file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_4536.txt | ការជំរុញសន្តិសុខសុខភាពពិភពលោក គឺផ្តោតសំខាន់លើការពង្រឹងការតភ្ជាប់ និងការសហការរវាងវិស័យសុខភាពមនុស្ស និងសត្វ។ អង្គការសុខភាពពិភពលោក (WHO) ចាប់ដៃគូជាមួយអង្គការអន្តរជាតិ និងស្ថាប័នសុខភាពសត្វជាតិ ដើម្បីកែលម្អការរកឃើញយ៉ាងឆាប់រហ័សនៃមេរោគដែលកំពុងលេចឡើង និងធានាឱ្យមានការឆ្លើយតបរហ័ស និងសម្របសម្រួលចំពោះការផ្ទុះឡើង។ កិច្ចខិតខំប្រឹងប្... | ចាប់តាំងពីឆ្នាំ២០២២ ដោយមានការគាំទ្រពី USAID អង្គការសុខភាពពិភពលោកបានសហការជាមួយសមាគមអភិរក្សសត្វព្រៃ (WCS) នៅកម្ពុជា ដើម្បីជួយដល់ប្រទេសនេះក្នុងការពង្រឹងសមត្ថភាពឃ្លាំមើលដើម្បីរកឱ្យឃើញនូវសញ្ញាដំបូងនៃជំងឺគ្រោះថ្នាក់នៅក្នុងសត្វព្រៃ។ នេះរួមបញ្ចូលទាំងការជំរុញបណ្តាញតាមដានសុខភាពសត្វព្រៃ ការកែលម្អការរាយការណ៍អំពីជំងឺសត្វព្រៃ និងព្រ... |
article_4537.txt | ហ្វីលីពីនបានផ្អាកការងារមន្រ្តីរដ្ឋាភិបាល និងបិទសាលារៀន ខណៈព្យុះត្រូពិច Trami បានបក់មកកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសនេះ។ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានបញ្ជាឱ្យទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធត្រៀមខ្លួនជួយសង្រ្គោះ និងជម្លៀសប្រជាជន។ | នៅក្នុងសេចក្តីប្រកាសមួយនៅព្រឹកថ្ងៃទី២៣ ខែតុលា រដ្ឋបាលសេវាកម្មបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន (PAGASA) បានប្រកាសថា ល្បឿនខ្យល់របស់ព្យុះ Trami បានកើនឡើងពី៧៥ ទៅ ៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្យុះនេះបានឆ្ពោះទៅកាន់កោះ Luzon ។ ចំណែកល្បឿនខ្យល់បក់មានរហូតដល់ ១០៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះមានចម្ងាយប្រហែល ១៨០គីឡូម... |
article_4538.txt | សត្វកណ្ដុរបានលោតចេញពីប្រអប់អាហារអ្នកដំណើរ ដោយបង្ខំឱ្យជើងហោះហើររបស់ Scandinavian Airlines ពីន័រវែសទៅកាន់អេស្ប៉ាញ ចុះចតជាបន្ទាន់នៅដាណឺម៉ាក។ | លោក Jarle Borrestad ជាអ្នកដំណើរនៅលើយន្តហោះ Scandinavian Airlines (SAS) ពីទីក្រុងអូស្លូ រដ្ឋធានីរបស់ន័រវែសទៅអេស្ប៉ាញនៅថ្ងៃទី១៨ ខែកញ្ញា បានសរសេរនៅលើបណ្តាញសង្គមថា៖«តើអ្នកជឿទេ? ស្ត្រីដែលអង្គុយក្បែរខ្ញុំទើបបើកប្រអប់អាហារ ស្រាប់តែឃើញកណ្ដុរលោតចេញ»។ លោកបានបង្ហោះរូបថតជាមួយអ្នកដំណើរស្រីញញឹម។ យន្... |
article_4539.txt | នៅថ្ងៃទី៦ ខែកញ្ញា ព្យុះ Yagi បានបោកបក់ភាគខាងត្បូងចិន ហើយវានឹងបន្តបោកបក់ភាគខាងជើងវៀតណាមនាថ្ងៃបន្ទាប់ ដោយនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ជោកជាំ។ ជាមួយកម្រិតខ្យល់បក់មានល្បឿន ២៤៥គីឡូម៉ែត្រក្នុងមួយម៉ោង វាជាប្រភេទខ្យល់ព្យុះខ្លាំងមួយនៅលើពិភពលោក។ | ប្រឈមមុខនឹងស្ថានភាពនេះ រដ្ឋាភិបាលកោះហៃណានរបស់ចិនបានបន្តបិទសាលារៀនសម្រាប់ថ្ងៃទី២។ អាជ្ញាធរចិនបានព្យាករថា ព្យុះ Yagi នឹងបោកបក់តាមឆ្នេរសមុទ្រចិនពីទីក្រុង Wenchang លើកោះហៃណាន ទៅកាន់ទីក្រុង Leizhou ខេត្តចាប់ពីរសៀលក្វាងទុងថ្ងៃទី៦ ខែកញ្ញា។ ដើម្បីបង្ការទប់ទល់នឹងព្យុះ Yagi ផ្លូវដឹកជញ្ជូនឆ្លងកាត់ភាគខាងត្បូងប្រទេសចិនភាគច្រើនត្រូវ... |
article_454.txt | លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលដឹកនាំបក្សប្រឆាំង បានស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីទី១០ ដែលជាទម្លាយភាពទាល់ច្រកក្រោយការបោះឆ្នោតថ្ងៃទី១៩ ខែវិច្ឆិកា។ ទម្រាំក្លាយជាមេដឹកនាំប្រទេស លោក អាន់វ៉ាវ័យ ៧៥ ឆ្នាំតស៊ូប្រហែល២៥ ឆ្នាំប្រឡូកក្នុងនយោបាយដែលឆ្លងកាត់ការជាប់ពន្ធនាគារប្រាំបួនឆ្នាំ ជាឧបនាយករដ្ឋមន្រ្តីម្តង ជិតក្លាយជានាយករដ្ឋ... | ការជ្រើសរើសនាយករដ្ឋមន្រ្តីម៉ាឡេស៊ីសម្រាប់អាណត្តិបន្ទាប់ធ្លាក់ក្នុងដៃរបស់ស្តេចម៉ាឡេស៊ី Abdullah Sultan Ahmad Shah បន្ទាប់ពីបក្សធំៗមិនដណ្តើមបានអាសនៈក្នុងសភាគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល។ ក្រោយកិច្ចប្រជុំពិសេសក្នុងចំណោមមេដឹកនាំបក្សជាមួយព្រះមហាក្សត្រនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ព្រះបរមរាជវាំងក៏ចេញសេចក្តីថ្លែងការណ៍ប្រកាស... |
article_4540.txt | កូនស្រីអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ត្រូវបានចាប់ខ្លួនពីបទផឹកស្រា និងបើកបរបង្កគ្រោះថ្នាក់។ កំហុសបែបនេះ បានធ្វើឱ្យលោក មូន ចេអ៊ីន ជាឪពុក រងការរិះគន់យ៉ាងខ្លាំងពីសំណាក់បក្សអំណាចប្រជាជន។ | លោកស្រី Moon Da-hye ជាកូនស្រីអតីតប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានបើកឡាននាថ្ងៃទី៥ ខែតុលា ដោយបានបង្កគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តតាក់ស៊ីនៅតំបន់ Itaewon ទីក្រុងសេអ៊ូល បណ្តាលឲ្យអ្នកបើកបររងរបួសស្រាល។ ប៉ូលិស បានលើកឡើងថា កំហាប់ជាតិអាល់កុលក្នុងឈាមរបស់លោកស្រី Da-hye ពេលមានគ្រោះថ្នាក់គឺ ០,១៤ភាគរយ ខ្ពស់ជាងកម្រិតនៃការព្យួ... |
article_4541.txt | ក្រុមហ៊ុន Meta បានរងពាក្យបណ្តឹងប្រមាណ ៣០ នៅតុលាការក្នុងស្រុករបស់ជប៉ុន ជុំវិញការធ្វេសប្រហែសការគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មានមិនពិត បោកបន្លំអ្នកប្រើប្រាស់ក្នុងទម្រង់ជាការវិនិយោគ។ | ក្រុមហ៊ុន Meta Platforms Inc. ដែលជាម្ចាស់ |
article_4542.txt | ក្រោយមានការគំរាមកំហែងដោយគ្រាប់បែក សាលារៀនជាច្រើននៅឥណ្ឌាត្រូវបង្ខំជូនដំណឹងដល់ឪពុកម្តាយ ឱ្យមកទទួលសិស្សទៅផ្ទះនៅថ្ងៃទី៩ ខែធ្នូ ដើម្បីធានាសុវត្ថិភាព។ | តាមព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន ANI សាលារៀនចំនួនយ៉ាងហោចណាស់ ៤០ នៅក្នុងទីក្រុងដេលី បានទទួលការគំរាមកំហែងបំផ្ទុះគ្រាប់បែកតាមអ៊ីមែល រួមជាមួយនឹងការគំរាមទារប្រាក់ចំនួន ៣០០០០ ដុល្លារ។ បច្ចុប្បន្ន អាជ្ញាធររបស់ប្រទេសនេះកំពុងស្វែងរក និងពិនិត្យមើលបរិវេណសាលា ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន និងធានាសុវត្ថិភាព។ ព័ត៌មានអំពីឧបទ្ទវហេតុនេះ... |
article_4543.txt | ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងកម្មវិធីជួបជុំ ក្នុងរដ្ឋ Arizona នៅថ្ងៃទី២២ ខែធ្នូ បានព្រមានដាក់ក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិកដែលចរាចរលើទឹកដីអាម៉េរិក ទៅក្នុងបញ្ជីខ្មៅ «ភេរវករ»។ | ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានចាត់វិធានការលើក្រុមសង្គមងងឹតដែលចរាចរក្នុងទឹកដីអាម៉េរិកក្នុងកម្មវិធីជួបជុំមួយ នៅទីក្រុង Phoenix នៃរដ្ឋ Arizona។ ក្នុងឱកាសនោះ ប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានសង្កត់ធ្ងន់លើបញ្ហាក្រុមសង្គមងងឹត និងគ្រឿងញៀន ដែលជាបញ្ហាសង្គមដ៏ធំមួយរបស់អាម៉េរិក។ «ខ្ញុំ នឹងដាក់ក្រុមជួញដូរគ្រ... |
article_4544.txt | រ៉ូបូតរាងស្វ៊ែរ ដែលអាចដំណើរការបានទាំងនៅលើដី និងក្រោមទឹក ជាមួយនឹងសមត្ថភាពក្នុងការតាមដាន ប្រយុទ្ធ នាពេលថ្មីៗនេះបានល្បាតជាមួយមន្រ្តីប៉ូលីសនៅក្នុងតំបន់ពាណិជ្ជកម្មមួយក្នុងខេត្ត Wenzhou ភាគខាងកើតប្រទេសចិន។ ជាមួយនឹងភាពប្រសើរឡើងនៃទំហំ និងមុខងារ រ៉ូបូតនេះត្រូវបានគេរំពឹងថានឹងត្រូវគេដាក់ឲ្យដំណើរច្រើនកន្លែង។ | វីដេអូឃ្លីបមួយដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមរបស់ចិន បង្ហាញពីរ៉បូតរាងស្វ៊ែរមួយដែលកំពុងដើរល្បាតតាមដងផ្លូវជាមួយប៉ូលីសក្នុងតំបន់ក្នុងទីក្រុង Wenzhou នៃខេត្ត Zhejiang ។ នេះជារ៉ូបូតដ៏ឆ្លាតវៃដែលអាចផ្លាស់ទីនៅលើដីដោយមិនចាំបាច់មានការគ្រប់គ្រងរបស់មនុស្ស។ បើតាមអនុប្រធានក្រុមល្បាតពិសេស លោក Huang Sufeng នៃប៉ូលីសស្រុក Lucheng ... |
article_4545.txt | កូរ៉េខាងត្បូងបានប្រកាសការបង្រ្កាបឧក្រិដ្ឋកម្មផ្លូវភេទតាមប្រព័ន្ធឌីជីថល ផ្តោតលើជនរងគ្រោះជាស្ត្រី និងក្មេងស្រី ចំពោះការលេចឡើងរូបភាពអាសអាភាសដោយចៃដន្យ។ | ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នៅថ្ងៃទី២៧ ខែសីហា បានប្រកាសបើកប្រតិបត្តិការរយៈពេល៧ខែ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មផ្លូវភេទតាមប្រព័ន្ធឌីជីថល ដោយផ្តោតសំខាន់លើអ្នកដែលកេងប្រវ័ញ្ចលើកុមារ ក្មេងជំទង់។ ការចាប់ផ្តើមប្រតិបត្តិការនេះ កើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍អំពីបញ្ហានៃការបង្កើតមាតិការ... |
article_4546.txt | ណាមីប៊ីស្ថិតនៅអាហ្វ្រិកប៉ែកខាងត្បូង គ្រោងបាញ់សម្លាប់សត្វដំរីចំនួន ៨៣ ក្បាល និងសត្វព្រៃជាច្រើនទៀត ដើម្បីចែកសាច់សត្វទាំងនេះ ទៅដល់ប្រជាជនដែលអត់ឃ្លាន។ | ក្រសួងបរិស្ថាន រុក្ខាប្រមាញ់ និងទេសចរណ៍របស់ណាមីប៊ីបានប្រកាសកាលពីដើមសប្តាហ៍នេះថា ប្រទេសខ្លួននឹងបរបាញ់សត្វព្រៃជាង ៧០០ក្បាលសម្រាប់យកសាច់ចែកជូនដល់ប្រជាជនដែលខ្វះខាតអាហារ ស្របពេលប្រទេសអាហ្វ្រិកប៉ែកខាងត្បូងមួយនេះ ទទួលរងនូវគ្រោះរាំងស្ងួតយ៉ាងតិច ១០០ឆ្នាំកន្លងមក។ ផែនការនេះ មានគោលបំណងកាត់បន្ថយសម្ពាធលើប្រភពទឹកដែលមានស្រាប់នៅក្នុងតំ... |
article_4547.txt | នៅទីក្រុងណាននីង ប្រទេសចិន ម្ចាស់ហាងម៉ាស្សាតម្រូវឱ្យដំឡើងកាមេរ៉ាយ៉ាងតិច៤គ្រឿង ដើម្បីឃ្លាំមើលសកម្មភាពរបស់ភ្ញៀវ ព្រមទាំងកត់ត្រាព័ត៌មានពីភ្ញៀវដែលប្រើប្រាស់សេវាកម្មនៅពេលយប់ជ្រៅ។ ការសម្រេចបែបបេះ គឺដើម្បីឃ្លាំមើលសកម្មភាពលេងល្បែងស៊ីសង និងពេស្យាចារ។ | ទីក្រុងណាននីងដែលជារដ្ឋធានីនៃតំបន់ស្វយ័តក្វាងស៊ី ភាគខាងត្បូងប្រទេសចិននាពេលថ្មីៗនេះ បានចាប់ផ្តើមយុទ្ធនាការពង្រឹងការគ្រប់គ្រងគ្រឹះស្ថានសេវាកម្មម៉ាស្សា ដែលត្រូវបានចាត់ទុកថាជាចំណុចក្តៅនៃសកម្មភាពក្លែងបន្លំ ការលេងល្បែងស៊ីសង និងពេស្យាចារ។ បើតាមសេចក្តីសម្រេចដែលចេញដោយរដ្ឋាភិបាលទីក្រុង ដែលនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែវិច្ឆិកា... |
article_4548.txt | រដ្ឋសភាអាម៉េរិក នឹងបោះឆ្នោត ក្នុងសប្ដាហ៍ក្រោយ លើកញ្ចប់ទឹកប្រាក់សន្តិសុខប្រចាំឆ្នាំ ចំនួនប្រហែល៣ពាន់លានដុល្លារ សម្រាប់ឱ្យក្រុមហ៊ុនទូរគមនាគមន៍អាម៉េរិក លុបឧបករណ៍ប្រើប្រាស់ដែលបង្កើតដោយក្រុមហ៊ុន Huawei និង ZTE របស់ចិន ចេញពីបណ្ដាញឥតខ្សែរបស់អាម៉េរិក ដើម្បីដោះស្រាយសន្តិសុខប្រឈម។ | ខណៈរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ព្រួយបារម្ភលើបញ្ហាសន្តិសុខបច្ចេកវិទ្យាជាតិ រដ្ឋសភាអាម៉េរិក នឹងបោះឆ្នោត អនុម័តកញ្ចប់ទឹកប្រាក់ ដើម្បីលុបឧបករណ៍ចិន ចេញពីបណ្ដាញឥតខ្សែរបស់អាម៉េរិក។ វិធានការបិទឧបករណ៍ចិន រួមមានការទាមទាររបាយការណ៍របស់ចិនក្នុងការគេចវេសច្បាប់សន្តិសុខជាតិអាម៉េរិក និងការពិនិត្យព័ត៌មានសម្ងាត់លើសមត្ថភាពបច្ចេកវិទ្យាជីវសាស... |
article_4549.txt | រដ្ឋសភាកូរ៉េខាងត្បូងបានអនុម័តច្បាប់ដាក់ទោសទណ្ឌចំពោះទង្វើកាន់កាប់ ឬមើលរឿងអាសអាភាសកាត់តក្លែងក្លាយ ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ។ | រដ្ឋសភាកូរ៉េខាងត្បូងនៅថ្ងៃទី២៦ ខែកញ្ញា បានបោះឆ្នោតអនុម័តច្បាប់ស្តីពីឧក្រិដ្ឋកម្មនៃការទិញ លក់ រក្សាទុក ឬមើលរូបភាព និងវីដេអូអាសអាភាសកាត់តមិនពិត ដែលមានការផ្តន្ទាទោសដាក់ពន្ធនាគារដល់៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣០លានវ៉ុន (២២៦០០ដុល្លារ)។ ច្បាប់នេះត្រូវតែចុះហត្ថលេខាដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សកយ៉ល នឹងចូលជាធរមាន។ ច្ប... |
article_455.txt | បេក្ខភាពនាយករដ្ឋមន្ត្រីមកពីបក្សឆ្ពោះទៅមុខរបស់ថៃលោក Pita Limjaroenrat បាននិយាយថ្ងៃទី ២៧ ខែមិថុនា ថា លោកមានការគាំទ្រគ្រប់គ្រាន់នៅក្នុងសភាជាន់ខ្ពស់ដើម្បីក្លាយជានាយករដ្ឋមន្ត្រី នៅប៉ុន្មានថ្ងៃមុនសម័យប្រជុំដំបូងរបស់សភាថ្មី។ | លោក Pita ដែលជាមេដឹកនាំនៃគណបក្សឆ្ពោះទៅមុខ កំពុងមានរឿងចម្រូងចម្រាស់ ជាប់សង្ស័យផ្លូវច្បាប់មិនច្បាស់លាស់ក្នុងការទៅកាន់តំណែងនាយករដ្ឋមន្ត្រី បើទោះបីជាទទួលបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងការបោះឆ្នោតជាតិថៃកាលពីខែឧសភាកន្លងទៅក៏ដោយ។ ការចូលរួមជាសម្ព័ន្ធភាពទាំងប្រាំបីគណបក្ស ប្រមូលត្រឹមតែ ៣១២អាសនៈនៅក្នុងសភាតែប៉ុណ្ណោះ។ នៅក្រោ... |
article_4550.txt | លោក Shin Fujiyama បានរត់ចេញពីព្រំដែនអាម៉េរិក-ម៉ិកស៊ិក ទៅកាន់ទីក្រុង San Pedro Sula ដើម្បីរៃអង្គាសថវិកាសាងសង់សាលារៀនចំនួន១០ ដែលបំផ្លាញដោយគ្រោះធម្មជាតិនៅក្នុងហុងឌូរ៉ាស ដែលស្ថិតនៅតំបន់អាម៉េរិកកណ្តាល។ | មានដើមកំណើតនៅជប៉ុន លោក Shin Fujiyama មានឈ្មោះល្បីល្បាញខ្លាំងនៅហុងឌូរ៉ាស។ លោកបានបង្កើតគម្រោង Students Supporting Honduras ពេលកំពុងសិក្សានៅអាម៉េរិក ហើយបន្ទាប់មកបានផ្លាស់ទៅធ្វើការនៅប្រទេសនេះ។ នៅទីនោះ លោក Fujiyama បានអនុវត្តគម្រោងជាច្រើនសម្រាប់សហគមន៍ ដែលចុងក្រោយបំផុតជាគោលដៅនៃការរត់ចម្ងាយ ៣០០០គីឡូម៉ែត្រ ដើម្បីរៃអង្គាស... |
article_4551.txt | ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram បានប្រកាសហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី Rossiya Segodnya និង RT នៅលើកម្មវិធីរបស់ខ្លួន។ Meta បានបាត់ទុកប្រព័ន្ធផ្សព្វផ្សាយទាំងនេះបានលូកដៃជ្រៀតជ្រែកពីបរទេស។ | «បន្ទាប់ពីការពិចារណាយ៉ាងហ្មត់ចត់ យើងកំពុងពង្រីកការរឹតបន្តឹងដែលបច្ចុប្បន្នត្រូវបានអនុវត្តចំពោះភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី»។ ក្រុមហ៊ុន Meta បានប្រកាសបែបនេះនៅថ្ងៃទី១៦ ខែកញ្ញា ដោយបន្ថែមថា Rossiya Segodnya, RT និងអង្គភាពពាក់ព័ន្ធបច្ចុប្បន្នត្រូវបានហាមឃាត់ពីកម្មវិធីរបស់ Meta នៅទូទាំងពិភពលោក ដោយហេតុបានធ្វើសកម្មភាព... |
article_4552.txt | ការស្ទង់មតិចុងក្រោយបង្អស់របស់ Singapore Business Review បានបង្ហាញថា ២៩ភាគរយនៃបុគ្គលិកការិយាល័យមានបំណងឈប់ពីការងាររបស់ពួកគេក្នុងរយៈពេល ២ឆ្នាំខាងមុខ ដើម្បីចាប់ផ្តើមអាជីវកម្ម ឬបន្តគម្រោងផ្ទាល់ខ្លួន។ | មូលហេតុចម្បងជុំវិញស្ថានភាពនេះ ដោយសារតែបុគ្គលិកមានអារម្មណ៍បាក់ទឹកចិត្ត ព្រោះតែឱកាសវិវឌ្ឍន៍ខ្លួនមានកំណត់ ការគ្រប់គ្រងមិនស៊ីសង្វាក់គ្នា និងកង្វះការលើកទឹកចិត្ត។ មតិខ្លះទៀតលើកឡើងថា ពួកគេមិនពេញចិត្តនឹងប្រាក់បៀវត្សរ៍ រួមទាំងអត្ថប្រយោជន៍ ព្រួយបារម្ភអំពីការបាត់បង់តុល្យភាពរវាងការងារ និងជីវិត ឬមិនត្រូវបានគេកោតសរសើរនៅកន្លែងធ្វើការ... |
article_4553.txt | កសិដ្ឋានមួយនៅភាគខាងជើងប្រទេសថៃ បានសម្លាប់ហ្វូងក្រពើទាំងអស់ចំនួន ១២៥ ក្បាល ដោយសារខ្លាចវារត់គេច ស្របពេលមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។ | លោក Natthapak Khumkad ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅខេត្ត Lamphun ភាគខាងជើងប្រទេសថៃ បានប្រាប់សារព័ត៌មាន AFP ថា ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យខូចទ្រុង ដែលនាំឱ្យក្រពើសៀមអាចរត់គេចខ្លួន វង្វេង និងបង្កគ្រោះថ្នាក់ដល់មនុស្ស។ លោក Natthapak បន្តថា៖ «ភ្លៀងធ្លាក់ខ្លាំងបានបំផ្លាញរបងកសិដ្ឋាន! គួរឲ្យសោកស្ដាយដែលយើងត្រូវសម... |
article_4554.txt | ទីក្រុង Kolkata របស់ឥណ្ឌានៃរដ្ឋ West Bengal មានការតវ៉ាជាច្រើនសប្តាហ៍ដើម្បីទាមទារយុត្តិធម៌ បន្ទាប់ពីមានការរំលោភ និងសម្លាប់វេជ្ជបណ្ឌិតមួយរូប។ ហេតុការណ៍នេះ បានជំរុញឲ្យសភារដ្ឋ West Bengal នៅថ្ងៃទី៣ ខែកញ្ញា បានអនុម័តច្បាប់ប្រហារជីវិតសម្រាប់អ្នករំលោភផ្លូវភេទ។ | ការតវ៉ាមួយ បានផ្ទុះឡើងនៅក្នុងរដ្ឋ West Bengal កាលពីខែមុន ដើម្បីទាមទារយុត្តិធម៌ដល់វេជ្ជបណ្ឌិតស្រីម្នាក់ដែលត្រូវបានរំលោភ និងសម្លាប់យ៉ាងព្រៃផ្សៃនៅមន្ទីរពេទ្យរដ្ឋក្នុងទីក្រុង Kolkata ព្រមទាំងអំពាវនាវឱ្យបញ្ចប់អំពើហិង្សាលើស្ត្រីនៅឥណ្ឌា។ សាកសពរបស់វេជ្ជបណ្ឌិត មានអាយុ៣១ឆ្នាំ ត្រូវបានគេរកឃើញដោយមានស្នាមរបួសជាច្រើននៅថ្ងៃទី៩ ខែសីហា... |
article_4555.txt | គំរូយន្តហោះ Lanying R6000 របស់ចិន អាចហោះហើរដោយខ្លួនឯង បានរយៈចម្ងាយឆ្ងាយរហូតដល់ ៤០០០គីឡូម៉ែត្រ ដែលអាចផ្ទុកមនុស្សបាន ១០នាក់ ឬទំនិញ ២តោន។ | សាជីវកម្មយន្តហោះ United Aircraft របស់ចិន បានផលិតយន្តហោះប្រភេទគ្មានមនុស្សបើក ដែលមានទម្ងន់ ៦តោនដំបូងគេរបស់ពិភពលោក។ ក្រុមហ៊ុនបានបញ្ចេញនូវគំរូយន្តហោះថ្មី នៅក្នុងសួនឧស្សាហកម្មអាកាសចរណ៍ Wuhu ក្នុងស្រុក Wanzhi ទីក្រុង Wuhu ខេត្តអានហួយ។ នេះបើយោងតាមវេបសាយ Interesting Engineering នៅថ្ងៃទី១៤ ខែតុលា។ យន្តហោះប្រភេទនេះ មានឈ្មោះ L... |
article_4556.txt | ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់ហាមប្រាមការស្មុំកូន ពីពលរដ្ឋនៃប្រទេសនានាដែលផ្តល់ភាពស្របច្បាប់នៃការប្តូរភេទ។ | បម្រាមស្មុំកូនដែលចុះហត្ថលេខាដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៣ ខែវិច្ឆិកា នឹងអនុវត្តចំពោះប្រទេសចំនួន ១៥ដែលភាគច្រើននៅអឺរ៉ុប អូស្ត្រាលី អាហ្សង់ទីន និងកាណាដា។ ទន្ទឹមនេះ ការស្មុំកូនជនជាតិរុស្ស៊ីដោយពលរដ្ឋអាម៉េរិកត្រូវបានហាមឃាត់តាំងពីឆ្នាំ២០១២។ កន្លងមក លោក Vyacheslav Volodin ជាសមាជិកសភានៃក្រុមដែលតាក់តែ... |
article_4557.txt | ជនជាតិអាម៉េរិកឈ្មោះ Lamont Powell បានឈ្នះសំណងដ៏ច្រើន ក្រោយតុលាការបានកំណត់ថា អ្នកបើកបររថភ្លើងខកខានមិនបានឈប់ទាន់ពេលវេលា បណ្តាលឱ្យបុកលោក រងគ្រោះបើទោះបីជាបុរសម្នាក់នេះស្រវឹងធ្លាក់ផ្លូវក៏ដោយ។ | លោក Powell មានអាយុ ៥៦ឆ្នាំរស់នៅទីក្រុង Brooklyn ត្រូវបានពិការ បន្ទាប់ពីឧបទ្ទវហេតុរថភ្លើងបុកកាលពីឆ្នាំ២០១៨។ មេធាវីរបស់លោក Powell បានអះអាងថា ទោះបីជាកូនក្តីរបស់លោក បានស្រវឹងធ្លាក់លើផ្លូវរថភ្លើង ក៏លោក Powell សមនឹងទទួលបានសំណងយ៉ាងច្រើន ព្រោះអ្នកបើកបររថភ្លើងមានពេលច្រើនដើម្បីជៀសវាងការប៉ះទង្គិច។ មេធាវីបន្តថា នេះជាបញ្ហាសុវត្ថិភា... |
article_4558.txt | ជិតប្រាំឆ្នាំបន្ទាប់ពីការចាប់ផ្តើមផ្ទុះនៃជំងឺឆ្លងកូវីដ-១៩ តើយើងគួរត្រៀមខ្លួន ការការពារ និងការឆ្លើយតបនៃជំងឺរាតត្បាតនៅក្នុងដំណាក់កាលថ្មីយ៉ាងដូចម្តេច? វិធីសាស្រ្តសុខភាពតែមួយ (One Health approach) ជាផ្នែកមួយដើម្បីដោះស្រាយបញ្ហាសុខភាពដែលមានទំនាក់ទំនងរវាងមនុស្ស សត្វ និងបរិស្ថាន។ | ទិវាសុខភាពតែមួយរម្លឹកឲ្យដឹងថា សុខភាពរបស់មនុស្ស សត្វ និងបរិស្ថានមានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយការគំរាមកំហែងដល់តំបន់មួយអាចក្លាយជាការគំរាមកំហែងដល់មនុស្សគ្រប់រូបលើពិភពលោកយ៉ាងឆាប់រហ័ស។ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រារព្ធទិវាសុខភាពតែមួយប្រចាំឆ្នាំលើកទី៩ ដែលជាយុទ្ធនាការសកលដើម្បីកសាងការអប់រំ និងការយល់ដឹងអំពីវិធីសាស្រ... |
article_4559.txt | វាជាការប្រកួតប្រជែងដ៏ស្វិតស្វាញមួយ នៅក្នុងចំណោមបេក្ខជនចំនួន ២,៥លាននាក់ មានតែ ៣៩ ៧០០នាក់ប៉ុណ្ណោះ នឹងត្រូវបានជ្រើសរើសឲ្យចូលបម្រើការនៅតាមទីភ្នាក់ងាររដ្ឋចិនក្នុងឆ្នាំ ២០២៥។ | ដើម្បីក្លាយជាមន្ត្រីរដ្ឋនៅចិន បេក្ខជនត្រូវដាក់ពាក្យសុំប្រឡងនៅតំណែងទំនេរ។ ក្រោយពីពិនិត្យពាក្យសុំ បេក្ខជនដែលមានសមត្ថភាពត្រូវប្រឡងសរសេរ រួមទាំងទ្រឹស្តីនយោបាយរហូតដល់ចំណេះទូទៅ។ អ្នកដែលប្រឡងជាប់ត្រូវសម្ភាស ហើយត្រូវពិនិត្យសុខភាព និងប្រវត្តិរបស់ខ្លួន។ ក្រៅពីការជ្រើសរើសមន្ត្រីរដ្ឋថ្នាក់ជាតិ នៅត... |
article_456.txt | នាវាចម្បាំងរុស្ស៊ីពីរគ្រឿងបានចូលចតនៅទីក្រុងសៀងហៃកាលពីថ្ងៃទី ៥ខែកក្កដាក្នុងដំណើរទស្សនកិច្ចមិត្តភាពរយៈពេលប្រាំពីរថ្ងៃ។ នេះជាការបង្ហាញបន្ថែមទៀតនៃទំនាក់ទំនងជិតស្និទ្ធរបស់ប្រទេសទាំងពីរក្នុងការធ្វើសមយុទ្ធរួមគ្នាលើវិស័យជើងទឹក។ | នាវាចម្បាំងសម័យសង្គ្រាមត្រជាក់ Gromkiy និង Sovershenniy បានធ្វើដំណើរចូលចតនៅទីក្រុងសៀងហៃចិន ដោយបោះយុថ្កានៅកំពង់ផែនៃមូលដ្ឋានទ័ពជើងទឹកចិនដែលមានទីតាំងនៅចំណុចប្រសព្វនៃទន្លេ Huangpu និង Yangtze។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ។ លោក Dmitry Lukyantsev តំណាងគណៈកម្មាធិការកិច្ចការបរទេសនៃទីក្រុងសៀងហៃ និងអគ្គកុងស៊... |
article_4560.txt | រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan នឹងត្រូវផាកពិន័យលើការជក់បារីក្នុងអាហារដ្ឋានតាមផ្លូវមួយកន្លែង ដែលមានហាមឃាតការជក់បារី។ រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Dzulkefly Ahmad បានប្រកាសបែបនេះក្នុងថ្ងៃទី១៨ ខែធ្នូ។ | ប្រមុខការទូតម៉ាឡេស៊ី លោក Mohamad Hasan ត្រូវរងការផាកពិន័យ ក្រោយត្រូវបានរកឃើញថា បានជក់បារីក្នុងទីកន្លែងហាមប្រាម ក្នុងប្រទេសខ្លួន។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោក Dzulkefly Ahmad ក្នុងសប្ដាហ៍នេះ បានបង្ហោះរូបភាពលោក Mohamad Hasan ជក់បារីក្នុងអាហារដ្ឋានមួយកន្លែងក្នុងរដ្ឋ Negeri Sembilan នៅ ម៉ាឡេស៊ី។ ការជក់បារីក្នុងកន... |
article_4561.txt | ស្ត្រីជនជាតិរុស្សីម្នាក់ បានរត់ពន្ធតាមជើងហោះហើរពីទីក្រុងញូវយ៉ក អាម៉េរិក ទៅកាន់ទីក្រុងប៉ារីស បារាំង ដោយលាក់ខ្លួននៅក្នុងបន្ទប់ទឹក។ | មន្ត្រីបារាំងបានលើកឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកាថា ស្ត្រីម្នាក់អាយុលើសពី ៥០ឆ្នាំកាន់លិខិតឆ្លងដែនរុស្ស៊ីបានជិះយន្តហោះ Delta Air Lines DL264 នៅពាក់កណ្តាលសប្តាហ៍នៅឯអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy (JFK) ក្នុងទីក្រុងញូវយ៉ក បន្ទាប់មកបានចុះចតនៅ Charles de អាកាសយានដ្ឋាន Gaulle ក្នុងទីក្រុងប៉ារីស ដោយគ្មានសំបុត្រ និងឯកសារបញ្ជា... |
article_4562.txt | ក្នុងរយៈពេល ១២ឆ្នាំកន្លងមក លោក Daisuke Hori មានអាយុ ៤០ឆ្នាំ រស់នៅខេត្ត Hyogo របស់ជប៉ុន បានចំណាយពេលគេងតែ ៣០នាទីប៉ុណ្ណោះជារៀងរាល់ថ្ងៃ។ ទោះបីជា ការគេងក្នុងរយៈពេលខ្លី ក៏លោកនៅតែមិនមានអារម្មណ៍អស់កម្លាំង។ | លោក Daisuke Hori ជាអ្នកជំនួញម្នាក់ដែលចូលចិត្តតន្ត្រី គំនូរ និងការរចនា។ ដើម្បីមានពេលគ្រប់គ្រាន់ធ្វើតាមចំណង់ចំណូលចិត្តរបស់ខ្លួន កាលពី១២ឆ្នាំមុន លោកបានចាប់ផ្តើមទម្លាប់ចូលគេងនៅម៉ោង ២:៣០ ព្រឹក ហើយភ្ញាក់ពីដំណេកប្រហែល ៣០នាទីក្រោយមក។ លោក Hori បានលើកឡើងថា ៖« គ្រាន់តែការលេងកីឡា ឬផឹកកាហ្វេមួយម៉ោង មុនពេលញ៉ាំអាហារ នោះអ្នកនឹងជៀសវាងក... |
article_4563.txt | ក្រោយដាក់ចេញវិធានការជាច្រើនដើម្បីកម្រិតប្រជាជនមិនអោយប្រើប្រាស់បារីអេឡិចត្រូនិច រដ្ឋាភិបាលអូស្ត្រាលីបន្តចាត់វិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយចំនួនសិស្សដែលប្រើប្រាស់បារីអេឡិចត្រូនិច ជាមួយនឹងយុទ្ធនាការថ្មីមួយដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។ | ចាប់ពីឆ្នាំ ២០២៥ តទៅ ក្រសួងសុខាភិបាលនឹងដាក់ពង្រាយកម្មវិធីមួយដែលមានឈ្មោះថា «Our Futures» នៅតាមសាលារៀនប្រមាណ ៣០០០កន្លែង ដើម្បីលើកទឹកចិត្តសិស្ស កុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិច។ សារព័ត៌មាន ABC News បានដកស្រង់សម្តីរដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលី លោក Mark Butler នាថ្ងៃទី១៣ ខែវិច្ឆិកា។ កម្មវិធីនេះនឹងផ្តោតលើសិស្សថ្នាក់ទី៧ និងទ... |
article_4564.txt | សត្វក្រពើដែលមានឈ្មោះ Henry កំពុងរស់នៅឯមជ្ឈមណ្ឌលអភិរក្ស Crocworld អាហ្វ្រិកខាងត្បូង នឹងមានអាយុ ១២៤ឆ្នាំនៅចុងឆ្នាំនេះ។ វាបានបង្កើតកូនជាង ១ម៉ឺនក្បាលក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ | បច្ចុប្បន្ន Henry មានអាយុ ១២៣ឆ្នាំ ជាក្រពើដែលគេស្គាល់ថាមានចំណាស់ជាងគេបំផុតនៅលើពិភពលោក។ ជាមួយនឹងអាយុដ៏ច្រើនរបស់វា Henry ក៏មានទំហំធំដែរ។ ក្រពើដ៏ធំនេះមានប្រវែងជាង ៥ម៉ែត្រពីច្រមុះដល់កន្ទុយ និងមានទម្ងន់ ៧០០គីឡូក្រាម។ នេះបើយោងតាមសារព័ត៌មាន IFL Science ។ តាមមជ្ឈមណ្ឌលអភិរក្ស Crocworld នៅអាហ្រ្វិកខាងត្បូង Henry កើតនៅឆ្នាំ ១៩០០ ... |
article_4565.txt | ក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េខាងត្បូង បានផ្តល់រង្វាន់ដល់ស្ត្រី ២នាក់ដែលផ្តល់កំណើតដល់កូនចំនួន ១៣នាក់ ក្នុងបរិបទប្រទេសនេះកំពុងព្យាយាមជំរុញអត្រាកំណើត។ | ក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េកាលពីសប្តាហ៍មុនបានប្រារព្ធពិធីអបអរសាទរទិវាស្ត្រីមានផ្ទៃពោះលើកទី១៩ នៅសណ្ឋាគារ Glad ក្នុងតំបន់ Yeouido ដោយផ្តល់មេដាយដល់ស្ត្រីពីរនាក់ដែលមានអាយុ ៦០និង ៥៩ឆ្នាំ ព្រោះតែអ្នកទាំងពីរបានផ្តល់កំណើតដល់កូនចំនួន ១៣នាក់។ ស្ត្រីមានផ្ទៃពោះប្រមាណ ១៥០នាក់ និងសាច់ញាតិបានចូលរួមក្នុងពិធីនេះ។ អ្ន... |
article_4566.txt | អាម៉េរិកព្រួយបារម្ភបន្ទាប់ពីចិនឈប់អនុញ្ញាតឱ្យជនបរទេសយកកូនមកចិញ្ចឹម ព្រោះអាម៉េរិកជាប្រទេសដែលយកកូនចិញ្ចឹមច្រើនជាងគេពីប្រទេសអាស៊ីមួយនេះ។ | រដ្ឋាភិបាលចិនប្រកាសបានបញ្ចប់កម្មវិធីស្មុំកូនអន្តរជាតិ។ ការសម្រេចចិត្តរបស់ចិននាពេលនេះ បានប៉ះពាល់ដល់គ្រួសារអាម៉េរិករាប់រយគ្រួសារដែលកំពុងរង់ចាំការសុំកូនចិញ្ចឹមពីចិន។ ក្នុងមួយទស្សវត្សកន្លងមក គ្រួសារអាម៉េរិកបានទទួលកូនចំនួន ៨២ ៦៧៤ នាក់មកពីចិនដែលច្រើនជាងគេបើធៀបនឹងប្រទេសដទៃទៀត។ នេះបើតាមសារព័ត៌មាន Al Jazeera។ ថ... |
article_4567.txt | វៀតណាម ៖ ក្នុងវ័យ៦០ឆ្នាំ លោក ជិន កុង ញិន បានតាំងចិត្តប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីបំពេញបំណងយុវវ័យ និងធ្វើជាគំរូដល់កូនៗចៅៗ។ | លោក ញិន រស់នៅខេត្តដុងណាយភាគខាងជើងទីក្រុងហូជីមិញ ដែលជាបេក្ខជនចាស់ជាងគេក្នុងការប្រឡងសញ្ញាបត្របាក់ឌុបនៅវៀតណាមឆ្នាំនេះ។ លោកបានចុះឈ្មោះប្រឡងនៅវិទ្យាល័យក្បែរផ្ទះ ដោយជ្រើសរើសមុខវិជ្ជា គណិតវិទ្យា អក្សរសាស្ត្រ អង់គ្លេស និងមុខវិជ្ជាវិទ្យាសាស្ត្រសង្គម(ប្រវត្តិវិទ្យា ភូមិវិទ្យា ការអប់រំពលរដ្ឋ)។ បើតាមបេក្ខជនវ័យចំណាស់រូបនេះ កាលពីក្ម... |
article_4568.txt | យន្តហោះដឹកមនុស្ស៦១នាក់បានធ្លាក់ក្នុងរដ្ឋ Sao Paulo ប្រទេសប្រេស៊ីល។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សណាម្នាក់នៅមានជីវិតឡើយ។ | យន្តហោះ ATR 72-500 ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Voepass បានធ្លាក់នៅក្នុងតំបន់លំនៅដ្ឋានមួយក្នុងទីក្រុង Vinhedo កាលពីថ្ងៃទី៩ ខែសីហា ខណៈកំពុងហោះហើរពី Cascavel ក្នុងរដ្ឋ Parana ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Guarulhos របស់រដ្ឋ Sao Paulo ។ យន្តហោះនោះដឹកអ្នកដំណើរ៥៧នាក់ និងសមាជិកអាកាសយានិត៤នាក់ ។ រដ្ឋាភិបាលទីក្រុង Va... |
article_4569.txt | បុរសអាយុ ៣៩ឆ្នាំម្នាក់នៅអង់គ្លេស ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ បន្ទាប់ពីបានដកស្រោមអនាម័យដោយសម្ងាត់ពេលរួមភេទជាមួយនារីម្នាក់ ដោយមិនមានការព្រមព្រៀង។ | តុលាការអង់គ្លេសទើបតែបានកាត់ទោសបុរសម្នាក់ឱ្យជាប់គុក៤ឆ្នាំ ៣ខែ ពីបទដោះ ស្រោមអនាម័យដោយសម្ងាត់ ពេលរួមភេទជាមួយនារីម្នាក់ ដោយមិនមានការព្រមព្រៀង កាលពីឆ្នាំមុន ។ នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃទី១៤ ខែមិថុនា។ ចុងចោទឈ្មោះ Guy Mukendi អាយុ ៣៩ឆ្នាំ រស់នៅក្នុងទីក្រុង Brixton ត្រូវបានកាត់ទោសដោយតុលាការពីបទរំលោភសេពសន្ថវៈ ដោយសារតែទង្វើនៃ... |
article_457.txt | ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី២៨ ខែធ្នូ បានអំពាវនាវឱ្យពិភពលោករៀបសំសន្តិភាពឡើងវិញ នៅក្នុងឆ្នាំ២០២៣ ខណៈសង្រ្គាម បានបង្កឱ្យប្រជាជនជាច្រើនលាននាក់ភៀសខ្លួន។ បើតាមលោកហ្គូតេរ៉េស ក្នុងឆ្នាំ២០២៣ ពិភពលោក ត្រូវការសន្តិភាពជាងពេលណាទាំងអស់។ | នាពេលកន្លងមក សង្រ្គាមបានកើតឡើងនៅតំបន់ជាច្រើនដូចជាអាហ្វហ្កានីស្ថាន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនជាដើម។ សង្រ្គាមទាំងនេះ បានធ្វើឱ្យប្រជាជនរាប់លាននាក់ភៀសខ្លួន ដើម្បីសុវត្ថិភាព។ ស្របពេល ពិភពលោកមានវិបត្តិច្រើនបែបនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ក្នុងសារសម្រាប... |
article_4570.txt | កាលពីថ្ងៃទី១៦ ខែឧសភា អាជ្ញាធរខេត្តបកែវ និងក្រុមបុរាណវិទ្យាជាតិឡាវបានបន្តរកឃើញ និងជីកកកាយព្រះពុទ្ធបដិមាជាច្រើនដែលមានអាយុកាលរាប់រយឆ្នាំ ក្នុងនោះមានព្រះពុទ្ធបដិមាធំមួយមានកំពស់ជាង ២ ម៉ែត្រ។ | ភ្លាមៗបន្ទាប់ពីបង្កើតគណៈកម្មាធិការជាតិស្រាវជ្រាវ និងជីកកកាយព្រះពុទ្ធបដិមា និងវត្ថុបុរាណដែលមានអាយុកាលរាប់រយឆ្នាំមក អាជ្ញាធរ និងអ្នកជំនាញបុរាណវិទ្យាបានពង្រីកវិសាលភាពនៃការស្វែងរកវត្ថុបុរាណ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរខេត្តបកែវភាគពាយព្យឡាវ និងក្រុមបុរាណវត្ថុវិទ្យាបានរកឃើញ និងជីកកកាយព្រះពុទ្ធរូបសំរិទ្ធ វត្ថុបុរាណ និងថ្... |
article_4571.txt | មន្ត្រីនៅរដ្ឋ Tamil Nadu ភាគខាងត្បូងឥណ្ឌាបានប្រកាសថា មនុស្សចំនួន ៥៣នាក់បានស្លាប់ ដោយសារការផឹកស្រាលាយសារធាតុមេតាណុលខ្ពស់ ដែលជាប្រភេទថ្នាំពុល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មានបារាំង AFP។ | ហេតុការណ៍ពុលស្រានៅឥណ្ឌា បានកើតឡើងនៅថ្ងៃទី១៨ ខែមិថុនា បណ្តាលឲ្យមនុស្សជាង១០០នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែជនរងគ្រោះជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែលគ្រូពេទ្យមិនអាចព្យាបាលបាន។ លោក Muthuvel Stalin ប្រមុខរដ្ឋ Tamil Nadu បាននិយាយថា មនុស្ស ៣៧នាក់បានស្លាប់ប៉ុន្មានម៉ោង បន្ទាប់ពីផឹកស្រាលាយជាមួយនឹងមេតាណុលកម្រិតខ្ពស់... |
article_4572.txt | ហ្វូស៊ីលដានជើងដាយណូស័រពីសម័យ Cretaceous ដែលមានអាយុប្រហែល១២០លានឆ្នាំមុន ត្រូវបានរកឃើញថ្មីៗនេះនៅលើភ្នំមួយនៅទីក្រុង Lufeng ខេត្តយូណានរបស់ចិន។ | តាមអ្នកជំនាញមកពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សហ្វូស៊ីលដាយណូស័រទីក្រុង Lufeng ចំនួនដានជើងហ្វូស៊ីលដាយណូស័រដែលបានរកឃើញលើកនេះគឺមានទំហំធំ និងច្រើនប្រភេទចម្រុះមានចំនួនជាង ៤០០ហ្វូស៊ីលដានជើង។ ការប្រៀបធៀបទីតាំងសម្គាល់បានបង្ហាញថា ប្លុកថ្មដែលស្នាមជើងដាយណូស័រនោះមានអាយុប្រហែល ១២០លានឆ្នាំ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារ... |
article_4573.txt | ច្បាប់ហាមឃាត់ការចិញ្ចឹមសត្វឆ្កែសម្រាប់ការសម្លាប់ក្នុងគោលបំណងចែកចាយ និងលក់សាច់ឆ្កែ ឬអាហារដែលមានគ្រឿងផ្សំសាច់ឆ្កែនៅកូរ៉េខាងត្បូងបានចូលជាធរមាន នៅថ្ងៃទី៧ ខែសីហា។ នេះបើតាមសារព័ត៌មាន Korea Herald។ | ដើម្បីការអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាព រដ្ឋាភិបាលកូរ៉េនឹងផ្តល់កញ្ចប់ជំនួយសម្រាប់អ្នកដែលប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ រួមទាំងកសិដ្ឋានសាច់ឆ្កែ និងភោជនីយដ្ឋានលក់សាច់ឆ្កែ។ បើតាមក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េ (MAFRA) អាជីវកម្មសរុបចំនួន ៥៦២៦ ដែលរងផលប៉ះពាល់ដោយច្បាប់នេះមានសិទ្ធិទទួលបានការគាំទ្រពីរដ្ឋ។ បើត... |
article_4574.txt | រដ្ឋាភិបាលថៃ អាចពិចារណាលើការផ្លាស់ទីតាំងរាជធានីបាងកក ដោយសារទឹកភ្លៀងជន់លិចទីក្រុងជារៀងរាល់ឆ្នាំ និងកម្ពស់ទឹកសមុទ្រកើនឡើង។ នេះបើតាមសារព័ត៌មាន The Thaiger។ | អត្ថបទទាក់ទង «នូសានតារា» ដែលមានន័យថាប្រជុំកោះ ជាឈ្មោះរដ្ឋធានីឥណ្ឌូណេស៊ីថ្មីពេលរើពីហ្សាការតា មន្រ្តីជាន់ខ្ពស់ថៃមួយរូប នៅថ្ងៃទី១៥ ខែឧសភា បានលើកឡើងពីភាពចាំបាច់ដែល ថៃអាចផ្លាស់ប្តូររាជធានីបាងកក ដោយសារការគំរាមកំហែងពីកម្រិតទឹកសមុទ្រកើនឡើង ដែលបង្កពីការប្រែប្រួលអាកាសធាតុ។ លោក Pavich Kesavawong អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធា... |
article_4575.txt | ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល (Yoon Suk-yeol) បានប្រកាសផែនការបង្កើតក្រសួងថ្មីមួយ ដែលមានភារកិច្ចដោះស្រាយបញ្ហាអត្រាកំណើតទាបនៅក្នុងប្រទេស។ | អត្រាកំណើតរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះដល់កម្រិតទាបបំផុតកាលពីឆ្នាំមុន បើទោះបីជាប្រទេសនេះបានចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីព្យាយាមលើកទឹកចិត្តស្ត្រីឱ្យមានកូនកាន់តែច្រើន និងរក្សាស្ថិរភាពចំនួនប្រជាជនក៏ដោយ។ ដើម្បីដោះស្រាយបញ្ហាសំខាន់ រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងបង្កើតក្រសួងមួយតែម្ដង។ ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉... |
article_4576.txt | ហ្វីលីពីន កំពុងស្នើឲ្យអនុវត្តថ្ងៃអាទិត្យគ្មានរថយន្ត (Car-Free Sunday) នៅផ្នែកមួយនៃ មហាវិថី Roxas Avenue ក្នុងរដ្ឋធានីម៉ានីល ដើម្បីឲ្យប្រជាជនអាចហាត់ប្រាណនៅខាងក្រៅ និងមានពេលវេលាភ្ជាប់ទំនាក់ទំនងគ្នា។ | ក្រុមប្រឹក្សាទីក្រុងម៉ានីល លោក Salvador Philip Lacuna បានដាក់សេចក្តីព្រាងច្បាប់លេខ ៨៧២៤ ដោយស្នើឱ្យបិទទាំងផ្លូវផ្នែកខាងជើង និងខាងត្បូង នៃមហាវិថី Roxas Avenue ពីចំណុច Padre Burgos Avenue ទៅ Quirino Avenue រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៥ ដល់ម៉ោង ៩ព្រឹក។ នេះបើតាមសារព័ត៌មាន Philstar ។ សេចក្តីព្រាងច្បាប់នេះ អនុញ្ញាតឱ្យអាជ្ញ... |
article_4577.txt | សមាជិកសភាគណបក្សឆ្ពោះទៅមុខលោកស្រី Chonthicha Jaengraew ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ អំឡុងការការចូលរួមតវ៉ាដោះលែងអ្នកទោសនយោបាយកាលពីឆ្នាំ២០២១។ | មេធាវីរបស់លោកស្រី Chonthicha Jaengraew បានបញ្ជាក់នៅថ្ងៃទី២៧ ខែឧសភា ថា តុលាការនៅ Thanyaburi ភាគខាងជើងទីក្រុងបាងកក បានសម្រេចកាត់ទោសលោកស្រី Chonthicha Jaengraew ពីបទបំពានច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ និងកាត់បន្ថយការជាប់ពន្ធនាគារពី ៣ឆ្នាំទៅ២ឆ្នាំ ដោយកិច្ចសហប្រតិបត្តិការរបស់លោកស្រី ។ បច្ចុប្បន្នសមាជិកសភា Chonthicha កំព... |
article_4578.txt | អគ្គិភ័យបានលេបត្របាក់ផ្សារលក់សត្វចិញ្ចឹមក្នុងទីក្រុងបាងកក សត្វរាប់ពាន់ក្បាលដូចជា ឆ្កែ ឆ្មា បក្សី និងពស់ ត្រូវបានងាប់នៅក្នុងភ្នក់ភ្លើង។ នេះបើតាមចុះផ្សាយរបស់កាសែត Bangkok Post។ | លោក Tivakorn Prongseng អធិការខណ្ឌ Chatuchak បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះចេញពីកន្លែងលក់ត្រីនៅផ្សារ Sri Somrat ជាប់ផ្សារ Chatuchak ដែលជាផ្សារដ៏ល្បីល្បាញវេលាម៉ោងប្រហែល ៤ទៀបភ្លឺ ថ្ងៃទី១១ ខែមិថុនា។ អគ្គិភ័យបានឆាបឆេះតូបជាង១០០ លើផ្ទៃដីប្រមាណ១៣០០ម៉ែត្រការ៉េ។ ការឆាបឆេះនេះ ត្រូវបានរថយន្តពន្លត់អគ្គិភ័យបាញ់ពន្ល... |
article_4579.txt | ប្រធានាធិបតីសៀរ៉ាឡេអូនបានចុះហត្ថលេខាលើច្បាប់ហាមប្រាមការរៀបអាពាហ៍ពិពាហ៍ជាមួយកុមារ ដោយអនុញ្ញាតឱ្យដាក់ពន្ធនាគារចំពោះជនដែលរៀបការជាមួយក្មេងស្រីអាយុក្រោម ១៨ឆ្នាំ ព្រមទាំងសាក្សីផង។ | ប្រធានាធិបតីសៀរ៉ាឡេអូនលោក Maada Bio បានប្រកាសនៅថ្ងៃទី២ ខែកក្កដា ថា ច្បាប់ហាមប្រាមអាពាហ៍ពិពាហ៍កុមារទើបតែចូលជាធរមាន ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីការពារក្មេងស្រីនៅក្នុងប្រទេសអាហ្វ្រិកប៉ែកខាងលិច។ កន្លងមក ក្មេងស្រីប្រហែល ១ភាគ៣ បានរៀបការមុនអាយុកំណត់។ ច្បាប់ថ្មីនេះ ដាក់ទោសទណ្ឌដល់ជនដែលរៀបការជាមួយក្មេងស្រីណា... |
article_458.txt | កូរ៉េខាងជើង នឹងបន្តប្រឈមផលវិបាកខ្លាំងឡើង រហូតទាល់តែមានការផ្លាស់ប្តូរកាយវិការរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price បានបញ្ជាក់បែបនេះ នៅថ្ងៃទី៩ ខែមីនា។ ការអះអាងរបស់លោក Ned Price ធ្វើឡើងក្រោយកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ជាថ្មីទៅសមុទ្រលឿង។ | កូរ៉េខាងជើង នៅថ្ងៃទី៩ ខែមីនា បានបាញ់មីស៊ីលប៉ាលីស្ទិកចម្ងាយខ្លីមួយគ្រាប់ទៅក្នុងសមុទ្រលឿន។ នេះជាការបាញ់មីស៊ីលប៉ាលីស្ទិកលើកទី៤ នៅក្នុងឆ្នាំ២០២៣ ខណៈពេលអាម៉េរិក និងកូរ៉េខាងត្បូង តែងធ្វើសមយុទ្ធយោធារួមគ្នាជាញឹកញាប់។ ក្រោយការបាញ់មីស៊ីលខាងលើ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបន្តប្តេជ្ញាក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន។ លើសពីនេះ... |
article_4580.txt | Agibot ជាក្រុមហ៊ុនទើបបើកអាជីវកម្មផលិតមនុស្សយន្តមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានបង្ហាញប្រភេទមនុស្សយន្តជំនាន់ថ្មី ដើម្បីប្រកួតប្រជែងជាមួយម៉ូដែល Optimus របស់ក្រុមហ៊ុនអាម៉េរិក Tesla។ | ក្រុមហ៊ុន Agibot ដែលជាអតីតបុត្រសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានដាក់បង្ហាញប្រភេទមនុស្សយន្តជំនាន់ថ្មីជាច្រើនដើម្បីជួយសម្រួលដល់កិច្ចការប្រចាំថ្ងៃ។ លោក Peng Zhihui ស្ថាបនិកក្រុមហ៊ុន Agibot លើកឡើងថា ៖« យើងសម្រេចបាននូវរបកគំហើញជាច្រើនក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍផលិតផលក្នុងរយៈពេលមួយឆ្នាំកន្លងមក ហើយឥឡូវនេះ យើងស្ថ... |
article_4581.txt | ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនឹងរុះរើអគារផ្ទះល្វែងកម្ពស់ ១០ជាន់ ដែលជិតរួចរាល់ក្នុងទីក្រុងតូក្យូ ដោយសារតែមានការត្អូញត្អែរថា វាបានបិទទិដ្ឋភាពភ្នំហ្វូជី។ | ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sekisui House បានសម្រេចចិត្តដោយស្ម័គ្រចិត្ត ដើម្បីបញ្ឈប់គម្រោងអគារផ្ទះល្វែងកម្ពស់ ១០ជាន់ នៅភាគខាងលិចខេត្តទីក្រុងតូក្យូ។ អគារនេះ ត្រូវបានសាងសង់នៅលើផ្លូវដ៏ល្បីល្បាញមួយ ដែលមានទេសភាពមើលឃើញភ្នំហ្វ៊ូជី ដែលមានកម្ពស់ ៣ ៧៧៦ម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Today។ « វាមិនអាចបដិសេធបានទេថ... |
article_4582.txt | ជប៉ុននឹងផ្តល់ផែនទីហានិភ័យទឹកជំនន់ដល់កម្ពុជា វៀតណាម ឥណ្ឌូណេស៊ី និងថៃ នៅឆ្នាំក្រោយ។ ផែនទីនេះ ប្រើប្រាស់ទិន្នន័យផ្កាយរណប ដើម្បីព្យាករទឹកជំនន់ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ | កម្ពុជា វៀតណាម ឥណ្ឌូណេស៊ី និងថៃ ជាប្រទេសអាស៊ីអាគ្នេយ៍ ដែលរងគ្រោះដោយទឹកជំនន់ញឹកញាប់។ ជប៉ុនយល់ថា ការប្រគល់ជូននេះ មានប្រយោជន៍ខ្លាំង សម្រាប់ប្រទេសទាំងបួននេះ ក្នុងការប្រើប្រាស់ប្រព័ន្ធផែនទីស្រដៀងគ្នាទៅនឹងជប៉ុន ដើម្បីស្វែងយល់ថា តើតំបន់ណាខ្លះដែលប្រឈមនឹងគ្រោះទឹកជំនន់។ នេះបើតាមការចុះផ្សាយរបស់The Japan News នៅថ្ងៃទី៩ ខែឧស... |
article_4583.txt | មន្ទីរបរិស្ថានទីក្រុងហ្សាការតា បានដំឡើងស្ថានីយ៍ត្រួតពិនិត្យគុណភាពខ្យល់បន្ថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ការបំពុលនៅក្នុងទីក្រុង។ ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងហ្សាការតា បានជាប់ចំណាត់ថ្នាក់ជាកន្លែងដែលបំពុលខ្លាំងបំផុតក្នុងពិភពលោក។ | យោងតាមសន្ទស្សន៍ក្រុមហ៊ុនបច្ចេកវិទ្យាគុណភាពខ្យល់របស់ស្វីស IQAir ទីក្រុងហ្សាការតាត្រូវបានបញ្ចូលក្នុងបញ្ជីទីក្រុងទាំង១០ ដែលបំពុលខ្លាំងបំផុតរបស់ពិភពលោកកាលពីសប្តាហ៍មុន។ ទីក្រុងនេះបានអំពាវនាវឱ្យប្រជាជនបង្កើនការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ជៀសវាងការដុតសំរាមនៅខាងក្រៅ និងសកម្មភាពផ្សេងទៀត ដើម្បីកាត់បន្ថយការបំពុលខ្យល់ ដែលបា... |
article_4584.txt | តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) ចំនួនប្រជាជនពិភពលោកទំនងជានឹងកើនឡើងពី ៨,២ពាន់លាននាក់នៅឆ្នាំ២០២៤ ដល់ ១០,៣ពាន់លាននាក់នៅឆ្នាំ២០៨០ មុនពេលថយចុះ។ | នាយកដ្ឋានចំនួនប្រជាជនរបស់អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា ចំនួនប្រជាជន ពិភពលោក នឹងកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងសតវត្សនេះ មុនពេលធ្លាក់ចុះវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី១២ ខែកក្កដា។ អង្គការសហប្រជាជាតិ បានព្យាករថា ប្រទេសមួយចំនួនមានកំណើនប្រជាជនលឿនជាងគេលើពិភពលោកដូចជា ឥណ្ឌា ឥណ្ឌូណេស៊ី និងនីហ្សេរីយ៉ា... |
article_4585.txt | រូបសំណាកក្រមួនរបស់អតីតប្រធានាធិបតី Abraham Lincoln ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីបានរលាយ និងបាត់ក្បបាលនៅពេលសីតុណ្ហភាពក្នុងទីក្រុងឡើងលើស៣៧អង្សា។ | រូបសំណាកក្រមួនរបស់អតីតប្រធានាធិបតីអាម៉េរិកលោក Abraham Lincoln អង្គុយលើកៅអី ត្រូវបានសាងសង់នៅ Camp Barker រដ្ឋវ៉ាស៊ីនតោនឌីស៊ី។ អំឡុងសង្គ្រាមស៊ីវិល កន្លែងនេះជាជំរុំជនភៀសខ្លួនសម្រាប់ជនជាតិអាហ្រ្វិកអាម៉េរិកាំងដែលមានសេរីភាពបន្ទាប់ពីទាសភាព។ កាលពីចុងសប្តាហ៍មុន នៅពេលដែលសីតុណ្ហភាពក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊... |
article_4586.txt | មន្ត្រីខេត្ត Yamagata បានអនុម័តបញ្ញត្តិមួយលើកទឹកចិត្តឱ្យមនុស្សសើចយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាជន។ យ៉ាងណាមិញ បញ្ញត្តិនេះបានប្រឈមនឹងភាពចម្រូងចម្រាសជាច្រើន។ | សភាថ្នាក់ខេត្ត Yamagata នៅថ្ងៃទី៥ ខែកក្កដា បានបោះឆ្នោតអនុម័តប្បញ្ញត្តិដែលស្នើឡើងដោយសមាជិកបក្សប្រជាធិបតេយ្យសេរី (LDP) ដែលលើកទឹកចិត្តប្រជាជនឱ្យ«ព្យាយាមបណ្តុះសុខភាពផ្លូវកាយ និងផ្លូវចិត្តតាមរយៈការសើចដូចជា ការញញឹម សើច ឬសើចខ្លាំងយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ»។ បញ្ញត្តិនេះ ក៏តម្រូវឱ្យម្ចាស់ក្រុមហ៊ុន បង្កើតបរិយាកាសការងារដែលពោរពេ... |
article_4587.txt | សិស្សសាលាមត្តេយ្យម្នាក់ អាយុ ៥ឆ្នាំ បានបាត់បង់ជីវិត បន្ទាប់ភ្លេចនៅលើឡានក្រុងសាលាអស់ ១១ម៉ោងក្រោមសីតុណ្ហភាព ៣៥អង្សាសេ នៅខេត្តភាគខាងជើងវៀតណាម។ នេះបើតាមសារព័ត៌មាន VnExpress ។ | នៅវេលាម៉ោង៦ និង២០នាទីព្រឹក កុមារឈ្មោះ Gia Huy ស្ថិតនៅខេត្ត ថៃ ប៊ិញ បានជិះរថយន្តក្រុង ២៩កៅអី ទៅសាលាមត្តេយ្យ Hong Nhung 2 ចម្ងាយ ៥គីឡូម៉ែតពីផ្ទះ។ នៅលើឡានក្រុងមានសិស្ស១០នាក់ និងគ្រូម្នាក់ដែលបំពេញភារកិច្ចចាំទទួលសិស្ស។ ពេលទៅដល់សាលារៀន អ្នកបើកបរបានបើកទ្វារឲ្យសិស្ស និងគ្រូចូលក្នុងថ្នាក់រៀន បន្ទាប់មកចតនៅខ្លោង... |
article_4588.txt | អាជ្ញាធរចិននៅថ្ងៃទី២២ ខែកក្កដា បានចេញផ្សាយឯកសារណែនាំមួយស្តីពីការអនុវត្តការងារបង្ការភាពធាត់របស់សិស្សនៅបឋមសិក្សា និងមធ្យមសិក្សា ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងបង្ការ និងអន្តរាគមន៍ទាន់ពេល និងការព្រមានអំពីជំងឺនានា។ | ឯកសារដែលមានចំណងជើងថា «ការណែនាំបច្ចេកទេសសម្រាប់ការបង្ការ និងការគ្រប់គ្រងការលើសទម្ងន់ និងជំងឺធាត់សម្រាប់សិស្សបឋមសិក្សា និងមធ្យមសិក្សា» បានចេញរួមគ្នាដោយទីភ្នាក់ងារជាតិសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ ក្រសួងអប់រំ គណៈកម្មការសុខភាពជាតិ និងអគ្គនាយកដ្ឋានកីឡាចិន។ ខ្លឹមសារនៃគោលការណ៍ណែនាំជារួមមានដូចជា បញ្ហាទម្ងន់ និងភាពធាត់ដែលប៉... |
article_4589.txt | ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីត្រូវបានចាត់ទុកថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុត ដោយសារកំណត់ត្រាក្រុមហ៊ុននេះមិនដែលមានគ្រោះថ្នាក់ធំណាមួយនៅប៉ុន្មានឆ្នាំចុងក្រោយនេះទេ។ ដូច្នេះហើយ គ្រោះថ្នាក់នៅថ្ងៃទី២១ ខែឧសភា បានបង្កការភ្ញាក់ផ្អើលដល់មនុស្សភាគច្រើន។ | អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក។ យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី២១ ខែឧសភា យន្តហោះ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ត្រូវចុះចតជាបន្ទាន់នៅទីក្រុងបាងកកដោយសារខ្យល់ព្យុះបោកបក់ខ្លាំង។ ឧបទ្ទវហេតុនេះបានធ្វើឲ្យមនុស្សរាប់ស... |
article_459.txt | ស្តេចម៉ាឡេស៊ី Al-Sultan Abdullah មានបន្ទូលនៅថ្ងៃទី២២ ខែវិច្ឆិកាថា ទ្រង់នឹងជ្រើសរើសនាយករដ្ឋមន្រ្តីបន្ទាប់ឆាប់ៗនេះ បន្ទាប់ពីបក្សនយោបាយដែលមានសំឡេងនាំមុខគេទាំងពីរមិនអាចស្វែងរកអាសនៈភាគច្រើនដើម្បីបង្កើតរដ្ឋាភិបាលបាន។ | ដោយសារតែមកទល់ពេលនេះមិនមានបក្សណាមួយទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល ការសម្រេចចិត្តជ្រើសរើសនាយករដ្ឋមន្រ្តីម៉ាឡេស៊ីថ្មីនឹងធ្លាក់លើព្រះមហាក្សត្រ។ កន្លងមក ស្តេចម៉ាឡេស៊ីទុកពេលឱ្យបក្សនយោបាយត្រឹមថ្ងៃទី២២ ខែវិច្ឆិកានៅម៉ោង២រសៀល(ម៉ោងក្នុងស្រុក)ដើម្បីស្វែងរកការគាំទ្រពីបក្ស ឬសម្ព័ន្ធភាពដទៃទៀតបង្រ្គប់សំឡេងភាគច្រើននៅសភាច... |
article_4590.txt | បន្ទុកចំណាយ និងកង្វះពេលវេលាគ្រប់គ្រាន់ក្នុងការថែទាំ ជាមូលហេតុចម្បងដែលនាំឱ្យយុវជនថៃប្រមាណ៤៤ភាគរយ មានទំនោរមិនចង់មានកូន ក្រោយចំណងអាពាហ៍ពិពាហ៍។ នេះបើយោងតាមលទ្ធផលថ្នាក់ជាតិមួយ។ | បន្ទាប់ពីរៀបការបាន៤ឆ្នាំ Sira Kitpinyochai និង Boontarika Namsena មានអារម្មណ៍សប្បាយរីករាយជាមួយការចិញ្ចឹមសត្វឆ្មាចំនួន ១១ក្បាល។ អ្នកទាំងពីរមានគំនិតបោះបង់ការមានកូនតាំងពីមុនពេលរៀបការ។ លោកស្រី Boontarika Namsena ជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលផ្សារទំនើបបាននិយាយថា «ការចិញ្ចឹមកូន គឺដូចជាបន្ទុកមួយដោយមានការចំណាយច្រើនពេក»។ ស្វាមីរបស់... |
article_4591.txt | ក្មេងប្រុស Suborno Isaac Bari ដែលទើបមានអាយុ១២ឆ្នាំ បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ហើយត្រៀមចូលសាកលវិទ្យាល័យ New York នារដូវស្លឹកឈើជ្រុះឆាប់ៗនេះ។ ក្មេងប្រុសរូបនេះមានសមត្ថភាពចងចាំតារាងខួបនៃធាតុគីមី នៅត្រឹមវ័យ ២ឆ្នាំប៉ុណ្ណោះ។ | ក្មេងប្រុសជនជាតិអាម៉េរិកឈ្មោះ Suborno Isaac Bari បានបញ្ចប់ការសិក្សានៅវិទ្យាល័យ Malverne ក្នុងតំបន់ Nassau រដ្ឋ New York កាលពីថ្ងៃទី២៦ ខែមិថុនា។ ក្មេងប្រុសម្នាក់នេះបានផ្លោះពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ហើយបានក្លាយជាសិស្សវិទ្យាល័យដែលក្មេងជាងគេនៅវិទ្យាល័យ Long Island។ «ខ្ញុំមានបំណងបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យនៅអាយុ ១៤ឆ្ន... |
article_4592.txt | តុក្កតា Labubu កំពុងពេញនិយមខ្លាំងសម្រាប់យុវវ័យក្មេងៗនៅអាស៊ីអាគ្នេយ៍។ ប្រជាប្រិយភាពរបស់តុក្កតាប្រភេទនេះចាប់ផ្តើមមានសន្ទុះទីផ្សារ នៅពេលតារាចម្រៀង Lisa របសក្រុម BlackPink បានថតរូបដ៏គួរឲ្យស្រឡាញ់បង្ហោះលើ Instagram ដែលធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំង។ | កាលពីថ្ងៃទី១ ខែកក្កដា នៅអាកាសយានដ្ឋានសុវណ្ណភូមិក្នុងទីក្រុងបាងកករបស់ថៃ អ្នកគាំទ្របានតម្រង់ជួរដ៏វែង និងពាក់អាវយឺតពណ៌សបោះពុម្ពជាមួយរូបភាពរបស់ Labubu រង់ចាំយ៉ាងអន្ទះសារ និងរំភើបចិត្តចំពោះការបង្ហាញ តុក្កតា Labubu សម្រាប់ដាក់លក់នៅទីផ្សារថៃ។ កញ្ញា Toffie អាយុ ៣៥ឆ្នាំដែលស្ថិតក្នុងចំណោមជនជាតិថៃនៅឯអាកាសយានដ្ឋានបានបង្ហើបថានាងបាន... |
article_4593.txt | ដើម្បីកាត់បន្ថយការកកស្ទះនៅពេលសត្វអូដ្ឋដឹកអ្នកដំណើរក្នុងរដូវវិស្សមកាល ភ្លើងចរាចរណ៍ជាច្រើនត្រូវបានដំឡើងនៅវាលខ្សាច់ក្នុងខេត្ត Gansu របស់ចិន។ | ចំនួនភ្ញៀវទេសចរដែលសម្រុកទៅតំបន់ទេសភាព ភ្នំ Mingsha ខេត្ត Gansu ភាគពាយព្យប្រទេសចិន ហើយសត្វអូដ្ឋប្រហែល ២៤០០ក្បាលត្រូវបានចល័តដើម្បីដឹកអ្នកដំណើរឆ្លងកាត់ទៅនោះអំឡុងខែឧសភា។ ដើម្បីកាត់បន្ថយការកកស្ទះសត្វអូដ្ឋនៅចំណុចប្រសព្វផ្លូវថ្មើរជើង និងផ្លូវអូដ្ឋទៅវាលខ្សាច់ អាជ្ញាធរមូលដ្ឋានបានដំឡើងប្រព័ន្ធភ្លើងចរាចរណ៍សម្រាប់ជួយសម្រួលដល់ការធ្... |
article_4594.txt | អាជ្ញាធរឥណ្ឌាបានព្រមានពីហានិភ័យនៃការខ្វះខាតទឹក បន្ទាប់ពីសីតុណ្ហភាពក្នុងទីក្រុងញូវដេលីបានកើនជាង ៩អង្សាសេខ្ពស់ជាងការរំពឹងទុក និង ១,៩អង្សាសេខ្ពស់ជាងមធ្យមភាគទូទាំងប្រទេស។ | តាមទីភ្នាក់ងារឧតុនិយមឥណ្ឌា (IMD) សីតុណ្ហភាពនៅទីក្រុងញូវដេលីបានកើនឡើងដល់កម្រិត ៥២,៩ អង្សាសេ នៅថ្ងៃទី ២៩ ខែឧសភា។ ជាពិសេស សីតុណ្ហភាពនៅក្នុងតំបន់ Mungeshpur នៃទីក្រុងញូវដេលីបានកើនឡើងលើសពី ៥០អង្សាសេ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃរដ្ឋធានីមួយនេះ។ កំណត់ត្រាការកើនឡើងកម្តៅខាងលើគឺខ្ពស់ជាងការរំពឹងទុក ៩អង្សាសេ ហើយបានកើតឡើងនៅថ្ងៃទ... |
article_4595.txt | ម៉ាឡេស៊ីជាប្រទេសមានចរាចរណ៍ធុញថប់បំផុតទី២ លើពិភពលោក សម្រាប់អ្នករៀនបើកបររថយន្ត។ នេះបើតាមរបាយការណ៍របស់វេទិការៀនបើកបរ Zutobi ។ | ប្រទេសចំនួន៣ ដែលមានភាពតានតឹងបំផុតសម្រាប់អ្នកបើកបររួមមាន ប៉ូឡូញ ម៉ាឡេស៊ី និងក្រិក។ របាយបាយការណ៍ Zutobi បានប្រើប្រាស់ទិន្នន័យពីសន្ទស្សន៍អន្តរជាតិជាច្រើន រួមទាំងធនាគារពិភពលោក ដើម្បីចាត់ប្រទេសចំនួន ៣៥ ដោយផ្អែកលើកត្តាចម្បង ៤ រួមមាន ការកកស្ទះ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរចរណ៍ យានយន្តដែលបានចុះបញ្ជី និងការពិនិត្យលើគុណភាពផ្លូ... |
article_4596.txt | ការប្រឡងចូលសកលវិទ្យាល័យថ្នាក់ជាតិចិនដែលគេស្គាល់ថា Gaokao មានរយៈពេលចាប់ពីថ្ងៃទី៧-៨ ខែមិថុនា ដោយមានអ្នកចុះឈ្មោះប្រឡងចំនួន ១៣,៤២លាននាក់។ ចំនួននេះបានកើនឡើង ៥១០ពាន់នាក់ធៀបនឹងឆ្នាំមុន ដែលក្លាយជាការប្រឡង Gaokao ធំបំផុតមិនធ្លាប់មាន។ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងអប់រំចិន។ | អាជ្ញាធរមូលដ្ឋានចិន បានពង្រឹងសេវាកម្មគាំទ្រ ដោយផ្តល់ជំនួយដល់បេក្ខជននូវមធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅ ការថែទាំសុខភាព និងការគ្រប់គ្រងសំលេងរំខានអំឡុងពេលប្រឡងថ្នាក់ជាតិដ៏ធំនេះ ។ សិស្សដែលមានពិការភាពជាង ១១ពាន់នាក់នៅទូទាំងប្រទេសត្រូវបានផ្តល់ជំនួយពិសេស ដើម្បីធានាបាននូវលទ្ធភាព និងការចូលរួមក្នុងការប្រឡង។ នេះគឺជាឆ្នាំទី១១ ជាប់ៗ... |
article_4597.txt | ក្រុមហ៊ុនផលិតនំ Pasco Shikishima បានប្រកាសប្រមូលនំបុ័ងជាង ១០ម៉ឺនកញ្ចប់ត្រឡប់មកវិញ បន្ទាប់ពីបានរកឃើញនំប៉័ង ២កញ្ចប់មានបំណែករាងកាយសត្វកណ្តុរ។ | អតិថិជនម្នាក់នៅខេត្ត Gunma ជប៉ុន នៅថ្ងៃទី៥ ខែឧសភា បានផ្ញើអ៊ីមែលទៅក្រុមហ៊ុន Pasco Shikishima ថា មានវត្ថុចម្លែកមួយនៅក្នុងនំប៉័ង។ ក្រោយមក កញ្ចប់នំប៉័ងនោះ ត្រូវបានប្រមូលយកទៅត្រួតពិនិត្យ។ ២ ថ្ងៃក្រោយមក ក្រុមហ៊ុនបានបន្តទទួលបានការហៅទូរសព្ទស្រដៀងគ្នាពីអតិថិជនម្នាក់ទៀតនៅខេត្ត Gunma ។ នៅថ្ងៃទី៨ ខែឧសភា ក្រុមហ៊ុន Pasco Shi... |
article_4598.txt | តុលាការកំពូលបង់ក្លាដែស នៅថ្ងៃទី២១ ខែកក្កដា បានប្រកាសលុបចោលកូតាកាត់បន្ថយមន្ត្រីរដ្ឋភាគច្រើន ដោយសារការតវ៉ាពីក្រុមបាតុករធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ១១៥នាក់ស្លាប់នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។ | តុលាការកំពូលបង់ក្លាដែសបានសម្រេចកាត់បន្ថយកូតាការងាររបស់ក្រុមអតីតយុទ្ធជនមកត្រឹម ៥ភាគរយ ខណៈការងារ ៩៣ភាគរយ នឹងត្រូវបានបែងចែកដោយផ្អែកលើគុណសម្បត្តិ។ នៅសល់ ២ភាគរយ នឹងត្រូវបានបម្រុងទុកសម្រាប់ជនជាតិដើមភាគតិច ក្រុមអ្នកកែភេទ និងជនមានពិការភាព។ សេចក្តីសម្រេចនេះត្រូវបានគេចាត់ទុកថាជា ជ័យជម្នះមួយផ្នែក របស់ក្រុមបាតុករនិស្... |
article_4599.txt | ការផ្លាស់ប្តូរលិខិតឆ្លងដែនមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវមុខងារសន្តិសុខព័ត៌មាន និងគាំទ្រដល់សិទ្ធិរបស់ប្រជាជនឲ្យបានល្អបំផុត។ ប្រធាននាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងច្បាប់ និងសិទ្ធិមនុស្សឥណ្ឌូណេស៊ី បានបញ្ជាក់បែបនេះ។ | ក្រសួងច្បាប់ និងសិទ្ធិមនុស្សរបស់ឥណ្ឌូណេស៊ី កំពុងរៀបចំដាក់ឱ្យប្រើប្រាស់លិខិតឆ្លងដែនថ្មី ដើម្បីអបអរសាទរទិវាជាតិលើកទី៨០ របស់ប្រទេសនៅថ្ងៃទី ១៧ខែសីហា ឆ្នាំ២០២៥។ តាមការបញ្ជាក់របស់ប្រធាននាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងច្បាប់ និងសិទ្ធិមនុស្ស លោក Silmy Karim នៅថ្ងៃទី២៩ ខែមិថុនា លិខិតឆ្លងដែនថ្មីមានការរចនា និងពណ៌ខុសពីបច្ចុប្បន្ន ហើ... |
article_460.txt | «ឧទានសព្ទ» គឺជាពាក្យ ឬក្រុមពាក្យ ដែលគេនិយាយបន្លឺសូររបស់វាឡើងឮខ្លាំង ខុសប្លែកពីពាក្យធម្មតា ដើម្បីបង្ហាញអារម្មណ៍ ភ្ញាក់ផ្អើល, បង្ហាញពីភាពសប្បាយ, ភ័យ, រំជួលចិត្តរបស់មនុស្ស។ របៀបបញ្ចេញសំលេងឧទានសព្ទគឺមានបីបែប ហើយបែបនីមួយៗ គឺមានសំឡេងខុសៗគ្នាផងដែរ។ | ឧទានសព្ទបែបត្រាប់សូរ បាតុភូតធម្មជាតិ រួមមាន ផ្គរលាន់ គ្រឹម! គ្រឹម!, ខ្យល់បក់ វ៉ូៗ, រន្ទះបាញ់ ផាំង!, សមុទ្ទរលក គ្រាំៗ! ចំពោះឧទានសព្ទត្រាប់សូរ សំរែកសត្វ ឆ្កែព្រុស វ៉ូសៗ, សត្វត្លុម តុំ! តុំ,ចង្រិតយំ ច្រេតៗ! ចំណែកឧទានសព្ទត្រាប់សូរវត្ថុ ខ្យល់វាយបង្អួច ឮផាំង, សូរស៊ីរ៉ែនឡានពេទ្យ វ៉ូវ៉ៅៗ!។... |
article_4600.txt | ជើងហោះហើររបស់ Qatar Airways ពីទីក្រុងដូហា ទៅកាន់ទីក្រុងឌុយប្លាំងបានជួបប្រទះនឹងបាតុភូតខ្យល់កន្រ្តាក់ បណ្តាលឲ្យអ្នកដំណើរ និងអ្នកបម្រើការលើយន្តហោះ ១២នាក់រងរបួស។ | ប្រហែល២ម៉ោងបន្ទាប់ពីចាកចេញពីរដ្ឋធានីដូហារបស់កាតា ទៅកាន់អៀរឡង់នៅថ្ងៃទី ២៦ ខែឧសភា ខណៈកំពុងហោះហើរពីលើដែនអាកាសតួកគី យន្តហោះ Boeing 787 Dreamliner របស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានជួបប្រទះបាតុភូតខ្យល់បោកបក់ខ្លាំង។ អ្នកដំណើរបានរៀបរាប់ថា យន្តហោះនេះធ្លាក់ចុះក្រោមប្រហែល ១៥-២០ វិនាទី។ នៅពេលយន្តហោះបានចុះចតនៅអាកាសយា... |
article_4601.txt | ស្រ្តីជនជាតិចិនម្នាក់ឈ្មោះ Zhang រស់នៅខេត្ត Guizhou ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ ខែ ពីបទដាំអាភៀនចំនួន ៩០០ដើមនៅលើដំបូលអគារផ្ទះ ដើម្បីទុកធ្វើគ្រឿងទេសស៊ុបហឹរ។ | តុលាការប្រជាជនស្រុក Taijiang ខេត្ត Guizhou បានប្រកាសសាលក្រមខាងលើនៅថ្ងៃទី២៥ ខែមេសា។ យោងតាមឯកសារដែលបានចែករំលែកនៅលើគណនី WeChat ផ្លូវការរបស់តុលាការ ស្ត្រីឈ្មោះ Zhang បានដាំដើមអាភៀនជាង ៩០០ដើម ដោយសារតែអ្នកស្រីគិតថា នេះជាគ្រឿងទេសដ៏ឈ្ងុយឆ្ងាញ់សម្រាប់ស៊ុប។ អ្នកស្រី Zhang បានទិញគ្រាប់ពូជពីឪពុករបស់ខ្លួនក្នុងខែតុលា ឆ្នាំ២០២៣។ ប៉ូល... |
article_4602.txt | អាកាសយានដ្ឋានអន្តរជាតិជប៉ុន KANSAI ត្រូវបានទទួលស្គាល់ថាជាកន្លែងដែលគ្មានឥវ៉ាន់របស់អ្នកដំណើរណាម្នាក់ ត្រូវបានបាត់បង់ក្នុងរយៈពេល ៣០ឆ្នាំតាំងពីពេលចាប់ដំណើរការ។ | ស្របពេលសិង្ហបុរី និងទីក្រុងដូហារបស់កាតាប្រជែងគ្នាដណ្តើមពានរង្វាន់អាកាសយានដ្ឋានអន្តរជាតិល្អបំផុតលើពិភពលោក ក៏មានអាកាសយានដ្ឋានមួយកំពុងផ្តោតលើសមិទ្ធិផលពិសេសផ្សេងទៀត។ នោះគឺអាកាសយានដ្ឋានអន្តរជាតិ Kansai នៅទីក្រុង Osaka ដែលត្រូវបានទទួលស្គាល់ថាជាកន្លែងគ្មានឥវ៉ាន់អ្នកដំណើរណាម្នាក់បាត់ ក្នុងរយៈពេល ៣០ឆ្នាំមកហើយ។ ... |
article_4603.txt | អ្នកធ្វើធម្មយាត្រាជាង៥៥០នាក់បានស្លាប់ក្នុងអំឡុងពិធីបុណ្យ Hajj ក្នុងទីក្រុង Mecca ដែលភាគច្រើនដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។ ការស្លាប់នេះ ដោយសារកម្តៅនៅទីក្រុងរបស់អារ៉ាប៊ីសាអូឌីតកើនដល់លើសពី៥០អង្សា។ | មន្ត្រីអារ៉ាប៊ីសាអូឌីតបានកត់ត្រាចំនួនមនុស្សស្លាប់យ៉ាងហោចណាស់៥៥០នាក់ ដែលចូលរួមក្នុងធម្មយាត្រាពិធីបុណ្យ Hajj នៅទីក្រុង Mecca ។ ជនរងគ្រោះ ៣២៣នាក់ជាប្រជាជនអេហ្ស៊ីប។ នេះបើយោងតាមអ្នកការទូតអារ៉ាប់ពីរនាក់ដែលសម្របសម្រួលអ្នកធ្វើធម្មយាត្រាប្រាប់សារព័ត៌មាន The Guardian។ អ្នកការទូតបានទទួលទិន្នន័យពីកន្លែងបញ្ចុះសពរបស់មន្ទីរពេទ្យនៅតំប... |
article_4604.txt | រយៈពេល ៦ខែឆ្នាំនេះ ចំនួនគូស្វាមីភរិយាចិន ចុះបញ្ជីរៀបការបានថយចុះជិត ៥០ម៉ឺនគូ ដែលជាកំណត់ត្រាទាបចាប់តាំងពីឆ្នាំ ២០១៤។ យោងតាមការព្យាកររបស់អ្នកជំនាញ ចំនួននៃការចុះសំបុត្រអាពាហ៍ពិពាហ៍នៅចិនក្នុងឆ្នាំនេះ នឹងធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៨០។ | ក្រសួងកិច្ចការស៊ីវិលចិន ទើបប្រកាសស្ថិតិចំនួនការចុះបញ្ជីអាពាហ៍ពិពាហ៍ និងការលែងលះក្នុងរយៈពេលខែដំបូងៗនៃឆ្នាំនេះ។ តាមស្ថិតិខាងលើនេះ មានគូស្វាមីភរិយាចំនួន ៣,៤៣លានគូបានរៀបការ និង ១,២៧លានគូ បានលែងលះ នៅឆមាសទី១ ឆ្នាំ២០២៤។ តួលេខនេះ បានថយចុះពី ៣,៩២លានគូ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ចំនួននៃការចុះបញ្ជីអាពាហ៍ពិពាហ៍នៅចិនក្នុងរយ... |
article_4605.txt | Turbulence ជាចលនាខ្យល់មិនស្ថប់ដែលបណ្តាលមកពីការផ្លាស់ប្តូរនៃល្បឿនខ្យល់ និងទិសដៅដូចជាចរន្តយន្តហោះ ព្យុះផ្គររន្ទះ និងព្រឹត្តិការណ៍អាកាសធាតុផ្សេងទៀត។ វាអាចមានភាពខុសប្លែកគ្នាអាស្រ័យលើរយៈកម្ពស់ និងល្បឿនខ្យល់។ | ជាការពិត បាតុភូត Turbulence មិនត្រឹមតែជាប់ទាក់ទងនឹងអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចកើតឡើងនៅពេលដែលមេឃស្ងប់ស្ងាត់ ដែលគេអាចមើលមិនឃើញទាំងភ្នែក និងរ៉ាដាអាកាសធាតុ។ បាតុភូត Turbulence ចែកជា៤កម្រិតដូចជា ស្រាល មធ្យម ខ្លាំង និងធ្ងន់ធ្ងរ។ យោងតាមទីភ្នាក់ងារអាកាសធាតុជាតិអាម៉េរិក ក្នុងលក្ខខណ្ឌបាតុភូត Turbulence កម្រិតខ្លាំង អាកាសយ... |
article_4606.txt | បុរសឥណ្ឌូណេស៊ីអាយុ ៤៥ឆ្នាំម្នាក់បានសម្លាប់អ្នកជិតខាងរបស់គាត់ដែលមានអាយុ ៦០ឆ្នាំ បន្ទាប់ពីសួរម្តងហើយម្តងទៀតថា ហេតុអ្វីបានជាមិនទាន់រៀបការ។ | លោក Parlindungan Siregar មានវ័យ ៤៥ឆ្នាំ នៅល្ងាចថ្ងៃទី២៩ ខែកក្កដា បានលួចចូលផ្ទះលោក Asgim Irianto ដែលជាមន្ត្រីរាជការចូលនិវត្តន៍អាយុ ៦០ឆ្នាំនៅក្នុងតំបន់ Tapanuli ភាគខាងត្បូងកោះស៊ូម៉ាត្រា ដោយបានវាយប្រហារនឹងដំបងឈើ។ នេះបើតាមសារព័ត៌មាន Straits Times។ ប៉ូលិសក្នុងតំបន់បានដកស្រង់សម្តីប្រពន្ធលោក Asgim ថា ជនរងគ្រោះបានព្យាយាមរត់ចូល... |
article_4607.txt | អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា និស្សិតបរទេសដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៅអាម៉េរិក គួរតែត្រូវបានផ្តល់កាតបៃតងដោយស្វ័យប្រវត្តិ ដោយបង្កើតលក្ខខណ្ឌសម្រាប់ការស្នាក់នៅក្នុងប្រទេសនេះ។ | ការចង់ទៅរស់នៅអាម៉េរិក ជារឿងដែលពិបាកក្នុងការទទួលបានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដោយសារមានប្រជាជនមកពីបណ្តាប្រទេសជាច្រើនចង់ទៅរស់នៅទីនោះ។ យ៉ាងណាមិញ លោក ដូណាល់ ត្រាំ បានលើកឡើងពីគំនិតផ្តល់កាតបៃតងដល់និស្សិតបរទេសបញ្ចប់ការសិក្សានៅអាម៉េរិក ដើម្បីចូលរួមអភិវឌ្ឍប្រទេសនេះ មុនការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកា។ «នៅពេលអ្នកបញ្ចប់ការសិក្... |
article_4608.txt | ក្រុមអ្នកស្រាវជ្រាវមួយនៅទីក្រុងសៀងហៃ កំពុងបង្កើតឆ្កែយន្តនាំផ្លូវដែលមានជើង៦ ដើម្បីជួយមនុស្សពិការភ្នែកធ្វើដំណើរកាន់តែងាយស្រួល។ ឆ្កែយន្តនេះ អាចកំណត់អត្តសញ្ញាណជុំវិញរបស់វាដោយប្រើកាមេរ៉ា និងឧបករណ៍ចាប់សញ្ញា ដូចជាការសម្គាល់ភ្លើងចរាចរណ៍។ | ឆ្កែយន្តប្រភេទនេះមានទំហំប៉ុនឆ្កែពិត អាចប្រើបញ្ញាសិប្បនិម្មិត ដើម្បីប្រាស្រ័យជាមួយអ្នកដោះស្រាយ ក៏ដូចជាគូសផែនទីផ្លូវធ្វើដំណើរ និងចាប់ភ្លើងសញ្ញាចរាចរណ៍។ វាមានជើងចំនួន៦ ដែលជួយឱ្យវាដើរបានស្រាល និងរឹងមាំ។ នេះបើតាមការបញ្ជាក់ពីអ្នកស្រាវជ្រាវ។ សាស្ត្រាចារ្យ លោក Gao Feng ប្រធានក្រុមស្រាវជ្រាវនៅសាលាវិស្វកម្មមេកានិកនៃសាកលវិទ្យាល័យ... |
article_4609.txt | ស្ត្រីម្នាក់នៅទីក្រុង Rio de Janeiro ប្រេស៊ីល បានយកបុរសចំណាស់ម្នាក់ជិះរទេះរុញទៅខ្ចីលុយពីធនាគារ។ បុរសចំណាស់នោះ បានទទួលមរណភាពជាច្រើនម៉ោងមកហើយ។ | លោកស្រី Erika Vieira Nunes បានរុញបុរសវ័យ ៦៨ឆ្នាំនៅលើកៅអីរុញទៅកាន់ធនាគារក្នុងទីក្រុង Rio de Janeiro នៅថ្ងៃទី១៦ ខែមេសា ហើយបានស្នើសុំប្រាក់កម្ចីចំនួនប្រមាណ ៣ ២៥០ដុល្លារ ដោយប្រើឈ្មោះបុរសវ័យចំណាស់នោះ ដែលមានឈ្មោះថា Paulo Roberto Braga។ កាមេរ៉ាសុវត្ថិភាព បានបង្ហាញថា នៅពេលលោកស្រី Nunes ឱ្យលោក Braga កាន់ប៊ិចដើម្បីចុះហត្ថលេខា... |
article_461.txt | ប្រធានតុលាការរៀបចំការបោះឆ្នោតប្រេស៊ីល Alexandre de Moraes នៅថ្ងៃទី២៣ ខែវិច្ឆិកា ច្រានចោលពាក្យបណ្តឹងរបស់បក្សសម្ព័ន្ធរបស់លោក ជែ បុលសូណារ៉ូ ដែលតវ៉ាពីលទ្ធផលចាញ់ការបោះឆ្នោតប្រធានាធិបតីកាលពីខែមុន។ តុលាការព្រមទាំងពិន័យទឹកប្រាក់ជាង៤លានដុល្លារពីបក្សក្នុងបក្សសម្ព័ន្ធមួយនេះ ហើយបញ្ជាឱ្យស៊ើបអង្កេតលើបក្សកាន់អំណាចបច្ចុប្បន្នជុំវិញការ... | ក្នុងលទ្ធផលបោះឆ្នោតជុំទីពីរកាលពីថ្ងៃទី៣០ ខែតុលា ប្រធានាធិបតីប្រេស៊ីលបច្ចុប្បន្ន ជែ បុលសូណារ៉ូ ត្រូវបានផ្តួលដោយលោក Luiz Inacio Lula da Silva ដែលជាអតីតប្រធានាធិបតីដោយចាញ់សន្លឹកឆ្នោតគាំទ្រមិនដល់ពីរភាគរយផង។ លោក បុលសូណា មកពីបក្សស្តាំនិយមតែងទទូចថា ម៉ាស៊ីនបោះឆ្នោតអេឡិចត្រូនិចដែលត្រូវបានប្រើប្រាស់ជាងពីរទសវត្សរ៍មកនេះងាយប្រឈមនឹង... |
article_4610.txt | វៀតណាមបានដាក់ផែនការមានវេជ្ជបណ្ឌិត ១៥នាក់ និងគិលានុបដ្ឋាយិកាចំនួន ២៥នាក់ក្នុងចំណោមប្រជាជន១ម៉ឺននាក់នៅឆ្នាំ ២០២៥។ នេះបើតាមសារព័ត៌មាន VnExpress។ | នាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃទី២៧ ខែកុម្ភៈ បានចេញសេចក្តីសម្រេចសម្រាប់ផែនការបណ្តាញសុខាភិបាលឆ្នាំ ២០២១-២០៣០ ជាមួយចក្ខុវិស័យដល់ឆ្នាំ២០៥០។ តាមសេចក្តីសម្រេចនោះ វៀតណាមបានដាក់គោលដៅមានវេជ្ជបណ្ឌិត ១៥នាក់ក្នុងចំណោមប្រជាជន ១ម៉ឺននាក់នៅឆ្នាំ២០២៥។ បច្ចុប្បន្ន ផលធៀបវេជ្ជបណ្ឌិតនៅវៀតណាមមានអត្រា១២,៥នាក់ក្នុងប្រជាជន ១ម៉ឺននាក់ ខណៈនៅឆ្នាំ២០... |
article_4611.txt | អ្នកបើកយន្តហោះអាយុ ៤៩ឆ្នាំ បានផឹកស្រាជាមួយសមាជិកនាវិក នៅក្នុងបន្ទប់សណ្ឋាគារ និងបន្ទប់រង់ចាំ មុនពេលហោះហើរ។ ជើងហោះហើរបានលុបចោលភ្លាមៗ ក្រោយទទួលដំណឹងអ្នកបើកយន្តហោះស្រវឹងជ្រុល។ | សារព័ត៌មាន USA Today បានរាយការណ៍នៅថ្ងៃទី២ ខែឧសភា ថា ក្រុមហ៊ុន Japan Airlines បានលុបចោលជើងហោះហើររបស់ខ្លួនពីទីក្រុង Dallas រដ្ឋតិចសាស់ សហអាម៉េរិក ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៣ ខែមេសា បន្ទាប់ពីអ្នកបើកយន្តហោះ បានផឹកច្រើនពេក មុនពេលហោះឡើង។ ព័ត៌មាននេះត្រូវបានបញ្ជាក់នៅលើវេបសាយ Flight Aware ដែលតាមដានផ្លូវហោះហើរ។... |
article_4612.txt | ការស្រាវជ្រាវពីសាកលវិទ្យាល័យ Tokohu បង្ហាញថា ប្រជាជនជប៉ុនអាចមាននាមត្រកូលដូចគ្នា Sato នៅឆ្នាំ ២៥៣១ ប្រសិនប្រទេសនេះរក្សាច្បាប់ដែលប្តីនិងប្រពន្ធត្រូវតែប្រើនាមត្រកូលដូចគ្នាបន្ទាប់ពីរៀបការ។ | ការស្រាវជ្រាវថ្មីៗរបស់សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចលោក Hiroshi Yoshida នៃសាកលវិទ្យាល័យ Tokohu បានព្យាករថា ប្រសិនជប៉ុននៅតែបន្តរក្សាច្បាប់ស្តីពីការផ្លាស់ប្តូរនាមត្រកូលនៅពេលរៀបការនោះនៅឆ្នាំ ២៥៣១ ប្រជាជនជប៉ុនទាំងអស់នឹងមានឈ្មោះដូចគ្នា គឺ Sato។ Sato ជានាមត្រកូលសាមញ្ញបំផុតនៅជប៉ុនដែលមានមនុស្ស ១,៨៦លាននាក់បានដាក់ឈ្មោះត្រកូលនេះ (ស... |
article_4613.txt | រលកកំដៅដ៏ធ្ងន់ធ្ងរមួយកំពុងកើតឡើងនៅហ្វីលីពីន ដែលបង្ខំឱ្យអាជ្ញាធរក្នុងតំបន់មួយចំនួនបិទសាលារៀនជាបន្តបន្ទាប់។ | នៅថ្ងៃទី២ ខែមីនា សាលារៀនជាច្រើននៅហ្វីលីពីនរាប់ចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យក្នុងខេត្ត Iloilo, Negros Occidental, Capiz, South Cotabato នៅតំបន់ភាគខាងលិច Visayas និង Mindanao ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីជៀសវាងការឡើងកំដៅ និងធានាសុខភាពដល់សិស្ស និងគ្រូ។ នេះបើតាមសារព័ត៌មាន The Manila Times ។ បើតាមទីភ្នាក់ងារអាកាសធាត... |
article_4614.txt | អាស៊ីបានទទួលរងនូវគ្រោះមហន្តរាយធម្មជាតិច្រើនជាងគេបំផុតនៅក្នុងពិភពលោកកាលពីឆ្នាំមុន ដោយព្យុះ និងទឹកជំនន់ជាមូលហេតុចម្បងនៃការស្លាប់មនុស្ស និងធ្វើឲ្យមានការខូចខាតផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ។ | អង្គការឧតុនិយមពិភពលោក (WMO) ដែលស្ថិតក្រោមអង្គការសហប្រជាជាតិនៅថ្ងៃទី២៣ ខែមេសា បានចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពអាកាសធាតុអាស៊ីឆ្នាំ២០២៣ ដោយនិយាយថា អាស៊ីជាតំបន់ដែលបានទទួលរងនូវគ្រោះមហន្តរាយធម្មជាតិច្រើនបំផុតដោយសារតែការប្រែប្រួលអាកាសធាតុកាលពីឆ្នាំមុន ស្របពេលប្រទេសជាច្រើនជួបប្រទះនូវបាតុភូតប្រែប្រួលអាកាសធាតុជាបន្តបន្ទាប់ដូច... |
article_4615.txt | អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃទី១៦ ខែមករា បានប្រកាសថា ការប្រើប្រាស់ ថ្នាំជក់ជាសកលបានធ្លាក់ចុះក្នុងមួយជំនាន់ ដោយនៅឆ្នាំ ២០២២មានមនុស្សម្នាក់ ក្នុងចំណោម៥នាក់បានជក់បារី ធៀបនឹងមនុស្សម្នាក់ ក្នុងចំណោម៣នាក់ កាលពីឆ្នាំ ២០០០។ | ការប្រើប្រាស់ថ្នាំជក់មានសន្ទុះថយចុះខ្លាំង បើទោះបីជា WHO សម្គាល់ថា ក្រុមហ៊ុនធំៗក្នុងឧស្សាហកម្មថ្នាំជក់ខិតខំស្វែងរកឥទ្ធិពលលើគោលនយោបាយសុខភាពពិភពលោក ដើម្បីការពារអត្ថប្រយោជន៍របស់ខ្លួន។ «វឌ្ឍនភាពល្អត្រូវបានធ្វើឡើងក្នុងការគ្រប់គ្រងថ្នាំជក់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែមិនមានពេលវេលាសម្រាប់ការកោតសរសើរនោះឡើយ»។ ប្រធាននាយកដ្ឋា... |
article_4616.txt | បុរសបែលហ្ស៊ិកវ័យ ៤០ឆ្នាំម្នាក់ ត្រូវបានលើកលែងទោសពីបទបើកបរក្នុងស្ថានភាពស្រវឹង ដោយសារគ្រូពេទ្យបញ្ជាក់ថា រាងកាយរបស់លោកមានអាការៈផលិតជាតិអាល់កុលដោយស្វ័យប្រវត្តិ។ | មេធាវី Anse Ghesquiere បាននិយាយនៅថ្ងៃទី២២ ខែមេសា ថា តុលាការក្រុង Bruges បានដោះលែងកូនក្តីរបស់នាងបន្ទាប់ពីចៅក្រមបានកាត់ក្តី ថាមិនមានអាការៈនៃការស្រវឹងទេ ប៉ុន្តែគ្រាន់តែទទួលរងពីអាការៈនៃការផលិតជាតិអាល់កុលដោយស្វ័យប្រវត្តិ (Auto Brewery Syndrome -ABS) ដែលជាលក្ខខណ្ឌដ៏កម្របំផុតនៅក្នុងសារពាង្គកាយរបស់មនុស្សធ្វើឲ្យកម្រិតអេតាណុលក្... |
article_4617.txt | ចំនួននិស្សិតអន្តរជាតិនៅអូស្ត្រាលីបានកើនឡើងដល់ជាង ៧១៣ពាន់នាក់ ដែលជាកំណត់ត្រាដ៏ខ្ពស់មួយនៅក្នុងប្រទេស។ | បើតាមទិន្នន័យគិតត្រឹមថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រកាសដោយរដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃទី១ ខែមេសា ចំនួននិស្សិតអន្តរជាតិ ៧១៣ពាន់នាក់នេះកើនឡើង ៧,៣ភាគរយបើធៀបទៅនឹងតួលេខកាលពីខែកញ្ញាឆ្នាំមុនមានត្រឹម ៦៦៤ពាន់នាក់ប៉ុណ្ណោះ។ លោកបណ្ឌិត Abul Rizvi អតីតអនុរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលីបាននិយាយថា នេះជាកំណត់ត្រាប្រវត្តិសាស្រ... |
article_4618.txt | អនុវិទ្យាល័យមួយក្នុងរដ្ឋ Kerala របស់ឥណ្ឌាបានដាក់ពង្រាយគ្រូបង្រៀនមនុស្សយន្តបញ្ញាសិប្បនិម្មិត (AI) ជាលើកដំបូងគេដែលមានឈ្មោះថា Iris ។ មនុស្សយន្ត AI នេះ មានរូបរាងជាស្រ្តី ព្រមទាំងចេះនិយាយបាន ៣ភាសា។ | យោងតាមទូរទស្សន៍ឥណ្ឌា NDTV មនុស្សយន្ត Iris ជាគ្រូបង្រៀន AI ដំបូងគេនៅក្នុងរដ្ឋ Kerala ហើយអាចដាក់ដំណើរការទូទាំងប្រទេសនាពេលអនាគតដ៏ខ្លី។ Iris ជាគំនិតផ្តួចផ្តើមរបស់មូលនិធិសប្បុរសធម៌ Kaduvayil Thangal បង្កើតឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអប់រំ Makerlabs Edutech ។ គ្រូបង្រៀន AI នេះអាចឆ្លើយសំណួរស្មុគ្រស្មាញលើប្រធា... |
article_4619.txt | កាសែតអាម៉េរិកចំនួន៨ ក្រុមហ៊ុន បានបញ្ជាក់ថា ពួកគេត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីប្រមូលព័ត៌មាន និងរាយការណ៍ព័ត៌មាន ប៉ុន្តែត្រូវបានក្រុមហ៊ុន OpenAI និង Microsoft លួចយកទៅប្រើប្រាស់ដោយមិនមានការអនុញ្ញាត។ | កាសែតអាម៉េរិកចំនួន៨ស្ថាប័ន នៅថ្ងៃទី៣០ ខែមេសា បានដាក់ពាក្យប្តឹងក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី ChatGPT និងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft ដោយចោទប្រកាន់ការរំលោភសិទ្ធិអ្នកនិពន្ធ។ កាសែតដែលចូលរួមក្នុងបណ្តឹងនៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុងញូវយ៉ករួមមាន New York Daily News, Chicago Tribune, Denver Post,... |
article_462.txt | អ្នកទោស វ័យ២២ឆ្នាំម្នាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែន ទៅចិញ្ចឹមខួរក្បាល អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ នេះបើតាមលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ចេញថ្ងៃទី២៣ មីនា។ | ការចេញលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការស្លាប់ពិរុទ្ធជនខាងលើ ដោយសារ មានអ្នកប្រើប្រាស់មួយចំនួន ចោទជាចម្ងល់ លើមន្ត្រីពន្ធនាគារ មិនព្រមបញ្ជូនអ្នកទោសដែលមានជំងឺទៅមន្ទីរពេទ្យ ទុករហូតដល់ឈឺធ្ងន់ធ្ងរ។ ភាគីពន្ធនាគារខេត្ត អះអាងថា រយៈពេលជាងមួយឆ្នាំ ដែលពិរុទ្ធជន ខាងលើជាបឃុំ ពុំធ្លាប់មានជំងឺឡើយ។ យ៉ាងណាក្ដី នៅថ... |
article_4620.txt | រោងចក្រផលិតកាំជ្រួចនៅក្នុងខេត្ត Suphan Buri ចម្ងាយប្រហែល ១២០គីឡូម៉ែត្រភាគខាងជើងទីក្រុងបាងកកមានឧប្បត្តិហេតុផ្ទុះរោងចក្រ នៅរសៀលថ្ងៃទី១៧ ខែមករា ដោយបានសម្លាប់មនុស្សប្រហែល ២៣នាក់។ | តាមកាសែត Bangkok Post នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី ១៧ ខែមករា រោងចក្រកាំជ្រួចមួយកន្លែងនៅឃុំ Sala Khao ស្រុក Muang ខេត្ត Suphan Buri ភាគកណ្តាលប្រទេសថៃ ភ្លាមៗបានផ្ទុះឡើងដោយបានសម្លាប់មនុស្ស ២៣នាក់ ។ ការផ្ទុះបានរាលដាលក្នុងចម្ងាយពី ៥០ទៅ១០០ម៉ែត្រ សាកសពជនរងគ្រោះត្រូវបានរាយប៉ាយគ្រប់ទីកន្លែង ។ យោងតាមការស... |
article_4621.txt | ប្រធានាធិបតីប្រទេសបុតស្វាណាបានព្រមានបញ្ជូនដំរីចំនួន ២ម៉ឺនក្បាលទៅកាន់អាល្លឺម៉ង់ ស្របពេលទីក្រុងបែរឡាំងចង់រឹតបន្តឹងបទប្បញ្ញត្តិស្តីពីការនាំចូលសត្វបរបាញ់ស្របច្បាប់ដើម្បីការពារសត្វព្រៃ។ | កាលពីដើមឆ្នាំនេះ ក្រសួងបរិស្ថានអាល្លឺម៉ង់បានស្នើឱ្យដាក់កំហិតយ៉ាងតឹងរ៉ឹងលើការនាំចូលសត្វបរបាញ់ស្របច្បាប់ ដោយសារតែព្រួយបារម្ភអំពីកំណើនការបរបាញ់សត្វព្រៃ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Bild កាលពីថ្ងៃទី២ ខែមេសា ប្រធានាធិបតីបុតស្វាណាបានប្រឆាំងនឹងគំនិតខាងលើ ដោយនិយាយថាវាអាចប៉ះពាល់ដល់ប្រាក់ចំណូលរបស់ប្រជាជននៃប្រទេសអាហ្វ្រ... |
article_4622.txt | គ្រួសាររាជវង្សជប៉ុនបង្ហោះរូបថតសកម្មភាពផ្លូវការនៅលើ Instagram ជំនួសឱ្យការបង្ហោះនៅលើគេហទំព័រដូចពីមុន ដោយរំពងថានឹងទាក់ទាញចំណាប់អារម្មណ៍ពីក្មេងៗជំនាន់ក្រោយ។ | រាជវាំងជប៉ុន (IHA) នៅថ្ងៃទី១ ខែមេសា បានបើកដំណើរការគណនីបណ្តាញសង្គម Instagram មានឈ្មោះថា kunaicho_jp ក្នុងនោះបានបង្ហោះការចងក្រងរូបថត និងវីដេអូនៃការចូលរួមក្នុងព្រឹត្តិការណ៍ថ្មីៗរបស់អធិរាជ Naruhito និង អគ្គមហេសីMasako ចំនួន១៩ដង។ គណនីនេះត្រូវបានបង្កើតឡើងកាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានកំណត់ទៅជាឯកជន ហើយទើបតែបានបើកជាសាធារណៈនៅថ... |
article_4623.txt | Muay Thai ជាគុនប្រដាល់ដ៏ល្បីមួយនៅស្រុកថៃ។ លោក Pimol Srivikorn ទីប្រឹក្សានាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអនុគណៈកម្មការសកម្មភាពទាក់ទងវិស័យកីឡាបានប្រាប់កាសែត Bangkok Post ថា កិច្ចប្រជុំរបស់អនុគណៈកម្មការនៅថ្ងៃទី១២ ខែមករា បានសម្រេចឯកភាពលើកកម្ពស់ Muay Thai តាមរយៈវិធីសាស្រ្តទន់ភ្លន់។ | ដើម្បីសម្រេចបាននូវគោលដៅនេះ ថៃគ្រោងនឹងចេញទិដ្ឋាការទេសចរពិសេសមួយដោយអនុញ្ញាតឱ្យជនបរទេសស្នាក់នៅរយៈពេល ៩០ថ្ងៃដើម្បីសិក្សាពីក្បាច់គុន Muay Thai។ ជាមួយនឹងទិដ្ឋាការទេសចរនាពេលបច្ចុប្បន្ន ភ្ញៀវទេសចរអាចស្នាក់នៅថៃបានត្រឹមតែ ៦០ថ្ងៃប៉ុណ្ណោះ។ យ៉ាងណាមិញ លោក Pimol Srivikorn មិនបានបញ្ជាក់ថា តើពេលណាគោលនយោបាយទិដ្ឋាការថ្មីនឹងត្រូវ... |
article_4624.txt | ឆ្នេរ Tyagarah ជាឆ្នេរដ៏ពេញនិយមសម្រាប់អ្នកចង់អាក្រាតកាយ អាចនឹងត្រូវបិទ បន្ទាប់ពីការបោះឆ្នោតដោយក្រុមប្រឹក្សាតំបន់នៅអូស្ត្រាលី។ ការបិទនេះ ដោយសារ អ្នកអាក្រាតកាយមួយចំនួនបញ្ចេញអាកប្បកិរិយាមិនសមរម្យ ដែលរងការរិះគន់ជាបន្តបន្ទាប់។ | ឆ្នេរ Tyagarah ដែលមានប្រវែង ៨០០ម៉ែត្រនៅភាគខាងជើងនៃ Byron Bay របស់អូស្ត្រាលី អាចក្លាយជាកន្លែងដែលតម្រូវឱ្យអ្នកទេសចរស្លៀកឈុតហែលទឹកចាប់ពីថ្ងៃទី៨ ខែមេសា ប្រសិនបើក្រុមប្រឹក្សាតំបន់អនុម័តសម្រេចនៅក្នុងការបោះឆ្នោតនៅថ្ងៃទី ២២ខែកុម្ភៈ ។ យោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន ភ្ញៀវទៅដល់ទីនោះអាចជ្រើសរើសស្លៀកឈុតងូតទឹក ឬអាក្រាតកាយ។ Tyagarah ជ... |
article_4625.txt | ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានអំពាវនាវឱ្យគ្រូបង្រៀនពេទ្យកុំលាលែងពីតំណែង ដើម្បីគាំទ្រដល់ការធ្វើកូដកម្មរបស់និស្សិតពេទ្យកម្មសិក្សា ដែលធ្វើឱ្យវិបត្តិវេជ្ជសាស្ត្រនៅក្នុងប្រទេសនេះកាន់តែមានស្ថានភាពធ្ងន់ធ្ងរ។ | កូដកម្មរបស់ក្រុមវេជ្ជបណ្ឌិតកម្មសិក្សាបានចាប់ផ្តើមនៅថ្ងៃទី២០ ខែកុម្ភៈ នៅពេលដែល រដ្ឋាភិបាលកូរ៉េបាននិយាយថា ការបង្កើនកូតាសិស្សសាលាពេទ្យនៅឆ្នាំ២០២៥ គឺភាពចាំបាច់សម្រាប់ប្រទេសដែលមានអត្រាគ្រូពេទ្យទាបបំផុតបើធៀបចំនួនប្រជាជនក្នុងចំណោមប្រទេសអភិវឌ្ឍន៍។ ផ្ទុយពីការយល់ឃើញរបស់រដ្ឋាភិបាល វេជ្ជបណ្ឌិតកម្មសិក្សាដែលចូលរួមកូដកម្មយល់ឃើញថា ចំន... |
article_4626.txt | ទីក្រុងជាច្រើននៅអាស៊ីអាគ្នេយ៍កំពុងជួបប្រទះការឡើងកម្តៅខ្លាំង ក្នុងនោះទីក្រុងបាងកកកើនសីតុណ្ហភាពដល់៤២អង្សា។ សីតុណ្ហភាពរដូវក្តៅឆ្នាំនេះនឹងកើនឡើងខ្លាំងនៅ២ខែខាងមុខ ដោយសារបាតុភូត El Nino ។ | នៅថ្ងៃទី១ ខែមេសា អាកាសធាតុក្តៅបានកើតមាននៅទូទាំងវៀតណាម ដោយកន្លែងខ្លះមានអាកាសធាតុក្តៅខ្លាំងដែលមានសីតុណ្ហភាពឡើងដល់ ៣៩-៤០ អង្សា។ ទន្ទឹមនេះ ថៃនៅថ្ងៃដដែលបានព្រមានថា សីតុណ្ហភាពខ្ពស់បំផុតបានឡើងដល់៤២អង្សានៅក្នុងខេត្តភាគខាងជើងនិងកណ្តាលរួមទាំងរាជធានីបាងកក។ នៅខេត្តកណ្តាលមួយចំនួនដូចជា Chainat, Suphan Buri ឬ Pathum Thani សីតុណ្ហភាពខ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.