text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
សម្តេច ហ៊ុន សែន ប្រកាសថា នឹងពិចារណា ក្នុងការសុំព្រះរាជទានពីព្រះមហាក្សត្រ ដើម្បីអនុញ្ញាតឲ្យថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងរូបណា ដែលដាក់សំណើ បានចូលធ្វើនយោបាយវិញ។ សម្តេច ហ៊ុន សែន អះអាងថា អ្នកដែលគោរពតាមសាលដីការបស់តុលាការកំពូល អាចនឹងមានឱកាស តែអ្នកដែលប្រឆាំង នឹងមិនមានឡើយ។ ឯលោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស បានអំពាវនាវម្តងហើយម្តងទៀត ទៅកាន់មន្ត្រីទាំងអស់របស់លោក កុំឲ្យលង់នឹងការបញ្ចុះបញ្ចូលរបស់សម្តេច ហ៊ុន សែន។ លោក បានហៅយុទ្ធសាស្ត្ររបស់សម្តេច ហ៊ុន សែន ថាជាការបំបែកបំបាក់អតីតគណបក្សប្រឆាំង។ លោក សម រង្ស៊ី នឹងចាត់ទុកជាជនក្បត់បក្ស បើមន្ត្រីរបស់លោករូបណា សុំការអនុគ្រោះពីសម្តេច ហ៊ុន សែន ដើម្បីបានចូលធ្វើនយោបាយវិញ។ លោក ពន្យល់ថា ទោះជាទទួលបានសិទ្ធិនយោបាយ ក៏អត់ប្រយោជន៍ដែរ ពីព្រោះពួកគេ មិនអាចធ្វើនយោបាយបានឡើយ បើអតីតគណបក្សសង្គ្រោះជាតិ មិនទាន់រស់ឡើងវិញ។ ពីក្រៅប្រទេស លោក សម រង្ស៊ី បានផ្ញើសារជាដដែលៗ ទៅកាន់មន្ត្រីគ្រប់រូបនៃអតីតគណបក្សប្រឆាំង ឲ្យបន្តរួមគ្នាទាមទារឲ្យដោះលែងលោក កឹម សុខា ជាមុនសិន ហើយបន្ទាប់មក ចាំគិតពីសិទ្ធិនយោបាយនិងរឿងផ្សេងទៀត។ សារដ៏សំខាន់មួយទៀតរបស់លោក គឺទទូចឲ្យមន្ត្រីរបស់លោក រួមគ្នាជាធ្លុងមួយ ទើបអាចទទួលបានជ័យជម្នះ។ មហាជន អាចវាយតម្លៃថា ផ្លូវទាំងពីរនេះ ដែលមួយជារបស់សម្តេច ហ៊ុន សែន ហើយមួយជារបស់លោក សម រង្ស៊ី ជាការធ្វើតេស្តក្រុមអ្នកប្រឆាំង ថាបែកបាក់គ្នាឬក៏មិនបែក។ គេ ទំនងជាកំពុងរង់ចាំមើលថា តើពួកគេ បន្តស្មោះស្ម័គ្រជាមួយលោក សម រង្ស៊ី ឬក៏បែកចិត្តហើយធ្វើតាមការណែនាំរបស់សម្តេច ហ៊ុន សែន។ ក្នុងចំណោមថ្នាក់ដឹកនាំទាំង១១៨នាក់ (ស្លាប់ម្នាក់) នៃអតីតគណបក្សប្រឆាំង ដែលត្រូវបានដកសិទ្ធិនយោបាយ លោក គង់ គាំ បានចេញមុខប្រកាសមុនគេ ថានឹងធ្វើសំណើតាមការចង្អុលបង្ហាញរបស់សម្តេច ហ៊ុន សែន ដើម្បីសុំសិទ្ធិនយោបាយវិញ។ លោក គង់ គាំ ដែលធ្លាប់ជាមនុស្សស្និទ្ធបំផុតរបស់លោក សម រង្ស៊ី បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា លោក មិនអាចបន្តរង់ចាំគណបក្សសង្គ្រោះជាតិ រស់ឡើងវិញនោះទេ។ ស្របពេលជាមួយគ្នានេះ លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សប្រឆាំង ហើយក៏ជាមនុស្សម្នាក់ដែលតែងនៅជិតលោក សម រង្ស៊ី ដែរនោះ បានប្រកាសថា លោក និងអ្នកដទៃទៀត មិនខ្ចីចង់បានសិទ្ធិនយោបាយ ពីអ្នកណាឡើយ។ លោក បានសរសេរសារតាមបណ្តាញសង្គមហ្វេសប៊ុកពីក្រៅប្រទេសថា តាមពិត មនុស្សគ្រប់រូប មានសិទ្ធិនយោបាយតាំងពីកំណើតមកម្ល៉េះ។ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ តំណាងរាស្ត្រ១១៥នាក់ បានចូលរួមប្រជុំពេញអង្គនៃរដ្ឋសភា ហើយបានលើកដៃទាំងអស់គ្នា ដើម្បីអនុម័តមាត្រា៤៥ថ្មី (ស្ទួន) ឲ្យក្លាយទៅជាមាត្រា៤៥ថ្មី (ស្ទួន១)។ មាត្រា៤៥ថ្មី (ស្ទួន) បានចែងថា តុលាការកំពូល អាចបញ្ឈប់អ្នកនយោបាយ ពីការធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ដូច្នេះ អ្នកដែលជាប់បម្រាមរបស់តុលាការកំពូល ត្រូវរង់ចាំ៥ឆ្នាំក្រោយ ទើបអាចចូលធ្វើនយោបាយវិញបាន។ ប៉ុន្តែ អំណាចនៃមាត្រា៤៥ថ្មី (ស្ទួន១) ដែលទើបនឹងកើតឡើង អាចធ្វើឲ្យបម្រាមនេះ ផុតរលត់មុនកាលកំណត់។ មាត្រា៤៥ថ្មី (ស្ទួន១) បានថ្វាយព្រះរាជអំណាចទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គ ប្រោសព្រះរាជទាននីតិសម្បទា ដល់អ្នកជាប់បម្រាម ហើយឲ្យពួកគេ ចូលធ្វើនយោបាយវិញ។ ហើយអ្នក ដែលមានសិទ្ធិថ្វាយសំណើនេះ ទៅព្រះមហាក្សត្រ គឺនាយករដ្ឋមន្ត្រី។ មាត្រា៤៥ថ្មី (ស្ទួន១) នឹងចូលជាធរមាននិងដាក់ឲ្យអនុវត្ត នៅពេលណា ព្រះមហាក្សត្រ បានចេញរាជក្រមប្រកាសឲ្យប្រើប្រាស់៕ | អ្នកនយោបាយកំពូលទាំងពីរ គឺសម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី បានផ្ញើសារពីរផ្សេងគ្នាទៅកាន់ថ្នាក់ដឹកនាំជាង១០០នាក់នៃអតីតគណបក្សប្រឆាំង។ សម្តេច ហ៊ុន សែន ហៅថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង ឲ្យដាក់សំណើ បើចង់ចូលធ្វើនយោបាយវិញ ខណៈលោក សម រង្ស៊ី ប្រាប់ថា «កុំចាញ់បោកឲ្យសោះ»។ ឯលោក កឹម សុខា ដែលក្រុមអ្នកប្រឆាំងចាត់ទុកថាកំពុងជាប់ឃុំក្នុងផ្ទះ នៅតែមិនមាត់កនឹងរឿងនយោបាយ។ |
អត្ថបទទាក់ទង បន្ទាប់ពីចិន កម្ពុជាសិក្សាលទ្ធភាពពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងជួយឱ្យភាគីទាំងពីរ ទទួលបានផលចំណេញទៅវិញទៅមក។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeThmey) តាមប្រព័ន្ធទំនាក់ទំនងសង្គមTelegram កាលពីថ្ងៃទី១៦ មិថុនា អ្នកនាំពាក្យរូបនេះបន្តនិយាយថា៖«ផលិតផលសក្ដានុពលរបស់កម្ពុជា គឺមិនដូចផលិតផលរបស់កូរ៉េទាំងស្រុងទេ។ ដូច្នេះ ការដោះដូរទំនិញជាមួយគ្នា នឹងជួយបំពេញឲ្យគ្នាទៅវិញ»។ លោកបន្ថែមថា ក្រៅពីវិស័យពាណិជ្ជកម្មទំនិញនោះ វិស័យសេវាកម្ម វិស័យវិនិយោគ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនឱ្យគ្នាទៅមកទៀតផង។«ផលិតផលសក្ដានុពលរបស់កម្ពុជា សម្រាប់ធ្វើពាណិជ្ជកម្មជាមួយប្រទេសកូរ៉េខាងត្បូង គឺមានផលិតផលវាយនភ័ណ្ឌ [សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក] និងផលិតផលកសិកម្មមួយចំនួន»។ នេះជាការបញ្ជាក់របស់ លោក ស៊ាង ថៃ។ កូរ៉េខាងត្បូងជាប្រទេសគោលដៅទី២ នៃការឈានសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា បន្ទាប់ពីកម្ពុជាចរចាកិច្ចព្រមព្រៀងនេះជាមួយប្រទេសចិនបានជាផ្លូវការ ដែលគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នាចុងឆ្នាំ២០២០។ ក្រៅពីប្រទេសចិន និងកូរ៉េខាងត្បូង រដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតក្រុមការងារជំនាញដើម្បីសិក្សា និងរៀបចំគោលនយោបាយ យុទ្ធសាស្ត្រចរចា ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសធំៗគោលដៅចំនួន៦ទៀត។ ក្នុងនោះ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ជាអង្គការសមាហរណកម្មថ្នាក់តំបន់នៅអាស៊ីខាងលិច អាស៊ីខាងកើត និងអាស៊ីកណ្តាល, ប្រទេសអង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី ឥណ្ឌា។ សូមរម្លឹកថា កាលឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង មានជិត៩លានដុល្លារ។ ទំហំពាណិជ្ជកម្មនេះ បានកើនឡើងជាង ១៤ភាគរយ បើធៀបនឹងឆ្នាំ២០១៨៕ | ភ្នំពេញ៖ កម្ពុជា-កូរ៉េខាងត្បូង នឹងចាប់ផ្តើមចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ(FTA) នៅខែកក្កដា ឆ្នាំ២០២០។ កិច្ចចចារព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ធ្វើឡើងបន្ទាប់ភាគីទាំងពីរបញ្ចប់ការសិក្សាពីសក្តានុពល និងបានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) លើវិស័យពាណិជ្ជកម្ម កាលពីចុងឆ្នាំ២០១៩។ |
កាលពីឆ្នាំមុន ការនាំចេញអង្កររបស់វៀតណាមសម្រេចបាន៧,១លានតោន ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំ។ និន្នាការកើនឡើងនៃតម្លៃនាំចេញអង្កររបស់វៀតណាមនៅតែមានក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ដែលមានតម្លៃជាមធ្យម៥១៩ដុល្លារក្នុងមួយតោន។ ដូច្នេះ ទោះបីបរិមាណនាំចេញអង្ករមានការថយចុះ ប៉ុន្តែតម្លៃនៅតែកើនឡើងប្រមាណ៧ភាគរយ។ នៅឆ្នាំ ២០២៣ វិស័យអង្កររបស់វៀតណាមត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីឡើងថ្លៃ អង្ករខ្ពស់ ដោយសារតែតម្រូវការសកលកើនឡើង ហើយអាជីវកម្មអង្ករក៏មានផលចំណេញច្រើនដែរ ដោយសារថ្លៃដើមផលិតមានតម្លៃទាប។ បើតាមអ្នកជំនាញមកពីធនាគារវៀតណាម TMCP វិស័យអង្កររបស់វៀតណាមកំពុងមានលក្ខខណ្ឌអំណោយផលពីធម្មជាតិដែលបង្កើតគុណសម្បត្តិសម្រាប់អាជីវកម្មវៀតណាមបើធៀបនឹងដៃគូប្រកួតប្រជែង។ ទន្ទឹមនឹងនេះ គ្រោះរាំងស្ងួតដែលអូសបន្លាយក្នុងប្រទេសចិនបានធ្វើឱ្យទិន្នផលនៅក្នុងប្រទេសនេះធ្លាក់ចុះ ២ភាគរយ ក្នុងឆ្នាំ២០២១-២០២២។ ដូច្នេះ ចិនត្រូវបានគេរំពឹងថានឹងបង្កើនការនាំចូលអង្ករចំនួន ៦លានតោនក្នុងឆ្នាំ ២០២២-២០២៣។ លើសពីនេះ បរិមាណអង្ករដែលបានស្តុកទុកនៅហ្វីលីពីនបានថយចុះ ដោយសារតែតំបន់ដាំដុះជាច្រើនរបស់ប្រទេសត្រូវបានបំផ្លិចបំផ្លាញដោយព្យុះទីហ្វុងណូរូ ហើយតម្លៃជីខ្ពស់បានបង្ខំឱ្យប្រទេសនេះបង្កើនការនាំចូលអង្ករ។ ក្រសួងកសិកម្មអាម៉េរិកបានព្យាករថា ហ្វីលីពីននឹងបន្តការនាំចូល ២,៨លានតោនសម្រាប់ឆ្នាំ ២០២២-២០២៣។ បន្ថែមពីនេះ ផ្ទៃដីសាបព្រោះដាំណាំនៅឥណ្ឌាបានថយចុះចំនួន៣៨០ពាន់ហិកតា ដោយសារគ្រោះរាំងស្ងួត ឯការផលិតដំណាំស្បៀងដែលប្រមូលផលក្នុងរដូវស្លឹកឈើជ្រុះ និងដើមរដូវរងាត្រូវបានគេរំពឹងថានឹងមានប្រមាណ៨០ភាគរយនៃផលិតកម្មសរុបនៃប្រទេស ប្រហែលជា ១០ទៅ១២លានតោនក្នុងឆ្នាំ ២០២២-២០២៣ ។ ដូច្នោះហើយ ការថយចុះនៃការផ្គត់ផ្គង់ស្បៀងនៅក្នុងប្រទេសឥណ្ឌា គឺជាកត្តាចម្បងសម្រាប់ការព្យាករនៃឱនភាពអង្ករពិភពលោកនៅឆ្នាំក្រោយ។ ចំណែកការព្យាករពីអាកាសធាតុនៅវៀតណាមនៅឆ្នាំនេះមានភាពប្រសើរជាងឆ្នាំមុន ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់ខ្លាំងនៅដើមឆ្នាំ ហើយប្រែទៅបង្គួរនៅពាក់កណ្តាលឆ្នាំ ដែលរំពឹងថានឹងផ្តល់ឱ្យស្រូវទទួលបានទិន្នផលល្អ។ ធនាគារ TMCP បានវាយតម្លៃខ្ពស់ចំពោះលទ្ធភាពដែលថានៅឆ្នាំ២០២៣ វៀតណាមនឹងទទួលបានអត្ថប្រយោជន៍ពីនិន្នាការកើនឡើងនៃតម្លៃអង្ករ ដោយសារដៃគូប្រកួតប្រជែងមានតិចជាងមុន និងការផ្លាស់ប្តូរតម្រូវការពីប្រទេសឥណ្ឌា៕ | ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា រយៈពេលជាច្រើនខែកន្លងមកនេះ តម្លៃនៃការនាំចេញអង្ករមានការកើនឡើងប្រមាណ៥ភាគរយ ដែលជាកម្រិតតម្លៃខ្ពស់បំផុតក្នុងពិភពលោក។ ការកើនឡើងថ្លៃនេះ បណ្តាលមកពីដៃគូប្រកួតប្រជែងនៃប្រទេសនាំចេញអង្ករ បានជួបគ្រោះធម្មជាតិនិងតម្រូវការពិភពលោកកើនឡើង។ |
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌុយរ៉ូ (Nicolás Maduro) នៅថ្ងៃទី៤ ខែកក្កដា បានដាក់កំហិតចុងក្រោយ លើយន្តការ COVAX ឱ្យដឹកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យខ្លួន។ បើតាមលោក ម៉ាឌុយរ៉ូ ប្រសិនមិនដឹកវ៉ាក់សាំងឱ្យទេ យន្តការ COVAX ត្រូវតែផ្តល់លុយដែលវ៉េណេស៊ុយអេឡាបានទូទាត់សម្រាប់វ៉ាក់សាំងត្រលប់មកវិញ។ នៅខែមិថុនាកន្លងទៅ យន្តការ COVAX បានប្រាប់ វ៉េណេស៊ុយអេឡា ថា ធនាគារស៊្វីស UBS បានរារាំងការបង់ប្រាក់បួនលើកចុងក្រោយ។ ប៉ុន្តែ លោក នីកូឡាស ម៉ាឌុយរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡា បានអះអាងថា ទឹកប្រាក់ទំហំ ១២០លានដុល្លារបានទូទាត់រួចហើយ ដើម្បីទិញវ៉ាក់សាំង។ អត្ថបទទាក់ទង ប្រទេសជាច្រើន សន្យាផ្តល់លុយ១,៥ពាន់លានដុល្លារ ដោះស្រាយវិបត្តិមនុស្សធម៌វ៉េណេស៊ុយអេឡា ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក ម៉ាឌុយរ៉ូ បានសង្កត់ធ្ងន់ថា មន្រ្តីវ៉េណេស៊ុយអេឡា ត្រូវបានប្រាប់ឱ្យដាក់កំហិតលើយន្តការ COVAX។ ប្រសិនបើមិនដឹកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យនោះទេ COVAX ត្រូវសងប្រាក់ដែលបានបង់មកវិញ។ ចាប់តាំងពីឆ្នាំ២០១៩ មក វ៉េណេស៊ុយអេឡា ពិបាកក្នុងការផ្ទេរប្រាក់ទៅបរទេសយ៉ាងខ្លាំង ដោយសារតែរងទណ្ឌកម្មរបស់អាមេរិក។ បញ្ហានេះ បានរារាំងរដ្ឋាភិបាលក្រុងការ៉ាកាស ក្នុងការផ្ទេរប្រាក់តាមធនាគារ ដើម្បីទូទាត់ទៅកាន់យន្តការ COVAX។ ដោយរងទណ្ឌកម្ម រដ្ឋាភិបាល ត្រូវពឹងផ្អែកលើធនាគារក្នុងស្រុក ដើម្បីទូទាត់ប្រាក់ទៅយន្តការ COVAX ជាមួយរូបិយប័ណ្ណបរទេស។ កាលពីខែមេសា កន្លងទៅ មន្ត្រីវ៉េណេស៊ុយអេឡា បានលើកឡើងថា ពួកគេបាន បង់ប្រាក់ទៅឱ្យស្ថាប័នដែលគ្រប់គ្រងដោយអង្គការសុខភាពពិភពលោក (WHO) ដែលផ្តល់វ៉ាក់ សាំងដល់ប្រទេសក្រីក្ររួចមកហើយ។ គួររំលឹកថា នៅដើមឆ្នាំនេះ យន្តការ COVAX បានរៀបចំវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ចំនួន២,៥ លានដូសសម្រាប់វ៉េណេស៊ុយអេឡាដែរ។ ប៉ុន្តែរដ្ឋាភិបាលលោក ម៉ាឌុយរ៉ូ បានហាម ឃាត់ការប្រើប្រាស់វ៉ាក់សាំងប្រភេទនេះ ដោយសារបារម្ភពីបញ្ហាកកឈាម។ វ៉ាក់សាំងដែល វ៉េណេស៊ុយអេឡា ចង់បានពីយន្តការ COVAX ជាវ៉ាក់សាំងក្រុមហ៊ុន Johnson & Johnson និង ក្រុមហ៊ុន Novavax។ មកទល់បច្ចុប្បន្ន វ៉េណេស៊ុយអេឡា មានករណីឆ្លងជំងឺកូវីដ-១៩ ប្រមាណ ២៧៧,៦៣៥ ករណី និងអ្នកស្លាប់ចំនួន ៣,១៩០នាក់។ អ្នកជំនាញមួយចំនួន យល់ថា ចំនួនករណីឆ្លងពិតប្រាកដ អាចខ្ពស់ជាងនេះ ដោយសារតែវ៉េណេស៊ុយអេឡា ខ្វះការធ្វើតេស្ត និងតម្លាភាពព័ត៌មាន។ កន្លងមក វ៉េណេស៊ុយអេឡា បានទទួលវ៉ាក់សាំងពីចិន និង រុស្ស៊ី។ មិនតែប៉ុណ្ណោះប្រទេសនេះ ក៏ទទួលបានបេក្ខភាពវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Abdala ពីគុយបាផងដែរ ប៉ុន្តែក្រោមលក្ខខណ្ឌសិក្សាប៉ុណ្ណោះ។ តាមទិន្នន័យរបស់ Our World in Data វ៉េណេស៊ុយអេឡា បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងហោចណាស់ ១,៤៧លានដូស ដល់ប្រជាជនខ្លួន។ ប្រជាជនប្រមាណ ២២ម៉ឺននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕ | ដោយ ជា ពេជ្រដាឡែន |
អត្ថបទទាក់ទង កំពង់ចាមបាន៣ពិន្ទុលើកទី២ បឹងកេតមិនទាន់ស្គាល់ចាញ់ក្នុងដី រីឯវិសាខាបន្តជោគជ័យ៧ប្រកួតជាប់គ្នា គិរីវង់ ដាក់និមិត្តសញ្ញា «មាន់គក» ដើម្បីរំលឹកគុណសម្តេច សុខ អាន ដែលជាស្ថាបនិក ណាហ្គាវើលដ៍ ត្រូវរក្សាពង្រឹងតំណែងលេខ២ និងបន្តប្រមាញ់យកលេខ១ក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ បន្ទាប់ពីពួកគេអស់ឱកាសក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ដោយសារចាញ់គិរីវង់សុខសែនជ័យនៅវគ្គ១៦ក្រុមចុងក្រោយ។ នេះពេលវេលាសម្រាប់ណាហ្គាក្នុងការសងសឹកលើគិរីវង់ ដែលទើបប្រើនិមិត្តសញ្ញាថ្មី។ ទោះបីជាយ៉ាងណាក៏ដោយ កាលពីជើងទីមួយ ណាហ្គាបានទទួល៣ពិន្ទុនៅទឹកដីគិរីវង់ជាមួយនឹងលទ្ធផល ៣-១។ សម្រាប់ជំនួបនាវេលាម៉ោង៦នៅស្តាតចាស់នេះ វាជាការបង្ហាញវត្តមានក្រៅដីលើកដំបូងផងដែរសម្រាប់ក្រុមពីខេត្តតាកែវ ក្រោមរហស្សនាមថ្មីថា «មាន់គក»។ ដោយឡែកនៅម៉ោង៦ដូចគ្នា ព្រះខ័នរាជស្វាយរៀងស្វាគមន៍អគ្គិសនីកម្ពុជា ដោយកាលពីជើងទីមួយព្រះខ័នស្វាយរៀងដែលមិនទាន់ស្គាល់ចាញ់សោះនោះ ឈ្នះអគ្គិសនីកម្ពុជា ១-០។ នៅវេលាម៉ោង៣ និង៣០នាទី ភ្នំពេញក្រោនត្រូវព្យាយាមលុបលាងការខកចិត្តក្រោយផ្ទួនៗ។ ពួកគេត្រូវតទល់ជាមួយម្ចាស់អាស៊ីអឺរ៉ុបនៅកីឡដ្ឋានអេអ៊ីយូស្ពតផាក ដែលគេបានយកឈ្នះ ១-០ កាលពីជើងទីមួយ។ នៅកីឡដ្ឋានខេត្តសៀមរាប នាវេលាម៉ោង៣ និង៣០នាទី ដូចគ្នា សូលទីឡូអង្គរស្វាគមន៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយជើងទីពីរក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើ ២-២៕ | ការប្រកួតសប្តាហ៍ទី១៨នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៩នៅថ្ងៃអាទិត្យនេះ នាវេលាម៉ោង៦ល្ងាច ណាហ្គាវើលដ៍ត្រូវប៉ះគិរិវង់សុខសែនជ័យ នៅស្តាតចាស់ ខណៈព្រះខ័នរាជស្វាយរៀងស្វាគមន៍អគ្គិសនីកម្ពុជា បន្ទាប់ពីជំនួបរវាងសូលទីឡូអង្គរ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៅកីឡដ្ឋានខេត្តសៀមរាប និងរវាងអាស៊ីអឺរ៉ុប ជាមួយភ្នំពេញក្រោននៅអេអ៊ីយូស្ពតផាក នៅម៉ោង៣ និង៣០នាទី។ |
រដូវវស្សា ឬរដូវភ្លៀងធ្លាក់ នៅប្រទេសកម្ពុជា ចាប់ផ្តើមពីខែមិថុនា ជារៀងរាល់ឆ្នាំ។ ក្នុងកំឡុងពេលនេះ សកម្មភាពបង្កបង្កើនផលនៅក្នុងវាលស្រែក៏ចាប់ផ្តើមដែរ។ កសិករភ្ជួររាស់ដីដោយប្រើត្រាក់ទ័រខ្នាតតូច ឬធំ ឬដោយគោ-ក្របី ដើម្បីរៀបចំដីត្រៀមសម្រាប់រដូវដកស្ទូង។ ស្របពេលជាមួយគ្នានោះ កសិករក៏ប្រមូលផលត្រីក្នុងវាលស្រែ ដែលបានបង្ហាញខ្លួនឡើង ក្រោយពេលនៅក្នុងវាលស្រែមានទឹក។ កុមារទាំងនេះ កំពុងចាប់ត្រីតាមក្រោយត្រាក់ទ័រមួយគ្រឿង ដែលកំពុងរាល់ដីស្រែ នៅក្នុងខេត្តកំពង់ចាម។ កុមារភាគច្រើន រស់នៅតាមទីជនបទ ពួកគេចេះពីវិធីចាប់ត្រីតាមវាលស្រែ។ ជារឿយៗ អ្នកអាចឃើញពួកគេរីករាយនឹងចាប់ត្រីនេះ ព្រោះវាជាសកម្មភាពមួយដែលពួកគេចូលចិត្តក្នុងវ័យកុមារភាព។ ដូចដែលបានបង្ហាញនៅក្នុងរូបភាពនេះ កុមារជាច្រើននាក់ ដើរតាមក្រោយត្រាក់ទ័រ ដើម្បីចាប់ត្រីដែលផុសចេញពីដីអាចម៍បំណះ។ កុមារខ្លះប្រើឧបករណ៍នេសាទបែបប្រពៃណីធ្វើពីឫស្សីដើម្បីចាប់ត្រី មានដូចជា អង្រុត និងឈ្នាងជាដើម។ ប្រជាជនកម្ពុជា ភាគច្រើនចូលចិត្តត្រីដែលនេសាទបាននៅតាមវាលស្រែ។ ជាធម្មតា ត្រីដែលគេចាប់បានជាទូទៅជាប្រភេទត្រីខ្មៅ ដែលមិនធ្វើចរាចរផ្លាស់ទី មានដូចជា ត្រីផ្ទក់ (Channa striata), ត្រីក្រាញ់ (Anabas testudineus) និងត្រីអណ្តែង (Clarias batrachus)។ ប្រភេទសត្វរស់នៅក្នុងទឹកផ្សេងៗ ទៀត មានដូចជា ក្តាម និងកង្កែប តាមវាលស្រែ ក៏ជាអាហារចំណូលចិត្តសម្រាប់ប្រជាជនកម្ពុជាដែរ ដែលផលិតផលជលផលដ៏សំខាន់មួយ តាំងយូរណាស់មកហើយសម្រាប់ប្រជាជនក្នុងស្រុក។ សព្វថ្ងៃនេះ ត្រីដែលចាប់ពីតាមវាលស្រែ គឺជាមុខទំនិញដ៏ពេញនិយម និងងាយស្រួលលក់នៅតាមទីផ្សារក្នុងតំបន់ផងដែរ។ ប៉ុន្តែ បើនេសាទត្រីនៅតាមវាលស្រែ ដោយប្រើប្រាស់ឧបករណ៍ឆក់ត្រី វាអាចនឹងធ្វើឱ្យបាត់និរន្តរភាពសម្រាប់ការនេសាទត្រីក្នុងវាលស្រែ។ ព្រោះឧបករណ៍ឆក់ត្រី វាប្រើចរន្តអគ្គិសនីដែលមានកម្លាំងខ្លាំង បញ្ជូនចរន្តតាមរយៈទឹកចូលទៅគ្រប់ច្រកល្ហកក្នុងរង្វង់អង្កត់ផ្ទិត២ម៉ែត្រឡើង វាបានធ្វើឲ្យត្រីស្រងល់ ឬអាចឱ្យត្រីងាប់បាន។ មិនតែប៉ុណ្ណោះ វាក៏អាចសម្លាប់សត្វផ្សេងទៀត ដែលកប់ក្នុងភក់ផងដែរ។ ប្រសិនបើឧបករណ៍ឆក់ត្រីនេះ ត្រូវបានប្រើក្នុងរដូវវស្សា ត្រី និងវារិសត្វភាគច្រើន ដែលរស់នៅក្នុងស្រែ នឹងងាប់ ដូច្នេះអស់ នោះមានន័យថា នឹងមិនមានត្រី ឬវារិសត្វសម្រាប់ចាប់នៅឆ្នាំក្រោយឡើយ។ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សូមលើកទឹកចិត្តកសិករ និងប្រជានេសាទឱ្យប្រើប្រាស់តែឧបករណ៍នេសាទតាមបែបប្រពៃណី ដើម្បីចាប់ត្រីនៅតាមវាលស្រែ ជំនួសឱ្យឧបករណ៍ឆក់ ដើម្បីរក្សា និងការពារធនធានជលផលតាមវាលស្រែ។ សូមតាមដានជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងសូមជួយចែកចាយអត្ថបទនេះ ដើម្បីជួយគ្នាក្នុងការការពារធនធានជលផលរបស់យើង សម្រាប់មនុស្សជំនាន់ក្រោយ។ អត្ថបទ៖ ឈុត ឈាណា កុមារម្នាក់នេះ កំពុងលើកបង្ហាញត្រីដែលគេចាប់បានពីក្នុងស្រែ។ | នៅក្នុងប្រទេសកម្ពុជា មានពាក្យសុភាសិតមួយ ដែលពិពណ៌នាអំពីបាតុភូតគួរឱ្យកត់សម្គាល់មួយដោយពោលថា៖ «ទីណាមានទឹក ទីនោះមានត្រី»។ នារដូវប្រាំង វាលស្រែដែលនៅក្បែរប្រភពទឹកនឹងប្រែរីងស្ងួតទាំងស្រុង ហើយជីវិតទាំងឡាយក៏ងាប់អស់ដែរ បូករូមទាំងស្មៅផងដែរ។ ប៉ុន្តែ ពេលរដូវវស្សាចូលមកដល់ បាននាំទឹកមកផ្គត់ផ្គង់ក្នុងវាលស្រែ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺត្រីក៏បានបង្ហាញខ្លួនក្នុងវាលស្រែនោះវិញដែរ។ |
លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានថ្លែងថា ជំនួយឥតសំណង់នេះ ផ្ដោតទៅលើគម្រោងចំនួន ៣សំខាន់ៗ ដើម្បីអភិវឌ្ឍលើផ្នែកវិស័យអប់រំឱ្យកាន់តែល្អប្រសើរ និងផ្នែកផ្សេងៗមួយចំនួនទៀតនៅកម្ពុជា។ លោក អាត់ស៊ូស៊ី បានរៀបរាប់ក្នុងពិធីចុះហត្ថលេខា នៅថ្ងៃទី២៧ ខែកុម្ភៈថា ការអនុវត្តគម្រោងសម្រេចឱ្យបាននូវការរស់នៅ ប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការលើកកម្ពស់ និងអប់រំការយល់ដឹងអំពីបញ្ហាបរិស្ថាន។ ជប៉ុនផ្តល់ថវិកា ១១ម៉ឺនដុល្លារអាម៉េរិក ដល់អង្គការ Nature Center Risen ដើម្បីគម្រោងនេះ។ ចំពោះគម្រោងលើកកម្ពស់ការសិក្សាបំប៉នបន្ថែម សម្រាប់សាលាបឋមសិក្សានៅតំបន់ដាច់ស្រយាលនៅកម្ពុជា ជប៉ុននឹងផ្ដល់ថវិកាប្រមាណ ២៦ម៉ឺនដុល្លារអាម៉េរិក ដល់អង្គការសន្តិស្ម័គ្រចិត្ត។ អង្គការនេះ នឹងត្រូវសាងសង់ និងរៀបចំបរិក្ខាសិក្សា រួមមានបន្ទប់ស្វ័យសិក្សា និងបណ្ណាល័យ ដែលសិស្សអាចប្រើប្រាស់សម្ភារៈអប់រំបែបឌីជីថល ដើម្បីស្តារការបាត់បង់ការសិក្សារបស់សិស្ស ដែលបង្កមកពីការបិទសាលារយៈពេលយូរ ក្នុងវិធានការការពារជំងឺកូវីដ-១៩ កន្លងមក។ ជាមួយគ្នាជប៉ុនផ្តល់ថវិកាប្រមាណ ៤៧ម៉ឺនដុល្លារអាម៉េរិក ដល់អង្គការបេះដូងមាស សម្រាប់គម្រោងការអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនផ្នែកអប់រំកាយ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍(ឆ្នាំទី១) ។ គម្រោងនេះ អង្គការបេះដូងមាស យកទៅអនុវត្តលើការគ្រប់គ្រង , ការបំពេញមុខវិជ្ជាសិក្សាអប់រំកាយ ,ការបណ្តុះបណ្តាលគ្រូបង្រៀន និងការដំឡើងបរិក្ខារអប់រំកាយ ដើម្បីធ្វើឱ្យវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក្លាយជាគ្រឹះស្ថានឧត្តមសិក្សា រយៈពេលបួនឆ្នាំ។ លោក អាត់ស៊ូស៊ី បានបញ្ជាក់ថា៖ «សម្រាប់គម្រោងនីមួយៗ បានចូលរួមចំណែកក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។ រដ្ឋាភិបាលជប៉ុន នឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាលជប៉ុន គាំទ្រការងាររបស់ពួកគេ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានានៅកម្ពុជា»។ រយៈពេល២០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនបានផ្តល់ជំនួយជាង ១៤០គម្រោងដល់កម្ពុជា តាមរយៈកម្មវិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កន្លងមក រដ្ឋាភិបាលជប៉ុន បានផ្តល់កម្ចីហិរញ្ញប្បទាន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ដូចជាការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការកែលម្អផ្លូវជាតិលេខ៥ ក៏ដូចជាការគាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ-១៩ ជាមួយទឹកប្រាក់សរុប ៤៥ពាន់លានយេន។ នេះបើតាមលោក អាត់ស៊ូស៊ី ។ ជប៉ុន ចាត់ទុកការផ្តល់ការគាំទ្រនៅតាមតំបន់ជនបទ និងធ្វើការជិតស្និទ្ធជាមួយប្រជាជនមូលដ្ឋាន តាមរយៈជំនួយឥតសំណងសម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន និងជំនួយឥតសំណងគូសាណូណិ គឺពិតជាមានសារៈសំខាន់៕ | រដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាលើកិច្ចសន្យា ផ្ដល់ជំនួយឥតសំណងដល់កម្ពុជាប្រមាណ ៨៤ម៉ឺនដុល្លារអាម៉េរិកបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យអប់រំ ជាពិសេសលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន និងការបណ្តុះបណ្តាលនៅតាមវត្តអារាម និងមណ្ឌលសុខភាព។ |
មជ្ឈមណ្ឌលកូរ៉េសម្រាប់ការទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង (KCDC) អះអាងថា ត្រឹមថ្ងៃទី១៣ ខែមេសា មនុស្សចំនួន១១៦នាក់ ត្រូវបានបញ្ជាក់ថា លាប់ជំងឺ COVID-19 នេះ។ ក្នុងចំណោមករណីលាប់នេះ មាន៨៣ករណី កើតឡើងនៅទីក្រុង Daegu និងខេត្ត North Gyeongsang ដែលជាតំបន់ផ្ទុះករណីឆ្លងធំជាងគេនៅកូរ៉េខាងត្បូង។ បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap មជ្ឈមណ្ឌលខាងលើ កំពុងរកមូលហេតុនៃការលាប់នេះ ដោយពិនិត្យមើលអ្នកជំងឺធ្វើតេស្តវិជ្ជមានម្ដងទៀតថា ពួកគេឆ្លងវីរុសម្ដងទៀត ឬក៏វីរុសនៅក្នុងខ្លួនប្រាណមិនទាន់អស់។ ប្រធាន KCDC លោក Jeong Eun-kyeong និយាយនៅថ្ងៃទី១៣ ខែមេសា ថា មជ្ឈមណ្ឌលរបស់លោក ក៏កំពុងស្រាវជ្រាវថា ករណីលាប់នេះ អាចជាការឆ្លងវីរុសទីពីរឬយ៉ាងណា (Secondary Infection)។ លោក Jeong បន្តថា កូរ៉េខាងត្បូង ក៏សហការជាមួយអង្គការសុខភាពពិភពលោកពាក់ព័ន្ធការធ្វើតេស្តវិជ្ជមាននេះឡើងវិញដែរ។ លើសពីនោះ KCDC ក៏សិក្សាពីលទ្ធភាពដែលអ្នកសះស្បើយពី COVID-19 អាចមានប្រព័ន្ធភាពស៊ាំទល់នឹងជំងឺនេះ និងរយៈពេលដែលប្រព័ន្ធភាពស៊ាំដំណើរការផងដែរ។ មកទល់ពេលនេះ គេក៏មិនទាន់ឃើញមានករណីអ្នកជំងឺលាប់ ចម្លងដល់អ្នកផ្សេងឡើយ។ យ៉ាងណាមិញ ក្រុមមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង ជឿថា មានភាគរយច្រើនដែលវីរុស ទំនងជាមានសកម្មភាពឡើងវិញជាជាងការឆ្លងម្ដងទៀត ព្រោះពេលដែលអ្នកជំងឺលាប់ទាំងនោះ មានលទ្ធផលវិជ្ជមានជាថ្មី គឺមានរយៈពេលខ្លីប៉ុណ្ណោះក្រោយអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យ។ នៅកូរ៉េខាងត្បូង អ្នកជំងឺ COVID-19 ត្រូវមានលទ្ធផលតេស្តអវិជ្ជមានពីរដងក្នុងរយៈពេល២៤ម៉ោង ទើបត្រូវបានអនុញ្ញាតឲ្យចេញពេទ្យ៕ | ករណីកើតជំងឺ COVID-19 ឡើងវិញ ដែលហៅសាមញ្ញថា លាប់ កំពុងក្លាយជាក្ដីបារម្ភសម្រាប់កូរ៉េខាងត្បូង។ ការលាប់ជំងឺ COVID-19 នេះ បានកើនឡើងច្រើនករណី ស្របពេលដែលករណីឆ្លងថ្មីនៅកូរ៉េខាងត្បូង បានបន្តថយចុះ។ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង កំពុងស៊ើបអង្កេតករណីបែបនេះដើម្បីរកមូលហេតុឲ្យច្បាស់លាស់។ |
អាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅថ្ងៃទី២៨ ខែតុលា ថ្កោលទោសរុស្ស៊ីលើការចាត់វិធានការបំបាត់បណ្តាញប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងប្រទេស។ ក្រុមលោកខាងលិច ជំរុញឱ្យរដ្ឋាភិបាលទីក្រុងមូស្គូការពារសេរីភាពសារព័ត៌មានឱ្យបានពេញលេញ។ «យើងជំរុញឱ្យសហព័ន្ធរុស្ស៊ីធ្វើតាមការប្តេជ្ញា និងកាតព្វកិច្ចរបស់រុស្ស៊ីចំពោះសិទ្ធិមនុស្សអន្តរជាតិហើយគោរព និងធានាសេរីភាពសារព័ត៌មាន និងសុវត្ថិភាពអ្នកសារព័ត៌មាន»។ នេះបើតាមសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី២៨ខែតុលារបស់អាម៉េរិក និងសម្ព័ន្ធមិត្តចំនួន១៧ប្រទេសទៀតរួមមានបារាំង អាល្លឺម៉ង់ និងអង់គ្លេសជាដើម។ អាម៉េរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ទទូចឱ្យរដ្ឋាភិបាលរុស្ស៊ីបញ្ឈប់ការគាបសង្កត់លើសំឡេងឯករាជ្យ បញ្ចប់នីតិវិធីនយោបាយប្រឆាំងនឹងអ្នកសារព័ត៌មាន និងអង្គការប្រព័ន្ធផ្សព្វផ្សាយ ហើយដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ទាំងអស់។ លើសពីនេះ ក្រុមលោកខាងលិច រិះគន់រុស្ស៊ីថា ការតម្រូវឱ្យប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេស ចុះឈ្មោះជាភ្នាក់ងារបរទេស បានបង្ហាញយ៉ាងច្បាស់ពីការប្រឹងប្រែងក្នុងការហាមប្រាមប្រជាជនរុស្ស៊ីទទួលបានសារព័ត៌មានឯករាជ្យ។ បើតាមសេចក្តីថ្លែងការណ៍រួមដដែល ប្រទេសទាំងអម្បាលម៉ានខាងលើ ក៏ចោទរុស្ស៊ីចេតនាបិទវត្តមានក្រុមហ៊ុនព័ត៌មានដែលគាំទ្រដោយរដ្ឋាភិបាលអាម៉េរិកឈ្មោះ Radio Free Europe/Radio Liberty នៅក្នុងប្រទេសទៀតផង។ កន្លងមក ប្រព័ន្ធផ្សព្វផ្សាយនានា បានរិះគន់រដ្ឋាភិបាលរុស្ស៊ីចំពោះការឃុំខ្លួនអ្នកកាសែតដែលបានរាយការណ៍ពីសកម្មភាពតវ៉ាប្រឆាំងការឃុំខ្លួនលោក Alexei Navalny និងករណីបំពានអ្នកយកព័ត៌មានរបស់ Radio Free Europe/Radio Liberty នៅគ្រីមៀ។ ចំណែកឯ មហាអំណាចលោកខាងលិចក៏បានលើកឡើងពីរឿងរុស្ស៊ីបណ្តេញអ្នកយកព័ត៌មាន BBC ឈ្មោះ Sarah Rainsford ផងដែរ។ ចាប់តាំងពីឆ្នាំ២០១២ មក រុស្ស៊ី បានដាក់ចេញច្បាប់ទាក់ទងភ្នាក់ងារបរទេសដែលផ្តោតចំពោះអង្គការមិនមែនរដ្ឋាភិបាល។ អ្នកសារព័ត៌មាន និងអ្នកសរសេរប្លុក ក៏ត្រូវបានការចាត់ចូលជាភ្នាក់ងារបរទេសដូចគ្នា។ តាមច្បាប់រុស្ស៊ី អង្គភាពណាដែលត្រូវបានសម្គាល់ថា ជាភ្នាក់ងារបរទេសត្រូវតែភ្ជាប់អត្ថបទ វីដេអូ និងការបង្ហោះរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់របស់ពួកគេជាមួយការបញ្ជាក់ថា ជាភ្នាក់ងារបរទេសនិងប្រភពនៃការផ្គត់ផ្គង់លុយ បើមិនដូច្នេះទេ នឹងត្រូវពិន័យតាមច្បាប់៕ | ដោយ៖ឡាយ ស្រីពេជ្រ |
ជំងឺទំនាស់ដីធ្លីនេះ បានកើតឡើងតាំងពីឆ្នាំ២០០៦មកម្ល៉េះ រហូតមកដល់បច្ចុប្បន្នជាង ១០ឆ្នាំហើយ។ ប្រជាពលរដ្ឋ ទាំង ៣៧៥គ្រួសារ បានតវ៉ា និងបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ឲ្យជួយដោះស្រាយ តែមិនមានដំណោះស្រាយសមស្របណាមួយសម្រាប់ពួកគាត់ឡើយ។ ករណីរទំនាស់ដីធ្លី ខាងលើនេះ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ មិនមានជំទាស់ពីប្រជាពលរដ្ឋទាំង៣៧៥គ្រួសារឡើយ នាព្រឹកថ្ងៃទី២២ ខែមីនា នេះ នៅក្រសួងដែនដី ដោយ លោក ជា សុផារ៉ា ជាអ្នកសម្របសម្រួលភាគីទាំងសងខាង ឲ្យទទួលយកនូវលក្ខខណ្ឌពីគ្នាទៅវិញទៅមក។ នៅក្នុងលក្ខខណ្ឌនេះដែរ ប្រជាពលរដ្ឋសហគមន៍១៧៥គ្រួសារ យល់ព្រមទទួលយកដីទំហំ៣ហិកតា និងប្រាក់សំណង ២៥០០ដុល្លារ ក្នុងមួយគ្រួសារ។ ចំណែកឯ សហគមន៍ ២០០គ្រួសារ បានយល់ព្រមទទួលយកដីទំហំ ១,៥ហិកតា ក្នុងមួយគ្រួសារ រស់នៅកន្លែងដដែល។ ភាគីក្រុមហ៊ុន បានយល់ព្រមឲ្យរដ្ឋកាត់ដីទំហំ ៨២៥ហិកតា ស្ថិតនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ចេញពីដីសម្បទានសេដ្ឋកិច្ច ដែលបានទទួលសិទ្ធិវិនយោគពីរដ្ឋាភិបាល ដើម្បីឲ្យរដ្ឋធ្វើប្រទានកម្ម ជាកម្មសិទ្ធិដល់ប្រជាពលរដ្ឋ ទាំង៣៧៥គ្រួសារ ហើយនិងបានផ្ដល់ប្រាក់សំណងទៅសហគមន៍ ១៧៥គ្រួសារ។ នៅក្នុងកិច្ចប្រជុំ ស្ដីពីការដោះស្រាយករណីវិវាទពាក់ព័ន្ធនឹងដីធ្លីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករនាំចេញនៅខេត្តកោះកុង មានការចូលរួមដោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក វេន សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក លីយ៉ុងផាត តំណាងក្រុមហ៊ុន។ ក្នុងកិច្ចប្រជុំនេះដែរ លោក ជា សុផារ៉ា បានលើកឡើងថា ការដោះស្រាយពិតប្រាកដ មានតែអង្គុយទល់មុខគ្នា ហើយយកបញ្ហាមកជជែកគ្នា ដើម្បីស្វែងរកច្រកចេញ។ ជាមួយគ្នានេះដែរ ជាគោលការណ៍ និងការអនុវត្ដមានប្រសិទ្ធភាព មានតែរដ្ឋាភិបាលជាអ្នកសម្រេចចុងក្រោយ ក្នុងករណីវិវាទសេសសល់ ដែលមានការមិនពេញចិត្តណាមួយរបស់ប្រជាពលរដ្ឋ ក្រោយពីបានប្ដឹងទៅតុលាការរួចហើយ។ ចំពោះវិវាទនេះដែរ មានតែរដ្ឋាភិបាល ដែលតំណាងដោយក្រសួងដែនដីប៉ុណ្ណោះ ទើបអាចដោះស្រាយបាន ឯស្ថានប័នមិនមែនរដ្ឋាភិបាល មិនមានសត្ថកិច្ចដោះស្រាយបានឡើយ។ នេះជាការបន្ថែមរបស់រដ្ឋមន្ត្រីក្រសួងដែនដី ដោយបានបញ្ជាក់ថា៖«ទោះបី លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏មិនមានសមត្ថកិច្ចឡើយ»។ លោក បន្តថា គោលបំណង ដោះស្រាយវិវាទនេះ ដើម្បីឲ្យមានភាពល្អប្រសើរ ដោយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងមិនឲ្យខាតពេលវេលាប្រកបការងារ ហើយបាត់បង់ចំណូលនៅពេលតវ៉ាឡើយ។ បើម្បីបញ្ចប់ករណីវិវាទនេះ ត្រូវឈរលើគោលការណ៍ច្បាប់ ហើយមិនមានការប្រែប្រួលក្រោយពីសម្រេចទទួលយកនូវលក្ខខណ្ឌពីគ្នាទៅវិញទៅមក។ នេះបើតាមការលើកឡើងបន្ថែមរបស់លោក ជា សុផារ៉ា ហើយបានសង្កត់ថា៖ «ដើម្បីដោះស្រាយវិវាទនេះឲ្យចប់ទៅដោយភាពរលូន បងប្អូនទាំង៣៧៥ ត្រូវនៅជាមួយខ្ញុំ នៅតទល់ជាមួយគ្នាដោះស្រាយករណីនេះឲ្យបាន។ ប៉ុន្តែត្រូវអះអាងថា ក្រោយពេលដោះស្រាយចប់ ៣៧៥គ្រួសារ មិនបន្ថែមគ្រួសារណាដទៃផ្សេងទៀត។ បើបន្ថែមទៀតតើដោះស្រាយនៅពេលណាចប់?»។ ប្រជាពលរដ្ឋក្រោយពីយល់ព្រមទទួល ហើយកំពុងរងចាំផ្ដិតមេដៃ ក្រោយពីមានការសម្របសម្រួលដោយលោក ជា សុផារ៉ា ការដោះស្រាយវិវាទដីធ្លីរវាងប្រជាពល ៣៧៥គ្រួសារ ជាមួយនឹង ក្រុមហ៊ុនស្ករអំពៅលីយ៉ុងផាត់នៅខេត្តកោះកុង ជាង១០ឆ្នាំ បានបញ្ចប់ជាស្ថាពរនៅក្រសួងដែនដី នាព្រឹកនេះ។ ប្រជាសហគមន៍ ដែលបានចូលរួម មានក្ដីរំភើប និងសប្បាយចិត្តជាពន់ពេក នៅពេលសំណើរបស់ពួកគេត្រូវបានទទួលយក។ ជាមួយគ្នានេះដែរ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអបអរសាទរ ចំពោះការដោះស្រាយបញ្ចប់ជំងឺទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែលពលរដ្ឋព្រមទទួលដោយគ្មានជំទាស់៕ | ភ្នំពេញ៖ជំងឺទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ជាង១០ឆ្នាំ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំដងពែង ឃុំជីខលើ ស្រុកស្រែអំបិល និងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង រវាងប្រជាពលរដ្ឋពីរសហគមន៍ ដែលមាន៣៧៥គ្រួសារ ជាមួយនឹងក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ត្រូវបានបញ្ចប់ជាស្ថាពរ ដែលដោះស្រាយដោយ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកនេះ។ |
នគរបាលជាន់ខ្ពស់នៃអគ្គស្នងការនគរលជាតិ ធ្លាប់ប្រកាសកន្លងមកថា កងកម្លាំងជាង៨ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយនៅគ្រប់ការិយាល័យបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ការបោះឆ្នោតក្នុងនីតិកាលនេះ មានគណបក្ស២០ ដែលចូលរួមប្រកួតប្រជែង។ ចំណែកឯ ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានជាង៨លាននាក់៕ អត្ថបទទាក់ទង កងកម្លាំង៨ម៉ឺននាក់ ត្រៀមការពារសន្តិសុខ ក្នុងថ្ងៃបោះឆ្នោត | សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ស៊ិកប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកកិច្ចប្រជុំរួមគ្នាមួយនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ ដើម្បីត្រៀមលក្ខណសម្បត្តិក្នុងការរក្សាសន្តិសុខ និងការពារសុវត្ថិភាពលើដំណើការបោះឆ្នោត។ |
Liverpool បានបំបាក់ក្រុមមកលីគកំពូលព័រទុយហ្គាល់ FC Porto នាជើងទី១ នៃវគ្គចែកពូលជម្រុះនៅ UCL ដោយលទ្ធផល ៥-១ ។ ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah រកបាន ២គ្រាប់ក្នុងការប្រកួតនេះ ហើយគ្រាប់បាល់ផ្សេងទៀតគឺរកបានដោយ Sadio Mane ១ និង Roberto Firmino ២គ្រាប់។ ខណៈ១គ្រាប់របស់ Porto រកបានដោយកីឡាករ Mehdi Taremi។ ២គ្រាប់សម្រាប់ Salah បានធ្វើឲ្យរូបគេក្លាយជាកីឡាករអាហ្រ្វិកទី៣ ដែលរកគ្រាប់បាល់បាន ៣០ គ្រាប់ សម្រាប់ការបង្ហាញខ្លួន ក្នុងការប្រកួត UEFA Champion Leagueនេះ។ រូបគេឈរពីក្រោយអតីតកីឡាកររបស់ Barcelona គឺ Samuel Etoo ដែលរកបាន ៣០ គ្រាប់ ខណៈអតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea គឺ Didier Drogba ស៊ុតបាន ៤៤គ្រាប់ ឈរលេខ១។ ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបវ័យ២៩ឆ្នាំរូបនេះ នៅមានឱកាសរកគ្រាប់បាល់បន្ថែមទៀត ខណៈរូបគេនៅបន្តអាជីព។ នេះបើតាមកំណត់ត្រាពី OptaJeo។ លើសពីនេះទៀត Mohamed Salah ក្លាយជាកីឡាករប្រចាំក្លិប Liverpool ដែលអាចរកគ្រាប់បាល់បានជាប់គ្នា ក្នុងចំណោម៦ប្រកួតចុងក្រោយ ។ រូបគេក៏ក្លាយជាកីឡាករដំបូង ដែលស៊ុតបាល់បំប៉ោងសំណាញទីចំនួន៦ប្រកួតជាប់គ្នា សម្រាប់ក្លិប Liverpool ដែរបើគិតពីឆ្នាំ២០១៨មក។ | ខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមរហ័ស្សនាមហង្សក្រហម Liverpool បានក្លាយជាកីឡាករអាហ្រ្វិកទី៣ ដែលអាចរកគ្រាប់បាល់បានរហូតដល់ទៅ ៣០គ្រាប់ នាការប្រកួតនៃព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់អឺរ៉ុប UEFA Champion League ។ |
លោក អ៊ាត សុជាតិ ប្រធានគេហបាលនៃសណ្ឋាគារ សុខា អង្គរ នឹងលម្អិតប្រាប់ នាយយ៉ាន នៃសារព័ត៌មានថ្មីៗនៅក្នុងកិច្ចសម្ភាសខាងក្រោមនេះ៖ | សៀមរាប៖ នៅសណ្ឋាគារ សុខា អង្គរ ខេត្តសៀមរាប មានរថយន្តដឹកអ្នកទេសចរពណ៌ស ដ៏វែងមួយគ្រឿង តាំងពីឆ្នាំ២០០២មក។ រថយន្តនេះ មានប្រវែងដល់ទៅ ៩,៥ម៉ែត្រ ដែលអាចផ្ទុកអ្នកដំណើរចំនួន៨នាក់។ លោក អ៊ាត សុជាតិ ជាប្រធានគេហបាលនៅសណ្ឋាគារ សុខា អង្គរ បានប្រាប់សារព័ត៌មានថ្មីៗថា នៅខាងក្នុងឡានដ៏វែងនេះគ្មានកៅអីធម្មតាទេ មានតែសាឡុង និងត្រូវបានរៀបចំស្រដៀងនឹង Mini Bar ដែរ។ តើរថយន្តនេះមានលក្ខណៈពិសេសប្លែកអ្វីខ្លះទៀត ពីរថយន្តដឹកអ្នកទេសចរធម្មតា? |
រថភ្លើងចំនួនពីរខ្សែ បានប៉ះទង្គិចគ្នា នៅក្នុងខេត្ត Sindh ដែលស្ថិតនៅភាគខាងត្បូងប៉ាគីស្ថាន។ គ្រោះថ្នាក់នេះ បានកើតលើរថភ្លើងរបស់ក្រុមហ៊ុន Sir Syed Express ចេញពីក្រុង Lahore ឆ្ពោះទៅក្រុង Karachi ជាមួយរថភ្លើងរបស់ក្រុមហ៊ុន Millat Express។ បន្ទាប់ពីទង្គិចគ្នា ផ្នែកខ្លះនៃរថភ្លើង បានធ្លាក់ផ្លូវ និងក្រឡាប់។ តាមការបញ្ជាក់របស់ស្នងការរងក្រុង Ghotki លោក Usman Abdullah ហេតុការណ៍ខាងលើ បានធ្វើឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៣០នាក់ និង ៥០នាក់ផ្សេងទៀត រងរបួស។ យ៉ាងណាមិញ ពេលនេះ មន្រ្តីកំពុងព្យាយាមជួយសង្រ្គោះអ្នកជាប់ក្នុងរថភ្លើង បើទោះវាមានបញ្ហាលំបាក ដោយសារតែរថភ្លើងក្រឡាប់ក៏ដោយ។ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ស្នងការរងក្រុង Ghotki បានបន្ថែមថា ទូរថភ្លើងចំនួន ១៣ ទៅ ១៤ គឺធ្លាក់ផ្លូវ ខណៈទូរថភ្លើងចំនួន ៦ ទៅ៨ បានរងការបំផ្លាញយ៉ាងខ្លាំង។ បន្ទាប់ពីឧបទ្ទវហេតុខាងលើ អាជ្ញាធរប៉ាគីស្ថាន បានប្រកាសស្ថានភាពអាសន្នចំពោះមន្ទីរពេទ្យ នៅក្នុងក្រុង Ghotki, ក្រុង Dharki, ក្រុង Obaro និងក្រុង Mirpur Mathelo សម្រាប់ព្យាបាលអ្នករបួស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua។ សូមបញ្ជាក់ថា គ្រោះថ្នាក់លើរថភ្លើង តែងតែកើតមានជាញឹកញាប់នៅប៉ាគីស្ថាន ព្រោះរដ្ឋាភិបាល មិនសូវយកចិត្តទុកដាក់ លើការកែលម្អប្រព័ន្ធផ្លូវរថភ្លើង និងស្លាកសញ្ញា ដែលមានសភាចាស់ និងខ្វះគុណភាព៕ | ឧបទ្ទវហេតុរថភ្លើងបុកគ្នា នៅប៉ាគីស្ថាន បានបង្កឱ្យមនុស្សយ៉ាងហោចណាស់ ៣០នាក់បាត់បង់ជីវិត និង៥០នាក់ផ្សេងទៀត រងរបួស។ នេះបើតាមការបញ្ជាក់របស់មន្រ្តីប៉ាគីស្ថាន នៅថ្ងៃទី៧ ខែមិថុនា។ |
បច្ចេកទេសបែបប្រពៃណីនៃការផលិតត្រីឆ្អើរ នៅក្នុងប្រទេសកម្ពុជា មិនត្រូវបានគេស៊ើបពេញលេញនៅឡើយទេ។ យោងតាមការសិក្សាស្រាវជ្រាវមួយ ដែលធ្វើឡើងនៅទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង បានបង្ហាញអំពីគ្រោះថ្នាក់ដ៏មានសក្តានុពល ទាក់ទងនឹងប្រភេទចំណីអាហារឆ្អើរ ដែលអាចបង្កជំងឺមហារីក ពីសមាសធាតុចេញពីផ្សែងអុស ដែលគេដុតឆ្អើរត្រីគឺ អ៊ីដ្រូកាបូន Polycyclic Aromatic Hydrocarbons (PAHs)។ ត្រីឆ្អើរក្នុងប្រទេសកម្ពុជា ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុ PAHs នេះលើសកំណត់។ ដែនកំណត់អតិបរមា (ML) សម្រាប់ BaP និងផលបូកនៃ PAHs ចំនួន ៤ ដែលត្រូវបានផ្តល់ដោយ EC 1881/2006 គឺលើសពី ២ ទៅ ៥០ ដងឯណោះ។ បន្ទុកសារធាតុ PAHs ដ៏ច្រើនបែបនេះ អាចនាំឱ្យមានការកើនឡើងហានិភ័យ នៃការវិវឌ្ឍន៍នៃជំងឺមហារីក។ ដកស្រង់ចេញពី www.researchgate.net ចង្អើរត្រីឆ្អើរនៅភូមិព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ ទោះយ៉ាងណា ត្រីឆ្អើរក្នុងសង្គមកម្ពុជា នៅតែពេញនិយម។ នៅក្នុងភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល គឺជាកន្លែងភូមិមួយដែលផលិតត្រីឆ្អើរចេញពីពពួកជាត្រីរៀល (Gymnostomus spp.) និងពពួកត្រីស្លឹកឬស្សី (Paralaubuca spp.)។ ការផលិតត្រីឆ្អើរនៅក្នុងភូមិនេះ ហាក់យកលំនាំតាមដើមពីបុរាណទាំងស្រុង។ អ្នកផលិតត្រីឆ្អើរ គ្រាន់តែធ្វើចង្អើរពីឬស្សី ដែលកម្ពស់ផុតពីដីប្រហែល ៥០ - ៨០ សង់ទីម៉ែត្រ សម្រាប់ដាក់ត្រី និងដុតភ្លើងពីក្រោមជាការស្រេច (សូមមើលរូបភាពខាងលើ)។ ចំណែកឯត្រីឆ្អើរត្រីកែស នៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលជាប្រភេទត្រីឆ្អើរមានតម្លៃខ្ពស់ នៅក្នុងប្រទេសកម្ពុជា។ ត្រីកែស ស្ថិតនៅក្នុងអម្បូរស៊ីលូរីដេ (Family Siluridae) ជាអម្បូរត្រីដែលគ្មានស្រកា។ ត្រីកែស មានប្រភេទត្រីកែសកណ្តុរ មានឈ្មោះវិទ្យសាស្ត្រ (Hemisilurus mekongensis) និងត្រីកែសជម្រៅ ឬ ត្រីកែសប្រាក់ មានឈ្មោះវិទ្យសាស្ត្រ (Phalacronotus apogon)។ ការផលិតត្រីឆ្អើរត្រីកែស នៅទីនេះ ហាក់មានលក្ខណៈទំនើប និងបច្ទេកទេសខ្ពស់ជាង ដោយអ្នកផលិតត្រូវរៀបចំឡសម្រាប់ឆ្អើរ និងប្រើអុសដុតជាប្រភេទឈើធំៗ។ ឡឆ្អើរត្រីកែស នៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ យោលទៅលើការសិក្សាស្រាវជ្រាវខាងលើ តើនឹងមានបច្ចេកទេសថ្មីណាមួយ មកជំនួសបច្ចេកទេសតាមបែបប្រពៃណីបុរាណ ដែលអ្នកផលិតត្រីឆ្អើរទូទៅក្នុងប្រទេសកម្ពុជាកំពុងអនុវត្ត ដើម្បីកាត់បន្ថយហានិភ័យនេះ ចំពោះអ្នកបរិភោគ? | ត្រីគ្រប់ប្រភេទ ត្រីឆ្អើរ ត្រីងៀត ប្រហុក ផ្អក ម៉ាំ គឺជាប្រភេទអាហារ ដែលគេតែងតែឃើញមាននៅក្នុងមុខម្ហូបខ្មែរជាប្រចាំថ្ងៃ។ ចាប់ពីខែតុលា ដល់ចុងខែកុម្ភៈ គឺជាពេលវេលាសម្រាប់ធ្វើការនេសាទដ៏សំខាន់ របស់ប្រជានេសាទដែលរស់នៅជុំវិញបឹងទន្លេសាប និងតាមដងទន្លេសាប។ ត្រីឆ្អើរ គឺជាអាហារប្រពៃណីមួយ ដែលមានឈ្មោះក្នុងមុខម្ហូបខ្មែរជាយូរណាស់មកហើយ ស្ទើរគ្រប់ជំនាន់។ ជាក់ស្តែង នៅក្នុងរូបភាពបង្ហាញខាងលើ គឺសកម្មភាពផលិតឆ្អើរត្រី របស់ប្រជាជនខ្មែរកាលពីអំឡុងឆ្នាំ ១៩៣០-៤០ ក្នុងសម័យអាណាព្យាបាលបារាំង។ |
លោកអ្នកអាចតោះដោនឡូតកម្មវិធីនៅទីនេះ http://onelink.to/ss87zk ។ ជួយគ្នាក្នុងគ្រាលំបាក គឺមានតម្លៃបំផុត!!! (អត្ថបទពាណិជ្ជកម្ម) | ដើម្បីជាការផ្តល់ក្តីស្រលាញ់ និងការជួយបងប្អូនប្រជាពលរដ្ឋកម្ពុជាយើង ក្នុងស្ថានការណ៍ដែលជំងឺកូវីដ-១៩កំពុងរាតត្បាតនេះ ឥឡូវនេះ លោកអ្នកអាចចូលរួមចំណែកជាមួយ អេ អឹម ខេ តាមរយៈមូលនិធិប្រយុទ្ធប្រឆាំងកូវីដ-១៩ ដោយបរិច្ចាថវិកាតាមទឹកចិត្ត តាមកម្មវិធីទូរស័ព្ទដៃ អេ អឹម ខេ។ |
តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍សិង្ហបុរី Channel News Asia ប្រមុខការទូតឥណ្ឌា S Jaishankar បាននិយាយថា មិនមែនត្រឹមតែអាមេរិកទេ ដែលមានអតុល្យភាពសេដ្ឋកិច្ចជាមួយចិន សូម្បីតែឥណ្ឌាក៏មានឱនភាពសេដ្ឋកិច្ចជាមួយចិនដែរ។ ពោលគឺវាច្រើនជាង ៥០ភាគរយនៃឪឱនភាពពាណិជ្ជកម្ មរវាងចិន និងឥណ្ឌា។ គ្រាន់តែនៅក្នុងឆ្នាំ២០១៧ ពាណិជ្ជកម្មទ្វេភាគីរវាងទីក្រុងប៉េកាំង និងញូវដែលីមានចំនួន ៨៤ពាន់លានដុល្លារ ប៉ុន្តែចិននាំចូលមកឥណ្ឌាច្រើនជាង ឥណ្ឌានាំចេញទៅចិន។ តាមការអះអាងរបស់ប្រមុខការទូតបានបញ្ជាក់ថា អតុល្យភាពនៃពាណិជ្ជកម្មគឺកើតចេញពីកម្លាំងពលកម្ម ការប្រកួតប្រជែង និងការចូលទៅក្នុងទីផ្សារក្នុងស្រុក។ ករណីជាក់ស្តែង ឥណ្ឌាមានក្រុមហ៊ុនថ្មាំពេទ្យ មានជំនួញព័ត៌មានវិទ្យា ហើយជោគជ័យនៅទូទាំងពិភពលោក តែឥណ្ឌាមានជំនួញតិចតួចណាស់នៅក្នុងប្រទេសចិន។ បន្ថែមពីលើនេះទៅ រដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះ ក៏ទទួលស្គាល់ពីភាពលំបាកនៃពាណិជ្ជកម្មឥណ្ឌាជាមួយអាមេរិកផងដែរ ដោយសារតែប្រធានាធិបតី ដូណាល់ ត្រាំ បានយកពន្ធពីផលិតផលឥណ្ឌា។ បន្ថែមពីលើនេះ លោក Jaishankar ថែមទាំងឆ្លៀតបញ្ចេញមតិពាក់ពន្ធនឹងនយោបាយការបរទេសអាមេរិកនៅក្នុងតំបន់ និងការកើនឡើងនៃឥទ្ធិពលរបស់ចិន។ សូមបញ្ជាក់ថា លោក Dr S Jaishankar ត្រូវបានលោកនាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី តែងតាំងជារដ្ឋមន្ត្រីការបរទេសកាលពីខែឧសភា ឆ្នាំនេះ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលពីសំណាក់មហាជនទូទៅយ៉ាងខ្លាំង។ មុននឹងក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេសនេះ លោក Jaishankar ក៏ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតនៅចិន និងអាមេរិកផងដែរ៕ | រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Dr S Jaishankar បាននិយាយថា ការអូសបន្លាយនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន គឺមិនមែនជារឿងអាក្រក់ឡើង។ មិនអាក្រក់ ក្នុងករណីបើសង្គ្រាមរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរធ្វើឲ្យការចូលទៅក្នុងទីផ្សារក្នុងស្រុកមានលក្ខណៈស្មើភាពគ្នា។ |
«កន្លងទៅក្រុមជនខិលខូចមួយចំនួន បានប្រើយុទ្ធសាស្ត្រឈ្នះបានដី ចាញ់បានលុយ កាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដោយការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់»។ នេះជាការលើកឡើងរបស់រដ្ឋលេខាក្រសួងបរិស្ថាន ដែលបានបន្ថែមថា ក្រុមជនខិលខូចទាំងនោះ ក៏បានញុះញង់ឱ្យពលរដ្ឋចូលទៅទន្ទ្រានដីរដ្ឋយកធ្វើជាកម្មសិទ្ធហើយ លក់ទៅឱ្យពួកគេ(ជនខិលខូច) នៅក្នុងតម្លៃថោកទៀតផង។ ត្រង់ចំណុចនេះលោក នេត្រ ភក្ត្រា ចង់សង្កត់ធ្ងន់ថា នៅពេលដែលក្រុមជនខិលខូច ទិញដីពីពលរដ្ឋយកមកកាន់កាប់ហើយ ប៉ុន្តែដីទាំងនោះ ត្រូវបានរដ្ឋរឹបអូសវិញ ដោយសារជាសម្បត្តិរដ្ឋ ឬស្ថិតនៅក្នុងតំបន់ការពារនោះ វាក៏កើតមានរឿងទំនាស់ដីធ្លីជាមួយរដ្ឋតែម្ដង។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពនៃស្ថានភាព គុណភាពខ្យល់នៅកម្ពុជា» នៅព្រឹកថ្ងៃទី២៧ មករា អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បាននិយាយដូច្នេះថា៖«កន្លែងខ្លះ ក្រុមមេក្លោងមួយចំនួន បានជួលប្រជាពលរដ្ឋស្លូតត្រង់ក្នុងមួយថ្ងៃ (តម្លៃ)១០ម៉ឺន ឬទៅ២០ម៉ឺនរៀល ដើម្បីចូលកាន់កាប់ដីមានកម្មសិទ្ធិរួចហើយ»។ ដោយសារមើលឃើញពីបញ្ហានេះ ទើបលោក នេត្រ ភក្ត្រា ស្នើឱ្យប្រជាពលរដ្ឋ និងក្រុមជនខិលខូច បញ្ឈប់សកម្មភាពជាបន្ទាន់ ក្នុងការទាញប្រយោជន៍ពីរឿងកាន់កាប់ដីរដ្ឋដោយខុសច្បាប់ តាមរយៈការប្រើយុទ្ធសាស្ត្រ«ឈ្នះបានដី ចាញ់បានលុយ»នេះ។ កន្លងមកក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ក៏បានចាប់ខ្លួនខិលខូចដែលប្រព្រឹត្តបទល្មើសកាន់កាប់ដីរដ្ឋខុសច្បាប់ជាច្រើនករណី បញ្ជូនតុលាការ ដើម្បីចាត់វិធានការតាមច្បាប់ផងដែរ។ បទល្មើសដីធ្លីនេះ ភាគច្រើនកើតឡើងនៅក្នុងខេត្តព្រះសីហនុ ព្រះវិហារ កំពង់ធំ បាត់ដំបង ពោធិ៍សាត់ និងកំពង់ស្ពឺជាដើម។ នេះបើតាមរដ្ឋលេខាក្រសួងបរិស្ថាន។ «ក្រសួងបរិស្ថាន សូមគូសបញ្ជាក់ជាថ្មីថា គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ទិញឬលក់ដីធ្លីនៅក្នុងឧទ្យានជាតិ តំបន់ការពារធម្មជាតិ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងនៅតាមបណ្ដាខេត្តនានាបានឡើយ»។ នេះជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា ដែលបានស្នើឱ្យពលរដ្ឋឈប់ចាញ់បោកមេខ្យល់ ឬក្រុមជនខិលខូច ដោយនាំគ្នាទៅទិញដី ឬទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ព្រោះរដ្ឋមិនទទួលស្គាល់ឡើយ៕ | ភ្នំពេញ៖ រដ្ឋលេខាក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ហាមពលរដ្ឋទៅទិញដី ឬឈូសឆាយដីយកធ្វើជាកម្មសិទ្ធិ នៅក្នុងតំបន់ហាមឃាត់របស់រដ្ឋ ដែលនាំតែមានបញ្ហាខាតបង់នោះទេ ព្រោះក្រសួងមិនទទួលស្គាល់លិខិតកម្មសិទ្ធិដីធ្លីនេះឡើយ។ លោក នេត្រ ភក្ត្រា ថ្លែងបែបនេះ ក្រោយពីមានជនខិលខូចប្រើយុទ្ធសាស្ត្រថ្មី ទាញយកប្រយោជន៍ពីសំណុំរឿងដីធ្លីនេះ។ |
According to experts gathered this week at the South by Southwest festival in Austin, Texas, that is likely to happen sooner than later, with flying taxis expected to take to the skies by 2025. "People have been dreaming about it for decades on paper, and now the technology is here," said Michael Thacker, executive vice-president for technology and innovation at Bell. "The only question is, what are we going to do with it?" Thacker said his company has joined with ride-hailing app Uber and several aeronautics firms, including France's Safran, to create a fleet of flying taxis that are called vertical take-off and landing vehicles (VTOL). The Nexus, as this hybrid electric propulsion aircraft is named, was first unveiled in January at the Consumer Electronics Show in Las Vegas. Between 20 and 30 other firms are working on similar concepts, among them start-ups or major companies such as Airbus, which recently presented its electric aircraft CityAirbus. Uber plans to launch its air taxis first in Los Angeles and Dallas, two major traffic-congested American cities. Asked about using helicopters as an alternative, Thacker said the taxis are financially sounder and quieter. "The noise has to blend in with the background noise of the city," he said. He predicted the vehicles could start to be commercially used around 2025. "It's not going to replace ground transport, it will augment it in another dimension," he said. "And it's not going to jump overnight with thousands of aircraft. "There will rather be a few dozens of them in a few cities... at first using helipads and helicopter routes." Bell executives said drones transporting goods, such as emergency medical products, should take to the skies well before taxis given lesser restrictions imposed on such aircraft. "Transport of goods don't have so many requirements in terms of safety and acceptability by people," he said. Jaiwon Shin, associate administrator for the Aeronautics Research Mission Directorate at NASA, said although 2025 appears like a reasonable date for a limited launch of flying vehicles, it will take longer for the market to fully expand. "For this market to really flourish... I think we really need to mature the market at scale and that may take a decade," he said. Also, experts say, several barriers still need to be overcome before flying vehicles get the green light. - A third dimension - You have to see "if you can actually test the vehicle in an urban space without having visual line of sight over people with buildings," said Shivika Sahdev, with the consulting firm McKinsey. One of the biggest technological hurdles to overcome is the battery. Most of the prototypes designed use electric propulsion and batteries currently don't have enough power to fly a car for a long distance. Still, industry experts are optimistic about the new technology. In a report entitled "Vision 2050" presented at SXSW, the American Institute of Aeronautics and Astronautics (AIAA) predicts that by 2050, the use of flying taxis and other autonomous drones will be widespread, mainly thanks to artificial intelligence. "For me, artificial intelligence is easier in the air," said Scott Drennan, director of innovation at Bell. "There's a lot of space up there and so we have a lot of room, we have a third dimension to maneuver in. "It's not the Wild Wild West up there," he added. "I think the rules of the sky are more defined than the rules of the road." Another advantage to flying cars is their GPS, said Anil Nanduri, vice president of Drone Group at Intel. "GPS precision today is a couple of meters plus minus," he said. "For ground-based vehicles... it's not accurate enough to have the precision you need. But once you go up to third dimension, it's enough." For those still skeptical about driving in the skies, tech reporter Aarti Shahani has only this to say: "If you had told me 10 years ago that I would open something called an app to order a car driven by a stranger for my mom who lived 3,000 miles away, I'd tell you you were crazy. "And actually, that's what I do now all the time for her." ban/jz/wd © Agence France-Presse | Austin, United States | We've all dreamed while stuck in traffic jams of being able to just lift off and fly over the gridlock. |
តាមគេហទំព័រ Marriam-webster.com វាមានដើមកំណើតដំបូងឡើងក្នុងភាសាក្រិក ដែលជាភាសាមួយមានឥទ្ធិពលយ៉ាងខ្លាំងទៅកាន់ភាសាជាច្រើនទៀតក្នុងពិភពលោក។ «Olympic»គឺជាគុណនាមដែលមានទំនាក់ទំនងជាមួយនឹងពាក្យ«Olympus»ជាឡាតាំង និង«Olympos»ជាក្រិក។ Olympus គឺជាភ្នំដែលខ្ពស់ជាងគេនៅក្នុងប្រទេសក្រិក (២៩១៧ម៉ែត្រ)។ ភ្នំនេះត្រូវបាន ប្រជាជនក្រិកបុរាណតែងជារឿងនិទានជាច្រើនដែលទាក់ទងជាមួយនឹងព្រះនិងអាទិទេពដែលរស់នៅលើកំពូលភ្នំនោះ។ ព្រះដែលល្បីជាងគេរស់នៅលើភ្នំនោះត្រូវបានប្រជាជនហៅតៗគ្នាថា Zeus ។ ចុះពាក្យ«Olympia»វិញ? Olympia គឺជាសំណង់បុរាណមួយដែលមានទីតាំងនៅក្នុងប្រទេសក្រិកដែរ។ សំណង់បុរាណនោះ ត្រូវបានគេកសាងឡើងដើម្បីថ្វាយព្រះរបស់ពួកគេ។ នៅមានភាសា និងតួអក្សរក្រិកជាច្រើនទៀតដែលគេយកមកប្រើប្រាស់ក្នុងប្រធានបទជាច្រើន។ ក្នុងនោះមានដូចជា Alpha Delta Gamma ឬ Dimokratía (ប្រជាធិបតេយ្យ) ជាដើម។ | ទីក្រុងភ្នំពេញ មានកន្លែងមួយចំនួនដែលជាប់ជាមួយនឹងឈ្មោះ«អូឡាំពិក»ដែលក្នុងនោះមានដូចជា ពហុកីឡាដ្ឋានជាតិអូឡាំពិក ឬ ផ្សារអូឡាំពិកជាដើម។ មនុស្សមួយចំនួនក៏បានដឹងដែរថា អូឡាំពិចគឺជាកីឡាដ៏ចំណាស់មួយ ដែលបានបង្កើតឡើងនៅប្រទេសក្រិកសម័យបុរាណ ពោលចាប់តាំងពីសតវត្សទី៨ ដល់សតវត្សទី៤មុនគ្រឹស្តសករាជឯណោះ។ តើជារួម តើពាក្យនេះមានន័យយ៉ាងដូចម្តេច? |
បើតាមសេតវិមាន ការផ្គត់ផ្គង់ជំនួយរបស់អាមេរិកនឹងទៅដល់ឥណ្ឌាចាប់ពីថ្ងៃទី២៩ ខែមេសា ហើយ បន្តបញ្ជូនទៅជាបន្តបន្ទាប់រហូតដល់សប្តាហ៍ក្រោយ។ ជំនួយដែលមានតម្លៃជាង១០០លានដុល្លារ រួមមានបំពង់អុកស៊ីសែនចំនួន១ពាន់ និងម៉ាស់ចំនួន១៥លានសន្លឹក ព្រមទាំងឧបករណ៍ធ្វើតេស្ត រហ័សចំនួន១លានផងដែរ។ អាមេរិក ក៏ផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ AstraZeneca ដែលអាចអនុញ្ញាតឱ្យផលិតវ៉ាក់សាំងបានចំនួនជាង២០លានដូស។ «ដូចគ្នានឹងឥណ្ឌាដែលធ្លាប់បានបញ្ជូនជំនួយទៅឱ្យអាមេរិកនៅពេល ដែលមន្ទីរពេទ្យរបស់យើងជួប បញ្ហានៅដំណាក់កាលដំបូងនៃការរាតត្បាតកូវីដ-១៩ ពេលនេះអាមេរិកបានប្តេជ្ញាចិត្តជួយឥណ្ឌាវិញ នៅពេលមានតម្រូវការចាំបាច់»។ សេតវិមានបានអះអាងដូចនេះនៅថ្ងៃទី២៨ ខែមេសា។ មិនត្រឹមតែអាមេរិកនោះទេដែលផ្តល់ជំនួយទៅឱ្យឥណ្ឌាក្នុងគ្រាលំបាកនេះ បណ្តាប្រទេសជាច្រើន ទៀតមានអង់គ្លេស សិង្ហបុរី ថៃ អាល្លឺម៉ង់ បារាំង កាណាដា រុស្ស៊ី និងចិនជាដើម ក៏បានប្រកាសជួយ ផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រឱ្យឥណ្ឌាជាបន្តបន្ទាប់ដែរ។ ជំនួយសម្ភារវេជ្ជសាស្ត្ររបស់អង់គ្លេស សឹង្ហបុរី និងថៃ បានទៅដល់ឥណ្ឌារួចមកហើយ ខណៈវ៉ាក់សាំង Sputnik V របស់រុស្ស៊ី នឹងទៅដល់ឥណ្ឌា នៅថ្ងៃទី១ ខែឧសភាខាងមុខ។ ស្ថានភាពកូវីដ-១៩ នៅឥណ្ឌានៅមិនទាន់មានភាពល្អប្រសើរឡើងនៅឡើយ ជាមួយនឹងកង្វះគ្រែមន្ទីរ ពេទ្យ និងសម្ភារវេជ្ជសាស្ត្រ បើទោះជាមានជំនួយបរទេសទៅដល់មួយចំនួនហើយក៏ដោយ។ នៅថ្ងៃទី ២៩ ខែមេសា ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅឥណ្ឌាមានដល់ជាង៣ពាន់នាក់ ខណៈអ្នកឆ្លងថ្មី មានជាង៣៧ម៉ឺននាក់ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃ ដែលច្រើនជាងគេបង្អស់ក្នុងពិភពលោក។ មកដល់ពេលនេះ ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ សរុបរហូតដល់ជិត ១៨ លាននាក់ទៅហើយ៕ | អាមេរិក កំពុងបញ្ជូនជំនួយដែលមានតម្លៃជាង១០០លានដុល្លារអាមេរិកទៅឥណ្ឌាដើម្បីជួយប្រទេស នេះក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលកូវីដ-១៩ ។ សេតវិមានបានលើកឡើងដូចនេះក្នុង សេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៨ ខែមេសា។ |
លោក ម៉ុង ឫទ្ធី លើកឡើងថា ក្រុមហ៊ុនលោកផ្ទាល់ខ្វះខាតផ្លែស្វាយផ្គត់ផ្គង់ឲ្យទីផ្សារអឺរ៉ុប។ លោកប្រាប់ថា ក្រុមហ៊ុនលោកត្រូវនាំចេញផ្លែស្វាយចំនួន២ជើងយន្តហោះទៅអឺរ៉ុបតាមការបញ្ជាទិញ ដោយក្នុងមួយជើងត្រូវផ្គត់ផ្គង់ផ្លៃស្វាយយ៉ាងតិច ៨តោន ប៉ុន្តែនៅថ្ងៃនេះក្រុមហ៊ុនលោកនាំចេញស្វាយបានតែ ២,៥តោន ព្រោះខ្វះស្វាយដែលឆ្លើយតបតាមស្ដង់ដារគុណភាពរបស់អ្នកទិញ។ «អ្នកមួយចំនួនថាមានស្វាយ តែអត់កន្លែងលក់ ប៉ុន្តែខ្ញុំតំណាងឲ្យអ្នកនាំស្វាយទៅសហគមន៍អឺរ៉ុប គឺខ្វះស្វាយពីរជើងយន្តហោះ អត់មានស្វាយឲ្យគេទេ»។ នេះជាការថ្លែងរបស់ លោក ម៉ុង ឫទ្ធី មុននឹងលោកបន្ថែមថា ដោយសារអ្នកដាំស្វាយពុំបានអនុវត្តផ្នែកសុវត្ថិភាពចំណីអាហារ តាមការណែនាំរបស់អ្នកបញ្ជាទិញពីក្រៅប្រទេស ទើបកសិករមិនអាចនាំចេញផលិតផលខ្លួនទៅទីផ្សារក្រៅប្រទេសបាន។ លោកឲ្យដឹងយ៉ាងដូច្នេះថា៖«ចុះសួរថាកសិករបេះស្វាយអត់មានទីផ្សារទេ?។ បើគាត់អត់បានអនុវត្តតាមការណែនាំរបស់អ្នកទិញ ដែលត្រូវការសុវត្ថិភាពម្ហូបអាហាររបស់គេ»។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចពិភាក្សាខាងលើនេះថា ការវេចខ្ចប់កសិផល និងការដាំដុះរបស់កសិករ នៅមិនទាន់អាចឆ្លើយតបនឹងស្ដង់ដារអនាម័យ និងភូតគាមអនាម័យ។ លោកថ្លែងយ៉ាងដូច្នេះថា៖«កសិកររបស់យើងនៅមានកម្រិតក្នុងការឆ្លើយតបសេចក្ដីត្រូវការរបស់គេ»។ លោកបានលើកឡើងពីការដែលប្រទេសចិនធ្លាប់បានបដិសេធទិញផ្លែចេករបស់កម្ពុជា ដោយសារផលិតផលរបស់កម្ពុជា មិនបំពេញបានលក្ខខណ្ឌរបស់គេ។ លោករៀបរាប់ដូច្នេះថា៖«ចិនមិនទទួលយកបាន ដោយសារហេដ្ឋរចនាសម្ព័ន្ធ ដែលមិនមែនគិតតែការវេចខ្ចប់ប៉ុណ្ណោះទេ តែរឿងបច្ចេកទេសដាំដុះថែមទៀត។ គេត្រូវមើលចម្ការយើងដាំដុះ មានសត្វរុយ ឬសត្វផ្សេងៗ។ ហើយយើងត្រូវមានវិធានការកំចាត់សត្វណឹង កុំឲ្យវាទុំ វាចោះផលិតផលរបស់យើង ហើយប្រមូលផលបានត្រូវលាងសម្អាតមេរោគ រួចត្រូវវេចខ្ចប់ ត្រូវមានឃ្លាំងត្រជាក់ស្តុក»។ «ត្រង់នេះហើយដែលប្រជាជនយើងនៅខ្វះខាត គាត់មានស្វាយ តែគាត់ស្រែកថាអត់មានទីផ្សារ ប៉ុន្តែគាត់អត់បានដឹងយល់ពីបច្ចេកទេសនៃការនាំចេញ»។ លោក វេង សាខុន ថ្លែងបែបនេះ មុននឹងលោកអះអាងថា ដើម្បីឆ្លើយតបស្ដង់ដារនាំចេញរបស់អ្នកបញ្ជាទិញពីក្រៅប្រទេស លុះត្រាមានការសហការរវាងកសិករ និងក្រុមហ៊ុនឯកជន។ លោកប្រាប់ដូចនេះថា៖«ប្រជាជនមិនអាចធ្វើបានទេ លុះណាមានក្រុមហ៊ុនមួយមកធានានិងណែនាំ»។ ជាមួយគ្នានេះ ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជានាពេលបច្ចុប្បន្ន ក៏មិនទាន់អាចឆ្លើយតបនឹងតម្រូវការចរាចរកសិផលទៅក្រៅប្រទេសបានផងដែរ។ នេះបើតាម លោក វេង សាខុន ៕ | ភ្នំពេញ៖ សេដ្ឋីកសិកម្ម លោក ម៉ុង ឫទ្ធី ដែលជាអ្នកនាំចេញផលិតផលស្វាយទៅទីផ្សារអឺរ៉ុបបានមានប្រសាសន៍ថា កសិករមានទីផ្សារលក់ផលិតផលស្វាយរបស់ខ្លួនហើយ តែផ្លែស្វាយរបស់កសិករមិនត្រូវតាមស្ដង់ដារគុណភាព អាចនាំចេញបាន។ លោកបានថ្លែងដូចនេះ នៅក្នុងកិច្ចពិភាក្សាអំពីបញ្ហាតម្លៃទីផ្សារសត្វជ្រូក ដែលលោកជាសហប្រធានកសិកម្ម និងកសិ-ឧស្សាហកម្មផ្នែកឯកជន និង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំនេះ នៅថ្ងៃទី១៦ខែឧសភា។ |
គ.វ.ក-១៩ ដែលបូកបញ្ចូលរបាយការណ៍រវាងក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានបង្ហាញថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ផ្តើមពីថ្ងៃទី១០ ខែកុម្ភៈមក សម្រេចបានគោលដៅ៥២.៤ភាគរយនៃគោលដៅ១០លានរបស់ខ្លួន។ ក្នុងចំណោមមនុស្សជាង៥.២លាននាក់ ដែលបានចាក់ដូសដំបូង មានស្ត្រីជិត២.៦លាននាក់។ រីឯទិន្នន័យអ្នកចាក់ទាំងពីរដូស មានជាង៤លាននាក់ក្នុងនោះស្ត្រីជិត២លាននាក់។ មនុស្សទាំង៤លាននាក់ដែលមានបញ្ចូលទាំងជនបរទេសផងដែរនោះ មានជាង២.៣៨លាននាក់ចាក់ Sinovac, ជាង១.៤៥លាននាក់ ចាក់ Sinopharm/Beijing និងជាង១៥.៧ម៉ឺននាក់ ចាក់ COVISHIELD (AstraZeneca)៕ | មនុស្សជាង៤លាននាក់ហើយដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ទាំងពីរដូសនៅកម្ពុជា។ នេះបើផ្អែកតាមរបាយការណ៍គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ របស់អនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)។ |
ម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១ បានទៅលើ វិទ្យាល័យច្បារអំពៅ។ ជ័យលាភីលេខ២ បានទៅលើវិទ្យាល័យបុរី១០០ខ្នង និងលេខ៣ បានទៅលើវិទ្យាល័យឫស្សីកែវ និងវិទ្យាល័យហ៊ុនសែនចាក់អង្រែ។ វិទ្យាល័យដែលជាប់ជ័យលាភី ទាំងបួននេះ ក្នុងចំណោមវិទ្យាល័យចំនួន៨ ក្នុងរាជធានីភ្នំពេញ។ នាឱកាសផ្ដល់ពានរង្វាន់ដល់ជ័យលាភី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងថា វេទិកាប្រកួតប្រជែងនេះ ដើរតួនាទីសំខាន់ទៅលើការផ្សព្វផ្សាយបញ្ហាបរិស្ថាន ការបណ្ដុះស្មារតីឱ្យស្រឡាញ់បរិស្ថាន និងបង្កើនចំណេះដឹងបរិស្ថាន ក៏ដូចជាការចែករំលែកចំណេះដឹងបរិស្ថានទៅកាន់សាធារណជនផងដែរ។ រដ្ឋលេខាធិការរូបនេះបន្ថែមដូច្នេះ៖ «វេទិកាយុវជនជជែកពិភាក្សាបរិស្ថាន គឺជាមធ្យោបាយមួយចែករំលែកព័ត៌មានបរិស្ថាន និងការស្រឡាញ់បរិស្ថានទៅកាន់ពលរដ្ឋដទៃទៀត បន្ថែមលើយន្តការផ្សេងៗទៀត ដែលក្រសួងបរិស្ថានបានរៀបចំឡើង ក្នុងការបញ្ជ្រាប និងផ្សព្វផ្សាយចំណេះដឹងបរិស្ថាន ក្នុងចំណោមប្រជាពលរដ្ឋ»។ ជាមួយគ្នានេះ លោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លើកឡើងថា យុវជនពិតជាមានតួនាទីសំខាន់ណាស់ ក្នុងការជំរុញឱ្យមានសកម្មភាពមេត្រីបរិស្ថាន។ លោក ជួប ប៉ារីស៍ លើកទឹកចិត្តដល់យុវជនដូច្នេះ៖ «យុវជនត្រូវខិតខំសិក្សារៀនសូត្រជំនាញ វិជ្ជាជីវៈ ដែលឆ្លើយតបនឹងតម្រូវការការងារ នាពេលបច្ចុប្បន្ន និងអនាគតពិសេសការសិក្សាភាសាបរទេស ព្រមទាំងជំនាញស្របតាមការវិវត្តសង្គម»។ សូមជម្រាបថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២១ បានសម្រេចរៀបចំជ្រើសរើសសិស្ស មកពីបណ្ដាវិទ្យាល័យចំនួន៨ ក្នុងរាជធានីភ្នំពេញ រួមមាន វិទ្យាល័យហ៊ុនសែនចាក់អង្រែ វិទ្យាល័យច្បារអំពៅ វិទ្យាល័យឫស្សីកែវ វិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង វិទ្យាល័យហ៊ុនសែនជម្ពូវ័ន្ត វិទ្យាល័យវត្តកោះ វិទ្យាល័យជាស៊ីមសាមគ្គី និងវិទ្យាល័យជាស៊ីម សន្ធរម៉ុក៕ | ភ្នំពេញ៖ វិទ្យាល័យច្បារអំពៅ ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២១ លើកទី៤១ តាមប្រព័ន្ធអនឡាញ ។ វេទិកានេះ ផ្ដល់ឱកាសដល់យុវជនសិក្សាស្រាវជ្រាវ ផ្លាស់ប្ដូរចំណេះដឹង ពីវាគ្មិន និងមន្ត្រីជំនាញបរិស្ថាន និងការចែករំលែកទៅកាន់ចំណេះដឹង ទៅសាធារណជនទូទៅ។ |
ខាងក្រោមនេះ ជាលក្ខណៈពិសេសរបស់ស្មាតហ្វូន vivo Y19 . អេក្រង់ទំហំ 6.53 អ៊ីញ Halo Fullview Display ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត 1080 × 2340 (FHD+) លាតសន្ធឹងប្រមាណ 90.3% នៃផ្ទៃខាងមុខ។ . ប្រើបន្ទះឈីប MT6768។ . CPU Octa-core ដំណើរការបានក្នុងល្បឿន 2.0 GHz ។ . មានរ៉េម 4GB, អង្គផ្ទុកទិន្នន័យ 128GB និងអាចថែមក្រៅបាន 256GB ។ . មានទំហំថ្មធំ 5000 mAh (Dual Engine Fast Charge) ។ . ដំណើរការដោយ Android 9.0 និងស្បែក Interface ប្រភេទ Funtouch OS 9.2 ។ . មានកាមេរ៉ាមុខទំហំ 16MP, កាមេរ៉ាក្រោយបីគ្រាប់ (16MP + 8MP + 2MP) ។ . អាចប្រើស៊ីមកាតបានពីរ ។ . មានពីរពណ៌ Magnetic Black /Spring White។ . មានមុខងារ FaceUnlock + FingerPrint។ ដូច្នេះសូមកុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតទៅឲ្យសោះណា! អតិថិជនដែលចង់ជាវ Y19 ក្នុងឱកាសបញ្ចុះតម្លៃនេះ អាចរកជាវបាន នៅថ្ងៃស្អែកទី២៣ ខែមិថុនា ឆ្នាំ២០២០តទៅ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕ (អត្ថបទពាណិជ្ជកម្ម) | ដើម្បីជាកាដូសម្រាប់នៅថ្ងៃដើមសប្តាហ៍ សម្រាប់អ្នកគាំទ្រ ក៏ដូចជាអតិថិជនរបស់ vivo ទាំងអស់នៅកម្ពុជា ក្រុមហ៊ុន vivo នឹងបញ្ចុះតម្លៃយ៉ាងពិសេស ទៅលើស្មាតហ្វូនម៉ូឌែល Y19 ហើយនឹងមានការថែមជូនកាដូទៀតផង។ កម្មវិធីបញ្ចុះតម្លៃនេះ ចាប់ផ្តើមពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ តទៅ ពីតម្លៃដើម $199 បញ្ចុះនៅសល់ត្រឹមតែ $179 តែប៉ុណ្ណោះ។ អតិថិជនដែលជាវ Y19 ក្នុងអំឡុងប្រូម៉ូសិនកាបូបស្ពាយពីក្រោយយ៉ាងស្រស់ស្អាតចំនួន១ រួមនឹងការធានាពីក្រុមហ៊ុនស្មាតហ្វូន vivo ផងដែរ។ |
ខាងក្រោមនេះគឺជាអាការៈព្រមាននៃជំងឺមហារីកមួយចំនួនដែលអ្នកគួរតែខ្វល់ខ្វាយចាប់ពីពេលនេះទៅ៖ លាមកចាប់ផ្តើមមានការប្រែប្រួលលក្ខណៈ ទំហំ ក្លិន ឬចំណងដងនៃការបន្ទោបង់ ទឹកនោមមានការប្រែប្រួលចាប់តាំងពីនោមឈឺ រហូតដល់នោមចេញតិចៗ មានការឈឺចាប់នៅលើស្បែកខុសធម្មតា ការមើលឃើញឈាមនៅក្នុងទឹកនោម ឬលាមក មានដុំសាច់ក្នុងស្បែក ក្រពះចេះតែមិនកិនអាហារបានល្អ ប្រជ្រុយចាប់ផ្តើមមានការប្រែប្រួលរូបរាង ទំហំ និងពណ៌ ដុះរោមនៅកន្លែងខុសធម្មតា ស្បែកប្រែប្រួល អាចទៅជាខ្មៅ លឿង ឬក្រហម មានអារម្មណ៍ថាមិនមានផាសុកភាព ឬឈឺចាប់ជាប់នៅក្បាល ឬខ្នង ការក្តៅខ្លួនញឹកញាប់ខុសពីធម្មតា ស្រកទម្ងន់ដោយមិនដឹងមូលហេតុជាពិសេសមិនមានការប្រែប្រួលចំណង់អាហារ ក្អកជាប់រហូតយូរជាង ២ ទៅ៣សប្តាហ៍ ឡើងកូនកណ្តុរ អស់កម្លាំងខុសធម្មតា៕ ត្រួតពិនិត្យដោយ www.health.com.kh | រាងកាយរបស់មនុស្សយើងគឺមានមធ្យោបាយរបស់ខ្លួនក្នុងការប្រាប់ឲ្យយើងដឹងថាមានអ្វីមួយមិនធម្មតាឬអត់កើតឡើង ប៉ុន្តែមនុស្សយើងច្រើនទែមិនសូវខ្វល់អំពីវាដោយសារតែវាជាអ្វីដែលអាចជាទៅវិញដោយខ្លួនឯង។ ប៉ុន្តែករណីខ្លះ វាអាចជាអ្វីដែលទាក់ទងនឹងជំងឺមហារីកកំពុងតែលូតលាស់ ហើយមិនអាចព្យាបាលបានបើសិនជាទុកយូរ។ |
យោធាកូរ៉េខាងត្បូង បានប្រកាសថា កូរ៉េខាងជើង បានបាញ់មីស៊ីលមួយគ្រាប់ចេញពីទីតាំងបាញ់មីស៊ីល Sinpo ស្ថិតក្នុងខេត្ត Hamgyong ។ មីស៊ីលបាញ់ដោយបច្ចេកវិទ្យាបាលីស្ទិកនេះ បាញ់នៅព្រឹកព្រលឹមថ្ងៃទី៥ ដោយហោះបានចម្ងាយប្រហែល៦០គីឡូម៉ែត្រ មុនធ្លាក់ចូលសមុទ្រជប៉ុន។ ការបាញ់នេះ ធ្វើឡើងក្រោយកូរ៉េខាងជើងព្រមានសងសឹកសហគមន៍អន្តរជាតិដែលចង់បង្កើនការដាក់ទណ្ឌកម្មលើរបបកុម្មុយនីស្តមួយនេះ ដែលចេះតែសាកល្បងមីស៊ីលរហូត។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងត្បូងនិយាយថា មីស៊ីលដែលបាញ់នេះ ទំនងជាមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យម KN-15 ដែលគេស្គាល់ជាទូទៅជា Pukguksong-2 ។ មីស៊ីលប្រភេទនេះ អាចហោះបានកំពស់១៨៩គីឡូម៉ែត្រ។ យ៉ាងណាក្ដី គេមិនទាន់ដឹងថា ការបាញ់មីស៊ីលលើកនេះ ជោគជ័យឬយ៉ាងណាដែរ ខណៈកូរ៉េខាងជើងផ្ទាល់ ក៏មិនបាននិយាយដែរក្រោយការបាញ់នេះ។ ជាមួយការបាញ់នេះ គេជឿថា កូរ៉េខាងជើងកំពុងសាកល្បងបច្ចេកវិទ្យាបាលីស្ទិករបស់ខ្លួន ដែលនៅមិនទាន់ដល់កម្រិតនៅឡើយ ជាពិសេសបច្ចេកវិទ្យាបាញ់មីស៊ីលអន្តរទ្វីប (ICBM) តែម្ដង។ ក្រុងព្យុងយ៉ាង កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍមីស៊ីលរយៈចម្ងាយនេះ ដែលអាចបាញ់ដល់ទឹកដីអាមេរិកឯណោះ។ មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ក៏ធ្លាប់ប្រកាសដែរថា ខ្លួននឹងបាញ់មីស៊ីលនេះនៅពេលណាមួយមិនខាន។ លើសពីនេះទៅទៀត ការបាញ់នេះ បង្ហាញពីអាកប្បកិរិយាផ្គើនរបស់កូរ៉េខាងជើង នៅមុនជំនួបទល់មុខរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី ស៊ី ជីនភីង ។ មេដឹកនាំទាំង២ គ្រោងជួបគ្នានៅឯ Mar-a-Lago អំឡុងទស្សនកិច្ចរបស់លោក ស៊ី នៅអាមេរិកចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមេសា។ ការជួបទល់មុខនេះ គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងគូសបន្ទាត់ផ្លូវដើរថ្មីនៃទំនាក់ទំនងរវាងមហាអំណាចទាំង២នេះ។ គេរំពឹងថា ជំនួបលើកដំបូងនេះ ក៏នឹងមានការពិភាក្សាលើប្រធានបទនុយក្លេអ៊ែរកូរ៉េខាងជើងដែរ។ លោកប្រធានាធិបតី ត្រាំ ទំនងជាឆ្លៀតឱកាសនេះជំរុញឲ្យចិនដាក់សម្ពាធបន្ថែមទៀតលើកូរ៉េខាងជើង ដើម្បីបញ្ចប់មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន។ ប៉ុន្តែនៅមុនជំនួបមកដល់ លោក ត្រាំ ក៏ព្រមានទុកមុនរួចហើយថា បើចិនមិនព្រមជួយដោះស្រាយបញ្ហានេះទេ អាមេរិកប្រាកដជាចាត់ការកូរ៉េខាងជើងដោយខ្លួនឯងមិនខាន៕ | កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់នៅព្រឹកថ្ងៃទី៥ ខែមេសា តែមិនទាន់ដឹងថាជោគជ័យ ឬបរាជ័យនៅឡើយ។ មីស៊ីលបាលីស្ទិកនេះ ហោះបានចម្ងាយប្រហែល៦០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រជប៉ុន។ កងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបញ្ជាក់ថា មីស៊ីលនេះ ជាប្រភេទមីស៊ីលរយៈចម្ងាយមធ្យម ហើយត្រូវបាញ់មុនជំនួបរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំចិន ស៊ី ជីនភីង ។ |
សិង្ហបុរីបានសម្រេចដំឡើងអត្រាពន្ធទិញផ្ទះទ្វេដងសម្រាប់ជនបរទេសណាដែលទិញផ្ទះពី ៣០ភាគរយទៅ៦០ភាគរយ។ ពលរដ្ឋសិង្ហបុរីនៅពេលទិញផ្ទះទីពីរនឹងត្រូវបង់ពន្ធ២០ភាគរយ (អត្រាចាស់មានត្រឹម ១៧ភាគរយ) ឯសម្រាប់អ្នករស់នៅអចិន្ត្រៃយ៍អត្រាពន្ធគឺ ៣០ភាគរយកើនឡើងដែលកើនឡើងប្រមាណ ៥ភាគរយ ។ លើសពីនេះ អត្រាពន្ធសម្រាប់ពលរដ្ឋនៃប្រទេសនេះនៅពេលទិញអចលនទ្រព្យទីបី ឬច្រើនជាងនេះ ក៏ត្រូវបានដំឡើងពី ២៥ភាគរយទៅ ៣០ភាគរយផងដែរ។ គោលនយោបាយពន្ធចុងក្រោយរបស់សិង្ហបុរីនេះធ្វើឡើងបន្ទាប់ពីការដំឡើងពន្ធដែលបានណែនាំនៅក្នុងខែធ្នូ ឆ្នាំ ២០២១ និងបានរឹតបន្តឹងបទប្បញ្ញត្តិទិញផ្ទះនៅក្នុងខែកញ្ញា ឆ្នាំ ២០២២។ រដ្ឋាភិបាលក៏បានដំឡើងពន្ធលើអ្នកទិញអចលនទ្រព្យប្រណីតផងដែរនៅដើមឆ្នាំនេះ។ រដ្ឋាភិបាលសិង្ហបុរីបានលើកឡើងថា ប្រសិនបើមិនបានត្រួតពិនិត្យទេ តម្លៃអាចឈានទៅហួសនៃមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច ដែលនាំឱ្យមានហានិភ័យនៃការកើនឡើងតម្លៃផ្ទះជាបន្តបន្ទាប់បើធៀបទៅនឹងប្រាក់ចំណូល។ បច្ចុប្បន្ននេះ សិង្ហបុរិកំពុងមានសន្ទុះខ្លាំងទៅលើតម្រូវការទិញផ្ទះសម្រាប់រស់នៅរបស់ប្រជាពលរដ្ឋ និងការវិនិយោគពីអ្នកមានក្នុង និងក្រៅប្រទេស។ អ្នកវិភាគរបស់ក្រុមហ៊ុន Citigroup លោក Brandon Lee បានបញ្ជាក់ថា ការកើនឡើងតម្លៃផ្ទះជាមួយអ្នកទិញបរទេសត្រូវបានរំពឹងទុក ប៉ុន្តែជាមួយការកើនឡើងទ្វេដងត្រូវបានគេចាត់ទុកថាជាករណីធ្ងន់ធ្ងរ នេះអាចជះឥទ្ធិពលអវិជ្ជមានដល់ភាគហ៊ុនរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ បើតាមការព្យាកររបស់របស់ Citigroup កំណើនតម្លៃផ្ទះនឹងថយចុះនៅក្នុងប៉ុន្មានត្រីមាសបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយការកាត់បន្ថយអតិបរមាគឺត្រឹមតែប្រហែល២ភាគរយប៉ុណ្ណោះ។ តម្លៃផ្ទះបានកើនឡើង៣,២ភាគរយនៅក្នុងត្រីមាសទីមួយ។ វិស័យអចលនទ្រព្យនៅសិង្ហបុរីនៅតែមានភាពរស់រវើកនាពេលបច្ចុប្បន្ននេះ ខណៈដែលប្រទេសផ្សេងទៀតកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដោយសារតែអត្រាការប្រាក់ខ្ពស់ និងអតិផរណា។ មូលហេតុចម្បងនោះគឺការហូរចូលទុនក្នុងការទិញកាន់កាប់អចលនទ្រព្យនៅទីនោះ ជាពិសេសពីអ្នកមានទ្រព្យស្តុកស្តម្ភចិនហូរចូលមកជាបន្តបន្ទាប់។ កង្វះការផ្គត់ផ្គង់ ថ្លៃសំណង់ខ្ពស់ក្នុងកំឡុងជំងឺរាតត្បាតក៏បានជំរុញឱ្យតម្លៃផ្ទះ និងការជួលកើនឡើង ដែលបណ្តាលឱ្យមានការមិនសប្បាយចិត្តពីសំណាក់ប្រជាជនរបស់ពួកគេ៕ | សិង្ហបុរីបានដំឡើងពន្ធសម្រាប់អ្នកទិញផ្ទះទីពីរ ជាពិសេសបានដំឡើងអត្រាពន្ធទ្វេដងសម្រាប់ជនបរទេស។ មូលហេតុចម្បងៗនៅពីក្រោយការដំឡើងពន្ធនេះ ដោយសារតែមានការព្រួយបារម្ភអំពីលំហូរអ្នកមានដែលនឹងចូលមកទិញអចលនទ្រព្យ ដែលបណ្តាលឱ្យអ្នករស់នៅក្នុងតំបន់ដាក់កម្រិតលទ្ធភាពក្នុងការទិញផ្ទះ។ នេះក៏ជាវិធានការកាត់បន្ថយការប្រកួតប្រជែងប្រទេសនេះជាកន្លែងមជ្ឈមណ្ឌលហិរញ្ញវត្ថុ។ |
ក្រសួងរតនាគារអាមេរិក នៅថ្ងៃ១៧ សីហា បានសម្រេចដាក់ទណ្ឌប្រឆាំងនឹងយោធា និងប៉ូលិសជាន់ខ្ពស់មីយ៉ាន់ម៉ាបួនរូប និងអង្គភាពយោធាពីរផ្សេងទៀត ដោយចោទប្រកាន់ថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាត្រង់ៗពាក់ព័ន្ធការបង្កឲ្យមានវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋ Rakhine។ អាមេរិក មើលឃើញថាវាជាអំពើព្រៃផ្សៃមួយដែលអាចជាបទល្មើសប្រល័យពូជសាសន៍ទៀតផង។ តាមសេចក្តីប្រកាសរបស់ក្រសួងរតនាអាមេរិក ទណ្ឌកម្មប្រឆាំងបុគ្គលយោធានេះ មិនរាប់បញ្ចូលមេយោធាជាន់ខ្ពស់បំផុតរបស់ប្រទេសនោះទេ ក៏ប៉ុន្តែក្រសួងបានចោទថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាជាប់ពាក់ព័ន្ធនឹងយុទ្ធនាហិង្សាប្រឆាំងនឹងសហគមន៍ជនជាតិភាគតិចតាមរយៈតាមសម្លាប់បំបាត់ពូជសាសន៍ ការរំលោភ ការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរតែម្តង។ តាមសេចក្តីប្រកាសដដែលនោះ ក្រសួងដាក់ទណ្ឌកម្មប្រឆាំងអង្គភាព និងមេដឹកនាំជាន់ខ្ពស់មីយ៉ាន់ម៉ាជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលអាមេរិកដើម្បីជំរុញការកំណត់មុខសញ្ញាដែលត្រូវទទួលខុសត្រូវលើការ បង្កើតគ្រោះមហន្តរាយមនុស្សជាតិដ៏អាក្រក់នេះ។ មន្ត្រីជាន់ខ្ពស់ស្ថិតក្នុងបញ្ជីទណ្ឌកម្មនោះរួមមាន លោកមេបញ្ជាការ Aung Kyaw Zaw, លោក Khin Maung Soe, លោក Khin Hlaing និងមេប៉ូលិសព្រំដែន Thura San Lwin និងអង្គភាពយោធាពីរផ្សេងទៀត។ គួររម្លឹកផងដែរថា នៅថ្ងៃ២៨ សីហាខាងមុខនេះ គឺជាខួបមួយឆ្នាំការផ្ទុះឡើងនៃវិបត្តិជនភៀសខ្លួនក្នុងរដ្ឋRakhine របស់មីយ៉ាន់ម៉ាហើយ។ រយៈពេលជិតមួយឆ្នាំនេះ គេឃើញមានតែរបាយការណ៍ចោទប្រកាន់កងកម្លាំងមីយ៉ាន់ម៉ាលើវិបត្តិមនុស្សជាតិរាប់សិបម៉ឺននាក់ និងភាពអសកម្មរបស់រដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ខណៈរដ្ឋាភិបាលមីយ៉ាន់ម៉ា សុំចិត្តសហគមន៍អន្តរជាតិទុកលទ្ធភាពនិងពេលវេលាសម្រាប់ខ្លួនរកដំណោះស្រាយសមស្របនិងអាចអនុវត្តបាន៕ | ខណៈដំណោះស្រាយពិតប្រាកដសម្រាប់ជនរងគ្រោះនៃវិបត្តិជនភៀសខ្លួនពីរដ្ឋ Rakhine របស់មីយ៉ាន់ម៉ាមិនទាន់មានរូបរាងនោះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានអនុម័តទណ្ឌកម្មថ្មីបន្ថែមប្រឆាំងកងម្លាំងជាន់ខ្ពស់មីយ៉ាន់ម៉ាមួយចំនួន។ ក្រុងវ៉ាស៊ីនតោន ធ្វើបែបនេះក្នុងគោលដៅជំរុញចំណាត់ការប្រឆាំងនឹងជនពាក់ព័ន្ធដែលបង្កឲ្យកើតមានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងប្រទេស។ |
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយការកកស្ទះ និងជួយសម្រួលចរាចរនៅរាជធានីភ្នំពេញ។ លើសពីនេះ ផ្លូវនេះនឹងតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ រួមនឹងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់នានារបស់មហាអនុតំបន់មេគង្គដែលរួមចំណែកសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដើម្បីជំរុញពាណិជ្ជកម្មអន្តរជាតិ។ ក្រសួងបានបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ២៧៣លានដុល្លារនេះ នឹងជួយធ្វើឱ្យទឹកដីនៅជុំវិញផ្លូវនេះក្លាយជាតំបន់អភិវឌ្ឍថែមទៀត។ ផ្លូវដែលមានប្រវែងជាង៥០គីឡូម៉ែត្រនេះ គឺមានការចែកចេញជា២ប្រភេទ ដោយក្នុងនោះមាន៤៨គីឡូម៉ែត្រត្រូវបានចាត់បេតុងសរសៃដែកដែលមានកម្រាស២២សង់ទីម៉ែត្រ និងទំហំទទឹងផ្លូវមានរហូតដល់ទៅ២៧ម៉ែត្រសម្រាប់ទីប្រជុំជន និង២៥ម៉ែត្រសម្រាប់ក្រៅទីប្រជុំជន។ ចំពោះសម្រាប់ផ្លូវខ្នែងដែលមានប្រវែង៥គីឡូម៉ែត្រ ត្រូវបានចាក់បេតុងកៅស៊ូ កម្រាស់៩សង់ទីម៉ែត្រ។ សូមជម្រាបថា ផ្លូវនេះត្រូវបានបើកការដ្ឋានសាងសង់នៅក្នុងខែមករា ឆ្នាំ២០១៩ ក្រោមវត្តមានសម្តេច ហ៊ុន សែន និងលោកវ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា៕ | ផ្លូវក្រវាត់ក្រុងទី៣ដែលភ្ជាប់ពីផ្លូវជាតិលេខ៤ដល់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងត្រូវដាក់ប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃទី៣សីហា តទៅ។ ផ្លូវមួយខ្សែនេះមានតម្លៃប្រមាណ២៧៣លានដុល្លារ ដែលកម្ពុជាទទួលបានហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិនក្នុងការសាងសង់ឡើង។ |
ញាតិទាំង៧សន្តាន រាប់ពីថ្នាក់លើយើងឡើងទៅ៣ជាន់ និងថ្នាក់ក្រោមយើង៣ជាន់។ ថ្នាក់លើយើង៣ជាន់ គឺថ្នាក់មាតាបិតា១, ថ្នាក់ជីដូនជីតា១ និង ថ្នាក់យាយទួតតាទួត១។ ចំណែក ថ្នាក់ក្រោមយើង៣ជាន់ទៀត គឺថ្នាក់កូន១, ថ្នាក់ចៅ១ និង ថ្នាក់ចៅទួត១។ ដូច្នេះ រួមទាំងអស់ គឺ ៦ថ្នាក់ ហើយបន្ថែមខ្លួនយើងម្នាក់ទៀត ទៅជា៧ថ្នាក់ ដែលយើងហៅថា ញាតិទាំង៧សន្តាន។ នេះបើតាមវចនានុក្រមសម្តេច ជួន ណាត។ មនុស្សមួយចំនួនធំ យល់ថា ញាតិទាំង៧សន្តាន គឺសំដៅដល់សាច់ញាតិទាំងឡាយណា ដែលជាសាច់សាលោកហិតរបស់ខ្លួនតែប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលខ្លួនឯងនោះទេ។ តែការពិត ញាតិទាំង៧សន្តាន គឺរាប់ទាំងខ្លួនយើងផងដែរ។ ម្យ៉ាងទៀត ប្រជាជនទូទៅ ជាពិសេសយុវជន ក៏យល់ច្រឡំផងដែរថា ញាតិទាំង៧សន្តាន គឺសំដៅដល់បងប្អូន ញាតិសន្តាន ដែលបានស្លាប់បាត់បង់ជីវិទៅហើយ។ ពួកគេ យល់យ៉ាងនេះ ដោយសារតែ ពេលធ្វើបុណ្យម្តងៗ អាចារ្យ និងចាស់ទុំ តែងតែអប់រំកូនចៅ និងយុវជន ឲ្យឧទ្ទិសបុណ្យកុសលដល់បុព្វការីជន និងញាតិទាំង៧សន្តាន ដែលបានចែកស្ថាន។ ត្រង់នេះហើយ ដែលជាហេតុនាំឲ្យពួកគេយល់ច្រឡំថា ញាតិទាំង៧សន្តាន គឺជាជាតិទាំងឡាយណា ដែលស្លាប់ទៅហើយ។ ញាតិទាំង៧សន្តាន គឺមិនមែនសំដៅតែទៅលើអ្នកស្លាប់នោះទេ តែក៏រាប់បញ្ចូលទាំងអ្នកនៅរស់គ្រប់រូប រួមទាំងខ្លួនយើងផងដែរ។ តាមពិតទៅ ញាតិរបស់យើងម្នាក់ៗ មានច្រើនណាស់ រាប់មិនអស់នោះទេ ព្រោះជីវិតមនុស្សសត្វគ្រប់រូប កើតស្លាប់ៗ ជាច្រើនកប្ប ច្រើនអសង្ខេយ្យ រាប់ពុំបាន ស្មានពុំកើត។ ញាតិទាំង៧សន្តាននេះ គ្រាន់តែជាចំនួនញាតិដ៏តូចមួយរបស់យើងប៉ុណ្ណោះ៕ | ញាតិ គឺសំដៅដល់ជន ដែលជាប់សែលោហិតនឹងគ្នា ទាំងខាងមាតានិងខាងបិតា។ ញាតិទាំង៧សន្តាន គឺរាប់ចាប់ពីយើងឡើងទៅ៣ថ្នាក់ និងក្រោមយើងចុះទៅ៣ថ្នាក់ រួមទាំងយើងផ្ទាល់ផងដែរ។ |
ម្ចាស់ជើងឯក ៥ សម័យមានគ្រាប់បាល់នាំមុខ ៥-២ កាលពីជំនួបជើងទី១នៅទឹកដី Anfield ដែលនាំឲ្យពួកគេមានប្រៀបជាងក្រុមរបស់លោក Eusebio Di Francesco សម្រាប់ជំនួបជើងទី២នេះដើម្បីបានសំបុត្រយន្តហោះទៅជួប Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៦ ខែឧសភា ក្នុងក្រុងកៀវ ប្រទេសអ៊ុយក្រែន។ Roma អាចឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ដោយការវាយបកយកឈ្នះក្រុមខ្លាំង Barcelona រហូតដល់ ៣-០ ដ៏មិនគួរឲ្យជឿក្នុងពីវគ្គ១/៤ផ្តាច់ព្រ័ត្រ បើទោះបីក្រុមយក្សអេស្ប៉ាញ នាំមុន ៤-១ កាលពីជើងទី១ក៏ដោយ។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានព្រមាកូនក្រុមខ្លួនក្នុងសន្និសីទសារព័ត៌មានក្នុងក្រុងរ៉ូមថា៖«បន្ទាប់ពីការប្រកួតជើងទី១ យើងមានទន់ ៥-២។ ប៉ុន្តែមានអ្នកនិយាយថា Roma ត្រូវការឈ្នះតែ ៣-០ ប៉ុណ្ណោះដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ។ ខ្ញុំមិនមែននៅទីនេះដើម្បីនិយាយអ្វីអំពី Barcelona នោះទេ។ នៅក្នុងការប្រកួតទល់នឹង Roma យើងបានត្រៀមរួចរាល់ហើយ។ អ្នករាល់គ្នាបានប្រាប់យើងថាវាពិតជាពិបាកណាស់ តែវាអាចទៅរួច។ Barcelona ក៏មិនបានគិតថាវាអាចកើតឡើងបានដែរ ដូច្នេះយើងត្រូវតែប្រយ័ត្នដើម្បីក្តីស្រម៉ៃ»៕ | លោក Jurgen Klopp បានព្រមានកូនក្រុមថាមិនត្រូវឲ្យ Liverpool សាងកំហុសដូច Barcelona និងមិនមើលស្រាលក្រុម Roma ឡើយសម្រាប់ការប្រកួតជើងទី២ វគ្គ១/២ ផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions Leageu នៅឯកីឡដ្ឋាន Stadio Olimpico ដែលធ្វើឡើងនៅថ្ងៃទី២ ខែឧសភា វេលាម៉ោង ១៤:៥នាទី [ម៉ោងនៅកម្ពុជា] នោះទេកីឡាករ។ |
អ្នកស្រាវជ្រាវបានប្រើប្រាស់ថ្នាល់ស្បែកជាច្រើន និងដាក់ជិតកូនកណ្តុរដែលយកចេញពីសាកសប់ចំនួន ៦នាក់។ ក្នុងនោះមានស្បែកសាកសប់បួនដែលមានចាក់សាក់ ហើយមានសារធាតុ Titanium ក្នុងកូនកណ្តុរ។ កូនកណ្តុរគឺជាផ្នែកនៃប្រព័ន្ធទឹករងៃដែលចូលរួមជាផ្នែកមួយរបស់ប្រព័ន្ធភាពស៊ាំដែរ។ បញ្ហាគឺថា អ្នកស្រាវជ្រាមិនបានបញ្ចូលព័ត៌មានសំខាន់ៗថាតើស្បែកដែលយកចេញពីសាកសប់នោះមានជំងឺមហារីកឬអត់ និងអ្វីទៅដែលធ្វើឲ្យពួកគេស្លាប់។ មានន័យថា វាមិនអាចនិយាយបានថា កំទិចកំទីទឹកថ្នាំចាក់សាក់មានក្នុងកូនកណ្តុរនោះបង្កជាជំងឺមហារីកឡើយ៕ ត្រួតពិនិត្យដោយ www.health.com.kh | យោងទោតាមការស្រាវជ្រាវថ្មីបានឲ្យដឹងថា ការចាក់សាក់អាចធ្វើឲ្យកើតជាជំងឺមហារីកដែរ។ ប៉ុន្តែរឿងនេះមិនមានការគាំទ្រទាំងស្រុងនៅឡើយទេ។ ដំណឹងថ្មីនេះបានមកពីការសិក្សាមួយដែលរកឃើញអំណះអំណាងថា កំទិចកំទីរចេញពីថ្នាំចាក់សាក់អាចជ្រៀតចូលទៅក្នុងកូនកណ្តុរបាន ប៉ុន្តែវាមិនត្រូវបានគេអះអាងថា ថ្នាំចាក់សាក់នេះធ្វើឲ្យកើតមហារីកឡើយ។ |
អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រតិបត្តិ ដឹ ភីហ្សា ខមផេនី លោក អ៊ូ គឹមហូវ បានមានប្រសាសន៍ថា៖ «កម្មវិធីថ្មីនេះផ្តល់ភាពងាយស្រួលបន្ថែមទៀតក្នុងការបញ្ជាទិញកុម្ម៉ង់ ដោយគ្រាន់តែជ្រើសរើសរូបភីហ្សា ផាសតា អាហារបន្ទាប់បន្សំ និងភេសជ្ជៈដែលអ្នកចង់ពិសារ។ ជាពិសេសទៀតនោះ កម្មវិធីនេះមានទាំងភាសាខ្មែរ និងភាសាអង់គ្លេសក្នុងការជ្រើសរើសប្រើ ហើយលោកអ្នកមិនចាំបាច់ចំណាយពេលទៅដល់ហាង និងធ្វើការខលទូរស័ព្ទទៅបញ្ជាទិញកម្មង់ទៀតនោះទេ។ កម្មវិធីនេះក៏អាចបង្ហាញនូវទីតាំងហាង (Outlets) ដែលនៅជិតលោកអ្នកបំផុត។» ជាឧទាហរណ៌ បើអ្នកកំពុងស្ថិតនៅក្នុង គេហដ្ឋានរបស់អ្នក នៅតំបន់ទួលគោកនៅក្នុងតំបន់ទួលគោក កម្មវិធីនេះនឹងបង្ហាញ អំពីចម្ងាយទៅកាន់ហាងដឹ ភីហ្សាខមផេនី នៅ TK Avenue ដែលជាហាងនៅជិតអ្នកជាងគេ ព្រមទាំងបង្ហាញចម្ងាយ និងផ្លូវទីកាន់ហាងថែមទៀតផង។ អ្នកប្រើប្រាស់អាចទាញយកកម្មវិធីនេះពី Apple App Store សម្រាប់ទូរស័ព្ទដៃ iPhone និង iPad និងនៅលើ Google Play Store សម្រាប់អ្នកប្រើទូរស័ព្ទ និង Tablet ដំណើរការលើ Android។ ដើម្បីទាញយកកម្មវិធីថ្មីនេះ សូមចូលទៅ App Store ឬក៏ Play Store រួចគ្រាន់តែបញ្ចូលពាក្យថា The Pizza Company KH ហើយចុច download (មិនគិតថ្លៃ)។ ជាមួយគ្នានេះដែរ ដឹ ភីហ្សាខមផេនី ក៏នឹងបន្តនាំមុខគេ ក្នុងការបំពេញសេវាកម្មលំដាប់អន្តរជាតិគ្មានគូប្រៀប និងការចម្អិនភីហ្សាដ៏សែនឈ្ងុយឆ្ងាញ់។ នៅពេលដែលអ្នក នឹកចង់ញ៉ាំភីហ្សា អ្នកគ្រាន់តែបើកកម្មវិធីលើទូរស័ព្ទដៃ តម្រូវការរបស់អ្នកនឹងត្រូវបានបំពេញភ្លាមៗ។ ជាមួយនឹងការបន្តពង្រីកហាងឥតឈប់ឈរជារៀងរាល់ឆ្នាំ មកដល់ពេលបច្ចុប្បន្ននេះ ដឹ ភីហ្សា ខមផេនី មានចំនួន ២៤ហាង ដោយរួមភីហ្សាសាខា បាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើបសូរិយា សាខាកាល់ម៉ែត សាខាស្តាតចាស់ សាខាមុនី្នវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU សាខាស្ទឹងមានជ័យ សាខា ធីខេ អាវេនញូទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល សាខាសាមគ្គី សាខាបឹកេងកង សាខាចោមចៅ សាខាព្រែកលៀប សាខាក្រុងប៉ោយប៉ែត និងសាខាភ្នំពេញថ្មី ។ ដំណភ្ជាប់ទៅកាន់កម្មវិធីលើ៖ Apple App Store https://itunes.apple.com/kh/app/the-pizza-company-kh/id1124047065?mt=8 Google Play Store https://play.google.com/store/apps/details?id=com.cammob.thepizzacompany&hl=en ( អត្ថបទពាណិជ្ជកម្ម ) | ដឹ ភីហ្សា ខមផេនី មានមោទនភាពជាខ្លាំងក្នុងការប្រកាសដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវកម្មវិធី The Pizza Company KH សម្រាប់ទូរស័ព្ទដៃទំនើប។ កម្មវិធីនេះ មានមុខងារងាយស្រួលួលប្រើប្រាស់ ជាមួយនឹងរូបភាពម្ហូបអាហារ និងតម្លៃតំលៃ ដែលផ្តល់នូវភាពងាយស្រួលក្នុងការបញ្ជាទិញ។ ដឹ ភីហ្សាខមផេនី ជឿជាក់យ៉ាងមុតមាំថាកម្មវិធី The Pizza Company KH សម្រាប់ទូរស័ព្ទដៃនេះ នឹងបង្កើន ភាពងាយស្រួលទ្វេដងដល់អតិថិជនក្នុងការបញ្ជាកុ ម្មង់ទិញទៅកាន់គេហដ្ឋាន រឺការកម្មង់ទិញខ្ចប់យកទៅផ្ទះ។ |
ភ្នំពេញ៖ ទៀនប្រាំ ធូបប្រាំ ជាគ្រឿងរណ្ដាប់ បូជាទេវតាឆ្នាំថ្មី និងប្រើសម្រាប់ ពិធីសែនព្រេន ពិធីសូត្រមន្ដឡើងគេហដ្ឋានថ្មី លើករាសី រំដោះគ្រោះជាដើម។ ការបូជា ទៀនប្រាំ ធូបប្រាំ ជាទំនៀមខ្មែរបុរាណ មានមុនការហូរចូល នូវជំនឿបែបសាសនា ព្រះពុទ្ធ និងព្រាហ្មណ៍ទៅទៀត។ បើតាម សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា។ ទៀនប្រាំ ធូបប្រាំជារណ្ដាប់ ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនតែង ទិញ ឬធ្វើដោយដៃ ដើម្បីដាក់ ជារណ្ដាប់ ទទួលទេវតាឆ្នាំថ្មី និងពិធីមួយចំនួនទាក់ទងនឹងសាសនា វាជាជំនឿរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល តរហូតមកដល់បច្ចុប្បន្ននេះ។ ជារឿយៗ ក្នុងសម័យនេះ គេកម្រឃើញ អ្នករស់នៅទីក្រុងឬ ទីប្រជុំជន ធ្វើទានប្រាំ ធូបប្រាំ ដោយដៃណាស់ ភាគច្រើនតែងប្រទះឃើញ ពួកគេ ទិញពីទីផ្សារ ដែលដាក់លក់ស្រាប់ៗ តែម្ដង។ មានហេតុផលពីរ៖ ទីមួយ អាចមកពីពួកគេ មិនចង់ចំណាយពេលវេលាច្រើន អង្គុយធ្វើ និងទីពី អាចបណ្ដាលមកពី ពួកគេមិនមានសម្ភារគ្រប់គ្រាន់ ឬមិនចេះធ្វើតែម្ដង។ របៀបធ្វើ ទៀនប្រាំ ធូបប្រាំ រូបភាព ពីហ្វេសបុក លោក សួន សុវណ្ណារិទ្ធ ជាប្រជាពលរដ្ឋម្នាក់ រស់ក្នុងភូមិព្រែកដាក់ ឃុំព្រែដាច់ ស្រុកលើកដែក ខេត្តកណ្តាល បានផ្តល់បទសម្ភាសតាម ទូរសព្ទ ជាមួយអ្នកសារព័ត៌មានថ្មីៗ ពីរបៀបធ្វើ គ្រឿងរណ្ដាប់ទៀនប្រាំ ធូបប្រាំដូចតទៅ៖ វត្ថុធាតុដើម៖ ធូប ១៥សរសៃ(ធូប១៥សរសៃនោះ គេយកទៅបំបែក រួចចងជា៥ដុំតូចៗ) ទៀនដើមតូចៗ ៥ដើម ( ទំហំទៀនប៉ុន ចុងចង្កឹះ) ដើមចេកស្រស់ ពីកំណាត់(ដើមចេក ទាំងមូល យកទំហំប្រហែល ប៉ុនករដៃកូនក្មេង និងកាត់យកប្រវែងមួយចង្អាម) ឈើត្រណោត ៣ដើម។ ដំបូងបង្អស់ ដើម្បីចាប់ផ្ដើមធ្វើ លោក វណ្ណារិទ្ធ ត្រូវយកកូនចេក ដែលបានកាត់រួចនោះ មកចៀរចេញបន្តិច ( ចៀរបណ្ដាយ) ដើម្បីអាចទប់ ឱ្យកូនចេក លំនឹងកុំឱ្យរមៀល ។ បន្ទាប់មកលោក យកឈើត្រណោត ទៅដោតទទឹងៗ ចូលក្នុងកំណាត់ចេកទាំងពីរ ធ្វើយ៉ាងណាឱ្យដើមចេកនោះផ្អឹបជាប់គ្នា។ នៅពេលដោត កំណាតចេកទាំងពីផ្អឹបជាប់គ្នារួចហើយ បុរសវ័យកណ្ដាលរូបនេះ ចាប់ផ្តើម ចោះរន្ធ តូចៗ និងមិនជ្រៅពេក លើកំណាតកូនចេក ជម្រៅល្មមនឹងអាចដោតទៀន និងធូប ឱ្យឈរនៅនឹង (មួយកំណាតគេចោះ ៥រន្ធ ហើយពីរន្ធ ទៅរន្ធមួយ ត្រូវចោះឱ្យស្មើៗគ្នា)។ ចោះរន្ធ រួចរាលហើយ ទើប ចាប់ផ្ដើម យកទៀនទាំង៥ដើម និងធូប៥ដុំតូចៗនោះ ទៅដោតឱ្យជាប់ នៅនឹងតាមរន្ធនីមួយៗ ជាជួរៗ ជាការស្រេច។ នេះបើតាមលោក សួន សុវណ្ណារិទ្ធ។ «ករណី ដែលមិនមានដើមចេក យើងអាចឆ្នៃ ដោយយកដើមគរ ឬ អ្វីផ្សេងមកជំនួសធ្វើជាជើងទម្រ ក៏បាន ចាស់ៗមិនប្រកាន់ឡើយ។ ទៀនប្រាំ ធូបប្រាំនេះ ងាយស្រួលធ្វើ ហើយចំណាយពេលមិនដល់ ១០នាទីផង ពេលធ្វើម្តងៗ » ។ នេះជាការបញ្ជាក់របស់ លោក សួន វណ្ណរិទ្ធ។ អត្ថន័យ នៃការបូជាទៀនប្រាំ ធូបប្រាំក្នុងពិធីសាសនា ក្នុងពិធីសាសនា របស់ប្រជាជនខ្មែរ នាពេលបច្ចុប្បន្ន ភាគច្រើនគេ កម្រចោលទៀនប្រាំ ធូបប្រាំណាស់ ជាពិសេសនៅពេលចូលឆ្នាំខ្មែរ គេតែងប្រទះឃើញ ប្រជាពលរដ្ឋខ្មែរ ស្ទើគ្រប់ផ្ទះ គ្រប់ភូមិស្រុក នៅក្នុងប្រទេសកម្ពុជា យកទៀនប្រាំ ធូបប្រាំមកបូជា ក្នុងពិធីទទួលទេវតាឆ្នាំថ្មី ជារៀងរាល់ឆ្នាំ។ បើតាម ការផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មានថ្មីៗ តាមខ្សែទូរសព្ទ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា មានថេរដីកាថា ទៀនប្រាំ ធូបប្រាំនេះ ជាវត្ថុដែលតំណាងឱ្យសភាវល្អ ដែលប្រជាពលរដ្ឋខ្មែរ ជំនាន់ដើម គោរពឱ្យតម្លៃ និងតែងប្រតិបត្តិតាមលំអាន តគ្នារហូតមក។ ជំនឿទាក់ទងនឹង ទៀនប្រាំធូបប្រាំ របស់ខ្មែរអាច មានហេតុផលពីរគឺ៖ ទីមួយ ជាជំនឿជនជាតិខ្មែរដើម គេសម្គាល់ថា លេខប្រាំ ជាលេខដើម។« មានន័យថា គេតែងរាប់ មួយ ពីរ បី បួន ប្រាំ ប៉ុណ្ណោះ ហើយលេខធំជាងគេសម្រាប់ខ្មែរ គឺលេខប្រាំ។ បើចង់បាន លេខប្រាំមួយ លុះត្រាតែយកលេខប្រាំ បូកមួយ ទើបបាន លេខប្រាំមួយ ឬលេខបន្តបន្ទាប់ទៀត។ ដូច្នេះទើប ខ្មែរជំនាន់ដើម ឱ្យតម្លៃលេចប្រាំ ជាលេខខ្ពស់បំផុត តំណាងឱ្យសភាវៈល្អ ឧត្ដុង្គឧត្ដម ប្រសើរជាងគេលើលោក» ។ នេះជាថេរដីកា សម្ដេចព្រះមហាអរិយវង្ស សុវណ្ណរតនា ។ សម្ដេចព្រះមហាអរិយវង្ស បានបន្ថែម ជាក់ស្ថែង ប្រាសាទអង្គវត្ត ដែលដូចតាខ្មែរ សម្រេចធ្វើកំពូលប្រាំ ក៏ដោយសារការឱ្យតម្លៃ លើលេខប្រាំ ដែលតំណាង ឱ្យភាពអស្ចារ្យ រុងរឿង និងជាប្រាសាទដែលពិសេសជាងគេនៅលើ ជម្ពូទ្វីប។ រូបភាព ពីហ្វេសបុក ហេតុផលទីពី សម្ដេចព្រះមហាអរិយវង្ស សុវណ្ណរតនា មានថេរដីកាថា តាមជំនឿរបស់ខ្មែរដើម ទៀនប្រាំ ធូបប្រាំ ប្រៀបបានទៅនឹងព្រលឹងធំរួមរបស់ដូនតា។ ដូច្នេះហើយបានជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មានជំនឿ និង គោរពបូជាទៀនប្រាំ ធូបប្រាំណាស់កាលពីជំនាន់ដើម។ បើសូម្បីតែក្នុងសៀវភៅ ព្រះរាជពិធីទ្វាទសមាស ក៏បានបព្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋណា គ្មានលទ្ធភាពទិញគ្រឿងរណ្ដាប់ ដូចជាផ្លែឈើ ផ្កា និងគ្រឿងសក្ការៈបូជាផ្សេងៗ ដើម្បីទទួលទេវតាឆ្នាំថ្មី ពួកគេអាចដាក់ត្រឹម ទៀនប្រាំ ធូបប្រាំ បូជាក៏បានដែរ។ នេះបើតាមថេរដីកា សម្ដេចព្រះមហាអរិយវង្ស សុវណ្ណរតនា។ « តាមការសិក្សាកន្លងមក ជំនឿនេះ មានយូរណាស់ហើយ តាំងពីមុនការកកើត អរិយៈធម៌ និងការហូរចូលនូវជំនឿ បែបពុទ្ធសាសនា និងព្រាហ្មណ៍សាសនាទៅទៀត »។ ការបញ្ជាក់របស់ សម្ដេចព្រះមហាអរិយវង្ស សុវណ្ណរតនា៕ | ដោយ៖ ប៉ូ សុភា |
បើទោះមិនហ៊ានសន្និដ្ឋានទុកមុន ពីតួលេខភ្ញៀវដែលដើរកម្សាន្ត ប៉ុន្តែប្រធានមន្ទីរទេសចរណ៍រូបនេះ មើលឃើញថា ចលនានៃការដើរកម្សាន្តរបស់ទេសចរហាក់ប្រហាក់ប្រហែលនឹងឆ្នាំកន្លងទៅដែរ បើទោះជាស្ថិតក្នុងបរិបទកូវីដ-១៩ ក្តី។ លោក សយ ស៊ីណុល បញ្ជាក់ដូច្នេះ៖ «យើងមិនទាន់អាចសន្និដ្ឋានបាននោះទេថា ចំនួនទេសចរឆ្នាំនេះកើនឬថយជាងឆ្នាំមុន តែឃើញថាឆ្នាំនេះបងប្អូនមកលេងច្រើនមិនខុសឆ្នាំមុនទេ។ រមណីយដ្ឋានទឹកឈូ ដូងទេ ឧទ្យានដងព្រែក និងភ្នំបូកគោ គឺជាទិសដៅទេសចរដែលទទួលបានលំហូរទេសចរច្រើនជាងគេ ក្នុងចំណោមទីតាំងទេសចរណ៍សក្តានុពលសរុប២៥នៅក្នុងខេត្ត។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពត មុននឹងលោកអះអាងថា ពុំមានការដំឡើងថ្លៃសេវាកម្មម្ហូបអាហារ ការស្នាក់នៅ និងសេវាកម្មផ្សេងៗហួសហេតុពីសំណាក់អ្នកផ្តល់សេវាទេសចរណ៍នោះទេ។ ទន្ទឹមនឹងសាទរនឹងចំនួនភ្ញៀវទេសចរណ៍ដែលទៅកម្សាន្តនៅក្នុងខេត្តរបស់ខ្លួន លោកប្រធានមន្ទីរទេសចរណ៍ ក៏បានគូសបញ្ជាក់ដែរថា អាជ្ញាធរក៏បានយកចិត្តទុកដាក់លើការពង្រឹងវិធានការអនាម័យ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងវិធានការអនាម័យបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈផងដែរ៕ ពលរដ្ឋយ៉ាងច្រើនបានទៅកម្សាន្តនៅខេត្តកំពតនាឱកាសចូលឆ្នាំចិន (រូបពីក្រសួងទេសចរណ៍) | ភ្ញៀវទេសចរជាង២.៣ម៉ឺននាក់ បានទៅកម្សាន្តនៅក្នុងខេត្តកំពត នៅទី១ នៃបុណ្យចូលឆ្នាំចិន-វៀតណាម។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទដូច្នេះ។ |
ក្នុងខ្លួនមនុស្សយើង ខ្លាញ់ពណ៌ត្នោតភាគច្រើនមាននៅក្នុងទារកទើបនឹងកើត ដែលវាងាយនឹងធ្វើឲ្យមានភាពក្តៅ និងរក្សាភាពកក់ក្តៅដល់រាងកាយ។ ខ្លាញ់មួយនេះអាចបង្កើតជាកម្តៅបានតាមរយៈការរំលាយកាឡូរីខ្លាញ់ចោល។ ដល់ពេលយើងធំឡើង យើងក៏មិនសូវត្រូវការខ្លាញ់ពណ៌ត្នោតនេះដែរ ហើយភាគច្រើនជំនួសមកវិញដោយខ្លាញ់ពណ៌ស (ខ្លាញ់អាក្រក់)។ ការសិក្សាថ្មីមួយដែឡមានបុរសចូលរួមប្រមាណ ១២នាក់ប៉ុណ្ណោះ បានរកឃើញថា នៅពេលពួកគេប៉ះពលា់នឹងភាពត្រជាក់ច្រើនជាង ៥ ទៅ៨ម៉ោង មានតែបុរសមានខ្លាញ់ពណ៌ត្នោតប៉ុណ្ណោះដែលបង្ហាញថា ការរំលាយជាតិខ្លាញ់របស់ពួកគេធ្វើឲ្យមានកម្លាំងក្នុងខ្លួន និងការប្រើប្រាស់ជាតិស្ករក្នុងឈាមបានយ៉ាងលឿន។ ហេតុដូច្នេះហើយទើបរឿងនេះអាចបញ្ជាក់បាននូវគំនិតខ្លះថា ខ្លាញ់ពណ៌ត្នោតក្នុងខ្លួនមនុស្សអាចជួយការពារប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ និងធាត់ជ្រុលបាន។ ការញ៉ាំអាហារមានជាតិខ្លាញ់នឹងធ្វើឲ្យអ្នកមានជាតិខ្លាញ់ពណ៌សកាន់តែច្រើនបើសិនជាអ្នកញ៉ាំច្រើនជាងតម្រូវការរំលាយចោលវិញ ហើយការធាត់ជ្រុលក៏បង្កើនការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | យោងទៅតាមសេចក្តីរាយការណ៍ពី Mail Online បានឲ្យដឹងថា ខ្លាញ់អាចការពារអ្នកពីជំងឺទឹកនោមផ្អែម និងធាត់ជ្រុលបាន។ យ៉ាងណាមិញ ការសិក្សាដ៏តូចនេះគឺពិនិត្យមើលតែទៅលើខ្លាញ់ពណ៌ត្នោតប៉ុណ្ណោះដែលមានចំនួនតិចតួចលើមនុស្សធំ។ |
អត្ថបទទាក់ទង ប្រធានាធិបតីវៀតណាម Tran Dai Quang ទទួលមរណភាពក្នុងអាយុ ៦២ឆ្នាំ «ការបាត់បង់ ឯកឧត្តមប្រធានរដ្ឋវៀតណាមដែលនេះគឺជាការបាត់បង់ដ៏ធំធេងនៃថ្នាក់ដឹកនាំដ៏ល្អ និងគួរឱ្យកោតសរសើរម្នាក់របស់ប្រទេស និងប្រជាជនវៀតណាម និងក៏ជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។ សពរបស់ Tran Dai Quang ត្រូវបានប្រារព្វពិធីតម្កល់ជាផ្លូវការរយះពេល២ថ្ងៃ គឺនៅថ្ងៃទី២៦-២៧កញ្ញា នៅបញ្ជាការដ្ឋានកងទ័ពប្រជាជនវៀតណាម ក្នុងទីក្រុងហាណូយ ដើម្បីអនុញ្ញាតឲ្យគណះប្រតិភូបរទេសនានា អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសព។ នាពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការនោះដែរ សម្តេច ហ៊ុន សែន បានចុះហត្ថលេខាលើសៀវភៅក្រាំងមាសមរណទុក្ខរបស់រដ្ឋវៀតណាម ដែលមានខ្លឹមសារជាអាទិ៍ថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រោមក្រំបំផុត ក្នុងនាមគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជូនចំពោះគណបក្សកុម្មុយនីស្តវៀតណាម រាជរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះមរណភាព ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២១កញ្ញាកន្លងទៅ។ មរណភាពរបស់ឯកឧត្តម ត្រាន់ ដាយក្វាង គឺជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា និងជាមិត្តដ៏ល្អរបស់សម្តេច ដែលធ្លាប់មានអនុស្សាវរីយ៍ដ៏ជិតស្និទ្ធជាមួយគ្នា។ យើងនឹងចងចាំជានិច្ច នូវការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ត្រាន់ ដាយក្វាង ដើម្បីលើកកម្ពស់ចំណងទាក់ទង់ជាភាតរះ រវាងកម្ពុជា និងវៀតណាម ក៏ដូចជានាំមកនូវសុភមង្គល និងការរីកចម្រើនជឿនលឿនថែមទៀត របស់ប្រជាជាតិវៀតណាម»៕ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី២៦ ខែកញ្ញា រួមជាមួយបណ្តាមេដឹកនាំ និងគណះប្រតិភូ នៃប្រទេសជាង១០ទៀត បានអញ្ជើញទៅក្រុងហាណូយ ដើម្បីគោរពវិញ្ញាណក្ខន្ធ សព លោក Tran Dai Quang ប្រធានរដ្ឋវៀតណាម ដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃទី២១កញ្ញា ក្នុងអាយុ៦២ឆ្នាំ ដោយជំងឺដ៏ធ្ងន់ធ្ងរ។ |
ក្រុមហ៊ុនបានទិញដីចំនួន ៤០០ហិកតារួចហើយនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប និងគ្រោងបោះទុនជាង ៣លានដុល្លារអាមេរិកស្ថាបនាទីក្រុងទេសចរណ៍ធម្មជាតិលើទីតាំងនោះ។ ក្រុមហ៊ុនគ្រោងបង្កើតឲ្យមានសណ្ឋាគារជាលក្ខណៈបឹងកាឡូ វីឡា ផ្ទះស្នាក់នៅ ទីតាំងអភិរក្សសត្វព្រៃជាដើម។ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះគម្រោងមួយនេះ។ នៅពេលចុះពិនិត្យទីតាំងវិនិយោគរបស់ក្រុមហ៊ុនមួយនេះ លោក សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងបរិស្ថានលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគណាដែលជួយបង្កើតការងារដល់ប្រជាពលរដ្ឋ មិនប៉ះពាល់បរិស្ថាន ជួយអភិរក្សធនធានធម្មជាតិ និងវប្បធម៌ជាតិ។ រដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះថែមទាំងលើកឡើងថា ក្រុមហ៊ុននេះមានប្រវត្តិវិនិយោគល្អដូចជាការវិនិយោគនៅកោះសង្សារ ក្នុងខេត្តព្រះសីហនុ កន្លងមក។ លោក សាយ សំអាល់ បានជូនយោបល់ឲ្យក្រុមហ៊ុននេះសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងសហគមន៍នៅក្នុងតំបន់នោះ ដើម្បីឲ្យការវិនិយោគបានផ្ដល់ឱកាសការងារដល់ពលរដ្ឋ និងចូលរួមអភិរក្សធនធានធម្មជាតិ សម្បត្តិវប្បធម៌ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕ | ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគនៅនៅកោះសង្សាររបស់លោក Rory HUNTER ត្រៀមបោះទុនមួយចំនួនដើម្បីបង្កើតទីក្រុងទេសចរណ៍ធម្មជាតិមួយលើផ្ទៃដី៤០០ហិកតា នៅខេត្តសៀមរាប។ នេះបើតាមព័ត៌មានដែលផ្សព្វផ្សាយលើហ្វេសប៊ុកក្រសួងបរិស្ថាន នៅថ្ងៃទី៣ខែធ្នូ។ |
កិច្ចប្រជុំពេញអង្គលើកទី៦ នៃគណៈមជ្ឈិមបក្សកុម្មុយនីស្តចិននីតិកាលទី១៩ ដែលធ្វើឡើងថ្ងៃទី៨ ខែវិច្ឆិកា បានបញ្ចប់សព្វគ្រប់ត្រឹមថ្ងៃទី១១ ខែវិច្ឆិកាជាមួយ ការអនុម័តដំណោះស្រាយជាប្រវត្តិសាស្ត្រដ៏សំខាន់របស់បក្ស។ ការអនុម័តដំណោះស្រាយប្រវត្តិសាស្ត្រនេះធ្លាប់បានធ្វើឡើងតែពីរដងតែប៉ុណ្ណោះក្នុងឆ្នាំ១៩៤៥ ដែលពង្រឹងអំណាចលោក ម៉ៅ សេទុង និងលោកតេង ស៊ាវភីង នៅឆ្នាំ១៩៨១។ កិច្ចប្រជុំនេះ ក៏ជាវេទិកាដ៏សំខាន់មួយដែលដើម្បីគូសវាសទិសដៅគោលនយោបាយបក្ស ជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំបក្សនាសមាជលើកទី២០ នៅឆ្នាំ២០២២ ជាដើម។ រឿងដែលសំខាន់ក្នុងដំណោះស្រាយនេះ ក្រៅពីរំលេចសមិទ្ធផល១០០ឆ្នាំរបស់បក្ស គឺការបញ្ជាក់ពីស្នាដៃ និងការដឹកនាំរបស់លោក ស៊ី ។ «ក្រោមការដឹកនាំរបស់លោក ស៊ី ចិនបានសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ និងបានឆ្លងកាត់ ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ»។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua ។ សេចក្តីសង្ខេបរបស់ដំណោះស្រាយដែលត្រូវបានអនុម័តដោយអ្នកចូលរួមជាង៣០០នាក់ ក៏បានកោតសរសើរលោក ស៊ី លោកប្រធាន ម៉ៅ និងលោក តេង ដែលដឹកនាំប្រទេសឱ្យសម្រេចបានការផ្លាស់ប្តូរដ៏អស្ចារ្យ និងការរីកចម្រើនរុងរឿងទៅមុខយ៉ាងប្រសើរ។ បន្ថែមពីនេះ ដំណោះស្រាយខាងលើ ក៏បានបញ្ជាក់ថា គណៈមជ្ឈិមបក្សកុម្មុយនីស្តចិនជំរុញឱ្យបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជននៃក្រុមជនជាតិទាំងអស់រួបរួមគ្នាឱ្យកាន់តែ ជិតស្និទ្ធថែមទៀតជាមួយគណៈមជ្ឈិមបក្សដែលមានលោក ស៊ី ជាស្នូលដ៏សំខាន់។ គ្មានឡើយសំណេរទាក់ទងបញញ្ហាសិទ្ធិមនុស្សក្នុងដំណោះស្រាយនេះ។ ជាមួយនឹងការអនុម័តដំណោះស្រាយនេះ អំណាចលោក ស៊ី ក្នុងបក្សកុម្មុយនីស្តចិនកាន់តែរឹងមាំ ហើយនឹងបើកផ្លូវដល់ការបន្តតំណែងអគ្គលេខាធិការនៅអាណតិ្តទីបីផងដែរ។ គណៈមជ្ឈិមបក្សសម្រេចរៀបចំសមាជបក្សនៅឆមាសទី២ ឆ្នាំ២០២២ ខាងមុខ។ សមាជលើកនេះ ក៏មានការផ្លាស់ប្ដូរមន្រ្តីជាន់ខ្ពស់របស់បក្ស ព្រោះមន្រ្តីភាគច្រើនដល់អាយុចូលនិវត្តន៍ទៅហើយ៕ | គណៈមជ្ឈិមបក្សកុម្មុយនីស្តចិនបានបញ្ចប់កិច្ចប្រជុំដ៏សំខាន់មួយរបស់ខ្លួននៅថ្ងៃទី១១ ខែមិថុនា ជាមួយនឹងការអនុម័តដំណោះស្រាយជាប្រវត្តិសាស្ត្រលើកទីបី។ ការអនុម័តដំណោះស្រាយលើកទីបីក្នុងប្រវត្តិសាស្រ្តបក្សនេះ ក៏បានពង្រឹងអំណាចលោក ស៊ី ជិនភីង ដែលជាអគ្គលេខាធិការគណៈមជ្ឈិមបក្ស ហើយលើកកម្កើងលោកឱ្យស្មើមុខស្មើមាត់នឹងមេដឹកនាំជំនាន់មុនមានលោកប្រធាន ម៉ៅ សេទុង និងលោក តេង ស៊ាវភីង ផងដែរ។ |
យុទ្ធនាការបរិច្ចាគឈាមនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី៣ កុម្ភៈ ដែលសហការរៀបចំឡើងរវាងរដ្ឋបាលខេត្តសៀមរាប មូលនិធិឈាម នី មុនីនាថ សមាគមសហគ្រិនវ័យក្មេង ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសមាគមទេសចរណ៍កម្ពុជា។ពិធីនេះធ្វើឡើងក្នុងគោលបំណង ចូលរួមចំណែកពង្រឹងសុខមាលភាពសង្គម និងបម្រើប្រយោជន៍សាធារណៈ។ នេះបើតាមការចុះផ្សាយពីរដ្ឋបាលខេត្តសៀមរាប។ សកម្មភាពមហាជនចូលរួមបរិច្ចាកឈាម។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានអរគុណចំពោះសប្បុរសជនជាតិ អន្តរជាតិ ដែលធ្វើអំណោយទានសម្រាប់ជីវិត ដើមី្បលើកកម្ពស់បរិចា្ចគឈាមដោយស្ម័ត្រចិត្ត មិនទទួលកម្រៃ ដោយចូលរួមសង្រ្គោះជីវិតជនរងគ្រោះដោយក្តីសប្បុរស។ លោកបន្តថា ការបរិច្ចាគឈាមម្តងអាចឱ្យយើងដឹងពីស្ថានភាពសុខភាពរបស់យើងម្តង ដឹងពីស្ថានភាពឆ្លងឬមិនឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺរលាកផ្លើម ស្វាយ អេដស៍ ។ល។ និងជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង ការលើសទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ល។ កញ្ញា នី មុនីនាថ ប្រធានមូលនិធិឈាម បានឱ្យដឹងថា កម្មវិធីបរិច្ចាគឈាមនេះធ្វើឡើងស្របគ្នាទៅនឹងយុទ្ធនាការដំណើរកម្សាន្តក្នុងមហានគរ និងតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្តសៀមរាប ក្នុងគោលបំណងបង្ហាញដល់មហាជនក៏ដូចជាដើម្បីបំផុសស្មារតី និយោជិក និយោជក សិល្បករសិល្បការិនី សិស្សនិស្សិត ចូលរួមសកម្មភាពមនុស្សធម៌បែបនេះ ដែលបង្ហាញពីចេតនា និងឆ្លុះបញ្ចាំងអំពីទឹកចិត្ត ចែករំលែកក្តីស្រលាញ់ និងជាចំណែកមួយជួយដល់អាយុជីវិតមនុស្សដែលត្រូវការឈាម។ ដោយឡែកអភិបាលរងខេត្តសៀមរាប លោក យុន លីនណេ ក៏បានចាត់ទុកសកម្មភាពខាងលើនេះ ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលឆ្លុះបញ្ចាំងពីទឹកចិត្តសប្បុរសធម៌ និងជាផ្នែកមួយជួយផ្សព្វផ្សាយ វិស័យទេសចរណ៍ខេត្តសៀមរាបផងដែរ។ លោក យុន លីនណេ ក៏បានអរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលជួយផ្សព្វផ្សាយពីរឿងល្អៗនៅខេត្តសៀមរាប ដើម្បីចែករំលែកដល់ពិភពលោកកាន់តែស្គាល់ និងធ្វើដំណើរកម្សាន្តមកកាន់ខេត្តសៀមរាប៕ | សៀមរាប៖ ឈាម ៣៤២ ប្លោក ត្រូវបានអ្នកស្ម័គ្រចិត្តនៅសៀមរាប បរិច្ចាគរួមគ្នាដើម្បីចូលរួមផ្នែកសុខុមាលភាពសង្គម ក្រោមប្រធានបទឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ។ |
«គុនល្បុក្កតោ» (Kun Lbokator) ដ៏ចំណាស់របស់ខ្មែរ ត្រូវបានចុះក្នុង «បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ» របស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ការសម្តែងកីឡាគុនល្បុក្កតោ លើវិញ្ញាសាគុនដំបង។ រូបពី គុនល្បុក្កតោខ្មែរ លោក អ៊ូ ដារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សម្តែងអារម្មណ៍រីករាយជាខ្លាំងគ្រាដែលទទួលបានដំណឹងថា អង្គការយូណេស្កូយល់ព្រមដាក់គុនល្បុក្កតោ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ លោកដារ៉ា យល់ថានេះជាកំណត់ត្រាមួយសម្រាប់កូនខ្មែរជំនាន់ក្រោយទទួលស្គាល់ថា អ្នកជំនាន់មុនបានធ្វើអ្វីខ្លះ។ អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជារូបនេះអះអាងថា៖«សម្រាប់គុនល្បុក្កតោដែលបានចុះក្នុងបញ្ជីតំណាងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៃអង្គការយូណេស្កូ គឺជាលទ្ធផលមោទកភាពមួយសម្រាប់កូនខ្មែរគ្រប់រូបដែលបានធ្វើនៅក្នុងសម័យនេះជាកំណត់ត្រាប្រវត្តិសាស្រ្តដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ថាយើងសម័យនេះបានធ្វើអ្វីខ្លះ»។ លោក ដារ៉ា បន្តថា ដើម្បីឱ្យគុនល្បុក្កតោកម្ពុជាល្បីសុះសាយថែមទៀត អ្នកជំនាន់ក្រោយត្រូវតែរួមគ្នាធ្វើបន្តដែលបុព្វបុរសជំនាន់មុនដែលលោកបានបន្សល់ទុក ជាអត្តសញ្ញាណមួយមិនអាចកាត់ថ្លៃបាន។ លោកសង្ឃឹមថា ក្រោយពីបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌហើយ ប្រជាជនខ្មែរទាំងក្នុងស្រុក និងក្រៅស្រុកត្រូវបន្តការគាំទ្រ អភិវឌ្ឍន៍ អភិរក្សគុនល្បុក្កតោ ដើម្បីផ្សព្វផ្សាយទៅកាន់បណ្តាប្រទេសនៅលើពិភពលោក និងសង្ឃឹមកូនខ្មែរជំនាន់ក្រោយបន្តការផ្សព្វផ្សាយកាន់តែខ្លាំងក្លា។ ចំណែកកីឡាការិនី ពេជ្រ ចរណៃ ដែលជាស្រ្តីមួយរូបតែងតែលើកកម្ពស់វិស័យកីឡាគុនល្បុក្កតោរខ្មែរហូតមក ក៏បង្ហាញក្តីរំភើបចំពោះដំណឹងដ៏អស្ចារ្យនេះផងដែរ។ កីឡាការិនីរូបស្រស់រូបនេះ ប្រាប់សារព័ត៌មានថ្មីៗថា នាងហាក់ដូចជាសះស្បើយពីជំងឺក្រោយឭព័ត៌មាននេះ ខ្លួនកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យក្តី។ កីឡាការិនីគុនល្បុក្កតោ និងជាគ្រូបង្ហាត់ផងដែរនោះរៀបរាប់ថា៖«បំណងប្រាថ្នាធំបំផុតសម្រាប់ការខិតខំប្រឹងប្រែងរយៈពេល៧ ទៅ៨ឆ្នាំ ទទួលបានជោគជ័យហើយ។ គ្រាន់តែឮដំណឹងច្បាស់ការថា ល្បុក្កតោបានចូលក្នុងបញ្ជីអរូបីរបស់អង្គការយូនីស្កូភ្លាម ខ្ញុំបានធូរពីជំងឺទាំងដៃនៅព្យួរសេរ៉ូម។ ទឹកភ្នែកខ្ញុំហូរស្របពេលដែលខ្ញុំកំពុងរំភើបត្រេកអរ។ ពេជ្រ ចរណៃ បន្តថា រឿងអាម្មណ៌ពិតជាពិបាកបរិយាយណាស់ដឹងត្រឹមថាមានក្ដីសុខ សមិទ្ធផលនេះគឺបានមកពីថ្នាក់ដឹកនាំដែលជួយខ្នះខ្នែង និងពុកម៉ែបងប្អូនទាំងអស់គ្នាដែលជួយលើកទឹកចិត្ត និងគាំទ្រ។ អ្វីដែលជាពិសេសគឺលោកគ្រូតា សាន គឹមស៊ាន និងបងប្អូនអ្នកហាត់គុនល្បុក្កតោទាំងអស់ដែលខិតខំហ្វឹកហាត់និងផ្សព្វផ្សាយ ហើយក៏មានការរួមចំណែកពីសំណាក់បងប្អូនខាងសារព័ត៌មានដែរ និយាយរួមគឺបានមកពីប្រជាជនខ្មែរទាំងអស់គ្នា។ រីឯកីឡាការិនីល្បុក្កតោឆ្នើមរបស់កម្ពុជា សំ ថារ័ត្ន សប្បាយរីករាយស្ទើរតែរកអ្វីប្រៀបផ្ទឹមមិនបាន ដ្បិតនាងក៏មានចំណែកក្នុងរឿងនេះដែរ។ ថារ័ត្ន ដែលបានខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយគុនល្បុកក្កតោ បានប្រាប់សារព័ត៌មានថ្មីៗទាំងសំឡេងអួលដើមករ ដោយបង្ហាញក្តីរំភើប ដ្បិតនេះជាការរង់ចាំយូរមកហើយ ជុំវិញការប្រកាសការដាក់កីឡាគុនល្បុក្កតោទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ កីឡាការិនី សំ ថារ័ត្ន និយាយថា៖«ពិបាកនិយាយណាស់ ដឹងតែរំភើបតែម្តង មួយយប់ហើយអូសតែទូរសព្ទមើល ទប់ទឹកភ្នែកអត់បានទេ យើងដឹងថាយើងឆ្លងកាត់ការលំបាកជាច្រើនមកយូរហើយ ជាពិសេសជាការរំឭកគុណលោកគ្រូតាក្រមាមាស សាន គឹមស៊ាន រស់ សិរី, អិត ប៉ែន និងលោកគ្រូផ្សេងៗទៀតដែលបានធ្វើឱ្យល្បុក្កតោរស់ឡើងវិញ និងក្តីប្រាថ្នាបានឃើញការដាក់បញ្ចូលទៅក្នុងបញ្ចីបេតិកភណ្ឌពិភពលោក»។ ថារ័ត្ន បន្តថា ខ្លួនធ្លាប់អស់សង្ឃឹមម្តងរួចមកហើយបន្ទាប់ពីការដាក់ស្នើរឮថាខ្វះខាតឯកសារមួយចំនួន តែដល់ពេលជោគជ័យគឺគ្មានពាក្យអ្វីថ្លែងតែម្តង។ គួរបញ្ជាក់ថា កីឡាគុនល្បុក្កតោ បានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅថ្ងៃទី២៩ ខែវិច្ឆិកា នាទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក៕ | តំណាងគុនល្បុក្កតោ លោក អ៊ូ ដារ៉ា កីឡាការិនី សំ ថារ័ត្ន និងកីឡាការិនី ពេជ្រ ចរណៃ រំភើបចិត្តក្រោយទទួលបានដំណឹងថា «គុនល្បុក្កតោ» ត្រូវបានចុះក្នុង «បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ» របស់អង្គការយូណេស្កូ។ យ៉ាងណាពួកគេ សង្ឃឹមថាក្មេងជំនាន់ក្រោយបន្តប្រឹងផ្សព្វផ្សាយពីគុនល្បុក្កតោទៅកាន់ពិភពលោកបន្ថែមទៀត។ |
ការថ្លែងរបស់ប្រមុខរដ្ឋាភិបាល គឺធ្វើឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា។ ដ្បិតមិនជឿថា លោក សម រង្ស៊ី ហ៊ានចូលស្រុកពិតមែន តែសម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា ត្រៀមកម្លាំងគ្រប់កន្លែងរួចហើយ ដើម្បីទប់ទល់និងចាំចាប់លោក សម រង្ស៊ី រួមទាំងបក្សពួក បើពួកគេ ពិតជាមកដល់កម្ពុជាមែន។ មេដឹកនាំកម្ពុជា សង្កត់ធ្ងន់ដូច្នេះថា៖«...ដោយតម្លៃណាក៏ដោយ យើងខ្ញុំ ត្រូវធ្វើសកម្មភាពដោយខានមិនបាន»៕ | សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសប្រាប់ប្រជាពលរដ្ឋថា លោក សម រង្ស៊ី នឹងមិនហ៊ានចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ឡើយ។ សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ដូច្នេះថា៖«ឥឡូវ គាត់ ពន្យារសំបុត្រយន្តហោះ ចេញពីប៉ារីសមកថ្ងៃទី៩ ឯណោះ មិនមែនមកថ្ងៃទី៧ ឆ្លងកាត់ថៃថ្ងៃទី៨ ហើយមកស្រុកខ្មែរថ្ងៃទី៩ទេ ហើយមិនប្រាកដថាចេញពីប៉ារីសទេ»។ |
ការសិក្សាស្រាវជ្រាវនោះនិយាយថាអ្នកដែលហូបដំឡូងបារាំងចៀនលើសពីពីរដងក្នុងមួយសប្តាហ៍ទំនងជាឆាប់ស្លាប់ជាងអ្នកដែលហូបតិចជាងនេះ ឬ៏មិនបរិភោគសោះ។ ការស្រាវជ្រាវនេះបានធ្វើឡើងលើមនុស្សចំនួន៤៤០០នាក់ដែលមានអាយុពី៤៥ទៅ៧៩ឆ្នាំ។ ការសិក្សាស្រាវជ្រាវនេះបានអោយដឹងថាបន្ទាប់ពីរយ:ពេល៨ឆ្នាំក្រោយមក គេបានរកឃើញថាការឆាប់ស្លាប់មុនអាយុបានកើតឡើងចំពោះមនុស្សដែលបរិភោគដំឡូងចៀនច្រើនជាងពីរដងក្នុងមួយសប្តាហ៍។ ដូច្នេះ យុវជននិងយុវតីកម្ពុជាមិនត្រូវបរិភោគពពួកអាហារ Fastfood ដូចជាដំឡូងចៀននេះញឹកញាប់ពេកឡើយ បើស្រឡាញ់ជីវិតនិងខ្លួនឯង។ ផ្តល់សិទ្ធិដោយ www.health.com.kh | អាហារចៀនមិនល្អសម្រាប់សុខភាពឡើយ។វាអាចធ្វើអោយមនុស្សធាត់និងមានជំងឺបេះដូង។ ថ្មីៗ នេះមានការស្រាវជ្រាវដ៏គួរអោយភ្ញាក់ផ្អើលមួយទាក់ទងនិងការស្លាប់និងទំនាក់ទំនងជាមួយការបរិភោគដំឡូងបារាំងចៀន ( French fries) នៅតាមហាង។ |
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson បានថ្កោលទោសជាថ្មីលើការវាយប្រហារនៅថ្ងៃ២៥ សីហា នៅរដ្ឋRakhine របស់មីយ៉ាន់ម៉ា ដែលបានបណ្តាលឲ្យមានជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់សិបម៉ឺននាក់បានភៀសខ្លួនចេញពីប្រទេស និងរស់នៅដោយលំបាកវេទនា ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក ចុះថ្ងៃ២២ វិច្ឆិកា ។ សេចក្តីថ្លែងការណ៍ដែលសង្ខេបពីដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីអាមេរិកទៅកាន់មីយ៉ាន់ម៉ាដដែល បានបន្តទៀតថា លោករដ្ឋមន្ត្រី បានលើកឡើងថា ការប្រវាយដែលមានជាប់ពាក់ព័ន្ធជាមួយនឹងយោធាមីយ៉ាន់ម៉ា កម្លាំងសន្តិសុខ និងអាជ្ញាធរមូលដ្ឋានផងដែរនោះ បានបង្កឲ្យមានការឈឺចាប់ និងបានបង្ខំឲ្យមនុស្សជាច្រើនម៉ឹននាក់ បានចាកចេញពីផ្ទះរបស់ពួកគេនៅមីយ៉ាន់ម៉ាដើម្បីស្វែងរកជម្រកនៅបង់ក្លាដែស ។ លោកប្រមុខការទូត ក៏បានសង្កត់ដែរថា៖« តាមរយៈការវិភាគដោយផ្អែកលើអង្គហេតុ ស្ថានភាពដែលបានកើត ឡើងនៅក្នុងរដ្ឋ Rakhine អាចចាត់ទុកជាការបំបាត់ជាតិសាសន៍ជាតិរ៉ូហ៊ីងយ៉ា។ .... សហរដ្ឋអាមេរិក នឹងបន្តចូលរួមទទួលខុសត្រូវលើវិបត្តិនេះ តាមរយៈអំណាចច្បាប់របស់អាមេរិក ដែលរាប់បញ្ចូលទាំងការដាក់ទណ្ឌកម្ម ទៅលើបុគ្គលទាំងឡាយណា ដែលនៅពីក្រោយពីហេតុការណ៍នេះ។ » យ៉ាងណាក៏ដោយ លោកប្រមុខការទូត ក៏បានបង្ហាញការគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងការបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ជនភៀសខ្លួន ក៏ដូចជាស្វាគមន៍ចំពោះការផ្លាស់ប្តូរយោបល់គ្នារវាងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងបង់ក្លាដែសក្នុងការបញ្ជូនជនភៀសខ្លួនមកកន្លែងដើមវិញ ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ គិតចាប់ពីការប៉ះទង្គិចនៅខែសីហាមក មានជនភៀសខ្លួនជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ា ជាង៦០ម៉ឺននាក់ហើយ បានភៀសខ្លួនចេញពីរដ្ឋ Rakhine របស់មីយ៉ាន់ម៉ាទៅកាន់បង់ក្លាដែស ដោយពួកគេ បានអះអាងថា ពួកគេ រងការគំរាមកំហែងពីសំណាក់អាជ្ញាធរ ៕ | រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានហៅប្រតិបត្តិការរបស់យោធាមីយ៉ាន់ម៉ាប្រឆាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ថាជាការបោសសម្អាតឬបំបាត់ជាតិសាសន៍រ៉ូហ៊ីងយ៉ា ។ ក្រុងវ៉ាស៊ីនតោន ក៏ថែមទាំងបានព្រមានដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលទាំងឡាយណា ដែលនៅពីក្រោយនៃហេតុការណ៍ និងវិបត្តិជនភៀសខ្លួនដ៏ធំមួយនេះផងដែរ ។ |
ក្នុងខែឧសភានេះ ខេត្តកំពត មានភ្ញៀវទេសចរទៅលេងចំនួន ៣៨,៨១៧នាក់ ដែលឈរលំដាប់លេខ១ ជាខេត្តមានទេសចរច្រើនជាងគេ។ ដោយឡែក ខេត្តបាត់ដំបង នៅរក្សាចំណាត់ថ្នាក់លេខ២ ដែលមានទេសចរចំនួន ២៦, ៨៤០នាក់ និងខេត្តកែប បានឡើងមកចំណាត់ថ្នាក់លេខ ៣ មានទេសចរ ចំនួន ២៣, ០០៤នាក់។ ចំណែកខេត្តកំពង់ស្ពឺវិញ មានទេសចរចំនួន ១៦, ១៨៧នាក់ នៅចំណាត់ថ្នាក់លេខ៤ ខណៈព្រះសីហនុ នៅចំណាត់ថ្នាក់លេខ៥ មានទេសចរចំនួន១២, ១៦០នាក់។ សម្រាប់ខេត្តនៅតំបន់ភាគឦសានវិញ មិនទាន់មានភ្ញៀវទេសចរទៅកម្សាន្តច្រើននោះទេ បើធៀបនឹងខេត្តនៅតំបន់សមុទ្រ។ ក្រសួងទេសចរណ៍ បញ្ជាក់ថា ខេត្តមណ្ឌលគិរី មានទេសចរ ៤, ១៦១នាក់, ក្រចេះ ៤, ០៩៧នាក់, ស្ទឹងត្រែង ៣, ៧២៩នាក់ ខណៈរតនគិរីមានត្រឹម ២៨០នាក់ប៉ុណ្ណោះ។ ជុំវិញបញ្ហានេះ លោកស្រី ខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារ CHA បង្ហាញការយល់ឃើញថា តំបន់ឦសាន្តនៅឆ្ងាយ ទើបមិនទាន់ក្លាយជាជម្រើសរបស់ទេសចរក្នុងបរិបទកូវីដ-១៩ ទោះតំបន់នោះសម្បូរធនធានធម្មជាតិ និងតំបន់ទេសចរណ៍ច្រើនក៏ដោយ។ រូបភាពដោយ កញ្ញា ម៉ិញ ស្រីណុច លោកស្រី ខៃ ចិន្តា ប្រាប់សារព័ត៌មានThmeyThmey25 យ៉ាងដូច្នេះថា៖ « ក្នុងបរិបទកូវីដ-១៩ អ៊ីចឹងបងប្អូនយើងគាត់មិនទាន់ហ៊ានធ្វើដំណើរឆ្ងាយ ណាមួយការឈប់សម្រាកក៏មានតិច អ៊ីចឹងតំបន់ឦសាន្តយើងនេះមិនទាន់សូវមានទេសចរមកដល់ទេ។ តាមពិតនៅភាគឦសាន្តនេះ គឺជាកន្លែងដែលសុវត្ថិភាពបំផុតសម្រាប់បងប្អូនទេសចរ ព្រោះនៅទីនេះមានករណីឆ្លងទាប និងមិនសូវមានតំបន់បិទខ្ទប់ »។ ជាមួយគ្នានេះ ប្រធានសមាគមសណ្ឋាគារ CHA រូបនេះ ក៏បានអំពាវនាវឱ្យទេសចរ ងាកទៅចាប់អារម្មណ៍តំបន់ទេសចរក្នុង ខេត្តមណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងខេត្តរតនគិរីដែលនៅឆ្ងាយជាងគេ ព្រោះអ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅតំបន់នោះកំពុងជួបបញ្ហាជីវភាពយ៉ាងឆ្ងន់ធ្ងរ។ ទោះខេត្តមួយចំនួនមិនទាន់មានទេសចរច្រើនក្ដី ប៉ុន្តែចំនួនភ្ញៀវទេសចរ ក្នុងខែឧសភា ជាសញ្ញាណវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា។ បើតាមក្រសួងទេសចរណ៍ ទិន្នន័យភ្ញៀវទេសចរក្នុងខែនេះ កើនឡើងលើសលប់បើធៀបនឹងខែមេសាកន្លងទៅ។ ការដើរកម្សាន្តរបស់ទេសចរក្នុងស្រុក ក្នុងព្រឹត្តិការណ៍២០កុម្ភៈនេះ បានធ្វើឱ្យរមណីយដ្ឋាន និងអាជីវកម្មទេសចរណ៍មួយចំនួន ចាប់ផ្ដើមដំណើរការឡើងវិញបណ្ដើរៗ ដោយគោរពវិធានសុវត្ថិភាពសុខាភិបាល និងវិធានការពារ ៣កុំ និង៣ការពារ៕ លោកស្រី ខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារ CHA | ក្រសួងទេសចរណ៍ បានបង្ហាញទិន្នន័យភ្ញៀវក្នុងខែឧសភា ដែលមានទេសចរប្រមាណ១៩ម៉ឺននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិផ្ទៃក្នុងជាង ២ពាន់នាក់ ដើរកម្សាន្តនៅទូទាំងប្រទេស។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ខេត្តកំពត បាត់ដំបង និងខេត្តកែប មានភ្ញៀវទៅកម្សាន្តច្រើនជាងគេ ខណៈតំបន់ឦសាន្តមិនទាន់មានទេសចរច្រើនទៅដល់ឡើយ។ |
នៅពេលដែលអ្នកមិនក្តៅខ្លួនចំនួន៥ឆ្នាំ នោះមានន័យថា ប្រព័ន្ធការពាររាងកាយអ្នកចុះខ្សោយខ្លាំងហើយ។ នោះវានឹងគ្មានប្រតិកម្មចំពោះជំងឺទៀតទេ។ ម្យ៉ាងទៀត បើអ្នកតែងតែគេងមិនលក់ចាប់ពីម៉ោង១ ដល់ម៉ោង៣ អ្នកគួរតែប្រយ័ត្នចំពោះជំងឺមហារីកថ្លើម។ បើអ្នកតែងតែក្រោក ហើយគេងមិនលក់ចាប់ពីម៉ោង៣ ដល់ម៉ោង៥ អ្នកគួរតែប្រយ័ត្នចំពោះជំងឺមហារីកសួត៕ ត្រួតពិនិត្យដោយ www.health.com.kh | រោគសញ្ញានៃជំងឺមួយចំនួន អាចប្រាប់អ្នកតាមរយៈទម្លាប់នៃការរស់នៅប្រចាំថ្ងៃ។ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរោគសញ្ញា២ដែលអាចប្រាប់អ្នកបានថា អ្នកប្រហែលជាមានជំងឺមហារីកសួត ឬថ្លើមហើយ។ ដូចនេះ អ្នកគួរតែទៅពិនិត្យនៅពេលដែលអ្នកកើតមានរោគសញ្ញានេះ។ តើមានអ្វីខ្លះទៅ? |
បើតាមលិខិតចុះហត្ថលេខាដោយលោក ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ អាហារូបករណ៍ទាំងនោះ មានគ្រប់កម្រិតសិក្សា រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងជំនាញឯកទេស ដែលត្រូវសិក្សាផ្ទាល់នៅប្រទេសរុស្ស៊ី។ អាហារូបករណ៍១កន្លែង នឹងផ្តល់សម្រាប់ជំនាញ សិល្បៈ, វប្បធម៌, តូរ្យតន្ត្រី, ចម្រៀង, ភាពយន្ត។ អាហារូបករណ៍១៥កន្លេងសម្រាប់ជំនាញ នុយក្លេអ៊ែរស៊ីវិល និងជំនាញពាក់ព័ន្ធ ដូចជា Mathematics and Physics, Nuclear Power Engineering and Thermal Physics, Electric Power Engineering and Electrical Engineering, Nuclear Medicine, Biotechnical Systems and Technology, Materials Science and Technology, Astronomy, Chemical Technology ។ល។ ចំនួន២៤កន្លែងទៀត នឹងផ្តល់សម្រាប់ជំនាញទូទៅរួមមាន វិស្វកម្មយន្តហោះ វិស្វកម្មមេកានិច ស្ថាបត្យកម្ម សំណង់ស៊ីវិល ព័ត៌មានវិទ្យា ទំនាក់ទំនងអន្តរជាតិ វិទ្យាសាស្ត្រនយោបាយ សេដ្ឋកិច្ច គ្រប់គ្រង ច្បាប់ បរិស្ថាន កសិកម្ម ទេសចេណ៍ វិទ្យាសាស្ត្រអាហារូបត្ថម្ភ។ល។ បេក្ខជនត្រូវចុះឈ្មោះតាមរយៈគេហទំព័រ៖ https://education-in-russia.com ដោយកាលបរិច្ចេទចុងក្រោយគឺទី១៥ ខែធ្នូ ឬអាចទាក់ទងផ្ទាល់ជាមួយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី៕ | ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហាររូបករណ៍៤០កន្លែង ដែលផ្តល់ដោយរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ សម្រាប់សិស្ស-និស្សិត មន្ត្រីរាជការកម្ពុជា។ |
អត្តពលិកកម្ពុជា ដែលរួមមាន អ្នកអង្គម្ចាស់ នរោត្តម អម្រីតារួមជាមួយកីឡាករ គិរីចាន់ តុលា និង គង់ រតនៈ បានប្រជែងឈ្នះក្រុមហ្វីលីពីន និងថៃលើវិញ្ញាសាជិះសេះលោតផ្លោះរបាជាក្រុម៣ទល់៣ ដើម្បីក្រសោបបានមេដាយមាស។ FEI SEA Youth Cup លើកទី១ដែលរៀបចំពីថ្ងៃទី៧ ដល់១៧ខែធ្នូ ជាព្រឹត្តិការណ៍កីឡាជិះសេះដែលទើបបង្កើតលើកដំបូងនៅប្រទេសថៃដោយត្រូវធ្វើឡើងដើម្បីជំនួសកីឡាស៊ុហ្គេមលើទី៣២នៅកម្ពុជា ដែលមិនបានបញ្ចូលកីឡានេះ។ កម្មវិធីនេះ មានការចូលរួមពីបណ្តាក្រុមតាមប្រទេសអាស៊ីអាគ្នេយ៍ចំនួន៦រួមមានម្ចាស់ផ្ទះថៃ កម្ពុជា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ីនិងមីយ៉ាន់ម៉ា ក្នុងគោលបំណងករសាងទំនាក់ទំនងល្អក្នុងចំណោមអត្តពលិកទាំងអស់និងលើកស្ទួយកីឡាជិះសេះឱ្យកាន់តែមានការអភិវឌ្ឍបន្ថែមទៀត។ អ្វីដែលពិសេសនោះ កម្មវិធីកីឡាជិះសេះ FEI SEA Youth Cup ដែលមាន៥វិញ្ញាសាដើម្បីប្រកួតប្រជែងនេះមានការចូលរួមពីអត្តពលិកដែលជាប់សែស្រឡាយរាជវង្សានុវង្សមួយចំនួនផង ក្នុងនោះកម្ពុជាមានអ្នកអង្គម្ចាស់ នរោត្តម អម្រីតា រួមជាមួយរាជវង្សថៃ និងម៉ាឡេស៊ី៕ | កីឡាករ កីឡាការិនីជិះសេះកម្ពុជា ដែលមានសែរាជវង្ស អ្នកអង្គម្ចាស់ នរោត្តមអម្រីតា ដណ្តើមបានមេដាយមាសពីព្រឹត្តិការណ៍ FEI SEA Youth Cup ឆ្នាំ២០២៣ ដែលរៀបចំលើកដំបូងនៅក្រុងបាងកក ប្រទេសថៃ។ |
យោងតាមការចាប់ឆ្នោត ក្រុមការពារតំណែងជើងឯកកម្ពុជា Never Care ត្រូវប្រជែងជាមួយក្រុមចិនក្នុងវគ្គ៨ក្រុមចុងក្រោយនៅថ្ងៃអាទិត្យ ទី១៤ មករានេះ ដើម្បីដណ្តើមកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ MATIC ប្រចាំឆ្នាំ២០១៨។ មុនឡើងមកជួបគ្នាក្នុងវគ្គនេះ ក្រុមទាំងពីបានឈរចំណាត់ថ្នាក់លេខ៤ដូចគ្នាក្នុងវគ្គជម្រុះសន្សំពិន្ទុ។ ក្នុងនោះ Never Care ឈរលេខ៤ពូល B ដោយមាន១៦ពិន្ទុ និងក្រុមចិនឈរលេខ៤ពូល A មាន១៦ពិន្ទុដូចគ្នា។ ដោយឡែក ក្រុមចំណូលថ្មី Infinity ដែលបានរួមដំណើរជាមួយក្រុម Never Care ទៅការពារតំណែងជើងឯកនៅឆ្នាំនេះបានបាត់បង់ឱកាសឡើងទៅវគ្គបន្តដោយធ្លាក់ត្រឹមវគ្គជម្រុះសន្សំពិន្ទុ។ សម្រាប់ការប្រកួតវគ្គជម្រុះពូល A ក្រុមកម្ពុជា Infinity ឈរចំណាត់ថ្នាក់លេខ៦ក្នុងចំណោម៦ក្រុម។ ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯក MATIC អន្តរជាតិនៅថៃមាន១២ក្រុមពី៥ប្រទេសចូលរួម ខណៈកម្ពុជាបញ្ជូនពីរក្រុមឲ្យចូលរួម ដែលក្រុមទាំងនេះសុទ្ធសឹងជាជើងឯក និងជើងឯករងថ្នាក់ជាតិប្រចាំឆ្នាំ២០១៧។ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញកាលពីថ្ងៃសៅរ៍ ទី១៣ មករា ក្រុមម៉ាឡេស៊ីបានគ្រងកំពូលតារាងទាំងពូល A និង B ខណៈថៃ និងសិង្ហបុរីឈរលេខរៀងជាបន្តបន្ទាប់៕ | ក្រុមការពារតំណែងជើងឯក Never Care បានឆ្លងផុតវគ្គជម្រុះសន្សំពិន្ទុ និងឈានចូលវគ្គ៨ក្រុមចុងក្រោយសម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯក MATIC អន្តរជាតិប្រចាំឆ្នាំ២០១៨។ ចំណែកក្រុមចំណូលថ្មី Infinity បានបាត់បង់ឱកាសឡើងទៅវគ្គបន្តក្រោយឈរលេខទី៦ក្នុងពូល A។ |
ក្នុងចំណោម៤គ្រាប់របស់ប្រេស៊ីល ខ្សែប្រយុទ្ធឆ្នើមក្រុម Paris Saint-Germain រូបនេះរកបាន៣គ្រាប់តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ២លើកក្នុងនាទី ២៨ និង៨៣ មុនបន្ថែមគ្រាប់ចុងក្រោយនៅនាទី៩០ ខណៈ១គ្រាប់ទៀតសម្រេចទីដោយ Richarlison របស់ Everton។ ។ ឯពីរគ្រាប់របស់ម្ចាស់ផ្ទះប៉េរូ ធ្វើបានដោយ Andre Carrillo នៅនាទី៦ និង Renato Tapia នៅនាទី៥៩។ Neymar វ័យ ២៨ ឆ្នាំរកគ្រាប់បាល់សរុបឲ្យក្រុមរហស្សនាមសាំបាចំនួន ៦២ គ្រាប់ ក្នុងការបង្ហាញខ្លួន ១០៣ ប្រកួត ដែលស្មើ Ronaldo ខណៈវិរបុរសប្រេស៊ីរូបនេះលេងឲ្យក្រុមជម្រើសជាតិសរុប ៩៨ ប្រកួត។ រហូតមកទល់ពេលនេះ នៅតែស្តេចបាល់ទាត់ Pele ដដែល ដែលអាចរក្សាកំណត់ត្រាស៊ុតបញ្ចូលច្រើនជាងគេចំនួន ៧៧ គ្រាប់សម្រាប់ប្រេស៊ីល។ ជ័យជម្នះរបស់ប្រេស៊ីលនេះ បានជួយក្រុមរបស់លោក Tite ឈរកំពូលតារាង នៃការប្រកួតជ្រុះពានរង្វាន់កីឡាបាល់ទាត់ពិភពលោក FIFA World Cup 2022 ប្រចាំតំបន់អាមេរិកខាងត្បូង។ ឆ្លងកាត់ការប្រកួត២លើក ប្រេស៊ីលមាន៦ពិន្ទុ តាមពីក្រោយដោយអាហ្សង់ទីនដែលមាន៦ពិន្ទុដូចគ្នាក្រោយពួកគេឈ្នះបូលីវី ២-១។ កូឡុំប៊ីឈរលេខរៀងទី៣ មាន៤ពិន្ទុ ស្មើក្រុមលេខ៥ប៉ារ៉ាហ្គាយ ខណៈអេក្វាទ័រ និងអ៊ុយរូហ្គាយស្ថិតនៅចំណាត់ថ្នាក់ទី៥និងទី៦មាន៣ពិន្ទុស្មើគ្នា។ លទ្ធផលការប្រកួតជម្រុះ World Cup ក្នុងតំបន់អាមេរិកឡាទីនសម្រាប់គូដទៃ៖ - អេក្វាទ័រ ៤-២ អ៊ុយរូហ្កាយ - វេណេស៊ុយអេឡា ០-១ ប៉ារ៉ាហ្គាយ - ស៊ីលី ២-២ កូឡុំប៊ី | Neymar បានស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង (hat-trick) ដើម្បីជួយប្រេស៊ីលយកឈ្នះប៉េរូ ៤-២ ក្នុងការប្រកួតជម្រុះ World Cup ក្នុងតំបន់អាមេរិកឡាទីន នៅព្រឹកថ្ងៃទី១៤ ខែតុលានេះ។ ៣គ្រាប់បន្ថែមនេះបានជួយ Neymar តាមស្មើកំណត់ត្រា Ronaldo ក្នុងនាមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេឲ្យប្រេស៊ីលលំដាប់លេង២ក្នុងចំនួន៦២គ្រាប់។ |
ប្រទាលខ្ញីខ្មៅ ឬខ្លះហៅខ្ជាយខ្មៅ និងខ្លះទៀតហៅប្រទាលថ្លើមឆ្កែ ជាដំណាំលេខ២បន្ទាប់ពីចន្ទីរ ដែលកសិករនៅលើភ្នំគូលែន និយមដាំ ដ្បិតមានតម្លៃថ្លៃគួរសម។ កសិករនៅភ្នំគូលែន និយមដាំដំណាំនេះជាលក្ខណៈគ្រួសារ ខ្លះដាំតិច ខ្លះដាំច្រើនតាមទំហំផ្ទៃដីដែលមាន។ ប្រទាលនេះ មានទីផ្សារល្អគ្រាន់បើ ដ្បិតគេប្រើប្រាស់ជាឱសថត្រូវនឹងរោគច្រើន ដូចជាលើសឈាម ទឹកនោមផ្អែម។ល។ កសិករដាំប្រទាលខ្ញីខ្មៅ អ្នកស្រី ហេង ចាន់ណាក់ ឱ្យដឹងថា សហគមន៍របស់អ្នកស្រីចាប់ផ្តើមប្រមូលប្រទាលនេះជាបណ្ដើរៗហើយនៅពាក់កណ្ដាលខែ វិច្ឆិកា នេះ តែមិនទាន់បានច្រើននោះទេ គឺរង់ចាំរហូតដល់ចុងខែ ធ្នូ។ យ៉ាងណា កសិកររូបនេះបញ្ជាក់ថា ទិន្នផលឆ្នាំនេះមិនសូវល្អនោះទេ ប្រទាលរលួយច្រើន។ អ្នកស្រី ហេង ចាន់ណាក់ បន្ថែមថា៖« យើងប្រមូលតែអាងាប់ដើមសិន ខ្លះរលួយ ឆ្នាំនេះខ្លះអត់បានពូជផង ប្រហែលមកពីភ្លៀងច្រើន»។ ចំណែកតម្លៃវិញ កសិកររូបនេះប្រាប់ថា មិនទាន់ដឹងនោះទេ ដោយរង់ចាំខាងអង្គការដែលប្រមូលទិញ ជាអ្នកវាយតម្លៃទីផ្សារបច្ចុប្បន្ន។ អង្គការអាគ្រីស៊ូត និង ADF បានសហការគ្នា ចងក្រងនិងបង្កើតសហគមន៍អ្នកដាំខ្ញីខ្មៅ ដើម្បីជួយប្រជាពលរដ្ឋនៅលើភ្នំគូលែន។ អ្នកគ្រប់គ្រងអភិវឌ្ឍន៍សហគមន៍នៃអង្គការ ADF អ្នកស្រី មៀន ម៉ូត មានប្រសាសន៍ថា ឆ្នាំទៅ ខ្ញីខ្មៅមានតម្លៃ ១៤,០០០រៀលក្នុងមួយគីឡូក្រាម ចំណែកឆ្នាំនេះមិនទាន់ដឹងតម្លៃត្រូវដាក់ឱ្យកសិករប៉ុន្មានទេ។ អ្នកស្រីបន្ថែមថា អង្គការ ADF សហការជាមួយអង្គការអាគ្រីស៊ូត បានបង្កើតក្រុមសម្ងួតខ្ញីខ្មៅ នៅភូមិអន្លង់ធំ និងបានកែច្នៃជាតែខ្ញីខ្ញៅ។ អ្នកស្រី មៀន ម៉ូត បន្តថា សហគមន៍ដាំខ្ញីខ្មៅនៅលើភ្នំគូលែនត្រូវបានបង្កើតនៅឆ្នាំ២០១៩ ដែលមានពលរដ្ឋសរុប ១០២គ្រួសារក្នុងភូមិចំនួន៥ មានភូមិខ្លាឃ្មុំ ភូមិសង្កែឡាក់ ភូមិតាពេញ ភូមិថ្មជ្រួញ និងភូមិអន្លង់ធំ។ អ្នកស្រីបន្ថែមថា សហគមន៍នេះបង្កើតឡើងដើម្បីលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋ ពិសេសលើកទឹកចិត្តកុំឱ្យពួកគេកាប់ព្រៃឈើ ទន្រ្ទានធ្វើចម្ការដោយខុសច្បាប់បន្តទៀត។ ប្រធានគម្រោងរូបនេះពន្យល់ថា៖« ទី១ ADF ធ្វើការលើការហាមឃាត់កាប់ព្រៃ ហើយឃើញថា សហគមន៍ដាំប្រទាលបានថ្លៃ ណាមួយគិតថាប្រទាលនេះមានឱសថព្យាបាលរោគដែរ ចឹងឱ្យពួកគាត់បន្តការដាំ សរុប៥ភូមិ មាន១០២គ្រួសារ ហើយសម្រាប់ឈើហូបផ្លែមានជាង ៣០គ្រួសារ»។ អ្នកស្រី មៀន ម៉ូត បន្តទៀតថា ការប្រមូលផលខ្ញីខ្មៅនៅឆ្នាំ២០២០ សរុបបានជាង ៣តោន។ យ៉ាងណា មន្រ្តីអង្គការរូបនេះមិនទាន់អាចសន្និដ្ឋានពីទិន្នផលឆ្នាំនេះបាននីឡើយ ព្រោះប្រទាលជួបបញ្ហារលួយច្រើន ដែលកតា្តនេះអាចបណ្ដាលមកពីបញ្ហាអាកាសធាតុ និងមេរោគដើម និងក្នុងដីផង។ ការដាំប្រទាលខ្ញីខ្មៅ បានជួយសម្រួលសេដ្ឋកិច្ចគ្រួសារមួយផ្នែកធំដល់សហគមន៍ភ្នំគូលែន បន្ទាប់ពីដំណាំចន្ទីរ។ ក្នុងមួយឆ្នាំៗ កសិករខ្លះអាចប្រមូលផលប្រទាលនេះចន្លោះពី៥០ ទៅជាងរយគីឡូ និងខ្លះទៀតបានដល់ខ្ទង់តោនក៏មាន តាមទំហំផ្ទៃដី និងដើមទុនដែលកសិករនោះហ៊ានវិនិយោគ។ តែមានកសិករតិចប៉ុណ្ណោះដែលហ៊ានចាយទុកវិនិយោគទំហំធំ ព្រោះថា ដំណាំប្រភេទនេះមានហានិភ័យច្រើន ពិសេសគឺការរលួយតែម្ដង ក្រៅពីការចុះទុនទិញពូជ និងជួលកម្លាំងពលកម្មសម្រាប់សម្អាតស្មៅ។ អ្នកស្រី ហេង ចាន់ណាក់ អះអាងថា ឆ្នាំនេះអ្នកស្រីប្រឈមនឹងការខាតទុនម្ដងទៀត ដោយប្រទាលមិនសូវល្អ និងរលួយច្រើន។ ក្នុងមួយឆ្នាំៗ អ្នកស្រីត្រូវអស់លុយទិញពូជប្រទាលប្រមាណពី ៥០ទៅ៦០គីឡូក្រាម តែ៣ឆ្នាំចាប់គ្នាហើយ ដែលគ្រួសារនេះ ដាំបានតែពូជវិញ។ កសិកររូបនេះរំពឹងថា អង្គការដែលគាំទ្រក្នុងគម្រោងនេះនឹងជួយរកបច្ចេកទេសដាំដុះថ្មី ដើម្បីកុំឱ្យការដាំប្រឈមនឹងការរលួយតទៅទៀត៕ | សៀមរាប៖ សហគមន៍នៅភ្នំគូលែន បានចាប់ផ្តើមប្រមូលផលប្រទាលខ្ញីខ្មៅ ជាបណ្ដើរៗហើយ ដោយពួកគេរំពឹងថា នឹងទទួលបានតម្លៃល្អនៅឆ្នាំនេះ។ ដោយសារអាកាសធាតុ ទិន្នផលខ្ញីខ្មៅមិនសូវកើតទេនៅឆ្នាំនេះ ហើយកសិករខ្លះប្រឈមនឹងការខាត។ |
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានជួបពិភាក្សាការងារ ជាមួយលោកTomas Kuchta អនុរដ្ឋមន្ត្រីការពារប្រទេស នៃសាធារណរដ្ឋឆែក និងប្រតិភូដទៃទៀត កាលពីថ្ងៃទី៨ ខែវិច្ឆិកា។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចរបស់ប្រតិភូសាធារណរដ្ឋឆែកនៅកម្ពុជានេះ គឺដើម្បីពង្រឹងបន្ថែមទៀតភាពជាដៃគូរវាងប្រទេសទាំង២ និងពិភាក្សាស្វែងរកវិធីដើម្បីលើកស្ទួយបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងសាធារណរដ្ឋឆែក។ ក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីការពារជាតិឆែក ក៏ថ្លែងពីបំណងរបស់ប្រទេសឆែក ក្នុងការបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការលើផ្នែកគ្រប់គ្រងទឹកស្អុយ (waste water management) ថាមពលពន្លឺព្រះអាទិត្យ ធនធានរ៉ែ និងបច្ចេកវិទ្យាការពារជាតិ ជាមួយកម្ពុជាក្នុងពេលអនាគត។ លោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានស្វាគមន៍ចំពោះគំនិតផ្ដើមនេះ។ នេះបើតាមក្រសួងការបរទេសកម្ពុជា រួចបន្តថា កម្ពុជា គឺជាប្រទេសដៃគូយុទ្ធិសាស្ត្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍មួយ ក្នុងចំណោម៦ របស់ប្រទេសឆែកសម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។ នៅឆ្នាំ២០១៩ខាងមុខ សាធារណៈរដ្ឋឆែក ក៏មានគម្រោងបញ្ជូនគណៈប្រតិភូ នៃសភាពាណិជ្ជកម្មរបស់ខ្លួនមកកម្ពុជា ដើម្បីពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជាលើគម្រោងសហប្រតិបត្តិការខាងលើនេះ។ សូមបញ្ជាក់ថា ការផ្លាស់ប្ដូពាណិជ្ជកម្មរវាង កម្ពុជា និងសាធារណរដ្ឋឆែក នៅឆ្នាំ២០១៤ មានទំហំ ២៨លានដុល្លារ និង១៧០លានដុល្លារ នៅឆ្នាំ២០១៦៕ | ភ្នំពេញ៖ សាធារណរដ្ឋឆែក ចង់បង្កើតឲ្យមានកិច្ចសហប្រតិបត្តិការ លើផ្នែកគ្រប់គ្រងទឹកស្អុយ ថាមពលពន្លឺព្រះអាទិត្យ ធនធានរ៉ែ និងបច្ចេកវិទ្យាការពារជាតិ ជាមួយកម្ពុជានាអនាគត។ តាមក្រសួងការបរទេសកម្ពុជា សាធារណៈរដ្ឋឆែក គ្រោងបញ្ជូនគណៈប្រតិភូនៃសភាពាណិជ្ជកម្មរបស់ខ្លួនមកកម្ពុជា ដើម្បីពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា លើគម្រោងសហប្រតិបត្តិការខាងលើនេះ នៅឆ្នាំ២០១៩ខាងមុខ។ |
ជាមួយកញ្ចប់ជំនួយថ្មី ការផ្ដល់ជំនួយរបស់អូស្ដ្រាលីចំពោះអ៊ុយក្រែនសរុបឈានដល់ទៅ៧៩០លានដុល្លារអូស្ត្រាលី រួមទាំងជំនួយផ្នែកយោធាចំនួន៦១០លានដុល្លារអូស្ត្រាលី ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ២០២២។ «ការគាំទ្របន្ថែមនេះនឹងធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងពិតប្រាកដដោយជួយប្រជាជនអ៊ុយក្រែនដែលបន្តបង្ហាញភាពក្លាហានដ៏អស្ចារ្យក្នុងការប្រឈមមុខនឹងសង្រ្គាមខុសច្បាប់របស់រុស្ស៊ី»។ លោក អាន់តូនី អាល់បានីស និយាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងកង់បេរ៉ា។ បើតាមប្រមុខរដ្ឋាភិបាលអូស្ត្រាលី កញ្ចប់នេះមិនត្រូវបានជំរុញដោយព្រឹត្តិការណ៍នៅក្នុងរុស្ស៊ីកាលពីចុងសប្តាហ៍មុននៅពេលដែលទាហានស៊ីឈ្នួលរុស្ស៊ីប្រដាប់ដោយអាវុធធុនធ្ងន់បានកាន់កាប់ទីក្រុង Rostov ក្នុងរយៈពេលខ្លីឡើយ។ កញ្ចប់ជំនួយយោធាចុងក្រោយបង្អស់នេះផងដែរនឹងរួមបញ្ចូលរថ ពាសដែក M113 ចំនួន២៨គ្រឿង រថយន្តប្រតិបត្តិការពិសេសចំនួន១៤គ្រឿង រថយន្តដឹកទំនិញធុនមធ្យមចំនួន២៨គ្រឿង និងរថយន្តសណ្ដោង១៤គ្រឿង។ បន្ថែមពីនេះ លោក អាល់បានីស បាននិយាយថា រដ្ឋាភិបាលស្វាគមន៍ចំពោះការសម្រេចចិត្តរបស់តុលាការជាន់ខ្ពស់អូស្ត្រាលីក្នុងរារាំងរុស្ស៊ីសាងសង់ស្ថានទូតថ្មីនៅជិតសភាក្នុងទីក្រុងកង់បេរ៉ា។ អូស្ត្រាលី ជាប្រទេសមួយក្នុងចំណោមប្រទេសផ្គត់ផ្គង់ជំនួយយោធាធំបំផុតមួយសម្រាប់អ៊ុយក្រែន ទោះមិនមែនជាសមាជិកសម្ព័ន្ធយោធាណាតូ ហើយបានផ្គត់ផ្គង់ជំនួយនានា គ្រាប់រំសេវ ឧបករណ៍ការពាររួមទាំងរថពាសដែក Bushmaster ជាច្រើនគ្រឿងផងដែរ។ អូស្ត្រាលីបានហាមឃាត់ការនាំចេញរ៉ែអាលុយមីញ៉ូម និងអាលុយ មីញ៉ូមរួមទាំងសារធាតុបុកស៊ីតទៅកាន់រុស្ស៊ី ហើយបានដាក់ទណ្ឌកម្មបុគ្គល និង អង្គភាពរុស្ស៊ីប្រហែល១ពាន់នាក់៕ | នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនីស អាល់បានីស ប្រកាសនៅថ្ងៃទី២៦ ខែមិថុនាថា រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់កញ្ចប់ថវិកាថ្មីចំនួន១១០លានដុល្លារអូស្ត្រាលី (ឬ៧៣,៥លានដុល្លារ) ដល់អ៊ុយក្រែនរួមទាំងរថយន្តយោធាចំនួន៧០គ្រឿងដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ |
កម្ពុជា តែងរៀបចំពិធីប្រារព្ធទិវាជនមានពិការភាពជារៀងរាល់ឆ្នាំ។ តែដោយសារតែបារម្ភនឹងការឆ្លងជំងឺកូវីដ-១៩ ពិធីរម្លឹកទិវាជនមានពិការភាព មិនត្រូវបានប្រារព្ធឡើងនៅកម្ពុជាឡើយ សម្រាប់ឆ្នាំ២០២០នេះ។ ព្រះករុណាជាម្ចាស់ជីវិតលើត្បួង អំពាវនាវថា៖«ដោយសារវិបត្តិជំងឺកូវីដ-១៩ កំពុងរីករាលជាសាកល ខ្ញុំព្រះករុណា ខ្ញុំ សូមអំពាវនាវដល់បងប្អូនជនរួមជាតិ ពិសេសជនមានពិការភាពទាំងអស់ ផ្អាកការជួបជុំតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានភាពប៉ិនប្រសប់ឈ្លាសវៃក្នុងការបង្ការនិងការទប់ស្កាត់នៃមេរោគកូវីដ-១៩នេះ»។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យប្រជាជនផ្អាករៀបចំពិធីអាពាហ៍ពិពាហ៍និងគ្រប់ការជួបជុំដែលមានមនុស្សចាប់ពី២០ឡើងទៅ ក្នុងរយៈពេលកន្លះខែសិន ដោយគិតចាប់តាំងពីថ្ងៃទី១ ខែធ្នូទៅ រហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០។ ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីកម្ពុជាជួបព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលមានន័យថា ជំងឺកូវីដ-១៩ ចាប់ផ្តើមឆ្លងចូលសហគមន៍ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា។ មានព្រះរាជឱង្ការពីស្ថានភាពជំងឺកូវីដ-១៩រួចហើយ ព្រះរាជា ក៏បន្តមានព្រះរាជឱង្ការពីជនពិការ។ ព្រះអង្គ ទតឃើញថា សុខុមាលភាពរបស់ជនពិការ ត្រូវបានយកចិត្តទុកដាក់ ហើយក្លាយជាកម្មវត្ថុអាទិភាពក្នុងការធ្វើអន្តរាគមន៍និងសង្គ្រោះបន្ទាន់ពីគ្រោះហានិភ័យប្រកបដោយសុវត្ថិភាព។ ជាមួយគ្នានេះ ព្រះអង្គ បានសម្តែងព្រះហឫទ័យគាំទ្ររដ្ឋាភិបាលកម្ពុជា ដែលឆន្ទៈខ្ពស់ក្នុងការលើកកម្ពស់សុខុមាលភាពជនងាយរងគ្រោះ ពិសេសជនពិការ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានកិត្តិយសនៃក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏បានចេញសារលិខិតអបអរសាទរទិវាជនមានពិការដែរ។ ក្នុងសារលិខិតនោះ ប្រមុខរដ្ឋាភិបាល ជំរុញឲ្យស្ថាប័នរដ្ឋនិងឯកជន បន្តលើកទឹកចិត្តដល់ជនពិការ និងទទួលយកពួកគេ ចូលបម្រើការងារ ដោយគ្មានការរើសអើង៕ | ព្រះករុណ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានចេញព្រះរាជសារអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៨ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ។ ក្រៅពីមានបន្ទួលពាក់ព័ន្ធនឹងជនពិការ ព្រះអង្គ ក៏មានបន្ទូលអំពីស្ថានភាពជំងឺកូវីដ-១៩ដែរ។ |
ក្រៅពីការលើកបដាផ្សេងៗ ដើម្បីទាមទារឲ្យមានការគោរពសិទ្ធិពលរដ្ឋស្បែកខ្មៅ និងការស្វែងរកយុត្តិធម៌សម្រាប់ George Floyd សកម្មភាពហិង្សាក៏កើតមានញឹកញាប់ផងដែរ នៅបណ្តាក្រុងជាង៧៥ទូទាំងសហរដ្ឋអាមេរិក ជាពិសេសនៅ Minneapolis-Saint Paul, New York City, Chicago, Philadelphia និង Los Angeles។ ការដុតហាងទំនិញ និងរថយន្តប៉ូលិសបានក្លាយជាគោលដៅនៃការវាយកម្ទេច និងដុតបំផ្លាញរបស់ក្រុមអ្នកតវ៉ា ព្រោះដើមចមនៃទារុណកម្មលើ George Floyd កើតចេញពីបុគ្គលិកហាងទំនិញនៅ Minneapolis ហៅប៉ូលិសឲ្យទៅចាប់បុរសរូបនេះ ដោយសង្ស័យប្រើប្រាស់ប្រាក់២០ដុល្លារអាមេរិកក្លែងក្លាយដើម្បីទិញទំនិញ។ មិនមានរបាយការណ៍ទាក់ទងនឹងចំនួនរថយន្តប៉ូលិសដែលត្រូវបានវាយកម្ទេច និងដុតបំផ្លាញនោះឡើយ ប៉ុន្តែនាយកដ្ឋានប៉ូលិសនៅ Los Angeles បានបញ្ជាក់ឲ្យដឹងថា ត្រឹមតែពីរបីថ្ងៃដំបូងប៉ុណ្ណោះ រថយន្តប៉ូលិសមូលដ្ឋានជិត៧០គ្រឿងត្រូវបានវាយកម្ទេច ក្នុងនោះប្រមាណ១០គ្រឿងត្រូវបានដុតបំផ្លាញទាំងស្រុង៕ នៅក្រុង Salt Lake មនុស្សជាច្រើនត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេបាននាំគ្នាលោតជាន់លើរថយន្តប៉ូលិស ដែលក្នុងនោះ មានស្ត្រីម្នាក់ថែមទាំងបន្ទរបង់ដាក់លើរថយន្តនោះថែមទៀតផង។ | មរណភាពរបស់បុរសស្បែកខ្មៅ George Floyd ដោយសារតែការយកជង្គង់សង្កត់កពីសំណាក់ប៉ូលិសស្បែកស Derek Chauvin កាលពីថ្ងៃទី២៥ ខែឧសភា បង្កឲ្យការតវ៉ាជាបន្តបន្ទាប់នៅសហរដ្ឋអាមេរិក ដោយផ្តើមចេញពីក្រុង Minneapolis រដ្ឋមីនីសូតា។ |
លោក Farley មិនបានបង្ហាញពីព័ត៌មានលម្អិតជាច្រើនអំពីរថយន្តនេះទេ ប៉ុន្តែលោកបាននិយាយថា នឹងប្រជែងជាមួយដៃគូសំខាន់ៗដូចជាក្រុមហ៊ុនផលិតរថយន្តចិន BYD និងក្រុមហ៊ុនអាម៉េរិក Tesla។ លោក Farley បាននិយាយថា ប្រជាជនអាម៉េរិកចូលចិត្តរថយន្តតូចៗ ជំនួសឱ្យរថយន្តធំ។ បើនាយកប្រតិបត្តិ Ford រូបនេះ វាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន ដើម្បីផលិតរថយន្ត EV ដែលទទួលបានផលចំណេញក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយសារក្រុមហ៊ុនផលិតរថយន្តចិនបន្តពង្រីកទូទាំងពិភពលោក។ លោក Farley បាននិយាយថា ក្រុមហ៊ុន Ford កំពុងផ្តោតជាលើកដំបូងលើរថយន្ត EV ខ្នាតតូចៗ ជំនួសឱ្យរថយន្តដឹកទំនិញអគ្គិសនី និងរថយន្តស្ព័រ (SUV)។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Ford បាននិយាយថា ខ្លួននឹងពន្យារពេលការផលិតរថយន្តប្រភេទ SUV ខ្នាតធំក្នុងរោងចក្រនៅកាណាដារហូតដល់ឆ្នាំ ២០២៧ ជំនួសឱ្យផែនការដើមឆ្នាំ ២០២៥។ ក្រុមហ៊ុនក៏បានពន្យារពេលការផលិតរថយន្តភីកអាប់ជំនាន់ថ្មីម៉ូដែល «T3» ពីចុងឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៦។ នាយកប្រតិបត្តិលោក Jim Farley បាននិយាយថា លោកបានកាត់បន្ថយមហិច្ឆតារថយន្តអគ្គិសនីមួយចំនួនរបស់ក្រុមហ៊ុន ដើម្បីតម្រឹមតម្រូវការរបស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ រថយន្តកូនកាត់គឺជាអាទិភាពចម្បងរបស់ក្រុមហ៊ុន Ford ដើម្បីជួយអតិថិជនឆ្ពោះទៅកាន់អនាគតដែលប្រើថាមពលថ្មសាកអគ្គិសនី។ ការកើនឡើងយ៉ាងខ្លាំងនៃការលក់រថយន្តកូនកាត់ ជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Ford ដើម្បីផ្តោតលើបច្ចេកវិទ្យានេះ។ តម្រូវការរថយន្តកូនកាត់កំពុងកើនឡើង ខណៈដែលរថយន្តអគ្គិសនីដូចជារថយន្តភីកអាប់ F-150 Lightning និង Mustang Mach-E ប្រភេទ Crossover កំពុងលក់យឺតជាងការរំពឹងទុក។ ក្រុមហ៊ុន Ford បាននិយាយថា ខ្លួនកំពុងកាត់បន្ថយការផលិតរថយន្តភីកអាប់អគ្គិសនី F-150 Lightning ព្រោះការព្យាករពីតម្រូវការរថយន្តអគ្គិសនីកាន់តែខ្សោយនៅឆ្នាំ ២០២៤។ ក្រុមហ៊ុន Ford រំពឹងថាការលក់រថយន្តអគ្គិសនីទូទាំងពិភពលោកនឹងបន្តកើនឡើងនៅឆ្នាំ ២០២៤ ទោះបីជាទាបជាងការព្យាករក៏ដោយ។ យោងតាមក្រុមហ៊ុន Ford ការលក់ F-150 Lightning បានកើនឡើង ៥៥ភាគរយក្នុងឆ្នាំ ២០២៣ ជាមួយនឹងការព្យាករកំណើនបន្ថែមទៀតនៅឆ្នាំនេះ៕ | នាយកប្រតិបត្តិក្រុមហ៊ុន Ford Motor លោក Jim Farley បាននិយាយថា គ្រោងផលិតរថយន្តអគ្គិសនី (EV) តម្លៃខ្ទង់ ៣ម៉ឺនដុល្លារ ដើម្បីប្រជែងជាមួយក្រុមហ៊ុនអាម៉េរិក Tesla និង BYD របស់ចិន។ |
ខ្សែបម្រើ Charlie Machell បានប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ ដោយធ្វើជាយុវជនថ្នាលក្លិបក្របខណ្ឌលីកកំពូលអង់គ្លេស Newcaslte United បន្ទាប់មករូបគេបានផ្លាស់ទៅកាន់ក្លិបសាកលវិទ្យាល័យអាមេរិក Wingate Bulldog ក្នុងឆ្នាំ២០១៣។ ក្រោយលេងបានមួយរដូវកាលរូបគេ បានផ្ទេរទៅកាន់ក្លិបនៅមេរិកមួយទៀត គឺ East Tennessee State University នៅឆ្នាំ២០១៧ មុនផ្លាស់ទៅកាន់ក្លិបដាណឺម៉ាកនៅឆ្នាំ២០១៨។ ក្រោយប្រកបអាជីពនៅដាណឺម៉ាកបានមួយរដូវកាល កីឡាករកម្ពស់១,៨២ម៉ែត្ររូបនេះ បានចុះកិច្ចសន្យារយៈពេលមួយឆ្នាំលេងឲ្យក្លិប 07 Vestur នៃលីគកំពូលកោះហ្វារ៉ូ ដោយទទួលបានតម្លៃខ្លួន៩ម៉ឺនដុល្លារ។ ហើយ ក៏បានផ្លាស់មកលេងក្លិបព្រះខ័នរាជស្វាយរៀងនៅរដូវកាលនេះតែម្តង។ Charlie Machell ជាកីឡាករបរទេសទី៥របស់ក្លិបព្រះខ័នរាជស្វាយរៀង បន្ទាប់ពីក្លិបនេះបាននាំចូលកីឡាករបរទេស៤រូបជាបន្តបន្ទាប់រួមមានខ្សែបម្រើអង់គ្លេស Harley Willard, ខ្សែការពារអាមេរិក Jonathan Campbell, ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Yeon Gisung និងខ្សែបម្រើ Daisuke Kobayashi៕ | ខ្សែបម្រើអង់គ្លេស Charlie Machell បានចុះកិច្ចសន្យាលេងឲ្យក្លិបព្រះខ័នរាជស្វាយរៀងសម្រាប់រដូវកាល២០១៩-២០២០។ កីឡាករវ័យ២៥ឆ្នាំរូបនេះ ជាអតីតយុវជនថ្នាលអាយុក្រោម១៨ឆ្នាំរបស់ក្លិប Newcaslte United នៅអង់គ្លេស។ |
Spurs ធ្វើឱ្យ Arsenal ខកចិត្ត ក្រោយរបូត៣ពិន្ទុទៅលើគូប្រជែង Man City នៅជំនួបលីគសប្តាហ៍ទី៣៧ នៅយប់ថ្ងៃទី១៤ ខែឧសភា។ ក្រុមម្ចាស់ការពារជើងឯក កើន៨៨ពិន្ទុ ត្រឡប់ទៅឈរកំពូលតារាងលីគកំពូលអង់គ្លេសវិញ ដោយនាំមុខ កាំភ្លើងធំ២ពិន្ទុ។ ការប្រជែងពាន Premier League រដូវកាល ២០២៣-២៤ រវាងក្រុមមេឃខៀវ និងកាំភ្លើងធំ នឹងត្រូវកាត់ក្តីនៅជំនួបចុងក្រោយ។ ជំនួបបិទរដូវកាល Man City ទទួល West Ham ស្របពេល Arsenal ស្វាគមន៍ Everton ដែលនឹងធ្វើឡើងនៅ ថ្ងៃទី១៩ ខែឧសភា វេលាម៉ោង ១០ យប់ [ម៉ោងនៅកម្ពុជា]។ ជ័យជម្នះរបស់ Man City លើក្រុម Spurs នៅជំនួបសប្តាហ៍ទី៣៧នេះ មិនត្រឹមជួយក្រុមលោក Pep Guardiola មានប្រៀបជាងក្រុមលោក Mikel Arteta សម្រាប់ការប្រជែងជើងឯកលីគកំពូលអង់គ្លេសប៉ុណ្តោះទេ ប៉ុន្តែថែមទាំងជួយ Aston Villa ទទួលបានកៅអីក្របខណ្ឌកំពូលអឺរ៉ុបនៅរដូវកាលក្រោយ និងជាលើកដំបូងក្រោយបាត់មុខ៤២ឆ្នាំ។ Aston Viila បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ មាន៦៨ពិន្ទុ នាំមុខក្រុមលេខ ៥ Spurs ចំនួន៥ពិន្ទុ ខណៈនៅសល់១ប្រកួតចុងក្រោយដូចគ្នា។ ក្រុមដែលដឹកនាំដោយលោក Unai Emery បង្ហាញខ្លួនចុងក្រោយនៅពានកំពូលអឺរ៉ុប នៅរដូវកាល ១៩៨១-៨២។ Aston ក៏ធ្លាប់ជាម្ចាស់ជើងឯកក្របខណ្ឌកំពូលអឺរ៉ុប ១សម័យកាលផងដែរ ក្នុងឆ្នាំ ១៩៨១-៨២ ដោយកាលនោះពានរង្វាន់មានឈ្មោះថា European Cup។ ចំណែក Spurs នៅមិនទាន់ប្រាកដថាទទួលបានកៅអី Europa League នៅឡើយទេ ដោយត្រូវប្រជែងជាមួយ Newcastle United និង Chelsea។ មាន់ខ្នាយមាសមាន៦៣ពិន្ទុ ស្របពេល Newcastle United និង Chelsea ដែលសល់១ប្រកួតក្នុងដៃ មាន៥៧ពិន្ទុដូចគ្នា ហើយមានសំណល់គ្រាប់បាល់ល្អជាង Spurs៕ អត្ថបទទាក់ទង ស្មើ Liverpool ជួយ Aston Villa មានភាគរយខ្ពស់ឈ្នះកៅអី UCL លើកដំបូងក្នុងរយៈពេល ៤២ឆ្នាំ Man City មាន ៧៦,៣ភាគរយ ឈ្នះ EPL ខណៈ Arsenal មានតែ ២៣,៦ភាគរយ | Erling Haaland រកបាន២គ្រាប់ម្នាក់ឯង ជួយ Manchester City ឈ្នះ Tottenham Hotspur ២-០ ដើម្បីឡើងទៅឈរកំពូលតារាង Premier League ជំនួនស Arsenal វិញ។ ជ័យជម្នះនេះ មិនត្រឹមជួយ Man City មានប្រៀបក្នុងការការពារជើងឯករបស់ខ្លួនឡើយ ប៉ុន្តែបានជួយ Aston Villa ទទួលបានកៅអី UEFA Champions League លើកដំបូងក្រោយរង់ចាំ៤២ឆ្នាំ។ |
១. សណ្ដែក ទោះបីជាមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាតល្អៗ ប្រូតេអ៊ីន ជាតិសសៃ វីតាមីន និងជាតិរ៉ែសំខាន់ៗក៏ពិតមែន ប៉ុន្តែសណ្ដែកក៏ជាប្រភពនៃជាតិស្ករមួយប្រភេទដែលបង្កើនជាតិហ្គាសក្នុងពោះវៀន។ អ្នកទទួលទានសណ្ដែកច្រើនប៉ុណ្ណោះ អាការៈហើមពិបាកក្នុងពោះកាន់តែខ្លាំងឡើងប៉ុននោះ។ ការត្រាំនិងចម្អិនសណ្ដែកឱ្យឆ្អិនល្អអាចជួយទប់ស្កាត់បញ្ហាហើមពោះគួរឱ្យកត់សម្គាល់។ ២. ស្រូវសាឡី ជាពិសេសប្រសិនបើអ្នកប្រតិកម្មជាមួយសារធាតុ gluten ឬជំងឺ celiac គួរព្យាយាមចៀសវាងទទួលទានអ្វីដែលមានផ្ទុកស្រូវសាឡី។ នេះក៏ព្រោះតែសារធាតុ Gluten ដែលមានផ្ទុក្នុងស្រូវសាឡីជះឥទ្ធិពលដល់សុខភាពប្រព័ន្ធរំលាយអាហារ។ ជាលទ្ធផលអាការៈហើមពោះ ព្រមទាំងអាការៈមិនស្រួលផ្សេងទៀតនឹងលេចឡើង។ ៣. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ ប្រសិនបើអ្នកជួបប្រទះនូវអាការៈមិនធម្មតាមួយចំនួនក្រោយពេលទទួលទានទឹកដោះគោ ឬអ្វីដែលផ្សំឡើងពីវានោះមានន័យថាអ្នកកំពុងចាញ់ឡាក់តូសហើយ។ ប្រព័ន្ធរំលាយអាហារគ្មានសមត្ថភាពក្នុងការរំលាយឡាក់តូសជាតិស្ករមួយប្រភេទដែលមានផ្ទុកក្នុងទឹកដោះគោ។ ជាលទ្ធផលអ្នកអាចជួបប្រទះអាការៈហើមពោះ រាគ និងលើសហ្គាស។ ៤. បន្លែប្រភេទ Cruciferous រួមបញ្ចូលទាំងស្ពៃក្ដោប ផ្កាខាត់ណា ផ្កាខាត់ណាខៀវ និងពន្លកផ្កាស្ពៃជាដើមសុទ្ធតែអាចបង្កបញ្ហាកើនជាតិហ្គាសលើសលុបក្នុងពោះវៀនដែលបណ្ដាលឱ្យហើមពោះ។ ទោះជាយ៉ាងណាការទទួលទានបន្លែប្រភេទ Cruciferous ដែលចម្អិនឆ្អិនអាចជួយបន្ថយអាការៈហើមពោះ។ ៥. ផ្លែប៉ោម ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងជាតិរ៉ែ ប៉ុន្តែក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃ ព្រមទាំងជាតិស្ករ fructose ដែលជាមូលហេតុអាចបង្កអាការៈហើមពោះ។ ៦. ខ្ទឹមបារាំង បន្លែដូចជាស្លឹកខ្ទឹម (ផ្នែកពណ៌ស ឬគល់ស្លឹកខ្ទឹម) ខ្ទឹមបារាំង ខ្ទឹមស ខ្ទឹមក្រហម និងគិនឆាយ (គល់ ឬផ្នែកពណ៌សនៃគិនឆាយ) គឺមានផ្ទុក fructans ដែលជាជាតិសសៃម្យ៉ាងសម្បូរទៅដោយម៉ូលេគុលជាតិស្ករ fructose។ មនុស្សភាគច្រើនខ្វះអង់ស៊ីមបំបែកជាតិ fructans ដូច្នេះពួកគេមិនអាចរំលាយអាហារប្រភេទនេះបានពេញលេញជាហេតុនាំឲ្យមានបញ្ហាហើមពោះ និងឡើងជាតិហ្គាស៕ ត្រួតពិនិត្យដោយ www.health.com.kh | ជាធម្មតាការហើមពោះក្រោយទទួលទានអាហាររួច គឺជាអាការៈទូទៅមួយនៃបញ្ហាពិបាករំលាយអាហារ។ វាកើតឡើងនៅពេលជាតិហ្គាសកកើតឡើងប្រមូលផ្ដុំក្នុងពោះដែលបណ្ដាលឲ្យប៉ោងតឹង ឬហើមពោះ។ ទោះជាយ៉ាងណាមានកត្តាផ្សេងៗច្រើនណាស់ដែលបង្កបញ្ហាហើមពោះរួមបញ្ចូលទាំងការទទួលទានលឿនពេក ការនិយាយខណៈពេលទទួលទាន ហើយពេលខ្លះក៏អាចបណ្ដាលមកពីប្រភេទនៃអាហារដែលអ្នកទទួលទានដែរ។ ការហើមតឹងណែនក្នុងពោះក្រោយអាហារ គឺធ្វើឲ្យយើងពិបាកក្នុងខ្លួនមានអារម្មណ៍មិនស្រួលសោះ។ ប៉ុន្តែកុំបារម្ភ!ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមិនគួរទទួលទានពេលហើមពោះ ៖ |
ដៃខ្លី កូនក្មេង អ្វីដែលពិសេស គឺគុណភាពសាច់ក្រណាត់ និងការពិនិត្យលើគុណភាពខោអាវ ប្រកបដោយការយកចិត្តទុកដាក់ គឺជាគន្លឹះដែលអតិថិជនជាអ្នកប្រើប្រាស់ទាំងអស់បានជឿជាក់លើម៉ាកសញ្ញាដែលហាងបាននាំចូលនាពេលកន្លងមក។ ដៃខ្លី កូនក្មេង ទន្ទឹមនឹងនេះ ហាងមានកម្មវិធីប្រូម៉ូសិនពិសេសជាច្រើនសម្រាប់អ្នកចង់ធ្វើជាក្រុម លោកគ្រូអ្នកគ្រូ និងនាយកសាលា ដែលចង់រៀបចំឯកសណ្ឋានកីឡាសម្រាប់សិស្សានុសិស្ស ឬ ជាឯកសណ្ឋានសម្រាប់រៀនក៏មានលក់ និងរៀបចំផលិតនៅហាង អាយស្ពត ដូចគ្នា។ ដៃខ្លី មនុស្សធំ គ្រប់ផលិតផល គឺផ្គត់ផ្គត់ដោយផ្ទាល់ពីរោងចក្រតែម្តង និងធានាលើតម្លៃជូនដល់អតិថិជនគ្រប់រូប។ នាពេលឥឡូវនេះ មានកម្មវិធីពិសេសសម្រាប់អតិថិជន គឺឈុតធម្មតាតម្លៃចាប់ពី 4.99$ សម្រាប់ការធ្វើជាក្រុមចាប់ពី ៧ នាក់ឡើងទៅ នឹងមានថែមជូនកាដូជាច្រើនបន្ថែមពីលើជាច្រើនទៀត។ ចំពោះថ្លៃគឺអាចប្រែប្រួលតាមម៉ូតអាវ និងគុណភាព និងបរិមាណនៃការកម្មង់។ ចំពោះទំហំគឺ មានគ្រប់ទាំងអស់ សម្រាប់ក្មេង និងមនុស្សធំ S M L XL 2XL និងពណ៌ និងភាគច្រើនមានស្តុកស្រាប់។ ទូរស័ព្ទទំនាក់ទំនងលេខ: Tel:010-669 963 (Telegram) / 077-376322 / 088-939-0221. អាចឆាតមកវិញបានតាម៖ - បោះដុំ: https://t.me/isportwholesale - លក់រាយ: https://t.me/isportstore - គេហទំព័រ Web: www.isportcambodia.com ៕ #ដៃគូផលលាភលោកអ្នក! អរគុណ. (អត្ថបទពាណិជ្ជកម្ម) | ដើម្បីរួមចំណែកលើកស្ទួយនូវវិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើន ហាងកីឡា អាយស្ពតកម្ពុជា បាននាំចូលនូវខោអាវកីឡា និងសម្ភារកីឡាជាច្រើនមុខ ដើម្បីបំពេញនូវតម្រូវការដល់សាធារណជនគ្រប់រូប។ ខោអាវក្លិបល្បីៗ និងសាច់លាតៗ អត់ឡូហ្គោម៉ាកល្បីជាច្រើនគឺមានលក់នៅក្នុងហាងទាំងបោះដុំ និងលក់រាយ ដែលមានដូចជាម៉ាករីគី ប៊ុលបល ខ ។ល។ |
គ្រាប់បាល់ចំនួន៣១គ្រាប់ត្រូវបានក្រុមនីមួយៗស៊ុតបញ្ចូលទីគ្នាក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគប្រចាំសប្តាហ៍ទី៨។ ក្នុងចំណោមគ្រាប់បាល់ទាំងនេះ កីឡាករបរទេសរកបានចំនួន២០គ្រាប់ ខណៈកីឡាករកម្ពុជារកបាន១១គ្រាប់។ គ្រាប់បាល់នេះមានការកើតឡើងបើធៀបនឹងសប្តាហ៍ទី៧ ដែលមានការស៊ុតបញ្ចូលទីគ្នាចំនួន២៦គ្រាប់។ ប៉ុន្តែគ្រាប់បាល់នេះស្មើជាមួយសប្តាហ៍ទី៦ ដែលមានការស៊ុតបញ្ចូលទីចំនួន៣១គ្រាប់ដូចគ្នា។ អ្វីដែលគួរឲ្យកយកត់សម្គាល់ក្នុងសប្តាហ៍ទី៨នេះ កីឡាករបរទេសពីររូបរួមមាន Timothy Chiemerie Okereke របស់ក្លិបភ្នំពេញក្រោន និងកីឡាករ Santana Palva frane របស់បឹងកេតសម្រេចបាន Hat-Trick រៀងៗខ្លួន។ ចំណែកកីឡាករ Jean Marie Privat របស់ព្រះខ័នរាជស្វាយរៀងសម្រេចបាន Hat-Trick នៅសប្តាហ៍ទី៦ និងទី៧។ កីឡាករ Timothy Chiemerie Okereke បានជួយឲ្យភ្នំពេញក្រោនយកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៤-០ ដែលមានការរួមចំណែក១គ្រាប់ពីកីឡាករ ម៉ៅ ពិសិដ្ឋ។ ចំណែកកីឡាករ Santana Palva frane ជួយឲ្យបឹងកេតយកឈ្នះក្រុម កងយោធពលខេមរភូមិន្ទក្នុងលទ្ធផល ៦-១ ដែលរួមចំណែកម្នាក់១គ្រាប់ពី Mizuno Hikaru ម៉ាត់ នូរុណ និង លី មីហ្សាន។ សម្រាប់ការប្រកួតសប្តាហ៍ទី៨នោះដែរ ក្រុមវិសាខាបានយកឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទីក្នុងលទ្ធផល ៦-០ ក្នុងនោះកីឡាករ រ៉ឹង ប៊ុនហៀង និង កែវ សុខផេង រកបានម្នាក់ពីរគ្រាប់ និងរួមចំណែកម្នាក់១គ្រាប់ពីកីឡាករ Ajayi Opeyemi Kored និង Mihaijevic Filp។ ចំណែកក្រុមណាហ្គាវើលបានយកឈ្នះអគ្គិសនីកម្ពុជា ៥-១ រីឯអង្គរថាយហ្គឺរយកឈ្នះអាស៊ីអឺរ៉ុប ៣-០ ខណៈគីរីវង់សុខសែនជ័យយកឈ្នះសូលទីឡូអង្គរក្នុងលទ្ធផល ៣-២។ គិតត្រឹមសប្តាហ៍ទី៨ ក្រុមព្រះខ័នរាជស្វាយរៀងបន្តឈរកំពូលតារាងដោយមាន១៩ពិន្ទុ ដែលឈរពីក្រោយដោយភ្នំពេញក្រោនមាន១៨ពិន្ទុ បឹងកេតមាន១៧ពិន្ទុ វិសាខាមាន១៦ពិន្ទុ ណាហ្គាវើល និងអង្គរថាយហ្គឺរមាន១៥ពិន្ទុដូចគ្នា៕ | ការប្រកួតបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគសប្តាហ៍ទី៨ ក្រុមនីមួយៗមានការស៊ុតបញ្ចូលទីគ្នាចំនួន៣១គ្រាប់ ដែលភាគច្រើនរកបានដោយកីឡាករបរទេស។ ក្នុងនោះកីឡាករបរទេសពីររូបសម្រេចបាន៣គ្រាប់(Hat-Trick)រៀងៗខ្លួន។ គិតត្រឹមសប្តាហ៍នេះ ក្រុមព្រះខ័នរាជស្វាយរៀងបន្តឈរកំពូលតារាង ដោយមានភ្នំពេញក្រោនឈរលេខរៀងបន្ទាប់។ |
លោក Segsam Trai-ukos អគ្គលេខាធិការក្រុមហ៊ុន Michelin ROH ដែលជាភាគីក្នុងអនុស្សារណៈខាងលើបានថ្លែងដូច្នេះថា៖ «ក្នុងឆ្នាំ២០១៦ ប្រទេសកម្ពុជា មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ២០០៨នាក់ ដែលស្មើនឹងយន្តហោះធុនធំប្រភេទ Airbus A380 ចំនួន៥គ្រឿងធ្លាក់ក្នុងរយៈពេលមួយឆ្នាំ»។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន ការថ្លែងប្រៀបប្រដូចរបស់លោក Segsam ខាងលើនេះ គឺកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ថែមទៀត ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហាញចំណាប់អារម្មណ៍ដូច្នេះថា៖«លោក Segsam Trai-ukos បានលើកឡើងថាការស្លាប់នៅកម្ពុជាដូចយន្តហោះ Airbus ធ្លាក់នៅកម្ពុជារបស់យើង ត្រឹមត្រូវណាស់។ នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ អ្នកស្លាប់នៅកម្ពុជាមានចំនួន ១,០៣៣នាក់ បើគិតជាមធ្យមយន្តហោះ Airbus A321 ធ្លាក់រាល់ខែ។ ស្លាប់១,០៣៣នាក់ ច្រើនណាស់»។ សូមបញ្ជាក់ថា គម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់ក្រុមហ៊ុន Michelin មានរយៈពេល២ឆ្នាំ ដែលនឹងត្រូវបញ្ចប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រោមការគាំទ្រហិរញ្ញវត្ថុ និងជំនាញបច្ចេកទេស ពីក្រុមហ៊ុន Michelin ROH និងសម្របសម្រួលគម្រោង និងផ្ដល់វិភាគទានហិរញ្ញវត្ថុ ដោយក្រុមហ៊ុន WorldBridge។ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកផ្ដល់ការគាំទ្រពេញលេញ និងអនុម័តឱ្យអនុវត្តគម្រោង។ ក្នុងពិធីនោះដែរ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា គ្រោះថា្នក់ចរាចរណ៍បានសម្លាប់ប្រជាពលរដ្ឋខ្មែរប្រមាណ ៦នាក់ ក្នុងមួយថ្ងៃ និងបានបំផ្លាញទ្រព្យសម្បត្តិជាង៤០០លានដុល្លារក្នុងមួយឆ្នាំ។ លោកបន្តថា គ្រោះថ្នាក់ទាំងនោះបណ្ដាលមកពីកត្តាជាច្រើនដូចជា កត្តាអ្នកបើកបរ កត្តាយានយន្ត ការមិនគោរពច្បាប់ និងកត្តាផ្លូវជាដើម៕ | ភ្នំពេញ៖ មនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា មានចំនួនប្រមាណ២ពាន់នាក់ក្នុងមួយឆ្នាំៗ។ នេះជាតួលេខដ៏ច្រើន ដែលបង្កើតក្ដីបារម្ភ។ អ្នកពាក់ព័ន្ធបានលើកឡើងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនមីឆែលីន និងក្រុមហ៊ុនវើលដ៏ប្រ៊ីដ ស្ដីពីការបង្កើនសុវត្ថិភាពចរាចរណ៍នៅលើផ្លូវថ្នល់នៅកម្ពុជា នៅថ្ងៃទី១៦ខែកក្កដា។ |
អតីតប្រធាន FIFA លោក Blatter បានផ្តល់ប្រាក់ ២លានដុល្លារអាមេរិក ទៅឲ្យលោក Platini ដែលជាអតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) កាលពីឆ្នាំ២០១១។ ការផ្តល់ប្រាក់ឲ្យគ្នានេះ ត្រូវបានក្រុមអ្នកស៊ើបអង្កេតរកឃើញថា ជាប្រាក់ស៊ីសំណូក ហើយបានដាក់ពិន័យអ្នកទាំងពីរ មិនឲ្យមានសកម្មភាពក្នុងកីឡាបាល់ទាត់រយៈពេល៤ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥មក។ គណៈកម្មាធិអភិបាលកិច្ច FIFA កាលពីខែវិច្ឆិកា បានសម្រេចថា ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក ត្រូវមានកាតព្វកិច្ចទាមទាររកប្រាក់ ដែល លោក Blatter ឲ្យ Platini ក្រោមកិច្ចព្រមព្រៀងផ្ទាល់មាត់នោះត្រឡប់មកវិញ។ ដោយមានការគាំទ្រពីតុលាការកំពូលរបស់ស្វ៊ីសផងនោះ FIFA បានដាក់ពាក្យប្តឹងទៅបុរសសញ្ជាតិស្វ៊ីស Blatter និង Platini សញ្ជាតិបារាំង ដើម្បីទាមទារប្រាក់ ២លានដុល្លារ ព្រមទាំងថ្លៃការប្រាក់ពីលើនេះបន្ថែមផង។ ក្នុងសំណេររបស់ FIFA បានសរសេរថា៖«ថ្ងៃនេះ FIFA បានដាក់ពាក្យបណ្តឹង ទៅតុលាការកំពូលរបស់ស្វីស ដែលពាក់ព័ន្ធនឹងលោក Joseph Blatter អតីតប្រធាន FIFA និងអតីតអនុប្រធាន FIFA លោក Michel Platini ដើម្បីទារប្រាក់ខុសច្បាប់ ចំនួន ២ លានដុល្លារ ដែល Blatter ឲ្យជាកាដូ សម្រាប់ Platini កាលពីខែកុម្ភៈ ឆ្នាំ២០១១ ត្រឡប់មកវិញ»។ ជុំវិញករណីនេះ សូម្បីតែតុលាការកំពូលស្វីស ក៏បានបញ្ជាក់ដែរថា កាដូជាទឹកប្រាក់ រហូតដល់ទៅ ២លានដុល្លារអាមេរិកនេះ គឺមានចំនួនច្រើនហួសហេតុពេកហើយ។ លើសពីនេះទៀត ក្រុមមន្ត្រីពាក់ព័ន្ធបានស៊ើបអង្កេតលើករណីប្រព្រឹត្តអំពើពុករលួយ ដែលជាប់ទាក់ទងនឹងការផ្តល់សិទ្ធិប្រកួត World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី និងឆ្នាំ២០២២ នៅកាតាផង។ លោក Blatter និង Platini ក៏ជាប់ពាក់ព័ន្ធក្នុងរឿងក្តីនេះដែរ មុនពេលលោកចុះចេញពីតំណែង ក្នុងឆ្នាំ ២០១៥។ ប្រសិនបើប្រាក់ ២លានដុល្លារ និងការប្រាក់មួយចំនួននោះ យកបានមកវិញ FIFA អះអាងថានឹងផ្តល់ឲ្យទៅមូលនិធិនេះ ជួយដល់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់៕ | សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដាក់ពាក្យប្តឹងលោក Sepp Blatter និងលោក Michel Platini ដើម្បីទាមទារប្រាក់ចំនួន ២លានដុល្លារអាមេរិកមកវិញ។ តុលាការកំពូលស្វីសបានហៅប្រាក់២លានដុល្លារនេះ ជាប្រាក់ពុករលួយ។ |
មេដឹកនាំតាលីបង់ម្នាក់ បានបញ្ជាក់ក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះថា កិច្ចប្រជុំ នេះត្រូវលុបចោលដោយភាគីអាមេរិក។ សេចក្តីប្រកាសព័ត៌មានមួយបន្ទាប់ពីការលុបចោលនោះ បានបញ្ជាក់ថាកិច្ចប្រជុំត្រូវលើកពេលដោយសារថាសមាជិកជាច្រើនក្នុងចំណោម១៤រូប ដែលជាក្រុមចរចា មិនអាចចេញទៅបរទេសបានដោយសារថាពួកគេស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិកនិងអង្គការសហប្រជាជាតិ។ សមាជិកជាច្រើនទៀតក្នុងចំណោមពួកគេដែរក៏ជាប់ទណ្ឌកម្មក្នុងបញ្ជីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលរារាំងពួកគេមិនឲ្យធ្វើដំណើរទៅអន្តរជាតិបាន។ ជាមួយគ្នានេះ មន្ត្រីអាមេរិកម្នាក់បាននិយាយថា Zalmay Khalilzad ដែលរំពឹងថានាំ ផ្លូវគណៈប្រតិភូអាមេរិក គ្មានគម្រោងការចុះបំពេញទស្សកិច្ចក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដទេនៅសប្តាហ៍នេះ។ សហរដ្ឋអាមេរិក បាននិយាយថាខ្លួនមិនបានទទួលលិខិតអញ្ជើញជាផ្លូវការពីរដ្ឋាភិបាលប៉ាគីស្ថានដើម្បីចូលរួមកិច្ចប្រជុំ ដែលត្រូវប្រកាសដំបូងដោយអ្នកនាំពាក្យតាលីបង់ Zabiullah Mujahid ប៉ុន្មានថ្ងៃមុននោះទេ។ ការប្រកាសនោះ បានបញ្ជាក់ថា ថ្ងៃទី១៨ ខែកុម្ភៈ ជាថ្ងៃប្រជុំហើយលិខិតអញ្ជើញជាផ្លូវការបានចេញដោយប៉ាគីស្ថានរួចហើយដែរ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | កិច្ចប្រជុំនាពេលខាងមុខក្នុងប្រទេសប៉ាគីស្ថាន រវាងគណៈប្រតិភូអាមេរិកនិងតំណាងក្រុមតាលីបង់ត្រូវលុបចោល។ នេះបើតាមព័ត៌មានដែលចេញពីប្រភពភាគីទាំងពីរ។ |
ហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញពីសកម្មភាពរបស់អភិបាលរាជធានីភ្នំពេញថ្មី ចុះទៅតាមមូលដ្ឋានខណ្ឌមួយចំនួន ដើម្បីពិនិត្យការងារ និងសួរសុខទុក្ខប្រជាពលរដ្ឋ លើបញ្ហា និងកង្វល់ដែលបានជួបប្រទះ។ ការចុះពិនិត្យនេះ មានការអមដំណើរដោយអភិបាលរងរាជធានី អភិបាលខណ្ឌ និងអាជ្ញាធរជាច្រើននាក់ ដោយបានធ្វើដំណើរដោយថ្មើរជើងពីកន្លែងមួយទៅកន្លែងមួយ ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែង នៅក្នុងតំបន់ទាំងនោះ។ នៅថ្ងៃទី ១ កក្កដាកន្លងទៅនេះ លោក ឃួង ស្រេង ចាប់ផ្ដើមចុះទៅពិនិត្យការស្ដារប្រឡាយស្ទឹងមានជ័យ។ ក្នុងពេលចុះពិនិត្យការស្ដារប្រឡាយស្ទឹងមានជ័យ លោក ឃួង ស្រេង បានបញ្ជាឲ្យមន្ត្រីអាជ្ញាធរក្នុងតំបន់នោះ និងមន្ត្រីសាលារាជធានី ចូលរួមដោះស្រាយបញ្ហានានា នៅសងខាងប្រឡាយ ដើម្បីរំដោះទឹក និងដើម្បីថែរក្សាបរិស្ថានក្នុងតំបន់នោះផងដែរ។ បន្ទាប់មក រសៀលថ្ងៃដដែល លោក ឃួង ស្រេង និងអាជ្ញាធរ បានបន្តដំណើរទៅពិនិត្យស្ថានីយបូមទឹកបុរី ១០០ខ្នង ស្ថិតក្នុងទឹកដីខណ្ឌសែនសុខវិញម្ដង។ ស្របពេល អភិបាលរាជធានីថ្មីរូបនេះ កំពុងដើរត្រួតពិនិត្យក្នុងតំបន់នោះ លោក បានណែនាំដល់ពលរដ្ឋដែលលក់ដូរនៅចិញ្ចើមផ្លូវ ឲ្យលក់ដូរត្រូវមានអនាម័យ និងកុំរំលោភចិញ្ចើមផ្លូវ ដែលអាចបង្កការកកស្ទះចរាចរណ៍ជាដើម។ ក្រោយចំណាយពេលមួយថ្ងៃក្នុងការចុះពិនិត្យការងារ នៅទឹកដីខណ្ឌសែនសុខ និងខណ្ឌមានជ័យ លោកអភិបាល បានបន្តចុះពិនិត្យទីតាំងការដ្ឋានស្ថាបនាផ្លូវបេតុងមួយកន្លែងទៀត នៅខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី ២ កក្កដានេះ។ ធ្វើដោយថ្មើរជើងទាំងមេឃក្ដៅ លោក ឃួង ស្រេង ស្ថិតក្នុងសម្លៀកបំពាក់ ដែលពោរពេញញើសជោកអាវ។ លោក ឃួង ស្រេង បន្តចុះទៅពិនិត្យការដ្ឋានផ្លូវរំដោះទឹកមុខព្រះលានយន្តហោះ ដើម្បីរកដំណោះស្រាយលើបញ្ហាជំនន់ទឹកភ្លៀងផងដែរ។ ទន្ទឹមនឹងនេះ លោក ឃួង ស្រេង បញ្ជាក់ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បើកមុខផ្លូវទឹកឲ្យបានហូររយៈពេលយូរ ដើម្បីរំដោះទឹកចេញពីកន្លែងនោះ។ អភិបាលរាជធានីរូបនេះ ក៏បានចុះសួរសុខទុក្ខ ពិនិត្យមើលស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះផងដែរ។ គួរបញ្ជាក់ថា លោក ឃួង ស្រេង ទើបឡើងតំណែងជាអភិបាលរាជធានី កាលពីថ្ងៃទី ២៨ មិថុនា កន្លងទៅ។ លោក ឃួង ស្រេង ជាអតីតអភិបាលខណ្ឌសែនសុខ និងអតីតអភិបាលរងរាជធានី បច្ចុប្បន្នមានតួនាទីជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស៕ | ភ្នំពេញ៖ ក្រោយឡើងតំណែងជាអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចុះពិនិត្យការងារ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងទីដីខណ្ឌមួយចំនួននារាជធានីភ្នំពេញ។ ក្នុងរយៈ ពេល២ថ្ងៃជាប់គ្នា នាដើមខែកក្កដានេះ គេសង្កេតឃើញថា លោក ឃួង ស្រេង និងមន្ត្រីសាលារាជធានី បានចុះពិនិត្យការងារ និងចុះសួរសុខទុក្ខពលរដ្ឋ នៅក្នុងទឹកដីខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ |
គ្រាប់ល្ពៅ ការសិក្សាបានរកឃើញថា គ្រាប់ល្ពៅដើរតួនាទីជាថ្នាំព្យាបាលបែបធម្មជាតិ ដើម្បីកាត់បន្ថយរោគសញ្ញានៃការថប់បារម្ភ។ នេះដោយសារតែវា សម្បូរទៅដោយអាស៊ីតអាមីណេមួយ ឈ្មោះថា L-tryptophan ដែលអាចផ្លាស់ប្តូរ កម្រិតសារធាតុ Serotonin ក្នុងខួរក្បាល។ សារធាតុមួយនេះ គឺជាសារធាតុចម្លងសរសៃប្រសាទ ដែលមានតួនាទីរក្សាតុល្យភាពអារម្មណ៍។ ផ្លែអាល់ម៉ុន គ្រាប់ផ្លែឈើមួយនេះ ជាប្រភពដ៏អស្ចារ្យមួយ នៃវីតាមីន E ស័ង្គសី ម៉ាញ៉េស្យូម និង B12 ដែលអាចជួយការពារប្រព័ន្ធភាពស៊ាំ ខណៈពេលកំពុងតែមានបញ្ហាស្ត្រេស និងថប់បារម្ភដែរ។ ចូរញ៉ាំផ្លែអាល់ម៉ុន បីទៅបួនគ្រាប់ជារៀងរាល់ថ្ងៃ ដើម្បីបន្ថយស្ត្រេស។ ក្រូច កង្វះវីតាមីន C អាចធ្វើឲ្យអាការៈ ជំងឺថប់បារម្ភកាន់តែធ្ងន់ធ្ងរបាន។ តាមពិត ការសិក្សាបានរកឃើញថា អ្នកជំងឺដែលមានបញ្ហាថប់បារម្ភទូទៅ ឬ Generalized Anxiety មានការថយចុះនូវវីតាមីន A, C និង E ច្រើនជាងមនុស្ស មានសុខភាពល្អធម្មតា។ ដូច្នេះ របបអាហារអ្នក គួរតែបន្ថែមនូវផ្លែក្រូច ផ្លែគីវី ប៉េងប៉ោះ ប្រូខូលី និងប្រភពអាហាវីតាមីន C ផ្សេងៗទៀត។ អាហារសម្បូរជាតិម៉ាញ៉េស្យូម កង្វះជាតិម៉ាញ៉េស្យូម ក៏អាចធ្វើឲ្យអ្នក ងាយនឹងមានបញ្ហាថប់បារម្ភបានដែរ ព្រោះសារធាតុរ៉ែមួយនេះនឹងជួយសម្រួលដល់ កម្រិតអ័រម៉ុន Cortisol ក្នុងខួរក្បាល។ Cortisol ជួយដោះស្រាយដល់ការថប់បារម្ភ ដូច្នេះ អ្នកនឹងមានភាពកាន់តែងាយស្រួល ចំពោះករណីថប់បារម្ភរបស់អ្នកវិញ បើសិនជារបបអាហារសម្បូរទៅដោយស្ពៃស្ពីណាច ចេក ផ្លែប័រ និងត្រី។ អាស៊ីតខ្លាញ់អូមេហ្គាបី ការសិក្សាជាច្រើនបានរកឃើញថា ការញ៉ាំអាហារសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី អាចជួយប្រឆាំងនឹងរោគសញ្ញា របស់អាការៈជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ។ អាហារដូចជា ត្រីសាលម៉ុង ស៊ុត និងសណ្តែកសៀង គឺជាប្រភពអាស៊ីតខ្លាញ់អូមេហ្គាបី បែបធម្មជាតិដ៏ល្អបំផុត៕ ត្រួតពិនិត្យដោយ www.health.com.kh | មិនមានប្រជាជនខ្មែរយើងច្រើនទេ ដែលដឹងអំពីការពិតថា ការថប់បារម្ភ គឺជាផ្នែកមួយនៃជំងឺផ្លូវចិត្ត ដែលកើតមានចំបងគេបំផុត។ ការរស់នៅជាមួយនឹងការថប់បារម្ភខុសធម្មតា អាចរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ និងសកម្មភាពប្រចាំថ្ងៃយើងបាន។ ប៉ុន្តែ អ្នកអាចកាត់បន្ថយ រោគសញ្ញាធ្ងន់ធ្ងររបស់វាបានតាមរយៈការបង្កើន របបអាហារដែលត្រឹមត្រូវ និងការញ៉ាំអាហារខាងក្រោមនេះ។ |
បរិវេណខាងក្រោយអគារសិក្សាថ្នាក់ទី៧នៃវិទ្យាល័យព្រះស៊ីសុវត្ថិ មានសួនបន្លែ និងសួនជីវចម្រុះ សិស្សានុសិស្សប្រមាណ៣០នាក់ កំពុងតែមមាញឹកថែទាំបន្លែ និងដំណាំដែលខ្លួនបានដាំ ជាមួយនឹងលោកគ្រូដែលបង្រៀននៅម៉ោងកសិកម្ម។ សិស្សានុសិស្សទាំងនោះ មានអ្នកខ្លះកំពុងតែអង្គុយបោចស្មៅ អ្នកខ្លះស្រោចទឹកបន្លែជាដើម។ លោក ឈន វឿន ជាគ្រូទទួលបន្ទុកបង្រៀនផ្នែកកសិកម្ម នៅវិទ្យាល័យព្រះស៊ីសុវត្ថិនេះ។លោក ទើបណែនាំកូនសិស្សឲ្យបោចស្មៅ និងស្រោចបន្លែរួច។ នៅឈរនៅក្នុងបរិវេណរោងបន្លែនៅឡើយ លោក ឈន វឿន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា៖«សិស្សខ្លះមិនសូវចូលចិត្តផ្នែកកសិកម្មប៉ុន្មានទេ ប៉ុន្តែយើងត្រូវធ្វើយ៉ាងណា បំណិនជីវិតពួកគេ ឲ្យចេះគិតគូរផ្នែកកសិកម្ម ដោយយើងណែនាំថា ផលដំណាំទាំងអស់នេះហើយ ដែលយើងមិនអាចជៀសផុតបាន។ ជាពិសេស ម៉ោងកសិកម្មនេះ ក៏ជាការរួមចំណែកទទួលបានសុខភាពល្អផងដែរ ពោលគឺសិស្សធ្វើពលកម្មច្រើន សុខភាពក៏ល្អច្រើន»។ សួនបន្លែនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញគោលការណ៍ណែនាំឲ្យសាលារៀននីមួយៗ ដាំដុះបន្លែនៅក្នុងសាលា ដើម្បីបង្កើតអាហារូបត្ថម្ភផង និងឲ្យសិស្សរៀនសូត្រពីការងារកសិកម្មផង។ បើតាម លោក ឈន វឿន ថ្នាក់ទី៧ឡើងទៅ នឹងមានថ្នាក់កសិកម្ម ដែលអាចជួយបណ្តុះស្មារតី និងជាមេរៀនតម្រង់ទិសឲ្យពួកគេ ឲ្យស្រឡាញ់ការងារកសិកម្ម។ ម៉ោងកសិកម្ម ដែលអនុញ្ញាតឲ្យសិស្សអាចអនុវត្តដោយផ្ទាល់ពី កាប់ដី ភ្ជួសដី បច្ចេកទេសដាំ ថែទាំ និងបច្ចេកទេសធ្វើជីកំប៉ុស្ត។ លោកគ្រូ វឿន បន្ថែមដូច្នេះ។ បន្លែដំណាំដែលកូនសិស្សបានដាំ មានដូចជាឆៃថាវ, ខាត់ណា, ស្ពៃតឿ,ការ៉ុត, ត្រកួន, ស្លឹកគ្រៃ និងស្លឹកខ្លឹមជាដើម។ បើតាមលោកគ្រូ ឈន វឿន ប្រធានគ្រូផ្នែកកសិកម្មនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ បានបញ្ជាក់ថា បន្លែទាំងនេះ ជាប្រភេទបន្លែដែលផ្តល់ផលលឿន ងាយដាំ និងស្រួលថែទាំ។ លោក ឈន វឿន បន្ថែមថា បន្លែដែលកំពុងលូតលាស់នៅក្នុងលំហំដី ទទឹងប្រវែង៧ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ គឺដាំដោយប្រើជីកំប៉ុស្តគោក ជីកំប៉ុស្តទឹក និងជីអាចម៍គោ។ សម្រាប់ការថែទាំបន្លែវិញ មានលោកគ្រូផ្នែកកសិកម្ម និងសិស្សនុសិស្សប្រចាំការគ្នាមើលថែ ជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃមានការស្រោចទឹក២ដង គឺពេលព្រឹក និងពេលល្ងាច។ បន្លែទាំងអស់ នឹងអាចប្រមូលផលនៅខែកុម្ភៈខាងមុខ ហើយលោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្ស អាចប្រមូលផងចែកគ្នាបាន។ លើសពីនេះ ពលរដ្ឋ ក៏អាចទិញបន្លែធម្មជាតិទាំងនេះ ពីសាលាបានដែរ។ នេះបើតាមលោកគ្រូ ឈន វឿន ដែលបន្តដូច្នេះ៖«យើងចង់ឲ្យសិស្ស និងគ្រូៗយកហូប នៅសល់ប៉ុន្មានពលរដ្ឋខ្លះសុំទិញ ក៏យើងលក់ឲ្យទៅ ដើម្បីទុកទិញពូជ យកមកដាំបន្តទៀត។ ជួនកាលមានគ្រូខ្លះសុំទិញ គាត់ឲ្យប៉ុន្មានឲ្យមក បើគាត់មិនឲ្យទេ គាត់ទុកទិញជី ទិញពូជមកឲ្យវិញ ព្រោះនេះជាប្រយោជន៍រួមរបស់សាលា»។ សកម្មភាពសិស្សដែលកំពុងបោចស្មៅ ក្នុងសួនបន្លែដែលស្ថិតនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រៅពីបន្លែចម្រុះជិត២០រង ដែលត្រូវដាំដុះក្នុងទំហំដីប្រមាណ៥០ម៉ែត្រ កូនសិស្ស ក៏បានដាំស្លឹកគ្រៃ រមៀត រំដេង ដើមល្ហុង នៅសងខាងរងបន្លែផង ហើយបានធ្វើធ្នើរ ទុកដាំបន្លែផ្សេងៗទៀតផងដែរ។ ក្រៅពីនេះ សាលាក៏គ្រោង ដាំបន្លែក្នុងធុងស្នោ និងដាំបន្លែនៅលើទឹក នៅពេលខាងមុខផងដែរ។ លោក វឿន ប្រាប់ដូច្នេះថា៖«យើងនៅមានគម្រោងច្រើនណាស់ យើងនឹងបន្តដាំនៅលើឡាំងស្នោ ព្រោះយើងមានដីតូច យើងអាចបន្តោងទុយោធំៗ ដែលមានប្រព័ន្ធទឹក ដើម្បីដាំបន្លែនៅលើទឹក។ យើងដឹងពីវិធីធ្វើអស់ហើយ ប៉ុន្តែយើងមិនទាន់អនុវត្ត ដោយសារតែយើងនៅមានការខ្វះខាត»។ យុវសិស្ស យែម យៀកលី សិស្សថ្នាក់ទី៨ ដែលកំពុងតែបោចស្មៅជុំវិញសួនបន្លែ ជាមួយមិត្តរួមថា្នក់ប្រមាណ២០នាក់ទៀត បានសារព័ត៌មានថ្មីៗថា រូបគេបានសិក្សាអំពីការដាំបន្លែ ដោយមិនប្រើថ្នាំគីមី តាំងពីថ្ងៃទី៧មក។ តាមរយៈមុខវិជ្ជាកសិកម្ម បានជំរុញឲ្យចូលចិត្ត និងចាំកាប់ដីដាំបន្លែ ធ្វើធ្នើរ ធ្វើជីកំប៉ុស្ត និងស្រោចទឹកបន្លែជាដើម។ យៀកលី ក៏នឹងអនុវត្តដាំបន្លែខ្លះៗ នៅផ្ទះរបស់ខ្លួនផងដែរ។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា គ្រឹះស្ថានសិក្សាមួយចំនួន បានអនុវត្តលើការដាំបន្លែបានល្អប្រសើរហើយ។ ប៉ុន្តែក្រសួងអប់រំ នៅតែជំរុញឲ្យគ្រឹះស្ថានសិក្សានីមួយៗ រៀបចំជាសួនបន្លែ ដែលគួបផ្សំនឹងមានប្រភពទឹកគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ដល់ការដាំបន្លែ ឲ្យមានប្រសិទ្ធភាព សម្រាប់ទ្រទ្រង់ដល់អាហារូបត្ថម្ភ នៅតាមសាលារៀន។ អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងអប់រំ កំពុងតែស្វះស្វែងសហការ ជាមួយក្រសួងបរិស្ថាន និងអង្គការស្បៀងអាហារពិភពលោក ដើម្បីឲ្យសាលានីមួយៗឯកភាពគ្នា លើការដាំបន្លែ ដាំដើមឈើ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅគ្រប់គ្រឹះស្ថានសិក្សានៅទូទាំងប្រទេស៕ រូបភាពសកម្មភាពសិស្សដែលកំពុងបោចស្មៅ ក្នុងសួនបន្លែដែលស្ថិតនៅវិទ្យាល័យព្រះស៊ីសុវត្ថិ | ភ្នំពេញ៖ សួនបន្លែដែលមាននៅតាមគ្រឹះស្ថានសិក្សានានា ជាកន្លែងដ៏សំខាន់ សម្រាប់អប់រំដល់សិស្សឲ្យចេះជំនាញដាំដំណាំដោយប្រើជីធម្មជាតិ និងយល់ដឹងពីរបៀបថែទាំដំណាំឲ្យទទួលបានផលល្អ។ ជាពិសេសជាដើមទុនឲ្យសិស្សអាចចាប់យកជំនាញកសិកម្មនៅថ្ងៃអនាគត ដើម្បីអភិវឌ្ឍផ្នែកសិកម្មឲ្យមានប្រសិទ្ធភាព និងគុណភាព។ |
លោក Kevin McCarthy ដែលធ្លាប់ជាប្រធានសំឡេងភាគតិចរបស់បក្សសាធារណរដ្ឋនៅក្នុងសភាតំណាង បានបរាជ័យគ្រប់ជុំ ហើយមិនរកសំឡេងគ្រប់២១៨ ដើម្បីក្លាយជាប្រធានសភាតំណាងបន្ទាប់ពី លោកស្រី ណាន់ស៊ី ផេនឡូស៊ី។ ដើម្បីក្លាយជាប្រធានសភាតំណាងអាម៉េរិក បេក្ខភាពត្រូវតែទទួលបានសំឡេង ២១៨ ក្នុងចំណោមសមាជិក ៤៣៥។ ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ បក្សសាធារណរដ្ឋមានកៅអី២២២ ខណៈបក្សប្រជាធិបតេយ្យមានសំឡេង២១២កៅអី។ ដោយសារសំឡេងប្រកៀកប្រកិតបែបនេះ លោក McCarthy ពិបាកទទួលបានសំឡេង ២១៨ណាស់ ខណៈសមាជិកសាធារណរដ្ឋមួយចំនួនតិច ក៏មិនគាំទ្រលោក McCarthy ដែរ។ ក្នុងការបោះឆ្នោតនៅជុំកន្លងមក សមាជិកបក្សសាធារណរដ្ឋយ៉ាងហោចណាស់ ២០០នាក់ បានបោះឆ្នោតគាំទ្រលោក McCarthy ខណៈសមាជិកបក្សតិចជាង ១០ភាគរយបោះឆ្នោតប្រឆាំង។ ទន្ទឹមនេះ ក្នុងការបោះឆ្នោតជុំទី១១ លោក McCarthy នៅតែមិនអាចទទួលបានសំឡេងគ្រប់គ្រាន់។ ដោយសារតែភាពជាប់គាំងនេះ សភាតំណាងអាម៉េរិក ត្រូវលើកពេលទៅរសៀលថ្ងៃទី៦ ខែមករា (ម៉ោងនៅអាម៉េរិក)។ ដោយសារតែបរាជ័យក្នុងការជ្រើសរើសប្រធានសភាតំណាង សភាបានឈានដល់ដំណាក់កាលមួយ ដែលមិនអាចដំណើរការបានក្នុងរយៈពេលយូរ ចាប់តាំងពីឆ្នាំ ១៨៥៩។ ក្នុងវិបត្តិបែបនេះ សមាជិកសភាទើបជាប់ឆ្នោតក្នុងការបោះឆ្នោតនៅពាក់កណ្តាលអាណត្តិក៏មិនអាចស្បថចូលកាន់តំណែងបាន មិនអាចពិចារណាលើច្បាប់ ឬត្រួតពិនិត្យលើរដ្ឋបាលរបស់លោកបៃឌិនបានដែរ៕ | លោក Kevin McCarthy សមាជិកសភាបក្សសាធារណរដ្ឋ នៅក្នុងថ្ងៃទី៥ ខែមករា បានបរាជ័យលើកទី១១ ក្នុងការទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីក្លាយជាប្រធានសភាតំណាងអាម៉េរិក។ នេះជាការបរាជ័យមួយ នៅក្នុងប្រវត្តិសាស្រ្តអាម៉េរិកចាប់តាំងពីឆ្នាំ១៨៥៩។ |
អ្នកទិញដែលរស់នៅភាគឦសាននៃរដ្ឋ Connecticut បានទាក់ទងទៅអ្នកជំនាញសេរ៉ាម៉ិកនៃក្រុមហ៊ុនដេញថ្លៃ Sothebys តាមរយៈការផ្ញើរូបថត។ អ្នកជំនាញ បានឲ្យដឹងថា ចានព័រសឺឡែននោះ ត្រូវបានផលិតឡើងនៅសម័យអធិរាជ Yongle ដែលជាអធិរាជទី៣នៃរាជកាល Ming ពីឆ្នាំ១៤០២ ដល់ឆ្នាំ១៤២៤។ បុរសដែលបច្ចុប្បន្នជាម្ចាស់ចាន បានសុំលាក់អត្តសញ្ញាណរបស់ខ្លួន។ «ចានបុរាណបែបនេះ មានតែ៦ទៀតប៉ុណ្ណោះនៅលើពិភពលោក ពោលវាជាវត្ថុដ៏កម្រ»។ លោកស្រី Angela McAteer អ្នកជំនាញវត្ថុសិល្បៈចិនប្រចាំក្រុមហ៊ុន Sothebys នៅក្រុងញូវយ៉ក បានអះអាងយ៉ាងដូច្នេះ។ Sotheybys ប្រកាសដាក់លក់ដេញថ្លៃចានដ៏កម្រទី៧នេះ ចាប់ពីថ្ងៃទី១៧ ខែមីនា ដោយរំពឹងថា នឹងលក់បានក្នុងតម្លៃចន្លោះពី៣០ម៉ឺនទៅ៥០ម៉ឺនដុល្លារអាមេរិក។ បច្ចុប្បន្ន ចានប្រភេទដូចគ្នា៥ទៀត មាន២នៅតៃវ៉ាន់ ២នៅក្រុងឡុងដ៍ និង១នៅតេហេរ៉ង់ ខណៈចានទី៦ ត្រូវបានរកឃើញនៅលើទីផ្សារកាលពីឆ្នាំ២០០៧កន្លងមកតាមរយៈការដាក់លក់ដេញថ្លៃពីអ្នកសន្សំវត្ថុបុរាណឯកជនមួយ៕ | ចានតូចមួយដែលត្រូវបានទិញតែក្នុងតម្លៃ៣៥ដុល្លារប៉ុណ្ណោះពីកន្លែងលក់មួយនៅសហរដ្ឋអាមេរិក គឺវត្ថុមានតម្លៃសម្រាប់ប្រវត្តិសាស្ត្រចិន ដោយមានអាយុកាលតាំងពីសតវត្សទី១៥មកម្ល៉េះ។ យោងតាមការផ្សាយរបស់ AFP ចានព័រសឺឡែននោះ អាចលក់បានក្នុងតម្លៃដល់ទៅ៥០ម៉ឺនដុល្លារឯណោះ។ |
នៅកម្ពុជាបច្ចុប្បន្ន ត្រីដែលពលរដ្ឋ ឬវារីវប្បករចិញ្ចឹមបានទិន្នផល និងមានគុណភាពល្អហើយ បែរជាគ្មានអ្នកបញ្ជាទិញទៅវិញ ហើយបើទោះបីជាមានអ្នកបញ្ជាទិញ ក៏ទិញក្នុងតម្លៃថោកដែលអ្នកចិញ្ចឹមមិនអាចទទួលបានដែរ។ ត្រីឆ្តោ ល្មមចាប់លក់ប្រមាណ១០០តោន ដែលមាននៅក្នុងស្រះ របស់លោក ឡុង ឈុននី គ្មានអ្នកបញ្ជាទិញ តាំងពីចុងឆ្នាំ២០២០មកម្ល៉េះ ដែលធ្វើឱ្យវារីវប្បករវ័យ៤០ឆ្នាំរូបនេះ មានបំណងបោះបង់មុខរបរចោលទាំងស្រុង នារយៈពេលដ៏ខ្លីខាងមុខ។ អត្ថបទទាក់ទង អ្នកចិញ្ចឹម «ត្រីឆ្តោ»ប្រឈមខាតខ្លាំង ដោយសារឈ្មួញនៅតែបញ្ជាទិញត្រីពីវៀតណាម ក្រសួងកសិកម្ម កំពុងសិក្សាលទ្ធភាពធ្វើឱ្យថ្លៃដើមចិញ្ចឹមត្រីទាប សម្រាប់ប្រកួតតម្លៃជាមួយវៀតណាម ក្រសួងកសិកម្ម សម្រេចឱ្យនាំចូលត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្តោពីវៀតណាមវិញ «ខ្ញុំមិនដែលជួបបញ្ហាទីផ្សារ ខ្លាំងដូចឆ្នាំនេះទេ»។ លោក ឈុននី បន្តនិយាយប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទដូច្នេះ៖« ឆ្នាំមុនៗ ត្រីឆ្តោមួយគីឡូក្រាម ១,៣ម៉ឺន ទៅ១,៤ម៉ឺនរៀល រកតែត្រីលក់ឱ្យគេគ្មាន។ តែឆ្នាំនេះ ត្រឹមមួយគីឡូក្រាម តម្លៃ១ម៉ឺនរៀល ឈ្មួញមិនទិញផង។ ខ្ញុំគ្មានទឹកចិត្តចិញ្ចឹមទៀតទេ ព្រោះការចិញ្ចឹមត្រី គឺពិបាក និងប្រឈមនឹងហានិភ័យច្រើនណាស់»។ បើតាមលោក ឈុននី មុខរបរចិញ្ចឹម មានហានិភ័យតាំងពីការដាក់កូនត្រីចិញ្ចឹម រហូតដល់ពេលប្រមូលផល ដោយប្រឈមនឹងបញ្ហាត្រីឈឺ, បញ្ហាប្រែប្រួលអាកាសធាតុ មេឃក្តៅខ្លាំង ដែលនាំឱ្យត្រីងាប់ត្រី រួមទាំងថ្លៃចំណាយខ្ពស់លើចំណីត្រី ជាដើម។ លោក បន្តរៀបរាប់ដោយសង្កត់ដូច្នេះ៖«ពេលខ្លះយើងខាត លើបច្ចេកទេសនៃការចិញ្ចឹមត្រីហ្នឹងហើយ ដល់ពេលបានផលអត់ត្រីទីផ្សារទៀត។ អ៊ីចឹង! ចិញ្ចឹមត្រីតិច ឬច្រើន គឺខាតដូចគ្នា គ្រាន់ចិញ្ចឹមតិច ខាតតិច! ចិញ្ចឹមច្រើន ខាតច្រើន! ហើយពេលនេះ មិនថាខ្ញុំ និងអ្នកចិញ្ចឹមត្រីឯទៀតទេ គឺទឹកកំពុងលិចដល់ច្រមុះហើយ»។ ពលរដ្ឋ ក៏ដូចវារីវប្បករនានាបច្ចុប្បន្ន ដែលប្រកបរបរចិញ្ចឹមត្រី កំពុងប្រឈមនឹងរឿងខ្វះទឹក ប្រឈមនឹងរឿងថ្លៃចំណីត្រី ប្រឈមនឹងជំពាក់បំណុលធនាគារ ព្រោះតែត្រីដែលចិញ្ចឹមបានហើយ គ្មានទីផ្សារ គ្មានការបញ្ជាទិញពីឈ្មួញទៅវិញ។ លោក សុខ រ៉ាដែន ប្រធានសមាគមន៍វារីវប្បករកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ ថា សមាជិកវារីវប្បករប្រមាណ៤០០គ្រួសារ បាក់ចិត្តជាខ្លាំងក្នុងការចិញ្ចឹមត្រីបន្ត ទៅទៀត។ «យើងខំតស៊ូចិញ្ចឹមត្រីតាំងពីតូច រហូតដល់ពេលប្រមូលផល បែរជាគ្មានការគាំទ្រ គ្មានឈ្មួញមកទិញត្រីរបស់យើង! ឈ្មួញទាំងអស់នោះ បែរជានាំចូលត្រីវៀតណាម មកលក់នៅស្រុកខ្មែរវិញ! ពួកវារីវប្បករយើង គឺបាក់ចិត្តអស់ហើយ»។ នេះជារៀបរាប់របស់លោក សុខ រ៉ាដែន ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងសិក្សាការងារជាអន្តរក្រសួងជាមួយក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាឱ្យថ្លៃដើមនៃការចិញ្ចឹមត្រីរបស់ពលរដ្ឋក្នុងស្រុកទាប អាចប្រកួតប្រជែងជាមួយការនាំចូលត្រីពីប្រទេសវៀតណាមបាន។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សមាគមន៍វារីវប្បករកម្ពុជា កាលពីថ្ងៃទី៥មីនា ឆ្នាំ២០២១ ត្រីប្រា ឆ្តោ ពោ និងត្រីអណ្តែង ដែលល្មមចាប់លក់ ដែលមាននៅក្នុងស្រះចំនួន មានជាង៩ពាន់តោន៕ ស្រះត្រីឆ្តោ របស់់លោក ឡុង ឈុននី នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ | ភ្នំពេញ៖ ត្រីនានាដែលប្រជាពលរដ្ឋចិញ្ចឹមបាន ពិសេសត្រីបា្រ ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ មាននៅចាល់ពេញស្រះ គ្រប់រាជធានី-ខេត្ត ព្រោះតែគ្មានឈ្មួញចុះទិញ ឬគ្មានទីផ្សារ។ សម្រាប់លោក ឡុង ឈុននី អ្នកប្រកបមុខរបរចិញ្ចឹមត្រីនៅខេត្តកណ្តាលអស់រយៈពេល៥ឆ្នាំមកហើយ បានបាក់ទឹកចិត្ត និងអស់ជំនឿយ៉ាងខ្លាំង ក្នុងការបន្តរបរនេះទៀត។ |
លោក សម រង្ស៊ី ធ្លាប់ប្រាប់សារព័ត៌មាន ពីក្រៅប្រទេសមកថា លោក មានបំណងបំភ្លឺជូនតុលាការ ដោយមិនចង់គេចវេះនោះទេ។ ប៉ុន្តែ លោក ស្នើថា ការបំភ្លឺនោះ ត្រូវធ្វើឡើងតាមរយៈការតភ្ជាប់វីដេអូ (Video Conference) ពីក្រៅប្រទេសមក។ លោក វង្ស ភក្តី មេធាវីតំណាងឲ្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានយកបណ្តឹងទៅដាក់នៅតុលាការរាជធានីភ្នំពេញ កាលពីអំឡុងខែធ្នូ ឆ្នាំ២0១៧ ដើម្បីប្តឹងលោក សម រង្ស៊ី ពីបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព។ លោកមេធាវីរូបនេះ បានចូលភ្លឺនៅមុខព្រះរាជអាជ្ញារួចហើយ ជុំវិញបណ្តឹងខាងលើ។ មកដល់ពេលនេះ លោក សម រង្ស៊ី បានរងបណ្តឹងប្រមាណជា១0ហើយ ពីសំណាក់ថ្នាក់ដឹកនាំនិងសកម្មជនគណបក្សប្រជាជនកម្ពុជា ដោយក្នុងនោះ មានបណ្តឹងខ្លះ ត្រូវបានជំនុំជម្រះរួចហើយ ហើយបណ្តឹងខ្លះទៀត កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ៕ | ភ្នំពេញ៖ តាមដីកាបង្គាប់ លោក សម រង្ស៊ី អតីប្រធានគណបក្សសង្គ្រោះជាតិ ត្រូវចូលបំភ្លឺនៅមុខលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២0១៨នេះ លើបណ្តឹងរបស់កងទ័ពកម្ពុជា។ ប៉ុន្តែ លោក សម រង្ស៊ី ពុំអាចធ្វើតាមដីកាបង្គាប់នេះបានទេ ដ្បិតបច្ចុប្បន្ន លោក កំពុងរស់នៅឯបរទេសឯណោះ។ |
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ រៀបចំឡើងក្នុងគោលបំណងជជែកដោយបើកចំហ រវាងប្រមុខរដ្ឋាភិបាល ជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងអ្នកធ្វើអាជីវកម្មនៅកម្ពុជា ដើម្បីដោះស្រាយលើបញ្ហាពាក់ព័ន្ធការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការធ្វើធុរកិច្ចជាដើម។ មិនត្រឹមតែប៉ុណ្ណេះ វេទិកានេះ វាក៏អាចជួយឱ្យរដ្ឋាភិបាលរកធាតុចូល សម្រាប់ការដាក់ចេញនូវកំណែទម្រង់ជាកញ្ចប់ ដើម្បីធានាដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជាការប្រកួតប្រជែងទំនិញរបស់កម្ពុជា នៅលើទីផ្សារអន្តរជាតិ ដែលជំរុញខឿនសេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពរឹងមាំថែមទៀត។ កាលពីថ្ងៃទី២៩ មីនា ឆ្នាំ២០១៩ ប្រមុខរដ្ឋាភិបាល ក៏បានជួបវិស័យឯកជន និងបានដោះស្រាយបញ្ហាសំខាន់នានា ក្នុងសម្រួលដល់ការរកស៊ីរបស់ពួកគេផងដែរ។ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ គ្រានោះ សម្ដេច ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងអាចជួបវិស័យឯកជន២ដងក្នុងមួយឆ្នាំ ដើម្បីដោះស្រាយបញ្ហាណាដែលចាំបាច់ទៀតផង ៕ | ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបវិស័យឯកជន លើកទី១៩ នៅថ្ងៃទី១ មេសា ខាងមុខ។ នេះបើតាមចំណាររបស់សម្ដេច ហ៊ុន សែន ដែលបានចារលើលិខិតលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលស្នើសុំរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩។ |
កាលពីអាណត្តិទី៤ លោក ញឹក ប៊ុនឆៃ មានតំណែងជាឧបនាយករដ្ឋមន្ត្រី ។ ហើយនៅក្នុងអាណត្តិទី៥នេះ លោកទទួលតំណែងជាទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។ នេះបើតាមអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែលបានបន្ថែមថា ក្រោយពីបញ្ចប់មុខតំណែងនេះ លោក ញឹក ប៊ុនឆៃ នឹងមិនមានតួនាទីអ្វីក្នុងជួររដ្ឋាភិបាលទៀតនោះឡើយ។ គួរបញ្ចាក់ថា បច្ចុប្បន្នលោក ញឹក ប៊ុនឆៃ គឺជាប្រធានគណបក្សខ្មែររួបរួមជាតិ ក្រោយពីបែកគ្នាម្ដងទៀតពីគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីឆ្នាំ២០១៦។ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នេះ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ក៏ទទួលបានកៅអីមេឃុំ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មួយផងដែរ ។ ក្រៅពីនេះក៏មានអាសនៈក្រុមប្រឹក្សាផ្សេងទៀត ដែលគណបក្សនេះ អាចទទួលបានទៀតផង ក្នុងចំណោមឃុំ-សង្កាត់ ទាំង៧១៣ ដែលមានបេក្ខជនឈរឈ្មោះបោះឆ្នោត ។ នេះបើតាមលទ្ធផលបឋមរបស់គណបក្សខ្មែររួបរួមជាតិ។ | ភ្នំពេញ៖ ព្រះមហាក្សត្រ បានបញ្ចប់មុខតំណែងលោក ញឹក ប៊ុនឆៃ ពីទីប្រឹក្សារាជរដ្ឋាភិបាល ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី តាមសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី៥ មិថុនា។ |
Investors already on edge over expected US interest rate rises have been rattled further since the US president last week unveiled plans for controversial tariffs on steel and aluminium imports as part of his "America First" agenda. Equities initially plunged on Thursday's announcement, which has been condemned by business leaders and foreign governments, before rebounding this week as dealers bet that the final measures would not be as bad as initially thought. However, analysts said news that Gary Cohn -- who had fought against the tariffs -- had stepped down could leave the field open for protectionist hawks to dictate policy, ramping up the chances of a global trade war. "His resignation increased the risk tenfold that President Trump will follow through with far-reaching trade tariffs given that Cohn was said to be remaining in his role to convince Trump to reverse his trade policy views, or at least temper them," said Stephen Innes, head of Asia-Pacific trading at OANDA. "While the world appears to be in a safer place this morning due to the denuclearisation olive branch offered by North Korea, the market is no less safe from the wrath of Trump's trade policies." US bond yields sank as traders rushed into safe assets, with the dollar falling against its major peers as well as high-yielding currencies as traders bet that any trade war would hurt the US unit. "Policy uncertainty has underpinned a lot of the market's recent volatility," Stephen Wood, chief market strategist for North America at Russell Investments in New York, told Bloomberg News. "This speaks to the instability. He's (Cohn) an advocate for free-trade policy so there would be expectation that protectionist voices would be more representative in the administration." - Olive branch - Regional equities swung through the morning, with sentiment improved by Pyongyang's olive branch to South Korea and the US -- saying it was open to discussing its nuclear programme. Seoul announced the two Koreas would hold a historic summit next month -- and that the North's leader Kim Jong Un was ready to suspend provocative missile and nuclear tests while sitting down for dialogue. Trump, who has said the US would not talk unless Kim was prepared to give up his weapons, welcomed the breakthrough offer. "It's important for markets for a number of reasons," said Greg McKenna, chief market strategist at AxiTrader. "It reduces a point of tensions between the US and China and could lead to more... cooperation as President Trump seeks to rebalance the US-China trade deficit." However, investors were unable to maintain the momentum and Seoul reversed its morning course to end 0.4 percent down, though the won held its gains. Tokyo closed down 0.8 percent, with Kobe Steel plunging 7.4 percent a day after its CEO resigned -- leaving no successor -- after the firm revealed widespread submission of false strength and quality data for products shipped to hundreds of clients worldwide. Hong Kong shed one percent and Shanghai closed down 0.6 percent, with Taipei 0.4 percent off. Sydney dropped one percent as data showed Australia's economic growth slowed in the final three months of last year and missed expectations. Singapore also shed one percent, while Bangkok, Jakarta and Mumbai tumbled. In early European trade London and Frankfurt each sank 0.4 percent, while Paris fell 0.3 percent. - Key figures around 0820 GMT - Seoul - KOSPI: DOWN 0.4 percent at 2,401.82 (close) Tokyo - Nikkei 225: DOWN 0.8 percent at 21,252.72 (close) Hong Kong - Hang Seng: DOWN 1.0 percent at 30,196.92 (close) Shanghai - Composite: DOWN 0.6 percent at 3,271.67 (close) London - FTSE 100: DOWN 0.4 percent at 7,117.30 Euro/dollar: UP at $1.2427 from $1.2408 at 2200 GMT Pound/dollar: UP at $1.3900 from $1.3891 Dollar/yen: DOWN at 105.64 yen from 106.17 yen Oil - West Texas Intermediate: DOWN 52 cents at $62.08 per barrel Oil - Brent North Sea: DOWN 52 cents at $65.27 New York - Dow: FLAT at 24,884.12 (close) | Hong Kong, China | Asian markets and the dollar were jolted Wednesday as news that Donald Trump's top economics adviser had resigned revived trade war fears, while early excitement at North Korea's offer of denuclearisation talks fizzled out. |
១. មិនទទួលទានបន្លែផ្លែឈើបានច្រើនគ្រប់គ្រាន់ ជាតិសសៃក្នុងបន្លែផ្លែឈើជួយចិញ្ចឹមបាក់តេរីល្អៗក្នុងពោះវៀន។ ដូច្នេះប្រសិនបើអ្នកមិនទទួលទានបន្លែទេនោះសុខភាពពោះវៀននឹងចុះខ្សោយដែលបង្កើនហានិភ័យនៃបញ្ហាសុខភាពគួរឱ្យបារម្ភច្រើនផ្សេងទៀត។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺបញ្ហាសុខភាពមួយដែលផ្សារភ្ជាប់នឹងសុខភាពពោះវៀនចុះខ្សោយ គឺប្រព័ន្ធភាពស៊ាំរាងកាយ។ នៅពេលបិរមាណនៃបាក់តេរីមិនល្អកើនឡើងខ្ពស់នោះវានឹងជះឥទ្ធិពលលើប្រព័ន្ធភាពស៊ាំរាងកាយនាំឱ្យចុះខ្សោយ។ ២. ស្ត្រេស ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសពេកក៏ជះផលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរាងកាយដែលធ្វើឱ្យអ្នកងាយឆ្លងជំងឺផ្សេងៗផងដែរ។ នៅពេលតានតឹងក្នុងអារម្មណ៍ខ្លាំងខួរក្បាលនឹងផលិតអ័រម៉ូនស្ត្រេស cortisol កាន់តែច្រើនឡើងដែលជះឥទ្ធិពលដល់មុខងារនៃកោសិកា T ចាំបាច់សម្រាប់ប្រយុទ្ធប្រឆាំងរោគឆ្លង។ ៣. ត្រូវពន្លឺព្រះអាទិត្យ ឬកម្ដៅថ្ងៃច្រើនពេក នេះក៏ព្រោះតែការប៉ះត្រូវកាំរស្មីយូវីពីព្រះអាទិត្យច្រើនពេលអាចបង្កបញ្ហា oxidative stress ដែលអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ។ បន្ថែមពីនេះការស្ថិតក្រោមកម្ដៅថ្ងៃច្រើនពេកក៏ពន្លឿនដំណើរការនៃភាពចាស់របស់ស្បែក និងបង្កើនហានិភ័យនៃជំងឺមហារីកស្បែកផងដែរ។ ៤. ទទួលទានគ្រឿងស្រវឹងលើសកម្រិត ការទទួលទានគ្រឿងស្រវឹងលើសពី ១ កែវសម្រាប់នារីនិង ២ កែវក្នុងមួយថ្ងៃសម្រាប់បុរសអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសុខភាពប្រព័ន្ធភាពស៊ាំដោយកោសិកាគ្រាប់ឈាមសថយចុះ។ នៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយអ្នកប្រាកដជាប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគផ្សេងៗ។ ៥. គេងមិនបានគ្រប់គ្រាន់ ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ជាប្រចាំនោះអ្នកប្រាកដជាសម្គាល់ឃើញថាខ្លួនឯងងាយនឹងកើតជំងឺផ្ដាសាយ។ នេះក៏ព្រោះតែប្រព័ន្ធភាពស៊ាំរាងកាយចាប់ផ្ដើមចុះខ្សោយ។ ដូច្នេះដើម្បីជាការប្រសើរចៀសផុតបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភ ចូរព្យាយាមគេងឱ្យបានស្កប់គ្រប់គ្រាន់។ ៦. ការធ្វើលំហាត់ប្រាណច្រើនលើសតម្រូវការ ពិតណាស់ការធ្វើលំហាត់ប្រាណអាចផ្ដល់អត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ជាច្រើនចំពោះសុខភាពរាងកាយនិងផ្លូវចិត្ត ជាពិសេសជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ ទោះជាយ៉ាងណាការធ្វើលំហាត់ប្រាណលើសពីតម្រូវការចាំបាច់អាចផ្ដល់ផលផ្ទុយមកវិញ។ ដូច្នេះដើម្បីជាការប្រសើរត្រូវប្រាកដថា អ្នកជ្រើសរើសធ្វើលំហាត់ប្រានពីកម្រិតស្រាលទៅមធ្យមដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ព្រមទាំងកាត់បន្ថយហានិភ័យនៃការរងរបួសផងដែរ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | កត្តាមួយចំនួនអាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពប្រព័ន្ធភាពស៊ាំនៃរាងកាយ ។ ថា តើកត្តាទាំងនោះមានអ្វីខ្លះ? ថ្ងៃនេះយើងនឹងបង្ហាញឱ្យដឹងពីទង្វើដែលអ្នកគួរចៀសវាងដើម្បីរក្សាភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំរាងកាយ ៖ |
អត្ថប្រយោជន៍សម្រាប់ព្យាបាល ដំបូងគេបំផុត របស់ AIA សម្រាប់ជីវិត ធានារ៉ាប់រងលើស្ថានភាពជំងឺជាក់លាក់ចំនួន ១២ ប្រភេទទាក់ទងនឹងជំងឺមហារីក ជំងឺដាច់សសៃឈាមខួរក្បាល ជំងឺបេះដូង ជំងឺសួត និងជំងឺថ្លើម ដោយរួមទាំងរោគសញ្ញាក្នុងដំណាក់កាលដំបូង និងស្ថានភាពជំងឺដំណាក់កាលធ្ងន់ធ្ងរផងដែរ។ ប្រសិនបើអ្នកត្រូវបានធានា ត្រូវបានពិនិត្យឃើញថាមានជំងឺ ដែលឋិតក្នុងស្ថានភាពក្រោមការធានារ៉ាប់រងនេះ អេ អាយ អេ ខេមបូឌា នឹងផ្តល់ជូនគាត់នូវប្រាក់អត្ថប្រយោជន៍ ដើម្បីទូទាត់ការចំណាយវេជ្ជសាស្ត្រក្នុង ឬក្រៅប្រទេស ឬដើម្បីរ៉ាប់រងការចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារគាត់។ ទឹកប្រាក់ដែលផ្តល់ជូនសម្រាប់ស្ថានភាពជំងឺក្នុងដំណាក់កាល់ធ្ងន់ធ្ងរ អាចមានទំហំដល់ទៅ ៤ដងធំជាងទំហំទឹកប្រាក់ដែលផ្តល់ជូនសម្រាប់រោគសញ្ញាក្នុងដំណាក់កាលដំបូង។ លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាជាច្រើន មិនបានជ្រាបថាជំងឺមិនឆ្លងធ្ងន់ធ្ងរ ដូចជាជំងឺបេះដូង និងជំងឺមហារីកជាដើម បានបណ្តាលឲ្យមានការស្លាប់ច្រើនជាង ៥០ភាគរយនៃការស្លាប់សរុបនៅកម្ពុជា ដែលបរិមាណនេះ ច្រើនជាងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដល់ទៅ ៣ដងឯណោះ។ អេ អាយ អេ ខេមបូឌា ប្តេជ្ញាជួយឲ្យប្រជាពលរដ្ឋទាំងឡាយទទួលបានការរស់នៅកាន់តែយូរអង្វែង សុខភាពកាន់តែល្អ និងមានជីវិតកាន់តែប្រសើរ។ យើងមានមោទនភាព ក្នុងការនាំយកនូវដំណោះស្រាយធានារ៉ាប់រងជីវិតដំបូងគេបំផុតនៅកម្ពុជា ដែលជួយប្រជាពលរដ្ឋមានជំងឺធ្ងន់ធ្ងរ។ ដើម្បីលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរអំពីជំងឺធ្ងន់ធ្ងរ អេ អាយ អេ ខេមបូឌា បានចាប់ដៃគូជាមួយនឹងមន្ទីរពេទ្យ សង់ត្រាល់ ដើម្បីផ្តល់នូវការពិនិត្យសុខភាពដោយឥតគិតថ្លៃជូនដល់សាធារណៈជន ក្រោមយុទ្ធនាការ AIA Care ខ្ញុំដឹង។ យុទ្ធនាការនេះ ចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ នៅពេលថ្មីៗ ក្រុមហ៊ុនធានារ៉ាប់រងជីវិត ធំបំផុតប្រចាំតំបន់អាស៊ី អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (អេ អាយ អេ ខេមបូឌា) បាននាំយក AIA សម្រាប់ជីវិត មកជូនប្រជាពលរដ្ឋកម្ពុជា។ AIA សម្រាប់ជីវិត គឺជាដំណោះស្រាយធានារ៉ាប់រងជីវិតតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានការផ្តល់ប្រាក់អត្ថប្រយោជន៍ ប្រសិនបើអ្នកដែលត្រូវបានធានារ៉ាប់រង ត្រូវបានពិនិត្យឃើញថាមានជំងឺធ្ងន់ធ្ងរជាក់លាក់មួយចំនួន។ |
Superior Weight Gain គ្មានផលប៉ះពាល់វិជ្ជមានលើការស្រូបយកជីវជាតិនិងសកម្មភាពនៃប្រព័ន្ធរំលាយអាហារ ជួយបន្សុតរាងកាយធ្វើឱ្យមានសុខភាពល្អ បង្កើតចំណង់អាហារ បរិភោគច្រើនជាងមុន ដេកស្កប់ស្កល់ជាងមុន។ ជួយអ្នកក្នុងការទទួលបាននូវទំងន់ដែលប្រកបដោយសុវត្ថិភាពនិងមានប្រសិទ្ធិភាពយូរអង្វែងហើយមិនស្រកទម្ងន់មកវិញពេលដែលអ្នកឈប់ប្រើប្រាស់វា។ សមាសភាគនៃ Superior Weight Gain ប្រូតេអ៊ីន (caseinsate និង gelatine)៖ សមា្ភរៈភាគច្រើនជាវត្ថុធាតុដើម្បីជំរុញកោសិកានិងកំណើនសាច់ដុំ ថាមពលបន្ថែមសម្រាប់រាងកាយ ការគាំទ្រដល់កម្លាំងសម្រាប់ទំហំរាងកាយប្រសើរឡើង។ វីតាមីន E (D-alpha tocopherol)៖ ជំរុញការស្រូបយកសារធាតុចិញ្ចឹម បង្កើនភាពធន់ក្នុងរាងកាយ។ Soy lecthin powder: បន្ថែមថាមពល ជំរុញការចំណង់អាហារនិងបំបាត់ភាពតានតឹង។ គ្រឿងផ្សំផ្សេងទៀតរួមមាន: សែលុយឡូសភ្លឺថ្លា, silica ម៉ាញ៉េស្យូម អំពីផលិតផល: - ប្រើប្រាស់៖ គាំទ្រដល់ការឡើងទម្ងន់ កំណើនសាច់ដុំ។ - ពេលវេលាផលិត៖ បីឆ្នាំចាប់ពីថ្ងៃនៃការផលិត។ កាលបរិច្ឆេទផុតកំណត់នៃការផលិតមាននៅលើស្លាកសញ្ញានៃផលិតផលនេះ។ - អ្នកប្រើប្រាស់៖ មនុស្សដែលទទួលរងពីការធ្លាក់ទឹកចិត្ត គ្មានចំណង់អាហារ អត្តពលិកនៃវិញ្ញាសាត្រូវការភាពស៊ូទ្រាំនិងកងកម្លាំង។ - កំណត់ប្រើប្រាស់៖ ១ទៅ២ គ្រាប់ក្នុងមួយថ្ងៃបន្ទាប់ពីការទទួលទានអាហាររួច។ - ផ្ទុក៖ ទុកនៅកន្លែងស្ងួតត្រជាក់ជៀសវាងមានពន្លឺព្រះអាទិត្យ។ - កំណត់សម្គាល់៖ ផលិតផលនេះមិនមែនជាថ្នាំមិនគួរប្រើប្រាស់ជំនួសថ្នាំព្យាបាលជម្ងឺឡើយ។ការប្រើប្រាស់ត្រូវបញ្ឈប់និងពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើមានផលប៉ះពាល់ណាមួយកើតឡើង។កុំប្រើប្រសិនបើត្រាខាងក្រោមត្រូវបាត់ឬមិនបានដូចដើម។ - ក្រុមផលិត៖ក្រុមហ៊ុន៖ Rose Chem Intl Corp., USA. - អាសយដ្ឋាន៖ 17310 Red Hill Avenue, Suite 140, Irvine, CA 92614, USA. Superior Weight Gain មានប្រភពពីសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនផលិតដែលអាចទុកចិត្តបាននិងមានអាស័យដ្ឋានច្បាស់លាស់។ ដូច្នេះអ្នកគួរជឿជាក់នូវជម្រើសរបស់ខ្លួន។ ទិញ Superior Weight Gain នៅទីណាទើបសុវត្ថភាពនិងជាទំនិញសុទ្ធ? បច្ចុប្បន្ននេះ ផលិតផលនេះត្រូវបាននាំចូលនិងចែកចាយនៅក្នុងហាងថែទាំសុខភាពនិងសម្ផស្ស Angkor Beauty។ ជាមួយនឹងការប្រតិបត្កិការណ៏ជាង៥ឆ្នាំនៅក្នុងវិស័យថែទាំសុខភាពនិងសម្ផស្សរួមជាមួយនឹងខ្សែសង្វាក់លក់នៅក្នុងទីក្រុងធំៗទូទាំងប្រទេស។ ប្រព័ន្ធនេះបង្កើតលក្ខខណ្ឌងាយស្រួលក្នុងការទិញទំនិញសម្រាប់អ្នកប្រើប្រាស់និងទទួលបានការជឿជាក់ ទំនុកចិត្តអំពីគុណភាពនៃផលិតផល។ ពេលមកកាន់ហាងថែទាំសុខភាពនិងសម្ផស្ស Angkor Beauty អ្នកនឹងទទួលបានការផ្តល់ជូនពិសេសជាច្រើន៖ ការពិគ្រោះយោបល់ដោយឥតគិតថ្លៃជាមួយនិងបុគ្គលិកដែលមានបទពិសោធន៍និងចំនេះដឹងច្រើន។ ការដឹកជញ្ជូនដោយឥតគិតថ្លៃទូទាំងប្រទេសក្នុងពេលវេលាខ្លីបំផុត។ ទូទាត់ពេលទទួលទំនិញ។ ធានាទំនិញសុទ្ធ ភាគរយ ។ ប្តូរឬសងបានក្នុងរយៈពេល៧ថ្ងៃ។ (អត្ថបទពាណិជ្ជកម្ម) | រាល់បញ្ហាទាំងអស់របស់អ្នកនឹងបានដោះស្រាយជាមួយនឹងផលិតផល Superior Weight Gainសូមទទួលយកការកើនទម្ងន់ ដោយបន្ថែមអាហារបំប៉នដើម្បីពង្រឹងសុខភាព បានយ៉ាងឆាប់រហ័ស។ |
ជាចំណុចស្នូលនៃទីក្រុង ភាពរីកចម្រើននៃខុនដូ បានទាក់ទាញប្រជាប្រិយភាពក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ផ្ទះល្វែងធំៗ មិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវគុណភាពការរស់នៅរបស់ឥស្សរជនប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានឥទ្ធិពលលើវីឡាបែបប្រពៃណីផងដែរ ដោយជំនួសទៅវិញដោយការរស់នៅបែបប្រណីត។ អគារ The smash-hit One57 នៅញូវយ៉ក 432 Park Avenue ដែលជាអគារលំនៅដ្ឋានខ្ពស់បំផុតនៅអឌ្ឍគោលខាងលិច និង Hyde Park One ជាអាផាតមិនដែលមានកិត្យានុភាពបំផុតនៅតំបន់ទីក្រុងឡុងដែលមានផ្ទះលែ្វងកម្រប្រណីតៗ និងផ្ទះល្វែងធំៗជាងគេនៅទូទាំងពិភពលោក។ លំនៅដ្ឋានដូចគ្នានេះដែរបានមកដល់ព្រះរាជាណាចក្រ កម្ពុជាហើយ។ ក្នុងប្រទេសកម្ពុជា អាផាតមិនដែលមិនខុសគ្នាពីផ្ទះវីឡានេះ បានលិចរូបរាងឡើងហើយ។ ក្នុងនាមជាអាផាតមិនកម្របែបអភិជននៅកម្ពុជា ស្កាយ វីឡានៅលើអ័ក្សកណ្តាលនៃរាជធានីភ្នំពេញបំភ្លឺផ្ទៃមេឃទាំងមូល។ ស្កាយ វីឡា វិមានរចនាអមមកជាមួយសួនច្បារលើអាកាសស្ថិតនៅចំកណ្ដាលនៃទីក្រុងភ្នំពេញ ស្កាយ វីឡា ជាវីឡាលើអាកាសដែលមានប៉មភ្លោះមាន ៣៥ ជាន់ កំពស់សរុបជិត ១៤០ ម៉ែត្រ។ វាជាភាពស្រស់ស្អាតនៃទីក្រុងថ្មីរបស់រាជធានីភ្នំពេញ ហើយក៏ជាកន្លែងសម្គាល់ទីក្រុងថ្មីនៅរាជធានី ភ្នំពេញផងដែរ។ ជាមួយភាពរីកចម្រើននៃអគារខ្ពស់នៅក្នុងទីក្រុងភ្នំពេញ ស្កាយ វីឡា បានធ្វើឲ្យខ្លួនឯងមានការចាប់អារម្មណ៍ក្នុងចំណោមមនុស្សមនាដោយសារតែកម្ពស់របស់អគារ ថែមទាំងការរចនាបទរបស់វាផងដែរ។ ជំនួសឱ្យការនិយាយថាស្កាយវីឡាគឺជាអគារលំនៅដ្ឋាន ក៏អាចហៅថាជាស្នាដៃសិល្បៈរចនា និងប្រណិតភាព។ ស្កាយវីឡា ត្រូវបានរចនាដោយ CY Lee ដែលជាស្ថាបត្យករដ៏ល្បីឈ្មោះមានស្នាដៃក្នុងការរចនាគម្រោង អគារល្បីៗជាច្រើន រួមមាន អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និងអគារ Chung Tai Chan Monastery។ ដើម្បីរួមបញ្ចូលគ្នានូវអគារទាំងមូលជាមួយនឹងទេសភាពធម្មជាតិដ៏ប្លែកនៃអាស៊ីអាគ្នេយ៍ លោក Li Zuyuan បានរៀបចំផែនការតុបតែងធំទូលាយនៅផ្នែកខាងក្រៅនៃស្កាយវីឡា ដែលអាចដាំរុក្ខជាតិបៃតង ដូច្នេះដោយគ្រាន់តែមើលពីខាងក្រៅនៃអាគារទាំងមូល ក៏អាចស្រមៃឃើញយ៉ាងច្បាស់ពីគោលគំនិតមូលដ្ឋាននៃអ្វីដែលហៅថាលំនៅដ្ឋានបែបទំនើប។ នៅពេលដែលអ្នកដើរចូលទៅក្នុងអគារ ស្កាយ វីឡា ដើមឈើ ឥដ្ឋ ក្បឿង សូម្បីតែបរិយាកាសនៃអគារ គ្រប់យ៉ាងសុទ្ធតែធ្វើឲ្យជីវិតរស់នៅរបស់អ្នកមានភាពប្រសើរឡើងដែលអ្នក ធ្លាប់ស្រមៃមកជាយូរ។ ស្កាយ វីឡា មិនត្រឹមតែជាវិមានដែលខ្ពស់ឈរនៅចំកណ្តាលរាជធានីប៉ុណ្ណោះទេ តែថែមទាំងឈរជានិមិត្តរូបនៃជីវិតប្រកបដោយសន្តិភាពការរស់នៅជនបទ។ ការរួមបញ្ចូលគ្នាដ៏ប៉ិនប្រសប់របស់អគារទាំងពីរនេះ គឺជាបទពិសោធន៍ចុងក្រោយនៃផ្ទះដ៏ល្អដែលអាចរកបានតែនៅក្នុងអគារស្កាយវីឡាតែមួយគត់។ មូលហេតុដែលធ្វើឲ្យអគារនេះតំណាងអំពីបទពិសោធន៍នៃការរស់នៅដ៏ល្អបំផុត គឺខ្ពស់លើសពីលក្ខណៈនៃស្តង់ដារលំនៅដ្ឋានដែលបានសាងសង់នាពេលបច្ចុប្បន្ននេះ។ ផ្ទៃខាងក្នុងដ៏ធំធេងរបស់ស្កាយវីឡាអនុញ្ញាតឱ្យសាលស្វាគមន៍ដ៏អស្ចារ្យមួយដែលមានកំពស់ ១០ ម៉ែត្រដែលអាចទទួលបានពន្លឺធម្មជាតិដ៏ស្រស់ស្អាត។ ជណ្តើរវង់មេអំបៅបុរាណបែបអភិជនរបស់ជនជាតិអឺរ៉ុបអាចឆ្ពោះទៅសាលជប់លៀងឡៅតឿ។ វាត្រូវបានគេរៀបចំយ៉ាងពិសេសសម្រាប់ពិធីជប់លៀងធំៗ និងពិធីជប់លៀងឯកជនដោយផ្ដល់នូវភាពប្រណីត និងឯកជនដាច់ខាត។ ទីធ្លាកំពស់ ៣៤ ជាន់ ព័ទ្ធដោយផ្កាចម្រុះ ដែលភ្ជាប់ដោយផ្លូវថ្មើរជើងលើអាកាស ដែលធ្វើឲ្យពួកអាចរីករាយជាមួយជីវិតដែលសុខស្រួល។ ការរចនាទេសភាពដ៏ប៉ិនប្រសប់នេះព័ទ្ធជុំវិញអាងហែលទឹកលើអាកាស បន្ទប់ហាត់ប្រាណ បន្ទប់ម៉ាស្សាព្យាបាលដោយទឹកការម៉ាស្សា កន្លែងលេងទឹកនិងទីធ្លាកម្សាន្តរបស់កុមារ និងកន្លែងទទួលទានអាហារបើកចំហ។ វិធីសាស្ត្រ ៣ យ៉ាងនៃការលេងកីឡា ការលំហែ និងកន្លែងមើលទេសភាពបានរហូតដល់ ៣៦០ ដឺក្រេ គឺនៅលើអាកាស កម្ចាត់ភាពតានតឹងនៃតំបន់ទីប្រជុំជន និងជំរុញឱ្យមានដង្ហើមជីវិតថ្មីគ្រប់ពេល។ លើសពីនេះទៅទៀត ក្លឹបស្កាយវីឡានៅជាន់ខាងលើ ក៏មានបន្ទប់សម្រាប់រក្សាគុណភាពនៃស្រា បន្ទប់កំសាន្ដមួយ ដែលអាចប្រើជាបន្ទប់ឯកជននិងកន្លែងអានសៀវភៅ។ នៅជាប់ក្លឹប គឺជាភោជនីយដ្ឋានដែលមានមុខម្ហូបឆ្ងាញ់បំផុតនៅក្នុងប្រទេសកម្ពុជា។ មេឃជាដែនកំណត់មួយនៅពេលដែលនិយាយដល់ភាពសុខស្រួល តម្លៃអចលនទ្រព្យកំពុងកើនឡើងយឺត ប៉ុន្តែកំពុងកើនឡើងនៅក្នុងរាជធានីភ្នំពេញ ខណៈដែលយូនីតធំៗកំពុងចាប់ផ្តើមពិបាកស្វែងរកពិបាកទៅ។ ស្កាយវីឡានៅតែជាយូនីតធំទូលាយ ដែលផ្ដល់ផាសុកភាពដែលមិនធ្លាប់មាននៅកណ្តាលក្រុងមានទំហំ ២៧២ម៉ែត្រការ៉េទៅ ៥០៩ម៉ែត្រការ៉េ ដែលធំទូលាយបំផុតនៅក្នុងទីក្រុង។ ស្កាយវីឡាមាន ២៥៦ យូនីត និង ចែកជា ៨ ប្រភេទ ដែលទាំងអស់នេះគឺជាយូនីតដែលមានលក្ខណៈប្រណិត ដែលល្អសម្រាប់ម្នាក់ឯង និងក្រុមគ្រួសារដែលកំពុងស្វែងរកការរស់នៅបែបប្រណីត។ ព័ត៌មានលំអិតនៃផ្ទះវីឡាប្រភេទនីមួយៗបង្ហាញពីភាពពិសេសនៃទំហំឯកជននៃវិមាន ដោយប្រើស្ថាបត្យកម្មដ៏អស្ចារ្យ និងការរចនាផ្នែកខាងក្នុង លំដាប់កំពូលដើម្បីបង្កើតបរិយាកាសប្រណីត និងផាសុកភាព។ ពេញមួយថ្ងៃនេះ ផ្នែកខាងក្នុង ព័ទ្ធជុំវិញពោរពេញទៅដោយពន្លឺធម្មជាតិ បង្កើតបានជាជីវិតរស់នៅ តាមបែបប្រណីត និងប្លែកនៅរាជធានីភ្នំពេញសម្រាប់អ្នក។ នេះអាចផ្ដល់បទពិសោធន៍យ៉ាងពេញលេញតាមរយៈវេរ៉ង់ដា ដ៏ធំទូលាយដែលមាននៅគ្រប់យូនីត ជាមួយនឹងទេសភាពដែលស្រស់ត្រកាលនៃទីក្រុង។ នៅពេលអ្នកឈរនៅលើយ៉រនេះ អ្នកនឹងយល់ន័យថា ភាពជាម្ចាស់ផ្ទះ គឺជាអ្វី ហើយហេតុអ្វីបានជាមាន កន្លែងស្នាក់នៅខ្ពស់ៗច្រើនបែបនេះ។ ផ្ទះវីឡាប្រភេទនីមួយៗមានបង្អួចធំមួយដែលមានទំហំរហូតដល់ពិដានដែលអាចមើលបាន ២៧០ អង្សារ។ អ្នកអាចរីករាយនឹងបទពិសោធន៍ដ៏អស្ចារ្យនៃការអង្គុយនៅលើអាកាសមើលទេសភាពទីក្រុង គ្រប់ពេល និងគ្រប់ទីកន្លែង។ កម្ពស់នៃផ្ទះនីមួយៗគឺ ៣.៦-៤.១ ម៉ែត្រ ដែលអាចឱ្យម្ចាស់រចនាផ្ទះរបស់ ខ្លួនតាមបំណងរបស់ខ្លួនពេញលេញ។ ក្រៅពីតំបន់រស់នៅធំទូលាយ អាផាតមិននីមួយៗនៃស្កាយវីឡាមានយ៉រធំទូលាយរចនាយ៉ាងល្អដែលអាច ចូលទៅដល់ផ្ទាល់បានតាមទ្វារកញ្ចក់របស់បន្ទប់ទទួលភ្ញៀវ។ ម្ចាស់អាចរៀបចំសួនច្បារឯកជន ឬប្រើវាជាតំបន់សាច់អាំងឬញាំតែ។ ដោយពិចារណាលើបញ្ហាសុវត្ថិភាព យ៉រមុខនៃអាផាតមិននីមួយៗត្រូវបានការពារដោយកញ្ចក់ពីរជាន់ និងបច្ចេកវិទ្យាដែកអ៊ីណុកដែលមានភាពជាក់លាក់ខ្ពស់ដែលមានលក្ខណៈសាមញ្ញស្រស់ស្អាត និងប្រើប្រាស់បានយូរ។ ប្រសិនបើអ្នកចង់រស់នៅក្នុងទីក្រុងដែលមានភាពមមាញឹកខ្លាំង ប៉ុន្តែនៅតែចង់រីករាយនឹងភាពស្ងប់ ស្ងាត់នៃតំបន់ជាយក្រុង ការរចនាដែលគិតគូរជាពិសេសលើការបំពុលសំឡេង ធ្វើឲ្យអ្នកអាចគេងលក់ យ៉ាងស្កប់ស្កល់នាពេលរាត្រី។ ស្កាយវីឡាបានប្រើកញ្ចក់អ៊ីសូឡង់សំឡេងពីរជាន់ ដែលអាចទប់ស្កាត់សំឡេង បាន ៩០ ភាគរយ។ ទីក្រុងភ្នំពេញមានទីតាំងស្ថិតនៅតំបន់ត្រូពិក ហើយការបើកម៉ាស៊ីនត្រជាក់ដែលមាន ទ្វារនិងបង្អួចបិទក្នុងរយៈពេលយូរ អាចបណ្តាលឱ្យខ្យល់ក្នុងផ្ទះស្ងួតខ្លាំង។ ដោយហេតុផលនេះ អគារអាផាតមិននីមួយៗនៃស្កាយវីឡាប្រើម៉ាស៊ីនត្រមួយដែលអាចប្រើចរន្តខ្យល់ក្នុងផ្ទះ និងខាងក្រៅដើម្បីឱ្យមានគុណភាពខ្យល់និងធ្វើឱ្យបន្ទប់ស្អាតនិងស្រស់ថ្លា។ ប្រភេទអាផាតមិននីមួយៗក្នុង ស្កាយ វីឡា ត្រូវបានរចនាឡើងដែលមានបន្ទប់លើសពី ២ បន្ទប់។ ទាំងបន្ទប់មេគ្រួសារ និងបន្ទប់គេងទី ២ មានទីធ្លាធំទូលាយ ដើម្បីធានាបាននូវផាសុកភាពតាមដែល អាចធ្វើទៅបាន។ បន្ទប់គេងមិនត្រឹមតែអាចផ្ទុកគ្រែធំទូលាយជាង ២ ម៉ែត្រប៉ុណ្ណោះទេ ថែមទាំងតំឡើងបន្ទប់សំលៀកបំពាក់ផងដែរ។ បង្គន់ត្រូវបានរចនាឡើងដោយបែងចែកកន្លែងសើម និងស្ងួតដាច់ដោយឡែក។ បន្ទប់ទឹកមេគ្រួសារក៏ត្រូវបានបំពាក់ដោយអាងងូតទឹកផងដែរ។ សម្ភារៈបន្ទប់ទឹកសុទ្ធតែផលិតពីម៉ាកHansgroheនិងDuravit ដែលស្រស់ស្អាត ប្រើប្រាស់បានយូរ និងងាយស្រួលសម្អាត។ កន្លែងដាក់ឥវ៉ាន់នៅក្នុងបន្ទប់ទឹកទាំងអស់មានការធានាភាពសំណើម និងធូលី ដែលរក្សាបាននូវរូបរាងដ៏ស្រស់ស្អាត។ កញ្ចក់ស៊ុមធ្វើពីសំរិទ្ធលាតសន្ធឹង និងធ្វើឲ្យកន្លែងកាន់តែទូលាយ។ ជាតំបន់សំខាន់បំផុតក្នុងគ្រួសារ ផ្ទះបាយនៅស្កាយវីឡាមានបង្អួចធំមួយ មានទំហំពីបាតដល់ពិដាន ដែលមានតម្លាភាពនិងភ្លឺថ្លា។ ជញ្ជាំងប្រើប្រាស់ថ្នាំលាបដ៏ល្អ ដែលមិនបណ្តាលឱ្យផ្សែង និងប្រេងកាន់ នោះទេ។ ប្លង់រចនារាងអក្សរ H ឬពីរជួរ បានរក្សាទីតាំងទូទឹកកក ទូស្អាត និងតុប្រតិបត្តិការធំទូលាយ ហើយអាចផ្ទុកមនុស្សបាន ៤-៦ នាក់ ជាអ្វីមួយដែលផ្ដល់ភាពងាយស្រួលសម្រាប់ការជួបជុំ ក្រុមគ្រួសារ និងពិធីជប់លៀង។ ផ្ទះបាយដែលត្រូវបានរចនាឡើងយ៉ាងប្លែកដែលពិចារណាលើកំពស់និងទំលាប់នៃ ប្រជាជនអាស៊ី។ ស្កាយវីឡាមានចំណតរថយន្តក្រោមដីបួនជាន់, កន្លែងសុវត្ថិភាព និងឧបករណ៍ត្រួតពិនិត្យ ២៤ ម៉ោងដើម្បីការពារផ្ទះ។ យោងទៅតាមទំលាប់នៃការប្រើប្រាស់របស់ក្រុមអាយុខុសគ្នា សោរទ្វារគ្រប់ប្រភេទ ប្រើវិធីដោះសោរចំនួន ៣ គឺ លេខសម្ងាត់ + បញ្ឈ + កូនសោរ ហើយត្រូវបានបំពាក់ដោយអ៊ិនធើណេតដែលមានលក្ខណៈ ពិសេសពេញលេញដែលមិនត្រឹមតែផ្តល់ភាពងាយស្រួលដល់ជីវិតប៉ុណ្ណោះទេប៉ុន្តែថែមទាំងធានាថា គ្រួសារមានសុវត្ថិភាព។ លើសពីនេះទៀតវីដេអូអ៊ិនធើណេតដែលមានប្រតិបត្តិការពេញលេញ ក៏អាចភ្ជាប់ជាមួយឧបករណ៍ចាប់សញ្ញាទ្វារ ឧបករណ៍ចាប់សញ្ញារោទិ៍អ៊ីនហ្វ្រារ៉េដ ឧបករណ៍ចាប់ផ្សែង និងឧបករណ៍ផ្សេងទៀតដើម្បីធ្វើឱ្យប្រសើរឡើងទៅបណ្តាញការពារបច្ចេកវិទ្យាសន្តិសុខដែលដើរតួនាទី ការពារបន្ថែមក្នុងការប្រឆាំង នឹងចោរកម្មនិងការការពារគ្រោះមហន្តរាយ។ អាផាតមិននីមួយៗត្រូវបានបំពាក់ដោយទ្វារសម្រាប់អាសន្នក្នុងផ្ទះ។ នៅពេលដែលជណ្តើរយន្តមិនអាចត្រូវបានប្រើក្នុងគ្រាអាសន្នអ្នកអាចចុះជណ្តើរដោយទ្វារនេះបាន។ ស្កាយវីឡា ផ្តល់ការការពារអតិបរិមាសម្រាប់អាយុជីវិតនិងសុវត្ថិភាពទ្រព្យសម្បត្តិរបស់ម្ចាស់។ ការរស់នៅបែបអភិជនមានន័យថារស់នៅចំកណ្តាលនៃអ្វីៗទាំងអស់ ពិចារណាបឋមសម្រាប់ការទិញអចលនទ្រព្យ គឺទីតាំងព្រោះវាជៈឥទ្ធិពលដោយផ្ទាល់ទៅលើបទពិសោធន៍ នៃការរស់នៅរបស់អ្នក។ ស្កាយវីឡាមានទីតាំងស្ថិតនៅទីតាំងសំខាន់មួយនៅចំកណ្តាលរាជធានីភ្នំពេញ ខាងត្បូងស្តាតអូឡាំពិក ក្នុងខណ្ឌ៧មករា ដែលនៅជាប់វិថីព្រះសីហនុ និងវិថីសាធារណរដ្ឋប៉ូឡូញ។ តំបន់ជុំវិញនោះមានផ្លូវគមនាគមន៍យ៉ាងរលូន និងកន្លែងទីក្រុងទំនើប។ មានចម្ងាយតែប៉ុន្មាននាទី ពីតំបន់បឹងកេងកងដែលត្រូវបានស្គាល់ថាជាតំបន់ពេញនិយម។ ទីភ្នាក់ងាររដ្ឋាភិបាលស្ថានទូតនៃប្រទេសផ្សេងៗ និងធនាគារហិរញ្ញវត្ថុអន្តរជាតិ និងកន្លែងនយោបាយ និងពាណិជ្ជកម្មលំដាប់ទីមួយផ្សេងទៀតជិតដល់ទីបញ្ចប់ហើយ។ ក្នុងរង្វង់កាំ ៣គីឡូម៉ែត្រ ក៏មានផ្សារទំនើបអូឡាំព្យា ផ្សារទំនើបអ៊ីអន១ ផ្សាររុស្ស៊ី និងផ្សារដ៏ល្បីល្បាញផងដែរ។ ការរស់នៅក្នុងទីក្រុង បន្ថែមពីលើផ្សារទំនើប ដែលមានសភាពអ៊ូអរ មជ្ឈមណ្ឌលកីឡាជាដើម មានសាលាល្បី ៗ ជាច្រើន នៅជុំវិញ ស្កាយ វីឡា ដែលអនុញ្ញាតឱ្យមាតាបិតាអាចជ្រើសរើសអ្វីដែល ល្អបំផុតសម្រាប់កូនៗ របស់ពួកគេ។ ជាមួយនឹងបទពិសោធន៍ការរស់នៅនិងរបៀបរស់នៅល្អប្រសើររបស់ខ្លួនស្កាយវីឡាបានបំពេញនូវតម្រូវការខ្ពស់របស់មនុស្សលំដាប់ខ្ពស់សម្រាប់កន្លែងរស់នៅ។ វាអនុញ្ញាតឱ្យវរជនទីក្រុងរស់នៅក្នុង "វីឡា" ហើយវាក៏ជានិមិត្តរូបនៃយុគសម័យថ្មីនៃជីវិតប្រណីតពិភពលោកផងដែរ។ ស្កាយវីឡាមានទីតាំងខាងក្រៅ កន្លែងលក់ដុំ និងសេវាកម្មផ្តាច់មុខ វាមានតែមួយគត់នៅក្នុងរាជធានី ភ្នំពេញ និងជាជម្រើសដ៏ល្អបំផុតសម្រាប់ឥស្សរជនដែលរស់នៅទីក្រុងដើម្បីជួល។ ចង់រីករាយនឹងអាផាតមិនប្រណីតវីឡាកម្រិតខ្ពស់ដែលមានស្រាប់ក្នុងតម្លៃដ៏ល្អបំផុតមែនទេ? រស់នៅក្នុងជីវិតដ៏ប្រណីត សូមស្នាក់នៅស្កាយវីឡាឥឡូវនេះ! (អត្ថបទពាណិជ្ជកម្ម) | បច្ចុប្បន្នប្រជាជននៅលើសកលលោក កំពុងចាប់ផ្តើមបង្កើតក្រុមមនុស្សដែលរស់នៅបែបគុណភាពខ្ពស់ជាមួយនឹងលំនៅដ្ឋានប្រណីត។ ជាមួយនឹងការពង្រីកទីក្រុងធំៗជាបន្តបន្ទាប់ និងការកើនឡើងនៃប្រាក់ចំណូល តម្រូវការនៃការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យក៏កំពុងមានការរីកចម្រើនខ្លាំងផងដែរ។ |
នៅពេលនិយាយអំពីវ៉ាក់សាំងនាពេលបច្ចុប្បន្ននេះ មនុស្សគ្រប់គ្នានឹងនឹកឃើញដល់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបានបង្កើតឡើងក្នុងរយៈពេលដ៏ខ្លី ហើយថែមទាំងមាន សុវត្ថិភាពនិងប្រសិទ្ធភាពទៀតផង។ យ៉ាងណាមិញ ជំងឺអេដស៍កើតមានយូរមកហើយនោះ នៅតែគ្មានបង្កើតវ៉ាក់សាំងបង្ការបាននៅឡើយ។ ពោលគឺ វាមានតែថ្នាំជួយពន្យាពេលនៃការស្លាប់របស់អ្នកជំងឺ ក៏ដូចជាការពារមិនឱ្យឆ្លងទៅអ្នកដទៃ និងរក្សាសុខភាពមិនឱ្យទ្រុឌទ្រោមលឿនប៉ុណ្ណោះ។ តាមពិតទៅវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានផលិតដោយយកលំនាំតាមការផលិត វ៉ាក់សាំងបង្ការជំងឺអេដស៍ដែរ។ បើតាមការផ្សាយរបស់ទីភ្នាក់ងារ AFP។ ប៉ុន្តែវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ខណៈវ៉ាក់សាំងបង្ការជំងឺអេដស៍បែជាបរាជ័យទៅវិញ។ លោក Larry Corey អ្នកស្រាវជ្រាវពិសេសនៃអង្គការពិភពលោកគាំទ្រការអភិវឌ្ឍន៍វ៉ាក់សាំងបង្ការជំងឺអេដស៍បានថ្លែងថា ប្រព័ន្ធភាពស៊ាំរបស់មនុស្សមិនមាន លទ្ធភាពគ្រប់គ្រាន់ប្រឆាំងវីរុស HIV បង្កជំងឺអេដស៍នៅឡើយទេ។ វីរុស HIV ដែលបង្កឱ្យកើតជំងឺអេដស៍ មានចំនួនច្រើនរាប់រយ រាប់ពាន់ក្នុងខ្លួនអ្នកជំងឺម្នាក់ៗ ដែលបានឆ្លង។ ជាពិសេស វីរុសនេះមានសមត្ថភាពបំបែកខ្លួនបានយ៉ាងឆាប់រហ័ស ពាសពេញខ្លួនអ្នកជំងឺក្នុងរយៈខ្លីប៉ុណ្ណោះ។ នេះបើតាមការពន្យល់របស់លោក William Schief អ្នកដឹកនាំការអភិវឌ្ឍន៍វ៉ាក់សាំងបង្ការជំងឺអេដស៍នៅវិទ្យាស្ថានស្រាវជ្រាវ Scripps។ HIV ជាប្រភេទវីរុសដែលអាចចម្លងព័ត៌មានសេនេទិចពីវីរុសដើមហើយបំបែកខ្លួន បានលឿនខ្លាំងណាស់។ ដូច្នេះ ការអភិវឌ្ឍន៍វ៉ាក់សាំងមានការលំបាកនឹងទទួលជោគជ័យ។ អ្នកជំនាញរូបនេះបានថ្លែងដូច្នេះ។ តាមពិតទៅ វ៉ាក់សាំងដែលមានប្រសិទ្ធភាពចំពោះវីរុសនេះលុះត្រាតែមានសមត្ថភាពទៅបញ្ឈប់ការចម្លងព័ត៌មានសេនេទិចហើយសម្លាប់វាមិនឱ្យមានការបំបែកខ្លួនតែម្តង។ វ៉ាក់សាំងដែលគ្រាន់តែទៅកាត់ បន្ថយចំនួនវីរុសនឹងមិនមានប្រសិទ្ធភាពចំពោះវីរុស HIV ឡើយ ដ្បិតថា ចំនួនវីរុសដែលនៅសល់ នឹងបំបែកខ្លួនបន្តហើយរស់នៅក្នុងខ្លួនអ្នកជំងឺជារៀងរហូត។ មកទល់ពេលនេះ ការប្រឹងប្រែងអភិវឌ្ឍន៍វ៉ាក់សាំងបង្ការជំងឺអេដស៍នៅមិនទាន់ទទួលបានជោគជ័យ នៅឡើយទេ។ កាលពីឆ្នាំ២០២០ មានការសិក្សាមួយដែលមានឈ្មោះថា Uhambo ធ្វើឡើងនៅអាហ្រ្វិកខាងត្បូង ហើយទទួលបរាជ័យ។ ដោយឡែក បច្ចុប្បន្ននេះក្រុមហ៊ុនវ៉ាក់សាំង Johnson & Johnson ក៏កំពុងសិក្សាស្រាវជ្រាវរកវ៉ាក់សាំងបង្ការជំងឺអេដស៍ដែរ ដោយក្រុមហ៊ុននេះបានធ្វើតេស្តលើស្ត្រីចំនួន ២៦០០នាក់ នៅអនុតំបន់ សាហារ៉ា នៃទ្វីបអាហ្វ្រិក។ លទ្ធផលនៃការសិក្សានេះត្រូវបានរំពឹងថានឹងទទួលបាន នៅប៉ុន្មានខែខាងមុខនេះ៕ | ជំងឺអេដស៍ចាប់ផ្តើមមានវត្តមានលើមនុស្សដំបូងតាំងពីឆ្នាំ ១៩៨១មកម្លេះ។ ទោះជាអ្នកវិទ្យាសាស្ត្រក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរកវិធីព្យាបាលជំងឺអេដស៍ក្តី គេនៅមិនទាន់រកឃើញថ្នាំព្យាបាល ជំងឺនេះឱ្យជាដាច់បានឡើយ។ ចំណែកវ៉ាក់សាំងបង្ការជំងឺអេដស៍នេះ ក៏អ្នកវិទ្យាសាស្ត្រនៅមិនទាន់អាច បង្កើតឡើងដែរ។ មូលហេតុអ្វីបានជា ៤០ឆ្នាំទៅហើយ អ្នកវិទ្យាសាស្ត្រនៅតែគ្មានលទ្ធភាពស្រាវជ្រាវឃើញវ៉ាក់សាំងបង្ការជំងឺនេះទៀត? |
ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូកម្ពុជា បានធ្វើដំណើរកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែកញ្ញា ដើម្បីចូលរួមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UN)។ | ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាកម្ពុជា បានមកដល់ប្រទេសកម្ពុជាវិញហើយ នៅម៉ោងជិត៤រសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ ក្រោយពីបានចូលរួមប្រជុំលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិរួច។ |
លោកមេធាវីខាងលើបានបន្ថែមទៀតថា ប្រជាពលរដ្ឋមួយចំនួន កំពុងរំលោភលើសិទ្ធិអ្នកដទៃដោយមិនដឹងខ្លួន ជាពិសេសការបង្ហោះរូបភាព ឬវីដេអូណា ដែលមានរូបអ្នកដទៃ ហើយគេមិនពេញចិត្តឲ្យបង្ហោះ។ ការបង្ហោះរូប ឬវីដេអូ ដែលគ្មានការអនុញ្ញាតពីអ្នកពាក់ព័ន្ធនេះហើយ ដែលអាចធ្វើឲ្យអ្នកបង្ហោះមានទោសបាន។ ដើម្បីជ្រាបកាន់តែច្បាស់សូមលោក អ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងកញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ជាមួយលោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់អមរិន្ទដូចតទៅ៖ | ភ្នំពេញ៖ ការបង្ហោះរូប ឬវីដេអូ ដែលមានលក្ខណៈអាសអាភាស ដែលធ្វើឲ្យអ្នកមើលមានអារម្មណ៍ស្រើបស្រាល អាចប្រឈមផ្លូវច្បាប់ បើទោះជាអ្នកបង្ហោះនោះជាសាមីខ្លួនក៏ដោយ។ រឹតតែប្រឈមទោសធ្ងន់ធ្ងរថែមទៀតនោះ គឺការបង្ហោះរូបភាព ឬវីដេអូអាសអាភាសរបស់កុមារ។ នេះបើតាមការលើកឡើង របស់លោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់អមរិន្ទ។ |
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រែក្លាយតំបន់កោះពោធិ៍ខេត្តកែប ជាដែនជម្រក សម្រាប់ក្ដាមសេះពងកូន។ ក្នុងដែនជម្រកនេះ ក្រសួងមិនអនុញ្ញាតឲ្យមានការនេសាទនូវក្ដាមសេះក្នុងតំបន់នេះ នៅចន្លោះខែឧសភា ដល់ខែកក្កដា។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ការដាក់តំបន់កោះពោធិ៍ជាដែនជម្រក សម្រាប់ក្ដាមសេះ ដោយសារទីតាំងនេះសម្បូរដោយស្មៅសមុទ្រដែលបង្កការងាយស្រួលដល់ការពងកូនរបស់ក្ដាមនេះ។ ម្យ៉ាងទៀត ក្ដាមសេះនេះជាសម្បត្តិជលផលសំខាន់ សម្រាប់អ្នកនេសាទសមុទ្រ។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានបង្កើត និងគ្រប់គ្រងដែនជម្រកសុវត្ថិភាព ក្នុងខេត្តកែបនេះឡើង ក្រោមជំនួយថវិកាពីមូលនិធិបរិស្ថានសហប្រជាជាតិ (UNEP/GEF) រួមនឹងផ្នែកបច្ចេកទេស នៃមជ្ឈមណ្ឌលអភិវឌ្ឍជលផលអាស៊ីអាគ្នេយ៍ (SEAFDEC)។ ក្រសួងកសិកម្ម បានចងក្រងរចនាសម្ពន្ធគ្រប់គ្រង ក្នុងការពង្រឹងលើការអនុវត្តច្បាប់ ក្នុងរដូវហាមឃាត់នេសាទក្ដាមសេះនេះ។ រដ្ឋបាលជលផល បង្កើតជម្រកសិប្បនិមិត្តដោយប្រអប់បេតុង សម្រាប់ជាជម្រកក្ដាមសេះ ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ និងអង្កេតការវិវដ្ដនៃផលស្តុកក្ដាមសេះ រួមទាំងធនធានជលផលដទៃទៀត ក្នុងតំបន់នេះ។ សូមជម្រាបផងដែរថា ប្រជុំកោះពោធិ៍ និងកោះទន្សាយ ខេត្តកែប ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបង្កើតជាតំបន់គ្រប់គ្រងជលផលសមុទ្រ កាលពីថ្ងៃទី១២មេសា ឆ្នាំ២០១៨។ ចំពោះវិសាលភាពអនុវត្តនៅតំបន់គ្រប់គ្រងជលផលសមុទ្រនៅប្រជុំកោះពោធិ៍ និងកោះទន្សាយ ខេត្តកែប រួមមាន កោះពោធិ៍, កោះស្វាយព្រៃ, កោះហាលត្រី, កោះមាក់ប្រាង, កោះអាចម៍សេះ, កោះអង្ក្រង, កោះស្ងួត, កោះទន្សាយ, កោះស្វាយ, កោះកុក, កោះម្ទេស និងកោះត្បាល់ ស្ថិតក្នុងដែននេសាទ នៃភូមិសាស្ត្រក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលមានផ្ទៃក្រឡាសរុប ១១,៣០៧ ហិកតា៕ | ដោយ៖ ស៊ុល រ៉វី |
តាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស ផ្ទះរបស់ Grealish ដែលស្ថិតក្នុងទីក្រុង Cheshire ត្រូវបានក្រុមចោរគាស់ផ្ទះលួចចូលតាំងពីថ្ងៃទី២៧ ខែធ្នូ នៅពេលដែលគូដណ្តឹងរបស់គេ និងក្រុមគ្រួសារកំពុងជួបជុំគ្នានៅផ្ទះនោះ។ របាយការណ៍បាននិយាយថា គ្រឿងអលង្ការ និងនាឡិកាតម្លៃ ១លានផោន (១,២៧លានដុល្លារ) ត្រូវបានក្រុមចោរលួច។ «សំណាងល្អមិនមានបញ្ហាអ្វីកើតឡើងនៅកន្លែងដែលក្រុមគ្រួសាររបស់ពួកគេនៅខាងក្នុង។ វាគឺជាអ្វីដែលវាមាននៅក្នុងសម័យទំនើបនេះ ដោយមានរឿងជាច្រើនបានកើតឡើង ហើយវាជាពេលវេលាដ៏អាក្រក់មួយសម្រាប់គាត់ និងក្រុមគ្រួសាររបស់គាត់ ប៉ុន្តែជាសមនាងល្អ អ្វីដែលមិនត្រូវបានខូចខាតនោះគឺមនុស្សនៅក្នុង។»។ លោក Pep Guardiola បាននិយាយប្រាប់អ្នកកាសែតបែបនេះ។ ក្រុម Man City ចុះកិច្ចព្រមព្រៀងនាំយក Grealish ចូលរួមនៅក្នុងឆ្នាំ ២០២១ ដោយផ្ទេរមកពីក្រុម Aston Villa ក្នុងតម្លៃប្រមាណ ១០០លានផោន(១២៦លានដុល្លារ)។ Grealish ក៏ត្រូវបានគេរំពឹងថា នឹងមានវត្តមានសម្រាប់ការប្រកួតក្នុងកីឡដ្ឋាន Etihad ស្វាគមន៍ក្រុមភ្ញៀវមកពីបាតតារាង Sheffield United៕ | ផ្ទះរបស់ខ្សែប្រយុទ្ធ Jack Grealish ត្រូវបានចោរចូលលួចអំឡុងពេលដែលក្រុមមេឃខៀវ Manchester City ប្រកួតនៅក្រៅទឹកដីជាមួយនឹងក្លិប Everton កាលពីដើមសប្តាហ៍នេះ ប៉ុន្តែជាសំណាងល្អមិនមានសមាជិកគ្រួសាររបស់គេណាម្នាក់រងគ្រោះថ្នាក់នោះទេ។ នេះបើតាមសម្តីរបស់លោក Pep Guardiola បាននិយាយនាថ្ងៃទី២៩ ខែធ្នូ។ |
សម្ដេច ស ខេង ដែលបានបញ្ជាឱ្យមន្ត្រីខ្លួនចុះជួបប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ក្នុងរាជធានី-ខេត្តនេះ បាននិយាយថា រដ្ឋាភិបាល ពិតជាមិនអាចដោះស្រាយបញ្ហាពលរដ្ឋបានត្រឹមត្រូវទេ បើសិនជាមិនដឹងពីតម្រូវការរបស់ពលរដ្ឋ។ ត្រង់ចំណុចនេះសម្ដេច ស ខេង បានផ្ដាំមន្ត្រីខ្លួន ឱ្យចុះប្រមូលព័ត៌មាន និងបញ្ហាប្រឈមពីពលរដ្ឋដោយភាពអត់ធ្មត់ និងកត់ត្រាឱ្យបានហ្មត់ចត់រាល់មតិយោបល់របស់ពួកគេ ពោលគឺមន្ត្រីទាំងអស់មិនត្រូវជំទាស់មតិ និងគំនិតរបស់ពលរដ្ឋ ដែលខ្លួនគិតថាជាមតិប្រឆាំងនោះឡើយ។ សម្រាប់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានតែការស្ដាប់ និងដោះស្រាយបញ្ហាពលរដ្ឋឱ្យសមរម្យទេ ទើបវានឹងធ្វើឱ្យរដ្ឋាភិបាលគេចផុតពីកំហុស និងការរិះគន់។ ថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិបល្លាសស្មារតី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៤ កញ្ញា នេះ សម្ដេច ស ខេង បាននិយាយដូច្នេះថា៖«រដ្ឋាភិបាលដឹកនាំ គ្រប់គ្រងចាត់ចែង បើកាលណាក្ដាប់មិនបាននូវស្ថានភាពជាក់ស្ដែងនៅមូលដ្ឋាន ការគិតគូពីកង្វល់ នូវបញ្ហាប្រឈមនៅមូលដ្ឋានរបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលនោះប្រហែលជាមិនអាចដោះស្រាយបញ្ហាបានល្អទេ។ ប៉ុន្តែបើយើងផ្សារភ្ជាប់ការគិតគូរកង្វល់របស់ប្រជាពលរដ្ឋ ជាមួយគោលការណ៍ វិធានការនានារបស់រដ្ឋាភិបាល គឺរដ្ឋាភិបាលអាចនឹងទទួលបានជោគជ័យ បានន័យថា រដ្ឋាភិបាលស្ដាប់ប្រជាពលរដ្ឋ ហើយដោះស្រាយនូវអ្វីដែលប្រជាពលរដ្ឋចង់បាន ហើយសមស្រប ។ធ្វើបែបនេះ រដ្ឋាភិបាលមិនងាយមានកំហុសទេ»។ បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ការធ្វើវេទិកាសាធារណៈនេះ គឺពលរដ្ឋអាចបញ្ចេញមតិលើកយកបញ្ហាមកប្រាប់មន្ត្រីរដ្ឋាភិបាលគ្រប់គ្នា ហើយការដោះស្រាយនោះ ក៏មិនត្រូវប្រកាន់និន្នាការនយោបាយដែរ។ ក្នុងន័យនេះសម្ដេច ស ខេង បានសង្កត់ធ្ងន់ថា រាល់បញ្ហាដែលពលរដ្ឋលើកឡើងនោះ ទោះបីដោះស្រាយបានភ្លាមៗក្តី ឬមិនបានក្តី ក៏រដ្ឋាភិបាលដាក់បញ្ហាទាំងនោះ ចូលក្នុងបញ្ជីបញ្ហារបស់ពលរដ្ឋមួយ ដើម្បីដោះស្រាយជាដំណាក់កាល ពោលគឺរដ្ឋាភិបាលនឹងធ្វើបច្ចុប្បន្នភាពបញ្ហាប្រឈមរបស់ពលរដ្ឋ ដើម្បីរំកិលបញ្ហាទាំងនោះ ទៅជាការអភិវឌ្ឍវិញ។ «ការបើកវេទិកាសាធារណៈនេះ គឺសុំឱ្យមានសមាសភាពចូលរួមចម្រុះ គឺយើងស្ដាប់ទាំងអស់ បើកទូលាយឱ្យគាត់និយាយ ឱ្យគាត់សម្ដែងមតិ លើកបញ្ហាមក បញ្ហាដីធ្លីយ៉ាងម៉េច? បញ្ហាកសិផលរបស់គាត់យ៉ាងម៉េច? ការរស់នៅរបស់គាត់យ៉ាងម៉េច? មានសន្តិសុខល្អប្រសើរទេ?»។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង ដែលបានសង្កត់ធ្ងន់ទៅមន្ត្រីខ្លួនថា បើស្ដាប់មតិយោបល់ពលរដ្ឋច្រើន នោះរដ្ឋាភិបាលនឹងទទួលបានគំនិតច្រើនសម្រាប់ការអភិវឌ្ឍ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលប្រមូលបញ្ហាប្រឈមរបស់ពលរដ្ឋបានជាង៩០០ករណីហើយ ដោយក្នុងនោះបញ្ហាពលរដ្ឋ៣០០ករណីនៅខេត្តព្រៃវែង និងជាង៦០០ករណីទៀត នៅខេត្តបាត់ដំបង។ ក្រោយពីប្រមូលបញ្ហាទាំងនេះហើយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងធ្វើជារបាយការណ៍ដាក់ជូនសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រួតពិនិត្យ និងដាក់ចេញយុទ្ធសាស្ត្រដំណោះស្រាយ។ បើតាមសម្ដេច ស ខេង រដ្ឋាភិបាលនឹងបូកសរុបការងារចុះជួបពលរដ្ឋតាមវេទិកាសាធារណៈនេះ នៅខែមករា ឆ្នាំ២០២០ខាងមុខ៕ | ភ្នំពេញ៖ បើក្ដាប់ស្ថានការណ៍នៅមូលដ្ឋានមិនបាន នោះរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហាបានល្អទេ។ នេះជាការលើកឡើងរបស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជំរុញឱ្យមន្ត្រីថ្នាក់ជាតិទាំងអស់ ចុះធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដើម្បីប្រមូលយកបញ្ហាប្រឈមនានាមកដោះស្រាយ។ |
បន្ទាប់ពីអបអរសាទរលើការបោះឆ្នោត រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងនាមលោកប្រធានាធិបតី រូឌ្រីហ្គោ ឌូតឺតេ ក៏ឆ្លៀតនិយាយពីទំនាក់ទំនងជាមួយកម្ពុជា។ ប្រមុខទូតហ្វីលីពីន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍បែបនេះថា៖«ហ្វីលីពីន នៅតែប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅរវាងភាគីទាំងពីរ ទាំងនៅក្នុងថ្នាក់តំបន់ និងពិភពលោក»។ ក្រៅពីហ្វីលីពីន បណ្តាប្រទេសមួយចំនួនទៀត ដូចជា ចិន វៀតណាម និងឡាវ ជាដើម ក៏បានអបអរសាទរលើការបោះឆ្នោតនៅកម្ពុជាផងដែរ។ ប៉ុន្តែ ស្របពេលទទួលបានការអបអរសាទរ រដ្ឋាភិបាលកម្ពុជា ក៏រងការរិះគន់មិនតិចដែរ ពីសហគមន៍អន្តរជាតិផ្សេងៗ ជាពិសេស សហរដ្ឋអាមេរិក និងសភាពអឺរ៉ុប។ សូម្បីតែ ជប៉ុន ដែលមិនសូវមាត់កពីរឿងកម្ពុជា ក៏សម្តែងការមិនពេញចិត្តចំពោះការបោះឆ្នោតលើកនេះដែរ។ យ៉ាងណាក៏ដោយ គណបក្សកាន់អំណាច ដែលទើបនឹងឈ្នះការបោះឆ្នោតម្តងទៀត នៅតែប្រកាសថា នឹងបង្កើតរដ្ឋាភិបាលថ្មី តាមការគ្រោងទុកនៅថ្ងៃទី៦ ខែកញ្ញានេះ ដោយមិនខ្វល់ពីការទទួលស្គាល់ ឬមិនទទួលស្គាល់របស់បរទេសណាឡើយ។ លទ្ធផលបឋមស្តីពីការបោះឆ្នោត បង្ហាញថា គណបក្សកាន់អំណាចរបស់សម្តេច ហ៊ុន សែន ទទួលបានសំឡេងគាំទ្រ ដល់ទៅ៤,៨លានឯណោះ។ តាមតួលេខបឋមនេះ ទំនងជាមានតែគណបក្សអំណាចទេ ដែលទទួលបានអាសនៈក្នុងរដ្ឋសភា សម្រាប់នីតិកាលទី៦៕ | លោក អាឡាន ភីធ័រ ខាយ៉េតាណូ រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ដើម្បីអបអរសាទរការបោះឆ្នោតនៅកម្ពុជា។ តាមរយៈសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន បានវាយតម្លៃជាវិជ្ជមានថា ការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ បានប្រព្រឹត្តទៅដោយសន្តិភាព និងមានសណ្តាប់ធ្នាប់។ |
កាប់វែរឡើងវគ្គ ១៦ ក្នុងនាមជាក្រុមកំពូលតារាង រកបាន ២គ្រាប់នៅនាទី៤៥+១ ដែលធ្វើបានដោយកីឡាករ Gilson Tavares នៅវគ្គទីមួយ ប៉ុន្តែអេហ្ស៊ីបរកបានគ្រាប់តាមស្មើមកវិញនៅនាទី៥០ ដោយកីឡាករ Mahmoud Trezeguet ហើយឈានដល់ការប្រកួតចុងបញ្ចប់នាទី៩០+៣ គ្រាប់ទី២ របស់អេហ្ស៊ីបស៊ុតដោយកីឡាករ Mostafa Mohamed។ អេហ្ស៊ីបហៀបទទួលបានជ័យជម្នះទៅហើយ តែកាប់វែរមិនបណ្តោយឱ្យរបូតឱកាស ដោយកីឡាករ Bryan Teixaira ស៊ុតតាមស្មើ ២-២ មកវិញនៅនាទី៩០+៩។ កាប់វែរបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងពូល B ដោយមាន ៧ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួតចំនួន ៣លើក តាមពីក្រោយដោយអេហ្ស៊ីបនៅចំណាត់ថ្នាក់លេខ ២ មានត្រឹម ៣ពិន្ទុ ហើយហ្គាណានៅលេខ៣ និង មូសាំប៊ិកលេខ៤ មាន ២ពិន្ទុដូចគ្នា។ អេហ្ស៊ីប គ្មានវត្តមានរបស់ខ្សែប្រយុទ្ធ Mohamed Salah ព្រោះតែរូបគេរងរបួសសរសៃពួរ ហើយក៏ត្រូវវិលត្រឡប់ទៅកាន់ក្រុម Liverpool វិញថែមទៀត។ យ៉ាងណាខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ ត្រូវបានគេឃើញអង្គុយទស្សនាការប្រកួត ចុងក្រោយនៅវគ្គចែកពូលរបស់ក្រុមអេហ្ស៊ីប នៅកៅអីបម្រុង។ Salah រងរបួសអំឡុងសរសៃពួរ អំឡុងការប្រកួតរវាងអេហ្ស៊ីបស្មើជាមួយនឹងក្រុមហ្គាណា ជាការប្រកួតទី២ នៅក្នុងវគ្គចែកពូល ពូល B។ Salah អាចនឹងខកខានការប្រកួតរយៈពេល ៣ ឬ ៤សប្តាហ៍ទាំងនៅក្លិបហង្សក្រហម ឬក៏សម្រាប់ក្រុមជម្រើសជាតិ នេះបើតាមការបញ្ជាក់របស់លោក Ramy Abbas ជាភ្នាក់ងារផ្ទាល់។ រយៈពេលនៃការរបួសនេះអាចធ្វើឱ្យតារាបាល់ទាត់សញ្ជាតិអេហ្ស៊ីបខកខានជួយដល់ក្រុម ប្រសិនបើឡើងវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ។ កាលពីថ្ងៃទី២១ ខែមករា សហព័ន្ធបាល់ទាត់អេហ្ស៊ីន ក៏បានចេញសេចក្តីប្រកាសអំពីការស្នើសុំនាំយក Salah ទៅព្យាបាលនៅក្លិប Liverpool វិញ ពីសំណាក់លោក Jurgen Klopp ដែលជាចាក់ការប្រចាំក្រុមេ៕ | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកាប់វែរ និងម្ចាស់ជើងឯក ៧សម័យ អេហ្ស៊ីប ចាប់ដៃគ្នាឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ក្នុងពានរង្វាន់ទ្វីបអាហ្រ្វិក African Cup of Nations បន្ទាប់ក្រុមទាំងពីរ ប្រកួតស្មើគ្នា ២-២ នាជំនួបចុងក្រោយពូល B នាថ្ងៃទី២២ ខែមករា។ អេហ្ស៊ីបទទួលបានកៅអីវគ្គ១៦ក្រុមទាំងប្រផិតប្រផើយ ដោយសា មូសាំប៊ិក ស្មើ ហ្គាណា ២-២។ |
សម្រាប់ប្រជាជនខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌគឺជាបុណ្យប្រពៃណីជាតិដ៏សំខាន់មួយក្នុងចំណោមបុណ្យដទៃទៀត។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌត្រូវប្រារព្ធឡើងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃ១រោច ដល់១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ។ ក្នុងរដូវភ្ជុំបិណ្ឌ ប្រជាជនខ្មែរតែងរៀបចំម្ហូបអាហារទៅប្រគេនព្រះសង្ឃនៅវត្តដើម្បីបង្សុកូល និងឧទ្ទិសកុសលដល់ញាតការទាំងប្រាំពីរសន្ដានដែលបានចែកឋាន។ ស្របគ្នានេះ បណ្ដាប្រទេសមួយចំនួនទាំងនៅអាស៊ី និងអឺរ៉ុបក៏មានពិធីបុណ្យប្រពៃណីជាតិដែលធ្វើដើម្បីឧទ្ទិសដល់អ្នកស្លាប់ស្រដៀងកម្ពុជាដែរ។ បើតាមការចុះផ្សាយរបស់ទស្សនាវដ្តី Smithsonian ប្រទេសទាំងនោះរួមមាន៖ ១. បុណ្យ Halloween នៅប៉ែកលោកខាងលិច ពិធីបុណ្យ Halloween ត្រូវបានប្រារព្ធនៅអាម៉េរិក និងបណ្ដាប្រទេសអឺរ៉ុបភាគច្រើនជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣១ ខែតុលា។ ពិធីបុណ្យនេះមានដើមកំណើតមកពីពិធីបុណ្យ Samhain ដែលគេប្រារព្ធឡើងព្រោះជឿថា ព្រលឹងអ្នកស្លាប់នឹងមកបំផ្លាញដំណាំរបស់ពួកគេ ដូច្នេះគេត្រូវទុកចំណីអាហារ និងស្រានៅមាត់ទ្វារផ្ទះ ដើម្បីឱ្យព្រលឹងខ្មោចទាំងនោះសប្បាយចិត្ត។ ពេលត្រូវចេញទៅក្រៅផ្ទះ គេត្រូវពាក់របាំងមុខខ្មោចដើម្បីបន្លំខ្លួនជាមួយពួកខ្មោចទាំងនោះ។ បច្ចុប្បន្ន ពិធីបុណ្យ Halloween ដែលវាមានលក្ខណៈស្រដៀងនឹងបុណ្យ Samhain បានក្លាយជាពិធីបុណ្យកំសាន្តសប្បាយមួយ ព្រោះគេនាំគ្នាលេងគូរមុខមាត់ជាខ្មោច ហើយចែកស្ករគ្រាប់ជាដើម។ ២. បុណ្យ Dia de los Muertos នៅម៉ិកស៊ិក ម៉ិកស៊ិក តែងប្រារព្ធពិធីបុណ្យ Dia de los Muertos នៅរៀងរាល់ឆ្នាំថ្ងៃទី១ និងទី២ ខែវិច្ឆិកា ក្នុងគោលបំណងរំលឹកគុណដល់អ្នកដែលបានស្លាប់ទៅ។ ក្នុងថ្ងៃបុណ្យ Dia de los Muerto ប្រជាជនម៉ិកស៊ិកនាំគ្នាសម្អាតផ្នូរដូនតាហើយរៀបចំម្ហូបអាហារដាក់នៅទីនោះ ក៏ដូចជារៀបចំពិធីជប់លៀងផងដែរដើម្បីទទួលព្រលឹងអ្នកស្លាប់ទាំងអស់នោះ។ ប្រជាជនម៉ិកស៊ិកជឿថានៅថ្ងៃបុណ្យ Día de los Muertos វិញ្ញាណនៃអ្នកស្លាប់នឹងត្រឡប់មករកអ្នកនៅរស់។ ៣. បុណ្យសែនក្បាលទឹកនៅចិន ពិធីសែនក្បាលទឹករបស់ជនជាតិចិនក៏ជាពិធីបុណ្យសម្រាប់ឧទ្ទិសកុសលដល់អ្នកស្លាប់ដែរ។ បុណ្យនេះតែងប្រារព្ធនៅថ្ងៃទី១៥ នៃខែទី៧ ក្នុងឆ្នាំចន្ទគតិ។ ថ្ងៃប្រារព្ធពិធីបុណ្យនេះជាពេលទ្វារឋានសួគ៌ និងឋាននរកបើកធំបំផុត ហើយពពួកខ្មោច និងព្រលឹងទាំងអស់ចេញមកស្វែងរកញាតិដែលនៅរស់ ហើយស្វែងរកអាហារ។ ដូចនេះ ក្នុងថ្ងៃបុណ្យនេះគេតែងសែនម្ហូបអាហារ នំចំណី និងមានដុតសម្ភារក្រដាស ព្រមទាំងលុយក្រដាស ដើម្បីឧទ្ទិសកុសលដល់ដូនតាដែលបានចែកឋាន។ លើសពីនេះ គេដាក់សែន អាហារបន្តិចបន្តួចទៀតនៅខាងក្រៅផ្ទះសម្រាប់ខ្មោចអនាថា គ្មានសាច់ញាតិឧទ្ទិសកុសលឱ្យ។ ៤. បុណ្យ Chuseok នៅកូរ៉េ ពិធីបុណ្យ Chuseok គឺជាពិធីបុណ្យជាតិដ៏ធំបំផុតរបស់កូរ៉េទាំងកូរ៉េខាងជើង និងខាងត្បូង។ បុណ្យនេះតែងប្រារព្ធនៅថ្ងៃទី១៥ នៃខែទី៨ ក្នុងឆ្នាំចន្ទគតិ។ ក្នុងពេលប្រារព្ធពិធីបុណ្យនេះ ប្រជាជនកូរ៉េនាំគ្នាធ្វើម្ហូបអាហារនំចំណី ដើម្បីសែនរំលឹកដល់បុព្វការីជនដែលបានចែកឋានទៅ។ លើសពីនេះ ប្រជាជនកូរ៉េត្រូវទៅបោសសម្អាតផ្នូរដូនតាខ្លួន ហើយជួបជុំទទួលទានអាហាររួមគ្នា ហើយក៏មានសកម្មភាពរាំច្រៀង លេងល្បែងកំសាន្តផងដែរ។ ៥. បុណ្យ Obon នៅជប៉ុន ពិធីបុណ្យប្រពៃណីជាតិជប៉ុន Obon ជាពិធីរំលឹកដល់បុព្វការីជនដែលបានទទួលមរណភាព ព្រោះថ្ងៃបុណ្យនោះត្រូវបានគេជឿថាព្រលឹងអ្នកស្លាប់នឹងត្រលប់មករកសាច់ញាតិ។ អ្នកខ្លះហៅថ្ងៃបុណ្យ Obon ថាជាទិវាមរណៈរបស់ជនជាតិជប៉ុន។ ពិធីបុណ្យ Obon តែងប្រារព្ធឡើងនៅថ្ងៃទី១៥ អំឡុងខែទី៧ នៃឆ្នាំច័ន្ទគតិ។ ដោយសារពិធីនេះជាបុណ្យរំលឹកវិញ្ញាណក្ខន្ធដូនតា ប្រជាជនជប៉ុនជាច្រើនបានត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ហើយចំណាយពេលថ្ងៃឈប់សម្រាកជាមួយក្រុមគ្រួសារ និងមិត្តភក្តិ៕ | ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីជាតិខ្មែរដ៏សំខាន់មួយធ្វើឡើងដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ។ ការប្រារព្ធពិធីបុណ្យដែលមានគោលបំណងបែបនេះក៏ត្រូវបានធ្វើឡើងនៅប្រទេសជាច្រើនទៀតដែរដូចជាអាម៉េរិក ម៉ិកស៊ិក ចិន ជប៉ុន និងកូរ៉េជាដើម។ |
ទោះជាឡើងចុះនិងបត់បែនយ៉ាងណា ប្រធានាធិបតីចិន ស៊ី ជិនភីង ចាត់ទុកទំនាក់ទំនងរវាងចិន និងអាមេរិក នៅតែស្ថិតក្នុងដំណើរការល្អប្រសើរដដែលក្នុងរយៈពេលបួនទសវត្សរ៍មកនេះ។ នាជំនួបជាមួយលោក ហេនរី គីស៊ីងគ័រ នៅថ្ងៃទី៨ ខែវិច្ឆិកា លោក ស៊ី និយាយថា ចិននៅតែចង់ដោះស្រាយបញ្ហាតាមរយៈការចរចា ប៉ុន្តែអាមេរិកក៏ត្រូវគោរពចិនដែរ។ មេដឹកនាំចិននិយាយបែបនេះ ខណៈលោកត្រៀមជួបប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅអាហ្សង់ទីនដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម។ មកទល់ពេលនេះ សំណុំរឿងនេះបានធ្វើឲ្យទំនាក់ទំនងរវាងមហាអំណាចពិភពលោកទាំងពីរល្អក់កករខ្លាំង និងមិនទាន់មានច្រកចេញនៅឡើយ ទោះជាមានការចរចាមួយចំនួនក្ដី។ នៅក្រុងវ៉ាស៊ីនតោន មន្ត្រីអាមេរិកខ្លះក៏មិនពេញចិត្តនយោបាយរបស់ចិន ដែលកេងចំណេញប្រយោជន៍ពីក្រុមហ៊ុនបរទេស។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua លោក ស៊ី ទទួលស្គាល់ការមិនពេញចិត្តរបស់អាមេរិក តែចាត់ទុកជារឿងអវិជ្ជមានទៅវិញ។ ត្រង់ចំណុចនេះ ប្រធានាធិបតីចិនអះអាងថា ប្រទេសទាំងពីរគួរមានការស្វែងយល់ឲ្យត្រឹមត្រូវពីប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសនីមួយៗ ឯចិនវិញនឹងបន្តដើរលើផ្លូវអភិវឌ្ឍដោយសន្តិភាព ក៏ដូចជាបន្តការប្ដេជ្ញាចិត្តស្ថាបនាទំនាក់ទំនងទ្វេភាគីដែលគ្មានជម្លោះ ការប្រឈមមុខ ការគោរពគ្នាទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ឆ្លើយតបពាក្យរិះគន់ពីអាមេរិក លោក ស៊ី ដែលជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែរនោះ ក៏អំពាវនាវឲ្យអាមេរិកគោរពសិទ្ធិរបស់ចិនក្នុងការអភិវឌ្ឍតាមផ្លូវដែលខ្លួនបានជ្រើសរើស និងគោរពសិទ្ធិ និងផលប្រយោជន៍ចិន។ លោកបន្តថា ភាគីទាំងពីរគួរសម្រុះសម្រួលគ្នា និងរួមគ្នារក្សាទំនាក់ទំនងល្អប្រសើរនេះ។ ចំណែកឯជំហរចិន ត្រូវលោក ស៊ី អះអាងថា ចិនមានឆន្ទៈដោះស្រាយបញ្ហាតាមរយៈការជជែកដោយមិត្តភាព។ ទំនាក់ទំនងរវាងចិន និងអាមេរិក ហាក់ល្អបន្តិចក្រោយការជជែកតាមទូរសព្ទរវាងលោក ស៊ី និងលោក ត្រាំ ដែលបានបើកផ្លូវដល់ជំនួបនៅប៊ុយណូស៊ែ។ ជាសញ្ញាកាន់តែល្អនោះ មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខរបស់ចិន និងអាមេរិក នឹងជួបគ្នានៅវ៉ាស៊ីនតោននៅក្នុងសប្ដាហ៍នេះ។ យ៉ាងណាក្ដី ជម្លោះពាណិជ្ជកម្ម ទំនងជាស្ថិតនៅតែក្ដៅដដែល មិនថមថយឡើយ ទោះជាមានការជួបគ្នាតាំងពីថ្នាក់មេដឹកនាំជាន់ខ្ពស់រហូតដល់ថ្នាក់រដ្ឋមន្ត្រីក្ដី៕ | ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី៨ ខែវិច្ឆិកា បានប្រាប់ឲ្យអាមេរិកគោរពការសម្រេចចិត្តរបស់ចិនក្នុងការជ្រើសរើសផ្លូវដើរដើម្បីការអភិវឌ្ឍរបស់ខ្លួន។ លោក ស៊ី និយាយបែបនេះនាជំនួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ហេនរី គីស៊ីងគ័រ(Henry Kissinger) ក្នុងទីក្រុងប៉េកាំង។ ចំពោះមុខលោក គីស៊ីងគ័រ ប្រមុខដឹកនាំចិនរូបនេះក៏បង្ហាញជំហរចង់ឃើញទំនាក់ទំនងចិន និងអាមេរិកដែលគ្មានការប្រឈមមុខ និងបញ្ហា តែមានការគោរពគ្នាទៅមក។ |
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ AFC U16 Championship 2018 ក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំកម្ពុជាដែលស្ថិតនៅក្នុងពូល I ត្រូវប្រជែងជាមួយជើងខ្លាំងវៀតណាម អូស្ត្រាលី និងម៉ុងហ្គោលី ក្នុងវគ្គជម្រុះសន្សំពិន្ទុចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ដែលប្រទេសម៉ុងហ្គោលីជាម្ចាស់ផ្ទះនៃវគ្គជម្រុះពូល I នេះ។ ក្រុម U16 កម្ពុជាត្រូវប្រឈមជាមួយក្រុម U16 វៀតណាមក្នុងជំនួបបើកឆាកនាថ្ងៃទី២០ ខែកញ្ញា មុនប៉ះក្រុមអូស្ត្រាលី និងក្រុមម្ចាស់ផ្ទះម៉ុងហ្គោលីក្នុងជំនួបបន្ទាប់ និងជំនួបចុងក្រោយនៅថ្ងៃទី២២ និងថ្ងៃទី២៤ ខែកញ្ញា។ ក្រៅពីការប្រកួតក្នុងពូល I ក៏មានការប្រកួត៩ពូលផ្សេងទៀតផងដែរ។ ក្នុងនោះពូល A មានម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ហ្ស៊កដានី អ៊ូសបេគីស្ថាន ស្រីលង្កា និងបារ៉ែន, ពូល B មានម្ចាស់ផ្ទះតាហ្ស៊ីគីស្ថាន អូម៉ង់ ស៊ីរី ម៉ាល់ឌីវ និងតួកម៉េនីស្ថាន, ពូល C មានម្ចាស់ផ្ទះអ៊ីរ៉ង់ កៀហ្ស៊ីស៊ីស្ថាន អាហ្វហ្គានីស្ថាន ប៊ូតង់ និងលីបង់, ពូល D មានម្ចាស់ផ្ទះនេប៉ាល់ អ៊ីរ៉ាក់ ឥណ្ឌា និងប៉ាឡេស្ទីន, ពូល E មានម្ចាស់ផ្ទះកាតា អេមីរ៉ាតអារ៉ាប់រួម យេម៉ែន និងបង់ក្លដែស។ ពូល F មានកូរ៉េខាងជើង ហុងកុង ឆាយនីសតៃប៉ិ ម៉ាកាវ និងព្រុយណេ, ពូល G មានម្ចាស់ផ្ទះថៃ ឡាវ ទីម័រខាងកើត ឥណ្ឌូនេស៊ី និង Northern Mariana Islands, ពូល H មានកូរ៉េខាងត្បូង ចិន មីយ៉ាន់ម៉ា និងហ្វីលីពីន, ពូល I មានកម្ពុជា វៀតណាម អូស្ត្រាលី និងម៉ុងហ្គោលី និងពូល J មានម្ចាស់ផ្ទះជប៉ុន ម៉ាឡេស៊ី សិង្ហបុរី និងហ្គាម៕ | ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៦ឆ្នាំកម្ពុជាត្រូវប្រជែងជាមួយជើងខ្លាំង វៀតណាម អូស្ត្រាលី និងម៉ុងហ្គោលីក្នុងវគជម្រុះពូល I នៃពានរង្វាន់ AFC U16 Championship 2018 នាខែកញ្ញា ខាងមុខនេះនៅលើទឹកដីម៉ុងហ្គោលី។ ព្រឹត្តិការណ៍នេះមាន៤៥ប្រទេសចូលរួមដោយបែងចែកជា១០ពូល(A-J)។ |
ស៊េរី nova តែងតែផ្ដោតលើមុខងារថតរូបល្អគាប់ចិត្ត ហើយគុណសម្បត្តិនេះ រឹតតែអស្ចារ្យឡើង សម្រាប់ Huawei nova 3 ដែលបំពាក់កាមេរ៉ាមុខពីរគ្រាប់ ទំហំ 24M + 2 MP និងកាមេរ៉ាភ្លោះខាងក្រោមទំហំ 24M + 16MP។ ជាមួយ lens កាមេរ៉ាបែបអាជីព វាធ្វើឲ្យកម្រិតរូបភាពដិតច្បាស់ល្អ បូករួមទាំង tool ច្រើនជម្រើស ដូចជាជំនួយឲ្យសភ្លឺច្បាស់ស្អាតបែបធម្មជាតិ។ ក្រៅពីផ្ដល់នូវគុណភាពរូបកម្រិតអាជីព ស្មាតហ្វូន HUAWEI nova 3 series អាចផលិតរូបថតបែប bokeh effect ខាងមុខច្បាស់ឆ្លុះនិងផ្ទៃខាងក្រោយស្រទន់ព្រាលៗបែបធម្មជាតិ។ មុខងារ HDR effect ធ្វើឲ្យមានតុល្យភាពពន្លឺ រូបភាពច្បាស់គ្រប់ចំណុច មិនថាស្ថានភាពចាំងខ្លាំង។ ជាមួយកម្រិត Aperture 1.8 វាធ្វើឲ្យរូបកាន់តែភ្លឺ ហើយក៏ងាយស្រួលថតពេលយប់ដែរ។ បច្ចេកវិទ្យា AI សម្គាល់ប្លង់រូបភាពដោយស្វ័យប្រវត្តិ មាននៅកាមេរ៉ាទាំងក្រោយ និងមុខជួយការថតសែលហ្វីស្អាតដូចតារា។ សម្រាប់អ្នកចូលចិត្តថតរូបភាព ឬវីដេអូកំប្លែងប្លែកៗ Huawei nova3 និង ova 3i មានផ្ដល់ 3D Qmojis ស្អាតឃ្យូតៗ ដែលអាចឲ្យអ្នកលេងទឹកមុខ ធ្វើកាយវិការយ៉ាងរស់រវើក ហើយចែករំលែកក្នុងបណ្ដាញសង្គម។ ជាមួយការឌីហ្សាញរាងរៅដ៏ប្រណីត ប្រើកញ្ចក់ស្រោបទាំងមុខ និងក្រោយប្រដេញពណ៌ភ្លឺចែងចាំង លម្អដោយគែមអាលុយមីញ៉ូម Huawei nova 3 ក៏បំពាក់នូវអេក្រង់ឆកដ៏កំពុងពេញនិយម ធំពេញភ្នែក ទំហំ ៦,៣ អ៊ីញ កម្រិត Full HD+ 409 ppi បង្ហាញពណ៌បានដិតច្បាស់ល្អ ទោះជាប្រើក្រោមពន្លឺថ្ងៃ។ ស្ថិតនៅក្រោមផ្ទៃកញ្ចក់ គ្រឿងក្នុងរបស់ nova 3 បំពាក់ដោយ chip Kirin 970, GPU Mali-G72 PM12, CPU 8 Core 4 រត់នៅល្បឿន 2.4 និង 1.8 ហើយមាន RAM 6GB, ROM 128 G រីឯ nova 3iបំពាក់ chip Kirin 710។ បន្ថែមលើបច្ចេកវិទ្យាគ្រឿង កម្លាំងថ្មវិញក៏មិនធម្មតាដែរ គឺ 3750 mAh សម្រាប់ nova 3 និង 3340 mAh សម្រាប់ nova 3iហើយមាន Fast Charg ទៀតផង។ ប្រព័ន្ធសុវត្ថិភាពមានស្គេនម្រាមដៃ និងដោះសោរដោយប្រើមុខបានគ្រប់មុំ (3D)។ Huawei មិនត្រឹមតែផ្ដោតទៅលើគុណភាពផលិតផលនោះទេ ការច្នៃបង្កើតថ្មីឥតឈប់ឈរ ដែលរួមចំណែកឲ្យ Huawei បន្តគ្របដណ្ដប់លើទីផ្សារស្មាតហ្វូន។ តួយ៉ាងដូចជា Huawei បានអភិវឌ្ឍនូវបច្ចេកវិទ្យា Chipset ដោយផ្ទាល់។ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការបទពិសោធលេងហ្គេមដ៏រលូន Huawei បានដាក់ឲ្យប្រើនូវ GPU Turbo ជួយបង្កើនដំណើរការក្រាហ្វិកឥតទាល់ចិត្ត ដែលផ្ដល់នូវបទពិសោធកម្សាន្តដ៏រំជើបរំជួល និងជក់ចិត្តសម្រាប់យុវវ័យ។ លោក Jeff Yang នាយកចែកចាយស្មាតហ្វូន HUAWEI ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ ក្នុងនាមជាអ្នកផ្ដល់បច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានឈានមុខគេក្នុងសកលលោក នៅចំនួន ១៧០ ប្រទេស និងបម្រើមនុស្សជាងមួយភាគបីទូទាំងពិភពលោក តាំងពីឆ្នាំ ១៩៨៧។ ដោយផ្ដល់តម្លៃខ្ពស់ដល់ការច្នៃបង្កើតថ្មីដើម្បីអតិថិជន យើងមានក្ដីប្រាថ្នាមោះមុតចំពោះប្រជាជនកម្ពុជា ឲ្យទទួលបានបទពិសោធន៍បច្ចេកវិទ្យាថ្មីពី Huawei nova3 និង nova 3i ដោយប្រើប្រាស់វាបំពេញតម្រូវការយ៉ាងឆ្លាតវៃ។ យើងជឿជាក់ថា Huawei nova 3 និង nova 3i ជាមួយកាមេរ៉ា 24MP, 4 AI Camera និង128 GB ROM នឹងនាំមកនូវបទពិសោធល្អឥតខ្ចោះដល់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា។ តារាល្បីៗ សុផា លីនដា សាន់នី សុក ហង្ស សូរីយ៉ាន ហេង សុខវាសនា វីដ ខូល័រ ង័រ ភាល័យ ពិធីករ ដាវុធ (MC DV) ពីយ៉ា វេហ្គា សូ មូនីរត្ន័ និងអ្នកសារព័ត៌មានជាច្រើននាក់ រួមទាំងថ្នាក់ដឹកនាំដេប៉ូចែកចាយផ្តាច់មុខក្រុមហ៊ុន Yako Technology បានបង្ហាញវត្តមានក្នុងពិធី ប្រើសាកល្បងស្មាតហ្វូន HUAWEInova 3 និង nova 3i។ អ្នកចូលរួមបានសម្ដែងចំណាប់អារម្មណ៍រីករាយភ្ញាក់ផ្អើល ជាមួយឱកាសប្រើប្រាស់ម៉ូឌែលចុងក្រោយថតរូបភាព និងវីដេអូ បែបសប្បាយៗ នៅក្រុមហ៊ុន HUAWEIអគារ Exchange Square ជាន់ទីមួយ។ ជាមួយរូបរាងឡូយ សមត្ថភាពក៏អស្ចារ្យ ស្មាតហ្វូនស៊េរី nova បានឆក់យកបេះដូងយុវវ័យជុំវិញពិភពលោក តាំងពីវត្តមាននាទីដំបូងលើទីផ្សារ ដោយសារតែវាផ្គាប់ចិត្តអ្នកប្រើប្រាស់វ័យក្មេងគ្មានទាស់។ ផលិតយ៉ាងផ្ចិចផ្ចង់ជាពិសេសសម្រាប់យុវវ័យសម័យថ្មី ជាវ័យរូបសម្រស់ស្រស់ស្រាយ ជីវិតពោរពេញការកម្សាន្ត ស្មាតហ្វូន HUAWEI nova Series បានបង្កើនអានុភាពកាន់តែរឹងមាំតាមរយៈសមាជិកថ្មីពីរម៉ូឌែលទៀតគឺ HUAWEI nova 3 និង nova 3i។ តោះមើលរូបភាព ឃ្យូតៗរបស់តារាល្បីៗ និងទិដ្ឋភាពជារួម៖ តោះទស្សនាវីដេអូលម្អិតស្ដីពីការកុម្ម៉ង់ទុកជាមុន (អត្ថបទពាណិជ្ជកម្ម) | ស្មាតហ្វូន HUAWEI nova 3 និង nova 3 i បើកស្វាគមន៍ការកុម្ម៉ង់ទិញជាមុន ចាប់ពីថ្ងៃទី 6 ខែសីហានេះតទៅ ជាមួយនឹងកាដូកប់ៗ រួមមានកាស Bluetooth ដ៏ស្រស់ស្អាតកាលីប និងកញ្ចប់ស៊ីមស្មាតធំហ្មង 16 សប្ដាហ៍ សម្រាប់ស្មាតហ្វូន nova 3 និង 12 សប្ដាហ៍សម្រាប់ Nova 3i។ |
Ford Mustang បានដាក់បង្ហាញដំបូងនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៦៤ ក្នុងកម្មវិធី Worlds Fair ក្នុងទីក្រុង New York។ រថយន្តនេះទទួលបានការកក់ភា្លមៗរហូតដល់ ២២,០០០ គ្រឿងបន្ទាប់ពីការដាក់បង្ហាញបាន១ថ្ងៃដំបូង។ ចំនួនលក់សរុបកើនឡើងរហូតដល់១លានគ្រឿងក្នុងកំឡុងពេល២ឆ្នាំដំបូង។បន្ទាប់មកទៀត Ford Mustang ជំនាន់ទី៦ បានចាប់ផ្ដើមទទួលការពេញនិយមជាខ្លាំងនៅតំនប់អាស៊ីប៉ាស៊ីហ្វិច ហើយបានអភិវឌ្ឍខ្លួនមកដល់ទីក្រុងប៉េកាំង ស៊ីដនី ដេលី ម៉ានីល ភ្នំពេញ និង ហ្វីជី ជាដើម។ លោក Peter Fleet ប្រធាន ផ្នែកលក់ ទីផ្សារ និងសេវាកម្មរបស់ក្រុមហ៊ុន ប្រចាំតំបតន់អាស៊ីប៉ាស៊ីហ្វិចបានឲ្យដឹងថា អតិថិជនរបស់រថយន្ត Ford Mustang នៅជុំវិញពិភពលោកស្រលាញ់ពេញចិត្តនឹងរថយន្តនេះ ដោយសារការរចនាម៉ូដផ្នែកខាងក្រៅ និងខាងក្នុងមានភាពស្រស់ស្អាតទាក់ទាញ សម្លេងពោរពេញទៅដោយថាមពល អានុភាព និងអារម្មណ៍ដ៏អស្ចារ្យនៅពេលបើកបរ ដែលជាហេតុជំរុញឲ្យកំណើននៃការលក់រថយន្តនេះ មានការកើនឡើងជាខ្លាំង ជាពិសេសការលក់នៅប្រទេសចិនវិញ មានការកើនឡើង ៤៤% ពីឆ្នាំ២០១៥ ដល់ ឆ្នាំ ២០១៦។ រថយន្ត Ford Mustang មានម៉ាស៊ីន ២ ប្រភេទ រួមមានប្រភេទម៉ាស៊ីន ២.៣-liter Ecoboost ៤ស៊ីឡាំង និង ប្រភេទម៉ាស៊ីនធំ ៥.០-liter ៨ស៊ីឡាំង។ ជាការពិតណាស់ នៅប្រទេសចិន ៩០% នៃចំនួនរថយន្តលក់ ជាប្រភេទម៉ាស៊ីន ២.៣-liter Ecoboost រីឯនៅប្រទេសអូស្ត្រាលីវិញប្រភេទម៉ាស៊ីន ៥.០-liter V៨ ពេញនិយមជាងប្រភេទម៉ាស៊ីនតូច។ សម្រាប់ពណ៌រថយន្តវិញ ពណ៌ដែលពេញនិយមបំផុតទាំងនៅទីផ្សារប្រទេសចិន និងអូស្ត្រាលី មានពណ៌ខ្មៅ និងពណ៌ក្រហម ដែលជាពណ៌តំណាងឲ្យស្មារតីអត្តពលកម្ម អំណាច និងសេចក្ដីស្រលាញ់។ វីដេអូ៖ លើសពីនេះទៅនោះ អ្វីដែលធ្វើឲ្យរថយន្តនេះទទួលបានការពេញនិយមនោះគឺ ការចរនាម៉ូដ និងបច្ចេកវិទ្យាចុងក្រោយ ដែលបំពាក់នៅក្នុងរថយន្តដែលរួមមានដូចជា៖ ១.HID Headlamps with & LED Signature Lighting - ចង្កៀងគុជបំពាក់ដោយភ្លើង LED ប្រភេទស្ព័របីឆ្នូត ២.LED Tail lamps with Sequential Turn Signals - ចង្កៀងស្តុបក្រោយបំពាក់ដោយភ្លើងស៊ីញ៉ូប្រដេញគ្នា។ ៣.Ambient Lighting - ភ្លើងខាងក្នុងរថយន្តអាចប្ដូរពណ៌បាន ៤.Pony Projection Light - ភ្លើងបំភ្លឺជំហៀងរូបសេះ រថយន្តទាំងសងខាងពេលបើកទ្វាររថយន្ត ៥.Intelligent Access with Push-Button Start - ប្រព័ន្ធបញ្ឆេះរថយន្តដោយស្វ័យប្រវត្តិជាមួយនឹងការចុចបូតុង ៦.BLIS (Blind Spot Information System) with Cross-Traffic Alert - ប្រព័ន្ធផ្តល់សញ្ញានៅចំហៀងនិងខាងក្រោយនៃរថយន្ត (ពេលេវ៉ា បត់ឆ្វេងស្ដាំ និងថយក្រោយ) ៧.Adaptive Cruise Control and Rain-Sensing Wipers - ប្រព័ន្ធកំណត់ល្បឿននៃការបើកបរនិងផ្លិតទឹកប្រើសេនសឺអូតូ ៨.Selectable Power-Assisted Steering Wheel (Normal, Sport, Comfort) - ចង្កូតប្រើថាមពលអេឡិចត្រូនិចអាចកំនត់ស្ថានភាពផ្សេងៗគ្នាបាន ៩.Selectable Driving Mode (Normal, Snow/Wet, Sport, or Track) - ប្រព័ន្ធគ្រប់គ្រងល្បឿនទៅតាមស្ថានភាពផ្លូវ ១០.ShakerTM Pro Audio with HR Radio - ប្រព័ន្ធបំពងសម្លេង Shaker Pro (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ រថយន្ត Ford Mustang ជារថយន្តលក់ដាច់បំផុតនៅប្រទេសអូស្ត្រាលី ប្រទេសណូវែលហ្សេឡង់ ប្រទេសហ្វីលីពីន ប្រទេសកូរ៉េ និងប្រទេសចិន។ Ford Mustang រថយន្តដែលពេញនិយមនៅតំបន់អាស៊ីប៉ាស៊ីហ្វិច បានប្រារព្ធខួបលើកទី ៥៣ របស់ខ្លួននៅក្នុងឆ្នាំនេះ។ |
ពីនយោបាយទៅកីឡា មិនមែនជាឧបសគ្គនោះឡើយ។ លោក Aleksandar Vucic បានធ្វើជាគំរូស្រាប់ ដោយប្រធានាធិបតីស៊ែប៊ីវ័យ៥០ឆ្នាំរូបនេះ មានឱកាសក្លាយជានិស្សិតលើកទីពីរ ដោយលោកសម្រេចសិក្សាជំនាញផ្នែកកីឡា ដើម្បីក្លាយជាគ្រូបង្វឹកកីឡាបាល់បោះសម្រាប់កុមារ។ លោក Vucic ដែលដឹកនាំស៊ែប៊ី តាំងពីឆ្នាំ២០១៧មកនោះ បានលើកឡើងថា៖«អ្នកមិនដឹងថា ខ្ញុំសប្បាយចិត្តយ៉ាងណានោះឡើយ ក្រោយរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំបានសម្រេចក្តីសុបិនពីកុមារភាពរបស់ខ្ញុំហើយ»។ នៅលើគណនី Instagram របស់ខ្លួន លោកប្រធានាធិបតីស៊ែប៊ី ដែលទទួលបានសញ្ញាបត្រច្បាប់ បានបង្ហាញកាតនិស្សិតថ្មីរបស់ខ្លួន លើជំនាញផ្នែកកីឡា និងសុខភាពនៅមហាវិទ្យាល័យក្នុងក្រុងបែលក្រាដ រួមជាមួយកូនបាល់បោះមួយ។ កន្លងមក លោកក៏ធ្លាប់បានអះអាងថា ផងដែរថា វាជារឿងដ៏អស្ចារ្យដែលចំណាយពេលនៅថ្ងៃសៅរ៍ និងថ្ងៃសុក្រ ជាមួយកីឡាករក្មេងៗ ក៏ដូចជាកុមារទូទៅដើម្បីរៀនសូត្រនូវអ្វីដែលថ្មី។ ក្លាយជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៤ ហើយបន្តជាប់ឆ្នោតជាប្រធានាធិបតីចាប់ពីឆ្នាំ២០១៧មក លោក Vucic នៅតែមិនបោះបង់ក្តីសុបិនពីក្មេងរបស់ខ្លួន ហើយទៅអនាគត លោកចង់ក្លាយជាគ្រូបង្វឹកក្លិបតូចមួយ៕ | លោក Aleksandar Vucic ប្រកាសតាមបណ្តាញសង្គម Instagram របស់ខ្លួនថា លោកបានចុះឈ្មោះក្នុងមហាវិទ្យាល័យមួយ ដើម្បីរៀនយកសញ្ញាបត្រជាគ្រូបង្វឹកកីឡាបាល់បោះ ព្រោះដើម្បីសម្រេចក្តីសុបិនរបស់ខ្លួនកាលពីវ័យកុមារ។ |
ឯកឧត្តម កឹម សុខា បានថ្លែងនូវសារនយោបាយខាងលើ ក្នុងវេទិកាចុះជួបមន្ត្រីមូលដ្ឋានរបស់ខ្លួនក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២0១៧នេះ។ សារនយោបាយនេះ ក៏ត្រូវបានឯកឧត្តម កឹម សុខា យកទៅបង្ហោះលើទំព័រហ្វេសប៊ុក ដែរ។ តាមរយៈទំព័រហ្វេសប៊ុកឯកឧត្តម កឹម សុខា បានសរសេរយ៉ាងដូច្នេះ៖យើងនឹងយកកម្មវិធីនយោបាយ និងគោលការណ៍របស់គណបក្សសង្គ្រោះជាតិ ដើម្បីដាក់ជូនប្រជាពលរដ្ឋខ្មែរ ជាអ្នកសម្រេច ដោយយើងមិនយកទឹកប្រាក់ តួនាទី បុណ្យសក្តិ ទៅទាក់ទាញទឹកចិត្តប្រជាពលរដ្ឋនោះទេ»។ ឯកឧត្តម កឹម សុខា បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ត្រូវរៀបចំកម្មវិធីនយោបាយជាក់ស្ដែង ដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ ឯកឧត្តម កឹម សុខា នៅតែនិយាយថា លទ្ធផលបោះឆ្នោត ដែលឆ្លុះបញ្ចាំងអំពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ គឺជាអ្វីដែលគណបក្សសង្គ្រោះជាតិ ចង់ឃើញ៕ | ភ្នំពេញ៖ ក្នុងការបោះឆ្នោត ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជឿជាក់លើកម្មវិធីនយោបាយ ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ។ ផ្ទុយទៅវិញ ការប្រើប្រាស់ថវិកា តួនាទី និងតំណែង ដើម្បីទាក់ទាញទឹកចិត្តប្រជាពលរដ្ឋ មិនស្ថិតក្នុងយុទ្ធសាស្ត្ររបស់មេបក្សប្រឆាំងរូបនេះ ឡើយ។ |
រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក លុយ ដាវីត បានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានផ្តល់ជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រទេសកម្ពុជា «ក្រោមកិច្ចសហប្រតិបត្ដិការមេគង្គ-គង្គា» លើគម្រោងចំនួន១៨ សម្រាប់ឆ្នាំ២០១៩-២០២០ ដែលមានថវិកាសរុបចំនួន ៨៩៥,១៤៥ដុល្លារ។ លោកបាននិយាយថា៖«ចាប់តាំងពីឆ្នាំ២០១៥ មក កម្ពុជាទទួលបានគម្រោងសរុបចំនួន៣៤ ដែលមានវិសាលភាពគ្របដណ្តប់ លើសកម្មភាពកិច្ចសហប្រតិបត្តិការ ក្នុងវិស័យ សុខាភិបាល, កសិកម្ម, អប់រំ, បរិស្ថាន, ការអភិវឌ្ឍជំនាញ, ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី, ការអភិវឌ្ឍជនបទ, ធនធានទឹក និងបច្ចេកទេសព័ត៌មានវិទ្យា»។ រដ្ឋលេខាធិការរូបនេះបន្តថា កម្ពុជាប្តេជ្ញា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអនុតំបន់នេះ ដោយផ្អែកលើសកម្មភាព អនុវត្តជាក់ស្តែង ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា និងតំបន់មេគង្គ។ អ្នកស្រី Manika Jain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា បានឲ្យដឹងថាគម្រោងទាំង១៨ ដែលត្រូវចុះហត្ថលេខានៅព្រឹកនេះ រួមមាន គម្រោង៦ នឹងងផ្តល់ទៅឲ្យក្រសួងសុខភិបាល គម្រោង៤ សម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទ គម្រោង២ សម្រាប់ក្រសួងធនធានទឹក និងឧតុនិយម គម្រោង២ សម្រាប់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គម្រោង២ សម្រាប់ក្រសួងកិច្ចការនារី គម្រោង១ សម្រាប់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងគម្រោង១ចុងក្រោយសម្រាប់ក្រសួងបរិស្ថាន។ អ្នកស្រីបាននិយាយថា៖«រដ្ឋាភិបាលឥណ្ឌានឹងបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រជាមួយរដ្ឋាភិបាលកម្ពុជាបន្តទៀត ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្ដិការមេគង្គ-គង្គា»។ គួររម្លឹកថា គិតចាប់ពីឆ្នាំ២០១៥ មក រដ្ឋាភិបាលឥណ្ឌាបានផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហប្រតិបត្ដិការមេគង្គ-គង្គា ចំនួន៣១ គម្រោង ដែលគិតជាទឹកប្រាក់សរុបចំនួន ១,៧ លានដុល្លារ៕ | ក្រោមកិច្ចសហប្រតិបត្ដិការមេគង្គ-គង្គា រដ្ឋាភិបាលឥណ្ឌា បានផ្ដល់ជំនួយឥតសំណងជិត៩០ម៉ឺនដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តន៍លើវិស័យនានា ដែលមានរយៈពេល២ឆ្នាំ។ នេះបើយោងតាមពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីជំនួយឥតសំណងរបស់សាធារណរដ្ឋឥណ្ឌា សម្រាប់ការអនុវត្តគម្រោងឆាប់ទទួលបានផលនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។ |
ក្នុងចំណោមករណីថ្មីទាំង៦៥៥ មាន១ករណីជាពលករមកពីថៃ ដោយអ្នកជំងឺជាស្ត្រីជនជាតិខ្មែរអាយុ១៨ឆ្នាំ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមកដល់កម្ពុជានៅថ្ងៃទី១៩ ខែមេសា។ បច្ចុប្បន្ន គាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ ៦៥៤ករណីទៀត ស្ថិតក្នុងសហគមន៍២០កុម្ភៈ។ ភ្នំពេញមាន៥២២ករណី ដោយមានខ្មែរ៥១៩នាក់ ចិន២នាក់ និងវៀតណាម១នាក់។ ក្រសួងនឹងជូនដំណឹងបន្តទៀតទាក់ទងនឹងកន្លែងសម្រាក។ ខេត្តព្រះសីហនុ មាន១១៣នាក់ ដែលសុទ្ធតែជាជនជាតិខ្មែរ។ ខេត្តកណ្តាល មានខ្មែរ៥នាក់ ខេត្តតាកែវមានខ្មែរ៥នាក់ ខេត្តកំពង់ចាមមានខ្មែរ៣នាក់នៅស្រុកស្រីសន្ធរ, ខេត្តកែបមានខ្មែរ៣នាក់នៅឃុំអង្គោល ស្រុកដំណាក់ចង្អើរ។ ខេត្តត្បូងឃ្មុំមានបុរសខ្មែរអាយុ២៤ឆ្នាំម្នាក់នៅឃុំកោងកាង ស្រុកពញាក្រែក, ខេត្តកំពង់ស្ពឺមានស្ត្រីខ្មែរអាយុ៣៨ឆ្នាំ នៅឃុំត្រពាំងគង ស្រុកសំរោងទង និងខេត្តមណ្ឌលគិរី មានករណីដំបូងបំផុតដែលជាស្ត្រីខ្មែរអាយុ៥១ឆ្នាំ នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ អ្នកសះស្បើយថ្មីមាន២២៤នាក់ ដោយ២នាក់នៅសៀមរាប ៧នាក់នៅកណ្តាល ៥នាក់នៅព្រៃវែង ១៩នាក់នៅព្រះសីហនុ ១១នាក់នៅស្វាយរៀង និង១៨០នាក់នៅភ្នំពេញ។ គិតមកដល់ពេលនេះ អ្នកកើតកូវីដ-១៩នៅកម្ពុជា សរុបឡើងដល់៨៨៤៨នាក់ ក្នុងនោះ៨៣០១នាក់ស្ថិតក្នុងសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយសរុបមាន៣១៤៨នាក់ និងស្លាប់មាន៦១នាក់ ប៉ុន្តែក្រសួងមិនទាន់បានផ្តល់ព័ត៌មានលំអិតទាក់ទងនឹងករណីស្លាប់២នាក់ចុងក្រោយនេះឡើយ៕ | ក្រសួងសុខាភិបាល នាថ្ងៃសុក្រ ទី២៣ ខែមេសា នេះ បានប្រកាសពីករណីឆ្លងកូវីដ-១៩ ចំនួន៦៥៥នាក់បន្ថែមទៀត ដែលជាតួលេខខ្ពស់បំផុតដែលប្រកាសប្រចាំថ្ងៃ ខណៈភ្នំពេញមានទៅដល់៥២២នាក់ និងព្រះសីហនុមាន១១៣នាក់។ ចំនួននេះធ្វើឲ្យតួលេខអ្នកឆ្លងកូវីដ-១៩ សរុបនៅកម្ពុជា៨៨៤៨ឡើងដល់នាក់។ ជាមួយគ្នានេះ អ្នកជាសះស្បើយថ្មីមានចំនួន២២៤នាក់ រីឯអ្នកស្លាប់មាន៦១នាក់។ |
បន្ទាប់ពីកម្មវិធីឃ្លាំមើលការលេចឡើងជំងឺឆ្លង (ProMED) បានរាយការណ៍ពីជំងឺសួតជាចង្កោម នៅភាគខាងជើងចិន អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២២ ខែវិច្ឆិកា បានស្នើសុំចិនពីព័ត៌មាននៃជំងឺឆ្លងទាំងនោះ។ តាមសំណើ រដ្ឋាភិបាលក្រុងប៉េកាំង បានផ្តល់របាយការណ៍ ហើយក៏គ្មានមេរោគថ្មី ត្រូវបានរកឃើញដែរ។ តាមសេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ចេញនៅថ្ងៃទី២៣ ខែវិច្ឆិកា ចិនមិនបានរកឃើញមេរោគថ្មី ឬមេរោគមិនធម្មតាណាមួយឡើយ។ ចំណែកករណីឆ្លងជំងឺផ្លូវដង្ហើមកើនឡើងនៅភាគខាងជើងចិន គឺដោយសារមេរោគជាច្រើនប្រភេទ ដែលត្រូវបានអ្នកវិទ្យាសាស្រ្តរកឃើញរួចមកហើយ។ អង្គការ WHO ខ្លួនកំពុងតាមដានយ៉ាងម៉ត់ចត់លើស្ថានភាព ហើយទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរចិន។ តាមទិន្នន័យបង្ហាញដោយអាជ្ញាធរចិន ការកើនឡើងនៃជំងឺឆ្លង គឺមានពាក់ព័ន្ធនឹងការលើកចោលវិធានរឹតត្បិតតំបន់ ស្របពេលមានការរីកសាយនៃមេរោគដែលបង្កជាជំងឺផ្លូវដង្ហើម និងជំងឺសួត ចាប់តាំងពីខែឧសភាមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ដោយមិនបានរកឃើញមេរោគថ្មីនៅក្នុងក្រុងប៉េកាំង និងខេត្តភាគឦសាន Liaoning អង្គការ WHO មិនបានហាមឃាត់ការធ្វើដំណើរ ឬពាណិជ្ជកម្មទៅក្នុងតំបន់នោះឡើយ។ ទន្ទឹមនេះ អង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ផងដែរថា វាជាកិច្ចការជាប្រចាំដែលអង្គការត្រូវស្នើសុំព័ត៌មានពីប្រទេសសមាជិកដូចជាចិន ពាក់ព័ន្ធនឹងជំងឺឆ្លង និងសួតជាដើម។ ជាការពិត ការកើនឡើងនៃជំងឺផ្លូវដង្ហើម មិនមែនកើតមានតែនៅចិនមួយនោះឡើយ ដែលកំពុងមានរដូវត្រជាក់ ប៉ុន្តែប្រទេសដទៃ ក៏កំពុងប្រឈមនឹងជំងឺផ្លូវដង្ហើមនេះដែរ ក្រោយពីវិធានការបន្ធូរបន្ថយទប់ស្កាត់ជំងឺកូវីដ-១៩ នៅពេលកន្លងមក។ កន្លងមក អង្គការWHO បានបញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលខែតុលា ភាគខាងជើងចិន មានករណីកើនឡើងនៃជំងឺផ្លូវដង្ហើម។ មន្ទីរពេទ្យក្នុងក្រុង Xian មានអ្នកជំងឺជាច្រើន បានស្វែងរកការព្យាបាល ស្របពេលអ្នកលេងបណ្តាញសង្គមចិន បានបង្ហោះរូបពីក្មេងៗព្យួរសេរ៉ូម ក្នុងពេលធ្វើកិច្ចការសាលា។ ជុំវិញបញ្ហានេះ អង្គការWHO បានស្នើប្រជាជនចិនគោរពតាមវិធានការទប់ស្កាត់ជំងឺឆ្លង ដើម្បីកាត់បន្ថយជំងឺផ្លូវដង្ហើម។ វិធានការទាំងនោះមានដូចជា ចាក់វ៉ាក់សាំង, រក្សាគម្លាត, ស្នាក់នៅផ្ទះ ពេលឈឺ រួមទាំងស្វែងរកការព្យាបាលវេជ្ជសាស្រ្ត ប្រសិនបើចាំបាច់ជាដើម។ គួររម្លឹកថា ចាប់តាំងពីផ្ទុះឡើងនៃជំងឺកូវីដ-១៩ ចិនបានរងការរិះគន់យ៉ាងខ្លាំង ដោយសារការដាក់ចេញចំណាត់ការយឺតពេល ក្នុងការទប់ស្កាត់ជំងឺឆ្លង។ លើសពីនេះ ប្រទេសជាច្រើន បានទទូចឱ្យរកប្រភពដើមនៃជំងឺកូវីដ-១៩ ថែមទៀត៕ | អាជ្ញាធរចិន មិនបានរកឃើញមេរោគខុសពីធម្មតា ឬមេរោគថ្មីឡើយ ហើយថែមទាំងបានផ្តល់ទិន្នន័យពាក់ព័ន្ធតាមការស្នើសុំលើរបាយការណ៍ជំងឺសួតជាចង្កោម និងការកើនឡើងនៃជំងឺផ្លូវដង្ហើមនៅប៉ែកខាងជើងប្រទេស។ អង្គការសុខភាពពិភពលោក (WHO) បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២៣ ខែវិច្ឆិកា។ |
ជំនួបទីក្រុងឡុងដ៍ ឬ London Derby ក្រុមតោខៀវបញ្ចប់ត្រឹមលទ្ធផលស្មើ ២-២ ជាមួយក្រុមរហ័សនាមមានក្នាយមាស។ ការប្រកួតនោះបានក្លាយជាជម្លោះដ៏ក្តៅមួយរវាងគ្រូបង្វឹកក្រុមទាំងសង។ ក្រោយចប់ការប្រកួត Tuchel និង Conte ទទួលបានកាតក្រហមម្នាក់មួយ ព្រោះតែទំនាស់ពាក្យសម្តី កាយវិការ និងការចាប់ដៃគ្នាពេលប្រកួត និងក្រោយប្រកួត។ ក្រោយជំនួបដ៏តានតឹងបញ្ចប់ ក្នុងសន្និសីទកាសែត គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ បាននិយាយរិះគន់ចំៗទៅលោក Taylor ថា កាត់សេចក្តីប្រកួតមានភាពរអាក់រអួល ហើយវានឹងប្រសើរឡើងប្រសិនបើលោក Taylor លែងកាត់សេចក្តីក្នុងជំនួបក្រុមChelsea បន្តទៀត។ បើតាមអ្នកនាំពាក្យ FA ថ្ងៃទី២២ សហព័ន្ធនេះ បានសម្រេចដាក់ពិន័យលើលោក Tuchel ចំពោះការរិះគន់អាជ្ញាកណ្តាល។ «Thomas Tuchel ត្រូវរងការពិន័យដោយបានល្មើសច្បាប់មាត្រា E3 របស់ FA ទាក់ទងការបញ្ចេញមតិដែលបាននិយាយក្នុងសន្និសីទកាសែតក្រោយជំនួបរវាង Chelsea និង Spurs ក្នុងក្របខណ្ឌ Premier League ថ្ងៃទី១៤ ខែសីហា។ អ្នកចាត់ការរូបនោះត្រូវបានរងការចោទប្រកាន់ថាបានបញ្ចេញមតិរិះគន់មិនត្រឹមត្រូវលើអាជ្ញាកណ្តាលកាត់សេចក្តី ថាពួកគេមានភាពលំអៀង និងធ្វើឱ្យមានកែប្រែលទ្ធផលប្រកួត ដែលខុសទៅនឹងមាត្រា E3.1 នៃច្បាប់ FA។»។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យ FA។ Tuchel ត្រូវបាន FA ផ្តល់ឱកាសឱ្យឆ្លើយតបត្រឹមថ្ងៃទី២៥ ខែសីហា។ គួរបញ្ជាក់ថាពេលនេះ Chelsea រកបានត្រឹមតែ ៤ពិន្ទុប៉ុណ្ណោះក្រោយឆ្លងកាត់៣ប្រកួតមក។ Chelsea នឹងត្រូវទទួល Leicester City សម្រាប់ប្រកួតបន្ទាប់នៃ Premier League ថ្ងៃទី២៧ ខែសីហា៕ | ក្រោយរងពិន័យដោយសារទាស់ទែងជាមួយលោក Antonio Conte ពេលនេះលោក Thomas Tuchel ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ប្រកាសដាក់ពិន័យថែមទៀតចំពោះការរិះគន់លើលោក Anthony Taylor ដែលជាអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតរវាង Chelsea និង Tottenham Hotspur កាលថ្ងៃទី១៤ ខែសីហា។ |
លោក អាន ចនផន បានប្រាប់សារព័ត៌មានថ្មីៗថា អង្គការ IMC បានស្រាវជ្រាវប្រវត្តិខ្លួន និងវាយតម្លៃយ៉ាងលម្អិត មុននឹងជ្រើសរើសជាសមាជិកភាពអង្គការពួកគេ។ វាជាមោទកភាពមួយ សម្រាប់ស្ថាបនិកអង្គការសិល្បៈខ្មែរអមតៈរូបនេះ ដែលត្រូវបានអង្គការលំដាប់ពិភពលោក មើលឃើញពីតម្លៃការងារផ្នែកតន្ត្រីរបស់លោកកន្លងមក។ លោក អាន ចនផន បញ្ជាក់ដូច្នេះថា៖«អង្គការនេះជាអ្នកស្នើសុំខ្ញុំដាក់ជាសមាជិកភាពរបស់គេ ខ្ញុំមិនដឹងថាគេស្រាវជ្រាវប្រវត្តិរបស់ខ្ញុំធ្វើការលើតន្ត្រីតាំងពីពេលណាមកទេ តែប្រហែលជាគេស្រាវជ្រាវតាំងពីខ្ញុំលេងភ្លេងនៅសម័យខ្មែរក្រហមម្ល៉េះ។ ខ្ញុំដឹងខ្លះៗថា អង្គការនេះធ្វើការលើតន្ត្រីនៅជុំវិញពិភពលោក។ សមាជិកភាពនេះ ពិតជាមានតម្លៃមិនត្រឹមតែសម្រាប់ខ្ញុំ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាទាំងមូល»។ លោក អាន ចនផន នៅមិនទាន់ដឹងថាលោក ត្រូវធ្វើអ្វីខ្លះនៅក្នុងអង្គការ IMC នៅឡើយទេ ។ លោក អាន ចនផន គឺជាស្ថាបនិកអង្គការសិល្បៈខ្មែរអមតៈ ដែលអង្គការនេះដើរតួយ៉ាងសំខាន់ក្នុងការជំរុញ លើកស្ទួយសិល្បៈ និងតន្ត្រីបុរាណ-សម័យ នៅទូទាំងប្រទេសកម្ពុជា រួមទាំងផ្សព្វផ្សាយទៅក្រៅប្រទេសផង។ អង្គការ International Music Council បានជ្រើសរើស លោក អាន ចនផន សមាជិកភាពតំណាងឱ្យគុណតម្លៃទី៣(3 To have access to musical involvement through participation, listening, creation, and information) ក្នុងចំណោមគុណតម្លៃទាំង៥(Five Music Right ) របស់អង្គការ ។ អង្គការ International Music Council បង្កើតឡើងក្នុងឆ្នាំ១៩៤៩ ដោយអង្គការយូណេស្កូ ដែលជាបណ្ដាញធំជាងគេសម្រាប់អង្គការនិងស្ថាប័ន ដែលធ្វើការទៅលើតន្ត្រី។ IMC មានបណ្ដាញអង្គការចំនួន១,០០០ នៅក្នុង ១៥០ ប្រទេស និងមានមនុស្សជាង ២០០លាននាក់ ដែលមានបំណងចង់អភិវឌ្ឍន៍ និងចែករំលែកចំណេះដឹង បទពិសោធន៍ពីទិដ្ឋភាពចម្រុះនៃតន្ត្រី៕ | ភ្នំពេញ៖ ស្ថាបនិកអង្គការសិល្បៈខ្មែរអមតៈ លោក អាន ចនផន ទទួលបានសមាជិកភាពពីអង្គការ International Music Council ដែលជាស្ថាប័នមួយធ្វើការលើតន្ត្រីនៅទូទាំងពិភពលោក ។ បើតាមលោក អាន ចនផន សមាជិកភាពនេះមានតម្លៃខ្លាំងសម្រាប់អង្គការសិល្បៈខ្មែរអមតៈ និងកម្ពុជាទាំងមូល ។ |
១. តែខ្ញី ខ្ញីមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងសសៃឈាមនៃក្បាលដែលអាចជួយបំបាត់ការឈឺក្បាលគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀត ខ្ញីក៏ជួយសម្រួលការរំលាយអាហារបំបាត់អាការៈចង់ក្អួតដែលច្រើនកើតឡើងអមមកជាមួយបញ្ហាឈឺក្បាលប្រកាំងផងដែរ។ ២. តែជីអង្កាម ប្រសិនបើអ្នកមិនចេះ ឬចូលចិត្តទទួលទានតែខ្ញីទេនោះ ចូរជ្រើសតែជីអង្កាមជំនួសក៏បានដោយវាមានប្រសិទ្ធភាពដូចគ្នា។ ៣. តែផ្កា Chamomile ត្រឹម ១ ពែងនៃតែផ្កា Chamomile អាចជួយបំបាត់អាការៈឈឺក្បាលប្រកាំងបានយ៉ាងឆាប់រហ័ស។ តែផ្កា Chamomile ជាជម្រើសនៃប្រសើរពិសេសបើអាការៈឈឺក្បាលរបស់អ្នកបណ្ដាលមកពីស្ត្រេសពេក គេងមិនគ្រប់ ឬបញ្ហាថប់បារម្ភ។ ៤. តែរមៀត តែរមៀតជួយបំបាត់ការឈឺចាប់ដោយសារការរលាក រួមបញ្ចូលទាំងជំងឺឈឺក្បាលប្រកាំងបានយ៉ាងប្រសើរ។ ក្រៅពីបន្ថែមរមៀតមួយចំនួនក្នុងអាហារ អ្នកក៏អាចទទួលទានតែរមៀតបានផងដែរ។ នោះក៏ព្រោះតែរមៀតជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកគួរឱ្យកត់សម្គាល់។ ៥. តែបៃតង ពិបាកនឹងរកតែមួយចំនួនខាងលើមែនទេ? កុំបារម្ភ! ត្រឹមតែបៃតងក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់អាការៈឈឺក្បាលប្រកាំងផងដែរ។ អ្នកក៏ចាំបាច់គួររក្សាឱ្យបាននូវទម្លាប់មួយចំនួនទាំងនេះផងដែរ ៖ ១. គ្រប់គ្រងកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេស អាការៈឈឺក្បាលប្រកាំងអាចកើតឡើងនៅពេលអ្នកមានអារម្មណ៍តានតឹងខ្លាំង។ ដូច្នេះដើម្បីដោះស្រាយនិងទប់ស្កាត់បញ្ហានេះ ចូរព្យាយាមគ្រប់គ្រងភាពស្ត្រេសរបស់អ្នកតាមរយៈវិធីងាយៗមួយចំនួនរួមមាន ការធ្វើលំហាត់ប្រាណ ឬស្ដាប់ចម្រៀង ជាដើម។ ២. ផ្លាស់ប្ដូររបបអាហារ អាការៈឈឺក្បាលប្រកាំងក៏អាចបណ្ដាលមកពីអ្វីដែលអ្នកទទួលទានផងដែរ។ អាហារនិងភេសជ្ជៈដែលអាចបង្កបញ្ហាឈឺក្បាលប្រកាំង រួមបញ្ចូលទាំងគ្រឿងស្រវឹង សូកូឡា ស្រាក្រហម និងជាពិសេសអាហារកែច្នៃ។ ដូច្នេះចូរចំណាំទុកនូវរាល់ប្រភេទអាហារណាដែលអាចធ្វើអោយអាការៈឈឺក្បាលប្រកាំងរបស់អ្នកកើតមានឡើង ហើយក៏កុំភ្លេចកាត់បន្ថយ ឬបញ្ឈប់ការទទួលទានអាហារទាំងនោះ។ ៣. ចៀសវាងទទួលទានអាហារដែលមានផ្ទុកសារធាតុ MSG ឬប៊ីចេង ប៊ីចេង គឺជាសារធាតុបន្ថែមដែលត្រូវបានប្រើដើម្បីបង្កើនរសជាតិអាហារ។ ទោះបីជាគ្រឿងផ្សំនេះមានលក្ខណៈសមស្របសម្រាប់ការទទួលទានក៏ដោយ ក៏វានៅតែជាអ្វីដែលផ្សារភ្ជាប់ទៅនឹងអាការៈឈឺក្បាលប្រកាំងដែរ។ យោងតាមអ្នកជំនាញជាច្រើនបានអោយដឹងថា ប្រហែលពី ១០ ទៅ ១៥ ភាគរយនៃអ្នកដែលឈឺក្បាលប្រកាំងនឹងមានស្ថានភាព ឬអាការៈកាន់តែធ្ងន់ធ្ងរក្រោយពីទទួលទានអ្វីដែលមានផ្ទុកសារធាតុ MSG ឬប៊ីចេង។ នោះក៏ព្រោះតែសារធាតុនេះជះឥទ្ធិពលអវិជ្ជមានលើដំណើរការមុខងារនៃខួរក្បាលនិងសសៃប្រសាទ។ ៤. រួមបញ្ចូលបន្លែផ្លែឈើសម្បូរជាតិទឹកក្នុងរបបអាហារប្រចាំថ្ងៃ កង្វះជាតិទឹកក្នុងរាងកាយជាមូលហេតុចម្បងនៃអាការៈឈឺក្បាលប្រកាំង ដូច្នេះការរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយជាកត្តាចាំបាច់ដើម្បីទប់ស្កាត់បញ្ហា។ អាហារដូចជាការ៉ុត ត្រសក់ និងឪឡឹកជាជម្រើសដ៏ប្រសើរបំផុតដោយវាមានផ្ទុកជាតិទឹកខ្ពស់។ ៥. គេងឱ្យបានគ្រប់គ្រាន់ ប្រសិនបើអ្នកឧស្សាហ៍គេងមិនគ្រប់នោះហានិភ័យនៃបញ្ហាឈឺក្បាលប្រកាំងមិនយូរមិនឆាប់នឹងកើតឡើង។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមគេងឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់៕ ត្រួតពិនិត្យដោយ www.health.com.kh | ការលេបថ្នាំបំបាត់ការឈឺចាប់នៅរាល់ពេលឈឺក្បាល គឺមិនមែនជាគំនិតល្អសោះឡើយ! ក្រៅពីជះឥទ្ធិពលអវិជ្ជមានផ្សេងៗហើយនោះ ថ្នាំបំបាត់ការឈឺចាប់ក៏បង្កើនហានិភ័យនៃបញ្ហាសុខភាពគួរអោយព្រួយបារម្ភជាច្រើនផងដែរ។ អាការៈឈឺក្បាលប្រកាំងមិនចាំបាច់ទាល់តែលេបថ្នាំពេទ្យទើបបាត់ឡើយ ក៏ព្រោះតែបញ្ហានេះអាចត្រូវបានដោះស្រាយយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិមួយចំនួន។ ថាតើមានវិធីបែបធម្មជាតិទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីតែមួយចំនួនដែលមានប្រសិទ្ធភាពបំបាត់អាការៈឈឺក្បាលប្រកាំង ៖ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.