text
stringlengths
31
26.1k
summary
stringlengths
11
1.19k
បើទោះជាមិនទទួលបានអសនៈឃុំ-សង្កាត់ក្តី តែលោក សួន សេរីរដ្ឋា ពេញចិត្តនឹងលទ្ធផលដែលក្រុមការងារគណបក្សខ្លួន បានខំប្រឹងប្រែងក្នុងយុទ្ធនាការបោះឆ្នោតកន្លងមកនេះ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ប្រធានគណបក្សអំណាចរូបនេះ បានអត្ថាធិប្បាយយ៉ាងដូច្នេះថា៖«សូម្បីតែកៅអីក្រុមប្រឹក្សាក៏យើងអត់ឈ្នះដែរ តែយើងមិនខកចិត្តនឹងលទ្ធផលនេះទេ។ ព្រោះយើងបានឃើញថា ...
ភ្នំពេញ៖ គណបក្សអំណាចខ្មែរ មិនទទួលបានចំនួនកៅអីអ្វីឡើយ នៅក្នុងឃុំ-សង្កាត់ទាំង២៩ ដែលមានបេក្ខជនឈរឈ្មោះបោះឆ្នោត ។
លោកអ្នកអាចធ្វើការកក់សំបុត្រយន្តហោះតាមរយៈគេហទំព័រ  www.vietjetair.com (សម្រាប់អ្នកប្រើប្រាស់ទូរសព្ទ Smartphones សូមចូលទៅកាន់ https://m.vietjetair.com) ឬចូលទៅទំព័រហ្វេសប៊ុក  www.facebook.com/vietjetvietnam (ដោយអ្នកគ្រាន់តែចុចប៊ូតុង Booking)។ មធ្យោបាយបង់ប្រាក់អាចធ្វើបានយ៉ាងងាយតាមរយៈកាតឥណពន្ធ និងកាតឥណទានរបស់ Visa, MasterCa...
ដើម្បីបំពេញតម្រូវការទេសចរណ៍ដែលកើនឡើងនៅរដូវក្តៅនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបង្កើនប្រតិបត្តិការជើងហោះហើរពីទីក្រុងហាណូយ - អ៊ីនឈនរហូតដល់ ១៤ ជើងក្នុងមួយសប្តាហ៍។ ការបង្កើនភាពញឹកញាប់នៃជើងហោះហើរនេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០១៧។  ម្យ៉ាងទៀត ចាប់ពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៧ ជើងហោះហើរពីទីក្រុងហាណូយ - ...
គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១៧ ឃុំ នៅខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ លោក ផ្លាង សីន បកស្រាយថា មូលហេតុ ដែលប្រជាពលរដ្ឋមិនបោះឆ្នោតឲ្យបេក្ខជនជនគណបក្សលោកជាប់ ដោយសារតែ ប្រជាពលរដ្ឋនៅមិនទាន់យល់ពីគណបក្សនេះ។ « ម្យ៉ាងទៀត យើងឃើញមានការគំរាមកំហែងទៀតកន្លងមក ទើបធ្វ...
គណបក្សជនជាតិដើម ប្រជាធិបតេយ្យកម្ពុជា មិនទទួលបានកៅអីមេឃុំ ឬចៅសង្កាត់ និងកៅអីក្រុមប្រឹក្សាឃុំសង្កាត់នោះឡើយ។ នេះជាលទ្ធផលក្រៅផ្លូវការ ដែលលោក ផ្លាង សីន ប្រធានគណបក្សជនជាតិដើម ប្រជាធិបតេយ្យកម្ពុជា ប្រាប់ដល់សារព័ត៌មានថ្មីៗ។
ពិបាកលេបអាហារ អ្នកប្រហែលជាគិតថា វាគ្រាន់តែជាការឈឺបំពង់ករទេ ប៉ុន្តែការដែលមានដុំមួយលូតលាស់ក្នុងបំពង់ករអាចរំខានដល់សមត្ថភាពនៃការលេបអាហារបាន។ ដូច្នេះបើសិនជាអ្នកយល់ថាខ្លួនឯងពិបាកលេបអាហារ និងមានបញ្ហានេះជាប់រហូតពីរបីសប្តាហ៍ហើយ ចូរកុំភ្លេចឲ្យពេទ្យពិនិត្យផង។ ពិបាកនិយាយ និងដកដង្ហើម បើសិនជារោគសញ្ញាមិនស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរទេ...
អ្នកប្រហែលជាចង់ពិគ្រោះជាមួយអ្នកជំនាញខាងរោគសើស្បែកជាទៀងទាត់ដើម្បីពិនិត្យរកមើលជំងឺមហារីកស្បែក ឬថតសុដន់ជាទៀងទាត់ដើម្បីរកមើលជំងឺមហារីកសុដន់ ប៉ុន្តែតើអ្នកធ្លាប់គិតថាចង់ធ្វើតេស្តរកមើលជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដែរទេ? ខណៈពេលដែលជំងឺមហារីកក្រពេញទីរ៉ូអ៊ីតមិនមែនជាជំងឺមហារីកដែលកាច់សាហាវ អ្នកត្រូវតែយល់ដឹងអំពីរោគសញ្ញារបស់វាផង។
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានប្រាប់សារព័ត៌មានពីលទ្ធផលក្រៅផ្លូវការ ដែលលោកបានពិនិត្យឃើញថា គណបក្សយុវជនកម្ពុជា មិនទទួលបានជ័យជម្នះមេឃុំ និងចៅសង្កាត់នោះទេ។ ចំណែកកៅអីក្រុមប្រឹក្សាឃុំ-សង្កាត់ វិញ លោក ពេជ្រ ស្រស់ មិនទាន់អាចវាយតម្លៃបានឡើយ ដោយលោករង់ចាំមើលការបែងចែកអាសនៈនូវដំណាក់ទីពីរ នៃរូបមន្តរបស់គណៈកម្មាធិការជាតិរៀ...
ភ្នំពេញ៖ លទ្ធផលបឋមរបស់គណបក្សយុវជនកម្ពុជា មិនទទួលបានអាសនៈមេឃុំ-សង្កាត់ ឡើយ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញអានអត្ថបទសម្ភាសខ្លីរវាងសារព័ត៌មានថ្មីៗ និងលោក ប្រាក់ ទេពវិចិត្រ អគ្គនាយកក្រុមហ៊ុនអាគុយក្រូតូ ដូចតទៅ៖ ថ្មីៗ៖ នៅពេលលោកអ្នកបញ្ឆេះរថយន្ត តើសញ្ញាដូចម្តេចដែលអាចកត់់សម្គាល់ថា អាគុយរបស់លោកអ្នកជិតមានបញ្ហា? លោក ប្រាក់ ទេពវិចិត្រ៖ សម្រាប់អ្នកប្រើប្រាស់រថយន្ត ពួកគេមិនមានម៉ាស៊ីនអ្វីដែលអាចវាស់បញ្ហ...
ភ្នំពេញ៖ អ្នកបើកបរគួរប្រុងប្រយ័ត្នឲ្យមែនទែនចំពោះបញ្ហាអាគុយ។ ពេលខ្លះ ប្រសិនបើម្ចាស់រថយន្តមិនយកចិត្តទុកដាក់ទេ អាគុយអាចខូចនៅកណ្តាលផ្លូវក៏មាន។ អ្នកជំនាញបានពន្យល់ថា អាគុយមុននឹងខូច វាឲ្យសញ្ញាមួយចំនួន។ តើសញ្ញាទាំងនោះមានអ្វីខ្លះ?
អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជែងខាងឆ្វេង ប៉ុន្តែក៏អាចជែងខាងស្តាំបានដែរ ក្នុងករណីយានយន្តដែលត្រូវជែងនោះ កំពុងធ្វើសញ្ញាប្តូរទិសខាងឆ្វេងហើយឈប់ ឬត្រៀមដើម្បីបត់ឆ្វេង។ មាត្រា ១៩ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៥ ចែងថា មុននឹងជែង អ្នកបើកបរត្រូវដឹងច្បាស់ថា ការជែងនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់។ ដោយត្រូវអនុវត្តតាមមាត្រា១៩ ...
កម្ពុជា ជាប្រទេសដែលបើកបរប្រកាន់ខាងស្ដាំ និងជែងខាងឆ្វេង។ មុននឹងជែង អ្នកបើកបរត្រូវដឹងច្បាស់ថា ការជែងនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់។ ដើម្បីប្រាកដថា ការជែង ឬវ៉ា របស់ខ្លួនគ្មានគ្រោះថ្នាក់ តើអ្នកបើកបរយានជំនិះត្រូវបើកបរ ត្រូវធ្វើដូចម្តេចខ្លះ?
ក្រោយឆ្លងកាត់ការប្រកួតរយៈពេល៣ទឹកពេញ អតីតកីឡាករជើងខ្លាំងកម្ពុជាជង្គង់ហោះកែងឆេះ អេ ភូថង ត្រូវបានអាជ្ញាកណ្តាលកាត់ក្តីឲ្យឈ្នះកីឡាករថៃ កាណុង ស័ក្តិលេក ដោយពិន្ទុជាឯកច្ឆន្ទ នាជំនួបសប្បុរសធម៌ស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផារបស់សង្វៀនភីអិនអិនកាលពីល្ងាចថ្ងៃទី៤ ខែមិថុនា។ បើយោងតាម លោក សំណព្វ ប្រធានផ្នែកព័ត៌មានកីឡារបស់ស្ថាន...
កីឡាករជង្គង់ហោះកែងឆេះ អេ ភូថង បានយកឈ្នះកីឡាករ កាណុង ស័ក្តិលេក ដោយពិន្ទុនាជំនួបសប្បុរសធម៌របស់សង្វៀនភីអិនអិន កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ម្សិលមិញ។ ជំនួបសប្បុរសធម៌នេះ ទទួលបានថវិកាប្រមាណជា២ពាន់ដុល្លារ ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា។ តែយ៉ាងណា នេះគ្រាន់តែជាតួលេខបឋមដែលទទួលបានត្រឹមថ្ងៃនេះតែប៉ុណ្ណោះ។
ក្នុងបទសម្ភាសជាមួយទូរទស្សន៍ឥណ្ឌា WION ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ បានថ្លែងថាសង្គ្រាមដ៏រ៉ាំរ៉ៃនេះស្ថិតនៅពីក្រោយកងទ័ពរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។ លោកចង់មានន័យថា កងទ័ពរបស់លោកមានប្រៀបក្នុងសង្គ្រាមដែលអូសបន្លាយរយៈពេលប្រាំមួយឆ្នាំនេះហើយ។ «គ្រប់យ៉ាងបច្ចុប្បន្នគឺស្ថិតនៅលើទិសដៅមួយត្រឹមត្រូវ ដែលវាជាទិសដៅមួយដ៏ប្រសើរមួយ ព...
ប្រធានាធិបតី បាសា អាល់អាសាដ អួតអាងថា កងទ័ពលោកមានប្រៀបក្នុងសង្គ្រាមស៊ីវិលស៊ីរីនៅពេលបច្ចុប្បន្ននិងឈានទៅយកឈ្នះលើក្រុមភេរវជនផង។ បើគ្មានការបន្តលូកដៃពីសំណាក់ខាងលិចទេ សង្គ្រាមស៊ីរីដែលអូសបន្លាយពេលរាប់ឆ្នាំមកនេះនឹងឆាប់ចប់នៅពេលខាងមុខ។
លទ្ធផលក្រៅផ្លូវការនាអំឡុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៤ កាលពីថ្ងៃអាទិត្យ បានបង្ហាញថា គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ បានឈ្នះកៅអីមេឃុំ១នៅឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងជាជោគជ័យតែមួយគត់ដែលគណបក្សផ្សេងទទួលបាន ក្រៅពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទ...
កាលពីឆ្នាំ២០១២ លោក ដា ឈាន បានជាប់ឆ្នោតជាមេឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាកៅអីមេឃុំតែមួយគត់ដែលគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន។ យោងតាមលទ្ធផលបណ្តោះអាសន្ននាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៤ កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា បុរសវ័យ៤៧ឆ្នាំដែលស្មោះស្ម័គ្រនឹងលោក ញឹក ប៊ុនឆៃ រូបនេះ អាចមានលទ្ធផលបន្តអណត្តិ...
ស្ថានការណ៍នៅតំបន់ឈូងសមុទ្រពែរ្សធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយអេហ្ស៊ីប បារ៉ែន អារ៉ាប់រួមអេមីរ៉ាត និងអារ៉ាប៊ីសាអូឌីត ប្រកាសផ្ដាច់ទំនាក់ទំនងការទូត និងការផ្អាកការធ្វើដំណើរទៅមកជាមួយកាតា ទាំងផ្លូវអាកាស និងផ្លូវទឹកផងដែរ។ ប្រទេសទាំងបួនដែលប្រកាន់សាសនាឥស្លាមនិកាយស៊ូនី បានចោទរដ្ឋកាតាថាគាំទ្រក្រុមភេរវករ ដែលអុកឡុកពេញតំបន់ ក៏ដូច...
ប្រទេសតំបន់ឈូងសមុទ្រពែរ្សចំនួនបួន នៅថ្ងៃទី៥ ខែមិថុនា បានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា ដោយបានចោទប្រកាន់កាតាថាបានគាំទ្រក្រុមភេរវករជ្រុលនិយម។ ក្រៅពីការកាត់ផ្ដាច់ទំនាក់ទំនងការទូត អេហ្ស៊ីប បារ៉ែន អារ៉ាប់រួមអេមីរ៉ាត និងអារ៉ាប៊ីសាអូឌីត ក៏ផ្ដាច់ចរាចរណ៍ទៅមកតាមផ្លូវអាកាស និងផ្លូវទឹកជាមួយកាតាដែរ។ ការផ្ដាច់ទំនាក់ទំនងការទូត ប...
 ការថែមជូនសម្រាប់តែម៉ូដែលខាងក្រោមនេះ៖ -    រាល់ការជាវទូទឹកកកសាមសុងម៉ូដែល RF56K9040SG/ST ចំណុះ ៥៦០ លីត្រ ឬ ម៉ូដែលRH58K6687SL/ST ចំណុះ ៥៨០ លីត្រ ថែមជូនម៉ាស៊ីនបូមធូលីដោយស្វ័យប្រវត្តិម៉ូដែល VR10M7030WG/ST មួយដោយឥតគិតថ្លៃភ្លាមៗ។ -    រាល់ការជាវទូទឹកកកសាមសុងម៉ូដែល RF62K62377A /ST ចំណុះ ៦២០លីត្រ, ម៉ូដែល RSS8K66677P/ST ចំណុះ ...
ដើម្បីផ្តល់ការលើកទឹកចិត្តដល់អតិថិជនដែលនិយមប្រើប្រាស់ផលិតផលសាមសុង ក្រុមហ៊ុនសាមសុងផ្តល់ជូននូវកាដូពិសេសយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន ដូចជា ម៉ាស៊ីនបូមធូលី ម៉ៃក្រូវេវ កន្សែង ពោះគោ និងឆ័ត្រជាដើម សម្រាប់ការជាវម៉ាស៊ីនត្រជាក់ ទូទឹកកក និងម៉ាស៊ីនបោកគក់សាមសុងពីថ្ងៃទី១ ដល់ ៣០ មិថុនា ឬរហូតអស់ពីស្តុក នៅតាមហាងទំនើបសាមសុងដែលបានកំណត់...
ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានចាត់ទុកភាសាជាឧបសគ្គចម្បងសម្រាប់ខ្លួននាពេលបច្ចុប្បន្នក្នុងការចូលរួមជាមួយក្លិប Fujieda MYFC របស់ជប៉ុន ទោះបីកីឡាកររូបនេះបានចូលរួមជាមួយក្លិបក្របខណ្ឌលីកលំដាប់ទី៣របស់ជប៉ុនមួយនេះអស់រយៈពេលជាច្រើនខែក៏ដោយ។ បញ្ហាភាសា ក៏អាចជាឧបសគ្គសម្រាប់ការមិនសូវមានឱកាសបង្ហាញខ្លួននៅលើទីលានរប...
បញ្ហាភាសានៅតែជាឧបសគ្គសម្រាប់ខ្សែប្រយុទ្ធវ័យក្មេងដ៏មានប្រជាប្រិយភាពរបស់កម្ពុជា ចាន់ វឌ្ឍនាកា ក្នុងការចូលរួមជាមួយក្រុម Fujieda MYFC របស់ជប៉ុន ទោះបីបច្ចុប្បន្នកីឡាកររូបនេះអាចសម្របខ្លួនជាមួយអាកាសធាតុ និងការហ្វឹកហាត់ក៏ដោយ។ បញ្ហានេះក៏អាចជាកត្តាមួយធ្វើឲ្យ វឌ្ឍនាកា មិនសូវមានឱកាសបង្ហាញខ្លួនក្នុងក្រុមលីកលំដាប់ទី៣របស់ជប៉ុនមួយនេះផ...
សម្រាប់ លោក ជេម ការប្រើប្រាស់រថយន្តមួយទឹកនេះ មិនមែនជាបញ្ហាឡើយ ឲ្យតែអ្នកប្រើប្រាស់ចេះពីរបៀបថែទាំងរថយន្ត។ បញ្ហានៅត្រង់ថា រថយន្តដែលនាំចូលមក ខ្លះរចនាឡើងសម្រាប់បើកបរនៅលើផ្លូវរលោងស្អាត មិនត្រូវនឹងស្ថានភាពផ្លូវនៅកម្ពុជា និងប្រភេទម៉ាស៊ីនមិនស្របនឹងប្រេងឥន្ធនៈជាដើម ដែលធ្វើឲ្យរថយន្តនោះឆាប់ខូច ឬមានបញ្ហាម៉ាស៊ីន។ នេះបើតាអគ្គនាយកនៃរប...
លោក ជេមស៍ ហ្សឹមឃី(James ZEMKE) អគ្គនាយកនៃរបស់ក្រុមហ៊ុន Mercedes-Benz (មើស៊ីឌីស-បិនស៍) សង្កេតឃើញថា ពលរដ្ឋកម្ពុជាមួយចំនួន បានងាកមកប្រើប្រាស់រថយន្តថ្មី និងមានតម្លៃថ្លៃ ប៉ុន្តែចំនួននេះ នៅមានតិចតួចនៅឡើយ ខណៈពលរដ្ឋភាគច្រើន កំពុងប្រើប្រាស់រថយន្តមួយទឹក។ ដ្បិតចំនួននេះ នៅមានតិចតួច ប៉ុន្តែវាជាសញ្ញានៃការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា...
ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ ធ្លាប់មានទំនាក់ទំនងខ្លាំងជាមួយនឹងការផ្ទេទៅកាន់ Manchester United នៅរដូវកាលថ្មីខាងមុខនេះ។ ប៉ុន្តែដោយសារ ចាញ់បណ្តឹងជុំវិញបញ្ហាបម្រាមទិញដូរកីឡាករជាអនីតិជនខុសនឹងច្បាប់ FIFA ហើយតុលាការអាជ្ញាកណ្តាលកីឡា CAS ប្រកាសឲ្យ Atletico Madrid ចាញ់ក្តី មិនអាចនាំចូលកីឡាករបានរហូតដល់ខែមករាឆ្នាំក្រោយនោះ Griezman...
Antoine Griezmann បានបញ្ជាក់យ៉ាងច្បាស់ថាគេនឹងបន្តរួមរស់ជាមួយ Atletico Madrid នៅរដូវកាលក្រោយនេះទៀត និងថែមទាំងលើកហេតុផលថា វាជាការផ្ទេមួយដ៏អាក្រក់បំផុតបើសិនជាចាកចេញពីក្រុមដែលកំពុងជាប់បម្រាមមិនអាចទិញកីឡាករចូលរហូតដល់ខែមករា ឆ្នាំ២០១៨។
ប្រូម៉ូស្សិននេះត្រូវបានអនុវត្តនៅលើផ្លូវហោះហើរអន្តរជាតិទាំងអស់ដែលចេញពីប្រទេសវៀតណាមទៅកាន់ទីក្រុងសេអ៊ូល និងទីក្រុងប៊ូសាន (ប្រទេសកូរ៉េខាងត្បូង) ហុងកុង កៅស៊ីង តៃប៉ិ តៃជុង និងតៃណាន (តៃវ៉ាន់) សិង្ហបុរី បាងកក (ប្រទេសថៃ) កូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី) យ៉ាងហ្គូន (ប្រទេសមីយ៉ាន់ម៉ា) និងសៀមរាប (ប្រទេសកម្ពុជា) សម្រាប់ការធ្វើដំណើរពីថ្ងៃ...
តាមរយៈ កម្មវិធីរដូវក្តៅដ៏រីករាយ ហោះហើរដោយឥតគិតថ្លៃ" ដ៏គួរឱ្យរំភើប ក្រុមហ៊ុនអាកាសចរណ៍ VietJet បានប្រកាសអំពីប្រូម៉ូស្សិនមាសចំនួនបីថ្ងៃចាប់ពីថ្ងៃទី ៦, ៧  និង ៨ ខែមិថុនា ឆ្នាំ ២០១៧ ដោយក្រុមហ៊ុននឹងធ្វើការផ្តល់ជូនសំបុត្រយន្តហោះប្រូម៉ូស្សិនចំនួន ៨០០,០០០ សំបុត្រក្នុងតម្លៃត្រឹមតែ USD0.00 នៅក្នុងម៉ោងមាសដែលគិតចាប់ពីម៉ោង១២:០០ - ១៤...
រហូតមកដល់ពេលនេះ គ.ជ.ប នៅមិនទាន់ប្រកាសចប់សព្វគ្រប់នោះទេ ទាក់ទងនឹងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤នេះ។ ប៉ុន្តែ គណបក្សធំៗទាំងពីរ បានបង្ហាញលទ្ធផលក្រៅផ្លូវការ ជុំវិញចំនួនសំឡេងឆ្នោត ដែលខ្លួនទទួលបាន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០១៧នេះ។ លោក យឹម សុវណ្ណ អ្នកនាំ...
ប្រជាពលរដ្ឋជិត៨លាននាក់ បានចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែ យោងតាមរបាយការណ៍បណ្តោះអាសន្ន ដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រជាពលរដ្ឋ ជិត៧លាន បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤។ ផ្អែកតាមរបាយការណ៍បណ្តោះអាសន្ននេះ ប្រជាពលរដ្ឋ ប្រមាណ១លាននាក់ មិនបានទៅបោះឆ្នោត។
លោក Serge Guillossou អ្នករៀបចំកម្មវិធីប្រកួត Chanteloup-les-Vignes បានថ្លែងប្រាប់ Le Parisien ថា នេះជាព្រឹត្តិការណ៍ដែលលើកទឹកចិត្តដល់មនុស្សដែលនិយមម៉ូតរថយន្តចាស់ៗ បង្ហាញសមត្ថភាពបើកបររបស់ខ្លួន។ ជាមួយគ្នានេះផងដែរ លោក Jean-Pierre Varennes បានអះអាងថា លោកបានចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តនៅតំបន់ឆ្នេរនេះ អស់រយៈពេល៤លើកមកហ...
កាលពីឆ្នាំ១៨៩៨ តំបន់ Chanteloup-les-Vignes ប្រទេសបារាំង បានបង្កើតព្រឹត្តិការណ៍ប្រណាំងយានយន្តនៅលើតំបន់ឆ្នេរលើកដំបូង និងត្រូវបានគេជឿជាក់ថា ជាព្រឹត្តិការណ៍លើកដំបូងបំផុតនៅលើពិភពលោក។ នាថ្ងៃអាទិត្យ ទី៤ ខែមិថុនា កន្លងមក រថយន្តចំណាស់ៗប្រមាណ៥០គ្រឿង បានចូលរួមប្រកួតប្រជែង ដើម្បីអបអរខួបលើកទី១១៩ នៃព្រឹត្តិការណ៍នេះ។
នៅក្នុងចំណោមទីតាំងជាង៣០០ នៅក្នុងខេត្តរាជធានីចំនួន១៣ ដែលក្រុមការងារអង្កេតការណ៍របស់ស្ថានទូតអាមេរិកទាំង៤០ក្រុមបានចុះសង្កេតការណ៍ សុទ្ធតែបានប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ និងដោយមានសន្តិសុខល្អ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកដែលត្រូវបានផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូត។ ស្ថានទូតអាមេរិកក៏បញ្ជាក់ផងដែរថា ក្រុ...
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានសាទរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់របស់កម្ពុជា ដោយបានសរសើរអំពីការចូលរួមយ៉ាងកុះកររបស់អ្នកបោះឆ្នោត ព្រមទាំងសាទររដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមរៀបចំការបោះឆ្នោតនេះ។
ដើម្បីការពារអាការៈជម្ងឺទាំងអស់នោះ ភោជនីយដ្ឋានផាកកាហ្វេសូមណែនាំជូនលោកអ្នកនូវស៊ុបបំប៉នសុខភាពមួយមុខដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងសំបូរដោយអត្ថប្រយោជន៍សម្រាប់សុខភាពរបស់លោកអ្នក នោះគឺ ស៊ុបមាន់ខ្មៅ ។បើតាមសំដីពីអ្នកមានជំនាញខាងផ្នែកម្ហូបសុខភាពប្រចាំភោជនីយដ្ឋានផាកកាហ្វេបានឲ្យដឹងអំពីរូបមន្តដ៏ពិសេសនៃស៊ុបមាន់ខ្មៅមួយប្រភេទនេះ គឺត្រូវយកម...
ជារឿយៗ ឲ្យតែរដូវភ្លៀងបានចូលមកដល់ភ្លាម យើងឃើញថាប្រជាពលរដ្ឋយើងមានការប្រែប្រួលនូវសុខភាពមួយចំនួនដូចជាមានអាការៈផ្តាសាយ គ្រុនក្តៅ ឈឺបំពងកជាដើម ដោយសារប៉ះពាល់ផ្ទាល់និងទឹកភ្លៀង ខ្យល់កខ្វក់ ចំហាយដីដែលសាយភាយឡើងបន្ទាប់ពីភ្លៀងរួច!
បើទោះជាកំពុងចាប់ដៃគ្នាដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងក្ដី អាមេរិកនៅតែប្រកាន់ជំហរតឹងតែងដាក់ចិនលើបញ្ហានៅសមុទ្រចិនខាងត្បូងដដែល។ ពីបុរីរដ្ឋសិង្ហបុរី ប្រមុខការពារជាតិអាមេរិក ជេមស៍ ម៉ាធីស បានរិះគន់ចិនយ៉ាងខ្លាំងជុំវិញសកម្មភាពនៅសមុទ្រចិនខាងត្បូងដូចជាការធ្វើយោធូបនីយកម្ម និងការកសាងកោះសិប្បនិម្មិតជាដើម។ ប៉ុន្តែក្រុងប៉េកាំងបាន...
ក្រុងប៉េកាំង បានបង្ហាញការមិនពេញចិត្តនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ជេមស៍ ម៉ាធីស (James Mattis) លើបញ្ហានៅសមុទ្រចិនខាងត្បូង។ ចិនចាត់ទុកសម្ដីលោក ម៉ាធីស ដែលថាចិនកំពុងរំលោភច្បាប់អន្តរជាតិ និងមិនគោរពផលប្រយោជន៍ប្រទេសផ្សេង គឺជាសម្ដីមិនមានការទទួលខុសត្រូវ ដែលដុតបញ្ឆេះស្ថានការណ៍កំពុងស្ងប់ស្ងៀមនៅសមុទ្រចិនខាងត្បូង។ ចិ...
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់សាធារណជនត្រូវប្រុងប្រយ័ត្នចំពោះជនខិលខូច ជនឆ្លៀតឱកាស ជាពិសេសក្រុមហ៊ុន ឬអង្គការមួយចំនួនដែលមិនមានឈ្មោះក្នុងបញ្ជីឈ្មោះរបស់ក្រសួង។ ប្រសិនបើបានជួបករណីនេះ គេអាចផ្ដល់ព័ត៌មានមកនាយកដ្ឋានមុខរបរ និងហត្ថពលកម្មនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរសព្ទលេខ ០២៣ ៨៨០ ៤៧៤ ឬ ០១១ ៨៩៨ ៩១២ ឬ ០៩៨ ៧...
ភ្នំពេញ៖ ដើម្បីការពារផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងចង់ទៅធ្វើការនៅបរទេសដោយស្របច្បាប់ ឬការធ្វើចំណាកស្រុកដោយសុវត្ថិភាព ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសឈ្មោះទីភ្នាក់ងារឯកជនទាំង ៧៧ ក្រុមហ៊ុន ដែលទទួលការអនុញ្ញាតពីក្រសួងក្នុងការជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស។ នេះបើតា...
ចក្រភពអង់គ្លេស បានរងការវាយប្រហារភេរវកម្មចំនួនបីលើកហើយក្នុងរយៈពេលបីខែមកនេះ។ ការវាយប្រហារចុងក្រោយ កើតឡើងនៅរាត្រីថ្ងៃទី៣ ខែមិថុនា។ ហេតុការណ៍បើកឡានបំបុកមនុស្សលើស្ពាន និងការប្រើកាំបិតចាក់សម្លាប់នៅទីផ្សារ បានឆក់យកជីវិតមនុស្សមនុស្ស៧នាក់បាត់បង់ក្នុងនោះក៏មានជនជាតិបារាំងម្នាក់ និងជនជាតិកាណាដាម្នាក់ ខណៈមនុស្សជិត៥០នាក់ផ្សេងទៀត បាន...
ប្រមុខការពារជាតិអាមេរិក លោក ជេមស៍ ម៉ាធីស បានប្រកាសថា អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន មិនញញើតញញើមនឹងការវាយប្រហារដោយក្រុមជ្រុលនិយមរដ្ឋឥស្លាមឡើយ។ ទាំងអាមេរិក ទាំងសម្ព័ន្ធមិត្ត នឹងបន្តយុទ្ធនាការបោសសម្អាតក្រុមជ្រុលនិយមមួយនេះទាល់តែអស់។ ប្រមុខការពារជាតិអាមេរិក ប្រកាសដូចនេះ បន្ទាប់ពីការវាយប្រហារនៅកណ្ដាលក្រុងឡុងដ៍ ដែលបណ្ដាលឲ្...
Twitter ជាបណ្តាញសង្គមដែលលោកអតីតប្រធានគណបក្សសង្គ្រោះជាតិ សម រង្ស៊ី បង្ហាញពីការយល់ឃើញរបស់លោកជុំវិញលទ្ធផលក្រៅផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ លោក សម រង្ស៊ី លើកឡើងថា ការបោះឆ្នោតឃុំ សង្កាត់ អាណត្តិនេះ សំឡេងគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណ ៤៦ ភាគរយ ដែលជាសញ្ញាសម្រាប់ឈ្នះឆ្នោតនៅ ឆ្នាំ ២០១៨។ លោក បញ្ជាក់តាមTw...
អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ទំនងពេញចិត្តនឹងលទ្ធផលក្រៅផ្លវការដែលគណបក្សសង្គ្រោះជាតិទទួលបានក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិនេះ។ លោក សម រង្ស៊ី មានសុទិដ្ឋិនយមដូចឯកឧត្តម កឹម សុខា ថា លទ្ធផលនេះ បង្ហាញថា គណបក្សសង្គ្រោះជាតិនឹងឈ្នះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ។
ក្រោយរកបានពីរគ្រាប់ក្នុងចំណោម៤គ្រាប់ ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់រូបនេះ ក្លាយជាកីឡាករដែលអាចស៊ុតបញ្ចូលទីបាន៣លើកក្នុងការប្រកួតផ្តាច់ព្រ័ត្រ Champions League។ ជាមួយគ្នានេះដែរ Ronaldo ក៏អាចរកបានគ្រាប់ទី១២ ពីការប្រកួតក្របខណ្ឌអឺរ៉ុបរដូវកាលនេះ លើសគូប្រជែង Lionel Messi ដែលរកបាន១១គ្រាប់។ យ៉ាងណាក៏ដោយ បើតាម Express ចុះផ្សាយន...
Cristiano Ronaldo បានជួយ Real Madrid ឈ្នះជើងឯក UEFA Champions League លើកទី១២ ពីជ័យជម្នះ៤-១ លើក្រុម Juventus នាការប្រកួតផ្តាច់ព្រ័ត្រ ក្នុងក្រុង Cardiff ប្រទេសវេលស៍កាលពីចុងសប្តាហ៍កន្លងទៅ និងអាចបង្កើតកំណត់ត្រាជាច្រើនមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ជាមួយគ្នានេះ CR7 បានបង្ហោះរូបកាត់តមួយសន្លឹកលើបណ្តាញសង្គម ...
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន បានលើកឡើងថា ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងសិស្សនេះ ជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងអប់រំ ដែលបានរៀបចំនៅឆ្នាំ២០១៤។ លោក រស់ សាលីន បញ្ជាក់ថា៖ «ប្រព័ន្ធនេះ  ជាផ្នែកមួយនៃការពង្រឹងប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ នៃការបំពេញការងាររបស់សាលារៀននីមួយៗ។ ហើយប្រព័ន្ធនេះ ក៏មានតួនាទីពិនិត្...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឲ្យអនុវត្តសាកល្បងការគ្រប់គ្រងសិស្សតាមប្រព័ន្ធបច្ចេកវិទ្យាតាមសាលារៀនចំនួន ៥០ នៅរាជធានី-ខេត្តចំនួន ៧។   ការដាក់អនុវត្តការគ្រប់គ្រងសិស្សតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីពង្រឹងដំណើរការគ្រប់គ្រងសាលារៀន និងអាចឆ្លើយតបទៅនឹងការធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។
ការស្នើសុំរបស់អ៊ីរ៉ង់ដើម្បីចូលជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការសៀងហៃនឹងត្រូវលើកយកមកពិភាក្សានៅសប្តាហ៍នេះក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ។ ចិនដែលជាមេដឹកនាំអង្គការថ្នាក់តំបន់នេះដែរនោះ បានប្រកាសគាំទ្របេក្ខភាពរបស់អ៊ីរ៉ង់ក្នុងការចូលរួមជាមួយខ្លួនផងដែរ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ឧបការីរដ្ឋមន្ត្រីការបរទេសចិន Li Huilai ...
មហាយក្សចិនគាំទ្រអ៊ីរ៉ង់ជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ដែលដឹកនាំដោយរុស្ស៊ីនិងចិនផ្ទាល់។ កិច្ចពិភាក្សាស្តីលទ្ធភាពនៃការទទួលយកអ៊ីរ៉ង់ជាសមាជិកនៃអង្គការសន្តិសុខតំបន់នេះនឹងត្រូវរៀបចំឡើងក្នុងកិច្ចប្រជុំរបស់ខ្លួននៅក្នុងសប្តាហ៍នេះដែរ។
តាមរយៈខ្លឹមសារលើទំព័រហ្វេសប៊ុក លោក វាសនា បានរៀបរាប់ពីរឿងអកុសលជាច្រើន ដែលអាចកើតឡើងចំពោះលោក ដោយសារតែការធ្វើនយោបាយក្នុងប្រទេសកម្ពុជា។ លោក ខឹម វាសនា ថែមទាំងយល់ថា ការធ្វើនយោបាយ ដើម្បីជួយប្រជាពលរដ្ឋខ្មែរ អាចនឹងបណ្តាលឲ្យលោក ជាប់ពន្ធនាគារឬរហូតដល់ទៅបាត់បង់ជីវិតទៀតផង។      ទំនងជាហួសចិត្តយ៉ាងខ្លាំងចំពោះប្រជាពលខ្មែរមួយចំនួន ដែលមើ...
ភ្នំពេញ៖ បន្ទាប់ពីការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាអាណត្តិទី៤នេះ ត្រូវបានបញ្ចប់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានបង្ហោះសារលើទំព័រហ្វេសប៊ុក ដែលមានអត្ថន័យហួសចិត្តនឹងប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលបានប្រមាថលោក ក្នុងនាមជាអ្នកជួយសង្គ្រោះ។ លោក ខឹម វាសនា បានសរសេរក្នុងន័យបែបហួសចិត្តថា លោក បានលះបង់នូវអ្...
បើតាម The Sun កីឡាករសញ្ជាតិកូដឌីវ័រ វ័យ៣០ឆ្នាំរូបនេះបានដួលសន្លប់នៅលើស្មៅ មុនបញ្ជូនទៅមន្ទីរពេទ្យដោយក្រុមសង្គ្រោះបន្ទាន់។ ក្រុមគ្រូពេទ្យបានសន្និដ្ឋានថា Tiote បានស្លាប់ដោយសារគាំងបេះដូង។   RIP Cheick Tiote... #LetsChangeTheGame @Heart4MoreFdn pic.twitter.com/gwVt7su55u Héctor Bellerín (@HectorBellerin) June 5, 2017 សូមបញ...
 Cheick Tiote អតីតខ្សែបម្រើក្រុមសារិកាព្រៃ Newcastle United បានស្លាប់បាត់បង់ជីវិតហើយក្រោយបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីរូបគេបានដួលក្នុងទីលានអំឡុងពេលហ្វឹកហាត់ជាមួយក្រុម Beijing Enterprises នៃលីកកំពូលចិន។
នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថាពាក្យ «តៀម» ជានាមសព្ទដែលមកពីពាក្យ «ទេម» របស់វៀតណាម មិនមែនជាពាក្យរបស់«ចិន»ឡើយ។ ពាក្យដែលខ្មែរកម្ចីពីវៀតណាមនេះ មានន័យថា ផ្ទះធ្វើផ្ទាល់នឹងផ្ទៃផែនដី ឥតរតឥតថ្នាក់ សម្រាប់ដាក់ទំនិញរាយរងលក់ដូរ តៀមស្រា, តៀមលក់បាយ ។ ផ្ទះបែបនេះ, ទោះសម្រាប់គ្រាន់តែនៅឥតលក់ដូរអ្វីក្ដី, ខ្មែរយើងហៅ «តៀម...
ខ្មែរយើងភាគច្រើនយល់ថាពាក្យ «តៀម» គឺជាពាក្យរបស់ ចិន ដែលពួកគេតែងតែឮនិយាយនៅក្នុងរឿងភាគចិនបុរាណដូចជា តៀមស្រា, តៀមតែ ជាដើម។ តាមពិតពាក្យ «តៀម» នេះជានាមសព្ទដែលមកពីពាក្យថា «ទេម» របស់ភាសាវៀតណាម។
1. ស្ដាប់ចម្រៀងពេលទទួលទានអាហារ៖ អ្នកតែងតែមានទម្លាប់ទទួលទានអាហារពេលយប់ ហើយស្ដាប់ចម្រៀងទំនុកស្រាលៗ បែបនេះពិតជាអស្ចារ្យណាស់មែនឬទេ! ប៉ុន្តែទម្លាប់នេះអាចបណ្ដាលឲ្យយើងមានអារម្មណ៍ញ៉ាំឆ្ងាញ់ រហ័សនិងច្រើនជាងធម្មតា ហើយភ្លេចខ្លួនថាឆ្អែតពេលណាទៀតផង ដូច្នេះគីឡូចេះតែឡើងមិនឈប់ឡើយ។   ដំណោះស្រាយ៖ ប្រសិនបើអ្នកបារម្ភពីទម្ងន់របស់ខ្លួន អ្នកគ...
ក្នុងការហូបចុករាល់ថ្ងៃ ប្រហែលជាគ្មាននរណាម្នាក់ចាប់អារម្មណ៍ទេថា ទម្លាប់រាល់ថ្ងៃអាចបណ្ដាលឲ្យអ្នកឡើងគីឡូបាននោះទេ។ ដូច្នេះចង់មានរូបរាងស្រស់ស្អាត តូចស្លីម អ្នកគួរអានអត្ថបទមួយនេះ!
លោកជំទប់ទី២ ញែម ឃី អាយុ៥១ឆ្នាំ នៃគណបក្សសង្គ្រោះជាតិ ទទួលបានជ័យជម្នះយ៉ាងប្រផិតប្រផើយបំផុតលើមេឃុំរបស់ខ្លួន គឺលោក នួន លាងហេង អាយុ៦៥ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា។ លទ្ធផលដែលផ្សាយដោយ គ.ជ.ប បានបង្ហាញថា ក្នុងចំណោមសន្លឹកឆ្នោតបានការ គណបក្សសង្គ្រោះជាតិឈ្នះបានការគាំទ្រ៣២២សំឡេង គណបក្សប្រជាជនកម្ពុជា បាន៣២១សំឡេង និងគណបក្សសម្ព័ន្ធដើម្ប...
មួយសន្លឹកពិតជាមានន័យខ្លាំងណាស់សម្រាប់បេក្ខជនគណបក្សសង្គ្រោះជាតិ នៅឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ យោងតាមលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៤ ដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សសង្គ្រោះជាតិ ទទួលបានការគាំទ្រលើស គណបក្សប្រជាជនកម្ពុជាតែ១សំឡេងប៉ុណ្ណោះ។
ក្រុមហ៊ុនអាកាសចរណ៍ធំៗនៅតំបន់ឈូងសមុទ្រពែរ្ស កំពុងរងផលប៉ះពាល់ដោយសារតែជម្លោះការទូតរវាងរដ្ឋឈូងសមុទ្រភាគច្រើន ជាមួយនិងរដ្ឋកាតា។ អ្នកដំណើរតាមយន្តហោះជាច្រើន បានជាប់គាំងនៅព្រលានយន្តហោះ ព្រោះក្រុមហ៊ុនអាកាសចរណ៍ធំៗដូចជា Qatar Airways, Etihad Airways និង Emirates បានលុបចោលការធ្វើដំណើរដំណរទៅមកក្នងចំណោមប្រទេសដែលកំពុងមានជម្លោះពេលនេះ។...
ជម្លោះការទូតក្នុងចំណោមរដ្ឋនៅតំបន់ជាប់ឈូងសមុទ្រពែរ្ស កំពុងផ្ទុះឡើងខ្លាំង ដោយប្រទេសជាច្រើននាំគ្នាកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយរដ្ឋកាតា។ អេហ្ស៊ីប បារ៉ែន អារ៉ាប់រួមអេមីរ៉ាត អារ៉ាប៊ីសាអូឌីត និងយេម៉ែនជាដើម បានផ្ដាច់ចំណងការទូតជាមួយកាតា ដោយចោទប្រកាន់ថាបានគាំទ្រក្រុមភេរវកម្មនិយម។ មិនត្រឹមតែកោះហៅមន្ត្រីទូតត្រឡប់ចូលស្រុកវិញទេ ប...
ប្រសិនបើគេនិយាយពីលក្ខណៈសត្យានុម័តផ្អែកលើតួលេខជាក់ស្តែងក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជាជាគណបក្សឈ្នះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះ ព្រោះ គណបក្សដែលកាន់អំណាចយូរលង់មួយនេះ នៅតែបន្តគ្រង់គ្រងតំណែងមេឃុំចៅសង្កាត់ និងចំនួន អាសនៈក្រុមប្រឹក្សាឃុំសង្កាត់ច្រើនជាងគណបក្សសង្គ្រោះជាតិដដែល បើទោះបីជាសំឡេងគាំទ្រគណបក្សក្រៅរដ្ឋាភិបាលកើនឡើងច្រើន...
ភ្នំពេញ៖ លទ្ធផលក្រៅផ្លូវការសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាបន្តកាន់កាប់តំណែងមេឃុំចៅសង្កាត់ប្រមាណជា៧០%ដែលស្មើនឹងជាង១១៥០មេឃុំចៅសង្កាត់ រីឯគណបក្សសង្គ្រោះជាតិឈ្នះតំណែងមេឃុំចៅសង្កាត់ប្រមាណជា៣០% ពោលគឺស្មើនឹងចំនួនជិត៥០០មេឃុំចៅសង្កាត់។ តើការថមថយនៃចំនួនមេឃុំនៃគណបក្សប្រជាជនកម្ពុជា និងការក...
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានប្រាប់សារព័ត៌មានថ្មីៗថា រហូតមកដល់ពេលនេះ គ.ជ.ប ប្រកាសលទ្ធផល បានចំនួន១២៤៥ ឃុំ-សង្កាត់ហើយ នៅក្នុងចំណោមឃុំ-សង្កាត់ទាំង១៦៤៦ នៅទូទាំងប្រទេស។ លោក មិនទាន់បញ្ជាក់នោះទេ ថាការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត នឹងចប់សព្វគ្រប់នៅពេលណា។ យ៉ាងណា អ្នកនាំពាក្យគ.ជ.បរូបនេះ ហ៊ានអះអាងថា ការប្រកាសលទ្ធផលបឋម នឹង...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤នេះ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧។ ប៉ុន្តែ រហូតមកដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧នេះ ការប្រកាសលទ្ធផលខាងលើ នៅមិនទាន់ចប់សព្វគ្រប់ នោះទេ។
គេងច្រើនពេក មែនហើយ ពេលវេលាគេងដែលអ្នកត្រូវការក្នុងមួយថ្ងៃនោះគឺ ៧ ទៅ៨ម៉ោង ប៉ុន្តែ ការគេងច្រើនជាង ៩ម៉ោង អាចធ្វើឲ្យអ្នកភ្ញាក់ពីគេងមកឈឺក្បាលតែម្តង។ ការគេងជ្រុលអាចបន្ថយកម្រិតអ័រម៉ូន Serotonin ក្នុងខួរក្បាល ដែលវាអាចបន្ថយលំហូរឈាមទៅខួរក្បាល និងបង្កការឈឺក្បាលតែម្តង។ ញ៉ាំគ្រឿងស្រវឹងច្រើនពេក វាជារឿងមួយធម្មតាទៅហើយដែលថា ការញ៉ាំគ្រឿង...
គ្មានអ្វីដែលធ្វើឲ្យពិបាកក្នុងខ្លួនជាងការងើបក្បាលពីកន្ទេលហើយឈឺក្បាលខ្ទក់ៗនោះទេ។ ក្រោយពីឈឺក្បាលនៅពេលព្រឹកបែបនេះ រឿងដំបូងគេដែលអ្នកបានគិតនោះ គឺដោយសារតែពួក ភួយ ខ្នើយ មិនស្អាតហើយទើបធ្វើឲ្យមានបញ្ហាបែបនេះ។ ប៉ុន្តែមានរឿងច្រើនទៀតដែលនាំឲ្យអ្នកឈឺក្បាលនៅពេលព្រឹកនេះ ដែលអ្នកគួរតែស្វែងយល់អំពីវាផង។
អ្នកអាចយកទឹកកកពីរបីដុំ រួចរុំនឹងក្រណាត់ស្អាត មុននឹងយកមកស្អំ ឬម៉ាស្សាថ្នមៗ នៅលើ ក របស់អ្នក (កន្លែង ក និងក្បាល)។ វាជាវិធីសាស្ត្រចាស់បូរាណ ប៉ុន្តែ គ្រូពេទ្យមួយចំនួន ក៏ណែនាំឲ្យអ្នកធ្វើបែបនេះដែរ ដើម្បីទទួលអត្ថប្រយោជន៍ដ៏ច្រើនបែប។ ចូរស្អំ ឬម៉ាស្សាទីនោះ ឲ្យបាន ២០ នាទី មុននឹងដកចេញ។ វានឹងធ្វើឲ្យរាងកាយរបស់អ្នកមានរំញោច ត្រជាក់ និង...
យើងប្រើទឹកកក ក្នុងគោលបំណងជាច្រើន សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែ រឿងខាងក្រោមនេះ អ្នកប្រហែលជាមិនបានដឹងទេថា ទឹកកក អាចព្យាបាលជំងឺ និងជួយកាត់បន្ថយអាការៈរោគនានា បានយ៉ាងច្រើនគួរឲ្យកត់សម្គាល់។
ជាការពិត ប្រសិនបើអ្នកធ្វើតាមការណែនាំខាងក្រោម អ្នកអាចនឹងស្រកទម្ងន់បានដោយមិនដឹងខ្លួន ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។ ១. អ្នកត្រូវដឹងថា ការគេងមានសារៈសំខាន់ណាស់ ដូច្នេះ អ្នកត្រូវកំណត់ម៉ោងគេងឲ្យបានត្រឹមត្រូវ និងទៀងទាត់ ២. ចូរញ៉ាំតែមួយពែង មុនពេលចូលគេងពីរបីម៉ោង ដើម្បីសម្រួលដល់រំលាយអាហារ និងខ្លាញ់ក្នុងរាងកាយរបស់អ្នក...
តើអ្នកមានដឹងទេថា ទម្លាប់ក្នុងការរស់នៅ និងសកម្មភាពមួយចំនួន ដែលអ្នកធ្វើមុនពេលចូលគេង អាចជួយឲ្យអ្នកស្រកទម្ងន់?
នេះគឺជាដំណើរវិវត្តន៍ដ៏សំខាន់មួយទៀតសម្រាប់កម្មវិធីអវកាសដ៏មហ្ឆិចតារបស់ប្រទេសនេះ និងធ្វើឲ្យឥណ្ឌាបោះជំហានទៅមុខមួយជំហានទៀតក្នុងការបញ្ជូនអវកាសយានិកទៅកាន់អវកាស។ លោក Aluru Seelin Kiran Kumar ប្រធានអង្គការស្រាវជ្រាវអវកាសឥណ្ឌាបាននិយាយទាំងញញឹមក្រោយពីការបាញ់គ្រាប់រ៉ុកកែតនេះថា៖ «ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រ... យើងអាចបង្ហោះផ្កាយរ...
រ៉ុកកែតទម្ងន់ធ្ងន់បំផុតរបស់ឥណ្ឌាដែលទើបតែផលិតឡើង ត្រូវបានបាញ់ចូលទៅក្នុងអវកាសកាលពីល្ងាចថ្ងៃចន្ទ ដោយពាំនាំយកផ្កាយរណបសម្រាប់ទំនាក់ទំនងមួយដែលមានទម្ងន់ជាង៣តោន ពីកោះ Sriharikota ដែលស្ថិតនៅប៉ែកខាងកើតប្រទេសឥណ្ឌា។
កុមារអាចចាប់ផ្តើមរៀនតាំងពីតូចៗទៅ ប៉ុន្តែកុមារជាច្រើននៅក្នុងប្រទេសកម្ពុជា មិនមានឱកាសអភិវឌ្ឍជំនាញដែលជួយឲ្យគាត់រៀនសូត្រឆាប់ចេះនោះទេ ។ យោងតាមស្ថិតិរបស់រាជរដ្ឋាភិបាល មានកុមារតិចជាង ៤២% ដែលបន្តចូលរៀនរហូតដល់បញ្ចប់ថ្នាក់ទី៩ តាមការកំណត់របស់រដ្ឋ ហើយមានកុមារប្រមាណ ២២% ប៉ុណ្ណោះដែលទទួលបានការអប់រំ និងអភិវឌ្ឍន៍កុមារតូច ។ មានការស្រាវជ...
កុមារតូចអាយុក្រោម ៦ ឆ្នាំ និងអាណាព្យាបាល ដែលបានចូលរួមក្នុងកម្មវិធី អំណានដំបូង ទទួលបានឱកាសអានសៀវភៅ និងធនធានផ្សេងទៀត ដែលជួយឲ្យពួកគាត់ត្រៀមខ្លួនបានល្អប្រសើរ សម្រាប់ការចូលរៀនថ្នាក់ទីមួយរបស់កូនៗគាត់ នេះបើយោងតាមទីប្រឹក្សាកម្មវិធីគាំពារ និងអភិវឌ្ឍន៍កុមារតូច នៃអង្គការ Save the Children ។
  លិខិតលោក ជា សុផារ៉ា ផ្ញើជូនលោក ចម ប្រសិទ្ធ កាលពីថ្ងៃទី៥ មិថុនា បានសរសេរដូច្នេះថា៖«ខ្ញុំសូមស្នើសុំ ឯកឧត្តមទេសរដ្ឋមន្ត្រី ជួយសម្រួលការដកប្រាក់កក់ធានាក្នុងការតភ្ជាប់បណ្ដាញទឹកស្អាតលើកដំបូង ជូនពលរដ្ឋដែលរស់នៅអគារប៊ូឌីង «ស» ដែលបានស្ម័គ្រចិត្តលក់បន្ទប់ស្នាក់នៅរបស់ខ្លួនជូនក្រុមហ៊ុន ARAKAWA ដើម្បីការអភិវឌ្ឍទីតាំងនេះឡើងវិញ»។   ...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង លោក ជា សុផារ៉ា បានស្នើទៅរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឲ្យជួយសម្រួលដកប្រាក់ធានា ក្នុងការតភ្ជាប់បណ្ដាញទឹកស្អាតជាលើកដំបូង ជូនពលរដ្ឋអគារប៊ូឌីង «ស» វិញ។
  ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ ដឹ ភីហ្សា ខមផេនី មានចំនួន ២៤ហាង រួមមាន   ភីហ្សាសាខា បាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើបសូរិយា សាខាកាល់ម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU  សាខាស្ទឹងមានជ័យ សាខា ធី...
ដើម្បីអបអរសាទរខួប៥ឆ្នាំ របស់ ដឹ ភីហ្សា ខមផេនី សាខាវិមានទិព្វ ដឹ ភីហ្សា ខមផេនី ជូនកម្មវិធីពិសេស ទិញ១ ថែម ១ ចាប់ពីថ្ងៃទី ០៦ ដល់ ១២ ខែមិថុនា ឆ្នាំ ២០១៧ សម្រាប់ការញ៉ាំក្នុងហាង និង ខ្ចប់យកទៅផ្ទះ។ ជាមួយនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់ នឹងរីករាយការញ៉ាំអាហារបែប ក្រុមគ្រូសារ មិត្តភ័ក្ត ឬបងប្អូនជាដើម រឹតតែពិសេសជាមួយនឹងការសម...
 បញ្ហាក្នុងទំនាក់ទំនងរវាងអាល្លឺម៉ង់ និងតួកគី ដែលជាសមាជិកសម្ព័ន្ធយោធាណាតូដូចគ្នា កាន់តែរីកធំ ក្រោយអាល្លឺម៉ង់បដិសេធធ្វើបត្យាប័នជនសង្ស័យជាប់ទាក់ទងក្នុងរដ្ឋប្រហារនៅតួកគី ទៅឲ្យរដ្ឋាភិបាលតួកគីវិញ។ តួកគី មិនសប្បាយចិត្តនឹងទង្វើរបស់អាល្លឺម៉ង់ឡើយ ហើយក៏បានបិទផ្លូវមិនឲ្យសមាជិកសភាអាល្លឺម៉ង់ ចូលទៅកាន់មូលដ្ឋានទ័ពអាកាស Incirlik ជាទីដែ...
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Ursula von der Leyen បាននិយាយថា កងទ័ពអាល្លឺម៉ង់ បានត្រៀមរួចរាល់ហើយដើម្បីប្ដូរមូលដ្ឋានទ័ពនៅតួកគី ទៅប្រើប្រាស់មូលដ្ឋានទ័ពរបស់ហ្ស៊កដានីវិញ។ គម្រោងផ្លាស់ប្ដូរមូលដ្ឋានទ័ពនេះ ធ្វើឡើងក្រោយពេលតួកគីមិនអនុញ្ញាតឲ្យសមាជិកសភាអាល្លឺម៉ង់ចូលសួរសុខក្ខទាហានរបសខ្លួននៅមូលដ្ឋានទ័ពអាកាស Incirlik ដែលជា...
លោក Tengku Dato Sri Zafrul Aziz ប្រធាននាយកប្រតិបត្តិ នៃ CIMB Group បានថ្លែងថា៖ «យើងបានចាប់ផ្តើមអាជីវកម្មយ៉ាងល្អប្រសើរ ក្នុងឆ្នាំ២០១៧ ដោយបានកត់ត្រាប្រាក់ចំណេញសុទ្ធខ្ពស់បំផុត ១,១៨ពាន់លានរីងហ្គីត ក្នុងត្រីមាសទី១ ឆ្នាំ២០១៧ ដោយផ្អែកលើលក្ខខណ្ឌសេដ្ឋកិច្ច និងទីផ្សារមូលធនរីកចម្រើន ក្នុងតំបន់។ អាជីវកម្មចម្បងរបស់យើង បានលូតលាស់គួរ...
កាលពីពេលថ្មីៗកន្លងទៅនេះ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង បឺហាត (CIMB Group) បានប្រកាសប្រាក់ចំណេញមុនបង់ពន្ធ ចំនួន១,៦១ពាន់លានរីងហ្គីតម៉ាឡេស៊ី ឬជាង ៣៧៧លានដុល្លារអាមរិក សម្រាប់ត្រីមាសទី១ ក្នុងឆ្នាំ២០១៧។ ប្រាក់ចំណូលប្រតិបត្តិការ ក្នុងត្រីមាសទី១ របស់ CIMB Group បានកើនឡើង ១៧,១ ភាគរយ ដែលនាំឲ្យប្រាក់ចំណេញប្រតិបត្តិការសំវិធានធន កើនឡើង ...
តារាចម្រៀង Ariana Grande បានបង្ហាញស្មារតីដ៏រឹងប៉ឹងរបស់ខ្លួន បន្ទាប់ពីរួចផុតជីវិតដោយការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងវេទិកាតន្ត្រីរបស់នាងនៅក្រុងមេនឆេស្ទ័រ កាលពីយប់ថ្ងៃទី២២ ខែឧសភា ដែលបណ្តាលឲ្យមនុស្ស២២នាក់ស្លាប់ និងជាង១០០នាក់រងរបួស។ ប្រមាណជាង២សប្តាហ៍ក្រោយមក Ariana Grande បានរៀបចំតន្ត្រីសប្បុរសធម៌ដើម្បីរៃអង្គាសថវិកាជួយដល់ជនរ...
តារាចម្រៀងល្បីៗលំដាប់ពិភពលោក បានចូលរួមក្នុងពិធីប្រគំតន្ត្រីដ៏ធំមួយ «One Love Manchester» កាលពីចុងសប្តាហ៍កន្លងមកដើម្បីរៃអង្គាសជួយដល់ជនរងគ្រោះដោយការបំផ្ទុះគ្រាប់បែកក្នុងវេទិកាប្រគំតន្ត្រីរបស់តារាចម្រៀង Ariana Grande ក្នុងក្រុងមេនឆេស្ទ័រ នារាត្រីថ្ងៃទី២២ ខែឧសភា។ បើតាមកាកបាទក្រហមអង់គ្លេស ព្រឹត្តិការណ៍នេះ រកបានថវិកាប្រមាណ៣....
កម្ពុជាស្ថិតនៅលេខរៀងទី ៨៩ នៅក្នុងរបាយការណ៍សន្ទស្សន៍សន្តិភាពសកលឆ្នាំ ២០១៧ នេះ ដោយប្រសើរជាងលេខរៀងក្នុងរបាយការណ៍ឆ្នាំ២០១៦ រហូតដល់១៥ លេខឯណោះ។  វាបញ្ជាក់ឲ្យឃើញថា កម្ពុជាកាន់តែមានសន្តិភាព និងស្ថិរភាពជាងមុនក្នុងរយៈពេលចុងក្រោយ។  របាយការណ៍ប្រចាំឆ្នាំនេះបានកត់សម្គាល់ថា កម្ពុជាបានវិវឌ្ឍទៅមុខប្រសើរជាងគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិ...
របាយការណ៍ប្រចាំឆ្នាំ ២០១៧ ស្តីពីសន្ទស្សន៍សន្តិភាពសកល (Global Peace Index) បានបង្ហាញថា កម្ពុជាស្ថិតនៅក្នុងលេខរៀងទី ៨៩ ក្នុងចំណោមប្រទេសទាំងអស់ ១៦៣។ របាយការណ៍នេះបានកត់សម្គាល់ថា កម្ពុជាកាន់តែមានសន្តិភាពជាងមុន ដោយសារគ្មានចលនាបាតុកម្ម កុប្បកម្មរបស់កម្មករ ឬជម្លោះប្រដាប់អាវុធកើតឡើងប៉ុន្មានឆ្នាំចុងក្រោយផង។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី៥ ខែមិថុនា បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង១១នាក់នេះ ត្រូវបានមេខ្យល់នាំធ្វើដំណើរតាមទូកចូលទៅប្រទេសឡាវ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ហើយត្រូវបានអាជ្ញាធរខេត្តសៃយ៉ាបូរី ចាប់ឃាត់ខ្លួននៅថ្ងៃទី២៦ ខែឧសភា។ ពលរដ្ឋខ្មែរទាំងនោះត្រលប់មកកម្ពុជាវិញ កាលពីថ្ងៃទី០២...
ពលករខ្មែរ១១នាក់គ្នា ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ ជួយអន្តរាគម និងសម្របសម្រួលជាមួយនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងសន្តិសុខរបស់ប្រទេសឡាវ ឲ្យមានការដោះលែងពលករខ្មែរទាំងនោះត្រឡប់មកកម្ពុជាវិញ។
ការប្រយុទ្ធគ្នានៅតែបន្តនៅក្នុងទីក្រុង Marawi ទោះជាចូលដល់សប្តាហ៍ទីពីរទៅហើយក្តី។ ប៉ុន្តែក្រុមទាហានហ្វីលីពីន វាយសន្ធាប់លើក្រុមភេរវជន Maute កាន់តែខ្លាំងឡើយ ស្របពេលដែលពួកគេបន្តដកខ្លួនថយជាបន្តបន្ទាប់។  អ្វីដែលសំខាន់កងទ័ពហ្វីលីពីនបានរឹបអូសបានលុយប្រហែល ១,៦លានដុល្លារអាមេរិកថែមទៀត ក្រោយដណ្តើមបានផ្ទះមួយកន្លែងពីក្រុមភេរវជននេះផងដែរ...
ទ័ពហ្វីលីពីនបានប្រទះឃើញលុយជាច្រើនបាច់ផ្តុំៗគ្នាដែលមានទំហំរហូតដល់ជាង ១,៦លានដុល្លារអាមេរិកលាក់ទុកក្នុងផ្ទះមួយកន្លែងដែលក្រុមភេរវជន Maute កាន់កាប់នៅទីក្រុង Marawi នៅថ្ងៃអង្គារទី៦ ខែមិថុនានេះ។ ហ្វីលីពីនសង្ឃឹមថាកងទ័ពខ្លួននឹងយកជ័យជម្នះលើក្រុមភេរវជនទាំងស្រុងក្នុងរយៈពេលពីរថ្ងៃខាងមុខ ព្រោះក្រុមភេរវជនកាន់តែបាក់ទ័ពខ្លាំងហើយ។
ទោះជាកន្លងផុត២៨ឆ្នាំក៏ដោយ រដ្ឋាភិបាលនិងបក្សកម្មុយនីស្តចិន មិនចង់លឺការលើកឡើងបញ្ហាសម្លាប់រង្គាលនៅទីលានធានអានមេនឡើយ។ រាល់ឆ្នាំគ្មានប្រជាជនណាអាចប្រារព្ធខួបរំឭក ឬកាន់ទុក្ខចំពោះអ្នកស្លាប់ជាសាធារណៈបានដែរ។ រដ្ឋាភិបាលចិន នៅតែធ្វើមិនដឹងមិនលឺ និងព្យាយាមធ្វើសព្វគ្រប់បែបយ៉ាងដើម្បីលុបបំបាត់ការយល់ឃើញថាចិនអនុវត្តគោលនយោបាយព្រៃផ្សៃប្រឆា...
ក្រុងប៉េកាង បានរិះគន់ក្រុងវ៉ាស៊ីនតោន ដែលបានស្នើឲ្យមានការស៊ើបអង្កេតឲ្យពេញលេញការសម្លាប់រង្គាលបាតុករនិស្សិតនៅទីលានធានអានមេនកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩ ។ រដ្ឋមន្ត្រីការបរទេសអាមេរិក រិច ធីល័រសិន (Rex Tillerson) ជាអ្នកស្នើដូចនេះនៅថ្ងៃរំឭកខួបទី២៨ ថ្ងៃបង្ក្រាបហ្វូងបាតុករដែលភាគច្រើនជានិស្សិតចង់បានការផ្លាស់ប្ដូររបបដឹកនាំ។ យ៉...
ពាក់ព័ន្ធនឹងការចាប់ខ្លូននេះ ក្រុមគ្រួសារពលរដ្ឋទាំង១៣នាក់នោះ បាននាំគ្នាបិទផ្លូវឃាត់រថយន្តដឹកដំឡូងមីរបស់ថៃ២៦គ្រឿង នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីជាថ្នូរឲ្យដោះលែងដូចគ្នា។ នេះតាមអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ៦ ខែមិថុនានេះ។ សាច់ញាតិពួកគេទាំងនោះ បានញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ដែលត្រូវចាប់ខ្លួនមិនមែនអន្តោប្រវេសន៍ខុសច្បា...
អាជ្ញាធរថៃបានសន្យាថានឹងដោះលែងប្រជាពលរដ្ឋ១៣នាក់វិញ នៅថ្ងៃទី៧ ខែមិថុនា ក្រោយពីបានឃាត់ខ្លួនពួកគេ នៅក្នុងខេត្តស្រះកែវ ពីបទស្នាក់នៅអន្តោប្រវេសន៍ខុសច្បាប់ កាលពីថ្ងៃទី២ ខែមិថុនា ។
នៅថ្ងៃចន្ទទី ៥មិថុនា រដ្ឋបាល់កង់ ម៉ុងតេណេហ្គ្រោ បានក្លាយខ្លួនជាសមាជិកបក្សសម្ព័ន្ធយោធាណាតូជាផ្លូវការ។ ពិធីប្រកាសជាសមាជិកនេះធ្វើឡើងនៅក្រសួងការបរទេសអាមេរិក ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការបរទេស ម៉ុងតេណេហ្គ្រោ លោក Srđan Darmanović, អនុរដ្ឋមន្ត្រីការបរទេសអាមេរិក Thomas Shannon និងអគ្គលេខាធិការបក្សសម្ព័ន្ធណាតូលោក Jens S...
ម៉ុងតេណេហ្គ្រោ ក្លាយជាសមាជិកទី ២៩ របស់បក្សសម្ព័ន្ធយោធាណាតូហើយនៅដើមសប្តាហ៍នេះ។ ការក្លាយជាសមាជិកថ្មីនេះនៃបក្សសម្ព័ន្ធនេះនៅតែជារឿងចម្រូងចម្រាសក្នុងប្រទេសម៉ុងតេណេក្រូផ្ទាល់តែម្តង ហើយអ្នកនយោបាយនិងប្រជាជនម៉ុងតេណេក្រូជាច្រើនបានប្រឆាំងការសម្រេចចិត្តនេះដែរ។
សមាជិកគណៈកម្មការហិរញ្ញវត្ថុរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាលោក សូម៉ៃ សុខគា បានបញ្ជាក់ថា ក្រោយទូទាត់ចំណាយចំណូលក្នុងអាណត្តិទី៥សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាសល់ថវិកាប្រមាណជាជិត៣ម៉ឺនដុល្លារ(២៩,៧៥៥ដុល្លារ)។ ថវិកាទាំងនេះ បានមកពីការឧបត្ថម្ភរបស់សប្បុរសជន និងក្រុមហ៊ុននានាចំនួន ២៤,៩០១ដុល្លារ និងការកាត់៥ភាគរយនៃប្រាក់រង្វាន់...
ក្រោយធ្វើការទូទាត់ចំណូលចំណាយក្នុងអាណត្តិទី៥សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាសល់ថវិកាប្រមាណជាជិត៣ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់បន្តក្នុងអាណត្តិទី៦។ នេះបើយោងតាមរបាយការណ៍ចំណាយចំណូលដែលអានដោយ លោក សូម៉ៃ សុខគា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។
លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ និងជាគ្រូដឹកនាំកម្មសិក្សា បានឲ្យដឹងថា ដំណើរចុះកម្មសិក្សារបស់ក្រុមនិស្សិតចិននេះ គឺជាគម្រោងសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យ ដើម្បីសិក្សាពីកុលាលភាជន៍ខ្មែរ និងចិន ដែលតាមការស្រាវជ្រាវមានតាំងពីសម័យអង្គរមក។ ទាក់ទងនឹងកុលាលភាជន...
សៀមរាប៖ ក្រុមនិស្សិតផ្នែកនរវិទ្យា នៃសាកលវិទ្យាល័យចិនហុងកុង ឬ The Chinese University of Hong Kong បានចុះកម្មសិក្សា និងស្វែងយល់ពីកុលាលភាជន៍ក្នុងតំបន់អង្គរ។ តាមអ្នកស្រាវជ្រាវ កុលាលភាជន៍ចិនត្រូវបានប្រទះឃើញនៅអង្គរ ដែលនេះបង្ហាញពីទំនាក់ ទំនងនៃប្រទេសទាំងពីរនេះ។
ពានរង្វាន់ UEFA Super Cup ជាពានមួយសម្រាប់ក្រុមម្ចាស់ជើងឯកនៅតំបន់អឺរ៉ុបពីរ គឺជើងឯក Europa League និង Champions League ធ្វើការប្រកួតប្រជែងគ្នា។  ក្រុមរបស់លោក Jose Mourinho ដែលជាម្ចាស់ពានលំដាប់ទី២នៅអឺរ៉ុប នឹងត្រូវប្រជែងពាន Super Cup ជាមួយក្រុមរបស់លោក Zinedine Zidane ដែលលើកពានកំពូលអឺរ៉ុប។ ការប្រកួតរវាក្រុមទាំងពីនឹងត្រូវធ្វ...
Manchester United ដែលជាម្ចាស់ជើងឯក UEFA Europa League នឹងត្រូវជួបជាមួយ Real Madrid ក្នុងនាមជាអ្នកឈ្នះពាន UEFA Champions League ក្នុងរដូវកាល ២០១៦-២០១៧ នេះ ដើម្បីដណ្តើមពាន UEFA Super Cup។
«ទិវាយោគៈអន្តរជាតិ» (International Day of Yoga) ឈានដល់ខួបបីឆ្នាំរបស់ខ្លួន ដោយការប្រារព្ធកាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦ ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រោមកិច្ចសហការជាពិសេសជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ប្រកាសរៀបចំទិវានេះនៅទីតាំងសំខាន់ៗចំនួន៣ក្នុងប្រទេសកម្ពុជា។ តាមគម្រោង ទ...
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានប្រកាសពីគម្រោងរបស់ខ្លួនក្នុងការរៀបចំទិវាយោគៈអន្តរជាតិលើកទី៣ (3rd International Day of Yoga) នៅខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នាថ្ងៃទី១៤ និងថ្ងៃទី១៧ ខែមិថុនា ខាងមុខ។
ដល់ថ្ងៃអង្គារនេះ ការប្រយុទ្ធគ្នារវាងក្រុមភេរវជន Maute បណ្តាញក្រុមដែស្ហ ឬរដ្ឋឥស្លាម ឈានចូលដល់សប្តាហ៍ទី ពីរហើយ។ មនុស្ស ១៧៨នាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នានេះ ក្នុងនោះមានក្រុមសកម្មប្រយុទ្ធចំនួន ១២០នាក់ផងដែរ។  ថ្វីបើកម្លាំងរដ្ឋាភិបាលអាចមានលទ្ធភាពគ្រប់គ្រងហ៊ុមព័ទ្ធទីក្រុងបានទាំងស្រុងក៏ដោយ ប្រជាជនស៊ីវិលប្រហែលពីរពាន់នាក់នៅបន...
ខណៈដែលកងកម្លាំងរដ្ឋាភិបាលហ្វីលីពីនបន្តប្រយុទ្ធប្រឆាំងបណ្តាញក្រុមភេរវជនដែស្ហឬក្រុមរដ្ឋឥស្លាមនៅក្នុងនៅក្រុង Marawi សហរដ្ឋអាមេរិកបានសម្រេចផ្តល់ជំនួយសព្វាវុធដល់ហ្វីលីពីនដែលមានតម្លៃរាប់រយលានដុល្លារក្នុងនោះមាន អាវុធខ្លី, កាំភ្លើងយន្ត និងឧបករណ៍បាញ់គ្រាប់ផងដែរ។   មកដល់ឥឡូវនេះ កម្លាំងហ្វីលីពីនបន្តបង្កើនការវាយប្រហារដើម្បីដណ្តើមយ...
  ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ខេត្តកោះកុង ព្រះសីហនុ និងខេត្តកែប អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយច្រើន។ នៅលើផ្ទៃសមុទ្រ អាចនឹងមានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់បក់បោកខ្លាំង ធ្វើឲ្យផ្ទៃសមុទ្រមានរលកខ្ពស់។    ចំណែកនៅខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី អាចនឹងមានភ្លៀងធ្លាក់ច្រើន។ នេះបើតាមក្រសួងធន...
ភ្នំពេញ៖ បើតាមការអង្កេតស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ជ្រលងសម្ពាធទាប កំពុងគ្របដណ្ដប់លើភាគខាងកើត និងខ្ពង់រាបភាគឦសាននៃផ្ទៃប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ខ្យល់មូសូងនិរតី ក៏កំពុងបង្កើនឥទ្ធិពល មកលើកម្ពុជាផងដែរ។ ស្ថានភាពទាំងនេះ អាចនឹងបង្កឲ្យមានភ្លៀវធ្លាក់នៅតាមបណ្ដាខេត្តនានា រួមទាំងភ្នំពេញផង ក្នុងកំឡុងថ្ងៃទី៦ ដល់...
ទី១) ពាក្យ «គុម្ព» ជានាមមានន័យថា ពួក, ប្រជុំ, បន...។ ឧទាហរណ៍៖ ពួក, ប្រជុំដើមឈើ ឬ ដំណាំផ្សេងៗ (គុម្ពឈើ, ចេក ១គុម្ព..)។  ទី២) ពាក្យ «គំ» ជាកិរិយាសព្ទមានន័យថា ចាក់ទឹកត្រាំឲ្យរបើកបាយក្តាំងដែលជាប់នៅនឹងបាតឆ្នាំង។ បាយក្តាំងដែលរបើកមកនោះ ហៅថា បាយគំ ឬ បាយគំទឹក។  ទី៣) ពាក្យ «គុំ» ជាកិរិយាសព្ទមានន័យថា ប៉ងដោយអាក្រក់, ប៉ុងធ្វើការប...
សាធារណជនភាគច្រើនមិនបានដឹងពីអត្ថន័យ នៃការប្រើពាក្យ «គុម្ព» , «គំ» និង «គុំ» ទាំងបីនេះ ថា ខុសគ្នាយ៉ាងដូចម្តេចនោះទេ។ បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីអត្ថន័យ នៃការប្រើពាក្យទាំងបីនេះ ខុសគ្នាយ៉ាងដូច្នេះថា៖
វិធីលំហាត់៖ លំហាត់ទី១៖ - ដេកផ្ងារ ដៃទាំងពីរដាក់មកក្រោយហើយទ្រានឡើង ជើងទាំងពីរទប់ឲ្យមាំ រួមជាមួយកម្លាំងកនិងក្បាលលើកខ្លួនឡើងលើ។ - ទុកបែបនេះរយៈពេល៣នាទី ហើយទម្លាក់ខ្លួនចុះ សម្រាកបន្តិច ហើយអនុវត្តន៍លំហាត់បន្តទៀតម្ដងទៀត។   លំហាត់ទី២៖ - ដៃទាំង២ទ្រានចុះខាងមុន ជើងស្ដាំដាក់ត្រង់ទៅម្ខាង ជើងឆ្វេងកោងចូល ធ្វើម្ដេចឲ្យចុងជើងទើសនឹងដី។ -...
គ្រាន់តែ៥លំហាត់ខាងក្រោមនេះ អាចជួយឲ្យលោកអ្នកមានសុខភាពល្អ អារម្មណ៍ស្រស់ស្រាល និងជួយឲ្យជើងឆាប់វែងស្រលូនទៀតផង។
ក្រោយចូលរួមប្រកួតតាំងពីបង្កើតរហូតមកដល់បច្ចុប្បន្នក្រុមអត្តពលិកកីឡាប៉េតង់កម្ពុជាដណ្តើមបានមេដាយសរុបចំនួន២២៣មេដាយ ក្នុងនោះមេដាយមាស៦២ ប្រាក់៨០ និងសំរឹទ្ធ៩១។ ក្នុងចំណោមមេដាយទាំងនេះ កម្ពុជាដណ្តើមបានមេដាយពិភពលោកចំនួន៨ គឺមាស៤ ប្រាក់១ និងសំរិទ្ធ៣។ មេដាយមាស៤ ប្រាក់១ និងសំរឹទ្ធ៣របស់កីឡាករកីឡាការិនីប៉េតង់ បានជួយឲ្យកម្ពុជាឈរចំណាត់...
មេដាយមាស៤ ប្រាក់១ និងសំរឹទ្ធ៣បានជួយឲ្យកម្ពុជាឈរចំណាត់លេខ៤ផ្នែកនារី និងលេខ៨ផ្នែកបុរសក្នុងតារាងចំណាត់ថ្នាក់ពិភពលោកលើប្រភេទវិញ្ញាសាប៉េតង់។ តែបើប្រៀបធៀបក្នុងតំបន់អាស៊ាន កម្ពុជាឈរចំណាត់ថ្នាក់លេខ២ បន្ទាប់ពីថៃ។
ឯកឧត្តម កឹម សុខា បានប្រកាសប្រាប់អ្នកគាំទ្រនូវលទ្ធផលក្រៅផ្លូវការថា ក្នុងចំណោមឃុំទាំង ១៦ នៅក្នុងស្រុកស្អាង ខេត្តកណ្តាល គណបក្សសង្គ្រោះជាតិ ឈ្នះអាសនៈមេឃុំចំនួន ១២ ។ ក្រៅពីអរគុណដល់ប្រជាពលរដ្ឋដែលបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា ក៏ប្រាប់អ្នកគាំទ្រ មិនឲ្យចំអក ឬចាត់ទុកអ្នកចាញ់ឆ្នោតជាសត្រូវនោះឡើយ តែផ្ទុយទៅវិញត្រូវល...
ស្រុកស្អាង និងស្រុកកោះធំ គឺជាទីដែលប្រធានគណបក្សសង្គ្រោះជាតិឯកឧត្តម កឹម សុខា នាំសហការីខ្លួនទៅអរគុណម្ចាស់ឆ្នោតមុនគេ ក្រោយពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី ៤ មិថុនា។
បណ្ដឹងទាំង៧១ ដែល គ.ជ.ប ទទួលបាននោះ គឺមានចំនួន២៨ ដែលប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ ក្នុងនោះគណបក្សប្រជាជនប្ដឹង១៨ និងបណ្ដឹងចំនួន១០ ពីខាងគណបក្សសង្គ្រោះជាតិ។ គណបក្សទាំងពីរបានប្ដឹង គ.ជ.ប សុំពិនិត្យលើសន្លឹកឆ្នោតឡើងវិញ ក្នុងខេត្តចំនួន៧ រួមមាន ខេត្តបាត់ដំបង (១៥ការិយាល័យ) ខេត្តស្ទឹងត្រែង (៨ ការិយាល័យ) ខេត្តកំពង់ធំ (៧ ការិយាល័យ) ខេ...
ភ្នំពេញ៖ ក្រោយបញ្ចប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងប្រទេស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏ទទួលបានពាក្យបណ្ដឹងពីគណបក្សនយោបាយ ជុំវិញភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោត និងដាក់ទោសទណ្ឌទៅលើអ្នកប្រព្រឹត្តិល្មើសច្បាប់គ.ជ.ប។
នរណាក៏ដឹងដែរថា រុស្ស៊ី និងអាមេរិក គឺជាមហាអំណាចពិភពលោកពីរ ដែលមានគ្រាប់នុយក្លេអ៊ែរក្នុងឃ្លាំងច្រើនជាងគេ។ សង្គ្រាមរវាងមហាអំណាចទាំងពីរ ពិតជាមានវត្តមានអាវុធនុយក្លេអ៊ែរមិនខាន ហើយគ្រោះថ្នាក់ពិតជាមិនអាចស្មានដល់ឡើយ។ បើតាមប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន គ្មាននរណាម្នាក់អាចរស់រានមានជីវិតឡើយ បើរុស្ស៊ី និងអាមេរិក ដើរដល់ដំណាក់កាល...
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានព្រមានថា គ្មានប្រទេសណាមួយនៅលើពិភពលោក អាចរួចខ្លួនបានទេ បើរុស្ស៊ី និងអាមេរិក ដែលជាមហាអំណាចនុយក្លេអ៊ែរធំជាងគេទាំងពីរ ត្រូវធ្វើសង្គ្រាមជាមួយគ្នាមែននោះ។ ក្នុងកិច្ចសម្ភាសជាមួយផលិតករភាពយន្ត Oliver Stone លោក ពូទីន បានលើកឡើងពីការកសាងកម្លាំងទ័ពរបស់ណាតូ ដែលជាការគំរាមកំហែងមកលើសន្តិសុខរុស្ស៊ី ...
គ.ជ.ប បានចេញសេចក្តីបំភ្លឺបែបនេះ ដើម្បីបដិសេធនឹងសារព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយថា គ.ជ.ប បានបែងចែកអាសនៈថ្មីនៃក្រុមប្រឹក្សាឃុំ-សង្កាត់ រួចហើយ ក្រោយការបោះឆ្នោត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ត្រូវបានបញ្ចប់។ គ.ជ.ប បានបញ្ជាក់ក្នុងសេចក្តីបំភ្លឺថា ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ រួចហើយ គ.ជ.ប បានត្រឹមតែប្រ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីបំភ្លឺមួយ ជុំវិញការបែងចែកអាសនៈថ្មីនៃក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤នេះ។ តាមរយៈសេចក្តីបំភ្លឺរបស់ខ្លួន គ.ជ.ប អះអាងថា រហូតមកដល់ពេលនេះ គ.ជ.ប មិនទាន់អាចបែងចែកអាសនៈថ្មីនៃក្រុមប្រឹក្សាឃុំ-សង្កាត់ថា គណបក្សណា ទទួលបានប៉ុន្មាន ឡើយ។
ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបក្របខណ្ឌលីកលំដាប់ទី៣ Fujieda MYFC របស់ជប៉ុន ចាន់ វឌ្ឍនាកា រពឹងថា នឹងមានអំពើហិង្សាផ្សេងៗកើតចេញពីអ្នកគាំទ្រដែលបង្កឲ្យមានការប៉ះដល់ការប្រកួត និងកិត្តិយសរបស់ប្រទេសកម្ពុជាក្នុងជំនួបមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងឥណ្ឌូនេស៊ី នាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី៨ ខែមិថុនា នៅពហុកីឡដ្ឋានជាតិ។...
ខ្សែប្រយុទ្ធវ័យក្មេងដ៏មានប្រជាប្រិយភាពរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានផ្ញើសារដល់អ្នកគាំទ្រកុំឲ្យបង្កអំពើមិនគប្បីក្នុងអំឡុងពេលមកគាំទ្រការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមឥណ្ឌូនេស៊ីនាល្ងាចថ្ងៃទី៨ ខែមិថុនា នៅពហុកីឡដ្ឋានជាតិ។ វឌ្ឍនាកា រំពឹងមានការចូលរួមច្រើនពីអ្នកគាំទ្រក្នុងជំនួបដ៏ជក់ចិត្តមួយនេះ។
Fr. société cotée en bourse, société boursière ក្រុមហ៊ុនឬក្រុមហ៊ុនសហកម្មសិទ្ធិដែលទទួលបានអាជ្ញាបណ្ណដើម្បីធ្វើអាជីវកម្មមូលបត្រដោយស្របទៅតាមច្បាប់ស្តីពីការបោះផ្សាយនិងការជួញដូរមូលបត្រមហាជន។   https://salatraju.com/lexique/
Eng. securities firm
ខាងក្រោមនេះគឺជាអាការៈកើតមានជាញឹកញាប់សម្រាប់សម្គាល់ដឹងអំពីការគ្រេចនៅកញ្ចឹងករ៖     ការឈឺចាប់នៅ ឬក្បែរកញ្ចឹងករដែល ឬមានអារម្មណ៍ថាករឈឺកាន់តែខ្លាំងនៅពេលធ្វើចលនា     ការឈឺចាប់ដែលកាន់តែខ្លាំងពេញមួយថ្ងៃក្រោយពីមានរបួសរួច     ការឈឺចាប់ និងការរឹងរបស់សាច់ដុំនៅតំបន់ស្មាខាងលើ     ការឈឺក្បាលនៅខាងក្រោយ ឬក៏មិនអាចងាកក្បាលពេញលេញ     ឈឺបំព...
ការគ្រោះថ្នាក់ចរាចរណ៍ដោយការជិះក្នុងឡាន ឬមានរបួសនៅលើរាងកាយផ្នែកខាងលើអាចបណ្តាលឲ្យមានការឈឺចាប់គួរឲ្យកត់សម្គាល់មួយ ដែលវាសឹងនឹងបញ្ជាក់អំពីការគ្រេចសាច់ដុំ ឬសរសៃចងឆ្អឹងណាមួយនៅតំបន់កញ្ចឹងករបាន។
ខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់ប្អូន អំពីអត្ថប្រយោជន៍ នៃការញ៉ាំទឹកខ្មេះផ្លែប៉ោមមួយស្លាបព្រា នៅពេលភ្ញាក់ពីគេងវិញម្តង ៖ #១ ទឹកខ្មេះផ្លែប៉ោម មិនមានរសជាតិឆ្ងាញ់ គួរឲ្យទទួលទាននោះទេ ប៉ុន្តែ វាមានប្រយោជន៍ច្រើន ចំពោះសុខភាពរបស់អ្នក ហើយក្រោយពេលអ្នកញ៉ាំមួយចិប រាងកាយរបស់អ្នកនឹងស្រស់ស្រាយ ហើយស្វាហាប់ #២ អ្នកប្រហែលជាមានអារម្មណ៍ក្រហាយ ...
មានវិធីច្រើនណាស់ ដើម្បីជួយឲ្យរាងកាយរបស់អ្នកស្រស់ស្រាយ នៅពេលភ្ញាក់ពីគេងភ្លាមៗ។ អ្នកខ្លះ មានទម្លាប់ញ៉ាំទឹកមួយកែវ ឬញ៉ាំទឹកក្រូចឆ្មារក្តៅៗមួយពែង ដើម្បីដាស់រាងកាយឲ្យរស់រវើក និងបំពេញជាតិទឹកបន្ថែម។
ទោះបីជាយ៉ាងណាក៏ដោយ ការកាត់ថង់ទឹកប្រមាត់នេះច្រើនតែត្រូវបានគេធ្វើជាញឹកញាប់ ហើយក៏មានការប្រឈមមុខតិចតួចផងដែរ។ ដោយសារតែសម័យកាលកាន់តែទំនើប ការវះកាត់ថង់ទឹកប្រមាត់អាចធ្វើឡើងដោយការប្រើបំពង់ឆ្លុះ និងមើលឃើញតាមកញ្ចក់ទូរទស្សន៍ខាងក្រៅ និងមានស្នាមតូចទៀតផង។ ករណីខ្លះទៀតក៏អាចប្រើវិធីវះបើកធំពីស្បែកទៅដែរ។ ការវះកាត់ថង់ទឹកប្រមាត់ចោលអាចប្រឈមន...
ប្រមាត់គឺជាសរីរាង្គមួយប្រភេទដែលស្ថិតនៅខាងក្រោមថ្លើម។ វាមាននាទីរក្សាទុកទឹកប្រមាត់ដែលត្រូវបានផលិតចេញពីថ្លើម។ ការកាត់ថង់ទឹកប្រមាត់ចោលអាចនឹងត្រូវធ្វើបើសិនជាអ្នកជំងឺមានការឈឺចាប់ខ្លាំងដោយសារតែគ្រួសក្នុងថង់ទឹកប្រមាត់ស្ទះក្នុងលំហូរទឹកប្រមាត់ចូលក្នុងពោះវៀនតូច។
ប្រធានក្រុមជម្រើសជាតិតួកគេ វ័យ៣០រូបនេះ បានវាយអ្នកកាសែតកីឡារបស់ Milliyet ម្នាក់ឈ្មោះ Bilal Mese នៅលើយន្តហោះ អំឡុងពេលធ្វើដំណើរពីប្រទេសម៉ាសេដ្វាន ត្រឡប់មកតួកគីវិញកាលពីថ្ងៃចន្ទដើមសប្តាហិ៍នេះ។ មូលហេតុដែលនាំឲ្យមានជម្លោះនេះកើតឡើង ដោយសារអ្នកសារព័ត៌មាននោះ ធ្លាប់សរសេររិះគន់ និងជេរមាក់ងាយក្រុមគ្រួសាររបស់គេកាលពីការប្រកួតក្នុងព្រឹត...
Arda Turan បានប្រកាសចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិតួកគី បន្ទាប់ពីរូបគេបានវាយគ្នាជាមួយអ្នកកាសែតម្នាក់នៅលើយន្តហោះ នៅពេលធ្វើដំណើរត្រឡប់មកពីប្រកួតមិត្តភាពនៅប្រទេសម៉ាសេដ្វានវិញ។
លោក ហង្ស ពុទ្ធា បានប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះ៖«ប្រហែលជាល្ងាច ថ្ងៃហ្នឹង យើងប្រកាសចប់អស់ហើយ នៅតាមឃុំ-សង្កាត់ទូទាំងប្រទេស»។ អ្នកនាំពាក្យគ.ជ.ប រូបនេះ អះអាងថា លទ្ធផលបឋម គឺបង្ហាញត្រឹមសំឡេងឆ្នោត ដែលគណបក្សនីមួយៗ ទទួលបានប៉ុណ្ណោះ ប៉ុន្តែមិនទាន់បង្ហាញពីការបែងចែកចំនួនអាសនៈនៃក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលគណបក្សនីមួយៗ ត្រូវទទួល...
ការប្រកាសនូវលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤ នឹងចប់សព្វគ្រប់ យ៉ាងយូរនៅរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧នេះ។ នេះជាការអះអាងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សូមលោកអ្នកស្តាប់បទសម្ភាសន៍រវាង នាង ហុង ចិន្តា នៃ VOA ជាមួយនឹង កញ្ញា ស៊ូ ហ្សូលីដា នេះ ដូចតទៅ៖ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
កំណត់និពន្ធ៖ បច្ចុប្បន្ននេះ មានយុវជនខ្មែរជាច្រើនដែលចាប់អារម្មណ៍ទៅលើការធ្វើការងារស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ សម្រាប់និស្សិតស្រីខ្មែរ ស៊ូ ហ្សូលីដា ក៏ដូចគ្នាដែរ។ ជានិស្សិតក្រោមអាហារូបករណ៍របស់រដ្ឋាភិបាលអាមេរិក Fulbright ហ្សូលីដាតែងតែឆ្លៀតពេលទំនេរពីការសិក្សា ដើម្បីចូលរួមធ្វើការងារស្ម័គ្រចិត្តនានាន...
របាយការណ៍របស់គ្រឹះស្ថានអង្គរបានបង្ហាញថា ភ្ញៀវទេសចរដែលចូលទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្កររយៈពេល៥ខែដើមឆ្នាំនេះ មានចំនួន ១,០៩២,៣៧៧នាក់ ដែលចំនួននេះដែរ គឺមានការកើនឡើង ១២,៣០% នៅឆ្នាំ២០១៦។ របាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា គ្រឹះស្ថានអង្គរក៏បានបញ្ជាក់ពីតួលេខប្រចាំខែឧសភាផងដែរ។ ក្នុងខែឧសភា ភ្ញៀវទេសចរចំនួន ១៤៧,០១១នាក់ ដែលចូល...
សៀមរាប៖ រយៈពេល៥ខែដើមឆ្នាំ២០១៧ ការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៤៥,៩១៣,៦០២ ដុល្លារ ដែលចំនួននេះគ្រឹះស្ថានអង្គរ ដែលជាស្ថាប័នគ្រប់គ្រងលក់ប័ណ្ណបញ្ជាក់ថា មានការកើនឡើងចំនួន ៦៤,១៣% ធៀបនឹងឆ្នាំ២០១៦។
លោកមហាធៀ មហាម៉ាត់ ធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរយៈពេល ២២ឆ្នាំ មុនពេលលោកចូលនិវត្តន៍ក្នុងឆ្នាំ២០០៣ ។ ទោះបីជាចូលនិវត្តន៍ក្ដី លោកមហាធៀ មហាម៉ាត់ នៅតែជាបុគ្គលមាន ឥទ្ធិពលក្នុងឆាកនយោបាយម៉ាឡេស៊ី និងបក្សកាន់អំណាច (UMNO) ដដែល។ ប៉ុន្តែលោកសម្រេចចិត្តដើរចេញពីបក្សកាន់អំណាចក្នុងឆ្នាំ២០១៦ បន្ទាប់ពីខ្វែងគំនិតគ្នាជាមួយនាយករដ្ឋមន...
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកមហាធៀ មហាម៉ាត់ នៅថ្ងៃទី៦ ខែមិថុនា បានប្រកាសថា លោកត្រៀមខ្លួនកាន់តំណែងនាយករដ្ឋមន្ត្រីម្ដងទៀត បើបក្សប្រឆាំងឈ្នះការបោះឆ្នោតទូទៅដែលគ្រោងធ្វើនៅឆ្នាំ២០១៨ ។ លោក មហាធៀ មហាម៉ាត់ ដែលធ្លាប់កាន់តំណែងនេះពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ បានដាក់លក្ខខណ្ឌថា លោកនឹងកាន់តំណែងចាស់របស់លោកក្នុងរយៈពេលខ្លី ក្នុងករណីបក្សប្...
ក្រោយរងការរិះគន់ពីសំណាក់អ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុក បេក្ខជនចៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបកស្រាយថា អ្នកស្រីរស់នៅលើទឹកដីកម្ពុជាជាង៤០ឆ្នាំ ហើយក៏មិនមានសាច់ញាតិជនជាតិវៀតណាមដែរ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ អ្នកស្រី ឃុន ចន្ទី បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំធ្លាប់ត្រូវបានគេយកឈ្មោះខ្ញុំមកវាយប្រ...
កន្លងមក អ្នកស្រី ឃុន ចន្ទី មានប្រជាប្រិយភាពតែក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប៉ុណ្ណោះ ហើយបើយោងតាមលទ្ធផលក្រៅផ្លូវការ បេក្ខជនមកពីគណបក្សសង្គ្រោះជាតិរូបនេះ ទទួលសំឡេងគាំទ្រលើសគេសម្រាប់តំណែងចៅសង្កាត់អណត្តិទី៤ ។ ក្រោយការបោះឆ្នោត ឈ្មោះអ្នកស្រីកាន់តែល្បី ដោយសារតែមានការលើកឡើងថា អ្នកស្រីមានដើមកំណើតវៀតណាម ប...
ខាងក្រោមនេះគឺជាបទសម្ភាស រវាងលោក លាង ដឺលុច នាយកប្រតិបត្តិនៃសារព័ត៌មានថ្មីៗ និងលោក KIM Won-Jin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ លោក លាង ដឺលុច៖ លោកឯកអគ្គរដ្ឋទូត! តើលោកបានសម្រេចសមិទ្ធផលអ្វីខ្លះ ក្នុងអំឡុងពេលដែលលោកបានបំពេញបេសកកម្មការទូតនៅកម្ពុជារយៈពេលជិត៣ឆ្នាំនេះ? លោក KIM Won-jin៖ ខ្ញុំបានមកដល់កម្ពុជានៅថ្ងៃទី១៥ខែធ...
ផ្សាយឡើងវិញ៖ ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា លោក គីម វុនជីន (KIM Won-Jin) បានយកចិត្តទុកដាក់លើជីវភាព និងចាប់អារម្មណ៍ខ្លាំងលើអកប្បកិរិយារបស់ពលរដ្ឋកម្ពុជា។ លោក វុនជីន សង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរមានក្តីស្រឡាញ់ខ្លាំងនៅក្នុងគ្រួសារ ដែលនេះគឺជាចំណុចដែលលោកកោតសរសើរ។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ប្រធាន...
កុមារី Mili ដែលលេងបាល់ទាត់នៅក្រុម Azuuri Cachorros ក្នុងក្រុង Omaha រដ្ឋ Nebraska សហរដ្ឋអាមេរិក បានខកចិត្តចំពោះរឿងរ៉ាវអយុត្តិធម៌ដែលកើតមាននៅលើខ្លួន និងក្រុមខ្លួន។ ដោយសារតែនាងមើលទៅដូចជាក្មេងប្រុស ក្រុមរបស់នាងត្រូវបានទម្លាក់ចេញពីព្រឹត្តិការណ៍ Springfield Soccer Club Girls Tournament កាលពីថ្ងៃអាទិត្យកន្លងមក។ ក្នុងបទសម្ភាសម...
អាមេរិក៖ Mili Hernandez គឺជាកុមារីម្នាក់ដែលស្រឡាញ់កីឡាបាល់ទាត់យ៉ាងខ្លាំង។ កុមារីអាមេរិកវ័យ៨ឆ្នាំរូបនេះតែងតែកាត់សក់ដូចក្មេងប្រុស។ កាលពីចុងសប្តាហ៍កន្លងមក Mili និងក្រុមរបស់នាងបានជួបរឿងអយុត្តិធម៌ ដោយគណៈកម្មការរៀបចំព្រឹត្តិការណ៍មួយ បានដកចេញពីការប្រកួត។ មូលហេតុ ពួកគេគិតថា Mili ជាក្មេងប្រុស។
ក្នុងនាមជាអ្នកសម្របសម្រួលនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ថៃកំពុងចូលរួមដោះស្រាយបញ្ហាដែលកើតឡើងដោយការកាត់ផ្ដាច់ទំនាក់ទំនងរវាងរដ្ឋអារ៉ាប់ជាមួយកាតា។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai។ ក្នុងករណីដែលស្ថានភាពនៃទំនាក់ទំនងរវាងរដ្ឋអារ៉ាប់និងកាតានៅតែមិនប្រសើរ...
នៅថ្ងៃអង្គារទី ៦ ខែមិថុនា រដ្ឋមន្ត្រីការបរទេសថៃ Don Pramudwinai បានថ្លែងថា បញ្ហាជម្លោះការទូតរវាងរដ្ឋអារ៉ាប់ និងកាតាអាចនឹងបង្កផលប៉ះពាល់តិចតូចដល់ថៃ បើសិនជាវាមិនថមថយកម្តៅទេនោះ។ នេះក៏ដោយសារថៃនឹងធ្វើអ្នកសម្របសម្រួលនៃជំនួបអាស៊ាននិងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រចុងឆ្នាំនេះ។
ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ថ្វីដ្បិតចូលរួមរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជាមានការយឺតយ៉ាវក៏ដោយ ប៉ុន្តែក្រោយចូលរួមហ្វឹកហាត់បានរយៈពេល២ថ្ងៃកីឡាកររូបនេះ អះអាងថា កីឡាករទាំងអស់មានការស៊ីសង្វាក់គ្នាបានល្អក្នុងការហ្វឹកហាត់។ មិនត្រឹមតែប៉ុណ្ណោះ វឌ្ឍនា បានចាត់ទុកក្រុមដែលមានការផ្លាស់ប្តូរកីឡាករយ...
ទោះបីការប្រមូលផ្តុំក្រុមកីឡាករជម្រើសជាតិក្រោមការដឹកនាំរបស់លោក Leonardo Vitorino លើកនេះមានការផ្លាស់ប្តូរកីឡាករច្រើនក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ដែលទើបចូលរួមហ្វឹកហាត់បានរយៈពេល២ថ្ងៃយល់ថា មានលក្ខណល្អប្រសើរជាងមុន។
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Adel Al-Jubeir បានដាក់ចេញវិធានការសំខាន់ៗសម្រាប់កាតាក្នុងការស្តារទំនាក់ទំនងឡើងវិញជាមួយសម្ព័ន្ធមិត្តអារ៉ាប់របស់ខ្លួន។ លោក Adel Al-Jubeir បានប្រាប់ឲ្យកាតាឈប់គាំទ្រក្រុមហាម៉ាស់នៅប៉ាឡេស្ទីន និងក្រុមភាតរភាពមូស្លីមនៅអេហ្ស៊ីប មុនពេលចាប់ផ្ដើមភ្ជាប់ទំនាក់ទំនងឡើងវិញ។ ស្របគ្នានេះ ការចរចាដោះស្រាយប...
ជម្លោះការទូតរវាងកាតា និងរដ្ឋឈូងសមុទ្រពែរ្សផ្សេងទៀត នៅមិនទាន់ស្រាកស្រាន្តនៅឡើយទេ។ ប្រទេសផ្សេងទៀតដូចជាហ្ស៊កដានី និងម៉ាល់ឌីវ ក៏បានផ្ដាច់ចំណងការទូតជាមួយកាតាដែរ ខណៈមហាក្សត្រគុយវ៉ែតកំពុងដើរតួជាអ្នកសម្រុះសម្រួលរវាងភាគីជម្លោះទាំងអស់ ដោយបានទៅជួបមហាក្សត្រអារ៉ាប៊ីសាអូឌីតព្រះចៅ សាលម៉ាន ដើម្បីពិភាក្សាលើបញ្ហានេះ។ ដោយឡែកប្រមុខការទូតអ...
ចាប់ពីថ្ងៃទី១ ខែសីហា ទាំងអ្នកទេសចរបរទេស និងប្រជាជនម៉ាឡេស៊ីផងនោះនឹងត្រូវបង់លុយបន្ថែមលើបន្ទប់ដែលខ្លួនស្នាក់នៅរហូតដល់ ៤,៧ ដុល្លារក្នុងមួយយប់។  តម្លៃពន្ធដែលត្រូវបង់បន្ថែមនេះប្រែប្រួលអាស្រ័យតាមប្រភេទបន្ទប់ដែលអតិថិជនទាំងនោះស្នាក់នៅផងដែរ។ យោងតាមសារព័ត៌មាន Malaysiakini  ច្បាប់ស្តីពីពន្ធវិស័យទេសចរណ៍ត្រូវបានសភាម៉ាឡេស៊ីអនុម័តកាលព...
នាយកដ្ឋានពន្ធដាម៉ាឡេស៊ី បានប្រកាសថា ពន្ធវិស័យទេសចរណ៍នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ១ខែសីហាខាងមុខនេះ។ រាល់អតិថិជនទាំងអស់ទាំងអ្នកទេសចរបរទេសនិងប្រជាជនម៉ាឡេស៊ីនឹងមានកាតព្វកិច្ចបង់លុយពន្ធបន្ថែមចន្លោះ ០,៨ ដុល្លារទៅដល់ ៤,៧ ដុល្លារសម្រាប់ការជួលបន្ទប់សម្រាកនៅម៉ាឡេស៊ីក្នុងមួយយប់។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា បានប្រាប់សារព័ត៌មានថ្មីៗថា របៀបវារៈចំនួនពីរ នឹងដាក់ចូលក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍។ បើតាមលោក ឡេង ប៉េងឡុង របៀបវារៈទីមួយ គឺជាច្បាប់ ទាក់ទងនឹងពាណិជ្ជកម្ម ដែលស្នើដោយរដ្ឋាភិបាល ហើយរបៀបវារៈទីពីរ គឺជាច្បាប់ ដែលស្នើដោយព្រឹទ្ធសភា៕
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំមួយ នៅពេលព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំកិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា។
នៅថ្ងៃចន្ទទី ៥ ខែមិថុនា អារ៉ាប៊ីសាអូឌីត, អារ៉ាប់រួមអេមីរ៉ាត់ ,អេហ្ស៊ីប និងបារ៉ែន បានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយកាតា និងព្យួររាល់ការធ្វើដំណើរតាមផ្លូវទឹក, ផ្លូវគោក និងផ្លូវអាកាសទៅវិញទៅមកជាមួយកាតាថែមទៀត។ បន្ទាប់មករដ្ឋផ្សេងទៀតដូចជាលីប៊ី, យេម៉ែន និងម៉ាល់ឌីវ បានចូលរួមផ្តាច់ចំណងការទូតជាមួយកាតាផងដែរ។ ពួកគេចោទប្រកាន់ថា កា...
បន្ទាប់ពីជម្លោះការទូតរវាងកាតាជាមួយរដ្ឋឈូងសមុទ្រមួយចំនួនកើនកម្តៅខ្លាំង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនជួយចូកជួយចែវហើយចេញមុខបង្កបញ្ហាទៀត។ មេដឹកនាំរូបនេះ កាន់ជើងអារ៉ាប៊ីសាអូឌីត ហើយចោទប្រកាន់កាតារឿងគាំទ្រភេរវកម្មនិងចលនាជ្រុលនិយមទៀត។ ដូណាល់ ត្រាំ ទំនងជាភ្លេចខ្លួនថា កាតាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា...
មុនប៉ះគ្នាក្នុងជំនួបមិត្តភាពអន្តរជាតិនៅថ្ងៃស្អែក គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Leonardo Vitorino អះអាងថា កម្ពុជាមានគោលដៅខុសគ្នាពីក្រុមឥណ្ឌនេស៊ី ពោលគឺការប្រមូលផ្តុំលើកនេះកម្ពុជាគោលដៅធំៗពីរ ទី១ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 និងទី២ត្រៀមសម្រាប់ស៊ីហ្គេមនៅម៉ាឡេស៊ី។ ចំណែកក្រុមឥណ្ឌូនេស៊ីមានគោលដៅតែមួយប៉ុ...
ក្រុមកីឡាករជម្រើសជាតិកម្ពុជានឹងបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមភ្ញៀវឥណ្ឌូនេស៊ីនាជំនួបមិត្តភាពអន្តរជាតិនៅល្ងាចថ្ងៃទី៨ ខែមិថុនា នេះ។ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Leonardo Vitorino បានបញ្ជាក់ថា សម្រាប់ការប្រមូលផ្តុំលើកនេះកម្ពុជាមានគោលដៅខុសគ្នាពីឥណ្ឌូនេស៊ី។ តែយ៉ាងណា លោកចាត់ទុកការប៉ះគ្នាលើកនេះជាជំនួបមួយដ៏លំបាក និ...
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចដកអាមេរិកចេញពីកិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុក្រុងប៉ារីសកាលពីសប្តាហ៍មុន ដោយលោកអះអាងថាកិច្ចព្រមព្រៀងនេះមិនយុត្តិធម៌សម្រាប់អាមេរិកនិងធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចផងដែរ។  លោកថែមទាំងបានចោទប្រកាន់ចិននិងឥណ្ឌាបានទទួលប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀង ហើយឥណ្ឌានេះចូលរួមជាមួយគេក៏ព្រោះ...
ដើមសប្តាហ៍នេះ ឥណ្ឌាទាត់ចោលការចោទប្រកាន់របស់លោក ដូណាល់ ត្រាំ ដែលថាឥណ្ឌាចូលរួមជាសមាជិកកិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុដោយសារចង់បានជំនួយបរទេសប៉ុណ្ណោះ។ ឥណ្ឌាបញ្ជាក់ថាខ្លួនចូលរួមក្នុងកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុប៉ុណ្ណោះ។
  ការនាំគ្នាទៅតវ៉ានៅក្រសួងការងារ គឺជាជំហានបន្ទាប់ ដែលក្រុមកម្មករ កម្មការិនីនៃរោងចក្រសៅលែន នឹងធ្វើបន្ត ប្រសិនបើការតវ៉ារបស់ពួកគេនៅមុខរោងចក្រសៅលែន មិនមានប្រសិទ្ធភាព។ រោងចក្រកាត់ដេរសម្លៀកបំពាក់ សៅលែន ឬហៅរោងចក្រ ៦ ជាន់ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយបច្ចុប្បន្នរោងចក្រនេះ មានកម្មករប្រមាណ ១ ពាន់នាក់។ ...
កម្មករ កម្មការិនី នៅរោងចក្រសៅលែន រាប់រយនាក់នៅតែបន្តធ្វើកូដកម្ម មិនចូលធ្វើការ ដោយសារថៅកែរោងចក្រនេះ នៅតែមិនប្តូរបំណងកាត់ប្រាក់បំណាច់ឆ្នាំរបស់ពួកគេ អំឡុងពេលកម្មករធ្វើដំណើរទៅបោះឆ្នោត។ មកដល់ថ្ងៃទី ៧ ខែ មិថុនា ភាគីខាងរោងចក្រនៅមិនទាន់មានដំណោះស្រាយណាមួយ ដែលធ្វើឲ្យកម្មករយល់ស្របនោះទេ។ ក្រុមកម្មករ គ្រោងនាំគ្នាទៅតវ៉ា នៅក្រសួងការងា...
ទំនាស់ពាក្យសម្តីរវាងអភិបាលក្រុងឡុងដ៍និងប្រធានាធិបតីអាមេរិកក្រោយការវាយប្រហារភេរវកម្មនៅអង់គ្លេសបានឈានការទាមទារឲ្យមានការលុបចោលដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ នៅអង់គ្លេសផង។ ប៉ុន្តែប្រមុខការទូតអង់គ្លេសបានអះអាងថា វាគ្មានការផ្លាស់ប្តូរនៃដំណើរទស្សនកិច្ចប្រមុខរដ្ឋអាមេរិកនៅអង់គ្លេសឡើយ។   ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប...
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Boris Jonhson បានបញ្ជាក់ថ្ងៃអង្គារទី៦មិថុនាថា វាគ្មានហេតុផលអ្វីត្រូវលុបចោលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ មកកាន់អង់គ្លេសឡើយ ទោះ ត្រាំ បានរិះគន់សម្តីលោកចៅហ្វាយក្រុងឡុងដ៍ Sadiq Khan ពាក់ព័ន្ធការវាយប្រហារនៅស្ពានទីក្រុងទ្បុងដ៍ ក៏ដោយ។
Samsung Tech Institute ត្រូវបានបង្កើតទ្បើងដើម្បីដោះស្រាយកង្វះខាតនៃវិស្វករអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា, ការយល់ដឹងអំពីចំណេះដឹងថ្មីៗទាក់ទងនឹងការជួសជុល ព្រមទាំងការថែទាំផលិតផលអេទ្បិកត្រូនិចដូចជា ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរសព្ទដៃផងដែរ។  នៅពេលដែលវគ្គបណ្តុះបណ្តាលនេះចាប់កំណើតទ្បើងក្នុងឆ្នាំ២០១៤ គឺ...
ភ្នំពេញ ថ្ងៃទី០៧ មិថុនា ២០១៧៖ វគ្គបណ្តុះបណ្តាលបចេ្ចកវិទ្យា Samsung Tech Institute ជំនាន់ទី៤ បានបើកជាផ្លូវការកាលពីថ្ងៃពុធ នៅឯវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងទីក្រុងភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះបានឈានចូលជំនាន់ទី៤ ហើយគឺដើម្បីជំរុញលើកទឹកចិត្តដល់អ្នកដែលមានបំណងចង់ក្លាយជា អ្នកបច្ចេកទេសក្នុងពេលអនាគត។
តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួនណាត នាមសព្ទ ក្តារខៀន  គឺកជើង ដ ដាក់ ស្រៈអា និង រ  ឯខៀន សរសេរ ខ ដាក់ស្រៈអៀ និងន អានថា ខៀន  មានន័យថា ''សរសេរ, ឬគូរ''។ ដូច្នេះ ពាក្យថា ក្តាខៀន មានន័យថា  ប្រដាប់សម្រាប់សរសេរ ធ្វើដោយឈើរាងវែង។ តើក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា គួររកពាក្យអ្វីមកជំនួសពាក្យខៀន ជាភាសាថៃ ឬសៀមនេះ បានឬទេ?
ក្តារខៀន ដែលខ្មែរយើងនិយមហៅ ឬនិយាយយ៉ាងរត់មាត់ សំដៅលើបន្ទះក្តារសម្រាប់ សរសេរនេះ មិនមែនជាភាសាខ្មែរទាំងស្រុងទេ។ ពាក្យក្តារខៀន  មកពីពាក្យ ខ្មែរ សៀម ពីរម៉ាត់ផ្សំគ្នា គឺក្តារ និងខៀន។ ក្តារ មានន័យថា បន្ទះឈើ តូចធំ បួនជ្រុងឬទ្រវែង។ ចំណែកឯពាក្យថា ខៀន តាមភាសាថៃមានន័យថា សរសេរ ឬគូស ឬគូរ។
  ១. ស៊ុតមាន់ ទឹកឃ្មុំ និងទឹកដោះគោខាប់ ដើមទ្រូង ភាគច្រើនបានបង្កើតដោយជាលិកាខ្លាញ់ ដូច្នេះការរួមបញ្ចូលធាតុផ្សំដូចជាទឹកឃ្មុំ ស៊ុតមាន់ និងទឹកដោះគោខាប់ក្នុងម្ហូបអាហាររាល់ថ្ងៃជួយផ្គត់ផ្គង់ប្រូតេអីន ជាតិខ្លាញ់សម្រាប់ការបង្កើតជាលិកាខ្លាញ់ត្រង់កន្លែងដើមទ្រូង និងជួយឲ្យដើមទ្រូងធំតឹងណែន។ គួរញ៉ាំនៅពេលព្រឹកឬពេលថ្ងៃត្រង់ដើម្បីជៀសវាងក...
ខាងក្រោមនេះគឺជាអាហារ៤មុខ ជួយឲ្យទំហំដើមទ្រូងធំនិងតឹងណែនយ៉ាងទាក់ទាញ។
លោក Gareth Southgate ក្នុងនាមជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស បានដឹកនាំក្រុមដែលមារហស្សនាមតោកំណាចនេះទៅចូលរួមហ្វឹកហាត់ជាមួយក្រុមម៉ារីន ដើម្បីត្រៀមប្រកួតជម្រុះ World Cup ជាមួយជម្រើសជាតិស្កុតលែននៅថ្ងៃសៅរ៍ខាងមុខនេះ និងការប្រកួតមិត្តភាពជាមួយបារាំងនៅ៣ថ្ងៃបន្ទាប់។ បើតាម Telegraph កីឡាករអង់គ្លេស២០រូប បានចំណាយពេល៤៨ម៉ោងន...
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានទៅចូលរួមហ្វឹកហាត់ជាមួយកងទ័ពជើងទឹក Royal Marine នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលកង Commando ក្នុងតំបន់ Devon  ប្រទេសអង់គ្លេសដើម្បីត្រៀមការប្រកួតជម្រុះ World Cup។
បើតាមលោក ហង្ស ពុទ្ធា ការបិទលទ្ធផលនៅតាមឃុំ-សង្កាត់ គឺហៅថា ការប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត។ លោក ប្រាប់ថា បន្ទាប់ពីប្រកាសលទ្ធផលបណ្តោះអាសន្នរួចហើយ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។ សូមបញ្ជក់ថា គ.ជ.ប ទើបតែប្រកាសចប់សព្វគ្រប់ នូវលទ្ធផលបឋមនៃការបោះឆ្នោត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០...
ភ្នំពេញ៖ បញ្ជីនៃលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤ ត្រូវបានបិទនៅតាមឃុំ-សង្កាត់ ក្នុងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២0១៧ នេះហើយ។ នេះជាការអះអាងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
Fr. provocateur instigateur -អ្នកជំរុញឱ្យប្រព្រឹត្តបទល្មើសតាមការណែនាំ ឬការបញ្ជា។     -អ្នកបង្កឱ្យមានបទល្មើសដោយផ្តល់អំណោយដោយការសន្យាឬការលគំរាមកំហែង ការញុះញង់ ការលួងលោម ឬក៏ដោយការរំលោភអាជ្ញា ឬអំណាចរបស់ខ្លួន។ https://salatraju.com/lexique
Eng. instigator
តាមពិតមូលហេតុដំបូងនៃការតវ៉ា ដោយសារថៅកែរោងចក្រសៅលែន នៅតែមិនប្តូរបំណងកាត់ប្រាក់បំណាច់ឆ្នាំរបស់ពួកគេ អំឡុងពេលកម្មករធ្វើដំណើរទៅបោះឆ្នោត។ តំណាងកម្មករដែលចូលរួមតវ៉ាលោក ហ៊ឹម ជីវ័ន្ត បានប្រាប់សារព័ត៌មានថ្មីៗថា កម្មករដែលនាំគ្នាមកតវ៉ាឲ្យក្រសួងការងារជួយដោះស្រាយនៅថ្ងៃនេះ មានប្រមាណ ៦០ ភាគរយនៃកម្មករនៅក្នុងរោងចក្រនេះសរុប។ លោក ជីវ័ន្ត...
ដូចការគ្រោងទុក កម្មករ កម្មការិនី នៅរោងចក្រសៅលែន បានប្តូរគោលដៅឈប់តវ៉ានៅមុខរោងចក្រ ដោយនាំគ្នាមកតវ៉ានៅមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិញម្តង បន្ទាប់ពីខាងភាគីថៅកែរោងចក្រមិនអើពើនឹងការតវ៉ារបស់ពួកគេ។
ក្រោយពីបានពិនិត្យឃើញសារព័ត៌មានថៃបានចុះផ្សាយព្រោងព្រាតថា លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជាប់សង្ស័យពាក់ព័ន្ធនឹងការរត់ពន្ធអាវុធខុសច្បាប់នេះ អគ្គនាយកដ្ឋានការបរទេសនៃក្រសួងការពារជាតិ ក៏បានចេញលិខិតបកស្រាយជាភាសាអង់គ្លេសទៅក្រសួងការពារជាតិថៃ ដោយស្នើឲ្យភាគីថៃពិនិត្យមើលលើការចុះផ្សាយព័ត៌មាននោះឡើងវិញ។ នេះបើតាមលោក ឈុំ សុជាតិ អ្នកនាំពាក...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ស្នើឲ្យបណ្ដាញផ្សព្វផ្សាយរបស់ថៃសុំទោសរដ្ឋាភិបាលកម្ពុជា ចំពោះការចុះផ្សាយព័ត៌មានថា លោកជាប់ពាក់ព័ន្ធនឹងការរត់ពន្ធអាវុធខុសច្បាប់ យកទៅលក់នៅប្រទេសមីយ៉ានម៉ា។ អាជ្ញាធរថៃ បានរឹបអូសអាវុធខុសច្បាប់ជាច្រើនដើម ដែលនាំពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ កាលពីថ្ងៃទី៣ មិថុនា ។
យន្តហោះយោធាមីយ៉ាន់ម៉ាមួយគ្រឿងបានបាត់ខ្លួនពេលហោះហើរចេញពីក្រុង Myeik ដល់សមុទ្រអាន់ដាម៉ាន់ល្ងាចថ្ងៃពុធ ដោយមានដឹកអ្នកដំណើរ ១២២នាក់ផងដែរ។ ក្នុងចំណោមអ្នកដំណើរទាំងនោះមានដូចជាក្មេងៗ ១៥នាក់,ទាហាន ៣៥នាក់ និង អ្នកបម្រើការលើយន្តហោះ ១៤នាក់ផងដែរ។   យោងតាមទីភ្នាក់ងារព័ត៌មាន AFP មកដល់ថ្ងៃព្រហស្បតិ៍នេះ កម្លាំងយោធាមីយ៉ាន់ម៉ានៅបន្តប្រតិប...
ទាហានមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍ទី ៨ មិថុនានេះបន្តស្វែងរកយន្តហោះយោធាដែលដឹកអ្នកដំណើរចំនួន ១២២នាក់ដែលបានបាត់ខ្លួននៅសមុទ្រអាន់ដាម៉ាន់ (Andaman) ល្ងាចថ្ងៃទី ៧មិថុនា។ នាវាយោធាប្រាំបួនគ្រឿង និងយន្តហោះបីគ្រឿងផ្សេងទៀតកំពុងស្ថិតក្នុងប្រតិបត្តិការស្វែងរកយន្តហោះនេះ។
សូមលោកអ្នកស្តាប់បទសម្ភាសខាងក្រោមដើម្បីយល់ពីសេវា call center ៖
ប្រសិនបើក្រុមហ៊ុនរបស់លោកអ្នកដូចជា ធនាគារ មន្ទីរពេទ្យ សាលារៀន ភោជនីយដ្ឋានជាដើម មានប្រតិបត្តិការច្រើនជាមួយអតិថិជនតាមរយៈប្រព័ន្ធទូរសព្ទ លោកអ្នកពុំចាំបាច់រើសបុគ្គលិកឡើយ។ ក្រុមហ៊ុន Talk2 Solution នឹងបំពេញការងារនេះជំនួសដោយប្រសិទ្ធភាពខ្ពស់ ហើយលោកអ្នកនឹងទទួលបានផលប្រយោជន៍ និងទិន្នន័យជាច្រើនទៀតសម្រាប់ការវិភាគពីយុទ្ធសាស្ត្រជំនួញរ...
ក្រោយរងបរាជ័យជាបន្តបន្ទាប់ក្រោមថ្វីជើងក្រុមឥណ្ឌូនេស៊ីអស់រយៈពេលជាង២០ឆ្នាំកន្លងមកនេះ លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានជំរុញឲ្យក្រុមកីឡាករជម្រើសជាតិត្រូវខិតខំឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជម្នះនាជំនួបមិត្តភាពអន្តរជាតិជាមួយក្រុមឥណ្ឌូនេស៊ីនាវេលាម៉ោង៦:៣០នាទីល្ងាចនៅពហុកីឡដ្ឋានជាតិ។ ការជំរុញនេះ ដើម្បី...
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Leonardo Vitorino បានជំរុញឲ្យកូនក្រុមប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនាជំនួបមិត្តភាពអន្តរជាតិជាមួយក្រុមឥណ្ឌូនេស៊ីនៅពហុកីឡដ្ឋានជាតិនាវេលាម៉ោង៦:៣០នាទីល្ងាចនេះ ដើម្បីកែប្រែកំណត់ត្រាចាញ់ជាបន្តបន្ទាប់ជាង២០ឆ្នាំក្រោមថ្វីជើងឥណ្ឌូនេស៊ី។ ចំណែកគ្រូបង្វឹកក្រុមឥណ្ឌូនេស៊ីបានបញ្ជាក់ថា លោកដាក់កីឡាករដែលមា...
    ស្រូវសាលី ជាអាហារដែលអាចធ្វើឲ្យអ្នកចៀសផុតពីជំងឺដែលទាក់ទងនឹងសរសៃឈាម។ ម្យ៉ាងទៀត វានឹងជួយបញ្ចុះកាឡូរីដែលមានក្នុងឈាមអ្នកទៀតផង។     អ្នកគួរតែពិសារប៉េងប៉ោះឲ្យបានច្រើន ព្រោះវាអាចជួយការពារអ្នកពីជំងឺមហារីក។ ម្យ៉ាងទៀត សរសៃឈាមអ្នកនឹងមិនងាយកកឡើយ។     បើសណ្តែកសៀងវិញ នឹងធ្វើឲ្យកាឡូរីអ្នកចុះ ថែមទាំងអាចការពារឆ្អឹងអ្នកបានទៀតផង។     ...
ប្រសិនជាអ្នកមានអាយុចាប់ពី៤០ឡើងទៅ អ្នកគួរតែជ្រើសរើសអាហារប្រភេទខាងក្រោម ដើម្បីថែរក្សាសុខភាពអ្នកឲ្យមានភាពរឹងមាំ និងចៀសផុតពីជំងឺផ្សេងៗ។ តើមានអ្វីខ្លះទៅ?
ទស្សនាវដ្ដី Forbes បានស្រង់ទិន្នន័យប្រាក់ចំណូលទាំង៩៣លានដុល្លាររបស់ខ្សែប្រយុទ្ធក្រុម Real Madrid វ័យ៣២ឆ្នាំនេះ តាមរយៈប្រាក់ឈ្នួលប្រចាំឆ្នាំ ប្រាក់បន្ថែម និងការលក់សិទ្ធិផ្សាយពាណិជ្ជកម្មផ្សេងៗកាលពីឆ្នាំមុន ដែលកើនរហូតដល់ទៅ៥លានដុល្លារ។ Ronaldo ក៏ធ្លាប់គ្រងតំណែងនេះម្តងផងដែរកាលពីឆ្នាំ២០១៦។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូប...
Cristiano Ronaldo បានក្លាយជាអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតលើលោកប្រចាំឆ្នាំ២០១៧ ពោលគឺរកបាន៩៣លានដុល្លារក្នុងរយៈពេល១២ខែ។