text
stringlengths
31
26.1k
summary
stringlengths
11
1.19k
របាយការណ៍ដែលមានចំណងជើងថា បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលទើបតែនឹងចេញផ្សាយថ្មីៗនេះ បានឲ្យដឹងថា សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងកើនឡើងដល់ ៦,២ភាគរយនៅក្នុងឆ្នាំ ២០១៧ និងចំនួន ៦,១ភាគរយក្នុងឆ្នាំ ២០១៨។ ធនាគារពិភពលោក បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចនឹងជួយកាត់បន្ថយភាពក្រីក្រនៅ...
ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានព្យាករថា ប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីបូព៌ា នៅតែរក្សា កំណើនសេដ្ឋកិច្ចល្អប្រសើរ រយៈពេលបីឆ្នាំ ខាងមុខ។ ធនាគារដែលមានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោនមួយនេះ បានបញ្ជាក់ថា កត្តាដែលរក្សាកំណើនសេដ្ឋកិច្ច គឺការរក្សាបរិមាណតម្រូវការក្នុងស្រុកមានភាពល្អប្រសើរ និងការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក រួ...
អ្នកលេងគុនខ្មែរ សេន ប៊ុនថេន បានយកឈ្នះកីឡាករបារាំង  Vapi Kevin ដោយពិន្ទុ ខណៈកីឡាករ ម៉ឺន សុភា ក៏បានយកឈ្នះកីឡាករ Lawson Penningto ដោយពិន្ទុដូចគ្នា។ ជ័យជម្នះនេះ បានធ្វើឲ្យអ្នកលេងគុនខ្មែរទាំងពីររូប ក្លាយជាម្ចាស់ខ្សែក្រវាត់រៀងៗខ្លួនប្រចាំព្រឹត្តិការណ៍ Rahu Fight ដែលរៀបចំនៅលើទឹកដីនៃប្រទេសបារាំង។ ដោយឡែក អ្នកលេងគុនខ្មែរមកពីក្លិ...
អ្នកលេងគុនខ្មែរ សេន ប៊ុនថេន និង ម៉ឺន សុភា បានក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ប្រចាំព្រឹតិ្តការណ៍ Rahu Fight នៅប្រទេសបារាំង ក្រោយយកឈ្នះគូប្រកួតដោយពិន្ទុរៀងៗខ្លួន។ ចំណែកកីឡាករ ឡៅ ចន្ទ្រា បានត្រឹមសោកស្តាយក្រោយអាជ្ញាកណ្តាលសម្រេចឲ្យចាញ់គូប្រកួតត្រឹមទឹកទី៣ ដោយវាយតម្លៃថា វាយខុសបច្ចេកទេស។
លោក Richard Bell និងភរិយាឈ្មោះ Linda បានវិលត្រឡប់ពីដំណើរវិស្សមកាលរបស់ខ្លួនដោយចេញដំណើរតាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ United ពីក្រុង Houston ទៅ Calgary។ នៅពេលដែលលោក Richard ទាញប្រអប់នៅខាងមុខខ្លួនដើម្បីរៀបចំញ៉ាំអាហារ ស្រាប់តែមានសត្វខ្យាដំរី១ ធ្លាក់ចំលើក្បាលរបស់លោក បន្ទាប់មកបានទិចគាត់តែម្តង។ អ្នកស្រី Linda បានរៀបរាប់ប្រាប់...
ក្នុងថ្ងៃតែមួយដែលបុរសម្នាក់រងអំពើហិង្សាដោយការទាញចេញពីយន្តហោះ សារព័ត៌មាន CNN បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ United ជួបរឿងដែលមិនគួរឲ្យនឹកស្មានដល់មួយទៀត ដោយអ្នកដំណើរម្នាក់ទៀត រងរបួសដោយសារ ខ្យាដំរីបានទិច ខណៈគាត់ធ្វើដំណើរពីក្រុង Houson សហរដ្ឋអាមេរិក ទៅក្រុង Calgary ប្រទេសកាណាដា។
កម្ចីកសិកម្មទំហំប្រាក់ក្រោម ៥០០ដុល្លារ AMK មិនតម្រូវឲ្យអតិថិជនដាក់ទ្រព្យធានានោះទេ ខណៈទំហំចាប់ពី ៥០០ដុល្លារ ឡើងទៅ អតិថិជនត្រូវមានវត្ថុធានាជាអចលនទ្រព្យ។ ក្នុងករណីកសិករខាតបង់ផលដំណាំ និងខ្វះលទ្ធភាពសង  ដោយសារហានិភ័យផ្សេងៗ ដូចជា តម្លៃកសិផលចុះថោក គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ជាដើម នោះគណៈគ្រប់គ្រងរបស់ AMK នឹងពិចារណាលើការពន្...
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ភីអិលស៊ី (AMK) ផ្ដល់កម្ចីកសិកម្មដល់កសិករក្នុងអត្រាការប្រាក់ ១៨ភាគរយក្នុងមួយឆ្នាំ ឬ ១,៥ភាគរយក្នុងមួយខែ។  AMK ផ្ដល់ប្រាក់កម្ចីក្នុងទំហំខ្ពស់បំផុត ១៥០០ដុល្លារ ឬ ៦លានរៀល សម្រាប់រយៈពេលដល់ទៅ ១២ខែ។ ប៉ុន្តែ AMK នឹងដំឡើងទំហំកម្ចីអតិបរមានេះដល់ទៅ ៥០០០ដុល្លារ សម្រាប់រយៈពេល ៣៦ខែ នៅពេលខាងមុខ។ សព្វ...
ក្រុមតោខៀវ Chelsea និង John Terry បានប្រកាសពីការសម្រេចចិត្តរួមគ្នាមួយអំពីការចាកចេញរបស់ខ្សែការពារចាស់វស្សានេះ នៅពេលបញ្ចប់រដូវកាលខាងមុខ។ អតីតខ្សែការពារសញ្ជាតិអង់គ្លេស វ័យ៣៦ឆ្នាំនេះ បានបង្ហាញខ្លួនឲ្យតោខៀវ ៧១៣ប្រកួត គិតចាប់ពីឆ្នាំ១៩៩៨មក និងស៊ុតបញ្ចូលទីបាន៦៦គ្រាប់។ Terry ក៏ត្រូវបានចាត់ទុកថាជាកីឡាករដែលកាន់តំណែងជាប្រធានក្រុមល...
John Terry នឹងចាកចេញពីក្លិបតោខៀវ Chelsea នៅចុងបញ្ចប់រដូវកាលនេះហើយ បន្ទាប់ពីរួមរស់ក្នុងទឹកដី Stamford Bridge អស់រយៈពេល២ទសវត្សរ៍។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានលើកឡើងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាង ១៤ម៉ឺននាក់។ ជាមួយគ្នានេះ  ក្នុងចំណោមភ្ញៀវទេសចទាំងនោះ មានភ្ញៀវទេសចរជាតិចំនួន ១៣៨.០៥១នាក់ និងភ្ញៀវទេសចរអន្តរជាតិ ចំនួន ៥.៥៤៦នាក់។ លោក តាំង សុចិត្តគ្រឹស្នា បញ្ជាក់ថា ភ្ញៀវទេសចរទ...
ព្រះសីហនុ៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនេះ ខេត្តព្រះសីហនុ ដែលជាខេត្តជាប់មាត់សមុទ្រ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន ទៅកម្សាន្តនៅរមណីយដ្ឋាននានា។ ជាមួយគ្នានេះ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ មេសានេះ មានភ្ញៀវទេសចរចំនួន ១៤៣.៥៩៧នាក់ទៅកម្សាន្តនាខេត្តព្រះសីហនុ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា ...
ការប្រកាសទ្រព្យសម្បត្តិ និងលុយដែលអ្នកនយោបាយរុស្ស៊ីរកបានប្រចាំឆ្នាំ ក្លាយជារឿងគួរឲ្យចាប់អារម្មណ៍មួយ។ បើតាមគេហទំព័រវិមានប្រធានាធិបតី ក្នុងចំណោមអ្នកនយោបាយដែលត្រូវប្រកាសទ្រព្យសម្បត្តិនិងប្រាក់ដែលខ្លួនរកបានប្រចាំឆ្នាំនោះមានទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រីផងដែរ។ ប៉ុន្តែ របាយការណ៍នេះមិនបញ្ជាក់ពីលុយដែលពួកគេមានសរុប និងភាគហ៊ុ...
សប្តាហ៍មុន វិមានក្រេមឡាំងបានចុះផ្សាយរបាយការណ៍ប្រកាសទ្រព្យសម្បត្តិដែលបណ្តាមេដឹកនាំរុស្ស៊ីមានទាំងប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីរុស្ស៊ីមាន និងលុយដែលពួកគេរកបានឆ្នាំ ២០១៦ផងដែរ។ លោក វ្ល៉ាឌីមៀ ពូទីន និងលោក ឌីមីទ្រី មេដវ៉េដេវ ម្នាក់ៗរកលុយបានជាង១៥ម៉ឺនដុល្លារកាលពីឆ្នាំមុន ហើយអ្នកទាំងពីរក៏មានទ្រព្យសម្បត្តិផ្សេងទៀតដូចជា អាផាតមិន, ...
លី មុនីនាថ បានបញ្ជាក់ថា មូលហេតុដែលខ្លួនត្រូវបកស្រាយនោះ គឺដើម្បីបំបាត់ការភ័ន្តច្រឡំមួយចំនួនដែលថា ប្អូនស្រីឈ្មោះ លី មុនីរដ្ឋានី បានទទួលមរណភាពដោយសារការរត់ប្រឡែងប៉ាតម្សៅគ្នាជាមួយក្មេងស្ទាវៗ ហើយបានជាន់ខ្សែភ្លើង។ តារាសម្តែងដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បានអះអាងថា ប្អូនរបស់ខ្លួនបានជួបរឿងចៃដន្យ ដោយបានច្រត់ដៃលើបង្គោលដែកតូចមួ...
លី មុនីនាថ តារាសម្តែង និងជាតារាម៉ូដែល តាមរយៈហ្វេសប៊ុករបស់ខ្លួន បានចេញមុខបកស្រាយទាក់ទងនឹងមូលហេតុដែលបណ្តាលឲ្យប្អូនស្រីជាទីស្រឡាញ់របស់ខ្លួនស្លាប់នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ដោយសារឆក់ខ្សែភ្លើងនៅតំបន់ Pub Street ខេត្តសៀមរាប។
នៅទីបំផុត គណបក្សសង្គ្រោះជាតិ គ្មានធម្យោបាយផ្សេង ក្រៅពីការរៀបចំសមាជវិសាមញ្ញសាជាថ្មី ដើម្បីដោះស្រាយបញ្ហាជាមួយនឹងក្រសួងមហាផ្ទៃ ដែលមិនព្រមទទួលស្គាល់លោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ជាអនុប្រធានគណបក្សសង្គ្រោះជាតិ។ តាមរយៈសមាជវិសាមញ្ញនាពេលខាងមុខ គណបក្សសង្គ្រោះជាតិ នឹងកែតម្រូវខ្លឹមសារនៃលក្ខន្តិកៈយ៉ាងណា ដើម្បីឲ្...
ភ្នំពេញ៖ នៅសប្តាហ៍ក្រោយ បក្សប្រឆាំង នឹងរៀបចំសមាជវិសាមញ្ញម្តងទៀត ដើម្បីធ្វើវិសោធនកម្មលក្ខន្តិកៈរបស់ខ្លួន ត្រង់ប្រការ៤៧ (ថ្មី) ដែលមានចែងពី ប្រធាននិងអនុប្រធាន។ ការសម្រេចបែបនេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ អះអាងថា ការជ្រើសរើសអនុប្រធានទាំង៣រូបរបស់គណបក្សសង្គ្រោះជាតិកន្លងមក គឺមិនទាន់សមស្របទៅតាមលក្ខន្តិកៈ។
ក្នុងជំនួបពិភាក្សាជាមួយប្រធានអង្គភាពអភិវឌ្ឍធនធានមនុស្សនៃសាធារណៈរដ្ឋកូរ៉េ នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ លោក អ៊ិត សំហេង បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េកន្លងមក គឺបានផ្តល់ផលវិជ្ជមានជាច្រើនដល់ពលកម្មករកម្ពុជា ដែលបានមកធ្វើការនៅប្រទេសកូរ៉េនេះ។ លោកថា ក្រៅពីទទួលបានការងារល្អហើយ ពលករខ្មែរក៏ទទួលបានជំនាញបច្ចេកទេ...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឲ្យភាគីកូរ៉េខាងត្បូង បង្កើនចំនួនកូតាទទួលយកពលករខ្មែរ ទៅធ្វើការងារនៅទីនោះបន្ថែមទៀត ដើម្បីជួយសម្រួលឲ្យពួកគេអាចទទួលបានជំនាញ និងប្រាក់ខ្ពស់សម្រាប់ផ្គត់ផ្គង់គ្រួសារនៅកម្ពុជាវិញ។
ក្នុងពេលថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួមនៅសាលាមួយនាខេត្តជ្វាខាងលិច ប្រធានាធិបធីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo)  បានរម្លឹកជាថ្មីពីពេលវេលាដែលលោកទទួលស្វាគមន៍មហាក្សត្រអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud កាលពីដើមមីនា។ យោងតាមសារព័ត៌មានឥណ្ឌូណេស៊ី Tempo អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងសុន្ទរកថានោះគឺ មេដឹកនាំរដ្ឋម...
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានថ្លែងប្រាប់អ្នកសារព័ត៌មានពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់ក្សត្រអារ៉ាប៊ីសាអូឌីត Salman កន្លងទៅ តែលោកបង្ហើបថាលោក អន់ចិត្តដែលស្តេចអារ៉ាប៊ីសាអូឌីត។ លោកពន្យល់ថា លោកខំបាំងឆ័ត្រឲ្យក្សត្រអង្គនេះពេលភ្លៀងនិងបើកឡានដោយខ្លួនឯងជូនទ្រង់ដើរលេងផង តែចុងក្រោយនៅទំហំលុយដែលក្សត្រអារ៉ាប៊ីសាអូឌីតដាក់វិនិយ...
ភោជនីយដ្ឋានមួយក្នុងចំណោម១០សាខា នឹងបើកសម្ពោធនៅក្នុងផ្សារទំនើបអ៊ីអនក្នុងក្រុងភ្នំពេញនា ខែមិថុនា ហើយសាខាមួយទៀតក៏នឹងត្រូវបើកនៅទីប្រជុំជនមួយទៀត ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជានៅចុងឆ្នាំនេះដែរ។ លោក Kevin Whitcraft នាយកប្រតិបត្តិនៃក្រុមហ៊ុន RMA Group ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុន EFG បានមានប្រសាសន៍ថា៖ EFG មានបំណងពង្រីកនូវកេរ...
ភ្នំពេញ៖ក្រុមហ៊ុន Express Food Group Co., Ltd. (EFG) គឺជាប្រតិបត្តិករភោជនីយដ្ឋាននាំមុខមួយនៅអាស៊ីអាគ្នេយ៍ និងជាប្រតិបត្តិករខ្សែសង្វាក់ផលិតចំណីអាហារដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា នឹងរៀបចំបើកដាក់ឲ្យដំណើរការនូវភោជនីយដ្ឋាន បាប៊ី ឃ្យូ ផ្លាហ្សា (Bar.B.Q Plaza) ដ៏មានប្រជាប្រិយបំផុតចំនួន ១០សាខានៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០២២ ខា...
ហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតនៅទីក្រុង ម៉ានីល ចាប់ពីថ្ងៃ ២៨ ដល់ថ្ងៃ ២៩ មេសាខាងមុខនេះ។ បើតាមសារព័ត៌មាន Philippines Star បណ្តាប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលអាស៊ានទាំង ១០រួមជាមួយរដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់ប្រទេសអាស៊ាននឹងមានវត្តមាននៅក្នុងកិច្ចប្រជុ...
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣០ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃ ២៨ ដល់ថ្ងៃ ២៩ខែមេសានេះនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ រដ្ឋាភិបាលក្រុងម៉ានីលបានអះអាងថា ខ្លួនបានរៀបចំសណ្តាប់ធ្នាប់និង សន្តិសុខសម្រាប់កិច្ចប្រជុំកំពូលដែលមានប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនិងមន្ត្រីជាន់ខ្ពស់ជាច្រើនរយនាក់បានត្រឹមត្រូវនិងល្អប្រសើរហើយ។ ប៉ុន្តែទោះជាមានការអះ...
រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា គ្រឹះស្ថានឧត្តមសិក្សាសាធារណៈនៅភាគភាគឦសានមួយនេះ ទទួលបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្មចាប់ពីកម្រិតសិក្សាជំនាញឯកទេស រហូតដល់ថ្នាក់បរិញ្ញាបត្រ និងគ្រោងបណ្តុះបណ្តាលកម្រិតក្រោយឧត្តមសិក្សា ពេលអនាគត។ ថ្លែងក្នុងពិធីចុះហត្ថលេខាប្រគល់ និងទទួលអគារសាកល...
ភ្នំពេញ៖ រដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា បានផ្តល់អគារសាកលវិទ្យាល័យក្រចេះដែលចំណាយថវិកាសង់ជាង ១០លានដុល្លារអាមេរិកដល់កម្ពុជា ជាផ្លូវការ នៅថ្ងៃទី១៨ ខែមេសានេះ។
មុនពីចូលឆ្នាំថ្មី ប្រតិភូបក្សប្រឆាំង បានទៅសួរសុខទុក្ខអ្នកជាប់ឃុំ ម្តងរួចហើយ។ បក្សប្រឆាំង ព្យាយាមសុំឲ្យផ្តល់សេរីដល់អ្នកជាប់ឃុំទាំងនោះ នារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលទើបតែកន្លងផុតទៅ។ ប៉ុន្តែ ការស្នើសុំម្តងហើយម្តងទៀតរបស់បក្សប្រឆាំង ពុំមានសញ្ញាណវិជ្ជមានបន្តិចនោះទេ។ បក្សប្រឆាំង តែងបញ្ជូនប្រតិភូរបស់ខ្លួន ទៅសួរសុខទុក្...
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធនេះ ប្រតិភូគណបក្សសង្គ្រោះជាតិ បានទៅសួរសុខមន្ត្រីនិងសកម្មជនមួយចំនួន ដែលកំពុងតែជាប់ឃុំក្នុងពន្ធនាគារព្រៃស។ ប្រតិភូនេះ មានលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ និងលោក ឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រួមទាំងសហការីចំនួន៣នាក់ផ្សេងទៀត។
អេ អាយ អេ ខេមបូឌា គឺជាផ្នែកមួយនៃ AIA Group Limited ដែលជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង ជីវិតឯករាជ្យ ចុះបញ្ជីសាធារណៈធំជាងគេបំផុតក្នុងតំបន់អាស៊ី និងជាក្រុមហ៊ុនធានារ៉ាប់រងជីវិតធំជាងគេ ទីពីរទូទាំងពិភពលោ ក។ អេ អាយ អេ ខេមបូឌា បានទទួលអាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាល ពីដើមឆ្នាំនេះ ហើយរំពឹងថានឹងច...
ភ្នំពេញ៖ ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (អេ អាយ អេ ខេមបូឌា) និងក្រុមហ៊ុន ស្មាតអាស្យាតា ខូអិលធីឌី (Smart) បានរួមគ្នាប្រកាសការ ចាប់ដៃ គូរយៈពេលវែង ដែលក្នុងនោះ អេ អាយ អេ ខេមបូឌា នឹងប្រើប្រាស់សេវាកម្មដ៏ទំនើបរបស់ Smart ដើម្បីនាំយក នូវដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងជីវិតបែបថ...
សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៖ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
លោក ចាប សុគន្ធា បាននាំកិត្តិយសដល់ក្រុមគ្រួសារ និងសហគមន៍ខ្មែរ នៅពេលដែលលោកត្រូវបានដំឡើងឋានៈជាមេបញ្ជាការក្នុងអង្គភាពបម្រុងនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក កាលពីខែមករា ឆ្នាំ២០១៧នេះ។ ឱពុករបស់លោក ចាប សុគន្ធា គឺលោក ចាប គង់ អតីតអ្នកការទូតខ្មែរ ដែលបានភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក ដោយសារការឡើងកាន់អំណាចនៃរបបខ្មែរក្រហមអាចសំឡឹងមើលនូវសមិទ្...
តើសម្លេងក្នុងសន្លាក់នេះកើតឡើងដូចម្តេចទៅ? នៅពេលយើងអាយុកាន់តែច្រើន ឆ្អឹងខ្ចីដែលគ្របពីលើចុងឆ្អឹងក្នុងសន្លាក់អាចនឹងលូតលាស់ធំជាងមុន។ នៅពេលយើងឈរ ឬអង្គុយចោងហោង ដែលធ្វើឲ្យចេញជាសម្លេងក្នុងសន្លាក់ជង្គង់បែបនេះ ដោយសារតែឆ្អឹងខ្ចីនៃឆ្អឹងទាំងពីរក្នុងសន្លាក់ជង្គង់កកិត ប៉ះគ្នា។ សម្លេងនេះក៏អាចកើតចេញពីសរសៃចងឆ្អឹងក្នុងសន្លាក់ជង្គង់ដែរ។ ខណ...
មានមនុស្សច្រើនណាស់ដែលចាប់ផ្តើមបារម្ភនៅពេលជង្គង់របស់ពួកគាត់កើតចេញជាសម្លេងផោះៗនៅពេលធ្វើចលនា។ ករណីភាគច្រើន ការចេញជាសម្លេងបែបនេះមិនបញ្ជាក់ថាមានអ្វីជាបញ្ហាកើតឡើងនោះទេ។ ប៉ុន្តែបើសិនជាការចេញជាសម្លេងបែបនេះកើតឡើងជាមួយនឹងការឈឺ ឬហើម ទើបជាពេលត្រូវការព្យាបាល។
យ៉ាងណាមិញ មានជំងឺច្រើនផ្សេងៗទៀតដែលអាចឲ្យឈឺនៅតំបន់កណ្តៀតក្អមនេះដែរ។ យកល្អអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យភា្លមៗបើសិនជាការមិនស្រួលនេះកើតឡើងជាប់រហូត ឬកាន់តែធ្ងន់ធ្ងរជាងមុន និងបង្កជាការញ័រទ្រូង ស្រេកទឹកខ្លាំង ស្ងួតមាត់ ទឹកនោមខាប់ និងនោមតិច។ ខាងក្រោមនេះគឺជាជំងឺមួយចំនួនដែលច្រើនតែធ្វើឲ្យមានបញ្ហាឈឺនៅកណ្តៀតក្អមដែរ៖     គ្រួសក្ន...
ការឈឺនៅតំបន់កណ្តៀតក្អមច្រើនតែកើតឡើងតែម្ខាងប៉ុណ្ណោះ។ ភាគច្រើនការឈឺចាប់បែបនេះអាចដោយសារតែបញ្ហានៅតម្រងនោម។ រឿងនេះនឹងក្លាយទៅជាការពិតបើសិនជា មានសញ្ញារួមផ្សំបន្ថែមដូចជា កន្ទួលលើស្បែក ក្តៅខ្លួន ក្អួតចង្អោ ទល់លាមក រាករូស ឈឺពេលនោម និងមានឈាមក្នុងទឹកនោម។
ខាងក្រោមនេះគឺជាអាហារសម្រន់មួយចំនួនដែលមានជីវជាតិគ្រប់គ្រាន់ក្នុងការបង្ការ និងប្រឆាំងជំងឺបេះដូងហើយ៖ ផ្លែប៉ោម ផ្លែប៉ោមផ្ទុកទៅដោយអង់ទីអុកស៊ីដង់ជាច្រើនដូចជា Quercetin ដែលអាចបន្ថយការប្រឈមនឹងជំងឺក្រិនរឹងសរសៃឈាម និងបញ្ហាបេះដូងដោយសារតែរ៉ាឌីកាលសេរីបាន។ សារធាតុ Pectin ក្នុងផ្លែប៉ោមគឺជាជាតិសរសៃដ៏ពិសេស ដែលអាចជួយបញ្ចុះកូឡេស្តេរ៉ុលអា...
ជំហ៊ានដ៏សំខាន់បំផុតដែលអ្នកអាចធ្វើបានដើម្បីសុខភាពបេះដូងនោះគឺចាប់ផ្តើមជាមួយរបស់ដែលត្រូវការដាក់ចូលមាត់។ ហ្សែនដើរតួនាទីដ៏ធំមួយចំពោះសុខភាពបេះដូងដែរ ប៉ុន្តែសម្រាប់របៀបរស់នៅដូចជា របបអាហារ និងការហាត់ប្រាណក៏ដើរតួនាទីកាន់តែធំទៀតក្នុងការបង្ការជំងឺបេះដូងទៅវិញ។
Based on edotcos portfolio at the close, final allocation of the private placement exercise stands at USD400 million to Innovation Network Corporation of Japan, USD100 million to KWAP in primary shares, and USD200 million to Khazanah Nasional Berhad in secondary shares. At completion, edotcos shareholding results in th...
Kuala Lumpur, 18 April 2017 Axiata Group Berhad (Axiata) and its subsidiary, edotco Group Sdn. Bhd. (edotco or Company) today announced an additional USD100 million upsize of its 2016 record tower sector equity private placement with Malaysias pension fund, Kumpulan Wang Persaraan (Diperbadankan) (KWAP) joining the fo...
ព្រះសម្មាសម្ពុទ្ធ បានផ្តល់ឱវាទថា ជំនឿជាមួយនឹងការឆ្លាតវៃ គឺត្រូវតែស្មើគ្នា។ មនុស្សដែលមានការជឿច្រើន តែបញ្ញាតិច ទន់ខ្សោយក្នុងការសិក្សា រមែងចេះតែជឿ សូម្បីក្នុងរឿងដែលមិនគួរជឿ ឬចេះតែជឿដោយប្រាសចាកហេតុផល។ នេះបើតាមសម្រង់ចេញពីសៀវភៅ «៤៨ធម្មទស្សន៍» ដែលត្រូវបានផ្សព្វផ្សាយបន្តដោយគេហទំព័រ៥០០០ឆ្នាំ។ សារប្រឌិតមួយដែលប្រើប្រាស់ឈ្មោះស្ថាប...
នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួននៅកម្ពុជា ហាក់ដូចជាមានការបារម្ភយ៉ាងខ្លាំង ដោយខ្លាចបាត់បង់គណនីហ្វេសប៊ុករបស់ខ្លួន។ ពួកគេបានចែករំលែកតៗគ្នា តាមរយៈ Messenger នូវសារមិនផ្លូវការមួយ ដែលថា ស្ថាបនិកហ្វេសប៊ុកលោក Mark Zuckerberg តម្រូវម្ចាស់គណនីរាល់រូប ផ្ញើ Messenger ទៅកាន់មនុស្ស២៥នាក់ ដើម្បីបង្ហាញ...
ការចរចាលែងលះរវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ក្រោយនាយករដ្ឋមន្ត្រី Theresa May ប្រកាសផែនការរៀបចំការបោះឆ្នោតមុនអាណត្តិដ៍គួរឲ្យភ្ញាក់ផ្អើល។ លោកស្រី May និយាយថា ចក្រភពអង់គ្លេស ត្រូវការភាពច្បាស់លាស់, ស្ថិរភាព និងការដឹកនាំដ៍រឹងមាំមួយ បន្ទាប់ស្ថានការណ៍នយោបាយក្នុងប្រទេសរង្គោះរង្គើដោយសារការ...
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Theresa May បានប្រកាសរៀបចំការបោះឆ្នោតមុនអាណត្តិ ដែលគ្រោងរៀបចំនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ គឺមុនប៉ុន្មានថ្ងៃប៉ុណ្ណោះនៃខួប១ឆ្នាំនៃប្រជាមតិចាកចេញពីសហភាពអឺរ៉ុប។ ការសម្រេចចិត្តនេះ គឺផ្ទុយពីជំហររបស់លោកស្រីដែលទាត់ចោលគម្រោងបោះឆ្នោតមុនអាណត្តិនាពេលកន្លងមក។ នាយករដ្ឋមន្ត្រី May អះអាងថា ការបោះឆ្នោតមុនអ...
ក្នុងនាមជាម្ចាស់ឧបត្ថម្ភកម្រិតមាស ក្រុមហ៊ុន AirAsia នឹងផ្ដល់ជូនការដឹកមន្ត្រីគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡានៅប្រទេសម៉ាឡេស៊ី  (MASOC) ដែលស្ថិតក្នុងបណ្ដាញហោះហើររបស់ខ្លួនពីបណ្ដាប្រទេសតំបន់អាស៊ាន ក្នុងគោលបំណងរៀបចំដំណើរការការប្រកួតកីឡាទាំងនោះ។ នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Group លោក Tony Fernandesថ្លែងថា « AirAsia មានមោទ...
ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានចុះហត្ថលេខាជាផ្លូវការក្នុងនាមជាដៃគូផ្លូវការសម្រាប់ការប្រកួត កីឡាស៊ីហ្គេមលើកទី ២៩ និងកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី ៩ ដែលជាម្ចាស់ឧបត្ថម្ភនាំមុខក្នុងព្រឹត្តិការណ៍នេះ។
ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ ក្រោយប្រកាសពីការចាកចេញរបស់លោក Kenichi Yatsuhashi ពីតំណែងគ្រូបង្វឹកកាលពីថ្ងៃទី១៨ ខែមេសា ម្សិលមិញ។ ក្នុងថ្ងៃដដែលនេះ ក្លិបខេមបូឌានថាយហ្គឺរ បានប្រកាសតែងតាំងលោក Oriol Mohedano អតីតគ្រូបង្វឹកក្លិបភ្នំពេញក្រោនជាគ្រូបង្គោលជំនួសគ្រូបង្វឹកជនជាតិជប៉ុនខាងលើវិញម្តង។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្លិបខេ...
ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរបានប្រកាសតែងតាំងអតីតគ្រូបង្វឹកក្រុមភ្នំពេញក្រោន លោក Oriol Mohedano ជាគ្រូបង្គោលជំនួសលោក Kenichi Yatsuhashi គ្រូបង្វឹកជនជាតិជប៉ុន ដែលបានលាឈប់ពីតំណែងក្រោមហេតុផលមានបញ្ហាផ្ទាល់ខ្លួនកាលពីម្សិលមិញ។ គ្រូបង្វឹកជនជាតិជប៉ុនរូបនេះបានចូលដឹកនាំក្រុមខេមបូឌានថាយហ្គឺរបានតែ២ខែប៉ុណ្ណោះ។
ចេញពីកូរ៉េខាងត្បូង អនុប្រធានាធិបតីអាមេរិក Mike Pence បានទៅដល់សម្ព័ន្ធមិត្តតំបន់អាស៊ីមួយទៀត គឺជប៉ុន។ មិនខុសពីនៅកូរ៉េខាងត្បូងឡើយ លោក Pence បានបញ្ជាក់ប្រាប់សម្ព័ន្ធមិត្តជប៉ុនពីការប្ដេជ្ញាចិត្តរបស់អាមេរិកចំពោះសុវត្ថិភាពជប៉ុន និងជួយការពារជប៉ុន១០០ភាគរយពីការវាយប្រហារណាមួយពីសំណាក់កូរ៉េខាងជើង។ លោក ក៏ឆ្លៀតពេលទស្សនកិច្ចនេះ ផ្ញើសា...
សង្គ្រាមពាក្យសម្ដីឆ្លើយឆ្លងរវាងអាមេរិក និងកូរ៉េខាងជើង កំពុងបន្តផ្ទុះឡើង ដោយភាគីទាំងពីរគំរាមវាយប្រហារគ្នាទៅវិញទៅមកដល់ថ្នាក់គំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរទៀតផង។ ថ្លែងពីជប៉ុន អនុប្រធានាធិបតីអាមេរិក Mike Pence បានព្រមានជាថ្មីម្ដងទៀតដល់កូរ៉េខាងជើង កុំចង់សាកល្បងឥទ្ធិពលយោធាអាមេរិកឲ្យសោះ ព្រោះអាមេរិកនឹងឆ្លើយតបវិញឲ្យបានស័ក្តិស...
លោក អឿត អាង ហៅជួប សម្លាប់ មិនសុខចិត្តនឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសខ្លួន ឲ្យជាប់ពន្ធាគារអស់មួយជីវិត ក្នុងសំណុំរឿងឃាតកម្មលើ លោក កែម ឡី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គម។ លោក ជួប សម្លាប់ បានប្រគល់សិទ្ធិជូនមេធាវី ឲ្យដាក់ពាក្យប្តឹងទៅកាន់សាលាឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងសាលា...
ភ្នំពេញ៖ លោក ជួប សម្លាប់ បានឲ្យមេធាវី ដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍ ដើម្បីប្រឆាំងសាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសលោក ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធរឿងឃាតកម្មលើលោក កែម ឡី។ មេធាវី សង្ឃឹមថា ការតវ៉ានេះ នឹងអាចជួយឲ្យលោក ជួប សម្លាប់ ទទួលបានការសម្រាលទោសខ្លះ។
តាមរបាយការណ៍ដែលចេញផ្សាយក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប នៅថ្ងៃទី១៩ ខែមេសានេះ សមត្ថកិច្ចបានរឹបអូស និងបំផ្លាញឧបករណ៍ល្មើសមួយចំនួន រួមមាន របាំងសាច់អួនប្រវែងចំនួន ៥០៧,៧០៧ម៉ែត្រ, បរលូសាច់អួនចំនួន ៣៦៣៥មាត់លូ, របាំងស្បៃមុង ប្រវែងចំនួន ៤៤៨៦០ម៉ែត្រ, លូស្បៃមុងចំនួន ១០៨៣មាត់, បង្គោលឬចម្រឹង ៣០៣៩៦៣ដើម, ...
ភ្នំពេញ៖ សមត្ថកិច្ចបានបង្ក្រាបបទល្មើសនេសាទសរុបចំនួន ៧៣០ករណី ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសនេសាទលើបឹងទន្លេសាប ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះ។ នេះបើតាមរបាយការណ៍បូកសរុបការងារបង្ក្រាបបទល្មើសនេសាទរបស់អាជ្ញាធរ។
អាជ្ញាធរក្រុងបាងកក បានប្រកាសថា ការលក់ដូរអាហារតាមដងផ្លូវក្នុងទីក្រុង នឹងត្រូវលុបបំបាត់ទាំងស្រុងនៅចុងឆ្នាំនេះ ក្នុងគោលដៅបង្កើនសុវត្ថិភាព អនាម័យក្នុងទីក្រុង និងការរំដោះផ្លូវសម្រាប់ការធ្វើដំណើរឡើងវិញ។ ចំណាត់ការនេះ ធ្វើឡើងស្របពេលដែលទីក្រុងបាងកកត្រូវបានទទួលស្គាល់ជាគោលដៅដ៏ពេញនិយមសម្រាប់អាហារតាមដងផ្លូវ ដែលល្បីល្បាញពេញពិភពលោក ន...
មួយខែក្រោយជាប់ឈ្មោះជាទីក្រុងមានប្រជាប្រិយផ្ដាច់គេសម្រាប់គោលដៅអាហារតាមដងផ្លូវ រដ្ឋបាលក្រុងបាងកក បានចេញយុទ្ធនាការបោសសម្អាតការលក់ដូរតាមដងផ្លូវដ៏ល្បីល្បាញនេះ ដើម្បីរំដោះចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង និងរក្សាអនាម័យក្នុងទីក្រុងមួយនេះ។ យុទ្ធនាការបោសសម្អាតនេះ ធ្វើឡើងនៅទូទាំងទីក្រុងបាងកក ដោយគ្មានការលើកលែងឡើយ ហើយនឹងសម្រេចឲ្យបា...
ព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ានលើកទី២៩ នឹងធ្វើពិធីបើកជាផ្លូវការនៅថ្ងៃទី១៩ខែសីហា នាទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី និងបិទបញ្ចប់វិញនៅថ្ងៃទី៣១សីហា ប៉ុន្តែត្រូវបានផ្លាស់ប្តូរកាលវិភាគមកបិទថ្ងៃទី៣០សីហាវិញ ដោយសារជាន់ថ្ងៃគ្នាជាមួយនឹងកម្មវិធីបុណ្យសាសនាអ៊ីស្លាម Hari Raya Haji។ បើតាមរដ្ឋមន្ត្រីកីឡាលោក Khairy Jamaluddin ការប្រារ...
ការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនាខែសីហាឆ្នាំ២០១៧នេះ។ បើតាមការបរិច្ឆេទ ពិធីបិទព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាននេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៧នោះទេ ប៉ុន្តែដោយសារចំថ្ងៃឈប់សម្រាកនៃសាសនាអ៊ីស្លាម ក៏ត្រូវបានប្តូរមកថ្ងៃទី៣០ខែសីហាវិញ។ នេះបើតាមសារព័ត៌មាន Rappler  ...
បន្ទាប់ពីលោក Kiatisuk Senamuang ហៅ «Zico» បានប្រកាសលាលែងកាលពីដើមខែមេសាកន្លងទៅ ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃលោក Somyot Poompunmuang ឈឺក្បាលយ៉ាងខ្លាំងក្នុងការសម្រេចចិត្តរកគ្រូថ្មីមកដឹកនាំ ខណៈមានអតីតគ្រូល្បីៗក្នុងពិភពបាល់ទាត់ជាច្រើនស្ថិតក្នុងបេក្ខភាពដើម្បីកាន់តំណែងនេះ។ ស្របពេលដែលតំណែងនេះនៅទំនេរ លោក Carlos Caetano Bledorn Ve...
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Dunga ចាប់អារម្មណ៍តំណែងជាគ្រូបង្វឹកក្រុមជម្រើសថៃដែលកំពុងនៅទំនេរ ខណៈពេលដែលប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) ក៏កំពុងឈឺក្បាលក្នុងការពិចារណារកគ្រូបង្វឹកថ្មីដើម្បីជំនួសតំណែងគ្រូចាស់លោក Kiatisuk Senamuang ដែរ។
ក្នុងជំនួបជាមួយគណៈប្រតិភូកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េនោះ តំណាងរោងចក្រផលិតសម្ភារបន្ទប់ទឹករបស់កូរ៉េនេះ បាននិយាយថា ពួកគេមានបំណងមកវិនិយោគនៅកម្ពុជា ដោយទទួលយកពលករខ្មែរ ដែលកំពុងតែធ្វើការឲ្យរោងចក្រខ្លួនស្រាប់នេះ ត្រឡប់មកធ្វើការនៅកម្ពុជាវិញ នៅពេលដែលពួកគេត្រូវចប់អាណត្តិការងារនៅប្រទេសកូរ៉េនោះ។ តំណាងរោងចក្រខាងលើនេះ...
ភ្នំពេញ៖ ក្រុមហ៊ុនផលិតសម្ភារបន្ទប់ទឹក ( Saturn Bath Co.LTD ) នៃប្រទេសកូរ៉េ គ្រោងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ដោយនឹងនាំយកពលករខ្មែរ ដែលបម្រើការងារនៅក្នុងរោងចក្រប្រទេសកូរ៉េ ត្រឡប់មកបំពេញការងារនៅកម្ពុជាវិញដែរ។
ប្រធានាធិបតីចិនលោក ស៊ី ជិនពីងនឹងបើកកិច្ចប្រជុំកំពូល«វិថីសូត្រ»ឬ«គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយ» (OBOR)នៅក្រុងប៉េកាំងចាប់ពីថ្ងៃ ១៤ ដល់ថ្ងៃ ១៥ ឧសភាខាងមុខនេះ។ កិច្ចប្រជុំពិសេសនេះនឹងមានការចូលរួមពីបណ្តាមេដឹកមនាំពិភពលោក,អ្នកជំនួញ, អ្នកជំនាញ, និងតំណាងអង្គការអន្តរជាតិជាង ១២០០នាក់ផងដែរ។ជំនួបកំពូលវិថីសូត្រនេះ វេទិកាការទូត...
កិច្ចប្រជុំកំពូល«គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយ»នឹងត្រូវរៀបចំឡើងនៅក្រុងប៉េកាំងពីថ្ងៃ ១៤ដល់ថ្ងៃ ១៥ ខែឧសភាខាងមុខនេះ។ បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជិត ៣០ នឹងអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ តែមេដឹកនាំលោកខាងលិចមិនច្រើនទេដែលសន្យាថានឹងទៅចូលរួម។ វេទិកាកំពូលនេះផ្តល់ឱកាសឲ្យចិនពង្រឹងឥទ្ធិពលនិងតួនាទីរបស់ខ្លួនក្នុង...
យោងតាមជីវប្រវត្តិ ដែលបង្ហោះនៅលើគេហទំព័រក្រុមប្រឹក្សាធម្មនុញ្ញ (www.ccc.gov.kh) លោក ពិត តាំងសាន ដែលមានស្រុកកំណើតក្នុងខេត្តកំពង់ធំ បានក្លាយជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តាំងពីឆ្នាំ២០១៣ មក។ លោក ជាអតីតនាយកខុទ្ទកាល័យរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ លោក ពិត តាំងសាន ក៏ធ្លាប់ជាអនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្...
ភ្នំពេញ៖ លោក ពិត តាំងសាន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលមរណភាព ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។
នៅលើពាក្យសុំទិដ្ឋាការទៅសហរដ្ឋអាមេរិក មានសំណួរមួយថា «តើលោកអ្នកស្វែងរកការចូលរួម ឬធ្លាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម ចារកម្ម ការបំផ្លិចបំផ្លាញដោយចេតនា ឬអំពើប្រល័យពូជសាសន៍ដែរឬទេ?» (Do you seek to engage in or have you ever engaged in terrorist activities, espionage, sabotage, or genocide?) ។ ដោយសារមិនបានយកចិត្តទុកដាក់ លោក ...
កុមារអាយុត្រឹម៣ខែម្នាក់ ត្រូវបាននាំទៅកាន់ស្ថានទូតអាមេរិកប្រចាំទីក្រុងឡុងដ៍ បន្ទាប់ពីជីតារបស់គេបានគូសច្រឡំលើពាក្យសុំទិដ្ឋាការ ដោយធ្វើឲ្យមន្ត្រីទូតគិតថា ក្មេងនោះជាប់ទាក់ទងនឹងអំពើភេរវកម្ម។ នេះបើតាមការផ្សាយរបស់កាសែត The Guardian កាលពីថ្ងៃទី១៦ ខែមេសា។
កញ្ចប់ថវិកានេះ ត្រូវបានធនាគារពិភពលោក ផ្ដោតលើគម្រោងពង្រឹងការគ្រប់គ្រងការអប់រំគ្រប់មុខវិជ្ជាសិក្សា និងគុណភាពគ្រូបង្រៀននៅកម្រិតអនុវិទ្យាល័យ ក្នុងទិសដៅរយៈពេល៥ឆ្នាំ ដែលមានទឹកប្រាក់ប្រមាណ៤០លានដុល្លារ ហើយផ្ដល់ដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ ជាភ្នាក់ងាររបស់ធនាគារពិភពលោក។ ចំណែកទឹកប្រាក់ផ្សេងទៀត ត្រូវផ្ដោតលើគម្រោងស្ថាបនាឡើងវិញនូវអនុវ...
ភ្នំពេញ៖ ធនាគារពិភពលោក សម្រេចផ្តល់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅក្នុងកម្ពុជា។
មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស សង្ឃឹមថា ពួកគេ អាចទទួលបានយុត្តិធម៌ ហើយត្រូវបានដោះលែង លុះត្រាតែមានការផ្លាស់ប្តូរមេដឹកនាំ ជាមុនសិន។ អ្នកជាប់ឃុំទាំងនោះ និយាយដូច្នេះ ទៅកាន់លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ  ដែលបានដឹកនាំប្រតិភូ ទៅសួរសុខទុក្ខពួកគេ ដល់ពន្ធនាគារព្រៃស នៅព្រ...
ភ្នំពេញ៖ អ្នកជាប់ឃុំ ដែលជាមន្ត្រីនិងជាសកម្មជនបក្សប្រឆាំង ទទូចឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ។ ពួកគេ សង្ឃឹមថា អាចនឹងមានសេរីភាពឡើងវិញ បើកម្ពុជា ផ្លាស់ប្តូរមេដឹកនាំ តាមរយៈការបោះឆ្នោត នាពេលខាងមុខ។
 យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីមានលទ្ធភាពដឹកអាវុធនុយក្លេអ៊ែរចំនួនពីរគ្រឿងត្រូវបានយន្តហោះចម្បាំងអាមេរិកស្ទាក់នៅក្បែរទឹកដីអាឡាស្កានៅយប់ថ្ងៃចន្ទកន្លងទៅនេះ។ វាជាពេលដែលយន្តហោះរុស្ស៊ីហើរទៅក្បែរទឹកដីអាមេរិកលើកដំបូង ចាប់ពីឆ្នាំ ២០១៥ មក។ យោងតាមសារព័ត៌មាន THE HILL យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីទាំងពីរគ្រឿងនេះមានម៉ាក TU-95 ហើយវាហ...
យន្តហោះចម្បាំងអាមេរិកបានតាមស្ទាក់យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីពីរគ្រឿងនៅក្បែរទឹកដីអាឡាស្កានៅដើមសប្តាហ៍នេះ។ វាជាការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីលើកដំបូងបំផុតទៅក្បែរទឹកដីអាមេរិក ចាប់តាំងពី ប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់តំណែងនិងស្របពេលដែលភាពតានតឹងរវាងអាមេរិកនិងរុស្ស៊ីកើនឡើងផង។
នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង៤លាន ២សែននាក់ ចេញដើរកម្សាន្តនៅទូទាំងប្រទេស។ នេះបើយោងតាមព័ត៌មានស្ថិតិទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៧ របស់ក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍ប៉ានស្មានថា ភ្ញៀវទេសចរទាំងអស់ បានចំណាយប្រាក់ប្រមាណ២០០លានដុល្លារអាមេរិ...
នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង៤លាន ២សែននាក់ ចេញដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍នានានៅទូទាំងប្រទេសកម្ពុជា។ អំឡុងបុណ្យចូលឆ្នាំនេះក្រសួងទេសចរណ៍ប៉ានស្មានថា ភ្ញៀវទេសចរទាំងអស់ បានចំណាយប្រាក់ប្រមាណ២០០លានដុល្លារ។
  ការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិ ក្នុងត្រីមាសទី១ដើមឆ្នាំ២០១៧នេះ សម្រេចបាន ១៦,៦ម៉ឺនតោន កើនឡើង ៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៦ ។ នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ។ របាយការណ៍នេះបង្ហាញថា ការនាំចេញអង្ករក្នុងខែមីនាធ្លាក់ចុះ ១៦ភាគរយធៀបនឹងខែមីនាឆ្នាំមុន ខណៈការនាំចេញ...
ភ្នំពេញ៖ ការនាំចេញអង្កររបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ក្នុងត្រីមាសទី១ដើមឆ្នាំ២០១៧នេះ បានកើនឡើងតិចតួច។ ប៉ុន្តែការនាំចេញនេះបានចាប់ផ្ដើមធ្លាក់ចុះក្នុងខែមីនាចុងត្រីមាសទី១នេះ  ។អ្នកជំនាញថាជាសញ្ញាមិនល្អដល់ការនាំចេញអង្ករនៅពេលខាងមុខទៀត ខណៈការនាំចេញអង្កររបស់កម្ពុជា រងការរឹតត្បិតលើគុណភាពពីទីផ្សារធំៗ គឺប្រទេសចិន និងសហភាពអឺរ៉ុប។
ករណីនៅកម្ពុជា, អាជីវករខ្លះ មើលឃើញជនបរទេសជាសាច់ជ្រូក ដែលអាច កោបាន។ ឧទាហរណ៍ ទឹកសុទ្ធដបធំមួយដបតម្លៃ២ពាន់រៀលលក់ឲ្យខ្មែរ។ តែបើលក់ឲ្យជនបរទេសគឺតម្លៃ១ដុល្លារ។ តើមានហេតុផលអ្វីដែលត្រូវលក់ឲ្យជនបរទេសក្នុងតម្លៃមួយដុល្លារ បើទឹកមួយដបមានបរិមាណដូចគ្នាសោះនោះ? ហេតុផលថា ជនបរទេសមានលុយជាងខ្មែរ? មិនប្រាកដទេ។ សូមបញ្ជាក់ថា បរទេសមួយចំនួនក្រជាងខ...
នៅក្នុងប្រទេសខ្លះ អាជីវករលក់ទំនិញ ឬសេវាកម្មឲ្យភ្ញៀវទេសចរបរទេសថ្លៃជាងជនជាតិខ្លួនឯង។ តែក្នុងប្រទេសខ្លះ គេលក់ក្នុងតម្លៃដូចគ្នា។ លក់ក្នុងតម្លៃខុសគ្នា(ថ្លៃជាង)ព្រោះ គេគិតថា ជនបរទេសមានថវិកាច្រើនជាងពលរដ្ឋក្នុងស្រុក។ លក់ក្នុងតម្លៃដូចគ្នា ព្រោះ គេយល់ថា ឯកតានៃទំនិញ ឬសេវាកម្មដូចគ្នា ដូច្នេះ លក់ឲ្យជនជាតិណាក៏ត្រូវលក់ក្នុងតម្លៃដូចគ្...
លោក ដូណាល់ ត្រាំ បានសន្យាផ្ទាល់មាត់ថា លោកនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣១ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងត្រូវរៀបចំឡើងនៅហ្វីលីពីនខែវិច្ឆិកាខាងមុខ។ នេះជាការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ហ្វីលីពីនទទួលបន្ទុករៀបចំកិច្ចប្រជុំអាស៊ានឯកអគ្គរដ្ឋទូតហ្វីលីពីន Marciano Paynor Jr។ យោងតាមសារព័ត៌មានហ្វីលីពីន Rappler ពេលសួរ...
ឯកអគ្គរដ្ឋទូតហ្វីលីពីននិងជាអគ្គលេខាធិការជាតិទទួលបន្ទុករៀបចំកិច្ចប្រជុំអាស៊ាន Marciano Paynor Jr  បានបង្ហើបថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសន្យាថានឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនៅហ្វីលីពីននាខែវិច្ឆិកាខាងមុខ។ លោកសន្យាបែបនេះក្នុងពេលជាដែលលោកជជែកតាមទូរសព្ទជាមួយប្រធានាធិបតីហ្វីលីពីនមិនលោកឡើងកា...
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា មូលហេតុដែលសម្ដេច សម្រេចចិត្តមិនជម្លៀសពលករខ្មែរ ចេញពីប្រទេសកូរ៉េនោះ ដោយសារតែការជម្លៀសនេះ នឹងអាចឲ្យប៉ះពាល់ដល់ការងារពលករខ្មែរជាង៤ម៉ឺននាក់ ពោលគឺក្រោយពីការជម្លៀសរួច ខាងភាគីកូរ៉េនឹងមិនទទួលយកពួកគេធ្វើការងារវិញឡើយ។ សម្ដេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖«គ្មានហេតុផលណាមួយជម្លៀសពលករខ្មែរមកទេ ព្...
ភ្នំពេញៈ ពីពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប នៅព្រឹកនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលគ្មានគម្រោងជម្លៀសពលករខ្មែរ ចេញពីប្រទេសកូរ៉េខាងត្បូងនោះទេ។ ការលើកឡើងរបស់សម្ដេច ហ៊ុន សែន បែបនេះ គឺជាការឆ្លើយតបទៅនឹងពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដែលមានការព្រួយបារម្ភពីសុវត្ថភាព ខណៈស...
ដោយសង្កេតឃើញកត្តាចាំបាច់នៃជំនាញក្នុងការសរសេរអេឡិចត្រូនិច និងដើម្បីចូលរួមចំណែកក្នុងការហ្វឹកហ្វឺនធនធានមនុស្សកម្ពុជា វិទ្យាស្ថានអន្តរជាតិកម្ពុជាអាស៊ាន បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលជំនាញទៅលើ ការសរសេរអេឡិចត្រូនិចឲ្យមានប្រសិទ្ធភាព (Effective Email Writing) ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ទី២៩ ឆ្នាំ២០១៧ ខាងមុខនេះ វេលាម៉ោង ១:៣០...
ភ្នំពេញ៖ការប្រើប្រាស់សារអេឡិចត្រូនិចគឺជាមធ្យោបាយទំនាក់ទំនងមួយដ៏ចាំបាច់ ជាមួយបុគ្គល ក្រុមការងារ អតិថិជន និងដៃគូពាណិជ្ជកម្មនាពេលបច្ចុប្បន្ន ។ ជារៀងរាល់ថ្ងៃមានសារអេឡិចត្រូនិច ច្រើនជាង២រយពាន់លានត្រូវបានផ្ញើទូទាំងពិភពលោក។ ការប្រាស្រ័យទាក់ទង និងយល់ពីគ្នាជាកត្តាសំខាន់ក្នុងការទំនាក់ទំនងការងារ និងពាណិជ្ជកម្ម។ ដូចនេះការសរសេរ ក៏ដ...
សូមលោកអ្នកស្តាប់បទសម្ភាសរវាង នាយ យ៉ាន និងស្រីមុំ ដូចខាងក្រោមនេះ៖
ធឿន ស្រីមុំ ជាពលការិនីនៅកូរ៉េខាងត្បូង ដែលទើបមកលេងភូមិកំណើតនៅខណ្ឌពោធិ៍សែនជ័យ ហើយក៏បានជួប នាយ យ៉ាន។ នាយ យ៉ាន បានសួរនាំអំពីជីវភាពជាពលការិនីនៅសាធារណរដ្ឋកូរ៉េនោះ។ លក្ខខណ្ឌការងារល្អគ្រាន់បើ ប្រាក់ខែក៏ខ្ពស់ ស្រីមុំដែលបានធ្វើពលការិនីជាង៤ឆ្នាំមកហើយនោះ ចង់បន្តរស់នៅ និងធ្វើការនៅកូរ៉េថែមទៀត។
ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ចំនួន៣ ស្ថិតក្នុងខណ្ឌច្បារអំពៅ បានប្ដឹងលោកស្រី ស៊ុយ សុផាន នាយិកាក្រុមហ៊ុនផាន អ៊ីមិច និងលោក ហេង លី នាយកក្រុមហ៊ុន ហេង លី ពាក់ព័ន្ធនឹងករណីរំលោភដីផ្លូវសាធារណៈ ដោយធ្វើរបងបិទផ្លូវមិនឲ្យពលរដ្ឋឆ្លងកាត់។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីពលរដ្ឋទាំងនោះ ក្រសួងរៀបចំដែនដី បានរកឃើញថា ក្រុមហ៊ុនរបស់លោកឧកញ៉ាទ...
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្គាប់ឲ្យក្រុមហ៊ុន ផាន អ៊ីមិច និងក្រុមហ៊ុន ហេង លី តភ្ជាប់និងផ្លូវសាធារណៈ សម្រាប់ពលរដ្ឋខណ្ឌច្បារអំពៅ ធ្វើដំណើរឆ្លងកាត់ឲ្យបានត្រឹមត្រូវវិញ ក្រោយពីក្រុមហ៊ុនទាំងពីរនេះ បានរំលោភកាន់កាប់អស់ជាច្រើនឆ្នាំមកនេះ។
១. កុំកេះ ឬអេះ៖  ចៀសវាងការញេច កេះមុនឬស្នាមកន្ទួលពីសត្វល្អិតខាំ ព្រោះអាចបង្កឲ្យកើតបញ្ហាដែលកាន់តែធំឡើងបានពិបាកក្នុងការព្យាបាល។ ២. ការពារស្បែក៖ ប្រើក្រែមការពារកម្តៅថ្ងៃ ដែលមានកម្រិត SPF ១៥ ឡើងទៅជាប្រចាំរាល់ថ្ងៃ និងគួរលាបវាបន្ថែម ក្នុងចន្លោះពេលថ្ងៃ ដើម្បីការពារការកើតស្នាមអុជខ្មៅ ឬស្នាមដំបៅបន្សល់ទុកនៅលើស្បែករបស់អ្នក។ ធ្វើឲ្...
ភ្នំពេញ៖ការចៀសវាងការកើតមុន ឬការរលាកផ្សេងៗ ដែលអាចនាំឲ្យកើតស្នាម នៅលើស្បែកនោះគឺជារឿងមួយដែលពិបាកធ្វើខ្លាំងណាស់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកអាចការពារកុំឲ្យ មានស្នាមខ្មៅ ឬស្នាមផ្លែសាច់លើស្បែក របស់អ្នកបាន តាមវិធីងាយៗខាងក្រោមនេះ៖
លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជាមានកុមារចំនួន ២៦១៨៧ នាក់ កំពុងរស់នៅកន្លែងថែទាំចំនួន ៦៣៩ ទីតាំងទូទាំងប្រទេស។  លោកបន្តថា ទិន្នន័យនេះ បានបង្ហាញ ក្រោយពីមានការកំណត់ទីតាំងកន្លែងថែទាំកុមារនៅកម្ពុជារបស់ក្រសួង។ លោក តូច ចាន់នី បញ្ជាក់ទៀតថា កន្លែងថែ...
ភ្នំពេញ៖ នៅកម្ពុជាមានកុមារចំនួន ២៦១៨៧ នាក់ កំពុងរស់នៅកន្លែងថែទាំចំនួន ៦៣៩ ទីតាំងទូទាំងប្រទេស។   ក្នុងចំណោមកន្លែងថែទាំទាំងអស់ មានមណ្ឌលថែទាំកុមារចំនួន ៤០៦ មណ្ឌល ផ្ទះស្នាក់នៅបណ្ដោះអាសន្នចំនួន ២៧ កន្លែង ផ្ទះជាក្រុមមានចំនួន ៧១ កន្លែង វត្តអារាម ឬអាគារសាសនាចំនួន ៦៥កន្លែង និងអន្តេវាសិកដ្ឋានចំនួន ៧២ កន្លែង។ សម្រាប់មណ្ឌលថែទាំកុម...
ជាក់ស្តែងដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ អ្នកអាចជ្រើសជំនាញដែលនឹងអាចមានឱកាសខ្ពស់ទទួលបានការងារទាក់ទងទៅនឹងវិស័យដែលកំពុងរីកចម្រើននេះផងដែរ។ អ្វីដែលពិសេសនោះ អ្នកគួរតែជ្រើសរើសសាលាដែលមានការទទួលស្គាល់ និងគុណភាពអប់រំខ្ពស់ ដែលអាចអោយយើងអាចដើរនៅលើវិស័យនេះដោយជោគជ័យ។   ហេតុដូចនេះ លោកអ្នកអាចពិចារណាទៅលើសាលា CamEd Business School បាន ដែ...
ភ្នំពេញ៖ វិស័យហិរញ្ញវត្ថុ ធនាគារ និងគណនេយ្យ កំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងដែលជាមូលហេតុធ្វើអោយមានតម្រូវការខាងផ្នែកធនធានមនុស្សជាច្រើនសម្រាប់បម្រើការងារនៅក្នុងវិស័យនេះ។
ក្រុមបឹងកេត បន្ទាប់ពីប្រកួតចាញ់ក្រុម Johor Darul Tazim របស់ម៉ាឡេស៊ី ៣-០ កាលពីម្សិលមិញនៅពហុកីឡដ្ឋានជាតិ បានធ្វើឲ្យក្រុមតំណាងកម្ពុជាមួយនេះបាត់បង់ឱកាសប្រជែងក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFC Cup ប្រចាំឆ្នាំ២០១៧។ ទោះបីបាត់យ៉ាងនេះក្តីក្រុមបឹងកេតត្រូវជួបប្រកួតម្ចាស់ផ្ទះ Global FC មួយប្រកួតទៀតនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ នៅកីឡដ...
ក្រុមបឹងកេតរបស់កម្ពុជា និងក្រុម Magwe FC របស់មីយ៉ាន់ម៉ា បានធា្លក់ចេញពីព្រឹត្តិការណ៍ពានរង្វាន់ AFC Cup ប្រចាំឆ្នាំ២០១៧ ក្រោយចាញ់គូប្រកួតរៀងៗខ្លួនកាលពីម្សិលមិញ។ ប៉ុន្តែក្រុមទាំងពីរនេះ នៅសល់ម្នាក់មួយប្រកួត ក្នុងនោះបឹងកេតត្រូវជួបប្រកួតក្រុម Global FC រីឯក្រុម Magwe FC ប៉ះក្រុម Johor Darul Tazim។
តាមការសិក្សាបានឲ្យដឹងថា រមៀត និងតែខ្ញីសុទ្ធតែមានសារធាតុប្រឆាំងការរលាកទាំងអស់ ដែលអាចព្យាបាលការរលាកសន្លាក់បែប Rheumatoid Arthritis និង រលាកឆ្អឹងខ្ចីក្នុងសន្លាក់បាន។ រមៀតមានសារធាតុ Curcumin ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយមានសមត្ថភាពកាត់បន្ថយកម្រិតអង់ស៊ីមដែលនាំឲ្យកើតការរលាក។ គ្រឿងផ្សំ     ទឹកពីរកូនចានចង្កឹះ     ម្សៅរមៀត...
ជំងឺរលាកសន្លាក់មានច្រើនប្រភេទណាស់ ប៉ុន្តែបើយើងនិយាយចំពោះជំងឺរលាកសន្លាក់បែប Rheumatoid Arthritis វិញមានលក្ខណៈខុសគេបន្តិចដោយសារតែវាបង្កឡើងដោយប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី។ ចំពោះរោគសញ្ញារបស់វាវិញមានដូចជា អស់កម្លាំង តឹងក្នុងសន្លាក់ ឈឺក្នុងសន្លាក់ ក្រហមសន្លាក់ ហើមសន្លាក់ គាំងសន្លាក់ មិនអាចធ្វើចលនាសន្លាក់បាន សន្លាក់ទៅជាក...
ពង្រឹងប្រព័ន្ធភាពស៊ាំ គ្រូពេទ្យជាច្រើននិយាយថា ផ្លែស្វាយទំហំធម្មតាមួយផ្លែមានជីវជាតិច្រើនជាងផ្លែអាលម៉ុនទៅទៀត។ វាអាចជួយពង្រឹងដល់សរសៃប្រសាទក្នុងខួរក្បាល ជាលិកាក្នុងបេះដូង និងសាច់ដុំក្នុងរាងកាយ។ វាក៏ជួយលាងសម្អាតរាងកាយ និងពង្រឹងប្រព័ន្ធភាពស៊ាំបានដែរ។ កាត់បន្ថយការកើតជំងឺមហារីក ផ្លែស្វាយមានជាតិសរសៃ វីតាមីន ជាតិរ៉ែ និង Poly-phe...
សម្រាប់រដូវក្តៅនេះ វាតែងតែរំលឹកដល់យើងជាមួយនឹងការញ៉ាំភេសជ្ជៈត្រជាក់ៗ ប៉ុន្តែក៏មានផ្លែឈើដែលឆ្ងាញ់មួយនេះដែរ។ ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ និងជូរអែម នោះ ផ្លែស្វាយក៏ផ្ទុកទៅដោយអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពដូចជា៖
ការឆ្លើយឆ្លងសម្ដីគំរាមគ្នាទៅវិញទៅមករវាងអាមេរិក និងកូរ៉េខាងជើង កំពុងតែធ្វើឲ្យស្ថានការណ៍ឧបទ្វីបកូរ៉េកាន់តែពិបាកស្មាន។ កូរ៉េខាងជើង មិនញញើតការគំរាមរបស់អាមេរិកឡើយ ហើយថែមទាំងគំរាមវាយបកលើអាមរិក និងសម្ព័ន្ធមិត្តអាមេរិកមានកូរ៉េខាងត្បូង និងជប៉ុនទៅទៀត។ កូរ៉េខាងត្បូង ដែលនៅជាប់កូរ៉េខាងជើង ពិតជាព្រួយបារម្ភខ្លាំង ព្រោះខ្លួនជាមុខសញ្ញា...
នាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង Hwang Kyo-ahn បានចេញបញ្ជាឲ្យកងទ័ពទាំងអស់ ត្រៀមខ្លួនឲ្យស្រេចបាច់ក្នុងការឆ្លើយតបភ្លាមៗ បើមានការវាយប្រហារណាមួយពីសំណាក់កូរ៉េខាងជើង។ ខណៈស្ថានការណ៍ឧបទ្វីបកូរ៉េកំពុងតានតឹងខ្លាំង កូរ៉េខាងជើងព្រមានហើយថា រដ្ឋធានីសេអ៊ូល និងមូលដ្ឋានកងទ័ពអាមេរិកនៅកូរ៉េខាងត្បូង គឺជាគោលដៅវាយប្រហារស...
សូមស្ដាប់សំឡេង៖ មកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ច្បាស់លាស់ថា ភាគីណាជាអ្នកប្រើប្រាស់ឧស្ម័នគីមីនេះឡើយ។ តែយ៉ាងណាសហភាពអឺរ៉ុប បានចេញមុខចោទរបបមេដឹកនាំសេរី លោក អាសាដ ថា ជាអ្នកប្រើប្រាស់អាវុធគីមី ដ៏សាហាវព្រៃផ្សៃនេះ។ បើទោះជាមានការចោទបែបនេះក្តី ក៏នៅមានរដ្ឋាភិបាលរុស្ស៊ី ចេញមុខមកការពាររបបដឹកនាំអាសាដផងដែរ។ រដ្ឋាភិបាលក្រុងមូស្គូ បា...
ភ្នំពេញ៖ នាពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប នៅព្រឹកនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញជំហគាំទ្រឲ្យមានការស៊ើបអង្កេតឲ្យបានច្បាស់ រកអ្នកដែលនៅពីក្រោយនៃការទម្លាក់អាវុធគីមី នៅក្នុងប្រទេសស៊ីរី ដែលបានបណ្ដាលឲ្យមានមនុស្សស្លាប់យ៉ាងតិចណាស់៨០នាក់។ ជំហគាំទ្ររបស់សម្ដេច ហ៊ុន សែន នេះ ធ្វើឡើងស្របពេលបណ្ដាប្រ...
លោក ម៉េត មាសភក្តី បានឲ្យដឹងថា អាជ្ញាធរនឹងអនុញ្ញាតឲ្យពលរដ្ឋប្រើប្រាស់ទីកន្លែងសម្តែងមតិថ្មីដែលជំនួសទីលានប្រជាធិបតេយ្យស្ថិតក្នុងខណ្ឌដូនពេញ បច្ចុប្បន្ន មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខែមិថុនា ឆ្នាំ២០១៧ខាងមុខ។ អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញរូបនេះ បាននិយាយថា ពេលនេះ អ្នកសាងសង់កំពុងមមាញឹកស្ថាបនាសួនច...
ភ្នំពេញ៖ អាជ្ញាធរសាលារាជធានីភ្នំពេញបានសាងសង់សួនច្បារប្រជាធិបតេយ្យដែលស្ថិតនៅទីតាំងសួនច្បារសូគីម៉ិចតាមបណ្តោយដងទន្លេសាប ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញរួចរាល់ជាង ៩០ភាគរយ គិតត្រឹមខែមេសានេះ។ នេះបើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី។
ស្ថិតនៅតំបន់ Amritsar រដ្ឋ Punjab ប្រទេសឥណ្ឌា ទារិកា Chahat Kumar កើតមកក្នុងទម្ងន់ដូចជាក្មេងទូទៅ។ ប៉ុន្តែនារយៈពេល៤ខែចុងក្រោយ ទម្ងន់របស់នាងបានកើនឡើងជាលំដាប់រហូតទៅជាង១៧គីឡូក្រាមក្នុងអាយុត្រឹមតែ៨ខែប៉ុណ្ណោះ។ ទម្ងន់នេះស្មើក្មេងដែលមានអាយុ៤ឆ្នាំ។ លោក Suraj Kumar អាយុ២៣ឆ្នាំ និងអ្នកស្រី Reena អាយុ២១ឆ្នាំ មានការបារម្ភយ៉ាងខ្លាំង...
អាយុត្រឹមតែ៨ខែប៉ុណ្ណោះ ក្មេងស្រីឥណ្ឌាឈ្មោះ Chahat Kumar មានទម្ងន់រហូតដល់ទៅជាង១៧គីឡូក្រាម ដោយទម្ងន់ទ្វេរជាពីរសម្រាប់កុមារទូទៅដែលមានអាយុប្រហាក់ប្រហែលនាង។ ឪពុកម្តាយរបស់ក្មេងស្រីរូបនេះ បានអះអាងប្រាប់ទូរទស្សន៍ Barcroft TV ថា ទម្ងន់របស់ Chahat បានចាប់ឡើងតាំងពីពេលនាងមានអាយុ៤ខែមក។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ យូនីសេហ្វ ប្រចាំកម្ពុជា គ្រោងនឹងធ្វើសមាហរណកម្មកុមារចំនួន ៣០ ភាគរយ ចេញពីមណ្ឌលថែទាំកុមារទៅកាន់គ្រួសារ និងសហគមន៍ ប្រកបដោយសុវត្ថិភាពនៅចុងឆ្នាំ២០១៨។ ផែនការនេះ មានគោលបំណងកែលម្អការថែទាំកុមារ និងពង្រឹងការថែទាំកុមារ តាមរយៈការលើកកម្ពស់ការថែរក្សាជាមួយគ្រួសារ ការធ្វើសមាហរណកម...
ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ យូនីសេហ្វ ប្រចាំកម្ពុជា គ្រោងនឹងកាត់បន្ថយកុមារចំនួន ៣០ ភាគរយ ចេញពីមណ្ឌលថែទាំកុមារទៅកាន់គ្រួសារ និងសហគមន៍ ប្រកបដោយសុវត្ថិភាពនៅចុងឆ្នាំ២០១៨។ ផែនការកាត់បន្ថយកុមារចំនួន ៣០ ភាគរយនេះ នឹងអនុវត្តនៅរាជធានី-ខេត្តគោលដៅចំនួន ៥ គឺ រាជធានីភ្នំពេញ បាត់ដំបង សៀមរាប កណ្ដា...
នាការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ Sarasota Open រវាងកីឡាករ Frances Tiafoe និង Mitchell Krueger នៅក្នុង Florida កាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅ គេបានលឺសំឡេងរំខានរបស់ស្ត្រីដែលកំពុងរួមភេទចេញពីផ្ទះល្វែងនៅក្បែរតារាងប្រកួតនោះ។ សំឡេងថ្ងូរនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងអស់សំណើចសម្រាប់ទស្សនិកជនដែលកំពុងទស្សនានៅទីនោះ និងតាមកញ្ចក...
សំឡេងថ្ងូររបស់ស្ត្រីម្នាក់ដែលកំពុងរួមភេពស្របពេលមានការប្រកួតវាយកូនបាល់មួយដែលស្ថិតក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកទស្សនាការប្រកួតនេះ និងរំខានដល់កីឡាករទាំងពីរខណៈកំពុងតែប្រកួតដណ្តើមពានរង្វាន់ Sarasota Open។
ក្រោយអវត្តមានអស់រយៈពេលជាងកន្លះឆ្នាំនៅលើសង្វៀនអ្នកលេងគុនខ្មែរចម្រុះ ចាន់ រតនា នឹងបង្ហាញវត្តមានលើសង្វៀនដាក់ទ្រុងសារជាថ្មីនាថ្ងៃទី២១ ខែមេសា ក្នុងព្រឹត្តិការណ៍ ONE: Kings of Destiny នៅទីក្រុងម៉ានីល ប្រទេសហ្វីលពីន។ សម្រាប់ការបង្ហាញខ្លួនជាថ្មីនេះ ចាន់ រតនា ត្រូវតទល់ជាមួយអ្នកលេងគុនចម្រុះចិន Xie Bin។ គួររំលឹកថា កាលពីខែសីហា ឆ្...
អ្នកលេងគុនខ្មែរចម្រុះ ចាន់ រតនា និងបង្ហាញវត្តមានជាថ្មីក្នុងសង្វៀនវាយដាក់ទ្រុង(MMA)ក្នុងព្រឹត្តិការណ៍ ONE: Kings of Destiny នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ សម្រាប់ការបង្ហាញខ្លួនជាថ្មីនេះ ចាន់ រតនា ត្រូវតទល់ជាមួយអ្នកលេងគុនចម្រុះមកពីប្រទេសចិន Xie Bin។
ក្រុមមកពីអេស្ប៉ាញពីរ Real Madrid និង Atletico Madrid រួមជាមួយនឹង ក្រុមមកពីក្របខណ្ឌអ៊ីតាលីសេរីA Juventus និង Manaco មកពីក្របខណ្ឌកំពូលបារាំង បានឈានមកកាន់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៃពានកំពូលទ្វីបអឺរ៉ុប Champions League សម្រាប់រដូវកាលនេះ។ ក្នុងចំណោមក្រុមមកពីលីកល្បីៗនៅតំបន់អឺរ៉ុប គេឃើញក្រុមមកពីលីកកំពូលអេស្ប៉ាញរួមមាន Real ...
ក្លិបកីឡាបាល់ទាត់នៃក្របខណ្ឌកំពូលអេស្ប៉ាញ La Liga មានវត្តមាននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League ស្ទើគ្រប់រដូវកាលក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ នៅរដូវកាលនេះ Real Madrid, Atletico Madrid ត្រូវរួមដំណើរជាមួយក្លិបអ៊ីតាលី Juventus និងក្លិបបារាំង Monaco នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈការចាប់ឆ្នោតន...
ពិធីចូលឆ្នាំថ្មី គឺជាពេលវេលាដែលចំនួនគ្រោះថ្នាក់ចរាចរណ៍កើនឡើងខ្លាំងបំផុត បើទោះជារដ្ឋាភិបាលថៃខំប្រឹងចាត់វិធានការណ៍ទប់ស្កាត់ក៏ដោយចុះ។ ជារៀងរាល់ឆ្នាំ អំឡុងពេលប្រារព្ធពិធីសំខាន់នេះ គ្រោះថ្នាក់ចរាចរណ៍រាប់ពាន់ករណីបានកើតឡើង និងឆក់យកជីវិតមនុស្សរាប់រយនាក់។ ភាគច្រើននៃគ្រោះថ្នាក់ទាំងអស់ គឺបណ្ដាលមកពីការបើកបរក្នុងស្ថានភាពស្រវឹង ខណៈខ...
អ្នកបើកបរទាំងឡាយ ដែលប្រព្រឹត្តបទល្មើសបញ្ជាយានយន្តក្នុងស្ថានភាពស្រវឹងអំឡុងពិធីបុណ្យចូលសង្ក្រាន្ត នឹងត្រូវបញ្ជូនឲ្យទៅធ្វើការក្នុងមន្ទីរពេទ្យ ឬក៏កន្លែងដាក់សព ដើម្បីបង្កើនការយល់ដឹងរបស់ពួកគេ ជុំវិញផលវិបាកកើតចេញពីគ្រោះថ្នាក់ចរាចរណ៍។ នេះ គឺជាការប្រកាសរបស់នាយកដ្ឋានហាត់ការរបស់ថៃ ក្នុងគោលដៅកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ដែលសម្ល...
ថ្លែងនៅវិមានសន្តិភាពនារសៀលថ្ងៃទី២០ ខែមេសា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកពីអនុស្សាវរីយ៍ដែលសម្តេច សុខ អាន ប្រឹងប្រែងក្នុងការលើកវិស័យកីឡាប៊ូល-ប៉េតង់កម្ពុជា។ សម្តេច ហ៊ុន សែន ថា សម្តេច សុខ អាន ចូលចិត្តកីឡាប្រភេទនេះខ្លាំងណាស់ ហើយគាត់តែងតែរាយការណ៍លទ្ធផល ទាក់ទងនឹងកីឡានេះជូនសម្តេច៕
នាពិធីអបអរសាទរ កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ ដែលបណ្តើមបានមេដាយមាសពិភពលោកពីទីក្រុង Ghent ប្រទេសបែលហ្ស៊ិក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង បានយល់ព្រមធ្វើជាប្រធានកីឡាប៊ូល-ប៉េតង់កម្ពុជា ជំនួស សម្តេច សុខ អាន ដែលបានទទួលមរណភាពកាលពីថ្មីៗកន្លងមកនេះ។
នាវាល្បាតបំពាក់មីស៊ីល Varyag និងនាវាដឹកប្រេង Pechenge កំពុងចាប់ផ្ដើមទស្សនកិច្ច៤ថ្ងៃនៅហ្វីលីពីន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ដែលកំពុងតែផ្អែមល្ហែម។ នេះជាលើកទី២ ដែលនាវារុស្ស៊ីមានវត្តមានលើទឹកដីហ្វីលីពីនក្នុងរយៈពេល៣ខែចុងក្រោយ។ ការមកដល់របស់នាវារុស្ស៊ី ក៏ជាសញ្ញានៃការទៅមុខកាន់តែប្រសើរនៃចំណងការទូតរុស្ស៊ី និងហ្វីលីពីន ស្របពេលរ...
នាវា២គ្រឿងនៃកងទ័ពជើងទឹករុស្ស៊ី បានទៅហ្វីលីពីននៅថ្ងៃទី២០ ខែមេសា ដើម្បីចូលរួមក្នុងសមយុទ្ធរួមគ្នា។ ការមកដល់នេះ គឺជាផ្នែកមួយគោលនយោបាយការបរទេសថ្មីរបស់ប្រធានាធិបតី Rodrigo Duterte ដែលងាកចេញពីអាមេរិកជាសម្ព័ន្ធមិត្តយូរឆ្នាំ និងបោះដៃទៅរកគូប្រជែងរបស់អាមេរិកមានរុស្ស៊ី និងចិនជាដើម។ ទស្សនកិច្ចនេះ ក៏ជាឱកាសសម្រាប់រុស្ស៊ីក្នុងបង្ហាញសព...
បន្ថែមពីនេះ សម្ដេច ហ៊ុន សែន ក៏បានប្រកាសថា រដ្ឋាភិបាលគ្មានគម្រោងជម្លៀសប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង មកកម្ពុជាវិញឡើយ ។ មូលហេតុដែលសម្ដេច ហ៊ុន សែន មិនជម្លៀសពលករខ្មែរនេះ ព្រោះខ្លាចធ្វើឲ្យពួកគេអាចប្រឈមនឹងការបាត់បង់ការងារនៅពេលខាងមុខ ពោលគឺមានន័យថា បើពួកគេមកកម្ពុជាវិញនោះ រដ្ឋាភិបាលកូរ៉េច...
ភ្នំពេញ៖ ខណៈដែលបញ្ហាឧបទ្វីបកូរ៉េ កំពុងមានស្ថានភាពតានតឹងប្រឈមមុខដាក់គ្នា រវាងអាមេរិក និងកូរ៉េខាងជើងនោះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខព្យាករថា បញ្ហាឧបទ្វីបកូរ៉េនេះ នឹងមិនបង្កឲ្យមានសង្គ្រាមផ្ទុះឡើងឡើយ។ សម្ដេច ហ៊ុន សែន បានយល់ឃើញថា ការកំញើញដាក់គ្នារបស់រដ្ឋាភិបាលទាំងពីរ គឺវាជារឿងកើតឡើងច្រំដដែលៗទៅហើយ។
គិត និងនិយាយ ស្រួលជាងការសរសេរ។ តើធ្វើដូចម្តេចដើម្បីបង្កើតគំនិត និងរៀបចំគំនិតដើម្បីសរសេរសៀវភៅ? តើបង្កើតគម្រោងសរសេរយ៉ាងដូចម្តេច? តើបង្កើតតួអង្គក្នុងសៀវភៅយ៉ាងដូម្តេច? តើបែងចែកគំនិតពីវគ្គមួយទៅវគ្គមួយយ៉ាងដូចម្តេច? តើស្រមើស្រមៃយ៉ាងដូម្តេចដើម្បីបង្កើតជាសាច់រឿង? តើត្រូវធ្វើដូចម្តេចដើម្បីជំរុញទឹកចិត្តស្រមើស្រមៃឲ្យមានជាប់ជានិរន្...
ពលរដ្ឋជាច្រើន មិនថា ពលរដ្ឋខ្មែរ ឬជនបរទេសទេ តែងតែមានគំនិតចង់ចងក្រងឯកសារ, ចង់សរសេរសៀវភៅប្រវត្តិសាស្ត្រ,  សៀវភៅប្រលោមលោកមនោ សញ្ចេតនា, សៀវភៅជីវព័ត៌មាន, ឬចង់តាក់តែងជាសំណេរក្នុងទម្រង់ផ្សេងៗគ្នាទុកជាអនុស្សាវរីយ៍ ឬដើម្បីចែក រំលែកចំណេះដឹងទៅយុវជនជំនាន់ក្រោយ។ តែនៅពេលពួកគេចាប់ប៉ាកកា យកមកសរសេរទើបពួកគេគិតថា កិច្ចការសរសេរ គឺជារឿងលំបា...
ព្រឹត្តិបត្រដដែលបន្តថា បំណុលសាធារណៈរបស់កម្ពុជា ត្រូវបានបែងចែកជាបំណុលសាធារណៈក្នុងប្រទេសចំនួន ០,០៥ ភាគរយ ស្មើ ២,៧៤ លានដុល្លារ និងបំណុលសាធារណៈក្រៅប្រទេសចំនួន ៩៩,៩៥ភាគរយ ស្មើនឹង ៥,៨៣ ពាន់លានដុល្លារ។ ក្នុងចំណោមបំណុលសាធារណៈបរទេសរបស់កម្ពុជា ការខ្ចីក្នុងក្របខណ្ឌទ្វេភាគីមានចំនួនដល់ ៧០ភាគរយ។ ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ប្រទេសចិន ...
ភ្នំពេញ៖ កម្ពុជាជំពាក់បំណុលសាធារណៈសរុប ៥,៨៦ ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០១៦ កើនឡើងជាង ២០០ លានដុល្លារ បើធៀបនឹងឆ្នាំ២០១៥ ដែលមានតែ ៥,៦៤ ពាន់លានដុល្លារប៉ុណ្ណោះ។ ទំហំបំណុលនេះ គឺស្មើ ២២,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។ នេះបើតាមព្រឹត្តិបត្រព័ត៌មានបំណុលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ខែមេសា។
នៅសល់៣ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតប្រធានាធិបតីបារាំងនឹងមកដល់។ គ្រប់គ្នាចោលភ្នែកមើលការឃោសនានយោបាយនិងការប្រកួតប្រជែងគ្នារវាងបេក្ខជនប្រធានាធិបតីដែលមាននិន្នាការនយោបាយផ្សេងៗគ្នានោះ។ បេក្ខជនតែពីររូបប៉ុណ្ណោះដែលមានលទ្ធភាពដណ្តើមយកដំណែងប្រធានាធិបតីនៃប្រទេសមហាអំណាចសេដ្ឋកិច្ចលេខរៀងប្រាំរបស់ពិភពលោក និងជាមេដឹកនាំដ៏មានឥទ្ធិពលរបស់អឺរ៉ុ...
ថ្ងៃអាទិត្យខាងមុខប្រជាជនបារាំង នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ បេក្ខជនមានសង្ឃឹមខ្ពស់ជាងគេមានពីររូបក្នុងនោះមានអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Emanuel Macron និង អ្នកនយោបាយស្តាំនិយមជ្រុលលោកស្រី Marine Le Pen។ អ្នកទាំងពីរអាចនឹងឈានទៅប្រជែងគ្នាម្តងក្នុងការបោះឆ្នោតជុំទីពីរ នៅថ្ងៃ ៧ឧសភាខាងមុខ បើសិនជាគ្មានអ្នកណាម្នាក់រកបានស...
ដើម្បីជាការអបអរក៏ដូចជាតបស្នងដល់ការកសាងកេរិ៍ឈ្មោះជូនមាតុភូមិ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតំឡើងឋានន្តរស័ក្តិជូនវរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសពិភពលោកដែលដណ្តើមបានពីទីក្រុង Ghent ប្រទេសបែលហ្ស៊ិក ពីអនុសេនីយឯកទៅជាវរសេនីយត្រី។ ជាមួយគ្នានេះ កីឡាករ ញ៉ែម បូរ៉ា ម្ចាស់មេដាយប្រាក់ពិភពលោកក៏ត្រូវបានតំឡើងឋានន្តរស័...
វរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាស និងកីឡាករ ញ៉ែម បូរ៉ា ម្ចាស់មេដាយប្រាក់ពិភពលោកដែលដណ្តើមបានពីប្រទេសបែលហ្ស៊ិក ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសតំឡើងឋានន្តរស័ក្តិពីអនុវរសេនីយឯកមកបវរសេនីយត្រី។ ការប្រកាសនេះ ធ្វើឡើងនាពិធីជួបជុំអបអរម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ នៅវិមានសន្តិភាពនៅថ្ងៃទី២០ ខែមេសា។
បន្ទាប់ពីចាកចេញពីប្រទេសជប៉ុន អនុប្រធានាធិបតីអាមេរិកលោក Mike Pence បន្តដំណើរមកកាន់ប្រទេសម៉ូស្លីមធំបំផុតលើពិភពលោកគឺ ឥណ្ឌូណេស៊ី ថ្ងៃព្រហស្បតិ៍ ទី ២០ មេសា នេះ។ វាជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតមួយរបស់មេដឹកនាំអាមេរិក មកកាន់ប្រទេសនេះចាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំឡើងកាន់តំណែង។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP អនុប្រធានាធិប...
អនុប្រធានាធិបតីអាមេរិកលោក Mike Pence មកបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ីបន្ទាប់ពីបញ្ចប់ដំណើរសួរសុខទុក្ខសម្ព័ន្ធមិត្តកូរ៉េខាងត្បូងនិងជប៉ុនសប្តាហ៍នេហ។ វត្តមានមេដឹកនាំអាមេរិករូបនេះនៅឥណ្ឌូណេស៊ី បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ចំពោះតំបន់អាស៊ីអាគ្នេយ៍ពីសំណាក់ក្រុងវ៉ាស៊ីនតោន និងការប្រឹងប្រែងលើកស្ទួយទំនាក់ទំនងទ្វេភាគីរវាងអាមេរិកជាមួយ...
សូមស្តាប់បទសម្ភាសន៍រវាងលោក ជា ធីរិទ្ធ និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ ជាមួយលោក វេង សាខុន ខាងក្រោម៖
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ទទួលស្គាល់ថា ចំនួននិស្សិតដែលសិក្សាផ្នែកកសិកម្មនាពេលបច្ចុប្បន្នមានចំនួនតិច។ លោករដ្ឋមន្ត្រី ពន្យល់ជាមួយនឹងការបារម្ភថា ហេតុផលចម្បងមួយដែលនិស្សិតខ្មែរមិនសូវរៀនកសិកម្ម ពីព្រោះនៅកម្ពុជារបត់កសិកម្មរត់មិនទាន់ស្ថានភាពសេដ្ឋកិច្ច។
តាមលទ្ធផលនៃការចាប់ឆ្នោតកន្លងមក កម្ពុជាស្ថិតនៅក្នុងពូល J ជាមួយចិន ជប៉ុន និងហ្វីលីពីន។ រីឯពូលផ្សេងទៀតមាន សាធារណរដ្ឋកៀហ្ស៊ីស ជាម្ចាស់ផ្ទះពូល A ដែលត្រូវទទួលអ៊ីរ៉ង់ អូម៉ង់ និងស្រីលង្កា។ ពូល B អារ៉ាប៊ីសាអូឌីត ទទួលអ៊ីរ៉ាក់ បារ៉ែន អាហ្វហ្គានីស្ថាន។ ពូល C មាន កាតា (ម្ចាស់ផ្ទះ) ស៊ីរី ឥណ្ឌា និងតួកមេនីស្ថាន។   ពូល D មានអារ៉ាប់រួមអ...
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា នឹងក្លាយជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពូល J នៃវគ្គជម្រុះ AFC U23 Championship ដោយត្រូវទទួលចិន ជប៉ុន ហ្វីលីពីននៅពហុកីឡដ្ឋានជាតិអូឡាំពិកពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៧។ ដំបូងឡើយចិនបានប្រកាសខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតជម្រុះនេះ ខណៈក្រុមមួយនេះក៏នឹងធ្វើជាម្ច...
  ពាក្យទាំងនោះ មានដូចជា កសិករ (អ្នកធ្វើកសិកម្ម, អ្នកធ្វើស្រែចម្ការ), កុបករ (អ្នកបះបោរ, អ្នកបង្កហេតុជ្រួលជ្រើម), បដិមាករ (អ្នកធ្វើរូបប្រៀបធៀប, ជាងធ្វើរូបប្រៀបធៀប), វិស្វករ (ជនជាអធិបតី ដែលសម្រេចការហត្ថកម្មទូទៅ និងការបច្ចេកទេសផ្សេងៗ មានការសង់ផ្ទះ, សង់ស្ពាន, លើកថ្នល់, ធ្វើផ្លូវ ជាដើម), វិចិត្រករ (អ្នករំលេច ឬ ឆ្លាក់ក្បាច់រ...
ភ្នំពេញ៖ ពាក្យមួយចំនួន នៅក្នុងភាសាខ្មែរ បានបញ្ចប់ទៅដោយ «ករ» នៅខាងចុង។ «ករ» ដែលឈរនៅខាងចុងនៃពាក្យ អាចប្រែថា ជន ឬបុគ្គល ឬក៏អ្នក ដែលប្រកបមុខរបរ ឬធ្វើកិច្ចការអ្វីមួយ។
កម្មវិធីរ៉ូដសូ និងប៊ុកបៀលឌីង គឺជាដំណាក់កាលដំបូងនៃដំណើរការបោះផ្សាយលក់មូលបត្រ មុននឹងក្រុមហ៊ុនចាប់ផ្ដើមបោះផ្សាយលក់មូលបត្រជាលើកដំបូង (IPO) ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាសហគ្រាសគ្រប់គ្រងដោយរដ្ឋទី៣ ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា បន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ  និងកំពង់ផែស្វយ័តភ្នំពេញ។ ហើយក្រៅពីនេះ រួមមានក...
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (SAP) ដែលជាក្រុមហ៊ុនរដ្ឋថ្មីមួយទៀតឈានជើងចូលទីផ្សារមូលបត្រ នឹងធ្វើ Roadshow (ការបង្ហាញព័ត៌មានអំពីក្រុមហ៊ុន) នៅថ្ងៃទី២៥ ខែមេសាឆ្នាំនេះ។ ជាមួយគ្នានេះ កម្មវិធីប៊ុកបៀលឌីង (ការស្ទាបស្ទង់តម្លៃភាគហ៊ុន) នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី២ខែឧសភាឆ្នាំនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន។
មន្ត្រីជាន់ខ្ពស់ឥណ្ឌាលោក Arun Jaitley បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែឧសភា ស៊ីរ៉ែនក្រហមដែលដាក់លើរថយន្តមន្ត្រីជាន់ខ្ពស់ទាំងអស់ នឹងមិនមានទៀតឡើយ។ លោកបន្តថា មានតែរថយន្តអាទិភាពមួយចំនួនដូចជាឡានសង្គ្រោះបន្ទាន់, ឡានពន្លត់អគ្គីភ័យ និងឡានប៉ូលិសប៉ុណ្ណោះ មានសិទ្ធិប្រើប្រាស់ស៊ីរ៉ែនបាន តែជាស៊ីរ៉ែនពណ៌ខៀវ។ ការហាមប្រាមនេះ ជាគោលនយោបាយរបស់រដ...
ក្នុងគោលដៅបញ្ចប់វប្បធម៌អ្នកធំមានអាទិភាព រដ្ឋាភិបាលឥណ្ឌា បានសម្រេចហាមឃាត់ការប្រើប្រាស់ស៊ីរ៉ែនក្រហមលើឡានមន្ត្រីជាន់ខ្ពស់របស់ប្រទេស។ ច្បាប់ថ្មីនេះ នឹងមិនមានករណីលើកលែងអ្វីទាំងអស់ រាប់ចាប់ពីឡានធ្វើដំណើររបស់នាយករដ្ឋមន្ត្រី ប្រធានាធិបតី ឬក៏ប្រធានរដ្ឋមន្ត្រីនៃរដ្ឋទាំងអស់របស់ឥណ្ឌា។ ការសម្រេចនេះ ដែលចូលជាធរមាននៅខែឧសភា ទទួលបានការស...
  អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រតិបត្តិ ដឹ ភីហ្សា ខមផេនី លោក អ៊ូ គឹមហូវ បានមានប្រសាសន៍ថា៖ «កម្មវិធីថ្មីនេះផ្តល់ភាពងាយស្រួលបន្ថែមទៀតក្នុងការបញ្ជាទិញកុម្ម៉ង់ ដោយគ្រាន់តែជ្រើសរើសរូបភីហ្សា ផាសតា អាហារបន្ទាប់បន្សំ និងភេសជ្ជៈដែលអ្នកចង់ពិសារ។ ជាពិសេសទៀតនោះ កម្មវិធីនេះមានទាំងភាសាខ្មែរ និងភាសាអង់គ្លេសក្នុងការជ្រើសរើសប្រើ ហើយលោក...
ដឹ ភីហ្សា ខមផេនី មានមោទនភាពជាខ្លាំងក្នុងការប្រកាសដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវកម្មវិធី The Pizza Company KH សម្រាប់ទូរស័ព្ទដៃទំនើប។ កម្មវិធីនេះ មានមុខងារងាយស្រួលួលប្រើប្រាស់ ជាមួយនឹងរូបភាពម្ហូបអាហារ និងតម្លៃតំលៃ ដែលផ្តល់នូវភាពងាយស្រួលក្នុងការបញ្ជាទិញ។ ដឹ ភីហ្សាខមផេនី ជឿជាក់យ៉ាងមុតមាំថាកម្មវិធី The Pizza Company KH សម...
បច្ចុប្បន្ន មនុស្សភាគច្រើនយល់ឃើញថារថយន្តប្រភេទ SUVs ផ្ដល់អត្ថប្រយោជន៍ច្រើនជាងរថយន្តប្រភេទ Sedan។ ជាការពិតណាស់ រថយន្តប្រភេទ SUVs បានវ៉ាដាច់រថយន្តខ្នាតមធ្យមក្នុងទីផ្សាររថយន្តពិភពលោក ដោយការលក់បានរំពឹងថានឹងកើនឡើងដល់ ៤២ លានគ្រឿងនៅឆ្នាំ ២០៣១។ ខាងក្រោមនេះគឺជាសំណួរគន្លឹះ៦ចំនុច ដើម្បីផ្ដល់ជាជំនួយក្នុងការជ្រើសរើសរថយន្តSUVដែលអ្នក...
ជាទូទៅ មុននឹងសម្រេចចិត្តទិញរថយន្តមួយគ្រឿងវាពិតជាមិនងាយស្រួលនោះទេ។ ជាក់ស្ដែង ទីផ្សាររថយន្តបច្ចុប្បន្នមានការរីកចម្រើននិងមានរថយន្តច្រើនម៉ាកច្រើនប្រភេទ ធ្វើឲ្យអតិថិជនមានជម្រើសកាន់តែច្រើន ប៉ុន្តែវាក៏អាចធ្វើឲ្យអ្នកពិបាកសម្រេចចិត្តគួរជ្រើសយករថយន្តណាមួយដែលសាកសមនឹងតម្រូវការរបស់អ្នកដែរ។ ប្រសិនបើអ្នកកំពុងស្វែងរករថយន្តដែលអាចជួយសម្...
ក្នុងដំណើរទស្សនកិច្ចនេះ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូ នឹងក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង។ លោក ង្វៀង សួនហ្វុក ក៏នឹងចូលជួបពិភាក្សា ទ្វេរភាគីដោយឡែកជាមួយប្រធានព្រឹទ្ធសភា សម្ដេច សាយ ឈុំ , ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ក្រៅពីនេះនាយករដ្ឋមន្ត្រីវ...
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីវៀតណាម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ មេសា ខាងមុខ ដើម្បីរំឮកអនុស្សាវរីយលើកទី៥០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។
ក្នុងពេលបំពេញទស្សនកិច្ចទៅកាន់ លេខាធិការដ្ឋានអាស៊ាននៅក្នុងក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ី អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានប្រកាសថា ប្រធានាធិបតីដូណាល់ ត្រាំ នឹងមកចូលរួមកិច្ចប្រជុំកំពូល APEC  នៅវៀតណាម និងបន្តចូលរួមកិច្ចប្រជុំអាស៊ាននៅហ្វីលីពីននៅខែវិច្ឆិកាខាងមុខផង។ យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសដែលសារព័ត៌មា...
អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានប្រកាសថា លោកដូណាល់ ត្រាំ នឹងអញ្ជើញមកទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍នាខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកនៅវៀតណាម (APEC) និងកិច្ចប្រជុំកំពូលពីរក្រោមក្របខណ្ឌអាស៊ាននៅហ្វីលីពីនផងដែរ។
ប្រមុខបេសកកម្មការទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូងនិយាយថា ពលករខ្មែរខុសច្បាប់ទាំងនោះប្រឈមនឹងហានិភ័យជាច្រើនពាក់ព័ន្ធនឹងសន្តិសុខផ្ទាល់ខ្លួន និងការកេងប្រវ័ញ្ច។ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតនៃប្រទេសកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃ ព្រហស្បតិ៍នេះថា មានពលករខ្មែរ ក្នុងចន្លោះពី ៣.០០០ ទៅ ៤.០០០នាក់កំពុងសម្ងំធ្វើការដ...
ភ្នំពេញ ៖មានពលករខ្មែរសរុបប្រមាណ ៥៣.០០០ នាក់ កំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូងក្នុងវិស័យបីសំខាន់ៗ គឺវិស័យកសិកម្ម ឧស្សាហកម្ម និងសំណង់។ ក្នុងចំណោមពលករទាំងនោះ មានពលករប្រមាណពី៣.០០០ ទៅ៤.០០០នាក់ កំពុងធ្វើការខុសច្បាប់នៅទីនោះ ក្នុងពេលកិច្ចសន្យាការងាររបស់ពួកគេផុតសុពលភាព។
លោក យុង ផានិត បានប្រាប់សារព័ត៌មានថ្មីៗថា ជួប សម្លាប់ មិនព្រមទទួលយកសាលក្រមតុលាការភ្នំពេញដែលសម្រេចឲ្យលោកជាប់ពន្ធនាគារមួយជីវិត ក្នុងរឿងឃាតកម្មលោក កែម ឡី  នោះទេ។ មេធាវីរូបនេះ បានចាត់ទុកសាលក្រមតុលាការដំបូងដែលដាក់ទោស ជួប សម្លាប់ អស់មួយជីវិត គឺជាការផ្តន្ទាទោសធ្ងន់ធ្ងរដែលកូនក្តីលោកគ្មានឱកាសកែប្រែកំហុស។ «ការដាក់ទោស ជួប សម្លាប់ ...
ភ្នំពេញ៖ លោក យុង ផានិត មេធាវីការពារក្ដីលោក អឿត អាង ហៅជួប សម្លាប់ បានប្តឹងជំទាស់សាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានផ្តន្ទាទោសកូនក្តីខ្លួនឲ្យជាប់ពន្ធនាគារអស់មួយជីវិតទៅសាលាឧទ្ធរណ៍។ មេធាវីការពារទណ្ឌិតរូបនេះ បានឲ្យដឹងថា កូនក្តីលោកស្នើឧទ្ធរណ៍ឲ្យផ្តល់ស្ថានសម្រាលទោស ពីព្រោះកូនក្តីរបស់លោកចង់កែប្រែកំហុស។
ក្នុងប្រទេសកម្ពុជាយើង ទន្ទឹមនឹងការរីកចម្រើនលើស្ទើរតែគ្រប់វិស័យ វាក៏បានបង្កផលវិបាក និងផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះសុខភាពទៅវិញ។ ឧទារហណ៍ជាក់ស្តែង ពលរដ្ឋមានលុយមានកាក់ អាចទិញម៉ូតូឡានស្ទើរតែគ្រប់ផ្ទះ ដែលជាហេតុធ្វើឲ្យមានការបំពុល និងបង្កជាផ្សែងអួរអាប់ពេញទីក្រុង។ សម័យម៉ាស៊ីនត្រជាក់ ធ្វើឲ្យមនុស្សមួយចំនួន មិនបានចេញស្រូបខ្យល់អាកាសធម្ម...
លោកអ្នកប្រាកដជាបានដឹងខ្លះហើយ អំពីជំងឺអាលែកស៊ី និងការរលាកច្រមុះរ៉ាំរ៉ៃ ដែលវាពិតជារំខានដល់ការរស់នៅ និងបង្អាក់ដល់ផលិតកម្មការងាររបស់អ្នក។
នាឱកាសប្រារព្ធខួបលើកទី៤០ នៃការចូលរួមប្រណាំងរថយន្តF1 លើកដំបូងកាលពីឆ្នាំ១៩៧៧មក ក្រុមហ៊ុនផលិតរថយន្ត Renault បានបង្ហាញរថយន្តប្រណាំងដ៏ស្រស់ស្អាតស៊េរី R.S.2027 នៅក្នុងពិធីតាំងពិព័រណ៍រថយន្តនៅទីក្រុងសៀងហៃ។ រថយន្តស៊េរី R.S.2027 បានប្តូររូបរាងថ្មីយ៉ាងអស្ចារ្យ ដោយបំពាក់អេក្រង់ LED ដ៏រលើបរលោង។ រថយន្តអនាគតសម្រាប់ឆ្នាំ២០២៧ របស់ក្រុម...
ក្រុមហ៊ុនផលិតរថយន្ត Renault របស់បារាំងបានបង្ហាញរថយន្តប្រណាំង Formula One (F1) ដ៏ប្រណីតរបស់ខ្លួននាពេលអនាគតសម្រាប់ឆ្នាំ២០២៧ នៅទីក្រុងសៀងហៃប្រទេសចិន។
កីឡាករទាំង១១នាក់ដែលជាប់ក្នុងក្រុមឆ្នើមល្អបំផុតប្រចាំឆ្នាំ២០១៧  Premier League XI មានខ្សែការពារ៤រូប ខ្សែបម្រើ៤រូប ខ្សែប្រយុទ្រ២រូប និងអ្នកចាំទីមួយរូប។ សម្រាប់ខ្សែការពារទាំង៤រូប រួមមាន Gary Cahill & David Luiz ការពារតំបន់កណ្តាលមកពីក្រុមChelsea និងតំបន់ស្លាបមាន Kyle Walker & Danny Rose របស់ Spurs។ ខ្សែបម្រើ៤រូបមាន N'Golo ...
ក្រុមដែលកំពុងនាំមុខក្នុងក្របខណ្ឌ Premier Leagueបច្ចុប្បន្ន តោខៀវ Chelsea និងក្រុមកំពុងតាមពីក្រោយមាន់ខ្នាយមាស Tottenham មានកីឡាករ៤រូបដូចគ្នាជាប់ក្នុងជម្រើសក្រុមឆ្នើមប្រចាំឆ្នាំ ២០១៧ (PFA team of the Year) នៃលីកកំពូលអង់គ្លេស។
ការទទូចជាច្រើនលើកច្រើនសាររបស់អាមេរិកទៅលើចិនជុំវិញសំណុំរឿងកូរ៉េខាងជើង ទំនងជាចេញជាលទ្ធផលខ្លះៗហើយ។ នៅថ្ងៃទី២០ ខែមេសា ប្រធានាធិបតី ដូណាល់ ត្រាំ បានកោតសរសើរក្រុងប៉េកាំង ដែលជួយទប់ស្កាត់ការគំរាមកំហែងរបស់កូរ៉េខាងជើង ដែលព្រមានវាយប្រហារអាមេរិក និងសម្ព័ន្ធមិត្តនៅតំបន់អាស៊ីបូព៌ា។ ប៉ុន្តែ លោក ត្រាំ មិនបានបង្ហាញឲ្យច្បាស់លាស់ពីអ្វីដែ...
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញមកសរសើរចិន ដែលបានប្រឹងប្រែងជួយដោះស្រាយបញ្ហាកូរ៉េខាងជើង។ លោក ត្រាំ លើកឡើងថា ប្រធានាធិបតីចិន ស៊ី ជីនភីង ពិតជាបានប្រឹងប្រែងដាក់សម្ពាធលើកូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ ការលើកសរសើររបស់លោក ត្រាំ ធ្វើឡើងមួយថ្ងៃ ក្រោយសារព័ត៌មានកូរ៉េខាងជើងចេញផ្សាយអត្ថបទមួយ ដោយគំរាមវាយប្រហារអាមេរិក...
លោកវេជ្ជបណ្ឌិត ឡូវ កែ ឯកទេសកុមារ និងជាប្រធានផ្នែកជំងឺក្រៅនៃមន្ទីរពេទ្យកុមារអង្គរ ឬប្រជាពលរដ្ឋតែងហៅពេទ្យបេះដូងនោះ បានឲ្យដឹងថា មន្ទីរពេទ្យនេះទទួលចាក់វ៉ាក់សាំងឆ្កែឆ្កួតតាំងពីឆ្នាំ២០០៧មក។ លោកបន្ថែមថា ជារៀងរាល់ឆ្នាំ មានកុមារដែលមកពិគ្រោះទាក់ទងនឹងសត្វខាំ មានឆ្មា ឆ្កែ ឬសត្វចិញ្ចឹមផ្សេងទៀត សរុបទាំងអស់ប្រហែល ៧ពាន់នាក់។ ក្នុងចំណោ...
សៀមរាប៖ ជំងឺឆ្កែឆ្កួត គឺជាជំងឺមួយប្រភេទដែលមានភាពសាហាវ និងគ្រោះថ្នាក់ ប្រសិនបើគេមិនយកចិត្តទុកដាក់។ ជំងឺនេះអាចបណ្តាលឲ្យស្លាប់ផងដែរ ក្រោយមេរោគនេះ ឆ្លងទៅក្នុងខ្លួនមនុស្ស។ ដោយមើលឃើញពីភាពចាំបាច់នៃវ៉ាក់សាំងជំងឺឆ្កែឆ្កួតនេះ មន្ទីរពេទ្យកុមារអង្គរ ដែលទទួលព្យាបាលកុមារដោយឥតគិតថ្លៃនៅខេត្តសៀមរាប បានរៀបចំគម្រោងកញ្ចប់វ៉ាក់សាំងនេះ។ យ៉ា...
នៅពេលដែលអ្នកញ៉ាំផ្លែត្រប់ អ្នកគួរតែពិសារទាំងសំបកវា។ នៅក្នុងសំបកនៃផ្លែត្រប់ មានសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយការពារអ្នកពីជំងឺមហារីកបាន។ វាមានប្រសិទ្ធភាពខ្លាំងជាងថ្នាំទៅទៀត។ អ្នកគួរតែពិសារផ្លែល្ពៅច្រើន ព្រោះនៅក្នុងនោះមានសារធាតុដែលអាចជួយការពារអ្នកពីជំងឺមហារីក។ ជាពិសេស នៅពេលដែលអ្នកញ៉ាំច្រើន វានឹងអាចជួយការពារអ្នកមិនឲ្យធាត់...
ជំងឺមហារីក គឺជាជំងឺដែលពិសារចេញមកទេ។ នៅពេលដែលអ្នកបរិភោគអាហារខុស នោះវានឹងនាំយកជំងឺមហារីកមកជាមួយ។ ដូចនេះ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារពីរប្រភេទ ដែលអាចជួយអ្នកបង្ការជំងឺមហារីកបាន។ តើមានអាហារអ្វីខ្លះទៅ?
  ក្រុមឈរបន្ទាប់ពីបាតតារាង ស៊ីម៉ាក់ នឹងបើកទ្វារកីឡដ្ឋានស្តាតចាស់ស្វាគមន៍ក្រុមឈរលេខរៀងទី៨វេស្ទើនភ្នំពេញក្នុងសប្តាហ៍ទី៨នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ នាវេលាម៉ោង៣រសៀលនេះ។ ក្រុមស៊ីម៉ាក់មិនធ្លាប់ស្គាល់ជ័យជម្នះនោះទេក្នុងចំណោម៧ប្រកួតរបស់ខ្លួន ពោលគឺបានត្រឹមស្មើ៣ និងចាញ់៤។ បច្ចុប្បន្នក្រុមនេះកំពុងឈរលេខ...
ក្រោយសម្រាកអស់រយៈពេល១សប្តាហ៍ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧ បានត្រឡប់មកវិញហើយក្នុងសប្តាហ៍នេះ។ នៅថ្ងៃទី២២ ខែមេសា នេះ មានការប្រកួតចំនួនពីរគូដែលធ្វើនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) ក្នុងនោះក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ា...
ប្រធានគណៈកម្មាធិការច្រកទ្វាអន្តរជាតិប៉ោយប៉ែត លោក វួច អូន បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលទៅរកការងារធ្វើនៅប្រទេសថៃដោយស្របច្បាប់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុង១ថ្ងៃ មិនតិចជាង ១ពាន់នាក់ឡើយ។ ប៉ុន្តែក្រៅពីនេះ ក៏មានពលករនមិនស្របច្បាប់រាប់ពាន់នាក់ បានលួចឆ្លងដែនតាមរយៈមេខ្យល់នាំទៅរកការងារធ្វើនៅប្រទេសថៃ ក្រោយចូលឆ្នាំខ្មែរនេះដែរ។ ល...
ភ្នំពេញ៖ ក្រោយពីបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែររួចមក ពលករខ្មែររាប់ពាន់នាក់ បាននាំគ្នាសម្រុកចូលទៅប្រទេសថៃ ដើម្បីរកការងារធ្វើជាធម្មតាវិញ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ នេះបើតាមស្នងការដ្ឋាននគរបាលជាតិ។
ការវាយប្រហារដោយអាវុធគីមីចុងក្រោយបំផុតនៅខេត្ត Idlib ដែលសម្លាប់មនុស្សយ៉ាងតិច៨០នាក់ នៅមិនទាន់ការស៊ើបអង្កេតអ្វីនៅឡើយទេ ទោះជាស៊ីរីបានបញ្ជូនសំណើសុំបញ្ជូនអ្នកជំនាញមកស្វែងរកការពិតទៅកាន់អង្គការសហប្រជាជាតិរួចហើយ។ មេដឹកនាំរបបដឹកនាំស៊ីរី Bashar al-Assad លើកឡើងថា ការណ៍ដែលអង្គការសហប្រជាជាតិផ្អឹបទុកសំណើរបស់លោក ក៏ព្រោះតែមានការប្រឆាំងព...
សំណើរបស់រដ្ឋាភិបាលស៊ីរីទៅកាន់អង្គការសហប្រជាជាតិដើម្បីបញ្ជូនអ្នកជំនាញមកស៊ើបអង្កេតការវាយប្រហារគីមី នៅមិនទាន់ទទួលបានចម្លើយនៅឡើយទេ។ ប្រធានាធិបតីស៊ីរី Bashar al-Assad និយាយថា ការមិនឆ្លើយតបរបស់អង្គការសហប្រជាជាតិ បណ្ដាលមកពីការដាក់សម្ពាធរបស់បស្ចឹមប្រទេសមានអាមេរិកជាដើម។ បើតាមលោក Assad អាមេរិក ជំទាស់ការស៊ើបអង្កេតនេះ ព្រោះអាមេរិក...
លោកស្រី Christine Lagarde នាយកមូលនិធិរូបិយវត្ថុអន្តជាតិ IMF បានថ្លែងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅពេលដែលពួកមន្ត្រីសេដ្ឋកិច្ច និងនយោបាយមកពីជុំវិញពិភព លោកបានជួបរួមកិច្ចប្រជុំនៅសប្តាហ៍នេះរបស់មូលនិធិរូបិយវត្ថុអន្តជាតិ IMF និងធនាគារពិភពលោក។ បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ បានស្តីបន្ទោសអ្វីដែលលោកបានហៅថា ពាណិ...
នាយិកាមូលនិធិរូបិយវត្ថុអន្តជាតិ IMF មានប្រសាសន៍ថា លោកស្រីមានហេតុផលជឿជាក់ថា ស្ថាប័នផ្តល់ប្រាក់កម្ចីសាកលលោក អាចធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីគាំទ្រ ហើយនិងធ្វើឲ្យប្រសើរឡើងនូវពាណិជ្ជកម្មសាកលលោក។
  សូមស្ដាប់ការបកស្រាយ៖ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា ជំងឺពុកឆ្អឹងភាគច្រើនកើតឡើងទៅលើស្ត្រីដែលអស់រដូវជាពិសេសចាប់ពីអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។ ជំងឺពុកឆ្អឹងជាជំងឺគ្មានរោគសញ្ញាប្រាប់ឲ្យដឹងជាមុន ហើយភាគច្រើនកើតឡើងនៅត្រង់ឆ្អឹងត្រគៀក កដៃ ខ្នង និងឆ្អឹងជំនី។ លោកបានបន្ថែមថា អ...
លោក ម៉េត មាសភក្តី បានឲ្យដឹងថា អាជ្ញាធរនឹងឃាត់ម្ចាស់ឆ្កែដែលបំពាននឹងបម្រាមរបស់អាជ្ញាធរ ប្រសិនបើពួកគេនៅតែបណ្តើរឆ្កែតាមសួនច្បារសាធារណៈដែលជាកន្លែងពលរដ្ឋ និងភ្ញៀវអន្តរជាតិដើរហាត់ប្រាណ និងកម្សាន្ត ចាប់ពីពេលនេះតទៅ។ លោកបានពន្យល់ប្រាប់សារព័ត៌មានថ្មីៗថា អាជ្ញាធរបានសម្រេចចិត្តចេញវិធានបង្ខំបែបនេះ ក្រោយពីពួកគេសង្កេតឃើញថា ពលរដ្ឋមួយចំ...
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានហាមឃាត់ពលរដ្ឋបណ្តើរសត្វចិញ្ចឹមឆ្កែតាមសួនច្បារសាធារណៈ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់បរិស្ថានសួនច្បារក្នុងរាជធានី ភ្នំពេញ។ នេះបើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា យន្តការនៃការធ្វើសវនកម្មប្រកាសបង់ពន្ធ នឹងត្រូវអនុវត្តចំពោះក្រុមហ៊ុន សហគ្រាសទាំងឡាយណាដែលមិនបានបង់ពន្ធ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលពន្ធប្រចាំត្រីមាសឆ្នាំ២០១៧ កាលពីថ្ងៃទី២០ មេសា លោក គង់ វិបុល បានបញ្ជាក់ដូច្នេះថា៖« ចំពោះរបបស្វ័យប្រកាសអ្នកជាប់ពន្ធ អាចធ្វើការប្រកាសប...
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ក្រុមហ៊ុន និងសហគ្រាស ដែលមិនបានបំពេញកាតព្វកិច្ចបង់ពន្ធត្រឹមត្រូវ។
«វារឿងដ៏សោកសង្រេងបំផុត ដោយលោក Greg Parker និងបុគ្គលិកឧទ្យាន Ballarat Wildlife Park បានបាត់បង់ខ្លាឃ្មុំជើងខ្លី Patrick ដែលជាមិត្តជាទីស្រឡាញ់ [] ដោយសារបញ្ហាសុខភាពដែលកាន់តែទ្រុឌទ្រោមខ្លាំង»។ នេះបើតាមការប្រកាសនៅលើហ្វេសប៊ុកផ្លូវការ Patrick the Wombat។ ខ្លាឃ្មុំជើងខ្លី (Wombat) ជាប្រភេទសត្វដែលមាននៅក្នុងប្រទេសអូស្ត្រាលី ហើយត្...
Patrick បានជាប់ឈ្មោះជាខ្លាឃ្មុំជើងខ្លី (Wombat) ដែលមានអាយុវែងជាងគេនៅលើពិភពលោក។ ប៉ុន្តែជារឿងដ៏គួរឲ្យសោកស្តាយ Patrick បានបាត់បង់ជីវិតទៅហើយកាលពីថ្ងៃទី១៨ ខែមេសា ខណៈដែលវាជិតឈានចូលដល់អាយុ៣២ឆ្នាំ។ នេះបើតាមការប្រកាសរបស់ឧទ្យានអភិរក្សសត្វអូស្ត្រាលី Ballarat Wildlife Park។
អាជ្ញាធរសាលារាជធានីភ្នំពេញ បានជូនដំណឹងនៅថ្ងៃទី២១ ខែមេសានេះឲ្យដឹងថា ពួកគេផ្អាកចរាចរណ៍តាមផ្លូវមួយចំនួនជាបណ្តោះអាសន្ន ចាប់ពីម៉ោង ៦កន្លះព្រឹក ដល់ម៉ោង ៩កន្លះព្រឹក ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងព្រឹត្តិការណ៍ថ្ងៃស្អែកនេះ។ អាជ្ញាធរបញ្ជាក់ថា កីឡាករជាង ៦០០នាក់ នឹងចូលរួមព្រឹត្តិការណ៍រត់ Baton run ហើយពួកគ...
ភ្នំពេញ៖ អាជ្ញាធរសាលារាជធានីភ្នំពេញ បានប្រកាសបញ្ចៀសចរាចរតាមផ្លូវមួយចំនួនជាបណ្តោះអាសន្នក្នុងព្រឹត្តិការណ៍រត់ Baton Run នៅថ្ងៃទី២២ ខែមេសានេះ ដើម្បីសាទរការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩ ឆ្នាំ២០១៧នេះ ក្នុងប្រទេសម៉ាឡេស៊ី។
ក្រសួងអប់រំ យុវជន និងកីឡា សម្រេចរំកិលសម័យប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ពីថ្ងៃទី២៤ ទៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧វិញ។ ការផ្លាស់ប្តូរកាលបរិច្ឆេទនេះ ដោយសារតែក្រសួងមានការចាំបាច់។ ដោយឡែក សម្រាប់ពិធីបើក នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ខែមេសា វេលាម៉ោង ១៤:៣០នាទី នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង។ ចំណែកឯពិធីបិទ និងចែករង្វាន់ដល...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរំកិលកាលបរិច្ឆេទប្រឡងសិស្សពូកែទូទាំងប្រទេស ពីថ្ងៃទី២៤ មេសា ទៅថ្ងៃទី២៥ មេសាវិញ។ ការរំកិលកាលបរិច្ឆេទនេះ ដោយសារតែការចាំបាច់របស់ក្រសួង។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ទីប្រឹក្សាសន្តិសុខជាតិឧត្តមសេនីយ៍ H.R. McMaster បានប្រគល់លិខិតអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅឲ្យឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ (Pham Binh Minh) ដែលកំពុងទស្សនកិច្ចនៅអាមេរិក។ លោក ត្រាំ អញ្ជើញនាយករដ្ឋមន្ត្រី ង្វៀន សួនហ្វុក ទៅទស្សនកិច្ចនៅអាមេរិក ក្នុងន័យពង្រឹងចំណងមិត្តភាពទ្វេភាគីឲ្យកាន់តែរឹងមាំ ខណៈប្រទេសទាំង២មានគូប្រ...
គេហទំព័ររដ្ឋាភិបាលវៀតណាម ប្រកាសនៅថ្ងៃទី២១ ខែមេសា ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានអញ្ជើញនាយករដ្ឋមន្ត្រី ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ទៅទស្សនកិច្ចនៅអាមេរិក ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ដែលប្រសើរឡើងខ្លាំងអំឡុងអាណត្តិលោក បារ៉ាក់ អូបាម៉ា ។ លោក ង្វៀន សួនហ្វុក នឹងក្លាយជាមេដឹកនាំអាស៊ានដំបូងគេ ដែលជួបជជែកជាមួយលោក ត្រាំ ក្...
អ៊ីសា រ៉ហានី៖ តើលោកអាចរៀបរាប់ពីការកកើតនៃភូមិកររបស់ខ្មែរបានដែរឬទេ?   អ៊ឹម សុខរិទ្ធី៖ គេដឹងហើយថា ដើមឡើយមនុស្សរស់នៅតាមរូងភ្នំ។ ក្រោយមកបានវិវត្តន៍ទៅរស់នៅផ្ដុំគ្នាជាក្រុមៗ ទើបកកើតជាភូមិអាករ។ ក្នុងករណីការវិវត្តន៍នៃភូមិខ្មែរ ពេលមិនទាន់មានអរិយធម៌ឥណ្ឌាចូលមក នៅស្រុកខ្មែរទំនងមានជនជាតិច្រើននៅផ្ដុំគ្នាអាចពី២០ ទៅ៣០ក្រុម ហើយនិយាយភាសា...
សៀមរាប៖ អ្នកបុរាណវិទូបានរៀបរាប់ពីប្រវត្តិនៃការកកើតភូមិករខ្មែរសម័យដើម។ ជាអ្វីដែលខុសប្លែកគ្នាពីសម័យបច្ចុប្បន្ន គឺអ្នកបុរាណវិទូពន្យល់ថា ភូមិករដែលនៅប្រប ឫក្បែរមាត់ផ្លូវ មិនមែនជាទំនៀមខ្មែរទេ តែវាទើបនឹងបង្កើតនៅសម័យទំនើបនេះតែប៉ុណ្ណោះ។ ព័ត៌មានលម្អិត សូមអានបទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ និងលោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាអ្ន...
ការដាក់ឲ្យប្រើប្រាស់សទ្ទានុក្រមប្រែប្រួលអាកាសធាតុនេះ សម្រាប់ផ្ដល់ការងាយស្រួលដល់សាធារណជន និងអ្នកពាក់ព័ន្ធដែលកំពុងធ្វើការក្នុងវិស័យប្រែប្រួលអាកាសធាតុ។ ជាពិសេស សម្រាប់ជាជំនួយដល់ការប្រើប្រាស់បច្ចេកសព្ទប្រកបដោយភាពត្រឹមត្រូវ។  សទ្ទានុក្រមការប្រែប្រួលអាកាសធាតុនេះ មានជាសៀវភៅ និងជាទម្រង់អេឡិចត្រូនិច។ យោងតាមសេចក្ដីជូនដំណឹងរបស់ក...
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នឹងរៀបចំពីធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ នៅថ្ងៃទី២៥ មេសា នាទីស្ដីការក្រសួងបរិស្ថាន។ កម្មវិធីនេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសទ្ទានុក្រមការប្រែប្រួលអាកាសធាតុជាសៀវភៅ និងជាទម្រង់អេឡិចត្រូនិ...
បារាំងរងគ្រោះជាថ្មីទៀតដោយសារចលនាភេរវកម្មនៅថ្ងៃព្រហស្បតិ៍ទី ២០ មេសា នៅវេលាម៉ោង ៩យប់។ ភេរវជនបានបាញ់ប្រហារលើមន្ត្រីប៉ូលិសដោយបណ្តាលឲ្យប៉ូលិសម្នាក់ស្លាប់និងពីរនាក់ផ្សេងទៀតរងរបួសផងដែរ។ បើយោងតាមទីភ្នាក់ងារព័ត៌មាន AFP ខ្មាន់កាំភ្លើងបានបាញ់រះដោយប្រើប្រាស់អាវុធស្វ័យប្រវត្តិលើឡានប៉ូលិសដែលស្ថិតនៅលើផ្លូវ Champs Elysees ហើយប៉ូលិសម្ន...
ចលនាភេរវកម្មបានផ្ទុះឡើងជាថ្មីទៀតនៅក្រុងប៉ារីសនៅយប់ថ្ងៃព្រហស្បតិ៍បណ្តាលឲ្យមន្ត្រីប៉ូលិសម្នាក់ស្លាប់ និងបង្កឲ្យប៉ូលិសពីរនាក់ផ្សេងទៀតរងរបួស។ ក្រុមភេរវជនរដ្ឋឥស្លាមប្រកាសថាខ្លួនជាអ្នករៀបចំការវាយប្រហារភេរវកម្ម ហើយវាកើតឡើងស្របពេលដែលបារាំងត្រៀមរៀបចំការបោះឆ្នោតប្រធានាធិបតីផង។