t_main stringlengths 1 38 | t_pron stringlengths 3 68 | t_poly stringclasses 12 values | t_pos stringclasses 51 values | t_exp stringlengths 2 2.93k | t_exam stringlengths 0 3.03k |
|---|---|---|---|---|---|
ក | [ក] | ន. | តួព្យញ្ជនៈទី១នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី១ក្នុងវគ្គទី១។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [k] ជាព្យញ្ជនៈរនាំងក្រអូម ខ្យល់មាត់ សូរស្ទះ សិថិល អឃោសៈ។ | ||
ក | [ក] | កិ. | តាំងផ្ដើម, តាំងធ្វើ : | កសាង, កកើត, កចេតិយ, កភូមិ។ | |
ក | [ក] | ១) | ន. | អវយវៈដែលតពីក្បាលទៅស្មាឬទៅខ្លួននៃមនុស្សសត្វ : | កមនុស្ស, កមាន់។ |
ក | [ក] | ២) | ន. | កន្លែងដែលតជាប់ពីមាត់ដបជាដើមចុះទៅទល់នឹងក្អេងក៏ហៅ ក ដែរ : | កដប, កក្អម។ |
ក | [ក] | ៣) | ន. | ផ្នែកនៃដៃឬជើងដែលតភ្ជាប់ពីប្រអប់ដៃទៅកំភួនដៃឬពីប្រអប់ជើងទៅកំភួនជើង : | កដៃ, កជើង។ |
ក | [ក] | ៤) | ន. | ជាយអាវខាងលើនៅជុំវិញកឬត្រង់កន្លែងស៊កក្បាលបាន : | អាវកឌុប, អាវកវៀល។ |
ក | [ក] | ៥) | ន. | ផ្នែកដែលតភ្ជាប់ពីដៃចង្កូតទៅតួកង់ឬម៉ូតូ : | កកង់, កម៉ូតូ។ |
ក | [ក] | ៦) | ន. | ទងខាងដើមកួរស្រូវក៏ហៅ ក ដែរ : | កស្រូវ, កកួរ។ |
ក | [ក] | ៧) | ន. | ផ្នែកស្ដួចដែលតភ្ជាប់ទៀបកោះទៅនឹងផ្ទៃដីគោក : | កទៀបកោះ។ |
កក | [កក] | គុ.កិ., គុ. | កុះករ, តាន់តាប់, ជុំជិត, កុញ, ត្រៀបត្រា : | មើលទៅឃើញមនុស្សកក, ឈរកក។ | |
កក | [កក-កុញ] | គុ.កិ. | ច្រើនត្រៀបត្រា ច្រើនកុះករ ណែនណាន់តាន់តាប់ : | ពិធីបុណ្យអុំទូកមានមនុស្សច្រើនកកកុញ។ | |
កក | [កក-ស្ទះ] | កិ. | មិនអាចផ្លាស់ទី រំកិល ងាក កម្រើក ឬធ្វើចលនាបាន ដោយសារមានរបស់គរជាប់បន្តគ្នាឬមនុស្សច្រើនណែនណាន់តាន់តាប់ : | ចរាចរណ៍កកស្ទះ។ | |
កក | [កក] | កិ. | ប្រែពីរាវទៅជាខន់ឬទៅជារឹង : | ទឹកផ្ដើមកកនៅសីតុណ្ហភាពក្រោមសូន្យអង្សា។ | |
កក | [កក] | គុ. | ដែលកក ដែលប្រែពីរាវទៅជាខន់ឬរឹង : | ចំណុចកករបស់ទឹកនៅសូន្យអង្សា។ | |
កក | [កក] | គុ. | ដែលត្រជាក់ មិនក្ដៅ (ចំណីអាហារ) : | បាយកក។ | |
កករ | [ក-ក] | ១) | ន. | ផង់ឬកម្ទេចល្អិត ដែលនៅក្នុងសភាវៈរាវ មានទឹក, សុរា, ប្រេងជាដើម : | កករប្រេង។ |
កករ | [ក-ក] | ២) | ន. | (គីមី.) កាកសំណល់នៃសារធាតុមិនរលាយនៅក្នុងសូលុយស្យុងមួយ : | បន្ថែមភ្នាក់ងារធ្វើឱ្យរងជាកករ។ |
កករ | [ក-ក] | ៣) | គុ. | ដែលមានសភាពមិនជ្រះថ្លា : | កករទឹកបាតពាង។ |
កករ | [ក-ក] | ន. | សភាពមិនជ្រះថ្លានៃចិត្ត : | សេចក្ដីសង្ស័យនាំឱ្យមានកករក្នុងចិត្ត។ | |
កករ | [ក-ក-ចិត] | ន. | ចិត្តសៅហ្មងហាក់ដូចជាមានកករ។ | ||
កកាត | [ក-កាត] | គុ.កិ. | ដែលនៅសល់តិច, ដែលនៅសល់រលាបៗ : | ទឹកសម្លនៅសល់កកាតនឹងបាតឆ្នាំង។ | |
កកាយ | [ក-កាយ] | កិ. | កាយរឿយៗ; ជីកដីជារន្ធ, ជារូង, ជារង, ជារណ្ដៅដោយដៃ (មនុស្ស), ដោយជើង (សត្វ) : | មនុស្សកកាយដី, មាន់កកាយដី, អណ្ដើកកកាយដី។ | |
កកិចកកុច | [ក-កិច-ក-កុច] | គុ. | ដែលមានចិត្តវៀច, មានគំនិតគេចកែ : | មនុស្សកកិចកកុច។ | |
កកិត | [ក-កិត] | កិ. | ពាល់, ដដុសឬប៉ះយ៉ាងស្រាល។ | ||
កកិល | [ក-កិល] | កិ. | ទៅដោយគូទពីកន្លែងមួយទៅកន្លែងមួយទៀត : | មនុស្សខ្វិនកកិលដូចកូនក្មេង។ | |
កកូរ | [ក-កូ] | កិ. | កូរញយៗ : | កកូរត្រុំឬ កកូរសម្ល។ | |
កកូរ | [ក-កូ] | ន. | ឈ្មោះសម្លខ្មែរមួយប្រភេទ : | សម្លកកូរ។ | |
កកូរកកាយ | [ក-កូ-ក-កាយ] | ១) | កិ. | សសោះជ្រាវរាវរកអ្វីមួយ : | គាត់យកដែកកកូរកកាយរករបស់អេតចាយ។ |
កកូរកកាយ | [ក-កូ-ក-កាយ] | ២) | កិ. | (ព.ប្រ.) សើរើ ជ្រៀតជ្រែក បង្ករឿងដែលស្ងប់ហើយឱ្យផុសឡើងវិញ : | រឿងនោះបានស្ងប់យូរហើយ តែមកកកូរកកាយឡើងវិញ។ |
កកេបកកាប | [ក-កេប-ក-កាប] | គុ.កិ. | ដែលកខ្វេសកខ្វាសដោយខំប្រឹងដើរឬប្រឹងឡើងឱ្យបានឆាប់ : | ខំឡើងដើមឈើកកេបកកាប។ | |
កកេរ | [ក-កេ] | កិ. | ខាំរឿយៗ ដើម្បីឱ្យដាច់ : | កកេរពោត, កណ្ដុរកកេរទូ។ | |
កកេះ | [ក-កេះ] | កិ. | កេះរឿយៗ ដោយក្រចកជាដើម។ | ||
កកែកកកោក | [ក-កែក-ក-កោក] | គុ.កិ., ន. | សម្ដីនិយាយគ្នាឮសូរកោកៗ ច្រើនដង។ | ||
កកែកករ | [ក-កែ-ក-ក] | គុ.កិ., ន. | សម្ដីនិយាយមិនច្បាស់លាស់ យ៉ាងដូចក្មេងតូចដែលទើបចេះស្ដី : | កូនប្រុសខ្ញុំបានចេះស្ដីកកែកករហើយ។ | |
កកែងកកោង | [ក-កែង-ក-កោង] | គុ., ន. | កិរិយាពុំគប្បី, កោង, ព្រហើន, ឥតមានលំអុតលំឱន។ | ||
កកែប | [ក-កែប] | ន. | អវយវៈសត្វចតុប្បាទពួកខ្លះ នៅត្រង់គន្លាក់កែងជើងខាងក្រោយគល់ក្រចកជាខាងក្រោមកែបទាំងគូ : | កកែបគោ, កកែបក្របី។ | |
កកោក | [ក-កោក] | គុ.កិ., ឧ. | សូរនិយាយខ្លាំងឥតក្រែងដែលឮកោកៗ : | និយាយកកោក។ | |
កកោស | [ក-កោស] | កិ. | កោសដោយធ្វេសប្រហែសឥតមានបំណងនឹងធ្វើឱ្យវត្ថុមួយនិងវត្ថុមួយរបករបោចខូចខាតឡើយ។ | ||
កកោះ | [ក-កោះ] | ន. | ឈ្មោះឈើមួយប្រភេទ មានខ្លឹមពណ៌ក្រមៅ ប្រើការធ្វើសសរផ្ទះ, ក្ដារក្រាលឬក្ដារងឿ។ | ||
កក់ | [កក់] | កិ. | ជម្រះសក់ឱ្យស្អាត : | កក់សក់។ | |
កក់ | [កក់] | កិ. | ធ្វើឱ្យទទឹកជោក : | ភ្លៀងកក់។ | |
កក់ | [កក់] | កិ. | បញ្ចាំទុកមុន, ឱ្យមុនជាការបញ្ចាំចិត្ត : | ខ្ញុំបានកក់ប្រាក់ឱ្យគេរួចហើយ។ | |
កក់ | [កក់] | ន. | ឈ្មោះស្មៅទឹកមួយពួក សម្រាប់ប្រើធ្វើកន្ទេល : | កក់មានច្រើនប្រភេទ គឺ កក់មូល, កក់ជ្រុង, កក់ចែងម៉ែង។ល។ | |
កក់ | [កក់] | ន. | ឈ្មោះប្រដាប់ម្យ៉ាងមានសណ្ឋានដូចផ្លែឈូកសម្រាប់ងូតទឹក : | ទឹកធ្លាក់ចេញពីកក់។ | |
កក់ក្ដៅ | [កក់-ក្ដៅ] | ១) | កិ. | ក្ដៅល្មម ក្ដៅស្រួល : | ភួយនេះកក់ក្ដៅណាស់។ |
កក់ក្ដៅ | [កក់-ក្ដៅ] | ២) | កិ., គុ.កិ. | (ព.ប្រ.) ពេញចិត្ត រីករាយ, សង្ឃឹម ជឿជាក់ ទុកចិត្ត : | ពូកក់ក្ដៅដោយក្មួយមានការងារធ្វើ, ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។ |
កក់ក្ដៅ | [កក់-ក្ដៅ] | គុ. | ដែលជឿជាក់ ដែលទុកចិត្ត : | គ្រួសារកក់ក្ដៅ។ | |
កក្កដ | [ក័ក-កៈ-ដៈ] | ន. | ឈ្មោះខែទី ៤នៃសុរិយគតិ, មាន ៣១ថ្ងៃ។ សព្វថ្ងៃប្រើជា កក្កដា រាប់ជាខែ ទី ៧។ | ||
កក្កដា | [ក័ក-កៈ-ដា] | ន. | ឈ្មោះខែទី ៧តាមសុរិយគតិ មាន ៣១ថ្ងៃ និងរាសីរូបក្ដាម។ | ||
កក្រិត | [ក-ក្រិត] | គុ.កិ. | ពាក្យសម្រាប់ញ៉ាំងពាក្យខ្មៅឱ្យប្លែកឡើង : | មនុស្សនោះខ្មៅកក្រិត គឺខ្មៅឥតរសជាតិ។ | |
កក្រើក | [ក-ក្រើក] | កិ. | កម្រើក, រញ្ជួយ, របើកឡើង។ | ||
កក្រើក | [ក-ក្រើក-ញាប់-ញ័រ] | កិ. | កក្រើកញ័រយ៉ាងញាប់សព្វអន្លើ។ | ||
កក្រើក | [ក-ក្រើក-រំ-ជួល] | កិ. | កក្រើករញ្ជួយជ្រួលច្របល់។ | ||
កក្រើក | [ក-ក្រើក-រំ-ពើក] | កិ. | កក្រើកខ្លាំង, ជ្រួលច្របល់ខ្លាំង។ | ||
កក្រោះ | [ក-ក្រោះ] | គុ. | ដែលឥតរសជាតិ : | សោះកក្រោះ។ | |
កក្លាក់ | [ក-ក្លាក់] | គុ.កិ. | ច្រើននិយាយផ្សំជាមួយនឹងពាក្យ ហៀរ : | ហៀរកក្លាក់។ | |
កក្លូក | [ក-ក្លូក] | គុ.កិ. | ដែលរាវខ្លាំង, ដែលមានទឹកច្រើន : | រាវកក្លូក។ | |
កក្អាក | [ក-ក្អាក] | គុ.កិ. | ដែលឮសូរក្អាកៗច្រើនដង (សើច) : | សើចកក្អាក។ | |
កក្អាកកក្អាយ | [ក-ក្អាក-ក-ក្អាយ] | គុ., គុ.កិ. | ក្អាកក្អាយខ្លាំង, សប្បាយរីករាយខ្លាំង។ | ||
កក្អាយ | [ក-ក្អាយ] | ប. | ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ កក្អាក : | សើចកក្អាកកក្អាយ។ | |
កក្អិច | [ក-ក្អិច] | គុ.កិ. | ពាក្យសម្រាប់ចម្រើនពាក្យមាត់ឱ្យប្លែកឡើង (ត្រី) : | ត្រីមាត់កក្អិច។ | |
កក្អិច | [ក-ក្អិច] | ប. | ពាក្យសម្រាប់និយាយផ្សំនឹង កក្អៀក ថា កក្អិចកក្អៀក គឺ ឮសូរមាត់សើចច្រើនពុំដាច់សូរ : | សើចលេងកក្អិចកក្អៀក។ | |
កក្អិល | [ក-ក្អិល] | គុ.កិ., គុ. | ពាក្យសម្រាប់ចម្រើនពាក្យ និយាយ, សម្ដី ឱ្យប្លែកឡើង : | និយាយកក្អិល, សម្ដីកក្អិល។ | |
កក្អឹក | [ក-ក្អឹក] | គុ.កិ., គុ. | ក្អឹកៗច្រើនដងមិនដាច់សូរ : | សើចកក្អឹក។ | |
កក្អៀក | [ក-ក្អៀក] | គុ.កិ., ឧ. | ក្អៀកៗច្រើនដងមិនដាច់សូរ : | សើចកក្អៀក។ | |
កក្អៀច | [ក-ក្អៀច] | គុ.កិ. | ពាក្យសម្រាប់ចម្រើនពាក្យចុះឱ្យប្លែក ឱ្យច្រើនឡើង (ដង្កូវ) : | ដង្កូវចុះកក្អៀច។ | |
កខិកកខក់ | [ក-ខិក-ក-ខក់] | ១) | កិ. | ឈ្លក់; រង្គោះ។ | |
កខិកកខក់ | [ក-ខិក-ក-ខក់] | ២) | ឧ. | សូរឮដោយឈ្លក់ទឹក, ដោយរង្គោះ។ | |
កខិបកខុប | [ក-ខិប-ក-ខុប] | គុ.កិ., គុ. | ដែលមានចិត្តអរ ព្រោះបានរបស់ជាទីគាប់ចិត្ត : | អរកខិបកខុប។ | |
កខឹក | [ក-ខឹក] | គុ.កិ., ឧ. | ខឹកៗ ច្រើនដងមិនដាច់សូរ ហើយញាប់រន្ថាន់ (សើច) : | សើចកខឹក។ | |
កខុប | [ក-ខុប] | ន. | ឈ្មោះសត្វល្អិតមួយប្រភេទ រូបដូចកន្លាតតែនៅក្នុងទឹក។ | ||
កខូស | [ក-ខូស] | ឧ. | (ម.ព. រខូស)។ | ||
កខ្វក់ | [ក-ខ្វក់] | គុ. | ដែលគគ្រិចមិនស្អាត, ដែលស្មោកគ្រោក។ | ||
កខ្វិក | [ក-ខ្វិក] | ប. | ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ កខ្វក់ : | កខ្វិកកខ្វក់។ | |
កខ្វេសកខ្វាស | [ក-ខ្វេស-ក-ខ្វាស] | គុ.កិ., គុ. | ដែលមានដំណើរខ្វេសខ្វាសរឿយៗ : | វារកខ្វេសកខ្វាស។ | |
កង | [កង] | គុ.កិ., គុ. | ដែលឮស៊ានរំពង, អឺងកង : | ឮសូរកងរំពង, យំកងរំពង, ហ៊ោកងរំពង។ | |
កង | [កង] | កិ. | ចាប់ត្រកង; ធ្វើឱ្យមូលជាវង់ : | កងចំបើងមួយកង, គោកងកន្ទុយ។ | |
កង | [កង] | ន. | នាមរនាប់សម្រាប់ប្រើភ្ជាប់ទៅនឹងចំនួននៃអ្វីៗដែលមានបរិមាណល្មមត្រកង, ល្មមក្រសោបបាន : | ឧសមួយកង, ស្មៅមួយកង។ | |
កង | [កង] | ន. | ពួក, ក្រុម, សង្កាត់, ចង្កោម : | កងទ័ព, កងឃុំ, កងខេត្ត, កងធម៌។ | |
កង | [កង-កំ-ឡាំង] | ន. | ក្រុមមនុស្សដែលមានភារកិច្ចការពារសុវត្ថិភាពឬសន្តិសុខ : | កងកម្លាំងការពារព្រំដែន, កងកម្លាំងរក្សាសន្តិភាព។ | |
កង | [កង-កំ-ឡាំង-ប្រ-ដាប់-អា-វុត] | ន. | បន្សំរវាងកងទ័ពជើងគោក ជើងទឹក និងជើងអាកាសរបស់ប្រជាជាតិមួយ : | កងកម្លាំងប្រដាប់អាវុធកម្ពុជា។ | |
កង | [កង-កាំ-ភ្លើង-ធំ] | ន. | ក្រុមទាហានដែលមានជំនាញ និងទទួលភារកិច្ចបញ្ជាកាំភ្លើងធំ : | គាត់ជាមេបញ្ជាការកងកាំភ្លើងធំ។ | |
កង | [កង-នា-វា] | ន. | អង្គភាពកងទ័ពដែលជាផ្នែកមួយនៃកងទ័ពជើងទឹក មានជំនាញខាងនាវាចរណ៍។ | ||
កង | [កង-រាច-អា-វុត-ហ័ត] | ន. | ផ្នែកនៃកងយោធពលខេមរភូមិន្ទដែលមានស្វ័យភាពក្នុងកិច្ចអនុវត្តច្បាប់លើពលរដ្ឋស៊ីវិលនិងយោធា : | កងរាជអាវុធហត្ថលើផ្ទៃប្រទេស, កងរាជអាវុធហត្ថខេត្ត។ | |
កង | [កង-អន់-តៈ-រ៉ា-គំ] | ន. | កងកម្លាំងដែលមានភារកិច្ចជួយសម្របសម្រួលក្នុងបញ្ហាសន្តិសុខឬគ្រោះអាសន្នណាមួយ : | កងអន្តរាគមន៍ពិសេស, កងអន្តរាគមន៍រថពាសដែក, កងអន្តរាគមន៍ជើងទឹក។ | |
កង | [កង] | ន. | ប្រដាប់មានវង់មូលសម្រាប់ពាក់ប្រហក : | កងដៃ, កងជើង, កងក្រវិល។ | |
កង | [កង-ក] | ន. | គ្រឿងអលង្ការម៉្យាងសម្រាប់ពាក់នៅនឹងក មានសណ្ឋានជារង្វង់ធ្វើពីវត្ថុធាតុផ្សេងៗ : | ខ្មែរបុរាណនិយមពាក់កងក។ | |
កង | [កង-កន់] | ន. | គ្រឿងប្រដាប់ដែលធ្វើពីមាស, ប្រាក់ ឬស្ពាន់ មានរង្វង់មូលសម្រាប់ស៊កបញ្ចូលត្រង់ដើមដៃឬកជើង : | ស្ត្រីល្ខោនហ្លួងពាក់សង្វារកងកន់។ | |
កង | [កង-ទង-ឈូក] | ន. | គ្រឿងអលង្ការមួយប្រភេទធ្វើពីលោហៈដែលផ្នែកខាងចុងទាំងពីរខាងទល់មុខគ្នារចនាដូចផ្កាឈូកក្រពុំសម្រាប់ពាក់នៅកជើងនៃអ្នករបាំបុរាណខ្មែរ ហើយក៏មានពាក់នៅកដៃផងដែរ : | កងទងឈូកក៏មានពាក់លម្អកជើងកូនក្រមុំក្នុងពិធីមង្គលការដែរ។ | |
កង | [កង-ទ្រ-នាប់] | ន. | កងទ្រនាប់ដាក់ចន្លោះក្បាលខ្ចៅសម្រាប់រឹតបន្តឹងខ្ចៅ : | កងទ្រនាប់ខ្ចៅស័ង្កសីប្រក់ដំបូល, កងទ្រនាប់ខ្ចៅឡាន។ | |
កង | [កង-រាក់] | ន. | កងដៃមួយប្រភេទ ដែលមានមុខកាត់បីជ្រុងរាងដូចទ្រនុងខ្នងសត្វពស់ដោយមានឆ្លាក់ក្បាច់ភ្ញី។ | ||
កង | [កង-រឹត] | ន. | ប្រដាប់រឹតបន្តឹងសាច់ក្រណាត់ មានសណ្ឋានជារង្វង់ប្រើក្នុងការដេរប៉ាក់ : | កងរឹតប្រើខ្ចៅមួល។ | |
កង | [កង] | ន. | ឈ្មោះនំមួយប្រភេទធ្វើពីម្សៅដំណើប លញ់ជារាងកង បង់ខ្លាញ់ រួចយកទៅជ្រលក់ទឹកស្ករត្នោតរំងាស់លាយល្ងសពីលើ។ | ||
កងកេង | [កង-កេង] | ន. | (ម.ព. កេងកង{¥¥}១{££})។ | ||
កងគ្រាប់ | [កង-គ្រាប់] | ន. | ផ្នែកមេកានិកសម្រាប់ទ្រទ្រង់ផ្នែកមួយទៀតដែលមានចលនារង្វិលជុំវិញអ័ក្ស ដើម្បីជួយសម្រួលចលនានិងកាត់បន្ថយការកកិត។ | ||
កងចល័ត | [កង-ចៈ-ឡាត់] | ន. | ក្រុមយុវជននៅក្នុងសម័យខ្មែរក្រហមដែលអាចចល័តពីកន្លែងមួយទៅកន្លែងមួយសម្រាប់ការងារបង្កបង្កើនផល។ | ||
កងចៅ | [កង-ចៅ] | ន. | ពួកស្ត្រីខ្ញុំរាជការក្នុងព្រះបរមរាជវាំង ធ្វើការពួកបាវ (ស្ត្រីទាំងនេះ កាលពីបុរាណ គេជ្រើសរើសយកតែកូនចៅពលឬរបឹប)។ | ||
កងឈ្លប | [កង-ឈ្លប] | ន. | ក្រុមស៊ើបការណ៍នៅក្នុងសម័យខ្មែរក្រហម។ | ||
កងទ័ព | [កង-ទាប់] | ន. | ក្រុមមនុស្សត្រៀមច្បាំងនឹងសត្រូវ, សេនារេហ៍ពលដែលមានកាតព្វកិច្ចការពារជាតិ មាតុភូមិ រកសន្តិសុខជូនប្រជាជននិងស្រុកទេស។ | ||
កងទ័ព | [កង-ទាប់-ជើង-គោក] | ន. | អង្គភាពកងទ័ពដែលមានកាតព្វកិច្ចធ្វើប្រតិបត្តិការនៅលើដែនគោក : | កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានបញ្ចប់ការហ្វឹកហ្វឺនជំនាញបោសសម្អាតមីន។ |
End of preview. Expand
in Data Studio
README.md exists but content is empty.
- Downloads last month
- 6