text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
ផ្សាររាត្រីនេះ ស្ថិតក្នុងសង្កាត់ស្វាយប៉ោ និងនៅចំកណ្ដាលក្រុងបាត់ដំបង ចន្លោះរវាងសាលាខេត្ត និងដងស្ទឹងសង្កែ។ ផ្សារនេះត្រូវបានសាងសង់ចាប់ពីខែសីហាឆ្នាំ២០១៧ និងរួចរាល់នៅខែមេសាឆ្នាំ២០១៨ នៅលើផ្ទៃដី ៣០៦៤ម៉ែត្រក្រឡា ដោយចំណាយថវិកាចំនួនជាង ៣០ម៉ឺនដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន។ ការកសាងផ្សាររាត្រីក្រុងបាត់ដំបងនេះ គឺស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀងសម្រាប់លើកស្ទួយជីវភាពរបស់ពលរដ្ឋ ដែលត្រូវបានផ្ដល់ហិរញ្ញប្បទានដោយមូលនិធិជប៉ុនដើម្បីកាត់បន្ថយភាពក្រីក្រ។ គម្រោងនេះមានបំណងសាកល្បងការអភិវឌ្ឍទីផ្សារហើយជាវិធីសាស្ត្រមួយ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនរស់នៅតាមតំបន់ជុំវិញទន្លេមេគង្គ។ ក្រុមអាជីវករក្រីក្រចំនួន ១៥២នាក់ ដែលនឹងលក់ដូរក្នុងផ្សារនេះ ត្រូវបានចងក្រងជាសមាគមអាជីវករ ដែលគ្រប់គ្រងដោយគណៈកម្មការគ្រប់គ្រងផ្សាររាត្រី ដែលដឹកនាំដោយអភិបាលក្រុង។ អ្នកទាំងនេះ ទទួលបានការបណ្ដុះបណ្ដាល និងថវិកាសម្រាប់អាជីវកម្មរបស់ពួកគាត់ ដែលគាំទ្រដោយគម្រោងនេះ។ | បាត់ដំបង៖ ផ្សាររាត្រីថ្មី ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣០ខែសីហា។ |
ចម្លាក់ទូកបុរាណនៅលើប្រាសាទបាយ័ន គេឃើញមានទូក ២៩ ដែលបានបង្ហាញពីភាព អង់អាចក្លាហានរបស់កងទ័ពជើងទឹកនាសម័យព្រះបាទជ័យវរ្ម័នទី៧ ។ ចម្លាក់ទូកបុរាណខ្មែរ និងទូក ភាគីចាមដែលបានឆ្លាក់ជាប់ នឹងជញ្ជាំងប្រាសាទបាយ័ន ត្រូវបានបុរាណវិទ្យាបកស្រាយថា ជា ជ័យជំនះខាងចម្បាំងនាវារបស់ព្រះបាទជ័យវរ្ម័ន ទី៧ លើកងទ័ពជើងទឹកចាម នៅក្រោយឆ្នាំ ១១៧៧។ គប្បីរំលឹកឲ្យដឹងថា នៅសម័យនគរភ្នំពិសេសនៅសតវត្សរ៍ទី៥ នៃគ្រិស្តសករាជ មានអ្នក កំណត់ហេតុចិន ក្នុងសន្តិវង្ស (Qi) ភាគខាងត្បូងនៃប្រទេសចិនបានបញ្ជាក់ឲ្យដឹងថា ទូកបុរាណខ្មែរ មានទំហំទទឹងពី ១,៥ ទៅ ១,៨ ម៉ែត្រ និងបណ្តោយមានប្រវែងពី ២៤ ទៅ ២៥ ម៉ែត្រ។ ទូកបុរាណ ទាំងនេះមានលក្ខណៈចម្លាក់ជាក្បាលម្ករ ជាគ្រុឌម្ករព្រួសហង្ស។ ឯទូកខ្លះក៏គ្មានចម្លាក់នៅខាងក្បាល អ្វីទាំងអស់ដែរ ។ រីឯនៅកន្សៃភាគខាងក្រោយ គេឃើញមាន ចម្លាក់ជាកន្ទុយនាគ ឬហង្សជាដើម។ តាមការស្រាវជ្រាវលើចម្លាក់ទូកបុរាណទាំងនោះ យើងអាចដឹងបានថា សម័យអង្គរនៃ ព្រះបាទជ័យវរ្ម័នទី៧ កងទ័ពជើងទឹកសម្រាប់ការពារបូរណភាពទឹកដី ត្រូវបានរៀបចំឡើងយ៉ាង ចំណានបំផុត និងមានក្រឹត្យក្រមត្រឹមត្រូវ ណាស់។ អ្វីដែលគួរកត់សម្គាល់គឺ ក្នុងសម័យព្រះបាទជ័យវរ្ម័នទី៧ ចម្បាំងតាមទូករវាងកងទ័ពជើងទឹក ខ្មែរ និងកងទ័ពចាម ត្រូវគេប្រព្រឹត្តធ្វើនៅតាមដងទន្លេសាប ប្រហែលជាមិនឆ្ងាយប៉ុន្មានពីភ្នំក្រោម ឡើយ ។ តំបន់នេះត្រូវ បានគេកំណត់ថា ជាទ្វារនៃទីក្រុងមហានគរ៕ (អត្ថបទរបស់លោកសាស្ត្រាចារ្យបណ្ឌិត មីសែល ត្រាណេ នៅក្នុងគេហទំព័រ http://www.khemaravidya.com) | ក្នុងចម្បាំងបុរាណនាសម័យព្រះបាទជ័យវរ្ម័នទី៧ ជនជាតិខ្មែរមានទូកច្រើនប្រភេទណាស់ ដែលទូកទាំងនេះ រូមទាំងកងទ័ពជើងទឹកផង ដណើ្តមបានជ័យជំនះលើកងទ័ពចាមជាស្ថាពរ។ តាមការស្រាវជ្រាវក្រោយឆ្នាំ ១១៧៧ ទូកចម្បាំងខ្មែរនាសម័យអង្គរ មានប្រវែងមិនដូចគ្នាទេ។ ប្រភេទទូកទាំងនេះមានប្រវែងពី ១៧ ទៅ ២៧ ម៉ែត្រ ដែលអាចផ្ទុកកងទ័ពជើងទឹកបានប្រមាណពី ១៥ ទៅ ២១ នាក់។ |
ជ័យជម្នះរបស់វៀតណាមជាលើកដំបូងក្នុងការប្រកួតជម្រុះលើកទី៨ពូល B បានបញ្ចប់ក្តីសុបិនរបស់ចិនដើម្បីឡើងទៅ World Cup នៅកាតាចុងឆ្នាំនេះ។ ខណៈសល់ពីរប្រកួតទៀត ប៉ុន្តែចិនតាមពីក្រោយក្រុមលេខ៣អូស្ត្រាលីចំនួន១០ពិន្ទុឯណោះ។ ឆ្លងកាត់ការប្រកួតជម្រុះ៨លើកក្នុងពូល B គេបានរកឃើញ ចិន វៀតណាម និងអូម៉ង់ អស់ឱកាសឡើងទៅប្រទេសកាតាឆ្នាំ២០២២រៀងខ្លួន។ អូម៉ង់ស្ថិតនៅចំណាត់ថ្នាក់ទី៤មាន៨ពិន្ទុ ចិននៅលេខ៥មាន៥ពិន្ទុ ឯវៀតណាមនៅបាតតារាងមាន៣ពិន្ទុ។ ៣ក្រុមផ្សេងទៀតរួមមានអារ៉ាប៊ីសាអូឌីត ជប៉ុន និងអូស្ត្រាលីដែលស្ថិតនៅលេខរៀងទី១ដល់ទៅ៣ក្នុងពូល B ត្រូវបន្តប្រជែងគ្នាយក២កៅអីទៅ World Cup ឆ្នាំ២០២២ដោយស្វ័យប្រវត្តិ និងមួយកៅអីសម្រាប់វគ្គ play-off បន្តទៀត។ អារ៉ាប៊ីសាអូឌីត ឈរកំពូលតារាងពូល B មាន១៩ពិន្ទុ តាមពីក្រោយដោយជប៉ុនដែលមាន១៨ពិន្ទុ និងលេខ៣អូស្ត្រាលីរកបាន១៥ពិន្ទុ។ គិតត្រឹមថ្ងៃទី២ ខែកុម្ភៈនេះ គេបានរកឃើញក្រុមចំនួន១៥ហើយ ក្នុងចំណោម៣២ក្រុម ដែលបានកៅអីទៅកាតា ខែវិច្ចិកា។ កូរ៉េខាងត្បូងជាប្រទេសទី១៥ដែលទទួលបានកៅអីស្វ័យប្រវត្តិ និងជាប្រទេសទី២នៅអាស៊ីបន្ទាប់ពីអ៊ីរ៉ង់។ ១៥ក្រុមដែលតំណាង់១៥ប្រទេស បានសិទ្ធិទៅ World Cup ឆ្នាំ២០២២ រួមមាន ប្រេស៊ីល អាហ្សង់ទីន បែលហ្ស៊ិក អង់គ្លេស ដាណឺម៉ាក ក្រូអាស៊ី បារាំង អាល្លឺម៉ង់ ហូឡង់ អ៊ីរ៉ង់ ស៊ែប៊ី អេស្ប៉ាញ ស្វ៊ីស កូរ៉េខាងត្បូង និងម្ចាស់ផ្ទះកាតា៕ | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម បានយកឈ្នះចិនដ៏គួរភ្ញាក់ផ្អើលក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតជម្រុះ FIFA World Cup តំបន់អាស៊ីលនៅថ្ងៃទី១ ខែកុម្ភៈ។ បរាជ័យយ៉ាងអាម៉ាស់នេះ បានធ្វើឱ្យចិនត្រូវអស់ឱកាសប្រជែងកៅអីទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោកឆ្នាំ២០២២ នៅកាតា។ |
លោកអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ក្នុងសេចក្តីសម្រេចនៅថ្ងៃទី១ ខែឧសភា ថា ពលរដ្ឋហាមធ្វើដំណើរចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។ តែអាជ្ញាធរក៏អនុគ្រោះដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ ដែលមានភារកិច្ចចាំបាច់ និងការអនុញ្ញាតពីអាជ្ញាធរ ។ បើតាមលោក ម៉ុម សារឿន រាល់សកម្មភាពលក់ដូរអាហារ ភេសជ្ជៈ គ្រឿងស្រវឹង នៅតាមអាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ភោជនីយដ្ឋាននៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ តូបលក់ដូរទំនិញ ក្លឹបកម្សាន្ត ក្លឹបកីឡា ទីតាំងលេងកីឡានៅតាមមូលដ្ឋានក្រុង និងស្រុក ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង គឺត្រូវផ្អាកដំណើរការ២សប្តាហ៍សិន។ អភិបាលខេត្តស្ទឹងត្រែងចេញបម្រាមបែបនេះ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យឆ្លងរាលដាលថែមទៀត ក្រោយខេត្តភាគឦសានមួយនេះ ទើបតែផ្ទុះករណីវិជ្ជមានកូវីដ-១៩ មួយករណីលើកដំបូង ។ លោក អភិបាលខេត្តស្ទឹងត្រែង បានសង្កត់ធ្ងន់ថា ករណីពលរដ្ឋណាមិនគោរពទៅតាមវិធានការនេះ ពួកគេនឹងត្រូវប្រឈមនឹងបទប្បញ្ញតិ្ត ដែលមានចែងក្នុងប្រកាសអន្តរក្រសួង របស់រដ្ឋាភិបាល និងសេចក្តីសម្រេចរដ្ឋបាលខេត្ត។ បច្ចុប្បន្នកម្ពុជា មានអ្នកជំងឺកូវីដ-១៩ ចំនួន១៣,៧៩០នាក់ ក្នុងនោះ៥,២០០នាក់បានជាសះស្បើយ និង៩៦នាក់បានស្លាប់ ខណៈ៨,៤៨៧នាក់កំពុងសម្រាកព្យាបាល៕ | ភ្នំពេញ៖លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបានសម្រេចអនុវត្តបម្រោមគោចរ ផ្អាកអាជីវកម្មគ្រឿងស្រវឹង,អាហារដ្ឋាននានា, សេវាកម្សាន្ត និងក្លឹបកីឡានានា នៅភូមិសាស្ត្រខេត្តស្ទឹងត្រែង រយៈពេល២សប្តាហ៍ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ |
ក្រសួងបរិស្ថាន បានចុះផ្សាយលទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងនេះ អង្គប្រជុំគាំទ្រចំពោះគម្រោងសាងសង់នេះ ហើយបានស្នើឱ្យក្រុមហ៊ុនសាងសង់ ត្រូវកាត់បន្ថយការសាយភាយកករល្អក់នៅពេលជីកកប់ខ្សែកាប្លិ៍អុបទិក ចៀសវាងប៉ះពាល់ជីវៈចម្រុះសមុទ្រ។ អន្តរក្រសួង ក៏ស្នើឱ្យក្រុមហ៊ុនសាងសង់ រៀបចំផែនការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងត្រូវសិក្សាឱ្យបានច្បាស់លាល់ ទាក់ទងនឹងផ្កាថ្មនៅតំបន់គម្រោងដែរ។ ក្នុងករណីពេលជីកកប់ខ្សែកាបអុបទិកប៉ះពាល់ផ្កាថ្ម ក្រុមហ៊ុនត្រូវផ្អាកសកម្មភាព ហើយបញ្ចៀសដើម្បីកាត់បន្ថយការប៉ះពាល់ផ្កាថ្ម។ នេះជាសំណើរបស់អន្តរក្រសួងជាមួយនឹងការគូសបញ្ជាក់ទៀតថា ក្រុមហ៊ុនសាងសង់ ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា បញ្ចូលមតិយោបល់វិជ្ជមានរបស់អង្គប្រជុំ ទៅក្នុងរបាយការណ៍ESIA ឱ្យបានត្រឹមត្រូវដែរ។ រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន បើតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន ក្រុមហ៊ុន CRCC Harbour & Channel Engineering Bureau Group Co., Ltd. ជាអ្នកទទួលខុសត្រូវលើការងារសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រហុងកុង-ព្រះសីហនុនេះ ហើយក្រុមហ៊ុនទីប្រឹក្សា Creative Green Research Co., Ltd. ជាអ្នកសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA)។ សូមជម្រាបថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន២ កំពុងដំណើរការគម្រោងខ្សែកាបអុបទិក តាំងពីឆ្នាំ២០១៧មក។ គម្រោងទី១ ភ្ជាប់តាមប្រព័ន្ធMCT (ម៉ាឡេស៊ី-កម្ពុជា-ថៃ) ដែលមានប្រវែងសរុប ១ ៣០០គីឡូម៉ែត្រ ក្នុងនោះ៤៧០គីឡូម៉ែត្រស្ថិតនៅក្នុងប្រទេសកម្ពុជា ដែលភ្ជាប់ពីម៉ាឡេស៊ី មកក្រុងព្រះសីហនុ។ ចំណែកគម្រោងមួយទៀត ភ្ជាប់តាមប្រព័ន្ធ AAE-1 (អាស៊ី-អាហ្វ្រិក-អឺរ៉ុបទី១) មានប្រវែងសរុប ២៥ ០០០គីឡូម៉ែត្រ៕ | ក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង និងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យ និងផ្តល់យោបល់ លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ(ESIA) សម្រាប់គម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ឆ្លងកាត់ដែនសមុទ្រកម្ពុជា ប្រវែង ៣២៣,៥គីឡូម៉ែត្រ។ បើតាមកិច្ចប្រជុំអន្តរក្រសួង ដែលរៀបចំឡើងកាលពីថ្ងៃទី១០កុម្ភៈនេះ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ឆ្លងកាត់ដែនសមុទ្រកម្ពុជាហើយនោះ ក្នុងគម្រោងនេះ ក៏នឹងមានការសង់ស្ថានីយខ្សែកាប្លិ៍អុបទិក នៅក្នុងភូមិសាស្រ្តភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ផងដែរ។ |
ខណៈចិនមានរយៈពេលឈប់សម្រាករយៈពេលយូរ ដោយសារទិវាជាតិ និងពិធីបុណ្យសែនព្រះខែក្នុងឆ្នាំ២០២៣ ចំនួនអ្នកដំណើរ ធ្វើដំណើរកម្សាន្តទាំងក្នុងស្រុក និងក្រៅស្រុក ក្នុងមួយថ្ងៃមានទំហំ ១,៤៧៧លាននាក់។ ទំហំនេះ គឺសើ្មនឹង ៨៥ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ប៉ុន្តែវាកើនឡើងយ៉ាងខ្ពស់ បើធៀបនឹងឆ្នាំ២០២២។ បើទោះចំនួនភ្ញៀវទេសចរចិន ចាប់ផ្តើមធ្វើដំណើរកម្សាន្តឡើងវិញក៏ដោយ ប៉ុន្តែទំហំធ្វើដំណើរនៅក្នុងស្រុក និងក្រៅស្រុកនេះ គឺទាបជាងការវាយតម្លៃរបស់រដ្ឋាភិបាលចិន។ កន្លងមករដ្ឋាភិបាលចិន បានប៉ាន់ប្រមាណថា ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរនៅក្នុងស្រុក និងក្រៅស្រុកក្នុងមួយថ្ងៃមានប្រមាណ ១,៥៨លាននាក់។ ជាការពិត ការចាប់ផ្តើមធ្វើដំណើរកម្សាន្តរបស់ជនជាតិចិនទៅទិសដៅតំបន់កម្សាន្តណាមួយ ក្នុងពិភពលោក ក៏ជាចំនួនវិជ្ជមានមួយ ដែលជាសេដ្ឋកិច្ចពិភពលោក ដែលកំពុងប្រឈមដោយតែជំងឺឆ្លង និងសង្រ្គាមផង។ នៅក្នុងឆ្នាំ២០១៩ អ្នកដំណើរចិន បានចំណាយច្រើនជាងអ្នកដំណើរដ៏ទៃ នៅពេលធ្វើដំណើរទៅបរទេស ដោយចំណាយសរុបប្រមាណ ២៥៥ពាន់លានដុល្លារ។ ការធ្វើដំណើរជាក្រុម គឺចំណាយប្រមាណ ៦៥ភាគរយនៃទំហំសរុបនោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ តាមការបញ្ជាក់របស់ទីភ្នាក់ងារកក់ការហោះហើរ និងពាក់ព័ន្ធដំណើរកម្សាន្ត ជនជាតិចិន ចង់ធ្វើដំណើរកម្សាន្តទៅប្រទេសណាដែលចំណាយទាប ដូចជាថៃជាដើម។ កន្លងមក រដ្ឋាភិបាលថៃ បានដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិន និងកាហ្សាក់ស្ថានរហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤។ បន្ថែមពីនេះ ការចំណាយរបស់ជនជាតិចិន ក្នុងពេលធ្វើដំណើរកម្សាន្តនៅក្នុងស្រុកក៏កើនឡើងផងដែរ បើធៀបនឹងឆ្នាំមុនពេលផ្ទុះជំងឺកូវីដ-១៩។ នៅក្នុងឆ្នាំ២០២៣ ជនជាតិចិនចំណាយប្រមាណ ១២៤ដុល្លារ ក្នុងមួយដំណើរកម្សាន្ត ខណៈនៅក្នុងឆ្នាំ២០១៩ វាមានត្រឹមទំហំ ១១៥ដុល្លារប៉ុណ្ណោះ៕ | ដំណើរកម្សាន្តក្នុងស្រុក និងក្រៅស្រុករបស់ជនជាតិចិនក្នុងមួយថ្ងៃ មានចំនួនកើនឡើងយ៉ាងខ្លាំង នៅក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ប៉ុន្តែវាមានទំហំត្រឹមតែ ៨៥ភាគរយប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០១៩ ដែលពេលមុនផ្ទុះជំងឺកូវីដ-១៩។ |
Oxfam ដែលធ្វើការលើវិសមភាព និងភាពក្រីក្របានបង្ហាញការសិក្សាជុំវិញតារាងនៃការប្តេជ្ញាចិត្តកាត់បន្ថយវិសមភាពក្នុងសង្គម (CRI) ក្នុងរយៈពេលពីរឆ្នាំដំបូងនៃការរាលដាលជំងឺកូវីដ-១៩។ ការចាត់ថ្នាក់ប្រទេសទៅក្នុងតារាង ផ្អែកលើសកម្មភាព និងគោលនយោបាយរបស់រដ្ឋាភិបាលតាមបណ្ដាប្រទេសលើវិស័យចំនួនបីរួមមាន ការចំណាយសង្គម ពន្ធដារ និងការងារ។ របាយការណ៍ការសិក្សា Oxfam តែងចងក្រងជារៀងរាល់ពីរឆ្នាំម្តង។ «ជំងឺកូវីដ-១៩ បានបង្កើនវិសមភាពទូទាំងពិភពលោក ដោយសារអ្នកក្របំផុតត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុតពីការកើតជំងឺផ្ទាល់ផង និងផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ»។ របាយការណ៍នៃការសិក្សារបស់អង្គការ Oxfam បានលើកឡើងដូច្នេះ។ ក្នុងរបាយការណ៍នោះ តារាង CRI ឆ្នាំ២០២២ បង្ហាញយ៉ាងច្បាស់ថារដ្ឋាភិបាលភាគច្រើនក្នុងពិភពលោកបានបរាជ័យក្នុងការកាត់បន្ថយកំណើនវិសមភាពដ៏គ្រោះថ្នាក់។ អង្គការ Oxfam បានវាយតម្លៃរដ្ឋាភិបាលចំនួន១៦១ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ។ ពាក់កណ្តាលនៃប្រទេសស្ថិតក្រោមការសិក្សា បានកាត់បន្ថយការចំណាយរបស់ពួកគេលើការការពារសង្គម ហើយប្រទេស៧០ភាគរយទៀត បានកាត់បន្ថយការចំណាយលើវិស័យអប់រំ។ ជំងឺកូវីដ-១៩ បានកាត់បន្ថយការចំណាយរបស់ប្រជាជនដោយសារតែការបិទខ្ទប់ប្រទេស ហើយការធ្វើបែបនេះបានកាត់បន្ថយចំណូលពន្ធចូលរដ្ឋវិញដែរ។ ប្រទេសចំនួន១៤៣ ក្នុងចំណោម១៦១ មិនបានបង្កើនការយកពន្ធចំពោះអ្នកមាន ហើយ១១ប្រទេស បានកាត់បន្ថយពន្ធរបស់ពួកគេថែមទៀត។ អង្គការ Oxfam បានរកឃើញថា ប្រទេសចំនួនពីរភាគបីនៃការសិក្សាមិនបានបង្កើនប្រាក់ឈ្នួលអប្បបរមារបស់ពលករស្របតាមផលិតផលក្នុងស្រុកសរុប (GDP) ឡើយ។ យ៉ាងណាមិញ ការសិក្សាបានបន្ថែមថា រដ្ឋាភិបាលមួយចំនួនតូច ក៏បានចាត់វិធានការច្បាស់លាស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិសមភាពក្នុងសង្គមដែរ។ របាយការណ៍អង្គការ Oxfam បានសង្កត់ធ្ងន់ថា បណ្ដាប្រទេសមួយក្រុមតូចនេះហើយនឹងបង្ហាញឱ្យប្រទេសផ្សេងទៀតក្នុងពិភពលោកអាម៉ាស់មុខ។ ន័រវែស ស្ថិតនៅលំដាប់ទី១ ក្នុងតារាងជាប្រទេសដែលធ្វើបានល្អបំផុតក្នុងការដោះស្រាយវិសមភាពសង្គម។ លំដាប់បន្ទាប់បានទៅលើអាល្លឺម៉ង់ អូស្ត្រាលី បែលហ្ស៊ិក និងកាណាដា នៅលំដាប់ទី៥។ បារាំងជាប់លេខ១២ ខណៈអង់គ្លេសឈរនៅលេខររៀងទី១៤៕ | អង្គការ Oxfam នៅថ្ងៃទី១០ អះអាងថា បណ្ដាប្រទេសក្នុងពិភពលោកភាគច្រើនសុទ្ធតែបរាជ័យក្នុងការដោះស្រាយការកើនឡើងវិសមភាពក្នុងសង្គម បន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩។ |
អគារសា្នក់ការសាខាច្បារអំពៅ២ថ្មីនេះគឺស្ថិតនៅលើអគារលេខ ២៥ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារដែលមានការវិវត្តន៍លឿនបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជនបន្ទាប់ពីទទួលបានអជ្ញាប័ណ្ណពីធនាគារជាតិកាលពីខែមីនា ឆ្នាំ២០២០។ បើទោះបីជាទទួលរងនូវផលប៉ះពាល់ជាសកលពីជំងឺឆ្លង កូវីដ១៩ យ៉ាងណាក្តី ក៏ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅតែបន្តរីកចម្រើនទៅមុខស្របទៅតាមតម្រូវរបស់ប្រជាពលរដ្ឋទាំងនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដែលមានចំណូលទាប និងមធ្យម។ ដោយគិតមកត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាមានចំនួនជាង ១.៥០០ កន្លែង គ្រប់ដណ្តប់២៥ខេត្ត/ក្រុងរាជធានី តាមរយៈសាខាទាំង៤៥។ លើសពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរកប្រភពទុន ក្រៅស្រុក និងក្នុងស្រុកដើម្បីផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុល្អបំផុត ដើម្បីទាក់ទាញការវិនិយោគយូរអង្វែងពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ប្រទេសជប៉ុន ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច និងស្ថិរភាពនយោបាយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ។ លោកស្រី ឃឹម កញ្ញា ប្រធានសាខាច្បារអំពៅ២ ជាមួយបទពិសោធន៍ជាង១២ឆ្នាំនៅលើវិស័យធនាគារ ក្នុងការដឹកនាំប្រតិបត្តិការសាខា និងការគ្រប់គ្រងគុណភាពសេវាកម្ម លោកស្រីបានបេ្តជ្ញាចិត្តនឹងសម្រេចឲ្យបាននូវគោលដៅហិរញ្ញវត្ថុសម្រាប់អតិថិជន និងអនាគតប្រកបដោយនិរន្តរភាព។ អំពីធនាគារ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង និង អ្នកឧកញ៉ា លី ហូរ។ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជាកាលខែមីនាឆ្នាំ២០២០។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ប្រតិបត្តិការអាជីវកម្មទូទាំង២៥ខេត្ត/រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយបុគ្គលិកជាង១,៥០០នាក់៕ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន លីហួរ ហ្រ្គុប និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង បានបើកសាខាថ្មីជាផ្លូវការស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម ដែលបានចំណាយពេលប្រមាណជាង៥ខែក្នុងការរចនាអគារនេះឡើង។ |
អត្ថបទទាក់ទង ទោះមានវ័យ៩៤ឆ្នាំហើយ លោក មហាធៀ ថា នៅចង់បន្តបម្រើប្រទេសជាតិ ភរិយាលោក មហាធៀ៖«ប្រជាជាតិម៉ាឡេស៊ីលួចស្វាមីពីខ្ញុំ» ក្នុងរូបថតទាំងនេះ លោកបណ្ឌិត មហាធៀ និងអ្នកស្រីបណ្ឌិត Siti Hasmah បានឈរកៀកកើយគ្នាយ៉ាងផ្អែមល្ហែមនៅក្បែរមាត់ទឹក ក្រោមពន្លឺថ្ងៃហៀបនឹងលិច បញ្ចេញពណ៌មាសឆ្អិនឆ្អៅ។ អតីតប្រមុខរដ្ឋាភិបាលវ័យ៩៥ឆ្នាំរូបនេះ បាននិយាយថា លោកមិនសូវជាចូលចិត្តចែករំលែកពេលវេលាឯកជនពីជីវិតលោកប៉ុន្មានទេ តែអះអាងថា វាគឺជាឱកាសដ៏ពិសេសមួយសម្រាប់ជីវិតអាពាហ៍ពិពាហ៍លោក។ សរសេរលើចំណងជើងរូបថត លោក មហាធៀ និយាយថា៖«ខ្ញុំមានភាពអៀនខ្មាសក្នុងការបង្ហាញសេចក្តីស្រលាញ់ជាសាធារណៈ។ ប៉ុន្តែ យើងបានរៀបការ ៦៤ឆ្នាំហើយ»។ លោកបណ្ឌិតបន្តទៀតថា៖«ខ្ញុំគិតថា វាមានតម្លៃគ្រប់គ្រាន់ក្នុងការអបអរសាទរក្តីអនុគ្រោះរបស់យើងចំពោះគ្នាទៅវិញទៅមក ហើយអារម្មណ៍ផ្សេងទៀត»។ លោក មហាធៀ និងអ្នកស្រី Siti Hasmah អាយុ៩៤ឆ្នាំ បានរៀបការក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥៦ ពោលគឺ៤ឆ្នាំក្រោយលោកបានបញ្ចប់ការសិក្សាថ្នាក់វេជ្ជសាស្ត្រ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ King Edward VII ក្នុងប្រទេសសិង្ហបុរី ។ អ្នកទាំងពីរមានកូនប្រុសស្រីចំនួន៧នាក់។ ស្វាមីភរិយាស្រលាញ់គ្នាដល់ចាស់កោងខ្នងមួយគូនេះបានស្គាល់គ្នា ខណៈអ្នកទាំងពីរបានរៀនសូត្រនៅមហាវិទ្យាល័យខាងលើ។ មហាវិទ្យាល័យនេះ ចុងក្រោយ បានប្រែក្លាយជាសកលវិទ្យាល័យជាតិសិង្ហបុរី៕ សូមទស្សនាវីដេអូ ដែលបង្ហោះលើហ្វេសប៊ុករបស់ លោក មហាធៀ៖ | អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកបណ្ឌិត មហាធៀ មហាម៉ាត់ នៅថ្ងៃទី ៥ ខែសីហា បានបង្ហោះរូបថតរបស់លោកជាមួយភរិយាចំនួន៣សន្លឹកលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីរំឭកដល់ខួបអាពាហ៍ពិពាហ៍ទី៦៤ឆ្នាំរបស់អ្នកទាំងពីរ។ |
បញ្ជីឈ្មោះកីឡាករទាំង១០រូបរបស់ FIFA មិនមានវត្តមានខ្សែប្រយុទ្ធថ្លៃជាងគេលើលោក Neymar ទេ ដែលក្នុងនោះរួមមាន Cristiano Ronaldo (Juventus), Kevin de Bruyne (Man City), Antoine Griezmann (At-Madrid), Eden Hazard (Chelsea), Harry Kane (Spurs), Kylian Mbappe (PSG), Lionel Messi (Barcelona), Luka Modric (Real Madrid), Mohamed Salah (Liverpool) និង Raphael Varane (Real Madrid)។ ក្នុងចំណោមកីឡាករទាំង១០រូប Lionel Messi, Kylian Mbappe, Cristiano Ronaldo និង Mohamed Salah ស្ថិតក្នុងចំណោមបេក្ខភាពដែលមានភាគរយដើម្បីឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតលើលោកប្រចាំឆ្នាំ ២០១៨ របស់ FIFA នេះច្រើនជាងគេ។ Ronaldo ដែលធ្លាប់ឈ្នះពានរង្វាន់នេះក្នុងឆ្នាំ ២០១៧ បានជួយក្លិបចាស់ Real Madrid លើកពាន Champions League ជាលើកទី៣ជាប់ៗគ្នា ខណៈដែល Messi បានស៊ុតបញ្ចូលទី ៣៤ គ្រាប់ក្នុងលីកដើម្បីនាំ Barcelona លើកពាន La Liga និងឈ្នះស្បែកមាសសម្រាប់រដូវកាល ២០១៧-២០១៨ ។ សមាជិកដែលជួយបារាំងគ្រងជើងឯក FIFA World Cup នៅរុស្ស៊ី Kylian Mbappe បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យនៅក្នុងព្រឹត្តិការណ៍នោះក្នុងនាមជាកីឡាករវ័យក្មេងជាមួយនឹងការបង្កើតឱកាស និងល្បឿនដ៏លឿនរបស់គេ។ ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំរូបនេះ ក៏បានជួយក្លិប PSG លើកពាន Ligue 1 នៅរដូវកាលមុនផងដែរ។ Salah បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅរដូវកាលដំបូង បន្ទាប់ពីផ្លាស់មកចួលរួមជាមួយ Liverpool ពី Roma ដោយជួយក្រុមនៅអង់គ្លេសមួយនេះឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។ ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំ ក៏បានជួយក្រុមជម្រើសជាតិអេហ្ស៊ីបបានកៅអីទៅកាន់ World Cup ឆ្នាំ២០១៨ នៅរុស្ស៊ីផងដែរ បើទោះមិនអាចឆ្លងផុតវគ្គចែកពូលក៏ដោយ។ ដោយឡែកគ្រូបង្វឹកទាំង១១រូប ដែលជាប់ក្នុងបញ្ជីដើម្បីប្រជែងពានប្រចាំឆ្នាំនេះមានដូចជា លោក Gareth Southgate (អង់គ្លេស), លោក Massimiliano Allegri (Juventus), លោក Stanislav Cherchesov (រុស្ស៊ី), លោក Zlatko Dalic (ក្រូអាស៊ី), លោក Didier Deschamps គ្រូ(បារាំង), លោក Pep Guardiola (Manchester City), លោក Roberto Martinez (បែលហ្សិក), លោក Jurgen Klopp (Liverpool), លោក Diego Simeone (Atletico Madrid), លោក Ernesto Valverde (Barcelona) និង លោក Zinedine Zidane អតីតអ្នកចាត់ការ Real Madrid។ អ្វីដែលសំខាន់នោះក្នុងចំណោមគ្រូបង្វឹកទាំង១១រូបខាងលើ មិនមានវត្តមានអ្នកចាត់ការបិសាចក្រហម Manchester United លោក Jose Mourinho ដែលតែតែមានឈ្មោះក្នុងបញ្ជីពីឆ្នាំមុខៗនោះឡើយ។ បេក្ខភាពទាំងគ្រូបង្វឹក និងកីឡាករខាងលើ ដែលត្រូវបានជ្រើសរើសមកគឺពឹងផ្អែកលើសមទ្ធផលជារួមគិតចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧មក។ FIFA នឹងប្រកាសជ័យលាភីខាងលើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងទីក្រុងឡុងដ៏ ដោយមានការចូលរួមពីជនល្បីៗក្នុងវិស័យកីឡាបាល់ទាត់ដូចជាវិរបុរសប្រេស៊ីល Ronaldo និងអតីតគ្រូជម្រើសជាតិអង់គ្លេស Fabio Capello ជាដើម៕ | សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ចេញឈ្មោះសមាសភាពកីឡាករ១០រូប រួមទាំងគ្រូបង្វឹក១១រូប ដើម្បីប្រជែងពានកីឡាករ និងគ្រូល្អផ្តាច់គេប្រចាំឆ្នាំ២០១៨ FIFA's The Best award។ |
ក្រោយប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍នេះ សម្ដេច ហ៊ុន សែន ក៏បញ្ជាឲ្យក្រសួង ក៏ដូចជាអាជ្ញាធរ បើកសាលារៀន សារមន្ទីរ រោងភាពយន្ត កន្លែងសាសនា និងរៀបអាពាហ៍ពិពាហ៍ឡើងវិញ។ បើតាមសារសំឡេងសម្ដេច ហ៊ុន សែន សាលារៀន នឹងបើកនៅថ្ងៃទី២៣ វិច្ឆិកា តាមសំណើក្រសួងអប់រំ ខណៈសកម្មភាពៀផ្សេងៗ នឹងអាចបើកដំណើការជាបន្តបន្ទាប់ នៅសប្ដាហ៍ក្រោយ ប៉ុន្តែត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ទោះបីទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ត្រូវរក្សាទ្រទ្រង់សេដ្ឋកិច្ច និងសង្គមផងដែរ។ ដ្បិតជោគជ័យលើការទប់ស្កាត់ព្រឹត្តិការណ៍ ៣ វិច្ឆិកាក្តី ក៏នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែអំពាវនាវឲ្យពលរដ្ឋបន្តយកចិត្តទុកដាក់ការពារខ្លួន ពីជំងឺកូវីដ-១៩ផង។ ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកានេះ មានមនុស្ស៤នាក់ប៉ុណ្ណោះ វិជ្ជមានកូវីដ-១៩ រួមមានលោក សួស យ៉ារ៉ា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា, លោក ស ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម និងទូតហុងគ្រីប្រចាំកម្ពុជា និងវៀតណាម រួមទាំងអង្គរក្សម្នាក់។ ប៉ុន្តែលោក សួស យ៉ារ៉ា បានជាសះស្បើយពីកូវីដ-១៩ហើយ កាលពីថ្ងៃទី១៦ វិច្ឋិកា។ គិតត្រឹមថ្ងៃទី១៨វិច្ឆិកា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣០៤នាក់ ដោយក្នុងនោះ មាន៣០៤នាក់ បានជាសះស្បើយ និង១៣នាក់ទៀត កំពុងព្យាបាល៕ | ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកាហើយ ក្រោយមនុស្សជាង១ពាន់នាក់ អវិជ្ជមានកូវីដ-១៩ នៅពេលធ្វើតេស្តសុខភាពចុងក្រោយនេះ។ «ព្រឹត្តិការណ៍ ៣ វិច្ឆិកា» គឺសំដៅលើដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និង ពាណិជ្ជកម្មហុងគ្រី ។ លោក Peter Szijjarto ត្រូវបានគេរកឃើញមានកូវីដ-១៩ នៅពេលទៅដល់ប្រទេសថៃ។ |
គេនិយមប្រើពាក្យ«រាត្រីសមោសរ»នេះក្នុងន័យថា ទីប្រជុំ ភ្ជុំគ្នា ឬជួបជុំគ្នា នៅពេលរាត្រី។ ក្នុងរាត្រីសមោសរ គេនិយមពិសារអាហារដ្ឋានជុំគ្នា និងមានការរាំរែក ជាដើម៕ | ក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់យ៉ាងច្បាស់លាស់ហើយថា ពាក្យដែលខ្មែរយើងពីមុននិយមសរសេរ«រាត្រីស្រមោលសរ»នោះមិនមែនជាពាក្យត្រឹមត្រូវទាល់តែសោះ។ ពាក្យដែលត្រូវវិញនោះគឺ«រាត្រីសមោសរ»ឯនេះវិញទេដែលត្រឹមត្រូវ។ |
សំណាង៖ អ្ហែង មកយឺតម្ល៉េះ? ណាត់គ្នាម៉ោង៧ព្រឹក តែឥឡូវ ម៉ោងជិត៩ហើយ។ អញផឹកកាហ្វេម្នាក់ឯង អត់ឆ្ងាញ់សោះ។ សុធី៖ ស្ទះចុយម្រាយហើយព្រឹកនេះ។ សាលាក្រុងភ្នំពេញ គ្មានចេះដោះស្រាយរឿងចរាចរណ៍ទេ។ អញលឺតែអួតរឿងដោះស្រាយ តែរាប់ឆ្នាំហើយគ្មានឃើញអីសោះ ផ្ទុយទៅវិញ វាកាន់តែធ្ងន់ធ្ងរជាងមុន។ សំណាង៖ កុំច្រឡោតពេក អា សុធី គេដោះខ្លះៗហើយ អា សុធី។ តែគេមិនអាចដោះស្រាយមួយថ្ងៃឲ្យបានទាំងអស់ទេ អ្ហា! សុធី៖ អាផ្លូវស្ទះហើយ អាអ្នកលក់នៅលើចិញ្ចើមផ្លូវនៅតែលក់ ដោះអត់ចេញទេ។ សាលាក្រុងធ្វើអត់ចេញទេ លឺតែអួត។ សំណាង៖ សាលាក្រុងធ្វើបណ្តើរៗហើយ។ គេសម្អាតចិញ្ចើមផ្លូវមួយចំនួនធំហើយ។ ស្ងប់អារម្មណ៍ខ្លះទៅ សុធី។ សុធី៖ អ្នកបើកបរអត់ចេះច្បាប់។ បើករញ៉េ រញ៉ៃ។ សំណាង៖ សុធី តាមពិត មានអ្នកចេះច្បាប់ច្រើននាក់ តែក៏មានដែរ អ្នកអត់ចេះ និងមិនគោរពនោះ។ ទ្រាំៗបន្តិចទៅ អា សុធី។ អ្ហែងកុំពូកែទើសគេពេក ទ្រាំៗទៅ។ ប្រទេសយើងទើបងើបពីសង្គ្រាម ងើបពីសូន្យ។ ដូច្នេះ វាត្រូវការពេលវេលាអប់រំប្រជាពលរដ្ឋ និងមន្ត្រីឲ្យយល់ទាំងអស់គ្នា។ អ្វីៗត្រូវការពេលវេលាណា អា សុធី៕ ផឹកកាហ្វេអស់ម្នាក់មួយកែវ សំឡាញ់ទាំងពីរនាក់បែកគ្នានៅម៉ោង១១ព្រឹកនៅថ្ងៃពុធទី២៥ខែធ្នូឆ្នាំ២០១៩ ហើយទាំងពីរនាក់សន្យាជួបគ្នានៅថ្ងៃស្អែកបន្តទៀត៕ | ជារៀងរាល់ថ្ងៃ សំណាង និង សុធី តែងតែងើបពីព្រលឹមមកផឹកកាហ្វេនៅកន្លែងដដែល ហើយវាស្ទើរតែក្លាយទៅជាទម្លាប់ទៅហើយ។ តែនៅថ្ងៃពុធទី២៥ខែធ្នូនេះ សុធី មកយឺតខ្លាំងមែនទែន រហូតធ្វើឲ្យ សំណាង ខឹងច្រឡោត។ |
អត្ថបទទាក់ទង សៀមរាប៖ ផ្លូវ៦០ ម៉ែត្រ ត្រូវបានដាក់ឈ្មោះផ្លូវការថា «វិថីសម្ដេចវិបុលបញ្ញា សុខ អាន» ផ្លូវ៦០ម៉ែត្រ តម្លៃ ៧៦លានដុល្លារ ត្រូវបានសម្ពោធឲ្យប្រើប្រាស់ នៅសៀមរាប ផ្លូវ៦០ម៉ែត្រ ដែលគិតចាប់ពីចំណុចកែងមុខមន្ទីរពេទ្យគន្ធបុប្ផា ដល់ទីស្នាក់ការអាជ្ញាធរជាតិអប្សរា ត្រូវបានស្ថាបនាឡើងកាលពីឆ្នាំ២០០២ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារបារាំង (ADF) ហើយនៅឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាបានបន្តសង់ផ្លូវមកខាងកើតហួសរង្វង់មូលចំនួន៤គីឡូម៉ែត្របន្ថែមទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍វប្បធម៌អង្គរឃ្យុង។ កាលពីពេលថ្មីៗកន្លងមកនេះ ផ្លូវនេះ មានឈ្មោះផ្លូវការថាជា «វិថីសម្តេចវិបុលបញ្ញា សុខ អាន» ទៅតាមការសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ក្រោមសំណើររបស់អាជ្ញាធរជាតិអប្សរា។ ការដាក់ឈ្មោះយ៉ាងដូច្នេះ គឺដើម្បីតបស្នងសងគុណសម្ដេច សុខ អាន អតីតរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងបុព្វហេតុលើវិស័យបេតិកភណ្ឌ។ ដោយឡែកផ្លូវ៦០ម៉ែត្រនៅរាជធានីភ្នំពេញ ត្រូវបានសម្ពោធកាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧។ ផ្លូវនេះ មានឈ្មោះផ្លូវការថា «មហាវិថីសម្តេចតេជោហ៊ុនសែន» ដែលតភ្ជាប់ពីផ្លូវ ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់ ទៅផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស។ ផ្លូវនេះត្រូវបានសាងសង់ដោយចំណាយថវិកា ៧៦លានដុល្លារអាមេរិក៕ | តោះទៅផ្លូវ៦០ម៉ែត្រ! អ្នកសៀមរាបដែលមិនសូវស្គាល់ភ្នំពេញអាចភាំង ចំណែកអ្នកភ្នំពេញ ក៏អាចស្មានតែគេនិយាយខុសផងដែរ នៅពេលដែលអ្នកសៀមរាបសួរយ៉ាងដូច្នេះ។ តាមពិតទៅផ្លូវ៦០ម៉ែត្រ មានទាំងនៅសៀមរាប និងនៅភ្នំពេញ។ |
អត្ថបទទាក់ទង UCL៖ Barca, Juventus, Cheslea និង Sevilla ឡើងទៅវគ្គ១៦ក្រុម ទោះសល់ពីរប្រកួត បន្ទាប់ពីយកឈ្នះ Salzburg ៣-១ ដែលជាជ័យជម្នះលើកទី៤ ក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល A បាននាំឲ្យ Bayern Munich មានពិន្ទុនាំមុខដាច់ចំនួន១២ពិន្ទុពេញ និងទទួលបានសិទ្ធិទៅកាន់វគ្គបន្ត។ បីក្រុមទៀតក្នុងពូលនេះដែលរួមមាន Atletico Madrid ដែលឈរលេខ២ ប្រកួតស្មើ Lokomotiv Moscow នៅលេខបីក្នុងលទ្ធផល ០-០ និង Salzburg សុទ្ធតែនៅមានឱកាសប្រជែងយកលេខ២ ដើម្បីបានមួយកៅអីទៅកាន់វគ្គបន្ត។ Atletico Madrid រកបាន៥ពិន្ទុ ឯ Lokomotiv មាន៣ពិន្ទុ និង Salzburg មាន១ពិន្ទុ ខណៈការប្រកួតនៅសល់២លើកទៀត។ ក្រុមលេខ៣បានទៅលេង Europa League។ នៅក្នុងពូល C វិញ ក្រុម Man City ក៏រកបានពិន្ទុគ្រប់គ្រាន់ដើម្បីទៅកាន់វគ្គ ១/៨ផ្តាច់ព្រ័ត្រដែរ ក្រោយទទួលបានជ័យជម្នះលើក្រុម Olympiacos ១-០។ ឆ្លងកាត់ការប្រកួត៤លើក ក្រុមមេឃខៀវឈ្នះទាំង៤មាន១២ពិន្ទុពេញ។ FC Porto តាមរយៈការយកឈ្នះ Marseille ២-០ ក៏មានឱកាសច្រើនដើម្បីឈានទៅវគ្គបន្តផងដែរ។ ក្រុមព័រទុយហ្គាល់នេះ រកបាន៩ពិន្ទុឈរលេខ២ពូល C ដោយនាំមុខក្រុមលេខ៣ Olympiacos ៦ពិន្ទុ។ Olympiacos នៅតែមានឱកាសប្រជែងយកលេខ២ពី Porto ដ្បិតនៅសល់២ប្រកួតទៀត។ ក្រុមបាររាំង Marseille ដែលមិនទាន់មានពិន្ទុរាប់ នៅសល់តែឱកាសដណ្តើមកៅអី Europa League ប៉ុណ្ណោះ។ Real Madrid ដែលបានយកឈ្នះ Inter Milan ២-០ ក្នុងការប្រកួតលើកទី៤ពូល B បានបង្កើនឱកាសរបស់ខ្លួនក្នុងប្រជែងកៅអីទៅវគ្គ១៦ក្រុមផងដែរ។ ផ្ទុយទៅវិញ Inter មានភាគរយទាបក្នុងការឈានទៅវគ្គបន្ត ក្រោយប្រកួត៤លើកស្មើ២ ចាញ់២ មិនដែលឈ្នះសោះ។ ក្រុមយក្សអេស្ប៉ាញរកបាន៧ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី២បណ្តោះអាសន្ន ចាញ់ក្រុមកំពូលតារាង Borussia Moenchengladbach ១ពិន្ទុ។ Moenchengladbach ដែលយកឈ្នះ Shakhtar Donetsk ៤-០ រកបាន៨ពិន្ទុពីការប្រកួត៤លើក។ Shakhtar នៅលេខរៀងទី៣មាន ៤ពិន្ទុ ខណៈ Inter Milan នៅបាតតារាងដោយរកបាន២ពិន្ទុ។ យ៉ាងណាក្រុមទាំងនៅមានឱកាសដណ្តើមយកលេខ១ និងលេខ២រៀងៗខ្លួន។ ដោយឡែកពូល D វិញ Liverpool បានភ្លាត់ស្នៀតចាញ់ក្រុមកំពុងឡើជើង Atalanta ដោយលទ្ធផល ២-០ ស្របពេល Ajax ឈ្នះ FC Midtjylland ៣-១។ បើទោះចាញ់នៅជំនួបលើកទី៤ក្តីប៉ុន្តែក្រុមរហស្សនាមហង្សក្រហមនៅតែឈរកំពូលតារាងពូល D ដដែល ដ្បិតពួកគេឈ្នះ៣ប្រកួតដំបូងដោយទទួលបាន៩ពិន្ទុ។ Ajax នៅលេខរៀងទី២ រកបាន៧ពិន្ទុ ស្មើគ្នាជាមួយ Atalanta ដែលនៅលេខ៣ ព្រោះមានសំណល់គ្រាប់បាល់តិចជាង។ Midtjyllandអស់ឱកាសប្រជែងទៅវគ្គបន្តក្របខណ្ឌកំពូលអឺរ៉ុប និង Europa League ដ្បិតគ្មានពិន្ទុរាប់នៅឡើយ៕ | Bayern Munich និង Manchester City ជាក្រុមទី៦ ដែលទទួលបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League បន្ទាប់ពី Chelsea, Juventus, Barcelona និង Sevilla។ Inter Milan ប្រឈមធ្លាក់ត្រឹមវគ្គចែកពូលនេះ ក្រោយចាញ់ Real Madrid ២-០ សម្រាប់ការប្រកួតលើកទី៤ នៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា។ |
ព្រឹត្តិការណ៍ប្រដាល់កម្រិតអន្តរជាតិ ក៏ត្រូវបានផ្អាកដោយសារជំងឺនេះផងដែរ។ កត្តានេះបានជះឥទ្ធិពលមិនល្អដល់កីឡាការិនី នៅ ស្រីពៅ ដែលមានប្រាក់ចំណូលពឹងផ្អែកលើការឡើងសង្វៀនប្រដាល់នៅក្រៅប្រទេស។ អ្នកលេងគុនខ្មែរជួរមុខកម្ពុជាកីឡាការិនី នៅ ស្រីពៅ បានខកខានក្នុងការចេញទៅប្រកួតនៅក្រៅប្រទេសជាបន្តបន្ទាប់ ក្រោយម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រដាល់លំដាប់អន្តរជាតិសម្រេចផ្អាក និងលើកពេលប្រកួត ដោយសារបារម្ភពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ការផ្អាក ឬលុបចោលការប្រកួតនេះ បានធ្វើឲ្យម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេមរូបនេះ បាត់បង់ប្រាក់ចំណូលរាប់ពាន់ដុល្លារនៅឆ្នាំនេះ។ តាមគម្រោងនៅឆ្នាំនេះ ស្រីពៅ គ្រោងចេញទៅប្រកួតនៅប្រទេសថៃ ជប៉ុន និងត្រៀមខ្លួនទទួលភ្ញៀវក្នុងព្រឹត្តិការណ៍ World Lethwei Championship(WLC) ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ប៉ុន្តែជាអកុសលដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍ទាំងនេះត្រូវផ្អាក ដោយលើកពេលទៅរៀបចំនៅឆ្នាំក្រោយ។ កីឡាការិនី នៅ ស្រីពៅ (ស្តាំ)ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ONE កាលពីពេលកន្លងទៅ បើតាមកីឡាការិនី នៅ ស្រីពៅ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍នៅប្រទេសថៃ ដែលគ្រោងចូលរួមពី៣ទៅ៤ប្រកួត នាងអាចទទួលបានតម្លៃពលកម្មចន្លោះពី៧០០ទៅ៨០០ដុល្លារ ខណៈនៅប្រទេសជប៉ុនចន្លោះពី១ពាន់ទៅ១,៣០០ដុល្លារ។ ចំណែកព្រឹត្តិការណ៍ប្រដាល់ WLC រូបគេអាចទទួលបានតម្លៃខ្លួនចាប់ពី១,៥០០ដុល្លារឡើងទៅ។ ការខកខានចេញទៅប្រកួតនៅក្រៅប្រទេស គួបផ្សំនឹងការពន្យាពេលប្រមូលផ្តុំក្រុមជម្រើសជាតិប្រដាល់សកលអាចធ្វើឲ្យម្ចាស់ជ័យលាភីអ្នកប្រដាល់ស្រីឆ្នើមប្រចាំស្ថាប័ន WLC រូបនេះ ជួបការលំបាកផ្នែកជីវភាពនៅឆ្នាំនេះ។ ដ្បិតប្រាក់ចំណូលដែលផ្គត់ផ្គង់គ្រួសារ គឺរូបគេពឹងផ្អែកទាំងស្រុងលើការឡើងសង្វៀន និងវិស័យកីឡា។ នៅកម្ពុជា ស្រីពៅ ពុំសូវមានទីផ្សារប្រកួតនោះទេ ដ្បិតសង្វៀនប្រដាល់ភាគច្រើននៅកម្ពុជាសុទ្ធសឹងជាបុរស។ ម្ចាស់ខ្សែក្រវាត់ប្រដាល់គុនខ្មែរអន្តរជាតិរូបនេះបានត្អូញត្អែរយ៉ាងដូច្នេះថា៖«ឆ្នាំនេះ គេលុបចោលការប្រកួតអស់ធ្វើឲ្យខ្ញុំជួបការពិបាក ព្រោះជីវភាពគ្រួសារខ្ញុំពឹងផ្អែកលើសង្វៀនប្រដាល់នៅក្រៅប្រទេស ដោយសារកម្ពុជាយើងពុំសូវមានគូប្រកួតជាស្ត្រី។ មិនដឹងពេលណាជំងឺកូវីដ-១៩បាត់ទៅវិញទេ បើបន្តតែបែបនេះទៀត គ្រួសារខ្ញុំប្រហែលជាដាច់បាយមិនខាន ព្រោះមានតែចំណាយ អត់មានចំណូល»។ នៅ ស្រីពៅ ហាក់ជោគជ័យខ្លាំងនៅលើឆាកអន្តរជាតិ នាង ធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក ONE Championship ចំនួនពីរលើកក្នុងនោះយកឈ្នះកីឡាការិនីថៃ Rika Ishige ដោយពិន្ទុ តែចាញ់កីឡាការិនីឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol។ អ្វីដែលកាន់តែអស្ចារ្យកីឡាការិនីរូបនេះ បានយកឈ្នះកីឡាការិនីមីយ៉ាន់ម៉ាពីររូបក្នុងព្រឹត្តិការណ៍ World Lethwei Championship នៅលើទឹកដីមីយ៉ាន់ម៉ា។ ជ័យជម្នះនេះជួយឲ្យនាងក្លាយជាកីឡាការិនីឆ្នើមប្រចាំស្ថាប័ន WLC៕ | ការរីករាលដាលនៃជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មី(កូវីដ-១៩)បានធ្វើឲ្យប្រទេសជាច្រើនលើពិភពលោកបង្ខំចិត្តផ្អាក ឬលើកពេលការរៀបចំព្រឹត្តិការណ៍កីឡារបស់ខ្លួន។ |
- Why? - The name-change is an effort to overcome a 27-year-old argument with neighbouring Greece, which has refused to recognise Macedonia's name since the Balkan country declared independence from Yugoslavia in 1991. Athens argues that the name belongs solely to its northern province called Macedonia, accusing Skopje of harbouring territorial ambitions. In protest, Greece has blocked Macedonia from NATO and the EU. Athens has also forced the country to use the clunky name FYROM (Former Yugoslav Republic of Macedonia) in the UN. The animosity deepened when Macedonia's former premier Nikola Gruevski went on a construction spree in the capital Skopje, erecting massive statues of Alexander the Great -- a hero both countries claim as their own -- and plastering government buildings in hellenic-inspired facades. Athens, fiercely proud of its ancient history, blasted the moves as cultural appropriation. But Gruevski's downfall and the arrival last spring of a new government led by Macedonia's Social Democrats, allowed for an opening. Prime Minister Zoran Zaev and his Greek counterpart Alexis Tsipras met several times and inked an agreement in June that voters are now being called upon to approve. - What is in the deal? - It is not just about the country's official name. The deal also delves into history, language and identity. The key clause is Article 7, which says the terms "Macedonia" and "Macedonian" refer to "a different historical context and cultural heritage" for each country. For Skopje, a core victory was maintaining that their language can be called Macedonian, plus guarantees that Athens would stop blocking the path to NATO and the EU. But Macedonians will no longer be able to claim ties to the "ancient Hellenic civilization, history, culture and heritage" of Greece's Macedonia province, according to the deal. In recent years, Macedonian textbooks were rewritten to draw a link between present day Macedonians, who are ethnic Slavs, and the ancient Kingdom of Macedon which was led by Alexander the Great. Macedonian officials say history books will likely have to be revised and that explanatory plaques will be laid before statues of Alexander the Great and other contested monuments. Passports and car plates will also have to change. - Does a 'yes' vote solve the issue? - No. The referendum is only "consultative," according to Prime Minister Zaev. The next hurdle will be getting two-thirds of parliament to ratify the agreement and make necessary changes to the constitution. Currently, the right-wing opposition VMRO-DPMNE party is standing in the way. The nationalist party has criticised the deal, though they have stopped short of publicly calling for a boycott. They have instead come out to announce their positions individually, with President Gjorge Ivanov, from VMRO-DPMNE, saying this weekend that he personally will not vote. Zaev is hoping a strong approval from the public will make it difficult for the party to ignore the people's will. Surveys suggest the referendum has a strong chance of passing, despite a lack of enthusiasm about the new name. For many Macedonians, the key driver to the polls is their desire to start EU accession talks in hopes of injecting life into a flat economy. - Is Russia meddling? - The US has accused Russia -- which is openly opposed to NATO's enlargement -- of running a disinformation campaign pushing for the referendum to fail. "No doubt that they have transferred money and that they are also conducting a broader influence campaign," US Secretary of Defense Jim Mattis said last week on a visit to Skopje. Premier Zaev played down the allegations, saying, "we don't have proof about Russian influence". Historically, Moscow has less clout in Macedonia than in other Balkan neighbours such as Serbia and Montenegro. But Russians have been accused of fomenting protests against the deal in neighbouring Greece, forcing Athens to expel two diplomats over the allegation in July. - Where is the 'no' campaign? - For now, mostly on social media, trailed by the hashtag #Bojkotiram", which means "boycott" in Macedonian. Thousands of fake accounts on Facebook and Twitter are helping amplify its affect, according to Macedonia's Investigative Reporting Lab, an NGO. Macedonia was notorious as a hub for fake news producers who tried to influence the 2016 US election. Now some sites are using their skills to sow confusion at home. In August a story went viral alleging NATO would use depleted uranium at a Macedonian army base. The Defence Minister later denied the report, calling it "fake news". - What happens if the vote fails? - In an interview this month with AFP, Zaev warned that a failure to pass the referendum would isolate the country and could open a new "chapter of insecurity and instability in the whole region". The fragile Balkans are home to a host of complex disputes, some of which date back to the brutal 1990s wars that undid Yugoslavia and left 130,000 dead. Zaev is hoping that a successful vote could make the deal a role model for other regional disputes. "It would just be a real setback, on all sorts of levels, if this didn't go through," said James Ker-Lindsay, a Balkans expert at the London School of Economics. "We know that there won't be any going back to the table," he added. ng-ssm/jj/aph © Agence France-Presse | Skopje, Macedonia | On 30 September Macedonians will head to the polls to vote on whether to add "North" to their country's official name. |
តាមរយៈស្មាតហ្វូនក៏កំពុងដើរតួនាទីយ៉ាងសំខាន់ និងសកម្មបំផុតក្នុងការធ្វើឱ្យជីវិតពោរពេញដោយភាពអស្ចារ្យដែលនឹកស្មានមិនដល់! ជាមួយនឹងអេក្រង់ 2 លើស្មាតហ្វូនតែមួយដែលអាចបត់បែនតាមតម្រូវការគ្រប់កាលៈទេសៈដោយគ្មានការរំខាន និងមានភាពងាយស្រួលជាទីបំផុត! ចង់ប្រើ ឬទស្សនាអេក្រង់មុខពេលមិនទាន់បើកទំហំ 6.2 Super AMOLED ក៏បានចង់ប្រើអេក្រង់ធំពេលបើកពេញទំហំ 7.6 ប្រភេទ Dynamic SUPER AMOLED 2X បន្ថែមជាមួយនឹងភាពរលូនរអិលល្អឥតខ្ចោះ 120Hz ទៀត ក៏បាននិយាយពីថាឡូយកប់ខ្លាំងណាស់!! នេះជាបទពិសោធន៍ថ្មីដែលសឹងតែមិនអាចបរិយាយឱ្យត្រូវថាវាអស្ចារ្យលើសពីក្តីស្រមៃខ្លាំង!! ចង់ដឹងសាកប្រើមើលខ្លួនឯងផ្ទាល់ទៅ!! ហើយពេលនេះស្មាតហ្វូនដែលកំពុងផ្លាស់ប្តូរការគិតផ្លាស់ប្តូរបច្ចេកវិទ្យានាពេលអនាគតសម្រេចក្តីស្រមៃឆ្លុះបញ្ចំងពីភាពលេចធ្លោទាក់ទាញបំផុត និងល្អលើសពីភាពសាមញ្ញថ្មី (Beyond the New Normal) ក្នុងឆ្នាំ ២០២០ នេះគឺ Samsung Galaxy Z Fold 2!! ជាមួយនឹង Samsung Galaxy Z Fold 2 លោកអ្នកពិតជាទទួលបានបទពិសោធន៍ថ្មីប្លែក អស្ចារ្យ នៃ Samsung Galaxy Z Fold 2 គឺជាកំពូលស្មាតហ្វូនអេក្រង់បត់បែនបានគ្រប់កាលៈទេសៈ និងត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះសម្រាប់លោកអ្នកដែលចង់បាននូវអារម្មណ៍អស្ចារ្យលើសពីស្មាតហ្វូនធម្មតាសម្រាប់លោកអ្នកដែលចង់បានសេរីភាពនៃការថតរូបភាពបត់បែនល្អឥតខ្ចោះសម្រាប់ការកម្សាន្តនិងការជម្រុញដល់ភាពជោគជ័យក្នុងការងារប្រចាំថ្ងៃ!! Samsung Galaxy Z Fold 2ជាកំពូលស្មាតហ្វូនអេក្រង់បត់ដំបូងគេបំផុតដែលឆ្លុះបញ្ចាំងពីឧត្តមភាព និងភាពលេចធ្លោដ៏ស៊ីវីល័យបំផុតក្នុងសករាជថ្មីប្រចាំឆ្នាំ ២០២០ នេះ!! ខាងក្រោមនេះគឺជាសមត្ថភាព និងបច្ចេកវិទ្យាដែលបំពាក់លើ Samsung Galaxy Z Fold 2 ដែលធ្វើការផ្លាស់ប្តូរបទពិសោធន៍ថ្មីនៃពិភពស្មាតហ្វូនក្នុងឆ្នាំថ្មី ២០២០ នេះ៖ - អេក្រង់ផ្នែកខាងមុខ៖ ទំហំ 6.2 ប្រភេទ Super AMOLED - អេក្រង់ពេលបើក៖ ទំហំ 7.6 ប្រភេទ Dynamic Super 2X - ប្រព័ន្ធប្រតិបត្តិការ៖ Qualcomm Snapdragon 865+ - ទំហំផ្ទុក៖ RAM 12 GB / ROM 256 GB - កាមេរ៉ាមុខ (Cover camera) ៖ 10 MP - កាមេរ៉ា Selfie (Unfolded Selfie Camera) ៖ 10 MP - កាមេរ៉ាក្រោយ៖ 12 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide) - ថាមពលថ្ម៖ 4500 mAh - ពណ៌៖ Mystic Bronze និង Mystic Black - តម្លៃ៖ $1,999 * រាល់ការជាវកំពូលស្មាតហ្វូនអេក្រង់បត់បានដ៏ល្អឯក Samsung Galaxy Z Fold 2 នេះនឹងមានការថែមជូនដ៏ពិសេសបំផុតដូចជា៖ - បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)! - ស៊ីមស្មាតលេខពិសេសតម្លៃ $54 ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍! នៅចាំអីទៀត? តោះចាប់ផ្តើមទទួលយកបទពិសោធន៍ថ្មីលើរបកគំហើយថ្មីនៃភាពអស្ចារ្យសាមញ្ញថ្មីដ៏វៃឆ្លាតគ្មានអី្វប្រៀបសម្រាប់ឆ្នាំថ្មីជាមួយស្មាតហ្វូនអេក្រង់បត់ថ្មីឆ្នាំ ២០២០ Samsung Galaxy Z Fold 2!! សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232! * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត (អត្ថបទពាណិជ្ជកម្ម) | (ភ្នំពេញ) ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២០៖ សម័យបច្ចេកវិទ្យា AIអ្វីគ្រប់យ៉ាងគឺត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ជាមួយនឹងភាពឆ្លាតវៃភាពទាន់សម័យ និងភាពច្នៃប្រឌិតខ្ពស់ដើម្បីធ្វើឱ្យជីវិតកាន់តែងាយស្រួល!! |
ប្រភពគួរទុកចិត្តជាច្រើនបានប្រាប់កាសែត Guardian ថាបរាជ័យ ៥-០ នៅ Old Trafford ក្នុងការប្រកួត Premier League សប្តាហ៍មុន បានធ្វើឱ្យលោក Solskjær ត្រូវបាត់បង់ការជឿទុកចិត្តពីអ្នកគាំទ្រ និងសមាជិកក្លិប។ អ្នកចាត់ការវ័យ ៤៨ ឆ្នាំរូបនេះត្រូវបានគេវាយតម្លៃថាមិនសូវប្រើយុទ្ធសាស្ត្រដឹកនាំ ខណៈសមាជិកក្រុមសុទ្ធជាកីឡាករមានគុណភាព។ បន្ទាប់ពីបរាជ័យនេះ និងការបង្ហាញខ្លួនមិនបានល្អ នៅប៉ុន្មានប្រកួតចុងក្រោយ ម្ចាស់ក្លិបបិសាចក្រហមដែលគេស្គាល់ថាជាគ្រួសារ Glazer គ្រោងបើកកិច្ចប្រជុំធំមួយដើម្បីពិភាក្សាពីអនាគតរបស់ Solskjær។ នាយកគ្រប់គ្រងលោក Richard Arnold បានលុបចោលការណាត់ជួបទាំងអស់នៅថ្ងៃទី២៦ ដើម្បីជួបពិភាក្សាជាមួយលោក Joel Glazer។ លោក Conte អតីតអ្នកចាត់ការ Chelsea, Juventus និង Inter Milan អាចនឹងត្រូវជំនួសតំណែងអ្នកចាត់ការថ្មី Man Utd ប្រសិនបើលោក Solskjær ត្រូវបញ្ចប់តំណែងឆាប់ៗនេះ។ ស្របពេលគ្នានេះដែរ អ្នកចាត់ការសញ្ជាតិអ៊ីតាលីវ័យ៥២ឆ្នាំ ដែលស្ទាក់ស្ទើរក្នុងការកាន់តំណែងក្រុមណាមួយនៅរដូវកាលនេះ បានប្រាប់សារព័ត៌មានថាលោកលើកលែងសម្រាប់ក្រុម Man Utd ដ្បិតនេះជាឱកាសពិសេស។ Conte បានឈប់ពីការងារអ្នកចាត់ការ Inter Milan កាលពីខែឧសភា ឆ្នាំ២០២១ ក្រោយជួយក្រុមអ៊ីតាលីមួយនេះ ឈ្នះជើងឯក Serie A នៅរដូវកាល ២០២០-២១។ Conte ក៏ធ្លាប់ឈ្នះ Premier League នៅពេលដឹកនាំ Chelsea នៅរដុវកាលដំបូង ២០១៦-១៧ ព្រមទាំង FA Cup នៅឆ្នាំបន្ទាប់។ ដោយឡែកលោក Solskjær វិញបានសារភាពក្រោយចាញ់ហង្សក្រហមលើកនេះថាជាបរាជ័យដ៏អាក្រក់បំផុតរបស់លោក និងក្រុម។ យ៉ាងណាលោកអះអាងថានឹងមិនចាកចេញពីក្រុមពេលនេះទេ។ «ខ្ញុំជឿជាក់លើខ្លួនឯង ខ្ញុំជឿថាខ្ញុំខិតទៅជិតអ្វីដែលខ្ញុំចង់បានជាមួយក្លិបហើយ»។ អ្នកចាត់ការវ័យ៤៨ឆ្នាំបន្ថែមដូច្នេះ៕ | លោក Antonio Conte ជាបេក្ខភាពនាំមុខគេដើម្បីក្លាយជាអ្នកចាត់ការទូទៅ Manchester United ប្រសិនបើលោក Ole Gunnar Solskjær ត្រូវបានបញ្ចប់តំណែង។ Solskjær អាចនឹងត្រូវបញ្ចប់តំណែងឆាប់ៗនេះ ក្រោយដឹកនាំ Man Utd ចាញ់ Liverpool ដល់ទៅ ៥-០។ |
កាលពីពាក់កណ្តាលខែមិថុនា ក្លិបរហ័សនាមអ្នកមានបុណ្យ ធ្លាប់បានប្រកាសលក់សិទ្ធិអាជ្ញាប័ណ្ណទិញលក់ទំនិញរបស់ក្លិប ឬ Barcelona Licensing and Merchandising (BLM) ដែលមានតម្លៃចន្លោះ ២១០-៣១៥លានដុល្លារ និងប្រកាសលក់សិទ្ធិទូរទស្សន៍ La Liga TV ភាគហ៊ុនដល់ទៅ ២៥ភាគរយ។ សិទ្ធិទូរទស្សន៍ La Liga TV តម្លៃក្នុង១០ភាគរយ មានទំហំទឹកប្រាក់ ២១៦លានដុល្លារ។ កិច្ចសន្យាជាមួយ Barca នេះទៀតសោត ត្រូវបានមើលឃើញថាក្រុមហ៊ុនវិនិយោគ Sixth Street Partners នឹងរកបានចំណូលបានជាង ២៨០លានដុល្លារ ពីការវិនិយោគ ២១៦លានដុល្លារនេះ។ ក្រុមហ៊ុនវិនិយោគនេះ នឹងទទួលផលចំណេញ ១០ភាគរយពីចំណូលនៃសិទ្ធិទូរទស្សន៍នេះរហូតដល់ឆ្នាំ ២០៤៧។ «យើងកំពុងធ្វើឱ្យឥទ្ធិពលសេដ្ឋកិច្ចរបស់យើងងើបឡើងវិញ ជាមួយយុទ្ធសាស្ត្រដ៏ប្រសិទ្ធិភាពរបស់យើងក្នុងការពង្រឹងផ្នែកហិរញ្ញវត្ថុរបស់ក្លិប។ ក្រុម Sixth Street បានជួយគាំទ្រដល់កីឡាបាល់ទាត់ ហើយក្រុមហ៊ុននេះមានបទពិសោធន៍វិនិយោគជាមួយស្ថាប័នកីឡា ជាប្រព័ន្ធផ្សព្វផ្សាយកីឡាក៏ដូចជាដៃគូដ៏សំខាន់ដែលរួមចំណែកចំណេះដឹង និងធនធានដ៏សំខាន់សម្រាប់ក្លិបយើង។»។ បើសម្តីលោក Joan Laporta និយាយក្នុងសេចក្តីថ្លែងការណ៍បែបនេះ។ កាលពីឆ្នាំ ២០២១ ក្នុងខែសីហា ឆ្នាំ២០២១ លោក Laporta បានប្រកាសថា ក្លិប Barca បានជំពាក់បំណុលដល់ទៅជាង ១,៣៥ពាន់លានអឺរ៉ូ (១,៤២ពាន់លានដុល្លារ) ក្នុងនោះជាង ៧០៧លានដុល្លារជំពាក់ធនាគា។ គួររំលឹកថាកាលខែមីនាឆ្នាំ ២០២២ Barca បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន កម្មវិធីមាតិការតន្ត្រី Spotify តម្លៃជាង ៣០០លានដុល្លារ ដែលជាម្ចាស់ឧបត្ថម្ភថ្មីនៅលើអាវរបស់កីឡាករក្នុងក្រុម និងកិច្ចសន្យាប្តូរឈ្មោះកីឡដ្ឋានទៅជា Spotify Camp Nou៕ | Barcelona យល់ព្រមលក់ភាគហ៊ុនសិទ្ធិទូរទស្សន៍ La Liga TV ១០ភាគរយរបស់ខ្លួន សម្រាប់រយៈពេល ២៥ឆ្នាំ ទៅក្រុមហ៊ុនវិនិយោគអាម៉េរិក Sixth Street Partners ក្នុងតម្លៃ ២១៦លានដុល្លារ។ បើតាម Barcelona ថ្ងៃទី៣០ ខែមិថុនា។ |
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចាត់ទុកការអត្ថាធិប្បាយ របស់លោក Thameen Al-Kheetan អ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) ពាក់ព័ន្ធនឹងការកាត់ទោសសកម្មជនបរិស្ថាន គ្មានមូលដ្ឋាន និងដោយបំភ័ន្ត។ ស្ថានបេសកកម្មអចិន្ត្រៃយ៍ បញ្ជាក់ដូច្នេះ៖«ការអះអាងថាដំណើរការកាត់ក្តីលើសកម្មជនបរិស្ថានទាំង ១០រូប មិនអនុលោមតាមបទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិ គឺគ្មានមូលដ្ឋាន ដែលបង្ហាញពីការយល់ឃើញមានកម្រិត ឬការបដិសេធ ដោយចេតនាក្នុងការយល់ដឹងពីនីតិវិធីរបស់តុលាការនៅកម្ពុជា»។ អ្នកនាំពាក្យការិយាល័យ OHCHR កាលពីថ្ងៃទី២ ខែកក្កដា បានបង្ហាញកង្វល់ចំពោះការកាត់ទោសសកម្មជនមាតាធម្មជាតិ១០នាក់ ថានីតិវិធីនៃការជំនុំជម្រះ មិនអនុលោមតាមច្បាប់ស្តីពីសិទ្ធិមនុស្សអន្តរជាតិ។ អ្នកនាំពាក្យការិយាល័យ OHCHR ថាការកើនឡើងនៃការប្រើប្រាស់ច្បាប់ប្រមាថព្រះមហាក្សត្រ និងបទល្មើលព្រហ្មទណ្ឌដទៃទៀត ដើម្បីដាក់ទោសលើអ្នកការពារសិទ្ធិមនុស្ស គឺគួរឱ្យបារម្ភយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យការិយាល័យ OHCHR ក៏អំពាវនាវឱ្យតុលាការពិនិត្យឡើងវិញនូវតីនិវិធីរបស់ខ្លួនផងដែរ។ តាមរយៈសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី១០ ខែកក្កដា ស្ថានបេសកកម្មអចិន្ត្រៃយ៍ បានឆ្លើយតបនឹងការលើកឡើងរបស់ លោក Thameen Al-Kheetan វិញថា សកម្មជនបរិស្ថានទាំងនេះ ត្រូវបានផ្តន្ទាទោសព្រោះតែការរៀបចំសកម្មភាពប្រឆាំងរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ ដែលជាបទល្មើសប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ ពុំមែនព្រោះការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេនោះទេ។ មិនតែប៉ុណ្ណោះ ជនជាប់ចោទទាំងអស់ មានឱកាសពេញលេញចូលរួមរាល់នីតិវីធី របស់តុលាការ រួមទាំងសិទ្ធិក្នុងការការពារផ្នែកច្បាប់ និងបដិសេធ រាល់ការចោទប្រកាន់ ដែលជាផ្នែកនៃសិទ្ធិទទួលបាននូវការជំនុំជម្រះក្តីដោយយុត្តិធម៌ និងដំណើរការតាមនីតិវិធីត្រឹមត្រូវ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បញ្ជាក់ដូច្នេះ មុននឹងបន្តថា នៅកម្ពុជា គ្មានបុគ្គលណាម្នាក់ត្រូវបានចោទប្រកាន់ ដោយសារតែពួកគេជានរណានោះទេ ប៉ុន្តែផ្អែកលើបទល្មើសដែលច្បាប់បានកំណត់។ តាមរយៈសេចក្តីថ្លែងដដែល ស្ថានបេសកកម្មអចិន្ត្រៃយ៍ មិនពេញចិត្តទាល់តែសោះ នឹងការលើកឡើងរបស់អ្នកនាំពាក្យការិយាល័យ OHCHR ថាមាន«ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការអនុវត្តច្បាប់ដោយអាជ្ញាធរ និងការអំពាវនាវឱ្យ «ពិនិត្យឡើងវិញនូវសំណុំរឿង» ឬ«ពិនិត្យឡើងវិញនូវការផ្តន្ទាទោស»។ ស្ថានបេសកកម្មអចិន្ត្រៃយ៍ ចាត់តុកថាការឡើងដូច្នេះ គឺជាការមាក់ងាយដល់នីតិរដ្ឋ និងជាការរើសអើងយ៉ាងខ្លាំង ចំពោះសុចរិតភាព និងដំណើរការនៃការសម្រេចរបស់តុលាការកម្ពុជា។ ស្ថានបេសកកម្មអចិន្ត្រៃយ៍ បន្ថែមដូច្នេះ៖ «ការសម្រេចរបស់តុលាការ គឺផ្អែកលើភស្តុតាងជាក់ស្តែង និងប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង ទៅលើដំណើរការតាមនីតិវិធីត្រឹមត្រូវ និងគោលការណ៍ច្បាប់។ ជនជាប់ចោទមានសិទ្ធិពេញ លេញក្នុងការការពារខ្លួនតាមផ្លូវច្បាប់ ដោយបណ្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការ»។ សម្រាប់ស្ថានបេសកកម្មអចិន្ត្រៃយ៍ ការអំពាវនាវឱ្យមានការកែប្រែមាត្រាពាក់ព័ន្ធនៃក្រមព្រហ្មទណ្ឌ គឺជាការភ័ន្តច្រលំ។ ក្រមព្រហ្មទណ្ឌ ត្រូវបានចូលរួមបង្កើតឡើងដោយអ្នកជំនាញផ្នែកច្បាប់ មកពីបស្ចិមប្រទេស ហើយមានការពិគ្រោះយោបល់យ៉ាងទំលំទូលាយជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាថា សិទ្ធិជាមូលដ្ឋាន ដូចដែលធានាដោយរដ្ឋធម្មនុញ្ញ និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាជារដ្ឋភាគី ត្រូវបានការពារ ហើយអ្នកបំពានច្បាប់ត្រូវទទួលខុសត្រូវ ចំពោះការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ របស់ពួកគេ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍ ប្រាប់ឱ្យអ្នកនាំពាក្យ ការិយាល័យ OHCHR គួរតែអប់រំសកម្មជនសិទ្ធិមនុស្ស ឱ្យអនុវត្តសិទ្ធិរបស់ពួកគេ ស្របតាមដែនកំណត់នៃច្បាប់ ហើយមិនចាំបាច់ព្រួយបារម្ភចំពោះបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌរបស់កម្ពុជានោះទេ។ សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា បានសាលក្រមដេលសម្រេចកាត់ទោសក្រុមមាតាធម្មជាតិ១០រូប ឱ្យជាប់ពន្ធនាគារពី៦ ទៅ៨ឆ្នាំ ពីបទប្រមាថ អង្គព្រះមហាក្សត្រនិងរួមគំនិតក្បត់៕ អត្ថបទទាក់ទង ករណីក្រុមមាតាធម្មជាតិ៖ លោក ប៉ែន បូណា ស្នើសាធារណជនកុំប្រើមនោសញ្ចេតនា កាត់ក្ដីជំនួសច្បាប់ | ដោយ៖ ញ៉ សុខហឿន |
យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងបានឱ្យដឹងថា ចាប់ពីឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០១៩ នេះ គឺមានករណីពុលត្រីក្រពតកើតឡើងចំនួន ៧ លើក នៅក្នុងខេត្តចំនួន៤ ដូចជាខេត្តក្រចេះ កោះកុង សៀមរាប។ ស្របពេលជាមួយគ្នានេះដែរ នៅខេត្តបន្ទាយមានជ័យ បានកើតឡើងករណីពុលត្រីក្រពត ជាលើកទី ៣ កាលពីថៃ្ងទី ១៩ ខែកុម្ភៈ ដែលបានធ្វើឱ្យគ្រួសារមួយពុលឈឺ ៥ នាក់ និងស្លាប់ម្នាក់។ កន្លងមក គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ធ្លាប់បានចុះផ្សាយអត្ថបទរបស់ខ្លួន នៅក្នុងគេហទំព័រថ្មីៗ នូវប្រភេទក្រពតពុលចំនួនប្រាំប្រភេទ ដែលអត្ថបទដកស្រង់ចេញពីអម្បូរក្រពត នៅព្រះរាជាណាចក្រកម្ពុជា នៃទស្សនាវដ្តីជលផលកម្ពុជា។ ខាងក្រោមនេះ គឺជារូបភាព និងលក្ខណៈសម្គាល់អំពីត្រីក្រពតពុលចំនួនប្រាំប្រភេទ ដែលខាងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គធ្លាប់បានចុះផ្សាយ៖ យោងតាមការស្រាវជ្រាវរបស់ក្រសួងបានឲ្យដឹងថា នៅពេលជាតិពុលជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល គឺអាចបណ្ដាលឱ្យស្លាប់។ ពួកត្រីក្រពតទាំងនេះ មានជាតិពុលខ្ពស់បំផុតនៅរដូវកូនបន្តពូជ ដែលស្ថិតនៅខែកុម្ភៈដល់ខែមីនា និងស្ថិតនៅចន្លោះខែ កក្កដាទៅខែកញ្ញា ហើយចំពោះមេជីវិត និងពងរបស់វាមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មកថ្លើម ពោះវៀន ស្បែក និងសាច់។ បន្ទាប់ពីបរិភោគត្រីក្រពតទាំងនេះ រយៈពេល ២០នាទី ទៅ ២ម៉ោង គឺមានរោគសញ្ញា ដូចជា រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ ឈឺក្បាល វិលមុខ រមាស់ចាក់ៗ នៅចុងអវយវៈ ពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម បើស្ថិតក្នុងស្ថានភាពពុលខ្លាំង គឺធ្វើឱ្យថប់ដង្ហើមស្លាប់តែម្តង។ ក្រសួងសុខាភិបាលបានអះអាងបន្តថា ការធ្វើឱ្យក្អួត គឺអាចជួយបញ្ចេញជាតិពុលបានមួយចំណែក ពីក្នុងខ្លួន។ បន្ទាប់មក ត្រូវប្រញាប់ទៅរកការជួយសង្គ្រោះជាបន្ទាន់ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។ លើសពីនេះ ជាតិពុលក្នុងត្រីក្រពតទាំងនោះ មិនអាចកម្ចាត់ចោលតាមរយៈការចម្អិនឱ្យឆ្អិន ឬដាក់ឱ្យកកឡើយ៕ | ក្រសួងសុខាភិបាលបានអំពាវនាវជាថ្មីឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការបរិភោគត្រីក្រពតចំនួន ៣ ប្រភេទ ដែលបណ្ដាលឱ្យពុលឈឺ និងស្លាប់។ សេចក្តីអំពាវនាវនេះបានធ្វើឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០១៩ កន្លងទៅនេះ ស្របពេលមានករណីពុលត្រីក្រពត នៅតែបន្តកើតឡើង ថ្វីដ្បិតក្រសួងធ្លាប់ធ្វើការណែនាំជារឿយៗក្ដី។ |
ចាប់តាំងពីលូកដៃចូលក្នុងសង្គ្រាមនៅអាហ្វហ្កានីស្ថានតាំងពីឆ្នាំ២០០១មក អាម៉េរិកបានផ្តល់ជំនួយជាថវិកាប្រមាណ១៣០ពាន់លានដុល្លារសម្រាប់ពង្រឹងផ្នែកសន្តិសុខ អភិបាលកិច្ច ការអភិវឌ្ឍ និងសម្រាប់បំពេញតម្រូវផ្សេងទៀតរបស់ប្រជាជនអាហ្វហ្កានីស្ថាន។ ប៉ុន្តែក្រោយការដកទ័ពចេញ និងការឡើងក្ដាប់អំណាចរបស់ក្រុមតាលីបង់ អាម៉េរិក នឹងជ្រើសរើសផ្លូវផ្សេងដើម្បីផ្ដល់ជំនួយដល់ប្រទេសក្រីក្រមួយនេះ។ បើតាមមន្រ្តីជំនួយការសមាជិកសភាបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ សភាអាម៉េរិក គ្រោងផ្ដល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជននៅអាហ្វហ្កានីស្ថានដែលភៀសខ្លួនក្នុងប្រទេស និងជនភៀសខ្លួនទៅក្រៅប្រទេសផងដែរ។ ជំនួយទាំងនោះ នឹងមិនធ្លាក់ដល់ដៃរដ្ឋាភិបាលតាលីបង់ឡើយ។ «វាជារឿងដែលពិបាកក្នុងការបញ្ចុះបញ្ចូលសមាជិកសភាឱ្យធ្វើអ្វីដែលអាចជាគាំទ្ររដ្ឋាភិបាលតាលីបង់»។ ជំនួយការជាន់ខ្ពស់នៅសភារបស់បក្សប្រជាធិបតេយ្យ លើកឡើងបែបនេះ។ ជំហរបែបនេះ ក៏ត្រូវបានបក្សសាធារណរដ្ឋយល់ស្របដែរ។ ជំនួយការនៅសភារបស់បក្សសាធារណរដ្ឋបាននិយាយថា បក្សសាធារណរដ្ឋនឹងមិនគាំទ្រការផ្តល់ថវិកាដល់តាលីបង់ឡើយ។ ខណៈពេលដែលមានការព្រមព្រៀងក្នុងសភាសម្រាប់ការផ្តល់ជំនួយតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោក និងភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនជាដើម បក្សសាធារណរដ្ឋបាននិយាយថា ខ្លួននឹងចង់បានព័ត៌មានច្បាស់លាស់ពីលក្ខខណ្ឌ និងអំពីរបៀបប្រើប្រាស់ជំនួយទាំងនេះ។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំសារពើពន្ធ២០២២ សភាអាម៉េរិកគ្រោងផ្តល់លុយជាង៥២.០៣លានដុល្លារ សម្រាប់ជាជំនួយមនុស្សធម៌នៅអាហ្វហ្កានីស្ថាន។ ជំនួយទាំងនេះ នឹងផ្តោតលើវិស័យចាំបាច់មួយចំនួនដូចជា វិស័យសុខាភិបាល និងវិស័យអប់រំជាដើម។ ក្រៅតែពីអាម៉េរិក ប្រទេសផ្សេងៗក៏កំពុងពិចារណាផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្កានីស្ថានដែរតែមិនមានគម្រោងផ្តល់ ឱ្យរដ្ឋាភិបាលតាលីបង់នៅឡើយ។ ជាក់ស្តែង អង់គ្លេសនៅថ្ងៃទី៣ខែកញ្ញាបានប្រកាស ផ្ដល់ជំនួយជាសាច់ប្រាក់ជាង៤១លានដុល្លារឱ្យប្រទេសជិតខាងរបស់អាហ្វហ្កានីស្ថានជួយគាំទ្រជនភៀសខ្លួន៕ | សភាអាម៉េរិក ទំនងផ្តល់ហិរញ្ញប្បទានឱ្យអង្គការសហប្រជាជាតិ ក៏ដូចជាទីភ្នាក់ងារដទៃទៀតដែលធ្វើការផ្នែកជំនួយមនុស្សធម៌នៅអាហ្វហ្កានីស្ថាន។ នេះបើតាមការបញ្ជាក់របស់មន្រ្តីសភាអាម៉េរិកនៅថ្ងៃទី ៣ ខែកញ្ញា។ ប៉ុន្តែជំនួយទាំងនេះ ក៏ទំនងជាមិនផ្តល់ឱ្យរដ្ឋាភិបាលដឹកនាំដោយតាលីបង់ក្នុងការស្តារប្រទេសឡើយ។ |
បំណុលសាធារណៈ ឬគេអាចហៅម្យ៉ាងទៀតថា បំណុលរដ្ឋាភិបាល ជាសូចនាករដ៏សំខាន់ ដើម្បីវាយតម្លៃនិរន្តរភាពនៃហិរញ្ញវត្ថុរបស់ប្រទេសមួយ។ ប្រសិនបើបំណុលរដ្ឋាភិបាលរបស់ប្រទេសមួយខ្ពស់ពេក វាជាសញ្ញាមួយដែលបង្ហាញថា ប្រទេសនោះអាចនឹងមានការពិបាកក្នុងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនក្នុងការសងបំំណុល ដោយប្រថុយនឹងអស្ថិរភាពសេដ្ឋកិច្ច។ ក្នុងចំណោមប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍ចំនួន ២០ ប្រទេសចំនួន ១១ មានអនុបាតបំណុលរបស់រដ្ឋាភិបាលធៀបផលិតផលក្នុងស្រុកសរុប (GDP) លើសពី១០០ភាគរយ។ ប្រទេសមានអនុបាតបំណុលខ្ពស់ជាងគេបំផុតនោះគឺ ជប៉ុន ដែលមានអត្រាលើសពី១០០ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា អនុបាតបំណុលធៀបនឹង GDP របស់រដ្ឋាភិបាលជប៉ុននៅឆ្នាំ ២០២៣ មានប្រមាណ ២៥៥ភាគរយ។ GDP របស់ជប៉ុននៅក្នុងឆ្នាំ២០២២ មានទំហំប្រមាណ ៤,២៤ទ្រីលានដុល្លារ។ ទិន្នន័យរបស់ IMF ពីចំណាត់ថ្នាក់បំណុលសាធារណៈធៀប GDP ខែតុលា ឆ្នាំ២០២៣ ។ នៅឆ្នាំ ២០២៣ បំណុលរបស់រដ្ឋាភិបាលអាម៉េរិកនឹងលើសពី ៣៣ទ្រីលានដុល្លារដែលស្មើនឹង ១២៣ភាគរយនៃផលិតផលក្នុងស្រុកសរុប។ កាលពី ២០ឆ្នាំមុន អត្រានេះគឺតិចជាង ៦០ភាគរយសម្រាប់អាម៉េរិក។ អាឡឺម៉ង់ ជាប្រទេសដែលមានអត្រាទាបបំផុតក្នុងក្រុម G7 ប្រមាណ ៦៦ភាគរយ។ ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ទាំងអស់ កំពុងព្យាយាមនាំយកអនុបាតបំណុលសាធារណៈធៀបនឹង GDP ឲ្យស្ថិតក្រោមអត្រា ៦០ភាគរយដើម្បីធានាបាននូវនិរន្តរភាពហិរញ្ញវត្ថុ។ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍ចំនួន២០ ដែលមានអត្រាបំណុលរដ្ឋាភិបាលធៀបនិងផលិតផលក្នុងស្រុកសរុបខ្ពស់បំផុតប្រចាំឆ្នាំ២០២៣ វាមានដូចជា ជប៉ុន (២៥៥ភាគរយ) ក្រិក និងសិង្ហបុរី (១៦៨ភាគរយ) អ៊ីតាលី (១៤៤ភាគរយ) អាម៉េរិក (១២៣ភាគរយ) បារាំង (១១០ភាគរយ) ព័រទុយហ្កាល់ (១០៨ភាគរយ) អេស្ប៉ាញ (១០៧ភាគរយ) បែលហ្ស៊ិក និងកាណាដា (១០៦ភាគរយ) អង់គ្លេស (១០៤ភាគរយ) ស៊ីប (៧៩ភាគរយ) អូទ្រីស (៧៥ភាគរយ) ហ្វាំងឡង់ (៧៤ភាគរយ) ស្លូវេនី (៦៩ភាគរយ) អាឡឺម៉ង់ (៦៦ភាគរយ) ក្រូអាស៊ី (៦៤ភាគរយ) អ៊ីស្លង់ (៦១ភាគរយ) អ៊ីស្រាអែល(៥៨ភាគរយ) និងស្លូវ៉ាគី (៥៧ភាគរយ) ។ ក្រាហ្វខាងក្រោម ជាចំណាត់ថ្នាក់បំណុលរបស់រដ្ឋាភិបាលនៃប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដោយប្រើផលធៀបនៃបំណុលសរុបរបស់រដ្ឋាភិបាលទៅនឹងផលិតផលក្នុងស្រុកសរុប ជាមួយនឹងទិន្នន័យពី IMF ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកកាលពីខែតុលា ឆ្នាំ២០២៣ ៕ | ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ទាំង២០ ប្រទេសចំនួន១១ មានបំណុលរបស់រដ្ឋាភិបាលបើធៀបនឹងផលិតផលក្នុងស្រុកសរុបច្រើនជាង ១០០ភាគរយឯណោះ។ |
កងកម្លាំងរក្សាសន្តិភាពកម្ពុជាសរុប១១នាក់ ដែលបានឆ្លងជំងឺកូវីដ១៩ នៅម៉ាលី។ ក្នុងចំណោម១១នាក់នោះ កងកម្លាំងរក្សាសន្តិភាពកម្ពុជាម្នាក់ គឺឧត្តមសេនីយ៍ទោ ស សាវី វ័យ៦៣ឆ្នាំ បានទទួលមរណភាពនៅមាលី ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ កងកម្លាំងកម្ពុជា៥កង មានចំនួនសរុប៧៨៧នាក់ (នារី៧៦នាក់) ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅប្រទេស៥ គឺ លីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និង អាហ្វ្រិកកណ្តាល។ លោក អះអាងថា ក្រៅពីម៉ាលី នៅប្រទេស៤ផ្សេងទៀត មិនមានកងកម្លាំងរក្សាសន្តិភាពកម្ពុជា ឆ្លងជំងឺកូវីដ១៩នោះទេ។ លោក បន្តថា ក្រសួងការពារជាតិ តាមរយៈមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោះសំអាតមីន និង គ្រាន់មិនទាន់ផ្ទុះ នៅតែបន្តតាមដាន និងណែនាំជាប់ជាប្រចាំ ដល់កងកម្លាំងទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់នឹងជំងឺកូវីដ-១៩។ លោក បញ្ជាក់ដូច្នេះថា៖«ទោះបីជាពិភពលោក បានប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ មិនបានរាថយក្នុងការបញ្ជូនកងកម្លាំងទៅបំពេញប្រតិបត្តិការការងារមនុស្សធម៌តាមរយៈអង្គការសហប្រជាជាតិ នៅក្រៅប្រទេសនោះឡើយ»៕ | កងកម្លាំងរក្សាសន្តិភាពកម្ពុជា១០នាក់ ដែលឆ្លងជំងឺកូវីដ-១៩ នៅសាធារណរដ្ឋម៉ាលី បានជាសះស្បើយវិញអស់ហើយ។ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ផ្តល់ព័ត៌មាននេះ លើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ |
លោក ប៉ែន វណ្ណរិទ្ធិ នាយខណ្ឌជលផលខេត្តកំពង់ធំ បាននិយាយថា ការងាប់ត្រីនេះ បណ្ដាលមកពីទឹកក្នុងទន្លេមានកម្ពស់ទាប ហើយរងនូវភ្លៀងលាយឡំជាមួយខ្យល់ជិត៣ម៉ោង កាលពីថ្ងៃទី២៨មេសា ឆ្នាំ២០១៩។ លោក ប៉ែន វណ្ណរិទ្ធិ បានបញ្ជាក់ប្រាប់សារព័ត័មានថ្មី(Thmey Thmey) តាមទូរស័ព្ទថា «ការងាប់ត្រីនេះ ដោយសារអាការធាតុក្ដៅ ទឹកទន្លេរាក់ ហើយមានភ្លៀងធ្លាក់ខ្លាំងរួមជាមួយខ្យល់ ធ្វើឲ្យភក់ផុសឡើងលើ បណ្ដាលឲ្យពុលត្រី»។ បើតាមនាយខណ្ឌជលផលខេត្តកំពង់ធំ ទឹករាក់នោះ ត្រឹមតែ៣ទៅ៧តឹក ប៉ុណ្ណោះ ទើបធ្វើឲ្យត្រីងាប់ បូករួមនឹងការប្រែប្រួលអាកាសធាតុភ្លាមៗ ពីក្ដៅមកត្រជាក់ ដែលមានភ្លៀងធ្លាក់យ៉ាងគំហុកបង្កឲ្យត្រីងាប់។ ចំពោះត្រីដែលងាប់ក្នុងទន្លេ ត្រូវបានប្រជាពលរដ្ឋប្រមូលរើសយកធ្វើប្រហុក ផ្អក់ ឯត្រីដែលនៅរស់ ខាងអាជ្ញាធរនឹងរកគ្រប់វិធី ដើម្បីដោះស្រាយលើបញ្ហានេះ។ ត្រីដែលងាប់ មានត្រីរៀល១២តោន, ត្រីច្រកែង៣តោន, ត្រីឆ្ពិន៣តោន, ត្រីសណ្ដាយ២តោន, ត្រីឆ្លាំង២តោន, ត្រីខ្មាន់២តោន, ត្រីតាឱន១តោន និងកែសកន្លះតោន។ នេះបើតាមលោក ប៉ែន វណ្ណរិទ្ធិ៕ | ត្រីជាច្រើនប្រភេទជាង២៥តោន បានងាប់ជាបន្តបន្ទាប់ ដោយសារអាកាសធាតុក្តៅ និងទឹករាក់ ស្ថិតនៅក្នុងតំបន់អភិរក្សបឹងទន្លេឆ្មា ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។ |
អ្នកស្រី ភឿង សកុណា បានបញ្ជាក់ក្នុងឱកាសបើកមហោស្រពភាពយន្តជប៉ុនថា ការរៀបចំឱ្យមានមហោស្រពភាពយន្តនេះ គឺជាមធ្យោបានទំនាក់ទំនងផ្នែកសិល្បៈដ៏ល្អសម្រាប់ឱ្យផលិតករកម្ពុជា និងជប៉ុន បានចែករំលែកបទពិសោធន៍បច្ចេកទេសថតកុនឱ្យគ្នាទៅវិញទៅមក។ អ្នកស្រីបន្ថែមថា ជប៉ុនគឺជាប្រទេសដែលតែងតែជួយកម្ពុជាក្នុងគ្រាអាសន្ត និងជួយលើគម្រោងផ្សេងជាច្រើន មានទាំងគម្រោងជួសជុលប្រាសាទជាដើម។ អ្នកស្រី ភឿង សកុណា បញ្ជាក់៖ «ជប៉ុនគឺជាមិត្តដ៏ល្អកម្ររកបានរបស់កម្ពុជា ដែលតែងតែជួយកម្ពុជាក្នុងគ្រាអាសន្ត។ មហោស្រពភាពយន្តនេះ គឺជាមធ្យោបាយជួយឱ្យវិស័យសិល្បៈរវាងប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងជិតស្និត។ ក្រសួងវប្បធម៌លើកទឹកចិត្ត និងសម្របសម្រួលគ្រប់បែបយ៉ាង ដល់ផលិតករជប៉ុនដែលមានបំណងមកផលិតភាពយន្តនៅកម្ពុជា ដើម្បីជាការរួមចំណែកផ្សព្វផ្សាយពីសក្ដានុពលធនធានធម្មជាតិនៅកម្ពុជា ទៅកាន់ពិភពលោក។ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនប្រចាំកម្ពុជាលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានថ្លែងអំណរគុណដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន រួមទាំងក្រុមនិស្សិតស្ម័គ្រចិត្តទាំងអស់ សម្រាប់ការចូលរួមចំណែកសហការរៀបចំមហោស្រពនេះឡើង។ មហោស្រពភាពយន្តជប៉ុនចាប់ផ្ដើមពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានបញ្ចាំងភាពយន្តចម្រុះចំនួន១១រឿងនៅរោងភាពយន្ត Major Cineplex AEON1 និងរោងភាពយន្ត Legend សាខាទួលគោកនៅរាជធានីភ្នំពេញ។ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរោងភាពយន្ត Major Cineplex ខេត្តសៀមរាប។ ភាពយន្តទាំងនោះឆ្លុះបញ្ចាំងពីជីវភាពរស់នៅរបស់ប្រជាជន សង្គម និងវប្បធម៌ជប៉ុន៕ | ភ្នំពេញ៖ ក្នុងឱកាសបើកមហោស្រពភាពយន្តជប៉ុនលើកទី៤ កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលមហោស្រពចតុមុខ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បានជំរុញ និងលើកទឹកចិត្តគ្រប់បែបយ៉ាងដល់ផលិតករជប៉ុន ដែលមានបំណងចង់មកផលិតភាពយន្តនៅកម្ពុជា។ |
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា បាននិយាយថា មូលហេតុដែលនាំឲ្យមានកំណើនសំរាមនេះ ដោយសារតែចំនួនប្រជាពលរដ្ឋកើនឡើង ស្របពេលទំនៀមទម្លាប់នៃការប្រើប្រាស់ និងការវេចខ្ចប់ទំនិញរបស់ពលរដ្ឋ ជាពិសេសការកែច្នៃពីសំរាមនៅមានកម្រិតទាបនៅឡើយ។ ដោយសារកត្តាទាំងនេះហើយ ទើបធ្វើឲ្យសំរាមសំណល់រឹងមានបរិមាណកើនឡើង។ បើតាមលោក នេត ភក្ត្រា សំរាមសំណល់រឹងមានប្រមាណ ២,៧០០តោនរៀងរាល់ថ្ងៃ ។ កំណើនសំរាមសំណល់រឹង គឺជាបញ្ហាចម្បងមួយ នៅក្នុងការងារគ្រប់គ្រងបរិស្ថាន នៅរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជន ដែលទាមទារឲ្យមានការសហការដោះស្រាយរួមគ្នា ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ។ នេះបើតាមលោក នេត ភក្ត្រា ។ ទីភ្នាក់សារព័ត៌មានជាតិកម្ពុជា បានស្រង់សម្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ដូច្នេះថា៖«ប្រសិនបើប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម អាជីវករនៅតាមផ្សារនានា សេវាកម្ម ភោជនីយដ្ឋាន ទីផ្សារ និងកន្លែងកម្សាន្តនានា ត្រូវញែកសំរាម ទៅតាមបទដ្ឋានបច្ចេកទេស ពោលគឺការញែកសំរាមឲ្យដាច់ពីគ្នា រវាងសំណល់សរីរាង្គដូចជា សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ ដោយវេចខ្ចប់ឲ្យបានត្រឹមត្រូវ។ ទន្ទឹមនេះប្រសិនបើប្រជាពលរដ្ឋចូលរួមអនុវត្តវិធីសាស្ត្រញែកសំរាមទាំងនេះបានគ្រប់ៗគ្នា នោះអត្រាសំរាមដែលត្រូវយក ទៅចាក់ចោលមានចំនួនតិចបំផុត ហើយសំណល់ផ្សេងទៀតអាចត្រូវបានប្រើប្រាស់ និងកែច្នៃឡើងវិញ ផ្តល់ផលប្រយោជន៍ និងចំណូលដល់ប្រជាពលរដ្ឋវិញ»។ លើសពីនេះទៀត ហាមដាច់ខាតនូវការបោះចោលសំរាម សំណល់រឹងនៅ តាមដងផ្លូវ ទីសាធារណៈ ទីវាលតាមប្រព័ន្ធទឹកលូ ឬប្រភពទឹកសាធារណៈ ឬក្នុងដីកម្មសិទ្ធិ ឯកជន ព្រមទាំងហាមដាច់ខាតនូវការដុតសំរាមសំណល់រឹង ក្នុងករណីគ្មានការអនុញ្ញាត ពីក្រសួងបរិស្ថាន ឬមន្ទីរបរិស្ថានរាជធានី ខេត្ដ។ កន្លងមកក្រសួងបរិស្ថានបានធ្វើប្រតិភូកម្មអំណាចទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្តល់មូលនិធិសេវាអនាម័យបរិស្ថាន។ ប៉ុន្តែរដ្ឋបាលក្រុង -ស្រុកមួយចំនួន នៅមិនទាន់មានឆន្ទៈខ្ពស់ និងយល់ច្បាស់ពីភារកិច្ច និងការទទួលខុសត្រូវលើការងារគ្រប់គ្រងសំរាមសំណល់រឹង សំណល់រាវ និងបញ្ហាបំពុលបរិស្ថានផ្សេងទៀតនៅឡើយ។ ចំណែកគុណភាពប្រមូល និងដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុនផ្តល់សេវានៅមានកម្រិត ហើយទីប្រជុំជនភាគច្រើននៅពុំទាន់មានទីលានទុកដាក់សំណល់ត្រឹមត្រូវតាមគោល ការណ៍បច្ចេកទេសនៅឡើយ ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមទាំងអស់គ្នា។ នេះជាការបញ្ជាក់របស់លោក នេត ភក្ត្រា៕ | ភ្នំពេញ៖ កំណើនសំរាមសំណល់រឹងជាង២០០០តោន បានកើតឡើងជារៀងរាល់ថ្ងៃ នៅក្នុងរាជធានីភ្នំពេញ ដោយសារតែការទុកដាក់សំរាមមិនត្រឹមត្រូវ។ នេះបើតាមទីភ្នាក់សារព័ត៌មានជាតិកម្ពុជា AKP។ |
«អារម្មណ៍រំភើប ពេលដឹងលទ្ធផលនោះមិនដឹងថារត់អោបអ្នកណា ចង់ទឹកភ្នែកអីផង ព្រោះអត់នឹកស្មានថាយើងអាចធ្វើបាន»។ នេះជាការលើកឡើងរបស់កញ្ញា សឿន សុខភត្រា ជាម្ចាស់ពានរង្វាន់សហគ្រិនស្រ្តីឆ្នើមឆ្នាំ២០២៣។ ការប្រកួតនេះ សុភត្រា មានពេលមួយខែប៉ុណ្ណោះ ដើម្បីរៀបចំ និងត្រៀមខ្លួនឡើងប្រកួត។ ការហ្វឹកហាត់បានត្រឹមត្រូវ និងរៀនពីចំណុចកែលម្អរបស់គ្រូបង្វឹក ធ្វើឱ្យ បេក្ខនារីរូបនេះធ្វើបានល្អ នៅថ្ងៃប្រកួត។ នេះជាការបញ្ជាក់ពី សុភត្រា។ នាងបន្ថែមថា កន្លងមក ធ្លាប់ចូលរៀនវគ្គសិក្សាសរសេរផែនការអាជីវកម្ម និងប្រកួតទ្រង់ទ្រាយតូច តែការប្រកួតពេលនេះចាត់ទុកថាជាការប្រកួតធំ និងដែលជំរុញឱ្យគេចង់ចូលរួមប្រកួតជាខ្លាំង ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួន។ នាងលើកឡើងដូច្នេះថា៖« គិតថាការប្រឡងធំ និងចង់ពង្រឹងសមត្ថភាពខ្លួនឯងផង និងមានការជំរុញលើកទឹកចិត្តពីក្រុមការងារ និងបងប្អូន ក៏ដាក់ពាក្យចូលរួម»។ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លោកស្រី កែវ មុំ បានកើតសរសើរចំពោះការរៀបចំការប្រកួតពានរង្វាន់នារដូវកាលទី២នេះ។ សម្រាប់លោកស្រី បេក្ខនារីទាំង១២រូបដែលប្រជែងគ្នាក្នុងកម្មវិធីនេះ គឺសុទ្ធតែជាអ្នកឈ្នះ។ លោកស្រីបន្ថែមថា៖« អ្នកទាំងអស់គ្នាសុទ្ធតែឈ្នះដូចគ្នា គ្រាន់តែថាអ្នកណាជាអ្នកឆ្នើមជាងគេលើសគេបន្ដិច ដែលអាចកាន់ពាននេះបាន។ តែការឈ្នះនេះមិនមែនយើងឈប់ការអភិវឌ្ឍបញ្ឈប់ការសិក្សារៀនសូត្រទេ គឺត្រូវបន្តទៀត កាលណាយើងប្រកបអាជីវកម្មកាន់តែធំ យើងត្រូវខិតខំប្រឹងប្រែងរៀនឱ្យកាន់តែច្រើន ពិសេសចូលរួមលើការបណ្ដុះបណ្ដាលផ្សេងៗ»។ ជាមួយគ្នានេះ លោកស្រី កែវ មុំ យល់ថា ការចូលរួមក្នុងកម្មវិធីខាងលើ គឺជាផ្នែកមួយជួយអភិវឌ្ឍន៍ សមត្ថភាពសហគ្រិនស្រ្តី ដែលអាចឱ្យពួកគេដឹងពីចំណុចខ្សោយ និងចំណុចខ្លាំងខ្លួនឯង ដែលនឹងជួយ អភិវឌ្ឍន៍អាជីវកម្មពួកគេកាន់តែល្អប្រសើរបន្ថែមទៀត។ លោកស្រី កែវ មុំ លើកឡើងដូច្នេះថា៖« សរសើរគ្រូបង្វឹកដែលធ្វើឱ្យបេក្ខនារីមានភាពក្លាហាន ឱ្យរកឃើញចំណុចខ្សោយ ពង្រឹងនិងបញ្ចេញសមត្ថភាពនៅលើវេទិកាប្រកួត។ នេះជាសម័យបច្ចេកវិទ្យា ហើយការប្រកួតពានរង្វាន់នេះមិនមែនចង់បានឈ្នះចាញ់អ្វីឡើយ គ្រាន់តែចង់ដឹងថាសមត្ថភាពយើងដើរដល់ណាហើយ នៅខ្វះត្រង់ណាទៀត»។ សូមបញ្ជាក់ថា នេះជារដូវកាលទី២ ដែលសមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាបបានរៀបចំការប្រកួតពានរង្វាន់នេះឡើង។ ហើយសហគ្រិនស្រ្តីដែលចូលរួមនៅលើកនេះមាន ១២រូប ក្នុងនោះមកពីខេត្តបាត់ដំបងចំនួន២រូប។ ចំណែកម្ចាស់ជ័យលាភីលេខ២បានទៅលើអ្នកស្រី ឃីន សូដា មកពីអាជីវកម្ម ខេមបូឌានហ៊ែរអ៊ិចស្ទីនសិន និងជ័យលាភីលេខ៣ បានទៅកញ្ញា ប៉ែន មិនា មកពីអាជីវកម្មអាហារដ្ឋានប៉ែនចេង ស្ថិតនៅខេត្តបាត់ដំបង៕ | សៀមរាប៖ បន្ទាប់ពីប្រកួតប្រជែងយ៉ាងស្វិតស្វាញរួចមក ការប្រកួតពានរង្វាន់សហគ្រិនស្រ្តីឆ្នើមឆ្នាំ២០២៣ បានរកឃើញម្ចាស់ជ័យលាភីហើយ នោះគឺកញ្ញា សឿន សុខភត្រា មកពីអាជីវកម្ម សិប្បកម្មតម្បាញសួស្ដី បានឈ្នះពានរង្វាន់នេះ។ |
ទីភ្នាក់ងារសារព័ត៌មាន AP រាយការណ៍ថា ក្រសួងពាណិជ្ជកម្មបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនត្រូវបានរារាំងមិនឲ្យនាំទំនិញចូលទៅក្នុងប្រទេសចិន ឬធ្វើការវិនិយោគទុនថ្មីនៅក្នុងប្រទេសទេ។ គេនៅមិនទាន់ដឹងច្បាស់ទេថា តើការដាក់ទណ្ឌកម្មនេះអាចមានផលប៉ះពាល់អ្វីខ្លះទៅលើ ក្រុមហ៊ុន Lockheed Martin ឬ Raytheon ។ សហរដ្ឋអាមេរិករារាំងការលក់ភាគច្រើននៃបច្ចេកវិទ្យាដែលទាក់ទងនឹងយោធាទៅឱ្យចិន ប៉ុន្តែក្រុមហ៊ុនដែលផ្គត់ផ្គង់សម្ភារៈយោធាមួយចំនួនក៏មានអាជីវកម្មស៊ីវិលផ្នែកលំហអាកាស និងទីផ្សារផ្សេងទៀតផងដែរ៕ | ប្រទេសចិនបានដាក់ទណ្ឌកម្មពាណិជ្ជកម្ម និងការវិនិយោគលើក្រុមហ៊ុនម៉ៅការសម្ភារៈយោធាអាមេរិកាំង Lockheed Martin និង Raytheon ចំពោះការផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់ ដោយបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់ឲ្យនៅឯកោលើកោះដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ហើយដែលទាមទារដោយបក្សកុម្មុយនិស្តចិនថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ |
ប្រវត្តិរបស់លោក ឡេះ កូសែម ត្រូវបានបិទជិតអស់ជិត៤០ឆ្នាំ។ លោកត្រូវគេស្គាល់ថា ជាមនុស្សម្នាក់ដែលជិតសិ្នទ្ធ នឹងលោកប្រធានាធិបតី លន់ នល់ នៃរបបសាធារណរដ្ឋពីឆ្នាំ ១៩៧០ ដល់១៩៧៥។ លោកបានរួចផុតពីរបបខ្មែរក្រហម និងបាននាំឯកសារដែលពាក់ព័ន្ធផ្ទាល់ខ្លួនជាច្រើនទៅជាមួយ។ ដោយសារគ្មានឯកសារពាក់ព័ន្ធ ធ្វើឱ្យមនុស្សមួយចំនួន បានបង្កើតសាច់រឿងច្រើនពីលោក ដូចជាតួនាទីជាមេបញ្ជាការនៅពេលនោះ ដែលបណ្តាលឱ្យខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញជាដើម។ ភរិយាលោក ឡេះ កូសែម ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសម៉ាឡេស៊ី បានសម្រេចផ្តល់ឯកសាររបស់ប្ដីលោកស្រីទាំងអស់ មកឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ព្រោះលោកស្រីចង់ បង្ហាញភាពស្អាតស្អំរបស់ប្តី ដែលកន្លងជិត៤០ឆ្នាំមកនេះ មិនមានអ្នកណាដឹង។ លោកស្រី ម៉ៃ ឌិនណាជារ បាននិយាយពាក្យមួយឃ្លាទៅលោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា មុនពេលលោកស្រីសម្រេចផ្តល់ឯកសារដែលពាក់ព័ន្ធនឹងប្ដីលោកស្រី ដល់ស្ថាប័នមួយនេះ។ ឯកសារទាំងនោះ លោកស្រីស្រឡាញ់ និងចាត់ទុកដូចប្ដីលោកស្រីយ៉ាងដូច្នោះដែរ។ តែដើម្បីស្រាយបន្ទិលនានា ដែលមនុស្សមួយចំនួនគិតមកលើប្តីខ្លួន លោកស្រី ម៉ៃ ឌិតណាដារ សម្រេចផ្តល់ឯកសារទាំងអស់របស់ប្ដី ដល់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កាលពីចុងខែកញ្ញា ឆ្នាំ២០១៨ លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានរម្លឹកពីសំដីលោកស្រីភរិយាលោក ឡេះ កូសែម ពេលលោកស្រីសម្រេចប្រគល់ឯកសារប្ដីលោកស្រី ឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជា យ៉ាងដូច្នេះថា៖«...ខ្ញុំមិនចង់បានអ្វីទេ គឺចង់បានតែភាពស្អាតស្អំឱ្យគាត់ (ឡេះ កូសែម) តែប៉ុណ្ណោះ»។ លោក ឆាំង យុ យល់ថា ដោយាសារគ្មានឯកសារ មនុស្សបានបង្កើតសាច់រឿងផ្សេងៗទាក់ទងនឹងលោក ឡេះ កូសែម អំពីមូលហេតុដែលបណ្តាលឱ្យខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញ។ល។ លោក ឆាំង យុ ប្រាប់សារព័ត៌មានថ្មីៗ តាមការពន្យល់ពីភរិយាលោក ឡេះ កូសែម ថា តាមពិតទៅ លោក ឡេះ កូសែម មានផែនការតទល់នឹងទ័ពខ្មែរក្រហមវិញ ព្រោះគាត់ដឹងថា ពេលខ្មែរក្រហមកាន់កាប់ប្រទេស នោះរបបមួយនេះ នឹងសម្លាប់មនុស្សជាក់ជាមិនខាន។ គាត់បានរៀបចំទ័ពត្រៀមតទល់វិញ តែត្រូវអ្នកនយោបាយធំៗប្រាប់លោកថា មិនអាចឈ្នះ ទើបគេរៀបចំគម្រោងឱ្យលោកទៅប្រជុំនៅប្រទេសថៃ។ ហេតុនេះធ្វើឱ្យលោកមិនអាចបកក្រោយបាន ក្រោយចាកចេញពីកម្ពុជាបន្តិច។ លោក ឡេះ កូសែម និងគ្រួសារ ទទួលបានសញ្ជាតិពីរាជរដ្ឋាភិបាលម៉ាឡេស៊ី។ នៅម៉ាឡេស៊ី លោកបានបន្តធ្វើនយោបាយ និងមានការពិភាក្សាគ្នាជាមួយក្រុមមេទ័ពធំៗ ដែលរត់គេចខ្លួនទៅដល់ទីនោះ ពីការងារបន្ទាប់ថាតើត្រូវចុះចូលជាមួយខ្មែរក្រហម ឬយ៉ាងណា។ គោលជំហររបស់លោក ឡេះ កូសែម មិនព្រមចុះចូលដាច់ខាត ព្រោះលោកជឿថា ខ្មែរក្រហមនឹងសម្លាប់លោក ប្រសិនបើលោកត្រឡប់ចូលស្រុកវិញ។ គោលជំហររបស់លោក ឡេះ កូសែម បានបង្កើតឱ្យមានជម្លោះផ្ទៃក្នុង។ នៅឆ្នាំ ១៩៧៦ លោក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងប្រទេសម៉ាឡេស៊ី ហើយគ្រូពេទ្យបានប្រាប់គ្រួសារលោកថា លោកបានស្លាប់ដោយសារការបំពុលក្នុងអាហារ។ លោក ឡេះ កូសែម ជាជនជាតិចាមតែម្នាក់គត់នៅក្នុងប្រវត្តិសាស្ដ្រខ្មែរ ដែលមានឋានៈខ្ពង់ខ្ពស់ក្នុងជួរកងទ័ព។ លោកកើតក្នុងគ្រួសារត្រកូលអភិជន ដែលម្ដាយឪពុកលោកជាពាណិជ្ជករ។ លោកជាមេបញ្ជាការ និងគ្រប់គ្រងទ័ពទាហានជាច្រើន និងមានទំនាក់ទំនងស៊ីជម្រៅនឹងប្រទេសមជ្ឈិមបូព៌ាផងដែរ។ លោកក៏ជាមិត្តភក្ដិនឹងលោក ហ្គាដាហ្វី មេដឹកនាំប្រទេស លីបី ដែលត្រូវគេធ្វើរដ្ឋប្រហារ និងសម្លាប់នៅក្នុងខែ តុលា ឆ្នាំ២០១១។ លោក ឡេះ កូសែម ជាអតីតនិស្សិតឆ័ត្រយោងនៅប្រទេសបារាំង ដែលធ្លាប់ធ្វើការនៅសម័យសង្គមរាស្ដ្រនិយម របបសាធារណរដ្ឋ ហើយលោកចេះនិយាយភាសាមួយចំនួន មានភាសាបារាំង អង់គ្លេស វៀតណាម ចាម និងខ្មែរ។ នេះជាការសន្មតរបស់លោក ឆាំង យុ តាមរយៈឯកសារដែលលោកទទួលបានពីគ្រួសារលោក ឡេះ កូសែម ដែលមានច្រើនសន្ធឹក។ លោក ក៏ជាប្រធានចលនា FULRO ដែលគេស្គាល់ថាជាចលនាជនជាតិភាគតិចដ៏ធំមួយ ដែលមានបំណងវាយដណ្ដើមអតីតទឹកចាម្ប៉ានៅវៀតណាមភាគកណ្ដាលមកវិញផងដែរ។ ងាកមកឯកសារដែលគ្រួសារលោក ឡេះ កូសែម ប្រគល់ឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជាវិញ តាមការលើកឡើងរបស់លោក ឆាំង យុ ឯកសារទាំងនោះមានចំនួនច្រើន និងសណ្ឋាន។ ឯកសារទាំងនោះរួមមាន ឯកសាររូបថត ៣,៥៧៣រូប ឯកសាររូបថតអាល់ប៊ូម ៣១២ រូប ឯកសារក្រដាស ២,២៤១ ស្មើនឹង ៦,៤៩៥ ទំព័រ ឯកសារសៀវភៅ ១៨ក្បាល និងសៀវភៅ Booklet ៨៥ ក្បាល។ តាមរយៈឯកសារនេះ លោក ឆាំង យុ យល់ថា វានឹងបំពេញចន្លោះប្រហោងនៅក្នុងប្រវត្តិសាស្ដ្រខ្មែរដែលត្រូវបានកប់បាត់រយៈពេលជិត ៤០ឆ្នាំមកនេះ។ ដោយសារឯកសារមានចំនួនច្រើន ដូច្នេះមជ្ឈមណ្ឌលឯកសារកម្ពុជាត្រូវការប្រើពេលវេលាដើម្បីត្រួតពិនិត្យ និងចាប់ផ្តើមសរសេរព័ត៌មានខ្លីៗ ជុំវិញរូបភាពសកម្មភាពនានា និងត្រៀមបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលសាធារណជនអាចចូលមើលបានតាមរយៈអាស័យដ្ឋាន Genocide Education in Cambodia។ ក្នុងពេលឥឡូវនេះ សាធារណជនក៏អាចទៅធ្វើការសិក្សាស្រាវជ្រាវផ្ទាល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជាបានផងដែរ៕ | ភ្នំពេញ៖ នៅដើមឆ្នាំ២០១៨ មជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលឯកសារដ៏សំខាន់មួយ ទាក់ទងនឹងលោកឧត្តមសេនីយ៍ ឡេះ កូសែម ដែលជាបុគ្គលដ៏សំខាន់មួយរូបក្នុងប្រវត្តិសាស្ដ្រខ្មែរ។ |
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ខណ្ឌដែលរកឃើញអ្នកជំងឺកូវីដ-១៩ច្រើនជាងគេក្នុងរបាយការណ៍នាថ្ងៃនេះ មានខណ្ឌឬស្សីកែវចំនួន ៣៩នាក់,ខណ្ឌពោធិ៍សែនជ័យចំនួន៣៦នាក់, ខណ្ឌទូលគោកចំនួន៣០នាក់,ខណ្ឌមានជ័យចំនួន២៦នាក់,ខណ្ឌច្បារអំពៅចំនួន២៥នាក់,ខណ្ឌសែនសុខចំនួន២១នាក់,ខណ្ឌដង្កោចំនួន១៦នាក់,ខណ្ឌជ្រោយចង្វារចំនួន៩នាក់,ខណ្ឌដូនពេញ និងខណ្ឌចំការមនចំនួន៨នាក់ដូចគ្នា រួមទាំងអ្នកជំងឺជាច្រើនទៀតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងចំណោមចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ដែលរកឃើញនៅរាជធានីភ្នំពេញ កាលពីម្សិលមិញ គឺមានមន្ត្រីនគរបាល, មន្ត្រីសុខាភិបាល, កម្មកររោងចក្រ,ជាងសំណង់, អ្នកលក់ដូរ,បុគ្គលតាមក្រុមហ៊ុនឯកជន, ក្រុមហ៊ុនស៊ីនទ្រី, គ្រូបង្រៀន,សិស្ស អ្នករត់ម៉ូតូឌុប និងអ្នកជួសជុសម៉ូតូ និងរថយន្ត។ បើតាមរបាយការណ៍ដែលចេញផ្សាយដោយអនុគណៈស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហាញថា ខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ដែលជំងឺកូវីដ-១៩ឆ្លងរាលដាលចូលក្នុងភូមិសាស្ត្រច្រើនជាងគេគឺ ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌដូនពេញ ខណ្ឌឬស្សីកែវ។ ខណ្ឌទាំង៤នេះ មានសង្កាត់ដល់ទៅ៤ដូចគ្នាដែលរាលដាលជំងឺកូវីដ-១៩។ សម្រាប់ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌបឹងកេងកង ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ មានសង្កាត់៣ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩។ ចំពោះខណ្ឌចំការមន និងខណ្ឌដង្កោ មាន២សង្កាត់ដូចគ្នាដែលឆ្លង។ ចំណែកខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា មានតែមួយសង្កាត់ប៉ុណ្ណោះ។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ មានចំនួនសរុប ២០,២២៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨,១៧០០នាក់ ខណៈអ្នកស្លាប់កើនដល់ចំនួន ១៣១នាក់៕ | ភ្នំពេញ៖ ជារៀងរាល់ថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញតែងតែចេញនូវសេចក្តីជូនដំណឹងបង្ហាញអំពីអត្តសញ្ញាណរបស់អ្នកជំងឺកូវីដ-១៩ ក្រោយពីក្រសួងសុខាភិបាលគ្រាន់តែចេញជាតួលេខអ្នកឆ្លងជំងឺកូវីដ-១៩។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ អ្នកជំងឺថ្មីចំនួន២៥១ដែលរកឃើញនៅរាជធានីភ្នំពេញនៅថ្ងៃនេះ ភាគច្រើនជាពលរដ្ឋក្នុងខណ្ឌឬស្សីកែវ ពោធិ៍សែនជ័យ និងទួលគោក។ |
អង្គការរូបិយវត្ថុអន្តរជាតិ ថ្មីៗនេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា ការបរាជ័យក្នុងការដោះស្រាយបញ្ហាមនុស្សជាតិ ឬដំណើរការនៃការរៀបបញ្ជូនជនភៀសខ្លួនឲ្យចូលក្នុងប្រទេសវិញ អាចធ្វើឲ្យសេដ្ឋកិច្ចប្រទេសកាន់តែធ្លាក់ចុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា នៅថ្ងៃ២១ មេសាកន្លងទៅ។ តាមប្រភពព័ត៌មានដដែលនោះ ការណ៍ដែលអង្គភាពអន្តរជាតិ លើកឡើងបែបនេះ ដោយសារតែ កំណើនសេដ្ឋកិច្ចមីយ៉ាន់ម៉ាកន្លងមក មានការចូលរួមចំណែកមួយផ្នែកធំពីជំនួយ ឬលក្ខខណ្ឌអនុគ្រោះសេដ្ឋកិច្ច និងពាណិជ្ជកម្មពីបណ្តាដៃគូធំរបស់ពិភពលោក ជាក់ស្តែងនោះសហភាពអឺរ៉ុបតែម្តង។ IMF បានគូសបញ្ជាក់ថា បើវិបត្តិមនុស្សជាតិនៅតែអូសបន្លាយ ហើយលក្ខខណ្ឌអនុគ្រោះផ្នែកពាណិជ្ជកម្ម ត្រូវដកចេញជាបន្តបន្ទាប់នោះ វា នឹងជំរុញឲ្យធ្លាក់ចុះនៃការវិនិយោគ និងចលនាហិរញ្ញវត្ថុជាក់ជាពុំខាន ។ បច្ចុប្បន្ន សហភាពអឺរ៉ុប កំពុងតែពិចារណាបង្កើតដំណើរក្នុងការដកចេញលក្ខខណ្ឌអនុគ្រោះពាណិជ្ជកម្មដល់មីយ៉ាន់ម៉ា ដោយសារតែបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសមួយនេះ ជាពិសេសក្នុងរដ្ឋ រ៉ាខាន កាន់តែអាក្រក់ទៅ។ បន្ថែមពីវិបត្តិជនភៀសខ្លួន IMF ក៏បានលើកពីបញ្ហាក្នុងវិស័យធនាគារនៅក្នុងប្រទេសអាស៊ានមួយនេះ ដែលត្រូវចាប់អារម្មណ៍ខ្លាំងដូចគ្នា។ តាម IMF វិស័យម៉ាក្រូសេដ្ឋកិច្ច ជាពិសេសធនាគារនៅមីយ៉ាន់ម៉ា មិនទាន់មានទម្រង់គ្រប់គ្រងច្បាស់លាស់ ហើយមិនទាន់ទទួលបានការទុកចិត្ត និងទទួលស្គាល់ពេញលេញនៅឡើយនោះទេ។ អ្វីដែលគួរឲ្យកត់សម្គាល់ផងនោះ ការព្រមានរបស់ IMF ធ្វើឡើងស្រប បក្សកាន់អំណាចរបស់ លោកស្រី អ៊ុងសាន ស៊ូជី ដឹកនាំប្រទេសចូលក្នុងឆ្នាំទីបួន នៃអាណត្តិរបស់ដឹកនាំរបស់ខ្លួន ដែលបានទទួលស្គាល់ថា ការវិនិយោគពីបរទេសដោយផ្ទាល់ ( FDI) ក្នុងចន្លោះឆ្នាំ២០១៧ និង២០១៨ មានការធ្លាក់ចុះខ្លាំង ហើយរដ្ឋាភិបាល ក៏បានអនុម័តច្បាប់ថ្មីក្នុងគោលដៅកែសម្រួលបរិយាកាសវិនិយោគឲ្យកាន់តែល្អប្រសើរផងដែរ៕ | អង្គការរូបិយវត្ថុអន្តរជាតិដែលហៅកាត់ IMF ព្រមានមីយ៉ាន់ម៉ា ខណៈដែលស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ មិនមានលំនឹង និងស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ។ អង្គការអន្តរជាតិមួយនេះ មើលឃើញបញ្ហាចម្បងពីរ ដែលរដ្ឋាភិបាលមីយ៉ាន់ម៉ា គួរពិនិត្យឡើងវិញ និងស្វែងរកដំណោះស្រាយសមស្រប។ |
ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីមានការកើនឡើងនូវសម្ពាធពីសម្ព័ន្ធមិត្តនៃគណបក្សប្រជាធិបតេយ្យរបស់លោក Biden ឱ្យលោកដើរចេញបន្ទាប់ពីការជជែកដេញដោលកាលពីថ្ងៃទី ២៧ខែមិថុនា ដែលលោកប្រធានាធិបតីមានអាយុ ៨១ ឆ្នាំរូបនេះ ពិភាក្សាមិនបានល្អហើយជារឿយៗផ្តល់ចម្លើយមិនសមហេតុសមផល និងមិនបានចាប់កំហុសអំពីការនិយាយមិនពិតជាច្រើនរបស់លោកអតីតប្រធានាធិបតី។ លោក Biden គ្រោងនឹងកាន់តំណែងឲ្យពេញអាណត្តិរបស់លោកដែលនៅសេសសល់ហើយដែលនឹងបញ្ចប់នៅថ្ងៃត្រង់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ លោក Biden បានសរសេរក្នុងសំបុត្រមួយដែលបានបង្ហោះក្នុងគណនី X របស់លោកថា លោកនឹងបំពេញតួនាទីជាប្រធានាធិបតីសម្រាប់អាណត្តិដែលនៅសល់៖ «វាជាកិត្តិយសដ៏ធំបំផុតក្នុងជីវិតរបស់ខ្ញុំក្នុងការធ្វើជាប្រធានាធិបតីរបស់អ្នកទាំងអស់គ្នា។ ហើយខណៈពេលដែលវាជាបំណងរបស់ខ្ញុំក្នុងការស្វែងរកការបោះឆ្នោតឡើងវិញ ខ្ញុំជឿថាវាជាផលប្រយោជន៍ដ៏ល្អបំផុតរបស់គណបក្ស និងប្រទេសរបស់ខ្ញុំ ដែលខ្ញុំត្រូវចុះចេញនិងផ្តោតលើតួនាទីជាប្រធានាធិបតីរហូតដល់ផុតអាណត្តិ»។ ជិត៣០នាទីក្រោយមក លោក Biden បានគាំទ្រអ្នកស្រីអនុប្រធានាធិបតី Kamala Harris ដែលជាបេក្ខជនទទួលបានការគាំទ្រភ្លាមៗរបស់គណបក្សសម្រាប់ការតែងតាំងនៅក្នុងសន្និបាតបក្សនៅខែសីហានៅទីក្រុង Chicago។ លោកប្រធានាធិបតីបានសរសេរនៅក្នុងការប្រកាសមួយផ្សេងទៀតនៅលើបណ្តាញសង្គម Xថា៖ «ថ្ងៃនេះខ្ញុំចង់ផ្តល់ការគាំទ្រ និងការយល់ព្រមពេញលេញរបស់ខ្ញុំសម្រាប់អ្នកស្រី Kamala ឱ្យក្លាយជាបេក្ខភាពនៃគណបក្សរបស់យើងនៅឆ្នាំនេះ។ ក្រុមអ្នកប្រជាធិបតេយ្យទាំងឡាយ ឥឡូវនេះ វាដល់ពេលដែលត្រូវរួមគ្នា ហើយផ្តួលលោក Trump»។ ការសម្រេចចិត្តរបស់លោក Biden បានកើតឡើងខណៈដែលលោកបាននៅដាច់ដោយឡែកពីគេនៅគេហដ្ឋានរបស់លោកនៅឆ្នេរសមុទ្រក្នុងរដ្ឋ Delaware បន្ទាប់ពីត្រូវបានពេទ្យធ្វើរោគវិនិច្ឆ័យថាលោកមានជំងឺកូវីដ១៩ កាលពីសប្តាហ៍មុន។ លោកបាននៅពិភាក្សាជាមួយនឹងអ្នកទុកចិត្តជិតស្និទ្ធមួយចំនួនតូច និងសមាជិកគ្រួសារអំពីអនាគតនយោបាយរបស់លោក។ លោក Biden បាននិយាយថា លោកនឹងថ្លែងទៅកាន់ប្រជាជាតិនៅសប្តាហ៍នេះ ដើម្បីផ្តល់ «ព័ត៌មានលម្អិត» អំពីការសម្រេចចិត្តរបស់លោក។ ការប្រកាសនេះគឺជាការរំជើបរំជួលចុងក្រោយបំផុតចំពោះយុទ្ធនាការមួយសម្រាប់សេតវិមានដែលគណបក្សនយោបាយទាំងពីរមើលឃើញថាជាការបោះឆ្នោតដ៏មានផលវិបាកបំផុតក្នុងពេលជាច្រើនជំនាន់ ដែលកើតឡើងតែក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ុនប៉ងធ្វើឃាត លោក Trump នៅឯយុទ្ធនាការឃោសនានយោបាយនៅរដ្ឋ Pennsylvania ។ ឥឡូវនេះ គណបក្សប្រជាធិបតេយ្យត្រូវតែប្រឹងប្រែងជាបន្ទាន់ដើម្បីនាំមកនូវភាពស៊ីសង្វាក់គ្នានៅក្នុងដំណើរការជ្រើសរើសបេក្ខជនក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ និងបញ្ចុះបញ្ចូលអ្នកបោះឆ្នោតក្នុងរយៈពេលដ៏ខ្លីមួយដែលថាបេក្ខជនដែលទទួលបានការតែងតាំងរបស់ពួកគេអាចគ្រប់គ្រងការងារ និងផ្តួលលោក Trump បាន។ ហើយសម្រាប់ លោក Trumpវិញគឺ ត្រូវតែផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់លោកទៅកាន់គូប្រជែងថ្មី បន្ទាប់ពីបណ្តុះការយកចិត្តទុកដាក់របស់លោកលើលោក Biden ជាច្រើនឆ្នាំមកហើយ។ ការសម្រេចចិត្តនេះបានបង្ហាញពីការបញ្ចប់ដ៏ឆាប់រហ័ស និងគួរឱ្យភ្ញាក់ផ្អើលដល់ការងាររយៈពេល ៥២ ឆ្នាំរបស់ លោក Biden ក្នុងឆាកនយោបាយ ខណៈដែលម្ចាស់ជំនួយ សមាជិកសភា និងសូម្បីតែជំនួយការបានបង្ហាញដល់លោកនូវការងឿងឆ្ងល់ ថាតើលោកអាចបញ្ចុះបញ្ចូលអ្នកបោះឆ្នោតថាលោកអាចគ្រប់គ្រងការងារនេះក្នុងរយៈពេល៤ឆ្នាំទៀតឬយ៉ាងណា។ លោក Biden បានឈ្នះគណៈប្រតិភូភាគច្រើន និងរាល់ការប្រជែងជ្រើសរើសបេក្ខជន ប៉ុន្តែនៅសល់តែជំហានមួយទៀតដែលនឹងធ្វើឱ្យលោកទទួលបានការតែងតាំងជាផ្លូវការ។ នៅពេលឥឡូវដោយសារតែលោកបានដកខ្លួនចេញ ប្រតិភូទាំងនោះនឹងមានសេរីភាពក្នុងការគាំទ្របេក្ខជនម្នាក់ទៀត។ អ្នកស្រី Harris ដែលមានអាយុ ៥៩ ឆ្នាំ ហាក់ដូចជាជាអ្នកស្នងតំណែងមួយសមស្របដោយសារមួយផ្នែកធំ គឺអ្នកស្រីជាបេក្ខជនតែមួយគត់ដែលអាចប្រើប្រាស់បានដោយផ្ទាល់នៃធនធានរបស់យុទ្ធនាការ លោក Biden។ នេះបើយោងតាមច្បាប់ហិរញ្ញវត្ថុនៃយុទ្ធនាការសហព័ន្ធ។ ការគាំទ្ររបស់លោក Biden ជួយជម្រះផ្លូវសម្រាប់អ្នកស្រី Harris ប៉ុន្តែការផ្លាស់ប្តូរដោយរលូនមិនអាចធានាបានឡើយ។ សន្និបាតជាតិបក្សប្រជាធិបតេយ្យគ្រោងនឹងប្រារព្ធឡើងនៅថ្ងៃទី១៩ដល់២២ ខែសីហានៅ ទីក្រុង Chicago ប៉ុន្តែគណបក្សនេះបានប្រកាសថាខ្លួននឹងឲ្យផ្តល់ការគាំទ្រតាមអនឡាញដើម្បីតែងតាំង លោក Biden ជាផ្លូវការសិន មុនពេលចាប់ផ្តើមដំណើរការដោយផ្ទាល់។ គេនៅតែត្រូវរង់ចាំមើលសិនថាតើបេក្ខជនផ្សេងទៀតនឹងប្រជែងនឹង អ្នកស្រី Harris សម្រាប់ការតែងតាំងនេះឬយ៉ាងណា គណបក្សអាចនឹងត្រូវកែសម្រួលច្បាប់របស់ខ្លួនម្តងទៀតដើម្បីឱ្យការតែងតាំង អ្នកស្រី Harris មានភាពរលូននៅលើអង្គសន្និបាត។ ការព្រួយបារម្ភអំពីអាយុរបស់លោក Biden បានកើតឡើងចាប់តាំងពីលោកបានប្រកាសថាលោកឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ ទោះបីជា លោកTrump មានអាយុតិចជាង៣ ឆ្នាំ។ លោកត្រាំមានអាយុ៧៨ ឆ្នាំ។ ពលរដ្ឋអាមេរិកាំងភាគច្រើនចាត់ទុកថាលោកប្រធានាធិបតីចាស់ពេកសម្រាប់កាន់តំណែងនៅអាណត្តិទីពីរ។ នេះបើយោងតាមការស្ទង់មតិខែសីហាឆ្នាំ២០២៣ ពី មជ្ឈមណ្ឌល NORC Associated Press សម្រាប់ការស្រាវជ្រាវកិច្ចការសាធារណៈ។ ភាគច្រើនក៏សង្ស័យសមត្ថភាពស្មារតីរបស់លោកក្នុងការក្លាយជាប្រធានាធិបតីដែរ ទោះបីជានោះក៏ជាចំណុចខ្សោយសម្រាប់លោក Trump ដែរក៏ដោយ។ ក្រុមយុទ្ធនាការរបស់ លោក Trump មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការសម្រេចចិត្តរបស់ លោក Biden ក្នុងការចាកចេញពីការប្រកួតប្រជែងនោះទេ ប៉ុន្តែលោក និងក្រុមការងាររបស់លោកបានកំណត់គោលដៅរបស់ពួកគេសម្រាប់ប្រឈមមុខនឹង លោក Biden យ៉ាងច្បាស់ក្នុងពេលកន្លងមក៕ | លោកប្រធានាធិបតី Joe Biden បានដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ២០២៤ កាលពីថ្ងៃអាទិត្យ ដោយបញ្ចប់ការប្រឹងប្រែងរបស់លោកសម្រាប់ការបោះឆ្នោតឡើងវិញ បន្ទាប់ពីការជជែកដេញដោលដ៏មហន្តរាយជាមួយលោក Donald Trump ដែលបានធ្វើឱ្យមានការសង្ស័យអំពីកាយសម្បទារបស់លោកសម្រាប់តំណែងនេះ ដែលនឹងត្រូវបោះឆ្នោតនៅត្រឹមតែបួនខែខាងមុខ។ |
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ បើតាមលោកវេជ្ជបណ្ឌិត ពន្លឺព្រះអាទិត្យ បានផ្ដល់វីតាមីនD ជួយដល់សុខភាពមនុស្ស ប៉ុន្តែនៅពេលសីតុណ្ណភាពក្ដៅខ្លាំងពេក អាចធ្វើឱ្យមានបញ្ហាប៉ះពាល់ទៅដល់សុខភាព។ លោកវេជ្ជបណ្ឌិត តាន់ តឹកស្រេង បានពន្យល់ដូច្នេះ «ក្ដៅខ្លាំងនេះ វាមកទាំង Ultra Violet មានបីក្រុម A B និង C ។ ក្រុម A B គ្រោះថ្នាក់ជាងគេ។ វាចូលក្នុងស្បែកយើងលើសហើយ ធ្វើឱ្យខូចខាតទៅលើយើង ហើយបើចូលភ្នែក ឆាប់ឱ្យភ្នែកឡើងបាយ បើប៉ះស្បែកនឹងឱ្យស្បែកឆាប់ចាស់ និងកើតមហារីកស្បែក»។ ក្នុងពេលអាកាសធាតុកើនឡើងកម្ដៅនេះ លោកវេជ្ជបណ្ឌិត តាន់ តឹកស្រេង បានណែនាំឱ្យពលរដ្ឋត្រូវការពារសុខភាព ចៀសវាសត្រូវកម្ដៅថ្ងៃដោយផ្ទាល់។ ក្នុងករណីធ្វើដំណើរចេញក្រៅ ត្រូវស្លៀកសម្លៀកបំពាក់ជិតៗ ពាក់មួក វ៉ែនតា និងប្រើឡេការពារកម្ដៅថ្ងៃ៕ | ភ្នំពេញ៖ សីតុណ្ណភាពនៅកម្ពុជា កំពុងកើនឡើងកម្ដៅខ្លាំង រហូតដល់ 40 អង្សា នៅថ្ងៃទី ១ ខែឧសភានេះ ។ លោកវេជ្ជបណ្ឌិត តាន់ តឹកស្រេង បានលើកឡើងថាការប៉ះពាល់កម្ដៅថ្ងៃដោយផ្ទាល់ អាចបង្កឱ្យកើតមហារីកស្បែក ឆាប់ចាស់ និងខូចភ្នែក។ |
ក្រុមហ៊ុន ខេមបូឌា ហ៊ែតឡាញ (Cambodia Headlines) ដែលមានគោលដៅប្រមូលផ្តុំព័ត៌មានសំខាន់ៗពីបណ្តាសារព័ត៌មានល្បីៗនៅកម្ពុជា ត្រូវបានសម្ពោធនាល្ងាចថ្ងៃទី១៦ខែមករានៅសណ្ឋាគារ Sofitel។ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ, តំណាងស្ថានទូតចិន, ប្រធានសមាគមមិត្តភាពកម្ពុជាចិន និងក្រុមហ៊ុនដែលធ្វើការងារពាក់ព័ន្ធវិស័យព័ត៌មានប្រមាណ២០០នាក់បានចូលរួមក្នុងពិធីនេះ។ ក្រុមហ៊ុន Cambodia Headlines ត្រូវបានបង្កើតរួមគ្នាដោយក្រុមហ៊ុនចិន Guangxi Chinanews Culture and innovation media និងក្រុមហ៊ុនខ្មែរឈ្មោះ BP media technology។ លោក សោម រតនា តំណាងក្រុមហ៊ុន Cambodia Headlines បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗថា វត្តមាននៃខេមបូឌាហ៊ែតឡាញ គឺជាផ្នែកមួយនៃការអនុវត្តគំនិតផ្តួចផ្តើមផ្លូវសូត្រព័ត៌មាន (information silk road) ដែលស្ថិតនៅក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើមវិថីមួយ ខ្សែក្រវ៉ាត់មួយរបស់លោកប្រធានាធិបតីចិន ស៊ី ជិនភីង។ លោកជឿជាក់ថា ខេមបូឌាហ៊ែតឡាញ នឹងក្លាយជាច្រកនៃលំហូរព័ត៌មានបានយ៉ាងទូលំទូលាយនៅក្នុងក្របខណ្ឌអាស៊ានផង និងនៅក្នុងប្រទេសចិនផង។ កម្មវិធីល្ងាចថ្ងៃទី១៦ខែមករានោះ គ្រាន់តែជាពិធីសម្ពោធបើកក្រុមហ៊ុនជាផ្លូវការប៉ុណ្ណោះ។ ចាប់ពីពេលនេះ ក្រុមការងារនឹងចាប់ផ្តើមរៀបចំផែនការ និងអនុវត្តការងារ។ លោក សោម រតនា បញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖«យើងនឹងសហការជាដៃគូជាមួយអង្គភាពព័ត៌មាននៅកម្ពុជាដើម្បីប្រមូលយកព័ត៌មានរបស់ពួកគេមកដាក់នៅលើកម្មវិធីព័ត៌មានរបស់ពួកយើង (Cambodia headlines)។ ដៃគូរបស់យើងទាំងនោះ ពួកគេនឹងទទួលបានអតិថិជនកាន់តែធំជាងមុន»។ អ្នកប្រើប្រាស់កម្មវិធីទូរសព្ទខេមបូឌាហ៊ែតឡាញ នឹងមានចំនួនធំធេងក្នុងក្របខណ្ឌអាស៊ានផង និងនៅក្នុងប្រទេសចិនផង ពីព្រោះបើតាមការអះអាងរបស់លោក សោម រតនា ក្រុមហ៊ុននឹងបន្តពង្រីកកម្មវិធីព័ត៌មាននេះនៅតាមបណ្តាប្រទេសសមាជិកអាស៊ានផ្សេងៗទៀត។ ក្នុងនាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានតែសាទរក្រុមហ៊ុន Cambodia Headlines។ លោករដ្ឋមន្ត្រីក៏បានយល់ស្របផងដែរថា ការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងវិថីមួយរបស់ចិន អាចទទួលជោគជ័យ លុះត្រាតែមានការចូលរួមពីសារព័ត៌មាន។ បើសិនជាកម្មវិធីព័ត៌មានខេមបូឌា ហ៊ែតឡាញ មានកម្មវិធីអនុវត្តច្រើននោះ លោក ខៀវ កាញារីទ្ធ ទទួលស្គាល់ថា ខេមបូឌា ហ៊ែតឡាញ នឹងបង្ខិតប្រជាជនកម្ពុជានិងចិនឲ្យនៅក្បែរគ្នា និងអាចទាក់ទងគ្នាបានគ្រប់ពេលវេលា៕ | កម្ពុជាមានក្រុមហ៊ុនសារព័ត៌មានមួយថ្មីទៀតឈ្មោះ Cambodia Headlines។ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្វាគមន៍វត្តមាននៃក្រុមព័ត៌មាននេះ ដែលនឹងផ្តល់ប្រយោជន៍ច្រើនដល់ទំនាក់ទំនងនៃប្រជាជនចិននិងកម្ពុជា។ |
របាយការណ៍ខាងលើនេះ បានបង្ហាញថា ក្រៅពីចិន កម្ពុជា ក៏បាននាំអង្ករជាង១៧ម៉ឺនតោន ទៅប្រទេសក្នុងតំបន់អឺរ៉ុប, ជិត៧ម៉ឺនតោន ទៅប្រទេសក្នុងតំបន់អាស៊ាន និងប្រមាណ៦,៦ម៉ឺនតោន ទៅប្រទេសផ្សេងៗទៀត។ របាយការណ៍ដដែល បានឲ្យដឹងថា ស្រូវវស្សាដែលកសិករបានដាំដុះក្នុងរដូវវស្សា ឆ្នាំ២០១៩នេះ ទទួលបានទិន្នផលជាង៥,៦លានតោន៕ | ភ្នំពេញ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩នេះ កម្ពុជា បាននាំអង្ករជាង២០ម៉ឺនតោន ទៅប្រទេសចិន (ស្មើជាង៤០ភាគរយនៃការនាំចេញអង្ករសរុប )។ ទន្ទឹមនឹងគ្នានេះ កម្ពុជា បាននាំស្រូវជិត២លានតោន ទៅប្រទេសវៀតណាម។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ស្តីពីលទ្ធផលនៃការនាំចេញកសិកផលទៅក្រៅប្រទេស។ |
អ្នកស្រី ដាវ ធូង៉ា (Dao Thu Nga) នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា បញ្ជាក់ថា គោលបំណង នៃកម្មវិធីអប់រំផ្នែកជំងឺទឹកនោមផ្អែមនៅកម្ពុជានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺនេះ ដល់សាធារណជនផងដែរ។ បើតាមនាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា គម្រោងនេះនឹងជួយផ្សព្វផ្សាយការគ្រប់គ្រង ក៏ដូចជាគ្រប់គ្រងព្យាបាលឲ្យកាន់តែល្អប្រសើរជាងមុន ចំពោះជំងឺទឹកនោមផ្អែម នៅកម្ពុជា។ អ្នកស្រី ដាវ ធូង៉ា បានបន្តទៀតថា៖«យើងក៏នឹងផ្តល់ការបណ្តុះបណ្តាលដល់សហគមន៍វេជ្ជសាស្ត្រក្នុងប្រទេសកម្ពុជាជាមួយនឹងចំណេះដឹង ព្រមទាំងព័ត៌មានវិទ្យាសាស្ត្រវេជ្ជសាស្ត្រចុងក្រោយបំផុតសម្រាប់ប្រទេសកម្ពុជា»។ ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សា គណៈគ្រូពេទ្យកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ នឹងប្រមូលផ្តុំនូវក្រុមគ្រូពេទ្យទូទាំងប្រទេស ដែលពាក់ព័ន្ធទាំងអស់ឲ្យបានរៀនសូត្រ ដើម្បីកាន់តែយល់ដឹងស៊ីជម្រៅ។ លោក ធា គ្រុយ បន្ថែមដូច្នេះថា៖« វគ្គបណ្តុះបណ្តាលនេះ ក៏ជាចំណែកមួយក្នុងផ្សព្វផ្សាយបន្ត ទៅដល់ក្រុមគ្រូពេទ្យដទៃទៀត ទោះបីមិនមែនជាគ្រូពេទ្យទឹកនោមផ្អែមក៏ដោយ ក៏ពួកគាត់មានចំណេះដឹង ហើយអាចធ្វើការណែនាំ ចែករំលែកបទពិសោធន៍ទៅដល់អ្នកជំងឺ និងក្រុមអ្នកថែទាំសុខភាពនៅទូទាំងប្រទេស»។ គួររំលឹកផងដែរថា អត្រានៃជំងឺទឹកនោមផ្អែមនៅប្រទេសកម្ពុជា ជាទូទៅនៅទាបជាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍នៅឡើយ។ ប៉ុន្តែកម្ពុជា មានប្រេវ៉ាឡង់នៃអ្នកជំងឺទឹកនោមផ្អែម ស្ថិតក្នុងវ័យចន្លោះពី ២០ ទៅ ៣០ឆ្នាំ ខ្ពស់ជាងបណ្តាលប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច និងខ្ពស់ជាងបណ្តាប្រទេសផ្សេងៗ ទៀតនៅលើពិភពលោក។ នេះបើតាមរបាយការណ៍ សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិប៉ាស៊ីហ្វិកខាងលិច។ លោកសាស្ត្រាចារ្យមហាបរិញ្ញាវេជ្ជបណ្ឌិត កុយ វ៉ាន់នី ប្រធានសមាគមន៍គ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជា ក៏បានឲ្យដឹងដែរថា ចំនួនប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែមនៅកម្ពុជាក្នុងឆ្នាំ២០១០ គឺមាន ២,៣ ភាគរយ ក្នុងតំបន់ជនបទ ចំណែកនៅតាមទីក្រុងមានច្រើនជាង ៣ដង ខ្ពស់ជាងនៅតាមជនបទ។ រីឯប្រជាជនចំនួន ៥,៦ ភាគរយ ត្រូវបានរកឃើញថា មានជំងឺនេះ ដោយផ្អែកតាមការស្ទង់មតិ ធ្វើឡើងដោយក្រសួងសុខាភិបាល។ ២៣០,៨០០ ករណី នៃជំងឺទឹកនោមផ្អែម ត្រូវបានរកឃើញនៅកម្ពុជា ក្នុងឆ្នាំ ២០១៥។ នេះបើយោងតាមទិន្នន័យរបស់សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ ប៉ុន្តែតួលេខនាពេលបច្ចុបន្ននេះ គឺទំនងជាកាន់តែខ្ពស់ជាងមុន។ នេះបើតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យ។ ក្នុងចំណោមប្រជាជនកម្ពុជាពេញវ័យ (២០ ទៅដល់ ៧៩ឆ្នាំ) ដែលមានជំងឺទឹកនោមផ្អែម ឃើញថា ៦២,៩ ភាគរយ នៃករណីជំងឺនេះ ពុំដែលបានធ្វើរោគវិនិច្ឆ័យឡើយ។ នេះបើតាមអត្ថបទស្តីពីសំឡេងអ្នកជំងឺទឹកនោមផ្អែម(Diabetes Voice)។ កម្មវិធីអប់រំជំងឺទឹកនោមផ្អែមនៅកម្ពុជា ហៅកាត់ថា CEP-D នេះ នឹងរួមបញ្ចូលការអភិវឌ្ឍន៍កម្មវិធីសិក្សា វគ្គបណ្តុះបណ្តាល ទៅដល់សហគមន៍ពីការថែទាំសុខភាព ប្រកបដោយវិជ្ជាជីវៈនៅទូទាំងប្រទេសកម្ពុជា រួមទាំងពង្រឹងការសិក្សារបស់ក្រុមនិស្សិតទៀតផង។ កម្មវិធីនេះ នឹងគាំទ្រទៅដល់អ្នកជំងឺទឹកនោមផ្អែម តាមរយៈការគាំទ្រពីក្រុមដែលត្រូវបានបង្កើតឡើង ហើយនឹងក្រុមដែលនឹងត្រូវបង្កើតថ្មីផ្សេងទៀត ដោយមានការបង្កើតជាសកម្មភាពអប់រំ និងកម្មវិធីពិនិត្យឈាមជាដើម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងត្រូវបានធ្វើឡើងតាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន និងការចុះផ្សព្វផ្សាយនៅតាមមូលដ្ឋានទូទាំងប្រទេសកម្ពុជា។ យុទ្ធនាការជាបន្តបន្ទាប់រួមមានការផ្សព្វផ្សាយតាមបណ្តាខេត្តនានា ការផ្សព្វផ្សាយតាម រយៈប្រព័ន្ធផ្សព្វផ្សាយ និងតាមរយៈការចែករំលែកព័ត៌មាន ពីដៃគូសហការ ដូចជាសមាគមន៍ជំងឺទឹកនោមផ្អែម និងក្រពេញកម្ពុជា (CSDE) ក្រសួងសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) និងភាគីពាក់ព័ន្ធដទៃផ្សេងទៀត។ គម្រោង CEP-D រយៈពេលបីឆ្នាំ ដែលធ្វើនៅទូទាំងប្រទេសនេះ បានទទួលថវិកាជិត កន្លះលានដុល្លារសហរដ្ឋអាមេរិក ដែលជាសហហិរញ្ញប្បទានរវាងក្រុមហ៊ុនសាណូហ្វីកម្ពុជា និង KFW DEG ដោយមានការសហការប្រតិបត្តិជាមួយ សមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញ កម្ពុជា។ ថវិកាទាំងនោះ ត្រូវបានបញ្ចូលទៅក្នុងវគ្គបណ្តុះបណ្តាល សម្រាប់ក្រុមវេជ្ជបណ្ឌិត ប្រមាណ១១៨០នាក់ ក៏ដូចជានិស្សិតចំនួន៥០០នាក់ មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រសុខាភិបាល។ ថវិកានេះ ក៏ដើម្បីលើកកម្ពស់ការយល់ដឹង មិនត្រឹមតែក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែមនោះទេ តែថែមទាំងក្នុងចំណោមប្រជាជនកម្ពុជាជារួម ដើម្បីធានាថាប្រជាជនកម្ពុជា យល់ដឹងថាតើវាមានសារៈសំខាន់យ៉ាងណាក្នុងការគ្រប់គ្រងជំងឺនេះ៕ (អត្ថបទពាណិជ្ជកម្ម) | នៅថ្ងៃទី១១ ខែសីហានេះ ក្រុមហ៊ុនសាណូហ្វីកម្ពុជា ដែលជាក្រុមហ៊ុនផលិតឱសថ ផ្តោតការយកចិត្តទុកដាក់លើតម្រូវការអ្នកជំងឺ បានសម្ពោធកម្មវិធីអប់រំជំងឺទឹកនោមផ្អែមនៅកម្ពុជា ដែលមានរយៈពេល៣ឆ្នាំ ហៅកាត់ថា CEP-D។ កម្មវិធីនេះ ធ្វើឡើងក្នុងបំណងចូលរួមចំណែក ដោះស្រាយបញ្ហាប្រឈម ពីការកើនឡើងនៃជំងឺទឹកនោមផ្អែម នៅប្រទេសកម្ពុជា។ កម្មវិធីដែលធ្វើឡើងនៅឯសណ្ឋាគារភ្នំពេញនេះដែរ ក៏មានការចូលរួម ពីក្រុមអ្នកជំនាញថែទាំសុខភាពប្រមាណ១៥០នាក់។ |
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន មានជំនួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១១ ខែមេសាខាងមុខ។ នេះបើតាមការប្រកាសសេតវិមាននៅថ្ងៃទី២៩ ខែមីនា។ សេតវិមានបន្តថា ជំនួបមេដឹកនាំទាំងពីរ នឹងផ្ដោតលើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និងបញ្ហាទាក់ទងសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង។ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានអាមេរិកបញ្ជាក់ថា សម្ព័ន្ធភាពរវាងអាមេរិក និងកូរ៉េខាងត្បូងនៅតែជាចំណុចសំខាន់នៃសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងតំបន់ទាំងមូល។ ជុំវិញជំនួបនេះ អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូងក៏និយាយដែរថា មេដឹកនាំទាំងពីរនឹងមានការជជែកស៊ីជម្រៅដើម្បីសម្របសម្រួលជំហរភាគីទាំងពីរ សំដៅសន្តិភាពនៅឧបទ្វីបកូរ៉េតាមរយៈការរំសាយនុយក្លេអ៊ែរទាំងស្រុង។ ជំនួបរវាងប្រធាធិបតីអាមេរិក និងកូរ៉េខាងត្បូង ធ្វើឡើងចំពេលដែលលោក មូន រងពាក្យរិះគន់ខ្លាំងជុំវិញគោលនយោបាយរបស់លោក ខណៈជំនួបនៅរដ្ឋធានីហាណូយរវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បញ្ចប់ទៅដោយមិនទទួលបានលទ្ធផលអ្វីសោះ។ មានម្ដងនោះ សមាជិកសភាបក្សប្រឆាំងកូរ៉េខាងត្បូងថែមទាំងហៅលោក មូន ជាអ្នកនាំពាក្យរបស់លោក គីម ទៀតផង។ ក្រៅពីបញ្ហាកូរ៉េខាងជើង អាមេរិក និងកូរ៉េខាងត្បូងក៏មិនសូវត្រូវគ្នាលើការចំណាយថ្លៃពង្រាយកងទ័ពអាមេរិកនៅទឹកដីកូរ៉េខាងត្បូងដែរ។ ទោះជាក្រុងសេអ៊ូលបានយល់ព្រមបង្កើនការចំណាយរបស់ខ្លួនក្ដី ក្រុងវ៉ាស៊ីនតោនហាក់មិនទាន់ពេញចិត្តនៅឡើយ។ កិច្ចព្រមព្រៀងថ្មីរវាងភាគីទាំងពីរ មានសុពលភាពត្រឹមតែមួយឆ្នាំ២០១៩ នេះប៉ុណ្ណោះ ដែលវាតម្រូវឲ្យភាគីទាំងពីរត្រូវជួបចរចាគ្នាទៀតសម្រាប់គម្រោងចំណាយលើកក្រោយ។ មុនជំនួបរវាងលោក មូន និងលោក ត្រាំ មន្ត្រីកូរ៉េខាងត្បូងអះអាងថា រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត នឹងធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជួបជាមួយភាគីអាមេរិក។ គេរំពឹងថា ជំនួបរវាងមន្ត្រីនេះ នឹងជួយឲ្យភាគីទាំងពីរស្វែងយល់កាន់តែពីជំហរភាគីម្ខាងៗ និងបញ្ហាកូរ៉េខាងជើងផង៕ | ជំនួបបរាជ័យនៅវៀតណាមរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប៉ះពាល់ប្រជាប្រិយភាពលោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងយ៉ាងខ្លាំង។ នេះក៏ព្រោះតែលោក មូន ជាតួអង្គសម្របសម្រួលភាគីទាំងពីរ ហើយតែងអះអាងថា កូរ៉េខាងជើងពិតជាមានឆន្ទៈបោះបង់នុយក្លេអ៊ែរមែន។ លោក មូន នឹងទៅអាមេរិកនៅពីរសប្ដាហ៍ទៀតដើម្បីជាមួយលោក ត្រាំ ពីរឿងនេះ។ តើលោក មូន អាចធ្វើឲ្យអាមេរិក និងកូរ៉េខាងជើងវិលចូលតុចរចាឡើងវិញមែនឬ? |
កម្មករក្រុមហ៊ុនភូមិវប្បធម៌ ដែលរងផលប៉ះពាល់ដោយសារការកាត់ប្រាក់ឈ្នួល បាននាំគ្នាតវ៉ា រួមទាំងប្រើឧបករណ៍កងរំពងរំខាន ដល់ក្រុមហ៊ុន និងភ្ញៀវទេសចរនៅតំបន់នោះ តាមរយៈការចាក់សំឡេងហែសព កាលពីថ្ងៃទី២ កញ្ញា។មេសហជីពរបស់កម្មករក្រុមហ៊ុនភូមិវប្បធម៌ លោក លឹម សុផា បានឆ្លើយតបប្រាប់សារព័ត៌មានថ្មីៗថា ការចាក់សំឡេងហែសពនេះ គឺចង់បង្ហាញពីភាពមិនសប្បាយចិត្តនូវការបាត់បង់សិទ្ធិសេរីភាពនិងអត្ថប្រយោជន៍របស់ខ្លួន។ ជាមួយគ្នាដែរ លោក អះអាងថា ភាគីក្រុមហ៊ុនក៏បានយកឧបករណ៍បន្លឺសំឡេងបើកចម្រៀងខ្លាំងៗប្រណាំងប្រជែងជាមួយក្រុមលោកវិញដែរ។ ភាគីបុគ្គលិកដែលកំពុងបម្រើការងារនៅភូមិវប្បធម៌សុំមិនបញ្ចេញឈ្មោះ អះអាងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២ កញ្ញាតាមទូរស័ព្ទថា សកម្មភាពទាមទារនិងបង្កសំឡេង តាមរយៈការចាក់ភ្លេងហែសពនេះ គឺធ្វើឲ្យប៉ះពាល់កិត្តិយសរបស់ក្រុមហ៊ុនភូមិវប្បធម៌។ លោកថ្លែងថា៖ «កន្លងមកក្រុមហ៊ុនមិនដែលបញ្ឈប់បុគ្គលិកឡើយនៅអំឡុងពេលកូវីដ-១៩នេះ គឺគ្រាន់តែកាត់ប្រាក់ឈ្នួល២០ភាគរយនិងថ្លៃអាហារប្រចាំថ្ងៃប៉ុណ្ណោះ។ ការកាត់ប្រាក់នេះ ក្រុមហ៊ុនក៏បានបន្ថយម៉ោងធ្វើការ១ម៉ោងកន្លះដែរ ហើយកាត់ប្រាក់ខែតែអ្នកទទួលបានប្រាក់ខែ២០០ដុល្លារឡើងប៉ុណ្ណោះ។ ក្នុងដំណាក់កាលរងវិបត្តិកូវីដ-១៩នេះ ក្រុមអ្នកទាមទារគួរយល់ដល់ក្រុមហ៊ុនផង»។ ជាមួយគ្នាដែរ លោកបន្ថែមថា ភាគីក្រុមហ៊ុនក៏បានចេញលិខិតឲ្យបុគ្គលិកដែលតវ៉ាចូលបំពេញការងារវិញ ប៉ុន្តែក្រុមអ្នកទាមទារមិនព្រម។ បើតាមបុគ្គលិកកំពុងធ្វើការនៅក្រុមហ៊ុនភូមិវប្បធម៌រូបនេះ បានបញ្ជាក់ថា ក្រុមហ៊ុនបានកំណត់ថ្ងៃចរចាហើយ គឺថ្ងៃទី៩ ខែកញ្ញាខាងមុខ។ ពាក់ព័ន្ធនឹងវិវាទនេះ ប្រធានការិយាល័យដោះស្រាយវិវាទការងារខេត្តសៀមរាបលោក ផេង ឆេងលី បញ្ជាក់ថា កន្លងមកក្រុមការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងអាជ្ញាធរខេត្តសៀមរាប បានចុះសម្របសម្រួលហើយ តែភាគីទាំងពីរនៅតែមិនត្រូវរ៉ូវគ្នា ទើបបណ្ដាលឲ្យរឿងនេះនៅអូសបន្លាយ។ «ការដាក់សំឡេងប្រណាំងប្រជែងគ្នានេះ បើភាគីទាំងពីរមិនបានសុំច្បាប់អនុញ្ញាតគឺខុសទាំងសងខាង។ ភាគីទាំងពីរគួរចូលចរចាគ្នាតាមសន្តិវិធី មិនគួរបណ្ដោយឲ្យមានសកម្មភាពទាមទារមិនចប់មិនហើយឡើយ ការមិនព្រមជជែកសម្រួលគ្នាវាមានតែធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរៀងខ្លួននិងបង្កការរំខានដល់អ្នកដទៃ»។ នេះបើតាមការលើកឡើងរបស់លោក ឆេងលី។ ទាក់ទងនឹងការចាក់សំឡេងរំខានឌឺដងគ្នាទៅវិញទៅមករវាងភាគីក្រុមកម្មករតវ៉ា និងក្រុមហ៊ុននេះ ក៏ត្រូវបានអាជ្ញាធរខេត្តសៀមរាប ចុះថតយករូបភាព និងណែនាំពួកគេផងដែរ។ អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា អះអាងថា ក្រុមទាំងពីរនេះ មិនបានសុំសិទ្ធិអនុញ្ញាតបន្លឺសំឡេងឡើយ ។ លោកបន្តថា ប្រសិនបើមានភាគីណាមួយ មិនអនុវត្តតាមការណែនាំនេះទេ អាជ្ញាធរនឹងអនុវត្តតាមនីតិវិធីច្បាប់។ ក្រោយការព្រមានណែនាំពីអាជ្ញាធរនេះ ក្រុមកម្មករដែលបន្តនាំគ្នាតវ៉ា លែងធ្វើសកម្មភាពចាក់សំឡេងរំខានគ្នាទៀតហើយ ខណៈភាគីក្រុមហ៊ុនបន្តធ្វើការងារធម្មតា នៅថ្ងៃទី៣ កញ្ញានេះ។ គួររម្លឹកថា បុគ្គលិកប្រមាណ៦០នាក់របស់ក្រុមហ៊ុនភូមិវប្បធម៌ បាននាំគ្នាទៅតវ៉ាជាថ្មីនៅមុខក្រុមហ៊ុនតាំងពីថ្ងៃទី១៤សីហា ដើម្បីទាមទារឲ្យក្រុមហ៊ុនដោះស្រាយបញ្ហា៣ចំណុចដល់ពួកគេ។ ពួកគេទាមទារឲ្យក្រុមហ៊ុន កំណត់ពេលចរចាអនុសញ្ញារួមជាមួយសហជីពឲ្យជាក់លាក់, សងប្រាក់២០ភាគរយនៃប្រាក់ឈ្នួលដែលក្រុមហ៊ុនបានកាត់ និងប្រាក់អាហារប្រចាំថ្ងៃ និងរក្សាការិយាល័យសិល្បៈ និងតួនាទីរបស់កម្មករនិយោជិតនៅដដែល។ តំណាងបុគ្គលិកដែលលើកគ្នាមកតវ៉ានោះ អះអាងថា ពួកគេនឹងបន្តតវ៉ា លើកបដាទាមទារនៅមុខក្រុមហ៊ុន ទាល់តែមានដំណោះណាមួយដែលខ្លួនអាចទទួលយកបាន៕ អត្ថបទទាក់ទង ភាគីបុគ្គលិកនៃក្រុមហ៊ុនភូមិវប្បធម៌ ថានឹងតវ៉ារហូតមានដំណោះស្រាយសមស្រប | ភ្នំពេញ៖ ប្រធានការិយាល័យដោះស្រាយវិវាទការងារខេត្តសៀមរាបលោក ផេង ឆេងលី ស្នើឲ្យក្រុមកម្មករ និងក្រុមហ៊ុនភូមិវប្បធម៌ចរចាគ្នា ជៀសវាងបង្កការរំខានដល់អ្នកដទៃនិងប៉ះពាល់កិត្តិយសរៀងខ្លួន។ ការលើកឡើងបែបនេះ ដោយសារលោកឃើញភាគីទាំងពីរគ្មានដំណោះស្រាយសមស្របណាមួយ រួមទាំងបង្កសំឡេងរំខានដល់ភ្ញៀវទេសចរ។ |
អ្នកចាំទីវ័យ ៣១ឆ្នាំរូបនេះធ្លាប់បង្ហាញខ្លួនឲ្យម្ចាស់ជើងឯកពានបាល់ទាត់ពិភពលោក២សម័យចំនួន ៩៤ ប្រកួត ក្នុងនោះរូបគេក៏ជាសមាជិកក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០១៤ ជាមួយអាល្លឺម៉ង់ផងដែរ។ Nahuel Guzman អ្នកចាំទីក្រុម Tigres UANL ត្រូវបានកោះហៅមកជំនួស Romero វិញ ខណៈ Willy Caballero អ្នកចាំទីដៃទីពីរ Chelsea និង Franco Armani របស់ River Plate ជាកីឡាកបម្រុង។ អាហ្សង់ទីននឹងចាប់ផ្តើមយុទ្ធនាការ World Cup របស់ពួកគេប្រឆាំងនឹងអ៊ីស្លង់នៅថ្ងៃទី១៧ ខែមិថុនា មុនពេលប៉ះក្រូអាស៊ី និងនីហ្សេរីយ៉ាក្នុងវគ្គសន្សំពិន្ទុពូល D។ សមាសភាពទាំង២៣រូបរបស់អាហ្សង់ទីនរួមមាន៖ អ្នកចាំទី៖ Nahuel Guzman (Tigres UANL), Willy Caballero (Chelsea), Franco Armani (River Plate). ខ្សែការពារ៖ Gabriel Mercado (Sevilla), Federico Fazio (Roma), Nicolas Otamendi (Manchester City), Marcos Rojo (Manchester United), Nicolas Taglafico (Ajax), Javier Mascherano (Hebei Fortune), Marcos Acuna (Sporting Lisbon), Cristian Ansaldi (Torino). ខ្សែបម្រើ៖ Ever Banega (Sevilla), Lucas Biglia (AC Milan), Angel Di Maria, Giovani Lo Celso (both Paris St-Germain), Manuel Lanzini (West Ham), Cristian Pavon (Boca Juniors), Maximiliano Meza (Independiente), Eduardo Salvio (Benfica). ខ្សែប្រយុទ្ធ៖ Lionel Messi (Barcelona), Gonzalo Higuain, Paulo Dybala (both Juventus), Sergio Aguero (Manchester City). | Sergio Romero អ្នកចាំទីដៃទីពីររបស់ Manchester United ត្រូវបានដកចេញពីជម្រើស២៣នាក់របស់ក្រុមជម្រើសជាតិអាហ្សង់ទីនដើម្បីទៅកាន់ការប្រកួតពានរង្វាន់ FIFA World Cup នៅរុស្ស៊ី ដោយសារតែរបួសជង្គង់។ |
ស្ត្រីម្នាក់ ដែលប្រើទណ្ឌកម្មលើក្មេងស្រីបម្រើ អាយុ១៦ឆ្នាំ ត្រូវបានព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទហិង្សាដោយចេតនា តាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។ បើសិនជាតុលាការ រកឃើញថា ស្ត្រីខាងលើនេះ ពិតជាបានធ្វើទារុណកម្មលើកុមារមែននោះ រូបគេអាចប្រឈមមុខជាប់ពន្ធនាគារពី២ទៅ៥ឆ្នាំ។ កាលពីថ្ងៃទី២៧ ឧសភា កន្លងមក សមត្ថកិច្ចបានចុះអន្តរាគមន៍ ជួយសង្គ្រោះក្មេងស្រីរងគ្រោះ ពីសំណាក់ស្ត្រីម្ចាស់ផ្ទះ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរគ្នានោះ ។ ស្ត្រីម្ចាស់ផ្ទះ មានឈ្មោះ ម៉េង រ័ត្នពិសី ហៅសុភា ជាអ្នកលក់សម្លៀកបំពាក់ នៅផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ជា ស្រីនូ មានស្រុកកំណើតនៅភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ បើតាមសម្ដីក្មេងស្រីរងគ្រោះ ស្ត្រីខាងលើបានប្រើអំពើហិង្សាមកលើរូបនាង អស់រយៈពេល៤ឆ្នាំមកហើយ៕ | ភ្នំពេញ៖ ក្រោយចំណាយពេលសាកសួរអស់ជាច្រើនម៉ោង ចៅក្រមស៊ើបសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ស្ត្រីដែលបានធ្វើទារុណកម្មលើក្មេងស្រីបម្រើ នៅពន្ធនាគារព្រៃស បណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីសាកសួរ។ |
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរទទួលទានផ្លែឈើខ្ចី ឬមិនទាន់ទុំល្អ ៖ ១. ផ្លែឈើមួយចំនួនពិបាកក្នុងការរំលាយ ផ្លែឈើខ្ចីមួយចំនួនមិនត្រឹមតែពិបាកក្នុងការកាត់ ឬចិត ហើយទំពារប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យក្រពះពិបាកក្នុងការរំលាយផងដែរ។ ២. ផ្លែឈើខ្លះទៀតអាចបណ្ដាលឱ្យរលាកស្រទាប់នៃបំពង់អាហារ ផ្លែឈើខ្ចីភាគច្រើនមានរសជាតិខ្លាំងដែលបង្កឡើងដោយសារធាតុ tannins អាចធ្វើឱ្យរលាកជាលិកាទន់ៗនៃមាត់ និងប្រព័ន្ធរំលាយអាហារទាំងមូលតែម្ដង។ ៣. មួយចំនួនទៀតអាចមានផ្ទុកជាតិពុលតិចតួច តើអ្នកធ្លាប់ដឹងទេថាប៉េងប៉ោះ និងផ្លែម្នាស់មិនទាន់ទុំមានផ្ទុកជាតិពុលកម្រិតស្រាល ឬតិចតួច? នោះហើយទើបការទទួលទានប៉េងប៉ោះ និងម្នាស់ខ្ចីច្រើនមិនត្រូវបានណែនាំ! ៤. ស្រៀវធ្មេញ ការខាំ និងទំពារផ្លែឈើខ្ចីបង្កផលប៉ះពាល់ដល់កាចាធ្មេញ និងសរសៃប្រសាទជាដែលជាលទ្ធផលនៃបញ្ហាស្រៀវធ្មេញ។ ផ្លែឈើមិនទាន់ទុំមានផ្ទុកជាតិអាស៊ីត និងសារធាតុ tannins ច្រើនដែលមិនល្អចំពោះកាចាធ្មេញ។ ៥. ឈឺពោះ នោះក៏ព្រោះតែផ្លែឈើខ្ចីភាគច្រើនមានសាច់រឹងដែលធ្វើឱ្យក្រពះពិបាកនឹងរំលាយ។ ជាលទ្ធផលអ្នកអាចនឹងប្រទះបញ្ហាឈឺពោះ។ ៦. ចង្អោរចង់ក្អួត ជាពិសេសប្រសិនបើក្រពះរបស់អ្នកឆាប់មានបញ្ហានោះអ្នកងាយនឹងជួបប្រទះអាការៈចង្អោរចង់ក្អួត ដោយសារក្រពះទទួលបន្ទុកធ្ងន់ក្នុងការរំលាយអាហាររឹង។ ពេលខ្លះផ្លែឈើខ្ចីក៏អាចបណ្ដាលឱ្យអ្នកក្អួតតែម្ដង។ ៧. រាគ ឬទល់លាមក ការទទួលទានផ្លែឈើខ្ចីអាចបណ្ដាលឱ្យអ្នករាគរូស ឬទល់លាមកបាន! នោះក៏ព្រោះតែបរិមាណនៃជាតិសរសៃដែលផ្លែឈើខ្ចីមានផ្ទុក។ ប្រយ័ត្ន ៖ ប្រសិនបើអ្នកកំពុងមានផ្ទៃពោះ ឬជួបប្រទះបញ្ហាណាមួយទាក់ទងនឹងប្រព័ន្ធរំលាយអាហារ ដើម្បីជាការប្រសើរចៀសវាងបញ្ហាមិនល្អណាមួយកើតឡើងចូរជ្រើសរើសទទួលទានផ្លែឈើដែលទុំល្អ៕ ត្រួតពិនិត្យដោយ www.health.com.kh | ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថាការទទួលទានផ្លែឈើស្រស់ៗជាប្រចាំល្អសម្រាប់សុខភាពរាងកាយ ក៏ដូចជាសម្រស់។ ទោះជាយ៉ាងណាក៏ដោយអ្នកមិនគួររួមបញ្ចូលផ្លែឈើមិនទាន់ទុំ ឬខ្ចីក្នុងរបបអាហារប្រចាំថ្ងៃឡើយ! នោះក៏ព្រោះតែវាអាចបង្កបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភមួយចំនួន។ យោងទៅតាមអ្នកឯកទេសចំណីអាហារបានឱ្យដឹងថាការទទួលទានផ្លែឈើខ្ចីជាមួយទឹក ក៏ដូចជាអាហារដទៃទៀតដែលអាចបង្កគ្រោះថ្នាក់ចំពោះបំពង់អាហារ ឬនៅពេលពោះទទេមិនទាន់ទទួលទានអ្វី អាចបង្កបញ្ហាសុខភាពច្រើនទ្វេដង! |
បើទោះជាមានការកើនឡើងខ្លះនៃចំនួនឪពុកម្តាយ និងអាណាព្យាបាលនៅក្នុងជំនួបជាប្រចាំរវាង គ្រូបង្រៀន និងឪពុកម្តាយ នៅសាលារៀនវេសឡាញរបស់លោកក៏ដោយ លោក ប៉ិច បូឡែន នៅមិនទាន់ពេញចិត្តឡើយទេ។ អគ្គនាយកនៃក្រុមហ៊ុនសាលារៀនវេសឡាញរូបនេះ បានបញ្ជាក់ថា ជំនួបមាតាបិតា ឬអាណាព្យាបាល ជាមួយនឹងគ្រូបង្រៀនរបស់កូនពួកគេ គឺជាម៉ែត្រវាស់នៃការអភិវឌ្ឍរបស់កូនៗរបស់ពួកគេ។ សម្រាប់អ្នកអប់រំរូបនេះ វានឹងក្លាយជាការខាតបង់មួយ នៅពេលដែលឪពុកម្តាយនានាដែលខិតខំធ្វើការរកចំណូលដើម្បីផ្គត់ផ្គង់ការសិក្សារបស់កូនៗ ប៉ុន្តែពួកគេមិនបានមកស្តាប់គ្រូបង្រៀនដែលនឹងបរិយាយអំពីសកម្មភាពសិក្សារបស់កូនៗពួកគេនោះ។ «បើយើងសួរមាតាបិតា អាណាព្យាបាលថា តើពួកគេខិតខំធ្វើការរាល់ថ្ងៃដើម្បីអ្វី? ពួកគេនឹងឆ្លើយភ្លាមថា គឺដើម្បីកូន។ ប៉ុន្តែតើហេតុអ្វីបានជាពួកគេគាត់កំណាញ់ពេលវេលាកន្លះម៉ោង ដើម្បីស្តាប់ពីលទ្ធផលនៃការសិក្សារបស់កូន ឬដើម្បីអាចដឹងតើពួកគាត់អាចជួយកូនតាមរបៀបណា?»។ នេះជាការកត់សម្គាល់របស់ បូឡែន ដែលអះអាងថា កូនដែលមានឪពុកម្តាយ ឬអាណាព្យាបាលសហការជាមួយគ្រូបង្រៀន តែងទទួលបានការអភិវឌ្ឍសមត្ថភាពរបស់ពួកគេ។ តាមពិតទៅ មិនត្រឹមតែព័ត៌មានដែលទាក់ទងនឹងការសិក្សាតែមួយនោះទេ ដែលគ្រូបង្រៀនអាចអធិប្បាយប្រាប់ឪពុកម្តាយ នៅពេលមានកម្មវិធីជំនួបដែលសាលារៀនបានរៀបចំនោះ។ ការប្រែប្រួលនៃអត្តចរិត អាកប្បកិរិយា របៀបគិត និងប្រតិកម្មផ្សេងៗទៀតរបស់កូនៗ ក៏គ្រូបង្រៀនអាចរ៉ាយរ៉ាប់ប្រាប់ឪពុកម្តាយផងដែរ។ នេះរឹតតែជាចំណុចសំខាន់សម្រាប់លោក ប៉ិច បូឡែន។ «នៅប្រទេសខ្លះ គេបង្កើតវគ្គបណ្តុះបណ្តាលជំនាញធ្វើជាឪពុកម្តាយទៀតផង។ ហើយគេត្រូវបង់ថវិកាថ្លៃណាស់ ដើម្បីបានរៀនសូត្រវគ្គនេះ។ បានន័យថា ឪពុកម្តាយត្រូវស្ថិតនៅស្និទ្ធជាមួយនឹងសាលារៀន ដើម្បីរួមគ្នាអភិវឌ្ឍកូនរបស់ពួកគេ»។ អគ្គនាយកក្រុមហ៊ុននៃសាលារៀនវេសឡាញបានលើកឡើងយ៉ាងដូច្នេះ ដោយរំឮកបន្ថែមថា ប្រទេសកាន់តែអភិវឌ្ឍ ការចូលរួមរបស់ឪពុកម្តាយលើការសិក្សារបស់កូន រឹតតែចាំបាច់៕ | «ប្រឹងចំណាយប្រាក់ឲ្យកូនរៀន តែមិនចាប់អារម្មណ៍ទៅជួបគ្រូបង្រៀនរបស់កូន វាជាការខាតបង់ដ៏ធំមួយរបស់មាតាបិតា ឬអាណាព្យបាល»។ នេះជាចំណុចខ្វះខាតមួយរបស់ឪពុកម្តាយជាច្រើន ដែលលោក ប៉ិច បូឡែន អគ្គនាយកនៃសាលារៀនឯកជនវេសឡាញ កំពុងខ្វល់ខ្វាយ។ |
ដើម្បីជ្រាបកាន់តែលម្អិត សូមស្ដាប់កិច្ចសម្ភាសរវាងលោក ភួង វ៉ាន់ថានៃសារព័ត៌មានថ្មីៗ និងកញ្ញា ហួន ចាន់ដេវីផា សហស្ថាបនិក Malis ដូចតទៅ៖ កញ្ញា ហួន ចាន់ដេវីផា សហស្ថាបនិក Malis ដែលកំពុងសិក្សាឆ្នាំទី៣ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យហ្សាម៉ាន់ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា APP នេះនឹងផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនដែលភាគច្រើនជាស្ត្រី ក្នុងការស្វែងរកសេវាតុបតែងមុខ ធ្វើសក់ បានលឿនរហ័ស ដោយមិនចាំបាច់រង់ចាំយូរនោះទេ។ APP ថ្មីនេះ ក៏នឹងផ្តល់ឱកាសឲ្យម្ចាស់សាឡន ឬអ្នកផាត់មុខចល័តដែលមានសមត្ថភាព បានបញ្ចេញស្នាដៃរបស់ខ្លួនទៅដល់អតិថិជន។ នេះជាការបន្ថែមរបស់ ហួន ចាន់ដេវីផា។ មិនទាន់ដាក់ឲ្យប្រើប្រាស់ជាផ្លូវការមែន ប៉ុន្តែ(Malis) មានមហិច្ឆិតាពង្រីក សេវាកម្មរបស់ខ្លួន ទៅកាន់ទីផ្សារពិភពលោកទៀតផង។ កញ្ញា ហួន ចាន់ដេវីផា បញ្ជាក់ដូច្នេះ៖«ពួកយើងមានគម្រោងថា នឹងទៅតំបន់អាស៊ីមុនគេ ប៉ុន្តែមុនដំបូងយើងត្រូវវាយលុកទីផ្សារក្នុងប្រទេសកម្ពុជាសិន។ បន្ទាប់មកយើង នឹងពង្រីកទៅបណ្ដាប្រទេសនានា»។ | ភ្នំពេញ៖ យុវជនវ័យក្មេងមួយក្រុម ដែលសុទ្ធតែជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យហ្សាម៉ាន់ បានរួមគ្នាបង្កើតកម្មវិធីទូរសព្ទ មួយ(Aplication) ឈ្មោះថា ម្លិះ (Malis) ដែលជា APP កក់សេវាកម្មសាឡនដំបូងគេនៅកម្ពុជា។ |
តាមរយៈជំនួបជាមួយនឹងសមភាគីសិង្ហបុរី លោករដ្ឋមន្ត្រីការបរទេសទីម័រខាងកើត Dionísio da Costa Babo Soares និងលោករដ្ឋមន្ត្រី Vivian Balakrishnan បានអះអាងជាថ្មីពីទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រី Soares ក៏បានទទួលថា សិង្ហបុរី ក៏ជាអ្នកវិនិយោគធំមួយនៅទីម័រខាងកើតផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី Strait Times។ នាជំនួបដដែលនោះ ប្រមុខការទូតប្រទេសទាំងពីរ បានពិភាក្សាពីលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគលើវិស័យពាណិជ្ជកម្ម វិនិយោគ និងបច្ចេកទេសផ្សេងទៀត។ ភាគីទាំងពីរ ក៏បានជជែកបន្តិចពីសំណើរបស់ទីម័រខាងកើតសុំចូលជាសមាជិកអាស៊ាន ដែលបច្ចុប្បន្នអាស៊ានកំពុងតែបន្តអនុវត្តនីតិវិធីសិក្សា តាមដាន និងវាយតម្លៃ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ខុសពីបណ្តារដ្ឋអាស៊ានផ្សេងទៀត សិង្ហបុរី ក្នុងដំណាក់កាលនេះបានត្រឹមតែអះអាងពីការប្តេជ្ញាចិត្តជួយជ្រោមជ្រែងទីម័រខាងកើតដើម្បីកសាងសមត្ថភាពចាំបាច់ តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការសិង្ហបុរីប៉ុណ្ណោះ។ ពោលគឺសិង្ហបុរី នៅតែមិនទាន់អះអាងគាំទ្រ និងជួយពន្លឿននីតិវិធីធ្វើការសម្រេចចិត្តបញ្ចូលទីម័រខាងកើតជាសមាជិកទី១១ផ្លូវការរបស់អាស៊ានបាននោះទេ។ បើតាមការអះអាងរបស់ប្រមុខការទូតទីម័រខាងកើតលោក Soares មុនពេលបំពេញទស្សនកិច្ចលើកដំបូងទៅកាន់សិង្ហបុរី លោក បានទៅដល់ប្រទេសអាស៊ានចំនួនប្រាំបីរួចទៅហើយ។ ជាលទ្ធផល លោក ហ៊ានអះអាងថា ទីម័រខាងកើតទទួលបានសញ្ញាវិជ្ជមានច្រើន ដោយពួកគេ សុទ្ធសឹងគាំទ្រមិនផ្លាស់ប្តូរក្នុងការបញ្ចូលទីម័រខាងកើតជាសមាជិកអាស៊ាន។ តាមលោក Soares ប្រទេសទាំងប្រាំបីនោះ រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ បើអាស៊ាន ដែលមានសមាជិកសរុប១០ប្រទេស មិនទាន់មានឯកច្ឆន្ទជាមួយនឹងគ្នានោះទេ ទីម័រខាងកើត ក៏មិនអាចក្លាយជាសមាជិកផ្លូវការរបស់អាស៊ានបានឡើយ បើទោះបីជាសំណើសុំជាសមាជិកអាស៊ាន និងនីតិវធីវាយតម្លៃ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០១១ក៏ដោយ៕ | ប្រមុខការទូតទីម័រខាងកើត ថ្មីៗបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់សិង្ហបុរីជាមួយកិច្ចសហប្រតិបត្តិគួរកត់សម្គាល់ តែមិនទាន់ផ្លែផ្កា។ ដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយនៃសកម្មភាពការទូតរបស់រដ្ឋក្មេងបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះដើម្បីពង្រឹងចំណងការទូត និងស្វែងយល់ជំហររបស់ប្រទេសអាស៊ានលើទីម័រខាងកើតក្នុងដំណើរការចូលជាសមាជិកអាស៊ាន។ |
ថ្លែងក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០១៥-២០១៦ និងទិសដៅឆ្នាំសិក្សា ២០១៦-២០១៧ នៅថ្ងៃទី២១ ខែមីនានេះ លោក ហង់ ជួន ណារ៉ុន និយាយថា ក្រសួងបាន និងកំពុងផ្សព្វផ្សាយអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀននៅតាមគ្រឹះស្ថានសិក្សា។ បន្ថែមលើសពីនេះ លោកបន្តបញ្ជាក់ថា ក្រសួងបានបញ្ជូលខ្លឹមសារអប់រំប្រឆាំងគ្រឿងញៀនទៅក្នុងកម្មវិធីសិក្សាសម្រាប់ក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជនជាដើម។ នៅពេលអ្នកសាររព័ត៌មានសួរថា តើក្រុមការងារទទួលបន្ទុកគ្រប់គ្រងគ្រឿងញៀនរបស់ក្រសួង បានចុះត្រួតពិនិត្យទឹកនោមសិស្សតាមសាលាយ៉ាងណាមកទល់ពេលនេះ? លោកបានបដិសេធភ្លាមៗថា ក្រសួងពុំបានចុះធ្វើត្រួតពិនិត្យរកសារធាតុញៀនសិស្សទេ។ «យើងមានវិធានការបង្ការការពារ និងផ្សព្វផ្សាយច្រើន»។ លោករដ្ឋមន្ត្រីអប់រំបញ្ជាក់ប្រាប់អ្នកសារព័ត៌មានពីវិធានប្រឆាំងសិស្សដែលញៀនគ្រឿងញៀន នៅថ្ងៃនេះ ក្នុងសាលាតិចណូ។ យ៉ាងណា លោកបានបង្ហើបឲ្យដឹងថា ក្រសួងនឹងចុះត្រួតពិនិត្យសិស្សដែលជាប់សង្ស័យនឹងគ្រឿងញៀន ប្រសិនបើលោកគ្រូ អ្នកគ្រូរាយការណ៍ប្រាប់ក្រសួងអំពីបញ្ហាសិស្សទាំងនោះ។ «ចឹង! មានន័យថា យើងមិនធ្វើតេស្ត សិស្សទាំងអស់ទេ»។ លោករដ្ឋមន្ត្រីបន្ថែម។ ប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន ធ្លាប់ថែ្លងថា លោកបានផ្ដល់សម្ភារត្រួតពិនិត្យទឹកនោមទៅដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដាក់ឲ្យប្រើប្រាស់នៅតាមសាលារៀនទូទាំងប្រទេសកម្ពុជា សម្រាប់ត្រួតពិនិត្យទៅលើសិស្ស ដែលសង្ស័យថាប្រើប្រាស់គ្រឿងញៀន។ ក្រៅពីការត្រួតពិនិត្យសារធាតុញៀននៅតាមសាលារៀននេះ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងសហការជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងពាក់ព័ន្ធផ្សេងទៀត ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នេះផងដែរ។ លោក គឹមយ៉ាន បានថ្លែងក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ កាលថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៦កន្លងមកនេះ។ ប៉ុន្តែ ក្រសួងអប់រំ និងអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនពុំទាន់ត្រួតពិនិត្យរកឃើញសិស្ស ដែលសង្ស័យ ប្រើប្រាស់គ្រឿងញៀន នៅតាមសាលារៀនទូទាំងប្រទេសនោះទេ។ យុទ្ធនាការប្រឆាំងគ្រឿងញៀនតាមសាលានេះធ្វើឡើង ស្របពេលក្រសួងមហាផ្ទៃ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកយុទ្ធនាការបង្ក្រាបគ្រឿងញឿនលើកទី១ រយៈពេល៦ខែ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅទូទាំងប្រទេស៕ | ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានឲ្យដឹងថា ក្រសួងអប់រំពុំទាន់ចុះពិនិត្យទឹកនោមសិស្សដែលសង្ស័យប្រើប្រាស់គ្រឿងញៀន នៅតាមសាលារៀនទូទាំងប្រទេសនៅឡើយ។ លោកនិយាយថា ក្រសួងមានវិធានការអប់រំ និងបង្ការការពារច្រើនជាង ឲ្យក្រុមការងារទទួលបន្ទុកគ្រប់គ្រងគ្រឿងញៀនចុះត្រួតពិនិត្យសិស្ស។ |
President Donald Trump's administration has expressed deep frustration at its South Asian ally's failure to crack down on the Afghan Taliban and Haqqani group bases. Pakistan has pushed back strongly at Trump's intemperate language, raising concerns that to row could undermine Islamabad's support for US operations in Afghanistan. But on Thursday, the State Department announced a dramatic freeze in deliveries of military equipment and security funding until Pakistan cracks down on the militants. Officials confirmed that in September last year State had already suspended $255 million in funding to help Pakistan buy high-tech weaponry from US manufacturers. - 'Decisive action' - Now, the Defense Department has been instructed to stop making payments from "coalition support funds" set aside to refund Pakistani spending on counter-terrorist operations. Exemptions will be made in cases of "critical national security" and officials refused to put a figure on how much Pakistan will lose out on if it fails to cooperate. But the National Defense Authorization Act permits the US military to spend up to $900 million in the 2017 financial year and $700 million in financial 2018. State Department spokeswoman Heather Nauert said the security spending would be suspended until Pakistan takes "decisive action" against the Afghan Taliban and Haqqani network. Pakistan has fought fierce campaigns against some Pakistani militant Islamist groups that threatened its own security. But US officials accuse Pakistani officials of ignoring or even collaborating with groups that launch operations into Afghanistan from safe havens along the countries' border. These groups threaten the US-backed Afghan government and have attacked and killed many of the American troops that were sent there after the September 11, 2001 attacks. US frustration has boiled over before. Trump's predecessor Barack Obama authorized drone strikes on Pakistani safe havens and sent US commandos to kill jihadist king-pin Osama Bin Laden in his Abbottabad hideout. But Trump's aggressive language -- first in a speech last August and most recently in his first tweet of the New Year -- has angered Pakistani officials. "The United States has foolishly given Pakistan more than 33 billion dollars in aid over the last 15 years, and they have given us nothing but lies & deceit, thinking of our leaders as fools," Trump wrote. "They give safe haven to the terrorists we hunt in Afghanistan, with little help. No more!" Pakistani leaders disputed the $33 billion figure, insisting that around half of the money relates to reimbursements. The prime minister's office accused him of ignoring the great sacrifices the country has made to fight extremism. Pakistan says it has lost more than 62,000 lives and $123 billion in the conflict since 2003, and the military insists it has now eradicated militant safe havens. Privately US diplomats insist that the relationship is not in crisis, pointing to recent visits to Pakistan by secretaries of state and defense Tillerson and Mattis. They say Pakistan is not refusing to fight the Haqqani network, but that the two capitals disagree about the facts on the ground, with US intelligence still seeing militants operating freely. - 'Aggressively confront' - Nauert was at pains to point out that the frozen funds had not been cancelled, and would be ready to be disbursed if Pakistan takes action to prove its commitment to the fight. "The United States stands ready to work with Pakistan in combating all terrorists, without distinction," Nauert said. "And we hope to be able to renew and deepen our bilateral security relationship when Pakistan demonstrates its willingness to aggressively confront the Afghan Taliban, the Haqqani Network and other terrorists and militant groups that operate from within its country. "So we will not deliver military equipment or transfer security-related funds to Pakistan unless it is required by law," she said. | Washington, United States | The United States added bite to its increasingly public spat with Pakistan over militant safe havens Thursday, suspending hundreds of millions of dollars in security assistance. |
ចំពោះមុខទស្សនិកជនរាប់ម៉ឺននាក់ ស្មាតហ្វូនស៊េរីថ្មី Huawei Y6p កំពុងឆក់យកប្រជាប្រិយភាពខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនទូទាំប្រទេសកម្ពុជា ដោយសារថាមពលថ្មធំមហិមា រូបរាងទាក់ទាញ ពណ៌ទាន់សម័យស៊ីវិល័យ ថតរូបប្លង់ទូលាយច្បាស់ស្អាត និង តម្លៃសមរម្យ។ អតិថិជនអាចរកជាវ Huawei Y6p នៅបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ជាមួយតម្លៃត្រឹមតែ១៣៩ដុល្លារប៉ុណ្ណោះ នឹងទទួលបានកាដូបន្ថែម កាបូបស្ពាយ Hauwei ចំនួន១ ស៊ីម Smart Copper តម្លៃ២៩ដុល្លារ ភ្ជាប់ជាមួយនឹងកញ្ចប់អ៊ីនធឺណិតធំហ្មង៎ ១២សប្តាហ៍ (ទទួលស៊ីមកាតនិងកញ្ចប់អ៊ីនធឺណិតធំហ្មង៎ចាប់ពីថ្ងៃទី ១៥ ឧសភា ដល់ ១៥ មិថុនា ២០២០) និងមានឱកាសឈ្នះរង្វាន់រថយន្តស៊េរីទំនើប Audi Q2 មួយគ្រឿងភ្លាមៗ។ ស្មាតហ្វូនស៊េរីថ្មី Huawei Y6p ត្រូវបានរចនារូបរាងល្អឯក មើលទៅទាក់ទាញនឹងមានភាពស៊ីវិល័យជាមួយនឹងពណ៌ថ្មីស្អាតប្លែក គឺ ពណ៌ស្វាយស្រកានាគ ពណ៌ស្លាបកំភេម និងពណ៌ខ្មៅរលោង បង្កើនភាពជឿជាក់និងទំនុកចិត្តនៅពេលចាប់កាន់ប្រើម្តងៗ។ Huawei Y6p មានថាមពលថ្មធំមហិមាទំហំ ៥០០០mAh កំដរអ្នកលេង ហ្វេសប៊ុក IG TikTok ហ្គេមអនឡាញ មើល YouTube ម៉ាឆ្ងាញ់ដាច់យប់ក៏មិនភ័យអស់ថ្ម ហើយជាពិសេសបំពាក់មុខងារថ្មីគឺ Reverse Charging Technology អាចសាកថ្មទៅទូរស័ព្ទផ្សេងទៀតតាមឌុយ OTG និងអាចផ្ទេរទិន្នន័យ រូបភាពឯសារ ក្នុងពេលតែមួយ។ Huawei Y6p បំពាក់កាមេរ៉ាក្រោយ៣គ្រាប់ Huawei Y6p ដែលតម្រៀបគ្នាជាជួរបញ្ឈរវិញម្តង! កាមេរ៉ាមេទំហំ ១៣MP សម្រាប់ថតរូបប្លង់ទូទៅច្បាស់ស្អាតមិនសលើស អាចសម្គាល់មនុស្ស រុក្ខជាតិសត្វបានយ៉ាងល្អ។ កាមេរ៉ាទី២2 ទំហំ ៥MP សម្រាប់ថតរូបបែបប្លង់ទូលាយ អាចថតរូបមនុស្សឃើញជើងស្រឡូនៗ ខ្ពស់ស្អាត ថតទេសភាពកាន់តែទូលាយពេញភ្នែក និងកាមេរ៉ាទី៣ ទំហំ ២MP សម្រាប់ថតរូបបែបព្រាលផ្ទៃខាងក្រោយបានយ៉ាងស្អាត និងដាច់ល្អ។ ចំណែកឯកមេរ៉ាមុខទំហំ ៨MP (f/2.0) ភ្ជាប់បច្ចេកវិទ្យា Beauty Mode អាចកែប្រែចាំចិត្តចង់ ធ្វើឲ្យរូបថតស៊ែលហ្វីរបស់អ្នកកាន់តែស្អាត និងលេចធ្លោ និងមិនសក្បោះ ធានាថាពេញចិត្តគ្រប់ប៉ុស្តិ៍តែម្តង។ Huawei Y6p ភ្ជាប់មកជាមួយនឹង Huawei AppGallery ដែលមានមួយសម្រាប់ (Set) នៅក្នុងប្រអប់ស្រាប់ និងអាចទាញយក (Download ) Facebook, YouTube, TikTok, IG, Grab, ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប Egets រឺ Apps ល្បីៗ ដោយមិនចាំបាច់ចំណាយពេលយូរជាមួយ Huawei AppGallery លឿនរហ័សទាន់ចិត្ត ហើយឥតគិតថ្លៃ (free) ទៀតផង។ Huawei Y6p បំពាក់អេក្រង់ 6.3 មានកម្រិតបង្ហាញ 1600x720 HD+ ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUV របស់ប្រទេសអាល្លឺម៉ង់ មាន រ៉េម 4G និងអង្គផ្ទុកទិន្នន័យ 64GB ប្រតិបត្តិការដោយបន្ទះឈីប Mediatek MT6762R (12nm) EMUI 10.1 (Andriod 10) បំពាក់បច្ចេកវិទ្យា Huawei Super Sound ធ្វើឲ្យសំឡេង ការស្តាប់តន្ត្រី លេងហ្គេម និង ខ្សែភាពយន្ត លឺខ្លាំងពីរោះរណ្តំចិត្ត ជាពិសេសពេលស្តាប់វិទ្យុ FM ពុំចាំបាច់ត្រូវការប្រើកាស ទោះបីស្ថិតនៅក្នុងស្ថានភាពអ៊ូអរឬក៏មនុស្សច្រើនក៏ដោយ។ ចំណុចលេចធ្លោទាំងនេះ ជំរុញឲ្យស្មាតហ្វូនស៊េរី Huawei Y6p ក្លាយជាជម្រើសទីមួយសម្រាប់មិត្តយុវវ័យសម័យថ្មី ព្រោះគុណភាពល្អ ថ្មកាន់បានយូរ កាមេរ៉ាថតរូបស្អាត តម្លៃសមរម្យ និងមានឱកាសឈ្នះរថយន្តស៊េរីទំនើប Audi Q2 មួយគ្រឿងភ្លាមៗ និងទទួលបានកាដូបន្ថែមច្រើនសន្ធឹកសន្ធាប់។ សូមប្រញាប់ឡើងកុំឲ្យឱកាសល្អនេះកន្លងផុតទៅ សម្រាប់ព័ត៌មានសូមចុច https://www.facebook.com/huaweimobilekh/។ (អត្ថបទពាណិជ្ជកម្ម) | វត្តមានផ្លូវការរបស់ស្មាតហ្វូនស៊េរីថ្មី Huawei Y6p បានធ្វើឲ្យកក្រើកឆាកតន្ត្រី Huawei Y7 Concert ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងតាមទំព័រហ្វេសប៊ុក Huawei Mobile រួមទាំងសារព័ត៌មានល្បីៗ ហើយបណ្តាលឲ្យផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី កាលយប់មិញនេះ (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០)។ ពិតជាពិសេសណាស់ ស្មាតហ្វូនស៊េរីថ្មី Huawei Y6p នេះ សាកថ្មតែម្តង តែអាចលេងបាន៣ថ្ងៃ Huawei Y6p ហើយតម្លៃ ត្រឹមតែ១៣៩ដុល្លារប៉ុណ្ណោះ។ |
ក្នុងពិធីដាក់ឱ្យដំណើរការនារសៀលថ្ងៃទី១៧ កញ្ញា នាសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា លោក Tim Ayres ឧបការីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្រ្តីក្រសួងផលិតកម្មអូស្រ្ដាលី លើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចពិភពលោកមិនមានភាពធន់ទេ ដោយសារបញ្ហាជំងឺរាតត្បាតជាសកល ក្នុងនោះមានកម្ពុជា និងអូស្រ្ដាលីផង។ លោកបន្តថា អូស្រ្ដាលីមានមោទកភាពដែលបានផ្តល់ជំនួយ ៨៧លានដុល្លារអូស្រ្ដាលី សម្រាប់កម្មវិធី CAR-RED ក្នុងរយៈពេល៥ឆ្នាំ ដែលនឹងគាំទ្រដល់ការស្ដារសេដ្ឋកិច្ច និងជំរុញការវិនិយោគសាធារណ និងវិស័យឯកជនប្រកបដោយផលិតភាព និងបរិយាបន្ន ដែលជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ លោកឧបការី Tim Ayres ថ្លែងទៀតថា កម្មវិធី CAP-RAD នឹងជួយអូស្រ្ដាលីក្នុងការចែករំលែកចំណេះដឹងជំនាញ និងចំណេះដឹងបច្ចេកទេសជាមួយនឹងសមភាគីក្នុងវិស័យសំខាន់ចំនួន៣ ហេដ្ឋារចនាសម្ពន្ធ ពាណិជ្ជកម្ម ការវិនិយោគកសិកម្ម និងកសិកែច្នៃ។ ហើយកម្មវិធីនេះក៏ផ្តោតលើការងារទឹកស្អាត យេនឌ័រ និងការបម្រែបម្រួលអាកាសធាតុ និងសហគ្រាសធុនតូច និងមធ្យមផងដែរ។ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានអរគុណដល់រដ្ឋាភិបាលអូស្រ្ដាលី សម្រាប់ការបេ្ដជ្ញាចិត្ត និងការគាំទ្រលើកម្មវិធី CAP-RED។ «ផ្អែកលើការកំណត់ត្រាជោគជ័យ និងសម្រាប់លទ្ធផលអតីតកាលដ៏រឹងមាំ ខ្ញុំមិនមានភាពសង្ស័យទេថា ៥ឆ្នាំបន្ទាប់នូវការអនុវត្តកម្មវិធីនេះ ជាមួយនឹងការប្ដេជ្ញាចិត្តនូវហិរញ្ញប្បទាន៨៧លានអូស្រ្ដាលី នឹងនាំមកនូវលទ្ធផលដ៏អស្ចារ្យ ដែលយើងទាំងអស់គ្នាពិតជាមានមោទនភាព។ បំណងកម្មវិធីនេះ គឺធានាកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន»។ នេះជាការបញ្ជាក់របស់លោក វង្សី វិស្សុត។ កម្មវិធី CAP-RED ត្រូវបានបង្កើតឡើងបន្ទាប់ពីមានការពិគ្រោះយោបល់ទាំងវិស័យសាធារណ និងឯកជន អំពីមធ្យោបាយដ៏ល្អប្រសើរ ដើម្បីជួយសេដ្ឋកិច្ចកម្ពុជាស្ដារឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។ កម្មវិធីនេះនឹងជួយកម្ពុជា និងសមភាគីផ្សេងទៀត បង្កើតគោលនយោបាយនានាដែលជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ភាពធន់ និងនិរន្តរភាព។ ដើម្បីសម្រេចកិច្ចការងារនេះ កម្មវិធីនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងផ្នែកពាក់ព័ន្ធក្នុងវិស័យចំនួន៣ ដើម្បីជំរុញកំណើន ដូចជាសេវាហេដ្ឋារចនាសម្ពន្ធ កសិកម្ម និងកសិ-កៃច្នៃ ព្រមទាំងការអភិវឌ្ឍ ពាណិជ្ជកម្ម ការវិនិយោគ និងសហគ្រាស ដោយផ្តោតសំខាន់លើការចែករំលែកការស្រាវជ្រាវ និងចំណេះដឹង សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម៕ | សៀមរាប៖ រដ្ឋាភិបាលប្រទេសអូស្រ្ដាល បានប្រកាសដាក់ដំណើរការក្មវិធីថ្មីឈ្មោះថា ភាពជាដៃគូកម្ពុជា-អូស្រ្ដាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ឬ Cambodia Australia Partnership for Resilient Economic Development (CAP-RED) ដែលមានទំហំថវិកា ៨៧លានដុល្លារអូស្រ្ដាលី។ |
កីឡាករ Locatelli រួមជាមួយនឹងកីឡាករ Nicolo Fagioli បានវិលត្រឡប់ចូលក្នុងក្រុមជម្រើសជាតិអ៊ីតាលីឡើងវិញ ខណៈខ្សែប្រយុទ្ធ Domenico Berardi និង Cirro Immobile បែរជាគ្មានឈ្មោះក្នុងបញ្ជីក្រុមរបស់លោក Luciano Spalletti ជាគ្រូបង្វឹក។ ក្រោយតែពីបញ្ចប់ការប្រកួតមិត្តភាព នោះក្រុមដឹកនាំដោយលោក Spalletti នឹងសម្រេចយកឈ្មោះកីឡាករ ២៦រូប ប៉ុណ្ណោះសម្រាប់ការប្រកួត Euro 2024។ អ៊ីតាលី នឹងត្រូវមានការប្រកួតមិត្តភាពក្នុងទឹកដី ដោយស្វាគមន៍ក្រុមតួកគី និងក្រុមបូស្នី នៅខែមិថុនា ខាងមុខ មុនពេលត្រូវធ្វើដំណើរទៅកាន់ការប្រកួតការពារតំណែងជើងឯករបស់ខ្លួនក្នុងប្រទេសអាល្លឺម៉ង់។ អ៊ីតាលី ស្ថិតក្នុងពូល B ដោយការប្រកួតបើកឆាកប្រចាំពូល ត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ក្នុងទីក្រុង Dortmund។ ពូល B គឺជាពូលដែលត្រូវបានគេគិតថានឹងក្លាយជាពូលខ្លាំងបំផុតប្រចាំការប្រកួត ដោយអ៊ីតាលី ក៏ត្រូវបានក្រុមក្រូអាស៊ី និងអេស្ប៉ាញ ចាប់ចូលពូលនេះជាមួយគ្នាដែរ។ ខាងក្រោមនេះជាបញ្ជីឈ្មោះរបស់កីឡាករក្រុមជម្រើសជាតិអ៊ីតាលី៖ អ្នកចាំទី៖ Gianluigi Donnarumma (Paris Saint Germain), Alex Meret (Napoli), Ivan Provedel (Lazio), Guglielmo Vicario (Tottenham Hotspur) ខ្សែការពារ៖ Francesco Acerbi (Inter Milan), Alessandro Bastoni (Inter), Raoul Bellanova (Torino), Alessandro Buongiorno (Torino), Riccardo Calafiori (Bologna), Andrea Cambiaso (Juventus), Matteo Darmian (Inter), Giovanni Di Lorenzo (Napoli), Federico Dimarco (Inter), Gianluca Mancini (Roma), Giorgio Scalvini (Atalanta) ខ្សែបម្រើ៖ Nicolo Barella (Inter), Bryan Cristante (Roma), Nicolo Fagioli (Juventus), Michael Folorunsho (Hellas Verona), Davide Frattesi (Inter), Jorginho (Arsenal), Lorenzo Pellegrini (Roma), Samuele Ricci (Torino) ខ្សែប្រយុទ្ធ៖ Federico Chiesa (Juventus), Stephan El Shaarawy (Roma), Riccardo Orsolini (Bologna), Giacomo Raspadori (Napoli), Mateo Retegui (Genoa), Gianluca Scamacca (Atalanta), Mattia Zaccagni (Lazio)៕ | ក្រុមការពារជើងឯកពានរង្វាន់កំពូលទ្វីបអឺរ៉ុប Euro 2020 អ៊ីតាលី បានប្រកាសសមាសភាពកីឡាករ ៣០នាក់ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតព្រឹត្តិការណ៍ Euro 2024 នៅក្នុងប្រទេសអាល្លឺម៉ង់ នាខែមិថុនា ខាងមុខ។ កីឡាករខ្សែបម្រើ Nicolo Zaniolo និង Manuel Locatelli សុទ្ធសឹងតែជាកីឡាករ ស្ថិតក្នុងចំណោមការប្រកាសដ៏បញ្ជីឈ្មោះបណ្តោះអាសន្នដ៏គួរភ្ញាក់ផ្អើល។ |
លោក ហេង សួរ បានបញ្ជាក់ថា ខាងភាគីរោងចក្រចង់បិទទ្វាររោងចក្រតែម្ដង ប៉ុន្តែដោយសារមានការពិភាក្សារកដំណោះស្រាយជាមួយរដ្ឋាភិបាល ទើបថៅកែរោងចក្រសម្រេចចិត្ត ត្រឹមព្យួរការងារកម្មករសិន ដែលវាអាចផ្ដល់អត្ថប្រយោជន៍ខ្លះដល់ពួកគេ។ ក្រៅពីរកដំណោះស្រាយឱ្យភាគីរោងចក្រ រដ្ឋាភិបាលក៏ចូលរួមសម្របសម្រួលជាមួយភាគីអ្នកបញ្ជាទិញ ដើម្បីឱ្យពួកគេ អនុវត្ត និងរក្សានូវកិច្ចសន្យាបញ្ជាទិញ។ បើតាមលោក ហេង សួរ អ្នកបញ្ជាទិញយល់ព្រមបង់នូវអ្វីដែលពួកគេ បានចុះកុងត្រាក្នុងកិច្ចសន្យា ប៉ុន្តែគ្រាន់តែពួកគេ មិនទាន់ឱ្យកម្ពុជា នាំចូលទីផ្សាររបស់ពួកគេប៉ុណ្ណោះ ដោយសារបារម្ភពីបញ្ហាកូវីដ១៩។ មិនមែនតែកម្ពុជាទេ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ពោលគឺបណ្ដាប្រទេសលើពិភពលោកទាំងអស់។ ដូច្នេះប្រជាពលរដ្ឋ និងកម្មករ ត្រូវរក្សាការងារឱ្យបានល្អ ដើម្បីបញ្ចៀសការបាត់បង់ ក្នុងកាលៈទេសៈដ៏លំបាកនេះ។ នេះជាការបញ្ជាក់របស់លោក ហេង សួរ។ | ភ្នំពេញ៖ រោងចក្រជាង១៣០ បានព្យួរការងារ ដែលនាំឱ្យប៉ះពាល់ដល់កម្មករ និយោជិតនៅកម្ពុជា ជិត១០ម៉ឺននាក់ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩(COVID-19)។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងបែបនេះ នៅក្នុងសន្និសីទកាសែត ស្តីពីបច្ចុប្បន្នភាពនៃការចត្តាឡីស័កកម្មករ នារសៀលថ្ងៃទី២៧ មេសា ។ |
ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន «ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់» នេះ ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រី និងតំណាងគណបក្សនយោបាយដែលបានប្រកួតប្រជែងការបោះឆ្នោត។ ឧត្តមក្រុមប្រឹក្សាដែលមានអាណត្តិដូចរដ្ឋាភិបាលនេះ ត្រូវបានបង្កើតឡើងជាផ្លូវការដោយព្រះរាជក្រឹត្យ ចុះកាលពីថ្ងៃទី៦ ខែកញ្ញា ដោយមានថ្នាក់ដឹកនាំ និងតំណាងគណបក្សចំនួន១៥ចូលរួម។ យោងតាមការផ្សាយរបស់វិទ្យុជាតិកម្ពុជា លោក ឈឹមផលវរុណ អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានមានប្រសាសន៍ថា សមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ បានរកឃើញករណីជម្លោះដីធ្លីនៅតំបន់មួយចំនួននៅខេត្តកណ្តាល សៀមរាប និងខេត្តព្រះសីហនុជាដើម។ លោកបានបញ្ជាក់ថា បន្ទាប់ពីប្រមូលបានព័ត៌មាន និងទទួលសូំណូមពរពីប្រជាពលរដ្ឋដែលជាអ្នករងគ្រោះដីធ្លីរួចហើយនោះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នឹងផ្ញើរបាយការណ៍នេះ ជូនបន្តទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាមួយគ្នានេះផងដែរ លោក ញឹក ប៊ុនឆៃ ដែលជាប្រធានប្តូរវេន បានគូសបញ្ជាក់ថា អាជ្ញាធរថ្នាក់ក្រោមជាតិមួយចំនួននៅមិនទាន់ដឹងពីតួនាទី ភារកិច្ចរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅឡើយទេ បើទោះបីជាស្ថាប័ននេះ ជាស្ថាប័នរបស់រដ្ឋធ្វើការងារបម្រើពលរដ្ឋក៏ដោយ។ អង្គប្រជុំបានសម្រេចថានឹងចេញអត្តសញាណប័ណ្ណសំគាល់សមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយប្រើត្រាទីស្តីការគណរដ្ឋមន្ត្រី ដើម្បីប្រើប្រាស់ទូទៅជាប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ហើយបន្តខិតខំធ្វើការសហការជាមួយអាជ្ញាធ នៅពេលចុះបំពេញបេសកម្ម ដូចជាការជូនដំណឹងពីពេលលវេលា ទីកន្លែងដែលត្រូវទៅបំពេញការងារជាដើម។ ជាគោលការណ៍ឧត្តមក្រុមប្រឹក្សានេះ នឹងបើកកិច្ចប្រជុំក្នុងមួយខែម្តង ពោលគឺនៅសប្តាហ៍ទី៤ នៃខែនីមួយៗ ដើម្បីបូកសរុបការងារ និងផ្តល់យោបល់ទៅរាជរដ្ឋាភិបាល ជុំវិញបញ្ហានានាដែលស្ថាប័ននេះ រកឃើញ។ សមាសភាពគណបក្សនយោបាយ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានរាយនាមតាមលេខរៀងដូចក្នុងសន្លឹកឆ្នោតរួមមាន ១. គណបក្សខ្មែររួបរួមជាតិ - លោក ញឹក ប៊ុនឆៃ ប្រធានប្រតិភូ - លោក អ៊ុំ សុមន្ថា អនុប្រធានប្រតិភូ - លោក លី វៃ តំណាងក្នុងលេខាធិការដ្ឋាន ២. គណបក្សពន្លឺថ្មី - លោក នួន សុខាវី ប្រធានប្រតិភូ - លោក អាន់ អ៊ាត អនុប្រធានប្រតិភូ - លោក ខុម រតនៈពិសិដ្ឋ តំណាងក្នុងលេខាធិការដ្ឋាន ៣. គណបក្សសញ្ជាតិកម្ពុជា - លោក សេង សុខេង ឋានៈស្មើ ប្រធានប្រតិភូ - លោក គង្គ សាវ៉ន អនុប្រធានប្រតិភូ - លោក ឡាច ផាន់ណា តំណាងក្នុងលេខាធិការដ្ឋាន ៤. គណបក្សខ្មែរក្រោក - លោក សុខវណ្ណ វឌ្ឍនាសាប៊ុន ប្រធានប្រតិភូ - លោក សុខ លីម អនុប្រធានប្រតិភូ - លោក ឈឿង ចាន់ធឿន តំណាងក្នុងលេខាធិការដ្ឋាន ៥. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ - លោក ម៉ម សូណង់ដូ ប្រធានប្រតិភូ - លោកស្រី ហួន ផាន់ណារី អនុប្រធានប្រតិភូ - លោក សុត សៀម តំណាងក្នុងលេខាធិការដ្ឋាន ៦. គណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ - លោកស្រី សុខរ័ត្ន សុវណ្ណ បញ្ចៈសីលា ប្រធានប្រតិភូ - លោក ចន្ទ ភាព អនុប្រធានប្រតិភូ - លោក ច័ន្ទមុនី លក្ម្សី តំណាងក្នុងលេខាធិការដ្ឋាន ៧. គណបក្សរស្មីខេមរា - លោក ស៊ិន សុភាព ប្រធានប្រតិភូ - លោក ហែម ប្រសើរ អនុប្រធានប្រតិភូ - លោក ម៉ន ចន្ទរា តំណាងក្នុងលេខាធិការដ្ឋាន ៨. គណបក្សហ្វ៊ុនស៊ិនប៉ិច - ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានប្រតិភូ - លោក ពេជ្រ សូដេថ្ថា អនុប្រធានប្រតិភូ - លោក រស់ សាផន តំណាងក្នុងលេខាធិការដ្ឋាន ៩. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច - លោក ហួន រាជចំរើន ប្រធានប្រតិភូ - លោក លឹម សំណាង អនុប្រធានប្រតិភូ - លោក ហួន រដ្ឋា តំណាងក្នុងលេខាធិការដ្ឋាន ១០. គណបក្សយុវជនកម្ពុជា - លោក ពេជ្រ ស្រស់ ប្រធានប្រតិភូ - លោក ហួន ធារិទ្ធ អនុប្រធានប្រតិភូ - លោក យឹម សេងយាន តំណាងក្នុងលេខាធិការដ្ឋាន ១១. គណបក្សធម្មាធិបតេយ្យ - លោកស្រី ពោធិតី សាវត្ថី ប្រធានប្រតិភូ - លោក តាន់ ច័ន្ទផល អនុប្រធានប្រតិភូ - លោក លី ខេង តំណាងក្នុងលេខាធិការដ្ឋាន ១២. គណបក្សឆន្ទៈខ្មែរ - លោក គង់ មុនីកា ប្រធានប្រតិភូ - លោក អ៊ី មុយលី អនុប្រធានប្រតិភូ - លោក តុល ប្រាសាទ តំណាងក្នុងលេខាធិការដ្ឋាន ១៣. គណបក្សជនជាតិដើមប្រជាធិបតេយ្យ - លោក ស្រួយ ខេត ប្រធានប្រតិភូ - លោក ប្លាង សីន អនុប្រធានប្រតិភូ - លោក តូង លេន តំណាងក្នុងលេខាធិការដ្ឋាន ១៤. គណបក្សខ្មែរតែមួយ - លោក កែម រិទ្ធិសិត ប្រធានប្រតិភូ - លោក គុជ លី អនុប្រធានប្រតិភូ - លោកស្រី ឃី ម៉េងលីន តំណាងក្នុងលេខាធិការដ្ឋាន ១៥. គណបក្សប្រជាជនកម្ពុជា - លោក ឯក សំអុល ប្រធានប្រតិភូ - លោក អ៊ក គឹមហាន អនុប្រធានប្រតិភូ - លោក កែវ ចាន់ណា តំណាងក្នុងលេខាធិការដ្ឋាន ប្រធានប្រតិភូនៃគណបក្សនីមួយៗ មានឋានៈស្មើទេសរដ្ឋមន្ត្រី ខណៈអនុប្រធានមានឋានៈស្មើរដ្ឋមន្ត្រី៕ | លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ក្នុងតួនាទីលោកជាប្រធានប្តូរវេន។ កិច្ចប្រជុំបានរៀបចំនៅថ្ងៃទី២៧ ខែកញ្ញា នេះ នៅវិមានសន្តិភាព ដើម្បីលើកឡើងពីលទ្ធផលការងារប្រចាំខែកញ្ញារបស់ប្រតិភូគណបក្សនីមួយៗ។ |
ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ ដឹ ភីហ្សា ខមផេនី មានចំនួន ២៧ ហាង រួមមាន ភីហ្សាសាខា បាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើបសូរិយា សាខាកាល់ម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU សាខាស្ទឹងមានជ័យ សាខា ធីខេ អាវេនញូទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល សាខាសាមគ្គី សាខាបឹងកេងកង សាខាចោមចៅ សាខាព្រែកលៀប សាខាក្រុងប៉ោយប៉ែត សាខាភ្នំពេញថ្មី សាខាកំពង់ចាម សាខាបឹងស្នោ និងសាខាចំការដូង។ គួរំលឹកផងដែលថា ដឹ ភីហ្សា ខមផេនី កម្ពុជា ជាហាងភីហ្សាដែរឈានមុខគេទាំងរសជាតិ សេវាកម្ម ជម្រើសមានច្រើនប្រភេទ នឹងមានសាខាច្រើននៅក្នុងកម្ពុជា ហើយក៏ត្រូវបានទទួលសិទិ្ធនាំចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនាំចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ខួស្តារ ខូហ្វី (Costa Coffee) ហាងការ៉េម ដេរី ឃ្វីន (Dairy Queen) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិនកម្ពុជា (Swensens Cambodia) ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme) និងហាងសាច់អាំង បាប៊ីឃ្យូ ផ្លាហ្សា ( Bar B.Q Plaza )។ (អត្ថបទពាណិជ្ជកម្ម) | ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ហាង ដឹ ភីហ្សា ខមផេនី បាននាំជូនមកនូវ ភ្នំឈីសខែចេត្រភីហ្សា ជាមួយសំបកថ្មី សំបូរដោយឈីសខាងក្នុង រសជាតិឆ្ងាញ់ប្លែកសម្រាប់លោកអ្នក ដែលមានគ្រប់សាខា ដឹ ភីហ្សា ខមផេនី ទូទាំងប្រទេស ចាប់ពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៨ នេះតទៅ។ សេវាដឹកជូនដល់ផ្ទះ 023 880 880 រឺក៏កម្មង់តាម Mobile App "The Pizza Company KH" |
កីឡដ្ឋាន 974 ត្រូវបានសាងសងឡើងក្នុងពេលវេលាដ៏អស្ចារ្យមួយព្រមទាំងបានបំបែកកំណត់ត្រារបស់ខ្លួនក្នុងការប្រកួត World Cup ក្នុងនាមជាកីឡដ្ឋានដែលកែច្នៃពីដែកទូកុងតឺន័រទាំងស្រុង មិនធ្លាប់មានកីឡដ្ឋានណាធ្វើបានពីមុនមក។ កីឡដ្ឋាននេះធ្វើឡើងជាមួយខ្លឹមផ្សារនិមិត្តសញ្ញាដ៏សំខាន់មួយ ដោយឈ្មោះរបស់កីឡដ្ឋាននេះ បានសំដៅទៅលើលេខកូដចម្ងាយដែលបានប្រើប្រាស់សម្រាប់ហៅប្រទេសកាតា ព្រមទាំងឈ្មោះបង្ហាញពីចំនួនទូកុងតឺន័រដែលប្រើសម្រាប់សាងសងសរុប។ កីឡដ្ឋាន 974 ដដែលក៏តំណាងឱ្យការធ្វើពាណិជ្ជកម្មដ៏សំខាន់របស់កាតាទៅកាន់ទ្វីបអាហ្រ្វិក និងមជ្ឈឹមបូពា៍ទៅកាន់ទ្វីបអាស៊ីផង។ ឈ្មោះ 974 ដ៏ថ្មីប្លែកព្រមទាំងស្នាដៃនៃសំណង់ដ៏ប្រណិតក្នុងសតវត្សទី២១ កីឡដ្ឋានមួយនេះត្រូវបានមនុស្សជាច្រើនលើកសរសើរថាជានិមិត្តសញ្ញានៃនិរន្តរភាពនៃព្រឹត្តិការណ៍ World Cup ដោយវាបានរៀបចំការប្រកួតដ៏មានភាពសប្បាយរីករាយនិងជាមួយស្មារតីបរិស្ថាន។ កីឡដ្ឋានដ៏ស្រស់ត្រកាលមួយនេះ បានចាប់ផ្តើមទទួលការប្រកួតដោយបានរៀបចំជំនួបដំបូងរវាង ម៉ិកស៊ិកទល់ប៉ូឡូញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ដោយបានផ្ទុកចំនួនអ្នកទស្សនាប្រមាណ ៤៤,០៨៩នាក់ដែលជាចំនួនដ៏ច្រើន។ ទោះជាយ៉ាងនេះក្តីកីឡដ្ឋានមួយនេះក៏បានចំណាយប្រាក់សាងសង់ប្រមាណជិត ២០០លានដុល្លារផងដែរសម្រាប់គ្រឿងសម្ភារវត្ថុធាតុដើម ទោះត្រូវបានកែច្នៃឡើងវិញ។ បើតាមការបញ្ជាក់របស់រដ្ឋាភិបាលកាតា កីឡដ្ឋាន 974 មិនទាន់ដឹងឡើយថានឹងត្រូវផ្លាស់ប្តូរទៅកាន់ទីណាឡើយ ។ រដ្ឋាភិបាលកាតានៅមិនទាន់បានសម្រេចចិត្តឡើយទេថាប្រទេសណាមួយដែលត្រូវទទួលបានកីឡដ្ឋាន 974 នេះប៉ុន្តែកាលពីក្រោយបញ្ចប់ការប្រកួតរវាងប្រេស៊ីល និងកូរ៉េខាងត្បូង វាត្រូវបានចាប់ផ្តើមរុះរើបណ្តើរៗហើយ៕ | កីឡដ្ឋាន 974 ក្នុងចំណោមកីឡដ្ឋានទាំង៨ ដែលត្រូវបានម្ចាស់ផ្ទះកាតាយកមកដំណើរការប្រកួត FIFA World Cup 2022។ កីឡដ្ឋាន 974 បានក្លាយជានិមិត្តរូបមួយនៃនិរន្តរភាពសំណង់មួយដែលបានសាងសងឡើងសម្រាប់ការរៀបចំទទួលបានប្រកួតនានា ហើយត្រូវបានលើកសរសើរអំពីភាពច្នៃប្រឌិតនៃសិល្បៈសំណង់ក្នុងសតវត្សទី២១ នេះ។ យ៉ាងណាបន្ទាប់បញ្ចប់ជំនួបវគ្គ១៦ក្រុមចុងក្រោយ កីឡដ្ឋាន 974 នឹងត្រូវរដ្ឋាភិបាលកាតារុះរើ។ |
ភ្នំពេញ៖ ស្រាថ្នាំចិនសែ តាំង គួយ ជាង២,៧ម៉ឺនដប ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ បំផ្លាញចោល បន្ទាប់ពីមនុស្ស៧នាក់ ពុលស្លាប់ ខណៈម្ចាស់សិប្បកម្មផលិតស្រានេះ បានរត់គេចខ្លួន។ នៅថ្ងៃទី១៧មិថុនា ឆ្នាំ២០២១ មន្ត្រីសាខានៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យបានបំផ្លាញ ស្រាថ្នាំតាំងគួយ ចំនួន២៧,៧៥៦ដប ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ក្រោយរឹបអូសបានពីកន្លែងអាជីវកម្មផ្សេងៗ ក្នុងក្រុងប៉ោយប៉ែត ក្រុងសេរីសោភណ្ឌ័ និងស្រុកម៉ាឡៃ កាលពីខែមិថុនា ឆ្នាំ២០២០។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរស័ព្ទ លោក សាន វិជ្ជាសារ៉ាវុធ ប្រធាន ក.ប.ប ប្រចាំខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ស្រាថ្នាំ ដែលអាជ្ញាធរ រឹបអូស និងបំផ្លាញនោះ ជាស្រាមានសារធាតុពុល បានបង្កឱ្យអ្នកទទួលទានពុលស្លាប់ ដោយសារការប្រើប្រាស់កម្រិតមេតាណុលខ្ពស់ រហូតដល់១៤ភាគរយ ។ ស្រាថ្នាំ តាំង គួយ ត្រូវបានមន្ត្រីប្រមូលបាន កាលពីខែមិថុនា ឆ្នាំ២០២០ ប៉ុន្តែទើបទទួលបានការឯកភាពពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្នុងការអនុញ្ញាតឲ្យបំផ្លាញចោល។ នេះជាការលើកឡើងរបស់ លោក សាន វិជ្ជាសារ៉ាវុធ ដែលបញ្ជក់បន្ថែមដូច្នេះថា៖«ខាងតុលាការបានបញ្ចប់នីតិវិធី ខ្ទង់ប្រហែលជា ៣-៤ខែ និងបានចេញសាលក្រមសម្រេច ដើម្បីចោទជនប្រព្រឹត្ត ដូច្នេះការចោទសម្រេចជាស្ថាពរហើយ ទើបយើងអាចបំផ្លាញចោលបាន។ ឯអ្នកផលិតរត់គេច និងបានចេញដីកាចាប់ខ្លួនគាត់ហើយ»។ បើតាមព័ត៌មានពីក.ប.ប ស្រាថ្នាំ តាំង គួយ ដែលបង្កឱ្យមានអ្នកពុលស្លាប់ចំនួន៧នាក់នោះ ត្រូវបានមន្ត្រីជំនាញពិនិត្យឃើញថា ក្នុងស្រានេះមានវត្តមានសារធាតុមេតាណុលកម្រិតខ្ពស់រហូតដល់ ១៤ភាគរយ ខណៈដែលកម្រិតអនុញ្ញាតប្រើមានត្រឹម ០,២ ភាគរយប៉ុណ្ណោះ។ ក.ប.ប បានឱ្យដឹងបន្ថែមទៀតថា សិប្បកម្មផលិតស្រា តាំង គួយនេះ លើ្មសនឹងច្បាប់ស្ដីពី ការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា គឺត្រូវហាមឃាត់ការធ្វើពាណិជ្ជកម្ម នូវផលិតផលម្ហូបអាហារ ដែលមានសភាពប្រែប្រួល ខូចគុណភាព ឬមានជាតិពុល ឬផលិតផលនោះ មិនស្របទៅនឹងលក្ខណៈវិនិច្ឆ័យគុណភាព ផ្នែកអតិសុខុមជីវសាស្ត្រ អនាម័យ ដែលអ្នកផលិតប្រឈមជាប់ទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ៥លានរៀល ទៅ ១០លានរៀល៕ | ដោយ៖ ស៊ុល រ៉វី |
សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែមកោះពេជ្រ មិនត្រឹមតែព្យាបាលជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ នៅទីនេះមានព្យាបាលជំងឺក្រពេញអ័រម៉ូន , ពិគ្រោះ ព្យាបាលដំបៅជើងមកពីទឹកនោមផ្អែម , និងពិគ្រោះ ព្យាបាលផ្នែកអាហារូបត្ថម្ភ, ស្រាវជ្រាវផលវិបាកជំងឺទឹកនោមផ្អែម ។ មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែមកោះពេជ្រ មានទីតាំងនៅ អាគារលេខ N15-17 ផ្លូវN សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកអ្នកអាចទំនាក់ទំនងតាមលេខទូរសព្ទ ០១២ ២៥៤ ៧៧២ ឬ ០១១ ២៥៤ ៧៧២ ៕ | ភ្នំពេញ៖ មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែមកោះពេជ្រ បានឈរជើងនៅកម្ពុជាអស់រយៈពេល១១ឆ្នាំមកហើយ និងបានថែទាំអ្នកជំងឺទឹកនោមផ្អែមរាប់ពាន់នាក់។ ជំងឺទឹកនោមផ្អែម ជាជំងឺរ៉ាំរ៉ែ ដែលត្រូវការការព្យាបាលជាប្រចាំ។ ទោះបីជំងឺនេះព្យាបាលមិនជា តែយើងអាចទប់ស្កាត់ជំងឺនេះ មិនឱ្យទៅជាធ្ងន់ធ្ងរបាន ហើយអ្វីដែលយើងទប់ស្កាត់បានត្រូវតែព្យាបាលជាមួយគ្រូពេទ្យជំនាញ។ មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែមកោះពេជ្រ មានវេជ្ជបណ្ឌិតឯកទេសច្បាស់លាស់ ដែលធ្វើឱ្យអ្នកជំងឺអស់ក្ដីបារម្ភ។ |
កីឡាករ Azizbek Turgunboev បានស៊ុតបាល់បំប៉ោងសំណាញ់ទីក្រុមថៃនៅនាទី៣៧ ដើម្បីជួយអ៊ូសបេគីស្ថាននាំមុខមួយគ្រាប់មុន នៅចំពោះមុខអ្នកទស្សនាផ្ទាល់ជាង២ម៉ឺននាក់ ក្នុងកីឡដ្ឋាន Al Janoub ប្រទេសកាតា។ អ៊ូសបេគីស្ថាន ដែលជាក្រុមមានសមត្ថភាពខ្ពស់ជាងក្រុមថៃ នៅតែបន្តការវាយសម្រុក និងបង្កើតឱកាសសម្រេចទីជារើយៗ ប៉ុន្តែធ្វើមិនបានសម្រេច។ ចូលដល់វគ្គទី២ ក្រុមមកពីអាស៊ីកណ្តាលគ្រប់គ្រងបាល់បានច្រើនដដែល ប៉ុន្តែនៅនាទី៥៨ ថៃដែលមានឱកាសម្តងម្តាល បានវាយបកតាមស្មើ ១-១ វិញ តាមរយៈការស៊ុតបញ្ចូលទីរបស់ Supachok Sarachat។ យ៉ាងណាក៏ដោយ អ៊ូសបេគីស្ថាននៅតែសង្គ្រប់លើក្រុមថៃ រហូតរកបានគ្រាប់ជ័យជម្នះ ២-១ វិញ ដែលធ្វើបានដោយកីឡាករ Abbosbek Saydjon ogli Fayzullaev នៅនាទី៦៨។ តាមរយៈលទ្ធផលនេះ បានជួយអ៊ូសបេគីស្ថានឡើងទៅវគ្គ៨ក្រុមចុងក្រោយដោយត្រូវប៉ះ ម្ចាស់ផ្ទះ និងជាម្ចាស់ការពារតំណែងជើងឯកកាតា។ ថៃ ជាក្រុមពីតំបន់អាស៊ីអាគ្នេយ៍ចុងក្រោយគេ បន្ទាប់ពីឥណ្ឌូណេស៊ី វៀតណាម និងម៉ាឡេស៊ី ដែលធ្លាក់ចេញពីពានរង្វាន់ប្រចាំទ្វីបអាស៊ីឆ្នាំ២០២៣នេះ។ ធ្លាក់មែន ប៉ុន្តែក្រុមថៃ ទទួលបានការសាទរពីអ្នកគាំទ្រខ្លួនពេញទំហឹង ដ្បិតសមត្ថភាពក្រុមមានការកើនឡើងគួរកត់សម្គាល់។ អ្នកចាត់ការទូទៅក្រុមថៃ អ្នកស្រី Madam Pang ក៏បានបង្ហាញការគោរព និងកោតសរសើរសមាជិកក្រុមខ្លួនផងដែរ ដែលបង្ហាញសមត្ថភាពលេចធ្លោ បើទោះធ្លាក់ត្រឹមវគ្គ១៦ក្រុមក៏ដោយ។ មហាសេដ្ឋីនីជនជាតិថៃរូបនេះ ជឿជាក់យ៉ាងមុតមាំថា ក្រុមរហស្សនាមដំរីសង្គ្រាម នឹងកើនសមត្ថភាពទៅមុខជាលំដាប់ តាមរយៈការខិតខំប្រឹងប្រែង និងការគាំទ្ររបស់អ្នកគាំទ្រថៃ ដែលជាកីឡាករទី១២ក្នុងទីលាន។ ៤ប្រកួតរបស់ថៃនៅ Asian Cup នៅកាតា ទើបស្គាល់ចាញ់មួយប្រកួតចុងក្រោយនេះ ដោយ៣ប្រកួតដំបូងនៅវគ្គសន្សំពិន្ទុ ស្មើ២ និងឈ្នះ១។ ដោយឡែក កូរ៉េខាងត្បូង ក៏បានកៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយផងដែរ ក្រោយទម្លាក់អារ៉ាប៊ីសាអូឌីតដោយបាល់កាតក្តី ទាំងយ៉ាប់យ៉ឺន។ ក្រោយបញ្ចប់ការប្រកួតទាំង៩០នាទី និងបន្ថែម១៥នាទីពីរលើក ក្នុងលទ្ធផល ១-១ កូរ៉េខាងត្បូង បានឈ្នះ អារ៉ាប៊ីសាអូឌីត ដោយការទាត់បាល់កាត់ក្តី១១ម៉ែត្រ ក្នុងលទ្ធផល ៤-២។ វគ្គ៨ក្រុម ម្ចាស់ជើងឯក Asian Cup ៣សម័យ ត្រូវជួបអូស្ត្រាលី នៅថ្ងៃទី២ ខែកុម្ភៈ៕ | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ ជាក្រុមអាស៊ីអាគ្នេយ៍ចុងក្រោយបង្អស់ ធ្លាក់ចេញពី AFC Asian Cup ឆ្នាំ២០២៣ ក្រោយចាញ់អ៊ូសបេគីស្ថាន ២-១ វគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃទី៣០ ខែមករា។ ធ្លាក់មែន តែ Madam Pang អ្នកចាត់ការទូទៅ មើលឃើញពីការរីកចម្រើនរបស់ក្រុមដំរីសង្រ្គាម ក្រោយបង្ហាញខ្លួន៤ប្រកួតយ៉ាងល្អ នៅពានតំបន់អាស៊ីនេះ។ |
តាមរយៈឃ្លីបវីដេអូជាង២នាទី ដែលបង្ហោះចេញគណនីហ្វេសប៊ុក លោកគ្រូ ឌុក សុឫទ្ធី កាលពីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ហើយត្រូវបានសាធារណជនចែករំលែកបន្តគ្នានោះ លោកគ្រូ សុឫទ្ធី រៀបរាប់ថា ថវិកាដែលខ្លួនជួយផ្តល់ទៅកូនសិស្សរបស់ខ្លួននេះ គឺព្រោះតែស្រឡាញ់នូវការតស៊ូរបស់សិស្សដែល នៅតែក្រាញននៀលនឹងការសិក្សា ទោះបីជាជីវភាពលំបាកលំបិនក៏ដោយ។ កុមារី អ៊ីម អ៊ីឃាង ទទួលបានកាតាបថ្មី។ រូបភាព៖ លោក សុខ លូ ក្រៅពីរៀបរាប់នៅក្នុងឃ្លីបវីដេអូហើយ គ្រូបង្រៀនរូបនេះ ក៏បានបញ្ជាក់បន្ថែមតាមរយៈការពិពណ៌នាខ្លី នៅលើហ្វេសប៊ុកថា៖«គ្រូនៅតែលើកទឹកទឹកចិត្តកូន ឣ្វីដែលគ្រូជួយជាលុយផ្ទាល់របស់គ្រូ។ គ្រូពេញចិត្តនឹងជួយ ខំរៀនឡើង ឣនាគតកូននឹងល្ឣ។ ខ្ញុំជួយគាត់ក្នុងនាមជាគ្រូបន្ទុក(ថ្នាក់)របស់គាត់ ហើយឣ្វីដែលគាត់ទទួលបានពីខ្ញុំ ក៏គ្រប់គ្រាន់ដែរ មិនថាសៀវភៅ ប៉ិច ខ្មៅដៃ សំលៀក បំ ពាក់ជាដើម។»។ ក្រោយវីដេអូនេះត្រូវបានចែកចាយហើយនោះ ក៏មានសប្បុសជន បានជួយឧបត្ថម្ភបន្ថែម ដល់សិស្សរបស់ខ្លួនបន្តបន្ទាប់ដែរ ក្នុងនោះមានទាំងអភិបាលខេត្តបាត់ដំបង លោក សុខ លូ ផងដែរ។ ក្នុងនាមជាគ្រូជាបន្ទុកថ្នាក់ និងជាគ្រូបង្រៀនម្នាក់ លោក ឌុក សុឫទ្ធី ពិតជារំភើបផង ក្តុកក្តួលផង ហើយក៏នៅតែបារម្ភដែរ។ ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមទូរសព្ទ លោកគ្រូបន្ទុកថ្នាក់រូបនេះ បារម្ភថា សិស្សនឹងកាន់តែលំបាកចំពោះការចំណាយលើការសិក្សានៅពេលគេរៀននៅថ្នាក់មធ្យមសិក្សា ឬឧត្តមសិក្សា។ តែយ៉ាងណា លោកគ្រូ ឌុក សុឫទ្ធី នៅតែមានសង្ឃឹមថា សិស្សរបស់ខ្លួន នឹងបន្តពុះពារបានដើម្បីការសិក្សា ហើយក្លាយជាជំហរគ្រួសារវិញ នៅថ្ងៃអនាគត។ លោក ឌុប សុឫទ្ធី គឺជាគ្រូបង្រៀនរបស់ អ៊ីឃាង នៃសាលាបឋមសិក្សាស្វាយស។ កុមារីដែលតស៊ូទៅរៀនក្នុងស្ថានភាពលំបាក ដោយសុខចិត្តស្ពាយតាកាបរៀនដែលឪពុកច្នៃពីការ៉ុងពណ៌ខៀវមួយនោះ នឹងត្រូវបន្តការសិក្សាថ្នាក់ទី៧ នៅឆ្នាំសិក្សាថ្មី។ នាងរស់នៅជាមួយឪពុកម្តាយ និងមានបងប្អូន៣នាក់ ប៉ុន្តែម្តាយរបស់ កុមារីរូបនេះ មានជំងឺប្រចាំកាយ រីឯឪពុកជាអ្នករកចំណូលផ្គត់ផ្គង់គ្រួសារ។ ដ្បិតមានភារកិច្ចមើលថែម្តាយឈឺ គួបផ្សំនឹងជីវភាពខ្សត់ខ្សោយក៏ដោយ កុមារី អ៊ីម អ៊ីឃាង នៅតែឱហាត់សិក្សា។ កូនសិស្សថ្នាក់ទី៦ របស់លោកគ្រូ ឌុក សុឫទ្ធី សុខចិត្តសុំគ្រូទៅរៀនយឺត ប៉ុន្តែមិនដែលខកខានទៅសាលានោះឡើយ៕ លោក សុខ លូ ផ្តល់កាតាប និងអំណោយដល់គ្រួសារ កុមារី អ៊ីម អ៊ីឃាង។ | ភ្នំពេញ៖ លោកគ្រូ ឌុក សុឫទ្ធី ជាគ្រូបង្រៀននៅសាលាបឋមសិក្សាស្វាយ ស ដែលស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង និងជាអ្នកដែលបានផ្តល់ថវិកាទិញកាតាបរៀនថ្មី ដល់សិស្សម្នាក់របស់ខ្លួន ឈ្មោះ អ៊ីម អ៊ីឃាង ដែលមានជីវភាពលំបាក ដល់ថ្នាក់យកការ៉ុងមកដាក់សៀវភៅ។ |
ភ្នំព្រះគុហារហ្លួង និងភ្នំទទុង-ភ្នំតូច ដែលស្ថិតក្នុងខេត្តកំពត ត្រូវបានក្រុមអ្នកសិក្សាស្រាវជ្រាវរកឃើញ ថនិកសត្វចំនួន១២ប្រភេទ ល្មូនចំនួន១៨ប្រភេទ និងថលជលិក ស្ថិតក្នុងក្រុមកង្កែប ចំនួន៨ប្រភេទ។ ជាមួយគ្នានោះ មាន៣ប្រភេទស្ថិតក្នុងក្រុមប្រភេទជិតផុតពូជបំផុត CR , ២ប្រភេទស្ថិតក្នុងក្រុមជិតផុតពូជ EN និង២ប្រភេទទៀតស្ថិតក្នុងក្រុមប្រភេទងាយទទួលរងគ្រោះ VU។ រូបភាពដោយក្រសួងបរិស្ថាន លើសពីនេះ មានសត្វច្រើនប្រភេទទៀតកំពុងស្ថិតក្នុងការកំណត់អត្តសញ្ញាណតាមបែបវិទ្យាសាស្ត្រ និងត្រូវបានសង្ស័យខ្ពស់ថា អាចជាប្រភេទថ្មីៗ ហើយក្រុមការងារក៏បានប្រមូលសំណាកមួយចំនួនសម្រាប់រក្សាទុក និងសិក្សាបន្តផងដែរ។ ការសិក្សាស្រាវជ្រាវខាងលើឃើញថា ភ្នំទាំងពីនេះជាទីជម្រករបស់សត្វប្រចៀវ ដែលអាចផលិតលាមក សម្រាប់ប្រជាពលរដ្ឋយកទៅធ្វើជាជីធម្មជាតិ គិតជាទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។ នេះបើតាមក្រសួងបរិស្ថាន។ សូមបញ្ជាក់ថា ដោយមើលឃើញពីគុណតម្លៃនៃជីវៈចម្រុះ សេវាកម្មប្រព័ន្ធអេកូឡូស៊ី និងសម្បត្តិវប្បធម៌ធម្មជាតិ ជាពិសេសភ្នំថ្មកំបោរ និងល្អាងភ្នំជាច្រើន ទើបនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញអនុក្រឹត្យចំនួន២។ អនុក្រឹត្យលេខ ១២. អនក្រ.បក ស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង មានទំហំ២៥ហិកតា ស្ថិតក្នុងឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ អនុក្រឹត្យលេខ ១៣. អនក្រ.បក ស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច មានទំហំ៨៣,៤៤ហិកតា ស្ថិតក្នុងស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត៕ រូបភាពដោយក្រសួងបរិស្ថាន រូបភាពដោយក្រសួងបរិស្ថាន រូបភាពដោយក្រសួងបរិស្ថាន រូបភាពដោយក្រសួងបរិស្ថាន | ភ្នំពេញ៖ តំបន់បេតិកភណ្ឌធម្មជាតិចំនួនពីរក្នុងខេត្តកំពត រួមមាន ភ្នំព្រះគុហារហ្លួង និងភ្នំទទុង-ភ្នំតូច ត្រូវបានគេសង្ស័យថា សម្បូរដោយជីវៈចម្រុះច្រើនប្រភេទ។ ថ្មីៗនេះ ក្រុមអ្នកជំនាញបានរកឃើញប្រភេទសត្វមួយចំនួន ដែលស្ថិតក្នុងប្រភេទជិតផុតពូជបំផុត ប្រភេទជិតផុតពូជ ប្រភេទងាយទទួលរងគ្រោះ និងប្រភេទជាច្រើនទៀតកំពុងស្ថិតក្នុងការកំណត់អត្តសញ្ញាណតាមបែបវិទ្យាសាស្ត្រ។ |
ទន្ទឹមនឹងការកើនឡើងនៃដាំណាំទាំងនេះ វិស័យកសិឧស្សាហកម្ម ក៏មានតម្រូវការកម្លាំងពលកម្មបន្ថែមផងដែរ។ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ប្រាប់សារព័ត៌មានThmeyThmey25 តាមតេឡេក្រាមថា កម្លាំងពលកម្ម ដែលកំពុងមានបច្ចុប្បន្នមិនគ្រប់គ្រាន់សម្រាប់តម្រូវនៅថ្ងៃមុខឡើយ ជាពិសេសនៅ៤ទៅ៥ឆ្នាំខាងមុខទៀត ពេលដំណាំកៅស៊ូអាចជាបាន។ ជាមួយគ្នានោះ ខាងក្រុមហ៊ុនចិន និង វៀតណាម ក៏បានស្នើឱ្យលោក ញ៉ែម សំអឿន ជួយរកកម្មករបន្ថែមផងដែរ។ អភិបាលរតនគិរី បានប៉ាន់ប្រមាណថា កម្លាំងពលកម្ម ដែលត្រូវការក្នុងវិស័យកសិឧស្សាហកម្មមានចំនួនជាង២ម៉ឺននាក់។ យ៉ាងណាមិញ ការស្វែងរកកម្លាំងពលកម្មបន្ថែមនេះ ហាក់មិនមានភាពងាយស្រួលឡើយ ដ្បិតថ្លៃកម្លាំងពលកម្មនៅមានកម្រិត។ «ព្រោះវាជាទីផ្សារសេរី វាពិបាកមែនទែនក្នុងការរកកម្លាំងបន្ថែមនេះ វាមានតែការធ្វើយ៉ាងណាប្រាក់ខ្ពស់ ទើបគេមក។ ទី១ ដោយសារតម្លៃកៅស៊ូវាធ្លាក់ចុះ។ និយាយរួមវាមិនងាយឡើង វាធ្លាក់ចុះតាំងពីដើម។ ទី២ យើងបានឆ្លងកាត់នៅជំងឺឆ្លងកូវីដ-១៩ អ៊ីចឹងទៅអ្វីៗមានការស្ងប់ស្ងាត់។ ម្ចាស់ចម្ការខ្លះអត់បានជាជ័រ ដោយសារអត់កម្លាំងកម្មករ»។ នេះជាការលើកឡើងរបស់លោក ញ៉ែម សំអឿន ដោយបន្ថែមថា មិនមែនតែខេត្តរតនគិរីឡើយ ដែលពិបាករកកម្លាំងពលកម្ម។ ខេត្តផ្សេងៗក៏ជួបបញ្ហានេះដូចគ្នា ដ្បិតថ្លៃពលកម្មទាមទារឱ្យមានតម្លៃថ្លៃ។ យ៉ាងណាមិញ លោក ញ៉ែម សំអឿន មិនទាន់អាចបញ្ជាក់ពីតម្លៃកម្លាំងពលកម្មសម្រាប់កម្មករ ដែលកំពុងត្រូវការនេះបានឡើយ៕ | ភ្នំពេញ៖ ក្រោយវិបត្តិកូវីដ-១៩ វិស័យកសិឧស្សាហកម្ម ក្នុងខេត្តរតនគិរីកំពុងមានការកើនឡើងឱ្យកត់សម្គាល់។ ផ្ទៃដីដាំដំណាំកៅស៊ូ កើនឡើងជិត១០ម៉ឺនហិកតាទូទាំងខេត្ត។ ក្រៅពីនេះក៏មានដំណាំម្រេច ស្វាយចន្ទី និងចេកអំបូង ដែលកំពុងមានតម្រូវការខ្ពស់។ |
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា គម្រោងវិនិយោគទាំង១៣៧ ដែលកម្ពុជាទទួលបានផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារបរិក្ខារបច្ចេកទេស កសិឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។ ក្រសួងបន្ថែមថា៖ «កម្ពុជា-ជប៉ុនកំពុងស្ថិតក្នុងដំណើរការនៃការចរចា លើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល»។ ក្រសួងពាណិជ្ជកម្ម បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយអង្គការ JETRO ក្នុងបំណងបង្កើតក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្មរវាងភាគីទាំងពីរ ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ក្នុងវិស័យពាណិជ្ជកម្មឲ្យកាន់តែរីកចម្រើនបន្ថែមទៀត លើកកម្ពស់ បរិយាកាសវិនិយោគ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនឯកជនជប៉ុន ឲ្យធ្វើអាជីវកម្មនៅកម្ពុជា។ គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ជប៉ុន នៅឆ្នាំ២០១៨ មានទឹកប្រាក់ប្រមាណជាង ១,៦ ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទៅជប៉ុននូវទំនិញសក្ដានុពលមួយចំនួន មានដូចជាសម្លៀកបំពាក់ស្ត្រី ស្បែកជើង ខ្សែអ៊ីស៊ូឡង់ និងបរិក្ខារអគ្គិសនី ក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារអាមេរិក។ ជប៉ុនបាននាំចូលមកកម្ពុជានូវទំនិញសក្តានុពល ដូចជាយានយន្ត គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក សំបកកង់ និងផលិតផលប្ល៉ាស្ទិកជាដើម មានទំហំទឹកប្រាក់ប្រមាណ ៥០៩ លានដុល្លារអាមេរិក៕ | ភ្នំពេញ៖ គិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៣៧ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក។ នេះបើតាមការលើកឡើងរបស់លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារស្នាក់ការកណ្តាលក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)។ |
លោក Adam Mosseri ប្រធានផ្នែក News Feed របស់ក្រុមហ៊ុនហ្វេសប៊ុក បានសរសេរនៅលើប្លក់របស់ខ្លួន កាលពីថ្ងៃទី១ ខែមីនា កន្លងមកថា ពេលវេលានៃការសាកល្បង Explore Feed នៅប្រទេសចំនួន៦ឈានដល់ទីបញ្ចប់ហើយ។ លោក Mosseri បានសរសេរថា ហ្វេសប៊ុកបានធ្វើការបន្ទាន់សម័យលើកម្មវិធីជាច្រើន ដូចជាប៊ូតុង Like ប្រតិកម្ម (Reactions), Live Video និង GIFs ជាដើម ហើយកម្មវិធីទាំងនោះ ទទួលបាននូវការចូលរួមយោបល់វិជ្ជមានដ៏គួរឲ្យកត់សម្គាល់។ ទាក់ទងនឹង Explore Feed ដែលហ្វេសប៊ុក ចង់ភ្ជាប់ទំនាក់ទំនងកាន់តែរឹងមាំរវាងមិត្តភក្តិ និងគ្រួសារ តាមរយៈការបែងចែកឲ្យដាច់ពីទំព័រក្រុមហ៊ុន និងទំព័រពាណិជ្ជកម្មផ្សេងៗ ប៉ុន្តែលទ្ធផលមិនបានដូចការរំពឹងនោះឡើយ។ ហ្វេសប៊ុកទទួលបានមតិយោបល់ (Feedback) ជាច្រើនពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជា ស្រីលង្កា បូលីវី ស្លូវ៉ាគី ស៊ែប៊ី និងហ្គាតេម៉ាឡា ដែលសុទ្ធតែត្អូញត្អែ ចំពោះការបែងចែក News Feed បែបនេះ។ លោក Adam Mosseri បានបញ្ជាក់ថា ការសម្រេចបញ្ចប់ការសាកល្បង Explore Feed ដែលចាប់ផ្តើមកាលពីខែតុលា ឆ្នាំ២០១៧ នៅប្រទេសទាំង៦នោះ គឺដោយសារតែហ្វេសប៊ុកផ្អែកលើមតិយោបល់ចូលពីសំណាក់អ្នកប្រើប្រាស់។ ប្រធាន News Feed ហ្វេសប៊ុករូបនេះ បានបញ្ជាក់ថា ហ្វេសប៊ុកនៅតែបន្តប្រើប្រាស់មធ្យោបាយស្ទាបស្ទង់មតិរាល់ការសាកល្បងផលិតផលថ្មីរបស់ខ្លួន ដើម្បីឲ្យការផ្សព្វផ្សាយព័ត៌មាន News Feed កាន់តែទូលំទូលាយ។ ទោះបីជាយ៉ាងណាក៏ដោយ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២ ខែមីនា នេះ Explore Feed នៅតែបន្តវត្តមានលើគណនីហ្វេសប៊ុករបស់អ្នកប្រើប្រាស់កម្ពុជានៅឡើយ៕ | ក្រុមហ៊ុនបណ្តាញសង្គមហ្វេសប៊ុក (Facebook) បានប្រកាសបញ្ចប់ការសកល្បងដំណើរការ Explore Feed នៅប្រទេសចំនួន៦ ដែលក្នុងនោះមានកម្ពុជា ស្រីលង្កា បូលីវី ស្លូវ៉ាគី ស៊ែប៊ី និងហ្គាតេម៉ាឡា។ ការសម្រេចនេះ មានន័យថា នឹងគ្មានការបែងចែកព័ត៌មានដោយឡែករវាងគណនី និងទំព័រហ្វេសប៊ុកទៀតហើយ។ |
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើរប្រវត្តរូបទៅកាន់អ៊ីម៉ែល [email protected] ចាប់ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ | ក្រុមហ៊ុន DELL ដែលជាក្រុមហ៊ុនដ៏ល្បីនៅក្នុងសកលលោកក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាទំនើបៗ បានប្រកាសជ្រើសរើសបេក្ខជនដែលមានសមត្ថភាពដើម្បីចូលបម្រើការងារក្នុងផ្នែក Account Executive Manager មួយមុខតំណែង ។ |
សម្រាប់កិច្ចប្រជុំនេះ មិនទាន់សម្រេចលទ្ធផលជាផ្លូវការនោះទេ។ ប៉ុន្តែភាគីទាំងអស់បានលើកយកតួលេខប្រាក់ឈ្នួលកម្មករ មកពិភាក្សាជាមួយអំណះអំណាងរៀងៗខ្លួន។ ក្នុងនោះភាគីនិយោជក ហ៊ានដំឡើងប្រាក់ឈ្នួលអប្បបរមាឱ្យកម្មករ និយោជិត តែ២០១.៥០ ដុល្លារតែប៉ុណ្ណោះ ខណៈសហជីពតំណាងកម្មករចង់ទាមទារឱ្យលើសនេះ។ ខាងសហជីពចំនួន១៧ រូប បានកំណត់យកតួលេខប្រាក់ឈ្នួលកម្មករ ចំនួន២ មកពិភាក្សា។ សហជីព ១២រូប ទាមទារឱ្យដំឡើងប្រាក់ឈ្នួល២០៤ដុល្លារ ខណៈសហជីព៥រូបទៀត ចង់បាន២១៣ដុល្លារឱ្យកម្មករ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ស្របពេលដែលភាគីនិយោជក និងតំណាងកម្មករនិយោជិត ពិភាក្សាគ្នាលើប្រាក់ខែឈ្នួលនេះ ភាគីក្រសួងការងារ ក៏បានបញ្ចេញតួលេខមួយដែរ ដោយកំណត់ប្រាក់ឈ្នួល២០២ដុល្លារ សម្រាប់កម្មករ នៅឆ្នាំក្រោយ។ តែយ៉ាងណាភាគីពាក់ព័ន្ធទាំងអស់ នឹងប្រជុំសម្រេចចុងក្រោយ នៅថ្ងៃទី ២៨ កញ្ញា ។ កន្លងមកសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីពន្លឿនការចរចាប្រាក់ឈ្នួលអប្បបរមានេះ ដើម្បីឱ្យកម្មករ ទទួលបានដំណឹងល្អពីការដំឡើងប្រាក់ខែគោល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ សូមជម្រាបថា ប្រាក់ខែគោលកម្មករកាត់ដេរឆ្នាំ២០២៣ គឺ២០០ដុល្លារក្នុងមួយខែ៕ | ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញតួលេខប្រាក់ខែគោលកម្មករ សម្រាប់ឆ្នាំ២០២៤ ក្នុងរង្វង់ទឹកប្រាក់២០២ដុល្លារ។ ក្រសួងការងារបានបង្ហាញតួលេខនេះ នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើកទី៥ នាថ្ងៃទី១៨ កញ្ញា។ |
លោក Molango ធ្លាប់បានស្នើឱ្យមានការផ្លាស់ប្តូរ កាលវិភាលប្រកួត ដែលមានភាពមមាញឹក ចាប់តាំងពីខែកុម្ភៈ កន្លងមក។ ប្រធាន PFA ដដែល ជឿជាក់ថា កីឡាករកំពុងឈានដល់បន្ទាត់ក្រហម ចំពោះការគ្រប់គ្រងអារម្មណ៍។ លើបញ្ហាភាពមមាញឹកនៃកាលវិភាគប្រកួតនេះ វាបង្កគ្រោះថ្នាក់ដល់សុខភាពកីឡាករ និងធ្វើឱ្យគុណភាពលេងរបស់កីឡាករធ្លាក់ចុះ។ ភាគច្រើនកីឡាករបាល់ទាត់អាជីពទាំងអស់នោះ បានទទូចថា ពួកគេគឺជាមហាសេដ្ឋី ប៉ុន្តែគ្មានសូម្បីតែពេលវេលាចាយលុយ និងពេលសម្រាកគ្រប់គ្រាន់។ នេះបើតាមលោកMolango។ ប្រធាន PFA បានបន្តថា៖«កីឡាករខ្លះបាននិយាយដូច្នេះថា ពួកគេមិនមានពេលវេលាល្អនោះឡើយ ហើយពួកគេអាចនឹងធ្វើកូដកម្មចំពោះបញ្ហានេះ។ កីឡាករខ្លះទៀតនិយាយថា បញ្ហានោះគឺពួកគេជាមហាសេដ្ឋី ប៉ុន្តែគ្មានពេលវេលាក្នុងការចាយលុយដែលពួកគេរកបានទាំងនោះ។»។ តម្រូវការលើកីឡាករកើតឡើងជាលំដាប់ នៅប៉ុន្មានឆ្នាំចុងក្រោយមកនេះ ព្រោះតែពានរង្វាន់ថ្មីជាច្រើនត្រូវបានបង្កើតឡើង និងការប្រកួតប្រជែងថ្មីៗជាច្រើនបានលេចរូបរាងឡើង។ កីឡាករ និងអ្នកចាត់ការក្រុម ក៏រិះគន់ថាប្រតិទិនប្រកួត ទាមទារការប្រកួតច្រើនពេក។ អ្នកចាត់ការប្រចាំលីគកំពូលអង់គ្លេស រួមមានលោក Jurgen Klopp និងលោក Pep Guardiola ក៏ធ្លាប់លើកឡើងពីភាពមមាញឹកនៃកាលវិភាគប្រកួតនេះដែរ។ សហព័ន្ធកីឡាករអាជីពពិភពលោក (FIFPRO) រួមជាមួយនឹង PFA ក៏ដូចជាសមាគមលីគបាល់ទាត់ពិភពលោក (WLA) គំរាមចាត់វិធានការផ្លូវច្បាប់ ប្រសិនបើ FIFA បន្តទិសដៅដដែលនេះ។ ស្ថាប័នគ្រប់គ្រងលើកីឡាករ ទាំង ៣ ខាងលើ បានផ្ញើលិខិតទៅកាន់លោក Gianni Infantino ប្រធានរបស់ FIFA និងអគ្គលេខាធិការលោក Mattias Grafstrom ថាពួកគេមានក្តីបារម្ភខ្លាំង ទៅការបង្កើនចំនួនក្រុមប្រកួតនៅក្នុងរូបមន្តប្រកួតពានរង្វាន់ FIFA Club World Cup ថ្មី ដែលមានដល់ ៣២ក្រុម៕ | ក្រុមកីឡាករបាល់ទាត់អាជីព បានព្រមានទៅកាន់សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ (FIFA) ថា ពួកគេត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើកូដកម្ម ជុំវិញកាលវិភាគប្រកួតដ៏មមាញឹក លើសលុបខ្លាំងពេក។ នេះបើតាមការលើកឡើងរបស់លោក Maheta Molango ប្រធានសមាគមកីឡាករបាល់ទាត់អាជីព (PFA)។ |
ក្រសួងការពារជាតិឥណ្ឌូណេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ៧៩២លានដុល្លារជាមួយក្រុមហ៊ុន Excalibur International ដែលចំណុះក្រុមហ៊ុនការពារជាតិឆែក Czechoslovak Group (CSG) កាលពីខែមករាកន្លងទៅ។ យន្តហោះនឹងត្រូវដឹកជញ្ជូនក្នុងរយៈពេល២៤ខែគិតចាប់ពីថ្ងៃនៃការចុះ ហត្ថលេខា។ កិច្ចព្រមព្រៀងនេះ គ្របដណ្ដប់លើយន្តហោះ៩ដែលមានកៅអីតែមួយ និងយន្តហោះ៣គ្រឿងទៀត មានមានកៅអីពីរ។ ព័ត៌មាននៃការចុះហត្ថលេខា ត្រូវបានរាយការណ៍ដំបូងដោយប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ីដែលស្រង់សម្តីសមាជិកសភាម្នាក់។ «តើអ្វីដែលជារឿងបន្ទាន់ដែលយើងត្រូវទិញយន្តហោះប្រើរួចហើយចាស់បែបនេះ?» កាសែត Kompas បានដកស្រង់សម្តីសមាជិកសភា Tubagus Hasanuddin ដែលយល់ឃើញថា ឥណ្ឌូណេស៊ីមិនមានមូលហេតុចាំបាច់ត្រូវទិញយន្តហោះប្រើរួចឡើយ។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុនផលិត Dassault Aviation យន្តហោះធុន Mirage 2000-5 ត្រូវដាក់ដំណើរការជាលើកដំបូងតាំងពីឆ្នាំ១៩៦៧ឯណោះ។ យ៉ាងណាមិញ ក្រសួងការពារជាតិឥណ្ឌូណេស៊ី មិនបានបង្ហើបអំពីអាយុនៃយន្តហោះនេះទេ តែបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងនេះ ឥណ្ឌូណេស៊ីក៏បានសេវាកម្មគាំទ្រផ្សេងៗរយៈពេល៣ឆ្នាំ និងការបណ្តុះបណ្តាលអ្នកបើកបរផងដែរ។ «ឥណ្ឌូណេស៊ីត្រូវការយន្តហោះចម្បាំងដែលអាចដឹកជញ្ជូនបានយ៉ាងឆាប់រហ័សដើម្បីបំពេញការធ្លាក់ចុះសមត្ថភាពការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពអាកាសឥណ្ឌូណេស៊ី»។ អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូណេស៊ី លោក Edwin Adrian Sumantha បញ្ជាក់បែបនេះក្នុងសេចក្ដីប្រកាសដដែល។ សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី ព្យាយាមរកយន្តហោះថ្មីៗសម្រាប់ជំនួសយន្តហោះចម្បាំងចាស់ៗរបស់ខ្លួនមានយន្តហោះ F-16 របស់អាម៉េរិក និងយន្តហោះ Sukhoi Su-27 និង Su-30 របស់រុស្ស៊ី។ បើតាមក្រសួងការពារជាតិឥណ្ឌូណេស៊ី ផែនការទិញយន្តហោះ Su-35 ត្រូវបានរារាំងដោយទណ្ឌកម្មរបស់អាម៉េរិកលើរុស្ស៊ី។ ជាមួយគ្នានេះ ឥណ្ឌូណេស៊ី ក៏បញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន៤២គ្រឿងក្នុងតម្លៃ៨,១ពាន់លានដុល្លារកាលពីខែកុម្ភៈ ហើយក៏មានបំណងទិញការទិញយន្តហោះចម្បាំងF-15ដែរ៕ | ឥណ្ឌូណេស៊ី នៅថ្ងៃទី១៤ ខែមិថុនា បានបញ្ជាក់ពីទិញយន្តហោះចម្បាំងប្រភេទ Mirage 2000-5 ចំនួន១២គ្រឿងដែលកាតាធ្លាប់ប្រើប្រាស់ក្នុងតម្លៃជិត៨០០លានដុល្លារក្នុងការធ្វើទំនើបកម្មកម្លាំងទ័ពអាកាសឱ្យប្រសើរឡើង។ ផែនការទិញនេះ ក៏រងរិះគន់ដែរជុំវិញអាយុកាលរបស់យន្តហោះ។ |
ក្នុងចំណោមម៉ូតូទាំង៩០០គ្រឿង មានករណីអត់មួកចំនួន៨៤៥គ្រឿង ដោយ១គ្រឿងៗ ត្រូវពិន័យជាទឹកប្រាក់៦ម៉ឺនរៀល អត់ផ្លាកលេខចំនួន៨គ្រឿង (១គ្រឿង១២ម៉ឺនរៀល), ល្មើសសញ្ញាចរាចរណ៍ ៤៧ គ្រឿង (១គ្រឿង១០ម៉ឺនរៀល)។ រីឯក្នុងចំណោមរថយន្ត៨០គ្រឿង ករណីអត់ពាក់ខ្សែក្រវាត់ចំនួន៦៣គ្រឿង (១គ្រឿងរងពិន័យ៧៥០០០ ទៅ១៥ម៉ឺនរៀល បញ្ច្រាស់ទិសមាន៧គ្រឿង (១គ្រឿងពី១៥ម៉ឺនទៅ៣០ម៉ឺនរៀល) អត់ផ្លាកលេខ២គ្រឿង (១គ្រឿងពី១.២លានទៅ២.៤លានរៀល) និយាយទូរសព្ទ ២គ្រឿង (១២ម៉ឺន ទៅ២២.៥ម៉ឺនរៀល) អត់បណ្ណសម្គាល់យាន១គ្រឿង (ពី១.២លានទៅ២.៤លានរៀល) ល្មើសសញ្ញាចរាចរណ៍ ៣ គ្រឿង (១គ្រឿងពី១៥ម៉ឺនទៅ៣០ម៉ឺនរៀល) និងសំពីងសំពោង ២ គ្រឿង (១គ្រឿងពី១៥ម៉ឺនទៅ៣០ម៉ឺនរៀល)៕ | របាយការណ៍បឋមស្តីពីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ បង្ហាញថា ប្រតិបត្តិការត្រឹម៣ម៉ោងពីម៉ោង៧ ដល់ម៉ោង១០ព្រឹក សមត្ថកិច្ចឃាត់ម៉ូតូដែលល្មើសច្បាប់ចំនួន៩០០គ្រឿង និងរថយន្ត៨០គ្រឿង។ |
ដើម្បីជ្រាបច្បាស់សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖ ស្ថិតក្នុងស្រុករលៀផ្អៀ ខេត្តកំពង់ឆ្នាំងអ្នកស្រី ចេវ អ៊ុល មានផ្ទះនៅជិតភ្នំក្រាំងដីមាស ដែលជាភ្នំដ៏ល្បីល្បាញ ក្នុងបទចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត ពិព័រណនាពីភ្នំដែលគេយកដីទៅធ្វើក្អមឆ្នាំងនោះ។ សម្រាប់អ្នកស្រី ចេវ អ៊ុល សម្បុរស្រអែមទទូរក្រមាពណ៌ក្រហមឆ្នូតស ប្រកបរបរធ្វើតែចង្ក្រានតែប៉ុណ្ណោះ។ អ្នកស្រី អ៊ុល ប្រាប់ពីតម្លៃចង្ក្រានលក់ចេញ៖«ជាធម្មតាលក់ដាច់ដែរ គឺនៅកណ្ដាល។ ចង្ក្រានលក់បោះដុំមួយបានតែ ៨,៣០០រៀលទេ។ បើលក់រាយបាន១០,០០០រៀល។ ខ្ញុំរវល់ច្រូតស្រូវផង ហើយអ្នកស៊ីឈ្នួលក៏រវល់ខ្លះដែរ មួយថ្ងៃជួនបាន១០០ចង្ក្រាន ហើយចែកគ្នា៣ទៅ៤នាក់ហ្នឹងទៅ។ ប៉ុន្តែចង្ក្រានធ្វើរួចទាំងស្រុង មិនមែនធ្វើតែមួយថ្ងៃទេគឺច្រើនថ្ងៃ»។ អ្នកស្រី ចេវ អ៊ុល ម្ចាស់សិប្បកម្មធ្វើចង្ក្រានជាលក្ខណៈគ្រួសារ នៅក្នុងខេត្តកំពង់ឆ្នាំង នាម៉ោងជាង១០ព្រឹក អ្នកស្រី ចេវ អ៊ុល ដែលកំពុងអង្គុយចិញ្ច្រាំប្រហុកលើគ្រែក្រោមផ្ទះ សម្រាប់អាហារថ្ងៃត្រង់ ប្រាប់ថារបរធ្វើចង្ក្រាននេះមានបងប្អូនកូនក្មួយជួយធ្វើ៖«ខ្ញុំធ្វើតែចង្ក្រានលក់ប៉ុណ្ណោះ ប៉ុន្តែបើអ្នកផ្សេងគេធ្វើវត្ថុបុរាណឬធ្វើឆ្នាំងបន្ថែម។ អ្នកធ្វើចង្ក្រាននៅផ្ទះរបស់ខ្ញុំ មានតែបងប្អូនឯងទេ គឺក្មួយ និងចៅ»។ ស្ថិតក្នុងអាយុ៧៣ឆ្នាំ ស្ត្រីដែលនៅមានកម្លាំងរឹងមាំររូបនេះ ធ្វើចង្ក្រានលក់មិនទាន់អ្នកប្រមូលទិញឡើយ៖«ចង្ក្រាននេះធ្វើបានប៉ុន្មានលក់អស់ប៉ុណ្ណឹង មិនដែលសល់ទេ។ បើនិយាយទៅធ្វើមិនទាន់អ្នកបញ្ជាទិញផង ព្រោះខ្ញុំរវល់ច្រូត។ អ្នកទិញខ្លះយក៣០០ចង្ក្រាន ខ្លះ ២០០ ចង្ក្រាន ទៅតាមអ្នកយកច្រើនឬក៏តិច»។ កញ្ញា ស៊ុន ថា កូនស្រីរបស់អ្នកស្រី ចេវ អ៊ុល ដែលជាម្ចាស់សិប្បកម្មធ្វើចង្ក្រានជាលក្ខណៈគ្រួសារ នៅក្នុងខេត្តកំពង់ឆ្នាំង មកចាប់អារម្មណ៍កញ្ញា ស៊ុន ថា ដែលត្រូវជាកូនស្រីរបស់អ្នកស្រី ចេវ អ៊ុល វិញម្ដង។ កញ្ញា ប្រាប់ពីតម្លៃទិញដីយកមកធ្វើអាជីវកម្មរបស់ខ្លួន៖«ខ្ញុំទិញដីពីអ្នកដែលរកស៊ីកាប់ដីលក់។ ក្នុងមួយឡានបែនតម្លៃ ៦០,០០០រៀល»។ កញ្ញាបញ្ជាក់បន្ថែមពីប្រភពដីដែលយកមកផលិតចង្ក្រាន៖«ដីនេះយកពីភ្នំធ្លោ។ ពីមុនទិញដីពីភ្នំក្រាំងដីមាស ប៉ុន្តែពេលនេះមិនមានអ្នកណាកាប់ទៀតទេ ម្យ៉ាងគេហាមមិនឱ្យកាប់ផង។ ខ្ញុំលក់ចង្ក្រានឆ្នាំនេះថយចុះជាងឆ្នាំមុន ព្រោះតែមិនមានកម្មករធ្វើ»។ ប្រកបរបរធ្វើចង្ក្រានប្រមាណ៦ឆ្នាំ គ្រួសាររបស់កញ្ញា ស៊ុន ថា អាចរកប្រាក់ចំណេញបានប្រមាណពាក់កណ្ដាលនៃចំណូលសរុប៖«ក្នុងចង្ក្រានមួយផាត់ការចំណាយ សល់ចំណេញជាង ១,០០០រៀល។ ចង្ក្រានមួយមានអ្នកកាន់ច្រើនផ្នែក។ បើផ្នែកជា ក្នុងមួយថ្ងៃបានប្រហែល៥០ទៅ៦០ចង្ក្រានដែរក្នុងម្នាក់។ បើគិត១០០ចង្ក្រាន ចំណេញប្រហែល ៥០ទៅ៦០ចង្ក្រានដែល»។ ចំណែកកុមារី វឿន ស្រីរីម អាយុ១៣ឆ្នាំ បានមកស៊ីឈ្មួលធ្វើចង្ក្រានឱ្យគេរួមទាំងម្ដាយ និងបងស្រីម្នាក់ទៀត៖«ខ្ញុំមកធ្វើការនេះប្រហែល៥ឆ្នាំហើយ។ ដំបូងម៉ែយកខ្ញុំមកទីនេះព្រោះគាត់មិនហ៊ានទុកខ្ញុំនៅផ្ទះតែម្នាក់ឯង។ ខ្ញុំឃើញម៉ែចោះចង្ក្រាន ហើយខ្ញុំក៏ធ្វើតាម ដល់យូរទៅម៉ែក៏ឱ្យខ្ញុំធ្វើការនេះដែរ»។ ជាកូនទី២ក្នុងចំណោមបងប្អូន៤នាក់ ស្រីរីម ខំឆ្លៀតពេលទំនេរពីការសិក្សា ដើម្បីរកចំណូលជួយគ្រួសារ រួមទាំងផ្គត់ផ្គង់ការរៀនសូត្ររបស់ខ្លួនផង៖«ចោះរន្ធចង្ក្រាននេះមិនសូវប្រើកម្លាំងច្រើនទេ។ ប្រាក់ដែលបានខ្ញុំយកទៅរៀននិងជួយគ្រួសារ។ ចង្ក្រាន១ ខ្ញុំបានប្រាក់២០០រៀល ហើយក្នុងមួយថ្ងៃខ្ញុំធ្វើបានប្រហែល៣០ចង្ក្រាន»។ កុមារី វឿន ស្រីរីម ជាអ្នកស៊ីឈ្នួលចោះរន្ធសន្ទះសង្ក្រាន ដ្បិតឆ្លើយឆ្លងនឹងខ្ញុំក៏ពិតមែន ក៏ប៉ុន្តែក្មេងស្រីដែលកាន់ផ្នែកចោះសន្ទះចង្ក្រានរូបនេះ មិនបានបង្អង់ដៃក្នុងការងារបស់ខ្លួនឡើយ៖«ខ្ញុំធ្វើការនេះមិនកំណត់ម៉ោងទេ ពេលទំនេរពីការសិក្សាខ្ញុំក៏មកធ្វើ»។ បើទោះបីជា ស្រីរីម ទើបតែមានអាយុ១៣ឆ្នាំ ប៉ុន្តែនាងមានក្ដីស្រមៃចង់ក្លាយជាគ្រូពេទ្យ ព្រោះនាងមិនចង់នៅធ្វើការដែលប្រើតែកម្លាំងបាយនោះ៖«ទៅអនាគតខ្ញុំចង់ធ្វើជាពេទ្យ។ ការងារនេះគ្រាន់តែជួយដោះទាល់មួយគ្រាតែប៉ុណ្ណោះ ម្យ៉ាងធ្វើការនៅឡក្ដៅហើយធ្វើការធ្ងន់ទៀត»៕ | កំពង់ឆ្នាំង៖ ក្នុងសម័យទំនើបដែលគេអាចដាំបាយបានដោយចង្ក្រានហ្គាស ឬចង្ក្រានអគីសនី ចង្ក្រានធ្វើពីដីត្រូវប្រឹងប្រែងខ្លាំងដើម្បីប្រកួតប្រជែងទីផ្សារ។ បើទោះបីជា ចង្ក្រានដីនៅតែមានការគាំទ្រក្ដី ប៉ុន្តែម្ចាស់សិប្បកម្មជាលក្ខណៈគ្រួសារ នៅខេត្តកំពង់ឆ្នាំងមួយចំនួន ត្រូវចំណាយទៅលើកម្មករ ថ្លៃទិញវត្ថុធាតុដើម ហើយនៅសល់ប្រាក់ចំណេញតិចតួច។ |
១. វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជាកើតឡើងនៅពេលណា និងដើម្បីអ្វី? វិទ្យស្ថានហិរញ្ញវត្ថុកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ដោយ អ្នកវិនិយោគទុនកម្ពុជា និងបរទេសជាពិសេសលោកឧកញ្ញ៉ា ស៊ន សុខណា ដើម្បីផ្តល់ការអប់រំផ្នែកទីផ្សារភាគហ៊ុននៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ ២០១៦ ដោយសារតែមានបំណងបំពេញតម្រូវការ និងការខ្វះចន្លោះនៅក្នុងការអប់រំ មុខវិជ្ជាគណនេយ្យ និងហិរញ្ញវត្ថុ វិទ្យាស្ថានបាននាំយកមកនូវកម្មវិធីគណនេយ្យបែបអនុវត្តពីចក្រភពអង់គ្លេស ដែលបានទទួលស្គាល់ជាអន្តរជាតិ ពីចក្រភពអង់គ្លេស និងបណ្តាប្រទេសនិយាយភាសាអង់គ្លេស ទាំងអស់ នៅលើពិភពលោកយើងនេះ។ យើងគឺជាវិទ្យាស្ថានដំបូងដែលទទួលបានវិញ្ញាប័នប័ត្រទទួលស្គាល់ជាវិទ្យាស្ថានដែលទទួលបានសិទ្ធិបង្រៀនPearson LCCIពីចក្រភពអង់គ្លេសនៅប្រទេសកម្ពុជា។ ២. តើលោកអាចពន្យល់ពីកម្មវិធី Pearson LCCI Diploma in Accounting និងPearson LCCI English for Business? កម្មវិធីPearson LCCI Diploma in Accounting ចែកចេញជាបួនកម្រិត។ នៅក្នុងកម្រិតទីមួយ យើងត្រូវសិក្សា ចំនួន១ក្បាល។ កម្រិតទី២ យើងត្រូវសិក្សាចំនួន៣ក្បាល កម្រិតទី៣យើងត្រូវសិក្សាចំនួន៣ក្បាល ហើយកម្រិតទី៤យើងត្រូវសិក្សាចំនួន៣ក្បាល។ សរុបទៅបេក្ខជនត្រូវសិក្សាចំនួន១០ក្បាល ដើម្បីទទួលបាន Diploma in Accounting from Pearson LCCI។ គ្រប់សៀវភៅទាំងអស់ និងត្រូវឆ្លងកាត់ការប្រលងដោយវិញ្ញាសារដែលផ្ញើពីចក្រភពអង់គ្លេស ហើយការប្រលងគឺមានភាពសុក្រិត និងតឹងតែងណាស់ ដែលតម្រូវឲ្យសិស្សបេក្ខជនប្រឹងប្រែងខ្លាំងណាស់ដើម្បីទទួលបានពិន្ទុ50%យ៉ាងតិច ដើម្បីទទួលបានវិញ្ញាប័នប័ត្រនៅ រាល់ការប្រលងជាប់មួយក្បាលៗ។ ដូចគ្នាដែរចំពោះ Pearson LCCI English for Business កម្មវិធីនេះមានបួនកម្រិត។ ហើយក្នុងកម្រិតនីមួយៗសិស្សត្រូវប្រលងធ្វើតេស្តដែលរៀបចំចេញពីចក្រភពអង់គ្លេសដើម្បីទទួលបានវិញ្ញប័នប័ត្រ ពីPearson LCCI។ ៣. តើអ្វីទៅជាចំនុចពិសេសៗរបស់កម្មវិធីសិក្សា Pearson LCCI? ចំនុចពិសេសៗរបស់កម្មវិធីសិក្សា Pearson LCCI រួមមាន៖ ក. ជាកម្មវិធីសិក្សាដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ជាង៨០ប្រទេស។ ខ. បង្កើតឡើងដោយសភាពានិជ្ជកម្មទីក្រុងឡុង(London Chamber of Commerce and Industry)ជាយូរយារណាស់មកហើយដើម្បីបណ្តុះបណ្តាលបុគ្គលិកជាសមាជិករបស់សភាពានិជ្ជកម្មនេះ។ ដូច្នេះកម្មវិធីសិក្សាមានលក្ខណៈអនុវត្តន៍ច្រើន។ គ. សិស្សបេក្ខជនមានអទិភាពក្នុងការស្វែងរកការងារធ្វើ។ ឃ. បេក្ខជនអាចយកវិញ្ញាប័នបត្រ័នេះដើម្បីបន្តការសិក្សាក្លាយជាគណនេយ្យករជំនាញ រឺ បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យនៅចក្រភពអង់គ្លេស។ ង. តម្លៃសមរម្យ និង អាចទទួលយកបាន។ ៤. តើវិទ្យាស្ថានជ្រើសរើស គ្រូបង្រៀនយ៉ាងដូចម្តេច? ដោយសារតែកម្មវិធីសិក្សាយើងគឺជាកម្មវិធីអន្តរជាតិ ដូច្នេះរាល់ការជ្រើសរើសគ្រូបង្រៀនមានលក្ខណៈសំរិតសំរាំងខ្លាំងណាស់។ យើងផ្តោត ទៅលើចំនុចដូចខាងក្រោម៖ ក. បុគ្គលិកលក្ខណៈរបស់គ្រូបង្រៀនត្រូវតែជាមនុស្សដែលមានគំនិតចែករំលែកដោយចេញពីចិត្ត។ ខ. គាត់ត្រូវមានសញ្ញប័ត្រគណនេយ្យករជាន់ខ្ពស់ (CPA) គ. ទទួលយកនូវលក្ខខណ្ឌរបស់វិទ្យាស្ថាន ដើម្បីពង្រឹងគុណភាពអប់រំរបស់យើង ឃ. ត្រូវចេះភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ព្រោះកម្មវិធីត្រូវរៀនជាភាសាអង់គ្លេស ង. ត្រូវតែជាជនជាតិខ្មែរ រឺមានសញ្ជាតិខ្មែរ ដោយសារតែវិទ្យាស្ថាន ត្រូវបង្កើតឡើងដើម្បីបំរើកូនខ្មែរយើង។ លើកលែងតែPearson LCCI English for Business គ្រូបង្រៀនត្រូវតែជាជនជាតិដើម។ ៥. តើតម្លៃសិក្សានៃកម្មវិធីទាំងពីរយ៉ាងដូចម្តេចដែរ? ចំពោះកម្មវិធី Pearson LCCI Diploma in Accounting បេក្ខជនត្រូវសិក្សាចំនួន 72 ម៉ោងសម្រាប់សៀវភៅ ១ក្បាល ដែលត្រូវជា $300 ក្នុងមួយក្បាល។ បេក្ខជនអាចបង់ប្រាក់ជាប្រចាំខែ ដែលមានតំម្លៃប្រហែលជា $50 ក្នុង១ខែ។ សំម្រាប់ Pearson LCCI English for Business បេក្ខជនត្រូវបង់ប្រាក់សរុបតែ $150 ដុល្លារទេ។ បេក្ខជនក៏អាចបង់ប្រាក់ប្រចាំខែចំនួន$25។ ៦. តើបេក្ខជនដែលចង់ចូលរៀន អាចស្វែងរកពត៌មានអំពីកម្មវិធីសិក្សារបស់វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា នៅទីណា? បេក្ខជនអាចស្វែងរកពត៌មានលម្អិតអំពីកម្មវិធីសិក្សាតាមរយៈទំនាក់ទំនងមក ខ្ញុំផ្ទាល់តាមទូរស័ព្ទលេខ 081 288 858 និងអ៊ីម៉ែល មកកាន់ [email protected] ដើម្បីទទួលបានពត៌មានទាន់ចិត្ត។ លោកអ្នកក៏អាចទាក់ទង់មកការិយាល័យរបស់វិទ្យាស្ថានដែលមានអាស័យដ្ឋានដូចខាងក្រោម៖ ស្ថាប័នៈ វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា អាស័យដ្ឋានៈ ផ្ទះលេខ ៨០៧ ផ្លូវព្រះមុនីវង្ស, សង្កាត់ ផ្សារដើមថ្កូវ, ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ ទូរស័ព្ទការិយាល័យៈ ០២៣ ៧២៦ ៦៤២ ទូរស័ព្ទដៃៈ ០៨១ ២៨៨ ៨៥៨ / ០១៧ ៨៤៩ ៧៤៨ / ០៩២ ៥៦៧ ២៦២ អ៊ីម៉ែលៈ [email protected] គេហទំព័រៈ fic.edu.kh គេហទំព័រហ្វេកប៊ុកៈ FIC (អត្ថបទពាណិជ្ជកម្ម) | វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា (Financial Institute of Cambodia) កំពុងរួមចំណែកយ៉ាងធំក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ជាពិសេសជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ដោយអនុវត្តតាមកម្មវិធីបង្រៀនរបស់ចក្រភពអង់គ្លេស និងបណ្តាប្រទេសនិយាយភាសាអង់គ្លេស។ |
ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមលោកអ្នកនាងតាមដានបទសម្ភាសរវាង អ្នកនាង ស៊ែម ម៉ូនីតា អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក វណ្ណ ផេង អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដូចតរទៅ៖ អ្នកនាង ស៊ែម ម៉ូនីតា៖ តើយើងអាចដឹងបានដោយរបៀបណា ថាផលិផលមួយពិតឬក្លែងក្លាយ? លោក វណ្ណ ផេង៖ ការណ៍ដែលយើងអាចដឹងថា ផលិតផលណាពិត ឬក្លែងក្លាយ វាអាស្រ័យទៅលើលក្ខណៈមួយចំនួន ដែលយើងអាចកត់សម្គាល់បានដោយខ្លួនឯង។ តែក៏មានផលិតមួយចំនួន លុះត្រាតែយកទៅពិសោធន៍ផ្ទាល់ទើបអាចដឹងបានថាពិត ឬក្លែងក្លាយ។ អ្នកនាង ស៊ែម ម៉ូនីតា៖ តើមានលក្ខណៈអ្វីខ្លះ ដែលយើងអាចសម្គាល់បានដោយខ្លួនឯង ថាផលិតផលនោះពិត ឬក្លែងក្លាយ? លោក វណ្ណ ផេង៖ ចំពោះវិធីបឋម ដើម្បីងាយស្រួលប្រជាពលរដ្ឋសម្គាល់ ផលិតផលក្លែងក្លាយ និងផលិតផលលួចចម្លង រួមមាន៖ ១.ការសម្គាល់រូបរាង ទំហំ ទម្ងន់ និងពណ៌របស់ផលិតផលដែលមានលក្ខណៈខុសពីស្តង់ដា និងពុំមានគុណភាពល្អ។ ២.ការវេចខ្ចប់មិនស្អាត ដោយប្រើប្រាស់វត្ថុធាតុដើមមានគុណភាពទាប និងពុំមានគុណភាព។ ៣.មិនមានបញ្ជាក់ពីប្រភពផលិតផល និងអាស័យដ្ឋានច្បាស់លាស់។ ៤.តម្លៃមានលក្ខណៈថោក ឬថ្លៃខុសពីធម្មតា និងការពិពណ៌នាអំពីផលិតផលបផ្លើសពីការពិត។ ៥.ការបោះពុម្ពនៅលើស្លាកសញ្ញាមិនច្បាស់ រួមទាំងការពិពណ៌នាមិនត្រឹមត្រូវ និងការសរសេរខុស។ ៦.ពិនិត្យលើបាកូដ ដោយប្រើកម្មវិធី QR code Scanner នៅលើទូរស័ព្ទស្មាតហ្វូន ដើម្បើដឹងព័ត៌មាននានា ពីផលិតផល និងប្រភពផលិត។ ៧.មិនមានបញ្ជាក់អាជ្ញាប័ណ្ណ អនុញ្ញាតពីក្រសួង ស្ថាប័នមានសម្ថកិច្ច។ អ្នកនាង ស៊ែម ម៉ូនីតា៖ តើការកត់សម្គាល់បែបនេះ អាចដឹងច្បាស់១០០ភាគរយទេ? លោក វណ្ណ ផេង៖ តាមពិត វាមិន១០០ភាគរយទេ តែអាចបង្ការបានច្រើន។ អ្នកនាង ស៊ែម ម៉ូនីតា៖ បើធៀបនឹងឆ្នាំកន្លងមក តើមានការកើនឡើង ឬថយចុះយ៉ាងណា ក្រោយគណៈកម្មាធិការ ចាប់បានផលិតផលក្លែងក្លាយទាំងនោះ? ហើយកាលពីឆ្នាំ២០១៩ចាប់បានប្រហែលប៉ុន្មានដែរ? លោក វណ្ណ ផេង៖ ពីមួយឆ្នាំទៅមួយឆ្នាំ ការចាប់បានផលិតផលទាំងនោះច្រើន ឬតិច វាមិនទៀងនោះទេ វាអាស្រ័យទៅលើតម្រូវការទីផ្សារ។ កាលណាទីផ្សារកាន់មានតម្រូវការជនខិលខូចនិងនៅតែឆ្លៀតឱកាស។សម្រាប់ឆ្នាំ២០១៩ យើងចាប់បាន(ផលិតផលក្លែងក្លាយ)ប្រមានសរុនជាង៥០០រយតោន។ អ្នកនាង ស៊ែម ម៉ូនីតា៖ តើគណៈកម្មការចាប់ផលិតនោះបានដោយរបៀបណា? លោក វណ្ណ ផេង៖ គឺយើងទទួលពាក្យបណ្ដឹងពីអ្នកប្រើប្រាស់ គាត់បានសហការដោយទំនាក់ទំនងផ្ដល់ជាព័ត៌មានមក ហើយយើង ក៏មានក្រុមការងារចុះស៊ើបអង្កេតស្រាវជ្រាវបន្ថែមទៀតផងដែរ។ សម្រាប់រយៈពេល មិនកំណត់ទេ ឱ្យតែមានករណីរកឃើញ យើងនឹងអនុវត្តភ្លាម។ អ្នកនាង ស៊ែម ម៉ូនីតា៖ តើផលិតផលទាំងនោះ ភាគច្រើនមានប្រភពមកពីណា? លោក វណ្ណ ផេង៖ គឺមកពីបណ្ដាប្រទេសជិតខាងដូចជា ថៃ វៀតណាម ហើយចិនច្រើនជាងគេ។ នៅកម្ពុជាក៏មានដែរ។ អ្នកនាង ស៊ែម ម៉ូនីតា៖ តើមានផលប៉ះពាល់អ្វីខ្លះ ចំពោះអ្នកប្រើប្រាស់ និងសេដ្ឋកិច្ចរបស់ប្រទេស? លោក វណ្ណ ផេង៖ គឺប៉ះពាល់ខ្លាំងណាស់ ដល់សុខភាព មិនថាជាប្រភេទអាហារ ឬគ្រឿងសំអាងនោះទេ គឺប៉ះពាល់ទាំងសុខភាព ខាតថវិកា។ ឯប្រទេសក៏ប៉ះពាល់ ទៅតាមហ្នឹងដែរ។ អ្នកនាង ស៊ែម ម៉ូនីតា៖ ក្រោយពីមានការចុះបង្គ្រាបជាច្រើនលើក តើស្ថានភាពទូទៅប្រែប្រួលយ៉ាងណាដែរ? លោក វណ្ណ ផេង៖ បន្ទាប់ពីគណៈកម្មការអន្តរក្រសួង នៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះត្រួតពិនិត្យចាប់យកទៅកម្ទេចជាច្រើនលើកមក យើងសង្កេតឃើញថាមានជនខិលខូចមួយចំនួន ក៏ខ្លាចរអាច្បាប់ និងក៏បានទៅបំពេញសុំការអនុញ្ញាតច្បាប់ត្រឹមត្រូវ មានការកើនឡើងផងដែរ។ ចុងក្រោយ យើងសុំឱ្យបងប្អួន រួមសហការគ្នាបន្តទៀត ដើម្បីទប់ស្កាត់ ប្រឆាំងទាំងអស់គ្នា ប្រសិនបើជួបករណីសង្ស័យ បងប្អូនអាចឆាតតាមផេក គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយផ្ទាល់ ឬទូរស័ព្ទ ០៨១ ៩៩៩ ៨០៨៕ ប្រភពរូប ពីលោកវណ្ណ ផេង អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ៖ | ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចាប់ផលិតផលក្លែងក្លាយ ដែលគ្មានគុណភាព និងច្បាប់ត្រឹមត្រូវនៅលើទីផ្សារ យកទៅកម្ទេច និងបំផ្លាញចោលជាបន្តបន្ទាប់នាពេលកន្លងមក។ ប៉ុន្តែផលិតក្លែងក្លាយ នៅតែមានវត្តមានលើទីផ្សារ ខណៈជនខិលខូច បន្តសកម្មភាពលួចចរាចរដដែល។ ដូច្នេះតើពលរដ្ឋត្រូវធ្វើដូចម្ដេច ដើម្បីជៀសវៀងការខាតបង់ថវិកា ទៅលើផលិតផលដែលគ្មានគុណភាព? |
ក្រោយពីនិរទេសខ្លួនពីប្រទេសថៃរស់នៅបរទេសចាប់ពីឆ្នាំ២០១៧មក អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ កម្រនឹងធ្វើអត្ថាធិប្បាយផ្សេងៗពាក់ព័ន្ធនឹងនយោបាយថៃណាស់។ នេះ ក៏ទំនងដោយសារតែលោកស្រី ឆ្អែតឆ្អន់នឹងប្រព័ន្ធនយោបាយ ដែលមានបំណងបំបាត់អ្នកនយោបាយវង្សត្រកូល ស៊ីនណាវ៉ាត់ ពីនយោបាយថៃ ក៏ថាបាន។ ក៏ប៉ុន្តែថ្មីៗនេះ ស្របពេលរាជាណាចក្រថៃ កើតមានព្រឹត្តិការណ៍ផ្ទុះការតវ៉ាជាថ្មី អតីតនាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ថៃរូបនេះ បានរម្លឹក និងទាញការចាប់អារម្មណ៍តាមរយៈបណ្តាញសង្គម Facebook អំពីអារម្មណ៍ និងការទទួលខុសត្រូវរបស់លោកស្រី នៅពេលដឹកនាំប្រទេស ក្រោមរូបភាពជាប់គាំងនយោបាយ ដោយសារតែចលនាតវ៉ាកើតឡើងទូទាំងប្រទេស បង្កឡើងដោយក្រុមអ្នកគាំទ្របក្សប្រឆាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Strait Times។ ក្នុងសំណេរតាមបណ្តាញសង្គមនោះ លោកស្រី បានលើកឡើងថា លោកស្រី មិនច្បាស់ថាគ្រប់គ្នានៅចាំព្រឹត្តិការណ៍នោះទេ។ គឺព្រឹត្តិការណ៍កាលពី៦ឆ្នាំមុន មានក្រុមមនុស្សមួយក្រុម បានអះអាងខ្លួនថាជាគណៈកម្មាការកែទម្រង់ប្រជាធិបតេយ្យរបស់ប្រជាជនថៃ ហើយបានទាមទារឲ្យលោកស្រីចុះចេញពីតំណែង។ លោកស្រី បន្តថា នៅពេលនោះដែរ មេទ័ពថៃ គឺប្រាយុទ្ធ ចន្ទ អូចា ក៏បានសួរលោកស្រីផងថា លោកស្រី អាចបន្តដឹកនាំប្រទេសបានទៀតឬយ៉ាងណា។ ជាដំណោះស្រាយ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់ថៃផងដែរនោះ គឺអតីតនាយករដ្ឋមន្ត្រីរូបនេះ បានសម្រេចចិត្តប្រកាសរំលាយសភា ដើម្បីបើកផ្លូវសម្រាប់ការបោះឆ្នោតថ្មីមួយ ជាការផ្តល់ឱកាសឲ្យប្រជាពលរដ្ឋអាចកំណត់ជោគវាសនារបស់ប្រទេស តាមគោលការណ៍ប្រជាធិបតេយ្យ។ ប្រាំមួយឆ្នាំក្រោយ ពោលគឺស្ថានភាពបច្ចុប្បន្នរបស់ថៃ លោកស្រី អះអាងថា ព្រឹត្តិការណ៍ដដែលបានកើតឡើងទៅលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ។ សិស្សនិស្សិត និងពលរដ្ឋក្មេងចាស់ បានបង្ហាញជំហរទាមទារចង់ឃើញការផ្លាស់ប្តូរប្រទេស ដោយពួកគេបានទាមទារឲ្យលោកប្រាយុទ្ធ ចុះចេញពីតំណែង និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលចលនានេះ លោកស្រី អះអាងថា កំពុងតែតាមដានយ៉ាងយកចិត្តទុកជាមួយនឹងការព្រួយបារម្ភដូចគ្នាផងដែរ។ សម្រាប់លោកស្រី ដែលធ្លាប់ជាអ្នកនយោបាយជួបរឿងព្យុះភ្លៀងជាច្រើនហើយនោះ បានបង្ហាញក្តីសង្ឃឹមថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ នឹងធ្វើការសម្រេចចិត្តមួយឆាប់រហ័ស ដើម្បីបន្ធូរបន្ថយស្ថានភាពនៅក្នុងប្រទេស ក៏ដូចជាផ្តល់ឱកាសឲ្យរាជាណាចក្រថៃ បន្តរីកចម្រើនទៅមុខទៀត។ យ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃ២៥ តុលា ក្រុមបាតុករថៃ បានប្រកាសមិនដកថយឡើយប្រសិនបើ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ មិនព្រមធ្វើតាមការស្នើរបស់ពួកគេ។ រីឯលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទ អូចា មិនទាន់បង្ហើបពីការចុះចេញពីតំណែងអ្វីឡើយ។ ក៏ប៉ុន្តែលោក បានទទូចឲ្យក្រុមបាតុករដកថយមួយជំហាន ខណៈរដ្ឋាភិបាលរបស់លោក នឹងលើកយកបញ្ហានេះ ដាក់នៅក្នុងរបៀបវារៈសម្រាប់ប្រជុំនៅសភាជាតិ ក្នុងគោលដៅរកដំណោះស្រាយបញ្ចប់វិបត្តិ៕ | អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ ថ្មីៗនេះ បានបង្ហាញពីក្តីបារម្ភចំពោះស្ថានភាពប្រទេសថៃ ដែលកំពុងតែមានចលនាបាតុកម្មទាមទារឲ្យមានកំណែទម្រង់ប្រទេសទ្រង់ទ្រាយធំមួយ និងជាពិសេសនោះ ទាមទារឲ្យនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងតែម្តង។ លោកស្រី អះអាងថា ស្ថានភាពនេះ ក៏មិនខុសពី៦ឆ្នាំមុន នៅពេលដែលលោកស្រី កាន់អំណាចនោះទេ។ |
នាយកប្រតិបត្តិ ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក David Nutman មានប្រសាសន៍ថា៖ «ទីតាំងនិងឧបករណ៍ហាត់ប្រាណថ្មីនេះគឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមនៃយុទ្ធនាការផ្សព្វផ្សាយ "WeDoHealth" របស់ក្រុមហ៊ុន ដើម្បីជួយលើកកម្ពស់សុខភាព និងកាយសម្បទារបស់ពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា តាមរយៈកម្មវិធីសុខុមាលភាពដ៏សម្បូរបែបរបស់ខ្លួន»។ លោកមានប្រសាសន៍ទៀតថា៖ គម្រោងនេះមានសារៈសំខាន់សម្រាប់ពលរដ្ឋ ដែលរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីឱ្យពួកគាត់អាចប្រើប្រាស់ឧបករណ៍ហាត់ប្រាណ ដែលមានសុវត្ថិភាពនិងស្ដង់ដា ដោយមិនត្រឹមតែជួយឱ្យសុខភាពរាងកាយរបស់ពួកគាត់កាន់តែល្អប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងជួយឱ្យសុខភាពផ្លូវចិត្តរបស់ពួកគាត់កាន់តែល្អផងដែរ។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្ដេជ្ញាលើកកម្ពស់សុខុមាលភាព និងរបៀបរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះឱ្យកាន់តែល្អប្រសើរ ដែលនេះក៏ជាផ្នែកមួយនៃតួនាទីរបស់ខ្លួនក្នុងការថែរក្សាសុខភាព និងការផ្ដល់ការការពារហិរញ្ញវត្ថុរយៈពេលវែងនៅក្នុងប្រទេស។ ក្រៅពីនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏បានឧបត្ថម្ភកៅអីអង្គុយនៅតាមសួនសាធារណៈជាង ៣០០ កៅអីក្នុងខេត្តចំនួន ៨ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចំណាយពេលវេលាស្រូបយកខ្យល់អាកាសបរិសុទ្ធនៅខាងក្រៅផ្ទះឲ្យកាន់តែច្រើន។ លោក Nutman បានបន្ថែមថា៖ កន្លែងនិងឧបករណ៍ហាត់ប្រាណដែលយើងបានឧបត្ថម្ភក្នុងក្រុងស្វាយរៀងនាពេលនេះរួមមាន កង់ម៉ាស៊ីន ម៉ាស៊ីនរត់ ឧបករណ៍លើកសាច់ដុំ ឧបករណ៍បង្កើនការរក្សាលំនឹងដើម្បីសម្រកទម្ងន់។ យើងមានសេចក្តីសោមនស្ស ចំពោះពលរដ្ឋនៅតាមសហគមន៍ ដោយពួកគាត់អាចមកប្រើប្រាស់ឧបករណ៍នៅកន្លែងហាត់ប្រាណថ្មីនេះ និងបង្កើនសកម្មភាពកម្សាន្តបានកាន់តែច្រើន ដើម្បីជួយពង្រឹងសុខភាព និងសុខុមាលភាពរបស់ពួកគាត់។ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង មានប្រសាសន៏ថា៖ តាមរយៈការផ្តល់អំណោយជាសម្ភារហាត់ប្រាណនេះ ក្រុមហ៊ុនព្រូដិនសល កំពុងតែជួយដល់យើងចំពោះការព្យាយាមធ្វើឱ្យ (ប្រជាពលរដ្ឋ) មានសុខភាពល្អ។ ហើយការបំពាក់ឧបករណ៍ហាត់ប្រាណប្រកបដោយសុវត្ថិភាព និងសមរម្យនៅទីនេះ នឹងផ្តល់ភាពងាយស្រួលរបស់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ក្នុងការប្រើប្រាស់តាមដែលពួកគាត់ត្រូវការ។ សម្រាប់ពលរដ្ឋមួយរូបក្នុងក្រុងខេត្តស្វាយរៀង លោកស្រី គង់ សុផុន ឧបករណ៍ហាត់ប្រាណសាធារណៈទាំងនេះគឺជាការលើកទឹកចិត្តសម្រាប់រូបលោកស្រីផ្ទាល់ដើម្បីផ្តើមបង្កើតទម្លាប់ហាត់ប្រាណឱ្យបានល្អ។ លោកស្រីបាននិយាយទៀតថា៖ កន្លែងហាត់ប្រាណដែលឧបត្ថម្ភដោយក្រុមហ៊ុន ព្រូដិនសលអនុញ្ញាតឱ្យមនុស្សចាស់ដូចជារូបខ្ញុំហាត់ប្រាណដែលជួយយើងសម្រួលនិងកាត់បន្ថយភាពតានតឹងដែលធ្វើអោយយើងមានអារម្មណ៍ល្អ។ ខ្ញុំមកហាត់ប្រាណជារៀងរាល់ថ្ងៃ រយៈពេលកន្លះម៉ោងឬច្រើនជាងនេះទៀត។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានផ្ដើមយុទ្ធនាការផ្សព្វផ្សាយថ្មីរបស់ខ្លួន ដែលត្រូវបានគេហៅថា WeDO ក្នុងឆ្នាំ ២០១៩ នេះ ដោយផ្តោតទៅលើការផ្ដល់នូវបទពិសោធន៍ប្រកបដោយភាពងាយស្រួលដល់អតិថិជន ព្រមទាំងផ្តល់ជូននូវដំណោះស្រាយច្រើនយ៉ាង និងពេញលេញ ដើម្បីផ្ដល់តម្រូវការផ្នែកការពារហិរញ្ញវត្ថុ និងផ្តល់ផែនការសម្រាប់ការថែរក្សាសុខភាព និងសុខុមាលភាព ការសន្សំ និងការចូលនិវត្តន៍៕ (អត្ថបទពាណិជ្ជកម្ម) | ស្វាយរៀង, ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩ - ឥឡូវនេះប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀងអាច ហាត់ប្រាណបាន ក្នុងបរិយាកាសប្រកបដោយផាសុកភាព និងភាពសប្បាយរីករាយ បន្ទាប់ពី ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ បានឧបត្ថម្ភជាកន្លែង និងឧបករណ៍ហាត់ប្រាណនៅក្នុងសួនសាធារណៈមួយ ដែលមានទីតាំងក្នុងទីរួមខេត្ត។ |
មិនមានតំណាងមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ ទី៣៩ ដែលធ្វើតាមអនឡាញនៅថ្ងៃទី២៦ ខែតុលាឡើយ។ បើតាមវីដេអូនៃកិច្ចប្រជុំ អេក្រង់សម្រាប់មីយ៉ាន់ម៉ាមិនមានរូបភាពមនុស្សឡើយ តែមានពាក្យមីយ៉ាន់ម៉ា។ លោកស្រី Retno Masurdi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បញ្ជាក់ថា អាស៊ានត្រៀមទទួលតំណាងមីយ៉ាន់ម៉ាសម្រាប់កិច្ចប្រជុំកំពូលនេះ តែមីយ៉ាន់ម៉ាបែរជាមិនបញ្ជូនតំណាងតាមការអញ្ជើញរបស់អាស៊ាន។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទិ២៦ ខែតុលា ក្រសួងការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា បញ្ជាក់ថា អាស៊ាន បានអញ្ជើញលោក Chan Aye លេខាធិការអចិន្រ្តៃយ៍ក្រសួងការបរទេសឱ្យចូលរួមក្នុងជំនួបកំពូល ជំនួសលោក មីន អ៊ុងឡាំង ប្រមុខរបបសឹក។ ដោយសារហេតុនេះ មីយ៉ាន់ម៉ា ក៏សម្រេចមិនបញ្ជូនតំណាងតែម្ដង ព្រោះអាស៊ានបដិសេធអញ្ជើញប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល ឬរដ្ឋមន្រ្តីជាតំណាងមីយ៉ាន់ម៉ាឱ្យចូលប្រជុំ។ ក្រសួងការបរទេសមីយ៉ាន់ម៉ាបន្តថា ការទម្លាក់កម្រិតតំណាងរបស់មីយ៉ាន់ម៉ា និងតួនាទីក្នុងការជជែក និងការសម្រេចចិត្តពេលកិច្ចប្រជុំ គឺផ្ទុយពីគោលការណ៍ និងនីតិវិធីរបស់អាស៊ាន។ ទោះជាយ៉ាងណា ក្រសួងដដែលនេះ អះអាងថា អវត្តមានពេលនេះ មិនមែនជាការប្រឆាំងអាស៊ាន ឬការធ្វើពហិការអ្វីឡើយ តែជាការអនុវត្តសិទ្ធិក្នុងនាមជាសមាជិកស្របតាមគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអាស៊ានតែប៉ុណ្ណោះ។ លើបញ្ហាមីយ៉ាន់ម៉ានេះ ក្នុងសេចក្ដីថ្លែងការណ៍ប្រធានកិច្ចប្រជុំ មេដឹកនាំអាស៊ាននៅតែស្នើឱ្យមីយ៉ាន់ម៉ាអនុវត្តតាមកុងសង់ស៊ីស៥ចំណុច ពិសេសសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់អាស៊ាន និងការអនុញ្ញាតឱ្យជួបគ្រប់ភាគីទាំងអស់។ ចំណុចជួបគ្រប់ភាគីនេះហើយ ជាបញ្ហារាំងស្ទះដល់ទស្សនកិច្ចរបស់ប្រេសិតអាស៊ាន ព្រោះរបបយោធាមិនព្រមឱ្យមានជំនួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ក្ដីក្ដាំនៅតុលាការ។ ទោះមានបញ្ហាក្ដី មេដឹកនាំអាស៊ាន ចាត់ទុកមីយ៉ាន់ម៉ាជាសមាជិកគ្រួសារអាស៊ានដដែល ហើយទទួលស្គាល់ថា មីយ៉ាន់ម៉ាត្រូវការពេលវេលា និងលំហនយោបាយដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ច្រើនស្អេកស្អះ។ ប៉ុន្តែអាស៊ានក៏បញ្ជាក់ថា បញ្ហារបស់មីយ៉ាន់ម៉ា ក៏មិនគួរប៉ះពាល់ដំណើការកសាងសហគមន៍អាស៊ាន និងការសម្រេចចិត្តនានាដែរ៕ | ក្រសួងការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានការពារជំហរមិនបញ្ជូនតំណាងមិនមែននយោបាយចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា។ បើតាមប្រមុខការទូតឥណ្ឌូណេស៊ី អាស៊ានត្រៀមទទួលតំណាងមីយ៉ាន់ម៉ារួចហើយ តែគ្មានអ្នកចូលរួម។ ឯក្នុងសេចក្ដីងថ្លែងការណ៍របស់ប្រធានអាស៊ាន អង្គការតំបន់នេះនៅតែចាត់ទុកមីយ៉ាន់ម៉ាជាសមាជិកដដែល ហើយបន្តទទូចឱ្យមីយ៉ាន់ម៉ាចូលរួមដោះស្រាយវិបត្តិតាមអនុសាសន៍៥ចំណុច។ |
តាមរយៈកំណាព្យនេះ អ្នកអានអាចទទួលបានព័ត៌មានវប្បធម៌ សេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យាព័ត៌មាន សង្គម។ល។ និយាយជារួម អានសៀវភៅមួយក្បាននេះ អនុញ្ញាតឲ្យអ្នកអានអាចយល់ដឹងពីជីវិតពិតរបស់កម្ពុជាក្នុងសម័យថ្មីៗនេះ។ ឬអាចនិយាយម្យ៉ាងទៀតបានថា អានកំណាព្យដើម្បីទទួលព័ត៌មាន។ អត្ថបទភាគច្រើននិយាយពីជីវិតបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា។ តំណាងសារព័ត៌មានថ្មីៗបញ្ជាក់ថា មូលហេតុដែលនាំឲ្យស្ថាប័នរបស់ខ្លួនផលិតសៀវភៅមួយក្បាលនេះឡើង ព្រោះ អាជីពកំណាព្យសឹងតែបាត់ខ្លួនពីទីផ្សារនៃប្រទេសកម្ពុជាទៅហើយ។ ឥឡូវនេះ បើចេះអាជីពកំណាព្យ តើទៅរកការងារធ្វើនៅឯងណា? កំណាព្យ មិនត្រឹមតែជាអាជីពមួយប៉ុណ្ណោះទេ។ តែកំណាព្យជាផ្នែកមួយនៃអក្សសាស្ត្រ ជាផ្នែកមួយនៃសិល្បៈ និងជាផ្នែកមួយនៃមនោគមន៍វិជ្ជាដ៏ស៊ីជម្រៅ។ មិនត្រឹមតែប៉ុណ្ណោះ កំណាព្យអាចដើរតួនាទីជាឧបករណ៍បម្រើសេវាទីផ្សារ និងលក់ក៏បានដែរ។ ចូលរួមថែរក្សា ការពារកំណាព្យកុំឲ្យបាត់បង់ មានន័យថា ចូលរួមថែរក្សាវប្បធម៌ខ្មែរ។ សូមបញ្ជាក់ថា សាលារៀនវ៉េស្ហឡាញន៍ គឺជាអ្នកឧបត្ថម្ភមួយក្នុងចំណោមអ្នកឧបត្ថម្ភដទៃទៀតដែលធ្វើឲ្យសៀវភៅអាជីពកំណាព្យនេះលេចចេញជារូបរៀងឡើង៕ (អត្ថបទពាណិជ្ជកម្ម) | ដោយសង្កេត និងយល់ឃើញថា អាជីពកំណាព្យខ្មែរកំពុងឈានទៅរកការបាត់បង់ពីទីផ្សារនៃប្រទេសកម្ពុជានោះ សារព័ត៌មានអេឡិចត្រូនិកថ្មីៗបានចំណាយពេលជាង១ឆ្នាំដើម្បីផលិតសៀវភៅកំណាព្យដែលមានចំណងជើងថា៖«កម្ពុជា និងសម័យកាល Digital»។ សៀវភៅនេះដែលមានកម្រាសប្រមាណជា១៦០ទំព័រ នឹងត្រូវចេញផ្សាយនៅខែសីហាខាងមុនេះ។ |
«ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលទាំងអស់ឱ្យពិចារណាការធ្វើតេស្តម្តងហើយម្តងទៀតសម្រាប់អ្នកធ្វើដំណើរ រួមជាមួយនឹងការអនុវត្តវិធានការសមស្រប និងមានប្រសិទ្ធភាពដ៏ទៃទៀត ដោយមានគោលបំណងចៀសវាងហានិភ័យនៃការឆ្លងដើម្បីអនុញ្ញាតឱ្យមានការធ្វើដំណើរ និងលើកស្ទួយផ្នែកសេដ្ឋកិច្ច»។ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយដែលស្នើឱ្យប្រទេសនានាចាត់វិធានការសមស្របកុំតក់ក្រហល់។ លោក ហ្គូតេរ៉េស បានបន្តថា ប្រជាជននៅទ្វីបអាហ្រ្វិកមិនគួរត្រូវបានគេស្តីបន្ទោសចំពោះការរកឃើញនិងការចែករំលែកព័ត៌មាន ពាក់ព័ន្ធនឹងវីរុសកូវីដ-១៩ បំបប្លែងថ្មី អូមីក្រុងឡើយ។ លើសពីនេះ ប្រជាជននៅទ្វីបអាហ្រ្វិកក៏មិនគួរត្រូវបានស្តីបន្ទោសពាក់ព័ន្ធនឹងអត្រាអ្នកចាក់វ៉ាក់សាំងទាបដែរ។ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ២៩ ខែវិច្ឆិកា បានព្រមានថា វីរុសកូវីដ-១៩ បំបប្លែងថ្មី អូមីក្រុងមានហានិភ័យរាលដាលជាសកលខ្ពស់ ខណៈដែលប្រទេសជាច្រើនបានរាយការណ៍ឆ្លងពាក់ព័ន្ធនឹងវីរុសនេះ។ វីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ត្រូវបានរកឃើញជាលើកដំបូងនៅអាហ្វ្រិកខាងត្បូង។ បច្ចុប្បន្ន អាម៉េរិក អង់គ្លេស រួមទាំងប្រទេសមួយចំនួនទៀតបាន ប្រកាសហាមឃាត់អ្នកដំណើរមកពីប្រទេសមួយចំនួននៅទ្វីបអាហ្រ្វិក។ ប្រទេសនៅទ្វីបអាហ្រ្វិក គឺជាប្រទេសដែលមានអត្រាប្រជាជនចាក់វ៉ាក់សាំងទាបបំផុតនៅទូទាំងពិភពលោក ដោយសារកង្វះលទ្ធភាពទទួលបានវ៉ាក់សាំង។ កន្លងមក ប្រមុខ UN បានលើកឡើងបញ្ហាវិសមភាពវ៉ាក់សាំងនៅជុំវិញពិភពលោក។ លោក បានជំរុញឱ្យប្រទេសអ្នកមានចែករំលែកវ៉ាក់សាំងដល់ប្រទេសខ្វះខាត មុនចាក់វ៉ាក់សាំងដូសទី៣ជូនពលរដ្ឋខ្លួន។ លោក ហ្គូតេរ៉េស លើកឡើងថា អត្រាអ្នកចាក់វ៉ាក់សាំងទាបនេះជាមូលដ្ឋានដែលវីរុសកូវីដ-១៩ បំប្លែងជាប្រភេទផ្សេងៗ៕ | ប្រមុខអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី ២៩ ខែ វិច្ឆិកា លើកឡើងពីការព្រួយបារម្ភជុំវិញលទ្ធភាពនៃការឯកោរបស់រដ្ឋនៅអាហ្វ្រិកខាងត្បូង បន្ទាប់ប្រទេសនានាជុំវិញពិភពលោកចាត់វិធានការហាមឃាត់អ្នកដំណើរពីតំបន់នេះចូលប្រទេសព្រោះបារម្ភជុំវិញវីរុសកូវីដ-១៩ បំបប្លែងថ្មីអូមីក្រុង។ |
អរុណា ច័ន្ទរាជ្យ ជាពន្លកគុនចម្រុះស្រករក្រោយនៅក្លិប Cambodian Top Team បង្ហើបអំពីកីឡាករគំរូដែលខ្លួនចូលចិត្តគឺសិស្សច្បងរួមក្រុម រិន សារ័ត្ន។ សារ័ត្ន ជាកូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ ដែលកំពុងហ្វឹកហាត់នៅក្លិបជាមួយគ្នា ហើយ សិស្សច្បងរូបនេះថែមទាំងមានបទពិសោធន៍ក្រែលនៅសង្វៀនប្រដាល់ក្នុងស្រុក និង សង្វៀនលំដាប់ពិភពលោក ONE CHAMPIONSHIP ទៀតផង។ អរុណា ច័ន្ទរាជ្យ គូសបញ្ជាក់បែបនេះ៖«កីឡាករគុនចម្រុះដែលខ្ញុំចូលចិត្តនិងចាត់ទុកជាគំរូល្អគឺ បង រិន សារ័ត្ន។ គាត់មិនត្រឹមតែចេះក្បាច់គុនចម្រុះ តែគាត់ចេះគុនខ្មែរដែរ។ ពេលទៅប្រកួតនៅ ONE អីហ្នឹង គាត់អាចវ៉ៃឈរ ចាប់ឃ្លេ ឬ ហៅថាវ៉ៃក្បាច់ MMA បានល្អ។ ដូច្នេះសមត្ថភាពរបស់គាត់គឺមានគ្រប់ក្បាច់ទោះវ៉ៃក្នុងជំហរបែបណាក៏ដោយ»។ និស្សិតផ្នែកច្បាប់ឆ្នាំទី៣នៅសកលវិទ្យាល័យបញ្ហាសាស្ត្ររូបនេះរៀបរាប់បន្តថា រិន សារ័ត្ន តែងតែផ្ដោតមួយរយភាគរយក្នុងការប្រកួតដោយប្រើក្បាច់អស់ពីកម្លាំងកាយចិត្ត និង ការហ្វឹកហាត់ប្រចាំថ្ងៃ ហើយម៉ឺងម៉ាត់មិនលេងសើចច្រើននៅពេលហ្វឹកហាត់។ គុណសម្បត្តិមួយទៀតដែល អរុណា ចូលចិត្តគឺ ៖«បង រិន សារ័ត្ន ជាមនុស្សជួយយកអាសាច្រើន។ គាត់ចេះជួយប្អូនៗ និង មិត្តរួមក្រុម។ ពេលមានកម្មវិធីប្រកួតម្ដងៗ មិនថាខ្ញុំ ឬ អ្នកណាទេគាត់តែងតែយកចិត្តទុកដាក់និងជួយបង្ហាត់បង្ហាញចំពោះការត្រៀមខ្លួនជានិច្ច»។ រិន សារ័ត្ន មានបទពិសោធន៍ឡើងវ៉ៃសង្វៀនគុនចម្រុះចំនួន ១០ ដង និង ឡើងសង្វៀនប្រកួតប្រដាល់គុនខ្មែរបានជាង៣០ ដង។ សារ័ត្ន តែងតែទទួលបានការអញ្ជើញទៅប្រកួតនៅសង្វៀនកម្រិតអន្តរជាតិ ONE ជារឿយៗមួយរយៈចុងក្រោយនេះ។ កីឡាករអាយុ២៣ឆ្នាំដដែលនេះបានប្រាប់ថា គេចូលហ្វឹកហាត់ល្បុក្កតោបានរយៈពេល ២ ឆ្នាំ និងទទួលបានកម្រិតក្រមាបៃតង។ គេបានចេញសម្ដែងក្បាច់គុនល្បុក្កតោក្នុងកម្មវិធីថ្នាក់ជាតិធំៗជាច្រើនដូចជាកម្មវិធីអង្គរសង្ក្រាន្ត និង កម្មវិធីដែលមានការបង្ហាញក្បាច់គុនជាច្រើនទៀត។ កូនសិស្សរបស់លោក ហ៊ុន ច័ន្ទរាជ្យ ពិពណ៌នាថា រូបគេមិនសូវបានចេញទៅវ៉ៃច្រើនទោះគ្រូចង់ចាប់គូឲ្យក្ដី ពោលប្រកួតបានតែម្ដងគត់នៅប្រទេសថៃកាលឆ្នាំមុនក្នុងកម្មវិធីប្រកួត MMA។ ការអាក់ខាននេះដោយសារតែ ឪពុកម្ដាយមិនសូវចង់ឲ្យឡើងប្រកួត ហើយការសិក្សាផ្ទាល់ខ្លួនក៏មមាញឹកថែមទៀតនៅឆ្នាំទី៣ កៀកនឹងបញ្ចប់ថ្នាក់បរិញ្ញាបត្រទៅហើយ។ បែបណាក៏ដោយ គេនឹងខិតខំទ្វេដងដើម្បីទទួលបានការប្រកួតនៅថ្ងៃខាងមុខ និង មិនទាន់មានចិត្តបោះបង់ចោលត្រឹមនេះនោះទេ។ ពេលសួរថា ម៉ាក់ប៉ាមិនមានខ្សែ ឬ ឈានជ័រជាអ្នកប្រដាល់ហេតុអ្វីបានចូលចិត្តការហាត់ក្បាច់គុនទាត់ទាក់មួយនេះ? អរុណា បានឆ្លើយថា ៖«ម៉ាក់ប៉ាខ្ញុំអត់មានខ្សែជាអ្នកប្រដាល់មែន ប៉ុន្តែពេលខ្ញុំនៅតូច ខ្ញុំតែងតែអង្គុយក្បែរជីតារបស់ខ្ញុំដែលគាត់ចូលចិត្តមើលប្រដាល់។ ដូច្នេះអារម្មណ៍ខ្ញុំចេះតែដក់ជាប់និងចូលចិត្តដល់បច្ចុប្បន្ន។ ហើយខ្ញុំក៏ចូលហាត់ល្បុក្កតោទៅកាល ៧ ឆ្នាំមុន»។ គួរដឹងដែរថា អរុណា ច័ន្ទរាជ្យ បានចូលហ្វឹកហាត់ប្រដាល់នៅក្លិប Cambodian Top Team ក្នុងរយៈពេល ៥ ឆ្នាំមកហើយបន្ទាប់ពីហ្វឹកហាត់ល្បុក្កតោ បានរយៈពេល ២ ឆ្នាំ។ ការចូលហាត់ល្បុក្កតោកាល៧ឆ្នាំមុននៅភ្នំពេញ និង បន្តមកហាត់នៅក្លិប CTT តាមរយៈកីឡាការិនី សំ ថារ័ត្ន៕ | អត្ថបទ៖ ស៊ីធី |
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា គម្រោងនេះ នឹងជួយដល់ការងារកសិកម្មរបស់ប្រជាពលរដ្ឋរស់នៅតាមប្រឡាយទាំង៣ខេត្តជាង ៥០ម៉ឺនហិកតា។ ក្រៅពីរំដោះទឹកលិចរាជធានីភ្នំពេញ គម្រោងព្រែកជីកនេះ នឹងជួយទប់ស្កាត់តំបន់លិចទឹកជាង ៣០ម៉ឺនហិកតា ជាពិសេសស្រែចម្ការរបស់ពលរដ្ឋ និងរោងចក្រកាត់ដេរ។ «ប្រឡាយខ្លះទំហំតែ៥ម៉ែត្រ ហើយត្រូវពង្រីកដល់ទទឹង ៨០ម៉ែត្រ ទៅ១០០ម៉ែត្រ។ ដូច្នេះខ្ញុំសូមអរគុណប្រជាពលរដ្ឋ ដែលសហការ។» សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ។ គម្រោងនេះ មានការស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ដែលប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង។ រដ្ឋ ក៏សាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ ទ្វារទឹក (ក្បាលហុង) ចំនួន ១កន្លែង។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយរដ្ឋបាលខេត្ត ទទួលបន្ទុកដោះស្រាយសំណងខូចខាតផ្ទះរបស់ប្រជាពលរដ្ឋនៅតាមប្រឡាយ។ ម្ចាស់ផ្ទះមួយរូបនៅឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បញ្ជាក់ថា ផ្ទះរបស់លោក ត្រូវបានបាត់បង់ទាំងស្រុង ដោយសារចូលដីប្រឡាយថ្មីនេះ។ ពលរដ្ឋសុំមិនបញ្ចេញអត្តសញ្ញាណរូប អះអាងថា គ្រួសាររបស់លោក នឹងទទួលបានសំណងស្របច្បាប់ ប៉ុន្តែពួកគេ មិនទាន់ដឹងច្បាស់ថាទទួលបានសំណងខូចខាតប៉ុន្មានៅឡើយទេ៕ | កំពង់ស្ពឺ៖ គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប ត្រូវបានអនុវត្តកាលពីខែធ្នូ ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ដំណាក់កាលទី២ នៅដំណាច់ខែសីហា ឆ្នាំ២០២៤។ ប្រឡាយរំដោះទឹកនេះ មានប្រវែង២៦០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តកណ្ដាល និងកំពង់ស្ពឺ ។ រដ្ឋ បានចំណាយថវិកាប្រមាណ ៤០០លានដុល្លារអាម៉េរិក ដើម្បីរំដោះទឹកស្ទឹងព្រែកត្នោត។ |
ខាងក្រោមនេះជាប្រសាសន៍របស់លោក ច្រឹក សុខនីម ដែលថ្លែងក្នុងសន្និសីទសារព័ត៌មានអំពីស្ថានភាពអចលនទ្រព្យនៅកម្ពុជា នៅថ្ងៃទី២៤ខែមករា៖ ជាការមើលឃើញរបស់ប្រធានសមាគមអចលនទ្រព្យរបស់កម្ពុជារូបនេះ ក្នុងរាជ លែងមាន ឬនៅសល់តិចតួចប៉ុណ្ណោះក្នុងក្រុង លំនៅឋានត្រូវខ្ទាតចេញទៅជាយក្រុង ឬក្រៅក្រុង ដោយជំនួសមកវិញដោយអគារពាណិជ្ជកម្មខ្ពស់។ ដីកាន់តែថ្លៃ ប្រជាជនកើនឡើង ការរស់នៅកាន់តែចង្អៀត។ ប្រជាពលរដ្ឋ ពិសេស អ្នកធ្វើការក្នុងក្រុង ត្រូវបង្ខំចិត្តរស់នៅក្នុងអគារខ្ពស់ៗ ខុនដូ អាផាតមិន ។ នេះជាការវិវឌ្ឍន៍ទៅថ្ងៃមុខ។ «មនុស្សរស់ដូចម្ដេចបើដីចង្អៀតក្នុងរយៈពេល ១០ ទៅ១៥ឆ្នាំខាងមុខ។ ខ្ញុំយល់ថាប្រជាពលរដ្ឋនឹងផ្លាស់ប្ដូរផ្ដត់គំនិត។ សព្វថ្ងៃប្រជាជនកម្ពុជាភាគច្រើន និយមរស់នៅក្នុងផ្ទះល្វែង ផ្ទះវីឡា ប៉ុន្តែទៅអនាគតបែបផែនស៊ីវីល័យរបស់មនុស្សនឹងប្រែប្រួល ពួកគាត់ធ្វើការក្នុងក្រុង ត្រូវរស់នៅក្នុងក្រុង តែត្រូវរស់នៅក្នុងខុនដូ ឬអាផាតមិន»។ នេះជាការលើកឡើងរបស់លោក ច្រឹក សុខនីម ។ លោក ច្រឹក សុខនីម បានបង្ហាញតួលេខនៃការទិញខុនដូដូច្នេះថា៖«ទីផ្សារខុនដូនៃលំនៅឋាននាពេលបច្ចុប្បន្ននេះ ត្រូវបានទិញ ឬកាន់កាប់ដោយជនជាតិបរទេស ៧០ភាគរយ ហើយ ៣០ភាគរយត្រូវបានទិញដោយប្រជាជនខ្មែរ សម្រាប់អ្នកមកពីបរទេសហើយភាគច្រើនពួកគាត់ជួលទេ រស់នៅភាគតិច»៕ | ភ្នំពេញ៖ បច្ចុប្បន្នបរទេសកាន់កាប់ចំណែកទីផ្សារខុនដូ ដល់ទៅ ៧០ភាគរយ។ អ្នកក្នុងស្រុក មិនទាន់ទទួលយករបៀបរស់នៅក្នុងអគារខ្ពស់នៅឡើយ។ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) អះអាងថា រយៈពេល១០ ទៅ១៥ឆ្នាំទៀត ការងាកមករស់នៅក្នុងអគារខ្ពស់របស់ប្រជាពលរដ្ឋ ពិសេសអ្នកធ្វើការក្នុងក្រុង នឹងកើតមាន។ |
ថ្ងៃទី២០ ខែសីហា ជាថ្ងៃចុងក្រោយនៃសន្និបាតបក្សប្រជាធិបតេយ្យ។ សន្និបាតនេះ បញ្ចប់ទៅដោយការថ្លែងសុន្ទរកថាទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីតំណាងបក្សពីសំណាក់លោក ចូ បៃឌិន ។ លោក បៃឌិន បានរិះគន់ការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយសន្យាដឹកនាំអាមេរិកទៅរកភាពភ្លឺស្វាង និងការរួបរួមគ្នាឡើងវិញ។ «ប្រធានាធិបតីបច្ចុប្បន្ន គ្របដណ្ដប់អាមេរិកទៅដោយភាពងងឹតយូរពេកហើយ។ ប្រសិនបើអ្នកទុកចិត្តខ្ញុំជាមួយតំណែងប្រធានាធិបតី ខ្ញុំនឹងនាំយកអ្វីល្អបំផុតសម្រាប់យើងទាំងអស់គ្នា មិនមែនអ្វីដែលអាក្រក់ឡើយ។ ខ្ញុំជាមិត្តនៃពន្លឺ មិនមែនភាពខ្មៅងងឹតឡើយ។» លោក បៃឌិន និយាយបែបនេះក្នុងសុន្ទរកថាតាមប្រព័ន្ធអនឡាញពីស្រុកកំណើតក្នុងរដ្ឋ Delaware ហើយបន្តថា ដល់ពេលដែលប្រជាជនទាំងអស់រួបរួមគ្នា។ និយាយដល់រឿង COVID-19 វិញ លោក បៃឌិន ស្នើឲ្យប្រជាជនអាមេរិកដាក់ពិន័យលោក ត្រាំ តាមរយៈការបោះឆ្នោតទម្លាក់ពីតំណែងប្រធានាធិបតី។ នៅអាមេរិក COVID-19 បានសម្លាប់មនុស្សច្រើនជាង១៧ម៉ឺននាក់ ហើយសេដ្ឋកិច្ចប្រទេសក៏រងគ្រោះខ្លាំងដោយសារវិធានការបិទប្រទេស។ ក្នុងសុន្ទរកថា២២នាទី លោក បៃឌិន ហៅចំណាត់ការរបស់រដ្ឋបាលលោក ត្រាំ ជារឿងមិនអាចអត់ឱនឲ្យបានឡើយ ព្រោះអាមេរិកមានអ្នកស្លាប់ច្រើនជាងគេ។ នេះជាការប៉ុនប៉ងការលើកទីបីរបស់លោក បៃឌិន ក្នុងការប្រជែងតំណែងប្រធានាធិបតីអាមេរិក។ សម្រាប់យុទ្ធនាការឈានទៅកាន់ការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា លោក បៃឌិន វ័យ៧៧ឆ្នាំ ធ្វើបានល្អជាងការព្យាយាមពីរលើកមុន ដោយធ្លាក់វគ្គជម្រុះផ្ទៃក្នុងបក្ស។ អតីតអនុប្រធានាធិបតីរបស់លោក បារ៉ាក់ អូបាម៉ា រូបនេះ ជ្រើសរើសលោកស្រី កាម៉ាឡា ហារីស ជាដៃគូសម្រាប់បេក្ខភាពអនុប្រធានាធិបតី។ លោកស្រី ហារីស រងបរាជ័យដោយសារលោក បៃឌិន ក្នុងការជម្រុះបេក្ខភាពផ្ទៃក្នុងបក្សដែរ៕ | លោក ចូ បៃឌិន នៅថ្ងៃទី២០ ខែសីហា (ម៉ោងអាមេរិក) បានប្រកាសទទួលយកការតែងតាំងជាបេក្ខភាពប្រធានាធិបតីបក្សប្រជាធិបតេយ្យជាផ្លូវការ ជាមួយនឹងការសន្យាបញ្ចប់ភាពខ្មៅងងឹតនៅអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ។ លោក បៃឌិន ក៏ប្ដេជ្ញាចិត្តដោះស្រាយវិបត្តិ COVID-19 ឲ្យបាន ខណៈអាមេរិកកំពុងឈរលេខមួយលើតារាងប្រទេសមានករណីឆ្លងច្រើនជាងគេ។ |
ការចេញសេចក្ដីជូនដឹងរបស់ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្ទាប់ពីមានការលើកឡើងរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពីបញ្ហាមាន ថៅកែ រោងចក្រ សហគ្រាស មួយចំនួន ទាមទារលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំងរបស់កម្មករ-កម្មការិនី ដើម្បីអាចចូលធ្វើការងារវិញ។ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបរាប់ក្នុងសេចក្ដីជូនដំណឹងដូច្នេះ៖« ក្រសួងការងារ សូមជម្រាបដល់ម្ចាស់ ឬនាយក រោងចក្រ សហគ្រាស ដែលស្ថិតក្នុងតំបន់លឿងទុំ នៃភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយបើកដំណើរការសកម្មភាពអាជីវកម្ម ផលិតកម្ម ឡើងវិញ មិនត្រូវមានភ្ជាប់លក្ខខណ្ឌទៅនឹងការចាក់វ៉ាក់សាំងនោះទេ»។ ក្នុងករណីមានរោងចក្រ ឬសហគ្រាស ណាដែលមានការទាមទារលិខិតចាក់វ៉ាក់សាំងពីកម្មករ-កម្មការិនី ក្រសួងការងារ បណ្ដុះបណ្ដាលនិងវិជ្ជាជីវៈ នឹងចុះធ្វើអធិការកិច្ចភ្លាមបន្ទាប់ពីទទួលបានព័ត៌មាន។ កម្មករ-កម្មការិនី អាចអាចជូនដំណឹងដល់ក្រសួង ឬមន្រ្តីការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាបន្ទាន់ តាមរយៈតេឡេក្រាម https://t.me/KhmerWorkerChat ។ រដ្ឋមន្រ្តីក្រសួងការងារ ស្នើឲ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវបើកប្រាក់ឈ្នួលសម្រាប់ខែមេសា ៥០ភាគរយ និងប្រាក់ឧបត្ថម្ភនានា ដែលបានពន្យាពេលនៅក្នុងអំឡុងនៃការបិទខ្ទប់កន្លងទៅ ដល់កម្មករ នយោជិតមិនឲ្យហួសពីថ្ងៃ១៤ ខែឧសភា ឆ្នាំ២០២១ឡើយ។ ចំពោះកម្មករ និយោជិត ដែលស្ថិតក្នុងតំបន់ក្រហម និងលឿងទុំ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវពិចារណាបើកប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភនេះតាមប្រព័ន្ធធនាគារ។ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារក៏អំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ យោគយល់ លើកលែង ថ្លៃជួលបន្ទប់ ឬបន្ធូរបន្ថយថ្លៃជួលបន្ទប់ ឬពន្យាការបង់ថ្លៃជួលបន្ទប់ជូនកម្មករ និយោជិត ឲ្យអស់លទ្ធភាព ក្នុងវិបត្តិកូវីដ-១៩នេះ៕ | ភ្នំពេញ៖ ក្រោយបញ្ចប់វិធានការបិទខ្ទប់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនអនុញ្ញាតឲ្យ ម្ចាស់ ឬនាយក រោងចក្រ សហគ្រាស ភ្ជាប់នូវលក្ខខណ្ឌការចាក់វ៉ាក់សាំង ដល់កម្មករ-កម្មការិនី អាចចូលធ្វើការនោះទេ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែឧសភា។ |
ឧត្តរមានជ័យ៖ សព្វថ្ងៃ ប្រជាពលរដ្ឋចំនួន៧៤គ្រួសារ ដែលរស់នៅភូមិទួលព្រិច ឃុំស្វាយចេក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មិនទាន់មានខ្សែបណ្តាញតភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់នៅឡើយ។ ស្របពេលដែលពុំទាន់មានខ្សែបណ្តាញតភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់នោះ មានប្រជាពលរដ្ឋប្រមាណ៥០គ្រួសារ ដែលស្មើនឹង៦៧,៥ភាគរយនៃពលរដ្ឋសរុបក្នុងភូមិទួលព្រិច បាននាំគ្នាបង់រំលស់សូឡា ដើម្បីទាញយកថាមពលពន្លឺព្រះអាទិត្យ មកផ្គត់ផ្គង់តម្រូវការរស់នៅប្រចាំថ្ងៃ។ បច្ចុប្បន្ន ថាមពលអគ្គីសនីបានក្លាយជាតម្រូវការចាំបាច់មួយ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្ស។ ដ្បិតថា គ្មានខ្សែបណ្តាញ ឬប្រព័ន្ធតភ្ជាប់ចរន្តអគ្គិសនីខ្វាត់ខ្វែង ប្រើប្រាស់ ប៉ុន្តែសម្រាប់ពលរដ្ឋដែលរស់នៅក្នុងភូមិទួលព្រិច ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីទីរួមស្រុកអន្លង់វែង បាននាំគ្នាដំឡើងផ្ទាំងសូឡានៅលើដំបូលផ្ទះរៀងៗខ្លួន និងនៅលើបង្គោលឈើ ដើម្បីទាញយកថាមពលពីពន្លឺព្រះអាទិត្យ។ ថាមពលនេះ អ្នកស្រុកប្រើសម្រាប់ដាក់អំពូលបំភ្លឺផ្ទះ បញ្ជូលថ្មទូរសព្ទ បើកកង្ហារ និង មើលទូរទស្សន៍ ជាដើម។ អស់រយៈពេល៤ឆ្នាំមកហើយ ដែលអ្នកស្រី នុត សុវណ្ណារ៉ា បានប្តូរពីការប្រើថាមពលអគ្គិសនីពីអាគុយ មក ប្រើប្រាស់ថាមពលសូឡានៅក្នុងផ្ទះវិញ។ ការសម្រេចចិត្តផ្លាស់ប្តូរប្រភពថាមពលអគ្គិសនីនេះ គឺដោយសារគ្រួសាររបស់អ្នកស្រី មានសមាជិកច្រើន និងមិនចង់លំបាកក្នុងការប្រើប្រាស់អាគុយ ដោយដោះដូរពីអាគុយមួយទៅអាគុយមួយទៀត ដើម្បីយកទៅបញ្ចូលភ្លើង ក្នុងរយៈពេល៣ថ្ងៃម្តង។ អ្នកស្រី សុវណ្ណរ៉ា បន្តថា ពីដំបូងឡើយ នៅក្នុងផ្ទះអ្នកស្រី ប្រើប្រាស់សូឡាតែមួយបន្ទះទេ ក្នុងតម្លៃជិត៤០០,០០០រៀល (ជិត៤សែនរៀល) ប៉ុន្តែដោយថាមពលពីសូឡាមួយបន្ទះនេះ ប្រើមិនគ្រាប់ អ្នកស្រី ក៏សម្រេចបង់រំលស់សូឡាមួយបន្ទះទៀត។ ស្រ្តីវ័យ៣៩ឆ្នាំរូបនេះ និយាយដូច្នេះថា៖«សូឡាមួយបន្ទះចុងក្រោយនេះ ខ្ញុំបង់រំលស់មួយខែ២ម៉ឺន៨ពាន់រៀល ហើយបង់រហូតដល់ពេល២ឆ្នាំ បានដាច់»។ ជាប្រចាំថ្ងៃ គ្រួសាររបស់អ្នកស្រី សុវណ្ណារ៉ា ប្រើប្រាស់ថាមពលសូឡានេះ សន្សំសំចៃណាស់ពិសេសគឺ អំឡុងរដូវវស្សាតែម្តង ដែលសូឡាមិនអាចស្រូបពន្លឺព្រះអាទិត្យបានច្រើន។ អ្នកស្រី បានបន្ថែមថា៖«ពេលថ្ងៃយើងប្រើសូឡានេះ តែពេលកូនបញ្ចូលថ្មទូរសព្ទសម្រាប់រៀនតាមអនឡាញប៉ុណ្ណោះ។ ក្រៅពីនេះ គឺយើងត្រូវបញ្ចូលទុកប្រើប្រាស់ពេលយប់ ដូចជា បើកកង្ហារ បើកអំពូលភ្លើងអីជាដើម...»។ សម្រាប់លោក ស៊ឹម សេងហៀង វិញ ក៏មិនខុសគ្នាពីអ្នកស្រី សុវណ្ណារ៉ា ប៉ុន្មានដែរ។ លោក បានបង់រំលស់សូឡា សម្រាប់ធ្វើជាប្រភពថាមពលបំភ្លឺនៅក្នុងផ្ទះ ដោយជំនួយឱ្យការប្រើចង្កៀងប្រេងកាតប្រចាំថ្ងៃនោះ អស់រយៈពេលជាង១ឆ្នាំហើយ។ មួយខែៗ កសិករវ័យ៦៤ឆ្នាំរូបនេះ បានចំណាយអស់៥៣,០០០រៀល (៥ម៉ឺន៣ពាន់រៀល) ក្នុងការបង់រំលស់សូឡាមួយបន្ទះកម្លាំង៨០វ៉ាត់ ដែលក្រុមគ្រួសាររបស់លោក កំពុងប្រើប្រាស់សព្វថ្ងៃនេះ។ លោក ស៊ឹម សេងហៀង បាននិយាយដូច្នេះថា៖«មានសូឡាប្រើមកទល់សព្វថ្ងៃហ្នឹង គឺដោយសារតែខ្ញុំមើលឃើញមានផ្ទះពលរដ្ឋជាច្រើននៅក្នុងភូមិជាមួយគ្នា គេបានដាក់សូឡានេះប្រើ ហើយខ្ញុំដាក់សូឡាប្រើដែរទៅ។ យើងត្រូវដើរតាមភាពជឿនលឿននៃការប្រើប្រាស់ថ្មី ហើយណាមួយវាជួយឲ្យមានពន្លឺក្នុងការរស់នៅផងដែរ»។ ចំណែកផ្ទះរបស់អ្នកស្រី ទាង ស៊ីមអេង មានសូឡារហូតដល់៣បន្ទះ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ថាមពលអគ្គិសនីដែលបានពីសូឡានេះ អ្នកស្រី យកទៅប្រើសម្រាប់បើកអំពូលភ្លើងនាពេលយប់ សាកថ្មទូរសព្ទ បើកកង្ហារ និង ទូរទស្សន៍ ជាដើម។ ថាមពលសូឡាដែលអ្នកស្រី ស៊ីមអេង ប្រើប្រាស់រាល់ថ្ងៃនេះ ក៏បានពីការបង់រំលស់ដែរ ក្នុងទឹកប្រាក់៥៦,០០០រៀល (៥ម៉ឺន៦ពាន់រៀល) ជាប្រចាំខែ។ សល់តែរយៈ៥ខែទៀតប៉ុណ្ណោះ សូឡាដែលអ្នកស្រី ស៊ីមអេង ប្រើប្រាស់សព្វថ្ងៃនេះ ត្រូវបង់រំលស់ដាច់។ ថ្វីដ្បិតការប្រើប្រាស់ថាមពលសូឡា មានភាពងាយស្រួល មានសុវត្ថិភាព ជួយដល់បរិស្ថាន និងប្រើប្រាស់ច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែក៏វាមិនអាចឆ្លើយតបបានគ្រប់គ្រាន់ដល់គ្រួសារអ្នកស្រី ស៊ីមអេង នៅឡើយទេ។ ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ដែលគ្រួសារអ្នកស្រី ស៊ីមអេង ប្រើអគ្គិសនីដែលបានពីថាមពលសូឡានេះ គឺសន្សំសំចៃណាស់ ទាំងក្នុងរដូវវស្សា និងទាំងក្នុងរដូវប្រាំង។ ស្ត្រីរូបនេះបន្តនិយាយថា ៖«នៅពេលថ្ងៃ គ្រួសារខ្ញុំ ត្រូវចេញមកអង្គុយក្រៅផ្ទះឬសម្រាកនៅក្រោមដើមឈើ ទោះបីអាកាសធាតុក្តៅក៏មិនហ៊ានបើកកង្ហារដែរ ព្រោះដើម្បីយកកង្ហារ ដែលដំណើរដោយអគ្គិសនីពីសូឡាហ្នឹង គឺសម្រាប់ប្រើប្រាស់នៅពេលយប់។ បើមិនធ្វើអ៊ីចឹង ប្រាកដជាដេកហូរញើសពេញមួយយប់តែម្ដង»។ មិនមែនមានតែប្រជាពលរដ្ឋទេ សូម្បីផ្ទះរបស់លោកមេភូមិទួលព្រិច ក៏ប្រើប្រាស់ថាមពលសូឡានេះដែរ។ ក្នុងចំណោមពលរដ្ឋ៧៤គ្រួសារ ដែលរស់នៅក្នុងភូមិទួលព្រិច មានប្រមាណ៥០គ្រួសារ កំពុងប្រើប្រាស់ថាមពលសូឡា។ មេភូមិទួលព្រិច លោក ជាប សុឃឺន បានបញ្ជាក់ថា ពលរដ្ឋក្នុងភូមិនេះ បានផ្លាស់ប្តូរការប្រើប្រាស់ថាមពលពីអាគុយ និងចង្កៀងប្រេងកាត មកប្រើប្រាស់ថាមពលសូឡាវិញ នារយៈពេល៣-៤ឆ្នាំចុងក្រោយនេះទេ។ បើតាមលោក សុឃឺន មូលហេតុដែលពលរដ្ឋខ្លះក្នុងភូមិទួលព្រិច មិនទាន់មានខ្សែបណ្តាញតភ្ជាប់អគ្គិសនីប្រើប្រាស់ គឺដោយសារតែភូមិនេះស្ថិតនៅចំណុចកណ្តាល។ លោក មានប្រសាសន៍ថា៖«សម្រាប់ក្រុមហ៊ុនឯកជនកន្លងមក បានរៀបចំខ្សែបណ្តាញសម្រាប់តភ្ជាប់ចរន្តអគ្គិសនីនៅត្រឹមភូមិថ្លាត។ រីឯ ខាងរដ្ឋ បានដាក់ប្រព័ន្ធខ្សែបណ្តាញតភ្ជាប់អគ្គិសនីដែលមានប្រភពមកពីខេត្តស្ទឹងត្រែង នៅត្រឹមភូមិទួលគ្រួសប៉ុណ្ណោះ។ ដូច្នេះ ភូមិខ្ញុំដែលនៅកណ្តាលរវាងភូមិទាំង២នេះ គឺអត់ទាន់មានបណ្តាញអគ្គិសនីអី្វប្រើដូចគេទេ ក្រៅតែពីប្រើសូឡាហ្នឹង»។ ដ្បិតថា ការប្រើថាមពលសូឡាអាចជួយដល់ការរស់នៅប្រចាំថ្ងៃបានមួយកម្រិតក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋនៅភូមិទួលព្រិច នៅតែស្នើឲ្យអ្នកវិនិយោគក្នុងវិស័យឯកជនឬវិស័យសាធារណៈ ជួយរៀបចំប្រព័ន្ធខ្សែបណ្តាញតភ្ជាប់អគ្គិសនី ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រជាពលរដ្ឋនៅតំបន់នេះ។ ការមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ អាចផ្តល់ឱកាសជាច្រើនដល់អ្នកភូមិទួលព្រិច ក្នុងការប្រកបឬពង្រីកអាជីវកម្ម ការសិក្សារៀនសូត្រ និង កែច្នៃសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ជាដើម៕ | ដោយ៖ អ៊ុន វឌ្ឍនា |
ដូច្នេះតើឪពុកម្តាយអាចធ្វើអ្វីបានទៅដើម្បីបង្ការផលវិបាកទាំងនេះ៖ ចូរឲ្យកូនមានភាពសកម្មយ៉ាងហោចណាស់ ៣៥នាទីក្នុងមួយថ្ងៃ។ ធ្វើខ្លួនជាមនុស្សគម្រូសម្រាប់ពួកគេ។ កុំរំពឹងថាកូនអ្នកនឹងហាត់ប្រាណឲ្យសោះបើសិនជាអ្នកចេះតែអង្គុយមើលទូរទស្សន៍ជាប់នោះ។ ចូរបញ្ចូលកម្មវិធីហាត់ប្រាណក្នុងទម្លាប់ប្រចាំថ្ងៃរបស់គ្រួសារដូចជា ការដើរជាមួយឆ្កែ គូរគំនូរ ឬលោតមឹក។ កាត់បន្ថយការលេងវីដេអូហ្គេម ប៉ុន្តែត្រូវជំនួសវិញដោយការរាំ ឬលេងកីឡា៕ ត្រួតពិនិត្យដោយ www.health.com.kh | បើយោងទៅតាម American Academy of Orthopaedic Surgeons បានឲ្យដឹងថា ប្រហែលជាមានមួយភាគបីហើយនៃមនុស្សអាយុចាប់ពី ២ ទៅ១៩ឆ្នាំ ត្រូវបានគេចាត់ទុកថាជាមនុស្សធាត់ជ្រុល។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលធាត់បែបនេះ វាពិតជាផ្តល់ផលអវិជ្ជមានចំពោះសុខភាពច្រើនណាស់ក្រោយពីកុមារធំឡើង។ ឧទាហរណ៍ គេអាចនឹងមានជំងឺដូចជា គេងបាត់ដង្ហើម ជំងឺហឺត និងបញ្ហាចិត្តសាស្ត្រ។ |
សៀវភៅ«រូបិយវត្ថុ និងអធិបតេយ្យភាព» ភាគ១ និពន្ធដោយលោក ហ្សង់ដានីញ៉ែល ហ្គារឌែរ ដែលផ្ដល់ដោយសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន បានរៀបរាប់ថារូបិយវត្ថុ ដែលមានដើមកំណើតប្រកបដោយលក្ខណៈទ្វេ គឺការដោះដូរទំនិញរវាងមនុស្សនិងមនុស្សនិងជាការថ្វាយដង្វាយជូនអាទិទេព។ លក្ខណៈទ្វេបែបនេះ បានធ្វើឱ្យរូបិយវត្ថុមានអានុភាព។វាអាចកំណត់ពិភពលោកបាន បើទោះជាស្ថិតក្នុងទម្រង់បែបណាក្តី។ រូបិយវត្ថុ មិនដែលបាត់បង់នូវមុខងារដ៏អស្ចារ្យរបស់ខ្លួនឡើយព្រោះវាបានដើរតួយ៉ាងសំខាន់លើការរៀបចំសណ្ដាប់ធ្នាប់នៃកិច្ចការជំនួញប្រកបដោយសន្តិភាពនិងការរៀបចំឱ្យមានឯកទេសកម្មនិងការរីកចម្រើន។ រូបិយវត្ថុគឺជាឧបករណ៍មួយសម្រាប់ធ្វើសង្រ្គាម និងធ្វើវិទ្ធង្សនាផងដែលវាជាមធ្យោបាយដាក់ការត្រួតត្រាខាងនយោបាយនិងសេដ្ឋកិច្ច រួមទាំងលើកស្ទួយមួយហើយបណ្តេញមួយទៀតឱ្យទៅខាងក្រៅ។ សព្វថ្ងៃនេះ រូបិយវត្ថុមានការពាក់ព័ន្ធជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់យើងយ៉ាងខ្លាំងរហូតទាល់តែយើងភ្លេចអស់នូវមុខងារសេដ្ឋកិច្ច និងសង្គមកិច្ចរបស់វា។នៅក្នុងប្រព័ន្ធសង្គមរៀបរយទាំងឡាយ តែងតែមានការបែងចែកពលកម្មជានិច្ច។ការបែងចែកការងារនេះតម្រូវឱ្យមានរូបិយវត្ថុដើម្បីជំរុញឱ្យលេចចេញច្បាស់ពីអត្ថប្រយោជន៍រវាងបុគ្គលិក និងសហគមន៍នីមួយៗដែលអនុញ្ញាតឱ្យគេទាញយកផលចំណេញទៅវិញទៅមក។ មនុស្សសម័យមុន ចាប់ផ្តើមបង្កើតរូបិយវត្ថុដំបូង គឺប្រាក់កាស ដែលធ្វើពីលោហធាតុពីមាសនិងប្រាក់លាយគ្នា។ រូបិយវត្ថុនេះ មានតាំងពីសតវត្សរ៍ទី៧ ឬ ៨មុនគ្រិស្តសករាជមកម្ល៉េះ នៅអាស៊ីមីន័រ(Asia Minor)។ នៅសម័យក្រិកបុរាណគេមានកាសសម្រាប់ចាយវាយបែបនេះតាំងពីពេលដែលទីក្រុងក្រិកនៅឯលីឌី(Lydia)ម្ល៉េះ។ ក៏ប៉ុន្តែ គេបានចាត់ទុក ស្តេចក្រេស៊ុស(Croesus) ដែលបានឡើងសោយរាជ្យនៅប៉ុន្មានសតវត្សរ៍ក្រោយមក ជាអ្នកបង្កើតប្រាក់កាសនោះឡើង។ កាសនេះហៅថា ក្រេសេអ៊ីត គឺជានិមិត្តរូបឬក៏ជាអព្ភន្តរញ្ញាណនៃអ្វីដែលនឹងក្លាយទៅជារូបិយវត្ថុនៅក្នុងប្រវត្តិសាស្រ្តក្រោយមកហើយត្រូវបានគេបោះឱ្យមានរូបសំណាក់តោកំពុងស៊ីចំណី។ ការច្នៃប្រឌិតនេះ បានធ្វើឱ្យមានការប្រែប្រួលថ្មីនៅក្នុងពិភពលោកដែលទទួលអារ្យធម៌ក្រិកចាប់ពីសវត្សរ៍ទី៥ មក។ គេច្រើនតែងបោះកាសមាស ឬប្រាក់សុទ្ធដែលអាស្រ័យលើការរីកចម្រើនក្នុងការផលិតលោហធាតុ។ ទីក្រុងផ្សេងៗ បោះកាសខុសៗគ្នា។ ក្រុងខ្លះយករូបសត្វធ្វើជារូបសំណាក។ ខ្លះទៀតយករូបអាទិទេពដែលគេគោរពបូជា មកធ្វើជារូបសំណាក។ ក៏ប៉ុន្តែ កាសដែលល្បីសុសសាយជាងគេ គឺកាសដ្រាច្មdrachma) របស់ទីក្រុងអាថែនជាពិសេស គឺកាសប្រក់មានតម្លៃ ៤ ដ្រាច្ម។ កាសនេះសុទ្ធល្អហើយមានទម្ងន់ត្រឹមត្រូវទៀងទាត់ណាស់។ គេបានទទួលស្គាល់យកកាសនេះធ្វើជារូបិយប័ណ្ណអន្តរជាតិគោលនៅសម័យនោះ។ រហូតមកដល់បច្ចុប្បន្ន រូបិយវត្ថុ បានផ្លាស់ប្តូរពីកាសមកជាក្រដាសប្រាក់ជាច្រើនរូបរាង។អ្នកជំនាញបានផ្លាស់ប្តូររូបរាងរូបិយវត្ថុពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់។ ជាក់ស្តែងកម្ពុជា មានរូបិយវត្ថុ «រៀល»ដែលមានក្រដាសប្រាក់ជាច្រើនប្រភេទ ដូចជា ក្រដាសមួយរយរៀល ប្រាំរយរៀល មួយពាន់រៀលរហូតដល់មួយសែនរៀលជាដើម។ ក្រៅពីនេះ ក៏មានរូបិយវត្ថុរបស់ប្រទេសផ្សេងទៀតដូចជា ដុល្លារ រូបិយវត្ថុដែលចរាចរណ៍ក្នុងប្រទេសជាច្រើន, បាតរបស់ប្រទេសថៃ, ផោនរបស់ចក្រភពអង់គ្លេស, យូរ៉ូរបស់អឺរ៉ុប, យ៉េនរបស់ប្រទេសជប៉ុន និងហ្រ្វង់ស្វីសរបស់ប្រទេសស្វីស។ បើសិនជាលោកអ្នកចង់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តនៃរូបិយវត្ថុខ្មែរ សូមលោកអ្នកអញ្ជើញទៅទស្សនា សារមន្ទីរព្រះស្រីឦសានវរ្ម័ន ៕ | ភ្នំពេញ៖ បើតាមវចនានុក្រមខ្មែរ សម្តេចសង្ឃរាជជួន ណាត «រូបិយវត្ថុ» គឺជាប្រាក់ឬមាសឬលោហជាតិមានទង់ដែងជាដើម ដែលមានរូបសណ្ឋាន ឬត្រាជាគ្រឿងសម្គាល់សម្រាប់ចាយរាល់ប្រទេស។ រូបិយវត្ថុ មានដើមកំណើតនៅក្រោមសញ្ញាពីរបែបគឺការដោះដូរទំនិញរវាងមនុស្សនិងមនុស្ស និងជាការថ្វាយដង្វាយជូនអាទិទេព។ |
ជំនួបយានយន្តលើទឹកដីអង្ករនេះ ជាព្រឹត្តិការណ៍ដំបូងបំផុតនៅប្រទេសកម្ពុជា។ លោក ម៉េង សុភ័ក្រ ប្រធានផ្នែកទីផ្សារក្រុមហ៊ុន RV Clip Media បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាមថា Car & Bike Festival នេះនឹងក៏មានការចូលរួមពីម្ចាស់យានយន្តមួយផ្នែកតូច មកពីប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី។ ក្នុងព្រឹត្តិការណ៍នេះ នឹងមានការហែក្បួនយានយន្ត នៅតាមផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាប, ការដាក់បង្ហាញយានយន្ត, ការសម្ដែង Show យានយន្ត និងការប្រណាំងយានយន្ត បែបកីឡាផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក សុភ័ក្រ។ រូបភាពពីទំព័រហ្វេសប៊ុក Car and Bike Festival ព្រឹត្តិការណ៍នេះ ត្រូវបានផ្ដួចផ្ដើមរៀបចំដោយក្រុមហ៊ុន RV Clip Media គាំទ្រដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប។ ជុំវិញព្រឹត្តិការណ៍នេះ លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រាប់សារព័ត៌មានថ្មីៗថា គោលបំណងនៃព្រឹត្តិការណ៍នេះ គឺចូលរួមជំរុញទេសចរណ៍ក្នុងស្រុក, បញ្ជ្រាបការយល់ដឹងពីទេសចរណ៍ និងបរិស្ថាន ទៅកាន់សាធារណជន និងយុវជន និងការបង្កើតប្រាក់ចំណូលដល់ពលរដ្ឋមូលដ្ឋានផងដែរ។ លោក ពន្យល់បន្ថែមដូច្នេះ៖ «ជិះម៉ូតូ និងរថយន្ត ដើម្បីជំរុញទេសចរណ៍ជាតិ ក៏ដូចជាទេសចរអន្តរជាតិ ឱ្យស្របយុទ្ធសាស្ត្ររបស់យើង ក៏ដូចជានិន្នាការថ្មីដែលជាផលិតផលទេសចរណ៍ថ្មីរបស់យើងគឺ វិស័យ Automotive មានន័យថាទាំងម៉ូតូ ទាំងយានយន្តទាំងអស់នេះ កម្ពុជាក៏មានផលិតផលទេសចរណ៍ថ្មី ក្នុងការប្រកួតប្រជែង បើប្រៀបធៀបនឹងប្រទេសជិតខាង។ យើងក៏មានការជំរុញជិះរថយន្តទូទាំងសហគមន៍អាស៊ានផងដែរ»។ លោក បញ្ញាសា រំពឹងថាព្រឹត្តិការណ៍ជំនួបយានយន្តលើទឹកដីអង្គរនេះ នឹងមានការគាំទ្រពីសាធារណជន។ លោករំពឹងថា កម្មវិធីនេះនឹងអាចទាកទាញអ្នកចូលរួម ៣ ០០០នាក់ ទៅ ៥ ០០០នាក់ ក្នុងមួយថ្ងៃ៕ សូមអញ្ជើញទស្សនាវីដេអូ | សៀមរាប៖ យ៉ាងហោចណាស់ម៉ូតូ៥០០គ្រឿង និងឡានប្រណាំង១០០គ្រឿង នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ «ជំនួបយានយន្ត ជំរុញទេសចរណ៍» ឬ«Car & Bike Festival»។ សាធារណជនអាចចូលរួមក្នុងព្រឹត្តិការណ៍នេះដោយសេរីនៅព្រលានយន្តហោះចាស់ ក្រុងសៀមរាប ចាប់ពីពីថ្ងៃ២៤-២៦ ខែឧសភាឆ្នាំ២០២៤។ |
ខាងក្រោមនេះ ជាបទសម្ភាសរវាង នាយ យ៉ាន និងលោក ង៉ែត សុវណ្ណបញ្ញា អំពីការប្រើប្រាស់ម៉ូតូកង់បីដ៏ប្លែក និងថ្លៃដូចឡាននេះ៖ CAN-AM គឺជាក្រុមហ៊ុន ដែលស្ថិតនៅក្នុងក្រុមកាណាដា Bombardier ដែលឆ្នៃប្រឌិត ម៉ូតូកង់បី និងម៉ូតូកង់បួនតាំងពីឆ្នាំ១៩៧៣មក។ ក្រុមហ៊ុន បានចាប់ផ្តើមផលិតត្រីចក្រយានប្រភេទ spyderនេះ ជាង១០ឆ្នាំមកហើយ៕ | ពោធិ៍សាត់៖ លោក ង៉ែត សុវណ្ណបញ្ញា មានចំណូលចិត្តប្រើប្រាស់របស់ដែលប្លែកពីគេ។ ដូច្នេះហើយ លោកបានបញ្ជាទិញ ត្រីចក្រយានយន្ដមួយដ៏ប្លែកមួយ គឺមានកង់មួយខាងក្រោយ និងកង់ពីរខាងមុខ (spyder) ពីសហរដ្ឋអាមេរិក។ ម៉ូតូកង់បីដែលប្លែកនេះផងម៉ាក CAN-AM (CAN=កាណាដា, AM=អាមេរិក) ប្រភេទ Souder(F3s) ឆ្នាំ២០១៧។ សូរសំឡេងម៉ាស៊ីន របៀបអង្គុយ និងរបៀបបើកបរ វាដូចម៉ូតូធំ ក៏ប៉ុន្តែតម្លៃវិញ វាដូចឡាន។ |
Potential areas of bilateral collaboration include the exchange of information on issues related to Earth observation, organizing and participating in scientific and technological events, and research into satellite technology. In 2010, Airbus won a contract to develop, manufacture and launch Vietnam's first Earth observation satellite. The VNREDSat-1 was successfully launched in 2013, enabling the country to better monitor and study the effects of climate change, predict and take measures to prevent natural disasters, and optimize the management of its natural resources. Airbus is also developing its industrial presence in Vietnam, where several local firms supply aerostructures and components across the Airbus civil aircraft product line. This helps generate full-time employment for 550 highly skilled Vietnamese workers. Airbus is supporting education with developing two new degree programs at the University of Science and Technology of Hanoi, helping Vietnam meet its growing requirements for aerospace engineers and professionals. | HANOI-- Airbus will work with Vietnam to develop the country's space industry following a letter of intent inked recently between the European manufacturer and the Vietnamese Ministry of Science and Technology, Vietnam News Agency reported on Friday. |
កោះស្តេច ជាកោះធម្មជាតិដ៏ស្រស់ស្អាត ដែលមានឆ្នេរសមុទ្រសក្បុស ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ទេសចរអាចជិះទូកស្ទូចត្រី មើលផ្កាថ្ម ដើរលេងតាមសហគមន៍ រំសាយអារម្មណ៍ផងដែរ។ ជារៀងរាល់ឆ្នាំ ទេសចរមកកម្សាន្តនៅកោះនេះយ៉ាងច្រើន ស្ទើរតែរកកន្លែងស្នាក់នៅពុំបាន ជាពិសេសថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ។ ភ្ញៀវខ្លះកក់មួយខែមុន ឯភ្ញៀវខ្លះទៀត ជាវកញ្ចប់សេវាកម្មកម្សាន្តតាមកោះជាមួយក្រុមហ៊ុនឯកជនក៏មាន។ កោះស្តេច ជាកោះធម្មជាតិដ៏ស្រស់ស្អាត ដែលមានឆ្នេរសមុទ្រសក្បុស ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ រូបភាព៖ កោះស្តេច Koh Sdach លោក ធី សាយទី អ្នកផ្តល់សេវាកម្មជូនភ្ញៀវនៅកោះស្តេច បានផ្តល់បទសម្ភាសដល់សារព័ត៌មានThmeyThmey25 ថា បើគិតចាប់ពីពាក់កណ្តាលឆ្នាំ២០២៣នេះ ចរន្តទេសចរ ដែលកក់ផ្ទះស្នាក់បានថយចុះ ខុសពីអំឡុងពេលកូវីដ-១៩។ ទេសចរមិនអាចទៅកម្សាន្តនៅក្រៅប្រទេសបាន គឺភ្ញៀវភាគច្រើនមកកម្សាន្តនៅតាមកោះ ឬឆ្នេរសមុទ្រ ជាពិសេសអំឡុងពេលមានពិធីបុណ្យទាន។ លោក ធី សាយទី អ្នកផ្តល់សេវាកម្មជូនភ្ញៀវនៅកោះស្តេច ជាអ្នកទទួលការកក់ពីភ្ញៀវតាម ទំព័រហ្វេសប៊ុក កោះស្តេច Koh Sdach លោក សាយទី ពន្យល់ថា៖ « មួយរយៈចុងក្រោយនេះ ទេសចរមិនសូវច្រើនដូចពីមុនឡើយ។ ជាក់ស្តែង ភ្ញៀវដែលធ្លាប់សម្រុកកក់ផ្ទះស្នាក់មួយខែមុន បានផ្លាស់ប្តូរមកកក់មុន៣ថ្ងៃ ឬ១ថ្ងៃមុនមកកោះក៏មាន។ ទេសចរមិនមានច្រើននោះទេ ដោយសារពួកគាត់មានគម្រោងដើរក្រៅស្រុកច្រើនជាង។ ហើយកោះស្តេច ភាគច្រើនទទួលបានភ្ញៀវមកកម្សាន្តជាលក្ខណៈគ្រួសារ អំឡុងខែវិច្ឆិកា ដល់ខែកុម្ភៈ ព្រោះជាពេលវេលាកម្សាន្តរបស់ពួកគេ។» លោក បន្តថា បើទោះបីទេសចរមិនសូវច្រើនដូចមុន តែផ្ទះស្នាក់ជាប់មាត់ឆ្នេរ នៅតែទទួលបានភ្ញៀវមិនដាច់ លើកលែងតែ ផ្ទះស្នាក់នៅលើគោក រៀងខ្សត់ភ្ញៀវ។ រីឯ អ្នកជួលទូក នៅតែរកចំណូលបានធម្មតា តែពេលខ្លះក៏អត់សូវមានភ្ញៀវជួលដែរ។ «ឥឡូវចូលដល់វស្សាទៀត ទេសចរ មកលេងកោះក៏កាន់តែថយចុះ ព្រោះភ្ញៀវបារម្ភរឿងអាកាសធាតុ រលកធំៗ។ អំឡុងពេលខែធ្លាក់ភ្លៀង អ្នកជួលទូក ក៏រកចំណូលមិនសូវបានដែរ។ តែពេលចូលដល់រដូវវស្សា ការប្រកបរបររបស់ប្រជាសហគមន៍ នឹងមានភាពប្រសើរឡើងវិញ ប៉ុន្តែក៏អាស្រ័យលើកំណើតទេសចរដែរ។ លោក ធី សាយទី អ្នកទទួលសេវាកក់ពីភ្ញៀវនៅកោះស្តេច បន្ថែមបែបនេះ។ កោះទន្សាយ មានឆ្នេរខ្សាច់សក្បុស អមជាមួយដើមដូចយ៉ាងស្រស់ត្រកាល។ ទេសចរ ត្រូវចំណាយពេលជាង១ម៉ោង ដើម្បីធ្វើដំណើរពីផែកោះទន្សាយ ទៅកោះទន្សាយ។ រូបភាព៖ កោះទន្សាយ- Rabbit Island ងាកមកចាប់អារម្មណ៍ពីកោះទន្សាយ ស្ថិតក្នុងខេត្តកែបវិញម្តង។ កោះនេះ មានប្រជាប្រិយភាព មិនចាញ់កោះផ្សេងៗឡើយ ។ កោះទន្សាយ មានឆ្នេរខ្សាច់សក្បុស អមជាមួយដើមដូចយ៉ាងស្រស់ត្រកាល។ ទេសចរ ត្រូវចំណាយពេលជាង១ម៉ោង ដើម្បីធ្វើដំណើរពីផែកោះទន្សាយ ទៅកោះទន្សាយ។ កោះនេះ មានប្រជាពលរដ្ឋរស់នៅចំនួន ១៤គ្រួសារ ដោយភាគច្រើនពួកគេប្រកបរបរជួលទូក និងនេសាទជាដើម។ នាពេលកន្លងមក កោះនេះមានទេសចរទៅមកកម្សាន្តមិនដាច់ ជាពិសេសថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទាន។ លោក ពៅ សុភ័ក្រ្ត អ្នកទទួលសេវាកក់ពីភ្ញៀវនៅកោះទន្សាយ តាមរយៈទំព័រហ្វេសប៊ុក កោះទន្សាយ- Rabbit បានលើកឡើងថា សហគមន៍កោះទន្សាយ មិនសូវទទួលបានទេសចរបរទេសប៉ុន្មានទេ ភាគច្រើនគឺសម្បូរទេសចរជាតិ។ អំឡុងខែកុម្ភៈ និងខែមីនា សហគមន៍កោះទន្សាយ ទទួលបានចំនួនកក់ច្រើន ដោយភ្ញៀវមកជាលក្ខណៈក្រុមការងារ ឯថ្ងៃបុណ្យទានច្រើនជា ក្រុមគ្រួសារ ជាដើម។ លោក ពៅ សុភ័ក្រ្ត អ្នកទទួលសេវាកក់ពីភ្ញៀវនៅកោះទន្សាយ សហគមន៍កោះទន្សាយ មានផ្ទះស្នាក់ចំនួន៧ទីតាំងផ្សេងគ្នា ដោយមានបន្ទប់សរុបចំនួន ៨១បន្ទប់។ ទេសចរក៏អាចជួលតង់ សម្រាប់សម្រាកនៅតាមឆ្នេរសមុទ្រដូចគ្នា។ ទេសចរមកដល់កោះនេះ អាចជិះទូកស្ទូចត្រី និងរុកដើរតាមព្រៃ ទទួលយកបទពិសោធន៍ថ្មី ជាមួយឆ្នេរខ្សច់យ៉ាងស្រស់ស្អាត និងព័ន្ធជុំវិញដោយទឹកសមុទ្រ។ «ចាប់តាំងពីខែមិថុនាមក ទេសចរចាប់ផ្តើមខ្សត់ជាបណ្តើរៗហើយ ដោយសារមានភ្លៀងធ្លាក់ញឹកញាប់។ ទេសចរ បារម្ភរឿងសុវត្ថិភាពព្រោះត្រូវធ្វើដំណើរតាមទូក បើទោះជាចំថ្ងៃសៅរ៍ អាទិត្យក៏ដោយ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការកក់របស់ភ្ញៀវនាប៉ុន្មានខែចុងក្រោយនោះក៏មិនសូវមានច្រើនដូចពីមុនដែរ។» អ្នកផ្តល់សេវាកម្មជូនភ្ញៀវ លោក ពៅ សុភ័ក្រ្ត បញ្ជាក់បែបនេះ ដល់សារព័ត៌មាន ThmeyThmey25។ លោក ពៅ សុភ័ក្រ្ត បន្ថែមថា អំឡុងពេលរដូវប្រាំង ពិសេសថ្ងៃចុងសប្តាហ៍ភ្ញៀវសម្រុកមកច្រើន។ ចំណែកភ្ញៀវដែលមកកម្សាន្តនៅកោះនេះ គឺត្រូវកក់ជាមុន។ ដោយឡែក កាលពីដើមឆ្នាំ២០២២កន្លងទៅ រដ្ឋបាលខេត្តកែប បានដាក់ឱ្យប្រើប្រាស់នូវ កំពង់ផែកោះទន្សាយ ដើម្បីជួយសម្រួលដល់វិស័យទេសចរណ៍ ដូចជាការដឹកជញ្ចូន ក៏ដូចជាទាក់ទាញទេសចរ។ កោះរ៉ុង ជាគោលដៅទេសចរណ៍ចម្បងមួយក្នុងចំណោម ប្រជុំកោះដទៃទៀត ដែលមានឆ្នេរយ៉ាងស្រស់ស្អាត ទឹកសមុទ្រថ្លាឆ្វង់ នៅខេត្តព្រះសីហនុ។ មិនខុសពីកោះស្តេច និងកោះទន្សាយប៉ុន្មានឡើយ កោះរ៉ុង ជាគោលដៅទេសចរណ៍ចម្បងមួយក្នុងចំណោម ប្រជុំកោះដទៃទៀត ដែលមានឆ្នេរយ៉ាងស្រស់ស្អាត ទឹកសមុទ្រថ្លាឆ្វង់ នៅខេត្តព្រះសីហនុ។ រាល់ពេលទេសចរនឹកកោះ ពួកគេតែងលើកពីទេសភាពកោះរ៉ុង ដែលអាចងូតទឹកមើលផ្កាថ្ម និងជិះទូកកម្សាន្តតាមកោះផងដែរ។ លោក ភាត់ រិទ្ធី អ្នកទទួលការកក់ពីភ្ញៀវនៅកោះរ៉ុង បានលើកឡើងស្រដៀងគ្នានឹងលោក ពៅ សុក័ក្រ្តថា ចាប់តាំងពាក់កណ្តាលខែឧសភាមក ចំនួនភ្ញៀវដែលមកលេងកោះបានថយចុះ។ មានកត្តាជាច្រើន ដែលធ្វើឱ្យភ្ញៀវមិនសូវមកកម្សន្ត ដូចជាកត្តាអាកាសធាតុមិនអំណោយផល។ ជារៀងរាល់ឆ្នាំ ភ្លៀងធ្លាក់ខ្លាំងនៅចុងខែកក្កដា ប៉ុន្តែឆ្នាំនេះ ភ្លៀងធ្លាក់មកជាហូរហែ ធ្វើឱ្យដំណើរកម្សាន្តខ្លះត្រូវលើកពេល ឬខកខានមកក៏មាន។ លោក ភាត់ រិទ្ធី អ្នកទទួលការកក់ពីភ្ញៀវនៅកោះរ៉ុង លោក ភាត់ រិទ្ធី បញ្ជាក់បែបនេះ៖«បច្ចុប្បន្ន នៅអំឡុងខែកក្កដានេះ ភ្ញៀវនៅតែបន្តធ្លាក់ចុះជាបន្តបន្ទាប់។ បើធៀបជាមួយឆ្នាំ២០២២ ទេសចរ មានច្រើនគ្រាន់បើ ត្បិតវាមិនទាន់ដាច់ស្រឡះនឹងកូវីដ ក៏ទេសចរមានច្រើនជាងឆ្នាំ២០២៣ដាច់ឆ្ងាយ។ កាន់តែពិបាកនោះគឺ ពាក់កណ្តាលឆ្នាំនេះ បានថយខ្លាំង។» ជាធម្មតា ភ្ញៀវមកកម្សាន្តនៅកោះរ៉ុងនេះ ច្រើនជាលក្ខណៈគ្រួសារ ក្រុមអាជីវករ និងក្រុមហ៊ុនខ្នាតតូចៗ។ លោក បន្ត រាល់ពេលទេសចរមិនសូវមកកម្សាន្តនៅទីនោះ ប្រជាសហគមន៍ ដែលប្រកបរបរជួលទូក ឬបម្រើសេវាកម្មទេសចរណ៍ ក៏មិនសូវរកចំណូលបានដូចគ្នា។ យ៉ាងណាមិញ ទេសចរនៅតែមានវត្តមានមិនដាច់ តែទិន្នន័យនៃចំនួនភ្ញៀវមិនច្រើននោះឡើយ។ ជាមួយគ្នានេះ អ្នកផ្តល់សេវាកម្មជូនភ្ញៀវនីមួយៗ ក៏ដូចជាប្រជាសហគមន៍រស់នៅលើកោះ នៅតែរំពឹងថា ទេសចរនឹងមកកម្សាន្តឡើងវិញ ប្រសិនបើអាកាសធាតុល្អ និងការផ្សព្វផ្សាយពីសក្តានុពលកោះ កាន់តែខ្លាំងជាងមុន។ រីឯ ពលរដ្ឋ នៅតែប្រកបរបរនេសាទ និងមានភ្ញៀវប្រើសេវាកម្មរបស់ពួកគេដូចមុន ដូចជាជួលទូក ជួលតង់ មគ្គុទ្ទេសក៍តាមកោះ អាចរកចំណូលបានធម្មតា៕ | ភ្នំពេញ៖ កោះស្តេច កោះទន្សាយ និងកោះរ៉ុង គឺជាគោលដៅទេសចរណ៍ ក្នុងចំណោមប្រជុំកោះជាច្រើនទៀត។ សម្រស់កោះបានទាក់ទាញទេសចរជាច្រើនមកកម្សាន្ត និងស្នាក់នៅតាមសហគមន៍ ដោយអាចរកចំណូលជូនពលរដ្ឋតាមកោះជារៀងរាល់ឆ្នាំ។ ដោយឡែក អ្នកផ្តល់សេវាកម្មជូនភ្ញៀវតាមកោះ បានលើកឡើងថា អត្រាថយចុះដោយសារ ភ្ញៀវមានគម្រោងទៅក្រៅប្រទេសច្រើន និងភ្លៀងធ្លាក់ញឹកញាប់ជាដើម។ |
នៅក្នុងរមណីយដ្ឋានអង្គរ ប្រាសាទឥដ្ឋ មានដូចជា ប្រាសាទព្រះគោ ប្រាសាទលលៃ ប្រាសាទក្រវ៉ាន់ ប្រាសាទប្រែរូប ប្រាសាទបក្សីចាំក្រុង និងបុរាណស្ថានតូចៗជាច្រើនទៀត។ ប្រាសាទព្រះគោ ជាសំណង់ឥដ្ឋដ៏ប្រណីតដើមសម័យអង្គរ។ ប្រាសាទឥដ្ឋនេះ មានលក្ខណៈពិសេសល្អឯក ក្នុងចំណោមប្រាសាទឥដ្ឋផ្សេងទៀត។ ចម្លាក់ទាំងប៉ុន្មាននាសតវត្សរ៍ទី៩ និងនៅប្រាសាទព្រះគោ ជាតឹកតាងឱ្យឃើញនូវទឹកដៃដ៏ប៉ិនប្រសប់នៃក្រុមជាង។ ចម្លាក់នៅសតទី៩ មានសិល្បៈកម្រិតខ្ពស់ ដែលគួរឱ្យស្ញប់ស្ញែងក្រៃលែង។ ផ្ដែ ហោជាង មេទ្វារ សសរពេជ្រ ព្រមទាំងគ្រឿងលម្អផ្សេងៗនៅប្រាសាទព្រះគោ ត្រូវបានឆ្លាក់ជាប្រភេទចម្លាក់លៀន ព្រមទាំងមានចលនារស់រលើកនៅលើថ្មភក់។ ក្បូរក្បាច់រចនាផ្សេងៗទៀត ត្រូវបានឆ្លាក់នៅឥដ្ឋផ្ទាល់ និងមួយភាគធំ មានបាយអយ៉ាងហ្មត់ពាសពីលើ។ តាមរយៈចម្លាក់លើថ្ម និងលើបាយអ បង្ហាញឱ្យឃើញពីទឹកដៃដ៏វិសេសវិសាលរបស់ជាង។ នៅប្រាសាទព្រះគោ បាយអ មានកម្រាស់ក្រាស់ៗ។ បុរាណវិទូ សន្និដ្ឋានថា ជាងដែលអាចឆ្លាក់រូបពីបាយអកម្រាសក្រាសនេះ គឺនៅពេលដែល បាយអនៅសើមនៅឡើយ។ ហេតុអ្វីបានជា ព្រះបាទឥន្ទ្រវម៌្ម សាងសង់ប្រាសាទព្រះគោនេះនៅអតីតរាជធានីហរិហរល័យ? ដើម្បីជ្រាបច្បាស់ សូមទស្សនាបទសម្ភាសរវាងលោក សែម វណ្ណា អ្នកសារព័ត៌មាន នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក ខៀវ ច័ន្ទ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖ | ស្រុកបាគង ខេត្តសៀមរាប៖ នាដើមសម័យអង្គរ បុព្វបុរស បានកសាងប្រាសាទ និងបុរាណស្ថាន ជាច្រើនអំពីឥដ្ឋ។ ប្រាសាទព្រះគោ ជាប្រាសាទឥដ្ឋដំបូងគេនៅតំបន់រលួស និងជាការចាប់កំណើតប្រាសាទឥដ្ឋ ដែលមានទំហំធំ និងរឺងមាំ។ ប្រាសាទព្រះគោ ត្រូវបានកសាងនាចុងសតវត្សរ៍ទី៩ ពោលគឺ ក្នុងឆ្នាំ៨៧៩ ក្នុងរាជព្រះបាទឥន្ទ្រវម៌្ម។ |
ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង៥០សម្រាប់ឆ្នាំ២០២០ សារព័ត៌មាន U.S. News រកឃើញថា ៣២សាកលវិទ្យាល័យស្ថិតនៅអាមេរិកខាងជើង ១២ស្ថិតនៅអឺរ៉ុប ៣នៅអាស៊ី និង៣ទៀតនៅអូស្ត្រាលី ដោយរួមមានទាំងសាលារដ្ឋ និងឯកជន។ នៅអាមេរិកខាងជើង សាកលវិទ្យាល័យភាគច្រើនស្ថិតនៅក្នុងសហរដ្ឋអាមេរិក ដោយគ្រឹះស្ថានឯកជនដូចជា Harvard University ឈរជាប់ក្នុងចំណាត់ថ្នាក់លេខ១ បន្តដោយ Massachusetts Institute of Technology រីឯសាលារដ្ឋដូចជា University of California-Berkeley និង University of Washington ជាដើមនៅតែស្ថិតជាជម្រើសដ៏ល្អ។ សាកលវិទ្យាល័យដល់ទៅ៦នៅទ្វីបអឺរ៉ុប ស្ថិតក្នុងចំណោម Top 10 ជាពិសេស University of Oxford និង University of Cambridge។ សាកលវិទ្យាល័យដ៏គួរឲ្យចាប់អារម្មណ៍ ហើយបង្ហាញវត្តមាននៅក្នុង Top 50 មានដូចជា University of Amsterdam របស់ហូឡង់ និង Sorbonne Université របស់បារាំង។ សាកលវិទ្យាល័យផ្សេងទៀត មាននៅអាល្លឺម៉ង់ ស្វីស និងដាណឺម៉ាក។ អាស៊ី មានសាកលវិទ្យាល័យចំនួន៣ដែលស្ថិតក្នុងចំណោម Top 50 ដែលក្នុងនោះមាន National University of Singapore និង Nanyang Technoliogical University របស់សិង្ហបុរី និង Tsinghua University របស់ចិន។ រីឯអូស្ត្រាលី មានចំនួន៣ គឺ University of Melbourne, University of Sydney និង University of Queensland Australia។ សាកលវិទ្យាល័យកំពូលៗជាច្រើនស្ថិតនៅតំបន់ទីក្រុង ដូចជា Tsinghua University និង University of Sydney ។ សាកលវិទ្យាល័យស្ថិតនៅតំបន់ដែលមានពលរដ្ឋតិចជាង១៥០ ០០០នាក់ មានដូចជា University of Michigan-Ann Arbor របស់អាមេរិក និង Ecole Polytechnique Federale of Lausanne របស់ស្វីស ជាដើម៕ | សារព័ត៌មានអាមេរិក U.S. News បានបង្ហាញតារាងចំណាត់ថ្នាក់សាកលវិទ្យាល័យល្អចំនួន៥០សម្រាប់ឆ្នាំ២០២០ (The 50 Best Global Universities)។ ការវាយតម្លៃផ្អែកលើគុណភាពនៃការស្រាវជ្រាវ និងគុណតម្លៃផ្សេងៗរបស់សាលា និងសិស្សដែលបញ្ចប់ការសិក្សា។ |
ងាយបំផុតដើម្បីទទួលបានប្រូម៉ូសិនេះ គឺអតិថិជនគ្រាន់តែអញ្ជើញទៅទីតាំងភ្នាក់ងារតារាផេ ណាមួយ ដែលស្ថិតនៅជិតផ្ទះ ឬកន្លែងធ្វើការ ដើម្បីវេរលុយ ឬក៏អាចធ្វើប្រតិបត្តិការដោយផ្ទាល់ តាមរយៈកម្មវិធីតារាផេ App។ សូមបញ្ជាក់ថា៖ ប្រូម៉ូសិននេះ មានសុពលភាព ៤ ខែ គឺគិតចាប់ពីខែ កញ្ញា រហូតដល់ខែធ្នូ ឆ្នាំ 2019។ (លក្ខខណ្ឌនានាត្រូវបានអនុវត្ត) ក្រៅពីសេវាវេរលុយក្នុងប្រទេសទូទាំង ២៥ ខេត្ត/ក្រុង តារាផេ ក៏មានសេវាកម្ម និងផលិតផលហិរញ្ញវត្ថុជាច្រើនទៀត រួមមាន៖ សេវាដាក់/ដកប្រាក់ បញ្ចូលកាតទូរស័ព្ទ ទូទាត់វិក្កយបត្រទឹក- ភ្លើង សេវាណែនាំកម្ចី ឬផ្តល់កម្ចី ទូទាត់ប្រាក់ជាមួយដៃគូពាណិជ្ជករ សេវាបង់បុព្វលាភ សេវាបើកប្រាក់ខែជូនបុគ្គលិក និងសេវាដទៃទៀតជាច្រើនផងដែរ។ តារាផេ នឹងខិតខំប្រឹងប្រែងផ្ដល់ជូនអតិថិជននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុ ដែលរហ័ស សុវត្ថិភាព និងមានភាពងាយស្រួល ដើម្បីបំពេញតម្រូវការអតិថិជន គ្រប់ស្រទាប់ វណ្ណៈ។ សូមរង់ចាំតាមដានដំណឹង និងប្រូម៉ូសិនដ៏អស្ចារ្យជាច្រើនទៀត ពីតារាផេ។ សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើសារទៅកាន់ប្រអប់សារយើងខ្ញុំ តាមទំព័រហ្វេសប៊ុកផ្លូវការរបស់តារាផេ https://www.facebook.com/DaraPayCambodia ឬ ទាក់ទងមកកាន់លេខទូរស័ព្ទ 081 799 888។ មិនទាន់មានកម្មវិធីតារាផេ App មែនទេ? ទាញយកឥឡូវនេះ តាមលីងខាងក្រោម សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង iOS៖ https://goo.gl/7tvY1E តារាផេ រហ័ស សុវត្ថិភាព គ្រប់ទីកន្លែង (អត្ថបទពាណិជ្ជកម្ម) | ដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានមកដល់ខាងមុខនេះ និងឆ្លើយតបទៅនឹងកំណើនតម្រូវការ វេរលុយរបស់អតិថិជនទាំងអស់ ក្រុមហ៊ុន តារាផេ មានក្ដីសោមនស្សរីករាយ ក្នុងការដាក់ចេញនូវប្រូម៉ូសិនពិសេសថ្មីមួយទៀត គឺ «វេរលុយ FREE!ទ្វេដង »។ អតិថិជនទាំងអស់ អាចវេរលុយ រហូតដល់ 40 ម៉ឺនរៀល ឬ $100 ដោយឥតគិតថ្លៃសេវា បានចំនួនពីរដង ក្នុងមួយខែ។ ប្រូម៉ូសិនពិសេសនេះ មានចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ និងថ្ងៃទី ២៥ ដល់ថ្ងៃទី៣ នៃខែនីមួយៗ។ |
កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៩ បានត្បាតជាប្រចាំនៅតាមច្រកព្រំដែនកំរៀង ដើម្បីចាត់វិធានការលើអ្នកឆ្លងដែនខុសច្បាប់ និងស្រាវជ្រាវមេខ្យល់ ដែលនាំពលករទៅធ្វើការខុសច្បាប់នៅក្រៅប្រទេស។ ទន្ទឹមនឹងនេះ សមត្ថកិច្ចនិងក្រុមគ្រូពេទ្យក៏ ពិនិត្យនិងចាំទទួលពលករវិលត្រឡប់មកពីថៃវិញផងដែរ ។ ទីបញ្ជាការវរសេនាតូចលេខ៨១៩ ស្រុកកំរៀងស្រុកភ្នំព្រឹក បានចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនថា កាលពីថ្ងៃទី២មីនានេះ កម្លាំងសមត្ថកិច្ចត្បាតព្រំដែន និងក្រុមគ្រូពេទ្យ បានសហការគ្នាទទួលពលករ២៨៣នាក់ តាមច្រកតំបន់អូរអន្លក់ ក្នុងស្រុកកំរៀង។ ពួកគេទាំងនោះ ត្រូវបានអាជ្ញាធរថៃបញ្ជូន ឲ្យអាជ្ញាធរកម្ពុជា ដើម្បអប់រំបន្ថែមពាក់ព័ន្ធនឹងការឆ្លងដែន រួមទាំងការការពារជំងឺឆ្លងកូវីដ-១៩។ ពលករ២៨៣នាក់នេះ មាន១២នាក់ត្រូវបានក្រុមគ្រូពេទ្យរកឃើញថា ឆ្លងកូវីដ-១៩។ បន្ទាប់មកអាជ្ញាធរនិងក្រុមគ្រូពេទ្យ បន្តទទួលពលកខ្មែរ២១០នាក់ទៀត នៅថ្ងៃទី៤មីនានេះ ដោយក្នុងនោះមានពលករ១៩នាក់ រកឃើញថា ឆ្លងកូវីដ-១៩។ លោក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩បញ្ជាក់ថា ពលករដែលរកឃើញឆ្លងកូវីដ-១៩ ត្រូវបានអាជ្ញាធរចាត់ចែងឲ្យសម្រាកព្យាបាល។ ចំណែក ពលករផ្សេងទៀត ដែលតេស្តឃើញអវិជ្ជមាន ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូលេខ៩ ក្នុងស្រុកសំពៅលូន។ សូមជម្រាបថា បច្ចុប្បន្នពលករកម្ពុជាកំពុងបំពេញការងារនៅក្រៅប្រទេសមានជាង១,៣លាននាក់ ក្នុងនោះនៅប្រទេសថៃ មានជាង១,២លាននាក់, កូរ៉េជាង៤ម៉ឺននាក់, ម៉ាឡេស៊ីមានជាង២ម៉ឺននាក់ និងជប៉ុនមានជាង១ម៉ឺននាក់។ តាមរបាយការណ៍ក្រសួងការងារ ពលករខ្មែរ បានផ្ញើប្រាក់មកស្រុកកំណើតវិញជាង៣ពាន់លានដុល្លារនៅឆ្នាំ២០២១។ ទំហំទឹកប្រាក់នេះ បានរួមចំណែកសេដ្ឋកិច្ចជាតិ និងជីវភាពក្រុមគ្រួសារពលករកាន់តែប្រសើរឡើង៕ | ភ្នំពេញ៖ ដើមខែមីនានេះ នៅច្រកព្រំដែនស្រុកកំរៀង ខេត្តបាត់ដំបង មានពលករជិត៥០០នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់មកកម្ពុជាវិញ។ ក្នុងចំណោមពួកគេទាំងនោះ ត្រូវអាជ្ញាធររកឃើញឆ្លងកូវីដ-១៩ ចំនួន៣១នាក់។ |
បើពិនិត្យទៅឃើញថា គម្រោងវិនិយោគណាមួយ មានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សន្តិសុខជាតិ ផលប្រយោជន៍សាធារណៈ ឬ សុខុមាលភាពប្រជាពលរដ្ឋ ជាអាទិ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ អាចស្នើឲ្យស្ថាប័នមានសមត្ថកិច្ច លុបចោលគម្រោងវិនិយោគនោះ។ ការផ្តល់សិទ្ធិអំណាចទៅស្ថាប័នមានសមត្ថកិច្ច អាចលុបគម្រោងវិនិយោគណាមួយ គឺមានចែងក្នុងមាត្រា៣១នៃច្បាប់វិនិយោគថ្មី ដែលហៅជាផ្លូវការថា ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ មិនមែនត្រឹមតែក្រសួង-ស្ថាប័នរដ្ឋទេ វិនិយោគិនជាម្ចាស់ ក៏អាចស្នើសុំឲ្យលុបគម្រោងវិនិយោគរបស់ខ្លួនឯងដែរ។ នៅមាន៣ករណីទៀត ដែលគម្រោងវិនិយោគណាមួយ អាចត្រូវបានលុបចោល។ គម្រោងវិនិយោគ អាចត្រូវបានលុបចោល បើអលទ្ធភាព ក្នុងការអនុវត្តគម្រោងវិនិយោគបន្ត។ គម្រោងវិនិយោគ អាចត្រូវបានលុបចោល បើស្ថាប័ន ឬក្រុមហ៊ុន ដែលអនុវត្តគម្រោងវិនិយោគ ត្រូវបានរំលាយ។ គម្រោងវិនិយោគ អាចត្រូវបានលុបចោល បើខកខានអនុវត្តកាតព្វកិច្ច ដែលកំណត់ក្នុងច្បាប់។ នីតិវិធីលម្អិតស្តីពីការស្នើសុំលុប និងការលុបគម្រោងវិនិយោគដោយឆន្ទានុសិទ្ធិរបស់ស្ថាប័នមានសមត្ថកិច្ច ត្រូវកំណត់ក្នុងអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាល។ មាត្រា៣៤ បានផ្តល់សិទ្ធិឲ្យវិនិយោគិនជាម្ចាស់ អាចតវ៉ាចំពោះការលុបគម្រោងវិនិយោគរបស់ខ្លួន តាមរយៈការដាក់ពាក្យទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឬទៅអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ជាអ្នកធ្វើសេចក្តីសម្រេចចំពោះការតវ៉ារបស់វិនិយោគិនជាម្ចាស់។ បើមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត វិនិយោគិនជាម្ចាស់ អាចដាក់បណ្តឹងទៅតុលាការ។ ច្បាប់វិនិយោគថ្មីនេះ ក៏មានមាត្រាច្រើនគួរសមដែរ ដែលចែងពីការការពារវិនិយោគិន និងគម្រោងវិនិយោគ។ មាត្រា១៥ ចែងថា វិនិយោគិនបរទេស មិនត្រូវក្លាយជាកម្មវត្ថុនៃការរើសអើងឡើយ។ មាត្រា១៦ ចែងថា រដ្ឋ មិនត្រូវធ្វើជាតូបនីយកម្ម ដែលនាំឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់វិនិយោគិនក្នុងប្រទេសកម្ពុជានោះទេ។ ជាតូបនីយកម្ម សំដៅលើការកែប្រែសហគ្រាស ក្រុមហ៊ុន ឬទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធិឯកជន ឲ្យទៅជាកម្មសិទ្ធិរដ្ឋ។ មាត្រា១៧ ចែងថា រដ្ឋ មិនត្រូវធ្វើអស្សាមិករណ៍ ដែលនាំឲ្យប៉ះពាល់ដល់គម្រោងវិនិយោគ ដែលទទួលការអនុម័តឡើយ។ ប៉ុន្តែ រដ្ឋ អាចធ្វើអស្សាមិករណ៍ លើគម្រោងវិនិយោគបាន បើការធ្វើអស្សាមិករណ៍នោះ ដើម្បីបម្រើប្រយោជន៍សាធារណៈ។ ក្នុងការធ្វើអស្សមិករណ៍ លើគម្រោងវិនិយោគ រដ្ឋ ត្រូវផ្តល់សំណងសមរម្យ និងយុត្តិធម៌ ដោយគ្មានការរើសអើង។ អស្សាមិករណ៍ សំដៅលើការដកហូតកម្មសិទ្ធិលើអចលនទ្រព្យរបស់ឯកជន ឬរបស់រដ្ឋខ្លួនឯង ដូចជា ដី សំណង់ ដំណាំ ជាដើម ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើឲ្យប្រយោជន៍សាធារណៈទូទៅ។ មាត្រា២១ ចែងថា មានតែវិនិយោគិន ដែលមានសញ្ជាតិខ្មែរប៉ុណ្ណោះ ដែលអាចទទួលបានកម្មសិទ្ធិលើដីធ្លី សម្រាប់អនុវត្តគម្រោងវិនិយោគ។ ការចែងក្នុងមាត្រា២១នៃច្បាប់វិនិយោគថ្មីនេះ គឺស្របនឹងមាត្រា៤៤នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងថា មានតែអ្នក ដែលមានសញ្ជាតិខ្មែរទេ ដែលអាចទទួលបានកម្មសិទ្ធិលើដីធ្លី។ ផ្អែកលើមាត្រា២១ដដែល វិនិយោគិន មានសិទ្ធិប្រើប្រាស់ដីធ្លីតាមរយៈសម្បទានដីសេដ្ឋកិច្ច ការជួលដីអចិន្ត្រៃយ៍ និង ការជួលដី ដែលមានអំឡុងពេលកំណត់តាមច្បាប់។ ក្រោយឆ្លងកាត់ការអនុម័តពីរដ្ឋសភា និង ពីព្រឹទ្ធសភារួច ព្រះមហាក្សត្រកម្ពុជា ទ្រង់ចេញព្រះរាជក្រម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ប្រកាសឲ្យប្រើប្រាស់ច្បាប់វិនិយោគថ្មី។ ច្បាប់វិនិយោគ ត្រូវបានបង្កើតលើកដំបូងក្នុងឆ្នាំ១៩៩៤ ហើយរហូតដល់ឆ្នាំ២០០៣ ច្បាប់វិនិយោគនេះ ក៏ត្រូវបានធ្វើវិសោធនកម្ម។ សម្រាប់លើកនេះ រដ្ឋាភិបាល មិនធ្វើវិសោធនកម្មលើច្បាប់វិនិយោគ ដូចកាលពីឆ្នាំ២០០៣ឡើយ ដោយបានតាក់តែងថ្មីឡើងវិញតែម្តង។ ពេលច្បាប់វិនិយោគថ្មី ត្រូវបានដាក់ឲ្យប្រើប្រាស់ ក្នុងពាក់កណ្តាលខែតុលា ឆ្នាំ២០២១ ច្បាប់វិនិយោគចាស់ កាលពីឆ្នាំ១៩៩៤ និងការវិសោធនកម្មលើច្បាប់វិនិយោគចាស់ កាលពីឆ្នាំ២០០៣ ត្រូវនិរាករចោល (ឈប់ប្រើ)។ ទាំងច្បាប់វិនិយោគចាស់កាលពីឆ្នាំ១៩៩៤ ទាំងការធ្វើវិសោធនកម្មលើច្បាប់វិនិយោគចាស់ នៅឆ្នាំ២០០៣ គឺពុំបានចែងពីការលុបចោលដោយស្ថាប័នមានសមត្ថកិច្ច ទៅលើគម្រោងវិនិយោគ ដែលបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សន្តិសុខជាតិ ផលប្រយោជន៍សាធារណៈ ឬប្រជាពលរដ្ឋនោះទេ។ ច្បាប់វិនិយោគចាស់នៅឆ្នាំ១៩៩៤ និងការធ្វើវិសោធនកម្មនៅឆ្នាំ២០០៣ គ្រាន់តែចែងថា វិនិយោគិនជាម្ចាស់ អាចស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន ដើម្បីសុំរំលាយ ឬបញ្ចប់សកម្មភាពគម្រោងវិនិយោគរបស់ខ្លួន។ ថ្វីបើច្បាប់វិនិយោគចាស់ ពុំបានចែងថា គម្រោងវិនិយោគ ដែលបង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋ ឬវិស័យណាមួយ នឹងត្រូវលុបចោលក្តី តែកន្លងមក រដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច នៅតែអាចលុបគម្រោងវិនិយោគចោលបាន ពេលពិនិត្យឃើញថា គម្រោងវិនិយោគនោះ មានបញ្ហា ដែលតម្រូវឲ្យលុបចោល៕ | ច្បាប់វិនិយោគថ្មី ផ្តល់សិទ្ធិអំណាចឲ្យស្ថាប័នមានសមត្ថកិច្ច អាចលុបចោលគម្រោងវិនិយោគ ដែលប៉ះពាល់ប្រជាពលរដ្ឋ ឬវិស័យណាមួយនៅកម្ពុជា។ |
ប្រើកញ្ចប់ក្តៅឬត្រជាក់ដើម្បីបន្ថយការឈឺខ្នង។ ព្យាយាមធ្វើលំហាត់ប្រាណ។ ប៉ុន្តែត្រូវពិនិត្យជាមួយគ្រូពេទ្យជាមុនសិន។ រួមបញ្ចូលការពុតលាតសន្ឋឹងដងខ្លួនទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ រួមបញ្ចូលកាល់ស្យូមនិងវីតាមីនឌីនៅក្នុងរបបអាហាររបស់អ្នកដើម្បីជួយឱ្យឆ្អឹងខ្នងរបស់អ្នករឹងមាំ។ លេបថ្នាំអាសេតាមីណូហ្វេន អាស្ពីរីនឬអ៊ីប៊ុយប្រូហ្វេនដើម្បីបំបាត់ការឈឺចាប់។ មុនប្រើថ្នាំនេះ សូមសួរគ្រូពេទ្យដើម្បីកុំអោយមានបញ្ហា៕ ត្រួតពិនិត្យដោយ www.health.com.k | ការឈឺឆ្អឹងខ្នងឬចង្កេះគឺជាបញ្ហាវេជ្ជសាស្ត្រទូទៅមួយ។ការឈឺខ្នងរយៈពេលខ្លីមានរយៈពេលមិនលើសពីប្រាំមួយសប្តាហ៍ហើយអាចមិនស្រួលប្រសិនបើមិនបានព្យាបាល។ដើម្បីព្យាបាលការឈឺឆ្អឹងខ្នងក្នុងរយៈពេលខ្លី, អ្នកជំនាញណែនាំថា៖ |
ការប្រកួតវិថីម្ហូបអាហារ គឺធ្វើឡើងដើម្បី ពង្រឹងគុណភាព សេវាកម្ម និងអនាម័យម្ហូបអាហារ តាមដងផ្លូវ ក៏ដូចជាការបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ជាងនេះទៅទៀត គឺដើម្បី ជួយប្រជាពលរដ្ឋឱ្យទទួលបានប្រាក់ចំណូលពី ការប្រកបរបរក្នុងវិស័យទេសចរណ៍។ តាមរយៈការប្រកួតនេះដែរ បានធ្វើឱ្យនិស្សិតដែលទទួលបានជ័យលាភី អាចសិក្សា ពីស្ថានភាពរស់នៅរបស់ប្រជាជនក្នុងក្រុងស្ទឹងសែន និងបានបំពេញតម្រូវការរបស់ប្រជាជនទីនោះ តាមសមត្ថភាពរបស់ខ្លួន គឺបង្កើតគម្រោងវិថីម្ហូបអាហារដែលមានភាពទាក់ទាញ ដើម្បីឱ្យភ្ញៀវទេសចរ ទៅកម្សាន្ត។ រូបភាពពីលោក ឯមហុង បញ្ញារិទ្ធ យុវជន សូរ ម៉ុងដេរ៉ូ វ័យ២១ឆ្នាំ ជាបេក្ខជនមួយរូបក្នុងក្រុមទទួលបានជ័យលាភី បានប្រាប់សារព័ត៌ThmeyThmey25 ដូច្នេះថា៖ « តាមរយៈការប្រកួតនេះអាចឱ្យ ខ្ញុំដឹងថាប្រជាជននៅទីនោះគាត់ជួបបញ្ហាអ្វី ហើយយើងគួរតែ មានវិធីឬ គំនិតណាមួយដើម្បី ជួយដោះស្រាយបញ្ហាទាំងនោះ។ ខ្ញុំជឿថាគម្រោងដែល ពួកខ្ញុំទទួលបានជ័យលាភីនេះ នឹងចេញជារូបរៀង ហើយអាចជួយបង្កើតមុខរបរថ្មី និងបង្កើនប្រាក់ចំណូល »។ ចំណែកយុវជន ដន ឧត្តម ដែលជាបេក្ខជន ក្នុងក្រុមជាមួយគ្នានេះ បានរៀបរាប់ ដូចមិត្តរួមក្រុមដែរ ដោយបន្ថែមដូច្នេះថា៖ « វាជាគម្រោងល្អមួយ ដែលអាចជួយប្រជាជនក្នុងតំបន់អាចបង្កើនប្រាក់ចំណូល បន្ថែមពីនេះ គម្រោងនេះ អាចឱ្យយើងបង្ហាញពីប្រវត្តិសាស្ត្រនៃខេត្តកំពង់ធំ ដោយគម្រោងយើងគឺ យកគំនិតពី ប្រាសាទសំបូរព្រៃគុក » ។ ពេលចុះដល់ទីតាំងផ្ទាល់ រូបភាពដោយ លោក ឯមហុង បញ្ញារិទ្ធ លើសពីនេះ យុវជន ឯមហុង បញ្ញារិទ្ធ បេក្ខជនម្នាក់ទៀត បានប្រាប់សារព័ត៌មានThmeyThmey25 ដែរថា លោកពិតជាសប្បាយរីករាយ ដែលក្រុមលោកបានបញ្ចេញសមត្ថភាព ដើម្បីជួយសង្គម។ យុវជនវ័យ២១ ឆ្នាំរូបនេះបញ្ជាក់ដូច្នេះថា៖ « ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលក្រុមរបស់ខ្ញុំទទួលបានជ័យលាភីលេខ១ ពីការប្រកួតនេះ។ ខ្ញុំជឿជាក់ថា គម្រោង វិថីសែនសម្បូរណ៍ របស់ពួកយើង នឹងចេញជារូបរៀងបន្ទាប់ពីកូវីដ-១៩ បញ្ចប់ »។ សូមជម្រាបផងដែរថា ការប្រកួតវិថីម្ហូបអាហារដែលរៀបចំ ដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត មាន៤ដំណាក់កាល។ ដំណាក់កាលទី១ អនុវត្តគោលការណ៍បច្ចេកទេស, ទី២ បេក្ខជនត្រូវសិក្សាដល់ទីតាំងផ្ទាល់, ទី៣ បេក្ខជនត្រូវធ្វើបទបង្ហាញមុខគណៈកម្មាធិការ និងទី៤ ជាកម្មវិធីប្រគល់ជ័យលាភី។ ក្រុមជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ៤លានរៀល, ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ៣លានរៀល និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ២លានរៀល៕ រូបភាពពីលោក ឯមហុង បញ្ញារិទ្ធ | ភ្នំពេញ៖ និស្សិតស្ថាបត្យកម្ម មួយក្រុមទទួលបានជ័យលាភីលេខ១ ពីការប្រកួតវិថីម្ហូបអាហារ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលរៀបចំដោយក្រសួងទេសចរណ៍។ និស្សិតឆ្នាំទី៤ មួយក្រុមនេះលើកឡើងថា តាមរយៈការប្រកួតវិថីម្ហូបអាហារអាចឱ្យខ្លួន ប្រើប្រាស់សមត្ថភាព ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ និងរួមចំណែកលើកស្ទួយជីវភាព ប្រជាជនក្នុងតំបន់។ |
ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា សម្តេចមិនបានបញ្ជាទៅតុលាការនៅឡើយ ប៉ុន្តែជាការណែនាំទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីអនុវត្តការកាត់ទោសភ្លាមៗអ្នកល្មើសចត្តាឡីស័កទៅតាមកម្រិតទោសរបស់ពួកគេ។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការកាត់ត្រូវធ្វើឡើងជាចាំបាច់ ដោយចាប់ពេលយប់ និងកាត់ទោសពេលព្រឹក ហើយក្រុមនគរបាល និងកងរាជអាវុធហត្ថ ត្រូវមានសម្លៀកបំពាក់ពិសេសដើម្បីសម្គាល់ថា ពួកគាត់ធ្វើការជាមួយក្រុមគោលដៅចត្តាឡីស័ក៕ | «កុំឲ្យគេថា ច្បាប់យើងបង្កើតឡើងដើម្បីគ្រាន់តែគំរាម គឺត្រូវកាត់ទោស»។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ឲ្យធ្វើការជាមួយតុលាការដើម្បីរៀបចំការកាត់ទោសអ្នកល្មើសវិធានចត្តាឡីស័ក។ |
យុវជន សាន ដារ៉ាវីត បានរៀបរាប់សារព័ត៌មានថ្មីៗ (Thmey Thmey) ថា ខ្លួនបានប្រមូលសំរាមលូបឹងត្របែកនេះអស់រយៈពេល ៥ថ្ងៃហើយគិតត្រឹមថ្ងៃសុក្រទី ៨ខែមីនា ដោយចាប់ផ្តើមសកម្មភាពជាមួយមិត្តភក្តិខ្លួនប្រហែលបួននាក់។ ពេលសួរនាំពីចំនួនអ្នកស្ម័គ្រចិត្តចូលរួម ដារ៉ាវីត បង្ហាញអារម្មណ៍ភ្ញាក់ផ្អើលថា លោកមិនរំពឹងឡើយថា មានអ្នកចូលរួមច្រើនជាហូរហែរ និងមានអ្នកបន្តផ្តល់ការលើកទឹកចិត្តតាមរយៈការឧបត្ថម្ភជាលុយកាក់និងភេសជ្ជៈបែបនេះ។ ជុំវិញហេតុផលការចាប់ផ្តើមសកម្មភាពសម្អាតសំរាមនៅលូទឹកស្អុយនេះ ដារ៉ាវីត បានអះអាងប្រាប់ថ្មីៗថា លោកមានអារម្មណ៍មិនសូវស្រួលពេលជិះកាត់តាមលូម្តងៗ ហើយលោកក៏យល់ឃើញថា វាជាការចូលរួមចំណែករបស់លោកជាពលរដ្ឋម្នាក់ផង។ អ្វីដែលសំខាន់បំផុតនោះ ដារ៉ាវីតខ្លួនឯងមានមហិច្ឆតាមួយធ្វើឲ្យទីក្រុងភ្នំពេញស្អាតគ្មានសំរាម។ ដារ៉ាវីត និយាយបែបនេះ៖ «គោលដៅខ្ញុំគឺចង់ធ្វើឲ្យទីក្រុងភ្នំពេញគ្មានសំរាម និងគ្មានដីហុយ។ ខ្ញុំធានាថា ខ្ញុំនឹងធ្វើវាឲ្យបាន ទោះជាប្រើពេលយូរប៉ុនណាក៏ដោយ»។ យ៉ាងណាក៏ដោយ បច្ចុប្បន្នការប្រមូលសំរាមតាមរយៈសកម្មភាពស្ម័គ្រចិត្តនេះធ្វើបានតែពេលព្រឹកប៉ុណ្ណោះ ដ្បិតថា ពេលថ្ងៃអាកាសធាតុក្តៅខ្លាំង ហើយកន្លងមកមានអ្នកចូលរួមខ្លះឈឺផង។ ដូច្នេះសំរាមនៅសល់ច្រើន ប៉ុន្តែវាមិនមែនជាឧបសគ្គធំរារាំង ដារ៉ាវីត និងអ្នកស្ម័គ្រចិត្តផ្សេងទៀតឡើយ។ ដារ៉ាវីត ប្តេជ្ញាចិត្តថា លោកនឹងប្រមូលសំរាមទាល់តែរួចរាល់ ទោះយូរប៉ុណ្ណាក៏ដោយ។ ក្នុងបទសម្ភាសដដែល ដារ៉ាវីត បានឆ្លៀតឱកាសសំណូមពរផងដែរ ដល់ប្រជាជនទាំងអស់គ្នាកុំឲ្យប្រើប្រាស់ពាក្យសំដីអសុរស ជេរស្តី ឬតិះដៀលអ្នកបោះសំរាមចោលដោយសារគ្នាមិនបានយល់ ឬគ្នាមិនមានចំណេះដឹង ដ្បិតថា វាមិនបានធ្វើឲ្យមានការផ្លាស់ប្តូរអ្វីឡើយ។ ផ្ទុយទៅវិញ យុវជនរូបនេះចង់ឲ្យមានការចូលរួមរើសសំរាមទាំងនោះវិញ ដោយវាអាចក្លាយជាគំរូសម្រាប់អ្នកបោះសំរាមចោលផ្តេសផ្តាស និងអាចឲ្យពួកគេរៀនសូត្រហើយកែប្រែទង្វើរបស់ខ្លួនបាននៅពេលណាមួយខាងមុខផង។ «កុំប្រើប្រាស់ពាក្យដៀលត្មិះ និងពាក្យមើលងាយដល់អ្នកបោះសំរាមអី។ ខ្ញុំគិតថា បរទេសគេមើលងាយយើងឆ្អែតហើយ។ យើងជាប្រជាជនខ្មែរដូចគ្នា កុំប្រើពាក្យហ្នឹង ព្រោះវាគ្មានអ្វីចម្រើនឡើយ»៕ | ភ្នំពេញ៖ យុវជនយុវនារីមួយក្រុមមានគ្នាប្រហែលជាង ២០នាក់បន្តនាំគ្នាប្រមូលសំរាមនៅតាមលូទឹកស្អុយបឹងត្របែកនៅព្រឹកថ្ងៃសុក្រ ទី ៨ខែមីនា ហើយចលនាស្ម័គ្រចិត្តនេះទទួលបានការគាំទ្រជាកម្លាំង ស្មារតី និងសម្ភារៈជាបន្តបន្ទាប់។ លោក សាន ដារ៉ាវីត ដែលបានផ្តួចផ្តើមការប្រមូលសំរាមនេះបានអះអាងថា គោលដៅចម្បងរបស់លោក គឺ កែប្រែទីក្រុងភ្នំពេញគ្មានសំរាមនៅពេលអនាគត។ |
ធនាគារកណ្តាលអេមីរ៉ាតអារ៉ាប់រួម (CBUAE) ទើបតែបានចេញសេចក្តីជូនដំណឹងមួយដោយស្នើសុំឱ្យធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងទាំងអស់អនុញ្ញាតឱ្យពន្យារពេលការសងប្រាក់កម្ចីផ្ទាល់ខ្លួន និងរថយន្តសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះក្នុងរយៈពេល ៦ខែ។ ការពន្យារពេលបំណុលនឹងមិនគិតថ្លៃបន្ថែម ឬការប្រាក់នោះទេ។ ទន្ទឹមនេះ CBUAE បានកំណត់ថា ការខូចខាតយានយន្ត និងផ្ទះដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុន នឹងត្រូវបានធានារ៉ាប់រងប្រសិនបើមានកិច្ចសន្យាធានារ៉ាប់រងពាក់ព័ន្ធការបាត់បង់ និងការខូចខាតដែលហៅថា ការធានារ៉ាប់រងទាំងមូល។ ត្រង់ចំណុចនេះ ក្រុមហ៊ុនធានារ៉ាប់រងត្រូវតែទទួលខុសត្រូវលើសំណង។ ម្ចាស់អចលនទ្រព្យមិនថាផ្ទះ ឬអគារដែលមានការធានារ៉ាប់រង មានសិទ្ធិស្នើសុំជួសជុលទ្រព្យសម្បត្តិដែលខូចខាត។ យោងតាមការប៉ាន់ប្រមាណបឋមរបស់ក្រុមហ៊ុនមួយចំនួន ក្រុមហ៊ុនធានារ៉ាប់រងអាចនឹងត្រូវបង់ប្រាក់រហូតដល់រាប់ពាន់លានដុល្លារបន្ទាប់ពីទឹកជំនន់ដ៏ធំនេះ។ លើសពីនេះ CBUAE ជំរុញឱ្យសាធារណជនអាន និងយល់អំពីកិច្ចសន្យាធានារ៉ាប់រងដោយប្រុងប្រយ័ត្ន ដើម្បីការពារសិទ្ធិរបស់ខ្លួន ហើយទាក់ទងទៅក្រុមហ៊ុនធានារ៉ាប់រង Sanadak និងអធិការកិច្ចហិរញ្ញវត្ថុ ប្រសិនបើពួកគេមានពាក្យបណ្តឹង ឬជម្លោះជាមួយក្រុមហ៊ុនធានារ៉ាប់រង។ កាលពីចុងសប្តាហ៍មុន ព្រះអង្គម្ចាស់ Hamdan bin Mohammed Al Maktoum ដែលជាប្រធានក្រុមប្រឹក្សាប្រតិបត្តិទីក្រុងឌូបៃបានអនុម័តគំនិតផ្តួចផ្តើម និងវិធានការជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះអាកាសធាតុធ្ងន់ធ្ងរក្រោយមានភ្លៀងធ្លាក់ខ្លាំង។ លោកបានដឹកនាំនាយកដ្ឋានដីធ្លីទីក្រុងឌូបៃ និងអាជ្ញាធរគ្រប់គ្រងអចលនវត្ថុដើម្បីសម្របសម្រួលជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដើម្បីពន្លឿនការស្ដារឡើងវិញ។ ក្រុមហ៊ុនគ្រប់គ្រងទីក្រុង និងអ្នកអភិវឌ្ឍប្រទេសនេះនឹងផ្តល់ជូនដោយឥតគិតថ្លៃនូវសេវាកម្មដូចខាងក្រោម ៖ ផ្តល់លំនៅដ្ឋានជំនួសសម្រាប់អ្នករងផលប៉ះពាល់ អាហារ សេវាកំចាត់សត្វល្អិត បង្កើនសន្តិសុខ និងជួយអ្នកស្រុកឱ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញបន្ទាប់ពីទឹកជំនន់។ ភ្លាមៗនោះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យល្បីៗនៅក្នុងទីក្រុងឌូបៃ រួមមាន Emaar, Nakheel, Dubai Holding, Union Properties, Dubai Investments Park និង MAG Lifestyle Development បានសម្តែងការប្តេជ្ញាចិត្តក្នុងការអនុវត្តគំនិតផ្តួចផ្តើមនេះ។ ក្រុមហ៊ុនអចលនទ្រព្យមួយចំនួនដូចជា Emaar និង MAG បានសន្យានឹងផ្តល់សេវាកម្មជួសជុលផ្ទះដោយឥតគិតថ្លៃ។ Emaar ជាអ្នកអភិវឌ្ឍលំនៅឋានដ៏ធំមួយដែលបានផ្គត់ផ្គង់ផ្ទះល្វែងប្រហែល ១០៨ពាន់ខ្នងនៅក្នុងទីក្រុងឌូបៃ និងទីផ្សារពិភពលោកផ្សេងទៀតចាប់តាំងពីឆ្នាំ ២០០២។ «ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយអាកាសធាតុមិនល្អ និងភ្លៀងធ្លាក់ខ្លាំងដែលទីក្រុងឌូបៃបានជួបប្រទះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំកំពុងប្រកាសថា Emaar នឹងធ្វើការជួសជុលរាល់ទ្រព្យសម្បត្តិដែលខូចខាតដោយមិនគិតថ្លៃបន្ថែម»។ នេះបើតាមសារព័ត៌មាន Gulf Business បានដកស្រង់សម្តីលោក Mohamed Alabbar ប្រធានក្រុមហ៊ុន Emaar Group។ ចាប់ពីយប់ថ្ងៃទី១៥ ខែមេសា ទីក្រុងឌូបៃត្រូវបានជន់ដោយទឹកភ្លៀងកម្ពស់ ២៥៤ មីលីម៉ែត្រ។ នេះកម្រិតភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ៧៥ឆ្នាំនៅអេមីរ៉ាតអារ៉ាប់រួម។ ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់នៅតំបន់ជាច្រើន បណ្តាលឲ្យស្ទះចរាចរណ៍ អាកាសយានដ្ឋានអន្តរជាតិឌូបៃបានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន សាលារៀនបានបិទ និងមនុស្សជាច្រើនធ្វើការពីផ្ទះ។ មជ្ឈមណ្ឌលឧតុនិយមជាតិ UAE ព្យាករថានឹងមានភ្លៀងធ្លាក់នៅទូទាំងប្រទេសក្នុងសប្តាហ៍នេះ ប៉ុន្តែទឹកភ្លៀងនឹងមានកម្រិតតិចជាងកំណត់ត្រាកាលពីសប្តាហ៍មុន៕ | បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ អ្នកស្រុកដែលរងផលប៉ះពាល់នៃទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម (UAE) នឹងទទួលបានការពន្យារពេលសងបំណុលរយៈពេល៦ខែ និងការជួសជុលផ្ទះដោយឥតគិតថ្លៃ។ |
លោកយាយ រ័ត្ន សំអាត បានឡើងភ្នំដោយថ្មើរជើង នៅតាមភ្នំនានា ក្នុងប្រទេស តាំងពីអាយុជាង៤០ឆ្នាំមកម្លេះ ដើម្បីធ្វើបុណ្យ និងប្រតិបត្តិធម្មតាមគន្លងព្រះពុទ្ធសាសនា។ តទៅនេះ សូមអញ្ជើញ លោក អ្នកនាង ទស្សនាវីដេអូសម្ភាសន៍ រវាង លោក ស៊ុល រ៉វី អ្នកសារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត ជាមួយអ្នកស្រី រ័ត្ន សំអាត ដូចតទៅ៖ សម្ដីស្រទន់មួយៗ ពុទ្ធសាសនិករូបនេះ បានឡើងភ្នំនៅកម្ពុជាជាង៣០មកហើយ ។ អង្គុយជាប់នឹងផ្លូវឡើងទៅកាន់ប្រាសាទលើកំពូលភ្នំបាណន់ ស្ត្រីចំណាស់មកពីស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យរូបនេះ បានរៀបរាប់ត្រួសៗ ពីភ្នំដែលខ្លួនបានឡើងជាង៣០ឆ្នាំមកនោះ មានដូចជាភ្នំបាយ៉ង់ ខេត្តតាកែវ, ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ,ភ្នំហប់ ឬភ្នំកំណប់ ខេត្តសៀមរាប, ភ្នំពើងកែវពេជ្រ ឬភ្នំពើងបាក់រទេះ ខេត្តសៀមរាប និងភ្នំត្បែងមានជ័យ ខេត្តព្រះវិហារជាដើម។ ពុទ្ធសាសនិករូបនេះ មានប្រសាសន៍ពីគោលបំណងពីការឡើងភ្នំរបស់ខ្លួនដូច្នេះ៖ «ដើម្បីធ្វើបុណ្យធ្វើទាន បួងសួង សូមឱ្យកូនចៅមានសេចក្ដីសុខ សន្តិភាពតែប៉ុណ្ណឹង»។ ក្រៅពីការធ្វើបុណ្យដោយឡើងភ្នំ ឧបាសិការូបនេះ ក៏ធ្លាប់ធ្វើធម្មយាត្រា២៩ថ្ងៃ ដោយថ្មើរជើងចេញពីខេត្តបន្ទាយជ័យ ដែលជាទីកន្លែងរស់នៅ រហូតដល់ខេត្តស្វាយរៀងផងដែរ។ មុនជំងឺឆ្លងជំងឺកូវីដ-១៩ រាតត្បាតនោះ គ្រហស្ថស្រី ដែលមានជំនឿជ្រាលជ្រៅលើព្រះពុទ្ធសាសនា ក៏បានធ្វើដំណើរឆ្លងប្រទេស ដូចជាប្រទេសថៃ ចំនួន១០ថ្ងៃ ដើម្បីធ្វើសមាធិ, ប្រទេសឡាវ ៣ថ្ងៃ ទៅកាន់ប្រាសាទវត្តភូ ដោយសារចង់ស្គាល់ស្នាដៃ ដែលជាអតីតប្រាសាទរបស់ខ្មែរ ,ប្រទេសឥណ្ឌា ២៣ថ្ងៃផងដែរ។ ការឡើងភ្នំដើម្បីធ្វើបុណ្យ របស់លោកយាយ សំអាត ក្លាយជាផ្នែកមួយនៃជីវិតរបស់ខ្លួន ដែលមិនអាចខ្វះបាន។ បើតាមសម្ដី អ្នកស្រី និត ស្រីតូច ដែលត្រូវជាកូនរបស់ អ្នកស្រី សំអាតផ្ទាល់អះអាងថា ប្រសិនបើមិនបានឡើងភ្នំធ្វើបុណ្យទេនោះ ម្ដាយខ្លួននឹងឈឺទៅវិញ។ អ្នកស្រី និត ស្រីតូច ក៏មានការបារម្ភផងដែរ ពីសុវត្ថិភាពរបស់ម្ដាយខ្លួន ដែលមានវ័យជរា ហើយត្រូវឡើងភ្នំ ខណៈពេលខ្លះ អ្នកស្រីមិនបានទៅជាមួយម្ដាយ៕ | បាត់ដំបង៖ លោកយាយ រ័ត្ន សំអាត រស់នៅក្នុងខេត្តបន្ទាយមានជ័យ តែងតែឡើងភ្នំ ដើម្បីទៅធ្វើបុណ្យតាមបែបពុទ្ធសាសនា។ ដ្បិតវ័យ៧៤ឆ្នាំហើយក្តី ប៉ុន្តែស្ត្រីចំណាស់រូបនេះ អាចដើរឡើងភ្នំខ្ពស់ៗបាន ដោយមិនមានបញ្ហាឡើយ។ |
ថ្លែងក្នុងប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» នៅថ្ងៃទី១៨ កុម្ភៈនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ក្រុមមេធាវីការពារក្តី ដែលបង្កើតឡើងសម្រាប់ជួយដល់ជនរងគ្រោះជាស្ត្រីក្រីក្រនោះ គឺស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់សម្ដេចតែម្ដង។ ជាមួយគ្នានេះសម្ដេច ហ៊ុន សែន ក៏ជំរុញក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ រៀបចំកាត់ទោស និងពិនិត្យសម្រួលព្យួរទោសស្ត្រីជាប់ពន្ធនាគារ ឲ្យមានសេរីភាពឡើងវិញ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យដល់ស្ត្រីទាំងនោះផងដែរ។ អត្ថបទទាក់ទង សម្ដេច ហ៊ុន សែន ប្រាប់ឲ្យក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ ពន្លឿនការបន្ធូរបន្ថយ និងកាត់ទោសស្ត្រីជាប់ពន្ធនាគារ កិច្ចប្រជុំប្រចាំឆ្នាំនេះ គឺរៀបចំឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់ខ្លឹមសារទាំងឡាយលើការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព ឋានៈ តួនាទី ។ ជាពិសេសការដោះស្រាយរាល់ការងារជាអាទិភាពរបស់ស្ត្រីជាដើម៕ | ភ្នំពេញ៖ រដ្ឋាភិបាល គ្រោងបង្កើតក្រុមមេធាវីការពារក្តីមួយ សម្រាប់ជួយស្ត្រីទន់ខ្សោយ និងងាយរងគ្រោះ ឲ្យទទួលបានសេវាផ្នែកច្បាប់ ដោយមានប្រសិទ្ធភាពខ្ពស់។ គម្រោងនេះ កំពុងស្ថិតនៅក្នុងការពិចារណារបស់ប្រមុខរដ្ឋាភិបាល។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.