text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
1. ប្រសិនជាកូនរបស់អ្នកតែងតែមានចេតនារំខានដល់អ្នក នោះមានន័យថាអ្នកពុំបានផ្តល់ភាពកក់ក្តៅដល់គេឡើយ។ ដូចនេះ គេក៏មករកភាពកក់ក្តៅនេះដោយខ្លួនឯងពីអ្នក។ 2. នៅពេលដែលកូនអ្នកស្រាប់តែរៀនចេះកុហក នោះមានន័យថាអ្នកធ្លាប់មានទង្វើនេះ ទើបគេរៀនតាម។ 3. នៅពេលដែលកូនខ្វះជំនឿចិត្ត មានន័យថាអ្នកផ្តល់គំនិតដល់គេច្រើនជាងការលើកទឹកចិត្ត។ 4. នៅពេលដែលកូនអ្នកពុំហ៊ានប្រឈមមុខដោយខ្លួនឯង នោះមានន័យថានៅពេលដែលគេនៅតាំងពីតូច អ្នកតែងតែស្តីបន្ទោសឲ្យគេនៅចំពោះមុខមហាជន។ 5. នៅពេលដែលកូនអ្នកប្រែជាពុំក្លាហាន មានន័យថាអ្នកតែងតែជួយដោះស្រាយគេគ្រប់រឿង ទើបធ្វើឲ្យគេកំសាក។ 6. នៅពេលដែលកូនអ្នកកើតមានចិត្តច្រណែនច្រើន មានន័យថាអ្នកចូលចិត្តយកកូនអ្នកដទៃមកប្រៀបនឹងកូនរបស់ខ្លួន។ 7. នៅពេលដែលកូនរបស់អ្នកតែងតែខឹង មានន័យថាអ្នកផ្តល់ការសរសើរ និងលើកទឹកចិត្តដល់គេមិនបានគ្រប់គ្រាន់។ 8. នៅពេលដែលកូនគ្មានសុជីវធម៌ មានន័យថាអ្នកធ្វើគំរូឲ្យគេមើលមុន ទើបគេរៀនតាមអ្នកពីក្រោយ៕ ត្រួតពិនិត្យដោយ www.health.com.kh | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីការអប់រំដែលធ្វើឲ្យកូនអ្នកកើតមានបញ្ហា។ តើមានអ្វីខ្លះទៅ? |
ជាការប្រកួតដើម្បីរំលឹកគុណដល់អ្នកផ្តួចផ្តើមបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីបានបង្ហាញសមត្ថភាពក៏ពិតមែន តែពាន«គរុគុណ»ក៏ជាកត្តារួមចំណែកមួយក្នុងការអភិវឌ្ឍវិស័យកីឡាប៉េតង់នៅកម្ពុជាផងដែរ។ បន្ថែមលើនេះ វាជាចលករមួយក្នុងការវាស់ស្ទង់ និងជួយពង្រឹងសមត្ថភាពកីឡាករកីឡាការិនី សម្រាប់ត្រៀមការប្រកួតអន្តរជាតិផ្សេងៗ។ «នេះជាការប្រកួតមួយដ៏សំខាន់ មិនត្រឹមតែដើម្បីរំលឹកដល់អ្នក ដែលបានផ្តួចផ្តើមនោះទេ តែជាការហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពរបស់យើង សម្រាប់ត្រៀមការប្រកួតនានានៅពេលខាងមុខ ជាពិសេសការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជារបស់យើង»។ សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងដូចនេះ ពេលសម្តេចធ្វើជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់«គរុគុណ»នៅថ្ងៃទី៨ វិច្ឆិកា នាទីលានប៉េតង់ក្នុងពហុកីឡដ្ឋានជាតិ។ ក្នុងឱកាសនោះ សម្តេច ក៏បានរំលឹកពីប្រវត្តិនៃការកកើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាផងដែរ។ សម្តេច អះអាងថា អ្នកផ្តួចផ្តើមបង្កើតសហព័ន្ធ មិនមែនមានតែសម្តេច និងសម្តេច សុខ អាន នោះទេ ពោលគឺមានសម្តេច ហេង សំរិន លោក ព្រហ្ម ឌិន, លោក សោម ចិន និងឥស្សរជនជាច្រើនរូបទៀត។ សម្តេចឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីគុណសម្បត្តិរបស់កីឡាប៉េតង់យ៉ាងដូច្នេះថា៖«ពិតមែនថា ប៉េតង់ជាកីឡាមួយ ដែលស្រាល មិនធ្ងន់ដូចបាល់ទាត់ ឬកីឡាដទៃៗទៀត។ ប៉ុន្តែវាក៏ជាប្រភេទកីឡាមួយ ដែលមានលក្ខណ ដែលអាចជួយក្នុងការថែទាំសុខភាព ហើយជួយដល់ការរំងាប់អារម្មណ៍របស់យើង។ ទោះបីទីលានវាតូចហើយខ្លីក៏ពិតមែន តែដើរឲ្យច្រើនទៅ វាក៏ជួយហាត់ប្រាណដែរ»។ លោក សុខ សប្បាយណា អគ្គលេខាធិការនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានឲ្យនិយមន័យនៃពាក្យ«គរុគុណ»ថា ជាគុណដ៏ធំធេង ដែលយើងគួរតបស្នងខានពុំបាន។ ជាមួយគ្នានេះ លោក បានបង្ហាញពីគោលបំណងនៃការរៀបចំការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់«គរុគុណ»ថា គឺដើម្បីរំលឹក និងតបស្នងគុណូបការរបស់សម្តេច ស ខេង និងសម្តេច សុខ អាន និងថ្នាក់ដឹកនាំដទៃទៀត ដែលបានផ្តួចផ្តើម និងបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានៅឆ្នាំ១៩៩២។ អគ្គលេខាធិការរូបនេះ បន្ថែមថា តាំងពីកកើតមកដល់បច្ចុប្បន្នសហព័ន្ធដណ្តើមបានមេដាយលើឆាកអន្តរជាតិសរុបចំនួន៣០៦មេដាយ ក្នុងនោះមាស៨៨ ប្រាក់១០៨ និងសំរឹទ្ធ១១០។ តាមរយៈសមិទ្ធផលដ៏ត្រចះត្រចង់នេះ រួមជាមួយការគ្រងជើងឯកពិភពលោក៤ជំនាន់ជាប់គ្នារបស់លោកស្រី កែ ឡេង ជួយឲ្យពិភពលោកឲ្យតម្លៃថា កម្ពុជាជាប្រទេសមហាអំណាចលើប្រភេទកីឡាប៉េតង់។ នេះបើតាមការលើកឡើងរបស់លោក សុខ សប្បាយណា។ ការប្រកួតកីឡាប៉េតង់ដណ្តើមពានគរុគុណលើកទី១មានក្លិបសមាគមចំនួន៥៨មកពី១៦រាជធានីខេត្តចូលរួម និងមានកីឡាករកីឡាការិនីចូលរួមសរុបចំនួន៤៩៤ ដោយពួកគេប្រកួតប្រជែងគ្នាលើ៨វិញ្ញាសា។ ការប្រកួតប្រព្រឹត្តទៅចន្លោះពីថ្ងៃទី៦-៨ វិច្ឆិកា ឆ្នាំ២០២០ នៅទីលានប៉េតង់ក្នុងពហុកីឡដ្ឋានជាតិ៕ | ការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់«គរុគុណ»ធ្វើឡើងមិនត្រឹមតែដើម្បីរំលឹកនិងតបស្នងសងគុណអ្នកផ្តួចផ្តើម ឬស្ថាបនិកនោះទេ តែវាជាការរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពកីឡាករ ដើម្បីត្រៀមប្រជែងក្នុងការប្រកួតនានា ពិសេសការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ នេះជាការលើកឡើងរបស់សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ |
យុវជនខ្មែរមួយចំនួនដែលគាំទ្រសេចក្តីព្រាងច្បាប់ហាមស្លៀកពាក់ខើចលើខើចក្រោមនេះ អះអាងថា កម្ពុជាគួរមានច្បាប់នេះ ដើម្បីឲ្យពលរដ្ឋមានសណ្ដាប់ធ្នាប់និងក្រមសីលធម៌ល្អក្នុងសង្គម។ ក្នុងឯកសណ្ឋានជានិស្សិត កំពុងអង្គុយរំលឹកមេរៀនក្នុងហាងកាហ្វេមួយនៅម្ដុំផ្សារទួលទំពង កញ្ញា ជួង ល័យធាវី បានផ្ដល់កិច្ចសម្ភាសឲ្យសារព័ត៌មានថ្មីៗថា ការបង្កើតច្បាប់នេះ មិនមានអ្វីប៉ះពាល់ដល់កញ្ញាឡើយ ព្រោះកញ្ញាមិនមែនជាអ្នកនិយមស្លៀកពាក់ខ្លីលើខ្លីក្រោម។ កញ្ញា ជួង ល័យធាវី និង លោក សេង សំណាង ដែលជាអ្នកគាំទ្រសេចក្ដីព្រាងច្បាប់ស្ដីពីចំណាត់ស្លៀកពាក់។ កញ្ញា វ័យ២០ឆ្នាំរូបនេះ គឺជាអ្នកតាមដានព្រឹត្តិការណ៍សង្គមបាននិយាយថា ការកំណត់ការស្លៀកពាក់នៅទីសាធារណៈ គឺលើកកម្ពស់វប្បធម៌ខ្មែរដែលតែងតែអប់រំកូនចៅឲ្យស្លៀកពាក់ឲ្យបានសមរម្យ។ លើសពីនេះ គឺលើកកម្ពស់ក្រមសីលធម៌មនុស្សទូទៅក្នុងសង្គម ពិសេសនៅទីសាធារណៈ។ និស្សិតរាងតូចសម្បុរសរូបនេះថ្លែងថា៖ «បើការកំណត់ការស្លៀកពាក់នេះ ចូលជាធរមាននៃច្បាប់ គឺល្អ។ សម្រាប់ខ្ញុំអត់ប៉ះពាល់សិទ្ធិសេរីភាពនៃការស្លៀកពាក់របស់ខ្ញុំទេ។ ខ្ញុំយល់ថា ការស្លៀកពាក់មិនត្រូវពាក់ខ្លីរហូតលេចលើលេចក្រោមឡើយ ព្រោះវាចូលរួមឲ្យមានករណីចាប់រំលោភ»។ ចំណែកលោក សេង សំណាង ក៏គាំទ្រនិងយល់ឃើញដូច កញ្ញា ល័យធាវីដែរ។ បើទោះបីរូបលោក មិនចិត្តចូលដោះអាវនៅទីសាធារណៈ ឬស្លៀកពាក់ដូចសេចក្ដីព្រាងច្បាប់បានចែងក្តី ក៏លោក សំណាង ស្នើឲ្យមានការបញ្ជាក់ឲ្យបានច្បាប់ថា ការពាក់ខ្លីលើខ្លីក្រោមកំណត់ត្រឹមណា ដើម្បីឲ្យគ្រប់គ្នាយល់ច្បាស់និងអនុវត្តតាមដោយគ្មានយល់ច្រឡំ ឬបកស្រាយខុស។ ចំណែកការកំណត់កន្លែងស្លៀកពាក់នោះ លោក សំណាង ថា គួរតែលើកលែងឲ្យបានច្រើន ក្រៅពីកន្លែងក្នុងវិស័យទេសចរណ៍ សិល្បៈ និងកីឡា។ ជាក់ស្ដែងដូចជា ហាងផឹកស៊ីជួបជុំសប្បាយ ដែលលោក សំណាង ចង់ឲ្យមានករណីលើកលែងបន្ថែមទៀត។ យុវជនរូបនេះ ថ្លែងថា៖ «ការកំណត់ការស្លៀកពាក់នេះ ជារឿងល្អ ព្រោះនៅទីសាធារណៈយើងមិនមែនមានតែម្នាក់ឯងឡើង ដូច្នេះមនុស្សគ្រប់រូបគួរចេះគោរពអ្នកនៅជុំវិញខ្លួន ដោយស្លៀកពាក់ឲ្យបានសមរម្យ ហើយការកំណត់នេះ ជួយលើកកម្ពស់ស្រី្តលើតម្លៃនៃការស្លៀកពាក់ឲ្យបានសមរម្យក្នុងការរស់នៅក្នុងសង្គម»។ ស្ត្រីពាក់ម៉ាសប្រឡែងលេងជាមួយសត្វព្រាប នៅក្នុងអំឡុងពេលកូវីដ១៩ នាមុខព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ មេសា ២០២០ (រូបពី AFP) និស្សិតរូបនេះ បានបញ្ជាក់បន្ថែមថា ការស្លៀកពាក់បានសមរម្យ មិនបង្ហាញកេរខ្មាស គឺរួមចំណែកកាត់បន្ថយការរំលោភបំពាន។ ក្នុងន័យនេះ លោក បានសង្កត់ធ្ងន់លើពាក្យថា៖ «រួមចំណែក គឺជាការចូលរួមបង្កឲ្យអ្នកដទៃប្រព្រឹត្តិអ្វីមួយ ហើយក៏មិនមែនមានន័យថា ភាគីដែលប្រពឹត្តិបទល្មើសបំពានផ្លូវភេទឬរំលោភ មិនខុសដែរ។ ក្នុងករណីនេះ គឺត្រូវអប់រំផ្សព្វផ្សាយឲ្យមនុស្សទាំង២ភេទយល់ដឹងពីក្រមសីលធម៌ មិនបំពានសិទ្ធិអ្នកដទៃ សណ្ដាប់ធ្នាប់ រក្សាតម្លៃរូបរាងកាយកេរខ្មាស។ ខ្ញុំគាំទ្រឲ្យមានច្បាប់នេះឡើង»។ ក្រៅពីយុវជន២រូបនេះ នៅមានយុជន៤រូបផ្សេងទៀតដែលសារព័ត៌មានថ្មីៗបានសាកសួរ គឺសុទ្ធតែគាំទ្រចំណាត់ការនៃសេចក្ដីព្រាងច្បាប់នេះ។ បើយើងសង្កេតនៅលើបណ្ដាញសង្គម ឃើញមានយុវជនខ្មែរមួយផ្នែកទៀត បានបញ្ចេញមតិមិនគាំទ្រនឹងចំណាត់ការនេះឡើយ។ យុវជនដែលមិនគាំទ្រភាគច្រើនបានសរសេរថា «រាងកាយខ្ញុំជម្រើសខ្ញុំ» និងមតិយល់ឃើញរបស់ខ្លួនគួបផ្សំបន្ថែមទៀត។ លើសពីនេះ ក្រុមយុវជនដែលមិនគាំទ្របានប្រមូលផ្ដុំគ្នាធ្វើញត្តិ ដើម្បីជំទាស់នឹងសេចក្ដីព្រាងច្បាប់ទៀតផង។ កញ្ញា Catherine Harry មិនគាំទ្រនឹងចំណាត់ការនៃសេចក្ដីព្រាងច្បាប់នេះឡើយ ដោយហៅចំណាត់ការនេះថា ការដាក់គំនាបលើស្រី្តហើយជាការដាក់បន្ទុកដល់ជនរងគ្រោះ ដែលជាអ្នករងការបៀតបៀនផ្លូវភេទទៀតផង។ យុវតីរូបនេះ បានសង្កត់ធ្ងន់ថា គ្រប់គ្នាត្រូវផ្ដល់សិទ្ធិដល់ស្រី្តនូវអ្វីដែលស្រី្តចង់ធ្វើ មិនត្រូវយកវប្បធម៌ ឬប្រពៃណីធ្វើជាលេស ដើម្បីដាក់គំនាបដល់ស្រី្តឡើយ។ កញ្ញា Catherine ជាយុវជនដែលមិនគាំទ្រសេចក្ដីព្រាងច្បាប់ស្ដីពីចំណាត់ការស្លៀកពាក់។ (រូបពីទំព័រហ្វេសប៊ុករបស់ កញ្ញា Catherine ) «យើងត្រូវផ្ដល់សិទ្ធិឲ្យស្រី្ត។ សម្រាប់ខ្ញុំមិនគាំទ្រឲ្យសេចក្ដីព្រាងច្បាប់នេះ ចូលជាធរមានឡើយ ហើយខ្ញុំឃើញស្រី្តភាគច្រើនក្នុងបណ្ដាញសង្គមក៏បានគាំទ្រច្រើនដែរ គឺមិនចង់ឲ្យមានចំណាត់ការនេះ បង្កើតចេញជាច្បាប់ឡើងនោះទេ។ យើងយល់ថា មកដល់សម័យនឹងហើយ យើងមិនអាចនិយាយថា មនុស្សអត់គួរធ្វើនេះ អត់គួរធ្វើនោះ ដោយសារតែវប្បធម៌បានទៀតទេ»។ នេះបើតាមការលើកឡើងរបស់កញ្ញា Catherine ។ ប្រសិនបើច្បាប់នេះ ចូលជាធរមាននឹងប៉ះពាល់សិទ្ធិសេរីភាពរបស់ស្រី្តគ្រប់រូប ដោយសារសេចក្ដីព្រាងច្បាប់នេះ មិនបានបញ្ជាក់ថា ការស្លៀកពាក់ខើចលើខើចក្រោម មានប្រវែងប៉ុណ្ណា គ្មានភាពច្បាស់លាស់។ ។ នេះជាការលើកឡើងរបស់កញ្ញា Catherine ដោយបានអះអាងបន្ថែមថា៖ «យ៉ាងណាក៏ដោយខ្ញុំនៅតែមិនគាំទ្រឲ្យកើតមានច្បាប់នេះទេ ព្រោះពេលមានច្បាប់នេះ ពេលស្លៀកពាក់ចេញទៅណាយើងគ្រប់គ្នាតែងតែគិតថា គួរតែស្លៀកពាក់បែបណា ខុសច្បាប់ឬទេ អ៊ឺចឹងវាប៉ះពាល់សិទ្ធិរបស់បុគ្គលគ្រប់រូប»។ ចំណែកកញ្ញា ឈឹម ស៊ីថរ ក៏ដូចជាកញ្ញា Catherine ដែរ គឺបានចូលរួមក្នុងញត្តិមិនគាំទ្រនឹងសេចក្ដីព្រាងច្បាប់ស្ដីពីការស្លៀកពាក់នៅទីសាធារណៈ។ កញ្ញា អះអាងថា ច្បាប់ដែលចេញមកគឺជួយសម្រួលដល់ការរស់នៅរបស់ពលរដ្ឋឲ្យប្រសើរឡើង ហើយការចេញច្បាប់ណាដែលប៉ះពាល់ដល់សិទ្ធិសេរីភាព កញ្ញាមិនចូលរួមគាំទ្រច្បាប់នោះឡើយ។ សម្រាប់លក្ខខណ្ឌដែលខ្លួនមើលឃើញរឹតត្បិតសេរីភាពនេះ កញ្ញា ស៊ីថរ បានបញ្ជាក់ថា៖ «សេចក្ដីព្រាងច្បាប់នេះ មានលក្ខខណ្ឌរឹត្បិតសិទ្ធិសេរីភាពរបស់ស្រី្ត។ យើងឃើញថា តើអ្វីដែលយើងនិយាយថា ខុសវប្បធម៌! យកអ្វីមកវាស់! កាលពីសម័យមុនយើង ឃើញមនុស្សសម័យនោះ អត់ពាក់អាវផង ហើយមកដល់សម័យនេះ មកបង្កើតច្បាប់លើការស្លៀកពាក់ថា លើកស្ទួយដល់ស្រី្តមិនមែនទេ នេះជាដាក់គំនាប។ ខ្លួនគាត់(ស្រី្ត) ចង់ស្លៀកពាក់ជារឿងរបស់ពួកគាត់ លើកលែងតែថា លក្ខណអាសអាភាសនឹងយើងហាមចុះ។ មិនមែនហាមជាទូទៅស្លៀកខើចលើខើចក្រោមអីនោះទេ»។ ចំពោះអ្នកមិនចូលចិត្តការស្លៀកពាក់ខើចលើខើចក្រោមមួយចំនួន បានយកវប្បធម៌មកដាក់ការពារពីមុខ ប៉ុន្តែវាមិនមែនជារឿងត្រឹមត្រូវឡើយ ព្រោះមនុស្សមានចិត្តផ្សេងគ្នា។ ដូច្នេះត្រូវទទួលយកនិងគោរពសិទ្ធិសម្រេចគ្នាទើបជាជារឿងត្រឹមត្រូវ។ នេះជាការអះអាងរបស់កញ្ញា ស៊ីថរ ដោយបន្ថែមថា រដ្ឋាភិបាលគួរតែបកស្រាយឲ្យច្បាស់ចំពោះចំណុចស្លៀកពាក់ខើចលើកខើចក្រោមខុសវប្បធម៌ និងលក្ខខណ្ឌនៃការស្លៀកពាក់នេះ ឲ្យបានច្បាស់បន្ថែមទៀត ដើម្បីកុំឲ្យក្លាយជាការរឹតត្បិតសិទ្ធិស្លៀកពាក់របស់ស្ត្រី។ សម្រាប់ កញ្ញ ស៊ីថរ នៅតែរក្សាជំហរមិនចង់ឲ្យច្បាប់នេះកើតមានដដែល។ គិតត្រឹមថ្ងៃទី២៤ សីហានេះ មានយុវជនជាង២ម៉ឺននាក់ហើយ ដែលភាគច្រើនជាស្ត្រី បានចូលរួមមិនគាំទ្រសេចក្ដីព្រាងច្បាប់ស្ត្រីពីចំណាត់ការស្លៀកពាក់ខើចលើខើចក្រោមនៅទីសាធារណៈ តាមបណ្ដាញសង្គមហ្វេសប៊ុក។ សេចក្តីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ មាន៨ជំពូក និង៤៨មាត្រា។ ត្រង់ជំពូកទី៥ មាត្រា៣៦បានចែងថា «ហាមស្លៀកពាក់ដែលប៉ះពាល់ប្រពៃណីជាតិនិងសេចក្តីថ្លៃថ្នូរនៅទីសាធារណៈ ជាអាទិ៍៖ ក-បុរសស្លៀកតែខោអត់អាវនៅទីប្រជុំជនឬស្លៀកតែខោទ្រនាប់បង្ហាញផ្នែកខ្លះនៃកេរ ភេទ។ ខ-នារីស្លៀកពាក់ខើចលើ ខើចក្រោម ឬស្លៀកពាក់ស្ដើងមើលឃើញកេរភេទឬស្លៀកពាក់បង្ហាញ ផ្នែក ខ្លះនៃកេរភេទ។ ការអនុវត្តកឋាខណ្ឌខាងលើត្រូវបានលើកលែងចំពោះតែវិស័យទេសចរណ៍ សិល្បៈ កីឡា ប្រពៃណីឬតំបន់ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច »។ កញ្ញា ឈឹម ស៊ីថរ ជាយុវជនដែលមិនគាំទ្រសេចក្ដីព្រាងច្បាប់ស្ដីពីចំណាត់ការស្លៀកពាក់។ (រូបពីទំព័រហ្វេសប៊ុករបស់កញ្ញា ស៊ីថរ) ត្រង់ចំណុចនេះរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុក គឹមលេខ បានបញ្ជាក់ថា ការហាមពលរដ្ឋមិនឱ្យស្លៀកពាក់ លេចលើលេចក្រោមនៅតាមទីសាធារណៈ ដែលមានចែងក្នុងសេចក្តីព្រាងច្បាប់ សណ្ដាប់ធ្នាប់សាធារណៈនេះ គឺដើម្បីរក្សាការពារតម្លៃប្រពៃណី និងវប្បធម៌ជាតិ ។ សម្រាប់លោក អ៊ុក គឹមលេខ ការតាក់តែងច្បាប់នេះ ក៏មិនមែនរឹតបន្តឹងសេរីភាពពលរដ្ឋដែរ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក អ៊ុក គឹមលេខ ដែលដឹកនាំរៀបចំសេចក្តីព្រាងច្បាប់នេះ បានបញ្ជាក់ថា៖«យើងបង្កើតច្បាប់នេះឡើងដើម្បីរៀបចំរបៀបរៀបរយសង្គមនិងរក្សាសេចក្តីថ្លៃថ្នូរជាតិ។ ដូច្នេះទើបយើងហាមពលរដ្ឋមិនឱ្យស្លៀកពាក់ហួសហេតុនេះ ដើម្បីឱ្យពួកគេស្លៀកពាក់ឱ្យបានសមរម្យ » ។ ធម្មតាប្រទេសមួយត្រូវតែមានច្បាប់ សម្រាប់គ្រប់គ្រង។ ប៉ុន្តែក្នុងករណីខ្លះ ក៏មិនចាំបាច់ចែងជាច្បាប់ដែរ ។ នេះជាការលើកឡើងរបស់លោក ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំនិងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជនៅបណ្ឌិត្យសភាកម្ពុជា ដោយបានបន្ថែមថា ករណីនៃការស្លៀកពាក់នេះ គួរតែត្រូវអប់រំផ្នត់គំនិតពលរដ្ឋប្រសើរជាងតាក់តែងច្បាប់ដាក់ទោសទណ្ឌឬផាកពិន័យ។ លោក ឈត ប៊ុនថង បកស្រាយដូច្នេះថា ៖«សម្រាប់ខ្ញុំ គិតថាវាហាក់ដូចជាមិនគួរឈានដល់ការចេញ ច្បាប់ទេ គ្រាន់តែការស្លៀកពាក់។ យើងអាចបណ្ដុះ យើងអាចអប់រំខាងសីលធម៌ យើងពន្យល់ប្រជាពលរដ្ឋឬកម្រិតបទបញ្ជាផ្ទៃក្នុងរឿងវិន័យតាមកន្លែងជាក់លាក់ណាមួយទៅ ឧទាហរណ៍ទាហាន ប៉ូលិស គេស្លៀកយ៉ាងម៉េច សិស្សសាលាស្លៀកយ៉ាងម៉េច គ្រូបង្រៀនស្លៀកយ៉ាងម៉េចអីប៉ុណ្ណឹង។ ខ្ញុំគិតថា ប្រហែលជាបានហើយមិនគួរឱ្យ(ឈាន)ទៅដល់មានច្បាប់» ។ ចំណែកលោកស្រី ប៊ុន រចនា នាយកប្រតិបត្តិនៃអង្គការសិទ្ធិស្រី្ត ក្លាហាន បានសម្ដែងការព្រួយរម្ភយ៉ាងខ្លាំងចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងការស្លៀកពាក់នៅកម្ពុជា ហើយលោកស្រីហៅ ចំណាត់ការនេះថា «ការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាជន»។ លោកស្រីក៏យល់ឃើញដូចលោក ប៊ុនថងដែរ គឺរឿងស្លៀកពាក់មិនចាំបាច់មានច្បាប់ឡើយ។ លោកស្រី រចនា បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា៖ «សេចក្ដីព្រាងច្បាប់នេះ គឺធ្វើឲ្យយើងព្រួយបារម្ភ។ ក្នុងនាមជាតំណាងឲ្យរដ្ឋាភិបាល ដែលធ្វើការដើម្បីលើកកម្ពស់សមភាពយេនឌ័រ ខ្ញុំមិនគិតថា ជម្រើសសម្លៀកបំពាក់របស់ប្រជាជនជាបញ្ហាមួយ ដែលមិនចាំបាច់ត្រូវការច្បាប់នោះទេ»។ វប្បធម៌និងទំនៀមទម្លាប់របស់កម្ពុជា ដែលគ្របដណ្តប់លើរបៀបស្លៀកពាក់ ការបរិភោគ ការនិយាយ និងសកម្មភាពប្រភេទផ្សេងទៀត គឺបានរីកចម្រើនតាមពេលវេលា។ ហើយមិនមែនជារឿងសំខាន់ទេ ដែលរដ្ឋាភិបាលគួរតែជ្រៀតជ្រែកឬគ្រប់គ្រងសេរីភាពជ្រើសរើសរបស់ប្រជាជនក្នុងការស្លៀកពាក់។ នេះជាការបន្ថែមរបស់លោកស្រី ប៊ុន រចនា។ ជំនួសឲ្យចំណាត់ការស្លៀកពាក់នេះ រដ្ឋាភិបាលគួរដោះស្រាយបញ្ហានៃការយាយីផ្លូវភេទជាសាធារណ ដែលគេកត់សម្គាល់ឃើញថា ជាបញ្ហាសណ្តាប់ធ្នាប់សាធារណៈ។ នេះបើតាមលោកស្រី រចនា ។ លោកស្រីបានបន្ថែមថា៖ «ដើម្បីជាប្រយោជន៍ដល់សណ្តាប់ធ្នាប់សាធារណៈ ខ្ញុំសូមគាំទ្ររដ្ឋាភិបាលទាំងស្រុងប្រសិនបើបញ្ចូលបញ្ហាការយាយីផ្លូវភេទសាធារណៈទៅក្នុងច្បាប់ ដោយផ្តល់នូវនិយមន័យក៏ដូចជាការដាក់ទណ្ឌកម្មចំពោះសកម្មភាពបែបនេះ»។ លោកស្រីអះអាងថា ការបញ្ចូលបញ្ហាយាយីផ្លូវភេទនេះ គឺមានអត្ថប្រយោជន៍ច្រើនសម្រាប់ការលើកកម្ពស់សេរីភាពនិងសមភាពសង្គម ជាជាងផ្តោតលើវិធីដើម្បីគ្រប់គ្រងអ្វីដែលស្ត្រីស្លៀក។ សម្រាប់លោកស្រី រចនា តម្លៃវប្បធម៌និងទំនៀមទម្លាប់ មិនមែនផ្អែកលើសម្លៀកបំពាក់ដែលស្រី្តស្លៀកនោះទេ ។ បច្ចុប្បន្នសេចក្តីព្រាងច្បាប់ ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ កំពុងស្ថិតនៅក្នុងការស្ទង់មតិ និងកែតម្រូវបន្ថែមពីមន្ត្រីមូលដ្ឋានរាជធានី-ខេត្ត ដើម្បីប្រមូលធាតុផ្សំចូលបន្ថែម មុននឹងឈានដល់ការដាក់ប្រជុំពិគ្រោះយោបល់អន្តរក្រសួងក្រសួង សង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀត។ ត្រង់ចំណុចនេះរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុក គឹមលេខ បានបញ្ជាក់ថា បើសិនជាខ្លឹមសារក្នុងសេចក្តីព្រាងច្បាប់ ត្រូវបានសម្រេចយល់ព្រមនោះ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិនិត្យ មុននឹងបញ្ជូនទៅនីតិបញ្ញត្តិ។ ប៉ុន្តែបើសិនជាមានមាត្រា ឬចំណុចណា ដែលត្រូវបានបដិសេធនោះ គឺនឹងកែតម្រូវ ឬត្រូវលុបចោលវិញ។ កន្លងមកសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ហាមពលរដ្ឋស្លៀកពាក់ស៊ិចស៊ីផងដែរ ជាពិសេសអ្នករកស៊ីលក់ផលិតផលតាមអនឡាញ។ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា ការស្លៀកពាក់ស៊ិចស៊ី ដោយបញ្ចេញកេរខ្មាសនេះ វានាំឱ្យកើតមានករណីអំពើចាប់រំលោភ ការជួញដូរផ្លូវភេទ និងជួញដូរមនុស្សជាដើម។ ក្រោយសម្ដេចប្រកាសនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនស្ត្រីរកស៊ីតាមអនឡាញ ដែលស្លៀកពាក់ស៊ិចស៊ី យកមកអប់រំណែនាំទៀតផង៕ | ភ្នំពេញ៖ យុវជនខ្មែរបញ្ចេញទស្សនផ្ទុយគ្នា ចំពោះសេចក្ដីព្រាងច្បាប់សណ្ដាប់ធ្នាប់សាធារណៈ ដែលកំណត់ការស្លៀកពាក់នៅទីសាធរណៈ។ អ្នកខ្លះគាំទ្រលើសេចក្តីព្រាងច្បាប់នេះ ព្រោះជាការលើកកម្ពស់ក្រមសីលធម៌ វប្បធម៌ និងចូលរួមកាត់បន្ថយការរំលោភបំពាន។ រីឯ អ្នកមិនគាំទ្រ ដោយសារគិតថា វាបិទសិទ្ធិសេរីភាពក្នុងការស្លៀកពាក់ដែលជាជម្រើសរបស់បុគ្គលម្នាក់ៗ ពិសេសគឺការដាក់គំនាបដល់ស្រី្ត។ |
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ | រតនគីរី៖ ជនជាតិដើមភាគតិចព្រៅ ដួងស៊ី បានបោះបង់ការសិក្សាទាំងវ័យក្មេង ដោយសារជីវភាពគ្រួសារក្រីក្រ។ ទោះបីបាត់បង់ឱកាសរៀនសូត្រនៅសាលា តែយុវតីជនជាតិដើមភាគតិចព្រៅរូបនេះ បានស្រវាចាប់យកជំនាញកាត់សក់បុរស នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅខេត្តរតនគិរី។ ទោះបីភាគច្រើនឃើញមានតែមនុស្សប្រុសប៉ុណ្ណោះដែលប្រកបបរបជាជាងកាត់សក់ យុវតីដួងស៊ី យល់ថាមនុស្សស្រីដែលរៀនជំនាញនេះនឹងមានឱកាសច្រើន និងអាចមានទឹកដៃល្អមិនចាញ់បុរសឡើយ។ |
អ្នកកាសែតជនជាតិអាម៉រិក លោក Fenster អាយុ ៣៧ ឆ្នាំ ដែលជានិពន្ធនាយកនៃទស្សនាវដ្ដីព័ត៌មាននិ ងជំនួញ Frontier Myanmar ត្រូវបានយោធាចាប់ខ្លួនក្នុងខែឧសភា នៅពេលដែលលោក ព្យាយាមចាកចេញពីមីយ៉ាន់ម៉ា។ លោកត្រូវបានយោធា ចាប់ឃុំខ្លួននៅក្នុងពន្ធនាគារ Insein នៅទីក្រុង Yangon។ បើតាមការចុះផ្សាយរបស់ទូរទស្សន៍ BBC លោក Fenster ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំ ក្រោយតុលាការរកឃើញថាលោកមាន ពិរុទ្ធពីបទបំពានច្បាប់អន្តោប្រវេសន៍ ការបង្កើតសមាគម មិនស្របច្បាប់ និងការលើកទឹកចិត្តឱ្យមានការប្រឆាំងនឹងក្រុមយោធាមីយ៉ាន់ម៉ា។ លើសពីនេះទៀត អ្នកកាសែតជនជាតិអាម៉េរិករូបនេះ ត្រូវប្រឈមមុខនឹងបទចោទប្រកាន់ថ្មីបន្ថែមផងដែរ។ លោករងបទចោទពីករណីបះបោរ និងរំលោភច្បាប់ភេរវកម្ម ហើយនឹងត្រូវឡើងសវនាការនៅថ្ងៃទី ១៦ ខែវិច្ឆិកាខាងមុខ។ បទចោទប្រកាន់ថ្មីនេះ អាចធ្វើឱ្យលោកជាប់ពន្ធនាគារអតិបរមាអស់មួយជីវិត។ «វាគ្មានមូលដ្ឋានពិតប្រាកដក្នុងការកាត់ទោស Danny ពីការចោទប្រកាន់ទាំងនេះទេ។ គ្រប់គ្នានៅ Frontier មានការខកចិត្ត ចំពោះការសម្រេចចិត្តនេះ។ យើងគ្រាន់តែចង់ឃើញ Danny ត្រូវបានដោះលែងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យគាត់អាចត្រលប់ទៅផ្ទះជួបជុំគ្រួសារ »។ លោក Thomas Kean និពន្ធនាយកនៃទស្សនាវដ្ដី Frontier Myanmar បាននិយាយប្រាប់ទីភា្នក់ងារព័ត៌មាន Reuters។ កន្លងមក អាម៉េរិកក៏បានកំពុងជំរុញឱ្យមានការដោះលែងលោក Fenster។ គួររំលឹកថា មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពវឹកវរចាប់តាំងពីមានរដ្ឋប្រហារដោយយោធា ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី។ មេដឹកនាំជាប់ឆ្នោតជាច្រើនរូប រូមទាំងលោកស្រី ស៊ូជី ផងត្រូវបានយោធាមីយ៉ាន់ម៉ាឃុំខ្លួន។ ប្រជាជនស៊ីវិលជាង១២០០នាក់ត្រូវបានសម្លាប់ ហើយអ្នកកាសែតជាច្រើននាក់ត្រូវបានឃុំខ្លួន ខណៈការប្រឆាំងនឹងរបបយោធាធ្វើឡើងស្ទើរតែរាល់ថ្ងៃ។ ក្រៅពីនេះ យោធាមីយ៉ាន់ម៉ា ក៏បានរឹតត្បិតការផ្សព្វផ្សាយព័ត៌មាន និងបិទការប្រើប្រាស់អ៊ីនធឺណិតជាដើម៕ | លោក Danny Fenster អ្នកកាសែតជនជាតិអាម៉រិក ដែលរងបទចោទ និងត្រូវបានឃុំខ្លួនអស់ជាច្រើនខែនៅ នៅថ្ងៃទី១២ ខែវិច្ឆិកា ត្រូវបានតុលាការមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា កាត់ទោសឱ្យជាប់ពន្ធនាគារ ១១ឆ្នាំ។ នេះបើយោងតាមបញ្ជាក់ពីមេធាវី របស់លោក Fenster។ |
AUPP បានបង្កើតមហាវិទ្យាល័យនេះឡើង ដើម្បីរៀបចំនិស្សិតសម្រាប់ឧស្សាហកម្ម ៤.០ រួមមានការស្វែងយល់ស៊ីជម្រៅ អំពីបច្ចេកវិទ្យា ការប្រើប្រាស់ភាពច្នៃប្រឌិត និងការអភិវឌ្ឍជំនាញទុននានា ក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង។ AUPP ក៏មានការផ្តល់អាហារូបករណ៍រហូតដល់ ៥០ភាគរយ ជាច្រើនកន្លែង ដល់សិស្សានុសិស្សដែលទទួលបាន និទ្ទេស A ឬ និទ្ទេស B ពីការប្រលងមធ្យមសិក្សាទុតិយភូមិខាងមុខនេះ ឬពីការប្រលងយកអាហារូបករណ៍ ដែលរៀបចំដោយ AUPP។ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ជាសាកលវិទ្យាល័យលំដាប់កំពូល ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យនិស្សិត ទទួលបានការអប់រំបែបអាមេរិក និងទទួលបានសញ្ញាបត្រមកពីសាកលវិទ្យាល័យអាមេរិក បន្ថែមលើសញ្ញាបត្រដែលចេញពី AUPP ដោយនិស្សិតពុំចាំបាច់ត្រូវទៅសិក្សានៅសហរដ្ឋអាមេរិក និងចំណាយថ្លៃសិក្សាដ៏ច្រើនសន្ធឹកសន្ធាប់នោះឡើយ។ AUPP ចាប់ផ្តើមផ្តល់ប្រឹក្សាយោបល់អប់រំ និងទទួលពាក្យអាហារូបករណ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០៩៣-៩៩០-០២៣ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh ។ អាស័យដ្ឋាន៖ ផ្ទះលេខ ២៧៨H ផ្លូវ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ ដើម្បីលើកទឹកចិត្តដល់សិស្សឆ្នើម ដែលពុំមានលទ្ធភាពបង់ថ្លៃសិក្សា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានសម្រេចផ្តល់អាហារូបករណ៍ ៤០ កន្លែង សម្រាប់មហាវិទ្យាល័យវិទ្យាសាស្ត្រ វិស្វកម្មនិងបច្ចេកវិទ្យាឌីជីថល។ ក្នុងនោះ ១៥ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា ១៥ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិល និង១០ កន្លែងទៀត សម្រាប់ថ្នាក់បរិញ្ញាបត្រស្ថាបត្យកម្ម។ |
ជំនាញទន់ (Soft Skill) និងជំនាញរឹង (Hard Skill) គួបបញ្ចូលគ្នាទើបធ្វើឲ្យបុគ្គលម្នាក់ អាចទទួលបានជោគជ័យភាគច្រើន។ បើខ្វះជំនាញណាមួយក្នុងចំណោមជំនាញទាំងពីរខាងលើ បុគ្គលភាគច្រើននឹងបរាជ័យក្នុងជីវិត។ នៅក្នុងបរិបទការងារ ចាំបាច់បំផុតគេត្រូវការបុគ្គលិកដែលចេះជំនាញច្បាស់លាស់ទាំងជំនាញរឹង និងជំនាញទន់ ដែលអាចជួយជំរុញដល់ការប្រតិបត្តិការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជំនាញទន់ (Soft Skill) នោះ គឺជាជំនាញមួយដែលមានលក្ខណៈជាសិល្បៈនៃការធ្វើអ្វីមួយប្រកបដោយភាពច្នៃប្រឌិត និងជាលក្ខណៈចិត្តសាស្ត្រ ដែលសំដៅទៅលើឥរិយាបថរបស់មនុស្ស រាប់ទាំងការទំនាក់ទំនង, ការដឹកនាំ, ការចរចារ, ការលើកទឹកចិត្ត, ការគ្រប់គ្រងពេលវេលា និងគ្រប់គ្រងអារម្មណ៍ ជាដើម។ ជំនាញនេះ ពិបាកក្នុងការបណ្តុះបណ្តាល និងមិនងាយក្នុងការចាប់យកចំណេះដឹងទាំងនេះឡើយ ពីព្រោះវាជាលក្ខណៈអរូបិយ និងចិត្តសាស្ត្រ ហើយអាស្រ័យទៅតាមចរិតលក្ខណៈរបស់បុគ្គលម្នាក់ៗទៀតផង។ រីឯ ជំនាញរឹង (Hard Skill) ជាជំនាញមួយដែលមានលក្ខណៈជាឯកទេស ឬជាលក្ខណៈបច្ចេក ទេស និងវិជ្ជាជីវៈមួយច្បាស់លាស់ ដូចជាជំនាញជុសជុលម៉ាស៊ីន, ជំនាញកុំព្យូទ័រ, អក្សរសាស្ត្រអង់គ្លេស, គណនេយ្យ, ហិរញ្ញវត្ថុ, សេដ្ឋកិច្ច និងច្បាប់។ល។ ជំនាញនេះ ងាយស្រួលក្នុងការបណ្តុះបណ្តាល និងងាយស្រួលក្នុងការចាប់យកចំណេះដឹងទាំងនោះ ព្រោះវាជាលក្ខណៈទ្រឹស្តីច្រើនជាង៕ | បុគ្គលជោគជ័យ គឺពឹងផ្អែក ៨៥ភាគរយ លើជំនាញទន់ និង តែ ១៥ភាគរយប៉ុណ្ណោះ ទៅលើជំនាញរឹង។ នេះបើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិក។ ជំនាញទន់ (Soft Skill) ពិបាកក្នុងការវាស់ស្ទង់ មិនដូចជំនាញរឹង(Hard skill) ដែលជាជំនាញមានលក្ខណៈវិទ្យាសាស្ត្រ និងបច្ចេកទេសឡើយ។ ចេះតែជំនាញរឹង ក៏មិនអាចធានាថា អាចទទួលបានជោគជ័យក្នុងជីវិតដែរ បើខ្វះជំនាញទន់ ដែលសំដៅទៅលើឥរិយាបថរបស់មនុស្ស រាប់ទាំងការទំនាក់ទំនង, ការដឹកនាំ, ការលើកទឹកចិត្ត ជាដើម។ |
អត្ថបទទាក់ទង រដ្ឋមន្ត្រីការបរទេស ប្រាប់យុវជនឲ្យត្រៀមចាប់យកឱកាសមាសពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ASEM លើកទី១៣ ថ្លែងប្រាប់អ្នកសារព័ត៌មានថ្មីៗ អំឡុងពិធីសាទរទិវា «ASEM DAY» នាព្រឹកថ្ងៃ១០ ខែមីនា នៅទីធ្លាមុខវត្តបុទុមវត្តី អ្នកស្រាវជ្រាវវ័យក្មេងប្រចាំវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោក ម៉ានិត គូសបញ្ជាក់ថា៖«វិទ្យាស្ថាន AVI ដើរតួនាទីយ៉ាងសំខាន់ ជាពិសេស ក្នុងនាមជាស្ថាប័នផ្ដល់យោបល់ផ្នែកគោលនយោបាយដល់ថ្នាក់ដឹកនាំកំពូលក្នុងក្រសួងការបរទេស»។ ត្រង់ចំណុចនេះ លោក ម៉ានិត ដែលបច្ចុប្បន្នក៏ជានិសិ្សតឆ្នាំទី៤នៃដេប៉ាតេម៉ង់សិក្សាអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អះអាងថា សមិទ្ធផលសំខាន់របស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) គឺការបោះពុម្ពផ្សាយនូវ សៀវភៅមួយក្បាល ក្រោមចំណងជើងថា «Cambodias ASEM Chairmanship 2020 Small Country with Big Task» ដែលប្រែជាភាសាខ្មែរថា «ភាពជាម្ចាស់ផ្ទះ ASEM របស់កម្ពុជា៖ ប្រទេសតូចជាមួយកិច្ចការធំ»។ បន្ថែមពីសៀវភៅកម្រាស់ជាង១០០ទំព័រមួយក្បាលនេះ វិទ្យាស្ថាន AVI ក៏បានបញ្ចូលធាតុផ្សំជាច្រើនដោយការផ្ដល់អនុសាសន៍ប្រធានបទក្តៅៗដែលកំពុងកើតឡើងជុំវិញពិភពលោកសម្រាប់របៀបវារៈរបស់ ASEM ។ លោក ម៉ានិត គូសបញ្ជាក់បែបនេះ ដោយបន្ថែមទៀតថា វិទ្យាស្ថានស្រាវជ្រាវលោកនេះ ក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរពាក់ព័ន្ធ ដូចជា ក្រសួងការបរទេស, ព្រឹទ្ធសភា និងរដ្ឋសភា ជាដើម ដើម្បីសម្របសម្រួលកិច្ចប្រជុំកំពូលដ៏ធំជាប្រវត្តិសាស្ត្រមួយនេះ និងព្រឹត្តិការណ៍អមផ្សេងៗចំនួន ៨ ទៀត។ សៀវភៅដែល AVI បោះពុម្ភផ្សាយ ទាក់ទិននឹងផលចំណេញដែលកម្ពុជានឹងទទួលបានពីការរៀបចំជំនួបកំំពូលអាស៊ី-អឺរ៉ុបលើកទី១៣ អ្នកស្រាវជ្រាវ័យក្មេងរូបនេះ យល់ឃើញថា កម្ពុជា នឹងទទួលបានមុខមាត់ និងកិត្យានុភាពយ៉ាងធំធេងលើតំបន់និងឆាកអន្តរជាតិ។ លោក ម៉ានិត ពន្យល់ដូច្នេះថា៖«សម្រាប់ឆ្នាំ២០២០នេះ កម្ពុជា ដើរតួយ៉ាងសំខាន់ក្នុងការលើកស្ទួយប្រព័ន្ធពហុភាគីនិយម។ ស្របពេលដែលប្រព័ន្ធមួយនេះ កំពុងរងការគាបសង្កត់ និងគំរាមកំហែងពីការងើបឡើងនៃគំនិតគាំពារនិយម និងឯកតោភាគីនិយម ដូច្នេះហើយ ទោះបីជាកម្ពុជា គឺជាប្រទេសតូចពិតមែន ប៉ុន្តែកម្ពុជាអាចតួនាទីជួយឲ្យពហុភាគីនិយមរស់ឡើងវិញ»។ បន្ថែមពីមុខមាត់ធំធេងលើឆាកតំបន់ និងអន្តរជាតិ បើតាមការយល់ឃើញរបស់លោក ម៉ានិត កម្ពុជា ក៏នឹងទទួលផលចំណេញជាច្រើនផ្សេងទៀត ដូចជា វិស័យទេសចរណ៍ និងការទទួលស្គាល់ពីអន្តរជាតិ ជាដើម។ សម្រាប់វិស័យទេសចរណ៍ ជំនួបកំពូលនេះ អាចជួយផ្សព្វផ្សាយប្រទេសកម្ពុជា ដែលមានវប្បធម៌ដ៏សម្បូរបែបឲ្យពិភពលោកស្គាល់កាន់តែច្រើនជាងមុន។ ម្យ៉ាងវិញទៀត លោក សង្កត់ធ្ងន់ថា ដោយហេតុថា កម្ពុជាឆ្នាំនេះគឺជាម្ចាស់ផ្ទះ ASEM ដែលមានដៃគូចំនួន៥៣ ក្នុងនោះមាន២១ប្រទេសមកពីអាស៊ី និង៣០ប្រទេសមកពីអឺរ៉ុប ព្រមទាំងអគ្គលេខាធិការដ្ឋានអាស៊ាន និងសភាអឺរ៉ុបផងនោះ វាឆ្លុះបង្ហាញថា កម្ពុជាមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំជំនួបកំពូលដ៏ធំសម្បើមមួយនេះ។ សូមបញ្ជាក់ថា AVI ដែលមានឈ្មោះជាភាសាអង់គ្លេសពេញថា Asian Vision Institute ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីឆ្នាំ២០១៩ ដោយមានគោលដៅចម្បងជំរុញ និងកសាងសង្គមដែលប្រកបដោយចីរភាព សន្តិភាព បរិយាប័ន្ន និងយកលំនាំតាមក្នុងតំបន់អាស៊ី។ សម្រាប់ជំនួបកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ វាមានមូលបទថា «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា»។ បើតាមការរំពឹងទុករបស់រដ្ឋាភិបាលកម្ពុជា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ នឹងជំរុញបំណង ប្រាថ្នា និងអត្ថប្រយោជន៍រួមរបស់ដៃគូ ASEM ទាំងអស់បន្ថែមទៀតឲ្យបន្តផ្តោតលើការកសាង ភាពជាដៃគូអាស៊ី-អឺរ៉ុបដ៏រឹងមាំ រស់រវើក និងគ្រប់ជ្រុងជ្រោយ។ ក្រៅពីជំនួបកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ក៏នឹងរៀបចំព្រឹត្តិការណ៍អមផ្សេងៗជាច្រើន ពេញមួយឆ្នាំតែម្តង។ ព្រឹត្តិការណ៍ទាំងអស់នោះរួមមាន ៨ធំៗ នោះគឺ ១)កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ២)វេទិកាធុរកិច្ចនិងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ៣)កិច្ចប្រជុំ កំពូលនៃអ្នកដឹកនាំវ័យក្មេងរបស់មូលនិធិអាស៊ី-អឺរ៉ុប ៤)កិច្ចពិភាក្សាតុមូលអ្នកនិពន្ធនៃមូលនិធិអាស៊ី-អឺរ៉ុប ៥)វេទិកាការងារអាស៊ី-អឺរ៉ុប ៦)វេទិកាប្រជាជនអាស៊ី-អឺរ៉ុបនិង ៧)មហោស្រពវប្បធម៌ អាស៊ី-អឺរ៉ុប និង ៨) វេទិកាស្តីពីស្ត្រីក្នុងការរក្សាសន្តិភាពនិងសន្តិសុខ៕ | វិទ្យាស្ថានចក្ខុវិស័យអាស៊ី ហៅកាត់ថា «AVI» កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាស្ថាប័នស្រាវជ្រាវគោលនយោបាយសម្រាប់ជំនួបកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលគ្រោងរៀបចំឡើងនាខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខដោយកម្ពុជាជាម្ចាស់ផ្ទះ។ នេះបើតាមការបញ្ជាក់របស់លោក សំអាត ច័ន្ទ សុម៉ានិត ដែលជាអ្នកស្រាវជ្រាវម្នាក់នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)។ |
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ការរៀបចំឲ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលតាមផ្ទះនេះ គឺដោយសារស្ថានភាពឆ្លងជំងឺ នៅក្នុងខេត្តកំពុងផ្ទុះឡើងខ្លាំង ដែលខ្វះកន្លែងសម្រាប់ព្យាបាលអ្នកជំងឺ នៅតាមមណ្ឌលនីមួយៗ។ លោក ប៊ុនរិទ្ធិ បានបញ្ជាក់ថា ការអនុញ្ញាតឲ្យអ្នកជំងឺមានស្ថានភាពធូរស្រាល ទៅព្យាបាលតាមផ្ទះវិញនេះ ក៏ដើម្បីទុកលទ្ធភាពសម្រាប់ឲ្យអ្នកជំងឺកម្រិតមធ្យម ឬកម្រិតធ្ងន់ សម្រាកព្យាបាលដែរ។ លោក សឿម ប៊ុនរិទ្ធិ បានពន្យល់លក្ខខណ្ឌព្យាបាលតាមផ្ទះ ប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះថា៖«ការព្យាបាលតាមផ្ទះ គឺពួកគេត្រូវគោរពទៅលើលក្ខខណ្ឌមួយចំនួនដូចជា ផ្ទះ បន្ទប់ និងបន្ទប់ទឹករបស់ពួកគេ ត្រូវនៅដាច់ដោយឡែក ពីសមាជិកគ្រួសារ។ ហើយក៏មិនត្រូវមានទំនាក់ទំនងជាមួយគ្រួសារ និងអ្នកខាងក្រៅ។ បើពួកគេឆ្លងកូវីដ-១៩ ប៉ុន្តែមិនមានរោគសញ្ញាណាមួយគួរឲ្យកត់សម្គាល់ទេ គឺពួកគេអាចព្យាបាលតាមផ្ទះ ប៉ុន្តែបើពួកគេមានរោគសញ្ញា ក្អក ក្តៅខ្លួន គឺមិនអាចព្យាបាលតាមផ្ទះឡើយ»។ បើតាមលោកអភិបាលរងខេត្ត អាជ្ញាធរមិនអនុញ្ញាតឲ្យអ្នកជំងឺកូវីដ-១៩ ដែលមានជំងឺប្រចាំកាយ និងអ្នកជំងឺមេរោគបំប្លែងថ្មី «ដែលតា» សម្រាកព្យាបាលនៅតាមផ្ទះជាដាច់ខាត។ «ក្នុងអំឡុងពលរដ្ឋកំពុងព្យាបាលតាមផ្ទះ ក្រុមគ្រូពេទ្យ និងអាជ្ញាធរនឹងឃ្លាំមើល និងតាមដានសុខភាពរបស់ពួកគេតាមប្រព័ន្ធHot line»។ នេះបើតាមលោក ប៊ុនរិទ្ធិ ដែលបានអះអាងថា សមាជិកក្រុមគ្រួសារអ្នកជំងឺ ដែលទទួលបន្ទុកក្នុងការព្យាបាលអ្នកជំងឺ មិនត្រូវដើរចេញទៅក្រៅឡើយ និងអនុវត្តតាមវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។ អត្ថបទទាក់ទង សម្ដេច ហ៊ុន សែន បញ្ជាឱ្យអភិបាលខេត្តជាប់ព្រំដែនថៃ រៀបចំកន្លែងសម្រាប់ពលករខ្មែរ ដែលជាប់គាំងនៅព្រំដែន កាលពីថ្ងៃទី៦ សីហា សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្តជាប់ព្រំដែនថៃទាំងអស់ រៀបចំកន្លែងសម្រាប់ទទួលពលករខ្មែរ ដែលកំពុងជាប់គាំងនៅច្រកព្រំដែន ដោយសារការបិទខ្ទប់រវាងភាគីទាំងពីរ។ ចំណែកពលករខ្មែរ ដែលមកមុនការបិទខ្ទប់ព្រំដែន ហើយកំពុងចត្តាឡីស័ក នៅតាមមណ្ឌលសម្រាកព្យាបាលកូវីដ-១៩នោះ ត្រូវអនុញ្ញាតឱ្យពួកគេ ទៅបន្តធ្វើចត្តាឡីស័កនៅផ្ទះរៀងខ្លួនវិញ ដើម្បីត្រៀមកន្លែងបម្រុងទុកសម្រាប់ពលករមកពីប្រទេសថៃ។ ចំណែកក្រសួងសុខាភិបាល ក៏សម្រេចអនុញ្ញាតឲ្យអាជ្ញាធរតាមមូលដ្ឋានទាំងអស់ រៀបចំការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះផងដែរ។ ប៉ុន្តែអ្នកជំងឺកូវីដ-១៩ ដែលអាចព្យាបាលតាមផ្ទះបាន លុះត្រាស្ថិតនៅក្នុងកម្រិតស្រាល ឬ មិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរ។ បច្ចុប្បន្នខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤៣២៩នាក់ ជាសះស្បើយ២៧៨២នាក់ និងស្លាប់៦១នាក់។ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩សរុប គឺមានអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីចំនួន១៤នាក់។ នេះបើតាមលោកអភិបាលរងខេត្តបាត់ដំបង។ នៅកម្ពុជាទាំងមូលមានអ្នកឆ្លងកូវីដ-១៩ សរុប ៨៣.៣៨៤នាក់ ក្នុងនោះ១២.៣៥៤នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន៧៧.៧៥៤នាក់ និងស្លាប់សរុប១.៦១៤នាក់៕ | ភ្នំពេញ៖ អាជ្ញាធរខេត្តបាត់ដំបង ត្រៀមរៀបចំឲ្យអ្នកជំងឺកូវីដ-១៩សម្រាកព្យាបាលនៅតាមផ្ទះ រៀងៗខ្លួន។ ប៉ុន្តែអ្នកជំងឺ ដែលអាចសម្រាកព្យាបាលនៅផ្ទះបាន លុះត្រាតែស្ថានភាពជំងឺកម្រិតស្រាល ឬសុខភាពធូរស្រាល រួមទាំងមានកន្លែងស្នាក់នៅដោយឡែកពីគេ សមរម្យ និងសុវត្ថិភាពនៅផ្ទះ។ |
ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន នេះជាលើកទីមួយហើយ ដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ អញ្ជើញទៅទស្សនកិច្ចដោយផ្ទាល់។ លោកស្រី Eri Kaneko អ្នកនាំពាក្យរងលោកហ្គូតេរ៉េស ថ្លែងប្រាប់នៅសន្និសីទសារព័ត៌មានពីទីក្រុងញូវយ៉ក នៅថ្ងៃទី២២ ខែមេសា អគ្គលេខាធិការនឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ នាថ្ងៃទី២៦ខែមេសាខាងមុន ក្នុងគោលបំណងជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដើម្បីពិភាក្សាការងារ និងពិសារអាហារថ្ងៃត្រង់ជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ ប្រមុខ UN សញ្ជាតិព័រទុយហ្កាល់រូបនេះ ក៏នឹងអញ្ជើញទៅទីក្រុងកៀវនៅថ្ងៃទី២៨ ខែមេសា ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ព្រមទាំងរដ្ឋមន្រ្តីការបរទេស Dmytro Kuleba និងបុគ្គលិកនៅទីភ្នាក់ងារ UN លើការបង្កើនកិច្ចខិតខំប្រឹងប្រែងជំនួយមនុស្សធម៌។ នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញដោយការិយាល័យអ្នកនាំពាក្យរបស់ UN ។ នៅក្នុងដំណើរទស្សនកិច្ចទាំងពីរនេះ លោកហ្គូតេរ៉េស មានបំណងពិភាក្សាពីជំហានដែលអាចធ្វើបាន នៅពេលឥឡូវនេះ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ហើយជួយប្រជាជនឱ្យទទួលបានសុវត្ថិភាព។ អ្នកនាំពាក្យរង បានបន្ថែមថា លោកហ្គូតេរ៉េស សង្ឃឹមនឹងអាចចរចាជាមួយរុស្ស៊ីពីអ្វីដែលអាចធ្វើបាន ដើម្បីនាំសន្តិភាពដល់អ៊ុយក្រែនឱ្យបានឆាប់រហ័ស។ ពាក់ព័ន្ធនឹងជំនួបនេះ លោកហ្គូតេរ៉េស បានស្នើសុំជួបមេដឹកនាំនៃប្រទេសទាំងពីរ តាមរយៈលិខិតពីរផ្សេងទៀតដែលប្រគល់ទៅឱ្យស្ថានបេសកកម្មអចិន្រ្តៃយ៍នៃប្រទេសទាំងពីរប្រចាំអង្គការសហប្រជាជាតិ។ លោកស្រី Kaneko បានលើកឡើងទៀតថា អគ្គលេខាធិការ UN មិនមានការខកចិត្តខ្លាំងណាស់ណាទេ ដែលការអំពាវនាវរបស់លោក ឱ្យមានការឈប់បាញ់ មិនត្រូវបានគេយកចិត្តទុកដាក់ ប៉ុន្តែ អ្វីដែលសំខាន់នោះ ការមិនមានកិច្ចព្រមព្រៀងផ្អាកបទឈប់បាញ់ បានបណ្តាលឱ្យជនស៊ីវិលមិនអាចចាកចេញពីតំបន់ឡោមព័ន្ធ ហើយជំនួយរបស់ UN និងដៃគូជំនួយដែលត្រៀមបញ្ជូនទៅកាន់តំបន់ឡោមព័ន្ធ ក៏មិនអាចធ្វើដំណើរទៅបាន។ បើតាមអ្នកនាំពាក្យរង លោក ហ្គូតេរ៉េស នឹងពិភាក្សាពីបញ្ហាទាំងនោះបន្ថែមទៀតអំឡុងទស្សនកិច្ចក្រុងម៉ូស្គូ។ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនលើកនេះ ជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីឆ្នាំ១៩៤៥មកដែលបានសម្លាប់មនុស្ស ឬរបួសរាប់ពាន់នាក់។ មកទល់ពេលនេះ មនុស្សច្រើនជាង ១២លាននាក់ កំពុងត្រូវការជំនួយមនុស្សធម៌នៅក្នុងប្រទេស៕ | អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ នាសប្តាហ៍ក្រោយ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ ស្របគ្នានេះ លោកក៏នឹងធ្វើដំណើរទៅកាន់អ៊ុយក្រែន ដើម្បីពិភាក្សាជាមួយប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីផងដែរ។ |
កាសែត South China Morning Post បានផ្សាយថា ភាពចម្រូងចម្រាសក្នុងប្រភេទកីឡា Pencak Silat បានកើតឡើងក្នុងការប្រកួតកីឡាលំដាប់ទី២ពិភពលោកលើកទី១៨ ដោយមានការចោទប្រកាន់ម្ចាស់ផ្ទះថាបានផ្តល់ពិន្ទុមិនត្រឹមត្រូវ ដោយលម្អៀងទៅរកអត្តពលិកឥណ្ឌូណេស៊ី។ តែយ៉ាងណា មន្ត្រីកីឡាកំពូលឥណ្ឌូណេស៊ីបានបដិសេធជុំវិញការចោទប្រកាន់នេះដោយចេញមកការពារកិត្តិយសបន្ទាប់ពីមានប្រទេសមួយចំនួនបានចោទសួរពីគុណភាពនៃការវិនិច្ឆ័យរបស់អាជ្ញាកណ្តាលនៅហ្សាការតា។ មហាសេដ្ឋីឥណ្ឌូណេស៊ី លោក Erick Thohir ដែលជាប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡា Asian Games បានរិះគន់ការចោទប្រកាន់ថាចៅក្រមបានគាំទ្ររាល់កីឡាករឥណ្ឌូណេស៊ីដោយឲ្យឈ្នះមេដាយមាស ១៤ ក្នុងចំណោមមេដាយមាសសរុប ១៦មេដាយមាសពីប្រភេទកីឡា Pencak Silat នេះ។ លោក Erick Thohir ប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡា Asian Games «យើង [ឥណ្ឌូនេស៊ី] ក៏ធ្លាប់ចូលរួមប្រកួតប្រជែងនៅតាមបណ្តាប្រទេសដទៃទៀតដែរ ហើយនៅពេលម្ចាស់ផ្ទះទទួលបានមេដាយបែបនេះយើងមិនដែលត្អូញត្អែរឡើយ។ ខ្ញុំពិតជាសោកស្តាយដែលមានបណ្តាប្រទេសជាច្រើនតវ៉ាជាពិសេសគឺប្រទេសអ៊ីស្លាម [សមមិត្ត] ដែលមានទំនាក់ទំនងល្អជាមួយយើងនោះ។ Erick Thohir និយាយដូច្នេះ។ លោកបានបន្ថែមទៀតថា៖«ខ្ញុំច្រានចោលការចោទប្រកាន់ពីការបន្លំនេះ។ ការប្រកួតបានបើកទូលាយសម្រាប់អ្នកទស្សនាអាចមើលឃើញតាមរយៈទូរទស្សន៍យ៉ាងច្បាស់។ យើងបានតាមដានយ៉ាងសុគ្រិត្យទៅលើចៅក្រមទាំងអស់ដែលពួកគេត្រូវបានជ្រើសរើសដោយគណៈគ្រប់គ្រងកីឡាអាស៊ី។ លោក Thohir ក៏បានបង្ហាញមុខក្នុងចំណោមអ្នកតវ៉ាអំពីការវិនិច្ឆ័យពិន្ទុនោះគឺមានលោក Sheik Alauddin Yacoob Marican ជាម្ចាស់ជើងឯកកីឡានេះ២សម័យកាល និងជាប្រធានសហព័ន្ធកីឡា Pencak Silat អាស៊ី (APSIF) និងជាអ្នកគ្រប់គ្រងក្រុមកីឡាសិង្ហបុរីផងដែរ៕ | ម្ចាស់ផ្ទះឥណ្ឌូណេស៊ីបានច្រានចោលពាក្យបណ្តឹងថាមានភាពលម្អៀងក្នុងការដាក់ពិន្ទុលើប្រភេទកីឡា Pencak Silat នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានមេដាយមាសរហូតដល់ទៅ១៤។ |
ការបង្កាត់គោដោយសិប្បនិម្មិត មានអត្ថប្រយោជន៍ច្រើន ជាជាងការចិញ្ចឹមតាមបែបប្រពៃណី។ វាអាចធ្វើឲ្យកូនគោ មានគ្រោងឆ្អឹងធំ ឆាប់ធំធាត់ មិនងាយឈឺ គ្មានជំងឺតពូជ ចៀសវាងការចម្លងជំងឺពីបាទៅមេ ឬពីមេទៅបា ចំណេញពេលវេលា សុវត្ថិភាពសម្រាប់អ្នកប្រតិបត្តិ និងងាយដឹកជញ្ជូនមេជីវិត ទៅដល់ទីជនបទ។ «ការចិញ្ចឹមគោ តាមបែបប្រពៃណី លែងសត្វឲ្យដើរ រកស៊ីពាសវាលពាសកាល ធ្វើឲ្យសត្វគោប្រឈមនឹងជំងឺឆ្លង ជាពិសេស សត្វដែលបន្តពូជតាមបែបធម្មជាតិ ធ្វើឲ្យសត្វជាន់ឈាម កូនគោកើតមកធំធាត់យឺត និងងាយឆ្លងជំងី ហើយយើងត្រូវពីកត្តាពូជ ចំណី និងការថែទាំ»។ នេះបើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។ បើតាមលោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បច្ចុប្បន្នគម្រោងបង្កាត់គោសិប្បនិម្មិត បានគ្របដណ្តប់លើខេត្តគោលដៅចំនួន១២ រួមមានខេត្តពោធិ៍សាត់ តាកែវ ព្រៃវែង កំពង់ចាម កំពង់ស្ពឺ បាត់ដំបង ឧត្តrមានជ័យ កំពង់ឆ្នាំង សៀមរាប កំពង់ធំ បន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង ។ ដើម្បីឲ្យគម្រោងនេះកាន់តែទទួលលទ្ធផលល្អ អគ្គនាយកនៃនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរៀបចំគោលការណ៍សំខាន់ៗមួយចំនួនដូចជា ការបន្តពង្រឹង និងពង្រីកបច្ចេកទេសបង្កាត់សិប្បនិម្មិតគោបន្ថែម (ការបង្កាត់ ការធ្វើឲ្យរកឈ្មោលក្នុងពេលតែមួយ ការពិនិត្យ ឬស្ទាបមើលពោះ ការធ្វើអេកូ ការព្យាបាលជំងឺប្រដាប់បន្តពូជ) និងគ្រោងអនុវត្តបច្ចេកទេស Embryo-Transfer និងពង្រឹងការកែច្នៃទឹកមេជីវិតគោ និងការវិភាគសេនេទិច។ អគ្គនាយកនៃនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានបង្កើនការយល់ដឹង ឲ្យកាន់តែទូលំទូលាយដល់កសិករ អំពីសុខភាពគោ ផលប្រយោជន៍នៃការបង្កាត់សិប្បនិម្មិត សរីរវិទ្យានៃប្រព័ន្ធបន្តពូជ និងអាការ ឬសញ្ញាណនៃការរកឈ្មោល និងពេលវេលាដែលត្រូវបង្កាត់ជាដើម។ មិនតែប៉ុណ្នោះ ការពង្រីកវិសាលភាពនៃការបង្កាត់ ការកែច្នៃទឹកមេជីវិត ការផលិតទឹកអាសូត នឹងពង្រីកគោលដៅនៃការងារឲ្យបានទូទាំង ២៤ រាជធានី ខេត្ត ផងដែរ បើតាមលោក ផាន់ ណារ៉ា គិតចាប់ពីផ្ដើមគម្រោងនៅឆ្នាំ២០១៩ បានបង្កាត់គោសរុបចំនួន ៧ ៤២៣ក្បាល និងកូនកើតគោបានចំនួន ៤ ៨៣៣ក្បាល ដោយប្រើប្រាស់មេជីវិតនាំចូល និងផលិតក្នុងស្រុក៕ | ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កំពុងអនុវត្ត គម្រោងបង្កាត់គោដោយសិប្បនិម្មិត ក្នុងខេត្តគោលដៅចំនួន១២ ទូទាំងប្រទេស ដើម្បីប្រែក្លាយពីចិញ្ចឹមគោរបស់កសិករ តាមបែបប្រពៃណី មកចិញ្ចឹមតាមបែបទំនើប។ |
ជំនួប Madrid Derby រវាង Atletico Madrid និង Real Madrid ជាការប្រកួតលីគកំពូលអេស្ប៉ាញលើកទី ៤០៨ ហើយសម្រាប់លោក Simeone ក្នុងនាមជាអ្នកចាត់ការ Atletico Madrid។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះ ឡើងដឹកនាំក្រុមមានមូលដ្ឋានក្នុងក្រុងម៉ាដ្រីឌប្រទេសអេស្ប៉ាញមួយនេះនៅឆ្នាំ ២០១១ កក្រោយផ្លាស់ចេញពី Racing Club។ លោក Simeone រកបានជ័យជម្នះ ២៤៧ប្រកួត ចំណោមការប្រកួត ៤០៨លើក ក្នុងនោះស្មើ ៩៥លើក និងចាញ់ ៦៤លើក។ ដឹកនាំ AT Madrid ១១ឆ្នាំ លោក Simeone បានជួយក្រុម Atletico Madrid ឈ្នះពានរង្វាន់ចំនួន៨ ក្នុងនោះក៏មានពានរង្វាន់ La Liga រដូវកាល ២០១៣-១៤ និង ២០២០-២១ ផងដែរ។ ក្រៅពីលោក Simeone កីឡាករខ្សែបម្រើវ័យចំណាស់ប្រចាំក្រុម Koke ក៏ធ្វើបានកំណត់ត្រាថ្មីមួយផងដែរ នៅពេលជួយ Real Madrid នៅរាត្រីថ្ងៃទី១៨ ខែកញ្ញា។ Koke បានតាមស្មើកំណត់ត្រាលោក Adelardo Rodriguez សម្រាប់ការបង្ហាញខ្លួនច្រើនជាងកីឡាករដទៃក្នុងប្រវត្តិសាស្ត្រ Atletico Madrid។ កីឡាករសញ្ជាតិអេស្ប៉ាញ Koke ដែលជាកីឡាករសំខាន់របស់លោក Simeone បង្ហាញខ្លួនឱ្យក្រុម Atletico Madrid ដល់ទៅចំនួន៥៥៣ ប្រកួត៕ | លោក Diego Simeone បានបំបែកកំណត់ត្រារបស់លោក Luis Aragones ក្នុងនាមជាអ្នកចាត់ការទូទៅ ដែលដឹកនាំក្រុម Atletico Madrid ប្រកួតក្នុងក្របខណ្ឌ La Liga។ |
ក្នុងសវនាការថ្ងៃទី២៩ ខែមករា ចៅក្រម Linda Chan និយាយថា ក្រុមហ៊ុនមិនអាចបង្កើតផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញបានសមហេតុផលទេ ទោះបីបានពន្យារពេលជាច្រើនខែក៏ដោយ។ លោកស្រី Chan បានប្រាប់ Reuters ថា ៖ «សម្រាប់ពេលនេះ តុលាការយល់ថា រឿងនេះវាលើសពីភាពគ្រប់គ្រាន់»។ តុលាការនឹងតែងតាំងបុគ្គលម្នាក់ឱ្យទទួលខុសត្រូវបណ្តោះអាសន្នចំពោះទ្រព្យសម្បត្តិរបស់ Evergrande ។ ក្រុមហ៊ុននេះបច្ចុប្បន្នមានទ្រព្យសកម្មប្រហែល២៤០ពាន់លានដុល្លារ ប៉ុន្តែមានបំណុលច្រើនជាង ៣០០ពាន់លានដុល្លារ។ Evergrande ត្រូវបានចាត់ទុកថា ជាក្រុមហ៊ុនដែលជំពាក់បំណុលច្រើនបំផុតក្នុងពិភពលោក។ Evergrande បានសងបំណុលអន្តរជាតិនៅចុងឆ្នាំ ២០២១ ហើយក្រោយមកបានធ្លាក់ចូលវិបត្តិទីផ្សារអចលនទ្រព្យ។ ក្នុងរយៈពេល២ឆ្នាំកន្លងមក ក្រុមហ៊ុននេះព្យាយាមបញ្ចុះបញ្ចូលម្ចាស់បំណុលឱ្យយល់ព្រមលើផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលបរទេសចំនួន២៣ពាន់លានដុល្លារ។ យ៉ាងណា ផែនការនេះបានជួបប្រទះការលំបាកជាបន្តបន្ទាប់ នៅពេលដែលមេដឹកនាំក្រុមហ៊ុន និងសាខាសំខាន់ៗនៅក្នុងប្រទេសចិនត្រូវបានស៊ើបអង្កេត។ យ៉ាងណាមិញ ក្រុមហ៊ុនចំណុះរបស់ Evergrande នឹងស្ថិតក្រោមការសម្រេចនេះឡើយ។ ការសម្រេចនេះ នឹងធ្វើវិស័យអចលនទ្រព្យរបស់ចិនកាន់តែខ្លាំងថែមទៀត ស្របពេលទីក្រុងប៉េកាំងនៅតែស្វែងរកមធ្យោបាយដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ពីព្រោះដំណើរការស្តារឡើងវិញក្រោយកូវីដ-១៩ មិនលឿនដូចការរំពឹងទុក។ ទីផ្សារអចលនទ្រព្យចិនបច្ចុប្បន្ន មានស្ថានភាពអាក្រក់បំផុតក្នុងរយៈពេល៩ឆ្នាំ។ ទីផ្សារភាគហ៊ុនក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥ឆ្នាំ។ ដំណើរការនៃការរំលាយទ្រព្យសម្បត្តិរបស់ Evergrande ត្រូវបានព្យាករថាមានភាពស្មុគស្មាញ។ យ៉ាងណា ប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងពេលខ្លីនឹងមិនរងផលប៉ះពាល់ខ្លាំងទេ ដូចជាគម្រោងសាងសង់ផ្ទះរយៈពេលខ្លីជាដើម។ ហេតុផលគឺថាវានឹងចំណាយពេលច្រើនខែ ឬច្រើនឆ្នាំដើម្បីជ្រើសរើសអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ Evergrande នៅចិនដីគោក។ កន្លងមក តុលាការកំពូលចិន និងតុលាការហុងកុង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីសហការគ្នាក្នុងការដោះស្រាយសំណុំរឿងដែលកើតឡើងនៅក្នុងទីតាំងទាំងពីរ។ មុនការប្រកាសរំលាយ Evergrande មានក្រុមហ៊ុនអចលនទ្រព្យចិនដីគោកយ៉ាងតិច ៣ផ្សេងទៀតត្រូវបានតុលាការក្រុងហុងកុងបញ្ជាឱ្យរំលាយទ្រព្យសម្បត្តិរបស់ពួកគេចាប់តាំងពីវិបត្តិអចលនទ្រព្យបានផ្ទុះឡើងនៅពាក់កណ្តាលឆ្នាំ ២០២១៕ អត្ថបទទាក់ទង ក្រុមហ៊ុនអចលនទ្រព្យកំពូលចិន Evergrande ខាតបង់ជាង៨១ពាន់លានដុល្លារ | តុលាការទីក្រុងហុងកុងបានចេញសេចក្តីសម្រេចរំលាយក្រុមហ៊ុនអចលនទ្រព្យ China Evergrande ដែលកំពុងជាប់បំណុលវ័ណ្ឌកជាង៣០០ពាន់លានដុល្លារ។ |
លោក សុខ សំណាង ប្រធានផ្នែកទេសចរណ៍របស់សហគមន៍បឹងពារាំង បានឱ្យដឹងថា ថ្មីៗនេះមានព័ត៌មានចោទប្រកាន់ថា ក្រុមការងាររបស់លោកបានឈូសបំផ្លាញព្រៃលិចទឹកនៅក្នុងតំបន់បឹងពារាំង គឺការពិតមិនដូច្នោះទេ។ តាមការពន្យល់របស់លោក សំណាង រូបភាពដែលបង្ហោះក្នុងបណ្ដាញសង្គមនោះ គឺជារឿងកាលពីឆ្នាំ២០១៧ មក ដែលកាលនោះមានការការដ្ឋានធ្វើផ្លូវទៅកាន់តែបឹងពារាំងរបស់រដ្ឋបាលខេត្តសៀមរាប ហើយការធ្វើនោះក៏មិនបានប៉ះពាល់ដល់ព្រៃលិចទឹកដែរ គឺគ្រាន់តែឈូសឆាយលើគន្លងផ្លូវចាស់តែប៉ុណ្ណោះ។ គួរបញ្ជាក់ថា បឹងពារាំងមានផ្ទៃដីសរុបចំនួន ២៧០ហិកតា និងមានទំហំជាង ៣ពាន់ហិកតា បើគិតទាំងផ្ទៃដីព្រៃលិចទឹក។ បឹងនេះ ស្ថិតនៅប៉ែកខាងកើតឆៀងខាងត្បូងក្រុងសៀមរាប ដែលធ្វើដំណើរប្រហែល៣០នាទី។ នៅចុងឆ្នាំ២០១៥ បឹងនេះគ្រប់គ្រងដោយសហគមន៍បឹងពារាំង បន្ទាប់ពីសហគមន៍ចុងឃ្នៀសបោះបង់សិទ្ធិគ្រប់គ្រងរបស់ខ្លួន។ សហគមន៍បឹងពារាំង បានផ្តើមអភិរក្សមេត្រីពូជ សត្វស្លាប និងព្រៃលិចទឹកនៅតំបន់នេះ។ យ៉ាងណា បច្ចុប្បន្នតំបន់នេះនៅមានបញ្ហាផ្នែកផ្លូវច្បាប់បន្ដិចទាក់ទងនឹងការទាមទារសិទ្ធិគ្រប់គ្រងរបស់សហគមន៍ចុងឃ្នៀសវិញ ដែលបណ្ដាលឱ្យបឹងពារាំងមានភាពរាំងស្ទះក្នុងការអភិវឌ្ឍ៕ | សៀមរាប៖ សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង បានចេញមុខច្រាលចោលព័ត៌មានដែលថា មានការកាប់ទន្ទ្រានព្រៃលិចទឹកធ្វើជាកម្មសិទ្ធិក្នុងដែនអភិរក្សរបស់ខ្លួន។ សហគមន៍នេះបានចាត់ទុកព័ត៌មានខាងលើថាខុសពីការពិត ដែលមានបំណងចោទប្រកាន់ពីភាពទៀងត្រង់របស់សហគមន៍ក្នុងការអភិរក្សដែនជម្រកពូជត្រី សត្វស្លាបដ៏ធំក្នុងក្រុងសៀមរាបមួយនេះ។ |
វីដេអូមួយកំពុងល្បីល្បាញពេញប្រទេសចិន ដោយស្ត្រីម្នាក់បានយកលុយរាយដែលមានក្រដាស១យន់ចំនួន៤បាវទៅទិញរថយន្តដែលមានតម្លៃ១៣ម៉ឺនយន់ ពោលគឺប្រមាណ២ម៉ឺនដុល្លារអាមេរិក។ តាមការផ្សាយរបស់ Khaleej Times បុគ្គលនៅហាងហុងដា ក្នុងក្រុង Binzhou បានពេលជាង១ម៉ោងដើម្បីរាប់លុយរបស់អតិថិជន។ តំណាងអ្នកលក់ម្នាក់បាននិយាយថា៖ «អតិថិជន បានទូរសព្ទមកខ្ញុំ ហើយសួរថា តើគាត់អាចបង់លុយរាយបានឬយ៉ាងណា? ខ្ញុំបានឆ្លើយវិញថា មិនអីទេ។ បន្ទាប់មកគាត់បានហៅខ្ញុំឲ្យទៅជួយសែងលុយគាត់ពីក្នុងរថយន្ត។ ខ្ញុំបើកឃើញបាវចំនួន៤ដែលផ្ទុកទៅក្រដាស១យន់»។ តាមសារព័ត៌មានចិន អតិថិជនរូបនោះ ជាអ្នកជំនួយផ្នែកសំណង់ ដោយគាត់បានសម្រេចចិត្តទិញរថយន្តថ្មីមួយនៅហាងហុងដា ក្នុងក្រុង Binzhou ខេត្ត Shandong ។ ដោយមិនអាចប្រកែកបាន បុគ្គលិកក្រុមហ៊ុនសុខចិត្តនាំគ្នារាប់លុយដោយចំណាយពេលអស់ជាង១ម៉ោង រហូតដល់គ្រប់ចំនួន១ម៉ឺនយន់៕ | ស្ត្រីចិនម្នាក បានសម្រេចចិត្តទិញរថយន្តមួយគ្រឿងនៅហាងហុងដាក្នុងក្រុង Binzhou ដោយបានសម្រេចចិត្តបង់លុយដែលមានលក្ខណៈពិសេសខុសពីគេ។ គាត់បានយកលុយរាយ៤បាវ ដែលជាសន្លឹក១យន់ ដើម្បីទិញរថយន្តតម្លៃ១៣ម៉ឺនយន់ [ប្រហែល២ម៉ឺនដុល្លារអាមេរិក]។ |
រាល់ការអញ្ជើញចូលរួមកម្មវិធី បើកបរសាកល្បងរថយន្ត Ford Everest 2.0L Bi-Turbo នេះ លោកអ្នកនឹងទទួលបានការអញ្ជើញចូលរួម ក្នុងកម្មវិធីសម្ពោធជាផ្លូវការ នៃរថយន្តនេះផងដែរ។ ជាពិសេស ក្នុងថ្ងៃនេះក៏ជាថ្ងៃចុងក្រោយ នៃការផ្តល់ជូននូវតម្លៃពិសេស $69,900 សម្រាប់អតិថិជន ក្នុងការទិញនូវរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីនេះ។ សម្រាប់ព័ត៌មានបន្ថែម និងទំនាក់ទំនងចុះឈ្មោះ 078 333 748 | 016 333 785 ។ លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់ នឹងទទួលបានការបើកបរសាកល្បងរថយន្ត Ford Everest 2.0L Bi-Turbo និងតេស្តទៅលើបច្ចេកវិទ្យាចុងក្រោយ របស់រថយន្ត SUV ស៊េរីទំនើបនេះដែលរួមមាន៖ សាកល្បងជាមួយនឹងប្រអប់លេខស៊េរីថ្មី ១០វគ្គអូតូ ដែលលោកអ្នកអាចប្រើប្រាស់បាន ទាំងលេខអូតូ និងលេខដៃ។ ម្យ៉ាងទៀត លោកអ្នកក៏អាចចុចបូតុង ដើម្បីថែមថយលេខផងដែរ ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ ដែលធ្វើឲ្យកាន់តែមានភាពងាយស្រួល ដោយអ្នកបើកបរគ្រាន់តែយកជើងអបហ្វ្រាំង និងពុំចាំបាច់កាន់ចង្កូតនោះទេ នៅពេលចូលចត។ រថយន្តនេះ ប្រើឧបករណ៍ចាប់សញ្ញា Ultrasonic ដើម្បីស្វែងរកកន្លែងដែលធំល្មម អាចចតឡានបាន (ឧបករណ៍ចាប់សញ្ញាដំណើរការគ្រប់ពេល ត្រឹមល្បឿនក្រោម 30km/h)។ នៅពេលវាចាប់កន្លែងដែលអាចចតរថយន្តបានហើយ វានឹងឲ្យសញ្ញាទៅអ្នកបើកបរ នូវរបៀបចូលចត។ ប្រព័ន្ធជំនួយចូលចតអាចប្រាប់ពីទំហំ នៃកន្លែងណាដែលគួរ និងមិនគួរចត ដែលអាចធ្វើឲ្យប៉ះពាល់រថយន្តដទៃ។ បច្ចេកវិទ្យានេះ ជួយសម្រួលដល់ការចូលចត ជាពិសេសនៅពេលចូលចតកន្លែងចង្អៀត ផ្ដល់ភាពងាយស្រួល ដោយអ្នកមិនចាំបាច់ចំណាយពេលយូរ ផ្ដល់សុវត្ថិភាព និងកាត់បន្ថយភាពស្ត្រេសនិងកាត់បន្ថយការប៉ះទង្គិច នៅពេលចូលចតផងដែរ។ គ្រវាសជើងបើកឃ្លុបក្រោយ៖ លោកអ្នកគ្រាន់តែគ្រវាសជើង នោះវានឹងបើកឃ្លុបក្រោយដោយខ្លួនឯង(អូតូ)។ ងាយស្រួល នៅពេលដែលលោកអ្នក មានអីវ៉ាន់ច្រើន នោះលោកអ្នកមិនចាំបាច់ដកសោ ដើម្បីបើកឃ្លុបក្រោយនោះទេ។ ប្រព័ន្ធកម្សាន្តដូចជា បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី ជាមួយនឹងអេក្រង់ Touchscreen 8 អ៊ីញ ដែលអាចភ្ជាប់ Apple Carplay, Andriod Auto, Google Map និងបច្ចេកវិទ្យាផ្សេងៗជាច្រើនទៀត៕ (អត្ថបទពាណិជ្ជកម្ម) | ឱកាសពិសេស នៃការបើកបរសាកល្បងរថយន្ត Ford បានវិលត្រឡប់មកម្តងទៀតហើយ។ លើកនេះ គឺការបើកបរសាកល្បងរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី ដែលទើបតែមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជានាពេលថ្មីៗនេះ។ កម្មវិធីនេះ នឹងត្រូវធ្វើឡើង នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤ល្ងាច។ |
ត្រួតពិនិត្យភ្លើងរថយន្ត អ្វីដែលងាយស្រួលបំផុត និងចាំបាច់បំផុតដែលអ្នកគួរពិនិត្យលើរថយន្តរបស់អ្នកគឺ ប្រព័ន្ធភ្លើងបំភ្លឺរបស់រថយន្ត។ អ្នកត្រូវតែប្រាកដថាប្រព័ន្ធភ្លើងបំភ្លឺរបស់រថយន្តទាំងខាងមុខ និងខាងក្រោយដំណើរការធម្មតាពេលដែលអ្នកបើកបរ ពីព្រោះវាមានសារៈសំខាន់ណាស់ជាពិសេសនៅពេលអ្នកធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយទៅខេត្តនានាជាដើម។ ត្រួតពិនិត្យសភាពរបស់កង់រថយន្ត តើអ្នកបានត្រួតពិនិត្យសំបកកង់រថយន្តរបស់អ្នកហើយរឺនៅ? ទាំងនេះជាចំណុចដែលអ្នកគួរតែត្រួតពិនិត្យនៅលើកង់រថយន្តមុនពេលចេញដំណើរ៖ សម្ពាធខ្យល់កង់ សំនឹកកង់ អាយុកាលនៃកង់រថយន្ត និងសភាពរបស់កង់សាគួរផងដែរ។ អ្នកគួរពិនិត្យសម្ពាធខ្យល់កង់រថយន្តជាប្រចាំ រួមជាមួយនឹងស្ថានភាពរបស់កង់ផងដែរ។ តើកង់សាគួររបស់អ្នកអាចប្រើប្រាស់បានដែររឺទេ? តើនៅលើសំបកកង់រថយន្តអ្នកមានស្នាម ឬរងការខូចខាតដែររឺទេ? តើក្រឡានៅលើសំបកកង់របស់អ្នកមានសភាពសឹក ឬចាស់ដែររឺទេ? បើដូច្នេះ តើអ្នកគួរតែប្ដូរសំបកកង់ថ្មីរឺយ៉ាងណា។ ហេតុនេះហើយ អ្នកគួរតែយករថយ្តទៅយានដ្ឋានត្រួតពិនិត្យសំបកង់មុនពេលធ្វើដំណើរកម្សាន្ត។ ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីនផ្សេងៗ កម្រិតទឹកនិងប្រេងម៉ាស៊ីនផ្សេងៗនៅក្នុងរថយន្តគួរតែត្រួតពិនិត្យឲ្យបានត្រឹមត្រូវដើម្បីជៀសវាងបញ្ហាផ្សេងៗដែលអាចកើតមាននៅពេលកំពុងបើកបរដូចជា កម្រិតប្រេងម៉ាស៊ីន ប្រេងចង្កូត ប្រេងប្រអប់លេខ ប្រេងហ្វ្រាំង ធុងទឹក ទឹកលាងកញ្ចក់ខាងមុខ បូករួមទាំងខ្សែរពាននិងទុយោរផងដែរ។ អ្នកគួរតែយករថយន្តទៅយានដ្ឋាន ដើម្បីត្រួតពិនិត្យទៅលើចំណុចទាំងនេះឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងហានិភ័យផ្សេងៗ។ ត្រួតពិនិត្យអាគុយ ប្រសិនបើអាគុយរថយន្តរបស់អ្នកប្រើប្រាស់រយៈពេលយូរមកហើយ អ្នកគួរត្រួតពិនិត្យឡើងវិញជាមុនសិនមុននឹងចេញដំណើរ។ អ្នកអាចពិនិត្យមើលស្នាមប្រេះខូចខាត ឬការហៀរទឹកចេញពីអាគុយ ប្រសិនបើ ប្រទះឃើញកត្តាទាំងនេះអ្នកគួរតែយករថយន្តទៅយានដ្ឋាន ដើម្បីប្ដូរអាគុយថ្មីជាបន្ទាន់។ យ៉ាងណាមិញ ដើម្បីធ្វើការត្រួតពិនិត្យរថយន្ត លោកអ្នកអាចមកកាន់យានដា្ធនជួសជុលរថយន្ត Ford ដែលមានជាងជំនាញបច្ចេកទេសជាច្រើន ដែលទទួលបានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ និងស្ទាត់ជំនាញ ព្រមទាំងមានឧបករណ៍ទំនើបៗ និងសំបូរបែប។ ដើម្បីផ្ដល់ជូននូវភាពងាយស្រួលដល់អតិថិជន យានដ្ឋានរបស់យើងមានបីទីតាំង៖ - ទីតាំងទី១ តាមបណ្ដោយផ្លូវមហាវិថីព្រះមុនីរង្ស ក្បែរស្ថានទូតវៀតណាម, - ទីតាំងទី២ តាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានភ្នំពេញជិតស្ថានីយ៍ប្រេងតូតាល់ - ទីតាំងទី៣ ខេត្តសៀមរាប ផ្លូវជាតិលេខ៦។ អ្វីដែលពិសេសជាងនេះទៅទៀត យានដ្ឋានជួសជុលរថយន្ត Ford ក៏មានរថយន្តជួសជុលចល័ត ២៤ម៉ោង ជូនដល់អតិថិជនផងដែរ។ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ តើលោកអ្នកមានគម្រោងសម្រាប់ ដំណើរកំសាន្តនាថ្ងៃចុងសប្តាហ៍ខាងមុខដែរឫទេ? ដើម្បីបញ្ជៀសរាល់បញ្ហាទាំងឡាយ ដែលអាចនឹងកើតឡើងក្នុងពេលធ្វើដំណើរកំសាន្ត អ្នកគួរតែនាំយករថយន្តរបស់អ្នកទៅធ្វើការត្រួតពិនិត្យជាមុនសិន មុននឹងចេញដំណើរកម្សាន្តផ្លូវឆ្ងាយ។ តើមានចំណុចអ្វីខ្លះដែលអ្នកគួរត្រួតពិនិត្យមុនពេលដំណើរ? |
លោក ឈុន ដាវីត អ្នកគ្រប់គ្រងក្រុមហ៊ុន ជីអាយហ្ស៊ី ផ្នែកវិស័យសណ្ឋាគារ បានឱ្យដឹងថា មានហេតុផលមួយចំនួន ដែលសណ្ឋាគាររបស់លោក ទទួលបុគ្គលិកគរ ថ្លង់ ឱ្យមកធ្វើការ។ លោកថា ដោយសារបុគ្គលិកគរ ថ្លង់ ក៏ដូចជាមនុស្សធម្មតាដែរ តែពួកគេខ្វះកាយសម្បទាមួយចំនួនតែប៉ុណ្ណោះដូចជាមិនអាចនិយាយ ឬស្ដាប់ តែពួកគេអាចសរសេរបាន។ ការណ៍នេះហើយដែលធ្វើឱ្យខាងសណ្ឋាគាររបស់លោក មានគោលការណ៍មួយគឺមិនគួរបោះបង់អ្នកគរ ថ្លង់ឡើយ ព្រោះពួកគេក៏មានសមត្ថភាពពិសេសដូចមនុស្សធម្មតាដែរ សំខាន់ចេះផ្តល់ឱកាសដល់ពួកគេ ដែលនេះជាចំណែកមួយជួយអភិវឌ្ឍន៍ដល់សង្គមជាតិ។ តាមការបញ្ជាក់របស់លោក ដាវីត បច្ចុប្បន្នសណ្ឋាគាររបស់លោកទាំង៣សាខាក្នុងក្រុងសៀមរាប ដែលជាបទសម្ព័ន្ធរបស់ក្រុមហ៊ុន WE-GOAL Group សុទ្ធតែមានបុគ្គលិកគរ ថ្លង់ធ្វើការ ហើយពួកគេទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗដូចបុគ្គលិកផ្សេងៗទៀតដែរ។ ទាក់ទងនឹងវិស័យសណ្ឋាគារនេះដែរ កន្លងមកធ្លាប់មានការលើកឡើងថា ការវិនិយោគមានចំនួនច្រើនលើសពីបរិមាណភ្ញៀវដែលមកស្នាក់នៅ។ សម្រាប់លោក ដាវីត យល់ខុសពីការលើកឡើងនេះទៅវិញ។ លោកថា ខេត្តសៀមរាបនៅតែមានតម្រូវការសណ្ឋាគារ ហើយលោកគាំទ្រឱ្យមានការវិនិយោគបន្ថែមទៀតដើម្បីបំពេញតម្រូវការភ្ញៀវទេសចរដែលបន្តកើនឡើងជាបន្តបន្ទាប់។ គោលដៅរបស់ក្រុមហ៊ុន G&Z នឹងពង្រីកសណ្ឋាគារឱ្យបាន៧ ក្នុងឆ្នាំ២០១៨នេះ។ ក្នុងពិធីសម្ពោធខូវើកកាហ្វេ និងប៊ីស្ដ្រូ នៅល្ងាចថ្ងៃទី២០ សីហា លោកស្រី Melissa Seet អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន G&Z បានលើកឡើងថា ក្រុមហ៊ុនរបស់លោកស្រីបានយកចិត្តទុកដាក់លើការងារស្នូលចំនួន៣ រួមមាន ការងារសហគមន៍ ប្រជាពលរដ្ឋ ដែលធ្វើឱ្យពួកគេមានការងារធ្វើ និងការងារបរិស្ថាន ដែលក្រុមហ៊ុននេះគិតគូរខ្ពស់ទាក់ទងនឹងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ លោកស្រីបន្ថែមថា ជាមួយគ្នានេះខាងក្រុមហ៊ុនបានវិនិយោគពេលវេលាក្នុងការបង្រៀន ដើម្បីពង្រឹងជំនាញបន្ថែមដល់បុគ្គលិកដែលសណ្ឋាគារបានចាប់ដៃគូជាមួយអង្គការគ្រួសារថ្មី ដើម្បីផ្តល់ឱកាសដល់បុគ្គលិកគរ ថ្លង់៕ | សៀមរាប៖ យុវជនគរថ្លង់ចំនួន៣នាក់នៅក្នុងអង្គការ គ្រួសារថ្មី មានឱកាសទទួលបានការងារ នៅក្នុងវិស័យសណ្ឋាគារ។ សណ្ឋាគារ ជីអែនហ្ស៊ី អឺបេន អូតែល (G&Z Urban Hotel) ជាសណ្ឋាគារមួយដែលបានផ្តល់ឱកាសការងារដល់អ្នកគរ ថ្លង់ ដែលនេះជាគោលការណ៍មួយរបស់សណ្ឋាគារ ក្នុងការរួមចំណែកជួយសង្គមជាតិ។ |
Aubameyang ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងអាចរកគ្រាប់បាល់នាំមុខឲ្យ Arsenal នៅនាទី៣២ដោយការបញ្ជូនបាល់យ៉ាងល្អពី Alex Iwobi។ ចូលដល់តង់ទី២នាទី៤៨ ខ្សែប្រយុទ្ធ Danny Welbeck បានបន្ថែម១គ្រាប់ទៀត មុន Aubameyang សម្រេចគ្រាប់ទី២របស់គេនៅ៨នាទីបន្ទាប់។ Mesut Oezil ដែលប្តូរចូលនៅនាទី៥៧ អាចរកបាន១គ្រាប់ដែរនៅនាទី៧៤ មុនពេល Vorskla តាមបាន២គ្រាប់វិញដោយកីឡាករ Volodimir Chesnakov នៅនាទី៧៧ និង Vyacheslav Sharpar នៅចុងម៉ោង។ ចប់ការប្រកួត Arsenal ឈ្នះ Vorskla ៤-២ ទទួលបាន៣ពិន្ទុ ឈរនៅកំពូលតារាងពូល E។ ក្នុងពូលនេះដែរ Sporting CP បានយកឈ្នះ Qarabag FK ក្នុងលទ្ធផល ២-០ សម្រាប់ជំនួបដំបូងដូចគ្នា។ ចំណែក Chelsea ដែលត្រូវធ្វើដំណើរទៅទឹកដីក្រិកបានទទួលជ័យជម្នះលើកក្រុមម្ចាស់ផ្ទះ PAOK Thessaloniki FC ១-០ នៃវគ្គសន្សំពិន្ទុពូល L ដែលធ្វើបានដោយខ្សែបម្រើ Willian តាំពីនាទីទី៧។ ១គ្រាប់របស់សញ្ជាតិប្រេស៊ីលនេះបានជួយក្រុមរបស់លោក Maurizio Sarri ទទួលបាន៣ពិន្ទុ ឈរនៅលេខរៀងទី២បណ្តោះអាសន្ន ខណៈ BATE Borisov ដែលស្ថិតក្នុងពូល L ជាមួយគ្នាបានយកឈ្នះ Vidi FC ២-០ ឈរនៅកំពូលតារាង។ លទ្ធផលទាំងអស់៖ ពូល A -Ludogorets (ប៊ុលហ្គារី) ២ (Keseru ៨, Marcelinho ៣១) Bayer Leverkusen (អាល្លឺម៉ង់) ៣ (Havertz ៣៨, ៦៩, Kiese Thelin ៦៣) -AEK Larnaca (ស៊ីប) ០ FC Zurich (ស្វីស) ១ (Kololli ៦១-pen) ពូល B -Celtic (ស្កុតឡែន) ១ (Griffiths ៨៧) Rosenborg (ន័រវេស) ០ -RB Leipzig (អាល្លឺម៉ង់) ២ (Laimer ៧០, Poulsen ៨២) RB Salzburg (អូទ្រីស) ៣ (Dabour ២០, Haidara ២២, Gulbrandsen ៨៩) ពូល C -Slavia Prague (ឆេក) ១ (Zmrhal ៣៥) Bordeaux (បារាំង) ០ -FC Copenhagen (ដាណឺម៉ាក) ១ (Sotiriou ៦៣) Zenit Saint Petersburg (រុស្ស៊ី) ១ (Mak ៤៤) ពូល D -Dinamo Zagreb (ក្រូអាស៊ី) ៤ (Sunjic ១៦, Hajrovic ២៧, ៥៧, Olmo ៦០) Fenerbahce (តួកគី) ១ (Neustadter ៤៧) -Spartak Trnava (ស្លូវ៉ាគី) ១ (Oravec ៧៩) Anderlecht (បែលហ្ស៊ិក) ០ ពូល E -Arsenal (អង់គ្លេស) ៤ (Aubameyang ៣២, ៥៦, Welbeck ៤៨, Ozil ៧៤) Vorskla Poltava (អ៊ុយក្រែន) ២ (Chesnakov ៧៧, Sharpar ៩០+៤) -Sporting (ព័រទុយហ្គាល់) ២ (Rafinha ៥៤, Cabral ៨៨) Qarabag (អាស៊ែបៃហ្សង់) ០ ពូល F -Olympiakos (ក្រិក) ០ Betis (អេស្ប៉ាញ) ០ -Dudelange (លុចសំបួរ) ០ AC Milan (អ៊ីតាលី) ១ (Higuain ៥៩) ពូល G -Rapid Vienna (អូទ្រីស) ២ (Timofeev ៥០-og, Murg ៦៨) Spartak Moscow (រុស្ស៊ី) ០ -Villarreal (អេស្ប៉ាញ) ២ (Bacca ១, Gerard ៦៩) Rangers (ស្កុតឡែន) ២ (Arfield ៦៧, Lafferty ៧៦) ពូល H -Lazio (អ៊ីតាលី) ២ (Luis Alberto ១៤, Immobile ៨៤-pen) Apollon Limassol (ស៊ីប) ១ (Zelaya ៨៧) -Marseille (បារាំង) ១ (Ocampos ៣) Eintracht Frankfurt (អាល្លឺម៉ង់) ២ (Torro ៥២, Jovic ៨៩) ពូល I -Genk (បែលហ្ស៊ិក) ២ (Trossard ៣៧, Samatta ៧១) Malmo (ស៊ុយអែត) ០ -Besiktas (តួកគី) ៣ (Babel ៥១, Santiago Roco ៦៩, Lens ៨២) Sarpsborg (ន័រវេស) ១ (Zachariassen ៩០+៤) ពូល J -Akhisar (តួកគី) ០ Krasnodar (រុស្ស៊ី) ១ (Claesson ២៦) -Sevilla (អេស្ប៉ាញ) ៥ (Banega ៨, ៧៤-pen, Vazquez ៤១, Ben Yedder ៤៩, ៧០) Standard Liege (បែលហ្ស៊ិក) ១ (Djenepo ៣៩) ពូល K -Dynamo Kiev (អ៊ុយក្រែន) ២ (Tsyhankov ១១, Garmash ៤៥+២) Astana (KAZ) ២ (Anicic ២១, Murtazayev ៩០+៥) -Rennes (បារាំង) ២ (Sarr ៣១, Ben Arfa ៩០+១-pen) Jablonec (ឆេក) ១ (Travnik ៥៤) ពូល L -Vidi (ហុងគ្រី) ០ BATE (បេឡារុស) ២ (Tuominen ២៧, Filipenko ៨៥) -PAOK (ក្រិក) ០ Chelsea (អង់គ្លេស) ១ (Willian ៧)៕ | ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ស៊ុតបាល់បញ្ចូលទីពីរគ្រាប់ដើម្បីជួយ Arsenal ក្រុមពីអ៊ុយក្រែន Vorskla Poltava ក្នុងលទ្ធផល ៤-២ ពានរង្វាន់ UEFA Europa League នៅរាត្រីថ្ងៃទី២០ ខែកញ្ញា ខណៈ Chelsea បានយកជ័យជម្នះ ១-០ លើក្រុម PAOK របស់ក្រិក។ |
Growth Height Pro រួមមានអ្វីខ្លះ? សមាសភាគសំខាន់របស់ Growth Height Pro ជួយបំពេញនូវសារធាតុចិញ្ចឹមដូចជា៖កាល់ស្យូម ស័ង្កសី ម៉ាញេស្យូម និងប្រយោជន៍បាក់តេរី Probiotic (L Acidophilus - B Bifidum) ជំនួយការថែទាំផ្លូវពោះវៀនរបស់ក្មេង។ សូមទស្សនាកិច្ចសម្ភាសខ្លីខាងក្រោម៖ ទំនាក់ទំនងទិញ Hotline + line : 070 98 77 78,066 98 77 78,012 722 108 facebook link: https://www.facebook.com/Smartl070987778Metfone066987778Cellcard012722108/ អាស័យដ្ឋាន៖ ផ្ទះលេខ13គ ផ្លូវ 271 ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខ័ណ្ឌ សែនសុខ រាជធានីភ្នំពេញ៕ ខាងក្រោមនេះជារូបភាពអតិថិជនដែលប្រើប្រាស់ផលិតផលGrowth Height Pro (អត្ថបទពាណិជ្ជកម្ម) | បញ្ហាកម្ពស់ជារឿងដ៏គួរឱ្យបារម្ភមួយសម្រាប់មនុស្សជាច្រើនជាពិសេសមិត្តៗយុវវ័យដែលមិនសូវមានភាពអំណោយផលរឿងកម្ពស់ពីធម្មជាតិ ហើយ វាអាចជាបញ្ហាដែលអ្នកខ្លះគិតថាប៉ះពាល់ដល់រូបរាងសង្ហាររបស់ខ្លួន ឬក៏ខ្មាសគេដែលខ្ពស់ៗជាងជាដើម។ |
ដើម្បីបំពេញតម្រូវការអតិថិជន ដែលកំពុងស្វែងរកថ្នាំគីមីសំណង់ ឬថ្នាំការពារជម្រាបទឹក ក្រុមហ៊ុន ខ្មែរ ប៊ីលឌើរ បាននាំយកមកនូវផលិតផលថ្នាំការពារជម្រាបទឹក សម្រាប់លាបលើដំបូលប្លង់សេ ទរទឹក ស័ង្កសី និង កៅស៊ូអ៊ុតលើដំបូល ប្រភេទកាវភ្ជាប់បំពេញចន្លោះតាមតំណអគារ ថ្នាំការពារជម្រាបទឹកតាមបន្ទប់ទឹក អាងទឹក អាងហែលទឹក តំណរបេតុង ថ្នាំសម្រាប់ជួសជុលកែលម្អ ពង្រឹងរចនាសម្ព័ន្ធ អគារចាស់ ថ្មី ទឹកថ្នាំលាយបេតុង សម្រាប់បង្កើនកម្លាំង ពន្យារការកក ប្រភេទថ្នាំលាប ក្រាល បាតរោងចក្រឧស្សាហកម្ម រោងចក្រចំណីអាហារ ចំណតឡាន ឃ្លាំងទំនិញ និងមន្ទីរពិសោធន៍ ។ល។ សម្រាប់លោកអ្នក ដែលត្រូវការថ្នាំការពារជម្រាបទឹក ឬផលិតផល Sika ដែលប្រកបដោយគុណភាពខ្ពស់ លោកអ្នកអាចអញ្ជើញទៅដោយផ្ទាល់ តាមអាសយដ្ឋាន៖ ផ្ទះលេខ.94D, ផ្លូវ.432, សង្កាត់ទួលទំពូង2 ខណ្ឌចំការមន, រាជធានីភ្នំពេញ។ Google map: https://maps.app.goo.gl/EGtmMJXocy2Ln1dY8 ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ : 087 800 835 / 017 800 835 ឬតាមរយៈគេហទំព័រ www.khmer-builder.com ៕ | ខ្មែរ ប៊ីលឌើរ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ថ្នាំជំនួយដល់ការសាងសង់ និងថ្នាំការពារជម្រាបទឹកម៉ាក Sika គ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ |
កងទ័ពអាកាសអ៊ុយក្រែនបានបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រនេះ «ពួកសត្រូវបានវាយប្រហារទីក្រុងនិងទីកន្លែងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ពួកគេបានបន្ថែមទៀតថា យន្តហោះគ្មានមនុស្សបើកដ្រូន Kamikaze ធ្វើនៅប្រទេសអ៊ីរ៉ង់ចំនួន៧គ្រឿងបានហោះចេញពីសមុទ្រ Azov ហើយកាំជ្រួចមីស៊ីល Kalibr ចំនួន៦គ្រាប់បានបាញ់ចេញពីសមុទ្រខ្មៅ។ កងទ័ពអាកាសអ៊ុយក្រែនបានបញ្ជាក់ទៀតថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនគ្មានមនុស្សបើកចំនួន៥គ្រឿង និងកាំជ្រួចមីស៊ីល Kalibr ចំនួន៥គ្រាប់។ កងទ័ពអាកាសអ៊ុយក្រែនក៏បាននិយាយផងដែរថា រុស្ស៊ីក៏បានធ្វើការវាយប្រហារដ៏«ធំមួយ»ដោយប្រើកាំជ្រួចមីស៊ីលវាយប្រហារយន្តហោះចំនួន៣៥គ្រាប់ ដែលសំដៅលើតំបន់ Kharkiv នៅក្នុងផ្នែកខាងកើតនិងភាគខាងត្បូងតំបន់ Zaporizhzhia។ ក្នុងតំបន់ Kharkiv «កន្លែងដែលមានហេដ្ឋារចនាសម្ពន្ធសំខាន់ៗបានរងការវាយប្រហារ» ដែលបានបណ្តាលឱ្យមានអគ្គីភ័យដែលត្រូវបានពន្លត់យ៉ាងរហ័ស។ នេះបើតាមលោកអភិបាល Oleg Sinegubov។ លោកបាននិយាយទៀតថា គ្មានមនុស្សបានរងរបួសទេ ក៏ប៉ុន្តែនៅផ្នែកខ្លះនៃទីក្រុងមិនមានភ្លើងអគ្គីសនីប្រើនោះទេ។ លោក Anatoly Kurtev មន្ត្រីក្នុងមូលដ្ឋានម្នាក់បាននិយាយថា «ហេដ្ឋារចនាសម្ព័ន្ធថាមពល និងឧស្សាហកម្មបានរងការខូចខាតនៅក្នុងតំបន់ Zaporizhzhia ដែលបានធ្វើឱ្យផ្នែកនានានៃទីក្រុងគ្មានភ្លើងអគ្គីសនី»៕ | អ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានចាប់ផ្តើមវាយប្រហារដោយប្រើកាំជ្រួចមីស៊ីល និងយន្តហោះគ្មានមនុស្សបើកដ្រូនដ៏«ធំមួយ» កាលពីថ្ងៃទី១០ កុម្ភៈ ពោលគឺមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ទៅបំពេញទស្សនកិច្ចក្នុងប្រទេសខ្លះនៅអឺរ៉ុបដើម្បីស្វះស្វែងរកអាវុធធុនធ្ងន់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ |
ក្រុមដែលដឹកនាំដោយលោក Erik ten Hag បានត្រលប់មកកាន់ការប្រកួតក្នុងទឹកដីកីឡដ្ឋាន Old Trafford បន្ទាប់ពីការប្រកួតក្រៅទឹកដីចំនួន២ប្រកួតជាប់គ្នា។ ក្រុមបិសាចក្រហម ត្រូវការពិន្ទុបន្ថែមទៀត បន្ទាប់ពីរកបានជ័យជម្នះជាបន្តបន្ទាប់ទល់ Omonia Nicosia របស់ស៊ីប និងក្រុម Everton សប្តាហ៍មុន។ Omonia Nicosia បច្ចុប្បន្នពួកគេជាក្រុមស្ថិតនៅបាតតារាងក្រោយការចាញ់កាលពីសប្តាហ៍មុនលទ្ធផល ៣-២ ក្រោមថ្វីជើង Man United ពួកគេក៏កំពុងតែត្រូវការលទ្ធផលល្អពីការប្រកួត Man United ដើម្បីបន្តដំណើរក្នុងពានរង្វាន់ Europa League បន្តចៀសវៀងការធ្លាក់ទៅ Conference League ពីការបញ្ចប់ចំណាត់ថ្នាក់លេខ៣ ក្នុងពូល។ សម្រាប់ការប្រកួតរាត្រីនេះ Man United នឹងអាចអវត្តមានកីឡាករសំខាន់ៗដូចជា Anthony Martial ក្រោយរងរបួសក្នុងវគ្គទីមួយអំឡុងការប្រកួតទល់ Everton។ ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងបង្ហាញខ្លួនសម្រាប់ជម្រើស ១១នាក់ជាថ្មី ខណ់ដែល Marcus Rashford គឺជាដៃគូស្ថិតនៅតំបន់ប្រយុទ្ធដែលជាជម្រើសរបស់លោក Ten Hag។ Donny van de Beek និង Harry Maguire ត្រូវបានរំពឹងថានឹងអវត្តមានសារជាថ្មីដោយសារតែបញ្ហាកាយសប្បទា។ សម្រាប់ក្រុម Omonia អ្វីដែលជាក្តីបារម្ភសម្រាប់លោក Neil Lennon ជាគ្រូបង្វឹកគឺបញ្ហាអ្នកចាំទីដៃទីមួយ Fabiano រងរបួសដែលធ្លាប់បានបង្ហាញទម្រង់លេងក្នុងការប្រកួតរវាងក្រុមទាំងពីរការពីសប្តាហ៍មុន។ ខាងក្រោមនេះជាការប្រកួតក្រុមដទៃទៀតនៃជំនួប UEFA Europa League រាត្រីនេះ៖ ការប្រកួតវេលាម៉ោង ១១:៤៥ យប់ Bodo/Glimt ទទួល Arsenal ពូល A AEK Larnaca ទទួល Fenerbahce និង Dynamo Kyiv ទទួល Rennes ពូល B Real Betis ទទួល Roma ពូល C Union St.Gilloise ទទួល SC Braga Feyenoord ទទួល FC Midtjylland ពូល F Nantes ទទួល Freiburg និង Qarabag FK ទទួល Olympiacos ពូល G ការប្រកួតវេលាម៉ោង ២ យប់ PSV Eindhoven ទទួល Zurich ពូល A Ludogorets ទទួល HJK Helsinki ពូល C Union Berlin ទទួល Malmo FF ពូល D Real Sociedad ទទួល FC Sheriff ពូល E Lazio ទទួល Sturm Graz ពូល F Ferencvaros ទទួល FK Crvena Zvezda និង Trabzonspor ទទួល Monaco ពូល H៕ | Manchester United រំពឹងដណ្តើមបាន៣ពិន្ទុបន្ថែមពីក្រុម Omonia Nicosi នៅជំនួបទី៤ ពូល E ពានរង្វាន់ UEFA Europa League នៅយប់ថ្ងៃទី១៣ ខែតុលា នាកីឡដ្ឋាន Old Trafford។ ជំនួបមុន Man Utd ឈ្នះ Omonia ក្នុងលទ្ធផល ៣-២។ |
មានប្រសាសន៍បើកកម្មវិធី អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានសង្កត់ពីគោលបំណងវេទិកានេះថា ជាការប្រឹក្សាយោបល់ទូលំទូលាយ និងពិភាក្សាប្រមូលធាតុចូលដើម្បីរៀបចំកម្មវិធីសិក្សាឱ្យមានស្តង់ដានិងធានាគុណភាពអប់រំដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា ទាំងស្ថាប័នរដ្ឋនិងឯកជន។ បន្ថែមពីនេះទៀត វាជាការបង្កើតឱ្យមានក្របខណ្ឌនិងយន្តការជាក់លាក់មួយ ព្រមទាំងបង្កើតបរិយាកាសអំណោយផលលើកិច្ចសហប្រតិបិតិ្តការ និងភាពជាដៃរវាងសាកលវិទ្យាល័យនិងវិស័យឯកជនផ្តោតលើការអភិវឌ្ឍជំនាញ នវានុវត្តន៍ និងសហគ្រិនភាព។ អ្នកឧកញ៉ាបណ្ឌិត ក៏បានសំណូមពរឱ្យមានការចូលរូម និងគាំទ្របន្ថែមពីវិស័យឯកជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការអភិវឌ្ឍគ្រឹះស្ថានអប់រំ និងវប្បធម៌ចែករំលេកបទពិសោធន៍ល្អៗ ក្នុងការជំរុញឱ្យមានភាពរីកចំរើនទាំងអស់គ្នា។ បន្ទាប់ពីមតិថ្លែងសារគន្លិះរបស់អ្នកឧកញ៉ាបណ្ឌិត សាកលវិទ្យាល័យបានចុះអនុស្សរណៈយោគយល់គ្នារវាងដៃគូឧស្សាហកម្ម រួមមាន៖ ធនាគារកាណាឌីយ៉ាក្រុមហ៊ុនជីប ម៉ុងគ្រុប ក្រុមហ៊ុនអាយ អេស អាយ គ្រុប មេហ្គា អាសិត មេនិចមេន ក្នុងកម្មវិធីនេះ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានចែកវិញ្ញាបនប័ត្រអាហារូបរណ៍ទេពកោសល្យស្ទែម (STEM Genius Scholarship) ជូនដល់និសិ្សតរបស់ខេមតិច។ ជាកិច្ចបញ្ចប់នៃកម្មវិធី អ្នកឧកញ៉ាលៀង ឃុនបានប្រសាសន៍ថាសាកលវិទ្យាខេមតិចជាស្ថាប័នដែលផ្តល់នៅការអប់រំឧត្តមសិក្សា ផ្នែកបច្ចេកទេសនិងវិទ្យាសាស្រ្តជាជំនាញចាំបាច់លើគ្រប់វិស័យជាពិសេស វិស័យឯកជនក៏ជាកាជួយជំរុញលើការលូតលាស់សេដ្ឋកិច្ច និងសង្គមជាតិតរបស់ប្រទេសកម្ពុជា។ អ្នកឧកញ៉ាតែងតែគាំទ្រក្នុងការកែប្រែសហគមន៍អោយបានល្អ និងចូលរួមក្នុងការផ្លាស់ប្តូរសង្គមជាវិជ្ជមាន ផ្តើមចេញពីការអប់រំនិងអភិចឌ្ឍធនធានមនុស្ស។កម្មវិធីបានបញ្ចប់ដោយជោគជ័យ និងប្រកបដោយបរិយាកាសស្និតស្នាល។ | សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជាបានរៀបចំវេទិកាសាកលវិទ្យាល័យនិងវិស័យឯកជនលើកទី១ក្រោមអធិបតីដោយអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យខេមតិច និងជាប្រធាន សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងលោកជំទាវភាព ហៀក ស្ថាបនិកក្រុមហ៊ុនជីប ម៉ុងគ្រុប។ |
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើសិក្ខាសាលាផ្សព្វផ្សាយ ពីប្រកាសស្តីអំពីការអភិវឌ្ឍដី កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។ ប្រកាសនេះ ធ្វើឡើងដោយតម្រូវឲ្យគ្រប់ការអភិវឌ្ឍដី រួមទាំងគម្រោងពុះដីឡូតិ៍ ត្រូវតែអនុវត្តតាមច្បាប់ជាធរមាន។ គ្រប់គម្រោងដីឡូតិ៍ ត្រូវតម្រូវឲ្យសុំច្បាប់អនុញ្ញាតពីក្រសួងរៀបចំដែនដី ឬពីសាលារាជធានីខេត្ត-ក្រុង និងស្រុក-ខណ្ឌ ទៅតាមទំហំសមត្ថកិច្ចរបស់អាជ្ញាធរ។ ចំពោះ ផែនការសម្រាប់អ្នកអភិវឌ្ឍដីគ្រប់រូប ត្រូវគោរពតាមលក្ខខណ្ឌច្បាប់៤ចំណុចខាងក្រោមខាងក្រោម៖ ១. ត្រូវរក្សាទុកផ្ទៃដី ២៥ភាគរយ នៃផ្ទៃដីសរុប សម្រាប់សាងសង់ហេដ្ឋារចនា ដូចជា ផ្លូវសាធារណៈ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹក ប្រព័ន្ធគ្រប់គ្រងសំណល់រឹង-រាវ បណ្តាញអគ្គិសនី បណ្តាញទូរគមនាគមន៍ និងប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ និងហានិភ័យផ្សេងៗ។ ២. ត្រូវរក្សាទុកផ្ទៃដី១០ភាគ នៃផ្ទៃដីសរុប ឬ១០ម៉ែត្រការ៉េ សម្រាប់រៀបចំតំបន់សាធារណៈ និងតំបន់បៃតង ដែលមានសួនច្បារសាធារណៈ កន្លែងលេងសម្រាប់កុមារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា និងកន្លែងកម្សាន្ត។ ៣. ត្រូវរៀបចំឲ្យមានកន្លែងផ្តល់សេវាជូនសាធារណជនឲ្យបានសមស្រប ដោយមានសាលារៀន មណ្ឌលសុខភាព អគារដ្ឋបាល និងផ្សារ។ ៤ . ត្រូវរៀបចំការអភិវឌ្ឍបៃតង ដើម្បីជួយជំរុញដល់ការរស់នៅលក្ខណៈធម្មជាតិ។ ជាមួយការប្រកាសប្រើប្រាស់ដីនេះ លោក ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម ក៏បានលើកឡើងពីវិធានការផ្លូវច្បាប់ លើអ្នកលក់ដីឡូតិ៍ទាំងឡាយ ក្នុងករណីលក់ដីឡូតិ៍ខ្យល់ ឬលក់ដីឡូតិ៍ដែលមិនបានចុះបញ្ជីត្រឹមត្រូវ។ វិធានការនេះ ធ្វើឡើងចំពេលដែលវិស័យដីធ្លីកំពុងមានសន្ទុះខ្លាំង ហើយការពុះដីឡូតិ៍មួយចំនួនហាក់មានភាពអនាធិបតេយ្យ និងមិនបានគោរពតាមគោលការណ៍ច្បាប់ត្រឹមត្រូវ៕ ដកស្រង់ពី(https://www.realestate.com.kh/km/news/Cambodian-real-estate-law-Land-Development-in-Cambodia/) | ការអភិវឌ្ឍដីត្រូវគោរពតាមបទបញ្ញត្តិ ឬប្លង់គោល ឬផែនការប្រើប្រាស់ដី ទៅតាមលក្ខខណ្ឌច្បាប់ ក្នុងក្រមខណ្ឌរាជធានី ខេត្ត-ក្រុង និងទីប្រជុំជននៅកម្ពុជា ដែលមានទីតាំងគម្រោងស្ថិតនៅ។ |
ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជា បាននាំចេញកសិផលសំខាន់ៗសរុប ៥.០៣២ ៩៦៨,៦០តោន ទៅកាន់ទិសដៅ ៦៤ប្រទេស។ បរិមាណនាំចេញនេះ កើនឡើងជាង២លានតោន ឬស្មើនឹង៨៧.១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ដែលផ្សព្វផ្សាយនៅហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។ បើតាមរបាយការណ៍ដដែល ក្នុងកសិផលសំខាន់ៗ ដែលនាំចេញមានដូចជា ស្រូវ អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ចេក ស្វាយ ពោត សណ្តែក ក្រូចថ្លុង ម្រេច ថ្នាំជក់ ម្ទេស និងដូងប្រេងជាដើម។ កម្ពុជា បាននាំចេញអង្ករ ជិត៣១ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិជាង៤០ប្រទេស និងបាននាំចេញស្រូវខ្ទង់ ២លានតោន ទៅកាន់ប្រទេសវៀតណាម។ ក្រៅពីស្រូវ អង្ករ កម្ពុជាបាននាំចេញចំណិតដំឡូងមីក្រៀមជាង១លានតោន , គ្រាប់ស្វាយចន្ទី ជាង៨៦ម៉ឺនតោន , គ្រាប់ពោត ជាង១៤ម៉ឺនតោន, ផ្លែចេកស្រស់ ចំនួន ២៧ម៉ឺនតោន, ផ្លែស្វាយស្រស់ ១៦ម៉ឺនតោន , ម្រេច ជាង ២ម៉ឺនតោន និងកសិផលដទៃមួយចំនួនទៀត។ ក្នុងចំណោមកសិកផលនីមួយៗដែលកម្ពុជា បាននាំចេញ គឺសុទ្ធតែកើនឡើងបរិមាណទាំងអស់ លើកលែងតែអង្ករមួយមុខគត់ ដែលការនាំចេញធ្លាក់ចុះប្រមាណ២៧ភាគរយ ដោយសារខ្វះទូរកុងតឺន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនឡើងថ្លៃ។ ចំពោះតម្លៃនាំចេញសរុបវិញ គឺមានជាំង ២.៩៦៤លានដុល្លារអាមេរិក ដែលក្នុងនោះចំណូលពីការនាំចេញអង្ករមានជាង ២៦១លានដុល្លារ , ចំណូលពីការនាំចូលចេញស្រូវមានជាង៣២៩លាន និងពីការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ជាង ២.៣៧៣លានដុល្លារ៕ | ភ្នំពេញ៖ កម្ពុជា បាននាំចេញកសិផលសំខាន់ៗជាង ៥លានតោន ទៅកាន់ទិសដៅអន្តរជាតិចំនួន ៦៤ប្រទេស នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១នេះ។ ធៀបនឹងឆ្នាំ២០២០បរិមាណនេះ កើនឡើងជាង៨៧ភាគរយ។ សរុបទឹកប្រាក់ដែលកម្ពុជា ទទួលបានពីការនាំចេញផលិតផលកសិកម្មសំខាន់ៗនេះ មានចំនួនជាង៣ពាន់លានដុល្លារអាមេរិក។ |
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមរយៈប្រកាសចុះថ្ងៃទី២៦ ខែកញ្ញា បានសម្រេចបង្កើតតំបន់ព្រៃភ្នំរាំងដែលមានផ្ទៃដីចំនួន ២៩៤ហិកតា ទៅជាតំបន់ព្រៃសហគមន៍ ដែលមានទីតាំងក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ប្រកាសដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី វេង សាខុន ដដែល បានបញ្ជាក់ពីបំណងនៃការបង្កើតតំបន់នេះទៅជាតំបន់ព្រៃសហគមន៍ថា ដើម្បីគ្រប់គ្រង ប្រើប្រាស់ ការពារ ថែរក្សា អភិរក្សជីវៈចម្រុះ និងអភិវឌ្ឍន៍ព្រៃសហគមន៍ឲ្យមានចីរភាព។ ប្រើប្រាស់ផល អនុផលព្រៃឈើ ជាលក្ខណៈប្រពៃណីសម្រាប់ការរស់នៅ ទំនៀមទម្លាប់ តាមជំនឿសាសនា ទាញយកប្រយោជន៍ពីអនុផលព្រៃឈើតាមលទ្ធភាពធនធាន និងសក្តានុពលព្រៃសហគមន៍ និងគាំទ្រគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។ នេះបើតាមប្រកាសដដែល៕ | ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចបង្កើតតំបន់ព្រៃភ្នំរាំង ទៅជាតំបន់ព្រៃសហគមន៍ ដើម្បីថែរក្សា ការពារ និងអភិវឌ្ឍន៍ដោយចីរភាព។ តំបន់នេះ មានផ្ទៃដីចំនួន ២៩៤ហិកតា។ |
ការិយាល័យលោកនាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្ថានបានប្រកាសថា នៅក្នុងជំនួបរវាងលោក Graham និងលោក Imran Khan នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Graham បានថ្លែងថា ប្រធានាធិបតីអាមេរិកលោក Donald Trump កោតសរសើរយ៉ាងខ្លាំងដល់ការបន្តជួយគាំទ្ររបស់ប៉ាគីស្ថានចំពោះដំណើរការសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមន្ត្រីក៏បានដកស្រង់សម្តីរបស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិករូបនេះ ដែលបានសរសើរប្រទេសប៉ាគីស្ថាន ដែលបានសង់របងព្រំដែនដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដែនជាមួយនឹងប្រទេសអាហ្វហ្គានីស្ថាន។ ស្របពេលដែលប៉ាគីស្ថានកំពុងផ្តោតខ្លាំងលើសារៈសំខាន់នៃសន្តិភាពនិងស្ថិរភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន លោក Khan បានបញ្ជាក់ឡើងវិញថា ប៉ាគីស្ថាននឹងបន្តដើរតួនាទីជាអ្នកសម្របសម្រួលនៅក្នុងដំណើរការសន្តិភាពនិងការស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោក Graham ក៏ធ្លាប់បានធ្វើទស្សនកិច្ចនៅក្នុងប្រទេសប៉ាគីស្ថានកាលពីខែកុម្ភៈ ដែលទស្សនកិច្ចនោះគឺជាការត្រួសត្រាយផ្លូវដល់កិច្ចប្រជុំរវាងលោក Khan និងលោក Trump នៅសេតវិមានកាលពីខែកក្កដាកន្លងទៅ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Lindsey Graham បានជួបជាមួយក្រុមមន្ត្រីនានានៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីទូលំទូលាយមួយ ដោយផ្តោតជាពិសេសទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចប្រឹងប្រែងកសាងសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមមន្ត្រី។ |
«សាលាគុនល្បុក្កតោលោកតាដំបងដែកខេត្តកំពង់ឆ្នាំង» បានដាក់គោលដៅបណ្ដុះបណ្ដាលសិស្សគុនក្នុងន័យអភិរក្សក្បាច់គុនខ្មែរជាពិសេសល្បុក្កតោ។ ក្លិបក៏ជំរុញឲ្យពួកគេមានភាពក្លាយជាកីឡាករអាជីពក្នុងការឈោនទៅប្រកួតកម្រិតអាជីពនៅសង្វៀនជាតិ និងអន្តរជាតិនាពេលខាងមុខដ៏ខ្លី។ នេះជាការបញ្ជាក់របស់លោកគ្រូ អំ យ៉ុម ដែលជាប្រធានក្លិបនៅខេត្តកំពង់ឆ្នាំងនេះ។ គ្រូបង្វឹកគុនល្បុក្កតោវ័យ៥៣ឆ្នាំគូសបញ្ជាក់ថា ៖«បច្ចុប្បន្នខ្ញុំមើលឃើញកូនសិស្ស ៥ នាក់ក្នុងចំណោមជាង ២០ នាក់ពេលហាត់រាល់ថ្ងៃដែលមានសមត្ថភាពល្អ។ ៥នាក់នោះមានសមត្ថភាពល្អ ព្រោះគេមកហ្វឹកហាត់ជាប្រចាំ មានការតាំងចិត្តខ្ពស់ ហើយ អ្នកផ្សេងទៀតហាត់ដែរ តែគេជាប់រវល់រៀន ឬ ជួយក្រុមគ្រួសារជាដើម។ ទាំង ៥ នាក់នោះមានប្រភេទគីឡូ ៤៥, ៤៨ និង ៥១ គីឡូក្រាម។ ខ្ញុំជឿជាក់ពួកគេអាចនឹងមានឈ្មោះទៅប្រកួតអាជីព ឬ ថ្នាក់ជាតិនាពេលខាងមុខមុនទៅប្រកួតលើឆាកអន្តរជាតិ»។ ដ្បិតនៅខេត្តឆ្ងាយពីរាជធានីភ្នំពេញ ប៉ុន្តែ លោក អំ យ៉ុម បានខិតខំប្រែងជាខ្លាំងដើម្បីគុនល្បុក្កតោខ្មែរ ពោលលោកបានជួយផ្សព្វផ្សាយទាំងក្នុងស្រុក និង ផ្សព្វផ្សាយដល់ជនបរទេសទៀតផង។ ទន្ទឹមនឹងសាលាគុនល្បុក្កតោនៅខេត្តកំពង់ឆ្នាំ លោកបានបង្កើត សាលាគុនមួយទៀតឈ្មោះថា «សាលាគុនល្បុក្កតោបារាយណ៍អណ្ដែតខេត្តព្រៃវែង» និង កំពុងរៀបចំបង្កើតនៅខេត្តកំពង់ចាំមួយទៀតក្នុងគោលបំណងថែរក្សាក្បាច់គុនកេរដូនតាមួយនេះ។ គ្រូគុនល្បុក្កតោសង្កត់ធ្ងន់បែបនេះ ៖«ខ្ញុំចង់ឃើញគ្រប់ខេត្តមានសាលាគុនល្បុក្កតោ ដូច្នេះខ្ញុំខិតខំធ្វើបណ្ដើរៗ។ យើងមិនមានអ្នកជួយឧបត្ថម្ភច្រើនទេ ព្រោះយើងមិនមានអ្វីផ្ដល់ផលចំណេញដល់គេ ឬ ជំនួញរបស់គេ។ ខ្ញុំយល់អំពីរឿងនេះ។ ប៉ុន្តែ ខាងខ្ញុំទទួលបានការចូលរួមពីសហគមន៍ និង យុវជនស្ម័គ្រចិត្តដែលខ្នះខ្នែងរៃអង្គាសថវិកាខ្លះដើម្បីធ្វើការងារមួយចំនួន និងការងាររដ្ឋបាលខ្លះៗ»។ ពេលសួរថា តើធ្វើយ៉ាងណាទើបអាចមានកីឡាករទៅប្រកួតលើសង្វៀននៅភ្នំពេញ ឬ សង្វៀន ONE Championship បើបង្ហាត់តែល្បុក្កតោ? លោកឆ្លើយថា ៖«តាមពិតក្បាច់គុនមិនខុសគ្នាប៉ុន្មានទេ។ ពេលទៅវ៉ៃ ឬ ប្រកួតទីណាយើងគោរពតាមគោលការណ៍ ឬ ច្បាប់របស់សង្វៀននោះ។ បើយើងទៅវ៉ៃ MMA នៅសង្វៀន ONE យើងក៏ត្រូវប្រកួតតាមក្បាច់របស់គេ វ៉ៃសេរី ឃ្លេ គាប និង កាច់តាមហ្នឹងទៅ។ យើងមានគ្រប់ក្បាច់ដែលត្រូវរៀន»។ «សាលាគុនល្បុក្កតោលោកតាដំបងដែកខេត្តកំពង់ឆ្នាំង» គឺជាសមាជិកមួយក្នុងចំណោមសមាជិកផ្លូវការទាំងឡាយនៃសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា។ គ្រូបង្វឹក អំ យ៉ុម បានធ្វើការយ៉ាងជិតដិតជាមួយសហព័ន្ធនាពេលកន្លងមក ជាពិសេសការផ្លាស់ប្ដូរបទពិសោធន៍ការងារបង្វឹកជាច្រើនឆ្នាំជាមួយគ្រូបង្វឹកគុនចម្រុះ ហ៊ុន ច័ន្ទរាជ្យ។ តាមរយៈការចុះឈ្មោះជាផ្លូវការថ្មីៗនេះ សាលាគុននៅក្រុងកំពង់ឆ្នាំនឹងទទួលបានការជ្រោមជ្រែងទាំងបច្ចេកទេសហ្វឹកហាត់ និង ជំនួយជាសម្ភារហ្វឹកហាត់នាពេលខាងមុខ។ គួររំលឹកថា «សាលាគុនល្បុក្កតោលោកតាដំបងដែកខេត្តកំពង់ឆ្នាំង» ត្រូវបានបង្កើតឡើងជាផ្លូវអំឡុងឆ្នាំ ២០១៣ ប៉ុន្តែសាលាគុនមួយនេះបានបង្ហាត់សិស្សជាយូរយារណាស់មកហើយ។ កូនសិស្សលោកគ្រូ អំ យ៉ុម តែងតែចូលរួមកម្មវិធីសម្ដែងធំៗថ្នាក់ជាតិដើម្បីបង្ហាញអំពីក្បាច់គុនល្បុក្កតោ និង ចូលរួមក្នុងការប្រកួតថ្នាក់ជាតិ ឬ កីឡាជាតិជាហូរហែតាំងពីដើមរហូតដល់បច្ចុប្បន្ន។ សាលាគុនមួយនេះស្ថិតនៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕ | អត្ថបទ៖ ស៊ីធី |
ប្រធាននេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងស្ថានភាពពិភពលោក ដែលកំពុងបន្តជួបបញ្ហាវិសមភាពយេនឌ័រ ភាពក្រីក្រ និងបម្រែបម្រួលប្រជាសាស្រ្ត។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា ស្ត្រី និងក្មេងស្រី៤៩,៧ ភាគរយនៃប្រជាជនក្នុងពិភពលោក ពុំសូវបានយកចិត្តទុកដាក់ និងពិភាក្សាក្នុងដំណើរការរៀបចំគោលនយោបាយអភិវឌ្ឍន៍ ឱ្យស្របតាមគោលបំណងរស់នៅក្នុងគ្រួសារ ការងារ និងសិទ្ធិរបស់ពួកគេនោះទេ។ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ពិភពលោកមិនបានគិតគូរគ្រប់ជ្រុងជ្រោយដល់សក្ដានុពលរបស់មនុស្សគ្រប់រូបនៅលើផែនដី ដែលវានឹងក្លាយជាបញ្ហារារាំង ក្នុងការឆ្ពោះទៅរកសន្តិភាព វិបុលភាព និងនិរន្តភាព នៅលើពិភពលោក នាពេលអនាគត។ តាមរយៈសារលិខិត ៥ទំព័ររបស់ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ៖«វិសមភាពយេនឌ័រ គឺជាកត្តារារាំងស្ត្រី និងក្មេងស្រី ក្នុងការទទួលបានការអប់រំពេញលេញ ការរួមកម្លាំងការងារ ការថែទាំសុខភាព សិទ្ធិក្នុងការសម្រេចចិត្ត និងទទួលបានមុខតំណែងជាអ្នកដឹកនាំ។ ដូច្នេះការលើកកម្ពស់សមភាពយេនឌ័រ គឺទាមទារឱ្យយើងស្ដាប់សំឡេងរបស់ស្ត្រី និងក្មេងស្រី ដើម្បីស្វែងយល់ឱ្យច្បាស់អំពីបញ្ហាប្រឈម ដែលពួកគេជួបប្រទះនៅក្នុងការសម្រេចបាននូវបំណងប្រាថ្នា និងសក្តានុពលរបស់ពួកគេ»។ ក្នុងន័យនេះ ការសម្រេចចិត្តគោលនយោបាយដោយមានការផ្សារភ្ជាប់ជាមួយសមភាពយេនឌ័រ គឺជាគន្លឹះសំខាន់សម្រាប់ការឈានទៅរកដំណោះស្រាយបញ្ហាកំណើនប្រជាជន ភាពក្រីក្រ សិទ្ធិនិងជម្រើសរបស់ប្រជាជន រួមទាំងសិទ្ធិស្ត្រី និងក្មេងស្រី និងបញ្ហាពាក់ព័ន្ធនានា។ សម្ដេច ហ៊ុន សែន បន្ថែម។ រដ្ឋាភិបាល កំពុងជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈអនុគ្រោះដល់ស្ត្រីគ្រប់រូប ដើម្បីមានឱកាស និងលទ្ធភាពកាន់តែទូលាយ សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនយោបាយ។ រដ្ឋាភិបាល ក៏កំពុងដោះស្រាយបញ្ហាជាច្រើនទៀត ដែលស្រ្តីគ្រប់វ័យកំពុងប្រឈមដូចជា បញ្ហាសុខភាព ការអប់រំ ការរំលោភបំពាន និងសិទ្ធិនៃការចូលរួម និងសិទ្ធិក្នុងការសម្រេចចិត្តជាដើម ក្នុងការបញ្ជ្រាបយេនឌ័រទៅគ្រប់គោលនយោបាយ ផែនការអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រ និងសកម្មភាពបញ្ជ្រាបយេនឌ័រទៅគ្រប់ក្រសួង ស្ថាប័ន រួមទាំងការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនឹងនារីភេទ។ លើសពីនេះ សិទ្ធិស្ត្រី និងក្មេងស្រី ក្នុងការជ្រើសរើសគូស្រករ ការមានកូន និងចំនួនកូន ដែលពួកគេចង់បាន ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ នៅក្នុងគោលនយោបាយរដ្ឋាភិបាលដែរ។ រដ្ឋាភិបាល បានដាក់ចេញ «គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ » ដោយទទួលស្គាល់ និងគាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ឱ្យមានសិទ្ធិជាមូលដ្ឋាន ក្នុងការសម្រេចចិត្តដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូន និងការពន្យារកំណើត ហើយបង្កលទ្ធភាពឱ្យស្ត្រី និងក្មេងស្រី ទទួលបានព័ត៌មាន ការអប់រំ សេវា និងមធ្យោបាយ ដើម្បីសម្រេចចិត្តនេះ។ «ដើម្បីចាប់យកឱកាសនៃភាគលាភប្រជាសាស្រ្តដែលកំពុងមាន កម្ពុជាចាំបាច់ត្រូវមានការតម្រង់ទិសគោលនយោបាយ តាមវិស័យពាក់ព័ន្ធឱ្យបានសមស្រប និងទាន់ពេល តាមរយៈគោលនយោបាយជាតិប្រជាជន ដែលជាក្របខណ្ឌគោលនយោបាយរួមមួយ សម្រាប់តម្រង់ទិសគ្រប់វិស័យ។ ជាពិសេសការអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការបង្កើតការងារ និងផលិតភាពការងារ ការបង្កើនការវិនិយោគលើវិស័យសុខាភិបាល បច្ចេកវិទ្យាឌីជីថល យេនឌ័រ និងការបង្កើតឱ្យមានកម្មវិធីសន្សំប្រាក់ សំដៅប្រែក្លាយកម្លាំងពលកម្មឱ្យក្លាយទៅជាមូលធនមនុស្ស សម្រាប់ជំរុញការអភិវឌ្ឍប្រទេសឱ្យបានលឿនជាងមុន»។ នេះបើតាមសម្ដេច ហ៊ុន សែន។ សម្ដេច ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រួបរួមគ្នា ដើម្បីទទួលយកនូវព្រឹត្តិការប្រជាសាស្រ្តដែលកំពុងកើតមាន និងអនាគត។ ជាពិសេសដោះស្រាយបញ្ហា និងបញ្ចៀសផលប៉ះពាល់អវិជ្ជមាន ហើយទាញយកយកអត្ថប្រយោជន៍ភាគលាភប្រជាសាស្រ្ត និងភាគលាភយេនឌ័រ តាមរយៈ «ការបញ្ចេញអនុភាពនៃសមភាពយេនឌ័រ៖ ការជ្រោងឡើងនូវសំឡេងស្ត្រី និងក្មេងស្រី ដើម្បីបង្ហាញពីលទ្ធភាពគ្មានដែនកំណត់នៃពិភពលោកយើង»៕ | រដ្ឋាភិបាល ប្ដេជ្ញាលើកកម្ពស់ និងកិត្យានុភាពរបស់ស្ត្រី នៅក្នុងសង្គម។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល នៅក្នុងប្រធានបទ «ការបញ្ចេញអនុភាពនៃសមភាពយេនឌ័រ៖ ការជ្រោងឡើងនូវសំឡេងស្ត្រី និងក្មេងស្រី ដើម្បីបង្ហាញពីលទ្ធភាពគ្មានដែនកំណត់នៃពិភពលោកយើង» នៃការប្រារព្ធទិវាប្រជាជនពិភពលោកលើកទី៣៤ នៅថ្ងៃទី១១ កក្កដា។ |
រយៈពេល៩ខែ នៃឆ្នាំ២០២០ ទេសចរជាង ៥៣,៦ម៉ឺននាក់ បានដើរកម្សាន្តនៅតាមសហគមន៍ទេសចរណ៍ធម្មជាតិចំនួន២២ ដោយក្នុងនោះមានទេសចរជាតិជិត ៥៣ម៉ឺននាក់ និងទេសចរអន្តរជាតិជាង ៧ពាន់នាក់។ ការផ្តល់សេវាកម្មទេសចរណ៍ក្នុងសហគមន៍ទេសចរណ៍ធម្មជាតិ ដល់ទេសចរក្នុងចំនួននេះ បានរកថវិកាចំនួន ២៥.២១លានដុល្លារ ចាក់ចូលក្នុងសេដ្ឋកិច្ចមូលដ្ឋាន។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។ រូបភាពដោយលោក ឈន សុផាត លោក នេត្រ ភក្ត្រា បានបន្តថា ដើម្បីអភិរក្ស ក៏ដូចជាអភិវឌ្ឍតំបន់ការពារធម្មជាតិ គឺតម្រូវឲ្យមានការជួយដល់ប្រជាជនក្នុងតំបន់ការពារធម្មជាតិឲ្យមានជីវភាពប្រសើរឡើង ដោយមានការបង្កើតមុខរបរថ្មី ជម្រើសនៃការរកប្រាក់ចំណូល ក្រៅពីការពឹងផ្អែកលើទិន្នផលរបស់ព្រៃឈើ។ លើសពីនេះ តម្រូវឲ្យមានការអប់រំ ណែនាំប្រជាសហគមន៍ឲ្យបានយល់ដឹងពីគុណសម្បត្តិនៃធនធានធម្មជាតិ ជៀសវាង ការកាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់។ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ដូច្នេះថា៖ « រាជរដ្ឋាភិបាលកម្ពុជាមាន គោលនយោបាយប្រែក្លាយទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិខ្លះ ដែលមានសក្តានុពលទេសចរណ៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍ និងធ្វើឱ្យមានកំណើន សេដ្ឋកិច្ចជាតិ ហើយចូលរួមពង្រឹងប្រសិទ្ធភាពអភិរក្សធនធានធម្មជាតិនិង ជីវៈចម្រុះ » ។ សហគមន៍ទេសចរណ៍ធម្មជាតិ បច្ចុប្បន្នមានចំនួន ២២ គ្របដណ្តប់លើផ្ទៃដីទំហំ ៣៥ ០០៣ ហិកតាក្នុងតំបន់ការពារធម្មជាតិចំនួន ១២ ស្ថិតក្នុងភូមិសាស្ត្រខេត្តចំនួន ៨ រួមមាន រតនគិរី កំពង់ស្ពឹ កោះកុង ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ កំពត កំពង់ឆ្នាំង។ នេះបើតាមការឲ្យដឹងពីលោក នេត្រ ភក្ត្រា៕ រូបភាពដោយលោក ឈន សុផាត | ការផ្ដល់សេវាកម្មទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិមិនត្រឹមតែជួយការពារធនធានធម្មជាតិ ថែមទាំងជាផ្នែកមួយ រកចំណូលបានរាប់លានដុល្លារជួយដល់សេដ្ឋកិច្ចជាតិ។ ការផ្ដល់សេវាកម្មទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ ១២កន្លែង ក្នុងរយៈពេល៩ខែនេះ ប៉ាន់ស្មានថាបានចាក់បញ្ចូលថវិកាជាង ២៥លានដុល្លារ ដល់សេដ្ឋកិច្ចមូលដ្ឋាន។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។ |
សូមអញ្ជើញស្ដាប់បទសម្ភាសរវាង លោក រ៉ឹម ភារី និង ព្រះតេជគុណ សុខ សុផៃ ដូចតទៅ៖ បច្ចុប្បន្ន មនុស្សតែងតែឱ្យតម្លៃលើភាពជោគជ័យទៅលើមុខរបរ ឬមុខជំនួញ។ តែសម្រាប់ភាពជោគជ័យសំខាន់ជាងនេះនោះ គឺការចេះគ្រប់គ្រងខ្លួនឯង។ ព្រះពុទ្ធទ្រង់សម្តែងថា«ការគ្រប់គ្រងខ្លួនឯងបាន ជាកំពូលមនុស្ស»។ នេះជាសង្ឃដីការរបស់ព្រះតេជគុណ សុខ សុផៃ ដែលគង់នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ក្នុងខណ្ឌច្បារអំពៅនៃរាជធានីភ្នំពេញ។ បើតាមសង្ឃដីការបស់ព្រះតេជគុណ គោលការណ៍នៃភាពជោគជ័យតាមទ្រឹស្តីពុទ្ធសាសនា គឺទាល់តែអាចយកឈ្នះខ្លួនផង និងឈ្នះអ្នកដទៃផង ពោលគឺការធ្វើឲ្យខ្លួនឯង និងអ្នកដទៃមានសេចក្តីសុខ។ ព្រះតេជគុណពន្យល់ថា៖ «ទ្រឹស្តីពុទ្ធសាសនាចែងថា ធម្មតារបស់ក្នុងលោកមិនទៀងទេ។ ដូច្នេះ ត្រូវមានភាពជោគជ័យក្នុងខ្លួនឯង ពោល គឺត្រូវត្រៀមខ្លួនដើម្បីទទួលស្គាល់ការពិតនៃរឿងរ៉ាវ។ រឿងរ៉ាងក្នុងលោក វាតែងតែប្រែប្រួលហើយ យើងមិនអាចជោគជ័យមួយជីវិតទេ។ វាតែងតែមានភាពបរាជ័យខ្លះ ឬជួបរឿងស្មុគស្មាញខ្លះ។ ពេលយើងមានជ័យជម្នះលើខ្លួនឯង មានន័យថា គ្រប់គ្រងខ្លួនឯងបាន ពេលជួបរឿងទុក្ខ យើងមិនសូវកើតទុក្ខ។ អាហ្នឹង ជោគជ័យក្នុងមុខជំនួញហើយ ជោគជ័យលើខ្លួនឯងទៀត។ ជោគជ័យនេះ មិនត្រឹមតែសម្រាប់សុភមង្គលខ្លួនឯងទេ សូម្បីអ្នកនៅជុំវិញខ្លួនយើងក៏មានសុភមង្គលដែរ»។ នៅពេលដែលសួរថា តើការប្រកបរបរទុច្ចរិតទទួលបានជោគជ័យ អាចចាត់ទុកថា ជារឿងជោគជ័យសម្រាប់ជីវិតដែរឬទេ? ព្រះតេជគុណ សុខ សុផៃ មានសង្ឃដីកាថា ព្រះពុទ្ធមិនគាំទ្រភាពជោគជ័យនៅលើគំនរទុក្ខអ្នកដទៃនោះទេ។ បើតាមទ្រឹស្តីពុទ្ធសាសនា ការងារ៥យ៉ាង រួមមាន៖ ការជួញដូរមនុស្ស ការជួយដូរសត្វ ការជួញដូរគ្រឿងញៀន និងគ្រឿងស្រវឹង ការជួញដូរថ្នាំពិសនិងថ្នាំពុល និងការជួញដូរអាវុធ សុទ្ធសឹងជាការងារ ដែលបានបានបៀតបៀនអ្នកដទៃ និងផ្តល់ទុក្ខទោសដល់អ្នកដទៃ។ តាមទ្រឹស្តីព្រះពុទ្ធសាសនា មនុស្សត្រូវប្រកបការងារត្រឹមត្រូវ (សម្មាអាជីវៈ) មានន័យថា ការងារដែលផ្តល់ប្រយោជន៍ដល់ខ្លួនផង មិនធ្វើឲ្យអ្នកដទៃឈឺចាប់ និងផ្តល់ប្រយោជន៍ដល់សង្គមផងដែរ៕ | ភ្នំពេញ៖ សម្រាប់អ្នកជំនួញ ភាពជោគជ័យរបស់គេ គឺមុខរបររបស់ពួកគេមានប្រាក់ចំណេញ។ តែនៅក្នុងព្រះពុទ្ធសាសនា ភាពជោគជ័យពិតប្រាកដ គឺមានទាំងប្រាក់ចំណេញ និងផ្តល់អត្ថប្រយោជន៍ដល់អ្នកដទៃ និងសង្គម។ ព្រះតេជព្រះគុណ សុខ សុផៃ មានសង្ឃដីកាថា ការប្រកបរបរដែលបំផ្លាញអ្នកដទៃ មិនមែនជាភាពជោគជ័យនោះទេ។ តើអ្វីជាភាពជោគជ័យពិតប្រាកដសម្រាប់ជីវិត? |
លោក ហ៊ី សារុន (រូបខាងធ្វេង) និងលោក ថាច់ ផាណារ៉ា (រូបខាងស្តាំ) កំពុងត្រួតពិនិត្យប្រភេទ និងទម្ងន់ត្រី ដែលអ្នកនេសាទចាប់បានដោយឧបករណ៍មងនៅតាមដងទន្លេសាប។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ លោក ហ៊ី សារុន បានឲ្យដឹងថា «កម្មសិក្សានេះ អាចប្រព្រឹត្តទៅបាន ដោយមានការឧបត្ថម្ភផ្នែកថវិកា ដោយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) និងបច្ចេកទេស ដោយវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប នៃរដ្ឋបាលជលផល។ វត្ថុបំណងរបស់យើង គឺចង់ដឹងអំពីផលចាប់និងប្រភេទត្រីទឹកសាបនៅតាមដងទន្លេសាប ដែលចាប់បានដោយឧបករណ៍មង»។ ការសិក្សានេះ ត្រូវបានបែងចែកជាពីរយៈពេល ក្នុងមួយខែ គឺថ្ងៃខ្នើត និងថ្ងៃរនោច «ថ្ងៃមានពន្លឺព្រះចន្ទ និងគ្មានពន្លឺព្រះចន្ទ»។ ថ្ងៃខ្នើត គិតចាប់ពីថ្ងៃទី៦ ដល់១៤កើត ជាថ្ងៃមានពន្លឺព្រះចន្ទ ដែលប្រជានេសាទចាប់បានត្រីច្រើន។ ថ្ងៃរនោច ជាថ្ងៃពុំមានពន្លឺព្រះចន្ទ ពុំសូវមានត្រី មានរយៈពេលវែងជាងថ្ងៃខ្នើត។ លទ្ធផលបឋម យើងសង្កេតឃើញថា ក្នុងថ្ងៃខ្នើត ប្រជានេសាទប្រមាណ៩៩% នៃប្រជានេសាទសរុប បានប្រើប្រាស់ឧបករណ៍មង ដែលមានទំហំក្រឡា ២ ទៅ ៣.៥ សង់ទីម៉ែត្រ ប្រវែងពី ១០០ ទៅ ៣០០ម៉ែត្រ និងកម្ពស់ ១.៨ ទៅ ៥ម៉ែត្រ។ ក្នុងចំណោមទំហំក្រឡាមងទាំងអស់ ផលចាប់ត្រីដោយមងទំហំក្រឡា ២សង់ទីម៉ែត្រ បានច្រើនជាងគេ។ ជាធម្យម រយៈពេល ២ម៉ោង លើកមងម្តង ប្រជានេសាទអាចចាប់ត្រីបានពី ២០គីឡូក្រាម ទៅ៣៥គីឡូក្រាម។ ក្នុងមួយថ្ងៃ ពួកគាត់អាចលើកបានពី ៥ ទៅ ៧ដង។ ត្រីភាគច្រើន ដែលប្រជានេសាទចាប់បាន គឺប្រភេទត្រីស្លឹកឬស្សីធំ (Paralaubuca typus) និងត្រីរៀលអង្កាម (Henicorhynchus lobatus)។ ចំណែកក្នុងថ្ងៃរនោច អ្នកនេសាទភាគច្រើន ប្រើមងក្រឡាធំ ដែលមានទំហំចាប់ពី ៥-៨សង់ទីម៉ែត្រ ប្រវែងពី២៥-៥០ម៉ែត្រ និងជម្រៅពី៥-១០ម៉ែត្រ។ ពួកគាត់លើកច្រើនដងមិនកំណត់ ក្នុងមួយថ្ងៃ អាចចាប់បានត្រីពី ២-៥ គីឡូក្រាម ដែលជាប្រភេទត្រីធំ ដូចជា ត្រីពោ (Pangasius larnaudii) ត្រីច្រកែង (Puntioplites spp.) ត្រីឆ្ពិន (Barbonymus spp.) ត្រីឆ្កោក (Cyclocheilos enoplos) ត្រីក្អែក (Labeo chrysophekadion) ត្រីគ្រុំ (Osteochilus melanopleura)។ល។» ទាំងនេះ គឺជាលទ្ធផលបណ្តោះអាសន្ន នៃការសិក្សាស្រាវជ្រាវ របស់លោក ហ៊ី សារុន ក្នុងរយៈពេលពីរខែក្នុងឆ្នាំ២០១៨ ប៉ុណ្ណោះ។ លោក នឹងបន្តធ្វើកម្មសិក្សានេះបន្តទៀត រហូតដល់ចុងរដូវត្រីត្រូវ ក្នុងខែមករា ឆ្នាំ ២០១៩។ | ភ្នំពេញ៖ លោក ហ៊ី សារុន និស្សិតនៃសាកលវិទ្យល័យភ្នំពេញ ផ្នែកអភិរក្សជីវចម្រុះ បានចុះធ្វើកម្មសិក្សា ដើម្បីបញ្ចប់ថា្នក់អនុបណ្ឌិតរបស់ខ្លួនមួយ នៅតាមដងទន្លេសាប។ កម្មសិក្សានេះ មានរយៈពេលបីខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៨ ដល់ខែមករា ឆ្នាំ២០១៩ លើប្រធានបទ «ការវាយតម្លៃផលចាប់ធនធានជលផលទឹកសាប ដោយឧបករណ៍មង»។ |
អណ្ដើកទាំង២០ក្បាលនោះត្រូវបានដោះលែងចូលជម្រកធម្មជាតិតាមប្រព័ន្ធព្រែកស្រែអំបិលស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ ។ លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្ដើកហ្លួងនៃអង្គការ WCS បានលើកឡើងថាអណ្តើកទាំងនោះត្រូវបានក្រុមការងារការពារចន្លោះឆ្នាំ២០០៦ ដល់ ២០១៦បន្ទាប់មកទើបបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងដើម្បីចិញ្ចឹមថែទាំមុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញ។ អណ្តើកហ្លួង។ រូបភាព៖ អង្គការ WCS ប្រធានគម្រោងរូបនេះបញ្ជាក់ថា៖ «អណ្ដើកហ្លួងទាំង ២០ក្បាល ដែលលែងថ្ងៃនេះ ត្រូវបានក្រុមអភិរក្សប្រមូលយកក្រោយពីញាស់ពីសម្បុក ត្រូវបានការពារតាមដងព្រែកស្រែអំបិល ក្នុងព្រែកកំពង់សីលា នៅខេត្តកោះកុង និងព្រះសីហនុ»។ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលរំលឹកថា ក្នុងឆ្នាំ២០១៩ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសម្រេចដាក់បញ្ចូលប្រព័ន្ធព្រែកស្រែអំបិលនិងព្រៃលិចទឹកតាមដងព្រែក ក្នុងប្រកាសលេខ១៣៣ ស្ដីពីការបង្កើតតំបន់គ្រប់គ្រងអណ្ដើកហ្លួង ឬអណ្ដើកសរសៃ និងក្រពើត្រី។ ជាមួយគ្នានេះលោកបានសង្កត់ធ្ងន់ថា ៖ « រាល់ការកាប់ទន្ទ្រានព្រៃលិចទឹកតាមដងព្រែកដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនគឺជាទង្វើល្មើសច្បាប់ជលផល។ ជាមួយគ្នានេះ សហគមន៍មូលដ្ឋានគួរជៀសវាងការជួញដូរប្រភេទសត្វដ៏កម្រ»។ លោក SonjaLuz នាយក Mandai Natureយល់ថា ការលែងអណ្ដើកសរសៃបន្ថែមចូលទៅក្នុងទីជម្រកធម្មជាតិជាការបង្ហាញពីជោគជ័យនៃកិច្ចប្រឹងប្រែងអភិរក្សដោយមានការចូលរួមបានយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ។ អណ្តើកហ្លួង។ រូបភាព៖ អង្គការ WCS ការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាននិងសហគមន៍ ពិតជាមានសារៈសខាន់ក្នុងការធានាដល់កំណើនប្រភេទនេះនៅក្នុងទីជម្រកធម្មជាតិ។ កន្លងមកអង្គការ WCS និងរដ្ឋបាលជលផលបានសហការគ្នាការពារប្រភេទសត្វអណ្ដើកនេះកុំឲ្យផុតពូជដោយរួមមានកម្មវិធីការពារសម្បុកអណ្ដើកហ្លួងការចិញ្ចឹមថែទាំក្រោយពេលញាស់ ការពង្រឹងការអនុវត្តច្បាប់ ការពិនិត្យតាមដានការទប់ស្កាត់ការជួញដូរខុសច្បាប់ ការអប់រំផ្សព្វផ្សាយនិងការគាំទ្រលើជីវភាពរស់នៅរបស់សហគមន៍។ ទោះបីមានការចូលរួមក្នុងកិច្ចការពារធនធានធម្មជាតិប្រភេទនេះច្រើនឆ្នាំហើយក្តីក៏បញ្ហានៃការនេសាទខុសច្បាប់ ការបាត់បង់ទីជម្រក ការធ្វើអាជីវកម្មខ្សាច់និងការកាប់បំផ្លាញព្រៃលិចទឹកនៅតាមប្រព័ន្ធព្រែកស្រែអំបិល នៅតែមាននៅឡើយ។បញ្ហាទាំងនេះ កំពុងគម្រាមកំហែងដល់ការរស់រាននិងបង្កកំណើតរបស់សត្វប្រភេទកម្រទាំងនេះផងដែរ។ សូមបញ្ជាក់ថា អណ្ដើកសរសៃ ឬ អណ្ដើកហ្លួង បានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទអណ្ដើកជិតផុតពូជបំផុតនិងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឲ្យប្រទេសកម្ពុជាដែលកំណត់ក្នុងព្រះរាជក្រិត្យឆ្នាំ២០០៥៕ | សត្វអណ្ដើកហ្លួងចំនួន២០ក្បាលត្រូវបានអង្គការWCS សហការជាមួយ MandaiNature និងរដ្ឋបាលជលផល លែងចូលធម្មជាតិវិញ បន្ទាប់ពីបានថែបំប៉នរហូតគ្រប់អាយុនិងអាចមានលទ្ធភាពរកចំណីខ្លួនឯងបាន។ ការដោះលែងអណ្ដើកជាបន្តបន្ទាប់នេះអាចជាសញ្ញានៃការប្រឹងប្រែងថែរក្សា និងអភិរក្សដើម្បីឱ្យចំនួនពួកវាកើនឡើងនៅក្នុងធម្មជាតិ។ |
យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២៦ ឧសភានេះ គិតចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ ២៦ ខែឧសភា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២១៩ លើក នៅទូទាំងប្រទេស។ គ្រោះថ្នាក់ចរាចរណ៍ទាំង២១៩ លើកនេះ បានបណ្ដាលឲ្យមនុស្សចំនួន ៩៨នាក់ស្លាប់ និងរងរបួសសរុប ៣៤៥នាក់ ក្នុងនោះ របួសធ្ងន់ចំនួន ២៣៣នាក់ និងរងរបួសស្រាល ចំនួន ១១២នាក់។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង២១៩ លើក ធ្វើឲ្យខូចខាតយានយន្តចំនួន ៣៨៣គ្រឿង ក្នុងនោះ មានម៉ូតូចំនួន ២២០គ្រឿង រថយន្តតូច ៩៣គ្រឿង រថយន្តធំ ៥១គ្រឿង និងយានយន្តផ្សេងៗ ១៩គ្រឿង។ មូលហេតុដែលបណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ កត្តាយានយន្ត ងងុយដេក ស្រវឹង ប្រជែងគ្នា និងមិនគោរពសិទ្ធិបើកបរ។ របាយការណ៍ដដែល បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងភាគច្រើននៅតាមរាជធានី-ខេត្ត មួយចំនួនរួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ បាត់ដំបង កណ្ដាល ពោធិ៍សាត់ កំពង់ចាម បន្ទាយមានជ័យ និងត្បូងឃ្មុំ។ នេះបើតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕ | ភ្នំពេញ៖ មនុស្សចំនួន ៩៨នាក់ស្លាប់ និងរបួស ៣៤៥នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ២១៩លើក នៅទូទាំងប្រទេស គិតចាប់ពីថ្ងៃទី១ ឧសភា ដល់ ២៦ ឧសភា។ នេះបើតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ |
វិបត្តិភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលីបានសម្លាប់មនុស្ស ២៤នាក់ ព្រមទាំងបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាង ១៥០០ខ្នង និងធ្វើឲ្យប៉ះពាល់ដល់គុណភាពដីជាង ៣,៦ លានហិកតាផង។ រីឯសត្វចំនួន៥០០លានក្បាលក៏ត្រូវឆេះងាប់ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនេះដែរ។ «សត្វព្រៃត្រូវបាត់បង់ទៅហើយ ប៉ុន្តែទាំងនេះក៏បានជះឥទ្ធិពលដល់ការរស់នៅ និងផ្ទះសម្បែងផងដែរ ដូច្នេះខ្ញុំបានគិតជាមួយក្រុមកីឡាករ និងក្រុមគ្រួសារតាមមធ្យោបាយដែលយើងអាចជួយពួកគេបាន»។ នេះជាការលើកឡើងរបស់នាង Barty។ ទាំងនេះជាមានការផ្តួចផ្តើមគំនិតដ៏អស្ចារ្យពីសំណាក់កីឡាករ កីឡាការិនីវាយកូនបាល់ អ្នកវាយកូនគោល និងកីឡាករបាល់ទាត់ជាដើមនៅទូទាំងប្រទេស ដែលព្យាយាមជួយដល់ជនរងគ្រោះទាំងអស់នោះ។ Barty ដែលមានវ័យ២៣ឆ្នាំ បានសម្រេចចិត្តថា រាល់ប្រាក់រង្វាន់របស់នាងនៅក្នុងការប្រកួតវាយកូនបាល់នៅ Brisbane ប្រទេសអូស្ត្រាលី នឹងត្រូវបរិច្ចាគទៅកាកបាទក្រហមអូស្ត្រាលី ដើម្បីបញ្ជូនដល់ក្រុមគ្រួសារដែលខូចខាតផ្ទះសម្បែង។ កីឡាការិនីលំដាប់ទី១ពិភពលោក សញ្ជាតិអូស្ត្រាលី ក៏ធ្លាប់បានបរិច្ចាគថវិកាជាង ៣០០០០ ដុល្លាររួចមកហើយកាលពីចុងឆ្នាំកន្លងទៅដល់ RSPCA ដើម្បីជួយដល់សត្វព្រៃ ដែលរងគ្រោះដោយគ្រោះមហន្តរាយ។ Barty ជាកីឡាការិនីវាយកូនបាល់ដែលរកបានប្រាក់ចំណូលច្រើនជើងគេនៅឆ្នាំ២០១៩ ក្នុងចំនួនទឹកប្រាក់ ១៦,៤លានដុល្លារអាមេរិក។ ក្រៅពី Barty ក៏មានកីឡាករវាយកូនបាល់ជាច្រើនទៀតដូចជា Nick Kyrgios, Sam Stosur និង Alex de Minaur ជាដើមក៏បានបរិច្ចាគប្រាក់ពីការប្រកួតរបស់ខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃដែលអូសបន្លាយរយៈពេលជាង៣ខែមកហើយនោះ៕ | កំពូលតារាវាយកូនបាល់អូស្ត្រាលី Ash Barty នឹងបរិច្ចាគប្រាក់ចំនួន ៣៦ ម៉ឺនដុល្លារដល់គ្រួសារដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ ប្រសិនបើនាងឈ្នះការប្រកួតកម្រិតអន្តរជាតិ។ កីឡាការិនីលំដាប់ទីមួយពិភពលោករូបនេះ បានប្រកាសដូច្នេះនៅឯកម្មវិធីប្រកួតវាយកូនបាល់ Brisbane International នៅថ្ងៃទី៥ ខែមករា។ |
ពីមុនត្រូវបានគេស្គាល់ថាជា Kingdom Tower នៅពេលសាងសង់រួចរាល់ អគារខ្ពស់នេះនឹងមានកម្ពស់ ១០០០ម៉ែត្រ ដែលក្លាយជាសំណង់ដំបូងគេក្នុងប្រវត្តិសាស្ត្រមានកម្ពស់ខ្ពស់បំផុត។ គម្រោងនេះ ជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏មានមហិច្ឆតាដែលមានតម្លៃជិត ២០ពាន់លានដុល្លារ នៅកៀកជិតសមុទ្រក្រហម ហើយស្ថិតក្នុងចំណោមគម្រោងធំជាច្រើនដែលធ្វើឡើងនៅអារ៉ាប៊ីសាអូឌីត។ នេះបើតាមសារព័ត៌មាន Newsweek ចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា។ អគារ Jeddah Tower នឹងចំណាយការសាងសង់ប្រមាណ ១,២ពាន់លានដុល្លារ ដែលរចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម Adrian Smith + Gordon Gill Architecture មានមូលដ្ឋាននៅទីក្រុងឈីកាហ្កោ ដែលរួមទាំងសណ្ឋាគារប្រណីត ការិយាល័យ ការជួលរយៈពេលខ្លី និងអាផាតមិន។ នៅថ្ងៃទី៩ ខែឧសភា ក្រុមហ៊ុនស្ថាបត្យកម្មបានបញ្ជាក់ប្រាប់សារព័ត៌មាន Newsweek ថា ដំណើរការសាងសង់បានចាប់ផ្តើមបន្ត។ ឈ្មោះបច្ចុប្បន្នរបស់អគារនេះ បានមកពីទីតាំងរបស់វានៅ Jeddah ដែលជាទីក្រុងកំពង់ផែដ៏សំខាន់មួយនៅតាមបណ្តោយសមុទ្រក្រហម ហើយក៏ជាទីក្រុងដែលមានប្រជាជនច្រើនជាងគេទី២នៅអារ៉ាប៊ីសាអូឌីត។ ចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៣ ដំណើរការសាងសង់ត្រូវបានបញ្ឈប់នៅឆ្នាំ២០១៨ នៅពេលដែលក្រុមហ៊ុនម៉ៅការសំខាន់ Binladin Group ត្រូវបានដកហូតសិទ្ធិបន្ទាប់ពីការចាប់ខ្លួនប្រធានក្រុមហ៊ុន Bakr bin Laden ដែលជាបងប្អូនឪពុកម្តាយទីទៃរបស់ Osama bin Laden ក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់រ៉ាប៊ីសាអូឌីតក្រោមស្នាព្រះហស្ថរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ។ ក្រោយមក គម្រោងបន្តត្រូវបានពន្យារពេលទៀតដោយសារជំងឺកូវីដ-១៩។ នៅពេលការសាងសង់បានផ្អាកកាលពី ៦ឆ្នាំមុន ប្រហែល១ភាគ៣នៃគម្រោងត្រូវបានបញ្ចប់។ នេះបើយោងតាម architectural Digest ។ គ្រោងឆ្អឹងដែលមិនទាន់រួចរាល់នៃអគារនេះបានសំកាំងលើអាកាសនៅក្នុងទីក្រុង Jeddah ចាប់តាំងពីពេលនោះមក។ នៅពេលសាងសង់រួចរាល់ អគារ Jeddah Tower នឹងមានកម្ពស់ខ្ពស់ជាង១៥២ម៉ែត្រ អគារ Burj Khalifa នៅក្នុងទីក្រុងឌូបៃដែលជាអ្នកកាន់កំណត់ត្រាបច្ចុប្បន្នសម្រាប់អគារខ្ពស់បំផុតនៅលើពិភពលោក។ វាក៏មានកម្ពស់ខ្ពស់ជាងអគារ Empire State ដល់ទៅ២ដងក្នុងទីក្រុង New York អាម៉េរិក និងខ្ពស់ជាងរូប Statue of Liberty ដល់ទៅ៧ដង។ អគារនេះនឹងមានកន្លែងសង្កេតការណ៍ដ៏ធំបំផុតរបស់ពិភពលោក និងប្រព័ន្ធជណ្តើរយន្តលំដាប់ខ្ពស់ រួមទាំងជណ្តើរយន្តចំនួន ៥៩ ដែលដឹកជញ្ជូនភ្ញៀវនៅល្បឿន ១០ម៉ែត្រក្នុង១វិនាទី ។ ក្រុមហ៊ុនស្ថាបត្យកម្មរំពឹងថា គម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល ៤-៥ឆ្នាំខាងមុខ ហើយអ្នកម៉ៅការថ្មីនឹងត្រូវប្រកាសក្នុងរយៈពេលពីរបីសប្តាហ៍ទៀត។ គម្រោងនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើម Vision 2030 របស់អារ៉ាប៊ីសាអូឌីត ដែលមានគោលបំណងធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងស្រុកឱ្យឆ្ងាយពីការពឹងផ្អែកលើវិស័យប្រេង ព្រមទាំងដើម្បីពង្រឹងវិស័យនានាដូចជា ការថែទាំសុខភាព ការអប់រំ និងទេសចរណ៍ជាដើម៕ | បន្ទាប់ពីការពន្យារពេលជាច្រើនឆ្នាំ ការសាងសង់អគារ Jeddah Tower ដែលនឹងមានកម្ពស់ខ្ពស់ជាងគេលើពិភពលោ កនឹងដំណើរការឡើងវិញនាចុងខែឧសភា នៅអារ៉ាប៊ីសាអូឌីត។ |
ដូចជាការគ្រោងទុក ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បានបិទកម្មវិធីរុករក Internet Explorer ដ៏ចំណាស់បំផុតរបស់ខ្លួនជាផ្លូវការនាថ្ងៃទី១៥ ខែមិថុនា នេះ បន្ទាប់ពីដំណើរការអស់រយៈពេលប្រមាណ២៧ឆ្នាំ។ ចាប់តាំងពីឆ្នាំ ២០១៦ ក្រុមហ៊ុន Microsoft មិនបានធ្វើបច្ចុប្បន្នភាពទៅលើ Internet Explorer នោះឡើយ ហើយ Internet Explorer 11 ដែលបានដាក់ឲ្យដំណើរការកាលពីឆ្នាំ ២០១៣ គឺជាការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់របស់ Microsoft ។ ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ក្នុង Blog របស់ខ្លួន កន្លងមកថា៖ «យើងសូមប្រកាសឲ្យដឹងថា អនាគត Internet Explorer នៅលើ Windows 10 ត្រូវបញ្ចូលក្នុង Microsoft Edge»។ Microsoft Edge មិនត្រឹមតែលឿន តែវាកាន់តែសុវត្ថិភាព និងទំនើបជាង Internet Explorer»។ វាក៏អាចដោះស្រាយកង្វល់នានា ពីគេហទំព័រ និងកម្មវិធីចាស់ៗដែលបន្តពី IE ផងដែរ»។ ក្រុមហ៊ុន Microsoft បានសម្តែងការដឹងគុណចំពោះការគាំទ្រ Internet Explorer នារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ក្រុមហ៊ុនបានលើកឡើងថា៖ «មនុស្សជាច្រើន ព្រមជាមួយអង្គការនានាជុំវិញពិភពលោកបានពឹងផ្អែកលើ IE ដើម្បីគាំទ្រពួកគេ ដើម្បីបានរៀនសូត្រ ភាពរីកចម្រើន និងរបៀបធ្វើអាជីវកម្មតាមអ៊ីនធឺណិត»។ ពាក់ព័ន្ធជុំវិញព័ត៌មានរបស់ Internet Explorer ចូលនិវត្តន៍នេះដែរ ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមានការសោកស្តាយ លាយឡំជាមួយការចំអកឡកឡឺយចំពោះកម្មវិធីមួយនេះ។ អ្នកមួយចំនួនប្រហែលជាដឹងពីភាពលំបាក និងការអត់ធ្មត់ដែលវាត្រូវការដើម្បីបើកគេហទំព័រ ឬទាញយកឯកសារផ្សេងៗនៅលើ Internet Explorer ដែលចំណាយពេលយ៉ាងច្រើន ទម្រាំផ្ទុកពេញ។ ទោះជាយ៉ាងណាក៏ដោយ Internet Explorer បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតអ្នកដែលកើតក្នុងទសវត្សរ៍ឆ្នាំ៩០។ តាមពិតទៅនារយៈពេលចុងក្រោយនេះ កម្មវិធី (Browser) Internet Explorer ហាក់ត្រូវបានអ្នកប្រើប្រាស់បោះបង់ចោលទាំងស្រុង ក្រោយមានគូប្រជែងធំៗដូចជា Chrome របស់ Google និង Safari របស់ Apple ជាដើម។ ក្រៅពី Internet Explorer 11 លែងដំណើរការជាផ្លូវការ សេវាកម្ម Microsoft 365 ដែលគ្រប់គ្រងដំណើរការ IE 11 ក៏នឹងលែងដំណើរការដូចគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនដែលមានមូលដ្ឋានអភិវឌ្ឍ Internet Explorer ទាំងវ៉ិបសាយ និងកម្មវិធីទូរសព្ទ (Applications) នឹងបន្តការងារជាមួយ Edge រហូតដល់យ៉ាងហោចណាស់ចុងឆ្នាំ២០២៩។ របាយការណ៍ Statscounter បានដឹងថា Chrome ដែលជា Browser របស់ Google គ្រប់គ្រងទីផ្សាររហូតដល់៦៥ភាគរយ ហើយ Safari របស់ Apple ស្ថិតនៅលំដាប់លេខ២ ដោយមានជិតដល់១៩ភាគរយ។ Firefox ស្ថិតលេខ៣ និង Edge លេខ៤ ដោយមាន ៣,៥៩ភាគរយ និង៣,៣៩ភាគរយរៀងៗខ្លួន៕ | ដោយ ធន់ សេងហុង |
លោក ង៉ែត ជូ សាច់រឿងដ៏គួរឲ្យជក់ចិត្តមួយមានតួអង្គបី។ តួអង្គទី១គឺឪពុកម្តាយ(រដ្ឋាភិបាល) តួអង្គទី២គឺកូនពៅ(អតិថិជនដែលជាពលរដ្ឋ) និង តួអង្គទី៣គឺកូនច្បង(គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ)។ ថ្មីៗនេះរដ្ឋាភិបាលដែលជាឪពុកម្តាយបានចេញប្រកាសកំណត់ការប្រាក់ខ្ពស់បំផុតត្រឹម១៨ភាគរយ ក្នុង១ឆ្នាំ ដោយហេតុថាកូនពៅកំពុងជួបការលំបាកនៃបំណុលជាច្រើន ដែលបានជំពាក់កូនច្បង។ ម្យ៉ាងទៀតឪពុកម្តាយក៏យល់ដែរថា ខ្លួនត្រូវរស់នៅជាមួយកូនពៅ ហើយកូនពៅនេះហើយ ដែលមានភារៈថែរក្សាបីបាច់ខ្លួនដែលជាឪពុកម្តាយ។ ចំណែកឯកូនច្បងវិញ ក៏ជួបប្រទះការលំបាកដោយសាការសម្រេចចិត្តរបស់ឪពុកម្តាយនេះដែរ ព្រោះកូនច្បង មុខជានឹងមិនរស់ទេ បើកូនពៅបង់ការប្រាក់ឲ្យខ្លួន ត្រឹមតែ១៨ភាគរយ ក្នុង១ឆ្នាំនោះ។ តើឪពុកម្តាយគួរធ្វើយ៉ាយណាបើសុទ្ធតែជាកូនដូចគ្នានោះ? បាតដៃក៏សាច់ ខ្នងដៃក៏សាច់។ សម្រេចសម្រួលបែរជាកើតការណ៍ដូចតទៅ: ១) ឪពុកម្តាយបានជាជ្រុលខ្លួនសន្យាជាមួយកូនពៅរឿង១៨ភាគរយទៅហើយ (មិនអាចលេបសម្តីបាននោះទេ) ទើបដឹងថា១៨ភាគរយនេះ កូនច្បងមុខជាមិនរស់ដែរ។ ២) មកដល់ពេលនេះ កូនច្បងក៏មិនថ្លើមខ្មៅមានចិត្តអកតញូ ប្រឆាំងនឹងការសម្រេចរបស់ឪពុកម្តាយដែរ គឺយល់ស្របនឹងការសម្រេចចិត្តរបស់ឪពុកម្តាយ រឿង១៨ភាគរយ នោះទាំងស្រុង។ ប៉ុន្តែកូនច្បងទទួចសុំឲ្យឪពុកម្តាយជួយខ្លួន តាមរយៈផ្តល់ថ្លៃដើមហិរញ្ញវត្ថុទាប និងលើកលែងការបង់ពន្ធជូនឪពុកម្តាយជាដើម ដើម្បីឲ្យខ្លួនបានរស់។ ទីបញ្ចប់ បើកូនច្បងស្លាប់ កូនប្អូនក៏រងទុក្ខវេទនាដែរ។ ដូច្នេះតើឪពុកម្តាយគួធ្វើយ៉ាងណា បើខ្លួនត្រូវរស់នៅជ្រកកោនជាមួយកូនពៅហើយ កូនពៅបែរជាត្រូវជួបទុក្ខវេទនា ដោយសាការសម្រេចចិត្តរបស់ខ្លួននោះ? សំណួរដ៏លំបាកនេះ បើសួរទៅចំឪពុកម្តាយមានចិត្តធម៌ និងប្រកបដោយពុទ្ធិ នោះមុខជាគាត់ឆ្លើយថា គាត់នឹងត្រូវបេះពីមាត់ អត់ពីក ដោយមិនយកពន្ធពីកូនច្បង និងរិះរកគ្រប់វិធី ដើម្បីជួយរកប្រភពហិរញ្ញវត្ថុដែលមានការប្រាក់ទាប ឲ្យកូនច្បងខ្ចីតាមការទទួចសុំពីកូនច្បងហើយ។ ធ្វើយ៉ាងនេះកូនច្បង ក៏រស់រីឯឪពុកម្តាយក៏មិនក្បត់សម្តីដែលបានសន្យាថា ឲ្យកូនពៅសងទៅកូនច្បងជាមួយការប្រាក់ត្រឹម១៨ភាគរយ ក្នុង១ឆ្នាំនោះដែរ។ ទីបំផុតគ្រួសារមួយនេះ រស់នៅសុខស្រួលនឹងគ្នា ប្រកបដោយការសាមគ្គី ក្រោមម្លប់នៃឪពុកម្តាយ ដែលមានការទទួលខុសត្រូវខ្ពស់ និងប្រកបដោយគុណធម៌៕ | លិខិតមិត្តអ្នកអាន |
គំនិតក្នុងការបង្កើនប្រព័ន្ធភាពស៊ាំគឺជារឿងមួយគួរឲ្យចាប់អារម្មណ៍ណាស់ ប៉ុន្តែបើយើងយកមកអនុវត្តន៍នោះទំនងជាពិបាកណាស់ដោយសារតែហេតុផលជាច្រើន។ បច្ចុប្បន្ននេះ វាមិនទាន់មានការស្រាវជ្រាវ ឬបង្ហាញតាមបែបវិទ្យាសាស្ត្រដោយផ្ទាល់មួយនៅឡើយទេទាក់ទងនឹងទំនាក់ទំនងរវាងរបៀបរស់នៅ និងការបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ អ្នកស្រាវជ្រាវបានស្រាវជ្រាវទៅលើឥទ្ធិពលនៃរបបអាហារ ការហាត់ប្រាណ អាយុ ភាពស្ត្រេសខាងចិត្តសាស្ត្រ និងកត្តាផ្សេងៗទៀតទៅលើការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំទាំងលើសត្វ និងមនុស្ស។ វិធីសាស្ត្រស្រប់ខ្លួនរស់នៅបែបផ្តល់សុខភាពល្អ ជម្រើសការពារខ្លួនដំបូងគេដែលយើងអាចធ្វើបាននោះគឺជ្រើសរើសរបៀបរស់នៅដែលផ្តល់សុខភាព។ កាលណាយើងអនុវត្តនូវក្បួនណែនាំដែលធ្វើឲ្យមនុស្សម្នាក់មានសុខភាពល្អ នោះវានឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងផងដែរ។ គន្លឹះទាំងនេះមានដូចជា៖ កុំជក់បារី ញ៉ាំរបបអាហារដែលមានជាតិផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិខ្ពស់ តែខ្លាញ់ Saturated Fat ទាប ហាត់ប្រាណទៀងទាត់ រក្សាទម្ងន់ឲ្យមានសុខភាពល្អ គ្រប់គ្រងសម្ពាធឈាម បើសិនជាអ្នកញ៉ាំគ្រឿងស្រវឹង ចូរញ៉ាំវាតែក្នុងកម្រិតមធ្យមបានហើយ គេងគ្រប់គ្រាន់ ចៀសវាងការបង្ករោគតាមរយៈការលាងសម្អាតដៃជាញឹកញាប់ និងចម្អិនអាហារឲ្យបានឆ្អិនល្អមុននឹងញ៉ាំ សម្រាប់អ្នកដែលមានការប្រឈមមុខនឹងជំងឺគួរតែទៅពិនិត្យសុខភាពជាទៀតទាត់ អាយុ និងប្រព័ន្ធភាពស៊ាំ ភាពចាស់ទៅតាមអាយុអាចជាហេតុផលមួយនាំឲ្យប្រព័ន្ធភាពស៊ាំថយចុះ ដូច្នេះក៏ជារឿងមួយងាយធ្វើឲ្យអ្នកមានការបង្ករោគច្រើន មានជំងឺរលាកច្រើន និងមហារីកដែរ។ យោងទៅតាមសេចក្តីសន្និដ្ឋាននៃការសិក្សាជាច្រើនបានឲ្យដឹងថា បើយើងប្រៀបធៀបនឹងមនុស្សវ័យក្មេងនិងមនុស្សចាស់ ឃើញថា មនុស្សចាស់ទំនងជាមានជំងឺឆ្លងច្រើន ហើយក៏ទំនងជាឆាប់ស្លាប់ផងដែរ។ ជំងឺទាំងនោះមានដូចជា ការបង្ករោគនៅផ្លូវដង្ហើម ជំងឺផ្តាសាយធំ ជាពិសេសជំងឺរលាកសួតតែម្តង។ គ្មាននរណាម្នាក់ដឹងថាហេតុអ្វីបានជាជំងឺទាំងនេះច្រើនតែធ្វើឲ្យមនុស្សចាស់ឆាប់ស្លាប់នោះទេ ប៉ុន្តែអ្នកវិទ្យាសាស្ត្រខ្លះសង្កេតឃើញថា វាអាចដោយសារតែការថយចុះរបស់កោសិកាប្រព័ន្ធភាពស៊ាំ T ដែលផលិតចេញពីក្រពេញ Thymus ដែលវាត្រូវបានទ្រោមស្វិតនៅពេលអាយុកាន់តែច្រើន ដូច្នេះវាក៏មិនងាយទប់ស្កាត់ការបង្ករោគបានយ៉ាងមានប្រសិទ្ធភាពដែរ។ ការថយចុះនៃការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំទៅនឹងការបង្ករោគត្រូវបានគេរកឃើញតាមរយៈឆ្លើយតបចំពោះការចាក់វ៉ាក់សាំងលើមនុស្សចាស់តែម្តង។ ឧទាហរណ៍ ការសិក្សាទៅលើវ៉ាក់សាំងការពារជំងឺផ្តាសាយធំត្រូវបានគេបង្ហាញថា សម្រាប់មនុស្សចាស់អាយុចាប់ពី ៦៥ឆ្នាំឡើងទៅ វ៉ាក់សាំងនេះមិនសូវមានប្រសិទ្ធភាពដូចចាក់លើក្មេងអាយុចាប់ពី ២ឆ្នាំឡើងទៅទេ។ ទោះបីជាយ៉ាងណាក៏ដោយ វាមានទំនាក់ទំនងមួយរវាងជីវជាតិ និងប្រព័ន្ធភាពស៊ាំលើមនុស្សចាស់។ ក្នុងទម្រងមួយនៃជំងឺកង្វះអាហារូបត្ថម្ភ ច្រើនតែត្រូវបានគេរកឃើញច្រើនលើមនុស្សចាស់តែម្តង។ រឿងនេះដោយសារតែពួកគេទំនងជាមិនសូវញ៉ាំអាហារបានច្រើន និងច្រើនតែមានរបបអាហារតិចតួចក្នុងការទទួលទានផង។ របបអាហារអាចជួយអ្វីខ្លះបានទៅ? ប្រព័ន្ធភាពស៊ាំប្រៀបដូចជាកងទ័ពអញ្ចឹង ដូច្នេះដើម្បីឲ្យប្រព័ន្ធភាពស៊ាំខ្លាំង គឺត្រូវការអាហារមានជីវជាតិចិញ្ចឹមកងទ័ពទាំងនេះ។ អ្នកវិទ្យាសាស្ត្របានកត់សម្គាល់យូរហើយថា អ្នកដែលរស់នៅក្នុងជីវិតក្រីក្រ និងកង្វះអាហារូបត្ថម្ភទំនងជាងាយមានជំងឺឆ្លងខ្លាំងណាស់។ ទោះបីជាយ៉ាងណាក៏ដោយ មិនខ្វល់ថា ការកើនឡើងនៃអត្រាជំងឺទាំងនេះបង្កឡើងដោយឥទ្ធិពលកង្វះអាហារូបត្ថម្ភឬអត់ឡើយ វានៅតែមិនមែនជាអ្វីដែលយើងត្រូវខ្វល់ឡើយ ព្រោះមានការសិក្សាតិចតួចណាស់ដែលនិយាយថា កត្តាជីវជាតិជាប់ទាក់ទងគ្នាដោយផ្ទាល់ទៅនឹងការកើតជំងឺនោះទេ។ ប៉ុន្តែមានអំណះអំណាងមួយចំនួនដែលបញ្ជាក់ថា ការកង្វះជីវជាតិ ឬអាហារូបត្ថម្ភដូចជា ជាតិស័ង្គសី សេឡេញ៉ូម ជាតិដែក ទងដែង វីតាមីន B9 និងវីតាមីន A, B6, C និង E បានធ្វើឲ្យមានការប្រែប្រួលលក្ខណៈឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំលើសត្វ។ ប៉ុន្តែពេលយើងសិក្សានៅលើមនុស្សវិញ គឺមិនទាន់មានការវាយតម្លៃអ្វីច្បាស់លាស់នៅឡើយទេ។ ឬសឈើ និងថ្នាំបំប៉នផ្សេងៗទៀត បើយើងដើរនៅតាមហាងទំនើប ឬឱសថដ្ឋាន អ្នកអាចនឹងមើលឃើញថ្នាំកំប៉ុង ឬជាប្រភេទឬសឈើដែលនិយាយថា វាអាចជួយទ្រទ្រង់ដល់សុខភាពប្រ័ពន្ធភាពស៊ាំ។ ថ្វីបើថ្នាំទាំងនេះនិយាយបែបនេះមែនក៏ដោយ តែគេមិនមានអំណះអំណាងណាមួយដែលបញ្ជាក់ថា វាពិតជាមានប្រសិទ្ធភាពដូចអ្វីដែលគេពពាយនាយនោះទេ ជាពិសេសជួយប្រឆាំងនឹងការបង្ករោគ និងជំងឺតែម្តង។ អ្នកវិទ្យាសាស្ត្រជាច្រើននៅតែមិនទាន់ដឹងថា ថ្នាំឬសឈើអាចបង្កើនចំនួនអង់ទីគ័រក្នុងឈាម ដែលមានប្រយោជន៍ដល់ប្រព័ន្ធភាពស៊ាំទាំងមូល ឬអត់ទេ។ ការទំនាក់ទំនងលើភាពស្ត្រេស តាមទិដ្ឋភាពភាគច្រើនឃើញថា មានអ្នកជំងឺច្រើនណាស់ដែលមានលក្ខណៈឈឺក្រពះ អាឡែហ្ស៊ី និងជំងឺបេះដូង គឺមានជាប់ទាក់ទងនឹងភាពស្ត្រេសខាងផ្លូវចិត្តទៅវិញទេ។ ប៉ុន្តែថ្វីបើទំនាក់ទំនងរវាងភាពស្ត្រេស និងមុខងារប្រព័ន្ធភាពស៊ាំកំពុងតែស្ថិតក្នុងការសិក្សានៅឡើយនោះ ដូច្នេះវានៅតែស្ថិតក្នុងសភាពស្រពិចស្រពិលនៅឡើយទេ។ ពាក្យថាស្ត្រេសអាចជាពិបាកនឹងយល់អត្ថន័យរបស់វាណាស់ ព្រោះថាអ្វីដែលអាចធ្វើឲ្យមនុស្សម្នាក់ស្ថិតក្នុងស្ថានភាពមួយស្ត្រេសខ្លាំង តែវាមិនអាចកើតឡើងលើមនុស្សម្នាក់ផ្សេងទៀតឡើយ។ អ្វីដែលសំខាន់យើងក៏មិនអាចវាស់ដឹងថាមនុស្សម្នាក់មានភាពស្ត្រេសខ្លាំងប៉ុណ្ណាដែរ។ អ្នកវិទ្យាសាស្ត្រគ្រាន់តែអាចវាស់ដឹងនូវអ្វីដែលជាការឆ្លើយតបពីភាពស្ត្រេសនោះប៉ុណ្ណោះដូចជា ចំនួនដងដែលបេះដូងលោតក្នុងមួយនាទីជាដើម។ ថ្វីបើភាពពិបាកនេះកំពុងតែកើតឡើងចំពោះទំនាក់ទំនងរបស់ស្ត្រេស និងប្រព័ន្ធភាពស៊ាំក៏ដោយតែអ្នកវិទ្យាសាស្ត្រនៅតែព្យាយាមធ្វើការពិសោធន៍ដដែលៗច្រើនដងទៀតជាមួយនឹងសត្វខុសៗគ្នា ឬមនុស្សស់ដើម្បីទទួលបានលទ្ធផលដ៏ល្អមួយដែលមានហេតុផលត្រឹមត្រូវ។ តើការផ្តាសាយធ្វើឲ្យអ្នកឈឺមែនទេ? គ្រូពេទ្យជំនាញៗជាច្រើនយល់ស្របថា រដូវរងារគឺជារដូវដែលងាយនឹងកើតជំងឺផ្តាសាយ ហើយកាលណាពួកគេស្ថិតក្នុងរដូវនេះ គឺមិនសូវចេញទៅខាងក្រៅផ្ទះទេ ហើយក៏ព្យាយាមនៅក្នុងផ្ទះកាន់តែច្រើន ដែលជាហេតុនាំឲ្យអាចចម្លងជំងឺពីមនុស្សម្នាក់ទៅម្នាក់ទៀតក្នុងផ្ទះបាន។ តាមការពិសោធន៍មួយចំនួនជាមួយនឹងសត្វកណ្តុរបានឲ្យដឹងថា កាលណាសត្វនេះប៉ះពាល់នឹងភាពត្រជាក់ច្រើន គឺមានការថយចុះសមត្ថភាពទប់ស្កាត់ការបង្ករោគ។ ប៉ុន្តែដល់ពេលធ្វើការពិសោធន៍ទៅលើមនុស្សវិញ បែរជាលទ្ធផលមានភាពច្របូកច្របលច្រើនទៅវិញ ដោយក្នុងនោះមានអ្នកខ្លះមានការបង្ករោគនៅផ្លូវដង្ហើមខាងលើ និងផ្តាសាយ ដែលអាចដោយសារតែការហាត់ប្រាណខ្លាំងពេក ឬរស់នៅក្នុងខ្យល់អាកាស់ដែលស្ងួត។ តើការហាត់ប្រាណល្អ ឬអាក្រក់ចំពោះប្រព័ន្ធភាពស៊ាំ? ការហាត់ប្រាណទៀងទាត់គឺជាគន្លឹះដ៏ល្អមួយក្នុងការរស់នៅប្រកបដោយសុខភាពល្អ។ វានឹងពង្រឹងដល់សុខភាពប្រព័ន្ធបេះដូងសរសៃឈាម បន្ថយសម្ពាធឈាម គ្រប់គ្រងទម្ងន់រាងកាយ និងប្រឆាំងជំងឺជាច្រើន។ ប៉ុន្តែតើវាអាចជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំឲ្យមានសុខភាពកាន់តែល្អដែរទេ? រឿងនេះគឺមិនខុសគ្នានឹងរបបអាហារផ្តល់សុខភាពល្អនោះទេ។ ការហាត់ប្រាណអាចជំរុញដល់របត់ឈាមរត់កាន់តែល្អដោយផ្ទាល់ តាមរយៈអនុញ្ញាតិឲ្យកោសិកា និងសារធាតុរបស់ប្រព័ន្ធភាពស៊ាំធ្វើចលនាពេញរាងកាយយ៉ាងសេរី និងធ្វើការងាររបស់វាកាន់តែមានប្រសិទ្ធភាព៕ ត្រួតពិនិត្យដោយ www.health.com.kh | ជាទូទៅ ប្រព័ន្ធភាពស៊ាំរបស់មនុស្សយើងម្នាក់ៗដើរតួនាទីដ៏សំខាន់មួយក្នុងការការពាររាងកាយពីមេរោគទាំងឡាយដែលបង្កជំងឹ។ ប៉ុន្តែពេលខ្លះ ការការពាររបស់វាក៏បរាជ័យដែរ មានន័យថា មេរោគមួយអាចចូលទៅក្នុងខ្លួនបានយ៉ាងជោគជ័យ និងធ្វើឲ្យយើងមានជំងឺបាន។ ដូច្នេះតើមានវិធីបែបណាអាចបង្កើនមុខងារប្រព័ន្ធភាពស៊ាំរបស់មនុស្សយើងបានទេ? តើមានអ្វីកើតឡើងទៅបើសិនជាអ្នកពង្រឹងដល់ការញ៉ាំអាហារដែលត្រឹមត្រូវ? តើគួរលេបថ្នាំវីតាមីន ឬថ្នាំប៉ូវអ្វីបានបន្ថែមដែរទេ? តើគួរតែផ្លាស់ប្តូររបៀបរស់នៅដែរទេដើម្បីទទួលបានការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំយ៉ាងល្អ? |
លោកថ្លែងដូច្នេះនៅពេលលោកសុំឲ្យមានការដោះលែងមុនកំណត់ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីលោកបានជាប់ពន្ធនាគារ៩ឆ្នាំពីបទប្លន់ប្រដាប់អាវុធនិងចាប់ជម្រិត។ លោក Simpson និយាយថា ខ្ញុំបានជាប់គុកតាមទោសរបស់ខ្ញុំហើយ។ ខ្ញុំចង់ជួយគេជួយឯង។ ខ្ញុំសោកស្តាយអំពីអ្វីដែលកើតមានឡើង។ ខ្ញុំសូមទោសរដ្ឋ Nevada។ កីឡាករល្បី ដែលត្រូវបានឲ្យក្រៅឃុំក្នុងការកាត់ទោសឃាតកម្មដែលមានការចាប់អារម្មណ៍ក្នុងទសវត្សរ៍១៩៩០ ត្រូវបានក្រុមប្រឹក្សាដោះលែងអ្នកទោសបកស្រាយថា មានចរិតល្អពេលជាប់ក្នុងពន្ធនាគារ ទាក់ទងនឹងបទចោទថ្មីៗ ហើយលោកបានប្រាប់តុលាការថា លោកចង់នៅក្រៅឃុំ ដើម្បីបាននៅជាមួយគ្រួសាររបស់លោក។ លោកនិយាយថា ខ្ញុំចង់នៅជាមួយកូនរបស់ខ្ញុំនិំងមិត្តភក្តិឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ខ្ញុំបានជាប់គុកហើយគោរពច្បាប់តាមដែលខ្ញុំអាចធ្វើបាន។ ខ្ញុំមិនបានត្អូញត្អែរទេ៩ឆ្នាំមកនេះ។ អ្វីដែលខ្ញុំបានធ្វើគឺជួយគេជួយឯង ដោយប្រាប់អ្នកពីជុំវិញឲ្យកាន់ចរិតល្អ និងរកយុត្តិធម៌នៅតុលាការ។ អ្វីដែលខ្ញុំចង់បានគឺនៅជាមួយកូន៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | លោក O.J. Simpson អតីតតារាបាល់ទាត់អាមេរិកាំងនិងជាតារាភាពយន្តបានប្រាប់ក្រុមប្រឹក្សាដោះលែងអ្នកទោសនៅទីក្រុង Las Vegas ថា លោកសោកស្តាយអំពីអ្វីដែលមិនគួរកើតមានឡើង។ |
អត្ថបទទាក់ទង តន្ត្រីករជើងចាស់ លោក ម៉ម ប៊ុនណារាយ ទទួលមរណភាពក្នុងអាយុ៨៥ឆ្នាំ លោក ម៉ម ប៊ុនណារាយ តន្ត្រីករ និងជាកវី នាអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ បានទទួលមរណភាពក្នុងអាយុ៨៥ឆ្នាំ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ដោយសារជរាពាធ។ ដោយសារតែដំណឹងមរណភាពមិនមានការផ្សាយទូលំទូលាយ អ្នកស្រី ឱម វណ្ណថាត រំពឹងថា ញាតិមិត្តជិតឆ្ងាយ ជាពិសេសសិស្សរៀនភ្លេងរបស់ស្វាមីខ្លួន នឹងចូលរួមក្នុងពិធីដង្ហែ និងបូជាសពនៅថ្ងៃនេះ។ អ្នកស្រី ឱម វណ្ណថាត បញ្ជាក់៖«ពេលគាត់ចែកឋាន ខ្ញុំមិនបានប្រាប់សិស្សគាត់ច្រើនទេ ប្រាប់បានតែសិស្សជិតដិតប៉ុន្មាននាក់។ ដូច្នេះខ្ញុំសុំឱ្យការផ្សព្វផ្សាយនេះទៅដល់កូនសិស្សគាត់ទាំងអស់បានដឹង បានមកដង្ហែសព និងពិធីបូជាសពផង។ គាត់សប្បាយចិត្តណាស់ពេលឃើញសិស្សមកច្រើន។ ខ្ញុំមិនចង់បានអ្វីទេ គ្រាន់តែចង់ឱ្យបានឃើញមុខគ្នាទៅបានហើយ»៕ | អ្នកស្រី ឱម វណ្ណថាត ដែលត្រូវជាភរិយារបស់តន្ត្រីករជើងចាស់លោក ម៉ម ប៊ុនណារាយ បានបញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey សពរបស់ស្វាមីខ្លួននឹងត្រូវបូជានាវេលាម៉ោង១រសៀលថ្ងៃទី៥ ខែកញ្ញា នេះ នៅវត្តសន្តិវ័ន ហៅវត្តទួលអស់លោក បន្ទាប់ពីបានដង្ហែចេញពីព្រះវិហារកាតូលិកផ្សារតូច។ |
ជាបដិមាមួយ ដែលគេកម្រនឹងបានឃើញ ហើយអាចមានតែមួយនៅកម្ពុជាផង។ តាមការពន្យល់ពីអ្នកជំនាញ រូបនេះមាននៅតាមជញ្ជាំងប្រាសាទ និងកម្រគេឆ្លាក់ធ្វើជាបដិមាណាស់។ រូបនេះត្រូវបាននាំយកពីប្រាសាទ ភ្នំវាក់ (ជិតភ្នំគូលេន) មានរចនាប័ទ្ម បាយ័ន សង់ឡើងនៅចុងស.វ ទី១២ ដើមស.វ ទី១៣។ សារព័ត៌មានថ្មីៗ សូមដកស្រង់ខ្លឹមសារ ដែលសរសេរក្នុងផ្ទាំងបដា ដាក់ក្បែររូបបដិមា តាបសសុមេធ នៅក្នុងសារមន្ទីរអង្គរ ដូចខាងក្រោមនេះ៖ «កាលពីព្រះសម្មាសម្ពុទ្ធទ្រង់យោងកំណើតជាព្រាហ្មណ៍ ព្រះនាមសុមេធបណ្ឌិត ទ្រង់មានទ្រព្យសម្បត្តិស្កុកស្ដម្ភ ក្រោយមកព្រះអង្គបានលះបង់ទ្រព្យទាំងឡាយ រួចចេញទៅសាងផ្នួសបួសជាតាបសនៅក្នុងព្រៃ។ សម័យថ្ងៃមួយ ក៏បានប្រទះឃើញបណ្តាជនមីដេរដាសកំពុងធ្វើថ្នល់ ដើម្បីទទួលព្រះពុទ្ធព្រះនាម ទីបង្ករ ដោយទ្រង់និមន្តចេញពីវិហារសុទស្សនៈ មកកាន់នគរអមរវតី។ តាបសឃើញដូច្នេះ ក៏មានសេចក្តីជ្រះថ្លាចូលរួមជួយធ្វើផ្លូវជាមួយបណ្តាមហាជនទាំងឡាយនោះ។ លុះព្រះពុទ្ធទីបង្ករនិមន្តមកដល់ តែផ្លូវធ្វើពុំទាន់រួចរាល់ តាបសក៏បានប្រះខ្លួនក្រាបធ្វើជាស្ពាន ដើម្បីឲ្យព្រះពុទ្ធព្រមទាំងសាវ័កទាំងអស់ឆ្លងកាត់។ ព្រះពុទ្ធទីបង្ករ ក៏បានព្យាករថា តាបសនេះនឹងបានត្រាស់ជាព្រះពុទ្ធ ព្រះនាមសិទ្ធត្ថគោតម ឬសក្យមុនី»៕ | សៀមរាប៖ បដិមាមួយអង្គ នាម«តាបសសុមេធ» ដេកក្រាបធ្វើស្ពាន ឲ្យព្រះពុទ្ធឆ្លង ជាបដិមាមួយដែលគេកម្រនឹងបានឃើញ។ បដិមានេះ មានតម្កល់នៅសារមន្ទីរជាតិអង្គរ នៅក្នុងបន្ទប់ «វិចិត្រសាលល្អឯកៈ ព្រះពុទ្ធបដិមា ១០០០អង្គ»។ |
សៀមរាប៖ តាំងពីព្រលឹម ដល់ល្ងាចថ្ងៃទី២ មេសានេះ ខេត្តសៀមរាប មានភ្លៀងធ្លាក់សស្រឹប។ ប៉ុន្តែទោះជាយ៉ាងណា ភ្ញៀវទេសចរ ក៏នៅតែបន្តចូលទស្សនាប្រាសាទអង្គរវត្តយ៉ាងច្រើនកុះករ ដោយពុំខ្វល់ពីអាកាសធាតុឡើយ។ អ្នកខ្លះមានបាំងឆ័ត្រ និងខ្លះទៀតក៏ពាក់អាវភ្លៀវជាដើម។ កៀកនឹងថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ក្រោយរដ្ឋបាលខេត្តប្រកាសរៀបចំសង្រ្កាន្តសៀមរាប ទេសចរក្មេង-ចាស់ជាច្រើន បាននាំគ្នាមកកម្សាន្តខេត្តវប្បធម៌មួយ ហើយភ្ញៀវដែលមកភាគច្រើនពុំរំលងការចូលទស្សនាប្រាសាទអង្ករឡើយ។ សូមអញ្ជើញលោក-អ្នកនាងទស្សនារូបភាពខាងក្រោមដូចតទៅ៖ | ដោយ៖ ឈន សុផាត |
១. តែបៃតងនិងទឹកឃ្មុំ អ្វីដែលអ្នកត្រូវការ ៖ ទឹកឃ្មុំសុទ្ធ ១ ស្លាបព្រាបាយ, តែបៃតង ១ កញ្ចប់តូច, ទឹកក្ដៅ និងហ្វូមលាងសម្អាតមុខ។ អ្វីដែលអ្នកត្រូវធ្វើ គឺឆុងតែក្នុងទឹកក្ដៅសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣ នាទី។ យកកញ្ចប់តែចេញនិងទុកឱ្យចុះត្រជាក់។ កាត់កញ្ចប់តែ ដើម្បីស្រងយកស្លឹកតែចេញ។ លាយស្លឹកតែជាមួយទឹកឃ្មុំ។ លាងសម្អាតមុខជាមួយហ្វូម រួចជូតផ្ដិតថ្នមៗដល់ស្ងួត។ លាបស្លឹកតែបៃតងទឹកឃ្មុំលើមុខ រួចទុកចោលសម្រាប់រយៈពេល ២០ នាទីសឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានយ៉ាងហោចណាស់ពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍។ ២. ផ្នែកពណ៌សនៃស៊ុត និងទឹកក្រូចឆ្មារស្រស់ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ៗជាមួយផ្នែកពណ៌សមួយគ្រាប់។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើមុខ។ ទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញតាមក្រោយ។ ៣. ប្រទាលកន្ទុយក្រពើនិងទឹកក្រូចឆ្មារស្រស់ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់មួយស្លាបព្រាកាហ្វេជាមួយជែលប្រទាលកន្ទុយក្រពើស្រស់ ២ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្នាមមុន។ រងចាំរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាមួយទឹកធម្មតា៕ ត្រួតពិនិត្យដោយ www.health.com.kh | ជាធម្មតានរណាៗក៏ចង់បានស្បែកមុខសរលោងស្រស់ស្អាតដែរ! ប៉ុន្តែការស្រមៃនេះតែងត្រូវបានរំខាន ដោយសារបញ្ហាស្នាមមុនដែលពិបាកព្យាបាលកម្ចាត់ចេញ។ ទោះជាយ៉ាងណា ឈប់បារម្ភខ្លាំងថានឹងត្រូវចំណាយប្រាក់អស់ច្រើន ទទួលរងផលប៉ះពាល់ពីសារធាតុគីមីនៃផលិតផលកម្ចាត់ស្នាមមុន និងខាតពេលវេលាយូរដើម្បីដោះស្រាយបញ្ហានេះទៀតទៅ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបែបធម្មជាតិ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយកម្ចាត់ស្នាមមុនបានយ៉ាងឆាប់រហ័ស ៖ |
លោក ប៉ែន វី ជាអ្នកបើកទូកដឹកភ្ញៀវទេសចរនៅតំបន់កំពង់ភ្លុក ក្នុងភូមិកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង បាននិយាយថា៖«បញ្ហាលំបាកគឺអត់មានទឹក។ ភ្ញៀវទេសចរមកលេង ពេលឃើញទឹកស្រកមិនចង់ជិះទូក»។ អ្នកបើកទូកវ័យ៣០ឆ្នាំរូបនេះ បន្តថា អំឡុងពេលទឹកស្រក ភ្ញៀវទេសចរ ដែលជិះទូក គឺមានតែភ្ញៀវទេសចរ ដែលចង់ដឹងអំពីជីវភាពខុសគ្នារវាងទិដ្ឋភាពពេលទឹកស្រកនិងទឹកឡើងនៅតំបន់កំពង់ភ្លុកប៉ុណ្ណោះ។ ការដឹកភ្ញៀវក្នុងមួយលើក តម្លៃ២០ដុល្លារ ហើយអ្នកបើកទូកត្រូវបង់ឲ្យសហគមន៍៥ដុល្លារ។ ពេលដឹកភ្ញៀវទៅទស្សនា ត្រូវចំណាយប្រហែល១៥នាទី ហើយអ្នកបើកទូកត្រូវរង់ចាំជូនភ្ញៀវត្រឡប់មកវិញទៀត។ ពេលទឹកឡើងនៅអំឡុងខែតុលា សម្បូរភ្ញៀវទេសចរ លោក វី អាចដឹកភ្ញៀវបានយ៉ាងតិច៥ជើងឡើងក្នុងមួយថ្ងៃ ហើយអ្នកប្រកបរបរដឹកភ្ញៀវក៏មានច្រើនដែរ។ លោក ប៉ែន វី បានឲ្យដឹងថា៖«អ្នកមកលេងតំបន់កំពង់ភ្លុកអាចទស្សនា ជីវភាពនិងផ្ទះរបស់ពលរដ្ឋ ហើយជិះទូកទស្សនាព្រៃគប់លិចទឹក តែឥឡូវទឹកស្រកមិនអាចជិះចូលព្រៃគប់បាន។ ហេតុនេះ ទើបភ្ញៀវមិនសូវមកលេងនៅពេលទឹកស្រក ដូចពេលទឹកឡើងឡើយ។» ក្រៅពីនេះ លោក ប៉ែន វី ថាភ្ញៀវទេសចរ ចង់ទសន្សាសម្រស់ទន្លេនិងការដ្ឋានចិញ្ជឹមក្រពើលើទន្លេរបស់ពលរដ្ឋ។ ភ្ញៀវអាចសម្រាកលេងនៅអាហារដ្ឋានលើទឹក៕ | អ្នកបើកទូកក្នុងតំបន់កំពង់ភ្លុក ត្អូញត្អែរពីការធ្លាក់ចុះភ្ញៀវទេសចរ នៅពេលទឹកស្រកក្នុងចុងខែកក្កដានិងដើមសីហានេះ ដោយសារតំបន់មួយចំនួនមិនអាចចូលកម្សាន្តនិងទស្សនាបាន។ អ្នកបើកទូក អាចដឹកភ្ញៀវបានត្រឹមតែ២ទៅ៣ជើងប៉ុណ្ណោះក្នុងមួយថ្ងៃ សម្រាប់ទស្សនាក្នុងតំបន់កំពង់ភ្លុក។ |
ដូចជាលទ្ធផលដែលត្រូវបានប្រកាសជាបឋមផងដែរ គណបក្សកាន់អំណាចបន្តទទួលបានសំឡេងយ៉ាងច្រើនលើសលប់ក្នុងការបោះឆ្នោតអសកលនេះ ដែលមានអង្គបោះឆ្នោតចំនួន១១ ៧៣០នាក់ ស្មើនឹង៩៩,៨៦ភាគរយ នៅមណ្ឌលភូមិភាគទាំង៨។ តាមលទ្ធផលផ្លូវការ គណបក្សប្រជាជនកម្ពុជា បាន៥៥អាសនៈ, គណបក្សឆន្ទៈខ្មែរ បាន៣អាសនៈ ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនមានសំឡេងគ្រប់គ្រាន់ដើម្បីទទួលអាសនៈនៅសភាជាន់ខ្ពស់នោះឡើយ។ ៣អាសនៈដែលគណបក្សឆន្ទៈខ្មែរទទួលបាននោះ គឺលោក សុក ហាច ប្រធានគណបក្ស ទទួលបាននៅភូមិភាគទី២, លោក គង់ មុនីកា អគ្គលេខាធិការគណបក្ស ទទួលបាននៅភូមិភាគទី៦ រីឯលោក សេង ម៉ារឌី អនុប្រធាន ឈ្នះអាសនៈនៅភូមិភាគ៤។ ក្រៅពីសមាជិកព្រឹទ្ធសភាទាំង៥៨រូបដែលត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ សមាជិកព្រឹទ្ធសភា២ រូប នឹងត្រូវចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ លោក សុខ ឥសាន និងលោក ហេង ហាលីម ជាសមាជិកព្រឹទ្ធសភាដែលត្រូវបានជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៥ នាសម័យរដ្ឋសភាជាវិសាមញ្ញ ក្រោមអធិបតីភាពសម្តេច ឃួន សុដារី កាលពីព្រឹកថ្ងៃទី១ ខែមីនា។ សម្រាប់នីតិកាលទី៤ នាពេលបច្ចុប្បន្ន សម្តេច សាយ ឈុំ ជាប្រធាន, លោក ស៊ីម កា ជាអនុប្រធានទី១ និងលោក ទេព ងន ជាអនុប្រធានទី២។ សមាជិកព្រឹទ្ធសភាជាប់ឆ្នោត៥៨រូប សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា។ ព្រះអង្គម្ចាស់ នរោត្តម ប្រិយសោភ័ណ្ឌ និងលោកស្រី អ៊ុំ សូម៉ានីន ជាសមាជិកដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ រីឯលោក សួន មាន និងលោកស្រី ជា ច័ន្ទទេវី ជាសមាជិកដែលត្រូវបានជ្រើសតាំងដោយរដ្ឋសភា។ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាប់ជាសមាជិកព្រឹទ្ធសភាភូមិភាគទី៣ ខេត្តកណ្តាល ហើយសម្តេចនឹងឆ្ពោះទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ។ សមាជិកព្រឹទ្ធសភាដែលជាប់ឆ្នោតទាំង៥៨រូប រួមមាន៖ ភូមិភាគទី១ (ភ្នំពេញ)៖ លោក ប្រាក់ សុខុន, លោក ធន់ វឌ្ឍនា, លោក ម៉ាន់ ឈឿន, លោក ចែម វីឌ្យ៉ា, លោកស្រី ម៉ាណ ណាវី, លោកស្រី មុំ សណ្តាប់។ ភូមិភាគទី២ (កំពង់ចាម, ត្បូងឃ្មុំ)៖ លោក អ៊ុច បូររិទ្ធ, លោកស្រី អ៊ុក ម៉ាលី, លោក ស៊ាក ឡេង, លោក សេះ ពុនយ៉ាម៉ីន, លោក ឡាន់ ឆន, លោក ជឹម លាវ, លោក ឆាយ វណ្ណា, លោក សុក ហាច។ ភូមិភាគទី៣ (កណ្តាល)៖ សម្តេច ហ៊ុន សែន, លោកស្រី ចាន់ សុទ្ធាវី, លោក ម៉ម ប៊ុននាង, លោក ប្រាក់ ចំរើន, លោកស្រី សួស សារ៉ាម។ ភូមិភាគទី៤ (បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប, ប៉ៃលិន,ឧត្តរមានជ័យ)៖ លោក ប៉ុល លឹម, លោក ងី ច័ន្ទ្រផល, លោក អន ស៊ុំ, លោក តេង សាវង្ស, លោក អ៊ុក គង់, លោក លេង វី, លោកស្រី ឯម ផលាមុនី, លោក ឈើយ ចាន់ណា, លោក សត ណាឌី, លោក សេង ម៉ារឌី។ ភូមិភាគទី៥ (កំពត, តាកែវ, កែប)៖ លោក ខៀវ មុត, លោក ឈួន ឆាម, លោក គិន ណែត, លោក កុក អាន, លោក ទេព យុទ្ធី, លោក លី សារី, លោកស្រី កង សៅរ៍ធន។ ភូមិភាគទី៦ (ព្រៃវែង, ស្វាយរៀង)៖ លោក អ៊ុំ សារឹទ្ធ, លោកស្រី មាន សំអាន, លោក គឹម ធា, លោក ឈួន ឡេង, លោក ម៉ែន ស៊ីផាន់, លោក ទឹម ផន, លោក គង់ មុនីកា។ ភូមិភាគទី៧ (កំពង់ឆ្នាំង, កំពង់ស្ពឺ, កោះកុង, ពោធិ៍សាត់, ព្រះសីហនុ)៖ លោក ឈិត សុខុន, លោក ង៉ាន់ ចំរើន, លោក លី យ៉ុងផាត់, លោក ម៉ុង ឫទ្ធី, លោកស្រី ថាក់ ឡានី, លោក សាយ បូរិន, លោក អ៊ឹង លាងហ៊ួ, លោក ញ៉ូវ សុង។ ភូមិភាគទី៨ (កំពង់ធំ, ក្រចេះ, មណ្ឌលគិរី, ព្រះវិហារ, រតនគិរី, ស្ទឹងត្រែង)៖ លោក នាង ផាត, លោក មួង ប៉យ, លោកស្រី ឃួន ឃុនឌី, លោក យស ផានីត្តា, លោក សាន់ ឡាទីន, លោក ញ៉ែម សាម៉ន៕ | គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ បាន៣អាសនៈ ពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ។ នេះបើតាមលទ្ធផលផ្លូវការដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ |
នាថ្ងៃទី៧ ខែឧសភា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសនូវយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយជាតិថ្មី ដោយពង្រីកវិធានការគាំទ្រហិរញ្ញវត្ថុសម្រាប់ប្រជាជនក្នុងការចូលរួមក្នុងការបរិហារអំពើពុករលួយ ជំនួសឲ្យការកំណត់ពីមុនសម្រាប់តែមន្ត្រីរដ្ឋាភិបាល និងមន្ត្រីរាជការ។ ផែនការជាតិប្រឆាំងអំពើពុករលួយរបស់ម៉ាឡេស៊ីដែលបានអនុវត្តពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០២៣ មានយុទ្ធសាស្ត្រសំខាន់ៗចំនួន៥ ដែលគ្របដណ្តប់លើផ្នែកស្រដៀងគ្នាដូចជាអភិបាលកិច្ចនយោបាយ ឬការចំណាយសាធារណៈ ប៉ុន្តែមិនមានធាតុផ្សំពាក់ព័ន្ធជាមួយសាធារណជននោះទេ។ បើតាមលោក Azam Baki ប្រធានគណកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) ប្រទេសនេះបានទទួលរងការខាតបង់សេដ្ឋកិច្ចរហូតដល់ជិត ៦០ពាន់លានដុល្លារ ដោយសារអំពើពុករលួយក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។ តួលេខនេះត្រូវបានប៉ាន់ប្រមាណដោយផ្អែកលើផលិតផលក្នុងស្រុកសរុប (GDP) របស់ម៉ាឡេស៊ីចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ខណៈតួលេខរបស់ធនាគារពិភពលោកបង្ហាញថា GDP ប្រចាំឆ្នាំរបស់ប្រទេសនេះមានប្រហែល ៤០៧ពាន់លានដុល្លារ។ នៅក្នុងករណីពុករលួយដ៏ធ្ងន់ធ្ងរបំផុតនាពេលថ្មីៗនេះ ម៉ាឡេស៊ីបានខាតបង់ទឹកប្រាក់ប្រមាណ៤,៥ពាន់លានដុល្លារ ជាមួយនឹងរឿងអាស្រូវមូលនិធិវិនិយោគរដ្ឋ 1Malaysia Development Berhad (1MDB) ដែលនាំឱ្យអតីតនាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាហ្សាក់ ត្រូវជាប់ពន្ធនាគារពីបទចោទប្រកាន់អំពើពុករលួយក្នុងឆ្នាំ ២០២២។ លោក Azam បាននិយាយថា យុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយជាតិថ្មី ដែលកំណត់គោលដៅអនុវត្តពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៨ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំ សុចរិតភាព តម្លាភាព និងគណនេយ្យភាពក្នុងវិស័យនានាដូចជា នយោបាយ រដ្ឋបាលសាធារណៈ ការចំណាយរដ្ឋាភិបាល ការអនុវត្តច្បាប់ និងប្រព័ន្ធតុលាការ។ កន្លងមក ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានរាយការណ៍ថា ប្រទេសនេះបានផ្ដល់រង្វាន់ច្រើនជាង ២១ម៉ឺនដុល្លារពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២៣ ដើម្បីលើកទឹកចិត្តឲ្យមន្ត្រីសាធារណៈរាយការណ៍អំពីឧក្រិដ្ឋកម្មពុករលួយ ឬផ្តល់ព័ត៌មានដែលពាក់ព័ន្ធ។ ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់ទី៥៧ ក្នុងចំណោម ១៨០ ប្រទេសនៅក្នុងសន្ទស្សន៍ការយល់ឃើញអំពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិសម្រាប់ឆ្នាំ ២០២៣។ យ៉ាងណាមិញ ប្រទេសនេះបានធ្វើប្រសើរឡើងពីចំណាត់ថ្នាក់ទី ៦១ ក្នុងឆ្នាំ ២០២២ ដែលជាការកើនឡើងលើកដំបូងចាប់តាំងពីការធ្លាក់ចុះជាប់គ្នាពីឆ្នាំ ២០១៩មក៕ | ម៉ាឡេស៊ីបានទទួលរងការខាតបង់សេដ្ឋកិច្ចរហូតដល់ជិត ៦០ពាន់លានដុល្លារ ដោយសារអំពើពុករលួយចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២៣។ នេះបើតាមសារព័ត៌មានសិង្ហបុរី CNA ។ |
តាមការអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នឹងធ្វើទស្សនកិច្ចបីថ្ងៃនៅអាមេរិក ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា។ បើតាមការប្រកាសរបស់សេតវិមាន លោក ប្រាយុទ្ធ នឹងជួបពិភាក្សាតទល់ជាមួយលោក ត្រាំ នៅថ្ងៃទី៣ ខែតុលាលើប្រធានបទសំខាន់ជាច្រើនដើម្បីពង្រីកទំនាក់ទំនងទ្វេភាគី។ ទស្សនកិច្ចបីថ្ងៃនេះធ្វើឡើង បន្ទាប់ពីត្រូវបានពន្យារពេលម្ដងដោយសារតែការចរចាមិនត្រូវគ្នាលើរបៀបវារៈកិច្ចប្រជុំ។ ទស្សនកិច្ចរបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ដែលឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារយោធា គឺជាសញ្ញានៃការវិលត្រឡប់ទៅរកស្ថានភាពល្អប្រសើរឡើងវិញក្នុងចំណងការទូតថៃ និងអាមេរិក បន្ទាប់ពីល្អក់កករដោយសាររដ្ឋប្រហារឆ្នាំ២០១៤ ។ អាមេរិកបានរិះគន់របបយោធាថៃខ្លាំង ជុំវិញបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលធ្វើឲ្យមេដឹកនាំយោធាងាកចេញពីអាមេរិក រួចមានទំនាក់ទំនងជិតស្និទ្ធជាមួយចិន និងរុស្ស៊ីវិញ។ កាសែតបាងកកប៉ុស្តិ៍ផ្សាយថា ប្រធានបទនៃជំនួបរវាងលោក ប្រាយុទ្ធ និងលោក ត្រាំ នឹងផ្ដោតលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ច និងការវិនិយោគជាដើម។ បញ្ហាក្ដៅក្នុងតំបន់ដូចជាវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង ក៏ទំនងនឹងត្រូវបានលើកឡើងដែរ ព្រោះរដ្ឋបាលលោក ត្រាំ កំពុងព្យាយាមប្រមែរប្រមូលប្រទេសទាំងអស់ រួមទាំងប្រទេសនៅអាស៊ីក្នុងការបង្ខំឲ្យកូរ៉េខាងជើង បញ្ឈប់កម្មវិធីនុយក្លេអ៊ែរ។ កាលពីទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស រិច ធីល័រសិន ក្នុងទីក្រុងបាងកកកាលពីខែសីហា អាមេរិកក៏ស្នើឲ្យថៃជួយដាក់សម្ពាធលើកូរ៉េខាងជើង ជាពិសេសជួយកាត់ផ្ដាច់លំហូរហិរញ្ញវត្ថុទៅកាន់ក្រុងព្យុងយ៉ាង។ នេះក៏ដោយសារតែអាមេរិកជឿថា ក្រុមហ៊ុនកូរ៉េខាងជើងជាច្រើនបើកភោជនីយដ្ឋាននៅលើទឹកដីថៃ ហើយក្រុងវ៉ាស៊ីនតោនបានប្រាប់ឲ្យក្រុងបាកកបិទជំនួញទាំងនោះចោល ប៉ុន្តែខាងក្រុងបាងកកក៏ឆ្លើយវិញថា ការរកស៊ីរវាងថៃ និងកូរ៉េខាងជើងបានធ្លាក់ចុះយ៉ាងច្រើននាពេលកន្លងមក។ ទស្សនកិច្ចពេលនេះ នឹងធ្វើឲ្យលោក ប្រាយុទ្ធ ក្លាយជាមេដឹកនាំរដ្ឋសមាជិកអាស៊ានទីបី ដែលទៅជួបប្រធានាធិបតីអាមេរិកដល់សេតវិមាន។ កាលពីថ្ងៃទី៣១ ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនភួក បានជួបជាមួយលោក ត្រាំ ហើយនៅថ្ងៃទី១២ ខែកញ្ញា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏ជួបតទល់ជាមួយលោក ត្រាំ ផងដែរ៕ | មេដឹកនាំរបបសឹកថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា នឹងទស្សនកិច្ចនៅអាមេរិកនៅសប្ដាហ៍ក្រោយ និងគ្រោងជួបជាមួយប្រធានាធិបតី ដូណាល់ ត្រាំ នៅសេតវិមានផងដែរ។ ការពង្រឹងទំនាក់ទំនងទ្វេភាគី ដែលធ្លាក់ចុះក្រោយរដ្ឋប្រហារឆ្នាំ២០១៤ និងវិបត្តិនៅឧបទ្វីបកូរ៉េ ជាប្រធានបទសំខាន់ក្នុងដំណើរទស្សនកិច្ចលើកនេះ។ នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់លោក ប្រាយុទ្ធ នៅអាមេរិក បន្ទាប់ទស្សនកិច្ចលើកទីមួយកាលពីឆ្នាំ២០១៦ ។ |
ប្រាសាទទន្លេស្ងួត ចាប់ផ្តើមផ្លាស់ប្ដូររូបរាងបន្ដិចម្ដងៗ គឺប្រែពីចាស់ទ្រុឌទ្រោម ទ្រេតស្ទើរដួលដល់ដី ពឹងលើការទល់ទ្រ មកសភាពរឹងមាំ ឈរតែឯង ដោយលែងពឹងឈើទល់ទ្របន្ដទៀត។ បុរាណវិទូ និងជាប្រធានគម្រោងការដ្ឋានជួសជុលប្រាសាទទន្លេស្ងួត លោក ជា សារិទ្ធិ បានប្រាប់ថា ការជួសជុលបច្ចុប្បន្ន ឈានដល់ដំណាក់កាលចុងក្រោយហើយ។ លោកពន្យល់ថា ក្រុមការងារបាននិងកំពុងរៀបថ្មផ្គុំដល់រួត៣៦នៃតួប្រាសាទហើយ និងកំពុងជួសជុលផ្នែកកំពូល។ យ៉ាងណា លោក សារិទ្ធិ ប្រាប់ថា ដោយសារផ្នែកំពូលរងការខូចខាត និងបាត់ថ្មចាស់ភាគច្រើន ដូច្នេះការងារត្រូវផ្អាកមួយរយៈ ដោយត្រូវចុះមករកថ្មនិងផ្គុំសាកល្បងនៅខាងក្រោមសិន ដើម្បីជួសជុលឬផ្គុំទៅតាមរូបរាងដើមនៃប្រាសាទមួយនេះ។ លោក ជា សារិទ្ធិ បានរំឭកពីសាវតានៃប្រាសាទទន្លេស្ងួតនេះថា ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាដោយមានការឯកភាពពីគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ បានអនុញ្ញាតឱ្យមានការជួសជុល និងលើកតម្លៃប្រាសាទនេះនៅពាក់កណ្ដាលឆ្នាំ២០១៩ ក្រោយពិនិត្យឃើញស្ថានភាពប្រាសាទនេះចាស់ទ្រុឌទ្រោមខ្លាំង និងមិនអាចទុកបន្តទៀត។ លោក ជា សារិទ្ធិ ពន្យល់បន្ថែមថា៖« ស្ថានភាពប្រាសាទនៅពេលនោះបង្ហាញថា គ្រឹះនៅផ្នែកខាងលិចដែលសង់លើដីខ្សាច់ស្រុតក្នុងជម្រៅ ៣សង់ទីម៉ែត្រ...ជើងទម្រស្រុតលេចក្នុងស្រទាប់ដីខ្សាច់រហូត ១០សង់ទីម៉ែត្រ ដូច្នេះការជួសជុលទាមទារការផ្លាស់ប្ដូរថ្ម ដែលជាទម្រជើងតាងប្រាសាទ...»។ ក្នុងដំណើរការនៃចាប់ផ្តើមជួសជុល ជួបការលំបាកបន្ដិច ពិសេសការបាត់ថ្មចាស់ជាច្រើនដែលទាមទារឱ្យក្រុមអ្នកជំនាញប្រើប្រាស់ថ្មថ្មី និងរៀបចំតាមលំនាំដើម។ បុរាណវិទូលោក ជា សារិទ្ធិ ប្រាប់ថា ការរៀបចំកម្រាលបាតប្រាសាទមួយ ប្រើពេលរហូតមួយខែ។ បច្ចុប្បន្នការជួសជុលកំពុងធ្វើនៅផ្នែកកំពូល ផ្នែកខ្លះនៅជាន់ក្រោយ និងរៀបចំសម្អាតមុខថ្ម មុននឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ។ ក្នុងដំណើរការនៃការជួសជុលឡើងវិញនេះ ក្រុមអ្នកបុរាណវិទ្យាបានប្រទះឃើញបុរាណវត្ថុមួយចំនួននៅជុំវិញបរិវេណប្រាសាទ។ ក្នុងនោះ ក្នុងគម្រោងកំណាយសិក្សាស្រាវជ្រាវនៅពាក់កណ្ដាលឆ្នាំ២០១៧ គេប្រទះឃើញរូបបដិមាទ្វារបាលធំមួយអង្គ បន្ទាប់មករំលងប៉ុន្មានថ្ងៃ ស្រាប់តែប្រទះឃើញរូបបដិមាសំខាន់ក្នុងប្រាសាទនេះ គឺជាព្រះអង្គភៃសជ្យគុរុ (ព្រះគ្រូស្ដេចថ្នាំ) រួមនិងបំណែកបដិមាព្រះពុទ្ធប្រក់នាគ។ល។ ក្នុងការដ្ឋានជួសជុលនាខែ មិថុនា ឆ្នាំ២០២០នេះ គេប្រទះឃើញផ្ទាំងសិលាចារឹកមួយផ្ទាំង មាន៥៥បន្ទាន់ ដែលតាមការអះអាងរបស់អ្នកស្រាវជ្រាវ ជាផ្ទាំងថ្មដែលយកពីប្រាសាទដទៃ និងយកមកប្រើបន្តជាកម្រាលបាតប្រាសាទទន្លេស្ងួតនេះ។ ស្ថិតនៅភូមិនគរក្រៅ សង្កាត់នគរធំ ក្រុងសៀមរាប ប្រាសាទទន្លេស្ងួតកសាងឡើងនាចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានចម្ងាយប្រមាណ៥០០ម៉ែត្រ ខាងជើងខ្លោងទ្វារដីឆ្នាំង និងមានផ្ទះប្រជាពលរដ្ឋជុំវិញ។ មុនមានការដ្ឋានជួសជុល អ្នកភូមិដែលមានផ្ទះនៅផ្នែកខាងក្នុង បានប្រើប្រាស់បរិវេណមុខប្រាសាទនេះ ជាផ្លូវធ្វើដំណើរទៅមក៕ | សៀមរាប៖ ប្រាសាទទន្លេស្ងួត ជាអតីតមន្ទីរមួយក្នុងរាជ្យសេ្ដចជយវរ្ម័នទី៧ កំពុងទទួលបានការជួសជុលនិងលើកតម្លៃឡើងវិញ ក្រោយប្រាសាទនេះរងការខូចខាត និងទ្រុឌទ្រោមខ្លាំង។ បច្ចុប្បន្ន ការជួសជុលជិតរួចរាល់ជាស្ថាពរហើយ និងរំពឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ។ |
សៀវភៅ«រូបិយវត្ថុ និងអធិបតេយ្យភាព» ភាគ១ និពន្ធដោយលោក ហ្សង់ ដានីញ៉ែល ហ្គារឌែរ ដែលផ្ដល់ដោយសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន បានរៀបរាប់ថា ប្រវត្តិវិទូដែលមកពីលោកខាងលិច ភាគច្រើនបានលើកឡើងថា ពាក្យ Real បានផ្តល់កំណើតឱ្យពាក្យ Riel។ ក្រុមអ្នកគាំទ្រនិក្ខេបបទនេះនិយាយថា ពាក្យរៀល(riel) គឺជាការសរសេរជាខ្មែរ នូវឈ្មោះលុយពីយ៉ាសរបស់ម៉ិកស៊ិក ដែលបានក្លាយជារូបិយវត្ថុគោល តាំងពីចុងសតវត្សរ៍ទី១៦មក នៅទ្វីបអាស៊ី ជាពិសេសគឺអាស៊ីអាគ្នេយ៍។ ការរៀបរាប់ខាងលើមានន័យថាពាក្យ រៀល មានទំនាក់ទំនងជួរខាងបុព្វញាតិ មិនមែនជួរខាងបច្ឆាញាតិទេ ជាមួយលុយពីយ៉ាស និងលុយពីយ៉ាសរបស់ឥណ្ឌូចិន ដែលលេចឡើងក្នុងសតវត្សរ៍ទី១៩ឡើយ។ ស្រដៀងនឹងបាតុភូតនៃការប្រើភាសាក្នុងស្រុក ក្នុងការហៅឈ្មោះ រូបិយវត្ថុរបស់អឺរ៉ុបកើតឡើងជារឿយៗ។ វាកើតឡើងពីតំបន់មហាសមុទ្រឥណ្ឌា ទៅតំបន់អាស៊ីអាគ្នេយ៍ ពីតំបន់ម៉ាហ្កាស្កា ទៅដល់ថៃ។ ទោះជាមានការអះអាងបែបនេះ ក៏មានអំណះអំណាងមួយចំនួនទៀត លើកឡើងអំពី ត្រីរៀល ដែលមានអត្ថន័យខាងនិរុត្តិសាស្រ្ត និងនិមិត្តសញ្ញាគួរឱ្យចាប់អារម្មណ៍បំផុត។ ត្រីរៀល គឺជាត្រីតូចមួយនៅក្នុងទន្លេមេគង្គ និងទន្លេសាប ដែលគេយកមកធ្វើប្រហុក មុំា ទឹកត្រី ត្រីឆ្អើរ។ ត្រីរៀល តែងតែត្រូវបានប្រជានេសាទនៅតាមស្ទឹង និងស្រែចម្ការ ក៏ដូចជាអ្នករស់នៅទីក្រុង យកមកប្រើនៅក្នុងរបបហូបចុករបស់គេ ដែលមានតែបាយ និងបន្លែប៉ុណ្ណោះ ហើយក្លិនឆួលរបស់វា បានអណ្តែតនៅតាមដងស្ទឹង និងទីផ្សារនានា។ គេនេសាទត្រីរៀល ដោយប្រើឧបករណ៍គ្រប់ប្រភេទ តាំងពីសំណាញ់ រហូតដល់អួន ដែលមានរូបរាងដូចជាឆត្រយោងធំមួយ មានចំណងនៅចុងសងខាង ហើយទូកទាញចាប់ពីពាក់កណ្តាលទន្លេ មកច្រាំងដោប្រើខ្សែពួរប្រវែងជិត ១០០ម៉ែត្រ។ ត្រីរៀលនៅក្នុងអួន រត់ចូលទៅក្នុងថ្នក់ខាងក្រោម ហើយពេលវាលោតចេញពីទឹក ត្រូវនឹងថ្ងៃ ត្រីនោះមានរាងទ្រវែង និងមានស្រកាចាំផ្លេកដូចជាកាំជ្រួច។ គេមើលទៅឃើញដូចជាក្បាលម៉ាស៊ីន ដែលបាញ់ចេញជាទឹកប្រាក់អ៊ីចឹង។ ដោយមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងហេតុការណ៍នេះ អភិបាលបារាំងម្នាក់ ដែលធ្វើដំណើរតាមទន្លេសាប បានស្នើសុំឱ្យគេយកឈ្មោះត្រីរៀលនេះ មកហៅឈ្មោះរូបិយវត្ថុខ្មែរ។ និក្ខេបបទនេះ កាន់តែសមស្របទៅទៀត បើគេគិតថា ត្រីនេះមានរាងដូចជាដុំប្រាក់ណែនដែលមានចុងរាងកោងបន្តិចដូចគ្នា ហើយដុំស័ង្កសី សំណប៉ាហាំង ឬដុំដែករបស់ជនជាតិដើមភាគតិចកួយ នៅខាងជើងកំពង់ធំក៏ដូចគ្នា ដែរ។ លោក Jean Delvert ដែលបានស្គាល់អំពីជីវភាពរស់នៅ តាមទីជនបទរបស់ខ្មែរយ៉ាងច្បាស់ បាននិយាយរៀបរាប់អំពីកសិករខ្មែរដូច្នេះថា៖«ជានិច្ចជាកាលពាក្យ រៀល គឺជាពាក្យដ៏មានប្រជាប្រិយបំផុតហៅ រូបិយវត្ថុ»។ ពាក្យនេះវាកើតឡើងឯងៗ ដូចនៅដើមទសវត្សរ៍ឆ្នាំ១៩៥០ នៅពេលគេត្រូវរកឈ្មោះដាក់ឱ្យរូបិយវត្ថុជាតិ ដែលត្រូវយកលំនាំតាមលុយពីយ៉ាស។ កម្លាំងនៃបុត្តភាព និងទម្លាប់ហៅឈ្មោះរូបិយវត្ថុដូចដែលបានឃើញនេះ គឺជាចរិតលក្ខណៈគន្លឹះនៃរូបិយវត្ថុ។ តែលោក Delvert ប្រើពាក្យ«ជានិច្ចជាកាល»នេះ ហាក់ដូចជាមានន័យច្រើនយ៉ាង។ តើពាក្យ riel នេះត្រូវបានគេយកមកប្រើតាំងពីមុនពាក្យ real ឬអ្វី? តើពាក្យហៅរូបិយវត្ថុរបស់ម៉ិកស៊ិក បានក្លាយទៅជាឈ្មោះដើមសម្រាប់គ្រប់រូបិយវត្ថុឬអ្វី? តើវាអាចមកពីការជក់ចិត្តរបស់មន្រ្តីបារាំង ទៅលើត្រីពណ៌ប្រាក់នោះ ឬមួយគ្រាន់តែបានមកផ្សាំខ្លួននៅលើពាក្យណាមួយ ដែលគេប្រើទូទៅរួចទៅហើយ? មានហេតុផលល្អមួយដែលគិតថា ឈ្មោះរូបិយវត្ថុរបស់ Hispano-Mexican ត្រូវបានគេអនុម័តដោយផ្អែកលើឈ្មោះត្រី មានរាងតូចពណ៌ប្រាក់ ដែលគេស្គាល់យ៉ាងច្បាស់។ អត្ថន័យជានិមិត្តរូបនេះ គឺគ្មានអ្វី ក្រៅពីឈ្មោះត្រីនោះទេ៕ បើសិនជាលោកអ្នកចង់ដឹងកាន់តែច្បាស់អំពី ប្រវត្តិសាស្រ្តនៃរូបិយវត្ថុខ្មែរ សូមលោកអ្នកអញ្ជើញទៅទស្សនា សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន។ | ភ្នំពេញ៖ «រៀល» គឺជារូបិយវត្ថុរបស់កម្ពុជា។ ប្រវត្តិនៃពាក្យនេះត្រូវបានគេពន្យល់ខុសៗគ្នា ដោយប្រវត្តិវិទូមួយចំនួន ដែលមកពីលោកខាងលិចភាគច្រើនលើកឡើងថា រៀលមានកំណើតមកពីពាក្យ «real» ដែលផ្តល់កំណើតឱ្យពាក្យ riel។ ចំណែក ការលើកឡើងមួយចំនួនទៀតថាពាក្យ «រៀល» មានកំណើតមកពីត្រីរៀល។ |
ក្រោយបញ្ចប់ការប្រកួតពានរង្វាន់ UEFA Nation League អ្នកចាំទីបែលហ្ស៊ិក រូបនេះ បានបង្ហាញអារម្មណ៍ខ្លួនទាំងមិនសប្បាយចិត្តថា កីឡាករប្រៀបដូចទៅនឹងមនុស្សយន្ត ព្រោះត្រូវបាន UEFA រៀបឲ្យមានការប្រកួតជាបន្តបន្ទាប់ រហូតគ្មានពេលសម្រាកសោះ។ «ការប្រកួតដែលយើងលេងទល់អ៊ីតាលី គឺជាការប្រកួតសម្រាប់តែលុយប៉ុណ្ណោះ យើងត្រូវតែទទួលយកការពិតដោយភាពស្មោះត្រង់។» Courtois និយាយប្រាប់ទូរទស្សន៍ Sky Sports បែបនេះមុន បន្តទៀតថា៖ «ពួកយើងត្រូវតែលេងពេលនោះ គឺសម្រាប់ UEFA ទទួលបានលុយបន្ថែមនិងការផ្សាយបន្ថែមទៀតលើកញ្ចក់ទូរទស្សន៍»។ សម្រាប់ Courtois ការប្រកួតច្រើនបែបនេះ វានឹងធ្វើឱ្យកីឡាកររបួសច្រើន។«នេះវាបានបង្ហាញថាពួកយើងនឹងត្រូវមានការប្រកួតដ៏ច្រើន ហើយឆ្នាំក្រោយយើងត្រូវប្រកួត World Cup ទៀត ។ ការប្រកួតដ៏ច្រើនបែបនេះនឹងធ្វើឲ្យកីឡាករងរបួសច្រើន ហើយគ្មាននរណាគេមកខ្វាយខ្វល់ពីពួកយើងឡើយ ពួកគេខ្វល់តែលុយចូលក្នុងហោប៉ៅរបស់គេ។ ហើយសម្រាប់ឆ្នាំក្រោយពួកយើងមានពេលសម្រាកតែ២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការប្រកួតដ៏ច្រើនពេញមួយរដូវកាល ។ សួរថាតើវាមានពេលគ្រប់គ្រាន់សម្រាប់កីឡាករយកថាមពលសម្រាប់រដូវកាលថ្មីកើតទេ គឺគ្មានទេ»។នេះបើតាមការស្រង់សម្តីរបស់អ្នកចាំទី Courtois។ លើសពីនេះទៅទៀត អ្នកចាំទីរបស់ក្លិប Real Madrid រូបនេះ ក៏បានប្រឆាំងនឹងការរៀបចំការប្រកួត World Cup ដែលធ្វើឡើង២ឆ្នាំម្តង ។ Courtois ក៏បានស្នើសុំទៅកាន់សហព័ន្ធបាល់ទាត់ FIFA ព្រមទាំង UEFA ផ្តល់នូវពេលវេលានៃការប្រកួតដ៏សមរម្យណាមួយ សម្រាប់កីឡាករឲ្យនៅសល់ពេលសម្រាកខ្លះផងដែរ។ អ្នកចាំទីវ័យ ២៩ឆ្នាំ Thibaut Courtois ដែលលេងឲ្យក្លិប Real Madrid របស់អេស្ប៉ាញ បានជួយក្រុមជម្រើសជាតិបែលហ្ស៊ិកជាប់ចំណាត់ថ្នាក់លេង៤ប៉ុណ្ណោះ នៃការប្រកួតពានរង្វាន់ UEFA Nation League ។ បែលហ្ស៊ិក បានចាញ់ក្រោមថ្វីជើងរបស់បារាំង ៣-២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងចាញ់អ៊ីតាលី ២-១ ក្នុងការដណ្តើមចំណាត់ថ្នាក់លេខ៣៕ | កីឡាករចាំទី Thibaut Courtois បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះសហព័ន្ធបាល់ទាត់ UEFA ដោយបានចោទប្រកាន់ថា UEFA ផ្តល់អាទិភាពលើលុយ សំខាន់ជាងសុខភាពកីឡាករនៅលើទីលានប្រកួត ។ |
លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៤ ខែឧសភា បានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅកាន់លោក គីម ជុងអ៊ុន ប្រធានគណៈកម្មការកិច្ចការរដ្ឋនៃកូរ៉េខាងជើង ដើម្បីជូនដំណឹងពីការលុបចោលជំនួបនៅសិង្ហបុរី។ ក្នុងសំបុត្រនេះ លោក ត្រាំ បានអរគុណលោក គីម ចំពោះពេលវេលា ការអត់ធ្មត់ និងការប្រឹងប្រែងដែលនាំឲ្យមានការកំណត់កាលបរិច្ឆេទជំនួបប្រវត្តិសាស្ត្រនៅសិង្ហបុរី ដែលគ្រោងធ្វើនៅថ្ងៃទី១២ ខែមិថុនា។ ការសម្រេចលុបចោលជំនួបនេះដែរក៏កើតឡើងស្របពេលដែលកូរ៉េខាងជើងប្រកាសថាខ្លួនបានបំផ្លាញចោលទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរផងដែរ ហើយក្នុងការបំផ្លាញនោះកូរ៉េខាងជើងក៏បានអញ្ជើញអ្នកសារព័ត៌មានបរទេសជាច្រើននាក់ឲ្យចូលរួមធ្វើជាសាក្សីថែមទៀត។ ទោះបីជាមានជំហរចង់ជួបគ្នាក្ដី លោក ត្រាំ អះអាងថា ពេលវេលាគឺមិនសក្តិសមឡើយ។ តាមរយៈសំបុត្ររបស់ខ្លួន ប្រធានាធិបតីអាមេរិករូបនេះនិយាយថា៖ «ដោយផ្អែកលើកំហឹងដ៏សម្បើម និងអាកប្បកិរិយាអរិភាពជាចំហដែលស្ដែងតាមរយៈសេចក្ដីថ្លែងការណ៍ថ្មីៗនេះ ខ្ញុំមានអារម្មណ៍ថា មិនសមស្របដើម្បីមានជំនួបដែលរៀបចំជាយូរឡើយ។ ដូច្នេះ សំបុត្រនេះជាតំណាងថា ជំនួបនៅសិង្ហបុរី នឹងមិនមានឡើយ»។ ដោយលើកឡើងពីអាកប្បកិរិយាអរិភាពក្នុងសំបុត្រនេះ លោក ត្រាំ ទំនងជាសំដៅដល់ការគំរាមរបស់កូរ៉េខាងជើងដែលចង់ពិចារណាជំនួបនៅសិង្ហបុរីឡើងវិញ។ កូរ៉េខាងជើងគំរាមបែបនេះ ក៏ព្រោះតែខ្លួនមិនសប្បាយចិត្តនឹងសមយុទ្ធដែនអាកាសរបស់អាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជាការទាមទារឯកតោភាគីរបស់អាមេរិកដែលចង់ឲ្យកូរ៉េខាងជើងបោះបង់នុយក្លេអ៊ែរ។ នៅថ្ងៃទី២៤ ខែឧសភា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងក៏បានហៅលោកអនុប្រធានាធិបតី Mike Pence ជាមនុស្សឆ្កួតផង។ ក្នុងសំបុត្រខាងលើ មេដឹកនាំអាមេរិកក៏បានអរគុណលោក គីម ដែលបានដោះលែងជនជាតិអាមេរិកបីនាក់ ដែលកំពុងរស់នៅជាមួយគ្រួសារពួកគេសព្វថ្ងៃ។ លោក ត្រាំ ចាត់ទុកការដោះលែងនេះជាកាយវិការប្រកបដោយឆន្ទៈល្អ ហើយលោកពិតជាសរសើរកាយវិការនេះមែនទែន។ អ្វីគួរឲ្យចាប់អារម្មណ៍ លោក ត្រាំ ក៏បានរំឭកលោក គីម ដែរថា៖ «លោកនិយាយពីសមត្ថភាពនុយក្លេអ៊ែរ ប៉ុន្តែសមត្ថភាពអាមេរិកគឺខ្លាំងជាង ដែលខ្ញុំត្រូវបន់ព្រះថា នឹងមិនប្រើប្រាស់វាឡើយ»។ នៅចុងបញ្ចប់ លោក ត្រាំ ក៏បានទុកទ្វារចំហសម្រាប់ការចរចានៅថ្ងៃអនាគតដែរ។ លោក ត្រាំ បានប្រាប់ប្រមុខដឹកនាំកូរ៉េខាងជើងថា បើប្ដូរគំនិតពាក់ព័ន្ធជំនួបនេះ អាចទាក់ទងតាមទូរសព្ទ ឬសរសេរសំបុត្រទៅឲ្យលោកបាន។ លោក ត្រាំ អះអាងថា ពិភពលោក ជាពិសេសកូរ៉េខាងជើង បានបាត់បង់ឱកាសល្អសម្រាប់សន្តិភាពយូរអង្វែង វិបុលភាពដ៏អស្ចារ្យ និងទ្រព្យសម្បត្តិស្តុកស្ដម្ភផង។ ការបាត់បង់ឱកាសនេះ ជាព្រឹត្តិការណ៍សោកស្ដាយបំផុតក្នុងប្រវត្តិសាស្ត្រ៕ | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៤ ខែឧសភា បាននិយាយថា ជំនួបរវាងលោក និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅសិង្ហបុរី នឹងមិនអាចធ្វើបានឡើយ។ លោក ត្រាំ អះអាងថា អាកប្បកិរិយារបស់កូរ៉េខាងជើងនៅពេលថ្មីៗនេះ មិនអនុញ្ញាតឲ្យជំនួបដែលគ្រោងធ្វើនៅថ្ងៃទី១២ ខែមិថុនា កើតឡើងទេ។ តែលោក ត្រាំ រំពឹងថា លោកនឹងជួបលោក គីម មិនខាន។ |
ក្រៅពីចែករំលែកបទសោធបាល់ទាត់ពីបច្ចេកទេសកម្រិតមូលដ្ឋានដល់ក្មេងៗ ដែលស្រលាញ់ចូលចិត្តកីឡាបាល់ទាត់នៅមូលដ្ឋាននោះ កម្មវិធី Football Clinic របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ក៏មានកម្មវិធីរួមគ្នាដើម្បីបរិស្ថានផងដែរ។ តាមរយៈកម្មវិធីនេះថ្នាក់ដឹកនាំក្លិប គ្រូបង្វឹក កីឡាករ មន្ត្រីបរិស្ថាន និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ រួមជាមួយក្មេងៗ នឹងនាំគ្នាសម្អាតបរិស្ថាននៅតាមឆ្នេរសមុទ្រ និងទីប្រជុំជនមួយចំនួន។ បន្ថែមលើនេះ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ មន្ត្រីបរិស្ថាន ថ្នាក់ដឹកនាំក្លិប បុគ្គលិក គ្រូបង្វឹក និងកីឡាករ នឹងនាំគ្នាដាំដើមឈើរួមគ្នា ដើម្បីទុកជាអនុស្សាវរីយ៍ ក៏ដូចជារួមចំណែកថែរក្សាការពារព្រៃឈើជាដើម៕ | ក្លិបបាល់ទាត់ភ្នំពេញក្រោនកាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ បានរៀបចំកម្មវិធី Football Clinic និងរួមគ្នាដើម្បីបរិស្ថាននៅខេត្តព្រះសីហនុ។ កម្មវិធីនេះ រៀបចំនៅសាលាបណ្តុះបណ្តាលបច្ចេកទេសដុនបូស្កូ ដោយមានការចូលរួមពីសំណាក់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ។ |
តាមរយៈសារលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ មេដឹកនាំក្រុមប្រឆាំង ដែលត្រូវបានហាមមិនឲ្យធ្វើសកម្មភាពនយោបាយរូបនេះ បានសរសេរដូច្នេះថា៖«យើង រួមគ្នាធ្វើអំពើល្អ កុំបង្កការឈឺចាប់ដល់អ្នកដទៃ»។ នៅថ្ងៃទី២២កញ្ញានេះ លោក បានកាន់បិណ្ឌនៅវត្តចំនួន២ ក្នុងខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោក គឺវត្តសម្តេចពាន់ និងវត្តឧត្តមសូរិយា។ លោក អះអាងថា ក្នុងរដូវកាន់បិណ្ឌឆ្នាំនេះ លោក បានទៅ៧វត្តហើយ។ លោក រំលេចសារទៀតថា ទោះមានការរំខានផ្លូវកាយ ផ្លូវចិត្ត និងសិទ្ធិសេរីភាពរបស់លោកយ៉ាងណា ក៏លោក នៅតែស្មោះត្រង់ចំពោះប្រជាជាតិខ្មែរ មិននាំបរទេសណាមកឈ្លានពានទឹកដីខ្មែរ និងមិនបំផ្លិចបំផ្លាញធនធានទ្រព្យសម្បត្តិជាតិខ្មែរឡើយ។ សូមរម្លឹកថា លោក កឹម សុខា ត្រូវបានចោទប្រកាន់តាំងពីឆ្នាំ២០១៧មក ពីបទលួចពឹងពាក់បរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ តុលាការភ្នំពេញ កាត់ក្តីលើសំណុំរឿងរបស់លោក អស់៥៧លើករួចមកហើយ។ ការកាត់ក្តីនេះ ធ្វើឡើងតែ១ព្រឹកប៉ុណ្ណោះ ក្នុង១សប្តាហ៍ គឺនៅរៀងរាល់ព្រឹកថ្ងៃពុធ៕ | លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានទៅវត្តជាញឹកញាប់ នារដូវបុណ្យភ្ជុំបិណ្ឌនេះ ហើយរាល់លើកដែលលោកទៅកាន់បិណ្ឌនៅវត្តណា លោក តែងបង្ហោះពីសកម្មភាពទាំងនោះលើទំព័រហ្វេសប៊ុក ដោយភ្ជាប់ជាមួយសារអំពីធម៌អាថ៌ផងដែរ។ |
ជាទូទៅគ្រប់អតិថិជនទាំងអស់ រាល់ពេលដែលសម្រេចចិត្តទៅហាងសាឡនណាមួយក៏ដោយ ពេលបច្ចុប្បន្ននេះគឺពួកគេមានភាពវៃឆ្លាតណាស់ គេតែងសង្កេតមើលគ្រប់ជ្រុងជ្រោយទាំងអស់នៅក្នុងហាងមួយនោះមិនថា លំដាប់ហាង(Brand) តម្លៃ បរិយាកាសជុំវិញ ផលិតផលដែលប្រើប្រាស់ក្នុងហាង និងសេវាកម្មផ្ទាល់។ ហើយសេវាកម្មនេះ គឺពិតជាសំខាន់បំផុតនៅក្នងហាងសាឡននីមួយៗ ហើយសេវាកម្មនេះក៏ផ្តោតសំខាន់ទៅដល់ ជំនាញរបស់ជាងនៅក្នុងហាងសាឡននោះដែរ។ គ្រប់ជាងទាំងអស់ដែលប្រចាំនៅតាមហាងសាឡននីមួយៗ គឺត្រូវតែមានជំនាញ និងសីលធម៌ទាំងកាយវិការ ព្រមទាំងពាក្យសម្តីផងដែរ ទើបអាចបំពេញចិត្ត និងទាក់ចិត្តអតិថិជនឲ្យមកម្តងហើយម្តងទៀត ជួនកាលអាចនាំភ្ញៀវថ្មីមកហាងយើងថែមទៀតផងក៏ថាបាន សរុបមកគឺអាចបម្រើសេវាកម្មឲ្យអតិថិជនបានល្អបំផុត។ សម្រាប់ Serge Comtesses Salon បានឆ្លើយតបគ្រប់តម្រូវការរបស់អតិថិជនជានិច្ច បើនិយាយផលិតផលគឺរាប់រយមុខដែលមានម៉ាក Schwarzkopf Professional នាំចូលពីប្រទេសអាល្លឺម៉ង់ សេវាកម្មល្អឥតខ្ចោះ ជាពិសេសអ្នកឯកទេសដែលមានជំនាញច្បាស់លាស់ ព្រមទាំងបទពិសោធន៍ជាង៤០ឆ្នាំមកហើយ រួមជាមួយនឹងឧបករណ៍ទំនើបៗជាច្រើន។ រីឯបរិយាកាសវិញ កាន់តែប្លែកអារម្មណ៍ដែលមានសាឡននៅខាងលើ ហើយខាងក្រោមមានលក់ផលិតផលស្តង់ដារនាំចូលពីប្រទេសអាល្លឺម៉ង់ ម៉ាក Schwarzkopf Professional ជាច្រើនមុខ ច្រើនប្រភេទទៀតផង។ លោកអ្នកនឹងមិនខកបំណងឡើយ អាចមកសាកល្បងទទួលយកភាពស្រស់ស្អាតរបស់លោកអ្នកបានជាមួយនឹង Serge Comtesses Salon ដែលមានទីតាំងនៅផ្លូវលេខ២១E0, ផ្លូវលេខ១៣៦ កែងផ្លូវ៤៩, សង្កាត់ផ្សារថ្មីIII, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់(៨៥៥)២៣ ៩៦៦ ២៦៣ / (៨៥៥) ២៣ ៦៣ ០០ ៧៣៣. Facebook : schwarzkopf professional cambodia (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ នាសម័យដ៏ទំនើបនេះ មិនថាបុរសឫស្ត្រីនោះទេ សម្រាប់អ្នកដែលមានជីវភាពមធ្យមឡើងទៅ គឺពួកគេតែងចំណាយពេលថែរក្សាសម្រស់ និងអ្វីៗផ្សេងទៀតនៅតាមហាង ឫសាឡនដែលមានលក្ខណៈទំនើប និងល្បីៗដែលមានផលិតផលល្អៗនៅក្នុងនោះ។ |
ពិនិត្យមើលការឈឺចាប់ ឬសម្ពាធក្នុងអាងត្រគាក ការឈឺចាប់ច្រើនតែជារឿងកម្រដែលបញ្ជាក់អំពីជំងឺមហារីកស្បូនក្នុងពេលភ្លាមៗណាស់។ វាច្រើនតែតែមិនកើតឡើងលឿនឡើយ។ រាល់ការឈឺចាប់ម្តងហើយម្តងទៀតក្នុងអាងត្រគាកអាចជាសញ្ញាមួយនឹងបញ្ហាសុខភាពជាច្រើនរួមទាំង មហារីកស្បូន ជំងឺរលាកអាងត្រគាក និងគីសក្នុងក្រពេញអូវ៉ែជាដើម។ ដូច្នេះអ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងតាមដានបញ្ហាទាំងនេះ។ អារម្មណ៍នៃការមានសម្ពាធក្នុងអាងត្រគាកក៏អាចជាសញ្ញាមួយនៃជំងឺមហារីកស្បូនដែរ។ ចូរសម្គាល់បន្ថែមបើសិនជាពិបាក ឬមានការឈឺចាប់ខ្លាំងក្នុងពេលនោម វាមិនគួរណាមានការឈឺចាប់អ្វីឡើយនៅពេលនោមម្តងៗ។ បើសិនជាអ្នកកំពុងតែជួបការឈឺចាប់ក្នុងពេលនោម វាអាចជាសញ្ញាមួយនៃបញ្ហាជាច្រើនរួមទាំងមហារីកស្បូន ឬការបង្ករោគនៅផ្លូវទឹកម៉ូត្រ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគួរតែទៅជួបពេទ្យភ្លាមៗបើសិនជាកំពុងតែមានបញ្ហានេះហើយ។ ចូរប្រុងប្រយ័ត្នបន្ថែមនូវការឈឺចាប់ក្នុងពេលរួមភេទ ភាគច្រើន ការរួមភេទមិនគួរណាមានការឈឺចាប់អ្វីសោះឡើយ។ បើសិនជាអ្នកកំពុងតែជួបការឈឺចាប់ក្នុងពេលរួមភេទមែន ជាពិសេសបើសិនវាទើបតែកើតឡើងនាពេលថ្មីៗនេះ ចូរពិចារណាឲ្យគ្រូពេទ្យដឹងផងដើម្បីប្រាកដថា មិនមានអ្វីខុសប្រក្រតីឡើយ។ គ្រូពេទ្យក៏ប្រហែលជាអាចណែនាំអ្វីបន្ថែមដើម្បីសម្រួលដល់ការឈឺចាប់នេះបាន៕ ត្រួតពិនិត្យដោយ www.health.com.kh | ជំងឺមហារីកស្បូន គឺជាជំងឺដ៏ធ្ងន់ធ្ងរមួយប្រភេទដែលកើតឡើងលើស្ត្រីរាប់លាននាក់ក្នុងមួយឆ្នាំៗ។ វាច្រើនតែកើតឡើងលើស្ត្រីដែលកំពុងតែ ឬរស់នៅក្នុងសភាពរាំងរដូវ។យ៉ាងណាមិញ អ្នកអាចសម្គាល់ដឹងអំពីអាការៈជំងឺមហារីកមាត់ស្បូនដោយខ្លួនឯងបានតាមរយៈការយល់ដឹងអំពីការឈឺចាប់ដូចខាងក្រោមនេះ៖ |
Medicalnewstoday.com បានពន្យល់ និងឲ្យនិយមន័យថា វីតាមីនជាក្រុមសារធាតុគីមីសារីរាង្គ ដែលខ្លួនប្រាណត្រូវការក្នុងបរិមាណតូចៗ ដើម្បីស្តាររាង្គកាយ។ ពេលខ្លះមនុស្សត្រូវការវា ដោយសារខ្លួនប្រាណផលិតមិនបានគ្រប់គ្រាន់ ឬខ្លួនប្រាណមិនផលិតវាតែម្តង។ សាពាង្គកាយខុសគ្នាផលិត និងត្រូវការវីតាមីនខុសៗគ្នាដែរ។ មនុស្សមិនអាចផលិត វីតាមីន C ឲ្យបានគ្រប់គ្រាន់នោះទេ។ ប៉ុន្តែចំពោះសត្វឆ្កែ វាអាចផលិតសារធាតុមួយនេះសម្រាប់ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់បាន។ ពេលខ្លះទៀត ដូចជាវីតាមីន D មនុស្សអាចផលិតវាបាននៅពេលដែលមានពន្លឺកាំរស្មីព្រះអាទិត្យចំពីលើស្បែក។ វីតាមីនមាននាទីក្នុងការជួយពន្លឿន និងជួយសម្របសម្រួលការលូតលាស់នៃសារីរាង្គនានារបស់មនុស្ស។ អ្នកវិទ្យាសាស្ត្របានកំណត់ថា វីតាមីនបានចំនួន១៣ប្រភេទ។ ប្រភេទនីមួយៗមានមុខងារៀងៗខ្លួន ក្នុងការបង្ការជំងឺ ឬជួយពន្លឿនល្បឿនលូតលាស់នៅក្នុងខ្លួនមនុស្ស។ វីតាមីនមានពីរក្រុមធំៗគឺ វីតាមីនដែលរលាយក្នុងខ្លាញ់ និងវីតាមីនដែលរលាយក្នុងទឹក។ វីតាមីនដែលរលាយក្នុងខ្លាញ់ បង្កលក្ខណៈងាយស្រួលសម្រាប់ខ្លួនប្រាណក្នុងការស្តុកទុក។ ចំណែកឯវីតាមីនដែលរលាយក្នុងទឹក ងាយនឹងច្រោះចេញទៅវិញដោយទឹកនោម។ វីតាមីនទាំង១៣ប្រភេទនោះមាន វីតាមីន A, B, B2, B3, B5, B6, B7, B9, B12, C, D, E និង វីតាមីន K ៕ | មានម្ហូបអាហារ និងផលិតផលជាច្រើនដែលត្រូវបានគេចាត់ទុកថា មាននាទីក្នុងការផ្តល់វិតាមីនទៅកាន់សារពាង្គកាយ និងសារីរាង្គរបស់មនុស្ស។ គ្រូពេទ្យមួយចំនួនបានប្រាប់ថា ពួកវាមានវត្តមាននៅក្នុងអាហារដែលយើងហូបចុក និងពេលខ្លះទៀតមាននៅក្នុងថ្នាំពេទ្យជំនួយ ឬថ្នាំប៉ូវជាដើម។ តើវីតាមីនជាអ្វី? ហេតុអ្វីបានជាមនុស្សត្រូវការវា? |
ជាកោះមានប្រជាជនសរុបប្រមាណ២២លាននាក់ ស្រីលង្កាកំពុងស្វះស្វែងរកជំនួយពីដៃគូអន្តរជាតិ និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីដោះទ័លវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតដែលមិនធ្លាប់ប្រឈមតាំងពីទទួលបានឯករាជ្យពីអង់គ្លេសឆ្នាំ ១៩៤៨។ ការគ្រប់គ្រងសេដ្ឋកិច្ចប្រទេសមិនបានល្អរបស់អតីតមេដឹកនាំស្រីលង្កា លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា បានធ្វើឱ្យប្រទេសក្ស័យធន ខ្វះទុនបម្រុងមិនអាចនាំចូលសូម្បីតែទំនិញចាំបាច់ដូចជាប្រេងឥន្ទនៈ ស្បៀងអាហារ និងថ្នាំពេទ្យជាដើម។ កង្វះទំនិញចាំបាច់ទាំងនេះ បណ្តាលឱ្យវិស័យទេសចរណ៍របស់ស្រីលង្កាដែលផ្តល់ចំណូលប្រមាណ៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាមអាជ្ញាធរអភិវឌ្ឍន៍វិស័យទេសចរណ៍ស្រីលង្កា ចំនួនទេសចរដែលភាគច្រើនមកពីអង់គ្លេស ឥណ្ឌា និងចិនបានធ្លាក់ចុះប្រហែល៦០ភាគរយក្នុងខែមិថុនា បើធៀបទៅនឹងខែមីនា ឆ្នាំ២០២២។ យ៉ាងណាមិញ ក្រោយទស្សនកិច្ចនៅឥណ្ឌាដើម្បីផ្សព្វផ្សាយវិស័យទេសចរ រដ្ឋមន្រ្តីទេសចរណ៍ស្រីលង្កាលោក Harin Fernando ប្រាប់អ្នកកាសែតនៅសប្តាហ៍មុនថា លោករំពឹងភ្ញៀវទេសចរយ៉ាងហោចណាស់១លាននាក់ពីឥណ្ឌានៅឆ្នាំនេះ។ ពាក់ព័ន្ធរឿងនេះ លោក Arindam Bagchi អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា អំពាវនាវឱ្យប្រជាជនឥណ្ឌាពិចារណាពីកត្តាហានិភ័យមុនសម្រេចទៅទស្សនកិច្ចនៅរដ្ឋអាស៊ីខាងត្បូងនេះ។ «យើងបានតាមដានការវិវឌ្ឍនៅទីនោះ។ តាមការយល់ឃើញរបស់យើងនោះគឺថាប្រជាជនឥណ្ឌានៅតែជាប្រភពទេសចរដ៏ធំបំផុតសម្រាប់ស្រីលង្កា»។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាតបទៅនឹងសំណួរអ្នកកាសែតបែបនេះអំឡុងសន្និសីទព័ត៌មានខ្លីមួយនាថ្ងៃទី២៥ ខែសីហា។ ទាក់ទងការធ្វើដំណើររបស់ប្រជាជនឥណ្ឌាទៅស្រីលង្កាក្នុងស្ថានភាពបច្ចុប្បន្ននេះ លោក Bagchi លើកទឹកចិត្តឱ្យប្រជាជនខ្លួនមើលការប្រុងប្រយ័ត្នឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីបញ្ចៀសបញ្ហាណាមួយ។ បើតាមលោក Bagchi សុវត្ថិភាពរបស់ជនជាតិឥណ្ឌាទាំងអស់អំឡុងការស្នាក់នៅក្រៅទឹកដីឥណ្ឌាតែងជាក្តីបារម្ភចម្បងរបស់រដ្ឋាភិបាលក្រុងញូវដែលី។ ដូច្នោះ ពួកគេគួរតែត្រួតពិនិត្យមើលបញ្ហាពាក់ព័ន្ធដូចជាការប្តូររូបិយប័ណ្ណ និងស្ថានភាពប្រេងឥន្ទនៈមុនសម្រេចចិត្តចេញដំណើរទៅស្រីលង្កា៕ | រដ្ឋាភិបាលឥណ្ឌានៅថ្ងៃទី២៥ ខែសីហាលើកទឹកចិត្តឱ្យប្រជាជនឥណ្ឌាទាំងអស់ដែលគ្រោងដំណើរទៅស្រីលង្កាពិនិត្យមើលបញ្ហាពាក់ព័ន្ធរួមមានការប្តូររូបិយប័ណ្ណ និងស្ថានភាពប្រេងឥន្ធនៈក្នុងប្រទេសនេះឱ្យបានម៉ត់ចត់ជាមុន ខណៈស្ថានភាពសេដ្ឋកិច្ចនៅស្រីលង្កាបច្ចុប្បន្នមិនទាន់ជាគាប់ប្រសើរអ្វីទេ។ |
ក្រោយឆ្លងកាត់ការប្រកួតវគ្គសន្សំពិន្ទុក្នុងមួយក្រុម៣ប្រកួតរួចមក គេបានរកឃើញ១៦ក្រុមឡើងទៅវគ្គបន្ត និង១៦ក្រុមទៀតត្រឡប់ទៅផ្ទះ។ ជំនួបចុងក្រោយពូល H បានធ្វើឱ្យមានការភ្ញាក់ផ្អើល ក្រោយអាល្លឺម៉ង់មិនរកបាន៣ពិន្ទុបន្ថែមក្នុងការប្រកួតទល់កូរ៉េខាងត្បូងដោយបានត្រឹមលទ្ធផល ១-១ ស្របពេលម៉ារ៉ុកឈ្នះកូឡំប៊ី ១-០ ដណ្តើមបានកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ មុនជំនួបចុងក្រោយនេះ អាល្លឺម៉ង់ មាន៣ពិន្ទុក្នុងដៃស្ថិតនៅលេខ២ពូល H ស្មើពិន្ទុម៉ារ៉ុកដែលឈរលេខ៣ ដោយខុសសំណល់គ្រាប់បាល់ ស្របពេលកូឡំប៊ីបានកៅអីស្វ័យប្រវត្តិ និងកូរ៉េខាងត្បូងសល់ឱកាសប្រជែងតិចបំផុត។ យ៉ាងណា ក្រុមពីអាហ្វ្រិកម៉ាករុកធ្វើបានល្អនៅជំនួបចុងក្រោយទោះប៉ះក្រុមខ្លាំង ឯអាល្លឺម៉ង់ និងកូរ៉េខាងត្បូងសល់ត្រឹមសោកស្តាយ។ ម៉ារ៉ុកជាក្រុមទី១៦ ដែលឡើងទៅវគ្គខ្វែងបន្ទាប់ពី កូឡំប៊ី ស៊ុយអែត អាហ្វ្រិកខាងត្បូង បារាំង ហ្សាម៉ាអ៊ិក ហូឡង់ ម្ចាស់ការពារជើងឯកអាម៉េរិក អង់គ្លេស ដាណឺម៉ាក ជប៉ុន អេស្ប៉ាញ អូស្ត្រាលី នីហ្សេរីយ៉ា ស្វ៊ីស និងន័រវែស។ ចំណោម១៦ក្រុមនេះ មានក្រុមពីអឺរ៉ុប ចំនួន៨ អាម៉េរិកឡាទីន១ អាហ្វ្រិក៣ អាស៊ី២ និងអាម៉េរិកកណ្តាល១។ ក្រុមហាលអាវត្រឹមវគ្គចែកពូលទាំង១៦ក្រុម ក្នុងនោះមាន សហម្ចាស់ផ្ទះនូវែលសេឡង់ ហ្វីលីពីន កាណាដា អៀរឡង់ សំប៊ី កូស្តារីកា ចិន ហៃទី ព័រទុយហ្កាល់ វៀតណាម ប្រេស៊ីល ប៉ាណាម៉ា អ៊ីតាលី អាហ្សង់ទីន កូរ៉េខាងត្បូង និងអាល្លឺម៉ង់។ ជំនួបវគ្គ១៦ក្រុមចុងក្រោយដែលនឹងចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី៥ ខែសីហាតទៅរួមមាន៖ ស្វ៊ីស ជួប អេស្ប៉ាញ, ជប៉ុន ជួប ន័រវែស, ហូឡង់ ប៉ះ អាហ្វ្រិកខាងត្បូង, ស៊ុយអែត ជួប អាម៉េរិក, អង់គ្លេស ជួប នីហ្សេរីយ៉ា, អូស្ត្រាលី ជួប ដាណឺម៉ាក, កូឡំប៊ី ជួប ហ្សាម៉ាអ៊ីក និងបារាំង ជួប ម៉ារ៉ុក៕ | រកឃើញ១៦ក្រុមចុងក្រោយឡើងទៅកាន់វគ្គ១/៨ផ្តាច់ព្រ័ត្រ FIFA Women's World Cup ឆ្នាំ២០២៣ ក្រោយឆ្លងកាត់ការប្រកួតវគ្គចែកពូលទាំង៣២ក្រុមរួចរាល់។ ក្រុមម្ចាស់ការពារតំណែងជើងឯកអាម៉េរិក និងសហម្ចាស់ផ្ទះអូស្ត្រាលីសុទ្ធតែបានឡើងទៅវគ្គខ្វែង ស្របពេលសហម្ចាស់ផ្ទះនូវែលសេឡង់ រួមជាមួយក្រុមខ្លាំងដូចជាប្រេស៊ីល អាល្លឺម៉ង់ និងអ៊ីតាលីអស់ការប្រកួត។ |
ជំហររបស់ចិនលើការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ជាបញ្ហាសំខាន់ដែលគេរង់ចាំមើលនៅក្នុងកិច្ច ពិភាក្សាស្តីពីអាកាសធាតុលើកទី២៨ (COP28) នៅទីក្រុងឌូបៃក្នុងខែនេះ។ ចិន ជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំទី២ បន្ទាប់ពីអាម៉េរិក។ អ្នកវិភាគរបស់ CREA លោក Lauri Myllyvirta សម្គាល់ក្នុងរបាយការណ៍មួយថា ការបំភាយឧស្ម័ននៅចិនអាចចាប់ផ្តើមថយចុះនៅដើមឆ្នាំ២០២៤។ លោក Lauri បន្តថា កត្តាមួយចំនួនដូចជាការកើនឡើងការដំឡើងបណ្ដាញថាមពលកកើតឡើងវិញ ការស្ទុះងើប ឡើងវិញនៃការបង្កើតវារីអគ្គិសនី និងសេដ្ឋកិច្ចកម្រិតមធ្យមដែលមិនបានពឹងផ្អែកលើការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ជាមូលហេតុនាំឱ្យថយចុះបំភាយឧស្ម័ន CO2 របស់ចិននៅឆ្នាំ ក្រោយ។ ជាប្រទេសផលិតឧស្ម័នផ្ទះកញ្ចក់ដ៏ធំ ចិនបានសន្យាសម្រេចការ បំភាយឧស្ម័នរបស់ខ្លួនឡើងដល់កម្រិតកំពូលមុនឆ្នាំ២០៣០ ប៉ុន្តែការសាងសង់រោងច ក្រថាមពលដើរដោយធ្យូងថ្មថ្មីៗនៅពេលចុងក្រោយនេះ បានធ្វើឱ្យមានការព្រួយបារម្ភថាកាបូនឌីអុកស៊ីត នឹងឈានដល់កម្រិតខ្ពស់បំផុតជាងការប៉ាន់ស្មានពីមុន។ | ការវិភាគពីមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) បានបង្ហាញថា ការបំភាយ ឧស្ម័នផ្ទះកញ្ចក់របស់ចិនអាចចាប់ផ្តើមធ្លាក់ចុះតាមលំដាប់នៅដើមឆ្នាំក្រោយ ខណៈដែល ការផលិតថាមពលពីឥន្ធនៈហ្វូស៊ីលចាប់ផ្តើមធ្លាក់ចុះ។ |
បន្ទាប់ពីឆ្លងកាត់រដូវកាលដ៏អាក្រក់បំផុតរបស់គេ ដែលជាពេលរូបគេញាំញីដោយបញ្ហារបួស ព្រមទាំងការគម្រាមកំហែងជំរិតទាប្រាក់ Pogba ត្រូវបានពិនិត្យឃើញមានសារធាតុញៀនថែមទៀត។ ការវិលត្រលប់មកកាន់ការប្រកួតពីសំណាក់ខ្សែបម្រើវ័យ ៣០ឆ្នាំ សម្រាប់ក្រុម Juventus នៅក្នុងរដូវកាលថ្មីក៏ត្រូវបានផ្អាក ដោយសារករណីនេះ។ បើតាមការបញ្ជាក់ពីសំណាក់ Nado ខ្សែបម្រើ Pogba បានបំពានច្បាប់ប្រឆាំងនឹងសារធាតុញៀន នៅពេលដែលពួកគេរកឃើញសារធាតុហាមឃាត់ (សារធាតុរំលាយអ័រម៉ូន Testosterone)។ Pogba បន្តជួបបញ្ហាជាបន្តបន្ទាប់ក្រោយពីរូបគេចេញពីក្រុម Man United។ ក្រោយការប្រកាសរបស់ Nado រួចមក ក្លិប Juventus បានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា Pogba នឹងទទួលបានការព្យួរការងារបណ្តោះអាសន្ន ហើយនឹងមានការតាមដានពីសំណាក់ក្លិបផងដែរ។ Juventus បានលើកឡើងដូច្នេះថា ៖ « ក្លិបបានផ្អាកការប្រកួតរបស់ Pogba បណ្តោះអាសន្ន ហើយក្លិបបានរក្សាសិទ្ធិក្នុងការពិចារណាលើជំហាននីតិវិធីច្បាប់ជាបន្តបន្ទាប់។»។ ការធ្វើតេស្តនេះទាក់ទងទៅនឹងគំរូនៃការហាមឃាត់សារធាតុញៀនត្រូវធ្វើឡើង ២ដំណាក់កាលផ្សេងគ្នា ដោយយក ការធ្វើតេស្តគំរូ A និង B មកពិនិត្យ ហើយប្រសិនបើការធ្វើតេស្តរកឃើញវិជ្ជមានចំពោះសារធាតុហាមឃាត់ Testosterone នោះ Pogba អាចនឹងប្រឈមនឹងការហាមឃាត់ពីបាល់ទាត់រយៈពេល ៤ឆ្នាំ។ Pogba បានវិលត្រលប់មកចូលរួមជាមួយនឹងក្លិប Juventus នៅក្នុងឆ្នាំ ២០២២ ក្រោយរូបគេចែកផ្លូវជាមួយនឹងក្រុម Manchester United។ តាំងពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៦ រូបគេបានលេងឱ្យ Juventus នឹងបានឈ្នះបានរង្វាន់ Serie A ចំនួន ៤លើក ព្រមតាំងពានរង្វាន់ Italian Cup ២លើក ហើយជួយក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ ២០១៥។ Pogba ក៏ជាផ្នែកមួយនៃក្រុមជម្រើសជាតិបារាំង ដោយបានឈ្នះពាន FIFA World Cup 2018 ប៉ុន្តែរូបគេបែរជាធ្លាក់ទម្រង់លេងខ្លាំងនៅចុងឆ្នាំ ២០២២ ហើយពេលផ្លាស់ទៅ Juventus រូបគេក៏បានរងរបួសបន្ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ រូបគេក៏រងការគម្រាមកំហែងទាប្រាក់ពីសំណាក់អតីតមិត្តភក្កិកាលពីវ័យក្មេងរបស់គេ ដែលរួមដៃជាមួយនឹងបងប្រុសរបស់គេម្នាក់ផងដែរ៕ | Paul Pogba ខ្សែបម្រើសញ្ជាតិបារាំង និងក្រុម Juventus ត្រូវបានផ្អាកពីក្រុមបណ្តោះអាសន្ន ក្រោយពីត្រួតពិនិត្យឃើញមានសារធាតុហាមឃាត់ (Doping)។ នេះបើតាមអាជ្ញាធរប្រឆាំងសារធាតុហាមឃាត់ក្នុងកីឡាអ៊ីតាលី (Nado) ប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី១១ ខែកញ្ញា។ |
ថ្លែងក្នុងជំនួបមួយនៅក្រុង Sochi ដែលស្ថិតនៅជាប់សមុទ្រខ្មៅ ក្នុងថ្ងៃទី៥ ខែតុលា លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងពីទំនាក់ទំនងរវាងជប៉ុន និងរុស្ស៊ី ដែលបានធ្លាក់ចុះទាបបំផុត ដោយគិតចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងក្នុងឆ្នាំ២០២២។ ឆ្លើយនឹងសំណួររបស់អ្នកស្រាវជ្រាវមួយរូបរបស់មូលនិធិសន្តិភាព Sasakawa របស់ជប៉ុន លោកពូទីន បានលើកឡើងថា ជប៉ុនចាំបាច់ត្រូវតែចាត់វិធានការមួយចំនួន ដូចជាដកទណ្ឌកម្មលើរុស្ស៊ី ប្រសិនបើខ្លួនចង់ស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។ ត្រង់ចំណុចនេះ មេដឹកនាំរុស្ស៊ី បានអះអាងថា រុស្ស៊ីមិនបានដាក់ទណ្ឌកម្មលើជប៉ុន ហើយក៏មិនបិទទ្វារចរចាដែរ។ បើតាមលោកពូទីន វាតែងតែល្អ ក្នុងការមានកិច្ចចរចា ប្រសិនបើក្រុងតូក្យូគិតថា ដល់ពេលសម្រាប់ចរចាប្រកបដោយខ្លឹមសារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Japan Times។ គួររំឭកថា កន្លងមក ជប៉ុន បានសម្រេចដាក់ទណ្ឌកម្មលើ រួមទាំងបង្កកទ្រព្យសម្បត្តិលើបុគ្គល និងក្រុមហ៊ុន ដែលមានពាក់ព័ន្ធនឹងក្រុមហ៊ុនពាក់ព័ន្ធយោធារបស់រុស្ស៊ី ដើម្បីឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕ | ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី០៥ ខែតុលា បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងមូស្គូ នៅតែបន្តបើកកិច្ចចរចាជាមួយក្រុងតូក្យូ បើសិនបើប្រទេសរដ្ឋាភិបាលអាស៊ីខាងកើតមួយនេះ ស្នើសុំចរចា។ យ៉ាងណក៏ដោយ មេដឹកនាំរុស្ស៊ី ក៏បានដាក់លក្ខខណ្ឌផងដែរសម្រាប់ក្រុងតូក្យូ ប្រសិនបើជប៉ុន ចង់ចរចា។ |
អត្ថបទទាក់ទង រៀប World Cup ២ឆ្នាំម្តង៖ លោក Wenger ថា នឹងសម្រេចកិច្ចការនេះឱ្យបាន ទោះមានហានិភ័យ FIFA ហៅថ្នាក់ដឹកនាំបាល់ទាត់ប្រជុំគ្នា ដើម្បីជំរុញឱ្យមានការប្រកួត World Cup ២ឆ្នាំម្តង ប្រធាន FIFA អះអាងថាមានការពិភាក្សាយ៉ាងក្តៅគគុក និងមតិផ្ទុយគ្នាយ៉ាងខ្លាំងជុំវិញគ្រោងផ្លាស់ប្តូររយៈពេលរៀបចំការប្រកួតបាល់ទាត់ពិភពលោកពី៤ ទៅ២ឆ្នាំម្តង ដោយក្នុងនោះស្ថាប័នកីឡាបាល់ទាត់តំបន់ខ្លះគាំទ្រ ឯតំបន់ផ្សេងទៀតបដិសេធ។ ទោះយ៉ាងណាក៏ដោយលោក Infantino នឹងស្វែរកចំណុចចរួមមួយដើម្បីឈានដល់ការសម្របសម្រួលគ្នា នៅមុនពេលកិច្ចប្រជុំកំពូលពិភពលោករបស់ FIFA ដែលនឹងរៀបចំឡើងនៅចុងខែធ្នូ ឆ្នាំ២០២១។ តាមរយៈការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ប្រធានគ្រប់គ្រងស្ថាប័នកីឡាបាល់ទាត់ពិភពលោកបានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុង Zurich ប្រទេសស្វ៊ីសថា បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សា FIFA ស្ថាប័នលោកនឹងសម្រេចចិត្តលើការមូលមតិគ្នាជារួមមួយជុំវិញគម្រោងប្តូរកាលប្រកួត World Cup នេះ។ FIFA បានជំរុញយ៉ាងសកម្មអំពីគំនិតប្តូរការប្រកួតបាល់ទាត់ពិភពលោកពីរឆ្នាំម្តង ជំនួសការរៀបចំរៀងរាល់៤ឆ្នាំម្តង។ លោក Arsen Wenger អតីតគ្រូ Arsenal ដែលសព្វថ្ងៃជាប្រធានផ្នែកអភិវឌ្ឍន៍កីឡាបាល់ទាត់របស់ FIFA ជាអ្នកស្នើ និងផ្តល់គំនិតឱ្យការប្រកួត World Cup ក្លាយជាព្រឹត្តិការណ៍២ឆ្នាំម្តង។ គម្រោងរបស់លោក Wenger ទទួលបានទាំងការគាំទ្រ និងបដិសេធ ពីសំណាក់សហព័ន្ធកីឡាបាល់ទាត់ធំៗ។ ក្នុងនោះស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប (UEFA), អាមេរិកខាងត្បូង (CONMEBOL) និង ទ្វីបអាម៉េរិកខាងជើង អាម៉េរិកកណ្តាល និងការ៉ាអ៊ីប (CONCACAF) សុទ្ធតែបានបដិសេធ ផែនការរបស់បុរសសញ្ជាតិបារាំងរូបនេះ។ ជុំវិញករណីខាងលើ លោក Infantino បានសង្កត់ធ្ងន់ថារហូតមកដល់ពេលនេះ FIFA មិនទាន់បានសួរប្រទេសសមាជិកថាតើពួកគេយល់ព្រម ឬមិនយល់ព្រមជាមួយសំណើផ្លាស់ប្តូរនេះឱ្យច្បាស់នៅឡើងទេ ប៉ុន្តែលោកនឹងបង្ហាញពួកគេក្នុងកិច្ចពិភាក្សាអំពីអនាគតរបស់ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក នៅចុងខែធ្នូខាងមុខ៕ | លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី២០ ខែតុលានេះ ថាស្ថាប័នខ្លួននឹងព្យាយាមស្វែងរកការឯកភាពគ្នាលើផែនការរៀបចំការប្រកួត FIFA World Cup រៀងរាល់២ឆ្នាំម្តងដែលស្ថិតក្នុងភាពចម្រូងចម្រាស នាកិច្ចប្រជុំកំពូលថ្ងៃទី២០ ខែធ្នូខាងមុខនេះ។ |
បើតាមគេហទំព័ររបស់សហព័ន្ធបាល់ទាត់ឥណ្ឌា ប្រធាន AIFF រូបនេះ ថានឹងបង្កើតភាពជិតស្និតជាមួយភាគីពាក់ព័ន្ធ និងក្រុមហ៊ុន ដែលវិនិយោគជាមួយ AIFF ទាំងអស់។ លោក Kalyan Chaubey បាននិយាយទៅការិយាល័យកណ្ដាលនៃប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌាដូច្នេះ បន្ទាប់ពីរូបលោក បានចូលកាន់តំណែងភ្លាម។ ប្រធានរូបនេះ ក៏បានបន្ដថែមទៀត ការពង្រឹង នូវអ្វីដែល AIFF បានបាត់បង់ឬខ្វះខាត អាចជួបការពិបាកខ្លះ។ «ខ្ញុំ ចង់មានការចូលរួមពីកីឡាករបាល់ទាត់ល្បីៗទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលបាល់ទាត់ឥណ្ឌាកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ និងដើម្បីសម្រេចក្តីសុបិនរបស់នីមួយៗ។ បន្ទាប់ពី ១០០ នៃថ្ងៃកាន់តំណែង ពួកយើង គ្រោងនឹងបង្ហាញផ្លូវសម្រាប់បាល់ទាត់ឥណ្ឌា ហើយបោះជំហានទៅមុខជាបន្ដបន្ទាប់។»។ បន្ទាប់ពីជាប់ឆ្នោតជាប្រធាន AIFF លោក Kalyan Chaubey ក៏បានសន្ទនាជាមួយ លោក Gianni Infantino ប្រធាន FIFA តាមរយៈទូរស័ព្ទ អំពីការរៀបចំ AIFF ឲ្យបានត្រឹមត្រូវ ជាពិសេសការពិភាក្សា អំពីការរៀបចំធ្វើជាម្ចាស់ផ្ទះ FIFA U17 Womens World Cup India 2022 នៅអំឡុងខែតុលា។ ប្រធាន AIFF បានបញ្ជាក់ថា ត្រូវការពេលពិគ្រោះជាមួយសមាជិក និងគណៈកម្មការ AIFF ទាំងអស់ សម្រាប់គម្រោងលម្អិត បន្ទាប់មកនឹងធ្វើបទបង្ហាញទៅកាន់ FIFA៕ | លោក Kalyan Chaubey ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) ដែលទើបជាប់ឆ្នោតអាណត្តិថ្មីនេះ បានប្ដេជ្ញាថា នឹងដឹកនាំវិស័យបាល់ទាត់ឥណ្ឌា ឲ្យមានការរីកចម្រើនទៅមុខជាងនេះទៀត។ |
លោក ង្វៀន ភូជុង នឹងក្លាយជាមេដឹកនាំបក្សកុម្មុយនីស្តវៀតណាមដំបូងគេដែលនឹងទៅទស្សនកិច្ចនៅចិន បន្ទាប់ពីបក្សកុម្មុយនីស្តចិនបញ្ចប់សមាជបក្សលើកទី២០។ នៅបញ្ចប់សមាជបក្សថ្ងៃទី២៣ ខែតុលា បក្សកុម្មុយនីស្តចិន រើសក្បាលម៉ាស៊ីនដឹកនាំថ្មី ខណៈលោក ស៊ី ជិនភីងដែលជាប្រធានាធិបតីចិនផង បន្តតំណែងជាអគ្គលេខាបក្សសម្រាប់អាណត្តិទីបី។ មេដឹកនាំបក្សកុម្មុយនីស្តវៀតណាមស្ថិតក្នុងចំណោមរដ្ឋកុម្មុយនីស្តដទៃទៀតដែលបានផ្ញើសារអបអរសាទរមេដឹកនាំចិននៅថ្ងៃទី ២៣ ខែតុលា។ លោក ង្វៀន ភូជុង បង្ហាញការកោតសរសើរជាខ្លាំងចំពោះការរួមចំណែករបស់លោក ស៊ី ក្នុងការពង្រឹងទំនាក់ទំនងរវាងវៀតណាម និងចិន ក៏ដូចជាបញ្ជាក់ពីគោលបំណងចង់ឱ្យទំនាក់ទំនងប្រទេសទាំងពីរឈានដល់កម្រិតមួយថ្មីដែលបំពេញនូវផលប្រយោជន៍ភាគីទាំងពីរដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ព្រមទាំងការអភិវឌ្ឍទាំងតំបន់ និងពិភពលោក។ ដូចលោក ស៊ី ដែរ លោក ភូជុង កាន់តំណងកំពូលនេះសម្រាប់អាណត្តិទីបីហើយដែលលើសពីកាលកំណត់មានត្រឹម២អាណត្តិប៉ុណ្ណោះ។ ការលើកលែងឱ្យបន្តអាណត្តិចំពោះមេដឹកនាំបក្សទាំងវៀតណាម និងចិននេះធ្វើឱ្យបុគ្គលទាំងពីរកាន់តែមានឥទ្ធិពលក្នុងបក្សដែលដើមឡើយការជ្រើសរើសប្រធានបក្សថ្មីផ្អែកលើការយល់ព្រមជាឯកច្ឆន្ទពីសមាជិកការិយាល័យនយោបាយ និងមជ្ឈិមបក្សជាដើម។ បើទោះបក្សកុម្មុយនីស្តចិន និងវៀតណាមរក្សាភាពជិតស្និទ្ធ ប្រទេសទាំងពីរក៏មិនសូវទុកចិត្តគ្នាប៉ុន្មានដែរ ក៏ដូចជាជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងជាដើម។ ក្រៅពីទំនាក់ទំនងការទូត វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិននៅអាស៊ាន និងធំបំផុតទី៦លើសកលលោក។ បើតាមអគ្គនាយកដ្ឋានគយវៀតណាម ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឈានដល់ជាង ១៦៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដែលកើនជិត ២៥ ភាគរយបើធៀបនឹងឆ្នាំ២០២០៕ | អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ភូជុង នឹងទៅទស្សនកិច្ចនៅចិនជាផ្លូវការពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា តាមការអញ្ជើញរបស់សមភាគីចិន ស៊ី ជិនភីង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន និងវៀតណាមចេញផ្សាយថ្ងៃទី២៥ ខែតុលា។ |
១. ទប់ស្កាត់ជំងឺមហារីក នេះក៏ព្រោះតែលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មនៃវីតាមីននេះជួយការពារកោសិកានិង DNA ពីការបំផ្លាញ ក៏ដូចជាប្រែប្រួល។ វាជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយជម្រុញសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ព្រមទាំងទប់ស្កាត់សមាសធាតុដែលបង្កជំងឺមហារីកផងដែរ។ វីតាមីននេះមិនធ្វើការវាយប្រហារលើកោសិកាមហារីកផ្ទាល់តែម្ដងនោះទេ ប៉ុន្តែវាជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប្រឆាំងនឹងជំងឺមហារីក។ ២. ពង្រឹងសុខភាពឆ្អឹង ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាវិធីដ៏ប្រសើរបំផុតដើម្បីទប់ស្កាត់ជំងឺពុកឆ្អឹង គឺផ្ដល់ឱ្យរាងកាយនូវជាតិកាល់ស្យូមគ្រប់គ្រាន់។ ទោះជាយ៉ាងណាអ្នកប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាវីតាមីន C ក៏ចាំបាច់ដើម្បីសុខភាពឆ្អឹងផងដែរ។ ស្ត្រីក្រោយអស់រដូវដែលប្រើថ្នាំគ្រាប់វីតាមីន C នឹងមានដង់ស៊ីតេឆ្អឹងខ្ពស់ជាងបើប្រៀបធៀបជាមួយអ្នកដែលខ្វះវីតាមីននេះ។ ៣. បង្កើនសុខភាពភ្នែក ការរក្សាបាននូវវីតាមីន C គ្រប់គ្រាន់ក្នុងរាងកាយនឹងជួយការពារសុខភាពភ្នែក ព្រមទាំងបង្កើនចរន្តឈាមរត់ទៅកាន់ភ្នែកផងដែរ។ នេះក៏ព្រោះវីតាមីន C មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម។ ភ្នែកត្រូវការវីតាមីន C ដើម្បីកម្ចាត់រាល់រ៉ាឌីកាល់សេរីដែលកកើតឡើងពីផលប៉ះពាល់នៃពន្លឺព្រះអាទិត្យលើភ្នែក។ អ្នកអាចប្រើប្រាស់វីតាមីន C ១០០០ មីលីក្រាមក្នុងមួយថ្ងៃដើម្បីទប់ស្កាត់ជំងឺឡើងបាយភ្នែកនៅពេលចាស់ទៅ។ ៤. បង្កើនការដុតបំផ្លាញជាតិខ្លាញ់ វីតាមីន C ជួយសំយោគអាស៊ីតអាមីណូ L-Carnitin ដុតរំលាយជាតិខ្លាញទៅជាថាមពល ហើយរាងកាយនឹងប្រើប្រាស់ថាមពលនេះសម្រាប់ការធ្វើលំហាត់ប្រាណ។ ៥. ទប់ស្កាត់ហានិភ័យនៃជំងឺដាច់សសៃឈាមក្នុងខួរក្បាល និងជំងឺសសៃឈាមបេះដូង ក្រៅពីលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម វីតាមីន C ក៏ជួយទប់ស្កាត់ជំងឺបេះដូងដោយកម្ចាត់រ៉ាឌីកាល់សេរីមិនឱ្យបង្កការបំផ្លាញនិងទប់ស្កាត់ការកកស្ទះក្នុងសសៃឈាម។ វីតាមីន C ទប់ស្កាត់កូឡេស្តេរ៉ូលក្នុងឈាមមិនឱ្យឡើងខ្ពស់កាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងជំងឺដាច់សសៃឈាមខួរក្បាល៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់វីតាមីន C ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាវីតាមីននេះអាចផ្ដល់អត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះសុខភាព ។ កុំបារម្ភ ! ថ្ងៃនេះយើងនឹងបង្ហាញពីផលល្អៗនៃវីតាមីន C ៖ |
សមាជិកព្រឹទ្ធសភា នឹងត្រូវជ្រើសរើសដោយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុង-ស្រុក-ខណ្ឌ រាជធានី-ខេត្ត តាមរយៈការបោះឆ្នោតអសកល។ បច្ចុប្បន្ន សមាជិកព្រឹទ្ធសភាក្នុងអណត្តិទី៣ មានចំនួន៦១នាក់ ក្នុងនោះគណបក្សប្រជាជនកម្ពុជាមាន៤៦នាក់ គណបក្សសម រង្ស៊ី មាន១១នាក់ ជ្រើសតាំងដោយព្រះមហាក្សត្រ២នាក់ និងដោយរដ្ឋសភាចំនួន២នាក់៕ | ការបោះឆ្នោតអសកលដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភានឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ១៤ ខែមករា ឆ្នាំ២០១៨ ។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលចូលប្រជុំគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុនា។ |
លោក ផល មានអាយុ៤០ឆ្នាំ និងមាន «ឡើ» ចំនួន ១៥០ ដែលលោកអាចដាក់យកត្រីកំភ្លាញបានចន្លោះពី ១០ ទៅ១៥គីឡូក្រាមក្នុងមួយយប់។ ត្រីកំភ្លាញក្នុងមួយគីឡូក្រាម លក់បានក្នុងតម្លៃចាប់ពី១៥០០រៀលឡើងទៅ។ ត្រីកំភ្លាញល្អិតៗ គេយកធ្វើនុយដាក់ក្នុងសាយើន ដែលជាឧបករណ៍សម្រាប់យកកំពឹស។ ក្នុង «ឡើ» មួយ លោក ផល ទិញក្នុងតម្លៃ ៥០០០រៀល ហើយក្នុងមួយឆ្នាំលោកត្រូវចំណាយ ១លាន៥០ម៉ឺន ដើម្បីទិញឧបករណ៍នេសាទនេះ។ ក្នុងមួយថ្ងៃលោកអាចរកចំណូលបានជាមធ្យមចំនួន ២ម៉ឺនរៀល។ លោកបញ្ជាក់ថា ខែដែលសម្បូរត្រីកំភ្លាញច្រើន គឺខែទឹកស្រក ហើយត្រីពេលនោះក៏រៀងធំៗដែរ៕ | សៀមរាប៖ លោក ផល មានរបរជាអ្នកនេសាទ នៅក្នុងឃុំកំពង់ឃ្លាំង។ ខុសពីអ្នកនេសាទដទៃដែលមានឧបករណ៍ និងសម្ភារនេសាទទំនើបៗ លោក ផល ប្រើ «ឡើ» (ភាសាអ្នកភូមិហៅថាឧបករណ៍សម្រាប់រកត្រី) តែមួយមុខប៉ុណ្ណោះ ដើម្បីរកត្រី។ ឡើ ជាឧបករណ៍សម្រាប់យកត្រីកំភ្លាញ។ ក្នុងមួយឆ្នាំៗ លោក ផល ត្រូវប្រើទុនជាង១លានរៀល ដើម្បីទិញឧបករណ៍នេះ។ |
រដ្ឋសភា ដែលជាស្ថាប័នប្រជាធិបតេយ្យតែមួយគត់នៅសេសសល់នៅវ៉េណេស៊ុយអេឡា កំពុងក្លាយជាមុខសញ្ញាត្រូវកម្ចាត់ពីសំណាក់ប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ ។ រដ្ឋសភា ស្ថិតក្រោមការគ្រប់គ្រងដោយក្រុមប្រឆាំងតាំងពីឆ្នាំ២០១៥ មក ហើយបានដើរតួជាមូលដ្ឋាននយោបាយសម្រាប់លោក ហ័ន ក្វៃដូ ក្នុងយុទ្ធនាការផ្ដូលរំលំលោក ម៉ាឌុយរ៉ូ ។ លោក ម៉ាឌុយរ៉ូ បានប្រកាសនៅថ្ងៃទី២០ ខែឧសភា ពីគម្រោងរៀបចំការបោះឆ្នោតរដ្ឋសភាមុនកំណត់។ ក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានៅឆ្នាំ២០១៥ ក្រុមប្រឆាំងបានគ្រប់គ្រងកៅអីចំនួន១០៩ ក្នុងចំណោមកៅអីសរុប១៦៩ ខណៈបក្សដែលគាំទ្រលោក ម៉ាឌុយរ៉ូ កាន់កាន់ចំនួន៥៥ កៅអី។ ការបោះឆ្នោតអាណត្តិក្រោយ គ្រោងធ្វើនៅឆ្នាំ២០២០ ឯណោះ។ ទោះជាយ៉ាងណា លោក ម៉ាឌុយរ៉ូ មិនបញ្ជាក់ឲ្យច្បាស់ពីកាលបរិច្ឆេទរៀបចំការបោះឆ្នោតដែលលោកចង់បានឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ ត្រូវបានគ្រប់គ្រងដោយបក្សប្រឆាំង រដ្ឋសភា បានក្លាយជាឆ្អឹងទទឹងកសម្រាប់រដ្ឋបាលលោក ម៉ាឌុយរ៉ូ ។ ទីបំផុត លោក ម៉ាឌុយរូ ក៏បង្កើតសភាធម្មនុញ្ញថ្មី ដែលដើរតួជំនួសរដ្ឋសភា ហើយអំណាចរបស់រដ្ឋសភាក៏សាបរលាប។ សភាធម្មនុញ្ញថ្មីនេះដែលពោរពេញដោយមនុស្សលោក ម៉ាឌុយរ៉ូ ក្លាយជាស្ថាប័ននីតិបញ្ញត្តិជំនួសរដ្ឋសភា ហើយក្ដោបក្ដាប់អំណាចពេញដៃទៀតផង។ ប៉ុន្តែសភាធម្មនុញ្ញ គ្មានអន្តរជាតិទទួលស្គាល់ឡើយ។ លោក ម៉ាឌុយរ៉ូ ចង់ផ្ដាច់ផ្លូវលោក ក្វៃដូ? ថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួនដើម្បីអបអរជ័យជម្នះការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន លោក ម៉ាឌុយរ៉ូ ចាត់ទុករដ្ឋសភាដែលមានលោក ក្វៃដូ ជាមេដឹកនាំ ជាស្ថាប័នខុសច្បាប់។ ដូចនេះ ការបោះឆ្នោតមុនកំណត់នេះ មានគោលដៅធ្វើឲ្យរដ្ឋសភាទៅជាស្របច្បាប់វិញ។ ធ្វើឲ្យស្របច្បាប់ លោក ម៉ាឌុយរ៉ូ ទំនងចង់ឲ្យស្ថាប័នមួយនេះ លែងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឆាំងវិញ។ បើសិនជាអាចគ្រប់គ្រងរដ្ឋសភាបាននោះ លោក ម៉ាឌុយរ៉ូ ក៏អាចដកបន្លាចេញពីទ្រូងដែរ។ នេះក៏ព្រោះរដ្ឋសភាជាទីប្រមូលផ្ដុំអំណាចរបស់លោក ក្វៃដូ ។ បើបាត់បង់កៅអីសភា លោក ក្វៃដូ ក៏អស់មានអំណះអំណាងដើម្បីតាំងខ្លួនជាប្រធានាធិបតីបណ្ដោះអាសន្នទៀតដែរ។ មេដឹកនាំប្រឆាំងរូបនេះ អាចប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្ដោះអាសន្នបាន ក្នុងនាមជាប្រធានរដ្ឋសភាប៉ុណ្ណោះដែលចែងតាមរដ្ឋធម្មនុញ្ញ។ បាត់បង់តំណែងប្រធានរដ្ឋសភា លោក ក្វៃដូ ទំនងជាមិនអាចផ្ដួលរំលំលោក ម៉ាឌុយរ៉ូ បានទៀតឡើយ បន្ថែមពីលើស្ថានភាពបច្ចុប្បន្នដែលមិនល្អស្រាប់ផងនោះ។ យ៉ាងណាមិញ បើសិនជាសភាពការណ៍ដើរដល់ចំណុចនោះមែន លោក ម៉ាឌុយរ៉ូ ផ្ទាល់ក៏ទំនងជាពិបាកដែរ ព្រោះប្រាកដជារងសម្ពាធកាន់តែខ្លាំងថែមទៀត៕ | ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌុយរ៉ូ នៅថ្ងៃទី២០ ខែឧសភា បានស្នើរៀបចំការបោះឆ្នោតរដ្ឋសភាដែលសព្វថ្ងៃគ្រប់គ្រងដោយក្រុមប្រឆាំង។ គម្រោងបោះឆ្នោតជ្រើសរើសសមាជិកសភាមុនកំណត់នេះ ត្រូវបានលោក ម៉ាឌុយរ៉ូ អះអាងថា ជាការធ្វើឲ្យស្ថាប័នមួយនេះស្របច្បាប់ឡើងវិញ។ ប៉ុន្តែគេបារម្ភថា គោលដៅពិតរបស់លោក ម៉ាឌុយរ៉ូ គឺផ្ដាច់ផ្លូវរបស់ក្រុមប្រឆាំងប៉ុណ្ណោះ ព្រោះរដ្ឋសភាដែលមានលោក ហ័ន ក្វៃដូ ជាប្រធាននេះ ជាស្ថាប័នតែមួយគត់ទទួលស្គាល់ដោយអន្តរជាតិ។ |
តាមរយៈសេចក្តីជូនដំណឹង ដែលចេញនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ មូលនិធិគន្ធបុប្ផា ជម្រាបថា ការធ្វើយុទ្ធនាការខាងលើនេះ ដើម្បីកៀរគរការបរិច្ចាគថវិកាទោះតិចក្តី ច្រើនក្តី ពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ហើយដើម្បីរួមគ្នាផ្តល់ក្តីស្រឡាញ់ដល់កុមារនៅកម្ពុជា។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំរបស់មូលនិធិគន្ធបុប្ផា ហើយកាលពីឆ្នាំ២០២២ យុទ្ធនាការនេះ ទទួលបានប្រាក់ជាង៣០ម៉ឺនដុល្លារពីសប្បុរសជន។ មូលនិធិគន្ធបុប្ផា សង្ឃឹមថា សប្បុរសជន នឹងចូលរួមគាំទ្រយុទ្ធនាការឆ្នាំ២០២៣នេះ កាន់តែច្រើនថែមទៀត។ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានបង្កើតឡើង និងដំណើរការតាំងពីឆ្នាំ១៩៩២មក ហើយបានព្យាបាលកុមាររាប់លាននាក់ដោយឥតគិតថ្លៃ។ មូលនិធិគន្ធបុប្ផា បង្ហាញរបាយការណ៍ថា ក្នុង១ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាអស់ប្រមាណ៤០លានដុល្លារ៕ insert | មូលនិធិគន្ធបុប្ផា បន្តធ្វើយុទ្ធនាការប្រចាំឆ្នាំ ដែលហៅថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដោយប្រើរយៈពេល៣០ថ្ងៃ គឺចាប់ថ្ងៃទី១ ដល់ខែថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីរៃអង្គាសប្រាក់ពីសប្បុរសជនទូទៅ យកទៅជួយដល់ក្មេងៗ ដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង។ |
២៥ សីហា ឆ្នាំ២០១៧ គឺជាព្រឹត្តិការណ៍ដ៏រន្ធត់មួយរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលរស់នៅក្នុងរដ្ឋរ៉ាខាន ភាគជើងនៃមីយ៉ាន់ម៉ា ដែលជាតំបន់ភូមិសាស្ត្រឧស្សាហ៍មានការប៉ះទង្គិចគ្នារវាងសហគមន៍ពីរគឺសហគមន៍ជនជាតិភាគតិចម៉ូស្លីម និងសហគមន៍ពុទ្ធសាសនិក។ គឺថ្ងៃនេះ២៥ សីហានេះហើយ ដែលមានការប៉ះវាយប្រហារប្រដាប់អាវុធរវាងក្រុមឧទ្ទាម និងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា រហូតដល់ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនក្នុងសហគមន៍ ដែលត្រូវបង្ខំចាកចេញពីលំនៅដ្ឋានរបស់ខ្លួន។ តែគួរឲ្យកត់សម្គាល់នោះ តាមរបាយការណ៍របស់អង្គការជំនាញសិទ្ធិមនុស្ស រួមទាំងភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិផង ឧប្បទ្ទវហេតុនេះ ហាក់ដូចជាការប៉ុនប៉ងមួយរបស់កងកម្លាំងមីយ៉ាន់ម៉ាដើម្បីបោសសម្អាតជនជាតិភាគតិចរ៉ូហ៊ីងយ៉ាន។ ការណ៍ដែលរបាយការណ៍អាចហ៊ានអះអាងបែបនេះ ដោយយោងតាមការកិច្ចសម្ភាសន៍ផ្ទាល់ពីជនរងគ្រោះ ដែលរួចផុតពីជីវិតពីការធ្វើបាបរបស់កម្លាំង។ តាមរបាយការណ៍ ព្រឹត្តិការណ៍ជាសោកនាដកម្មរបស់ជនភៀសខ្លួនជាងកន្លះលាននាក់នេះ បានបង្កប់ជាមួយនឹងបទល្មើសរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើនរួមទាំង រំលោភហិង្សា ទារុណកម្ម ការបាត់ខ្លួន និងការសម្លាប់ក្រៅប្រព័ន្ធតុលាការ។ ដោយសារតែហេតុការណ៍ហើយទើបធ្វើឲ្យសហគមន៍អន្តរជាតិ ជាពិសេសភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ បន្តឈឺឆ្អាលតាមរយៈការទទូចឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាទទួលយកជនភៀសខ្លួន និងធានាពីការវិលត្រលប់ឲ្យបានប្រសើរ ខណៈបន្តផ្តល់ជំនួយមនុស្សដល់ពួកគេសម្រាប់ការរស់នៅប្រចាំថ្ងៃបណ្តោះអាសន្នផង។ សូម្បីតែអគ្គរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ក៏ព្យាយាមរកយុត្តិធម៌ឲ្យជនរងគ្រោះតាមរយៈការស្នើឲ្យមានការជំនុំជម្រះដើម្បីស្វែងរកយុត្តាធិការលើសំណុំរឿងមួយនេះ ទាំងដឹងហើយថា មីយ៉ាន់ម៉ា មិនមែនជាភាគីលក្ខន្តិកៈក្រុងរ៉ូម នៃតុលាការព្រហ្មទណ្ឌអន្តរជាតិផង។ រយៈពេលកន្លងមកនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏បានចុះព្រមព្រៀងមួយចំនួនផងដែរជាមួយនឹងរដ្ឋាភិបាលបង់ក្លាដែស និងភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការបញ្ជូនជនភៀសខ្លួនត្រលប់ទៅវិញ។ ក៏ប៉ុន្តែ កិច្ចព្រមព្រៀង នៅមិនទាន់ត្រូវបានអនុវត្តនៅឡើយនោះទេ ខណៈសហគមន៍អន្តរជាតិ បន្តទទូចឲ្យមីយ៉ាន់ម៉ាសហការជាមួយ និងផ្តល់លទ្ធភាពឲ្យក្រុមការងារឲ្យចូលទៅបំពេញបេសកកម្មរបស់ខ្លួននៅក្នុងតំបន់រងផលប៉ះពាល់ទាំងនោះ៕ | គឺរយៈពេលមួយឆ្នាំហើយ ដែលវិបត្តិជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៃមីយ៉ាន់ម៉ា បានផ្ទុះឡើងនិងបន្តគ្មានដំណោះស្រាយសមស្រប។ ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់សែននាក់ពីរដ្ឋរ៉ាខាន (Rakhine) របស់មីយ៉ាន់ម៉ា បានរត់ចេញពីប្រទេសទៅព្រំដែនបង់ក្លាដែសជាមួយភាពភ័យខ្លាច។ ពេលនេះ ពួកគេ នៅតែរន្ទឹងរង់ចាំការផ្តល់យុត្តិធម៌ ខណៈរស់នៅក្នុងស្ថានភាពមិនល្អជាច្រើនខែហើយនោះ។ |
ពិសាអាហារដែលមានផ្ទុកជាតិគីមី គឺបំផ្លាញសុខភាពប្រជាពលរដ្ឋ បំផ្លាញសេដ្ឋកិច្ចគ្រួសារ និងបំផ្លាញសេដ្ឋកិច្ចជាតិ។ ដោយមើលឃើញបញ្ហានេះ អ្នកស្រី អ៊ឹង សុវណ្ណលី ម្ចាស់សួនកម្សាន្តធម្មជាតិ EM និងជាអ្នកជំនាញល្បីល្បាញខាងជីធម្មជាតិ EM បានឲ្យដឹងថា អ្នកស្រីសម្រេចចិត្តបើកសួនកម្សាន្តធម្មជាតិ EM នេះ ពីព្រោះ អ្នកស្រីចង់ជួយរកទីផ្សារជូនកសិករខ្មែរ និងចង់ឲ្យអតិថិជនទាំងឡាយទិញបន្លែ ផ្លែឈើ ត្រីសាច់ធម្មជាតិពិតៗ។ កសិករខ្មែរនាពេលកន្លងមកប្រឈមនឹងកង្វះខាតទីផ្សារដែលជំរុញឲ្យតម្លៃកសិផលធ្លាក់ចុះ។ អ្នកស្រី សុវណ្ណលី បានបញ្ជាក់ថា៖«ម្យ៉ាងទៀត យើងចង់ជួយកសិករដែលដាំបន្លែធម្មជាតិ EM ពោលគឺមិនមែនបន្លែប្រើប្រាស់ជីគីមីឡើយ»។ អ្នកស្រី សុវណ្ណលី ត្រៀមដាំបន្លែខ្លួនឯង និងបង្កើតក្រុមកសិករដាំបន្លែធម្មជាតិ EM ដើម្បីលក់នៅក្នុងសួនកម្សាន្តធម្មជាតិ EM។ បន្លែ ផ្លែឈើធម្មជាតិ ត្រី សាច់ របស់កសិករអាចដាក់លក់នៅក្នុងសួនកម្សាន្តធម្មជាតិ ហើយសួនកម្សាន្តនេះក៏មានហាងអាហារដ្ឋានដែលអាចចម្អិនអាហារពីបន្លែ សាច់ ធម្មជាតិភ្លាមៗជូនអតិថិជនដែរ។ នៅក្នុងសួនកម្សាន្តនេះ អ្នកទេសចរអាចទទួលបានសេវាមួយចំនួនដូចតទៅ៖ អាហារដ្ឋានសុខភាពធម្មជាតិ, លក់បន្លែ ត្រី សាច់ធម្មជាតិ, សេវាថែរក្សាសុខភាពសម្ផស្ស, សេវាម៉ាស្សាខ្លួនដើម្បីសុខភាព, សួនទឹកធម្មជាតិ ស្ទូចត្រី និងតូបសម្រាប់អង្គុយកម្សាន្តពិសាអាហារ កសិករដែលដាំបន្លែធម្មជាតិត្រូវតែត្រួតពិនិត្យដោយសមាគមរបស់អ្នកស្រី អ៊ឹង សុវណ្ណលី។ អ្នកជំនាញជីធម្មជាតិ EM រូបនេះ បានអះអាងយ៉ាងច្បាស់ថា រាល់បន្លែធម្មជាតិដែលផលិតដោយក្រុមការងាររបស់អ្នកស្រី និងក្រុមកសិកររបស់អ្នកស្រីត្រូវតែធម្មជាតិពិតប្រាកដ ពោល គឺគ្មានឡើយបន្លែដាំដោយដាក់ថ្នាំគីមី។ អ្នកស្រី អ៊ឹង សុវណ្ណលី បានបញ្ជាក់ថា ការវិនិយោគច្រើនសែនដុល្លារលើសួនកម្សាន្តធម្មជាតិ EM នេះ គឺក្នុងគោលដៅជួយកសិករដើម្បីបើកទីផ្សារផលិតផលកសិកម្មធម្មជាតិ EM និងជួយឲ្យអតិថិជនទទួលបានផលិតផលធម្មជាតិពិតប្រាកដ៕ លេខទំនាក់ទំនង៖ 012 937 698, 016 99 86 86, 068 99 68 68 (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ សួនកម្សាន្តធម្មជាតិ EM ដែលមានទីតាំងនៅខាងលិចឈាងខាងត្បូងនៃរាជធានីភ្នំពេញ, មានចម្ងាយប្រមាណជា៤គីឡូម៉ែត្រពីវត្តស្លែង នឹងបើកឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៣ខែសីហាខាងមុខនេះ។ ផ្លូវចូលទៅកាន់សួនកម្សាន្តធម្មជាតិ EM គឺស្ថិតនៅជាប់នឹងរបងវត្តស្លែងតែម្តង។ នៅក្នុងសួនកម្សាន្តនេះ អ្នកទេសចរអាចទទួលបានសេវាមួយចំនួនដូចតទៅ៖ អាហារដ្ឋានសុខភាពធម្មជាតិ លក់បន្លែ ត្រី សាច់ធម្មជាតិ ថែរក្សាសុខភាពសម្ផស្ស ម៉ាស្សាខ្លួនដើម្បីសុខភាព សួនទឹកធម្មជាតិ ស្ទូចត្រី និងតូបសម្រាប់អង្គុយកម្សាន្តពិសាអាហារ |
ប្រាសាទភ្នំបាខែង ត្រូវបានធ្វើបុណ្យឆ្លងនៅឆ្នាំ ៩១០ ក្រោយសាងសង់រួចរាល់។ ប្រាសាទភ្នំបាខែង ត្រូវបានប្រសិទ្ធនាមថា «យសោធរេស្វរៈ» តាមនាមព្រះសិវៈ។ នៅប្រាង្គកណ្ដាល ព្រះអង្គ តម្កល់សិវៈលិង្គ យសោធរេស្វរៈ នេះ។ ព្រះបាទយសោវរ្ម័នទី១ បានសង់ប្រាសាទលើភ្នំយសោធរ ដោយដាប់ថ្មភ្នំ ធ្វើជាខឿនប្រាសាទចំនួន ៥ថ្នាក់។ ព្រះបាទយសោវរ្ម័នទី១ ក៏ចាប់ចិត្តជាមួយភ្នំផ្សេងៗទៀត ដូចជា ភ្នំក្រោម និងភ្នំបូក។ ព្រះអង្គ ក៏បានសង់ប្រាសាទនៅលើកំពូលភ្នំទាំងនេះផងដែរ។ ប្រាសាទភ្នំបាខែង ត្រូវបានសាងសង់លើភ្នំធម្មជាតិតែម្ដង ដែលដាប់ថ្មភ្នំ ធ្វើជាខឿនចំនួន ៥ជាន់។ ប្រាសាទនេះ ក៏ប្រើប្រាស់ថ្មភក់ និងថ្មបាយក្រៀមផងដែរ។ នៅក្បែរប្រាសាទ ក៏មានអគារធ្វើអំពីឥដ្ឋនោះដែរ។ បុរាណវិទូ ហៅអគារឥដ្ឋនេះថា «ប្រាសាទរណប» ដែលនៅជុំវិញ ប្រាសាទភ្នំបាខែង។ បុរាណវិទូ ជា សារិទ្ធ បញ្ជាក់ថា ប្រាសាទរណបនេះ មានចំនួន ៤៤ប្រាសាទ ដែលខ្លះបានដួលរលំបាត់ នៅសល់តែខឿនប៉ុណ្ណោះ។ សូមស្ដាប់បទសម្ភាសរវាងលោក សែម វណ្ណា អ្នកសារព័ត៌មានថ្មីៗ និងលោក ជា សារិទ្ធ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖ | សៀមរាប៖ ព្រះបាទយសោវរ្ម័នទី១ បានយកភ្នំបាខែង ជាផ្ចិតរាជធានី និងបានសង់ប្រាសាទ ដែលបច្ចុប្បន្ន ត្រូវបានគេហៅថា «ប្រាសាទភ្នំបាខែង» នៅលើកំពូលភ្នំនេះតែម្ដង។ បើតាមការបញ្ជាក់របស់លោក ជា សារិទ្ធ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ដំបូងឡើយ ប្រាសាទភ្នំបាខែង មានឈ្មោះថា យសោធរគិរី ដែលពាក្យ គិរី មានន័យថា ភ្នំ។ |
ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះយើង នឹងបង្ហាញពីរូបមន្តបែបធម្មជាតិងាយៗជួយឲ្យក្លៀក ផ្នែកខាងក្នុងនៃភ្លៅ និងកប្រែជាសឆាប់រហ័ស៖ ១. ក្រូចឆ្មារនិងម្សៅ Baking soda អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ baking soda ជាមួយទឹកក្រូចឆ្មារស្រស់ឲ្យក្លាយជាល្បាយខាប់ៗ រួចលាបដុសត្រង់តំបន់ស្បែកដែលទទួលរងផលប៉ះពាល់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។ អនុវត្តឲ្យបាន ១ ឬ ២ ដងក្នុងមួយសប្តាហ៍។ ២. ម្សៅ Baking soda លាយប្រេងអូលីវនិងអំបិល អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ជាមួយប្រេងអូលីវ និងអំបិលឱ្យក្លាយជាល្បាយខាប់ៗ រួចលាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ ទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍។ ៣. ស្ករសនិងប្រេងដូង លាយស្ករស ១ ស្លាបព្រាកាហ្វេជាមួយប្រេងដូងបន្តិច រួចលាបម៉ាស្សាវាថ្នមៗក្រោមក្លៀក ត្រង់តំបន់ក និងផ្នែកខាងក្នុងនៃភ្លៅសម្រាប់រយៈពេលប៉ុន្មាននាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឲ្យបាន ១ ទៅ ២ ដងក្នុងមួយសប្តាហ៍។ ៤. ក្រូចឆ្មារ អ្វីដែលអ្នកត្រូវធ្វើ គឺប្រើប្រាស់ចំណិតក្រូចឆ្មារដុសត្រង់តំបន់ស្បែកដែលទទួលរងផលប៉ះពាល់មុនពេលងូតទឹក។ ទុកចោលសម្រាប់រយៈពេល ៥ នាទីសិន សឹមលាងសម្អាតចេញ។ កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកតាមក្រោយក៏ព្រោះក្រូចឆ្មារអាចធ្វើឱ្យស្បែកស្ងួត។ ៥. ប្រេងដូងនិងទឹកក្រូចឆ្មារ លាយប្រេងដូងពី ២ ទៅ ៣ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារចំនួនម្ខាង។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់សម្រាប់រយៈពេល ១០ នាទី ឬយូរជាងនេះ។ លាងសម្អាតចេញជាមួយទឹកធម្មតា។ ៦. ប្រទាលកន្ទុយក្រពើ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ រួចទុកចោលសម្រាប់រយៈពេលប្រហែល ២០ នាទី ឬដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច៕ ត្រួតពិនិត្យដោយ www.health.com.kh | គ្មាននរណាម្នាក់ចង់មានក្លៀកខ្មៅសុទ្ធតែរោមឡើយ ហេតុនេះហើយទើបពួកគេសម្រេចចិត្តកោររោមនិងប្រើប្រាស់ផលិតផលផ្សេងៗដើម្បីធ្វើអោយក្លៀកប្រែជាសរលោងស្អាត។ ទោះជាយ៉ាងណាផលិតផលមួយចំនួនធំដែលដាក់លក់លើទីផ្សារមានផ្ទុកសារធាតុគីមីដែលអាចបង្កផលប៉ះពាល់ដល់សុខភាព។ |
សិស្សស្រីរបស់កម្ពុជាមួយក្រុម ដែលមកពីមជ្ឈមណ្ឌលលីហ្គ័រ នឹងចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅសហរដ្ឋអាមេរិក។ ក្រុមយុវតីទាំងនេះ បានរួមគ្នាបង្កើតកម្មវិធីទូរសព្ទដៃមួយ ក្នុងគោលបំណងជួយផ្សព្វផ្សាយព័ត៌មានអំពីផលិតផលនានារបស់កម្ពុជា និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចទិញ រួមទាំងការលក់ផលិតផលរបស់ពួកគេ។ ក្នុងឆ្នាំនេះ មានការចូលរួមប្រមាណ ១១០០ ក្រុម ក្នុងការដាក់ពាក្យចូលរួមប្រកួតកម្មវិធី Technovation នៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោក។ ជាលទ្ធផលមានតែ ១១ក្រុម ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសចូលរួមការប្រកួតផ្ដាច់ព្រ័ត្រកម្រិតអន្តរជាតិ នៅសហរដ្ឋអាមេរិក។ ជាពិសេសកម្ពុជា ស្ថិតនៅក្នុងចំណោម ១១ ក្រុម ដែលបានទៅប្រកួតនៅអាមេរិក។ Technovation គឺជាកម្មវិធីប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាដែលលើកទឹកចិត្តដល់កុមារី និងយុវនារី ក្នុងការរៀនសូត្រ និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT)។ កម្មវិធីនេះ បង្កើតឡើងដើម្បីដោះស្រាយបញ្ហាដែលកើតមាននៅក្នុងសង្គមនាពេលបច្ចុប្បន្ន ក៏ដូចជាលើកកម្ពស់ផ្នែកធុរកិច្ចផងដែរ។ គួរបញ្ជាក់ថា សម្រាប់កម្ពុជា បានរៀបចំកម្មវិធីនេះ ជាថ្នាក់ជាតិរយៈពេល ០២ឆ្នាំ កន្លងមកហើយ។ ការរៀបចំកម្មវិធីនេះ គឺដើម្បីធ្វើការជ្រើសរើសក្រុមបេក្ខនារីជ័យលាភីទៅចូលរួមនៅកម្រិតអន្តរជាតិ៕ | ភ្នំពេញ៖ ក្រុមសិស្សស្រីមកពីមជ្ឈមណ្ឌលលីហ្គ័រ នឹងចូលរួមប្រកួតផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Technovation អន្តរជាតិ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក។ កម្មវិធី Technovation វគ្គផ្ដាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅខែសីហា ឆ្នាំ២០១៧ខាងមុខ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។ |
ក្របខណ្ឌការងារនិរន្តរភាពរបស់ក្រុមហ៊ុន គឺដើរស្របទៅនឹងក្របខណ្ឌរបស់ក្រុមហ៊ុន Axiata Group ដែលជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន ដោយគ្របដណ្ដប់លើចំនុចផ្សេងៗ ក្រោមសសរស្ដម្ភទាំង៤ ដូចខាងក្រោម៖ លើសពីប្រាក់ចំណេញរយៈពេលខ្លី៖ បង្កើតគុណតម្លៃរយៈពេលវែង តាមរយៈការវិនិយោគ ព្រមទាំងការបង្កើតនូវផលិតផល និងសេវាកម្មបែបបរិយាប័ន្ន។ ការកសាងធនធានមនុស្ស៖ បណ្តុះបណ្តាលធនធានមនុស្សដែលមានទេពកោសល្យលំដាប់ពិភពលោក ដោយផ្អែកលើគុណតម្លៃស្នូលនានា ហើយផ្ដល់នូវមជ្ឈដ្ឋានធ្វើការមានភាពអំណោយផល ដែលជំរុញឲ្យមានភាពច្នៃប្រឌិត និងនវានុវត្តន៍ ។ ដំណើរការល្អឥតខ្ចោះ៖ រៀបចំឲ្យមានការកែលម្អ និងការធ្វើអភិបាលកិច្ចលើដំណើរការអាជីវកម្ម ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព ក៏ដូចជាប្រសិទ្ធផលនៃដំណើរការអាជីវកម្មកាន់តែខ្ពស់ជាងមុន។ ពិភពលោក&សង្គម៖ អនុវត្តនូវកម្មវិធីនានា ក្នុងបំណងកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន និងបានចូលរួមចំណែកផ្នែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ទៅដល់សង្គមជាតិកម្ពុជា។ នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន Smart ទទួលស្គាល់ថា យើងមានទំនួលខុសត្រូវធំធេង ក្នុងការធានាឲ្យបានថា អាជីវកម្មរបស់យើងរីកចម្រើនទៅមុខ ព្រមគ្នានឹងការរីកចម្រើនរបស់ដៃគូពាក់ព័ន្ធនៅក្នុងស្រុក និងសហគមន៍មូលដ្ឋានផងដែរ។ យើងនឹងបន្តរក្សាតម្លាភាពនៅពេលដែលយើងបង្ហាញសាធារណជនឲ្យឃើញអំពីការខិតខំរបស់យើង ហើយក៏ត្រូវគ្រប់គ្រងផលប៉ះពាល់រយៈពេលវែងរបស់យើងទៅលើវិស័យសំខាន់ៗបី គឺសេដ្ឋកិច្ច បរិស្ថាន និងសង្គម។ នេះគឺជាសាក្ខីភាពមួយ ដែលបញ្ជាក់អំពីការប្តេជ្ញាចិត្តដ៏វែងឆ្ងាយរបស់យើង ឆ្ពោះទៅរកនិរន្តរភាព ស្របពេលដែលយើងត្រូវរក្សាលទ្ធផលការងាររបស់យើងឲ្យនៅខ្ពស់ដដែល។ បើគិតត្រឹមតែឆ្នាំ ២០១៧ តែមួយឆ្នាំ ក្រុមហ៊ុន Smart បានចូលរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងទំហំទឹកប្រាក់ចំនួន ៣៣៩លានដុល្លាររអាមេរិក ពោលគឺស្មើនឹង ១.៥ ភាគរយនៃទិន្នផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។ ក្រុមហ៊ុន Smart ក៏បានជួយផ្តល់ការងារចំនួន ៥២.៥៥៤ កន្លែង នៅក្នុងសង្វាក់ប្រតិបត្តិការរបស់ក្រុមហ៊ុន ។ ក្រុមហ៊ុន Smart បានបង់ពន្ធ អាករ និងកម្រៃនានាដែលកំណត់ដោយច្បាប់ ក្នុងទំហំទឹកប្រាក់ ចំនួន ៧៦ លានដុល្លារ ដែលក្នុងនោះការបង់ពន្ធតែមួយមុខរបស់ក្រុមហ៊ុនគឺស្មើនឹង ៣% នៃចំណូលពន្ធរបស់ជាតិ។ លើសពីនេះ ក្រុមហ៊ុន Smart បានប្តេជ្ញាអនុវត្តគម្រោងផ្សេងៗ ដែលជំរុញដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៏(ICT) ក៏ដូចជាការបណ្តុះធនធានមនុស្ស ដោយប្រើថវិកាជាង៦,៥លានដុល្លារអាមេរិក ដែលជាវិភាគទានរបស់ក្រុមហ៊ុនក្នុងមូលនិធិកាតព្វកិច្ចសេវាកម្មជាសកល និងមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍន៍។ ក្រៅពីអាជីវកម្មស្នូលរបស់ខ្លួន ក្រុមហ៊ុន Smart ក៏បានបន្តអនុវត្តរបៀបវារៈជាជើងឯកឌីជីថលថ្នាក់ជាតិ តាមរយៈគំនិតផ្តួចផ្តើមផ្នែកការងារទំនួលខុសត្រូវសង្គមជាច្រើន ជាពិសេសគឺការងារដែលស្ថិតក្រោមសសរស្ដម្ភវិស័យអប់រំ និងសសរស្ដម្ភថ្មី គឺនវានុវត្តន៍បច្ចេកវិទ្យា។ ក្រៅពីការបង្កើនទ្វេដងនូវចំនួនអាហារូបករណ៍ក្នុងកម្មវិធី SmartEdu ទៅ កម្មវិធី SmartStart Young Innovator ក៏ត្រូវបានដាក់ឲ្យដំណើរការដើម្បីធ្វើឲ្យគំនិតទាំងឡាយផ្នែកអាជីវកម្មបែបឌីជីថល អាចក្លាយជាការពិត ព្រមទាំងដើម្បីលើកស្ទួយដល់សហគ្រិនភាពលើអាជីវកម្មផ្នែកបច្ចេកវិទ្យា សម្រាប់និស្សិតកម្ពុជា។ លោក ថូម៉ាស បានមានប្រសាសន៍បន្ថែមថា៖ ក្រុមហ៊ុន Smart តែងតែគិតគូរយ៉ាងហ្មត់ចត់ទៅលើទំនួលខុសត្រូវរបស់យើងចំពោះសង្គមជាតិ។ ក្រៅពីការរួមចំណែកដល់ថវិកាអភិវឌ្ឍន៍ជាតិ និងប្រាក់ចំណូលរបស់រដ្ឋាភិបាល ក្រុមហ៊ុន Smart បានរៀបចំទឹកប្រាក់ចំនួនជាង១ភាគរយ នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន សម្រាប់កម្មវិធីទំនួលខុសត្រូវសង្គម ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សហគមន៍ទាំងឡាយ ដែលយើងមានប្រតិបត្តិការ។ ចាប់តាំងពីពេលបើកដំណើរការដំបូងកាលពីឆ្នាំ២០០៨ ក្រុមហ៊ុនបានចំណាយថវិកាជាង១,១៩ពាន់លានដុល្លារអាមេរិកទៅលើការបណ្តាក់ទុន និងទៅលើការចំណាយលើប្រតិបត្តិការអាជីវកម្ម ដើម្បីជំរុញដល់ការអភិវឌ្ឍនៃវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍របស់ប្រទេសកម្ពុជា។ ក្រុមហ៊ុន Smart ក៏កំពុងខិតខំប្រឹងប្រែងដើម្បីក្លាយទៅជាជើងឯកឌីជីថលរបស់ប្រទេសកម្ពុជា ឲ្យបាននៅឆ្នាំ២០២០។ ក្រៅពីក្លាយជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងគេបង្អស់ដែលបានដាក់ឲ្យដំណើរការនូវប្រព័ន្ធ 4.5G កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន Smart ក៏បានដាក់ចេញនូវសេវាបែបនវានុវត្តន៍នានា ចុះកិច្ចព្រមព្រៀងភាពជាដៃគូថ្មីៗលើវិស័យកម្សាន្ត និងបង្កើនគំនិតផ្ដួចផ្ដើមបែបឌីជីថលរបស់ខ្លួនផងដែរ។ ទន្ទឹមនឹងនេះ Smart ក៏បានសម្រេចនូវសមិទ្ធផលថ្មី តាមរយៈការដាក់ឲ្យដំណើរការនូវមូលនិធិ Smart Axiata Digital Innovation Fund ដែលមានថវិកា ៥លានដុល្លារអាមេរិក ហើយក៏ជាមូលនិធិដំបូងគេបង្អស់នៅកម្ពុជា សម្រាប់បណ្តាក់ទុនលើអាជីវកម្មបែបឌីជីថល ដោយផ្តោតសំខាន់ទៅលើការវិនិយោគលើក្រុមហ៊ុនទើបនឹងបង្កើតថ្មីបែបឌីជីថល ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជាផ្ទាល់។ លោក ថូម៉ាស ក៏បានថ្លែងថា៖ ខ្ញុំមានមោទនភាពចំពោះការរួមចំណែកកាន់តែច្រើនឡើងរបស់យើងទៅលើសង្គមជាតិ ចំពោះលទ្ធផលអាជីវកម្ម និងចំពោះឥទ្ធិពលរបស់យើងទៅលើសង្គមកម្ពុជា។ យើងនឹងបន្តអភិវឌ្ឍភាពឈានមុខគេផ្នែកសេវាអ៊ិនធឹណិតទូរស័ព្ទចល័ត និងផ្នែកកម្សាន្តស្រាប់ការរស់នៅ ហើយទន្ទឹមនឹងនេះក៏ត្រូវដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធឌីជីថលរបស់ប្រទេសកម្ពុជាផងដែរ។ ការវិនិយោគ និងការប្តេជ្ញាចិត្តរបស់យើងចំពោះប្រទេសកម្ពុជា នៅតែមាននៅក្នុងឆ្នាំនេះ ហើយក៏នឹងនៅតែមានភាពរឹងមាំដដែល តទៅថ្ងៃអនាគត។ សូមចុចតំណភ្ជាប់នេះ http://smart.com.kh/sustainability-report-2017/ ដើម្បីទាញយករបាយការណ៍និរន្តរភាពប្រចាំឆ្នាំ២០១៧របស់ក្រុមហ៊ុន Smart Axiata។ សម្រាប់ព័ត៌មានបន្ថែមអំពីគំនិតផ្តួចផ្តើមដើម្បីនិរន្តរភាព និងការងារទំនួលខុសត្រូវសង្គមរបស់ Smart សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart ដែលមានឈ្មោះថា Smart for Cambodia តាមរយៈអាសយដ្ឋាន www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០១៨៖ ក្រុមហ៊ុន Smart Axiata បានបង្ហាញរបាយការណ៍និរន្តរភាពប្រចាំឆ្នាំ ២០១៧ របស់ខ្លួន ក្នុងពិធីនៅភោជនីយដ្ឋាន Topaz ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន រួមមាន ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មន្ត្រីតំណាងក្រសួងនានា និងដៃគូអភិវឌ្ឍ។ របាយការណ៍នេះ បានឆ្លុះបង្ហាញឲ្យឃើញពីសមិទ្ធផលសំខាន់ៗ ដែលក្រុមហ៊ុនសម្រេចបានសម្រាប់សេដ្ឋកិច្ចសង្គមជាតិកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ។ |
លោកស្រី Christine Lagarde នាយកមូលនិធិរូបិយវត្ថុអន្តជាតិ IMF បានថ្លែងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅពេលដែលពួកមន្ត្រីសេដ្ឋកិច្ច និងនយោបាយមកពីជុំវិញពិភព លោកបានជួបរួមកិច្ចប្រជុំនៅសប្តាហ៍នេះរបស់មូលនិធិរូបិយវត្ថុអន្តជាតិ IMF និងធនាគារពិភពលោក។ បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ បានស្តីបន្ទោសអ្វីដែលលោកបានហៅថា ពាណិជ្ជកម្មមិនត្រឹមត្រូវបានធ្វើឲ្យសហរដ្ឋអាមេរិកបាត់បង់ការងារជាច្រើន ហើយលោកបានស្នើតម្លើងពន្ធលើទំនិញនាំចូល។ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីពេលថ្មៗនេះបានចុះហត្ថលេខាលើបទបញ្ជា ប្រធានាធិបតីដោយបានផ្តល់អាទិភាពដល់ក្រុមហ៊ុនសហរដ្ឋអាមេរិកលក់ទំនិញឲ្យរដ្ឋាភិបាលអាមេរិក ហើយបានរិះគន់យ៉ាងខ្លាំងអំពីគោលនយោបាយអន្តោប្រវេសន៍។ លោកស្រី Lagarde មានប្រសាសន៍ទៀតថា ពាណិជ្ជកម្មជាមូលដ្ឋានមួយសម្រាប់ការរីកចម្រើន។ លោកស្រីបានសន្យាបន្តគាំទ្រការរីកលូតលាស់ពាណិជ្ជកម្ម ស្វះស្វែងរកមធ្យោបាយធ្វើឲ្យមានប្រសិទ្ធភាព និងភាពត្រឹមត្រូវកាន់តែខ្លាំងឡើង ហើយនិងប្រយុទ្ធប្រឆាំងវិធានការគាំពារទំនិញក្នុងប្រទេស។ លោកស្រី Lagarde មានប្រសាសន៍ថា សេដ្ឋកិច្ចសាកលលោក កំពុងមានសន្ទុះព្រោះតែគោលនយោបាយត្រឹមត្រូវនៅក្នុងប្រទេសជាច្រើន។ ថ្លែងកាលពីមុននោះបន្តិច លោកJim Yong Kim ប្រធានធនាគារពិភពលោក បានមានប្រសាសន៍ថា លោកបានទទួលការលើកទឹកចិត្តដោយឃើញសេដ្ឋកិច្ចកាន់តែខ្លាំងឡើងបន្ទាប់ពីការរកាំចិត្តនៃការរីកលូតលាស់សាកលលោកជាច្រើនឆ្នាំមក។ លោកបានមានប្រសាសន៍ទៀតថា ការរីលូតលាស់នេះត្រូវបានរាំរាំងដោយសារជម្លោះ អាកាសធាតុ និងវិបត្តិជនភៀស ខ្លួនដ៏អាក្រក់អាក្រីចាប់តាំងពីសង្គ្រាមលោកលើកទី២មក ហើយនិងភាពអត់ឃ្លាននៅក្នុងតំបន់មួយចំនួន៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | នាយិកាមូលនិធិរូបិយវត្ថុអន្តជាតិ IMF មានប្រសាសន៍ថា លោកស្រីមានហេតុផលជឿជាក់ថា ស្ថាប័នផ្តល់ប្រាក់កម្ចីសាកលលោក អាចធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីគាំទ្រ ហើយនិងធ្វើឲ្យប្រសើរឡើងនូវពាណិជ្ជកម្មសាកលលោក។ |
យ៉ាងណាក៏ដោយករណីបាក់ច្រាំងទន្លេទាំង២កន្លែងនេះ មិនបានបណ្តាលឲ្យប៉ះពាល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងជីវិតពលរដ្ឋឡើយ។ នេះបើតាមអភិបាលស្រុកមុខកំពូលបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ។ លោកអភិបាលស្រុកឲ្យដឹងទៀតថា ការបាក់ច្រាំងទន្លេនេះតែងកើតមានជារៀងរាល់ឆ្នាំ នៅពេលដែលទឹកទន្លេហក់ឡើងម្តងៗ ហើយអាជ្ញាធរ បានទប់ស្កាត់ និងការពារ កុំឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់ទន្លេផងដែរ។ រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការហក់ឡើងនូវទឹកទន្លេ ដែលបណ្តាលមកពីព្យុះ ប៉ូឌុល ដែលនឹងធ្វើឲ្យបណ្តាខេត្តនានា មានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា៕ រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម | ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែសីហា មានករណីបាក់ច្រាំងទន្លេដល់ទៅ២កន្លែងផ្សេងគ្នា នៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ តាមទំព័រហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម ចំណុចទី ១ ច្រាំងទន្លេបាក់ នៅក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ជិតប៉ុស្តិ៍រដ្ឋបាលឃុំ ដែលមានប្រវែងទទឹង ៥ម៉ែត្រ និងបណ្ដោយ ៣០ម៉ែត្រ។ រីឯមួយកន្លែងទៀត ស្ថិតនៅ នៅក្នុងភូមិស្វាយជ្រុំ ដោយច្រាំងទន្លេបានបាក់ប្រវែង ទទឹង ១០ម៉ែត្រ និងបណ្ដោយ ៣៥ម៉ែត្រ។ |
បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងសុខាភិបាល ថៃបានរកឃើញអ្នកឆ្លង COVID-19 ចំនួន ១២២ករណីបន្ថែមទៀត។ ក្នុងចំណោម ១២២ករណីនេះ មាន២០ករណីទាក់ទងនឹងករណីចាស់ៗ ១០ករណីឆ្លងមកពីបរទេស និង ៩២ករណីទៀត កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ តួលេខCOVID-19 សរុបនៅថៃ បានកើនដល់ ៧២១ករណី អ្នកស្លាប់ ១ករណី និងអ្នកជាសះស្បើយ ៥២ករណី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ តាមរយៈចំណាត់ការរដ្ឋាភិបាលថៃ ដែលកំពុងតែមានអនុវត្តនៅក្នុងពេលនេះ ផ្សារទំនើប កន្លែងកម្សាន្ត ភោជនីយដ្ឋាន និងកន្លែងជួបជុំមួយចំនួន ត្រូវផ្អាកបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ករណីឆ្លង និងបង្ការការរីកសាយភាយCOVID-19 នៅក្នុងប្រទេស។ បទបញ្ជារបស់រដ្ឋាភិបាល ដែលបានចូលជាធរមាននាថ្ងៃទី២២ ខែមីនានេះ នឹងអស់សុពលភាពនៅថ្ងៃទី១២ ខែមីនា ខាងមុខ។ បន្ថែមពីលើនេះ បទបញ្ជាមួយនេះ គឺមានភ្ជាប់ជាមួយការពិន័យ។ បានសេចក្តីថា ប្រសិនបើបុគ្គលណាហ៊ានបំពានបទបញ្ជាមួយនេះ នឹងត្រូវជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់រហូតដល់ប្រមាណ ៣ពាន់ដុល្លារ។ សូមបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី២៣ ខែមីនា ក្នុងចំណោមបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ ថៃគឺឈរនៅលំដាប់ទី២ បន្ទាប់ពីម៉ាឡេស៊ី ដែលមានករណី COVID-19 ច្រើនជាងគេបំផុត ខណៈពេលឡាវ និងមីយ៉ាន់ម៉ា នៅតែមិនទាន់មានរបាយការណ៍ស្តីពីCOVID-19 នៅក្នុងប្រទេស៕ | ថៃ នាថ្ងៃទី២៣ ខែមីនា បានរកឃើញអ្នកផ្ទុកជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ចំនួន ១២២ករណីបន្ថែមទៀត។ បើធៀបទៅនឹងថ្ងៃម្សិលមិញ តួលេខបានថមថយបន្តិច ដែលមានចំនួនរហូតទៅដល់ ១៨៨នាក់ឯណោះ ខណៈពេលរដ្ឋាភិបាលបានចាត់វិធានការរឹតបន្តឹងថែមទៀត ដើម្បីទប់ស្កាត់COVID-19។ |
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ បានសរសេរយ៉ាងដូច្នេះថា៖«សម្តេចតេជោ បានលើកឡើងថា តាមការស្ទង់មតិ បានបង្ហាញថា អ្នកស្ម័គ្រចិត្តចូលរួមបោះឆ្នោតមាន ៧៥ ភាគរយ ដែលផ្ទុយពីអ្នកមិនចង់បោះឆ្នោតមានចំនួនតែ ៩ភាគរយ ប៉ុណ្ណោះ»។ ក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល ការបោះឆ្នោតនាពេលខាងមុខ ហាក់កំពុងស្ថិតក្នុងភាពចម្រូងចម្រាស។ មជ្ឍដ្ឋានខ្លះ សន្និដ្ឋានថា ប្រជាពលរដ្ឋ ដែលមានសមានចិត្តចំពោះគណបក្សប្រឆាំងដ៏ធំមួយនេះ អាចនឹងមិនចូលរួមក្នុងការបោះឆ្នោត នៅឆ្នាំ២0១៨ ប្រសិនបើអវត្តមានគណបក្សរបស់ពួកគេ។ សហគមន៍អន្តរជាតិនានា ទាមទារឲ្យគណបក្សសង្គ្រោះជាតិ រស់ឡើងវិញ ដើម្បីបានចូលរួមការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២0១៨។ ក្នុងចំណោមសហគមន៍អន្តរជាតិទាំងនោះ សហរដ្ឋអាមេរិក និងសហភាពអឺរុប ប្រកាសថា នឹងមិនទទួលស្គាល់ការបោះឆ្នោតឡើយ ប្រសិនបើគណបក្សសង្គ្រោះជាតិ មិនបានចូលរួម។ យ៉ាងណាក៏ដោយចុះ ភាគីរដ្ឋាភិបាល និងគណបក្សអំណាច បានប្រកាសរួចហើយថា ឲ្យតែប្រជាពលរដ្ឋបានចូលរួមការបោះឆ្នោត គឺគ្រប់គ្រាន់ហើយ ដោយមិនខ្វល់ចំពោះការទទួលស្គាល់ ឬមិនទទួលស្គាល់របស់សហគមន៍អន្តរជាតិនោះទេ៕ | ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋ ដែលនឹងចូលរួមការបោះឆ្នោត មានប្រមាណ ៧៥ភាគរយឯណោះ។ សម្តេច ហ៊ុន សែន លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២0១៨ ហើយត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ស្រង់សម្តីយកទៅសរសេរលើគណនីហ្វេសប៊ុក។ |
នៅពេលធ្វើដំណើរ ឆ្លងកាត់ភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកស្រុកពញ្ញាឮ ខេត្តកណ្ដាល លោក-អ្នកនឹង ឮសំឡេងដាប់ស្ពាន់ លាន់ទ្រហឹងចេញពីក្នុងផ្ទះរបស់ជាងទងជាច្រើនគ្រួសារនៅក្នុងភូមិនេះ ។ គ្រួសារលោក សាវឿន ក៏ជាអ្នកអភិរក្សជំនាញឆ្លាក់ស្ពាន់ពីដូនតានេះដែរ។ កំពុងអង្គុយដាប់សន្លឹកស្ពាន់ឱ្យក្លាយទៅជា «ផ្តិល» លោក សាវឿន បានចេះជំនាញនេះពីឪពុកម្តាយខ្លួន ។បុរសសម្បុរខ្មៅស្រអែមរូបនេះ អាចឆ្លាក់សម្ភារប្រើប្រាស់ដូចជា ថូផ្កា ប៉ាន់ ចាន ស្លាបព្រា ពាន កងដៃ កងជើង និងវត្ថុជាច្រើនទៀត តាមតម្រូវការអតិថិជន។ ដៃខាងធ្វេងកាន់សន្លឹកស្ពាន់ រីឯដៃម្ខាងទៀតកាន់ញញួរ ដាប់ស្ពាន់ឮសូរផាងៗ នៅមុខផ្ទះជាប់នឹងថ្នល់ជាតិនោះ បុរសមានមាឌធំក្រអាញរូបនេះ បាននិយាយដូច្នេះថា៖«របរឆ្លាក់ស្ពាន់នេះជាកេរ្តិ៍មរតក និងជារបរបន្តក្នុងគ្រួសារជាង២០ឆ្នាំហើយ ។គ្រួសាររបស់ខ្ញុំ គ្មានមុខរបរអ្វីក្រៅពីជាងទងឆ្លាក់ចម្លាក់ស្ពាន់នេះទេ អាចនិយាយថាជារបរ ត ជំនាន់។ អ្វីពិសេសនោះ គឺខ្ញុំពិតជាស្រលាញ់អាជីពនេះណាស់ ព្រោះជាមរតកដូនតាបន្សល់ទុក ដូចជាទ្រព្យសម្បត្តិជាប់ខ្លួន គ្មានគំនិតចង់បោះបង់ចោលទេ »។ របរជាជាងទង ឆ្លាក់ស្ពាន់នេះអាចផ្ដល់កម្រៃសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសារលោក សាវឿន។ ប៉ុន្តែមួយរយៈពេលនេះ របរឆ្លាក់ស្ពាន់ ក៏ទទួលរងនូវវិបត្តិសេដ្ឋកិច្ច ដោយសារបញ្ហាជំងឺកូវីដ-១៩ផងដែរ។« របរឆ្លាក់ចម្លាក់ពីស្ពាន់នេះ ជាធម្មតាមានខែដែលភ្ញៀវពេញនិយមទិញ ក្នុងមួយឆ្នាំមានរយៈពេល ៣ខែចាប់ពីខែវិច្ចិកា រហូតដល់ខែ មករា។ ក៏ប៉ុន្តែនៅក្នុងឆ្នាំនេះ មិនដឹងថាមានភ្ញៀវដូចរាល់ឆ្នាំឬអត់ទេ បើវិបត្តិរហូតយ៉ាងនេះ »។ នេះជាការលើកឡើងរបស់បុរសមានសម្បុរខ្មៅស្រអែម មានវ័យ ៣៩រូបនេះមានកូនស្រី៣នាក់ និងកូនប្រុសម្នាក់នៅក្នុងបន្ទុក។ អង្គុយលើកៅអីកម្ពស់ប្រហែល៣តឹកពីដី អ្នកស្រី ម៉ម ស្រីណា ដែលត្រូវជាប្រពន្ធរបស់លោក សាវឿន បានជួយកិច្ចការងារប្តី ដោយឆ្លាក់ក្បាច់ក្រពុំឈូកផ្នែកលើនៃផ្ដិលស្ពាន់ ។ « មិនមែនងាយស្រួលទេ ទម្រាំបានចេញជារបស់សម្រេចប្រគល់ដល់ដៃរបស់ភ្ញៀវ ខ្ញុំត្រូវដាប់ក្បាច់ទាំងនេះដោយដៃម្តងបន្តិចៗដោយការអត់ធ្មត់បំផុត។ តែទោះជាយ៉ាងណាក៏ខ្ញុំសប្បាយចិត្ត ដោយសារថា វត្ថុដែលធ្វើដោយដៃរបស់ពួកខ្ញុំភ្ញៀវឱ្យតម្លៃលើស្នាដៃ និងលក់បានក្នុងតម្លៃមួយសមរម្យនៅលើទីផ្សារ »។នេះជាការលើកឡើងរបស់អ្នកស្រី ស្រីណា។ ដើម្បីផលិតបានវត្ថុមួយ គ្រួសារលោក សាវឿន ក៏ត្រូវការចំណាយពេលយ៉ាងតិចណាស់២ថ្ងៃ រួមទាំងថ្លៃស្ពាន់ និងកម្លាំងពលកម្មរបស់កូនឈ្នួលជាដើម។«ខ្ញុំត្រូវទិញបន្ទះស្ពាន់ពីទីផ្សារក្នុងតម្លៃ ៩ដុល្លារក្នុងមួយគីឡូក្រាមពីឈ្មួញ រួចយកមកអង្គុយឆ្លាក់ជាវត្ថុផ្សេងៗ តាមភ្ញៀវត្រូវការ ហើយអាចលក់ចេញទៅវិញក្នុងតម្លៃ ៥០ដុល្លារក្នុងមួយគីឡូក្រាម។តម្លៃនេះ គិតទៅដូចជាថ្លៃគ្រាន់បើដែរ ក៏ប៉ុន្តែត្រូវយកទៅទូទាត់ជាមួយថ្លៃឈ្នួល និងកំលាំងកម្មករ គិតៗទៅក៏មិនសូវជានៅសល់ប៉ុន្មានទេ»។ នេះបើតាមប្រពន្ធលោក សាវឿន។ ជាភ្ញៀវម្នាក់ដែលចាប់អារម្មណ៍ថូផ្កាស្ពាន់ ឆ្លាក់ក្បាច់ភ្ញីទេស លោក វណ្ណារិទ្ធិ យល់ថា តម្លៃវត្ថុចម្លាក់ក្នុង មួយគីឡូក្រាម ៥០ដុល្លារនេះ វាមិនថ្លៃទេ ព្រោះទម្រាំបានថូផ្កាមួយ ត្រូវការពេលឆ្លាក់មិនក្រោមពីរថ្ងៃ ដោយដៃមនុស្សផ្ទាល់ទៀត។ «ពួកគាត់ត្រូវចំណាយពេលដាប់ឱ្យចេញជារូបរាង ហើយត្រូវអង្គុយឆ្លាក់ក្បាច់ផ្សេងៗ ដោយដៃទាំងអស់។ ខ្ញុំគិតថា នេះជាតម្លៃសមរម្យ ព្រោះជាវត្ថុធ្វើដោយដៃ១០០ភាគរយ។ ពួកគាត់ខំដាក់ចិត្តដាក់កាយ ប្រើក្តីស្រលាញ់បូករួមទាំងការអត់ធ្មត់ រួមផ្សំគ្នាទម្រាំចេញជាវត្ថុមួយនេះ ពិតជាមិនមែនធម្មតាទេ។នេះជាការលើកឡើងរបស់លោក វណ្ណារិទ្ធិ ដែលជាភ្ញៀវទេសចរ ឆ្លងកាត់ភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកស្រុកពញ្ញាឮ ខេត្តកណ្ដាល ៕ | ជាង២០ឆ្នាំហើយ ដែលលោក អែម សាវឿន បានប្រកបរបរជាងទងស្ពាន់ ផលិតវត្ថុប្រើប្រាស់ដូចជា ពាន ថូ ផ្ដិល ចាន និងស្រាបព្រា ជាដើម។ ចម្លាក់ស្ពាន់ ដែលជាស្នាដៃបន្សល់ពីដូចតាមកនេះ បានប្រែក្លាយជាប្រភពចំណូលសំខាន់សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់លោក សាវឿន។ |
ទៅដល់ទីក្រុងមាត់សមុទ្រក្រហម Jeddah ភ្លាម លោកប្រធានាធិបតី ចូ បៃឌិន ជួបជជែកជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ។ ដំណើរទស្សនកិច្ចនេះ ត្រូវមើលឃើញថា ជាការប៉ុនប៉ងស្ដារទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរជាថ្មី បន្ទាប់ពីអាប់អួរដោយសារការធ្វើឃាតអ្នកកាសែត Jamal Khashoggi កាលពីឆ្នាំ២០១៨ ។ លោក បៃឌិន ក៏រងការរិះគន់មិនតិចចំពោះទស្សនកិច្ចពេលនេះ ព្រោះបញ្ហាសិទ្ធិមនុស្សរបស់អារ៉ាប៊ីសាអូឌីត មិនត្រូវបានដោះស្រាយ។ យ៉ាងណាមិញ ក្រោយជំនួបនោះ លោក បៃឌិន និយាយជាសាធារណៈថា លោក លើកឡើងពីករណីឃាតកម្មអ្នកកាសែត Khashoggi ក្នុងជំនួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត និងជំហររបស់លោកចំពោះករណីមួយនេះ។ ប្រធានាធិបតីអាម៉េរិក ប្រាប់អ្នកកាសែតថា លោកឱ្យរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ទទួលខុសត្រូវចំពោះការសម្លាប់លោក Khashoggi តែលោកក៏អះអាងថា រជ្ជទាយាទ បានបដិសេធការពាក់ព័ន្ធណាមួយរបស់ទ្រង់។ «ខ្ញុំប្រកាន់ជំហរត្រង់ៗក្នុងការជជែកពីបញ្ហានេះ។ ខ្ញុំបញ្ជាក់ច្បាស់ៗពីជំហររបស់ខ្ញុំ។ សម្រាប់ប្រធានាធិបតីអាម៉េរិក ការនៅស្ងៀមលើបញ្ហាសិទ្ធិមនុស្ស មិនសមស្របនឹងជំហរអាម៉េរិក និងខ្ញុំឡើយ។» លោក បៃឌិន បញ្ជាក់បែបនេះ។ ទោះទីក្រុងរីយ៉ាដច្រានចោលការពាក់ព័ន្ធរបស់រជ្ជទាយាទ Bin Salman ក្ដី ក្នុងរបាយការណ៍កន្លងមក ចារកិច្ចអាម៉េរិករកឃើញថា ទ្រង់ពិតជាជាប់ទាក់ទងការធ្វើឃាតលោក Khashoggi នៅទឹកដីតួកគីមែន។ គូដណ្ដឹងលោក Khashoggi វិញ ក៏បានបង្ហោះសារមិនពេញចិត្តចំពោះលោក បៃឌិន ដែរ។ លោកស្រី Hatice Cengiz បានបង្ហោះរូបថតលោក បៃឌិន ក្ដាប់ដៃជល់គ្នាជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ដោយមានសំណេរថា៖ «តើនេះជាគណនេយ្យភាពដែលលោកបានសន្យា? ឈាមជនរងគ្រោះក្រោមស្នាដៃរជ្ជទាយាទ Bin Salman ជាប់ដៃអ្នកហើយ។»។ លោក បៃឌិន សោកស្ដាយចំពោះសំណេររបស់គូដណ្ដឹងលោក Khashoggi នេះដែរ។ ទោះចេញមុខរិះគន់មេដឹកនាំអារ៉ាប៊ីសាអូឌីតក្ដី លោក បៃឌិន ក៏ព្យាយាមរក្សាទំនាក់ទំនងល្អជាមួយក្រុងរីយ៉ាដដែលជាសម្ព័ន្ធមិត្តដ៏សំខាន់នៅក្នងតំបន់ ជាអ្នកផ្គត់ផ្គង់ប្រេង និងម៉ូយទិញអាវុធផង។ ទីក្រុងវ៉ាស៊ីនតោន ចង់ឱ្យក្រុងរីយ៉ាដ បញ្ចេញប្រេងរបស់ខ្លួនឱ្យបានច្រើន ដើម្បីដោះស្រាយវិបត្តិថាមពលដែលបង្កដោយវិបត្តិអ៊ុយក្រែន ខណៈដែលបញ្ហានេះអាចធ្វើឱ្យបក្សប្រជាធិបតេយ្យបាត់សន្លឹកឆ្នោតក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិខែវិច្ឆិកាខាងមុខ៕ | ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី១៥ ខែកក្កដា ទៅដល់ទីក្រុង Jeddah ក្នុងដំណើរទស្សនកិច្ចជុំចុងក្រោយនៅមជ្ឈិមបូព៌ា។ កំណត់ត្រាសិទ្ធិមនុស្សរបស់អារ៉ាប៊ីសាអូឌីត និងតម្រូវការថាមពលរបស់អាម៉េរិក ជាបញ្ហាសំខាន់ក្នុងដំណើរទស្សនកិច្ចរបស់លោក បៃឌិន ។ ទន្ទឹមនឹងការថ្នាក់ថ្នមសម្ព័ន្ធមិត្តដ៏សំខាន់ មេដឹកនាំអាម៉េរិក ក៏មិនបន្ធូរដៃដែរលើបញ្ហាការធ្វើទុក្ខបុកម្នេញអ្នកប្រឆាំងពីសំណាក់រជ្ជទាយាទអារ៉ាប៊ីសាអូឌីតនោះ។ |
រោគសញ្ញាព្រមាននៃជំងឺមហារីកក្រពះ ជំងឺមហារីកក្រពះ កើតឡើងនៅពេលដែលមានការលូតលាស់កោសិកាមិនប្រក្រតីនៅក្នុងក្រពះរបស់យើង។ ជាទូទៅ រោគសញ្ញាដំបូងនៃជំងឺមហារីកក្រពះ ពិបាកក្នុងការកត់សម្គាល់ណាស់ ពីព្រោះថារោគសញ្ញាទាំងនោះ អាចភ័ន្តច្រឡំជាមួយនឹងជំងឺក្រពះពោះវៀនធម្មតា។ ហេតុនេះហើយ ទើបយើងបានដឹងពីវត្តមាននៃជំងឺមហារីកនេះ នៅពេលដែលជំងឺវិវត្តដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយ។ យ៉ាងណាមិញ យើងក៏អាចសង្កេតមើលសញ្ញាព្រមានដំបូងមួយចំនួនដូចខាងក្រោមនេះ។ ១. ហើមពោះ យើងអាចនឹងមានអារម្មណ៍ថាពោះឆ្អែត និងតឹង។ ពិតណាស់ ជំងឺមហារីកក្រពះ អាចធ្វើឲ្យជញ្ជាំងក្រពះរឹង និងកាត់បន្ថយសមត្ថភាពក្នុងការផ្ទុកអាហារ។ ក្នុងករណីដែលមហារីកក្រពះរាលដាលដល់ស្រទាប់ខាងក្នុងនៃពោះ វាអាចបង្កជាការប្រមូលផ្ដុំសារធាតុរាវនៅក្នុងពោះរបស់យើង ព្រមទាំងធ្វើឲ្យយើងហើមពោះដូចទៅនឹងស្ត្រីដែលជិតគ្រប់ខែ។ ២. ក្រហាយទ្រូង ក្រហាយទ្រូង ដែលជាការឈឺចុកចាប់នៅដើមទ្រូង និងបំពង់ក ជារឿងធម្មតាប៉ុណ្ណោះ ហើយជាទូទៅ អាការៈនេះមិនមានអ្វីគួរឲ្យបារម្ភឡើយ។ ប៉ុន្តែ ប្រសិនបើយើងកើតមានអាការៈក្រហាយទ្រូងដែលមិនបាត់ទៅវិញ ក្រោយប្រើថ្នាំបន្សាបជាតិអាស៊ីដ (Antacids) ឬថ្នាំផ្សេងទៀត នោះអាចជារោគសញ្ញាព្រមានមួយ។ ប្រសិនបើមានការលូតលាស់កោសិកាមហារីកដ៏ធំនៅក្នុងចំណុចចេញនៃក្រពះ សារធាតុរាវអាចកកកុញ ហើយអាហារអាចនឹងត្រលប់មកកាន់បំពង់អាហារវិញ ជាហេតុនាំឲ្យកើតមានអាការៈក្រហាយទ្រូង។ ៣. ក្អួត និងចង្អោរ ទន្ទឹមនឹងនេះដែរ រោគសញ្ញាមួយទៀតនៃការលូតលាស់កោសិកាមហារីក គឺជាការរារាំងច្រកចេញរបស់ក្រពះ (Exit of stomach) ។ ប្រសិនបើ អាហារ និងភេសជ្ជៈដែលយើងញ៉ាំ មិនអាចធ្វើដំណើរទៅផ្នែកដំបូងនៃពោះវៀនរបស់យើងបានទេនោះ វានឹងបញ្ជូនសញ្ញាទៅខួរក្បាលដែលធ្វើឲ្យយើងមានអារម្មណ៍ចង់ក្អួត។ ៤. មានអារម្មណ៍មិនស្រួលខ្លួន ជាទូទៅ អារម្មណ៍មិនស្រួលខ្លួននេះ អាចបណ្ដាលមកពីជំងឺមហារីកក្រពះរាលដាលដល់ស្រទាប់ពោះ ព្រមទាំងធ្វើឲ្យយើងមានអារម្មណ៍ហើមពោះ និងធ្ងន់ពោះ។ ៥. ស្រកទម្ងន់ ដោយសារតែយើងប្រឈមនឹងរោគសញ្ញាដទៃទៀតដូចជាចង្អោរ ក្អួត និងហើមពោះ យើងអាចនឹងមិនសូវញ៉ាំញឹកញាប់ដូចមុន ព្រមទាំងស្រកទម្ងន់ដោយមិនចាំបាច់ខំប្រឹង។ រោគសញ្ញាមួយនេះ ជារោគសញ្ញាដ៏គួរឲ្យបារម្ភបំផុត។ ៦. ឈាមក្នុងលាមក ឬកម្អួត រោគសញ្ញានេះ មិនសូវកើតឡើងញឹកញាប់ប៉ុន្មានទេ ប៉ុន្តែវាអាចនឹងកើតឡើងនៅពេលដែលយើងបាត់បង់ឈាមច្រើន។ យើងអាចសង្កេតឃើញការប្រែប្រួលនៅក្នុងលាមក ក៏ដូចជាលាមកប្រែទៅជាពណ៌ខ្មៅ។ ប៉ុន្តែ ក្នុងករណីដែលចេញឈាមយឺត គ្នាយើងអាចនឹងពិបាកកត់សម្គាល់ឃើញពីការប្រែប្រួលណាមួយនៅក្នុងលាមក។ ត្រួតពិនិត្យដោយ៖ www.health.com.kh | ទោះជាយើងជួបប្រទះអាការៈឈឺក្រពះពីពេលមួយទៅពេលមួយក៏ដោយ ក៏មិនអាចបញ្ជាក់ពីរោគសញ្ញាដំបូងនៃជំងឺមហារីកក្រពះដែរ។ ហេតុនេះហើយ ដើម្បីដឹងថាយើងអាចប្រឈមនឹងជំងឺមហារីកមួយប្រភេទនេះឬអត់ គ្នាយើងគួរតែសង្កេតមើលរោគសញ្ញាមួយចំនួនខាងក្រោម។ |
នៅក្នុងសន្និសីទកាសែតមួយនាក្រុងតូក្យូ លោក Kishida បានមានប្រសាសន៍ថាជាមួយ «បរិយាកាសសន្តិសុខ» ជុំវិញប្រទេសជប៉ុនមានអស្ថិរភាពជាងមុន រដ្ឋាភិបាលលោកពិចារណាថា តើកងកម្លាំងស្វ័យការពារបច្ចុប្បន្នរបស់ជប៉ុនអាចធ្វើឱ្យរារាំងដល់ការគំរាមកំហែងដល់ប្រទេសឬទេ ផ្អែកលើសមត្ថភាពនៃប្រទេសប្រឆាំងនឹងជប៉ុននិងវិធីប្រយុទ្ធថ្មីៗ។ លោកបាននិយាយថា ក្រោយពីបានធ្វើការត្រាប់ការប្រយុទ្ធពិតប្រាកដមក ក៏មានការកំណត់ថា ជប៉ុនមានកងកម្លាំងការពារជាតិមិនគ្រប់គ្រាន់ទេ។ លោកនាយករដ្ឋមន្ត្រីរូបនេះបានថ្លែងថា តាមរយៈយុទ្ធសាស្ត្រថ្មីនេះ ក្នុងពេលប្រាំឆ្នាំខាងមុខ ជប៉ុននឹងអនុវត្តផែនការមានប្រាក់ជាង ៣២០ ពាន់លានដុល្លារ ដើម្បីបង្កើនកម្លាំងកងយោធាខ្លួន ដោយចំណាយនេះជា ២% នៃផលិតផលសរុបរបស់ប្រទេសមិនហួសពីឆ្នាំ ២០២៧ ទេ។ គេរាយការណ៍ថា ផែនការនេះមិនមែនមានរួមតែការបង្កើនសមត្ថភាពអាវុធផលិតក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ តែក៏សម្រាប់ទិញមីស៊ីល cruise ធុន Tomahawk មានវង់ប្រតិបត្តិការឆ្ងាយរបស់អាមេរិកយ៉ាងតិចណាស់ ៤០០ គ្រាប់ផងដែរ។ យុទ្ធសាស្ត្រការពារប្រទេសនេះដែលត្រូវបានប្រកាស កាលពីថ្ងៃសុក្រទី ១៦ ខែធ្នូក៏បាននិយាយយោងដល់ការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ជាកត្តាមួយនៃការបង្កើនកិច្ចការពារប្រទេស ដោយបារម្ភថា មហាអំណាចក្នុងតំបន់ដូចជាប្រទេសចិនជាដើម អាចចាត់វិធានការឯកតោភាគីស្រដៀងនឹងរុស្ស៊ីដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី ១៦ ខែធ្នូ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកស្វាគមន៍យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី យុទ្ធសាស្ត្រការពារជាតិនិងការបង្កើនវិធានការការពារជាតិនៃប្រទេសជប៉ុន។ លោក Blinken បាននិយាយថា ផែនការនេះនឹង«រៀបចំជាថ្មីសមត្ថភាពនៃសម្ព័ន្ធភាពយើង ដើម្បីឧបត្ថម្ភសន្តិភាពនិងការពារសណ្តាប់ធ្នាប់ផ្អែកលើបទបញ្ញត្តិក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ ស្របពេលជាមួយគ្នានេះ ការស្ទង់មតិសាធារណៈបង្ហាញការគាំទ្រដល់កំណើនចំណាយខាងការពារជាតិ ការបង្កើនកម្លាំងយោធាមានភាពចម្រូងចម្រាស់ ពីព្រោះរដ្ឋធម្មនុញ្ញជប៉ុននៅក្រោយសង្គ្រាមលោកទីពីរ កម្រិតកងកម្លាំងជាតិត្រឹមមុខនាទីការពារប្រទេសតែប៉ុណ្ណោះ។ នៅក្នុងសុន្ទរកថារបស់លោក លោក Kishida បានមានប្រសាសន៍ថា យុទ្ធសាស្ត្រថ្មីនេះ «ស្ថិតក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញជប៉ុន ច្បាប់អន្តរជាតិនិងច្បាប់ក្នុងប្រទេស» ហើយប្រកាន់ខ្ជាប់តាមគោលនយោបាយការពារជាតិគ្មានងាករេ។ លោកបានពោលថា៖ «មាគ៌ារបស់ជប៉ុនជាប្រទេសជាតិមួយស្រឡាញ់សន្តិភាពនឹងមិនប្រែប្រួលទេ។ យើងនឹងបន្តកិច្ចប្រឹងប្រែងរបស់យើង មិនមែនគ្រាន់តែពន្យល់ចំណុចទាំងនេះដល់សាធារណជនប៉ុណ្ណោះទេ តែក៏ពន្យល់ដល់បណ្តាប្រទេសមានពាក់ព័ន្ធដែរ ដើម្បីឱ្យពួកគេមានការយល់ដឹងផងដែរ»៕ | ដោយនិយាយយោងដល់ការគំរាមកំហែងពីប្រទេសចិននិងប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី ១៦ ខែធ្នូ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានលាតត្រដាងការសើរើធំមួយនៃយុទ្ធសាស្ត្រការពារប្រទេស មានរួមកំណើនចំណាយច្រើនក្រាស់ក្រែលនិងការទិញអាវុធមានវង់ប្រតិបត្តិការឆ្ងាយសម្រាប់ធ្វើការវាយប្រហារជាមុន។ |
អតិថិជនមហាសំណាងទីមួយដែលបានឈ្នះលុយសុទ្ធយ៉ាងសន្ធឹកសន្ធាប់នេះមកពីរាជធានីភ្នំពេញ ឈ្មោះ ឡុច ច័ន្ទស៊ីណា មានមុខរបរជាមេផ្ទះ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បងស្រីបានឈ្នះរង្វាន់លុយសុទ្ធ $90,000 កាលពីថ្ងៃទី21 ខែមីនា ឆ្នាំ2021។ ចំនែកអតិថិជនម្នាក់ទៀតជាអ្នកខេត្តត្បូងឃ្មុំ មានឈ្មោះ តាក គន្ធា មានមុខរបរជាអាជីវករកាប់ជ្រូក រស់នៅឃុំសួង សង្កាត់សួង ក្រុងសួង ដែលបានឈ្នះលុយសុទ្ធ $10,000 កាលពីថ្ងៃទី22 ខែមីនា ឆ្នាំ2021 ។ តើលោកអ្នកចង់មានសំណាងឈ្នះលុយសុទ្ធដូចអតិថិជនខាងលើនេះដែរឬទេ? មិនពិបាកទេ ដោយគ្រាន់តែផ្ញើសារ 10K ទៅលេខ 8888 ឬតេទៅលេខ 8888 រួច៖ ចុចលេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ ចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ សូមកុំភ្លេចតាមដានការចាប់រង្វាន់ដែលមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង 7 ល្ងាចជារៀងរាល់ថ្ងៃ និងមានការចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕ (អត្ថបទពាណិជ្ជកម្ម) | អ្នកខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ កំពុងរំភើបជាមួយការឈ្នះរង្វាន់របស់ពួកគាត់ពីកម្មវិធី ឈ្នះលុយសុទ្ធ ១ ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ពីសែលកាត។ |
សូមអញ្ជើញលោកអ្នកនាងទស្សនាបទយកការណ៍ខាងក្រោមនេះដូចតទៅ៖ លោក ទ្រីញ សែ ជាកសិកររស់នៅភូមិព្រៃធំ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ លោក ជាកសិករម្នាក់ ក្នុងចំណោមកសិករផ្សេងទៀត ដែលទទួលបានការបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែ ពីគម្រោងសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបកដោយចីរភាព និងគាំទ្រសំឡេងដើម្បីសមធម៌សង្គម នៃ Capfish Capture។ ក្រៅពីការបណ្តុះបណ្តាល គម្រោងក៏ផ្តល់គ្រាប់ពូជបន្លែ និងសម្ភារមួយចំនួនសម្រាប់ក្នុងការដាំដុះផងដែរ។ លោក ទ្រីញ សែ អ្នកដាំបន្លែ និងដំណាំចម្រុះ នៅភូមិព្រៃធំ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ បម្រែបម្រួលអាកាសធាតុ បាន និងកំពុងជះឥទ្ធិពលយ៉ាងខ្លាំង ដល់សហគមន៍នៅតំបន់ឆ្នេរ ក្នុងប្រទេសកម្ពុជា។ បញ្ហាផ្សេងៗទៀត ក៏កំពុងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ផងដែរ។ ប្រជាកសិករដែលជាច្រើនរួមទាំងលោក សែ ផង បានជួបប្រទះនឹងទិន្នផលស្រូវធ្លាក់ចុះ ដែលធ្វើឱ្យជីវភាពប្រឈមមុខនឹងការលំបាក។ ដើម្បីគេចចេញការគំរាមកំហែង ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ និងបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ លោក សែ បានប្រែកក្លាយដីស្រែដែលខ្លួនប្រមូលផលរួច ទៅជាសួនបន្លែ និងដំណាំជាច្រើនមុខ។ បច្ចុប្បន្ន កសិកររូបនេះលែងបារម្ភពីការចំណាយទៀតហើយ ព្រោះលោកមានចំណូលប្រចាំថ្ងៃ ពីការលក់បន្លែ និងដំណាំរបស់ខ្លួន។ «ដំបូងដើរតែធ្វើការងារសំណង់ ហើយមើលទៅ(ជីវភាព) អត់ ដល់ចឹង(គម្រោង)មានបង្រៀនឱ្យដាំបន្លែ ខ្ញុំទៅរៀន។ ដាំហើយយើងបាន! មុនដំបូងដាំតិចទេ ពេលដាំយើងឃើញថាជីវភាពយើងដូចរាងឡើង ដូចគ្រាន់បើ យើងដាំបន្ថែមៗ តទៅមុខទៀត»។ លោក ទ្រីញ សែ រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។ កសិករម្នាក់ទៀត នៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត គឺអ្នកស្រី កូវ គីម ក៏កំពុងតែពេញចិត្តនឹងចំណូល ដែលបានពីការដាំបន្លែចម្រុះរបស់ខ្លួនដែរ។ កសិករវ័យ ៥២ ឆ្នាំរូបនេះ ដាំដុះត្រសក់ ម្ទេស និងជីជាច្រើនមុខ ដែលបន្លែទាំងអស់នេះ គឺជាប្រភពចំណូលចម្បងរបស់អ្ននស្រី កូវ គីម។ អ្នកស្រី កូវ គីម បន្ថែមពីការចាត់ចែងប្រាក់ចំណូលដែលបានមកពីការលក់បន្លែចម្រុះរបស់ខ្លួនដូច្នេះថា៖ «ខ្ញុំអត់មានកូន មានចៅអី ពិបាកទៀតទេ។ កូនគេការហើយ ចេញអស់មានតែពីរនាក់យាយតា។ កូនគេការអស់។ (ចំណូល)បានមក យើងគ្រាន់បានដោះដូរទិញហូប យើងបានធ្វើបុណ្យ ធ្វើទានខ្លះ។ បានចាយ ចង់ដៃការគេ ដើរធ្វើបុណ្យ ធ្វើទាន»។ អ្នកស្រីកូវ គីម អ្នកដាំត្រសក់ ម្ទេស និងជីរគ្រប់មុខ នៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ការបណ្តុះបណ្តាលបច្ចេកដាំដុះបន្លែ ពីគម្រោងសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបកដោយចីរភាព និងគាំទ្រសំឡេងដើម្បីសមធម៌សង្គម នៃ Capfish Capture គឺមានសារៈប្រយោជន៍ណាស់សម្រាប់កសិករ នៅក្នុងស្ថានភាពនៃបម្រែបម្រួលអាកាសធាតុដូចសព្វថ្ងៃ។ នេះជាការបញ្ជាក់របស់លោក ខែម កប ដែលជាអ្នកដាំបន្លែនៅក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពតនេះដែរ។ លោក ខែម កប អ្នកដាំត្រសក់ ម្ទេស និងម្រះ នៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ កសិកររូបនេះ កំពុងដាំដុះបន្លែដូចជា ត្រសក់ ម្ទេស និងម្រះជាដើម។ បើតាម លោក ខែម កប ការទទួលបានចំណេះដឹងបន្ថែម បូកផ្សំនឹងបទពិសោធន៍ដាំដុះរបស់ខ្លួន បានធ្វើឱ្យបន្លែ និងដាំណាំ ផ្តល់ទិន្នផលល្អ ដែលនាំឱ្យចំណូលគ្រួសារកើនឡើងដែរ។ «យើង(បាន)ចំណូលពីបន្លែទៅ អាចដោះដូរកូនរៀនក៏អត់ពិបាកដែរ។ យើងយកលុយទៅប្រើប្រាស់លើប្រេង ជីរ ម៉ូតូ លុយកូនរៀន ចំណាយផ្សេងៗ ការ(ចំណាយ)ក្នុងផ្ទះយើងលក្ខណៈគ្រួសារ យើងចេញពីមកផ្ទះព្រលឹមឡើង យើងត្រូវការចាយលុយលើ(ចំណូលពីបន្លែ)ហ្នឹងទាំងអស់»។ លោក ខែម កប បញ្ជាក់បែបនេះ។ ក្រៅពីត្រេកអរនឹងជីវភាពរបស់ខ្លួនសព្វថ្ងៃ កសិករទាំងនេះ បានបង្ហាញបំណងពង្រីកការដាំបន្លែ និងដំណាំតាមរដូវកាលដែលមានតម្រូវការខ្ពស់បន្ថែមទៀត ជាមួយនឹងជំនឿថា ការវិនិយោគលើការដាំដុះបន្ថែម នឹងកែប្រែជីវភាពគ្រួសារកាន់តែប្រសើរឡើង។ លោក ទ្រីញ សែ រៀបរាប់ទាំងញញឹមញញែមថា៖ «ខ្ញុំចង់ពង្រីកបន្ថែមទៀត ព្រោះអីខ្ញុំចង់បានដាំឱ្យលើសហ្នឹងទៀត។ យើងឃើញឥឡូវយើងរីកចម្រើនបន្តិច យើងចេះតែដាំថែម ឱ្យចេះតែច្រើនទៀតឱ្យធំបន្តិច។ យើងដាំច្រើន ចំណូលយើងកើនឡើងទៀតហើយ»៕ | កសិករនៅតំបន់ឆ្នេរ មានជីវភាពល្អប្រសើរ តាមរយៈការដាំបន្លែ និងដំណាំចម្រុះ បន្ថែមពីការធ្វើធ្វើស្រែ និងនេសាទ។ ការដាំដុះបន្លែ កំពុងផ្តល់ប្រាក់ចំណូលជាប្រចាំថ្ងៃដល់ពួកគេ។ កសិករជាច្រើនគ្រួសារ បានទទួលការបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែបន្ថែម ពីគម្រោងសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបកដោយចីរភាព និងគាំទ្រសំឡេងដើម្បីសមធម៌សង្គម នៃ Capfish Capture ដើម្បីរួមចំណែកលើកកម្ពស់ចំណេះដឹង និងជីវភាពកសិករ ដែលប្រឈមមុខនឹងការបញ្ហាដែលបង្កឡើងដោយបញ្ហាបម្រែបម្រួលអាកាសធាតុ។ គម្រោងនេះ ក៏ផ្តល់សម្ភារ និងគ្រាប់ពូជបន្លែមួយចំនួនសម្រាប់ការដាំដុះដល់កសិករផងដែរ។ |
មូលហេតុដែលក្រសួងទេសចរណ៍ បង្កើតក្រុមការងារទាំងនេះ ដើម្បីជួយពង្រឹងដល់ការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់នេះ ដោយធ្វើយ៉ាងណាធានានូវការអភិឌ្ឍប្រកបដោយនិរន្តរភាព ស្របតាមគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រ។ ក្រុមការងារជំនាញទាង៥ក្រុម ដែលក្រសួងទេសចរណ៍ បានបង្កើតនេះ ត្រូវការផ្ដោតលើការរៀបចំទីក្រុងស្អាត ទឹកស្អាត និងជំរុញឲ្យមានចលនាថែរក្សាតំបន់ឆ្នេរឲ្យបានល្អ ជាពិសេសនៅទីតាំងកោះរ៉ុង និងកោះរ៉ុងសន្លឹមជាដើម។ ក្រុមការងារជំនាញទាំង ៥ រួមមាន៖ ១- ក្រុមការងារទាក់ទងទីក្រុងស្អាត, ២- ក្រុមការងារទាក់ទងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍, ៣- ក្រុមការងារទាក់ទង ការគ្រប់គ្រងឆ្នេរស្អាត, ៤- ក្រុមការងារទាក់ទងការបណ្តុះបណ្តាល ធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍និង ៥- ក្រុមការងារទាក់ទងការពិនិត្យកែសម្រួល រចនាសម្ព័ន្ធចាត់តាំងរបស់មន្ទីរទេសចរណ៍ខេត្ត ការិយាល័យទេសចរណ៍ កោះរ៉ុង កោះរ៉ុងសន្លឹមជាដើម។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ទាក់ទងនឹងខេត្តព្រះសីហនុនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ក៏បានបញ្ជូនមន្ត្រីជំនាញ៤អង្គភាព ចុះទៅត្រួតពិនិត្យ និងគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ។ បញ្ហាដែលសម្ដេច ស ខេង យល់ថា ជារឿងចាំបាច់ដែលត្រូវដោះស្រាយបន្ទាន់ ដើម្បីកុំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនោះ គឺការបង្ក្រាបករណីបទល្មើសសម្លាប់ ការប្រើប្រាស់គ្រឿងញៀន រៀបចំបរិស្ថាន និងអនាម័យ នៅតំបន់ទេសចរណ៍ ខេត្តព្រះសីហនុនេះ។ ជាពិសេសការទប់ស្កាត់ កុំឲ្យទឹកសមុទ្រកម្ពុជា ដែលកំពុងទាក់ទាញទេសចរនេះ ប្រែក្លាយទៅជាកខ្វក់ ហើយប្រើប្រាស់លែងបាន។ ចំណែកបញ្ហាជនជាតិចិនរស់នៅ ហើយបង្កអនាធិបតេយ្យនៅទីនោះ ក៏ជារឿងសំខាន់ដែលក្រសួងមហាផ្ទៃ កំពុងយកចិត្តទុកដាក់ទប់ស្កាត់ និងដោះស្រាយដែរ។ អត្ថបទទាក់ទង លោក ជា សុផារ៉ា បញ្ជូនមន្ត្រីជំនាញ៦ក្រុម ទៅពិនិត្យការដ្ឋានសំណង់ នៅខេត្តព្រះសីហនុ ក្រោយសង្ស័យថា មានសំណង់ខុសច្បាប់ សម្ដេច ស ខេង បញ្ជាឲ្យរៀបចំក្រុមការងារចុះជួយដោះស្រាយបញ្ហាខេត្តព្រះសីហនុ ចំណែករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ក៏បានបញ្ជាឲ្យមន្ត្រីជំនាញ៦ក្រុម ចុះទៅត្រួតពិនិត្យសំណង់អគារនៅខេត្តព្រះសីហនុ ក្រោយពីសង្ស័យថា មានសំណង់អគារវិនិយោគច្រើន ដែលសាងសង់ខុសច្បាប់ ពោលគឺគ្មានការអនុញ្ញាតត្រឹមត្រូវពីក្រសួងរៀបចំដែនដី។ ដោយសារតែរងការរិះគន់ និងតាមដានលើបញ្ហាសណ្ដាប់ធ្នាប់នេះ អភិបាលខេត្តព្រះសីហនុលោក យន្ត មីន បានក្រើនរំឭកមន្ត្រីនៅតាមមន្ទីរអង្គភាពទាំងអស់ ឲ្យខិតខំពង្រឹងការងារតាមតួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានល្អប្រសើរ។ តាមរយៈការពង្រឹងសកម្មភាពការងារនេះ លោក យន្ត មីន ដាក់ចេញវិធានការ៣ចំណុច ឲ្យមន្ត្រីខ្លួនអនុវត្តឲ្យបានត្រឹមត្រូវនោះ ដោយទី១ ពង្រឹងការអនុវត្តច្បាប់ ទី២ ដោះស្រាយទំនាស់ដីធ្លី និងទី៣ ពង្រឹងការងារបរិស្ថាន សណ្តាប់ធ្នាប់សន្តិសុខ ។ «ដើម្បីឲ្យស្រុកក្រុង-ខេត្តយើងស្អាតមានរបៀបរៀបរយ យើងពិតជាមិនអាចខ្វះបានឡើយនូវការចូលរួមពីអ្នកទាំងអស់គ្នា។ ពីពេលនេះតទៅទោះអ្នកតូច ឬអ្នកធំក៏ដោយបើបំពានច្បាប់ ត្រូវតែចាត់វិធានការណ៍តាមច្បាប់ ដោយគ្មានការយោគយល់ទៀតឡើយ»។ នេះជាការលើកឡើងរបស់លោក យន្ត មីន៕ | ភ្នំពេញ៖ បន្ទាប់ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបញ្ជូនមន្ត្រីជំនាញចុះទៅត្រួតពិនិត្យនៅតំបន់ខេត្តព្រះសីហនុនោះ ដល់វេនក្រសួងទេសចរណ៍ ដែលបានបង្កើតក្រុមការងារ៥ ត្រៀមចុះជួយរៀបចំខេត្តទេសចរណ៍មួយនេះ ឲ្យមានសោភណ្ឌភាព។ |
សូមទស្សនាដូចតទៅ៖ ត្រីចក្រយានយន្ត PIAGIO Ape (Italie) រថភ្លើងសាធារណៈ CARRIS (Portugal) ឡានទូរីស VOLKSWAGEN Combi (Allemand) | ព័រទុយហ្គាល់៖ នៅស្ថានីរថភ្លើង Oriente (បស្វិម) នារដ្ឋធានីលីសបោន នៃប្រទេសព័រទុយហ្គាល់ អ្នកលក់បានប្រើតូបចល័ត ដែលមានរូបរាងដូចយានបុរាណ។ នាយយ៉ាន នៃសារព័ត៌មានថ្មីៗ បានផ្តិចយកទិដ្ឋភាពនៃយានជំនិះទាំងនោះ។ |
មកដល់ពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់ទទួលបានសាលដីកាជាផ្លូវការពីតុលាការកំពូល ឬពីស្ថាប័នមានសមត្ថកិច្ចនោះទេ ដូច្នេះគ.ជ.ប ក៏មិនអាចបែងចែកអសនៈរដ្ឋសភា និងឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិនៅឡើយ។ នេះការបញ្ជាក់របស់សមាជិកគ.ជ.ប លោក ឯម សូផាត ដែលបានបន្ថែមថា គ.ជ.ប ត្រូវអនុវត្តតាមផ្លូវច្បាប់ មុនសម្រេចបែងចែកអសនៈរបស់គណបក្សសង្គ្រោះជាតិ។ ឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មាននៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី១៧ វិច្ឆិកានេះ លោក ឯម សូផាត បានបញ្ជាក់ដូច្នេះថា៖«ចំពោះបញ្ហាចែកអសនៈ យើងកំពុងសិក្សា និងពិនិត្យក្នុងពេលឆាប់ៗនេះ នូវបទបញ្ជានីតិវិធីបន្ថែមនៃការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ទាំងបី ដែលទាក់ទងនឹងការបោះឆ្នោតជ្រើសសមាជិកសភា ,ក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ។ ហើយគជប ជាស្ថាប័នចែងក្នុងរដ្ឋធម្មនុញ្ញមែន ប៉ុន្តែជាស្ថាប័នអនុវត្តច្បាប់»។ បើតាមលោក ឯម សូផាត មេឃុំ-ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ កូតាគណបក្សសង្គ្រោះជាតិ នៅតែអាចបន្តការងាររបស់ខ្លួនជាប្រក្រតី ដរាបណាមានការចេញលិខិតផ្លូវការរបស់ក្រសួងមហាផ្ទៃ ទាក់ទងនឹងសមាសភាពដែលដាក់ជំនួសមន្ត្រីរបស់ CNRP ដែលត្រូវបានរំលាយ។ ទាក់ទងនឹងកៅអីគណបក្សសង្គ្រោះជាតិនេះ ក្រសួងមហាផ្ទៃ បានស្នើអគ្គនាយកដ្ឋានរតនាគាជាតិ ឲ្យបង្កកប្រាក់ខែរបស់មន្ត្រីក្រុមប្រឹក្សាឃុំ/សង្កាត់ នៃគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ។ ក្រសួងមហាផ្ទៃ លើហេតុផលថា ការបង្កកប្រាក់ខែនេះដោយសារគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលប្រកាសរំលាយជាស្ថាពរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ អត្ថបទទាក់ទង មហាផ្ទៃ ស្នើឲ្យរតនាគារជាតិបង្កកប្រាក់ខែក្រុមប្រឹក្សាឃុំ សង្កាត់ CNRP អាសនៈ CNRP នឹងត្រូវបែងចែកក្នុងរយៈពេល២សប្តាហ៍យ៉ាងយូរ បើតាមសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងកាលពីយប់ថ្ងៃទី១៦ វិច្ឆិកានេះ អាសនៈរបស់គណបក្សសង្គ្រោះជាតិ នឹងត្រូវបែងចែកទៅគណបក្សផ្សេង យ៉ាងយូរ២សប្តាហ៍ទៀត ទាំងអាសនៈក្នុងរដ្ឋសភា និងក្រុមប្រឹក្សាឃុំ-សង្កាត់។ ក្រៅពីប្រកាសអំពីកាលបរិច្ឆេទកំណត់ថ្ងៃបែងចែកអាសនៈបក្សសង្គ្រោះជាតិហើយនោះ សម្តេច ហ៊ុន សែន ក៏មិនភ្លេចបន្តអំពាវនាវដល់សកម្មជនបក្សសង្គ្រោះជាតិ ចូលរួមក្នុងគណបក្សនយោបាយរបស់សម្តេចដែរ។ សម្តេចបញ្ជាក់ថា ឱកាសនៅមានសម្រាប់សកម្មជនគណបក្សសង្គ្រោះជាតិ មុនថ្ងៃបែងចែកអាសនៈ ហើយពួកគេអាចនៅរក្សាដំណែងរបស់ខ្លួនគេជាដដែល។ | ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងពិនិត្យមើលទិដ្ឋភាពច្បាប់មួយចំនួន ដើម្បីរៀបចំបែងចែកកៅអីរដ្ឋសភា និងក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយបក្ស និងហាមថ្នាក់ដឹកនាំ១១៨នាក់ ធ្វើសកម្មភាពនយោបាយ៥ឆ្នាំ កាលពីថ្ងៃទី១៦ វិច្ឆិកា។ |
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងអាហារដែលអ្នកគួរទទួលទានដើម្បីកាត់បន្ថយកម្រិតនៃអ័រម៉ូន estrogen ៖ ១. បន្លែប្រភេទ Cruciferous រួមមានស្ពៃក្ដោប ប្រូខូលី ឬផ្កាខាត់ណាខៀវ ពន្លកផ្កាស្ពៃ និងផ្កាខាត់ណាជាដើមសុទ្ធតែមានផ្ទុកសមាសធាតុ sulfur ក៏ដូចជា indole-3-carbinol ដែលជួយកាត់បន្ថយកម្រិតនៃអ័រម៉ូន estrogen បានយ៉ាងប្រសើរ។ ២. ផ្លែប៉ោម ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសរសៃ! ក្រៅពីជួយកាត់បន្ថយកម្រិតនៃអ័រម៉ូន estrogen ហើយនោះ ការទទួលទានផ្លែប៉ោមក៏ទប់ស្កាត់ការស្រូបយកផងដែរ។ ៣. ការ៉ុត មានផ្ទុកសារធាតុ beta-carotene ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗដែលបង្កឡើងដោយសារកម្រិតនៃអ័រម៉ូន estrogen ខ្ពស់ខុសធម្មតា។ ៤. គ្រាប់ល្ង ជាប្រភពនៃសារធាតុ lignans ដែលជួយរក្សាកម្រិតត្រឹមត្រូវនៃអ័រម៉ូន estrogen ក្នុងរាងកាយ។ ដូច្នេះកុំរួមបញ្ចូលគ្រាប់ល្ងក្នុងរបបអាហារប្រចាំថ្ងៃ។ ៥. សណ្ដែកសៀង ជាប្រភពដ៏ប្រសើរនៃសារធាតុ phytoestrogens ដែលជួយរារាំងការផលិតអ័រម៉ូន estrogens របស់រាងកាយ៕ ត្រួតពិនិត្យដោយ www.health.com.kh | តើអ្នកកំពុងជួបបញ្ហាកម្រិតនៃអ័រម៉ូន estrogen ឡើងខ្ពស់មែនទេ? កម្រិតនៃអ័រម៉ូន estrogen ឡើងខ្ពស់ខុសធម្មតាបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងទៀតគួរឱ្យព្រួយបារម្ភ។ ក្រៅពីការប្រើប្រាស់ថ្នាំ អ្នកក៏អាចរក្សាកម្រិតធម្មតានៃអ័រម៉ូន estrogen តាមរយៈរបបអាហារផងដែរ។ |
ជំនួបនៅលើទឹក Allianz Stadium ក្រុមភ្ញៀវ Fiorentina មានគ្រាប់បាល់នាំមុខ១គ្រាប់ ក្រោយប្រកួតបាន៦នាទី ដែលសម្រេចបានដោយ Nikola Milenkovic មុនពេលដែល Alex Sandro តាមស្មើ ១-១ ឲ្យ Juventus នៅនាទី៣៧។ ទីបំផុត សេះបង្កង់ទទួលបាន៣ពិន្ទុពីការប្រកួត តាមរយៈការភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារ German Pezzella នៅនាទី៥៣។ ជ័យជម្នះនេះ នាំឲ្យ Juventus ឈ្នះពាន Serie A ដោយស្វ័យប្រវត្តិ ហើយមានរហូតដល់ទៅ២០ពិន្ទុលើស Napoli ខណៈពួកគេនៅសល់ការប្រកួត៥លើកទៀត មុនបញ្ចប់រដូវកាល។ ទោះបីជានៅតែរងការខកចិត្ត ក្រោយ Juventus ក្រោមការដឹកនាំរបស់ លោក Massimiliano Allegriធ្លាក់ពាន Champions League ដោយសារ Ajax ក៏ដោយ ប៉ុន្តែ Ronaldo អះអាងថា គេពិតជារីករាយដែលបានឈ្នះពាននៅអ៊ីតាលី នាការបង្ហាញខ្លួននៅរដូវកាលដំបូង ហើយត្រៀមខ្លួនយ៉ាងល្អសម្រាប់ពានអឺរ៉ុបនៅឆ្នាំក្រោយ។ ការឈ្នះពាន Serie A លើកទី៣៥ របស់ Juventus នាំឲ្យ Ronaldo ក្លាយជាកីឡាករដំបូងដែលឈ្នះពានជើងឯកនៅលីគកំពូលរបស់អង់គ្លេស អេស្ប៉ាញ និងអ៊ីតាលី។ ខ្សែប្រយុទ្ធអាយុ៣៤ឆ្នាំ និងជាម្ចាស់ពាន Ballon dOr ៥លើករូបនេះ បានផ្ទេរពី Real Madrid កាលពីរដូវកាលមុន ហើយបានស៊ុតបាល់បញ្ចូលទីសរុប២៦គ្រាប់ ក្នុងនោះ១៩គ្រាប់ក្នុងលីគ។ សរុបជារួម Ronaldo ឈ្នះពានអាជីពចំនួន២៨ ក្នុងនោះលីគកំពូល៦លើក (Manchester United ៣លើក Real Madrid ២លើក និង Juventus ១លើក) Champions League ៥លើក (១លើកជាមួយ Manchester United និង៤លើកជាមួយ Real Madrid) រួមទាំងការឈ្នះពាន Euro ឆ្នាំ២០១៦ ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ផងដែរ៕ | មិនមែន១០០ភាគរយ គឺ១០០០ភាគរយឯណោះ ចំពោះការតាំងចិត្តរបស់ Cristiano Ronaldo បន្តលេងឲ្យ Juventus។ ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ បានអះអាងបន្ទាប់ពីសេះបង្កង់ មានពិន្ទុគ្រប់គ្រាន់សម្រាប់តំណែងជើងឯក Serie A ៨លើកជាប់ៗគ្នា ក្រោយឈ្នះ Fiorentina ២-១។ |
ដើម្បីកាន់តែលំអិតពីខ្លឹមសារ សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាង លោក ស៊ាង សុបញ្ញា ប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន ជាមួយ កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ដូចតទៅ៖ កញ្ញា សុង សុធាវី៖ ឆាប់ៗនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជានឹងរៀបចំមហោស្រពសហគ្រិនវ័យក្មេងអាស៊ាន ក្នុងនាមជាម្ចាស់ផ្តះ តើកម្មវិធីនេះមានអត្ថន័យដូចម្តេច? លោក ស៊ាង សុបញ្ញា៖ បាទ ឆ្នាំ២០២២នេះ ជាឆ្នាំដ៏ពិសេសមួយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាន អ៊ីចឹងរាជរដ្ឋាភិបាលយើងលោកដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ហើយវិស័យឯកជន សភាពាណិជ្ជកម្មកម្ពុជា ដឹកនាំក្រុមប្រឹក្សាផ្តល់យោបល់អាស៊ាន ដឹកនាំក្រុមធុរកិច្ច និងអ្នកវិនិយោគអាស៊ាន។ ដោយឡែកសមាគមសហគ្រិនវ័យក្មេងកម្ពុជាយើង បានរៀបចំមហោស្រពសហគ្រិនវ័យក្មេងអាស៊ាន។ ក្នុងនោះយើងគឺជាប្រធានក្រុមប្រឹក្សាសមាគមអាស៊ាន ហើយយើងប្រារព្ធមហោស្រពនេះលើកទិ៧ ដែលកន្លងមកបណ្តាប្រទេសផ្សេងៗក្នុងតំបន់អាស៊ានគឺជាអ្នករៀបចំ។ កញ្ញា សុង សុធាវី៖ មុននឹងឈានមកដល់ថ្ងៃដ៏ប្រពៃនេះ តើសមាគមមានការរៀបចំយ៉ាងណាដែរលោក? លោក ស៊ាង សុបញ្ញា៖ ខ្ញុំអាចនិយាយបានថា មហោស្រពសហគ្រិនវ័យអាស៊ានក្មេងនេះ ជាកម្មវិធីដ៏ធំបំផុតមួយ។ ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន ដូច្នេះជារៀងរាល់ឆ្នាំ ប្រទេសនៅក្នុងតំបន់អាស៊ាន ពិសេសសមាគមសហគ្រិនវ័យក្មេងអាស៊ានគឺរួមគ្នារៀបចំនូវព្រឹត្តិការណ៍ដ៏ធំនេះ ហើយយើងអញ្ជើញពួកគាត់មករឹតបន្តឹងចំណងមិត្តភាពផង និងឱកាសវិនិយោគធុរកិច្ចផងបាទ។ យើងមានការរៀបចំច្រើន ទាំងការអញ្ជើញឥស្សរជនជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលផងដែរ។ កញ្ញា សុង សុធាវី៖ តើតំណាងអ្នករៀបចំកម្មវិធីនឹងធ្វើបែបណាទៀត ដើម្បីឱ្យកម្មវិធីនេះទទួលបានភាពជោគជ័យ? លោក ស៊ាង សុបញ្ញា៖ នេះជាកិច្ចប្រជុំក្នុងកម្រិតអាស៊ាន ដែលយើងជាម្ចាស់ផ្ទះ ហើយយើងក៏អញ្ជើញដៃគូរបស់យើងដូចជា អូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង។ ដើម្បីឱ្យកម្មវិធីនេះជោគជ័យដូចជាកម្មវិធីថ្នាក់ជាតិដទៃទៀតដែរ យើងមានលេខាធិការដ្ឋានក្នុងកម្រិតអាស៊ានគាត់ជួយជ្រោមជ្រែង សមាជិកក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងអាស៊ានក៏ជួយជ្រោមជ្រែងផ្សព្វផ្សាយទៅកាន់សមាជិករបស់គាត់។ ដោយឡែកនៅក្នុងសមាគមសហគ្រិនវ័យក្មេងកម្ពុជាយើង សមាជិកយើងមានការខិតខំប្រឹងប្រែងខ្លាំងណាស់ ដោយមិនខ្លាចហត់នឿយទេ។ ពិសេសក្រុមប្រឹក្សាភិបាល និង លេខាធិការដ្ឋាននៃសមាគមយើង។ ទាំងនេះគឺជាកិត្តិយសរបស់ប្រទេសកម្ពុជារបស់យើង និយាយជារួម។ និយាយដោយឡែក សមាគមយើងចង់បង្កើនភាពទាក់ទាញអ្នកវិនិយោគពីក្រៅបរទេស និងចង់បង្ហាញថាកម្ពុជាមានសម្ថភាពពេញលេញក្នុងការរៀបចំកម្មវិធីដ៏ធំនេះ ក្នុងនាមជាម្ចាស់ផ្ទះ។ កញ្ញា សុង សុធាវី៖ ត្រង់ចំណុចទាក់ទាញនេះ អ្វីជាសក្តានុពលរបស់សហគ្រិនវ័យក្មេងកម្ពុជា ក៏ដូចជាភាពខ្វះខាតដែលទាមទារឱ្យបំពេញ? លោក ស៊ាង សុបញ្ញា៖ ជាក់ស្តែងយើងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាននេះ។ យើងជាសមាជិកក្នុងប្រទេសកំពុងអភិវឌ្ឍមួយ។ យើងជាសមាជិកថ្មីរបស់អាស៊ាន។ តែយើងជាអ្នកផ្តួចផ្តើមកសាងផែនទីបង្ហាញផ្លូវ នៃក្រុមប្រឹក្សាសហគ្រិនអាស៊ាននេះ ដែលយើងហៅថាផែនការយុទ្ធសាស្រ្តរយៈពេលប្រាំឆ្នាំរបស់សហគ្រិនវ័យក្មេងតំបន់អាស៊ាន និង App សម្រាប់បង្ហាញរាល់ព័ត៌មានអាជីវកម្មរបស់សមជិកសហគ្រិនវ័យក្មេងក្នុងតំបន់អាស៊ាន។ កញ្ញា សុង សុធាវី៖ ក្រៅពីនោះតើ YEAC អាចទាញយកប្រយោជន៍អ្វី ដើម្បីជំរុញទីផ្សារ និងភាពស្មើគ្នាក្នុងតំបន់អាស៊ាន សម្រាប់កម្ពុជា? លោក ស៊ាង សុបញ្ញា៖ ដូចសុធាវីដឹងហើយ ក្នុងស្ថានភាពកូវីដ អាស៊ានមានការកំបាកមួយគឺពិបាកទាក់ទាញវិនិយោគគិនក្រៅប្រទេស។ កាលមុនកូវីដអាស៊ានមានការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសច្រើន រួមទាំងសមាជិកអាស៊ានគ្នាឯងផងដែរ។ ដូច្នេះពេលនេះយើងជំរុញការជឿទុកចិត្តក្នុងតំបន់អាស៊ាននេះសិន តាមរយៈការវិនិយោគគ្នាទៅវិញទៅមក ដើម្បីឱ្យមើលឃើញថាស្ថានភាពសេដ្ឋកិច្ចអាស៊ានមានភាពរស់រវើក ។ល។ កញ្ញា សុង សុធាវី៖ តើលោកមើលពីសក្តានុពលសហគ្រិនក្នុងស្រុកដូចម្តេចហើយប៉ុន្មានឆ្នាំទៀតដែលមានភាពស្មើគ្នារវាងបណ្តាប្រទេសអាស៊ាន ជាមួយសេដ្ចកិច្ចខ្មែរយើង? លោក ស៊ាង សុបញ្ញា៖ បើយើងនិយាយពីសមត្ថភាព និងភាពជាអ្នកដឹកនាំធុរកិច្ច យើងមានភាពប្រហាក់ប្រហែលនឹងអាស៊ាន។ តែឧស្សាហកម្ម និងទុនរបស់យើងនៅមានកម្រិតចាញ់គេបន្តិចហើយ តែនវានុវត្តន៍ និងចំណេះដឹងបច្ចេកវិទ្យាយើងមិនចាញ់គេទេ។ អ៊ីចឹងពេលនេះយើងរៀបចំព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីសក្តានុពលខ្មែរយើង ដូចជាច្បាប់វិនិយោគថ្មី ដែលផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគក្រៅប្រទេសផងដែរ។ កញ្ញា សុង សុធាវី៖ ក្រៅពីភាគី YEAC ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះទាំងមូល តើភាគីណាខ្លះដែលជួយជំរុញឱ្យការងារនេះឱ្យកាន់តែប្រសើឡើងលោក? លោក ស៊ាង សុបញ្ញា៖ គ្រប់ភាគីទាំងអស់! ហើយខ្ញុំរីករាយ ព្រោះឃើញការចូលរួមពីរាជរដ្ឋាភិបាល វិស័យឯកជន ព្រមទាំងអង្គការសង្គមស៊ីវិល គឺយើងបានដើរតួនាទីជាប្រធានអាស៊ានទាំងអស់គ្នា ហើយយើងចូលរួមយ៉ាងសស្រាក់សស្រាំតែម្តង៕ | ភ្នំពេញ៖ មហោស្រពសហគ្រិនវ័យក្មេងអាស៊ាន រៀបចំដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា( YEAC) នឹងប្រព្រឹត្តទៅនាថ្ងៃទី ១២ និង ១៣ វិច្ឆិកានេះ នៅកោះពេជ្រ ដោយមានការចូលរួមពីសហគ្រិនជាសមាជិកមកពីប្រទេសក្នុងតំបន់អាស៊ាន និងសហគ្រិនពីប្រទេសមួយចំនួនដូចជា អូស្រ្តាលី ឥណ្ឌា ចិន ជប៉ុន និងកូរ៉េខាងត្បូង។ លោក ស៊ាង សុបញ្ញា បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ព្រឹត្តិការណ៍ដ៏សំខាន់នេះអាចនឹងទាក់ទាញអ្នកវិនិយោគបរទេសកាន់តែច្រើន និងបង្ហាញពីសមត្ថភាពក្នុងនាមអ្នករៀបចំកម្មវិធី។ |
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោក អ៊ុក ហៃសីឡា ដែលមានវត្តមានផ្ទាល់ក្នុងទីតាំង ដែលចុះប្រតិបត្តិការនោះ បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង១២នាក់ នេះបានស្នាក់នៅដោយខុសច្បាប់៕ | នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២0១៨នេះ កម្លាំងនគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច បានឃាត់ខ្លួនជនអន្តោប្រវេសន៍ វៀតណាមចំនួន ១២នាក់ ដែលកំពុងធ្វើការក្នុងសិប្បកម្មឈើ និងរស់នៅខុសច្បាប់ ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញភ្នំពេញ។ |
បើតាមលោក នុត សវនា ក្នុងចំណោមអ្នកជាប់ឃុំទាំង១៤២៥នាក់ មានស្ត្រី៩៥៦នាក់ ហើយក្រៅពីនេះ គឺសុទ្ធតែជាអនីតិជន (៤៦៩នាក់)។ លោក អះអាងថា ក្នុងចំណោមអ្នកជាប់ឃុំជាស្ត្រី៩៥៦នាក់នោះ អ្នកខ្លះ ត្រូវបានបញ្ជូនទៅឃុំនៅមណ្ឌលអប់រំកែប្រែ១ (ម១) នៃពន្ធនាគារព្រៃស ហើយអ្នកខ្លះទៀត ត្រូវបានបញ្ជូនទៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។ លោក បន្តថា ចំណែកអ្នកជាប់ឃុំជាអនីតិជន៤៦៩នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគាររាជធានីភ្នំពេញ។ យ៉ាងណា មណ្ឌលអប់រំក្រែប្រែ១ មណ្ឌលអប់រំកែប្រែ២ (ពន្ធនាគារព្រៃស) និង ពន្ធនាគាររាជធានីភ្នំពេញ ស្ថិតនៅមិនឆ្ងាយពីគ្នាឡើយ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ មានប្រសាសន៍ថា៖«នៅជិតៗគ្នាហ្នឹង ម១ ម២ ដើរដល់តើ...PJ ដើរតិចដល់»។ នៅឯពន្ធនាគារខេត្តបន្ទាយមានជ័យឯណោះ ក៏មានការផ្ទេរអ្នកជាប់ឃុំដែរ ដោយសារការរាលដាលនៃទឹកជំនន់។ អ្នកជាប់ឃុំជាង១ពាន់ ត្រូវបញ្ជូនចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ យកទៅផ្ញើនៅពន្ធនាគារខេត្តសៀមរាប នៅថ្ងៃទី១៣ ខែតុលា និង ប្រមាណ២០០នាក់ទៀត យកទៅផ្ញើនៅពន្ធនាគារខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែតុលា។ គិតមកដល់ថ្ងៃទី១៥ ខែតុលានេះ មានប្រជាពលរដ្ឋជិត២០ម៉ឺននាក់ ដែលរងការប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ហើយក្នុងនោះ មានជាង១,២ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។ ពលរដ្ឋ ដែលបាត់បង់ជីវិត ដោយគ្រោះទឹកជំនន់នេះ មាន១៣នាក់៕ | ជំនន់ទឹកភ្លៀង បានហូរទៅដល់មណ្ឌលអប់រំកែប្រែ២ (ម២) នៃពន្ធនាគារព្រៃស។ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ប្រាប់ថា អ្នកជាប់ជាអនីតិជន (ក្រោម១៨ឆ្នាំ) និង អ្នកជាប់ឃុំជាស្ត្រី១៤២៥នាក់ នៃមណ្ឌលអប់រំក្រែប្រែ២ ត្រូវបានបញ្ជូនទៅកាន់កន្លែងឃុំខ្លួន២ផ្សេងទៀតជាបណ្តោះអាសន្ន នៅពីថ្ងៃម្សិលមិញ (១៤តុលា)។ |
«ចាប់ពីពេលនេះទៅ ដំណើការរបស់យើង ឧទាហរណ៍ថា រោងចក្រមួយ មានអ្នកឆ្លង(កូវីដ-១៩) ២ ឬ៣នាក់ អ៊ីចឹងតែ២ ឬ៣នាក់នោះ ទៅសម្រាក(ព្យាបាល)បានហើយ កុំបិទរោងចក្រទាំងមូល»។ នេះជាការពន្យល់របស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា តាមសាលារៀន ផ្សារ និងកន្លែងអាជីវកម្មផ្សេងៗទៀត ក៏ដូចគ្នាដែរ។ ថ្លែងក្នុងអង្គប្រជុំគណៈរដ្ឋមន្រ្តី សម្ដេច ហ៊ុន សែន បានបន្ថែមថា៖«(ពីមុន) ផ្សារមានអ្នកលក់ឆ្លង យើងបិទទាំងមូល តែឥឡូវយើងអត់ធ្វើអ៊ីចឹងទៀតទេ យើងយកតែអ្នកដែលមានវិជ្ជមានទៅសម្រាកនៅពេទ្យទៅ រួចហើយបាញ់ថ្នាំសម្លាប់មេរោគហើយ នាំគ្នាលក់ទៀតទៅ»។ កន្លងមក រដ្ឋាភិបាល តាមរយៈក្រសួង និងអាជ្ញាធរពាក់ព័ន្ធ បានចុះអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ដោយចុះរករក និងប្រមូលអ្នកជំងឺ និងជាប់ពាក់ព័ន្ធមកធ្វើតេស្តសំណាក ហើយតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ រួមទាំងបិទទីតាំងនោះ ទាំងមូលតែម្ដង ។ បើតាមសម្ដេច ហ៊ុន សែន មូលហេតុដែលរដ្ឋាភិបាល ចេញវិធានការបែបនេះ ដោយសារតែគ្រានោះ មិនទាន់មានវ៉ាក់សាំងចាក់បង្ការកូវីដ-១៩ ឱ្យពលរដ្ឋគ្រប់គ្រាន់។ ប៉ុន្តែបច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងច្រើន ចាក់ឱ្យពលរដ្ឋហើយ ទើបសម្ដេច សម្រេចលែងឱ្យបិទទីតាំងឆ្លងទាំងមូលនេះ។ មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាល ក៏កំពុងរៀបចំបើកប្រទេសឡើងវិញ ក្រោយឃើញស្ថានភាពឆ្លងកូវីដ-១៩ ស្រាកស្រាន្តនេះ។ បើស្ដាប់តាមប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល នៅកិច្ចប្រជុំពេញអង្គនោះ ឱកាសខ្ពស់នៃការបើកដំណើការជាប្រក្រតីឡើងវិញ នូវអាជីវកម្ម សាលារៀន និងកន្លែងកម្សាន្តជាដើម នឹងអាចធ្វើទៅបាននាចុងឆ្នាំនេះ។ បច្ចុប្បន្នកម្ពុជា មានប្រជាពលរដ្ឋ ជិត១៣លាននាក់ ដែលបានចាក់វ៉ាក់សាំង២ដូស។ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប ១១៧,៥០០នាក់ ខណៈអ្នកជាសះស្បើយ១១២ ,៣៨៣នាក់ និងអ្នកស្លាប់២ ,៧១៥នាក់៕ | ភ្នំពេញ៖ សម្ដេច ហ៊ុន សែន លែងឱ្យបិទទីតាំងឆ្លងកូវីដ-១៩ ទាំងមូលទៀតហើយ បើសិនជាទីកន្លែងនោះ មានអ្នកឆ្លងត្រឹម២ ឬ៣នាក់។ ប្រមុខរដ្ឋាភិបាល ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២ តុលា។ |
បើតាមលោក ថាច់ ថា អ្នករៀបចំពិធីដង្ហែរូបសំណាក់ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា៖«យើងចង់ស្តារនៅព្រលឹងជាតិឱ្យកូនចៅខ្មែរគ្រប់ស្រទាប់វណ្ណៈ ដើម្បីបានឃើញបានដឹងថា នេះហើយជាវិរជាតិរបស់ខ្មែរទាំងអស់។ ចង់បង្ហាញឱ្យលោកយាយលោកតា រម្លឹកមកវិញនូវប្រវត្តិសាស្រ្តនៃការលះបង់របស់លោក ដើម្បីមានអក្សរសាស្រ្ត ប្រពៃណី វប្បធម៌ និងវត្តអារាម ជាដើម»។ លោក ថាច់ ថា អ្នករៀបចំពិធីដង្ហែររូបសំណាក់ឧកញ្ញ៉ា សឺន គុយ។ រូបភាពពី៖ ទំព័រហ្វេសប៊ុក សំឡេងកម្ពុជាក្រោម ចំពោះពលរដ្ឋខ្មែរ-កម្ពុជាក្រោម ឧកញ្ញ៉ា សឺន គុយ គឺជាវិរបុរសមួយរូប ដែលមានគុណឥតឧបមារ ក្នុងការលះបង់ ដើម្បីបុព្វហេតុជាតិ។ ដូច្នេះកម្មវិធីនេះ ជាការដាស់ស្មារតីមនុស្សជាតិឡើង ដ្បិតបច្ចុប្បន្នពលរដ្ឋខ្មែរ-កម្ពុជាក្រោម កំពុងរស់នៅរដ្ឋបាលវៀតណាម ជាពិសេសចង់ថែរក្សា វប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត។ នេះបើតាមលោក ថាច់ ថា ។ «យើងត្រូវតែស្តារឡើងវិញ ទាន់នៅមានចាស់ព្រឹទ្ធាចារ្យ នៅមានអ្នកចេះ ត្រូវបង្ហាត់បង្រៀន ណែនាំកូនចៅជំនាន់ក្រោយៗនេះ ឱ្យបានយល់ដឹង និងធ្វើអ្វីដែលជាអត្តសញ្ញាណរបស់ជាតិ។ យើងខ្ញុំគ្មានអ្វីជាអត្តសញ្ញាណរបស់ជាតិទេ ឥឡូវនេះ បាត់ទាំងសញ្ជាតិ និងសាសនា អ៊ីចឹងយើងខ្ញុំអស់ជម្រើសហើយ យើងខ្ញុំត្រូវស្តារឡើងវិញអ្វីហៅថា ជាតិ និងសាសនា។ យើងត្រូវតែស្តារឡើងវិញ នូវអក្សរសាស្រ្តឱ្យកូនចៅខ្មែរយើងបានរៀនបានដឹង។ បើសិនជាមិនចេះអក្សរ មិនចេះនិយាយទេ ថ្ងៃអនាគតខាងមុខ យើងនឹងបាត់អ្វីៗទាំងអស់ ដែលដូនតាខំលះបង់ ខំប្តូរជីវិតបន្សល់ទុក»។ ពលរដ្ឋខ្មែរ-កម្ពុជាក្រោម លោក ថាច់ ថា បានឆ្លៀតពេលប្រាប់សារព័ត៌មានថ្មីៗដូច្នេះ ពេលកំពុងជិះឡានដង្ហែររូបសំណាក់ ឧកញ្ញ៉ា សឺន គុយ។ លោកឧកញ៉ា សឺន គុយ ជាអតីតអភិបាលខេត្តព្រះត្រពាំង មុនពេលខេត្តនេះ ធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់វៀតណាម។ លោកត្រូវបានវៀតណាមកាត់ទោសប្រហារជីវិតដោយកាត់ក្បាលនៅឆ្នាំ ១៨៤១ ដើម្បីជាថ្នូរឲ្យខ្មែរកម្ពុជាក្រោម អាចអនុវត្ត សាសនា និងវប្បធម៌បាន។ រូបសំណាក់លោកឧកញ្ញ៉ា សឺន គុយ។ រូបភាពពី៖ ទំព័រហ្វេសប៊ុក សំឡេងកម្ពុជាក្រោម ហេតុនេះ លោកឧកញ៉ា សឺន គុយ ត្រូវបានប្រជាពលរដ្ឋខ្មែរ-កម្ពុជាក្រោម ចាត់ទុកជាអ្នកមានគុណ ដែលមិនអាចកាត់ថ្លៃ ទោះយកអ្វីមកប្រៀប ក៏មិនអាចស្មើ។ ចំពោះពលរដ្ឋខ្មែរ-កម្ពុជាក្រោម បើមិនមានការលះបង់ដ៏ធំធេងរបស់លោកឧកញ្ញ៉ា សឺន គុយ នោះកម្ពុជាក្រោមមិនមានអ្វីៗទាំងអស់។ លោក ថាច់ ថា បានលើកឡើងថា ដោយសារវត្តមានលោកឧកញ្ញ៉ា សឺន គុយ ទើបមាននៅសេសសល់វត្តអារាមជាង៤០០កន្លែងនេះ។ អ្នករៀបចំកម្មវិធីរូបនេះ រីករាយដែលពលរដ្ឋខ្មែរចាប់អារម្មណ៍ចំពោះការដង្ហែរនេះ និងបាននាំគ្នាជជែកអំពីលោកឧកញ្ញ៉ា សឺន គុយ។ បើសិនសកម្មភាពទាំងនេះ ទទួលបានការចាប់អារម្មណ៍ពីអង្គការសហប្រជាជាតិផងដែរ លោកសង្ឃឹមថា ពូជសាស្រ្តខ្មែរ-កម្ពុជាក្រោមនៅថ្ងៃអនាគត នឹងមានពន្លឺសេរីភាព និងមានសិទ្ធិសម្រេចវាសនាដោយខ្លួនឯង។ ពលរដ្ឋខ្មែរ-កម្ពុជាក្រោមរូបនេះ បានលើកឡើងថា៖«ខ្ញុំសង្ឃឹមថា អង្គការសហប្រជាជាតិ នឹងមិនបោះបង់ពូជសាស្រ្តខ្មែរយើងខ្ញុំ។ ពូជសាស្រ្តយើងខ្ញុំ ដែលជាជនជាតិដើមនៅកម្ពុជាក្រោមនេះ កំពុងស្រេកឃ្លាននូវសិទ្ធមនុស្ស សិទ្ធិសញ្ជាតិដើម សិទ្ធិនារី សិទ្ធិកុមារ សិទ្ធិពលកម្ម និងជំនឿសាសនាជាដើម។ ខ្ញុំជឿថា បើអង្គការសហប្រជាជាតិយកចិត្តទុកដាក់ ពូជសាស្រ្តយើងខ្ញុំ នឹងមិនបាត់បង់អ្វី ដែលយើងខ្ញុំកំពុងតែមាន»។ គួរបញ្ជាក់ផងដែរថា លោកឧកញ៉ា សឺង ជាវីរបុរសមួយរូបក្នុងចំណោមរូបវីរបុរសទាំង ៩ រូប នៃប្រទេសអាស៊ាន (ASIAN) ដែលត្រូវបានគេហទំព័រសារព័ត៌មាន និងបណ្ដាញសង្គមអន្តរជាតិមួយឈ្មោះ Rappler ដែលមានមូលដ្ឋាននៅ ប្រទេសហ្វីលីពីន (Philippines) បានជ្រើសរើសយកផ្សព្វផ្សាយ។ នៅលើទំព័របណ្ដាញសង្គម Facebook របស់គេហទំព័រ Rappler ហើយបានសរសេរថា ៖«ប្រទេសជាតិនីមួយៗ តែងតែងមានវីរបុរសដែលពួកគេត្រូវតែដឹង ។ យើងខ្ញុំ កំពុងតែរៀបចំការផ្ដល់កិត្តិយសដល់វីរបុរសនៃរដ្ឋជាសមាជិកអាស៊ាន ។ តើនរណានៅក្នុងបេក្ខជន ឈរឈ្មោះបោះឆ្នោតជាអ្នកតំណាងឲ្យឧត្ដមគតិវីរបុរសរបស់អ្នក»៕ | ភ្នំពេញ៖ រូបសំណាក់ ឧកញ្ញ៉ា សឺន គុយ ដែលជាវីរបុរសជាតិខ្មែរនៅដែនដីកម្ពុជាក្រោម ត្រូវបានពលរដ្ឋខ្មែរ-កម្ពុជាក្រោម រៀបចំពិធីដង្ហែជុំវិញខេត្តព្រះត្រពាំង។ កម្មវិធីដង្ហែនេះ ត្រូវបានរៀបចំឡើង ដើម្បីជាការដាស់ស្មារតីជាតិនិយម និងបង្ហាញទៅកាន់មនុស្សជំនាន់ក្រោយ ជាពិសេសសាធារណជន ឱ្យបានស្គាល់ពីវិរបុរស ដែលបានលះបង់ឈាមស្រស់ សាច់ស្រស់ ដើម្បីការពារទឹកដី សាសនា និងវប្បធម៌។ |
រោងចក្រចំនួន៤ មានរោងចក្រ វីភី អ៊ិនដាសស្ទ្រី(ខេមបូឌា)ឯ.ក,រោងចក្រ ហួរ លីម៉ី(ខេមបូឌា)ឯ.ក,រោងចក្រ លីន តុន មេនូហ្វេកធើរីង ឯ.ក និងរោងចក្រ លួន វ៉ៃ ថេកស្ដាយ ឯ.ក ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកបាទី អាចបើកដំណើរការឡើងវិញបាន ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ។ ក្រៅពីរោងចក្រចំនួន៤ ក្នុងថ្ងៃជាមួយគ្នានេះ អាជ្ញាធរស្រុកបាទី ក៏សម្រេចឲ្យភូមិត្រាំខ្នារ និងភូមិឫស្សី អាចដំណើរការធម្មតាវិញផងដែរ។ កន្លងមកភូមិទាំង២ និងរោងចក្រទាំង៤នេះ បានរកឃើញថាមានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ដូច្នេះទើបអាជ្ញាធរ ផ្អាកបណ្ដោះអាសន្ននូវការចេញ-ចូលភូមិ ហើយរោងចក្រត្រូវផ្អាកផលិតកម្ម រយៈពេល២សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លង និងឲ្យអ្នកទាំងអស់នោះទៅធ្វើសំណាករកមេរោគផងដែរ។ ក្រៅពីនេះ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តក៏សម្រេចឲ្យបើកដំណើរការឡើងវិញ ផ្សារត្រាំខ្នារ ដែលស្ថិតក្នុងភូមិសូរភី ស្រុកបាទី ខេត្តតាកែវនេះផងដែរ៕ | រដ្ឋបាលខេត្តតាកែវ បានប្រកាសបើកដំណើរការឡើងវិញភូមិត្រាំខ្នារ និងភូមិឫស្សី ឃុំសូរភី ស្រុកបាទី និងរោងចក្រចំនួន៤ផ្សេងទៀត បន្ទាប់ពីបិទខ្ទប់បណ្ដោះអាសន្នរយៈពេល២សប្ដាហ៍ កាលពីថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០២១។ |
ក្នុងជំនួបកំពូលជាមួយសម្តេច ហ៊ុន សែន នៅថ្ងៃទី២១មករា លោក ស៊ី ជិនពីង បានអះអាងទៀតថា ចិន នឹងប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន ឲ្យកើនឡើងដល់១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ខណៈបច្ចុប្បន្ន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងដល់ ៥,៦ពាន់លានដុល្លារ។ សំណេរក្នុងទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បានសរសេរពីសម្តីរបស់លោក ស៊ី ជិនពីង ថា ក្រៅពីការដោះដូរពាណិជ្ជកម្ម និងការនាំចូលអង្ករ ចិន ថែមទាំងផ្តល់ជំនួយឥតសំណងជិត៦០០លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍនៅកម្ពុជា រយៈពេល៣ឆ្នាំ ពីឆ្នាំ២០១៩ ដល់ ២០២១។ ជំនួបកំពូលទេ្វភាគី រវាង សម្តេច ហ៊ុន សែន ជាមួយនឹង លោក ស៊ី ជីនពីង ប្រធានាធិបតីចិន កាលពីថ្ងៃទី២១ មករា ឆ្នាំ២០១៩ (រូបភាពបានពីហ្វេសប៊ុក សម្តេច ហ៊ុន សែន) កាលពីឆ្នាំ២០១៨ ចិន ជាអតិថិជនទី២ បន្ទាប់ពីសហភាពអឺរ៉ុប ដែលទិញអង្ករកម្ពុជាច្រើនជាងគេ ដែលមានជាង១៧ម៉ឺនតោន។ ដូច្នេះ ការនាំអង្ករកម្ពុជា ចូលទៅចិន ក្នុងឆ្នាំ២០១៩នេះ ត្រូវកើនឡើងលើសពីទ្វេដងឯណោះ។ ក្នុងឆ្នាំ២០១៨ដដែល កម្ពុជា បាននាំអង្ករជិត២៧ម៉ឺនតោន ទៅកាន់២៦ប្រទេសនៃសហភាពអឺរ៉ុប ដោយមិនបង់ពន្ធ។ ប៉ុន្តែ រយៈពេល៣ឆ្នាំជាប់គ្នា គឺចាប់ពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២១ ការនាំចូលអង្ករពីកម្ពុជា ត្រូវបានសហភាពអឺរ៉ុប សម្រេចយកពន្ធគយឡើងវិញ ដោយអត្រាជិត២០០ដុល្លារ ក្នុង១តោន នៅឆ្នាំទី១ និងធ្លាក់ចុះមកនៅត្រឹមជាង១៧០ដុល្លារ នៅឆ្នាំទី២ ហើយបន្តធា្លក់ចុះនៅជាង១៤១ដុល្លារ នៅឆ្នាំទី៣។ ការយកពន្ធលើអង្ករកម្ពុជាឡើងវិញនេះ ចាប់ផ្តើមអនុវត្តពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ទៅ៕ អត្ថបទទាក់ទង ចិនឲ្យ៦០០លានដុល្លារបន្ថែមទៀត ដល់កម្ពុជា អ្នកសេដ្ឋកិច្ច៖ ការយកពន្ធលើអង្ករ ដោយអឺរ៉ុប មិនដល់ថ្នាក់សម្លាប់កសិករខ្មែរទេ EUយកពន្ធអង្ករ៖ កម្ពុជាបាត់បង់ជិត ៥០លានដុល្លារក្នុងមួយឆ្នាំ ដោយមិនទាន់គិតស្រូវធ្លាក់ថ្លៃ រដ្ឋាភិបាល ហៅការយកពន្ធអង្ករកម្ពុជា ថាជាការធ្វើឃាតកសិករក្រីក្រ និងត្រៀមតវ៉ានឹងអឺរ៉ុប EU ចាប់ផ្ដើមគិតពន្ធលើអង្ករកម្ពុជាចាប់ពីថ្ងៃទី១៨មករា ចិនជាម៉ូយអង្ករធំជាងគេរបស់ខ្មែរ បន្ទាប់មកមានបារាំង ម៉ាឡេស៊ី ហ្គាបុង វៀតណាម និងហូឡង់ | ភ្នំពេញ៖ ស្របពេលកម្ពុជានិងសហភាពអឺរ៉ុប ហាក់ល្អក់កករជាមួយគ្នាបន្តិច ពីរឿងសហភាពអឺរ៉ុប សម្រេចយកពន្ធលើអង្ករកម្ពុជា ចិនដែលជាប្រទេសមហាអំណាចទី២ផ្នែកសេដ្ឋកិច្ច ក៏ប្រកាសជួយទិញអង្ករកម្ពុជាឲ្យកាន់តែច្រើនជាងមុន។ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់មាត់ថា ចិន នឹងនាំចូលអង្ករ៤០ម៉ឺនតោន ពីកម្ពុជា ក្នុងឆ្នាំ២០១៩។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.