប្រភេទដី ផ្ទះ ខុនដូ អាផាតមិន គ្រប់ខេត្តក្រុង។ នៅក្នុងវេបសាយនេះ គឺផ្ដោតសំខាន់ទៅការទិញ ជួល ការអភិវឌ្ឍន៍ ខុនដូ បុរី ដី អគារពាណិជ្ជកម្ម និងព័ត៌មានជាច្រើនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ ជាមួយគ្នានេះសម្រាប់អ្នកចង់ដាក់លក់អចលនទ្រព្យរបស់ខ្លួនឱ្យបានឆាប់រហ័សជាមុន ក៏អាចទាក់ទងទៅវេបសាយខាងលើ ដើម្បីដាក់លក់បានផងដែរ៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-14T10:36:31.399Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 2603, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មេធំ ជីប ម៉ុង ថាស្ថានភាពអចលនទ្រព្យនៅកម្ពុជាអាចប្រសើរឡើងវិញនៅឆ្នាំ២០២៤ ក្នុងអំឡុងខែតុលា
https://business-cambodia.com/articles/neak-oknha-leang-meng-real-estate-will-better-in-2024
បច្ចុប្បន្ននេះស្ថានភាពក្នុងវិស័យអចលនទ្រព្យមិនទាន់មានភាពនឹងនរ​ នៅឡើយនោះទេ ខណៈអ្នកឧកញ៉ា  លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន Chip Mong Group បានលើកឡើងថា​ ស្ថានភាពនេះអាចបន្តអូសបន្លាយរហូតរដល់ខែតុលា ឆ្នាំ២០២៤ ឯណ្ណោះ។ ថ្លែងនៅក្នុងកម្មវិធីវេទិកាធុរកិច្ចឆ្នាំ២០២៣ និងពិធីពិសាអាហារសាមគ្គី ដែល រៀបចំដោយសមាគមឧកញ៉ាកម្ពុជា ក្នុងនោះដែរ អ្នកឧកញ៉ា លាង ម៉េង បានលើកឡើង “ចំពោះខ្ញុំ សម្រាប់ឆ្នាំ​ក្រោយ​យើងនៅ​រៀងពិបាក​បន្តិច ដោយសារខ្ញុំអ្នកកាន់ផ្ទាល់។ ឥឡូវ យើងបានការបញ្ជាទិញ (Purchase Order) ពីមុន​មក បន្តិចទៀត អស់ Purchase ចាប់ផ្តើមធ្លាក់បន្តិចហើយ”។ អគ្គនាយក​ក្រុមហ៊ុនជីបម៉ុងគ្រុបបានបន្តែមថា លោក​មាន​គម្រោង​អចនទ្រព្យ​ចំនួន​៦ ហើយ​អះអាង​តែនៅ​តែលក់​ចេញបាន ដោយគ្រាន់តែចំនួន​ថយ​ជាងមុន ប៉ុន្តែអ្នកទិញ​របស់​លោកភាគច្រើន​គឺជាម្ចាស់ដែល​រស់នៅ​ទីនោះពិត​ប្រាកដ មិន​មែន​គ្រាន់តែទិញតាមគ្នា​ដើម្បី​ប្រាក់ចំណេញនោះឡើយ។ អ្នកឧកញ៉ា បានបន្តថា​ “ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលថ្មី គាត់បានយល់ច្បាស់ ដូច្នេះគាត់នឹងមាន​តិចនិចយុទ្ធសាស្ត្រ ដើម្បីធ្វើ​ឱ្យ ដូចឆ្នាំ​​២០១៨ លើ​​ការ​​វិនិយោគនៅ​ក្រុងព្រះសីហនុ។ ខ្ញុំមើកឃើញថា ក្នុងឆ្នាំ២០២៤ ដើមឆ្នាំមិនទាន់សូវល្អនោះទេ ប៉ុន្តែខែ១០ (ខែតុលា)​ គ្រប់យ៉ាងប្រហែលនឹងប្រសើរ”៕ អត្ថបទដោយ៖ ឌឿក ស្រីនុត​
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-14T10:10:46.331Z", "category": "អចលនទ្រព្យ", "views": 2369, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy" ] }
គាំងពេញទំហឹង! ផែនការសាងសង់ជាង១,២០០គម្រោង នៅវៀតណាមតម្លៃ ៣៤ពាន់លា.ន$ ត្រូវផ្អាកដំណើរការ
https://business-cambodia.com/articles/vietnam-real-estates-problems
ក្រុមហ៊ុនសាងសង់នៅវៀតណាម បានផ្អាកគម្រោងអចលនទ្រព្យជាង ១,២០០គម្រោង ដែលមានតម្លៃ ៨០០ពាន់ពាន់លានដុង (ប្រមាណជាង ៣៤ពាន់លានដុល្លារ) និងបង្ខំឱ្យក្រុមហ៊ុនចំនួន ៣៤០ផ្សេងទៀតក្ស័យធន ខណៈមានអគារជាច្រើនឈរគាំងចោលពេញដីមិនទាន់បញ្ចប់ការសាងសង់រួចរាល់ដែលអាចផ្ដល់ផលវិបាកជាច្រើនចំពោះសង្គមជាតិ។   ប្រភពពី BNN Blommberg បានឱ្យដឹងថា នៅពីក្រោយការផ្អាកដំណើរការគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនៅវៀតណាមមានមូលហេតុធំសំខាន់ដូចជា «ផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ ព្រមទាំងអ្នកសាងសង់មានបំណុលច្រើនពេក»។   សមាគមអចលនទ្រព្យបានបង្ហាញថា បណ្ដាខេត្ត និងទីក្រុងចំនួន៦៣ របស់ប្រទេសវៀតណាមបានផ្អាកគម្រោងចំនួន ២០ជាមធ្យម។ ក្នុងនោះគម្រោងប្រហែល ៤០០នៅទីក្រុងហាណូយ ត្រូវបានផ្អាក ស្របពេលដែលនៅទីក្រុងហូជីមិញក៏មានជាង ៣០០គម្រោងផ្សេងទៀតដែលមិនអាចបន្តដំណើរការ។   Novaland Investment Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់កំពូលមួយរបស់វៀតណាម ក៏បានផ្អាកគម្រោងជាច្រើនផងដែលកាលពីចុងឆ្នាំមុន។ ហើយនៅក្នុងខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុននេះ ក៏បានធ្វើការរុះរើគម្រោង ៣៩ជាន់របស់ខ្លួនដែលមានឈ្មោះថា​ Grand Manhattan ក្នុងទីក្រុងហូជីមិញ។   ដោយឃើញវិបត្តិអចលនទ្រព្យកើនឡើងជាលំដាប់បែបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបញ្ជាឱ្យរដ្ឋមន្ត្រីសំណង់ ធ្វើការជាមួយប្រធានក្រុមហ៊ុន Novaland Investment Group ដើម្បីលុបបំបាត់ឧបសគ្គដែលគម្រោងនៅខេត្ត Dong Nai អាចនឹងប្រឈមមុខ។   គួរជម្រាបផងដែរថា បើគិតត្រឹម៥ខេដំបូងនៃឆ្នាំ២០២៣ ក្រុមហ៊ុនអចលនទ្រព្យវៀតណាមដែលបានបិទទ្វារមានចំនួន ៥៥៤ កើនឡើងលើសពីឆ្នាំមុន ៣០.៤%។ រីឯចំនួនអាជីវកម្មអចលនទ្រព្យដែលទើបបង្កើតថ្មីធ្លាក់ចុះ ៦១.៤% មកនៅត្រឹម ១,៧៤៤ក្នុងរយៈពេលដូចគ្នា៕   អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-14T10:01:35.148Z", "category": "ហិរញ្ញវត្ថុ", "views": 1085, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ការសិក្សា៖ ពលរដ្ឋGen Z នៅតំបន់អាស៊ីជាង ៥០% កំពុងមានបញ្ហាស.តិអារម្មណ៍នៅកន្លែងការងារ
https://business-cambodia.com/articles/gen-z-mental-illness-at-work-place
ក្រុមមនុស្សជំនាន់ថ្មី ឬហៅថា Generation Z នៅតំបន់អាស៊ីជាងពាក់កណ្តាលកំពុងរងផលប៉ះពាល់ផ្នែកសតិអារម្មណ៍ ឬមានអារម្មណ៍មិនល្អនៅកន្លែងការងាររបស់ខ្លួន។ នេះបើយោងតាមការសិក្សាក្រោមប្រធានបទ “សុខភាពផ្លូវចិត្ត និងសុខុមាលភាព ឆ្នាំ២០២៣” ធ្វើឡើងដោយក្រុមហ៊ុន AXA ដែលជាប្រភេទក្រុមហ៊ុនធានារ៉ាប់រងមានមូលដ្ឋាននៅប្រទេសបារាំង។ ប្រភពខាងលើបានឲ្យដឹងថា តាមរយៈការសិក្សានេះគឺគេបានផ្តោតយ៉ាងសំខាន់ទៅលើសុខភាពផ្លូវចិត្តរបស់ក្រុមបុគ្គលិក ដែលកំពុងបំពេញការងារនៅតាមក្រុមហ៊ុនក្រោយកើតមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ក្រុមបុគ្គលិកប្រភេទ Gen-Z នៅក្នុងតំបន់អាស៊ីចំនួន ៥១% កំពុងមានអារម្មណ៍មិនល្អពេលបំពេញការងារ ខណៈពួកគេក៏កំពុងត្រូវការការលើកទឹកចិត្តជាចាំបាច់ផងដែរ។ ក្នុងនោះ ក្នុងចំណោមប្រទេសទាំងអស់នៅតំបន់អាស៊ីគឺថៃជាប្រទេសដែលមានចំនួនពលរដ្ឋ Gen-Z រងផលប៉ះពាល់សតិអារម្មណ៍ច្រើនជាងគេបំផុត។ គួរជម្រាបផងដែរថា មនុស្សជំនាន់ Gen-Z (កើតឆ្នាំ១៩៩៥-២០១០) គឺជាក្រុមមនុស្សដែលមានវ័យក្មេង និងមានសក្តានុពលខ្លាំង ទទួលបានឧបករណ៍ថ្មីៗ ធ្វើឲ្យការរស់នៅងាយស្រួលសប្បូរសប្បាយ ហើយដោយហេតុមានឪពុកម្តាយជាជំនាន់ Gen-X និង Gen-Y ដែលគំនិតជឿនលឿនស្រាប់ បានធ្វើឲ្យមនុស្សយុគនេះមានបច្ចេកវិទ្យា Digital នៅក្នុង DNA តាំងតែពីកំណើត។ លើសពីនេះ ពួកគេមានលក្ខណសម្បត្តិឆ្លាតវៃក្នុងការសិក្សាពីពិភពខាងក្រៅបានលឿន និងតម្រូវឲ្យមានចំណេះដឹងទូលំទូលាយ ជាពិសេសផ្នែកទិន្នន័យ ដើម្បីរកការងារធ្វើបានសមរម្យក្នុងសម័យកាលប្រកួតប្រជែងនេះ៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-14T09:47:01.621Z", "category": "ភាពជាអ្នកដឹកនាំ", "views": 315, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អាចបានទីផ្សារធំ! ឥណ្ឌូនេស៊ីនឹងបញ្ជូនប្រតិភូមកសិក្សាអង្ករខ្មែរដើម្បីនាំចេញទៅទីផ្សាររបស់ខ្លួន
https://business-cambodia.com/articles/indonesia-to-export-ric-from-cambodia
កាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២៣នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី ដែលជំនួបនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ។ នៅក្នុងជំនួបពិភាក្សានេះបានផ្ដោតទៅលើ ការយកចិត្តទុកដាក់ទៅលើបញ្ហាសន្តិសុខស្បៀង។ ក្នុងនោះលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ីបានបញ្ជាក់នៅបំណងក្នុងការនាំអង្ករចេញពីកម្ពុជា ហើយនៅពេលដែលខ្លីខាងមុខនេះឯកឧត្តមសូមអនុញ្ញាតពីសម្ដេចតេជោ ដើម្បីបញ្ជូនប្រតិភូមកពិភាក្សាលើករណីនេះផងដែរ។ ជាការឆ្លើយតប សម្ដេច ហ៊ុនសែន បានសម្ដែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតនៅកម្ពុជាកន្លងទៅថ្មីៗនេះ។ សម្តេច ហ៊ុន សែនក៏បានមានប្រសាសន៍ថាកម្ពុជានឹងស្វាគមន៍ចំពោះប្រតិភូឥណ្ឌូនេស៊ីដែលនឹងមកកម្ពុជានៅពេលខាងមុខ ក្នុងការពិភាក្សាលើការនាំអង្ករចេញពីកម្ពុជា។ សម្ដេចតេជោបានមានប្រសាសន៍លើកឡើងអំពីលទ្ធភាពដែលអ្នកវិនិយោគឥណ្ឌូនេស៊ីអាច ដាក់ទុន ១០០% នៅកម្ពុជាលើការបង្កើតជារោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងបណ្ដាញទិញ ស្រូវពីប្រជាកសិករ ដើម្បីធានាស្ថិរភាពសម្រាប់ការនាំចេញនាពេលខាងមុខ។ គួរបញ្ជាក់ផងដែរប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសសមាជិកអាស៊ានដែលមានទំហំសេដ្ឋកិច្ចធំបំផុតរហូតដល់ទៅជាង១ពាន់ពាន់លានដុល្លារជាមួយនឹងប្រជាជនសរុបជាង២៧៣លាននាក់។ ដូច្នេះបើគម្រោងនាំចេញអង្កររបស់កម្ពុជាទៅទីផ្សារឥណ្ឌូនេស៊ីលេចចេញជារូបរាង នោះកម្ពុជានឹងមានទីផ្សារនាំចេញអង្ករដ៏ធំនៅក្នុងតំបន់អាស៊ានយើងនេះ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-14T09:30:01.208Z", "category": "ហិរញ្ញវត្ថុ", "views": 142, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
មកខ្មែរហើយ! តោះមកដឹង តម្លៃ និងលក្ខណៈពិសេសៗរបស់រថយន្ត Mazda CX 60 2024 រូបរាងថ្មី ស្អាតប្លែក
https://business-cambodia.com/articles/mazda-cx-60-2024-feature
ទើបតែមកដល់ស្រុកខ្មែរទេ ប៉ុន្តែរថយន្ត Mazda CX 60 2024 Full Option របស់ប្រទេសជប៉ុន បានឆ.ក់យកបេះដូងមនុស្សជាច្រើន ជាពិសេសពីសំណាក់យុវវ័យ។ ដោយម៉ូដែលវ័យក្មេងមួយម៉ូដែលនេះ បានផ្លាស់ប្តូររូបរាងថ្មី ស្អាតជាងមុន ប្លែកជាងមុន និងធំទូលាយជាងមុនផងដែរ ខណៈដែលតម្លៃវិញក៏ធូរជាងមុនរហូតដល់ ៥ពាន់ដុល្លារផងដែរ។ ថ្លែងប្រាប់ក្រុមការងារ Business Cambodia អ្នកនាង ប៊ី លីកា ដែលត្រូវគេស្គាល់ថាជាទីប្រឹក្សាផ្នែកលក់នៃក្រុមហ៊ុន Mazda បានឱ្យដឹងថា រថយន្តស៊េរីថ្មី Mazda CX 60 ឆ្នាំ ២០២៤ Full Option​ បានដាក់សម្ភោធក្នុងតម្លៃ៧ម៉ឺនដុល្លារ ខណៈម៉ូដែលនេះមាន ប្រវែង៤៧៤៥ម ទទឹង ១៨៩០ម កម្ពស់ ១៦៨០ម មូលដ្ឋានកង់ ២៨៧០ម និងទំងន់ទប់ស្កាត់ ១.៨៩៧ គីឡូក្រាម។ លើសពីនេះ Mazda CX 60 ស៊េរីឆ្នាំ ២០២៤​ មានម៉ាស៊ីន ៤សុីឡាំង ២.៥លីត្រ sky active 190hp / 261nm ជាមួយកំរិតស៊ីសាំង ៧.២L/១00KM។ Camera360 / ចាប់គន្លងផ្លូវ / ចាប់ប្រាំងអូតូ / ចាប់មុខមនុស្ស / auto high beam /បើកគូតអូតូ។ បាស់ Bose /Apple car play / android  auto និងល្បឿនអតិបរមា២00 គីឡូម៉ែត្រ / ម៉ោង។ គួរជម្រាបផងដែរថា សម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៍ជាមួយរថយន្តម៉ូឌែលនេះ អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ +855 95 666 044 ឬ 096 734 2296 តាមរយៈតេឡេក្រាម https://t.me/lika_mazda៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-14T07:59:04.578Z", "category": "កំពូលអ្នកលក់", "views": 939, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ជាអ្នកថតរូប ក៏អាចក្លាយជាអ្នកមា.ន! យុវតីវ័យ២៣ឆ្នាំ បង្ហើបគន្លឹះធំៗ អាចទាញចំណូ.លខ្ពស់ពីវិស័យថតរូប
https://business-cambodia.com/articles/grace-torres-make-money-from-photography
យុវតីឈ្លក់វង្វេងនឹងការថតរូបកញ្ញា Grace Torres ច្នៃចំណង់ចំណូលចិត្តរបស់ខ្លួន អាចឆ្កឹះចំណូលបានរាប់ម៉ឺនដុល្លារពីអាជីពនេះ និងមានអារម្មណ៍ថាកំពុងរស់នៅក្នុងសុបិនមួយដ៏អស្ចារ្យ។ Grace Torres បានធ្លាក់ក្នុងអន្លង់ស្នេហ៍នៃការថតរូបតាមពីអាយុ១៣ឆ្នាំមកម្ល៉េះ ដោយនាងបានទិញកាមេរ៉ាដំបូង “Canon Rebel T3” ក្នុងឆ្នាំ២០១២។ Torres បានលើកឡើងយ៉ាងដូច្នេះថា៖ «ទោះជាក្មេងវ័យ១៣ឆ្នាំក្តី ខ្ញុំមើលឃើញវាជាការវិនិយោគ។ ខ្ញុំបានទិញកាមេរ៉ា ជាមួយនឹងប្រាប់ដែលខ្ញុំសន្សំពីថ្ងៃខួបកំណើត និងបុណ្យណូអែល»។ លុះប៉ុន្មានឆ្នាំកន្លងផុតទៅ Torres បានចូលរៀននៅសាកលវិទ្យាល័យ Southeastern ក្នុងទីក្រុង Lakeland រដ្ឋ Florida និងឆ្លៀតធ្វើការក្រៅម៉ោង ២-៣កន្លែងផ្សេងទៀត ដើម្បីរកលុយទិញឧបករណ៍កាមេរ៉ា។ ក្រោយមានសម្ភារៈល្មមប្រើហើយ នាងក៏បានប្រើអាជីពជាអ្នកថតរូបមិនសូវជំនាញទាញចំណូលបន្តិចបន្តួចគ្រាន់ចិញ្ចឹមក្រពះ និងពុំមានជំនឿចិត្តថាការថតរូបអាចបង់វិក្កយបត្របន្ទាប់ពីរៀនចប់នោះទេ។ ប៉ុន្តែក្រោយតាមដានអ្នកថតរូបផ្សេងទៀតលើ Instagram នាងបានរកឃើញថា ប្រសិនបើមានឧបករណ៍គុណភាពខ្ពស់ ជាមួយនឹងការថតកាន់តែច្រើន នោះនាងនឹងមានឱកាសចាប់យកអាជីពនេះពេញម៉ោង។ គ្រានោះនាងបានឆ្លៀតពេលថតរូប និងពិធីខួបកំណើត ដែលជួនកាលរកបាន ១០០ដុល្លារសម្រាប់ការងារ ៤ម៉ោង។ លុះដល់ឆ្នាំ២០១៩ នៅអាយុ២០ឆ្នាំ Torres រកប្រាក់បានប្រហែល ២០០០ដុល្លារ តាមរយៈការថតរូបឯករាជ្យ និងការរចនាក្រាហ្វិក ដោយចំណាយពេលផ្តោតលើការងារនេះទាំងស្រុង។ មិនឈប់ត្រឹមប៉ុននេះ Torres បានចំណាយពេល ២-៣ខែ ដើម្បីស្រាវជ្រាវការបង្កើតអាជីវកម្មប្រកបដោយនិរន្តរភាព និងធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមយ៉ាងសកម្មអំពីសេវាកម្មរបស់នាង។ នៅខែឧសភា ឆ្នាំ២០២១ ពោលគឺ៦ខែបន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ នាងបានបោះជំហានចូលស៊ុបក្នុងអាជីវកម្មនេះតែម្តង។ Torres បាននិយាយថា នាងបានចំណាយប្រហែល ៤៥,០០០ដុល្លារ ក្នុងការចាប់ផ្តើម ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល នាងអាចរកប្រាក់បានដល់ទៅ ១៧៧,០០០ដុល្លារក្នុងឆ្នាំដដែល ហើយថ្ងៃនេះនាងរកបានច្រើនជាង ១០,០០០ដុល្លារក្នុងមួយខែ។ នេះបើយោងតាមឯកសារដែលត្រូវបានពិនិត្យដោយ CNBC Make It។ យុវតីវ័យ២៣ឆ្នាំ Torres បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំធ្លាប់ធ្វើការងារច្រើនក្នុងពេលតែមួយ ដូច្នេះពេលមានការងារតែមួយ ខ្ញុំអាចផ្តោតបានល្អ មានពេលវេលាផ្ទាល់ខ្លួន និងមានកាលវិភាគប្រកបដោយប្រសិទ្ធភាពខ្ពស់។ ខ្ញុំភ្ញាក់ពីដំណេកជារៀងរាល់ព្រឹកដោយក្តីរំភើប ដើម្បីធ្វើការជាមួយអតិថិជន និងធ្វើអ្វីដែលខ្ញុំស្រលាញ់។ ខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងរស់នៅក្នុងសុបិនដ៏អស្ចារ្យ»។ រយៈពេល​មួយ​ឆ្នាំ​កន្លះ​កន្លង​ទៅ Torres បាន​ផ្ទេរ​ភារកិច្ច​មួយ​ចំនួន​របស់​នាងទៅអ្នកផ្សេង។ នាងបានវិនិយោគលើសេវាកម្មផ្លូវច្បាប់ ដើម្បីឲ្យអាជីវកម្មរបស់នាងដំណើរការស្របតាមច្បាប់ត្រឹមត្រូវ និងមានអ្នកម៉ៅការដែលជួយនាងក្នុងការកែសម្រួលរូបថត ដូច្នេះ Grace Torres មានសេរីភាពទាំងពេលវេលាការងារ និងផ្នែកហិរញ្ញវត្ថុ៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-14T07:46:37.750Z", "category": "ភាពជាអ្នកដឹកនាំ", "views": 410, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
មហាសេដ្ឋីវិនិយោគថា ពេលនេះជាឱកាសល្អក្នុងការវិនិយោគជាង២ឆ្នាំមុន ដោយសារកត្តាទាំងនេះ
https://business-cambodia.com/articles/grant-cardone-said-about-investment
ស្របពេលដែលអ្នកវិនិយោគអចលនទ្រព្យជាច្រើនកំពុងមានការប្រុងប្រយ័ត្ន ជាមួយនឹងការទិញលក់នៅលើទីផ្សារ ប៉ុន្តែលោក Grant Cardone ជាអ្នកជំនាញខាងវិនិយោគលើអចលនទ្រព្យ និងជាសេដ្ឋីមានទ្រព្យសម្បត្តិសរុបជាង ៦០០លានដុល្លារ បែរជាជឿជាក់ថា «ពេលនេះជាឱកាសល្អក្នុងការវិនិយោគជាង២ឆ្នាំមុន»។   ជើងចាស់វ័យ៦៥ឆ្នាំរូបនេះ បានប្រាប់ពីមូលហេតុធំ៥ ដែលនាំឱ្យលោកលើកឡើងច្បាស់ៗបែបនេះចំពោះការវិនិយោគអចលនទ្រព្យគឺ៖   ១. តម្លៃទាបជាង២ឆ្នាំមុន៖ សព្វថ្ងៃនេះតម្លៃរបស់អចលនទ្រព្យកំពុងធ្លាក់ចុះខ្លាំង ហើយមិនខ្វះទេអ្នកដែលចង់លក់។   ២. ការសាងសង់កាត់បន្ថយ៖ ការសាងសង់មួយចំនួនធំកំពុងតែផ្អាក ឬត្រូវបានកាត់បន្ថយ ព្រោះតែអត្រាការប្រាក់កំពុងកើនឡើយ (ធនាគារកណ្ដាលអាមេរិកដំឡើងការប្រាក់) ព្រមទាំងមានការរឹតបន្ដឹងពីសំណាក់ធនាគារ។   ៣. កំណើនតម្រូវការជួល៖ ដោយសារតែតម្លៃរស់នៅកំពុងតែឡើងថ្លៃ ធ្វើឱ្យមនុស្សជាច្រើនសម្រេចចិត្តធ្វើជាអ្នកជួល ជាជាងរំលស់អចលនទ្រព្យដោយខ្លួនឯង។ ហេតុនេះវាជាឱកាសខ្ពស់សម្រាប់អ្នកមានលទ្ធភាពទិញអចលនទ្រព្យទុកដាក់ជួល ដូចជាផ្ទះ ឬដីជាដើម។   ៤. មិនសូវមានអចលនទ្រព្យថ្មី៖ ប្រសិនបើអ្នកវិនិយោគលើការកែលម្អផ្ទះ ខុនដូរ ឬអាផាតមិន អ្នកអាចនឹងរកថ្លៃជួលបានកាន់តែខ្ពស់បន្ថែមទៀត ព្រោះថាមិនសូវមានអចលនទ្រព្យថ្មីកើនឡើងឡើយ ហេតុនេះទីផ្សារនៅតែទូលាយសម្រាប់អ្នក។   ៥. មានឱកាសបង្កើតលំហូរសាច់ប្រាក់៖ ប្រសិនបើអ្នកអាចស្វែងរកទិញអចលនទ្រព្យដែលមានទីតាំងល្អ អាចដាក់ជួលបាន វាជួយជម្រុញឱ្យអ្នកទទួលបានលំហូរសាច់ប្រាក់ប្រចាំខែកាន់តែច្រើន ព្រោះសម្បូរអ្នកត្រូវការជួលណាស់។   អ្នកជំនាញរូបនេះបានគូរបញ្ជាក់ផងដែរថា គាត់តែងតែរើសយកទិញអចលនទ្រព្យនៅតំបន់ណាដែលមានកំណើនការងារវិជ្ជមាន។ ត្រូវចាំថាទោះបីជាមនុស្សត្អូញត្អែរអំពីតម្លៃជួលប៉ុនណាក៏ដោយ ក៏វានៅតែតិចជាងអ្នកដែលរអ៊ូពីការទិញផ្ទះទាំងមូលដែរ ហើយវាជាការពិតដែលអ្នកមានអចលនទ្រព្យសម្រាប់ជួលនៅតែជាអ្នកដែលអាចបង្កើតចំណូលអកម្មបានរាប់ឆ្នាំ៕   អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-14T07:44:22.074Z", "category": "ហិរញ្ញវត្ថុ", "views": 266, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ក្រោយរកស៊ីជាង៣០ឆ្នាំ ពេលនេះគូប្រជែងធំ១ របស់ 7-Eleven បានប្រកាសដកខ្លួនចេញពីទីផ្សារប្រទេសថៃហើយ
https://business-cambodia.com/articles/family-mart
ថ្មីៗនេះ យោងតាមការចុះផ្សាយដោយសារព័ត៌មាន The Nation Thailand បានឱ្យដឹងថា គូប្រជែងដ៏ធំ១របស់ម៉ាត 7-Eleven គឺយីហោ Family Mart បានប្រកាសចាកចេញពីទីផ្សារប្រទេសថៃហើយ ខណៈដែលម៉ាតដ៏ល្បី១នេះ បានបើកដំណើរការជាង ៣០ឆ្នាំ នឹងមានសាខាសរុបជាង ២០០ ទីតាំងហើយ។ ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ហាងប្រហែលជាង ២០០ របស់ Family Mart ដែលកំពុងតែបើកដំណើរការនៅប្រទេសអាស៊ីអាគ្នេយ៍នឹងត្រូវប្តូរទៅជាងម៉ាកយីហោថ្មីមួយឈ្មោះថា Tops Daily ដែលជាខ្សែរសង្វាក់គ្រប់គ្រងដោយក្រុមហ៊ុន Central Group នៅចុងឆ្នាំនេះ ។ ទន្ទឹមនឹងនោះដែរ Family Mart បានចូលទៅប្រទេសថៃជាលើកដំបូងតាំងពីឆ្នាំ ១៩៩២ មកម្លេះប៉ុន្តែមួយរយៈចុងក្រោយនេះម៉ាតដ៏ល្បីនេះសង្កេតឃើញថាប្រាក់ចំណេញបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារនៅប្រទេសថៃគឺត្រូវបានគ្របដណ្តប់ដោយម៉ាត 7-Eleven ហើយ។ លើសពីនេះទៅទៀត Family Mart នៅប្រទេសថៃ បានរាយការណ៍ពីប្រាក់ចំណេញត្រឹមតែឆ្នាំមុនប៉ុណ្ណោះ ក្រោយពីទទួលការខាតបង់រហូតដល់ទៅ ៤ឆ្នាំជាប់ៗគ្នា ខណៈដែលនៅឆ្នាំ ២០១៨ ខាតអស់ ១០០លានដុល្លារ ចំណែកឆ្នាំ២០១៩ ខាតអស់ ៥០០លានដុល្លារ នឹងឆ្នាំ ២០២០ ខាតអស់ ៨០០លានដុល្លារ ហើយឆ្នាំចុងក្រោយគេបង្អស់គឺ ២០២១ ខាតរហូតដល់ទៅជាង ២ពាន់លានដុល្លារឯណោះ។ លោក Maytinee Phisutsinthop ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Central Food Retail Co Ltd បាននិយាយថា ការប្តូរឈ្មោះរបស់ Family Mart ទៅជា Tops Daily គឺដើម្បីឆ្លើយតបទៅនឹងនិន្នាការបច្ចុប្បន្នដែលយើងនឹងធ្វើឱ្យមានភាពងាយស្រួលជាងមុនដោយជំនួសមកវិញដោយមានការផ្តល់ជូននូវចំណតរថយន្ត និងកន្លែងទទួលទានអាហារព្រមទាំងមានសេវាកម្មជាច្រើនទៀតដែលផ្តល់ទៅឱ្យអតិថិជនផងដែរ។ ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Central Food Retail បាននិយាយបន្តថា ហាងលក់រាយតូចៗត្រូវតែចេះអភិវឌ្ឍន៍នៅម៉ូដែលថ្មីៗឱ្យបានឆាប់រហ័សបំផុត ដើម្បីបំពេញតម្រូវការអតិថិជន និងត្រូវចេះណែនាំសេវាកម្មដែលមាននៅក្នុងហាងឱ្យកាន់តែមានភាពទូលំទូលាយជាងមុន ដើម្បីធ្វើឱ្យអតិថិជនមានអារម្មណ៍ថាចូលម៉ាតតូចៗតែមានអារម្មណ៍ស្រដៀងនឹងចូលហាងធំដែរ។ អ្នកជំនាញផ្នែកលក់រាយម្នាក់នៅប្រទេសថៃ ក៏បានបញ្ជាក់ ថាការសម្រេចចិត្តរបស់ក្រុមហ៊ុន Central Retail ក្នុងការប្តូរម៉ាកយីហោ "Family Mart" ជា "Tops Daily" នឹងធ្វើ ឱ្យម៉ាកយីហោ Tops Daily នៅតែរឹងមាំនៅក្នុងទីផ្សារ និងមានលទ្ធភាពទាក់ទាញអតិថិជនបានកាន់តែច្រើនផងដែរ៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-14T07:22:25.731Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 5983, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
អ្នកឧកញ៉ា លាង ម៉េង ប្រាប់ពីមូលហេតុធំៗ ៣ ដែលធ្វើឲ្យគម្រោងអចលនទ្រព្យមួយចំនួនជាប់គាំង
https://business-cambodia.com/articles/neak-oknha-leang-meng-3-reasons-why-some-real-estate-projects-are-stuck
មួយរយៈនេះយើងសង្គេតឃើញថាគម្រោងអចលនទ្រព្យមួយចំនួនត្រូវបានជាប់គាំង ធ្វើឲ្យអតិថិជនដែលជាអ្នកទិញមិនទទួលផ្ទះ ឬដី ដែលខ្លួនចង់បានតាមការសន្យាពីម្ចាស់គម្រោងនោះឡើយ។ យោងតាមការលើកឡើងពី អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន Chip Mong Group បានបញ្ជាក់ថា មានកត្ដាធំៗ៣ ដែលធ្វើឲ្យគម្រោងទាំងនោះជាប់គាំងមិនអាចបន្ដដំណើរទៅមុខបាន។ ថ្លែងនៅក្នុងកម្មវិធីវេទិកាធុរកិច្ចឆ្នាំ២០២៣ និងពិធីពិសាអាហារសាមគ្គី ដែល រៀបចំដោយសមាគមឧកញ៉ាកម្ពុជា ក្នុងនោះដែរ អ្នកឧកញ៉ា លាង ម៉េង បានលើកឡើងយ៉ាងដូច្នេះថា “ បើសិនយើងមើលវិស័យអចលនទ្រព្យនៅស្រុកខ្មែរ មានបញ្ហា ដោយសារទី១ម្នាក់ៗនាំគ្នាធ្វើច្រើនពេក (សាងសង់) ច្រើនមែនទែន ហើយទី២គឺ Cash flow (សាច់ប្រាក់) ហើយទី៣យើងនិយាយពីវិនិយោគ”។  ១. ការសាងសង់លំនៅដ្ឋានច្រើនជាងតម្រូវការជាក់ស្តែង   ត្រង់ចំណុចនេះអ្នកឧកញ៉ាបានលើកឡើងថា “អ្នកវិនិយោគមួយចំនួនឃើញBusinessមួយនឹងល្អ អ៊ីចឹងម្នាក់ៗនាំគ្នាវិនិយោគតាមគ្នា ឃើញចំណេញនាំគ្នាធ្វើតាមគ្នា ការសាងសង់ចាប់ផ្ដើមច្រើនទៅ ដោយសេដ្ឋកិច្ចពិភពលោក មិនប្រាកដផង ដែលធ្វើឲ្យប៉ះមកដល់យើងដែរ”។   ២. ការរៀបចំលំហូរសាច់ប្រាក់មិនបានត្រឹមត្រូវ   ចំពោះចំណុចនេះ អ្នកឧកញ៉ា បន្តថា “ មួយរយៈនេះមានការតវ៉ា ដែលមានការលើកឡើងថា ម្ចាស់គម្រោងបោកប្រាស់គាត់ ដោយសារតែ ម្ចាស់គម្រោងមិនបានរៀបចំ Cash flow មិនបានត្រឹមត្រូវ ដោយគាត់មិនគិតច្បាស់លាស់ ។ ឧទាហរណ៍ គាត់វិនិយោគទុន១០០លាន គាត់ត្រូវតែមានទុន៣០លាន មិនអាចមានទុន១០០លាន ហើយទៅខ្ចី៨០​លាន នោះទេ”។   ៣. ការវិនិយោគ   ដោយឡែកចំពោះចំណុចនេះវិញ  “ ដូចយើងមើលឃើញជាក់ស្ដែង គឺដោយសារអ្នកទិញ ឃើញថាវាជាឱកាសនាំគ្នាទិញទុក ដែលនេះជាការប៉ះពាល់ធំ។ ឧទាហរណ៍ របស់នោះត្រូវការតែ១០ ប៉ុន្តែអ្នកវិនិយោគនាំគ្នាទៅទិញដល់ទៅ២០ ដោយប៉ះ Cash flow មិនត្រឹមត្រូវហើយអ្នកវិនិយោគច្រើនផងធ្វើឲ្យគម្រោងនោះជាប់គាំងតែម្តង”៕​   អត្ថបទដោយ៖ ឌឿក ស្រីនុត
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-14T07:16:05.569Z", "category": "អចលនទ្រព្យ", "views": 1330, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ល្អណាស់! ក្រុមហ៊ុនមួយនៅព្រះសីហនុ ប្រមូលសំរាមច្នៃធ្វើគ្រឿងសង្ហារឹម អាចជួយកាត់បន្ថយសំរាម១ខែ ២០០តោន
https://business-cambodia.com/articles/ton-to-ton
អនាគតដើម្បីសមុទ្រកម្ពុជាគ្មានសំរាម ក្រោយក្រុមហ៊ុនមួយរបស់អ៊ីស្រាអែល ឈ្មោះ TONTOTON បានចូលមកបង្កើតរោងចក្រមួយកន្លែងនៅក្នុងខេត្តព្រះសីហនុដើម្បីប្រមូលសំរាមតាមឆ្នេរ យកមកច្នៃធ្វើជាគ្រឿងសង្ហារឹមដើម្បីប្រើប្រាស់ឡើងវិញ។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅតាមការឱ្យដឹងរបស់ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមហ៊ុនថុនធូថុន(Tontoton) គឺជាគម្រោងឯកជនមួយផ្តោតទៅលើការប្រមូលសំណល់ប្លាស្ទិចក្នុងសមុទ្រ។ហើយបច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងជួយប្រមូលសំអាតប្លាស្ទិចទាំងមានតម្លៃ និងគ្មានតម្លៃពីសមុទ្រ ក៏ដូចជានៅក្នុងសហគមន៍កម្ពុជាដើម្បីយកមកកែច្នៃប្រើប្រាស់ឡើងវិញ។     លោកបានបន្តថា ជាមធ្យមក្នុងមួយខែក្រុមហ៊ុនខាងលើនេះអាចជួយប្រមូលសំណល់ប្លាស្ទិចគ្រប់ប្រភេទសរុបប្រមាណ២០០ តោនជារៀងរាល់ខែ ហើយសម្រាប់សំណល់ប្លាស្ទិចដែលគ្មានតំលៃក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាកិន រំលាយដើម្បីផលិតជាក្តារបន្ទះហើយអាចយកទៅធ្វើជាគ្រឿងសង្ហារឹមទៀតផង។     គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Tontoton នេះត្រូវបានបង្កើតឡើងដោយជនជាតិអ៊ីស្រាអែលឈ្មោះ Barak Ekshtein គោលបំណងធំនៃការបង្កើតក្រុមហ៊ុននេះឡើងគឺដើម្បីចូលរួមចំណែកការកាត់បន្ថយសំរាមចូលទៅក្នុងផ្ទៃសមុទ្រ​តាមរយៈការប្រមូលសំរាមយកមកកែច្នៃទៅជាសម្ភារប្រើប្រាស់ឡើងវិញ។ក្រុមហ៊ុននេះចាប់ផ្តើមប្រតិបត្តិការដំបូងនៅប្រទេសវៀតណាម ហើយបានផ្លាស់មកប្រទេសកម្ពុជានៅឆ្នាំ ២០២១ នៅ ភូមិចំនួន 3 ក្នុងខេត្តព្រះសីហនុ៕     អត្ថបទដោយ៖សម្បត្តិ សុខឡាង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-14T06:41:44.640Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 207, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ដំណឹងល្អ! ក្រុមហ៊ុនចិន សម្រេចដាក់ទុនវិនិយោគជាង១២ពាន់លានដុល្លារ នៅក្នុងខេត្ដ ៤ នេះ
https://business-cambodia.com/articles/danong-agricultural-development-group
ក្រុមហ៊ុន តាណុង (Danong Agricultural Development Group) ដែលជាក្រុមហ៊ុនដ៏ធំរបស់ប្រទេសចិន សម្រេចដាក់ទុនវិនិយោគជាង១២ លានដុល្លារនៅក្នុងខេត្ដចំនួន ៤ របស់កម្ពុជារួមមាន៖ ខេត្ដបាត់ដំបង ពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ធំ។ ដោយការវិនិយោគនេះគឺផ្ដោតលើការធ្វើកសិកម្មបែបទំនើប ឬហៅថា "គម្រោងឧស្សាហូបនីយកម្មកសិកម្ម"។ ការសម្រេចដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុនខាងលើ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ចៅ សូជី (Zhao Shujie) ប្រធានក្រុមហ៊ុនតាណុង និងឯកឧត្ដម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ តាមការបញ្ជាក់ពីលោក ចៅ សូជី បានឲ្យដឹងថា ការវិនិយោគរបស់ក្រុមហ៊ុនតាណុង មានគោលបំណងវិនិយោគលើការដំដុះ និងបង្កាត់ពូជដំណាំ និងសត្វ ចំនួន ៤ ប្រភេទនៅកម្ពុជារួមមាន៖ ទី១. ដាំស្មៅសម្រាប់ចំណីសត្វ ទី២. បង្កាត់ និងដាំពូជពោត ទី៣. ដាំ និងកែច្នៃដំឡូងមី និងទី៤ បង្កាត់ និងចិញ្ចឹមសត្វគោ និងជ្រូក។ ហើយផលិតផលកសិកម្មទាំងអស់នេះភាគច្រើនគឺនាំចេញទៅប្រទេសចិន។ លោកបន្ដថា គម្រោងវិនិយោគកសិកម្មទំនើប ឬហៅថា "គម្រោងឧស្សាហូបនីយកម្មកសិកម្ម" ដែលក្រុមហ៊ុនតាណុង គ្រោងបោះទុនវិនិយោគ ១២.៧ ពាន់លានដុល្លារអាមេរិក លើផ្ទៃដី ៧៥ ម៉ឺនហិកតា​។ គម្រោងវិនិយោគនេះ ទី១. ផ្ដោតលើការសាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ទី២.គ្រប់គ្រងនិងប្រតិបត្តិការងារឧស្សាហកម្មកសិកម្ម និងទី៣.បង្កើតធនាគារកសិកម្ម។ ក្នុងនោះដែរឯកឧត្ដម ដួង តារា បានលើកឡើងដែរថា តាមរយៈគម្រោងវិនិយោគរបស់ក្រុមហ៊ុន Danong កសិ-ឧស្សាហកម្មនៅប្រទេសកម្ពុជា យើងសង្ឃឹមថាផលិតផលកសិកម្មជាច្រើននឹងបានទៅដល់ប្រទេសចិនដោយផ្ទាល់តែម្ដង។ ហើយឯកឧត្ដមក៏បានគាំទ្រទាំងស្រុងចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុនតាណុងនេះផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-14T06:35:56.351Z", "category": "អចលនទ្រព្យ", "views": 3521, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ប្លែកសប្បាយ ជាមួយ Flea Market និងពិព័ណ៌ផលិតផលខ្មែរ នៅ TK Central
https://business-cambodia.com/articles/flea-market-tk-central-
ទទួលបាន3$ ក្រោយពេលចុះឈ្មោះដើម្បីចូលរួមក្នុងកម្មវីធី Flea Market និងពិព័ណ៌ផលិតផលខ្មែរ នៅ TK Central ។ លោកអ្នកនឹងមានអាម្មណ៍ថាប្លែកអស្ចារ្យ ជាមួយតន្ត្រី ការតាំងបង្ហាញស្តង់ផលិតផល  និងម្ហូបអាហារ ពិព័ណ៌ផលិតផល​​​ខ្មែរ   ផលិតផលមួយទឹក លេងហ្គេមបោះកងយករង្វាន់សំបុត្រ ចូលទស្សនា​ភ្នំពេញសាហ្វារី free free ចាប់ពីម៉ោង1រសៀល ដល់ម៉ោង6ល្ងាច នៅថ្ងៃទី19 និង20 ខែសីហា ឆ្នាំ2023។  លីងដើម្បីចុះឈ្មោះ https://forms.gle/kvJ4XK9hhr6UVwFd7 ក្រៅពីនេះក៏មានកម្មវិធីសប្បាយៗជាច្រើនដូចជា ការគប់ព្រួញ ការផាត់ពណ៌ ការប្រកួតថតរូប និងការលេងហ្គេមឈ្នះកាដូរ ជាច្រើន។  លោក សៀង វិរៈ ប្រធានគ្រប់គ្រងគម្រោងនៃក្រុមហ៊ុន frogsell បានឲ្យដឹងថា៖ «នេះជាកម្មវិធីលើកទី2 ដែលក្រុមហ៊ុន  frogsell សហការរៀបចំឡើង។​ យើងបានរៀបចំម្តងរួចមកហើយនៅទីតាំង​ Olympia City កាលពីខែមិថុនា ឆ្នាំ២០២៣ ដែលលើកនេះ យើងបានរៀបចំនៅ  TK Central  ជាន់ទី៣ ចាប់ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច។ កម្មវីធីនេះ រៀបចំឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការប្រើប្រាស់ទំនិញមួយទឹកឡើងវិញ និងដើម្បីគាំទ្រផលិតផលខ្មែរ។​ យើងបាន ប្រមូលហាងជាច្រើនដែលដាក់លក់លើ App frogsell ដើម្បីផ្តល់ឪកាស ឲ្យពួកគាត់បានដាក់លក់ និងបង្ហាញផលិតផលរបស់គាត់​ នៅទីតាំងផ្ទាល់ដោយឥតគិតថ្លៃ។ លោកបានបន្ថែមថា «យើងបានសម្រិតសម្រាំងហាងល្អៗ និងហាងដែលលក់ដាច់ច្រើននៅក្នុង frogsell App ដែល ជាបទពិសោធន៍កាលពីពេលកន្លងទៅ មានហាងខ្លះលក់បាន ចំណូលដល់500$ ឯនោះ នៅក្នុងកម្មវិធីពីរថ្ងៃកាលពីលើកមុន។  ហើយយើងសង្ឃឹមយ៉ាងមុតមាំ​ថា នឹងមានភ្ញៀវជា ច្រើនចូលរួមគាំទ្រកម្មវិធីតាំងពីពណ៌នេះឲ្យបានច្រើនកុះករ។ »ក្រៅពីនេះ លោកអ្នកក៏មានឳកាស ឈ្នះរង្វាន់ជាច្រើន តាមរយៈ frogsell flea Market Photo contest ដោយគ្រាន់តែថតរូប អ្នកនៅក្នុងកម្មវិធីតាំងពិពណ៌ផលិផលខ្មែរ ​នៅTK Central អោយជាប់ ឈ្មោះកម្មវិធី ហើយដាក់ hashtag #frogsellFleaMarket  #TKCentral  ផងដែរ លោកអ្នកអាចចូល មើលព័ត៌មាន លម្អិតនៅលើ Facebook Page: https://www.facebook.com/frogsellapp  សូមជម្រាបជូនថា frogsell គឺជា App ដែលបងប្អូនអាចផុសលក់ទំនិញថ្មី ឬមួយទឹកដោយ ឥតគិតថ្លៃគ្រប់ប្រភេទ ហើយសព្វថ្ងៃនេះមានមនុស្សជាង20ម៉ឺននាក់បាននឹងកំពុងប្រើប្រាស់App frogsell ជារៀងរាល់ខែ និងជា App របស់ខ្មែរដែលបង្កើតឡើងកាលពីឆ្នាំ2020។ សម្រាប់ហាងដែល ចង់ដាក់លក់ទំនិញរបស់ខ្លួនក្នុងកម្មវិធីបញ្ចុះតម្លៃនាពេល ខាងមុខ ឬដាក់លក់ទំនិញនៅលើApp frogsell សូមទាក់ទងមកកាន់ក្រុមការងារយើងតាមលេតេក្រាមនេះ៖ 069 363 286 / 077 880 490 ។ ចូលឆែកមើល និងទិញផលិតផលតាមលីងនេះ៖ បងប្អូនអាចចូលទៅកាន់តំណភ្ជាប់នេះ៖ https://bit.ly/khmerproductonlinefair ដើម្បីអាចលក់ទំនិញមួយទឹក ឬថ្មីដោយឥតគិតថ្លៃបា នសូមចុចដោនឡូត ទីនេះ៖ bit.ly/3kharzV ។ Flea Market និងពិព័ណ៌ផលិតផលខ្មែរ នៅ TK Central TK Central ជាគម្រោងអភិវឌ្ឍន៍ចម្រុះនៅចំកណ្តាលខណ្ឌទួលគោក រាជធានីភ្នំពេញ។ រចនាឡើងសម្រាប់អ្នកដែលចង់នៅជិតអ្វីៗគ្រប់យ៉ាងដូចជា ការដើរទិញឥវ៉ាន់ ការបរិភោគអាហារ ការលំហែរ។ លោកអ្នកនឹងមិនដែលនៅឆ្ងាយពីអ្វីដែលអ្នកត្រូវការនោះទេ។ Location: https://goo.gl/maps/cC8KFdQ5XMPd9MKD
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-14T05:55:31.489Z", "category": "PR", "views": 102, "author": { "first_name": "Sreymom", "last_name": "Cha", "email": "sreymomcha069@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ឯកឧត្ដម វ៉ី សំណាង បោះទៅចិនកៀរគរអ្នកវិនិយោគក្នុងខេត្ដ ២ នេះមកបោះទុនបង្កើតរោងចក្របន្ថែមនៅកំពង់ស្ពឺ
https://business-cambodia.com/articles/vei-samnang-go-to-china
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះបានដឹកនាំប្រតិភូ អញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិនក្នុងចំនួន ២ គឺខេត្ដក្វាងទុង និងខេត្ដក្វាងចូវ ដើម្បីកៀរគរអ្នកវិនិយោគមកវិនិយោគបន្ថែមនៅក្នុងខេត្ដកំពង់ស្ពឺ។   យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្ដមបានសរសេរថា «ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដឹកនាំប្រតិភូថ្នាក់ខេត្ត អញ្ជើញទស្សនកិច្ចនៅខេត្តក្វាងទុង និងខេត្តក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងបង្ហាញសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើង ដើម្បីកៀរគរអ្នកវិនិយោគ មកបោះទុនរកស៊ី បង្កើតរោងចក្របន្ថែមទៀត ដើម្បីបង្កើនឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ»។   សូមជម្រាបផងដែរថា កាលពីចុងខែមីនា កន្លងទៅ ឯកឧត្ដម វ៉ី​ សំណាង ក៏បានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនៈកិច្ចនៅក្នុងទីក្រុងហុងកុង ដើម្បីបង្ហាញពីសក្ដានុពលក្នុងខេត្ដកំពង់ស្ពឺ និងកៀរគរអ្នកវិនិយោគមកវិនិយោគបន្ថែមដូចគ្នានេះផងដែរ។   ជាលទ្ធផល ក្រោយពីដំណើរទស្សនៈរបស់ឯកឧត្ដម នៅដើមខែមេសា ក៏មានក្រុមហ៊ុនជាង ១០ សម្រេចមកប្រកបអាជីវកម្មរបស់ខ្លួននៅក្នុងខេត្ដកំពង់ស្ពឺ ដែលក្នុងមានដូចជា រោងចក្រសម្លៀកបំពាក់ ស្បែកជើង កាបូបជាដើម។ ក្រៅពីនោះ ក៏មានក្រុមហ៊ុនចំនួន មានបំណងក្នុងការវិនិយោគលើការសាងសង់ និងអចលនទ្រព្យផងដែរ ដែលមានតម្រូវការកម្លាំងពលកម្មប្រមាណ ១ ម៉ឺននាក់៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-14T03:03:36.782Z", "category": "អចលនទ្រព្យ", "views": 247, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ខ្ចីស្រួលតែអាចពិបាកក្នុងខ្លួន! មុនបង់រំលស់ត្រូវដឹងរឿងទាំងនេះសិន បើមិនចង់យកទុក្ខដាក់ខ្លួន
https://business-cambodia.com/articles/things-to-know-before-accept-buy-now-pay-later-service
 បច្ចុប្បន្ននិន្នាការនៃការបង់រំលស់របស់របរកាន់តែមានការពេញនិយមខ្លាំងជាពិសេសការបង់រំលស់សម្ភារនិយមដូចជា ម៉ូតូ ឡាននិងគ្រឿងអេឡិចត្រូនិចផ្សេងៗជាដើម។ តាមពិតការបង់រំលស់មិនអាក្រក់ទាំងអស់នោះទេ តែមានរឿងមួយចំនួនអ្នកគួរដឹងមុននឹងសម្រេចចិត្តបង់រំលស់ចៀសជួបបញ្ហាអំឡុងពេលបង់រំលស់។ ១. លទ្ធភាព(ចំណូល) រឿងទីមួយមុននឹងសម្រេចចិត្តបង់រំលស់របស់អ្វីមួយ អ្នកត្រូវដឹងច្បាស់ពីលទ្ធភាពខ្លួនឯងថាមានលទ្ធភាពបង់រំលស់ប្រចាំខែទៀតទាត់ឬអត់។ លទ្ធភាពត្រង់នេះគឺចង់សំដៅចំណូលរបស់អ្នកថាតើអ្នកមានចំណូលគ្រប់គ្រាន់ក្នុងការបង់រំលស់ប្រចាំខែឬអត់។ គន្លឹះមុនបង់រំលស់យើងត្រូវយកចំណូលយើងមកកត់ថាតើយើងរកចំណូលបានប៉ុន្មានហើយបូកទាំងចំណូលបន្ថែមប៉ុន្ដែត្រូវចាំថាចំណូលបន្ថែមមិនប្រាកដថាយើងរកបានរាល់ខែនិងថេរឡើយ។ ការធ្វើបែបនេះដើម្បីយើងដឹងពីលទ្ធភាពយើងច្បាស់ចៀសវាងវេទនាអំឡុងពេលបង់រំលស់។ ២. ការបង់ប្រចាំខែ  ជាទូទៅទឹកប្រាក់ដែលត្រូវចំណាយក្នុងការបង់រំលស់ប្រចាំខែ អ្នកគួរបង់ប្រចាំខែត្រឹមតែ៣០% នៃចំណូលសរុបប្រចាំខែរបស់អ្នកបានហើយ ដើម្បីចៀសវាងរងសម្ពាធហិរញ្ញវត្ថុអំឡុងពេលបង់រំលស់។ ឧទាហរណ៍បើអ្នកមានប្រាក់ខែ១ពាន់ដុល្លារ អ្នកគួរបង់រំលស់ប្រចាំខែតែ៣០០ដុល្លារប៉ុណ្ណោះ។  ត្រូវចាំថាក្នុងការស់នៅ អ្នកមានតម្រូវការចាំបាច់ជាច្រើនដែលត្រូវចំណាយ ដូច្នេះបើអ្នកចំណាយលើការបង់រំលស់ប្រចាំខែច្រើនពេកនោះនឹងធ្វើឲ្យអ្នករស់នៅរងសម្ពាធនៃលុយកាក់ ស៊ីអត់ស៊ីឃ្លានព្រោះតែរវល់យកលុយមួយផ្នែកធំទៅបង់រំលស់ប្រចាំខែ។ ៣. តើរបស់នោះចាំបាច់អត់?  សំណួរត្រូវសួរខ្លួនឯងមុននឹងសម្រេចចិត្តបង់រំលស់នោះគឺថាតើរបស់នោះចាំបាច់អត់? ឧទាហរណ៍ទូរស័ព្ទអ្នកនៅប្រើប្រាស់បានធម្មតាស្រាប់តែមានម៉ាក់ទូរស័ព្ទថ្មីចេញមក អ្នកក៏សម្រេចចិត្តទិញទូរស័ព្ទដៃនោះបង់រំលស់វាមិនមែនជារឿងល្អនោះទេ។  ត្រង់នេះមានយុវតីនិងយុវជនច្រើនណាស់ សម្រេចចិត្តបង់រំលស់ព្រោះតែចង់ប្រើប្រាស់របស់ឲ្យគេមើលមកឡូយ ទាំងរបស់ទាំនោះពេលខ្លះវាមិនចាំបាច់នោះទេ ដូច្នេះហើយធ្វើឲ្យពួកគាត់មួយចំនួនជួបបញ្ហាលុយកាក់គ្មានលទ្ធភាពបង់សងប្រចាំខែហើយឈានដល់ការខ្ចីលុយគេធ្លាក់ក្នុងបំណុលទៀតផង។ សេដ្ឋី Warren Buffett បានលើកឡើងនូវឃ្លាមួយថា” បើអ្នកទិញរបស់មិនចាំបាច់ មិនយូរទេ អ្នកនឹងលក់របស់ចាំបាច់”។ ៤. បាត់បង់ឱកាសកសាងទ្រព្យ ភ្ជាប់ទៅនឹងចំណុចទី៣ដែលបានរៀបរាប់ខាងលើ បើអ្នកបង់រំលស់របស់ដែលមិនចាំបាច់នោះចំណុចអវិជ្ជមានមួយនោះគឺអ្នកនឹងបាត់បង់ឱកាសក្នុងការខ្ចីលុយយកមកធ្វើអាជីវកម្មព្រោះយើងមិនមានលទ្ធភាពច្រើនទេហើយមនុស្សម្នាក់ៗមានលទ្ធភាពមានកំណត់។ ឧទាហរណ៍បើអ្នកមានប្រាក់ខែ៥០០ដុល្លារ ហើយប្រចាំខែចាយ៣០០ដុល្លារ សល់២០០ដុល្លារបង់រំលស់អស់លើសម្ភារនិយម ដូច្នេះបើចង់ខ្ចីគេមកធ្វើអាជីវកម្មគឺមិនអាចទៅរួចហើយ។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-14T03:00:47.630Z", "category": "ហិរញ្ញវត្ថុ", "views": 414, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
នាយកដ្ឋមន្រ្តីថ្មីកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងធ្វើទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសចិន ក្នុងកម្មវិធីពិសេស១នេះ
https://business-cambodia.com/articles/dr-hun-manet-and-he-wang-yi
  តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅប្រទេសចិន ក្នុងឱកាសពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីគេហទំព័រផ្លូវការរបស់ចិន ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន​ ម៉ាណែត។     ការអញ្ជើញនេះបានធ្វើឡើងនៅកំឡុងពេលដែលឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលជួបសម្តែងការគួរសមជាមួយនឹង ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិនដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៣ ។   ក្នុងគ្រានោះដែរថ្នាក់ដឹកនាំទាំងពីរ បានបេ្តជ្ញាបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិនឱ្យកាន់ជិតស្និទ្ធ តាមរយៈការថែរក្សាសមិទ្ធផលដែលមានកន្លងមក ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា៖ វិស័យអគ្គិសនី ជាពិសេស វារីអគ្គិសនី, វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ជាដើម ។ល។   គួរជម្រា​បផងដែរថាឯកឧត្តម វ៉ាង យីបានបំពេញទស្សនកិច្ចទៅ៣ប្រទេសជាប់គ្នា រួមមានប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ៕   អត្ថបទដោយ៖ ពីង ជូអេង      
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-14T02:40:13.722Z", "category": "ភាពជាអ្នកដឹកនាំ", "views": 110, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ចង់រៀនធ្វើនំ បង្អែមបែបបរទេស និងរៀនកសិកម្ម មិនអស់លុយអង្គការមួយកន្លែងកំពុងបើកវគ្គបង្រៀនឥតគិតថ្លៃ
https://business-cambodia.com/articles/ecole-du-bayon
ឱកាសល្អសម្រាប់បងប្អូនដែលចង់រៀនជំនាញ ធ្វើនំ បង្អែម ការ៉េម ជំនាញកសិកមម្មអេកូឡូស៊ី ការដាំដុះ ចិញ្ចឹមសត្វ និងកែច្នៃអាហារ ពេលនេះអង្គការមួយកន្លែងនៅខេត្តសៀមរាបឈ្មោះ អង្គការបាយ័ន អប់រំ និងអភិវឌ្ឍន៍ កំពុងជ្រើសរើសសិស្សឱ្យចូលរៀនជំនាញខាងលើដោយឥតគិតថ្លៃជាច្រើននាក់។     បើយោងតាមការការផុសនៅលើផេកផ្លូវការរបស់ Ecole Du Bayon បានឱ្យដឹងថា អង្គការនឹងមានបើកវគ្គបណ្តុះបណ្តាលមួយនៅពេលឆាប់ៗខាងមុន ដែលវគ្គបណ្តុះបណ្តាផ្តោតទៅលើជំនាញគោលធំ២ ៖ ជំនាញ ធ្វើនំ បង្អែម និង ការ៉េម (បែបបរទេសនិងខ្មែរ) ជំនាញកសិកម្មអេកូឡូស៊ី (ការដាំដុះ ចិញ្ចឹមសត្វ និងកែច្នៃចំណីអាហារ)       សម្រាប់ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល១ឆ្នាំ ការសិក្សាពុំមានបង់ប្រាក់ឡើយ សាលានឹងផ្តល់ជូនកន្លែងស្នាក់នៅ ប្រាក់ឧបត្ថម្ភប្រចាំខែ អាហារ៣ពេលក្នុង១ថ្ងៃ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ កង់ សម្ភារៈសិក្សា និងដំណើរកំសាន្តផ្សេងៗ ក្រោយបញ្ចប់ការសិក្សាខាងសាលានឹងស្វែងរកការងារឱ្យធ្វើ។     គូសបញ្ជាក់ផងដែរថា ចំពោះវគ្គបណ្តុះបណ្តាលជំនាញនេះនឹងបើកបង្រៀននៅដើមខែ មករា ឆ្នាំ ២០២៤ ហើយនឹងចាប់ទទួលពាក្យចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៣។ ដូច្នេះ សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍អាចធ្វើការសាកសួរព័ត៌មានលម្អិតបន្ថែមតាមរយៈតេឡេក្រាម https://t.me/recruitment2024TVET លោក គុណ តាក់ / វ៉ិត ឆវិន  ឬតាមរយៈលេខទំនាក់ទំនង ៖ 077 806 237 / 096 99 500 28 / 063 210 561 ៕       អត្ថបទដោយ ៖សម្បត្តិ សុខឡាង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-14T01:52:36.138Z", "category": "ព័ត៌មានថ្មីៗ", "views": 1911, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
លែងភ័យរឿង ហាលភ្លៀង ហាលក្ដៅ! ប្រើ App ១នេះ ចំណេញលុយ ហើយសន្សំសំចៃទៀត
https://business-cambodia.com/articles/tada-app-in-cambodia
នៅកម្ពុជាមានមធ្យោបាយប្រើប្រាស់ច្រើនណាស់ដែលយើងអាចធ្វើដំណើរបានសព្វថ្ងៃ ដែលធ្វើឲ្យអតិថិជនអាចជ្រើសរើសមធ្យោបាយធ្វើដំណើរណាមួយដែលខ្លួនពេញចិត្ត តែការចំណាយទៅលើថ្លៃធ្វើដំណើរក៏ខុសៗគ្នា ។ ដូចជាអ្នកជិះរថយន្ត ងាកមករកមធ្យោបាយផ្សេងដើម្បីធ្វើដំណើរ ដោយចំណេញថ្លៃសាំង ចំណេញថ្លៃចំណត និងចំណេញពេលវេលា ព្រមទាំងជៀសផុតពីថ្លៃថែទាំរថយន្ត ដែលជួយសន្សំសំចៃបានច្រើនទៅថ្លៃចំណាយផ្សេងៗដែលមិនចាំបាច់ ។ បងប្អូនធ្លាប់ដឹងអត់? ថានៅប្រទេសយើង មាន App ធ្វើដំណើរច្រើនមែនទែន ដែលយើងអាចប្រើប្រាស់បាន និងងាយស្រួល ជួយសម្រួលដល់ការធ្វើដំណើររបស់យើងបានច្រើនមែនទែន “តម្លៃធូរជាង ហៅភ្លាមបានភ្លាម” ដែលហៅបានទាំងកង់បី និងរថយន្ត ជាពិសេសជួយសម្រួលដល់បងប្អូនធ្វើដំណើរ ក្នុងរដូវកាល អាកាសធាតុប្រែប្រួល ម្តងហាលភ្លៀង ម្តងហាលថ្ងៃ ហើយក៏ជួយកាត់បន្ថយចំណាយថ្លៃសាំង និងបញ្ហាចំណត សម្រាប់បងប្អូនដែលមានរថយន្ដផ្ទាល់ខ្លួនថែមទៀត ។ ដែលខាងក្រោមនេះ ជា App ក្រុមហ៊ុន TADA ដែលអាចកក់ជិះ និងធ្វើដំណើរពេញនិយមមួយនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដែលបម្រើសេវាកម្មជូនបងប្អូនអ្នករស់នៅទីនោះឲ្យកាន់តែងាយស្រួល ជាពិសេស TADA តែងតែមានកម្មវិធីពិសេសសម្រាប់អតិថិជនថ្មី និងអតិថិជនចាស់ផងដែរ ។ ដើម្បីឆ្លើយតបទៅកាន់តម្រូវការបស់រអតិថិជន TADAមានកម្មវិធីដូចខាងក្រោម ៖  កម្មវិធីប្រូម៉ូសិនផ្សេងៗ ជាមួយដៃគូសហការជាច្រើនដូចជា បុរីប៉េងហួត ,VISA, Factory Phnom Penh , SmartVIP និង CJCC ។ កម្មវិធីបញ្ចុះតម្លៃ រៀងរាល់ថ្ងៃសុក្រ ឬចុងសប្តាហ៍ ដែលបញ្ចុះតម្លៃ រហូតដល់ 50% ដែលពិសេស និងចំណេញខ្លាំងមែនទែន សម្រាប់ការធ្វើដំណើរ ។ កម្មវិធីពិសេសសម្រាប់ សិស្សនិស្សិត បងៗស្ដ្រីមេផ្ទះ និងបុគ្គលិកក្រុមហ៊ុន សហគ្រាសនានា ដោយបង្កើតប្រូម៉ូសិន Student Fleet និងTADA Corporate ដែលមាននៅលើ App TADA តែមួយគត់ ។ អញ្ចឹងដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនខាងលើ បងប្អូនអាចទាញយក App TADA ឥលូវនេះតាមរយៈតំណរលីង : https://tada-rider.app.link/EfiodWETpBb
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-14T01:21:09.729Z", "category": "PR", "views": 71, "author": { "first_name": "Makara", "last_name": "Chham", "email": "makarachham1998@gmail.com" }, "quality_warning": [ "noisy" ] }
អ្នកជំនាញ ប្រាប់ពីស្នៀតខ្ចីលុយធនាគារ ទទួលបានអត្រាការប្រាក់ទាបនិងលក្ខខណ្ឌល្អ
https://business-cambodia.com/articles/how-to-take-laon-with-low-interest-rate
ជាការពិតណាស់ ការខ្ចីលុយធនាគារ អ្នកណាៗក៏ចង់បានប្រាក់កម្ចីជាមួយនឹងលក្ខខណ្ឌល្អ ងាយស្រួលដែរ ប៉ុន្ដែបងប្អូនខ្លះមិនដឹងធ្វើម៉េចទើបអាចខ្ចីលុយធនាគារទទួលបានការប្រាក់ទាបហើយលក្ខខណ្ឌល្អ។ ទាក់ទងនឹងការកខ្ចីលុយធនាគារនេះដែរ លោក ង៉ែត ជូ​ អ្នកជំនាញហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃ F.I Vision Capital  បានចែករំលែកពីក្បួនក្នុងការខ្ចីលុយធនាគារបានការប្រាក់ទាបជាមួយនឹងលក្ខខណ្ឌល្អបំផុត។ ១. រៀបចំ​របាយការណ៍ចំណូលចំណាយ ​​ការធ្វើរបាយការណ៍ហិរញ្ញវត្ថុផ្ទាល់ខ្លួនគឺជាផ្នែកមួយដែលបញ្ជាក់ថា អ្នកយកចិត្តទុកដាក់រឿងកាក់និងច្បាស់រឿងចាត់បែងលុយកាក់ដូច្នេះ ធនាគារនឹងកាន់តែមានទំនុកចិត្តលើអ្នក។ ការធ្វើរបាយការណ៍ហិរញ្ញវត្ថុនេះ​មិនសាំញ៉ាំនោះទេ ដោយអ្នកគ្រាន់បតែង្កើតតារាង excel ហើយបញ្ចូលនូវចំណូលចំណាយប្រចាំខែរបស់អ្នក។ បើអ្នកជារកស៊ីក៏ត្រូវមានរបាយការណ៍ពីលំហូរសាច់ប្រាក់និងចំណូលចំណាយក្នុងអាជីវកម្មផងដែរ។  ២. ប្រើក្បួនមនុស្សស្រីដើរផ្សារ យើងដឹងហើយមនុស្សដើរផ្សារគឺពូកែតថ្លៃនិងពូកែជ្រេតម្លៃពីកន្លែងមួយទៅកន្លែងមួយ។ អ៊ីចឹងការខ្ចីលុយធនាគារ អ្នកក៏ត្រូវប្រើក្បួនមនុស្សស្រីដើរផ្សារទិញឥវ៉ាន់ពោលគឺអ្នកត្រូវដើរពីគ្រឹះស្ថានមួយទៅមួយទៀតដើម្បីប្រៀបធៀបអត្រាការប្រាក់និងលក្ខខណ្ឌរបស់គ្រឹះស្ថាននីមួយៗ។ ៣. យើងមានជម្រើស នេះគឺជាចំណុចសំខាន់មួយដែលអ្នកអាចធ្វើដើម្បីទទួលបានប្រាក់កម្ចីពីធនាគារច្រើនជាមួយនឹងអត្រាការប្រាក់ទាបសមរម្យហើយលក្ខខណ្ឌល្អ។ នៅត្រង់នេះអ្នកអាចអញ្ជើញបុគ្គលធនាគារផ្សេងៗជាច្រើនដែលអ្នកចង់ដឹងពីលក្ខខណ្ឌកម្ចីឲ្យមកគេហដ្ឋានរបស់អ្នក។ ពេលបុគ្គលិកធនាគារផ្សេងៗមកគេហដ្ឋាន អ្នកអាចសួរពីលក្ខខណ្ឌកម្ចីរបស់ធនាគារនីមួយៗ ដូចជាអត្រាការប្រាក់ ទំហំកម្ចី និងលក្ខខណ្ឌផ្សេងហើយវាយព័ត៌មានដែលអ្នកបានសួរបុគ្គលិកធនាគារចូលក្នុងតារាង excel របស់អ្នក។ អ៊ីចឹងពេលបុគ្គលិកធនាគារមកជួប អ្នកអាចបង្ហាញពីតារាងនៃលក្ខខណ្ឌកម្ចីរបស់ធនាគារផ្សេងៗជាច្រើនដែលអ្នកបានស្រង់ព័ត៌មានច្បាស់លាស់ឲ្យពួកគាត់បានឃើញ។ ការធ្វើបែបនេះបុគ្គលិកធនាគារដែលខ្ចីផ្ដល់កម្ចីនឹងឃើញពីលក្ខខណ្ឌកម្ចីរបស់គូប្រកួតប្រជែង ហើយពួកគាត់អាចនឹងបន្ធូរបន្ថយលក្ខខណ្ឌកម្ចីឬអត្រាការប្រាក់ដើម្បីទទួលបានអតិផិជនខ្ចីប្រាក់ខណៈគាត់ឃើញពីលក្ខខណ្ឌកម្ចីរបស់ធនាគារផ្សេងៗទៀតជាច្រើន៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-13T12:12:21.595Z", "category": "ហិរញ្ញវត្ថុ", "views": 1132, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ក្រុមហ៊ុន ខេអេច លែន បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ២០២៣ ជាមួយនឹងការបង្ហាញនូវ គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច និងការផ្តល់ជូនតម្លៃនិងលក្ខខណ្ឌពិសេសដល់អតិថិជន
https://business-cambodia.com/articles/kh-land-company-appears-at-the-big-real-estate-expo-2023-with-presentation-of-phnom-toch-commercial-city-
(ភ្នំពេញ)៖ ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យ ឆ្នាំ២០២៣នេះ មានការចូលរួមពីបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗច្រើននៅទូទាំងប្រទេសកម្ពុជា រួមទាំងមានវត្តមានរបស់ក្រុមហ៊ុន ខេអេច លែន ផងដែរ។ លោក ថុន បូរ៉ា អគ្គនាយកក្រុមហ៊ុន ខេអេច លែន ថ្លែងនៅក្នុងព្រឹត្ដិការណ៍ពិព័រណ៍អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ២០២៣ នេះថា គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានាបង្ហាញពីគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅក្នុងតំបន់ដែលមានសក្តានុពល និងជាឱកាសដ៏ល្អសម្រាប់អតិថិជនស្វែងយល់ពីគម្រោងអចលនទ្រព្យ សេវាកម្មអចលនទ្រព្យ ដែលជំរុញឱ្យពួកគាត់សម្រេចចិត្តទិញ ឬវិនិយោគនៅតំបន់ណាមួយដែលមានកំពុងមានសក្តានុពល។ សម្រាប់កម្មវិធីពិព័រណ៍រយៈពេល២ថ្ងៃអតិថិជន ឬអ្នកវិនិយោគអាចទទួលបានព័ត៍មាន និងសិក្សាអំពីគម្រោងនានាជាច្រើននៅក្នុងអំឡុងពេលកម្មវិធីនេះផ្ទាល់ ជាពិសេសនោះគឺអតិថិជន ឬអ្នកវិនិយោគអាចជ្រើសរើសបាននូវអចលនទ្រព្យដែលខ្លួនពេញចិត្ត ហើយស្ថិតក្នុងទីតាំងដែលមានសក្ដានុពលផងដែរ។ នៅក្នុងថ្ងៃកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ២០២៣រយៈពេល២ថ្ងៃនេះ ក្រុមហ៊ុន ខេអេច លែន បានដាក់តាំងបង្ហាញនូវគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ដែលមានដូចជា បុរី ១០០០ ល្វែង មានវីឡាទោល វីឡាកូនកាត់ វីឡាភ្លោះ ផ្ទះអាជីវកម្ម រួមទាំងផ្សារ និងដីឡូតិ៍ស្ថិតនៅក្នុងគម្រោងតែមួយ ដែលមានតម្លៃសមរម្យអាចឱ្យអតិថិជនមានលទ្ធភាពក្នុងការបង់រំលស់ និងទិញក្នុងលក្ខខណ្ឌណាមួយក៏បាន។ព្រមទាំងការផ្តល់នូវប្រម៉ូសិនពិសេសដល់អតិថិជន ដោយមានការបញ្ចុះតម្លៃទៅតាមលក្ខខណ្ឌបង់ប្រាក់ និងការផ្តល់ជូននូវកាដូជាច្រើនទៀត។ អ្វីដែលកាន់តែពិសេស និងពុំធ្លាប់មានពីមុនមក គឺក្រុមហ៊ុន ខេអេច លែន  បានដាក់ចេញសេវាកម្មឡានក្រុងដែលអាចសម្រួលដល់ការធ្វើដំណើររបស់អតិថិជនពីរាជធានីភ្នំពេញទៅកាន់គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ដែលជាបរិបទថ្មីមួយដ៏គួរឱ្យចាប់អារម្មណ៍បំផុត សម្រាប់អតិថិជនដែលបានរស់នៅទីនេះ និងអតិថិជនដែលកំពុងតែមាន តម្រូវការលំនៅឋានសម្រាប់រស់នៅប្រកបបរិយាកាសស្រស់ស្រាយ។ អគ្គនាយកក្រុមហ៊ុន ខេអេច លែន បន្ថែមថា បើទោះបីជាពិភពលោក ក៏ដូចជាកម្ពុជា នៅជួបបញ្ហាវិបត្តិសេដ្ឋកិច្ច ដែលធ្វើឱ្យប៉ះពាល់អាជីវកម្ម និងវិស័យអចលនទ្រព្យ ប៉ុន្តែស្ថានភាពនេះបានវិលមករកភាពល្អប្រសើរជាបណ្តើរៗហើយ។ ជាក់ស្តែងការលក់របស់ក្រុមហ៊ុន ខេអេច លែន ក៏មានកំណើនឡើងវិញផងដែរ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន ខេអេច លែន អាចឈរជើងយ៉ាងរឹងមាំបានមកទល់នឹងពេលបច្ចុប្បន្ននេះដោយសារ តែមាន ទស្សនៈ និងចក្ខុវិស័យវែងឆ្ងាយ។ ទន្ទឹមនឹងនេះក្រុមហ៊ុន ខេអេច លែន គឺជាក្រុមហ៊ុន ដែលមាន៖ ក/ ឯកសារស្របច្បាប់ ប័ណ្ណប៉ាតង់ ផ្តល់ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ ផ្តល់ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិញ្ញាបនបត្រពាណិជ្ជកម្ម ផ្តល់ដោយ ក្រសួងពាណិជ្ជកម្ម វិញ្ញាបនបត្រចុះបញ្ជីម៉ាក ផ្តល់ដោយ ក្រសួងពាណិជ្ជកម្ម លិខិតអនុញ្ញាតសាងសង់ ផ្តល់ដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន និងដីឡូតិ៍ ផ្តល់ដោយ នីយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ខ/ ធនធានមនុស្សរឹងមាំ នាយកដ្ឋាន ធនធានមនុស្ស (HR) នាយកដ្ឋាន រដ្ឋបាល នាយកដ្ឋាន ទីផ្សារ នាយកដ្ឋាន ផ្នែកលក់ នាយកដ្ឋាន អភិវឌ្ឃន៍គម្រោង នាយកដ្ឋាន ខ្សែសង្វាក់ផ្គត់ផ្គង់ នាយកដ្ឋាន គណនេយ្យ និង ហិរញ្ញវត្ថុ នាយកដ្ឋាន ព័ត៍មានវិទ្យា ។ ល ។ គ/ ព្រមទាំងមានទុនវិនិយោគសម្រាប់ឆ្លើយតបទៅលើការអភិវឌ្ឍគម្រោងផងដែរ។ លោកលើកទឹកចិត្តដល់អតិថិជនដែលមានកញ្ចប់ថវិកាច្បាស់លាស់ និងមានលទ្ធភាពក្នុងបង់រំលស់ គួរតែពិចារណាទិញក្នុងឱកាសនេះ ព្រោះក្រុមហ៊ុនជាច្រើន រួមទាំងខេអេច លែន បានដាក់លក់ក្នុងតម្លៃពិសេសរួមទាំងលក្ខខណ្ខបង់ប្រាក់ងាយស្រួលផងដែរ។ លោកលើកឡើងបន្តថា«ខ្ញុំគិតថាសម្រាប់ទីផ្សារអចលនទ្រព្យនឹងរីកចម្រើនក្នុងឆ្នាំ២០២៤ ដូច្នេះក្រុមហ៊ុនយើងបានត្រៀមលក្ខណៈជាច្រើន ក្នុងការបង្កើតផលិតផលថ្មីៗ ត្រៀមនៅពេលដែលសេដ្ឋកិច្ចដំណើរការឡើងវិញ យើងនឹងទៅបានលឿន។» សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅចំនួនពីរថ្ងៃ គឺចាប់ពីថ្ងៃទី ១២ និង ១៣ ខែសីហា ឆ្នាំ២០២៣។ លោក Thomas O'Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh ដែលបានរៀបចំព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ២០២៣នេះ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ក្រុមហ៊ុន ខេអេច លែន ចូលរួមតាំងបង្ហាញនូវផលិតផលអចលនទ្រព្យរបស់ខ្លួន និងគាំទ្រព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យដ៏ធំនេះ ដើម្បីជំរុញឱ្យវិស័យអចលទ្រព្យនៅកម្ពុជា កាន់តែរីកចម្រើន៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-13T11:52:35.889Z", "category": "PR", "views": 221, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ទ្រព្យប្រចាំជីវិត! ទ្រព្យ៤ប្រភេទ អ្នកត្រូវមាន ចៀសវាងវិប្បដិសារីដែលគ្មានថ្ងៃត្រឡប់ក្រោយ
https://business-cambodia.com/articles/four-assets-you-should-have-in-life
 ពេលនិយាយពីទ្រព្យ មនុស្សមួយចំនួនធំប្រហែលគិតដល់លុយ អចលនទ្រព្យឬទ្រព្យក្នុងក្រុមហ៊ុនដែលពួកគាត់មាន។ យ៉ាងណាមិញក្រៅពីលុយគឺមានទ្រព្យផ្សេងៗដើម្បីឲ្យជីវិតរបស់អ្នកមានក្ដីសុខ។ ខាងក្រោមនេះគឺជាទ្រព្យ៤ប្រភេទ អ្នកត្រូវមានដើម្បីចៀសវាងវិប្បដិសារីដែលគ្មានថ្ងៃត្រឡប់ក្រោយ។ ១. ហិរញ្ញវត្ថុ ទ្រព្យហិរញ្ញវត្ថុនេះគឺសំដៅដល់លុយកាក់ ហើយលុយកាក់នេះទៀតសោត មនុស្សគ្រប់គ្នា មួយថ្ងៃទៅមួយថ្ងៃប្រឹប្រែងធ្វើការនិងរកស៊ីឬវិនិយោគដើម្បីបានវា។ អ្នកត្រូវចាំថា ការកសាងទ្រព្យហិរញ្ញវត្ថុគឺត្រូវការពេលវេលា អ៊ីចឹង​សូមកុំធ្លាក់ខ្លួនក្លាយជាជនរងគ្រោះចំពោះគម្រោងវិនិយោគឬរកស៊ីដែលឆាប់មានពេក ព្រោះការចង់មាន​ ចង់បានលឿនពេកអាចមានហានិភ័យខ្ពស់។ ជំហានដំបូងក្នុងការកសាងទ្រព្យហិរញ្ញវត្ថុគឺត្រូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ( financial literacy)។ វាពិតជាសំខាន់ណាស់ដែលអ្នកត្រូវរៀនគ្រប់គ្រងលុយរបស់អ្នក ហើយដើម្បីចាប់ផ្ដើមរៀនគ្រប់គ្រងលុយ អ្នកអាចរៀនសៀវភៅហិរញ្ញវត្ថុផ្ទាល់ខ្លួន។ លើសពីនេះបើអ្នកពិតជាចង់កសាងភាពមានបានមែននោះត្រូវយកពេលដើម្បីរៀនគ្រប់គ្រងលុយរបស់អ្នកឲ្យបានត្រឹមត្រូវ។ ២. ទំនាក់ទំនងល្អក្នុងសង្គម  យើងអាចនិយាយបានថាទំនាក់ទំនងគឺជាលុយ។ កាលណាអ្នកមានទំនាក់ទំនងល្អនិងជិតស្និទ្ធជាមួយអ្នកដទៃ អ្នកអាចនឹងទទួលបានឱកាសល្អ ហើយឱកាសមានច្រើនដូចឱកាសរកលុយ ឱកាសរកស៊ីនិងវិនិយោគ​និងឱកាសផ្សេងៗទៀត។ បើអ្នកចង់បង្កើនទំនាក់ទំនងល្អក្នុងសង្គមដែលប្រភេទទ្រព្យមួយដែរនោះ អ្នកត្រូវរាប់អានមនុស្សល្អៗ ស្មោះត្រង់ ជាពិសេសត្រូវរក្សាទំនាក់ទំនងឲ្យបានល្អជាមួយមនុស្សពូកែ មានសមត្ថភាពហើយព្យាយាមកាត់បន្ថយទំនាក់ទំនងជាមួយមនុស្សអវិជ្ជមាន។ អ្នកត្រូវមានទំនាក់ទំនងល្អជាមួយមិត្តភក្ដិ គ្រួសារនិងមនុស្សនៅក្នុងសង្គម ព្រោះកាលណាអ្នកមានទំនាក់ទំនងល្អ ពេលមានបញ្ហាអ្វី ពួកគាត់អាចជួយដោះស្រាយនិងផ្គត់ផ្គង់អ្នកបាន។ ៣. ពេលវេលា ពេលវេលាក៏ជាប្រភេទទ្រព្យមួយផងដែរ។ មនុស្សមួយចំនួនរវល់ក្នុងការកសាងទ្រព្យហិរញ្ញវត្ថុ រហូតដល់គ្មានពេលវេលាសម្រាប់គ្រួសារនិងមិត្តភ្តិឬមនុស្សក្នុងសង្គម។ វាមិនមែនជារឿងល្អនោះទេ បើអ្នកមានការងារច្រើន ប៉ុន្ដែបែរជាគ្មានពេលវេលាសម្រាប់ខ្លួនឯងក្រុមគ្រួសារនិងមិត្តភក្ដិ។ អ្នកខ្លះរវល់រកលុយរហូតគ្មានពេលគ្រប់គ្រងលុយរបស់ខ្លួនឬធ្វើអ្វីដែលក្ដីស្រមៃរបស់ខ្លួន។ ដូច្នេះដើម្បីកុំឲ្យខ្លួនឯងរវល់រហូតគ្មានពេលសម្រាប់ខ្លួនឯងនិងមនុស្សជុំវិញខ្លួន អ្នកត្រូវកសាងប្រភពចំណូលអកម្ម( passive income)នោះ ទោះជាអ្នកកំពុងដេកក៏លុយហូរចូលហោប៉ៅដែរ។ ៤. សុខភាពរាងកាយរឹងមាំ ​ដូចឃ្លាមួយពោលថា” សុខភាពជាទ្រព្យដ៏មានតម្លៃ”។ អ៊ីចឹងអ្នកមិនគួរប្រឹងរកលុយរហូតដល់ភ្លេចមើលថែទាំសុខភាពខ្លួនឯងនោះទេព្រោះបើអ្នកធ្លាក់ខ្លួនឈឺនោះឱកាសរកលុយរបស់អ្នកទាំងប៉ុន្មានក៏គ្មានដែរ។ ដូច្នេះដើម្បីមានសុខភាពហើយមានពេលដើម្បីកសាទ្រព្យ អ្នកត្រូវហាត់ប្រាណជាប្រចាំ ញ៉ាំឲ្យបានគ្រប់គ្រាន់និងគេងឲ្យគ្រប់គ្រាន់។ សរុបមក ទ្រព្យទាំង៤ដែលបានរៀបរាប់ខាងលើគឺសុទ្ធតែសំខាន់ទាំង។ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញ​វត្ថុនិងវិនិយោគបានលើកឡើងថា” ការចំណាយពេលវេលាច្រើនហួសដើម្បីតែលុយកាក់ សម្ភារ និងសក្តិយស (តំណែង) ក្នុងសង្គមដោយមិនមានពេលវេលាផ្ទាល់ខ្លួន និងថែទាំសុខភាពរាង្គកាយអោយបានល្អនឹងក្លាយវិប្បដិសារីដែលគ្មានថ្ងៃត្រឡប់ក្រោយបាន”៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-13T11:28:40.133Z", "category": "ហិរញ្ញវត្ថុ", "views": 1129, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
គំនិតរស់នៅមាស៩ ពីអ្នកនិពន្ធជប៉ុនលោក Héctor García ស្រូបទ្រ.ព្យ គ្មានទុក្ខកង្វល់ អាយុវែង
https://business-cambodia.com/articles/hector-garcia-ikigai-and-happy-life
ប្រជាជនជប៉ុនភាគច្រើនត្រូវបានពិភពលោកឱ្យតម្លៃថាជាមនុស្សដែលរស់នៅមានអាយុវែង មានសុភមង្គល ប៉ុន្តែជាមនុស្សដែលធ្វើការខ្លាំងបំផុត។ ជាក់ស្តែងអ្នកនិពន្ធលោក Héctor García មកពីទីក្រុងអូគីណាវ៉ា​ បានចែករំលែកគំនិត៩ រស់នៅឱ្យល្អ​មានទ្រព្យ មានសុខភាពល្អ អាយុវែង គ្មានទុក្ខកង្វល់ មិនសូវស្រ្តេស។ នេះបើយោងតាមប្រភពពី CNBC។   ១. ធ្វើការឱ្យសកម្ម កុំចូលនិវត្តន៍   ក្នុងន័យនេះអ្នកនិពន្ធចង់បង្ហាញថា សម្រាប់ការងារបើជ្រុលជាធ្វើអ្វីមួយហើយត្រូវធ្វើឱ្យសកម្ម ធ្វើដោយថាមពលចេញពីចិត្ត ហើយបើទោះជាយើងចាស់ទៅសម្រាកពីការងារក៏កុំចោលសកម្មភាពដែលយើងស្រឡាញ់ ធ្វើខ្លួនឱ្យមានចលនា កុំនៅតែលើគ្រែមួយកន្លែងព្រោះវាមិនសូវឱ្យអំណាយផលដល់សុខភាពនោះទេ។   ជាក់ស្តែងលោក Héctor ក៏បានឧទាហរណ៍អំពីសាច់រឿងរបស់លោកយាយ Jayne Burns ស្ត្រីអាយុ១០០ ឆ្នាំ ដែលធ្វើការនៅហាងសិប្បកម្មក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក ហើយលោកយាយជាមនុស្សដែលរីករាយនឹងសកម្មនឹងការងារបំផុត។ លោកយាយបានឱ្យដឹងថា  បំណងប្រាថ្នាខួបកំណើតរបស់លោកយាយបន្ទាបើពី អាយុ ១០០ ឆ្នាំគឺ ”អាចបន្តធ្វើការដោយរីករាយ និងមានសកម្មភាព” ។   ២. ធ្វើអ្វីតាមលំដាប់លំដោយ កុំធ្វើភ្លាមចង់បានលទ្ធផលភ្លែត   អ្នកនិពន្ធបានឱ្យដឹងថាការដែលធ្វើអ្វីមួយដោយមានអារម្មណ៍ប្រញាប់ប្រញាល់ វាពិតជាអាចមានឥទ្ធិពលអវិជ្ជមានទៅលើគុណភាពនៃជីវិតរស់នៅរបស់អ្នក។ ផ្ទុយទៅវិញលោកបានណែនាំឱ្យចំណាយពេលរបស់អ្នកមើលពីគោលដៅផ្ទាល់ខ្លួនឱ្យបានល្អិតល្អន់ ហើយសម្រេចវាតាមរយៈជំហានតូចៗ កុំចង់ធ្វើឱ្យរឿងគ្រប់យ៉ាងល្អដូចចិត្តអ្នកត្រឹមរយៈពេលមួយព្រពិចភ្នែកអី។   ៣. ពេលហូប តាមចិត្តក្រពះពេក   ជារឿយៗ អ្នកនិពន្ធបានឱ្យដឹងថាអ្នកគួរញ៉ាំតែ ៨០% នៃអ្វីដែលមាននៅលើចានរបស់អ្នកបានហើយ។ កុំទទួលទានតាមចិត្តចង់ រហូតដល់ឆ្អែតហល់ជាពិសេសនៅពេលដែលមិនឃ្លានតែហូបនេះហូបនោះបន្ថែម។ ការធ្វើបែបនេះនឹងផ្តល់ឱ្យយើងនូវភាពរីករាយក្នុងរយៈពេលដ៏ខ្លី ព្រោះបានចម្អែតក្រពះពេញ ប៉ុន្តែវាអាចធ្វើឱ្យអ្នកស្រ្តេសនៅពេលក្រោយព្រោះសុខភាពអ្នកមិនរឹងមាំនោះទេ។   ៤. នៅក្បែរមិត្តល្អៗ    យោងតាម​ការ​សិក្សា​របស់​សាកលវិទ្យាល័យ Harvard បានឱ្យដឹងថាការ​មាន​ទំនាក់ទំនង​ល្អ​ក្នុង​ជីវិត​របស់​អ្នក​គឹអាចកសាង​សុភមង្គល និង​មានអាយុ​វែង។ ប្រជាជនអាយុវែងរាប់សិបនាក់នៅអូគីណាវ៉ា ប្រទេសជប៉ុនដែលលោក García បានសម្ភាសន៍ បានឱ្យដឹងថាពួកគេផ្តល់អាទិភាពលើការចំណាយពេលជាមិត្តល្អៗ នៅធ្វើការប្រកួតកីឡាមិត្តភាពជាមួយគ្នា ក្នុងភូមិឬកន្លែងដែលពួកគេរស់នៅដើម្បីកម្ចាត់ទុក្ខកង្វល់។   ៥. មានស្នាមញញឹមច្រើនៗ   លោក García មានចំណុចមួយដែលលោកបានសរសេរថា ”ជាការប្រសើរណាស់សម្រាប់មនុស្សម្នាក់ក្នុងការទទួលស្គាល់នូវអ្វីដែលមិនបានដូចចិត្តក្នុងជីវិតរបស់ពួកគេ ហើយប្រឹងប្រែងឆ្លើយតបជាមួយបញ្ហាដោយស្នាមញញឹម”។   ៦. ផ្សារភ្ជាប់ខ្លួនឯងជាមួយធម្មជាតិ ពេលមានទុក្ខកង្វល់   រកពេលស្រូបខ្យល់អាកាសបរិសុទ្ធ ហើយទៅដើរលេងលំហែខួរក្បាលខ្លះ ការចំណាយពេលនៅក្នុងធម្មជាតិវាអាចជួយ បង្កើនផលិតភាពរបស់អ្នក បង្កើនអារម្មណ៍រីករាយ និងធ្វើឱ្យការចងចាំរបស់អ្នកប្រសើរឡើងជាងមុន។​   ៧. មានសេចក្តីដឹងគុណ   ការដឹងគុណគឺជាវិធីដ៏ល្អមួយដើម្បីរំលឹកខ្លួនឯងអំពីរឿងដ៏ល្អបំផុតនៅក្នុងជីវិតរបស់អ្នក ចំណាយពេលខ្លះដើម្បីចែករំលែកការដឹងគុណរបស់អ្នកចំពោះគ្រួសារជាទីស្រលាញ់ មិត្តភក្តិដ៏ល្អ ថៅកែដែលល្អ និងតែសូម្បីតែខ្លួនអ្នក។   ៨. រស់នៅក្នុងបច្ចុប្បន្នឱ្យល្អ   លោក García បានឱ្យដឹងថា ”ឈប់សោកស្ដាយចំពោះអតីតកាល ហើយ​បារម្ភអំពីអនាគតពេកអី ថ្ងៃនេះអ្នកមានអ្វីចូរចាប់ផ្តើមធ្វើ ប្រើអ្វីដែលអ្នកមានឱ្យអស់លទ្ធភាព”។   គួរជម្រាបផងដែរ Héctor García គឹជាអ្នក​និពន្ធកើត​នៅ​ប្រទេស​អេ​ស្ប៉ា​ញ លោក​បាន​ហៅ​ប្រទេស​ជប៉ុន​ថាជា​ផ្ទះ​របស់​លោក​អស់​រយៈពេល​ជាង​១៥​ឆ្នាំ​មក​ហើយដែលគាត់ជាម្ចាស់សៀវភៅ Ikigai ដែលជាសៀវភៅលក់ដាច់បំផុតមួយ និយាយពីទម្លាប់រស់នៅដ៏មានន័យ មានសុខភាពល្អរបស់ប្រជាជនជប៉ុន៕   អត្ថបទដោយ៖ ពីង ជូអេង    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-13T11:13:05.207Z", "category": "ភាពជាអ្នកដឹកនាំ", "views": 627, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អចលនទ្រព្យ ៣ ប្រភេទនេះសាកសមបំផុតសម្រាប់អ្នកចេញវិនិយោគថ្មីថ្មោង
https://business-cambodia.com/articles/three-types-of-real-estate
ការវិនិយោគអចលនទ្រព្យ គឺជាផ្លូវដ៏សំខាន់មួយដែលជួយឲ្យមនុស្សអាចកសាងភាពមានបាន ហើយបច្ចុប្បន្នមនុស្សមិនតិចនោះទេដែលចង់ប្រឡូកចូលទៅក្នុងការវិនិយោគវិស័យមួយនេះ។ យ៉ាងណាការវិនិយោគអចលនទ្រព្យមិនមែនចេះតែទទួលបានលទ្ធផលល្អនោះទេ ដោយវាតម្រូវឲ្យយើងសិក្សាស្វែងយល់ និងជ្រើសរើសប្រភេទអចលនទ្រព្យឲ្យបានត្រឹមត្រូវទើបការវិនិយោគទទួលបានផ្លែផ្កា និងមិនជួបហានិភ័យ។   ទាក់ទងការវិនិយោគនេះផងដែរ លោក ច្រឹក សុខនីម ដែលជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកទឹកចិត្ដដល់អ្នកចូលប្រឡូកក្នុងការវិនិយោគវិស័យអចលនទ្រព្យថ្មីថ្មោង គួរចាប់ផ្ដើមពីការវិនិយោគអចលនទ្រព្យប្រភេទផ្ទះ ខុនដូ ឬដី ជាមុនគឺជាការល្អ។ ប៉ុន្ដែក៏ត្រូវចេះបត់បែនទៅតាមស្ថានភាពរបស់ខ្លួន​ និងជ្រើសយកអចលនទ្រព្យណា ដែលអាចទាញចំណូលប្រចាំខែបាន។ ថ្លែងប្រាប់ Business Cambodia លោក ច្រឹក សុខនីម បានមានប្រសាសន៍ដូច្នេះថា «សម្រាប់ខ្ញុំ ខ្ញុំលើកទឹកចិត្ដឲ្យពួកគាត់វិនិយោគអចលនទ្រព្យទាំងឡាយណាដែលទទួលបានចំណូលខ្លះមកវិញ។ ហើយជាទូទៅចំណូលដែលខ្ពស់គឺនៅលើខុនដូ ផ្ទះ ឬក៏ដី តែដីចំណូលតិច ប៉ុន្ដែផ្ទះ និងខុនដូមានចំណូលខ្ពស់»។   លោកបានលើកឡើងថា ខុនដូជាទូទៅតម្លៃប្រមាណ ៥ ម៉ឺនដុល្លារឡើងទៅ។ ឧទាហណ៍៖ បើយើងដាក់ជួលបានចំណូលពី ១០០០ ដុល្លារ ឬ ៨០0 ដុល្លារក្នុងមួយខែ យើងនឹងអាចមកលុយនោះមកបង្វិលសងធនាគារបាន បើសិនជាខ្ចីលុយធនាគារមកទិញអចលនទ្រព្យនេះ។ ប៉ុន្ដែបើទិញដោយលុយខ្លួនឯងផ្ទាល់ គឺយើងអាចយកចំណូលដែលទទួលបានពីការជួលនោះទៅវិនិយោគអចលនទ្រព្យផ្សេងទៀតបាន។   លោកបន្ដថា ពេលយើងនៅក្មេងហើយចាប់ផ្ដើមវិនិយោគ ពេលណាអត់មានចំណូលថេរមួយនោះទេ គឺ ពិបាកណាស់ ប្រសិនបើជួបឧបសគ្គអ្វីមួយយើងនឹងមានភាពស្មុគស្មាញ ដែលអាចធ្វើឲ្យបាក់ទឹកចិត្ដ និងមានបញ្ហាប្រឈមក្នុងការងារជាដើម។ ដូច្នេះប្រសិនបើយើងវិនិយោគអចលនទ្រព្យណាដែលមានចំណូលគឺល្អ។ ទិញខុនដូលក់ទៅវិញអត់បានថ្លៃមែន តែយើងអាចដាក់ជួលបានក្នុងតម្លៃខ្ពស់។    លោកបន្ថែមថា បើគិតលើចំណេញគឺមិនខុសគ្នាទេ គ្រាន់តែមួយរកចំណូលបានរាល់ខែ មួយទៀតអត់រកបានចំណូល ប៉ុន្ដែដីអាចចំណេញច្រើននៅពេលលក់ ហើយដីភាគច្រើនទាល់តែអ្នកសល់លុយបានគេវិនិយោគ។ បើយើងថ្មីថ្មោងហើយលុយមិនគ្រប់ខ្ចីលុយគេទៅទិញដី ភាគច្រើនជួបឧបសគ្គ ប៉ុន្ដែបើគិតថាយើងមិនប្រើប្រាស់ទុន (អត់ខ្ចីលុយធនាគារ) អត់អីនោះទេ ព្រោះមិនចាំបាត់ត្រូវសងធនាគារ អ៊ីចឹងបើសិនមានលុយគ្រប់ទិញដីក៏មិនអីដែរ។ លោក ច្រឹក សុខនីម បានសង្កត់ធ្ងន់ដែរថា ការវិនិយោគគឺវាអាស្រ័យទៅលើលទ្ធផលបុគ្គលជាក់ស្ដែង និងការស្វែងយល់ឲ្យបានច្បាស់៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-13T11:10:40.211Z", "category": "អចលនទ្រព្យ", "views": 111, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ស្រី្តវ័យ៣២ឆ្នាំ ប្រាប់ក្បួនរកចំណូ.លពីការដើរលេងជុំវិញពិភពលោក ថែមទាំងបោះសម្តីបែបនេះ
https://business-cambodia.com/articles/kesi-irvin-travel-around-the-world
តើនរណាខ្លះមានក្តីស្រមៃចង់ដើរលេងជុំវិញពិភពលោក? កញ្ញា Kesi Irvin បានលាឈប់ពីការងារ ដើម្បីចំណាយពេលហោះជុំវិញផែនដីហើយថែមទាំងអាចកើបចំណូលពីដំណើរកម្សាន្តនេះទៀតផង។ នាងបាននិយាយថា៖ «ខ្ញុំ​ដឹង​ថា​ខ្ញុំ​នឹង​សោក​ស្តាយ​ប្រសិន​បើ​ខ្ញុំ​មិន​បាន​ធ្វើ​វា»។ ស្ត្រីវ័យ៣២ឆ្នាំខាងលើ បានសម្រេចចិត្តលាឈប់ពីការងារពេញម៉ោង ប្រាក់ខែខ្ពស់ តួនាទីធំ ដើម្បីដើរតាមក្តីស្រមៃរបស់ខ្លួនដោយធ្វើដំណើរជុំវិញពិភពលោក។ នាងបានប្រាប់ CNBC យ៉ាងដូច្នេះថា៖ «កាលខ្ញុំនៅតូច ខ្ញុំតែងជាមនុស្សម្នាក់ដែលពូកែគ្រប់បែបយ៉ាងដែលខ្ញុំបានធ្វើ។ នៅក្នុងសាលាខ្ញុំបាននិទ្ទេស A ខ្ញុំមានមុខតំណែងជាអ្នកដឹកនាំ ខ្ញុំតែងគិតថាខ្លួនឯងពូកែណាស់សមនឹងទទួលបានការងារប្រាក់ខែខ្ពស់ និងធ្វើតាមអ្វីដែលឪពុកម្តាយរបស់ខ្ញុំបានធ្វើ»។ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Pennsylvania ក្នុងឆ្នាំ២០១២ ក្តីស្រមៃកាលពីកុមារភាពរបស់នាងបានក្លាយជាការពិត នាងបានផ្លាស់ទៅទីក្រុង New York និងធ្វើការជាអ្នកវិភាគហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ នាងបានដឹងភ្លាមៗថា ជីវិតការងារពុំមានតុល្យភាពច្រើនទេ ខណៈកំពុងធ្វើការនៅ Wall Street។ នាង​បាន​បន្ថែម​ថា «ខ្ញុំ​ចាប់​ផ្តើម​គិតពីអត្ថន័យជីវិតពិតប្រាកដ»។ Irvin តែងប្រើពេលវេលាវិស្សមកាលដែលមានកំណត់របស់នាងសម្រាប់ដំណើរកម្សាន្តអន្តរជាតិ ប៉ុន្តែវាមិនអាចទៅរួចទេក្នុងការមើលឃើញពិភពលោកទាំងមូលក្នុងរយៈពេលពីរសប្តាហ៍។ អស់រយៈពេលពីរឆ្នាំ នាងសន្សំប្រាក់បានប្រហែល ១,០០០ ដុល្លារក្នុងមួយខែ ដោយមានបំណងឈប់សម្រាកពីការងារមួយឆ្នាំ ដើម្បីធ្វើដំណើរជុំវិញពិភពលោក និងបានលាឈប់ពីការងារជាផ្លូវការក្នុងឆ្នាំ២០១៥។ នាង​និយាយ​ថា៖ «ខ្ញុំ​ដឹង​ថា​ខ្ញុំ​នឹង​សោក​ស្តាយ​ប្រសិន​បើ​ខ្ញុំ​មិន​បាន​ធ្វើ​វា ខ្ញុំ​នៅ​ក្មេង​នៅ​លីវ គ្មាន​កូន ហើយ​មិន​ចាំបាច់ចំណាយច្រើននោះ​ទេ ដែល​ធ្វើ​ឲ្យ​វា​ងាយ​ស្រួល​ក្នុង​ការសម្រេចក្តីស្រមៃមួយនេះ»។ បច្ចុប្បន្ន Irvin រស់នៅក្នុងទីក្រុង Rennes ប្រទេសបារាំង ជាអ្នកសរសេរប្លុកធ្វើដំណើរពេញម៉ោង។ ប្លុកទេសចរណ៍របស់នាង "Kesi To and Fro" មានអ្នកតាមដានជិត ១៥,០០០ នាក់នៅលើ Instagram និងបង្កើតជាប្រភពចំណូលសំខាន់សម្រាប់ Irvin។ ក្នុងនាមជាអ្នកវិនិយោគលុយ ៥០០ដុល្លារដើម្បីរៀនជំនាញសរសេរប្លុកទេសចរណ៍ Irvin រកលុយតាមមធ្យោបាយជាច្រើន ទោះបីជាម៉ាកយីហោ ដែល Irvin ផ្សព្វផ្សាយផលិតផល ក្រុមហ៊ុន ឬរបស់ផ្សេងទៀតមួយចំនួននៅលើវេទិការបស់នាង គឺជាការប្រម៉ូតហ្រ្វីក៏ដោយ។ Irvin ប៉ាន់ប្រមាណថានាងបានទទួលប្រាក់ពី ៣០០ ទៅ ២,០០០ ដុល្លារក្នុងមួយកិច្ចសហការ ហើយនាងទទួលបានប្រាក់នោះតាមរយៈការផ្ទេរប្រាក់តាមធនាគារ ឬគណនីជំនួញ PayPal របស់នាង។ លំហូរនៃប្រាក់ចំណូលផ្សេងទៀតរួមមានការធ្វើដំណើរជាក្រុមដែលនាងរៀបចំ និងធ្វើជាម្ចាស់ផ្ទះ។ ការសរសេរការធ្វើដំណើរបង់ប្រាក់ ទីផ្សារសម្ព័ន្ធ និងចំណូលពីការផ្សាយពាណិជ្ជកម្មពីគេហទំព័ររបស់នាង។ Irvin កត់សម្គាល់ថា៖ «ខ្ញុំមិនរកលុយបានច្រើនពីប្រភេទទាំងពីរចុងក្រោយនេះទេ ប៉ុន្តែបេសកកម្មចម្បងរបស់ខ្ញុំនៅពេលនេះ គឺដើម្បីបង្កើនទីផ្សារ និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មសម្រាប់ប្លុករបស់ខ្ញុំ»។ គួរជម្រាបផងដែរថា មុនពេលរកប្រាក់ពីប្លុក Irvin ពឹងផ្អែកលើការសន្សំទាំងស្រុង ហើយបានធ្វើការជាអ្នកនាំភ្ញៀវស្នាក់នៅផ្ទះជួលតាមរដូវកាលនៅប្រទេសក្រូអាត ក្រិក ថៃ និងប្រទេសផ្សេងទៀតដើម្បីគាំទ្រការធ្វើដំណើររបស់នាង។ ឥឡូវនេះ Irvin កំពុងរកចំណូលបានប្រហែល ១,០០០ដុល្លារក្នុងមួយខែពីប្លក់របស់នាង។ នាង​និយាយ​ថា៖ «ខ្ញុំ​កំពុង​ធ្វើ​ការ​រស់​នៅ​ប្រកប​ដោយ​និរន្តរភាព​ពី​ការងារ​របស់​ខ្ញុំ ហើយ​ការ​រស់​នៅ​ប្រកប​ដោយ​ផាសុខភាព​ក្នុង​ប្រទេស​បារាំង​ក្នុង​នាម​ជា​អ្នក​សរសេរ​ប្លុក​ទេសចរណ៍។ វាផ្តល់ឱ្យខ្ញុំនូវទំនុកចិត្តបន្ថែមទៀតក្នុងការរស់នៅក្នុងប្រទេសផ្សេងទៀតក្នុងនាមជាអ្នកសរសេរប្លុកទេសចរណ៍ ហើយនេះពិតជាអាជីពចម្បងរបស់ខ្ញុំ»៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-13T10:03:54.051Z", "category": "ភាពជាអ្នកដឹកនាំ", "views": 251, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
Dave Ramsey បង្ហាញផ្លូវធំៗ៣ ជួយអ្នកកសាងអនាគតធូរ.ធារ រស់នៅមិនភ័យព្រួយពេលចាស់ទៅ
https://business-cambodia.com/articles/dave-ramsey-tell-3-things-to-have-freedom-financial
ឥឡូវពេញកម្លាំងធ្វើការរកលុយ ចុះពេលចាស់ជរាមានអ្វីជាទីពឹង? នេះគឺជាសំណួរដ៏រសើបមួយសម្រាប់មនុស្សសម័យសទវត្សរ៍ទី២១ ត្បិតការចិញ្ចឹមជីវិតក្នុងរបត់សង្គមមានការប្រណាំងប្រជែងខ្លាំង។ ដោយមើលឃើញពីបញ្ហានេះអ្នកជំនាញហិរញ្ញវត្ថុ និងជាអ្នកនិពន្ធលក់ដាច់បំផុតលោក Dave Ramsey បានចែករំលែកច្រកផ្លូវធំៗ៣ ជួយអ្នកកសាងភាពមានបាន រស់នៅមិនភ័យព្រួយពេលចាស់ទៅ ដែលរួមមានដូចខាងក្រោម៖ ១/. តើ​មនុស្ស​គ្រប់​រូប​គួរ​ធ្វើ​អ្វី​ដើម្បីក​សាង​ទ្រព្យ? រឿងដំបូងគឺត្រូវមានផែនការជាលាយលក្ខណ៍អក្សរសម្រាប់ប្រាក់របស់អ្នក។ បើ​អ្នក​ចង់​បង្កើត​ទ្រព្យ​សម្បត្តិ អ្នក​ត្រូវ​រៀបចំ​ផែនការ​សម្រាប់វា។ អ្នកជំនាញរូបនេះបានលើកឡើងថា៖ «អ្នកមានចំណាយតិចតួចបំផុត ជឿ​ឬ​មិន​ជឿ! តាមការសិក្សាថ្នាក់ជាតិនៃមហាសេដ្ឋីរបស់យើង មហាសេដ្ឋីធម្មតាចំណាយត្រឹម ២០០ដុល្លារឬតិចជាងនេះទៅលើភោជនីយដ្ឋានរៀងរាល់ខែ ហើយនៅតែទិញទំនិញជាមួយប័ណ្ណបញ្ចុះតម្លៃ។ ក្នុងរឿងនិទានមហាសេដ្ឋី​ភាគច្រើន​រស់នៅតាម​របៀប​​ដ៏​ឡូយឆាយ​ដែល​រួមមានជិះ​ឡាន Ferraris ក្នុងភូមិគ្រឹះផ្ទុករថយន្តទំនើបរាប់សិនគ្រឿង និងទទួលទាន​បង្កង​ជា​រៀងរាល់យប់ គឺ​គ្រាន់តែ​ជា​ទេវកថា​ប៉ុណ្ណោះ»។ ២/. តើ​អ្វី​ជា​ឧបសគ្គ​ធំ​បំផុត​ក្នុង​ការ​កសាង​ទ្រព្យ​សម្បត្តិ? លោក Dave Ramsey បាននិយាយថា៖ «នៅក្នុងគំនិតរបស់ខ្ញុំ ឧបសគ្គដ៏ធំបំផុតក្នុងការកសាងទ្រព្យសម្បត្តិគឺបំណុល»។ មនុស្សភាគច្រើនកំពុងលង់ក្នុងបំណុល ហើយខំប្រឹងធ្វើការស្ទើរពេញមួយជីវិតដើម្បីទូទាត់វិក័យបត្រ។ ប្រាក់ចំណូលរបស់អ្នកគឺជាឧបករណ៍កសាងទ្រព្យសម្បត្តិដ៏ធំបំផុត។ ហើយនៅពេលដែលវាត្រូវបានស៊ីដោយបំណុល វាស្ទើរតែមិនអាចទៅរួចទេក្នុងការសន្សំសម្រាប់អនាគត។ ៣/. តើអ្នកនឹងផ្តល់ដំបូន្មានអ្វីខ្លះសម្រាប់ការកសាងទ្រព្យសម្បត្តិ និងការសងបំណុល? អ្នកគួរមានប្រភពចំណូលលើសពីមួយ រំដោះខ្លួនចេញពីបំណុលឲ្យបាន (កត់ត្រាបំណុលសរុប សងផ្តាច់ពីតូចទៅធំ ដែលគេហៅថាក្បួន Snow Ball) និងមានមូលនិធិសង្គ្រោះបន្ទាន់ពី៣ទៅ ៦ខែ មានកញ្ចប់វិនិយោគ ១៥%នៃប្រាក់ចំណូលសរុបរបស់អ្នកទៅក្នុងគណនីចូលនិវត្តន៍។ ធ្វើបែបនេះពីរបីទសវត្សរ៍ អ្នកនឹងអាចរស់នៅមិនភ័យមុខភ័យក្រោយខ្លាចចាស់ទៅគ្មានទីពឹងនោះឡើយ៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-13T09:39:02.818Z", "category": "ភាពជាអ្នកដឹកនាំ", "views": 778, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
គ្រូបង្រៀនវ័យ៣២ឆ្នាំ ប្រាប់ផ្លូវដោះបំណុ.លលឿន ជួយឱ្យគាត់សងគេអស់ជាង១០ម៉ឺ.ន$ និងសល់ផ្ទះ១ខ្នង
https://business-cambodia.com/articles/32-year-olds-teacher-tells-the-best-ways-to-get-out-off-debt
ក្រោយបញ្ចប់ការសិក្សាក៏ទទួលបានការងារជាគ្រូបង្រៀន ប៉ុន្តែត្រូវរស់នៅជាមួយបន្ទុកបំណុលសិស្សប្រមាណជាង ១០២,០០០ដុល្លារ ដែលជាបំណុលដុះកន្ទុយជាប្រចាំព្រោះតែមានលទ្ធភាពបង់ឱ្យគេបានតែ២០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ នេះជាសាច់រឿងពិតរបស់គ្រូបង្រៀនវ័យ ៣២ឆ្នាំ អ្នកស្រី Melissa Jean-Baptiste ស្ថាបនិកនៃកម្មវិធីហិរញ្ញវត្ថុមួយឈ្មោះថា Millennial in Debt។ ក្រោយមកអ្នកស្រីក៏អាចដោះបំណុលអស់ ថែមទាំងសល់ផ្ទះ១ខ្នងជារបស់ខ្លួន ព្រោះដើរតាមផ្លូវក៏ដូចជាគន្លឹះពិសេសទាំង៥ ខាងក្រោមនេះ៖ ១. ទទួលស្គាល់ការពិត អ្នកស្រី Melissa ប្រាប់ CNBC ថាការពិតទៅកម្ចីសិស្សដែល គាត់បង្កើតដំបូងគឺមានចំនួនត្រឹម ៦ម៉ឺនដុល្លារប៉ុណ្ណោះ តែដោយសារតែគាត់ជ្រើសរើសបង់តែការប្រាក់រាល់ខែ មិនបានគិតរំលស់ដើមខ្លះទើបធ្វើឱ្យតួលេខបំណុលបានកើនឡើងដល់ខ្ទង់ ១០ម៉ឺនដុល្លារ។ ក្រោយពីមើលឃើញកំហុសអចេតនាដែលកើតឡើងពីការគិតអ្វីងាយៗ មិនសម្លឹងពីផលប៉ះពាល់ដែលអាចកើតឡើង អ្នកស្រីក៏បានបើកចិត្តទទួលបន្ទុកបំណុលពេញទី ដោយការតាំងចិត្តរកផ្លូវថ្មី ដើម្បីចេញពីបន្ទុកមួយនេះឱ្យបានឆាប់បំផុត។ ២. ស្រាវជ្រាវគ្រប់ផ្នែក ដោយសារតែជាមនុស្សចូលចិត្តធ្វើការស្រាវជ្រាវ ដូច្នេះពេលតាំងចិត្តថានឹងប្រឹងដោះបំណុលឱ្យឆាប់អស់ គ្រូបង្រៀនរូបនេះបានធ្វើការស្រាវជ្រាវពីរឿងគ្រប់ផ្នែកទាំងអស់ពាក់ព័ន្ធនឹងបំណុលដែលគាត់កំពុងជួបប្រទះ។ អ្នកស្រីបានសិក្សាពីស្ថានភាពសេដ្ឋកិច្ចប្រទេសអាមេរិកដែលគាត់កំពុងរស់នៅ, សិក្សាពីរបៀបចរចាជាមួយនឹងម្ចាស់បំណុល, ស្វែងយល់ពីលក្ខខណ្ឌអនុគ្រោះផ្សេងៗដែលធនាគារអាចផ្ដល់ជូនកូនបំណុលបាន, សិក្សាពីស្ថានភាពមួយចំនួនដែលសកលលោកកំពុងជួបប្រទះដូចជាវិបត្តិកូវីដ និងអតិផរណាជាដើម។ ៣. ច្បិចយកឱកាសសម្រួលបន្ទុក ជាលទ្ធផលនៃការសិក្សាស្រាវជ្រាវ បានធ្វើឱ្យគ្រូបង្រៀនរូបនេះរកឃើញថា​ បើទោះបីជានៅក្នុងវិបត្តិកូវីដ-១៩ ធនាគារមិនសូវជួយសម្រួលដល់កូនបំណុលដូចជាគាត់ឱ្យបានទូលំទូលាយខ្លាំងក៏ដោយ ក៏នៅមានផ្លូវមួយទៀតគឺ ការចរចាដោយប្រើស្ថានភាពចំណូលជាក់ស្ដែង។ អ្នកស្រីបានលើកពីបញ្ហាធ្លាក់ចុះនៃចំណូលប្រចាំខែរបស់គាត់ ដើម្បីស្នើសុំខាងធនាគារ រៀបចំរបៀបនៃការបង់ប្រាក់ប្រចាំខែថ្មីមួយ ដែលជួយសម្រួលដល់រយៈពេលបង់ប្រាក់ ព្រមទាំងជួយឱ្យគាត់រំលស់ដើមជាបណ្ដើរៗ នាំឱ្យបំណុលថយចុះទៅជាលំដាប់។ ៤. កែលម្អច្រកចេញនៃលុយ ជំហានសំខាន់មួយដែលអ្នកស្រីប្រញាប់ធ្វើបំផុតគឺ ការកាត់ចំណាយឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ អ្នកស្រីបានផ្លាស់ប្ដូរទម្លាប់ខ្លួនឯងជាច្រើន សូម្បីតែទម្លាប់តូចៗមួយចំនួនដែលមនុស្សស្រីចូលចិត្តខ្លាំងក៏គាត់សុខចិត្តកាត់ចេញដែរ។ អ្នកស្រីបានចាប់ផ្ដើមពិនិត្យលើការចំណាយប្រចាំថ្ងៃ រួមទាំងចំណាយប្រចាំខែ កាត់រឿងមិនចាំបាច់ចេញទុកតែអ្វីដែលសំខាន់។ លើសពីនេះគាត់ក៏បានផ្អាកការចូលសាឡន ធ្វើក្រចក កក់សក់ ដោយត្រឡប់មកធ្វើខ្លួនឯងវិញថែមទៀតផង។ ៥. សម្រួចផ្លូវបង្កើនចំណូល ចំណុចសំខាន់បំផុតមួយទៀតគឺ ការរកផ្លូវបង្កើនចំណូល ដោយប្រើសមត្ថភាពដែលខ្លួនឯងមានឱ្យអស់លទ្ធភាព។ ដំបូងអ្នកស្រី អង្គុយរំលឹកសកម្មភាពប្រចាំថ្ងៃ ដោយសង្កេតឱ្យច្បាស់ថា តើរាល់ថ្ងៃនេះខ្ញុំចំណាយពេលរវល់លើរឿងមានប្រយោជន៍ច្រើន ឬរឿងអត់ប្រយោជន៍ច្រើនជាង? បន្ទាប់មកគាត់ក៏ច្នៃពេលវេលាដែលចំណាយលើរឿងមិនសូវសំខាន់ ដោយដាក់រឿងផ្សេងដែលសំខាន់ជាង និងបង្កើតចំណូលបានច្រើនជាងចូលវិញ។ ដូច្នេះពេលវេលា២៤ម៉ោងដូចគ្នា ប៉ុន្តែចំណូលគឺខុសឆ្ងាយជាដាច់តែម្ដង។ អ្នកស្រី Melissa បានគូសបញ្ជាក់ផងដែរថា ស្របពេលដែលខំប្រឹងបង្កើនចំណូលគាត់ក៏ឆ្លៀតរកផ្លូវវិនិយោគបន្ថែមទៀត ព្រមទាំងប្រើបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ បង្កើតកម្ចីទិញផ្ទះថ្មីដោយភាពជោគជ័យ។ បច្ចុប្បន្ននេះ ក្រៅពីមានការងារជាគ្រូបង្រៀន​ អ្នកស្រីក៏ជាវិនិយោគិន និងមានអាជីវកម្មផ្ទាល់ខ្លួនមួយដែលជាគេហទំព័រនិយាយពីហិរញ្ញវត្ថុ ព្រមទាំងសល់ផ្ទះមួយខ្នងជារបស់ខ្លួនទៀតផង៕ អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-13T09:33:28.624Z", "category": "ហិរញ្ញវត្ថុ", "views": 1289, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy" ] }
បំណុ.លក៏អស់លុ.យក៏សល់ច្រើន! ស្រ្ដីវ័យ៣៤ឆ្នាំ ប្រើក្បួន CRUSH ដោះបំណុ.ល៣០ម៉ឺ.ន$ ចាយពេលត្រឹម៣ឆ្នាំ
https://business-cambodia.com/articles/bernadette-joy-shares-crush-tip-to-cut-off-debt
ធ្លាប់តែរស់ស្រួល មានឪពុកម្ដាយពូកែចាត់ចែងលុយមិនដែលស្គាល់ពាក្យខ្វះខាត តែក្រោយពេលចេញប្រឡូកក្នុងសង្គមជាក់ស្ដែងដោយខ្លួនឯង បែរជាលង់ខ្លួនចូលទៅក្នុងរណ្ដៅបំណុលដល់ទៅ ៣០ម៉ឺនដុល្លារ។ នេះជាសាច់រឿងពិតរបស់ អ្នកស្រី Bernadette Joy បច្ចុប្បន្នជាម្ចាស់កម្មវិធីហិរញ្ញវត្ថុមួយនៅសហរដ្ឋអាមេរិកឈ្មោះថា  CRUSH YOUR MONEY GOALS។ តាមការចុះផ្សាយរបស់គេហទំព័រ GMA ​បាន​ឱ្យដឹងថា បំណុល៣០ម៉ឺនដុល្លារ របស់អ្នកស្រី Joy គឺកើតឡើងពីកម្ចីសិក្សា ព្រមទាំងការបង់រំលស់ផ្ទះដល់ទៅ២ខ្នងក្នុងពេលតែមួយ។ ក្រោយមកអ្នកស្រីក៏បានរកឃើញក្បួនពិសេស៥ជំហានដោយគាត់ដាក់ឈ្មោះ CRUSH  ដែលបានជួយគាត់ឱ្យចេញផុតពីបំណុលទាំងស្រុង ត្រឹមរយៈពេល៣ឆ្នាំប៉ុណ្ណោះ។ ខាងក្រោមនេះជារបៀបដែល CRUSH ដំណើរការ៖ ១/. C = Create a new money mindset៖ បំណុលអាក្រក់កើតឡើងដោយសារតែការចាត់ចែងលុយខុស ដូច្នេះកូនសោរសំខាន់ដែលអាចដោះស្រាយវាបានគឺ ចាប់ផ្ដើមពីការកែប្រែទម្លាប់ប្រើប្រាស់លុយកាក់។ ដំបូងត្រូវពិនិត្យមើលរបាយការចំណាយប្រចាំខែ ឬអង្គុយបូកត្រួសៗដើម្បីឱ្យដឹងថា លុយដែលរកបានរាល់ខែ ចេញទៅច្រកណាខ្លះ ហើយមានប្រយោចន៍ដែរឬទេ? បន្ទាប់ពីកត់ត្រាប្រភេទចំណាយរួច ត្រូវដកខ្ទង់ចំណាយឥតបានការមួយចំនួនចេញ ព្រោះបើចាយទៅមិនចំណេញកុំចាយអី ទុកលុយដោះបំណុលសិន។ ខ្ទង់ចំណាយដែលត្រូវទុក គួរជាចំណាយដែលចាំបាច់សម្រាប់ជីវិតរស់នៅដូចជា ចំណាយថ្លៃស្នាក់នៅ ហូបចុកល្មមៗមិនពោរពាសពេក និងចំណាយទៅលើកន្លែងដែលនាំប្រាក់ចំណេញមកវិញជាដើម។ ២/. R = Reverse engineer your life goals៖ ជំហានបន្ទាប់គឺ ចាត់ទុកការដោះបំណុលគឺជាគោលដៅធំបំផុតដែលអ្នកត្រូវបំពេញឱ្យបានឆាប់។ ធ្វើបែបនេះ ដើម្បីឱ្យថាមពលទាំងអស់ដែលអ្នកមាន​មិនបែកខ្ញែកទៅគិតរឿងដទៃច្រើន នាំឱ្យស្មុគស្មាញគំនិត។ ការចំណាយពេលផ្ដោតតែលើរឿងរកផ្លូវចេញពីបំណុលមួយមុខ ជួយឱ្យអ្នកមានសមត្ថភាពរកដំណោះស្រាយបានកាន់តែប្រសើរជាងពេលដែលផ្ដោតលើច្រើនរឿងក្នុងពេលតែមួយ។ ៣/. U = Use the tools available to you៖ បន្ទាប់ពីមានទម្លាប់ចាត់ចែងលុយល្អ និងមានឆន្ទៈកាន់តែខ្ពស់ អ្នកត្រូវប្រើប្រាស់យុទ្ធសាស្រ្តតាមលទ្ធភាពរបស់អ្នក។ មានន័យថាអ្នកអាចចាត់ចែងតតាំងជាមួយនឹងបំណុលទៅតាមសមត្ថភាពជាក់ស្ដែងរបស់អ្នក។ បើមានតិចសម្រុកតាមតិច បើមានច្រើនសម្រុកតាមច្រើន ប៉ុន្តែត្រូវប្រាកដថាអ្នកខំឱ្យអស់ពីលទ្ធភាព មិនថាការសន្សំសំចៃ ការចូលខ្លួនចរចាជាមួយសម្ចាស់បំណុល ឬការរកផ្លូវបង្កើនចំណូលឡើយ។ ៤/. S = Spend unapologetically on what you love៖ បើទោះបីជាដំណាក់កាលនេះជាពេលដែលអ្នកត្រូវក្បិតក្បៀតខ្លាំងក៏ដោយ តែច្បាប់​ CRUSH របស់អ្នកស្រី Joy នៅត្រង់ចំណុចនេះបញ្ជាក់ថា អ្នកមិនត្រូវរំលងក្ដីសុខផ្ទាល់ខ្លួនឡើយ។ មានន័យថា អ្នកត្រូវតែដកលុយមួយចំណែកតូច ទុកសម្រាប់ធ្វើអ្វីដែលអ្នកស្រលាញ់ចូលចិត្តខ្លាំងបំផុត ដើម្បីឱ្យខ្លួនឯងមានកម្លាំងបន្តដំណើរទៅមុខជានិច្ច។ ៥/. H = Hustle, hustle, hustle៖ ចំណុចចុងក្រោយនិងសំខាន់បំផុតគឺ ការរកផ្លូវបង្កើនចំណូល ឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ ចាប់ផ្ដើមពីការមើលសកម្មភាពដែលអ្នកចំណាយពេល២៤ម៉ោងក្នុងមួយថ្ងៃ តើធ្វើរឿងអ្វីបានខ្លះ? ហើយរឿងទាំងនោះអាចរកចំណូលឱ្យអ្នកបានប៉ុន្មាន? បន្ទាប់មកគិតថាតើមានអ្វីដែលអ្នកអាចធ្វើបានទៀតទេ? អ្នកអាចរកអ្វីថ្មីដែលអាចបង្កើតចំណូលបានច្រើន មកធ្វើជំនួសឱ្យសកម្មភាពមួយចំនួនដែលចំណាយពេលដូចគ្នាតែរកចំណូលបានតិចជាងឬមិនបានទាល់តែសោះ។ ច្នៃពេលទំនេរឱ្យក្លាយជាពេលបង្កើតលុយ ដូចជាធ្លាប់តែសៅរ៍អាទិត្យទំនេរនៅផ្ទះអត់អ្វីធ្វើ ប្ដូរទៅជារកការងារបន្ថែម ឬដាំដំណាំជុំវិញផ្ទះ ដើម្បីកាត់បន្ថយចំណាយ ឬប្រមូលលក់ជាដើម។ សូមជម្រាបផងដែរថា មិនថាអ្នកមានបំណុលធំឬតូច ចំណូលតិចឬច្រើន អ្នកនៅតែអាចនាំខ្លួនឯងឱ្យចេញផុតពីបញ្ហាលុយកាក់ប្រភេទនេះបាន។ គ្រប់យ៉ាងវាអាស្រ័យលើការតាំងចិត្ត ការខិតខំប្រឹងប្រែងមិនព្រមបោះបង់ ព្រមទាំងទំនួលខុសត្រូវ។ ចង់ឱ្យឆាប់ផុតបំណុលអ្នកគួររកវិធីសាស្រ្តឱ្យត្រូវនឹងស្ថានភាព ទិចនិចខាងលើគ្រាន់តែជាផ្លូវមួយជ្រុង។ បើវាមិនត្រូវនឹងអ្នកចូរទៅរកវិធីសាស្រ្តផ្សេងទៀត តែបើសមនឹងអ្នកហើយ យកវាទៅប្រើទៅ សូមឱ្យឆាប់រួចផុតពីបំណុលណា!!! អត្ថបទដោយ៖ សូ សុខលី  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-13T09:30:33.937Z", "category": "ហិរញ្ញវត្ថុ", "views": 3245, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy" ] }
កុំឃើញគេលក់ធូរថ្លៃកុំចេះតែទិញ! ខណៈអ្នកជំនាញប្រាប់ឱ្យមើល ៣ ចំណុចនេះសិនបើមិនចង់ទិញប៉ះដីខ្យល់
https://business-cambodia.com/articles/think-before-you-buy
ជាទូទៅមនុស្សភាគច្រើនឱ្យតែឃើញគេដាក់ស្លាកលក់ផ្ទះបន្ទាន់ឬក៏ដីលក់បន្ទាន់ ហើយមានតម្លៃថោកទៀតគឺដឹងតែទៅទិញ ហើយចុងក្រោយគឺជួបបញ្ហាដូចជាមានតែផ្ទះអត់ប្លង់ហើយខ្លះទៀតដីនោះមានម្ចាស់ទៅហើយក៏មានដែរ។   ទាក់ទងនឹងបញ្ហានេះមានមនុស្សជាច្រើនគឺធ្លាប់ចាញ់បោកគេព្រោះតែរឿងពុះដីឡូតិ៍មានតែដីអត់ប្លង់ឬនិយាយឱ្យស្រួលស្ដាប់គឺដីខ្យល់។ ដូច្នេះដើម្បីចៀសវាងប៉ះចំដីខ្យល់អ្នកជំនាញអចលនទ្រព្យលោក សេន ណាក់ ជា អនុប្រធាន គណៈកម្មាធិការផ្សព្វផ្សាយ ពិគ្រោះយោបល់ អភិវឌ្ឍន៍ដីធ្លី និង សំណង់ និង ជា ប្រធានទីផ្សារ នៅ ក្រុមហ៊ុន លី សមស័ក្ត រៀល អ៊ីស្ទេត បានប្រាប់របៀបចាត់ចែងលុយនិងប្រភេទដីត្រូវទិញ លើកយក ៣ ចំណុច ឱ្យលោកអ្នកស្វែងយល់ ជាមុនសិនមុនសម្រេចថាទិញ៖​ ១ . រឿងផ្លូវច្បាប់     ទាក់ទងនឹងរឿងផ្លូវច្បាប់អ្នកត្រូវដឹងថាតើដីដែលគេពុះលក់ហ្នឹងមានច្បាប់អនុញ្ញាតពីក្រសួងឱ្យពុះលក់ឬអត់? ដើម្បីឱ្យដឹងដីនោះមានច្បាប់ឬអត់លោកអ្នកត្រូវស៊ើបសួរពីអាជ្ញាធរឬក៏មេភូមិ និងមេឃុំជាដើម។ បន្ទាប់លោកអ្នកត្រូវដឹងរឿងដែលសំខាន់ជាងគេគឺប្លង់ ជាទូទៅលោកអ្នកតែតែគិតថាឱ្យតែមានប្លង់រឹងដីហ្នឹងដឹងតែស្រប់ច្បាប់ហើយ ប៉ុន្តែលោកអ្នកត្រូវដឹងថាប្លង់រឹងគឺបែងចែកជា ២ គឺប្លង់រឹងដីទាំងមូល និង ប្លង់រឹងនៅពេលដែលគេពុះលក់ឱ្យយើង។ អ៊ីចឹងនៅពេលដែលទិញដីលោកអ្នកត្រូវសួរម្ចាស់គម្រោងថាគេអាចចេញប្លង់រឹងឱ្យយើងបានឬទេ? ហើយការបញ្ជាក់នេះទៀតសោតមិនមែនបញ្ជាក់តែមាត់នោះទេលោកអ្នកត្រូវមានលិខិតស្នាមនិងកិច្ចសន្យាតាមផ្លូវច្បាប់បន្ថែមទៀត។ ២. អំពីក្រុមហ៊ុន   ចំពោះរឿងនេះអ្នកខ្លះគឺមិនហ៊ានស្នើសុំក្រុមហ៊ុនឬក៏បុគ្គលិកក្នុងការមើលអំពីលិខិតចុះបញ្ជីជាមួយក្រសូងពាក់ព័ន្ធនោះទេ។ ប៉ុន្តែនេះគឺជារឿងដែលលោកអ្នកត្រូវដឹង ដូច្នេះលោកអ្នកកុំខ្លាចក្នុងការស្នើសុំត្រួតពិនិត្យ ព្រោះថាកាលណាក្រុមហ៊ុននោះជាក្រុមហ៊ុនស្របច្បាប់ហើយចុះបញ្ជីត្រឹមត្រូវគឺគេមិនខ្លាចក្នុងការបង្ហាញនោះទេ។ មួយវិញទៀតលោកត្រូវដឹងថាតើក្រុមហ៊ុននោះធ្លាប់មានបញ្ហាឬក៏ទំនាស់ជាមួយអតិថិជនដែរឬទេ? ជាពិសេសអ្វីដែលជារឿងសំខាន់លោកអ្នកត្រូវដឹងថាតើអ្នកណាជាម្ចាស់ក្រុមហ៊ុន ហើយម្ចាស់ក្រុមហ៊ុននោះជាមនុស្សបែបណាគាត់ស្មោះត្រង់ដែរឬទេ? ហើយគាត់ធ្លាប់មានបញ្ហាផ្លូវច្បាប់ឬអត់?   ៣. ផែនការមេ   ត្រង់ចំណុចនេះវិញ លោកអ្នកត្រូវដឹងថាតើ ម្ចាស់គម្រោងមានការអភិវឌ្ឍយ៉ាងម៉េច? ហើយគម្រោងនោះចាប់ផ្ដើមពីណាទៅណានិងមានរយៈពេលប៉ុន្មានទើបគម្រោងនោះចប់។ មួយវិញទៀតទាក់ទងនឹងឯកសារផែនការមេត្រូវមានការអនុញ្ញាតនិងរៀបចំពីកក្រសូងដែនដីនគររូបណីយកម្មនិងសំណង់ ដូច្នេះដើម្បីឱ្យកាន់តែច្បាស់ពីក្រុមហ៊ុនមួយហ្នឹង ផែនការមេគឺសំខាន់បំផុត។ យ៉ាងណាមិញលោកអ្នកត្រូវស្នើសុំម្ចាស់គម្រោងក្នុងការមើលពីផែនការមេនេះ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-13T08:12:11.738Z", "category": "អចលនទ្រព្យ", "views": 207, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ចរិកភ្ញៀវ៣ប្រភេទ ធ្វើឱ្យអ្នកលក់ក្រពុលមុខ តែបើដឹងដំណេះស្រាយនេះ អ្នកលក់ឈប់ឈឺក្បាលហើយ
https://business-cambodia.com/articles/three-bad-brhaviour-of-some-seller
ជាការពិតណាស់ មនុស្ស១០នាក់មានអាកប្បកិរិយា១០ផ្សេងគ្នា ដូច្នេះហើយការលក់ដូរ ត្រូវត្រៀមខ្លូនដើម្បីទប់ទល់ភ្ញៀវដូចគ្នាព្រោះថា ការលក់មិនចេះតែជួបអតិថិជនស្រួលរហូតនោះ វាមានពេលជួបភ្ញៀវ បង្អាប់តម្លៃ ភ្ញៀវខ្មើត ភ្ញៀវ​ពូកែតថ្លៃ និងមានប្រភេទភ្ញៀវពិបាកៗជាច្រើនទៀត។ ដូច្នេះហើយ ថ្ងៃនេះ Business Cambodia សូមលើកយកភ្ញៀវ៣ប្រភេទ ធ្វើឱ្យអ្នកលក់ក្រពុលមុខ ប៉ុន្តែមកដឹងមកដឹងដំណោះស្រាយទាំងនេះសិន អ្នកនឹងអាចកាត់បន្ថយការឈឺក្បាលបានខ្លះ។ ១. ភ្ញៀវចូលចិត្តបង្អាប់ ភ្ញៀវជំពូកនេះក៏ពិបាកណាស់ដែរ ដូច្នេះដើម្បីទប់ទល់នឹងភ្ញៀវប្រភេទនេះបាន អ្នកលក់ត្រូវតែបង្ហាញពីគុណតម្លៃរបស់ផលិតផលឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ឧទាហរណ៍ថាអ្នកលក់សម្លៀកបំពាក់ ជួនកាលអាវមួយម៉ូតដូចគ្នា ប៉ុន្តែពេលលក់តម្លៃខុសគ្នាឆ្ងាយ ត្រង់ចំណុចនេះគឺត្រូវតែពន្យល់ប្រាប់ភ្ញៀវ ជួនកាលដូចម៉ូតគ្នា តែសាច់ក្រណាត់និងគុណភាព មិនដូចគ្នាឡើយ ពោលគឺបង្ហាញពីគុណតម្លៃផលិតផលឱ្យបានច្រើនជាជម្រើសល្អបំផុត ។ ២. ភ្ញៀវចូលចិត្តតថ្លៃ តាមពិតទៅបើគ្រាន់តែការតថ្លៃវាមិនមែនជារឿងខុសអ្វីនោះទេនៅលើទីផ្សារ ប៉ុន្តែក៏មានភ្ញៀវមួយចំនួនពូកែតថ្លៃខ្លាំងមែនទែនទៅលើតម្លៃរបស់ផលិតផល ជួនកាលអ្នកលក់ពិបាកទប់ទល់ជាមួយភ្ញៀវជំពូកនេះណាស់ បើជួបភ្ញៀវជំពូកនេះគួរតែដាក់តម្លៃឱ្យខ្ពស់បន្តិច នៅពេលដែលគាត់តថ្លៃទៅយើងជាអ្នកលក់មានអាទិភាពខ្ពស់ជាងនៅក្នុងការលក់ ។ ​ ៣. ភ្ញៀវមានចរិកខ្មើត  ភ្ញៀវឫកគឺសំដៅទៅលើភ្ញៀវទាំងឡាយណាមុខមិនអោយក្រោយមិនមើល បើដើរចូលហាងវិញ ដើររើសទំនិញពេញនឹង គ្មានអារម្មណ៍ចង់ទិញ បើជួបភ្ញៀវប្រភេទនេះ កុំខ្វល់ច្រើនពេក សួរមួយម៉ាត់ឆ្លើយមួយម៉ាត់ ព្រោះភ្ញៀវជំពូកនេះមិនសូវចូលចិត្តអ្នកលក់និយាយច្រើនឡើយ ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-13T06:53:22.255Z", "category": "កំពូលអ្នកលក់", "views": 0, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }
ប្រយ័ត្នបង់លុយហើយអត់បាននៅ អ្នកជំនាញប្រាប់ថាមុនទិញផ្ទះក្នុងបុរីកុំរំលង២ចំណុចនេះ ទោះគេលក់ថោកយ៉ាងណាក៏ដោយ
https://business-cambodia.com/articles/before-buying-a-house-in-borey
នៅពេលដែលសម្រេចចិត្តទិញផ្ទះក្នុងគម្រោងបុរី អ្វីដែលពិបាកស្មានគឺបញ្ហានៅថ្ងៃមុខ អ៊ីចឹងបានជាមនុស្សភាគច្រើនគិតថាយកលុយទៅសង់ផ្ទះខ្លួនឯងទើបល្អជាង។ តែយ៉ាងណាការទិញផ្ទះក្នុងបុរីបើទិញត្រូវគឺចំណេញ បើទិញខុសវិញប្រាកដជាទឹកភ្នែកជាមិនខាន។ ដូច្នេះហើយរាល់ការទិញគឺទាមទារការពិនិត្យឱ្យល្អិតល្អន់ មិនថាទំហំ ទីធ្លាមុខផ្ទះ ឬក៏គុណភាពសំណង់នោះទេ។ យ៉ាងណាទាក់ទងនិងការទិញផ្ទះក្នុងគម្រោងនេះផងដែរ លោក លឹម រ៉ាវុធ នាយកផ្នែកលក់និងទីផ្សារ នៃក្រុមហ៊ុន Pointer Property បានលើឡើងចំនួន២ ចំណុចធំៗ ដែលលោកអ្នកគួរសិក្សាមុនទិញផ្ទះនៅក្នុងគម្រោងបុរី ចៀសវាងទឹកភ្នែកពេលទិញហើយ ។​ ១. លើអ្នកអភិវឌ្ឍគម្រោង   ប្រវត្តិ នឹង សមិទ្ធិផល របស់អភិវឌ្ឍគម្រោង ​ត្រូវ​គិត​ជា​មុន​ថា តើ​អ្នក​ណា​ជា​អ្នក​អភិវឌ្ឍ​គម្រោង​លំនៅ​ឋាន​នោះ ដែល​សំដៅលើ​បុរី តើ​ម្ចាស់​បុរី​ជា​អ្នក​ណា មកពីណា និង​មាន​ប្រវត្តិ​យ៉ាងម៉េច ។ ដូចដែល​បានដឹង​ហើយ​ថា បុរី​មាន​ច្រើន ហើយ​បុរី​ទាំង​អស់នោះ ក៏​មិន​ប្រាកដ​ថា​ម្ចាស់​បុរី​ទាំងអស់​សុទ្ធ​ជា​អ្នកមាន​ទ្រព្យ​ផ្ទាល់ខ្លួន​មក​វិនិយោគ​នោះ​ទេ ជួនកាល ម្ចាស់​បុរី​អាច​យក​ឥណទាន​ពី​ធនាគារ​ដើម្បី​មក​អភិវឌ្ឍន៍​ក៏ថាបាន។   ប្លង់មេរួមទាំងមូលរបស់គម្រោងអភិវឌ្ឍ ផែនការមេរបស់គម្រោងបុរី គឺជាប្លង់មេ ដ៏សំខាន់របស់គម្រោង។ វាបង្ហាញពីប្លង់រួម នៃគម្រោងមានដូចជា ហេដ្ឋារចនាសម្ព័ន្ធ និង លំនៅឋានគ្រប់ប្រភេទទាំងអស់ដែលមាននៅ ក្នុងគម្រោងនេះ ហើយប្លង់មេ ទាំងអស់ស្របតាមការអភិវឌ្ឈន៍របស់ក្រុង និងប្លង់មេអាចធ្វើឱ្យបុរីនោះអាចដំណើរការប្រកបដោយស្ដង់ដារ។   គុណតម្លៃរបស់គម្រោងបន្ទាប់ពីបញ្ចប់ការសាងសង់ ​ត្រូវ​មើល​ទីតាំង​របស់​បុរី​ដែល​ចង់​ទិញ​ផង​ថា តើ​បុរី​នោះ​មាន​ប្រវត្តិ​លិច​ទឹក​ដែរ​ទេ ស្ថិត​នៅ​តំបន់​មាន​សន្តិសុខ​ដែរ​ទេ អាច​ប្រកប​អាជីវកម្ម ឬ​ក៏​នៅ​ជិត​តំបន់​អាច​ប្រកប​អាជីវកម្ម​ដែរ​ឬទេ ដូច​ជា នៅ​ជិត​ផ្សារ សាលារៀន រោងចក្រ​សហគ្រាស និង​មន្ទីរពេទ្យ​ជាដើម ។   សេវាកម្មគ្រប់គ្រងបន្ទាប់ពីគម្រោងបានបញ្ចប់ បច្ចុប្បន្ន និងអនាគតខាងមុខ មនុស្ស​កាន់តែច្រើនឡើងនឹងជ្រើសរើស​ការទិញផ្ទះ និងរស់នៅ នៅក្នុងបុរី ព្រោះវាជា​ការរស់នៅបែបថ្មី ដែលមានផាសុខភាព និងសុវត្ថិភាព។ ដូច្នេះហើយ នៅពេលអ្នកទិញផ្ទះពីគម្រោងណាមួយ អ្នកក៏ត្រូវផ្តោតលើសេវាថែទាំ និងសេវាកម្មសន្តិសុខ​បុរីផងដែរ។ ហេតុអ្វី? ព្រោះថា ប្រសិនមិនមានការគ្រប់គ្រងល្អទេ មិនមានសុខសុវត្ថិភាពទេ ការរស់នៅនឹងមិនមានការកក់ក្តៅ និងផាសុខភាព ដែលជះឥទ្ធិពលខ្លាំង​ទៅលើកេរ្តិ៍ឈ្មោះតំបន់ដែលអ្នករស់នៅ និងទាញតម្លៃអចលនវត្ថុនៅទីនោះ​មិនឱ្យងើបបាន។ ចូរអ្នកស្រមៃមើល ប្រសិនបើទីធ្លាបុរីមិនស្អាត មិនមានរបៀប រញ៉េរញ៉ៃ ចូលទៅងងឹតស្លុង​ ហើយមិនមានសុវត្ថិភាព អ្នកនឹងចង់ទិញ ឬចូលរស់នៅក្នុងផ្ទះនៅតំបន់នោះដែរឬទេ?   ២.កត្តាតំបន់   ត្រូវដឹងពីផែនការអភិវឌ្ឍយុទ្ធសាស្រ្តក្នុងតំបន់នោះ មុននឹងទិញផ្ទះ អ្នកគួរតែសិក្សាស្វែងយល់ពីតំបន់នោះ ស្វែងរកព័ត៌មាននានាលើសារព័ត៌មាន ចូលសួរព័ត៌មានលម្អិតពីតំបន់នោះពីអ្នកលក់ ដើម្បីដឹងពីសន្ទុះវិវឌ្ឍក្នុងតំបន់នោះ។ ប្រសិនបើអ្នកចង់ចំណេញក្នុងការវិនិយោគទិញផ្ទះ អ្នកគួរតែតាមដាន​ផែនការអភិវឌ្ឍន៍របស់​រាជរដ្ឋាភិបាល ផែនការអភិវឌ្ឍន៍ក្រុង ឬក៏តាមដានមើលពីសន្ទុះនៃការវិនិយោគរបស់ក្រុមហ៊ុនឯកជននានាទៅលើតំបន់នោះ។   ប្រសិនបើអ្នកចង់ទិញផ្ទះចំណេញ អ្នកគួរតែដាក់កាលវិភាគ​ក្នុងការ​ជិះមើលតំបន់នានាជាប្រចាំ ដើម្បីមើលពីសន្ទុះទិសដៅនៃការអភិវឌ្ឍ និងការប្រែប្រួលនានា៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-13T05:43:39.801Z", "category": "អចលនទ្រព្យ", "views": 1718, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អ្នកជំនួញប្រុស-ស្រី ៣ រូបទៀត ទទួលបានគោរមងារជា «អ្នកឧកញ៉ា» ពីព្រះមហាក្សត្រ
https://business-cambodia.com/articles/businessman-and-businesswomen
អ្នកជំនួញប្រុស-ស្រី ចំនួន ៣ រូបទៀត ត្រូវបានព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ «អ្នកឧកញ៉ា» ។ ការត្រាស់បង្គាប់ផ្ដល់គោរមងារនេះ គឺតបតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលកន្លងទៅ។ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រអ្នកជំនួញប្រុស-ស្រី ដែលទទួលបានគោរមងារជា អ្នកឧកញ៉ា ថ្មីនេះរួមមាន៖ ១. ឧកញ៉ា តែ អ៊ីឆែ អគ្គនាយកក្រុមហ៊ុន អ៊ី ឆែ គ្រុប ត្រូវបានដំឡើងគោរមងារជា អ្នកឧកញ៉ា។ ២. លោកជំទាវឧកញ៉ា អ៊ាន អេឡែន អគ្គនាយិកា សណ្ឋាគារ សែន ហាន ត្រូវបានដំឡើងគោរមងារជា អ្នកឧកញ៉ា។ ៣. ឧកញ៉ា សុខ ឆេង អគ្គនាយក ក្រុមហ៊ុន យី តាក់ គ្រុប ត្រូវបានដំឡើងគោរមងារ អ្នកឧកញ៉ា៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-13T03:49:36.095Z", "category": "អចលនទ្រព្យ", "views": 863, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ក្រុមហ៊ុន Sony ធ្វើកម្មវិធីជួបជុំអ្នកថតវីដេអូ Vlog ដោយបង្ហាញជូននូវកាម៉េរាសម្រាប់ការថតVlog ម៉ូដែល ZV-1M2
https://business-cambodia.com/articles/company-sony
ភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៌ ទី១២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន Sony បានរៀបចំនូវកម្មវិធីជួបជុំអ្នកថតវីដេអូ vlog និងការតាំងបង្ហាញនូវកាម៉េរាថតvlogថ្មីៗដែលមានដូចជាម៉ូដែល ZV-1F, ZV-E1, ZV-1M2 ដែលទើបនឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ កម្មវីធីនេះដែលគឺជាការបើកអោយអ្នកធ្វើមាតិកាថ្មីៗបានជួប និងស្គាល់គ្នា ហើយក៏មានឱកាសបានតេស្ត និងទទួលបាននូវមុខងារពិសេសថ្មីៗរបស់កាម៉េរា ZV-1F, ZV-E1, ZV-1M2 ថែមទៀតផង។ Sony តែងតែស្តាប់នូវមតិយោបល់របស់អតិថិជនរបស់ខ្លួនជានិច្ច តួយ៉ាងដូចជាការពីឆ្នាំ 2020 Sony បានចេញនូវកាម៉េរាប្រភេទថត vlog ដំបូងបង្អស់ម៉ូដែល ZV-1 ដែលកាលនោះមានអ្នកគាំទ្រយ៉ាងច្រើនសម្រាប់កាម៉េរាម៉ូដែលនេះ តែក៏មានមតិយោបល់ជាច្រើនផងដែលដើម្បីកែប្រែប្រភេទកាម៉េរាvlogនេះអោយកាន់តែប្រសើរឡើង ហើយអ្នកប្រើប្រាស់នឹងកាន់តែមានភាពងាយស្រួល។ ដូច្នេះហើយដើម្បីបំពេញនូវតម្រូវការផ្សេងៗគ្នារបស់អតិថិជន នៅក្នុងត្រកូលZV ដែលជាកាម៉េរាសម្រាប់ថតវីដេអូVlogនេះដែល នៅឆ្នាំ2021 Sony បានបញ្ជាញនូវកាម៉េរាម៉ូដែល ZV-E10 ដែលអាចធ្វើការផ្លាស់ប្តូរលែនបានហើយជាប្រភេទ APSC sensor បន្តមកទៀតនៅក្នុងឆ្នាំ2022 Sonyក៏បានទម្លាក់នូវម៉ូដែលថ្មីមួយទៀតដែលជាប្រភេទថតវីដេអូvlog ដូចគ្នាតែសម្រាប់អតិថិជនដែលចង់សាកល្បងប្រើប្រាស់កាម៉េរាដំបូងហើយមិនចង់ចំណាយថវិការច្រើននោះគឺម៉ូដែល ZV-1F ។ អ្វីដែលកាន់តែពិសេសនៅក្នុងឆ្នាំ 2023 Sony បានបញ្ជេញមក2ម៉ូដែលតែម្តងសម្រាប់ត្រកូលZVនេះ នោះគឺ ZV-E1 សម្រាប់professional vloggers ដែលជាប្រភេទ Full-Fame Sensor ហើយអាចដូរលែនបានដូរគ្នា, សម្រាប់អ្នកចង់ថតវីដេអូដែលមានគុណភាពបែបprofessional តែមិនចង់យកកាម៉រាដែលមានទំហំធំៗតាមខ្លួន និង ម៉ូដែលដែលចេញក្តៅៗក្រោយគេនេះដែលជាប្អូនទី2របស់ZV-1 នោះគឺZV-1M2 ដែលមានការអភិវឌ្ឍន៍មុខងារថ្មីសំខាន់ៗជាច្រើនពីម៉ូដែលមុនមានដូចជា៖ Versatile 18-50mm Wide-angle Zoom Lens លែនរបស់ ZV-1M2 នេះអាចអោយអ្នកថតបានគ្រប់ប្រភេទរូបភាពដែលអ្នកចង់បានពីព្រោះZV-1M2 ភ្ជាប់មកជាមួយនឹងលែន 18-50mm ដែលជាលែនថតទូលាយសម្រាប់selfieក៏បាន ថតជិតបែបលក្ខណះជា Portrait ក៏បាន។ មុខងារ Creative Colors ផ្តិតយករូបភាពច្បាស់ហើយមានពណ៌ស្អាតមិនចាំបាច់ចុចឬចូលទៅកម្មវិធីកែអ្វីច្រើន ហើយមុខងារ Creative Color មានដល់ទៅ 10 Presets សម្រាប់អោយអ្នកជ្រើសរើសទៅតាមការស្រឡាញ់ពេញចិត្ត។ Dramatic Touch (Cinematic Vlog Setting) សម្រាប់អ្នកដែលចូលចិត្តថតវីដេអូបែប Cinema ដែលមាន color tone បែបរឿងកុន  គឺសាកសមបំផុតសម្រាប់គាត់។ មុខងារ Cinematic Vlog កំណត់ប្រវែងនិងទំហំអោយយើងស្រាប់ ហើយ ក្នុង ZV-1M2  អ្នកក៏អាចផ្លាស់ប្តូរពណ៌នៃវីដេអូរបស់អ្នកដោយគ្រាន់តែជ្រើសរើស LOOKs និង MOODs ហើយសម្រាប់លទ្ធ ផលវិញគឺដូច Camera អាជីពចឹង។ Advanced Microphone Audio (3 Capsule Microphone) នៅក្នុងមុខងារ Auto Mode ZV-1M2 មាន Microphone ដែលអាចចាប់បានសំលេងទាំងខាងមុខ ខាងក្រោយព្រមទាំងជុំវិញ សម្រាប់ស្តាប់សំលេងនៅពេលដែលយើងនិយាយ។ ហើយឧទាហរណ៍ថាបើយើងថតនៅខាងក្រៅមានសំឡេងមកពីជុំវិញចូលក្នុង Camera របស់យើង វាអាចអោយ ZV-1M2 ចាប់យកតែសំឡេងរបស់យើងតែម្តង។ ចឹងយើងអត់ចាំបាច់ភ័យទេ ទោះបីជា មានខ្យល់ខ្លាំង ឬក៏មនុស្សនិយាយគ្នា មានឡាន ម៉ូតូច្រើនក៏អស់បារម្ភដែរ។ Compact & Lightweight ZV-1 M2 មានរាងតូចស្រាល ហើយងាយស្រួលយកតាមខ្លួន។ ZV-1M2 មានទំងន់ត្រឺម 292g ដែលកាន់ជាមួយទូរស័ព្ទទៅគឺប្រហែលគ្នា។ Real Time Eye Focus and One Touch Bokeh ZV-1M2 មានមុខងារ Touch Tracking ដែលយើងអាចចុចលើអេក្រង់ Camera ទៅគឺ ZV-1M2 តាមចាប់ Focus យើងតែម្តង ហើយបើយើងអត់ចង់ចុចលើអេក្រង់ទេ ZV-1M2 មាន Eye Focus Tracking ដែលជួយអោយយើងថតមិនចាំបាច់ភ័យថារូបភាពដែលយើងថតមិនច្បាស់ទេ។ ដូច្នេះសម្រាប់អ្នកបង្កើតមាតិកាថ្មីៗដែលមានបំណងចង់ផលិតវីដេអូ ឬរូបភាពដែលមានគុណភាពនោះអាចសាកល្បងពិចារណានូវកាម៉េរា វីដេអូvlogម៉ូដែលណាមួយរបស់Sony បានដែលមានមុខងារ និងគុណសម្បត្តិគ្រប់ប្រភេទសម្រាប់តម្រូវទៅតាមតម្រូវការ និងកញ្ជប់ថវិការរបស់អតិថិជនគ្រប់រូបផងដែរ។ Sony ដឹងថាអតិថិជនចង់បានអ្វី!
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-12T16:43:44.027Z", "category": "PR", "views": 188, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
បុរី ប៉េង ហួត ផ្ដល់ជូនកាដូពិសេស ៥ ប្រភេទដល់ភ្ញៀវដែលចូលរួមកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ២០២៣
https://business-cambodia.com/articles/borey-peng-huoth-
កម្មវិធីតាំងពិព័រណ៍អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ 𝐇𝐨𝐦𝐞 & 𝐋𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 𝐄𝐗𝐏𝐎 𝟐𝟎𝟐𝟑 ដែលរៀបចំឡើងនៅសាលពិព័រណ៍កោះពេជ្រ បានចាប់ផ្ដើមបើកដំណើរការនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះតទៅហើយ។ ដោយនៅក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំនេះក្រុមហ៊ុនបុរី ប៉េង ហួត ក៏បានចូលរួមតាំងបង្ហាញគម្រោង និងផ្ទះគំរូរបស់ខ្លួនផងដែរ។   អ្វីដែលពិសេសដែលកាន់តែពិសេស នៅក្នុងឱកាសតាំងពិព័រណ៍ខាងលើនេះ បុរី ប៉េង ហួត ក៏មានការផ្ដល់ជូនរង្វាន់ រួមជាមួយការប្រូម៉ូសិន ទៅកាន់ភ្ញៀវកិត្ដិយសដែលបានចូលរួមក្នុងកម្មវិធីយ៉ាងច្រើនសន្ទឹកសន្ទាប់ ដែលក្នុងនោះរួមមាន៖   ការបញ្ចុះតម្លៃរហូតដល់ ៣ ម៉ឺនដុល្លារ ការបង្វិលកងសំណាងដើម្បីទទួលបានការបញ្ចុះតម្លៃបន្ថែមរហូតដល់ ៧ ០០០ ដុល្លារភ្លាមៗ Voucher ញ៉ាំអាហារ Buffet BBQ បែបប្រេស៊ីល ជាលក្ខណៈគ្រួសារ សន្លឹកឆ្នោតផ្សងសំណាងឈ្នះដំណើរកម្សាន្ត បែប VIP ទៅកាន់ប្រទេសបារាំង-ស្វីស ឬ ប្រទេសជប៉ុន គោលការណ៍បង់រំលស់ជាមួយធនាគារដៃគូដោយអត្រាការដ៏ពិសេសបំផុតរហូតដល់ ទៅ ៣ ឆ្នាំ។   ដូច្នេះសម្រាប់ភ្ញៀវកិត្ដិយសដែលបានមកចូលរួមកម្មវិធីពិព័រណ៍អចលនទ្រព្យខាងលើ កុំភ្លេចអញ្ជើញមកកាន់ស្តង់បុរី ប៉េង ហួត និងសាកសួរព័ត៌មានដើម្បីទទួលបានការផ្តល់ជូនដ៏ចំណេញមិនធ្លាប់មាន ជាមួយនឹងកាដូអនុស្សាវរីយ៍ជាច្រើន ព្រមទាំងទទួលបានបទពិសោធន៍ដ៏ថ្មីសន្លាងជាមួយការពាក់វ៉ែនតា VR ទស្សនាគម្រោង និងផ្ទះគំរូរបស់បុរី ប៉េង ហួតផងដែរ។   សូមជម្រាបថា កម្មវិធីពិព័រណ៍អចលនទ្រព្យដ៏ធំនេះរៀបចំឡើងចំនួន ២ ថ្ងៃគឺថ្ងៃទី១២ និងទី១៣ ខែសីហា ដែលកម្មវិធីចាប់ផ្ដើមបើកដំណើរការពីម៉ោង ១០៖០០ ព្រឹក រហូតដល់ម៉ោង ០៨៖០០ យប់។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងណាត់ជួបសហការីផ្នែកលក់របស់បុរីតាមទូរស័ព្ទលេខ៖ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-12T09:08:33.778Z", "category": "PR", "views": 405, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ត្រៀមដី! ក្រុមហ៊ុនធំមួយរបស់ចិន គ្រោងទៅបង្កើតគម្រោងវិនិយោគធំៗ ៤ នៅក្នុងខេត្តពោធិ៍សាត់
https://business-cambodia.com/articles/big-project-
វិនិយោគិនចិនកំពុងត្រូវការដីសម្រាប់វិនិយោគវិស័យកសិកម្ម ៦ម៉ឺនហិកតានៅខេត្តពោធិ៍សាត់។ជាក់ស្តែងកាលពីម្សិលមិញថ្ងៃទី ១០ សីហា ឆ្នាំ ២០២៣ កន្លងទៅ ក្រុមហ៊ុន Danong Agricultural Development Group  ដែលដឹកនាំដោយប្រធានក្រុមហ៊ុន Zhao Shujie បានអញ្ជើញជួបប្រជុំពិភាក្សាអំពីគម្រោងវិនិយោគលើវិស័យកសិកម្មនៅក្នុងខេត្តពោធិ៍សាត់ ។     ក្នុងជំនួបពិភាក្សានេះ លោកប្រធាន Zhao បានបង្ហាញបំណងចង់វិនិយោគលើវិស័យកសិកម្មនៅកម្ពុជាដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងវិនិយោគនៅក្នុងខេត្តពោធិ៍សាត់ដែលជាខេត្តដ៏មានសក្តានុពលនិងអំណោយផលទាំងអាកាសធាតុនិងភូមិសាស្រ្ត សម្រាប់ការវិនិយោគក្នុងវិស័យទាំង៤ដូចជា ១.បង្កាត់ពូជសត្វនិងដាំដំណាំពោត ២.ដាំស្មៅសម្រាប់ចំណីសត្វនិងនាំចេញ ៣.ចិញ្ចឹមសត្វនិងសាច់សត្វនាំចេញ និង ៤.ដំណាំដំឡូងមីសម្រាប់នាំចេញ។     ទន្ទឹមនឹងនោះដែរ ឯឧអភិបាលខេត្ត ខូយ រីដា អភិបាលខេត្តពោធិសាត់បានស្នើសុំអោយក្រុមហ៊ុនមានទីតាំងដីឈរជើងវិនិយោគ (ទិញ ជួលឬសហការ) នៅក្នុងខេត្តពោធិសាត់ (ចំនួន១ម៉ឺនហិកតា) ឱ្យបានច្បាស់លាស់ដើម្បីចាប់ផ្តើមវិនិយោគនិងចែករំលែកបទពិសោធន៍ បច្ចេកទេស ធនធាន ដល់ប្រជាកសិករ ដើម្បីបង្កើនអោយមានជំនឿ និងទំនុកចិត្តរវាងក្រុមហ៊ុននិងប្រជាកសិករ និងរវាងក្រុមហ៊ុនជាមួយអាជ្ញាធរខេត្តពោធិសាត់៕       អត្ថបទដោយ៖សម្បត្តិ សុខឡាង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-12T05:43:43.399Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 6385, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ស្ងាត់ៗ! ក្រុមហ៊ុនកូកាកូឡា សម្ពោធភេសជ្ជៈម៉ាកថ្មី “ថាំស៍ អាប់ ឆាច” នៅក្នុងប្រទេសកម្ពុជា
https://business-cambodia.com/articles/thums-up-charged
រាជធានីភ្នំពេញ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) បានសម្រិតសម្រាំងនាំយកនូវភេសជ្ជៈម៉ាកថ្មីមួយឈ្មោះ ថាំស៍ អាប់ ឆាច (Thums Up ChargedTM) ដែលជាភេសជ្ជៈមួយក្នុងចំណោមភេសជ្ជៈជំនួយស្មារតីមានជាតិកាហ្វេអ៉ីន របស់ក្រុមហ៊ុនភេសជ្ជៈលំដាប់សកលមួយនេះ។  មកជាមួយនឹងនិមិត្តសញ្ញាមេដៃ និងស្មារតី «នៅចាំអីទៀត» ឬ “GO FOR IT” ថាំស៍ អាប់ ឆាច ចង់លើកទឹកចិត្តយុវជនជំនាន់ក្រោយ (Gen Z) ឱ្យមានទំនុកចិត្តដើម្បីបន្ត និងឆ្ពោះទៅរកក្តីប្រាថ្នារបស់ខ្លួន។ ក្រៅពីបន្ថែមជាតិកាហ្វេអ៉ីន វីតាមីន B3 និងស័ង្កសីសម្រាប់ជំនួយរាងកាយ ភេសជ្ជៈនេះ ក៏នាំមកនូវរសជាតិប្លែក ដែលបង្ហាញពីស្មារតីនៃការច្នៃប្រឌិតឥតឈប់ឈរក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេមួយ ដើម្បីបំពេញតម្រូវការ និងពាំនាំនូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់អតិថិជន។ ភេសជ្ជៈជំរុញនូវភាពស្រស់ស្រាយមួយនេះ មាន២រសជាតិ  គឺរសជាតិផ្លែឈើ  និងរសជាតិប៊ឺរីដែលគ្រប់គ្នាចូលចិត្ត  ក្នុងទម្រង់ជាកំប៉ុងងាយស្រួលយកតាមខ្លួន ដែលអាចរកទិញបាននៅទូទាំងប្រទេសកម្ពុជា។   ថាំស៍ អាប់ ឆាច បានផ្សព្វផ្សាយសកម្មភាពច្នៃប្រឌិតជាបន្តបន្ទាប់ សម្រាប់យុវជនជំនាន់ក្រោយដែលមានថាមពលរស់រវើក និងមហិច្ឆតាខ្ពស់។ កម្មវិធីសំខាន់ៗមួយចំនួន ដែលជាផ្នែកនៃព្រឹត្តិការណ៍ដ៏អស្ចារ្យក្នុងការអបអរសាទរនិមិត្តសញ្ញា ថាំស៍ អាប់ ឆាច ​មានដូចជា ក្បូនដង្ហែរម៉ូតូធំដ៏អស្ចារ្យ  ការសម្តែងប្លែកៗមិនធ្លាប់មាន និងការចាក់ភ្លេង EDM ការចូលរួមកំសាន្តជាមួយ DJ ល្បីៗជាច្រើនរូបទៀត។ ព្រឹត្តិការណ៍នេះ នឹងធ្វើឲ្យ ថាំស៍ អាប់ ឆាច ទទួលបានការទទួលស្គាល់កាន់តែច្រើនពីសំណាក់យុវជនជំនាន់ថ្មី (Gen Z) ដែលជាជំនាន់ដែលចូលចិត្តរុករក ចូលចិត្តអ្វីដែលថ្មី បង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនប្រកបដោយទំនុកចិត្ត និងរស់នៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ បន្ទាប់ពីព្រឹត្តិការណ៍សម្ពោធនេះទៅ ក៏នឹងមានសកម្មភាពជាបន្តបន្ទាប់ផ្សេងទៀត ដើម្បីផ្សព្វផ្សាយដល់យុវអតិថិជន។ លោក Leonardo Garcia អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន កូកា-កូឡា ប្រចាំប្រទេសកម្ពុជា និងវៀតណាម បានចែករំលែកថា៖ “ក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយក្នុងឧស្សាហកម្មភេសជ្ជៈ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិតឥតឈប់ឈរសម្រាប់យុវជនជំនាន់ក្រោយ ជាជំនាន់ដែលពោរពេញដោយថាមពល រស់រវើក និងមហិច្ឆតាខ្ពស់។ ថាំស៍ អាប់ ឆាច ពង្រឹងទស្សនៈវិស័យរបស់ម៉ាកផលិតផលនេះ តាមរយៈការផ្តល់នូវការជំរុញថ្មីដល់យុវវ័យដែលមានភាពច្នៃប្រឌិត ផ្តល់ថាមពលស្រស់ស្រាយ និងអារម្មណ៍រំភើប ជារៀងរាល់ថ្ងៃ និងគ្រប់កម្មវិធី។ ការនាំយកផលិតផលប្រកបដោយភាពច្នៃប្រឌិតថ្មីនេះ គឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីបង្កើនការបោះជំហានទៅមុខ និងពាំនាំនូវបទពិសោធន៍កាន់តែអស្ចារ្យមកឱ្យអតិថិជន ព្រមទាំងពង្រីកវិសាលភាពនៃប្រភេទផលិតផលរបស់ក្រុមហ៊ុន កូកា-កូឡាកម្ពុជា ឲ្យអភិវឌ្ឍឈានឡើង ថែមមួយកម្រិតទៀត”។ ថាំស៍ អាប់ គឺជាម៉ាកយីហោពិភពលោកមួយរបស់កូកា-កូឡាដែលមានអាយុកាល ៤៥ ឆ្នាំ ។ រសជាតិដ៏ឈ្ងុយឆ្ងាញ់ ស្រស់ស្រាយ រួមជាមួយនឹងពពុះដ៏ល្អឥតខ្ចោះនៃផលិតផលនេះ នឹងជួយឱ្យអ្នកពិសា អាចបំបាត់ការស្រេកទឹក បង្កើតអារម្មណ៍ស្រស់ស្រាយ និងសាកថ្មរាងកាយឡើងវិញ បានយ៉ាងឆាប់រហ័ស។ ដោយស្របតាមយុទ្ធសាស្ត្រដែលចង់ក្លាយខ្លួនជាក្រុមហ៊ុនភេសជ្ជៈគ្រប់មុខ ក្រុមហ៊ុន កូកា-កូឡាកម្ពុជា នៅតែបន្តឆ្ពោះទៅរកការច្នៃប្រឌិតផលិតផលថ្មីៗ ដើម្បីផ្ដល់ជម្រើសភេសជ្ជៈកាន់តែច្រើនប្រភេទនៅក្នុងទីផ្សារនេះ។ ដើម្បីស្វែងយល់បន្ថែមអំពីផលិតផល ថាំស៍ អាប់ ឆាច សូមចូលទៅកាន់https://www.facebook.com/ThumsUpChargedKH អំពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រោងចក្រដ៏ទំនើបរបស់យើង (សម្ពោធដាក់ឱ្យដំណើរការក្នុងឆ្នាំ2016) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចឈានមុខគេមួយនៅរាជធានីភ្នំពេញ។ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ 100% របស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា ដែលជាក្រុមហ៊ុនដៃគូផលិតនិងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី5លើពិភពលោកផ្អែកលើបរិមាណ នៃក្រុមហ៊ុន The Coca-Cola Company ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company នៅកម្ពុជា វៀតណាម ចិនដីគោក និងប៉ែកខាងលិចនៃសហរដ្ឋអាមេរិក។ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ផលិតភេសជ្ជៈចំនួន 18 មុខ មាន 10ម៉ាកផលិតផល (10 Brands)៖ កូកា-កូឡា ស្រ្ពៃ ហ្វាន់តា ស្វេប ដាសានី ហ្វ្យូសធី អាឃ្វ័ររៀស ថាំស៍អាប់ឆាច សាំម៉ូរ៉ៃ ព្រីឌេតទ័រ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius, Thums Up Charged, Samurai and Predator) ដែលក្នុងនោះចែកចេញជា6ប្រភេទ រួមមាន​ ភេសជ្ជៈមានជាតិហ្គាស(Sparkling) ​តែ(Tea) ភេសជ្ជៈប៉ូវកំលាំង(Energy Drinks) ទឹក(Water) ភេសជ្ជៈបំពេញជាតិទឹក (Isotonic) និងភេសជ្ជៈជំនួយរាងកាយនិងស្មារតី (Invigorating) ដែលកំពុងផ្គត់ផ្គង់ដល់អតិថិជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កូកា-កូឡាកម្ពុជា មានបុគ្គលិកប្រមាណជាង 830នាក់ កំពុងបំពេញការងារដោយផ្ទាល់ និងប្រមាណជាង 8,000នាក់ទៀតបំពេញការងារដោយប្រយោល នៅទូទាំងប្រទេស។ ក្រុមហ៊ុនពិតជាមានមោទនភាព ដែលមានបុគ្គលិកជាជនជាតិខ្មែរលើសពី 99.7% ដែលក្នុងនោះ ស្ត្រី 30% ហើយស្ត្រីកាន់តួនាទីក្នុងគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនមានរហូតដល់ទៅ37% ។ ក្រុមហ៊ុនប្តេជ្ញានឹងលើកកម្ពស់ស្ត្រី ដើម្បីសម្រេចឱ្យបានចំនួនបុគ្គលិកជាស្ត្រី 50% នៅត្រឹមឆ្នាំ 2030។ យើងមានការតាំងចិត្តខ្ពស់ក្នុងការគិតគូរដល់ចីរភាព ចំពោះរាល់កិច្ចការដែលយើងធ្វើ។ រាល់សកម្មភាពរបស់ក្រុមហ៊ុនតែងតែផ្សារភ្ជាប់ជាមួយគោលដៅចីរភាពជានិច្ច។ នៅឆ្នាំ 2030 យើងមានគោលដៅប្រមូលកែច្នៃដបប្លាស្ទិក ឬកំប៉ុងឱ្យបាន 100% ស្មើនឹងចំនួនសំបកវេចខ្ចប់ផលិតផលដែលបានលក់ចេញ និងប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញឱ្យបាន 50% នៃសំបកវេចខ្ចប់ផលិតផលរបស់យើង។ យើងប្តេជ្ញារក្សាភាពស្រស់បំព្រងនៃធម្មជាតិ និងផ្តល់ជូនសហគមន៍វិញនូវទឹកដែលយើងបានប្រើប្រាស់ក្នុងភេសជ្ជៈ និងក្នុងសង្វាក់ផលិតកម្ម។ យើងកំពុងបំពេញបេសកកម្មផ្តល់ និងរក្សាធនធានទឹក នៅគ្រប់ទីកន្លែងដែលយើងធ្វើអាជីវកម្ម ពោលគឺទីតាំងផលិតធាតុផ្សំ និងទីតាំងទាំងឡាយណាដែលជាផ្នែកពាក់ព័ន្ធនៃអាជីវកម្មរបស់យើង៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-12T04:59:47.675Z", "category": "PR", "views": 365, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
មកដឹងពីថ្ងៃឈប់សម្រាកសរុបឆ្នាំ២០២៤ ខណៈប្រតិទិនឆ្នាំថ្មី ត្រូវបានរាជរដ្ឋាភិបាលប្រកាសចេញហើយ
https://business-cambodia.com/articles/holiday-year-2024
នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ឆ្នាំថ្មី ២០២៣ នឹងឈានមកដល់ហើយ ស្របពេលជាមួយគ្នានោះដែរ ថ្មីៗនេះរាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យស្តីពីប្រតិទិនថ្ងៃឈប់សម្រាកសម្រាប់មន្ដ្រីរាជការ និយោជិត និងកម្មករ នៅក្នុងឆ្នាំថ្មី នេះផងដែរ។ យោងតាមអនុក្រឹត្យដែលចេញដោយរាជរដ្ឋាភិបាល ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ២០២៤ មានដូចខាងក្រោម៖ ១. ថ្ងៃទី០១ មករា ទិវាចូលឆ្នាំសកល សម្រាក១ថ្ងៃ ២. ថ្ងៃទី០៧ មករា ទិវាជ័យជម្នះលើរបរប្រល័យពូជសាសន៍ សម្រាក១ថ្ងៃ ៣. ថ្ងៃទី០៨ មីនា ទិវានារីអន្តរជាតិនារី  សម្រាក១ថ្ងៃ ៤. ថ្ងៃទី ១៣-១៤-១៥-១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក សម្រាក០៤ថ្ងៃ ៥. ថ្ងៃទី០១ ឧសភា ទិវាពលកម្មអន្តរជាតិ សម្រាក១ ថ្ងៃ ៦. ថ្ងៃទី១៤ ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក១ថ្ងៃ ៧. ថ្ងៃទី២២ ឧសភា ពិធីបុណ្យវិសាខបូជា សម្រាក០១ថ្ងៃ ៨. ថ្ងៃទី២៦ ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល សម្រាក០១ថ្ងៃ ៩. ថ្ងៃទី១៨ មិថុនា ព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្រាក០១ថ្ងៃ ១០. ថ្ងៃទី១៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ សម្រាក០១ថ្ងៃ ១១. ថ្ងៃទី០១-០២-០៣ តុលា ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក០៣ថ្ងៃ ១២. ថ្ងៃទី១៥ តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្រាក ១ ថ្ងៃ ១៣. ថ្ងៃទី២៩ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្ដិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាច្រកម្ពុជា សម្រាក ១ ថ្ងៃ។ ១៤. ថ្ងៃទី ៩ ខែវិច្ឆិកា  ពិធីបុណ្យឯករាជ្យជាតិ សម្រាក ១ ថ្ងៃ។ ១៥. ថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក ៣ ថ្ងៃ៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-12T03:52:21.091Z", "category": "ព័ត៌មានថ្មីៗ", "views": 5076, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
នៅជិតខាងនឹងគ្នាតិចអត់ដឹង! មកដឹងយុទ្ធសាស្រ្តលើកស្លាកអាជីវកម្មរបស់វៀតណាម ទាក់ទាញភ្នែកខ្លាំង
https://business-cambodia.com/articles/veitnam-branding-tips
ការលើកស្លាកអាជីវកម្មពិតជាមានសារៈសំខាន់ណាស់ក្នុងការបើកមុខជំនួញ ព្រោះវាមានតួនាទីសំខាន់ដើម្បីផ្សាព្វផ្សាយ ដើម្បីឱ្យអតិថិជនស្គាល់ថា យើងជានរណា លក់អ្វី ដូច្នេះហើយបើអ្នកចេះតុបតែងវាឱ្យស្អាត នោះនឹងសម្បូរអ្នកមើល តែបើអត់ទេ គ្មាននរណាមកចាប់អារម្មណ៍ទេ។ ដូច្នេះហើយថ្ងៃនេះ Business Cambodia សូមលើកយកចំណុចសំខាន់ៗមួយចំនួនដែលវៀតណាមលើកស្លាកដែលទាក់ទាញភ្នែកខ្លាំង៖ ១. ការជ្រើសពណ៌៖ នៅក្នុងប្រទេសវៀតណាម គេមិនមែនចេះតែជ្រើសពណ៌តាមតែចិត្តមកដាក់ ឱ្យបានរួចៗពីដៃនោះទេ តែផ្ទុយទៅវិញគេជ្រើសរើសពណ៌ណាដែលមើលបានឆ្ងាយ ពណ៌ភ្លឺ ព្រោះវាអាចទាក់ទាញភ្នែកអតិថិជនឱ្យចង់ងាកទៅមើលថែមទៀត។ ដូច្នេះហើយពណ៌ដែលប្រជាជនវៀតណាមនិយមដាក់ជាងគេ គឺពណ៌លឿង និងក្រហម។ ២. ទំហំ៖ បើនិយាយពីទំហំវិញ មិនថាអាជីវកម្មតូចប៉ុនណានោះទេ ភាគច្រើនគេដាក់ស្លាកធំៗ ងាយស្រួលមើល ច្បាស់ជាង និងងាយស្រួលសរសេរជាពុម្ពធំ ដើម្បីងាយស្រួលមើល មិនពិបាកទាល់តែទៅជិតទើបមើលឃើញនោះទេ គ្រាន់តែក្រឡេកអតិថិជនអាចដឹងភ្លាមថាយើងកំពុងលក់អ្វីបាត់ទៅហើយ។ ៣. ការផ្សាព្វផ្សាយ៖ នៅក្នុងប្រទេសកម្ពុជា ផ្ទាំងប៉ាណូភាគច្រើនគឺគ្រាន់តែជាឈ្មោះហាង និងមុខងារប៉ុណ្ណោះ ប៉ុន្តែបើក្រឡេកមើលប្រទេសជិតខាងយើងវិញ ដោយសារតែផ្ទាំងរបស់គេធំៗ វាងាយស្រួលបន្ថែមនៅឈ្មោះ ហ្វេសប៊ុកផេក Instragram និងប្រព័ន្ឋផ្សាព្វផ្សាយសង្គមផ្សេងៗទៀត។ ដូច្នេះហើយសម្រាប់បងប្អួនដែលជិះកាត់​ ហើយមិនមានពេលចូលមើល ក៏អាចស្វែងរកតាមរយៈបណ្ដាញខាងលើបានថែមទៀត បើមិនដូច្នេះទេ អតិថិជនក៏អាចខលដោយផ្ទាល់ក៏បាន ។  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-11T11:28:21.129Z", "category": "កំពូលអ្នកលក់", "views": 498, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }
ខេត្ដចំនួន ២ របស់កម្ពុជា ក្លាយជាគោលដៅថ្មីរបស់ចិន សម្រាប់វិនិយោគក្នុងវិស័យកសិកម្ម
https://business-cambodia.com/articles/chines-investor
ខេត្ដកំពង់ធំ និងខេត្ដបាត់ដំបង បានក្លាយជាគោលដៅសម្រាប់ការវិនិយោគរបស់ចិនលើវិស័យកសិកម្ម ដែលត្រូវការផ្ទៃដីជាច្រើនហិកតា។ ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំក្រុមហ៊ុនវិនិយោគចិន ជួបជាមួយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដើម្បីពិភាក្សាការងារវិនិយោគលើវិស័យកសិកម្មនៅខេត្តកំពង់ធំ ដែលរួមមានការដំណាំដំឡូងមី ពោត បង្កាត់ពូជស្មៅចំណីសត្វជាដើម។ ក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា ជំនួបពិភាក្សាការងារថ្ងៃនេះ ជាលើកទី ០២ហើយ ដែលក្រុមហ៊ុនវិនិយោគចិន បានបញ្ចប់ដំណើរការនៃការសិក្សាស្រាវជ្រាវអំពីផែនការវិនិយោគនៅក្នុងខេត្តកំពង់ធំ សម្រេចចិត្តមកជួបពិភាក្សាការងារវិនិយោគជាថ្មីម្ដងទៀត ជាមួយរដ្ឋបាលខេត្តកំពង់ធំ។ ហើយដំណឹងដ៏រីករាយនេះ អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញ រួមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ អបអរសាទរ និងគាំទ្រចំពោះការមកសិក្សាវិនិយោគលើវិស័យកសិកម្ម នាឱកាសនេះ។ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តទៀតថា ខេត្តកំពង់ធំ ជាខេត្តមួយដែលមានផ្ទៃដីរាបស្មើ និងមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្របដំណាំកសិកម្ម ព្រមទាំងជាខេត្តដែលតែងតែពឹងផ្អែកលើវិស័យកសិកម្ម ច្រើនជាងវិស័យផ្សេងៗ ដែលជាកត្តាអំណោយផលដល់ក្រុមហ៊ុនវិនិយោគចិន ។ ឯកឧត្តម ងួន រតនៈ មានសង្ឃឹមជឿជាក់ថា ជំនួបពិភាក្សាគ្នាថ្ងៃនេះ នឹងចេញផ្លែផ្កា ទទួលបានជោគជ័យនៅពេលខាងមុខដ៏ខ្លីនេះ ជាពិសេស បានផ្ដល់ការងារជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ទទួលបានប្រាក់ចំណូលសមរម្យ កាត់បន្ថយការចំណាកស្រុក និងជួយជំរុញចំណូលសេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ធំឲ្យកាន់តែប្រសើរឡើង ហើយក្នុងនាមអាជ្ញាធរខេត្ត រងចាំសហការរាល់កិច្ចការជាមួយក្រុមហ៊ុនជានិច្ច។ ជាមួយគ្នានេះ នៅថ្ងៃទី១០ ខែសីហា ឯកឧត្ដម ដូង តារា ក៏បានដឹកនាំក្រុមហ៊ុនវិនិយោគចិន ជួបជាមួយឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបន្ដទៀតផងដែរ ដើម្បីស្វែងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្ដមួយនេះ។ នៅក្នុងជំនួបនោះ ឯកឧត្តម ដួង តារា បានលើកឡើងអំពីគោលបំណងចម្បងរបស់ប្រតិភូនៃអ្នកវិនិយោគិនមកស្វែងរកការវិនិយោគនៅខេត្ដបាត់ដំបង ដោយសារតែខេត្តបាត់នេះគឺជាខេត្តគោលដៅដ៏សំខាន់មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ និងភ្ជាប់ទៅកាន់តំបន់សំខាន់ៗនៅក្នុងប្រទេសបានយ៉ាងល្អប្រសើរផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ដែលគណៈប្រតិភូជាអ្នកវិនិយោគិនមកពីប្រទេសចិន ដឹកនាំដោយឯកឧត្តម ដួង តារា បានចុះមកបំពេញទស្សនៈកិច្ចសិក្សាផ្ទាល់លើទឹកដីខេត្តបាត់ដំបង។  ឯកឧត្ដមលើកឡើងថា បាត់ដំបង ជាខេត្តដែលមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ហើយខេត្តមួយនេះ កំពុងមានតម្រូវការជាច្រើនខាងផ្នែកនេះ ដោយទាមទារឱ្យវិនិយោគិន ក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃចុះ ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ដោយសារតែខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចទី៤នៃប្រទេសកម្ពុជា និងជាខេត្ត គោលដៅទេសចរណ៍ដ៏សំខាន់ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តក៏ចាប់ផ្ដើមល្អប្រសើរច្រើន មានផ្លូវអាស៊ានហាយវេ ដែលភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តបន្ទាយមានជ័យតែម្ដង មានផ្លូវរថភ្លើង ដោយឡែកនៅពេលអនាគត រាជរដ្ឋាភិបាលក៏នឹងមានគម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តសៀមរាប ឆ្ពោះមកខេត្តបាត់ដំបង ផ្ទាល់តែម្ដង ហើយបើសិនជាផ្លូវល្បឿនលឿនពីភ្នំពេញមកសៀមរាប និងផ្លូវពីសៀមរាបមកបាត់ដំបង ចេញរូបរាងនោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងងាកមកកម្សាន្ត ខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ ហើយខេត្តបាត់ដំបង ក៏នឹងក្លាយជាខេត្តទេសចរណ៍ដ៏សំខាន់ផងដែរ ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-11T10:32:47.364Z", "category": "អចលនទ្រព្យ", "views": 3102, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
Warren Buffett មានសាច់ប្រាក់សុទ្ធជាង១៤០ពាន់លាន$ នេះជាហេតុផលគាត់ទុកលុយសុទ្ធគរដូចភ្នំ
https://business-cambodia.com/articles/warren-buffett-explain-why-he-hold-much-cash
 ក្រុមហ៊ុន Berkshire Hathaway របស់សេដ្ឋី Warren Buffett  គឺជាក្រុមហ៊ុនមួយដែលមានសាច់ប្រាក់សុទ្ធក្នុងដៃច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនអាមេរិក ហើយនៅក្នុងឆ្នាំ២០២៣នេះក្រុមហ៊ុនមានសាច់ប្រាក់សុទ្ធ(Cash) ក្នុងដៃរហូតដល់ទៅ១៤៧ពាន់លានដុល្លារ។  បើយោងតាមការចុះផ្សាយរបស់ CNBC សេដ្ឋី Warren Buffett បានលើកឡើងថាមូលហេតុដែលក្រុមហ៊ុន Berkshire Hathaway តែងតែរក្សាសាច់ប្រាក់សុទ្ធច្រើនគឺក្រុមហ៊ុនផ្ដោតយកចិត្តទុកដាក់ខ្ពស់លើម្ចាស់ភាគហ៊ុន។ មិនតែប៉ុណ្ណោះគាត់ចង់ធានាថាម្ចាស់ភាគហ៊ុនមានសុវត្ថិភាព ជាពិសេសការមានសាច់ប្រាក់សុទ្ធក្នុងដៃច្រើនគឺអាចការពារនៅពេលដែលស្ថានភាពសេដ្ឋកិច្ចច្របូលច្របល់។  សេដ្ឋីវ័យ៩២ឆ្នាំរូបនេះ បានបន្តទៀតថា មានមនុស្សជាច្រើនបានវិនិយោគជាមួយក្រុមហ៊ុន Berkshire Hathaway  ដោយយកទាំងប្រាក់សន្សំពួកគាត់មកវិនិយោគជាមួយក្រុមហ៊ុនរំពឹងពួកគាត់នឹងទទួលបានផលចំណេញ។ ដូច្នេះការទុកសាច់ប្រាក់សុទ្ធគឺដើម្បីធានានូវភាគលាភសម្រាប់ម្ចាស់ភាគហ៊ុន។ លើសពីនេះ ការមានសាច់ប្រាក់សុទ្ធគឺជាការការពារក្រុមហ៊ុនក្នុងគ្រាមានអាសន្ន។ ត្រង់នេះ Warren Buffett បាននិយាយថា” យើងមិនចង់ពឹងពាក់អ្នកដទៃ មិត្តភក្ដិឬសាច់ញាតិនោះទេ អ៊ីចឹងការមានសាច់ប្រាក់សុទ្ធគឺអាចជួយយើងដោះស្រាយបញ្ហាបានគ្រប់ពេល”។ ដោយសារតែងតែមានសាច់ប្រាក់សុទ្ធក្នុងដៃនេះហើយទើបធ្វើឲ្យសេដ្ឋីWarren Buffett អាចកសាងទ្រព្យក្លាយជាសេដ្ឋីមានទ្រព្យរាប់ពាន់លានដុល្លារ។ ជាក់ស្ដែងកាលពីឆ្នាំ២០១១ Warren Buffett បានចាក់លុយ៥ពាន់លានដុល្លារទិញហ៊ុន Bank of America ក្នុងតម្លៃធូរថ្លៃ ហើយរហូតមកដល់ពេលនេះហ៊ុនគាត់មានតម្លៃថ្លៃ។ មិនតែប៉ុណ្ណោះដោយសារតែមានសាច់ប្រាក់សុទ្ធក្នុងដៃ ក្រុមហ៊ុន Berkshire Hathaway បានចាក់លុយ៥ពាន់លានដុល្លារជួយសង្រ្គោះធនាគារ Goldman Sachs ពីការដួលរលំបន្ទាប់ពីធនាគារ Lehman Brothers ដួលរលំនៅឆ្នាំ២០០៨ក្នុងវិបត្តិហិរញ្ញវត្ថុសកល។ លោក Bill Stone បានឲ្យដឹងក្រុមហ៊ុន Berkshire Hathaway របស់សេដ្ឋី Warren Buffett ទុកសាច់ប្រាក់សុទ្ធក្នុងដៃច្រើនគឺជាសមត្ថភាពពិសេសដែលធ្វើឲ្យក្រុមហ៊ុនអាចទាញប្រយោជន៍ជាពិសេសចាប់ឱកាសអំឡុងពេលដែលទីផ្សារដាំក្បាលចុះ។ ជាក់ស្ដែងក្រុមហ៊ុននេះបានវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនជាច្រើនពេលផ្សារហ៊ុនដាំក្បាលចុះហើយទិញហ៊ុនបានក្នុងតម្លៃទាប ហើយពេលសេដ្ឋកិច្ចងើបឡើងវិញ ធ្វើឲ្យហ៊ុនទាំងនោះមានតម្លៃកប់ពពក៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-11T09:50:46.060Z", "category": "ហិរញ្ញវត្ថុ", "views": 331, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ដំណឹងល្អ! ស្ពានកោះពេជ្រ​ ភ្ជាប់កោះនរា នឹងដាក់ឲ្យពលរដ្ឋធ្វើដំណើរមុនព្រះរាជពិធីបុណ្យអុំទូក
https://business-cambodia.com/articles/koh-pich-koh-nora-bridge-ready-soon
ចាប់តាំងពីថ្ងៃបើកការដ្ឋានសាងសង់រហូតមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នេះ ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចជិតរួចរាល់ហើយ  ខណៈគម្រោងស្ពាននេះគ្រោងនឹងដាក់ឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឲ្យបានមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។ យោងតាមការចុះផ្សាយតាមរយៈPage Facebook ផ្លូវការរបស់ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ បានឲ្យដឹងថា “តាមព័ត៍មានដែលទទួលបាន​ ក្រុមការងារសាងសង់កំពុងខិតខំធ្វេីការ​ងារ​ ហើយគម្រោងនេះនឹងអាចឲ្យបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរបានមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ”។ ​គួរបញ្ជាក់ផងដែរថា ស្ពានខ្សែកាបថ្មីនេះត្រូវបានបើកការដ្ឋានសាងសង់នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២០ តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ ។ ស្ពាននេះមានប្រវែង ៨២៤ ម៉ែត្រ កម្ពស់ ៧០ ម៉ែត្រ ចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕ អត្ថបទដោយ៖ ឌឿក ស្រីនុត
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-11T09:07:18.767Z", "category": "អចលនទ្រព្យ", "views": 396, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
គួរដឹង! អគ្គនាយកដ្ឋានពន្ធដារ បង្ហាញប្រភេទដីទំនេរអត់ប្រើប្រាស់ក្រៅចំណុចទាំងនេះ គឺនឹងត្រូវជាប់ពន្ធ
https://business-cambodia.com/articles/land-tax-in-cambodia
ចំពោះដីធ្លីដែលចាត់ទុកថាមិនបានប្រើប្រាស់ នៅក្នុងសេចក្តីប្រកាសលេខ ២២៤ បានបញ្ជាក់ថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់នឹងយកទៅលើដីទាំងឡាយណាដែលពុំស្ថិតនៅក្នុងលក្ខណៈណាមួយនៃលក្ខណៈទាំង ៥ខាងក្រោមនេះ នឹងត្រូវចាត់ទុកថាជាដីធ្លីមិនបានប្រើប្រាស់។ ដែលចំណុចទាំង៥នោះរួមមាន ៖     ១.ដីមានសំណង់ស្ថិតនៅក្នុងតំបន់លំនៅដ្ឋាន   ដីមានសំណង់ស្ថិតនៅក្នុងតំបន់លំនៅដ្ឋាន ដែលកម្មសិទ្ធិករប្រើប្រាស់ ជាកន្លែងស្នាក់នៅជាសំខាន់របស់ខ្លួន និងបានស្នាក់នៅកន្លែងនេះ។កន្លែងស្នាក់នៅជាគោលសំខាន់របស់កម្មសិទ្ធិករគឺជាកន្លែងដែលកម្មសិទ្ធិករបានដេកនៅ ហូបចុកយ៉ាងជាក់លាក់ជារៀងរាល់ថ្ងៃ ក្រោយពីពេលត្រឡប់មកពីបំពេញការងារប្រចាំថ្ងៃ។សម្រាប់ការកំណត់ពន្ធនេះ កម្មសិទ្ធិករម្នាក់ពុំអាចមានទីកន្លែងស្នាក់នៅជាគោលសំខាន់ៗលើសពីមួយកន្លែងបានទេ។   ២.ដីដែលមានសំណង់កាន់កាប់   ដីស្ថិតនៅក្នុងតំបន់លំនៅដ្ឋាន ឬស្ថិតនៅក្នុងតំបន់ដែលមានសកម្មភាពសេដ្ឋកិច្ចដូចជា តំបន់ឧស្សហកម្ម កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ...ហើយដីនោះមានសំណង់ផ្សេងៗដូចជាលំនៅដ្ឋាន អគារ ឃ្លាំង..ដែលបានជួលទាំងដីព្រមទាំងសំណង់ទៅឱ្យអតិថិជន ដើម្បីយកឈ្នួលប្រចាំខែ ប្រចាំឆ្នាំ ឬក្រោមកិច្ចសន្យារយៈពេលវែង។ដីប្រភេទនេះចាត់ទុកជាដីធ្លីប្រើប្រាស់ ដែលមិនត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់។     ៣.ដីដែលមានសកម្មភាពសេដ្ឋកិច្ច   ដីប្រភេទនេះ សំដៅដល់ដីដែលកម្មសិទ្ធិករប្រើប្រាស់សម្រាប់សកម្មភាពសេដ្ឋកិច្ចដូចជា ដាំដុះ ឧស្សាហកម្ម ពាណិជ្ជ្កកម្ម ទេសចរណ៍ ស្របតាមការកំណត់តំបន់របស់រដ្ឋ។ដីប្រភេទនេះត្រូវចាត់ទុកជាដីធ្លីប្រើប្រាស់មិនត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ លុះត្រាតែប្រាក់ចំណូលប្រចាំខែបានមកពីសកម្មភាពសេដ្ឋកិច្ចទាំងនោះលើសពីចំនួន ៨០ភាគរយ នៃចំនួនមួយភាគដប់ពីរនៃតម្លៃដីនៅក្នុងឆ្នាំប្រមូលពន្ធគុណនឹងមេគុណដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្នុងនោះតម្លៃដីត្រូវបានកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។   ៤.ដីជាកម្មសិទ្ធិរបស់រដ្ឋជួលឱ្យនីតិបុគ្គល​ឬរូបវន្តបុគ្គលណាមួយ   ដីប្រភេទនេះជាដីសាធារណៈ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ទោះបីជាមានក្នុងបញ្ជីសារពើពន្ធ ឬក្រៅបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋក្តី ហើយដីនោះមានលក្ខណៈណាមួយនៃចំណុចទាំង៣ខាងលើ។   ៥.ដីស្ថិតក្រោមកិច្ចព្រមព្រៀងវិនិយោគ   ដីប្រភេទនេះ រួមមានស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគនិងដីសម្បទាន ដែលបានការអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (EDC) ឱ្យធ្វើវិនិយោគលើវិស័យអ្វីមួយ ឬដីសម្បទានរយៈពេលខ្លី មធ្យម ឬវែង ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យអនុវត្តនូវគម្រោងអ្វីមួយ៕   អត្ថបទដោយ៖សម្បត្តិ សុខឡាង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-11T09:02:20.172Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 344, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ធនាគារ ហ្វីលីព បើកសម្ពោធសាខាផ្តល់សេវាធនាគារពេញលេញក្នុងខេត្តកំពង់ឆ្នាំង
https://business-cambodia.com/articles/phillip-bank
  កំពង់ឆ្នាំង៖ កាលថ្ងៃទី09 ខែសីហា ឆ្នាំ2023-ធនាគារ ហ្វីលីព  ដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរីតែមួយគត់​ និងស្ថិតក្នុងចំណោមធនាគារពាណិជ្ជខ្នាតមធ្យម នៅកម្ពុជាបានប្រកាសជាផ្លូវការពីការបើកបម្រើជូនអតិថិជននូវសេវាធនាគារពេញលេញ របស់សាខាកំពង់ឆ្នាំង។ ពិធីសម្ពោធនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពគណៈគ្រប់គ្រងរបស់ធនាគារ ហ្វីលីព ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។ សាខាដែលបំពាក់ជាមួយនឹងរចនាបថថ្មីមួយនេះ មានទីតាំងស្ថិតនៅ ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ អគ្គនាយកធនាគារ ហ្វីលីព លោក ចាន់ ម៉ាច បានមានប្រសាសន៍ថា​ «យើងមានសេចក្តីសោមនស្សរីករាយ និងរំភើបក្នុងការផ្តល់ជូននូវសេវាធនាគារពេញលេញនៅក្នុងសាខាខេត្តកំពង់ឆ្នាំង ដើម្បីបម្រើអតិថិជនរបស់យើងឱ្យកាន់តែប្រសើរឡើង និងណែនាំបន្ថែមទៀតនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដែលប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារ ហ្វីលីព។ » លោក​ ចាន់  ក៏​បានបន្ថែមទៀតថា «​ធនាគារ ហ្វីលីព តែងតែប្រកាន់ភ្ជាប់នូវវប្បធម៌ក្នុងការផ្តល់នូវសេវាកម្មដ៏ល្អបំផុតទៅកាន់អតិថិជនរបស់យើង ដោយការយកចិត្តទុកដាក់ខ្ពស់ទៅលើតម្រូវការសេវាកម្មធនាគាររបស់ពួកគេ»។ សាខាកំពង់ឆ្នាំងរបស់ធនាគារ ហ្វីលីព ស្ថិតក្នុងចំណោមសាខាសក្តានុពលជាច្រើន ដែលធនាគារធ្វើការកែប្រែឲ្យប្រែក្លាយទៅជាសាខាដែលបើកបម្រើសេវាធនាគារពេញលេញ។ សាខាកំពង់ឆ្នាំងត្រូវបានរចនាឡើងយ៉ាងប្រណិត និងមានចំណតរថយន្តធំទូលាយ កន្លែងរង់ចាំយ៉ាងមា​នផាសុកភាព និងបន្ទប់ប្រជុំដ៏ប្រណិត។ លើសពីនេះ បុគ្គលិកធនាគារបានត្រៀមខ្លួនរួចជាស្រេចក្នុងការបម្រើ និងឆ្លើយតបរាល់ការសាកសួររបស់អតិថិជនអំពីផលិតផល និងសេវាកម្មរបស់ធនាគារប្រកបដោយវិជ្ជាជីវៈ។ សាខាដែលមានរចនាបថថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើប និងសំបូរបែបជាច្រើន ទៅតាមតម្រូវការនៃរាល់អតិថិជន រួមមានសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម និងបុគ្គល។ សេវាកម្ម និងផលិតផលហិរញ្ញវត្ថុបន្ថែមទាំងនោះរួមមាន៖ ហិរញ្ញប្បទានពាណិជ្ជកម្ម មូលប្បទានបត្រធនាគារ សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស ផលិតផល និងសេវាផ្សេងៗ។​ ដើម្បីអបអរសាទរការបើកដំណើរការសេវាធនាគារពេញលេញនៃសាខាកំពង់ឆ្នាំង អតិថិជនទាំងអស់អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេស និងទទួលបានវត្ថុអនុស្សាវរីយ៍ពិសេសជាច្រើនផ្សេងទៀតនៅពេលពួកគេបើកគណនីជាមួយធនាគារ ហ្វីលីព។ សម្រាប់ចម្ងល់ទាក់ទងនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរសព្ទ086 930 000 ឬ 089 989 818 ឬ 088 465 9999 (24/7)។ សូមជម្រាបថា ធនាគារ ហ្វីលីព ​ផ្តល់​ជូន​សេវាកម្ម​ និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាម​តម្រូវ​ការ​របស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូច និង មធ្យម និងបុគ្គល។ ធនាគារ ហ្វីលីព ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែល​មាន​ទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី​ និងត្រូវ​បាន​បង្កើតឡើងតាំងពីឆ្នាំ1975។​ ធនាគារ ហ្វីលីព ភីអិលស៊ី គឺជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ និងជាធនាគារពាណិជ្ជខ្នាតមធ្យមមួយនៅក្នុងប្រទេសកម្ពុជា ដែលមាន​​ច្រើន​ជាង 70សាខា ទូទាំងប្រទេស៕ អត្ថបទពាណិជ្ជកម្ម  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-11T08:42:29.166Z", "category": "PR", "views": 117, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ឱកា.សល្អសម្រាប់ អ្នករកការ.ងារធ្វើ! ធនាគារធំ១ កំពុងជ្រើសរើសបុគ្គលិកចំនួន៩.មុខតំណែងនេះ
https://business-cambodia.com/articles/aceleda-bank-job-hiring-
សម្រាប់អ្នករកការងារធ្វើ ឱកាសល្អបានមកដល់ហើយ ខណៈនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ យោងតាមសេចក្តីជូនដំណឹងរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) បានជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិក​ដើម្បីបម្រើការងារនៅធនាគារអេស៊ីលីដា ដែលមានចំនួន៩មុខតំណែងដូចខាងក្រោមនេះ។ ១.អ្នកបង្កើតកម្មវិធីកុំព្យូទ័រ   https://bit.ly/45zsIxC   ២.Developer (Android & API)   https://bit.ly/44TLSNA   ៣.បុគ្គលិកផ្នែកអង្កេត និងរាយការណ៍   https://bit.ly/3Y4w748   ៤.ភ្នាក់ងារឥណទាន   https://bit.ly/3qcncAY   ៥.ភ្នាក់ងារទីផ្សារ   https://bit.ly/3WzLIbb   ៦.ភ្នាក់ងារទីផ្សារ (ចេះភាសាចិន)   https://bit.ly/3WBCDPh   ៧.ភ្នាក់ងារប្រតិបត្តិការ (ចេះភាសាចិន)   https://bit.ly/3IIxf7j   ៨.ជំនួយការបម្រើអតិថិជន   https://bit.ly/3IGHFEv   ៩.អ្នកសំអាត   https://bit.ly/3I2qvkt   ដូច្នេះសម្រាប់បងប្អូនដែលមានចំណាប់ចំពោះមុខតំណែងណាមួយអាចចូលតាមរយៈតំណលីងដែលមាននៅខាងក្រោមមុខតំណែងនីមួយៗ​ ដែលមានចែងខាងលើ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីការងារ ( Job Description ) ឬសូមផ្ញើ CV ទៅតាមរយៈ Link Telegram: https://t.me/RecruitAcleda E-mail: hr.rer@acledabank.com.kh ឬទំនាក់ទំនងលេខ Tel: 015 800 360៕     អត្ថបទដោយ៖ ពីង ជូអេង  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-11T08:35:49.333Z", "category": "ភាពជាអ្នកដឹកនាំ", "views": 373, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ចង់មានត្រូវរៀនតាមអ្នកមាន! សេ.ដ្ឋីវ័យក្រោម៣០ឆ្នាំ ភាគច្រើនមានលក្ខណពិសេសទាំង៥នេះ
https://business-cambodia.com/articles/5-special-points-youth-millionaire
មនុស្សមួយចំនួនខំប្រឹងធ្វើការស្ទើរពេញមួយជីវិតយ៉ាងត្រដាបត្រដួល និងសន្សំសំចៃ ដោយសង្ឃឹមថានឹងក្លាយទៅជាសេដ្ឋីនាថ្ងៃអនាគត ឬអាចចូលនិវត្តន៍ទាំងវ័យក្មេង ខណៈអ្នកខ្លះបានកសាងខ្លួនឲ្យក្លាយទៅជាសេដ្ឋីក្នុងវ័យក្រោម ៣០ឆ្នាំ។ ខាងក្រោមនេះគឺជាលក្ខណពិសេស៥យ៉ាង របស់សេដ្ឋីវ័យក្រោម ៣០ឆ្នាំ៖ ១/. គិតធំ ហើយចាប់ផ្តើមសកម្មភាព បុគ្គលជោគជ័យ ឬទទួលបានភាពមានបានក្រោមអាយុ ៣០ឆ្នាំ គឺជាមនុស្សដែលហ៊ានដោះលែងខ្លួនឯងឲ្យសុបិនធំ មើលពិភពលោកក្នុងពន្លឺថ្មី និងមើលពីរបៀបដែលអ្វីៗប្រព្រឹត្តទៅខុសៗគ្នា និងមានលក្ខណវិជ្ជមានច្រើនជាងមនុស្សធម្មតា។ ហើយបន្ទាប់មកពួកគេដើរតាមចក្ខុវិស័យដែលខ្លួនបានកំណត់ ពួកគេមិនរង់ចាំថ្ងៃណាមួយកើតឡើងនោះទេ ដោយជំនួសឲ្យការចាប់ឱកាស និងគោលដៅដែលខ្លួនបានដាក់។ យ៉ាងណាមិញ គ្មាននរណាម្នាក់អាចក្លាយជាសេដ្ឋីវ័យក្មេងដោយអនុញ្ញាតឲ្យភាពរីករាយមកគ្របដណ្តប់ ឬគ្រប់គ្រងលើជីវិតរបស់ខ្លួនឯងនោះឡើយ។ អ្នកត្រូវមានមហិច្ឆតាខ្ពស់ ប្រសិនបើអ្នកមិនបញ្ចេញសកម្មភាពហើយព្យាយាមពន្យារពេលដោយសារតែអ្នកមិនមានភាពច្បាស់លាស់ អ្នកអាចចំណាយពេលមួយភ្លែតដើម្បីស្រមៃមើលសុបិនដ៏ធំដែលជាគោលដៅចុងក្រោយរបស់អ្នក។ ស្រមៃមើលលទ្ធភាពនិងឱកាសទាំងអស់ដែលនៅខាងមុខ។ ការមានក្តីសុបិនធំគឺជាជំហានដំបូងនៃភាពជោគជ័យ។ បន្ទាប់មកអ្នកត្រូវបង្កើតយុទ្ធសាស្ត្រដើម្បីទៅដល់ទីនោះ ហើយបន្តឆ្ពោះទៅគោលដៅរបស់អ្នក។ អ្នកត្រូវចាំថា ការតស៊ូគឺជាគន្លឹះដើម្បីធ្វើឱ្យក្តីសុបិនរបស់អ្នកក្លាយជាការពិត។ ២/.​ មានវិចារណញាណ និងច្នៃប្រឌិត មហាសេដ្ឋីវ័យក្មេងដែលជោគជ័យច្រើនតែងពឹងផ្អែកលើវិចារណញាណរបស់ពួកគេដូចជា ការប្រើខួរក្បាលក្នុងការគិតរកភាពសមហេតុសមផល។ ពួកគេយកចិត្តទុកដាក់លើសំឡេងខាងក្នុងខ្លួនដែលកំពុងផ្តល់ឱ្យពួកគេជាមួយនិងថាមពលជំរុញពីខាងក្នុងដ៏ខ្លាំក្លា។ តាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានរកឃើញថា ការសម្រេចចិត្តរបស់សហគ្រិនជាច្រើនត្រូវបានធ្វើឡើងភាគច្រើនដោយមិនដឹងខ្លួន។ សេដ្ឋីវ័យក្មេងរៀនជឿទុកចិត្តលើគ្រានៃការបំផុសគំនិតទាំងនេះហើយធ្វើតាមវិចារណញាណច្នៃប្រឌិតរបស់ពួកគេ។ បន្ទាប់មកពួកគេធ្វើការដើម្បីបង្កើតវិចារណញាណទាំងនេះទៅក្នុងផែនការយុទ្ធសាស្ត្រទូលំទូលាយដែលអាចដឹកនាំការបណ្តាក់ទុននាពេលអនាគតរបស់ពួកគេ។ ៣/. មិនខ្លាចប្រថុយនឹងការបរាជ័យ មនុស្សជោគជ័យមិនមែនកើតមកមានគោលបំណងដើម្បីជោគជ័យនោះទេ។ ពួកគេត្រូវតែទទួលបានបទពិសោធន៍និងការយល់ដឹងទូលំទូលាយចាំបាច់ដើម្បីសម្រេចក្តីសុបិនរបស់ពួកគេ។ ការយល់ដឹងទូលំទូលាយនោះច្រើនតែកើតឡើងក្នុងទម្រង់ជាការបរាជ័យនិងបទពិសោធន៍ឈឺចាប់។ នរណាម្នាក់ដែលមានឋានៈជាសេដ្ឋីមុនពេលពួកគេមានអាយុ ៣០ឆ្នាំ យល់ថាការបរាជ័យគឺជាផ្នែកមួយនៃភាពជោគជ័យ។ ផ្លូវឆ្ពោះទៅរកការសម្រេចក្តីសុបិនរបស់អ្នកគឺរួមបញ្ចូលគ្នាទាំងការសាកល្បងម្តងហើយម្តងទៀតនិងការកសាងកំហុស។ ៤/. មិនប្តូរពេលវេលាដើម្បីលុយ អ្នកនឹងមិនក្លាយជាសេដ្ឋីនោះទេប្រសិនបើអ្នកមិនបានរៀនគ្រប់គ្រងពេលវេលារបស់អ្នកឲ្យបានត្រឹមត្រូវ។ ប៉ុន្តែសេដ្ឋីវ័យក្មេងយល់ថាពួកគេត្រូវតែផ្តោតលើការបង្កើតប្រាក់ចំណូលថេរដោយមិនចាំបាច់ចំណាយពេលវេលារកលុយ។ ពួកគេប្រើទេពកោសល្យ ធនធាន និងអំណាចរបស់ពួកគេដើម្បីបង្កើតឱកាសសម្រាប់ប្រាក់ចំណូលដែលមានភាពរឹងមាំ។ និយាយម៉្យាងទៀត ទោះបីអ្នករកបានប្រាក់ចំណូលយ៉ាងច្រើនតាមរយៈប្រាក់ខែក៏ដោយវាពិបាកក្នុងការបង្កើតទ្រព្យសម្បត្តិដ៏ច្រើនខណៈពេលដែលអ្នកស្ថិតនៅក្នុងរូបភាពជាបុគ្គលិករបស់នរណាម្នាក់ណាស់។ សេដ្ឋីវ័យក្មេងប្រើដើមទុនរបស់ពួកគេ (ឬដើមទុនរបស់មនុស្សផ្សេងទៀត) ដើម្បីបង្កើតទ្រព្យសម្បត្តិកាន់តែច្រើន។ ៥/. ផ្តោតលើភាពខ្លាំង ផ្តោតលើការធ្វើជាម្ចាស់លើរឿងមួយ ប្រសិនបើអ្នកអាចធ្វើរឿងនោះប្រសើរជាងអ្នកផ្សេងអ្នកនឹងមានឱកាសទទួលបានភាពជោគជ័យខ្ពស់ ព្រោះការដឹងពីភាពខ្លាំងរបស់ខ្លួនឯងវាប្រៀបដូចជាលេខសំងាត់ដែលអាចចាក់សោរទ្វានៃភាពមានបានយ៉ាងដូច្នោះដែរ។ សេដ្ឋីវ័យក្មេងទាំងអស់ដឹងថាពួកគេត្រូវតែផ្តោតលើចំណុចខ្លាំងរបស់ខ្លួនដើម្បីទទួលបានជោគជ័យយូរអង្វែង។ ជាមួយគ្នានេះដែរ គ្មានបុគ្គលណាម្នាក់ជោគជ័យក្នុងការធ្វើអ្វីដែលពួកគេធ្វើមិនបានល្អនោះឡើយ។ កុំខ្ជះខ្ជាយពេលវេលារបស់អ្នកលើអ្វីមួយដែលអ្នកមិនអាចផ្តោតការគិតជាមួយ ត្រូវផ្តោត ១០០%លើភាពខ្លាំងរបស់អ្នក បន្ទាប់មកកសាងក្រុមមនុស្សដ៏អស្ចារ្យដែលនឹងធ្វើរឿងអស្ចារ្យជាមួយគ្នា៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-11T08:21:34.958Z", "category": "ភាពជាអ្នកដឹកនាំ", "views": 597, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
រកលុ.យបង់ធនាគារលែងទាន់ អ្នកជំនាញ២រូប ប្រាប់ឱ្យធ្វើរឿងទាំង៧នេះជាបន្ទា.ន់ ទើបឆាប់អស់បំណុ.ល
https://business-cambodia.com/articles/7-tips-to-get-out-of-debt-from-2-experts
ឈានដល់ឆ្នាំ២០២៣ សេដ្ឋកិច្ចសកលមិនទាន់ងើបឡើងវិញនោះទេ តែផ្ទុយទៅវិញហាក់កាន់តែយ៉ាប់យ៉ឺនដែលធ្វើឱ្យមនុស្សពិបាកក្នុងការរកចំណូលពោលគឺរកចំណូលមិនបានដូចមុនហើយអ្វីដែលកាន់តែពិបាកនោះគឺអ្នកខ្ចីលុយធនាគារគ្មានលទ្ធភាពបង់សងធនាគារដោយសារតែរកចំណូលមិនបានអំឡុងពេលមានវិបត្តិ។ ជុំវីញបញ្ហាដ៏គយរឱ្យកត់សម្គាល់ខាងលើនេះ អ្នកជំនាញពីររូបគឺ លោក ង៉ែត ជូ ប្រធានក្រុមប្រឹក្សាភិបាកក្រុមហ៊ុន F.I Vision Capital និងជាអ្នកជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អ្នកស្រី ប្រាក់ លឹមហ៊ាង ជាអ្នកជំនាញហិរញ្ញវត្ថុ បានចែករំលែកនូវគន្លឹះសំខាន់ចំនួន៧ ការពារពីការធ្លាក់ចូលទៅក្នុងបញ្ហាកាន់តែជ្រៅពេលអត់លុយសងគេ និងជួយឱ្យឆាប់ក្រោកផុតពីបំណុល។   លោក ង៉ែត ជូ បានចែករំលែកនូវគន្លឹះធំ៣គឺ៖   ១. ពិគ្រោះយោបល់ជាមួយធនាគារ៖ ពេលអ្នកគ្មានលទ្ធភាពបង់សងធនាគារ សូមកុំគេចវេស ពោលគឺអ្នកត្រូវហ៊ានប្រឈមនឹងការពិត។ ត្រង់នេះអាចអ្នកពិគ្រោះយោបល់ជាមួយបុគ្គលិកធនាគារដើម្បីស្វែងរកដំណោះស្រាយប្រកបដោយភាពស្មោះត្រង់ ដើម្បីស្វែងយល់ដំណោះស្រាយហើយបង្ហាញថាអ្នកពិតជាមានឆន្ទះក្នុងការសងត្រលប់។   ២. លក់ទ្រព្យរបស់អ្នក៖ ត្រង់នេះលោក ង៉ែត ជូ បានបង្ហើបថា បើខាងធនាគារដាក់សំពាធខ្លាំងពេក អ្នកគួរយល់ព្រមអោយធនាគារជួយលក់ទ្រព្យធានាដើម្បីទូទាត់បំណុល។ ក្នុងកាលៈទេសៈនេះការលក់អចលនទ្រព្យមិនមែនជាការងាយនោះទេ សូម្បីតែធនាគារក៏មិនងាយរកអ្នកទិញបានដែរ។ ដូច្នេះខាងធនាគារក៏ទ័លតំរិះដែរ។ តែបើអាចលក់ដោយខ្លួនឯង ចូរលក់យកលុយដោះបំណុលសិនទៅ ដើម្បីកាត់បន្ថយបន្ទុក។   ៣. ហាមខ្ចីលុយពីអ្នកចងការប្រាក់មកបង់ធនាគារ៖ ចៀសវាងដាច់ខាតចំពោះការទៅខ្ចីបុលឈ្មួញចងការឯកជនដើម្បីយកប្រាក់មកសងធនាគារ ព្រោះការប្រាក់ខ្ពស់ និងអាចប្រឈមនឹងបណ្តឹងព្រហ្មទណ្ឌដែលអាចឈានដល់ការឃុំខ្លួននៅពេលគ្មានប្រាក់សង។ កន្លងមកមិនមានធនាគារណាមួយប្តឹងឃុំខ្លួនអតិថិជនព្រោះគ្មានប្រាក់សងនោះទេ ប៉ុន្តែមានច្រើនករណីសំរាប់អ្នកខ្ចីចងការប្រាក់ពីឈ្មួញឯកជន។ ដូច្នេះការប្រើប្រាស់កម្ចីឯកជន បើចៀសបានអ្នកគួរតែចៀស ជាពិសេសកម្ចីអនឡាញខុសច្បាប់គឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។   ស្របជាមួយគ្នានេះដែរ អ្នកស្រី ប្រាក់ លឹមហ៊ាង បានបន្ថែមនូវដំណោះស្រាយ៤ជំហានបន្ថែមពីលើទៀតគឺ៖   ១. បង្កើតចំណូល៣ច្រកជាបន្ទាន់៖ បំណុលជាបន្ទុករបស់គ្រួសារទាំងមូល ដូច្នេះសមាជិកគ្រួសារទាំងអស់ត្រូវពួតដៃជួយគ្នារកចំណូល មិនអាចមានអ្នកដេកស៊ី ឬទំនេរអត់ការងារធ្វើឡើយ។ ទន្ទឹមនឹងនោះ អ្នកស្រីលឹមហ៊ាង បានបញ្ជាក់ថា គ្រប់គ្នាត្រូវបង្កើតចំណូលឱ្យបាន៣ច្រកគឺ៖   +ចំណូលប្រចាំថ្ងៃ៖ វាបានមកពីការងារឬរបរដែលអ្នកអាចរកបានរាល់ថ្ងៃ ដូចជាការបើកកន្លែងលក់ដូរ ការលក់អនឡាញ ការធ្វើការគិតម៉ោង ឬការបើកកន្លែងបោកខោអាវជាដើម។   +ចំណូលប្រចាំខែ៖ បានមកពីប្រាក់ខែរបស់អ្នក ឬប្រាក់ចំណេញប្រចាំខែពីអាជីវកម្មរបស់អ្នកជាដើម។   +ចំណូលប្រចាំឆ្នាំ ឬចំណូលតាមរដូវ៖ អាចជាចំណូលដែលបានមកពីការធ្វើកសិកម្ម ចំណូលពីការចិញ្ចឹមមាន់ទា ចំណូលពីការដាំដំណាំជុំវិញផ្ទះ ចំណូលភាគលាភពីការវិនិយោគលើផ្សារហ៊ុន ឬចំណូលពីការវិនិយោគលើអាជីវកម្មផ្សេងៗជាដើម។   ២. កាត់បន្ថយការចំណាយ៖ ជំហានបន្ទាប់គឺត្រូវចាប់ផ្ដើមតាមដានការចំណាយប្រចាំខែ ដោយការកត់ត្រាគ្រប់យ៉ាងទាំងអស់ មិនថាចំនួនត្រូវបង់ធនាគារ ថ្លៃម្ហូបអាហារ ទឹកភ្លើង របស់ប្រើប្រាស់ចាំបាច់ ថ្លៃសាលាកូន ថ្លៃចំណាយផ្សេងៗរបស់កូនជាដើម។ ហើយព្យាយាមកាត់ការចំណាយតូចៗដែលមិនចាំបាច់ចេញឱ្យអស់តាមដែលអាចធ្វើទៅបាន។ ដំណាក់កាលនេះអ្នកជំនាញខាងលើណែនាំថា សំខាន់ឱ្យតែបានលុយបង់ធនាគារប្រចាំខែគ្រប់សិន ការចំណាយលើរបស់ផ្សេងៗផ្អាកគិតសិនទៅត្រឹមតែមានបាយ៣ពេលគឺបំពេញក្រពះសិនទៅបានហើយ។   ៣. យកប្រាក់ពីចំណូលបន្ថែមបង់ធនាគារ​៖ ព្យាយាមបង់ធនាគារឱ្យបានទៀងទាត់ ហើយក៏ឈប់ខ្ចីបុលពីខាងក្រៅថែមទៀត ព្រោះវាមានការប្រាក់ខ្ពស់ខ្លាំងណាស់។ ទន្ទឹមនឹងនោះ អ្នកក៏អាចសាកល្បងទៅចរចាជាមួយធនាគារដើម្បីសុំបន្ថែមពេលកំណត់បន្ថយការបង់ប្រចាំខែ ជួយសម្រួលបន្ទុកកុំឱ្យធ្ងន់ពេក។ ពេលទៅចរចា គួរព្យាយាមបង្ហាញឱ្យគេឃើញថា អ្នកមានឆន្ទៈនៅក្នុងការបំពេញកាតព្វកិច្ចជាកូនបំណុល មិនគេចវេសបញ្ហា ហើយនឹងបង់ឱ្យគេឱ្យបានទៀងទាត់។   ៤. ព្យាយាមរំលស់ឱ្យឆាប់តាមដែលអាចធ្វើទៅបាន៖ បន្សែបន្សំលុយប្រាក់ចំណេញដែលរកបាន យកទៅបង់ផ្ដាច់កម្ចីខាងក្រៅដែលមាន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ស្របជាមួយគ្នានោះអ្នកក៏អាចរំលស់ដើមជាមួយធនាគារបណ្ដើរៗ ឱ្យឆាប់អស់មុនពេលកំណត់ផងដែរ។   អ្នកជំនាញហិរញ្ញវត្ថុខាងលើ បានគូសបញ្ជាក់ផងដែរថា «ហេតុដែលនាំឱ្យអ្នកធ្លាក់ចូលទៅក្នុងបញ្ហាបំណុល គឺកើតឡើងពីការមិនចេះប្រើបំណុល ជាក់ស្ដែងអ្នកជ្រុលខុសតាំងពីសម្រេចចិត្តខ្ចីលុយធនាគារទៅធ្វើផ្ទះ ឬទិញរបស់របរដែលមិនបង្កើតចំណូលមកវិញ»។ ដូច្នេះដើម្បីចៀសផុតពីបញ្ហានេះ ត្រូវបើកចិត្តរៀនសូត្រពីរឿងលុយកាក់ ហើយស្វែងយល់ពីបំណុលឱ្យបានច្បាស់ រៀនឱ្យស្គាល់បំណុលល្អបំណុលអាក្រក់ ហើយឈប់បណ្ដោយឱ្យខ្លួនឯងមានចំណាយលើសចំណូលទៀត៕   អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-11T07:49:38.919Z", "category": "ហិរញ្ញវត្ថុ", "views": 4008, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កម្មវិធីទូរស័ព្ទ៤ មាននៅក្នុងដៃ ល្អបំផុតសម្រាប់អ្នកចង់ គ្រប់គ្រងពេលវេលា មានលទ្ធផលការងារខ្ពស់
https://business-cambodia.com/articles/mobile-phone-app-that-improve-daily-life-productivity-
  មានមនុស្សជាច្រើនចង់គ្រប់គ្រងពេលវេលាឱ្យមានប្រយោជន៍ ធ្វើការងារបានច្រើន មិនចំណាយពេលភ្លេចមុខភ្លេចក្រោយជាដើម។ យ៉ាងណាមិញថ្ងៃនេះយើងសូមលើកយកនូវកម្មវិធីទូរស័ព្ទដៃចំនួន៤ ដែលមានបងប្អូនគួរជ្រើសយកឱ្យមានក្នុងទូរស័ព្ទដៃ ដើម្បីជួយកំណត់ពេលវេលានិងកិច្ចការងារដែលត្រូវធ្វើក្នុងមួយថ្ងៃៗឱ្យបានច្បាស់លាស់ ជំរុញឱ្យមានផលិតភាពការងារខ្ពស់។   ១. Todoist   Todoist គឺជាកម្មវិធីដែលមានមុខងារជាអ្នកកត់ត្រានូវបញ្ជីការងារដែលអ្នកត្រូវធ្វើក្នុងមួយថ្ងៃៗ ដែលអាចជួយកំណត់នូវពេលវេលា និងគោលដៅការងារសំខាន់ៗឱ្យបានច្បាស់លាស់ដែលវាមានលក្ខខណៈសាមញ្ញ​ ងាយៗសម្រាប់ ការរៀបចំការងារប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ។ បងប្អូនអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃទាំងនៅលើ App Store និង Playstore។   យ៉ាងណាមិញការកត់ត្រាការងារសំខាន់ៗចំនួន៣យ៉ាងតិច មុនចូលគេងឬក្រោកពីគេងនៅពេលព្រឹកព្រលឹម គឺជាគោលការណ៍សកលមួយដែល អ្នកជំនាញជាច្រើននៅជុំវិញពិភពលោកណែនាំឱ្យប្រើ ដើម្បីឱ្យបុគ្គលម្នាក់មានផលិតភាពការងារ។ ព្រោះមូលហេតុនៃការកត់បែបនេះទាំងនៅលើក្រដាស ឬកម្មវិធីទូរស័ព្ទដៃ ធ្វើឱ្យអ្នកមើលឃើញពីទិសដៅការងារច្បាស់ ចងចាំបានល្អ ខួរក្បាលមានពេលសម្រាក ដែលធ្វើឱ្យមានផលិតភាពការងារពីមូយទៅមួយមានផលិតភាពខ្ពស់។   ២. Habit Tracker   ចំ​ពោះកម្មវិធី Habit Tracker នេះគឺជាមុខងារដើម្បីជួយអ្នកកសាងទម្លាប់ដែលអ្នកចង់ធ្វើ នៅក្នុងកម្មវិធីនេះវាមានមុខងារកំណត់ទម្លាប់ដែលអ្នកចង់កសាង​ មានដូចជាការអាន ឬសកម្មភាពលំហាត់ប្រាណនានាដែលអ្នកចង់ធ្វើវាម្តងបន្តិចៗដើម្បីឱ្យក្លាយជាទម្លាប់។ ក្នុងនោះក្រៅពីមានមុខងារកំណត់ទម្លាប់ វានូវការកំណត់ពេលវេលានាឡិការោទ៍ (Reminder) ដែលអ្នកត្រូវធ្វើ ដែលមានម៉ោង ថ្ងៃខែជាដើម។   ចំពោះមូលហេតុដែលធ្វើឱ្យការកសាងទម្លាប់អាចមានប្រសិទ្ធិភាព តាមការសិក្សាស្រាវជ្រាវគឺអ្នកត្រូវធ្វើសកម្មភាពណាមួយរយៈពេល២១ថ្ងៃឱ្យបានជាប់គ្នា ដូច្នេះអ្នកអាចសាកល្បងប្រើកម្មវិធីដើម្បីហាត់កសាងទម្លាប់រយៈពេល២១ថ្ងៃបាន ដែលបងប្អូនអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃទាំងនៅលើ App Store និង Playstore។   ៣. Notion-notes,docs, tasks   កម្មវិធីនេះមានមុខងារសំខាន់ដែលផ្តោតលើការផ្ទុកទិន្នន័យ ឯកសារ គំនិតបានរៀនសូត្រ ឬសៀវភៅកំណត់ហេតុ ដែលអ្នកមានអាចកត់ទុកទៅក្នុងកម្មវិធីនេះបានយ៉ាងងាយស្រួល។ លើសពីកម្មវិធីមួយនេះមានមុខងារសម្រាប់ប្រើប្រាស់របៀបអ្នកធ្វើការងារ​​ និងសម្រាប់សិស្សនិស្សិតជាដើមដែលបងប្អូនអាចធ្វើរើសបានទៅតាមអាជីពដែលកំពុងប្រកប។   មួលហេតុដែលការកត់ត្រាកំណត់មានភាពសំខាន់​ ព្រោះអ្នកជំនាញជាច្រើនបានលើកឡើងស្រដៀងៗគ្នាថាខួរក្បាលរបស់យើងអាចផលិតនូវគំនិតដ៏ល្អៗបាននៅពេលដែលយើងធ្វើសកម្មភាព ឬចលនាដៃជើងជាដើម។ ជាក់ស្តែងដូចជាការគិតគំនិតថ្មីៗ របៀបគិតបែបច្នៃប្រឌិតគឺសុទ្ធតែគ្មានប្រយោជន៍បានយូរអង្វែងទាំងអស់ បើគ្មានការកត់ទុក។   ៤. TIDE   កម្មវីធីនេះគឺផ្តោតសំខាន់ទៅលើការស្តាប់​សំឡេងធម្មជាតិ សម្រាប់ការផ្តោតខ្ពស់។ យ៉ាងណាមិញនៅក្នុងកម្មវិធីនេះមានសំឡេងដែលកំណត់ទុកដូចជា សំឡេងនៅមាត់សមុទ្រ សំឡេងសត្វចាបយំក្នុងព្រៃ សំឡេងភ្លើងគប់នៅពេលរាត្រី ឬសំឡេងភ្លៀងធ្លាក់ជាដើម ដែលជាជំនួយសម្រាប់ការស្តាប់សំឡេងដែលអ្នកចូលចិត្តហើយផ្តោតធ្វើការ។   ចំពោះការស្តាប់នេះដែរអាចធ្វើឱ្យមានផលិតភាពការងារខ្ពស់ ព្រោះខួរក្បាលរបស់យើងនឹងផលិតនូវភាពរីករាយនិងភាពស្រឡះល្អ នៅពេលវាឭសំឡេងដែលស្ងប់។ សម្រាប់កម្មវិធីនេះដែរបងប្អូនក៏អាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃទាំងនៅលើ App Store និង Playstore ផងដែរ៕   អត្ថបទដោយ៖ ពីង ជូអេង    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-11T07:49:08.167Z", "category": "ភាពជាអ្នកដឹកនាំ", "views": 409, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
សន្សំលុយមិនដែលសល់ មកដឹងអាថ៌កំបាំងសន្សំលុយរបស់ជនជាតិចិនដែលធ្វើឲ្យលុយកើនសល់ទ្រព្យ
https://business-cambodia.com/articles/why-chinese-people-good-at-saving-money
 បើយើងនិយាយពីការសន្សំលុយ ជនជាតិចិនគឺជាជាតិសាសន៍មួយដែលពូកែខាងសន្សំលុយនិងពូកែធ្វើជំនួញផងដែរ ដូច្នេះហើយបានជាជនជាតិនេះភាគច្រើនមានជីវភាពធូរធារស់នៅមិនងាយជួបបញ្ហាលុយកាក់ក្នុងជីវិត។ តើជនជាតិចិនមានផ្នត់គំនិតបែបណាទើបធ្វើឲ្យពួកគាត់ពូកែចាត់ចែងសន្សំលុយបែបនេះ? ១. បែងចែករវាងតម្រូវការចាំបាច់និងការចង់បាន   មានមនុស្សជាច្រើនចែកមិនដាច់រវាងតម្រូវការចាំបាច់និងការចង់បាន ដូច្នេះហើយទើបធ្វើឲ្យពួកគាត់រស់នៅជួបបញ្ហាលុយ ខ្វះខាតលុយ មិនទាន់ដាច់ខែផងដាច់លុយមុនបាត់។ តម្រូវចាំបាច់គឺជារបស់ដែលយើងត្រូវការអត់មិនបាន ពោលគឺបើអត់គឺច្បាស់ជាវេទនា។ ឧទាហរណ៍ អាហារហូបចុកគឺជាតម្រូវការចាំបាច់។  ចំណែកការចង់បានគឺជាអារម្មណ៍ចង់បាន តែបើអ្នកអត់វាក៏មិនអីដែរ។ ឧទាហរណ៍អ្នកកំពុងប្រើ iPhone 12 Pro ហើយនៅអាចប្រើបានរលូនធម្មតា តែពេលiPhone 14 ចេញមក អ្នកចង់ក៏លក់iPhone 12 Pro ចេញហើយថែមលុយទិញiPhone 14។ ត្រង់នេះគឺជាអារម្មណ៍ចង់បាន តែបើអ្នកមិនទិញក៏មិនអីទេ តែបើអ្នកសម្រេចចិត្តទិញគឺធ្វើឲ្យអ្នកចាយលុយអស់ច្រើនលើរឿងដែលមិនចាំបាច់។ សម្រាប់ជនជាតិចិនមានគំនិតសន្សំសំចៃនិងពូកែសន្សំគឺដោយសារពួកគាត់បែងចែកដាច់រវាងតម្រូវការចាំបាច់និងការចង់បានពោលគឺពួកគាត់មិនភ្លើតភ្លើននឹងសម្ភានិយមឡើយដោយផ្ដោតតែលើការចំណាយលើចាំបាច់ប៉ុណ្ណោះ។ ដូច្នេះហើយធ្វើឲ្យពួកគាត់ពូកខែសន្សំលុយហើយអាចកសាងទ្រព្យក្នុងជីវិតបាន។ ២. រស់នៅសាមញ្ញតាមលទ្ធភាព  ជនជាតិចិនបានអនុវត្តការរស់នៅសន្សំសំចៃដោយរយៈការរស់នៅដោយចំណាយភាគរយតិចនៃចំណូលដែលពួកគាត់រកបាន។  ជាពិសេសពួកគាត់សម្របខ្លួនក្នុងការរស់នៅសាមញ្ញៗធម្មតាចៀសវាងចំណាយលើរបស់មិនចាំបាច់ ដូចនេះទើបធ្វើឲ្យពួកគាត់អាចសន្សំលុយបានច្រើនសម្រាប់យកទៅវិនិយោគនិងបង្កើតមុខរបរដើម្បីបង្កើតភាពមានបាននាពេលអនាគត។ ៣. ចាត់ទុកការអប់រំជាការវិនិយោគ  ឪពុកម្ដាយដែលជាជនជាតិចិនគឺផ្ដោតសំខាន់ដោយផ្ដល់ឲ្យកូនៗនូវគុណភាពអប់រំល្អបំផុតតាមដែលអាចធ្វើបាន។ ជនជាតិចិនយល់ឃើញថាការអប់រំគឺជាការវិនិយោគដ៏ល្អសម្រាប់ភាពជោគជ័យរបស់កូននាពេលអនាគតដូច្នេះហើយទើបពួកគាត់សន្សំលុយដើម្បីមានលទ្ធភាពឲ្យកូនៗទទួលបានការអប់រំល្អអនាគតក៏ល្អដូចគ្នា។ ៤. កសាងសំណាញ់សុវត្ថិភាព  ជនជាតិចិនមានផ្នត់គំនិតសន្សំលុយដោយពួកគាត់ដាក់អាទិភាពកសាងសំណាញ់សុវត្ថិភាពដើម្បីការពារខ្លួនឯងនិងមនុស្សជាទីស្រលាញ់ពីហេតុការផ្សេងៗកើតឡើងដោយយើងមិនអាចដឹងមុន។ ដូច្នេះហើយពួកគាត់បានសន្សំលុយសម្រាប់ទុកបម្រុងប្រើប្រាស់ពេលមានអាសន្នចាំបាច់ ដូចជា បាត់បង់ការងារ គ្រោះថ្នាក់ផ្សេងៗឬធ្លាក់ខ្លួនឈឺ នោះពួកគាត់អាចយកលុយសន្សំមកដោះស្រាយបញ្ហាបន្ទាន់បានភ្លាមៗ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-11T07:46:41.506Z", "category": "ហិរញ្ញវត្ថុ", "views": 335, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ប្រយ័ត្នរងពិន័យ! នៅជាង ១ ខែទៀតការបង់ពន្ធអចលនទ្រព្យ និងដីមិនប្រើប្រាស់នឹងត្រូវផុតកំណត់
https://business-cambodia.com/articles/department-of-taxation-tax-land
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នាយករដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹងជាលើកទី២ ប្រកាសដល់អ្នកដែលត្រូវបង់ពន្ធអចលនទ្រព្យ និងពន្ធដីធ្លីដែលមិនប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ប្រកាសទៅធ្វើការបង់ពន្ធ ខណៈការបង់ពន្ធនេះនឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខ ពោលគឺនៅសល់ពេលជាង ១ ខែទៀតប៉ុណ្ណោះ។ ការប្រកាសជាលើទី២នេះ ដោយសារអគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធនៅឡើយនោះទេ។ ដូច្នេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ នេះឲ្យបានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងនូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់នៅថ្ងៃជិតផុតកំណត់ សូមអញ្ជើញមកប្រកាសបង់ប្រាក់ឲ្យបានទាន់ពេលវេលា។ តាមការបញ្ជាក់ពី អគ្គនាយកដ្ឋានពន្ធដារ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ខាងលើ នឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន ផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-11T07:37:43.735Z", "category": "អចលនទ្រព្យ", "views": 767, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "tiny", "noisy" ] }
ជាប់គាំងខ្ទេ.ចខ្ទី! សណ្ឋាគារនៅមីយ៉ាន់ម៉ា បិទទ្វារចោលពេញទីក្រុង ក្រោយរងទុក្ខនឹងរឿងធំ២អស់ជាយូរ
https://business-cambodia.com/articles/myanmar-sees-a-post-coup-fire-sell-of-hotels
សណ្ឋាគារជាច្រើននៅក្នុងទីក្រុងយ៉ាំងហ្គោន និងក្រុងធំៗផ្សេងៗរបស់មីយ៉ាន់ម៉ា ត្រូវម្ចាស់បិទទ្វារចោល ព្រមទាំងប្រកាសដាក់លក់ក្នុងតម្លៃឡៃឡុង ក្នុងនោះសូម្បីតែសណ្ឋាគារលំដាប់ផ្កាយ៤ ផ្កាយ៥ ក៏ត្រូវគេបិទទ្វារលែងដំណើរការតទៅទៀតដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Irranwaddy។   ប្រភពដដែលបានឱ្យដឹងថា នៅពីក្រោយការធ្លាក់ចុះនៃវិស័យសណ្ឋាគាររបស់មីយ៉ាន់ម៉ាមានមូលហេតុធំៗ២គឺ ការវាយប្រហារពីជំងឺរាតត្បាតកូវីដ-១៩ និងការធ្វើរដ្ឋប្រហារ។   បើទោះបីជាបន្ទាប់ពីជំងឺរាតត្បាត មីយ៉ាន់ម៉ាបានបើកច្រកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិក៏ដោយ ក៏សណ្ឋាគារភាគច្រើនមិនអាចស្ដារឡើងវិញបានទេ។ នេះគឺដោយសារអស្ថិរភាពក្រោយរដ្ឋប្រហារបានធ្វើឱ្យភ្ញៀវអន្តរជាតិមិនសូវមក។ អ្វីដែលរឹតតែធ្ងន់ធ្ងរគឺការចំណាយត្រូវកើនឡើងខ្លាំងព្រោះតែអតិផរណា។   បញ្ហាវារឹតតែធ្ងន់ធ្ងរខ្លាំងចំពោះសណ្ឋាគារដែលប្រតិបត្តិការដោយប្រើប្រាស់កម្ចីធនាគារ គេត្រូវទទួលបន្ទុកការប្រាក់។ ហើយជំងឺរាតត្បាតរយៈពេលជាង២ឆ្នាំ បានធ្វើឱ្យសណ្ឋាគារទាំងនោះរលំទៅបណ្ដើរៗ ភាគច្រើនគឺត្រូវម្ចាស់លក់ដើម្បីយកលុយសងប្រាក់កម្ចី។   សណ្ឋាគារ​​​ឯកជនមួយចំនួននៅក្នុងទីក្រុងធំៗដូចជា Yangon និង​ Mandalay អាចបន្តដង្ហើមបាន ដោយសារតែពួកគេភាគច្រើនផ្គត់ផ្គង់អ្នកដំណើរក្នុងស្រុក។ ប៉ុន្តែចំពោះសណ្ឋាគារដែលបម្រើដល់អ្នកដំណើរអន្តរជាតិ ភាគច្រើនត្រូវបង្ខំចិត្តលក់ ដោយសារពួកគេខាតបង់ខ្លាំងមិនអាចបន្តដង្ហើមរស់បាន។   ប្រតិបត្តិករទេសចរណ៍ដែលមានបទពិសោធន៍ខ្ពស់បាននិយាយថា «ចំពោះសណ្ឋាគារទាំងអស់គឺត្រូវបែងចែកជា២សំខាន់ៗ ទី១.សណ្ឋាគារសាងសង់ដោយប្រើកម្ចី និងទី២.សាងសង់ដោយវិនិយោគបរទេស»។ ពួកគេត្រូវចំណាយលើប្រាក់បៀវត្សរ៍សម្រាប់និយោជិត ពន្ធ រក្សាការចំណាយ និងកម្ចីធនាគារ ទោះបីចំណូលធ្លាក់ចុះខ្លាំងក៏ដោយ។   គួរបញ្ជាក់ផងដែរថា របាយការពីសហព័ន្ធទេសចរណ៍មីយ៉ាន់ម៉ាបានបង្ហាញឱ្យឃើញថា ក្រុមហ៊ុនទេសចរណ៍ជាច្រើនបានបិទទ្វារ ហើយមានសណ្ឋាគារជាង ១,៩០០ ដែលមានបន្ទប់ស្នាក់នៅសរុបចំនួនប្រមាណ ៨០,០០០បន្ទប់ នៅទូទាំងប្រទេសមីយ៉ាន់ម៉ាកំពុងរងទុក្ខ ខ្លះបិទ ខ្លះប្រកាសលក់ ខ្លះលក់ចេញបាន ខ្លះក៏គ្មានអ្នកទិញ៕   អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-11T07:19:44.371Z", "category": "ហិរញ្ញវត្ថុ", "views": 2166, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មិនផ្សាយផ្ទាល់ទេ! iPhone 15 នឹងត្រូវដាក់សម្ពោធខែក្រោយនេះហើយ ប៉ុន្តែពុំមានការផ្សាយផ្ទាល់ទេ
https://business-cambodia.com/articles/iphone-15-launching
iPhone 15 ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចេញ​លក់​នៅ​ខែ​កញ្ញា​ខាងមុខនេះហើយ ជាមួយមុខងារកាន់តែឡូយ និងអស្ចារ្យជាងមុន ខណៈ iPhone 15, iPhone 15 Pro និង Pro Max ម៉ូឌែលចុងក្រោយនេះត្រូវបានគេនិយាយថានឹងទទួលបានការអាប់ដេតយ៉ាងហោចណាស់ ៥មុខងារ នៅឆ្នាំនេះ ប៉ុន្តែឆ្នាំនេះពុំមានការផ្សាយផ្ទាល់នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mac World កាលពីពេលថ្មីៗនេះ។ នៅក្នុងការបង្ហោះនៅលើ X (អតីត Twitter) លោក Gurman អះអាងថា Apple កំពុងរៀបចំ ព្រឹត្តិការណ៍សម្ពោធ iPhone ជាមួយនឹង "វីដេអូដែលបានថតទុក + មនុស្សមើលនៅសាល Apple" ។ នោះជាទម្រង់ដូចគ្នាទៅនឹងព្រឹត្តិការណ៍ WWDC និងព្រឹត្តិការណ៍ iPhone 14 កាលពីឆ្នាំមុន ដែលមិនមានសកម្មភាពឡាយនៅលើឆាកផ្ទាល់នោះទេ។​ គួរជម្រាបផងដែរថា​ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងរៀបចំព្រឹត្តិការណ៍សម្ពោធ នៅខែកញ្ញាដើម្បីបង្ហាញ iPhone 15 ត្រកូល Apple Watch Series 9 និង Ultra 2 និងអាចជា iPad mini ថ្មី។ ជាមួយគ្នានេះដែរបើតាម 9to5Mac បានរាយការណ៍ថាព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅថ្ងៃ អង្គារ ទី ១២ ខែកញ្ញា ឬថ្ងៃពុធ ទី ១៣ ខែកញ្ញា។ ប៉ុន្តែលោក Gurman អះអាងថា "សញ្ញាកាន់តែចង្អុលទៅព្រឹត្តិការណ៍មួយនេះ នឹងធ្វើឡើងនៅថ្ងៃអង្គារ ថ្ងៃទី ១២ ខែកញ្ញា។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-11T06:31:15.715Z", "category": "កំពូលអ្នកលក់", "views": 142, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }
ស្ងាត់ៗ គម្រោងស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣៣ សម្រេចបានជាង៣០% ខណៈផ្លូវនេះគ្រោងបញ្ចប់៣ឆ្នាំទៀត
https://business-cambodia.com/articles/national-road-33-ready-33-percentage
ផ្លូវជាតិលេខ៣៣ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រក្រុងកំពត ដល់ព្រំដែនកម្ពុជា-វៀតណាម ប្រវែងសរុបជាង៥២គីឡូម៉ែត្រ គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ សម្រេចបាន៣៣,៧៤ ភាគរយហើយ ខណៈផ្លូវនេះគ្រោងនឹងបញ្ជាប់ការសាងសង់នៅក្នុងឆ្នាំ២០២៦ ខាងមុខ។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែសីហា។ តាមការបញ្ជាក់ពីក្រសួង ការស្ដារ និលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៣៣ នេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារ និងការទាក់ទាញភ្ញៀវទេសចរ ជាពិសេសការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។ គួរបញ្ជាក់ផងដែរថា កំណាត់ផ្លូវជាតិខាងលើនេះមានប្រវែង៥២,៥៧គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ចំណាយពេលសាងសង់អស់រយៈពេល៤០ ដោយបញ្ចប់ការសាងសង់ឆ្នាំ២០២៦។  ផ្លូវនេះសាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)  និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕​ អត្ថបទដោយ៖ ឌឿក ស្រីនុត
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-11T05:40:56.866Z", "category": "អចលនទ្រព្យ", "views": 167, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
តម្លៃថ្មី! ក្រសួងពាណិជ្ជកម្ម បង្ហាញតម្លៃប្រេងសាំង ដែលត្រូវលក់ជូនប្រជាជនពីថ្ងៃទី១១ ដល់ទី២០ ខែសីហា
https://business-cambodia.com/articles/gasoline-prices-in-11-august
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម មុននេះបន្តិចបានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នឹងត្រូវលក់នៅក្នុងតម្លៃ ៤.៥៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92  និង ៤,៧០០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ បើប្រៀបធៀបទៅនឹងតម្លៃប្រេងសាំងសប្តាហ៍ចាស់ ឃើញថាតម្លៃប្រេងសាំងសប្តាហ៍នេះនៅរក្សាតម្លៃដដែល ប៉ុន្តែប្រេងម៉ាស៊ូតវិញគឺឡើងថ្លៃ ២,៥០រៀល ខណៈសប្តាហ៍មុនតម្លៃប្រេងម៉ាស៊ូតមានតម្លៃ ៤,៤៥0 រៀល/ក្នុង១លីត្រ។ គូសបញ្ជាក់ផងដែរថា បើផ្អែកតាមតម្លៃនៅលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៣ គឺត្រូវលក់ក្នុងតម្លៃ ៤,៨១៨រៀល/លីត្រ សម្រាប់សាំងធម្មតា និងតម្លៃ ៤,៩៦៨រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ប៉ុន្តែដើម្បីជួយសម្រួលទៅដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រឹងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥ដុល្លារ/លីត្រ៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-11T04:27:17.723Z", "category": "ព័ត៌មានថ្មីៗ", "views": 5273, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
អ្នកមកពីខេត្តត្រូវដឹង! ចង់ទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចទៅធ្វើនៅទីតាំង២នេះ នៅទីក្រុងភ្នំពេញ
https://business-cambodia.com/articles/want-to-get-a-cambodia
ចំពោះបងប្អូនដែលមកពីខេត្ត ហើយចង់ទៅធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ បងប្អូនទាំងអស់គ្នាអាចទៅតាំងចំនួន០២ នៅរាជធានីភ្នំពេញ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណបាន ដោយទីតាំងទី១គឺនៅសាខាផ្សារទំនើបអ៊ីអន២ ចំណែកទីតាំងទី២វិញគឺនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្រោយវត្តនិរោធ។ ១. នៅក្នុងនោះដែរ សម្រាប់ករណីសុំផ្តល់ថ្មី ត្រូវមានឯកសារភ្ជាប់មកជាមួយដូចជា៖ សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ដែលចេញដោយមន្ត្រីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ឬ ចេញដោយសាលាក្រុង ស្រុក ខណ្ឌ ដែលបានចុះបញ្ជី ឬចេញដោយនាយកដ្ឋានអត្រានុកូលដ្ឋាន សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម ឬច្បាប់ចម្លងមានបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម) ២. ចំណែកករណីផុត ឬជិតផុតសុពលភាព ត្រូវមានឯកសារភ្ជាប់មកជាមួយដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាព ឬមុនផុតសុពលភាពយ៉ាងច្រើន៩០ថ្ងៃ ឯកសារសំអាងផ្សេងៗ ករណីមានការកែតម្រូវទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឧទាហរណ៍ដូចជាអាសយដ្ឋាន ជាដើមដែលត្រូវភ្ជាប់ជាមួយសៀវភៅស្នាក់នៅ។ សូមបញ្ជាក់ថា ទីតាំងសាខាអត្តសញ្ញាណប័ណ្ណផ្សារទំនើប AEON2 គឺមានបម្រើសេវាបន្ថែមថ្ងៃសៅរ៍ និងអាទិត្យ លើកលែងតែថ្ងៃបុណ្យជាតិ។ លើសពីនេះទៅទៀត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមិនអាចថតធ្វើលើសពីមួយដងទេ ក្នុងករណីបាត់ ឬ ខូច លោកអ្នកអាចដាក់ពាក្យបណ្តឹង និងស្នើសុំទុតិយតាបាន។ ករណីហួសសុពលភាព សាមីខ្លួនត្រូវទៅបំពេញបែបបទថតធ្វើថ្មី។ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨៩១៥ រៀងរាល់ថ្ងៃចន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-11T04:07:55.387Z", "category": "ព័ត៌មានថ្មីៗ", "views": 1622, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ទៅមុនបានមុន! សាលាអង់គ្លេសដ៏ល្បី ACE ប្រកា.សផ្ដ.ល់អា.ហារូបក.រណ៍ជាង ៣០ក.ន្លែង
https://business-cambodia.com/articles/ace-cambodia-
ឱកាសទទួលបានអាហារូបករណ៍ពីសាលាអង់គ្លេសដ៏ល្បីឈ្មោះ ACE បានមកដល់ហើយ ខណៈកាលពីពេលថ្មីៗកន្លងទៅនេះ នេះសាលា Australian Centre for Education ឬយើងតែងហៅថាសាលា ACE បានប្រកាសផ្ដល់អាហារូបករណ៍ចំនួន៣១កន្លែង រយ:ពេល១ឆ្នាំពេញ។ នេះបើយោងតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់សាលា ACE កាលពីពេលថ្មីៗនេះ។     ប្រភពខាងលើបានឱ្យដឹងដូច្នេះថា “អាហារូបករណ៍ចំនួន ៣១ កន្លែង! ក្នុងឱកាសអបអរសាទរខួបទី ៣១ឆ្នាំនៅកម្ពុជា និងជាកម្មវិធីមួយនៃកិច្ចការសង្គមក្នុងវិស័យអប់រំ (១៩៩២ - ២០២៣) សាលានឹងផ្តល់អាហារូបករណ៍ ១ឆ្នាំពេញដល់សិស្ស និស្សិតចំនួន ៣១នាក់។ ដើម្បីដាក់ពាក្យតាមប្រព័ន្ធអេឡិចត្រូនិច និងស្វែងយល់ព័ត៌មានលម្អិត៖ acecambodia.org/ACEscholarship” ។    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-11T02:17:31.436Z", "category": "ព័ត៌មានថ្មីៗ", "views": 710, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មហាសេដ្ឋី Elon Musk៖ បើអ្នកគេងកាន់តែច្រើនម៉ោង លុយក្នុងហោប៉ៅរបស់អ្នកក៏មិនសូវមានដែរ
https://business-cambodia.com/articles/elon-musk-sleep-habits
ជ្រកក្រោមឈ្មោះជាស្ថាបនិក និងជានាយកប្រតិបត្តិក្នុងក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុនអវកាស SpaceX, ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla,ក្រុមហ៊ុនស្រាវជ្រាវប្រព័ន្ធប្រសាទ Neuralink, ក៏ដូចជាក្រុមហ៊ុន OpenAI និងក្រុមហ៊ុន SolarCity ជាដើម លោក Elon Musk មានតួនាទីនិងទំនួលខុសត្រូវខ្ពស់ដែលត្រូវរ៉ាប់រង និងត្រូវការវត្តមានរបស់លោកក្នុងការដោះស្រាយបញ្ហាជាច្រើន។​ ក្នុងបទសម្ភាសន៍មួយក្នុងវគ្គចុងក្រោយនៃកម្មវិធី “បទពិសោធន៍របស់ Joe Rogan” ឬ “The Joe Rogan Experience” កាលពីពេលកន្លងទៅនេះ លោក Elon Musk បានប្រាប់ទៅកាន់លោក Joe Rogan យ៉ាងដូច្នេះថា៖ «ខ្ញុំធ្វើការបានច្រើន។ ជាធម្មតាខ្ញុំបានចូលរួមប្រជុំនៅកន្លែងធ្វើការរហូតដល់ម៉ោង ១:០០ ឬ ២:០០ ព្រឹកឯណោះ។ ពេលខ្លះសូម្បីតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យក៏ដូចជាថ្ងៃទូទៅដែរ»។ គាត់បានបន្តទៀតថា៖ «ខ្ញុំទទួលបានការគេងប្រហែល ៦ម៉ោង។ ខ្ញុំព្យាយាមគេងតិចជាងមុន ប៉ុន្តែផលិតភាពសរុបថយចុះ។ ខ្ញុំមិនចង់ដេកច្រើនជាង៦ម៉ោងទេ»។ លោក Elon Musk បានបន្ថែមថា កាលពីមុនគាត់ធ្វើការរាប់រយម៉ោងក្នុងមួយសប្តាហ៍។ ពេលខ្លះក្នុងនាមជាមហាសេដ្ឋីមួយរូប បានផ្តេកផ្តួលខ្លួនដេកនៅលើកម្រាលក្រោមតុរបស់គាត់នៅក្រុមហ៊ុន Tesla ថែមទៀតផង។ បុរសខ្លាំងរូបនេះក៏បានលើកឡើងផងដែរថា៖ «មានពេលខ្លះ និងសប្តាហ៍ខ្លះខ្ញុំមិនបានរាប់ចំនួនម៉ោងសម្រាកជាក់លាក់ទេ ប៉ុន្តែខ្ញុំអាចដឹងថាមានរយៈពេលតែពីរទៅបីម៉ោងប៉ុណ្ណោះដែលខ្ញុំបានគេង ហើយខ្ញុំធ្វើការប្រាំពីថ្ងៃក្នុងមួយសប្តាហ៍»។ ជាមួយគ្នានេះ លោក Elon Musk បានប្រាប់ Axios ក្នុងឆ្នាំ២០១៨ ថា៖ «គ្មាននរណាម្នាក់អាចដាក់ពេលវេលាជាច្រើនម៉ោងនេះទៅក្នុងការងាររបស់អ្នកឡើយ។ អ្នកនឹងមានប្រាក់តិចតួចបំផុតនៅក្នុងហោប៉ៅ ឬកុងធានាគាររបស់អ្នក ប្រសិនបើអ្នកធ្វើការធម្មតាដូចមនុស្សទូទៅ ឬអ្នកធ្វើការតិចជាង ១២០ម៉ោងក្នុងមួយសប្តាហ៍»៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-11T02:03:59.141Z", "category": "ភាពជាអ្នកដឹកនាំ", "views": 221, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
អ្នកជំនាញភ្លក់អាហារ ល្បីឈ្មោះ Padma Lakshmi ស្ងើចសរសើរមិនដាច់ពីមាត់ ពីម្ហូបខ្មែរ អាម៉ុក
https://business-cambodia.com/articles/padma-lakshmi-taste-of-nation-and-khmer-food-
អ្នកជំនាញឆ្នើមភ្លក់ម្ភូបអាហារជុំវិញពិភពលោក និងជាគណកម្មការនៅក្នុងកម្មវិធីប្រកួតម្ភូបអាហារដ៏ល្បីឈ្មោះនៅអាមេរិក​  Top Chef លោកស្រី Padma Lakshmi ជាមនុស្សដែលមានឥទ្ធិពលក្នុងបណ្តាញសង្គមមួយរូប បានស្ងើចសរសើរម្ភូបខ្មែរ អាម៉ុកដែលធ្វើពីត្រី មិនដាច់ពីមាត់ ក្រោយពីបានមើលរបៀបធ្វើនិងបានភ្លក់អាម៉ុកភ្លាមៗដែលចម្អិនដោយម្ចាស់ហាងអាហារមួយនៅស្រុកខ្មែរ។   នៅលើគេហទំព័រ Facebook ឈ្មោះថា Padma Lakshmi ​បានបង្ហោះវីដេអូអំពីការធ្វើម្ហូបខ្មែរគឺ អាម៉ុកដែលលោកស្រីបាននិយាយថា “គ្រាន់តែឃើញមុខម្ភូបនេះ ខ្ញុំមិនដាច់ចិត្តដាក់ចូលមាត់សោះ ខ្ញុំគ្រាន់តែចង់ហិតវា ព្រោះក្លិនឈ្ងុយជាខ្លាំង”។   បន្ថែមពីនេះនៅលើវីដេអូដែលបានបង្ហោះកាលពីថ្ងៃ០៩ ខែកក្កដា​​នោះលោកស្រីបានសរសេរថា “ពិតណាស់នេះប្រៀបដូចជា Hamburger នៃម្ហូបខ្មែរ ប៉ុន្តែវានៅជាអាហារដែលមិនប៉ះពាល់សុខភាព មានប្រូតេអ៊ីនខ្ពស់ មានក្លិនឈ្ងុយនិងឆ្ងាញ់ខ្លាំងណាស់! បន្ថែមពីនេះ @simplykhmer បាន​ចែករំលែក​រូបមន្ត​នៃការធ្វើគ្រឿងរបស់ម្ហូបនេះដល់ខ្ញុំ ​ម្យ៉ាងខ្ញុំបានដឹងពីរបៀបនៃការប្រើស្លឹកចេកឱ្យមានប្រយោជន៍បន្ថែមទៀតដល់ការធ្វើម្ហូប”។     គួរជម្រាបផងដែរថា លោកស្រី Padma Lakshmi  គឺជាអ្នកនិពន្ធ តារាសម្តែង តារាម៉ូដែល សប្បុរសជន និងជាពិធីករទូរទស្សន៍ជនជាតិឥណ្ឌាកាត់អាមេរិកកាំងមួយរូប។   ស្រ្តីវ័យ៥២ឆ្នាំរូបនេះគឺជាមនុស្សឆ្នើមក្នុងវិស័យម្ហូបអាហារ ដែលទទួលបានការកោតសរសើរជាផលិតករផលិតវីដេអូដ៏មានឥទ្ធិពល១រូបក្នុងចំណាម១០០រូបលើទស្សនាវដ្តី Time ក្រោយពីបានបង្កើតកម្មវិធី Taste the Nation with Padma Lakshmi ដែលបានចេញផ្សាយកាលពីខែ មិថុនា ឆ្នាំ២០២០ នៅលើប្រព័ន្ធផ្សព្វផ្សាយដ៏ធំបំផុត Hulu អំពីការស្រាវជ្រាវ ស្វែងយល់អំពីអាហារ វប្បធម៌នៃប្រទេសជាច្រើនទាំងនៅអាមេរិក​និងពិភពលោក។     ចំពោះស្នាដៃនៃការនិពន្ធសៀវភៅ លោកស្រីបានបោះពុម្ភសៀវភៅចំនួន៦ចំណងជើងដែល រៀបរាប់ពីការចម្អិនម្ហូប ការចងក្រងរូបមន្តរបស់ម្ហូប បំណិនជីវិត និងគ្រប់រសជាតិ​នៃអាហារដែលលោកស្រីបានភ្លក់៕ ទស្សនាវីដេអូ     អត្ថបទដោយ៖ ពីង ជូអេង        
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-10T10:07:04.746Z", "category": "ភាពជាអ្នកដឹកនាំ", "views": 696, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បញ្ជាក់ថា អ្នកវិនិយោគជប៉ុនចង់បោះទុនវិនិយោគលើវិស័យ ៣ នៅកម្ពុជា
https://business-cambodia.com/articles/japanese-investors
ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានមានប្រសាសន៍ថា ក្រុមអ្នកវិនិយោគមកពីប្រទេសប្រទេសជប៉ុនមានបំណងចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា លើវិស័យសំខាន់ៗចំនួន ៣ រួមមាន៖ វិស័យអចលនទ្រព្យ វិស័យកសិកម្ម និងវិស័យសិប្បកម្មកែច្នៃ។ ក្រៅពីនោះក៏ចង់បោះទុនសាងសង់ភូមិបុរាណជប៉ុន សម្រាប់មនុស្សចាស់ៗលំហែរកាយនៅក្នុងតំបន់អភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុងឫទ្ធី សែនជ័យផងដែរ។ យោងតាមវីដេអូបង្ហោះនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ឯកឧត្ដមបណ្ឌិត បានមានប្រសាសន៍យ៉ាងដូច្នេះថា «រយៈពេល ៣ ថ្ងៃពេញខ្ញុំបានជួបអ្នកវិនិយោគទុនជប៉ុនដែលបាននាំគ្នាមកចង់បោះទុនវិនិយោគនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជាយើង ជាពិសេសវិស័យអចលនទ្រព្យ វិស័យកសិកម្ម និងវិស័យសិប្បកម្មកែច្នៃ។ ពួកគាត់បានព្យាយាមចុះមកសិក្សាស្វែងយល់នៅក្នុងតំបន់អភិវឌ្ឍន៍របស់ខ្ញុំ អស់រយៈពេល ៣ ឆ្នាំកន្លងមកហើយ»។ ឯកឧត្ដមបន្ដថា នៅក្នុងដំណើរទស្សនកិច្ចនេះ អ្នកវិនិយោគជប៉ុន បានចុះមកពិនិត្យដល់ទីតាំងជាក់ស្ដែងនៅតំបន់អភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង​ឫទ្ធី សែនជ័យថែមទៀតផង។ អ្វីដែលពិសេសអ្នកវិនិយោគទាំងនេះ គឺចង់សាងសង់ភូមិបុរាណជប៉ុននៅតំបន់អភិវឌ្ឍន៍កសិ-ទេសចរណ៍នេះថែមទៀតផង។ ក្នុងគម្រោងសាងសង់ភូមិជប៉ុននេះ ក៏មានការគ្រោងសាងសង់សួនទឹក សួនលំហែរ ទីលានវាយកូនគោលទំហំ ៦០ ហិកតា និងការអភិវឌ្ឍន៍មន្ទីរពេទ្យផងដែរ។ តាមប្រសាសន៍បញ្ជាក់បន្ថែមរបស់ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី គោលបំណងនៃការសាងសង់ភូមិបុរាណនេះឡើង គឺទុកសម្រាប់ជនជាតិជប៉ុនចាស់ៗដែលចូលនិវត្ដន៍មករស់នៅ។ ដោយនៅក្នុងគម្រោងនេះគឺមានសេវាថែទាំសុខភាព និងការហូបចុក ដល់មនុសុ្សទាំងអស់ដែលមករស់នៅទីនេះផងដែរ។ ទន្ទឹមគ្នានេះ នៅរដូវធ្លាក់ទឹកកក់នៅប្រទេសជប៉ុន គឺគ្រោងបញ្ជូលមនុស្សចាស់ៗទាំងនោះមករស់នៅក្នុងភូមិនេះតែម្ដង៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-10T09:59:40.512Z", "category": "អចលនទ្រព្យ", "views": 946, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ចិនបានធ្លាក់ចូលក្នុងវិបត្តិទំនិញចុះថោកខណៈទំនិញនិងសេវាកម្មធ្លាក់ថ្លៃក្នុងរយៈពេល២ឆ្នាំចុងក្រោយ
https://business-cambodia.com/articles/china-fall-into-deflation-in-first-two-years
 សេដ្ឋកិច្ចរបស់មហាយក្សចិនដែលជាសេដ្ឋកិច្ចធំទី២ក្នុងលោកបានធ្លាក់ទៅក្នុងវិបត្តិមួយគឺទំនិញនិងសេវាកម្មចុះថោកកាន់តែខ្លាំងខណៈ តម្លៃទំនិញនិងសេវាកម្មលើទីផ្សារចិនបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ។ យើងតាមការចុះផ្សាយរបស់ CNN បានឲ្យដឹងថាសន្ទស្សន៍ទំនិញនិងសេវាកម្មរបស់អ្នកប្រើប្រាស់ដែលហៅថាកាត់ថាCPI បានធ្លាក់ចុះ០.៣%នៅក្នុងខែកក្កដាធៀបនឹងឆ្នាំមុន។ បើយោងតាមស្ថានប័នស្ថិតិជាតិរបស់ចិនបានឲ្យដឹងថានេះគឺជាការធ្លាក់ចុះជាលើកដំបូងតាំងពីឆ្នាំ២០២១មក។ នៅក្នុងនោះដែរយើងសង្កេតឃើញថា តម្លៃម្ហូអាហារ ការធ្វើដំណើរ ផលិតផលក្នុងផ្ទះ បានធ្លាក់ចុះនៅខែកក្កដាឆ្នាំ២០២៣នេះ ដោយសាច់ជ្រូកបានធ្លាក់ថ្លៃរហូតដល់ទៅ២៦% ចំណែកបន្លែបានធ្លាក់ថ្លៃ១.៥%ផងដែរ។   ចំណែកសន្ទស្សន៍ទំនិញផលដែលមានន័យថាទំនិញយកចេញពីរោងចក្របានធ្លាក់ចុះ៤.៤%ធៀបនឹងឆ្នាំមុនដែលជាការធ្លាក់ចុះចំនួន១០ដងជាប់ៗគ្នានិងជាការធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ២០២០។   សញ្ញានៃវិបត្តិទំនិញធ្លាក់ថ្លៃគឺឲ្យហេតុកាន់តែច្បាស់របស់សេដ្ឋកិច្ចយក្សចិនដែលជាសេដ្ឋកិច្ចធំបំផុតទី២ក្នុងលោក អាចបង្កជាក្ដីបារម្ភថាចិនអាចនឹងជួបបញ្ហាជាប់គាំងសេដ្ឋកិច្ចក្នុងរយៈពេលយូរ។ លើសពីនេះ ការបូកបញ្ចូលគ្នានៃសន្ទស្សន៍ទំនិញនិងសេវាកម្មរបស់អ្នកប្រើប្រាស់និងសន្ទស្សន៍ទំនិញផលចេញពីរោងចក្រធ្លាក់ចុះនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចព្យាករថានឹងធ្វើឲ្យសេដ្ឋកិច្ចចិនចុះធ្លាក់ចុះ។    គួរបញ្ជាក់ផងដែរថាតម្លៃទំនិញនិងសេវាកម្មរបស់ចិនបានធ្លាក់ចុះខណៈពេលដែលសេដ្ឋកិច្ចពិភពលោកថយចុះដែលធ្វើឲ្យប្រជាជនចិនមិនសូវមានទុកចិត្តក្នុងការចាយលុយ ហើយម្នាក់ៗផ្ដោតលើការសន្សំសន្សំលុយជាជាងចំណាយដូច្នេះធ្វើឲ្យតម្រូវការទំនិញនិងសេវាកម្មថយចុះហើយតម្លៃទំនិញក៏ធ្លាក់ថ្លៃតាមហ្នឹងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-10T09:49:14.515Z", "category": "ហិរញ្ញវត្ថុ", "views": 131, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ប្រយ័ត្នបាត់ម៉ូយអស់! គុណភាពផលិតផលដូចគ្នា គេលក់ថោ.កជាងយើង គួរធ្វើបែបណា?
https://business-cambodia.com/articles/same-produce-defferent-price
ការរកស៊ី លក់ដូរ នាពេលបច្ចុប្បន្ននេះ មិនខុសពីការចូលសម.រភូមិធ្វើសង្រ្គា.មនោះទេ ដែលតម្រូវឱ្យម្ចាស់អាជីវកម្មត្រូវជួបការប្រគួតប្រជែងច្រើន ជាមួយការត្រៀមលក្ខណៈគ្រប់គ្រាន់ ទាំងយុទ្ធសាស្ត្រ បច្ចេកទេស ច្បាប់ ទាំង Online និង Offline។ ​ ដោយមើលឃើញពីការប្រគួតប្រជែងខ្ពស់នេះហើយ ថ្ងៃនេះ Business Cambodia នឹងលើកយកគន្លឹះមួយចំនួនសម្រាប់បងប្អូនអ្នករកស៊ីទាំងឡាយ ដែលកំពុងជួបបញ្ហាគេលក់ថោកជាង ហើយមិនដឹងថាត្រូវធ្វើយ៉ាងណា ?​ ចាប់មេធំឱ្យបាន ៖ត្រង់ចំណុចនេះបងប្អូនដែលជាអ្នកលក់ទាំងឡាយ ត្រូវគិតថាគេលក់ថោកជាងយើង មិនមែនគ្មានមូលហេតុនោះទេ ពោលគឺគេអាចនឹងស្គាល់បេះដូងភ្ញៀវ​ជាងយើង ឬមួយគេអាចនឹងស្គាល់ទីផ្សារច្បាស់ជាងយើង ។ ដូច្នេះទាំងអស់គ្នាត្រូវមើលឱ្យឃើញថា តើប្រភពឬចំណុចខ្លាំងរបស់ដៃគូប្រកួតប្រជែង អ្នកទាំងអស់គ្នាឱ្យឃើញថាតើគាត់ខ្លាំងដោយសារអ្វី? គេមានមានកន្លែងណាដែលគាត់យកទំនិញមកលក់ ហើយគេចេះចរចាបែបណាទើបបានទំនិញថោក?   ដូច្នេះទាំងអស់គ្នាត្រូវរកចំណុចតូចៗឱ្យឃើញ គេលក់ថោកជាងយើង ជួនកាលដោយសារតែគេស្គាល់ប្រភពបោះដុំ ហើយពេលខ្លះដោយសារតែគេទិញតម្លៃដុំ ឬគេប្រើសេវាដឹកជញ្ជូនគេធូរថ្លៃជាងយើង ដូច្នេះនៅពេលដែលគេលក់ថោក ក៏គេមិនខាតដែរ ម្ល៉ោះហើយទាំងអស់គ្នាត្រូវគិតឱ្យបានខ្លាំងមែនទែន ប្រសិនបើប្រឡូកឬចង់ឈានជើងធ្វើជាអ្នករកស៊ីពិតប្រាកដនៅលើទីផ្សារ ។ កាត់បន្ថយចំណាយ៖ កាត់បន្ថយចំណាយដែលមិនចំណេញ ឧទាហរណ៍ជាក់ស្តែង ដូចជាហាងការហ្វេ Amazon  បុគ្គលិកគេមានចំនួនតិចនាក់ណាស់ ​បើធៀបនឹងហាងការហ្វេមួយចំនួន ព្រោះ Amazon តម្រូវឱ្យអ្នកទិញដើរទៅយកភេជ្ជៈដោយខ្លួនឯង (ចំណេញបុគ្គលក២ទៅ៣នាក់ មិនចាំបាច់លើកឱ្យភ្ញៀវ) ដូច្នេះ Amazon អាចកាត់បន្ថយចំណាយបានមួយកំរិតបន្ថែមទៀត ហើយហេតុផលទាំងអស់នេះហើយ ទោះលក់ធូរជាងគេ ក៏នៅតែអាចចំណេញបាន៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-10T09:45:59.633Z", "category": "កំពូលអ្នកលក់", "views": 270, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }
ស្ងាត់ៗ ផ្សារទំនើបឡាក់គី ចាប់ដៃជាមួយបុរីភូមិសំរោង ពង្រីកសាខាដ៏ធំនៅភាគខាងជើងរាជធានីភ្នំពេញ
https://business-cambodia.com/articles/lucky-and-phum-somroang
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី10 ខែសីហា ឆ្នាំ2023នេះ បុរីភូមិសំរោង និងផ្សារទំនើបឡាក់គី បានចុះអនុស្សរណៈយោគយល់គ្នាក្នុងការពង្រីកសាខាផ្សារទំនើបដ៏ធំនេះក្នុងទីតាំងនៃបុរីភូមិសំរោងផ្ទាល់តែម្ដង ស្ថិតនៅក្នុងផ្ទះអាជីវកម្មទំនើប ដែលនៅជាប់នឹងបណ្ដោយផ្លូវជាតិលេខ5 ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងស្អិតរមួតរវាងថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ។ គូសបញ្ជាក់ផងដែរថាបុរីភូមិសំរោងគឺជាបុរីឈានមុខគេ និងធំជាងគេក្នុងភាគខាងជើងនៃរាជធានីភ្នំពេញ ដោយសាងសង់ក្នុងទំហំផ្ទៃដីសរុបប្រមាណ270ហិកតា ហើយស្ថិតនៅចំកណ្ដាលតំបន់ដែលពោរពេញទៅដោយសក្ដានុពលខ្ពស់ ជាពិសេសជាមួយនឹងផ្ទះអាជីវកម្មទំនើប រចនាដោយស្ថាបត្យករជនជាតិស្វីស នឹងធ្វើឲ្យអាជីវកម្មគ្រប់ប្រភេទរបស់អតិថិជនកាន់តែរីកចម្រើនជាលំដាប់។ ម្យ៉ាងវិញទៀត ការពង្រីកសាខាថ្មីរបស់ផ្សារទំនើបឡាក់គីដែលមានទីតាំងក្នុងបុរីភូមិសំរោង នឹងជួយធ្វើឲ្យកាន់តែមានភាពងាយស្រួលទ្វេដង រាល់ការស្វែងរកទំនិញរាប់រយមុខ មានគ្រប់តម្រូវការ ដោយជួយសម្រួលដល់ការរស់នៅរបស់ម្ចាស់គេហដ្ឋានក្នុងបុរីភូមិសំរោងទាំងមូល ក៏ដូចជាប្រជាជនក្នុងតំបន់ព្រែកព្នៅផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-10T09:19:49.359Z", "category": "PR", "views": 223, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អចលនទ្រព្យ ៣ តំបន់ មានការឡើងថ្លៃ និងមានហានិភ័យខុសៗគ្នា ដែលអ្នកវិនិយោគគួរពិចារណាមុនដកលុយវិនិយោគ
https://business-cambodia.com/articles/three-area-of-real-estate
ការវិនិយោគអចលនទ្រព្យទីតាំងគឺជាចំណុចសំខាន់ ដែលអាចកំណត់ជោគវាសនានៃការទទួលបានផលចំណេញត្រឡប់មកវិញ។ ជាក់ស្ដែងការវិនិយោគអចលនទ្រព្យបានចែកចេញជា ៣ តំបន់រួមមាន៖ តំបន់អភិវឌ្ឍន៍ស្រាប់ តំបន់កំពុងអភិវឌ្ឍន៍ និងតំបន់មិនទាន់មានការអភិវឌ្ឍន៍ ឬត្រៀមអភិវឌ្ឍន៍នាពេលអនាគត។ សម្រាប់តំបន់ទាំង ៣ នេះដែរភាគច្រើនអ្នកវិនិយោគតែងតែវិនិយោគទៅលើតំបន់ដែលមានអភិវឌ្ឍន៍ស្រាប់ និងទីតាំងកំពុងអភិវឌ្ឍន៍ ដោយសារតំបន់ពីរនេះមានតម្រូវការ និងមនុស្សរស់នៅច្រើន។ ប៉ុន្ដែយ៉ាងណាសម្រាប់ការវិនិយោគវិញនៅតំបន់ខាងលើនេះ គឺមានការកើនឡើងតម្លៃខុសៗគ្នា រីឯហានិភ័យវិញក៏ខុសគ្នាដែរ។ ជាក់ស្ដែងតាមការលើកឡើងពីលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា នៅតំបន់អភិវឌ្ឍន៍ស្រាប់ការវិនិយោគគឺមានហានិភ័យទាប ដោយសារប្រភេទអចលនទ្រព្យនៅទីនោះយើងអាចជួលបានដូចជា ដី ខុនដូ កាលរិយាល័យ ដែលមានទីតាំងស្ថិតនៅក្រុងធំៗ ពិសេសគឺរាជធានីភ្នំពេញ។ ដោយបូកទាំងថ្លៃជួល និងការឡើងថ្លៃអចលនទ្រព្យ នៅក្នុងមួយឆ្នាំថ្លៃដើមអាចកើនឡើងចន្លោះពី ៥ ទៅ ១៥ ភាគរយ។ ជាមួយគ្នានេះ បើទោះបីជាមានវិបត្ដិក៏ប្រភេទអចលនទ្រព្យនៅតំបន់នេះនៅអាចឱកាសជួលបានផងដែរ។   ចំណែកអចលនទ្រព្យស្ថិតនៅតំបន់កំពុងអភិវឌ្ឍន៍វិញ ការវិនិយោគអាចទទួលបានចំណេញច្រើន ទើបធៀបទៅនឹងតំបន់ដែលមានការអភិវឌ្ឍស្រាប់។ ដោយជាទូទៅវាអាចកើនឡើងចន្លោះពី ៣០ ទៅ ៥០ ភាគរយនៅក្នុងមួយឆ្នាំ។ ចំពោះទីតាំងមានដូចជា នៅជាយរាជធានីភ្នំពេញ ផ្លូវក្រវាត់ក្រុងទី៣ ទីក្រុងដែលទើបបង្កើតថ្មីដូចជា អរិយក្សត្រ ឧត្ដុងម៉ែជ័យ និងសំពៅពូនជាដើម។ ប៉ុន្ដែការវិនិយោគនៅតំបន់កំពុងអភិវឌ្ឍន៍ក៏មានហាវិភ័យជាងតំបន់មានការអភិវឌ្ឍន៍ស្រាប់ផងដែរ ព្រោះថានៅពេលមានវិបត្ដិអចលនទ្រព្យនៅតំបន់នេះមិនអាចដាក់ជួលបានដូចនៅតំបន់ដែលមានការអភិវឌ្ឍស្រាប់នោះឡើយ។ ដោយឡែកនៅតំបន់មិនទាន់អភិវឌ្ឍន៍វិញ វាអាចកើនឡើងលើស ៥០ ភាគរយ អាចគុណ ២ ឬ ៣ ដងនៃថ្លៃដើមឯណោះក្នុងមួយឆ្នាំ ប្រសិនបើមានគម្រោងធំណាមួយរបស់រដ្ឋត្រូវអភិវឌ្ឍន៍នៅតំបន់នោះ។ ឧទាហរណ៍ដូចជា ព្រលានយន្ដហោះ ទីក្រុងថ្មី ទីក្រុងរណប ឬគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួនទៀត។  ជាក់ស្ដែងព្រលានយន្ដហោះភ្នំពេញថ្មីមិនទាន់ធ្វើ អ្នកដែលទៅទិញអចលនទ្រព្យនៅទីនោះ ពិសេសដី បានចំណេញច្រើន។ ទោះជាយ៉ាងណាការវិនិយោគនៅតំបន់នេះគឺមានការប្រថុយច្រើន ហើយហានិភ័យក៏ច្រើនដែរ ពោលប្រសិនបើគម្រោងរបស់រដ្ឋមិនដំណើរការនោះនឹងគាំងតែម្ដង។ ដូច្នេះតម្រូវឲ្យអ្នកវិនិយោគត្រូវស៊ើប និងដឹកពីព័ត៌មានឲ្យបានច្បាស់មុនធ្វើការវិនិយោគនៅតំបន់នេះ។ ជាមួយគ្នានេះដែរប្រធានសមាគមខាងលើ បានបង្ហាញវិធីសាស្រ្ដក្នុងការវិនិយោគ ដែលអ្នកវិនិយោគគួរអនុវត្ដពិសេសអ្នកមានធនធានច្រើន។ ដោយក្នុងនោះគួរដក ២០ ភាគរយនៃទុនដែលមានវិនិយោគនៅតំបន់អភិវឌ្ឍន៍ស្រាប់ ២០ ភាគរយវិនិយោគ ៦០ ភាគរយនៅតំបន់កំពុងអភិវឌ្ឍន៍ និង ២០ ទៀតវិនិយោគនៅតំបន់មិនទាន់មានការអភិវឌ្ឍន៍ ឬត្រៀមអភិវឌ្ឍន៍នាពេលខាងមុខ។ ព្រោះប្រសិនបើកន្លែងមួយជាប់គាំង នោះយើងនឹងនៅសល់កន្លែងមួយទៀតដើម្បីទទួលបានផលចំណេញ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-10T08:46:13.615Z", "category": "អចលនទ្រព្យ", "views": 459, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
អាស.ន្នធំ! កូរ៉េខាងត្បូងរ.ងព្យុះភ្លៀងខ្លាំង ផ្លូវក្លាយជាទន្លេ ទឹកលិចដំបូលផ្ទះ ប្រជាជនរាប់ម៉ឺ.ននាក់ត្រូវភៀសខ្លួន
https://business-cambodia.com/articles/khanun-in-south-korea
ព្យុះត្រូពិចដ៏ខ្លាំងមួយឈ្មោះ “Khanun” បានបោកបក់ចូលប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង កួចរំលំដើមឈើ រុះដំបូលផ្ទះ និងបានប្រែក្លាយផ្លូវទៅជាទន្លេ ខណៈប្រជាជនរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The New York Times នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ ក្រុមមន្ត្រីបានបិទផ្លូវហាយវេរាប់រយដងផ្លូវ និងសួនសាធារណៈ ព្រមទាំងផ្សព្វផ្សាយសារព្រមានអំពីគ្រោះថ្នាក់បង្កឡើងដោយព្យុះ “Khanun” ដែលបានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ និងការបាក់ដីដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៧នាក់។ ក្នុងនោះមនុស្សជាង ១០,០០០នាក់ ដែលភាគច្រើនរស់នៅតំបន់ឆ្នេរភាគខាងត្បូង បានបង្ខំឲ្យជម្លៀសចេញពីផ្ទះជាបន្ទាន់ ហើយចំនួននេះរំពឹងថានឹងមានការកើនឡើងថែមទៀត។ យ៉ាងណាមិញ ក្រុមអ្នកព្យាករណ៍បាននិយាយថាព្យុះ “Khanun” នឹងវាយលុកប្រទេសនេះជាមួយនឹងភ្លៀងធ្លាក់ខ្លាំង រួមទាំងខ្យល់បក់បោកយឺតៗឆ្លងកាត់ឧបទ្វីបកូរ៉េ ដោយធ្វើដំណើរពីឆ្នេរភាគខាងត្បូងឆ្ពោះទៅកាន់តំបន់ទីក្រុងសេអ៊ូលដែលមានមនុស្សយ៉ាងក្រាស់ក្រែលប្រហែល ៥១លាននាក់កំពុងរស់នៅ ខណៈចំនួននេះស្មើនឹងពាក់កណ្តាល់នៃចំនួនប្រជាជនកូរ៉េខាងត្បូងសរុប។ មិនតែប៉ុណ្ណោះ កម្លាំងរបស់ព្យុះ “Khanun” ត្រូវបានគេរំពឹងថានឹងថយចុះនៅពេលដែលវាបន្តធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងជើងនៅព្រឹកថ្ងៃសុក្រ ប៉ុន្តែអ្នកព្យាករណ៍បាននិយាយថាតំបន់ធំជាងគេនៅទីក្រុងសេអ៊ូលនឹងនៅតែរងការវាយប្រហាររហូតដល់រសៀលថ្ងៃសុក្រ៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-10T08:38:35.761Z", "category": "ភាពជាអ្នកដឹកនាំ", "views": 373, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អ្នកប្រើប័ណ្ណ (ប.ស.ស) គួរដឹង សេវានិងការព្យាបាល ១៤នេះ មិនមានក្នុងរបបថែទាំសុខភាពរបស់ (ប.ស.ស) ទេ
https://business-cambodia.com/articles/social-security-fund
ដូចដែលបងប្អូនបានដឹងរួចមកហើយថាប័ណ្ណបេឡាសន្តិសុខសង្គម (ប.ស.ស) បានផ្តល់នូវអត្ថប្រយោជន៍ជា ច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការធានាបាននូវសង្គតិភាព សមធម៌និងសាមគ្គីធម៌សង្គម និងដើម្បីលើកកម្ពស់សុខុមាលភា​ព​និងជីវភាពរបស់ប្រជាពលរដ្ឋ ដោយធានានូវសន្តិសុខប្រាក់នៅពេលជួបហានិភ័យសង្គម រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម។ មិនតែប៉ុណ្ណោះ ប័ណ្ណបេឡាសន្តិសុខសង្គមនេះក៏បានផ្តល់នូវអត្ថប្រយោជន៍ធំៗមួយចំនួនទៀតទៅដល់អ្នកប្រើប្រាស់ដូចជា ៖ ថែទាំសុខភាពសេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ ហានិភ័យការងារដោយទទួលបានការគាំពារពេលជួប គ្រោះថ្នា​ក់​ដោយចៃដន្យ និងភ្លាមៗនៅក្នុងពេលធ្វើការងារ និកម្មភាពការងារតាមរយៈការផ្តល់ជាជំនួយបណ្តោះអាសន្ន ពេលជួបនូវបាតុភូតសេដ្ឋកិច្ចនៅក្នុងសង្គមជាដើម។     ដោយឡែក ជាមួយគ្នានេះដែរក៏មានសេវានិងការព្យាបាលមួយចំនួនមិនត្រូវបានដាក់បញ្ចូលទៅក្នុងរបបថែទាំសុខភាពរបស់ប័ណ្ណ ប.ស.ស ដែលរួមមាន ៖ ១.ការព្យាបាលទាំងឡាយដែលមិនគិតថ្លៃ ដែលមានចែងក្នុងគោលនយោបាយសុខាភិបាលសាធារណៈ ២.ការថែទាំធ្មេញ (ការសម្អាតធ្មេញ ការប៉ះធ្មេញ និងការដាក់ធ្មេញ) ៣.ការព្យាបាល និងការវះកាត់ប្តូរភេទ ៤.ការផ្សាំ ឬប្តូរសរីរាង្គផ្សេងៗ ៥.សេវាបង្កកំណើតដោយសិប្បនិម្មិត ៦.ការព្យាបាលដោយខ្លួនឯង ៧.ការព្យាបាល ឬវះកាត់កែសម្ផស្ស ៨.ឧបករណ៍ជំនួយភ្នែកសិប្បនិម្មិត និងការព្យាបាលដោយកាំរស្មីឡាស៊ែរ ៩.ការព្យាបាលញៀនសុរា និងផ្តាច់គ្រឿងញៀន ១០.ការព្យាបាលអសមត្ថភាពផ្តល់កំណើត ១១.ការវះកាត់ដោយដាក់គ្រាប់ភ្នែកសិប្បនិម្មិត ១២.ការវះកាត់បេះដូង និងសសៃឈាមបេះដូង ១៣.ការលាងឈាម ១៤. ការពិនិត្យសុខភាពទូទៅ ៕     អត្ថបទដោយ៖សម្បត្តិ សុខឡាង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-10T08:02:48.829Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 7546, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ប្រញា.ប់ដាក់.ពាក្យ! ផ្សារទំនើប Aeon Mall ប្រកា.សរើសបុគ្គលិកបន្ទា.ន់ លើមុខតំណែង៧នេះ
https://business-cambodia.com/articles/job-opportunities-at-aeon-mall-cambodia
យោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ AEON MALL Cambodia CO.,LTD បានឱ្យដឹងថា ផ្សារទំនើប Aeon Mall កំពុងជ្រើសរើសបុគ្គលិកជាច្រើនផ្នែក សម្រាប់ Aeon Mall ទាំង៣សាខា ដោយផ្ដល់ប្រាក់ខែចាប់ពី ៣៥០ដុល្លារ រហូតដល់ ៩០០ដុល្លារ។   Aeon Mall កំពុងជ្រើសរើសបុគ្គលិកលើមុខតំណែងសំខាន់ៗចំនួន ៧ផ្នែកដូចខាងក្រោម៖   Leasing (Deputy Manager / Manager) ប្រាក់ខែចាប់ពី ៧០០ដុល្លារ ដល់ ៩០០ដុល្លារ   Leasing (Assistant Manager) ប្រាក់ខែចាប់ពី ៥០០ដុល្លារ ដល់ ៧០០ដុល្លារ   Financial Reporting (Assistant Manager) ប្រាក់ខែចាប់ពី ៥០០ដុល្លារ ដល់ ៧០០ដុល្លារ   Mall Admin (Officer / Assistant Manager) ប្រាក់ខែចាប់ពី ៣៥០ដុល្លារ ដល់ ៧០០ដុល្លារ   Fit-out & Renovation (Officer / Assistant Manager) ប្រាក់ខែចាប់ពី ៣៥០ដុល្លារ ដល់ ៧០០ដុល្លារ   Marketing Tenant Management (Officer / Assistant Manager) ប្រាក់ខែចាប់ពី ៣៥០ដុល្លារ ដល់ ៧០០ដុល្លារ   Advertising & Event Planning Officer ប្រាក់ខែចាប់ពី ៣៥០ដុល្លារ ដល់ ៥០០ដុល្លារ   សូមជម្រាបផងដែរថាសម្រាប់មុខតំណែងដែលបានរៀបរាប់ជូនខាងលើនេះ Aeon Mall បានបែងចែកទៅគ្រប់សាខាទាំង៣ ដែលរួមមាន AEON Mall Phnom Penh, Aeon Mall Sensok City និង Aeon Mall Mean Chey។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍អាចទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ៖ ០១០ ៥១១ ១០៦ និងលម្អិតព័ត៌មានបន្ថែមតាមរយៈ៖ https://www.aeonmallcambodia.com/career/   អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-10T07:28:10.651Z", "category": "ហិរញ្ញវត្ថុ", "views": 3804, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ដំបូងគេ! ក្រសួងពាណិជ្ជកម្ម បង្កើតគេហទំព័រ១ សម្រាប់អ្នកមានផលិតផលខ្មែរអាចទៅដាក់លក់ដើម្បីនាំចេញ
https://business-cambodia.com/articles/app-cambodia-trade
ពិតជាដំណឹងល្អមួយ សម្រាប់អ្នកដែលមានផលិតផលខ្មែរ និងចង់ដាក់លក់ទៅឱ្យបរទេស ពេលនេះតាមរយៈនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្មបានជម្រុញ ឱ្យបង្កើតគេហទំព័រថ្មីមួយ ដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជាយើង នោះគឺគេហទំព័រ CambodiaTrade ដែលម្ចាស់ផលិតផល អាចទាក់ទង ដាក់លក់ទំនិញរបស់ខ្លួនដើម្បីនាំចេញទៅកាន់បណ្ដាប្រទេសខាងក្រៅបាន។ ចំពោះគេហទំព័រ CambodiaTrade គឺជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក B2B2C ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលជួយដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា បានដាក់លក់ផលិតផលរបស់ខ្លួន តាមប្រព័ន្ធអេឡិចត្រូនិក ដល់អតិថិជនសក្តានុពលទំាងទីផ្សារក្នុងស្រុក និងក្រៅស្រុក ដែលប្រតិបត្តិការតាមថ្នាលអេឡិចត្រូនិក Cambodiatrade.com ដោយមានការតភ្ជាប់ពេញលេញជាមួយប្រព័ន្ធទូទាត់ប្រាក់ និងដឹកជញ្ជូន។ មូលហេតុដែល ក្រសួងពាណិជ្ជកម្មបានបង្កើតគេហទំព័រនេះឡើងគឺដើម្បី ជួយដល់សហគ្រាសធុនតូចនិងមធ្យម ដើម្បីបង្កើនការលក់ និងនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ មួយវិញទៀតការបង្កើតជួយបង្កើនការផ្សព្វផ្សាយ និងជំរុញស្លាកយីហោរបស់ផលិផលខ្មែរឲ្យកាន់តែមានប្រជាប្រិយភាព និងអាចទទួលចំណែកទីផ្សារ និងទាក់ទាញវិនិយោគិនក្នុង និងក្រៅប្រទេសថែមទៀត ដើម្បីពង្រីកទំហំ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ឈានទៅដល់ការអភិវឌ្ឍផលិតផលក្នុងបរិបទបច្ចេកវិទ្យា និងនវានុវត្តន៍ ស្របតាមទិសដៅបដិវត្តន៍ឧស្សាហកម្ម ៤.០។ នៅលើគេហទំព័រ CambodiaTrade មានចំណុចពិសេសៗជាច្រើនដែលអាចជួយធ្វើឱ្យផលិតផលរបស់ខ្មែរ នាំទៅទីផ្សារបរទេស ពោលគឺអនុញ្ញាតឲ្យមានការទិញ-លក់ ក្នុងទំរង់អាជីវករទៅកាន់អ្នកប្រើប្រាស់ (B2C) និងពីអាជីវករទៅកាន់អាជីវករ (B2B) ដែលអ្នកប្រើប្រាស់ និងដៃគូពាណិជ្ជកម្មអាចធ្វើការបញ្ជាទិញផ្ទាល់ពីសហគ្រាសធុនតូច និងមធ្យមជាលក្ខណៈលក់រាយ និងលក់ដុំ។ ចំពោះការលក់ដុំ ដៃគូពាណិជ្ជកម្មអាចស្នើសុំតម្លៃពិសេសពីអ្នកលក់តាមរយៈផ្សារខេមបូឌាត្រេដ។   មួយវិញទៀត CambodiaTrade អនុញ្ញាតបានតែសហគ្រាសធុនតូច និងមធ្យមទាំងឡាយណា ដែលបានបំពេញគ្រប់លក្ខខណ្ឌ ក្នុងនោះរួមមាន៖ (១) ជាសហគ្រាស ដែលបានចុះឈ្មោះស្របច្បាប់ជាមួយក្រសួងពាណិជ្ជកម្ម ឬមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម (២) មានវិញ្ញាបនបត្រប៉ាតង់ (Patent Certificate) លេខអត្តសញ្ញាណសារពើពន្ធ​ (VAT TIN) ដែលមានសុពលភាព និងអត្តសញ្ញាណប័ណ្ណ (៣) ជាសហគ្រាស ដែលផលិតនូវផលិតផលខ្មែរ។ គូសបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្មកំពុងជម្រុញ និងលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងធម្យម នាំយកផលិតផលរបស់ខ្មែរមកដាក់លក់នៅលើគេហទំព័រ CambodiaTrade ឱ្យបានច្រើន ដើម្បីនាំផលិតផល ដែលបង្កើតដោយស្នាដៃខ្មែរ ទៅកាន់បណ្ដាប្រទេសធំៗជាបន្តបន្ទាប់៕ ទំនាក់ទំនង៖ 098 | 099 223 030  Facebook: CambodiaTrade B2B Marketplace  Website: www.cambodiatrade.com Email: info@cambodiatrade.com អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-10T07:25:10.921Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 479, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ច្បាស់ៗ អគ្គនាយកដ្ឋានពន្ធដារ បង្ហាញឯកសារសំខាន់ៗចំនួន ៧ ត្រូវតែមានពេលទៅចុះបញ្ជីអចលនទ្រព្យ
https://business-cambodia.com/articles/7-important-documents-must-have-time-to-register-real-estate
នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះអគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងចំពោះអ្នកជាប់ពន្ធដែលជាម្ចាស់អចលនទ្រព្យមានតម្លៃលើសពី ១០០ ០០០ ០០០ រៀល ត្រូវមានកាតព្វកិច្ចចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ក្នុង ភូមិសាស្ត្រដែលអចលនទ្រព្យនោះស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធ។ យ៉ាងណាមិញដើម្បីចុះបញ្ជី បង់ពន្ធលើអចលនទ្រព្យ អ្នកជាប់ពន្ធដែលជាម្ចាស់អចលនទ្រព្យត្រូវរៀបចំឯកសារសំខាន់ៗមួយចំនួន ដូចជា ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ (ច្បាប់ថតចម្លង)   ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធ   នឹងការកាន់កាប់ អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ថតចម្លង)   ទីតាំងអចលនទ្រព្យ (និយាមកា ដែលមានរយៈទទឹង និងរយៈបណ្តោយ)   រូបថតអចលនទ្រព្យ   បំពេញទម្រង់ Form PT01   វិក្កយបត្រអគ្គិសនី ឬវិក្កយបត្រទឹក (ប្រសិនបើមាន)   ឯកសារពាក់ព័ន្ធផ្សេងទៀតរួមមាន លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសាងសង់ លិខិតបញ្ជាក់ ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការប្រែប្រួល)។   ចំពោះអ្នកជាប់ពន្ធត្រូវផ្ដល់ព័ត៌មានជូនរដ្ឋបាលសារពើពន្ធ (បច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ) ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារដូចបានបញ្ជាក់ ខាងលើ រួមជាមួយបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធនាឆ្នាំកន្លងមក ឬលេខអត្តសញ្ញាណកម្មអចលនទ្រព្យ (PIN) ឬប័ណ្ណសម្គាល់ការបង់ពន្ធ លើអចលនទ្រព្យ ចំពោះអចលនទ្រព្យដែល៖   មូលដ្ឋានគិតពន្ធត្រូវបានប្រែប្រួល ដូចជាដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ និង/ឬសំណង់ផ្សេងៗ ឬផ្ទះ អគារ និងសំណង់ផ្សេងៗ ត្រូវ បានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល   អចលនទ្រព្យត្រូវបានផ្លាស់ប្តូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយនៃអចលនទ្រព្យ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-10T06:53:26.791Z", "category": "អចលនទ្រព្យ", "views": 1149, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ធ្វើការរាល់ថ្ងៃតិចអត់ដឹងថាខ្លួនឯងបង់ពន្ធប៉ុន្មានទៅ! មកដឹងរបៀបគណនាពន្ធលើប្រា.ក់បៀវត្សប្រចាំខែ
https://business-cambodia.com/articles/how-to-calculate-tax-on-salary
បងប្អូនមួយចំនួនប្រហែលដឹងមិនទាន់ដឹងទេថាតើប្រាក់ខែប៉ុន្មានទើបជាប់កាតព្វកិច្ចត្រូវបង់ពន្ធជូនរដ្ឋ ហើយត្រូវបង់ចំនួនប៉ុន្មានភាគរយនៃប្រាក់ខៃសរុប ហើយត្រូវបង់ជាទឹកប្រាក់ចំនួនប៉ុន្មាន។ ដូច្នេះថ្ងៃនេះ Business Cambodia នឹងបង្ហាញចំនួនប្រាក់ត្រូវបង់ពន្ធក៏ដូចជាអត្រាពន្ធនិងទឹកប្រាក់ត្រូវបង់ពន្ធលើប្រាក់បៀវត្ស។ ទាក់ទងនឹងការបង់ពន្ធនេះដែរ អ្នកធ្វើការនៅកម្ពុជាទាំងអស់សុទ្ធតែជាប់កាតព្វកិច្ចត្រូវបង់ពន្ធជូនរដ្ឋទៅតាមការកំណត់ពីច្បាប់ស្ដីពីសារពើពន្ធ។អនុលោមតាមមាត្រា៤៧ ថ្មី(បី) នៃច្បាប់ស្ដីពីសារពើពន្ធ និងនិយោជិតនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ប្រចាំខែនិងត្រូវចាត់ទុកដោយនិយោជកតាមអត្រាកំណើនតាមថ្នាក់ដូចខាងក្រោមនេះ៖ ១. ប្រាក់ខែពី ០ រៀល ដល់ ១៥ ០០ ០០០ រៀល ត្រូវបង់ពន្ធចំនួន០%២. ប្រាក់ខែពី ១៥០០ ០០១ រៀល ដល់ ២.០០០.០០០ រៀល ត្រូវបង់ពន្ធចំនួន៥%៣. ប្រាក់ខែពី ២០០០ ០០១ រៀល ដល់ ៨៥០០ ០០០ រៀល ត្រូវបង់បន្ធចំនួន១០% ៤. ប្រាក់ខែពីពី ៨៥០០ ០០១ រៀល ដល់ ១២ ៥០០ ០០០ រៀល ត្រូវបង់ពន្ធចំនួន១៥%៥. ប្រាក់ខែលើសពី ១២ ៥០០ ០០០ រៀល ត្រូវបង់បន្ធចំនួន២០% សូមមើលពីតារាងអត្រាកំណើនតាមថ្នាក់និងលម្អៀតលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗខាងក្រោម របៀបគណនាប្រាក់ពន្ធ សម្រាប់មន្រ្តីរាជការ គ្រូបង្រៀន គ្រូពេទ្យ កម្មករនិយោជិតដែលមានបន្ទុកចិញ្ចឹមកូន ប្ដីឬប្រពន្ធ ត្រូវបានអនុញ្ញាតឲ្យកាត់បន្ថយមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សចំពោះកូនក្នុងបន្ទុកនិងសហព័ន្ធជាមេផ្ទះក្នុងម្នាក់ៗ ១៥០០០០រៀល។ ឧទាហរណ៍៖លោក សុខ ជាកម្មករនិយោជិតនៃរោងចក្រសហគ្រានម្នាក់មានប្រាក់បៀវត្សចំនួន៩០០០០០០រៀល។  របៀបគណនាពន្ធលើប្រាក់បៀវត្សគឺយើងយកមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សទៅគុណនឹងអត្រាពន្ធហើយដកចេញនូវលម្អៀតលើសនៃប្រាក់ពន្ធតាមថ្នាក់។យើងអាចគណនារកពន្ធលើប្រាក់បៀវត្សរបស់លោកសុខដូចខាងក្រោម៖ ក. ករណីលោកសុខនៅលីវ មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស(មពបវ)= ៩០០០០០០រៀល( ជាប់អត្រាបង់ពន្ធ១៥%) លម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ(លបព)= ៦០០០០០រៀល ដូច្នេះយើងបានពន្ធលើប្រាក់បៀវត្សលោកសុខដូចខាងក្រោម (៩០០០០០០រៀលx ១៥%)-៦០០០០០រៀល= ៧៥០០០០រៀល ដូច្នេះប្រាក់បៀវត្សលោក សុខ ៩លានរៀល លោកត្រូវបង់ពន្ធលើប្រាក់បៀវត្សចំនួន៧៥ម៉ឺនរៀល។ ខ. ករណីលោក សុខមានកូន៣នាក់ក្នុងបន្ទុក សហព័ន្ធមេផ្ទះនិងកូន៣នាក់ក្នុងបន្ទុក= ១៥០០០រៀលx ៤នាក់= ៦០០០០០រៀល មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស(មពបវ)= ៩០០០០០០រៀល- ៦០០០០០រៀល= ៨៤០០០០០រៀល(ជាប់អត្រាពន្ធ១០%)  លម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ(លបព)= ១៧៥០០០រៀល ពន្ធលើប្រាក់បៀវត្ស= (៨៤០០០០០រៀលx១០%)- ១៧៥០០០រៀល= ៦៦៥,០០០រៀល  ដូច្នេះបើលោកសុខ មានប្រាក់បៀវត្ស៩លានរៀលនិងមានកូនក្នុងបន្ទុក៣នាក់នោះលោកត្រូវបង់បន្ធលើប្រាក់បៀវត្សចំនួន៦៦៥,០០០រៀល។ សូមអានសេចក្ដីណែនាំស្ដីពីការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មីនៃរូបភាពខាងក្រោមនេះ។  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-10T06:49:44.954Z", "category": "ហិរញ្ញវត្ថុ", "views": 1948, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ឆាប់ៗខាងមុខនេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតធ្វើម្ហូបខ្មែរថ្នាក់ជាតិ ធំបំផុតប្រចាំប្រទេសកម្ពុជាឆ្នាំ ២០២៣
https://business-cambodia.com/articles/camfood-camhotel-
នៅថ្ងៃទី១៤ ទី១៥ និងទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ ព្រឹត្តិការណ៍ប្រកួតធ្វើម្ហូបថ្នាក់ជាតិ ធំបំផុតប្រចាំប្រទេសកម្ពុជាឆ្នាំ ២០២៣ នឹងបង្ហាញវត្តមានឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ជាមួយនឹងការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ចថ្នាក់ជាតិ។ដែលមានការចូលរួមឧបត្ថម្ភធំពី 1. LSH (Cambodia) PTE, Ltd., 2. President Company ,​ 3. KELLY’S Company ។     បើតាមប្រសាសន៍របស់លោក សុង តេង ប្រធានសមាគមន៍ចុងភៅកម្ពុជា ហៅកាត់ (CCS) បានថ្លែងថា “គោល​បំណង​សំខាន់​សម្រាប់​ការ​ប្រកួតប្រជែងធ្វើប្រកួតធ្វើម្ហូបខ្មែរថ្នាក់ជាតិ ប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៣​ នេះ គឺសមាគមសហគមន៍ចុង​ភៅកម្ពុជាពួកយើងខ្ញុំចង់​ចូលរួមចំណែកក្នុងការទាក់ទាញ​វិស័យ​ទេសចរណ៍ ​ក៏ដូចជាដើម្បីលើក​តំកើន​នូវ​តម្លៃ​របស់​ម្ហូប​ខ្មែរយើង​តាំង​ពី​បុរាណ​កាល​ និងធ្វើការ​​ជំរុញ​បន្ថែម​នូវការប្រើប្រាស់​​ផលិត​ផល និង​គ្រឿង​ទេស​របស់​ខ្មែរ​យើងដែល​ប្រជាកសិករ​កំពុងដាំដុះ ដែល​នេះ​ជាកត្តាមួយ​ក្នុងការ​ធ្វើឲ្យប្រជាកសិកររបស់​យើង​មានជីវភាព​កាន់​តែ​ល្អប្រសើរ” ។   លោកបានបន្ថែមថា តាម​រយៈការ​ប្រកួត​ប្រជែង​នេះ យើង​សង្ឃឹម​ថា​ភ្ញៀវជាតិនិង​អន្តរជាតិនឹង​ឃើញ​ពី​ភាព​ទាក់​ទាញ​របស់​ម្ហូប​ខ្មែរយើង​ថែម​មួយ​កំរិត​ទៀត។ ម៉្យាង​វិញទៀត នេះ​គឺ​ជា​ឱកាសដ៏​ល្អមួយសម្រាប់​​ចុង​ភៅនៅ​តាម​ភោជនីយដ្ឋានរឺ​សណ្ឋាគារ​ទាំង​អស់នៅ​ទូ​ទាំង​ព្រះ​រាជា​ណាចក្រកម្ពុជា ចូល​រួមបញ្ចេញ​សមត្ថ​ភាព និង​ទេពកោសល្យដែល​ពួក​គាត់​មាន​ដើម្បីបង្ហាញ​ទៅកាន់​ទស្សនិកជន​។       យ៉ាងណាមិញសម្រាប់ការប្រកួតនេះ នឹងមានការប្រកួតទៅលើវិញ្ញាសារដូចជា ការធ្វើនំបញ្ចុកសៀមរាប, សម្លកកូរខ្មែរ ត្រីអាម៉ុក សាច់គោ ការតុបតែងនំនិងផ្លែឈើ។ បន្ថែមលើសពីនេះក៍មាន ការប្រកួតឆុងកាហ្វេ (បារីស្តា) ថ្នាក់ជាតិ, ការប្រកួតរៀបចំតុអារហារ, ការប្រកួតក្រឡុកស្រា, ការប្រកួតប្រជែងពីរសិល្ប:តុបតែងនិងរៀបចំគ្រែ​ ការប្រកួតប្រជែងពីររបៀបរចនាផ្កា តុបតែងផ្កា​​ ជាដើម។​   ចំពោះតម្លៃសម្រាប់ការចូលរួមចុះឈ្មោះប្រកួតក្នុងកម្មវិធីនេះគឺ ៖សមាជិកសមាគមសហគមន៍ចុងភៅកម្ពុជា (CCS)50.00 ដុល្លារ និង មិនមែនជាសមាជិក សមាគមសហគមន៍ចុងភៅកម្ពុជា 100.00 ដុល្លារ សម្រាប់តម្លៃនេះ បូករួមទាំង  អាវចុងភៅ និង អៀមចុងភៅ ចំនួន ១ ។     គូសបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចូលរួមការប្រកួតប្រជែងចំអិនម្ហូបថ្នាក់ជាតិនៅកម្ពុជាសូមទំនាក់ទំនង ៖ លោក រ៉ា សុភារិទ្ធិ​ តាមរយលេខ:​ +855 71 6000 771/10 847 890 Email: cambodiachefssociety@gmail.com ។   សម្រាប់ការប្រកួតកីឡាការប្រកួតឆុងកាហ្វេ (បារីស្តា) ថ្នាក់ជាតិ, ការប្រកួតរៀបចំតុអារហារ, ការប្រកួតក្រឡុកស្រា​សូមទំនាក់ទំនង​ ៖ កញ្ញា ហ៊ន រស្មី​ តាមរយលេខ:​ +855 76 222 8886/16 685 888, Email. info@cambodiarestaurantassociation.com.kh ។   ការប្រកួតប្រជែងសិល្ប:តុបតែងគ្រែ​ ការប្រកួតប្រជែងពីររបៀបរចនាផ្កា តុបតែងផ្កា ​ ៖ កញ្ញា ហ៊ុន​​ សុភា​ តាមរយលេខ : (+855) 76 222 8880 ,​ Email : manager@cambodiahotelassociation.com.kh​​ ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងអ្នករៀបចំតាមរយៈ +855 87 786 007/011 238 575 ៕      
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-10T05:09:16.208Z", "category": "PR", "views": 282, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ត្រៀមនឹងចេញលក់ហើយ! រថយន្ត Mazda2 ស៊េរីឆ្នាំ 2024 មកដល់ខ្មែរថ្ងៃស្អែកនេះហើយ
https://business-cambodia.com/articles/mazda2-2024-come-khmer
មួយរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញថា រថយន្តជប៉ុន Mazda2 មានវត្តមានជាច្រើនមែនទែននៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា ដែលរថយន្តម៉ូឌែលនេះត្រូវបានគាំទ្រខ្លាំងពីសំណាក់អតិថិជនវ័យក្មេង។ ស្របគ្នានេះដែរ ដើម្បីឆ្លើយតបនៅភាពពេញនិយមនេះ ក្រុមហ៊ុនតែងតែចេញស៊េរីថ្មីៗរបស់ខ្លួន ជារៀងឆ្នាំ ខណៈ Mazda2 ស៊េរីឆ្នាំ 2024 ត្រៀមនឹងដាក់លក់នៅប្រទេសកម្ពុជាហើយ ជាមួយការកែទម្រង់តិចតួច។ យោងទៅតាមការចុះផ្សាយក្នុងផេកផ្លូវការ Mazda Cambodia កាលពីពេលកន្លងទៅនេះ បានឱ្យដឹងថាក្រុមហ៊ុន Mazda ត្រៀមនឹងចេញលក់រថយន្តម៉ូឌែលថ្មី គឺ Mazda 2 Sport Edition ស៊េរីឆ្នាំ២០២៤ហើយ ខណៈដែលបងប្អូនជាច្រើនកំពុងរង់ចាំក្នុងទីផ្សារកម្ពុជា។​ ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនបានត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ជូននៅបទពិសោធន៍ថ្មីនៃការបើកបរ និងភាពច្នៃប្រឌិតខ្ពស់ដល់អតិថិជនរបស់ខ្លួន។ គួរជម្រាបផងដែរថា សម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៍អាចចូលរួមកម្មវិធីបើកសម្ភាធជាផ្លូវការនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង៦៖០០ល្ងាច ដល់ម៉ោង ៩៖៣០យប់ ដែលមានទីតាំងស្ថិតនៅផ្លូវ៦០ម៉ែត្រ ជិតផ្សារទំនើបអ៊ីអន៣។ កុំឱ្យឱកាសល្អនេះរំលងផុតទៅ សម្រាប់ប្រិយមិត្តដែលធ្វើការកក់នៅថ្ងៃស្អែក និងទទួលបាននៅ Ipad មួយគ្រឿងភ្លាមៗ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-10T04:25:21.858Z", "category": "កំពូលអ្នកលក់", "views": 122, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }
ឡើងដល់ណាហើយ? តោះមកដឹងតម្លៃដីធ្លីនៅខណ្ឌធំ ៣ ក្នុង រាជធានីភ្នំពេញ ដែលចេញដោយCVEA
https://business-cambodia.com/articles/land-prices-in-khan-thom-3-in-phnom-penh
ជាទូទៅតម្លៃដីធ្លីនៅក្នុងរាជធានីភ្នំពេញគឺមានតម្លៃខ្ពស់ជាងគេបើធៀបទៅនឹងតំបន់ផ្សេងៗ ជាពិសេសនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។  ប៉ុន្តែយ៉ាងណាមិញ បើក្រឡេកមើលតម្លៃដីធ្លីនៅក្នុងខណ្ឌនីមួយៗនៃក្រុងភ្នំពេញក៏មានតម្លៃខុសៗគ្នាផងដែរ។ ដូច្នេះពេលនេះយើងនឹងនាំលោកមកដឹងតម្លៃដីនៅខណ្ឌធំៗ ៣ គឺខណ្ឌ ៧មករា ខណ្ឌដូនពញ និងខណ្ឌមានជ័យ ថាតម្លៃដីនៅទីនោះប្រែប្រួលដល់ណាហើយគិតត្រឹមឆមាសទី១ ឆ្នាំ២០២៣នេះ។ យោងតាមតម្លៃប៉ាន់ស្មាន ដែលវាយតម្លៃដោយ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនៈវត្ថុកម្ពុជា ឬហៅកាត់ថា CVEA តម្លៃដីនៅក្នុងខណ្ឌទាំង ៣ មានដូចខាងក្រោម៖ ១. ខណ្ឌ៧មករា  សង្កាត់បឹងព្រលឹត៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤,៧០០ដុល្លារទៅ ៧,៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២,៨០០ដុល្លារទៅ៤,៧០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។   សង្កាត់មនោរម្យ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី៤,៧០០ទៅ៦.៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២,៦០០ ទៅ៣,៨០០ ដុល្លារក្នុងមួយម៉េត្រការ៉េ សម្រាប់តំបន់ដែលនៅជាប់ផ្លូវតូច។​   សង្កាត់មិត្តភាព៖ តម្លៃដីនៅជាប់ផ្លូវធំមានតម្លៃចន្លោះចាប់ពី៤,៣០០ ទៅ ៥,៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និង ជាប់ផ្លូវតូចចាប់ពី២,២០០ ទៅ ៣,២០០ ដុល្លារក្នុងមួួយម៉េត្រការ៉េ ។   សង្កាត់អូរឬស្សី៖ តម្លៃដីជាប់ផ្លូវធំមានតម្លៃចន្លោះ៥,៦០០​ទៅ៧,៨០០ ដុល្លារក្នុងមួយម៉េត្រការ៉េ ហើយដីនៅជាប់ផ្លូវតូចវិញគឺមានតម្លៃចន្លោះចាប់ពី ៣,៦០០ទៅ៣,៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។   សង្កាត់វាលវង់៖ ចំពោះតម្លៃដីនៅក្នុងសង្កាត់នេះវិញ តម្លៃដីនៅជាប់ផ្លូវធំមានតម្លៃចន្លោះចាប់ពី៤,៣០០ ទៅ ៦,៨០០ ដុល្លារក្នុងមួយម៉េត្រការ៉ែ និងតម្លៃចន្លោះពី២,៦០០ ទៅ៣,៨០០ ដុល្លារក្នុងមួួយម៉ែត្រការ៉េសម្រាប់ដីនៅតំបន់ផ្លូវតូចៗ។   ២. ខណ្ឌមានជ័យ សង្កាត់ស្ទឹងមានជ័យ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១,៣០០ដុល្លារទៅ៤,៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៥០០ដុល្លារទៅ១,៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។   សង្កាត់បឹងទំពុន៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១,៦០០ដុល្លារទៅ ៤,២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៥៥០ដុល្លារទៅ១,៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។   សង្កាត់ចាក់អង្រែលើ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១,៧០០ដុល្លារទៅ ៣,៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៩៥០ ដុល្លារទៅ១,៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។   សង្កាត់ចាក់អង្រែក្រោម៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១,៧០០ ដុល្លារទៅ ៣,២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៨៥០ដុល្លារទៅ១,៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។   ៣. ខណ្ឌដូនពេញ សង្កាត់បឹងរាំង៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៥,១០០ដុល្លារទៅ ៧,៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២,៩០០ដុល្លារទៅ៤,៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។   សង្កាត់ជ័យជំនៈ ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤,៩០០ដុល្លារទៅ ៨,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២,៧០០ដុល្លារទៅ៤,៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។   សង្កាត់ចតុមុខ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៥,១០០ដុល្លារទៅ ៩,២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២,៧០០ដុល្លារទៅ៤,៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។   សង្កាត់ផ្សារចាស់៖  តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៥,១០០ដុល្លារទៅ ៦,៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣,៧០០ដុល្លារទៅ៥,៧០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។   សង្កាត់ផ្សារកណ្ដាល(១,២) ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៥,៥០០ដុល្លារទៅ ១២,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២,៨០០ដុល្លារទៅ៤,៦០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។   សង្កាត់ផ្សារថ្មី(១,២,៣) ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៥,៥០០ដុល្លារទៅ ១៣,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២,៨០០ដុល្លារទៅ៤,៦០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។   សង្កាត់ស្រចក៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៣,៦០០ដុល្លារទៅ ៥,៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២,១០០ដុល្លារទៅ៤,០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។   សង្កាត់វត្តភ្នំ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤,២០០ដុល្លារទៅ ៦,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២,៦០០ដុល្លារទៅ៤,៤០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ៕​   អត្ថបទដោយ៖ ឌឿក ស្រីនុត
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-10T03:59:55.405Z", "category": "អចលនទ្រព្យ", "views": 2493, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កំពុងរកស៊ីខាត កុំបាក់ទឹកចិត្ត! លោក លឹម ផារ៉ា បង្ហាញក្បួន៣ ដែលខ្លួនធ្លាប់ធ្វើ អាចរំដោះខ្លួនពីការរកស៊ីខាតបាន
https://business-cambodia.com/articles/business-tips-
ក្នុងស្ថានភាពដ៏តានតឹងក្រោយរងការវាយប្រហារពីជំងឺកូវីដ១៩ ធ្វើឱ្យអាជីវកម្មតូចធំជាច្រើនជួបនឹងវិបត្តិសេដ្ឋកិច្ច ក្នុងនោះក៏មានអាជីវកម្មមួយចំនួនអាចនៅឈរជើងបាន ស្របពេលដែលមានអាជីវកម្មខ្លះទៀតកំពុងតែបិទទ្វារ។ ដោយឡែកសម្រាប់អាជីវកម្មដែលកំពុងតែរស់នៅទាំងលំបាក រកស៊ីខាតប៉ុន្តែមិនដឹងត្រូវធ្វើបែបណាដើម្បីជួយការរកស៊ីឱ្យមានភាពល្អប្រសើរឡើងវិញ ខ្លាចាស់ក្នុងវិស័យរកស៊ីលោក លឹម ផារ៉ា បានបង្ហើបរឿង ៣ គួរធ្វើប្រសិនបើអ្នកកំពុងតែរកស៊ីខាត ដែលរួមមាន ៖     ១.កាត់បន្ថយចំណាយ ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក លឹម ផារ៉ា ម្ចាស់សិប្បកម្ម សហគ្រាសគំនិតថ្មី បានមានប្រសាសន៍ថា នៅអំឡុងពេលមានវិបត្តិនៅក្នុងការរកស៊ីដូចជាការធ្លាក់ចំណូល ឬក៏រកស៊ីខាត អ្វីដែលសហគ្រិនត្រូវធ្វើដំបូងគេគឺការកាត់បន្ថយចំណាយមួយចំនួនដែលមិនចាំបាច់។ជាក់ស្តែងកន្លងមកតាមបទពិសោធន៍របស់លោកផ្ទាល់ នៅពេលដែលការរកស៊ីកំពុងមានបញ្ហាលោកព្យាយាមកាត់បន្ថយចំណាយមិនចាំបាច់តាមដែលអាចធ្វើទៅបាន តាមរយៈការបន្ថយបុគ្គលិកដែលមិនសូវសំខាន់ហើយទុកតែធនធានមនុស្សដែលពួកគាត់អាចធ្វើការបានច្រើនយ៉ាងតែម្នាក់ឯង ហើយរាល់ការចំណាយទៅលើជាងជួសជុលម៉ាស៊ីនមួយចំនួនបើលោកអាចធ្វើបានលោកនឹងធ្វើដោយមិនបាច់ចំណាយទៅលើជាងនោះទេ។លោកបន្ថែមថា ជាសហគ្រិនគួរតែចេះឱ្យច្រើនមិនថាការងារតូចធំនោះទេ ព្រោះវាជាផ្នែកមួយជួយឱ្យយើងអាចកាត់បន្ថយចំណាយបានដោយមិនបាច់ជួលបុគ្គលិកច្រើន ហើយពេលមានបញ្ហាយើងអាចដោះស្រាយនិងធ្វើបានដោយខ្លួនឯងមិនពិបាក។     ២.បង្កើនទំនាក់ទំនង បន្ថែមទៅលើការកាត់បន្ថយចំណាយ លោកបន្ថែមថា នៅកាលៈទេសៈលំបាកអ្នករកស៊ីអាចនឹងស្រ្តេសហើយមិនសូវចេញក្រៅរកអ្វីថ្មីៗនោះទេ ប៉ុន្តែលោកបានលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មដែលកំពុងមានបញ្ហាក្នុងការរកស៊ីចេញក្រៅឱ្យបានច្រើនគឺចេញក្រៅទៅរៀនវគ្គខ្លី សិក្ខាសាលា ជាដើមដើម្បីស្វែងរកទំនាក់ទំនងនិងការដោះស្រាយបញ្ហា​ ព្រោះកាលណាយើងចេញក្រៅយើងនឹងមានឱកាសបានស្គាល់អ្នករកស៊ីដទៃៗទៀតដែលពួកគាត់មានបទពិសោនធ៍ច្រើនជាងយើងដែលពួកគាត់អាចចែករំលែកពីគន្លឹះរកស៊ីដល់យើងបាន។ លើសពីនេះទៅទៀត តាមរយៈការចូលរួមសកម្មភាពទាំងប៉ុន្មានខាងលើ ក្រៅពីជួយឱ្យយើងបានរៀនសូត្រអ្វីដែលថ្មី មានទំនាក់ទំនងស្គាល់គេឯងច្រើនហើយ នៅពេលមានបញ្ហាយើងក៏អាចធ្វើការទំនាក់ទំនងសួររកដំណោះស្រាយពីពួកគាត់បាន មិនតែប៉ុណ្ណោះយើងក៏នឹងអាចទទួលបានឱកាសការជួយទិញទំនិញពីពួកគាត់ថែមទៀតផង ព្រោះតែមនុស្សដែលយើងបានស្គាល់អាចជាម្ចាស់អាជីវកម្មដែលត្រូវការផលិតផលរបស់យើងក៏ថាបាន។     ៣.បន្ថែមប្រភពចំណូល តាមរយៈបទពិសោធន៍ដែលលោកធ្លាប់បានធ្វើកន្លងមកដើម្បីអាចមានទុនបង្វិលការរកស៊ីនិងអាចរក្សាលលំនឹងអាជីវកម្មនៅក្នុងអំឡុងពេលកូវីដនិងក្រោយកូវីដគឺការបង្កើតប្រភពចំណូលផ្សេងក្រៅពីអាជីវកម្មដែលមានរាល់ថ្ងៃ ដោយគាត់បានបញ្ជាក់ថាម្ចាស់អាជីវកម្មយ៉ាងហោចក៏គួរតែមានប្រភពចំណូលផ្សេងយ៉ាងតិចមួយ សម្រាប់បម្រុងគ្នាទៅវិញទៅមក ពេលអាជីវកម្មណាមួយមានបញ្ហាហិរញ្ញវត្ថុ។ដូចនេះសម្រាប់អ្នករកស៊ីដែលកំពុងតែជួបប្រទះនូវបញ្ហារកស៊ីខាត ធ្លាក់ចំណូល គួរតែសាកល្បងក្បួនរបស់សហគ្រិនជើងចាស់រូបនេះ ព្រោះវាអាចធ្វើឱ្យយើងរកឃើញផ្លូវរំដោះខាតបានមួយចំណែកផងដែរ៕     អត្ថបទដោយ៖សម្បត្តិ សុខឡាង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-10T03:49:15.259Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 384, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ស្ងាត់ៗ! មេដឹកនាំប្រទេសមហាអំណាចអាមេរិក ចូ បៃឌិន នឹងមកប្រទេសវៀតណាមឆាប់ៗ ដើម្បីធ្វើរឿងទាំងនេះ
https://business-cambodia.com/articles/us-president-will-travel-to-veitnam-soon-
ថ្លែងនៅថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០២៣​ នៅក្នុងសន្ទរកថាមួយនាទីក្រុង Albuquerque  រដ្ឋNew Mexico ប្រធានាធិបតីអាមេរិក​ លោក ចូ បៃឌិន​ បានឱ្យដឹងថា លោកនឹងទៅប្រទេសវៀតណាមនៅក្នុងពេលឆាប់ៗនេះដែលជាដំណើរទស្សនកិច្ចមួយ ដើម្បីរឹតចំណងមិត្តភាពរវាងអាមេរិក-វៀតណាម និងប្រជាជាតិអាស៊ី។   ជុំវិញការលើកឡើងរបស់ប្រធានាធិបតីបែបនេះ អ្នកនាំពាក្យនៃសេតវិមានលោក John Kirby បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃពុធថា​ “យើងមិនទាន់មានសេចក្តីប្រកាសលម្អិត អំពីដំណើរទស្សនៈកិច្ចនេះនៅឡើយទេក្នុងពេលនេះ” ។   បន្ថែមពីនេះលោកបានឱ្យដឹងទៀតថា “យើងមានចំណងមិត្តភាពល្អជាមួយវៀតណាម ហើយសម្ព័ន្ធមិត្តទាំងនេះ បានជះឥទ្ធិពលធ្វើឱ្យវិស័យជាច្រើនប្រសើរឡើងទាំង សន្តិសុខពិភពលោក នយោបាយការទូត និងសេដ្ឋកិច្ច ហើយដូច្នេះយើងនឹងស្វែងរកឱកាសបន្តទៀត ដើម្បីពង្រឹង ទំនាក់ទំនងនេះ ដែលវាជាផ្នែកមួយយ៉ាងសំខា​ន់ក្នុងការអភិវឌ្ឍន៍ពិភពលោក”។   បើតាមប្រភពពី NBC បានចុះផ្សាយនៅថ្ងៃ០៩ សីហានេះ បានឱ្យដឹងថា កាលពីខែមីនាកន្លងទៅ លោក ចូ បៃឌិន បានថ្លែងនៅអំឡុងខែកក្កដាថា លោកបានទទួលទូរស័ព្ទពីប្រមុខរដ្ឋវៀតណាម អំពីគម្រោងជំនួបរបស់អ្នកទាំងពីរ នៅកិច្ចប្រជុំ G20 ដែលនឹងធ្វើឡើងនៅទីក្រុង New Delhi ប្រទេសឥណ្ឌានាខែកញ្ញាខាងមុខនេះ។   គួរជម្រាបផងដែរថាកាលពីឆ្នាំមុន លោក ចូ បៃឌិន រួមជាមួយនឹងមេដឹកនាំមកពីប្រទេសអូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម បានពិភាក្សាអំពីសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន៕   អត្ថបទដោយ៖ ពីង ជូអេង   ប្រភព CNN  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-10T03:23:52.936Z", "category": "ភាពជាអ្នកដឹកនាំ", "views": 456, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ឆ្លាតមែន! ក្មេងប្រុសវ័យ១៣ឆ្នាំ អាចរកចំណូ.លបាន ២៥០$/១សប្តាហ៍ គ្រាន់តែបង្រៀនគេលេងអុក
https://business-cambodia.com/articles/giacomo-jake-cargnelutt-make-money-from-chess
ក្មេងប្រុសវ័យ១៣ឆ្នាំ Giacomo (Jake) Cargnelutt ច្នៃចំណង់ចំណូលចិត្តលេងអុក ក្លាយជារបររកស៊ីដោយគ្រាន់តែបង្រៀនអ្វីដែលខ្លួនចេះទៅកាន់អ្នកដទៃ អាចរកចំណូលបានក្នុងមួយសប្តាហ៍ដល់ទៅ ២៥០ដុល្លារឯណោះ។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Yahoo Finance ចុះនាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។ ក្មេងជំទង់ Jake បានចាប់ផ្តើមលេងអុកតាំងពីខ្លួនមានអាយុ៥ឆ្នាំ លុះឈានចូលដល់វ័យ១៣ឆ្នាំ រូបគេក៏បានសម្រេចចិត្តបង្វែរចំណង់ចំណូលចិត្តនេះទៅជាផ្នែកមួយដែលអាចរកប្រាក់ចំណូលបាន។ Jake បានប្រាប់ Yahoo Finance យ៉ាងដូច្នេះថា៖ «ដំបូងឡើយ ខ្ញុំចាប់ផ្តើមបង្រៀនប្អូនប្រុសអាយុ ៧ឆ្នាំរបស់ខ្ញុំ ឈ្មោះ Zavier ហើយឥឡូវនេះគាត់ពិតជាពូកែណាស់»។ ក្មេងប្រុសមានអនាគតភ្លឺស្វាងរូបនេះបានបន្តទៀតថា៖ «ខ្ញុំ​គិត​ថា​វា​ជា​រឿងល្អ​ក្នុង​ការ​ចាប់​ផ្តើម​អាជីវកម្ម​ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​ចាប់​ផ្តើម​បង្រៀន និង​បង្រៀន​មនុស្ស​គ្រប់​វ័យ ទាំង​ផ្ទាល់​ខ្លួន និង​តាម​អ៊ីនធឺណេត។ ក្តី​ស្រមៃ​របស់​ខ្ញុំ​គឺ​ចង់​ក្លាយ​ជា​អ្នក​លេង​អុក​ដ៏ឆ្នើមម្នាក់នា​ថ្ងៃ​អនាគត»។ Jack បានឲ្យដឹងថាចំពោះមូលហេតុដែលខ្លួនចូលចិត្តលេងអុក ព្រោះវាពាក់ព័ន្ធនឹងការគិតជាយុទ្ធសាស្ត្រ និងធ្វើឲ្យជំនាញដោះស្រាយបញ្ហារបស់គាត់កាន់តែប្រសើរ។ បច្ចុប្បន្ន Jake អាចលក់វគ្គសិក្សាសម្រាប់មេរៀនមួយ គាត់រកបានប្រហែលចន្លោះពី ២០០$-២៥០$ក្នុងមួយសប្តាហ៍ជាមួយសិស្សគ្រប់វ័យ។ ក្មេងប្រុសស្ទើរកម្លោះខាងលើបានបន្ថែមថា៖ «ខ្ញុំ​មាន​សិស្ស​ធម្មតា​ប្រហែល ៧នាក់ និង​អតិថិជន​ធម្មតា​មួយ​ចំនួន ​រហូត​មក​ដល់​ពេល​នេះពួកគេ​កំពុង​ពង្រឹង​កម្រិត​ជំនាញ​របស់​ពួកគេ ហើយ​ខ្លះ​ទៀត​តំណាង​ឲ្យ​សាលា​របស់​ពួកគេថែមទៀតផង»។ យ៉ាងណាមិញ នេះគឺជាផ្លូវដ៏ល្អមួយសម្រាប់អ្នកចេះជំនាញច្បាស់លាស់ដើម្បីទាញចំណូលបន្ថែម ដូចមានក្មេងប្រុស Giacomo (Jake) Cargnelutt ជាគំរូស្រាប់។ កុំចាំដល់មានអ្វីគ្រប់យ៉ាងទើបចាប់ផ្តើម ចូរហ៊ានចាប់ផ្តើមឥឡូវនេះ ពីកន្លែងនេះ ជាមួយអ្វីដែលខ្លួនមាន ទើបជាការប្រសើរ៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-10T03:09:12.947Z", "category": "ភាពជាអ្នកដឹកនាំ", "views": 178, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
ហេតុអ្វីមិនមែនដុ.ល្លារ? ធនាគារកណ្ដាលថៃ ជំរុញការប្រើប្រាស់ ប្រាក់យ័នចិន ព្រោះមូលហេតុធំបំផុត១នេះ
https://business-cambodia.com/articles/bank-of-thailand-pushes-china-yuan
ធ្លាប់តែឃើញប្រទេសដទៃប្រើប្រាស់ប្រាក់ដុល្លារអាមេរិកបន្ទាប់ពីរូបិយប័ណ្ណជាតិ តែថៃបែរជាប្រកាសពីបំណងចង់ជំរុញការប្រើប្រាស់ប្រាក់យ័នរបស់ចិន និងរូបិយប័ណ្ណអាស៊ីដទៃទៀត នៅក្នុងដំណើរការពាណិជកម្មនិងការវិនិយោគទៅវិញ។   បើតាមប្រភពពី Bangkok Post បានឱ្យដឹងថា មូលហេតុដែលនាំឱ្យធនាគារកណ្ដាលថៃ ប្រកាសពីបំណងជំរុញការប្រើប្រាស់ប្រាក់យ័នរបស់ចិន និងរូបិយប័ណ្ណអាស៊ីដទៃទៀតគឺ «ដើម្បីទប់ស្កាត់ការប្រែប្រួលនៃ តម្លៃប្រាក់បាតធៀបនឹងប្រាក់ដុល្លារអាមេរិក»។   ជំនួយការទេសាភិបាល អ្នកស្រី​ Alisara Mahasandana បានលើកឡើងថា «ធនាគារកណ្ដាលថៃ រំពឹងថានឹងប្រើប្រាស់រូបិយប័ណ្ណក្នុងតំបន់ឱ្យកាន់តែច្រើន ដើម្បីជួយកាត់បន្ថយហានិភ័យនៃការប្ដូរប្រាក់ ខណៈវាតែងតែធ្វើឱ្យតម្លៃប្រាក់បាតផ្លាស់ប្តូរលឿនខ្លាំងពេលធៀបជាមួយនឹងប្រាក់ដុល្លារ»។   អ្នកស្រី Alisara បានបន្តទៀតថា «ការប្រែប្រួលនៃប្រាក់ដុល្លារ-បាត បានកើនឡើងចាប់តាំងពីឆ្នាំមុន ដូច្នេះយើងចាំបាច់ត្រូវតែមានឧបករណ៍បន្ថែមទៀតដើម្បីទប់ទល់ជាមួយនឹងបញ្ហានេះ»។   ថៃគឺជាប្រទេសដែលពឹងផ្អែកលើពាណិជ្ជកម្ម និងទេសចរណ៍ ហើយក៏ស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលកំពុងចាត់វិធានការកាត់បន្ថយហានិភ័យប្រាក់ដុល្លារ ដែលបានធ្វើឱ្យរូបិយ័ណ្ណក្នុងស្រុកចុះខ្សោយ និងក្លាយជាឧបករណ៍នៃរដ្ឋសេដ្ឋកិច្ច។ ធនាគារកណ្ដាលថៃ បាននិងកំពុង ធ្វើការជាមួយសមភាគីរបស់ខ្លូនមកពីប្រទេសចិន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដើម្បីផ្សព្វផ្សាយរូបិយប័ណ្ណក្នុងស្រុកនៅក្នុងប្រទេសរបស់ពួកគេ។   សូមជម្រាបផងដែរថា ប្រាក់បាតថៃឡើងថ្លៃដល់ទៅ ៣% នៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ ខណៈប្រាក់បាតគឺជារូបិយប័ណ្ណសំខាន់បំផុតក្នុងចំណោមរូបិយប័ណ្ណអាស៊ីទាំងអស់ បន្ទាប់ពីការធ្លាក់ចុះអស់រយៈពេល៣ខែជាប់គ្នា។ ធនាគារកណ្ដាលថៃ បានបង្ហាញពីការរំពឹងទុកថាការផ្លាស់ប្ដូរតម្លៃប្រាក់បាតគឺនៅជិតកម្រិតខ្ពស់បំផុតចាប់ពីខែឧសភា៕   អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-10T03:05:38.577Z", "category": "ហិរញ្ញវត្ថុ", "views": 669, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ចំនួនមានកំណត់! ក្រសួងយុត្តិធម៌ ប្រកាសជ្រើសរើសមន្រ្តីផ្នែកច្បាប់ជាច្រើនរូបដើម្បីឲ្យចូលបម្រើការងារ
https://business-cambodia.com/articles/ministry-of-justice-announces-recruitment
យោងតាមការចុះផ្សាយដោយ ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្រសួងប្រកាសជ្រើសរើសមន្ត្រីផ្នែកច្បាប់ដែលជាមន្ត្រីជាប់កិច្ចសន្យាដើម្បីចូលបម្រើការងារ នៅទីស្តីការក្រសួងយុត្តិធម៌ សម្រាប់ឆ្នាំ២០២៣ ដោយជ្រើសរើសមន្ត្រីផ្នែកច្បាប់ដែលជាមន្ត្រីជាប់កិច្ចសន្យាចំនួន ៣០នាក់ មកប្រើការងារនៅទីស្ដីការក្រសួង យុត្តិធម៌ តាមលក្ខខណ្ឌដូចខាងក្រោម៖ ក.លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ញាតិខ្មែរ និងមានសុខភាពល្អ បេក្ខជនត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្ររងឡើង និងមានជំនាញលើផ្នែករដ្ឋប្បវេណី ឬ ផ្នែកព្រហ្មទណ្ឌ ឬផ្នែកទំនាក់ទំនងអន្តរជាតិ ការជ្រើសរើសត្រូវធ្វើតាមការប្រឡងដែលកំណត់ដោយក្រសួងយុត្តិធម៌។ កាលបរិច្ឆេទនៃការប្រឡងនឹងត្រូវជូនដំណឹងនៅពេលក្រោយ។ ខ.ការទទួលពាក្យ និងទីកន្លែងដាក់ពាក្យសុំចូលបម្រើការងារ បេក្ខជនអាចទាញយកគំរូពាក្យស្នើសុំចូលបម្រើការងារតាមរយៈ QR Code នៅផ្នែកខាងក្រោមនៃលិខិត សូមបញ្ជាក់ថាបេក្ខជនអាច យកពាក្យស្នើសុំមកដាក់នៅនាយកដ្ឋានកិច្ចការបុគ្គលិកនៃអគ្គលេខាធិការដ្ឋាន នៅទីស្តីការក្រសួងយុត្តិធម៌ដែលមានអាសយដ្ឋាននៅលើមហាវិធីសម្ដេចសុធារស ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការទទួលពាក្យចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទី៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-10T01:42:45.487Z", "category": "ព័ត៌មានថ្មីៗ", "views": 464, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ធ្វើធំជាងរាល់ដង! ឆ្នាំនេះ បុណ្យអ៊ុំទុក បណ្តែតប្រទីប នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ នៅភ្នំពេញ
https://business-cambodia.com/articles/water-festival-in-phnom-penh-cambodia-2023
យោងតាមការឱ្យដឹងពីគណកម្មរៀបចំបុណ្យជាតិ និងអន្តរជាតិបានឱ្យដឹងថាព្រះរាជពិធីបុណ្យ អ៊ុំទូកបណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក នឹងប្រារព្ធឡើងនៅក្នុងឆ្នាំ២០២៣នេះ  ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃ១៤-១៥កើតនិងថ្ងៃ១រោច ខែកកត្តិក ដែលត្រូវនឹងថ្ងៃទី២៦​-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង។   តាមប្រភពដដែលបានឱ្យដឹងថា​ការប្រារព្ធពិធីបុណ្យនេះធ្វើឡើង ដើម្បីបើកឱកាសជូនប្រជារាស្រ្ត បានចូលរួមសប្បាយរីករាយ អបអរបុណ្យប្រពៃណីជាតិខ្មែរយើង ដែលមានតាំងពីបុរាណ ដោយមានបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្រ្តីសម័យ​ បុរាណ និងសម្តែងសិល្បៈទាំង៣រាត្រី។   គួរជម្រាបផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កាលពីខែមិថុនា​កន្លងទៅថា នៅក្នុងឆ្នាំ២០២៣ នេះពិធីបុណ្យធំៗ២ គឺពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ព្រមទាំងបុណ្យឯករាជ្យនឹងធ្វើឱ្យធំជាងរាល់ឆ្នាំ ​បន្ទាប់ពីខកខានអស់មួយរយៈពេលកន្លងមក៕       អត្ថបទដោយ៖ ពីង ជូអេង 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-09T10:05:19.593Z", "category": "ព័ត៌មានថ្មីៗ", "views": 568, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អាល្លឺម៉ង់អាចនឹងធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ច ខណៈវិស័យផលិតរថយន្តស្ថិតក្នុងភាពរង្គោះរង្គើ
https://business-cambodia.com/articles/germany-will-fall-into-recession
ឧស្សាហកម្មផលិតកម្មនៅក្នុងប្រទេសអាល្លឺម៉ងបានធ្លាក់ចុះចំនួន១.៥% នៅក្នុងខែមិថុនាបើធៀបនឹងខែឧសភាឆ្នាំ២០២៣នេះចំណែកវិស័យរថយន្តបានធ្លាក់ចុះរហូតដល់ទៅ៣.៥%ដែលទាញឲ្យវិស័យផលិតកម្មរបស់អាល្លឺម៉ងធ្លាក់ចុះ។ បើយោងតាមការចុះផ្សាយរបស់ CNN បានឲ្យដឹងថា ការធ្លាក់ចុះនៃផលិតកម្មឧស្សាហកម្មរបស់អាល្លឺម៉ង់គឺច្រើនលើសពីការព្យាកររបស់អ្នកជំនាញសេដ្ឋកិច្ច ដែលបង្កជាហានិភ័យដល់វិស័យឧស្សាកម្មផលិតកម្មហើយអាចនឹងឈានដល់ការធ្លាក់ទៅក្នុងវិបត្តិ។ អាល្លឺម៉ងទើបតែងាកចេញពីវិត្តិកាលអំឡុងខែមេសាដល់មិថុនាឆ្នាំនេះបន្ទាប់ពីផលិតផលក្នុងស្រុកសរុប(GDP)នៅថេរ ប៉ុន្ដែទិន្នន័យមួយចំនួនបានបង្ហាញថាភាពល្អប្រសើររបស់អាល្លឺម៉ង់មិនស្ថិតបានយូរនោះទេ។ លោក ranziska Palmas អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៅ Capital Economics បានឲ្យដឹងថា” យើងរំពឹងថាការធ្លាក់ចុះនៃវិស័យឧស្សាហកម្មគឺជាកត្តាមួយដែលធ្វើឲ្យផលិតផលក្នុងស្រុកសរុបរបស់អាល្លឺម៉ង់ធ្លាក់ចុះ”។ ចំណែកលោក Jörg Krämer អ្នកសេដ្ឋកិច្ចនៅCommerzbank ក៏បានព្យាករថGDP របស់អាម្លឺម៉ង់នឹងធ្លាក់ចុះនៅឆ្នាំនេះ។   ឧស្សាហកម្មរថយន្តរបស់អាល្លឺម៉ង់ដែលស្មើនឹង៥%នៃទំហំសេដ្ឋកិច្ចគឺកំពុងតែស្ថិតនៅក្នុងដំណើរទាំងត្រដាបត្រដួសក្នុងការងើបឡើងវិញ។ ត្រឹមឆមាសទីមួយឆ្នាំ២០២៣នេះរថយន្តប្រមាណ២.២លានគ្រឿងត្រូវបានបញ្ចេញលក់។ បើទោះបីជាមានការកើនឡើងធៀបនឹងឆ្នាំ២០២២កន្លងទៅក៏ដោយ តែបើធៀបនឹងឆ្នាំ២០១៩គឺក្រោមចំនួន១០%។   Volkswagen ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតនៅទីផ្សារអឺរ៉ុបក៏ជួបបញ្ហាការលក់ធ្លាក់ចុះខ្លាំងនៅប្រទេសចិនដោយរបាយការណ៍របស់ក្រុមហ៊ុននេះបង្ហាញថាការលក់បានធ្លាក់ចុះចំនួន១៤.៥%។   តាមពិតទៅវិស័យឧស្សាហកម្មនៅអាល្លឺម៉ង់ជាពិសេសវិស័យរថយន្តបានធ្លាក់ចុះដោយសារតែថាមពលឡើងថ្លៃផ្ដើមចេញពីបញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលបានចាប់ផ្ដើមកាលពីខែកុម្ភៈឆ្នាំ២០២២ ហើយអាល្លឺម៉ង់ត្រូវបានគេព្យាករថានឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិ្ចកម្រិតស្រាលនៅឆមាសទី២ឆ្នាំនេះ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-09T09:59:19.880Z", "category": "ហិរញ្ញវត្ថុ", "views": 220, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
ហ្វេនឮហើយ ស្រងាកចិត្ត ខណៈ Toyota ប្រកាសឈប់ផលិតរថយន្ត១ម៉ូដែលនេះ
https://business-cambodia.com/articles/no-more-toyota-scion
ជាដំណឹងដ៏សោ.កសៅមួយសម្រាប់ប្រិយមិត្តដែលតែងនិយមគាំទ្ររថយន្តខ្នាតតូចរបស់ជប៉ុន និងបងប្អូនដែលមានបំណងចង់ទិញរថយន្តជប់ធន់ល្អ និងតម្លៃធូរថ្លៃ ខ​ណៈពេលនេះក្រុមហ៊ុន Toyota ប្រកាសបញ្ឈប់ការផលិតម៉ូឌែល Toyota Scion ទៀតហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារពណ៌មាន Business Insider កាលពីពេលកន្លងទៅនេះ។​​​​​​​​​ រថយន្ត Scion ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​ទាក់​ទាញ​អ្នក​ទិញ​វ័យ​ក្មេងនៅសហរដ្ឋអាមេរិក ដោយសារម៉ូឌែលនេះ ជាប្រភេទរថយន្តខ្នាតតូច មានតំលៃថោក​។ ប៉ុន្តែបន្ទាប់ឈរជើងបានជិត១៣ឆ្នាំ ក្រុមហ៊ុនក៏ប្រកាសថាខ្លួនលែងត្រូវការយីហោមួយនេះ ដើម្បីចាប់ទីផ្សារយុវវ័យទៀតហើយ និយាយឱ្យចំគឺលក់មិនដាច់តែម្ដង ។​ គួរជម្រាបផងដែរថា Scion ជាក្រុមហ៊ុនប៊ុត្រសម័្ពន្ធរបស់ Toyota ដែលមានម៉ូឌែលឡានសរុបមានចំនួន ៨ស៊េរីឯណោះមានដូចជា៖ xA, xB, xD, iM, iA, tC, iQ, និង FR-S ជាដើម។​
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-09T09:59:14.343Z", "category": "កំពូលអ្នកលក់", "views": 478, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }
ក្រុមហ៊ុនចិន ត្រូវការដីរាប់សិបហិកតា សម្រាប់បង្កាត់ពូជស្មៅចំណីសត្វ និងដាំដំណាំ២ប្រភេទទៀត ក្នុងខេត្តកំពង់ធំ
https://business-cambodia.com/articles/kom-pong-thum
ពិតជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលកំពុងតែរស់នៅក្នុងខេត្តកំពង់ធំដែលមានដីច្រើនហិចតា ខណៈពេលដែលថ្មីៗនេះ មានក្រុមហ៊ុនមួយមកពីប្រទេសចិនកំពុងត្រូវការដីជាច្រើនរាប់សិបហិចតា សម្រាប់បង្កាត់ពូជស្មៅចំណីសត្វ និងដាំដំណាំដំឡូងមី ពោត ផងដែរ។ ជាក់ស្តែង កាលពីព្រឹកមិញនេះ ឯកឧត្តម ងួន រតនៈ ដែលជាអភិបាលខេត្តកំពង់ធំ បានអនុញ្ញាតិទទួលជួបជាមួយក្រុមហ៊ុនវិនិយោគចិន ដើម្បីពិភាក្សាការងារវិនិយោគលើវិស័យកសិកម្មនៅក្នុងខេត្តកំពង់ធំ ដែលការវិនិយោគនេះគឺត្រូវការផ្ទៃដីកសិកម្មជាច្រើនហិចតា។ នៅក្នុងជំនួបពិភាក្សានេះដែរ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ខេត្តកំពង់ធំជាខេត្តមួយដែលមានផ្ទៃដីរាបស្មើ និងមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្របដំណាំកសិកម្ម ព្រមទាំងជាខេត្តដែលតែងតែពឹងផ្អែកលើវិស័យកសិកម្ម ច្រើនជាងវិស័យផ្សេងៗ ដែលជាកត្តាអំណោយផលដល់ក្រុមហ៊ុនវិនិយោគចិន ។ ឯកឧត្តម ងួន រតនៈ មានសង្ឃឹមយ៉ាងជឿជាក់ថា ជំនួបពិភាក្សាគ្នាថ្ងៃនេះ នឹងចេញផ្លែផ្កា ទទួលបានជោគជ័យនៅពេលខាងមុខដ៏ខ្លីនេះជាពិសេស បានផ្ដល់ការងារជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ទទួលបានប្រាក់ចំណូលសមរម្យ កាត់បន្ថយការចំណាកស្រុក និងជួយជំរុញចំណូលសេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ធំឲ្យកាន់តែប្រសើរឡើង ហើយក្នុងនាមអាជ្ញាធរខេត្ត រងចាំសហការរាល់កិច្ចការជាមួយក្រុមហ៊ុនជានិច្ច។ ជាមួយគ្នានោះដែរ តំណាងក្រុមហ៊ុនវិនិយោគចិន បានបន្ថែមថា តាមការស្រាវជ្រាវបានឲ្យដឹងថា ខេត្តកំពង់ធំគឺជាខេត្តមួយសំបូរទៅដោយធនធានកសិកម្មក្នុងនោះ គ្រាប់ស្វាយចន្ទីនៅប្រទេសកម្ពុជា មានរស់ជាតិឆ្ងាញ់ជាងគេទូទាំងពិភពលោក និងមានគុណភាពខ្ពស់ថែមទៀតផង ហើយក្រុមវិនិយោគចិន សន្យានឹងខិតខំប្រឹងប្រែងពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីរបស់កម្ពុជាឲ្យបានទូលំទូលាយ ជាពិសេសលើទីផ្សារអឺរ៉ុប និងអារ៉ាប់ ដើម្បីឲ្យប្រជាជនតាមបណ្ដាប្រទេសជាច្រើន មានឱកាសបានទទួលទានស្វាយចន្ទីរបស់ប្រទេសកម្ពុជា៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-09T09:34:03.583Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 726, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ទីផ្សារខុនដូនៅវៀតណាម នឹងបន្តតានតឹងយ៉ាងហោចណាស់ឆ្នាំ២០២៥ ដោយសារមូលហេតុទាំងនេះ
https://business-cambodia.com/articles/condotel-market-dip-to-continue-until-2025
ទីផ្សារលក់ខុនដូក្នុងប្រទេសវៀតណាម នៅតែមានតានតឹងខ្លាំង ក៏ព្រោះតែការផ្គត់ផ្គង់មានច្រើនលើសលប់ធៀបនឹងតម្រូវការច្រើន ខណៈនៅក្នុងឧស្សាហកម្មមួយចំនួនក៏នៅបន្តដាំក្បាលនេះនឹងបន្តរហូតដល់យ៉ាងហោចណាស់ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamnews កាលពីពេលថ្មីៗកន្លងទៅនេះ។   ប្រភពខាងលើបានឲ្យដឹងថា  បើទោះបីជាថ្មីៗនេះមានព័ត៌មានវិជ្ជមានចុះផ្សាយអំពីបទប្បញ្ញត្តិនានារបស់រដ្ឋាភិបាល ក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់គម្រោងខុនដូយ៉ាងណាក្ដី ក៏ខុនដូត្រឹមតែ១២២យូនីតប៉ុណ្ណោះដែលត្រូវបានលក់ចេញក្នុងត្រីមាសទី២ ដើមឆ្នាំ២០២៣។   ក្នុងនោះដែរ លោក Trang Bùi នាយកប្រតិបត្តិនៃក្រុមហ៊ុន Cushman & Wakefield Vietnam បានចាត់ទុកបញ្ហាប្រឈមដែលមានកត្តាជាច្រើន រួមទាំងផលប៉ះពាល់នៃជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ចផងដែរ។   ក្រុមហ៊ុនផ្ដល់សេវាកម្មអចលនទ្រព្យវៀតណាម DKRA Group បង្ហាញថា ខុនដូដែលមិនបានទាន់លក់ចេញមានចំនួនលើសពី៤២.៣០០យូនីតគិតត្រឹមខែមិថុនា បើធៀបនឹងស្តុកបូកបញ្ចូលគ្នានៃផ្ទះអាជីវកម្ម (Shop House) និងផ្ទះ Resort Villa មាត់ឆ្នេរផងដែរ គឺច្រើនជាងឆ្ងាយណាស់។ ទន្ទឹមនឹងនេះ បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍កំពុងជួបការលំបាកខ្លាំងក្នុងការលក់ខុនដូទាំងនោះ ហើយប្រឈមបញ្ហាហិរញ្ញវត្ថុដោយសារខ្ចីលុយពីធនាគារយកមកអភិវឌ្ឍគម្រោងទាំងនេះ។   យ៉ាងណាមិញការលក់ខុនដូដែលមានស្រាប់ក្នុងឆ្នាំនេះគឺមានសន្ទុះយឺតខ្លាំងដែលជះផលប៉ះពាល់ដល់ទាំងទីផ្សារដំបូង (Primary market) និងទីផ្សារបន្ទាប់ (Secondary market)។ ដែលក្នុងក៏មានខុនដូប្រហែល ១១៤,០០០ យូនិត មិនទាន់បានលក់ចេញ ហើយតាមបណ្ដាអ្នកវិនិយោគយល់ថា ពួកគេកាន់តែពិបាកខ្លាំងឡើងនៅក្នុងការលក់ខុនដូរបស់ពួកគេដោយទទួលបានប្រាក់ចំណេញ ជាហេតុដែលនាំឱ្យពួកគេសម្រេចចិត្តដាក់ជួលខុនដូទាំងនោះក្នុងតម្លៃទាប៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-09T09:24:40.798Z", "category": "អចលនទ្រព្យ", "views": 283, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy" ] }
មិនធម្មតា! ក្រុមហ៊ុនខ្មែរ-ថៃ កំពុងសំងំខ្លួនផលិតស៊ីម៉ង់ ៥ ពាន់តោនក្នុងមួយថ្ងៃនៅខេត្ដកំពត
https://business-cambodia.com/articles/chip-mong-insee-
ប្រហែលអាចមានអ្នកបានស្គាល់ហើយ និងមានអ្នកមិនទាន់ស្គាល់ រោងចក្រផលិតស៊ីម៉ង់ត៍ធំមួយដែលកំពុងផលិតស៊ីម៉ង់ត៍ដ៏ច្រើនលើសលប់នៅក្នុងខេត្ដកំពត។ ខណៈរោងចក្រមួយនេះត្រូវបានវិនិយោគរួមគ្នាដោយក្រុមហ៊ុនកម្ពុជា-ថៃ ដោយក្នុងមួយថ្ងៃអាចផលិតស៊ីម៉ង់ត៍បានចំនួន ៥០០០ តោនសម្រាប់ផ្គត់ផ្គង់ទីផ្សារកម្ពុជា។ ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ដ៏ច្រើនមួយនេះមានឈ្មោះ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលបានបង្កើតឡើងនៅចុងឆ្នាំ២០១៥ តាមរយៈការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន ស៊ីយ៉ាម ស៊ីធី ស៊ីមេន ផាប់ប្ល៊ិក ខមភែនី លីមីតធីត (SCCC) ប្រទេសថៃ។ តាមការបញ្ជាក់ពីក្រសួងរ៉ែ និងថាមពល រោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន នេះមានទីតាំងស្ថិតនៅតំបន់ភ្នំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ រោងចក្រនេះបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ បាននិងកំពុងអនុវត្តសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងមមាញឹក​ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ស៊ីម៉ងត៍ទាំងក្នុង និងក្រៅប្រទេស។ ក្រសួងបន្ដថា ខេត្តកំពត គឺជាខេត្តមួយដែលមានវិសាលភាពហ៊ុំព័ទ្ធទៅដោយជួរភ្នំជាច្រើន។ ផ្អែកទៅលើសក្តានុពលដែលមានស្រាប់ ខេត្តកំពតបានផ្តល់ភាពងាយស្រួលទៅកាន់អ្នកវិនិយោគក្នុងការសាងសង់រោងចក្រដើម្បីផលិតស៊ីម៉ងត៍សម្រាប់បំពេញតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ តាមការបញ្ជាក់ពីក្រុមហ៊ុន ការផលិតផលស៊ីម៉ងត៍របស់ខ្លួនបានប្រើប្រាស់នូវម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដោយមានសមត្ថភាពផលិតស៊ីម៉ងត៍បាន៥០០០តោនក្នុងមួយថ្ងៃឯណោះ។ ចំពោះការផលិតផលស៊ីម៉ងត៍នេះត្រូវបានផលិតចេញពីវត្ថុធាតុដើមក្នុងស្រុក ដែលសម្រិតសម្រាំងយ៉ាងល្អ ជាមួយនឹងស្ដង់ដាគ្រប់គ្រង និងធានាគុណភាពលំដាប់ពិភពលោក អាចផ្គត់ផ្គង់ទាំងទីផ្សារលក់រាយ និងផ្គត់ផ្គង់ឧស្សាហកម្មបានថែមទៀតផង៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-09T09:15:49.634Z", "category": "អចលនទ្រព្យ", "views": 147, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
បិតាហិរញ្ញវត្ថុ Ramsey បង្ហើបពីអន្ទាក់លុយទាំង៧ មនុស្សសម័យថ្មីគួរចៀសវាង បើមិនចង់ផុងក្នុងបំណុល
https://business-cambodia.com/articles/7-things-make-you-poor-and-get-into-bad-debt
ការប្រើប្រាស់ជីវិតរស់នៅក្នុងសង្គមបច្ចុប្បន្ននេះ គឺពោរពេញដោយភាពប្រថុយប្រថាន ព្រោះថាជុំវិញខ្លួនសុទ្ធតែអាចជាឱកាសល្អ ហើយក៏អាចជាអន្ទាក់ ដែលទាក់ជើងមនុស្សយើងឱ្យផុងខ្លួនទៅក្នុងបញ្ហា។ ទន្ទឹមនឹងនោះបិតាហិរញ្ញវត្ថុ Dave Ramsey បានបង្ហើបពីអន្ទាក់លុយ៧យ៉ាង ដែលមនុស្សសម័យនេះគួរតែចៀសវាង បើមិនចង់ជួបបញ្ហាហិរញ្ញវត្ថុ ឬធ្លាក់ក្នុងបំណុល។ អន្ទាក់លុយទាំង៧នោះរួមមាន៖ ១. ចងការរាប់ថ្ងៃ រឿងតូចតែខ្លឹម ព្រោះថាបើអ្នកចងការលុយគេយកមកប្រើ គឺមានន័យថាអ្នកកំពុងតែមានបញ្ហាហិរញ្ញវត្ថុស្រាប់ទៅហើយ។ ប៉ុន្តែលោក Dave ចង់បញ្ជាក់ថា មនុស្សគ្រប់គ្នា មិនគួររស់នៅដោយការសាងបំណុលរាល់ថ្ងៃបែបនេះឡើយ។ ការចងការរាប់ថ្ងៃ ក្រៅពីបង្កើនទម្លាប់ចាយលុយមិនល្អហើយ វាក៏ធ្វើឱ្យអ្នកផុងក្នុងបំណុលជ្រៅខ្លាំង ព្រោះថាការប្រាក់កើនរាល់ថ្ងៃបំណុលដុះកន្ទុយវែងគ្រប់ពេល។ ដើម្បីគេចផុតពីបញ្ហានេះ អ្នកគួរតែងាកមកពិនិត្យមើលការចំណាយប្រចាំថ្ងៃរបស់អ្នកឡើងវិញ កុំបន្តឱ្យមានការចំណាយលើសចំណូលទៀតឱ្យសោះ​។ រាប់លុយដែលអ្នករកបានសិន រួចហើយកំណត់ឱ្យខ្លួនឯងចាយតែលុយដែលមានស្រាប់បានហើយ​ បើមិនមានកុំចាយទៀត។ ២. ប្រើធានារ៉ាប់រងអាយុជីវិតទាំងមូល រឿងមួយទៀតដែល លោក Dave បានរំលឹកនោះគឺ ការប្រើប្រាស់ធានារ៉ាប់រងជីវិតទាំងមូល ព្រោះថាវាអាចពិបាកប្រើពេលអ្នកត្រូវការ។ ផ្ទុយទៅវិញគាត់លើកទឹកចិត្តឱ្យអ្នក ធ្វើការប្រើប្រាស់ធានារ៉ាប់រងដាច់ដោយឡែកពីគ្នាមួយៗ ដូចជាធានារ៉ាប់រងអាយុជីវិតផ្សេង រ៉ាប់រងឡានផ្សេង និងរ៉ាប់រងផ្ទះផ្សេងជាដើម។ ការប្រើកញ្ចប់ផ្សេងគ្នាបែបនេះវាជួយឱ្យអ្នកងាយស្រួល ប្រើប្រាស់ទៅតាមប្រភេទបញ្ហាដែលអ្នកអាចនឹងជួបខុសៗគ្នា។ ៣. កម្ចីដែលមានអត្រាការប្រាក់ប្រែប្រួល កម្ចីដែលចាំបាច់ខានមិនសូវបានរបស់មនុស្សបច្ចុប្បន្នគឺ កម្ចីទិញផ្ទះ ហើយលោក Dave បានបញ្ជាក់ច្បាស់ៗថា មិនគួរបង្កើតកម្ចីទិញផ្ទះដែលមានការប្រាក់ប្រែប្រួលឡើយ។ ការប្រាក់ប្រែប្រួល អាចជួយសម្រួលអ្នកនៅពេលដែល ធនាគារទម្លាក់ការប្រាក់ ប៉ុន្តែវាក៏អាចអូសទម្លាក់អ្នកនៅពេលដែលធនាគារដំឡើងការប្រាក់ផងដែរ។ ត្រង់ចំណុចនេះមានន័យថា ពេលសម្រេចចិត្តទិញផ្ទះ អ្នកគួរតែសិក្សាពីកម្ចីព្រមទាំងអត្រាការប្រាក់ឱ្យបានរួចរាល់ជាមុនសិន។ អ្នកគួរសម្រេចចិត្តជ្រើសរើសយកកម្ចីមួយណាដែលអ្នកយល់ថាវាសមល្មម ការប្រាក់ល្អ អ្នកអាចទទួលយក និងរ៉ាប់រងបាន។ ជ្រើសយកកម្ចីការប្រាក់ថេរ ទោះស្ថិតក្នុងកាលៈទេសៈណាក៏មិនមានបញ្ហាប៉ះពាល់ដល់អ្នកដែរ។ ៤. ជួលរថយន្ត អន្ទាក់មួយទៀតដែលលោក Dave បានណែនាំឱ្យគេចនោះគឺ ការជួលឡានគេមកជិះ។ អាចថាអ្នកមានតម្រូវការប្រើប្រាស់ ឬខ្វះលុយ ប៉ុន្តែទោះជាហេតុផលអ្វីក៏ដោយ ក៏អ្នកមិនគួរជួលឡានគេជិះដែរ ព្រោះវាជាការចំណាយដែលខុស ការចំណាយដែលមិនសូវមានផលចំណេញ។ ផ្ទុយទៅវិញលោក Dave បានលើកទឹកចិត្តឱ្យជំនួសដោយការបង់រំលស់ឡានវិញ ព្រោះថាចំណាយលុយរាល់ខែដូចគ្នាតែចុងក្រោយអ្នកសល់ឡានជារបស់ខ្លួន​ឯង។ ៥. ធ្វើជាម្ចាស់អចលនទ្រព្យរួមគ្នា អ្នកជំនាញហិរញ្ញវត្ថុលើកទឹកចិត្តឱ្យអ្នកខិតខំកសាងចំណូល បង្កើតទ្រព្យរបស់ផ្ទាល់ខ្លួន តែគេមិនណែនាំឱ្យអ្នកធ្វើជាម្ចាស់អចលនទ្រព្យរួមជាមួយនរណាឡើយ។ ឧទាហរណ៍ដូចជា អ្នកចូលលុយទិញផ្ទះធំមួយ ហើយមានឈ្មោះជាម្ចាស់ត្រឹមតែ១០% បើថ្ងៃមុខអ្នកមានបញ្ហាត្រូវការលុយវាពិបាកនៅក្នុងការលក់អចលនវត្ថុនោះចេញវិញណាស់ ព្រោះម្ចាស់មិនមែនមានតែម្នាក់។ ៦. ប្រហែសជាមួយកាតឥណទាន កាតឥណទាន ត្រូវបានបង្កើតឡើងតាមរបត់បច្ចេកវិទ្យាថ្មីនៃវិស័យហិរញ្ញវត្ថុ វាអាចជួយឱ្យអ្នកចាយលុយដោយមិនបាច់មានលុយក្នុងគណនីធនាគារ។ ប៉ុន្តែអ្នកត្រូវដឹងថា ការចាយលុយរបៀបនេះគឺជាការចាយលុយអនាគត មានន័យថាអ្នកត្រូវរកសងធនាគារវិញព្រមជាមួយការប្រាក់តាមការកំណត់។ កាតឥណទានងាយស្រួលប្រើណាស់ ហើយក៏ងាយផុងខ្លួនដូចគ្នា បើអ្នកប្រហែសតែបន្តិច ឬភ្លេចខ្លួនតែមួយភ្លែត អ្នកនឹងធ្លាក់ចូលបំណុលភ្លាមតែម្ដង។ ៧. កម្ចីលុយពីគណនីសន្សំចូលនិវត្តន៍ រឿងមួយទៀតដែលលោក Dave បញ្ជាក់ថាឱ្យចៀសគឺ ការខ្ចីលុយពីគណនីសន្សំសម្រាប់ចូលនិវត្តន៍យកមកប្រើប្រាស់។ អ្នកត្រូវដឹងថាលុយសន្សំសម្រាប់ចូលនិវត្តន៍ ខុសពីកញ្ចប់សន្សំសម្រាប់គ្រាអាសន្ន ដូច្នេះហើយអ្នកមិនគួរណាបណ្ដោយឱ្យខ្លួនឯងធ្លាក់ដល់ស្ថានភាពដែល ខ្ចីលុយពីគណនីសន្សំចូលនិវត្តន៍យកមកប្រើប្រាស់លើតម្រូវការរស់នៅនោះទេ។ អត្ថបទដោយ៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-09T08:56:15.137Z", "category": "ហិរញ្ញវត្ថុ", "views": 897, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy" ] }
លោក Martyn James បង្ហើបផ្លូវ១០ ជួយឱ្យឆាប់អស់បំណុល ខណៈនៅខ្មែរក៏អាចអនុវត្តន៍បាន
https://business-cambodia.com/articles/10-steps-to-get-out-of-debt-by-martyn-james
ពុតដែកទាន់នៅក្ដៅ រកផ្លូវដោះបំណុលទាន់មិនសូវវ័ណ្ឌក! មានមនុស្សច្រើននាក់ណាស់ដែលធ្លាក់ចូលទៅក្នុងរណ្ដៅបំណុលវ័ណ្ឌក ព្រោះតែមិនបានរកផ្លូវដោះឱ្យទាន់ពេលវេលា។ ដូច្នេះហើយបើពេលនេះអ្នកកំពុងមានបំណុលសូមកុំបណ្ដោយពេលយូរទៀតអី គួរតែរកផ្លូវចេញឱ្យបានកាន់តែឆាប់រឹតតែល្អ។ ពាក់ព័ន្ធនឹងរឿងបំណុលនេះដែរ អ្នកជំនាញហិរញ្ញវត្ថុ លោក Martyn James បានចែករំលែកនូវគន្លឹះក៏ដូចជាផ្លូវទាំង១០ សម្រាប់ដើរចេញពីបំណុល ឱ្យបានលឿនបំផុត ហើយអ្នកជាប់បំណុលគ្រប់រូបសុទ្ធតែអាចអនុវត្តបាន។ ផ្លូវដើរចេញពីបំណុលទាំង១០នោះរួមមាន៖ ១. រៀបចំបំណុល ជំហានដំបូងលោក James ណែនាំឱ្យចាប់ផ្ដើមពីការរៀបចំបំណុលដែលអ្នកមានទាំងអស់ដោយញែកទៅតាមប្រភេទខុសៗគ្នា។ ប្រភេទទី១៖ជាបំណុលដែលមានការប្រាក់ខ្ពស់ ទី២៖បំណុលដែលមានការប្រាក់ទាប និងទី៣៖ជាបំណុលដែលគ្មានការប្រាក់។ ២. ផ្ដោតលើបំណុលធំបំផុត ជំហានបន្ទាប់អ្នកត្រូវផ្ដោតទៅលើការដោះបំណុល ធំជាងគេជាមុនសិន ដើម្បីកាត់បន្ថយចំនួនការប្រាក់ និងចំណេញរយៈពេលសងបំណុល។ ៣. គេចពីកម្ចីក្រៅប្រព័ន្ធ រឿងមួយដែលអ្នកជាប់បំណុល ត្រូវចៀសវាងជាដាច់ខាតគឺ ការបង្កើតកម្ចីក្រៅប្រព័ន្ធធនាគារ ដែលមានលក្ខខណ្ឌធូររលុង និងការប្រាក់ខ្ពស់លើសលប់ ដើម្បីយកទៅដោះបំណុលធនាគារ។ អ្នកត្រូវដឹងថា មិនថាក្នុងកាលៈទេសៈណាក៏ដោយ ការខ្ចីលុយក្រៅប្រព័ន្ធធនាគារ ឬខ្ចីបុលចងការគឺជារឿងដែលអ្នកគួរចៀសវាងជានិច្ច។ ៤. ពិចារណាកម្ចីផ្ទាល់ខ្លួន ដោយឡែកអ្នកអាចជ្រើសរើស សាកល្បងសិក្សាស្នើកម្ចីផ្ទាល់ខ្លួនជាមួយនឹងធនាគារ ណាមួយដែលអាចផ្ដល់លក្ខខណ្ឌល្អ និងការប្រាក់គួរសម ដើម្បីយកលុយមកជួយសម្រួលដល់ការសងបំណុល។ ផ្លូវនេះសុវត្ថិភាព ហើយក៏អាចជួយអ្នកបានក្នុងកាលៈទេសៈរកលុយលែងទាន់ ឬត្រូវការលុយបង្វិលបន្ទាន់ជាដើម។ ៥.​ តាមដានការចាយវាយផ្ទាល់ខ្លួន ដើម្បីគ្រប់គ្រងបំណុលបាន អ្នកក៏ត្រូវតាមដានការចាយវាយប្រចាំថ្ងៃរបស់អ្នកដែរ។ ដើម្បីតាមដានការចំណាយឱ្យកាន់តែមានប្រសិទ្ធភាពលោក James បានលើកទឹកចិត្តឱ្យមានការធ្វើរបាយការប្រចាំសប្តាហ៍។ សរុបមើលថាអ្នកបានចាយលើអ្វីខ្លះ មុខចំណាយណាគួរកាត់បន្ថយបាន? ៦. យកចិត្តទុកដាក់លើការចំណាយតូចៗ ការចំណាយលើការរស់នៅមួយចំនួនជារឿងតូចតាចដែលអ្នកតែងមើលរំលង ដូចជាការចំណាយលើអាហារ ទឹកភ្លើង និងសម្លៀកបំពាក់ជាដើម។ ចាប់ពីពេលនេះទៅអ្នកត្រូវកំណត់ការចំណាយលើរបស់តូចៗទាំងនេះឱ្យបានល្អ ព្រោះថាទោះវាតិចមែន តែបើសន្សំៗក៏សល់បានច្រើនដែរ។ ៧. រកផ្លូវចរចាជាមួយម្ចាស់បំណុល ដើម្បីសម្រួលដល់ការដោះបំណុល លោក James ជម្រុញឱ្យមានការចូលខ្លួនទៅចរចា ក៏ដូចជាស្នើលក្ខខណ្ឌដោះបំណុល ដែលអ្នកអាចទទួលយកបានទៅកាន់ម្ចាស់បំណុល ឬធនាគារ។ អ្នកអាចជ្រើសរើសសុំបង់តែការប្រាក់សិន ឬបន្ថែមពេលកំណត់ដើម្បីកាត់បន្ថយចំនួនដែលត្រូវបង់ប្រចាំខែ។ មួយវិញទៀតអ្នកក៏អាចស្នើដាក់ទ្រព្យតម្ដល់បន្ថែម ដើម្បីពង្រីកទំហំកម្ចី យកលុយមកប្រើការនិងចំណេញពេលវេលាដោះបំណុល។ ៨. រកផ្លូវបង្កើនចំណូល ទន្ទឹមនឹងនោះ លោក James ក៏បញ្ជាក់ដែរថា ពេលជាប់បំណុលអ្នកមិនត្រូវនៅស្ងៀមឡើយ ផ្ទុយទៅវិញអ្នកគួរតែខិតខំរកផ្លូវបង្កើនចំណូលដើម្បីជួយដោះបំណុល និងគ្រប់គ្រងការចំណាយ។ អ្នកអាចបង្កើនចំណូលតាមរយៈ ការបន្ថែមការងារ ឬការបន្ថែមមុខរបរ ឬប្រើជំនាញដែលអ្នកមានឱ្យអស់លទ្ធភាពជាដើម។ ៩. ប្រមូលរបស់ចាស់ៗលក់ ក្រៅពីធ្វើការបង្កើនចំណូល អ្នកក៏អាចប្រមូលទ្រព្យសម្បត្តិមួយចំនួន ដែលមិនសូវប្រើប្រាស់ដូចជា ដី ឡាន ម៉ូតូ ឬគ្រឿងអលង្កា យកទៅលក់ដើម្បីយកលុយផ្ដាច់បំណុល។ ក្រៅពីនោះ អ្នកក៏អាចប្រមូលរបស់ប្រើប្រាស់មួយចំនួនដូចជា សម្លៀកបំពាក់ចូលរួមកម្មវិធី ឬស្បែកជើងជាដើម យកទៅដាក់លក់ឡៃឡុង ឬប្រកាសលក់តាមបណ្ដាញសង្គម ឬ Group Second Hand ផ្សេងៗជាដើម។ ១០. ស្វែងរកជំនួយ ប្រសិនបើអ្នកដល់ដំណាក់កាលទៅផ្លូវណាក៏លែងកើត ឈានទៅណាក៏មិនរួច លោក James គូសបញ្ជាក់ថា វាដល់ពេលដែលអ្នកត្រូវរកជំនួយពីអ្នកជំនាញហើយ។ អ្នកអាចពឹងពាក់អ្នកជំនាញហិរញ្ញវត្ថុ ឬស្វែងរកគ្រូបង្គោលណាម្នាក់ដែលអាចប្រឹក្សា និងជួយអ្នកក្នុងការដោះស្រាយបញ្ហាលុយកាក់ ក៏ដូចជាបញ្ហាបំណុលដែលអ្នកកំពុងជួបប្រទះ។ អត្ថបទដោយ​៖ សូ សុខលី
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-09T08:48:50.685Z", "category": "ហិរញ្ញវត្ថុ", "views": 214, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy" ] }
បិតាវិនិយោគ Peter Thiel ប្រើក្បួនវិនិយោគទាំងនេះ អាចក្តាប់យកក្រុមហ៊ុនធំៗ សូម្បីតែ Facebook និង Paypal
https://business-cambodia.com/articles/peter-thiel-investment-facebook-and-paypal
ពេលនិយាយដល់វិនិយោគិនល្បីឈ្មោះភាគច្រើនយើងនឹងនឹកដល់លោកតា Warren Buffet ដែលជាម្ចាស់ក្រុមហ៊ុនវិនិយោគទុនលេខ១នៅអាមេរិកជាមិនខាន​​ ដែលលោកជាខ្លាចាស់មួយរូបមានចំណេះដឹងហិរញ្ញាវត្ថុ និងមនុស្សជាច្រើនគោរពនិងរៀនសូត្រពីគាត់។ ដោយឡែកមកស្គាល់សម្លាញ់ចាស់របស់ Elon Musk ម្នាក់នេះវិញក៏ជា និយោគិនពូកែមួយរូបផងដែរ ខណៈលោកគឺ ជាម្ចាស់ភាគហ៊ុនដំបូងបំផុតដែលជួយជ្រោមជ្រែង​ Facebook កាលពីឆ្នាំ២០០៤ និងជាអ្នកបង្កើត ​Paypal ផងដែរ។ លោក Peter Thiel គឺជាវិនិយោគិន និងជាសហគ្រិន ជនជាតិអាមេរិកកាត់អាឡឺម៉ងម្នាក់ ដែលមានភាគហ៊ុនធំៗក្នុងក្រុមហ៊ុន​ជាច្រើននៅសហរដ្ឋអាមេរិក។ ក្នុងឆ្នាំ១៩៩៦ លោកបានបង្កើត ក្រុមហ៊ុនវិនិយោគ Thiel Capital និងជាសហស្ថាប​និកនិងជានាយកប្រតិបត្កិនៃក្រុមហ៊ុន Paypal  រហូតដល់ក្រុមហ៊ុននេះត្រូវបានលក់ទៅឱ្យ ebay នាឆ្នាំ២០០២​ ក្នុងតម្លៃ ១.៥ពាន់លានដុល្លារ។ លោកបានក្លាយជាម្ចាស់ភាគហ៊ុនដំបូងរបស់ Facebook ជាង១០.២% ជាមួយតម្លៃ៥ម៉ឺនដុល្លារ និងបានលក់ចេញទៅវិញបានតម្លៃជាង១ពាន់លានដុល្លារ​ និងបានឡើងជាក្រុមប្រឹក្សាភិបាលក្នុងឆ្នាំ២០១២។ នាពេលបច្ចុប្បន្ននេះបុរសវ័យ៥២ឆ្នាំរូបនេះ ក៏កំពុងក្តោបក្តាប់ ក្រុមហ៊ុនវិនិយោគដ៏ធំៗដូចជា Clarium Capital , Founder Funds, Valar Ventures, Mithril Capital  ដែលសុទ្ធសឹងតែជាក្រុមហ៊ុនគៀរគរ និងដាក់ទុនវិនិយោគលើក្រុមហ៊ុនណាដែលមានសុក្តានុពល​ឬត្រូវការហរិញ្ញប្បទានជាដើម។​ យ៉ាងណាមិញខាងក្រោមនេះជាក្បួនវិនិយោគ៣ ដែលលោក Peter Thiel តែងប្រើមកវាយតម្លៃបឋម មុនដាក់ទុនវិនិយោគនៅក្នុងក្រុមហ៊ុនណាមួយ៖ ១. មើលលើគោលការណ៍ក្រុមហ៊ុន   Peter Thiel គាត់ធ្លាប់បានលើកឡើងថា​អ្វីដែលគាត់តែងកត់សម្គាល់ឃើញគឺមនុស្សមួយចំនូន តែងចង់ស្វែងរកផលចំណេញ ពីកន្លែងដែលមិនគួរស្វែងរក។ រឿងដំបូងបំផុតដែលលោកតែងគិតមុនដាក់ទុនវិនិយោគគឺត្រូវសម្លឹងមើលថាតើក្រុមហ៊ុននោះ មានច្បាប់រឹងមាំ​និងមានក្រមសីលធម៌ល្អដែរឬទេ បើមានគឺអាចពិចារណាថាវិនិយោគបាន។   ២. វិនិយោគផ្តោតលើគុណភាព   បន្ទាប់ពីក្រមសីលធម៌របស់ក្រុមហ៊ុនហើយគឺត្រូវវាយតម្លៃទៅលើគុណភាពដែលកាន់តែសំខាន់ ហើយគុណភាពរបស់ក្រុមហ៊ុនមួយ លោកបានឱ្យដឹងថាគ្រាន់តែមើលទិន្ន​ន័យចំណូលចំណាយ និងអាចបញ្ជាក់បានយ៉ាងច្បាស់ពីសុខភាពហិរញ្ញាវត្តុរបស់ក្រុមហ៊ុននោះ។ ប្រសិនបើក្រុមហ៊ុនចំណូលធំជាងចំណាយនោះរាប់ថាក្រុមហ៊ុនមានគុណភាព។ ៣. ស្រឡាញ់នូវអ្វីដែលកំពុងធ្វើ     គាត់ថាបើគាត់ចង់វិនិយោគជាមួយនរណាម្នាក់ ហើយបើម្នាក់នោះគ្រាន់តែចាត់ទុកការវិនិយោគប្រៀបដូចជាកង់រទេះ ដែលដាក់លុយហើយចាំចំណេញកើបយក បន្ទាប់មកក៏វិលមកដាក់លុយវិញដើម្បីចាំតែចំណេញទេ វាមិនទាន់គួរឱ្យចង់វិនិយោគជាមួយដូចដែលវិនិយោគជាមួយមនុស្សដែលផ្តោតនិងចាត់ទុកការវិនិយោគជាការងារសំខាន់នោះទេ។ ដូច្នេះវិនិយោគជាមួយអ្វីមនុស្សដែលស្រឡាញ់អ្វីដែលគាត់កំពុងធ្វើ បើគាត់គ្រាន់តែដាក់ទុនដើម្បីប្រាក់ចំណេញហើយគ្មាន Passion ទេនោះ វាមិនយូរអង្វែងទេ៕   អត្ដបទដោយ៖ ពីង ជូអេង  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-09T07:10:48.821Z", "category": "ភាពជាអ្នកដឹកនាំ", "views": 149, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ក្រោយរកស៊ីជាង១០០ឆ្នាំ ក្រុមហ៊ុនធំ១ របស់អាមេរិក បានដាក់ពាក្យក្ស័យធន ក្រោយជាប់បំ.ណុលវ័ណ្ឌ.ក
https://business-cambodia.com/articles/company-usa-closes
នៅក្នុងឆ្នាំ ២០២៣ នេះ ថ្វីត្បិតតែជាឆ្នាំដែលមិនមានជំងឺកូវីដ១៩ផ្ទុះខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែវាហាក់បីដូចជារឹតតែពិបាកជាងកូវីដទៅទៀត ពោលគ្រាន់តែដល់ពាក់កណ្តាលឆ្នាំ២០២៣ សោះ តែសេដ្ឋកិច្ចសកលចាប់ផ្តើមដាំក្បាលចុះដែលធ្វើឱ្យអ្នករកស៊ីនឹងក្រុមហ៊ុនធំៗជាច្រើនចាប់ផ្តើមធ្លាក់ក្នុងបញ្ហាបំណុលនិងក្ស័យធនជាបន្តបន្ទាប់គ្នាផងដែរ។ ជាក់ស្តែង នាពេលថ្មីៗនេះ បើយោងតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយរបស់អាមេរិកគឺ Yellow Crop ដែលបានរកស៊ីជិត ១០០ឆ្នាំ បានសម្រេចដាក់ពាក្យសុំក្ស័យធនហើយ បន្ទាប់ពីជំពាក់បំណុលប្រមាណពី១ពាន់លានដុល្លារដល់ទៅ១០ពាន់លានដុល្លារជាមួយនឹងម្ចាស់បំណុលរហូតដល់ទៅជាង ១០ម៉ឺននាក់ឯណោះ ហើយបុគ្គលិកប្រហែល ៣ម៉ឺននាក់ដែលធ្លាប់តែធ្វើការនៅក្រុមហ៊ុន Yellow Corp កំពុងតែស្វែងរកការងារធ្វើថ្មីផងដែរ។ លោក Darren Hawkins ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yellow Crop បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាពិតជារឿងដ៏គួរឱ្យសោកស្តាយបំផុតនៅពេលដែលក្រុមហ៊ុនបានឈរជើង រហូតដល់ទៅជិត១០០ឆ្នាំ ប៉ុន្តែនាពេលនេះបានប្រកាសសុំដាក់ពាក្យក្ស័យធន ចំពោះមូលហេតុដែលធ្វើឱ្យយីហោមួយនេះដួលបែបនេះ ដោយសារការចំណាយខ្ពស់ពេក ចំណែកអត្រាដឹកជញ្ជូនមានតម្រូវការទាប ដែលហេតុនាំឱ្យប្រាក់ចំណូលធ្លាក់ចុះ។ ក្រោយពីអតិថិជនដឹងថា ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំ១នេះ បានដាក់ពាក្យសុំក្ស័យធនក៏មានអតិថិជនមួយចំនួន បានសម្រេចផ្អាកការដឹកជញ្ជូនភ្លាមៗ ដោយសារតែពួកគេបារម្ភថាពួកគេអាចនឹងខាតបង់ ឬជាប់គាំងទំនិញរបស់ពួកគេ ប្រសិនជាក្រុមហ៊ុនដឹងជញ្ជូនមួយនេះក្ស័យធនមែនទែននោះ មិនតែប៉ុណ្ណោះសូម្បីតែយីហោល្បីៗដូចជា Home Depot និង Walmart ក៏បានប្រើប្រាស់សេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុននេះដែរ។ សូមបញ្ជាក់ថា សម្រាប់ការដាក់ឯកសារការពារការក្ស័យធនរបស់ក្រុមហ៊ុន Yellow Corp បានធ្វើឡើងបន្ទាប់ពីសហជីព Teamsters បាននិយាយថាក្រុមហ៊ុននេះកំពុងបញ្ឈប់ប្រតិបត្តិការ ហើយបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងតែស្ថិតក្នុងការចរចាជាមួយសហជីពចៀសវាងការធ្វើកូដកម្មពីបុគ្គលិក៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:20", "date_created": "2023-08-09T05:42:13.682Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 2730, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }