text
stringlengths
31
26.1k
summary
stringlengths
11
1.19k
ជំនួបរវាងក្រុមកំពូលតារាងទ្វីបអាម៉េរិកខាងជើងទាំងពីរ ដែលត្រូវប្រកួតក្នុងខែកញ្ញាឆ្នាំ ២០២១ កន្លងទៅ ប៉ុន្តែត្រូវបានផ្អាកអំឡុងចាប់ផ្តើមបាន៥នាទី ដោយសារតែមានកីឡាករអាហ្សង់ទីនមួយចំនួន មិនបានធ្វើតេស្តរកជំងឹកូវីដ-១៩ មុនពេលប្រកួត ។ ក្រុមមន្ត្រីសុខភិបាលទីក្រុង Sao Paulo បានចូលមកបឈ្ឈប់ការប្រកួតដល់ក្នុងកីឡដ្ឋាននោះភ្លាមៗ ដោយសារល្មើសច្បាប់កូវីដ-១៩ ក្នុងប្រទេសប្រស៊ីល។   បើតាមសេចក្តីសម្រេចដើមរបស់ FIFA បានប្រកាសកាលពីខែកុម្ភៈ កន្លងទៅថាជំនួបរវាងប្រេស៊ីលនិងអាហ្សងទីន នឹងត្រូវប្រកួតឡើងវិញ ដោយកីឡាករ៤រូបដែលល្មើសច្បាប់ត្រូវហាមឃាត់ និងក្រុមទាំងពីរត្រូវរងការផាកពិន័យ។ ក្រុមទាំងពីរក៏បានដាក់បណ្តឹងឧទ្ធរណ៍លើការសម្រេចនេះក្តី។   «គណកម្មាធិការបណ្តឹងឧទ្ធរណ៍បានទទួលការសម្រេចចិត្តបណ្តឹងឧទ្ធរណ៍របស់សហព័ន្ធបាល់ទាត់ប្រស៊ីល(CBF) និងសហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA)។ បន្ទាប់ពីពិចារណាលើបញ្ហារបស់ក្រុមទាំងពីររួចមក គណកម្មាធិការសម្រេចថា ការប្រកួតនឹងត្រូវប្រកួតឡើងវិញ ហើយក្រុមទាំងពីរត្រូវរងការផាកពិន័យជាង ៥០,០០០ដុល្លារ ចំពោះការបោះបង់ចោលការប្រកួតនេះ។»។ នេះបើតាមសេចក្តីថ្លែងការណ៍ពីសំណាក់ FIFA។   ប្រេស៊ីលនិងអាហ្សង់ទីន ជាក្រុមពីរដែលបានឡើងទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រ World Cup បន្ទាប់ពីក្រុមបែលហ្ស៊ីក និងអាល្លឺម៉ង់។ ប្រេស៊ីលជាក្រុមឈរកំពូលតារាងមាន៤៥ពិន្ទុ មិនទាន់ប្រកួតចាញ់ម្តងឡើយ ចំណែកអាហ្សង់ទីនលេខ២ មាន៣៩ពិន្ទុ៕  
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថ្ងៃទី៩ ខែឧសភា បានប្រកាសថា ជំនួបដែលបានផ្អាករវាងប្រេស៊ីល និងអាហ្សង់ទីន នៅវគ្គជម្រុះ World Cup តំបន់អាម៉េរិកខាងជើង នឹងត្រូវប្រកួតជាថ្មី ដើម្បីបង្រ្គប់ការប្រកួត។
  សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិក Thmeythmey.com និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាពីសាលាក្បាច់គុន សៅលីង ក្បែរជើងភ្នំក្នុងខេត្ត ហឺណាន ដូចតទៅ៖      លោកគ្រូធំក្បាច់គុន សៅលីង ស៊ឺ យានឡុង បានបញ្ជាក់ប្រាប់លោក វ៉ាត់ ចំរើន វិញថា៖  
ពីខេត្ត ហឺណាន (ចិន)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើដំណើរទៅអញ្ជើញអ្នកគុននិយមនៃសាលាក្បាច់គុនសៅលីង ដោយផ្ទាល់នៅក្នុងខេត្ត ហឺណាន (Henan) នៃប្រទេសចិនប្រជាមានិតឲ្យមកប្រកួតជាមួយអ្នកគុននិយមខ្មែរ និងសម្តែងនៅក្នុងពិធីបុណ្យសមុទ្រនៅក្នុងខេត្តកែបនៅចន្លោះថ្ងៃទី២០-២២ខែធ្នូឆ្នាំ២០១៩ខាងមុខនេះ។ នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩នៅក្នុងខេត្ត ហឺណាន ជាមួយតំណាងសាលាក្បាច់គុណ សៅលីង នៅក្នុងខេត្តភូមិភាគកណ្តាលនៃប្រទេសចិនមួយនេះ លោកគ្រូធំក្បាច់គុន សៅលីង ស៊ឺ យានឡុង បានបញ្ជាក់ប្រាប់លោក វ៉ាត់ ចំរើន វិញថា ស្ថាប័នរបស់លោកនឹងត្រៀមបញ្ជូនកីឡាករប្រយុទ្ធ និងសម្តែងពី៤ទៅ៦នាក់មកចូលរួមប្រកួត និងសម្តែងនៅក្នុងពិធីបុណ្យសមុទ្រនៅក្នុងប្រទេសកម្ពុជានាខែធ្នូខាងមុខនេះ។
    លោក ស៊ុន ចាន់ថុល ប្រាប់ឲ្យអាជ្ញាធរពាក់ព័ន្ធសហការជាមួយក្រុមការងារជញ្ជីង ដើម្បីទប់ស្កាត់ និងឃាត់ទុករថយន្ត ដែលដឹកលើសទម្ងន់កំណត់មករក្សាទុក រយៈពេលមួយឆ្នាំឲ្យបានត្រឹមត្រូវ ដោយមិនត្រូវដោះលែងវិញជាដាច់ខាត។    ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាកាមេរ៉ាឆ្លាតវៃ និងជញ្ជីងស្វ័យប្រវត្តិ ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។    «ឡានដឹកលើស២០ភាគរយ ត្រូវឃាត់ទុកមួយឆ្នាំ  ដើម្បីឱ្យក្រុមហ៊ុនដឹកជញ្ជូនបានយល់ច្បាស់អំពីមាត្រាច្បាប់និងការដាក់ទោសទណ្ឌ ឱ្យបានទូលំទូលាយ ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ឱ្យបានរឹងមាំ ជៀសវាងមតិរិះគន់ថា ធ្វើផ្លូវជាប់រហូត»។ នេះជាការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ដែលទទូចដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន កុំដឹកទំនិញលើសទម្ងន់។   បន្ថែមពីនេះ មន្ត្រីពាក់ព័ន្ធត្រូវអនុវត្តការចេញប័ណ្ណបើកបរ ដល់អ្នកប្រើប្រាស់យានជំនិះឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ចំណែកមន្ត្រីទទួលបន្ទុកការងារបច្ចេកទេសសាងសង់ផ្លូវ ត្រូវកសាងផ្លូវប្រកបដោយគុណភាព ពោលគឺមិនត្រូវធ្វើការងារឱ្យរួចពីដៃ ដែលនាំឱ្យខាតទាំងពេលវេលា និងថវិកាឡើយ។   កាលពីថ្ងៃទី១៣-១៤ ខែកក្កដា ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ បានឃាត់រថយន្តដឹកលើសកម្រិតកំណត់ចំនួន២០គ្រឿងនៅខេត្តសៀមរាប កណ្តាល និងកំពង់ស្ពឺ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន៕   អត្ថបទទាក់ទង   រដ្ឋមន្ត្រីសាធារណការ៖ ឡានអ្នកមានខ្នង អ្នកអត់ខ្នង ធ្វើឲ្យខូចផ្លូវដូចគ្នា! ចាប់ដូចគ្នា ដោយមិនរើសអើង  
ភ្នំពេញ៖ រថយន្តដឹកលើសទម្ងន់២០ភាគរយ ត្រូវឃាត់ទុក១ឆ្នាំ ដើម្បីឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន បានយល់ច្បាស់ពីច្បាប់ និងទោសទណ្ឌ ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង តាមប្រព័ន្ធវីដេអូពីចម្ងាយ នាថ្ងៃទី១៤ ខែកក្កដា ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងដំណោះស្រាយបញ្ហា។
  ដោយចាប់ផ្តើមចេញដំណើរប្រណាំងនៅវេលាម៉ោង៩ព្រឹក លើចម្ងាយផ្លូវ១០០គីឡូម៉ែត្រ គឺ៤ជុំនៅផ្លូវវង់ធំនៃរមណីយដ្ឋានអង្គរ កីឡាការិនីវៀតណាមបានមកដល់គោលដៅមុនគេ បន្ទាប់ពីចំណាយពេល៣ម៉ោងក្នុងការប្រកួត។ តាមពីក្រោយកីឡាការិនីវៀតណាម កីឡាការិនីថៃ បានទទួលមេដាយប្រាក់ ចំណែកម៉ាឡេស៊ី បានមេដាយសំរឹទ្ធ។   វិញ្ញាសាប្រណាំងកង់គួកនេះ មានអត្តពលិកចូលរួម ៣០រូប ពី៨ប្រទេស ដោយអវត្តមានព្រុយណេ មីយ៉ាន់ម៉ា និងលីម័រខាងកើត។ កម្ពុជាមានអត្តពលិកចូលរួម២រូប។   គួរបញ្ជាក់ថា កីឡាទាំង៤វិញ្ញាសានៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលរៀបចំនៅខេត្តសៀមរាប បានបញ្ចប់ហើយនៅថ្ងៃទី១៣ ឧសភានេះ ក្រោយចាប់ផ្តើមពីថ្ងៃទី៦ ឧសភាមក។ វិញ្ញាសាទាំងនោះ រួមមាន កីឡាកង់ភ្នំ កង់គួកបុរស-នារី រត់ម៉ារ៉ាតុន និងកីឡាដើរប្រណាំង៕  
សៀមរាប៖ កីឡាការិនីប្រទេសវៀតណាម បានដណ្ដើមបានមេដាយមាស លើវិញ្ញាសាប្រណាំងកង់គួក ចម្ងាយផ្លូវ១០០គីឡូម៉ែត្រ ដែលរៀបចំនៅបរិវេណតំបន់អង្គរ។
អសន្តិសុខស្បៀងអាហារ កំពុងកើនឡើងដោយសារសីតុណ្ហភាពពិភពលោកបន្តកើនឡើង ការរាតត្បាតនៃជំងឺឆ្លង និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលនាំឱ្យមានកង្វះខាតផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ និងជីលើពិភពលោក។   នៅឯកិច្ចប្រជុំ UN នៅទីក្រុងញូវយ៉កស្តីពីសន្តិសុខស្បៀងពិភពលោក អគ្គលេខាធិការ UN អាន់តូនីញ៉ូ ហ្គូតេរ៉េស បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែន បានបង្កការគំរាម និងធ្វើឱ្យមនុស្សរាប់សិបលាននាក់ប្រឈមមុខនឹងអសន្តិសុខស្បៀងអាហារ។ លោក ហ្គូតេរ៉េស អះអាងថា កង្វះអាហារូបត្ថម្ភ ភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្ស អាចអូសបន្លាយរាប់ឆ្នាំ។ ដើម្បីដោះស្រាយវិបត្តិ ប្រមុខ UN រូបនេះ និងសមាជិក UN ដទៃ នឹងជំរុញឱ្យរុស្ស៊ីឈប់រារាំងការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។    ការឈ្លានពានរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែន និងទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិដែលបានដាក់លើរុស្ស៊ី បានប៉ះពាល់ដល់ការផ្គត់ផ្គង់ជី ស្រូវសាលី និងទំនិញផ្សេងទៀតដែលអ៊ុយក្រែននិងរុស្ស៊ីនាំចេញ។ បញ្ហានេះបានធ្វើឱ្យតម្លៃស្បៀងអាហារ និងប្រងឥន្ធនៈឡើងថ្លៃជាខ្លាំង ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ រុស្ស៊ី និងអ៊ុយក្រែនបានផ្គត់ផ្គង់ស្រូវសាលីលើពិភពលោកជាង៣០ភាគរយ។   មុនការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈ អ៊ុយក្រែនត្រូវបានគេចាត់ទុកថាជាអ្នកផ្គត់ផ្គង់យ៉ាងសំខាន់របស់ពិភពលោក ដោយបាននាំចេញកសិផលជាង៤,៥លានតោនក្នុងមួយខែតាមរយៈកំពង់ផែរបស់ខ្លួន។ លើសពីនេះ អ៊ុយក្រែនក៏ជាអ្នកផ្គត់ផ្គង់ស្រូវសាលីជា១២ភាគរយលើទីផ្សារពិភពលោកដែរ។    «សូមបញ្ជាក់ឱ្យច្បាស់ គ្មានដំណោះស្រាយដ៏មានប្រសិទ្ធភាពណាមួយចំពោះវិបត្តិស្បៀងអាហារដោយមិនធ្វើឱ្យផលិតកម្មស្បៀងរបស់អ៊ុយក្រែនដំណើរការឡើងវិញឡើយ»។ លោក ហ្គូតេរ៉េស បានសង្កត់ធ្ងន់បែបនេះក្នុងកិច្ចប្រជុំដដែល ដោយបន្តថា រុស្ស៊ីត្រូវតែអនុញ្ញាតមានការចេញគ្រាប់ធញ្ញជាតិប្រកបដោយសុវត្ថិភាពដែលរក្សាទុកក្នុងកំពង់ផែអ៊ុយក្រែន។   ក្រោយការលើកឡើងនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លិងខិន ដែលជាប្រធានកិច្ចប្រជុំ និងលោក David Beasleyប្រធានកម្មវិធីស្បៀងអាហារពិភពលោក បានគាំទ្រការលើកឡើងនេះ។    តាមពិតទៅ អសន្តិសុខស្បៀងបានចាប់ផ្តើមកើនឡើង តាំងពីមុនពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនមក។ ក្នុងរយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ចំនួនមនុស្សដែលជួបប្រទះវិបត្តស្បៀងអាហារធ្ងន់ធ្ងរបានកើនឡើងទ្វេដងពី១៣៥លាននាក់ដល់ជាង២៧៦លាននាក់នាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមទិន្នន័យពី UN។   កន្លងមក ធនាគារពិភពលោកបានផ្តល់ជំនួយជាច្រើនដើម្បីទប់ទល់នឹងវិបត្តិនេះ។ ការប្រកាសផ្តល់ជំនួយ១២ពាន់លានដុល្លាររបស់ធនាគារពិភពលោកបន្ថែមនេះ បានធ្វើឱ្យថវិកាសរុបសម្រាប់គម្រោង ១៥ ខែខាងមុខលើការទប់ទល់នឹងអសន្តិសុខស្បៀងអាហារកើនដល់៣០ពាន់លានដុល្លារ។ ជំនួយលើកមុនចំនួន១៨,៧ពាន់លានដុល្លារ ត្រូវប្រើសម្រាប់គម្រោងដែលទាក់ទងនឹងបញ្ហាសន្តិសុខអាហារ និងអាហារូបត្ថម្ភនៅអាហ្វ្រិក មជ្ឈិមបូព៌ា អឺរ៉ុបខាងកើត អាស៊ីកណ្តាល និងអាស៊ីខាងត្បូង៕  
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១៨ ខែឧសភា ព្រមានថា វិបត្តិស្បៀងអាហារពិភពលោកដែលកំពុងកើនឡើងអាចអូសបន្លាយទៅជាច្រើនឆ្នាំប្រសិនបើគ្មានការឆ្លើយតបត្រឹមត្រូវទេនោះ។ បើតាម UN វិបត្តិស្បៀងអាហារនេះ ប្រែកាន់តែអាក្រក់ដោយសារសង្គ្រាមនៅអ៊ុយក្រែន។ ឯធនាគារពិភពលោកក៏ប្រកាសផ្តល់ជំនួយបន្ថែមជាង១២ពាន់លានដុល្លារដើម្បីកាត់បន្ថយហានិភ័យនេះ។
ក្នុងកិច្ចពិភាក្សាមួយពីទំនាក់ទំនងអាមេរិក និងសិង្ហបុរីនៅក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិ (Council on Foreign Relations) នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានបញ្ជាក់ប្រាប់អ្នកចូលរួមថា សិង្ហបុរីធ្វើជាមិត្តរបស់ចិន និងអាមេរិក ដោយមិនជ្រើសរើសមហាអំណាចណាមួយឡើយ ហើយលោកសង្ឃឹមថាទំនាក់ទំនងរវាងអាមេរិកនិងចិនកាន់តែល្អប្រសើរ។  យោងតាមវីដេអូចុះផ្សាយដោយក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិ លោក លី សៀនឡុង បាននិយាយដូច្នេះ៖ «យើងចង់នៅជាមិត្តជាមួយមហាអំណាចទាំងពីរ ចិន និងអាមេរិក។ ប្រសិនបើមិត្តភាពរវាងអ្នកទាំងពីរតានតឹងនោះ ភាគីណាមួយឬអាចទាំងពីរនិយាយថា អ្នកឯងនៅជាមួយខ្ញុំ ឬក៏ប្រឆាំងខ្ញុំ។ ដូច្នេះយើងនឹងស្ថិតក្នុងស្ថានភាពមួយលំបាកមិនខាន»។   លោក លី សៀនឡុង បានកត់សម្គាល់ផងដែរថា ទំនាក់ទំនងរវាងអាមេរិក និងចិនជាទំនាក់ទំនងដ៏សំខាន់បំផុតលើពិភពលោក ហើយលោកសង្ឃឹមមុតមាំថា មហាអំណាចទាំងពីរនឹងអាចរក្សាទំនាក់ទំនងនេះឲ្យមានស្ថិរភាព ឬអាចអភិវឌ្ឍវាឲ្យប្រសើរឡើងផង។ វាមានន័យថា គ្រប់គ្នានឹងអាចបន្តទទួលបានប្រយោជន៍ពីទំនាក់ទំនងល្អរវាងមហាអំណាចទាំងពីរនេះដូចគ្នា។ នាយករដ្ឋមន្ត្រីរូបនេះពន្យល់បន្ថែមថា សេដ្ឋកិច្ចរបស់ចិនរីកចម្រើនជាលំដាប់រៀងរាល់ឆ្នាំ ហើយវាមិនអាចប្រកែកបានឡើយដែលថា មហាអំណាចនេះមានសារសំខាន់ទាំងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រសម្រាប់ប្រទេសទាំងអស់។ លោក លី សៀន ឡុង ក៏បានលើកឡើងពីឱកាសនានាដែលប្រទេសនានាដែលចាប់យកបានដោយការចូលរួមអនុវត្តគំនិតផ្តួចផ្តើមរបស់ចិន «ខ្សែក្រវាត់មួយវិថីមួយ»ដូចគ្នា។ ក្រៅពីនេះ មេដឹកនាំសិង្ហបុរីក៏យល់ថាឃើញថា អាមេរិកត្រូវការចាប់ដៃជាមួយមហាអំណាចថ្មីចិននេះ ដើម្បីអាចដោះស្រាយបញ្ហាប្រឈមនានាក្នុងទំនាក់ទំនងទ្វេភាគី និងបញ្ហាពិភពលោកដែលកើតឡើងនៅពេលបច្ចុប្បន្ន និងធានាសន្តិសុខ ស្ថិរភាព និងសន្តិភាពពិភពលោកផង។ «ចិនកាន់តែខ្លាំង និងកាន់តែធំនៅពេលនេះ។ វាមានន័យថា អាមេរិកត្រូវការការសហការកាន់តែច្រើនបន្ថែមទៀត មិនត្រឹមតែលើទំនាក់ទំនងទ្វេភាគីទេ ប៉ុន្តែវាអាចទាក់ទំនងបញ្ហាយុទ្ធសាស្ត្រផ្សេងទៀត។ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ អ្នកត្រូវមានចិនចូលរួម។ ដើម្បីដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរ អ្នកក៏ត្រូវមានចិនចូលរួម។ ដោះស្រាយបញ្ហាកូរ៉េខាងជើង អ្នកក៏ត្រូវការចិនដូចគ្នា»។ លោក លី សៀន ឡុង បានអធិប្បាយដូច្នេះ៕ 
នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បង្ហាញជំហរច្បាស់ថា សិង្ហបុរីនឹងនៅជាមិត្តមហាអំណាចទាំងពីរចិន និងអាមេរិក ដោយមិនជ្រើសរើសយកភាគីណាមួយក្នុងចំណោមមហាអំណាចទាំងពីរឡើយ។ លោកក៏សង្ឃឹមថា អាមេរិក និងចិននឹងអាចរក្សាចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីធានាប្រយោជន៍សម្រាប់ពិភពលោក។   
អ្នកស្រី លឹម សាមាន អះអាងថា មន្ទីរពេទ្យខេត្តព្រះសីហនុ បញ្ជូនឈាមរបស់ពលរដ្ឋទាំង១៤នាក់នោះ ទៅមន្ទីរពិសោធនៅរាជធានីភ្នំពេញ ដើម្បីធ្វើតេស្ត ហើយអាចថ្ងៃស្អែក (២៨កក្កដា) នឹងដឹងពីលទ្ធផល។ អ្នកស្រី ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅថ្ងៃទី២៧ ខែកក្កដា ថា៖ «ពលរដ្ឋទាំង១៤នាក់នេះ សង្ស័យកើតជំងឺឈីកនិងស្អូច ព្រោះក្តៅខ្លួនមិនសូវខ្លាំងនិងមានកន្ទួលក្រហម។ ហើយយើងបានយកឈាមបញ្ជូនទៅមន្ទីរពិសោធន៍នៅភ្នំពេញ ធ្វើតេស្តរកជំងឺឈីក»។ ប្រធានមន្ទីរសុខាភិបាល បញ្ជាក់ថា ពលរដ្ឋទាំង១៤នាក់នោះ មានកុមារ៦នាក់ ហើយស្ថានភាពពួកគេ មានភាពប្រសើរឡើងវិញហើយ៕
ភ្នំពេញ៖ ពលរដ្ឋ១៤នាក់ដែលក្ដៅខ្លួននិងចេញកន្ទួលក្រហម កំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកខេត្តព្រះសីហនុ។ អ្នកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ សន្និដ្ឋានថា ពលរដ្ឋទាំង១៤នាក់នោះ សង្ស័យមានជំងឺជំងឺឈីកនិងជំងឺស្អូច ដោយសារពួកគាត់ មានសភាពក្ដៅខ្លួនមិនសូវខ្លាំង រួមទាមងមានកន្ទួលក្រហម។
  ទូតដែលជួបលោក កឹម សុខា ក្នុងរយៈពេល៣ថ្ងៃនេះ មានទូតបារាំង អាមេរិក អាល្លឺម៉ង់ និងអូស្ត្រាលី។ ដោយឡែកនៅថ្ងៃទី១៤ វិច្ឆិកា លោក កឹម សុខា នឹងបន្តជួបឯកអគ្គរដ្ឋទូតអង់គ្លេសទៀតផងដែរ៕
ភ្នំពេញ៖ ក្រោយជួបទូតសហភាពអឺរ៉ុប លោក កឹម សុខា បន្តជួបឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ម៉ាសាហ៊ីរ៉ូ មិកាមិ នៅគេហដ្ឋានលោក នាម៉ោង៤រសៀលថ្ងៃទី ១៣ វិច្ឆិកានេះ។
លោក ហេង សួរ បានបញ្ជាក់ថា មន្រី្តជំនាញ នឹងដោះស្រាយវិវាទការងាររវាង បុគ្គលិកនិងភាគីនិយោជកក្រុមហ៊ុនណាហ្គាវើលដ៍។ ដូច្នេះ លោកស្នើសុំទុកពេលឲ្យមន្រី្តជំនាញជាអ្នកដោះស្រាយ តាមនីតិវិធីនៃច្បាប់។ អ្នកនាំពាក្យរូបនេះ សរសេរបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមតេឡេក្រាមនៅថ្ងៃនេះ យ៉ាងដូច្នេះ៖ «ច្បាប់មាន នីតិវិធីមាន ការកាត់បន្ថយបុគ្គលិកគឺមាននៅពេញពិភពលោកក្នុងដំណាក់កាលកូវីដ-១៩នេះ។ ដូច្នេះសូមទុកពេលឲ្យមន្ត្រីមានសមត្ថកិច្ចអនុវត្តនីតិវិធីរបស់ខ្លួន»។    សង្គមស៊ីវិលចំនួន៧៣បានចេញសេចក្ដីថ្លែងការណ៍រួម នៅថ្ងៃទី១០មិថុនា ដោយចាត់ទុកថា ការកាត់បន្ថយបុគ្គកលិក១៣២៩នាក់របស់ណាហ្គាវើលដ៍ ជាប្រព័ន្ធដោយមិនសមហេតុផល និងមិនអាចទទួលយកបាននៅអំឡុងពេលវិបត្តិកូវីដ-១៩។ ជាពិសេសវាបង្ហាញចេតនារំលាយរចនាសម្ព័ន្ធថ្នាក់ដឹកនាំសហជីព។   សង្គមស៊ីវិលទាំង៧៣ បានសង្ក់តធ្ងន់ថា៖ «ក្រុមហ៊ុននេះ(ណាហ្គាវើលដ៍) មានចេតនាមិនចង់ឲ្យមានវត្តមានសហជីពនៅក្នុងក្រុមហ៊ុន ដើម្បីជាឱកាសរបស់ខ្លួនបន្តកេងប្រវ័ញ្ចអន្ថប្រយោជន៍របស់បុគ្គលិក ហើយនិងបង្កើតលក្ខខណ្ឌការងារមិនល្អនៅកន្លែងការងារដែលផ្ទុយនឹងច្បាប់ជាតិនិងអន្តរជាតិ»។    សង្គមស៊ីវិល សហព័ន្ធសហជីព និងសមាគម ទាំងអស់នេះ អះអាងថា ពួកគេនឹងបន្តតាមដានករណីវិវាទនេះ។ ទន្ទឹមនឹងនេះ ពួកគេបានស្នើសុំឱ្យរាជរដ្ឋាភិបាលពិនិត្យ និងតាមដានករណីនេះ ដោយយកចិត្តទុកដាក់។ ពួកគេក៏ទទូចស្នើឲ្យថ្នាក់គ្រប់គ្រងក្រុមហ៊ុន ចរចាជាមួយតំណាងសហជីព ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយ ដោយសេចក្តីស្មោះត្រង់។    ជុំវិញដំណើរការពាក្យបណ្ដឹងនៃវិវាទនេះ លោកស្រី ឈុន សុខា អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់ថា ក្រសួងនឹងអញ្ជើញតំណាងកម្មករនិយោជិតទៅជួបពិភាក្សា ដើម្បីបំភ្លឺព័ត៌មានបន្ថែមលើពាក្យបណ្ដឹង នៅថ្ងៃទី១៤ មិថុនា ។ លោកស្រី ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមបន្ថែមទៀតថា៖ «យើងសង្ឃឹមថា ក្រសួងនឹងជួយដោះស្រាយ ហើយអ្វីដែលពួកខ្ញុំចង់ក្រៅពី៥ចំណុចក្នុងពាក្យបណ្ដឹង គឺចង់ឃើញក្រសួងការងារនដំណោះស្រាយឲ្យសមហេតុផល យុត្តិធម៌ មិនឲ្យក្រុមហ៊ុនកេងប្រវ័ញ្ចប្រយោជន៍និងរំលោភសិទ្ធិពួកខ្ញុំ»។    បណ្ដឹងរបស់មេសហជីព និងបុគ្គលិកហ្គាវើលដ៍ជាង២០០០នាក់ ដែលបានដាក់ទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៨ មិថុនានេះ បានទាមទារឲ្យនិយោជកក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ជាបន្ទាប់នូវគម្រោងកាត់បន្ថយបុគ្គលិក។ ភាគីក្រុមហ៊ុនត្រូវបញ្ឈប់ការបំភិតបំភ័យបុគ្គលិក តាមរយៈការហៅអ្នកដែលទទួលបានសារកាត់ឈ្មោះចេញទៅជួបដោះស្រាយ ជាពិសេសត្រូវឲ្យអ្នកលាឈប់ពីការងារទាំងបង្ខិតបង្ខំនោះ ចូលធ្វើការវិញ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបន្តបើកប្រាក់រំលឹកអតីតភាពការងារឡើងវិញ ព្រមទាំងរៀបចំកន្លែងការងារ ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។ លើសពីនេះ ត្រូវផ្ដល់ប្រាក់នៃការផ្ដាច់កិច្ចសន្យាការងារ ឲ្យស្របតាមច្បាប់ទៅឲ្យបុគ្គលិក ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់នៅចុងឆ្នាំ២០២០។ នេះបើតាមពាក្យបណ្ដឹងរបស់មេសជីពនិងបុគ្គលិកណាហ្គាវើលដ៍៕    អត្ថបទទាក់ទង   មេសហជីពប្រមូលស្នាមេដៃបុគ្គលិកណាហ្គាវើលដ៍ ជាង២ពាន់នាក់ ប្ដឹងទៅក្រសួងការងារ ជួយអន្តរាគមន៍   មេសហជីពចាត់ទុកការកាត់បុគ្គលិកនៅ ណាហ្គា ក្នុងបរិបទកូវីដ-១៩ ជារឿងអមនុស្សធម៌៖   
ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អះអាងថា ការកាត់បន្ថយបុគ្គលិក គឺកើតមានពាសពេញពិភពលោកក្នុងដំណាក់កាលកូវីដ-១៩ ប៉ុន្តែរដ្ឋាភិបាល នៅតែដោះស្រាយបញ្ហានេះ តាមនីតិវិធីច្បាប់។ ការលើកឡើងបែបនេះ ធ្វើឡើងក្រោយសង្គមស៊ីវិលជាង៧០ បានចាត់ទុកការបន្ថយបុគ្គលិក១៣២៩នាក់ នៅណាហ្គាវើលដ៍(Naga World) ជាចេតនាបំបាត់សំឡេងសហជីព ពិសេសនៅអំឡុងពេលវិបត្តិកូវីដ-១៩ ។
ចំនួនអ្នកឆ្លងនៅចិន បានធ្លាក់ចុះជាបន្តបន្ទាប់ ប៉ុន្តែបែរជាកើនឡើងយ៉ាងគំហុកនៅតាមបណ្តាប្រទេសមួយចំនួនដូចជានៅតំបន់អឺរ៉ុប អាមេរិក តំបន់មជ្ឈិមបូព៌ា ជាដើម។ ចំណែកនៅប៉ែកខាងអាស៊ីអាគ្នេយ៍វិញ ស្ថានភាពCOVID-19 ក៏កើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ ឈរនៅតារាងទី១ នៃប្រទេសមានករណីCOVID-19 ច្រើនជាងគេនៅតំបន់អាស៊ាន សិង្ហបុរី បានរកឃើញករណីឆ្លងCOVID-19 ជាបន្តបន្ទាប់។ មកដល់ពេលនេះ សិង្ហបុរីរកឃើញអ្នកឆ្លងចំនួន១៣ករណី ដែលធ្វើឲ្យចំនួនសរុបឡើងដល់២០០ករណី និងសះស្បើយ៩៧ករណី។ ម៉ាឡេស៊ី ស្ថិតនៅលំដាប់លេខ២ ដែលមានរហូតដល់ទៅ១៩៧ករណី ខណៈពេលអ្នកជាសះស្បើយមានចំនួន ៣២ករណី។ នៅថៃឯណោះវិញ ក៏នៅតែបន្តរកឃើញករណីឆ្លងCOVID-19 ផងដែរ។ មកដល់ថ្ងៃទី១៤ ខែមីនានេះ ថៃបានកើនឡើងរហូតដល់ ៧៥ករណី អ្នកស្លាប់១ ករណី និងអ្នកជាសះស្បើយ ៣៥ករណី។ ស្ថិតនៅតំបន់ក្បែរខាងគ្នា ឥណ្ឌូណេស៊ី និងហ្វីលីពីន អាចចាត់ទុកបានថារកមានកម្រិតធ្ងន់ជាងប្រទេសដទៃ ព្រោះមានមានករណីស្លាប់ច្រើនជាងគេនៅក្នុងតំបន់ ហើយក៏រកឃើញករណីឆ្លងជាបន្តបន្ទាប់ផងដែរ។ មកទល់ពេលនេះឥណ្ឌូណេស៊ី មានCOVID-19 ចំនួន ៦៩ករណី ស្លាប់ ៤ករណី និងជាសះស្បើយ ៥ករណី។ ចំណែកនៅហ្វីលីពីនវិញ មានកូរ៉ូណាវីរុសចំនួន ៦៤ករណី អ្នកស្លាប់ ៦ករណី និងជាសះស្បើយ ២ករណី។ សម្រាប់វៀតណាម ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ មិនទាន់រកឃើញករណីថ្មីនៅឡើយទេ ប៉ុន្តែប្រទេសក្បែរខាងកម្ពុជាមួយនេះ មានករណី COVID-19 សរុបចំនួន ៤៤ករណី និងជាសះស្បើយ១៦ករណី។ ជាប្រទេសទើបរកឃើញCOVID-19 ក្រោយគេ ក្នុងចំណោម៨ប្រទេស ព្រុយណេ ក៏កំពុងរងគ្រោះដោយសារជំងឺថ្មីនេះដែរ។ គ្រាន់តែថ្ងៃទី១៣ ខែមីនា ព្រុយណេ បានរកឃើញករណីឆ្លងថ្មីចំនួន ១២ករណី។ ការណ៍នេះ បានធ្វើឲ្យចំនួន COVID-19 សរុបរបស់ព្រុយណេកើនដល់ ៣៧ករណី។ ចុងក្រោយគឺកម្ពុជា ដែលមានចំនួន COVID-19 តិចជាងគេ ពោលគឺចំនួន ៧ករណី និងអ្នកជាសះស្បើយ ១ករណី។ បើទោះបីជាមានករណីតិចមែន ប៉ុន្តែកម្ពុជានៅតែបន្តការយកចិត្តទុកដាក់លើបញ្ហានេះដែរ។ ជាក់ស្តែងរដ្ឋាភិបាល បានបិទសាលារៀននៅភ្នំពេញ និងសៀមរាបមួយរយៈ ហាមឃាត់អ្នកដំណើរមកពីប្រទេសមួយចំនួន និងវិធានការផ្សេងៗទៀត។ សរុបករណីទាំងអស់នៅក្នុងតំបន់អាស៊ាន មានចំនួន ៦៩៣ករណី ខណៈប្រទេសឡាវ និងមីយ៉ាន់ម៉ា នៅតែមិនទាន់រកឃើញ COVID-19 នៅក្នុងប្រទេស៕
គិតត្រឹមរសៀលថ្ងៃទី១៤ ខែមីនា ប្រទេសបណ្តាសមាជិកប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) បានរកឃើញជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស(COVID-19) ជាបន្តបន្ទាប់ លើកលែងតែឡាវ និងមីយ៉ាន់ម៉ា។ តាមរបាយការណ៍របស់ worldometers.info ក្នុងចំណោមប្រទេស ៨របស់អាស៊ាន សិង្ហបុរី និងម៉ាឡេស៊ី មានករណីឆ្លងច្រើនជាងគេ ខណៈចំនួនស្លាប់ដ៏គួរឲ្យកត់សម្គាល់គឺនៅហ្វីលីពីន និងឥណ្ឌូណេស៊ី។
បណ្តាញក្រុមភេរវជនដែស្ហឬ ក្រុមរដ្ឋឥស្លាមមានវត្តមានស្ទើរគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសឥណ្ឌណេស៊ី។  នេះជាសម្តីរបស់មេបញ្ជាការកងទ័ពឥណ្ឌូណេស៊ីលោក Gatot Nurmantyo ប្រាប់ទៅកាន់អ្នកសារព័ត៌មាននៅក្នុងក្រុងហ្សាការតា។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រីយោធាជាន់ខ្ពស់រូបនេះបារម្ភខ្លាំងពីការកើនឡើងឥទ្ធិពលនៃក្រុមភេរវជនរដ្ឋឥស្លាមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ តែលោកសង្កត់ធ្ងន់ថា បណ្តាញក្រុមភេរវជននេះភាគច្រើនជាក្រុមដែលនៅសម្ងំមិនទាន់ធ្វើសកម្មភាពឡើយ។ «បន្ទាប់ពីមានការសង្កេតឃើញជាក់ស្តែង យើងរកឃើញថា វាមានបណ្តាញក្រុមភេរវជនរដ្ឋឥស្លាមនៅស្ទើរតែគ្រប់ខេត្តពាសពេញប្រទេសឥណ្ឌូណេស៊ី។ ប៉ុន្តែ ពួកគេជាបណ្តាញដែលមិនទាន់ធ្វើសកម្មភាពនិងនៅរង់ចាំបញ្ជា (Sleeper Cells) »។ រយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលនានាក្នុងតំបន់ប្រុងជើងការខ្ពស់ដោយសារក្រុមសកម្មប្រយុទ្ធដែលជាបណ្តាញភេរវជនរដ្ឋឥស្លាមវាយប្រហារបន្តបន្ទាប់គ្នា។ ការវាយប្រហារទ្រង់ទ្រាយធំបំផុតគឺការកាន់កាប់ទីក្រុង Marawi នៅភាគខាងត្បូងប្រទេសហ្វីលីពីនកាលពីចុងខែឧសភាកន្លងទៅ។  ប្រតិបត្តិការដណ្តើមទីក្រុងនេះមកវិញនៅតែបន្តមកដល់ឥឡូវនេះ ហើយមនុស្សប្រហែល២០០នាក់ហើយបានស្លាប់បាត់បង់ជីវិតក្នុងនោះមានក្រុមភេរវជនយ៉ាងហោចណាស់ ១២០នាក់ដែរ។ អ្វីដែលគួរឲ្យបារម្ភគឺ ក្រុមសកម្មប្រយុទ្ធដែលធ្វើសកម្មភាពនៅហ្វីលីពីនទាំងនោះមានទាំងជនជាតិម៉ាឡេស៊ី និងឥណ្ឌូនេស៊ីផងដែរ។ វាបង្ហាញឲ្យឃើញថា ក្រុមភេរវជនពង្រីកបណ្តាញរបស់ខ្លួនស្ទើរពាសពេញតំបន់ទាំងមូលផងដែរ។ អាស៊ីអាគ្នេយ៍ជាជម្រកធំមួយសម្រាប់បណ្តាញក្រុមភេរវជនដែលប្រកាសភក្តីភាពចំពោះក្រុមភេរវជនរដ្ឋឥស្លាមនៅស៊ីរីនិងអ៊ីរ៉ាក់នោះ ហើយប្រទេសម៉ូស្លីមធំៗដូចជាម៉ាឡេស៊ីនិងឥណ្ឌូណេស៊ីនោះបានចាប់និងឃុំខ្លួនក្រុមជនសង្ស័យជាបណ្តាញក្រុមភេរវជននេះអស់ជាច្រើននាក់មកហើយដែរកន្លងមក។ ហើយដើម្បីដោះស្រាយបញ្ហានេះ ឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីបានបង្កើនការរឹតបន្តឹងសន្តិសុខខ្លាំងដើម្បីទប់ស្កាត់ក្រុមភេរវជនដែលចាកចេញពីក្រុង Marawi ដោយសារពួកគេមានព្រំដែនរួមគ្នាជាមួយហ្វីលីពីននោះ។ មេបញ្ជាការកងទ័ពឥណ្ឌូណេស៊ីខាងលើក៏បានព្រមានផងដែរថា វាជារឿងងាយស្រួលបំផុតសម្រាប់ក្រុមភេរវជនដែលរត់ឆ្លងដែនពីក្រុង Marawi មកកាន់ឥណ្ឌូណេស៊ី ហើយវាជារឿងគ្រោះថ្នាក់បំផុតដែរ ដែលបណ្តាក្រុមនេះមានវត្តមានរួចទៅហើយនៅឥណ្ឌូណេស៊ីនោះ៕
មេបញ្ជាការកងទ័ពឥណ្ឌូណេស៊ីបានបង្ហើបឲ្យដឹងនៅថ្ងៃអង្គារទី ១៣ ខែមិថុនា នេះថា បណ្តាញក្រុមភេរវជនដែស្ហ (Daesh) ឬក្រុមភេរវជនរដ្ឋឥស្លាម (IS) មានវត្តមាននៅស្ទើរតែគ្រប់ខេត្តទាំងអស់ទូទាំងប្រទេសឥណ្ឌូណេស៊ី។ វាជាសញ្ញាប្រកាសអាសន្នមួយសម្រាប់ឥណ្ឌូណេស៊ីនិង សម្រាប់តំបន់អាស៊ានទាំងមូលផងដែរ។
  ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖   ចលនាបំផុសឱ្យចូលរួមដាំកូនឈើហាក់ក្លាយជាការងារសង្គមមួយដ៏សំខាន់សម្រាប់ក្រុមយុវជនសព្វថ្ងៃ។ ចលនានេះមាននៅតាមបណ្ដាខេត្តឬតំបន់ផ្សេងៗ ពិសេសកន្លែងដែលបាត់បង់គម្របព្រៃឈើតែម្ដង។ នៅសៀមរាប អាជ្ញាធរជាតិអប្សរាដែលគ្រប់គ្រងនិងអភិរក្សរមណីយដ្ឋានអង្គរ ក៏បានបង្កើតចលនានេះដែរ ដោយស្ថាប័ននេះចាត់ទុកថា ការចូលរួមរបស់សាធារណជនមានតម្លៃជាងដែលពួកគេខំដាំតែម្នាក់ឯង។    បើរៀបរាប់ត្រួសៗទៅ កម្មវិធីដាំកូនឈើដែលរៀបចំដោយប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗបានប្រមាណ១០កម្មវិធីហើយ។ អ្នកបង្កើតកម្មវិធីដាំនេះមានទាំងព្រះសង្ឃមកពីបណ្ដាវត្តនានា ក្រុមហ៊ុន សណ្ឋាគារ ក៏ដូចជាវិស័យឯកជននានា ដែលបានចងក្រងនិងបង្កើតកម្មវិធីមនុស្សធម៌ក្នុងសង្គម។   នៅក្នុងខែកក្កដា កម្មវិធីដាំកូនឈើយ៉ាងហោចចំនួន៣លើក ត្រូវបានរៀបចំដោយព្រះសង្ឃដោយបានគៀងគរពុទ្ធបរិស័ទទីជិតឆ្ងាយ ដើម្បីដាំកូនឈើក្នុងតំបន់អង្គរ។ តួយ៉ាង ការដាំកូនឈើចំនួន៥ពាន់ដើមកាលពីពាក់កណ្ដាលខែកក្កដា គឺជាការផ្តួចផ្តើមដោយសាលាអនុគណក្រុងសៀមរាប ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរា ដែលមានអ្នកចូលរួមសរុប៥០០អង្គ/នាក់។   ព្រះគ្រូរង្សី បណ្ឌិត លាច លាង ព្រះគ្រូអនុគណក្រុងសៀមរាប មានសង្ឃដីកាក្នុងពិធីដាំកូនឈើនៅពេលនោះថា ការដាំកូនឈើក៏ជាពុទ្ធឱវាទដែរ ហើយព្រះពុទ្ធសម្ដែងថា សកម្មភាពនេះក៏បានបុណ្យដូចគ្នាទៅនឹងការកសាងផ្លូវ និងស្ពាន។ ការដាំកូនឈើជាម្លប់សម្រាប់មនុស្សទូទៅ។ មនុស្សគ្រប់រូបសុទ្ធសឹងត្រូវការធម្មជាតិ។ ក្នុងនោះ ព្រះពុទ្ធក៏បានប្រសូត បួស សម្ដែងធម៌ទេសនាក៏នៅក្នុងព្រៃនេះដែរ។   ចូលរួមក្នុងពិធីដាំកូនឈើនៅពេលនោះដែរ ព្រះគ្រូ តាត មហាទី ចៅអធិការវត្តព្រះឥន្ទកោសា មានសង្ឃដីកាថា ព្រៃឈើក៏ត្រូវការការពារ ថែរក្សា ដូចមនុស្សដែរ។ ព្រះគ្រូ តាត មហាទី បានលើកយកឧទាហរណ៍ដូចករណីមនុស្សលោកមកពន្យល់យ៉ាងដូច្នេះថា៖« ភាគច្រើនមនុស្សយើងមានប្រពន្ធកូនចៅ យើងតែតែបីបាច់ថែរក្សាពួកគេ ដូច្នេះយើងក៏គម្បីបង្កើតនូវដើមឈើឱ្យបានគ្រប់ៗគ្នា ហើយចិញ្ចឹមបីបាច់ថែរក្សាដូចគ្នាដែរ។ យើងឃើញថា ពេលមនុស្សឈឺរត់ទៅរកពេទ្យ ហើយពេលណាសត្វឈឺក៏ទៅរកពេទ្យសត្វ... ឬឯដើមឈើអត់មានទេ មានតែអ្នកខ្លះពេលឃើញដើមឈើក្រមហដើម មានតែកាប់...»។   នៅចំពោះមុខអ្នកដាំកូនឈើប្រមាណ៣០០នាក់ ព្រះគ្រូ តាត មហាទីមានសង្ឃដីកាបន្ថែមក៏ដូចជាសារមួយសម្រាប់បំផុសស្មារតីឱ្យចូលរួមដាំកូនឈើបន្ថែមទៀត។ ព្រះអង្គថា កុំខ្វល់ពីគំនិតដែលលើកឡើងថា «កុំគិតថា អ្នកដាំក៏ដាំ អ្នកកាប់ក៏កាប់ កុំគិតអ៊ីចឹង» ដ្បិតថាសព្វថ្ងៃនេះមានច្បាប់និងអាជ្ញាធរគ្រប់គ្រងត្រឹមត្រូវ ដូច្នេះអ្នកកាប់ និងបំផ្លាញមិនរួចពីសំណាញ់ច្បាប់ឡើយ។   ក្នុងកម្មវិធីដាំកូនឈើនៅបរិវេណជុំវិញប្រាសាទប្រី លោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានចាត់ទុកសកម្មភាពចូលរួមដាំកូនឈើថាជាតួនាទីរបស់ពលរដ្ឋគ្រប់រូបក្នុងការថែរក្សាបរិស្ថាន។ លោកស្រីបន្តថា ការដាំនេះគឺដើម្បីទុកជាមរតកមួយសម្រាប់អ្នកជំនាន់ក្រោយ ក៏ជាដើម្បីបរិស្ថានក្នុងប្រទេសកម្ពុជាមានភាពស្រស់បំព្រងផងដែរ។ ជាមួយគ្នានេះ លោកស្រីក៏ជំរុញឱ្យពលរដ្ឋដទៃទៀត ត្រូវចូលរួមដាំកូនឈើទាំងអស់គ្នា និងមិនគួរទុកដីឱ្យនៅទំនេរឡើយ។ លោកស្រីបញ្ជាក់ថា ប្រសិនបើពលរដ្ឋខ្មែរម្នាក់ដាំកូនឈើមួយដើម នោះគេនឹងបានដើមឈើយ៉ាងហោចណាស់ក៏១៤លានដើមដែរ។   លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រយៈពេលពីខែមករា ដល់ថ្ងៃទី២៥ កក្កដាមានកូនឈើចំនួនជិត២ម៉ឺនដើមហើយ ដែលត្រូវបានដាំក្នុងតំបន់អង្គរ។ ក្រៅពីនេះអាជ្ញាធរបានចែកជូនកូនឈើដល់ពលរដ្ឋនិងព្រះសង្ឃដើម្បីយកទៅដាំនៅតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជាផងដែរ ដែលសរុបមានចំនួនជាង៤៦ពាន់កូនឈើចម្រុះផងដែរ។   ជាមួយនឹងការបំផុសចលនាឱ្យសាធារណជនដាំកូនឈើនៅរមណីយដ្ឋានអង្គរនេះ ត្រូវបានលោក ជូរ៉ា ឌីណា ពន្យល់ថា ដើម្បីឱ្យតំបន់អង្គរប្រមូលផ្ដុំទៅដោយប្រភេទដើមឈើដែលបាត់បង់ ក៏ដូចជាដើម្បីបរិស្ថានអង្គរឱ្យមានភាពស្រស់បំព្រងផងដែរ។ ជាមួយគ្នានេះ ដើម្បីស្រូបទាញទឹកក្រោមដីដើម្បីកិច្ចការអភិរក្សប្រាសាទផងដែរ ដ្បិតថាគ្រឹះប្រាសាទមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងទឹកក្រោមដី ហើយដើមឈើប្រៀបដូចអាវដើម្បីការពារខ្យល់កុំឱ្យប៉ះពាល់ទៅប្រាសាទដោយផ្ទាល់។   ជាមួយគ្នានេះដែរ មន្ត្រីនៃអាជ្ញាធរជាតិអប្សរាបន្តអំពាវនាវដល់សាធារណជនបន្ថែមទៀត សូមចូលរួមដាំកូនឈើក្នុងតំបន់អង្គរ និងស្នើសុំមកអាជ្ញាធរជាតិអប្សរាដើម្បីទំនាក់ទំនងការដាំនេះ គឺចាប់ពី២នាក់ឡើងអាជ្ញាធរនឹងរៀបចំដើមឈើនិងទីតាំងសម្រាប់ដាំបាន ដើម្បីរួមគ្នាអភិរក្ស ក៏ដូចជាការងារបរិស្ថាននៅកម្ពុជា៕  
សៀមរាប៖ បន្ទាប់ពីមានការអំពាវនាវរបស់អាជ្ញាធរជាតិអប្សរាឱ្យសាធារណជនចូលរួមដាំដើមឈើក្នុងតំបន់អង្គររួចមក គេសង្កេតឃើញថាមានចលនាចូលរួមជាបន្តបន្ទាប់និងមានសកម្មភាពខ្លាំងក្លាគួរឱ្យកត់សម្គាល់។ ប្រជាពលរដ្ឋខ្មែរទាំងបព្វជិក គ្រហស្ថ ចាស់ ក្មេង ប្រុសស្រី បានបង្ហាញសកម្មភាពចូលរួមការដាំកូនឈើនេះ។ សកម្មភាពនេះសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានស្មារតីចង់ចូលរួមអភិរក្សប្រាង្គប្រាសាទដែលជាដួងព្រលឹងជាតិ ក៏ដូចជាគិតគូរពីបរិស្ថានសង្គម។
ជ័យជម្នះក្នុងការប្រកួតមិត្តភាពប្រធានក្រុម Messi រកបានគ្រាប់បាល់ ៣គ្រាប់ម្នាក់ឯងនៅនាទី ២០, ៣៣ និង ៣៧ ខណៈ ៤គ្រាប់ផ្សេងទៀតធ្វើបានដោយកីឡាករ Nicolas Gonzalez, Enzo Fernandez, Angel Di Maria និង Montiel។   ការរកបាន Hat-trick ពីសំណាក់ Messi បានក្លាយជាការស៊ុត Hat-Trick លើកទី៨ សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។ ពាក់កណ្តាលនៃការធ្វើបាន Hat-Trick ធ្វើបានជាមួយក្រុមមកពីតំបន់ទ្វីបអាម៉េរិកខាងជើង (CONCACAF) ហ្កាតេម៉ាឡា, ប៉ាណាម៉ា, ហៃទីនិង Curacao ចុងក្រោយគេ និងក្រុមក្នុងនៅអាម៉ារិកឡាទីន CONMEBOL មាន ប្រេស៊ីល, អេក្វាទ័រ និងបូលីវី និងមួយចុងក្រោយទល់ក្រុមតំបន់អឺរ៉ុប (UEFA) ស្វ៊ីស។   ក្នុងរយៈពេលចុងក្រោយមកនេះ ការស្វែងរកគ្រាប់បាល់ចំនួន ១០០គ្រាប់ជាមួយជម្រើស ជាតិខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំធ្វើបានសម្រេចក្នុងការប្រកួតជាមួយអាហ្សង់ទីន។    ចំណោម ១២ប្រកួតចុងក្រោយជាមួយអាហ្សង់ទីន Messi រកបានគ្រាប់ស៊ុតបញ្ចូលទីចំនួន ១១ប្រកួត តែកីឡាករ PSG រូបនេះរកគ្រាប់បាល់មិនបាននោះគឺនៅក្នុងជំនួបយកឈ្នះ ប៉ូឡូញដោយលទ្ធផល ២-០ ក្នុងព្រឹត្តិការណ៍ World Cup។ ការបង្ហាញខ្លួនចំនួន ១២ប្រកួតចុងក្រោយនោះ Messi ស៊ុតបាល់បញ្ចូលទីចំនួន ១៦គ្រាប់។   Messi ជាកីឡាករទី៣ នៅលើពិភពលោកដែលរកបានគ្រាប់បាល់ជាមួយក្រុមជម្រើសជាតិច្រើនជាងគេ ១០២គ្រាប់គិតត្រឹមពេលនេះ ខណៈដែលលំដាប់លេខ២ លោក Ali Daei សញ្ជាតិអ៊ីរ៉ងចំនួន ១០៩គ្រាប់ និងCristiano Ronaldo ឈរលំដាប់ថ្នាក់កំពូលចំនួន ១២២គ្រាប់។   ហ្សង់ទីន ម្ចាស់ពានរង្វាន់ World Cup ២០២២នៅកាតា នឹងត្រូវប្រកួតជម្រុះដើម្បីដណ្តើមកៅអី World Cup 2026 ដូចគ្នាទៅនឹងក្រុមដទៃផ្សេងទៀត។ ការចាប់ផ្តើមប្រកួតទៅកាន់ World Cup ឆ្នាំ២០២៦ របស់អាហ្សង់ទីនលើកដំបូងនឹងធ្វើឡើងក្នុងខែសីហា ដោយត្រូវប្រកួតទល់អេក្វាទ័រ និងបូលីវី៕  
Lionel Messi រកបានគ្រាប់បាល់ទី១០០ ឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន ជាមួយការបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យដោយស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង Hat-Trick ក្នុងជ័យជ្នះលើក្រុម Curacao លទ្ធផល ៧-០ និងជាជំនួបដំបូងចាប់តាំងពីព្រឹត្តិការណ៍ World Cup 2022។
  លើកលែងតែពាក្យមួយចំនួនដែលមិនអាចសរសេរជាព្យាង្គតម្រួតបាន ដោយរក្សាទុកនូវព្យាង្គរាយដដែល ដែលពាក្យទាំងនោះមានដូចជា សំរាម និងជំងឺ ជាដើម។    សម្រាប់ពាក្យដែលសរសេរជាព្យាង្គរាយ ទៅព្យាង្គតម្រួតមានដូចជា៖ រំងាប ឬរម្ងាប់, រំងាស់ ឬរម្ងាស់, រំងើក ឬរម្ងើង, រំដោះ ឬរម្តោះ, រំលឹក ឬរម្លឹក, រំលាយ ឬ រម្លាយ, រំលប់ ឬរម្លប់, រំលុះ ឬរម្លុះ, រំលត់ ឬរម្លត់, រំលំ ឬរម្លំ, រំលូត ឬរម្លូត, រំលើង ឬរម្លើង, រំសាយ ឬរម្សាយ, រំហើយ ឬរម្ហើយ, រំហែ ឬរម្ហែ, រំអិល ឬរម្អិល, រំលស់ ឬរម្លស់, រំងក ឬរម្ងក, ចំលើយ ឬចម្លើយ, សំនួរ ឬសំណួរ, ចំនេះ ឬចំណេះ, សំដី ឬសម្តី, សំវាស ឬសង្វាស, សំវេគ ឬសង្វេគ, សំងាត់ ឬសម្ងាត់, កំរិត ឬកម្រិត, តំរូវ ឬតម្រូវ, សំរាប់ ឬសម្រាប់, បំរាម ឬបម្រាម, រំលោក ឬរម្លោក, រំអា ឬរម្អា, សំអាត ឬសម្អាត, សំគាល់ ឬសម្គាល់, សំងាច ឬសម្ងាច, សំដែង ឬសម្តែង, កំដៅ ឬកម្តៅ, សំដៅ ឬសម្តៅ, លំអៀង ឬលម្អៀង, សំលាប់ ឬសម្លាប់, សំគាំង ឬសម្គាំង, សំបូរ ឬសម្បូរ, សំភី ឬសម្ភី។ល៕ 
វចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់និយមន័យ ធ្វើឲ្យស្អាត និងឲ្យអស់មន្ទិល ដែលត្រូវនឹងពាក្យដោយសរសេរបានពីរបែប គឺសរសេរជា«សំអាត»ក៏បាន ឬ«សម្អាត»ក៏បានដែរ គឺសុទ្ធតែត្រឹមត្រូវដូចគ្នា។ 
  ប្រទេស បារាំង បានផ្អាកការប្រមូលពន្ធ ដែលនឹងប៉ះពាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Facebook និង Amazon កាលពីដើមឆ្នាំ២០២០នេះ ខណៈការចរចាកំពុងធ្វើឡើងនៅអង្គការសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) ជុំវិញការរៀបចំប្រព័ន្ធច្បាប់ស្តីពីពន្ធលក្ខណៈអន្តរជាតិ។    ក្រសួងហិរញ្ញវត្ថបារាំង កន្លងទៅ បានអះអាងថា ខ្លួននឹងប្រមូលពន្ធក្នុងខែធ្នូ ដូចគ្រោងទុក ប្រសិនបើកិច្ចពិភាក្សា OECD នេះ គ្មានផ្លែផ្កាអ្វីច្រើនទេនោះ ។ ជាក់ស្តែង ផ្លែផ្កាមិនទាន់មានមែន ដោយប្រទេសពាក់ព័ន្ធជិត១៤០ កាលពីខែមុន បានយល់ព្រមគ្នារក្សាការចរចារហូតដល់ពាក់កណ្ដាល់ឆ្នាំ២០២១។ អាស្រ័យហេតុនេះ បារាំងក៏ចាប់ផ្ដើមយកពន្ធសេវាកម្មពីក្រុមហ៊ុនបច្ចេកវិទ្យាតាមគម្រោងរបស់ខ្លួន។   «ក្រុមហ៊ុន ដែលជាប់ឈ្មោះត្រូវបង់ពន្ធ បានទទួលការផ្ដល់ជូនដំណឹងពួកគេដើម្បីបង់ពន្ធឆ្នាំ២០២០»។ មន្ត្រីម្នាក់នៃក្រសួងហិរញ្ញវត្ថុបារាំង បានបញ្ជាក់ទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។   រដ្ឋាភិបាលបារាំង កាលពីឆ្នាំមុន បានអនុវត្តពន្ធ៣ភាគរយលើចំណូលពីសេវាកម្មឌីជីថល ដែលរកបានក្នុងប្រទេសបារាំងដោយក្រុមហ៊ុនដែលរកចំណូលប្រចាំឆ្នាំជិត៣០លានដុល្លារនៅបារាំង និងជាង៨៩៤លានដុល្លារនៅទូទាំងពិភពលោក។    ជំហររបស់ក្រុមហ៊ុន Facebook គឺធានាការអនុលោមតាមច្បាប់ពន្ធទាំងអស់ក្នុងតំបន់ដែលខ្លួនបើកប្រតិបត្តិការ ហើយខ្លួនបានអះអាងថា បានទទួលវិក័យបត្រពន្ធរបស់ខ្លួនពីអាជ្ញាធរបារាំងហើយ។ ចំណែក ក្រុមហ៊ុន Amazon ក៏បានទទួលការជូនដំណឹងពីសំណាក់អាជ្ញាធរបារាំងឲ្យបង់ពន្ធផងដែរ ហើយក្រុមហ៊ុនបច្ចេកអាមេរិកនេះ នឹងគោរពតាម។    រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ស្ទាក់ស្ទើរក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀងពហុភាគីនិយមស្ដីពីពន្ធអន្តរជាតិនេះ។ មន្ត្រីបារាំងមួយចំនួន បានបញ្ជាក់បែបនេះ។ នៅដើមសប្ដាហ៍នេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង Bruno Le Maire បានអះអាងថា រដ្ឋាភិបាលបារាំង នឹងយកពន្ធឌីជីថលនាពាក់កណ្ដាលខែធ្នូ ដូចដែលបានពន្យល់ទៅកាន់រដ្ឋបាលអាមេរិកកន្លងមក៕       
ក្រសួងហិរញ្ញវត្ថុបារាំង បានជូនដំណឹងទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលមានកាតព្វកិច្ចបង់ពន្ធសេវាកម្មឌីជីថលរបស់ខ្លួន ឲ្យបង់ពន្ធនោះតាមការគ្រោងទុកក្នុងខែធ្នូ។ នេះបើតាមការបញ្ជាក់របស់ក្រសួងហិរញ្ញវត្ថុបារាំង នៅថ្ងៃទី ២៦ ខែវិច្ឆិកា។ ក្រុមហ៊ុនបច្ចេកវិទ្យាធំរបស់អាមេរិក សុទ្ធតែប្តេជ្ញាគោរពតាមច្បាប់នេះ។
មូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ទេរថវិកាចំនួន ៣,០៥៣,០៩២ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់កុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ សម្រាប់ខែមិថុនាកន្លងមក មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៦,៩៧៤,៦២៤,២០០រៀល និង១,៣៤៧,៦៨៥ដុល្លារអាមេរិក ពីសប្បុរសជនសរុបចំនួន ២៨ ៧៨០ រូប និងពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ។ ចំពោះសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលបរិច្ចាគថវិកាចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចាប់ពី២០លានរៀល (៥ពាន់ដុល្លារ) ទទួលសិទ្ធិជាសមាជិក និងសមាជិកគាំទ្រ បរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ ឬ ៦ម៉ឺន រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវា ជាមួយបណ្តាធនាគារដៃគូដែលរួមមាន ធនាគារ ABA, ACLEDA, Canadia, Chip Mong, Sathapana, Wing, Vattanac, J Trust Royal, ARDB, Cambodian Public និង ភ្នាក់ងារ True Money ឬ តាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១៕
មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៤៩,៧១៨,០៤៨,៧០០រៀល និង៣,៩០៥,២៩៦ដុល្លារអាមេរិក ដោយរួមទាំងថវិកាបរិច្ចាគចំនួន ៩៦០,៥២៩ ដុល្លារអាមេរិក ដែលសប្បុរសជនបានបរិច្ចាគផ្ទាល់ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) នៅក្នុងឆមាសទី១ ២០២២។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។
  ប្រាក់ខាងលើនេះ អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុបត្រូវបង់ឲ្យក្លិបណាដែលមានកីឡាករខ្លួនបានចូលលេងឲ្យក្រុមជម្រើសជាតិ ក្នុងអំឡុងពេលដំណើរការប្រកួតជម្រុះពានរង្វាន់ Euro ឆ្នាំ២០២០។ ការបង់ប្រាក់នេះនឹងត្រូវធ្វើឡើងបន្ទាប់ពីការបញ្ចប់វគ្គជម្រុះ។   តាមពិតទៅ ប្រាក់នេះត្រូវបង់តាមការគ្រោងទុកនៅខែមីនា ប៉ុន្តែត្រូវបានពន្យារពេលវិញដោយសារតែជំងឺរាតត្បាតសកល COVID-19 ដែលធ្វើឲ្យប្រកួត play-off ត្រូវអាក់ខានបញ្ចប់តាមកាលកំណត់វិញ។ ប៉ុន្តែយ៉ាងណាក៏ដោយ គណៈគ្រប់គ្រង UEFA បានផ្លាស់ប្តូរគោលការនេះវិញ ដើម្បីធានាថាសាច់ប្រាក់ត្រូវបញ្ជូនទៅដល់ក្លិបសម្រាប់ដោះស្រាយក្នុងពេលមានវិបត្តិនេះ។   ក្នុងចំណោមប្រាក់សរុប៧៥លានដុល្លារ UEFA ត្រូវយក ៥៣លានដុល្លារអាមេរិក បង់ទៅឲ្យក្លិបដែលអនុញ្ញាតឲ្យកីឡាករទៅជួយក្រុមជម្រើសជាតិចំនួន ៣៩ ក្រុមដែលមិនចូលដល់វគ្គជម្រុះ ខណៈ ១៩លានដុល្លារត្រូវផ្តល់ជូនក្លិបដែលមានកីឡាករចូលរួមក្នុងវគ្គជម្រុះ play-off ពានរង្វាន់អឺរ៉ុប។ សម្រាប់ប្រាក់ ៣លានដុល្លារទៀត នឹងត្រូវបញ្ជូនតាមក្រោយនៅពេលចប់ការប្រកួត។   ជុំវិញការបង់ប្រាក់មុនពេលកំណត់នេះ ប្រធាន UEFA លោក Aleksander Ceferin បានលើកឡើងថា គឺដើម្បីចូលរួមជួយសម្រួលក្លិបដែលជួបបញ្ហាហិរញ្ញវត្ថុក្នុងគ្រាលំបាកដោយសារការគំរាមកំហែងពីជំងឺ COVID-19 ពិសេសដើម្បីធានាថា ក្លិបទទួលបានការទូទាត់ប្រាក់ទាំងនេះឲ្យបានលឿនតាមដែលអាចធ្វើទៅបាន៕
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បានបញ្ចេញប្រាក់សំណងជិត ៧០ លានអឺរ៉ូ (៧៥ លានដុល្លារអាមេរិក) ដល់ក្លិបនានាមុនពេលកំណត់ ដើម្បីជួយដោះស្រាយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ អំឡុងពេលផ្អាកការប្រកួតដោយសារការរីករាលដាលនៃជំងឺ COVID-19។
លិខិតរបស់ពលរដ្ឋ ដែលបានដាក់ទៅរដ្ឋាភិបាលស្វីស បានរំឭកពីការអភិវឌ្ឍប្រទេសកម្ពុជា ចាប់តាំងពីកម្ពុជា បានងើបរួចពីភ្លើងសង្គ្រាមមក រហូតដល់មានកំណើនសេដ្ឋកិច្ច៧ភាគរយក្នុងមួយឆ្នាំ ក្រោមការដឹកនាំរបស់រដ្ឋាភិបាល សម្ដេច ហ៊ុន សែន ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ។ តាមរយៈសន្ទុះនៃការអភិវឌ្ឍកម្ពុជានេះ ប្រជាពលរដ្ឋខ្មែរ ដែលគាំទ្រការដឹកនាំដោយប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើសហព័ន្ធស្វីស កុំឲ្យដាក់ទណ្ឌកម្មណាមួយ រួមទាំងទណ្ឌកម្មសេដ្ឋកិច្ច ឬការគាំទ្រដល់សកម្មភាព និងចំណាត់ការទណ្ឌកម្ម ដែលចាប់ផ្ដើមដោយបណ្ដាប្រទេសនានា ។ ជាពិសេសសកម្មភាពសម្ព័ន្ធមិត្តដៃគូអាជីវកម្ម ឬក្រុមដទៃទៀត ដែលប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលនាំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារាប់លាននាក់។ លិខិតរបស់ពលរដ្ឋខ្មែរ ដែលចេញផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ដូច្នេះថា៖«យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ប្រទេសស្វីសនឹងបន្តគាំទ្រដល់ការងើបឡើងវិញរបស់កម្ពុជា ចាប់ពីពេលដែលកម្ពុជាបានចេញពីឆ្នាំសូន្យ និងធ្វើឲ្យភាពក្រីក្រត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ រហូតនៅត្រឹម១៣,៥ភាគរយ ក្នុងឆ្នាំ២០១៤។ ប្រទេសកម្ពុជា នឹងទទួលរងនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើការដាក់ទណ្ឌកម្មត្រូវធ្វើឡើងដោយសហព័ន្ធស្វីស ។ គ្មានអ្វីដែលគួរឲ្យសង្ស័យ ដែលអ្នករងគ្រោះជាងគេ គឺប្រជាជនកម្ពុជា ដែលមានប្រាក់ចំណូលទាប និងប្រជាជនងាយរងគ្រោះផ្សេងទៀត ជាពិសេសកម្មករ និងកសិករ។ ការធ្វើបែបនេះ នឹងនាំឲ្យកម្ពុជាឆ្ពោះទៅកាន់ភាពក្រីក្រទាំងស្រុង ដែលផ្ទុយនឹងគោលដៅអភិវឌ្ឍសហស្សវត្សរបស់អង្គការសហប្រជាជាតិ»។ ពលរដ្ឋខ្មែរស្នើឲ្យរដ្ឋាភិបាលស្វីស គិតគូរពីផលវិបាករយៈពេលវែង និងចៀសវាងការនាំប្រទេសកម្ពុជា ត្រឡប់ទៅកាន់សង្គ្រាមស៊ីវិលជាថ្មី។ អត្ថបទទាក់ទង   កម្ពុជា បញ្ជូនបេសកជនពិសេសទៅបញ្ចុះបញ្ចូលសហភាពអឺរ៉ុប កុំឲ្យដកការអនុគ្រោះពន្ធ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជូនបេសកជនទៅបញ្ចុះបញ្ចូលសហភាពអឺរ៉ុប ដើម្បីទប់ស្កាត់ការដកប្រព័ន្ធអនុគ្រោះពន្ធ(Everything But Arm )កម្ពុជា ដែលកំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះប្រទេសមានបញ្ហារបស់សហភាពអឺរ៉ុប។ លោក សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល ជាអ្នកទទួលភារកិច្ចបញ្ចុះបញ្ចូលនិងទប់ស្កាត់វិធានការដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងគ្រឿងសព្វាវុធ» (Everything But Arms-EBAs) ពីប្រទេសកម្ពុជា។ ភារកិច្ចដែលបេសកជនកម្ពុជា ត្រូវដោះស្រាយជាមួយសហភាពអឺរ៉ុបនោះ គឺមានរយៈពេលពីថ្ងៃទី១៨មិថុនា ដល់ខែ១ វិច្ចិកាខាងមុខ ។ គោលបំណងដែលលោក សុក ស៊ីផាន់ណា ត្រៀមបំភ្លឺជូនមន្ត្រីជាន់ខ្ពស់សំខាន់ៗរបស់គណៈកម្មការអឺរ៉ុប ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាអឺរ៉ុប និងឥស្សរជនសំខាន់ៗផ្សេងទៀត អំពីសភាពការណ៍ពិតនៅកម្ពុជា។ ខ្លឹមសារដែលកម្ពុជា គ្រោងយកទៅពិភាក្សាជាមួយភាគីសហភាពអឺរ៉ុប មានចំនួន១០ចំណុចជាអាទិ៍ សម្រាប់ការបកស្រាយ និងបន្ទន់ចិត្តសហភាពអឺរ៉ុប ឲ្យងាកមកដោះស្រាយជាមួយកម្ពុជាដោយការយោគយល់វិញ៕
ភ្នំពេញ៖ ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រទេសស្វីស បាននាំគ្នាដាក់ញត្តិទៅប្រធានាធិបតីសហព័ន្ធស្វីស លោក Alain BERSET ស្នើសុំកុំឲ្យដាក់ទណ្ឌកម្មណាមួយមកលើប្រទេសកម្ពុជា។ ការស្នើរបស់ពលរដ្ឋខ្មែរនេះ ធ្វើឡើងស្របពេលដែលកម្ពុជា កំពុងប្រឈមមុខដោះស្រាយបញ្ហាដកការអនុគ្រោះពន្ធពីកម្ពុជា ជាមួយសហភាពអឺរ៉ុប។
  ថ្នាក់ដឹកនាំសហព័ន្ធ បានសម្រេចផ្អាកការរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ដែលគ្រោងធ្វើឡើងនាអំឡុងខែធ្នូ ឆ្នាំ២០២០នេះ។ នេះបើតាមលោក ប៉ាល់ ជីវ័ន គ្រូបង្វឹកក្រុមយុវជនថ្នាលនៃសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ។     តាមលោក ជីវ័ន ការបារម្ភពីការរីករាល នៃជំងឺកូវីដ-១៩ គឺមូលហេតុនៃការផ្អាកនេះ ហើយលោកក៏មិនទាន់ដឹងកាលបរិច្ឆេទរៀបចំវិញជាក់លាក់នោះដែរ។ «សម្រាប់ការប្រកួតជើង ឯកអាស៊ីអាគ្នេយ៍ ប្រហែលជាថ្នាក់ដឹកនាំសហព័ន្ធ គាត់សម្រេចពន្យារពេល ទៅរៀបចំនៅឆ្នាំក្រោយ ព្រោះទោះបីកម្ពុជាយើងមានភាពធូរស្រាល តែប្រទេសក្នុងតំបន់អាស៊ានមួយចំនួនអាចពិបាក្នុងការចូលរួម ដោយសារគេបិទព្រំដែន។ យើងមិនទាន់បានជួបប្រជុំគ្នានោះទេ តែខ្ញុំបានឃើញកិច្ចសម្ភាសរបស់លោកគ្រូ សុធីយ៉ា គាត់ថាការប្រកួតទាំងអស់នៅឆ្នាំនេះ ត្រូវបានផ្អាក»។ នេះជាការបញ្ជាក់របស់លោក ប៉ាល់ ជីវ័ន។     លោកបានបន្ថែមថា សហព័ន្ធបានផ្ញើលិខិតពាក់ព័ន្ធការផ្អាកនេះ ទៅកាន់ប្រទេសដែលត្រៀមបញ្ជូនកីឡាករខ្លួនឲ្យមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះរួចរាល់ហើយ។ ហើយសហព័ន្ធ នឹងប្រាប់ពីកាលបិរច្ឆេទរៀបចំសាជាថ្មីដល់ប្រទេសទាំងនោះ ពេលស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩មានភាពធូរស្បើយ។    សហព័ន្ធ រួមជាមួយក្រុមកីឡាករ កីឡាការិនីកម្ពុជា បានត្រៀមខ្លួនអស់រយៈពេលជាច្រើនខែមកហើយ ដើម្បីត្រៀមរៀបចំ និងប្រកួតក្នុងព្រឹត្តិការណ៍នេះ។ កត្តានេះ បានធ្វើឲ្យលោក ប៉ាល់ ជីវ័ន បង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះការផ្អាកការរៀបចំនេះ។    ក្រៅពីព្រឹត្តិការណ៍កម្រិតអាស៊ីអាគ្នេយ៍ សហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា បានលុបគម្រោងរៀបចំ និងចូលរួមប្រកួតទាំងកម្រិតជាតិ និងអន្តរជាតិជាច្រើន។ បើតាមលោក ប៉ាល់ ជីវ័ន ព្រឹត្តិការណ៍ទាំងនោះរួមមានការប្រកួតកីឡាជាតិលើកទី៣, ជើងឯកថ្នាក់ជាតិ, ពានរង្វាន់សន្តិភាព និងការប្រកួតជើងឯកទ្វីបអាស៊ីនៅចិនជាដើម។    គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ កម្ពុជានៅសល់អ្នកជំងឺកូវីដ-១៩ តែ៣នាក់ប៉ុណ្ណោះ ដែលបន្តសម្រាកព្យាបាល ក្រោយអ្នកជំងឺ១១៩នាក់បានព្យាបាលជាសះស្បើយក្នុងចំណោមអ្នកជំងឺសរុប១២២នាក់។ អ្វីដែលគួរកត់សម្គាល់ក្នុងរយៈពេលជាងពីរសប្តាហ៍នេះ កម្ពុជាពុំមានអ្នកឆ្លងជំងឺនេះថ្មីនោះទេ៕ 
ព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះ ត្រូវបានលើកពេល ទៅធ្វើនៅឆ្នាំវិញ ព្រោះវិបត្តិកូវីដ-១៩។ កូវីដ-១៩ ក៏បានធ្វើឲ្យគម្រោងធំៗមួយចំនួន របស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ត្រូវបានរំសាយផងដែរ។
  អត្ថបទទាក់ទង   ប្រធានាធិបតីអាមេរិក៖ វាដល់ពេលបញ្ចប់សង្រ្គាមនៅអាហ្វហ្កានីស្ថានជារៀងរហូតហើយ    នៅសប្តាហ៍មុន អាមេរិក បានប្រកាសដកទ័ពចេញពីអាហ្វហ្កានីស្ថានទាំងអស់ចេញពីទឹកដីអាហ្វហ្កានីស្ថាន ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១១ ខែកញ្ញា ដែលជាខួប២០ឆ្នាំ នៃការវាយប្រហារលើមជ្ឈមណ្ឌលពាណិជ្ជកម្ម និងមន្ទីរបញ្ចកោណ កាលពីឆ្នាំ២០០១ ក្រោមស្នាដៃរបស់ក្រុមភេរវកម្មនិយមអាល់កៃដា។ ការដកទ័ព បង្កើតជាក្ដីបារម្ភ ព្រោះក្រុមអាល់កៃដាអាចដណ្ដើមអំណាចពីរដ្ឋាភិបាលអាហ្វហ្កានីស្ថានដែលមានកម្លាំងទ័ពទន់ខ្សោយនៅឡើយ។   រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន  បានចេញមុខមកការពារការដកទ័ពនេះ។ លោកបញ្ជាក់ថា ការគំរាមកំហែងពីភេរវកម្មនិយមបានប្តូរទៅកន្លែងហើយ។ ក្នុងន័យនេះ ប្រមុខការទូតអាមេរិក បានសង្កត់ធ្ងន់ថា អាមេរិក មានរបៀបវារៈសំខាន់ផ្សេងទៀត រួមទាំងទំនាក់ទំនងជាមួយចិន អាកាសធាតុ និងកូវីដ-១៩ ដែលតម្រូវឱ្យអាមេរិកត្រូវប្រមែប្រមូលថាមពល និងធនធានរបស់ខ្លួន ដើម្បីដោះស្រាយ។    ថ្លែងប្រាប់សារព័ត៌មាន ABC រដ្ឋមន្រ្តីការបរទេសអាមេរិក បានរំលឹកជាថ្មីពាក្យសម្តីរបស់ប្រធានាធិបតី ចូ បៃឌិន ដែលថ្លែងនៅសប្តាហ៍មុនថា អាមេរិក បានសម្រេចគោលដៅខ្លួន ដែលបានដាក់ចេញកន្លងមកហើយ។ គោលដៅអាមេរិក គឺការលុបបំបាត់ក្រុមភេរវកម្មអាល់កៃដា ហើយពេលនេះ ក្រុមទាំងនោះ បានប្តូរទីតាំងចេញពីអាហ្វហ្កានីស្ថានហើយ។ ម្យ៉ាងមេដឹកនាំធំៗ ក៏បានបាត់បង់ជីវិតផងដែរ។   ការដកទ័ពរបស់អាមេរិកនៅអាហ្វហ្កានីស្ថាន បានកើតឡើងតាំងពីឆ្នាំ២០២០ មកម្លេះ ដែលកាលនោះ រដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានធ្វើកិច្ចព្រមព្រៀងដកទ័ពជាមួយក្រុមតាលីបង់។ កិច្ចព្រមព្រៀងនោះ បានបញ្ជាក់ថា អាមេរិកនឹងដកកងទ័ពឱ្យអស់ត្រឹមថ្ងៃទី១ ខែឧសភា។ ប៉ុន្តែរដ្ឋបាលអាមេរិកថ្មីក្រោមការដឹកនាំរបស់លោក ចូ បៃឌិន បានពន្យារដល់ថ្ងៃទី១១ ខែកញ្ញា។    ដោយសារការពន្យារពេលដកទ័ពនេះ ក្រុមតាលីបង់ខឹងសម្បារយ៉ាងខ្លាំង។ ចំណែកលោក  ប្ល៊ីងខិន បានព្រមានយ៉ាងច្បាស់ថា អាមេរិកអាច នឹងមានសង្រ្គាមរយៈពេលវែងជាមួយតាលីបង់ ប្រសិនបើពួកគេធ្វើអ្វីផ្តេសផ្តាស ដែលពាក់ព័ន្ធនឹងការដកទ័ព។    មកទល់ពេលនេះ ទ័ពអាមេរិក ដែលមានវត្តមាននៅលើទឹកដីអាហ្វហ្កានីស្ថាន គឺមានត្រឹមតែ ២៥០០នាក់ប៉ុណ្ណោះ រួមទាំងទ័ពរបស់សម្ព័ន្ធមិត្តប្រមាណ ៦ពាន់នាក់ថែមទៀត។   មានសំណួរចោទសួរថាតើរដ្ឋាភិបាលអាហ្វហ្កានីស្ថានអាចទប់ទល់ជាមួយក្រុមតាលីបង់ដែរឬយ៉ាងណា ស្របពេលក្រុមតាលីបង់មានប្រៀប និងកម្លាំងប្រយុទ្ធខ្លាំងជារដ្ឋាភិបាល។ ក្នុងកិច្ចសន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅសប្តាហ៍មុន លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្កានីស្ថានថា កងទ័ពរបស់លោក អាចទប់ទល់ជាមួយកម្លាំងរបស់ពួកតាលីបង់បាន៕   
ប្រមុខការទូតអាមេរិក លោក អាន់តូនី ប្ល៊ីងខិន នៅថ្ងៃទី១៨ ខែមេសា បានការពារសេចក្តីសម្រេចរបស់អាមេរិកក្នុងការដកទ័ពចេញពីអាហ្វហ្កានីស្ថាន ដោយលោកថា ក្រុមភេរវកម្មបានប្តូរទីតាំងទៅប្រទេសផ្សេង ហើយ គោលដៅក្នុងការប្រមាញ់ពួកភេរវករក៏សម្រេចបានផងដែរ។ បើតាមលោក ប្ល៊ីងខិន  ការដកទ័ពនេះ អាចឱ្យអាមេរិកប្រមូលធនធានឡើងវិញ ដើម្បីប្រជែងជាមួយការកើនឡើងឥទ្ធិពលចិន និងជំងឺឆ្លងសកល។
  បើទោះរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលកន្លងផុតជាច្រើនខែមកក្តី ស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ា ហាក់មិនបានធូរស្បើយឡើយ។ ការធ្វើទុក្ខបុកម្នេញពីសំណាក់យោធា លើអ្នកប្រឆាំង និងអ្នកសារព័ត៌មាននៅតែបន្តកើតមាន។    ដោយមើលឃើញថារដ្ឋាភិបាលយោធានៅតែបង្រ្កាបលើអ្នកតវ៉ា និងអ្នកសារព័ត៌មានបែបនេះ សហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មជាលើកទី៣ លើរបបសឹក។ នៅក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters លោក Josep Borrell ប្រធានកិច្ចការការបរទេសអឺរ៉ុប បានបញ្ជាក់ថា សហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មមួយជាន់ទៀតលើមីយ៉ាន់ម៉ា។   «វានឹងមានទណ្ឌកម្មជាលើកទី៣ បន្ថែមទៀត ដែលត្រូវអនុម័តក្នុងពេលឆាប់ៗខាងមុខនេះ»។ លោក Borrell បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ទណ្ឌកម្មទាំងនោះនឹងផ្តោតលើរដ្ឋាភិបាលយោធា រួមទាំងក្រុមហ៊ុន ដែលផ្តល់ផលប្រយោជន៍ដល់យោធាមីយ៉ាន់ម៉ា។    ការព្រមានរបស់ប្រធានកិច្ចការការបរទេសអឺរ៉ុបខាងលើ ធ្វើឡើងបន្ទាប់ពីលោកមានជំនួបជាមួយមន្រ្តីទូតរបស់អាស៊ាន និងតំណាងមីយ៉ាន់ម៉ាប្រចាំនៅអាស៊ាន។ ។ ក្នុងជំនួបជាមួយប្រេសិតមីយ៉ាន់ម៉ា លោក Borrell បានទទូចឱ្យមីយ៉ាន់ម៉ា បញ្ចប់ការបង្រ្កាបលើប្រជាជន និងស្តារស្ថានការណ៍នយោបាយឱ្យត្រលប់ទៅរកការបោះឆ្នោតដោយសេរី និងយុត្តិធម៌វិញ។    ស្របគ្នានោះ មន្រ្តីជាន់ខ្ពស់របស់សហភាពអឺរ៉ុបរូបនេះ ក៏បានជំរុញឱ្យអាស៊ាន ដើរតួនាទីផ្នែកការទូត ដើម្បីពង្រឹងស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា បើទោះបីជាអង្គការតំបន់មួយនេះ បានរងការរិះគន់ពីក្រុមសិទ្ធិមនុស្ស និងអ្នកជំនាញ ជុំវិញការឆ្លើយតបយឺតលើបញ្ហាមីយ៉ាន់ម៉ាក៏ដោយ។ មន្រ្តីជាន់ខ្ពស់អាស៊ាន ក្នុងសប្តាហ៍នេះ នឹងធ្វើទស្សនកិច្ចទៅមីយ៉ាន់ម៉ាជាលើកដំបូង។   គួររំលឹកថា កន្លងមកសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មជាច្រើនលើមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា រួមទាំងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងយោធាផង។ ទណ្ឌកម្មទាំងនោះមានដូចជា បង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរទៅទឹកដីអឺរ៉ុបជាដើម។ លើសពីនេះ សហភាពអឺរ៉ុប ក៏បានហាមឃាត់អ្នកវិនិយោគអឺរ៉ុបរកស៊ីជាមួយមីយ៉ាន់ម៉ាវិញផងដែរ៕   
សហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើរបបសឹកមីយ៉ាន់ម៉ា និងអាជីវកម្មពាក់ព័ន្ធយោធា ក្នុងពេលឆាប់ៗខាងមុន ដើម្បីឆ្លើយតបនឹងការបង្រ្កាបលើអ្នកតវ៉ា។ លោក Josep Borrell ប្រធានកិច្ចការការបរទេសអឺរ៉ុប បានលើកឡើងបែបនេះ នៅថ្ងៃទី៣ ខែមិថុនា។ 
  កីឡាការិនីគុនខ្មែរ នៅ ស្រីពៅ ដែលជាប់នៅក្រុមជម្រើសក្នុងវិញ្ញាសាប្រដាល់សកល គ្រោងចេញទៅហ្វឹកហាត់នៅជប៉ុននាថ្ងៃទី១ ខែកញ្ញា ដើម្បីត្រៀមខ្លួនឲ្យបានល្អសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅហ្វីលីពីនចុងឆ្នាំនេះ។ ការហ្វឹកហាត់នៅក្រៅប្រទេស គឺរហូតដល់ថ្ងៃចេញទៅប្រកួតនៅស៊ីហ្គេមតែម្ដង។ ស៊ីហ្គេមលើកទី៣០ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។   នៅ ស្រីពៅ ដែលកំពុងក្រសោបបានប្រជាប្រិយភាពខ្លាំងក្លាមួយរយៈចុងក្រោយនេះបានថ្លែងថា៖«ឆ្នាំនេះជាលើកទី១ ខ្ញុំទៅចូលរួមនៅស៊ីហ្គេម។ ហើយការចេញទៅហាត់នៅជប៉ុននេះ គឺ ដើម្បីបង្កើនបច្ចេកទេស និង នាំយកលទ្ធផលល្អជូនអ្នកគាំទ្រនិង ជាតិវិញ។ ខ្ញុំរំភើបចិត្ត នេះជាលើកទី១ ដែលខ្ញុំមានឱកាសទៅហ្វឹកហាត់ក្រៅប្រទេស។ ខ្ញុំនឹងទទួលបានបទពិសោធន៍ច្រើនអំពីការហ្វឹកហាត់នេះ»។    ជារឿយៗ មុនចេញទៅប្រកួតនៅស៊ីហ្គេម ក្រុមកីឡាករប្រដាល់ជម្រើសជាតិតែងតែទៅហ្វឹកហាត់ និង បោះជំរំនៅប្រទេសថៃ។ ប៉ុន្តែឆ្នាំនេះទទួលបានឱកាសទៅទៅហ្វឹកហាត់នៅជប៉ុន ដែលជារឿងមួយល្អនៅប្រទេសមានវិន័យតឹងរ៉ឹងមួយនេះ។ កាលឆ្នាំ ២០១៧ លោក វ៉ែន សុផល បានដឹកនាំកីឡាករ ៣ នាក់ទៅហាត់នៅប្រទេសថៃរយៈពេល១ខែពេញមុនចេញទៅស៊ីហ្គេម រួមមាន ណាត សៀកនិន (ពេជ្រ ម្ទេសខ្មាំង) ម្ចាស់មេដាយសំរឹទ្ធឆ្នាំ ២០១៧, ផល សោភ័ណ្ឌ និង កីឡាករកូនកាត់ខ្មែរ-គុយបាឈ្មោះ ហ្វីលីក។   ជាមួយគ្នានោះលោក វ៉ែន សុផល គ្រូបង្វឹកប្រដាល់សកលជម្រើសជាតិបានរៀបរាប់ថា តាមកិច្ចព្រមព្រៀង ភាគីជប៉ុន និង កម្ពុជាគឺបញ្ជូនកីឡាករម្នាក់ ណាត សៀកនិន ហៅម្ទេសខ្មាំង និង កីឡាការិនី នៅ ស្រីពៅ និង វី ស្រីខួច។  គ្រូបង្វឹកប្រដាល់សកលជម្រើសជាតិសង្កត់ធ្ងន់ដូច្នេះ៖« ៣នាក់នេះគេល្អ ដូច្នេះបញ្ជូនទៅហ្វឹកហាត់នៅជប៉ុនដើម្បីបង្កើនបច្ចេកទេសថែមទៀត។ ស្រីពៅ មានបច្ចេកទេសកើនឡើង ខ្ញុំគិតថា ស្រីពៅ នឹងធ្វើបានល្អនៅ ស៊ីហ្គេមចុងឆ្នាំនេះ។ ហើយមួយទៀតបើសិនយើងសំណាងចាប់គូទៀតរឹតតែល្អ។ ការចាប់គូគឺ បើប៉ះ ថៃ ឬ ហ្វីលីពីន យើងលំបាកបន្តិច។ តែវាជារឿងល្អពេលទៅហាត់ជប៉ុន គឺ ហាត់ខ្លាំង ១០០% ។ បើនៅខ្មែរអាចប្រើពេលទៅនេះ ទៅនោះ ឬ អាចហាត់ច្របល់គ្នា គុនខ្មែរផង ប្រដាល់សកលផង ដើម្បីឡើងប្រកួតលើរេញនានា។ យើងទៅវ៉ៃសកល យើងត្រូវផ្ដោតលើការហាត់សកល»។  យ៉ាងណាក្ដី គ្រូបង្វឹកដដែលនេះបានយល់អំពីគ្រូបង្វឹក និង កីឡាករមួយចំនួននៅក្លិបដែលសុំឡើងសង្វៀនប្រដាល់សេរីដោយសារតែជីវភាព។ លោកបន្តថាកីឡាករ-កីឡាការិនីប្រដាល់សកល ដែលគ្រោងទៅប្រកួតនៅស៊ីហ្គេមមាន ៦ នាក់ ក្នុងនោះកីឡាករ ៤ នាក់ និង កីឡាការិនី ២ នាក់។ គ្រូបង្វឹកដដែលរូបនេះរំពឹង ថាកីឡាករ-កីឡាការិនីទាំង៣ ខាងលើនឹងខិតខំប្រឹងប្រែងទ្វេដង ក្នុងគោលបំណងនាំយកលទ្ធផលល្អនៅស៊ីហ្គេម។    គួរដឹងថា នៅ ស្រីពៅ ជាកីឡាការិនីជម្រើសជាតិលេចធ្លោម្នាក់មិនថានៅជម្រើសជាតិ ឬ ការឡើងប្រកួតសង្វៀនទូទៅឡើយ។ ស្រីពៅ លេចធ្លោតាំងពីចុងឆ្នាំ ២០១៨ ពេលទទួលបានងារជាកីឡាការិនីឆ្នើមពីសង្វៀន World Lethwei Championship។  កីឡាការិនីវ័យ ២៤ ឆ្នាំរូបនេះបានធ្វើឲ្យអ្នកគាំទ្រនៅកម្ពុជាស្គាល់កាន់តែច្រើនឡើងតាមរយៈឡើងសង្វៀនលំដាប់អន្តរជាតិ ONE ពីរលើកកន្លងទៅ។ ស្រីពៅ ឡើងប្រកួតលើឆាកអន្តរជាតិចំនួន ៤ ដងទាំងនៅ មីយ៉ាន់ម៉ា និង សង្វៀន ONE ក្នុងនោះឈ្នះ ៣ លើកនិងចាញ់ពិន្ទុ ១លើក។ ជ័យជម្នះ ៣ លើកដូចជា ឈ្នះ កីឡាការិនីមីយ៉ាន់ម៉ា Shwe Sin Min ២ដង និង ឈ្នះ កីឡាការិនីថៃ Rika Ishige តែចាញ់ពិន្ទុកីឡាការិនីឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol កាលខែឧសភា៕   
អត្ថបទ៖ ស៊ីធី  
  គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) កាលពីថ្ងៃទី ១៩មេសា  បានប្រកាសប្រាប់ជូនសាធារណជន ក្នុងការបន្តការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នូវដូសទី២ ជូនដល់បុគ្គលដែលត្រូវដល់វេនចាក់ នៅក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្តាល។ ក្នុងនោះចំពោះការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)និងស៊ីណូហ្វាម(Sinopharm) ដូសទី២ នៅរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០មេសា ដល់ថ្ងៃទី ៣ឧសភា ឆ្នាំ ២០២១។   កាលពីថ្ងៃទី២០មេសា ក្រសួងការពារជាតិ បានជូនដំណឹងដល់បណ្ដាអង្គភាពដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នូវដូសទី២ ជូនគ្រួសារកងទ័ពនៅតំបន់បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ដោយតម្រូវឱ្យគ្រួសារកងទ័ព ដែលដល់វេនការចាក់វ៉ាក់សាំងនៅភ្នំពេញ និងក្រុងតាខ្មៅ ត្រូវទៅចាក់តាមខណ្ឌនីមួយៗ ដែលសាម៉ីខ្លួនកំពុងស្ថិតនៅ ដោយមិនអនុញ្ញាតឱ្យឆ្លងខណ្ឌពីមួយទៅមួយនោះឡើយ។    សូមជម្រាបថា វ៉ាក់សាំង Sinopharm ចំនួន៤០ម៉ឺនដូស ដែលជាជំនួយបន្ថែមរបស់ចិន  នឹងមកដល់កម្ពុជា នាចុងខែមេសានេះ។ បើតាមប្រសាសន៍សម្តេចហ៊ុន សែន វ៉ាក់សាំងបង្ការកូវីដ-១៩ នឹងដឹកមកដល់ជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះ ខែឧសភា នឹងមកដល់កម្ពុជាចំនួន១,៥ លានដូស ខែមិថុនា នឹងមកដល់ចំនួន ៣លានដូស ក្នុងខែកក្កដា នឹងមកដល់ចំនួន ២លានដូស និងខែសីហា មកដល់ចំនួន ១ លានដូសទៀត៕  
ភ្នំពេញ៖ ប្រជាពលរដ្ឋ និងកងកម្លាំងយោធា សរុប ១,២៧៧,៦៨៨នាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩(COVID-19)។ ក្នុងចំណោមមនុស្សជាង១,២៧លាននាក់ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នោះ មានក្រុមពលរដ្ឋអាទិភាពចំនួន៩៨៣,១៤៥នាក់ និង ២៩៤,៥៤៣នាក់ទៀត ជាកងកម្លាំងទ័ព។ នេះបើយោងតាមរបាយការណ៍ផ្សេងៗពីគ្នា របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ដែលគិតត្រឹមថ្ងៃទី២០មេសា ឆ្នាំ២០២១។
តំណាងរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រចាំអង្គការសហប្រជាជាតិបានព្រលយថា អាមេរិកអស់ការអត់ធ្មត់និងអាចប្រើប្រាស់សកម្មភាពឯកតោភាគីដើម្បីដោះស្រាយបញ្ហអាវុធគីមី។ នេះជាសញ្ញាមួយដែលបញ្ជាក់ពីការប្រែប្រួលនៅក្នុងគោលនយោបាយរបស់រដ្ឋបាលអាមេរិកចំពោះបញ្ហាស៊ីរីនៅពេលខាងមុខផង។ លោកស្រីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានដែលធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែមេសានេះ បានឆ្លៀតយកវេទិកានៃកិច្ចប្រជុំអំពាវនាវឲ្យប្រទេសសមាជិកឯទៀតចូលរួមដោះស្រាយបញ្ហាសោកនាដកម្មស៊ីរី។ លោកស្រីបានបង្ហាញរូបភាពច្រើនសន្លឹកពាក់ព័ន្ធការស្លាប់របស់ពលរដ្ឋស៊ីរីស្លូតត្រង់ជាពិសេសកុមារតូចៗមិនដឹងអីនោះផង ដោយលោកស្រីនិយាយពេញមាត់ៗថា របបដឹកនាំស៊ីរីនេះហើយជាអ្នកបង្កសោកនាដកម្មនេះ។ បន្ទាប់ពីចោទថា រុស្ស៊ីចូលដៃចូលជើងជាមួយឧក្រិដ្ឋជននិងការពាររបបគ្រប់គ្រងសាហាវព្រៃផ្សៃសម្លាប់ប្រជាជនខ្លួនឯងនោះ  មន្ត្រីទូតអាមេរិករូបនេះបានចោទសួរទៅកាន់តំណាងរុស្ស៊ីដែលមានវត្តមានក្នុងកិច្ចប្រជុំដែរនោះថា «តើរុស្ស៊ីចង់ឃើញក្មេងៗមិនដឹងខ្យល់អីប៉ុន្មាននាក់ទៀតស្លាប់ចំពោះមុខខ្លួនទៅ?» មិនបង្អែរបង្អង់យូរ Nikki Haley ប្រញាប់បន្តព្រលះរុស្ស៊ី, អ៊ីរ៉ង់ និងស៊ីរី ក្នុងវេទិកានៃកិច្ចពិភាក្សានេះមួយប្រ៉ាវទៀត។ លោកស្រីសង្កត់ធ្ងន់ថា៖«រុស្ស៊ី ស៊ីរី និងអ៊ីរ៉ង់ គ្មានចំណាប់អារម្មណ៍លើសន្តិភាពឡើយ»។ ហើយបន្តនិយាយឌឺដងឲ្យរុស្ស៊ីបន្ថែមថា បើសិនជារុស្ស៊ីមានឥទ្ធិពលលើរបបដឹកនាំស៊ីរីដូចដែលខ្លូនធ្លាប់អះអាងមែន រុស្ស៊ីគួរតែបង្ហាញឲ្យគ្រប់គ្នាបានឃើញដោយបញ្ជាឲ្យរបបស៊ីរីឈប់ប្រព្រឹត្តសកម្មដ៏ព្រៃផ្សៃនេះទៀតទៅ។ ១. Nikki Haley៖ «បើអង្គការសហប្រជាជាតិមិនធ្វើការ យើងធ្វើតែឯងក៏បាន» ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនាថ្ងៃពុធនេះ ក៏ជាពេលវេលាដំបូងដែរ ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រើប្រាស់សម្តីធ្ងន់ៗនិងលះៗព្រមានភាគីពាក់ព័ន្ធក្នុងបញ្ហាស៊ីរី ដូចដែលគេធ្លាប់ឃើញជំនាន់លោក បារ៉ាក់ អូបាម៉ា។ «នៅពេលដែលអង្គការសហប្រជាជាតិនៅតែបរាជ័យក្នុងការអនុវត្តភារកិច្ចជាលក្ខណៈសមូហភាព វាជាពេលដែលយើងត្រូវបង្ខំចិត្តធ្វើសកម្មភាពដោយខ្លួនយើងផ្ទាល់ហើយ»។ នេះជាសម្តីគំរាមរបស់តំណាងក្រុងវ៉ាស៊ីនតោន ប៉ុន្តគ្មានការបកស្រាយបន្ថែមទេថា អាមេរិកនឹងធ្វើអ្វីឲ្យពិតប្រាកដនោះ។ លោកស្រីប្រាប់អង្គប្រជុំទាំងមូលថា បើសិនជាក្រុមប្រឹក្សានេះមិនត្រៀមធ្វើសកម្មភាពនៅពេលនេះទេ មិនដឹងជាកិច្ចប្រជុំប៉ុន្មានទេដែលនឹងត្រូវរៀបចំឡើង ហើយពីមួយខែទៅមួយខែគ្រប់គ្នាបានត្រឹមបញ្ចេញកំហឹងចំពោះការបន្តប្រើប្រាស់អាវុធគីមីនៅស៊ីរីប៉ុណ្ណោះ។ គ្មានឡើយសកម្មភាពឬដំណោះស្រាយដើម្បីបញ្ចប់សោកនាកម្មនិងគ្រោះមហន្តរាយមនុស្សជាតិនោះ។ ថ្វីបើអាមេរិកគំរាមដូច្នេះក្តី តំណាងរដ្ឋាភិបាលលោក ហ្វ្រង់ស្វ័រ ហូឡង់ បានប្រាប់សម្ព័ន្ធមិត្តក្នុងវេទិកាកិច្ចប្រជុំនេះដែរថា អាមេរិកត្រូវធ្វើសកម្មភាពឲ្យដូចអ្វីខ្លួនបាននិយាយ។ មិនមែននិយាយឲ្យរួចតែពីមាត់ទេព្រោះបញ្ហាស៊ីរីត្រូវការការចូលរួមឲ្យបានពេញលេញពីសំណាក់ក្រុងវ៉ាស៊ីតោន។  «និយាយតាមត្រង់យើងក៏ត្រូវការអាមេរិកដែលមានការប្តេជ្ញាចិត្តពេញលេញក្នុងការគាំទ្រដំណោះស្រាយសម្រាប់បញ្ហាស៊ីរី និងប្រើប្រាស់អំណាចរបស់ខ្លួនគាំទ្រដោះស្រាយនោះ។ បើសិនមិនមែនឥឡូវទេ តើចាំដល់ណាទៀត?» ឯកអគ្គរដ្ឋទូតបារាំងប្រចាំអង្គការសហប្រជាជាតិ លោក Francois Delattre បានប្រាប់ទៅកាន់អាមេរិកក្នុងកិច្ចប្រជុំ។ ២. ដូណាល់ ត្រាំ អត់ធ្មត់នឹងរបបអាសាដ លែងបាន សារស្រដៀងគ្នាចេញពីមាត់ លោក ដូណាល់ ត្រាំ ដែលកំពុងស្ថិតនៅក្នុងសន្និសីទសារព័ត៌មានជាមួយក្សត្រហ្សកដានីព្រះចៅ អាប់ឌុលឡា។ លោកបានថ្កោលទោសរបបដឹកនាំ អាសាដ ដូចគ្នា។ អ្វីដែលគេកត់សម្គាល់នោះគឺ មេបញ្ជាកំពូលកងទ័ពអាមេរិករូបនេះព្រលយពាក្យថា «លោកទទួលយកអ្វីដែលរបបដឹកនាំ អាសាដ ធ្វើលែងបានហើយ»។ លោកនិយាយឥតលាក់លៀមថា អារម្មណ៍និងគោលជំហររបស់លោកចំពោះរដ្ឋាភិបាលលោក បាសា អាល់អាសាដ ប្តូរច្រើនណាស់។ ហើយការវាយប្រហារដោយប្រើប្រាស់អាវុធគីមីនេះហួសពីរឿងដែលអាចទទួលយកបានសម្រាប់លោក។ ប៉ុន្តែគេនៅតែពិបាកប៉ាន់ស្មានថា លោក ដូណាល់ ត្រាំ នឹងសម្រេចចាត់វិធានការបែបណាឲ្យពិតប្រាកដដើម្បីឆ្លើយតបការប្រើប្រាស់អាវុធគីមីនេះ។  ការប្រើប្រាស់ទ័ពប្រឆាំងអាសាដ ជារឿងដែលអាចកើតឡើង  ប៉ុន្តែវាហាក់ដូចជាមិនសមដែលអាមេរិកត្រូវធ្វើសកម្មភាពជាលក្ខណៈឯកតោភាគីនៅពេលនេះ។ ក្រៅពីលើកឡើងថា សកម្មភាពអាសាដ ជារឿងមិនអាចទទួលយកបាន ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បន្ទោសលោក បារ៉ាក់ អូបាម៉ា ខ្លាំងៗដែរនៅសប្តាហ៍នេះ ដោយលោកលើកឡើងពី«បន្ទាត់ក្រហម»ដែលលោកបានគូសឲ្យ អាសាដ ដើរឆ្នាំ ២០១២។ ទោះអាសាដ បំពានក៏ដោយ លោក អូបាម៉ា មិនបានប្រើប្រាស់កងទ័ពទម្លាក់ អាសាដ និងបំផ្លាញអាវុធគីមីឡើយ។
បេសជនពិសេសរបស់អាមេរិកប្រចាំអង្គការសហប្រជាជាតិបានទិតៀនរុស្ស៊ី, ស៊ីរី និងអ៊ីរ៉ង់យ៉ាងចាស់ដៃនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបើកកិច្ចប្រជុំបន្ទាន់ពិគ្រោះយោបល់លើបញ្ហាស៊ីរី។ បេសកជនរូបនេះបានគំរាមថា អាមេរិកអាចនឹងធ្វើឆ្លើយតបបញ្ហាស៊ីរីនេះម្នាក់ឯង បើសិនជាអង្គការសហប្រជាជាតិនៅតែមិនអាចធ្វើសកម្មភាពរួមគ្នាបានដើម្បីដោះស្រាយបញ្ហា។ លោក ដូណាល់ ត្រាំ ឯណោះក៏ប្រកាសប្រាប់គេឯងផងដែរថា ការប្រើប្រាស់អាវុធគីមីនៅស៊ីរីជារឿងមិនអាចទទួលយកបានឡើយសម្រាប់លោក ហើយជំហរជាក់លាក់របស់លោកចំពោះបញ្ហាស៊ីរីផ្លាស់ប្តូរដូចគ្នា។ តើអាមេរិកត្រៀមប្រើប្រាស់យោធាកម្ចាត់ បាសាអាល់អាសាដ ដូចអាមេរិកឈ្លានពានអ៊ីរ៉ាក់ឆ្នាំ ២០០៣ឬ?
សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖     ប្រជាជនខ្មែរច្រើនរូបណាស់ដែលបានដឹងថា ប្រទេសកម្ពុជាបានខ្ទេចខ្ទាំដោយសារសង្គាមច្រើនជំនាន់ ច្រើនសម័យ និងបានដឹងពីមូលហេតុផង តែរឿងទាំងនោះនៅតែកើតមានជាហូរហែ។ សង្គ្រាមដ៏ធ្ងន់ធ្ងរបំផុតនាសម័យខ្មែរក្រហម បានសម្លាប់ជាតិសាស្ត្រឯងយ៉ាងរង្គាល។     ទំនងកំហឹងនិងការឈឺចាប់ ចាក់ស្រែះតាំងពីសម័យបារាំងត្រួតត្រាប្រទេសកម្ពុជា ហើយបន្តមកសម័យក្រោយៗទៀត ដែលកើតឡើងពីការទាពន្ធដារ គម្លាតរវាងអ្នកមាននឹងអ្នកក្រ ការមិនពេញចិត្តរឿងអ្វីមួយ តែមិនអាចនិយាយ និងមានរឿងជាច្រើនទៀត ធ្វើឱ្យប្រជាជនខ្មែរទ្រាំលែងបាន។ កំហឹងចេះតែកើនក្នុងសតិអារម្មណ៍ខ្មែរ ដែលពិបាករកច្រកចេញ។  ទោះជាយ៉ាងណាការសិក្សាឱ្យដឹងពីអតីតកាលជារឿងសំខាន់ តែអ្វីដែលខ្មែរគ្រប់រូបត្រូវយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងនោះ គឺបញ្ហាសង្គមនាពេលបច្ចុប្បន្ន។ ការកសាងជាតិប្រកបដោយសុខដុមរមនាពីគ្រប់ភាគី គឺជារឿងដែលខ្មែរគ្រប់រូបធ្វើបាន ក្នុងស្មារតីតម្កល់ប្រយោជន៍ជាតិជាធំ។ ដូច្នេះហើយល្ខោននិយាយរឿង ទម្លាយភាពស្ងៀមស្ងាត់ បង្កើតឡើងដើម្បីចូលរួមចំណែកធ្វើឱ្យសង្គមខ្មែរ អាចរស់នៅជាមួយគ្នាដោយស្ងប់ចិត្ត។   លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បាននិយាយថា ល្ខោននិយាយរឿង ទម្លាយភាពស្ងៀមស្ងាត់ នេះបង្ហាញអំពីការទទួលខុសត្រូវលើអំពើដែលខ្លួនបានធ្វើ ការទទួលស្គាល់កំហុស និងការសុំអភ័យទោស។    «មានតែការនិយាយនេះហើយដើម្បីឱ្យយើងយល់គ្នាទៅវិញទៅមក បើយើងនៅតែលាក់ទុក គុំកួនវាអាចធ្វើឱ្យមានបញ្ជាអ្វីផ្សេងទៀត។ សព្វថ្ងៃការបន្ទោសគ្នាក៏ស្ថិតនៅក្នុងភាពមួយដោយប្រយោលដែរ យើងបានដឹងថានៅមានបញ្ហាហ្នឹងនៅឡើយ ចឹងបានយើងយកវាមកទម្លាយ ដើម្បីយើងរកវិធីដោះស្រាយ។ គឺជារឿងឱ្យយល់ពីកំហុស ហើយអ្នកដែលធ្វើកំហុសនោះ គាត់គួរតែធ្វើអ្វី មានការសុំទោស មានការស្វែងយល់ពីអ្នកម្ខាងទៀតជាដើម។ នេះជាការបញ្ជាក់របស់លោក ឆាំង យុ។   គ្រូនិងសិស្សជាគោលដៅដ៏សំខាន់សម្រាប់ការសម្ដែង ក៏ព្រោះក្រុមនេះមានកាតព្វកិច្ចអប់រំដល់ក្មេងជំនាន់ក្រោយ។ លោក ឆាំង យុ បន្ថែម ៖« ក្រុមដែលយើងដៅធំបំផុតនោះគឺជនរងគ្រោះ គ្រូបង្រៀន និងសិស្សានុសិស្ស។ គ្រូបង្រៀនហ្នឹងយើងជាអ្នកដែលពាំនាំ រកវិធីដោះស្រាយអំពីបញ្ហានេះពន្យល់ទៅសិស្ស»។   ជាអ្នកបានមើលការសម្ដែង កញ្ញា ឈឿន និ វ័យ២៣ឆ្នាំគឺជាគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំ មានចំណាប់អារម្មណ៍ទៅលើសាច់រឿងយ៉ាងដូច្នេះ ៖«ពីដំបូងពេលដែលបានសៀវភៅមិនសូវចាប់អារម្មណ៍ទេ តែពេលដែលឈុតទីមួយនៃការសម្ដែងគឺដាក់អារម្មណ៍ទាំងអស់ទៅក្នុងហ្នឹង លន្លង់លន្លោច សប្បាយរីករាយ កើតទុក សោកសៅតាមឈុតឆាកទាំងអស់ហ្នឹង ហើយកោតសរសើរដល់ស្នាដៃដែលគេនិពន្ធឡើង។ មានអារម្មណ៍ដូចថាដិតដាម គិតពីសម័យហ្នឹងដូចថា ខ្លោចផ្សាមែនទែន»។   អនាគតគ្រូបង្រៀនមុខវិទ្យាជីវវិទ្យារូបនេះ ក្រោយពីមើលសាច់រឿងចប់ នាងប្ដេជ្ញាចិត្តធ្វើឱ្យខ្លួនក្លាយជាធនធានមនុស្សមួយរូប រួមទាំងបង្រៀនក្មេងជំនាន់ក្រោយមិនឱ្យដើរលើគន្លងចាស់។ «នឹងមិនឱ្យមានរឿងបែបហ្នឹងកើតឡើងទេ ក្នុងនាមយើងជាយុវជនម្នាក់ យើងនឹងធ្វើឱ្យខ្លួនឯងជាធនធានមនុស្ស។ ដូចពួកខ្ញុំជាគ្រូចឹង ពេលដែលខ្ញុំចេញទៅវិញ ខ្ញុំនឹងអប់រំបង្រៀនក្មេងៗ មនុស្សជំនាន់ក្រោយហ្នឹង ដើម្បីកុំឱ្យធ្វើអីចឹងទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា ឈឿន និ។   ជាគរុសិស្សមួយរូបទៀតមកពីខេត្តតាកែវលោក ង៉ែត ផល្លា បានរកឃើញដំណោះស្រាយមួយសម្រាប់ខ្លួន ក្នុងការជៀសឱ្យផុតពីការធ្វើទុក្ខបុកម្នេញគ្នាទៅវិញទៅមក។ ផល្លា បញ្ជាក់ ៖« និយាយទៅបើយើងរៀនសូត្របានចេះដឹង បើចំពោះខ្ញុំវិញ យើងមិនត្រូវមានភាពលោភលន់ ភាពលោភលន់ពេកធ្វើឱ្យមនុស្សងងឹតវិញ ចឹងមនុស្សហ្នឹងមិនដឹងពីភាពខុសត្រូវទេ ដឹងតែពីប្រយោជន៍ផ្ទាល់ខ្លួន។        ចំណែកកញ្ញា ម៉ៅ ផាន់ណា វ័យ២៣ឆ្នាំ ដែលមកពីខេត្តព្រះវិហារនោះ យល់ឃើញថា ដើម្បីបញ្ចៀសសង្រាម ខ្មែរត្រូវតែរួបរួមគ្នា ហើយយុវជនត្រូវតែសិក្សាពីប្រវត្តិសាស្ត្រខ្មែរ។ «ដើម្បីកុំឱ្យប្រទេសយើងធ្លាក់ទៅក្នុងអតីតកាល ប្រជាជនឬយុវជនយើងជំនាន់ក្រោយត្រូវតែមានការតស៊ូ ហើយត្រូវតែសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅពីប្រវត្តិសាស្ត្រ។ ទាល់តែយើងមានការអធ្យាស្រ័យទើបរឿងនឹងវាត្រូវបានបញ្ចប់ ហើយត្រូវតែសហការគ្នាថាកាលណោះមិនមែនគាត់ចង់ធ្វើពិតប្រាកដទេ ដោយសារតែគាត់ហ្នឹងក៏ទទួលបញ្ជាគេដែរ»។ នេះជាការបញ្ជាក់របស់ផាន់ណា។   ជាផលិតករមួយរូបដែលបានចូលរួមរហូតដល់វគ្គសួរសំណួរ លោក ស្វាយ លីម៉េង ទទួលបានគំនិតអប់រំពីសាច់រឿងទម្លាយភាពស្ងៀមស្ងាត់យ៉ាងដូច្នេះ ៖«តួអង្គក្មេងជំនាន់ក្រោយដែលចូលទៅក្នុងព្រឹត្តិការណ៍ហ្នឹង គាត់ជជីកឱ្យចាស់ៗនិយាយពីរៀងហ្នឹងមក គាត់ចង់ដឹង ខ្ញុំពេញចិត្តផ្នែកហ្នឹង។ តួអង្គសម្ដែងមួយគាត់និយាយថា មនុស្សម្នាក់គួរតែដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួនឯង ខ្ញុំគិតថាហ្នឹងជាចំណុចល្អមួយសម្រាប់យើង។ មួយទៀតខ្លឹមសារដែលគាត់និយាយថា ការផ្សះផ្សា ពៀរវាមិនរំងាប់ដោយការចងពៀរទេ»។   ឆ្លើយនឹងសំណួរស្រពពេលដែលភ្នែកសំឡឹងមើលទៅឆាកសម្ដែង នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាលោក ឆាំង យុ ថា ក្រសួងសាមីបានដាក់មុខវិទ្យាស្ដីពីរបបខ្មែរក្រហម ទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋ ដែលនេះជាផ្នែកមួយជម្រុញដល់ការសិក្សាស្វែងយល់ឱ្យកាន់តែទូលាយ។ លោកបានបន្ថែមយ៉ាងដូច្នេះ ៖«ឥឡូវយើងបានចាប់ផ្ដើមហើយ យើងមានគោលនយោបាយហើយ មានការបង្រៀនហើយ យើងសង្ឃឹមថាពីមួយថ្ងៃទៅមួយថ្ងៃ គរុសិស្សទាំងអស់នឹងក្លាយទៅជាគ្រូ ហើយចាប់ផ្ដើមនិយាយពីរឿងហ្នឹង អាចមានឥទ្ធិពលទៅកាន់សិស្សនៅតាមថ្នាក់ទៀត។ បើសិនជាក្មួយគិតមើលទូទាំងប្រទេស បើសិនជាសិស្សរៀន សិស្សរាប់លាននាក់ណា ហើយសិស្សហ្នឹងហើយនឹងក្លាយជាយុវជន ជាពលរដ្ឋ ជាអ្នកបោះឆ្នោត ជាអ្នកដឹកនាំថ្ងៃក្រោយ បើយើងចាប់បង្រៀនពីថ្ងៃហ្នឹងទៅ ១០ឆ្នាំទៅមុខទៀតដែលក្មេងអស់ហ្នឹងទៅជាប់មហារិទ្យាល័យ មានការងារធ្វើឱ្យឥទ្ធិពលមកសង្គម»។    ឆ្លើយតបដោយមិនចាំគិតយូរលោក ឆាំង យុ បានមើលឃើញភ្នក់ភ្លើងក្នុងចិត្តខ្មែរតាំងពីឆ្នាំ១៩៤០ម្ល៉េះ ទើបបង្កឱ្យមានសង្គ្រាមសម្លាប់ជាតិសាស្ត្រឯងនោះ។ លោកបន្ថែម ៖«រឿងរ៉ាវខ្មែរក្រហមវាចាក់ស្រែះតាំងពីឆ្នាំ១៩៤០ ចឹងវាចាក់ជ្រៅ វាឫសកែវអីចឹង ការទារពន្ធដារ ការមិនពេញចិត្ត ពីរឿងបារាំងដាក់អាណានិគម សង្គ្រាមត្រជាក់ រហូតដល់វាយក្រុងភ្នំពេញនៅឆ្នាំ ៧៥ សម្ពាធនយោបាយ យើងរងទុក្ខសោកដោយសារសង្គ្រាមនៅវៀតណាម ពីរឿងតមកច្រើន។ សេសសល់ពីអាណានិគម រហូតមកដល់មានអំពើប្រល័យពូជសាសន៍ ការចូលមកដល់របស់កងទ័ពវៀតណាម អន្តរាគមរបស់អន្តរជាតិ យើងទើបមានសន្តិភាព២០ឆ្នាំហ្នឹងពី៩៨មក»។   ស្រពគ្នានេះដែរ អ្នកស្រី ស៊ូ បូរ៉ាមី សាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយ ពេញចិត្តចំពោះការសិក្សាពីបទពិសោធពីអតីតកាល។ តែទោះជាយ៉ាងណាក៏ដោយ សាស្ត្រាចារ្យរូបនេះសុំឱ្យមានការយកចិត្តទុកដាក់ពីបញ្ហាសង្គមនៅក្នុងពេលបច្ចុប្បន្នឱ្យបានកាន់តែច្រើន អ្នកស្រីបានបញ្ជាក់យ៉ាងដូច្នេះ ៖« មុនឆ្នាំ១៩៧៥ហ្នឹង ខ្ញុំឃើញមានគម្លាតរវាងអ្នកមាននិងអ្នកក្រ នៅពេលនោះគំនិតអវិជ្ជមាននឹងកើតមានហើយ។ ចំណែកស្រុកយើងសព្វថ្ងៃអ្នកណាគេរកបានក៏រកទៅ អ្នកណារកមិនបានក៏រស់នៅវេទនាខ្លះដែរ ត្រូវយកចិត្តទុកដាក់លើយុវជនយើងខ្លះដែរ។ ហើយការចំណាកស្រុកគឺច្រើនមែនទែនទៅស្រុកគេ គេរស់នៅមិនកើតបានគេទៅរស់នៅស្រុកគេ  ដូច្នេះដើម្បីកុំឱ្យប៉ុលពតត្រឡប់មកវិញ យើងត្រូវធ្វើការឱ្យមានការសប្បាយទាំងអស់គ្នានៅក្នុងស្រុកយើង»។   ដើម្បីកុំឱ្យបញ្ហាចាក់ឫសជាភ្នំភ្លើង លោក ឆាំង យុ ថាគួរមានគោលនយោបាយឱ្យប្រជាជនបាននិយាយ និងពិភាក្សាគ្នារកដំណោះស្រាយ ពីរឿងដែលខ្លួនមិនពេញចិត្ត ព្រមទាំងឱ្យមានសកម្មភាពអប់រំពីរបបខ្មែរក្រហម ឱ្យកាន់តែច្រើននិងសម្បូរបែប។    ទោះជាខ្មែរធ្លាប់ឆ្លងកាត់ស្រមោលដ៏ខ្មៅងងឹតយ៉ាងណាក៏ដោយ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានទទួលពានរង្វាន់សិទ្ធិមនុស្ស Judith Lee Stronach បានមើលឃើញថា ស្មារតីប្រជាជនខ្មែរមានភាពមិនចេះទ្រុឌទ្រោម ជាងភាពទន់ខ្សោយ។ លោកបញ្ជាក់យ៉ាងដូច្នេះ ៖« បើយើងប្រៀបធៀបទៅលើប្រទេសលើពិភពលោក ប្រទេសខ្មែរជាប្រទេសតែមួយគត់ដែលហ៊ានប្រឈមនឹងបញ្ហានេះ យោងតាមរបាយការរបស់អង្គការសហប្រជាជាតិ ខ្មែរហ៊ានប្រឈមនឹងបញ្ហានេះ ហើយគេគិតថាយើងមិនអាចធ្វើបាន តែខ្មែរយើងបានធ្វើបាន យើង បង្រៀនទៀត។ ប្រទេសខ្លះមិនហ៊ានបង្រៀនទេ ខ្លាច អត់ហ៊ានបង្រៀនហើយ អត់ហ៊ាននិយាយពីរឿងយុត្តិធម៌ទៀត។ យើងហ៊ានប្រឈម ហ៊ានដោះស្រាយ ចឹងបានខ្ញុំថា ខ្មែរយើងមានភាពមិនចេះទ្រុឌទ្រោមហ្នឹងខ្លាំងជាងភាពទន់ខ្សោយ។ ក្នុងអង្គភាពណាមួយ គឺថាយើងមានភាពទំនួលសុខត្រូវ ធ្វើខុសត្រូវតែទទួលខុស ហើយកែលម្អទៅ ហើយបើយើងធ្វើមិនបានដកខ្លួនចេញ ហ្នឹងជាតួនាទីយើងជាបុគ្គល ចំពោះសាធារណជន»។   ឯកសារជាច្រើនបានបង្ហាញពីវិនាសកម្មដែលខ្មែរបានជួបកាលពីអតីតកាលច្រើនជំនាន់។ សិក្សាពីភាពអន្តរាយទាំងនោះ ដើម្បីឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្នឱ្យឃើញថា តើមានចំណុចណាមួយឈានទៅរកគន្លងចាស់ឬក៏ទេ។ បើមានត្រូវកែប្រែឱ្យទាន់ពេល ដើម្បីបង្ហាញថាការសិក្សាទាំងនោះ ពិតជាមានប្រសិទ្ធភាព។ ការខំតែចង្អុលឱ្យគ្នាទៅវិញទៅមក មិនមែនជាដំណោះស្រាយល្អនោះឡើយ តែការរកគន្លឹះដើម្បីពន្យល់គ្នា ទើបជាសញ្ញាណឱ្យជាតិថ្កើងថ្កាន៕
ភ្នំពេញ៖ ការសម្ដែងសិល្បៈល្ខោននិយាយរឿង ទម្លាយភាពស្ងៀមស្ងាត់ បង្ហាញអំពីការទទួលខុសត្រូវ ការទទួលស្គាល់កំហុស និងការសុំអភ័យទោស។ រឿងនេះជាផ្នែកមួយក្នុងការសិក្សាពីប្រវត្តិសាស្ត្រដ៏ឈឺចាប់ ក៏ជាជ្រុងមួយជួយផ្សះផ្សាផ្លូវចិត្តជនរងគ្រោះបានមួយផ្នែកដែរ។ ការសិក្សាពីអតីតកាលគឺជារឿងសំខាន់ តែការមិនបំភ្លេចពីបច្ចុប្បន្នភាពគឺជារឿងចាំបាច់ដែលខ្មែរគ្រប់រូបត្រូវធ្វើ។
  ការមិនហ៊ានដាក់ក្តីរំពឹងខ្ពស់ក្នុងការប្រជែងមេដាយ ព្រោះ គឹមឈា មើលឃើញថា ការប្រកួតកីឡាការ៉ាតេនេះ មានលក្ខណៈធំ ដែលប្រជុំដោយកីឡាករមានសម្តត្ថភាពខ្ពស់ ដូច្នេះហើយរូបគេមិនអាចមើលស្រាលគូរប្រកួតបានឡើយ ។ តែយ៉ាងណាកីឡាករការ៉ាតេជម្រើសជាតិកម្ពុជារូបនេះ ប្តេជ្ញានឹងខិតខំធ្វើឱ្យបានល្អ សម្រាប់ការប្រកួតព្រឹត្តិការណ៍លំដាប់ពិភពលោក Karate Series-A Jakarta 2022។     ថេង គឹមឈា និយាយមុនចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ីថា៖«ខ្ញុំអត់ហ៊ានរំពឹងខ្ពស់ដូចនៅស៊ីហ្គេមដែលកម្ពុជាធ្វើម្ចាស់ផ្ទះដែលមានតែជាង១០ប្រទេសទេ ព្រោះការប្រកួតនៅឥណ្ឌូណេស៊ីមានច្រើនជាងនៅកម្ពុជាដែលមានរហូតទៅដល់ជាង៦០ប្រទេសចូលរួម ខ្ញុំមិនរំពឹងខ្ពស់ណាស់ណាទេ តែខ្ញុំនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព»។   គួរបញ្ជាក់ថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ជូនអត្តពលិក១៧រូបចេញទៅប្រកួតពានរង្វាន់កីឡាការ៉ាតេលំដាប់ពិភពលោក Karate Series-A Jakarta 2022 នៅប្រទេសឥណ្ឌូណេស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២២ និងមាន៦៣ ប្រទេសចូលរួម៕      
កីឡាករការ៉ាតេជម្រើសជាតិកម្ពុជា ថេង គឹមឈា មិនហ៊ានដាក់ក្តីរំពឹងខ្ពស់នោះទេក្នុងការប្រជែងមេដាយពីព្រឹត្តិការណ៍កីឡាការ៉ាតេលំដាប់ពិភពលោក Karate Series-A Jakarta 2022 នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ គឹមឈា លើកឡើងថាព្រឹត្តិការណ៍នេះមានកីឡាករមកពីបណ្តាប្រទេសនៅលើពិភពលោកពោរពេញដោយសមត្ថភាពច្រើន។
អង្គុយនៅក្រោមផ្ទះ ដៃកាន់ញញួរដំ ឮសូរសំឡេងតុកៗ នោះគឺលោក សាន់ ហួរ ដែលកំពុងផ្ចង់អាម្មរណ៍ធ្វើត្បាល់កិនស្រូវ ពីសម័យបុរាណ យ៉ាងយកចិត្តទុកដាក់។ លោក សាន់ ហួរ បានចេះធ្វើត្បាល់កិនស្រូវនេះ ពីលោកឪពុក តាំងពីឆ្នាំ១៩៦០មក។ លោក ហួរ បញ្ជាក់ថា ត្បាល់នេះ គេធ្វើដើម្បីទុកកិនស្រូវ ឬកិនយកអង្ករសម្រូប ដែលក្មេងៗជំនាន់ក្រោយសឹងតែពុំធ្លាប់ស្គាល់។ លោក សាន់ ហួរ បានធ្វើត្បាល់ពីសម័យបុរាណចំនួន ២ ដើម្បីយកទៅប្រគេនព្រះសង្ឃនៅវត្តស្រយ៉ូវ ដាក់តាំងនៅក្នុងវត្តឱ្យក្មេងជំនាន់ក្រោយបានស្គាល់ និងកុំឱ្យបាត់បង់សម្បត្តិកេតនភណ្ឌជាតិ។     ត្បាល់កិនស្រូវពីសម័យបុរាណ។   បើតាមបុរសវ័យ៦៨ឆ្នាំ ត្បាល់បុរាណនេះ ស្ទើរតែបាត់បង់ម្ដងរួចហើយ កាលពីសម័យ ប៉ុល ពត ខណៈបច្ចុប្បន្នជាសម័យជឿនលឿន ក៏ពុំសូវមានគេប្រើប្រាស់ត្បាល់កិនស្រូវបែបនេះដែរ ព្រោះពួកគេប្រើប្រាស់ម៉ាស៊ីនជំនួសវិញ។    បុរសសម្បុរខ្មៅស្រអែមរូបនេះ ទទួលស្គាល់ថា ការប្រើប្រាស់ម៉ាស៊ីនកិនស្រូវ វាមិនចំណាយពេលយូរ ដូចត្បាល់ ប៉ុន្តែវាមិនសូវល្អដូចប្រើប្រាស់ត្បាល់កិននោះទេ ។ «ត្បាល់នេះ អាចកិនអង្ករសម្រិត ដែលមានវីតាមីន B1 ។ អ៊ឹចឹងវាជួយដល់សុខភាពច្រើន មិនមែនដូចម៉ាស៊ីនសម័យឥឡូវ គេកិនយកអង្ករឡើង «ស» អស់ ដូច្នេះអង្ករអត់សូវមានរសជាតិឆ្ងាញ់»។    ត្បាល់បុរាណនេះ អាចយកទៅកិន ឬបុកស្រូវបានយ៉ាងល្អ ដោយសារវាមានលក្ខណៈរឹងមាំ។ ចំពោះវត្ថុធាតុដើម ដែលយកមកធ្វើជាត្បាល់កិនស្រូវនេះ មានដូចជា ឫស្សី ជាតួខ្លួនរបស់ត្បាល់ ឈើកកោះ និងក្រឡាញ់ យកទៅធ្វើធ្មេញរបស់វា ព្រមទាំងមានដីឥដ្ឋយកដាក់ទ្រនាប់ខាងក្នុងផងដែរ។     ត្បាល់កិនស្រូវពីបុរាណ។   បើតាមបុរសចំណាស់រូបនេះ កាំបិត ពូថៅ រណា ជាឧបករណ៍សម្រាប់យកទៅកាប់ឫស្សីតាមខ្នាត ដែលគេត្រូវការ ដោយផ្នែកខាងលើយកកន្លះម៉ែត្រ ផ្នែកខាងក្រោមយក ៤តឹក រួចផ្គុំដាក់ចូលគ្នា ទើបក្លាយជារូបរាងត្បាល់។ ត្បាល់នេះ ក៏មានដៃសម្រាប់កាន់កិន និងរវៃជុំវិញផងដែរ។    «ដំបូងយើងយកស្រូវហាលស្ងួតទៅដាក់កិនជាមួយត្បាល់ បន្ទាប់មកស្រូវដែលយើងដាក់កិន និងចេញជាអង្ករតាមធ្មេញត្បាល់ ដែលគេតែងហៅថា អង្ករសម្រូប ឬអង្ករសម្រិត។ បន្ទាប់មកយកទៅរ៉ែងអង្កាមចេញ ហើយយកអង្ករសម្រូបទៅបុកត្បាល់ម្ដងទៀត ទើបក្លាយជាអង្ករសម្រិត និងអាចយកទៅដាំបាយហូបបាន។ ការកិនជាមួយត្បាល់នេះ គឺចំណាយពេលយូជាងម៉ាស៊ីន»។ នេះបើតាមការរៀបរាប់របស់លោក សាន់ ហួរ ប្រាប់សារព័ត៌មានថ្មីៗ។   លោក សាន់ ហួរ បានបញ្ជាក់ថា ត្បាល់កិនស្រូវដោយដៃនេះ នៅមានគេប្រើប្រាស់ខ្លះដែរ ក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង់ សៀមរាប និងកំពង់ធំ ជាដើម។ «បើទោះបីត្បាល់នេះ ចាស់ប្រើប្រាស់មិនកើត ក៏អាចតាំងជាគ្រឿងលម្អសម្រាប់ឱ្យក្មេងជំនាន់ក្រោយ បានស្គាល់ជាវត្ថុពីសម័យបុរាណ» ។ នេះបើតាមបុរសវ័យ៦៨ឆ្នាំ ៕ រូបតំណាង អង្ករសម្រូប      
ភ្នំពេញ៖ ត្បាល់កិនស្រូវពីសម័យបុរាណស្ទើរតែបាត់បង់ និងពុំសូវមានអ្នកប្រើប្រាស់ទៀតទេ នាពេលបច្ចុប្បន្ន ព្រោះពលរដ្ឋនិយមប្រើប្រាស់ម៉ាស៊ីនកិនស្រូវជំនួសវិញ។ ប៉ុន្តែលោក សាន់ ហួរ ជាកសិកររស់នៅភូមិរការ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅតែបន្តផលិតត្បាល់កិនស្រូវនេះ ដើម្បីឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់។
អ្នកទាំងបី ត្រូវទទួលតំណែងខាងលើ ជំនួស លោក គួយ ប៊ុនរឿន អតីតអនុប្រធានគ.ជ.ប រួមទាំងលោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង អតីតសមាជិកគ.ជ.ប មកគណបក្សសង្គ្រោះជាតិ ដែលបានលាលែង៕
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកម្មវិធី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២0១៧នេះ ដើម្បីទទួលស្វាគមន៍អនុប្រធាននិងសមាជិកថ្មីទាំងបីរូប។ អ្នកទាំងបីនោះ រួមមាន លោក នុត សុខុម អនុប្រធានគ.ជ.ប មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រមទាំងសមាជិកពីរនាក់ទៀត គឺលោក ហ៊ែល សារ៉ាត់ មកពីគណបក្សសញ្ជាតិកម្ពុជា និងលោក ឌឹម សុវណ្ណារុំ មកពីសាលាក្តីខ្មែរក្រហម។
បើតាមហ្វេសប៊ុករបស់ លោក ហ៊ុន ម៉ាណែត  មន្ទីរពេទ្យ និងមណ្ឌលសុខភាព ទាំង៥ ដែលបានរៀបចំនេះ រួមមាន មន្ទីរពេទ្យហ្លួងម៉ែ,   សណ្ឋាគារក្រេតឌុក , មណ្ឌលព្យាបាលកូវីដទួលពង្រ និងអាគារព្យាបាលកូវីដកោះពេជ្រ ទី១ និង២។   ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបានរៀបចំគ្រែជូនអ្នកជំងឺកូវីដយ៉ាងឆាប់រហ័ស។ លោក ហ៊ុន ម៉ាណែត បានរៀបរាប់ដូច្ន៖« ខ្ញុំសូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនៃការរៀបចំនេះ។ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះ ក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ»។    គិតមកដល់ពេលនេះ កម្ពុជាមានករណីសរុប ១១,០៦៣ករណី ក្នុងនោះ ១០,៥១៣ នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកសះស្បើយមាន ៣,៧០៤នាក់ និងស្លាប់ឡើងដល់៨២នាក់។ កម្ពុជា នៅមានអ្នកជំងឺសរុប ៧,២៧០នាក់ ក្នុងនោះ ៣,២៥៤ នាក់ កំពុងរង់ចាំការបញ្ជូនទៅព្យាបាល ខណៈ១៤នាក់ សម្រាកព្យាបាលនៅផ្ទះ និងក្រៅពីនេះ គឺសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព និងមណ្ឌលព្យាបាលនានា៕  
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានដឹកនាំក្រុមការងាររៀបចំគ្រែចំនួន ៤,៣០០ ទៀតនៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន៥ ដោយប្រើពេល៥១ថ្ងៃ ដើម្បីដាក់ឱ្យអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលសម្រាកព្យាបាល។
  ក្រុមបិសាចក្រហមមានបញ្ហាកីឡាករសំខាន់របួសរហូតដល់ទៅ៩រូប រួមមាន ខ្សែបម្រើ Ander Herrera, Jesse Lingard, Juan Mata, Nemanja Matic និង Anthony Martial រូមជាមួយខ្សែការពារ Phil Jones, Antonio Valencia, Matteo Darmian និងខ្សែប្រយុទ្ធ Marcus Rashford។ ប៉ុន្តែបើទោះយ៉ាងនេះក្តីកូនក្រុមរបស់លោក Solskjaer នៅតែអាចរក្សាកំណត់ត្រាមិនចាញ់សោះក្នុងការប្រកួត១១លើកចុងក្រោយបន្ទាប់ពីយកឈ្នះ Crystal Palace ៣-១។    ក្នុងចំណោម៣គ្រាប់របស់ Man Utd ធ្វើបានដោយខ្សែប្រយុទ្ធ Romelu Lukaku (នាទី ៣៣, ៥២) និង  Ashley Young នៅនាទី៨៣។ Lukaku ដែលធ្លាក់ទម្រង់មានឱកាសស្តារមុខមាត់វិញដោយស្ថិតក្នុងជម្រើស១១នាក់ដំបូងរបស់អ្នកចាត់ការសញ្ជាតិន័រវែស បន្ទាប់ពីខ្សែប្រយុទ្ធកំពុងឡើងជើង Rashford របួស។   ដោយឡែក Arsenal នៅតែរក្សាចំណាត់ថ្នាក់ Top 4 របស់ខ្លួនដដែលក្រោយលត់ AFC Bournemouth ៥-១ ក្នុងជំនួបសប្តាហ៍ទី២៨ ដោយនាំមុខ Man Utd ដែលឈលេខ៥ មួយពិន្ទុ។ Chelsea ដែលជាក្រុមត្រូវប្រជែងយកតំណែង Top 4 ដែរនោះ ក៏អាចយកឈ្នះក្រុមខ្លាំង Spurs ដោយលទ្ធផល ២-០ ផងដែរ។ ក្រុមតោខៀវស្ថិតនៅចំណាត់ថ្នាក់ទី៦ មាន៥៣ពិន្ទុ តាមពីក្រោយ Man Utd ២ពិន្ទុ ប៉ុន្តែពួកគេនៅសល់១ប្រកួតទៀត។   ជ័យជម្នះរបស់ Chelsea បាននាំឲ្យ Spurs កាន់តែឃ្លាតឆ្ងាយឱកាសដើម្បីដណ្តើមពានលីគកំពូលអង់គ្លេសរដូវកាលនេះ ខណៈតាមពីក្រោយក្រុមកំពូលតារាង Liverpool ៩ពិន្ទុ និងក្រុមលេខ២ Man City ៨ពិន្ទុ។   Liverpool បានយកឈ្នះ Watford យ៉ាងចាស់ដៃ ៥-០ ហើយ Man City ឈ្នះ West Ham United ១-០។ លទ្ធផលនេះបាននាំឲ្យក្រុមរហស្សនាមហង្សក្រហម និងមេឃខៀវនៅតែបន្តប្រដេញពិន្ទុគ្នាដើម្បីប្រជែងពាន Premier League ខណៈការប្រកួតនៅសល់១០លើកទៀត។       ក្រោយការប្រកួត២៨លើក Liverpool ឈនៅចំណាត់ថ្នាក់ទី១ក្នុងតារាង មាន៦៩ពិន្ទុ តាមពីក្រោយដោយ Man City ដែលមាន៦៨ពិន្ទុ។ ចំណែកក្រុម Spurs មាន៦០ពិន្ទុ ខណៈក្រុមចំណាត់ថ្នាក់Top ៤ ដែលប្រទាញប្រទង់គ្នា មានពិន្ទុខុសគ្នាតែ៣ពិន្ទុប៉ុណ្ណោះ៕  
Manchester United នៅតែបន្តរកជ័យជម្នះរបស់ខ្លួនបាន ក្រោយយកឈ្នះ Crystal Palace ៣-១ ក្នុងការប្រកួត Premier League នៅរាត្រីថ្ងៃទី២៧ ខែកុម្ភៈបើទោះពួកគេមានបញ្ហារបួសកីឡាករសំខាន់ច្រើនក៏ដោយ។ រីឯ Arsenal, Liverpool និង Man City សុទ្ធតែឈ្នះរៀងខ្លួន ខណៈ Tottenham Hotspur ខកចិត្តក្រោយចាញ់ Chelsea ២-០។ ចំណាត់ថ្នាក់Top ៤ នៅប្រទាញប្រទង់គ្នា ខណៈ Spurs នៅទ្រឹងលេខ៣។
  ក្នុងការប្រកាសរបស់ក្រុមប្រឹក្សាអឺរ៉ុប អ៊ីស្រាអែល កូសូវ៉ូ លីបង់ ម៉ុងតេណេហ្គ្រោ ម៉ាសេដ្វានខាងជើង និងអាម៉េរិកត្រូវបានដកចេញពីបញ្ជីសុវត្ថិភាពដែលមិនមានការរឹតត្បិតសម្រាប់ការធ្វើដំណើរដែលមិនចាំបាច់។ ជាលទ្ធផល ប្រទេសដែលស្ថិតក្នុងបញ្ជីនេះនៅសល់១៧ទៀតប៉ុណ្ណោះ។    នាពេលកន្លងមក ប្រទេសមួយចំនួនត្រូវបានដកចេញពីបញ្ជីសុវត្ថិភាពនេះរួចហើយ ដោយសារករណីឆ្លងកើនឡើង ដែលមិនអាចបន្តការលើកលែងវិធានការរឹតត្បិតបាន។ ប៉ុន្តែករណីជំងឺកូវីដ-១៩ របស់ប្រទេសទាំងនោះ បានធ្លាក់ចុះក្រោយត្រូវលុបឈ្មោះចេញ។    យ៉ាងណាមិញ អនុសាសន៍ខាងលើរបស់ក្រុមប្រឹក្សាអឺរ៉ុប មិនមានចំណងផ្លូវច្បាប់សម្រាប់ប្រទេសសមាជិកទាំង២៧ អនុវត្តឡើយ។ ប៉ុន្តែភាគច្រើននៃប្រទេសជាសមាជិកសហភាពអឺរ៉ុប អាចបន្តទទួលអ្នកដំណើរដែលចាក់វ៉ាក់សាំងរួចហើយដោយមិនចាំបាច់ឆ្លងការអនុវត្តវិធានការរឹតត្បិត។ ទោះមិនមានចំណងផ្នែកច្បាប់ សមាជិកភាគច្រើន ក៏អនុវត្តតាមការណែនាំស្ទើរទាំងអស់របស់ក្រុមប្រឹក្សាផងដែរអំឡុងវិបត្តិមួយនេះ។   ក្រុមប្រឹក្សាអឺរ៉ុប នឹងពិនិត្យទ្បើងវិញបញ្ជីសុវត្ថិភាពនេះជាទៀងទាត់កាលណាមានការផ្តល់ទិន្នន័យថ្មីនៃករណីជំងឺកូវីដ-១៩ ។ ការបញ្ចូលប្រទេសថែម ឬដកចេញ នឹងត្រូវបានអនុវត្តទៅតាមស្ថានភាពប្រទេសទាំងបោះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៏របស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប៕  
អាម៉េរិក និងប្រទេស៥ទៀត ត្រូវបានដកចេញពីបញ្ជីសុវត្ថិភាពសម្រាប់ការធ្វើដំណើរមិនចាំបាច់។ នេះបើតាមការប្រកាសក្រុមប្រឹក្សាអឺរ៉ុប។ ចាប់ពីពេលនេះ អ្នកដំណើរទៅពីប្រទេសទាំងនោះ ត្រូវឆ្លងកាត់វិធានការរឹតត្បិត។ ប៉ុន្តែរដ្ឋសមាជិកសហភាព អាចអនុវត្តគោលនយោបាយក្នុងស្រុករៀងៗខ្លួន។
  Yoshida ជាកីឡាករមួយរូបដែលបានជួយក្រុមជប៉ុនឈ្នះកៅអី World Cup 2022 នៅកាតា។ កីឡាករវ័យ ៣៣ឆ្នាំក៏បានចុះកិច្ចសន្យារួចហើយជាមួយ Schalke ដែលជាក្រុមទើបឡើងមកកាន់ក្របខណ្ឌ Bundesliga វិញ។    មុនពេលផ្ទេរមកអាល្លឺម៉ង់ដោយគ្មានតម្លៃខ្លួន Yoshida បានរួមរស់ជាមួយក្លិប Sampdoria នៅលីគកំពូលអ៊ីតាលី Serie A រយៈពេល ២រដូវកាលកន្លះ។   «ពិតជាល្អណាស់ដែលបានចូលរួមលេងការប្រកួតនៅក្របខណ្ឌថ្មី ខ្ញុំជាបុរសម្នាក់ដែលតែងចង់យល់ចង់ដឹងអំពីរឿងថ្មីៗ ដូច្នេះខ្ញុំរំពឹងរៀនសូត្របានច្រើនអំពីការប្រកួតបាល់ទាត់ថ្មី វប្បធម៌ថ្មីៗ។»។  Yoshida ប្រាប់គេហទំព័រក្លិប។   កីឡាករប្រធានក្រុមជម្រើសជាតិជប៉ុនរូបនេះ ជាកីឡាករធ្លាប់បានលេងនៅក្របខណ្ឌ Premier League រយៈពេល ៧រដូវកាលកន្លះ ដោយលេងឱ្យក្រុម Southampton។ Yoshida បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិបាន ១១៩ប្រកួត ដែលជាចំនួនច្រើនលំដាប់ទី៤ បន្ទាប់ពីកីឡាករ Masami Ihara ១២២ប្រកួត, Yuto Nagatomo ១៣៤ប្រកួត និង Yasuhito Endo ១៥២ប្រកួត៕  
កីឡាករ Maya Yoshida ប្រធានក្រុមជម្រើសជាតិជប៉ុនបានចុះកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយក្រុម Schalke 04 ក្រោយចាកចេញក្រុមអ៊ីតាលី Sampdoria។ ក្លិបអាល្លឹម៉ង់ប្រកាសបែបនេះថ្ងៃទី៥ ខែមិថុនា។
មុននឹងនិយាយពីសន្តិភាពអន្តរជាតិ និងពិភពលោកនោះ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកពីការលំបាករបស់កម្ពុជា ដែលបានឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម អស់រយៈពេល២៣ឆ្នាំ បើគិតត្រឹមឆ្នាំ១៩៧៥ មកបញ្ចប់នៅឆ្នាំ១៩៩៨។ សម្រាប់ប្រមុខរដ្ឋាភិបាល ការបញ្ចប់សង្គ្រាម ហើយឈានដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចបច្ចុប្បន្ននេះ វាមិនមែនជារឿងងាយស្រួលឡើយសម្រាប់កម្ពុជា។   រៀបរាប់មួយអន្លើនេះហើយ សម្ដេច ហ៊ុន សែន ក៏ងាកមកនិយាយពីបញ្ហាស្ថិរភាពសង្គមអន្តរជាតិវិញម្ដង។ ប្រមុខរដ្ឋាភិបាល បានមើលឃើញថា ការវិវត្តន៍ដ៏ស្មុគស្មាញ ហើយមិនអាចប៉ាន់ស្មានទុកមុននៃស្ថានការណ៍ពិភពលោក កំពុងបង្កឡើងដោយពួកមហាអំណាច ដែលប្រជែងផលប្រយោជន៍ និងឥទ្ធិពលនយោបាយ ទាំងផ្នែកយោធា និងសេដ្ឋកិច្ច។ បើតាមសម្ដេច ហ៊ុន សែន ការប្រជែងឥទ្ធិពលរបស់ពួកមហាអំណាចទាំងនោះ កំពុងគំរាមកំហែងដល់សុខសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងអន្តរជាតិ។   តាមរយៈសារលិខិត៤ទំព័រ ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិនេះ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងដូច្នេះថា៖«កម្ពុជាយើង មិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយរវាងមហាអំណាចអស់ទាំងនោះបានទេ។ ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត នៅបន្តប្រើប្រាស់គ្រប់ល្បិចកល គំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការអនុវត្តស្តង់ដាពីរអំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។   និយាយដល់ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន ក៏បានអះអាងប្រាប់អន្តរជាតិ តាមរយៈសារលិខិតខ្លួនទៀតថា កម្ពុជា មិនភ្លេចនូវវិនាសកម្ម និងការឈឺចាប់ ដោយសារសង្គ្រាម ដែលមានពួកមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត បានដាក់បង្ខំមកលើកម្ពុជាឡើយ។«យើងក៏មិនបានឱ្យប្រទេសអស់ទាំងនោះសងបំណុលសីលធម៌ដែលពួកគេជំពាក់ចំពោះប្រជាជនកម្ពុជាទេ តែយើងគ្រាន់តែប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួន ជាម្ចាស់ទឹក ម្ចាស់ដី ការពារការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជា ការពាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិតែប៉ុណ្ណោះ»។ នេះបើតាមប្រមុខរដ្ឋាភិបាលកម្ពុជា។   ដើម្បីគេចផុតពីជម្លោះឥទ្ធិពលនយោបាយរបស់មហាអំណាចទាំងនោះ សម្ដេច ហ៊ុន សែន បានអះអាងពីគោលនយោបាយអព្យាក្រឹត្យរបស់កម្ពុជា ដែលមិនចូលបក្សសម្ព័ន្ធ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ រួមទាំងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ ជាពិសេសការអនុវត្តសន្តិសហវិជ្ជមាន ជាមួយប្រទេសទាំងអស់ នៅក្នុងពិភពលោក។   ផ្ដើមចេញប្រទេសរងទុក្ខដោយសារសង្គ្រាម និងទទួលជំនួយកងកម្លាំងពីអង្គការសហប្រជាជាតិនេះ កម្ពុជាបានប្រែក្លាយខ្លួន ទៅជាប្រទេសដែលចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិភាពពិភពលោក។ គិតចាប់ពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវ ចំនួន៧,៥២១នាក់ (ស្រី៤៦៨នាក់) ទៅការពារ និងថែរក្សាសន្តិភាព នៅតាមបណ្ដាប្រទេសនានា ដែលកំពុងជួបវិបត្តិភ្លើងសង្គ្រាម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ កន្លងមកកម្ពុជា ធ្លាប់បានបញ្ជូនកងកម្លាំងទៅថែរក្សាតាមបណ្ដាប្រទេសជាច្រើនរួមមាន៖ ឆាដ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។   បច្ចុប្បន្ននេះ មានកងទ័ពមួកខៀវកម្ពុជា៧៨៧នាក់ (ស្រី១០៥នាក់) ដែលកំពុងបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល លីបង់ ម៉ាលី និងយេម៉ែន។ កម្ពុជាបានបញ្ជូនពួកគេទៅប្រទេសទាំងនោះ កាលពីខែមិថុនា ឆ្នាំ២០២១។ នេះបើតាមសម្ដេច ហ៊ុន សែន។   ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖«កម្ពុជាមានឆន្ទៈដ៏មោះមុត និងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព ភាតរភាពជាអន្តរជាតិ និងរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌»។   កម្ពុជានឹងបន្តសកម្មភាពការពារសន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក តាមរយៈការចូលរួមកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនានា នៅលើសកលលោកដែលរួមមាន៖ អំពីភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុ ការជួញដូរគ្រឿងញៀន និងជំងឺឆ្លងនានា។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រី៕
ភ្នំពេញ៖ កម្ពុជាមិនឱ្យមហាអំណាចខ្លះ សងបំណុលសីលធម៌វិញឡើយ តែកម្ពុជានឹងប្រើប្រាស់សិទ្ធិអធិបតេយ្យខ្លួន ដើម្បីការពារស្ថិរភាព និងសិទ្ធិរស់រានរបស់ប្រជាជន។ នេះជាខ្លឹមសាររបស់សម្ដេច ហ៊ុន សែន ដែលថ្លែងនៅក្នុងទិវាសន្តិភាពអន្តរជាតិ នៅថ្ងៃទី២១ កញ្ញានេះ។
  ក្រោយបញ្ចប់ការប្រកួតជាមួយ ហុងកុង ក្នុងលទ្ធផល ១-១ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅកីឡដ្ឋានជាតិអូឡាំពិក លោក Felix G. Dalmas បានប្រាប់ក្នុងសន្និសីទសារព័ត៌មានថា កីឡាបាល់ទាត់ គឺជាការប្រកួតពោពេញទៅដោយកំហុស។ គ្រូបង្វឹករូបនេះ ពន្យល់ថា កំហុស គឺជាផ្នែកមួយនៃការប្រកួត និងការអភិវឌ្ឍខ្លួន ព្រោះតាមរយៈកំហុស កីឡារ អាចរៀនកែប្រែ និងរកចំណុចខ្វះខាត និងចំណុចខ្លាំងឃើញ។   គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ ប្រាប់ថារាល់ការប្រកួតទាំងកីឡាករ ក៏ដូចជាអ្នកគាំទ្រ តែងចង់ឈ្នះ។ ដោយឡែក ការបង្កើតកំហុសអំឡុងពេលប្រកួត គឺជៀសមិនផុត ប៉ុន្ដែគ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។ លោក Felix G. Dalmas បាននិយាយថា អ្នកគាំទ្រ គួរតែចេះមើលស្ថានការណ៍ និងកាលៈទេសៈ នៃការប្រកួត ព្រោះគ្មានកីឡាករណា ចង់បង្កើតកំហុសនោះទេ។  ជម្រើសជាតិកម្ពុជា អរគុណដល់អ្នកគាំទ្រ រូបពី Cambodian Premier League   «យើងមិនអាចនិយាយបានទេថា អ្នកបានបង្កើតកំហុស។ ដូច្នេះអ្នកត្រូវតែចេញ។ យើង ត្រូវសម្លឹងមើលតើគេបង្កើតកំហុសបែបណា? ហើយតើមានរឿងអ្វីកើតឡើងចំពោះគេ បានជាគេបង្កើតកំហុស? តើក្រុមទាំងមូលពិតជាមានចេតនា បង្កើតកំហុស? ចុះប្រសិនជាខ្ញុំ ដាក់អ្នកឲ្យលេងជាមួយគេ ដែលមានមាឌធំជាងអ្នកដល់ទៅ ៣ដង ដូចជាក្រុមហុងកុង តើអ្នកអាចលេងបានរបៀបណា?»។ គ្រូបង្វឹកជម្រើសជាតិកម្ពុជា បាននិយាយដូច្នេះ។   គ្រូបង្វឹករូបនេះ មិនគាំទ្រចំពោះការសម្លឹងឃើញតែចំណុចអវិជ្ជមានរបស់កីឡាករ ដោយមិនបានមើលឃើញ ការប្រឹងប្រែងរបស់ពួកគេ ក្នុងទីលានប្រកួត។ លោក Felix បានលើកឧទាហរណ៍ជាក់ស្ដែង ចំពោះការប្រកួតជាមួយហុងកុង ថាកីឡាករក្រុមភ្ញៀវ មានមាឌធំជាងកម្ពុជា ដល់ទៅ៣ដង ប៉ុន្ដែកីឡាករកម្ពុជា បានព្យាយាមលេងបាល់។ នេះមិនត្រឹមតែជាការប្រកួតបាល់ទាត់ទេ ប៉ុន្ដែកីឡាករ ក៏ប្រជែងលើកម្លាំងកាយសម្បទា ដែលមានមាឌធំជាងខ្លួនផងដែរ។ លោក Felix G. Dalmas ចាត់ទុកថា នេះគឺជារឿងអយុត្តិធម៌ និងបំបាក់ទឹកចិត្តកីឡាករ ដែលប្រឹងអស់ពីសមត្ថភាពខ្លួន។   «គេបង្កើតកំហុស ប៉ុន្ដែគេប្រជែងជាមួយក្រុមដែលមានមាឌធំជាងខ្លួន ដល់ទៅ៣ដង។ យើងត្រូវដឹងថា ពួកគេបានប្រឹងអស់ពីសមត្ថភាព ប្រជែងជាមួយក្រុមដើម្បីឲ្យបានស្មើ។ ពួកគេ ព្យាយាមលេងបាល់ ហើយក៏ព្យាយាមប្រកួតជាមួយកាយសម្បទា ដែលមានមាឌធំជាងផងដែរ។ ខ្ញុំ គិតថាមិនយុត្តិធម៌សម្រាប់កីឡាករ ដែលយើង មើលឃើញតែកំហុស។»។ គ្រូបង្វឹកជម្រើសជាតិកម្ពុជា រូបនេះ បាននិយាយដូច្នេះ។   គួរបញ្ជាក់ផងដែរ កម្ពុជា បានប្រកួតស្មើជាមួយ ហុងកុង ក្នុងលទ្ធផល ១-១ នៃការប្រកួតមិត្តភាពអន្ដរជាតិ Vattanac International Friendly កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក។ កម្ពុជា ត្រូវស្វាគមន៍ ម៉ាកាវ នៅថ្ងៃទី១១កញ្ញា នៅកីឡដ្ឋានដដែលនេះ ក្នុងការប្រកួតមិត្តភាពអន្ដរជាតិ MinebeaMitsumi International Friendly វេលាម៉ោង ៧:០០ យប់៕  
លោក Felix G. Dalmas គ្រូបង្វឹកជម្រើសជាតិកម្ពុជា បានប្រាប់ថា ការមើលឃើញកំហុស កីឡាករតែម្ខាង ដោយមិនបានស្វែងយល់ពីចំណុចវិជ្ជមាន និងការខំប្រឹងអស់ពីសមត្ថភាព របស់ពួកគេ គឺជារឿងអយុត្តិធម៌បំផុត និងជាការបំបាក់ឆន្ទៈផងដែរ។ គ្រូបង្វឹករូបនេះ បាន បន្ថែមថា អ្នកគាំទ្រ គួរតែចេះថ្លឹងថ្លែង ពីកំហុស និងមូលហេតុ នៃការបង្កើតកំហុសដោយអចេតនារបស់កីឡាករ។
  សេចក្តីប្រកាសដែលបានផ្សាយនៅលើគេហទំព័រក្លិប Man United ក៏បានអរគុណ និងជូនពរទៅកាន់ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ ចំពោះវត្តមានរូបគេរយៈពេលជាង ១រដូវកាលកន្លះមកនេះ ហើយក្លិបក៏បានបន្ថែមទៀតថាក្រុមត្រូវការផ្តោតអារម្មណ៍បន្តលើការប្រកួតនិងការអភិវឌ្ឍក្រុមធ្វើដំណើរទៅមុខក្រោមការដឹកនាំរបស់លោក Ten Hag។   សម្រាប់ Man United ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់បានលេងឱ្យក្រុមដោយសរុបទាំងពីរលើក ចំនួន ៣៤៦ប្រកួត និងស៊ុតរកគ្រាប់បាល់ឱ្យក្រុមចំនួន ១៤៥គ្រាប់ដែលជាកំណត់ត្រាដ៏ច្រើនមួយប្រចាំក្លិប។ កាលពីរដូវកាល ២០២១-២២ Ronaldo រកគ្រាប់បាល់ឱ្យ Man United បានចំនួន ២២គ្រាប់រាល់គ្រប់ការប្រកួត។   មូលហេតុចម្បងដែលធ្វើឱ្យក្រុមបិសាចក្រហមសម្រេចបញ្ចប់កិច្ចសន្យាជាមួយ Ronaldo ក៏ព្រោះតែកាលពីពេលថ្មីៗនេះ តារាបាល់ទាត់ឆ្នើមរូបនេះបាននិយាយរិះគន់ចំៗទៅកាន់ក្រុមបិសាចក្រហមថាបានក្បត់រូបគេ ដែលគេក៏ជាមនុស្សម្នាក់បានជួយក្រុមខ្លាំងនាពេលកន្លងមក។ Ronaldo បានរិះគន់ទៅកាន់អ្នកចាត់ការខ្លួនគឺលោក Ten Hag ថាមានបំណងចង់កម្ចាត់រូបគេចេញពីក្លិបដែលមានការចូលរួមពីបុគ្គលមានឥទ្ធពលនៅក្នុងក្លិប ២ ឬ ៣នាក់ ក្រោយរូបគេគ្មានឈ្មោះក្នុងបញ្ជីក្រុមសម្រាប់ការប្រកួត ២លើកជាប់គ្នាមុនការប្រកួត World Cup បានមកដល់។   មិនត្រឹមតែប៉ុណ្ណោះនាកិច្ចសម្ភាសន៍ក្នុងកម្មវិធី Piers Morgan Uncensored អតីតកីឡាករក្រុម Real Madrid និង Juventus បានអះអាងបន្ថែមការមកកាន់ទឹកដី Old Trafford ជាលើកទីពីរគឺស្របតាមការណែនាំរបស់លោក Sir Alex Ferguson តែប៉ុណ្ណោះ ខណៈរូបគេផ្ទាល់ក៏ដឹងអំពីស្ថានភាពក្រុមបែបណានាពេលនោះ។   បច្ចុប្បន្ន Ronaldo កំពុងតែស្ថិតនៅជាមួយក្រុមជម្រើសព័រទុយហ្កាល់ត្រៀមសម្រាប់ការប្រកួតព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា ហើយដែលជាការបង្ហាញខ្លួនលើកទី៥ សម្រាប់រូបគេក្នុងអាជីពជាកីឡាករបាល់ទាត់។    ក្រោយការប្រកាសនេះទៀតសោត មិនទាន់មានព័ត៌មានច្បាស់លាស់ណាមួយឡើយថាតើក្លិបថ្មីមួយណាដែល Ronaldo នឹងត្រូវចូលរួមក្រោយពីការបញ្ចប់បេសកកម្មនៅ World Cup ប្រទេសកាតារួចរាល់៕      
ក្លិប Manchester United ថ្ងៃទី២២ ខែវិច្ឆិកា បានប្រកាសបញ្ចប់ទំនាក់ទំនងខ្លួនជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo ក្រោយកីឡាកររូបនេះបានរិះគន់ក្លិប និងអ្នកចាត់ការលោក Erik ten Hag។ ការបញ្ចប់ទំនាក់ទំនងនេះ ក្លិបបិសាចក្រហមបានអះអាងថាដោយការព្រមព្រៀងរវាងក្លិបនឹងកីឡាករផ្ទាល់។
  សូមអញ្ជើញលោក-អ្នកអានកិច្ចសម្ភាសរវាងកញ្ញា អ៊ូ សុខមាននៃសារព័ត៌មានថ្មីៗ ជាមួយលោក ស៊ាន សុរ្យផល្លា Sangha Agriculture ខាងក្រោមដូចតទៅ៖    កញ្ញា អ៊ូ សុខមាន៖ ការបណ្តុះផ្សិតបែបទំនើប នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នេះ តើអនុវត្តដូចម្តេច? លោក ស៊ាន សុរ្យផល្លា៖ ការបណ្តុះផ្សិតនេះ មាន៥០ភាគរយគឺបណ្តុះបែបបុរាណ ដែលប្រជាកសិករ ជាទូទៅតែងតែអនុវត្តដោយប្រមូលកាកសំណល់កសិកម្ម ដូចជាចំបើង កម្ទេចអាចម៍រណារជាដើមនោះ យកមកសម្អាត បន្ទាប់មកយើងដាក់មេផ្សិតដើម្បីបន្ទំ។ ដោយឡែក លក្ខណៈ៥០ភាគរយទៀត ដែលជាចំណុចខុសប្លែក ពីការបណ្តុះផ្សិតរបស់ប្រជាកសិករទូទៅនោះ គឺយើងបន្ទំផ្សិតនៅក្នុងធុងតូចៗ ល្មមដែលមានរន្ធនៅជុំវិញ។ បន្ទាប់ពីមេផ្សិតដុះពេញធុងហើយ យើងយកធុងនោះ ដាក់លើរោងផ្សិតជាជួរៗ នៅក្នុងបន្ទប់ត្រជាក់បិទជិតមួយ គ្មានពន្លឺចេញ-ចូល។ នៅក្នុងបន្ទប់ត្រជាក់ ដើម្បីបណ្តុះផ្សិតនេះ គឺមានការប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាចម្បង ដើម្បីរក្សាសីតុណ្ហភាពចន្លោះពី២៥-២៦អង្សាសេថេរ បន្ទាប់មកគឺប្រើប្រាស់នូវប្រព័ន្ធចំហាយទឹក សម្រាប់ស្រោចស្រពផ្សិតទាំងនោះ ដែលដំណើរការដោយថាមពលអគ្គិសនី។   កញ្ញា អ៊ូ សុខមាន៖ ផ្សិតដែលបណ្តុះនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នេះ តើចំណាយរយៈពេលប៉ុន្មានថ្ងៃ ទើបទទួលបានទិន្នផល? ហើយផ្សិតក្នុងមួយៗធុង អាចផ្តល់ទិន្នផលបានប៉ុន្មាន?    លោក ស៊ាន សុរ្យផល្លា៖ រយៈពេលនៃការបណ្តុះផ្សិត គឺអាស្រ័យទៅលើប្រភេទពូជនីមួយៗ។ ជាក់ស្តែងប្រភេទពូជអយស្ទ័រ(ពណ៌ស ពណ៌លឿង ពណ៌មាស)ដែលយើងកំពុងអនុវត្តសព្វថ្ងៃនេះ គឺក្រោយពីយើងបានដាក់មេផ្សិតបន្ទំក្នុងធុងនីមួយៗ អស់រយៈពេល៤ ទៅ៥សប្តាហ៍ហើយនោះ យើងក៏យកធុងផ្សិតទាំងនោះ មកដាក់លើរោងផ្សិតក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ដើម្បីថែទាំ ដែលបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ក្នុងរយៈពេល១ទៅ២សប្តាហ៍ គឺអាចប្រមូលផលបានជាបណ្តើរៗហើយ។ ក្នុងការបណ្តុះផ្សិតនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នេះ គឺយើងមិនចំណាយពេលថែទាំ ហើយអាចប្រមូលផលផ្សិតដែលថ្មីស្រស់ មានសុវត្ថិភាព មានរសជាតិឆ្ងាញ់ជាប្រចាំ បានរហូតដល់៣-៤ខែ។ ផ្សិតក្នុងមួយធុងៗ អាចផ្តល់ទិន្នផល ចន្លោះពី១៨ ទៅ២២គីឡូក្រាម។   កញ្ញា អ៊ូ សុខមាន៖ តាមខ្ញុំដឹង កសិដ្ឋានបណ្តុះផ្សិតទំនើប ដែលប្រើនូវប្រព័ន្ធចំហាយទឹកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់របស់លោកស៊ាន សុរ្យផល្លានេះ គឺទើបតែបានដំណើរការប្រមាណជា៣ខែប៉ុណ្ណោះ។ តើការបណ្តុះផ្សិតបែបនេះ ប្រឈមនឹងហានិភ័យអ្វីខ្លះដែរ?    លោក ស៊ាន សុរ្យផល្លា៖ ហានិភ័យដ៏ធំ សម្រាប់ការបណ្តុះផ្សិតទំនើបនេះ គឺបញ្ហាចរន្តអគ្គិសនី។ ក្នុងបន្ទប់បណ្តុះផ្សិតទំនើបនេះ បានរៀបចំឡើងដោយបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើប ទាំងប្រព័ន្ធចំហាយទឹក ទាំងម៉ាស៊ីនត្រជាក់ជាដើម ដែលដំណើរការទាំងស្រុង ដោយចរន្តអគ្គិសនី។ ដូច្នេះ ប្រសិនបើចរន្តអគ្គិសនីសម្រាប់ផ្គត់ផ្គង់បន្ទប់ត្រជាក់នេះបានដាច់  នោះផ្សិតរបស់យើងនឹងខូច។ ខូចតិច ឬច្រើន វាអាស្រ័យរយៈពេល នៃការដាច់ចរន្តអគ្គិសនី។ ជាទូទៅ ប្រសិនបើអគ្គិសនីដាច់ត្រឹម២ ទៅ៣ម៉ោងទេ ផ្សិតបណ្តុះក្នុងបន្ទប់ត្រជាក់នោះ គឺគ្មានបញ្ហាទេ។    កញ្ញា អ៊ូ សុខមាន៖ បច្ចុប្បន្ន តើលោកផ្តោតអតិថិជន ឬទីផ្សារប្រភេទណា ហើយក្នុងមួយថ្ងៃ អាចផ្គត់ផ្គង់ផ្សិត បានប៉ុន្មានគីឡូក្រាម?    លោក ស៊ាន សុរ្យផល្លា៖ សព្វថ្ងៃនេះ ផ្សិតរបស់ខ្ញុំ កំពុងដើរលើទីផ្សារអនឡាញ(Online)បានយ៉ាងល្អ ដោយផ្សិតនេះ មិនទាន់ចូលលក់ក្នុងទីផ្សារទំនើប និងទូទៅឡើយ ដោយសារការផ្គត់ផ្គត់ផ្សិតរបស់យើងនៅមានទំហំតូចនៅឡើយ។ ក្នុងមួយថ្ងៃ កសិដ្ឋានបណ្តុះផ្សិតទំនើបរបស់ខ្ញុំ អាចផ្គត់ផ្គង់ទីផ្សារអនឡាញ បានត្រឹម១៥ ទៅ២០គីឡូក្រាមប៉ុណ្ណោះ ខណៈមានអតិថិជនជាច្រើន កំពុងរង់ចាំបញ្ជាទិញ។  បច្ចុប្បន្នយើងកំពុងរៀបចំដំឡើងរោង ឬបន្ទប់ត្រជាក់ សម្រាប់បណ្តុះផ្សិតនេះចំនួន១៥ ទីតាំងផ្សេងៗគ្នាទៀត នៅរាជធានីភ្នំពេញ ដើម្បីឆ្លើយតបតម្រូវការអតិថិជន។ ទីតាំងដំបូង ដែលអាចដំណើរការបណ្តុះផ្សិតទំនើបនេះ គឺនៅម្តុំផ្សារទួលពង្រ ក្នុងសង្កាត់ចោមចៅ ដោយអាចផ្គត់ផ្គង់ផ្សិត ដែលគ្មានប្រើប្រាស់សារធាតុគីមីនេះ បានរហូត៥០០គីឡូក្រាម ក្នុងមួយថ្ងៃ៕
ភ្នំពេញ៖លោក ស៊ាន សុរ្យផល្លា បានបណ្តុះផ្សិតលក់ ដោយប្រើប្រព័ន្ធចំហាយទឹក នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់   ដើម្បីគ្រប់គ្រងសីតុណ្ហភាព នៃការលូតលាស់របស់ផ្សិតឱ្យបានល្អ និងមានគុណភាព។ ម្ចាស់កសិដ្ឋានបណ្តុះផ្សិត Sangha Agriculture នៅរាជធានីភ្នំពេញរូបនេះ បានអះអាងថា ផ្សិតដែលបណ្តុះនៅក្នុងបន្ទប់ ម៉ាស៊ីនត្រជាក់នេះ បានទិន្នផលល្អ មានសុវត្ថិភាពខ្ពស់ ដល់អ្នកទទួលទាន និងមានរសជាតិឆ្ងាញ់។
ក្រុមបឹងកេតបានយកឈ្នះក្រុមអគ្គស្នងការនគរបាលជាតិក្នុងលទ្ធផល ៥-១ ដើម្បីឡើងឈរកំពូលតារាងបណ្តោះអាសន្នក្នុងសប្តាហ៍ទី៣នៃក្របខណ្ឌលីគកំពូលកម្ពុជាដោយមាន៩ពិន្ទុ ខណៈណាហ្គាវើលឈរលេខរៀងទី២ដោយមាន៧ពិន្ទុ។ សម្រាប់ការប្រកួតកាលពីល្ងាចថ្ងៃទី១៨ មីនា នៅពហុកីឡដ្ឋានជាតិ ខ្សែការពារ ហុង ផេង បានរកគ្រាប់បាល់នាំមុខ ១-០ សម្រាប់បឹងកេតនៅនាទីទី២១ មុនខ្សែប្រយុទ្ធប្រេស៊ីល Silva Califuri Maycon បន្ថែមពីរគ្រាប់ជាបន្តបន្ទាប់នៅនាទីទី៦៩ និង៧៣។ ការប្រកួតដំណើរការបាន១នាទីខ្សែប្រយុទ្ធនីហ្សេរីយ៉ា Oiboh Julius សម្រេចបាន១គ្រាប់បន្ថែម ដើម្បីបង្កើនការនាំមុខ ៤-០ សម្រាប់បឹងកេត មុនខ្សែប្រយុទ្ធ Gbenga Samuel Ajayi សម្រេចគ្រាប់ទី៥នៅនាទីទី៨២។ មួយនាទីក្រោយមកកីឡាករ No Daeho បានយករកគ្រាប់បាល់តាមពីក្រោយ ៥-១ សម្រាប់អគ្គស្នងការនគរបាលជាតិ។ ក្រុមទាំងពីរបានរក្សាលទ្ធផល ៥-១នេះរហូតចប់ការប្រកួត។   នាការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមភ្ញៀវអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៥-១ ដោយ៥គ្រាប់របស់ម្ចាស់ផ្ទះរកបានដោយកីឡាករ Kobayashi Daisuke, Shane Booysen, ហួយ ផល្លីន, សុក សំណាង និង Caeasar Trevin Shonari។ ចំណែក១គ្រាប់របស់ក្រុមភ្ញៀវសម្រេចដោយកីឡាករ ម៉ាត់ នូរុណ។ ការប្រកួតនៅកីឡដ្ឋានវេស្ទើនភ្នំពេញក្រុមវិសាខាបានបញ្ចប់ដោយគ្មានការស៊ុតបាល់បញ្ចូលទីជាមួយក្រុមភ្នំពេញក្រោន ទោះបីក្រុមទាំងពីរបានព្យាយាមវាយបកដាក់គ្នាទៅវិញទៅមកយ៉ាងណាក៏ដោយ។ វិសាខាឈរចំណាត់ថ្នាក់លេខ៣ដោយមាន៧ពិន្ទុ រីឯភ្នំពេញក្រោនឈរលេខ៤ដោយមាន៧ពិន្ទុដូចគ្នា៕    
ទាំងបឹងកេតនិងព្រះខ័នរាជស្វាយរៀងសុទ្ធតែបានលត់គូប្រកួតក្នុងលទ្ធផល ៥-១ រៀងៗខ្លួននាការប្រកួតសប្តាហ៍ទី៣នៃក្របខណ្ឌលីគកំពូលកម្ពុជានៅថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៨។ ចំណែកភ្នំពេញក្រោនបានត្រឹមស្មើក្រុមចំណូលថ្មីវិសាខា។
  យោងតាមសារព័ត៌មាន Reuters ក្រសួងការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃទី ២៩ ខែសីហាថា ប្រទេសនេះបានសម្រេចចិត្តអនុញ្ញាតឱ្យមានការនាំចេញអង្ករទៅកាន់ប្រទេសសិង្ហបុរី។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានប្រកាសថា បទបញ្ញត្តិជាផ្លូវការលើបញ្ហានេះនឹងត្រូវចេញក្នុងពេលឆាប់ៗនេះ។   កាលពីខែមុន ឥណ្ឌាបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលដោយការដាក់បម្រាមលើការនាំចេញអង្ករ បន្ទាប់ពីខ្លួនបានហាមប្រាមកាលពីឆ្នាំមុនលើការនាំចេញអង្ករបាក់ដែលមិនមែនប្រភេទបាម៉ាទី គឺជាអង្ករគ្រាប់វែងនិយមដាំដុះភាគច្រើននៅឥណ្ឌា និងប៉ាគីស្ថាន។   ឥណ្ឌាដែលកំពុងព្យាយាមទប់ស្កាត់អតិផរណានៅមុនការបោះឆ្នោតរដ្ឋនៅចុងឆ្នាំនេះក៏បានបន្តការរឹតបន្តឹងការនាំចេញអង្ករនៅថ្ងៃទី ២៥ខែសីហាជាមួយនឹងពន្ធ ២០ភាគរយលើអង្ករសំរូបដែលចូលជាធរមានរហូតដល់ថ្ងៃទី ១៥ ខែតុលា។   ឥណ្ឌាមានចំណែកច្រើនជាង ៤០ភាគរយនៃការនាំចេញអង្កររបស់ពិភពលោក មានន័យថាការកាត់បន្ថយការនាំចេញអាចបន្ថែមតម្លៃអាហារខ្ពស់រួចទៅហើយ ដោយសារតែជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ៕  
ឥណ្ឌា សម្រេចបើកផ្លូវដល់ការនាំចេញអង្ករទៅសិង្ហបុរី។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានប្រកាសថា បទបញ្ញត្តិជាផ្លូវការស្តីពីការសម្រេចអនុញ្ញាតឱ្យនាំចេញអង្ករទៅកាន់ប្រទេសសិង្ហបុរីនឹងត្រូវចេញក្នុងពេលឆាប់ៗនេះ។
  កៅអីបេក្ខជនតំណាងបក្សប្រជាធិបតេយ្យ កំពុងតែលេចចេញសន្សឹមចំពោះមុខលោក ចូ បៃឌិន អតីតអនុប្រធានាធិបតីនៃរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា និងជាអតីតសមាជិកព្រឹទ្ធសភាផង។ ក្នុងតារាងឈ្មោះបេក្ខជនដែលចូលរួមប្រជែងកៅអីបេក្ខជនប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យ លោក បៃឌិន បន្តឈរលេខមួយដដែល ដោយនាំមុខគូប្រជែងសំខាន់ គឺសមាជិកព្រឹទ្ធសភា ប៊េននី សេនដឺ ដែលឈរលេខពីរ។    បើតាមសារព័ត៌មានអាមេរិក Politico គិតត្រឹមថ្ងៃទី១០ ខែមីនា (កាលបរិច្ឆេទអាមេរិក) លោក បៃឌិន ទទួលបានប្រតិភូចំនួន៨២៣ហើយពីការបោះឆ្នោតផ្ទៃក្នុងបក្សប្រជាធិបតេយ្យនៅរដ្ឋ និងដែនដីអាមេរិកចំនួន២៦។ លោក សេនដឺ ទទួលបានប្រតិភូចំនួន៦៦៣។ ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីតំណាងបក្សបាន បេក្ខជនទាំងពីរ ត្រូវការប្រតិភូចំនួន១៩៩១ ទៅចូលរួមក្នុងសន្និបាតបក្សប្រជាធិបតេយ្យនៅពេលខាងមុខ។    យ៉ាងណាមិញ លោក បៃឌិន ត្រូវបន្តប្រឹងប្រែងទៀត ព្រោះនៅសល់រដ្ឋជាច្រើនដែលមិនទាន់បោះឆ្នោត ដែលនោះជាអាចជាឱកាសសម្រាប់លោក សេនដឺ ក្នុងការដណ្ដើមយកប្រតិភូបន្ថែមផងដែរ។ លោក បៃឌិន និងលោក សេនដឺ ជាបេក្ខជននៅសល់ចុងក្រោយក្នុងការដំណើរការជ្រើសរើសបេក្ខភាពប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យដែលចាប់ផ្ដើមឡើងដោយមានការចូលរួមពីបេក្ខភាពជាង២០នាក់ឯណោះ។    នេះជាលើកទីបីដែលលោក បៃឌិន ឈ្មោះជាបេក្ខជនតំណាងបក្សប្រជាធិបតេយ្យ ដោយលើកទីមួយនៅឆ្នាំ១៩៨៨ និងលើកទីពីរ នៅឆ្នាំ២០០៨ ដោយកាលនោះលោក អូបាម៉ា ជាអ្នកឈ្នះ។ ប៉ុន្តែលោករងបរាជ័យធ្ងន់ធ្ងរសម្រាប់ការប្រកួតទាំងពីរដងនេះ។ យ៉ាងណាមិញ វត្តមានលើកទីបីនេះរបស់លោក ត្រូវបានគេមើលឃើញថា មានភាគរយខ្ពស់ ខណៈបេក្ខជនដទៃទៀតដែលដកខ្លួនចេញពីការប្រកួត សុទ្ធតែបានគាំទ្ររូបលោកទាំងអស់។    តាមពិតទៅ នៅដំណាក់កាលដំបូងនៃការប្រកួត លោក សេនដឺ ជាអ្នកមានសំឡេងនាំមុខ ខណៈលោក បៃឌិន ចាប់ផ្ដើមមិនល្អបានឡើយ។ ប៉ុន្តែចាប់ពីការបោះឆ្នោតថ្ងៃទី៣ ខែមីនា លោក បៃឌិន ក៏ហក់ឡើងលើគេវិញ ហើយបន្តនាំមុខក្នុងការដណ្ដើមយកប្រតិភូជាច្រើនវិញ ហើយរំពឹងថា អាចបានឱកាសទៅតទល់នឹងលោក ត្រាំ ក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខទៀតផង៕    
អតីតអនុប្រធានាធិបតីអាមេរិក ចូ បៃឌិន (Joe Biden) នៅតែនាំមុខគូប្រជែងរបស់ខ្លួនក្នុងការប្រជែងកៅអីបេក្ខភាពប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យ ដើម្បីទៅតទល់នឹងលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ។ ឆ្លងកាត់ការបោះឆ្នោតផ្ទៃក្នុងដោយសមាជិកបក្សប្រជាធិបតេយ្យនៅតាមបណ្ដារដ្ឋនានា លោក បៃឌិន ទទួលបានសំឡេងគាំទ្រច្រើន និងខិតកាន់តែកៀកចំនួនប្រតិភូចាំបាច់ចំនួន១៩៩១ ដើម្បីក្លាយជាបេក្ខជនតំណាងបក្ស។
លោក Bobby Charlton ដែលជួយក្រុមជម្រើសជាតិអង់គ្លេសឈ្នះពានរង្វាន់ World Cup ឆ្នាំ១៩៦៦ ជាតួអង្គសំខាន់ក្នុងវិស័យបាល់ទាត់ និងទទួលការគោរពស្រលាញ់យ៉ាងខ្លាំងពីក្លិប Man Utd និងគ្រប់មជ្ឈដ្ឋានបាល់ទាត់ទាំងអស់។ ជាងរឿងអកុសល និងសោស្តាយបំផុត លោកបានទទួលមរណភាពនៅថ្ងៃសៅរ៍ ទី២១ ខែតុលា ក្នុងអាយុ ៨៦ឆ្នាំ។   មរណភាពរបស់អតីតខ្សែបម្រើឆ្នើមបិសាចក្រហមរូបនេះ មានន័យថាសមាជិកក្រុមតោកំណាចអង់គ្លេសដែលឈ្នះ World Cup ឆ្នាំ១៩៦៦ នៅសល់តែ Sir Geoff Hurst ម្នាក់ប៉ុណ្ណោះដែលនៅមានជីវិត។    ក្នុងអាជីពកីឡាករបាល់ទាត់រយៈពេល២០ឆ្នាំ លោក Charlton ត្រូវបានគេស្គាល់ថាជាកីឡាករដ៏មានឥទ្ធិពល និងម៉ូដសក់ប្លែកៗ បានរួមចំណែកជួយ Man Utd ឈ្នះលីគកំពូលអង់គ្លេស៣សម័យ European Cup (UEFA Champions League) និង FA Cup ១លើក ក្នុងការបង្ហាញខ្លួន៧៥៨ប្រកួត និងស៊ុតបញ្ចូលទី២៤៩គ្រាប់។    កើតនៅថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៣៧ នៅទីក្រុង Ashington រដ្ឋ Northumberland Charlton ប្រទេសអង់គ្លេស Sir Bobby Charlton បើកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីជួយដល់ជនពិការដោយសារសង្គ្រាម ដោយ មជ្ឈមណ្ឌល Sir Bobby Charlton Center ទីពីរបានបើកដំណើរការចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដែលមានទីស្នាក់ការនៅខេត្តពោធិ៍សាត់។   ក្រោមគម្រោងមូលនិធិ Find A Better Way (FABW) ដែលបង្កើតឡើងកាលពីឆ្នាំ២០១១ លោក Bobby Charlton មានមហិច្ឆតាខ្ពស់ក្នុងការជួយសម្រួលទុក្ខលំបាកជនរងគ្រោះដោយសារសង្គ្រាម ជាពិសេសចាប់តាំងពីលោកបានឃើញពីស្ថានភាពជនរងគ្រោះនៅតំបន់ចម្ការមីន នាដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០០៧។   Sir Bobby Charlton Center for Vocational Training បានអនុវត្តដោយដៃគូរបស់ FABW គឺអង្គការសេវាកម្មអភិវឌ្ឈន៍ជនពិការ (DDSP)។ មជ្ឈមណ្ឌលទីមួយ ត្រូវបានដាក់ដំណើរការកាលពីខែសីហា ឆ្នាំ២០១៧ នៅក្រុងអាម៉ាន់ ប្រទេសហ្ស៊កដានី។   មជ្ឈមណ្ឌល Sir Bobby Charlton នៅកម្ពុជា ជួយគាំទ្រដល់ការងាររបស់ DDSP ដើម្បីលើកកម្ពស់សកម្មភាពជនពិការគ្រប់ប្រភេទ ជាពិសេសអ្នករស់រានមានជីវិតពីគ្រោះថ្នាក់ដោយសារគ្រាប់មីន រួមទាំងជនពិការរាងកាយ ប្រាជ្ញាស្មារតីផ្សេងៗ។   សកម្មភាពទាំងនោះ មានដូចជា ការបណ្តុះបណ្តាលជំនាញកុំព្យូទ័រ អាជីព មុខរបរ ការជួយផ្តល់ឱកាសការងារ និងការកសាងទំនុកចិត្តផ្សេងៗ។   Sir Bobby Charlton ស្ថាបនិកមូលនិធិ FABW ធ្លាប់បានលើកឡើងកាលពីឆ្នាំ២០១៩ថា៖ «កម្ពុជានៅតែជាទីកន្លែងដ៏ពិសេសសម្រាប់ខ្ញុំ ដោយនៅទីនោះ ខ្ញុំបានយល់ដឹងច្រើនពីផលប៉ះពាល់ដ៏អាក្រក់នៃអាវុធជាតិផ្ទុះក្នុងសង្គ្រាម ដែលបន្តយាយីនៅតំបន់ពលរដ្ឋក្រីក្រមួយចំនួន»។   ម្ចាស់ពាន Ballon dOr ឆ្នាំ១៩៦៦រូបនេះ មានជំនឿថា មជ្ឈមណ្ឌលរបស់ខ្លួននឹងជួយសម្រួលការលំបាកជាច្រើនរបស់ពលរដ្ឋខ្មែរ ជាពិសេសពលរដ្ឋនៅខេត្តពោធិ៍សាត់៕  
Sir Bobby Charlton វីរបុរសក្រុមជម្រើសជាតិអង់គ្លេស និង Manchester United ទទួលមរណភាពក្នុងវ័យ៨៦ឆ្នាំ ក្រោយរងជំងឺវង្វេងរយ:ពេលវែង។ នេះបើតាមការប្រកាសរបស់ក្លិប Man Utd នៅយប់ថ្ងៃទី២១ ខែតុលា។ លោក Charlton ជាសប្បរសជនជួយពលរដ្ឋខ្មែរ ជាពិសេសជនរងគ្រោះដោយសារមីន តាមរយ:មូលនិធិ Bobby Charlton។ ម្ចាស់ពាន Ballon dOr ឆ្នាំ១៩៦៦រូបនេះ ជឿជាក់ថា មជ្ឈមណ្ឌលរបស់ខ្លួននឹងជួយសម្រួលការលំបាកជាច្រើនរបស់ពលរដ្ឋខ្មែរ ជាពិសេសពលរដ្ឋនៅខេត្តពោធិ៍សាត់។
«ខ្ញុំ ដែលជាអ្នកត្រូវស្តីបន្ទោសចំពោះការធ្វើឱ្យរបូតពិន្ទុ។ ខ្ញុំនឹងទទួលខុសត្រូវចំពោះរឿងហេតុទាំងនេះ ប៉ុន្តែយើងក៏ដឹងដែរថាទាំងនេះគឺជាគម្រោងដែលយើងកំពុងដំណើរការកសាងក្រុម។ យើងនៅតែស្ថិតនៅក្នុងផ្លូវមួយដ៏ត្រូវ ដូច្នេះខ្ញុំដឹងថាយើងត្រូវតែធ្វើដំណើរទៅ ហើយជាជំហ៊ានដែលយើងត្រូវទទួលយក មិនតែប៉ុណ្ណោះខ្ញុំប្រាកដណាស់ថាយើងនឹងជោគជ័យក្នុងរយៈពេលវែង។»។ លោក Ten Hag បាននិយាយបែបនេះចំពោះការប្រកួតលទ្ធផលក្រុមមិនបានល្អ។   បន្ទាប់ពីលទ្ធផលមិនល្អ លោក Ten Hag ដាស់តឿនកូនក្រុមថា ប្រសិនបើក្រុមចង់បន្ត Champions League ជំនួបចុងក្រោយទល់ Bayern Munich គឺពួកគេត្រូវតែប្រកួតយកឈ្នះឱ្យខាងតែបាន។   ក្រុមបិសាចក្រហមម្ចាស់ពាន Champions League ៣សម័យកាល បានបណ្តែតបណ្តោយឱកាសឈ្នះ និងទទួលបាន ៣ពិន្ទុរបស់ខ្លួន ក្រោយពេលស៊ុតបើកការនាំមុខ ២គ្រាប់ មុនលើក្រុម Galatasaray ក្នុងទីក្រុង Istanbul។ កំហុសកើតចេញពីអ្នកចាំទី Andre Onana បានបង្កកំហុស ២លើក បណ្តាលឱ្យឱកាសដើម្បីឡើងទៅវគ្គ ១៦ក្រុមត្រូវបានរសាត់កាន់តែឆ្ងាយ។   ក្រុមបិសាចក្រហមស្ថិតនៅបាតតារាងពូល A ដោយរកបានត្រឹម ៤ពិន្ទុប៉ុណ្ណោះ ពីការប្រកួតចំនួន ៥លើករួចមក ប៉ុន្តែមិនមានគម្លាតពិន្ទុដាច់ឆ្ងាយពីក្រុម Copenhagen ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ២ នោះឡើយ។ ក្រុម Galatasaray ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ មាន ៤ពិន្ទុស្មើគ្នា ចំណែកក្រុម Bayern Munich ជាក្រុមកំពូលតារាងមាន ១៣ពិន្ទុដាច់កំពូលតារាង។   ស្ថិតក្នុងក្របខណ្ឌ Champions League វគ្គចែកពូលរដូវកាលនេះ ក្រុមបិសាចក្រហម ជាក្រុមស្ថិតនៅលំដាប់ថ្នាក់លេខ ២ ស្មើនឹងក្រុម Celtic ដែលមានកំណត់ត្រាការពារខ្សោយជាងគេ។ បើទោះជាស៊ុតបាល់បញ្ចូលទីលើគូប្រកួតបានចំនួន ១២គ្រាប់ក៏ដោយក្តី ប៉ុន្តែគ្រាប់បាល់ដែល Man United របូតគ្រាប់បាល់ចំនួន ១៤គ្រាប់ ស្មើនឹងក្រុម Celtic ដែលត្រូវបានគូប្រកួតស៊ុតចូល ១៤គ្រាប់ ហើយក្រុម Antwerp ស្ថិតក្នុងពូល H របូតគ្រាប់បាល់ ១៥គ្រាប់៕
លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United ទទួលយករាល់ការស្តីបន្ទោសសម្រាប់លទ្ធផលមិនល្អរបស់ក្រុមដែលធ្វើឱ្យរបូតជ័យជម្នះលើក្រុម Galatasaray ដោយបញ្ចប់ការប្រកួតក្នុងក្របខណ្ឌ UEFA Champions League ត្រឹមលទ្ធផលស្មើ ៣-៣ នារាត្រីថ្ងៃទី៣០ ខែវិច្ឆិកា។ Man United សល់ឱកាសស្តួចស្តើងក្នុងការប្រជែងទៅកាន់វគ្គបន្ទាប់ និងសូម្បីកៅអី Europa League។
  នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អង្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រព័ន្ធស្បៀងអាហាររបស់យើង កំពុងតែធ្លាក់ចុះ ហើយ COVID-19 កំពុងតែធ្វើឲ្យរឿងទាំងនេះកាន់តែអាក្រក់ឡើយ»។ ក្នុងន័យនេះ លោក ហ្គូតេរ៉េស បានពន្យល់ថា មនុស្សច្រើនជាង ៨២០លាននាក់ កំពុងតែអត់ឃ្លាន ជាពិសេសកុមារក្រោមអាយុ ៥ឆ្នាំ ចំនួន១៤៤លាន កំពុងតែប្រឈមបញ្ហាខ្វះការលូតលាស់។ ចំនួននេះ គឺស្មើរនឹងចំនួន ១ភាគ៥ នៃកុមារនៅលើពិភពលោក។    ជាមួយគ្នានេះ លោកប្រមុខUN បានបន្តទៀតថា COVID-19 នឹងធ្វើឲ្យមនុស្សចំនួន ៤៩លាននាក់បន្ថែមទៀតធ្លាក់ខ្លួនក្រីក្រខ្លាំងនៅក្នុងឆ្នាំ២០២០។ ការណ៍នេះ វានឹងធ្វើឲ្យមានចំនួនប្រជាជន ដែលមានតម្រូវការអាហារកាន់តែកើនខ្ពស់ជាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។    ទាក់ទិននឹងបញ្ហានេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ ជំរុញឲ្យប្រទេសទាំងអស់ចាត់វិធានការជាបន្ទាន់ បើមិនដូច្នោះទេ បញ្ហាការខ្វះស្បៀងអាហារពិភពលោក នឹងមានរយៈពេលយូរ ហើយវានឹងបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានដល់យុវជន និងកុមារជាច្រើនលាននាក់។    ដើម្បីទប់ស្កាត់ការខ្វះស្បៀងអាហារកាន់តែខ្លាំងនាពេលខាងមុខ លោក ហ្គូតេរ៉េស បានអំពាវនាវឲ្យមានការការពារដល់បុគ្គលិកក្នុងវិស័យអាហារ អ្នកដឹកជំនួយមនុស្សធម៌ និងគាំទ្រអ្នកផលិតស្បៀងអាហារ ដើម្បីជៀសវាងការបង្អាក់ផលិតកម្ម។ ក្រៅពីនេះ លោកប្រមុខ UN ក៏បានលើកឡើងពីលទ្ធភាពក្នុងការលុបបំបាត់ បញ្ហាអត់ឃ្លាន តាមរយៈការផ្តល់អាហារ ដែលមានសារធាតុចិញ្ចឹមច្រើន និងអនាម័យ។    គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា ពិភពលោក មានករណី COVID-19 សរុបចំនួនជាង ៧,៣លានករណី អ្នកស្លាប់មានចំនួនជាង ៤១ម៉ឺននាក់ និងអ្នកជាសះស្បើយមានចំនួន ៣,៦លាននាក់៕ 
ពិភពលោក កំពុងប្រឈមនឹងបញ្ហាអាសន្នខ្វះស្បៀងអាហារសកល នៅពេលខាងមុខ ខណៈ COVID-19 កំពុងអុកឡុកពិភពលោក និងបំផ្លាញសង្វាក់ផលិតកម្មស្បៀងអាហារនៅតាមបណ្តាប្រទេសមួយចំនួន។ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បាននិយាយបែបនេះ នៅថ្ងៃទី៩ ខែមិថុនា ដោយបន្ថែមថា ពិភពលោកគួរចាត់វិធានការជាបន្ទាន់។
មន្ត្រីរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ចុចចំឈ្មោះចិន ជាប្រទេសជាប់សង្ស័យថាមិនបានអនុវត្តតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង។ ក្រោយក្រុមប្រឹក្សាសន្តិសុខអនុម័តទណ្ឌកម្មថ្មីលើកូរ៉េខាងជើងនៅថ្ងៃទី១១ ខែកញ្ញា អាមេរិកព្រមានចិនឲ្យអនុវត្តតាមសេចក្ដីសម្រេចនេះឲ្យមានប្រសិទ្ធភាព បើមិនចង់ក្លាយជារងគ្រោះខ្លួនឯងទេនោះ ព្រោះអាមេរិកនឹងដាក់ទណ្ឌកម្មលើចិនដែរមិនខាន។ កន្លងមក រដ្ឋបាលក្រុងវ៉ាស៊ីនតោន បានរិះគន់ចិនខ្លាំងជុំវិញការបន្តរកស៊ីជាមួយកូរ៉េខាងជើង ផ្ទុយពីសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែមិនឃើញមានចំណាត់ការណាមួយលើចិននៅឡើយ។ ថ្លែងក្នុងសន្និសីទមួយនៅថ្ងៃទី១២ ខែកញ្ញា រដ្ឋមន្ត្រីរតនាគារ Steven Mnuchin និយាយថា អាមេរិកបានផ្ញើសាររួចហើយទៅកាន់ប្រទេសដែលចង់រកស៊ីជាមួយកូរ៉េខាងជើង គឺអាមេរិកនឹងពិចារណាដាក់ទណ្ឌកម្មលើពួកគេដូចគ្នា។ ទណ្ឌកម្មចុងក្រោយនេះផ្ដោតសំខាន់លើការរឹតត្បិតការនាំចូលប្រេងទៅកាន់កូរ៉េខាងជើង និងការហាមឃាត់ការនាំចេញផលិតផលវាយនភណ្ឌកូរ៉េខាងជើងទៅបរទេស។ គេដឹងថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កូរ៉េខាងជើង ហើយក៏ជាទីផ្សារដ៏ធំនៃផលិតផលសម្រាប់នាំចេញរបស់កូរ៉េខាងជើងដែរ។ ការអនុវត្តតាមសេចក្ដីសម្រេចនេះ ពិតជាធ្វើឲ្យចិនខាតបង់មិនតិចឡើយ ដ្បិតទំនិញភាគច្រើនដែលនាំចូលទៅកូរ៉េខាងជើង គឺបានមកចិនតែម្ដង។ បើយោងតាមសារព័ត៌មាន RT រដ្ឋមន្ត្រីរតនាគារអាមេរិកចាត់ទុកទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងដែលទើបអនុម័តនៅដើមសប្ដាហ៍នេះ ជារឿងប្រវត្តិសាស្ត្រ ហើយដែលត្រូវគោរពទាំងអស់គ្នា។ ដោយសំដៅឈ្មោះចិន លោក Mnuchin បញ្ជាក់ថា បើចិនមិនធ្វើតាមសេចក្ដីសម្រេចថ្មីនេះទេ អាមេរិកនឹងដាក់ទណ្ឌកម្មបន្ថែមលើចិនមិនខាន ហើយអាមេរិកនឹងរឹតត្បិតចិនពីការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់ដុល្លាររបស់ខ្លួនផងដែរ។ ជុំវិញបញ្ហាបំពានសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ក្រុងវ៉ាស៊ីនតោនហាក់នៅស្ទាក់ស្ទើរក្នុងការដាក់សម្ពាធលើក្រុងប៉េកាំង ព្រោះខ្លាចក្រុងប៉េកាំងសងសឹកវិញ និងម្យ៉ាងខ្លាចទំនាស់រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ បង្កជាវិបត្តិសេដ្ឋកិច្ចពេញសកលលោក។ អ្វីដែលត្រូវចងចាំ គឺអាមេរិកមានឱនភាពពាណិជ្ជកម្មធ៏ធំជាមួយចិន ហើយចិនជាម្ចាស់បំណុលដ៏ធំរបស់អាមេរិក។ ចិនកាន់កាប់បណ្ណបំណុលរបស់អាមេរិកដែលមានតម្លៃដល់ទៅ១ទ្រីលានដុល្លារឯណោះ៕
រដ្ឋមន្ត្រីរតនាគារអាមេរិក Steven Mnuchin បាននិយាយថា អាមេរិកអាចដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើចិន បើចិនមិនអនុវត្តទណ្ឌកម្មថ្មីប្រឆាំងកូរ៉េខាងជើង។ ទណ្ឌកម្មមួយដែលលោក Mnuchin លើកឡើង គឺការលែងឲ្យចិនប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុរបស់អាមេរិកតែម្ដង។ នេះជាការគំរាមចំៗពីសំណាក់អាមេរិកទៅកាន់ចិនជុំវិញទណ្ឌកម្មលើកូរ៉េខាងជើង ដែលអាមេរិកអះអាងថាមិនសូវមានប្រសិទ្ធភាព ព្រោះនៅតែមានប្រទេសបន្តរកស៊ីជាមួយរបបដឹកនាំកូរ៉េខាងជើងដដែល។
  បើតាមអគ្គនាយកពន្ធដារ កាតព្វកិច្ចដែលម្ចាស់អចលនទ្រព្យត្រូវបំពេញ រួមមានពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ ឬទូទាត់បំណុលពន្ធជាមុនសិន ទើបក្រសួងប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់ញាតិជូនបាន។   តាមប្រកាសព័ត៌មានដដែល អគ្គនាយកដ្ឋានពន្ធដារ បានស្នើដល់ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវបំពេញកាតព្វកិច្ចចុះបញ្ជី និងដាក់លិខិតប្រកាសបង់ពន្ធជារៀងរាល់ឆ្នាំ នូវពន្ធទាំងពីរប្រភេទទៀត គឺពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា បើអចលនទ្រព្យនោះត្រូវជាប់កាតព្វកិច្ចបង់ពន្ធ។ ក្នុងករណីម្ចាស់អចលនទ្រព្យ ខកខានដាក់លិខិតប្រកាសពន្ធនេះកន្លងមក នោះនីតិវិធីនៃការពិនិត្យចំពោះការលើកលែងពន្ធ នឹងត្រូវចំណាយពេលយូរ។ លើសពីនេះ អចលនទ្រព្យនោះ នឹងតម្រូវកំណត់ឲ្យបង់ពន្ធ ពន្ធបន្ថែម និងការប្រាក់ ក្នុងពេលជាមួយគ្នានឹងការស្នើសុំប្រកាសបង់ពន្ធប្រថាប់ត្រាតែម្តង។ ចំពោះអចលនទ្រព្យដែលជាកម្មសិទ្ធរបស់នីតិបុគ្គល(ក្រុមហ៊ុន) ក៏មានការពិនិត្យបំណុលពន្ធដទៃទៀតដែរ ហើយបើក្រុមហ៊ុនមានជំពាក់បំណុលពន្ធ នឹងតម្រូវឲ្យបង់ពន្ធទាំងនោះសិន ទើបពន្ធដារ អាចប្រថាប់ត្រាជូនបាន។     ពលរដ្ឋដែលចង់ផ្ទេរទ្រព្យសម្បត្តិទៅសាច់ញាតិណាម្នាក់ នឹងទទួលបានការលើកលែងពន្ធ ឬអនុគ្រោះពន្ធ  ដូចដែលមានចែងក្នុងប្រការ៥ ដែលចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ស្តីពីការប្រមូលពន្ធប្រថាប់ត្រា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ដដែល    បើតាមប្រកាសព័ត៌មានដដែល ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់សាច់ញាតិ គឺនឹងធ្វើទៅលើការធ្វើសន្តតិកម្ម ដែលផ្ទេរអចលនទ្រព្យពីមនុស្សស្លាប់ទៅមនុស្សរស់ក្នុងរង្វង់ញាតិ និងការធ្វើប្រទានកម្ម ដែលជាការផ្ទេអចលនទ្រព្យពីមនុស្សរស់ទៅមនុស្សរស់ក្នុងរង្វង់ញាតិ រវាងឪពុកម្តាយបង្កើត និងកូនបង្កើត រវាងប្តីនិងប្រពន្ធ រវាងយាយតាបង្កើតនិងចៅបង្កើត,ពីឪពុកម្តាយទៅកូនបង្កើត និងកូនប្រសារ ដែលជាសហព័ទ្ធរបស់កូនបង្កើតនោះដើម្បីជាទ្រព្យរួមក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។   អគ្គនាយកដ្ឋានពន្ធដារ ក៏ផ្តល់ការអនុគ្រោះពន្ធទៅលើកិច្ចការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរវាងឪពុកម្តាយក្មេក និងកូនប្រសារ និងរវាងបងប្អូនបង្កើត និងបងប្អូនបង្កើត  ដែលត្រូវបានដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រា ២០០លានរៀល ចំពោះការធ្វើសន្តតិកម្ម និង១០០លានរៀល ចំពោះការធ្វើប្រទានកម្ម៕
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា ម្ចាស់អចលនទ្រព្យ នៅតែទទួលបានការលើកលែង(ប្រាក់ពន្ធសូន្យរៀល) ឬការអនុគ្រោះពន្ធ ប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងសាច់ញាតិ តាមច្បាប់ដដែល ប៉ុន្តែម្ចាស់អចលនទ្រព្យត្រូវបំពេញកាតព្វកិច្ចពន្ធឲ្យរួចរាល់ជាមុនសិន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី ២៧ សីហា។
  តំណាងស្រាបៀរហ្គេនស៍បឺគ បានឲ្យដឹងថា នេះព្រឹត្តិការប្រចាំឆ្នាំដ៏ធំបំផុតដំបូងគេរបស់យើង ហើយលោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មី ដូចជាការបោះជំរំខ្នាតធំ ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ ហើយត្រូវបានគេហៅថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ឋានសួគ៌បូកគោ លើកទី៤ ដោយមានការប្រគំតន្ត្រី EDM ដ៏អស្ចារ្យ DJ អន្តរជាតិ និងកំពូលតារាចម្រៀងល្បីៗ បីផលិតកម្មរួមគ្នា។ ហើយរាល់ថវិកាទាំងអស់ដែលបានមកពីការចុះឈ្មោះចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ នឹងបរិច្ចាកជូនមន្ទីរពេទ្យគន្ធបុប្ធា ហើយនេះជាព្រឹតិការណ៍សកម្មភាពសម្បុរសធម៌មួយថ្មីទៀត បន្ថែមលើសកម្មភាពសម្បរសធម៌ផ្សេងៗជាច្រើនទៀត ដែលក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ បានធ្វើកន្លងមក។ ព្រឹត្តិការណ៍នេះក៏មានផ្សាយផ្ទាល់ជាពិសេសពីកំពូលភ្នំបូកគោ លើគេហទំព័រហ្វេសបុក(https://www.facebook.com/ganzberg.beer/) ស្រាបៀរហ្គេនស៍បឺគ និងកញ្ចក់ទូរទស្សន៍ហង្សមាស នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៤រសៀលតទៅ។   សូមអញ្ជើញចូលរួមចុះឈ្មោះថវិកាទាំងអស់នឹងផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។ ព័ត៌មានលម្អិតនៃការចុះឈ្មោះសូមចូលទៅកាន់គេហទំព័រ: www.bokormarathon.com Hot Line: 016 616 126 នាំមកជូនជាពិសេសដោយស្រាបៀរ Ganzberg Real German Primium Beer ៕
ភ្នំពេញ៖ GANZBERG Adventure Music Festival ជាព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុសរធម៌ដ៏បំផុតដើម្បីបរិច្ចាគថវិកាទាំងអស់ទៅជួយមន្ទីរពេទ្យគន្ធបុប្ធា ដែលប្រព្រឹត្តទៅនៅរមណីយដ្ឋានឋានសួគ៌បូកគោ ខេត្តកំពត នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។ ព្រឹត្តិការណ៍នេះ នឹងពាំនាំការសម្តែងចម្រុះ និងសម្បូរបែបរបស់កំពូលសិល្បករ សិល្បការនីខ្មែរ បីផលិតកម្មរួមគ្នា និងអន្តរជាតិ សរុបជាង៣០នាក់។ ក្នុងនោះរួមមានសិល្បករមកពីផលិតកម្មរស្មីហង្សមាស មានដូចជា ឱក សុគន្ធកញ្ញា ពេជ្រ សោភា លោក G-Devith កញ្ញា រ៉េត ស៊ូហ្សាណា និងលោក Step ផលិតកម្មសាន់ដេ លោក ខាន់ ជេមន៍ សិល្បករ Original Song ក្រុម Small World Small Band ក្រុម Mustache  និងលោក P-Sand។  ជាមួយគ្នានេះដែរ ក្រុមបាល់ទាត់ក្រសួងការពារជាតិ នឹងដឹកដៃគ្នាចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៍អស្ចារ្យ និងដំបូងគេបង្អស់នេះពីលើកំពូលភ្នំបូកគោ។
សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ទិន្នន័យជំរឿនសេដ្ឋកិច្ច ជួយកំណត់កាលានុវត្តភាពសម្រាប់កំណើន និងការរៀបចំតាក់តែងគោលនយោបាយនានា ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពសម្រាប់ការអភិវឌ្ឍ ព្រមទាំងជួយរាជរដ្ឋាភិបាលឱ្យយល់ដឹង ពីតម្រូវការជាក់លាក់តាមវិស័យ។ ជាពិសេស បែងចែកធនធានប្រកបដោយប្រសិទ្ធភាព, កំណត់វិធានការអន្តរាគមន៍នានាតាមមុខសញ្ញា និងតាមដានត្រួតពិនិត្យវឌ្ឍនភាពឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។   ប្រមុខរដ្ឋាភិបាល ឱ្យតម្លៃលើការប្រមូលទិន្នន័យ និងព័ត៌មានគ្រប់ជ្រុងជ្រោយណាស់ ព្រោះទិន្នន័យជួយឱ្យការវិភាគការងារទាំងឡាយបានច្បាស់លាស់ និងមិនប្រថុយប្រថាន។ «ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងជាត្រីវិស័យសម្រាប់យើង ហើយបើយើងមិនមានទិន្នន័យ យើងច្បាស់ជាស្ថិតក្នុងស្ថានភាពវង្វេងផ្លូវ ។ ជាមួយនឹងទិន្នន័យច្បាស់លាស់ គឺជួយយើងឱ្យសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ហើយក៏ជាមូលដ្ឋានក្នុងការព្យាករណ៍អំពីការប្រែប្រួលក្នុងពេលអនាគត សំដៅឈានទៅកំណត់អំពីទិសដៅ សកម្មភាព និងគោលនយោបាយនានា ដោយមិនប្រថុយប្រថាន និងអាចសម្រេចបានលទ្ធផលខ្ពស់ »។ នេះបើតាមនាយករដ្ឋមន្រ្តី។ ត្រង់ចំណុចនេះសម្ដេច ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ ដើម្បីជាធាតុចូលរឹងមាំសម្រាប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន ។ ជាពិសេសសម្រាប់ការរៀបចំគោលនយោបាយដោយផ្អែកលើភស្តុតាង និងព័ត៌មាននេះ ។   ជាមួយគ្នានេះ សម្ដេច ជំរុញឱ្យក្រសួងផែនការដែលមានវិទ្យាស្ថានជាតិស្ថិតិជាសេនាធិការ ត្រូវបន្តលើកកម្ពស់ការងារជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗពាក់ព័ន្ធនានា ដោយធានាឱ្យបាននូវការប្រមូល ទិន្នន័យដែលមានលក្ខណៈជាតំណាងពិតប្រាកដ នៃបញ្ហា ដើម្បីសិក្សាស្វែងយល់ និងជាប្រយោជន៍ សម្រាប់ធាតុចូល ដល់ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។    ដោយឡែកក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយក្រសួងផែនការក្នុងការធ្វើជំរឿន និងការអង្កេតចាំបាច់នានា ។ បន្ថែមពីនេះក្រសួងផែនការ ត្រូវបន្តបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនជាប្រចាំជាប់មិនដាច់សម្រាប់ការងារអង្កេត និង ជំរឿនចាំបាច់នានា ព្រមទាំងការងារប្រែក្លាយទិន្នន័យឱ្យទៅជាព័ត៌មាន គ្រប់គ្រាន់ សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល ។ នេះបើតាមនាយករដ្ឋមន្ត្រី។   ប្រមុខរដ្ឋាភិបាល បន្ថែមថា ក្រសួងផែនការ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ និងកៀរគរ ធនធានមនុស្សដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និង ការវិភាគស្ថិតិ ទាំងក្នុងស្រុក និង ពីបរទេស សម្រាប់ការងារដ៏សំខាន់របស់ក្រសួង។ ជាពិសេសធ្វើវិភាជន៍ឡើងវិញ នៃធនធានមនុស្សដែលមានស្រាប់ ឱ្យចំជំនាញ ឬ ក្បែរជំនាញឯកទេស នឹងជួយបង្កើនប្រសិទ្ធភាព និងផលិតភាពការងារ។
ទិន្នន័យជំរឿនសេដ្ឋកិច្ចដើរតួនាទីសំខាន់ក្នុងការជួយរាជរដ្ឋាភិបាល នៅក្នុងដំណើរការរៀបចំគោលនយោបាយ ដោយឆ្លុះបញ្ចាំងឱ្យឃើញស៊ីជម្រៅទៅក្នុងសុខភាពសេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦ ធ្នូនេះ។
តាមរយរបាយការណ៍របស់កាសែត Di Marzio ក្រុមគ្រួសាររបស់ Mbappe ថាពួកគេរីករាយជាមួយនឹងការដាក់សំណើនូវតម្លៃបំបែកកំណត់ត្រាពិភពលោក ពីសំណាក់ក្លិប Al-Hilal មកលើ Mbappe។     ក្រុមគ្រួសារ Mbappe បានអះអាងបន្ថែមថា ពួកគេបើកចំហក្នុងការចាកចេញពីប្រទេសបារាំង សម្រាប់ការលេង ១រដូវកាល នៅក្នុងក្របខណ្ឌ Saudi Pro League មុនពេលផ្លាស់ទៅកាន់ក្រុម Real Madrid នៅរដូវកាលបន្ទាប់មួយទៀត។   កាលពីពេលថ្មីៗនេះ ក្លិប PSG បានប្រកាសថា ខ្លួនបានបើកឱកាសដល់ក្លិប Al-Hilal ជជែកជាមួយនឹង Mbappe បន្ទាប់ពីពួកគេបានដាក់សំណើជាទឹកប្រាក់ប្រមាណ ៣៣៣លានដុល្លារ សម្រាប់នាំយក Mbappe ចេញពីទឹកដីប្រទេសបារាំង ទៅកាន់ទឹកដីប្រទេសអារ៉ាប៊ីសាអូឌីត។ តែយ៉ាងណា វាត្រូវការសម្រេចចិត្តពីសំណាក់កីឡាករផ្ទាល់។   ចាប់តាំងពីខ្សែប្រយុទ្ធ ២៤ឆ្នាំ បានប្រកាសអំពីគោលជំហររបស់គេទៅកាន់ក្លិប PSG កាលពីដើមខែកក្កដា ថា គេនឹងមិនព្រមបន្តកុងត្រាបន្ថែមទៀតឡើយ ក្រោយរដូវកាល ២០២៣-២៤។ ក្លិប PSG ត្រូវបង្ខំចិត្ត បើកទ្វារទទួលយកសំណើនៃការចង់បាន Mbappe ពីសំណាក់ក្លិបធំៗតំបន់អឺរ៉ុបដែលចង់បានរូបគេ។   «យើងចង់ឱ្យគេបន្តស្នាក់នៅ តែក៏មិនឱ្យចេញដោយគ្មានតម្លៃខ្លួនដែរ នេះជាអ្វីដែលមានក្នុងកិច្ចព្រមព្រៀងរបស់យើង។ []»។ នេះបើតាមសម្តីរបស់ប្រធានក្លិប PSG លោក Nasser Al-Khelaifi កាលពីប៉ុន្មានសប្តាហ៍មុននេះ។   Mbappe នៅសល់កិច្ចសន្យារយៈពេល ១រដូវកាល ជាមួយ PSG តែគេហាក់បីជាចង់បានក្លិបថ្មី ជាពិសេស Real Madrid ដែលចង់បានរូបគេនោះឱ្យដាក់សំណើចំពោះរូបគេ ស្របពេលដែល PSG មិនចង់បាត់បង់គេដោយគ្មានតម្លៃខ្លួន។ ការផ្តល់ភ្លើងខៀវដល់ក្លិប Al-Hilal បានបញ្ជាក់ពីបំណងរបស់ PSG ក្នុងការលក់ Mbappe ដើម្បីទទួលប្រាក់មកវិញតាមតែអាចធ្វើទៅបាន។   PSG បានបច្ចុប្បន្នកំពុងតែធ្វើដំណើរប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មីនៅក្នុងប្រទេសជប៉ុន ប៉ុន្តែវត្តមានរបស់ Mbappe ក្នុងក្រុមសម្រាប់ការប្រកួតទីពីរគឺមិនមានឡើយ បើទោះជាគេរកបានគ្រាប់បាល់នៅការប្រកួតកាលពីសប្តាហ៍មុនដ៏ដោយ។ នាថ្ងៃទី២៥ ខែកក្កដា PSG បានប្រកួតស្មោះជាមួយនឹងក្រុម Al-Nassr ០-០៕   
ក្រុមគ្រួសាររបស់តារាបាល់ទាត់ក្រុម Paris Saint Germain ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានរាយការណ៍ថាយល់ព្រមទទួលសំណើក្នុងការផ្លាស់ទៅកាន់ក្លិប Al-Hilal។ យ៉ាងណាការសម្រេចចិត្តលើបញ្ហាអនាគតពីសំណាក់កីឡាករ នៅមិនទាន់បានកើតឡើងនៅឡើយ ។
ស្ទឹងត្រែង៖ ជារៀងរាល់ព្រឹក នៅតាមដងផ្លូវអែប «ផ្សាសាមគ្គីស្ទឹងត្រែង» ស្ថិតនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង គេសង្កេតឃើញមានការដាក់តាំងលក់ត្រីជាច្រើនប្រភេទ ដែលប្រជាជនកម្ពុជា មួយចំនួនធំ ដែលរស់តាមដងទន្លេមេគង្គក្រោម និងតំបន់ឆ្ងាយពីទន្លេមេគង្គ ស្ទើរតែពុំធ្លាប់បានឃើញ និងស្គាល់វាឡើយ។ ត្រីទាំងនោះ មានដូចជា៖ ត្រីប៉ាវ៉ាមុខពីរ, ត្រីប៉ាវ៉ាមុខមួយ, ត្រីក្របី, ត្រីឆ្កោកក្តារ, ត្រីប៉ាសេអ៊ី, ត្រីកេសជម្រៅ, ត្រីកែ, ត្រីក្អែក និងត្រីព្រួល។ល។ ដែលភាគច្រើន មានទំហំខ្លួនធំៗ និងទម្ងន់ចាប់ពី ១-១០ គីឡូក្រាម ក្នុងមួយក្បាល ឬលើពីនេះ ត្រូវបាននេសាទ នៅក្នុងរដូវបិទនេសាទនេះ។ ជាក់ស្តែង កាលពីថ្ងៃទី ៩-១០ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ បន្ទាប់ពីទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងហក់ឡើង មានត្រីជាច្រើនប្រភេទ បានចេញពីទីជម្រកលាក់ខ្លួនរបស់វាមកដែរ។ ត្រីព្រួល គឺជាប្រភេទត្រីដែលគួរឱ្យកត់សម្គាល់ ព្រោះវាត្រូវបានអ្នកនេសាទចាប់បានច្រើនជាងគេ។ ត្រីព្រួលទាំងនោះ មានទំហំធំៗ មានពងពេញៗពោះ និងទម្ងន់ចាប់ពី ១-៨គីឡូក្រាម ក្នុងមួយក្បាល។ មានត្រីព្រួលខ្លះ គេសង្កេតឃើញមានហៀរពងចេញមកក្រៅផងដែរ ដែលសបញ្ជាក់ឱ្យឃើញថា វាជាត្រីមេពូជ ដែលកំពុងស្ថិតនៅក្នុងតំណាក់កាលបន្តពូជ។   ត្រីព្រួល ទម្ងន់ចាប់ពី ១-៧ គីឡូក្រាមក្នុងមួយក្បាល ដែលពុំទាន់ជម្រុះពងអស់ និងមានពងហៀរចេញមក្រៅ ត្រូវបានដាក់តាំងលក់នៅខាងក្រៅ ផ្សារសាមគ្គីស្ទឹងត្រែង កាលពីថ្ងៃទី ៩ សីហា ឆ្នាំ២០២២។ រូបភាព៖ ឈុត ទូច   សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង ស្តីពីរដូវបិទនេសាទ សម្រាប់ក្នុងដែននេសាទខេត្តស្ទឹងត្រែងចាប់ពីថ្ងៃទី ០១ ខែឧសភា ដល់ថ្ងៃទី ៣០ ខែកញ្ញា។ ក្នុងអំឡុងពេលបិទនេសាទនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា មិនអនុញ្ញាតិឱ្យប្រើ មងគ្រប់ប្រភេទ, ឧបករណ៍ឆក់, ការប្រើប្រាស់ថ្នាំបំពុល និងគ្រឿងផ្ទុះជាដើម។ ទោះយ៉ាងណា ប្រជានេសាទនៅតែអាចនេសាទបាន ដោយប្រើប្រាស់នូវឧបករណ៍នេសាទ ជាលក្ខណៈគ្រួសារ មានដូចជា៖ សៃយ៉ឺន, លប, សំណាញ់, សន្ទូចផ្លែមួយ, អង្រុត, ចាន់, តុម, ទ្រូ, កញ្ច្រែងដងត្រី និងឧបករណ៍មួយចំនួនទៀតដែលច្បាប់អនុញ្ញាតិ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ ប៉ុន្តែបើពិចារណាលើឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ដែលត្រូវបានច្បាប់អនុញ្ញាត ហាក់ពុំសូវសមស្រប ឬមានសមត្ថភាពអាចចាប់ត្រីទាំងនេះបានឡើយ។   បច្ចុប្បន្ននេះ «ត្រីព្រួល» មានឈ្មោះវិទ្យាសាស្រ្ត (Cirrhinus microlepis) វាស្ថិតក្នុងចំណាត់ថ្នាក់ជាប្រភេទត្រី «ងាយរងគ្រោះថា្នក់» ក្នុងបញ្ជីក្រហម របស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN Red List។ ដូច្នេះ សូមប្រជាជនកម្ពុជា ទាំងអស់ មេត្តាកុំទិញត្រីដែលមានពងក្នុងពោះ ឬពងត្រី នៅក្នុងរដូវបិទនេសាទ ដើម្បីទុកឱកាសឱ្យពួកវាជម្រុះពងអស់ និងបានបន្តពូជសិន។ ជាការពិត បើពុំមានអ្នកទិញ មានន័យថា «គ្មានទីផ្សារ» ដូច្នេះ អ្នកចាប់នឹងកាត់បន្ថយសកម្មភាព។ ការធ្វើពហិការមិនពិសា មិនទិញត្រីមានពង ឬពងត្រី ស្មើនឹងអ្នកបានចូលរួមចំណែកកាត់បន្ថយការនេសាទត្រីមេពូជទាំងនេះ៕  
ដោយ៖ ឈុត ទូច
អត្ថបទទាក់ទង   លោក បូរ៉ា ច្នៃឡានមួយគ្រឿងស្រដៀងឡានម៉ាកRolls-Royce ជិះពពាយនាយ«ម៉ាំល្ហុង»   តែងខ្លួនដូចតារា តែលោក ម៉ៅ បូរ៉ា ជាអ្នកលក់ម៉ាំ សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ម៉ៅ បូរ៉ា អ្នកលក់ម៉ាំល្ហុងខាងក្រោមនេះ៖
លោក ម៉ៅ បូរ៉ា បានចាប់ផ្តើមប្រកបរបរលក់ម៉ាំល្ហុង តាមផ្លូវនៅរាជធានីភ្នំពេញ ប្រហែល១៥ឆ្នាំហើយ។ តាំងតែពីចាប់ផ្តើមរបរនេះ លោកបានប្រើប្រាស់យានជំនិះជាច្រើនរួមមាន កង់ ម៉ូតូ ត្រីចក្រយានយន្ដ ម៉ូតូកង់បួន។ល។ ពេលនេះលោកក៏កំពុងកែច្នៃរថយន្តមួយគ្រឿងផង ដើម្បីដឹកម៉ាំល្ហុងលក់។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក បូរ៉ា ថាខ្លួន បានរក្សាទុកយានជំនិះទាំងអស់នោះ ដើម្បីទុកជាប្រាប់កូនៗ និងទុកជាអនុស្សាវរីយ៍ នៃអាជីពលក់ម៉ាំល្ហុងរបស់ខ្លួនផង។
  ពិតណាស់ ការប្រជុំតាមអនឡាញជារឿងដែលចាំបាច់មួយសម្រាប់ការធ្វើការពីផ្ទះ។ ប៉ុន្តែការចំណាយពេលនៅទល់មុខអេក្រង់រយៈពេលយូរម៉ោង អាចធ្វើឲ្យយើងកាន់តែមានសម្ពាធ និងបណ្ដាលឲ្យមានផលវិបាកផ្សេងៗ ។   លោកសាស្ត្រាចារ្យJeremy Bailensonស្ថាបនិកនៃមន្ទីរពិសោធន៍អន្តរកម្មមនុស្សនិម្មិត Stanfordបានពិនិត្យមើលផលវិបាកខាងផ្លូវចិត្តនៃការចំណាយពេលច្រើនម៉ោងដើម្បីធ្វើការពីផ្ទះ និងបានពន្យល់ពីមូលហេតុ៤យ៉ាង ពាក់ព័ន្ធនឹងការជជែកតាមវីដេអូ ដែលធ្វើឲ្យយើងអស់កម្លាំង។ ការប៉ះភ្នែកជិតនឹងអេក្រង់រយៈពេលយូរ និងកម្រិតខ្លាំង មានអារម្មណ៍អស់កម្លាំងនៅពេលឃើញរូបខ្លួនឯងនៅក្នុងវីដេអូ កាត់បន្ថយការធ្វើចលនា តម្រូវការការយល់ដឹងខ្ពស់ជាងការជជែកផ្ទាល់ ធ្វើការច្រើនម៉ោងអាចបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង ធ្វើការច្រើនម៉ោងបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ ហើយវាក៏មានទំនាក់ទំនងនឹងការកើនឡើងហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលផងដែរ។ ពន្លឺដែលចេញពីអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទអាចបង្កើតអារម្មណ៍នៃការប្រុងប្រយ័ត្នខ្ពស់។ នៅពេលដែលយើងធ្វើការច្រើនម៉ោង រាងកាយរបស់យើងត្រូវការសម្រាក ហើយយើងនឹងមិនមានពេលគ្រប់គ្រាន់ក្នុងការធ្វើលំហាត់ប្រាណ ដែលកត្តានេះអាចបង្កើនហានិភ័យនៃជំងឺបេះដូង។   លើសពីនេះ វាអាចបណ្ដាលឲ្យយើងញ៉ាំអាហារមិនទៀងទាត់ពេលវេលា ព្រមទាំងធ្វើឲ្យកម្រិតស្ត្រេសផ្លូវចិត្តកាន់តែខ្ពស់ថែមទៀត ដែលអាចនាំឲ្យយើងកើតមានអាការៈគាំងបេះដូង និងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលដោយមិនដឹងខ្លួន៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ធ្វើការពីផ្ទះច្រើនជាង៥៥ម៉ោងក្នុងមួយសប្ដាហ៍ អាចបង្កើនហានិភ័យប្រឈមជំងឺបេះដូង ។ ជាក់ស្ដែង អង្គការWHO និងILOបានប៉ាន់ប្រមាណថា នៅឆ្នាំ២០១៦ មានមនុស្សចំនួន៣៩៨ ០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និង៣៤៧ ០០០នាក់ ដោយសារជំងឺបេះដូង ដែលជាលទ្ធផលនៃការធ្វើការយ៉ាងតិច៥៥ម៉ោងក្នុងមួយសប្ដាហ៍ ។ នៅចន្លោះឆ្នាំ២០០០ដល់ឆ្នាំ២០១៦ ចំនួនអ្នកស្លាប់ដោយជំងឺបេះដូង ដោយសារធ្វើការច្រើនម៉ោងបានកើនឡើង៤២% និងដោយជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលចំនួន១៩%។
  «ទម្លាប់»  ថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថា ធ្វើឱ្យធ្លាប់, ឱ្យថ្នឹក :  ទម្លាប់ខ្លួន, ទម្លាប់ចិត្ត, ទម្លាប់ដៃ, ទម្លាប់មាត់។ល។  ជានាមសព្ទវិញ «ទម្លាប់» គឺ ការដែលធ្លាប់, លំអានដែលធ្លាប់តែមានមក :  ទម្លាប់ចាស់បុរាណ; ធ្វើតាមទម្លាប់ពីមុនមក; មានទម្លាប់ពីនាយមក។ល។     ន័យមួយទៀត «ទម្លាប់» ជាពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យ «ទំនៀម» ថា :  ទំនៀមទម្លាប់។     រីឯ «ទន្លាប់» វិញ ជាឈ្មោះឈើធំមួយប្រភេទ ស្លឹកស្រដៀងនឹងទ្រយឹង ដើមខ្មៅ, ផ្លែទុំមានសម្បុរក្រហម, ប្រើជាចំណី ប៉ុន្តែក្នុងប្រទេសយើងច្រើនមានរសចត់ ទាំងផ្លែក៏តូចៗ ផងទៀត ៕  
បើចូលរុករកតាម Google យើងច្បាស់ជាឃើញសំណេរច្របូកច្របល់គ្នារវាងពាក្យ «ទម្លាប់» និង «ទន្លាប់»។ សារព័ត៌មានឌីជីថលថ្មីៗ សូមលើកយកពាក្យទាំងពីរ មកពន្យល់ដោយផ្អែកតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត និងវចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។
 ក្នុងកិច្ចពិភាក្សាស្តីពីតំបន់អង្គរ លោក អ៊ឹម សុខរិទ្ធី បានពន្យល់ទាក់ទងនឹង ការវិវត្តនៃឧស្សាហកម្មស្លដែក នាសម័យក្រោយអង្គរ។ ក្នុងនោះ លោកក៏បានពន្យល់ពីការស្រាវជ្រាវផ្លូវបុរាណខ្មែរផងដែរ។ ផ្លូវ ឬព្រះគន្លង ត្រូវបានសាងសង់ឡើងដោយព្រះមហាក្សត្រនាសម័យនោះ។ ចំពោះពាក្យ ផ្លូវ ក្នុងសិលាចារឹកហៅថា អធ័្វន និងភាសាបាលីអានថា រាជមាគ៌ា។    «ភស្តុតាងដំបូង ដែលយើងចេញស្លដែក គឺយើងរកឃើញប្រហែលចន្លោះសតវត្សរ៍ទី៤ ទី៥ មុនគ្រិសសករាជមក។ ប៉ុន្តែ ដែកនៅសម័យនោះ គឺជាដែកដែលមិនទាន់មានគុណភាពនៅឡើយ។ រីឯ បច្ចេកទេស នៃការធ្វើ និងស្ល គឺយើងមិនទានបង្កើនកម្រិតកម្តៅដ៏ខ្ពស់ សម្រាប់ប្រើប្រាស់មិនទាន់ល្អ។»នេះជាការបញ្ជាក់របស់ បុរាណវិទូរូបនេះ។    អំឡុងសតវត្សរ៍ទី១០ បច្ចេកវិទ្យាគឺមានភាពល្អជាងមុន  ដែលបង្ហាញពីបដិវត្តន៍ឧស្សាហកម្មមួយយ៉ាងធំ ដែលអាចធ្វើអ្វីៗបានជាច្រើនដូចជា វិស័យកសិកម្ម លើកថ្នល់ កាត់ថ្ម កសាងប្រាសាទ និងសម្ភារៈប្រើប្រាស់តាមផ្ទះដើម។ បដិវត្តឧស្សាហកម្មដែក ធ្វើឱ្យចក្រភពខ្មែររីកចម្រើនខ្លាំង។   លោក អ៊ឹម សុខរិទ្ធី បន្ថែមថា រោងឧស្សាហកម្ម គឺមានច្រើនដោយសារ ដី និងថ្ម នាសម័យនោះមានសារជាតិរ៉ែ សម្រាប់ស្លទៅតាមបច្ចេកវិទ្យា ដែលអាចបង្កើនកម្តៅរហូតដល់ ១ពាន់៦០០អង្សា។ ជាមួយគា្ននោះ សម្ភារៈប្រើប្រាស់ធ្វើពីដីដុត ដូចជា ចាន ក្បាន ឆ្នាំង ក្អម របស់ដាក់គ្រឿងក្រអូប គឺសុទ្ធសឹងតែជាឧស្សាហកម្មសម្បូរនាសម័យក្រោយអង្គរ។ បើទោះ ការជួញដូរទំនិញ មានពីប្រទេសចិន ប៉ុន្តែផលិតផលក្នុងស្រុកក៏មានភាពល្អប្រសើរផងដែរ។    បើតាមលោកបុរាណវិទូ អ៊ឹម សុខរិទ្ធី តំបន់ភីម៉ៃ នៃខេត្តនគររាជសីមា គឺជាប្រភពនៃអំបិល ពីព្រោះទីតាំងនេះសម្បូរទៅដោយសារធាតុរ៉ែអំបិល។ ក្រោយមក ច្រកផ្លូវ នាំអំបិលត្រូវបានផ្លាស់ប្តូរគោលដៅ មកប៉ោយប៉ែតវិញផងដែរ៕
សៀមរាប៖ សម័យអង្គរ ព្រះគន្លងធំៗ គឺមានរយៈចម្ងាយឆ្ពោះទៅទីប្រជុំជន និងនគរជិតខាង។ ចំណែក លំនៅដ្ឋានរបស់អ្នកស្រុក ត្រូវបានសាងសង់នៅឆ្ងាយពីព្រះគន្លង ដែលតភ្ជាប់គ្នាតាមផ្លូវតូចៗ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នាសម័យក្រោយអង្គរ គេអាចដឹងថាមានរោងឧស្សាហកម្ម ដូចជាអំបិល កុលាលភាជន៍ និងដែក ដោយតាមភស្តុតាងនៅតាមផ្លូវធំ ឬព្រះគន្លង។
ភ្នំពេញ៖ រដ្ឋាភិបាល ចាប់ផ្ដើមអនុវត្តប្រាក់សោធននិវត្តន៍ ដល់វិស័យឯកជន ចាប់ពីខែកក្កដានេះទៅ។ ប៉ុន្តែសហជីព កំពុងជំរុញឱ្យរដ្ឋគិតគូរ ប្រាក់សោធននិវត្តន៍នេះ ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធថែមទៀត។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បុគ្គលដែលស្ថិតនៅក្រោមបញ្ញតិនៃច្បាប់ស្តីពីការងារ ក្នុងនោះមានអ្នកធ្វើការវិស័យឯកជន អង្គការ និងគ្រឹះស្ថាន ដែលជាសមាជិកបេឡាជាតិសន្តិសុខសង្គម នឹងទទួលបានប្រាក់សោធននិវត្តន៍។ ប៉ុន្តែអង្គការ និងស្ថាប័នទាំងនោះ ត្រូវចុះបញ្ជីការងារផ្នែកសោធននិវត្តន៍ឱ្យបានត្រឹមត្រូវ ទើបអាចទទួលបានប្រាក់ចូលនិវត្តន៍ទាំងនោះ។    «អ្នកដែលទទួលបានប្រាក់សោធននិវត្តន៍ ត្រូវចុះបញ្ជីកាផ្នែកប្រាក់សោធន ហើយត្រូវបង់ភាគទានយ៉ាងតិច ១២ខែ និងមានអាយុយ៉ាងតិច ៦០ឆ្នាំ»។ លោក ហេង សួរ ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម ។   ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ឱ្យអនុវត្តរបបសន្តិសុខផ្នែកប្រាក់សោធន នៅថ្ងៃទី១ ខែកក្កដា ដែលស្របតាមមាត្រា ៣៩ នៃអនុក្រឹត្យចុះថ្ងៃទី ៤មីនា ឆ្នាំ២០២១ ដែលបានចែងពីការបរិច្ឆេទនៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធននិវត្ត សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ នៃច្បាប់ស្ដីពីការងារ ត្រូវកំណត់ដោយប្រកាសរួម រវាងក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។   ជុំវិញប្រាក់សោធននិវត្តន៍នេះ លោក អាត ធន់ ប្រធានសហភាពការងារកម្ពុជា គាំទ្ររដ្ឋាភិបាលអនុវត្តបែបនេះ ដើម្បីធានាដល់កម្រិតជីវភាពពលរដ្ឋនៅពេលចូលនិវត្តន៍។   « ខ្ញុំគិតថាលុយចូលនិវត្តន៍ វាសំខាន់ណាស់។ បើមិនចាប់ផ្ដើមអនុវត្ត ពេលពួកគាត់ចាស់ទៅគឺ ពិបាក ហើយពេលគាត់អស់អាយុ នឹងមិនបានចាយលុយសោធននិវត្តន៍»។ នេះបើតាមលោក អាត ធន់ ដែលចង់ឲ្យរដ្ឋាភិបាល អនុវត្តប្រាក់សោធន៍នេះ ដល់អ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធដែរ។   តែយ៉ាងណាអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានបន្តថា ចំពោះបុគ្គលដែលស្ថិតនៅក្នុងការងារក្រៅប្រព័ន្ធ ពុំទាន់អាចបង់ភាគទាន បេឡាជាតិសន្តិសុខសង្គមផ្នែកសោធននេះទេ។ ជុំវិញរឿងនេះ រដ្ឋាភិបាល កំពុងសិក្សាស្វែងរកយន្តការដើម្បីពង្រីកការធានារ៉ាប់រងផ្នែកនេះ ដល់កម្មករនិយោជិតផ្នែកក្រៅប្រព័ន្ធ។   ជាមួយគ្នានេះ រដ្ឋាភិបាល ក៏កំពុងរៀបចំគោលការណ៍ប្រាក់សោធននិវត្ត សម្រាប់ពលករដែលកំពុងធ្វើការនៅក្រៅប្រទេស ដើម្បីឲ្យពួកគេទទួលបានអត្ថប្រយោជន៍ ក្រោយពីអស់លទ្ធភាពបំពេញការងារ នាពេលអនាគត។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាននិយាយថា គោលការណ៍សោធនិវត្ត ត្រូវបានរដ្ឋាភិបាល កំពុងសហការជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរៀបចំលើគោលការណ៍រួមនេះ។   អត្ថបទទាក់ទង   លោក ហេង សួរ៖ មិនទាន់មានប្រទេសណាមួយ យល់ព្រមអនុវត្តរបបសោធន ជាមួយគ្នាឡើយ   រដ្ឋាភិបាល រៀបចំគោលការណ៍សោធននិវត្តសម្រាប់ពលករចំណាកស្រុក  គោលបំណងនៃការអនុវត្តរបបសោធននេះ ដើម្បីឱ្យពលករអាចផ្ទេរសមាជិកភាព អតីតភាពការងារ និងការបង់ភាគទានបេឡាសន្តិសុខសង្គម ពីប្រទេសមួយទៅប្រទេសមួយ បន្ទាប់ពីចប់កិច្ចសន្យាការងារ ដើម្បីធ្វើជាមូលដ្ឋានក្នុងការគិតប្រាក់សោធននិវត្តន៍។   តែយ៉ាងណាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ថា កិច្ចសហការផ្នែកប្រាក់សោធននេះ មិនទាន់មានបណ្តាប្រទេសណាមួយ បានឈានដល់កិច្ចព្រមព្រៀងជាមួយគ្នានៅឡើយ។ បើតាមលោក ហេង សួរ បច្ចុប្បន្នប្រទេសនៅលើសកលលោក កំពុងពិភាក្សាគ្នាពីបញ្ហារបបសោធននេះ ខណៈកម្ពុជាក៏បានចូលរួមជំរុញការពិភាក្សាលើចំណុចនេះ ជាមួយដៃគូរបស់ខ្លួនផងដែរ៕  
ដោយ៖ ញឹក សំអូន
  ក្រៅតែបដិសេធ អ្នកនាំពាក្យរូបនេះ បានចាត់ទុកការចុះផ្សាយនេះថាជាការលាបពណ៌ ដែលធ្វើឱ្យពិភពលោកមានការភាន់ច្រឡំចំពោះប្រទេសកម្ពុជា និងជាការរំខានដល់ការអភិវឌ្ឍរបស់ប្រទេស។ សារព័ត៌មានថ្មីៗ មិនអាចទាក់ទង លោក ឈុំ សុជាតិ ដើម្បីពន្យល់បន្ថែមពីករណីឡើយ កាលពីល្ងាចថ្ងៃអាទិត្យ។ ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិម្នាក់ទៀត គឺលោក អ៊ុន សុវណ្ណ មិនអាចផ្តល់ការអត្ថាធិប្បាយ ដោយថាលោកកំពុងមានជំងឺ៕  
លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ តាមរយៈទព័រហ្វេស៊បុករបស់ខ្លួនបានច្រានចោលព័ត៌មានដែលថា កម្ពុជា អនុញ្ញាតឲ្យប្រទេសចិនដាក់មូលដ្ឋានទ័ពនៅខេត្តកោះកុង ដែលចុះផ្សាយដោយគេហទំព័រ War on The Rocks។
Growth Height Pro រួមមានអ្វីខ្លះ? សមាសភាគសំខាន់របស់ Growth Height Pro ជួយបំពេញនូវសារធាតុចិញ្ចឹមដូចជា៖កាល់ស្យូម ស័ង្កសី ម៉ាញេស្យូម និងប្រយោជន៍បាក់តេរី Probiotic (L Acidophilus - B Bifidum) ជំនួយការថែទាំផ្លូវពោះវៀនរបស់ក្មេង។ សូមទស្សនាកិច្ចសម្ភាសខ្លីខាងក្រោម៖ ទំនាក់ទំនងទិញ Hotline + line : 070 98 77 78,066 98 77 78,012 722 108  facebook link:   https://www.facebook.com/Mr.Ratana070987778/ អាស័យដ្ឋាន៖ ផ្ទះលេខ13គ ផ្លូវ 271 ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខ័ណ្ឌ សែនសុខ រាជធានីភ្នំពេញ៕ ខាងក្រោមនេះជារូបភាពអតិថិជនដែលប្រើប្រាស់ផលិតផលGrowth Height Pro   (អត្ថបទពាណិជ្ជកម្ម)
បញ្ហាកម្ពស់ជារឿងដ៏គួរឱ្យបារម្ភមួយសម្រាប់មនុស្សជាច្រើនជាពិសេសមិត្តៗយុវវ័យដែលមិនសូវមានភាពអំណោយផលរឿងកម្ពស់ពីធម្មជាតិ ហើយ វាអាចជាបញ្ហាដែលអ្នកខ្លះគិតថាប៉ះពាល់ដល់រូបរាងសង្ហាររបស់ខ្លួន ឬក៏ខ្មាសគេដែលខ្ពស់ៗជាងជាដើម។
  កេរ្តិ៍ឈ្មោះសហរដ្ឋអាមេរិកជាប្រទេសមហាអំណាចពិភពលោក ត្រូវបានចុះថយ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ចាប់តាំងពីលោកត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០១៦មក នេះបើតាមការឲ្យដឹងរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលមិនប្រកាន់គណបក្ស។   តាមការស្ទង់មតិមួយដែលមានប្រទេសចំនួន១៣ចូលរួម ហើយដែលបានធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាមេរិក Pew បានរកឃើញថា មានអ្នកឆ្លើយតបក្នុងការស្ទង់មតិក្នុងប្រទេសអង់គ្លេស ចំនួនតែ៤១% ប៉ុណ្ណោះ ដែលមានទស្សនៈគាំទ្រសហរដ្ឋអាមេរិក ដែលនេះ ជាចំនួនភាគរយគាំទ្រដ៏តិចបំផុត បើប្រៀបធៀបជាមួយការស្ទង់មតិមុនៗនៅក្នុងប្រទេសអង់គ្លេស ដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew របស់អាមេរិកនេះ។   ដោយឡែកនៅក្នុងប្រទេសបារាំងវិញ មានពលរដ្ឋបារាំងប្រមាណតែ៣១% ប៉ុណ្ណោះដែលបានឆ្លើយគាំទ្រសហរដ្ឋអាមេរិក ដែលចំនួននេះ គឺប្រហាក់ប្រហែលនឹងលទ្ធផលនៃការស្ទង់មតិកាលពីខែមីនា ឆ្នាំ២០០៣ ដែរ ដែលកាលនោះប្រទេសទាំងពីរមានភាពតានតឹងជាមួយគ្នា ជុំវិញសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ាក់នៅពេលនោះ នេះបើយោងទៅលើលទ្ធផលនៃការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew។   ការស្ទង់មតិនោះ ក៏បានរកឃើញផងដែរថា ការចុះខ្សោយនៃកេរ្តិ៍ឈ្មោះអាមេរិកនៅលើឆាកអន្តរជាតិ ក្នុងចំណោមសម្ព័ន្ធមិត្តរបស់អាមេរិកនិងដៃគូរនោះ គឺពាក់ព័ន្ធទៅនឹងចំណាត់ការរបស់ខ្លួនទាក់ទងនឹងវិបត្តិវីរុសកូរ៉ូណានៅក្នុងសហរដ្ឋអាមេរិក។ មានប្រទេសចំនួនតែ១៥% ប៉ុណ្ណោះ ដែលបានចូលរួមក្នុងការស្ទង់មតិនេះ ដែលឆ្លើយគាំទ្រ និងផ្តល់ពិន្ទុល្អដល់ចំណាត់ការ ជុំវិញរឿងជំងឺរាតត្បាតកូវីដ១៩នោះ។   ប្រទេសភាគច្រើននិយាយថា អង្គការសុខភាពពិភពលោកនិងសហភាពអឺរ៉ុប ធ្វើការងារបានល្អប្រសើរក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងនេះ។ ស្ទើរតែគ្រប់ប្រទេសទាំងអស់ លើកលែងតែសហរដ្ឋអាមេរិក និងប្រទេសអង់គ្លេសចេញ បានផ្តល់ពិន្ទុវិជ្ជមានដល់រដ្ឋាភិបាលរបស់គេ ក្នុងការទប់ស្កាត់ការផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩នោះ។   ទោះបីជាមានប្រទេសតិចតួចប៉ុណ្ណោះ ដែលជឿជាក់ថា ប្រទេសចិន បានធ្វើការងារដោយប្រសិទ្ធិភាពក្នុងការទប់ស្កាត់នៃជំងឺឆ្លងរាតត្បាតនេះ ប្រទេសចិននៅតែទទួលបានពិន្ទុប្រសើរជាងប្រទេសអាមេរិក។   ការបំពេញការងាររបស់លោក ត្រាំ នៅលើឆាកអន្តរជាតិ នៅតែស្ថិតក្នុងកំរិតទាបចាប់តាំពីលោកចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ២០១៦មក នេះបើយោងតាមការស្ទង់មតិនោះ។ ប្រទេសប៊ែលហ្សិក បានវាយតម្លៃលោកត្រាំក្នុងន័យអវិជ្ជមានខ្លាំង ដោយមានសំឡេងតែ៩% ប៉ុណ្ណោះ ដែលផ្តល់ជំនឿចិត្តថា លោក ត្រាំ នឹងធ្វើអ្វីដែលជាការត្រូវ នៅពេលសម្រេចកិច្ចការពិភពលោកនោះ។ ប្រទេសជប៉ុន បានវាយតម្លៃលោកត្រាំក្នុងពិន្ទុខ្ពស់បំផុត ដោយ១ភាគ៤ នៃអ្នកចូលរួមឆ្លើយសំណួរ បានបង្ហាញពីជំនឿចិត្តលើលោកត្រាំ។   ឥរិយាបទរបស់ប្រទេសលើពិភពលោកចំពោះលោក ត្រាំ តែងតែមានលក្ខណៈទាបជាង បើប្រៀបធៀបនឹងអតីតប្រធានាធិបតី លោក Barack Obama ជាពិសេសក្នុងតំបន់ប្រទេសអឺរ៉ុបខាងលិច នេះបើតាមលទ្ធផលនៃការស្ទង់មិតិនោះ។   ទោះជាយ៉ាងនេះក្តី លោក ត្រាំ ត្រូវបានគេមើលឃើញថា មានការចូលចិត្តច្រើនក្នុងចំណោមពលរដ្ឋអឺរ៉ុប ដែលមានទស្សនៈប្រកាន់គណបក្សស្តាំនិយម។ ទោះជាដូចនេះក្តី ទំនុកចិត្តដែលគេមានចំពោះលោកត្រាំក៏នៅតែមានលក្ខណៈទាបនៅឡើយ ក្នុងចំណោមក្រុមទាំងអស់ នេះបើយោងទៅលើការរកឃើញនៃការស្ទង់មតិនោះ។ មជ្ឈមណ្ឌលស្រាវជ្រាវ Pew កត់សម្គាល់ឃើញថា អ្នកជិតស្និទ្ធនឹងគណបក្ស Vox ក្នុងប្រទេសអេស្ប៉ាញចំនួន៤៥% មានភាពជឿជាក់លើសមត្ថភាពដឹកនាំរបស់លោកត្រាំ ក្នុងការចាត់ចែងបញ្ហាពិភពលោក ដែលចំនួននេះ គឺខ្ពស់ជាង៧% នៃចំនួនពលរដ្ឋអេស្ប៉ាញទូទៅ ដែលមិនគាំទ្រគណបក្ស Vox នោះ។   លោកត្រាំមានចំណាត់ថ្នាក់ចុងក្រោយគេ បើប្រៀបធៀបជាមួយមេដឹកនាំពិភពលោកចំនួន៦នាក់ នៅក្នុងការស្ទង់មិតិនោះ។ អ្នកឆ្លើយតបចំនួន៨៣% និយាយថា ពួកគេមិនមានទំនុកចិត្តដែលថា លោកត្រាំនឹងធ្វើការសម្រេចចិត្តបានល្អទាក់ទងនឹងកិច្ចការពិភពលោកនោះ ដែលចំនួននេះ គឺខ្ពស់ជាងប្រធានាធិបតីចិនលោក Xi Jinping ដែលមានការមិនទុកចិត្តចំនួន៧៨% ហើយលោកប្រធានាធិបតីរុស្សី Vladimir Putin មានការមិនទុកចិត្តលោកប្រមាណ៧៣%។   សេតវិមានមិនបានឆ្លើយតបភ្លាមៗ ទៅនឹងលទ្ធផលនៃការស្ទង់មតិនោះទេ ប៉ុន្តែលោក ត្រាំ នៅតែប្រកាន់ជំហរថា លោកធ្វើការងារបានល្អ ក្នុងការទប់ទល់វិបត្តិវីរុសកូរ៉ូណា។ ទោះបីជាលោកអះអាងយ៉ាងនេះក្តី សហរដ្ឋអាមេរិក នៅតែស្ថិតនៅជាប្រទេសនាំមុខគេដែលមានអ្នកឆ្លងនិងអ្នកស្លាប់ច្រើនជាងគេបំផុតដោយសារជំងឺកូវីដ១៩ ក្នុងចំណោមប្រទេសនានានៅលើពិភពលោក។   ក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មាននៅសេតវិមានកាលពីខែមុន លោកត្រាំថ្លែងក្នុងសម្តីដើមថា៖   «នៅពេលដែលអ្នកមើលការងារដែលយើងបានធ្វើ ហើយប្រៀបធៀបទៅប្រទេសដ៏ទៃ គឺយើងធ្វើការងារបានល្អណាស់»។   លោក ត្រាំ ក៏បានលើកឡើងផងដែរនៅក្នុងសន្និសីទសារព័ត៌មាននោះថា សហរដ្ឋអាមេរិក មិនបានទទួលរងផលប៉ះពាល់ខ្លាំងក្លា ដោយសារវីរុសកូរ៉ូណានោះទេ បើប្រៀបធៀបជាមួយប្រទេសដទៃទៀតនោះ។   លោក ត្រាំ បន្ថែមក្នុងសម្តីដើមទៀតថា «យើងធ្វើការនេះបានល្អ ហើយលើសពីនេះទៅទៀត បើអ្នកមើលតួលេខវិញ គឺថា យើងទទួលរងការប៉ះពាល់តិចជាងប្រទេសដទៃ។   ក្នុងបទសម្ភាសន៍មួយនាពេលថ្មីៗនេះ ជាមួយគេហទំព័រព័ត៌មាន Axios លោក ត្រាំលើកឡើងថា សហរដ្ឋអាមេរិក ធ្វើការងារបានល្អ ហើយអស្ចារ្យក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លងនេះ។   លទ្ធផលរកឃើញតាមរយៈការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew គឺផ្អែកលើអ្នកឆ្លើយតបចំនួន ១៣.២៧៣ នាក់ ដែលបានធ្វើឡើងក្នុងអំឡុងពេលរវាងពីថ្ងៃទី១០ខែមិថុនា ដល់ថ្ងៃទី៣ ខែសីហា។ អ្នកឆ្លើយតបទាំងនោះរស់នៅក្នុងប្រទេសអូស្ត្រាលី ប៊ែលហ្សិក កាណាដា  ដាណឺម៉ាក បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូឡង់ កូរ៉េខាងត្បូង អេស្ប៉ាញ ស៊ុយអែត និងអង់គ្លេស។ សហរដ្ឋអាមេរិក មិនត្រូវបានបញ្ជូលក្នុងការស្ទង់មតិនោះទេ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ការស្ទង់មតិនោះ ក៏បានរកឃើញផងដែរថា ការចុះខ្សោយនៃកេរ្តិ៍ឈ្មោះអាមេរិកនៅលើឆាកអន្តរជាតិ ក្នុងចំណោមសម្ព័ន្ធមិត្តរបស់អាមេរិកនិងដៃគូរនោះ គឺពាក់ព័ន្ធទៅនឹងចំណាត់ការរបស់ខ្លួនទាក់ទងនឹងវិបត្តិវីរុសកូរ៉ូណានៅក្នុងសហរដ្ឋអាមេរិក។
  លោក Chidambaram ត្រូវបានចាប់ខ្លួនដោយប៉ូលិសសហព័ន្ធឥណ្ឌាតាមបង្គាប់ដីការបស់តុលាការ។ អ្នកនាំពាក្យរបស់ការិយាល័យកណ្តាលទទួលបន្ទុកផ្នែកស៊ើបអង្កេតឥណ្ឌា (CBI) បញ្ជាក់បែបនេះ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ភ្នាក់ងារប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុឥណ្ឌា បានចោទប្រកាន់លោក Chidambaram ពីបទរំលោភតួនាទី ខណៈលោកកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ។   ភ្នាក់ងារដដែលនេះ ក៏បានចោទប្រកាន់លោកអតីតរដ្ឋមន្ត្រីវ័យ៧៣ឆ្នាំរូបនេះពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់  និងឃុបឃិតជុំវិញរឿងអនុម័តកិច្ចព្រមព្រៀងទូរគមនាគមន៍មួយកាលពីឆ្នាំ២០០៦ កន្លងទៅ។ យ៉ាងណាមិញ ថ្លែងនៅក្នុងសន្និសីទព័ត៌មានមួយប៉ុន្មានម៉ោងក្រោយការចាប់ខ្លួន លោក Chidambaram បានបដិសេធការចោទប្រកាន់ទាំងអស់នេះ។    តុលាការកំពូលឥណ្ឌា នឹងស្តាប់បណ្តឹងទាមទាររបស់លោក នៅថ្ងៃទី ២៣ ខែសីហា។ លោក Chidambaram ដែលបានកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុចំនួន ២លើក (ចន្លោះឆ្នាំ ២០០៤ និង ២០១៤) បានប្រាប់អ្នកសារព័ត៌មានថា៖ «ចន្លោះពេលនេះ និងថ្ងៃសុក្រ ខ្ញុំ នឹងដើរដោយមនសិការច្បាស់លាស់ និងទំនុកចិត្តខ្ពស់បំផុត»។   គួរបញ្ជាក់ថា លោក Chidambaram ដែលធ្លាប់ជាមេធាវីក្នុងតុលាការកំពូលផងនោះ គឺជាអ្នករិះគន់ដ៏សកម្មម្នាក់លើនាយករដ្ឋមន្ត្រីឥណ្ឌាបច្ចុប្បន្ន លោក Narendra Modi និងគោលនយោបាយលោក។ ទន្ទឹមនឹងគ្នានេះ លោក ជាសមាជិកជាប់ខ្ពស់ម្នាក់នៃគណបក្សប្រឆាំងដ៏សំខាន់របស់ឥណ្ឌា Congress និងជាសមាជិកសភាចាប់តាំងពីឆ្នាំ ១៩៨៤មក។ លោក ក៏ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីលំនៅឋានឥណ្ឌាទៀតផង៕
ប៉ូលិសឥណ្ឌា បានចាប់ខ្លួនអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក P Chidambaram កាលពីយប់ថ្ងៃទី២១ ខែសីហា ក្នុងករណីពាក់ព័ន្ធនឹងអំពើពុករលួយ និងការលាងលុយកខ្វក់។ ការសម្រុកទៅចាប់ដល់ផ្ទះរបស់អតីតមន្ត្រីជាន់ខ្ពស់រូបនេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ ក្រោយពីតុលាការកំពូលក្រុងញូវដែលី បានច្រានចោលសំណើរបស់លោកចង់ឲ្យមានលើកលែងពីការចាប់ខ្លួន។
  ចាប់តាំងពី Maguire ផ្លាស់ពី Leicester City ទៅចូលរួមជាមួយ Man Utd នៅឆ្នាំ២០១៩ ក្នុងតម្លៃ៩៥លានដុល្លារ មិនទាន់មានកីឡាករណាបំបែបកំណត់ត្រារបស់រូបគេក្នុងនាមខ្សែការពារមានតម្លៃផ្ទេរថ្លៃជាងគេលោកលោកនៅឡើយទេ។   ខាងក្រោមនេះយើងនឹងបង្ហាញលោកអ្នកអំពីខ្សែការពារដែលមានតម្លៃផ្ទេរថ្លៃជាងគេលើលោកទាំង១០៖   ១- Harry Maguire ផ្លាស់ពី Leicester City ទៅ Man Utd តម្លៃ ៩៥លានដុល្លារ ២- Matthijs de Ligt ផ្លាស់ពី Ajax ទៅ Juventus តម្លៃ ៩៤លានដុល្លារ ៣- Virgil van Dijk ផ្លាស់ពី Southampton ទៅ Liverpool តម្លៃ ៩៣លានដុល្លារ ៤- Lucas Hernandez ផ្លាស់ពី Atletico Madrid ទៅ Bayern Munich តម្លៃ ៨៨លានដុល្លារ ៥- Ruben Dias ផ្លាស់ពី Benfica ទៅ Man City តម្លៃ ៧៤,៨លានដុល្លារ ៦- Matthijs de Ligt ផ្លាស់ពី Juventus ទៅ Bayern Munich តម្លៃ ៧៣,៣លានដុល្លារ ៧- Marc Cucurella ផ្លាស់ពី Brighton ទៅ Chelsea តម្លៃ ៧៣លានដុល្លារ ៨- Aymeric Laporte ផ្លាស់ពី Benfica ទៅ Man City តម្លៃ ៧៤,៨លានដុល្លារ ៩- Ben White ផ្លាស់ពី Brighton ទៅ Arsenal តម្លៃ ៦៤,៤លានដុល្លារ ១០- Lisandro Martinez ផ្លាស់ពី Ajax ទៅ Man Utd តម្លៃ ៦៣លានដុល្លារ៕  
ផ្លាស់ពី Brighton & Hove Albion ទៅ Chelsea ក្នុងតម្លៃ ៧៣លានុដល្លារបានធ្វើឱ្យ Marc Cucurella ជាប់ជាខ្សែការពារមានតម្លៃផ្ទេរថ្លៃជាងគេលំដាប់ថ្នាក់ទី៧ពិភពលោក និងក្លាយជាខ្សែការពារស្លាបមានថ្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ Premier League។ Harry Maguire របស់ Manchester United នៅរក្សាចំណាត់ថ្នាក់ទី១ក្នុងនាមខ្សែការពារផ្ទេរថ្លៃជាងគេលើលោកដដែល។
  តាមរយៈសារលើទំព័រហ្វេសប៊ុក ដែលបង្ហោះចេញនៅថ្ងៃទៅ១៩ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ម៉ៅ មុនីវណ្ណ បានសរសេរយ៉ាងដូច្នេះថា៖«លោក សម  រង្ស៊ី ធ្វើនេះ មិនត្រឹមតែមិនអាចមកបង្រួម CNPR បានទេ ផ្ទុយទៅវិញអំពើរបស់គាត់គឺបង្ហាញយ៉ាងច្បាស់ថា គាត់ចូលមកដឹកនាំនេះ ដើម្បីបំបែកបំបាក់ CNRP ព្រោះគាត់ធ្វើអ្វី សម្រេចអ្វីតែមនុស្សក្រុមខាងគាត់ ហើយគាត់មានផែនការសើរើរចនាសម្ពន័នៅក្រៅប្រទេស ដោយដាក់តែមនុស្សដែលគាំទ្រគាត់តែម្ខាង។ អ្នកគាំទ្រលោក កឹម សុខា មិនទៅចូលរួមធ្វើបក្សប្រហារជាមួយគាត់ទេ គឺលោក សម រង្ស៊ី ជាអ្នកបំបែកជាពីរ បើគាត់ធ្វើដូច្នេះ»។   លោក ម៉ៅ មុនីវណ្ណ បានចំអកឲ្យលោក សម រង្ស៊ី ថាធ្វើជាប្រធានស្តីទីក្លែងក្លាយ។ លោក បន្តទៀតថា អតីតគណបក្សសង្គ្រោះជាតិ អាចធ្វើកិច្ចការផ្នែកការទូតនិងទំនាក់ទំនងអន្តរជាតិ ដោយមិនចាំបាច់មានលោក សម រង្ស៊ី ធ្វើជាប្រធានស្តីទីនោះទេ។ លោក បន្ថែមថា កន្លងមក អតីតគណបក្សប្រឆាំង បានប្រើប្រាស់យន្តការរបស់ខ្លួន ក្នុងការទាក់ទងជាមួយអន្តរជាតិយ៉ាងមមាញឹក និងប្រកបដោយប្រសិទ្ធិភាព។    សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ម៉ៅ មុនីវណ្ណ បានទេ ដោយសារតែលេខទូរសព្ទរបស់លោក មិនអាចទាក់ទងបាន។    មិនមែនមានតែលោក ម៉ៅ មុនីវណ្ណ ម្នាក់ទេ ដែលហ៊ានវាយប្រហារលោក សម រង្ស៊ី ដែលធ្លាប់ជាមេកើយរបស់ខ្លួន សូម្បីតែអ្នកផ្សេងទៀត ក៏ចេញមុខដែរ ដូចជាលោក គង់ គាំ និងកូនស្រីរបស់លោក កឹម សុខា ជាដើម។ លោក គង់ គាំ ដែលធ្លាប់ដើរជាមួយលោក សម រង្ស៊ី ដប់-ម្ភៃឆ្នាំមកហើយនោះ ក៏បានបែកចិត្ត ហើយបានបង្ហាញទស្សនៈនិងផ្លូវនយោបាយផ្ទុយពីលោក សម រង្ស៊ី។    រាល់សម្តីនិងសម្មភាពរបស់លោក សម រង្ស៊ី គេតែងឃើញលោក គង់ គាំ ប្រតិកម្ម។  រហូតដល់ចុងក្រោយនេះ លោក គង់ គាំ និងកូនប្រុស គឺលោក គង់ បូរ៉ា បានប្រកាសថា នឹងធ្វើសំណើទៅរដ្ឋាភិបាល ដើម្បីសុំសិទ្ធិចូលធ្វើនយោបាយវិញ បើទោះបីជាផ្ទុយពីការចង់បានរបស់លោក សម រង្ស៊ី ក៏ដោយ។    ចំណែក លោក យ៉ែម បុញ្ញឫទ្ធិ ជាមនុស្សជំនិតម្នាក់របស់លោក កឹម សុខា និងកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា បានហៅទង្វើរបស់លោក សម រង្ស៊ី ដែលចូលមកដឹកនាំអតីតគណបក្សប្រឆាំងវិញ តាមរយៈការឡើងកាន់តំណែងជាប្រធានស្តីទី ថាជាការធ្វើបក្សប្រហារ។    យ៉ាងណាក៏ដោយ មកដល់ពេលនេះ គេពុំទាន់ឃើញលោក សម រង្ស៊ី វាយប្រហារចំមុខ ទៅកាន់អតីតថ្នាក់ដឹកនាំនិងមន្ត្រីរបស់គណបក្សប្រឆាំងនោះទេ។ ប៉ុន្តែ លោក និយាយជាទូទៅថា បើអ្នកណា សុខចិត្តបន្ទាបខ្លួនទៅសុំសិទ្ធិនយោបាយពីរដ្ឋាភិបាល អ្នកនោះ គឺជាមនុស្សល្ងង់និងជាជនក្បត់បក្ស។    ពីមួយថ្ងៃទៅមួយ លោក សម រង្ស៊ី គិតតែពីវាយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ជាពិសេស សម្តេច ហ៊ុន សែន។ លោក បន្តជំរុញឲ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា។ អ្វីដែលលោក ចង់បានមុនគេ គឺដោះលែងលោក កឹម សុខា និងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ រស់ឡើងវិញ រួមទាំងលុបចោលរាល់បទចោទចេញពីអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង។ ក្រោយលោក សម រង្ស៊ី ឡើងកាន់តំណែងជាប្រធានស្តីទី គេ ក៏ឃើញអតីតគណបក្សប្រឆាំង ចាប់ផ្តើមញែកជាពីរបន្តិចម្តងៗ តាមរយៈការទាស់គ្នារវាងអ្នកគាំទ្រលោក សម រង្ស៊ី និងអ្នកគាំទ្រលោក កឹម សុខា។    អ្នកស្រឡាញ់លោក សម រង្ស៊ី យល់ថា លោក សម រង្ស៊ី ធ្វើនេះ គឺដើម្បីរំដោះគណបក្ស ឲ្យចេញពីការជាប់គាំង ខណៈលោក កឹម សុខា ដែលមិនអាចចេញទៅឆ្ងាយពីផ្ទះ ពុំអាចប្រើប្រាស់តំណែងជាប្រធានគណបក្សបាន។ ប៉ុន្តែ អ្នកដែលមានទំនោរទៅរកលោក កឹម សុខា ទើសចិត្ត ហើយចាត់ទុកទង្វើរបស់លោក សម រង្ស៊ី ថាធ្វើឲ្យអតីតគណបក្សប្រឆាំង កាន់តែបែកបាក់។ ទោះជាយ៉ាងនេះក្តី ជម្លោះឬក៏ការវាយប្រហារគ្នាតាមរូបនេះណាមួយរវាងលោក សម រង្ស៊ី និង លោក កឹម សុខា មិនទាន់កើតមានឡើងនោះទេ។ លោក សម រង្ស៊ី នៅតែអះអាងថា លោក និងលោក កឹម សុខា ជាមនុស្សតែមួយ។ ម្យ៉ាងទៀត លោក នៅតែហៅលោក កឹម សុខា ថា «លោកប្រធាន» ពេញៗមាត់ដដែល៕ 
លោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្ត្រនិងជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់របស់គណបក្សសង្គ្រោះជាតិ (CNRP) ដែលប្រឹងរក្សាភាពស្ងៀមស្ងាត់រហូតមក បានសម្រេចចិត្តចេញមុខរិះគន់លោក សម រង្ស៊ី។ លោក ម៉ៅ មុនីវណ្ណ ដែលធ្លាប់ត្រូវបានលោក សម រង្ស៊ី ចោទប្រកាន់ថាជាជនក្បត់បក្ស បានហៅសកម្មភាពនយោបាយរបស់លោក សម រង្ស៊ី នាពេលនេះ ថាបានធ្វើឲ្យអតីតគណបក្សប្រឆាំងបែកបាក់។
  បាតុករជាច្រើនដែលភាគច្រើនជាសិស្ស និងយុវជនបានបន្តធ្វើកូដកម្មក្រៅការិយាល័យប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ជាង៥០ថ្ងៃមកហើយ ដោយទាមទារឱ្យប្រធានាធិបតីចុះចេញពីតំណែង ហើយទទួលខុសត្រូវចំពោះវិបត្តិសេដ្ឋកិច្ចប្រទេសនាពេលបច្ចុប្បន្ន។ ក្រុមបាតុករទាំងនោះ ក៏ចង់ឱ្យផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាលផងដែរ ដោយអះអាងថា ប្រព័ន្ធគ្រប់គ្រងដែលអនុវត្តក្រោយទទួលបានឯករាជ្យពីអង់គ្លេសឆ្នាំ ១៩៤៨ នាំប្រទេសឱ្យធ្លាក់ចូលវិបត្តិ។   ពាក់ព័ន្ធរឿងនេះ នាយករដ្ឋមន្រ្តីស្រីលង្កា Ranil Wickremesinghe ក្នុងសុន្ទរកថាតាមទូរទស្សន៍នៅល្ងាចថ្ងៃទី ២៩ ខែឧសភា អះអាងថា លោកនឹងផ្តល់ការសម្រុះសម្រួលដើម្បីស្វែងរកសន្តិភាពជាមួយអ្នកតវ៉ា។ ក្នុងសេចក្តីស្នើកំណែទម្រង់រដ្ឋធម្មនុញ្ញរបស់លោក Wickremesinghe អំណាចប្រធានាធិបតីនឹងត្រូវកំហិត ជាមួយនឹងការពង្រឹងអំណាចសភាឡើងវិញ។ ការគ្រប់គ្រងប្រទេសនឹងអាស្រ័យលើគណៈកម្មាធិការសភាដែលមានសមាជិកសភា យុវជន និងអ្នកជំនាញធ្វើការជាមួយគ្នា។   « យុវជនកំពុងអំពាវនាវឱ្យមានការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធដែលមានស្រាប់។ ពួកគេក៏ចង់ដឹងពីបញ្ហាបច្ចុប្បន្នផងដែរ។ ដូច្នេះ ខ្ញុំស្នើឱ្យតែងតាំងតំណាងយុវជនបួនរូបជាចំណោមក្នុងគណៈកម្មាធិការទាំង ១៥»។ នាយករដ្ឋមន្រ្តីស្រីលង្កា លោក Wickremesinghe បញ្ជាក់បែបនេះ។    បើតាមលោក Wickremesinghe ម្នាក់ក្នុងចំណោមអ្នកតំណាងយុវជននឹងត្រូវបានតែងតាំងដោយសភាយុវជន ហើយបីនាក់ផ្សេងទៀតនឹងមកពីក្រុមអ្នកតវ៉ា និងអង្គការសកម្មជនដទៃទៀត។ ចំណែក វិធីជ្រើសរើសបុគ្គលទាំងនេះអាចសម្រេចដោយអង្គការយុវជនទាំងនោះផ្ទាល់។ ការបង្កើតគណៈកម្មាធិការសភាថ្មីដែលមានអ្នកតំណាងទូលំទូលាយដូចសេចក្តីស្នើខាងលើប្រហែលជាអាចធ្វើទៅបានក្រោមស្ថានភាពរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ប៉ុន្តែដើម្បីបន្ថយអំណាចប្រធានាធិបតីនឹងត្រូវការការអនុម័តពីតុលាការជាន់ខ្ពស់ និងសំឡេង ២ភាគ៣ពីសភា។    បន្ថែមពីនេះ ការពិភាក្សាពីសេចក្តីស្នើនេះនៅមិនទាន់ច្បាស់ទេថានឹងធ្វើឡើងនៅពេលណា។ យ៉ាងណាមិញ បាតុករស្រីលង្កា ហាក់មិនអើពើសេចក្ដីស្នើនេះឡើយ។ ពួកគេបន្តទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាសេដ្ឋកិច្ចដ៏អាក្រក់ក្នុងប្រទេសជាជាងកែទម្រង់ប្រព័ន្ធនយោបាយ។   សូមបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចស្រីលង្កានាពេលបច្ចុប្បន្នកំពុងតែជាប់គាំង ខណៈប្រទេសប្រឈមនឹងភាពក្ស័យធនដោយមិនអាចសងបំណុលបរទេសបាន ហើយទុនបម្រុងបរទេសសល់ត្រឹមតែអាចលៃទិញទំនិញនាំចូលសំខាន់ៗបានពីរសប្តាហ៍ប៉ុណ្ណោះ។ វិបត្តិនេះ ក៏ទាញស្រីលង្កាឱ្យធ្លាក់ក្នុងវិបត្តិនយោបាយដែរ ពីព្រោះតាំងពីនាយករដ្ឋមន្រ្តីស្រីលង្កា ម៉ាហ៊ិនដា រ៉ាចាប៉ាក់សា បានលាលែងពីតំណែងតាមការទាមទាររបស់អ្នកតវ៉ា មកទល់ពេលនេះរដ្ឋាភិបាលស្រីលង្កានៅតែមិនទាន់អាចបង្កើតគណៈរដ្ឋមន្រ្តីពេញលេញបាននៅឡើយ៕          
នាយករដ្ឋមន្រ្តីស្រីលង្កា Ranil Wickremesinghe នៅថ្ងៃទី ២៩ ខែឧសភាបានប្រកាសអំពាវនាវទៅកាន់ក្រុមយុវជនដែលកំពុងតវ៉ាតាមផ្លូវឱ្យចូលរួមជាផ្នែកក្នុងរដ្ឋាភិបាល ក្រោមកំណែទម្រង់រដ្ឋធម្មនុញ្ញដែលលោកបានដាក់ស្នើដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច ក៏ដូចជាវិបត្តិនយោបាយប្រទេស។ ប៉ុន្តែសំណើកែទម្រង់នេះ មិនបានរម្ងាប់កំហឹងបាតុករឡើយ។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញអាន និងស្តាប់បទសម្ភាសរវាង លោក ទីន សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក យ៉ាន់ ឧត្តម ដូចតទៅ៖ លោក ទីន សុខលីម៖  លោកឧត្តមបានចូលរួមការងារស្ម័គ្រចិត្តយ៉ាងសកម្មជាង១០ឆ្នាំមកហើយ។ ជាយល់ឃើញផ្ទាល់ខ្លួន តើអ្វីទៅគឺជាការងារស្ម័គ្រចិត្ត? លោក យ៉ាន់ ឧត្តម៖ ខ្ញុំយល់ថាការងារស្ម័គ្រចិត្ត គឺជាការងារដែលយុវជនចំណាយទាំងពេលវេលា កម្លាំង កាយ កម្លាំងចិត្ត និងពេលខ្លះយុវជនចំណាយទាំងថរិការទៀត ក្នុងការធ្វើគម្រោងអ្វីមួយ ឬសកម្មភាពអ្វីមួយដើម្បីឲ្យមានផលប្រយោជន៍សម្រាប់ក្រុមណាមួយ សហគមន៍ ស្ថាប័ន និងប្រទេសជាតិផងដែរ។ លោក ទីន សុខលីម៖  បទពិសោធន៍ធ្វើការងារសង្គមកន្លងមក តើលោកបានធ្វើសកម្មភាពអ្វីខ្លះ? លោក យ៉ាន់ ឧត្តម៖ តាមពិតទៅខ្ញុំបានចូលរួមការងារសង្គមតាំងពីរៀនថ្នាក់ទី៧មកម្លេះ។ ខ្ញុំបានចាប់ផ្តើមស្ម័គ្រចិត្តជាមួយអង្គការជាច្រើនដូចជា អង្គការ CFF អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា អង្គការរ៉ាក់ អង្គការKYSD មជ្ឈមណ្ឌលព្រះពុទ្ធសាសនា និងប្រធានសភានិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រជាដើម។ ជាង១០ឆ្នាំកន្លងមកនេះ ខ្ញុំបានចូលរួមគម្រោងទាំងតូច ទាំងធំ សរុបទាំងអស់ ប្រមាណជា៦២០គម្រោង។ ការងារស្ម័គ្រចិត្តទាំងនោះផ្តោតសំខាន់ទៅវិស័យធំៗចំនួនបី ទី១វិស័យអប់រំ ទី២វិស័យសុខាភិបាល ដែលធ្វើការជាមួយអង្គការរ៉ាក់ ក្នុងការតស៊ូមតិជាមួយបណ្តាយុវជនផ្សេងទៀត ទាំងក្នុងប្រទេស និងក្នុងតំបន់សម្រាប់សិទ្ធសេរីភាពយុវជនពាក់ព័ន្ធនឹងសុខភាពបន្តពូជ និងផ្លូវភេទ។ មួយវិញទៀតពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យ។ លោក ទីន សុខលីម៖  តើកត្តាអ្វីដែលជំរុញឲ្យលោកចូលរួមការងារស្ម័គ្រចិត្តយ៉ាងសកម្ម ? លោក យ៉ាន់ ឧត្តម៖ ខ្ញុំចង់ឃើញការផ្លាស់ប្តូរជាវិជ្ជាមានចំពោះជីវិតអ្នកដទៃ សហគមន៍ សង្គម ហើយក៏ដូចចង់ឃើញការផ្លាស់ប្តូរចំពោះខ្លួនឯងដែរ។ បន្ទាប់ពីខ្ញុំបានស្ម័គ្រចិត្តពីមួយគម្រោង ទៅមួយគម្រោង និងពីអង្គការមួយ ទៅអង្គការមួយ បានធ្វើឲ្យខ្ញុំចេះគ្រប់គ្រងគម្រោង សមាគម និងអង្គការរហូតមកដល់បច្ចុប្បន្ននេះ ត្រូវបានអតីតនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ បានផ្តល់សេចក្តីទុកចិត្តបោះឆ្នោតឲ្យធ្វើប្រធានអតីតនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ លោក ទីន សុខលីម៖  តើលោកគិតថាការងារសង្គម បានផ្តល់ផលប្រយោជន៍អ្វីខ្លះ? លោក យ៉ាន់ ឧត្តម៖ តាមការសង្កេត និងបទពិសោធន៍ផ្ទាល់ខ្លួន វាមានផលប្រយោជន៍បីផ្នែកធំៗទី១ចំពោះខ្លួនឯងផ្ទាល់មានការរីកចម្រើនតាំងពីភាពជាអ្នកដឹកនាំ ចំណេះ ជំនាញទន់ សតិបញ្ញា ប្រាជ្ញាស្មារតី។ ទី២ ចំពោះការសិក្សា បានធ្វើឲ្យយុវជនទទួលបានចំណេះដឹងអនុវត្តន៍ជាក់ស្តែងផ្សាភ្ជាប់ជាមួយនឹងទ្រឹស្តី ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ បានធ្វើឲ្យការសិក្សាកើនឡើង។ ទី៣សហគមន៍ និងសង្គមជាតិ ក៏មានការទទួលផលប្រយោជន៍ពីការងារស្ម័គ្រចិត្តផងដែរ។ លោក ទីន សុខលីម៖  តើយុវជនគួរត្រៀមអ្វី មុននឹងសម្រេចចិត្តធ្វើការងារស្ម័គ្រចិត្ត? លោក យ៉ាន់ ឧត្តម៖ វាមានរឿងជាច្រើនដែលយុវជនគួរគិត មុននឹងសម្រេចចិត្តធ្វើការងារស្ម័គ្រចិត្តទី១     យុវជន គួរពិគ្រោះយោល់ជាមួយមិត្តភក្តិដែលគេមានបទពិសោធន៍ តើការស្ម័គ្រចិត្តមានគុណសម្បត្តិអ្វី? និងមានផលប៉ះពាល់អ្វីខ្លះ? មួយវិញទៀតយុវជន ក៏អាចសួរមិត្តភក្តិមិនមានបទពិសោធន៍ ក៏គេអាចផ្តល់យោបល់បានដែរ។ ទី២យុវជនអាចសួរអ្នកដែលវ័យចាស់ជាងខ្លួនអាចជា លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ ឬក៏អ្នកដទៃផ្សេងទៀត។ ទី៣ បន្ទាប់ពីបានប្រមូលព័ត៌មាន ឬគំនិតយោបល់ផ្សេងៗ យុវជនអាចពិចារណាខ្លួនឯង និងសម្រេចចិត្តត្រឹមត្រូវមួយដែលសមស្របនឹងលទ្ធភាព ពេលវេលា ដោយមិនប៉ះពាល់ដល់ការសិក្សា និងការងារដទៃទៀត។ លោក ទីន សុខលីម៖  តើយុវជនអាចស្វែងរកឱកាសការងារស្ម័គ្រចិត្តនៅកន្លែងណា? លោក យ៉ាន់ ឧត្តម៖  ចំពោះសំណួរនេះ វាសំខាន់សម្រាប់យុវជន ខ្ញុំឃើញថាបច្ចុប្បន្នយុវជនមានព័ត៌មានទូលំទូលាយមែនទែន បើទោះបីជាខ្ញុំមិនប្រាប់ក៏ពួកគាត់ដឹងដែរ ប៉ុន្តែខ្ញុំអាចចែករំលែកបានខ្លះទៅតាមបទពិសោធន៍។ ទី១យុវជនអាចស្វែងរកនៅស្ថាប័នដែលខ្លួនកំពុងតែរៀនសូត្រនោះ ជាទូទៅស្ថាប័នទាំងនោះមានការងារស្ម័គ្រចិត្តដែលសិស្ស និស្សិតអាចូលរួមបាន។ ខ្ញុំឧទាហរណ៍នៅក្នុងសាលាមាន ក្រុមប្រឹក្សា     យុវជនកាយាឬទ្ធិ  សមាគមនិស្សិត ឬក្លិបសិក្សា ដែលប្អូនៗអាចទៅសួររកបាន។ ទី២យុវជនអាចស្វែងរកនៅតាមអង្គការក្រៅរាជរដ្ឋាភិបាលផ្សេងៗ ជាទូទៅអង្គការជ្រើសរើសអ្នកស្ម័គ្រចិត្តធ្វើគម្រោងផ្សេងៗ។ដូច្នេះយុវជនមើលទៅមានការងារណាត្រូវនឹងជំនាញ ឬប្រហាក់ប្រហែល យុវជនអាចចាប់ឱកាសធ្វើការងារស្ម័គ្រចិត្តបាន។ ទី៣ យុវជនអាចស្វែងរកនៅតាមវិស័យឯកជនមានក្រុមហ៊ុន រោងចក្រ សហគ្រាស ឬក្រុមហ៊ុន ដែលពាក់ព័ន្ធនឹងជំនាញសិក្សារបស់ខ្លួន។ ឧទាហរណ៍និស្សិតរៀនផ្នែកវិស្វករជាដើម យុវជនអាចស្វែងរកក្រុមហ៊ុនហាត់ការ ឲ្យត្រូវនឹងជំនាញសិក្សា។ ក្រៅតែពីមើលស្ថាប័នទាំងអស់នេះ យុវជនអាចតាមដាន បណ្តាញសង្គម ដូចជាទំព័រហ្វេសប៊ុក ឬវេបសាយមួយចំនួនជាដើម។ លោក ទីន សុខលីម៖  តើយុវជនគួរចូលរួមការងារស្ម័គ្រចិត្តបែបណា ទើបល្អចំពោះខ្លួនឯង និងសង្គម? លោក យ៉ាន់ ឧត្តម៖ ទី១យុវជនត្រូវស្វែករកព័ត៌មានសិន ឲ្យបានគ្រប់ជ្រុងជ្រោយយបន្តិច ដើម្បីឲ្យប្អូនអាចធ្វើសេចក្តីសម្រេចមួយ ដែលមានព័ត៌មានច្បាស់លាស់ ហើយយុវជនមិនត្រូវជ្រុលនិយមទេ។ យុវជនត្រូវនៅកណ្តាល។ យុវជនត្រូវដាក់ចិត្តថា ការងារស្ម័គ្រចិត្តជាការងារដែលយុវជនទៅរៀន ទៅហាត់ការ ពង្រឹកសមត្ថភាព និងជំនាញខ្លួនឯង បណ្តុះស្មារតី ក៏ទឹកចិត្តជាដើម។ ដូច្នេះហើយយុវជន ត្រូវទទួលបានព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ សមស្របជាមួយនឹងកាលៈទេសៈចំនួន៣។ ទី១ សមស្រប នឹងពេលវេលា។ ទី២ សមស្របនឹងសមត្ថភាព និងថរិកាខ្លួនឯងដែលអាចទៅរួច។ ទី៣ស្ថានការ និងកាលទេសដែលយុវជនអាចធ្វើការស្ម័គ្រចិត្តបាន។ លោក ទីន សុខលីម៖  តើលោកមើលឃើញយ៉ាងណាដែរ ចំពោះការចូលរួមធ្វើការងារសង្គមនាពេលបច្ចុប្បន្ន? លោក យ៉ាន់ ឧត្តម៖ ខ្ញុំមើលឃើញាការចូលរួមរបស់យុវជន កើនឡើគួរឲ្យកត់សម្គាល់។ ខ្ញុំគឺជានិស្សិតមួយរូប ដែលបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ហើយក៏ជាសមាជិកសមាគមផងដែរ។ ជាក់ស្តែង នៅពេលដែលយើងប្រកាសជ្រើសរើសយុវជនធ្វើការងារស្ម័គ្រចិត្តម្តងៗ បើទោះបីឆ្លងកាត់ការសម្ភាសយ៉ាងស្វិត  ស្វាញ ក៏មានយុវជនរាប់រយនាក់ បានដាក់ពាក្យធ្វើការងារមិនទទួលបានកម្រៃ និងត្រូវចំណាយពេលវេលា និងថរិកាខ្លួនឯងទៀត។ នេះគឺជាអ្វីដែលខ្ញុំឃើញថាកម្លាំងទឹកចិត្តចង់អភិវឌ្ឍន៍ខ្លួនឯង សហគមន៍ និងសង្គមជាតិ កំពុងតែកើនឡើងគួរឲ្យកត់សម្គាល់ ដែលយើងគួរតែលើកទឹកចិត្តពួកគាត់បន្ថែម និងទទួលស្គាល់នូវអ្វីដែលយុវជនកំពុងធ្វើ។  លោក ទីន សុខលីម៖  តើលោកយល់យ៉ាងដែរចំពោះយុវជនមួយចំនួន ដែលស្ម័គ្រចិត្តភ្លេចការសិក្សា លែងគិតពីសុខភាព និងមិនបានអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងបន្ថែម? លោក យ៉ាន់ ឧត្តម៖ ខ្ញុំគិតថាការធ្វើការងារស្ម័គ្រចិត្តបែបនេះ យុវជនមិនទាន់សម្លឹងបានឆ្ងាយនៅឡើយទេ។ យុវជនត្រូវគិតថាការងារស្ម័គ្រិចិត្ត គ្រាន់តែជាការងារមួយដែលជួយឲ្យយុវជនអាចអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង។ អ៊ីចឹងអនាគតរបស់យុវជននៅឆ្ងាយទៅទៀត ហើយយុវជនត្រូវដឹងខ្លួនយើងជាសរសេទ្រូងរបស់ប្រទេសជាតិ។ យុវជនគឺជាអនាគតរបស់ប្រទេសកម្ពុជា។ ប្រសិនបើយុវជនគ្រាន់តែនៅជានិស្សិតនៅឡើយមិនទាន់មានចំណេះ ជំនាញអ្វីច្បាស់លាស់ទេ យុវជនគួរតែទៅធ្វើការងារស្ម័គ្រចិត្តចុះ ក៏ប៉ុន្តែមិនអាចភ្លេចទេការសិក្សា សុខភាព ក៏ដូចជាការអភិវឌ្ឍសមត្ថភាពខ្លួនឯង។ ពីព្រោះយើងជាយុវជន កាតព្វកិច្ចទី១របស់យើងដើម្បីធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ និងសង្គមមានមោទនភាពដោយសារយើង គឺមិនមានកាតព្វកិច្ចចម្បងណា ក្រៅតែពីការសិក្សាឲ្យបានចេះដឹងជ្រៅជ្រះទេ។ អ៊ីចឹងបន្ទាប់មកយើងឆ្លងកាត់វ័យសិក្សាហើយ យើងដល់វ័យធ្វើការងារនេះ អ៊ីចឹងផ្លូវយុវជននៅវែងឆ្ងាយ។ ប្រសិនបើយុវជនបាន ស្ម័គ្រចិត្តជ្រុលខ្លួនហើយ យុវជនគួរតែដកខ្លួនមកវិញ ត្រូវចំសម្តីខ្ញុំថាកាពត្វកិច្ចរបស់ប្អូនៗ ត្រូវរៀនសូត្រឲ្យបានជ្រៅជ្រះ ហើយបន្ទាប់មកជ្រើសរើសធ្វើការងារមួយដែលស្របច្បាប់ ហើយរួមចំណែកក្នុងការអភិវឌ្ឍយុវជនកម្ពុជាយើង ដោយធ្វើផ្នែកដែលខ្លួនឯងអាចធ្វើបាន។ លោក ទីន សុខលីម៖  ឆ្លងកាត់បទពិសោធន៍ការងារស្ម័គ្រចិត្តគំរូមួយ ដែលការសិក្សាក៏ពូកែ ធ្វើការងារក៏ល្អ និងបន្តអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង រហូតបន្តការសិក្សានៅសហរដ្ឋអាមេរិក តើលោកមានសារអ្វីផ្ញើទៅកាន់យុវជនផ្សេងទៀត? លោក យ៉ាន់ ឧត្តម៖ យុវជនត្រូវចងចាំថាក្នុងជីវិតរបស់យើង វាមានដំណាក់កាលក្នុងការធ្វើការងារស្ម័គ្រចិត្ត ធ្វើការងារស្របច្បាប់មួយដែលត្រឹមត្រូវ ដើរលំហែកាយ និងចូលនិវត្តន៍។ អ៊ីចឹងស្ថិតនៅក្នុងដំណាក់កាលជាយុវជននៅឡើយទេ។ យុវជនត្រូវចាំបាច់តម្កល់ផលប្រយោជន៍ និងកាតព្វកិច្ចទីមួយរបស់យើង គឺការរៀនសូត្រឲ្យបានចេះដឹងច្បាស់លាស់ពិតប្រាកដ ដែលជាសរសទ្រូងរបស់ប្រទេសជាតិ។ ខ្ញុំតែងសង្កត់ធ្ងន់ហើយថា ប្អូនៗយុវជននេះ គឺជាអ្នកដែលស្នងកម្ពុជា ត្រូវតែធ្វើខ្លួនឲ្យបានចេះដឹងជ្រៅជ្រះ ពិតប្រាកដ ទី១ ប្អូនៗគួរឆ្លៀតពេលធ្វើការងារសង្គម ដើម្បីពង្រឹងសមត្ថភាពខ្លួនពីអ្វី ដែលបានរៀនៅសាលាបន្ថែមទៀត ដោយសារតែការតែមួយវាមិនគ្រប់គ្រាន់ទេ ពីព្រោះការរៀនបានត្រឹមតែរៀនអំពីសៀវភៅ និងយោបល់ពីលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យតែប៉ុណ្ណោះ ក៏ប៉ុន្តែការដែលប្អូនចុះទៅអនុវត្តន៍ជាក់ស្តែងតាមរយៈកិច្ចការងារស្ម័គ្រចិត្តក្តី និងការស្រាវជ្រាវខ្លួនឯងក្តី នោះឯងគឺជាការពិសោធន៍ និងបង្កើនបន្ថែមទៀតដែរ ហើយមួយទៀតប្អូនត្រូវចេះកំណត់គោលដៅខ្លួនឯងឲ្យច្បាស់៕
លោក យ៉ាន់ ឧត្តម បានចូលរួមការងារសង្គមយ៉ាងសកម្ម។ លោកជាអតីតប្រធានសភានិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ  តំណាងក្រុមយុវជន និងប្រឹក្សាភិបាលអង្គការរ៉ាក់ និងប្រធានក្រុមយុវជនមជ្ឈមណ្ឌលព្រះពុទ្ធសាសនា ហើយថ្មីៗលោកត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានអតីតនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ លោកឧត្តមជំរុញឲ្យយុវជនធ្វើការងារស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍខ្លួនឯង ការសិក្សា និងប្រទេសជាតិ ក៏ប៉ុន្តែយុវជនមិនគួរស្ម័គ្រចិត្តភ្លេចការសិក្សា សុខភាព និងមិនបានអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងនោះទេ។ លោកបន្តថាការស្ម័គ្របែបនេះ យុវជនគិតមិនបានវែងឆ្ងាយទេ យុវជនត្រូវចាំថាដើម្បីឲ្យគ្រួសារ និងសង្គមជាតិមានមោទនភាព យុវជនត្រូវមានកាតព្វកិច្ចរៀនសូត្រឲ្យបានជ្រៅជ្រះ និងចេះដឹងពិតប្រាកដ។
  ACU ជឿជាក់ថា ជោគជ័យនេះនាំមកនូវការលើកស្ទួយតម្លៃនៃការសិក្សា ការលើកកម្ពស់ គុណតម្លៃ និងកិត្តិយសគ្រូបង្រៀន ធ្វើឲ្យសង្គមទាំងមូលមានជំនឿជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ACU កាលពីថ្មីៗនេះ។    ការប្រឡងបាក់ឌុបឆ្នាំ២០១៨ ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី២០-២១សីហានេះ ACU បានដាក់អ្នកសង្កេតការណ៍ជាង៥០០០នាក់ នៅតាមមណ្ឌលប្រឡងចំនួន១៩៦ទូទាំងប្រទេស៕   
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានវាយតម្លៃជាវិជ្ជាមានថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ (បាក់ឌុប) ដំណើរទៅដោយភាពរលូន មានសណ្តាប់ធ្នាប់ មានសុវត្ថិភាព  និងធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព ដែលទទួលយកបាន។
 ទោះជាយ៉ាងនេះក្តី រដ្ឋបាលរាជធានីភ្នំពេញ ក៏នៅតែសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមរក្សាបរិស្ថានអនាម័យ ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយផងដែរ៕   រូបភាពពីហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ ធុងសំរាមចំនួន១៦៧១ធុង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំ និងបានដាក់ពង្រាយនៅតាមទីតាំងសំខាន់ៗ នៅតំបន់ប្រារព្ធពិធីបុណ្យអុំទូក។ ក្រៅពីដាក់ពង្រាយធុងសំរាម អាជ្ញាធរក្រុងភ្នំពេញ ក៏បានត្រៀមកម្លាំងចំនួន ៨៣៥នាក់ ដើម្បីបោសសំអាត និងប្រមូលសំរាម នៅក្នុងអំឡុងព្រះរាជពិធីបុណ្យអុំ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។  
     In a recent interview with Xinhua at the ADB resident mission in Dhaka, its Vice President Zhang Wencai said, "I'm quite confident that in the future we will explore more projects for co-financing between ADB and AIIB."      The AIIB is an international financial institution that mainly aims to support the building of infrastructure in the Asia-Pacific region and beyond. Moody's Investors Service last year gave the China-initiated institution its highest possible rating, with a stable outlook.        Zhang said that since 2016, ADB and AIIB had co-financd four projects, including Bangladesh Natural Gas Infrastructure and Efficiency Improvement Project.      "And other three projects are a highway project in Pakistan, a road project in Georgia, and a power transmission network project in India."      In sectors like transport, energy, and urban and rural infrastructure there are many opportunities for the two institutions to work together, Zhang added.      Apart from co-financing more projects, he said, "Also we can exchange ideas, experiences and knowledge in many fronts."       Zhang said the two institutions already signed a memorandum for cooperation in 2016.      "I can say high-level discussions between the two banks have been quite pragmatic," he said, adding "both of us concentrate very much on the development of Asia and the Pacific. We share a lot of common interests in the region."      "So certainly I'm quite confident of further cooperation in the future."      He described the Asia-Pacific region as dynamic, with many countries now requesting support to develop the private sector, address the climate change and promote regional cooperation and integration.      To meet the needs, ADB needs to innovate its financing instruments and operations and further enhance its efficiency and effectiveness to better support its clients in achieving sustainable development goals, and moving towards more knowledge-based and innovation-based economies, he said.      "Infrastructure needs, together with climate change mitigation and adaptation costs, in developing Asia and the Pacific will exceed 26 trillion U.S. dollars from 2016 to 2030, or 1.7 trillion dollars per year, if the region is to maintain growth momentum. So we need to think how we can support these countries' efforts for more inclusive and sustainable growth in the coming years."      "We need to work together with development partners such as AIIB, and private sectors to support the region's development. Public-Private Partnership will play a more important role than before," he said.      The vice president said ADB was preparing its strategy 2030 to align itself with the changing needs in the Asia-Pacific region.      Meanwhile, Zhang said countries like Bangladesh have great potential.      "How we can help them for the domestic development and the cooperation and integration with other countries in the region is very important."      He said ADB and Bangladesh have been enjoying very good partnership since 1973.      "Until 2017, ADB has provided over 20 billion U.S. dollars of assistance for the country."      In 2017, he said, ADB provided about 1.9 billion U.S. dollars of loan and guarantee to Bangladesh.
DHAKA, Jan. 26: The Asian Development Bank (ADB) expects more cooperation with the Asian Infrastructure Investment Bank (AIIB) in future co-financed projects and other related areas to boost the development of the Asia-Pacific region, a top official of the Manila-based lender said here.
ជំនាញថតរូប ឬអ្នកថតរូប ដែលមានទឹកដៃ និងមានគុណភាពល្អ ភាគច្រើនគឺជាបុរស ដោយមិនសូវមាននារីឡើយ។ ចំណាយពេលជិត២ឆ្នាំ សម្រាប់ការសិក្សាទាក់ទងនឹងការថតរូបនេះ តាមរយៈ YouTube , Google និងចុះអនុវត្តផ្ទាល់ជាមួយអ្នកជំនាញថតរូបផ្សេងៗ បានធ្វើឲ្យកញ្ញា និន រ៉ូហ្សា អាចថតរូបបានយ៉ាងស្រស់ស្អាត។ សូមអញ្ជើញទស្សនាបទសម្ភាសន៍រវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកកាសែតនៃសារព័ត៌មាន thmeythmey.com ជាមួយកញ្ញា និន រ៉ូហ្សា អ្នកថតរូបស្ត្រីដូចតទៅ៖
ភ្នំពេញ៖ ជាបុគ្គលិកផ្នែកគណនេយ្យនៅក្រុមហ៊ុនឯកជនមួយ ប៉ុន្តែនៅពេលទំនេរ កញ្ញា និន រ៉ូហ្សា អាចរកប្រាក់ចំណូលបានបន្ថែមផងដែរពីជំនាញថតរូប។ កូនអ្នកខេត្តកណ្ដាលវ័យ២៧ឆ្នាំ រូបនេះ បានអះអាងថា ដំបូងឡើយ ការថតរូបគ្រាន់តែជាមធ្យោបាយដើម្បីលំហែអារម្មណ៍ និងស្គាល់មនុស្សថ្មីប៉ុណ្ណោះ ប៉ុន្តែទីបំផុតវាបានក្លាយជាជំនាញថ្មីមួយរបស់ខ្លួន។ រ៉ូហ្សា បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះ៖ «ការថតរូបត្រូវពឹងលើសមត្ថភាព ដែលចេញពីខាងក្នុង។ ហើយសំខាន់មនុស្សស្រី ត្រូវចេះឲ្យតម្លៃលើខ្លួនឯង ឲ្យតម្លៃលើសមត្ថភាពរបស់យើង និងជឿជាក់លើខ្លួនឯង»។
  រដ្ឋមន្ត្រីការបរទេសនៃ៧ប្រទេសមានសេដ្ឋកិច្ចនាំមុខគេ ហៅកាត់ថា G7 បានសេចក្តីថ្លែងការណ៍រួម នៅថ្ងៃសុក្រ ទី១៩មេសា  បញ្ជាក់អំពីកង្វល់ដ៏ធំធេង ជុំវិញការផ្ទេរសម្ភារៈបរិក្ខារចិនទៅឱ្យរុស្ស៊ី។ ជំនួយចិននេះបានជួយពន្លឿនម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើតាមក្រុម G7 ដែលមកជួបប្រជុំគ្នានៅប្រទេសអ៊ីតាលី។ ជំនួបប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រទេសG7 បានបិទបញ្ចប់នៅថ្ងៃសុក្រទី១៩មេសា២០២៤ ដោយប្រកាសបញ្ជាក់អំពីក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះទង្វើរបស់ក្រុមហ៊ុនចិន ដែលបានបញ្ជូនគ្រឿងបន្លាស់និងគ្រឿងបរិក្ខារជាច្រើនទៅឱ្យរុស្ស៊ី។    គ្រឿងសម្ភារៈមានបម្រើបម្រាស់ទ្វេ និងគ្រឿងបន្លាស់យោធាទាំងនោះ ត្រូវបានរុស្ស៊ីយកទៅប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ពង្រឹងផលិតកម្មអាវុធរបស់ខ្លួន។ នេះបើតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមរបស់ក្រុមហ្សេ៧ ដោយលម្អិតបន្ថែមទៀតថា ដោយសារជំនួយជាសម្ភារៈបរិក្ខារអាចប្រើក្នុងវិស័យយោធានេះ ឧស្សាហកម្មយោធារុស្ស៊ីត្រូវបានស្តារនិងរស់រវើកឡើងវិញ ហើយបានពន្លឿនម៉ាស៊ីនសង្គ្រាមឱ្យក្លាយជាទៅការគំរាមកំហែងអ៊ុយក្រែនផង និងគំរាមកំហែងសន្តិសុខព្រមទាំងសន្តិភាពអន្តរជាតិទាំងមូលផង។     ចិនត្រូវតែមានទំនួលខុសត្រូវបញ្ឈប់ការផ្តល់ជំនួយដល់រុស្ស៊ី ព្រោះទង្វើនេះនឹងរុញជម្លោះឱ្យលង់ផុងកាន់តែជ្រៅ។ នេះបើតាមសេចក្តីថ្លែងការណ៍រួម G7 ដដែល។   ចំណែកលោក អង់តូនីប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិកវិញ បានថ្លែងចោទប្រកាន់ដោយចំៗ ក្នុងសន្និសីទកាសែតក្រោយជំនួបG7 ថា ចិនកំពុងចិញ្ចឹមដោយប្រយោលជម្លោះនៅអ៊ុយក្រែន។ ប្រសិនបើចិនចង់មានទំនាក់ទំនងជាមេត្រីភាពជាមួយអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀត ចិនមិនអាចទៅចិញ្ចឹមភាគីម្ខាងទៀត ដែលជាតំណាងគ្រោះថ្នាក់ដ៏ធំមិនធ្លាប់មានរបស់សហភាពអឺរ៉ុបបានទេ។ ហេតុដូច្នេះហើយបានជាប្រមុខការទូតអាមេរិកលោកអង់តូនី ប្លីងកិន បានកៀងគសម្ព័ន្ធមិត្ត ក្នុងក្រុមG7 ជាមួយគ្នា ជាពិសេសគឺក្រុមប្រទេសនៅអឺរ៉ុប ត្រូវជួយដាក់សម្ពាធលើចិនឱ្យបន្ថយការផ្តល់ជំនួយយោធាដល់រុស្ស៊ី។   សហរដ្ឋអាម៉េរិក ដែលស្ថិតនៅក្នុងចង្កោមប្រទេសG7 ជាមួយជប៉ុន កាណាដា បារាំង អាល្លឺម៉ង់ និងអ៊ីតាលី ជាប្រធានផ្លាស់វេននាឆ្នាំនេះ បានអះអាងថា សង្កេតឃើញតាំងពីជាច្រើនខែមកហើយ សកម្មភាពផ្ទេររំលែកគ្រឿងសម្ភារៈបន្លាស់អាវុធពីចិនទៅរុស្ស៊ី ដែលអាចបំប៉នឧស្សាហកម្មអាវុធរបស់រុស្ស៊ី ហើយយកទៅប្រើនៅលើសមរភូមិប្រយុទ្ធលើទឹកដីអ៊ុយក្រែនទៀត។    ជាមួយនឹងពាក្យចោទប្រកាន់កាន់តែចំៗថា ប៉េកាំងគាំទ្រម៉ូស្គូកាន់តែខ្លាំងឡើង ដោយពង្វាងផ្លូវ អាមេរិកយល់ថាចិនចាប់មានចំណងផ្ទាល់ជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែនហើយ។ សម្រាប់វ៉ាស៊ីនតោន គំនូសក្រហមដែលលែងអនុគ្រោះបាននោះ គឺចិនមិនអាច ផ្គត់ផ្គង់អាវុធដោយផ្ទាល់ដល់រុស្ស៊ីសម្រាប់ធ្វើសង្គ្រាមអ៊ុយក្រែនទេ៕
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
  អត្ថបទទាក់ទង   មុនប្រជុំអាស៊ាន វៀតណាមទទូចឲ្យចិនបញ្ចប់សកម្មភាពខុសច្បាប់ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង   ពីឆ្នាំ២០១៧តទៅ ចិន ដំឡើងឧបករណ៍តាមដានបញ្ហាប្រឈមបរិស្ថានសមុទ្រនៅសមុទ្រចិនខាងត្បូង   មូលហេតុអ្វីបានជាបង្កើតឲ្យមានជម្លោះសមុទ្រចិនខាងត្បូង?   ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនហ្វេសប៊ុក បានបញ្ជាក់ពីកំហុសឆ្គងរបស់ខ្លួនលើការប្រើប្រាស់ផែនទីក្នុងកម្មវិធីផ្សាយពាណិជ្ជកម្ម។ កំហុសនោះគឺថា ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះ ប្រើប្រាស់កម្មវិធីដោយមិនបានបញ្ចូលទីតំបន់ប្រជុំកោះ ស្ព្រាតលី និងប៉ារ៉ាសែល ជាផ្នែកនៃប្រទេសវៀតណាម ហើយបែរជាដាក់ថា ជាតំបន់របស់ចិនទៅវិញ។   ប្រជុំកោះស្ព្រាតលី ដែលវៀតណាមហៅថា «Truong Sa» និង ប៉ារ៉ាសែល ដែលវៀតណាមហៅថា «Hoang Sa» នោះ គឺជាតំបន់ដ៏ប្រទាញប្រទង់គ្នានៅសមុទ្រចិនខាងត្បូង ដោយរដ្ឋពាក់ព័ន្ធទាំងអស់សុទ្ធតែទាមទារដែនអធិបតេយ្យភាពរៀងៗខ្លួន។    ផែនទីរបស់ហ្វេសប៊ុក បានបង្ហាញថា កោះទាំងនោះ ជាផ្នែកប្រទេសចិន ហើយបានសរសេរពាក្យថា «Sansha» ជំនួសឲ្យសមុទ្រចិនខាងត្បូង ខណៈវៀតណាមហៅថា «សមុទ្រខាងកើត»។ Sansha ជាក្រុងមួយនៅខេត្តហៃណានរបស់ចិន ដែលមានដែនទឹកនៅប្រជុំកោះស្ព្រាតលី និងប៉ារ៉ាសែល។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងរបស់វៀតណាម បានស្នើរទៅក្រុមហ៊ុនហ្វេសប៊ុកឲ្យកែប្រែផែនទីរបស់ខ្លួន ហើយក្រុមហ៊ុនបណ្តាញសង្គមបានឆ្លើយតបតាមសំណើរ ដោយដកពាក្យ «Sansha» ចេញពីផែនទី។   ទោះបីជាយ៉ាងណាក៏ដោយ ហ្វេសប៊ុក ក៏មិនបានដាក់បញ្ចូលទីប្រជុំកោះទាំងពីរថា ស្ថិតនៅក្នុងទឹកដីវៀតណាមនោះដែរ ដោយអះអាងពីអព្យាក្រឹតភាពរបស់ខ្លួន។ ក្រុមហ៊ុនបានអះអាងថា ការកំណត់ផែនទីនោះ ត្រូវបានដោយភាគីទីបីដែលជាដៃគូរបស់ក្រុមហ៊ុនរួមមានដូចជា OpenStreetMap និង HERE Maps ជាដើម៕
ក្រុមហ៊ុនបណ្តាញសង្គមហ្វេសប៊ុក បានធ្វើកំហុសបច្ចេកទេសមួយ ដោយដាក់ប្រជុំកោះស្ព្រាតលី(Spratly) និង តំបន់ប្រជុំប៉ារ៉ាសែល (Paracel) ជាផ្នែកនៃប្រទេសចិន។ ពលរដ្ឋវៀតណាមខឹងសម្បារយ៉ាងខ្លាំង ហើយក្រោយមក បានថ្លែងការសុំទោសទៅកាន់រដ្ឋាភិបាលវៀតណាមចំពោះកំហុសបច្ចេកទេសរបស់ខ្លួន។
  ទាក់ទងនឹងការផ្ដល់វ៉ាក់សាំងនេះ រដ្ឋាភិបាលចិន នឹងផ្ដល់វ៉ាក់សាំងចំនួន៥លានទៀត ដល់កម្ពុជានៅក្នុងខែមិថុនា ក្នុងនោះវ៉ាក់សាំងជាង ៤លានដូស ជាការបញ្ជាទិញ។  នេះជាវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលកម្ពុជាទទួលបានក្នុងជើងទី៧។   បច្ចុប្បន្ន កម្ពុជាមានវ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន៣ប្រភេទ ស្មើនឹង៧លានដូស ដោយក្នុងនោះ វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន ២,២លានដូស ដែលកម្ពុជាទទួលបានពីរដ្ឋាភិបាលចិន។ បន្ទាប់មកកម្ពុជា ក៏ទទួលបានវ៉ាក់សាំងCOVISHIELD ចំនួន៣២៤,០០០ដូស ជាជំនួយរបស់កម្មវិធីCOVAX និង ៤,៥លានដូសទៀត ជាវ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac ដែលកម្ពុជាបញ្ជាទិញពីចិន។    គិតត្រឹមថ្ងៃទី១១ មិថុនា ពលរដ្ឋបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅកម្ពុជា កើនដល់ ២,៨៣៦,៤៨២ នាក់ ស្មើនឹងអត្រា ២៨,៣៦ភាគរយ នៃមនុស្សសរុប ១០លាននាក់ ក្នុងផែនការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ មាន ២.៣លាននាក់ បានចាក់លើកទី២៕   
ភ្នំពេញ៖ វ៉ាក់សាំងប្រភេទស៊ីណូហ្វាម ដែលរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីចិន ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជា នៅរសៀលថ្ងៃទី ១២ មិថុនានេះហើយ។ ការទទួលបានវ៉ាក់សាំងបន្ថែមនេះ ធ្វើឱ្យកម្ពុជា មានវ៉ាក់សាំងបង្ការកូវីដ-១៩ សរុបជាង៨លានដូសសម្រាប់ចាក់ជូនពលរដ្ឋ។ 
  កម្មវិធីសម្អាតបរិស្ថានឈ្មោះថា «Southside» ត្រូវបានបង្កើតឡើងដោយអ្នករកស៊ីមួយក្រុមក្នុងសង្កាត់សាលាកំរើក។ នេះជាយុទ្ធនាការមួយទាក់ទងនឹងផ្នត់គំនិតស្អាតនិងមានផែនការច្បាស់លាស់ ដោយមានការបង្កើតជាផែនទីកំណត់គោលដៅប៉ែកខាងត្បូងនៃក្រុងសៀមរាប សម្រាប់កម្មវិធីសម្អាតបរិស្ថាន នោះគឺសង្កាត់សាលាកំរើកតែម្ដង។   លោក ស៊ា សុផល អ្នកដឹកនាំសម្របសម្រួលកម្មវិធីខាងលើនេះបានឱ្យដឹងថា Southside គឺសំដៅលើតំបន់ផ្នែកខាងត្បូងនៃក្រុងសៀមរាប និងបានកំណត់ផែនទីយុទ្ធសាស្ដ្រមួយគឺចាប់ពីរង្វង់មូលវត្ដដំណាក់ជាគោល មកទិសខាងកើតតាមផ្លូវ៧មករា (មុខវិទ្យាល័យអង្គរ) រហូតដល់ផ្លូវក្រវ៉ាត់ក្រុង និងពីរង្វង់មូលវត្តដំណាក់ចុះតាមមាត់ស្ទឹងទៅត្បូងដល់អាងក្រពើ វត្តស្វាយ និងរហូតដល់ផ្លូវក្រវ៉ាត់ក្រុង។   ជាអ្នកបរិស្ថានមួយរូបលោក ស៊ា សុផល ពន្យល់ថា អ្នករកស៊ីមកពីគ្រប់ស្ថាប័នមានទាំងខ្មែរនិងបរទេសដែលបានបង្កើតគម្រោងកម្មវិធី Southside នេះឡើងក្នុងបំណងបង្កើតជាអត្ដសញ្ញាណថ្មីមួយក្នុងក្រុងសៀមរាប ដើម្បីឱ្យគេស្គាល់ថា Southside ជាកន្លែងដែលគិតគូរពីបរិស្ថាន ហើយម្ចាស់អាជីវកម្មទាំងអស់គិតគូរពីការទទួលខុសត្រូវសង្គម ស្រឡាញ់សុខភាព និងព្យាយាមឱ្យមានអ្នកស្រឡាញ់បរិស្ថាន។   អ្នកស្រី សារ៉ា ម្ចាស់សាលា ហេយ៍វ៉ិន ដែលបណ្ដុះបណ្ដាលយុវជនខ្មែរដែលមានជីវភាពខ្វះខាតឱ្យទទួលបានជំនាញផ្នែកចុងភៅ និងផ្នែកសេវាកម្ម យល់ថាការចូលរួមសម្អាតបរិស្ថានតាមរយៈការរើសសំរាមនេះ មានសារសំខាន់ណាស់។ អ្នកស្រីពន្យល់ថា ក្រៅពីភាពស្អាតក្នុងសង្កាត់ឬតំបន់ដែលខ្លួនរស់នៅហើយនោះ ក្នុងនោះវាជាសារដាស់តឿនដល់ប្រជាជនឱ្យចូលរួមសម្អាតបរិស្ថាន ពិសេសនោះវាទាញចំណាប់អារម្មណ៍ពីទេសចរដែលបានឃើញភាពស្អាតនៅពេលពួកគេចូលមកដល់ក្នុងតំបន់នេះ។ អ្នកស្រី សារ៉ា បន្ថែមថា ក្នុងនាមជាអ្នករកស៊ីមួយរូប គឺត្រូវមានមនសិកានិងការទទួលខុសត្រូវសង្គមផងដែរ ដូចជាព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយជំនួសសម្ភារដែលអាចប្រើឡើងវិញ ឬអាចរលាយ។ល។   ចៅសង្កាត់សាលាកំរើក លោក សាម ឡន បានប្រាប់សារព័ត៌មានថ្មីៗក្រោយចប់កម្មវិធីរើសសំរាមនៅថ្ងៃទី២០ កក្កដាថា កម្មវិធីនៅពេលនោះមានអ្នកចូលរួមសរុប ៧៥០នាក់ ដែលមកពីតាមសណ្ឋាគារ ភោជនីយដ្ឋាន អង្គការ និងសិស្សានុសិស្សពីតាមសាលារៀនក្នុងសង្កាត់សាលាកំរើក។ លោកបន្តថា កម្មវិធីសម្អាតបរិស្ថាននេះជាកម្មវិធីដ៏ល្អសម្រាប់ខេត្តសៀមរាបដែលជាខេត្តទេសចរណ៍ ពិសេសស្របពេលដែលមានការប្រណាំងសង្កាត់ស្អាតផង។ ដូច្នេះជាមួយនឹងកម្មវិធីសម្អាតបរិស្ថានរបស់ក្រុមអ្នករកស៊ីខាងលើនេះ លោកចៅសង្កាត់រំពឹងថា នឹងធ្វើឱ្យសង្កាត់សាលាកំរើកកាន់តែមានសោភណ្ឌភាព និងគ្មានសំរាមនៅទីសាធារណ ឬក្លាយជាសង្កាត់គំរូមួយនាពេលអនាគត លើភាពស្អាតនិងបៃតង៕          
សៀមរាប៖ អ្នករកស៊ីឬម្ចាស់អាជីវកម្មនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ជិត២០ស្ថាប័ន ដែលមានខាងសណ្ឋាគារ ភោជនីយដ្ឋាន អង្គការ សាលារៀន បានរៀបចំកម្មវិធីសម្អាតបរិស្ថានដ៏ធំមួយ ក្នុងបំណងដើម្បីបំផុសចលនាសម្អាតបរិស្ថាន ក៏ដូចជាភាពស្អាតនិងបៃតងក្នុងតំបន់ដែលពួកគេរកស៊ីនិងរស់នៅ។ កម្មវិធីនេះ មានការចូលរួមទាំងអ្នករកស៊ីជនជាតិខ្មែរនិងបរទេស ក៏ដូចជាសិស្សានុសិស្ស សរុបជាង៧០០នាក់។
ក្នុងសន្និសីទសារព័ត៌មាន ដាក់ឱ្យដំណើរការមជ្ឈមណ្ឌលព័ត៌មាននៃព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គោម លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកសារព័ត៌មានអាស៊ាន ត្រូវចុះឈ្មោះតាមគណៈកម្មាការជាតិអូឡាំពិក នៃប្រទេសរៀងៗខ្លួន។ រីឯ សារព័ត៌មានក្នុងស្រុក និងអ្នកសារព័ត៌មានបរទេសដែលមានការិយាល័យនៅកម្ពុជា និងអ្នកសារព័ត៌មានអន្តរជាតិដែលរស់នៅក្រៅតំបន់អាស៊ាន បានចុះឈ្មោះតាមក្រសួងព័ត៌មាន។    លោក ផុស សុវណ្ណ  បានបន្ថែមថា មជ្ឈមណ្ឌលព័ត៌មាន MPC  ដែលមានទីតាំងស្ថិតនៅពហុកីឡាដ្ឋានមរតកតេជោ អាចផ្ទុកអ្នកសារព័ត៌មានបានចំនួន ៥០០ នាក់ ។ MPC នឹងផ្ដល់ជូនកន្លែងធ្វើការងារ បន្ទប់សទ្និសីទសារព័ត៌មាន កំព្យូរទ័រ Wifi LED និងមានផ្ដល់អាហារសម្រន់ផងដែរ ។  ចំណែកឯ នៅមជ្ឈមណ្ឌលព័ត៌មានដែលមានទីតាំងប្រកួតផ្សេងទៀត ក៏មានផ្ដល់ជូនដូចគ្នាដែរ។    ជាមួយគ្នានេះ អ្នកសារព័ត៌មាន ក៏អាចធ្វើដំណើរតាមរថយន្តក្រុងទៅមកទីលានប្រកួតដោយឥតគិតថ្លៃ៕
ភ្នំពេញ៖ អ្នកកាសែតជាតិ និងអន្តរជាតិ រហូតដល់ ២០៩៥ នាក់ ត្រូវបានក្រសួងព័ត៌មាន អនុញ្ញាតឱ្យមកយកព័ត៌មាននៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២៣។ ក្នុងនោះមាន អ្នកកាសែតបរទេស ចំនួន ៩០៧នាក់។
  ក្នុងរយៈពេលខ្លី នៅពេលដេញចំណី សត្វខ្លារខិនអាហ្វ្រិកអាចបោលដល់ល្បឿនពី១០០ទៅ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសាររាងស្តើង ទម្ងន់ស្រាល និងសាច់ដុំដ៏រហ័សរបស់វា។    ចំពោះមនុស្សវិញ កីឡាកររត់ប្រណាំងអាជីព លោក Usian Bolt ជនជាតិហ្សាម៉ាអ៊ីក អាចរត់ដល់ល្បឿនអតិបរិមា ៤៥គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងទីរត់ប្រណាំងឯកីឡដ្ឋានដែលមានប្រវែង១០០ម៉ែត្រ។ គាត់ទទួលកំណត់ត្រាជាមនុស្សដែលរត់លឿនជាងគេក្នុងកីឡាអូឡាំងពិករត់ប្រណាំងឆ្នាំ២០១៦ ឯទីក្រុង Rio ។    តែគេហទំព័រ businessinsider.com បានបញ្ជាក់ថា ទោះបីជាយ៉ាងនេះមែន ក្នុងការរត់ចម្ងាយឆ្ងាយ សត្វទាំងនោះមិនអាចរត់បានឆ្ងាយដូចមនុស្សឡើយ។ នេះគឺដោយសារប្រព័ន្ធក្រពេញញើសរបស់មនុស្ស ដែលមាននាទីជួយកាត់បន្ថយកម្តៅ ដូចប្រព័ន្ធទឹកត្រជាក់ក្នុងរថយន្តដែរ។    ជាធម្មតា មនុស្សមានប្រពេញញើសល្អិតៗប្រមាណពីពីរទៅបួនលានក្រពេញនៅជុំវិញខ្លួនប្រាណ។ នៅពេលដែលសាច់ដុំមានចលនា កម្តៅត្រូវបានបង្កើតឡើង។ កម្តៅទាំងអស់នេះហើយដែលបង្កឲ្យសាច់ដុំដំណើរការមិនសូវល្អ។    ប៉ុន្តែមនុស្សបានវិវត្តមកដោយមានក្រពេញញើសមកជាមួយ។ ញើសមានតួរនាទីសំខាន់ខ្លាំងណាស់ ដោយសារវាជួយបង្ហួតកម្តៅចេញពីខ្លួនប្រាណទៅកាន់បរិយាកាសខាងក្រៅ។ សាច់សត្វមួយចំនួនដូចជាឆ្កែ ឬខ្លារខិនគ្មានក្រពេញញើសទេ។ ដូចនេះនៅពេលដែលសាច់ដុំវាក្តៅខ្លាំង សត្វទាំងនោះត្រូវសម្រាកនៅមួយកន្លែង កន្ធែកខ្លួនឲ្យធំ រួចដកដង្កើមតាមមាត់។ សត្វមួយចំនួនទៀតដូចជាអូដ្ឋ ឬសេះមានក្រពេញញើសខ្លះដែរ តែវាមិនដូចមនុស្សនោះទេ។    អ្នកវិទ្យាសាស្ត្រដែលសិក្សាពីដើមកំណើតរបស់មនុស្សបានសន្មត់ថា ការវិវត្តមួយនេះអាចកើតឡើងក្នុងចន្លោះពីពីរលានទៅបីលានឆ្នាំមុន នៅពេលដែលមនុស្សបានចេញទៅបរបាញ់ប្រមាញ់សត្វនៅតាមសណ្ឋានដីព្រៃភ្នំដ៏ធំ។    ទោះបីមនុស្សមិនអាចរត់លឿនទៅចាប់សត្វឈ្លូសបាន តែមនុស្សអាចឈ្លបដេញតាមសត្វទាំងរហូតដល់ពួកវាអស់កម្លាំង ឬជាប់អន្ទាក់។ បច្ចុប្បន្ន ដោយសារតែរបបចំណីអាហារ ការហូចចុក និងធ្វើដំណើររបស់មនុស្សកាន់តែមានភាពងាយស្រួល សមត្ថភាពទាំងនេះអាចនឹងមានការផ្លាស់ប្តូរនៅក្នុងថ្ងៃអនាគត៕ 
សត្វឆ្កែចចក ឬខ្លារខិនជាប្រភេទភាវៈដែលអាចរត់បានល្បឿនលឿន ហើយមនុស្សមិនអាចប្រដូចបានឡើយ។ យ៉ាងណាមិញ លក្ខណៈពិសេសរបស់មនុស្ស គឺគេអាចដើរបានឆ្ងាយជាងសត្វទាំងនោះបាន។
  ទោះបីរូបភាពនំបញ្ចុក ទឹកសម្លខ្មែរ ការី ណាំយ៉ា ហោះអណ្តែតព្រោងព្រាតពេញបណ្តាញសង្គមហ្វេសប៊ុក តាំងពីព្រឹកព្រឹលឹមថ្ងៃអាទិត្យ ទី៩ខែមិថុនានេះមែន វានៅតែមិនបានធ្វើឱ្យនិស្សិត ឃុន តុលា ដូរការយល់ឃើញនោះឡើយ។ គឺ ពុំមានប្រយោជន៍។ និស្សិតរូបនេះអះអាងថា ព្រឹត្តិការណ៍ថ្ងៃអាទិត្យនេះ គ្រាន់តែត្រូវបានបង្កើតឡើង ដោយអ្នកនយោបាយនៃគណបក្សកាន់អំណាច និងអតីតគណបក្សប្រឆាំង ដើម្បីឆ្លើយឆ្លងសារនយោបាយដាក់គ្នាតែប៉ុណ្ណោះ។ និស្សិតរូបនេះនិយាយថា អ្នកនយោបាយ គួរតែរួមគ្នាដោះស្រាយបញ្ហាប្រទេសជាតិ ដែលសំខាន់ជាងការបរិភោគនំបញ្ចុក។   លោក តុលា ដែលយល់ឃើញថា សកម្មភាពបែបនេះ នឹងជាគំរូមិនល្អសម្រាប់ក្មេងជំនាក់ក្រោយនោះ បានបញ្ជាក់ប្រាប់អ្នកកាសែតថ្មីៗយ៉ាងដូច្នេះ៖« អ្នកនយោបាយទាំងពីរ សុទ្ធតែជាមនុស្សចាស់ទុំ។ កុំបង្កើតព្រឹត្តិការណ៍ដែលគ្មានប្រយោជន៍បែបនេះ វាខាតទាំងពេលវេលា និងថវិកា។ អ្វីដែលសំខាន់ គឺករណី EBA ដែលបានបង្កើតការងារឲ្យពលរដ្ឋខ្មែររាប់សែននាក់ មានការងារធ្វើទៅវិញទេ»។   លោក យ៉េង ឈាងលី បុគ្គលិកក្រុមហ៊ុនឯកជនមួយ យល់ស្របគំនិតរបស់និស្សិត តុលា ខាងលើ ហើយបានដាក់សំណួរយ៉ាងខ្លីដូច្នេះ៖«ចុះបើហូបនំបញ្ចុកហើយ អ្នកនយោបាយនៅតែឈ្លោះគ្នា?»។ ប្រសិនបើការអំពាវនាវរបស់អ្នកនយោបាយគ្រប់និន្នាការ មានប្រសិទ្ធភាពបែបនេះ លោក ឈាងលី សំណូមពរឲ្យ អ្នកនយោបាយបង្កើតព្រឹត្តិការណ៍សម្អាតបរិស្ថានវិញ។   អ្នកណាក៏និយាយអំពីព្រឹត្តិការណ៍បរិភោគនំបញ្ចុក នៅថ្ងៃទី៩មិថុនា។ ចម្លែកតែ អ្នកស្រី លាងស៊ិន ដែលជាអាជីរករម្នាក់ ដែលមិនបានដឹងអំពីព្រឹត្តិការណ៍នេះ។ ប៉ុន្តែទោះបីជាអ្នកកាសែតបានពិពណ៌ប្រាប់ឱ្យអ្នកស្រីបានដឹងក៏ដោយ អ្នកស្រីនៅតែបង្ហាញអាការ មិនចាប់អារម្មណ៍ដដែល។ អាជីវកររូបនេះ មិនសូវនិយាយច្រើនឡើយ គ្រាន់តែថ្លែងយ៉ាងខ្លីថា អ្នកនយោបាយគួររួមគ្នាលុបបំបាត់អំពើពុលរលួយវិញ ទើបសំខាន់ជាង។    មានអ្នកដែលមិនចាប់អារម្មណ៍មែន។ តែបើអ្នកចាប់អារម្មណ៍វិញ មិនត្រឹមតែបង្ហោះរូបភាពបរិភោគនំបញ្ចុកប៉ុណ្ណោះទេ ថែមទាំងសរសេរពាក្យពេចន៍អត្ថាធិប្បាយ ឬអ្នកខ្លះទៀតតែងកំណាព្យទៀតផង។   «ពិសានំបញ្ចុកប្រកបដោយស្នាមញញឹមសាមគ្គីភាព និងឯកភាពជាតិខ្មែរ», «នំបញ្ចុកខ្មែរ ថែរក្សាប្រពៃណីជាតិ », «នំបញ្ចុកសាមគ្គីភាព» ។ល។ ទាំងនេះជាឃ្លា ដែលគេឃើញនៅលើហ្វេសប៊ុក។   គ្រឹះស្ថានសិក្សាសាធារណៈខ្លះ ក៏ចូលរួមតាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោក ជេត ជាលី សាកលវិទ្យាធិកានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអះអាងថា ការរៀបចំកម្មវិធីបរិភោគជុំគ្នានេះ គឺមិនមែនជានិន្នាការនយោបាយអ្វីនោះទេ។    សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសឲ្យសមាជិក សមាជិកាបក្សខ្លួនទាំងអស់ រៀបចំកម្មវិធីបរិភោគនំបញ្ចុកតាមមូលដ្នាននោះ បានសរសេរលើហ្វេសប៊ុក អមជាមួយរូបថតសម្ដេចបរិភៅកនំបញ្ចុកនៅថ្ងៃទី៩ មិថុនា ដូច្នេះថា៖«អរគុណដល់បងប្អូនទាំងអស់គ្នា ដែលបានរៀបចំនំបញ្ចុកហូបរួមគ្នា ដោយមិនប្រកាន់ក្រុម ប្រកាន់ជំនឿសាសនា ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ។ បងប្អូនហូបនំបញ្ចុកថ្ងៃនេះ គឺបានបង្ហាញពីមិត្តភាព សាមគ្គីភាព ការស្រឡាញ់រាប់អាន និងឯកភាពជាតិយើង កាន់តែរឹងមាំថែមទៀត»។   អត្ថបទទាក់ទង   នំបញ្ចុក! លោក សម រង្ស៊ី៖ សូមអញ្ជើញទៅហូបជាមួយគេដោយរីករាយ ព្រោះយើងជាមហាគ្រួសារខ្មែរ!   តើមួយណាឆ្ងាញ់? នំបញ្ចុក CPP និងនំបញ្ចុកអតីត CNRP នៅថ្ងៃទី៩ មិថុនា    ប្រមុខរដ្ឋាភិបាល ប្រកាសឲ្យរៀបចំបរិភោគនំបញ្ចុកនេះ គឺស្របពេលដែលអតីតគណបក្សសង្គ្រោះជាតិ ក៏បានកំណត់យកថ្ងៃទី៩ មិថុនានេះ បរិភោគនំបញ្ចុករួមគ្ នាជាលក្ខណៈទ្រង់ទ្រាយធំដែរ។   មេដឹកនាំ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស បាននាំគ្នាបង្កើតកម្មវិធីហូបនំបញ្ចុកជាបន្តបន្ទាប់។ តាមរយៈការរៀបចំកម្មវិធីនេះ អ្នកគាំទ្រអតីតបក្សប្រឆាំង បានអំពាវនាវដល់ពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងទាំងក្នុង ទាំងក្រៅប្រទេសចូលរួមហូបនំបញ្ចុកជុំគ្នា នៅថ្ងៃទី៩ មិថុនា។ ពួកគេយល់ថា ការបរិភោគនំបញ្ចុកនេះ គឺជាការចូលរួមថែរក្សាវប្បធម៌ប្រពៃណី ម្ហូបអាហារខ្មែរ ក៏ដូចជាការរួបរួមគ្នា និងសាមគ្គីគ្នា។   មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរដូច្នេះថា៖«សូមបងប្អូន និងកូនក្មួយ អញ្ជើញអ្នកជិតខាងមកទទួលទាននំបញ្ចុកនេះជាមួយយើងផង ហើយបើគេអញ្ជើញយើងទៅហូបជាមួយគេ សូមអញ្ជើញទៅដោយចិត្តរីករាយ ក្នុងស្មារតីភាតរភាព ពីព្រោះយើងទាំងអស់គ្នា ជាមហាគ្រួសារខ្មែរតែមួយ»៕
ភ្នំពេញ៖ ជាច្រើនថ្ងៃមកហើយ ដែលពលរដ្ឋខ្មែរនាំគ្នានិយាយអំពីថ្ងៃបរិភោគនំបញ្ចុកទ្រង់ទ្រាយធំ នៅថ្ងៃអាទិត្យ ទី៩ខែមិថុនា។ ជាការបរិភោគនំបញ្ចុក នៅស្ទើរទូទាំងប្រទេស ពីព្រោះមេដឹកនាំនយោបាយធំទាំងពីរ បានអំពាវនាវឲ្យពលរដ្ឋបរិភោគនំបញ្ចុកទាំងអស់គ្នា។ ផ្ទុយទៅវិញ ក៏មានដែរអ្នកដែលមិនបរិភោគនំបញ្ចុក ហើយមិនចាប់អារម្មណ៍នឹងសកម្មភាពនេះ។
  ឆ្នាំនេះជាឆ្នាំទី៣ហើយដែលស.ស.យ.ក ខេត្តបាត់ដំបង រៀបចំឡើងសម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ លោក នូវ សុខភាព ប្រធានប្រតិបត្តិស.ស.យ.ក ខេត្តបាត់ដំបង បានប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា សម្រាប់ឆ្នាំនេះខេត្តបាត់ដំបង មានកម្មវិធីប្លែកៗខុសពីឆ្នាំកន្លងទៅ ដោយឆ្នាំនេះមានលក្ខណៈជាទ្រង់ទ្រាយធំ មានការដាក់តាំងរូប ម្នាស់យក្សនិងក្រូចយក្ស សម្រាប់ឲ្យពលរដ្ឋទាំងជិតទាំងឆ្ងាយ បានមកថតរូប និងកម្សាន្តសប្បាយរីករាយជាមួយសិល្បករខ្មែរគ្រប់ជំនាន់ និងសិល្បករបរទេសផងដែរ ដែលចូលរួមច្រៀង និងរាំកម្សាន្តបែបប្រពៃណីខ្មែរ ដើម្បីរក្សាវប្បធម៌ដែលជាប្រពៃណីខ្មែរ។   លោក ចាត់ទុកថា តាមរយៈព្រឹត្តិការណ៍នេះ អាចរកចំណូលឲ្យពលរដ្ឋខ្មែរដែលរស់នៅខេត្តបាត់ដំបងឲ្យកាន់តែច្រើន។ លោក នូវ សុខភាព បញ្ជាក់ដូច្នេះថា៖«ព្រឹត្តិការណ៍នេះ បង្ហាញពីសក្តានុពុលរបស់ខេត្តបាត់ដំបង និងជាឱកាសឲ្យពលរដ្ឋបានរកចំណូលបន្ថែមនាឱកាសសង្រា្កន្តបាត់ដំបងនេះ»។    ព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» នៅឆ្នាំ២០១៨ កន្លងទៅ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៧០ម៉ឺននាក់។ សម្រាប់ឆ្នាំនេះផងដែរ លោក នូវ សុខភាព មានជំនឿថា នឹងទាក់ទាញភ្ញៀវទេសចរទៅទស្សនានៅខេត្តបាត់ដំបងនេះជិត១លាននាក់៕   
ភ្នំពេញ៖ ម្នាស់យក្សនិងក្រូចយក្ស ត្រូវដាក់បង្ហាញក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» នាថ្ងៃទី១២-១៦ ខែមេសា នៅបរិវេណវិទ្យាល័យនេតយ៉ង់ ក្បែររង្វង់មូលរូបសំណាកលោកតាដំបងក្រញូង ខេត្តបាត់ដំបង។ ក្រៅពីសកម្មភាពកីឡា និងសិល្បៈ ព្រឹត្តិការណ៍ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តបាត់ដំបង និងរដ្ឋបាលខេត្ត ក៏មានការបាញ់ពពុះសាប៊ូនៅតំបន់ត្រជាក់ចិត្តផងដែរ។
  នៅថ្ងៃទី១៩ ខែមករានេះ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប សហការជាមួយអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន និងក្រុមការងារ បានចុះទៅពិនិត្យរូបសត្វមករ ដែលស្ថិតនៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមមរាប។ ចម្លាក់សត្វមករនេះ មានបណ្តោយ ២.១៤ម៉ែត្រ កម្ពស់ ០.៩៧ ម៉ែត្រ និងទទឹង ០.៧៩ម៉ែត្រ។   ក្រៅពីចម្លាក់សត្វមករ នៅទីតាំងនោះ បានប្រទះឃើញបំណែកថ្មសរុប ១៣ដុំផងដែរ។ មន្ត្រី មន្ទីរបរិស្ថានខេត្តសៀមរាប ប្រាប់សារព័ត៌មានថ្មីៗថា៖ «មកដល់ពេលនេះ មិនទាន់អាចសន្និដ្ឋានបាននោះ ទាក់ទងនឹងរចនាប័ទ្ម និងសម័យកាល ព្រោះត្រូវធៀបជាមួយរូបផ្សេងៗជាច្រើនទៀត»។    មន្ត្រីមន្ទីរបរិស្ថានដដែលបន្តថា ក្រោយប្រទះឃើញចម្លាក់សត្វមករនេះ មន្ទីរបរិស្ថាន នឹងសហការជួសជុល ថែទាំជាមួយមន្ត្រីជំនាញរបស់អាជ្ញាធរអប្សរា៕
ភ្នំពេញ៖ ចម្លាក់សត្វមករ ដែលមានទំហំធំមិនធ្លាប់មាន ត្រូវបានប្រទះឃើញនៅតំបន់ភ្នំគូលែន។ ចម្លាក់សត្វមករនេះ មានបណ្តោយ ២.១៤ម៉ែត្រ កម្ពស់ ០.៩៧ ម៉ែត្រ និងទទឹង ០.៧៩ម៉ែត្រ។ នេះបើតាមទំព័រហ្វេសប៊ុកមន្ទីរបរិស្ថានខេត្តសៀមរាប។
 ថ្ងៃពុធ ទី៩ ខែសីហា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធីល័រសិន បានជួបជាមួយឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ahmad Zahid Hamidi ក្នុងទីក្រុងគូឡាឡាំពួ។ នេះជាជំនួបការទូតចុងក្រោយរបស់លោក ធីល័រសិន ក្នុងតំបន់អាស៊ី មុនពេលលោកត្រលប់ទៅអាមេរិកវិញ។ ពាក់ព័ន្ធនឹងជំនួបទ្វេភាគីនេះ ទូរទស្សន៍សិង្ហបុរី Channel News Asia ចុះផ្សាយដូច្នេះថា៖  ៖« លោកធីល័រសិន និងលោកAhmad Zahid Hamidi បានពិភាក្សា និងផ្លាស់ប្ដូរយោបល់ពីការអភិវឌ្ឍសេដ្ឋកិច្ច  កិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងបញ្ហាអន្តរជាតិ និង បញ្ហាតំបន់សំខាន់ៗផងដែរ»។ ដោយឡែក កាលពីយប់ថ្ងៃអង្គារទី ៨ ខែសីហា លោក រិច ធីល័រសិន ក៏បានជួបជាមួយលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ (Najib Razak) រួមទាំងរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Anifah Aman នៅសភាម៉ាឡេស៊ីដែរ។ មន្ត្រីជាន់ខ្ពស់ទាំងពីររូប ក៏បានពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីទប់ស្កាត់ឥទ្ធិពល ឬការវាយប្រហាររបស់ក្រុមភេរវកម្មនៅក្នុងតំបន់ រួមទាំងប្រឆាំងបទឧក្រិដ្ឋឆ្លងដែនដូចជាការជួញដូរមនុស្សជាដើម។ ក្រៅពីបញ្ហាភេរវកម្ម លោក ធីល័រសិន ក៏សង្ឃឹមថា ម៉ាឡេស៊ីនឹងជួយអាមេរិកបង្ក្រាបរាល់សកម្មភាពខុសច្បាប់របស់កូរ៉េខាងជើង។  តាមពិតទៅ ទំនាក់ទំនងរវាងកូរ៉េខាងជើងនិងម៉ាឡេស៊ីល្អក់កករខ្លាំងដែរកន្លងមក ក្រោយបងប្រុសមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Nam ត្រូវគេធ្វើឃាតនៅព្រលានយន្តហោះអន្តរជាតិគូឡាឡាំពួកាលពីខែកុម្ភៈ។ ការស្លាប់របស់លោកKim Jong Nam បង្កឲ្យមានជម្លោះការទូតរវាងប្រទេសទាំងពីរ ហើយកូរ៉េខាងជើងបានហាមជនជាតិម៉ាឡេស៊ីឆ្លងដែនចូល និងចេញពីប្រទេសខ្លួនថែមទៀត៕
រដ្ឋមន្ត្រីការបរទេសអាមេរិក រិច ធីល័រសិន បានជួបពិភាក្សាជាមួយមេដឹកនាំម៉ាឡេស៊ី ដើម្បីផ្លាស់ប្ដូរនិងពិគ្រោះយោបល់ពីបញ្ហាតំបន់និងបញ្ហាពិភពលោក ជាពិសេសពង្រឹងកិច្ចសហការដោះស្រាយបទឧក្រិដ្ឋឆ្លងដែន ដូចជាការជួញដូរមនុស្ស និងចលនាភេរវកម្មជាដើម។
  ១. សណ្ដែក   មានផ្ទុកសម្បូរទៅដោយជាតិសសៃជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អ ហើយថែមទាំងធ្វើឱ្យសសៃឈាមកាន់តែយឺតអាចបន្ថយសម្ពាធឈាមបានយ៉ាងប្រសើរ។ សណ្ដែកក៏ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។   ២. ផ្លែទទឹម   អាហារមួយប្រភេទទៀតដែលអាចការពារសសៃឈាមមិនឱ្យស្ទះបាន គឺផ្លែទទឹម។ ផ្លែឈើនេះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់អាចកម្ចាត់រាល់រ៉ាឌីកាល់សេរីដែលបង្កផលប៉ះពាល់ផ្សេងៗក្នុងរាងកាយ។ លើសពីនេះទៅទៀតទទឹមក៏អាចបន្ថយបរិមាណនៃស្រទាប់ខ្លាញ់ដែលជាប់នឹងសសៃឈាមផងដែរ។   ៣. ត្រីសម្បូរខ្លាញ់   មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមិនត្រឹមតែល្អចំពោះសុខភាពខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយប្រឆាំងការរលាកដែលប្រសើរសម្រាប់បេះដូងផងដែរ។ ការទទួលទានត្រីប្រភេទនេះអោយបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍អាចជួយសម្អាតសសៃឈាមទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងគួរឱ្យកត់សម្គាល់។   ៤. បន្លែបៃតង   មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ជាតិរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងជាតិសសៃដែលជួយសម្អាត ក៏ដូចជារក្សាសុខភាពសសៃឈាមតាមរយៈការគ្រប់គ្រងសម្ពាធឈាម ព្រមទាំងកម្រិតនៃកូឡេស្តេរ៉ូលឱ្យស្ថិតនៅក្នុងភាពប្រក្រតី។   ៥. ផ្កាខាត់ណាខៀវ   មិនត្រឹមតែមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែសមាសធាតុ sulforaphane ក្នុងផ្កាខាត់ណាខៀវថែមទាំងទប់ស្កាត់បញ្ហាស្ទះសសៃឈាមទៀតផង។   ៦. ផ្លែបឺរ   ទោះបីផ្លែបឺរមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ ប៉ុន្តែជាប្រភេទនៃជាតិខ្លាញ់ល្អ ហើយអាចជួយធ្វើឲ្យកម្រិតជាតិកូឡេស្តេរ៉ូលល្អមានភាពប្រសើរឡើងដោយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អ។ កម្រិតកូឡេស្តេរ៉ូលត្រឹមត្រូវក្នុងឈាមអាចជួយបំបាត់ការស្ទះក្នុងសសៃឈាម។ ផ្លែបឺរក៏ជាប្រភពនៃវីតាមីន E ដែលអាចបញ្ឈប់អុកស៊ីតកម្មនៃកូឡេស្តេរ៉ូលផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានផ្លែបឺរម្ខាងរាល់ថ្ងៃជាប្រចាំដើម្បីជៀសផុតពីបញ្ហាស្ទះសសៃឈាម៕   ត្រួតពិនិត្យដោយ www.health.com.kh
ញ្ហាស្ទះសសៃឈាមអាចបង្កើនហានិភ័យនៃជំងឺផ្សេងៗគួរអោយព្រួយបារម្ភ រួមបញ្ចូលទាំងជំងឺស្ទះសសៃឈាមបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាល។ ដូច្នេះហើយទើបអ្នកមិនគួរមើលរំលងបញ្ហានេះឡើយ! បញ្ហាស្ទះសសៃឈាមជាញឹកញយបណ្ដាលមកពីរបៀបនៃការរស់នៅមិនត្រឹមត្រូវដោយសារកង្វះសកម្មភាពរាងកាយ និងរបបអាហារគ្មានសុខភាពល្អ។ ជាតិខ្លាញ់ និងកូឡេស្តេរ៉ូលអាចកកើតឡើងនៅក្នុងសសៃឈាមដែលបណ្ដាលឱ្យសសៃឈាមរួមតូចកកស្ទះបង្កជាជំងឺស្ទះសសៃឈាមដែលនឹងកាត់បន្ថយលំហូរឈាមនៅក្នុងសសៃឈាមអាកទែ។ ប៉ុន្តែកុំបារម្ភ! អាហារមួយចំនួនមានប្រសិទ្ធភាពលាងសម្អាតសសៃឈាមបានយ៉ាងប្រសើរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖
ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧មករា) ស្ថិតក្នុងចំណោមពិធីបុណ្យទាំង៥ដែលរដ្ឋាភិបាលស្នើសុំសម្រាប់ការបន្ធូរបន្ថយ និងការលើកលែងទោស។ ពិធីបុណ្យផ្សេងទៀត មាន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ បន្ថែមពីលើនេះ ព្រះរាជក្រឹត្យបានបញ្ជាក់ថា ការបន្ធូរបន្ថយ និងការលើកលែងទោស ក៏អាចធ្វើផងដែរសម្រាប់ពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ ហើយក៏អាចធ្វើសម្រាប់ពិធីបុណ្យនីមួយៗខាងលើដាច់ដោយឡែក ឬរួមគ្នា។ ព្រះរាជក្រឹត្យ មានគោលដៅធ្វើសមាហរណកម្មទណ្ឌិត ឲ្យចូលទៅរួមរស់ក្នុងសង្គមវិញឬក្នុងគោលបំណងផ្នែកមនុស្សធម៌ចំពោះទណ្ឌិតដែលត្រូវបានវាយតម្លៃថា មានកម្រិតកែប្រែខ្ពស់ ឬទណ្ឌិតដែលមានវ័យចាស់ជរា ស្ត្រីមានគភ៌ អ្នកមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ វិបល្លាសស្មារតី ឬពិការភាព ដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យ ហើយទទួលស្គាល់ដោយសមត្ថកិច្ច។ ព្រះរាជក្រឹត្យនេះ មានវិសាលភាពគ្របដណ្ដប់ទៅលើការបន្ធូរបន្ថយទោស និងលើកលែងទោស ចំពោះទណ្ឌិតទាំងអស់ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ដោយសាលក្រម ឬសសាលដីកាស្ថាពររបស់តុលាការកម្ពុជា និងចំពោះទណ្ឌិត ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ដោយអំណាចតុលាការនៃរដ្ឋបរទេស ប៉ុន្តែត្រូវបានបញ្ជូនឲ្យមកអនុវត្តទោសនៅកម្ពុជា ដោយផ្អែកតាមការព្រមព្រៀងរវាងកម្ពុជា និងរដ្ឋបរទេស។ មាត្រា៧ចែងថា ទណ្ឌិតដែលអាចទទួលការបន្ធូរបន្ថយទោស លុះត្រាតែបានទទួលរងទោស១/៣នៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់ រីឯអ្នកទោសជាប់ពន្ធនាគារមួយជីវិត ត្រូវទទួលរងទោស១០ឆ្នាំជាមុនសិន៕
ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី  កាលពីថ្ងៃទី១២ ខែមករា បានចេញព្រះរាជក្រឹត្យមួយស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៅកម្ពុជា។ ព្រះរាជក្រឹត្យ បានកំណត់យកពិធីបុណ្យចំនួន៥ដែលអាចស្នើសុំការបន្ធូរបន្ថយ និងការលើកលែងទោស។
  «ពេទ្យឲ្យសម្រាកយ៉ាងតិច៦ខែ ក្នុងរយៈពេល៦ខែគាត់(ស៊ុន វណ្ណដេត)អាចហ្វឹកហាត់ និងធ្វើហាត់ប្រាណផ្សេងៗ»។ នេះជាការលើកឡើងរបស់លោក សារ៉េត ស៊ីដន ដែលបានបន្ថែមថា ការអវត្តមានរបស់សមាជិកក្រុមជម្រើសជាតិរូបនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់តំបន់បម្រើរបស់ក្រុម។ ប៉ុន្តែលោកអះអាងថា ក្លិបមានកីឡាករគ្រប់គ្រាន់ក្នុងការជំនួសតួនាទីរបស់កីឡាកររូបនេះ។    កីឡាករ ស៊ុន វណ្ណដេត បានរងរបួសដាច់សសៃពួរជង្គង់ក្នុងជំនួបជើងទីពីរវគ្គ១៦ក្រុមនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិរវាងក្រុមនគរបាលជាតិជាមួយគីរីវង់សុខសែនជ័យ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ដោយកាលណោះក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។ លទ្ធផលនេះ តម្រូវឲ្យក្រុមទាំងពីរទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ដើម្បីដណ្តើមកៅអីឡើងទៅវគ្គបន្ត។ នៅក្នុងការទាត់បាល់១១ម៉ែត្រ ក្រុមនគរបាលជាតិបានចាញ់ក្រុមគីរីវង់សុខសែនជ័យក្នុងលទ្ធផល ៤-៣។    កីឡាករមកពីខេត្តកោះកុងរូបនេះ បានចូលរួមជាមួយក្លិបនគរបាលជាតិតាំងពីឆ្នាំ២០១៣។ រូបគេបានក្លាយជាសមាជិកក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំនៅឆ្នាំ២០១៥ និងបានជាប់ក្នុងក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំនៅឆ្នាំ២០១៧។ ប៉ុន្តែកីឡាករវ័យ២៣ឆ្នាំរូបនេះ បានជាប់ជម្រើសជាតិក្នុងឈុតធំតាំងពីឆ្នាំ២០១៦៕   
ខ្សែបម្រើ ស៊ុន វណ្ណដេត ត្រូវអវត្តមានពីទីលានវាលស្មៅយ៉ាងតិច៦ខែ ក្រោយរូបគេរងរបួសដាច់សសៃពួរជង្គង់ ដែលបានវះកាត់យ៉ាងជោគជ័យនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នាមន្ទីរពេទ្យកេតុមាលា។ នេះបើតាមការបញ្ជាក់របស់លោក សារ៉េត ស៊ីដន អ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ក្រុមនគរបាលជាតិ។
អ្នករៀបចំការប្រកួតពានរង្វាន់ Grand Slam លើកដំបូងនាដើមឆ្នាំ ២០២២ បាននិយាយថា កីឡាករវាយកូនបាល់ទាំងអស់ គួរតែចាក់វ៉ាក់សាំង ដើម្បីចូលរួមប្រកួតក្នុងប្រទេសអូស្រ្តាលី។ បើតាមការរិះគន់ពីសំណាក់ឳពុករបស់ Djokovic លោក Srdjan Djokovic ថា ច្បាប់ចាក់វ៉ាក់សាំងដូចជាការគំរាមកំហែងដល់ Djokovic រូបគេក៏មិនទៅប្រកួតឡើយ បើគ្មានករណីលើកលែង។   ឆ្លើយតបទៅនឹងការរិះគន់នេះ លោក Martin Pakula មន្រ្តីផ្នែកកីឡាប្រចាំរដ្ឋ Victoria ថា វ៉ាក់សាំងបានត្រៀមរួចរាល់ហើយ សម្រាប់ចាក់ជូនកីឡាករ និងកីឡាការិនី ដែលត្រូវមកប្រកួត។   «ប្រសិនបើអ្នកបានទៅទស្សនាកីឡាករវាយកូនបាល់អន្តរជាតិផ្សេង ឬទៅទស្សនាការប្រកួតកីឡាដទៃទៀត ពួកគេគឺសុទ្ធសឹងតែមានការទទួលខុសត្រូវ សម្រាប់ការពារសុវត្តិភាពសហគមន៍របស់ពួកគេ។ ពួកគេនឹងទទួលអ្នកតាមរបៀបនិងទម្លាប់ ដែលសហគមន៍របស់គេតែងតែធ្វើសម្រាប់ស្វាគមន៍អ្នក។វាមិនមែនជាការគំរាមកំហែងឡើយ វាគ្រាន់តែជាការធានាឱ្យបាននៅសុវត្ថិភាពដល់សហគមន៍។»លោក Pakula ប្រាប់ Australia Media។   Djokovic ដែលឈ្នះពានរង្វាន់ Grand Slam ៩ដងនៅប្រទេសអូស្រ្តាលីបូករួមទាំងក្នុងឆ្នាំ២០២១ នេះ ។ រូបគេក៏បានក្លាយជាកីឡាករដែលឈ្នះ Grand Slam ២០ដងស្មើ Rafa Nadal និង Roger Federerដែរ។ Djokovic បានបដិសេធមិនព្រមចាក់វ៉ាក់សាំងជាដាច់ខាត់ ដោយអះអាងថា វាជារឿងផ្ទាល់ខ្លួនរបស់លោក៕
ការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ សម្រាប់ការប្រកួត Australia Opens ដើម្បីការពារដល់សហគមន៍តែប៉ុណ្ណោះ មិនមែនគំរាមកំហែងដល់ Djokovic នោះទេ។ នេះបើតាម មន្រ្តីកីឡាអូស្រ្តាលី នាថ្ងៃទី១ ឆ្នូ។
  ថ្ងៃទី១៣ ខែធ្នូ   នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន បានចុះកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន លើការទិញកាំភ្លើងធំប្រភេទ K9 Thunder តម្លៃជាង៧០០លានដុល្លារ។ ភាគីទាំងពីរ ក៏ប្ដេជ្ញារឹតបន្តឹងទំនាក់ទំនងទ្វេភាគីផ្នែកការពារជាតិដែរ។   រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង ហុង ណាំគី លើកឡើងថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងចាប់ផ្តើមដំណើរការដាក់ពាក្យចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនៅអាស៊ីប៉ាស៊ីហ្វិក។ ការចូលរួមរបស់កូរ៉េខាងត្បូង មានគោលដៅពង្រីកការវិនិយោគ និងពាណិជ្ជកម្មពហុភាគី។   ថ្ងៃទី១៤ ខែធ្នូ   ប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូទើតេ បានដកវិញ្ញាបនបត្របេក្ខភាព ក្នុងការឈរឈ្មោះបោះឆ្នោតជ្រើសរើសជាសមាជិកព្រឹទ្ធសភា។ ក្នុងថ្ងៃដដែលនេះលោក Christopher Bong Go ដែលជាមនុស្សជំនិតលោកប្រធានាធិបតី ក៏បានដកឈ្មោះចេញពីបេក្ខភាពប្រធានាធិបតីហ្វីលីពីនដែរ។   អង្គការសុខភាពពិភពលោក ព្រមានថា វីរុសបំប្លែងខ្លួនថ្មីអូមីក្រុង បានរីករាលដាលក្នុងអត្រាដែលមិនធ្លាប់មានពីមុនមក។ អង្គការ WHO ក៏ជំរុញឱ្យប្រទេសនានាចាត់វិធានការជុំវិញការឆ្លងវីរុសបំប្លែងខ្លួនថ្មីនេះដែរ ខណៈក្រុមហ៊ុនផលិតថ្នាំ Pfizer អះអាងថា ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩របស់ខ្លួនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបង្កជំងឺកូវីដ-១៩ អូមីក្រុង។   ថ្ងៃទី១៥ ខែធ្នូ   អាម៉េរិក និងម៉ាឡេស៊ី បានពិភាក្សាពីចំណាត់ការចំនួន ដើម្បីដាក់សម្ពាធបន្ថែមលើរបបយោធាមីយ៉ាន់ម៉ាឱ្យវិលត្រលប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក អាន់តូនី ប្ល៊ីងខិន បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីម៉ាឡេស៊ី លោក Saifuddin Abdullah។   ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន បានលុបចោលទស្សនកិច្ចនៅថៃ បន្ទាប់ពីអ្នកសារព័ត៌មានម្នាក់ ដែលស្ថិតក្នុងប្រតិភូរបស់លោក បានឆ្លងជំងឺកូវីដ-១៩។ ការលុបចោលទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងការពារហានិភ័យ និងទប់ស្កាត់ករណីឆ្លងជំងឺកូវីដ-១៩។   ថ្ងៃទី១៦ ខែធ្នូ   ក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុអាម៉េរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន៨ ដោយក្រុងវ៉ាស៊ីនតោន បានចោទថា ចូលរួមក្នុង តាមដានសកម្មភាពជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀត។ ក្រុមហ៊ុនផលិតដ្រូនដ៏ល្បីរបស់ចិន DJI ក៏ស្ថិតក្នុងបញ្ជីខ្មៅនេះដែរ។ ក្រៅពីនេះ អាម៉េរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនហ្សកស៊ី ម៉ាឡេស៊ី និងតួកគី ក្រោមហេតុផលថាបង្វែរសម្ភារអាម៉េរិកទៅក្នុងកម្មវិធីយោធារបស់អ៊ីរ៉ង់។   ព្រឹទ្ធសភាអាម៉េរិក បានបោះឆ្នោតគាំទ្របេក្ខភាពមន្រ្តីទូតជើងចាស់ លោក Nicholas Burns ជាអគ្គរដ្ឋទូតប្រចាំនៅចិនក្នុងសំឡេងគាំទ្រដ៏ច្រើន។ ការអនុម័តតំណែងអគ្គរដ្ឋទូតដ៏ធំសំខាន់នេះ ធ្វើឡើងស្របពេលមហាអំណាចទាំងពីរ កំពុងមានបញ្ហាចម្រូងចម្រាសជាមួយគ្នាជាច្រើន។   ថ្ងៃទី១៧ ខែធ្នូ    រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី បានច្រានចោលការចោទប្រកាន់ ដែលថាគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវ៉ាត់ (BRI) ធ្វើឱ្យបណ្តាប្រទេសមួយចំនួន ធ្លាក់ទៅក្នុងអន្ទាក់បំណុល។ បើតាមលោកវ៉ាង គំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ បានផ្តល់ជាឱកាស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាផ្លូវបៃតង ដែលជួយការពារបរិស្ថាន និងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។   ប្រមុខរដ្ឋាភិបាលបារាំង លោក Jean Castex បានព្រមានថា វីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង នឹងរីកសាយយ៉ាងរហ័សនៅតំបន់អឺរ៉ុប និងក្លាយជាវីរុស ដែលមានករណីឆ្លងច្រើនបំផុតនៅប្រទេសបារាំង ត្រឹមដើមឆ្នាំ២០២២ ខាងមុខ។   ថ្ងៃទី១៨ ខែធ្នូ   អ្នកទោសថៃស្ថិតនៅក្នុងខេត្ត Krabi រាប់រយនាក់ បាននាំគ្នាដុតពន្ធនាគារឱ្យឆេះសន្ធោសន្ធៅ នៅអំឡុងកុបកម្មរយៈពេល ២ថ្ងៃ។ បាតុកម្មដោយហិង្សានេះ កើតឡើងបន្ទាប់ពីអ្នកទោសទាមទារដំណោះស្រាយជាបន្ទាន់ ជុំវិញករណីឆ្លងជំងឺកូវីដ-១៩ ជាចង្កោម នៅក្នុងពន្ធនាគារ។ ហេតុការណ៍មួយនេះ បានបណ្តាលឱ្យអ្នកទោសមួយចំនួនរងរបួស។   មនុស្សយ៉ាងហោចណាស់ ៧៥នាក់ បានបាត់បង់ជីវិតក្នុងព្យុះ Rai នៅហ្វីលីពីន ខណៈមនុស្សជាច្រើនម៉ឺននាក់ ត្រូវបានជម្លៀសចេញពីតំបន់គ្រោះថ្នាក់។ ទ្រព្យសម្បត្តិ និងផ្ទះសម្បែងជាច្រើនខ្នង ត្រូវខូចខាត ដោយសារតែកម្លាំងព្យុះដ៏ខ្លាំងមួយនេះ៕   
ក្នុងសប្តាហ៍ថ្មីនេះ បញ្ហាអន្តរជាតិសំខាន់ៗជាច្រើន បានកើតឡើង។ អាម៉េរិក បានដាក់ទណ្ឌកម្មជាថ្មីលើក្រុមហ៊ុនចិន ដោយទាក់ទិននឹងជនជាតិភាគតិចនៅតំបន់ស៊ីនជាំង និងក្រុមហ៊ុនរបស់បណ្តាប្រទេសផ្សេងទៀត ពាក់ព័ន្ធនឹងអ៊ីរ៉ង់។ ទន្ទឹមនេះ អង្គការសុខភាពពិភពលោក បានព្រមានពីការរីកសាយនៃវីរុសបំប្លែងខ្លួនអូមីក្រុងយ៉ាងរហ័សផងដែរ។ 
  ១. អាចបណ្ដាលឱ្យឈឺពោះ   ទំពាំងបាយជូរមានផ្ទុកអាស៊ីត salicylic ដែលអាចបង្កការរលាកដល់ក្រពះពោះវៀនធ្វើឱ្យឈឺចាប់ក្នុងពោះ, រាគរូស និងហើមពោះ។ ក្នុងសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា បុគ្គលដែលទទួលទានគ្រាប់ទំពាំងបាយជូរច្រើនអាចជួបប្រទះបញ្ហាជំងឺរលាកខ្នែងពោះវៀន។ គ្រាប់ទំពាំងបាយជូរដែលមិនត្រូវបានរំលាយ ឬសំណល់នៃផ្លែឈើក៏អាចបង្កបញ្ហាឈឺចាប់ក្នុងពោះគួរឱ្យកត់សម្គាល់ផងដែរ។ ចំពោះអ្នកដែលមានបញ្ហារលាកក្រពះពោះវៀនមិនត្រូវទទួលទានទំពាំងបាយជូរនៅពេលពោះទទេរមិនទាន់ញ៊ាំអ្វីឡើយ។   ២. អាចបង្កបញ្ហារាគរូស   អាហារដែលមានផ្ទុកសម្បូរដោយជាតិស្ករអាចបង្កអាការៈរាគរូស! ដូច្នេះអ្នកមិនគួរទទួលទានទំពាំងបាយជូរច្រើនពេកឡើយ។   ៣. នាំឱ្យកើនទម្ងន់   ការទទួលទានទំពាំងបាយជូរច្រើនពេកក្នុងពេលតែមួយអាចធ្វើឱ្យកាឡូរីកើនឡើងលឿនដោយផ្លែឈើនេះក៏មានផ្ទុកកាឡូរីខ្ពស់គួរឱ្យកត់សម្គាល់ដែរ គ្រាន់តែតិចជាងនំផ្អែមៗ! ដូច្នេះដើម្បីជាការប្រសើរ អ្នកមិនគួរញ៊ាំទំពាំងបាយជូរច្រើនពេកទេ និងគួរជ្រើសរើសទំពាំងបាយជូរស្រស់ៗជំនួសទំពាំងបាយជូរកំប៉ុង។   ៤. អាចបណ្ដាលឱ្យក្មេងស្លាក់   ជាពិសេសក្មេងៗដែលមានវ័យចន្លោះពី ៦ ទៅ ១២ខែ។ កំឡុងពេលនេះក្មេងៗកំពុងរៀនទំពារនិងលេបអាហារដែលងាយជួបប្រទះបញ្ហាស្លាក់ណាស់ប្រសិនបើបន្លែផ្លែឈើមិនត្រូវបានហាន់ ឬរៀបចំត្រឹមត្រូវ។   កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕   ត្រួតពិនិត្យដោយ www.health.com.kh
ទំពាំងបាយជូរអាចផ្ដល់អត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ចំពោះសុខភាព ប៉ុន្តែបើញ៊ាំលើសកម្រិត គឺមិនល្អដូចការគិតឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរញ៊ាំទំពាំងបាយជូរច្រើនពេក ៖
នេះជាឆ្នាំទីពីរហើយ ដែលបុគ្គលិក និងអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនអេសស៊ីជី បានបរិច្ចាគទឹកប្រាក់ដល់មន្ទីរពេទ្យគន្ធបុប្ផាដែលផ្ដល់សេវាមិនយកកម្រៃ និងល្បីឈ្មោះបំផុតនៅក្នុងប្រទេសកម្ពុជា។ យោងតាមក្រុមហ៊ុនអេសស៊ីជី ការបរិច្ចាគនេះ គឺស្របតាមការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាជន ដែលរស់នៅក្នុងប្រទេស ដែលក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម។ លោក ស៊ុមវ៉ាង ម៉ានភីម៉ុនឆាយ (Somwang Manpimonchai) នាយកក្រុមហ៊ុនអេសស៊ីជីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុនអេសស៊ីជី មានទឹកចិត្តចូលរួមជាផ្នែកមួយ នៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ក៏ដូចជាជួយផ្ដល់នូវគុណភាពជីវិត កាន់តែប្រសើរដល់ប្រជាជន។ លោក ស៊ុមវ៉ាង ម៉ានភីម៉ុនឆាយ បន្ថែមទៀតដូច្នេះ៖ «ក្រុមហ៊ុន និងបុគ្គលិក អេស ស៊ីជី មានទឹកចិត្តជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយលើកកម្ពស់គុណភាពជីវិតរបស់កុមារ និងក្រុមគ្រួសាររបស់គេ។ យើងសង្ឃឹមថាការបរិច្ចាគនេះ នឹងជួយរួមចំណែកដល់ការងារដ៏ធំធេង ដែលមន្ទីរពេទ្យកំពុងតែអនុវត្តនៅក្នុងប្រទេសកម្ពុជា»។ លោក គី សន់ទី ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផា បានថ្លែងអំណរគុណចំពោះការរួមចំណែកពីសំណាក់បុគ្គលិក របស់ក្រុមហ៊ុនអេសស៊ីជី និងអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនផងដែរ។ លោក បាន បន្តថា៖« យើងបានមើលឃើញគម្រោងជាច្រើន ដែលក្រុមហ៊ុនអេសស៊ីជី កំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃនេះ គឺជាពេលវេលាមួយដែលបង្ហាញឲ្យឃើញថា ពួកគាត់បន្តបង្ហាញទឹកចិត្តរបស់ខ្លួន ក្នុងការជួយកែលម្អគុណភាពជីវិតកុមារកម្ពុជាដែលមានជំងឺ ហើយយើងសូមថ្លែងអំណរគុណ សម្រាប់ការរួមចំណែករបស់ អេសស៊ីជី ដល់សង្គម»។ ក្រុមហ៊ុនអេសស៊ីជី បានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាជាង ២០ ឆ្នាំមកហើយ។ ក្រុមហ៊ុនតែងគាំទ្រពេញទំហឹង ចង់ឃើញសហគមន៍ដែលរីកចម្រើន តាមរយៈការដាក់ចេញនូវកម្មវិធីអភិវឌ្ឍន៍សហគមន៍នានា ការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតឆ្នើមដែលក្រីក្រ និងការគាំទ្រដល់ការអភិវឌ្ឍន៍កីឡាក្នុងស្រុក។ នៅឆ្នាំ ២០១៧ អេសស៊ីជី ក៏បានជួយបរិច្ចាគទឹកប្រាក់ដល់សហព័ន្ធបាល់ទាត់កម្ពុជា ដើម្បីជួយអភិវឌ្ឍកីឡាបាល់ទាត់ សម្រាប់យុវជននៅក្នុងប្រទេសផងដែរ៕ ( អត្ថបទពាណិជ្ជកម្ម )
ភ្នំពេញ៖ បុគ្គលិកកម្ពុជា និងក្រុមហ៊ុនផ្គត់ផ្គង់របស់ក្រុមហ៊ុនអេសស៊ីជី (SCG) ដែលជាពហុសាជីវកម្មឈានមុខនៅក្នុងតំបន់អាស៊ាន បានបរិច្ចាគប្រាក់ចំនួន ១២,០០០ ដុល្លារសហរដ្ឋអាមេរិកដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តកិច្ចប្រតិបត្តិការសង្គ្រោះជីវិតកុមារកម្ពុជា និងជាការបង្ហាញពីទឹកចិត្តជួយគាំទ្រ និងលើកកម្ពស់សុខភាពរបស់កុមារ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចតទៅ៖    គួរជម្រាបផងដែរថា ការសម្ដែងសិល្បៈខាងលើនេះ ត្រូវបានធ្វើឡើងនៅផ្សារ The Heritage Walk នៅក្រុងសៀមរាប កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ កម្មវិធីនេះ ត្រូវបានបើកឱ្យសាធារណជនទូទៅចូលរួមដោយសេរី។ ជាមួយគ្នាក៏មានការចូលរួមពីសិល្បករខ្មែរ លោក P Sand និង លោក Kai ផងដែរ៕  
សៀមរាប៖ កុងស៊ុលជប៉ុនប្រចាំក្រុងសៀមរាប បានរៀបចំព្រឹត្តិការណ៍ការសម្ដែងសិល្បៈប្រពៃណីជប៉ុន តាមរយៈការបង្ហាញឧបករណ៍ខ្លុយឫស្សីជប៉ុន «ស្សាគឹហាឈិ» ដោយសិល្បករល្បីល្បាញ លោក អ៊ិរិអេ យ៉ូស៊ុករ។ លោក កាវ៉ាងុជិ ម៉ាសាគិ ប្រធាន និងទីប្រឹក្សា ការិយាល័យកុងស៊ុលជប៉ុន ប្រចាំក្រុងសៀមរាប លើកឡើងថា កម្មវិធីសិល្បៈខាងលើធ្វើឡើង ដើម្បីបង្ហាញពីប្រពៃណីជប៉ុន, រឹតចំណងមិត្តភាពប្រជាជនកម្ពុជា-ជប៉ុន ក៏ដូចជាអបអរសាទរខួប៧០ឆ្នាំ នៅមិត្តភាពកម្ពុជា-ជប៉ុន។
  វិធានការស្ម័គ្រចិត្តមួយចំនួនកំពុងត្រូវបានគេពិនិត្យមើលផងដែរ ដូចជាស្នើសុំដល់ក្រុមហ៊ុននានា ត្រូវបិទស្លាកលើខ្លឹមសាររបស់ខ្លួន ដែលត្រូវបង្កើតឡើងដោយបច្ចេកវិទ្យា AI។ ប្រទេសអូស្ត្រាលីបានបង្ហាញពីផែនការរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឬ AI។ នៅក្រោមផែនការរបស់រដ្ឋាភិបាលក្រុងកង់បេរ៉ា ដែលត្រូវបានប្រកាសឱ្យដឹង កាលពីថ្ងៃទី ១៨ ខែមករា កន្លងទៅនេះបានឱ្យដឹងថា ការការពារនឹងត្រូវដាក់ឱ្យអនុវត្ត ទៅលើអ្វីដែលហៅថាជា «បច្ចេកវិទ្យា AI ដែលហានិភ័យខ្ពស់» ដូចជាប្រព័ន្ធ software សម្រាប់រថយន្តដែលបើកបរដោយខ្លួនឯង បច្ចេកវិទ្យានានាដែលអាចប៉ាន់ស្មានពីឱកាសរបស់នរណាម្នាក់ដែលអាចប្រព្រឹត្តបទឧក្រិដ្ឋមួយ ឬដែលវិភាគលើពាក្យសុំធ្វើការងារ ដែលអាចស្វែងរកបេក្ខជនដែលមានលក្ខណៈសម្បត្តិសមស្របនឹងការងារជាដើម។   មន្ត្រីអូស្ត្រាលីធ្លាប់បាននិយាយថា ច្បាប់ថ្មីទាំងនេះក៏នឹងអាចគ្រប់គ្រងផងដែរថា អង្គការនានា ដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដែលមានហានិភ័យខ្ពស់នេះ ត្រូវធានាថា មនុស្សម្នាក់ត្រូវទទួលខុសត្រូវលើការប្រើប្រាស់ដោយសុវត្ថិភាពនៃបច្ចេកវិទ្យានេះ។   រដ្ឋាភិបាលក្រុងកង់បេរ៉ា ក៏ចង់កាត់បន្ថយការរឹតបន្តឹងផងដែរលើវិស័យនានា ដែលការប្រើប្រាស់ AI ដែលមានហានិភ័យទាប  ដើម្បីធ្វើឱ្យវិស័យទាំងនេះមានការរីកចម្រើនបន្តទៅមុខទៀត។    គណៈកម្មាធិការប្រឹក្សាជំនាញមួយ នឹងត្រូវបង្កើតឡើង ដើម្បីជួយដល់រដ្ឋាភិបាលអូស្ត្រាលី ដើម្បីរៀបចំច្បាប់ថ្មីនេះ។    លោក Ed Husic រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងវិទ្យាសាស្ត្រអូស្ត្រាលី បានប្រាប់វិទ្យុអូស្ត្រាលីកាលពីថ្ងៃទី ១៧ ខែមករា ថា លោកចង់ឃើញខ្លឹមសារមាតិកាដែលបង្កើតដោយបញ្ញាសិប្បនិម្មិត AI ត្រូវមានសញ្ញាសម្គាល់ត្រឹមត្រូវ ដែលធ្វើមិនឱ្យមានការច្រឡំថាជាខ្លឹមសាររបស់ពិតប្រាកដនោះ។     លោកនិយាយដូចនេះថា៖ «យើងត្រូវមានជំនឿចិត្តថា អ្វីដែលយើងឃើញជាអ្វីដែលយើងដឹងច្បាស់ថាវាជារបស់ដើមឬជារបស់ពិតប្រាកដ ឬជារបស់ដែលបង្កើតឡើងដោយប្រព័ន្ធ AI ។ ដូចនេះ ឧស្សាហកម្មនេះក៏ស្វះស្វែងចង់ធ្វើការជាមួយរដ្ឋាភិបាលដើម្បីបង្កើតស្លាកសញ្ញាដូចម្ដេចដើម្បីសម្គាល់វា។  សំខាន់ជាងនេះទៅទៀត ខ្ញុំមិនបារម្ភពីរឿងមនុស្សយន្តត្រូវប្រើជំនួសមនុស្សពិតប្រាកដទេ តែខ្ញុំបារម្ភពីការប្រឌិតព័ត៌មានក្លែងក្លាយពាសពេញសង្គម។ យើងត្រូវចាំបាច់ធានាថា នៅពេលដែលមនុស្សបង្កើតរបស់អ្វីមួយ គឺវាត្រូវច្បាស់ថា បញ្ញាសិប្បនិម្មិត AI មានតួនាទីឬពាក់ព័ន្ធនៅក្នុងរបស់នោះដែរឬអត់»។   អ្នកស្រី Kate Pounder ប្រធានក្រុមហ៊ុនប្រឹក្សាបច្ចេកវិទ្យាអូស្ត្រាលី ដែលតំណាងវិស័យបច្ចេកវិទ្យាបានប្រាប់សារព័ត៌មានក្នុងស្រុកថា សំណើស្តីពីបញ្ញាសិប្បនិម្មិតរបស់រដ្ឋាភិបាលអូស្ត្រាលី ធ្វើឱ្យមានតុល្យភាពសមហេតុផលមួយ រវាងការលើកកម្ពស់ភាពច្នៃប្រឌិត និងធានាថា ប្រព័ន្ធទាំងនោះត្រូវបានបង្កើតឡើងដោយសុវត្ថិភាព។    រដ្ឋសភាអូស្ត្រាលីបានកំណត់និយមន័យបញ្ញាសិប្បនិម្មិតថា ជា«ប្រព័ន្ធវិស្វកម្មមួយដែលបង្កើតលទ្ធផលដែលអាចទស្សន៍ទាយជាមុនបាន ដូចជាខ្លឹមសារមាតិកា ការព្យាករណ៍ ការផ្តល់អនុសាសន៍ជាដើម ដោយគ្មានបញ្ចូលកម្មវិធីជាក់លាក់ជាមុន»។   ការស្រាវជ្រាវក្នុងពេលថ្មីៗនេះបង្ហាញថា ពលរដ្ឋអូស្ត្រាលីភាគច្រើនបំផុត នៅតែមិនទុកចិត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដោយពួកគេយល់ឃើញថា វាមិនមានសុវត្ថិភាពនិងងាយមានកំហុសឆ្គង៕   ប្រែសម្រួលដោយ លោក ជា្រ វណ្ណារិទ្ធ  
រដ្ឋាភិបាលអូស្ត្រាលីកំពុងពិចារណាបង្កើតច្បាប់ថ្មីមួយចំនួនដើម្បីគ្រប់គ្រងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI នៅក្នុងវិស័យដែលមាន«ហានិភ័យខ្ពស់» ដូចជាផ្នែកការអនុវត្តច្បាប់ និងយានយន្តបើកបរដោយខ្លួនឯងជាដើម។
  សំរាមភាគច្រើនត្រូវបានគេបោះចូលទៅក្នុងប្រភពទឹកគ្រប់ប្រភេទ ជាពិសេសទឹកសមុទ្រ។ បើតាមការបកស្រាយដែលចុះផ្សាយដោយគេហទំព័រ thestreet.com ក្រោមចំណងជើងថា «These Countries Produce the Most Plastic Waste» ប្រទេសដែលមានការរីកចម្រើនខ្ពស់ តែងបង្កើតកាកសំណល់ច្រើន។    ប្រទេសដែលជាប់ចំណាត់ថ្នាក់ទីមួយគឺ ប្រទេសចិន។ ចិនផលិតសំណល់ប្រមាណក្បែរ ៦០លានតោនក្នុងមួយឆ្នាំ។ ទោះបីជាយ៉ាងនេះមែន ជាមធ្យមប្រជាជនចិនក្នុងម្នាក់ៗផលិតសំណល់តែ ១២០ក្រាមតែប៉ុណ្ណោះ។ ដោយសារតែចំនួនមនុស្សរស់នៅច្រើន បរិមាណសំរាមក៏ត្រូវតែសមាមាត្រទៅតាមនោះដែរ។    ទី២ គឺសហរដ្ឋអាមេរិក ប្រមាណក្បែរ ៣៨ លានតោនក្នុងឆ្នាំៗ។ ប្រជាជន   អាមេរិកម្នាក់ៗផលិតកាកសំណល់ប្រមាណ៣៤០ក្រាមក្នុងមួយថ្ងៃៗ។    ទី៣ គឺប្រទេសអាល្លឺម៉ង់។ ប្រទេសនេះចូលរួមផលិតសំណល់ក្នុងចំនួនប្រមាណ ១៤,៥លានតោនក្នុងមួយឆ្នាំ។ ប្រជាជនអាល្លឺម៉ង់ម្នាក់ផលិតសំរាមជិត៥០០ក្រាម ឬកន្លះគីឡូក្រាម ក្នុងមួយថ្ងៃ។    ប្រេស៊ីស ត្រូវបានគេចាត់ទុកថា ជាប្រទេសធំជាងគេទីបួនក្នុងការផលិតកាកសំណល់ច្រើន។ ដែលក្នុងនោះ ១១,៨ លានតោននៃកាកសំណល់ត្រូវបានផលិតជារៀងរាល់ឆ្នាំ។    ប្រទេសទី៥ គឺប្រទេសជប៉ុន ដែលមានចំនួនកាកសំណល់ជិត ៨លានតោន ក្នុងមួយឆ្នាំៗ។ ទី៦ គឺ ប៉ាគីស្ថាន ៦,៤លានតោនក្នុងមួយឆ្នាំ និងទី៧ ប្រទេសនីហ្សេរីយ៉ា ក្នុងទ្វីបអាហ្វ្រិក ផលិតសំរាមប្រមាណ៦លានតោនក្នុងមួយឆ្នាំៗ៕
បើរាប់ពីតាំងពី១៩៥០មក មនុស្សបានផលិតសារធាតុប្លាស្ទិចសរុបប្រមាណជាង ៨ពាន់លានតោន។ ជាងពាក់កណ្តាលនៃបរិមាណនេះត្រូវបានគេចាក់ចូលទៅគំនរសំរាម។ យ៉ាងណាមិញ ប្រមាណត្រឹម ៩ភាគរយនៃបរិមាណប្លាស្ទិចទាំងអស់ខាងលើត្រូវបានមនុស្សយកទៅចម្រាញ់ដើម្បីប្រើប្រាស់ឡើងវិញ។
អ្នកឈ្នះមហារង្វាន់ រថយន្ត Mazda Eclipse ឆ្នាំ២០១៩ មានឈ្មោះថា ជេត ស្រេង អាយុ ៣៧ឆ្នាំ មានមុខរបរជាជាង លក់ និងធ្វើគ្រឿងអលង្ការមាស  រស់នៅឃុំ ស្វាយរំពា ស្រុកបរសេធ ខេត្តកំពង់ស្ពឺ។ លោកបាននិយាយថា លោកបានត្រូវរង្វាន់រថយន្តនេះ នៅពេលដែលលោក ត្រូវបានគ្រួសារក្មួយស្រីអញ្ជើញទៅញ៉ាំអាហារពេលល្ងាច នៅក្នុងភោជនីយដ្ឋាន ថុល គាង ដែលមានក្រុមគ្រួសារលោក និងបងប្អូនផ្សេងៗទៀតប្រហែលមានគ្នា២០នាក់។ លោកបន្តថា នៅពេលដែលទៅដល់ហាងនោះភ្លាមគេលើកភេសជ្ជៈដែលដាក់ក្នុងកញ្ជ្រែង បីបួនកញ្ជ្រែងតាមតុ។ ដោយធ្វើគ្រឿងមាសអស់កម្លាំងពីថ្ងៃគាត់ក៏ឱ្យភរិយា យកគោជល់ដែលមាននៅក្នុងកញ្ជ្រែងនោះគាស់ឱ្យគាត់ពិសារ ស្រាប់ពេលដែលភរិយាគាត់គាស់ភ្លាម ឃើញមានរូបប្លែកខុសធម្មតា ដល់ពេលពិនិត្យមើលគាត់ ឃើញមានរូបឡាន ប្រពន្ធគាត់ស្រែកឡើងភ្លាត់សំឡេង ថា ឡាន! ឡាន!។ ភ្លាមៗ គាត់បានទូរស័ព្ទមកក្រុមហ៊ុនតាមលេខដែលមាននៅលើកំប៉ុង ភ្លាមនោះក្រុមហ៊ុនបានទាក់ទងគាត់ឱ្យផ្ញើររូបក្រវិលចូលក្នុងផេកហ្វេសប៊ុកគោជល់ ហើយបានប្រាប់វិញថាពិតជាត្រឹមត្រូវមែន និងឱ្យក្រុមការងារទាក់ទងរូបគាត់នៅថ្ងៃបន្ទាប់ ដើម្បីធ្វើឯកសារសម្រាប់បើករង្វាន់។ ហើយអ្វីដែលអស្ចារ្យជាងនេះទៀតនោះម្ចាស់ភោជនីយដ្ឋានដែលលក់គោជល់ឱ្យអ្នកត្រូវបានរង្វាន់រថយន្ត ក៏មានសំណាងទទួលទឹកប្រាក់ ១០ លានរៀលពីក្រុមហ៊ុនគោជល់ផងដែរ។ គេថាសំណាងពិតជាមានមែន ដូចពាក្យថាអ្នកលក់បានលុយ អ្នកផឹកបានឡាន។ សម្រាប់អ្នកដែលមិនទាន់មានសំណាង កុំទាន់អស់សង្ឃឹម ព្រោះថាគោជល់នៅមានរង្វាន់ជាច្រើនគ្រឿងទៀតរង់ចាំលោកអ្នកដូចជា ឡានម៉ាស្ដា អេឃ្លីបឆ្នាំ២០១៩ លុយសុទ្ធ ៥០០ ដុល្លារ ១០០ ដុល្លារ និងរង្វាន់មួយកំប៉ុង ជាច្រើនរង្វាន់ទៀតដែលនៅរង់ចាំលោកអ្នក។ #គោជល់ពិសារាល់ថ្ងៃឈ្នះរង្វាន់រាល់ថ្ងៃ #គោជល់រង្វាន់ធំជាងគេចែកពិត #គោជល់តើអ្នកតស៊ូដើម្បីអ្នកណា? (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ អ្នកលក់និងធ្វើគ្រឿងអលង្ការមាសម្នាក់នៅខេត្តកំពង់ស្ពឺបានត្រូវរង្វាន់ធំ របស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ គឺរថយន្ត Mazda Eclipse នៅពេលដែលលោកទៅពិសាអាហារពេលល្ងាចជាមួយគ្រួសារក្មួយស្រីរបស់គាត់ ក្រោយប្រឡងជាប់បាក់ឌុបថ្មីៗ នៅវេលាម៉ោង៨យប់កាលពីពេលថ្មីៗនេះ នៅក្នុងភោជនីយដ្ឋាន ថុល គាង ស្ថិតក្នុង ឃុំស្វាយរំពា ស្រុកបរសេធ ខេត្តកំពង់ស្ពឺ។
  លោកនាយករដ្ឋមន្ត្រី ស្កុត ម៉ូរីសុន ទទួលវ៉ាក់សាំងកូវីដ-១៩ ដែលអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Pfizer BioNTech នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងស៊ីដនី។ រដ្ឋាភិបាលអូស្ត្រាលីអះអាងថា ការចាក់វ៉ាក់សាំងពីសំណាក់លោក ម៉ូរីសុន ជាការបង្កើតការទុកចិត្តលើកម្មវិធីផ្ដល់វ៉ាក់សាំងរដ្ឋ។ ប្រជាជនវ័យចំណាស់ ក្រុមគ្រូពេទ្យ និងមន្ត្រីរដ្ឋាភិបាលមួយចំនួន ស្ថិតក្នុងក្រុមដែលទទួលវ៉ាក់សាំងដូសទីមួយនៅថ្ងៃទី២១ ខែកុម្ភៈ។      មុនមនុស្សដំបូងទទួលបានវ៉ាក់សាំង លោក ម៉ូរីសុន និយាយថា អូស្ត្រាលីបានបោះជំហានសំខាន់ៗ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP មេដឹកនាំអូស្ត្រាលីរូបនេះបន្តថា ការចាក់វ៉ាក់សាំង នឹងផ្ដោតលើអ្នកដែលងាយរងគ្រោះបំផុត និងអ្នកនៅជួរមុខ។    រដ្ឋាភិបាលអូស្ត្រាលី រំពឹងថា ប្រជាជនប្រមាណ៤លាននាក់ នឹងទទួលបានវ៉ាក់សាំងនៅត្រឹមខែមីនា ដោយផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ វ៉ាក់សាំង Pfizer ជាច្រើនម៉ឺនដូស កំពុងស្ថិតលើផ្លូវទៅកាន់មជ្ឈមណ្ឌលនានានៅទូទាំងប្រទេសដើម្បីចាក់ឱ្យប្រជាជនចាប់ពីថ្ងៃទី២២ ខែកុម្ភៈ។ ក្រៅពីវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិកនេះ អូស្ត្រាលីក៏គ្រោងប្រើវ៉ាក់សាំង AstraZeneca ផងដែរ។   យ៉ាងណាមិញ ប្រជាជនអូស្ត្រាលីខ្លះ ហាក់នៅរារែកក្នុងការទទួលវ៉ាក់សាំង។ នៅថ្ងៃទី២០ ខែកុម្ភៈ ប្រជាជនអូស្ត្រាលីមួយចំនួននៅទីក្រុង Melbourne នាំគ្នាដើរតាមផ្លូវដើម្បីតវ៉ានឹងអ្វីដែលពួកគេជឿថា ការចាក់វ៉ាក់សាំងដោយបង្ខំ។ ការស្ទង់មតិមួយរបស់សាកលវិទ្យាល័យអូស្ត្រាលីបង្ហាញថា ពលរដ្ឋអូស្ត្រាលីជិត២២ភាគរយ មិនចង់បានវ៉ាក់សាំងឡើយ។   អូស្ត្រាលី ស្ថិតក្នុងចំណោមប្រទេសដែលធ្វើបានល្អក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ។ ប្រទេសដែលមានប្រជាជនសរុប២៥លាននេះ កត់ត្រាករណីវិជ្ជមានចំនួនជិត២៩០០០នាក់ និងមានអ្នកស្លាប់៩០៩នាក់។ អូស្ត្រាលី គ្មានករណីឆ្លងសូម្បីតែមួយចំនួនពីរថ្ងៃហើយដែរ៕ 
អូស្ត្រាលី ចាប់ផ្ដើមកម្មវិធីចាក់សាំងកូវីដ-១៩ របស់ខ្លួនហើយនៅថ្ងៃទី២១ ខែកុម្ភៈ។ នាយករដ្ឋមន្ត្រី ស្កុត ម៉ូរីសុន ស្ថិតក្នុងចំណោមអ្នកអាទិភាពដែលទទួលបានវ៉ាក់សាំងដូសទីមូយ មុនការចាប់ផ្ដើមទ្រង់ទ្រាយទូទាំងប្រទេសនៅថ្ងៃបន្ទាប់។ មុនការចាក់នេះ គេឃើញមានការតវ៉ាផងដែរ ដោយប្រជាជនអូស្ត្រាលីខ្លះជឿថា ការចាក់វ៉ាក់សាំងនេះជាការតម្រូវ មិនមែនស្ម័គ្រចិត្តឡើយ។
លោក គង់ សោភ័ណ្ឌ បានព្រមានថា បើម្ចាស់ដេប៉ូ មិនព្រមរុះរើចេញតាមការកំណត់ទេនោះ អាជ្ញាធរនឹងអនុវត្តតាមវិធានការច្បាប់។ ថ្លែងចំពោះមុខប្រជាពលរដ្ឋ និងអាជ្ញាធរ រួមទាំងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី១៩ មិថុនា អភិបាលខេត្តកណ្ដាលរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«ម្ចាស់ដេប៉ូ ឈឿន ម៉ានី រុះរើចេញជាបន្ទាន់ ក្នុងរយៈពេល៧ថ្ងៃ ប្រសិន បើមិនព្រមរុះរើឱ្យអស់ទេ គឺអាជ្ញាធរនឹងត្រូវរឹបអូសសម្ភារទៅសាលាស្រុកមុខកំពូលទាំងអស់ ហើយត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។   ជាមួយគ្នានេះលោក គង់ សោភ័ណ្ឌ ក៏សំណូមពរទៅកាន់ចៅអធិការ និងគណៈកម្មាធិការវត្តព្រែកអញ្ចាញ ឱ្យឈប់ជួលដីវត្តឱ្យបុគ្គល ឬម្ចាស់អាជីវកម្មណា ប្រកបរបររកស៊ីនៅបរិវេណវត្តទៀតឡើយ ព្រោះកុំឱ្យកើតមានជម្លោះជាថ្មី ជាពិសេសប៉ះពាល់ដល់ទីកន្លែងស្ងប់ស្ងាត់នៃវិស័យព្រះពុទ្ធសាសនា។    វិធានការដំណោះស្រាយនេះ បានកើតឡើងបន្ទាប់ពីពលរដ្ឋបាននាំគ្នាចេញតវ៉ាឱ្យម្ចាស់អាជីវកម្មខាងលើរុះរើចេញពីវត្តប៉ុន្មានថ្ងៃនេះ។ មូលហេតុដែលពលរដ្ឋ ចេញមុខតវ៉ានេះ ដោយសារតែដេប៉ូខ្សាច់ ឈឿន ម៉ានី រំលោភកិច្ចសន្យាលើការជួលដីវត្ត ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥។ ក្នុងកិច្ចសន្យាជួលដីនេះ គឺមានការព្រមព្រៀងគ្នារវាងលោក ស៊ឹម ប៉ុន ជាគណៈកម្មាធិការអាចារ្យវត្ត ដោយបានឯកភាពគ្នាជួលដីនៅខាងមុខវត្តព្រែកអញ្ចាញ ឱ្យទៅឈ្មោះ ឈឿន ប៊ុនឆាន និង ឈឿន ម៉ានី ដើម្បីធ្វើអាជីវកម្មក្រួស-ខ្សាច់ រយៈពេល៣ឆ្នាំ។    ប៉ុន្តែម្ចាស់អាជីវកម្មរូបនេះ មិនបានអនុវត្តតាមកិច្ចសន្យាឡើយ ពោលគឺពួកគេនៅតែបន្តយកគ្រឿងចក្រទៅជីកដីវត្តជាប់មាត់ទន្លេរួច ដឹកយកទៅលក់ជារៀងរាល់ថ្ងៃ ទោះបីកិច្ចសន្យាត្រូវបានអស់សុពលភាពរយៈពេល ១១ខែកន្លងមកហើយ ខណៈគណៈកម្មាការវត្តសម្រេចឈប់ជួលដីឱ្យបន្ត ដើម្បីយកទីនោះទៅធ្វើជារមណីយដ្ឋានសាធារណៈជូនប្រជាពលរដ្ឋវិញ៕      
ភ្នំពេញ៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានទុកពេល៧ថ្ងៃ ឱ្យម្ចាស់ដេប៉ូខ្សាច់ ឈឿន ម៉ានី ដែលរំលោភដីវត្តព្រែកអញ្ចាញ រុះរើចេញពីវត្តរតនៈបុប្ផារាមហៅ(វត្តព្រែកអញ្ចាញ) ជាបន្ទាន់។ ការសម្រេចរបស់លោក គង់ សោភ័ណ្ឌ ធ្វើឡើងបន្ទាប់ពីរកឃើញថា ម្ចាស់ដេប៉ូមួយនេះ បានរំលោភកិច្ចសន្យាជួលដីវត្ត។
អ្នកធាត់ ចង់ស្គម រីឯអ្នកស្គម ចង់ធាត់។ គិតទៅ ពិតជាពិបាកផ្គាប់ចិត្តមនុស្សមែន។ អ្នកធាត់ ឃើញអី ក៏ឃ្លាន ហើយញ៉ាំតែបន្តិចសោះ ក៏ឡើងគីឡូដែរ រីឯស្គម ឃើញអី ក៏ឆ្អែត ហើយទោះបីញ៉ាំច្រើន ក៏មិនឡើងគីឡូ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត ក្នុងការជម្រុញឲ្យអ្នកញ៉ាំអាហារ ឲ្យបានច្រើនជាងមុន ៖ ១ ហាត់ប្រាណរាល់ថ្ងៃ ដើម្បីបញ្ចេញញើស និងថាមពល ដូច្នេះ ពេលអ្នកហត់ អ្នកនឹងញ៉ាំច្រើនជាងធម្មតា ២ ញ៉ាំអាហារពេលព្រឹកជាប្រចាំ ដើម្បីជំរុញដល់ការរំលាយអាហារ ៣ ញ៉ាំអាហារតិចៗ តែច្រើនដង ៤ ញ៉ាំអាហារសម្រន់ ដែលមានសុខភាពល្អ ៥ រៀបចំអាហារឲ្យមានសោភ័ណភាព និងងាយស្រួលទទួលទាន ៦ របៀបកន្លែងញ៉ាំអាហារឲ្យមានផាសុកភាព និងឆ្ងាញ់ពិសារ ៧ ញ៉ាំអាហារជុំគ្នាជាមួយមិត្តភក្តិ ឬដៃគូរបស់អ្នក ៨ ញ៉ាំអាហារឲ្យបានច្រើនមុខផ្សេងៗគ្នា ៩ ញ៉ាំទឹកផ្លែឈើ ដើម្បីជម្រុញដល់ក្រពះពោះវៀនរបស់អ្នក ឲ្យធ្វើការបណ្តេញជាតិពុល និងកាកសំណល់ចេញឲ្យអស់ ១០ ធ្វើអាហារដែលអ្នកចូលចិត្ត ញ៉ាំដោយខ្លួនឯង៕ ត្រួតពិនិត្យដោយ www.health.com.kh
តើអ្នកមិនសូវញ៉ាំបាយមែនទេ? តើអ្នកចេះតែមានអារម្មណ៍ថាឆ្អែតមែនទេ?
កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលផ្ដុំគំនិតច្នៃប្រឌិត យកមកពិភាក្សា, បំផុសគំនិត តាមរយៈស្នាដៃសិល្បៈ ស្ថាបត្យកម្ម បច្ចេកវិទ្យា ដើម្បីស្វែងរកដំណោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលពិភពលោកកំពុងជួបប្រទះ។    សកម្មភាពឡើងបទបង្ហាញរបស់អ្នកចូលរួម ក្នុងកម្មវិធី «Climate Futures #2»។ «ការប្រែប្រួលអាកាសធាតុមិនមែនគ្រាន់តែជាបញ្ហារបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ឬវិស័យណាមួយនោះទេ គឺវាជាបញ្ហាទាំងអស់គ្នា។ ដូច្នេះអ្នកទាំងអស់គ្នាត្រូវចូលរួមដោះស្រាយបញ្ហានេះ»។ នេះជាការលើកឡើងរបស់លោក Piti Srisangnam នាយកប្រតិបត្តិ នៃមូលនិធិអាស៊ាន (ASEAN Foundation)។    លោក Piti Srisangnam នាយកប្រតិបត្តិ នៃមូលនិធិអាស៊ាន (ASEAN Foundation)។  នាសន្នីសីទនោះ លោក Piti Srisangnam មើលឃើញថាសិល្បៈជាមធ្យាបាយមួយ ដែលធ្វើឱ្យមនុស្សយល់កាន់តែច្បាស់ពីបម្រែបម្រួលអាកាសធាតុ តាមរយៈស្នាដៃរបស់ពួកគេ។ លោកបន្តថា សិល្បករមានមធ្យោបាយពិសេសៗពន្យល់មនុស្សទូទៅឱ្យយល់ពីបញ្ហាកាន់តែលម្អិត តាមរយៈស្នាដៃរបស់ពួកគេ។    សិល្បៈមានច្រើនទម្រង់។ សិល្បៈមិនមែនត្រឹមតែជាគំនូរ, ការដំឡើង ឬផ្ទាំងទស្សនិយភាពប៉ុណ្ណោះទេ ប៉ុន្តែសិល្បៈអាចពន្យល់មនុស្សឱ្យមើលឃើញពីបញ្ហា ដែលមនុស្សទូទៅមើលមិនឃើញ ឬមិនយល់ តាមរយៈការពន្យល់ដោយប្រើប្រាស់ស្នាដៃសិល្បៈរបស់ពួកគេ។    សិល្បករ និងអ្នកច្នៃប្រឌិតមកពីបណ្ដាប្រទេសផ្សេងៗគ្នា នាកម្មវិធី «Climate Futures #2»។  សម្រាប់លោក មិន ចណ្ឌីណាវុធ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មើលឃើញពីសារៈសំខាន់ នៃសិល្បលើការទប់ស្កាត់បម្រែបម្រួលអាកាសធាតុនេះដែរ។ ការចូលរួមរបស់សិល្បករ ទៅលើការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ តាមរយៈស្នាដៃសិល្បៈក្រោមទម្រង់ ឬរូបភាពផ្សេងៗ ដើម្បីអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។   លោក មិន ចណ្ឌីណាវុធ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក មិន ចណ្ឌីណាវុធ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាកម្មវិធី «Climate Futures #2»។  លោកមានប្រសាសន៍ថា៖ «ជាការពិតសិល្បករមានសារសំខាន់ ដោយសារគាត់ជាតួអង្គមួយដែលពលរដ្ឋភាគច្រើនស្គាល់។ ដូច្នេះហើយការសម្ដែង ការបង្ហាញទម្រង់ណាមួយក្នុងការទប់ស្កាត់ ឬការពារ(បម្រែប្រមួលអាកាសធាតុ)វាជះឥទ្ធិពលឱ្យពលរដ្ឋយកគំរូតាម។ អ៊ីចឹងហើយ ការចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុ វាធ្វើឱ្យមានការចូលរួមចំណែកច្រើនពីប្រជាពលរដ្ឋ»។   ក្នុងសន្នីសីទរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា បទបង្ហាញ, ការពិភាក្សា, សិក្ខាសាលា, កំណាព្យ, ការបំផុសគំនិត, គំនិត Environmentally Friendly, បច្ចេកវិទ្យាត្រូវបានធ្វើឡើងយ៉ាងឈ្មុសឈ្មុល ដើម្បីជាដំណោះស្រាយ ឆ្ពោះទៅកាន់ការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។    «ដោយសារសិល្បៈ គឺជាលំហនៃគំនិត។ សិល្បករមានតួនាទីក្នុងការបំផុសគំនិត ដោយលើកយកប្រធានបទបរិស្ថានយកទៅកែច្នៃ ជាស្នាដៃសិល្បៈ ដើម្បីបង្ហាញសម្រាប់ការយល់ដឹង»។ នេះជាការលើកឡើងរបស់អ្នកស្រី យឹម ម៉ាលីន សិល្បករសហសម័យ ពីមជ្ឈមណ្ឌលសិល្បៈ Blue Art Center ខេត្តសៀមរាប។ នាកម្មវិធីនោះ អ្នកស្រីបានបង្ហាញពីស្នាដៃសិល្បៈរបស់ខ្លួន ដែលជាស្នាដៃសិល្បៈកែច្នៃរបស់របស់ប្រើប្រាស់ឡើងវិញ ដែលអ្នកស្រីហៅថា «Travelling Through Time»។    អ្នកស្រី យឹម ម៉ាលីន សិល្បករសហសម័យ ពីមជ្ឈមណ្ឌលសិល្បៈ Blue Art Center ខេត្តសៀមរាប។ ស្ត្រីខ្មែររូបនេះបន្ថែមថា កម្មវិធី «Climate Futures #2»នេះ គឺជាផ្នែកមួយដ៏សំខាន់ ចំពោះប្រជាជាតិអាស៊ាន បានស្វែងយល់ឱ្យស៊ីជម្រៅ លើវប្បធម៌ ជំនឿ សាសនា ប្រពៃណី និងសិល្បៈជាដើម។ អ្នកស្រីរៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួនដូច្នេះ៖ «ខ្ញុំមានភាពកក់ក្ដៅ ដែលបានសហការគ្នាផ្លាស់ប្ដូរនូវបទពិសោធ ដើម្បីដើរទៅរកនិរន្តរភាព សហគមន៍មួយដែលមានជោគវាសនារួម»។    មិនខុសពីការលើកឡើងរបស់អ្នកចូលរួមទាំងអស់ខាងលើឡើយ អ្នកស្រី Ute Meta Bauer ក៏មើលឃើញពីសារសំខាន់នៃសិល្បៈ ក្នុងការចូលរួមទប់ស្កាត់ និងស្វែងរកដំណោះស្រាយរួមគ្នា លើបញ្ហាបម្រែបម្រួលអាកាសធាតុ។    អ្នកស្រី Ute Meta Bauer ស្ថាបនិកមជ្ឈមណ្ឌលសិល្បៈសហសម័យ នៃសកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ប្រទេសសិង្ហបុរី ។  ស្ថាបនិកមជ្ឈមណ្ឌលសិល្បៈសហសម័យ នៃសកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ប្រទេសសិង្ហបុរី មានប្រសាសន៍ថា សិល្បមានឥទ្ធិពលក្នុងការនិយាយទៅកាន់មនុស្ស ហើយសិល្បៈក៏អាចទាក់ទាញទេសចរឱ្យយល់អំពីសារៈសំខាន់ នៃកន្លែងធម្មជាតិដែលពួកគេទៅកម្សាន្ត។ សាស្ត្រចារ្យរូបនេះ បន្តថា ភាពទាក់ទាញនៃសិល្បៈ វាធ្វើឱ្យអ្នកទស្សនាមានការចងចាំរឿងទាំងនោះ បានយូរអង្វែងជាង និងលម្អិតជាង។    អ្នកស្រីបង្ហាញសុទិដ្ឋិនិយមខ្លួនដូច្នេះ៖ «វាពិតជាមានសារៈសំខាន់ណាស់ ដែលអ្នកសិល្បៈមកពីប្រទេសផ្សេងៗគ្នាអាចចូលរួមជាមួយគ្នានៅកន្លែងតែមួយ ជាមួយនឹងវត្តមានពីអ្នកមកពីស្ថាប័នរដ្ឋ ដើម្បីផ្លាស់ប្ដូរគំនិត និងចក្ខុវិស័យ។ វាជាពេលមួយ  យើងទាំងអស់គ្នាគួររួមដៃគ្នា និងយោគយល់គ្នា ក្នុងការទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ ស្របពេលពួកយើងកំពុងរងគ្រោះជាបណ្ដើរៗ»។    គួរជម្រាបផងដែរថា «Climate Futures» ជាកម្មវិធីមួយ ក្រោមគម្រោង KONNECT ASEAN ដែលគាំទ្រពី ASEAN-Republic នៃ Korea Cooperation Fund ដែលជួយដល់ មូលនិធិអាស៊ាន (ASEAN FOUNDATION)។ KONNECT ASEAN បានរៀបចំកម្មវិធី«Climate Futures» ទី១ ក្នុងឆ្នាំ២០២២ យ៉ាងជោគជ័យនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី និងបន្តធ្វើលើកទី២ ឆ្នាំ២០២៣នេះ នៅខេត្តសៀមរាប ប្រទេសកម្ពុជា៕ 
សៀមរាប៖ អ្នកចូលរួមចំនួន៣៥នាក់ មកពីវិស័យផ្សេងៗគ្នា ដូចជាសិល្បករ, សាស្ត្រាចារ្យ, អ្នកស្រាវជ្រាវ, អ្នកបង្កើតគោលនយោបាយ និងស្ថាប័នក្រសួង មកពីតំបន់អាស៊ី, កូរ៉េ និងបណ្ដាប្រទេសមួយចំនួនទៀត បានចូលរួមសន្នីសីទ «Climate Futures #2»។ សន្នីសីទនេះធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅក្រុងសៀមរាប ខេត្តសៀមរាប។ 
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការថយចុះចំនួន ៦៥គ្រឿង បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានចំនួន ២៧៩គ្រឿង ។ ហើយក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់៤៥តោន៕    
លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់បានរថយន្តដឹកលើទម្ងន់ចំនួន ២១៤គ្រឿង និងបានផាកពិន័យប្រាក់បានចំនួន ៤៧៤,៣០០,០០០រៀល (គិតជាដុល្លារ ១១៨,៦០០)នៅក្នុងខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការក្រសួងដឹកជញ្ជូន។
  ម៉ាឡេស៊ី បានដាក់ប្រទេសក្រោមបទបញ្ជារឹតត្បិតការធ្វើដំណើរតាំងពីថ្ងៃទី១៨ ខែមីនាមកម្លេះ និងត្រូវបន្តរហូតដល់ថ្ងៃទី៩ ខែមិថុនានេះ ដើម្បីទប់ស្កាត់ការរាតត្បាតនៃ COVID-19 នៅក្នុងប្រទេស។   ដោយមើលឃើញថា ស្ថានភាពអ្នកឆ្លងកូរ៉ូណាវីរុស មានការធ្លាក់ចុះ ម៉ាឡេស៊ី សម្រេចដាក់ចេញវិធានការថ្មី ដើម្បីបើកប្រទេសឡើងវិញ។ ថ្លែងតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃទី៧ ខែមិថុនា លោក មូហ៊ីឌីន យ៉ាស៊ីន (Muhyiddin Yassin) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានលើកឡើងថា៖ « ម៉ាឡេស៊ី បានទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងសកល (COVID-19) បានយ៉ាងជោគជ័យ ហើយឥឡូវនេះ ម៉ាឡេស៊ី នឹងឈានដល់ ដំណាក់កាលជាសះស្បើយ»។ ដំណាក់កាលជាសះស្បើយនេះ នឹងចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនាខាងមុខនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា។    តាមរយៈ «ដំណាក់កាលជាសះស្បើយ» នេះ ម៉ាឡេស៊ី នឹងអនុញ្ញាតឲ្យដំណើរការសកម្មភាពមួយចំនួនឡើងវិញ ប៉ុន្តែត្រូវស្ថិតក្រោមលក្ខខណ្ឌខ្លះ។ បើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ស្ទើរតែសកម្មភាពអប់រំ សង្គម សកម្មភាពសាសនា ជំនួញ វិស័យសេដ្ឋកិច្ច នឹងបើកដំណើរការឡើងវិញ ប៉ុន្តែត្រូវគោរពតាមនីតិវិធីស្តង់ដាមួយចំនួន ដើម្បីទប់ស្កាត់ការកើនឡើងនៃ COVID-19 សារជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។    ផ្អែកតាមដំណាក់កាលជាសះស្បើយនេះ ម៉ាឡេស៊ី នឹងបើកឲ្យមានការធ្វើដំណើរឆ្លងរដ្ឋឡើងវិញ លើកលែងតែរដ្ឋមួយចំនួន ដែលស្ថិតក្រោមវិធាននៃការរឹតត្បិតការធ្វើដំណើរ។ ចំណែកពលរដ្ឋម៉ាឡេស៊ី ដែលនៅបរទេស ក៏ត្រូវគេអនុញ្ញាតឲ្យត្រលប់ចូលប្រទេសវិញដែរ ប៉ុន្តែស្ថិតក្រោមវិធានចត្តាឡីស័ក។ ចំណែកសាលារៀន រដ្ឋាភិបាល បានបញ្ជាក់ថា មិនទាន់បានសម្រេចឡើយ ជុំវិញការបើកឲ្យសិស្សចូលរៀនឡើងវិញ។    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែមិថុនា ម៉ាឡេស៊ីមានករណីឆ្លង COVID-19 សរុបចំនួន ៨៣០៣ករណី អ្នកស្លាប់ចំនួន ១១៧នាក់ និងអ្នកជាសះស្បើយមានចំនួន ៦៦៣៥នាក់៕ 
បន្ទាប់ពីស្ថានភាពជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស(COVID-19) នៅក្នុងប្រទេសមានស្ថានភាពធូរស្រាល ម៉ាឡេស៊ី នឹងចាប់ផ្តើម «ដំណាក់កាលជាសះស្បើយ» នៅក្នុងប្រទេស នាពេលឆាប់ៗខាងមុខ។ នេះបើតាមសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃទី៧ ខែមិថុនា។
  ខណៈពេលដែលបុរសមានអ័រម៉ូនភេទ តេស្តូស្តេរ៉ូនដែលអាចឲ្យមានអារម្មណ៍ចង់រួមភេទគ្រប់ពេលនោះ តែស្ត្រីវិញត្រូវបានបង្កើតឡើងដោយអ័រម៉ូនដែលមានលក្ខណៈសាំញ៉ាំច្រើនបំផុត ដែលអាចនាំឲ្យនាងមានពេលវេលាតិចតួចណាស់ក្នុងមួយខែ ក្នុងការចង់បានការរួមភេទបំផុតនោះ។ បើសិនជាអ្នកពិតជាចង់ដឹងថាពេលណាមនុស្សស្រីចង់ការរួមភេទបំផុតនោះ សូមតាមដានជាមួយខ្ញុំទាំងអស់គ្នាដូចខាងក្រោមនេះ៖ក្នុងពេលជ្រុះអូវ៉ុល ការជ្រុះអូវ៉ុលគឺជាពេលវេលាដ៏ល្អបំផុតក្នុងការរួមមេត្រី ព្រោះតែពេលនេះមនុស្សស្រីមានអ័រម៉ូនច្រើនកំពុងតែប្រមូលផ្តុំគ្នាបញ្ចេញ ជាពិសេសអ័រម៉ូន អេស្ត្រូជែនតែម្តង។ ក្នុងពេលជាមួយគ្នានេះដែរ អ័រម៉ូនប្រូជេស្តេរ៉ូនក៏ឡើងខ្ពស់ដែរ។ ហេតុដូច្នេះហើយអារម្មណ៍មនុស្សស្រីនឹងពុះកញ្ជ្រោលកាន់តែខ្លាំងក្នុងពេលនេះឯង។ ក្រៅពីនេះ ស្ត្រីក៏ត្រូវបានបញ្ចេញនូវសារធាតុជាច្រើនពីក្នុងខ្លួនផងដែឬក្នុងពេលដែលនាងចាប់អារម្មណ៍លើបុរសណាម្នាក់ក្នុងពេលនេះ។ ដូច្នេះ វាអាចជាពេលវេលាដ៏ល្អបំផុតសម្រាប់ការផ្តល់ម៉ាស្សាដល់នាងហើយ។   ក្នុងពេលមករដូវ អ្នកប្រហែលជាយល់ថាវាគឺជារឿងចម្លែកណាស់ហើយ ប៉ូន្តែនេះគឺជាអាថ៌កំបាំងតិចតួចមួយសម្រាប់ពេលវេលាប្រចាំខែរបស់មនុស្សស្រី ហើយក៏ជាពេលវេលាដែលនាងមានចំណង់ផ្លូវភេទខ្លាំងដែឬ។ នេះដោយសារតែអ័រម៉ូនជាច្រើនដែលចូលរួមឲ្យមានដំណើរការមករដូវនេះធ្វើឲ្យនាងមានភាពស្រើបស្រាលខ្លាំងបំផុតតែម្តង។ ជាមួយគ្នានេះដែរ បើសិនជាអ្នករួមភេទជាមួយមនុស្សស្រីក្នុងពេលនាងមករដូវបែបនេះ គឺមិនអាចមានផ្ទៃពោះបានឡើយ ដូច្នេះអ្នកពិតជាអាចប្រើសកម្មភាពផ្លូវភេទបានកាន់តែច្រើនផងដែរ។ ដើម្បីឲ្យដំណើរការនៃការរួមភេទកាន់តែមានផាសុកភាព ចូរកុំភ្លេចប្រើទឹករំអិលបន្ថែមផង។   នៅត្រីមាសទីពីរនៃការមានផ្ទៃពោះ ក្នុងត្រីមាសទីពីរនៃការមានផ្ទៃពោះ វាបែរជាមានការកើនឡើងនូវអ័រម៉ូនអេស្ត្រូជែន និងប្រូជេស្តេរ៉ូលគួរឲ្យកត់សម្កាល់ទៅវិញ។ យ៉ាងណាមិញ ស្ត្រីភាគច្រើនមិនបានដឹងងំពីរឿងនេះទេ ដោយសារតែវាកើតឡើងជាមួយគ្នានឹងអាការៈផ្សេងៗទៀតនៃការមានផ្ទៃពោះដូចជា ចេញមុនលើរាងកាយ ចង្អោ និងអស់កម្លាំង។ ខណៈពេលដែលចំណង់ផ្លូវភេទឡើងខ្លាំងក្នុងត្រីមាសទីពីរនៃការមានផ្ទៃពោះ តែវានឹងថយចុះវិញនៅត្រីមាសទីបី៕   ត្រួតពិនិត្យដោយ www.health.com.kh
ខណៈពេលដែលមានពេលវេលាច្រើនដែលស្ត្រីចូលចិត្តចៀសវាងភាពស្និទ្ធស្នាលជាមួយដៃ ប៉ុន្តែវាក៏មានពេលវេលាច្រើនទៀតដែលពួកគេពិតជាចង់បានការរួមភេទខ្លាំងបំផុតដែរ។ បើយើងនិយាយអំពីរចនាសម្ព័ន្ធរាងកាយរបស់មនុស្សស្រីគឺខុសគ្នាដាច់ពីមនុស្សប្រុសតែម្តង។
មួយគ្រាប់របស់ Gabriel Martinelli គ្រប់គ្រាន់ដើម្បីជួយក្រុមលោក Mikel Arteta ទទួលបាន៣ពិន្ទុបន្ថែម សម្រាប់ការប្រកួតទល់ Leicester ក្នុងជំនួបលីគសប្តាហ៍ទី២៤ ថ្ងៃទី២៥ ខែកុម្ភៈ។  ៣ពិន្ទុបន្ថែមនេះ កាំភ្លើងធំនៅរក្សាចំណាត់ថ្នាក់កំពូលតារាងដដែល ដោយមាន៥៧ពិន្ទុ នាំមុខគូប្រជែង Man City ចំនួន២ពិន្ទុ។ Man City កើនដល់៥៥ពិន្ទុ ក្រោយយកឈ្នះ Bournemouth ៤-១ ក្នុងការប្រកួតសប្តាហ៍ទី២៥របស់ពួកគេ។ ៤គ្រាប់របស់ក្រុមមេឃខៀវសម្រេចបានដោយ Julian Alvarez Erling Haaland Phil Foden និងធ្វើឱ្យចូលទីខ្លួនឯងរបស់ Chris Mepham ឯមួយគ្រាប់របស់ Bournemouth ធ្វើបានដោយ Jefferson Lerma។   ក្រឡេកទៅ Liverpool ឯណោះវិញ នៅតែយ៉ាប់យ៉ឺនដដែលក្រោយមិនអាចរកបាន៣ពិន្ទុ ក្នុងជំនួបសប្តាហ៍ទី២៣។ ហង្សក្រហមបានត្រឹមស្មើ ០-០ ប៉ុណ្ណោះទល់ Crystal Palace។ ក្រុមលោក Jurgen Klopp រកបាន៣៦ពិន្ទុ ពីការប្រកួត២៣លើក តាមពីក្រោយក្រុមលេខ៤ Tottenham Hotspur ចំនួន៦ពិន្ទុ។   Leeds United គេចផុតតំបន់ត្រូវកាត់ចោល តាមរយៈជ័យជម្នះលោកក្រុម Southampton ១-០ ស្របពេល Everton ចូលតំបន់គ្រោះថ្នាក់វិញក្រោយចាញ់ Aston Villa ២-០។ Bournemouth រួម Southampton សុទ្ធតែនៅតំបន់ត្រូវកាត់ចោល៕  
Arsenal នៅរក្សាចំណាត់ថ្នាក់កំពូលតារាង Premier League ក្រោយយកឈ្នះ Leicester City ១-០ ស្របពេលម្ចាស់ការពារតំណែងជើងឯក Manchester City លត់ AFC Bournemouth ៤-១។ Livepool យ៉ាប់យ៉ឺនក្នុងការប្រជែងតំណែង Top4 បន្ទាបពីបានត្រឹមស្មើ Crystal Palace ០-០។
  សេចក្តីជូនដំណឹងរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី២១ មករា ឆ្នាំ២០១៩ ក្រុមប្រឹក្សាបរធនបាល បានអនុម័តលើផែនការសកម្មភាពការងារប្រចាំឆ្នាំ២០១៩  ដោយផ្តោតសំខាន់ និងយកចិត្តទុកដាក់លើ៣ចំណុច។ ចំណុចទី១ ពង្រឹងការរៀបចំប្រព័ន្ធគ្រប់គ្រងសមាជិក និងការគ្រប់គ្រងមូលនិធិ។ ចំណុចទី២ រៀបចំបង្កើតព្រឹត្តិការណ៍ និងសកម្មភាពនានា ដើម្បីធ្វើការកៀរគរ ការបរិច្ចាកឲ្យបានកាន់តែច្រើន និងចំណុចទី៣ បង្កើនការផ្សព្វផ្សាយ  និងទំនាក់ទំនងសាធារណៈ អំពីមូលនិធិឲ្យបានកាន់តែទូលាយ។    ក្នុងឆ្នាំ២០១៨ មូលនិធិគន្ធបុប្ផាកម្ពុជា  បានទទួលមូលនិធិជាសាច់ប្រាក់ ជាង៧,១៧លានដុល្លារ និងទទួលបានដីមួយកន្លែងទំហំជាង១០០០ម៉ែត្រក្រឡា ដែលមានតម្លៃជិត ៨លានដុល្លារ។ នេះបើសេចក្តីជូនដំណឹងខាងលើ៕ 
ភ្នំពេញ៖ គិតត្រឹមខែមករា ឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជា បានផ្តល់ប្រាក់១៤២ពាន់លានរៀល (ប្រមាណ៣៥,៥០លានដុល្លារ) ដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងនោះទឹកប្រាក់ជាង២៥លានដុល្លារ ត្រូវបានរដ្ឋផ្តល់ជូនបន្ថែម លើវិភាគទានដំបូងរបស់រដ្ឋាភិបាល ដែលមានជាង១០លានដុល្លារ។ 
  ករណីឆ្លងនៅឥណ្ឌា ភាគច្រើនស្ថិតនៅតំបន់ជនបទ ជាពិសេសការវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញរបស់បណ្តាអ្នកអត់ការងារធ្វើនៅក្នុងទីក្រុង ដោយសារតែការបិទប្រទេស។ ក្នុងចំណោមអ្នកឆ្លងជិត ២៤០ ០០០នាក់នៅឥណ្ឌា មាន៦៦៥០នាក់ស្លាប់ និង១១៤ ០៧៣នាក់ សះស្បើយ។   ពិភពលោកទាំងមូល មានអ្នកឆ្លងជិត៦.៩លាននាក់ ស្លាប់ជិត៤០ម៉ឺននាក់ និងសះស្បើយជាង៣.៣លាននាក់។ សហរដ្ឋអាមេរិក បន្តនាំមុខគេដោយមានករណីឆ្លងជិត២លាន បន្ទាប់មក ប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ និងចក្រភពអង់គ្លេស។ ចិនបច្ចុប្បន្នស្ថិតនៅលេខរៀងទី១៨៕  
ការឆ្លងជាង១២០០ករណីបន្ថែមទៀត នាំឲ្យឥណ្ឌាឡើងឈរលេខរៀងទី៦ជំនួសអ៊ីតាលីលើករណីឆ្លង COVID-19។ បច្ចុប្បន្ន ឥណ្ឌាមានអ្នកឆ្លងសរុប ២៣៧ ៣៩៥នាក់ ខណៈអ៊ីតាលី មាន២៣៤ ៥៣១នាក់។ នេះបើយោងតាមតួលេខដែលប្រមូលដោយសាកលវិទ្យាល័យអាមេរិក Johns Hopkins។
ដើម្បីជំរុញការអនុវត្ត «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងខេត្តហឺណាន នៃប្រទេសចិន ប្រារព្ធព្រឹត្តិការណ៍ពិរព័ណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor។   សម្រាប់ការបង្ហាញពីវប្បធម៌របស់កម្ពុជា និងវប្បធម៌ចិននេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប រៀបចំការបង្ហាញក្បាច់គុនល្បុក្កតោ និងក្បាច់គុនសាវលីញ ដែលជាក្បាច់គុនអត្ដសញ្ញាណរបស់ប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះ នឹងចាប់ផ្ដើមនៅម៉ោង ៧:៣០ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅខាងជើងប្រាសាទបាយ័ន ដោយមានអ្នកចូលរួមពីស្ថាប័នពាក់ព័ន្ធជាង ៥០០នាក់។   គោលបំណង នៃការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍រួម នៅខេត្តសៀមរាប ជាពិសេសទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនចិន ឲ្យមកទស្សនា និងវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត។   អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា លោក អ៊ួ តារ៉ា យល់ថា នេះ គឺជាឱកាសល្អសម្រាប់ផ្សព្វផ្សាយគុនល្បុក្កតោ ទៅកាន់ប្រទេសចិន និងពិភពលោក។ «គឺយើងអាចបង្ហាញពីអ្វី ដែលយើងមាន និងអ្វីដែលជារបស់ខ្មែរ តាមរយៈការបង្ហាញក្បាច់គុនរួមគ្នា។ ក្បាច់គុនសៅលីញ និងគុនល្បុក្កតោ សុទ្ធតែជាក្បាច់គុនមានប្រវត្តិដ៏យូលង់។»។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ៕
ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តហឺណាន នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍«When Shaolin Meets Bokator At Angkor» នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅខាងជើងប្រាសាទបាយ័ន។ តាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា រវាងខេត្តហឺណាន និងខេត្តសៀមរាប។
Premier League រដូវកាល ២០២១-២២ ដែលបានរងគ្រោះដោយសារបញ្ហាឆ្លងជំងឺកូវីដ-១៩ លើកីឡាករ បានធ្វើឱ្យការប្រកួតចំនួន២២ ត្រូវបានផ្អាក ក៏ព្រោះហេតុផលខ្វះខាតកីឡាករសម្រាប់ប្រកួត។ ពេលនោះលីគកំពូលអង់គ្លេសមួយនេះ ក៏រងការរិះគន់ពីសំណាក់ក្លិបទាំងអស់ ចំពោះការរៀបចំប្រកួតឡើងវិញ ដោយមិនសមស្របទៅនឹងវិបត្តិរបស់ពួកគេ។   សម្រាប់កំណែងទម្រង់ថ្មីនៃការស្នើសុំផ្អាកការប្រកួតនេះ នឹងត្រូវបានត្រួតពិនិត្យពីបញ្ហាតាមដំណាក់កាល ហើយក្លិបទាំងនោះអាចទទួលការអនុញ្ញាត បើសិនគណកម្មាធិការលីគ មានបញ្ហាពិតប្រាកដមែន។   «ច្បាប់ថ្មីនឹងមកជំនួសច្បាប់នៃការផ្អាកការប្រកួតដោយសារកូវីដ-១៩ ចាស់ ក្នុងនោះក៏រួមបញ្ចូលការត្រួតពិនិត្យបែបស្តង់ដារផងដែរ។ ច្បាប់ថ្មីអាចអនុញ្ញាតដល់ក្លិបដែលមានបញ្ហាមិនមានកីឡាករគ្រប់គ្រាន់ ហើយមានហេតុផលសមស្រប និងក្លិបដែលកំពុងមានបញ្ហា ព្យាយាមស្វែករកដំណោះស្រាយដើម្បីជៀសវាងការផ្អាកប្រកួត។»។ នេះបើតាមសេចក្តីថ្លែងការណ៍ Premier League។   សូមជម្រាបដែរថា ច្បាប់ថ្មីនេះទៀតសោត ក្រុមនីមួយៗអាចដាក់សំណើរសុំផ្អាកប្រកួតបាន ទាល់តែក្រុមរបស់ពួកគេ មានកីឡាករដែលឆ្លងកូវីដ-១៩ ចំនួន៤នាក់នៅក្នុងក្រុមទាំងមូល។ ការប្រកួតរដូវកាលថ្មីនៃក្របខណ្ឌ Premier League នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៦ ខែសីហា៕  
ការប្រកួតក្របខណ្ឌ Premier league ចាប់ពីរដូវកាល ២០២២-២៣ ទៅនឹងអាចស្នើសុំផ្អាកការប្រកួតបណ្តោះអាសន្ន ហើយសុំរៀបចំប្រកួតឡើងវិញ ប្រសិនបើមានបញ្ហាខ្វះខាតកីឡាករក្លិបនីមួយៗ បានកើតឡើង។ នេះបើតាម Premier League ថ្ងៃទី១៥ ខែមិថុនា។
ទស្សនាវដ្តី Forbes បានសិក្សាស្រាវជ្រាវចុងក្រោយបំផុត ដោយបង្ហាញពីតម្លៃកើនឡើងរបស់ក្លិប Man Utd រហូតដល់ ៤១២៣លានដុល្លារអាមេរិកនៅឆ្នាំ២០១៨នេះ។ រីឯក្លិបកីឡាបាល់អោប Dallas Cowboys របស់អាមេរិកបានកើនទៅដល់ ៤៨០០លានដុល្លារ។ ទស្សនាវដ្តីល្បីឈ្មោះលំដាប់ពិភពលោកមួយនេះ ក៏បានបង្ហាញពីតម្លៃក្លិបកីឡាចំនួន៨ផ្សេងទៀត ដែលក្នុងនោះមានក្លិបកីឡាបាល់ទាត់ពីរទៀតរួមមាន Real Madrid និង Barcelona ផងដែរ។ ខាងក្រោមនេះ Forbes នឹងបង្ហាញពីតម្លៃរបស់ក្លិបកីឡាទាំង១០ដែលមានតម្លៃថ្លៃជាងគេលើលោក៖ ១. ក្លិបកីឡាបាល់អោប Dallas Cowboys មានតម្លៃ ៤៨០០លានដុល្លារ ដែលមានម្ចាស់ជាអ្នកជំនួញអាមេរិក លោក Jerry Jones។ ២. ក្លិបបាល់ទាត់ Manchester United មានតម្លៃ ៤១២៣ពាន់លានដុល្លារ ដែលគ្រួសាររបស់ត្រកូល Glazer ជាអ្នកកាន់កាប់។ ៣. ក្លិបបាល់ទាត់ Real Mardrid មានតម្លៃ ៤០០៨លានដុល្លារ កាន់កាន់ដោយម្ចាស់ភាគហ៊ុនច្រើន។ ៤. ក្លិបបាល់ទាត់ Barcelona មានតម្លៃ ៤០៦៤លានដុល្លារ កាន់កាន់ដោយម្ចាស់ភាគហ៊ុនច្រើន។   ៥. ក្លិបកីឡាប៊េសប៊ល (Baseball) New York Yankees មានតម្លៃ ៤០០០លានដុល្លារ ដែលកាន់កាប់ដោយគ្រួសាររបស់អ្នកជំនួញ Steinbrenner។   ៦. ក្លិបបាល់អោប New England Patriots    មានតម្លៃ ៣៧០០លានដុល្លារ ដែលមានម្ចាស់ជាអ្នកជំនួញអាមេរិកលោក Robert Kraft    ៧. ក្លិបបាល់បោះ New York Knicks នៃក្របខណ្ឌ NBA មានតម្លៃ ៣៥៩០លានដុល្លារ ដែលកាន់កាប់ដោយក្រុមហ៊ុនរបស់អាមេរិក Madison Square Garden Company ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ ៨. ក្លិបបាល់បោះ Los Angeles Lakers នៃក្របខណ្ឌ NBA មានតម្លៃ ៣២៩០លានដុល្លារ ដែលកាន់កាប់ដោយលោក Philip Anschutz អ្នកជំនួញជនជាតិអាមេរិក និងគ្រួសារ Jerry Buss៕           ៨. ក្លិបកីឡាបាល់អោប New York Giants    មានតម្លៃ ៣២៩០លានដុល្លារ កាន់កាប់ដោយអ្នកជំនួញអាមេរិកពីររូបគឺលោក Steven Tisch និង John Mara។ ១០. ក្លិបកីឡាបាល់បោះ  Golden State មានតម្លៃ ៣១០០លានដុល្លារ ដែលមានអ្នកជំនួញជនជាតិអាមេរិកលោក Joe Lacobជាម្ចាស់៕
Manchester United នៅតែរក្សាតំណែងចំណាត់ថ្នាក់លេខ១ក្នុងនាមក្លិបកីឡាបាល់ទាត់មានតម្លៃថ្លៃជាងគេបំផុតលើលោក បើទោះពួកគេបានត្រឹមចំណាត់ថ្នាក់ទី២នៅ Premier League និងមិនទទួលបានពានអ្វីសោះនៅរដូវកាលចាស់ ២០១៧-២០១៨។ មិនតែប៉ុណ្ណោះ ក្លិបរហស្សនាមបិសាចក្រហមនេះអាចដណ្តើមកៅអីលេខរៀង២ក្នុងតារាងក្លិបកីឡាថ្លៃជាងគេលើលោកពីក្លិបកីឡាប៊េសប៊ល (Baseball) New York Yankees ទៀតផង ដោយតាមពីក្រោយក្លិបកីឡាបាល់អោប Dallas Cowboys របស់អាមេរិកដដែល។
  ការប្រកាសពានរង្វាន់កីឡាករ គ្រូបង្វឹកឆ្នើម នៃក្របខណ្ឌខេមបូឌានព្រីមៀរលីគរដូវកាល២០២២ បានបញ្ចប់ជាស្ថាពរ នៅផ្សារទំនើបអ៊ីអនម៉ល ថ្ងៃទី៦ ខែធ្នូ។ ក្លិបបាល់ទាត់ ភ្នំពេញក្រោន ឈ្នះពានរង្វាន់ជើងឯកខេមបូឌានព្រីមៀរលីគ រីឯវិសាខា ជើងឯករង និងក្លិបបាតល់ទាត់ព្រះខ័នរាជស្វាយរៀងទទួលបានចំណាត់ថ្នាក់លេខ៣។ បឹងកេតដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ជាប់ជាក្រុម fair play។   ការប្រគល់ពានរង្វាន់កីឡាករល្អជម្រើស១១នាក់ដំបូងប្រចាំរដូវកាល២០២២នៃក្របខណ្ឌខេមបូឌានព្រីមៀរលីគ។រូបពី PPC   សម្រាប់កីឡាករឆ្នើមក្នុងជម្រើស១១នាក់ល្អបំផុតប្រចាំរដូវកាល រួមមាន អ្នកចាំទី សាវែង សំណាង, ខ្សែប្រយុទ្ធ Andres Nieto និងខ្សែបម្រើ លឹម ពិសុទ្ធ មកពីក្លិបភ្នំពេញក្រោន ខ្សែការពារកណ្តាល សារ៉េត គ្រីយ៉ា, ខ្សែបម្រើ Mizino Mikaru និងខ្សែប្រយុទ្ធ Marcus Haber មកពីក្លិបព្រះខ័នរាជស្វាយរៀង, ខ្សែប្រយុទ្ធ សារ ទី ខ្សែការពារស្លាបស្តាំ អ៊ុក សុវណ្ណ ខ្សែការពារស្លាបឆ្វេង ឆេង ម៉េង មកពីក្លិបវិសាខា, ខ្សែបម្រើ ម៉ាត់ នូរុន ខ្សែប្រយុទ្ធ សៀង ចន្ធា មកពីក្លិបបឹងកេត។   លឹម ពិសុទ្ធ ដែលបង្ហាញទម្រង់លេខដ៏ល្អ និងបានរួមចំណែកយ៉ាងសំខាន់ដើម្បីជួយឱ្យក្រុមភ្នំពេញក្រោនឈ្នះពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា ខេមបូឌានព្រីមៀរលីគរដូវកាល២០២២ ជាប់ជាកីឡាករវ័យក្មេងឆ្នើមជាងគេប្រចាំឆ្នាំ។ ចំណែកពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំបានទៅ លោក Oleg Starynskyi របស់ក្រុមបាល់ទាត់ភ្នំពេញក្រោន។ ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ និងជាអ្នកទាត់បាល់បញ្ចូលទីបានច្រើនជាងគេសម្រាប់រដូវកាល២០២២ បានទៅខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Marcus Haber ក្រោយខ្សែប្រយុទ្ធសញ្ជាតិកាណាដារូបនេះរកបាន២៥គ្រាប់៕      
ខ្សែបម្រើ លឹម ពិសុទ្ធ ដែលជួយភ្នំពេញក្រោនឈ្នះជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល ២០២២ ក្លាយជាកីឡាករឆ្នើមវ័យក្មេងជាងគេ និងជាប់ជម្រើ ១១នាក់ល្អបំផុតប្រចាំឆ្នាំ ក្នុងកម្មវិធី CPL Football Award។ ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Marcus Haber ជាប់ជាកីឡាករឆ្នើមប្រចាំ អ្នករកគ្រាប់បាល់ច្រើនជាងគេ និងជាប់ជម្រើស១១នាក់ល្អបំផុតផងដែរ។ ពីធីប្រគល់ពានកីឡាករ គ្រូបង្វឹកឆ្នើមឆ្នាំ២០២២ ធ្វើនៅថ្ងៃទី៧ ខែធ្នូ នាផ្សារទំនើបអ៊ីអនម៉ល។