text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
អត្ថប្រយោជន៍សម្រាប់ព្យាបាល ដំបូងគេបំផុត របស់ AIA សម្រាប់ជីវិត ធានារ៉ាប់រងលើស្ថានភាពជំងឺជាក់លាក់ចំនួន ១២ ប្រភេទទាក់ទងនឹងជំងឺមហារីក ជំងឺដាច់សសៃឈាមខួរក្បាល ជំងឺបេះដូង ជំងឺសួត និងជំងឺថ្លើម ដោយរួមទាំងរោគសញ្ញាក្នុងដំណាក់កាលដំបូង និងស្ថានភាពជំងឺដំណាក់កាលធ្ងន់ធ្ងរផងដែរ។ ប្រសិនបើអ្នកត្រូវបានធានា ត្រូវបានពិនិត្យឃើញថាមានជំងឺ ដែល... | ភ្នំពេញ៖ នៅពេលថ្មីៗ ក្រុមហ៊ុនធានារ៉ាប់រងជីវិត ធំបំផុតប្រចាំតំបន់អាស៊ី អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (អេ អាយ អេ ខេមបូឌា) បាននាំយក AIA សម្រាប់ជីវិត មកជូនប្រជាពលរដ្ឋកម្ពុជា។ AIA សម្រាប់ជីវិត គឺជាដំណោះស្រាយធានារ៉ាប់រងជីវិតតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានការផ្តល់ប្រាក់អត្ថប្រយោជន៍ ប្រសិនបើអ្នកដែលត្រូវបានធានា... |
ក្រុមបឹងកេតបានយកឈ្នះក្រុមប៉ូលិសយ៉ាងតានតឹងក្នុងលទ្ធផល ៣-២ នាជំនួបជើងទី២នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ កាលល្ងាចថ្ងៃទី១៨ ខែមិថុនា នៅពហុកីឡដ្ឋានជាតិ។ ជ័យជម្នះនេះ មានន័យថា បឹងកេតសងសឹកបានសម្រេចលើក្រុមប៉ូលិសដែលពួកគេបានចាញ់ ២-១ កាលពីជើងទី១។ លើសពីនេះ វាបានជួយពង្រឹងទីតាំងដែលកំពុងឈរលេខរៀងទី៥របស់បឹងកេតថែមទៀតផង។... | នាការវិលមកជួបគ្នាក្នុងជើងទី២នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ កាលពីល្ងាចថ្ងៃអាទិត្យ ទី១៨ មិថុនា ម្សិលមិញ ក្រុមបឹងកេត និងក្រសួងការពារជាតិ(ទ័ព)សុទ្ធតែសងសឹកបានសម្រេចលើដៃគូចាស់។ ចំណែកក្រុមភ្នំពេញប្រើភាពជាម្ចាស់ផ្ទះលត់ក្រុមស៊ីម៉ាក់ ១១-០ ដើម្បីបំបែកកំណត់ត្រាកាលពីជើងទី១។ |
ព្រឹត្តិការណ៍«ពិព័រណ៍អាពាហ៍ពិពាហ៍»ដែលមិនសូវធ្លាប់មានបង្កើតនៅក្នុងប្រទេសកម្ពុជានោះ ឥឡូវក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា(ANUSSA) គ្រោងនឹងបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះនៅថ្ងៃទី២២-២៣ ខែកក្កដាឆ្នាំ២០១៧ខាងមុនេះ នៅទីក្រុងកោះពេជ្ររាជធានីភ្នំពេញដោយមានវត្តមានក្រុមហ៊ុនឧបត្ថម្ភជាច្រើនចូលរួមផងដែរ។ នៅក្... | ភ្នំពេញ៖ អ្នកធ្លាប់រៀបការជូនកូនចៅហើយ ឬគូស្រករដែលរៀបការហើយ អាចមានបទពិសោធន៍ជីវិតក្នុងការរៀបចំអាពាហ៍ពិពពាហ៍។ តែសម្រាប់គូស្រករថ្មី ឬអាណាព្យាបាលថ្មីដែលមិនធ្លាប់មានកូនចៅការ ពួកគេអាចប្រឈមនឹងបញ្ហាខ្លះៗ ប្រសិនបើពួកគេមិនមានអ្នកជំនាញជួយឲ្យយោបល់នោះទេ។ ដើម្បីដោះស្រាយបញ្ហាមួយចំនួន ក្រុមហ៊ុនរៀបចំព្រឹត្តិកាណ៍ ANUSSA គ្រោងនឹងរៀបចំពិព័រ... |
នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សា បានមានប្រសាសន៍ទៀតថា ពិព័រណ៌នេះរៀបចំឡើងក្នុងគោលដៅចង់ឃើញក្រុមគ្រួសារ ឪពុក ម្តាយ និងកូនតូចៗ បានជួបជុំគ្នាយ៉ាងសប្បាយរីករាយ បង្កើនភាពស្និទ្ធស្នាល និងភាពកក់ក្តៅយ៉ាងពិតប្រាកដ បន្ទាប់ពីសម្រាកពីការងារដ៏មមាញឹក តាមរយៈការលេងល្បែកកម្សាន្តសប្បាយជាច្រើននៅក្នុងពិព័រណ៌កុមារ និងគ្រួសារលើកទី៤នេះ។ លោក សេង ពិ... | ភ្នំពេញ៖ ពិព័រណ៌កុមារ និងគ្រួសារលើកទី៤ដ៏ធំប្រចាំឆ្នាំ២០១៧ រៀបចំដោយក្រុមហ៊ុនអនុស្សា(ANUSSA Event Planner) រយៈពេល២ថ្ងៃ គឺថ្ងៃទី១៧ និងទី១៨ ខែមិថុនា នៅសាលមហោស្រព និងពិព័រណ៍កោះពេជ្រ បានបញ្ចប់ទៅដោយជោគជ័យ។ បើតាមលោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សា ពិរព័រណ៌ រយៈពេល២ថ្ងៃនេះ មានអ្នកចូលរួមជាង៣ម៉ឺននាក់។ |
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាញ់មីស៊ីលដាក់ទីតាំងក្រុមភេរវករនៅឯខេត្ត Deir-ez Zor ភាគខាងកើតស៊ីរី ដើម្បីសងសឹកសកម្មភាពភេរវកម្មនៅរដ្ឋសភា និងផ្នូរមេដឹកនាំកំពូលក្នុងទីក្រុងតេហេរ៉ង់។ សារព័ត៌មានអ៊ីរ៉ង់ Tasnim ផ្សាយថា មីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យម Zulfiqar ត្រូវបានបាញ់ចេញពីទីតាំងនៅភាគខាងលិចប្រទេស សំដៅមូលដ្ឋានក្រុមភេរវករនៅភាគខាងកើ... | យោធាអ៊ីរ៉ង់ បានបាញ់មីស៊ីលរយៈចម្ងាយមធ្យមមួយគ្រាប់សំដៅទីតាំងក្រុមភេរវករនៅឯតំបន់ភាគខាងកើតរបស់ស៊ីរី ហើយនេះជាការឆ្លើយតបនឹងហេតុការណ៍បាញ់ប្រហារក្នុងរដ្ឋធានីតេហេរ៉ង់កាលពីដើមខែមិថុនា ដែលសម្លាប់មនុស្សអស់១៨នាក់។ ក្រុមជ្រុលនិយមរដ្ឋឥស្លាម (IS) ឬដែស្ហ (Daesh) បានប្រកាសទទួលខុសត្រូវចំពោះសកម្មភាពភេរវកម្មនេះ ខណៈក្រុងតេហេរ៉ង់បែរជាចោទអាមេ... |
គម្រោង One Goal បានចាប់ដំណើរការពីខែតុលា ឆ្នាំ២០១៦ ដោយមានគោលបំណងផ្តោតសំខាន់លើយុវជននៅក្រៅប្រព័ន្ធសិក្សា ដើម្បីអោយពួកគេអាចកកអង្គការទស្សនៈពិភពលោក មានសេចក្តីសប្បាយរីករាយជាខ្លាំង ដែលបានធ្វើជាដៃគូរជាមួយក្រុមហ៊ុន ស្មាត អាស្យាតា ដោយពួកយើងមានតម្លៃ និងជំនឿរួមគ្នាក្នុងការប្តេជ្ញាចិត្តធ្វើអោយមានការផ្តាស់ប្តូរជាវិជ្ជមាន និងការពង្រឹង... | រាជធានីភ្នំពេញ៖ អង្គការទស្សនៈពិភពលោក ចូលរួមជាមួយនឹងក្រុមហ៊ុន ស្មាត អាស្យាតា សូមអបអរសាទរ ការប្រកួតបាល់ទាត់ផ្តាច់ព្រាត់ថ្នាក់ជាតិនៃគម្រោង One Goal ដែលត្រូវបានបង្កើតឡើងដើម្បីជួយពង្រឹងនូវសមត្ថភាពយុវជនកម្ពុជាអោយពួកគេសម្រេចបាននូវសក្តានុពលពេញលេញ។ |
រាល់អ្វីគ្រប់យ៉ាងដែលចេញពីក្នុងខ្លួនយើងគឺជាព័ត៌មានដ៏សំខាន់មួយដែលអាចប្រាប់យើងយ៉ាងច្រើនអំពីស្ថានភាពសុខភាពទូទៅបាន។ ជាក់ស្តែកចំពោះភាពញឹកញាប់នៃការនោម និងបន្ទោបង់តែម្តង។ រាងកាយរបស់មនុស្សម្នាក់ៗតែងតែមានភាពពិសេសរៀងៗខ្លួន។ តើអ្នកគួរតែបន្តោបង់ញឹកញាប់ប៉ុណ្ណាទៅ? រឿងដែលល្អនោះគឺថា អ្នកគួរតែបន្ទោបង់យ៉ាងហោចណាស់ ១ ទៅ២ដងក្នុងមួយថ្ងៃ ... | ទម្លាប់នៅពេលព្រឹកសម្រាប់មនុស្សភាគច្រើន អាចជាការតាំងសមាធិ ការបន់ស្រន់ និងការហាត់យូហ្គា ប៉ុន្តែអ្នកខ្លះទៀត បែរជាត្រូវទៅបន្ទប់ទឹកដើម្បីបន្ទោបង់ទៅវិញ។ បើសិនជាអ្នកគិតថា យើងកំពុងតែនិយាយរំខានអំពីការនោម និងបន្ទោបង់ច្រើនពេកនោះ អ្នកប្រហែលជាយល់ខុសហើយ។ |
អ្នកអាចញ៉ាំចេកបាន ព្រោះវាមានសារធាតុដែលអាចជួយកែសម្រួលដំណេករបស់អ្នកបាន។ ជាហេតុដែលធ្វើឲ្យអ្នកអាចគេងលក់ដល់ពេលព្រឹក។ សាឡាត ជាបន្លែដែលអ្នកគួរតែបរិភោគ ព្រោះវាអាចនិយាយបានថាជាថ្នាំសណ្តំ ដែលអាចជួយបន្ធូរខួរក្បាលអ្នក។ ដូចនេះ អ្នកនឹងអាចឆាប់គេងលក់នៅពេលយប់។ ផ្លែឈើរី ក៏ជាផ្លែឈើដែលអាចជួយអ្នកឲ្យគេងលក់ស្រួលដូចគ្នា។ នៅក្នុ... | ចំពោះអ្នកដែលមានបញ្ហាគេងមិនលក់នៅពេលយប់ អាចដោះស្រាយបានហើយ។ អ្នកគ្រាន់តែបរិភោគផ្លែឈើទាំងនេះ នោះអ្នកនឹងអាចគេងលក់យ៉ាងស្រួល។ តើមានអ្វីខ្លះទៅ? |
ដើម្បីឆ្លើយតបនឹងគោលបំណងរបស់ក្រសួងទេសចរណ៍ដែលចង់ប្រែក្លាយរាជាធានីភ្នំពេញជាគោលដៅទេសចរណ៍របស់កម្ពុជានាពេលអនាគត លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃ NOCC គ្រោងប្រែក្លាយព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនភ្នំពេញអន្តរជាតិដែលអាចទាក់ទាញអត្តពលិករាប់ពាន់នាក់ចូលរួម ជាព្រឹត្តិការណ៍ម៉ារ៉ាតុនភ្នំពេ... | ក្រោយមើលឃើញពីសន្ទុះកើនឡើងនៃចំនួនអត្តពលិកជាតិ និងអន្តរជាតិចូលរួមព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនភ្នំពេញអន្តរជាតិ ដែលបានបញ្ចប់យ៉ាងជោគជ័យកាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ម្សិលមិញ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)គ្រោងប្រែក្លាយព្រឹត្តិការណ៍សប្បុរសធម៌នេះ ទៅជាព្រឹត្តិការណ៍ម៉ារ៉ាតុនភ្... |
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ អ្នកស្រីចេនឡា បានបញ្ជាក់ថា មូលហេតុដែលអ្នកស្រីសម្រេចចិត្តប្រកបរបរដែលសង្គមយល់ថាជាការងាររបស់បុរសនេះ ព្រោះអ្នកស្រីគិតថា ការបើកតាក់ស៊ីមិនត្រឹមតែអាចផ្តល់ចំណូលផ្គត់ផ្គង់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏អាចមានពេលវេលាច្រើននៅក្បែរកូនតូចទាំង២នាក់ និងអាចជូនពួកគេ ទៅ-មកសាលារៀន ដោយផ្ទាល់បានទៀត។ អ្ន... | របរបើកតាក់ស៊ី ជារបរមួយ មិនមានមនុស្សស្រីច្រើនឡើយហ៊ានធ្វើ។ បញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនជារឿងមួយ ដែលធ្វើឲ្យស្ត្រីមិនហ៊ានប្រថុយធ្វើការងារនេះ តែបញ្ហាមួយទៀតគឺការរារាំងពីក្រុមគ្រួសារ ព្រោះខ្លាចចំណាយមាត់អ្នកជិតខាង។ ទោះជាត្រូវប្រឈមនឹងបញ្ហាទាំងនេះក៏ដោយ អ្នកស្រី ឡឹក ចេនឡា ជាស្ត្រីម្នាក់ ក្នុងចំណោមស្រី្តអ្នកបើកតាក់ស៊ីផ្សេងទៀត ដែលហ៊ា... |
តំណាងចរចារបស់ចក្រភពអង់គ្លេស បានចាប់ផ្ដើមការចរចាជាមួយដៃគូសហភាពអឺរ៉ុបរបស់ខ្លួនដើម្បីចាប់ផ្ដើមការពិភាក្សាលើការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប។ រដ្ឋមន្ត្រីទទួលបន្ទុកការចាកចេញរបស់អង់គ្លេស David Davis បានទៅដល់ទីក្រុងព្រុចសែល ដើម្បីជួបជាមួយសមភាគីអឺរ៉ុបរបស់លោក ក្នុងការកំណត់លក្ខខណ្ឌចាកចេញរបស់អង់គ្លេស និងទំនាក់ទំនងថ្មីរវាងភាគីទា... | ការចរចាចែកផ្លូវគ្នារវាងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានចាប់ផ្ដើមហើយនៅថ្ងៃទី១៩ ខែមិថុនា នៅឯទីក្រុងព្រុចសែល ដើម្បីកំណត់លក្ខខណ្ឌនៃទំនាក់ទំនងថ្មីរវាងភាគីទាំងពីរក្រោយការចាកចេញរបស់អង់គ្លេស។ ដំណើរការចរចានេះ នឹងធ្វើឡើងរយៈពេល២ឆ្នាំ ហើយសហភាពអឺរ៉ុប ក៏ដូចជាអង់គ្លេស នឹងមានឱកាសនិយាយគ្នាឲ្យបានច្បាស់លាស់ពីទំនាក់ទំនងថ្មី ព្រោះមេដឹកនាំ... |
ក្រោយការសិក្សាបច្ចេកទេសផ្សេងៗ ទាក់ទងនឹងការបញ្ជាការបើកបរទាំងលើផ្លូវថ្នល់ និងអាកាស ក្រុមហ៊ុន Pal-V https://thmeythmey.com/?page=detail&id=49999 បានចាប់ផ្តើមផលិតរថយន្តកង់បី ដែលអាចដឹកនាំមនុស្ស២នាក់ ហើយអាចហោះហើរទៅលើអាកាសបាន។ «វាជាក្តីសុបិនដែលកើតមានប្រមាណ១០០ឆ្នាំមកហើយ។ នៅពេលដែលរថយន្តដំបូងត្រូវបានដាក់ឲ្យដំណើរការ គេតែងតែនាំគ្... | ក្រុមហ៊ុនផលិតរថយន្ត Pal-V (Personal Air and Land Vehicle) របស់ហូឡង់កំពុងបោះជំហានទៅមុខក្នុងការបង្ហាញវត្តមានលើទីផ្សារនូវប្រភេទរថយន្តដែលអាចហោះបានជាលើកដំបូង។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Raamsdonsksveer មួយនេះ បានអះអាងថា អតិថិជន អាចជាវផលិតផលថ្មីរបស់ខ្លួនយ៉ាងហោចណាស់មុនដំណាច់ឆ្នាំ២០១៨ ។ |
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និង លោក ឃុន ចាន់ថា នាយកគ្រប់គ្រង ផ្នែកលក់ និងទីផ្សារក្រុមហ៊ុនមើស៊ីឌីស-បិនស៍ Mercedes-Benz ប្រចាំនៅកម្ពុជាដូចតទៅ៖ | ភ្នំពេញ៖ ក្រុមហ៊ុនមួយអាចដំណើរការបាន ត្រូវមានបុគ្គលិកគ្រប់ផ្នែកដែលក្រុមហ៊ុនត្រូវការ។ ប៉ុន្តែ បុគ្គលិកដែលក្រុមហ៊ុនគិតថា ជាតម្រូវការចាំបាច់ជាងគេនោះ គឺបុគ្គលិកផ្នែកទីផ្សារ និងបុគ្គលិកផ្នែកលក់។ ក្រុមហ៊ុនមួយធ្លាក់ចុះខ្សោយ ឬមិនសូវដំណើរការទៅមុខ គឺដោយសារផ្នែកទីផ្សារ និងផ្នែកលក់មិនសូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ អ្នកជំនាញផ្នែក... |
មនុស្សជាច្រើននាក់បាននាំគ្នារត់កាត់ទឹក និងផ្លោះរបង ដើម្បីគេចពីការចាប់ខ្លួនរបស់កងកម្លាំងនគរបាលខណ្ឌឫស្សីកែវ ក្រោមកិច្ចសហការជាមួយប៉ុស្តិ៍មូលដ្ឋាន និងកម្លាំងប្រជាការពារ។ នេះបើតាមឃ្លីបវីដេអូដែលបង្ហោះដោយអគ្គស្នងការដ្ឋាននគរបាលជាតិ។ នាអំឡុងនៃប្រតិបត្តិការបង្ក្រាបទីតាំងបញ្ជល់មាន់ខុសច្បាប់នៅចំណុចក្រោមដើមអំពិលទឹកបារាំង ក្នុងដីឡូត៍... | នៅកម្ពុជា បញ្ជល់មាន់គឺជាល្បែងខុសច្បាប់។ កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងមក អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានបង្ហោះឃ្លីបវីដេអូទាក់ទងនឹងប្រតិបត្តិការបង្ក្រាបទីតាំងជល់មាន់ខុសច្បាប់មួយកន្លែងនៅក្នុងខណ្ឌឫស្សីកែវ ជាយរាជធានីភ្នំពេញ ក្រោយការស៊ើបអង្កេតអស់រយៈពេល៤សប្តាហ៍។ |
រយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ចំនួនយានយន្តដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន បានកើនឡើងយ៉ាងសម្បើម។ យានយន្តដែលបានចុះបញ្ជីនៅក្រសួងសាធារណការ កើនពីជិត៤ម៉ឺនគ្រឿង ក្នុងឆ្នាំ២០០៤ ដល់ប្រមាណ៧លានគ្រឿងនៅឆ្នាំ២០១៦ ។ លោក ឡុង សុភ័ក្ត្រ ប្រធានផ្នែកជួសជុលរថយន្តរបស់ក្រុមហ៊ុន AC AUTOGAZ CAMBODIA មើលឃើញថា ចំនួនយានយន្តនៅកម្ពុជាកើន... | ចំនួនយានយន្តនៅកម្ពុជា កើនឡើងយ៉ាងសម្បើមនៅរយៈពេលជាង១០ឆ្នាំចុងក្រោយ ពោលគឺកើនពីជិត៤ម៉ឺនគ្រឿង នៅឆ្នាំ២០០៤ ដល់ប្រមាណ៧លានគ្រឿងនៅឆ្នាំ២០១៦ ។ កំណើនយ៉ាងច្រើននេះ គឺជាសញ្ញាល្អនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ប៉ុន្តែវាក៏បានបង្កឲ្យមានផលប៉ះពាល់មួយចំនួនដែរ ដូចជាគ្រោះថ្នាក់ចរាចរណ៍កើនឡើង ការស្ទះចរាចរណ៍ក្នុងទីក្រុង ផ្លូវខូច និងការបំពុលបរិយាកាស... |
ការព្រមានរបស់ គ.ជ.ប នេះ ក្រោយពីបានចេញលិខិតបើកចំហជាសាធារណៈមួយ ដោយស្នើទៅស្ថាប័នពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់ លើអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ចំពោះការបង្ហោះបំផ្លើសព័ត៌មានចោទថាស្ថាប័នខ្លួន ទាក់ទងនឹងការបោះឆ្នោតកាលពីថ្ងៃទី៤ កន្លងមកនេះ។ ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃ គ.ជ.ប លោក ខន កែវមនោ បានឲ្យស... | ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ព្រមានចាត់វិធានការផ្លូវច្បាប់ បើសិនជានៅមានការផ្សព្វផ្សាយចោទមកស្ថាប័ន គ.ជ.ប ថា ស្ថិតក្រោមការគ្រប់គ្រងរបស់បរទេសទៀតនោះ ។ |
ខាងក្រោមនេះ ជាម៉ូតរថយន្តចំនួន១០ដែលគេហទំព័រយានយន្តដ៏ល្បី Roadandtrack ចាត់ទុកថា ជាម៉ូដែលដែលនៅតែមានភាពទាន់សម័យ បើទោះបីជារថយន្តទាំងនេះ មានរយៈកាលផលិតជាង២០ឆ្នាំហើយក៏ដោយ។ ១. Porshe 911 ២. Mercedes-Benz SL55 AMG ៣. Toyota Supra Turbo ៤. Acura NSX ៥. Chevrolet Corvette ZR-1 ៦. Ranger Rover ៧. BMW 7-Series ៨. Ferrari F355 ៩. Lo... | នៅសម័យកាលដ៏ទំនើបនេះ មនុស្សនិយមផ្លាស់ប្តូរសម្ភារប្រើប្រាស់ទៅតាមឆ្នាំ និងតាមការរចនាម៉ូត។ អ្នកខ្លះផ្លាស់ប្តូរម៉ូតរថយន្តលឿនជាងសម្លៀកបំពាក់ទៅទៀត ពោលគឺប្រើមិនទាន់បាន២ ទៅ៣ឆ្នាំស្រួលបួលផង។ បន្ថែមពីលើនេះ ចរន្តដែលគួរឲ្យកត់សម្គាល់នោះ គឺការឡើងស៊េរីរថយន្តឲ្យទាន់សម័យកាល។ |
ការកើនឡើងនៃចលនាភេរវកម្មបង្កដោយបណ្តាញក្រុមភេរវជនដែស្ហនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់បណ្តាប្រទេសក្នុងតំបន់។ បន្ថែមពីនេះ បរាជ័យផ្នែកសន្តិសុខរបស់រដ្ឋាភិបាលហ្វីលីពីនរហូតបណ្តោយឲ្យក្រុមភេរវជនដណ្តើមទីក្រុង Marawi បាននោះ ក៏ជាជួងដាស់ស្មារតីសមាជិកអាស៊ានថា ក្រុមភេរវជនរដ្ឋឥស្លាមនឹងបង្កើតមូលដ្ឋានខ្លួនក្នុងតំប... | ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីនចាប់ផ្តើមកិច្ចសហប្រតិបត្តិការល្បាតផ្លូវអាកាសទៀតបន្ថែមលើការល្បាតផ្លូវសមុទ្ររួមគ្នានៅថ្ងៃចន្ទទី ១៩ មិថុនានេះ ដើម្បីប្រឆាំងការឆ្លងដែនទៅវិញទៅមករបស់ក្រុមភេរវជន។ ឥណ្ឌូណេស៊ីក៏បានពង្រាយយន្តហោះចម្បាំង Sukhoi បីគ្រឿងទៅកាន់មូលដ្ឋានទ័ពខ្លួននាភាគខាងជើងកោះ Borneo ហើយ។ គេបារម្ភថា ក្រុមសកម្មប្រយុទ្ធដែល... |
ថ្លែងសន្និសីទ នៃអតីតសិក្ខាកាម FBI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី២០ នាខេត្តសៀមរាប នៅថ្ងៃទី១៩ មិថុនានេះ សម្ដេច ស ខេង មើលឃើញថា វគ្គបណ្ដុះបណ្ដាលនេះ បានជួយជ្រោមជ្រែងយ៉ាងខ្លាំង ដល់មន្ត្រីអ្នកអនុវត្តច្បាប់ឲ្យចំទិសដៅ ជាពិសេសការផ្ដល់ឲ្យឱកាសរឹតចំណងសាមគ្គីភាពរវាងមន្ត្រីកម្ពុជា និងសិក្ខាកាម FBI ដទៃទៀត ក្នុងការរួមគ្នាទប់ស្កាត់បទល... | ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង លើកឡើងថា វគ្គបណ្ដុះបណ្ដាលរបស់បណ្ឌិតសភា FBI បានដើរតួយ៉ាងសំខាន់ណាស់ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីនគរបាលកម្ពុជា ក៏ដូចជាអតីតសិក្ខាកាម FBI នៃប្រទេសដទៃទៀតផងដែរ។ |
ក្រសួងការពារជាតិកាតាបានប្រកាសថា កងទ័ពតួកគីមួយក្រុមបានទៅដល់ទីក្រុងដូហា ដើម្បីធ្វើលំហាត់យោធារួមគ្នាជាមួយកងទ័ពកាតា។ ក្រសួងការពារជាតិកាតាប្រកាសទៀតថា កងទ័ពទាំងពីរប្រទេសបានចាប់ផ្ដើមសមយុទ្ធរួមគ្នាលើកដំបូងនៅឯមូលដ្ឋាន Tariq bin Ziyad នៅថ្ងៃទី១៨ ខែមិថុនា។ លំហាត់រួមគ្នានេះ ធ្វើឡើងខណៈដែលកាតាកំពុងមើលមុខមិនចំជាមួរសម្ព័ន្ធមិត្តអារ៉ាប... | កងទ័ពតួកគីបានទៅដល់កាតានៅថ្ងៃទី១៨ ខែមិថុនា ដើម្បីចូលរួមសមយុទ្ធរួមគ្នាជាមួយយោធាកាតា។ វត្តមានកងទ័ពតួកគីនៅលើទឹកដីកាតានៅពេលនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ហើយវាក៏បានបង្ហាញពីការគាំទ្ររបស់តួកគីលើកាតា ដែលរងការហ៊ុមព័ទ្ធជុំជិតពីសំណាក់រដ្ឋឈូងសមុទ្រពែរ្សផ្សេងទៀត។ តួកគី ដែលជារដ្ឋក្រៅតំបន់ឈូងសមុទ្រ បានក្លាយជាអ្នកសម... |
លោក ម៉េត មាសភក្ដី បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា សាលារាជធានីភ្នំពេញបានជ្រើសរើសក្រុមហ៊ុនជប៉ុនលើគម្រោងស្ថាបនាស្ពានដែកនេះ ដោយនឹងត្រូវប្រើរយៈពេលប្រមាណ ៦ខែ ដើម្បីបញ្ចប់ការសាងសង់។ ប៉ុន្តែ លោកមិនអាចបញ្ជាក់ពីទំហំថវិកាសម្រាប់គម្រោងមួយនេះបាននោះទេ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ បញ្ជាក់ថា ស្ពានដែកនេះនឹងត្រូវសាងសង់ពីចំណុចក្... | ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនឹងចាប់ផ្ដើមសាងសង់ស្ពានដែកឆ្លងកាត់ទន្លេសាបមួយខ្សែ នៅក្នុងខែកក្កដាខាងមុខនេះ ដើម្បីសម្រួលចរាចរណ៍បណ្ដោះអាសន្ន ក្នុងអំឡុងពេលដែលស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារចាស់) នឹងត្រូវដាក់ឲ្យជួសជុល។ នេះបើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ។ |
យន្តហោះចម្បាំងអាមេរិកបានបាញ់យន្តហោះរដ្ឋាភិបាលស៊ីរីទម្លាក់នៅថ្ងៃអាទិត្យ។ អាមេរិកបានបកស្រាយថា ខ្លួនសម្រេចបាញ់យន្តហោះរដ្ឋាភិបាលស៊ីរីទម្លាក់ក៏ដោយសារយន្តហោះនោះបានវាយប្រហារលើតំបន់ភាគខាងជើងប្រទេសស៊ីរីដែលជាកន្លែងកងកម្លាំងសម្ព័ន្ធអន្តរជាតិរបស់ខ្លួនស្ថិតនៅផង។ វាជាការបាញ់ទម្លាក់យន្តហោះរដ្ឋាភិបាលស៊ីរីលើកដំបូងបំផុតចាប់តាំងពីសង្គ្រា... | អាមេរិកបាញ់ទម្លាក់យន្តហោះចម្បាំងរដ្ឋាភិបាលស៊ីរី ដោយចោទថា យន្តហោះរដ្ឋាភិបាលស៊ីរី បានទម្លាក់គ្រាប់បែកលើទីតាំងដែលកងកម្លាំងសម្ព័ន្ធអន្តរជាតិឈរជើង នៅថ្ងៃអាទិត្យទី ១៨ ខែមិថុនា។ ប៉ុន្តែរដ្ឋាភិបាលស៊ីរី អះអាងយន្តហោះខ្លួនវាយប្រហារលើក្រុមភេរវជនដែស្ហ (Daesh) ឬក្រុមរដ្ឋឥស្លាមតែប៉ុណ្ណោះ ហើយស៊ីរីចោទវិញថា អាមេរិកកំពុងព្យាយាមការពារក្រុ... |
សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ដើម្បីទៅបន្តការសិក្សានៅប្រទេសឡាវ។ អាហារូបករណ៍ ផ្ដល់សម្រាប់និស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសឡាវ។ អាហារូបករណ៍ខាងលើនេះ ផ្ដោតទៅមុខជំនាញមួយចំនួនរួមមាន ភាសា និងអក្សរសាស្ត្រឡាវ ព័ត៌មាន... | ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសស្ដីពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅប្រទេសឡាវ សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨។ អាហារូបករណ៍នេះ ផ្ដល់ជូននូវមុខជំនាញសម្រាប់សិក្សារួមមាន ភាសា និងអក្សរសាស្ត្រឡាវ ព័ត៌មានវិទ្យា គ្រប់គ្រងព្រៃឈើ សេដ្ឋកិច្ចជនបទ និងការច្នៃកសិផល សេដ្ឋកិច្ច ពាណិជ្ជកម្ម ស្ថាបត្យ... |
ជំនួយការអាជ្ញាកណ្តាលជាវីដេអូ (VAR) នឹងត្រូវអនុម័តដាក់ឲ្យប្រើប្រាស់ក្នុងលីកកំពូលកូរ៉េខាងត្បូង K-League ចាប់ពីដើមខែកក្កដាក្រោយតទៅ បន្ទាប់ពីបានសាកល្បងប្រើប្រព័ន្ធនេះអស់រយៈពេល៣ខែកន្លងមក។ ក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិ (IFAB) ដែលមានមូលដ្ឋានក្នុងប្រទេសស្វីសបានឲ្យដឹងនៅថ្ងៃចន្ទ ទី១៩ ខែមិថុនានេះថា VAR បានធ្វើការសា... | លីកបាល់ទាត់អាជីពរបស់កូរ៉េខាងត្បូង K-League នឹងប្រើប្រាស់ជំនួយការអាជ្ញាកណ្តាលជាវីដេអូ (Video Assistant Referees) ដើម្បីកាត់បន្ថយកំហុសរបស់អាជ្ញាកណ្តាល និងបង្កើនគុណភាពនៅអំឡុងពេលប្រកួតឲ្យរិតតែមានភាពសុក្រិត។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Yonhap។ |
ការបោះឆ្នោតសភាជុំទីពីរនៅថ្ងៃអាទិត្យបង្ហាញឲ្យឃើញច្បាស់ថា គណបក្សមានអាយុមួយឆ្នាំ របស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង «Republique En Marche» ដណ្តើមបានអាសនៈភាគច្រើនបំផុតក្នុងសភា។ ជ័យជម្នះដ៏ធំធេងនេះនឹងជួយត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តគោលនយោបាយសំខាន់ដែលប្រធានាធិបតីវ័យ ៣៩ ឆ្នាំនេះបានសន្យាកន្លងមកផងដែរ។ យោងតាមទី... | ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ចង់សម្រេចការកែទម្រង់វិស័យសំខាន់ចំនួនបី បន្ទាប់ពីបក្សលោកឈ្នះបានអាសនៈភាគច្រើនក្នុងការបោះឆ្នោតសភានៅចុងសប្តាហ៍កន្លងទៅនេះ។ គោលនយោបាយកំណែទម្រង់ទាំងនោះរួមមានដូចជាការកែប្រែច្បាប់ការងារ, បោសសម្អាតបញ្ហាពុករលួយក្នុងវិស័យនយោបាយ និងដោះស្រាយបញ្ហាសន្តិសុខជាតិផង។ |
ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃ គ.ជ.ប លោក ខន កែវមនោ បានឲ្យដឹងថា គ.ជ.ប កំពុងប្រមូលលទ្ធផលពីគ្រប់បណ្ដារាជធានី-ខេត្ត ដើម្បីបែងចែកជាអាសនៈ និងកៅអីឃុំ-សង្កាត់ របស់បេក្ខជនឈរឈ្មោះបោះឆ្នោត ដែលនឹងប្រកាសជាផ្លូវការនៅថ្ងៃទី២៥ មិថុនា យ៉ាងយូរ។ តែយ៉ាងណាមជ្ឈដ្ឋានមួយចំនួន ហាក់មានការព្រួយបារម្ភពីវិធានការរក្សាសន្លឹកឆ្នោត ... | ភ្នំពេញ៖ នៅពេលនេះគណៈកម្មាធិការរៀបចំការបោះឆ្នោត (គជប) បានបញ្ចប់ការដោះស្រាយបណ្ដឹងនានា ពីគ្រប់ភាគីគណបក្សនយោបាយហើយ ។ គ.ជ.ប នឹងប្រកាសលទ្ធផលជាផ្លូវការ នៅថ្ងៃទី២៥ មិថុនា ខាងមុខនេះ។ |
ក្រសួងអប់រំ យុវជន និងកីឡាកាលពីពេលថ្មៗបានបង្ហាញឈ្មោះប្រភេទកីឡាសក្តានុពលទាំង២៣ប្រភេទដែលត្រូវចូលរួមប្រកួតប្រជែងជាមួយបណ្តាប្រទេស១០ផ្សេងទៀតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា នៅក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩នេះ ម្ចាស់ផ្ទះម៉ាឡេស៊ីបានសម្រេចដាក់កីឡាចំនួន៣៨ប្រភេទចូ... | ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានសម្រេចបញ្ជូនកីឡាចំនួន២៣ប្រភេទ ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីនាខែសីហា ខាងមុខ។ ម្ចាស់ផ្ទះម៉ាឡេស៊ីបានកំណត់ដាក់កីឡាចំនួន៣៨ប្រភេទឲ្យចូលរួមប្រកួតប្រជែង។ |
ក្នុងរយៈពេល២ម៉ោងនេះ សារព័ត៌មានថ្មីៗផ្តល់អត្ថបទចំនួនពី៥ ទៅ៦ និយាយទាក់ទងទៅនឹងវិស័យយានយន្ត ឬផលិតផលទាំងឡាយណា ដែលទាក់ទងទៅនឹងឧស្សាហកម្មយានយន្ត។ អត្ថបទទាំងនោះ អាចជាអត្ថបទស្តីពីការអប់រំរបៀបប្រើប្រាស់យានយន្ត អត្ថបទសេដ្ឋកិច្ចស្តីពីទីផ្សារយានយន្ត អត្ថបទរបកគំហើញយានយន្តថ្មីៗ អត្ថបទស្តីពីរថយន្តចាស់ៗនៅកម្ពុជា និងប្រភេទអត្ថបទដទៃទៀត។ ... | ក្នុងន័យឆ្លើយតបទៅនឹងទីផ្សារនៃកំណើនរថយន្តនៅក្នុងប្រទេសកម្ពុជា និងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកអាន ដែលចង់ដឹងព័ត៌មានជុំវិញវិស័យរថយន្តនោះ សារព័ត៌មានថ្មីៗសម្រេចបង្កើតទំព័រពិសេសមួយ និយាយពីវិស័យយានយន្ត នៅរៀងរាល់ថ្ងៃចន្ទ ពីម៉ោង៧ ដល់ម៉ោង៩យប់។ កម្មវិធីនេះ នឹងចាប់ផ្តើមឡើងនៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។ |
ព័ត៌មានបឋម បង្ហាញថា គ្មានអ្នកម្នាក់រងរបួសឡើយ លើកលែងតែបុរសដែលបានបង្កបញ្ហា។ បុរសរូបនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយរថយន្តខូចខាតយ៉ាងខ្លាំង។ ជាមួយគ្នានេះផងដែរ ប៉ូលិសបានរកឃើញកាំភ្លើងមួយដើមនៅក្នុងរថយន្តបុរសបង្កហេតុ៕ | បុរសម្នាក់បានបើករថយន្តបំបុករថយន្តកងកម្លាំងប៉ូលិសកាលពីថ្ងៃចន្ទ នៅផ្លូវ Champions-Elysees កណ្តាលក្រុងប៉ារីស ប្រទេសបារាំង។ នេះបើតាមសេចក្តីរាយការណ៍របស់ AFP។ |
ស៊ីញេ ជាកិរិយាសព្ទ មានន័យថា ចុះហត្ថលេខា គឺសរសេរឈ្មោះខ្លួនដោយដៃខ្លួនឯង តាមចំណាំដែលធ្លាប់តែសរសេររៀងមកយ៉ាងណាក៏ឲ្យនៅជាយ៉ាងនោះ ( បារ. Singner ) ។ ឧទាហរណ៍៖ សូមស៊ីញេមួយមក, គាត់មិនព្រមស៊ីញេ ជាដើម។ បើជានាមសព្ទ មានន័យថា ហត្ថលេខា គឺឈ្មោះរបស់ខ្លួនដែលខ្លួនបានសរសេររួចហើយ ដោយដៃខ្លួនឯងតាមចំណាំរៀងមក ( បារ.Sinature ស៊ីញ៉ាតួរ )។ ចំពោះព្... | ជាទូទៅ សាធារណជនមិនស្រូវប្រើពាក្យ ចុះហត្ថលេខា ទេ, តែបែរជាប្រើពាក្យ «ស៊ីញេ» ដែលជាពាក្យភាសាបារាំងទៅវិញ។ នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់អំពីពាក្យនេះយ៉ាងដូច្នេះថា៖ |
ការបោះឆ្នោតអសកលដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភានឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ១៤ ខែមករា ឆ្នាំ២០១៨ ។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលចូលប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ទី១៦ ខែមិថុនា។ បច្ចុប្បន្ន សមាជិកព្រឹទ្ធសភាក្នុងអណត្តិទី៣ មានចំនួន៦១នាក់ ក្នុងនោះគណបក្សប្រជាជនកម្ពុជាមាន៤៦នាក់ គណបក្... | សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កំពុងដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៨ ដើម្បីធ្វើការពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយមានវត្តមានសមាជិកសភាសរុប១០៧នាក់ ក្នុងនោះ៦៤នាក់ពីគណបក្សប្រជាជនកម្ពុជា និង៤៣នាក់ពីគណបក្សសង្គ្រោះជាតិ។ |
និស្សិតអាមេរិក Otto Warmbier បានទៅដល់កូរ៉េខាងជើងនៅអំឡុងខែមិនា ឆ្នាំ២០១៦ ក្នុងនាមអ្នកទេសចរ។ ប៉ុន្តែរូបគេត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួន និងដាក់ទោសឲ្យធ្វើការធ្ងន់ដល់ទៅ ១៥ឆ្នាំ ដោយរងការចោទប្រកាន់ថាបានលួចយកក្រដាសឃោសនាក្នុងសណ្ឋាគារដែលរូបគេស្នាក់នៅក្នុងរដ្ឋធានីព្យុងយ៉ាង។ អាមេរិកបានរិះគន់ការដាក់ទោសលើជនជាតិរបស់ខ្លួនថាធ្ងន... | និស្សិតអាមេរិកឈ្មោះ Otto Warmbier ដែលទើបត្រូវបានកូរ៉េខាងជើងដោះលែង បានស្លាប់ហើយនៅមន្ទីរពេទ្យទីក្រុង Cincinnati រដ្ឋ Ohio នៅថ្ងៃទី១៩ ខែមិថុនា។ នេះបើតាមការប្រកាសរបស់គ្រួសារជនជាតិអាមេរិករូបនេះ។ Otto Warmbier បានទៅដល់ទឹកដីអាមេរិកវិញជាមួយអាការៈសន្លប់មិនដឹងខ្លួន ដែលទំនងជារងទណ្ឌកម្មធ្ងន់ធ្ងរអំឡុងពេលឃុំខ្លួនកូរ៉េខាងជើង ដែលនៅទីន... |
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់កន្លងមកផងដែរនោះ បានបង្ហាញពីការមិនពេញចិត្តរបស់ខ្លួនចំពោះការលើកឡើងរបស់ប្រធានគណបក្សសង្គ្រោះជាតិ នាវេទិកាអរគុណម្ចាស់ឆ្នោត កាលពីថ្ងៃទី១២ ខែមិថុនា។ ដោយភ្ជាប់ជាមួយឯកសារសារព័ត៌មាន និងវីដេអូ លោក ពេជ្រ ស្រស់ ថា ឯកឧត្តម កឹម សុខា បានប្រើសារនយោបាយ... | លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនា នេះ បានដាក់ពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រឆាំងឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទញុះញង់ពលរដ្ឋឲ្យរើសអើងបក្សនយោបាយ និងពីបទរំលោភសិទ្ធិពលរដ្ឋខ្មែរក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។ |
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និង លោក ឃុន ចាន់ថា នាយកគ្រប់គ្រង ផ្នែកលក់ និងទីផ្សារក្រុមហ៊ុន មើស៊ីឌីស-បិនស៍ Mercedes-Benz ប្រចាំនៅកម្ពុជា ដូចតទៅ៖ | ភ្នំពេញ៖ ក្រុមហ៊ុនទាំងតូច ទាំងធំនៅក្នុងប្រទេសកម្ពុជាបានត្អូញត្អែរគ្រប់គ្នាថា ពួកគេពិបាកជ្រើសរើសបុគ្គលិកផ្នែកទីផ្សារ និងផ្នែកលក់ណាស់ ព្រោះ បុគ្គលិកពីរផ្នែកនេះមិនសូវមានចំនួនច្រើនទេ។ និស្សិតភាគច្រើនមិនរៀនជំនាញនេះទេ ព្រោះវាជាជំនាញដើរខាងក្រៅត្រូវភ្លៀង ខ្យល់ និងមិនស្រណុកដូចជំនាញផ្សេងទៀតដែលស្ថិតនៅក្នុងម៉ាស៊ីនត្រជាក់។ អ្នកជំនា... |
Fr. souvenir de famille ១-តាមន័យទូទៅៈ វត្ថុ ដែលមានតម្លៃ។ ២-តាមក្រមរដ្ឋប្បវេណី មានន័យថា ចលនវត្ថុប្រចាំត្រកូល ដែលជាកេរដំណែលពីបុព្វជន។ សូមចុចលើតំណភ្ជាប់នេះដើម្បីស្វែងយល់បន្ថែម | Eng. ancestral heirloom |
Fr. Légitime défense អំពើតបត ដែលបង្កឱ្យមានអន្តរាយដោយពុំអាចជៀសវាងបាន ដើម្បីការពាររូបរាងកាយ ឬទ្រព្យសម្បត្តិរបស់ខ្លួន ឬអ្នកដទៃចំពោះអំពើបំពានមិនត្រឹមត្រូវ ហើយដែលស្ថិតក្នុងករណីដែលពេលវេលានៃអំពើបំពាន និងអំពើតបតកើតឡើងដំណាលគ្នា និងមានសមាមាត្ររវាងវិធីការពារ និងកម្រិតនៃអំពើបំពាននោះ។ https://salatraju.com/lexique/ | Eng. Self-defence |
កិច្ចពិភាក្សាទ្វេភាគីរវាងចិននិងអាមេរិក នឹងត្រូវរៀបចំនៅទីក្រុងវ៉ាស៊ីនតោន ដោយមានចូលរួមពីសំណាក់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធីល័រសិន (Rex Tillerson) រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក ជេម ម៉ាទីស (James Mattis) រួមជាមួយភាគីចិនមានទីប្រឹក្សារដ្ឋ ចិនលោក Yang Jiechi និងរដ្ឋមន្ត្រីការពារជាតិរបស់ចិនលោក Fang Fenghui។ កិច... | មន្ដ្រីការទូត និងការពារជាតិជាន់ខ្ពស់ អាមេរិក និងចិន នឹងជួបពិភាក្សាគ្នាជុំវិញបញ្ហាសន្តិសុខនៅថ្ងៃពុធទី២១ ខែមិថុនានៅទីក្រុងវ៉ាស៊ីនតោន។ ជំនួបនេះនឹងផ្ដោតសំខាន់លើការស្វែងរកវិធានការដែលអាចទប់ស្កាត់ការអភិវឌ្ឍយ៉ាងរហ័សនៃកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងផងដែរ។ |
Fr. intérêts composés ការប្រាក់ ដែលបូកបញ្ចូលទៅក្នុងប្រាក់ដើមបាន ក្នុងករណីដែលកូនបំណុលមានការយឺតយ៉ាវ មិនបានបង់ប្រាក់សម្រាប់រយៈពេលចាប់ពី ០១ឆ្នាំឡើងទៅ ទោះបីម្ចាស់បំណុលបានដាស់តឿនឱ្យសងក៏ដោយ។ https://salatraju.com/lexique/ | Eng. compound interests |
Fr. accord tacite សកម្មភាពបង្ហាញឆន្ទៈ ដោយស្ងៀមស្ងាត់ ដោយគ្មានការសរសេរ ឬការថ្លែងជាក់លាក់ ដែលត្រូវបានទទួលស្គាល់ដោយច្បាប់។ https://salatraju.com/lexique/ | Eng. tacit agreement |
Fr. clause spéciale ការព្រមព្រៀងគ្នា រវាងគូភាគីស្របតាមបញ្ញត្តិ លើកលែងដែលមានចែងក្នុងច្បាប់ ហើយបង្កើតអានុភាព'>អានុភាពតាមផ្លូវច្បាប់។ https://salatraju.com/lexique/ | Eng. special clause |
Fr. ouvrage ផលអ្វីទាំងពួង ដែលកើតមកពីស្នាដៃជាង ឬស្នាដៃសិល្បករ។ល។ https://salatraju.com/lexique/ | Eng. workmanship |
Fr. délai de rigueur ពេលវេលាកំណត់ជាក់លាក់ទុកជាបានការ ដែលភាគីមិនអាចកែប្រែនៅពេលក្រោយបាន។ https://salatraju.com/lexique/ | Eng. due date |
Fr. contrat de rente viagère កិច្ចសន្យាមួយ ដែលភាគីម្ខាងជាកូនបំណុលនៃធនលាភ សន្យាថា មានករណីយកិច្ចត្រូវផ្ដល់តាវកាលិកជាប្រាក់ តាមពេលកំណត់ទៀងទាត់ ទៅឱ្យភាគីម្ខាងទៀត ដែលជាម្ចាស់បំណុល ឬតតិយជននៃធនលាភ រហូតដល់ពេលដែលខ្លួនផ្ទាល់ ឬភាគីម្ខាងទៀត ឬក៏តតិយជនបានទទួលមរណភាព ហើយភាគីម្ខាងទៀតសន្យាថា មានករណីយកិច្ចទទួលបន្ទុកផ្ដល់តាវកាលិក ដ... | Eng. life annuity contract |
ដូចជាការលើកឡើងរបស់គ្រូ U17 វៀតណាមផងដែរ លោក Inoue Kazunori គ្រូបង្វឹកជនជាតិជប៉ុន បានអះអាងនាសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃអង្គារនេះ ថា ក្រុមរបស់លោកនឹងប្រឹងប្រែងដើម្បីឲ្យមានការប្រកួតដ៏ល្អមួយ បើទោះបីវាជាជំនួបមិត្តភាពក៏ដោយ។ កីឡាករ U17 របស់កម្ពុជា រួមមាន៖ សៀង ចន្ធា, សាន គឹមហេង,សេត ម៉ាន់ស៊ូត, ឈឿង វិស៊ីនុ, ត្រាយ វិចិត្រ, ផុន ត... | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ នឹងទទួលស្វាគមន៍ U17 របស់វៀតណាម សម្រាប់ជំនួបមិត្តភាពអន្តរជាតិ អបអរខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ការប្រកួតនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ នាវេលាម៉ោង៦ និង៣០នាទី ល្ងាចថ្ងៃពុធ ទី២១ ខែមិថុនា។ |
នាយកក្រុមហ៊ុនបច្ចេកវិទ្យាចំនួន១៨ បានជួបជាមួយប្រធានាធិបតី ដូណាល់ ត្រាំ នៅសេតវិមាននៅថ្ងៃទី១៩ ខែមិថុនា ដោយបានទទួលបានសំណើឲ្យជួយដោះស្រាយប្រព័ន្ធបច្ចេកវិទ្យារបស់ដែលជួបបញ្ហា។ សេតវិមានចង់ឲ្យក្រុមហ៊ុនធំៗទាំងនេះជួយធ្វើឲ្យប្រព័ន្ធកុំព្យូទ័ររបស់រដ្ឋាភិបាលប្រសើរឡើងតាមរយៈការកាត់បន្ថយថ្លៃដើម លុបបំបាត់ការខ្ជះខ្ជាយ និងពង្រឹងសេវាកម្មជាដ... | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជាមួយបណ្ដានាយកក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ពិភពលោកដូចជា Apple Inc, Amazon.com Inc និង Microsoft Corp ជាដើម ដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធព័ត៌មានបច្ចេកវិទ្យារបស់រដ្ឋាភិបាល។ លោក ត្រាំ បានស្នើសុំជំនួយពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនេះដើម្បីដោះស្រាយប្រព័ន្ធកុំព្យូទ័ររបស់រដ្ឋាភិបាល ដែលមាន... |
ការអាន និងការសរសេរ ជាប្រធានបទសំខាន់ ដែលអតីតនិស្សិតខ្មែរ ធ្លាប់ទទួលបានជោគជ័យក្នុងការសិក្សានៅអាមេរិកចែករំលែកដល់សិស្សានុសិស្សនៅក្នុងខេត្តសៀមរាប។ អតីតនិស្សិតខ្មែរទទួលបានអាហារូបករណ៍នៅអាមេរិក ត្រូវស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អញ្ជើញជាវាគ្មិន នៅពេលដែលស្ថានទូតនេះ រៀបចំពិព័រណ៌ការសិក្សានៅអាមេរិក សម្រាប់ការសិក្សាបង់ថ្លៃ និងអាហា... | អតីតនិស្សិតដែលទទួលបានអាហារូបករណ៍សិក្សានៅអាមេរិក បានចែករំលែកបទពិសោធខ្លួនដល់សិស្សានុស្សនៅខេត្តសៀមរាបអំពីការសិក្សានៅក្នុងប្រទេសមហាអំណាចមួយនេះ។ ពួកគេ និយាយថា កម្មវិធីសិក្សានៅអាមេរិក តម្រូវឲ្យសិស្សអាន និងសរសេរឲ្យបានច្រើន ជាប្រចាំ។ |
កាលពីកន្លងមកសារព័ត៌មាន Bola អះអាងថា ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ វ័យ៣២ឆ្នាំរូបនេះមិនពេញចិត្តនឹងអាជ្ញាធរពន្ធដារអេស្ប៉ាញ ដែលចោទរូបគេថាមិនបានបង់ពន្ធជាង១៦លានដុល្លារ ហើយថែមទាំងចង់ចាកចេញពីក្រុមជើងឯក UEFA Champions League ទៀតផង។ Ronaldo ដែលបច្ចុប្បន្នកំពុងស្ថិតនៅប្រទេសរុស្ស៊ីដើម្បីជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ប្រកួតពាន ... | ប្រធានក្លិប Real Madrid លោក Florentino Perez ថាលោកនឹងនិយាយពីអនាគតរបស់ Cristiano Ronaldo នៅក្រោយបញ្ចប់ការប្រកួតពាន Confederations Cup ។ |
រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតភ្នំយ៉ាត ទៅជាតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិ តាមសំណើរបស់ក្រសួងបរិស្ថាន។ តំបន់នេះ លាតសន្ធឹងលើភូមិសាស្ត្រ សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន ដែលមានផ្ទៃដីប្រមាណជិត ៣១, ៩៥១ ម៉ែត្រក្រឡា។ តាមហ្វេសប៊ុកក្រសួងបរិស្ថាន ការដាក់បញ្ចូលតំបន់ភ្នំយ៉ាត ទៅជាតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិនេះ គឺជាការការពារសោភ័ណភាព ទេស... | រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតភ្នំយ៉ាត ជាតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិ ដើម្បីការពារតួនាទីប្រព័ន្ធអេកូឡូស៊ី។ តំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិភ្នំយ៉ាត មានផ្ទៃដីប្រមាណ ៣១, ៩៥១ក្រឡា លាតសន្ធឹងលើភូមិសាស្ត្រសង្កាត់ប៉ៃលិន ខេត្តប៉ៃលិន។ |
ទោះបីជាចំនួនស្តុកដំបូងនៃទូរសព្ទនេះចេញលក់មានចំនួនកំណត់ក៏ដោយ ក៏ក្រុមហ៊ុនសាមសុងបានលក់ S8 និងS8+ រហូតដល់ជាង ៥ លានគ្រឿងទូទាំងសកល។ យោងតាមទីផ្សារភាគហ៊ុន Yuanta នៃប្រទេសកូរ៉េ (តាមរបាយការណ៍ The Korea Herald) ក្រុមហ៊ុនរំពឹងទុកថាការលក់នឹងអាចឈានទៅដល់ ៥០.៤ លានគ្រឿង នៅក្នុងឆ្នាំ ២០១៧ ហើយកំពូលស្មាតហ្វូន S8+ ដែលអាចរកចំណូលពីការលក់រហូតដ... | ថ្ងៃទី១៩ មិថុនា ២០១៧ ថ្មីៗកន្លងមកនេះ ក្រុមហ៊ុនសាមសុងបានសម្ពោធទូរសព្ទ GALAXY S8 | S8+ ដ៏ថ្មីសន្លាង ធ្វើឲ្យពិភពលោក និង ក្រុមហ៊ុនផ្ទាល់មានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយសារទទួលបាននូវការគាំទ្រជាច្រើនកុះករពីសំណាក់អ្នកប្រើប្រាស់ជាច្រើនរាប់លានអ្នក។ |
ទំព័រហ្វេសប៊ុក Football For Change បានបង្ហាញឲ្យដឹងថា គម្រោងបាល់ទាត់ដើម្បីការផ្លាស់ប្តូរក្នុងជីវិត នឹងប្រព្រឹត្តទៅពីថ្ងៃ២៧ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ហើយគ្រូជំនាញមកក្លិបជើងឯកស្កុតឡេន Celtic ផ្តល់ការណែនាំនៅថ្ងៃទី១ និងទី២ ខែកក្កដាដោយបើកចំហរជាសាធារណៈ។ ព្រឹត្តិការណ៍ Football For Change នឹងរៀបចំនៅក្នុងរាជធានីភ្នំពេញ ប៉ុន... | តាមរយៈគម្រោង Football For Change (កីឡាបាល់ទាត់ដើម្បីការផ្លាស់ប្តូរក្នុងជីវិត) ដែលមានការគាំទ្រពីមូលនិធី Indochina Starfish Foundation-ISF Cambodia គ្រូជំនាញពីក្លិបកំពូលស្កុតឡេន Celtic នឹងផ្តល់វគ្គបណ្តុះបណ្តាល២វគ្គដល់កុមារ និងយុវជនវ័យក្មេងកម្ពុជា ។ |
ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ ដឹ ភីហ្សា ខមផេនី មានចំនួន ២៤ហាង រួមមាន ភីហ្សាសាខា បាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើបសូរិយា សាខាកាល់ម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU សាខាស្ទឹងមានជ័យ សាខា ធ... | ដើម្បីអបអរសាទរខួប៥ឆ្នាំ របស់ ដឹ ភីហ្សា ខមផេនី សាខាតាខ្មៅ សូមផ្តល់ជូនកម្មវិធីពិសេស ទិញ១ ថែម ១ ចាប់ពីថ្ងៃទី ២០ ដល់ ២៦ ខែមិថុនា ឆ្នាំ ២០១៧ សម្រាប់ការញ៉ាំក្នុងហាង និង ខ្ចប់យកទៅផ្ទះ។ ជាមួយនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់ និងរីករាយការញ៉ាំអាហារបែប ក្រុមគ្រួសារ មិត្តភ័ក្ត ឬបងប្អូនជាដើម ជាមួយទីតាំងធំទូលាយធ្វើឲ្យលោកអ្នកកាន់... |
ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាសញ្ញាប្រកាសអាសន្នមួយចំនួននៃជំងឺខ្សោយតម្រងនោម ដែលអ្នកគួរតែចងចាំ និងស្វែងយល់មុននឹងវាក្លាយទៅជាបញ្ហាដែលមិនអាចដោះស្រាយបាន៖ ពណ៌របស់ទឹកនោមមានការប្រែប្រួល ទឹកនោមមានពណ៌របស់វាដែលអាចជួយបញ្ជាក់ថា អ្នកមានតម្រងនោមប្រកបដោយសុខភាពល្អ ឬអត់។ កាលណាទឹកនោមមានពណ៌លឿងចាស់ វាអាចជាសញ្ញាបញ្ជាក់ថាតម្រងនោមមានបញ្ហាត... | ថ្វីបើមានការសិក្សាជាច្រើនបង្ហាញឲ្យដឹងថា ជំងឺខ្សោយតម្រងនោមភាគច្រើនកើតឡើងលើមនុស្សអាយុចាប់ពី ៦០ឆ្នាំឡើងទៅក៏ដោយ ប៉ុន្តែវាមិនមែនមានន័យថា មនុស្សអាយុក្រោមនេះគឺមិនមានការប្រឈមមុខនោះដែរ។ តម្រងនោមមាននាទីសំខាន់ណាស់ចំពោះរាងកាយ ដោយវាជាកន្លែងដែលប្រមូលនូវកាកសំណល់ទាំងអស់ពីក្នុងខ្លួនបញ្ចេញចោលតាមទឹកនោម។ ក្រៅពីនេះ វាក៏ជួយរក្សាតុល្យភាពអេឡិ... |
ប៉ុន្តែបើយើងនិយាយដល់ការបង្ការវិញ គឺមិនពិបាកឡើយ ដោយគ្រាន់តែព្យាយាមញ៉ាំផ្លែឈើទាំង ៨មុខខាងក្រោមនេះឲ្យបានច្រើន នឹងផ្តល់ជាផលវិជ្ជមានហើយ៖ 1. ផ្លែចេក 2. ផ្លែគីវី 3. ផ្លែក្រូច 4. ផ្លែទទឹម 5. ផ្លែល្ហុង 6. ផ្លែប៉េស 7. ផ្លែប៉េងប៉ោះ 8. ផ្លែឪឡឹក៕ ត្រួតពិនិត្យដោយ www.health.com.kh | យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការកង្វះលំហាត់ប្រាណ ការជក់បារី ការញ៉ាំគ្រឿងស្រវឹងច្រើន និងមិនញ៉ាំបន្លែ និងផ្លែឈើគ្រប់គ្រាន់ មិនមែនជារឿងល្អចំពោះសុខភាពឡើយ។ ក្រៅពីនេះ វានឹងជាមូលហេតុនាំឲ្យកើតជំងឺលើសសម្ពាធឈាម និងដាច់សរសៃឈាមខួរក្បាលថែមទៀត។ |
ដោយខឹងសម្បារនឹងទង្វើបង្ករឿងរបស់ក្រុងវ៉ាស៊ីតោន ក្រុងម៉ូស្គូ សម្រេចព្យួរការទំនាក់ទំនងរវាងទ័ពអាកាសប្រទេសទាំងពីរដែលបញ្ចៀសការប៉ះទង្គិចគ្នារវាងភាគីទាំងពីរក្នុងជម្លោះស៊ីរីនៅថ្ងៃចន្ទទី ១៩ មិថុនា។ រុស្ស៊ីធ្វើបែបនេះដើម្បីឆ្លើយតបនឹងការបាញ់ទម្លាក់យន្តហោះចម្បាំងរដ្ឋាភិបាលស៊ីរីម៉ាក Su-22 ដែលកំពុងបំពេញប្រតិបត្តិការកម្ចាត់ភេរវជនក្រុម... | បន្ទាប់ពីអាមេរិកបាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរីមួយគ្រឿងនៅថ្ងៃអាទិត្យទី ១៨ មិថុនា ក្រសួងការពារជាតិរុស្ស៊ី ប្រកាសកាត់ផ្តាច់ការទាក់ទងគ្នាបញ្ចៀសការប៉ះទង្គិចគ្នាផ្លូវអាកាសនៅស៊ីរី( Incident Prevention interaction) ជាមួយអាមេរិក។ រុស្ស៊ីក៏ព្រមានផងដែរថា ខ្លួននឹងបាញ់ទម្លាក់រាល់យន្តហោះទាំងអស់ដែលហោះហើរនៅភាគខាងលិចទន្លេ Euphrates នោះ... |
សូមស្តាប់សំឡេង៖ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា ការព្យាបាលនិងការការពារជំងឺពុកឆ្អឹង គឺអាចបន្ថយការឈឺចាប់ដែលបណ្តាលមកពីជំងឺនេះ ពន្យារពេល ឬ បញ្ឈប់ការបាត់បង់ជាលិការឆ្អឹង។ ការការពារឆ្អឹងកុំអោយបាក់ដោយប្រើឱសថបំប៉នឆ្អឹងធ្វើឲ្យឆ្អឹងរឹងមាំ កាត់បន្ថយហានិភ័យនៃការដួល ឬ ... |
តើមានអ្វីខ្លះទៅ? វានឹងជួយការពារអ្នកពីជំងឺមហារីក ដូចជា ៖ ជំងឺមហារីកសុដន់ ឬមហារីកពោះវៀនធំផងដែរ។ វានឹងជួយផ្តល់ថាមពលដល់រាងកាយអ្នកច្រើន។ វានឹងជួយរំលាយអាហារ ព្រមទាំងជួយស្រូបយកសារធាតុចិញ្ចឹមចូលរាងកាយ។ វានឹងជួយបង្កើនកាល់ស្យូម និងម៉ាញ៉េស្យូមសម្រាប់ការពារឆ្អឹង និងធ្មេញរបស់អ្នក។ វានឹងជួយការពារមិនឲ្យឆ្អឹងអ្នកពុ... | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែលទឹកដូងអាចផ្តល់ឲ្យអ្នកយ៉ាងច្រើន។ |
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថាសាលារាជធានីភ្នំពេញ នឹងបន្ថែមរថយន្តក្រុងសាធារណៈចំនួន១០០គ្រឿងទៀត នៅពាក់កណ្តាលខែកក្កដាខាងមុខនេះ។ ទន្ទឹមនឹងនោះ សាលាក្រុងក៏បន្ថែមផ្លូវរត់៥ខ្សែទៀតដែរ និងពង្រីកផ្លូវរត់ឲ្យដល់១០ខ្សែ នៅចុងឆ្នាំ២០១៧នេះ ខណៈបច្ចុប្បន្នផ្លូវរត់របស់រថយន្តក្រុងមានតែ៣... | រដ្ឋបាលរាជធានីភ្នំពេញ ដាក់បន្ថែមរថយន្តក្រុងសាធារណៈចំនួន១០០គ្រឿង និងបន្ថែមខ្សែរត់ចំនួន៥ខ្សែនៅពាក់កណ្តាលខែកក្កដាខាងមុខ។ លោក ម៉េត មាសភក្តីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សាលាក្រុង គ្រោងពង្រីកខ្សែរត់ឲ្យដល់១០ខ្សែ នៅនៅចុងឆ្នាំ២០១៧ ខណៈបច្ចុប្បន្ន មានរថយន្តក្រុងចំនួន៥៧គ្រឿងកំពុងដំណើរការ នៅលើផ្លូវរត់ចំនួន៣ខ្សែប៉ុណ... |
Brooke Ledner គ្រូពេទ្យចិត្តសាស្ត្រជនជាតិអូស្ត្រាលី វ័យ៣១ឆ្នាំ បានសារភាពថា ខ្លួនបានប្រព្រឹត្តអំពើខុសឆ្គងក្នុងវិជ្ជាជីវៈរបស់ខ្លួន ចន្លោះពីខែមិថុនា ឆ្នាំ២០១៤ ដល់ខែមករា ឆ្នាំ២០១៥ ។ កាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែមិថុនា តុលាការរដ្ឋបាល New South Wales បានប្រកាសថា Ledner បានប្រព្រឹត្តខុសវិជ្ជាជីវៈធ្ងន់ធ្ងរ ក្នុងនាមជាគ្រូពេទ្យជំនា... | គ្រូពេទ្យចិត្តសាស្ត្រម្នាក់នៅក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ត្រូវបានពន័យមិនឲ្យផ្តល់សេវាកម្មវិជ្ជាជីវៈខ្លួនរយៈពេល១២ខែ បន្ទាប់ពីគេរកឃើញថា គាត់មានទំនាក់ទំនងផ្លូវភេទ និងស្ថិតក្នុងស្ថានភាពស្រវឹងជាមួយអ្នកជំងឺម្នាក់របស់ខ្លួន។ នេះបើតាមការផ្សាយរបស់ The Sydney Morning Herald ។ |
នៅចំពោះមុខ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក មន្ត្រីរាជការ និងថ្នាក់ដឹកនាំស្ថាប័ន FBI សម្តេច ស ខេង បានអំពាវនាវដល់ FBI បន្តជួយគាំទ្រ ការកសាងសមត្ថភាពកងកម្លាំងអនុវត្តន៍ច្បាប់កម្ពុជា ដើម្បីពង្រឹងវិស័យសន្តិសុខ។ សម្តេច ស ខេង បញ្ជាក់ថា ការណ៍នេះ ជាឱកាសដល់កម្ពុជា បានរួមចំណែកដល់ការប្រយុទ្ធប្រឆាំងបទល្មើសអន្តរជាតិគ្រប់ទម្រង់ សំដៅធ្វើឲ្យព... | សៀមរាប៖ ថ្លែងក្នុងពិធីបើកសន្និសីទអតីតសិក្ខាកាមបណ្ឌិតសភា FBI ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិកលើកទី២០ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអរគុណដល់ ស្ថាប័ន FBI (ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធ) ពិសេសដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្តល់ឱកាសឲ្យកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំវគ្គបណ្តុះបណ្តាលបណ្ឌិតសភា FBI ។ ជាងនេះទៅទៀត... |
បន្ទាប់ពីជម្លោះផ្ទៃក្នុងនៃគ្រួសារត្រកូលលី ពាក់ព័ន្ធផ្ទះលោក លី ក្វាន់យូ រីករាលដាលកាន់តែចម្រូងចម្រាស លោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី បានចេញមុខបកស្រាយ និងសូមអភ័យទោសប្រជាជនសិង្ហបុរីផងដែរ។ ក្នុងវីដេអូមានរយៈពេលជិត បួននាទី ដែលបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក លី សៀនឡុង នៅថ្ងៃចន្ទទី ១៩ មិថុនានេះ លោក លី សៀនឡុងបាន បានល... | នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុងបានចេញមុខសូមអភ័យទោសប្រជាជនសិង្ហបុរីចំពោះជម្លោះចម្រូងចម្រាសរវាងលោកនិងប្អូនៗពាក់ពាក់ព័ន្ធផ្ទះឪពុករបស់ខ្លួនបន្សល់ទុកនោះ។ លោកសោកស្តាយដែលបញ្ហានេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ ក៏ដូចជាអាចធ្វើឲ្យមានការបាត់បង់ទំនុកចិត្តចំពោះរដ្ឋាភិបាលដែរ ប៉ុន្តែលោកសង្កត់ធ្ងន់ថា បញ្ហានេះមិនប៉ះពាល់ដល់ការ... |
ការរំលោភបំពានអភ័យឯកសិទ្ធិសមាជិកសភា ត្រូវបានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លើកឡើងជាថ្មីម្តងទៀត នៅក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី ៨ នីតិកាលទី ៥ នៅថ្ងៃទី ២០ ខែមិថុនា។ លោក ងឹម ញេង សមាជិកសភាគណបក្សសង្គ្រោះជាតិ ថ្លែងថា កន្លងមកសមាជិករដ្ឋសភា និងព្រឹទ្ធសភា តែងត្រូវបានរំលោភបំពានអភ័យឯកសិទ្ធិ នៅពេលពួកគេបំពេញតួនាទីរបស់ខ្លួន។ លោកថា ការប... | តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ងឹម ញេង ស្នើឲ្យប្រធានរដ្ឋសភាសម្តេច ហេង សំរិន ជួយការពារអភ័យឯកសិទ្ធិសមាជិករដ្ឋសភា និងព្រឹទ្ធសភា។ សម្តេច ហេង សំរិន បានឆ្លើយតបភ្លាមៗ នឹងសំណើរបស់លោក ងឹម ញេង ថា សម្តេចមិនការពារឡើយ បើសមាជិកសភាណា ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនោះ។ |
ថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ដល់ថ្ងៃទី២០ មិថុនា ឆ្នាំ២០១៧ គឺមានរយៈពេល៤០គត់នៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការដឹកនាំរបស់សមមិត្ត ហ៊ុន សែន ដែលបច្ចុប្បន្ន ជាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមវីដេអូគំនូរូបភាព ដោយខ្លឹមសា និងពេលវេលា ត្រូវបានដកស្រង់ទាំងស្រុង ចេញពីឯកសាររបស់គណៈកម្មការរៀបចំទិវាចងចាំដ... | វីដេអូគំនូរូបភាពដែលដកស្រង់ចេញពីឯកសាររបស់គណៈកម្មការរៀបចំទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ត្រូវបានផ្សព្វផ្សាយ ។ វីដេអូដែលមានរយៈពេលជិត១៤នាទីនេះ រៀបរាប់សង្ខេបពីការចាប់ផ្តើមដំណើររបស់សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្ត៤នាក់ស្វែងរកការជួយឧបត្ថម្ភក្នុងការរំដោះជាតិ។ |
ក្រុមអ្នកជំនាញចំនួន៨នាក់របស់ CMAC បានធ្វើការងារយ៉ាងប្រយ័ត្នប្រយែង ដើម្បីយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១,៨០០គ្រាប់ ចេញពីក្នុងផ្ទះប្រជាពលរដ្ឋ ក្នុងភូមិព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រតិបត្តិការនេះ ចាប់ផ្តើមនៅម៉ោងជាង៨ព្រឹក រហូតដល់ម៉ោង៤រសៀល ថ្ងៃចន្ទ ទី១៩ ខែមិថុនា។ លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនក... | ក្រុមអ្នកជំនាញ CMAC បានចំណាយពេលពេញមួយថ្ងៃ យកគ្រាប់មិនទាន់ផ្ទុះចំនួន ១,៨០០គ្រាប់ ចេញពីក្នុងផ្ទះប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រែកឫស្សី ក្រុងតាខ្មៅ។ យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ ត្រូវបានលាក់ទុកនៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋ និងត្រូវបានរកឃើញ នៅពេលម្ចាស់ផ្ទះកាយដីបុកគ្រឹះ ដើម្បីសង់ផ្ទះថ្មី។- |
ថ្ងៃអង្គារទី ២០ មិថុនានេះ កងកម្លាំងរដ្ឋាភិបាលហ្វីលីពីនបង្កើនការវាយប្រហារទាំងផ្លូវគោកនិងផ្លូវអាកាសដើម្បីបោសសម្អាតក្រុមប្រដាប់អាវុធ Maute ដែលនៅបន្តកាន់កាប់ទីក្រុង Marawi នោះ។ ថ្វីបើចូលដល់សប្តាហ៍ទីប្រាំក៏ដោយ យោធាហ្វីលីពីនមិនទាន់អាចកំណត់កាលបរិច្ឆេទចុងក្រោយនៃការប្រយុទ្ធគ្នានេះឡើយ តែគេរំពឹងថា ទាហានរដ្ឋាភិបាលហ្វីលីពីន នឹងបោសស... | ហ្វីលីពីនបង្កើនការវាយប្រហារប្រឆាំងក្រុមសកម្មប្រយុទ្ធ Maute បណ្តាញក្រុមភេរវជនដែស្ហឬក្រុមរដ្ឋឥស្លាមដើម្បីដណ្តើមយកទីក្រុង Marawi មកវិញនៅថ្ងៃអង្គារនេះ ខណៈដែលគេបារម្ភថាក្រុមភេរវជននេះអាចពង្រឹងកម្លាំងរបស់ខ្លូននៅក្រោយចប់បុណ្យសាសនា Ramadan។ ទាហានហ្វីលីពីនសង្ឃឹមថា ប្រតិបត្តិការនេះនឹងអាចទទួលជោគជ័យត្រឹមចុងសប្តាហ៍នេះ។ |
អាយុមធ្យមរបស់សមាជិកសភាទាំង៥៧៧នាក់បានធ្លាក់ពី៥៤ឆ្នាំក្នុងឆ្នាំ២០១២ មកត្រឹម៤៨ឆ្នាំ៨ខែក្នុងឆ្នាំ២០១៧ នេះ។ គណបក្សឆ្វេងនិយម France Insoumise សម្បូរសមាជិកសភាក្មេងជាងគេ ដោយអាយុមធ្យមនៃសមាជិកសភាមកពីបក្ស គឺ៤៣ឆ្នាំ៤ខែ។ គណបក្ស REM របស់ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ស្ថិតក្នុងលំដាប់ទី២ដោយអាយុមធ្យមនៃសមាជិកសភា គឺ៤៥ឆ្នាំ៥ខែ ខណៈបក្ស... | ការបោះឆ្នោតជ្រើសរើសសមាជិកសភាបារាំងបានបញ្ចប់នៅថ្ងៃទី១៨ ខែមិថុនា ដោយគណបក្ស Republic on the Move (REM) របស់ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង និងបក្សសម្ព័ន្ធមិត្តរបស់លោកទទួលបានអាសនៈភាគច្រើនរហូតដល់ទៅ៣៥១ ក្នុងចំណោមអាសនៈសរុប៥៧៧ ។ សភាបារាំងនៅអាណត្តិនេះបានប្រែប្រួលខ្លាំង ដោយមានសមាជិកស្ត្រីច្រើនជាងមុន សម្បូរ សមាជិក វ័យក្មេងជាងមុ... |
តាមទំព័រហ្វេសប៊ុករបស់ខ្លួន អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា អ្នកភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប បានសម្រេចរុះរើសំណង់ដោយខ្លួនឯង ក្រោយពេលអាជ្ញាធរបានជូនសេចក្តីជូនដំណឹង នាពេលកន្លងមក។ ការសម្រេចរុះរើនេះ គឺធ្វើឡើងក្រោយកម្លាំងចម្រុះ ដែលមានអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប នគរបាលការពារបេតិកភណ្ឌ រដ្ឋបាលក្រុង និងអាជ្ញាធរភូមិឃុ... | សៀមរាប៖ នៅថ្ងៃទី១៩ មិថុនា គឺជាថ្ងៃដំបូងនៃការចាប់ផ្តើមការងារចុះរុះរើសំណង់ខុសច្បាប់ ក្នុងតំបន់អង្គរ។ សំណង់ខុសច្បាប់ប្រមាណជាង៥០០សំណង់ ត្រូវបានលួចសាងសង់អំឡុងពេលមុនបោះឆ្នោត។ ក្នុងការងារចុះរុះរើថ្ងៃដំបូង អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ម្ចាស់សំណង់ដែលសង់កៀកនឹងប្រាសាទបន្ទាយក្តី បានព្រមរុះរើដោយស្ម័គ្រចិត្ត ក្រោយពេលមានការពន្យល់ពី... |
បើតាម Goal.com ចុះផ្សាយនៅថ្ងៃទី២០ ខែមិថុនានេះ Maradona ចង់ឃើញខ្សែប្រយុទ្ធ Cristiano Ronaldo រួមជាមួយ Lionel Messi ចាប់ដៃគូគ្នាលេងក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន។ បុរសវ័យ៥៤ឆ្នាំរូបនេះពេញចិត្តនិងកោតសរសើរខ្សែប្រយុទ្ធរបស់ Real Madrid ថាមានទេពកោសល្យ រួមទាំងសមត្ថភាពខ្ពស់ ប៉ុន្តែយ៉ាងណាក៏ដោយលោកនៅតែចូលចិត្ត Messi ជាងប្រធានក្រុម... | វីរបុរស់អាហ្សង់ទីន Diego Maradona បានសារភាពថាលោកប្រាថ្នាចង់ឲ្យ Cristiano Ronaldo ជាជនជាតិអាហ្សង់ទីន និងជាកីឡាករបាល់ទាត់ដែលលេងឲ្យក្រុមជម្រើសជាតិក្នុងតំបន់អាមេរិកឡាទីនមួយនេះថែមទៀតផង។ |
ក្រុមការងារនេះរួមមាន លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាប្រធាន និងអនុប្រធានចំនួនពីររូប រួមទាំងសមាជិកជាច្រើនរូបដែលជាមន្ត្រីបច្ចេកទេសរបស់ក្រសួង និង ប្រធានមន្ទីរពាណិជ្ជកម្មរាជធានីខេត្ត។ ក្រុមការងារនេះមានភារកិច្ចតាមដានស្ថានភាពប្រែប្រួលនៃផលិតកម្ម និងទំនិញចរាចរលើទីផ្សារ ដូចជា ស្រូវអង្ករ ត្រី សាច់មាន់ សាច់ជ្រូក... | ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបង្កើតក្រុមការងារឃ្លាំមើល និងដោះស្រាយបញ្ហាផលិតកម្ម និងថ្លៃមុខទំនិញចាំបាច់មួយចំនួន។ នេះបើតាមប្រកាសរបស់ក្រសួង ដែលចុះថ្ងៃទី១៦ខែមិថុនា។ |
យន្តហោះរបស់ក្រុមសម្ព័ន្ធមិត្តអាមេរិកដែលកំពុងប្រតិបត្តិការនៅស៊ីរី កំពុងប្រឈមមុខគ្រោះថ្នាក់ខ្លាំង បន្ទាប់ពីរុស្ស៊ីគំរាមបាញ់ទម្លាក់រាល់យន្តហោះដែលធ្វើប្រតិបត្តិការនៅខាងលិចទន្លេ Euphrates ។ ការគំរាមរបស់រុស្ស៊ីធ្វើឡើងបន្ទាប់យន្តហោះអាមេរិកបាញ់ទម្លាក់យន្តហោះស៊ីរីដែលកំពុងវាយប្រហារគោលដៅក្រុមរដ្ឋឥស្លាមនៅក្បែរក្រុង Raqqa ដែលមូលដ្ឋ... | ប្រតិបត្តិការដែនអាកាសរបស់អូស្ត្រាលីនៅស៊ីរី ត្រូវបានទទួលបញ្ជាឲ្យផ្អាកសិននៅថ្ងៃទី២០ ក្រោយមានការគំរាមពីសំណាក់រុស្ស៊ី។ ការបាញ់ទម្លាក់យន្តហោះរដ្ឋាភិបាលស៊ីរីដែលកំពុងធ្វើប្រតិបត្តិការដោយយន្តហោះចម្បាំងអាមេរិកនៅថ្ងៃទី១៨ ខែមិថុនា គឺជាមូលហេតុនាំឲ្យរុស្ស៊ីមិនសប្បាយចិត្ត និងបានព្រមានបាញ់យន្តហោះរបស់ក្រុមចម្រុះដឹកនាំដោយអាមេរិកនៅស៊ីរី... |
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអះអាងថា ទឹកស្អាតដែលរដ្ឋាភិបាលភិបាល នឹងផ្តល់ជូនពលរដ្ឋឲ្យបាន១០០ភាគរយក្នុងឆ្នាំ២០២៥នោះ មិនមែនត្រឹមតែជាទឹកស្អាតចេញពីម៉ាស៊ីននោះទេ ប៉ុន្តែ រដ្ឋាភិបាល នឹងធ្វើឲ្យមានទឹកទន្លេស្អាត បឹងស្អាត ស្រះស្អាត និងអណ្តូងស្អាត ដែលអាចប្រើប្រាស់បាន។ លោកសង្កាត់ធ្ងន់ថា៖«ខ្ញុំសូមជម្រាបដែរថា កា... | ភ្នំពេញ៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា មានគោលនយោបាយផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋនៅតាមទីជនបទឲ្យបាន១០០ភាគរយ ខណៈឆ្នាំ២០១៨ខាងមុខ រដ្ឋាភិបាលគ្រោងខិតខំផ្គត់ផ្គង់ទឹកស្អាតឲ្យបាន៦០ភាគរយនៃប្រជាជនកម្ពុជាទូទាំងប្រទេស។ |
តាមហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា របៀបវារៈនៃកិច្ចប្រជុំបច្ចេកទេសលើកទី២៨៦នេះ នឹងផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា តាមដានការអនុវត្តអនុសាសន៍កិច្ចប្រជុំបច្ចេកទេសលើកទី២៧ អំពីកិច្ចការអភិរក្ស ជួសជុល ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ និងរបាយការណ៍សកម្មភាពស្តីអំពីការងារអភិរក្សផ្សេងៗ។ ជាមួយគ្នានេះ អង្គប្រជុំក... | សៀមរាប៖ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) បើកកិច្ចប្រជុំបច្ចេកទេសលើកទី២៨របស់ខ្លួន នៅថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៧ នាសាលស... |
មន្ត្រីរាជការ និងនិស្សិត មានឱកាសក្នុងការប្រឡងប្រជែងជ្រើសរើសជាមន្ត្រីរាជការក្របខ័ណ្ឌរបស់ក្រសួងបរិស្ថានសម្រាប់ឆ្នាំ២០១៧។ ក្រសួងបរិស្ថាន នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ និងនិស្សិតឲ្យចូលបម្រើការងារជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌ។ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន លក្ខខណ្ឌដែលត្រូវជ្រើសរើស បេក្ខជនទាំងអស់ត្រូវមា... | ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រកាសស្ដីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ និងនិស្សិត ឲ្យចូលបម្រើការងារជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌក្រសួងបរិស្ថានសម្រាប់ឆ្នាំ ២០១៧។ ការប្រឡងនេះ ជ្រើសរើសមន្ត្រីរាជការ និង និស្សិត ដែលបម្រើការក្នុងទីស្ដីការក្រសួង ក្របខ័ណ្ឌប្រភេទ «ក» រួមទាំង មន្ទីរបរិស្ថានរាជធានី-ខេត្ត ក្របខ័ណ្ឌប្រភេទ «ក»។ |
ដើមសប្តាហ៍នេះ កូរ៉េខាងត្បូងបានបដិសេធការលើកឡើងរបស់កូរ៉េខាងជើងដែលថា បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងជារឿងត្រូវដោះស្រាយគ្នារវាងកូរ៉េខាងជើង និងអាមេរិកប៉ុណ្ណោះ ហើយកូរ៉េខាងត្បូងមិនមានអ្វីពាក់ព័ន្ធអ្វីឡើយ។ ទីភ្នាក់ងារព័ត៌មាន Yonhap ស្រង់សម្ដីរបស់លោក Lee Eugene អ្នកនាំពាក្យរងនៃក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងថា៖« បញ្ហានុយក្ល... | កូរ៉េខាងជើងបានអះអាងថាការបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាបញ្ហារវាងខ្លួននិងអាមេរិកប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងកូរ៉េខាងត្បូងឡើយ។ ប៉ុន្តែកូរ៉េខាងត្បូងបានបដិសេធការអះអាងនេះ ដោយបញ្ជាក់ថា បញ្ហានេះមិនត្រឹមពាក់ព័ន្ធខ្លួនប៉ុណ្ណោះទេ ថែមទាំងពាក់ព័ន្ធពិភពលោកទាំងមូលទៀតផង។ |
បើតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិ នៅថ្ងៃទី២០ខែមិថុនា មានគ្រឹះស្ថានតែមួយប៉ុណ្ណោះចូលរួមដេញថ្លៃ ដែលដេញបានប្រាក់ ៨ពាន់លានរៀល ជាមួយអត្រាការប្រាក់ ៣ភាគរយក្នុងមួយឆ្នាំ។ ក្នុងការដេញថ្លៃប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយមានការធានា (LPCO) លើកទី៩នេះ ធនាគារកណ្ដាលដាក់ឲ្យដេញថ្លៃប្រាក់សរុប ៤០ពាន់លានរៀលដូចសព្វដងដែរ។ តាមរយៈប្រតិបត្តិការន... | ភ្នំពេញ៖ តាមរយៈការដេញថ្លៃលើកទី៩ក្នុងខែនេះ ធនាគារជាតិនៃកម្ពុជា បានបញ្ចេញប្រាក់រៀលចំនួន ៨ ពាន់លានរៀល (ជាង ១,៩៧ លានដុល្លារ) ។ |
លំហាត់ទី១៖ លំហាត់ឡើងទម្ងន់មួយនេះ មិនត្រឹមតែជួយកែប្រែទម្ងន់ ជួយអ្នកមានសុខភាពល្អ ថែមទាំងជួយឲ្យរួបរាងអ្នកមានសាច់ដុះមាំមួនទៀតផង។ ដើម្បីហាត់លំហាត់នេះ អ្នកគួរឈរត្រង់ ជើងទាំងពីរដាក់ចេញពីរសងខាងធំជាងស្មារ លើកដៃទាំងពីរឡើងខាងមុខស្មើនឹងស្មារ។ បន្ទាប់មក ដាក់ជើងឆ្វេងថយក្រោយប្រហែល២ជំហានជើង ផ្ទុកដៃទាំងពីរខាងមុខដដែល រួចដាក់ក្បាលជង្គង... | លំហាត់ងាយៗតែមានប្រសិទ្ធភាពល្អ ខាងក្រោមនេះមិនចំណាយពេលវាលាច្រើនតែមានលទ្ធផលល្អក្នុងការកែប្រែទម្ងន់ សុខភាពនិងធ្វើឲ្យសាច់ដុំមាំមួន។ ដូច្នេះចាប់ផ្ដើមហាត់លំហាត់ទាំងអស់គ្នាណា៖ |
អតិថិជននឹងទទួលបានប្រាក់វិញ ៣០ ដុល្លារ-៤០ ដុល្លារ អាវក្រៅសាមសុងដ៏ស្រស់ស្អាត និងកាដូ ពិសេសយ៉ាងច្រើនភ្លាមៗ រាល់ការជាវទូរស័ព្ទសាមសុង Galaxy A ស៊េរី ២០១៧ ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣១ សីហា ២០១៧។ នេះជាឱកាសដ៏ល្អសម្រាប់អ្នកគាំទ្រ Galaxy A 2017 ដែលជាកំពូលទូរសព្ទដៃដ៏ទំនើប រចនាយ៉ាងស្រស់ស្អាត និងបំពាក់ដោយលក្ខណៈពិសេសៗជាច្រើន ដ... | ដោយសារតែការគាំទ្រយ៉ាងខ្លាំងរបស់អតិថិជនទៅលើទូរសព្ទសាមសុង Galaxy A ស៊េរី ២០១៧ ក្រុមហ៊ុនសាមសុងមានបង្កើតកម្មវិធីផ្តល់រង្វាន់ពិសេសៗដល់អតិថិជន ដែលជាវទូរសព្ទដៃ Galaxy A ស៊េរីថ្មី ២០១៧ទៀតហើយ! |
លោក កៅ និស្ស័យ គឺជាអតីតខ្សែបម្រើស្លាបឆ្វេងដ៏ឆ្នើមម្នាក់របស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ចន្លោះពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០០២ ក្រោមការដឹកនាំរបស់គ្រូបង្វឹកអាល្លឺម៉ង់ លោក Joachim Fickert ។ លោក កៅ និស្ស័យ ជាអតីតមិត្តរួមជំនាន់របស់លោក អៀង សាក់នីដា លោក មាស ចាន់ណា លោក រិទ្ធ ឌីកា លោក សំអែល ណាសា លោក អ៊ុង កនយ៉ានិត ជាដើម ដោយបានបង្ហ... | លោក កៅ និស្ស័យ អាយុ៣៧ឆ្នាំ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចាប់ខ្លួននាអំឡុងនៃការចុះបង្ក្រាបទីតាំងល្បែងស្ទូចប្រេងកូឡា (ដូចយូគី) ខុសច្បាប់ កាលពីរសៀលថ្ងៃទី២០ ខែមិថុនា តាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ។ |
សូមស្តាប់ប្រសាសន៍របស់សម្តេច ហ៊ុន សែន៖ គឺនៅមុនបញ្ចប់ការសំណេះសំណាល និងការរំឮកប្រវត្តិនៃការចាប់ផ្តើមតស៊ូប្រឆាំងរបបខ្មែរក្រហម ដែលសម្តេច ហ៊ុន សែន បានផ្ញើសារនយោបាយទៅអ្នកដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោក និងពិសេសការព្យាយាមកំទេចត្រកូលហ៊ុនរបស់លោក។ សារនយោបាយត្រូវបានប្រកាសចេញពីពិធីរំឮក«ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័... | នៅព្រឹកថ្ងៃទី២១មិថុនានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានបង្ហាញកូនប្រុសទាំងបីដែលសុទ្ធតែមានជំនាញយោធានៅក្នុងពិធីសំណេះសំណាលមួយក្នុងថ្ងៃរំឮកទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបខ្មែរក្រហម។ ប្រធានគណបក្សកាន់អំណាចបានបង្ហាញមុខកូនប្រុសទាំងបី ជាមួយនឹងការថ្លែងសារតបទៅកាន់អ្នកដែលប៉ុនប៉ងកំទេចត្រកូលហ៊ុនរបស់លោក។ សម្តេចនាយករដ្ឋម... |
ខាងក្រោមនេះ គឺជាបទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក ប៉ោ គង់ ម្ចាស់កសិដ្ឋានម្រេចសរីរាង្គអូឆែលនៅក្នុងខេត្តមណ្ឌលគីរី ដូចតទៅ៖ ជាក់ស្តែងតែម្តង ម្រេចកំពតថ្លៃជាងម្រេចសរីរាង្គទៅទៀត។ ម្រេចកំពតដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ទីតាំងភូមិសាស្ត្រពីស្ថាប័នអន្តរជាតិ អាចលក់បានក្នុងតម្លៃ១៥ដុល្លារក្នុងមួយគីឡូគ្... | ភ្នំពេញ៖ តម្លៃម្រេច និយាយជាទូទៅ មានការធ្លាក់ថ្លៃជាងពាក់កណ្តាលបើប្រៀបធៀបតម្លៃនៅឆ្នាំ២០១៧នេះ ទៅនឹងតម្លៃកាលពីឆ្នាំមុន២០១៦ ពោល គឺតម្លៃបានធ្លាក់ថ្លៃពីប្រមាណជា១០ដុល្លារអាមេរិកក្នុងមួយគីឡូក្រាមមកនៅត្រឹមតែ៤ដុល្លារក្នុងមួយគីឡូក្រាម។ តែសម្រាប់ម្រេចសរីរាង្គ និងម្រេចខេត្តកំពត តម្លៃអាចរក្សាបាននៅជាង១០ដុល្លារក្នុងមួយគីឡូក្រាមដដែល។ អ... |
ក្នុងនោះផងដែរ លោក ងន សាំង នាយកប្រតិបត្តិ នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានថ្លែងប្រាប់ដល់អ្នកចូលរួមក្នុងកម្មវិធីទាំងអស់ថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងនាំចូលរថយន្តសេរីថ្មីម៉ាក Land Rover ម៉ូដែល All-New Land Rover Discovery និង All-New Range Rover Velar មកកាន់ទីផ្សារកម្ពុជានាពេលឆាប់ៗនេះ។ លោក ក៏បានពន្យល់ណែនាំពីអត្ថប្រយោជ... | ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានរៀបចំកម្មវិធីជួបជុំជាមួយនាយកប្រតិបត្តិ និងអ្នកគ្រប់គ្រងពីបណ្ដាក្រុមហ៊ុនផ្សេងៗ ដើម្បីពង្រឹងចំណងមិត្តភាពអាជីវកម្មរវាងគ្នាឲ្យកាន់តែទូលំទូលាយ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងនៅមជ្ឍមណ្ឌលតាំងលក់់ និងថែទាំជួសជុល រថយន្តJaguar Land Rover កាលពីពេលថ្មីៗកន្លងទៅ។ |
មិនទាន់រំដោះទីក្រុង Marawi បានទាំងស្រុងផង នៅពេលនេះក្រុមសកម្មប្រយុទ្ធដែលក្រុមគាំទ្រភេរវជនដែស្ហដែរនោះ បានវាយលុកចូលសាលារៀននិងចាប់ក្មេងៗសិស្សសាលា ជាចំណាប់ខ្មាំងផងនៅទីក្រុង Pigcawayan ស្ថិតនៅកោះមិនដាណាវជាមួយគ្នាដែរ។ ប៉ូលិសហ្វីលីពីនបានទទួលស្គាល់ថា ក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រក្រុមភេរវជនដែស្ហមានគ្នាប្រហែល ៣០០នាក់ ពិតជាបានវាយក... | ក្រុមសកម្មប្រយុទ្ធគាំទ្រភេរវជនរដ្ឋឥស្លាមឬក្រុមដែស្ហ បានវាយប្រហារនៅទីក្រុងPigcawayan និងកាន់កាប់សាលារៀនរួមទាំងចាប់សិស្សសាលាជាចំណាប់ខ្មាំងផង។ ទីក្រុងនេះស្ថិតនៅមិនឆ្ងាយប៉ុន្មានពីក្រុង Marawi ដែលជាកន្លែងប្រយុទ្ធគ្នារវាងបណ្តាញភេរវជនដែស្ហជាមួយទាហានរដ្ឋាភិបាលហ្វីលីពីនឡើយ។ |
ថ្វីត្បិតតែនេះជាជំនួបមិត្តភាព ប៉ុន្តែក្រុម U17 កម្ពុជាដែលដឹកនាំដោយគ្រូបង្វឹកជប៉ុន Inoue Kazunori និង U17 វៀតណាម ក្រោមការដឹកនាំរបស់លោក Phan The Hieu សុទ្ធតែចង់បានជ័យជម្នះរៀងៗខ្លួន ដើម្បីពង្រឹងសមត្ថភាពក្រុមសម្រាប់ការប្រកួតសំខាន់ៗនាពេលខាងមុខ។ កីឡាករ U17 របស់កម្ពុជា រួមមាន៖ សៀង ចន្ធា, សាន គឹមហេង,សេត ម៉ាន់ស៊ូត, ឈឿង វិស៊ីនុ,... | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៧ឆ្នាំរបស់កម្ពុជា ទទួលភ្ញៀវ U17 វៀតណាម ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដើម្បីអបអរខួបលើកទី៥០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នៅពហុកីឡដ្ឋានជាតិនាវេលាម៉ោង៦ល្ងាចនេះ។ |
យោងតាមរាជក្រឹត្យចុះថ្ងៃទី២១ ខែមិថុនា ព្រះចៅ Salman bin Abdulaziz Al Saud បានតែងតាំងបុត្រាព្រះអង្គ គឺព្រះអង្គម្ចាស់ Mohammed bin Salman ជារជ្ជទាយាទថ្មី ជំនួសរជ្ជទាយាទចាស់ Muhammad Bin Nayef ដែលមានព្រះជន្ម៥៧វស្សា។ មុនក្លាយជារជ្ជទាយាទ ព្រះអង្គម្ចាស់ Mohammed bin Salman គឺជារជ្ជទាយាទរង និងទទួលបន្ទុកកិច្ចការការពារជាតិ និងកា... | មហាក្សត្រអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud នៅថ្ងៃទី២១ ខែមិថុនា បានបញ្ចប់តំណែងព្រះអង្គម្ចាស់ Muhammad Bin Nayef ជារជ្ជទាយាទ ហើយបានតែងតាំងរាជបុត្ររបស់ព្រះអង្គឲ្យកាន់តំណែងដ៏សំខាន់នេះជំនួសវិញ។ នេះ គឺជាការផ្លាស់ប្ដូរដ៏ធំមួយនៅរាជាណាចក្រសម្បូរប្រេងមួយនេះ ខណៈរជ្ជទាយាទថ្មីនឹងឈរនៅលេខរៀងទីមួយសម្រាប់ការស្នងរាជ្យបល្ល័ង្ក... |
តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២០ ខែមិថុនា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើកឡើងពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកាសលទ្ធផលបោះឆ្នោតផ្លូវការនៅថ្ងៃទី ២៥ ខែមិថុនា បន្ទាប់ពីគណៈកម្មាធិការនេះ បានដោះស្រាយបណ្តឹងនៃការបោះឆ្នោតឃុំ-សង្កាត់ រួចរាល់។ សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដដែល បញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៩ ខែមិថុនា ដ... | គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដោះស្រាយបណ្តឹងចប់សព្វគ្រប់ហើយ និងត្រៀមខ្លួន ដើម្បីប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៤ នៅថ្ងៃទី ២៥ ខែមិថុនា។ |
ជំងឺរបេងគឺជាជំងឺមួយប្រភេទដែលបង្កឡើងដោយបាក់តេរីឈ្មោះថា Mycobacterium Tuberculosis។ បាក់តេរីមួយនេះច្រើនតែប៉ះពាល់ទៅលើសួត ប៉ុន្តែក៏ប៉ះពាល់លើខួរក្បាល សន្លាក់ និងសរីរាង្គផ្សេងៗទៀតដែរ។ ជំងឺរបេងគឺជាជំងឺដែលឆ្លងតាមរយៈខ្យល់អាកាស ដូច្នេះអាចឆ្លងបានបើសិនជាមនុស្សម្នាក់ដកដង្ហើមស្រូបយកបាក់តេរីបង្ករោគរបេងដែលហោះហើរនៅកន្លែងនោះ។ យ៉ាងណាមិញ ... | ទាក់ទងនឹងចម្ងល់មួយនេះដែរ វាមិនដូចគ្នានឹងជំនឿដែលមិនត្រឹមត្រូវនិយាយថា ជំងឺរបេងមិនឆ្លងតាមរយៈការប៉ះពាល់ខ្លូវភេទ និងមិនមែនជាជំងឺកាមរោគនោះទេ។ ជាមួយគ្នានេះដែរ បាក់តេរីចម្លងជំងឺរបេងមិនឆ្លងតាមរយៈការថើបមាត់ ឬប៉ះពាល់ស្បែកឡើយ។ តាមពិតទៅ អ្នកខ្លះក៏គិតថា ជំងឺរបេងអាចឆ្លងតាមរយៈអាហារ និងទឹក ប៉ុន្តែវាមិនអញ្ចឹងឡើយ។ លើសពីនេះទៅទៀត ជំងឺរបេងម... |
យ៉ាងណាមិញ មិនមែនគ្រប់ជំងឺរលាកខ្នែងពោះវៀនទាំងអស់សុទ្ធតែបណ្តាលឲ្យបែកទាំងអស់ទេ ប៉ុន្តែកាលណាជំងឺនេះមិនបានរកឃើញកាន់តែយូរ វានឹងប្រឈមកាន់តែខ្ពស់។ ខាងក្រោមនេះគឺជាអាការៈប្រកាសអាសន្នមួយចំនួនដែលអ្នកគួរតែទៅជួបពេទ្យជាបន្ទាន់ព្រោះ ខ្នែងពោះវៀនអាចនឹងបែកនាពេលឆាប់ៗនេះហើយ។ ឈឺពោះខ្លាំងជាងធម្មតា ឬឈឺខ្លាំងដែលមិនធ្លាប់ជួបពីមុនសោះ កំព... | មនុស្សភាគច្រើនប្រហែលជាអាចមានបញ្ហាទាក់ទងនឹងក្រពះពោះវៀនរហូតដល់កើតអាការៈ ទល់លាមក និងរាករូសបាន។ អ្នកក៏ប្រហែលជាមិនសប្បាយចិត្តនឹងការពុលចំណីអាហារ ឬឈឺក្នុងក្រពះយ៉ាងហោចណាស់ម្តង ឬពីរដែរក្នុងជីវិត។ ខណៈពេលដែលជំងឺរលាកខ្នែងពោះវៀនមិនសូវជាកើតមានជាញឹកញ៉ាប់នោះ តែក៏មាន៥ភាគរយដែរ ដែលកើតឡើងលើប្រជាជនទាំងអស់។ យ៉ាងណាមិញ បើសិនជាអ្នកមានជំងឺរលាកខ... |
អ្នកស្រាវជ្រាវបានធ្វើការសិក្សាលើមនុស្សប្រមាណ ៨៤៦នាក់ ដោយពិនិត្យទៅលើហ្សែនដែលមានប្រតិកម្មលើមនុស្សទាំងនេះ នៅពេលពួកគេហាត់យូហ្គា តៃជិ និងតាំសមាធិ ព្រមទាំងសកម្មភាពផ្លូវកាយនិងចិត្តផ្សេងៗទៀត។ ជាលទ្ធផល ពួកគេរកឃើញថា សកម្មភាពទាំងអស់បានកែប្រែប្រតិកម្មម៉ូលេគុលក្នុង DNA ដែលនាំឲ្យមានសុខភាពមិនល្អ និងបាក់ទឹកចិត្ត។ អ្នកស្រាវជ្រាវម្នាក់ឈ... | ការស្រាវជ្រាវថ្មីបានឲ្យដឹងថា នៅពេលអ្នកចង់ប្រើវិធីបន្ធូរអារម្មណ៍ឲ្យល្អនោះ យកល្អគួរតែទាញប្រយោជន៍នៃពីការហាត់យូហ្គា និងតាំសមាធិទៅ ព្រោះវាមានផលល្អទាំងសុខភាពផ្លូវកាយ និងចិត្ត។ |
ក្នុងពិធីបើកកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នៅព្រឹកថ្ងៃទី២១ ខែមិថុនា អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរជាតិអប្សរា នឹងរៀបចំកម្មវិធីរម្លឹកខួប ២៥ឆ្នាំ ដែលរមណីដ្ឋានអង្គរ ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌដែលត្រូវ ការការពារដោយអន្តរជាតិ។ លោក ឡុង កុសល បញ្ជាក់ថា ការរៀបចំពិធីនេះ គឺដើម្បីបង្ហា... | សៀមរាប៖ ក្រោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រមណីយដ្ឋានអង្គរដែលមានផ្ទៃក្រឡា ៤០១គីឡូម៉ែត្រ ត្រូវបានអង្គការយូណេស្កូ សម្រេចបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដែលត្រូវការពារដោយអន្តរជាតិ។ រមណីយដ្ឋានអង្គរ បានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ហើយឆ្នាំ២០១៧នេះ គឺខួប២៥ឆ្នាំ។ |
សិស្សវិទ្យាល័យម្នាក់នៅបារាំង បានបើកបរក្នុងល្បឿនរហូតដល់ទៅ១២៥គីឡូម៉ែត្រក្នុង១ម៉ោង ខណៈល្បឿនដែលកំណត់គឺត្រឹមតែ៨០គីឡូម៉ែត្រក្នុង១ម៉ោង។ មន្ត្រីប៉ូលិសនៅក្រុង Nouzilly តំបន់ Indre-et-Loire បានធ្វើការឃាត់រថយន្តសិស្សនោះ ហើយបានដកហូតបណ្ណបើកបរ។ នេះបើតាមការផ្សាយរបស់ France Bleu។ សិស្សដែលល្មើសច្បាប់ចរាចរណ៍បានប្រាប់ពីហេតុផលរបស់ខ្លួនដល់... | ដោយសារប្រញាប់ទៅប្រឡង សិស្សវិទ្យាល័យម្នាក់នៅក្រុង Nouzilly ប្រទេសបារាំង បានបើកបរលើសល្បឿនកំណត់។ ប៉ូលិសបានដកហូតបណ្ណបើកបររបស់គេ ប៉ុន្តែក្រោយស្តាប់ហេតុផល មន្ត្រីទាំងនោះ សុទ្ធនាំគ្នាបើករថយន្តជូនសិស្សនោះទៅប្រឡងឲ្យទាន់ពេល។ |
លោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាល និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា លោកនឹងបញ្ជាឲ្យគ្រប់បណ្តាខណ្ឌទាំង១២ ត្រួតពិនិត្យចំពោះទង្វើរបស់ក្រុមការងារK01 បើនៅតែបង្កភាពរញ៉េរញ៉ៃ អនាធិបតេយ្យ និងមិនព្រមសហការជាមួយកម្លាំងសមត្ថកិច្ច។ នេះបើតាមការផ្សាយរបស់គេហទំព័រផ្លូវការនគរបាលជាតិ ។... | K01 គឺជារហស្សនាមដែលកំពុងល្បីល្បាញ ហើយត្រូវគេស្គាល់ថា ជាអ្នកដែលបង្កើតយុទ្ធនាការប្រឆាំងនឹងការបើកបរបញ្ច្រាសទិស តាមរយៈការផ្សាយផ្ទាល់សកម្មភាពអ្នកមិនគោរពច្បាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពរបស់ K01 ដែលមានឈ្មោះពិតថា ឃឿន តុលា និងក្រុមការងាររបស់ខ្លួន មិនមានកិច្ចសហការដោយផ្ទាល់ជាមួយកម្លាំងសមត្ថកិច្ចនោះឡើយ។ ... |
អង្គការសមាគមអភិរក្សសត្វព្រៃ(អង្គការ) សហការជាមួយរដ្ឋបាលជលផល និងសម្ព័ន្ធដើម្បីការរស់រាននៃប្រភេទសត្វអណ្តើក បានលែងកូនសត្វកន្ធាយក្បាលកង្កែប ឬល្មេច ដែលជាប្រភេទរងគ្រោះជិតផុតពូជ នៅលើសកលលោកចំនួន១៥០ក្បាល ឲ្យទៅរស់នៅក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គវិញ។ សេចក្តីប្រកាសព័ត៌មានរបស់អង្គការអង្គការចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា បញ្ជាក់ថ... | ក្រចេះ៖ កូនសត្វកន្ធាយក្បាលកង្កែប ឬល្មេច ចំនួន១៥០ក្បាល ត្រូវបានក្រុមអ្នកអភិរក្ស លែងឲ្យទៅរស់នៅក្នុងទីជម្រកធម្មជាតិ នៅតាមដងទន្លេមេគង្គ។ ពួកវាត្រូវបានគេប្រមូលចេញពីសំបុកដែលការពារដោយប្រជាសហគមន៍។ ការលែងកូនកន្ធាយក្បាលកង្កែបទាំងនេះ គឺជាផ្នែកមួយនៃកម្មវិធីការពារសំបុករបស់ប្រជាសហគមន៍ ដើម្បីបង្កើនចំនួនកន្ធាយក្បាលកង្កែបនៅក្នុងធម្មជាត... |
គ្រឿងញៀនដែលមានតម្លៃចន្លោះពី ២លាន ទៅ៥លានដុល្លារដែលត្រូវបានកងទ័ពហ្វីលីពីនរកឃើញអំឡុងពេលបោសសំអាតបណ្តាញក្រុមភេរវជនដែស្ហឬក្រុមរដ្ឋឥស្លាមក្នុងក្រុង Marawi។ ការរឹបអូសបានគ្រឿងញៀនច្រើនសន្ធឹកសន្ធាប់នេះជំរុញឲ្យមានការសង្ស័យកាន់តែខ្លាំងថា ក្រុមភេរវជននេះអាចទទួលបានការផ្គត់ផ្គង់ហិរញ្ញវត្ថុដោយការជួញដូរគ្រឿងញៀន។ យោងតាមសារព័ត៌មានថៃ បាងកកប... | គ្រឿងញៀន មានតម្លៃចន្លោះពី ២លាន ទៅ ៥លានដុល្លារត្រូវបានរកឃើញនៅជុំវិញទីក្រុងMarawiពេលដែលទាហានហ្វីលីពីនបន្តប្រយុទ្ធបោសសម្អាតក្រុមភេរវជន Maute ដែលមានភក្តីភាពចំពោះក្រុមភេរវជនដែស្ហ (Daesh) ឬក្រុមរដ្ឋឥស្លាម (IS) ។ កាលពីប៉ុន្មានសប្តាហ៍មុន ទាហានហ្វីលីពីន ក៏រឹបអូសបានលុយ និង មូលប្បទានបត្រ ដែលមានតម្លៃរហូតដល់ ១, ៦ លានដុល្លារអាមេរិកក... |
កាប្រកួតដ៏គួរឲ្យភ្ញាក់ផ្ញើលមួយរវាងកំពូលអ្នកប្រដាល់មិនដែលចាញ់សញ្ធាតិអាមេរិក Floyd Mayweather និងអ្នកវាយក្នុងទ្រុង UFC សញ្ជាតិអៀឡង់ Conor McGregor ត្រូវបានប្រកាស់ជួបគ្នានាថ្ងៃទី២៦ ខែសីហាខាងមុខនេះ ក្នុងទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។ ជំនួបខាងលើ ត្រូវបានម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក៤ស្ថាប័នសញ្ជាតិកាហ្សាក់ស្ថា... | អ្នកប្រដាល់មិនដែលស្គាល់ចាញ់ Gennady Golovkin របស់កាហ្សាក់ស្ថាន បានហៅជំនួបរវាង Floyd Mayweather និង Conor McGregor ថាដូចជាការសម្តែងសៀកនៅលើសង្វៀន មិនមែនជាការប្រកួតប្រដាល់ពិតប្រាកដដូចជាជំនួបរវាងរូបគេនឹង Canelo Alvarez ដែលត្រូវជួបគ្នានៅថ្ងៃទី១៦ ខែកញ្ញាខាងមុខនេះឡើយ។ |
បើតាមកម្មវិធីបុណ្យ នៅថ្ងៃអាទិត្យទី ៩ ខែកក្កដា នៅម៉ោង ២ រសៀល មានរៀបចំកម្មវិធីក្រុងពាលីផ្តើមកម្មវិធីបុណ្យ បន្ទាប់មក នៅម៉ោង ៣ និង ម៉ោង ៤ រសៀលនិមន្តព្រះសង្ឃសម្តែងព្រះបរិត្ត និងធម៌ទេសនា។ ចំណែកនៅថ្ងៃទី ១០ ខែកក្កដា មានពិធីអានប្រវត្តិសង្ខេបលោកបណ្ឌិត កែម ឡី និងរាប់បាត្រព្រះសង្ឃ ៥១ អង្គ ព្រមទាំងវេរភត្តាហារជាកិច្ចបង្ហើយបុណ្យ។ ម្... | ក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី នឹងរៀបចំពិធីបុណ្យខួប ១ ឆ្នាំ នៃមរណភាពរបស់លោក កែម ឡី នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០១៧។ ពិធីនេះ នឹងធ្វើឡើងនៅក្នុងស្រុកកំណើតលោកបណ្ឌិត នៅក្នុងភូមិតាកុប ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ។ |
នេះជាតម្លៃអតិបរមាប្រេងឥន្ធនៈ ដែលត្រូវបានគិតតាមរូបមន្តប្រកាសអន្តរក្រសួង សម្រាប់ទីផ្សារកម្ពុជា៕ | តម្លៃប្រេងឥន្ធនៈលក់រាយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី១ខែកក្កដា ធ្លាក់ថ្លៃបន្តិច។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប្រេងសាំងស៊ុបពែរមានតម្លៃ ៣៦០០ រៀលក្នុង១លីត្រ ខណៈប្រេងសាំងធម្មតាថ្លៃ ៣៥០០ រៀលក្នុង១លីត្រ ដែលធ្លាក់ចុះ ១០០រៀល។ ដោយឡែកប្រេងម៉ាស៊ូតមានតម្លៃ ៣២៥០ រៀលក្នុង១លីត្រ។ |
ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន បានចាប់ផ្តើមការល្បាតសមុទ្ររួមគ្នាជាផ្លូវការដើម្បីប្រឆាំងចលនាភេរវកម្មក្នុងតំបន់នៅថ្ងៃចន្ទទី ១៩ មិថុនាដើមសប្តាហ៍កន្លងទៅ។ ប្រទេសទាំងបីបានឯកភាពគ្នាល្បាតតាមសមុទ្រកាលពីឆ្នាំ ២០១៦ ដោយសារការប្លន់តាមសមុទ្រ Sulu កើតឡើងញឹកញាប់ រួមទាំងការចាប់ជំរិតជនបរទេសដោយក្រុមឧទ្ទាមអាប៊ូសាយ៉ាវ ( Abu Sayyaf) ផងដែរ... | ការគំរាមកំហែងបង្កដោយក្រុមភេរវជនដែស្ហ (Daesh)កើនឡើងកាន់តែខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឆ្លើយតបបញ្ហានេះ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ក៏សម្រេចចាប់ផ្ដើមល្បាតផ្លូវសមុទ្ររួមគ្នាកាលពីថ្ងៃចន្ទទី១៩ ខែមិថុនា ជាផ្លូវការ។ មិនត្រឹមតែសហការគ្នាល្បាតផ្លូវសមុទ្រប៉ុណ្ណោះទេ ប្រទេសទាំងបីក៏សហការគ្នាផ្លាស់ប្ដូរព័ត៌មានចារកម្មពាក់ព័ន្ធ... |
ដើម្បីជ្រាបច្បាស់ សូមស្ដាប់បទសម្ភាសរវាង លោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និង លោក ហេង ម៉េងហូ ខាងក្រោមនេះ៖ | ភ្នំពេញ៖ ការចេះជំនាញច្បាស់លាស់ គឺជាភាពចាំបាច់ណាស់ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ លោក ហេង ម៉េងហូ អគ្គនាយកក្រុមហ៊ុនសន្តិសុខ លីប្រា ថ្លែងថាបុគ្គលម្នាក់មានជំនាញរឹង ឬជំនាញគោលពិតប្រាកដណាមួយ គឺស្មើទទួលជោគជ័យ ៥០ភាគរយ។ ប៉ុន្តែបើចង់ឈានមួយកម្រិតទៀត ដើម្បីក្លាយជាបុគ្គលមានសក្ដានុពលទៅជាអ្នកគ្រប់គ្រង ឬជោគជ័យក្នុងអាជីវកម្ម គេចាំ... |
សូមស្តាប់សំឡេង៖ ក្រោយពីបានបង្ហាញមុខថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួរកងទ័ពដែលសុទ្ធតែជាអតីតយុទ្ធមិត្ត និងអ្នកស្មោះស្ម័គ្រនឹងខ្លួនផងនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានជាថ្មីទៀត ក្រុមមនុស្សដែលលោកហៅថា អ្នកប៉ុនប៉ងចង់បំផ្លាញសន្តិភាពនៅកម្ពុជា។ សម្រាប់សម្តេច ហ៊ុន សែន ការអត្ថាធិប្បាយរបស់អ្នកវិភាគ ក៏អាចនាំឲ្យមានសង្គ្រាមដែរ។ ... | សម្តេច ហ៊ុន សែន បានបន្តនិយាយអំពីការការពារសន្តិភាព ទល់នឹងក្រុមមនុស្សដែលប៉ុនប៉ងបង្កសង្គ្រាម ឬផ្តួលរំលំរដ្ឋាភិបាល។ ប្រមុខរដ្ឋាភិបាលបានរិះគន់ថា អណ្តាតរបស់អ្នកវិភាគមួយចំនួនអាចបង្កឲ្យមានសង្គ្រាម ហើយបានឆ្លើយតបដោយប្រយោលទៅលោក សម រង្ស៊ី ផងដែរ ដែលចង់ឲ្យសម្តេច ហ៊ុន សែន បញ្ជាក់ថា លោកមិនស្ថិតនៅក្នុងបញ្ជីឈ្មោះដែលរដ្ឋាភិបាលកត់ត្រាទុកន... |
សមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលស្រុកថ្មគោល ដែលដកស្រង់សម្តីដោយគេហទំព័រនគរបាលជាតិ បានឲ្យដឹងថា ព្រះសង្ឃព្រះនាម ស្រែ ស្រស់ ហៅឆក បានរងរបួសធ្ងន់ ដោយសារព្រះសង្ឃព្រះនាម ធី បូរី យកកាំបិតចុងស្រួចចាក់។ បើតាមមន្ត្រីប៉ូលិសមូលដ្ឋាន ព្រះសង្ឃដៃដល់ខឹងព្រះសង្ឃរងគ្រោះដែលចាក់ព្រះធម៌បង្កសំឡេងរំខានធ្វើឲ្យព្រះអង្គមិនអាចសឹងបានគ្រប់គ្រាន់។ ព្រះ... | នៅក្នុងអាណាចក្រ ការរំខានដោយសំឡេងពីសំណាក់អ្នកជិតខាង តែងតែបង្កបញ្ហាទំនាស់។ ករណីនេះ ក៏បានរាលដល់ខាងពុទ្ធចក្រផងដែរ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែមិថុនា ក្នុងវត្តរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ |
បីថ្ងៃក្រោយការបាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរីធុន Su-22 ពីសំណាក់យន្តហោះក្រុមចម្រុះបស្ចិមប្រទេស រុស្ស៊ីមិនទាន់ទទួលបានការបកស្រាយឲ្យបានច្បាស់លាស់នៅឡើយទេ បើទោះជាបានស្នើឲ្យអាមេរិកមានការពន្យល់ពីហេតុការណ៍ក្ដី។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃទី២០ ខែមិថុនា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទ... | រុស្ស៊ី កំពុងរង់ចាំចម្លើយពីក្រុមចម្រុះលោកខាងលិចដឹកនាំដោយអាមេរិកជុំវិញការបាញ់ទម្លាក់យន្តហោះរដ្ឋាភិបាលស៊ីរីនៅថ្ងៃទី១៨ ខែមិថុនា។ រុស្ស៊ីចាត់ទុកទង្វើរបស់ក្រុមចម្រុះជាការបំពានអធិបតេយ្យរបស់ស៊ីរី ហើយក៏បានគំរាមបាញ់ទម្លាក់យន្តហោះដែលធ្វើប្រតិបត្តិការនៅខាងលិចទន្លេ Euphrates ទៀតផង។ យ៉ាងណាក្ដី ក្រុមសម្ព័ន្ធមិត្តលោកខាងលិចមិនទាន់ផ្ដល... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.