title
stringlengths
4
305
url
stringlengths
42
212
content
stringlengths
6
22.7k
metadata
dict
ត្រៀមដី! អ្នកជំនួញចិន កំណត់យកខេត្តកំពង់ស្ពឺ ធ្វើជាកន្លែងដាំបន្លែ ចិញ្ចឹមសត្វ នាំចេញទៅចិន និងពិភពលោក
https://business-cambodia.com/articles/chinese-businessmen-use-kampong-speu
ពិតជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាជនកម្ពុជា ខណៈពេលដែលថ្មីៗនេះ ប្រតិភូមកពីខេត្តហឺណាន នៃប្រទេសចិន បានជ្រើសរើសយកខេត្ត១របស់កម្ពុជាគឺខេត្តកំពង់ស្ពឺ ដើម្បីវិនិយោគក៏ដូចជាយកធ្វើជាកន្លែងដាំបន្លែ ចិញ្ចឹមសត្វដើម្បីនាំចេញទៅប្រទេសចិនក៏ដូចជាពិភពលោកដែរ។ ជាក់ស្តែង កាលពីម្សិលមិញនេះឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូមកពីខេត្តហឺណាន ប្រទេសចិន ដឹកនាំដោយលោក Wang Guangguo អនុប្រធានសភាពាណិជ្ជកម្មចិននៅក្រៅប្រទេស និងជាប្រធានប្រតិបត្តិ នៃសភាពាណិជ្ជចិននៅក្រៅប្រទេស ខេត្តហឺណាន ដែលបានមកដល់ទឹកដីខេត្តកំពង់ស្ពឺ ដើម្បីសិក្សាស្វែងរកឱកាស វិនិយោគ ទៅលើវិស័យឧស្សាហកម្ម វិស័យកសិឧស្សាហកម្ម និងវិស័យកសិកម្ម។ នៅក្នុងជំនួបនោះលោក Wang Guangguo បានថ្លែងថា ខេត្តហឺណានជាខេត្តមួយដែលមានប្រជាជនច្រើន តែផ្ទៃដីតូច និងប្រកបរបរកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម ដូចខេត្តកំពង់ស្ពឺដែរ ដែលមានប្រជាជនពឹង ផ្អែកលើផ្អែកកសិកម្មច្រើន ទាំងការដាំដុះដំណាំ និងការចិញ្ចឹមសត្វ។ ឯកឧត្តមថា “ខេត្តហឺណានក៏មានអ្នកជំនួញដល់ទៅជាងមួយលាននាក់ និងច្រើនសមាគម។ ដោយសារតែវិស័យទាំង៣នេះ មានការរីកចម្រើនខ្លាំង ទើបអ្នកជំនួញទាំងអស់មានបំណងចង់បង្កើតការវិនិយោគមួយ នៅក្នុងខេត្តកំពង់ស្ពឺលើផ្ទៃដីរួម គឺកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម”។ ជាមួយគ្នានោះដែរ ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា ក្រោយជំនួបនេះប្រតិភូខេត្តហឺណាន បានកំណត់រួចហើយថានឹងយកខេត្តកំពង់ស្ពឺ ធ្វើជាខេត្តគោលដៅចម្បងសម្រាប់វិនិយោគលើវិស័យទាំង៣ខាងលើ ហើយពួកគេនឹងធ្វើការដាំបន្លែ ចិញ្ចឹមសត្វ ដើម្បីនាំចេញទៅលក់នៅក្នុងប្រទេសចិន និងពិភពលោកទាំងមូល។ ឯកឧត្តម វ៉ី សំណាង បានរំពឹងទុកផងដែរថា នៅពេលដែលអ្នកវិនិយោគរបស់ខេត្តហឺណាន បោះទុននៅក្នុងខេត្តកំពង់ស្ពឺ នោះជាឱកាសការងារថ្មីមួយបន្ថែមទៀតដែលអាចស្រូបទាញយកកម្លាំងពលកម្ម រាប់ម៉ឺននាក់បន្ថែមទៀត នៅពេលអនាគត ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-29T08:44:15.377Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 11365, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ប្រជាពលរដ្ឋជាច្រើនបានមកទទួលយកការផ្តល់ជូនពិសេសលើកញ្ចប់ពិនិត្យសុខភាពទូទៅ នៅមន្ទីរពេទ្យអន្តរជាតិអរៀនដា
https://business-cambodia.com/articles/orinda-voucher-to-costomer
នាថ្ងៃទី ២៩ មិថុនា ២០២៣ នេះ គឺជាថ្ងៃទី១​នៃការផ្តល់ជូនពិសេសលើកញ្ចប់ពិនិត្យសុខភាពទូទៅ នៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា។ ថ្ងៃនេះផងដែរ មានប្រជាពលរដ្ឋ ជាច្រើនបានមកដើម្បីទទួលយក និងពិគ្រោះអំពីការផ្តល់ជូនខាងលើ គួរបញ្ជាក់ដែរថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានការផ្តល់ជូនពិសេសដល់ប្រជាជនទូទាំងប្រទេសកម្ពុជាលើសេវាកម្មពិនិត្យសុខភាពទូទៅ ដោយលោកអ្នកចំណាយត្រឹមតែ២០០$ តែប៉ុណ្ណោះ នឹងទទួលបានកញ្ចប់ពិស្តារ ដែលមានការពិនិត្យរហូតដល់២៧មុខងារនៃរាងកាយ និងជួបពិគ្រោះសុខភាពផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំ ការផ្តល់ជូននេះ ចាប់ពីថ្ងៃទី ២៩ មិថុនា ២០២៣ ដល់ ថ្ងៃទី ០៥ កក្កដា ២០២៣។ ទន្ទឹមនឹងនេះដែរមន្ទីរពេទ្យអន្តរជាតិអរៀនដាគិតគូរយ៉ាងល្អិតល្អន់នូវតម្លៃដ៏សមរម្យជូនប្រជាជនខ្មែរទូទៅគ្រប់កម្រិតនៃស្តង់ដាជីវភាព មានលទ្ធភាពមកទទួលបាននូវសេវាកម្មសុខភាពស្តង់ដារអន្តរជាតិ។ មន្ទីរពេទ្យអន្តរជាតិអរៀនដា សូមអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់ថា ពុកម៉ែបងប្អូន អាចមកទទួលយកសេវាកម្ម និង ការផ្តល់ពិសេសនេះបានគ្រប់ៗគ្នា។ដោយលោកអ្នកចំណាយត្រឹមតែ២០០$ តែប៉ុណ្ណោះ នឹងទទួលបានកញ្ចប់ពិស្តារ មានការពិនិត្យរហូតដល់២៧មុខងារនៃរាងកាយ និងជួបពិគ្រោះសុខភាពផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំ។ សូមជំរាបជូនថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានជំនាញផ្នែកសម្ភព ផ្នែករោគស្រ្តី ផ្នែកលំបាកមានកូន ផ្នែកជំងឺទូទៅ ផ្នែកកុមារ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលជំងឺកម្រិតធ្ងន់ និងផ្នែកវះកាត់ទូទៅ ។រីឯកញ្ចប់សម្រាលដោយធម្មជាតិ តម្លៃត្រឹមតែ ១០៩៩ដុល្លារ អតិថិជននឹងទទួលបាននូវកញ្ចប់សម្រាលដោយធម្មជាតិ ដ៏មានសុវត្ថិភាព គុណភាព និងផាសុកភាពដែលក្នុង ១ ករណីៗមានវេជ្ជបណ្ឌិតឯកទេស និងគិលានុបដ្ឋាយិកាជំនាញសម្រាលកូនរហូតដល់ ០៩ នាក់ ហើយអតិថិជន ឬអ្នកជំងឺនឹងទទួលបានការថែមជូនដោយឥតគិតថ្លៃនូវ កញ្ចប់ពិនិត្យសុខភាពទូទៅ, កញ្ចប់ពិនិត្យសុខភាពកុមារ និងកញ្ចប់ប្រឹក្សាអាហារូបត្ថម្ភ ពេលដែលជាវកញ្ចប់សម្រាលនេះទៀតផង។ ដើម្បីពង្រីកវិសាលភាពនៃការព្យាបាល និងដើម្បីឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលដល់ប្រជាជនខ្មែរ មិនចាំបាច់ទៅព្យាបាលនៅបរទេស មន្ទីរពេទ្យអន្តរជាតិអរៀនដា បានបំពាក់បន្ថែមនូវម៉ាស៉ីន និងឧបករណ៍ទំនើបៗជាច្រើនដូចជា៖ ម៉ាស៊ីន MRI, ម៉ាស៊ីនCT Scan, ម៉ាស៊ីនថតកាំរស្មីអ៊ិច, ម៉ាស៊ីនវាស់កំហាប់ឆ្អឹង, ម៉ាស៊ីនថតកៀនសុដន់ដោយកាំរស្មីអ៊ិច និងម៉ាស៊ីនជាច្រើនទៀត ជាមួយបច្ចេកទេសចុងក្រោយបំផុតដែលមានសមត្ថភាពក្នុងការថត ស្កេនជាលិកាខួរក្បាល ដុំសាច់ សសៃឈាម សរីរាង្គកាយក្នុង សសៃឈាមបេះដូង ស្បូន សុដន់ កំហាប់ឆ្អឹង និងសរីរាង្គកាយផ្សេងទៀត។  សូមបញ្ជាក់ថា ការផ្តល់ជូននេះសម្រាប់លោកអ្នកដែលអញ្ចើញមកកក់កញ្ចប់ពិនិត្យសុខភាពទូទៅចាប់ពីថ្ងៃទី ២៩ មិថុនា ២០២៣ ដល់ ថ្ងៃទី ០៥ កក្កដា ២០២៣ដែលមានទីតាំងស្ថិតនៅអគារលេខ៦៦ ផ្លូវលេខ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែប៉ុណ្ណោះ។  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-29T08:05:02.381Z", "category": "PR", "views": 640, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }
កូរ៉េខាងត្បូងឈរលេខ១ក្នុងលោកមានពលរដ្ឋជំពាក់បំណុលច្រើនបំផុត បំណុលដល់១.៣ពាន់ពាន់លាន$
https://business-cambodia.com/articles/south-korea-has-the-highest-household-debt
បើនិយាយពីប្រទេសដែលមានប្រជាជនជំពាក់បំណុលច្រើនជាងគេ យើងឃើញតែប្រទេសកូរ៉េខាងត្បូងស្ថិតក្នុងចំណោមប្រទេសដែលមានប្រជាជនជំពាក់បំណុលគេច្រើនបំផុតក្នុងលោក។ ជាក់ស្ដែងគិតត្រឹមត្រីមាសទី១ឆ្នាំ២០២៣នេះបំណុលសរុបរបស់ពលរដ្ឋកូរ៉េបូកបញ្ចូលគ្នាមានរហូតដល់ទៅ១០២%នៃផលិតផលក្នុងស្រុកសរុប(GDP)របស់កូរ៉េពោលគឺជាប់ជាប្រទេសដែលមានប្រជាជនជំពាក់បំណុលគេច្រើនបំផុត។ បើយោងតាមទិន្នន័យរបស់Bloomberg ដែលបានចុះផ្សាយកាលពីខែមករាឆ្នាំ២០២៣កន្លងទៅនេះបានបង្ហាញថាត្រឹមដំណាច់ឆ្នាំ២០២២បំណុលប្រជាជនកូរ៉េសរុបមានចំនួន១៧៤៩ពាន់ពាន់លានវ៉ុនដែលស្មើនឹង១.៣ពាន់ពាន់លានដុល្លារ។ តួចលេខបំណុលធ្លាក់ចុះបន្តិចពិតមែនប៉ុន្ដែវាស្ថិតនៅក្នុងអត្រាមួយដ៏ខ្ពស់ពោលគឺខ្ពស់ជាងផលិតផលក្នុងស្រុកសរុបបាត់ទៅហើយ។  តាមការចុះផ្សាយរបស់សារព័ត៌មានKoreatimes នៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថាចំនួនបំណុលប្រជាជនកូរ៉េធៀបនឹងផលិតផលក្នុងស្រុកសរុបគឺខ្ពស់បំផុតក្នុងចំណោមប្រទេសសេដ្ឋកិច្ចកំពូលចំនួន៣៤លើពិភពលោកពោលគឺកូរ៉េខាងត្បូងឈរលេខមួយដែលជាប្រទេសមានប្រជាជនជំពាក់បំណុលគេច្រើនបំផុតក្នុងលោក។ បំណុលពលរដ្ឋកូរ៉េកើនឡើងខ្ពស់ជាងGDP បែបនេះបានបង្កជាក្ដីបារម្ភថាធនាគារនិងក្រុមហ៊ុនបម្រើសេវាកម្មហិរញ្ញវត្ថុអាចនឹងប្រឈមនឹងបញ្ហាកម្ចីខូចឬគ្មានលទ្ធភាពសងបំណុលអំឡុងពេលដែលអត្រាការប្រាក់កាន់តែខ្ពស់ហើយសញ្ញាសេដ្ឋកិច្ចមិនសូវល្អ។ កូរ៉េមិនត្រឹមតែមានពលរដ្ឋជំពាក់បំណុលគេច្រើននោះទេតែអ្វីដែលជាក្ដីបារម្ភមួយទៀតនោះគឺក្រុមហ៊ុនសាជីវកម្មនៅកូរ៉េជំពាក់បំណុលគេក៏ច្រើនដូចគ្នា។ បំណុលសរុបក្រុមហ៊ុនក្នុងស្រុកនៃប្រទេសកូរ៉េដកតែក្រុមហ៊ុនក្នុងវិស័យហិរញ្ញវត្ថុចេញគឺទំហំបំណុលស្ថិតនៅ១១៨.៤%នៃផលិតផលក្នុងស្រុកសរុបដែលតួលេខនេះឈរលេខ៤នៅលើពិភពលោក។ ជុំវិញបំណុលរបស់ប្រជាជនកូរ៉េនេះដែរ ត្រូវបានអ្នកជំនាញផ្ដល់យោបល់ថារដ្ឋាភិបាលរបស់កូរ៉េគួរយកចិត្តទុកដាក់និងមានយន្តការធ្វើម៉េចឲ្យកម្រិតបំណុលពលរេដ្ឋកាន់តែទាបបើមិនដូច្នេះទេនោះវាអាចផ្ដល់ផលវិជ្ជមាននិងមានហានិភ័យដល់សេដ្ឋកិច្ចក្នុងរយៈពេលវែង។  គួរបញ្ជាក់ផងដែរថាបើយោងតាមចុះផ្សាយរបស់ Korea JoongAng Daily បានឲ្យដឹងថាត្រឹមដំណាច់ឆ្នាំ២០២២កន្លងទៅគឺជាលើកដំបូងក្នុងរយៈពេល១៩ឆ្នាំដែលបំណុលរបស់ពលរដ្ឋកូរ៉េក្នុងមួយគ្រួសារធ្លាក់មកត្រឹម៦៦,០០០ដុល្លារ ហើយគិតក្នុងមនុស្សម្នាក់គឺក្នុងពលរដ្ឋម្នាក់ជាមធ្យមជំពាក់បំណុលគេប្រមាណជាង២៧,០០០ដុល្លារ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-29T07:39:06.713Z", "category": "ហិរញ្ញវត្ថុ", "views": 590, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
បន្ទាប់ពីប្រឹងប្រែងស្វែងរកឥតឈប់ ពេលនេះឆ្មាំសមុទ្ររកឃើញរបស់សំខាន់៣ ពីចំណែកខ្មោ.ចនាវា Titan ហើយ
https://business-cambodia.com/articles/titan-found-3-things
ជារឿងដ៏គួរឱ្យសោកស្តាយមួយ បន្ទាប់ពីទទួលដំណឹងថាបុរសទាំង៥នាក់ដែលបានចុះទៅកាន់បាតសមុទ្រដើម្បីទៅមើលខ្មោចកប៉ាល់ Titanic ត្រូវបានអស់ជីវិតនៅទីកន្លែងនោះ ដោយមិនបន្សល់នៅពាក្យលាសូម្បីតែមួយម៉ាត់។ ជុំវិញរឿងរាវដ៏ស្រណោះមួយនេះ ធ្វើឱ្យឆ្មាំសមុទ្រ​បានព្យាយាមស្វែងរកគ្មានពេលពេលសម្រាក ​រហូតអាចរកឃើញរបស់សំខាន់៣ ពីចំណែកខ្មោ.ចនាវា Titan ហើយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​​ Independent​ កាលពីពេលថ្មីនេះបានឱ្យដឹង ឆ្មាំសមុទ្របានរកឃើញកំទេចកំទីពីសំណាល់សំខាន់ៗពីនាវា Titan ដូចជា កន្ទុយនាវា សំបកតួនាវា និងគ្រឿងម៉ាស៊ីនផងដែរ ក្នុងជម្រៅ ១,៦០០ft ពីធ្នូរបស់ Titanic ប្រហែល ១២,000ft ខាងក្រោមមហាសមុទ្រ។​ ទន្ទឹមនឹងនេះដែរឆ្មាំសមុទ្រអាមេរិក បានបង្ហាញនៅយប់មិញថា សាកស.ពមនុស្សដែលត្រូវបានគេសន្មត់ថា ត្រូវបានរកឃើញពីបំណែកនៃនាវាទេសចរណ៍ ទីតានិក ដែលបានបុកជាមួយអ្នកដំណើរ ៥ នាក់នៅលើនោះ ។ គួរជម្រាបផងដែរថា ឆ្មាំឆ្នេរសមុទ្រអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការស៊ើបអង្កេតឬការវិលត្រឡប់នៃកំទេចកំទីទៅច្រាំងទេ។ លើសពីនេះអ្នកតំណាងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូននៃប្រទេសកាណាដា (TSB) ដែលជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតក៏បដិសេធមិនធ្វើអត្ថាធិប្បាយដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-29T06:35:10.890Z", "category": "កំពូលអ្នកលក់", "views": 12904, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ផ្ទះជាង២០ម៉ឺនខ្នង នៅទីក្រុងសៀងហៃ ប្រកាសដាក់លក់ឡៃឡុង ខណៈទីផ្សារអចលនទ្រព្យកំពុងជាប់គាំង
https://business-cambodia.com/articles/shanghai-home-sellers-forced-to-offer-big-discounts
ខណៈពេលដែលសេដ្ឋកិច្ចមិនអំណោយផល បានធ្វើឱ្យវិនិយោគិនមួយចំនួនកំពុងទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរ ដោយមានក្រុមហ៊ុនខ្លះប្រកាសក្ស័យធន ហើយខ្លះទៀតក៏កំពុងដាក់លក់អចលនទ្រព្យខ្លួនជាបណ្ដើរៗផងដែរ។ ជាក់ស្ដែងក៏មានម្ចាស់ផ្ទះមួយចំនួន នៅក្នុងទីក្រុងសៀងហៃ កំពុងបញ្ចុះតម្លៃផ្ទះរបស់ខ្លួនរហូតដល់១០ភាគរយ ដើម្បីទាក់ទាញអតិថិជន ស្រ​ប​ពេលទីផ្សារអចលនទ្រព្យមិនសូវជាអំណោយផង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Centaline Property បានឱ្យដឹងថា ផ្ទះល្វែងដែលមានកម្មសិទ្ធិ(pre-owned flats)ប្រហែល២០០.០០០ខ្នង នៅទីក្រុងសៀងហៃ ត្រូវបានដាក់លក់នៅចុងខែមេសា កើនឡើងពីប្រហែល១០០.០០០ខ្នង នៅពាក់កណ្តាលខែមីនា។ ក្នុងនោះ លោក Song Yulin អ្នកគ្រប់គ្រងជាន់ខ្ពស់ នៅភ្នាក់ងារអចលនទ្រព្យ Lianjia បានលើកឡើងថា “ម្ចាស់ផ្ទះកាន់តែច្រើនបានសម្រេចចិត្តដកប្រាក់ចេញ ពីព្រោះពួកគេកំពុងភ្នាល់ថា តម្លៃផ្ទះនឹងបន្តធ្លាក់ចុះ ដោយម្ចាស់ផ្ទះមួយចំនួនបានរៀបចំផែនការ ធ្វើចំណាកស្រុកទៅបរទេស ហើយពួកគេសប្បាយចិត្តនឹងតម្លៃបច្ចុប្បន្ន ទោះបីជាត្រូវលក់បញ្ចុះតម្លៃយ៉ាងណាក្តី”។ យោងតាមក្រុមហ៊ុន Centaline បានឱ្យដឹងថា ផ្ទះដែលត្រូវបានកាន់កាប់ជាមុន សរុបចំនួន២៤.០០០យូនីត បានផ្លាស់ប្តូរម្ចាស់នៅក្នុងខែមីនា តាមពីក្រោយដោយ១៧.៧០០យូនីត នៅក្នុងខែមេសាកន្លងទៅ។ ចំណែក ប្រតិបត្តិការនៅក្នុងខែឧសភា បានធ្លាក់ចុះ១៣,៣ភាគរយទៀត មកនៅត្រឹមតែ១៥.៣០០យូនីតប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ការរីកដុះដាលនៃការលក់ផ្ទះ នៅទីក្រុងសៀងហៃហួសប្រមា​ណ ដែលអាចធ្វើឱ្យតម្លៃផ្ទះធ្លាក់ចុះបន្ថែមទៀត គឺជាសញ្ញាចុងក្រោយបង្អស់ដែលបង្ហាញថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កំពុងជាប់គាំង នៅក្នុងអ្វីដែលអ្នកជំនាញមួយចំនួន ហៅថា“Death spiral”៕​ អត្ថបទដោយ៖ ឌឿក ស្រីនុត  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-29T05:31:11.485Z", "category": "អចលនទ្រព្យ", "views": 1909, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy" ] }
មហាសេដ្ឋីទ្រព្យ៥ពាន់លាន$ Mark Cuban បង្ហើបពីជំនាញ៤ ជួយឱ្យអ្នកក្លាយជាសេដ្ឋី
https://business-cambodia.com/articles/mark-cuban-skill-to-be-millionaire-
Mark Cuban គឺជាមហាសេដ្ឋីជើងចាស់ជនជាតិអាមេរិកម្នាក់ ដែលធ្លាប់ឆ្លងកាត់ភាពក្រីក្រ និងធ្លាប់ផុងខ្លួនខាតបង់ក្នុងអាជីវកម្ម បានសាងកំហុសជាច្រើនក្នុងភាពជាយុវវ័យរបស់លោកកាលពីជាង៤០ឆ្នាំមុន។ យ៉ាងណាមិញតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន មហាសេដ្ឋីទ្រព្យ៥ពាន់លានដុល្លាររូបនេះបាននិយាយថា អ្នកគ្រប់គ្នាសុទ្ធតែអាចអ្នកកាន់ចង្កូតនាវាជីវិតខ្លួនឯងឱ្យក្លាយជាសេដ្ឋីប្រសិនបើពួកគេមានជំនាញ៤នេះជាប់ខ្លួន​៖ ទី១​ មានជំនាញទេពកោសល្យ មានជីវិតមួយដ៏ល្អមិនមែនជាការរៀបចំរបស់ទេវតា តែយើងខ្លួនឯងជាអ្នករៀបចំជីវិត។ លោក Cuban បានឱ្យដឹងថា ដើម្បីរៀបចំជីវិតមួយឱ្យបានល្អគឺត្រូវស្វែងរកជំនាញមួយដែលច្បាស់លាស់​ ហើយប្រាកដថាជំនាញនោះយើងខ្លួនឯងពិតជាមានទេពកោសល្យលើវា ​ដាក់ចិត្តដាក់កាយ និងចំណាយពេលវេលាទាំងជីវិតផ្តោតលើវា  ធ្វើឱ្យបានល្អបំផុតអស់ពីចិត្តពីថ្លើម។ ទី២ មានជំនាញចំណូលមិនរីងស្ងួត ត្រង់ចំណុចនេះ Cuban ថាជំនាញចំណូលខ្ពស់គឺជាជំនាញលក់ជំនាញ បានន័យថាបើសិនយើងជាបុគ្គលិកធ្វើការឱ្យគេមិនថាយើងនៅផ្នែកណាទេគឺយើងអាចលក់សេវាកម្មរបស់ក្រុមហ៊ុនបានជានិច្ច ព្រោះយើងមានជំនាញបញ្ចុះបញ្ចូល ជំនាញចចារ។ បុគ្គលិកប្រភេទនេះក៏មិនមែនចំណូលតិចដែរទោះបីជាការឱ្យគេ។ មួយវិញទៀតប្រសិនបើយើងចេញទៅរកស៊ីឬធ្វើការងារឯករាជ្យ យើងត្រូវមានជំនាញ លក់ខ្លួនឯង លក់ទំនុកចិត្តជាប់ខ្លួនជានិច្ច ដើម្បីឈានទៅដល់ការលក់សេវាកម្មឬផលិតផលរបស់យើងឱ្យបានសម្រេច។ ទី៣ មានជំនាញចង់ដឹងចង់ឃើញ សុភាសិតមួយរបស់ឡៅជឺអ្នកប្រាជ្ញាចិនបាននិយាយថា “ដំណើររាប់ពាន់គីឡូម៉ែត្រ គឺចាប់ផ្តើមពី១ជំហាន” ដូចគ្នានឹងជីវិតជាក់ស្តែង ចំណេះដឹង១%នៅថ្ងៃនេះគឺជាផ្លូវសម្រាប់ ដើរទៅរកខួរក្បាលដែលពោរពេញទៅដោយគំនិតសម្រាប់៤០-៥០ទៅមុខ។  ព្រោះមនុស្សមានជំនាញចង់ដឹងចង់ឃើញជានិច្ច ដាក់ខ្លួនរៀនសូត្រនោះសមត្ថភាពរបស់ពួកគាត់គឺមិនបានរុះរោយទៅតាមវ័យនោះទេ។ ទី៤ មានជំនាញទំនុកចិត្ត បុរសម្នាក់ស្លៀកពាក់ស្អាតបាតក្នុងចំណោមមនុស្សជាច្រើនក្នុងអង្គប្រជុំមួយ ប្រសិនបើគ្មានសមត្ថភាពទេគេនឹងបាត់បង់អស់ទំនុកចិត្ត។ ដោយឡែក Mark Cuban បានផ្តាំថាប្រសិនបើអ្នកដើរចូលទៅអង្គប្រជុំជំនួញមួយដោយមិនខ្វល់ថាអ្នកដទៃនឹងមើលមកអ្នកបែបណានោះទេ អ្នកអាចចេញទៅធ្វើការរកស៊ីដោយជោគជ័យ ព្រោះអ្នកមានទំនុកចិត្តយ៉ាងខ្លាំងក្លារួចទៅហើយ ថាអ្នកមានសមត្ថភាពគ្រប់គ្រាន់លើជំនាញសហគ្រិនភាព រាប់ចាប់តាំងពីការងារ A-Z ដែលសហគ្រិនជោគជ័យម្នាក់មាន។ គួរបញ្ជាក់ផងដែរថា Mark Cuban គឺជាមនុស្សម្នាក់ដែលអាចរកឃើញចំណូលចិត្តនិងទេពកោសល្យរបស់ខ្លួនតាំងពីលោកមានអាយុ១២ឆ្នាំ ដោយធ្វើជាអ្នកជំនួញ កាលណោះលោកបានដើរលក់ថង់ដាក់សំរាមឲ្យគេតាមផ្ទះ ដោយលោកទិញថង់សំរាមតម្លៃ៣ដុល្លារហើយលក់ចេញវិញបាន៦ដុល្លារ។ ទាំងនេះជាបទពិសោធន៍មួយឱ្យយើងអាចមើលឃើញថា ដើម្បីអាចគ្រប់គ្រងវាសនាខ្លួនឯងបានល្អគឺទេពកោសល្យនិងជំនាញបានច្របាច់បញ្ចូលគ្នាដើម្បីឱ្យយើងមានទំនុកចិត្តសម្រេចបាននូវក្តីស្រមៃរបស់យើង៕ អត្ថបទដោយ៖ ពីង ជូអេង   ចំពោះបងប្អូនដែលកំពុងជួបបញ្ហានៅក្នុងការលក់ អាចចូលរួមវគ្គសិក្សាខ្លីរបស់ចាបក្រហមស្តីពី "យុទ្ធសាស្រ្តធ្វើទីផ្សារបង្កើនការលក់ ក្នុងពេលវិបត្តិ" នៅថ្ងៃសៅរ៍ ទី៨ ដើមខែក្រោយនេះ។ តម្លៃ 15$ សម្រាប់ការចុះឈ្មោះ២០នាក់ដំបូង ទំនាក់ទំនងតាម Telegram 087 829 969
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-29T05:28:09.518Z", "category": "ភាពជាអ្នកដឹកនាំ", "views": 4896, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy" ] }
អាមេរិកចាយលុយអស់ជាង ២០០ពាន់លាន$ ក្នុងការជួយអាជីវកម្មខ្នាតតូចដែលរងគ្រោះ ដោយសារ COVID-19
https://business-cambodia.com/articles/small-business-loans
ដោយសារតែគ្រោះមហន្តរាយនៃជំងឺកូវីដ១៩ អស់រយៈជិត៤ឆ្នាំមកនេះ បានធ្វើឱ្យអាជីវកម្មតូចធំជាច្រើននៅជុំវិញពិភពលោក ជួបប្រទះនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ រហូតធ្វើឱ្យអាជីវកម្មត្រូវបិទទ្វារក្ស័យធនជាបន្តបន្ទាប់ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលនៅតាមប្រទេសនីមួយៗត្រូវចំណាយថវិកាជួយជ្រោមជ្រែងអស់រាប់ពាន់លានដុល្លារ។ជាក់ស្តែងសហរដ្ឋអាមេរិក បានចាយលុយជាង ២០០ពាន់លានដុល្លារ​ ក្នុងការជួយអាជីវកម្មខ្នាតតូចដែលរងគ្រោះដោយសារតែជំងឺ កូវីដ១៩។ តាមការចុះផ្សាយរបស់ Visual Capita List បានឱ្យដឹងថា​ នៅអំឡុងពេលនៃការផ្ទុះជំងឺរាតត្បាតអាជីវកម្មខ្នាតតូចរបស់អាមេរិកដូចជា វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច មានផលប៉ះពាល់ ៣៧% ចំពោះវិស័យភោជនីយដ្ឋានមានការប៉ះពាល់ប្រមាណជា ៦១ភាគរយ។ហើយតាមរយៈផលប៉ះពាល់នេះបានធ្វើឱ្យសហរដ្ឋអាមេរិកត្រូវចំណាយកញ្ចប់ថវិកាត្រៀមដល់ទៅ ២០០ពាន់លានដុល្លារដើម្បីស្តារអាជីវកម្មទាំងអស់នោះឡើងវិញ។ ហើយបើគិតមកដល់ពេលនេះ កញ្ចប់ថវិកាជាង ២០០ពាន់លានដុល្លារដែលអាមេរិកត្រៀមសម្រាប់ជួយទៅអាជីវកម្មខ្នាតតូចដែលប៉ះពាល់នោះ ត្រូវបានចំណាយអស់ទើបតែ ៤,៦លានដុល្លារប៉ុណ្ណោះ ចំណែកឯថវិកាជាង ៩០លានដុល្លារទៀត ត្រៀមចាយសម្រាប់ពេលខាងមុខ។ដោយលុយទាំងអស់នោះ នឹងត្រូវបានដកចំណាយទៅលើការខាតបង់២សំខាន់ៗរួមមាន ការផ្តល់ប្រាក់កម្ចីសម្រាប់ម្ចាស់អាជីវកម្ម និង មួយផ្នែកទៀតជួយទៅលើប្រាក់បៀវត្សសម្រាប់អ្នកបាត់បង់ការងារធ្វើ។យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានអាជីវកម្មខ្នាតតូច (SBA) របស់អាមេរិកដែលមានក្នុងការចុះផ្សាយរបស់សារព័ត៌មាន ABC News ។ អត្ថបទដោយ៖សម្បត្តិ សុខឡាង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-29T05:15:44.162Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 247, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ដំបូងគេនៅខ្មែរ! លោកមៀច គង់ហ៊ុយ ចាយទុនខ្ទង់ម៉ឺន$ បង្កើតសួនផ្កាធំ១នៅបាត់ដំបង ស្អាតដូចនៅបរទេស
https://business-cambodia.com/articles/founder-la-a-seven-flower-farm-
កាលពីមុននៅពេល​និយាយទៅដល់ សួនផ្កាដ៏ធំល្វឹងល្វើយបងប្អូនមួយចំនួនប្រាកដជានឹកឃើញដល់ប្រទេសជិតខាង ឬនៅបរទេសជាដើម ប៉ុន្តែនាពេលនេះប្រសិនជាបងប្អូនចង់ទៅលេងកម្សាន្តសួនផ្កាដែលពោរពេញទៅដោយផ្កាចម្រុះពណ៌ពុំចាំបាច់ហោះទៅក្រៅប្រទេសទៀតឡើយ អាចទៅទស្សនាសួនផ្កាមួយដែលបង្កើតឡើយដោយកូនខ្មែរដែលចាយទុនអស់រាប់ម៉ឺនដុល្លារនៅឯខេត្តបាត់ដំបង។ ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោកមៀច គង់ហ៊ុយ ដែលជាម្ចាស់សួនផ្កា La A Seven Flower Farm បាននិយាយថា ពីដំបូងឡើយលោកបានទិញដីភូមិមួយកន្លែងនៅក្នុងខេត្តបាត់ដំបងដើម្បីយកមកសាងសង់អគាររៀបការខ្នាតតូចមួយ នឹងយកមករៀបចំកន្លែងដេគ័រផ្កាជាដើម ប៉ុន្តែនៅអំឡុងឆ្នាំ២០១៩ លោកធ្វើមិនជោគជ័យឡើយដោយសារតែប្រទេសកម្ពុជាផ្ទុះនៅជំងឺកូវីដ១៩។ លោកគង់ហ៊ុយ បានបន្តទៀតថា បន្ទាប់ពីគម្រោងសាងសង់កន្លែងរៀបការត្រូវបានផ្អាកលោកក៏បានទុកដីចោល ក្រោយមកលោកក៏បាននឹកឃើញថាយើងគួរតែបង្កើតមកជាកន្លែងដាំផ្កាវិញយ៉ាងហោចណាស់ ក៏អាចទាញភ្ញៀវបាននឹងរកចំណូលបានខ្លះ ជាងកាលទុកដីឱ្យទំនេរចោលដែរ។ ក្រោយមកលោកក៏បានទាក់ទងទៅវៀតណាម ក៏ដូចជាប្រទេសថៃ ដើម្បីទិញពូជផ្កាយកមកដាំបង្កើតជាសួនផ្កា ប៉ុន្តែពេលទាក់ទងទៅគេមិនចង់លក់ពូជផ្កាឱ្យយើងឡើយ តែចៃដន្យពេលនោះជំងឺកូវីដ១៩កាន់តែផ្ទុះ ហើយប្រហែលជាគេចង់បានចំណូលបន្ថែមដែរ ទើបគេសម្រេចចិត្តលក់ឱ្យយើងវិញ។ ម្ចាស់សួនផ្កា La A Seven Flower Farm បានលើកឡើងថា ចំពោះការដាំដុះផ្កានេះវិញគឺលោកមិនសូវពិបាកក្នុងការមើលថែឡើយ ដោយសារលោកធ្លាប់រកស៊ីនៅរបរដេគ័រផ្កា ពោលគឺលោកមានដុង្គជាមួយការដាំដុះ ការមើលថែ ការដេគ័រផ្កានេះតែម្តង។ នៅពេលដែលប្រទេសជិតខាងបានសម្រេចលក់ពូជផ្កាមកឱ្យលោក លោកក៏បានច្នៃដីទំនេរដើម្បីដាំដុះផ្កា ដោយបានធ្វើរបងរៀបចំកន្លែងថតរូបក្នុងសួនផ្កាក្នុងឆ្នាំ ២០២០ ដែលបានចាយទុនអស់ជាង ១០ម៉ឺនដុល្លារឯណោះ។ បន្ទាប់ពីដាំដុះផ្កានេះឡើងមក នៅចុងឆ្នាំ ២០២០ ផ្កាក៏ចាប់ផ្តើមរីកយ៉ាងស្រស់ស្អាតហើយលោកក៏ចាប់បង្ហោះនៅលើហ្វេសប៊ុកក៏ដូចជាប្រកាសទទួលភ្ញៀវឱ្យចូលមកលេងកម្សាន្តពេលនោះហើយសួនផ្ការបស់លោកចាប់ផ្តើមទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតមានភ្ញៀវចូលទស្សនាឥតឈប់ឈរ។ បើទោះបីជាមានការគាំទ្រយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែសម្រាប់គម្រោងពង្រីកបន្ថែមគឺនៅតែមាន ដោយសារតែលោកគង់ ហ៊ុយ ចង់បង្ហាញឱ្យកូនខ្មែរគ្រប់គ្នាឃើញថា មែនទែនទៅខ្មែរយើងពូកែនឹងសំបូរទៅដោយគំនិតច្នៃប្រឌិតនឹងមានភាពប៉ិនប្រសប់មិនចាញ់ប្រទេសជិតខាងឡើយ។ ចំពោះគម្រោងពង្រីកសួនផ្កា La A Seven Flower Farm នៅចុងឆ្នាំ ២០២៣ នេះលោកនឹងចាយទុនខ្ទង់ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីធ្វើឱ្យសួនផ្កាកាន់តែធំជាងមុនដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកខេត្តបាត់ដំបងកាន់តែខ្លាំង។ សម្រាប់ចំណុចពិសេសនៃសួនផ្កាដែលកូនខ្មែរបង្កើតខាងលើនេះ ក៏មានចំណុចប្លែកខុសពីគេដែរ ពោលគឺលោកបង្កើតបែបជាលក្ខណៈស្តង់ដារទោះបីជាភ្ញៀវមកលេងហើយចំពេលភ្លៀងធ្លាក់ក៏គ្មានភក់ធ្វើឱ្យភ្ញៀវពិបាកដើរដែរ។ លោក មៀច គង់ហ៊ុយ ដែលជាម្ចាស់សួនផ្កា La A Seven Flower Farm បានបញ្ជាក់ថា នៅក្នុងខែនេះជារដូវភ្លៀងធ្លាក់ដូច្នេះធ្វើឱ្យពិបាកក្នុងការដាំដុះផ្កា ដូច្នេះមានផ្កាខ្លះដាំទៅទទួលបានផលល្អ ហើយផ្កាខ្លះក៏មិនបានល្អប៉ុន្តែនៅក្នុងនោះលោកក៏បានបើកឱ្យភ្ញៀវចូលលេងធម្មតាដដែល គ្រាន់តែពេលនេះមិនសូវមានផ្កាគ្រប់ប្រភេទ ហើយប្រសិនជាបងប្អូនចង់ទៅចំពេលរីកស្អាតខ្លាំងអាចទៅចន្លោះខែ ១១ រហូតដល់ខែ ៤ ។ យ៉ាងណាមិញ សម្រាប់បងប្អូនប្រជាជនខ្មែរ ដែលជិះកាត់ខេត្តបាត់ដំបងអាចចូលលេងសួនផ្កាដ៏ធំល្វឹងល្វើយរបស់លោក មៀច គង់ហ៊ុយ បាន ពីព្រោះសួនផ្កានេះនៅក្នុងក្រុងតែម្តងដោយលោកអ្នកអាចខលទៅកាន់លេខ 070 727 737 ឬឆាតចូលផេក La A Seven Flower Farm ដើម្បីរកទីតាំងផងដែរ៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-29T05:03:16.973Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 8671, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
មហាសេដ្ឋី Elon Musk ថា អ្នកបង្ហោះលើបណ្តាញសង្គមភាគច្រើន ចូលចិត្តសម្តែងខុសពីការពិត
https://business-cambodia.com/articles/elon-musk-said-most-people-on-social-media-are-fake
បច្ចុប្បន្នមនុស្សជុំវិញពិភពលោកពេញនិយមប្រើប្រាស់បណ្ដាញសង្គម ដោយពួកគេតែងតែបង្ហាញនូវអ្វីដែលគេចង់បង្ហាញទៅលើផ្លេតហ្វមមួយចំនួនដូចជា Facebook, Instagram, និង Twitter ជាដើម ។ ហើយអ្វីទាំងអស់នោះភាគច្រើនមើលទៅដូចជាល្អៗណាស់ ប៉ុន្តែម្ចាស់ក្រុមហ៊ុន Twitter មហាសេដ្ឋី Elon Musk  បែរជាលើកឡើងថា «អ្នកបង្ហោះលើបណ្ដាញសង្គមភាគច្រើន ចូលចិត្តសម្ដែងខុសការពិត»។​ ថ្លែងក្នុងវីដេអូមួយដែលបង្ហោះលើផេក Money Talks លោក Elon Musk មានប្រសាសន៍ច្បាស់ៗយ៉ាងដូច្នេះថា «មនុស្សជាច្រើននៅក្នុងបណ្ដាញសង្គមមើលទៅហាក់បីដូចជាមានជីវិតដ៏ល្អប្រសើរ ជាងជីវិតពិតប្រាកដរបស់ពួកគេ»។ មនុស្សជ្រើសរើសបង្ហោះតែរូបណាដែលបង្ហាញថាគេសប្បាយចិត្តខ្លាំង អ្វីដែលសំខាន់ពួកគេព្យាយាមកែសម្រួលរាល់រូបភាពឱ្យបានស្អាតសិនមុននឹងបង្ហោះចេញទៅ។ មហាសេដ្ឋីរូបនេះបន្ថែមទៀតថា សព្វថ្ងៃនេះក៏មានមនុស្សច្រើនណាស់ដែលកំពុងកើតទុក្ខ ដោយការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដែលកំពុងបង្ហាញជីវិតល្អ ភាពសប្បាយរីករាយនៅក្នុងបណ្ដាញសង្គមផ្សេងៗ។ មនុស្សជាច្រើនឃើញគេហើយលួចគិតថា ម្ដេចក៏គេសប្បាយម្ល៉េះ? ម្ដេចក៏ជីវិតគេល្អប្រសើរម្ល៉េះ? ហេតុអ្វីទើបយើងមិនអាចទទួលបានជីវិតល្អដូចគេ? ហេតុអ្វីទើបយើងមិនអាចសប្បាយរីករាយដូចគេ? ដោយឡែក លោក Elon Musk ស្រាយបញ្ជាក់ថា «ការពិតទៅមនុស្សភាគច្រើនដែលយើងមើលឃើញថារីករាយ តាមពិតពួកគេមិនរីករាយទេ»។ លោកបន្តថា ពួកគេអាចនឹងជ្រើសរើសបង្ហាញទៅលើបណ្ដាញសង្គមដើម្បីតែផ្គាប់ភ្នែកអ្នកដទៃ ដើម្បីតែឱ្យអ្នកដទៃពេញចិត្ត និងកោតសរសើររូបគេ។ ទាំងដែលការពិតពួកគេមួយចំនួនពិតជាស្មុគស្មាញណាស់ មនុស្សដែលមើលទៅសប្បាយរីករាយបំផុត អាចនឹងរស់នៅក្នុងជីវិតដែលរងទុក្ខនិងឯកាបំផុតក៏ថាបានដែរ។ សេដ្ឋីលេខ១លើលោករូបនេះបានគូសបញ្ជាក់ផងដែរថា ជាក់ស្ដែងគ្មាននរណាម្នាក់អាចរីករាយគ្រប់ពេលវេលាឡើយ មិនថាអ្នកនោះជាអ្នកណាមកពីណាក៏ដោយ មានឬក្រ ស្អាតឬមិនស្អាត សុទ្ធតែមានទុក្ខជារបស់ខ្លួន។ ដូច្នេះហើយចូរឱ្យតម្លៃ និងធ្វើល្អទៅលើមនុស្សគ្រប់គ្នា​ ជាពិសេសខ្លួនឯង ហើយសូមជឿអ្វីមួយដោយការពិចារណាលើភាពពិតជាក់ស្ដែង កុំវាយតម្លៃតែលើរូបភាពមួយជ្រុងដែលអ្នកគ្រាន់តែបានឃើញនៅលើបណ្ដាញសង្គម៕ អត្ថបទដោយ៖ សូ សុខលី ចំពោះបងប្អូនដែលកំពុងជួបបញ្ហានៅក្នុងការលក់ អាចចូលរួមវគ្គសិក្សាខ្លីរបស់ចាបក្រហមស្តីពី "យុទ្ធសាស្រ្តធ្វើទីផ្សារបង្កើនការលក់ ក្នុងពេលវិបត្តិ" នៅថ្ងៃសៅរ៍ ទី៨ ដើមខែក្រោយនេះ។ តម្លៃ 15$ សម្រាប់ការចុះឈ្មោះ២០នាក់ដំបូង ទំនាក់ទំនងតាម Telegram 087 829 969 អត្ថបទគួរអានបន្ទាប់៖ កុំលេងសើចឱ្យសោះ! នេះជាបញ្ហាធំបំផុតទាំង៥ ដែលធ្វើឱ្យប៉ះពាល់ដល់មនុស្សជាច្រើន ក្នុងឆ្នាំ២០២៣អត្ថបទគួរអានបន្ទាប់៖ ឡើងតឹង ធ្លាក់ធូរ! អ្នកជំនាញបង្ហើបកំហុសធំ៤ អាចទាញអ្នកមានទ្រព្យហូរហៀរ ឱ្យធ្លាក់ខ្លួនក្រមកវិញ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-29T04:31:00.317Z", "category": "ហិរញ្ញវត្ថុ", "views": 1987, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy" ] }
ពីអ្នកធាក់ស៊ីក្លូ ក្លាយជារដ្ឋមន្រ្តី! ឯកឧត្តម វ៉េង សិរិវុឌ្ឍ ផ្តាំថា កុំរស់ជាមួយរសជាតិជីវិត តែត្រូវរស់ជាមួយការរៀបចំជីវិត
https://business-cambodia.com/articles/veng-sereyvuth-life-story
ដើមឈូកស្រស់ស្អាតដុះចេញពីភក់ជ្រាំ មនុស្សរឹងមាំតែងធ្លាប់ឆ្លងកាត់ស្នាមកាំបិតនៃភាពលំបាក ប្រៀបដូចដំណើរជីវិតរបស់ឯកឧត្តម វ៉េង សិរិវុឌ្ឍ វិវឌ្ឍខ្លួនពីអ្នកធាក់ស៊ីក្លូស្វិតក្រពះ ក្លាយជារដ្ឋមន្ត្រីយ៉ាងដូច្នោះដែរ។ ក្នុងបទពិសោធន៍ជីវិតជន់ជោរ អាចកសាងខ្លួនមកដល់ចំណុចនេះ ឯកឧត្តម វ៉េង សិរិវុឌ្ឍ បានផ្តាំថា កុំរស់ជាមួយរសជាតិជីវិត តែត្រូវរស់ជាមួយការរៀបចំជីវិត។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ម្តាយខ្ញុំមិនមែនជាអ្នកចេះដឹងទេ ប៉ុន្តែនាំខ្ញុំរត់ពីខេត្តមកភ្នំពេញដើម្បីរៀន។ ពេលមកដល់ភ្នំពេញយើងមានតែខោអាវមួយបង្វេចគត់។ របងផ្ទះអ្នកមានជាជញ្ជាំងខ្ទមនៅលើលូទឹកស្អុយរបស់ខ្ញុំ ហើយការងារល្អបំផុតគឺធាក់ស៊ីក្លូ ព្រោះយើងអត់មានអ្វីទេ មានតែកម្លាំងបាយប៉ុណ្ណោះ»។ លោកបានបន្តទាំងសំឡេងច្បាស់ៗពោរពេញដោយថាមពលទៀតថា៖ «ធាក់ស៊ីក្លូឆ្នាំ១៩៧៣ ដាក់ភ្ញៀវនៅសណ្ឋាគាររ៉ាប់ពុលមុខសាលាក្រុង ស្អែកឡើងដឹកទៅដាក់ទៀតៗ ឯរៀននៅតែរៀន។ ២០ឆ្នាំក្រោយមក ក្នុងឆ្នាំ១៩៩៣ មនុស្សដដែលឈ្មោះ វ៉េង សិរិវុឌ្ឍ ដើរចូលសណ្ឋាគារហ្នឹងម្តងទៀត ប៉ុន្តែលើកនេះជារដ្ឋមន្ត្រីក្រសួងទេសចរណ៍»។ ជាចុងក្រោយ មុនដាក់ក្បាលមេក្រូចុះពោលពាក្យអរគុណ លោកបានផ្តាំផ្ញើយ៉ាងដូច្នេះថា៖ «ម្តាយឪពុកនិងកូនគឺជាក្រុមបាល់ទាត់ ចាប់ដៃគ្នាទាត់បញ្ចូលទី ៣ឆ្នាំ ៥ឆ្នាំ កូនៗជាដុំពេជ្រ ប៉ុន្តែដុំពេជ្រមិនច្នៃអត់មានតម្លៃទេ ច្នៃដោយសាររៀនសូត្រ តាមរយៈការអប់រំ។ ឈប់មានគំនិតតូចចិត្តនឹងវាសនា តូចចិត្តនឹងជីវិត តូចចិត្តនឹងគ្រួសារ មិនត្រូវមានតទៀតទេ។ បញ្ឆេះការឈឺចាប់ឲ្យក្លាយជាកម្លាំងចិត្ត ដុសខាត់ដុំពេជ្រកុំឲ្យឱកាសនេះបាត់ចេញពីដៃ ៣-៤ឆ្នាំក្រោយមក ដៃទទេ កុំឲ្យសោះ។ ចំណេះដឹងក៏អាចរៀនបាន ជំនាញក៏អាចរៀនបាន ដូច្នេះអនាគតគ្មានអ្វីក្រៅពីជីវភាពរុងរឿងថ្លៃថ្លា។ កុំរស់ជាមួយរសជាតិជីវិត រស់ជាមួយការរៀបចំជីវិត»។ គួរជម្រាបផងដែរថា លោក វ៉េង សិរិវុឌ្ឍ គឺជាអតីតទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការ គណៈរដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីទេសចរណ៍ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។ លោកបានបម្រើការក្នុងតួនាទីជាអ្នកដឹកនាំជាតិ និងថ្នាក់តំបន់ អស់រយៈពេលជិត ២៥ឆ្នាំ (ឆ្នាំ១៩៨៩ -ឆ្នាំ២០១៣) ហើយបច្ចុប្បន្ន គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងជាអ្នកនិពន្ធស្នាដៃសៀវភៅ “គ្មាននរណាកើតមកក្រទេ" ។ សព្វថ្ងៃនេះ លោកបានលះបង់កម្លាំងកាយចិត្ត និងពេលវេលារបស់ខ្លួន ផ្តោតសំខាន់ទៅលើវិស័យអប់រំ ដោយចែករំលែក ចំណេះដឹងទៅកាន់សិស្សនិស្សិត ដើម្បីឲ្យពួកគេអាចរៀបចំខ្លួនក្នុងការដឹកនាំអភិវឌ្ឍប្រទេសជាតិយើងតទៅមុខទៀត៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-29T03:57:17.269Z", "category": "ភាពជាអ្នកដឹកនាំ", "views": 741, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
ពិព័ណ៌គ្រឿងអេឡិចត្រូវនិចអនឡាញ តម្លៃ10$ 20$ចុះមកត្រឹម1$ 2$ និង5$ ជាមួយទំនិញរាប់ពាន់មុខនៅលើ frogsell
https://business-cambodia.com/articles/frogsell-expo-electronic-
កម្មវិធីលក់បញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមកជាមួយពិព័ណ៌គ្រឿងអេឡិចត្រូនិចអនឡាញបានបើកយុទ្ធនាការលក់ហើយ។ កាន់តែពិសេសអស្ចារ្យ…កាន់តែរីករាយជាមួយនឹងការទិញគ្រឿងអេឡិចត្រូនិចដ៏សម្បូរបែបអមជាមួយ ការបញ្ចុះតម្លៃទំនិញតម្លៃ10$ ចុះមកត្រឹមតែ1$ មានជាង 200 មុខទំនិញ ទំនិញតម្លៃជាង20$ ចុះមកត្រឹម 2$ 5$ និង 10$ មានជាង500មុខទំនិញ និងទំនិញបញ្ចុះតម្លៃ20$ និង 50$ និង50%រាប់ពាន់មុខទំនិញ ពីជាង200 ហាងខុសៗគ្នាកំពុង រងចំាលោកអ្នក។ លោក សៀង វិរៈ ប្រធានគ្រប់គ្រងគម្រោងនៃក្រុមហ៊ុន frogsell បានឲ្យដឹងថា៖«មុនពេលចាប់ផ្តើមប្រកាសថ្ងៃលក់មានអ្នកលេងក្នុងបណ្តាញសង្គមនិងអ្នកលក់ជាច្រើនបានទាក់ទងមកក្រុមការងារ ហេីយបានសួរនាំថ្ងៃនៃការចាប់ផ្តើមពិព័ណ៌នេះយ៉ាងច្រើនកុះករ។ យើងសង្ឃឹមថា នឹងមានមនុស្សចូលរួមរាប់ម៉ឺននា ក់ ដូចកាលយើងបើកដំណើរការលក់ទំនិញ1$ កាលពីខែមុនដើម្បីទាក់ទង និងទិញទំនិញនៅលើ App frogsellនៃកម្មវិធីប្រូម៉ូសិននេះ ។ មានហាងជា ច្រើនបានចូលរួមយុទ្ធនាការ លក់បញ្ចុះតម្លៃនេះដោយផ្តល់ជូនជាមួយផលិតផលអេឡិចត្រូនិចគ្រប់ប្រភេទ ដែលមាន គុណភាព និងតម្លៃពិសេសដ៏សម្បូរបែប ដោយអតិថិជនអាចបញ្ជាទិញបានច្រើន មុខដោយមិនកំណត់ចំនួន។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី10 ខែកក្កដា ឆ្នាំ2023។ លោកបញ្ជាក់បន្ថែមថា កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីប្រមូលអ្នកលក់ទាំងអស់ដែ លមាននៅលើ App frogsell ដើម្បីលក់បញ្ចុះតម្លៃផលិតផលរបស់ខ្លួនចូលរួមជាមួយគ្នាដើម្បីលក់បញ្ចុះតម្លៃដល់អតិថិ ជន ដែលនិយមទិញទំនិញតាមអនឡាញ ឲ្យបានច្រើនផុសផលបានសាកល្បងប្រើប្រាស់និងស្គាល់ផលិតផល និងហាងរបស់គាត់កាន់តែច្រើនជាងមុន។ » សម្ភារៈមានដូចជា៖ Power Bank ឆ្នាំងដំាបាយអគ្គិសនីឆ្នាំងអ៊ុតសម្លៀកបំពាក់កាសប្លូធូSpeakerកាសឥតខ្សែឆ្នាំងសាកទូរស័ព្ទស្រោមទូរស័ព្ទនាឡិការដៃឆ្លាតវៃម៉ាស៊ីនបោកសម្លៀកបំពាក់ម៉ាស៊ីនត្រជាក់កង្ហារព្រមទំាង គ្រឿងបន្លាអស់អេឡិចត្រូនិចជាច្រើនទៀត។ក្រៅពីនេះក៏មានកម្មវិធីបញ្ចុះតម្លៃខុសៗគ្នាទៅតាមថ្ងៃនីមួយៗចាប់ពីថ្ងៃទី 26 មិថុនា ដល់ថ្ងៃទី10កក្កដា2023 ។ មិនត្រឹមតែប៉ុណ្ណោះយើងក៏បើកឲ្យមានការសហការពីក្រុមហ៊ុន និងហាងដៃគូរដែលចង់លក់ផលិតផលអេឡិចត្រូនិច និងទំនិញថ្មីនិងមួយទឹកជាមួយ frogsell App ផងដែរដែលលោកអ្នកអាចទាក់ទងមក ក្រុមការងារតាមរយ:លេខតេឡេក្រាម៖ 069363286 ។ ក្រៅពីនេះ អតិថិជនក៏នឹងទទួលបានការដឹកជញ្ជូនទំនិញដោយឥតគិតថ្លៃសម្រាប់100 នាក់ដំបូងរួមទំាងមានឳកាស ឈ្នះរង្វាន់ជាច្រើនដោយគ្រាន់តែផ្ញើសារផលិតផលដែលលោកអ្នកបានទិញ ភ្ជាប់ជាមួយឈ្មោះ និងលេខទូរស័ព្ទតាមបណ្តាញតេលេក្រាមដើម្បីចាប់ឆ្នោតផ្សងសំណាងដែលរង្វាន់រួមមាន៖កាស កង្ហារដាក់ទឹក ផលិតថែរក្សាស្បែក ដបទឹក វត្ថុអនុស្សាវរីយជាច្រើនពីfrogsell។ សូមជម្រាបជូនថា frogsell គឺជា App ដែលបងប្អូនអាចផុសលក់ទំនិញថ្មីឬមួយទឹកដោយឥតគិតថ្លៃគ្រប់ប្រភេទ ហើយសព្វថ្ងៃនេះមានមនុស្សជាង10ម៉ឺននាក់បាននឹងកំពុងប្រើប្រាស់App frogsell ជារៀងរាល់ខែ និងជា App របស់ខ្មែរដែលបង្កើតឡើងកាលពីឆ្នាំ2020។ សម្រាប់ហាង អ្នកលក់ដែល ចង់ដាក់លក់ទំនិញរបស់ខ្លួនក្នុងកម្មវិធីបញ្ចុះតម្លៃនា ពេលខាងមុខ ឬដាក់លក់ទំនិញនៅលើApp frogsellសូមទាក់ទងមកកាន់ក្រុមការងារយើងតាមលេតេក្រាមនេះ៖ 069 363 286/077 880 490 ។ចូលឆែកមើល និងទិញផលិតផលតាមលីងនេះ៖ប ងប្អូនអាចចូលទៅកាន់តំណភ្ជាប់នេះ៖https://bit.ly/frogsellelectroniconlinefair  ដើម្បីអាចលក់ទំនិញ មួយទឹក ឬថ្មីដោយឥតគិតថ្លៃបានសូមចុចដោនឡូត ទីនេះ៖ bit.ly/3kharzV ឬសាកសួរព័ត៌មានលម្អិតតាមរយៈផេក Facebook Pagefrogsell ៖ https://www.facebook.com/frogsellapp ។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-29T02:52:57.753Z", "category": "PR", "views": 474, "author": { "first_name": "Sreymom", "last_name": "Cha", "email": "sreymomcha069@gmail.com" }, "quality_warning": [ "noisy" ] }
ប្ដីប្រពន្ធ១គូ បង្ហើបគន្លឹះធំ៤ ដោះបំណុលផ្ទះ៣០ម៉ឺន$ ប្រើពេលត្រឹម៣ឆ្នាំ សល់ទ្រព្យ១លាន$
https://business-cambodia.com/articles/a-couple-share-tips-to-pay-off-debt
ប្ដីប្រពន្ធ Bernadette Joy Cruz-Maulion និង AJ Maulion ធ្លាប់ជាប់បន្ទុកបំណុលដល់ទៅជាង ៣០ម៉ឺនដុល្លារ ព្រោះតែកម្ចីសម្រាប់ការសិក្សា និងកម្ចីទិញផ្ទះ២ ត្រឹមតែរយៈពេល៣ឆ្នាំប៉ុណ្ណោះពួកគេបានរកលុយដោះបំណុលគេអស់ ថែមទាំងសល់ទ្រព្យ ១.២លានដុល្លារទៀតផង។ នេះបើយោងតាមសារព័ត៌មានរបស់ CNBC។ គូស្នេហ៍មួយគូនេះបានប្ដេជ្ញាចិត្ត រកវិធីសងបំណុលគេឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយ Cruz-Maulion ដែលជាប្រពន្ធ បាននិយាយនៅក្នុងបទសម្ភាសន៍ថា ពួកគេអាចដោះបំណុលបាន ព្រមទាំងសល់ទ្រព្យសម្បត្តិជាច្រើនព្រោះតែការអនុវត្តន៍ច្បាប់ទាំង ៤នេះ៖ ១. ផ្ដោតទៅលើការវិនិយោគជាងការប្រមូលផ្ដុំលុយទុក ជាជាងការសន្សំលុយទុកមួយកន្លែង Cruz និយាយថាពួកគេយកលុយនោះទៅវិនិយោគ ជាក់ស្ដែងពេលនេះអ្នកទាំង២មានលុយប្រហែល ១.១លានដុល្លារ ដែលបានវិនិយោគលើភាគហ៊ុន អចលនទ្រព្យ និងគណនីចូលនិវត្តន៍។ អ្នកស្រីបានបញ្ជាក់ដែរថា ដើម្បីឱ្យការវិនិយោគមានប្រសិទ្ធភាព ដាច់ខាតយើងត្រូវស្វែងយល់ និងវិភាគអំពីទីផ្សារឱ្យបានច្បាស់លាស់ជាមុនសិន។ ២. ឈប់ធ្វើការឱ្យគេមកចាប់ផ្ដើមអាជីវកម្មខ្លួនឯង Cruz បានលាឈប់ពីការងារ ហើយប្រហែល៣ខែបន្ទាប់អ្នកស្រីបានចាប់ផ្ដើមអាជីវកម្ម បង្វឹកហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់គាត់មួយឈ្មោះថា Crush Your Money Goals ។ ត្រង់ចំណុចនេះ អ្នកស្រីបានលើកឡើងថា វាមិនមែនជារឿងងាយស្រួលទេ ព្រោះថាការឈប់ពីការងារមានប្រាក់ខែ ធ្វើឱ្យឪពុកម្ដាយមិនសូវសប្បាយចិត្តឡើយ។ ប៉ុន្តែនាងត្រូវខិតខំបញ្ជាក់ឱ្យពួកគាត់ឃើញថា ការមានអាជីវកម្មខ្លួនឯងវាល្អជាងធ្វើការឱ្យគេ ព្រោះថាប្រាក់ចំណេញដែលរកបានពីអារជីវកម្មផ្ទាល់ខ្លួន មិនអាចកំណត់បានដូចប្រាក់ខែឡើយ។ ៣. រស់នៅតាមលទ្ធភាព ជាធម្មតាផ្ទះគឺជានិមិត្តរូបនៃក្ដីសុបិនរបស់ជនជាតិអាមេរិក ហើយគ្រួសាររបស់អ្នកស្រីតែងតែរំពឹងថា ពួកគេនឹងប្ដូរទៅនៅផ្ទះធំជាងមុន ប៉ុន្តែជាក់ស្ដែងប្ដីប្រពន្ធមួយគូនេះបែរជាសម្រេចចិត្តប្ដូរទៅរស់នៅខុនដូ ដើម្បីកាត់បន្ថយចំណាយ និងងាយស្រួលធ្វើដំណើរ។ ទន្ទឹមនឹងនោះអ្នកទាំងពីរក៏បានបញ្ជាក់ដែរថា «មិនមែនដោយសារតែអ្នកមានផ្ទះធំទើបមានន័យថាអ្នកនឹងមានសេរីភាពហិរញ្ញវត្ថុនោះទេ»។ ៤. និយាយបើកចំហអំពីរឿងលុយកាក់ Cruz រំលឹកថា នៅពេលដែលខ្លួនបានចែករំលែកពីការរកលុយដោះបំណុលអស់ជាង ៣០ម៉ឺនដុល្លារ ជាលើកដំបូង ម្ដាយរបស់គាត់បានសួរគាត់ថា ហេតុអ្វីបានជានិយាយរឿងហ្នឹង? និយាយបែបហ្នឹងគេមិនមើលមកអាក្រក់ទេឬអី? ហើយអ្នកស្រីក៏បានឆ្លើយតបថា «ព្រោះតែផ្នត់គំនិតរបស់មនុស្សគិតថាមិនត្រូវនិយាយរឿងលុយជាសារធារណៈ ទើបធ្វើឱ្យពេលដែលខ្ញុំនៅក្មេងខ្ញុំមិនដែលដឹងពីរបៀបគ្រប់គ្រងលុយកាក់រហូតដល់ជាប់បំណុល»។ ហើយពេលនេះក្នុងនាមអ្នកស្រីជាគ្រូបង្វឹកផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន អ្នកស្រីក៏ប្ដេជ្ញាចិត្តថាត្រូវតែចែករំលែកពីវាដើម្បីកុំឱ្យអ្នកដទៃ ជាពិសេសមនុស្សជំនាន់ក្រោយ ជួបរឿងដូចគាត់ទៀត។ យ៉ាងណាមិញក្បួនច្បាប់ខាងលើរបស់ ប្តីប្រពន្ធទាំងពីរ គឺវាសមស្របទៅនឹងរបត់ជីវិតរបស់ពួកគាត់ផ្ទាល់ ហេតុនេះហើយវាអាចនឹងមិនត្រូវជាមួយនឹងស្ថានភាពរបស់មិត្តអ្នកអានទាំងស្រុងឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវានៅតែអាឈរជាគំនិតសម្រាប់លោកអ្នកយកទៅសិក្សា និងស្វែងយល់ ដើម្បីច្នៃប្រឌិតវិធីថ្មីៗក្នុងការចាត់ចែងលុយឱ្យស្របទៅនឹងរបត់ជីវិតរបស់អ្នកផ្ទាល់៕ អត្ថបទដោយ៖ សូ សុខលី ចំពោះបងប្អូនដែលកំពុងជួបបញ្ហានៅក្នុងការលក់ អាចចូលរួមវគ្គសិក្សាខ្លីរបស់ចាបក្រហមស្តីពី "យុទ្ធសាស្រ្តធ្វើទីផ្សារបង្កើនការលក់ ក្នុងពេលវិបត្តិ" នៅថ្ងៃសៅរ៍ ទី៨ ដើមខែក្រោយនេះ។ តម្លៃ 15$ សម្រាប់ការចុះឈ្មោះ២០នាក់ដំបូង ទំនាក់ទំនងតាម Telegram 087 829 969 អត្ថបទគួរអានបន្ទាប់៖ កុំលេងសើចឱ្យសោះ! នេះជាបញ្ហាធំបំផុតទាំង៥ ដែលធ្វើឱ្យប៉ះពាល់ដល់មនុស្សជាច្រើន ក្នុងឆ្នាំ២០២៣អត្ថបទគួរអានបន្ទាប់៖ ឡើងតឹង ធ្លាក់ធូរ! អ្នកជំនាញបង្ហើបកំហុសធំ៤ អាចទាញអ្នកមានទ្រព្យហូរហៀរ ឱ្យធ្លាក់ខ្លួនក្រមកវិញ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T17:05:25.417Z", "category": "ហិរញ្ញវត្ថុ", "views": 1896, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ប្រយ័ត្នបំណុលរុំកោះ! កុំប្រថុយយកលុយធ្វើរឿង៥នេះ បើអ្នកមិនទាន់មានចំណូលច្បាស់លាស់
https://business-cambodia.com/articles/don-not-do-this-5-things
ជាធម្មតានរណាៗក៏ចង់កើនចំណូល និងសល់ទ្រព្យជារបស់ខ្លួនដែរ ដូច្នេះហើយទើបគ្រប់គ្នាចេះតែខិតខំស្វែងរកគ្រប់វិធីដើម្បីអាចបង្កើតចំណូលច្រើនច្រក ឬខំឆ្លៀតឱកាសទិញទ្រព្យល្អៗទុកដូចជាផ្ទះ ឬដីជាដើម។ ក៏ប៉ុន្តែបើអ្នកកំពុងតែមានចំណូលមិនទាន់ទៀងទាត់ សូមកុំប្រញាប់ប្រថុយធ្វើរឿងទាំង៥ខាងក្រោមនេះអី ព្រោះវាអាចនាំអ្នកឱ្យធ្លាក់ក្នុងបំណុលដោយអចេតនាបាន។ ១. បង់រំលស់ផ្ទះ៖ ការមានផ្ទះជារបស់ខ្លួនអាចធ្វើឱ្យជីវិតរបស់អ្នកមានលំនឹង ប៉ុន្តែបើអ្នកបង់រំលស់ផ្ទះទាំងដែលចំណូលរបស់អ្នកមិនទៀងទាត់។ វាអាចធ្វើឱ្យអ្នកមានបញ្ហាបើថ្ងៃណាមួយអ្នកបាត់បង់លទ្ធភាពបង្កើតចំណូល ឬក៏បើខែណាមួយចំណូលរបស់អ្នកធ្លាក់ចុះខ្លាំង អ្នកមុខជាគ្មានលទ្ធភាពទ្រទ្រង់ជីវភាពព្រមទាំងបង់ប្រាក់ប្រចាំខែឱ្យបានទាន់ពេលឡើយ។ ២. បង់រំលស់ឡាន៖ មិនខុសពីផ្ទះប៉ុន្មានទេ ការដែលមានឡានអាចជួយសម្រួលដល់ការប្រកបការងារ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់អ្នក។ បើអ្នកទិញដាច់តែម្ដងមិនសូវជាបញ្ហាប៉ុន្មានទេ​ តែបើអ្នកជ្រើសរើសការបង់រំលស់ ដោយពឹងផ្អែកលើប្រាក់ខែដែលអ្នករកបានជារៀងរាល់ខែ វាអាចមានបញ្ហានៅពេលដែលខែណាមួយអ្នកធ្លាក់ចំណូល ព្រោះប្រាក់ខែរបស់អ្នកមិនទៀងទាត់។ ៣. បង់រំលស់ដី​៖​ ការវិនិយោគលើដី គឺជាអ្វីដែលអ្នកមានៗភាគច្រើនណែនាំឱ្យធ្វើ ប៉ុន្តែអ្នកក៏ត្រូវដឹងដែរថា អចលនទ្រព្យគឺជាទ្រព្យមានតម្លៃ ហើយក៏ថ្លៃណាស់ដែរ។ ដូច្នេះដើម្បីទិញដីមួយដុំធំបាន មនុស្សភាគច្រើនត្រូវការបង់លុយជាដំណាក់កាល ឬក៏បង់រំលស់។ បើចំណូលអ្នកទៀងការបង់រំលស់ដីមិនចោទជាបញ្ហាសំខាន់ឡើយ តែបើប៉ះចំចំណូលមិនទៀងវិញ អ្នកអាចមានបញ្ហាដោយសារតែទ្រព្យមិនខានឡើយ។ ៤. ចាប់ផ្ដើមអាជីវកម្មធំពេក៖ ការសម្រេចចិត្តចេញរកស៊ីតាមក្ដីស្រមៃគឺជារឿងល្អ ប៉ុន្តែបើអ្នកចាប់ផ្ដើមធំពេក វាអាចនាំឱ្យអ្នកមានបញ្ហា ហើយបញ្ហាប្រឈមនឹងរឹតតែធ្ងន់បើអ្នកគ្មានចំណូលសម្រាប់ទប់ទល់គ្រប់គ្រាន់។ ដើម្បីការពារខ្លួន អ្នកគួរតែចាប់ផ្ដើមពីតូចទៅសិន កុំហក់លោតខ្ពស់ពេក សន្សឹមៗសិន ទៅមុខម្ដងបន្តិចៗ ទើបអាចលូតលាស់រឹងមាំល្អមិនប្រហោងក្នុង។ ៥. វិនិយោគលើអ្វីដែលខ្វះជំនាញ៖ ពិតហើយដែលគេនិយាយថា ការវិនិយោគគឺជាផ្លូវបង្កើតចំណូលអកម្មដ៏ល្អមួយ ប៉ុន្តែការវិនិយោគដែលខ្វះជំនាញនិងចំណេះដឹង អាចធ្វើឱ្យអ្នកទទួលបាននូវលទ្ធផលមិនល្អឡើយ។ មិនថាអ្នកមានលុយតិចឬច្រើនឡើយ មុននឹងសម្រេចចិត្តធ្វើការវិនិយោគលើអ្វីមួយ ត្រូវសិក្សាឱ្យបានច្បាស់សិន។ បើចង់វិនិយោគលើមាសស្វែងយល់ពីមាសសិន បើចង់វិនិយោគលើផ្សារហ៊ុន ត្រូវសិក្សាពីផ្សារហ៊ុនសិន។ សរុបមកអត្ថបទខាងលើមិនមែនមានន័យមិនចង់ឱ្យអ្នកធ្វើអ្វីដើម្បីបង្កើនលុយនោះទេ គ្រាន់តែចង់ដាស់អារម្មណ៍លោកអ្នកឱ្យមានការប្រុងប្រយ័ត្នចំពោះការចាយវាយលុយកាក់ មិនថាពេលអ្នកមានចំណូលតិចឬច្រើនឡើយ។ បើដរាបណាចំណូលរបស់អ្នកមិនទាន់ទៀងទាត់ អ្នកត្រូវតែប្រយ័ត្នឱ្យកាន់តែខ្លាំង ហើយទន្ទឹមនឹងនោះ សូមកុំភ្លេចខំប្រឹងរក្សាចំណូលឱ្យបានល្អផង លៃយ៉ាងណាឱ្យខ្លួនឯងមានចំណូលទៀងទាត់ដើម្បីងាយចាប់ឱកាសបង្កើនទ្រព្យ៕ អត្ថបទដោយ៖ សូ សុខលី ចំពោះបងប្អូនដែលកំពុងជួបបញ្ហានៅក្នុងការលក់ អាចចូលរួមវគ្គសិក្សាខ្លីរបស់ចាបក្រហមស្តីពី "យុទ្ធសាស្រ្តធ្វើទីផ្សារបង្កើនការលក់ ក្នុងពេលវិបត្តិ" នៅថ្ងៃសៅរ៍ ទី៨ ដើមខែក្រោយនេះ។ តម្លៃ 15$ សម្រាប់ការចុះឈ្មោះ២០នាក់ដំបូង ទំនាក់ទំនងតាម Telegram 087 829 969 អត្ថបទគួរអានបន្ទាប់៖ កុំលេងសើចឱ្យសោះ! នេះជាបញ្ហាធំបំផុតទាំង៥ ដែលធ្វើឱ្យប៉ះពាល់ដល់មនុស្សជាច្រើន ក្នុងឆ្នាំ២០២៣អត្ថបទគួរអានបន្ទាប់៖ ឡើងតឹង ធ្លាក់ធូរ! អ្នកជំនាញបង្ហើបកំហុសធំ៤ អាចទាញអ្នកមានទ្រព្យហូរហៀរ ឱ្យធ្លាក់ខ្លួនក្រមកវិញ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T15:25:53.221Z", "category": "ហិរញ្ញវត្ថុ", "views": 32584, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy" ] }
ចង់មានអ្នកឱ្យបេះដូងច្រើនមែនទេ? មកដឹងគន្លឹះទាំង៨នេះ TikTok អាចជួយឱ្យមានអ្នកមើលច្រើនបំផុត
https://business-cambodia.com/articles/tiktok-8-tip-to-get-views
TikTok បានក្លាយទៅជាគេហទំព័រវីដេអូខ្លីៗមួយដែលមានការគាំទ្រខ្លាំងទូទាំងពិភពលោក បើគិតត្រឹមឆ្នាំ​២០២១ បណ្តាញសង្គមមួយនេះ មានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ​១ពាន់លាននាក់នៅទូទាំងពិភពលោក ដោយសារតែវាជាបណ្តាញសង្គមពេញនិយមបែបនេះហើយ មនុស្សជាច្រើនបានទាញ ប្រយោជន៍ពីបណ្តាញសង្គមមួយនេះ តាមរយៈការបង្កើតចំនួនអ្នក Follow ក្នុងការទាក់ទាញចំណាប់អារម្មណ៍។ ថ្ងៃនេះយើងនឹងធ្វើការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាក្នុងការបង្កើតនៅ មាតិកាដ៏ទាក់ទាញ ដើម្បីបង្កើតនៅចំនួនអ្នកFollow ដោយបានដកស្រង់ចេញពីគេហទំព័រ Backlight ខាងក្រោមនេះជាគន្លឹះខ្លះៗ ដែលទាំងអស់គ្នាគួរនាំគ្នារៀនសូត្រតាម ។ ១. # Hashtags (សញ្ញាទ្រង់ជ្រូក)៖ Hashtags គឺជាផ្នែកសំខាន់មួយនៃ TikTok វាជួយអ្នកប្រើប្រាស់របស់ខ្លួនស្វែងរកមាតិកាថ្មី។ ប្រសិនបើនរណាម្នាក់មើលវីដេអូដែលមាន hashtag ដូចគ្នាដែលអ្នកបានប្រើ នោះមានឱកាសល្អដែលពួកគេនឹងឃើញវីដេអូរបស់អ្នកនៅពេលក្រោយផងដែរ។ ហើយជាក់ស្តែង រួមទាំង #FYP និង #ForYouPage អាចជួយឱ្យវីដេអូរបស់អ្នកបញ្ចប់នៅលើផ្ទាំងព័ត៌មាន។ ២. ចំណងជើងេដ៏ឈ្លាសវៃ៖ ស្រដៀងគ្នាទៅនឹងការរួមបញ្ចូល hashtags ការប្រើពាក្យគន្លឹះនៅក្នុងចំណងជើងរបស់អ្នកអាចជួយ TikTok ស្វែងយល់ថាតើត្រូវបង្ហាញវីដេអូរបស់អ្នកទៅអ្នកណា។ ចំណងជើងជួយផ្តល់ឱ្យកម្មវិធីនូវបរិបទបន្ថែមទៀតអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងវីដេអូរបស់អ្នក។ ៣. ផ្តោតលើគុណភាព៖​ អ្នក​គួររក​ទីតាំងឱ្យបាន​ត្រឹមត្រូវដូចជា ពន្លឺ​ល្អ ​សំឡេង​ដែល​មាន​គុណភាព​ល្អ​បំផុត​ដែល​អាចធ្វើ​ទៅបាន​។ ដូចលោកអ្នកដែលធ្លាប់មើល ឬលេងប្រព័ន្ធសង្គមនេះបានដឹងរួចមកហើយថា​ បើការផុសលឺសំឡេងតិច រូបមើលមិនយល់ ច្បាស់គេនឹងអូសរំលងវីឌីអូរបស់អ្នក។ ៤.Trending sounds (សំឡេងកំពុងពេញនិយម)៖ ដូចជាមួយនិង hashtags ដែរប្រសិនបើអ្នកប្រើបទចម្រៀងដែលកំពុងពេញនិយម ឬបែបផែនសំឡេង TikTok នឹងបង្ហាញវីដេអូរបស់អ្នកទៅកាន់អ្នកផ្សេងទៀតដែលបានមើល ឬចូលចិត្តវីដេអូដែលមានសំឡេងដូចគ្នានៅក្នុងនោះ។ ៥. សាកល្បង Duet៖​ នៅលើ TikTok Duet គឺជាពេលដែលអ្នកធ្វើវីដេអូបំបែកអេក្រង់ជាមួយនឹងវីដេអូមួយផ្សេងទៀតដែលត្រូវបានបង្ហោះរួចហើយ។ Duets គឺជាវិធីដ៏ល្អមួយដើម្បីកាត់បន្ថយការតាមដានដ៏ច្រើនរបស់នរណាម្នាក់ និងជួយធ្វើឱ្យមាតិការបស់អ្នកមើលឃើញដោយអ្នកគាំទ្ររបស់ពួកគេ។ ៦. ស្វែងរកទស្សនិកជនរបស់អ្នក៖​ វា​ជា​សំណួរ​ពិបាក ប៉ុន្តែ​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​ច្នៃប្រឌិត​មួយ​ចំនួនថា "តើខ្ញុំ​បង្កើត​វា​ដើម្បី​នរណា?" ចម្លើយចំពោះវានឹងជួយណែនាំអំពីប្រភេទខ្លឹមសារដែលអ្នកគួរបង្កើត។ ហើយជឿជាក់លើអ្វីដែលអ្នកធ្វើ ហើយកុំគិតថាមានអ្វីចម្លែកពេក។ ៧. ប្រកាសនៅពេលត្រឹមត្រូវ៖ នៅពេលដែលអ្នកស្វែងយល់ថាតើទស្សនិកជនរបស់អ្នកជានរណា អ្នកអាចចាប់ផ្តើមរៀនថាពេលណាជាពេលវេលាដ៏ល្អបំផុតដើម្បីបង្ហោះសម្រាប់ពួកគេ។ ភាពមមាញឹក និង​ជា​អ្នក​ធ្វើ​ការ​ប្រើ TikTok គឺ​ខុស​ពី​របៀប​ដែល​អ្នក​ដើរ​ម៉ូដ​ក្នុង​វ័យ​ចូល​សកលវិទ្យាល័យ​ប្រើ​វា។ ៨.បង្ហោះវីដេអូជាច្រើនក្នុងមួយថ្ងៃ៖ នេះអាចស្តាប់ទៅហាក់ដូចជាផ្ទុយទៅនឹងការទទួលបានចំនួនមើលកាន់តែច្រើននៅលើវីដេអូមួយ ប៉ុន្តែវីដេអូកាន់តែច្រើនដែលអ្នកបង្ហោះ ការបង្ហាញកាន់តែច្រើនដែលអ្នក ទទួលបាន។ ប្រសិនបើអ្នកធ្វើវីដេអូអំពីកន្លែងហាត់ប្រាណ ហើយមាននរណាម្នាក់មើលការហាត់ប្រាណ TikToks ឃើញវាពួកគេប្រហែលជាចូលមកទំព័ររបស់អ្នក ហើយមើលវីដេអូផ្សេងទៀតរបស់អ្នក។ ខាងលើនេះជាគន្លឹះខ្លះៗ បន្ទាប់ពីអ្នកទាំងអស់គ្នាបានអានហើយ សង្ឃឹមថាវាអាចជួយធ្វើឱ្យអ្នកអានទាំងគ្នា អាចធ្វើឱ្យវីដេអូរបស់អ្នកកាន់តែប្រសើរឡើង ។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T12:09:11.000Z", "category": "កំពូលអ្នកលក់", "views": 1995, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }
បន្ដធ្លាក់បណ្ដើរៗហើយ! មាសរងសម្ពាធពីការដំឡើងការប្រាក់ខណៈអ្នកជំនាញថានឹងបន្តដាំក្បាលចុះ
https://business-cambodia.com/articles/international-gold-fall
ហាងឆេងមាសលើទីផ្សារអន្តរជាតិបានចាប់ផ្ដើមបន្តដាំក្បាលចុះខណៈព័ត៌មាននៅអាមេរិកនិងអឺរ៉ុបបានដាក់សម្ពាធជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃនេះមាសលើទីផ្សារអន្តរជាតិបានធ្លាក់ចុះមកដល់១៩០៥ដុល្លារក្នុងមួយអោន(ស្មើនឹង២២៩៥ដុល្លារក្នុងមួយតម្លឹង)។ បើយោងតាមការចុះផ្សាយរបស់Kitco បានឲ្យដឹងថាមាសបានបន្តធ្លាក់ថ្លៃដោយសាររងសម្ពាធពីការដំឡើងការប្រាក់ដុល្លារអាមេរិកនិងការដំឡើងការប្រាក់នៅទីផ្សារអឺរ៉ុប។ លើសពីនេះព័ត៌មានថ្មីមួយទៀតចេញពីទឹកដីអាមេរិកក៏បន្តដាក់សម្ពាធផងដែរ។ ជាក់ស្ដែងទិន្នន័យស្ដីពីទំនុកចិត្តនៃអ្នកប្រើប្រាស់ដែលហៅកាត់ថាCCIនៅសហរដ្ឋអាមេរិកមានការកើនឡើងដែលមានន័យប្រជាជនចាប់ផ្ដើមមានទំនុកចិត្តលើផ្នែកហិរញ្ញវត្ថុហើយចាប់ផ្ដើមធ្វើសកម្មភាពចាយវាយធ្វើឲ្យមានសកម្មភាពសេដ្ឋកិច្ចនិងជួយជំរុញដល់សេដ្ឋកិច្ច។ ដូច្នេះកត្តាមួយនេះគឺជាកត្តាធំមួយដែលបានបន្តដាក់សម្ពាធលើមាសឲ្យធ្លាក់ចុះបន្តទៀត។  ក្រៅពីនេះព័ត៌មាននៅអាមេរិកក៏មានកត្តាផ្សេងទៀតដែលដាក់សម្ពាធបន្ថែមលើមាស ដូចជានៅទីផ្សារអឺរ៉ុបប្រទេសអង់គ្លេសបានចាប់ផ្ដើមដំឡើងអត្រាការប្រាក់ផោនចំនួន០.៥០%ពី៤.៥០%មក៥%ដើម្បីប្រឆាំងនឹងអតិផរណាដែលកំពុងស្ថិតនៅអត្រាមួយខ្ពស់។ ចំណែកលោកស្រី Christine Lagarde ប្រធានធនាគារកណ្ដាលរបស់អឺរ៉ុបបានឲ្យដឹងថាអតិផរណានៅជាបញ្ហាចោទដូច្នេះការដំឡើងការប្រាក់នឹងត្រូវធ្វើបន្តទៀត។  ជុំវិញកត្តាដែលបានរៀបរាប់ខាងលើត្រូវបានលោក Edward Moya អ្នកវិភាគទីផ្សារនៃក្រុមហ៊ុនOANDA លើកឡើងថាមាសស្ថិតក្នុងចំណុចហានិភ័យពោលគឺអាចនឹងធ្លាក់ថ្លៃក្រោម១៩០០ដុល្លារក្នុងមួយអោន។ លោកបានបន្តទៀតថាមាសរងសម្ពាធហើយធ្លាក់ថ្លៃជាបន្តបន្ទាប់ចាប់តាំងពីដើមខែឧសភាមកម្ល៉េះ។ សម្រាប់ហាងឆេងមាសនៅទីផ្សារស្រុកយើងឃើញថានៅថ្ងៃនេះហាងឆេងមាសក្នុងស្រុកបានធ្លាក់មក២២៧ដុល្លារក្នុងមួយជី។ សូមរងចាំតាមដានឆេងហាងមាសនៅថ្ងៃស្អែកថាតើនឹងប្រែប្រួលឬអត់។ ចង់តាមដានព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុក៏ដូចជាការប្រើលុយឲ្យចំណេញ និងវិនិយោគលុយដើម្បីបង្កើនទ្រព្យ អាចតាមដាន Facebook page Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T10:56:46.694Z", "category": "ហិរញ្ញវត្ថុ", "views": 14413, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
១គីឡូ៨$! ម្ចាស់ចម្ការមនដំបូងគេនៅខ្មែរ ប្រាប់បច្ចេកទេសដាំផ្លែមន១ឆ្នាំបានផល បូតតែស្លឹកចេញផ្លែ
https://business-cambodia.com/articles/the-first-owner-of-a-mon-plantation-in-cambodia
ដំណាំមនឬជាភាសាអង់គ្លេសគេហៅថា Mulberry ប្រាកដជា​មាន​បង​ប្អូន​ខ្លះបានស្គាល់ថាជា ប្រភេទដំណាំម្យ៉ាងដែលគេនិយមដាំ​យកស្លឹក​ធ្វើជាតែ ដោយផ្លែ​វា​មាន​​លក្ខណៈស្រដៀងទៅនឹងទំពាំងបាយជូរ ប៉ុន្ដែ​វាតូចជាង​និ​ង​​​ពណ៍​ខ្មៅ​លាយ​ក្រហម​តិច​ៗ មានរសជាតិជូរ-ផ្អែម ចំពោះបងប្អូនអ្នកខ្លះទៀត ក៏មិនទាន់បាន​ស្គាល់នៅឡើយទេ ព្រោះ​ថា​នៅស្រុក​ខ្មែរយើ​ងមិន​សូវជា​មា​ន​អ្នក​ដំ​ណាំ​នេះ​ច្រើនប៉ុ​ន្មានទេ។ តួយ៉ាងដូចជាពេលនេះ ដំណាំផ្លែមនរាប់ពាន់ដើមបានកំពុងតែដុះរីកពេញចម្ការដែលមានវត្តមាននៅខេត្តបាត់ដំបង។ នៅក្នុងនោះម្ចាស់ចំការផ្លែមនដំបូងគេនៅខេត្តបាត់ដំបងបានបង្ហើបថា លោកបានដាំផ្លែមន បានរយៈពេល ៧ឆ្នាំមកហើយដោយបច្ចុប្បន្ននេះដើមមនរបស់លោកមានចំនួន ៦ពាន់ដើម ហើយក្នុងមួយថ្ងៃលោកអាចលក់ចេញពី១០គីឡូ ទៅ២០គីឡូឯណោះ(និងលក់ផ្លែស្រស់បានមួយគីឡូ៨ដុល្លារ)។ ថ្លែងប្រាប់ក្រុមការងារ Business Cambodia ម្ចាស់ចំការផ្លែមននៅបាត់ដំបង បាននិយាយថា សម្រាប់ដំណាំមន គឺមានអត្ថប្រយោជន៍ជួយដល់សុខភាពជាច្រើនសូម្បីតែស្លឹករបស់វា សម្រាប់ផ្លែមនតែម្តងគឺជួយដល់ការបង្កើតគ្រាប់ឈាមក្រហម ការពារមហារីក ចំណែកឯស្លឹកវាជួយដល់ការទប់សម្ពាធឈាមមិនងាយឱ្យឡើង។ នៅក្នុងនោះដែរ ក៏មានបងប្អូនមួយចំនួនបានស្គាល់និងបានយល់ដឹងពីដំណាំមន ហើយក៏មានបងប្អូនមួយចំនួនឆ្ងល់ថាចំពោះដំណាំមននេះយើងត្រូវដាំដុះប៉ុន្មានឆ្នាំទើបទទួលផល? ត្រង់ចំណុចនេះ ម្ចាស់ចំការខាងលើបានប្រាប់ឱ្យដឹងថា ដំណាំមននេះដាំតែ១ឆ្នាំគឺបានផលហើយ សំខាន់ឱ្យតែដាំវានៅចំកណ្តាលថ្ងៃ ហើយប្រសិនជាយើងព្យាយាមបូតស្លឹកវា និងស្រោចទឹកវា គឺនឹងអាចទទួលបានផលសឹងតែរាល់ឆ្នាំ ព្រោះដំណាំមននេះឱ្យតែបូតស្លឹកចេញគឺវាចេញផ្លែតែម្តង។ ម្ចាស់ចំការផ្លែមន ខាងលើបានបន្ថែមទៀតថា សម្រាប់ដំណាំមននេះមិនពិបាកដាំដូចផ្លែឈើដទៃឡើយព្រោះដំណាំមននេះជាប្រភេទផ្លែឈើមិនរើសដីទេ ពោលគឺខែលិចទឹកក៏មិនអី ខែប្រាំងក៏មិនអីដែរ ប៉ុន្តែប្រសិនជាយើងចង់បានផ្លែវាឱ្យកាន់តែលឿនយើងត្រូវស្រោចទឹកបន្ទាប់ពីបូតស្លឹកចេញដើម្បីឱ្យវាឆាប់ចេញផ្លែ។ ទោះបីជា បច្ចេកទេសដាំមិនសូវពិបាកក៏ពិតមែន តែអ្វីដែលពិបាកបំផុតសម្រាប់អ្នក​ដាំមន គឺនៅពេលប្រមូលផល​ ព្រោះផ្លែវាតូចៗ បើយើងបេះនិងទុក​​​ដាក់​មិន​ស្រួល​​​ទេ វានិងទក់ខូចអស់ជាមិនខាន។ ចំពោះបច្ចេកទេសថែទាំវិញ​ក៏គ្មាន​អ្វី​ពិបាកដែរ គ្រាន់តែតែងមែកឲ្យបានស្អាត មននឹងផ្ដល់ផ្លែផ្កាឲ្យកាន់តែច្រើន។ សូមបញ្ជាក់ថា សម្រាប់បងប្អូនដែលចង់ទិញដើមផ្លែមន ឬចង់ពិភាក្សាទាក់ទងជាមួយបច្ចេកទេសដាំដុះ អាចទំនាក់ទំនងទៅកាន់ម្ចាស់ចំការផ្ទាល់ ដែលមានលេខទំនាក់ទំនងដូចជា៖ 086 887 782/092 257 256៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T10:33:43.834Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 1872, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ភ្លៀង១សប្ដាហ៍! ចាប់ពីថ្ងៃនេះតទៅកម្ពុជានឹងមានភ្លៀងធ្លាក់ទៅតាមកម្រិត ពិសេសតំបន់ទាំងនេះ
https://business-cambodia.com/articles/rain-one-week
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះបានឲ្យដឹងថា ក្នុងរយៈរយៈពេល ៧ ថ្ងៃគឺចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាបដែលលាតសន្ទឹងលើអាងទន្លេមេគង្គផ្នែកប្រទេសថៃ និងឡាវ គួបផ្សំនិងខ្សល់មូសុងនិរតីក្នុងកម្រិតមធ្យម។ បើតាមការព្យាកររបស់ក្រសួង ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជានឹងបានភ្លៀងធ្លាក់ទៅតាមកម្រិត និងមានលាយឡំជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ផងដែរ។ ដោយក្នុងសម្រាប់តំបន់ទំនាបកណ្ដាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅមធ្យម និងច្រើនដោយផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ដូចគ្នា។ ទាក់ទងនឹងបម្រែបម្រួលស្ថានភាពអាកាសធាតុនេះក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងជាយកថាហេតុផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T10:27:00.889Z", "category": "ព័ត៌មានថ្មីៗ", "views": 312, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "tiny", "noisy" ] }
មិនមែន១ មិនមែន២ តែគិតមកដល់ពេលនេះកម្ពុជាមានអគារកម្ពស់លើស ៤០ ជាន់សរុប ៥២ អគារ
https://business-cambodia.com/articles/cambodia-has-a-total-of-52-buildings-over-40-storeys-high
រយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះយើងសង្គេតឃើញថា អគារខ្ពស់ៗជាច្រើនដែលកំពុងរះ សន្លឹមទាំងក្នុងរាធានីភ្នំពេញនឹងតាមបណ្ដាលខេត្តនានាផងដែរ។ ជាក់ស្ដែងបច្ចុប្បន្ននេះកម្ពុជាមានអគារកម្ពស់លើស ៤០ ជាន់សរុប ៥២ អគារ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ឡៅ ទិព្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណ។ ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា» ដែលរៀបចំឡើង ដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ឯកឧត្តមបានមានប្រសាសន៍យ៉ាងដូច្នេះថា “គិត​មក​ពេល​នេះ ​នៅ​កម្ពុជា​មាន​អគារ​ចាប់​ពី​កម្ពស់​ ៥ ​ជាន់​ឡើង​ទៅ​នៅ​កម្ពុជា គឺ​មាន​ចំនួន ២ ៥៨៦ អគារ ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន ១ ៧១១​ អគារ ខេត្ត​ព្រះ​សីហនុ ៩៩០​ អគារ បន្ទាយ​មាន​ជ័យ ១៤២​អគារ ខេត្ត​ផ្សេង​ទៀត ៤៣​ អគារ។ សម្រាប់​អគារ​ដែល​ខ្ពស់​បំផុត​ចាប់​ពី​ ៤០​ ជាន់​ឡើង​ទៅ​ មាន​ចំនួន ៥២​ អគារ”។ ក្នុងនោះឯកឧត្តមក៏បានបន្ថែមថា “ចំពោះបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរី មានចំនួន ៥៧៤គម្រោង។ សំណង់លំនៅឋានប្រភេទល្វែងមានចំនួន ៤ម៉ឺនខ្នងក្នុងរយៈពេល៥ខែនេះ”។ បើតាមការបញ្ជាក់របស់ឯកឧត្តម “សម្រាប់រាជធានីភ្នំពេញ ទីក្រុង និងទីប្រជុំជន មានតម្រូវការប្រមាណ ៨០ម៉ឺនលំនៅឋាន បើគិតជាមធ្យមមានតម្រូវការលំនៅឋាន ប្រមាណជាង ៥ម៉ឺនលំនៅឋានក្នុង១ឆ្នាំ”៕ អត្ថបទដោយ៖ ឌឿក ស្រីនុត
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T10:14:27.505Z", "category": "អចលនទ្រព្យ", "views": 758, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy" ] }
តម្រូវការដំឡូងមីកើន! ថៃគ្រោងទិញដំឡូងមីពីកម្ពុជានិងឡាវជាង ២លានតោន ដើម្បីបំពេញតម្រូវការទីផ្សារ
https://business-cambodia.com/articles/thailand-s-cassava-output
តម្រូវការដំឡូងមីនៅថៃកំពុងមានការកើនឡើង ខណៈដែលទិន្នផលនៅថៃកំពុងមានបញ្ហាដោយសារគ្រោះរាំងស្ងួតរហូតធ្វើឱ្យការប្រមូលផលដំណាំដំឡូងមីមិនគ្រប់គ្រាន់ ដែលធ្វើឱ្យការផ្តត់ផ្គង់ទៅកាន់ទីផ្សារមានការខ្វះខាត រហូតធ្វើឱ្យថៃរំពឹងការនាំចូលដំឡូងមីពីប្រទេសជិតខាងដូចជា កម្ពុជា និង ឡាវ ប្រហែល ២,៤លានតោន ដើម្បីបំពេញតម្រូវការបន្ថែម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ការនាំចេញដំឡូងមីរបស់ថៃឆ្នាំនេះត្រូវប៉ាន់ស្មានថាមានចំនួន ៩លានតោន ខណៈដែលកាលពីឆ្នាំ ២០២២ កន្លងទៅថៃអាចនាំចេញដំឡូងមីទៅក្រៅប្រទេសបាន ១១លានតោន (ធ្លាក់ចុះ ២លានតោន)។ការធ្លាក់ចុះនេះកើតឡើងដោយតែក្នុងឆ្នាំនេះទិន្នផលដំឡូងមីថយចុះព្រោះមានគ្រោះរាំងស្ងួត ដែលបណ្តាឱ្យការប្រមូលផលទាប ការនាំចេញក៏ធ្លាក់ចុះ។ ស្របពេលនៃការធ្លាក់ចុះនេះ លោក Ronnarong Phoolpipat អគ្គនាយកនៃនាយកដ្ឋានថៃ បាននិយាយថា “នៅក្នុងឆ្នាំនេះ ដំឡូងមីនិងផលិតផលដំឡូងមីរបស់ថៃមានតម្រូវការខ្ពស់ ប៉ុន្តែទិន្នផលដំឡូងមីបែរជាមិនល្អព្រោះតែគ្រោះរាំងស្ងួត និងមួយទៀតគឺកសិករថៃមួយចំនួនចាប់ផ្តើមងាកទៅដាំអំពៅវិញ ជាហេតុធ្វើឱ្យដំឡូងមីមានតម្លៃថ្លៃមួយកម្រិតទៀត ខណៈបច្ចុប្បន្នតម្លៃដើមដំឡូងមីស្រស់នៅថៃមានតម្លៃចន្លោះពី៣,១ទៅ ៣,៥៥បាតក្នុងមួយគីឡូក្រាម ( ៣៦០រៀលទៅ៤១៥រៀល)” ។ គូសបញ្ជាក់ផងដែរថា សម្រាប់រយៈពេល៥ខែនៃឆ្នាំនេះ ថៃបាននាំចេញដំឡូងមី និងផលិតផលដំឡូងមីចំនួន ៤,៧៣លានតោនធ្លាក់ចុះ២១ភាគរយបើធៀបឆ្នាំមុន ដែលមានតម្លៃ១,៧ពាន់លានដុល្លារ។ហើយប្រទេសដែលនាំចេញដំឡូងពីប្រទេសថៃមាន ចិនជាទីផ្សារធំបំផុត បន្ទាប់ពីនោះមានប្រទេសជប៉ុន ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងប្រទេសដទៃផ្សេងទៀត៕ អត្ថបទដោយ៖សម្បត្តិ សុខឡាង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T10:08:45.042Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 889, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy" ] }
សម្ដេចតេជោ ហ៊ុន សែន ផ្តល់ជូនការរៀន ឥតគិតថ្លៃដល់ប្រជាជនទូទៅ ចំនួន៥០០០នាក់ លើ ១៦០០មុខជំនាញ
https://business-cambodia.com/articles/samdech-hun-sen-reskill-and-moeys-
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋម​ន្រ្តីនៃកម្ពុជា នឹងផ្តល់ជូនការសិក្សាឥតគិតថ្លៃដល់ប្រជាជនទូទៅចំនួន៥០០០នាក់ លើ១៦០០មុខជំនាញវិជ្ជាជីវៈ តាមរយៈប្រព័ន្ធអនឡាញដែលមានរយៈពេលរៀន១ឆ្នាំពេញ។ ការសិក្សាមុខជំនាញចម្រុះគ្នាសម្រាប់ពលរដ្ឋទូទៅនេះដែរ នឹងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ក្នុងគេហទំព័រ www.reskills.com/register ​​ដែលនឹងប្រើប្រាស់លេខកូដ HUNSEN4U​ សម្រាប់ Invitation Code លើការចុះឈ្មោះរៀន។ បងប្អូនអាចធ្វើការសិក្សារយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ ឥតគិតថ្លៃរហូតដល់១ឆ្នាំពេញ ថែមទាំងមានវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាចេញពី Reskills ដែលនឹងមានការទទួលស្គាល់ដោយក្រសួងអប់រំកម្ពុជាផងដែរ។ គួរជម្រាបផងដែរថាសម្រាប់ជំនាញវិជ្ជាជីវៈ ដែលមាននៅលើគេហទំព័រនេះគឺសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅអាចចុះឈ្មោះរៀនបាន ដែលមានភាសាជាច្រើនដូចជាខ្មែរ អង់គ្លេស ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ីនិងឥណ្ឌាជាដើម ខណៈក្នុងនោះនឹងមានជំនាញគ្រប់គ្រង ជំនាញអាជីវកម្ម ជំនាញកំព្យូទ័រជាដើមក្នុងចំណោម១៦០០ជំនាញនោះ ដែលជាការផ្តល់ជូនដោយឥតគិតថ្លៃពីសំណាក់សម្តេច តេជោ ហ៊ុន​ សែន៕ សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា  អត្ថបទដោយ៖ ពីង ជូអេង  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T10:01:30.635Z", "category": "ភាពជាអ្នកដឹកនាំ", "views": 15339, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មិនបាច់ទៅក្រៅប្រទេស! មន្ទីរពេទ្យអន្ដរជាតិ អរៀនដា ផ្ដល់ការព្យាបាលគុណភាពខ្ពស់ តម្លៃសមរម្យជូនប្រជាជនកម្ពុជា
https://business-cambodia.com/articles/oreanda-international-hospital
មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាមន្ទីរពេទ្យធំ១ក្នុងចំណោមមន្ទីរពេទ្យស្តង់ដាអន្តរជាតិ ដែលបំពាក់គ្រឿងបរិក្ខាពេទ្យទំនើបៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានទីតាំងស្ថិតនៅអគារលេខ៦៦ ផ្លូវលេខ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។  មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានទីតាំងធំទូលាយជាមួយនឹងការរចនាអគារ និងបន្ទប់ស្នាក់នៅរបស់អ្នកជំងឺមានលក្ខណៈស្តង់ដា អនាម័យ មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានជំនាញផ្នែកសម្ភព ផ្នែករោគស្រ្តី ផ្នែកលំបាកមានកូន ផ្នែកជំងឺទូទៅ ផ្នែកកុមារ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលជំងឺកម្រិតធ្ងន់ និងផ្នែកវះកាត់ទូទៅ​។ មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានគិតគូរល្អិតល្អន់នូវតម្លៃដ៏សមរម្យរបស់ខ្លួនដើម្បីឲ្យប្រជាជនទូទៅគ្រប់កម្រិតនៃស្តង់ដាជីវភាព មានលទ្ធភាពមកទទួលបាននូវសេវាកម្មសុខភាពស្តង់ដារអន្តរជាតិ។ ដោយក្នុងនោះតម្លៃ ៖ ការពិនិត្យសុខភាពទូទៅត្រឹមតែ ១២០ដុល្លារ តែប៉ុណ្ណោះ អតិថិជននឹងទទួលបានការពិនិត្យរហូតដល់ ១៤មុខងារសម្រាប់កញ្ចប់ស្តង់ដារ ដោយជួបពិគ្រោះសុខភាពផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំឯណោះ។ រីឯកញ្ចប់សម្រាលដោយធម្មជាតិ តម្លៃត្រឹមតែ ១០៩៩ដុល្លារ អតិថិជននឹងទទួលបាននូវកញ្ចប់សម្រាលដោយធម្មជាតិ ដ៏មានសុវត្ថិភាព គុណភាព និងផាសុកភាពដែលក្នុង ១ ករណីៗមានវេជ្ជបណ្ឌិតឯកទេស និងគិលានុបដ្ឋាយិកាជំនាញសម្រាលកូនរហូតដល់ ០៩ នាក់ ហើយអតិថិជន ឬអ្នកជំងឺនឹងទទួលបានការថែមជូនដោយឥតគិតថ្លៃនូវ កញ្ចប់ពិនិត្យសុខភាពទូទៅ, កញ្ចប់ពិនិត្យសុខភាពកុមារ និងកញ្ចប់ប្រឹក្សាអាហារូបត្ថម្ភ ពេលដែលជាវកញ្ចប់សម្រាលនេះទៀតផង។ ដើម្បីពង្រីកវិសាលភាពនៃការព្យាបាល និងដើម្បីឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលដល់ប្រជាជនខ្មែរ មិនចាំបាច់ទៅព្យាបាលនៅបរទេស មន្ទីរពេទ្យអន្តរជាតិអរៀនដា បានបំពាក់បន្ថែមនូវម៉ាស៊ីន និងឧបករណ៍ទំនើបៗជាច្រើនដូចជា៖ ម៉ាស៊ីន MRI, ម៉ាស៊ីនCT Scan, ម៉ាស៊ីនថតកាំរស្មីអ៊ិច, ម៉ាស៊ីនវាស់កំហាប់ឆ្អឹង, ម៉ាស៊ីនថតកៀនសុដន់ដោយកាំរស្មីអ៊ិច និងម៉ាស៊ីនជាច្រើនទៀត ជាមួយបច្ចេកទេសចុងក្រោយបំផុតដែលមានសមត្ថភាពក្នុងការថត ស្កេនជាលិកាខួរក្បាល ដុំសាច់ សសៃឈាម សរីរាង្គកាយក្នុង សសៃឈាមបេះដូង ស្បូន សុដន់ កំហាប់ឆ្អឹង និងសរីរាង្គកាយផ្សេងទៀត។ ម៉ាស៊ីនរបស់មន្ទីរពេទ្យអន្តរជាតិអរៀនដា ត្រូវបានថត និងបញ្ជាដោយអ្នកជំនាញជាជនបរទេសដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំ។ ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំឯណោះ ហើយការបកប្រែលទ្ធផលថត គឺធ្វើនៅប្រទេសសិង្ហបុរី ដោយក្រុមហ៊ុន Medisol Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្ត្រឈានមុនគេនៅប្រទេសសិង្ហបុរី។ កាន់តែពិសេសផងដែរ ដើម្បីអបអរសាទរនៃការបើកដំណើរ មន្ទីរពេទ្យអន្តជាតិអរៀនដា មានការផ្តល់ជូនពិសេស ដល់ប្រជាជនទូទាំងប្រទេសកម្ពុជាលើសេវាកម្មពិនិត្យសុខភាពទូទៅទៀតផង! ដោយលោកអ្នកចំណាយត្រឹមតែ២០០$ តែប៉ុណ្ណោះ នឹងទទួលបានកញ្ចប់ពិស្តារ មានការពិនិត្យរហូតដល់២៧មុខងារនៃរាងកាយ និងជួបពិគ្រោះសុខភាពផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេស ជនជាតិបរទេស មានបទពិសោធន៍រហូតដល់២០ឆ្នាំ។ ការផ្តល់ជូននេះសម្រាប់លោកអ្នកដែលអញ្ចើញមកកក់កញ្ចប់ពិនិត្យសុខភាពទូទៅចាប់ពីថ្ងៃទី ២៩ មិថុនា ២០២៣ ដល់ ថ្ងៃទី ០៥ កក្កដា ២០២៣ តែប៉ុណ្ណោះ!  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T09:31:04.390Z", "category": "PR", "views": 300, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
បញ្ចុះតម្លៃកប់! ផ្សារទំនើបអ៊ីអន ប្រកាសលក់បញ្ចុះតម្លៃលើទំនិញជាច្រើនមុខ សុទ្ធតែម៉ាក់ល្បីៗរហូតដល់ទៅ៧០%
https://business-cambodia.com/articles/aeon-mall-discount-70
ដំណឹងល្អសម្រាប់បងប្អូនស្រី្តមេផ្ទះទាំងអស់ដែលមានបំណងចង់ទិញគ្រឿងអេឡិចត្រូនិក ក៏ដូចជាសម្ភារៈផ្ទះបាយសម្រាប់ប្រើប្រាស់ និងសម្រាប់បងប្អូនដែលចង់ទិញនៅសម្លៀកបំពាក់ប្រេនៗជាមួយតម្លៃធូរៗ ខណៈពេលនេះផ្សារទំនើបអ៊ីអនភ្នំពេញប្រកាសដាក់លក់ទំនិញបញ្ចុះជាច្រើនមុខ ដោយមុខទំនិញខ្លះបញ្ចុះរហូតដល់ទៅ ៧០ភាគរយ។ ថ្មីៗនេះ យោងតាមគេហទំព័រផ្លូវការរបស់ផ្សារទំនើបអ៊ីនភ្នំពេញបានឲ្យដឹងថា មានប្រេនជាច្រើនកំពុងដាក់លក់បញ្ចុះតម្លៃ ដោយក្នុងនោះរួមមានហាង CCOO ទទួលបានការបញ្ចុះតម្លៃ ៥០% គ្រប់មុខទំនិញទាំងអស់ CPS CHAPS ៧០%  LocknLock ៤០%  H&M បញ្ចុះតម្លៃរហូតដល់ទៅ ៧០%  និងមានហាងអាហារជាច្រើនដែលកំពុងដាក់លក់បញ្ចុះតម្លៃ និងទិញ១ថែម១ជាច្រើនទៀត។ គួរជម្រាបផងដែរថា ការលក់បញ្ចុះតម្លៃដ៏ធំមួយនេះធ្វើឡើងចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតតទៅ ដែល ខណៈដែលទីតាំងស្ថិតនៅផ្សារទំនើបអ៊ីអន១ ភ្នំពេញផ្ទាល់តែម្តង៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T09:26:54.402Z", "category": "កំពូលអ្នកលក់", "views": 1377, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ឡើងផ្សារហ៊ុននៅថ្ងៃទី១ ភាគហ៊ុនអ្នកឧកញ៉ា គួច ម៉េងលីត្រូវបានគេជួញដូរក្នុងទឹកប្រាក់ជាង២៤ម៉ឺន$
https://business-cambodia.com/articles/mjqe-trading-volume-in-first-day
នៅព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៣នេះក្រុមហ៊ុនម៉េងលី ជេ គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលីបានឡើងលើផ្សារមូលបត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា) ជាផ្លូវការបន្ទាប់ពីបានបិទបញ្ចប់ការលក់ហ៊ុនក្នុងផ្សារដំបូងកាលពីថ្ងៃទី៩ខែមិថុនានេះ។  នៅក្នុងផ្សារដំបូង ក្រុមហ៊ុនម៉េងលី ជេ គួច អេឌ្យូខេសិនបានធ្វើការដាក់លក់ហ៊ុនដើម្បីកៀគរទុនពង្រីកសក្ដានុពលអាជីវកម្មរបស់ខ្លួនបាន៩.៩លានហ៊ុនគិតជាទឹកប្រាក់ប្រមាណជាង៥លានដុល្លារ។ បើទោះជាមិនទាន់គ្រប់ផែនការកំណត់ពិតមែនប៉ុន្ដែប្រជាជនកម្ពុជាបានចូលរួមវិនិយោគទិញហ៊ុនរបស់ក្រុមហ៊ុនដែលជាផ្នែកមួយជួយលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។  សម្រាប់ការឡើងផ្សារហ៊ុននៅថ្ងៃទី១នេះ យើងសង្កេតឃើញថាទំហំជួញដូរនៃភាគហ៊ុនរបស់ក្រុមហ៊ុនងលី ជេ គួច អេឌ្យូខេសិនមានទំហំធំដោយគិតត្រឹមបិទផ្សារម៉ោង៣រសៀលនេះភាគហ៊ុនរបស់MJQE ត្រូវបានគេជួញដូររហូតដល់ទៅជាង៤៥ម៉ឺនហ៊ុនគិតជាទឹកប្រាក់ប្រមាណជាជាង២៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក។  ចំពោះការឡើងផ្សារហ៊ុននៃក្រុមហ៊ុនម៉េងលី ជេ គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលីនេះគឺមានន័យភាគហ៊ុនរបស់ក្រុមហ៊ុនត្រូវបានដាក់លក់ជាសាធារណៈដូច្នេះប្រជាជនកម្ពុជាទូទៅសុទ្ធតែអាចក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនតាមរយៈការទិញហ៊ុនរបស់ក្រុមហ៊ុននេះនៅលើផ្សារមូលបត្រកម្ពុជា(ផ្សារហ៊ុនកម្ពុជា)។ ដូច្នេះសម្រាប់បងប្អូនដែលតែងតែគាំទ្រអ្នកឧកញ៉ា គួច ម៉េងលីពេលនេះមានឱកាសក្លាយជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនគាត់តាមរយៈការវិនិយោគទិញហ៊ុនរបស់ក្រុមហ៊ុននៅលើផ្សារហ៊ុនកម្ពុជា។ ការវិនិយោគទិញហ៊ុននេះទៀតសោតបងប្អូននឹងទទួលបានអត្ថប្រយោជន៍ដូចជាពេលភាគហ៊ុនឡើងថ្លៃឃើញចំណេញអាចលក់យកប្រាក់ចំណេញ។ មួយវិញទៀតកាលណាអ្នកទិញហ៊ុនម៉េងលី ជេ គួច អេឌ្យូខេសិន អ្នកបានក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន ដូច្នេះពេលក្រុមហ៊ុនរកស៊ីចំណេញអ្នកក៏ទទួលបានប្រាក់ចំណេញតាមរយៈភាគលាភ។ គួរបញ្ជាក់ផងដែរបើចង់សល់ទ្រព្យនិងបង្កើតប្រភពចំណូលរយៈពេលវែង ការមានភាគហ៊ុននៅក្នុងក្រុមហ៊ុនគឺជារឿងដែលអ្នកមិនគួរមើលរំលងឡើយព្រោះកាលអ្នកមានភាគហ៊ុននៅក្នុងក្រុមហ៊ុននោះបើក្រុមហ៊ុនរកស៊ីចំណេញអ្នកក៏បានប្រាក់ចំណេញតាមរយៈភាគលាភ។ ដូច្នេះចង់មានភាគហ៊ុនក្នុងក្រុមហ៊ុនធំៗក្នុងស្រុក ដូចជា ក្រុមហ៊ុនងលី ជេ គួច អេឌ្យូខេសិន ធនាគារ អេស៊ីលី សែលកាត  រដ្ឋទឹកក្រុងភ្នំពេញ និងក្រុមហ៊ុនផ្សេងៗជាច្រើន បងប្អូនអាចសិក្សាស្វែងយល់ពីការវិនិយោគលើផ្សារហ៊ុន។ យ៉ាងណាមិញការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ពលរដ្ឋខ្មែរហើយមានអារម្មណ៍ថាស្មុគស្មាញមិនដឹងចាប់ផ្ដើមវិនិយោគពីផ្លូវណា។ ដូច្នេះបងប្អូនចង់រកផ្លូវរៀនវិនិយោគលើផ្សារហ៊ុនអាចតាមដានហ្វេសប៊ុកផេក Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម  https://t.me/toeuy_hong៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T08:52:35.263Z", "category": "ហិរញ្ញវត្ថុ", "views": 694, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
៥ ខែដើមឆ្នាំ ២០២៣ រដ្ឋអនុញ្ញាតឲ្យសាងសង់អគារខ្ពស់ៗសរុបជាង ១៤០០ គម្រោងមានទុនជាង ២ ពាន់លាន$
https://business-cambodia.com/articles/1400-high-rise-projects-worth-more-than-2-billion
គិតត្រឹមរយៈពេល៥ខែ ឆ្នាំ២០២៣នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់លិខិតអនុញ្ញាត ឲ្យសាងសង់សំណង់អគារចំនួន ១,៤៦៣គម្រោង ក្នុងទុនវិនិយោគ ជាង២,២៧០លានដុល្លារ កើនឡើង១៣៨ភាគរយ បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ឡៅ ទិព្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការបញ្ចាក់របស់ឯកឧត្តមធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូល ស្តីពី ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលរៀបចំឡើង ដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។ តាមការបញ្ចាក់របស់ឯកឧត្តមនៅក្នុងកិច្ចពិភាក្សាតុមូល ស្តីពី ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលរៀបចំឡើងដោយ រាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅបានឲ្យដឹងយ៉ាងដូច្នេះថា “ពាក់ព័ន្ធជាមួយនឹងការងារផ្ដល់លិខិតអនុញ្ញាសាងសង់ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងរយៈពេល៥ខែ គឺក្រសួងផ្ដល់លិខិតអនុញ្ញាតឲ្យសាងសង់ចំនួន ១ ៤៦៣គម្រោង មានផ្ទៃក្រឡាជាង៥លានម៉ែត្រការ៉េ ហើយមានទុនវិនិយោគ ជាង ២ ២៧០លានដុល្លារ បើប្រៀបធៀបនឹងរយៈពេល៥ខែ ឆ្នាំ២០២២ កើនឡើង១៣៨.៥២ភាគរយ”។ ក្នុងនោះដែរ មន្ដ្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រូបនេះបានគូសបញ្ជាក់ថា ការកើនឡើងនេះ គឺស្របជាមួយនឹងការវាយតម្លៃ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា វិស័យសំណង់នឹងមានកំណើន៕ អត្ថបទដោយ៖ ឌឿក ស្រីនុត
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T08:51:20.559Z", "category": "អចលនទ្រព្យ", "views": 1059, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy" ] }
លក់ឡៃឡុង! សណ្ឋាគារជាច្រើននៅវៀតណាម ប្រកាសលក់ក្នុងតម្លៃទាប ខណៈសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន
https://business-cambodia.com/articles/vietnam-hotels-in-hcm-are-in-trouble
ក្នុងរយៈពេល២ខែចុងក្រោយនេះ ឧស្សាហកម្មសណ្ឋាគារនៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាមកំពុងប្រឈមជាមួយនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរ ខណៈមានសណ្ឋាគារជាច្រើនបានប្រកាសលក់ឡៃឡុង និងខ្លះទៀតត្រូវបន្តបិទទ្វារចោលអស់រយៈពេលជាច្រើនខែជាប់ៗគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Viet Nam News។ ប្រភពដដែលបានឱ្យដឹងថាមូលហេតុសំខាន់បំផុតដែលនាំឱ្យមានការដាក់សណ្ឋាគារលក់ក្នុងតម្លៃទាបខ្លាំង ព្រមទាំងការបិទទ្វារមិនអាចរកស៊ីបាន គឺដោយសារតែសេដ្ឋកិច្ចរបស់វៀតណាមកំពុងបន្តប្រឈមជាមួយនឹងវិបត្តិ គួបផ្សំនឹងការធ្លាក់ចុះនៃទីផ្សារទេសចរណ៍ផងដែរ។ អ្នកតំណាងរបស់សណ្ឋាគារ Wink Hotel នៅទីក្រុងហូជីមិញ អ្នកស្រី Nguyen Hoang Nhu Thao បានលើកឡើងថា «សណ្ឋាគារកំពុងជួបការលំបាកក្នុងការចំណាយ រាប់ចាប់ពីវិក្កយបត្រអគ្គិសនីនិងទឹក រហូតដល់ប្រាក់ឈ្នួលសម្រាប់បុគ្គលិក និងពន្ធអចលនទ្រព្យ»។ ទន្ទឹមនឹងនោះសណ្ឋាគារដែលមានអត្រាស្នាក់នៅទាប ត្រូវតែកាត់បន្ថយប្រតិបត្តិការ ឬស្វែងរកមធ្យោបាយដើម្បីយកដើមទុនរបស់ពួកគេមកវិញ។ ស្របជាមួយគ្នានេះដែរ នាយកសាជីវកម្ម Sabay Home Investment លោក Nguyen Huu Thien ក៏បានមានប្រសាសន៍យ៉ាងដូច្នេះថា «​ម្ចាស់សណ្ឋាគារខ្នាតតូច និងមធ្យម បានសម្រេចចិត្តលក់សណ្ឋាគាររបស់ពួកគេក្នុងអត្រាទាបខ្លាំង ដើម្បីរក្សាលំហូរសាច់ប្រាក់របស់ពួកគេ»។ ក្នុងនោះម្ចាស់សណ្ឋាគារភាគច្រើនបានលក់បញ្ចុះតម្លៃបន្ថែមដល់ទៅ៣០% ពីលើតម្លៃដែលគេបានកំណត់កាលពីឆ្នាំមុន។ បន្ថែមពីនោះ ប្រធានក្រុមហ៊ុន North Stars Asia Company បានលើកឡើងដែរថា «ក្នុងទីក្រុងប្រឈមជាមួយបញ្ហាពិបាកទាក់ទាញភ្ញៀវបរទេស ខណៈដែលអ្នកទេសចរក្នុងស្រុកកំពុងចំណាយប្រាក់កាន់តែប្រុងប្រយ័ត្ន ដោយសារតែឧបសគ្គសេដ្ឋកិច្ច»។ យោងតាមរបាយការណ៍របស់ Savills Vietnam បានឱ្យដឹងថា ឧស្សាហកម្មសណ្ឋាគារនៅក្នុងទីក្រុងហូជីមិញ ត្រូវបានគេរំពឹងថានឹងមានបញ្ហាប្រឈមជាបន្តបន្ទាប់ទៀតរហូតដល់ឆ្នាំ២០២៤។ គួរជម្រាបផងដែរថា តាមរបាយការណ៍ពីនាយកដ្ឋានទេសចរណ៍ទីក្រុងហូជីមិញ គិតត្រឹម៤ខែដំបូងបង្ហាញឱ្យឃើញ ភ្ញៀវទេសចរមានចំនួន ១១.៩លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិមាន ១.៣លាននាក់។ ឆ្នាំនេះគេបានកំណត់គោលដៅស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន៥លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ៣៥លាននាក់ ជាមួយនឹងប្រាក់ចំណូល ១៦០ពាន់ពាន់លានដុង (ប្រហែល ៦.៧ពាន់លានដុល្លារ)៕​ អត្ថបទដោយ៖ សូ សុខលី ចំពោះបងប្អូនដែលកំពុងជួបបញ្ហានៅក្នុងការលក់ អាចចូលរួមវគ្គសិក្សាខ្លីរបស់ចាបក្រហមស្តីពី "យុទ្ធសាស្រ្តធ្វើទីផ្សារបង្កើនការលក់ ក្នុងពេលវិបត្តិ" នៅថ្ងៃសៅរ៍ ទី៨ ដើមខែក្រោយនេះ។ តម្លៃ 15$ សម្រាប់ការចុះឈ្មោះ២០នាក់ដំបូង ទំនាក់ទំនងតាម Telegram 087 829 969 អត្ថបទគួរអានបន្ទាប់៖ កុំលេងសើចឱ្យសោះ! នេះជាបញ្ហាធំបំផុតទាំង៥ ដែលធ្វើឱ្យប៉ះពាល់ដល់មនុស្សជាច្រើន ក្នុងឆ្នាំ២០២៣ អត្ថបទគួរអានបន្ទាប់៖ ឡើងតឹង ធ្លាក់ធូរ! អ្នកជំនាញបង្ហើបកំហុសធំ៤ អាចទាញអ្នកមានទ្រព្យហូរហៀរ ឱ្យធ្លាក់ខ្លួនក្រមកវិញ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T08:38:34.589Z", "category": "ហិរញ្ញវត្ថុ", "views": 8534, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy" ] }
ដំណឹងល្អ! រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមបណ្ដុះបណ្ដាលជំនាញជូនពលរដ្ឋ ១.៥ លាននាក់ ចាប់ពីខែ សីហាតទៅ
https://business-cambodia.com/articles/skills-training
ចាប់ពីខែសីហា ឆ្នាំ២០២៣ ខាងមុខនេះតទៅ រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមការបណ្ដុះបណ្ដាលជំនាញជូនដល់ប្រជាពលរដ្ឋសរុបចំនួន ១ ៥០០ ០០០ នាក់​ (១.៥លាននាក់) ក្នុងរយៈពេល ៥ ឆ្នាំ ខណៈបច្ចុប្បន្នក្នុងរយៈពេល ១ ឆ្នាំកម្ពុជាត្រូវការកម្លាំងពលកម្មចំនួន ៣០ ម៉ឺននាក់។ នេះបើយោងតាមប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការនី រោងចក្រ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមិថុនានេះ សម្ដេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះថា “ចាប់ពីខែ ៨ ទៅយើងចាប់បណ្ដុះបណ្ដាល សម្រាប់អ្នកដែលត្រូវទទួលការបណ្ដុះបណ្ដាល ១ ៥០០ ០០០ នាក់ក្នុងរយៈពេល ៥ ឆ្នាំ​។ ជាមួយនឹងការដោះស្រាយបញ្ហាការងារក្នុងទំហំប៉ុនគ្នា ដែល ១ ឆ្នាំដោះស្រាយ ៣០ ម៉ឺន”។ ទាក់ទងទៅនឹងរឿងនេះផងដែរ កាលពីពេលកន្លងសម្ដេចតេជោក៏ធ្លាប់បានមានប្រសាសន៍លើកឡើងដែរថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះនឹងធ្វើជូនទៅកាន់យុវជន ពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។ ដោយការបណ្ដុះបណ្ដាលនេះ នឹងធ្វើនៅតាមគ្រឹះស្ថាន បណ្ដុះបណ្ដាលរបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិតមួយ ដោយមិនបង់ថ្លៃ ហើយទទួលបានប្រាក់ឧបត្ថមប្រចាំផងដែរ។ ជាមួយគ្នានេះដែរ តាមការបញ្ជាក់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះគឺ​ដើម្បី​អាច​ផ្ដល់​ឱកាស​ឱ្យ​ពួកគាត់ អាច​ទទួល​បាន​ជំនាញ​សម្រាប់​​យក​ទៅ​ធ្វើ​ការងារ ឬ​បង្កើត​មុខ​របរ​ដោយ​ខ្លួន​ និង​​បំពេញ​តម្រូវ​ការ​​នៃ​កម្លាំង​ពលរដ្ឋ​កម្ម​ជំនាញ​សម្រាប់​ការ​វិនិយោគ​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស។ ​ បើតាមរបាយការណ៍គិតមកដល់ឆ្នាំ ២០២៣ នេះមានសហគ្រាស-គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែល​ចំនួន ១៧,១០២ ហើយបាន​ចុះ​បញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និងមាន​កម្មករ​និយោជិក​ចំនួន ១.៥ លាននាក់កំពុងបម្រើការងារផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T08:06:45.265Z", "category": "ព័ត៌មានថ្មីៗ", "views": 196, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ច្នៃដីទំនេរ បង្កើតចំណូល! ស្រ្តីថៃ១រូប យកដីចំហៀងផ្ទះចិញ្ចឹមក្តាមស្រែ ១ខែរកចំណូលបានជាង១ពាន់$
https://business-cambodia.com/articles/field-crab-in-thailand
ជាធម្មតា យើងធ្លាប់តែឃើញថាដីដែលសល់ចំហៀងផ្ទះ គឺគេយកដាំជីដាំបន្លែអីជាដើម ប៉ុន្តែនៅក្នុងនោះក៏មានស្រ្តីថៃមួយរូបដែលមានឈ្មោះថា សៃហ្វាន បានយកដីទំនេរមកចិញ្ចឹមក្តាមស្រែ អាចរកចំណូលបានជាង ១ពាន់ដុល្លារឯណោះក្នុងមួយខែ។  កញ្ញា សៃហ្វាន ដំបូងឡើយគាត់គឺជាអ្នកបម្រើការងារនៅក្រុមហ៊ុនឯកជនមួយរូបប៉ុណ្ណោះ ប៉ុន្តែក្រោយមកពេលមានការផ្ទុះជំងឺកូវីដ១៩ ក្រុមហ៊ុនក៏បិទ ដូច្នេះគាត់ក៏បានងាកមកចិញ្ចឹមក្តាមវិញ។ ចំពោះ មូលហេតុដែលកញ្ញា សៃហ្វាន ចាប់យកអាជីពចិញ្ចឹមក្តាមដោយសារតែគាត់មើលឃើញថា ទីផ្សារក្តាមនៅថៃមានទីផ្សារល្អ ព្រោះនៅប្រទេសថៃគេនិយមញ៉ាំបុកល្ហុងដែលមានលាយជាមួយក្តាមប្រៃ ហេតុនេះតម្រូវការក្តាមក៏ខ្ពស់ទៅតាមនោះដែរ។ បើតាមការលើកឡើងដោយផ្ទាល់ពីស្រ្តីខាងលើបានឱ្យដឹងថា “សម្រាប់របរចិញ្ចឹមក្តាមនេះអាចថាមិនងាយស្រួលប៉ុន្មាននោះទេ ប៉ុន្តែខ្ញុំបានរៀនពីបច្ចេកទេសនេះនៅលើអនឡាញ ដែលខាងប្រទេសម៉ាឡេស៊ីមានបង្រៀន”។ ក្នុងនោះដែរ ស្រ្តីថៃខាងលើក៏បានបន្ថែមថា នៅពេលចិញ្ចឹមក្តាមដំបូងៗក៏មានផលលំបាកដែរ​ព្រោះតែគាត់នៅមិនទាន់យល់ច្បាស់ពីបច្ចេកទេសចិញ្ចឹម ដែលធ្វើឱ្យការចិញ្ចឹមមានការខ្វះខាតពីកូនក្តាម ៥០០ អាចនៅត្រឹមតែ ២០០ ទៅ ៣០០ ក្តាមជាមធ្យម ប៉ុន្តែក្រោយពីយល់ដឹងពីបច្ចេកទេសចិញ្ចឹមគាត់ក៏បានពង្រីកការចិញ្ចឹមបន្ថែមដោយប្តូរពីការចិញ្ចឹមក្នុងពាងតូចទៅជាការចិញ្ចឹមក្នុងអាងវិញ។ ចំពោះទីផ្សារក្តាមនេះដែរ នៅពេលចិញ្ចឹមបានគាត់បានធ្វើការផុសលក់នៅលើគណនីហ្វេសប៊ុករបស់គាត់ នៅពេលនោះអ្នកដែលត្រូវការក្តាមដើម្បីលក់ក៏បានទាន់ទងមកទិញគាត់ជាបន្តបន្ទាប់​ ដោយជាមធ្យមក្នុងមួយខែគាត់អាចរកចំណូលបានពីការលក់ក្តាមចន្លោះពី ១០០០ដុល្លារទៅ ១៥០០ដុល្លារឯណោះ។ គូសបញ្ជាក់ផងដែរថា តាមរយៈអត្ថបទនេះបានបញ្ជាក់ឱ្យឃើញថា សម្រាប់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាលខេត្តដែលមានដីជុំវិញផ្ទះទំនេរច្រើន អាចធ្វើការសាកល្បងចិញ្ចឹមបាន ដោយរបរនេះជារបរដែលចាយទុនតិចបំផុត ប៉ុន្តែមានទីផ្សារល្អ ហើយប្រសិនបើពិបាករកទីផ្សារបងប្អូនអាចរកទីផ្សារដោយខ្លួនឯងដូចគាត់តាមរយៈការផុសលក់នៅលើបណ្តាញសង្គមបាន៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T07:53:33.256Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 490, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
តារារ៉េបលំដាប់អាស៊ី វណ្ណដា បង្ហើបថាចំណុចធំៗ៤នេះ ជារូបមនុ្តធ្វើឱ្យលោកជោគជ័យលើវិស័យតន្រ្តី
https://business-cambodia.com/articles/vannda-superstar-motivated-
លោក ម៉ាន់ វណ្ណដា ដែលត្រូវបានគេចាត់ទុកថាជាកំពូលតារារ៉េបលំដាប់អាស៊ី ទទួលបានជោគជ័យយ៉ាងខ្លាំងលើវិស័យចម្រៀង Hip Hop នៅកម្ពុជា បានឱ្យដឹងពីចំណុចធំ៤ដែលជាគន្លឹះកសាងខ្លួនពីក្មេងប្រុសស្រេកឃ្លានក្តីស្រមៃមានលុយ១០០$ជាប់ខ្លួនចេញពីស្រុករត់តាមគោលដៅ ក្លាយជាកំពូលតារាលំដាប់ប្រទេសនិងតំបន់អាស៊ីទទួលស្គាល់។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយ UNLOCKED MEN ធ្វើឡើងនៅប្រទេសថៃ លោក វណ្ណដា បាននិយាយថា នៅពីក្រោយភាពជោគជ័យគឺផ្តើមចេញពីក្តីស្រមៃដែលលោកផ្តោតខ្លាំងទៅលើតន្រ្តីដាក់គ្រប់យ៉ាងទៅវាទាំងពេលវេលានិងជីវិត ហើយអ្វីដែលលោកចង់បានគឺគ្រាន់តែអាចផលិតចម្រៀងល្អៗដល់អ្នកស្តាប់ និងបំផុសគំនិតអ្នកគាំទ្រអាចស្វែងរកភាពលេចធ្លោជារបស់ខ្លួនឯង។ ទន្ទឹម​នឹងនេះភាពត្រចះត្រចង់ដែលលោកសម្រេចបានមកទល់នឹងបច្ចុប្បន្ននេះមាន៤ធំៗគឺ ១. តាំងចិត្តធ្វើការងារ ២. កុំធ្វើឱ្យខ្លួនឯងមាន Ego (អំនួត) ខ្ពស់ ៣. គោរពគ្រប់គ្នាដែលនៅជុំវិញខ្លួន ៤. បើចង់ក្លាយជាមនុស្សអស្ចារ្យ អ្នកត្រូវឆ្លងកាត់ពេលវេលាលំបាកបំផុត។ ចម្រៀងដំបូងដែលធ្វើឱ្យលោកមានភាពល្បីល្បាញ អាចបំបែកកំណត់ត្រា១០០លានដងនៅលើយូធូប​  “Time to Rise” ដែលមិនធ្លាប់មាននៅក្នុងចង្កោមសិល្បៈកម្ពុជា។ ស្នាដៃមួយនេះផលិតឡើងតាមដោយ ការច្របាច់បញ្ចូលគ្នារវាងសិល្បៈវប្បធម៌ខ្មែរ​ចាប៉ីដងវែងរបស់ ព្រឹទ្ធាចារ្យលោកតា គង់ ណៃ មរតកមនុស្សរស់របស់កម្ពុជា ជាមួយនឹងតន្រ្តី Hip Hop។ នៅពីក្រោយការងារអស់ទាំងនេះលោកក៏បានបង្ហើបថា លោកមិនចង់ទៅមុខម្នាក់ឯងនោះទេ គឺត្រូវតែធ្វើដើម្បីអ្នកជំនាន់ក្រោយ និងមានព្រឹទ្ធាចារ្យគង់ណៃ គឺជានិមិត្តរូបរបស់លោក។ បន្ថែមពីនោះលោកក៏ធ្លាប់បង្ហាញថា«គោលបំណងធំបំផុតគឺខ្ញុំចង់ឲ្យគេស្គាល់ខ្មែរយើងកាន់តែច្រើន ហេតុផលមួយនោះគឺខ្ញុំចង់ឈរនៅលើឆាកអន្តរជាតិ ខ្ញុំអត់ចង់ត្រឹមតែនៅស្រុកខ្មែរ ខ្ញុំត្រូវតែពង្រីក ត្រូវតែឲ្យគេស្គាល់ ត្រូវតែឲ្យគេរៀនភាសាយើង។ អ្វីដែលខ្ញុំអាចធ្វើបាន ខ្ញុំនឹងធ្វើវាឲ្យអស់»។ គួរជម្រាបផងដែរថានាពេលថ្មីៗនេះតារាចម្រៀងកម្ពុជាវ័យ២៧ឆ្នាំរូបនេះត្រូវបានទស្សនាវដ្តីកំពូលមួយរបស់អាមេរិកគឺ Forbes ចុះផ្សាយអំពីភាពឆ្នើមថាជា តារាដែលមានអាយុក្រោម៣០ឆ្នាំ ប្រចាំឆ្នាំ២០២៣​ មានទេពកោសល្យនៅក្នុងតំបន់អាស៊ី រួមទាំងគេហទំព័រ Lifted 50 ចាត់ចំណាត់ថ្នាក់លេខ៦ថាជាបុគ្គលមានសមត្ថភាពរ៉េបល្អបំផុតនៅតំបន់អាស៊ីកាលពីសប្តាហ៍មុន៕ អត្ថបទដោយ៖ ពីង ជូអេង  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T07:28:13.894Z", "category": "ភាពជាអ្នកដឹកនាំ", "views": 512, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy" ] }
កំណប់មហាសាលទាំង៥នេះ ជំរុញអ្នកទេសចរហ៊ានប្រថុយជីវិតជិះយានចុះទៅតំបន់ សាកសពកប៉ាល់ទីតានិក
https://business-cambodia.com/articles/5-things-lost-treasures-of-the-titanic
កាលពីពេលថ្មីៗនេះ មានសោកនាដកម្មមួយសម្លាប់មនុស្ស៥នាក់ ដែលបានជិះយានជ្រមុជទឹក Titan ចុះទៅមើលខ្មោចកប៉ាល់ទីតានិក ខណៈយានត្រូវបានសន្មត់ថាផ្ទុះនៅបាតមហាសមុទ្រ។ ក្នុងនោះយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Daily Mail បានបង្ហាញកំណប់មហាសាលចំនួន៥ ដែលជំរុញអ្នកទេសចរភាគច្រើនហ៊ានប្រថុយជីវិតចុះទៅតំបន់សាកសពកប៉ាល់ទីតានិក ដើម្បីមើលវត្ថុទាំងនោះដោយផ្ទាល់ភ្នែក៖ ១/. ខ្សែកធ្វើពីធ្មេញត្រីឆ្លាម Megalodon ស្រោបមាស គ្រឿងអលង្ការនេះ ធ្វើពីធ្មេញរបស់ត្រីឆ្លាម Megalodon ដែលជាពពួកត្រីឆ្លាមមានទំហំធំបំផុតប៉ុន្តែដាច់ពូជអស់ទៅហើយ។ តាម​ការ​ប៉ាន់​ស្មានរបស់​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ ត្រីឆ្លាមប្រភេទនេះ ​អាច​មាន​ប្រវែង​ដល់​ទៅ ១៨ម៉ែត្រឯណោះ។ វត្ថុបុរាណដ៏អស្ចារ្យនេះត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងវីដេអូដែលថតកាលពីរដូវក្តៅមុនដោយក្រុមហ៊ុន Magellan Ltd ដែលបានថតរូបភាពរាប់ពាន់សន្លឹកដើម្បីបង្កើត ការស្កែនឌីជីថល 3D ដ៏អស្ចារ្យនៃការខូចខាតរបស់កប៉ាល់ទីតានិក ។ ២/. ព្យាណូ Steinway Steinway & Sons ជាក្រុមហ៊ុនដែល​លក់​ព្យាណូ​តម្លៃ​ថ្លៃ​បំផុត​របស់​ពិភពលោក ​អស់​រយៈពេល​ប្រហែល១៧០ឆ្នាំ​មក​ហើយ។ ក្រុមហ៊ុន Steinways ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ក៏បានធ្លាក់ខ្លួនជាជនរងគ្រោះនៃសោកនាដកម្មទីតានិកផងដែរ ដោយបានបាត់បង់ព្យាណូដែលមានតម្លៃខ្ទង់លានដុល្លារចំនួនប្រាំ នៅថ្ងៃលិចកប៉ាល់ក្នុងឆ្នាំ១៩១២។ ៣./ ផ្ទាំងគំនូរ La Circassienne au Bain ផ្ទាំងគំនូឆ្នាំ១៨១៤ ឈ្មោះ “La Circassienne au Bain” គូរដោយវិចិត្រករជនជាតិបារាំង Merry-Joseph Blondel ត្រូវបានគេជឿថា ជាវត្ថុមានតម្លៃថ្លៃបំផុតមួយ ដែលលិចលង់ជាមួយកប៉ាល់ទីតានិក។ ស្នាដៃសិល្បៈដ៏អស្ចារ្យនេះ បានបង្ហាញពីនារីអាក្រាតកាយវ័យក្មេងម្នាក់ កំពុងងូតទឹកក្នុងបរិយាកាសសម័យបុរាណ។ បើយោងតាម Artnet បានឲ្យដឹងថា កាលនោះគំនូរមួយផ្ទាំងនេះមានតម្លៃ១០ម៉ឺនដុល្លារ ពោលគឺស្មើនឹង ៣លានដុល្លារនាពេលបច្ចុប្បន្ន។ ៤/. ពេជ្រពណ៌ផ្កាឈូក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ១៩១៣ កាសែត New York Times បានអះអាងថា អ្នកនៅរស់រានមានជីវិតក្នុងសោកនាដកម្មលិចកប៉ាល់ទីតានិក បានទាមទារសំណង៦លានដុល្លារ សម្រាប់ទ្រព្យសម្បត្តិដែលពួកគេបាត់បង់។ ក្នុងនោះមានត្បូងពេជ្រពណ៌ផ្កាឈូកតម្លៃ២០០០០ដុល្លារ ខណៈត្បូងទាំងនោះ គឺកម្រមានណាស់ ហើយក្នុងករណីខ្លះនាពេលសព្វថ្ងៃនេះ វាអាចលក់បានក្នុងតម្លៃរហូតដល់ ៥០លានដុល្លារឯណោះ។ ៥/. រថយន្ត Coupe de Ville ភាគច្រើនគេអាចស្គាល់រថយន្ត Renault ឆ្នាំ១៩១២ តាមរយៈខ្សែភាពយន្ត Titanic ដែលជាវត្ថុបុរាណមួយទៀត បានលិចជាមួយកប៉ាល់។ សារមន្ទីរ Volvo នៃរដ្ឋ Illinois ជឿថា រថយន្តនេះត្រូវបាននាំយកមកដោយបុរសម្នាក់ឈ្មោះ William Carter ដែលបានរួចជីវិតពីសោកនាដកម្មនេះ ហើយបានធ្វើការទាមទារសំណង។ មក​ទល់ពេល​នេះ វា​ជា​រថយន្ត​តែ​មួយ​គត់​ដែល​គេ​ស្គាល់​ថា​បាន​ជិះ​លើ​កប៉ាល់​ប្រវត្តិសាស្ត្រ​ពេល​វា​លិច៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T07:13:23.572Z", "category": "ភាពជាអ្នកដឹកនាំ", "views": 6115, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អ្នកម្ដាយវ័យ៣៣ឆ្នាំ ប្រាប់គន្លឹះធំៗ៤ ជួយឱ្យគាត់ដោះបំណុលអស់ជាង៧ម៉ឺន$ ក្នុងពេលដ៏ខ្លី
https://business-cambodia.com/articles/single-mum-shares-tips-to-pay-off-debt
ស្របពេលដែលមនុស្សជាច្រើន តែងតែរអ៊ូរទាំរឿងរកលុយមកមិនដែរសល់ អ្នកស្រី Kumiko Love ដែលជាស្រ្តីមេម៉ាយ មានភារកិច្ចចិញ្ចឹមកូនតែម្នាក់ឯង បែរជាអាចដោះបំណុលអស់ដល់ទៅជាង ៧៧,០០០ដុល្លារ ព្រមទាំងអាចនៅសល់លុយសន្សំសម្រាប់ផ្គត់ផ្គង់គ្រួសារ និងធ្វើជាគ្រូបណ្ដុះបណ្ដាលផ្នែកហិរញ្ញវត្ថុថែមទៀតផង។ តាមការចុះផ្សាយរបស់ Good Morning America បាន​ឱ្យដឹងថា ដើម្បីឆាប់អស់បំណុលអ្នកស្រី Love បានដើរតាមគន្លឹះពិសេសចំនួន៤ ដូចខាងក្រោម៖ ១. កំណត់គោលដៅ ជំហានដំបូងអ្នកស្រីលើកទឹកចិត្តឱ្យចាប់ផ្ដើមពីការកំណត់គោលដៅដែលយើងចង់បានឱ្យច្បាស់លាស់ជាមុនសិន។ ហើយបន្ទាប់មកផ្ដោតទៅលើគោលដៅនោះ រហូតដល់ទទួលបានលទ្ធផលទៅតាមអ្វីដែលគ្រោងទុក។ ដើម្បីកំណត់គោលដៅឱ្យមានប្រសិទ្ធភាព អ្នកស្រីពន្យល់ថា យើងត្រូវធ្វើរឿង៣សំខាន់ៗគឺ៖ ទី១.មើលពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន ទី២.ពិនិត្យមើលការចំណាយកន្លងមក និងទី៣.ស្គាល់ពីច្រកចូលនិងច្រកចេញរបស់លុយឱ្យច្បាស់។ ដូច្នេះហើយអ្នកត្រូវសរសេរចុះនូវរាល់ចំណូលដែលរកបាន ព្រមទាំងកត់រាល់ចំណាយដែលចេញទៅ មិនថាតិចឬច្រើនប៉ុនណាឡើយ ធ្វើឱ្យប្រាកដថាលុយរបស់អ្នកមិនបានបាត់ដោយមិនដឹងមូលហេតុ។ ២. កាត់រាល់ចំណាយមិនចាំបាច់ ប្រសិនបើអ្នកមានលុយសល់តិចតួចបន្ទាប់ពីទូទាត់នូវការចំណាយប្រចាំខែរបស់អ្នក អ្វីដែលគួរធ្វើគឺព្យាយាមកាត់បន្ថយនូវរាល់ របស់តូចៗ ឬការចំណាយតូចៗណាដែលមិនចាំបាច់ចេញឱ្យអស់។ អ្នកស្រី Love បានលើកជាឧទាហរណ៍ដែរថា ប្រសិនបើអ្នកធ្លាប់តែបង់លុយថ្លៃសមាជិកហាត់ប្រាណ អ្នកអាចប្ដូរមកជាហាត់ប្រាណនៅផ្ទះជំនួសវិញបានដែរ។ ដូច្នេះហើយព្យាយាមរកមើលថាអ្វីដែលអ្នកអាចកាត់បាន កាត់វាសិនទៅ​ដើម្បីឆាប់សម្រេចគោលដៅដែលបានកំណត់។ ៣. រៀបចំផែនការ អ្នកស្រី​ Love បានសរសេរចុះរាល់បំណុលទាំងអស់ដែលគាត់មាន ដោយកត់ត្រាទាំងចំនួនបំណុល អត្រាការប្រាក់ និងកាលបរិច្ឆេទរបស់បំណុលនីមួយៗ។ បន្ទាប់មកគាត់រៀបផែនការដោយផ្ដោតលើរឿងសំខាន់២គឺ៖ ទី១.អ្វីដែលរារាំងអ្នកពីការសងបំណុល និងទី២.តើអ្នកត្រូវដោះបំណុលខ្ពស់បំផុតមុន ឬតូចបំផុតមុនសិន។ ចំពោះអ្នកស្រីផ្ទាល់ គាត់បានជ្រើសរើសដោះបំណុលដែលមានអត្រាការប្រាក់ខ្ពស់បំផុតមុនគេ ហើយចរចាជាមួយនឹងម្ចាស់បំណុលសុំលើកថ្ងៃកំណត់ដើម្បីបន្ថយភាពតានតឹង។ អ្នកស្រីក៏បញ្ជាក់ដែរថា គាត់ព្យាយាមដោះស្រាយបំណុលម្ដងមួយៗ មិនបង្ខំសម្រុកច្រើនពេកឡើយ ទើបជួយឱ្យគាត់មានកម្លាំងផ្ដោតបានល្អ។ ៤. ប្រើឱកាសបញ្ចុះតម្លៃដើម្បីកាត់បន្ថយចំណាយ ទម្លាប់សំខាន់មួយទៀតដែលធ្វើឱ្យអ្នកស្រីសល់លុយកាន់តែច្រើន គឺការសន្សំសំចៃតាមដែលអាចធ្វើទៅបាន។ ជាក់ស្ដែងអ្នកស្រីបានប្រើប្រាស់រាល់ឱកាសបញ្ចុះតម្លៃដែលគេផ្ដល់ជូន ដើម្បីទិញរបស់ចាំបាច់ដែលត្រូវការប្រើប្រាស់ជាប្រចាំ។ ប៉ុន្តែទន្ទឹមនឹងនោះអ្នកស្រីក៏បានផ្ដាំដែរថា ទោះបីជាគេបញ្ចុះតម្លៃច្រើនលើសលប់ប៉ុនណាក៏ដោយ ក៏មិនត្រូវចំណាយលុយទិញជាដាច់ខាត បើសិនជាវាមិនចាំបាច់។ ជាចុងក្រោយអ្នកស្រី Love បានគូសបញ្ជាក់ថា ការពិតទៅស្ថានភាពនៃជីវិតរស់នៅប្រចាំថ្ងៃរបស់យើងមួយផ្នែកធំគឺអាស្រ័យលើការចាត់ចែងលុយកាក់របស់យើង។ អ្នកច្បាស់ជាមិនអាចជោគជ័យលើហិរញ្ញវត្ថុផ្ទាល់ខ្លួនបានឡើយបើអ្នកមិនមានផែនការច្បាស់លាស់។ ហើយផែនការហិរញ្ញវត្ថុរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ វាអាស្រ័យលើស្ថានភាពជីវភាពរៀងៗខ្លួន។ ដូច្នេះអ្នកត្រូវចេះចាត់ចែងលុយកាក់ឱ្យស្របតាមខ្លួនឯង ដោយពឹងផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនផង និងយកបទពិសោធន៍ពីអ្នកដទៃផង ដូចជាការអានអត្ថបទខាងលើនេះជាដើម៕ អត្ថបទដោយ៖ សូ សុខលី ចំពោះបងប្អូនដែលកំពុងជួបបញ្ហានៅក្នុងការលក់ អាចចូលរួមវគ្គសិក្សាខ្លីរបស់ចាបក្រហមស្តីពី "យុទ្ធសាស្រ្តធ្វើទីផ្សារបង្កើនការលក់ ក្នុងពេលវិបត្តិ" នៅថ្ងៃសៅរ៍ ទី៨ ដើមខែក្រោយនេះ។ តម្លៃ 15$ សម្រាប់ការចុះឈ្មោះ២០នាក់ដំបូង ទំនាក់ទំនងតាម Telegram 087 829 969 អត្ថបទគួរអានបន្ទាប់៖ កុំលេងសើចឱ្យសោះ! នេះជាបញ្ហាធំបំផុតទាំង៥ ដែលធ្វើឱ្យប៉ះពាល់ដល់មនុស្សជាច្រើន ក្នុងឆ្នាំ២០២៣អត្ថបទគួរអានបន្ទាប់៖ ឡើងតឹង ធ្លាក់ធូរ! អ្នកជំនាញបង្ហើបកំហុសធំ៤ អាចទាញអ្នកមានទ្រព្យហូរហៀរ ឱ្យធ្លាក់ខ្លួនក្រមកវិញ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T07:08:51.415Z", "category": "ហិរញ្ញវត្ថុ", "views": 12207, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy" ] }
ប្រញាប់ដាក់ពាក្យ! បេឡាជាតិសន្តិសុខសង្គមប្រកាសរើសបុគ្គលិកជាប់កិច្ចសន្យាជិត ៣០០នាក់ ចូលធ្វើការលើផ្នែកទាំងនេះ
https://business-cambodia.com/articles/work-300-place-
ឱកាសល្អសម្រាប់បងប្អូនដែលសិក្សាលើជំនាញ ផ្នែកវេជ្ជបណ្ឌិត ផ្នែកបច្ចេកទេសព្យាបាលដោយចលនា ផ្នែកព័ត៌មានវិទ្យា ផ្នែកសុវត្ថិភាពនិងគាំទ្រសេវាកម្មបណ្តាញ ផ្នែកគិលានុបដ្ឋាក ផ្នែកសម្របសម្រួលមន្ទីរពេទ្យ ផ្នែកលេខាធិកា ផ្នែកគណនេយ្យ និងផ្នែកប្រចាំការផ្តល់ព័ត៌មាន ពេលនេះខាងបេឡាជាតិសន្តិសុខសង្គមប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាជិត ៣០០ ឱ្យចូលបម្រើការងារ។ យោងតាមសេចក្តីជូនដំណឹងរបស់ បេឡាជាតិសន្តិសុខសង្គម កាលពីពេលថ្មីៗកន្លងទៅបានឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គមនឹងធ្វើការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ២៩១ នាក់ឱ្យចូលបម្រើការនៅស្នាក់ការកណ្តាលសាខាចំនួន ១៩៣ នាក់ សាខា បសស ខណ្ឌចំនួន ២០នាក់និងបណ្តាសាខា បសស ខេត្តចំនួន ៧៨ នាក់។ ក្នុងនោះបេក្ខជន បេក្ខនារី ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៤០ឆ្នាំ គិតត្រឹមថ្ងៃឈប់ទទួលពាក្យ និងពុំមានឈ្មោះបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ (ជនពិការត្រូវបានលើកទឹកចិត្ត)។ហើយចំពោះជំនាញដែលខាងបេឡាជាតិសន្តិសុខសង្គមនឹងជ្រើសរើសរួមមាន ៖ ផ្នែកវេជ្ជបណ្ឌិតចំនួន ២១នាក់ ផ្នែកបច្ចេកទេសព្យាបាលដោយចលនា ចំនួន១នាក់ ផ្នែកព័ត៌មានវិទ្យាសរុប ១៧នាក់ ផ្នែកថែទាំនិងជួសជុលកុំព្យូទ័រចំនួន ០៣នាក់ ផ្នែកសុវត្ថិភាពនិងប្រព័ន្ធបណ្តាញ ០៤នាក់ ផ្នែកគិលានិបដ្ឋាកចំនួន ១១នាក់ ផ្នែកសម្របសម្រួលមន្ទីពេទ្យសរុប ១០នាក់ ផ្នែកលេខាធិកាចំនួន ១០៦នាក់ ផ្នែកគណនេយ្យចំនួន ១៩នាក់ ផ្នែកប្រចាំការផ្តល់ព័ត៌មានចំនួន ០៨នាក់ ដោយឡែកចំពោះថ្ងៃទទួលពាក្យនឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ១៥៖៣០នាទីរសៀល។សម្រាប់លក្ខខណ្ឌនានាសូមអានសេចក្តីលម្អិតបន្ថែម។ របៀបដាក់ពាក្យ (លីង) អត្ថបទដោយ៖សម្បត្តិ សុខឡាង 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T06:53:18.944Z", "category": "ព័ត៌មានថ្មីៗ", "views": 14553, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អបអរសាទរ! ផលិតផលនិងសេវា Mora ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការហើយ
https://business-cambodia.com/articles/mora-grand-opening-
ភ្នំពេញ ថ្ងៃទី២៦​ ខែមិថុនា ឆ្នាំ២០២៣–ក្រុមហ៊ុន Mora BNPL បានរៀបចំកម្មវិធីសម្ពោធដាក់អោយប្រើប្រាស់ថ្នាលឌីជីថល Mora ទិញឥលូវ បង់លុយតាមក្រោយ​ នៅសណ្ឋាគារ សាន់ អែន មូន រីវើសាយហូតែល ដោយមានការចូលរួមពីដៃគូ​ធនាគារ ហ្វីលីព និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ    ក្រុមហ៊ុនដៃគូរពាណិជ្ជកម្ម និងក្រុមហ៊ុនអតិថិជនដៃគូ​ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប បានចូលរួមអបអរសាទរនូវសមិទ្ធិផល ​ដែលក្រុមហ៊ុន Mora​ BNPL ធ្វើការដាក់អោយប្រើប្រាស់លើអែប Mora ជាផ្លូវការ។​  Mora គឺជាថ្នាលអាជីវកម្មថ្មីដែលឆ្លើយតបនឹងស្ថានភាពជាក់ស្តែង នៃសេដកិច្ចរបស់ប្រទេសកម្ពុជាបច្ចុប្បន្នអតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីថ្នាលអាជីវកម្ម១នេះ ព្រោះថា​អតិថិជនមិនត្រូវបង់បន្ថែមនូវការប្រាក់ ឬកំរៃផ្សេងៗឡើយ ដោយឡែកសម្រាប់ក្រុមហ៊ុនពាណិជ្ជកម្ម ឬហាងដៃគូ ​ក៍​ទទួលបាននូវកំណើនការលក់តាមរយះ​ជម្រើសបង់ជាតំណាក់កាលរបស់អតិជន​ ខណះពេលដែលអតិជនជំពាក់ Mora តែហាងទទួលបានការទូទាត់នូវទឹកប្រាក់ដុំពី Mora។​   បន្ថែមពីនេះ Mora ជាថ្នាលឌីជីថលសេវាហិរញ្ញវត្ថុដែលមានលក្ខណៈទំនើបកម្ម និងមានលក្ខណៈខុសពី សេវាហិរញ្ហវត្តុប្រពៃណី Mora បានផ្ដល់ជូននូវលក្ខខណ្ឌទូទាត់សងមួយដែលអាចអោយអតិថិជនទូទាត់សង ជា៤ដំណាក់កាលរៀងរាល់ពេលដែលអតិថិជនធ្វើការទិញអីវ៉ាន់ នេះមានន័យថាអតិថិជនថាអាចទិញអីវ៉ាន់បានភ្លាមៗដោយមិនចំាបាច់ភ័យព្រួយ អំពីថ្លៃសេវា និងការប្រាក់ខ្ពស់។  រីឯការចុះឈ្មោះប្រើប្រាស់វិញ កាន់តែងាយស្រួល គឺអតិថិជនអាចធ្វើឡើងតាម Mora ហើយព័ត៌មានអតិថិជននឹងត្រូវបញ្ជូនទៅកាន់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដៃគូដើម្បីធ្វើការពិនិត្យ និងអនុម័ត ដែលដំណើរការទាំងអស់នេះធ្វើឡើងតាមរយៈប្រពន្ធ័អេឡិចត្រូនិកទាំងអស់ ។ ចំពោះដៃគូពាណិជ្ជកម្ម របស់ Mora  នឹងទទួលបានប្រព័ន្ធគ្រប់គ្រងមួយ ជួយអោយអាជីកម្មលោកអ្នករីកចំរើន។ មុខងារទាំងអស់នោះមានដូចជា ការគ្រប់គ្រងការលក់ ផលបត្រ័ឥណទាន ការប្រមូលប្រាក់សំណង ការទូទាត់          វិក័យបត្រ ការកាត់បន្ថយហានិភ័យ និងបង្កើនផលអាជីវកម្ម។  ក្នុងនោះយើងក៍មានដូចជា Web Portal សំរាប់ធានាគារ គ្រឹះស្ថានហិរញ្ហវត្តុ និងហាងពាណិជ្ជកម្មដៃគូ ហើយសំរាប់អ្នកប្រើប្រាស់វិញយើងក៏មានជា Mobile App ដែលអាចអោយពួកគាត់ប្រើប្រាស់ជាប្រចាំ ប្រព័ន្ធ Portal ទាំងអស់នេះបានតភ្ជាប់គ្នា ហើយធ្វើការជាមួយគ្នាបានយ៉ាងរលូន។​ បច្ចុប្បន្ន Mora បានភ្ជាប់ជាមួយក្រុមហ៊ុនពាណិជ្ជកម្មដៃគូចំនួន​​ ២៣​  ធនាគារយុទ្ធសាស្រ្តដៃគូចំនួន​២      ធនាគារផ្តល់សេវាមធ្យោបាយទូទាត់ចំនួន៦ និងចំនួនអតិថិជនដែលនឹងត្រូវប្រើប្រាស់កម្មវិធីវិធី​ Mora ចំនួន​ ៥០០០នាក់​  ហើយអនាគតយើងមានគម្រោងនឹងពង្រីងហាងដៃគូពាណិជ្ជកម្មបន្ថែមទៀត ដើម្បីបង្កើននូវជម្រើសបន្ថែមថ្មីៗទៀតដល់អតិថិជនរបស់ Mora។​ សម្រាប់អតិថិជនដែលជាម្ចាស់អាជីវកម្ម ឬហាង ដែលចង់ក្លាយជាដៃគូពាណិជកម្មជាមួយនឹង​ Mora ពួកគាត់អាចធ្វើការទំនាក់ទំនងតាមលេខទូរសព្ទ័ ០៩៦ ៤៥៤ ១៨២១  ឬអ៊ីមែល merchant@mora.live. ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T05:48:39.196Z", "category": "PR", "views": 225, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ទំនើបណាស់! បុរីឌឹ ផ្លរ៉ា សម្ពោធ Clubhouse លេចធ្លោខ្លាំងក្នុងតំបន់ផ្លូវជាតិលេខ6A
https://business-cambodia.com/articles/the-flora-clubhouse-clubhouse
បន្ទាប់ពីសាងសង់យ៉ាងសកម្ម ដើម្បីឱ្យសហគមន៍៍បុរីឌឹ ផ្លរ៉ា កាន់តែទំនើប រស់នៅកាន់តែងាយស្រួល នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បុរី ឌឹ ផ្លរ៉ាបានសម្ពោធមជ្ឈមណ្ឌលកីឡា(𝐓𝐡𝐞 𝐅𝐥𝐨𝐫𝐚 𝐂𝐥𝐮𝐛𝐡𝐨𝐮𝐬𝐞)របស់ខ្លួនហើយ។ បង្ហាញរូបរាងយ៉ាងស្រស់ស្អាត អមជាមួយវីឡារចនាបថស៊ីវិល័យនៅសងខាងផ្លូវ ក្លឹបហាត់ប្រាណ 𝐓𝐡𝐞 𝐅𝐥𝐨𝐫𝐚 𝐂𝐥𝐮𝐛𝐡𝐨𝐮𝐬𝐞 គឺពិតជាមានការរចនាយ៉ាងទាក់ទាញ ដោយក្នុងនោះមានបំពាក់ទៅដោយឧបករណ៍ទំនើបៗសម្រាប់បំពេញទៅតាមការចង់បានជាច្រើនដូចជា៖ អាងហែងទឹក កន្លែងហាត់ប្រាណ កន្លែងហាត់យ៉ូហ្គា កន្លែងស្ទីមសូណា កន្លែងវាយសី កន្លែងប៉េងប៉ុង និងអាងត្រាំទឹក។ ក្រៅពីមានលក្ខណៈពិសេស 𝐓𝐡𝐞 𝐅𝐥𝐨𝐫𝐚 𝐂𝐥𝐮𝐛𝐡𝐨𝐮𝐬𝐞 ក៏មានការបញ្ចុះតម្លៃត្រឹមតែ𝟐.𝟓$/ម្នាក់ ក្រៅពីនេះ ក៏មានដូចជា​ទិញ 10ដង កំប៉ុង  ថែម2ដង ចុះឈ្មោះ ហែលទឹកកន្លះឆ្នាំ Free បង្រៀន ហែលទឹកមួយចេះ 10នាក់ ដំបូង ហ្វ្រីថ្នាក់យ៉ូហ្គា រៀងរាល់ថ្ងៃសៅរ៏ពេលល្ងាច ទំនាក់ទងមកលេខ 𝟎𝟗𝟖 𝟔𝟕𝟎 𝟔𝟕𝟖 ដើម្បីទទួលការចុះឈ្មោះ និង បញ្ចុះតម្លៃមុនគេ។ ក្នុងពិធីផ្ទាល់ក៏មានបទបង្ហាញអំពីកម្មវិធី ប្រម៉ូសិន Villa Queen-A ពីប្រធានផ្នែកលក់របស់គម្រោង និងប្រគល់រង្វាន់ កាតសមាជិករបស់បុរី ឌឹ ផ្លរ៉ា ចំនួន16រង្វាន់ផងដែរ។ គួរបញ្ជាក់ផងដែរថា ទីតាំងគម្រោងបុរី ឌឹ ផ្លរ៉ា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ចំណាយពេលត្រឹម១៥នាទី ពីស្ពានជ្រោយចង្វារ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-28T04:46:54.528Z", "category": "PR", "views": 1247, "author": { "first_name": "Sreymom", "last_name": "Cha", "email": "sreymomcha069@gmail.com" }, "quality_warning": [ "noisy" ] }
Khun May Celebrity ម្ចាស់រោងចក្រថៃដ៏ល្បីលំដាប់ពិភពលោក នឹងឈានជើងចូលទីផ្សារកម្ពុជាឆាប់ៗខាងមុខនេះ
https://business-cambodia.com/articles/revomed-coming-cambodia-very-soon
'Khun May Wassana Inthasang' នាយកប្រតិបត្តិក្រុមហ៊ុន Revomed (Thailand) ដែលជារោងចក្រថៃលំដាប់ពិភពលោក ដឹកនាំក្រុមការងារចូលទីផ្សារកម្ពុជាដែលធ្លាប់បង្កើតភាពភ្ញាក់ផ្អើលដោយការដេញថ្លៃស្លាកលេខរថយន្ត "RICH 8888" នៅទីក្រុងបាងកក ក្នុងតម្លៃ 11,100,000 បាត និងជាពាណិជ្ជករថៃតែមួយគត់ដែលបានឈ្នះពានរង្វាន់ Stevie Awards Women in Business ពិភពលោក។ដោយសង្កត់ធ្ងន់លើតួនាទីជាអ្នកដឹកនាំក្នុងឧស្សាហកម្មធុរកិច្ច រោងចក្រ OEM/ODM ឧស្សាហកម្ម ឧស្សាហកម្ម Health & Wellness  ក្រោមគោលគំនិត "អាហារបដិវត្តន៍ ឧស្សាហកម្មជាមួយនឹងវិមាត្រថ្មីនៃការច្នៃប្រឌិត" ប្រមូលផ្ដុំ​ក្រុម​អ្នក​ជំនាញ​ផ្នែក​ Health & Wellness ទាំង​ប្រទេស​ថៃ​ និង​លំដាប់​សាកល​លោក​មក​ប្រទេស​កម្ពុជា។ ​Revomed មាន​ក្រុម​អ្នក​ស្រាវជ្រាវ​ជំនាញ​ដូចជា​ វេជ្ជបណ្ឌិត ឱសថការី និង​អ្នក​ជំនាញ​ផ្នែក​គ្រឿង​សម្អាង​ អាហារ​បំប៉ន​ ដែល​មាន​បទពិសោធន៍​ជាង​ 20​ ឆ្នាំ​  រួម​ទាំង​ក្រុម​អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​អាជីវកម្ម​សុខភាព​ និង​សម្រស់​ រួម​ទាំង​សេវាកម្ម​រចនា​ Design ផលិតផល​ដេីម្បី​ប្រណិត​ភាព​របស់​ម៉ាក​។ មានម៉ាក​ល្បីៗ ​ និង​តារា​ល្បី​ៗ​ជឿ​ទុក​ចិត្ត​បាន​ដក​​បទ​ពិសោធ​ក្នុង​ការ​ផលិត​ច្រើន បង្កើតម៉ាកយីហោធំៗសម្រាប់តារាជាច្រើននៅក្នុងប្រទេសថៃជាង 2,000 ម៉ាក និងចែកចាយផលិតផលទៅកាន់ម៉ាកយីហោនៅលើទីផ្សារ គុណភាពខ្ពស់ ស្តង់ដារសកល។ Revomed Cambodia គឺជារោងចក្រសេវាកម្មតែមួយ សម្រាប់អ្នកដែលចង់ផលិតក្រែម គ្រឿងសម្អាង ផលិតផលសុខភាព ផលិតផលសម្រស់ និងអាហារបំប៉នគ្រប់ទម្រង់ នៅក្រោមម៉ាកផ្ទាល់ខ្លួនរបស់អតិថិជន អស់​កង្វល់​រឿង​ផលិត​គ្មាន​ស្តង់ដារ​ ឬរក​រោងចក្រ​ផលិត​មិន​បានព្រោះ​ Revomed មាន​ដំណើរការ​ផលិត​ដែល​ស្រប​តាម​ស្តង់​ដារ​អន្តរជាតិ​ រួម​មាន​៖​ GMP , ISO , HACCP , HALAL ។ល។ ជាមួយ​នឹង​ដំណើរការ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ និង​រក្សា​ស្តង់ដារ​ រួម​ទាំង​បន្ទប់​ពិសោធន៍​ (Laboratory) និង​បរិក្ខារ​ទំនើប​ទាន់​សម័យ​ អាច​អភិវឌ្ឍ​រូបមន្ត​ផលិត​ថ្មី​ៗ​តាម​តម្រូវ​ការ​របស់​លោកអ្នក​បាន​យ៉ាង​ឆាប់រហ័ស​ ជឿជាក់​លើ​គុណភាព​ផលិតផល​ដែល​អ្នក​នឹង​ទទួលបាន​ ហេីយ​អាច​នាំ​ចេញ​បាន​ទូទាំង​ពិភពលោក​។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផលិតកម្មផ្សេងៗគ្នា ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្គត់ផ្គង់តម្រូវការរបស់អតិថិជន និងអ្នកប្រើប្រាស់តាមវិធីផ្សេងៗគ្នាជាងអ្នកផ្សេងទៀត ទាំងផលិតផលថែរក្សាស្បែក ផលិតផលអាហារបំប៉នសុខភាព គ្រឿងសម្អាង និងអាហារបំប៉នសុខភាពលើផ្នែកផ្សេងៗ គ្របដណ្តប់មិនថាជា ក្រែម សេរ៉ូម ម៉ាសបិតមុខ ម្សៅផឹក កាហ្វេ ថ្នាំគ្រាប់ effervescent tablet កន្សោមធម្មតា Soft Gel Capsule Spray Jelly Gummy ជាដើម អាចនិយាយបានថាមានច្រើនម៉ូតសម្រាប់អតិថិជនជ្រើសរើសតាមចិត្ត។ អត្តសញ្ញាណល្អបំផុតសម្រាប់ម៉ាករបស់អ្នក ពីព្រោះអតិថិជនអាចរចនា និងបង្កើតរូបមន្តម៉ាកជាក់លាក់ដោយបត់បែនបាន ក្រោមការត្រួតពិនិត្យពីក្រុម R&D ដែលមានជំនាញវិជ្ជាជីវៈ ជាមួយនឹងបទពិសោធន៍ក្នុងវិស័យថែទាំសុខភាព គ្រឿងសម្អាង និងថែរក្សាស្បែកពីក្រុមហ៊ុនឈានមុខគេរបស់ប្រទេសថៃ សំរាប់បងប្អូនមានចំណាប់អារម្មណ៍សូមទំនាក់ទំនងមកកាន់ Tel : +855 99998824 Telegram : +855 99998824 Line : @revomed.cambodia
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T14:06:16.288Z", "category": "PR", "views": 973, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
គម្រោង ២ ដែលពលរដ្ឋគ្រប់រូបចង់បាន នឹងត្រូវបើកការដ្ឋានសាងសង់នៅឆ្នាំក្រោយ ខណៈបច្ចុប្បន្នការសិក្សាបានចប់សព្វគ្រប់
https://business-cambodia.com/articles/important-project
បច្ចុប្បន្នមានគម្រោងមិនតិចនោះទេដែលស្ថិតនៅក្នុងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ ក្នុងនោះយើងឃើញថា មានគម្រោងធំ ២ ដែលប្រជាពលរដ្ឋគ្រប់គ្នា ពិសេសពលរដ្ឋដែលធ្វើដំណើរនៅតំបន់នោះទន្ទឹងចង់បាននោះគឺ ស្ពានតភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ ឬស្ពានមិត្ដភាពកម្ពុជា-កូរ៉េ និងកំណាត់ផ្លូវជាតិលេខ៣ តភ្ជាប់ពីកំពតទៅវាលរេញ។ យ៉ាងតាមការបញ្ជាក់ពីរាជារដ្ឋាភិបាល គម្រោងទាំង ២ នេះត្រូវបានសិក្សាចប់សព្វគ្រប់ហើយ ហើយត្រៀមនឹងបើកការដ្ឋានសាងសង់នៅអំឡុងឆ្នាំ២០២៤ ខាងមុខនេះផងដែរ។ ១. ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ គម្រោងស្ពានដ៏សំខាន់មួយនេះ ត្រូវសិក្សាសម្រាប់ការសាងសង់រួចរាល់ហើយ ហើយក៏បានកំណត់ទីតាំងសម្រាប់ការសាងសង់ថែមទៀតផង។ ដោយគម្រោងនេះនឹងត្រូវចាប់ផ្ដើមពីតំបន់ផ្សាររាត្រីឆ្លងកាត់ទន្លេសាប តភ្ជាប់ទៅតំបន់ជ្រោយចង្វារ និងតភ្ជាប់ពីតំបន់ជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទៅតំបន់អរិយក្សត្រ។ ជាមួយគ្នានេះដែរ កាលពីចុងឆ្នាំ២០២២ ប្រទេសកូរ៉េក៏ទើបនឹងចុះហត្ថលេខាលើប្រាក់កម្ចីសរុបជិត ២៥០ លានដុល្លារសម្រាប់ការសាងសង់ស្ពានមួយនេះផងដែរ។ តាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្ពានដ៏សំខាន់មួយនេះនឹងបើកការដ្ឋានសាងសង់នៅអំឡុងពាក់កណ្ដាលឆ្នាំ២០២៤ ខាងមុខ។ សូមជម្រាបថា គម្រោងស្ពានមិត្ដកម្ពុជា-កូរ៉េនេះ ជាប្រភេទស្ពាននឹងសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពាន។ នៅពេលសាងសង់រួចស្ពាននេះនឹងជួយសម្រួលឱ្យការធ្វើដំណើរ កាត់បន្ថយការកកស្ទះចេញចូលរាជធានីភ្នំពេញ និងតភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ។ ២. កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ កំណាត់ផ្លូវជាតិលេខ៣ ពីកំពតទៅវាលរេញ មានប្រវែងសរុប ៥៤ គីឡូម៉ែត្រក្នុងនោះកំណាត់ផ្លូវប្រវែង ២០ គីឡូម៉ែត្រគឺតែងតែទទួលរងនូវការខូចខាតជាប្រចាំ នាំឲ្យពិបាកក្នុងការធ្វើដំណើរ។ បញ្ហាខូចខាតនេះកើតឡើងដោយសារតែសណ្ឋានដីនៅផ្លូវនេះផ្នែកខាងក្រោមគឺមានដីស្អុយឬដីភក់ ដូច្នេះតម្រូវឲ្យមានការសាងសង់បុកគ្រឹះចុះទៅក្រោមជាង ១០ ម៉ែត្រទើបការសាងសង់ផ្លូវនេះមានភាពរឹងមាំបាន។ តាមការសិក្សាកន្លងមក កំណាត់ផ្លូវ២០គីឡូម៉ែត្រដែលតែងតែខូចជាប្រចាំនេះត្រូវបែងចែកជាពីរកំណាត់ ក្នុងនោះ៖ កំណាត់ ៥គីឡូម៉ែត្រ មានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រនៅផ្នែកខាងក្រោម ចំពោះការងារសាង់សង់គឺតម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ជម្រៅ ១៨ម៉ែត្រដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ ដោយឡែកចំពោះកំណាត់ ១៥គីឡូម៉ែត្រទៀត អាចប្រើប្រាស់វិធីសាស្រ្ត២ផ្សេងទៀតទៅតាមកម្រិតជម្រៅដីស្អុយរួមមានវិធីទម្លាក់សេរីទម្ងន់ ២០០តោន និងវិធីកាយពង្រឹងគ្រឹះរួចចាក់បេតុង ទើបផ្លូវនេះអាចមានភាពរឹងមាំជាប់បានយូរ យ៉ាងតាមការបញ្ជាក់ពីរដ្ឋមន្ដ្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន គម្រោងផ្លូវនេះនឹងត្រៀមបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤ ខាងមុខនេះផងដែរ។ ដោយការសាងសង់នេះនឹងអនុវត្ដទៅតាមស្ដង់ដារបច្ចេកទេស ដើម្បីរក្សានូវភាពរឹងមាំបានយូរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T13:16:19.070Z", "category": "អចលនទ្រព្យ", "views": 5486, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ជើងឯកថ្មីមកដល់ហើយ! realme C53 ស្មាតហ្វូនកម្រិតថវិកាចេញលក់ជាផ្លូវការនៅកម្ពុជាជាមួយបច្ចេកវិទ្យាសាកថ្មលឿន 33W អង្គផ្ទុកទិន្នន័យធំ128GB និងការឌីសាញបែបជើងឯកពណ៌មាសភ្លឺផ្លេកកម្រាស់ស្តើងត្រឹមតែ 7.49 mm
https://business-cambodia.com/articles/realme-new-model-2023
ថ្ងៃទី 27 ខែ មិថុនា ឆ្នាំ 2023 - realme ប្រេនស្មាតហ្វូន ដែលរីកចម្រើនខ្លាំងជាងគេលើពិភពលោក បានប្រកាសជាផ្លូវការនូវ realme C53 ។ realme C53 ដែលជាអ្នកស្នងតំណែងជើងឯក ដោយកំណត់ឡើងវិញ នូវអ្វីដែលទូរស័ព្ទកម្រិតថវិកាអាចធ្វើបាន។ realme C53 ជា​ស្មាតហ្វូនដែលនឹងផ្លាស់ប្តូរមុខមាត់ថ្មីនៃ​ស្មាតហ្វូន​កម្រិតថវិកា។ ជាមួយនឹងការមកដល់នៃជើងឯក realme C53 នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានដែលប្រកាសចេញជាផ្លូវការក្នុងទីផ្សារកម្ពុជា មានការចូលរួមពីសំណាក់បុគ្គលជាជើងឯកក្នុងវិស័យកីឡានិងបវរកញ្ញាផងដែរ។ លោក ផុល រតនៈ ជាជើងឯកកីឡាករបាល់ទះជម្រើសជាតិកម្ពុជាឈ្នះមេដាយប្រាក់ក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវបានក្រុមហ៊ុនទូរស័ព្ទ realme ជ្រើសរើសជាតារាថតបង្ហាញម៉ូដទូរស័័ព្ទ realme C53 ដែលជាជើងឯកថ្មីខាងសាកថ្មលឿន 33W មាន RAM បន្ថែមរហូតដល់ 12GB និង​អង្គផ្ទុកទិន្នន័យធំ128GB ការឌីសាញបែបជើងឯកបង្កប់ពណ៌មាសភ្លឺផ្លេកកម្រាស់ស្តើងត្រឹមតែ 7.49 mm និងមាន Mini Capsule ទៀត! realme C53 ផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូនកម្រិតខ្ពស់ក្នុងតម្លៃពិសេស $169 សម្រាប់ 6+6GB+128GB។ មិនតែប៉ុណ្ណោះ ក៏មានវត្តមានបវរកញ្ញា  ឃឿន ប៉ូលីកា ជាជើងឯកម្ចាស់ម្កុដជ័យលាភីលេខ ១ ក្នុងកម្មវិធី Miss Preteen Junior Idol World 2023 និងបវរកញ្ញាឌៀប សូហ្វីរ៉ា លំដាប់រងទី២ក្នុងកម្មវិធី Little Miss Junior Idol 2023 ដែលបានចូលរួមជាតារាបង្ហាញម៉ូដទូរស័ព្ទក្នុងកម្មវិធីសន្និសីទសារព័ត៌មានរបស់ទូរស័ព្ទដៃ realme C53 ផងដែរ។ កញ្ញាទាំង២ដួង ពិតជាពេញចិត្តនូវការរចនាដ៏ទាន់សម័យរបស់ C53 ដែលពិតជាស័ក្តសមឥតខ្ចោះសម្រាប់យុវវវ័យសម័យថ្មី។ ស្មាតហ្វូនដែលផ្លាស់ប្តូរមុខមាត់ថ្មី នៃ​ស្មាតហ្វូន​កម្រិតថវិកាជាមួយលក្ខណៈសម្បត្តិពិសេស 3 ដែលត្រូវដឹង ក្រោមយុទ្ធសាស្រ្តធ្វើឱ្យប្រសើរឡើងនៃស៊េរី C នោះ realme C53 នៅតែបន្តបេសកកម្មដើម្បីផ្តល់នូវលក្ខណៈពិសេសនាំមុខគេ ក្នុងកម្រិតតម្លៃនេះជាមួយការសាកថ្មលឿន ទំហំផ្ទុកធំ និងការរចនាបែបទាន់សម័យ។ ដើម្បីជួយសម្រួលដល់បទពិសោធន៍ប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរ realme C53 នឹងបញ្ចប់យុគសម័យការសាកថ្មយឺត ដោយផ្តល់ជូននូវការសាកថ្មលឿន 33W (33 វ៉ាត់)​SUPERVOOC ដំបូងគេស្ថិតក្នុងកម្រិតតម្លៃ ដែលចំណាយពេលត្រឹមតែ 31 នាទីដើម្បីសាកដល់ 50% ។ បើប្រៀបធៀបទៅនឹងការសាកថ្ម 10W របស់ C33, ទូរស័ព្ទ C53 បានបង្កើនល្បឿនសាករបស់វា 100% ។ ជាមួយនឹងថាមពលថ្មធំ 5000mAh C53 ផ្តល់នូវការសាកថ្មដោយគ្មានកង្វល់ ដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ប្រចាំថ្ងៃកាន់តែប្រសើរ។ realme C53 បំពាក់បន្ទះឈីប T612 octa-core ភ្ជាប់ជាមួយ RAM បន្ថែមរហូតដល់ 12GB និង ROM 128GB ដែលជាអង្គផ្ទុកទិន្នន័យធំជាងគេនៅក្នុងកម្រិតតម្លៃនេះ។ realme C53 អាចពង្រីក RAM 6GB បន្ថែម សរុបទំហំ  12GB ដើម្បីរីករាយជាមួយ RAM 12GB ដែលអាចឱ្យបទពិសោធន៍អ្នកប្រើប្រាស់កាន់តែរលូន។ លើសពីនេះទៅទៀត C53 គាំទ្រស៊ីមកាត 2 Nano និងកាត MicroSD 1 ក្នុងពេលតែមួយ ដែលអាចបន្ថែមទំហំផ្ទុករហូតដល់ 2TB ។ តាមរយៈការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវរចនាសម្ព័ន្ធខាងក្នុងរបស់វា realme C53 ផ្តោតសំខាន់ក្លាយជាស្មាតហ្វូនកម្រិតថវិកា ដែលត្រូវបានរចនាល្អបំផុតជាមួយនឹងតួខ្លួន 7.49mm ស្តើងបំផុតនៅកម្រិតតម្លៃនេះ ដូចជានៅក្នុង realme C Series ផងដែរ។ ជាមួយនឹងគែមជ្រុងរាបស្មើរបស់វា C53 ផ្តល់នូវផាសុកភាព និងអារម្មណ៍ងាយស្រួលចាប់កាន់នៅក្នុងដៃ។ ចំពោះផ្នែកខាងក្រោយរបស់ C53 វាត្រូវបានរចនាជាមួយនឹងការរចនា Shiny Champion ដែលភ្ជាប់មកជាមួយពណ៌ Champion Gold និង Mighty Black។ វាយនភាពបន្ទាត់ពណ៌មាស និងឥទ្ធិពលពន្លឺពណ៌មាសនៅផ្នែកខាងក្រោយ ប្រហាក់ប្រហែលនឹងខ្សែបូពណ៌មាស និងពន្លឺ ដែលរំលេចនូវពេលវេលាជើងឯកនិងអារម្មណ៍នៃមោទនភាពជើងឯក។ កាមេរ៉ា AI 50MP, អេក្រង់លាតពេញ  6.74" ល្បឿនអេក្រង់រលូន 90Hz និង Mini Capsule នៅក្នុងផ្នែកកាមេរ៉ាខាងក្រោយ C53 មានកាមេរ៉ាគោលទំហំ 50MP! លើសពីនេះ C53 អនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតរូបភាព តាមស្ទីលដែលពួកគេពេញចិត្ត ជាមួយនឹងមុខងារ ថតរូបប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ realme ក៏មានបំពាក់បច្ចេកវិទ្យា Mini Capsule ដំបូងបង្អស់របស់ Android នៅលើ C53 ដែលសម្របខ្លួនយ៉ាងឆ្លាតវៃទៅនឹងការបង្ហាញដំណឹង និងរុំជុំវិញកាមេរ៉ាខាងមុខ សម្រាប់ការជូនដំណឹង។ វាអាចបង្ហាញពណ៌ផ្សេងគ្នានៃពន្លឺសម្រាប់ស្ថានភាពថ្ម - ពណ៌បៃតងបានសាកពេញ ពណ៌ខៀវកំពុងសាកថ្ម និងពណ៌ក្រហមថ្មទាប។ លើសពីនេះ អ្នកប្រើប្រាស់អាចទទួលបានបទពិសោធន៍មុខងារពីរបន្ថែមទៀត នៃការប្រើប្រាស់ទិន្នន័យ និងស្ថិតិជំហានតាមរយៈ OTA។ ទាក់ទងនឹងការចេញផ្សាយបន្ថែមទៀត realme បានបញ្ជាក់ថា Mini Capsule នឹងមានសម្រាប់ផលិតផល C Series ទាំងអស់នៅឆ្នាំនេះ។  លើសពីនេះទៅទៀត C53 ត្រូវបានបំពាក់ដោយឧបករណ៍បំពងសម្លេង UltraBoom 150% ស្កេនក្រយៅដៃចំហៀងរហ័ស​ ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ប្រើប្រាស់យូរអង្វែង realme C53 ប្រកាន់ខ្ជាប់នូវការធ្វើតេស្តយ៉ាងម៉ត់ចត់ ដើម្បីនាំមកនូវគុណភាពកម្រិតខ្ពស់។ ក្នុងនាមជាអ្នកផ្លាស់មុខមាត់ថ្មីនៃ ស្មាតហ្វូនកម្រិតថវិកា C53 ផ្តល់នូវលក្ខណៈពិសេសបី ដែលលើសពីការរំពឹងទុក ដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ និងបង្ហាញពីស្មារតីនៃ "ជើងឯក" ។        
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T13:06:22.503Z", "category": "PR", "views": 206, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ដើមឆ្នាំ២០២៣ ក្រុមហ៊ុន Aeon Mall បើកដំណើរការផ្លូវការគម្រោងធំៗ ២ របស់ខ្លួននៅក្នុងប្រទេសកម្ពុជា
https://business-cambodia.com/articles/aeon-mall-officially-launches-two-major-projects-in-cambodia
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន AEON Mall បានកំពុងវាយលុកទីផ្សារកម្ពុជាយ៉ាងខ្លាំង ដោយគិតមកដល់ឆ្នាំ២០២៣ នេះក្រុមហ៊ុនបានពង្រីកផ្សារទំនើបខ្នាតយក្សរបស់ខ្លួននៅក្នុងប្រទេសចំនួន ៣ សាខា និងឃ្លាំងស្ដុកទំនិញធំមួយផងដែរ។ អ្វីដែលចាប់អារម្មណ៍នៅដើមឆ្នាំ២០២៣នេះ ក្រុមហ៊ុនប៉ុនមួយនេះ បានបើកដំណើរការគម្រោងធំ២ របស់ខ្លួនដែលក្នុងនោះរួមមាន៖ ១.ផ្សារទំនើប អ៊ីអន មានជ័យ ម៉ល មានជ័យ ផ្សារទំនើបទី៣ របស់ក្រុមហ៊ុន Aeon Mall នេះត្រូវបានបើជាផ្លូវការកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ។ សារទំនើប អ៊ីអន ម៉ល មានជ័យ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ ផ្សារទំនើបមួយនេះក៏បានក្លាយជាផ្សារដែលធំជាងគេនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលមានផ្ទៃក្រឡាលក់រាយ ១៧៤០០០ ម៉ែតក្រឡាហើយក្នុងនោះបានចំណាយថវិកាសម្រាប់សាងសង់សរុបចំនួន ២៨៩,៦លានដុល្លារអាមេរិកផងដែរ។ ២. គម្រោងឃ្លាំងស្ដុកទំនិញ ថ្កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះក្រុមហ៊ុន AEON Mall ក៏បានប្រកាសបើកដំណើរការគម្រោងឃ្លាំងស្ដុកទំនិញថ្មីរបស់ខ្លួន ដំណាក់កាលទី១ ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ។ តាមការបញ្ជាក់ពីក្រុមហ៊ុនលក្ខណៈពិសេសនៃឃ្លាំងស្ដុកទំនិញដ៏ធំនេះរួមមាន ៖ ១.សារពើភ័ណ្ឌសម្រាប់អនិវាសនជន ២.ប្រតិបត្តិការយ៉ាងរលូនចាប់ពីដំណើរការត្រួតពិនិត្យពន្ធគយ រហូតដល់ការដឹកជញ្ជូនទៅដល់ភណ្ឌាគា ៣. ទីតាំងដែលមានសក្តានុពលសម្រាប់អភិវឌ្ឍជាភណ្ឌាគាក្នុងការដឹកជញ្ជូនទំនិញ។ សូមរំលឹកផងដែរថា គម្រោងឃ្លាំងស្ដុកទំនិញរបស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក នេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T12:33:10.780Z", "category": "អចលនទ្រព្យ", "views": 3466, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
រថភ្លើងថ្មី១ប្រភេទនេះអាចនឹងត្រូវសាងសង់នៅភ្នំពេញ ខណៈរដ្ឋបង្ហាញការពេញចិត្ដនឹងគាំទ្រ
https://business-cambodia.com/articles/subway-in-phnom-penh
បច្ចុប្បន្នគម្រោងរថភ្លើងចំនួន ៣ ប្រភេទរួមមាន៖ រថភ្លើងលើអាកាស រថភ្លើងក្រោមដី និងរថភ្លើងគ្មានមនុស្សបើក ត្រូវបានសិក្សាសម្រាប់ការសាងសង់នៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ យ៉ាងណាទាក់ទងនឹងគម្រោងរថភ្លើងទាំង ៣ ប្រភេទនេះដែរ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញចំណាប់អារម្មណ៍ និងចង់ឲ្យមានគម្រោងរថភ្លើងក្រោមដី សម្រាប់ការសាងសង់នៅភ្នំពេញ។ ថ្លែងនៅក្នុងកិច្ចសម្ភាសពិសេសស្ដីពី «សមិទ្ធផលសំខាន់ធំៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣» កាលពីថ្ងៃទី២១ ខែមិថុនា កន្លងទៅឯកឧត្ដមបានមានប្រសាសន៍ដូច្នេះថា “យើងបានធ្វើការសិក្សាចប់សព្វគ្រប់ផ្លូវរថភ្លើងក្រោមដី Subway យើងបានសិក្សា Monorail នៅភ្នំពេញ យើងបានសិក្សា AJT គឺរថភ្លើងរត់ដោយគ្មានអ្នកបើក។ មានបីប្រភេទនៅទីក្រុងភ្នំពេញ អ៊ីចឹងយើងបានសិក្សាចប់សព្វគ្រប់ យើងកំពុងវាយតម្លៃតើប្រព័ន្ធណា គួរសាងសង់។ ឯកឧត្ដមលើកឡើងបន្ដថា “ខ្លួនខ្ញុំផ្ទាល់គឺចង់បាន នៅក្រោមដី ព្រោះថាមិនទើសភ្នែក ហើយល្អនៅក្រោមដីផង។ នៅក្រោមដីយើងអាចទាក់ទាញអ្នកវិនិយោគមកដាក់ទុន ដោយសារនៅក្រោមដីមានដីអាចធ្វើជាហាងលក់ទំនិញ។ល។ ដើម្បីប្រមូលថវិកាគាត់មកវិញ យើងកំពុងសិក្សា ពិភាក្សាជាមួយដៃគូខាងផ្នែកឯកជនដើម្បីមកដាក់ទុន”។ ក្នុងនោះដែរ កាលពីកន្លងទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហាញការគាំទ្រសម្រាក់គម្រោងផ្លូវរថភ្លើងក្រោមដីនេះផងដែរ។ ដោយសារតែគម្រោងរថភ្លើងក្រោមដីនេះមិនត្រូវសាងសង់កាត់ដំបូលផ្ទះប្រជាពលរដ្ឋ ដូចរថភ្លើងលើអាកាសឡើយ។ ហើយគម្រោងរថផ្លូវក្រោមដីនេះគឺអាចនឹងតភ្ជាប់ទៅដល់ខេត្ដកណ្ដាលផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T10:30:04.272Z", "category": "អចលនទ្រព្យ", "views": 1373, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ដំណឹងល្អ! ក្រសួងសេដ្ឋកិច្ច ប្រកាសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០ ដើម្បីឱ្យចូលបម្រើការងារ
https://business-cambodia.com/articles/ministry-of-economy-announces-30-people
មុននេះបន្តិច យោងតាមការចុះផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ៣០រូប ដើម្បីមកបម្រើការងារពេញម៉ោងក្នុងតំណែងដូចខាងក្រោមនេះ៖ ១. បុគ្គលិកអភិវឌ្ឍកម្មវិធីអ៊ីនធឺណិត (Full-Stack Developer) ចំនួន ១៧រូប ២. បុគ្គលិកអភិវឌ្ឍកម្មវិធីអ៊ីនធឺណិតផ្នែកខាងមុខ (Front-End Developer) ចំនួន ៤រួប ៣. បុគ្គលិកស្វ័យប្រវត្តិកម្ម កម្មវិធីអ៊ីនធឺណិត (DevOps Engineer) ចំនួន ២រូប ៤. បុគ្គលិករចនាផ្ទាំងកម្មវិធី (UX/UI Desinger) ចំនួន ០២រូប ចំពោះបេក្ខជនដែលនឹងត្រូវបានជ្រើសរើស នឹងត្រូវបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យាក្នុងកម្មវិធី “ទេពកោសល្យសម្រាប់សេដ្ឋកិច្ចឌីជីថល) និងទទួលបានប្រាក់បៀរវត្សមូលដ្ឋានសមរម្យទៅតាមតួនាទីភារកិច្ច និងគុណវុឌ្ឍិ អាចមានឱកាសក្លាយជាមន្រ្តីរាជការក្នុងក្របខ័ណ្ឌមុខងារសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោយទទួលបានការវាយតម្លៃសមិទ្ធផលការងារនិងបានបម្រើការងារក្នុងរយៈណេលកំណត់មួយ។ សូមបញ្ជាក់ថា បើបេក្ខជនចាប់អារម្មណ៍សូមទៅកាន់ផតថល https://digitaleconomy.mef.gov.kh រួចស្កែន QR Code ដែលមាននៅលើផតថលដោយប្រើប្រាស់កម្មវិធីទូរស័ព្ទ CamDigiKey ដើម្បីដាក់ពាក្យស្នើសុំបម្រើការងារ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T10:26:17.184Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 3318, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
កុំលេងសើចឱ្យសោះ! នេះជាបញ្ហាធំបំផុតទាំង៥ ដែលធ្វើឱ្យប៉ះពាល់ដល់មនុស្សជាច្រើន ក្នុងឆ្នាំ២០២៣
https://business-cambodia.com/articles/5-biggest-problems-await-us-in-2023
ក្រោយពីហែលឆ្លងផុតពីវិបត្តិជំងឺរាតត្បាតកូវីដ​-១៩ គេសង្កេតឃើញថាស្ថានភាពសេដ្ឋកិច្ចនៅតែមិនទាន់មានភាពនឹងនរនៅឡើយ ហើយខាងក្រោមនេះគឺជាបញ្ហាធំបំផុត៥ ដែលធ្វើឱ្យប៉ះពាល់ដល់មនុស្សជាច្រើនជុំវិញពិភពលោក ក្នុងឆ្នាំ២០២៣ ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ World Economic Forum និង Vanguard។ ១. វិបត្តិផ្គត់ផ្គង់ថាមពល៖ សម្ពាធនៃតម្លៃឥន្ធនៈ និងថាមពល នៅតែបន្តកើនឡើងតាំងពីឆ្នាំ២០២២មក ដែលវាបណ្ដាលមកពី អឺរ៉ុបរឹតបន្តឹងការនាំចូលឧស្ម័ន​និងថាមពលពីរុស្ស៊ី ព្រោះតែសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន មិនទាន់បានបញ្ចប់។ ការរឹតបន្តឹងការផ្គត់ផ្គង់បែបនេះ អាចបង្កឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ដែលសុទ្ធសឹងតែជាប្រទេសមានសេដ្ឋកិច្ចនាំមុខគេក្នុងពិភពលោកកន្លងមក។ ២. អតិផរណាកើនឡើង៖ ធនាគារកណ្ដាលរបស់ប្រទេសជាច្រើន ក្នុងនោះក៏មានមហាអំណាចអាមេរិក បានប្រើប្រាស់គោលនយោបាយដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណា។ ទោះបីវិធីនេះអាចជួយតតាំងនឹងអតិផរណា ប៉ុន្តែវាបានធ្វើឱ្យមានបញ្ហាជាច្រើនមកតាមពីក្រោយ។ ជាក់ស្ដែងដូចជាវិបត្តិអចលនទ្រព្យ ដែលកើតឡើងដោយសារមនុស្សមិនហ៊ានចំណាយលុយ ព្រមទាំងកម្ចីទិញផ្ទះបានធ្លាក់ចុះជាបន្តបន្ទាប់ ព្រោះមនុស្សជ្រើសរើសដាក់លុយសន្សំនៅធនាគារ ជំនួសឱ្យការខ្ចីលុយធនាគារយកមកប្រើ។ ៣. វិបត្តិតម្លៃនៃការរស់នៅ៖ តម្លៃនៃសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃដូចជាថាមពល និងអាហារកំពុងកើនឡើងលឿន ផ្ទុយទៅវិញប្រាក់ចំណូលជាមនុស្សរបស់គ្រួសារបែរជាមានកំណើនយឺត។ ហេតុនេះទើបធ្វើឱ្យមនុស្សជាច្រើន មិនអាចរកលុយមកផ្គត់ផ្គង់ការចំណាយរបស់ខ្លួនឱ្យបានគ្រប់គ្រាន់ បង្កឱ្យមានបំណុលផ្ទាល់ខ្លួនកើនឡើង។ ៤. វិបត្តិផ្គត់ផ្គង់ស្បៀង៖ អត្រានៃភាពអត់ឃ្លាន និងកង្វះអាហាររូបត្ថម្ភ មានការកើនឡើង។ ហើយបើតាមរបាយកាណ៍ពី World Food Program USA បានឱ្យដឹងថា បណ្ដាលប្រទេសដែលប្រឈមនឹងវិបត្តិផ្គត់ផ្គង់ស្បៀងនេះខ្លាំងបំផុតរួមមានដូចជា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, អាហ្វហ្គានីស្ថាន, យេម៉ែន (Yemen), និងស៊ីរីជាដើម។ ៥. វិបត្តិហិរញ្ញវត្ថុ៖ ឧបករណ៍ហិរញ្ញវត្ថុប្រឈមជាមួយនឹងការធ្លាក់ថ្លៃខ្លាំង បណ្ដាលឱ្យមានផលប៉ះពាល់ដល់អាជីវកម្ម ព្រមទាំងការវិនិយោគទាំងក្នុងបណ្ដាលប្រទេសនីមួយៗ និងការវិនិយោគអន្តរជាតិ។ គួរជម្រាបផងដែរថាការលើកឡើងពីវិបត្តិមួយចំនួនដូចដែលបានរៀបរាប់ខាងលើ មិនមែនដើម្បីឱ្យមិត្តអ្នកអានភ័យខ្លាចជាមួយនឹងសេដ្ឋកិច្ចនាឆ្នាំ២០២៣នេះឡើយ។ ផ្ទុយទៅវិញគឺដើម្បីឱ្យយើងបានត្រៀមខ្លួន ប្រុងប្រយ័ត្នចំពោះការគ្រប់គ្រងលុយកាក់ ដើម្បីការពារខ្លួនឯងឱ្យរួចផុតពីបញ្ហាហិរញ្ញវត្ថុ ព្រមទាំងគេចផុតពីចំណងនៃបំណុល៕ អត្ថបទដោយ៖ សូ សុខលី ចំពោះបងប្អូនដែលកំពុងជួបបញ្ហានៅក្នុងការលក់ អាចចូលរួមវគ្គសិក្សាខ្លីរបស់ចាបក្រហមស្តីពី "យុទ្ធសាស្រ្តធ្វើទីផ្សារបង្កើនការលក់ ក្នុងពេលវិបត្តិ" នៅថ្ងៃសៅរ៍ ទី៨ ដើមខែក្រោយនេះ។ តម្លៃ 15$ សម្រាប់ការចុះឈ្មោះ២០នាក់ដំបូង ទំនាក់ទំនងតាម Telegram 087 829 969
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T09:58:11.824Z", "category": "ហិរញ្ញវត្ថុ", "views": 976, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy" ] }
ធនាគារធំបំផុតនៅអឺរ៉ុបHSBCរើបង្វិចចេញពីការិយាល័យខ្ពស់កប់ពពកខណៈការចំណាយកាន់តែថ្លៃ
https://business-cambodia.com/articles/hsbc-bank-move-from-canary-wharf
ធនាគារ HSBC ធនាគាររបស់អង់គ្លេសដែលជាធនាគារធំបំផុតនៅអឺរ៉ុបកំពុងជួបព្យុះជួបភ្លៀងដោយកាលពីពេលថ្មីៗនេះ ធនាគារមួយនេះបានសម្រេចលក់កម្ចីក្នុងអចលនទ្រព្យទាំងខាតដើម្បីដោះខ្លួនចេញពីកម្ចីប្រភេទនេះខណៈទីផ្សារអចលនទ្រព្យប្រភេទអគារពាណិជ្ជកម្មចាប់ផ្ដើមថយចុះ។ ក្រោយពីលក់កម្ចីអចលនទ្រព្យហើយនោះ ធនាគារនេះក៏ចាប់ផ្ដើមរើបង្វិចរើចេញពីការិយាល័យដ៏ប្រណិតនិងថ្លៃបំផុតនៃអគារ Canary Wharf ភាគខាងកើតទីក្រុងឡុងហើយប្ដូរទីតាំងទៅជួលការិយាល័យតូចៗជំនួសអគារលំដាប់ខ្ពស់កប់ពពកវិញម្ដង។  បើយោងតាមការចុះផ្សាយរបស់ The Guardian បានឲ្យដឹងថា ធនាគារ HSBC របស់អង់គ្លេសបានរើចេញពីការិយាល័យដ៏ធំរបស់ខ្លួននៃអគារ Canary Wharf ដើម្បីកាត់បន្ថយចំណាយខណៈសេដ្ឋកិច្ចសកលកាន់តែថយចុះការចំណាយលើការជួលកាន់តែថ្លៃ។ មួយវិញទៀតការរើចេញនេះគឺដើម្បីរៀបចំបរិយាកាសធ្វើការជាលក្ខណៈកូនកាត់ដោយរៀបចំឲ្យមានការធ្វើការពីផ្ទះផងនិងធ្វើការនៅការិយាល័យផង។ បើយោងតាមសម្ដីរបស់លោក Noel Quinn នាយកប្រតិបតិ្តរបស់ធនាគារ HSBC បានឲ្យដឹងកាលពីឆ្នាំ២០២១កន្លងទៅថា ធនាគារមានផែនការក្នុងការកាត់បន្ថយការប្រើប្រាស់អចលនទ្រព្យតាមរយៈការជួលឲ្យបាន៤០%ក្នុងរយៈពេល២ទៅ៣ឆ្នាំ ដូច្នេះការរើសចេញពីអគារ Canary Wharf របស់ HSBC ក៏ជាផ្នែកមួយធ្វើទៅតាមផែនការដែលបានគ្រោងទុកផងដែរ។  ការផ្លាស់ប្ដូរការិយាល័យរបស់ HSBC បានធ្វើឡើងស្របពេលដែលតម្រូវការអចលនទ្រព្យជាពិសេសអលនទ្រព្យប្រភេទអគារពាណិជ្ជកម្មបានថយចុះជាលំដាប់។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះធនាគារHSBCនៅអាមេរិកគឺកំពុងស្ថិតនៅក្នុងដំណើរការលក់កម្ចីអចលនទ្រព្យពាណិជ្ជកម្ម( Commercial real estate) រាប់សិបលានដុល្លារដោយលក់ទៅឲ្យអ្នកអភិវឌ្ឍនអចលនទ្រព្យជាអ្នកាន់កាប់ផ្ទាល់ហើយលក់ក្នុងតម្លៃធូរថ្លៃពោលគឺលក់ទាំងខាតតែម្ដង ខណៈទីផ្សារអចលនទ្រព្យបែបពាណិជ្ជកម្មកំពុរង្គេះរង្គើ។  គួរបញ្ជាក់ផងដែរថា HSBC គឺជាធនាគារសកលរបស់អង់គ្លេសដែលបានបង្កើតឡើងតាំងពីឆ្នាំ១៨៦៥ ហើយគិតត្រឹមឆ្នាំ២០២១ ធនាគារចាស់វស្សាមួយនេះមានបគ្គលិកប្រមាណជាង២២ម៉ឺននាក់ជាមួយនឹងទ្រព្យសកម្មរបស់ខ្លួនរហូតដល់ទៅ២.៩៦ពាន់ពាន់លានដុល្លារ ហើយធនាគារនេះក៏ធ្វើការពង្រីកខ្លួនទូទាំងពិភពលោកផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T09:57:29.573Z", "category": "ហិរញ្ញវត្ថុ", "views": 1338, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
មិនធម្មតា! ពន្លកកម្ពុជា វណ្ណដា ជាប់លំដាប់លេខ៦ ជាតារារ៉េបមានឥទ្ធិពលបំផុត ក្នុងតំបន់អាស៊ី
https://business-cambodia.com/articles/vannda-lifted-50-hiphop-in-asia
យោងតាមការចុះផ្សាយពីគេហទំព័រ Lifted 50 ផ្សព្វផ្សាញពីតារា HipHop ដ៏ល្បីល្បាញ ដែលលើកបង្ហាញពីតារាមានសមត្ថភាពរ៉េបល្អបំផុតនៅតំបន់អាស៊ីកាលពីសប្តាហ៍មុនបានចាត់ចំណាត់ថ្នាក់តារារ៉េបកម្ពុជា លោក​ វណ្ណដា ជាប់លំដាប់ថ្នាក់លេខ៦ជាកំពូលតារារ៉េបនៅអាស៊ី។​ ប្រភពដដែលបានឱ្យដឹងថាលោកវណ្ណដាកាន់តែមានភាពល្បីល្បាញបន្ទាប់ពីលោកបានចេញនូវបទ “Time to rise” ដែលមានអ្នកទស្សនា១០០លានដងលើយូធូប ខណៈនេះជាលើកទី១មិនធ្លាប់មានសម្រាប់សិល្បៈករខ្មែរ និងការសហការរវាងលោក​និងផលិតកម្មល្បីៗក្នុងប្រទេសថៃធ្វើ​ឱ្យលោកកាន់តែមានឈ្មោះបោះសំឡេងថែមមួយកម្រិតទៀត។ កត្តាទំាងអស់នេះហើយដែលធ្វើឱ្យ តារាចម្រៀងពន្លកថ្មីរបស់កម្ពុជា លោក វណ្ណដា ក្លាយជាកំពូលតារារ៉េបនៅអាស៊ី ដែលមានទេពកោសល្យល្អ។​ មិនមែនជារឿងថ្មីនោះៗទេ ខណៈកាលពីពេលកន្លងទៅតារាចម្រៀងកម្ពុជា លោក វណ្ណដា​ ក៏ត្រូវបានទស្សនាវដ្តីកំពូលមួយរបស់អាមេរិកគឺ Forbes ក៏បានចុះផ្សាយអំពីភាពឆ្នើមនិងជាតារាដែលមានអាយុក្រោម៣០ឆ្នាំ ប្រចាំឆ្នាំ២០២៣​ មានទេពកោសល្យនៅក្នុងតំបន់អាស៊ីផងដែរ។ គួរជម្រាបផងដែរថា លោក វណ្ណដា មានឈ្មោះពេញថា ម៉ាន់ វណ្ណដា កើតនៅ ថ្ងៃទី២២​ ខែមករា ឆ្នាំ១៩៩៧ ក្នុងខេត្តព្រះសីហនុ កាលពីនៅ​វ័យជំទង់លោកគ្រាន់តែជាក្មេងប្រុសម្នាក់ មានចិត្តតស៊ូ ស្រេកឃ្លានរត់តាមក្តីស្រមៃ ហ៊ានវិចបង្វិចរត់ពីស្រុកកំណើតមកភ្នំពេញ ជាមួយលុយ១០០ដុល្លារជាប់ខ្លួន វណ្ណដា ចិញ្ចឹមចិត្តគិតថា ថ្ងៃណាមួយខ្លួននឹងអាចសម្រេចក្តីសុបិនក្លាយជាកំពូលតារារ៉េបម្នាក់នៅកម្ពុជា ជាពិសេសឲ្យបរទេសស្គាល់កម្ពុជាកាន់តែច្រើនតាមរយៈស្នាដៃសិល្បៈ៕   អត្ថបទដោយ៖ ពីង ជូអេង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T09:43:21.702Z", "category": "ភាពជាអ្នកដឹកនាំ", "views": 2552, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy" ] }
ឱកាសការងាររដ្ឋ! ក្រសួងសេដ្ឋកិច្ច ប្រកាសរើសមន្រ្តីជាប់កិច្ចសន្យាឱ្យចូលធ្វើការនៅមុខជំនាញ ២នេះ
https://business-cambodia.com/articles/ministry-of-economy-announces-the-recruitment
ឱកាសល្អបានមកដល់ហើយ ព្រោះនាពេលថ្មីនេះៗក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជូនដំណឹងដល់និស្សិត និងសាធារណជន ឱ្យបានជ្រាបថា ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបេក្ខភាពដែលមានចំណេះដឹង នឹងជំនាញផ្នែកច្បាប់, ផ្នែកបច្ចេកវិទ្យាព័ត៌មាន, ផ្នែកគាំទ្រទូទៅ ដើម្បីចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យានៅ លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ដែលបេក្ខជន ឬបេក្ខនារី ត្រូវមានគុណវល្លិ ដូចខាងក្រោម៖ ក.លក្ខខណ្ឌទូទៅ សញ្ជាតិខ្មែរ អាយុយ៉ាងតិច ១៨ ឆ្នាំ មានសញ្ញាបត្របរិញ្ញាបត្រឡើងទៅពាក់ព័ន្ធនឹងជំនាញនីមួយៗ មានចំណេះដឹងទាំងសរសេរនិងនិយាយជា ភាសាអង់គ្លេស និង/ ឬភាសាបារាំង ឬភាសាបរទេសផ្សេងៗទៀត គ្រប់គ្រងពេលវេលាបានល្អ អាចធ្វើការងារក្រោមសម្ពាធ មានទំនួលខុសត្រូវ បុរេសកម្ម និងយកចិត្តទុកដាក់ ចំពោះការងារ (attention to details) មានអត្តចរិតនិងសីលធម៌រស់នៅល្អ ពុំធ្លាប់ជាប់ទោសពីបទឧក្រិដ្ឋ ឬមជ្ឈិម មានចំណេះដឹងផ្នែកកុំព្យូទ័រ (Microsoft Office, Internet and E-mail...)។ ខ.លក្ខខណ្ឌជាក់លាក់តាមជំនាញ ១.ជំនាញផ្នែកច្បាប់ មានបទពិសោធន៍ការងារពាក់ព័ន្ធនឹងជំនាញផ្នែកច្បាប់យ៉ាងតិច ២ឆ្នាំ ជាអាទិ៍ ការផ្តល់មតិប្រឹក្សាច្បាប់, ការតាក់តែងលិខិតបទដ្ឋានគតិយុត្ត, ការស្រាវជ្រាវច្បាប់ ជាដើម មានបទពិសោធន៍ផ្នែករដ្ឋបាល។ ខ.២.ជំនាញផ្នកបច្ចេកវិទ្យាព័ត៌មាន មានបទពិសោធន៍ការងារពាក់ព័ន្ធនឹង iOS Development ឬ Android | Development ឬ Web Development ។ គ. វិញ្ញាសាប្រឡង វិញ្ញាសាសរសេរ៖ ចំណេះដឹងទូទៅ, ភាសាអង់គ្លេស, ចំណេះដឹងជំនាញពាក់ព័ន្ធ វិញ្ញាសាសម្ភាសន៍ផ្ទាល់មាត់៖ សម្រាប់បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរ។ បញ្ចាក់+ ចំពោះកាលបរិច្ឆេទ និងទីតាំងប្រឡង នឹងជូនដំណឹងនៅពេលក្រោយ។ បេក្ខជន ឬបេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងCover Letter ដោយភ្ជាប់ មកជាមួយនូវសញ្ញាបត្រ ឬលិខិតបញ្ជាក់ការសិក្សា ព្រមទាំងច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ មកលេខាធិការដ្ឋានក្រុមប្រឹក្សា នីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានអាសយដ្ឋានផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬ តាមរយៈអ៊ីមែល +Sim_Bunnarith@mef.gov.kh ឱ្យបានត្រឹមថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៣៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T09:42:25.415Z", "category": "ព័ត៌មានថ្មីៗ", "views": 331, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
កុំទាន់ទិញ Iphone 14 បើមិនចង់ស្តាយក្រោយ ខណៈអ្នកជំនាញលើកឡើងច្បាស់ៗបែបនេះ
https://business-cambodia.com/articles/dun-buy-iphone-14-now
នៅសហរដ្ឋអាមេរិកឥឡូវនេះ មានមនុស្សមិនតិចទេដែលកំពុងនាំគ្នាទិញ iPhone និង Apple Watch ខណៈ iPhone15 នឹងត្រូវបើកសម្ពោធឱ្យលក់ជាផ្លូវការនៅប៉ុន្មានខែខាងមុខនេះហើយ។ បើយោងតាមការចុះផ្សាយរបស់កាសែត The Sun បានឱ្យដឹងថា អ្នកដែលទិញiPhone 14 នៅពេលនេះ នឹងស្តាយក្រោយ ខណៈអ្នកជំនាញលើកឡើងច្បាស់ៗបែបនេះ៖​ យោងតាមអ្នកវិភាគ Jeff Pu ដែលបានចែករំលែកព័ត៌មានលំអិតដំបូងជាមួយ 9to5Mac បានឱ្យដឹងថាសម្រាប់ការសម្រុកទៅទិញ iPhone ប្រើនៅពេលនេះគឺជាការខាតបង់ណាស់។ ការខាតនេះបណ្ដាលមកពីកត្តាពីរយ៉ាង ទី១. Apple គ្រោងនឹងបញ្ចេញ iPhone15 ថ្មីប៉ុន្មានថ្ងៃខាងមុនទៀតនេះ ប៉ុន្តែមនុស្សសុខចិត្តដកប្រាក់សន្សំរបស់ខ្លួនទៅទិញ iPhone ស៊េរីមុនៗទៅវិញ។ ទី២. នៅពេលដែល iPhone15 ចេញលក់នៅលើទីផ្សារភ្លាម Apple នឹងបញ្ចុះតម្លៃ iPhone ស៊េរីមុនៗ តួយ៉ាងដូចជា iPhone14 ជាដើម ធ្វើឱ្យអ្នកទិញឥឡូវនេះត្រូវខាត។ សម្រាប់ Apple Watch ក៏ដូចគ្នាដែរ ព្រោះក្រុមហ៊ុន Apple ត្រូវបានគេរំពឹងយ៉ាងមុតមាំថា Apple Watch SE នឹងលេចចេញជារូបរាងឡើងនៅក្នុងព្រឹត្តិការណ៍ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះជាមួយ iPhone1៥ ដែរ។ កត្តាទាំងនេះហើយ ទើបអ្នកជំនាញនៅបរទេសមិនណែនាំឱ្យមនុស្សត្រូវហូតលុយចេញពៅហោប៉ៅដើម្បីទៅទិញ iPhone ឬ Apple Watch ពេលនេះទេ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T09:35:19.550Z", "category": "កំពូលអ្នកលក់", "views": 8414, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }
ការងារ១ម៉ឺនកន្លែង! គម្រោងវិនិយោគចំនួន៩ ក្នុងទំហំទុនប្រមាណជាង ៥៤លា.នដុល្លារ នឹងរះលើតំបន់ទាំង៥នេះ
https://business-cambodia.com/articles/government-of-cambodia-has-approved-the-registration-of-nine-investment-projects
រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុម័តចុះបញ្ជីដល់គម្រោងវិនិយោគចំនួន៩ ក្នុងទំហំទុនសរុប ៥៤.៨ លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានប្រមាណ ១០,៤៣៩កន្លែង ស្ថិតក្នុងតំបន់ពិសេសចំនួន៥ គឺរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងស្វាយរៀង។ តាមការឲ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៧ ដូចខាងក្រោម៖ ១/. “ KITCHEN BRIGHTS (CAMBODIA) INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈផ្ទះបាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្លាស្អិត ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤១៤កន្លែង។ ២/. “FRESH SOURCE INTERNATIONAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦៥កន្លែង។ ៣/. “YANGJIE OUTDOOR MANUFACTURING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគចំនួន ៥.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥៣១កន្លែង។ ៤/. “X J X INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគចំនួន ៥.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៨៥កន្លែង។ ៥/. “CAMBODIAN XIN HUANG MING GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មកាណាស៊ីធី ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន ៥.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,១៤១កន្លែង។ ៦/. “L&G PACKAGING MATERIALS CO., LTD” គម្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព (សម្លៀកបំពាក់-ស្បែកជើង-កាបូប) ក្រដាសម៉ាកឃឺ និងក្រដាសវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល កណ្តាល ក្នុងទុនវិនិយោគចំនួន ៥.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៤៧កន្លែង។ ៧/. “OPTIMA GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគចំនួន ៥.១លានដុល្លារអាអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២២៦កន្លែង។ ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “LINGRICH BICYCLE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន ទោចក្រយានអគ្គិសនី គ្រឿងបង្គុំទោចក្រយាន និងគ្រឿងបន្លាស់ទោចក្រយានគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៧.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦,២៥០កន្លែង។ ២- “LATIDO ELECTRICAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងអគ្គិសនី និងគ្រឿងបង្គុំបរិក្ខារអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៦.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៩០កន្លែង។ គួរជម្រាបផងដែរថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជា​ត្រូវបាន​ព្យាករ​ថា​នឹងមាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់ ៦.៦% ដែល​កំណើន​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​សំខាន់ៗ​ចំនួន​៣គឺ​វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម និង វិស័យ​សេវាកម្ម​។ នេះ​បើតាម​លទ្ធផល​នៃ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២​៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T09:26:11.012Z", "category": "ភាពជាអ្នកដឹកនាំ", "views": 5047, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
ក្តៅៗ ! បេឡាជាតិសន្តិសុខសង្គមប្រកាសហើយ បើក្រុមហ៊ុន សហគ្រាស មិនចុះបញ្ជីបសសឱ្យបុគ្គលិកនឹងត្រូវពិន័យ
https://business-cambodia.com/articles/be-fined
លេងធម៌ក្តៅហើយសម្រាប់ ក្រុមហ៊ុន គ្រឹះស្ថាន និងសហគ្រាសណាដែលមិនធ្វើប័ណ្ណបសសឱ្យបុគ្គលិកនឹងត្រូវរងការពិន័យពី បេឡាសន្តិសុខសង្គម។នេះបើយោងតាមប្រសាសន៍របស់ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម។ ថ្លែងនៅក្នុងឱកាសអញ្ជើញធ្វើបទបង្ហាញស្តីពីរបបសន្តិសុខសង្គម ជូនដល់សមាជិកសហភាពសហព័ន្ធសហជីពកម្ពុជា នៅសណ្ឋាគារ SUNWAY រាជធានីភ្នំពេញ លោក សុក បូរ៉ា បានឱ្យដឹងថា “ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលប្រើប្រាស់បុគ្គលិក ឬកម្មករ ចាប់ពីម្នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជិកា មកក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)”។ លោកបន្ថែមថា ក្នុងករណីដែល ប.ស.ស. រកឃើញថា ម្ចាស់ក្រុមហ៊ុន ឬសហគ្រាស គ្រឹះស្ថាន ដែលកំពុងប្រើប្រាស់បុគ្គលិក ឬកម្មករ ហើយមិនបានចុះបញ្ជីមកក្នុង ប.ស.ស. នោះ ប.ស.ស. នឹងប្រើប្រាស់យន្តការចុះធ្វើអធិការកិច្ច ហើយបន្ទាប់ពីការចុះធ្វើអធិការកិច្ចរួចហើយ ក្រុមហ៊ុន ឬសហគ្រាស គ្រឹះស្ថានទាំងនោះ នៅតែមិនព្រមចុះបញ្ជីឱ្យបុគ្គលិក ឬកម្មកររបស់ខ្លួនទៀត នោះនឹងត្រូវរងការផាកពិន័យតាមការកំណត់ ដូចមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម។ហើយចំពោះការផាកពិន័យនេះ គឺម្ចាស់ក្រុមហ៊ុនជាអ្នករ៉ាប់រងទាំងស្រុងក្រោយការពិន័យរួច ហើយកាតព្វកិច្ចចុះបញ្ជីនៅ ប.ស.ស. នៅតែបន្តធ្វើដដែរ។ គូសបញ្ជាក់ផងដែរថា បេឡាជាតិសន្តិសុខសង្គម សរសេរអក្សរកាត់ថា ប.ស.ស. ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជន តាមរយ:ការផ្តល់នូវតាវកាលិក (ប្រាក់ឧបត្ថម្ភ) លើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និង ផ្នែកប្រាក់សោធន។ចំពោះប័ណ្ណ ប.ស.ស. នេះមានវិសាលភាពទៅលើបុគ្គលដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារទាំង វិស័យសាធារណៈ វិស័យឯកជន បុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ អ្នកបម្រើតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍។ អត្ថបទដោយ៖សម្បត្តិ សុខឡាង 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T08:44:19.095Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 6999, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy" ] }
បវេស្សនកាលថ្មីនៃ សាលាអន្តរជាតិ អាយ ស៊ី អេស បើកទទួលសិស្សថ្មីសិក្សាឆ្នាំ២០២៣-២០២៤ហើយ
https://business-cambodia.com/articles/isc-international-school
សាលាអន្តរជាតិ អាយ ស៊ី អេស នឹងចាប់ផ្តើម​បើកបវេស្សនកាលឆ្នាំសិក្សាថ្មី 2023- 2024 នៅថ្ងៃចន្ទ ទី14​ ខែសីហា ឆ្នាំ2023។ សាលាក៏មានការផ្តល់ជូនពិសេស (Early Bird Promotion) សម្រាប់ឆ្នាំសិក្សាថ្មី ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី15 ខែកក្កដា ឆ្នាំ2023។​ សាលាអន្តរជាតិ អាយ ស៊ី អេស ផ្តល់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាខេមប្រ៊ីជ (CAMBRIDGE) អន្តរជាតិ​ចាប់ពីថ្នាក់បណ្តុះកុមារតូច (Nursery) ដល់ថ្នាក់ទី12 (Year​​ 12) និងកម្រិត​ “​A​ Level” នៃចក្រភពអង់គ្លេស ។ ក្នុងឆ្នាំ​ 2009​ សាលាអន្តរជាតិ អាយ ស៊ី​ អេស ត្រូវបានទទួលស្គាល់ជាសាលាដែលមានលក្ខណៈសម្បត្តិពេញលេញជា មជ្ឍមណ្ឌលខេមប្រ៊ីជ​អន្តរជាតិ​​​​​​ (CIC KH008) ដោយនាយកដ្ឋានវាយតម្លៃការអប់រំនៃសាកលវិទ្យាល័យខេមប្រ៊ីជអន្តរជាតិ​ (CAIE) នៃចក្រភពអង់គ្លេស​។ ក្នុងនាមជា មជ្ឈមណ្ឌលខេមប្រ៊ីជ​អន្តរជាតិ សាលាអន្តរជាតិ អាយ ស៊ី​ អេស មានដៃគូអប់រំជាង10,000 ក្នុង160ប្រទេស​​ ក្នុងនោះភាគច្រើនជា​សាលា និងសាកលវិទ្យាល័យអន្តរជាតិ​​ល្បីៗ ប្រចាំប្រទេសនីមួយៗ​ ។ សម្រាប់កម្មវិធីមធ្យមសិក្សាពីរភាសា សិស្សានុសិស្ស នៃសាលាអន្តរជាតិ អាយ ស៊ី អេស នឹងសិក្សាកម្មវិធី Cambridge “​A​ Level” គឺជាកម្មវិធីកម្រិតខ្ពស់បំផុតដែលមានអ្នកសិក្សាជាង​​​​​ ​220,000 នាក់ ជារៀងរាល់ឆ្នាំនៅប្រមាណ 130 ប្រទេសទូទាំងសកលលោក។ សិស្ស និងនិស្សិត ដែលមានគុណវុឌ្ឍិកម្រិតនេះ ត្រូវបានទទួលស្គាល់ និងឱ្យចូលរៀននៅសាកលវិទ្យាល័យឈានមុខគេ ទូទាំងបណ្តាប្រទេសជុំវិញសកលលោកមានជាអាទិ៍៖ សហរដ្ឋអាមេរិក : សាកលវិទ្យាល័យ Harvard, MIT, Stanford, Yale​,… ចក្រភពអង់គ្លេស : សាកលវិទ្យាល័យ Cambridge, Oxford,​ Edinburgh, Imperial,… អូស្ត្រាលី : សាកលវិទ្យាល័យ​ Melbourne, Sydney, Monash, Queensland,… កាណាដា :​ សាកលវិទ្យាល័យ Toronto, McGill, British Columbia, York,… ណូវែលស្សេឡង់ :   ​សាកលវិទ្យាល័យ Auckland​, Victoria, Otago, Canterbury,… សឹង្ហបុរី : សាកលវិទ្យាល័យ NUS, Nanyang,… សាលាអន្តរជាតិ អាយ ស៊ី អេស មានបទពិសោធន៍ក្នុងវិស័យអប់រំជិត30ឆ្នាំ ប្រកបដោយជ័យលាភី និងសមិទ្ធិផលជាយ៉ាងច្រើនសន្ធឹកសន្ធាប់។ សាលាអន្តរជាតិ អាយ ស៊ី អេស លើកទឹកចិត្ត​សិស្សានុសិស្ស ឲ្យចាប់យកចំណេះវិជ្ជាជាមូលដ្ឋានគ្រឹះ និងទម្លាប់ល្អ​ក្នុងការសិក្សា​ ដោយមានការសង្កត់ធ្ងន់លើមុខវិជ្ជា ភាសាអង់គ្លេស ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មាន។ សាខាកណ្តាល: អគារលេខ 14 ផ្លូវលេខ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ: 099 509 998 / 016 929 985​  សាខាកាល់ម៉ែត: អគារលេខ 25 ផ្លូវលេខ 75 សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ: 099 509 997 / 016 929 975​) Facebook Page: https://www.facebook.com/icsis2004  / Telegram Channel: https://t.me/+GG3VditiVtswY2Fl Website: www.ics.edu.kh / Email: info@ics.edu.kh
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T08:09:51.245Z", "category": "PR", "views": 176, "author": { "first_name": "Daneth", "last_name": "Mech", "email": "danethmech95@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ខេត្តមាសពេជ្រ! រោងចក្រធំៗ៣ សម្រុកចូលក្នុងស្រុកចំនួន២ ក្នុងខេត្តកំពង់ស្ពឺ ផ្តល់ឱកាសការងាររាប់ពាន់កន្លែង
https://business-cambodia.com/articles/3-project-in-kampong-speu-province
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា CDC បានអនុម័តគម្រោងធំៗចំនួន ៣ ដែលមានទុនវិនិយោគសរុបប្រមាណ២០ លានដុល្លារទៅកាន់ខេត្ដមួយនេះ។ យ៉ាងណាសម្រាប់គម្រោងថ្មីនេះដែរ ក៏បានបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនពលរដ្ឋក្នុងតំបន់ថែមទៀតផង។ យោងតាមការចុះផ្សាយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ គម្រោងដែលបានអនុម័តខាងលើនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនដូចខាងក្រោម៖ ១. ក្រុមហ៊ុន KITCHEN BRIGHTS (CAMBODIA) INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារៈផ្ទះបាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្លាស្អិត ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។ ២. ក្រុមហ៊ុន YANGJIE OUTDOOR MANUFACTURING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគចំនួន ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥៣១កន្លែង។ ៤. ក្រុមហ៊ុន X J X INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគចំនួន ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៨៥កន្លែង៕​ អតត្ថបទដោយ៖ ឌឿក ស្រី នុត
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T08:07:58.338Z", "category": "អចលនទ្រព្យ", "views": 651, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy" ] }
លុយតិចក៏អាចទិញបាន! សែលកាតឡើងផ្សារហ៊ុនថ្ងៃនេះ លក់ហ៊ុនជាសាធារណៈ១ហ៊ុនតម្លៃខ្ទង់២ពាន់រៀល
https://business-cambodia.com/articles/cellcard-officially-listed-on-csx
ក្រោយពីបានបិទបញ្ចប់ការលក់ហ៊ុនក្នុងផ្សារដំបូង(IPO)ហើយនោះក្រុមហ៊ុនសែលកាតដែលជាក្រុមហ៊ុនបម្រើសេវាកម្មទូរគមនាគមន៍ដ៏ចំណាស់មួយនៅកម្ពុជាបានឈានជើងដល់ផ្សារបន្ទាប់ពោលគឺឡើងផ្សារហ៊ុនជាផ្លូវការនៅថ្ងៃនេះ ដែលអនុញ្ញាតឲ្យវិនិយោគិនលើផ្សារមូលបត្រកម្ពុជា( ផ្សារហ៊ុនកម្ពុជា) ទិញលក់ហ៊ុន Cellcard ដោយសេរីនៅលើផ្សារហ៊ុនបាន។  ការឡើងផ្សារហ៊ុនជាផ្លូវការរបស់ក្រុមហ៊ុនសែលកាតនេះគឺមានន័យថាភាគហ៊ុនរបស់សែលកាតត្រូវបានដាក់លក់ជាសាធារណៈ ដូច្នេះប្រជាជនខ្មែរទូទៅសុទ្ធតែអាចក្លាយជាម្ចាស់ភាគហ៊ុនរបស់សែលកាតតាមរយៈការទិញភាគហ៊ុនសែលកាតនៅលើផ្សារហ៊ុនខ្មែរ​។ ឡើងលើផ្សារហ៊ុនជាផ្លូវការនៅថ្ងៃទីមួយនេះយើងសង្កេតឃើញថាគិតត្រឹមម៉ោង១រសៀលនេះ ទំហួញដូររបស់សែលកាតលើផ្សារមានរហូតដល់ទៅជាងម៉ឺន៣៥ហ៊ុនគិតជាទឹកប្រាក់ជាង៨២៩លានរៀល ហើយត្រូវហ៊ុនសែលកាតត្រូវបានជួញដូរលើផ្សារហ៊ុនមានតម្លៃ២,៣៤០រៀលក្នុងមួយហ៊ុន។ សម្រាប់បងប្អូនខ្មែរដែលចង់ក្លាយជាម្ចាស់ភាគហ៊ុនរបស់Cellcard អាចសិក្សាស្វែងយល់ពីការវិនិយោគលើផ្សារហ៊ុនដើម្បីក្លាយអ្នកវិនិយោគលើផ្សារហ៊ុនអាចទិញហ៊ុនសែលកាតនិងភាគហ៊ុនក្រុមហ៊ុនក្នុងស្រុកធំៗជាច្រើនទៀត។ ចំពោះដើមទុនវិនិយោគលើផ្សារហ៊ុនមិនជាបញ្ហាសម្រាប់បងប្អូនឡើយពោលគឺការវិនិយោគលើផ្សារហ៊ុន ហើយអាចចាប់ផ្ដើមពីដើមទុនតិចតួចបានដូច្នេះអ្នកមានលុយតិច អ្នកមានចំណូលទាបក៏អាចវិនិយោគលើផ្សារហ៊ុនបានដែរ។ ជាក់ស្ដែងលើផ្សារហ៊ុនគេអនុញ្ញាតឲ្យយើងទិញហ៊ុនត្រឹម១ហ៊ុនក៏បាន។ ឧទាហរណ៍តម្លៃហ៊ុនសែលកាត២,៣៤០រៀលក្នុងមួយហ៊ុន ដូច្នេះបើអ្នកលុយខ្ទង់២ពាន់រៀលក៏អាចវិនិយោគបានដែរ។ គួរបញ្ជាក់ផងដែរបើចង់សល់ទ្រព្យនិងបង្កើតប្រភពចំណូលរយៈពេលវែង ការមានភាគហ៊ុននៅក្នុងក្រុមហ៊ុនគឺជារឿងដែលអ្នកមិនគួរមើលរំលងឡើយព្រោះកាលអ្នកមានភាគហ៊ុននៅក្នុងក្រុមហ៊ុននោះបើក្រុមហ៊ុនរកស៊ីចំណេញអ្នកក៏បានប្រាក់ចំណេញតាមរយៈភាគលាភ។ ដូច្នេះចង់មានភាគហ៊ុនក្នុងក្រុមហ៊ុនធំៗក្នុងស្រុក ដូចជា ធនាគារ អេស៊ីលី សែលកាត  រដ្ឋទឹកក្រុងភ្នំពេញ និងក្រុមហ៊ុនផ្សេងៗជាច្រើន បងប្អូនអាចសិក្សាស្វែងយល់ពីការវិនិយោគលើផ្សារហ៊ុន។ យ៉ាងណាមិញការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ពលរដ្ឋខ្មែរហើយមានអារម្មណ៍ថាស្មុគស្មាញមិនដឹងចាប់ផ្ដើមវិនិយោគពីផ្លូវណា។ ដូច្នេះបងប្អូនចង់រកផ្លូវរៀនវិនិយោគលើផ្សារហ៊ុនអាចតាមដានហ្វេសប៊ុកផេក Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម  https://t.me/toeuy_hong៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T06:23:10.321Z", "category": "ហិរញ្ញវត្ថុ", "views": 1266, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
សេដ្ឋីវ័យក្មេង កាន់ទ្រព្យជាង៦លា.ន$ ប្រាប់ក្បួនចាយពេល១០ឆ្នាំ កសាងអនាគតធូរធារ ដោយធ្វើរឿងធំៗទាំង៧នេះ
https://business-cambodia.com/articles/graham-stephan-be-came-a-millionaire
លោក Graham Stephan ជាតារា និងជាសេដ្ឋីYouTube ដ៏ល្បីល្បាញម្នាក់រកចំណូលបានរហូតដល់ទៅខ្ទង់១០ម៉ឺនដុល្លារក្នុងមួយខែពី Channel YouTube ដែលមានអ្នកចុច Subscibe ប្រមាណ ៤.៣៧លាននាក់។ យោងតាមគេហទំព័រ Grown Hackers លោកមានទ្រព្យសម្បត្តិជាង ៦.៥លានដុល្លារគិតត្រឹមឆ្នាំ២០២៣ និងគ្រងឈ្មោះជាសេដ្ឋីវ័យក្មេងមានបំផុតម្នាក់កសាងចំណូលពីយូធូប។ កាលពីពេលកន្លងទៅ លោកបានប្រាប់រឿងធំៗ៧យ៉ាង ដែលយុវជនគួរធ្វើ បើចង់កសាងគ្រឹះអ្នកមាន ដោយចាយពេលត្រឹម១០ឆ្នាំប៉ុណ្ណោះ៖ ១/. បង្កើតក្រេឌីខាត (credit card)៖ មនុស្សជាច្រើនមិនបានចាប់អារម្មណ៍លើ Credit Card នោះទេ ជាពិសេសយុវវ័យតែម្តង ខណៈវាមានគុណតម្លៃបំផុតសម្រាប់ប្រវត្តិឥណទានរបស់អ្នកនាថ្ងៃអនាគត។ លោកបានលើកឡើងថា ប្រសិនបើអ្នកចង់ខ្ចីលុយធនាគារយកទៅវិនិយោគលើអចលនទ្រព្យ ឬក្នុងគោលបំណងអ្វីមួយ ប៉ុន្តែអ្នកមិនធ្លាប់មានប្រវត្តិប្រើប្រាស់កម្ចីឥណទានពីមុនមកទេ ខាងធនាគារមិនឲ្យអ្នកខ្ចីច្រើនឡើយ។ ដូច្នេះចូរចាប់ផ្តើមបង្កើត Credit Card និងរៀនប្រើប្រាស់កម្ចីតូចៗ បើប្រើវាឲ្យត្រូវ កសាងប្រវត្តិឥណទានឲ្យល្អ កុំឲ្យផុងខ្លួនធ្លាក់ក្នុងបំណុលអាក្រក់ នោះថ្ងៃក្រោយអ្នកនឹងអាចស្នើសុំកម្ចីធំៗបាន។ ២/. បង្កើតកុងធនាគារ៖ លោកបានលើកទឹកចិត្តឲ្យយុវជនគួរបង្កើតកុងធនាគារយ៉ាងតិចឲ្យបានមួយ ដោយបានលើកឡើងថា៖ «វាធ្វើឲ្យខ្ញុំសប្បាយចិត្ត ហើយជំហានទី២នេះ គឺជាការរៀនគ្រប់គ្រងលុយដោយខ្លួនឯងដោយមានគណនីធនាគារផ្ទាល់ខ្លួនដែលអ្នកត្រូវទទួលខុសត្រូវទាំងស្រុង ហើយនោះជាជំហានមួយខិតទៅជិតភាពជាមនុស្សពេញវ័យដែលមានទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងរឿងផ្សេងៗទៀត»។ ៣/. នៅឲ្យឆ្ងាយពីបំណុល៖ ត្រូវចេះប្រើប្រាស់បំណុល កុំឲ្យបំណុលប្រើប្រាស់អ្នក។ ចូរនៅឲ្យឆ្ងាយពីបំណុលអាក្រក់ (បំណុលដែលមិនអាចបង្កើតចំណូល ហូរចេញតែលុយ) ឬប្រើប្រាស់បំណុលហួសពីលទ្ធភាព។ លោក Graham Stephan បាននិយាយថា៖ «ប្រសិនបើអ្នកប្រើបំណុល ឬ Credit Card មិនត្រឹមត្រូវ វាអាចបំផ្លាញជីវិតអ្នកខ្លាំង ជាពិសេសនៅវ័យក្មេង អ្នកគួរកំណត់អាទិភាពលើការសន្សំ និងវិនិយោគ។ បើអ្នកមានបំណុលលើសលទ្ធភាពសងត្រឡប់ នោះវាអាចបំផ្លាញអ្វីៗគ្រប់យ៉ាង»។ ៤/. មានការងារយ៉ាងតិចមួយ៖ ការងារមិនមែនគ្រាន់តែជាប្រភពចំណូលប៉ុណ្ណោះទេ តែវាជាសាលារៀនដ៏ល្អបំផុត។ តារាយូធូរូបនេះបានលើកឡើងថា៖ «ខ្ញុំចេញធ្វើការតាំងពីអាយុ ១៦ឆ្នាំ ចេញពីសាលារៀនបន្ទាប់មកទៅធ្វើការ។ ខ្ញុំអាចផ្គត់ផ្គង់ការចំណាយបានមួយផ្នែកធំដោយខ្លួនឯង ហើយខ្ញុំបានដឹងពីដំណើរការអាជីវកម្ម និងរបៀបរកស៊ីជាច្រើន មិនតែប៉ុណ្ណោះវាក៏ជាកន្លែងបង្កើតទំនាក់ទំនងមួយដ៏ល្អផងដែរ»។ ៥/. រស់នៅតាមលទ្ធភាពខ្លួនឯង៖ កុំប្រើរបស់ថ្លៃហួស ទិញនេះទិញនោះទាំងវាមិនមែនជាតម្រូវការពិតប្រាកដព្រោះតែចង់បង្ហាញអ្នកដទៃថា ខ្លួនជាអ្នកមាន ជាអ្នកឡូយឆាយដើរទាន់សម័យកាលអី។​ លោក Graham Stephan ប្រាប់ឲ្យយុវវ័យ គួរចេះពីរបៀបចាយលុយ និងប្រើប្រាស់លុយ ផ្តោតខ្លាំងទៅលើការសន្សំ និងការវិនិយោគវិញទើបល្អ។ ៦/. គិតឡើងវិញពីការចូលរៀននៅសាកលវិទ្យាល័យ៖ ការចូលរៀននៅសាកលវិទ្យាល័យ មានន័យថាអ្នកបានវិនិយោគពេលវេលាអាយុជីវិត និងថវិកា អស់បួនឆ្នាំ។ ប្រសិនបើអ្នកមានឪពុកម្តាយផ្គត់ផ្គង់ទាំងស្រុង និងមិនចាំបាច់ខ្វល់ខ្វាយច្រើន រួមទាំងដឹងពីគោលដៅច្បាស់លាស់ថាអ្នករៀនវាដើម្បីអ្វី នោះអ្នកគួរតែឈានជើងចូលសាកលវិទ្យាល័យ។ ប៉ុន្តែបើអ្នកមិនមានរបស់ទាំងអស់នេះទេ ថែមទាំងត្រូវរ៉ាប់រងបំណុលសិក្សាដោយខ្លួនឯង សេដ្ឋីយូធូរូបនេះលើកទឹកចិត្តឲ្យអ្នកគួរតែពិចារណា ប្រើជីវិតសិក្សាក្រៅសាលារៀនសូត្រពីសង្គមវិញទើបជាការប្រសើរ។ ៧/. ដឹងពីរបៀបវិនិយោគ៖​ នៅក្មេងគួររៀនពីការវិនិយោគមិនថាលើអាជីវកម្ម អចលនទ្រព្យ ឬលុយអេឡិចត្រូនិចនោះទេ ទោះបីក្នុងកញ្ចប់លុយតិចតួចក៏ដោយ នោះថ្ងៃអនាគតអ្នកនឹងមានអនាគតមួយល្អប្រសើរ។ លោក Graham Stephan បាននិយាយថា៖ «រៀនវិនិយោគនៅពេលដែលអ្នកមានអាយុ ១៨ឆ្នាំ ព្រោះបើខាតបង់ អ្នកមានពេលច្រើនរកលុយត្រឡប់មកវិញ ហើយមេរៀនពីកំហុសឆ្គងទាំងនោះ វានឹងធ្វើឲ្យអ្នកមានភាពចាស់ទុំលើការវិនិយោគលើកក្រោយ។ ប៉ុន្តែបើអ្នកមានអាយុ ៤០ឆ្នាំហើយទើបរៀនវិនិយោគ បើសំណាងអាក្រក់អ្នកនឹងខាតបង់ធ្ងន់ធ្ងរ ហើយពិបាកត្រឡប់ក្រោយណាស់»។ យ៉ាងណាមិញ ប្រសិនបើអ្នកអាចធ្វើរឿងធំៗទាំង៧ខាងលើ ដែលសេដ្ឋីវ័យក្មេង Graham Stephan បានណែនាំអនាគតអាចនឹងធូរធារមិនភ័យរឿងលុយកាក់ និងមានតុល្យភាពជីវិត ព្រោះអ្វីគ្រប់យ៉ាងដែលលោកបាននៅថ្ងៃនេះ គឺកើតចេញពីអ្វីដែលលោកបានចែករំលែកនេះឯង៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦   
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T05:40:52.072Z", "category": "ភាពជាអ្នកដឹកនាំ", "views": 1735, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
ឱកាសល្អ! ក្រុមហ៊ុនផលិតរថយន្តចំនួន៣ ប្រកាសលក់បញ្ចុះតម្លៃកប់ស៊េរីលើម៉ូឌែលទាំងនេះ
https://business-cambodia.com/articles/car-price-low
គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៣ នេះយើងសង្កេតឃើញថា មានក្រុមហ៊ុនជាច្រើនសម្រុកបញ្ចេញនៅម៉ូឌែលថ្មីៗ និងប្លែកច្រើនរបស់ខ្លួន ដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់អតិថិជនរបស់ពួកគេអាចជ្រើសរើសនៅម៉ូតណាមួយដែលខ្លួនស្រលាញ់។ ទន្ទឹមនឹងនេះដែរកាលពីពេលកន្លងនេះក៏មានក្រុមហ៊ុនធំៗ៥ ប្រកាសលក់បញ្ចុះតម្លៃជូនអតិថិជនផងដែរ។ ដោយក្នុងនោះរួមមាន៖ រថយន្ត Ford៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅកាលពីពេលកន្លងទៅនេះ បានឱ្យដឹងថា ការបញ្ចុះតម្លៃរបស់ក្រុមហ៊ុន Ford សម្រាប់រថយន្ត SUV អគ្គិសនីរបស់ខ្លួនគឺម៉ូដែល Mach-E រហូតដល់ទៅ ៣ពាន់ដុល្លារ ទៅ ៤ពាន់ដុល្លារ ប្រហែលជា៦ភាគរយ ខណៈតម្លៃលក់របស់ម៉ូឌែលនេះមានតម្លៃចន្លោះពី៤៣,០០០ដុល្លារ ទៅ៦០,០០០ដុល្លារ។ រថយន្ត Tesla៖​ តាមផេកផ្លូវការ Tesla Cambodia បានបង្ហោះកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ដើម្បីផ្តល់ងាយស្រួលដល់អតិថិជនក្នុងការធ្វើដំណើរក្នុងរដូវភ្ញៀវនេះក្រុមហ៊ុនមានការប្រម៉ូជូន ដោយ Tesla Model 3 តម្លៃពិសេសនៅសល់ត្រឹមតែ ៨៥,០០០ដុល្លារ តែប៉ុណ្ណោះ រីឯTesla Model Y តម្លៃពិសេសនៅសល់ត្រឹមតែ ៩៩,៩៩៩ដុល្លារ តែប៉ុណ្ណោះ។ រថយន្ត MG៖ ដើម្បីអបអរដល់ពិធីលក់ពាក់កណ្តាលក្រុមហ៊ុន MG Cambodia លក់បញ្ចុះតម្លៃលើរថយន្តរបស់ខ្លួនជាច្រើនម៉ូឌែល ដោយក្នុងនោះរួមមាន៖ ម៉ូឌែល MG EHS តម្លៃ​ ៣៥,៩៩៩ដុល្លារ ម៉ូឌែល MG GT តម្លៃ ៣២,៩៩៩ដុល្លារ ម៉ូឌែល MG6 តម្លៃ ២៨,៩៩៩ដុល្លារ និងមានម៉ូឌែលជាច្រើនទៀត។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T05:35:41.585Z", "category": "កំពូលអ្នកលក់", "views": 1853, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អ្នកជំនាញប្រាប់រឿង៥ ត្រូវប្រញាប់ធ្វើឱ្យលឿន បើមិនចង់ជាប់គាំងធ្លាក់ក្នុងបំណុល ពេលសេដ្ឋកិច្ចគ្មានស្ថេរភាព
https://business-cambodia.com/articles/5-useful-money-tips-from-dave-ramsey
វិបត្តិធនាគារ ការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុនធំៗ ព្រមទាំងការប្រកាសក្ស័យធនរបស់បណ្ដាលក្រុមហ៊ុនទាំងជាង៣០០ក្រុមហ៊ុននៅសហរដ្ឋអាមេរិក សុទ្ធតែអាចបង្ហាញឱ្យយើងឃើញយ៉ាងច្បាស់ពីការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះស្ថានភាពសេដ្ឋកិច្ចនាឆ្នាំ២០២៣នេះ។ ដោយសារតែបញ្ហាខាងលើទើប អ្នកជំនាញផ្នែកហិរញ្ញវត្ថុ លោក Dave Ramsey បានចែករំលែកនូវគន្លឹះដ៏មានប្រសិទ្ធភាពបំផុត៥ ដែលមនុស្សគ្រប់រូបត្រូវធ្វើជាបន្ទាន់ បើមិនចង់ធ្លាក់ខ្លូនកប់ក្នុងបំណុល ពេលសេដ្ឋកិច្ចគ្មានស្ថេរភាពបែបនេះ។ គន្លឹះទាំង៥នោះរួមមាន៖ ទី១៖ ពិនិត្យការចំណាយឡើងវិញ លោក Dave ជឿជាក់ថា «មូលហេតុធំបំផុតដែលជម្រុញឱ្យមានបញ្ហាលុយកាក់គឺកើតចេញពីការចំណាយខុសរបៀប»។ ដូច្នេះហើយដើម្បីកុំឱ្យផុងខ្លួនជាមួយបញ្ហា ជំហានដំបូងបង្អស់គឺត្រូវតាមដានការចំណាយជាប្រចាំរបស់អ្នកសារជាថ្មី។ អ្នកគួរចាប់ផ្ដើមពីការកំណត់របស់ណាចាំបាច់និងមិនចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃ ហើយផ្ដល់អាទិភាពសម្រាប់តែការចំណាយណាដែលមានប្រយោជន៍ ឈប់បណ្ដោយខ្លួនឱ្យចាយវាយលើអ្វីមួយតាមតែអារម្មណ៍ចង់បាន ដោយមិនមែនជាតម្រូវការពិតប្រាកដ។ ក្នុងការចំណាយនេះផងដែរ លោក Dave ក៏លើកទឹកចិត្តឱ្យអ្នកយកចិត្តទុកដាក់ឱ្យបានខ្លាំងបំផុតលើច្រកម្ហូបអាហារ។ អ្នកអាចគិតថាវាជារឿងតូច ប៉ុន្តែត្រូវដឹងថា ការចំណាយលើអាហារជាមុខចំណាយដែលងាយអូសអ្នកឱ្យខ្ជះខ្ជាយលុយជារៀងរាល់ខែដោយមិនខ្លួន។ ជាក់ស្ដែងស្រ្តីជនជាតិជប៉ុនមួយរូប អាចសល់លុយទិញផ្ទះដល់ទៅ២ខ្នង ដោយគ្រាន់តែយកចិត្តទុកដាក់លើការចំណាយថ្លៃអាហារប្រចាំថ្ងៃតែប៉ុណ្ណោះ។ ទី២៖ ចាប់ផ្ដើមបែងចែកលុយ គ្រាន់តែឮពាក្យបែងចែកលុយអ្នកប្រហែលជាគិតដល់ការសរសេរលើក្រដាសចែកមុខចំណាយគ្រប់សព្វ ហើយស្មុគស្មាញមិនដឹងត្រូវកត់ពីណាទៅណា។ ប៉ុន្តែកុំបារម្ភអីត្រង់ចំណុចនេះលោក Dave លើកទឹកចិត្តឱ្យអ្នករៀនចាត់ចែងលុយ ដោយផ្អែកលើក្បួន Zero-based។ ក្បួនមួយនេះមិនរញ៉េរញ៉ៃឡើយ វាគ្រាន់តែតម្រូវឱ្យអ្នក កត់តែអ្វីដែលអ្នកបានចំណាយលើ ធ្វើឱ្យប្រាកដថាលុយរបស់អ្នកបាត់ទៅខាងណាខ្លះ។ ក្បួននេះតម្រូវឱ្យអ្នកកត់គ្រប់មុខ មិនថាលុយចេញតិចឬច្រើនប៉ុនណាឡើយ។ កុំគិតថា លុយ ១ម៉ឺន ២ម៉ឺន ខ្ចិលកត់ចាំកត់មុខចំណាយណាច្រើនៗបានហើយ ប៉ុន្តែអ្នកត្រូវប្ដូរមកគិតថា លុយ ១ម៉ឺន ២ម៉ឺន បើបូកគ្នាតែ៥ ទៅ១០ដង ក៏បាន ១០ម៉ឺន ២០ម៉ឺនដែរ។ ដូច្នេះតិចឬច្រើនអ្នកត្រូវតែកត់ទុកទើបឈប់ប្រឈមនឹងបញ្ហាអស់លុយពីកាបូបដោយមិនដឹងខ្លួន។ ទី៣៖ ទូទាត់ការចំណាយសំខាន់ៗ ចំណុចសំខាន់បំផុតមួយទៀតគឺ ការកំណត់អាទិភាពលើមុខចំណាយ ដែលមានន័យថា​អ្នកត្រូវស្គាល់អ្វីដែលជាចំណាយចាំបាច់បំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ការចំណាយទាំងនោះអាចជា បំណុល, កន្លែងស្នាក់នៅ, អាហារហូបចុក, គ្រឿងប្រើប្រាស់ និងមធ្យោបាយធ្វើដំណើរជាដើម។ ដើម្បីគេចផុតពីបញ្ហា អ្នកត្រូវដកលុយមួយចំណែកសម្រាប់ផ្គត់ផ្គង់លើការចំណាយទាំងអស់នេះ មុននឹងយកលុយទៅប្រើប្រាស់លើរឿងដទៃទៀត។ លៃលកយ៉ាងណាឱ្យចំណូលរបស់អ្នកអាចដោះស្រាយតម្រូវការចាំបាច់ទាំងប៉ុន្មានមុខនោះសិន ចាំគិតយកលុយនៅសល់ទៅសន្សំសម្រាប់ធ្វើអ្វីផ្សេង ឬវិនិយោគបង្កើនទ្រព្យសម្រាប់អនាគតជាដើម។ ទី៤៖ រកផ្លូវកាត់បន្ថយចំណាយ ក្រៅពីតាមដានការចំណាយ រឿងចាំបាច់មួយទៀតដែលអ្នកគួរប្រញាប់ធ្វើគឺ ពិនិត្យមើលអ្វីដែលគួរកាត់បន្ថយ។ កាត់បានច្រើនប៉ុនណាយកប៉ុណ្ណឹង ព្រោះថាស្ថានភាពបច្ចុប្បន្នអ្នកមិនអាចប្រហែសខ្លួនបានទៀតឡើយ។ ដើម្បីកាត់បន្ថយចំណាយបាន គឺត្រូវចាប់ផ្ដើមពីការស្មោះត្រង់ជាមួយនឹងខ្លួនឯង ហ៊ានទទួលស្គាល់ការពិតថា កន្លងមកអ្នកពិតជាបានចាយខ្ជះខ្ជាយលើរឿងមួយចំនួន។ ហើយវាក៏ដល់ពេលហើយដែលអ្នកត្រូវបញ្ឈប់សកម្មភាពមិនល្អទាំងនោះចេញពីជីវិត ដើម្បីរក្សាស្ថានភាពហិរញ្ញវត្ថុឱ្យនៅល្អ មានអាហារហូបចុកគ្រប់គ្រាន់ មិនជំពាក់គេវ័ណ្ឌក ពេលសេដ្ឋកិច្ចកំពុងតែតានតឹងពិបាករកលុយ។ ទី៥៖ រកផ្លូវបង្កើនចំណូល នៅក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះ មានមនុស្សច្រើនណាស់ដែលបាត់បង់ការងារ បាត់បង់ចំណូល បើពេលនេះអ្នកនៅមានប្រាក់ខែ ចាត់ទុកថាអ្នកមានសំណាងខ្លាំងហើយ។​ ដូច្នេះអ្វីដែលគួរធ្វើគឺរក្សាកការងារដែលមានក្នុងដៃឱ្យជាប់ ដោយការយកចិត្តទុកដាក់អភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ចេះចាប់យកឱកាសល្អៗដែលមាននៅក្នុងស្ថាប័ន និងរកផ្លូវបង្កើនចំណូល។ ក្រៅពីធ្វើការងារឱ្យបានល្អ លោក Dave ក៏លើកទឹកចិត្តឱ្យអ្នកព្យាយាមស្វែងរកឱកាសបង្កើតចំណូលបន្ថែម តាមរយៈការធ្វើការក្រៅម៉ោងថែមផងដែរ។ ក្នុងកាលៈទេសៈនេះ អ្នកគួរប្រើប្រាស់ចំណេះជំនាញដែលអ្នកមានឱ្យអស់ពីលទ្ធភាព ហើយបង្កើតឱកាសឱ្យខ្លួនឯងតាមរយៈការលក់ជំនាញទាំងនោះទៅឱ្យអ្នកដែលកំពុងត្រូវការ។ គួរបញ្ជាក់ផងដែរថា ៥ចំណុចខាងលើអាចនឹងមើលទៅដូចជាសាមញ្ញបន្តិច ហើយអ្នកប្រហែលជាបានឮវាមកច្រើនណាស់ដែរ។ ប៉ុន្តែក្នុងនាមជាអ្នកសរសេរខ្ញុំសូមជម្រាបថា រឿងទាំងនោះវាសាមញ្ញមែនតែវាអាចកែប្រែជីវភាពរបស់អ្នកបាន ហើយក៏មានមនុស្សមិនច្រើនទេដែលធ្វើវាបានសម្រេចព្រោះតែពួកគេយល់ថាវាងាយពេក។ ដូច្នេះហើយខ្ញុំសូមលើកទឹកចិត្តមិត្តអ្នកអានទាំងអស់គ្នា ឱ្យយកចិត្តទុកដាក់ធ្វើរឿងងាយៗទាំងនេះឱ្យបាន ដើម្បីរក្សាជីវភាពឱ្យនៅប្រសើរ បើទោះបីជាសេដ្ឋកិច្ចកំពុងគំរាមកំហែងយើងប៉ុនណាក៏ដោយ៕ អត្ថបទដោយ៖ សូ​ សុខលី ចំពោះបងប្អូនដែលកំពុងជួបបញ្ហានៅក្នុងការលក់ អាចចូលរួមវគ្គសិក្សាខ្លីរបស់ចាបក្រហមស្តីពី "យុទ្ធសាស្រ្តធ្វើទីផ្សារបង្កើនការលក់ ក្នុងពេលវិបត្តិ" នៅថ្ងៃសៅរ៍ ទី៨ ដើមខែក្រោយនេះ។ តម្លៃ 15$ សម្រាប់ការចុះឈ្មោះ២០នាក់ដំបូង ទំនាក់ទំនងតាម Telegram 087 829 969
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T04:48:43.789Z", "category": "ហិរញ្ញវត្ថុ", "views": 1218, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy" ] }
ក្តៅៗ! អាជ្ញាធរវៀតណាម រកឃើញកន្លែងលក់ទឹកអប់ Chanel ក្លែងក្លាយរាប់រយដប កំពុងលក់លើទីផ្សារ
https://business-cambodia.com/articles/chanel-fake-in-vietnam
ថ្មីៗនេះ អាជ្ញាធរវៀតណាមបានចុះទៅរឹបអូសហាង១កន្លែងនៅប្រទេសវៀតណាមមានឈ្មោះថា Central Highlands ដែលបានឡាយលក់ទឹបអប់ល្បីៗចំនួន ២ គឺទឹកអប់ Chanel, Lancome និងឡេការពារកម្តៅថ្ងៃក្លែងក្លាយ។ មិនតែប៉ុណ្ណោះហាងនេះ ក៏ត្រូវបានរងការផាកពិន័យជាង ២ពាន់ដុល្លារអាមេរិកឯណោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vnexpress ។ ប្រភពដដែលបានឱ្យដឹងទៀតថា ហាងដែលត្រូវចាប់បានលក់របស់ក្លែងក្លាយនេះគឺស្ថិតនៅក្នុងទីក្រុង Pleiku ខេត្ត Gia Lai នៃប្រទេសវៀតណាម ហើយនៅក្នុងនោះប៉ូលីសក៏បានរកឃើញថាហាងនេះកំពុងតែលក់ទឹកអប់ក្លែងក្លាយចំនួន ៣០០ដប របស់ប្រេន Chanel និងទឹកអប់ចំនួន ១១៨ ដបទៀតជាប្រេន Lancome ក្រៅពីនឹងក៏មានលក់ឡេការពារកម្តៅថ្ងៃចំនួន ២០៤ ដបផងដែរ ដែលសុទ្ធសឹងតែជារបស់ក្លែងក្លាយ។ នៅក្នុងនោះដែរ ហាងខាងលើនេះក៏ត្រូវជាប់ពីបទបំពានកម្មសិទ្ធិបញ្ញា និងជាប់ពីបទជួញដូរផលិតផលគ្មានប្រភពច្បាស់លាស់ ហើយមុខទំនិញក្លែងក្លាយទាំងប៉ុន្មានខាងលើដែលលក់នៅប្រទេសវៀតណាមក៏ត្រូវបានអាជ្ញាធរវៀតណាមយកទៅកម្ទេចចោលគ្មានសល់ព្រោះតែមិនចងឱ្យជនរងគ្រោះក្រោយៗទទួលរងទៀត៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T04:37:03.061Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 667, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
អបអរសាទរ! កូនខ្មែរ៣រូប ដណ្តើមបានមេដាយ៣គ្រឿង ក្នុងការប្រកួតកីឡាអូឡាំពិក នៅអាល្លឺម៉ង់
https://business-cambodia.com/articles/cambodia-won-medal-special-olympics-2023-
កូនខ្មែរ៣រូបបានឈ្នះមេដាយក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅ Special Olympics 2023 ដែលប្រព្រឹត្តិទៅនៅទីក្រុង ប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ដែលមានការចូលរួមប្រកួត ពីអត្តពលិក៧០០០នាក់ មកពី១៩០ប្រទេសផ្សេងគ្នាជុំវិញពិភពលោក លើ២៦ប្រភេទកីឡា។ សម្រាប់អត្តពលិកខ្មែរទាំង៣​រូបនេះ មានដូចជា កីឡាការិនី ​នុត សុផាន់ណា ឈ្នះបានមេដាយប្រាក់ក្នុងការរត់ប្រណាំងចម្ងាយ១០០ម៉ែត្រ, កីឡាការិនី ហ៊ន​ ចាន់ ថុល ឈ្នះមេដាយសំរិទ្ធឹក្នុងការប្រកួតកីឡា​ បោះប៊ូល និងកីឡាករ វិបុល មង្គល ឈ្នះមេដាយសំរឹទ្ធក្នុងការប្រកួតកីឡាប៊ូល។ នេះបើតាមដំណឹងពីក្រសួងអប់រំ យុវជននិងកីឡា។ គួរជម្រាបផងដែរថាកីឡាអូឡាំពិក Special Olympics រដូវក្តៅបានប្រព្រឹត្តិឡើងនៅអាល្លឹម៉ងគឺជាកីឡាកម្រិតពិភពលោក ដែលបានធ្វើបើកការប្រកួត ចាប់ពីថ្ងៃទី១៧-២៥ ខែមិថុនា ឆ្នាំ២០២៣ ​និងបានប្រារព្ធឡើងជារៀងរាល់២ឆ្នាំម្តង ដែលមានការចូលរួមពីអត្តពលិកមានពិការភាព ខណៈនេះជាលើកទី១ហើយដែលអាល្លឺម៉ងបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ៕ អត្ថបទដោយ៖ ពីង ជូអេង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T04:18:57.585Z", "category": "ភាពជាអ្នកដឹកនាំ", "views": 1461, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
អ្នកលក់អចលនទ្រព្យនៅវៀតណាម នាំគ្នាងាកទៅលក់កាហ្វេ និងគ្រឿងសង្ហារឹម ដើម្បីរកចំណូលចិញ្ចឹមជីវិត
https://business-cambodia.com/articles/real-estate-brokerages-lay-off-employees-to-survive
អចលនទ្រព្យនៅវៀតណាមនៅតែបន្តជាប់គាំងពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុធ្វើឱ្យម្ចាស់ក្រុមហ៊ុនមួយចំនួនបង្ខំចិត្តកាត់ប្រាក់បៀវត្សរ៍របស់បុគ្គលិក ក្រុមហ៊ុនខ្លះកាត់បន្ថយបុគ្គលិក ហើយក្រុមហ៊ុនខ្លះឈានដល់ការបិទទ្វាតែម្តង។ ស្របពេលនោះក៏មានបុគ្គលិកមួយចំនួននាំគ្នាងាកទៅលក់កាហ្វេ និងគ្រឿងសង្ហារឹម ដើម្បីរកចំណូលចិញ្ចឹមជីវិតផងដែរ។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មានរបស់វៀតណាម vnexpress។ លោក Hoang Viet ដែលជាម្ចាស់ក្រុមហ៊ុន Dat Xanh Services បានឱ្យដឹងថា លោកបានបញ្ឈប់បុគ្គលិកពី ២០០ នាក់ មកនៅត្រឹមតែ ៣០ នាក់ប៉ុណ្ណោះ។  ទន្ទឹមនឹងនោះ លោកត្រូវលក់រថយន្តផ្ទាល់ខ្លួន បន្ទាប់មកត្រូវប្រគល់ការិយាល័យពីរភាគបីឱ្យម្ចាស់អគារ ហើយបញ្ឈប់បុគ្គលិក ដើម្បីកាត់បន្ថយការចំណាយ និងបង់ការប្រាក់ធនាគារជាប្រចាំផងដែរ។ បន្ថែមពីនេះក៏មានបុគ្គលិកមួយចំនួន ងាកទៅធ្វើការងារផ្សេងវិញដូចជាលក់ធានារ៉ាប់រង គ្រឿងសង្ហារឹម និងកាហ្វេ ដើម្បីរកដកដង្ហើមរស់បន្តក្នុងគ្រាមានវិបត្តិនេះផងដែរ។ ក្នុងនោះដែរក៏មាន ក្រុមហ៊ុនអចលនទ្រព្យខ្នាតធំជាច្រើន បញ្ចាក់ឲ្យដឹងថា ពួកគេបានកាត់បន្ថយ​បុគ្គលិក​អស់ជាច្រើន រហូតដល់ជាង ៨០ ភាគរយនៃចំនួនបុគ្គលិកជាង ១ ម៉ឺននាក់ ស្របពេលក្រុមហ៊ុនខា្នតមធ្យមមួយចំនួន ត្រូវបានបិទទ្វាទាំងស្រុងតែម្តង ។ បើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅដើមខែមិថុនា ដោយសមាគមអ្នកអចលនទ្រព្យរបស់វៀតណាមបានឱ្យដឹងថា មានអាជីវកម្មជាង ៩៥ ភាគរ​យនៅទូទាំងប្រទេស បានបញ្ឈប់បុគ្គលិករបស់ខ្លួន។ ដោយឡែកសម្រាប់ប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុនមួយចំនួនបានបញ្ជាក់ថា រកអាចរកចំណូលបានសូម្បីតែមួយកាកមួយសេន ៕ អត្ថបទដោយ៖ ឌឿក ស្រីនុត
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T04:08:04.513Z", "category": "អចលនទ្រព្យ", "views": 5866, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy" ] }
ចំណូល៣ផ្លូវក្នុងពេលតែ១! លោក ហ៊ុន សុវណ្ណដា រៀនចប់ពីអូស្រ្តាលី មកខ្មែរច្នៃផ្ទះល្វែងរកស៊ីបង្កើតចំណូលម្តង៣ច្រក
https://business-cambodia.com/articles/source-of-income-from-an-apartment
ពីផ្ទះល្វែងមួយក្លាយទៅជាផ្ទះអាជីវកម្មមួយដែលអាចរកចំណូលបាន ៣ប្រភពផ្សេងគ្នាក្នុងពេលតែមួយដែលមានជាហាងកាហ្វេនៅជាន់២ ជាន់ទី១ជាការិយាល័យសម្រាប់ជួល និងជាន់ក្រោមជា Show Room គ្រឿងសង្ហារឹម ដែលទាំងនេះគឺជាគំនិតដ៏អស្ចារ្យនេះត្រូវបានផ្តួចផ្តើមឡើងដោយលោក ហ៊ុន សុវណ្ណដា ជាម្ចាសអាជីវកម្មហាងកាហ្វេមួយកន្លែងនៅលើផ្លូវ ២៧១ ឈ្មោះថា The Coffee House 271 ។ ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ហ៊ុន សុវណ្ណដា បានឱ្យដឹងថាបច្ចុប្បន្នលោកមានអាជីវកម្ម ៣នៅក្នុងដៃដែលរួមមាន អាជីវកម្មហាងកាហ្វេ The Coffee House 271 និងអាជីវកម្មលក់គ្រឿងសង្ហារឹម Agarwood Home Furniture បន្ថែមពីនេះនៅពេលឆាប់ៗខាងមុខលោកនឹងពិចារណាការបើកអាជីវកម្មបែបការិល័យជួលធ្វើការមួយទៀតនៅក្នុងផ្ទះល្វែងតែមួយនៅលើបណ្តោយផ្លូវ២៧១នោះផងដែរ។ហើយតាមរយៈផ្ទះមួយល្វែងនេះលោក អាចច្នៃបង្កើតទៅជាអាជីវកម្ម៣ប្រភេទ ដែលអាចរកចំណូលបាន៣ក្នុងពេលតែមួយ ពោលគឺនៅពេលភ្ញៀវចូលមកមើល Show room គ្រឿងសង្ហារឹម គាត់អាចឡើងទៅលើដើម្បីញ៉ាំកាហ្វេនិងពិភាក្សាការងារបាន បន្ថែមពីនោះប្រសិនបើគាត់ត្រូវការទីតាំងសម្រាប់ធ្វើការជាលក្ខណៈ Co-Working space គាត់ក៏អាចចរចាជាមួយក្រុមការងាររបស់លោក សុវណ្ណដា បានផងដែរ។ លោកបានបន្តថា ក្នុងចំណោមអាជីវកម្មទាំង៣ខាងលើ អាជីវកម្មស្នូលធំនិងរកស៊ីមុនដំបូងគេគឺអាជីវកម្ម Agarwood Home Furniture ដែលជាអាជីវកម្មលក់គ្រឿងសង្ហារឹម​ដូចជា ប្រភេទកៅអីការិយាល័យ តុ សាឡុង សម្រាប់ដាក់តាមគេហដ្ឋាន កន្លែងធ្វើការ និងហាងកាហ្វេនានា។ចំពោះមូលហេតុដំបូងដែលធ្វើឱ្យលោក សុវណ្ណដា សម្រេចជ្រើសរើសបង្កើតអាជីវកម្មនេះឡើងដោយសារតែលោកមើលឃើញថា មានកន្លែងជាច្រើននៅបរទេស គេនិយមឱ្យតម្លៃខ្លាំងទៅលើការរស់នៅ ដែលមានសោភណ្ឌភាពផាសុខភាពតាមរយៈការរៀបចំកន្លែងស្នាក់នៅឱ្យមានបរិយាកាសល្អ ងាយស្រួលរស់នៅ និងមានសោភ័ណ្ឌភាព មិនថានៅផ្ទះឬនៅកន្លែងការងារ ភាគច្រើនបរទេសមានការពេញនិយមការរស់នៅដោយមានការតុបតែងលម្អបែបនេះ។ ដោយសារតែហេតុនេះហើយ ទើបធ្វើឱ្យលោកសម្រេចចិត្តបង្កើត Agarwood Home Furniture ឡើងមកដើម្បីផ្តល់ឱ្យអតិថិជននូវប្រភេទគ្រឿងសង្ហារឹមបែបតិចនិយម ហើយទាន់សម័យ មានប្រណិតភាព តែមិនរញ៉េរញៃ ជាពិសេសមានតម្លៃសមរម្យតែអាចផ្តល់ឱ្យភ្ញៀវនូវគុណភាព និងភាពស្រស់ស្អាតទៅដល់ការប្រើប្រាស់របស់អតិថិជន។ហើយបើគិតមកដល់ពេលនេះ អាជីវកម្មច្បងមួយនេះបានឈរជើងរកស៊ីអស់រយៈពេលប្រមាណជា ២ឆ្នាំមកហើយ ខណៈដែលអាជីវកម្មហាងកាហ្វេទើបនឹងដំណើរការបាន២ខែ និងជំហានបន្ទាប់គឺការបើកការិយាល័យសម្រាប់ជួល។ ប៉ុន្តែទន្ទឹមនឹងភាពរីកចម្រើនមកដល់ពេលនេះ កន្លងមកលោកសុវណ្ណដាក៏ធ្លាប់ជួបនូវបញ្ហាមួយចំនួនក្នុងការរកស៊ីផងដែរ ដូចជា ការខ្វះទំនុកចិត្តពីអតិថិជនដោយសារតែលោកលក់តាមអនឡាញ ហេតុនេះធ្វើឱ្យភ្ញៀវពិបាកទុកចិត្តបន្តិច ប៉ុន្តែក្រោយពីបានប្រើប្រាស់ភ្ញៀវក៏ឱ្យជា Feedback និងការណែនាំមកវិញរហូតធ្វើឱ្យអាជីវកម្មលក់គ្រឿងសង្ហារឹមនេះអាចឈរជើងបានមកដល់សព្វថ្ងៃនេះ។ គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលចង់បានគ្រឿងសង្ហារឹមប្រើប្រាស់សម្រាប់ការិយាល័យ ហាងកាហ្វេគេហដ្ឋាន ផ្សេងៗបងប្អូនអាចទៅមើលផ្ទាល់បាននៅ Show room របស់ Agarwood Home Furniture ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ ២៧១ ជិតនឹងផ្សារទំនើបជីបម៉ុង ទល់មុខវិទ្យាល័យជាស៊ីមសាមគ្គី។ដោយខាង Agarwood Home Furniture របស់លោក សុវណ្ណដា បើកសេរីសម្រាប់បងប្អូនដែលអញ្ជើញទៅទស្សនា ដើម្បីស្វែងយល់ពីប្រភេទកៅអី ដែលកំពុងពេញនិយមទាន់សម័យកាលនៅក្នុងពិភពលោក ដែលមានការដាក់តាំងបង្ហាញជូនដោយផ្ទាល់ ជាពិសេសមានការប្រឹក្សាជូនដោយឥតគិតថ្លៃថែមទៀតផង៕ អត្ថបទដោយ៖សម្បត្តិ សុខឡាង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-27T03:59:18.310Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 10574, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ចំណូលមួយថ្ងៃ១ពាន់$! មកស្គាល់របរ ៥ លក់តែចិញ្ចឹមផ្លូវសាមញ្ញៗតែចំណូលចូលពាន់$ស្ទើររាល់ថ្ងៃ
https://business-cambodia.com/articles/high-in-come
បច្ចុប្បន្នមានអាជីវកម្មជាច្រើនដែលអាចរកចំណូលចូលខ្ទង់ពាន់ដុល្លារក្នុងមួយថ្ងៃ ពេលខ្លះសឹងតែច្រើនជាងអ្នកធ្វើការនៅតាមកក្រុមហ៊ុនស្ថាប័នក៏មានដែរ។ជាក់ស្តែង ដូចអាជីវកម្មទាំង ៥ ខាងក្រោមនេះ មើលទៅជាកូនរទេះតូចធម្មតាៗប៉ុន្តែមួយថ្ងៃអាចរកចំណូលបានរាប់ពាន់ដុល្លារ ដែលរបរទាំងនោះរួមមាន ៖ ១.របរលក់ស៊ុបគុយទាវ សម្រាប់របរនេះមើលទៅសាមញ្ញៗគ្មានហាងត្រឹមត្រូវដូចហាងផ្សេងៗប៉ុន្តែអាចរកចំណូលបានមិនក្រោមពាន់ដុល្លារនោះទេ ជាក់ស្តែង ដូចហាងលក់មីស៊ុប គុយទាវមួយកន្លែងនៅវៀតណាម អាចលក់បានចន្លោះពី ៦០០ទៅ ៨០០ចាន ដោយក្នុងមួយចានតម្លៃ ១៦ ម៉ឺន​ដុង (៦,៨០ដុល្លារ) បើគិតប្រាក់ក្នុងមួយថ្ងៃគាត់អាចរកបានខ្ទង់ ៤ពាន់ដុល្លារក្នុងមួយថ្ងៃ ជាមធ្យម ដោយថ្ងៃខ្លះអាចកើនដល់ ៥ពាន់ដុល្លារក៏មានដែរ។ ២.លក់កាហ្វេតូចៗតាមផ្លូវ ការលក់កាហ្វេនាពេលបច្ចុប្បន្នអាចថាមានទីផ្សារចង្អៀតបន្តិច ប៉ុន្តែប្រសិនបើយើងមានភាពច្នៃប្រឌិតរកឃើញអ្វីដែលខុសពីគេយើងអាចលក់ដាច់បើទោះជាមានគេរកស៊ីច្រើនក៏ដោយ ជាក់ស្តែង ដូចលោក Duong Thanh Long គាត់កាហ្វេតាមចិញ្ចើមផ្លូវធម្មតាៗប៉ុន្តែក្នុងមួយថ្ងៃគាត់អាចបានចន្លោះពី ១ពាន់ទៅ ២ពាន់កែវក្នុងមួយថ្ងៃ ដោយលក់តម្លៃ ២០,០០០ដុង ស្មើនឹង ០,៨៥$ បើគិតជាប្រាក់ចំណូលក្នុងមួយថ្ងៃគាត់អាចរកបាន ៨៥០$ ទៅ ១៤០០$ ក្នុងមួយថ្ងៃ។ ៣.លក់បង្អែម របរលក់បង្អែមតាមផ្លូវមើលទៅមិនសូវជាអស្ចារ្យអ្វីដូចរបរធំៗប៉ុន្តែរបរនេះបានក្លាយជារបរពេញនិយមនិងកំពុងមានអ្នករកស៊ីជាច្រើន ជាក់ស្តែង កញ្ញា ឡាយ សោភីម បានបោះបង់អាជីពជាគ្រូបង្រៀនហើយមកចាប់យករបរលក់បង្អែមវិញ ហើយក្នុងមួយខែអាចរកចំណូលបានខ្ទង់ពាន់ដុល្លារ។បើតាមការលើកឡើងដោយផ្ទាល់របស់កញ្ញា ឡាយ សោភីម បានឱ្យដឹងថា អាជីវកម្ម “បង្អែមអ្នកគ្រូ” នេះចាប់ផ្តើមដំបូងកញ្ញាចាយទុនអស់ជាង ១ពាន់ដុល្លារប៉ុណ្ណោះដើម្បីធ្វើ ពោលគឺចាយទុនតិច ហើយជាមធ្យមក្នុងមួយថ្ងៃកញ្ញាអាចលក់បង្អែមបានចន្លោះពី ៨០ ទៅ ១០០ចានឯណោះ ដោយក្នុងមួយចានមានតម្លៃចាប់ពី ៣០០រៀល ដល់ ៨០០០រៀល។ ៤.លក់ទឹកក្រឡុក ជារបរតាមចិញ្ចើមផ្លូវដែលមិនសូវមានអ្នកចាប់អារម្មណ៍ ប៉ុន្តែបើសិក្សាឱ្យស៊ីជម្រៅរបរមួយនេះជួយឱ្យអ្នកស្រី សែម ស៊ុនលី ម្ចាស់អាជីវកម្ម “ទឹកក្រឡុកចែម៉ាប់ ៨៨” អាចរកចំណូលក្នុងមួយខែជាង ១ពាន់ដុល្លារយ៉ាងស្រួល។បើតាមការឱ្យដឹងពីអ្នកស្រី ស៊ុនលី បានបង្ហើបថា របរទឹកក្រឡុកដែលអ្នកស្រីកំពុងធ្វើរាល់ថ្ងៃនេះ ចាយទុនដំបូងបំផុតត្រឹមតែ ៥០០ដុល្លារប៉ុណ្ណោះ ដែលកាលនោះគឺអ្នកស្រីលក់ជាកូនរទេះនៅចិញ្ចើមផ្លូវជិតរវង្វង់មូលគួចកាណុង ជិតស្ពានជ្រោយចង្វារ។ ៥.គ្រឿងសមុទ្រ ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ឆន ដាវីត ម្ចាស់ហាងលក់គ្រឿងសមុទ្រ Les Brands II បានឱ្យដឹងថា​ ជាមធ្យមក្នុងមួយថ្ងៃលោកអាចរកចំណូលបាន ៤លានរៀលពីការលក់គ្រឿងសមុទ្រ ដែលមានជាប្រភេទ អយស្ទ័រ ក្តាមសមុទ្រ កំពឹសលោត និងប្រភេទគ្រឿងសមុទ្រជាច្រើនមុខផ្សេងទៀត។ម្ចាស់អាជីវកម្មវ័យក្មេងរូបនេះបន្តថា មូលហេតុដែលធ្វើឱ្យហាងលោកមានភ្ញៀវទិញច្រើនលក់ដាច់ចំណូលខ្ទង់ពាន់ដុល្លារបែបនេះដោយសារតែ លោកលក់តែគ្រឿងសមុទ្រស្រស់ៗឱ្យភ្ញៀវ ​និងរសជាតិប្លែក ទើបធ្វើឱ្យអតិថិជនមានការគាំទ្រ មកហើយមកម្តងទៀត៕ អត្ថបទដោយ៖សម្បត្តិ សុខឡាង  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T11:24:29.709Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 3614, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ទីតាំងនៅខេត្ដ! ក្រុមហ៊ុន AEON ប្រកាសបើកដំណើរការគម្រោងឃ្លាំងស្ដុកទំនិញរបស់ខ្លួននៅក្នុងខេត្ដព្រះសីហនុ
https://business-cambodia.com/articles/aeon-mall-logistics
ក្រោយបើកការដ្ឋានសាងសង់អស់រយៈពេលប្រមាណ ១ ឆ្នាំ ពេលនេះគម្រោងសាងសង់ឃ្លាំងស្ដុកទំនិញរបស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក បានប្រកាសបើកដំណើរការ គម្រោងដំណាក់កាលទី១ហើយ។ នេះបើយោងតាមការចុះផ្សាយពីក្រុមហ៊ុននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ នៅក្នុងការចុះផ្សាយនោះក្រុមហ៊ុនបានសរសេរយ៉ាងដូច្នេះថា “ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកដំណើរការជាផ្លូវការនូវភណ្ឌាគាដំណាក់កាលទី១ នៃអ៊ីអន ម៉ល ឡូជី ផ្លាស ភណ្ឌាគាដឹកជញ្ជូនតំបន់ពាណិជ្ជកម្មសេរី ក្រុងព្រះសីហនុ (FTZ Logistics Center) ដែលនឹងបម្រើជាមូលដ្ឋានសម្រាប់អាជីវកម្មភស្តុភារថ្មីបស់ខ្លួន”។ ចំពោះលក្ខណៈពិសេសនៃឃ្លាំងស្កុកទំនិញថ្មីនេះមានដូចជា៖ ១.សារពើភ័ណ្ឌសម្រាប់អនិវាសនជន ២.ប្រតិបត្តិការយ៉ាងរលូនចាប់ពីដំណើរការត្រួតពិនិត្យពន្ធគយ រហូតដល់ការដឹកជញ្ជូនទៅដល់ភណ្ឌាគា ៣. ទីតាំងដែលមានសក្តានុពលសម្រាប់អភិវឌ្ឍជាភណ្ឌាគាក្នុងការដឹកជញ្ជូនទំនិញ។ ក្រុមហ៊ុនបន្ដថា “តាមរយៈការខិតខំប្រឹងប្រែងទាំងនេះ យើងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត ការធ្វើឱ្យប្រសើរឡើងនឹងផ្តល់នូវភាពងាយស្រួលសម្រាប់អតិថិជនរបស់យើងដោយផ្តល់ឱកាសអាជីវកម្ម និងសេវាកម្មដល់អាជីវកម្មជាច្រើនប្រភេទ រួមទាំងអាជីវកម្មរបស់យើងផងដែរ”។ សូមរំលឹកផងដែរថា គម្រោងឃ្លាំងស្ដុកទំនិញរបស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក នេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T11:22:17.717Z", "category": "អចលនទ្រព្យ", "views": 5980, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
ដំណឹងល្អ! ក្រុមហ៊ុនធំ១ នឹងសាងសង់រោងចក្រផលិតកង់ និងកង់អគ្គិសនី តម្លៃជាង ៧ លានដុល្លារនៅ ខេត្ដស្វាយរៀង
https://business-cambodia.com/articles/lingrich-bicycle-cambodia
គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន “LINGRICH BICYCLE (CAMBODIA) CO., LTD.” គម្រោងសាងសង់រោងចក្រផលិតទោចក្រយាន ទោចក្រយានអគ្គិសនី គ្រឿងបង្គុំទោចក្រយាន និងគ្រឿងបន្លាស់ទោចក្រយានគ្រប់ប្រភេទ (កង់) នៅក្នុងខេត្ដស្វាយរៀង។ តាមការចេញផ្សាយពី CDC នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា រោងចក្រផលិត និងដំឡើងកង់ខាងលើនេះមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត មានទុនវិនិយោគប្រមាណ ៧,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦.២៥០កន្លែងឯណោះ។ ក្រៅពីគម្រោងខាងលើ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ក៏បានអនុម័ត គម្រោងបង្កើតរោងចក្រផលិតគ្រឿងអគ្គិសនី និងគ្រឿងបង្គុំបរិក្ខារអគ្គិសនីគ្រប់ប្រភេទ របស់ក្រុមហ៊ុន LATIDO ELECTRICAL CO., LTD.” ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៩០កន្លែងផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T10:43:53.869Z", "category": "អចលនទ្រព្យ", "views": 985, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
រាជរដ្ឋាភិបាលគ្រោងសាងសង់ផ្លូវជាតិ ២ ខ្សែ ១ ខ្សែឆ្លងទន្លេសាប និង១ខ្សែទៀតតភ្ជាប់ខេត្ដបាត់ដំបង-សៀមរាប
https://business-cambodia.com/articles/two-national-road
រាជរដ្ឋាភិបាលគ្រោងធ្វើការសាងសង់ផ្លូវជាតិចំនួន ២ ខ្សែរួមមាន៖ ផ្លូវជាតិលេខ ៥០ តភ្ជាប់ខេត្ដកំពង់ឆ្នាំង និងកំពង់ធំដោយឆ្លងកាត់ទន្លេសាប និងផ្លូវជាតិ ១ ខ្សែទៀតតភ្ជាប់ខេត្ដបាត់ដំបង និងខេត្ដសៀមរាប។ នេះបើយោងតាមការលើកឡើងពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ ថ្លែងនៅក្នុងឱកាសនោះឯកឧត្ដមបានបញ្ជាក់យ៉ាងដូច្នេះថា “ផ្លូវជាតិយើង យើងគ្រោងសាងសង់ដែរ ផ្លូវជាតិលេខ៥០C ឆ្លងកាត់ទន្លេសាបដើម្បីតភ្ជាប់ខេត្ដកំពង់ឆ្នាំង និងកំពង់ធំ។ ផ្លូវមួយទៀតផ្លូវសំខាន់ដែរ ផ្លូវតភ្ជាប់បាត់ដំបង-សៀបរាម សព្វថ្ងៃចង់ធ្វើដំណើរពីសៀមរាបទៅបាត់ដំបង ត្រូវធ្វើដំណើរពីសៀរាបទៅសិរីសោភ័ណ្ឌសិន បន្ទាប់មកបានបត់ទៅបាត់ដំបងប្រហែលចម្ងាយ ១៨០Km ប៉ុន្ដែបើយើងធ្វើផ្លូវឆ្លងកាត់ត្រង់តែម្ដង យើងអាចចំណេញចម្ងាយផ្លូវ ៨០-១០០ គីឡូម៉ែត្រ”។ យ៉ាងណាទាក់ទងនឹងគម្រោងផ្លូវជាតិលេខ៥០C តាមការលើកឡើងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល កាលពីអំឡុងខែមិថុនា កន្លងទៅបានឲ្យដឹងថា គម្រោងផ្លូវនេះគឺជាគម្រោងផ្លូវដ៏សំខាន់ ហើយក៏មានបង្កប់ស្ពានតភ្ជាប់ផ្លូវប្រវែង ៣,៣ គីឡូម៉ែត្រឆ្លងកាត់ទន្លេមេគង្គផងដែរ ដែលជាស្ពានវែងជាងគេនៅកម្ពុជា។ ដោយស្ពាននេះ នឹងសាងសង់ឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ១,ទន្លេផ្សារក្រោម ២,ទន្លេជល់មុខ និង ៣,ទន្លេកំពង់ហាវ។ តាមការបញ្ជាក់បន្ថែម គម្រោងផ្លូវមួយនេះត្រូវបានឯកភាពពីរាជរដ្ឋាភិបាលរួចរាល់ហើយ ហើយនៅក្នុងឆ្នាំ២០២៤ ខាងមុខអាចនឹងមានការការបើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់ខេត្ដកំពង់ឆ្នាំង និងកំពង់ធំនេះផងដែរ៕ ចំពោះបងប្អូនដែលកំពុងជួបបញ្ហានៅក្នុងការលក់ អាចចូលរួមវគ្គសិក្សាខ្លីរបស់ចាបក្រហមស្តីពី "យុទ្ធសាស្រ្តធ្វើទីផ្សារបង្កើនការលក់ ក្នុងពេលវិបត្តិ" នៅថ្ងៃសៅរ៍ ទី៨ ដើមខែក្រោយនេះ។ តម្លៃ 15$ សម្រាប់ការចុះឈ្មោះ២០នាក់ដំបូង ទំនាក់ទំនងតាម Telegram 087 829 969។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T10:02:32.002Z", "category": "អចលនទ្រព្យ", "views": 359, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
វាសនាមើលមិនឃើញ! វិវត្តពីជនភៀសខ្លួន លោក David Tran ក្លាយជាមហាសេដ្ឋី ដោយសារមាស១ដុំ
https://business-cambodia.com/articles/the-man-behind-one-of-america-s-favorite
វាសនាមនុស្សពិតមើលមិនឃើញ ប្រែក្លាយពីជនភៀសខ្លួន លោក David Tran បានវិវត្តខ្លួនក្លាយជាថៅកែក្រុមហ៊ុនផលិតទឹកម្ទេសធំបំផុតប្រចាំសហរដ្ឋអាមេរិក និងជាប់ឈ្មោះជាមហាសេដ្ឋីប្រាក់លាននៅលើទស្សនាវដ្តី Forbes ថែមទៀតផង។ ប៉ុន្តែបើយើងងាកទៅមើលដំណើរផ្លូវដ៏វែងអន្លាយមុនពេលលោកក្លាយជាសេដ្ឋីនេះ លោកក៏មានប្រវត្តិជូរចត់មិនតិចឡើយ ពោលគឺដើមឡើយ លោក Tran មានទីកន្លែងកំណើត នៅខេត្តសុកត្រាង ប្រទេសវៀតណាម ដោយមានឪពុកជាអ្នកជំនួញ និងមានម្តាយជាស្ត្រីមេផ្ទះ។ នៅអាយុ ១៦ឆ្នាំ យុវជន Tran ដើរតាមបងប្រុស ហើយបានផ្លាស់ទៅទីក្រុងសៃហ្គូន ដែលបច្ចុប្បន្នថាជាទីក្រុងហូជីមិញ ដើម្បីធ្វើការនៅក្នុងហាងលក់សារធាតុគីមី។ ក្រោយមក Tran បានត្រលប់ទៅខេត្តសុកត្រាង ដើម្បីរៀនវិទ្យាល័យ ហើយក្រោយពេលរៀនចប់ Tran ត្រូវបានគេចាប់ឱ្យទៅចូលទៅក្នុងកងទ័ពវៀតណាមខាងត្បូង។ ប៉ុន្តែក្រោយមកដោយសារតែមានសង្គ្រាមកើតមានឡើយ លោកក៏ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីប្រទេសវៀតណាមនៅក្នុងឆ្នាំ ១៩៧៩ នៅពេលនោះហើយដែលជីវិតលោកក៏ត្រូវបានរសាត់អណ្តែតចេញពីប្រទេសកំណើតនិងបានចាប់ផ្តើមជីវិតថ្មីលើទឹកដីនៃសហរដ្ឋអាមេរិកជាមួយនឹងមាសដែលលោកយកតាមខ្លួនចំនួន ២គីឡូក្រាមពីស្រុកកំណើតមុនពេលចាកចេញមកអាមេរិក។ដោយសារតែមាសមួយដុំដែលយកតាមខ្លួននេះហើយជាទុនធំបំផុតធ្វើឱ្យលោកអាចចេញរកស៊ីបាន ពោលគឺពេលនោះលោកបានលក់មាសមួយចំណែកហើយយកលុយទៅទិញអគារមួយទំហំ ៧៦២ ម៉ែត្រ Chinatown ដើម្បីរកស៊ី។ ក្រុមហ៊ុនដំបូងដែលសហគ្រិនរូបនេះបង្កើតមានឈ្មោះថា Huy Fong ជាឈ្មោះដាក់តាមកប៉ាល់ដឹកទំនិញដែលគាត់បានជិះភៀសខ្លួនពីប្រទេសវៀតណាមមកកាន់ទឹកដីអាមេរិក។ហើយផលិតផលដំបូងដែលក្រុមហ៊ុន Huy Fong បានផលិតគឺផលិតផលទឹកម្ទេសដែលមានឈ្មោះថា Sriracha ផលិតផលដំបូងនេះទទួលបានជោគជ័យជាខ្លាំងនៅពេលនោះ រហូតតាមហាង ភោជនីយដ្ឋានធំៗជាច្រើនបានសុទ្ធតែប្រើទឹកម្ទេសនេះសឹងគ្រប់កន្លែង។ គូសបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន Huy Fong ជាក្រុមហ៊ុនមានតម្លៃ ១ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមក្រុមហ៊ុនលក់ទឹកម្ទេសនៅអាមេរិក។នេះបើផ្អែកតាមការព្យាករណ៍របស់ IBISWorld។ ហើយទ្រព្យសម្បត្តិសរុបរបស់លោក David Tran មានចំនួន ១ពាន់លានដុល្លារសហរដ្ឋអាមេរិក នេះបើតាមការចុះផ្សាយរបស់ Forbes ក្នុងឆ្នាំ ២០២៣ នេះ។ ចំពោះបងប្អូនដែលកំពុងជួបបញ្ហានៅក្នុងការលក់ អាចចូលរួមវគ្គសិក្សាខ្លីរបស់ចាបក្រហមស្តីពី "យុទ្ធសាស្រ្តធ្វើទីផ្សារបង្កើនការលក់ ក្នុងពេលវិបត្តិ" នៅថ្ងៃសៅរ៍ ទី៨ ដើមខែក្រោយនេះ។ តម្លៃ 15$ សម្រាប់ការចុះឈ្មោះ២០នាក់ដំបូង ទំនាក់ទំនងតាម Telegram 087 829 969 អត្ថបទដោយ៖សម្បត្តិ សុខឡាង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T10:00:26.632Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 401, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy" ] }
បានថ្លៃជាង YouTube ១០ដង! តោះមកដឹងលក្ខខណ្ឌ៤ តម្រូវឱ្យអ្នកលេង TikTok អាចរកលុយបាន
https://business-cambodia.com/articles/tiktok-pay-for-user
បណ្ដាញសង្គម Tik Tok ត្រូវបានគេចាត់ទុកថាជាបណ្ដាញសង្គមវ័យក្មេងមួយ ប៉ុន្តែទទួលបាននូវភាពរីកចម្រើនលឿនរហ័សគួរឱ្យកត់សម្គាល់ដូចផ្លេកបន្ទោរអ៊ីចឹងដែរ។ គិតត្រឹមឆ្នាំ២០២៣នេះ បណ្ដាញសង្គមមួយនេះ មានអ្នកប្រើប្រាស់ប្រចាំខែរហូតដល់ទៅជាង១ពាន់លាននាក់ និងត្រូវបានគេប៉ាន់ស្មានថាមានតម្លៃខ្លួនសរុបខ្ទង់ ៧៥ពាន់លាន ។ ជាមួយគ្នានេះ TikTok ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់របស់ខ្លួនអាចរកប្រាក់ចំណូលបានកាន់តែច្រើន ខណៈដែលមានតម្លៃថ្លៃជាង YouTube ១០ ដង។ យោងតាមការផុសលើផេកផ្លូវការរបស់លោក Austin Armstrong ដែលត្រូវបានគេស្គាល់ថាជានាយកប្រតិបត្តិនៃ Socialty Pro & Syllaby (អ្នកជំនាញវីដេអូ) កាលពីពេលថ្មីៗនេះបានឱ្យដឹងថា TikTok មានវិធីថ្មីសម្រាប់អ្នករកលុយ! វាត្រូវបានគេហៅថា "Creativity Program Beta" ហើយវាជាដៃគូប្រកួតប្រជែងផ្ទាល់ជាមួយ YouTub​e។ លើសពីនេះក្រុមហ៊ុន Tik Tok ហ៊ានឱ្យលុយអតថិជនខ្លួនរហូតដល់ទៅ ០.៩៩ដុល្លារចំពោះវីដេអូចាប់ពី១នាទីឡើង ខណៈ YouTub​e ហ៊ានឱ្យត្រឹមតែ០.០៧តែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរសម្រាប់លក្ខខណ្ឌដើម្បីអាចរកលុយបានមានដូចជា៖ ១. ត្រូវមានគណនី Tik Tokមួយ និងផុសវីដេអូឱ្យបានទៀតទាត់ ២.​ ត្រូវមានអ្នក Followers ចាប់ពី ១០០០០ ឡើងទៅ ៣​. មានអ្នកមើលយ៉ាងហោចណាស់ ១០ម៉ឺនដងក្នុងរយៈពេល៣០ថ្ងៃចុងក្រោយ ៤. ស្ថិតនៅក្នុងប្រទេសដែលអាចរកលុយជាមួយ Tik Tok​ បាន  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T09:56:22.909Z", "category": "កំពូលអ្នកលក់", "views": 6441, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ចេះចិនដូចជនជាតិដើម! កន្លែង១ នៅភ្នំពេញ បើកវគ្គរៀនភាសាចិនតាមអនឡាញឥតគិតថ្លៃ ជាមួយគ្រូចិនផ្ទាល់
https://business-cambodia.com/articles/one-place-in-phnom-penh-offers-free-online-chinese
សម្រាប់អ្នកដែលគ្មានពេលរៀនភាសាចិននៅក្នុងថ្នាក់ផ្ទាល់លែងបារម្ភទៀតហើយ ព្រោះពេលនេះមានកន្លែងធំ១ នៅភ្នំពេញកំពុងប្រកាសបើកវគ្គបង្រៀនភាសាចិនតាមអនឡាញ ដោយវគ្គពិសេសនេះ គឺសិក្សារយៈពេលត្រឹមតែ ៧២សប្តាហ៍ប៉ុណ្ណោះ។ យោងតាមការចុះផ្សាយនៅលើហ្វេសប៊ុកផេកផ្លូវការរបស់សមាគមសហគ្រិនខ្មែរ ចិននៅកម្ពុជា បានឱ្យដឹងថា សម្រាប់អ្នកមិនចេះសោះនិង អ្នកចេះខ្លះៗ នឹងមានឱកាសសិក្សាភាសាចិនជាមួយគ្រូខ្មែរនិង គ្រូជនជាតិចិនផ្ទាល់ងាយស្រួលរៀន មិនថានៅទីកន្លែងណា ពេលណាក៏អាចសិក្សាបាន ។ សិក្សាចប់ត្រឹមតែ ៧២សប្តាហ៍ប៉ុណ្ណោះសិស្សានុសិស្ស នឹងចេះនូវពាក្យប្រមាណជាង ៣០០០ពាន់ពាក្យ។ លើសពីនេះទៅទៀត ឃ្លោងឃ្លាជាភាសាចិនជាងរាប់រយឃ្លាគឺសិស្សអាចយកទៅបំបែកបន្ថែមទៀតបានជាងរាប់ពាន់ឃ្លាទៅ រាប់ម៉ឺនឃ្លាឯណោះហើយក៏អាចស្វែងយល់យ៉ាងស៊ីជម្រៅអំពីវេយ្យាករណ៍របស់ភាសាចិន ក៏ដូចជាវប្បធម៍រស់នៅ ការនិយាយស្តី និងការរកស៊ីក្នុងជំនួញអាជីវកម្មផងដែរ។ សូមបញ្ជាក់ថា បងប្អូនក៏អាចមកកាន់ទីតាំងផ្ទាល់របស់ សមាគមសហគ្រិនខ្មែរ-ចិននៅកម្ពុជា សាខា អូរបែកក្អម ដែលមានទីតាំងនៅកែងផ្លូវ ៣៧១ សង្កាត់អូរបែកក្អម ជិតសាលាបារាំង PSE ។ដើម្បីដាក់ពាក្យស្នើសុំឬ ធ្វើការទំនាក់ទំនងតាមរយៈលេខ៖ 070 887 668/ 093 479 338/096 314 9459 ឬអាចធ្វើការចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ បងប្អូនអាចទាក់ទងតាមតេលេក្រាមខាងក្រោមនេះបាន https://t.me/Samean1 ៕ ចំពោះបងប្អូនដែលកំពុងជួបបញ្ហានៅក្នុងការលក់ អាចចូលរួមវគ្គសិក្សាខ្លីរបស់ចាបក្រហមស្តីពី "យុទ្ធសាស្រ្តធ្វើទីផ្សារបង្កើនការលក់ ក្នុងពេលវិបត្តិ" នៅថ្ងៃសៅរ៍ ទី៨ ដើមខែក្រោយនេះ។ តម្លៃ 15$ សម្រាប់ការចុះឈ្មោះ២០នាក់ដំបូង ទំនាក់ទំនងតាម Telegram 087 829 969៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T09:54:50.603Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 3680, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
ឡើងតឹង ធ្លាក់ធូរ! អ្នកជំនាញបង្ហើបកំហុសធំ៤ អាចទាញអ្នកមានទ្រព្យហូរហៀរ ឱ្យធ្លាក់ខ្លួនក្រមកវិញ
https://business-cambodia.com/articles/4-big-money-mistakes
គេតែងនិយាយថាលុយពិបាករកតែស្រួលចាយ ហើយបើចង់ក្លាយជាអ្នកមានប្រើពេលយូរណាស់ តែបើចង់ក្រវិញជារឿងងាយបំផុត។ ទន្ទឹមនឹងនោះដែរ លោក ង៉ែត ជូ ជាអ្នកជំនាញហិរញ្ញវត្ថុ និងវិនិយោគ បានចែករំលែកនូវគំនិតអប់រំមួយតាមរយៈសារបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយថ្លែងយ៉ាងដូច្នេះថា «តាមបទពិសោធន៍បង្ហាញថាមនុស្សជាច្រើនបាត់បង់ទ្រព្យសម្បត្តិ និងអាចធ្លាក់ខ្លួនក្រដោយសារមូលហេតុធំៗចំនួន៤»។ ទី១. ចំណាយហួសលទ្ធភាព ត្រង់ចំណុចនេះលោកចង់សំដៅដល់ការចំណាយទៅលើការកំសាន្ត របស់របរប្រើប្រាស់ ផ្ទះសម្បែង ដែលរួមមានដូចជា គ្រឿងអលង្កា​ ឡានទំនើប ផ្ទះធំទ្រនំខ្ពស់ហួសពីលទ្ធភាពដែលខ្លួនមានជាដើម។ ជាក់ស្ដែងរបស់ទាំងអស់នោះមិនបានជួយរកចំណូល​ ឬអាចកើនតម្លៃនោះទេ ផ្ទុយទៅវិញវាជាទ្រព្យអកម្ម យូរទៅមានតែចុះថ្លៃទៅ ហើយក៏ជាបន្ទុកធ្ងន់ធ្ងរធ្វើឱ្យការចំណាយប្រចាំខែកាន់តែកើនឡើងថែមទៀតផង។ អ្នកជំនាញរូបនេះបានបង្ហើបផងដែរថា ដើម្បីប្រើប្រាស់ទ្រព្យអកម្មទាំងអស់នោះឱ្យបានសមស្របនឹងលទ្ធភាព ទ្រព្យទាំងនោះមិនគួរមានតម្លៃលើសពី៣៣%នៃទ្រព្យសម្បត្តិសរុបដែលអ្នកមានឡើយ។ ឧទាហរណ៍ ប្រសិនបើអ្នកមានទ្រព្យសម្បត្តិសុទ្ធ (ក្រោយទូទាត់បំណុលរួច) សរុប៣០ម៉ឺនដុល្លារ តម្លៃសរុបនៃគ្រឿងអលង្កា រថយន្ត និងផ្ទះរបស់អ្នកគួរមានតម្លៃយ៉ាងច្រើនបំផុតត្រឹម១០ម៉ឺនដុល្លារបានហើយ។ លោកសង្កត់ធ្ងន់ថា «ភាគរយនៃទ្រព្យសម្បត្តិដែលមិនចម្រើនទាំងនោះធៀបនឹងទ្រព្យសម្បត្តិសុទ្ធសរុបកាន់តែទាបកាន់តែប្រសើរ ព្រោះវាជួយឱ្យការគ្រប់គ្រងទ្រព្យសម្បត្តិ និងចំណាយកាន់តែមានប្រសិទ្ធិភាពខ្ពស់»។ ទី២. ការប្រើប្រាស់បំណុលមិនបានត្រឹមត្រូវ បច្ចុប្បន្នវិស័យធនាគារឈរជើងជាបង្អែកសម្រាប់មនុស្សគ្រប់គ្នាពឹងពាក់ក្នុងការប្រមូលដើមទុន កសាងទ្រព្យសម្បត្តិសម្រាប់ថ្ងៃអនាគត។ ប៉ុន្តែការប្រើប្រាស់បំណុលមិនត្រឹមត្រូវ ក៏អាចអូសមនុស្សឱ្យធ្លាក់ខ្លួនដុនដាបបានផងដែរ។ អ្នកជំនាញហិរញ្ញវត្ថុខាងលើប្រាប់ថា «ឫសគល់នៃការប្រើប្រាស់បំណុលខុស គឺការប្រើបំណុលមិនសំដៅបង្កើនផលចំណេញ ប្រើបំណុលមានការប្រាក់ខ្ពស់ និងទំហំបំណុលធំហួសលទ្ធភាពសងត្រឡប់»។ បំណុលដែលមានការប្រាក់ខ្ពស់ភាគច្រើនគឺជាបំណុលពីឈ្មួញចងការឯកជន និងតុងទីន ដែលជាធម្មតា​វាមានការប្រាក់ប្រចាំខែ ចាប់ពី ៣%រហូតដល់ ២០% ឯណោះ។ ដើម្បីចៀសផុតពីការប្រើប្រាស់បំណុលខុស អ្នកគួរប្រើតែកម្ចីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការបានហើយ។ អ្វីដែលសំខាន់បំផុត គឺគួរតែប្រើបំណុលសម្រាប់គោលបំណងបង្កើនទ្រព្យ កុំប្រើសម្រាប់បំពេញចំណង់ ឬចំណាយលើរបស់ដែលមិនកើតជាប្រយោជន៍ដែលនាំឱ្យខាតបង់លើសដើមឱ្យសោះ។ ទី៣. ការវិនិយោគដែលមានហានិភ័យខ្ពស់ ចំណុចមួយនេះ លោក ង៉ែត ជូ ចង់សំដៅទៅលើការចំណាយលុយវិនិយោគដោយគ្មានចំណេះដឹងច្បាស់លាស់ ឬអាចហៅថាវិនិយោគមានហានិភ័យខ្ពស់។ យើងអាចរាប់បញ្ចូលទាំងការលេងតុចទីន និងការវិនិយោគទាំងឡាយណាដែលគេផ្សព្វផ្សាយក្នុងរូបភាពមិនគួរឱ្យទុកចិត្តដូចជាការសន្យាចំណេញខ្ពស់ខ្លាំងស្ទើរតែ១០០% ដោយប្រើពេលតែ៣ឆ្នាំជាដើម។ អ្នកជំនាញវិនិយោគរូបនេះមានប្រសាសន៍ថា «ជាទូទៅមិនមានការវិនិយោគណាដែលអាចធានាថានឹងបានផលចំណេញរហូតដល់ ៣៣%ក្នុងមួយឆ្នាំ ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នានោះទេ បើមានគេនិយាយបែបនេះមានន័យថា គ្រាន់តែជាការខ្ចីចងការប្រាក់ដោយយកការវិនិយោគមកបាំងមុខដោយសន្យាឱ្យការប្រាក់ខ្ពស់ និងគ្មានទ្រព្យធានាតែប៉ុណ្ណោះ»។ ហេតុនេះដើម្បីកុំឱ្យចំណាយលុយវិនិយោគខុស អ្នកគួរតែខិតខំពង្រឹងចំណេះដឹងជាមុនសិន ជាពិសេសត្រូវសិក្សាលើវិស័យដែលអ្នកចង់វិនិយោគលើ និងជឿលើអ្វីមួយដោយឆ្លងកាត់ការពិចារណាឱ្យបានល្អិតល្អន់ជាមុន ទើបមិនសូវមានហានិភ័យ។ ទី៤. ការមិនយល់ពីរបត់សេដ្ឋកិច្ច ត្រង់ចំណុចនេះលោកបានលើកឡើងថា «ការមិនយល់ពីរបត់សេដ្ឋកិច្ច និងទីផ្សារធ្វើអោយមនុស្សមិនបានត្រៀមខ្លួន និងសំរេចចិត្តបានត្រឹមត្រូវទាន់ពេលវេលាដែលអាចបញ្ជៀសបាននូវហានិភ័យនានា»។ ឧទាហរណ៍ កាលពី៥-១០ឆ្នាំមុន មានមនុស្សជាច្រើនអាចរកប្រាក់ចំណេញបានច្រើនដោយគ្រាន់តែទិញផ្ទះទុកលក់យកចំណេញ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះការផ្គត់ផ្គង់ផ្ទះមានច្រើនហួសពីតម្រូវការទីផ្សារធ្វើអោយអ្នកដែលទិញផ្ទះទុកលក់យកចំណេញខ្លះត្រូវប្រឈមនឹងការរឹបអូសពីម្ចាស់បំណុល។ ដូច្នេះហើយមនុស្សម្នាក់ៗគួរតែចេះតាមដានពីស្ថានភាពសេដ្ឋកិច្ច មិនថាក្នុងស្រុកឬក្រៅស្រុក អ្នកគួររៀនសង្កេត រៀនវិនិភាគឱ្យបានហ្មត់ចត់ ដើម្បីការពារខ្លួនកុំឱ្យធ្លាក់ចូលក្នុងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរនៅក្នុងកាលៈទេសៈណាមួយ។ អត្ថបទដោយ៖ សូ សុខលី ចំពោះបងប្អូនដែលកំពុងជួបបញ្ហានៅក្នុងការលក់ អាចចូលរួមវគ្គសិក្សាខ្លីរបស់ចាបក្រហមស្តីពី "យុទ្ធសាស្រ្តធ្វើទីផ្សារបង្កើនការលក់ ក្នុងពេលវិបត្តិ" នៅថ្ងៃសៅរ៍ ទី៨ ដើមខែក្រោយនេះ។ តម្លៃ 15$ សម្រាប់ការចុះឈ្មោះ២០នាក់ដំបូង ទំនាក់ទំនងតាម Telegram 087 829 969    
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T09:45:28.049Z", "category": "ហិរញ្ញវត្ថុ", "views": 4001, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy" ] }
អ្នកបង់ពន្ធត្រូវដឹង! ពន្ធចំនួន៤ប្រភេទនេះត្រូវបានប្ដូរឈ្មោះថ្មីនៅក្នុងច្បាប់ស្ដីពីសារពើពន្ធ២០២៣នេះ
https://business-cambodia.com/articles/four-types-of-tax-renamed
ឆ្នាំ២០២៣នេះអគ្គនាយកដ្ឋានពន្ធដារបានធ្វើការរៀបចំកែសម្រួលនិងបំពេញបន្ថែមនូវបទបញ្ញត្តិដែលខ្វះខាតដោយផ្អែកលើមូលដ្ឋានមួយចំនួនដូចបទពិសោធន៍និងការលើកឡើងនានារបស់វិស័យឯកជនក្នុងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តិស្ដីពីពន្ធដារជាធរមាន។ នៅក្នុងការកែសម្រួលនៅក្នុងច្បាប់ស្ដីពីសារពើពន្ធនេះដែរ អគ្គនាយកដ្ឋានពន្ធដារក៏បានកែសម្រួលនូវប្រភេទពន្ធចំនួនដោយបានប្ដូរឈ្មោះថ្មីនៅក្នុងច្បាប់ស្ដីពីសារពើពន្ធឆ្នាំ២០២៣មានដូចខាងក្រោមនេះ។ ១. អាករពិសេសលើទំនិញនិងសេវាមួយចំនួន ត្រូវបានប្ដូរជា” អាករពិសេស” ២. ពន្ធលើឈ្នួលផ្ទះនិងដី ត្រូវបានប្ដូរមកជា” ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ” ៣. ពន្ធតែមប្រិ៍សារពើពន្ធ ត្រូវប្ដូរមកជា” ពន្ធលើផ្ទាំងផ្សព្វផ្សាយ” ៤. ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ត្រូវប្ដូរមកជា” ពន្ធលើមធ្យោបាយដឹកជញ្ជូន”  តាមរយៈការប្ដូរឈ្មោះប្រភេទពន្ធដែលបានរៀបរាប់ខាងលើ បងប្អូនដែលជាអ្នកជាប់ពន្ធ ត្រូវដឹងដើម្បីចៀសវាងមានការយល់ច្រឡំពេលអគ្គនាយកដ្ឋានពន្ធដារប្រកាសពីកាលបរិច្ឆេទត្រូវបង់ពន្ធនៃប្រភេទពន្ធនីមួយៗ។ ហើយការមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនិងមានការយល់ច្រំក៏ជាកត្តាមួយធ្វើឲ្យអ្នកជាប់ពន្ធរងនូវការផាកពិន័យផងផងដែរ។ គួរបញ្ជាក់ផងដែរថាកសម្រាប់រយៈពេល ៥ខែ ឆ្នាំ ២០២៣ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង់ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៧៣៨៩,០៨ ប៊ីលានរៀល (ប្រមាណជា ១៨២៦,៦៩ លានដុល្លារ) ស្មើនឹង ៥១,១៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ៕ ចំពោះបងប្អូនដែលកំពុងជួបបញ្ហានៅក្នុងការលក់ អាចចូលរួមវគ្គសិក្សាខ្លីរបស់ចាបក្រហមស្តីពី "យុទ្ធសាស្រ្តធ្វើទីផ្សារបង្កើនការលក់ ក្នុងពេលវិបត្តិ" នៅថ្ងៃសៅរ៍ ទី៨ ដើមខែក្រោយនេះ។ តម្លៃ 15$ សម្រាប់ការចុះឈ្មោះ២០នាក់ដំបូង ទំនាក់ទំនងតាម Telegram 087 829 969
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T09:43:00.908Z", "category": "ហិរញ្ញវត្ថុ", "views": 10795, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
បណ្តាំឪពុក! សេដ្ឋិនីមានទ្រព្យ១.៤ពាន់លាន$ សុខចិត្តជិះឡានជជុះ ព្រោះមូលហេតុធំនេះ
https://business-cambodia.com/articles/katharina-and-alexandra-andresen
វាពិតជាពិបាកស្រមៃក្លាយជាមហាសេដ្ឋីត្រឹមវ័យជំទង់ ប៉ុន្តែបងប្អូនស្រីពីរនាក់នេះ Katharina និង Alexandra Andresen មានសំណាងបានស្នងមរតក Norwegian ទទួលទ្រព្យសម្បត្តិចំនួន ១,៤ពាន់លានដុល្លារមុនពេលឈានដល់អាយុ២០ឆ្នាំ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទោះមានទ្រព្យស្តុកស្តម្ភពួកគេនៅតែជិះឡានជជុះដដែល។ យុវតីវ័យ២៥ឆ្នាំ Alexandra Andresen បានបង្ហាញខ្លួនជាលើកដំបូងក្នុងបញ្ជីឈ្មោះមហាសេដ្ឋីរបស់ Forbes នាឆ្នាំ២០១៦ គ្រានាងមានអាយុ១៩ឆ្នាំ។ យោងតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា ចាប់តាំងពីពេលនោះមកនាងបានគ្រងតំណែងជាមហាសេដ្ឋីរហូតមកទល់នឹងបច្ចុប្បន្ន។ ក្នុងនោះប្អូនស្រីរបស់នាង Katharina ក៏បានកាន់កាប់តំណែងជាមហាសេដ្ឋីមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ខណៈពេលដែល Kylie Jenner បង្ហាញការប្រមូលរថយន្តប្រណីតរបស់នាងដែលមានដូចជារថយន្ត Range Rovers ពីរគ្រឿង និងរថយន្ត Rolls Royce រួមទាំងបុគ្គលមានទ្រព្យសម្បត្តិកំពូលៗផ្សេងទៀតប្រើប្រាស់រថយន្តមានតម្លៃថ្លៃកប់ក្តោង បែរជាបងប្អូនស្រីទាំងពីរនេះជិះឡានមួយតឹកទៅវិញ។ Katharina បាននិយាយកាលពីឆ្នាំ២០១៦ ថាឪពុកម្តាយរបស់នាងបានបង្រៀនពួកគេកុំអោយរស់នៅហួសហេតុពេកជាពិសេសនៅពេលនិយាយដល់សេរីយានយន្ត។ ជាមួយគ្នានេះដែរ លោក Johan Andresen Jr ដែលត្រូវជាឪពុករបស់បងប្អូនស្រីទាំងពីរនាក់នេះ បានផ្តាំទៅកាន់កូនស្រីយ៉ាងដូច្នេះថា៖ «មានច្បាប់ដែលយើងអាចទិញឡានស្អាតបាន ប៉ុន្តែវាត្រូវតែជាឡានមួយតឹក»។ នេះបើយោងតាមសារព័ត៌មាន The Telegraph។ Alexandra បាននិយាយនៅក្នុងបទសម្ភាសន៍ឆ្នាំ២០១៤ ជាមួយទស្សនាវដ្តីសាជីវកម្មមួយដែលចុះផ្សាយដោយ Ferd ថា៖ «ខ្ញុំពិតជាសន្សំសំចៃគ្រប់ពេលវេលាហើយខ្ញុំតែងតែធ្វើវា។ ខ្ញុំសន្សំនៅគ្រប់ពេលដែលទទួលបានប្រាក់ដូចជា ការទទួលបានប្រាក់ឧបត្ថម្ភប្រចាំសប្តាហ៍ សន្សំលុយដែលខ្ញុំឈ្នះក្នុងការប្រកួត ឬប្រសិនបើខ្ញុំទទួលលុយជាកាដូសម្រាប់ថ្ងៃកំណើតរបស់ខ្ញុំក៏ដោយ។ វាមានន័យថាខ្ញុំអាចទិញរបស់របរដែលខ្ញុំចង់បានដូចជាកាបូប ឬស្បែកជើងដោយមិនចាំបាច់សុំម្តាយឬឪពុកឲ្យលុយនោះទេ»។ បងប្អូនស្រីទាំងពីរនេះ មិនមានទម្លាប់ចាយវាយលើរបស់ថ្លៃហួសហេតុ ឬចំណាយលុយផ្តេសផ្តាសឡើយបើទោះជាខ្លួនមានទ្រព្យរាប់ពាន់លានដុល្លារហើយក៏ដោយ។ Katharina និង Alexandra Andresen តែងស្តាប់បង្គាប់តាមការណែនាំរបស់ឪពុកម្តាយខ្លួន ដោយយល់ដឹងពីតម្លៃនៃលុយ និងភាពចាំបាច់ក្នុងកាប្រើប្រាស់លុយ។ ស្របជាមួយគ្នានេះដែរ វាក៏ជាមូលហេតុមួយដែលធ្វើឲ្យបងប្អូនស្រីទាំងពីរនាក់នេះ អាចគ្រងតំណែងជាមហាសេដ្ឋីវ័យក្មេងបំផុតលើពិភពលោកមកទល់នឹងសព្វថ្ងៃនេះ៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦ 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T09:31:48.544Z", "category": "ភាពជាអ្នកដឹកនាំ", "views": 1058, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ព្រលានយន្តហោះចាស់នៅសៀមរាប អាចនឹងប្រែមុខមាត់ថ្មី ដើម្បីរៀបចំពិធីសំខាន់២នេះ នាពេលអនាគត
https://business-cambodia.com/articles/may-change-face-to-organize-these-two-important-events-in-the-future
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ គ្រោងលើកសំណើជូនរាជរដ្ឋាភិបាលដើម្បីទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ព្រមទាំងអាចពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងសមស្របណាមួយ ក្រោយពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរដាក់ឱ្យដំណើរជាផ្លូវការ។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ កាលពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងក្បែរនោះ ឬទីតាំងសមស្របណាមួយ ដើម្បីបង្កើនផលិតផលទេសចរណ៍ រៀបចំព្រឹត្តិការណ៍ទេសចរណ៍ រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប។ គួរជម្រាបផងដែរថា បើតាមការគ្រោងទុក នាខែតុលា ឆ្នាំ២០២៣ខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនឹងត្រូវបើកដំណើរការជាផ្លូវហើយ ដោយចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd ហៅកាត់ AIAI ក្រោមទុនវិនិយោគប្រមាណ៨៨០លានដុល្លារ  ដោយសង់នៅលើផ្ទៃដីប្រមាណ៧០០ហិកតា ស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ៤០គីឡូម៉ែត្រពីរមណីយដ្ឋានបេតិកភណ្ឌអង្គរ៕ អត្ថបទដោយ៖ ឌឿក ស្រីនុត
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T09:15:22.443Z", "category": "អចលនទ្រព្យ", "views": 1174, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy" ] }
សោកស្តាយ! ព្រឹទ្ធាចារ្យបណ្ឌិតស្ថាបត្យករខ្មែរ លុយ បានហាប់ អ្នកស្ថាបនារាជធានីភ្នំពេញ បានទទួលមរណភាពហើយ
https://business-cambodia.com/articles/lu-banhab-khmer-architect-
ស្ថាបត្យករខ្មែរជំនាន់សង្គមរាស្រ្តនិយម លោកព្រឹទ្ធាចារ្យមហាស្ថាបត្យករ លុយ បានហាប់ ប្អូនប្រុសជីដូនមួយរបស់ស្ថាបត្យករល្បីឈ្មោះ លោកតា វណ្ណមូលីវណ្ណ បានទទួលមរណភាពហើយ កាលពីវេលាម៉ោង១៦និង១៥នាទីល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។ នេះបើតាមការឱ្យដឹងពីគេហទំព័រ ដំណើរខ្មែរ។ សំណង់ស្ថាបត្យកម្មក្នុងយុគសម័យមាសរបស់កម្ពុជា ដែលយើងបានឃើញបានស្គាល់ដូចជា សាលមហោស្រពចេនឡា, សណ្ឋារគារកាំប៉ូឌីយ៉ាណា, រាជដំណាក់ព្រះគន្ធបុប្ផា ក្នុងវិមានរដ្ឋចម្ការមន, អគារសាលាខេត្តកណ្តាល , អគារស្នាក់នៅប៊ូឌីង, វិទ្យាល័យទួលស្វាយព្រៃ, មណ្ឌលកីឡាខេត្តបាត់ដំបង , អគារសាកលវិទ្យាល័យភូមិន្ទកំពង់ចាម , ព្រះរាជដំណាក់លើភ្នំគិរីរម្យជាដើម។ អគារស្ថាបត្យកម្មទាំងនេះ សុទ្ធសឹងតែជាស្នាដៃគូរប្លង់របស់ព្រឹទ្ធាចារ្យបណ្ឌិតស្ថាបត្យករខ្មែរ លុយ បានហាប់ ស្ថាបនាទីក្រុងភ្នំពេញឱ្យពោរពេញទៅដោយហេដ្ឋារចនាសម័្ពន្ធនិងអគារទំនើបៗជាច្រើនក្រោមការទទួលស្គាល់ស្នាដៃ ដោយសម្តេច នរោត្តម សីហនុ ព្រះបិតាជាតិខ្មែរចាប់តាំងពីឆ្នាំ១៩៦០។ គួរបញ្ជាក់ផងដែរថាលោកតាព្រឹទ្ធាចារ្យបណ្ឌិតស្ថាបត្យករខ្មែរ លុយ បានហាប់ មាន​ស្រុកកំណើតនៅក្នុងខេត្តកំពង់ចាម និងបានទៅសិក្សានៅប្រទេសបារាំងលើ និងជំនាញស្ថាបត្យកម្ម ដែលនឹងត្រូវជាបងប្អូនជាជីដូនមួយរបស់លោកតាវណ្ណម៉ូលីវណ្ណ ដែលប្រជាជនខ្មែរយ៉ាងផុសផុលបានស្គាល់លោក៕   ប្រភពរូបភាព៖ ពុំ មាសបណ្ឌូល ផ្សព្វផ្សាយដោយ៖ ដំណើរខ្មែរ   អត្ថបទដោយ៖ ពីង ជូអេង     
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T07:57:52.291Z", "category": "ព័ត៌មានថ្មីៗ", "views": 538, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ក្រុមហ៊ុនអាមេរិកជាង៣០០ដាក់ពាក្យការពារក្ស័យធនខណៈគ្មានលទ្ធភាពសងលុយទៅម្ចាស់បំណុល
https://business-cambodia.com/articles/more-us-companies-file-for-bankruptcies-protection
 ឆ្នាំ២០២៣ថ្វីត្បិតតែជាឆ្នាំដែលគ្មានវិបតិ្តកូវីដពិតមែនប៉ុន្ដែវាហាក់រឹតតែពិបាកជាងកូវីដទៅទៀតពោលគឺឈានដល់ឆ្នាំ២០២៣នេះសេដ្ឋកិច្ចសកលចាប់ផ្ដើមដាំក្បាលចុះដែលធ្វើឲ្យអ្នករកស៊ីនិងក្រុមហ៊ុនធំៗជាច្រើនចាប់ផ្ដើមធ្លាក់ទៅក្នុងបញ្ហាបំណុលនិងក្ស័យធនជាបន្តបន្ទាប់។ ជាក់ស្ដែងបើយោងតាមការចុះផ្សាយរបស់ CNBCបានឲ្យដឹងថានៅសហរដ្ឋអាមេរិកមានក្រុមហ៊ុនចំនួន៤១គឺកំពុងជួបបញ្ហាអស់លទ្ធភាពក្នុងការសង់បំណុលហើយតំបន់ផ្សេងៗនៃសកលលោកក៏កំពុងជួបបញ្ហានេះដូចគ្នា។ តួលេខនៃក្រុមហ៊ុនដែលគ្មានលទ្ធភាពបង់សងបំណុលគឺកើនឡើងខ្លាំងបើធៀបនឹងឆ្នាំ២០២២កន្លងទៅនេះ។ ប្រភពដដែលបានឲ្យដឹងទៀតថាក្រុមហ៊ុនសាជីវកម្មជាច្រើនៅសហរដ្ឋអាមេរិកបានចាប់ផ្ដើមជួបបញ្ហាក្នុងការសងបំណុលទៅកាន់ធនាគារឬម្ចាស់បំណុលបន្ទាប់ពីធនាគារកណ្ដាលរបស់អាមេរិកបានធ្វើការដំឡើងអត្រាការប្រាក់ដុល្លារប្រមាណជា១០ដងជាប់ៗគ្នាដែលធ្វើឲ្យក្រុមហ៊ុននិងកូនបំណុលទាំងអស់គ្មានលទ្ធភាពសងព្រោះការប្រាក់កម្ចីដែលបង់សងកាន់តែថ្លៃហើយគួរផ្សំនឹងបញ្ហាសេដ្ឋកិច្ចសកលថយចុះទៀតនោះធ្វើឲ្យពួកគាត់កាន់តែជួបបញ្ហាបង់សងបំណុលខណៈរកចំណូលមិនបានដូចមុន។ អ្នកជំនាញផ្នែកធនាគារនិងអ្នកវិភាគបានឲ្យដឹងថាការដំឡើងការប្រាក់ដែលធ្វើឲ្យការប្រាក់កម្ចីកាន់តែថ្លៃគឺជាកត្តាចម្បងមួយដែលធ្វើឲ្យក្រុមហ៊ុនជាច្រើនជួបបញ្ហាគ្មានលទ្ធភាពបង់សងបំណុល។ ត្រង់នេះក្រុមហ៊ុនដែលត្រូវការលុយបង្វិលកាន់តែពិបាក ហើយក្រុមហ៊ុនដែលកំពុងស្ថិតក្នុងបន្ទុកបំណុលដ៏ច្រើនលើសលប់ត្រូវការការរៀបចំឥណទានឡើងវិញខណៈការប្រាក់ធនាគារកាន់តែថ្លៃជាងមុន។ លោក Mohsin Meghji ស្ថាបនិកនិងជាដៃគូនៃ M3 Partner ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មលើការកម្រែទម្រង់និងផ្ដល់ប្រឹក្សាយោបល់បានឲ្យដឹងថាដើមទុនពីកម្ចីធនាគារឥឡូវគឺថ្លៃខ្លាំងណាស់ ហើយក្រុមហ៊ុនរបស់លោកគឺមមាញឹកចាប់តាំងពីត្រីមាសទី៤ឆ្នាំ២០២២ដើម្បីរៀបចំជួយផ្ដល់ប្រឹក្សាយោបល់ដល់ក្រុមហ៊ុនដែលចង់រៀបចំឥណទានឡើងវិញ។ ជុំវិញបញ្ហាបំណុលដែលក្រុមហ៊ុនជាច្រើនគ្មានលទ្ធភាពសងនេះ CNBCក៏បានបង្ហាញតួលេខក៏ឲ្យចាប់អារម្មណ៍ផងដែរ ដោយបានបង្ហាញថាត្រឹមថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៣នេះមានក្រុមហ៊ុនចំនួន៣២៤បានដាក់ពាក្យការពារក្ស័យធន ពោលគឺតួលេខនេះក្រោមឆ្នាំ២០២២តែបន្តិចប៉ុណ្ណះខណៈឆ្នាំ២០២២មានក្រុមហ៊ុនដាក់ពាក្យការពារក្ស័យធនចំនួន៣៧៤ក្រុមហ៊ុន។ ក្នុងចំណោមក្រុមហ៊ុនដែលអស់លទ្ធភាពសងបំណុលនិងធ្វើការដាក់ពាក្យការពារក្ស័យ ក្នុងនោះមានក្រុមហ៊ុន Envision Healthcare មានបំណុលក្នុងខ្លួនចំនួន៧ពាន់លានដុល្លារនៅពេលក្រុមហ៊ុននេះបានដាក់ពាក្យការពារក្ស័យធនកាលពីខែឧសភាឆ្នាំ២០២៣នេះ។ ក្រៅពីនេះក៏នៅមានក្រុមហ៊ុនធំៗជាច្រើនទៀតរបស់អាមេរិកដែលបានដាក់ពាក្យការពារក្ស័យធនដូចជាក្រុមហ៊ុន Brinks Home, Silicon Valley Bank, Bed Bath & Bayond និង Dimond Sport ពោលគឺសុទ្ធតែជាក្រុមហ៊ុនធំៗបំផុតដែលបានដាក់ពាក្យការពារក្ស័យធន។ បើយោងតាមសម្ដីរបស់លោក Sharon Ou អនុប្រធាននិងជាមន្រ្តីឥណទានជាន់ខ្ពស់នៃ Moody’s បានឲ្យដឹងថាហានិភ័យដែលក្រុមហ៊ុនកំពុងជួបបច្ចុប្បន្ននេះគឺដោយសារកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះ ការប្រាក់ខ្ពស់និងការកើនឡើងនៃអតិផរណាជាកត្តាធំឲ្យធ្វើក្រុមហ៊ុនជួបបញ្ហាគ្មានលទ្ធភាពបង់សងបំណុលនិងក្ស័យធនជាបន្តបន្ទាប់៕ ចំពោះបងប្អូនដែលកំពុងជួបបញ្ហានៅក្នុងការលក់ អាចចូលរួមវគ្គសិក្សាខ្លីរបស់ចាបក្រហមស្តីពី "យុទ្ធសាស្រ្តធ្វើទីផ្សារបង្កើនការលក់ ក្នុងពេលវិបត្តិ" នៅថ្ងៃសៅរ៍ ទី៨ ដើមខែក្រោយនេះ។ តម្លៃ 15$ សម្រាប់ការចុះឈ្មោះ២០នាក់ដំបូង ទំនាក់ទំនងតាម Telegram 087 829 969
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T07:31:11.229Z", "category": "ហិរញ្ញវត្ថុ", "views": 1607, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
សូមអបអរ! សមាគមធំ១ បង្ហើបពីគម្រោង៥ ត្រៀមបង្ហាញនៅសៀមរាប ដែលអាចផ្តល់ការងារជាច្រើនកន្លែង
https://business-cambodia.com/articles/congratulations-to-the-people-of-siem-reap
សូមអបអរអ្នកខេត្តសៀមរាប ខណៈដែលថ្មីៗនេះសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC)​ បានបង្ហាញពីគម្រោងចំនួន​៥​ សម្រាប់ចូលរួមអភិវឌ្ឍន៍ខេត្ត​ និងផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ។ ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តបានអនុញ្ញាតឱ្យលោក  Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC)  និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្សេងៗពាក់ព័ន្ធនឹងគម្រោងមួយចំនួនក្នុងការអភិវឌ្ឍខេត្តសៀមរាប។ លោក Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) បានថ្លែងប្រាប់ឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្តថា​ លោកមានគម្រោងមួយចំនួន​៥​ ដើម្បីចូលរួមចំណែកការអភិវឌ្ឍខេត្តសៀមរាបកាន់តែប្រសើរបន្ថែមទៀត​ ពិសេសជួយដល់ប្រជាពលរដ្ឋឱ្យមានការងារធ្វើផងដែរ។ ជាមួយនឹងគម្រោងទាំង ៥គម្រោង​ គឺផ្តោតទៅលើ៖  ១. គម្រោងសេវាកម្មដឹកជញ្ជូនអគ្គិសនី  ២.គម្រោងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា  ៣. គម្រោងមជ្ឈមណ្ឌលផលិតកម្មភាពយន្ត និងតន្ត្រីរបស់កម្ពុជា  ៤. គម្រោងគ្រប់គ្រងសណ្ឋាគារ និងអចលនទ្រព្យ  ៥. គម្រោងផ្ទះចូលនិវត្តន៍។ ឯកឧត្តម​ទៀ​ សីហា ដែលជាអភិបាលខេត្តសៀមរាប ក៏​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក  Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC)  និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងបង្ហាញអំពីគម្រោងទាំង ៥គម្រោងសម្រាប់អភិវឌ្ឍន៍ខេត្តសៀមរាបបន្ថែម​ ពិសេសគឺការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋថែមទៀតផង៕ អត្ថបទ៖ ធី ស្រីល័ក្ខ  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T05:37:33.900Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 2659, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
លោកជំទាវ គង់ សំណាង ប្រាប់ពីបញ្ហាធំ២ ដែលធ្វើឲ្យគម្រោងបុរី និងដីឡូត៌មួយចំនួនជាប់គាំងកណ្ដាលទី
https://business-cambodia.com/articles/samnang-kong-describe-two-major-problems-that-cause-some-to-be-stuck
មួយរយៈនេះយើងសង្គេតឃើញថា គម្រោងបុរី និងដីឡូត៌ មួយចំនួនត្រូវបានជាប់គាំង ធ្វើឲ្យអតិថិជនដែលជាអ្នកទិញមិនទទួលផ្ទះ ឬដី ដែលខ្លួនចង់បានតាមការសន្យាពីម្ចាស់គម្រោងនោះឡើយ។ យោងតាមការលើកឡើងពីអ្នកជំនាញបង្ហាញថាមានកត្ដាធំ ២ ដែលធ្វើឲ្យគម្រោងទាំងនោះជាប់គាំងមិនអាចបន្ដដំណើរទៅមុខបាន។ ថ្លែងប្រាប់ Business Cambodia លោកជំទាវឧកញ៉ា គង់ សំណាង ដែលជាអគ្គនាយិកាបុរីវិមានសំណាង និងជាអ្នកជំនាញមួយរូបក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានបញ្ជាក់ថា មូលហេតុទាំង ២ ដែលធ្វើឱ្យគម្រោងបុរី និងដីឡូត៌មួយចំនួនដែលធ្វើឲ្យគម្រោងជាប់គាំងកណ្ដាលទីនេះរួមមាន៖ ១. ការរៀបចំលំហូរសាច់ប្រាក់មិនបានត្រឹមត្រូវ សម្រាប់អ្នក​វិនិយោគ លំហូរសាច់ប្រាក់គឺដូចជាអុកស៊ីសែន ដែលប្រៀបដូចជាឈាម​សម្រាប់ផ្គត់ផ្គង់​ទៅដល់ជំនួញយ៉ាងដូច្នោះ។ ដូច្នេះ អ្វីដែលសំខាន់នៅ​ចំពោះ​មុខគឺមិនគួរមានការចំណាយច្រើនពេកទេ គួរតែមានថវិការសម្រាប់ត្រៀមទុកជានិច្ច ហើយត្រូវរៀបចំលំហូរសាច់ប្រាក់ឱ្យបានត្រឹមត្រូវ ដោយពិនិត្យលើការចំណាយ អ្វីដែលមិនចាំបាច់ នឹងត្រូវត្រៀមផែនការថវិការយៈពេលវែងផងដែរ។ យ៉ាងណាត្រង់ចំណុចនេះ លោកជំទាវ បញ្ជាក់យ៉ាងដូច្នេះថា មូលហេតុដែលធ្វើឱ្យគម្រោងមួយចំនួនជាប់គាំងមកពីម្ចាស់ចូលចិត្តទទួលប្រាក់កក់ពីអតិថិជនហើយ មិនព្រមសង់ផ្ទះឱ្យអតិថិជន នោះទេ។ គឺយកលុយនោះធ្វើឱ្យគម្រោងថ្មី ដែលជាហេតុបង្វិលសាច់ប្រាក់មិនទាន់ ទើបធ្វើឱ្យជាប់គាំង។ ២. ខុសជំនាញ មែនទែនទៅរាល់ការប្រកបអាជីវកម្មនីមួយៗ គឺទាមទារឱ្យម្ចាស់អាជីវកម្មទាំងអស់មានជំនាញច្បាស់លាស់ ទើបអាចដឹងពីស្ថានភាពអាជីវកម្មរបស់ខ្លួនថា មានចំណុចខ្លាំងត្រង់ណា និងចំណុចខ្វះខាតត្រង់ណា ដើម្បីធ្វើការកែតម្រូវបន្ថែមឲ្យបានល្អប្រសើរជាងមុន ចៀសវាងដួលរលំទៅថ្ងៃខាងមុន។ ដោយក្នុងនោះលោកជំទាវបានលើកឡើងដូច្នេះថា “ម្ចាស់អាជីវកម្មត្រូវមានជំនាញគ្រប់គ្រាន់។ អ៊ីចឹងដើម្បីឱ្យអាជីវីកម្មមួយទៅមុខបានទាល់តែខ្លួនឯងផ្ទាល់មានជំនាញទៅលើផ្នែកហ្នឹង ដើម្បីឱ្យដឹងថាគម្រោងរបស់យើងខ្វះអី ឬត្រូវការអី”៕ អត្ថបទដោយ៖ ឌឿក ស្រីនុត
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T05:35:40.705Z", "category": "អចលនទ្រព្យ", "views": 4318, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy" ] }
មិនត្រឹមតែជាកំពូលតារា តែតួអង្គស្មោះស្នេហ៍ Jack ក្នុងរឿង Titanic គឺជាសេដ្ឋីវិនិយោគ ជំនួញគ្រាក់ៗទាំងនេះ
https://business-cambodia.com/articles/jack-in-titanic-movie-real-life-investor
ខ្សែភាពយន្តហូលីវូដដ៏ល្បីល្បាញ Titanic  ដែលផលិតឡើងក្នុងឆ្នាំ១៩៩៧ ចំណាយទឹកប្រាក់ជាង២០០លានដុល្លារ គ្រប់គ្នាប្រាកដជានឹកឃើញដល់តួអង្គឯកកម្លោះស្មោះស្មេហ៍ Jack​​ Dawson ជាមិនខាន ខណៈខ្សែភាពយន្តមួយនេះហើយដែលធ្វើឱ្យលោកមានឈ្មោះល្បីនិងមានទ្រព្យច្រើនមកទល់បច្ចុប្បន្ននេះ។ លោក Leonardo Dicaprio ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាតួអង្គឯក Jack មិនត្រឹមតែជាកំពូលតារាសម្តែងហូលីវូដពានរង្វាន់ Oscar ទ្រព្យជាង៣០០លានដុល្លារនោះទេ ក្រៅឆាកលោក​ ​ Leonardo ក៏ជាវិនិយោគិន ដែលមានភាគហ៊ុនជំនួញជាច្រើនក្នុងដៃផងដែរ។ មានវ័យ៤៨ឆ្នាំ តួអង្គសម្បូរស្នេហ៍រូបនេះ បានវិនិយោគទឹកប្រាក់រាប់លានដុលា្លរក្នុងក្រុមហ៊ុន LØCI ដែលផលិតស្បែកជើងម៉ាក Vegan, ក្រុមហ៊ុនកៃច្នៃសាច់ចេញពីរុក្ខជាតិ ​Beyond Meat, ក្រុមហ៊ុនបណ្តុះសត្វសាច់ដោយប្រើបច្ចេកវិទ្យា Aleph Farms និង Mosa Meat និងក្រុមហ៊ុន VitroLabs ដែលដាំដុះស្បែកដោយប្រើបច្ចេកវិទ្យាសម្រាប់ផលិតស្បែក ធ្វើជាស្បែកជើងឬកាបូបជាដើម ខណៈក្រុមហ៊ុនទាំងនេះអាចចំណេញរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។ លើសពីនេះលោកក៏បានវិនិយោគលើក្រុមហ៊ុនចំណីអាហាររហ័ស Neat Burger ដែលមានមូលដ្ឋាននៅអង់គ្លេស និងរីកចម្រើនដូចផ្សិតនៅ New York ,មិនត្រឹមតែប៉ុណ្ណោះលោកក៏ជាអ្នកវិនិយោគរបស់ក្រុមហ៊ុនអាហារសម្រន់ Vegan HIPPEAS និងកសិដ្ឋាន Califia ដែលផលិតទឹកដោះគោនិងផលិតផលធញ្ញជាតិដ៏ធំបំផុតមួយក្នុងអាមេរិក។ Leonardo ត្រូវបានគេទទួលស្គាល់ថាជាសកម្មជនវិនិយោគិនដ៏ធំមួយ ផ្នែកបរិស្ថាននិងសង្គម (ESG), និងជាវិនិយោគិនទីប្រឹក្សាឱ្យក្រុមហ៊ុនថាមពលស្អាត Kingo ដែលធ្វើការផ្តល់ថាមពលពន្លឺព្រះអាទិត្យសម្រាប់គ្រួសារ និងអាជីវកម្មនៅតំបន់ដាច់ស្រយាលជាច្រើននៅជុំវិញពិភពលោក។ លោកក៏មានភាគហ៊ុននៅក្រុមហ៊ុនNuview ដែលមានបេសកកម្មធំក្នុងការគូសផែនទីផ្ទៃដីទាំងមូលនៃផែនដីដោយប្រើបច្ចេកវិទ្យា lidar ផងដែរ។ ប្រភពពីគេហទំព័រ Investopedia បានឱ្យដឹងថា Leonardo គឺជាម្ចាស់អចលនទ្រព្យជាច្រើននៅក្នុងទីក្រុង Los Angles Hollywood Hills , New York ដែលមានតម្លៃជាង៥០០លានដុល្លារ​ និងជាម្ចាស់កោះឯកជនមួយនៅឆ្នេរសមុទ្រ Belize នៅទ្វីបអាមេរិកឡាទីន ដែលបានទិញក្នុងតម្លៃ ១.៧៥លានដុល្លារនៅដើមឆ្នាំ២០០០ ។ យ៉ាងណាមិញគួររំលឹកផងដែរថាលោក Leonardo Dicaprio មានទីកន្លែងកំណើតនៅទីក្រុង Los Angles សហរដ្ឋអាមេរិក​ ដែលលោកបានប្រឡូកចូលវិស័យភាពយន្ត ក្នុងឆ្នាំ១៩៨០ ហើយភាពយន្តTitanic បានធ្វើឱ្យលោកមានកេរ្តិ៍ឈ្មោះបោះសំឡេងជាខ្លាំងនិងមានតម្លៃខ្លួនខ្ពស់បំផុតរហូតដល់២.៥លានដុល្លារក្នុងសម័យនោះ ហើយលោកក៏ត្រូវបានទទួលស្គាល់និងចាត់ចំណាត់ថ្នាក់ចំនួន៨ ដងក្នុងតារាងប្រចាំឆ្នាំនៃតារាដែលរកចំណូលបានច្រើនជាងគេលើពិភពលោក៕ អត្ថបទដោយ​៖ ពីង ជូអេង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T04:46:42.164Z", "category": "ភាពជាអ្នកដឹកនាំ", "views": 4935, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy" ] }
រាជរដ្ឋាភិបាលគ្រោងសាងសង់ស្ពានថ្មីប្រវែងជិត ២ គីឡូម៉ែត្រ ដែលមានផ្លូវធ្វើចរាចរ ៤ គន្លងនៅក្នុងខេត្ដកោះកុង
https://business-cambodia.com/articles/new-bridge-in-koh-kong-province
រាជរដ្ឋាភិបាលគ្រោងសាងសង់ស្ពានថ្មីប្រវែងជិត ២ គីឡូម៉ែត្រ នៅក្នុងខេត្ដកោះកុង ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលក្នុងតំបន់ និងទៅកាន់ព្រំដែនប្រទេសថៃ ។  តាមការលើកឡើងពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចសម្ភាស ក្នុងពិធីសម្ពោធកំពង់ផែទេសចរណ៍ និងទំនិញរាយ ដងទង់ ខេត្តកោះកុង ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា បច្ចុប្បន្នក្រសួងបានកំពុងសិក្សាពង្រីកកំណាត់ផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់ពីគាល់ស្ពានកោះកុងចាស់ទៅកាន់ព្រំដែនប្រទេសថៃ ដោយត្រៀមពង្រីកពី ២ គន្លងទៅ ៤ គន្លង។ ដូច្នេះដើម្បីកុំឲ្យតំណផ្លូវ និងស្ពាន មានភាពតូច-ធំ ពិបាកក្នុងការធ្វើដំណើរ ក្រសួងក៏កំពុងសិក្សាដើម្បីធ្វើយ៉ាងណាពិនិត្យលទ្ធភាពក្នុងការសាងសង់ស្ពានឲ្យបាន ៤ គន្លងដូចគ្នាដែរ។ ដោយក្នុងនោះសម្រាប់ជម្រើសក្នុងការស្ថាបនា គឺអាចនឹងសាងសង់ស្ពានថ្មី ២ គន្លងក្បែរស្ពានចាស់ដែលមានស្រាប់ ឬរុះរើស្ពានចាស់ចេញ រួចសាងសង់ស្ពានថ្មី ៤ គន្លងតែម្ដង ប្រសិនបើសិក្សាឃើញថា ស្ពានចាស់ដែលប្រើប្រាស់សព្វថ្ងៃ គ្រឹះមិនរឹងមាំ។ ថ្លែងនៅក្នុងពិធីខាងឯកឧត្ដមទេសរដ្ឋមន្ដ្រីបានមានប្រសាសន៍ដូច្នេះថា “យើងកំពុងសិក្សាថាតើ សាងសង់ស្ពានថ្មី១ទៀត ២ គន្លង ដោយសារត្រូវមាន ២ ទៅ ២ មក អ៊ីចឹងយើងទុកស្ពានចាស់ ដាក់ស្ពានថ្មី ២ គន្លង ឬសាងសង់ស្ពានថ្មី ៤ គន្លងតែម្ដង កំពុងពិចារណានិងសិក្សាលម្អិតណាស់”។  សូមជម្រាបផងដែរថា គម្រោងស្ពានកោះកុងថ្មីនេះគឺមានប្រវែងសរុប ១៩០០ ម៉ែត្រ និងកំណាត់ផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់ពីគាល់ស្ពានទៅដល់ច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម-ក្លងយ៉ៃ គឺមានប្រវែងសរុប ៧,៨ គីឡូម៉ែត្រ៕ ប្រសាសន៍របស់ឯកឧត្ដម ស៊ុន ចាន់ថុល នៅក្នុងកិច្ចសម្ភាស៖ 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T04:46:22.456Z", "category": "អចលនទ្រព្យ", "views": 274, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
លេង Facebook ក្លាយជាសេដ្ឋី! សហគ្រិន១រូបច្នៃគំនិតចេញពីការលេងបណ្តាញសង្គមជាគំនិតរកស៊ី រហូតក្លាយជាសេដ្ឋី
https://business-cambodia.com/articles/facebook-post-
Benjamin Swan គឺជាសហគ្រិនមួយរូប ដែលមានដើមកំណើតមកពីប្រទេសសិង្ហបុរី។ មុនពេលដែលគាត់ក្លាយទៅជាសហគ្រិន គាត់គ្រាន់តែជាបុគ្គលិកធ្វើការនៅធនាគារ Citibank នៅទីក្រុង New York សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្ដែចំណុចរបត់ដែលធ្វើឱ្យជីវិតរបស់គាត់ផ្លាស់ប្ដូរ១៨០ដឺក្រេនោះ គឺវាកើតឡើងនៅពេលដែល គាត់លេង Facebook ហើយធ្វើឱ្យគាត់បានគំនិតដ៏អស្ចារ្យមួយយកមករកស៊ី រហូតក្លាយជាសេដ្ឋីកសិកម្មដ៏ល្បីឈ្មោះមួយរូបទូទាំងប្រទេសសិង្ហបុរី និងបណ្ដាប្រទេសជាច្រើនទៀតផងដែរ។ ចំណុចចាប់ផ្ដើមនៃសហគ្រិនភាពរបស់ Swan​ គឺវាកើតចេញពីការលេង Facebook អំឡុងពេលដែលគាត់កំពុងតែជិះរថភ្លើងត្រឡប់ទៅផ្ទះ ក្រោយចេញពីធ្វើការ។ នៅពេលនោះគាត់បានអានអត្ថបទមួយរបស់លោក Dickson Despommier ដែលជាសាស្រ្តាចារ្យមីក្រូជីវវិទ្យានិងអ្នកនិពន្ធដ៏ពូកែមួយរូប។ ដែលក្នុងអត្ថបទនោះ គាត់និយាយអំពីអនាគតនៃការធ្វើកសិកម្មតាមបច្ចេកទេសទំនើប។ ក្រោយពីអានអត្ថបទនិងបានមើលរូបភាពនៃការធ្វើកសិកម្មតាមបច្ចេកទេសទំនើបដ៏អស្ចារ្យមួយនេះចប់។ Swan បានរកឃើញក្ដីស្រមៃដ៏អស្ចារ្យមួយដែលខ្លួនមិនដែលធ្លាប់បានគិតពីមុនមក។ ដោយគាត់ចង់ចាប់ផ្ដើមធ្វើកសិកម្មបែបបច្ចេកទេសទំនើបនេះ ដោយមានបំណងចង់ឃើញមនុស្សទូទាំងពិភពលោក មានបន្លែនិងផ្លែឈើដែលមានគុណភាពខ្ពស់គ្មានសារធាតុគីមី​​ និងដើម្បីជួយលើកកំពស់ការរស់នៅរបស់មនុស្សជាតិ ឱ្យកាន់តែមានភាពងាយស្រួល និងមានសុខភាពល្អ។ Swan បានចាប់ផ្ដើមធ្វើការសិក្សាស្រាវពីការដំាំដំណាំដោយប្រើបច្ចេកទេសទំនើប តាមរយៈ Youtube & Google និងការអានសៀវភៅផ្សេងៗ។ ហើយក្រោយពេលដែលសិក្សាស្រាវជ្រាវបានច្រើនគួរសមហើយនោះSwan បានចំណាយពេល៦ខែ ដោយចាប់ផ្ដើមពិសោធន៍ទៅលើការដាំបន្លែខាត់ណា (Kale) ប៉ុន្ដែការពិសោធន៍លើកដំបូងនេះមិនទទួលបានជោគជ័យនោះទេ។ ទោះបីជាបរាជ័យលើគម្រោងដំបូងនេះក្ដី ក៏ Swan មិនបានអស់សង្ឃឹមនោះឡើយ។ គាត់បានព្យាយាមរៀតសូត្រពីកំហុសដែលធ្វើឱ្យគាត់បរាជ័យ និងនៅតែបន្ដប្រឹងប្រែងសិក្សាស្រាវជ្រាវរកបច្ចេកទេសដាំដុះថ្មីៗបន្ថែមទៀត។ ក្រោយមក Swan ក៏រកបានដៃគូរសហការម្នាក់ដែលមានឈ្មោះថា Martin Lavoo។ ​ដោយពួកគាត់ទាំងពីរនាក់សុទ្ធតែមានចំណង់ចំណូលចិត្តនិងមានគោលដៅដ៏មុតស្រួចក្នុងវិស័យកសិកម្មដូចគ្នា។ Swan និង Martin បានខឹតខំប្រឹងប្រែងយ៉ាងខ្លាំងទៅលើការសិក្សាស្រាវជ្រាវរកបច្ចេកទេសដាំផ្សេងៗ និងបានរៀបចំគម្រោងពិសោធន៍ការដាំដុសសារជាថ្មី ដោយលើនេះពួកគាត់ជ្រើរើសតែបន្ថែនិងផ្លែឈើណាដែលមានសារធាតុចិញ្ចឹកច្រើន​ និងមានតម្រូវការទីផ្សារខ្ពស់ ហើយពិបាកដាំដុះនៅក្នុងប្រទេសសិង្ហបុរី។ ដោយក្រោយពីការតស៊ូអស់រយៈពេលជាង១៨ខែ អ្នកទាំងពីរបានរកឃើញវិធីសាស្រ្តដាំដុះតាមបែបបច្ចេកទេសទំនើបបានយ៉ាងជោគជ័យ។ ហើយពួកគាត់បានសម្រេចចិត្តលាឈប់ពីការងារ ហើយងាកមកបង្កើតក្រុមហ៊ុនកសិកម្មមួយដែលមានឈ្មោះថា​ Sustenir Agriculture។ ក្រោយពីធ្វើការដាំដុះបន្លែនិងផ្លែឈើទៅតាមច្ចេកទេសទំនើបដែលពួកគាត់បានរកឃើញនោះ។ រយៈពេលត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ ពួកគាត់ទាំងពីរនាក់ទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំង។ ដោយបន្លែងនិងផ្លែឈើរបស់គាត់បានផ្គត់ផ្គង់ទៅកាន់ទីផ្សារធំៗជាច្រើនទូទាំងប្រទេសសិង្ហបុរី និងបាននាំចេញទៅក្រៅប្រទេសថែមទៀតផង។ ហើយបន្លែនិងផ្លែឈើដែលចេញពីក្រុមហ៊ុន Sustenir Agriculture ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងក្នុងនិងក្រៅប្រទេសផងដែរ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T04:45:25.487Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 2614, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy" ] }
តម្លៃធូរកប់! ក្រុមហ៊ុនតូយ៉ូតាបញ្ចេញរថយន្តស៊េរីថ្មី ម៉ូឌែល Wigo 2024 តម្លៃជាង១ម៉ឺន$នៅខ្មែរ
https://business-cambodia.com/articles/wigo-2024-come-cambodia
ជាដំណឹងដ៏រីករាយមួយសម្រាប់ហ្វ្រេនៗដែលតែងតែនិយមចូលចិត្តរថយន្តដែលចេញពីក្រុមហ៊ុនជប៉ុន​តូយ៉ូតា និងប្រិយមិត្តដែលមានថវិការក្រោម២ម៉ឺនដុល្លារទុកសម្រាប់ទិញរថយន្ត ខណៈពេលនេះ ក្រុមហ៊ុនតូយ៉ូតាខេមបូឌាបានបញ្ចេញរថយន្តស៊េរីថ្មី ម៉ូឌែល Wigo 2024 តម្លៃត្រឹមជាង១ម៉ឺនដុល្លារនៅខ្មែរ។ យោងតាមផេកផ្លូវការ​របស់ Toyota Cambodia កាលពីពេលថ្មីៗនេះបានឱ្យដឹងថា រថយន្ត 𝐓𝐨𝐲𝐨𝐭𝐚 𝐖𝐢𝐠𝐨 𝟐𝟎𝟐𝟒 ផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី ជាមួយប្រវែងសរុប ៣,៧៦០ មម ទទឹង ១,៦៦៥ ម.ម កំពស់ ១,៥១៥ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២,៥២៥ ម.ម និងកំពស់ពីដីទៅបាតរថយន្ត១៦៥ ម.ម ជាមួយតម្លៃក្រោម ២ ម៉ឺនដុល្លារ (១៩៩០០$)។ បើនិយាយអំពីរូបរាងវិញ រថយន្តនេះមាន រូបរាងនៃការរចនាដ៏ស៊ីវិល័យ ទាន់សម័យ និងទាក់ទាញ ដោយការរចនាផ្នែកខាងក្រៅមានលក្ខណះស្ព័រ និង មានអំណាចទាំងផ្នែកចង្កៀង និង កាងលំហូខ្យល់ខាងមុខ និង ខាងក្រោយ ជាមួយនឹងការរចនាផ្នែកចំហៀងបែប𝟑𝐃 អូសកាត់ពីទ្វាខាងមុខដល់ខាងក្រោយ។ ថ្វីត្បិតតែនេះជារថយន្តលំដាប់ថវិការក៏ប៉ុន្តែវាក៏បានបំពាក់នូវចង្កៀង 𝐋𝐄𝐃។​ រីឯប្រណិតភាពនៃផ្នែកខាងក្នុងវិញក៏មានភាពធំទូលាយទាំងជួរខាងមុខ និង ខាងក្រោយ ហើយការរចនាតាប្លូនិងបរិក្ខាប្រើប្រាស់បង្ហាញនូវលក្ខណះស្ព័រសាកសមសម្រាប់មិត្តៗយុវវ័យ។ លើសពីនេះក៏បានបំពាក់នូវអេក្រង់កំសាន្ត 𝐓𝐨𝐮𝐜𝐡 𝐒𝐜𝐫𝐞𝐞𝐧 ទំហំ៨អ៊ីញ​ថែមទៀត។ ទាក់ទងទៅនឹងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរវិះ តូយ៉ូតាតែងតែគិតគូពីសុវត្តិភាពអ្នកប្រើប្រាស់ជាចម្បង ជាក់ស្តែងរថយន្តនេះក៏បានបំពាក់នូវពោងសុវត្តិភាព ៦ គ្រាប់អាចការពារបានមួយជុំរថយន្តផងដែរ។ លើសពីនេះ វាក៏បានបំពាក់មកនូវមុខងារទំនើបមួយគឺ 𝐁𝐥𝐢𝐧𝐝 𝐒𝐩𝐨𝐭 𝐌𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠 ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀងដែលយើងមិនអាចមើលឃើញ។ គួរជម្រាបផងដែរថា ប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់ដឹងព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈផេកផ្លូវការ Toyota Cambodia ដោយផ្ទាល់បាន ឬតាមរយៈផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟗៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T04:00:55.681Z", "category": "កំពូលអ្នកលក់", "views": 20912, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }
អ្នកបង់រំលស់នៅថៃកំពុងមានបញ្ហា ខណៈរថយន្តខ្ទង់៩ម៉ឺនគ្រឿង ត្រូវបានរឹបអូស ត្រឹមពេល៥ខែ
https://business-cambodia.com/articles/family-debt-in-thailand
គិតត្រឹម៥ខែដំបូងនៃឆ្នាំ២០២៣ រថយន្តបង់រំលស់របស់ប្រជាជនថៃ ប្រហែល ៨០,០០០ ទៅ ៩០,០០០គ្រឿង ត្រូវបានគេរឹបអូស និងដាក់លក់ដេញថ្លៃ ខណៈតួលេខនេះគឺជាចំនួនដែលកើនឡើងលើសពីឆ្នាំមុនចន្លោះពី ៣%ទៅ៥% ឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។ ថៃត្រូវបានជាប់ឈ្មោះជាប្រទេសដែលមានប្រជាជនជាប់បំណុលច្រើនជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍។ ជាក់ស្ដែងគិតត្រឹមដំណាច់ឆ្នាំ២០២២ បំណុលគ្រួសារប្រជាជនបូកបញ្ចូលគ្នាមានរហូតដល់ទៅជាង ១៥.៩ពាន់ពាន់លានបាត (ប្រមាណ ៤៧០ពាន់លានដុល្លារ) ខណៈទំហំតួលេខនៃបំណុលនេះគឺស្មើនឹង ៨៦.៩% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃបាត់ទៅហើយ។ ប្រធានផ្នែកស្រាវជ្រាវម៉ាក្រូ និងទ្រព្យសម្បត្តិ នៅក្រុមហ៊ុន​ CGS-CIMB Securities លោក Jitipol Puksamatanan បានលើកឡើងថា «បំណុលគ្រួសារថៃបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានកត្តាជម្រុញពី គោលនយោបាយរបស់រដ្ឋាភិបាល កម្ចីទិញផ្ទះដំបូង និងកម្ចីទិញរថយន្តដំបូង»។ ការកើនឡើងប្រាក់កម្ចីគ្រួសារ និងប្រាក់កម្ចីមិនដំណើរការ បង្កផលប៉ះពាល់ជាខ្លាំងទៅលើវិស័យនៃការជួល ការទិញ និងអាជីវកម្មមិនមែនធនាគារ ព្រមទាំងសេដ្ឋកិច្ចប្រទេសថៃទាំងមូល។ តាមពិតទៅកាលពីឆ្នាំ២០២១ បំណុលពលរដ្ឋថៃបានហក់ខ្ពស់រហូតដល់ទៅ៩០% នៃផលិតផលក្នុងស្រុកសរុបប៉ុន្ដែនៅឆ្នាំ២០២២ ក៏ធ្លាក់ចុះមកវិញបន្តិចសល់ត្រឹម៨៦% នៃGDP។  បើទោះជាកម្រិតបំណុលធ្លាក់ចុះបន្តិចពិតមែនប៉ុន្ដែវានៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ខណៈធនាគារកណ្ដាលរបស់ថៃចង់រក្សានៅត្រឹម៨០% ចុះក្រោមនៃទំហំGDPសរុប។ ធនាគារកណ្ដាលរបស់ថៃបានកំណត់ថាបើកម្រិតបំណុលពលរដ្ឋថៃលើស៨០% នៃ GDPសរុប គឺអាចបង្កហានិភ័យដល់កំណើនសេដ្ឋកិច្ចរបស់ថៃរយៈពេលវែងនិងបង្កហានិភ័យដល់ស្ថេរភាពហិរញ្ញវត្ថុរបស់ថៃថែមទៀតផង។ បើមើលមកស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន អត្រាអតិផរណានិងអត្រាការប្រាក់ ធនាគារកណ្ដាលថៃបានព្យាករថាប្រសិនបើគ្មានការអនុវត្តពីការរៀបចំឥណទានឡើងវិញទេនោះ កម្រិតបំណុលនឹងរក្សានៅ៨៤% ត្រឹមឆ្នាំ២០២៧។ រដ្ឋលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍនសង្គមនិងសេដ្ឋកិច្ចជាតិរបស់ថៃ លោក Danucha Pichayanan បានសង្កត់ធ្ងន់ថា «កម្រិតបំណុលពលរដ្ឋថៃអាចនឹងឈានដល់ចំណុលមួយដែលមានការព្រួយបារម្ភខ្លាំងដូច្នេះសម្រាប់រដ្ឋាភិបាលអាណត្តិបន្ទាប់ត្រូវតែត្រួតពិនិត្យឲ្យម៉ត់ចត់ហើយត្រូវដោះស្រាយបញ្ហានេះតាមរយៈការរៀបចំធ្វើឥណទានឡើងវិញនិងជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ពលរដ្ឋថៃ»។ លោកបានបន្ថែមទៀតថាបញ្ហាបំណុលពលរដ្ឋថៃនេះមិនមែនប៉ះពាល់តែពលរដ្ឋនោះទេ ប៉ុន្ដែប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល។ ជាពិសេសនឹងកាត់បន្ថយតម្រូវការដែលជាកត្តាជំរុញសេដ្ឋកិច្ច ព្រមទាំងធ្វើឱ្យពលរដ្ឋជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរទៀតផង។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះធនាគារកណ្ដាលថៃកំពុងរៀបចំគ្រប់គ្រងការជួលរថយន្ត និងម៉ូតូ ដើម្បីពង្រឹងការការពារអ្នកប្រើប្រាស់ និងដោះស្រាយបំណុលគ្រួសារ។ ទន្ទឹមនឹងនោះក្រសួងហិរញ្ញវត្ថុក៏បានរាយការណ៍ដែលថា ប្រតិបត្តិការនៅក្នុងវិស័យជួលរថយន្តមានចំនួន ១២.៤%នៃបំណុលគ្រួសារសរុប ហើយចំនួននេះក៏កំពុងបន្តកើនឡើងថែមទៀតផងដែរ៕ អត្ថបទដោយ៖ សូ សុខលី ចំពោះបងប្អូនដែលកំពុងជួបបញ្ហានៅក្នុងការលក់ អាចចូលរួមវគ្គសិក្សាខ្លីរបស់ចាបក្រហមស្តីពី "យុទ្ធសាស្រ្តធ្វើទីផ្សារបង្កើនការលក់ ក្នុងពេលវិបត្តិ" នៅថ្ងៃសៅរ៍ ទី៨ ដើមខែក្រោយនេះ។ តម្លៃ 15$ សម្រាប់ការចុះឈ្មោះ២០នាក់ដំបូង ទំនាក់ទំនងតាម Telegram 087 829 969
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T03:37:36.325Z", "category": "ហិរញ្ញវត្ថុ", "views": 6107, "author": { "first_name": "SOKLY", "last_name": "SO", "email": "soklyso.edu@gmail.com" }, "quality_warning": [ "noisy" ] }
មិនស្តាយទ្រព្យ! មហាសេដ្ឋី Buffett បានបរិច្ចាគលុយលើស៥០ពាន់លា.ន$ និងបោះសម្តីចាក់ដោតបែបនេះ
https://business-cambodia.com/articles/warren-buffett-s-charitable-donations-surpass-50-billion-dollar
មហាសេដ្ឋី Warren Buffett បានផ្តល់ប្រាក់ចំនួន ៣.៥ពាន់លានដុល្លារបន្ថែមដល់មូលនិធិ Bill & Melinda Gates ក្នុងសប្តាហ៍នេះ ខណៈលោកធ្លាប់បានបរិច្ចាគលុយសរុបលើស ៥០ពាន់លានដុល្លារដល់អង្កាមនុស្សធម៌។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Daily Mail នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។ អ្នកជំនួញចាស់វស្សា តារាវិនិយោគដ៏ល្បីល្បាញ Warren Buffett បានផ្តល់ប្រាក់ចំនួន ៣.៥ពាន់លានដុល្លារបន្ថែមដល់មូលនិធិ Bill & Melinda Gates ក៏ដូចជាឧបត្ថម្ភលុយរាប់លានដុល្លារបន្ថែមដល់មូលនិធិចំនួន៤ ទៀត ដែលបានភ្ជាប់ទំនាក់ទំនងទៅនឹងគ្រួសាររបស់គាត់។ ការបរិច្ចាគនេះត្រូវបានធ្វើឡើងដោយការប្រគល់ភាគហ៊ុនរាប់លាននៃក្រុមហ៊ុនវិនិយោគ Berkshire Hathaway ផ្ទាល់តែម្តង។ លោក Warren Buffett បានបញ្ជាក់ថា ទោះបីជាខ្លួនអាចប្រមូលលុយបានច្រើនសន្ធឹកសន្ធាប់បែបនេះក្តី ក៏លោកនឹងទុកទ្រព្យសម្បត្តិមួយចំនួនធំសម្រាប់ការងារមនុស្សធម៌នៅពេលអស់ជីវិតលើផែនដីនេះ។ លោកបានសរសេរនៅក្នុងសេចក្តីប្រកាសព័ត៌មានយ៉ាងដូច្នេះថា៖ «ឆន្ទៈរបស់ខ្ញុំនឹងផ្តល់ឲ្យជាង៩៩% នៃទ្រព្យសម្បត្តិដែលខ្ញុំមានសម្រាប់ការប្រើប្រាស់លើការងារមនុស្សធម៌»។ គួរជម្រាបផងដែរថា លោក Warren Buffett បានក្លាយជាអ្នកទទួលខុសត្រូវនៃមូលនិធិ Bill & Melinda Gates តាំងពីឆ្នាំ២០១៦ ដោយបានជួយបង្កើតចក្ខុវិស័យ និងយុទ្ធសាស្ត្រដ៏មានមហិច្ឆតារបស់មូលនិធិដើម្បីដោះស្រាយវិបត្តិដ៏ធ្ងន់ធ្ងរបំផុតមួយចំនួនរបស់ពិភពលោក។ លោក Mark Suzman នាយកប្រតិបត្តិមូលនិធិ Bill & Melinda Gates បាននិយាយថា៖ «ឥទ្ធិពលនៃចិត្តសប្បុរសដ៏ថ្លៃថ្លារបស់លោក Warren Buffett ពុំមានអ្វីកាត់ថ្លៃបានឡើយ»៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-26T03:21:09.815Z", "category": "ភាពជាអ្នកដឹកនាំ", "views": 1363, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
លែងពិបាកទៅស្នើដល់កន្លែង! ក្រសួងចេញមុខងារថ្មី អាចសុំលិខិតថ្កោល.ទោសតាមអនឡាញបាន
https://business-cambodia.com/articles/it-easy-than-before
កន្លងមកដើម្បីបានលិខិតថ្កោលទោសបាន គ្រប់គ្នាត្រូវចំណាយពេលធ្វើដំណើរដល់នាយដ្ឋានលិខិតថ្កោលទោសផ្ទាល់ទើបអាចដាក់ពាក្យស្នើសុំបាន ដែលតម្រូវឱ្យយើងចំណាយពេលវេលាច្រើននៅក្នុងការទទួលបានលិខិតថ្កោលទោសមួយ។ ដោយមើលឃើញពីផលលំបាកនេះ ថ្មីៗនេះក្រសួងយុត្តិធម៌បានបើកមុខងារថ្មីមួយ ដែលអាចធ្វើការស្នើសុំលិខិតថ្កោលទោសបានកាន់តែងាយស្រួលជាងមុន ដែលអាចស្នើសុំលិខិតថ្កោលទោសបានភ្លាមៗមិនពិបាកធ្វើដំណើរទៅស្នើផ្ទាល់ទៀតឡើយ មានតែ ដោយបងប្អូនគ្រាន់តែដោយឡូត App របស់ក្រសួងយុត្តិធម៌ ដែលមានឈ្មោះថា CR-MOJ ដែល App នេះអាចឱ្យបងប្អូនធ្វើការស្នើសុំលិខិតថ្កោលទោសបាន ដោយគ្រាន់តែបំពេញតាមការណែនាំនៅក្នុងនោះតែប៉ុណ្ណោះ ។ ចំពោះ App មួយនេះផងដែរ ត្រូវបានក្រសួងយុត្តិធម៌ដាក់ឱ្យដំណើរការសាកល្បងជំហានទី១កាលពីថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ។ដោយការដាក់ឱ្យដំណើរការសាកល្បងជំហានទី១នេះ នឹងផ្តល់ភាពងាយស្រួលដល់សាធារណៈជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ឱ្យទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ និងព័ត៌មានអំពីតម្រូវការឯកសារនានា ជាពិសេសសាធារណជនអាចបំពេញពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយតាមរយៈកុំព្យូទ័រ ឬ ទូរស័ព្ទដៃរួចផ្ញើរទៅកាន់នាយកដ្ឋានកិច្ចការថ្កោលទោសជាមុន បន្ទាប់មកអតិថិជនគ្រាន់តែអញ្ជើញទៅកាន់នាយកដ្ឋានកិច្ចការថ្កោលទោស ដោយភ្ជាប់ជាមួយនូវឯកសារចាំមួយចំនួនដើម្បីផ្តិតមេដៃ និងបង់ប្រាក់ជាការស្រេច។ អត្ថបទដោយ៖សម្បត្តិ សុខឡាង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-25T06:44:00.894Z", "category": "ព័ត៌មានថ្មីៗ", "views": 10762, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy" ] }
ប្រយ័ត្ន! មកស្គាល់ក្បួនបោកល្បីកក្រើកទាំង១២ ពេញនិយមខ្លាំងនៅកម្ពុជា ធ្វើឱ្យខាតលុយរាប់ម៉ឺន$
https://business-cambodia.com/articles/12-cheats-in-cambodia
«លោភលន់នាំទៅរកភាពលិចលង់» គិតមុនគូរ ព្រោះអំបិលនិងស្ករពណ៌វាដូចគ្នា។ រយៈពេលចុងក្រោយនេះ ការឆបោក បានក្លាយជាប្រធានបទមួយដ៏ក្តៅគគុកគេលើកមកនិយាយជាញឹកញាប់។ ​ប៉ុន្តែរាល់ការបោកប្រាស់ទាំងអស់វាពុំមែនជាកំហុសរបស់ជនរងគ្រោះទាំងស្រុងទេ វាក៏បណ្ដាលមកពីភាពឆ្លាតវៃរបស់ជនឱកាសនិយមផងដែរ។ ខាងក្រោមនេះគឺជាក្បួនបោកដ៏ល្បីល្បាញទាំង១២ កំពុងពេញនិយមខ្លាំងនៅកម្ពុជា និងពិភពលោក៖ ១/. វេរលុយដើម្បីប្ដូរនឹងអីវ៉ាន់ពីក្រៅប្រទេស អ្នកប្រហែលជាធ្លាប់ឃើញ ទាក់ទងនឹងការក្លែងខ្លួនជាជនបរទេស ដែលសុខៗឆាតមកកាន់អ្នកតាមបណ្ដាញសង្គមហ្វេសប៊ុក តេឡេក្រាម ឬបណ្ដាញសង្គមផ្សេងៗទៀតដោយបង្ហាញពីចេតនាផ្សេងៗរបស់ខ្លួន ហើយក៏ប្រាប់ថាមានអីវ៉ាន់ផ្ញើមកឱ្យអ្នក ប៉ុន្តែមានលក្ខខណ្ឌមួយគឺតម្រូវឱ្យអ្នកបង់ថ្លៃសេវាកម្មបញ្ញើជាដើម។ នេះគឺជាទម្រង់នៃការបោកដ៏ពេញនិយមមួយ ហើយមកទល់នឹងពេលនេះក៏នៅមានបុគ្គលមួយចំនួននៅបន្តចាញ់បោកល្បិចមួយនេះផងដែរ។ ២/. ធនាគារអនឡាញ ក្បួនបោកមួយនេះគឺ មានជនខិលខូចមួយចំនួន បានបង្កើតផេក (Facebook Page) និង Telegram ដោយដាក់ឈ្មោះស្រដៀងនឹងធនាគារ ឬភ្នាក់ងារឥណទានជាដើម រួចហើយបានប្រើប្រាស់អាសយដ្ឋានធនាគារដើម្បីទាញទំនុកចិត្តអតិថិជន។ ជនខិលខូចទាំងនោះ បានបន្លំឈ្មោះធនាគារ​ ឬភ្នាក់ងារឥណទានណាមួយ ដើម្បីបោកបញ្ឆោតសាធារណជន និងឱ្យអតិថិជនបង់ប្រាក់ជាមុនដើម្បីស្នើសុំឥណទាននៅខាងធនាគារ។ ក្បួនបោកមួយនេះគេឃើញច្រើនប្រើបានផលទៅលើ វិនិយោគិនដែលកំពុងត្រូវការដើមទុន។ ៣/. ដាក់លុយបានលុយ ធានាផលចំណេញច្រើន នេះជាក្បួនបោកដ៏ពេញនិយមដែលគេតែងតែប្រើ គឺគេដើរបបួលមហាជនមកចូលរួមវិនិយោគ ដោយគ្រាន់តែដាក់លុយក្នុងចំនួនណាមួយ ហើយគាត់នឹងទទួលបានផលចំណេញក្នុងកម្រិតណាមួយដូចជា ១០% ២០% ៣០% ឬច្រើនជាងនេះក៏មាន។ គេតែងបបួលវិនិយោគលើវិស័យនេះ វិស័យនោះ ហើយចុងក្រោយជាការបោកប្រាស់។ ត្រូវចាំថាការរកស៊ីដែលគេបបួលថា ចំណេញច្រើន ធានាមិនបាត់ទុន ឬក្លាយជាអ្នកមានឆាប់ គឺភាគច្រើនជាការបោកប្រាស់តែប៉ុណ្ណោះ។ ៤/. បោកប្រាស់តាមទូរស័ព្ទ ក្បាច់​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​ទូរស័ព្ទ​នៅស្រុកយើង​​ឧស្សាហ៍​ជួប​ប្រទះ​ណាស់ ដោយជនខិលខូច​តេទាក់ទង​​កុហក​ ឬ​ឆបោក​​ក្រុម​គ្រួសារ​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ត្រូវការ​លុយ​ជា​បន្ទាន់​ជាដើម។​ យ៉ាងណា ការ​បោក​របៀប​នេះ​មិនមែន​មានតែ​នៅ​ស្រុកខ្មែរ​ឡើយ ដោយ​នៅ​ខាង​សហរដ្ឋអាមេរិក​ឯណោះ​វិញ ប្រជាជន​ខាតបង់​អស់​ប្រមាណ​ជិត ៣០ ពាន់​លាន​ដុល្លារ​ឯណោះ យោងតាមទិន្នន័យត្រឹម​ឆ្នាំ២០២០ ដែលអាច​និយាយ​បាន​ថា ស្ទើរ​តែ​ ១/៣ នៃ​ប្រជាជន​អាមេរិក​លង់​ខ្លួន​នឹង​ការបោកប្រាស់​មួយ​នេះ។ ៥/. Hack តាមលេខទូរស័ព្ទ កន្លង​មក​មាន​ករណី​លេខ​ចម្លែក​ពី​បរទេស​ជា​ច្រើន ​ខណៈលេខ​ទូរស័ព្ទ​ខ្លះ​ត្រូវ​គេ​ហៅ​ចូល​ដើម្បី​​ចូល Hack តាមរយៈ Callback Scam ទៅកាន់ជនសង្ស័យ ដែលលេខរបស់ពួកគេអាចប្រើប្រាស់ International Premium Rate Number (IPRN) និងមាន​ព័ត៌មាន​គ្មាន​ប្រភព​ច្បាស់លាស់​ដែល​និយាយ​ថានឹង​បាត់​បង់​លុយ​ពី​ធនាគារ​ប្រសិន​មានការទទួល​ ឬ​តេទៅ​វិញ​។ ក្នុងនោះនាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ហេតុការណ៍​នេះ​បាន​កើតមាន​ច្រើន​ដង​និង​ច្រើន​ឆ្នាំ​មក​ហើយ ស្របពេល​បច្ចុប្បន្ននេះ នៅតែ​បន្ត​មាន​ផងដែរ​ តែពុំមាន​បញ្ហា​បាត់​បង់​ថវិកា​ពី​ធនាគារ​ ឬ​ទិន្នន័យ​អ្វី​មួយ​ពី​ទូរស័ព្ទ​របស់​នណា​ម្នាក់​ទេ​ តែ​មានការ​បាត់​ថវិកា​ក្នុង​លេខ​ទូរស័ព្ទ​​​ពីរ​ករណី​ ដូច​ខាងក្រោម៖​ ១.​ ប្រសិន​លោក​អ្នក​ចុច​ទទួល​នោះ​ ភាគី​ជន​អនាមិក​នោះនឹង​ត្រូវ​ចំណាយ​ថវិកា​ហៅ​ចេញ​ក្រៅ​ប្រទេស​ ២​.​ ប្រសិន​លោក​អ្នក​ជា​អ្នកតេ​ត្រលប់​វិញ​ទៅកាន់​លេខ​ទូរស័ព្ទ​ជន​អនាមិក​នោះ​ ប្រាកដ​ណាស់​លោកអ្នក​នឹង​ត្រូវ​បាត់បង់​​ថវិកា​ផ្ទុកក្នុង​គណនី​សេវា​ទូរស័ព្ទ​អ្នក​សម្រាប់​ការ​ហៅ​ទៅក្រៅ​ប្រទេស​។ ៦/. ការបោកប្រាស់តាមអ៊ីនធឺណេត បច្ចុប្បន្នសង្គមយើងកំពុងស្ថិតនៅក្នុង World Wide Wed ដែលជាសកលលោកឌីជីថលសម្បូរទៅដោយ ព័ត៌មាន ប្រកបជាមួយនឹងបច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនោះពួកជនឆបោក ក៏បានឆ្លៀតឱកាសនេះ ទាញយកផលប្រយោជន៍ តាមរយៈការបោកប្រាស់នៅក្នុងអ៊ីនធឺណេត។ ពួកគេភាគច្រើនបាន​បង្កើតជាគ្រុប វិនិយោគ ដែលនិយាយអំពីផលប្រយោជន៍នៃការវិនិយោគរបស់ពួកគេ ដើម្បីទាក់ទាញមនុស្សផ្សេងទៀតឱ្យដាក់លុយជាមួយ។ ៧/. ឈ្នះរង្វាន់ពីក្រុមហ៊ុនណាមួយ នេះក៏ជាល្បិចដ៏ពេញនិយមដែរ គឺមានជនខិលខូចខលមកប្រាប់ថា លេខទូរស័ព្ទរបស់អ្នកត្រូវរង្វាន់ជាសាច់ប្រាក់ ​ម៉ូតូ​​ ឡាន ទូរស័ព្ទជាដើម ទាំងអ្នកមិនធ្លាប់បានផ្សងសំណាង ឬជាប់ពាក់ព័ន្ធអ្វីសោះជាមួយក្រុមហ៊ុនទាំងនោះ។  ប៉ុន្តែតម្រូវឱ្យអ្នកត្រូវបង់ថ្លៃសេវាក្នុងចំនួនណាមួយរួចហើយ អ្នកក៏មិនទទួលបានរង្វាន់ដូចអ្វីដែលគេបានសន្យា ហើយក៏មិនអាចទំនាក់ទំនងលេខនោះតទៅទៀតដែរ។ ៨/. សិក្ខាសាលាវិនិយោគ ក្បួនបោកមួយប្រភេទនេះវាមិនជាទូទៅឡើយ គឺអាចមានជនខិលខូចមួយចំនួនតូចដែលឆ្លៀតឱកាសបង្កើតវាឡើងមក។ គេអាចនឹងនិយាយថា ចូលរួមជាមួយគេ អ្នកដាក់តែលុយទៅ គេច្បាស់ជាឱ្យលុយចំណេញគុណនឹង ២ ឬ៣ នៅក្នុងរយៈពេលកំណត់ណាមួយ។ អ្នកអាចនឹងជឿ ហើយគិតថាមិនងាយរកបានទេ​ មិនហត់អីផងបានលុយចំណេញដែរ ប៉ុន្តែអ្នកភ្លេចគិតទៅហើយថា "ម្ចាស់អណ្ដូងមាសឯណា សុខចិត្តឱ្យយើងទៅជីកមាសក្នុងអណ្ដូងគេ"។ អាស្រ័យហេតុនេះសូមបង្កើនការប្រុងប្រយ័ត្នឱ្យបានមែនទែន សូមសិក្សាពីកម្មវិធី ក៏ដូចជាបុគ្គលដែលបង្កើតសិក្ខាសាលាឱ្យច្បាស់សិន មុននឹងសម្រេចចិត្តបង់លុយរៀន ដើម្បីបង្ការការខាតបង់លុយកាក់។ ៩/. Ponzi Scheme តាមពិតទៅល្បិចបោកលុយពីអ្នកវិនិយោគមួយនេះ មានតាំងពីឆ្នាំ១៨៦៩មកម្ល៉េះ តែចាប់ផ្ដើមល្បីខ្លាំងក្នុងទសវត្សរ៍ឆ្នាំ១៩២០ លោក Ponzi បានធ្វើការសន្យាចំពោះអ្នកបណ្តាក់ទុនថា នឹងផ្តល់ការប្រាក់ ៥០% ឱ្យត្រឡប់មកវិញក្នុងរយៈពេល៩០ថ្ងៃ។ អ្នកដែលប្រើវិធីសាស្រ្ត Ponzi​ នេះ ពួកគេនឹងធ្វើការសន្យាចំពោះអតិថិជនថ្មីៗរប​ស់ពួកគេថា នឹងផ្តល់ប្រាក់ចំណេញដ៏ខ្ពស់មួយជាមួយហានិភ័យដ៏តិចតួចបំផុត។ ជាទូទៅ ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការដោយប្រើវិធីសាស្រ្ត Ponzi នេះ ពួកគេផ្តោតជាសំខាន់ទៅលើការទាក់ទាញអតិថិជនថ្មីៗឲ្យធ្វើការវិនិយោគ។ ១០/. លេងតុងទីនជាមួយមេមិនស្មោះត្រង់ ការលេងតុងទីន មិនមែនសុទ្ធតែអាក្រក់នោះទេ ព្រោះមានមេ និងកូនមួយចំនួន ពិតជាមានភាពស្មោះត្រង់ជាមួយគ្នា និងអាចលេងជាមួយគ្នាបានយូរអង្វែងផងដែរ។ ប៉ុន្តែតុងទីននេះដដែល ក៏ធ្លាប់បានបោកមនុស្សមិនតិចដែរនៅកម្ពុជា តាមរយៈមេតុងទីនគ្មានភាពស្មោះត្រង់ប្រមូលលុយកូនតុងទីនរាប់ម៉ឺន រាប់សែន រាប់លានដុល្លារ រត់គេចខ្លួនបាត់ស្រមោលបាត់។ ប្រសិនបើអ្នកពិតជាចង់លេងតុងទីនដើម្បីសន្សំ ឬបង្វិលលុយពិតមែន អ្នកត្រូវតែមានសមត្ថភាពពូកែមើលចរិតមនុស្ស និងត្រូវមានកិច្ចសន្យា ឬទ្រព្យបញ្ចាំច្បាស់លាស់ជាមួយគ្នា ក៏ជារឿងល្អ ដើម្បីធានាថាការលេងតុងទីនរបស់អ្នកមានសុវត្ថិភាពខ្ពស់ មិនប្រឈមនឹងការបោកប្រាស់។ ១១/. តើការវិនិយោគក្នុងវិស័យ Forex បោកប្រាស់មែនទេ? វិស័យ Forex គឺពុំមែនជាវិស័យបោកប្រាស់នោះទេ​ វាជាវិស័យដែលអាចឱ្យមនុស្សអាចស្វែងរកប្រាក់ចំណូលបានពិតមែន គ្រាន់តែវាទាមទារឱ្យបុគ្គលនោះមានជំនាញខ្ពស់ និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អបំផុត ប្រសិនបើគាត់សម្រេចចិត្តវិនិយោគដោយធ្វើការជួញដូរដោយខ្លួនឯង។ បើតាមការបញ្ជាក់ពីប្រភពជាច្រើនបានបង្ហាញថា មានតែមនុស្សប្រមាណជា ១០%ប៉ុននោះ ដែលអាចទាញចំណូលបានពីវិស័យមួយនេះ។ បើទោះបីជាវិស័យ Forex ជាវិស័យជួញដូររកប្រាក់ចំណេញបានពិតប្រាកដមែនក៏ដោយ ប៉ុន្តែក៏មានក្រុមហ៊ុនមិនស្របច្បាប់ និងជនខិលខូចដែលមិនមានជំនាញច្បាស់លាស់បានដើរគៀងគរទុនពីមហាជន ដោយសន្យាថាផ្ដល់ប្រាក់ចំណេញក្នុងបរិមាណណាមួយ។ ជាលទ្ធផលជាក់ស្ដែងដោយសារតែក្រុមហ៊ុនមិនស្របច្បាប់ និងជនខិលខូចដែលមិនមានជំនាញបានយកទុនរបស់មហាជនទៅចាត់ចែងមិនត្រឹមត្រូវរហូតធ្វើឱ្យមានការបាត់បង់ដើមទុនទាំងនោះក្នុងរូបភាពផ្សេងៗជាដើម។ ជាថ្មីម្តងទៀត ​វិស័យ Forex គឺមិនមែនជាវិស័យបោកប្រាស់នោះទេ ប៉ុន្តែក្រុមហ៊ុនមិនស្របច្បាប់ និងជនខិលខូចដែលមិនមានជំនាញបានប្រើ Forex ដើម្បីបោកប្រាស់លុយកាក់ទ្រព្យសម្បត្តិរបស់មហាជន។ ​ ១២/. ក្បួនបោកដីឡូតិ៍ដ៏សាហាវ ក្បួនបោកព្រឺរោមមួយនេះ ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានពោលថាជាអំពើបោកដ៏សាហាវគឺ ដីតម្លៃមួយលានដុល្លារ អ្នកពុះដីឡូតិ៍បានទៅទិញពីម្ចាស់ទីមួយ ក៏ប៉ុន្តែបង់តែ៣០ម៉ឺនដុល្លារទេ ហើយ៧០ម៉ឺនដុល្លារទៀតនៅពេលដែលគេផ្ទេរកម្មសិទ្ធដែលបានបង់។ លុះប្រជាជនដែលជាអ្នកទីបីពុំបានដឹង ឃើញគេពុះលក់ក៏ទៅទិញ ប៉ុន្តែកម្មសិទ្ធគឺនៅម្ចាស់ដើមដដែល ចំណែកលុយនៅសេសសល់៧០ម៉ឺនទៀត ម្ចាស់ដីទីពីរ(អ្នកពុះដីឡូតិ៍)អត់បង់ទៅឲ្យម្ចាស់ទីមួយ អីចឹងម្ចាស់ដើមអត់ផ្ទេរកម្មសិទ្ធឲ្យ ហើយអ្នករងគ្រោះគឺអ្នកទីបី ជាអ្នកទិញដីឡូតិ៍។ ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានបន្ថែមថា៖ «បើយើងបង់លុយហើយបានដីឡូតិ៍វាមិនជាបញ្ហាអី្វទេ តែកុនត្រង់ថាម្ចាស់ដីឡូតិ៍ហ្នឹងគឺអត់ឲ្យលុយទៅម្ចាស់ទីមួយគ្រប់ ម្លោះហើយជនរងគ្រោះជាអ្នកទីបីដែលត្រូវដោះស្រាយហើយខាតបង់លុយ»។ ដូច្នេះបងប្អូនត្រូវប្រុងប្រយ័ត្នឲ្យមែនទែនគម្រោងដីឡូតិ៍ដែលទិញពីគេ ហើយមិនទាន់បង់លុយដាច់ឲ្យម្ចាស់ដើម ព្រោះថាអាចនឹងមានបញ្ហា។ សូមជម្រាបផងដែរថា មូលហេតុសំខាន់ៗ ដែលនាំឱ្យមនុស្សត្រូវចាញ់បោកគេ មានតែ៣ប៉ុណ្ណោះគឺ លោភលន់ ខ្វះចំណេះដឹង ចង់មានងាយពេក។ ប្រសិនបើលោកអ្នកអាចលុបបំបាត់កំហុសទាំង៣នេះ លោកអ្នកនឹងអាចចៀសផុតពីការចាញ់បោកគេ៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-25T02:19:42.000Z", "category": "ភាពជាអ្នកដឹកនាំ", "views": 13723, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
គម្រោងធំទី២ ហ្គោលឌិន អាវិននូ នៃបុរី មេគង្គ លែន បានប្រារព្ធពិធីបុកគ្រឹះសាងសង់ និងប្រកាសបើកលក់ប្លុកថ្មី ជាផ្លូវការ
https://business-cambodia.com/articles/the-second-major-project-golden-avinou-of-mekong-land-held-a-groundbreaking-ceremony-and-officially-announced-the-opening-of-a-new-block
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បុរី មេគង្គ លែន បានប្រារព្ធពិធីបុកគ្រឹះសាងសង់ និងប្រកាសបើកលក់ប្លុកថ្មី គម្រោងធំទី២ ហ្គោលឌិន អាវិននូ ជាផ្លូវការ ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវ ២០១១ សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ បន្ទាប់ពីបញ្ចប់ការសាងសង់ស្ទើរតែ ១០០% សម្រាប់ទីតាំងប្លុកចាស់   ឃើញថា គម្រោងមួយនេះ គឺទទួលបានការគាំទ្រ និង ជឿទុកចិត្តពីសំណាក់អតិថិជនយ៉ាងច្រើន អំពីម៉ូតផ្ទះ គុណភាពសំណង់  ក៏ដូចជាបរិយាកាសនៃការរស់នៅ ក្នុង និង​ក្រៅគម្រោង ទាំងអតិថិជន ចាស់និងថ្មីផងដែរ។ ដើម្បីជាការឆ្លើយតបទៅនឹងនូវតម្រូវការរបស់អតិថិជន មិនបង្អង់យូ បុរី មេគង្គ លែន​ ក៏បានពង្រីក គម្រោងរបស់ខ្លួន បន្ថែមទៀត  ដែលមានពីរប្រភេទផ្ទះដូចជាវីឡាកូនកាត់មានរបង និងវីឡាកូនកាត់អត់របង។ គួរបញ្ជាក់ផងដែរថា គម្រោងធំទី២ ហ្គោលឌិនអាវិននូ គឺស្ថិតនៅតាមបណ្តោយផ្លូវ ២០១១ សង្កាត់ គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលជាតំបន់ទីប្រជុំជន មានផ្លូវខ្វាត់ខ្វែង ងាយស្រួលធ្វើដំណើរ ទៅមក ជាពិសេស គម្រោងនេះត្រូវបាន ហ៊ុមព័ទ្ធដោយគម្រោងធំៗជាច្រើនដូចជា ផ្សារត្រី បន្លែរ ផ្សារទំនើប សាលារៀន មន្ទីពេទ្យ ដែលបង្ករអោយការរស់នៅ និង ការធ្វើអាជីវកម្ម របស់អតិថិជន នៅក្នុង បុរី ក៏ដូចជាប្រជាជននៅក្នុងតំបន់នោះកាន់តែមានភាពងាយស្រួល និងកាន់តែប្រសើរឡើងឥតឈប់ឈរ។ ដើម្បីអបអរសាទរ ការបើកប្លុកថ្មី នេះ បុរី ក៏មានការផ្តល់ជូនប្រូម៉ូសិន ជាពិសេសសម្រាប់ អតិថិជន នោះគឺការបញ្ចុះតម្លៃរហូតដល់ ១៨% ភ្លាមៗ និងមានឱកាសឈ្នះ រថយន្តទំនើប Rolls Royce ជាមួយនឹងការថែមជូនសម្ភារៈទំនើបជាច្រើនមុខ សម្រាប់ ៥ផ្ទះដំបូង ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ រាល់អតិថិជនទាំងអស់គ្រាន់តែមកសាកសួរព័ត៌នៅទីតាំងដោយផ្ទាល់និងមានឱកាស លេងហ្គេមផ្សងសំណាងចាប់យកទូរសព្ទទំនើបជាង ១០រង្វាន់ ថែមទៀតផង។ កម្មវិធីនេះ ធ្វើឡើងក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២៣  ចាប់ពីម៉ោង ៨ព្រឹក-ម៉ោង ៥ល្ងាច  ដោយកម្មវិធីនេះមានការរង់ចាំទទួលជាអាហារសម្រន់ ភេសជ្ជៈ កន្លែងក្មេងលេង ផងដែរ។ អ៊ីចឹង មានទៅខាតអី សម្រាប់លោកអ្នកដែលកំពុងតែស្វែងរកលំនៅឋាន ស្រាប់​អាចអញ្ជើញទៅទីតាំងកម្មវិធីដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ ថាមិនត្រូវលោកអ្នកអាចឈ្នះរង្វាន់ទូរសព្ទដៃទំនើបថែមទៀតផង។ ដើម្បីជ្រាបកាន់តែច្បាស់អាចសាកសួរព័ត៌មានបន្ថែមរយៈ៖ លេខទំនាក់ទំនង៖ 𝟎𝟔𝟏 𝟗𝟓𝟓 𝟗𝟗𝟗 ឆាតសួរព័ត៌មាន: http://t.me/MekongLand_Hotline ទីតាំងគម្រោង៖http://shorturl.at/jnvyU
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-24T05:52:17.721Z", "category": "PR", "views": 457, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ខេត្ដសំណាង! រោងចក្រផលិតសំបកកង់យានយន្ដតម្លៃជាង ១៣០ លានដុល្លារនឹងលេចរូបរាងឡើងនៅខេត្ដក្រចេះ
https://business-cambodia.com/articles/newbustar-cambodia-tire
ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ដក្រចេះ ខណៈនៅមុននេះបន្ដិច ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តគម្រោងរោងចក្រផលិតសំបកកង់យានយន្ដមួយតម្លៃជាង ១៣០ លានដុលារជូនក្រុមហ៊ុនឯកជនដែលបានស្នើសុំវិនិយោគនៅក្នុងខេត្ដមួយនេះ។ ដោយគម្រោងរោងចក្រថ្មីនេះក៏នឹងបង្កើតឱកាសការងារជាច្រើនកន្លែងផងដែរ។ យោងតាមការចុះផ្សាយពី CDC នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រុមហ៊ុនដែលទទួលសិទ្ធិវិនិយោគសាងសង់រោងចក្រផលិតសំបកកង់យានយន្ដខាងលើនេះមានឈ្មោះថា “NEWBUSTAR (CAMBODIA) TIRE CO., LTD.”។ ដោយក្រុមហ៊ុននេះនឹងសាងសង់រោងចក្រផលិតសំបកកង់យានយន្ដខាងលើនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល, ខេត្តក្រចេះ, ក្នុងទុនវិនិយោគប្រមាណ ១៣៨លានដុល្លារអាម៉េរិក។ ហើយរោងចក្រថ្មីនេះ ក៏អាចបង្កើតការងារបានចំនួន ៩៧៥កន្លែងជូនពលរដ្ឋក្នុងតំបន់ផងដែរ។ គួរជម្រាបដែរថា ទាក់ទងនឹងវិស័យផលិតសំបកកងយានយន្ដនេះ កាលពីពេលថ្មីៗកន្លងទៅនេះកម្ពុជាក៏ទើបនឹងសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតសំបកកង់រថយន្ដមួយផងដែរ ដែលមានទីតាំងស្ថិតនៅក្នុងខេត្ដព្រះសីហនុ។ ដោយរោងចក្រនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី( General Tires Technology) មានតម្លៃសរុប ៣០០ លានដុល្លារ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-23T16:38:05.430Z", "category": "អចលនទ្រព្យ", "views": 2831, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
Boloni ត្រូវបានដាក់សម្ភោធប្រ៊េនជាផ្លូវការដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្រោមភាពជាដៃគូរបស់ក្រុមហ៊ុន T-ONE
https://business-cambodia.com/articles/boloni-grand-opening-tone-
Boloni ត្រូវបានដាក់សម្ភោធប្រ៊េនជាផ្លូវការដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្រោមភាពជាដៃគូរបស់ក្រុមហ៊ុន T-ONE ។ ព្រឹត្តិការណ៍នេះត្រូវបានចាប់ផ្តើមដោយជោគជ័យនៅ អគារធីវ័ន ជាន់ទី 9 និង 10 ដែលមានទីតាំងនៅផ្ទះលេខ 53 ផ្លូវ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ជាមួយនឹងសុន្ទរកថាដ៏បំផុសគំនិត និងគួរឲ្យកត់សម្គាល់ ដែលផ្តល់ដោយលោក Frank - ស្ថាបនិកប្រ៊េន BOLONI លោក​ Heiko - នាយកប្រតិបត្តិរោងចក្រអាល្លឺម៉ង់ និងលោក Kelvin - អ្នកគ្រប់គ្រងទូទៅនៃប្រ៊េន Boloni ប្រចាំប្រទេសកម្ពុជា អមដោយការសម្តែងនូវភាពជោគជ័យដែលដឹកនាំដោយលោក Vay ​- ប្រធានក្រុមហ៊ុន T-ONE. និងលោក Frank - ស្ថាបនិកនៃប្រ៊េន Boloni បានផ្តល់នូវភាពរំភើបបន្ថែមទៀតក្នុងការបង្ហាញនូវអារម្មណ៍ទាំងប្រាំដែលជាលក្ខណៈពិសេសនៅតាមម៉ូតរចនាបន្ទប់តាំងបង្ហាញរបស់ Boloni ។ បន្ទប់តាំងបង្ហាញរបស់ BOLONI នៅក្នុងប្រទេសកម្ពុជា បង្កើតគោលគំនិតនៃ "ផ្ទះ" សម្រាប់ភ្ញៀវ ដោយបង្ហាញការពិតថាមនុស្សគ្រប់គ្នាអាចរៀបចំផ្ទះទៅតាមតម្រូវការរបស់ពួកគេជាមួយនឹង BOLONI ។ ព្រឹត្តិការណ៍នេះបាននាំមកនូវដំណើរនៃការស្វែងរក ដែលមានបំណងក្នុងការបង្ហាញអំពីគ្រប់ការរចនាម៉ូតបន្ទប់ទាំងអស់របស់ Boloni គឺផ្តោតសំខាន់ទៅលើបទពិសោធន៍ការរស់នៅរបស់មនុស្សខុសៗគ្នា។ ក្នុងកម្មវិធីក៏បានផ្តល់ឲ្យអ្នកចូលរួមនូវសកម្មភាពដូចជា ការប៉ះនៃសុភមង្គល, ការមើលឃើញនៃផាសុកភាព, រសជាតិនៃភាពឯកោ, ការស្តាប់នៃបទភ្លេង, ក្លិននៃការរស់រានមានជីវិត។ ភ្ញៀវដែលបានអញ្ជើញចូលរួមទាំងអស់ ទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ! បន្ទប់តាំងបង្ហាញបានរៀបចំដោយអ្នករចនាម៉ូតដ៏ឆ្នើម ជាមួយនឹងសម្ភារៈច្នៃប្រឌិតបំផុតនៅលើពិភពលោក រួមជាមួយភាពនៃការច្នៃប្រឌិតរបស់ប្រទេសអាឡឺម៉ង់ និងការរចនាបែបអ៊ីតាលី គ្របដណ្តប់ដោយផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថានដូចជាផ្ទះបាយ ទូ បន្ទប់ទឹក បន្ទប់គេង បន្ទប់ទទួលភ្ញៀវ បន្ទប់សិក្សា ទ្វាររចនាខាងក្នុង ទូសំលៀកបំពាក់, ក្តារបន្ទះជញ្ជាំង និងគ្រឿងសង្ហារឹមជាដើម។ ម៉ូតនៃការរចនានីមួយៗនាំមកនូវអារម្មណ៍ទាំង 6 លក្ខណៈនៃបទពិសោធន៍រស់នៅ និងការរចនាជ្រៀតចូលធំ 7 រួមមានពណ៌ សម្ភារៈ ម៉ូដែល ពន្លឺភ្លើង សមាមាត្រ បុគ្គលិកលក្ខណៈ និងការតភ្ជាប់។ ធ្វើឱ្យទីតាំងរចនាមានលក្ខណៈពិសេសតែមួយគត់សម្រាប់ម្ចាស់ទីតាំងផ្ទាល់។ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយhttps://www.facebook.com/BoloniCambodiaសម្រាប់ព័ត៌មានបន្ថែមenquiry.d03@unity.com.khទំនាក់ទំនងលេខទូរស័ព្ទ(+855) 93 862 777 ទីតាំងបន្ទប់បង្ហាញអគារ T – One ជាន់ទី 9 និង 10 ដែលមានទីតាំងនៅផ្ទះលេខ 53 ផ្លូវ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-23T10:50:41.827Z", "category": "PR", "views": 628, "author": { "first_name": "Sreymom", "last_name": "Cha", "email": "sreymomcha069@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ថ្មីទាំងអស់! រដ្ឋនឹងសិក្សាសាងសង់ផ្លូវរថភ្លើង១ខ្សែ ដែលស្របគ្នា ជាមួយគម្រោងផ្លូវល្បឿនលឿន ២ នេះ
https://business-cambodia.com/articles/railway-and-expressway-projects
រាជរដ្ឋាភិបាលមានគម្រោងសិក្សាសាងសង់ផ្លូវរថភ្លើងថ្មី ១ ខ្សែ ដែលតភ្ជាប់ពីក្រុងប៉ោយប៉ែតតភ្ជាប់មករាជធានីភ្នំពេញ និងហួសទៅដល់ក្រុងបាវិត ខេត្ដស្វាយរៀង។ ខណៈគម្រោងផ្លូវរថភ្លើងនេះ គឺមានទិសដៅស្របគ្នាជាមួយនឹងគម្រោងផ្លូវល្បឿនលឿនទី២ និងគម្រោងផ្លូវល្បឿនលឿនទី៣ ដែរ។ តាមការលើកឡើងពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធីប្រគល់ថវិកាមូលនិធិសប្បុរសធម៌ ដែលប្រមូលបានពីកម្មវិធី «ខួប ៣ ឆ្នាំ ផ្លាកលេខពិសេសផ្ទាល់ខ្លួន និងរថយន្ត» កាលពីថ្ងៃទី២១ ខែមិថុនា បានឲ្យដឹងថា ផ្លូវរថភ្លើងថ្មីនេះនឹងសាងសង់ចាប់ពីក្រុងប៉ោយប៉ែត តភ្ជាប់មកខេត្ដសៀមរាប ខេត្ដកំពង់ធំ រាជធានីភ្នំពេញ រហូតទៅដល់ក្រុងបាវិត ខេត្ដស្វាយរៀងតែម្ដង។ ថ្លែងនៅក្នុងកិច្ចសម្ភាសខាងលើឯកឧត្ដមទេសរដ្ឋមន្រ្ដីបានមានប្រសាសន៍ដូច្នេះថា “យើងនឹងសិក្សាផ្លូវរថភ្លើង១ទៀតពីប៉ោយប៉ែតមកសៀមរាបផ្លូវថ្មី។ ពីសៀមរាបមកកំពង់ធំ កំពង់ធំមកកំពង់ឆ្នាំង កំពង់ឆ្នាំងមកភ្នំពេញ​ ភ្នំពេញទៅបាវិត"។ ដោយឡែក បើក្រឡេកមកមើលគម្រោងផ្លូវលឿនលឿនទី២ វិញ គឺផ្លូវនេះនឹងត្រូវសាងសង់តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ដោយឆ្លងកាត់ខេត្ដកណ្ដាល ខេត្ដព្រៃវែង ខេត្ដស្វាយរៀង ខណៈគម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា កន្លងទៅនេះ។ ចំពោះគម្រោងផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលបានចុះហត្ថលេខាសម្រាប់ការសាងសង់អំឡុងពេលជាមួយគ្នានៃការបើការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទី២ គឺនឹងត្រូវសាងសង់តភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្ដកណ្ដាល ខេត្ដកំពង់ចាម កំពង់ធំ សៀមរាប រហូតទៅដល់ក្រុងប៉ោយប៉ែត។ តាមការបញ្ជាក់ពីក្រុមហ៊ុន CRBC ដែលទទួលសិទ្ធិសាងសង់ផ្លូវនេះបានឲ្យដឹងថា យ៉ាងយូរត្រឹមឆ្នាំ ២០២៤ នឹងបើកការដ្ឋានសាងសង់ហើយ។  ដូច្នេះសរុបមកផ្លូវរថភ្លើងថ្មីនេះ គឺមានទិសដៅស្របគ្នាជាមួយផ្លូវល្បឿនលឿនទី៣ ពីក្រុងប៉ោយប៉ែត មករាជធានីភ្នំពេញ និងស្របគ្នាជាមួយផ្លូវល្បឿនលឿនទី២ ពីភ្នំពេញទៅកាន់ក្រុងបាវិតផងដែរ៕  
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-23T10:16:02.318Z", "category": "អចលនទ្រព្យ", "views": 663, "author": { "first_name": "Bunthoeun", "last_name": "Koem", "email": "koembunthoeun10@gmail.com" }, "quality_warning": [ "noisy" ] }
សំណាង១ក្នុង១លាន! បុរសម្នាក់នេះ បានបដិសេធមិនទិញសំបុត្រនាវាមុជទឹក Titan ទោះគេបញ្ចុះតម្លៃឲ្យ១០ម៉ឺន$ក៏ដោយ
https://business-cambodia.com/articles/jay-bloom-with-titan
ក្នុងហេតុការណ៍ផ្ទុះនាវាមុជទឹក Titan ដែលបានឆក់ជីវិតមនុស្ស៥នាក់ មានជនរងគ្រោះពីរនាក់ត្រូវជាឪពុកនិងកូនបង្កើត តាមពិតពួកគាត់បានទិញសំបុត្រកៅអីនេះបន្ទាប់ពីមានបុរសម្នាក់បានបដិសេធមិនព្រមទិញទោះគេបញ្ចុះតម្លៃឲ្យ១០ម៉ឺនដុល្លារក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Mail Online ចុះផ្សាយនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ លោក Jay Bloom បុរសដែលបានបដិសេធសំបុត្រកៅអីតម្លៃថោករបស់នាវាមុជទឹក Titan សម្រាប់ខ្លួនឯង និងកូនប្រុស លោកបានចែករំលែកអត្ថបទមួយរវាងលោកនិងនាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush ដែលបង្ហាញថាលោកត្រូវបានផ្តល់ជូនពិសេសនៃតម្លៃនាទីចុងក្រោយ ថ្លៃសំបុត្រត្រឹម១៥ម៉ឺនដុល្លារប៉ុណ្ណោះ ខណៈតម្លៃធម្មតា ២៥ម៉ឺនដុល្លារ។ នៅក្នុងការបង្ហោះមួយលើគណនី Facebook ផ្ទាល់ខ្លួនកាលពីប៉ុន្មានម៉ោងមុនលោក Jay Bloom បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាព ហើយលោក Stockton បានប្រាប់ខ្ញុំថា វាមានសុវត្ថិភាពជាងការហោះហើរក្នុងឧទ្ធម្ភាគចក្រ ឬសូម្បីតែការមុជទឹកធម្មតា។ គាត់​ជឿជាក់​យ៉ាង​ខ្លាំងថា វា​មាន​សុវត្ថិភាព​ជាង​ការ​ដើរឆ្លង​កាត់​ផ្លូវទៅទៀត។ ខ្ញុំ​ប្រាកដក្នុងចិត្ត​គាត់​ពិត​ជា​ជឿ​នូវ​អ្វី​ដែល​គាត់​កំពុង​និយាយ ប៉ុន្តែ​គាត់​ខុស​ខ្លាំង​ណាស់»។ គួរជម្រាបផងដែរថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ លោក Stockton Rush បានសុំឱ្យលោក Bloom និងកូនប្រុសរបស់គាត់ Sean ធ្វើដំណើរផ្សងព្រេងមុជទឹកទៅទស្សនាសាកសពកប៉ាល់ទីតានិចក្នុងខែឧសភា ប៉ុន្តែត្រូវបានអាក់ខានដោយសារអាកាសធាតុ ហើយការជ្រមុជទឹកត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី១៨ ខែមិថុនា ដែលជាកាលបរិច្ឆេទនៃការធ្វើដំណើរនាំទៅរកសោកនាដកម្មនេះ។ លោក Bloom បាននិយាយថា៖ «ខ្ញុំបានប្រាប់គាត់ថា ដោយសារកាលវិភាគ យើងមិនអាចទៅបានទេរហូតដល់ឆ្នាំក្រោយទើបអាចធ្វើដំណើរផ្សេងព្រងនេះបាន។ កៅអីរបស់យើងបានទៅមហាសេដ្ឋី Shahzada Dawood និងកូនប្រុសអាយុ ១៩ឆ្នាំរបស់គាត់ Suleman Dawood ដែលជាជនរងគ្រោះពីរនាក់ក្នុងចំណោមបីនាក់ផ្សេងទៀតដែលបានបាត់បង់ជីវិតក្នុងដំណើរកំសាន្តនេះ»៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-23T10:06:02.977Z", "category": "ភាពជាអ្នកដឹកនាំ", "views": 9808, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
ព្រឹត្តិការណ៍ Dream Home Deals 2023 ដែលអ្នកមិនគួរខកខាន
https://business-cambodia.com/articles/dream-home-deals-2023-that-you-should-not-miss
ព្រឹត្តិការណ៍ពិសេសរបស់ Le Conde BKK1 ដែលត្រូវបានសហការរៀបចំដោយ Harbor Property បានមកដល់ទៀតហើយ។ ព្រឹត្តិការណ៍ Dream Home Deals 2023 នឹងប្រព្រឹត្តទៅនៅថ្ងៃទី 08 ខែកក្កដា ឆ្នាំ 2023 ចាប់ពីម៉ោង 2រសៀល ដល់ម៉ោង 6ល្ងាច នៅការិយាល័យរបស់ Harbor Property ដោយផ្ទាល់ ដែលស្ថិតនៅលើមហាវិថីសម្តេចសុធារស (៣) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ កម្មវិធីពិសេសនេះនឹងផ្តល់ជូនអតិថិជននូវការបញ្ចុះតម្លៃពិសេសរហូតដល់ទៅ 21% សម្រាប់គម្រោងខុនដូ។ រួមទាំងមានការទៅទស្សនកិច្ចផ្ទះដោយផ្ទាល់បែប VIP ក្នុងរយៈពេល3ថ្ងៃ។ លើសពីនេះទៅទៀតអ្នកថែមទាំងអាចឈ្នះសំបុត្រយន្តហោះតម្លៃ 1,000 ដុល្លារ ការចាប់រង្វាន់ស៊ុតមាស និងវត្ថុអនុស្សាវរីយ៍ជាច្រើនរង្វាន់ផ្សេងៗទៀតដែលកំពុងរង់ចាំអ្នក! (អគារការិយាល័យរបស់ Harbor Property) សូមជំរាបជូនថា Le Condé BKK1 គឺជាខុនដូប្រណិតបែប Smart Home ដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ វាមានទីតាំងនៅបឹងកេងកង១ ជាកន្លែងដែលពោពេញទៅដោយប្រណិតភាព និងទំនើបកម្មផ្សេងៗ ដែលរួមមានផ្ទះប្រណិត ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងហាងទំនិញជាដើម។ អគារមួយនេះមានកម្ពស់រហូតដល់ទៅ ៤៣ ជាន់ និងមានយូនីតទាំងអស់សរុបជាង ១,០៨០ យូនីត។  គម្រោងនេះត្រូវបានបង្កើតឡើងដោយ WANG FU GUO JI PROPERTY DEVELOPMENT CO., LTD.។ នៅពេលដែលការសាងសង់អគារដ៏ប្រណិតមួយនេះត្រូវបានបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២៤ លោកអ្នកនឹងអាចធ្វើការចូលទៅរស់នៅបានភ្លាមៗ។ មិនត្រឹមតែប៉ុណ្ណោះអតិថិជនដែលបានទិញយូនីតណាមួយក្នុងគម្រោងរបស់ Le Condé នេះនឹងទទួលបាននូវការធានាការជួលត្រលប់ (GRR) រហូតដល់រយៈ ៣ ឆ្នាំ ដែលស្មើនឹង ២៤% នៃតម្លៃដើម ។ គម្រោងខុនដូ Le Condé BKK1 គឺជាគម្រោងលំនៅឋានដែលផ្តោតលើសុខុមាលភាពរបស់លោកអ្នក ហើយជាពិសេសអ្នកនឹងទទួលបានប័ណ្ណកម្មសិទ្ធិដែលនឹងត្រូវប្រគល់ជូនលោកអ្នកស្របទៅតាមច្បាប់ត្រឹមត្រូវ។ ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍៖ - ការផ្តល់ជូនផ្តាច់មុខសម្រាប់អតិថិជនជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ទៅ ២១% (ជាមួយការបញ្ចុះតម្លៃទៅលើយូនីតខុនដូពិសេសចំនួន10) - ប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៣ នៅការិយាល័យ Harbor Property ដោយផ្ទាល់   អំពីក្រុមហ៊ុន Harbor Property៖ ក្រុមហ៊ុន Harbor Property ជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យឈានមុខគេនៅកម្ពុជា ដែលផ្តល់នូវសេវាកម្មទិញ លក់ ជួល អចលនទ្រព្យយ៉ាងឆាប់រហ័តតាមរយៈគេហទំព័ររបស់យើង។ លោកអ្នកអាចដាក់បញ្ចូលអចលនទ្រព្យ របស់អ្នកបានដោយសេរី និងឥតគិតថ្លៃ។ ពួកយើងមានទាំងគេហទំព័រ និងកម្មវិធីទូរសព្ទដៃ លោកអ្នកក៏អាចទាញយកបានដោយសេរីផងដែរ។ ចុះឈ្មោះ​ចូលរួមព្រឹត្តិការណ៍ Dream Home Deals 2023ឥឡូវនេះ តាមរយះ QR Code ខាងក្រោម ស្វែងរក គម្រោងអភិរឌ្ឍន៍ថ្មីនៅក្នុងប្រទេសកម្ពុជា តាមរយៈគេហទំព័រ ឬកម្មវិធីទូរស័ព្ទដៃរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ! អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖ Hotline: +855 99 252288 , +855 66 252288 (Telegram)/ +855 16 252288 WeChat: HB066886633
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-23T10:01:16.742Z", "category": "PR", "views": 175, "author": { "first_name": "Sopheak", "last_name": "Pich", "email": "sopheakpich653@gmail.com" }, "quality_warning": [ "noisy" ] }
ឪខ្លាកូនខ្លា! លោកលី ក្វាន់យូ តែងបង្រៀនកូនបែបនេះ ដើម្បីឱ្យកូនក្លាយជាមេដឹកនាំខ្លាំងបន្តពីខ្លួន
https://business-cambodia.com/articles/a-father-lee-kuan-yew-teach-his-son
បើនិយាយអំពីប្រទេសសិង្ហបុរី ដែលត្រូវបានគេប្រសិទ្ធនាមថាជាកូននាគអាស៊ី គេប្រាកដជានឹកឃើញពីសមត្ថភាពដឹកនាំដ៏អស្ចារ្យរបស់បិតាស្ថាបនិកសិង្ហបុរីគឺលោក លី ក្វាន់យូ។ បើទោះបីជាពេលនេះលោកបានលាចាកលោកទៅក៏ដោយ ប៉ុន្តែលោកក៏នៅបន្សល់នូវដំណក់ឈាមដ៏មានតម្លៃមួយ ដែលលោកធ្លាប់បានអប់រំទូន្មានប្រៀនប្រដៅតាំងពីដើមមក ដើម្បីឆ្លាក់អ្នកបន្តវេនគឺ លោក លី សៀនឡុង ឱ្យបន្តក្លាយជាមនុស្សខ្លាំងដើម្បីបន្តដឹកនាំប្រទេសឱ្យមានភាពរីកចម្រើនជានិរន្តរ៍។ កើតនៅថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ១៩៥២ លោក លី សៀនឡុង (Lee Hsien Loong) បច្ចុប្បន្នលោកគឺជាអ្នកនយោបាយ និងជានាយករដ្ឋមន្ត្រី ទី ៣ នៅក្នុងប្រទេសសិង្ហបុរី ។  លោកលី សៀនឡុង គឺជាកូនប្រុសច្បងរបស់ បិតាស្ថាបនិកប្រទេសសិង្ហបុរី នាយករដ្ឋមន្ត្រីទីមួយសិង្ហបុរីគឺលោក លី ក្វាន់យូ ដែលជាមេដឹកនាំខ្លាំងពូកែ និងឆ្នើមបំផុតបើប្រៀបធៀបជាមួយមេដឹកនាំផ្សេងៗទៀតនៅជុំវិញពិភពលោក ។ បើនិយាយអំពីក្បួនក្នុងការអប់រំកូនរបស់លោក លី ក្វាន់យូ គឺក្នុងនាមជាបុគ្គលម្នាក់ច្បាស់លាស់ក្នុងការងារ ម៉ឺងម៉ាត់ មានវិន័យខ្ពស់ចំពោះខ្លួនឯង និងការដឹកនាំមនុស្សជុំវិញខ្លួនគឺ៖ លោកតែងបង្រៀនកូនឱ្យចេះអត់ធ្មត់ មិនរួញរានិងត្រូវតែខំប្រឹងធ្វើកិច្ចការងារលំបាករាល់ថ្ងៃ ហ៊ានធ្វើរឿងប្លែកៗខុសពីគេ និងខំប្រឹងឱ្យអស់ពីសមត្ថភាពចំពោះកិច្ចការងារនានា បើទោះបីជាខ្លួនមិនចូលចិត្តធ្វើក៏ដោយ។ លោក លី សៀនឡុង ដែលត្រូវជាកូនប្រុស ធ្លាប់បានលើកឡើងថាឪពុករបស់ខ្ញុំ (លោក លី ក្វាន់យូ) គាត់មិនត្រឹមតែហ្មត់ចត់ ក្នុងការងារប្រទេសជាតិនោះទេ សូម្បីតែក្នុងគ្រួសារក៏ឳពុកលោក រៀបចំ និងចាត់ចែងបានយ៉ាងហ្មត់ចត់បំផុតផងដែរ ។ កាលលោកនៅក្មេង លោកឳពុកបានអប់រំ ប្រៀនប្រដៅ និងឱ្យខ្ញុំធ្វើរឿងប្លែកៗ កិច្ចការលំបាកៗ ស្ទើររៀងរាល់ថ្ងៃ ។ ពេលខ្លះក៏មានអារម្មណ៍ថា ឪពុកហាក់ដូចជាមិនស្រឡាញ់កូន ដូចឪពុកគេដ៏ទៃសោះ ទើបបានជាចូលចិត្តនាំកូនធ្វើតែរឿងគួរឱ្យធុញទ្រាន់ និងហត់នឿយបែបនេះ ។ លោក លី បានបន្តទាំងញញឹមថា ខ្ញុំកាលនោះខ្ញុំនៅក្មេង ខ្ញុំមិនដឹងរឿងក្ដៅត្រជាក់ រាក់ជ្រៅ មិនដឹងពីគោលដៅទាល់តែសោះ។ អ្វីដែលគួរឱ្យចង់សើចបំផុតនោះគឺ ខ្ញុំតែងតែលួចខឹងឪពុក ដែលនាំកូនធ្វើរឿងនេះ រឿងនោះ មិនចេះចប់មិនចេះហើយសោះ ។ តាមពិត ឪពុករបស់លោកមានបំណងហាត់ពត់ លុតដំលោក តាំងតែពីក្មេងសោះ ហើយគោលបំណងគាត់ គឺចង់ឃើញ កូនមានអនាគត ក្លាយជាអ្នកដឹកនាំឆ្នើម បន្តថែរក្សាប្រទេស និងប្រជាជនសិង្ហបុរី បន្ទាប់ពីគាត់ ។ មេរៀនដ៏មានតម្លៃដែលឪពុករបស់លោកចង់បង្ហាត់បង្រៀនគឺ ឱ្យចេះអត់ធ្មត់ និងចេះស៊ូទ្រាំ ជាមួយនឹងការលំបាកឱ្យបានខ្លាំងបំផុត ព្រោះការក្លាយជាមេដឹកនាំប្រទេស គឺមិនមែនធ្វើកិច្ចការងារអ្វីមួយ ដែលតម្រូវតាមចិត្តយើងចង់ធ្វើ ឬស្រលាញ់ចូលចិត្តកិច្ចការងារនោះគ្រប់ពេលវេលានោះទេ។ ពេលខ្លះយើងត្រូវតែធ្វើកិច្ចការងារណាមួយជាចាំបាច់ បើទោះបីជាការងារនោះ យើងមិនចូលចិត្តធ្វើវាក៏ដោយ នេះហើយជាមេរៀនដែលឪពុកបង្រៀនកូនប្រុសឱ្យក្លាយជាមនុស្សរឹងមាំ ក្លាយជាមេដឹកនាំប្រទេសឆ្នើមម្នាក់៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-23T09:53:13.333Z", "category": "ភាពជាអ្នកដឹកនាំ", "views": 280, "author": { "first_name": "ឡុង", "last_name": "វឌ្ឍនៈ", "email": "longvathanak007@gmail.com" }, "quality_warning": [ "noisy" ] }
បន្ទាប់ពីទទួលដំណឹងដ៏សោកសៅនេះ តើក្រុមហ៊ុន OceanGate តម្រូវឱ្យសងសំណងជូនគ្រួសារអ្នកស្លា.ប់ទេ?
https://business-cambodia.com/articles/ocean-gate-pay-for-4-men-or-not
ជារឿងដ៏គួរឱ្យសោកស្តាយមួយ បន្ទាប់ពីទទួលដំណឹងថាបុរសទាំង៥នាក់ដែលបានចុះទៅកាន់បាតសមុទ្យដើម្បីទៅមើលខ្មោចកប៉ាល់ Titanic ត្រូវបានអស់ជីវិតនៅទីកន្លែងនោះ ដោយមិនបន្សល់នៅពាក្យលាសូម្បីតែមួយម៉ាត់។ ជុំវិញរឿងរាវដ៏ស្រណោះមួយនេះ មានបងប្អូនជាច្រើនបានឆ្ងាល់ថា តើក្រុមហ៊ុន OceanGate តម្រូវឱ្យសងសំណងជូនគ្រួសារអ្នកស្លា.ប់ដែរឬទេ? បើតាមសារព័ត៌មាន CNA ដែលបានចុះផ្សាយនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣ នេះបានឱ្យដឹងថា ​លោក Mike Reiss ដែលជាអ្នកនិពន្ធរឿង The Simpsons ក៏ជាមនុស្សម្នាក់ដែលធ្លាប់់មានបទពិសោធន៍ក្នុងការចុះទៅកាន់ទៅតាំងនោះដោយផ្ទាល់ដែរ ដោយលោកបានលើកឡើងថា មុន​ចាប់​ផ្ដើមធ្វើ​ដំណើរ​ជាមួយបេសកកម្ម​ដ៏​អាក្រក់នេះ គេតម្រូវឱ្យយើងធ្វើការចុះហត្ថលេខាព្រមព្រាងជាមុនសិន (ហត្ថលេខាស្មាគចិត្តស្លាប់) ទើបអាចចេញដំណើរទៅបាន។​ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បើតាមអ្នកជំនាញផ្នែកច្បាប់បាននិយាយថា បើទោះបីជាមានលិខិតលើកលែង ដែលបានចុះហត្ថលេខាដោយអ្នកដំណើរនៅលើនាវាមុជទឹក ដែលបានបាត់ខ្លួនក្នុងសមុទ្រអំឡុងពេលមុជទឹកទៅកាន់កប៉ាល់ទីតានិកក៏ដោយ ក៏មិនអាចការពារម្ចាស់នាវាពីការប្តឹងផ្តល់ដ៏មានសក្តានុពលដោយគ្រួសារជនរងគ្រោះនោះទេ។ គួរជម្រាបផងដែរថា នាវាមុជទឹក Titan បានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ (២២ មិថុនា) ប្រហែលពីរម៉ោងក្នុងការមុជទឹករបស់វា ហើយត្រូវបានគេរកឃើញជាបំណែកៗនៃនាវារបស់ពួកគេនៅក្នុងបាតសមុទ្រ កាលពីថ្ងៃព្រហស្បតិ៍ (ពេលវេលានៅអាមេរិក) ដោយគេជឿថាអ្នកទាំងប្រាំត្រូវបានបាត់បង់ជីវិតនោះទីនោះហើយ៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-23T09:42:20.957Z", "category": "កំពូលអ្នកលក់", "views": 8890, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }
លោក Jeff Bezos បានព្យាករណ៍ថាក្រុមហ៊ុន Amazon អាចនឹងក្ស័យធននៅថ្ងៃណាមួយជាមិនខាន
https://business-cambodia.com/articles/jeff-bezos-predict-that-amazon-are-going-to-bankrupt-one-day
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បាននិយាយប្រាប់ទៅកាន់បុគ្គលិកម្នាក់របស់ខ្លួនថា​ ថ្ងៃណាមួយក្រុមហ៊ុន Amazon អាចនឹងក្ស័យធនជាមិនខាន ប៉ុន្តែលោកនឹងព្យាយាមពន្យារពេលលើរឿងដែលមិនអាចជៀសរួចនេះឱ្យបានល្អបំផុតតាមដែលអាចធ្វើបាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo Finance នៅថ្ងៃទី២៣មិថុនា ឆ្នាំ២០២៣។ ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំមួយនាទីក្រុង Seattle អំឡុងឆ្នាំ២០១៨ ​ដោយលោក​បាននិយាយយ៉ាងដូច្នេះថា "ខ្ញុំព្យាករណ៍ថាថ្ងៃណាមួយ Amazon នឹងបរាជ័យ Amazon អាចនឹងក្ស័យធន ប៉ុន្តែ​គោល​ដៅ​របស់ខ្ញុំគឺនឹងពន្យារ​ពេល​លើរឿងដែល​ជៀស​មិនផុតនេះ”។ យ៉ាងណាមិញត្រង់ចំណុចនេះលោកចង់ពន្យល់ថាជាធម្មតាអាយុកាលរបស់ក្រុមហ៊ុនធំៗ មានរយៈពេល ៣០ឆ្នាំឡើងទៅ មិនមែន ១០០ឆ្នាំឡើងនោះទេ ហើយលោកក៏មិនបានចាត់ទុក Amazon ថាជាក្រុមហ៊ុនយក្សដែលមិនអាចប្រកួតប្រជែងបាននោះឡើយ។ ដោយឡែកសម្រាប់ដំណោះស្រាយដើម្បីពន្យារអាយុកាលរបស់ក្រុមហ៊ុន Amazonឱ្យបានវែងគឺត្រូវ "ឈ្លក់វង្វេងក្នុងការផ្តល់សេវាកម្មដល់អតិថិជន និងជៀសវាងការផ្តោតខ្លាំងពេកអំពីក្រុមហ៊ុន ប្រសិនបើយើងចាប់ផ្តើមផ្តោតលើខ្លួនឯងជាជាងផ្តោតលើអតិថិជនរបស់យើងនោះ នឹងវាជាចំណុចចាប់ផ្តើមនៃភាគបញ្ចប់" ។ ជាការពិតណាស់អស់រយៈពេលជាច្រើនឆ្នាំមកនេះទោះក្រុមហ៊ុន Amazon បានឈរជើងយ៉ាងរឹងមាំ លើរូបភាពជាមេធំពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក៏ដោយប៉ុន្តែក្រុមហ៊ុន Amazon បានជួបប្រទះនឹងការធ្លាក់ចុះនៃការលក់គួរឱ្យកត់សម្គាល់នៅឆ្នាំ២០២២ និងបានរុះរើរចនាសម្ព័ន្ធឡើងវិញដោយកាត់បន្ថយបុគ្គលិកចំនួនអស់ចំនួន ២៧០០០នាក់ឯណោះកាលពីពេលកន្លងទៅ៕ អត្ថបទដោយ៖ ពីង ជូអេង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-23T09:26:32.470Z", "category": "ភាពជាអ្នកដឹកនាំ", "views": 1402, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy" ] }
ញញឹមបិទមាត់មិនជិត! ពលរដ្ឋសិង្ហបុរីញ៉ាំទុរេនដូចញ៉ាំបាយខណៈទុរេនតម្លៃធូរថ្លៃមិនធ្លាប់មានពីមុន
https://business-cambodia.com/articles/durains-in-singapore-cheaper
និយាយពីទុរេនបងប្អូនខ្មែរយើងចង់ញ៉ាំ ប៉ុន្ដែពួកគាត់មួយចំនួនសឹងតែគ្មានលទ្ធភាពទិញយកមកបរិភោគខណៈ​តម្លៃទុរេនថ្លៃ ប៉ុន្ដែនៅប្រទេសសិង្ហបុរីវិញប្រជាជនដែលចូលចិត្តញ៉ាំទុរេនកំពុងសប្បាយចិត្តបិទមាត់មិនជិតនោះទេខណៈតម្លៃទុរេននៅទីផ្សារសិង្ហបុរីតម្លៃធូរថ្លៃមិនធ្លាប់មានពីមុនមក។ បើយោងតាមការចុះផ្សាយរបស់ Bangkok Post បានឲ្យដឹងថាទុរេននាំចេញពីប្រទេសម៉ាឡេស៊ីលើសតម្រូវការនៅប្រទេសសិង្ហបុរីមានតម្លៃធូរថ្លៃពោលគឺតម្លៃធូរថ្លៃមិនធ្លាប់មានពីមុនដោយទុរេនដែលគេពេញនិយមប្រភេទ Musang King ធ្លាប់តែមានតម្លៃថ្លៃពេលនេះធ្លាក់មកត្រឹមតែ២.២៤ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ លោក Sam Tam ប្រធានក្រុមហ៊ុនMAPCដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទុរេនរបស់ម៉ាឡេស៊ីនាំចូលមកសិង្ហបុរីបាននិយាយថាតម្លៃនេះគឺជាតម្លៃធូរថ្លៃបំផុតដែលលោកមិនធ្លាប់ឃើញពីមុននោះទេ។ លោកបានបង្ហើបថាជាធម្មតាប្រភេទទុរេន Musang King គឺជាធុរេនពេញនិយមនិងមានតម្លៃថ្លៃប៉ុន្ដែពេលនេះវាមានតម្លៃធូរថ្លៃមែនទែន។  មូលហេតុដែលតម្លៃទុរេននៅប្រទេសសិង្ហបុរីធូរថ្លៃខុសធម្មតាដោយសារប្រទេសម៉ាឡេស៊ីដែលជាអ្នកផ្គត់ផ្គង់៨៥%នៃទីផ្សារទុរេននៅសិង្ហបុរីដាំធុរេនច្រើនលើសតម្រូវការ។ មួយវិញទៀតតម្រូវការទុរេននៅសិង្ហបុរីមានការថយចុះខណៈពលរដ្ឋចាយលុយតែលើរបស់ចាំបាច់ដូច្នេះធ្វើឲ្យតម្រូវការថយចុះធ្វើឲ្យតម្លៃទុរេនធ្លាក់ចុះ។ ក្រៅពីកត្តាខាងលើដែលធ្វើឲ្យតម្លៃទុរេនធ្លាក់ថ្លៃក៏នៅមានកត្តាផ្សេងទៀតដែលធ្វើឲ្យតម្លៃទុរេនធ្លាក់ថ្លៃ ជាពិសេសរលកកម្ដៅខ្លាំងនៅដើមឆ្នាំ២០២៣នេះប៉ះពាល់ដល់គុណភាពទុរេនក៏រុញតម្លៃទុរេនឲ្យធ្លាក់ថ្លៃផងដែរ។  លោកស្រី Melissa Yap ជនជាតិសិង្ហបុរីរួមជាមួយស្វាមីបានឲ្យដឹងថាលោកស្រីនិងស្វាមីរបស់លោកស្រីញ៉ាំទុរេនលើស៣ដងក្នុងមួយសប្ដាហ៍។ ពួកគាត់ទាំង២និយាយថា”​យើងពិតជាសប្បាយចិត្តណាស់ ដែលតម្លៃទុរេនធូរថ្លៃដែលធ្វើឲ្យពួកគាត់មានលទ្ធភាពទិញបានកាន់តែច្រើន”​។ ពួកគាត់ថានឹងទិញញ៉ាំកាន់តែច្រើនថែមទៀតខណៈតម្លៃធូរថ្លៃមិនធ្លាប់មាន៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-23T09:25:55.750Z", "category": "ហិរញ្ញវត្ថុ", "views": 1420, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
រំភើបណាស់! ក្រុមហ៊ុនអូស្រ្តាលីនិងចិន ត្រៀមជ្រើសយកកសិផលខ្មែរ៥ ដើម្បីនាំទៅក្រៅប្រទេសហើយ
https://business-cambodia.com/articles/company-australia-and-china
ឮហើយពិតជារំភើបខ្លាំងណាស់ ដែលបច្ចុប្បន្ននេះដំណាំកសិកម្មរបស់ខ្មែរកំពុងតែឡើងកូដ ខណៈដែលថ្មីៗនេះមានក្រុមហ៊ុនបរទេសចំនួន ២ គឺក្រុមហ៊ុនអូស្រ្តាលី នឹងក្រុមហ៊ុនចិនកំពុងតែចាប់អារម្មណ៍កសិផលទាំង៥ ដែលមានដូចជា៖ ផ្លែសាវម៉ាវ ស្វាយ ស្រកានាគ និងផ្លែមៀន និងម្នាស់ដើម្បីនាំចេញទៅក្រៅប្រទេស។ ជាក់ស្តែង ថ្មីៗនេះយោងការចេញផ្សាយដោយក្រសួងព័ត៌មានបានឱ្យដឹងថា មានក្រុមហ៊ុនវេចខ្ចប់ផលិតផលផ្លែឈើនិងបន្លែធំមួយរបស់អូស្រ្តាលីឈ្មោះ SPC Global បានចាប់អារម្មណ៍និងកំពុងស្វែងរកឱកាសក្នុងការវិនិយោគវិស័យកសិកម្មនៅកម្ពុជា ដើម្បីធ្វើការនាំចេញកសិផលខ្មែរចំនួន ៤ មុខទៅទីផ្សារក្រៅប្រទេស ដែលរួមមាន ៖ ផ្លែសាវម៉ាវ ស្វាយ ស្រកានាគ និងផ្លែមៀន។ លោក Hussein Rifai ប្រធានក្រុមហ៊ុន SPC Global បាននិយាយថា “ប្រទេសកម្ពុជាគឺជាប្រទេសដ៏ល្អមួយសម្រាប់យើងក្នុងការស្វែងរកឱកាសកសិកម្មថ្មីៗ ជាពិសេសនៅក្នុងបន្លែ និងផ្លែឈើដែលមិនលូតលាស់ ឬបច្ចុប្បន្នមិនមាននៅក្នុងប្រទេសអូស្ត្រាលី។ ការ​អភិវឌ្ឍ​ផលិតផល​អាហារ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដែល​មាន​គុណភាព​ខ្ពស់​បំផុត​ជា​សាកល​ខណៈ​កំពុង​អភិវឌ្ឍ​ឧស្សាហកម្ម​កសិ-​អាហារ​នៅ​កម្ពុជា”។ គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់ SPC Global គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អូស្ត្រាលីក្នុងការពង្រឹងទំនាក់ទំនងកសិកម្មជាមួយកម្ពុជា ជាពិសេសដើម្បីជួយជម្រុញកំណើនការនាំចេញកសិផលរបស់កម្ពុជាបន្ថែមទៀត ក៏ដូចជាជួយពង្រឹងទៅលើបច្ចេកទេសនៅក្នុងវិស័យកសិកមផងដែរ។ ជាមួយគ្នានោះដែរ លោកសាយ ពន្លឺចិត្តករុណា ដែលជាម្ចាស់ចម្ការម្នាស់ Sweet Royal Cambodia Pineapple បានបង្ហើបថា បន្ទាប់ពីតស៊ូដាំដំណាំម្នាស់នេះជាង១០ឆ្នាំ ក៏ដូចជាមានបច្ចេកទេសដាំត្រឹមត្រូវនឹងមានការច្នៃពីផ្លែម្នាស់ធម្មតាទៅជាស្រាម្នាស់នឹងមានការជួយជ្រោមជ្រែងពីប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង ទីបំផុតនាពេលនេះក៏មានក្រុមហ៊ុនចិនមួយគឺក្រុមហ៊ុន Hainan Chaoqishiting Agricultural Technology Development Co.,ltd បានសម្រេចចុះអនុស្សារណៈយោគយល់គ្នាស្តីពីការសហការចេញផលិតផលម្នាស់(ស្រាម្នាស់ទឹកឃ្មុំ ទឹកម្នាស់ទឹកឃ្មុំ ផ្លែម្នាស់ទឹកឃ្មុំ)ទៅកាន់ប្រទេសចិនឆាប់នេះហើយ។ លើសពីនេះទៅទៀត នៅក្នុងការចុះអនុស្សារណៈយោគយល់គ្នា ក្រុមហ៊ុនចិនក៏បានសន្យាដែលថា គេនឹងធ្វើបទបង្ហាញទៅកាន់ក្រុមហ៊ុនចិនផ្សេងទៀត ឱ្យគេបានស្គាល់ពីគុណតម្លៃនៃផ្លែម្នាស់ទឹកឃ្មុំខ្មែរ ដើម្បីឱ្យក្រុមហ៊ុនចិនផ្សេងទៀតអាចយល់នឹងមានឱកាសនាំចេញបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-23T08:46:58.674Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 523, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
សម្រស់កោះកុង! កំពុងផែថ្មី១ សម្ពោធជាផ្លូវ ប្រើថវិកាជាតិ គ្មានជំនួយបរទេសទេ!
https://business-cambodia.com/articles/dang-tong-port-in-koh-kong-province-worth-more-than-twelve-billion-riels
កំពង់ផែដងទង់ ដែលស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កំពង់ផែដងទង់ខាងលើនេះ គឺជាស្ថាបត្យកម្មថ្មីមួយដែលកើតចេញពីស្នាដៃកូនខ្មែរពិតៗ ដោយមានរចនាបទបែបទំនើប សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដែលធានានូវការប្រើប្រាស់យូរអង្វែង ដោយចំណាយថវិកាជាតិសរុបប្រមាណ ១២ ៨៩៧ ០០០ ០០០រៀល (ដប់ពីរពាន់លាន ប្រាំបីរយកៅសិបប្រាំពីរលានរៀលគត់)។ ចំពោះការសាងសង់កំពងផែនមួយនេះដែរត្រូវបានចែកចេញជា២ជំហាន ខណៈបណ្ដោយមានប្រវែង១១៥ម៉ែត្រ ទទឹងប្រវែង ១៦,៥០ម៉ែត្រ និងមានជម្រៅទឹកពី ៤ម៉ែត្រ ទៅ ៨ម៉ែត្រ ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ ២ ០០០ តោន អាចចូលចតបាន។ ក្រៅពីសំណង់កំពង់ផែបេតុង គម្រោងដែលប្រើប្រាស់ថវិកាជាតិជិត ១៣ពាន់លានរៀលនេះ ក៏មានបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន ស្ពានបេតុងភ្ជាប់ទៅផែ ផ្លូវបេតុងចេញចូលផែ អគារអ្នកដំណើររង់ចាំ អគាររដ្ឋបាល បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ របង និងខ្លោងទ្វារ ជាដើម។ សូមជម្រាបផងដែរថា កំពង់ផែទេសចរណ៍ និងទំនិញរាយ ដងទង់ ជាចំណែកមួយក្នុងការតភ្ជាប់ និងភាពសម្បូរបែបនៃ ហេដ្ឋរចនាសម្ព័ន្ធផ្លូវសមុទ្រ នៅក្នុងខេត្តតំបន់ឆ្នេរទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន នៅក្នុងប្រទេសជាប់សមុទ្រទាំងបី នៃមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ថៃ និងវៀតណាម។ ការកសាងហេដ្ឋរចនាសម្ព័ន្ធកំពង់ផែនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព៕​ អត្ថបទដោយ៖ ឌឿក ស្រី នុត
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-23T07:36:41.974Z", "category": "អចលនទ្រព្យ", "views": 855, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy" ] }
មិនធម្មតា!​ គ្រឿងទេសមុខម្ហូបខ្មែរដំបូងគេ ផលិតដោយដៃកូនខ្មែរ ទទួលបានការគាំទ្រខ្លាំងរហូតដល់ក្រៅប្រទេស
https://business-cambodia.com/articles/spices-khmer-cuisine-by-chin-phearun
គ្រឿងទេសមុខម្ហូបខ្មែរដំបូងគេ ដែលផលិតដោយស្នាដៃកូនខ្មែរ កំពុងទទួលបានការគាំទ្រខ្លាំងទាំងក្នុងស្រុក និងហោះទៅក្រៅប្រទេស ខណៈអតិថិជនពោលពាក្យសរសើរមិនដាច់ពីមាត់អំពីគុណភាពស្តង់ដារ និងរសជាតិដើម។ ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោកស្រី ជិន ភារុន ជាម្ចាស់ស្លាកយីហោ បូព្រឹក្សគ្រឿងទេសខ្មែរ បានលើកឡើងយ៉ាងដូច្នេះថា៖ «គាត់ចង់បង្ហាញទៅបងប្អូនថា ឥឡូវយើងបានផលិតជាគ្រឿងទេសម្ហូបខ្មែរ គ្រឿងផ្សំសម្រាប់ផ្ទះបាយ គឺយើងអាចធ្វើបានទាំងអស់។ គ្រឿងដែលលាយស្រាប់ មិនចាំបាច់ផ្សំអ្វីទៀតទេ។ ឧបមាថា ដូចជាគ្រឿងការី ក្នុងហ្នឹងមានគ្រឿងគ្រប់អស់ហើយ ត្រូវការតែសាច់ បន្លែ ខ្ទីសដូង គឺបានសម្លការីមួយឆ្នាំហើយ។ ចំពោះគោលបំណងនៃការផលិតគ្រឿងនេះ គឺចង់ជួយសម្រួលដល់ការងារផ្ទះបាយដែលបងប្អូនស្ត្រីមិនសូវមានពេលក្នុងការចម្អិន គ្រាន់តែទិញគ្រឿងដែលលាយស្រាប់ៗយកទៅចម្អិន លឿន រហ័ស ហើយសុវត្ថិភាពក្នុងការបរិភោគទៀត»។ អ្វីដែលកាន់តែពិសេស គ្រឿងទេសមុខម្ហូបខ្មែរនេះផលិតឡើងដោយពុំមានដាក់សារធាតុគីមី ឬថ្នាំរក្សាទុកបានយូរឡើយ ពោលគឺធ្វើតាមលក្ខណៈធម្មជាតិ១០០% ម៉្លោះហើយវាមានអាយុកាលត្រឹមរយៈពេល៣ខែ (រក្សាទុកក្នុងទូទឹកកក)។  លោកស្រី ជិន ភារុន បានឲ្យដឹងថា៖ «បើយើងទិញគ្រឿងការីពីក្រៅប្រទេសមកហូប គេប្រាកដជាដាក់សារធាតុរក្សាទុក តែយើងសូម្បីប៊ីចេងក៏អត់ដាក់ដែរ រីឯបរិមាណស្ករប្រើក្នុងកម្រិតតិចតួចបំផុត»។ ក្នុងនោះ គ្រឿងទេសមួយកែវអាចស្លហូបបានចន្លោះពី៨ទៅ១០នាក់ ប្រសិនបើធ្វើអាជីវកម្មអាចធ្វើលក់មួយឆ្នាំងបានចន្លោះពី ៥០ទៅ៦០ចាន។ ម្ចាស់ហាងយីហោឈ្មោះ បូព្រឹក្សគ្រឿងទេសខ្មែរ បានបង្ហើបយ៉ាងដូច្នេះថា៖ «សព្វថ្ងៃយើងមានដៃគូទិញគ្រឿងផ្សំសម្រាប់មុខម្ហូបការី និងខគោជាប្រចាំ គាត់ចំណេញមែនទែន ចំណេញពេលដោយពុំចាំបាច់ទៅរកគ្រឿងអី្វផ្សេងទៀតឡើយ»។ យ៉ាងណាមិញ ត្រឹមរយៈពេលមួយឆ្នាំនៃការចាប់ផ្តើមផលិត និងដាក់លក់ទូលំទូលាយលើទីផ្សារក្នុងរយៈពេលកន្លះឆ្នាំមកនេះ ផលិតផលបូព្រឹក្សគ្រឿងទេសខ្មែរ មិនត្រឹមទទួលបានការគាំទ្រ និងទទួលស្គាល់ពីរសជាតិ គុណភាពក្នុងស្រុកប៉ុណ្ណោះទេ ផលិតផលយីហោខ្មែរមួយនេះ បានជិះយន្តហោះរាយមន្តស្នេហ៍ទាក់ចិត្តកន្លង់ដល់ក្រៅប្រទេសផងដែរ។  លោកស្រី ជិន ភារុន បានលើកឡើងថា៖ «ឥឡូវយើងបាននាំចេញខ្លះៗទៅប្រទេសអង់គ្លេស អាមេរិក កូរ៉េ និងបារាំង។ សម្រាប់ក្នុងស្រុកវិញ បានដាក់លក់ក្នុងផ្សារអូឡាំពិក ផ្សារសម្បូរ ផ្សារអាស៊ី និងក្នុងពេលឆាប់ៗនេះមានលក់នៅ ផ្សារបាយ័ន ផ្សារឡាក់គី ផ្សារថៃហួត និងផ្សារម៉ាក្រូជាដើម។ លោកស្រីបានបន្តទៀតថា៖ «យើងក៏កំពុងតែរៀបចំជាហ្រ្វេនឆាយម៉ាត ដែលជាប្រែនរបស់ខ្មែរឈ្មោះថា បូព្រឹក្សអ៊ីស៊ីម៉ាត បម្រើសេវាកម្ម ២៤ម៉ោង/១ថ្ងៃ និង៧ថ្ងៃ/១សប្តាហ៍ អាចប្រកួតប្រជែងជាមួយម៉ាតដែលយើងនាំហ្រ្វេនឆាយពីក្រៅប្រទេសបាន។ នៅក្នុងម៉ាតនេះយើងមានម្ហូបខ្មែរ ម្ហូនចម្អិនរយៈពេល១នាទីអាចហូបបាន និងធ្វើជូនថ្មីភ្លាមៗជារៀងរាល់ថ្ងៃ»។ លើសពីនេះ ត្បិតចង់ជួយកសិករបន្ថែម លោកស្រី ជិន ភារុន បានចុះទៅទិញកសិផលដូចជា ស្លឹកគ្រៃ រំដេង ដែលជាវត្ថុធាតុដើមនៅចំការដោយផ្ទាល់តែម្តង។ បើត្រូវការស្លឹកគ្រៃ ៣០-៥០គីឡូ គឺកសិករកាត់ឲ្យ ហើយប្រសិនចំការគាត់ផ្គត់ផ្គង់មិនគ្រប់ អ្នកភូមិនៅក្បែរនោះនឹងប្រមូលមកបន្ថែម។ លោកស្រីបានថ្លែងថា៖ «បងប្អូនជួយគាំទ្រផលិតផលខ្មែរនេះ ដូចជាបានជួយជីវភាពរបស់កសិករដែរ ព្រោះពេលយើងទិញស្លឹកគ្រៃពីពួកគាត់ ហ៊ានឲ្យថ្លៃជាងពេលពួកគាត់យកទៅបោះដុំនៅផ្សារធំ។ គាត់លក់ឲ្យគេបានតែ ១គីឡូ ២៥០០រៀលទេ ពេលលក់ឲ្យយើងបានមួយគីឡូ ៣០០០រៀល ទៅ ៤០០០រៀល តាមខែខ្លះគាត់ប្រមូលផលបានតិច អីចឹងយើងឲ្យគាត់លើសអីចឹងទៅ តាមជាក់ស្តែង»។ ជាសារចុងក្រោយ ម្ចាស់ហាងយីហោ បូព្រឹក្សគ្រឿងទេសខ្មែរ បានផ្តាំផ្ញើយ៉ាងដូច្នេះថា៖ «ផលិតផលខ្មែរមានគុណភាព ឥឡូវនេះយើងអាចធ្វើបាន អាចជឿទុកចិត្តបានថា ហូបទៅមិនប៉ះពាល់សុខភាពទេ និងមានរសជាតិឈ្ងុយឆ្ងាញ់»។ លោកស្រីក៏បានសំណូមពរ ក្នុងនាមយើងជាខ្មែរ បេះដូងលោតក្នុងចង្វាក់តែមួយ គួរជួយគាំទ្រផលិតផលនិងយីហោខ្មែរឲ្យបានច្រើន បើអាចជួយផ្សព្វផ្សាយម្នាក់បន្តិចៗកាន់តែប្រសើរ។ ប្រសិនបើយើងយកលុយទៅទិញពុំមែនគ្រាន់តែបានរបស់ឆ្ងាញ់មកហូបទេ វាមានចំណែកស្មើនឹងជួយបង្កើតប្រាក់ខែបងប្អូនជនរួមជាតិ ធ្វើឲ្យកសិករសប្បាយចិត្ត។ យើងពុំអាចដេកចាំរបស់ល្អៗធ្លាក់មកពីលើមេឃទេ ទាល់តែយើងរួមគ្នាកសាង។ គួរជម្រាបផងដែរថា គ្រឿងទេសមុខម្ហូប របស់ បូព្រឹក្សគ្រឿងទេសខ្មែរ ផលិតបាន២រសជាតិហើយគឺ គ្រឿងការី និងខគោ រួមទាំងគ្រោងផលិតគ្រឿង ទឹកគ្រឿង នាចុងខែនេះថែមទៀតផង ដោយក្នុងមួយកែវចំណុះ ៥០០ក្រាម ឬស្មើនឹងកន្លះគីឡូក្រាម មានតម្លៃ២៤០០០រៀល។ កាន់តែពិសេសក្នុងឱកាសនេះ បូព្រឹក្សគ្រឿងទេសខ្មែរ ក៏មានប្រម៉ូសិនទិញ៣កែវ ថែម១កែវ និងដឹកជញ្ជូនក្នុងទីក្រុងភ្នំពេញដោយឥតគិតថ្លៃ។ ប្រសិនបើបងប្អូនចង់គាំទ្រ ឬសាករសជាតិ គ្រឿងទេសមុខម្ហូបខ្មែរនេះ អាចទៅតាមផ្សារទំនើបខាងលើ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១១ ៦៧៦ ៨៦១ ឬឆាតទៅកាន់ Page Facebook ឈ្មោះ បូព្រឹក្សគ្រឿងទេសខ្មែរ (Phnom Penh)៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-23T06:01:21.133Z", "category": "PR", "views": 1652, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
គ្រឿងសង្ហារឹមដ៏ល្បី Ashley ដែលជាប្រេនលក់ដាច់បំផុតនៅអាមេរិក កំពុងធ្វើការបញ្ចុះតម្លៃរហូត៦០% នៅខ្មែរហើយ
https://business-cambodia.com/articles/ashley-discount-60-percentage
កាន់តែពិសេស សម្រាប់អ្នកដែលចង់ទិញគ្រឿងសង្ហារឹមយកទៅតាំងលំអនៅផ្ទះ ព្រោះពេលនេះមានប្រេនដ៏ល្បីមួយរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា Ashley កំពុងតែធ្វើការបញ្ចុះតម្លៃរហូតដល់ទៅ ៦០% ឯណោះ នៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយអ្នកដែលចង់បានទំនិញដែលមានគុណភាពល្អ ហើយមានការទទួលស្គាល់គុណភាពជុំវិញពិភពលោករួសរាន់ទៅទិញ។ តំណាងប្រេន Ashley នៅក្នុងប្រទេសកម្ពុជា បាននិយាយថាបើគិតមកដល់បច្ចុប្បន្ននេះប្រេនដ៏ល្បីរបស់អាមេរិកនេះគឺមានសាខាសរុបរហូតដល់ទៅ ២ម៉ឺនសាខាទូទាំងពិភពលោក នៅក្នុងនោះប្រទេសកម្ពុជាមាន ៣សាខាធំៗផងដែរ។ មិនតែប៉ុណ្ណោះនៅពាក់កណ្តាលឆ្នាំ២០២៣ នេះ Ashley កំពុងតែមានកម្មវិធីប្រូម៉ូសិនពិសេសដែលមានការលក់បញ្ចុះតម្លៃ ៦០% ទាំង ៣សាខាដែលធ្វើឡើងចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ ជាមួយគ្នានោះដែរ ចំពោះការប្រូម៉ូសិនទាំង ៣សាខារបស់ប្រេនល្បីអាមេរិក Ashley រួមមាន៖ សាខាទី១៖ គឺស្ថិតនៅសាខាព្រះមុនីវង្ស នៅលើមហាវិថី ព្រះមុនីវង្ស ខាងកើតឆៀងខាងជើងស្តុបបូកគោក ១៥០ម៉ែត្រ។ សម្រាប់លេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនងគឺ 078 398 399/ 010 398 399។ Telegram https://t.me/AshleyFurnitureHomestoreCambodia ឬអាចឆែកតាម https://goo.gl/maps/oxyeTL16yjq សាខាទី២៖ ស្ថិតនៅសាខាសែនសុខ នៅលើមហាវិថីអ្នកឧកញ៉ា ម៉ុង ឫទ្ធី ផ្ទះលេខ៧&៨ ខាងលិច ផ្សារទំនើប​ ១៥០ម៉ែត្រ។ លេខទំនាក់ទំនង ០78 855 955/០10 795 895។ Telegram: https://t.me/ashleysensok ឬអាចឆែកតាម https://goo.gl/maps/cv8iyC2xqNB2 សាខាទី៣៖ ស្ថិតនៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល ជាន់ទី២។ លេខទំនាក់ទំនង 078 555 153/ 086 555 153។ Telegram: https://t.me/AshleyFurnitureChipMong271 ឬអាចឆែកតាមhttps://maps.app.goo.gl/y9WiNJnhpi6w1yM17?g_st=ic ។ សូមបញ្ជាក់ផងដែរថា Ashley Furniture Homestore គឺជាម៉ាកយីហោគ្រឿងសង្ហារឹមដ៏ល្បីល្បាញនឹងជាម៉ាកលក់ដាច់ជាងគេបំផុតនៅអាមេរិក និងចែកចាយលក់ជាង ១៥៥ ប្រទេសនៅលើពិភពលោក។ ចំពោះម៉ូតឌីហ្សាញវិញ ស្អាតប្លែកពីគេដោយ Ashley មានម៉ូតឌីហ្សាញបែប American Lifestyle ស្អាតទាក់ភ្នែកច្រើន Style នៃការឌីហ្សាញគុណភាពគឺល្អ ជាមួយនឹងតម្លៃសមរម្យសម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជា៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-23T05:51:01.184Z", "category": "PR", "views": 316, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
មិនចាញ់របស់នាំចូល! លោកគឹម ចាន់ យកសំបកកំប៉ុង ច្នៃចេញជាឆ្នាំងខ្មែរ ទិញតែម្តងប្រើបានជាង ៣០ឆ្នាំ
https://business-cambodia.com/articles/mr-kim-chan-took-the-can
បើនិយាយអំពីការផលិតឆ្នាំងខ្លួនឯងបច្ចុប្បន្ននេះស្ទើរតែពុំសូវមានអ្នកផលិតឡើយ ប៉ុន្តែយ៉ាងហោចណាស់ក៏មានកូនខ្មែរ១រូបដែរ ដែលគាត់ខំចាយពេលរាប់ឆ្នាំដើម្បីកែច្នៃសំបកកំប៉ុង ឬដែក នឹងអាលុយមីញ៉ូម ដើម្បីផលិតចេញជាឆ្នាំងសម្រាប់ប្រើប្រាស់ហើយបច្ចុប្បន្ននេះកន្លែងផលិតឆ្នាំងរបស់គាត់កំពុងសំងំផលិតយ៉ាងមមាញឹកនៅខេត្តកំពង់ចាម។ លោកគឹម ចាន់ ដែលជាម្ចាស់សិប្បកម្មផលិតពីសំបកកំប៉ុងចាស់វស្សាមួយរូប នៅខេត្តកំពង់ចាមបាននិយាយថា មុខរបរផលិតឆ្នាំងនេះលោកបានចាប់ផ្តើមធ្វើតាំងពីឆ្នាំ ២០០០ មកម្លេះ ជំនាញផលិតនេះដែរ គឺលោកចេះតៗគ្នាតាំងពីជំនាន់គ្រួសារមកម្លេះ។ សម្រាប់ឆ្នាំងខ្មែរនេះដែរ គឺមានវត្ថុធាតុដើមដូចជាកំប៉ុងប៊ីយ៉ែរ ដែកអេតចាយ ដើម្បីយកមកផលិតជាឆ្នាំងខ្មែរនេះ។ ម្ចាស់សិប្បកម្មផលិតពីសំបកកំប៉ុង បានបន្តទៀតថា កាលពីមុនលោកអាចផលិតឆ្នាំងបាន ៥០ ក្នុងមួយថ្ងៃ ព្រោះតែពុំសូវមានទីផ្សារប៉ុន្តែពេលនេះការកម្មង់មានការកើនឡើងគួរសម ហើយចំណុចពិសេសឆ្នាំងខ្មែរដែលច្នៃចេញពីសំបកកំប៉ុងប៊ីយ៉ែរនេះដែរ ទោះបីជាដុចអុសយ៉ាងណាក៏មិនងាយខូចដែរ ជាពិសេសបាតឆ្នាំតែម្តងមិនងាយខូចឡើយ ហើយបើអ្នកចេះថែវិញគឺគេអាចប្រើប្រាស់ពី ២០ ទៅ៣០ ឆ្នាំឯណោះ។ ចំពោះផលលំបាកដំបូងៗដែលលោកបានជួប ពេលចាប់ផ្តើមផលិតនោះគឺខ្វះកម្លាំងកម្មករឱ្យមកជួយនឹងខ្វះវត្ថុធាតុដើមក្នុងការផលិតឆ្នាំង តែទោះបីជាជួបឧបសក្គខ្លាំងយ៉ាងណាលោកនៅជម្នះធ្វើរបរមួយនេះដោយសារតែលោកចង់ឃើញកូនខ្មែរងាកមកគាំទ្រផលិតផលខ្មែរ ព្រោះផលិតផលខ្មែរនីមួយៗគឺមិនចាញ់របស់នាំចូលឡើយ ពោលបើនិយាយពីគុណភាពវិញគឺសាកសមជាមួយតម្លៃខ្លាំងណាស់ព្រោះទឹញតែ១ដងយើងអាចប្រើបានទៅ៣០ឆ្នាំឯណោះ។ សូមបញ្ជាក់ថា ប្រសិនជាលោកអ្នកចាប់អារម្មណ៍ចង់ទិញឆ្នាំរបស់គាត់ ហើយក៏ដូចជាចង់គាំទ្រផលិតក្នុងស្រុក អាចធ្វើការទំនាក់ទំនងទៅកាន់លេខ 012 83 90 33 ៕ អត្ថបទ៖ ធី ស្រីល័ក្ខ
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-23T05:25:32.205Z", "category": "ចាប់ផ្តើមអាជីវកម្ម", "views": 737, "author": { "first_name": "ធី", "last_name": "ស្រីល័ក្ខ", "email": "sreyleakthy998@gmail.com" }, "quality_warning": [ "noisy" ] }
បាត់ផ្លាកលេខឡាន ចង់ស្នើថ្មីត្រូវដឹង នេះជាតម្លៃនិងឯកសារដែលចាំបាច់ត្រូវតែមានពេលទៅធ្វើ
https://business-cambodia.com/articles/if-lost-you-need-to-know
ក្នុងករណីបងប្អូនបាត់ស្លាកលេខរថយន្តអាចស្នើសុំទុតិយតាផ្លាកលេខបាន ដោយត្រូវមានឯកសារ៖ ពាក្យបណ្ដឹងស្ដីពីការបាត់ផ្លាកលេខ បណ្ណសម្គាល់យានយន្ដ អត្ដសញ្ញាណប័ណ្ណម្ចាស់ (ត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅករណីអាស័យដ្ឋានអចិន្រ្ដៃយ៍ខុសពីអាស័យដ្ឋានក្នុងអត្ដសញ្ញាណប័ណ្ណ) ពាក្យសុំទុតិយតាផ្លាកលេខសម្គាល់យានយន្ដ (មានបិទលេខតួ-លេខម៉ាស៊ីន ជាក់ស្ដែង) វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ ចំពោះតម្លៃសេវាសម្រាប់ការស្នើថ្មីនេះមានបែងចែកទៅតាមប្រភេទនីមួយៗខាងក្រោមនេះ ដែលរួមមាន ៖ រថយន្ដធុនតូច ឬធុនស្រាល (ផ្លាកម្ខាង) តម្លៃ ៣៨.០០០៛ រថយន្ដធុនតូច ឬធុនស្រាល (ផ្លាក១ គូ) តម្លៃ ៦៥.០០០៛ រថយន្ដធុនតូច ឬធុនស្រាល (ផ្លាកម្ខាង) សម្រាប់ការចុះបញ្ជីពិសេសផ្ទាល់ខ្លួនតម្លៃ ១២០.០០០៛ រថយន្ដធុនតូច ឬធុនស្រាល (ផ្លាក១គូ) សម្រាប់ការចុះបញ្ជីពិសេសផ្ទាល់ខ្លួនតម្លៃ ២៤០.០០០៛ រថយន្ដធុនធំ ឬធុនធ្ងន់ (ផ្លាកម្ខាង) តម្លៃ ៥២.០០០៛ រថយន្ដធុនធំ ឬធុនធ្ងន់ (ផ្លាក១គូ) តម្លៃ ៧០.០០០៛ រថយន្ដធុនធំ ឬធុនធ្ងន់ (ផ្លាកម្ខាង) សម្រាប់ការចុះបញ្ជីពិសេសផ្ទាល់ខ្លួនតម្លៃ ១៥០.០០០៛ រថយន្ដធុនធំ ឬធុនធ្ងន់ (ផ្លាក១គូ) សម្រាប់ការចុះបញ្ជីពិសេសផ្ទាល់ខ្លួនតម្លៃ ៣០០.០០០៛ ផ្លាកលេខខ្នាតធំ (ផ្លាកម្ខាង) តម្លៃ ១២០.០០០៛ ផ្លាកលេខខ្នាតធំ (ផ្លាក១គូ) តម្លៃ ១៨០.០០០៛ សម្រាប់ទីតាំងដើម្បីធ្វើ បងប្អូនអាចទៅកាន់ ៖ ផ្សារទំនើប AEON ទី១ ឬ AEON ទី២ ឬ ផ្សារទំនើបជីបម៉ុងណូរ៉ូម៉ល,ក្រសួងសាធារណនិងដឹកជញ្ជូន​ ,មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានី/ខេត្ត ឬសាកសួរព័ត៌មានលម្អិតទំនាក់ទំនងតាមលេខទូរសព្ទ(Hotline)៖ 1275 ៕ អត្ថបទដោយ៖សម្បត្តិ សុខឡាង
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-23T04:54:20.787Z", "category": "ព័ត៌មានថ្មីៗ", "views": 1749, "author": { "first_name": "Sambat", "last_name": "Sokhlang", "email": "sokhlangsp@gmail.com" }, "quality_warning": [ "noisy", "short_sentences" ] }
មុខជំនួញ៤និងស្នាដៃធំៗ របស់មហាសេដ្ឋីប៉ាគីស្ថាន ដែលបានបាត់ខ្លួនជាមួយ​កូនប្រុសលើនាវា Titan
https://business-cambodia.com/articles/shahzada-dawood-business-and-work
ដំណឹងនៃការបាត់នាវាមុជទឹកខ្នាតតូច Titan ផ្ទុកមនុស្សចំនួន៥នាក់ នៅមហាសមុទ្រ Atlantic ដ៏ធំល្វឹងល្វើយត្រូវបានគេធ្វើសេចក្តីសម្រេចសន្និដ្ឋានហើយថា អ្នកទាំង៥ត្រូវបានបាត់បង់ជីវិត បន្ទា​ប់ពីគេបានប្រទះឃើញបំណែកតូចធំសំខាន់ៗមួយចំនួនរបស់នាវានេះ នៅប្រហែលចម្ងាយ៥០០ម៉ែត្រពីខ្មោចកប៉ាល់ Titanic ដែលបានលិចកប់ក្នុងសមុទ្រ១១១ឆ្នាំមកហើយនោះ។ មនុស្សម្នាក់ក្នុងចំណាម៥នាក់មានអ្នកជំនួញទ្រព្យមហាសាលរបស់ប៉ាគីស្ថានលោក Shahzada Dawood និងកូនប្រុសអាយុ ១៩ឆ្នាំ គឺជាអ្នកមានមុខមាត់និងក្រុមហ៊ុនធំបំផុតប្រចំាប្រទេសប៉ាគីស្ថានដែលបានចូលរួមចំណែកធំជួយដល់សេដ្ឋកិច្ចប្រទេសនេះចាប់តាំងពីឆ្នាំ១៩៦៥។ ក្រុមហ៊ុនសាជីវកម្មធំបំផុតប្រចាំប្រទេសប៉ាគីស្ថាន Engro Corporation ដែលក្តោបក្តាប់វិស័យធំៗចំនួន៤ ដូចជា អាហារនិងកសិកម្ម ថាមពលនិងហេដ្ឋារចនាសម្ព័ន្ធ គីមីឥន្ធនៈ និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដែលមានបុត្រសម្ព័ន្ធ Engro សំខាន់ៗរួមមាន Engro Fertilizers , Engro Eximp Agriproducts, Engro Eximp FZE, Engro Energy, Engro Powergen Qadirpur, Engro Powergen Thar, Engro Elengy Terminal, Engro Vopak Terminal, Engro Polymer & Chemicals និង Engro Enfrashare ។ ចំពោះស្នាដៃរបស់បុរសរូបនេះក្នុងការដឹកនាំក្រុមហ៊ុនបានធ្វើសប្បុរសធម៌ជាច្រើននៅក្នុងប្រទេស ដែលមានមូលនិធិ Engro Foundation  ដែលបានធ្វើការដើម្បីលើកកម្ពស់កម្រិតជីវភាពសម្រាប់ប្រជាជនក្រីក្របំផុតរបស់ប្រទេសប៉ាគីស្ថាន។ បន្ថែមពីនោះក្នុងឆ្នាំ ២០២០ មូលនិធិនេះក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរយៈពេល ៣ ឆ្នាំ ជាមួយ Bill and melinda gates foundation របស់មហាសេដ្ឋី Bill Gates ដើម្បីលើកកម្ពស់សុខុមាលភាព មនុស្សងាយរងគ្រោះ និងផ្នែកខ្លះនៃសង្គម។ គួរជម្រាបផងដែរថាអ្នកជំនួញសញ្ជាតិអង់គ្លេស-ប៉ាគីស្ថាន រូបនេះមានទ្រព្យសម្បត្តិ១៣៦.៧៣ លានដុល្លារ និងមានភរិយាឈ្មោះថា Christine Dawood និងកូនចំនួន២នាក់ ដែលបានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកទីផ្សារវាយនភណ្ឌពិភពលោកពីសាកលវិទ្យាល័យ Philadelphia នៅសហរដ្ឋអាមេរិក និងសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យ Buckingham ក្នុងចក្រភពអង់គ្លេស៕ អត្ថបទដោយ៖ ពីង ជូអេង 
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-23T04:45:32.934Z", "category": "ភាពជាអ្នកដឹកនាំ", "views": 7587, "author": { "first_name": "Ping ", "last_name": "Chou Eng", "email": "yupink1682@gmail.com" }, "quality_warning": [ "noisy" ] }
ខ្លោចចិត្ត! កូនសេដ្ឋីវ័យ១៩ឆ្នាំ ដែលសន្មត់ថាស្លា.ប់ បានបន្សល់ទុករឿងរ៉ាវដ៏រំជួលចិត្ត១នេះ
https://business-cambodia.com/articles/suleman-and-shahzada-dawood
ក្នុងហេតុការណ៍ផ្ទុះនាវាមុជទឹក Titan ដែលសន្មត់ថាបានសម្លាប់មនុស្ស៥នាក់ មានជនរងគ្រោះពីរនាក់ត្រូវជាឪពុកនិងកូនបង្កើត ដោយបុរសជាឪពុកមានឈ្មោះថា Shahzada Dawood ជាអ្នកជំនួញជនជាតិប៉ាគីស្ថាន ហើយកូនប្រុសមានឈ្មោះថា Suleman មានអាយុ ១៩ឆ្នាំ ជានិស្សិតកំពុងសិក្សាក្នុងប្រទេសអង់គ្លេស។ យ៉ាងណាមិញ នៅពីក្រោយការស្លាប់របស់ជនរងគ្រោះទាំងពីរនាក់នេះ គឺបានបន្សល់នូវរឿងរ៉ាវដ៏គួរឲ្យរំជួលចិត្តមួយ ជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងកូននិងឪពុក។ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Business Insider លោកស្រី Azmeh Dawood ដែលជាប្អូនស្រី​បង្កើតរបស់លោក Shahzada Dawoo បានឲ្យដឹងយ៉ាងដូច្នេះថា៖ «ក្មួយប្រុស Suleman មិនសប្បាយចិត្តទាល់តែសោះមុនពេលធ្វើដំណើរ ហើយក៏គ្មានគម្រោងនឹងធ្វើដំណើរកំសាន្តតាមនាវាមុជទឹកនេះឡើយ ប៉ុន្តែបងប្រុស Shahzada Dawood បានឈ្លក់វង្វេងនឹងកប៉ាល់ទីតានិកតាំងពីកុមារភាពមកម្ល៉េះ ហើយគាត់ចង់ធ្វើដំណើរផ្សងព្រេងទៅកាន់ទីនោះ»។ លោកស្រី Azmeh Dawood បានបន្តទៀតថា៖ «ដើម្បីផ្គាប់ចិត្តឪពុកឲ្យគាត់សប្បាយចិត្ត និងចង់ចំណាយពេលនៅក្បែរអ្នកមានគុណឲ្យបានយូរក្នុងថ្ងៃ “ទិវាឪពុក“ (Father’s Day) ក្មួយប្រុស Suleman ក៏សម្រេចចិត្តទៅតាមឪពុកដោយមិនរុញរា»។ ប៉ុន្តែការព្យាយាមចំណាយពេលវេលាល្អជាមួយឪពុកនៅពេលនេះមិនបានប​ង្កើតនូវការចងចាំដ៏ល្អសម្រាប់យុវជនរូបនេះឡើយ ហើយផ្ទុយទៅវិញវាបានប្រែក្លាយជាសោកនាដកម្មដ៏រន្ធត់ទៅវិញ។ គួរជម្រាបផងដែរថា លោក Shahzada Dawood មានវ័យ៤៨ឆ្នាំ គឺជាអ្នកជំនួញជនជាតិអង់គ្លេស-ប៉ាគីស្ថាន មានទ្រព្យសម្បត្តិ១៣៦.៧៣ លានដុល្លារ និងមានភរិយាឈ្មោះថា Christine Dawood និងកូនចំនួន២នាក់។ លោកបានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកទីផ្សារវាយនភណ្ឌពិភពលោកពីសាកលវិទ្យាល័យ Philadelphia នៅសហរដ្ឋអាមេរិក និងសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យ Buckingham ក្នុងចក្រភពអង់គ្លេស។ សេដ្ឋីរូបនេះបានក្តោបក្តាប់ក្រុមហ៊ុនវិនិយោគ Dawood Hercules ដ៏ចាស់វស្សាមួយនៅក្នុងប្រទេសប៉ាគីស្ថានដែលបន្តពីមរតកពីគ្រួសាររបស់លោក។ រីឯយុវជន Suleman Dawood វ័យ១៩ឆ្នាំជាកូនប្រុសរបស់លោក Shahzada Dawood ជាក្មេងប្រុសចូលចិត្តសិក្សាពីវិទ្យាសាស្រ្តនិងជាអ្នកលេងបាល់បោះម្នាក់៕ អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-23T04:33:51.590Z", "category": "ភាពជាអ្នកដឹកនាំ", "views": 24028, "author": { "first_name": "Kan", "last_name": "Dara", "email": "kanndara19@gmail.com" }, "quality_warning": [ "noisy" ] }
ចាយទាំងធនធាននិងលុយកាក់! នេះជាទឹកប្រាក់ត្រូវចំណាយក្នុងការរុករកអ្នកបាត់ខ្លួនក្នុងនាវាTitan
https://business-cambodia.com/articles/the-cost-of-searching-for-missing-oceangate
 មកទល់ពេលនេះគេមិនទាន់អាចសន្និដ្ឋានបាន១០០%ថាអ្នកបាត់ខ្លួននៅក្នុងនាវាមុជទឹកទៅទស្សនាខ្មោចកប៉ាល់ Titanic បានស្លាប់នោះទេប៉ុន្ដែតាមរយៈការរុករកយ៉ាងសកម្មនិងប្រមូលនូវព័ត៌មានមួយចំនួនគេជឿអ្នកទាំង៥នាក់នោះបានស្លាប់បាត់បង់ជីវិតទៅហើយ។  ចំពោះបេសកម្មរុករកនិងសង្រ្គោះអ្នកបាត់ខ្លួនទាំង៥នាក់គឺមានភាពស្មុគស្មាញខ្លាំងខណៈការបាត់ខ្លួននោះគឺនៅក្នុងមហាសមុទ្រអាត្លង់ទិកដ៏សែនធំធេង ហើយក៏ត្រូវការភាគីនៃប្រទេសពាក់ព័ន្ធចូលរួមប្រតិបត្តិការរុករកនិងសង្រ្គោះអ្នកបាត់ខ្លួនទាំង៥នាក់នោះ។ បើយោងតាមសារព័ត៌មានasរបស់អាមេរិកបានឲ្យដឹងថាបេសកម្មរុករកនិងសង្រ្គោះត្រូវចំណាយប្រមាណជាជាង៦.៥លានដុល្លារ ប៉ុន្ដែគេមិនទាន់ដឹងថាតើអ្នកណាជាអ្នករ៉ាប់រងលើការចំណាយក្នុងការស្រាវជ្រាវរុករកនិងសង្រ្គោះនោះទេ។  ក្នុងការរុកនេះពិតជាត្រូវចំណាយច្រើនដោយសារប្រទេសពាក់ព័ន្ធដែលចូលរួមប្រតិបត្តិការរុករកត្រូវចំណាយធនធានច្រើន។ ក្នុងនោះដែរសហរដ្ឋអាមេរិកបានប្រើប្រាស់យន្តហោះប្រភេទC-17 ដែលជាកម្មសិទ្ធិរបស់កងទ័ពអាមេរិកចំនួន៣ដើម្បីដឹកជញ្ជូនឧបករណ៍ផ្សេងៗក្នុងការរុករកនិងដឹកនាវាមុជទឹកដើម្បីរុករកផងដែរ។ ចំណែកប្រទេសកាណាដាវិញបានប្រើប្រាស់យន្តហោះសម្រាប់ហោះរកមើលលើផ្ទៃសមុទ្រចំនួន១គ្រឿងនិងប្រើប្រាស់កប៉ាល់រុករកលើផ្ទៃសមុទ្រចំនួន២ផងដែរ។ រីឯប្រទេសបារាំងបានប្រើប្រាស់កប៉ាល់ទំនើបបំពាក់ដោយឧបករណ៍ចាប់សំលេងដើម្បីកំណត់រកព័ត៌មានពីអ្នកបាត់ខ្លួន។ គិតត្រឹមម៉ោងនេះក្រុមហ៊ុនOceanGate ដែលជាក្រុមហ៊ុនផលិតនាវាTitan និងរៀបចំដឹកអ្នកទេសចរទៅទេស្សាខ្មោចកប៉ាល់Titanic បានចេញសេចក្ដីប្រកាសជាផ្លូវការមួយថាពួកគេបានរកឃើញសំណល់កម្ទេចកម្ទីដែលជាផ្នែកសំខាន់របស់យាន្ត The TITAN នៅក្បែរសាកសពកប៉ាល់ TITANIC ប្រហែលជាង ៥០០ម៉ែត្រប៉ុណ្ណោះ និងជឿថាយាន្តនោះបានផ្ទុះនៅក្រោមសមុទ្រ ហើយពួកគេទាំង៥នាក់ក៏ត្រូវគេជឿថាបានបាត់បង់ជីវិតដូចគ្នា។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន CNN។ គួរបញ្ជាក់ផងដែរមនុស្សទាំង៥ដែលបានបាត់ខ្លួននិងត្រូវបានជឿថាបាត់បង់ជីវិតរួមមានដូចជា លោក Stockton Rush ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ OceanGate លោកលោក Shahzada Dawood និងកូនប្រុសរបស់គាត់ Suleman Dawood លោក Hamish Harding និងលោក Paul-Henri Nergeolet។
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-23T03:47:54.977Z", "category": "ហិរញ្ញវត្ថុ", "views": 7024, "author": { "first_name": "Toeuy", "last_name": "Hong", "email": "hongteouy@gmail.com" }, "quality_warning": [ "noisy" ] }
មិនមែនចិន មិនមែនអាមេរិក ប៉ុន្តែប្រទេស១នេះ កំពុងបោះទុនវិនិយោគច្រើនជាងគេ នៅថៃ
https://business-cambodia.com/articles/japan-tops-business-development-list
គិតត្រឹមរយៈពេល៥ខែដើមឆ្នាំ២០២៣ នេះការវិនិយោគបរទេសក្នុងប្រទេសថៃ បានកើនឡើងដល់ ៤៥,១ពាន់លានបាត ប្រហែល ១,២៩ពាន់ពាន់លានដុល្លារ ខណៈប្រទេសជប៉ុនបាននាំមុខគេ ក្នុងបញ្ជីផ្នែកការចំណាយលើការអភិវឌ្ឍអាជីវកម្មក្នុងប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkokpost កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងនោះដែរ លោក Thosapone Dansuputra អគ្គនាយកនៃនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម បានឱ្យថា គណៈកម្មាធិការពាណិជ្ជកម្មបរទេសស្ថិតក្រោមច្បាប់ពាណិជ្ជកម្មបរទេសបានផ្តល់ការអនុញ្ញាតដល់ពាក្យស្នើសុំវិនិយោគសរុបចំនួន ២៧៤ពាក្យស្នើសុំក្នុងរយៈពេលប្រាំខែដំបូងក្នុងឆ្នាំ២០២៣ កើនឡើង ១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា តម្លៃវិនិយោគរបស់ប្រទេសជប៉ុនមានចំនួនសរុប ១៥,៩ពាន់លានបាត ដែលស្មើ៤៥៣លានដុល្លារ ប្រទេសចិនជាប់ចំណាត់ថ្នាក់ទី២ ដោយមានតម្លៃវិនិយោគចំនួន ១១,៥ពាន់លានបាត ប្រហែល៣២៨លានដុល្លារ បន្ទាប់មកសិង្ហបុរីមានចំនួន ៦,៣៥ពាន់លានបាត ឬស្មើ១៨១លានដុល្លារ។ សូមជម្រាបផងដែរថា វិនិយោគិនបរទេសកំពូលទាំងប្រាំរួមមានប្រទេសជប៉ុន ចិន សិង្ហបុរី ទីក្រុងហុងកុង និងសហរដ្ឋអាមេរិក។ យ៉ាងណាមិញការវិនិយោគដែលមានទឹកប្រាក់ចំនួន ៤៥,៣ពាន់លានបាតនេះធ្លាក់ចុះ ១៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយការវិនិយោគទាំងនេះបង្កើតឱ្យមានការងារធ្វើដល់ពលករថៃចំនួន ២ ៩៩៩នាក់ ថយចុះចំនួន ២៣នាក់៕​ អត្ថបទដោយ៖ ឌឿក​ ស្រីនុត
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-23T03:45:32.488Z", "category": "អចលនទ្រព្យ", "views": 4621, "author": { "first_name": "Srey ", "last_name": "Nuth", "email": "sreynuthratanak@gmail.com" }, "quality_warning": [ "noisy" ] }
មិនធម្មតា! អ្នកដឹកនាំរឿង TITANIC ធ្លាប់មុជចុះទៅទីតាំងកន្លែងកប៉ាល់ខ្មោច TITANIC មិនក្រោម៣០ដងទេ
https://business-cambodia.com/articles/titanic-director-go-in-ocean-over-30-time
វាហាក់ដូចជារឿងដ៏ស៊យមួយសម្រាប់បុរសទាំង៥ នាក់ដែលបានបាត់បង់ជីវិតនៅក្នុងបាតសមុទ្រដើម្បីទៅទស្សនាកប៉ាល់ខ្មោច TITANIC ខណៈអ្នកដឹកនាំរឿង TITANIC​ ធ្លាប់មុជចុះទៅទីតាំងកន្លែងកប៉ាល់យក្សនេះ មិនតិចជាង៣០ដងទេទម្រាំអាចផលិតរឿងបានតែគាត់នៅមានជីវិតរស់និងបន្តផលិតភាពយន្ត​ AVATAR ដល់សព្វថ្ងៃ​។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន ABC NEWS​ កាលពីម្សិលមិញនេះ។ លោក James Cameron ដែលជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញនៃរឿង Titanic ឆ្នាំ ១៩៩៧ ​លោកបានថ្លែងទៅកាន់ ABC NEWS ថា “លោកក៏ជាអ្នករុករកក្រោមទឹកដែលមានបទពិសោធន៍ផងដែរ ដែលបានធ្វើដំណើរចំនួន ៣៣ ដងទៅកាន់ការលិចលង់នៃកប៉ាល់ ទីតានិចនេះ”។ ទន្ទឹមនឹងនេះដែរលោកក៏បានជាប់ឈ្មោះបុរសដំបូងគេដែលបានបំបែកឯតទគ្គកម្មដល់ ៣៥,៧៨៧ ហ្វីត(ស្មេីនឹង​១០៩០៧.៨៧៨ម៉ែត្រ) ទៅកាន់ចំណុចជ្រៅបំផុតនៅលើផែនដីថែមទៀត។ ​ គួរជម្រាបងដែរថា ដោយសារតែភាពលះបង់ហ៊ានប្តូរជីវិតនេះហើយ ដែលធ្វើឱ្យគ្រប់រឿងដែលលោក James Cameron ផលិតទាំងអស់សុទ្ធតែផ្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជន។ ជាក់ស្តែងដូចជារឿង TITANIC នេះផ្ទាល់អាចបានចំណូលរហូតដល់ទៅ១,៨៤៣ ពាន់លានដុល្លារ រឿង Battle Angel រកបាន ៤០៥ លានដុល្លារ រឿង AVATAR2 ចំណូលបាន ២,៧៥ ពាន់លានដុល្លារ និងមានរឿងល្បីៗជាច្រើនទៀត៕
{ "spider_name": "businesscambodia", "scrape_at": "2025-06-14_19:40:23", "date_created": "2023-06-23T03:42:26.432Z", "category": "កំពូលអ្នកលក់", "views": 12619, "author": { "first_name": "នារី", "last_name": " AUTO", "email": "thatsorna@gmail.com" }, "quality_warning": [ "noisy" ] }