text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
លោកបានអះអាងថា សង្គមប្រជាធិបតេយ្យ នឹងធ្វើឲ្យមនុស្សមានការគិតប្រកបដោយការរិះគន់ ដែលជាមូលដ្ឋានសម្រាប់ការរីកចម្រើននៃអរិយធម៌។ លើសពីនេះ លទ្ធិប្រជាប្រធិបតេយ្យ និងអរិយធម៌អាចរស់រានមានជីវិតទៅបាន គឺអាស្រ័យលើការបង្រៀនទម្រង់នៃការគិតប្រកបដោយការរិះគន់ និងការកសាងស្មារតីសហប្រតិបត្តិការ។ ពាក្យមួយឃ្លាដ៏ល្បីល្បាញ របស់លោក John Dewey គឺ ពលរ... | ភ្នំពេញ៖ លោក John Dewey គឺជាទស្សនវិទូជនជាតិអាមេរិកក្នុងសតវត្សទី២០។ តើលោកមានទស្សនវិជ្ជាអប់រំអ្វីខ្លះ? |
អាមេរិកបានបញ្ជូនទ័ពរបស់ខ្លួនរាប់រយនាក់ទៅកាន់ទីក្រុង Manbij កាលពីដើមខែមីនា ដើម្បីធ្វើជារនាំងការពារកុំឲ្យមានការប៉ះទង្គិចរវាងកម្លាំងឧទ្ទាមឃើដ និងក្រុមឧទ្ទាមប្រឆាំងគាំទ្រដោយតួកគី។ ប៉ុន្តែរដ្ឋាភិបាលស៊ីរីនិយាយថា យោធាអាមេរិកទាំងនោះ ត្រូវបានពង្រាយលើទឹកដីស៊ីរី ដោយគ្មានការអនុញ្ញាតអ្វីឡើយ។ លោកប្រធានាធិបតី Bashar Assad បានហៅយោធា... | ប្រធានាធិបតីស៊ីរី Bashar Assad បាននិយាយវាយប្រហារអាមេរិក ដែលបញ្ជូនកងទ័ពមកកាន់ទឹកដីស៊ីរីដោយគ្មានការអនុញ្ញាតអ្វីសោះ។ លោក Assad ប្រាប់សារព័ត៌មានចិនក្នុងកិច្ចសម្ភាសមួយ ថា វត្តមានទ័ពអាមេរិកនៅទីក្រុង Manbij គឺមកដោយគ្មានការអញ្ជើញឡើយ ហើយលោកចាត់ទុកយោធាអាមេរិកទាំងនោះ ជាអ្នកឈ្លានពានទឹកដីស៊ីរី និងជាអ្នកបង្កបញ្ហា ព្រោះកងទ័ពអាមេរិក ព... |
ការសិក្សាដែលត្រូវបានចុះផ្សាយដោយ Business Insider បានបង្ហាញថា ៨៧ភាគរយនៃប្រទេសចំនួន១៨៣ដែលជាសមាជិកអង្គការសហប្រជាជាតិ សុទ្ធតែមានយ៉ាងហោចណាស់ទំព័រហ្វេសប៊ុកផ្លូវការមួយដែលបង្ហាញពីសកម្មភាពរបស់រដ្ឋាភិបាល។ ទំព័រហ្វេសប៊ុកផ្លូវការដែលតំណាងឲ្យរដ្ឋាភិបាល និងមានការបង្ហោះព័ត៌មានដ៏សកម្មជាងគេនៅក្នុងឆ្នាំ២០១៦ រួមមាន៖ ១. អេក្យូពី (បង្... | ភ្នាក់ងារទំនាក់ទំនងសាធារណៈរបស់អាមេរិកឈ្មោះ Burson-Marsteller កាលពីថ្ងៃទី២១ ខែកុម្ភ ឆ្នាំ២០១៧ បានចេញផ្សាយរបាយការណ៍ទាក់ទងនឹងប្រទេសដែលមានសកម្មភាពខ្លាំងជាងគេក្នុងបង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុកផ្លូវការក្នុងឆ្នាំ២០១៦ ។ |
១) ការគោរពច្បាប់ ជាបញ្ញត្តិធំបង្អស់សម្រាប់អ្នកដឹកនាំប្រទេស ២) និយមសន្តិភាព ជៀសវាងមិនបង្កបង្កើតសង្គ្រាមក្នុងស្រុក ៣) ការពារជាតិមាតុភូមិ ក្នុងគ្រាអាសន្នដែលសត្រូវបរទេសចូលឈ្លានពាន ៤) ដើម្បីឡើងកាន់អំណាច ត្រូវចេះលាក់ខ្លួន អត់ធ្មត់ និងរង់ចាំពេលវេលា ៥) ដើម្បីយកជ័យជំនះលើសត្រូវ ដែលមានកម្លាំងខ្លាំងជាងខ្លួន គេត្រូវប្រើវិ... | ភ្នំពេញ៖ ព្រះបាទជ័យវរ្ម័នទី៧ គឺជាមេដឹកនាំ ដែលធ្វើឲ្យអាណាចក្រខ្មែរ ក្លាយជាមហាអំណាចមួយក្នុង តំបន់នាសតវត្សទី១២និង១៣។ តើព្រះអង្គមានមានទស្សនវិជ្ជានយោបាយពិសេសៗអ្វីខ្លះ? |
លោក Prasert Pinpathomrat នាយកសាលកវិទ្យាល័យ RaJamangala University of Technology Thanyaburi បានមានប្រសាសន៍ថា វិទ្យាស្ថានបដិសណ្ឋាកិច្ច និងទេសចរណ៍ ដែលនឹងត្រូវបង្កើតឡើងនេះ នឹងជួយបណ្ដុះបណ្ដាលនិស្សិតកម្ពុជា និងអ្នកនៅក្នុងវិស័យទេសចរណ៍ ឲ្យក្លាយជាមគ្គទេសក៏ទេសចរណ៍ដែលមានស្ដង់ដារ និងគុណភាព។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុ... | ភ្នំពេញ៖ សាកលវិទ្យាល័យមួយរបស់ថៃ នឹងបង្កើតវិទ្យាស្ថានបដិសណ្ឋាកិច្ច និងទេសចរណ៍ នៅក្នុងខេត្តសៀមរាបនាពេលខាងមុខនេះ បន្ទាប់ពីបានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រសួងទេសចរណ៍របស់កម្ពុជារួចហើយ នៅថ្ងៃទី៧ខែមីនា។ |
លោក ចាន់ សុធា ទើបតែអាយុ៣២ឆ្នាំ បានក្លាយខ្លួនទៅជាអ្នករត់ម៉ូតូឌុប ដើម្បីរកលុយចិញ្ចឹមប្រពន្ធ និងកូន២នាក់ក្នុងបន្ទុក។ សុធា បានទទួលស្គាល់ថា ស្ថានភាពជីវិតដូចសព្វថ្ងៃនេះ គឺជាលទ្ធផលនៃការសេពគប់មិត្តភក្តិជាកូនអ្នកមាន កាលពីពេលដែលរូបគេនៅរៀនថ្នាក់វិទ្យាល័យ នៅចុងទស្សវត្ស១៩៩០ ។ កាលណោះ កុមារាសុធា មិនបានខ្វាយខ្វល់នឹងការសិក្សាឡើយ។ ដើរ... | មានយុវជនខ្លះនៃក្រុមគ្រួសារក្រីក្រ ឬគ្រួសារមិនសូវមានទ្រព្យសម្បត្តិ ចូលចិត្តសេពគប់មិត្តភក្តិដែលជាកូនអ្នកមានទ្រព្យសម្បត្តិ។ ពួកគេគ្រាន់តែមិនហ៊ានទទួលស្គាល់អំពីភាពក្រីក្ររបស់ខ្លួន ប៉ុន្តែការប្រព្រឹត្តតាមកូនអ្នកមាន ឬការដើរចូលក្នុងក្រុមកូនអ្នកមាន មិនបានធ្វើឲ្យពួកគេចំណេញអ្វីសោះឡើយ។ ខាតពេលវេលា ចំណាយលុយកាក់ច្រើនតែលើសម្ភារមិនបានរ... |
[] រូស្សូ យល់ថា សភាពធម្មជាតិមិនមានកម្មសិទ្ធិឯកជនទេ។ មនុស្សម្នាក់ៗ អាចដើរបេះផ្លែឈើដោយសេរី ដែលមិនមែនជារបស់អ្នកណាម្នាក់ឡើយ។ ហេតុនេះទើបលោកពោលថា៖«បើគ្មានកម្មសិទ្ធិឯកជន ក៏គ្មានចោរដែរ»។ នៅក្នុងសភាពធម្មជាតិ មនុស្សអាចនាំគ្រួសាររបស់ពួកគេ ធ្វើដំណើរទៅគ្រប់ទីកន្លែង ដែលពួកគេចង់ទៅ ដោយមិនមានព្រំដែនឡើយ។ ដូច្នេះ បើគ្មានព្រំដែន នោះក៏គ... | ភ្នំពេញ៖ លោក ហ្សង់ហ្សាក់រូស្សូ (Jean-Jacques Rousseau) គឺជាទស្សនវិទូបារាំង ដើមកំណើតស្វីស (សាធារណរដ្ឋ Geneva) ក្នុងសតវត្សទី១៨។ ស្នាដៃដ៏សំខាន់របស់លោក គឺកិច្ចសន្យាសង្គម ដែលជាមូលដ្ឋានក្នុងការរៀបចំសង្គម ឬរដ្ឋ។ |
ដើម្បីជួយពង្រឹង និងអភិវឌ្ឍន៍កីឡាបាល់ទះកម្ពុជាឲ្យកាន់តែរីកចម្រើន សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធកីឡាបាល់ទះកម្ពុជាក្នុងអាណត្តិថ្មី(២០១៧-២០២១) បានបន្ថែមសមាសភាពអនុប្រធានចំនួន៨រូប និងសមាជិក២រូប។ ភាគច្រើននៃសមាសភាពទាំងនេះសុទ្ធសឹងជាអ្នកស្នេហាកីឡា និងជាអ្នកមានតួនាទីខ្ពស់ និងសម្បូរ... | សហព័ន្ធកីឡាបាល់ទះកម្ពុជាបានបន្ថែមសមាសភាពដែលមានតួនាទីជាអនុប្រធានចំនួន៨រូប និងសមាជិកពីររូបដើម្បីដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទះក្នុងអាណត្តិថ្មី ខណៈលោក នេត សាវឿន បន្តតួនាទីជាប្រធាន។ ការបន្ថែមនេះ ធ្វើឡើងក្នុងមហាសន្និបាតបូកសរុបការងារអាណត្តិទី៤ និងដាក់ទិសដៅអាណត្តិទី៥ កាលពីថ្ងៃទី៧ ខែមីនា នៅទីស្នាក់ការគណៈកម្មាធិការជាតិកម្ពុ... |
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា និស្សិតកម្ពុជា នឹងមានឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ី។ អាហារូបករណ៍នេះ ផ្ដល់ដល់និស្សិតថ្នាក់ Master Degree សិក្សាលើមុខវិជ្ជា Nuclear Power Industry and Technologies, ថ្នាក់ Bachelor Degree សម្រាប់មុខវិជ្ជា Earth Science និងមុខវិជ្ជា Nuclear Power Industry an... | ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងស្ដីពីអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា ទៅសិក្សានៅប្រទេសរុស្ស៊ី ឆ្នាំសិក្សា២០១៧-២០១៨។ អាហារូបករណ៍នេះ បានផ្ដល់ដោយប្រទេសរុស្ស៊ីសម្រាប់និស្សិតកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។ |
ក្រសួងពាណិជ្ជកម្មតាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួនបានបញ្ជាក់ថា ការតាំងពិព័រណ៍ផលិតផលខ្មែរ ក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិទាំងពីរនេះ គឺដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ។ ក្រសួងអំពាវនាវដល់អាជីវករ ពាណិជ្ជករ និងម្ចាស់សហគ្រាស ដែលមានបំណងចូលរួមផ្សព្វផ្សាយ និងលក់ផលិតផលរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ទាំងនេះ ត្រូវទំនាក់ទំនង និងបំ... | ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងព្រឹត្តិការណ៍ចំនួន២ គឺបុណ្យទន្លេ និងអង្គរសង្ក្រាន្ត។ បុណ្យទន្លេឆ្នាំ២០១៧ ធ្វើឡើងខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ខែមីនា។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ប្រារព្ធនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសា។ |
កាលពី៣ឆ្នាំមុន Maria បានចាប់កំណើតនៅក្នុងគ្រួសារមួយ។ ដោយនាងគ្មានដៃ និងជើងដូចគេ ទារិកាម្នាក់នេះត្រូវបញ្ជូនទៅមណ្ឌលកុមារកំព្រាដើម្បីទទួលបានសេវាថែទាំពិសេស ខណៈនាងមានអាយុ៦ខែ។ រឿងរ៉ាវកុមារីកម្សត់រូបនេះ បានទាក់ទាញអារម្មណ៍គ្រួសារអាមេរិក លោក Jason Stewart និងភរិយា Adrianne យ៉ាងខ្លាំង។ បើទោះបីជាមានបីនាក់ក្នុងបន្ទុក (កូនភ្លោះស្... | Maria កើតនៅក្នុងប្រទេសហ្វីលីពីន ដោយគ្មានដៃ និងជើង។ ជីវិតដ៏កម្សត់របស់កុមារីតូចម្នាក់នេះ ត្រូវបានកែប្រែ បន្ទាប់នាងត្រូវគ្រួសារអាមេរិកមួយ យកទៅចិញ្ចឹមបីបាច់ដូចជាកូនស្រីបង្កើត។ នេះបើតាមបទយកការណ៍របស់សារព័ត៌មានបារាំង Paris Match។ |
Be brave and speak! Be brave and use the language whenever possible! A good way to start is to find someone you can talk to on a regular basis. This could be a friend, a tutor or a social group that is interested in learning the English language. Chloe Wang Youjia, a TV presenter from China, says she went to a park ... | Do you find that you cannot remember English words you are learning? Or that you're afraid of using English in public? Don't worry! Watch the video to pick up some tips about learning English and read on to find out more. |
លោក ផៃ ស៊ីផាន បានសរសេរលើហ្វេសប៊ុកខ្លួនថា៖«នៅក្នុងកាលៈទេសៈនេះ ខ្ញុំទទួលបានព័ត៌មានពីសមាជិកក្រុមគ្រួសាររបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន បានប្រាប់ថាជារឿងមិនពិតនោះទេ។ នេះគ្រាន់តែជាពាក្យចរចាមអារាមតាមបណ្តាញផ្សព្វផ្សាយសង្គម Socail Media តែប៉ុណ្ណោះ ដែលតែងតែប្រមាថដល់អាយុជីវិតថ្នាក់ដឹកនាំកំពូល ក្នុងរយៈពេលកន្លងមក»។ បន្ថែមពីល... | ភ្នំពេញ៖ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ច្រានចោលព័ត៌មានដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក សុខ អាន ទទួលមរណភាព។ |
ដើម្បីទាក់ទាញ អ្នកលក់ស្ករត្នោតតែងរៀបចំខ្ទះចម្អិនស្ករ នៅតាមរោងលក់របស់ពួកគេ។ ធ្វើដូច្នោះ ដើម្បីឲ្យភ្ញៀវទេសចរបានដឹងពីរបៀបការធ្វើស្ករត្នោត ដែលជាប្រពៃណីមួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរផងដែរ។ បើតាមអ្នកលក់ស្ករមួយរូប លោកស្រី តិ បានពន្យល់ថា ចូលមកដល់ខែ មីនានេះ ទឹកត្នោតចាប់ផ្តើមស្បើយទៅវិញហើយ។ ខែដែលសម្បូរទឹកត្នោតច្រើន គឺក្នុ... | សៀមរាប៖ ស្ករត្នោតស្រុកបន្ទាយស្រី មានឈ្មោះថាជាស្ករដែលឆ្ងាញ់ប្រចាំខេត្តសៀមរាប។ ដោយសារជាតំបន់ទេសចរណ៍ស្រាប់ ដូច្នោះហើយមានអ្នកដំណើរ ពិសេសភ្ញៀវទេសចរជាច្រើនដែលត្រឡប់មកពីទស្សនាប្រាសាទបន្ទាយស្រីនោះ តែងចុះជាវ ស្ករត្នោត ដែលអ្នកស្រុកចម្អិននៅតាមរោងលក់របស់ពួកគេ។ |
វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ថា៖ ត្បិត(និ) ពាក្យបរិយាយដែលភ្ជាប់ជាមួយពាក្យ «រឹត» ដែលស្មើ «រឹតត្បិត»។ រឹតត្បិត គឺការប្រឹងរឹតខ្លាំង។ ឧទាហរណ៍៖ ពួកយើងកុំបណ្តែតបណ្តោយពេក ត្រូវតែរឹតត្បិតបន្តិចទៅ។ ខ្ញុំត្រូវចាយប្រាក់រឹតត្បិតបន្តិចហើយ ព្រោះប្រាក់ខែរបស់ខ្ញុំ មានចំនួនតិចណាស់។ សូមកុំរឹតត្បិតសេរីភាពនៃការបញ្ចេញមតិពេក ... | ភ្នំពេញ៖ ស្មេរជាច្រើន តែងសរសេរពាក្យ«ដ្បិត,ត្បិត» ខុសពីអត្ថន័យដើមរបស់ពាក្យនេះ។ ប្រយោគខ្លះ គេត្រូវសរសេរដោយភ្ជាប់ជាមួយពាក្យ«ត្បិត» តែស្មេរខ្លះ បែរជាយកពាក្យ«ដ្បិត»មកដាក់ទៅវិញ។ តាមពិតទៅ ពាក្យទាំងពីរមានអត្ថន័យមិនដូចគ្នាឡើយ បើទោះបីពួកវាមានសូរសំឡេងដូចគ្នាក៏ដោយ។ |
ថ្លែងប្រាប់អ្នកសារព័ត៌មានយើងនាឱកាសបើកសិក្ខាសាលានោះ លោកស្រី លុក វណ្ណារុណ ចាងហ្វាងរងក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា បានលើកឡើងថា អង្គសិក្ខាសាលានោះធ្វើឡើងក្នុងគោលបំណងសំខាន់ គឺដើម្បីឱ្យសិស្សានុសិស្សកម្រិតបឋមសិក្សាបានដឹងថា តើត្រូវធ្វើដូចម្ដេចដើម្បីថែរក្សាភ្នែកឱ្យបានល្អ។ ពិសេសនោះ គឺបានដឹងថាសព្វថ្ងៃនេះ តើភ្នែកគាត់កំពុងមានបញ្ហា... | គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សហការជាមួយនឹង វិទ្យាស្ថាន ស្ដារគំហើញ ប្រាយអ៊ិនហូលឌិន ប្រចាំកម្ពុជា បានបើកសិក្ខាសាលាស្ដីពី សុខភាពភ្នែក ដើម្បីចែករំលែកចំណេះដឹងពីវិធីការពារ និងវិធីសាស្ត្រធ្វើឱ្យភ្នែកមានសុខភាពល្អ ជូនដល់សិស្សានុសិស្ស សាលារៀន អន្តរទ្វីប អាមេរិកាំង កម្រិតបឋមសិក្សា នៅសាខាម៉ៅសេទុង និងសាខាទួលគោក សរុបចំន... |
ក្រុមហ៊ុនទូរសព្ទចល័តនានាជុំវិញពិភពលោកក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ មានការរីកលូតលាស់ឥតឈប់ឈរ ទាំងការអភិវឌ្ឍបច្ចេកវិទ្យា ក៏ដូចជាប្រព័ន្ធដំណើរការកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និងការរចនាម៉ូតកាន់តែទាក់ទាញ ធ្វើឲ្យការទំនាក់ទំនងកាន់តែមានភាពងាយស្រួល។ ប៉ុន្តែ តើអ្វីទៅដែលធ្វើឲ្យទូរសព្ទមួយ មានលក្ខណៈ ពិសេសជាងទូរសព្ទដៃធម្មតា? ... | ភ្នំពេញ៖ ថ្ងៃទី១០ មីនា ២០១៧ ត្រីមាសទីមួយនៃឆ្នាំ២០១៧ គឺជារយៈកាលមួយដែលពោរពេញទៅដោយភាពច្នៃប្រឌិតពីសាមសុង ខណៈដែលផលិតផលថ្មីៗទំនើបៗជាច្រើនត្រូវបានសម្ពោធបង្ហាញមុខលើទីផ្សារជុំវិញពិភពលោក។ ប៉ុន្តែត្រីមាសបន្ទាប់ៗនៃឆ្នាំ២០១៧ខាងមុខនេះ សាមសុងនឹងកាន់តែមមាញឺកថែមទៀត ដោយសារតែក្រុមហ៊ុននេះកំពុងគ្រោងសម្ពោធស្មាតហ្វូនស៊េរីថ្មី ដែលផ្តល់នូវទស្... |
Superior Weight Gain គ្មានផលប៉ះពាល់វិជ្ជមានលើការស្រូបយកជីវជាតិនិងសកម្មភាពនៃប្រព័ន្ធរំលាយអាហារ ជួយបន្សុតរាងកាយធ្វើឱ្យមានសុខភាពល្អ បង្កើតចំណង់អាហារ បរិភោគច្រើនជាងមុន ដេកស្កប់ស្កល់ជាងមុន។ ជួយអ្នកក្នុងការទទួលបាននូវទំងន់ដែលប្រកបដោយសុវត្ថិភាពនិងមានប្រសិទ្ធិភាពយូរអង្វែងហើយមិនស្រកទម្ងន់មកវិញពេលដែលអ្នកឈប់ប្រើប្រាស់វា។ សមាសភាគនៃ... | រាល់បញ្ហាទាំងអស់របស់អ្នកនឹងបានដោះស្រាយជាមួយនឹងផលិតផល Superior Weight Gainសូមទទួលយកការកើនទម្ងន់ ដោយបន្ថែមអាហារបំប៉នដើម្បីពង្រឹងសុខភាព បានយ៉ាងឆាប់រហ័ស។ |
ជាមួយនឹងទំហំផ្ទុកស្រាប់ដល់ទៅ ៦៤GB និងអាចថែម microSD បានដល់ទៅ ២៥៦GB ស្មាតហ្វូនដែលមាន RAM ដល់ទៅ ៦GB នេះដំណើរការលើអង្គប្រតិបត្តិ (CPU) កម្រិត Octa-Core ល្បឿនលឿនបំផុត ព្រមទាំងមានបំពាក់អេក្រង់៦ អ៊ីញធំភ្លឹច្បាស់ត្រជាក់ភ្នែក។ Galaxy C9 Pro ត្រូវបានផលិតឡើងដោយបំពាក់កាមេរ៉ាទំហំ ១៦MP ទាំងខាងមុខ និងខាងក្រោយ ដែលផ្តល់នូវសមត្ថភាពចាប... | សមត្តភាពខ្លាំងល្បឿនលឿន ទំហំផ្ទុកធំ កាមេរ៉ាច្បាស់ កម្មវិធីកម្សាន្តសន្ធឹកសន្ទាប់ និងប្រព័ន្ធសុវត្ថិភាពខ្លាំង Samsung Galaxy C9 Proគឺជាស្មានហ្វូនជំនាន់ថ្មីរាងស្តើងប្រណីតផ្តុំទៅដោយបច្ចេកវិទ្យាដ៏ទំនើបទាន់សម័យ។ |
កីឡាករ Atuheire Kipson បានរកគ្រាប់បាល់តាមស្មើ ១-១ ឲ្យក្រុមណាហ្គាវើលនៅពាក់កណ្តាលវគ្គទី២ ក្រោយកីឡាករ Choe Myong-ho រកគ្រាប់បាល់នាំមុខ ១-០ ឲ្យក្រសួងការពារជាតិនៅនាទី៥៧។ ក្រោយចែកគ្នាម្ខាង១ពិន្ទុ ក្រុមណាហ្គាវើលបន្តឈរលេខរៀងទី៤ដោយមាន៧ពិន្ទុ ខណៈក្រសួងការពារជាតិ(ទ័ព)ឈរលេខរៀងទី៣ដោយមាន៨ពិន្ទុ ក្នុងសប្តាហ៍ទី៤នៃពានរង្វាន់ក្របខណ្ឌមិត... | ក្រុមណាហ្គាវើល និងក្រសួងការពារជាតិទទួលបាន១ពិន្ទុក្រោយក្រុមទាំងពីររក្សាលទ្ធផលសើ្ម ១-១ នៅពហុកីឡដ្ឋានជាតិ។ រីឯក្រុមខេមបូឌានថាយហ្គឺរ ក្រោយយកឈ្នះក្រុមអាស៊ីអឺរ៉ុប ១-០ នៅស្តាតចាស់ទទួលបាន៣ពិន្ទុជាលើកដំបូង។ ចំណែកម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៣-០ ដើម្បីបាន៣ពិន្ទុឡើងឈរកំពូលតារាងក្នុងសប្តាហ៍៤នៃក្របខណ្ឌមិត្... |
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី បាននិយាយថា ក្រសួងទើបតែទទួលបានរបាយការណ៍ពីខាងមន្ត្រីអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសវៀតណាម ពាក់ព័ន្ធនឹងអតីតមន្ត្រីការពារច្រកព្រំដែននេះ ។ ហើយនៅពេលនេះ ក្រសួងក៏កំពុងពិនិត្យមើលលទ្ធភាពក្នុងការសម្របសម្រួលធ្វើបត្យាប័នក្នុងការបញ្ជូនលោក ឡាយ ប៊ុនធី មកជាប់ឃុំក្នុងពន្ធនាគារវិញដែរ។ បើតា... | ភ្នំពេញ៖ រដ្ឋាភិបាលកំពុងពិនិត្យមើលលទ្ធភាពធ្វើបត្យាប័នអតីតមន្ត្រីការពារច្រកព្រំដែនកម្ពុជា-វៀតណាមម្នាក់ ដែលត្រូវតុលាការវៀតណាមកាត់ទោសឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ មកជាប់ឃុំនៅកម្ពុជាវិញ។ អតីតមន្ត្រីការពារច្រកព្រំដែន លោក ឡាយ ប៊ុនធី ត្រូវបានកាត់ទោសពីបទឃាតកម្មខុសច្បាប់ និងប្រើប្រាស់អាវុធខុសច្បាប់ ទាក់ទងនឹងការបាញ់សម្លាប់ជនជាតិវៀតណាម... |
កម្មវិធីដ៏អស្ចារ្យនេះនឹងចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី២១ខែមេសាឆ្នាំ២០១៧ ។ សូមអញ្ជើញមកទទួលយកអត្ថប្រយោជន៍ទាំងអស់នេះ នៅអាគារតាំងបង្ហាញរថយន្តទាំងបីរបស់ Fordដែលរួមមាន៖ ទីតាំងទី១: អគារលេខ ៤៤៤ មហាវិថីព្រះមុនីវង្ស ទល់មុខក្រសួងដែនដីនគររោបនីយកម្មនិងសំណង់ ទូរសព្ទទំនាក់ទំនង ០២៣ ២១៤ ២១៤ ទីតាំងទី២: នៅតាមបណ្តោយផ្លូវទៅកាន់អា... | ដើម្បីចូលរួមធ្វើការអបអរសាទរ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ ក្រុមហ៊ុន RMA Cambodia ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្តFordប្រចាំកម្ពុជា បានរៀបចំកម្មវិធីផ្ដល់ជូនពិសេសដល់អតិថិជនខ្លួន ដោយអតិថិជនគ្រាន់តែទិញរថយន្ត Ford ម៉ូដែលណាមួយ ដែលរួមមានរថយន្ត Ford Ranger, Explorer, Everest, F-150, Ecosport, Fie... |
បណ្ដាថ្នាក់់ដឹកនាំជាន់ខ្ពស់តួកគី បានបន្តវាយប្រហាររដ្ឋសមាជិកអឺរ៉ុប ហូឡង់ ដែលហាមរដ្ឋមន្ត្រីតួកគី២រូប ពីការថ្លែងសុន្ទរកថាទៅកាន់ប្រជាជនតួកគីជុំវិញប្រជាមតិខែក្រោយនេះ។ ទាំងប្រធានាធិបតីលោក Tayyip Erdogan ទាំងរដ្ឋមន្ត្រីការបរទេសលោក Mevlut Cavusoglu ដែលជាអ្នកត្រូវហូឡង់ហាមឃាត់ដែរនោះ បានចោទប្រកាន់ហូឡង់ថាជាទីក្រុងនៃពួកហ្វាស៊ីសនិយម... | យុទ្ធនាការក្រៅប្រទេសរបស់រដ្ឋាភិបាលតួកគី ដើម្បីស្វែងរកការគាំទ្រប្រជាមតិនៅខែមេសា ដែលមានគោលដៅពង្រឹងអំណាចប្រធានាធិបតី Tayyip Erdogan កំពុងក្លាយជាបញ្ហាចម្រូងចម្រាស។ មន្ត្រីជាន់ខ្ពស់តួកគី មិនត្រូវបានអនុញ្ញាតឲ្យចូលរួមថ្លែងសុន្ទរកថាក្នុងការជួបជុំប្រជាជនតួកគីនៅប្រទេសអឺរ៉ុបដូចជានៅអាល្លឺម៉ង់ជាដើម។ ចុងក្រោយនេះហូឡង់ក៏ហាមមន្ត្រីតួកគ... |
តាមរយៈការប្រកាសសាលដីកា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ តុលាការកំពូល បានសម្រេចបន្តឃុំខ្លួនមន្ត្រីអាដហុកទាំងបួនរូប និងមន្ត្រីគ.ជ.ប មួយរូប ដែលកំពុងជាប់ពន្ធនាគារ ដោយសាររឿងអាស្រូវរបស់ស្រីមុំ ជាមួយនឹងមេបក្សប្រឆាំង។ ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល យល់ថា នីតិវិធី និងសេចក្តីសម្រេចរបស់តុលាការជាន់ទាបកន្លងមក ដែលបន្តឃុំខ្... | ភ្នំពេញ៖ សាលដីការបស់តុលាការកំពូល បានកំណត់ឲ្យមន្ត្រីអាដហុកទាំងបួនរូប និងមន្ត្រីគ.ជ.ប មួយរូប រស់នៅក្នុងពន្ធនាគារ បន្តទៀត ក្នុងដំណាក់កាលនៃការស៊ើបសួរ។ នេះ ជាការបរាជ័យលើកទីបីហើយ សម្រាប់មន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ក្នុងការប្តឹងជំទាស់នឹងនីតិវិធីរបស់តុលាការ ដែលឃុំពួកគេ ដោយហួសពីការកំណត់។ |
លោក អេង ហ៊ី អ្នកនាំពាក្យកងអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា និងជាប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាឲ្យតាមចាប់ខ្លួនជនសង្ស័យ ក្រោយរកឃើញបទល្មើសជាក់ស្តែងនេះ។ លោក អេង ហ៊ី បញ្ជាក់ដូច្នេះថា៖«ធម្មតាបទល្មើសជា... | អាជ្ញាធរ កំពុងតាមចាប់ជនសង្ស័យម្នាក់ ដែលជាកូនប្រសានាយរងសេនាធិការអាវុធហត្ថខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ ការស្រាវជ្រាវចាប់ខ្លួននេះ ធ្វើឡើងតាំងពីថ្ងៃទី១១ ខែមីនាមក បន្ទាប់ពីកម្លាំងសតម្ថកិច្ចចាប់បានរថយន្តដឹកឈើចំនួន ២ គ្រឿង និងរកឃើញឈើប្រណិតជាច្រើនទៀត នៅឃ្លាំងស្តុកឈើរបស់ជនសង្ស័យ។ |
ការសិក្សាបានបង្ហាញថា ការស្លៀកពាក់ខោអាវតឹងៗ អាចទៅបំផ្លាញដល់ប្រព័ន្ធទឹករងៃ សង្កត់ទៅលើសរសៃឈាម ប៉ះពាល់សុខភាពទូទៅ និងអារម្មណ៍ផ្លូវចិត្តរបស់អ្នក។ - ការស្លៀកពាក់ខោអាវតឹងៗ (ជាពិសេសខោក្នុង) អាចប៉ះពាល់ទៅលើសុខភាពក្រពះពោះវៀន ដែលអាចធ្វើឲ្យអ្នករលាកក្រពះ ឡើងជាតិអាស៊ីតក្រពះ ដំបៅក្រពះ និងមហារីកក្រពះជាដើម។ - វាក៏អាចប៉ះពាល់ទៅដលើប្រ... | ប្រសិនបើអ្នកស្លៀកពាក់រឹងៗ ឬរឹបខ្លាំងពេក ប៉ុន្មានម៉ោងក្រោយមក អ្នកប្រហែលជានៅមិនសុខ ឬមានអារម្មណ៍ថា ពិបាកក្នុងខ្លួនណាស់ ហើយប្រសិនបើអ្នក នៅតែធ្វើបែបនេះញឹកញាប់ ឬប្រឹងស្លៀកវាជាប់រហូតនោះ អាយុជីវិតរបស់អ្នក ប្រហែលជារស់មិនបានយូរនោះទេ។ |
ខាងក្រោមនេះគឺជាគុណតម្លៃនៃជីវជាតិដែលមានក្នុងផ្លែប៉ោមពណ៌បៃតង ហើយក៏អាចជួយពង្រឹងដល់គុណភាពនៃជីវិតកាន់តែប្រសើផងដែរ នៅពេលអ្នកបានញ៉ាំវាជាប្រចាំ៖ គ្មានជាតិស្ករ ដូច្នេះល្អបំផុតសម្រាប់ការជួយសម្រកទម្ងន់ មានជាតិសរសៃដ៏ល្អមួយសម្រាប់សម្រួលដល់ចលនាពោះវៀន មានជាតិទឹកខ្ពស់ដែលអាចបង្គ្រប់ជាតិទឹកក្នុងខ្លួនបាន មានកាឡូរី និងកាបូ... | គិតៗទៅ ផ្លែប៉ោមមានជីវជាតិច្រើនណាស់ដែលមានប្រយោជន៍ចំពោះសុខភាពមនុស្សយើង។ ជាក់ស្តែក សម្រាប់ផ្លែប៉ោមពណ៌បៃតងវិញ វាផ្ទុកទៅដោយជីវជាតិប្រកបដោយតុល្យភាព ហើយក៏ល្អបំផុតសម្រាប់បញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃផងដែរ បើសិនជាចង់សម្រកទម្ងន់បានសម្រេច និងសុខភាពទូទៅល្អ។ |
របាយការណ៍កាលពីថ្ងៃសុក្រពីក្រសួងការងារសហរដ្ឋអាមេរិកបានឲ្យដឹងថា ការបង្កើតការងារមានសភាពខ្លាំងជាងអ្វីដែលសេដ្ឋវិទូភាគច្រើនបានរំពឹងទុក។ អ្នកជំនាញខ្លះ និយាយថា សេដ្ឋកិច្ចត្រូវបង្កើតការងារប្រហែល១សែនកន្លែងក្នុងមួយខែដើម្បីផ្តល់ការងារដល់ពួកអ្នកធ្វើការថ្មី។ ការកើនឡើងនូវការងារបានត្រូវគេមើលឃើញនៅផ្នែកសាងសង់ ការសិក្សាឯកជន ផលិតផល ការថែទ... | សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានបង្កើតការងារ២៣៥.០០០ការងារនៅខែកុម្ភៈ ខណៈដែលអត្រាគ្មានការងារធ្វើ បានធ្លាក់ចុះមកត្រឹម ៤,៧ ភាគរយ។ |
រដ្ឋាភិបាលក្រុងហាណូយ បង្ហាញជំហរជំទាស់ដាច់ខាតជុំវិញសកម្មភាពរបស់ចិន ដែលបញ្ជូននាវាទៅកាន់ប្រជុំកោះមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។ កាលពីដើមខែមីនា នាវាកំសាន្តមួយគ្រឿងរបស់ចិន ផ្ទុកមនុស្សច្រើនជាង៣០០នាក់ បានធ្វើដំណើរទៅកាន់ប្រជុំកោះ Paracel ដែលជាទាំងចិន វៀតណាម ហ្វីលីពីន និងប្រទេសមួយចំនួនទៀត ទាមទារជាកម្មសិទ្ធិរបស់ខ្លួននោះ។ អ្នក... | វៀតណាម បានទាមទារឲ្យចិនបញ្ឈប់បញ្ជូននាវាកំសាន្តរបស់ខ្លួនទៅកាន់តំបន់សមុទ្រចិនខាងត្បូង ដែលកំពុងប្រទាញប្រទង់មិនទាន់ដាច់ស្រេចនៅឡើយ។ ចិន តែងបញ្ជូននាវារបស់ខ្លួនទៅកាន់តំបន់កោះ Paracel ដែលទាមទារដោយវៀតណាម និងហ្វីលីពីន ដើម្បីបញ្ជាក់ពីកម្មសិទ្ធិរបស់ខ្លួនលើតំបន់ផ្លូវសមុទ្រដ៏មមាញឹកនេះ បើទោះជាប្រទេសទាមទារដទៃ ប្រាប់ចិនម្ដងហើយម្ដងទៀតឲ្យ... |
ចុងក្រោយនេះ ប្រធានាធិបតី Rodrigo Duterte និងក្រុមគ្រួសារ រងការចោទប្រកាន់ពីសំណាក់សមាជិកព្រឹទ្ធសភាម្នាក់ ដែលអះអាងថាក្រុមគ្រួសាររបស់លោក មានលុយច្រើនពាន់ពឺសូនៅក្នុងធនាគារ។ ប៉ុន្តែលោកក៏បានទាត់ចោលការចោទប្រកាន់នេះ និងបានប្រកាសថា បើមានភស្តុតាងបង្ហាញកំហុសរបស់លោក និងក្រុមគ្រួសារជាប់ពាក់ព័ន្ធពុករលួយមែននោះ លោកនឹងលាលែងពីតំណែងភ្លាម។ ... | ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានប្រកាសនៅថ្ងៃទី១២ ខែមីនា ថា លោកនឹងចុះចេញពីតំណែងប្រធានាធិបតីភ្លាមៗ បើកូនៗរបស់លោកមានជាប់ពាក់ព័ន្ធករណីពុករលួយ។ លោក Duterte ដែលមានគោលនយោបាយប្រឆាំងអំពើពុករលួយ និយាយថា ការលាលែងតំណែងនេះ មិនមែនជាបញ្ហាឡើយ បើពិតជាករណីពុករលួយកើតឡើងមែននោះ។ ម្យ៉ាងទៀតនោះ លោកក៏បានបណ្ដេញមន្ត្រីជាច្រើននាក់ដោយសាររ... |
លោក ថោង ខុន ព្រមានដូចនេះ ក្នុងឱកាសលោកជួបពិភាក្សាជាមួយក្រុមតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា លើកិច្ចការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលប្រព្រឹត្តិទៅថ្ងៃទី១៤ដល់១៦ខែមេសា នៅខេត្តសៀមរាប ។ ទាក់ទងនឹងការឡើងថ្លៃសេវាស្នាក់នៅ ម្ហូបអាហារ នាឱកាសបុណ្យជាតិម្ដងៗ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ បានមានប្រសាសន៍ថា៖«ជាកាតព្វកិច្ច និងគោលគារ... | ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានព្រមានដកអាជ្ញាបណ្ណ និងពិន័យអាជីវកម្មទេសចរណ៍ណាដែលមិនបិទ ឬដាក់តាំងតារាងថ្លៃសេវារបស់ខ្លួន តាមស្ដង់ដារ និងលក្ខខណៈវិនិច្ឆ័យត្រឹមត្រូវ នាឱកាសបុណ្យចូលឆ្នាំខ្មែរ ពិសេសក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ។ នេះបើតាមព័ត៌មានដែលផ្សព្វផ្សាយលើហ្វេសប៊ុកក្រសួងទេសចរណ៍ នៅថ្ងៃទី១១ខែមីនា។ |
ទូរសព្ទស្មាតហ្វូន Huawei Mate 9 គឺជាម៉ូដែលទូរសព្ទថ្មីបំផុតមួយរបស់ក្រុមហ៊ុន Huawei ដែលបានរចនាឡើងប្រកបដោយស្ទីលទំនើប ពោរពេញដោយកិត្យានុភាព និងសមត្ថភាពខ្ពស់បំផុត ។ ជាមួយនឹងអេក្រង់ទំហំ ៥.៩ អ៊ីញ និងការរចនាគែមតូចស្តើង ទូរសព្ទ Huawei Mate 9 គឺជាទូរសព្ទដែលស័ក្តិសមបំផុតសម្រាប់អ្នកដែលស្រឡាញ់ទូរសព្ទអេក្រង់ធំ និង បទពិសោធវីដេអូល្អដាច... | កាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០១៧ នេះ ក្រុមហ៊ុន Smart Axiata បានប្រកាសកិច្ចសហការភាពជាដៃគូជាមួយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតទូរសព្ទធំជាងគេទី៣ លើពិភពលោក ដើម្បីសម្ពោធជាផ្លូវការក្នុងប្រទេសកម្ពុជានូវទូរសព្ទស្មាតហ្វូន Huawei Mate 9 ដែលជាម៉ូដែលទូរសព្ទស្មាតហ្វូនទំនើបចុងក្រោយបំផុតមួយ របស់ក្រុមហ៊ុន Huawei ។ |
លោក Soe Win ចៅប្រុសទួតរបស់មហាក្សត្រចុងក្រោយភូមា Thibaw បាននិយាយថា គ្រួសាររបស់លោក ខឹងសម្បារយ៉ាងខ្លាំងនឹងខ្សែភាពយន្តថៃមានចំណងជើងថា A Lady's Flame ដែលយកលំនាំតាមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការដណ្ដើមអំណាចដ៏បង្ហូរឈាមក្នុងចំណោមសមាជិករាជវង្ស។ ភាពយន្តនោះ ត្រូវបានផលិតជារឿងប្រឌិតបុរាណ តែយកលំនាំស្ទើរទាំងស្រុងនៃព្រឹត្តិការណ៍សម័យរ... | សមាជិករាជវង្សនៃមហាក្សត្រចុងក្រោយរបស់ភូមា បានរិះគន់ភាពយន្តភាគរបស់ថៃ «A Lady's Flame» ដែលផលិតតាមដំណើររឿងទំនាស់ក្នុងរាជវាំងភូមា កាលពីសម័យមុន និងបានចោទប្រកាន់ថៃថាកំពុងអនុវត្តស្តង់ដាពីរជាន់ ព្រោះគោរពមហាក្សត្ររបស់ខ្លួន តែមិនសូវឲ្យតម្លៃ និងការគោរពរាជានិយមប្រទេសដទៃទៅវិញ។ |
មេប៉ូលិសកម្ពុជាលោក នេត សាវឿន បានលើកឡើងពីការរំឮក សម្តីមេដឹកនាំអាមេរិក និងអឺរ៉ុប ថាឆ្នាំ ២០១៧នេះ ពួកISIS នឹងពង្រីកទីតាំងវាយប្រហារដែលក្នុងនោះ គឺតំបន់អាស៊ីតែម្តង ។ ដូច្នេះមន្ត្រីនគរបាលជាតិទាំងអស់ត្រូវពង្រឹងការទប់ស្កាត់បញ្ហាភេវរកម្មនេះ បើទោះវាមិនទាន់កើតមានឡើងនៅកម្ពុជាក្តី ។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយទិសដៅការងារ ឆ្នាំ... | ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានជំរុញឲ្យមន្ត្រីនគរបាលទាំងអស់ ពង្រឹងការពារសន្តិសុខឲ្យបានរឹងមាំ លើការទប់ស្កាត់បញ្ហាភេរវកម្ម ដែលអាចបង្កឡើងក្នុងករណីណាមួយ ដោយក្រុមពួកឧក្រិដ្ឋកម្មISIS ។ ការលើកឡើងរបស់អគ្គស្នងការនគរបាលជាតិនេះ ក្រោយពីមើលឃើញការព័ត៌មានចុះផ្សាយថា ពួកអ៊ីស្លាមជ្រុលនិយមទាំងនោះ មានគម្រោងពង្រីកការវាយប្រហារមកតំបន់អាស៊... |
ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ ដឹ ភីហ្សា ខមផេនី មានចំនួន ២៤ហាង រួមមាន ភីហ្សាសាខា បាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើបសូរិយា សាខាកាល់ម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU សាខាស្ទឹងមានជ័យ សាខា ធីខេ... | ដើម្បីអបអរសាទរខួប១ឆ្នាំ របស់ ដឹ ភីហ្សា ខមផេនី សាខាបឹងកេង សូមផ្តល់ជូនកម្មវិធីពិសេស ទិញ១ ថែម ១ ចាប់ពីថ្ងៃទី ១១ ដល់ ១៧ ខែមីនា ឆ្នាំ ២០១៧ សម្រាប់ការញ៉ាំក្នុងហាង និង ខ្ចប់យកទៅផ្ទះ។ ជាមួយនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់ នឹងរីករាយការញ៉ាំអាហារបែប ក្រុមគ្រូសារ មិត្តភ័ក្ត ឬបងប្អូនជាដើម កាន់តែពិសេសជាមួយនឹងការសម្តែងក្បាច់រាំ ... |
សូមស្តាប់ការរៀបរាប់របស់អ្នកស្រី ស៊ុន ហ៊ីម ដែលសាកសួរដោយលោក ជា ធីរិទ្ធ៖ | អ្នកស្រី ស៊ុន ហ៊ីម សមាជិកសហគមន៍ទេសចរណ៍ធម្មជាតិចំបក់ ក្នុងខេត្តកំពង់ស្ពឺ បានប្រកបរបរ បររទេះគោដឹកភ្ញៀវទេសចរជាង ១០ ឆ្នាំ មកហើយ។ របរនេះ ជួយឲ្យអ្នកស្រី មានប្រាក់ចំណូលបន្ថែមលើចំណូលប្តីអ្នកស្រីដែលជាកម្មករសំណង់។ មុខរបរជាអ្នកបរទេះគោដឹកភ្ញៀវទេសចរ មិនលំបាកសម្រាប់អ្នកស្រីនោះឡើយ ដោយសារស្ត្រីរូបនេះ ធ្លាប់បរទេះគោដឹកស្រូវ និងភ្ជួរស្រែ... |
សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ ភាពប្រទាំងប្រទើសផ្នែកការទូតរវាងកូរ៉េខាងជើងនិង ម៉ាឡេស៊ីហាក់មិនមានថមថយនោះឡើយប៉ុន្តែវាប្រសើរត្រង់ថា ភាគទាំងពីរនៅតែរក្សាបានការអត់ធ្មត់ដោយមិនបញ្ចប់ចំណងការទូត ។ ប៉ុន្តែនាពេលបច្ចុប្បន្ន ប្រទេសទាំងពីរនៅតែប្រឈមមុខគ្នានៅឡើយដោយសារប្រជាជនម៉ាឡេស៊ីត្រូវរដ្ឋាភិបាលកូរ៉េខាងជើងហាមមិនឲ្យចាកចេញ ហើយ... | ទំនាក់ទំនាក់រវាងកូរ៉េខាងជើងនិងម៉ាឡេស៊ីនៅតែរកាំរកូសខ្លាំង ស្របពេលដែលប្រជាជនម៉ាឡេស៊ី ៩នាក់នៅតែមិនអាចចាកចេញពីកូរ៉េខាងជើងបាននៅឡើយ។ រដ្ឋាភិបាលម៉ាឡេស៊ីបានព្រមានកូរ៉េខាងជើងជាថ្មីពាក់ព័ន្ធសុវត្ថិភាពប្រជាជនខ្លួនទាំង ៩នាក់ ហើយគេលេចលឺថា ម៉ាឡេស៊ីត្រៀមរៀបចំការចរចាដោយផ្ទាល់មួយជាមួយមន្ត្រីកូរ៉េខាងជើងពាក់ព័ន្ធបញ្ហា«ចំណាប់ខ្មាំងការទូត»... |
ក្នុងបទសម្ភាសជាមួយទូរទស្សន៍ចិន Phoenix ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ បានចាត់ទុក កងទ័ពអាមេរិកដែលឆ្លងចូលដីស៊ីរីដោយយកលេសថាចូលទៅប្រឆាំងក្រុមភេរវជននោះជាក្រុម«ឈ្លានពាន»។ មេដឹកនាំស៊ីរីរូបនេះបានបញ្ជាក់ថា មកដល់ពេលនេះហើយលោកនៅមិនទាន់ឃើញ រដ្ឋបាល ត្រាំ ដាក់ចេញគោលនយោបាយប្រឆាំងក្រុមភេរវជនជាក់លាក់នៅឡើយ។ «រាល់ទ័ពបរទេសដែលចូលមកក្នុ... | ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ បានហៅកងទ័ពអាមេរិកដែលត្រូវបានបញ្ជូនទៅស៊ីរីក្រោមប្រតិបត្តិការប្រឆាំងក្រុមភេរវជនរដ្ឋឥស្លាមថាជា«ក្រុមឈ្លានពាន» ព្រោះពួកគេមិនទទួលបានការអនុញ្ញាតឲ្យចូលដីស៊ីរី។ មេដឹកនាំស៊ីរីរូបនេះក៏មើលឃើញថា មកដល់ពេលនេះហើយរដ្ឋបាលអាមេរិកក៏មិនទាន់ដាក់ចេញគោលនយោបាយដុំកំភួនដែរក្នុងការប្រឆាំងក្រុមរដ្ឋឥស្លាមនោះ។ |
លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា គ្រោងនឹងបញ្ជូនអត្តពលិកកីឡាទាញព្រ័ត្រកម្ពុជា ឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូប្រទេសជប៉ុន នាឆ្នាំ២០២០។ ការគ្រោងបញ្ជូននេះក្រោយម្ចាស់ផ្ទះជប៉ុន គ្រោងដាក់ប្រភេទកីឡានេះឲ្យមានសារជាថ្មី បន្ទាប់ពីបាត់ឈ្មោះពីព្រឹត្តិការណ៍កីឡាអូឡាំពិកអស់រយៈពេលជិត១សតវត្សរ៍... | ដោយសារបញ្ហាសង្គ្រាមលោកលើកទី១ និងការកកើតនូវប្រភេទកីឡាផ្សេងៗ បានធ្វើឲ្យប្រភេទកីឡាទាញព្រ័ត្របាត់ឈ្មោះបោះសម្លេងពីព្រឹត្តិការណ៍កីឡាអូឡាំពិកស្ទើរជិតមួយសតវត្សរ៍។ ថ្លែងក្នុងថ្ងៃបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទាញព្រ័ត្រកម្រិតមូលដ្ឋាននៅទីស្នាក់ការ NOCC ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានអះអាងថា កីឡាទាញព្រ័ត្រនឹងចូលរួមព្រឹត្ត... |
តាមរយៈបទថ្មីដ៏កន្ត្រាក់អារម្មណ៍ លោក ព្រាបសុវត្ថិ បានអង្រួនឆាកតន្ត្រី Eragold Concert ជាមួយក្បាច់រាំដ៏គួរឲ្យជក់ចិត្ត ដែលធ្វើឲ្យទស្សនិកជនទាំងអស់ រំភើបរីករាយ និងហ៊ោកញ្ជៀវពេញផ្ទៃពហុកីឡដ្ឋានខេត្ត កំពង់ឆ្នាំង ។ អ្នកទស្សនាផ្ទាល់យ៉ាងកុះករ ក៏បានចូលរួមទស្សនាស្តង់លក់ផលិតផល ហើយចាប់ចិត្តខ្លាំង ជាមួយរសជាតិដ៏ស្រស់ថ្លា របស់ទឹកសណ្តែកធ... | ក្រោយពីការទន្ទឹងរង់ចាំពីទស្សនិកជន កាលពីថ្ងៃសៅរ៍ ទី 11 ខែ មិនា នេះ Eragold Concert 2017 ឈានមកដល់ ទីរួមខេត្តកំពង់ឆ្នាំង ជាមួយកំពូលតារាចម្រៀងជាច្រើនរូប ។ ព្រឹត្តការណ៍ដ៏កក្រើកនេះមានវត្តមាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ កញ្ញា សុគន្ធនីសា កញ្ញា វីឌីណែត កញ្ញា សួស វីហ្សា លោក ថែល ថៃ និងលោក នួន សុធារ័ក្ស ហើយការប្រគុំតន្ត្រីនេះក៏ម... |
ពាក្យថា ប្រមាថ (ន) មានន័យថា ការបៀតបៀនគេ,ការញាំញីគេ,ការធ្វើទុក្ខបុកម្នេញគេឲ្យគេលំបាក,ការមើលងាយគេ។ បើប្រើជា(កិ) ក៏អាចប្រើបានដែរ។ មនុស្សប្រមាថសត្វ គឺជាមនុស្សបៀតបៀនសត្វ។ មនុស្សប្រមាថចាស់ មានន័យថា មនុស្សមើលងាយចាស់។ ពាក្យនេះ គឺសំដៅលើការប្រមាថ និងបៀតបៀនឲ្យខាតដល់ប្រយោជន៍គេ។ ឧទាហរណ៍៖ ពូសុខ គឺជាប្តីរបស់មីសៅ។ ពូសុខ តែងវាយដំ និងជ... | ភ្នំពេញ៖ ពាក្យថា«ប្រមាថ» និង«ប្រមាទ» ត្រូវបានស្មេរជាច្រើនច្រឡំថា ពាក្យទាំងពីរនេះ មាន័យដូចគ្នា។ តាមពិតទៅ ពាក្យទាំងពីរនេះ ពិតជាមានសូរដូចគ្នាមែន ប៉ុន្តែ គេសរសេរខុសគ្នា ហើយអត្ថន័យនៃពាក្យទាំងពីរនេះ ក៏មិនដូចគ្នាឡើយ។ |
នេះជាតម្លៃអតិបរមាប្រេងឥន្ធនៈ ដែលត្រូវបានគិតតាមរូបមន្តប្រកាសអន្តរក្រសួង សម្រាប់ទីផ្សារកម្ពុជា ដែលស្ថានីយលក់ប្រេងទាំងអស់ត្រូវអនុវត្តតាម៕ | ភ្នំពេញ៖ តម្លៃប្រេងសាំងលក់រាយ ដែលកំណត់ពីថ្ងៃទី១២ ដល់់ថ្ងៃទី២១ ខែមីនា បានចាប់ផ្ដើមធ្លាក់ចុះបន្តិច។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៣ ខែមីនានេះ បញ្ជាក់ថា ប្រេងសាំងស៊ុបពែរថ្លៃ ៣៧០០រៀលក្នុង១លីត្រ ខណៈប្រេងសាំងធម្មតាមានតម្លៃ ៣៦៥០ រៀលក្នុង១លីត្រ។ ចំពោះប្រេងម៉ាស៊ូតមានតម្លៃ ៣៤០០ រៀលក្នុង១លីត្រ។ |
ទំនាក់ទំងចិន និងជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ និងទី៣ បានដើរលើផ្លូវរដាក់រដុបខ្លាំងនាពេលចុងក្រោយនេះ។ ទំនាក់ទំនងនេះ មិនត្រឹមតែមានឥទ្ធិពលលើប្រទេសទាំង២ឡើយ តែក៏មានឥទ្ធិពលខ្លាំងលើនយោបាយតំបន់ និងអន្តរជាតិដែរ។ ឆ្នាំ២០១៧ ជាឆ្នាំទី៤៥ នៃការស្ដារឡើងវិញទំនាក់ទំនងការទូតមហាអំណាចទាំង២ ហើយក៏ជាខួបទី៨០ នៃហេតុការណ៍វាយប្រយុទ្ធនៅស្ព... | រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានបញ្ជាក់ច្បាស់ពីជំហររបស់ចិនក្នុងការពង្រឹងទំនាក់ទំនងជាមួយជប៉ុន ដើម្បីប្រយោជន៍ប្រជាជនទាំងសងខាង។ ប៉ុន្តែចិន ក៏រំពឹងដែរថា ជនជាតិជប៉ុនដែលស្រលាញ់សន្តិភាពទាំងអស់ នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រាកដថាជប៉ុននឹងវិលទៅរកទិសដៅត្រឹមត្រូវ ព្រោះឆ្នាំ២០១៧ ជាខួបទី៤៥ឆ្នាំ នៃការស្ដារទំនាក់ទំនងការទូតឡើងវិញរ... |
សិស្សានុសិស្សជាង៤ពាន់នាក់ បានបោះឆ្នោតលើស្តង់ដារបណ្ណាល័យ ដែលពួកគេចង់ឲ្យកែលម្អខ្លាំងបំផុត។ សិស្ស២៥ភាគរយ បានបោះឆ្នោតចង់ឲ្យមាន«កំណើនចំនួន និងភាពសម្បូរបែបនៃសៀវភៅ និងឯកសារអាន»។ សិស្ស១២ភាគរយ បោះឆ្នោតចង់ឲ្យមាន«បរិយាសកាសអំណោយផលសម្រាប់ការអាន»។ សិស្សចំនួន១០ភាគរយ បោះឆ្នោតចង់ឲ្យមាន«ការរៀបចំឲ្យមានសកម្មភាពអាននៅក្នុងបណ្ណាល័យ» ឲ្យបានកា... | ភ្នំពេញ៖ អង្គការទស្សនៈពិភពលោក បានធ្វើការស្ទង់មតិសិស្សចំនួនជាង៤០០០នាក់មកពី៩ខេត្ត បានរកឃើញថា សិស្សភាគច្រើនចង់បានសៀវភៅលើប្រធានបទផ្សេងៗគ្នា កាន់តែច្រើននៅក្នុងបណ្ណាល័យ ព្រមទាំងត្រូវការបរិយាកាលល្អ ដើម្បីអានសៀវភៅផងដែរ។ ការស្ទង់មតិនេះ គឺធ្វើឡើងនៅតាមសាលាបឋមសិក្សា៤៣ទូទាំងប្រទេស នៅក្នុងថ្ងៃទី១១ ខែមីនា ដែលជាថ្ងៃទិវាជាតិអំណានតែម្តង... |
លោក Dmitry Tsvetkov បានជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី តឹករ៉េត កំរង នៅថ្ងៃទី១០ខែមីនា។ ក្នុងជំនួបនេះ លោកស្រី តឹក រ៉េតកំរង បានស្នើឲ្យឯកអគ្គរដ្ឋទូតរុស្ស៊ី រៀបចំឲ្យមានជំនួបពិភាក្សារវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគ។ ល... | ភ្នំពេញ៖ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានប្រាប់ភាគីកម្ពុជាឲ្យជំរុញការអនុវត្តនាំចេញទំនិញ ក្នុងក្របខណ្ឌដែលភាគីរុស្ស៊ីបានផ្ដល់ឲ្យចំនួន ៣០០០មុខ ដោយរួចពន្ធ និងមិនកំណត់កូតា។ នេះបើតាមព័ត៌មានដែលផ្សព្វផ្សាយលើគេហទំព័រក្រសួងពាណិជ្ជកម្ម។ |
ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មិនគាំទ្រឡើយចំពោះការសើចចំអកឲ្យគោលនយោបាយរបស់គណបក្សក្រៅរដ្ឋាភិបាល ថាជាការសន្យាខ្យល់។ ផ្ទុយទៅវិញ ឯកឧត្តម កឹម សុខា យល់ថា គោលនយោបាយរបស់គណបក្សនានា ពិតជាបានផ្តល់ផលប្រយោជន៍ច្រើន និងអាចជំរុញឲ្យមានភាពល្អប្រសើរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ បើទោះបីជាគណបក្សទាំងនោះ មិនទាន់បានដឹកនាំប្រទេសក៏ដោយ... | ភ្នំពេញ៖ មេដឹកនាំគណបក្សប្រឆាំង ផ្តល់តម្លៃខ្ពស់ដល់គោលនយោបាយនៃគណបក្សនីមួយៗ ថាមានប្រយោជន៍សម្រាប់ប្រទេសជាតិ មិនមែនជាការសន្យាខ្យល់នោះទេ។ យ៉ាងណា បក្សកាន់អំណាច នៅតែយល់ថា ឲ្យតែនិយាយហើយ តែធ្វើមិនកើត គឺជាការសន្យាខ្យល់។ |
ចាប់ពីចុងខែមករា រហូតដល់ចុងខែឧសភា គឺជារដូវប្រមូលផលម្រេច។ ក្នុងរដូវប្រមូលផលនេះ តម្លៃម្រេចក៏បានធ្លាក់ចុះដែរ។ នៅក្នុងខេត្តមណ្ឌលគិរី តម្លៃម្រេចបានធ្លាក់ដល់ទៅជាងមួយម៉ឺនរៀលក្នុងមួយគីឡូក្រាម។ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ម្រេចនៅមណ្ឌលគិរីសព្វថ្ងៃនេះ មានតម្... | ដំណាំម្រេចនៅខេត្តមណ្ឌលគិរី កំពុងប្រឈមនឹងការធ្លាក់ចុះថ្លៃជាង១ម៉ឺនរៀលក្នុងមួយគីឡូក្រាម ធៀបនឹងឆ្នាំមុន ខណៈផ្ទៃដីដាំដុះកើនឡើងប្រមាណ៤០ភាគរយ។ មិនមែនមានតែម្រេចនៅខេត្តភាគឦសានមួយនេះទេ ដែលកំពុងប្រឈមនឹងបញ្ហាតម្លៃ ដំណាំម្រេចនៅខេត្តផ្សេងៗទៀត ក៏កំពុងជួបបញ្ហាដូចគ្នានេះដែរ លើកលែងតែម្រេចកំពតប៉ុណ្ណោះ។ ម្រេចកំពត មិនជួបបញ្ហាតម្លៃ ប៉ុន្តែក... |
«ប្រសិនបើ Barcelona ឡើងទៅវគ្គបន្ត ខ្ញុំនឹងហូបសត្វកណ្តុរ ហើយខ្ញុំនឹងបោះឆ្នោតឲ្យលោក Melenchon!»។ លោក Charles Dayot អភិបាលរងក្រុង Mont-de-Marsan តំបន់ Landes ប្រទេសបារាំង ដែលទទួលបានបន្ទុកផ្នែកហិរញ្ញវត្ថុ បានសរសេរបែបនេះនៅលើហ្វេសប៊ុករបស់ខ្លួន នៅមុនការប្រកួតជើងទីមួយនៅវគ្គ១៦ក្រុមចុងក្រោយរវាង Barcelona និង PSG ជាដែលក្លិបសំណព្... | អភិបាលរងក្រុង Mont-de-Marsan តំបន់ Landes ប្រទេសបារាំង ដែលជាអ្នកគាំទ្ររបស់ PSG បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា បើ Barcelona ឡើងទៅវគ្គបន្តបន្តក្នុងក្របខណ្ឌ Champions League គាត់នឹងហូបសត្វកណ្តុរ ហើយត្រៀមខ្លួនបោះឆ្នោតឲ្យលោក Melenchon។ Barcelona បានវាយបក PSG ៦-១ ក្នុងលទ្ធផលដ៏មិនគួរឲ្យជឿ ប៉ុន្តែលោក Charles Dayot មិនទា... |
សូមស្តាប់បទសម្ភាសន៍នាយ យ៉ាន ដូចតទៅ៖ | ទៅដល់ស្រុកជើងព្រៃនៃខេត្តកំពង់ចាម នាយ យ៉ាន បានជួប មនុស្សប្រុសមួយក្រុម។ អ្វីដែលបានទាក់ទាញនាយយ៉ាន គឺមិនមែនមនុស្សប្រុសមួយក្រុមនោះទេ ប៉ុន្តែគឺជាម៉ូតូដ៏ចម្លែកដែលនាយយ៉ានមិនដែលឃើញ។ ម៉ូតូចម្លែក តែមិនមែនជាម៉ូតូថ្លៃទេ គឺជាម៉ូតូថោក ឬគ្មានតម្លៃផងក៏មិនដឹង។ បើគេឃើញម៉ូតូមួយនេះ គេមិនបានសួរថា តើម៉ូតូនេះខ្វះគ្រឿងអ្វីខ្លះនោះឡើយ ព្រោះគេនឹង... |
ក្រោយប្រកាសតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាកាលពីពេលថ្មីៗ នៅព្រឹកថ្ងៃទី១៣ ខែមីនា នេះ លោក Leonardo Vitorino បានធ្វើការប្រមូលផ្តុំកីឡាករជម្រើសជាតិហ្វឹកហាត់លើកដំបូង ដើម្បីត្រៀមស្វាគមន៍ក្រុមជម្រើសឥណ្ឌានាថ្ងៃទី២២ ខែមីនា នៅហពុកីឡដ្ឋានជាតិ។ ក្នុងចំណោមកីឡាករដែលប្រមូលផ្តុំនៅសាលាបាល់ទាត់ជាតិបាទី គេសង្កេតឃើញមានវត្តមានរបស... | ក្រោយប្រកាសឈ្មោះក្រុមកីឡាករជម្រើសជាតិកម្ពុជារួចមក លោក Leonardo Vitorino បានធ្វើចាប់ផ្តើមយុទ្ធនាការប្រមូលផ្ដុំហ្វឹកហាត់លើកដំបូងនៅថ្ងៃទី១៣ ខែមីនា នេះ។ សម្រាប់ការប្រមូលផ្តុំថ្ងៃដំបូងនេះគេសង្កេតឃើញ លោក Leonardo មន្ថែមសមាជិកថ្មីម្នាក់ទៀត គឺកីឡាករ ណុប តុលា ប៉ុន្តែអវត្តមានកីឡាករចំនួន៤រូប។ |
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានទ្រង់យល់ថា លោក សុខ អាន ចូលរួមដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងកសាងបាននូវសន្តិភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍គ្រប់វិស័យ [...] ។ ព្រះមហាក្សត្រ បានទ្រង់យល់ផងដែរថា លោក សុខ អាន ជាអ្នកដឹកនាំមានស្វាមីភក្តិចំពោះរាជបល្ល័ង្គ កា... | «សម្តេចវិបុលបញ្ញា សុខ អាន» គឺជាគោរមងាររបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ដែលត្រូវបានព្រះករុណាព្រះមហាក្សត្រ ប្រោសព្រះរាជទាន តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧។ |
ចំពោះកម្ចីថ្មី និងកម្ចីរៀបចំឡើងវិញ ដែលចុះកិច្ចសន្យាខ្ចី ចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០១៧ តទៅ គ្រឹះស្ថានមីហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ មិនត្រូវយកអត្រាការប្រាក់លើសពី ១៨ភាគរយក្នុង១ឆ្នាំឡើយ។ បើតាមប្រកាសរបស់ធនាគារជាតិ ការដាក់ពិដានអត្រាការប្រាក់នេះមានគោលដៅ ការពារអតិថិជនពីការគិត... | ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានកំណត់អត្រាការប្រាក់អតិបរមា (ដាក់ពិដានអត្រាការប្រាក់) ត្រឹម ១៨ភាគរយ ក្នុង១ឆ្នាំ ទៅលើឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ ដែលត្រូវអនុវត្តចំពោះកម្ចីថ្មី ចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០១៧ តទៅ។ នេះបើតាមប្រកាស របស់ NBC នៅថ្ងៃទី១៣ខែមីនានេះ។ |
រមណីយដ្ឋានថ្ងៃបាំងឆ័ត្រ មានទីតាំងស្ថិតនៅភាគខាងលិចនៃក្រុងកែបខេត្តកែប។ រមណីយដ្ឋានដែលគ្រប់គ្រងដោយជនបរទេសមួយនេះ ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលចង់បានការស្នាក់នៅជាមួយធម្មជាតិ និងស្រូបខ្សល់អាកាសល្អបរិសុទ្ធនៃជំនោរសមុទ្រ ព្រមទាំង កម្សាន្តជាមួយកីឡាជាច្រើនប្រភេទ ដូចជា៖ កីឡាទូកក្តោង កីឡាវាយប៉េងប៉ុង និ... | ខេត្តកែប៖ រមណីយដ្ឋានថ្ងៃបាំងឆ័ត្រ ដែលស្ថិតនៅក្រុងកែប គឺមានសេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន ស្ប៉ា កីឡា និងសេវាកម្មជាច្រើនទៀត។ រមណីយដ្ឋានភាគនីរតីមួយនេះ បានផ្តល់តម្លៃខ្លាំងលើភាពជាឯកជន និងបានប្រើប្រាស់សម្ភារៈជាច្រើន ដោយគ្មានផ្លាស្ទិក ដើម្បីជួយលើកកម្ពស់បរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ |
ក្នុងជំនួបជាមួយមន្ត្រីយោធាជាន់ខ្ពស់កាលពីថ្ងៃអាទិត្យទី ១២មីនា ប្រមុខរដ្ឋចិនលោកស៊ី ជិនពីង បានប្រកាសថា ចិននឹងព្យាយាមលើកស្ទួយការច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រក្នុងកម្មវិធីទំនើបកម្មយោធារបស់ខ្លួននៅពេលខាងមុខ។ «វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺជាគន្លឹះធំនៃការធ្វើទំនើបកម្មយោធារបស់យើង»។ នេះការថ្លែងរបស់លោក ស៊ី ជិនពីង ដែលស្រង់សម្តីដោយ... | ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសថា ចិននឹងផ្តោតលើការច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីគាំទ្រការធ្វើទំនើបកម្មយោធារបស់ខ្លួន។ ការលើកឡើងនេះបង្ហាញឲ្យឃើញពីមហិច្ឆតារបស់ចិនក្នុងពង្រឹងអំណាចយោធារបស់ខ្លួនស្របពេលដែលមហាអំណាចមួយនេះប្រឹងពង្រឹងឥទ្ធិពលរបស់ខ្លួននៅលើពិភពលោក។ |
នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គេអាចទប់ស្កាត់បញ្ហាដង្កូវចោះស្លឹកឈើនេះបាន ដោយគ្រាន់តែអនុវត្តន៍នូវវិធានការមួយចំនួន។ ទីមួយ ដោយគ្រាន់តែកាត់មែកដែលដង្កូវចោះ រួចប្រមូលដុតចោលភ្លាមៗ បង្ការកុំឲ្យសត្វដង្កូវរាតត្បាត និងបង្ករកំណើតពីមែកមួយទៅមែកមួយ ឫពីធាងមួយទៅធាងមួយទៀត។ បុគ្គលិកផ្ន... | សៀមរាប៖ ប្រជាពលរដ្ឋរស់នៅក្នុងឧទ្យានអង្គរ កំពុងបារម្ភចំពោះដង្កូវចោះមែកដើមត្នោត និងដើមដូង។ បញ្ហានេះ ធ្វើឲ្យដើមឈើមួយចំនួន ពិសេសដើមដូង ដែលដង្កូវចោះស្លឹកពីធាងមួយទៅធាងមួយនោះ អាចស្លាប់ទៅបាន បើគ្មានដំណោះស្រាយជាបន្ទាន់។ ជុំវិញបញ្ហានេះ អាជ្ញាធរជាតិអប្សរា បានប្រាប់ពីវិធីទប់ស្កាត់ភ្លាមៗ និងប្រាប់ប្រជាពលរដ្ឋ កុំឲ្យបារម្ភចំពោះបញ្ហាន... |
ការខ្សោយតម្រងនោមស្រួចស្រាវ គឺជាជំងឺដ៏ធ្ងន់ធ្ងរមួយដែលបញ្ជាក់ថា តម្រងនោមអ្នកឈប់ច្រោះឈាមហើយ ដូច្នេះវានឹងធ្វើឲ្យជាតិពុលកើនឡើងក្នុងខ្លួនខ្លាំងរហូតដល់បាត់បង់ជីវិតក៏មាន។ នៅពេលយើងនិយាយដល់សុខភាព អ្នកគួរតែដឹងឲ្យបានច្រើននូវអ្វីដែលត្រឹមត្រូវ និងអ្វីដែលខុសប្រក្រតីក្នុងរាងកាយ។ ខាងក្រោមនេះគឺជាអាការៈមួយចំនួននៃជំងឺខ្សោយតម្រងនោម។ បើសិនជ... | តើអ្នកមានដឹងទេថា ក្នុងតម្រងនោមរបស់មនុស្សយើងម្នាក់ៗមានកញ្ជ្រែងច្រោះទឹកនោមជាង ២លានដែរទេ ដែលវាមានសមត្ថភាពច្រោះឈាមទៅជាទឹកនោមរហូតដល់ ៣ ទៅ៤លីត្រជារៀងរាល់ ៥នាទី ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍។ តម្រងនោមដើរតួនាទីសំខាន់ណាស់សម្រាប់ថែរក្សាសុខភាពរបស់រាងកាយ។ វាមិនត្រឹមតែជួយលាងសម្អាតឈាមទេ តែថែមទាំងរក្សាតុល្យភាពជាតិប្រៃ ន... |
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញរបាយការណ៍ថា សហព័ន្ធទទួលចំណូលបាន ៣ ៦៦៦ ៤៤២.៤៥ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៦ ដោយប្រភពសំខាន់ៗ បានមកពី សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA (៥០០,០០០ដុល្លារអាមេរិក) សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC (៦៣០ ៧៤៧ដុល្លារអាមេរិក) សហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF (៣២៥ ០៨៩ដុល្លារអាមេរិក) និងសហព័ន្ធកីឡាបាល់ទា... | សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅសល់ទឹកប្រាក់ចំនួន ១៦៣ ២៩៨.៥៣ដុល្លារអាមេរិក បន្ទាប់ពីផ្ទៀងផ្ទាត់ចំណូលចំណាយប្រចាំឆ្នាំ២០១៦ ។ របាយការណ៍ត្រូវបានបង្ហាញនាមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធ នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ។ |
តាមរយៈការបណ្តុះបណ្តាលពោរពេញដោយ ឧបករណ៍ សំភារៈទំនើប សាស្ត្រាចារ្យប្រកបដោយបទពិសោធន៍ ការចុះអនុវត្តផ្ទាល់ជាមួយអ្នកជំងឺនៅក្នុងគ្លីនីកធ្មេញ ការចុះសហគមន៍ ការសិក្សាស្រាវជ្រាវលើប្រធានបទថ្មីៗ ការចែករំលែកបទពិសោធន៍ពីសាស្ត្រាចារ្យជាតិនិងអន្តរជាតិ ការផ្លាស់ប្តូររបទពិសោធន៍ និងទទួលយកចំណេះដឹងថ្មីៗតាមរយៈការចុះកម្មសិក្សានៅក្រៅប្រទេស ទាំងន... | ទន្តសាស្ត្រគឺជាផ្នែកមួយនៃ វិស័យសុខាភិបាល ដែលទទួលការបណ្តុះបណ្តាលរយៈ ៧ឆ្នាំ ដើម្បីក្លាយជាទន្តបណ្ឌិត មួយរូបដែលមានសមត្ថភាពគ្រប់គ្រាន់។ |
ខាងក្រោមជាវិធីសាស្ត្រក្នុងការបរិភោគទឹកទាំង៤ដំណាក់កាលដែលអាចជួយដល់ការសម្រកទំងន់អ្នក៖ ដំណាក់កាលទី១ ៖ ទទួលទានទឹកមុនពេលអ្នកបរិភោគអាហារ ដោយសារទឹកអាចបង្ក្រាបចំណង់អាហាររបស់អ្នក ដូច្នេះអ្នកគួរទទួលទានវាមុនពេលបរិភោគអាហារ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែត ហើយអ្នកនឹងអាចកាត់បន្ថយបរិមាណអាហារដែលអ្នកបរិភោគបានយ៉ាងងាយ ។ ដំណាក់កាលទី២ ៖... | ទឹកពិតជាមានសារះសំខាន់ណាស់ចំពោះជីវិតមនុស្សសត្វទាំងឡាយនៅលើពិភពលោកយើងនេះបើគ្មានទឹកទេនោះជីវិតនៅលើលោកនេះមិនអាចរស់បានឡើយហើយជាពិសេសនោះការបរិភោគទឹកអោយបានច្រើនអាចជួយសម្រកទម្ងន់បានទៀតផង។ |
«ការមិនបែកបាក់» គឺជាសារនយោបាយ ដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ឧស្សាហ៍លើកមកនិយាយនៅចំពោះមុខមន្ត្រី និងសកម្មជនរបស់ខ្លួន។ ជាពិសេស ក្នុងកាលៈទេសៈដែលគណបក្សសង្គ្រោះជាតិ កំពុងតែប្រឈមនឹងបញ្ហាមួយចំនួន ការបញ្ជាក់ពីភាពរឹងមាំបែបនេះ តែងតែត្រូវបង្ហាញជាញឹកញាប់ នៅតាមវេទិកានានា។ ជាក់ស្តែង ក្នុងពិធីផ្សព្វផ្សាយ ពីគោលនយោបាយ ដើម្បីប្រកួតប... | ភ្នំពេញ៖ បក្សប្រឆាំង អះអាងថា ខ្លួន មិនបែកបាក់ផ្ទៃក្នុងឡើយ ហើយនៅតែរឹងមាំជានិច្ច ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ការបោះឆ្នោត នាពេលខាងមុខ។ បក្សកាន់អំណាច ចាត់ទុកការអះអាងរបស់បក្សប្រឆាំង ថាជាការដោះសា ចំពោះអ្នកគាំទ្ររបស់ខ្លួន។ |
- ឈ្មោះថ្នាំខ្លះៗដូចជា ៖ atorvastatin, fluvastatin, lovastatin, simvastatin, rosuvastatin, pravastatin - ហាមញ៉ាំ ៖ ក្រូចថ្លុង ក្រូចថ្លុង អាចទៅរារាំង ដល់ប្រសិទ្ធភាពរបស់ថ្នាំ និងការបឺតស្រូបថ្នាំចូលទៅក្នុងរាងកាយ ដែលអាចធ្វើអ្នកជំងឺ ញ៉ាំថ្នាំលើសកម្រិត និងទទួលរងផលប៉ះពាល់នានា ដោយមិនដឹងខ្លួន។ ជាមួយគ្នានេះផងដែរ អ្នកក៏មិនគ... | - ចេញវេជ្ជបញ្ជាសម្រាប់ ៖ អ្នកធាត់លើសទម្ងន់ អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺបេះដូង និងសរសៃឈាមជាដើម |
ឯកឧត្តមអគ្គនាយក និងមន្ត្រីនៃអាជ្ញាធរជាតិអប្សរាទាំងអស់បានឆ្លៀតឱកាសនៃប្រពៃថ្លៃថ្លានេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជួយអភិបាល ប្រោះព្រំសព្វសាធុការ គ្រប់ប្រការជូនចំពោះ សម្តេចវិបុលបញ្ញា សុខ អាន សូមបានប្រកបដោយសុខភាពបរិបូរណ៍ បញ្ញាញាណវាងវៃ ... | ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់នៃអាជ្ញាធរជាតិអប្សរា បានធ្វើលិខិតជូនពរ និងអបអរសាទរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីដែលត្រូវបានព្រះមហាក្សត្រព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះប្ររាជទានគោរមងា ... |
ខ្សែរថភ្លើងទី១ក្នុងរដ្ឋធានីហាណូយ នឹងលេចជារូបរាងក្នុងពេលខាងមុខ។ ខ្សែរថភ្លើងប្រវែង១៣គីឡូម៉ែត្រ ភ្ជាប់ពីតំបន់ Cat Linh ទៅកាន់ Hadong ត្រូវបានកសាងដោយការិយាល័យទី៦ នៃក្រុមហ៊ុនវិស្វកម្មផ្លូវដែករបស់ចិន (CREC)។ ទូទី១នៃរថភ្លើងនេះ ត្រូវបានស្ទូចដាក់ស្ថានីយ៍រួចរាល់ហើយសម្រាប់ការសាកល្បង។ ជាមួយគ្នានេះ ការដេញថ្លៃប្រព័ន្ធទំនាក់ទំនង និងក... | រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងបង្ហាញផ្លូវរថភ្លើងក្នុងទីក្រុងទី១ របស់ខ្លួននៅពេលខាងមុខនេះ។ ខ្សែរថភ្លើងក្នុងទីក្រុងនេះ សាងសង់ និងវិនិយោគដោយក្រុមហ៊ុនចិន សម្រាប់ភ្ជាប់ពីវីថី Cat Linh ទៅកាន់តំបន់ Hadong ។ ខ្សែរថភ្លើងថ្មីនេះ នឹងជួយសម្រួលចរាចរណ៍ក្នុងរដ្ឋធានីវៀតណាម ក៏ដូចជាការតភ្ជាប់ផ្នែកទាំងឡាយនៃទីក្រុងផងដែរ។ |
ប្រទេសវៀតណាមពឹងផ្អែកខ្លាំងលើការនាំចេញផលិតផលរោងចក្រ ដែលការនាំចេញនេះ មានចំនួនប្រហែល ១៩ ភាគរយ នៃសេដ្ឋកិច្ចសរុបតម្លៃ ២ រយពាន់លានដុល្លារអាមេរិករបស់វៀតណាម។ លោកស្រី Marie Diron អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Moody's Investors Service នៅក្នុងប្រទេសសិង្ហបុរី បាននិយាយថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក ដែលជាប្រទេស... | ប្រព័ន្ធផ្សព្វផ្សាយផ្លូវការនានានៅក្នុងប្រទេសវៀតណាម បានរាយការណ៍ថា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានប្រាប់គណៈប្រតិភូពាណិជ្ជករអាមេរិកាំង កាលពីសប្ដាហ៍មុនថា លោកត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើទស្សនកិច្ចនៅក្នុងសហរដ្ឋអាមេរិក ហើយលោកសង្ឃឹមថានឹងបានជួបជាមួយនឹងលោកប្រធានាធិបតី Donald Trump ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម... |
បើគេផ្អែកលើសំណង់ប្រយោគរបស់ពលរដ្ឋ ដែលតែងនិយាយពាក្យ«អីវិន» នៅខាងចុងប្រយោគ ឬឃ្លា គឺគេអាចសន្និដ្ឋានបានថា ពាក្យ«អីវិន» ស្មើនិងពាក្យ «ជាដើម, ល , »។ ឧទាហរណ៍៖ ១)រត់តុ រត់ម៉ូតូឌុប និងលក់កាសែតជាដើម គឺខ្ញុំធ្លាប់ធ្វើអស់ហើយ កាលរៀននៅមហាវិទ្យាល័យ។ ២) លែងគប់វង់យកស្មៅ លេងឈូសទ្រនាប់ជើង លេងអុក លេងខ្លាស៊ីគោអីវិន គឺជាល្បែងដែលខ្ញុំច... | ភ្នំពេញ៖ «អីវិន» គឺជាពាក្យគ្រាមភាសា ដែលពលរដ្ឋខ្មែរជាច្រើននៅភាគខាងត្បូងនៃប្រទេសកម្ពុជា តែងតែនិយាយយ៉ាងរត់មាត់។ តើពាក្យនេះ មានអត្ថន័យដូចម្តេច? |
សូមស្តាប់សំឡេង៖ ខណៈដែលគ្រប់គ្នាកំពុងចាំមើលគោលនយោបាយការបរទេសតំបន់អាស៊ីរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ សម្ព័ន្ធមិត្តអាមេរិក ជប៉ុនកំពុងព្យាយាមបង្កើនតួនាទីរបស់ខ្លួនក្នុងតំបន់។រដ្ឋាភិបាលជប៉ុនបច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក ស៊ីនហ្សូ អាបេ បន្តពង្រឹងឡើងវិញនូវអំណាចយោធារបស់ខ្លួនដែលត្រូវបានកម្រិតឲ្យមានត្រឹមសិទ្ធិស្វ័យការពារក្... | ជប៉ុនគ្រោងនឹងបញ្ជូននាវាចម្បាំងធំបំផុតមួយរបស់ខ្លួនទៅបង្អួតសាច់ដុំយោធានៅតំបន់ជម្លោះសមុទ្រចិនខាងត្បូងនៅខែឧសភាខាងមុខ។ នាវានេះនឹងចូលសំចតនៅឥណ្ឌូណេស៊ី, សិង្ហបុរី, ហ្វលីពីន និងស្រីលង្ការផងមុននឹងបន្តដំណើរទៅចូលរួមសមយុទ្ធយោធាជាមួយកងទ័ពអាមេរិកនិងកងទ័ពឥណ្ឌានៅមហាសមុទ្រឥណ្ឌានាខែកក្កដា។ នេះជាការបង្ហាញអំណាចយោធាទ្រង់ទ្រាយធំបំផុតរបស់ជប៉ុ... |
ម្ចាស់ក្សត្រីយ៍អង់គ្លេស អេលីហ្សាបែតទី ២ ហាក់ខ្វល់ខ្វាយពីបញ្ហាសនិ្តភាព សនិ្តសុខ និងការអភិវឌ្ឍតាមបណ្តាប្រទេសសមាជិក Commonwealth ទាំង ៥២ និងពិភពលោកទាំងមូល។ តាមព្រះរាជសារសាទរទិវា Commonwealth ចំនួនមួយទំព័រដែលឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំកម្ពុជា បានឆ្លៀតអានក្នុងពិធី The Great Commonwealth Cook Off លើកទីមួយ នៅកម្ពុជា ម្ចាស់ក្ស... | ភ្នំពេញ៖ ម្ចាស់ក្សត្រីយ៍ អេលីហ្សាបែតទី ២ (Elizabeth II) បានជំរុញរដ្ឋសមាជិក Commonwealth សរុបចំនួន ៥២ រដ្ឋ ឲ្យរួមគ្នារក្សាសន្តិភាព និងនីតិរដ្ឋ រួមទាំងការអភិវឌ្ឍរួមគ្នាប្រកបដោយនិរន្តរភាព។ នេះបើតាមព្រះរាជសារដែលអានដោយឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំកម្ពុជា លោក Bill Longhurst ។ |
នេះគឺជាការដាក់ឲ្យដំណើរការបន្ទាប់ពីទទួលបានភាពជោគជ័យនៃការដាក់ឲ្យដំណើរការម៉ាស៊ីនត្រជាក់ SKY Series កាលពីឆ្នាំមុន ដែលបានលើកកម្ពស់កិត្យានុភាពរបស់ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ Panasonic ថាជាយីហោម៉ាស៊ីនត្រជាក់ដែលមានឈ្មោះល្បីមួយនៅក្នុងប្រទេសកម្ពុជា។ ម៉ាស៊ីនត្រជាក់ប្រភេទ SKY Series នាំឲ្យមានការបោះជំហានទៅមុខខាងផ្នែករចនាម៉ូដ និងផាសុខភ... | ភ្នំពេញ៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ Panasonic ចាប់ផ្តើមដាក់ឲ្យដំណើរការនូវម៉ាស៊ីនត្រជាក់ AERO series ប្រភេទព្យួរជញ្ជាំងម៉ូឌែលចែកតែមួយ (Single-split) និង ម៉ូឌែលចែកជាច្រើន (Multi-split)។ |
បើតាមលោក ម៉ុង ឫទ្ធី មូលហេតុដែលផ្លែស្វាយខ្មែរទទួលបានការគាំទ្រខ្លាំងនេះ ដោយសារតែផ្លែស្វាយខ្មែរមានអនាម័យ និងគុណភាពល្អ ដោយមិនសូវមានជាតិគីមីច្រើន ដូចផលិតផលស្វាយប្រទេសដទៃទៀត។ សម្រាប់លោក ម៉ុង ឫទ្ធី ការនាំផ្លែស្វាយចេញឲ្យបណ្ដាអន្តរជាតិបានស្គាល់នេះ គឺជាបំណងរបស់លោក ដែលចង់ចូលរួមចំណែកក្នុងការជួយដោះស្រាយបញ្ហាផលិតផលស្វាយរបស់ប្រជាពលរដ... | ភ្នំពេញ៖ ក្រោយពីចំណាយពេលសាកល្បងនាំផ្លែស្វាយទៅទីផ្សារអឺរ៉ុប ដើម្បីឲ្យអន្តរជាតិស្គាល់ពីផលិតផលផ្លែស្វាយខ្មែរនោះ នៅពេលនេះផ្លែស្វាយខ្មែរ បានទទួលការគាំទ្រយ៉ាងខ្លាំងហើយ ពីសំណាក់ប្រជាជនខ្មែររស់នៅក្រៅប្រទេស និងបរទេស ដែលនិយមរសជាតិផ្លែស្វាយ។ ការគាំទ្រខ្លាំងនេះ ក្រុមហ៊ុន ម៉ុង ឫទ្ធី ក្រុប (Mong Reththy Group) អាចមានលទ្ធភាពនាំចេញផ្ល... |
សូមស្តាប់សំឡេង៖ សភាជាន់ខ្ពស់ចក្រភពអង់គ្លេស បានបោះឆ្នោតអនុម័តសេចក្ដីស្នើច្បាប់ Brexit ដើម្បីបើកផ្លូវឲ្យរដ្ឋាភិបាលនាយករដ្ឋមន្ត្រី Theresa May អនុវត្តតាមមាត្រា៥០ សន្ធិសញ្ញា Lisbon ដែលជាការចាកចេញពីសហភាពអឺរ៉ុប។ អង្គសភា បានទាត់ចោលបញ្ហាសិទ្ធិប្រជាជននៃរដ្ឋសមាជិកអឺរ៉ុបរស់នៅអង់គ្លេស ក្រោយសភាជាន់ទាបប្រឆាំងការទាមទារនេះ និងបានបោះឆ្... | សភាជាន់ខ្ពស់របស់ចក្រភពអង់គ្លេស បានផ្ដល់ភ្លើងខៀវឲ្យរដ្ឋាភិបាលលោកស្រីនាយករដ្ឋមន្ត្រី Theresa May ដើម្បីចាប់ផ្ដើមការចរចាលែងលះជាមួយសហភាពអឺរ៉ុប។ ក្នុងកិច្ចប្រជុំថ្ងៃទី១៣ ខែមីនា សភាជាន់ខ្ពស់អង់គ្លេស បានបោះឆ្នោតដោយសំឡេងភាគច្រើនគាំទ្រសេចក្ដីព្រាងច្បាប់ស្ដីពីការជូនដំណឹងនៃការចាកចេញ បើទោះជាស្កុតឡែនប្រឆាំងក្ដី។ ចាប់ពីពេលនេះ លោកស្រ... |
អគារមជ្ឈមណ្ឌលទទួលថែទាំ អគារមជ្ឈមណ្ឌលទទួលថែទាំ និងព្យាបាល ជនវិបល្លាសស្មារតី (ជនវិកលចរិក) បានចាប់ផ្តើមសាងសង់ហើយ នៅថ្ងៃទី១១ ខែមីនា។ អគារមជ្ឈមណ្ឌលនេះ ស្ថិតនៅភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សាលារាជធានីភ្នំពេញ គ្រោងបញ្ជូនជនវិបល្លាសស្មារតីប្រមាណ១៨០នាក់ ដែលកំពុងរស់នៅមណ្ឌលព្រៃស្ពឺ ឲ្យទៅព្យាបាលនៅមជ្ឈមណ្ឌលនេះដែ... | រដ្ឋាភិបាល កំពុងសាងសង់អគារមជ្ឈមណ្ឌលទទួលថែទាំ និងព្យាបាល ជនវិបល្លាសស្មារតី (ជនវិកលចរិក) នៅក្នុងភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សាលារាជធានីភ្នំពេញ គ្រោងបញ្ជូនជនវិបល្លាសស្មារតីប្រមាណ១៨០នាក់ ដែលកំពុងរស់នៅមណ្ឌលព្រៃស្ពឺ ឲ្យទៅព្យាបាលនៅមជ្ឈមណ្ឌលនេះដែរ ខណៈក្រសួងសង្គមកិច្ច បញ្ជាក់ថា ក្រសួងនឹងទទួលព្យាបាលជនវិបល្លា... |
ការដេញថ្លៃប្រចាំខែនេះ គឺជាលើកទី៦ហើយ នៃប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយមានការធានា (LPCO) ដែល NBC បានដាក់ឲ្យអនុវត្តចាប់ពីចុងឆ្នាំ២០១៦ ។ តាមរយៈប្រតិបត្តិការនេះ NBC ផ្ដល់កម្ចីប្រាក់រៀលដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលចូលរួមដេញថ្លៃជាអត្រាការប្រាក់ក្នុងកម្រិតណាមួយ ដោយគ្រឹះស្ថានទាំងនោះត្រូវដាក់ឧបករណ៍អាចជួញដូរបាន (NCD) ជាវត្ថុធានាបំ... | ធនាគារជាតិនៃកម្ពុជា (NBC) ប្រកាសឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលខ្វះប្រាក់រៀលបង្វិលក្នុងប្រតិបត្តិការផ្ដល់កម្ចីរបស់ខ្លួន មកចូលរួមដេញថ្លៃយកសាច់ប្រាក់រៀល ក្នុងទំហំណាមួយនៃប្រាក់ ៤០ពាន់លានរៀល (ប្រមាណ ១០លានដុល្លារ) នៅថ្ងៃទី២១ខែមីនា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ NBC នៅថ្ងៃទី១៤ខែមីនា។ |
ប្រធានាធិបតី Rodrigo Duterte បានចេញបញ្ជាឲ្យកងទ័ពហ្វីលីពីនជូនដំណឹងដល់នាវាស្រាវជ្រាវចិន នៅតំបន់ក្រោមសមុទ្រ Benham Rise ថា តំបន់នោះជាកម្មសិទ្ធិរបស់ហ្វីលីពីន។ លោកបញ្ជាក់ថា កងទ័ពត្រូវប្រាប់ពីកម្មសិទ្ធិរបស់ហ្វីលីពីនលើតំបន់ក្រោមទឹក និងតំបន់ជីវចម្រុះមានផ្ទៃក្រឡា១៣លានហិចតានេះ ហើយត្រូវប្រាប់ដោយអាកប្បករិយាសមរម្យ និងប្រកបដោយមិត្តភ... | វត្តមានកប៉ាល់ចិននៅក្បែរតំបន់ក្រោមសមុទ្រ Benham Rise ក្នុងគោលដៅស្រាវជ្រាវក្រោមសមុទ្រ កំពុងក្លាយជាប្រធានបទក្ដៅសម្រាប់រដ្ឋបាលប្រធានាធិបតី Rodrigo Duterte ជុំវិញអធិបតេយ្យរបស់ហ្វីលីពីនលើកោះនេះ។ បើទោះជាចិនមិនទាន់ទាមទារយកកោះនេះក៏ដោយ លោក Duterte ជឿថា ចិនមិនធ្វើអ្វីហួសហេតុនៅតំបន់នោះរហូតឈានដល់ក្លាយជាការប្រឈមមុខផ្នែកយោធាដែរ ព្រោះ... |
ការប្ដូរយកក្រដាសប្រាក់ថ្មីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ខែមីនាឆ្នាំនេះ នៅគ្រប់សាខាធនាគារជាតិរាជធានី ខេត្ត ដោយលើកលែងស្នាក់ការកណ្ដាល។ ជាមួយគ្នានេះ ធនាគារជាតិ បានអំពាវនាវឲ្យសាធារណជនទាំងអស់ ចូលរួមគាំទ្រការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាតិ៕ | ដើម្បីអបអរខួបលើកទី៣៧ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ធនាគារជាតិនៃកម្ពុជា (NBC) នឹងទទួលប្ដូរក្រដាស់ប្រាក់រៀល ចាស់ ទក់ ឬ រហែក ជាមួយនឹងក្រដាសប្រាក់ថ្មីជូនសាធារណជន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ NBC នៅថ្ងៃទី១៣ខែមីនា។ |
ក្រុងព្យុងយ៉ាងបានព្រមានប្រើប្រាស់កម្លាំងវាយប្រហារលើទ័ពអាមេរិកនិងកូរ៉េខាងត្បូងដោយមិនប្រណីឡើយ បើសិនជាកងទ័ពដែលកំពុងធ្វើសមយុទ្ធរួមគ្នានេះហ៊ានរំលោភអធិបតេយ្យនិងធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ខ្លួននោះ។ កូរ៉េខាងជើងសំដៅដល់ នាវាដឹកយន្តហោះអាមេរិក Carl Vinson បច្ចុប្បន្នកំពុងដឹកនាំនាវានិងកងទ័ពអាមេរិកនិងកូរ៉េខាងត្បូងដើម្បីបន្តធ្វើសម... | កូរ៉េខាងជើងព្រមានវាយប្រហារវិញបើសិនជាកងទ័ពអាមេរិកនិងកូរ៉េខាងត្បូងដែលកំពុងធ្វើសមយុទ្ធរួមគ្នានោះហ៊ានបំពានអធិបតេយ្យឬប៉ះពាល់ដល់ខ្លួននោះ។ ក្រោយភាពតានតឹងកើនឡើង អាមេរិកបានដំឡើងខែលការពារមីស៊ីលនៅកូរ៉េខាងត្បូងនិងបញ្ជូនសព្វាវុធរបស់ខ្លួនដូចជាយន្តហោះទម្លាក់គ្រាប់បែកនិងយន្តហោះគ្មានអ្នកបើកទៅឧបទ្វីបកូរ៉េដូចគ្នា។ |
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស ពលរដ្ឋខ្មែរចំនួន ៤នាក់ ដែលបានចាញ់បោកមេខ្យល់ ដោយឆ្លងដែនតាមប្រទេសថៃ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី និងប្រទេសចិន កាលពីឆ្នាំ២០១៦ នឹងត្រូវបញ្ជូនវិលត្រឡប់មកកម្ពុជាវិញ។ ក្រសួងបញ្ជាក់ថា អ្នកទាំង៤នាក់នេះ បានឆ្លងដែនទៅធ្វើការដោយខុសច្បាប់។ ពលរដ្ឋខ្មែរចំនួន ២នាក់ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី និង ពលរដ្ឋ... | ភ្នំពេញ៖ ពលរដ្ឋខ្មែរចំនួន ៤នាក់ ដែលចាញ់បោកមេខ្យល់នាំទៅធ្វើការនៅម៉ាឡេស៊ី និងចិន ត្រូវបានបញ្ជូនមកកម្ពុជាវិញ។ ពួកគេទាំង៤នាក់ បានមកដល់កម្ពុជាវិញ ដោយពលរដ្ឋខ្មែរ ២នាក់ នៅប្រទេសចិន បានមកដល់កម្ពុជា នៅថ្ងៃទី១៣ ខែមីនា និងពលរដ្ឋខ្មែរ ២នាក់ទៀត នៅប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជា នៅថ្ងៃទី១៤ ខែមីនានេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួង... |
ស្របពេលដែលបណ្តាប្រទេសជាច្រើនព្រួយបារម្ភពីការចាកចេញរបស់រដ្ឋបាលអាមេរិក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ពីតំបន់អាស៊ី គេឃើញមានសញ្ញាវិជ្ជមានមួយកើតឡើង។ នោះគឺដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកលោក Mike Pence មកកាន់តំបន់អាស៊ីប៉ាហ្វិកនៅខែក្រោយ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters អនុប្រធានាធិបតីអាមេរិក Mike Pence នឹងអញ្ជើញម... | អនុប្រធានាធិបតីអាមេរិកលោក Mike Pence នឹងបំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ីនៅខែក្រោយនេះដោយលោកនឹងទៅប្រទេសឥណ្ឌូណេស៊ី, កូរ៉េខាងត្បូង, ជប៉ុននិងអូស្ត្រាលីផងដែរ។ ដំណើរទស្សនកិច្ចនេះកើតឡើងស្របពេលដែលភាពមិនច្បាស់លាស់ក្នុងនយោបាយការបរទេសមកកាន់តំបន់អាស៊ីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កើនឡើងខ្លាំង។ |
ក្រុមមេធាវី ទើបតែបានដាក់បណ្តឹងសាទុក្ខម្តងទៀត ទៅកាន់តុលាការកំពូល ដើម្បីសុំឲ្យមន្ត្រីអាដហុកទាំងបួនរូប និងមន្ត្រីគ.ជ.ប មួយរូប ដែលកំពុងជាពន្ធនាគារ ដោយសារតែរឿងអាស្រូវរបស់ស្រីមុំ បានរស់នៅក្រៅឃុំជាបណ្តោះអាសន្ន។ នេះជាការអះអាងរបស់លោក ឡោ ជុនធី មេធាវីមួយរូប ការពារក្តីឲ្យមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ដែលបានប្រាប់សារព័ត៌មានថ្មីៗ។ ... | ភ្នំពេញ៖ ទោះបរាជ័យមិនតិចដងក្តី ក្រុមមេធាវី នៅតែព្យាយាមសុំឲ្យដោះលែងមន្ត្រីអាដហុកទាំងបួនរូប និងមន្ត្រីគ.ជ.ប មួយរូប ដែលកំពុងជាប់ពន្ធនាគារ ព្រោះរឿងអាស្រូវរបស់ស្រីមុំ។ ថ្មីៗនេះ ក្រុមមេធាវី បានដាក់សំណើម្តងទៀត ទៅកាន់តុលាការកំពូល ដើម្បីសុំឲ្យដោះលែងអ្នកទាំង៥ខាងលើ។ |
ប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យជាកូនប្រសាមន្ត្រីអាវុធហត្ថជាន់ខ្ពស់ម្នាក់នៅខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងបទល្មើសឈើ បានចាប់ផ្តើមតាំងពីថ្ងៃទី១១ ខែមីនាមក។ ប៉ុន្តែមកដល់ពេលនេះ អាជ្ញាធរ ហាក់មិនទាន់មានតម្រុយ ពីជនសង្ស័យនៅឡើយ។ លោក អេង ហ៊ី អ្នកនាំពាក្យកងអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថានៅថ្ងៃនេះយ៉ាងខ... | អាជ្ញាធរ ហាក់មិនទាន់មានតម្រុយជនសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសឈើ នៅខេត្តកំពង់ស្ពឺនៅឡើយ ខណៈប្រតិបត្តិការតាមចាប់ខ្លួន បានផ្តើមតាំងពីថ្ងៃទី១១ មីនាមក។ ជនសង្ស័យ ជាកូនប្រសា មន្ត្រី អាវុធហត្ថជាន់ខ្ពស់ម្នាក់នៅខេត្តកំពង់ស្ពឺ។ |
អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក ជូ គឹមទ្រី បានឲ្យដឹងថា អាជ្ញាធរបាន បញ្ចប់ផែនការមេគ្រប់គ្រងប្រព័ន្ធបង្ហូរទឹកភ្លៀង ដំណាក់កាលទី៣ រួចរាល់ នៅក្នុងឆ្នាំនេះ។ ថ្លែងក្នុងសន្និសីទកាសែតស្ថានទូតជប៉ុន នៅរសៀលថ្ងៃទី១៣ ខែមីនានេះ លោកបានប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរបានសម្រេចដាក់លូបានជាង ៣០០គីឡូម៉ែត្រ ចំណោមបណ្តា... | ភ្នំពេញ៖ អាជ្ញាធរពុំទាន់ហ៊ានធានាថា អ្នករស់នៅក្នុងរាជធានីភ្នំពេញ នឹងលែងជិះយានយន្តឆ្លងកាត់ទឹកជំនន់តាមដងមហាវិថី ឬវិថីនានា នៅពេលភ្លៀងធ្លាក់ខ្លាំងម្តងៗនោះទេក្នុងឆ្នាំ២០១៧នេះ។ ប៉ុន្តែ គេរំពឹងថា ទឹកភ្លៀងនឹងមិនអាចជន់លិចផ្លូវក្នុងរាជធានីខ្លាំង ដូចឆ្នាំមុនៗឡើយ។ |
ពាក់ព័ន្ធបញ្ហានេះ លោក Liu Yongfu ប្រធានការិយាល័យនៃក្រុមប្រឹក្សារដ្ឋទទួលបន្ទុកលុបបំបាត់ភាពក្រីក្រនិងអភិវឌ្ឍ បានបញ្ជាក់ថា ចិននឹងផ្តោតសំខាន់លើការដោះស្រាយបញ្ហាស្បៀងអាហារ, សម្លៀងបំពាក់, ប្រព័ន្ធអប់រំ សុខាភិបាល និងសន្តិសុខលំនៅដ្ឋានជាដើម ដើម្បីធានាថា ប្រជាជនមានលទ្ធភាពទទួលបានការគាំទ្រនិងទំនុកបម្រុងបានល្អ។ របាយការណ៍ការងារឆ្នាំ ... | កង្វះខាតចំណីអាហារនិងសម្លៀកបំពាក់នឹងត្រូវដោះស្រាយដើម្បីឈានទៅលុបបំបាត់ភាពក្រីក្រ។ នេះជាការបញ្ជាក់របស់មន្ត្រីចិនម្នាក់ក្នុងពេលដែលរដ្ឋាភិបាលចិនសម្រេចប្រកាសពង្រឹងសមត្ថភាពក្នុងការអនុវត្ត«សង្គ្រាមប្រឆាំងភាពក្រីក្រ»។ ដើម្បីធានាថា ការអនុវត្តគោលនយោបាយលុបបំបាត់ភាពក្រីក្រមានប្រសិទ្ធភាពនោះ ចិនបានសន្យាថា នឹងដាក់ផែនការវាយតម្លៃដ៏តឹងរ៉... |
បន្ទាប់ពីមានឈ្មោះក្នុងបញ្ជីកីឡាករទាំង២៣រូប របស់គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាថ្មីលោក Leonardo Vitorino នោះ ខ្សែប្រយុទ្ធរបស់ក្រុម Fujieda MYFC នៃក្របខណ្ឌទី៣របស់ជប៉ុន កីឡាករចាន់ វឌ្ឍនាកា បានបង្ហោះវីដេអូឃ្លីបនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា គេពិតជាមានអារម្មណ៍សប្បាយរីករាយដែលត្រូវបានកោះហៅ ដើម្បីត្រៀមប្រកួតមិត្តភាពជាម... | ចាន់ វឌ្ឍនាកា ខ្សែប្រយុទ្ធឆ្នើមក្រុមបឹងកេត ដែលកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប Fujieda MYFC នៃក្របខណ្ឌទី៣ជប៉ុន នឹងមកកម្ពុជាវិញនៅថ្ងៃទី១៩ ខែមីនាខាងមុន ដើម្បីចូលរួមហ្វឹកហាត់ជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា សម្រាប់ជំនួបមិត្តភាពអន្តរជាតិជាមួយឥណ្ឌា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧។ |
នៅក្នុងពិធីបុណ្យទន្លេលើកទី៣ នាខេត្តស្ទឹងត្រែងនេះ ក្រសួងទេសចរណ៍ បានណែនាំដល់ប្រតិបត្តិករដែលប្រកបអាជីវកម្មទាំងអស់ ត្រូវរៀបចំសោភ័ណភាពទូទៅ ការថែរក្សាអនាម័យសេវាកម្ម ការគ្រប់គ្រងសំណល់ ចំណត បង្គន់អនាម័យ មុខសេវាកម្ម និងតម្លៃជាដើម។ ជាមួយគ្នានេះ ការរៀបចំសោភ័ណភាពទូទៅ ក្រសួងបញ្ជាក់ ឲ្យគ្រប់ទីតាំងអាជីវកម្មទាំងអស់ ត្រូវមានការតុបតែង... | ភ្នំពេញ៖ ពិធីបុណ្យទន្លេលើកទី៣ឆ្នាំ២០១៧នេះ នឹងរៀបចំនៅខេត្តស្ទឹងត្រែង នាថ្ងៃទី២៤-២៦ ខែមីនាខាងមុខនេះ។ ក្រសួងទេសចរណ៍ បានជូនដំណឹងដល់ប្រតិបត្តិករដែលប្រកបអាជីវកម្មទេសចរណ៍ ត្រូវអនុវត្តការពង្រឹងគុណភាពសេវាកម្មអាជីវកម្ម សម្រាប់បុណ្យទន្លេ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍។ |
ជ័យជម្នះ ១-០ នៅពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃអង្គារ ទី១៤ ខែមីនា នេះ នាំឲ្យបឹងកេតដែលដឹកនាំដោយគ្រូបង្វឹកអូស្ត្រាលី លោក John Mcglynn មាន៣ពិន្ទុលើកដំបូងនៅក្នុងពូល F ខណៈក្រុមមីយ៉ាន់ម៉ា Magwe របស់លោក Zaw Win Tun មានតែ១ពិន្ទុប៉ុណ្ណោះពីការប្រកួត៣លើកកន្លងមក។ ក្រុមភ្ញៀវបានបាត់បង់សមាជិកម្នាក់នៅចុងម៉ោង ដោយខ្សែការពារ Set Phyo Wai បានក... | ខ្សែការពារម៉ាលី Oulai Hinako Jean Paul របស់ក្លិប Magwe បានធ្វើឲ្យបាល់ចូលទីខ្លួនឯងនៅនាទី ទី៣៥ និងជាគ្រាប់បាល់ដែលនាំឲ្យបឹងកេត ទទួលបាន៣ពិន្ទុជាលើកដំបូងក្នុងការប្រកួតពូល F នៃពានរង្វាន់ AFC Cup ឆ្នាំ២០១៧ ។ |
សូមស្ដាប់ប្រសាសន៍សម្ដេច ស ខេង៖ ទាក់ទងនឹងការលើកឡើងរបស់សម្ដេច ស ខេង នេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ សុំមិនអត្ថាធិប្បាយតបនឹងសម្ដេច ស ខេង ឡើយ ដោយប្រាប់ឲ្យសារព័ត៌មានថ្មីៗ សួរទៅកាន់អនុប្រធានគណបក្ស លោក អេង ឆៃអ៊ាង ដែលជាអ្នករៀបចំលក្ខន្តិកស្នើទៅក្រសូងមហាផ្ទៃវិញ។ ប៉ុន្តែទាំងលោក អេង ឆៃអ៊ាង និងលោកស្រី មួ សុខហួរ សារ... | ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង នឹងពិចារណាលើការផ្ដល់សុពលភាពដល់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីបានធ្វើសមាជបក្សជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំបក្សថ្មី ដែលមានប្រធានមួយរូប និងអនុប្រធានបីរូប កាលពីថ្ងៃទី២ មីនា កាលពីពេលថ្មីៗនេះ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥១ នៅព្រឹកថ្ងៃទី១៤ មីនានេះ សម្ដេច ស ខេង បាននិយាយ ... |
ស្ថានីយ៍ប្រព្រឹត្តកម្មទឹកសំណល់រាវទាំងពីរកន្លែង មានទីតាំងនៅតំបន់ជើងឯកដែលស្ថិតនៅភាគត្បូងរាជធានីភ្នំពេញ និងស្ថានីយ៍បឹងតាមោកស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ។ ថ្លែងក្នុងសន្និសីទកាសែតស្តីពីគម្រោងកែលម្អទឹករបស់ JICA លើកទីពីរ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញលោក ជូ គឹមទ្រី បានឲ្យដឹងពីការសិក្សាស្តីពី ស្ថានីយ៍ប្រព... | ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គ្រោងនឹងដំឡើងស្ថានីយ៍ប្រព្រឹត្តកម្មទឹកស្អាតចំនួន ២កន្លែង ដើម្បីចូលរួមលើកកម្ពស់បរិស្ថាន និងសោភ័ណភាពក្នុងរាជធានីភ្នំពេញ។ |
លោក ឬទ្ធី សំណាង, លោក ដួង មាសចំរើន និងលោក ឡា ឡៃ បានបន្តតួនាទីជាសមាជិកប្រតិបត្តិក្នុងអាណត្តិថ្មីឆ្នាំ២០១៧-២០២១របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយទទួលបានសម្លេងគាំទ្រច្រើនជាងគេក្នុងចំណោមបេក្ខភាពឈរឈ្មោះចំនួន៩នាក់។ ក្នុងនោះ លោក ឬទ្ធី សំណាង ទទួលបានការគាំទ្រចំនួន៣៥សម្លេង, លោក ដួង មាសចំរើន បាន៣៤សម្លេង និងលោក ឡា ឡៃ បានចំនួន២៥សម... | សមាជិកប្រតិបត្តិផុតអាណត្តិចំនួន៣រូបរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីឆ្នាំ២០១៦ បានបន្តតួនាទីជាសមាជិកប្រតិបត្តិអាណត្តិថ្មី ក្រោយបានសម្លេងគាំទ្រច្រើនជាងគេក្នុងចំណោមបេក្ខភាពឈរឈ្មោះទាំង៩រូប។ |
រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Arkhom Termpittayapaisith បាននិយាយថា គណៈរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យនាយកដ្ឋានផ្លូវ Highways លុបចោលការបង់ថ្លៃធ្វើដំណើររវាងរាជធានីបាងកក និងខេត្តប៉ាតាយ៉ា និងផ្លូវក្រវាត់ភ្ជាប់រវាង Bang Pa-in ទៅកាន់ Bang Phli ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែមេសា។ នេះបើយោងតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ បន្ថែមពីលើនោ... | មកទល់ពេលនេះ នៅសល់មួយខែទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មី ឬបុណ្យសង្ក្រាន នឹងមកដល់។ ជាកាដូអបអរឆ្នាំថ្មី រដ្ឋាភិបាលថៃ នៅថ្ងៃទី១៤ ខែមីនា បានអនុម័តយល់ព្រមក្នុងការផ្ដល់សេវាធ្វើដំណើរមិនគិតថ្លៃសម្រាប់ការធ្វើដំណើរតាមផ្លូវល្បឿនលឿនសម្រាប់យានយន្តគ្រប់ប្រភេទ។ ក្រៅពីប្រជាជនថៃ ពលករចំណាកស្រុកមកពីប្រទេសជិតខាងរបស់ថៃ ក៏ទទួលបានការផ្ដល់កាដូ... |
តួកគីបានចោទសហភាពអឺរ៉ុបត្រង់ៗថា អង្គការតំបន់នេះអនុវត្តគោលគោលការណ៍ប្រជាធិបតេយ្យមានស្តង់ដារច្រើនជាន់ ហើយតួកគីសោកស្តាយដែលសហភាពអឺរ៉ុបនៅតែឈរជាមួយហូឡង់ដោយព្រងើយកន្តើយចំពោះខ្លួន។ តួកគីខឹងសម្បារជាមួយរដ្ឋាភិបាលហូឡង់ ហើយប្រទេសនេះបានព្យួរទំនាក់ទំនងការទូតកម្រិតខ្ពស់ជាមួយហូឡង់ទៀតក្រោយពេលដែលរដ្ឋមន្ត្រីរបស់ខ្លួនត្រូវបានហាមមិនឲ្យចូលថ្ល... | រដ្ឋាភិបាលក្រុងអង់ការ៉ា បានទិតៀនសហភាពអឺរ៉ុបខ្លាំងៗដោយចោទថា អង្គការតំបន់នេះអនុវត្តគោលការណ៍ប្រជាធិបតេយ្យដោយមានលក្ខណៈរើសអើង។ ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបស្នើតួកគីឲ្យឈប់ប្រើពាក្យសម្តីវាយប្រហារគេឯងទៀតដើម្បីកុំឲ្យបញ្ហាការទូតផ្ទុះឡើងកាន់តែខ្លាំង ។ |
«ប៉ា! ប៉ា! ប៉ា! ប៉ាមកវិញមក...» នេះជាសម្រែកទួញសោករបស់តួអង្គឯកជាក្មេងស្រី ដែលព្រាត់ឪពុកក្នុងសម័យខ្មែរក្រហម ក្នុងភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដឹកនាំដោយតារាសម្តែងហូលីវូដ អ្នកស្រី Angelina Jolie។ ប្រជាជនខ្មែរជាង ៤.០០០ នាក់អ្នកបានទស្សនាខ្សែភាពយន្តនេះជាលើកដំបូង ដែលសម្ពោធនៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងទីក្... | ភ្នំពេញ ៖ ខណៈពេលដែលភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដឹកនាំដោយ អ្នកស្រី Angelina Jolie នឹងចាក់បញ្ចាំងជាផ្លូវការក្នុងបណ្តាញទូរទស្សន៍អ៊ិនធឺណិត Netflixដ៏ពេញនិយមរបស់សហរដ្ឋអាមេរិក នៅចុងឆ្នាំ២០១៧ ខាងមុខ កម្ពុជាយល់ថា វាជាសញ្ញាណល្អ ក្នុងការផ្សព្វផ្សាយអំពីភាសារបស់ខ្លួន ទៅឆាកអន្តរជាតិ។ អ្នកជំនាញភាសាវិទ្យា និងអក្... |
ខ្សែប្រយុទ្ធជនជាតិជប៉ុនរបស់បឹងកេតអង្គរ Tomoki Muramatsu ដែលគ្រូបង្វឹកចាត់ទុកជាកីឡាករឆ្នើមក្នុងជំនួបជាមួយក្រុម Magwe FC របស់មីយ៉ាន់ម៉ា សោកស្តាយយ៉ាងខ្លាំងចំពោះកំហុសដែលខ្លួនមិនអាចទម្លុះសំណាញ់ទី Magwe FC ជូនក្រុមបឹងកេតអង្គរ។ ហើយខ្សែប្រយុទ្ធរូបនេះ បានចាត់ទុកកំហុសនេះ ជាការសម្រេចចិត្តខុសដ៏ធ្ងន់របស់គេ។ ក្នុងសន្និសីទសារព័ត៌មាន... | ក្រុមបឹងកេតអង្គរសម្តែងអារម្មណ៍សប្បាយរីករាយចំពោះជ័យជម្នះលើកដំបូង ១-០ លើក្រុម Magwe FC របស់មីយ៉ាន់ម៉ា នាការប្រកួតពូល F នៃពានរង្វាន់ AFC Cup 2017។ ប៉ុន្តែកីឡាករ Tomoki ដែលគ្រូបង្វឹកចាត់ទុកជាកីឡាករឆ្នើមក្នុងការប្រកួតមានអារម្មណ៍សោកស្តាយចំពោះការសម្រេចចិត្តខុសក្នុងការសម្រេចទី។ |
គ្រូបង្វឹកកូរ៉េខាងត្បូង លោក Lee Tae Hoon បានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំចំនួន៦ម៉ឺនដុល្លារអាមេរិកកាលពីឆ្នាំ២០១៦ ខណៈកាលពីឆ្នាំ២០១៥ លោកទទួលបានចំនួន ៤៨ ១០០ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ FFC។ លោក Lee វ័យ៥៥ឆ្នាំ បានដឹកនាំក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ក៏ដូចជាឈុត U-23 ចំនួន២លើក គឺចន្លោះពីខែសីហា ឆ្នាំ២០១០ ដល់ខែឧសភា ឆ្... | សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញផ្សាយរបាយការណ៍ចំណាយឆ្នាំ២០១៦ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៧ នាមហាសន្និបាតនៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនា។ ប្រាក់បៀវត្សរ៍គ្រូបង្វឹកក្រុមជម្រើសចាស់ និងថ្មី ក៏មាននៅក្នុងរបាយការណ៍ផងដែរ។ |
សូមទស្សនាទិដ្ឋភាពមួយចំនួនដូចតទៅ៖ | ភ្នំពេញ៖ ក្នុងខណៈពេលដែលប្រជាពលរដ្ឋដែលមានជីវភាពធូរធារ មានម្ហូបអាហារទទួលទានគ្រប់គ្រាន់ និងមានលំនៅដ្ឋានរស់នៅប្រកបដោយផាសុខភាពនោះ មានពលរដ្ឋក្រីក្រ និងអ្នកប្រកបរបរតូចតាចនៅតាមដងផ្លូវមួយចំនួនទៀត មិនមានឳកាសបានសម្រាកនៅកន្លែងសមរម្យនោះឡើយ។ អ្នកប្រកបរបររត់រ៉ឺម៉កកង់បីមួយចំនួនសម្រាកនៅលើរ៉ឺម៉ករបស់ខ្លួនក្រោមសំយាបផ្ទះក្បែរចិញ្ចើមផ្លូវ។ ... |
ប្រធានគណបក្សប្រជាជាជនកម្ពុជា សម្តេច ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកា៣លានរៀលបន្ថែមទៀតទៅថ្នាក់ឃុំសង្កាត់នីមួយៗទាំង១៦៤៦ឃុំសង្កាត់ ដែលគណបក្សនេះបានឈរឈ្មោះនៅក្នុងការបោះឆ្នោតខាងមុខ។ ដំណឹងនេះត្រូវបានបញ្ជាក់នៅក្នុងលិខិតផ្លូវការមួយរបស់ខុទ្ទកាល័យគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ដែលផ្ញើទៅប្រធានគណៈកម្មាធិការគណបក្សរាជធានី និ... | ភ្នំពេញ៖ គណបក្សកាន់អំណាចបានទម្លាក់ថវិកាជាង ១លាន២សែនដុល្លារទៅដល់ថ្នាក់ឃុំសង្កាត់របស់ខ្លួនដើម្បីឧបត្ថម្ភការចំណាយផ្សេងៗនៅក្នុងការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ។ |
ពិនិត្យប្រអប់ជើងជារៀងរាល់ថ្ងៃ ក្រែងមានអាការៈដាច់ដោច ដំបៅ ហើម ឡើងកន្អួលក្រហម ឬក្រចកជើងមានការបង្ករោគ លាងសម្អាតប្រអប់ជើងជាមួយទឹកក្តៅឧណ្ហៗរាល់ថ្ងៃដើម្បីបង្កើនលំហូរឈាម ផ្តល់ភាពសំណើមដល់ប្រអប់ជើងក្រោយពីលាងសម្អាតរួច តាមរយៈការលាបឡូសិន ឬក្រែមថែរក្សាភាពសើម ទន់ និងរលោងរបស់ជើង វិធីដ៏ល្អបំផុតគឺការកាត់ក្រចកជើងឲ្យបានខ្លីៗ ជាពិសេសក្រោ... | ជំងឺទឹកនោមផ្អែមច្រើនតែមានផលវិបាកច្រើនទៅលើប្រអប់ជើងខ្លាំងជាងគេ ព្រោះវាអាចប្រឈមខ្ពស់នឹងការបង្ករោគ និងរបួសដោយមិនដឹងខ្លួន។ បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម រាល់ការមានរបួសទាំងអស់អាចនឹងមានគ្រោះថ្នាក់ ហើយប៉ះពាល់ដល់អាយុជីវិតទៀត។ ចំពោះប្រអប់ជើងត្រូវបានគេចាត់ទុកថាជាសរីរាង្គដែលងាយនឹងមានរបួសបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដូច្នេះយកល្... |
ចូរចៀសវាងការចងសក់តឹងៗពេក តែត្រូវធ្វើយ៉ាងណាឲ្យសក់មានភាពរលង់ និងផាសុកភាព ចូរញ៉ាំអាហារផ្តល់សុខភាពដោយធ្វើយ៉ាងណាសម្បូរជាតិបន្លែ និងផ្លែឈើឲ្យបានច្រើន និងព្យាយាមញ៉ាំដើម្បីមនុស្សពីរនាក់។ អាចប្រើជែលប្រទាលកន្ទុយក្រពើលាបពីលើស្បែកក្បាលបានដើម្បីបន្ថយការជ្រុះសក់។ ចូរចៀសវាងការប្រើឧបករណ៍ផ្លំសក់ឲ្យស្ងួត ឬអ៊ុតសក់ត្រង់ ព្រោះវាគ្រាន់តែធ្វ... | ការមានផ្ទៃពោះគឺជាពេលវេលាមួយដែលរាងកាយអ្នកមានការប្រែប្រួលច្រើន ទាំងផ្លូវកាយ អារម្មណ៍ និងអ័រម៉ូន។ ចាប់តាំងពីចំនួនអ័រម៉ូនអេស្ត្រូជែនកើនឡើងមក អ្នកគួរតែរំពឹងថាសក់មានភាពរលើបរលោងខ្លាំង ប៉ុន្តែមានស្ត្រីជាច្រើនបែរជាជ្រុះសក់ខ្លាំងទៅវិញ។ ដូច្នេះយកល្អគួរតែថែរក្សាសក់ឲ្យបានល្អផងក្នុងពេលមានផ្ទៃពោះ ជាមួយនឹងគន្លឹះដូចខាងក្រោមនេះ៖ |
នគរបាល = Police កងរាជអាវុធហត្ថ = Military Police(PM) ការិយាល័យ = Office គេហទំព័រ = Website ហៅ = Call បច្ចេកវិទ្យា = Technology សិក្ខាសាលា = Workshop វេទិកា = Forum វិទ្យុ = Radio ព័ត៌មានវិទ្យា = Information Technology(IT) គណនេយ្យ ឬគណនី = Accountancy or Account សវនកម្ម = Audit | ភាសាខ្មែរ = ភាសាអង់គ្លេស |
មន្ត្រីការិយាល័យរដ្ឋអាជ្ញាប្រចាំតំបន់សេអ៊ូលកណ្ដាល បាននិយាយថា ក្រុមរដ្ឋអាជ្ញាបានបញ្ជូនដីកាកោះមកអតីតប្រធានាធិបតី ប៉ាក ហ្គឺនហេ ឲ្យបង្ហាញខ្លួនដើម្បីសាកសួរនៅថ្ងៃទី២១ ខែមីនា លើសំណុំរឿងពុករលួយ។ មន្ត្រីមេធាវីប្រធានាធិបតីអស់តំណែងរូបនេះ ក៏បានទទួលដីកាកោះថ្ងៃទី១៥ ខែមីនានេះរួចហើយដែរ ហើយក៏បានសន្យាចូលរួមសហការឲ្យពេញទំហឹងក្នុងការស៊ើបអង... | រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានកោះហៅអតីតប្រធានាធិបតី ប៉ាក ហ្គឺនហេ ឲ្យចូលខ្លួនមកបំភ្លឺនៅសប្ដាហ៍ក្រោយ ជុំវិញសំណុំរឿងពុករលួយ ដែលនាំទៅដល់ការបោះឆ្នោតទម្លាក់តំណែងលោកស្រី។ លោកស្រី ប៉ាក ត្រូវបានសភាបោះឆ្នោតទម្លាក់ពីតំណែងនៅថ្ងៃទី៩ ខែធ្នូ ហើយមកដល់ថ្ងៃទី១០ ខែមីនា តុលាការធម្មនុញ្ញ ក៏បានបោះឆ្នោតយល់ព្រមរក្សាការសម្រេចរបស់សភា ដែលនាំឲ្យលោកស... |
ពុទ្ធបដិមាចំនួន៥អង្គ បានកើតចេញពីដើមគ្រញូងដែលមានអាយុជាង១០០ឆ្នាំ ដែលត្រូវគេលួចកាប់កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ ។ ពុទ្ធបដិមាទាំងនោះ ត្រូវបានរក្សាទុកនៅព្រះវិហារវត្តថ្មីដំរីសែនជ័យ ដើម្បឲ្យប្រជាពលរដ្ឋគោរពបូជា។ តាមសង្ឃដីកាពីព្រះគ្រូចៅអធិការវត្តថ្មីដំរីសែនជ័យ ពុទ្ធបដិមានោះរួមមាន រូបព្រះអង្គចេក ព្រះអង្គចម ព្រះបាទជ័យវរ្ម័នទី៧ តា... | សៀមរាប៖ គេនៅចាំមិនភ្លេចចំពោះហេតុការណ៍ដែលបានកើតឡើងក្នុងឧទ្យានអង្គរ ករណីកាប់ដើមគ្រញូងចំណាស់មួយដើម ដែលមានពាក់ព័ន្ធនឹងមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា។ ក្រោយដើមគ្រញូងត្រូវបានអាជ្ញាធរប្រគល់ឲ្យប្រជាពលរដ្ឋរក្សាទុក បន្ទាប់មកឈើដែលប្រជាពលរដ្ឋគោរពបូជានេះ ត្រូវបានច្នៃជាពុទ្ធបដិមា ដើម្បីឲ្យប្រជាពលរដ្ឋបន្តគោរព។ |
មនុស្សយន្តរ៉ូបូត ATLAB TeachAssist នឹងក្លាយជាគ្រូ និងជាជំនួយការដ៏ល្អរបស់សិស្សនៅតាមសាលាក្នុងប្រទេសអារ៉ាប់រួមអេមីរ៉េត។ នេះបើតាមការចុះផ្សាយរបស់កាសែត Arabian Business កាលពីថ្ងៃទី១៣ ខែមីនា។ ប្រព័ន្ធបច្ចេកវិទ្យា រ៉ូបូត នឹងដើរតួនាទីពិសេស ក្នុងនាមជាបណ្ណារក្ស ដែលជួយដល់សិស្សក្នុងការស្វែងរកសៀវភៅ ក៏ដូចជារៀបចំឲ្យសិស្សខ្ចីសៀវភៅផងដែរ... | ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានជំនាញផ្នែកអប់រំ ATLAB របស់អារ៉ាប់រួមអេមីរ៉េត បានប្រកាសពីការដាក់ដំណើរមនុស្សយន្តរ៉ូបូតនៅតាមសាលារៀនមួយក្នុងទីក្រុងឌូបៃ និងក្រុងផ្សេងទៀត នាចុងឆ្នាំ២០១៧នេះ។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.