text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់គណបក្សនយោបាយ៤ជាផ្លូវការ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា។ ក្នុងចំណោមគណបក្សទាំង៤នេះ គណបក្សប្រជាជន និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះទាំង៨ភូមិភាគ ខណៈគណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈរឈ្មោះ៧ភូមិភាគ និងគណបក្សយុវជនដាក់បេក្ខជន៣ភូមិភាគ នៃអាសនៈព្រឹទ្ធសភា។ នេះបើតាមលោក សោម សូរីដា អគ្គលេខារងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៨ខាងមុខ។ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ត្រូវជ្រើសដោយការបោះឆ្នោតអសកល (មិនសម្ងាត់) ហើយអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ត្រក្នុងតំណែង និងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ក្នុងតំណែងក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ។ ត្រង់ចំណុចនេះ គេអាចសន្និដ្ឋានបានថា គណបក្សទាំង៤ខាងលើ មានតែគណបក្សប្រជាជនកម្ពុជា ដែលអាចក្តោបអំណាចព្រឹទ្ធសភាស្ទើទាំងស្រុង នៅឆ្នាំ២០១៨ ។ មូលហេតុដែលគេអាចដាក់សន្និដ្ឋានបែបនេះ ដោយផ្អែកទៅលើលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧កន្លងមក គណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យធំ ដោយមានកៅអីក្រុមប្រឹក្សាឃុំ-សង្កាត់ច្រើនជាងគេ គណបក្សដែលប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភានេះ៕ អត្ថបទទាក់ទង CPP នឹងក្តោបអំណាចព្រឹទ្ធសភាស្ទើរទាំងស្រុង នៅឆ្នាំ២០១៨? | ភ្នំពេញ៖ មានតែគណបក្សនយោបាយ៤ប៉ុណ្ណោះ នឹងត្រូវប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឆ្នាំ២០១៨ខាងមុខ ខណៈដែលគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពខ្ពស់ជាងគេ ក្នុងការទទួលបានអាសនៈស្ទើទាំងស្រុង។ |
១. រមៀតលាយទឹកដោះគោស្រស់ អ្នកអាចលាយទឹកដោះគោ ១ពែងជាមួយម្សៅរមៀត ១ស្លាបព្រាកាហ្វេ។ បន្ទាប់មករម្ងាស់ដោយប្រើភ្លើងតិចៗសម្រាប់រយៈពេល ៥នាទី។ កុំភ្លេចបន្ថែមទឹកឃ្មុំឆៅបន្តិចដើម្បីបង្កើនឱជារស។ ទទួលទានឱ្យទាន់ក្ដៅឧណ្ហយ៉ាងហោចណាស់ពី ២ ទៅ ៣ដងជាប្រចាំដើម្បីបំបាត់ការឈឺចាប់។ ជម្រើសម្យ៉ាងទៀត គឺអ្នកអាចពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញដើម្បីប្រើប្រាស់ថ្នាំគ្រាប់ផ្សំឡើងពីរមៀត។ ២. ទឹកកក អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្អំទឹកកកមួយកញ្ចប់លើកែងជើង។ ប្រសិនបើគ្មានកញ្ចប់ទឹកកកទេនោះអ្នកអាចរុំដុំទឹកកកក្នុងកន្សែងជំនួសក៏បាន។ ៣. ស្អំលើដបទឹកកក ជាដំបូងត្រូវបង្កកដបទឹកមួយសិន រួចប្រើប្រាស់កន្សែងរុំពីលើ បន្ទាប់មកដាក់បាតជើងលើដបទឹកកក។ ចាប់ផ្ដើមប្រើប្រាស់បាតជើងរមៀលដបទឹកយឺតៗចុះឡើងៗសម្រាប់រយៈពេលយ៉ាងហោចណាស់ ១៥ នាទី សឹមផ្លាស់ប្ដូរជើង។ ៤. ត្រាំជើងជាមួយអំបិល អ្វីដែលអ្នកត្រូវធ្វើ គឺបន្ថែមអំបិលចំនួនពី ២ ទៅ ៣ ស្លាបព្រាបាយក្នុងធុងទឹកក្ដៅឧណ្ហៗ រួចកូរឱ្យរលាយសព្វ សឹមត្រាំជើងក្នុងទឹកអំបិលនេះសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី។ ៥. ម៉ាស្សា ជាវិធីដ៏ងាយនិងមានប្រសិទ្ធភាពខ្ពស់បំផុតមួយសម្រាប់បំបាត់អាការៈឈឺចាប់កែងជើង។ ការម៉ាស្សានឹងជួយសម្រួលសាច់ដុះ កាត់បន្ថយភាពឡើងរឹងតឹង បញ្ចេញសម្ពាធ និងធ្វើឱ្យចរន្តឈាមមានលក្ខណៈប្រសើរឡើង។ អ្នកអាចម៉ាស្សាកែងជើងឈឺពេលណាក៏បានមិនថាក្រោយពេលធ្វើលំហាត់ប្រាណ មុនពេលរត់ ឬមុនពេលចូលគេង។ ដើម្បីជាការប្រសើរអ្នកអាចប្រើប្រាស់ប្រេងដូង ប្រេងល្ង ឬប្រេងអូលីវយកមកលាបម៉ាស្សាលើកែងជើងសម្រាប់រយៈពេលយ៉ាងហោចណាស់ ១០ នាទី។ ៦. លំហាត់ប្រាណបែបសន្ធឹង អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឈរបាតជើងទទេរទល់មុខប៉ុន្តែឆ្ងាយពីជញ្ចាំងបន្តិច។ ប្រើប្រាស់ដៃទាំងសងខាងសង្កត់ទៅជញ្ចាំងទប់ខ្លួន។ ឈានជើងម្ខាងទៅមុខ ហើយចាប់ផ្ដើមទ្រេតយឺតៗទៅជញ្ចាំងរហូតមានអារម្មណ៍តឹងសន្ធឹងផ្នែកខាងក្រោយនៃកែងជើងនិងជើង។ ទប់ខ្លួនបែបនេះសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣០ វិនាទី សឹមប្ដូរខាង។ អនុវត្តឱ្យបាន ១០ ដងសម្រាប់ជើងម្ខាង។ ៧. គ្រប់គ្រងទម្ងន់ឱ្យបានត្រឹមត្រូវ ភាពធាត់ជ្រុល ឬលើសទម្ងន់អាចដាក់សម្ពាធជាខ្លាំងលើជើងនិងប្រអប់ជើង ហើយវាជាកត្តាចម្បងបំផុតមួយដែលនាំឱ្យកែងជើងប្រែជាឈឺចាប់។ ដើម្បីបំបាត់ភាពឈឺចាប់ ឬបញ្ហានេះអ្នកចាំបាច់ត្រូវរក្សាទម្ងន់ដោយសម្រកឱ្យបានត្រឹមត្រូវ។ ហើយដើម្បីអាចស្រកទម្ងន់ គឺទាមទារចាំបាច់ឱ្យអ្នកធ្វើយ៉ាងណារក្សាឱ្យបាននូវរបបអាហារសុខភាពល្អនិងលំហាត់ប្រាណទៀងទាត់ជាប្រចាំ៕ ត្រួតពិនិត្យដោយ www.health.com.kh | ប្រសិនបើអ្នករបួស ឬប្រើប្រាស់កែងជើងខ្លាំងពេកអ្នកនឹងជួបប្រទះអាការៈឈឺចាប់កែងជើងជាក់ជាមិនខាន។ បញ្ហាឈឺកែងជើងមិនពិបាកនឹងដោះស្រាយឡើយ ប៉ុន្តែគួរធ្វើបែបណា? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗព្យាបាលអាការៈឈឺកែងជើង ៖ |
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ស្មានមិនដល់នៃការទទួលទានតែផ្កាឡាវ៉េនដឺ ៖ ១. បំបាត់ស្ត្រេស ការក្រេបតែផ្កាឡាវ៉េនដឺមួយពែង បន្ទាប់ពីធ្វើការហត់ពេញមួយថ្ងៃ គឺជាគំនិតដ៏ប្រសើរបំផុតមួយ។ នោះក៏ព្រោះតែភេសជ្ជៈនេះមានលក្ខណៈសម្បត្តិសម្រួលដល់អារម្មណ៍និងរាងកាយ។ ២. ជួយទប់ទល់នឹងបញ្ហាថប់បារម្ភ ចូរសាកល្បងទទួលទានតែផ្កាឡាវ៉េនដឺមួយពែងប្រសិនបើអ្នកជួបប្រទះបញ្ហាថប់បារម្ភ។ ដូចបានលើកឡើងខាងលើ តែផ្កាឡាវ៉េនដឺមានប្រសិទ្ធភាពជួយឱ្យស្ងប់អារម្មណ៍។ ម្យ៉ាងវិញទៀតភេសជ្ជៈនេះគ្មានផ្ទុកជាតិកាហ្វេអ៊ីនដែលធ្វើឱ្យស្ថានភាពនៃបញ្ហាថប់បារម្ភកាន់តែធ្ងន់ធ្ងរឡើយ។ ៣. ប្រសើរចំពោះសុខភាពពោះវៀន ក៏មានប្រសិទ្ធភាពដូចទៅនឹងតែខ្ញីដែរ តែផ្កាឡាវ៉េនដឺជាជម្រើសដ៏ប្រសើរដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធការរំលាយអាហារនិងច្រាលទឹកអាស៊ីតក្រពះ។ ការទទួលទានតែផ្កាឡាវ៉េនដឺក៏ជួយបំបាត់អាការៈឈឺពោះ រមួលក្នុងពោះ ហើមពោះ និងបញ្ហាក្រពះពោះវៀនទូទៅដទៃទៀត។ ៤. ជួយឱ្យគេងលក់បានស្រួល ការទទួលទានថ្នាំងងុយគេងរាល់ពេលគេងមិនលក់មិនមែនជាជម្រើសដ៏ប្រសើរចំពោះសុខភាពឡើយ! ទោះជាយ៉ាងណាកុំបារម្ភ! ក៏ព្រោះការទទួលទានតែផ្កាឡាវ៉េនដឺមុនពេលចូលគេងនឹងជួយឱ្យអ្នកឆាប់គេងលក់បានយ៉ាងឆាប់រហ័ស ហើយស្ងប់អារម្មណ៍ទៀតផង។ ៥. កាត់បន្ថយការឈឺចាប់ ការទទួលទានផ្កាឡាវ៉េនដឺអាចជួយបំបាត់អាការៈឈឺក្បាល ឈឺជង្គង់ ឬឈឺខ្នងគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែភេសជ្ជៈនេះមានលក្ខណៈសម្បត្តិប្រឆាំងការរលាក៕ ត្រួតពិនិត្យដោយ www.health.com.kh | ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ផ្កាឡាវ៉េនដឺ ប៉ុន្តែប្រហែលជាមិនធ្លាប់ទទួលទានតែផ្កាឡាវ៉េនដឺឡើយ។ ថាតើផ្កាតែនេះប្រសើរយ៉ាងណាខ្លះចំពោះសុខភាព? |
ភ្នំពេញ៖ ស្នេហាប្រុសស្រី ការសិក្សា និង ការងារ បានដើរទន្ទឹមគ្នាចូលក្នុងជីវិតរបស់យុវជន សិស្ស-និស្សិតខ្មែរកាន់តែច្រើនឡើងៗ នាសម័យបច្ចុប្បន្ន។ ក្តីស្នេហានោះ កំពុងជះឥទ្ធិពលទាំងផលវិជ្ជមាន និងអវិជ្ជមានទៅលើយុវជនដែលកំពុងស្ថិតនៅក្នុងវ័យសិក្សានិងវ័យខិតខំធ្វើការងារ ដោយយុវជនខ្លះក៏ទទួលបានជោគជ័យលើការសិក្សាឬការងារ ក្រោយមានទំនាក់ទំនងស្នេហា។ ឯយុវជនខ្លះទៀត បរាជ័យក្នុងការសិក្សា ព្រោះតែរឿងស្នេហា។ ការសិក្សារៀនសូត្រ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជនក្នុងការកសាងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជីវិតឱ្យកាន់តែល្អប្រសើរ ហើយការមានទំនាក់ទំនងស្នេហាក៏មិនមែនជារឿងអាក្រក់ សម្រាប់ការសិក្សារបស់យុវជនដែរ។ កញ្ញា ហេង មួយលី ដែលសព្វថ្ងៃជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការមានសេ្នហា មិនមែនសុទ្ធតែជារឿងមិនល្អ ដែលបង្អាក់ដល់ភាពរីកចម្រើនក្នុងការសិក្សារបស់យុវជននោះទេ។ បើតាមយុវតីរូបនេះ ការមានស្នេហាក្នុងវ័យសិក្សានេះ គឺអាស្រ័យទៅលើសមត្ថភាពរបស់បុគ្គលក្នុងការបែងចែកពេលវេលាផ្ទាល់ខ្លួនបានកម្រិតណា រវាងវេលារៀនសូត្រ ពេលវេលាធ្វើការងារ និង ពេលវេលាមានទំនាក់ទំនងស្នេហា។ កញ្ញា ហេង មួយលី និយាយថា៖«អ្នកខ្លះ មានសង្សារក្នុងវ័យសិក្សាក៏ពិតមែន ប៉ុន្តែពួកគេចេះបែងចែកពេលវេលាសិក្សា ក៏មិនធ្វើឱ្យប៉ះពាល់ដល់ការសិក្សា ហើយក៏មានអ្នកខ្លះទៀត មិនទាន់អាចបែងចែកពេលវេលាច្បាស់លាស់រវាងការសិក្សា និងស្នេហានោះ បានធ្វើឱ្យប៉ះពាល់ដល់ការសិក្សា»។ មួយលី បន្តថា៖«បើសិនជាយើងរវល់លើការងារពេកក៏អាចធ្វើឱ្យប៉ះពាល់លើការសិក្សាបានដែរ។ [តែ] យើងត្រូវចេះបែងចែកពេលវេលាឱ្យបានច្បាស់ ថាពេលណាត្រូវធ្វើអ្វី»។ កញ្ញា ធី វីនណឺ ដែលជានិស្សិតឆ្នាំទី២ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានប្រាប់ពីករណីផ្ទាល់ខ្លួនថា ការសិក្សា ស្នេហា និង ការងារ កំពុងដើរទន្ទឹមគ្នា ក្នុងជីវិតកញ្ញា។ និស្សិតស្រីរូបនេះ និយាយតាមការសង្កេតឃើញរបស់ខ្លួនថា៖«យុវជនភាគច្រើន គឺមានស្នេហា ក្នុងវ័យសិក្សា ហើយខ្ញុំក៏អ៊ីចឹងដែរ»។ សម្រាប់កញ្ញា ធី វីនណឺ ការមានស្នេហាក្នុងវ័យសិក្សាសម្រាប់យុវជន គឺមានផលប៉ះពាល់ជាវិជ្ជមាន និងអវិជ្ជមាន។ កញ្ញា ពន្យល់បន្ថែមថា ផលវិជ្ជមាន គឺជំរុញដល់បុគ្គលម្នាក់ឱ្យកាន់តែមានភាពល្អប្រសើរក្នុងការសិក្សារបស់ខ្លួន ហើយ ផលអវិជ្ជមាន គឺអាចបណ្តាលមកពីយុវជនខ្លួនឯង មិនចេះកំណត់ ឬបែងចែករវាងការសិក្សា និងស្នេហាឱ្យបានច្បាស់លាស់។ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រូបនេះ បង្ហាញការយល់ថា៖«បើយុវជនយកស្នេហាជារឿងសំខាន់ឬផ្តោតតែលើរឿងស្នេហាហ្នឹង ពេលគាត់ឈ្លោះគ្នា គាត់ចោលការសិក្សា គាត់គេចសាលា គាត់គិតតែយំយែកជាដើមនោះ នឹងធ្វើឲ្យការសិក្សារបស់គាត់កាន់តែធ្លាក់ចុះ»។ ក្រៅពីរឿងស្នេហា ការមានការងារធ្វើ នៅក្នុងអំឡុងពេលសិក្សា មិនមែនជារឿងអាក្រក់សម្រាប់យុវជននោះទេ។ នេះជាការយល់ឃើញរបស់ កញ្ញា ធី វីនណឺ ដដែល ដោយកញ្ញា លើកពីគំនិតរបស់ខ្លួនថា៖«ការដែលយើងធ្វើការក្នុងពេលរៀនហ្នឹង គឺល្អសម្រាប់យុវជន។ [ល្អ] ដោយសារ ពេលយើងរៀននៅសាលា គឺយើងបានតែទ្រឹស្តីទេ ហើយការអនុវត្តមិនមានទេ ឬទោះបីមានក៏តិចបំផុត»។ លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ចាត់ទុកការរៀនសូត្រ គឺជាផ្នែកដ៏សំខាន់ សម្រាប់មនុស្ស រហូតដល់ស្លាប់។ លោក បកស្រាយទស្សនៈរបស់លោកថា មូលហេតុបានជាការរៀនសូត្រសំខាន់សម្រាប់ជីវិត គឺដោយសារតែពិភពលោកមានការផ្លាស់ប្តូរជានិច្ច ហើយតាមរយៈការទទួលបានការអប់រំត្រឹមត្រូវ យុវជនអាចមានសមត្ថភាពក្នុងការកសាងខ្លួនឯង កសាងគ្រួសារ និងចូលរួមកសាងអនាគតប្រទេសជាតិ។ លោក សំបូរ មាណ្ណារ៉ា ដែលគេដឹងថា ជាសាស្រ្តាចារ្យចូលចិត្តនិយាយអប់រំយុវជន ក្នុងម៉ោងសិក្សាប្រវត្តិសាស្រ្ត បានមានប្រសាសន៍ថា៖«យុវជនត្រូវគិតថាការសិក្សា គឺជាផ្នែកមួយដូចឡើងកាំជណ្តើរ ហើយយុវជនអាចឡើងកាំជណ្តើរនោះបាន លុះត្រាតែមានការខិតខំប្រឹងប្រែងរៀនសូត្រ»។ លោក បន្ថែមថា៖«បើយើងនិយាយថា ស្នេហានោះជាឧបសគ្គ [ដល់ការសិក្សា] លុះត្រាតែស្នេហានោះជាល្បែងរបស់យុវវ័យ។ តែបើស្នេហានោះជាភ្នែកកំណត់របស់យុវវ័យ គឺមិនមែនជាឧបសគ្គទេ ព្រោះយុវជនមួយចំនួនបានកំណត់គោលដៅរបស់គេរួចទៅហើយ»។ លោក វាយតម្លៃថា ការមានស្នេហាក្នុងពេលសិក្សា ប្រហែលមិនអាចបង្អាក់ដំណើរវិវត្តន៍ជីវិតរបស់យុវជបានឡើយ បើយុវជន បានតាំងចិត្ត មានទិសដៅច្បាស់លាស់ និងចង់មានតម្លៃខ្ពស់។ តែលោក បង្ហាញក្តីព្រួយបារម្ភចំពោះយុវជនចំនួន ដែលមានស្នេហានៅវ័យសិក្សា ដោយមិនបានកំណត់គោលដៅច្បាស់លាស់សម្រាប់អនាគត។ លោកសាស្រ្តាចារ្យ បានលើកពីករណីសិស្សរបស់លោក មកចែករំលែកថា៖«សិស្សមួយចំនួនរបស់ខ្ញុំ ដែលខ្ញុំបានសាកសួរអំពីទិសដៅនៃជីវិតរបស់ពួកគេ ហើយចម្លើយដែលខ្ញុំទទួលបានពីសិស្សនោះ គឺ អត់ទាន់ដឹង អត់ទាន់ប្រាកដ អត់ទាន់ច្បាស់»។ នៅក្នុងបរិបទដែលពិភពលោកបែ្រប្រួលនេះ យុវជន ហាក់ដូចជាចង់ប្រឡូកគ្រប់រឿង មិនមែនត្រឹមតែរឿងស្នេហានោះទេ។ បច្ចុប្បន្ន យុវជន គឺចង់ប្រឡូករឿងការងារ ប្រឡូកចូលក្នុងទំនាក់ទំនងសង្គម ចង់ស្គាល់បរិបទរឿងនយោបាយ និងចង់ប្រឡូកក្នុងវិស័យជំនួញ ជាដើម។ លោក ហឿ សេធុល អ្នកឯកទេសប្រឹក្សាយោបល់ផ្លូវចិត្តនៅគ្លីនិកឯកជន KCPS និងជាប្រធានសមាគមអ្នកប្រឹក្សាយោបល់ផ្នែកផ្លូវចិត្ត ដែលកំពុងសិក្សាស្រាវជ្រាវអំពីសុខភាពផ្លូវចិត្តរបស់យុវជន (Youth and Mental Health) បានលើកឡើងថា យុវជន មានការផ្លាស់ប្តូរពីវ័យកុមារភាព ដែលធ្វើឱ្យរាងកាយរបស់ពួកគេប្រែប្រួល ដោយយុវជនម្នាក់ៗអាចចាប់ផ្តើមមានអារម្មណ៍ក្នុងរឿងស្នេហា មានអារម្មណ៍ផ្លូវភេទ ឬក៏ពួកគេចាប់ផ្តើមមានអារម្មរណ៍ចង់ប្រឡូករឿងនានានៅក្នុងសង្គម។ លោក ទទួលស្គាល់ថា ការសិក្សាមានសារៈសំខាន់សម្រាប់យុវជន តែការមានស្នេហាក្នុងអំឡុងពេលសិក្សានោះ ក៏មិនមែនជាកំហុសរបស់យុវជនទាំងស្រុងដែរ។ លោក ថ្លែងថា៖«យុវជនប្រៀបដូចជាសត្វដែលទើបដុះស្លាប ដែលពួកគេត្រូវការការតម្រង់ទិស ពីសង្គមនិងពីគ្រួសារ ដើម្បីចៀសវាងកុំឱ្យដើរលើទិសដៅខុស»។ បើតាមអ្នកឯកទេសប្រឹក្សាយោបល់ផ្លូវចិត្តរូបចិត្តរូបនេះ មានការស្នេហាក្នុងវិស័យសិក្សា អាចមានឥទ្ធិពលខុសៗគ្នាទៅលើយុវជន ដោយយុវជនខ្លះ ពេលមានទំនាក់ទំនងស្នេហា ក៏បានក្លាយជាកត្តាជំរុញដល់ពួកគេ ឱ្យកាន់តែខំប្រឹងសិក្សារៀនសូត្របន្តទៀត។ ប៉ុន្តែចំពោះយុវជនខ្លះ ពេលមានទំនាក់ទំនងស្នេហា ក៏ក្លាយជាលទ្ធផល ដែលបង្អាក់ការសិក្សារៀនសូត្រទៅវិញ។ ទស្សនៈអប់រំខ្លះ អប់រំឲ្យយុវជន ចាប់យកការសិក្សាជាអាទិភាព បន្ទាប់មកស្វែងរកការងារ ហើយចុងក្រោយ បង្កើតគ្រួសារ (ស្នេហា)។ ខ្លឹមសារនៃការអប់រំនេះ គឺចង់ឲ្យយុវជន ប្រឹងប្រែងសិក្សាឲ្យបានខ្ពស់ និងមានការងារល្អ ដែលអាចទទួលបានចំណូលផ្គត់ផ្គង់ជីវភាពសិន ចាំចាប់ផ្តើមកសាងគ្រួសារ។ បើយុវជន បោះបង់ចោលការសិក្សា ហើយការងារក៏មិនច្បាស់លាស់ តែបែរជាចង់បង្កើតគ្រួសារមុនទៅវិញ ពួកគេ អាចនឹងជួបផលវិបាកសម្រាប់អនាគតរបស់ពួកគេ។ ក្នុងករណីស្នេហា ការសិក្សា និង ការងារ កើតឡើងទន្ទឹមគ្នា យុវជន ត្រូវធានាថា ស្នេហា មិនបានប៉ះពាល់ដល់ការសិក្សា ហើយក៏ត្រូវធានាដែរថា ការងារឬមុខរបររបស់ខ្លួន អាចធ្វើឲ្យជីវភាពគ្រួសារមានស្ថិរភាព បើចំណងស្នេហានោះ ឈានដល់ការរៀបអាពាហ៍ពិពាហ៍៕ | ដោយ៖ ស៊ូ សុគន្ធា |
អត្ថបទទាក់ទង ជំនួបប្រេស៊ីលនិងអាហ្សង់ទីន ត្រូវផ្អាក ព្រោះកីឡាករអាហ្សង់ទីនល្មើសច្បាប់ចត្តាឡីស័ក អាជ្ញាធរសុខាភិបាលប្រេស៊ីលបានធ្វើអន្តរាគមន៍ អំឡុងពេលជំនួបវគ្គជម្រុះពានកីឡាបាល់ទាត់ពិភពលោកនៅកីឡដ្ឋាន Neo Quimica Arena នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ដោយចោទប្រកាន់កីឡាករអាហ្សង់ទីនដែលប្រកបអាជីពនៅលីគអង់គ្លេស Premier League ចំនួន ៤ រូបថាបានបំពានច្បាប់ចត្តាឡីស័កដើម្បីបង្កាជំងឺកូវី-១៩ របស់ប្រេស៊ីល។ ជំនួបវាងម្ចាស់ផ្ទះប្រេស៊ីល និងអាហ្សង់ទីននេះត្រូវបានបញ្ឈប់ភ្លាមៗតែម្តង ក្រោយប្រកួតបានប៉ុន្មាន៥នាទីប៉ុណ្ណោះ។ កីឡាករទាំង ៤ រូបរួមមាន អ្នកចាំទី Emiliano Martinez និងខ្សែប្រយុទ្ធ Emiliano Buendia របស់ Aston Villa រួមជាមួយ Giovani lo Celso និង Cristian Romero របស់ Tottenham Hotspur។ ក្នុងចំណោមអ្នកទាំង៤ Martinez, Lo Celso និង Romero សុទ្ធតែបានចាប់ផ្តើមការប្រកួតសម្រាប់ជម្រើសដំបូងសម្រាប់អាហ្សង់ទីន។ ច្បាប់ក្នុងប្រទេសប្រេស៊ីល តម្រូវឱ្យអ្នកធ្វើដំណើរពីប្រទេសអង់គ្លេស អាហ្វ្រិកខាងត្បូង និងឥណ្ឌា ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាមុនសិនដើម្បីបង្កាការឆ្លងជំងឺកូវីដ-១៩ នៅពេលពួលគេធ្វើដំណើរចូលប្រទេសខ្លួន។ យ៉ាងណា កីឡាករទាំង៤រូបខាងលើបានគេចវេសពីច្បាស់នេះ។ ជុំវិញករណីនេះ FIFA នឹងស៊ើបរកការពិតឱ្យបានច្បាស់ ទាំងវិន័យកីឡាករ និងការបញ្ឈប់ការប្រកួតពាក់កណ្តាលទី។ លោក Infantino ប្រធាន FIFA ក៏បានបង្ហាញការសោកស្តាយដែរ ដែលការប្រកួតក្នុងជំនួបក្រុមយក្សទាំងពីរត្រូវអាក់ខាន និងធ្វើឱ្យអ្នកគាំទ្រកីឡាបាល់ទាត់ខកចិត្តផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកអះអាងទៀតថា ខ្លួនបានទទួលរបាយការណ៍ពីមន្រ្តីការប្រកួតនេះរួចហើយ ខណៈព័ត៌មាននឹងត្រូវបានវិភាគដោយស្ថាប័នវិន័យមានសមត្ថកិច្ច ហើយការសម្រេចចិត្តនឹងត្រូវធ្វើឡើងតាមកាលកំណត់។ ដោយឡែក គេហទំព័រ football.london ផ្សាយថាក្លិប Spurs នឹងមានវិធានការផាកពិន័យកីឡាកររបស់ខ្លួនដែលគេចវេសពីច្បាប់បង្កាជំងឺកីវីដ-១៩ នៅពេលពួកគេត្រឡប់ទៅប្រទេសអង់គ្លេសវិញ ដោយមិនបានអនុញ្ញាតពីក្លិប៕ | សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បើកការស៊ើបអង្កេតជុំវិញការបញ្ឈប់ការប្រកួតជម្រុះ World Cup រវាងប្រេស៊ីលនិងអាហ្សង់ទីន។ ប្រធាន FIFA លោក Gianni Infantino សោកស្តាយចំពោះការហេតុការណ៍ដែលនាំឱ្យអ្នកគាំទ្រជុំវិញពិភពលោកខកចិត្តសម្រាប់ជំនួបដ៏ធំនេះ ខណៈក្លិប Tottenham Hotspur ត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការវិន័យចំពោះកីឡាករអាហ្សង់ទីនរបស់ខ្លួន។ |
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានឲ្យដឹងថា គណបក្សនឹងប្រមូលផ្ដុំជួបជុំមន្ត្រី សមាជិក សមាជិកា និងអ្នកគាំទ្រ នៅម៉ោង ៧ ព្រឹក ថ្ងៃទី២ មិថុនា ដើម្បីដង្ហែក្បួនឃោសនាបោះឆ្នោត។ ប៉ុន្តែលោក យឹម សុវណ្ណ មិនទាន់ដឹងពីចំនួនអ្នកចូលរួមប៉ុន្មាននោះទេ ដោយលោកគ្រាន់តែឲ្យអ្នកគាំទ្របក្សខ្លួន ចូលរួមក្បួនដង្ហែឃោសនាចុងក្រោយនេះ។ នេះបើតាមហ្វេសប៊ុកលោក យឹម សុវណ្ណ។ ប្រធានគណៈកម្មការប្រតិ្តបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំរាជធានីភ្នំពេញ លោក ម៉ន ផល្លា បានប្រាប់សារព័ត៌មានថ្មីៗកាលពីម្សិលមិញថា ក្បួនដង្ហែរបស់គណបក្សសង្គ្រោះជាតិ នឹងទៅឈប់នៅក្បែរសួនច្បារសម្តេចសង្ឃរាជ ជួន ណាត និងវិមានរដ្ឋសភា ហើយនឹងរំសាយនៅទីនោះតែម្តង។ សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានដង្ហែក្បួនឃោសនាធំ ក្នុងរាជធានីភ្នំពេញ ចំនួន២លើករួចមកហើយ នៅក្នុងយុទ្ធនាការនៃការឃោសនារកសំឡេងឆ្នោត ក្នុងរយៈពេលជាង១0ថ្ងៃមកនេះ។ ការឃោសនារកសំឡេងឆ្នោត នឹងត្រូវបញ្ចប់នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧៕ | ភ្នំពេញ៖ ក្រោយពីសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យយកទីលានប្រជាធិបតេយ្យចាស់ សម្រាប់ជួបជុំដង្ហែក្បួនឃោសនាបោះឆ្នោតនោះ គណបក្សសង្គ្រោះជាតិ បានសម្រេចប្ដូរយកទីតាំងវត្តពោធិយារាម ហៅវត្តចាស់ នៅសង្កាត់ជ្រោយចង្វារ ធ្វើជាកន្លែងជួបជុំគ្នាវិញ។ |
អនុប្រធាននៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ លោក សួង ណយ បានឱ្យដឹងថា វេទិកាផ្គូផ្គងផលិតផលនេះ ជាផ្នែកមួយនៃគោលនយោបាយផ្សព្វផ្សាយ និងជំរុញទីផ្សារផលិតផលក្នុងស្រុក។ លោកបន្តថា កន្លងមកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ មានគោលនយោបាយតម្រង់ផ្លូវ និងផែនការយុទ្ធសាស្រ្ត ដោយបានចងក្រងសមាជិក ជាពិសេសរៀបចំតាំងពិព័រណ៍ផ្សព្វផ្សាយផលិតផលរបស់សមាជិកឱ្យគេស្គាល់។ លោក សួង ណយ បន្ថែមថា វេទិកានេះសំខាន់ណាស់ ដើម្បីឱ្យអ្នកផលិត មានឱកាសតាំងបង្ហាញផលិតផលរបស់ពួកគេ ហើយអ្នកទិញជាអ្នកដាក់ពិន្ទុកម្រិតស្ដង់ដា ដែលពួកគេចង់បាន។ លោក សួង ណយ ពន្យល់ថា ជាទូទៅអតិថិជន ជាអ្នកដាក់កម្រិតស្ដង់ដាទៅផលិតផលអ្វីមួយ ហើយអ្នកផលិតវិញ ត្រូវផលិតអ្វីទៅតាមអ្នកទិញ មិនមែនផលិតទៅតាមចិត្តខ្លួនឯងទេ។ ចំពោះសន្ទុះនៃការគាំទ្រវិញ មន្រ្តីជំរុញចលនាភូមិមួយផលិតផលមួយ បានបញ្ជាក់ថា ពលរដ្ឋខ្មែរចាប់ផ្តើមគាំទ្រផលិតផលក្នុងស្រុកកើនឡើងគួរឱ្យកត់សម្គាល់។ រីឯអ្នកផលិតវិញ ចាប់ផ្តើមគិតគូរពីគុណភាព រសជាតិ វេចខ្ចប់ និងអនាម័យបានល្អប្រសើរជាបន្តបន្ទាប់។ អ្នកស្រី នី សុវណ្ណធីតា ម្ចាស់សហគ្រាសស្វាយអង្គរ ចាត់ទុកវេទិកាផ្គូផ្គងផលិតផលខាងលើនេះ ជាឱកាសល្អសម្រាប់អ្នកផលិតនិងអ្នកទិញស្វែងយល់ពីគ្នាទៅវិញទៅមក។ ម្ចាស់សហគ្រាសរូបនេះ បាននាំយកផលិតផលជាង២០មុខដែលច្នៃបាន មកដាក់បង្ហាញឱ្យអ្នកទិញបានស្គាល់ និងរំពឹងថា ពួកគេបន្តគាំទ្រផលិតផលដែលកែច្នៃក្នុងស្រុកបន្ថែមទៀត។ ម្ចាស់សហគ្រាសស្វាយអង្គរបន្តថា ផលិតផលជាង២០មុខក្នុងសហគ្រាសរបស់ខ្លួន គឺ៩០ភាគរយ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ក្នុងនោះរួមមាន ស្វាយ ដូង ម្នាស់ សណ្ដែក ល្ពៅ ធុរេន ល្ង និងគ្រាប់ស្វាយចន្ទីជាដើម។ សម្រាប់អតិថិជនគោលដៅសម្រាប់អ្នកស្រី នី សុវណ្ណធីតា មាន៣ គឺភ្ញៀវទេសចរ ផ្សារទំនើប និងតាមអនឡាញ។ លោក ថង វណ្ណា ពលរដ្ឋខេត្តសៀមរាប ដែលបានមកចូលរួមក្នុងវេទិកាផ្គូផ្គងនៅផ្សារម៉ាក្រូ បានបង្ហាញអារម្មណ៍រីករាយ នៅពេលបានឃើញផលិតផលក្នុងស្រុកជាច្រើនសន្ធឹក និងចម្រុះផលិតផល។ លោក វណ្ណា ទិញបានត្រីងៀត និងបន្លែខ្លះ ដែលលោកថាជាទំនិញផលិតដោយ កសិករខ្មែរ និងមានសុវត្ថិភាព។ សម្រាប់វេទិកាខាងលើ លោក វណ្ណា យល់ថា វាធ្វើឱ្យអ្នកទិញបានដឹងច្បាស់ពីទំនិញដែលចង់បាន និងមានទំនុកចិត្ត ហើយបានមកទិញ និងជួបអ្នកផលិតដោយផ្ទាល់ ដែលអាចឱ្យពួកគេដឹងពីចង្វាក់ផលិតកម្មមួយចំនួនផង។ គួបញ្ជាក់ថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ធ្វើឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២១ ដល់ទី២៣ ខែមិថុនា នៅផ្សារទំនើបម៉ាក្រូ ខេត្តសៀមរាប៕ | សៀមរាប៖ ផលិតផលក្នុងស្រុកចម្រុះជាច្រើន ត្រូវបានបង្ហាញនៅក្នុងវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ ដើម្បីជំរុញឱ្យអ្នកទាំងពីរយល់ពីគ្នា ជួយគាំទ្រផលិតផលក្នុងស្រុក។ |
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២0១៧ សហមេធាវី នឹងចាប់ផ្តើមជួបជុំគ្នា ដើម្បីពិភាក្សាក្នុងការដាក់បណ្តឹងសាទុក្ខទៅកាន់តុលាការកំពូល។ នេះការអះអាងរបស់លោក សំ សុគង់ មេធាវីមួយរូបក្នុងចំណោមមេធាវីទាំងប្រាំបីរូប ដែលរួមគ្នាការពារក្តីឲ្យឯកឧត្តម កឹម សុខា។ លោកមេធាវីរូបនេះ និយាយដូច្នេះថា៖«យើង មិនអាចទទួលយកបានទេ។ យើង នឹងដាក់បណ្តឹងឆាប់ៗ ទៅតុលាការកំពូល ដើម្បីសុំឲ្យពិនិត្យការសម្រេចរបស់សាលាឧទ្ធរណ៍ឡើងវិញ»។ លោក សំ សុគង់ បន្តថា សហមេធាវី បានស្នើឲ្យសាលាឧទ្ធរណ៍ លើកពេលនៃការបើកសវនាការ ទៅថ្ងៃក្រោយវិញ ព្រោះមិនមានវត្តមានរបស់ឯកឧត្តម កឹម សុខា។ ប៉ុន្តែ លោក សោកស្តាយ ដែលសាលាឧទ្ធរណ៍ នៅតែបន្តបើកសវនាការ ហើយទីបំផុតក៏ចេញសាលដីកា ដោយសម្រេចឲ្យឯកឧត្តម កឹម សុខា ជាប់ឃុំដដែល។ អវត្តមានរបស់ឯកឧត្តម កឹម សុខា គឺជាហេតុផល ដែលសហមេធាវី អះអាងថា សវនាការនៃសាលាឧទ្ធរណ៍ នៅថ្ងៃទី២៦ ខែកញ្ញ ឆ្នាំ២0១៧ មិនត្រឹមត្រូវតាមនីតិវិធី ហើយសម្រេចចិត្តនាំគ្នា ដើរចេញ។ សវនាការលើរឿងក្តីរបស់ឯកឧត្តម កឹម សុខា បានដំណើរការទៅដោយមានតែក្រុមប្រឹក្សានៃអង្គជំនុំជម្រះប៉ុណ្ណោះ។ ហេតុផលរបស់មេធាវី ត្រូវបានសាលាឧទ្ធរណ៍ ច្រានចោល។ សាលាឧទ្ធរណ៍ តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ បានពន្យល់តបទៅវិញថា សវនាការលើសំណុំរឿងរបស់ឯកឧត្តមកឹម សុខា គឺធ្វើឡើងមុនអង្គសេចក្តី ដូច្នេះ សវនាការនេះ អាចដំណើរទៅបាន ដោយមិនចាំបាច់ទាល់តែមានវត្តមានរបស់ឯកឧត្តម កឹម សុខា ដែលជាជនត្រូវចោទនោះទេ។ សូមបញ្ជាក់ថា សាលាឧទ្ធរណ៍ មិនបានបង្គាប់ឲ្យសមត្ថកិច្ចដឹកឯកឧត្តម កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ មកកាន់សវនាការនោះទេ ដោយលើកហេតុផលថា បារម្ភពីសុវត្ថិភាពនៅតាមផ្លូវ៕ | ភ្នំពេញ៖ ប្រហែលជាមិនយូរទេ បណ្តឹងសាទុក្ខមួយរបស់សហមេធាវី ដែលការពារក្តីឲ្យឯកឧត្តម កឹម សុខា នឹងទៅដល់តុលាការកំពូល។ បណ្តឹងសាទុក្ខនេះ គឺដើម្បីសុំជំទាស់នឹងសាលាឧទ្ធរណ៍ ដែលយល់ស្របនឹងសាលាដំបូងរាជធានីភ្នំពេញ ក្នុងការចាប់និងឃុំខ្លួនឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ |
The General Assembly adopted a budget of $5.396 billion for 2018-2019, slightly below the $5.4 billion that UN Secretary-General Antonio Guterres had sought. The United States is by far the largest contributor to the UN budget, providing for 22 percent of the core budget. US Ambassador Nikki Haley said in a statement that "inefficiency and overspending" at the world body were "well known." Haley said the budget negotiations had generated several "successes" with financial cutbacks and a reduction of the UN's "bloated management and support functions." "We will no longer let the generosity of the American people be taken advantage of or remain unchecked," she said. "This historic reduction in spending -- in addition to many other moves toward a more efficient and accountable UN -- is a big step in the right direction." "While we are pleased with the results of this year's budget negotiations, you can be sure we'll continue to look at ways to increase the UN's efficiency while protecting our interests," she added. The UN's operating budget is separate from its peacekeeping budget, which was cut by $600 million this year under pressure from the administration of US President Donald Trump. The push for deeper cuts comes as Guterres is trying to build support for his plans for reform of the UN bureaucracy. Guterres' budget proposal was $200 million below the 2016-2017 biennial budget. During a meeting held on the sidelines of the annual General Assembly debate in September, Trump said the United Nations had failed to reach its "full potential due to bureaucracy and mismanagement." "We are not seeing the results in line with this investment," he said. Last week, Trump threatened to cut funding to countries that supported a UN resolution rejecting his decision to recognize Jerusalem as Israel's capital. | United Nations, United States: The United States on Sunday applauded a $285-million-cut in the UN core budget, saying it was "a big step in right direction." |
គណៈកម្មការជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបើកកិច្ចប្រជុំ ដោយមាន លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលរួម។ តាមរយៈ សំណើសុំបន្ធូរបន្ថយទោសនិងលើកលែងទោស សម្រាប់បុណ្យចូលឆ្នាំ និងបុណ្យវិសាខបូជា និងគោលការណ៍មនុស្សធម៌ ក្នុងឆ្នាំ២០២៤ មានទណ្ឌិត៦៨៩នាក់។ ជាលទ្ធផល គណៈកម្មការនៃអង្គប្រជុំខាងលើ សម្រេចយកទណ្ឌិត៤៨៥នាក់ ដាក់ក្នុងបញ្ជី ស្នើសុំបន្ធូរបន្ថយទោសនិងលោកលែងទោស ដើម្បីបញ្ជូនទៅនាយករដ្ឋមន្ត្រីពិនិត្យ មុននឹងសម្រេចដាក់ថ្វាយព្រះមហាក្សត្រ ព្រះរាជទានបន្ធូរបន្ថយ និងលើកលែងទោស។ ក្នុងចំណោម អ្នកទោស ៤៨៥នាក់ មានស្រី៣៨នាក់។ អ្នកទោសទាំងនោះ មាន៣៣៤នាក់ ស្នើសុំបន្ថយ៣ខែ។ ចំណែក ១៣០នាក់ទៀត ស្នើសុំបន្ថយ៦ខែ ហើយ១៥នាក់ បន្ថយ៩ខែ។ រីឯទណ្ឌិត ស្នើសុំបន្ថយ១២ខែ មាន៥នាក់ និងស្នើសុំលើកលែងទោសមាន១នាក់ ជាស្ត្រី។ សូមជម្រាបថា ការបន្ធូរបន្ថយទោស និងលើកលែងទោស តែងតែធ្វើឡើងនៅអំឡុងពេលទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕ | ភ្នំពេញ៖ ទណ្ឌិត៦៨៩នាក់ ត្រូវបានដាក់ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស អំឡុងពេលចូលឆ្នាំខ្មែរ និងវិសាខបូជា។ នេះបើតាមការចេញផ្សាយរបស់អគ្គនាយកដ្ឋានពន្ធនាគារកាលពីថ្ងៃទី១៣ឧសភា។ |
ភ្នំបូកគោមានចមា្ងយ១៩០គីឡូម៉ែត្រ ពីរាជធានភ្នំពេញ មានកម្ពស់១ ០៧៥ ម៉ែត្រធៀប នឹងកម្រិតទឹកសមុទ្រ និងមានចម្ងាយ ១១គីឡូម៉ែត្រពីក្រុងកំពត។ បូកគោ គិតពីជើងភ្នំ ទៅដល់កំពូលភ្នំ មានចម្ងាយ ៣២គីឡូម៉ែត្រ៕ | ភ្នំពេញ៖ ធម្មជាតិ ទេសចរណ៍ វប្បធម៌ ជាគោលដៅទេសចរណ៍ យ៉ាង សំខាន់នៃឧទ្យានជាតិ ព្រះមុនីវង្ស ឬភ្នំបូកគោ។ ប៉ុន្តែអ្វីដែលទាក់ចិត្តឲ្យទេសចរ មកកម្សាន្តញឹកញាប់នោះគឺទេស ភាពស្រស់បំព្រងពណ៌បៃតង ថែមទាំងមានខ្យល់អាកាសបរិសុទ្ធ គ្រប់រដូវកាល។ តាមដងផ្លូវទៅកាន់ កំពូលភ្នំបូកគោ លោកអ្នក នឹងទទួលបានអារម្មណ៍ស្រស់ស្រាយ ជាមួយទេសភាពធម្មជាតិ ព្រៃព្រឹក្សាអមផ្លូវ អព្ភ ជាពិសេសអាចទស្សនាក្រុងកំពត ពីចង្កេះភ្នំថែមទៀតផង។ |
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា អង្គការសង្គមស៊ីវិល បានទទួលព័ត៌មានពីខាងភ្នាក់ងារស្មុំកូនអន្តរក្រសួងរបស់ប្រទេសអ៊ីតាលី ដោយបានប្រកាសថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីតាលី បានចាប់ផ្ដើមនីតិវិធី នៃការផ្ដល់ស្មុំកូនអន្តរប្រទេសឡើងវិញ ហើយក្នុងនោះមានកុមារមួយចំនួនកំពុងស្ថិតនៅក្នុងនីតិវិធី ដើម្បីរៀបចំផ្ដល់ឱ្យទៅប្រទេសភាគីផងដែរ។ លោក អំ សំអាត បានលើកឡើងថា អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានចេញសេចក្ដីថ្លែងការរួមមួយ ដោយសារកន្លងមក បានមើលឃើញភាពមិនប្រក្រក្រីច្រើន ដូចជាអំពើពុករលួយនៅតាមមណ្ឌលកុមារកំព្រា និងអាជ្ញាធរមូលដ្ឋានមួយចំនួន បានក្លែងឯកសារ និងអត្តសញ្ញាណក្មេង។ ហើយធ្វើឱ្យក្មេងបាត់បង់សិទ្ធក្នុងការជួបអាណាព្យាបាល ព្រោះតែការបន្ដំឯកសារ ដែលជាការធ្វើខុស ហើយមិនមានកិច្ចការពារលើកុមារធ្វើឱ្យកុមារ និងក្រុមគ្រួសារបែកបាក់គ្នា។ លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ។ រូបភាព៖ ហ្វេសប៊ុកក្រសួងសង្គមកិច្ច លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៣០ ខែមិថុនាថា ចាប់តាំងពីកម្ពុជាបើកឱ្យមានការស្មុំកូន រហូតមកដល់ពេលនេះ ពុំទាន់មានបណ្ដាប្រទេសណាមួយ បានចុះបញ្ជីស្នើសុំកូនពីកម្ពុជានោះទេ។ អ្នកនាំពាក្យរូបនេះបាន សង្កត់ធ្ងន់ថា៖«អ៊ឹចឹងហេតុផលអី្វ បានជាអង្គការសង្គមស៊ីវិលមើលឃើញថា ធ្វើឱ្យក្មេងបាត់សិទ្ធ បាត់ឱកាសជួបណាព្យាបាល។ បើជួបប្រទះបែបនេះមែនចាំនិយាយ តែឥឡូវអត់ទាន់មានទេ! ខ្ញុំសូមបញ្ជាក់ថា ដល់ម៉ោងនេះ កម្ពុជា មិនទាន់ផ្ដល់ក្មេងឱ្យទៅអន្តរប្រទេសមួយណាទេ»។ នាយកអង្គការលីកាដូ បានប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃសុក្រនេះដែរ ដោយឆ្លើយតបយ៉ាងដូច្នេះ អង្គការសង្គមស៊ីវិល មើលឃើញចំណុចខ្វះចន្លោះ មិនទាន់ពេញលេញ ទើបសុំឱ្យរដ្ឋាភិបាលបញ្ឈប់ការស្មុំកូននេះសិន ដើម្បីពិចារណារឿងរកនីតិវិធី ឬយន្តការណាមួយ ពង្រឹងកិច្ចការការពារលើកុមារឱ្យបានពេញលេញជាមុនសិន។ លោក អំ សំអាត បានសង្កាត់ធ្ងន់ថា៖«ការលើកឡើងរបស់សង្គមស៊ីវិល សុំឱ្យរដ្ឋាភិបាលបញ្ឈប់ការស្មុំកូនអន្តរប្រទេស គឺដើម្បីធានាក្នុងការការពារសិទ្ធទៅលើកុមារ និងក្រុមគ្រួសារកុមារទេ»។ «តែអ្វីដែលយើងព្រួយបារម្ភ បើមិនមានយន្តការច្បាស់លាស់ នៅក្នុងការផ្ដល់កិច្ចការពារលើកុមារ ដែលត្រូវផ្ដល់ស្មុំកូនអន្តរប្រទេសនិងត្រូវប្រាកដប្រជាចំពោះនីតិវិធី។ ត្រូវលុបបំបាត់អំពើពុករលួយភាពមិនប្រក្រក្រី ដែលបានកើតឡើងកន្លងមកទេ នោះជាបញ្ហាប្រឈមរបស់កុមារ»។ នេះជាការលើកឡើងបន្ថែមរបស់លោក អំ សំអាត។ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ។ រូបភាព៖ screenshot ពីវីដេអូឡាយរបសើអង្គការលីកាដូ យ៉ាងណាមិញ អង្គការសង្គមស៊ីវិល នៅតែបន្តទទូចឱ្យរដ្ឋាភិបាលមានការត្រួតពិនិត្យពិចារណាឡើងវិញ ដើម្បីបង្កើតយន្តការផ្ដល់កិច្ចការពារខ្ពស់ សម្រាប់កុមារក្នុងការស្មុំកូនឱ្យបានជាមុនសិន។ លោក តូច ចាន់នី បានលើកឡើងថា កន្លងមកច្បាប់ស្មុំកូនអន្តរប្រទេសបានផ្អាកមួយរយៈមកហើយ បន្ទាប់មកនៅឆ្នាំ២០០៩ បានបើកឱ្យមានការស្មុំកូនឡើងវិញ ប៉ុន្តែបណ្ដាប្រទេសទាំងនោះត្រូវតែបញ្ជូនភ្នាក់ងារមកចុះបញ្ជីជាមួយកម្ពុជាជាមុនសិន។ បើតាមលោក តូច ចាន់នី ចំពោះការបើកឱ្យមានការស្មុំកូននេះ មានអត្តប្រយោជន៍ដល់ក្មេងដែលមានជីវភាពខ្វះខាត គ្មានណាព្យាបាល ដូច្នេះហើយត្រូវរកអ្នកដែលមានលទ្ធភាពឱ្យជួយគ្រាំទ្រ។ លោកបន្តថា រដ្ឋាភិបាល បានដាក់គោលគារណ៍មួយចំនួនដូចជា ជំហានទី១ សុំឱ្យមានការស្មុំកូនក្នុងប្រទេស, ជំហានទី២ រកដៃគូសហការនៅក្រៅប្រទេស និងជំហានបន្ទាប់ទៀត បើគ្មានដៃគូសហការនោះទេ យកក្មេងទៅដាក់នៅក្នុងមណ្ឌលកុមារកំព្រា។ លោក តូច ចាន់នី បាបបន្ថែមថា បច្ចុប្បន្នកម្ពុជា កំពុងរៀបចំនីតិវិធី និងបែបបទមួយចំនួន។ ប៉ុន្តែមិនមែនស្រួលដូចអង្គការសង្គមស៊ីវិល បានលើកឡើងថា ការស្មុំកូនរវាងកម្ពុជា និងអ៊ីតាលី ធ្វើឱ្យបាត់បង់ឧត្ដមគំនិតក្មេង និងធ្វើឱ្យប៉ះពាល់ដល់ក្មេងនេះទេ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖«បើយើងមិនទាន់ផ្ដល់ក្មេងឱ្យគេផងហ្នឹង ខ្ញុំអត់យល់គាត់លើកឡើងចំណុចហ្នឹង»។ សូមជម្រាបថា អង្គការសង្គមស៊ីវិល រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR),សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC),សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ(LICADHO) និង Intercountry Adoptee Voices(ICAV) ដែលបានសេចក្តីថ្លែងការណ៍រួមគាំទ្រឱ្យរដ្ឋាភិបាលបញ្ឈប់ការស្មុំកូនអន្តរប្រទេសឡើងវិញ។ ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស នៃព្រះរាជាណាចក្រកម្ពុជា បានចូលជាធរមាននៅថ្ងៃទី៣ធ្នូ ឆ្នាំ២០០៩ ដោយអនុលោមតាមច្បាប់រដ្ឋធម្មនុញ្ញត្រង់មាត្រាទី៤៨ និងអនុលោមតាមអនុសញ្ញាក្រុងឡាអេ ស្តីពីការការពារកុមារ និងសហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរប្រទេស ដែលត្រូវបានផ្តល់សច្ចាប័ន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០០២៕ | ថ្មីនេះ អង្គការសង្គមស៊ីវិល បានស្នើឱ្យរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីតាលី បញ្ឈប់នូវការបើកស្មុំកូនអន្ដរប្រទេសឡើងវិញ។ អង្គការស៊ីវិល បានលើកឡើងថា កម្ពុជា មិនបានអនុម័តកិច្ចគាំពារ អត្ថប្រយោជន៍ល្អបំផុតសម្រាប់កុមារ ឬទប់ស្កាត់ការកើតឡើងវិញ នូវការក្លែងបន្លំ និងអំពើពុករលួយ មាននៅក្នុងការស្មុំកូនអន្តរប្រទេស ដែលធ្លាប់កើតមានពីអតីតកាលនោះទេ។ |
អ្នកស៊ើបអង្កេតឯករាជ្យមួយក្រុម ដែលត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាតិនៅក្នុងឆ្នាំ២០១៧ បានចោទរដ្ឋាភិបាលទីក្រុងណៃពិដោថា គ្មានទំនួលខុសត្រូវចំពោះប្រជាជនម្នាក់ៗ។ លើសពីនេះទៅទៀត សកម្មភាពព្រងើយកន្តើយរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវតែប្រឈមមុខនឹងអនុសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍ ដោយមិនអើពើក្នុងការស៊ើបអង្កេត និងពិន័យចំពោះសកម្មភាពប្រល័យពូជសាសន៍។ របាយការណ៍របស់អ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិបាននិយាយថា ស្ត្រី និងក្មេងស្រីជនជាតិរ៉ូហ៊ីងយ៉ាជាច្រើន ត្រូវរងការរំលោភបំពានផ្លូវភេទ ហើយ៨០ភាគរយនៃអំពើនេះ គឺធ្វើឡើងដោយមានលក្ខណៈជាក្រុម ពោលគឺមនុស្សម្នាក់ត្រូវរងការបំពានដោយមនុស្សមួយក្រុម។ ជាពិសេសសកម្មភាពរំលោភបំពានផ្លូវភេទជាក្រុមបែបនេះ ប្រមាណជា៨២ភាគរយប្រព្រឹត្តដោយកងទ័ពរបស់មីយ៉ាន់ម៉ា។ បន្ថែមពីលើនេះទៀត ការសន្និដ្ឋានគឺមានមូលដ្ឋានលើនៃការកើនឡើងការសម្លាប់ស្ត្រី និងកូនក្មេងជាប្រព័ន្ធ ការរើសជាប្រព័ន្ធនូវស្ត្រី និងក្មេងស្រីពេញវ័យសម្រាប់រំលោភបំពានផ្លូវភេទ ការវាយប្រហារលើស្ត្រីមានទម្ងន់ និងទារក ការធ្វើអោយមានរបួសប្រដាប់ភេទ និងការខាំលើរូបរាងកាយផ្សេងៗទៀត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ ក្នុងរបាយការណ៍ខែសីហា ឆ្នាំ២០១៨ ក្រុមស៊ើបអង្កេតរបស់ UN ចង្អុលបង្ហាញ ៥ចំណុចដែលចេតនាប្រព្រឹត្តអំពើប្រល័យពូជសាសន៍របស់កងទ័ពមីយ៉ាន់ម៉ា។ ក្នុងនោះមានដូចជា ការប្រើភាសាមិនសមរម្យ, ភស្តុតាងនៃគម្រោងការបំផ្លិចបំផ្លាញ, ការកកើតនៃគំរោង និងគោលនយោបាយប្រកាន់ពូជសាសន៍, ភាពសាហាវយង់ឃ្នងនៃយុទ្ធនាការយោធា និងការអធិប្បាយជាក់លាក់របស់មន្ត្រីរដ្ឋាភិបាល អ្នកនយោបាយ អាជ្ញាធរសាសនា មេបញ្ជាការយោធានៅក្នុងអំឡុងពេល និងក្រោយពេលប្រើអំពើហិង្សាលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។ «បេសកកម្មស៊ើបអង្កេតឯករាជ្យ អាចសន្និដ្ឋានដោយផ្អែកលើភស្តុតាងថា អំពើហិង្សាផ្លូវភេទស្ត្រី និងកុមារដែលចាប់ផ្ដើមចាប់ពីខែសីហា ឆ្នាំ២០១៦ គឺជាកត្តាទី៦ ដែលបង្ហាញពីចេតនាប្រព្រឹត្តអំពើប្រល័យពូជសាសន៍របស់យោធាមីយ៉ាន់ម៉ា។» នេះបើតាមការផ្សាយរបស់ Reuters ។ ដោយសារការបដិសេដមិនឲ្យចូលក្នុងរដ្ឋរ៉ាឃីនពីសំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ា, ក្រុមអ្នកស៊ើបអង្កេត ត្រូវធ្វើដំណើរទៅជំរុំជនភៀសខ្លួននៅក្នុងថៃ បង់ក្លាដែស និងម៉ាឡេស៊ី ដើម្បីទទួលបាននូវទិន្នន័យទាំងនេះ។ សូមបញ្ជាក់ថា ការបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃរបស់យោធាមីយ៉ាន់ម៉ាលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ធ្វើឲ្យមានការចំណាកស្រុកប្រមាណជា ៧៣ម៉ឺននាក់។ ប៉ុន្តែរដ្ឋាភិបាលមីយ៉ាន់ម៉ា បានច្រានចោលលើការចោទប្រកាន់នេះ ដោយអះអាងថា ទីក្រុងណៃពិដោធ្វើការទប់ស្កាត់ការប៉ះបោររបស់ជនជាតិរ៉ូហ៊ីងយ៉ាតែប៉ុណ្ណោះ៕ | ក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិ បានចេញផ្សាយរបាយការណ៍មួថ្ងៃទី២២ ខែសីហា ពាក់ព័ន្ធសកម្មភាពរបស់រំលោភបំពានផ្លូវភេទដោយយោធាមីយ៉ាន់ម៉ា។ ក្រុមស៊ើបអង្កេតបានសន្និដ្ឋានថា ការរំលោភបំពានផ្លូវភេទរបស់កងទ័ពមីយ៉ានម៉ាទៅលើស្ត្រី និងក្មេងស្រីក្នុងឆ្នាំ២០១៧ គឺជាចេតនាប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ |
តើមានការយល់ឃើញបែបណា ចំពោះឈ្មោះបារ៉ាត និងឥណ្ឌា? ជាការពិត បារ៉ាត ត្រូវបានអ្នកប្រវត្តិសាស្រ្តអះអាងថា ជាពាក្យសំស្រ្កឹតបុរាណ ដែលត្រូវបានសរសេរទុកនៅក្នុងគម្ពីរហិណ្ឌូជាច្រើនឆ្នាំមកហើយ។ បន្ថែមពីនេះ ឈ្មោះបារ៉ាតនេះ ត្រូវបានគេជឿថា ត្រូវបានប្រើប្រាស់នៅក្នុងសម័យបុរាណ ដើម្បីសម្គាល់តំបន់មួយដែលស្ថិតនៅចន្លោះភ្នំ និងសមុទ្រ និងជាអ្នកបន្តវេនពីស្តេច Bharata។ ចំណែកពាក្យថា ឥណ្ឌាវិញ ត្រូវបានមន្រ្តីបក្ស Bharatiya Janata Party របស់លោកម៉ូឌី យល់ថា ត្រូវបានដាក់ដោយអាណានិគមអង់គ្លេស ដែលមានន័យស្មើរនឹងទាសករ។ យ៉ាងណាមិញ អ្នកប្រវត្តិសាស្រ្តឥណ្ឌា បានអះអាងថា ពាក្យនេះ មិនមែនទើបតែមាននៅក្នុងសម័យអាណានិគមអង់គ្លេសទេ ប៉ុន្តែវាមានតាំងពីមុនមកម្លេះ។ តាមការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន ពាក្យ ឥណ្ឌានេះ អាចមានមានរឹសគស់ចេញពីទន្លេ Indus ដែលត្រូវបានហៅថា Sindhu នៅក្នុងភាសាសំស្ក្រឹត។ មែនទែនទៅ ឈ្មោះទាំងពីរនេះ ត្រូវបានស្គាល់នៅប្រទេសឥណ្ឌាបែបប្រពៃណីទៅហើយ។ ឥណ្ឌា មិនមែនមានតែឈ្មោះពីរនេះទេ ប៉ុន្តែឥណ្ឌាក៏ត្រូវបានហៅក្រៅថា Hindustan ផងដែរ ដែលមានន័យថា ដែនដីរបស់ឥណ្ឌា។ ប៉ុន្តែការហៅ Hindustan គ្រាន់តែជាភាសាក្រៅផ្លូវការប៉ុណ្ណោះ។ តើការប្តូរឈ្មោះពី ឥណ្ឌា ទៅបារ៉ាត អាចធ្វើឡើងបានទេ? មកទល់ពេលនេះ វាមិនទាន់ច្បាស់ទេ ថាតើមេដឹកនាំប្រទេសអាស៊ីខាងត្បូងមួយនេះ អាចប្តូរឈ្មោះពីឥណ្ឌា ដែលគេស្គាល់នៅទូទាំងពិភពលោក ទៅជាបារ៉ាត។ សូម្បីតែសារព័ត៌មានធំៗ ក៏បានត្រឹមដាក់ការសង្ស័យប៉ុណ្ណោះ ថាឥណ្ឌាអាចនឹងប្តូរឈ្មោះពីឥណ្ឌាទៅបារ៉ាត តាមរយៈការបង្ហាញរបស់ឥណ្ឌា នៅក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) កន្លងមក។ សូម្បីតែការហៅលោកនារិន្រ្ទា ម៉ូឌី នោះទៀតសោត ក៏ត្រូវបានបក្សរបស់លោក Bharatiya Janata Party ហៅថានាយករដ្ឋមន្រ្តីបារ៉ាតដែរ។ ជាការពិត ឥណ្ឌា អាចនឹងប្រើឈ្មោះផ្លូវការទាំងពីរ ដោយសារកន្លងមក ឈ្មោះបារ៉ាតនេះ ក៏ត្រូវបានមន្រ្តីឥណ្ឌា ប្រើប្រាស់នៅក្នុងពិធីផ្លូវការដែរ មិនត្រឹមតែឈ្មោះឥណ្ឌាមួយទេ។ នៅក្នុងកិច្ចប្រជុំ ក្រុមប្រទេស G20 នៅក្រុងញូវដែលីកន្លងមក ឥណ្ឌា បានប្រើប្រាស់ឈ្មោះទាំងពីរនេះទៅហើយ។ នៅក្នុងជំនួបជាមួយមេដឹកនាំបណ្តាប្រទេសផ្សេង លក្ខណៈទ្វេភាគី រដ្ឋាភិបាលក្រុងញូវដែលី បានដាក់ឈ្មោះ India ជាភាសាអង់គ្លេស និងបារ៉ាត ជាភាសារបស់ខ្លួន នៅផ្ទាំងខាងក្រោយនៃជំនួបថ្នាក់ដឹកនាំ។ ម្យ៉ាងវិញទៀត លោក Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា ក៏បានអះអាងផងដែរថា នៅក្នុងរដ្ឋធម្មនុញ្ញ បានចែងថា ឥណ្ឌា ជាបារ៉ាត។ តើមានការរិះគន់ទេ លើការប៉ុនប៉ងផ្លាស់ប្តូរឈ្មោះប្រទេសបែបនេះ? ពិតណាស់ វាប្រាកដជាមានការរិះគន់លើការផ្លាស់ប្តូរឈ្មោះពីឥណ្ឌា ដែលគេស្គាល់នៅទូទាំងពីភពលោក ទៅបារ៉ាត។ លោក Shashi Tharoor ដែលជាមេធាវីនៅប្រទេសឥណ្ឌា បានយល់ថា បើទោះគ្មានការហាមឃាត់ពីរដ្ឋធម្មនុញ្ញក្នុងការប្តូរឈ្មោះ ប៉ុន្តែលោកជឿថា រដ្ឋាភិបាល នឹងមិនប្តូរឈ្មោះឥណ្ឌានេះ ទៅបារ៉ាត។ បើតាមមេធាវីឥណ្ឌារូបនេះ ឈ្មោះឥណ្ឌាហ្នឹងត្រូវបាន ធ្វើឱ្យស្គាល់ជាច្រើនសតវត្សរ៍ទៅហើយ។ ជុំវិញបញ្ហានេះ លោកមេធាវី បានទទូចឱ្យរដ្ឋាភិបាលឥណ្ឌាហ្នឹង ប្រើប្រាស់ទាំងពីរ ក៏វាមិនខុសទាស់អ្វីដែរ។ កន្លងមកហ្នឹងវាមានការចោទប្រកាន់រដ្ឋាភិបាលឥណ្ឌាហ្នឹង ព្យាយាមលុបបំបាត់ឈ្មោះតំបន់ ឬទីក្រុងពាក់ព័ន្ធនឹងចក្រភព Mughal និងសម័យអាណានិគម។ ក្រៅពីឥណ្ឌា តើមានប្រទេសណាប្តូរឈ្មោះប្រទេសទេ? ក្រៅពីឥណ្ឌា វាក៏មានប្រទេសផ្សេងទៀតដែរ សារព័ត៌មានថ្មីៗ នឹងលើកយកករណីការប្តូរឈ្មោះប្រទេសចំនួន ៣ មកនិយាយ៖ នៅក្នុងឆ្នាំ២០២២ ប្រធានាធិបតីតួកគី លោក តៃយីប អ៊ែរដូហ្កាន់ បានប្រាប់ទៅអង្គការសហប្រជាជាតិថា ប្រទេសTurkey នឹងប្តូរទៅ Turkiye។ ពាក្យថា Turkiyeនេះ គឺល្អបំផុតក្នុងការតំណាងឱ្យវប្បធម៌ អរិយធម៌ និងតម្លៃប្រជាជនតួកគីទាំងមូល។ ការសម្រេចប្តូរឈ្មោះបែបនេះ គឺដើម្បីឱ្យមានឈ្មោះតំណាងប្រទេសត្រឹមត្រូវ ជាងជាយល់ច្រឡំនឹងឈ្មោះរបស់បក្សី ម្យ៉ាងដែលគេហៅថា មាន់តួកគី។ នៅក្នុងឆ្នាំ២០២០ ប្រទេស Netherland បានសម្រេចបោះបង់ឈ្មោះ Holland ចោល។ បើតាមរដ្ឋាភិបាលប្រទេសនៅតំបន់អឺរ៉ុបមួយនេះ ក៏ប្តូរឈ្មោះប្រទេសមក Netherland គឺតំណាងឱ្យប្រទេសល្អជាង រួមទាំងមានភាពបើកចំហ ទំនើប និងការរួមបញ្ជូលពីប្រជាជនទាំងអស់។ នៅក្នុងឆ្នាំ ២០១៩ Macedonia ត្រូវបានប្តូរទៅជា North Macedonia។ ការសម្រេចចិត្តប្តូរឈ្មោះបែបនេះ គឺដោយសារកាលនោះ Macedonia មានជម្លោះជាមួយក្រិក ហើយតំបន់មួយនៅក្រិកក៏ឈ្មោះ Macedonia ដែរ។ ដើម្បីបង្ការកុំឱ្យមានការយល់ច្រឡំរដ្ឋាភិបាលប្រទេសមួយនេះ បានប្តូរទៅ North Macedonia ជាដើម។ តើការប្តូរឈ្មោះប្រទេសមានផលវិបាកដែរឬទេ? យ៉ាងណាមិញ ការផ្លាស់ប្តូរឈ្មោះផ្លូវការរបស់ប្រទេសបែបនេះ គឺត្រូវចំណាយថវិកាច្រើន ដើម្បីកែប្រែលិខិតបទដ្ឋានគតិយុទ្ធ និងប្រព័ន្ធរដ្ឋបាលមួយចំនួន ដែលមានឈ្មោះប្រទេសចាស់ ត្រូវប្តូរទៅឈ្មោះប្រទេសថ្មី។ បន្ថែមពីនេះ សូម្បីតែស្លាកលេងរថយន្ត ឯកសណ្ឋានរបស់យោធា ក្រុមកីឡាជាតិ ឬរូបិយវត្ថុ ក៏ត្រូវផ្លាស់ប្តូរ ទៅតាមឈ្មោះដែលបានដាក់ថ្មីផង។ មិនតែប៉ុណ្ណោះ រដ្ឋប្តូរឈ្មោះ ក៏ត្រូវជូនដំណឹងទៅអង្គការសហប្រជាជាតិផងដែរ ដើម្បីទទួលបានការអនុម័ត៕ | នៅពេលថ្មីៗនេះ សារព័ត៌មានព្រោងព្រាត បានចុះផ្សាយ ឥណ្ឌាចង់ផ្លាស់ប្តូរឈ្មោះទៅ បារ៉ាត (Bharat)។ ចេតនាបែបនេះ ត្រូវបានបង្ហាញឱ្យឃើញនៅក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) នៅក្នុងក្រុងញូវដែលី។ នៅក្នុងកិច្ចប្រជុំនោះ នៅលើស្លាកតំណាងប្រទេសពីមុខលោក នារិន្រ្ទា ម៉ូឌី នាយករដ្ឋមន្រ្តី មិនបានដាក់ថា ឥណ្ឌាឡើយ។ ផ្ទុយទៅវិញ ស្លាកនោះ បានដាក់ថា ជា បារ៉ាត (Bharat) ទៅវិញ។ |
អត្ថបទទាក់ទង ក្សត្រ មហា វជិរាលង្ករណ៍ ឡើងគ្រងរាជ្យសម្បត្តិជាមហាក្សត្រថៃផ្លូវការ ជាមួយព្រះរាជសារថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា មានព្រះទ័យរីករាយចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី នៃប្រទេសជិតខាងទាំងពីរ ដែលកាន់ព្រះពុទ្ធសាសនាដូចគ្នា ហើយនឹងបន្តរឹងមាំបន្ថែមទៀត ៕ | ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទូ៤ ខែឧសភា ទ្រង់បានថ្វាយព្រះរាជសារអបអរសាទរ ព្រះករុណា ព្រះបាទសម្តេច មហា វជិរាលង្ករណ៍ (ស្តេចរាមាទី១០) ក្នុងឱកាសដែលព្រះអង្គបានយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ។ |
អ្នកស្រាវជ្រាវរកឃើញថា កម្រិតជាតិកាហ្វេអ៊ីន (ដែលស្រដៀងគ្នានឹងកាហ្វេលក់នៅតាមផ្សា) អាចធ្វើឲ្យរំខានដល់ការគេងបានទោះបីជាញ៉ាំវាមុនពេលចូលគេង ៦ម៉ោងក៏ដោយ។ ជាតិកាហ្វេអ៊ីននឹងបន្ថយការគេងរបស់អ្នកចូលរួមសិក្សាប្រហែលមួយម៉ោង។ ឥទ្ធិពលបែបនេះត្រូវបានគេមើលឃើញដោយមិនគិតថាជាតិកាហ្វេអ៊ីននោះបានញ៉ាំនៅពេលណាឡើយ។ យកល្អគួរតែចាមថា ការសិក្សាមួយនេះក្រាន់តែបញ្ចូល ឬសិក្សាលើចំនួនមនុស្សដ៏តូចមួយប៉ុណ្ណោះ ហើយក៏មិនអាចនិយាយជាទូទៅទៅលើបញ្ហានៃការគេងក្នុងពេលញ៉ាំកាហ្វេដែរ។ ការរកឃើញមួយនេះក៏ត្រូវការទទួលស្គាល់ពីការសិក្សាធំជាងនេះដែលមានមនុស្សចូលរួមជាច្រើនដែលមានអាយុខុសៗគ្នាដើម្បីច្បាស់ថាថា តើជាតិកាហ្វេអ៊ីនមានឥទ្ធិពលក្នុងខ្លួនយូរប៉ុណ្ណា។ សរុបទៅ ការសិក្សាបានបញ្ជាក់ថា ជាតិកាហ្វេអ៊ីនប្រហែលជាមានឥទ្ធិពលរហូតដល់ ៦ម៉ោងមុនពេលចូលគេង។ សម្រាប់អ្នកដែលបារម្ភទៅលើការគេងពេលយប់មិនលក់នោះ យកល្អគួរតែចៀសវាងការញ៉ាំជាតិកាហ្វេអ៊ីននៅពេលជិតចូលគេង៕ ត្រួតពិនិត្យដោយ www.health.com.kh | យោងទៅតាមសេចក្តីរាយការណ៍របស់ Mail Online បានឲ្យដឹងថា ការញ៉ាំកាហ្វេចាស់មួយពែងនៅពេលរសៀលអាចធ្វើឲ្យអ្នកមិនងងុយគេងបាន។ រឿងនេះបានមកពីការសិក្សាតូចមួយដែលពិនិត្យទៅលើឥទ្ធិពលនៃជាតិកាហ្វេអ៊ីន ៤០០មីលីក្រាមដែលញ៉ាំនៅពេលគេង និងរយៈពេលបីទៅប្រាំមួយម៉ោងមុនចូលគេង។ |
ស្រុកបទុមសាគរ, កោះកុង៖ អាជ្ញាធរឃុំអណ្ដូងទឹក តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានទៅទទួលសេវាសាធារណៈនៅក្នុងឃុំ ដោយមិនមានការរើសអើងអ្វីទៅលើបុគ្គលណាម្នាក់ឡើយ។ ទាំងប្រជាជនទូទៅ និងជនមានពិការភាពក្ដី ដោយអ្នកពិការភាពត្រូវផ្ដល់អទិភាពមុនគេ។ លោក ឃៀង យិង បានរៀបរាប់ថា នៅក្នុងឃុំអណ្តូងទឹកមានចំនួន ៧ភូមិ គឺភូមិអណ្ដូងទឹក, ភូមិជីមាល ភូមិជីត្រេះ ភូមិប្រៃ ភូមិតាអុក ភូមិតាមាឃ និងភូមិប្រទាល ដែលមានប្រជាពលរដ្ឋរស់នៅសរុបមាន ១ ៥១៣គ្រួសារ ដែលស្មើនឹង ៦ ៧២១នាក់។ ពលរដ្ឋបានទៅទទួលសេវាភាគច្រើនគឺ បញ្ជាក់ភាពនៅលីវ, ធ្វើសំបុត្រកំណើត, សំបុត្រទទួលមរណភាព, បញ្ជាក់សំបុត្រអាពាហ៍ពិពាហ៍ និងបញ្ជាក់ឯកសារកម្ចីធនាគារជាដើម។ លោក ឃៀង យិង មេឃុំអណ្ដូងទឹក មេឃុំរូបនេះបន្តថា សម្រាប់ថ្លៃកម្រៃសេវា នៅក្នុងឃុំបានកំណត់រួចនៅលើជញ្ជាំងរួចហើយ ប៉ុន្តែសម្រាប់ជនមានពិការភាព ស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ខាងអាជ្ញាធរឃុំ មិនគិតលុយពីពួកគេនោះទេ។ ផ្ទុយទៅវិញ អាជ្ញាធរលើកទឹកចិត្តពួកគេ ទៅទទួលសេវានៅក្នុងឃុំឱ្យបានច្រើន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយឃុំ ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ លោក ឃៀង យិង បញ្ជាក់ថា ៖«ខ្ញុំយកចិត្តទុកដាក់ដូចគ្នាទាំងអស់ មិនថាពលរដ្ឋទូទៅ ឬអ្នកពិការភាព ពួកយើងមិនរើសអើង ប្រកាន់វណ្ណៈ ពណ៌សម្បុរពូជសាសន៍អ្វីឡើយ។ ខ្ញុំលើកទឹកចិត្តឱ្យអ្នកពិការភាព មកទទួលសេវានៅឃុំ និងផ្ដល់អាទិភាពឱ្យពួកគាត់មុនគេ មិនឱ្យចាំយូនោះទេ»។ យ៉ាងណាមិញលោកមេឃុំ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋឱ្យមានការអធ្យាស្រ័យគ្នាទៅវិញទៅមក នៅពេលទៅទទួលសេវាស្របពេលមានមនុស្សច្រើន ហើយធ្វើឱ្យនៅរង់ចាំយូរ និងមកទទួលសេវាឱ្យត្រូវម៉ោងធ្វើការ របស់ក្រុមការងារឃុំ។ អ្នកស្រី ឈិន ធី ពលរដ្ឋនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង បានលើកឡើងថា អ្នកស្រីទៅធ្វើសំបុត្រកំណើតឱ្យកូន នៅឃុំអណ្ដូងទឹក ឃើញថា អាជ្ញាធរឃុំបានយកចិត្តទុកដាក់ និងសួរនាំអ្នកស្រី ទៅទទួលសេវាអ្វី ដើម្បីឱ្យក្រុមការងារឃុំ ជួយធ្វើឯកសារឱ្យបានទាន់ពេលវេលា។ អ្នកស្រី ឈិន ធី បញ្ជាក់ថា៖ «ខ្ញុំទៅធ្វើសំបុត្រកំណើតកូនហ្នឹង អត់ចាំយូទេ។ ពេលខ្ញុំទៅធ្វើគេអត់ទារ ឬយកលុយផង តែខ្ញុំឱ្យថ្លៃទឹកតែពួកគាត់តិចតួច»។ អ្នកស្រីបន្តថា ចំពោះការផ្ដល់សេវាសាធារណៈរបស់អាជ្ញាធរឃុំអណ្ដូងទឹក មិនមានភាពយឺតយ៉ាវនោះទេ ពួកគាត់រួសរាយរាក់ទាក់ ស្វាគមន៍ប្រជាពលរដ្ឋទាំងអស់ ដែលទៅរកសេវា៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ វុធ អ៊ីត(យុវជនឃុំអណ្ដូងទឹក) |
ឆ្នាំនេះ ជាឆ្នាំទី៨ហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយបន្តកិច្ចសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន មិនមានអំពើពុករលួយ ឬការបើកចម្លងផ្សេងៗ។ «ដើម្បីជួយត្រួតពិនិត្យមើលដំណើរការសំណេរ យើងនឹងប្រើប្រាស់ជំនួយការអប្បមាទ ដែលជាគរុសិស្សចំនួន ២៧០០នាក់។ ម៉្យាងវិញទៀត ក៏មានការសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដែលចូលរួមនៅគ្រប់ដំណាក់កាលទាំងអស់នៃការប្រឡង ដំណាក់កាលសំណេរ, កំណែ, បូកស្រង់ពិន្ទុ និងការប្រកាសលទ្ធផល ដែលមានអ្នកចូលរួមប្រមាណជិត ២ពាន់នាក់»។ នេះជាការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ រដ្ឋមន្រ្តីក្រសួងអប់រំ បន្តថា បុគ្គលិកអប់រំដែលបានប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងការប្រឡង នឹងត្រូវទទួលទណ្ឌកម្មខាងវិន័យមានពីរកម្រិត ក្នុងនោះវិន័យថ្នាក់ទី១ ជាវិស័យស្រាល និងវិន័យថ្នាក់ទី២ ជាវិន័យតឹង។ បើតាមលោក ហង់ជួន ណារ៉ុន សកម្មភាពមិនត្រឹមត្រូវរបស់បុគ្គលិកអប់រំ ក្នុងដំណើរការប្រឡងដែលនឹងទទួលវិន័យថ្នាក់ទី១ មានដូចជា បង្កើតបណ្ដាញស្វែងរកផលកម្រៃពីការប្រឡង, ផ្ដល់ ឬទទួលប្រាក់ដើម្បីរៀបចំបែងចែកតួនាទីក្នុងគណៈកម្មការនានា, ជួយលាក់កំបាំងទង្វើខុសឆ្គងរបស់គណៈមេប្រយោគ ឬគណៈកម្មការប្រឡង, អនុញ្ញាតឱ្យបេក្ខជនចម្លងកិច្ចការគ្នា ឬការពារបេក្ខជនឱ្យចម្លងសំណៅឯកសារ, មិនកែតាមអត្រាកំណែដែលបានសម្រេច និងរំខានអ្នកដទៃក្នុងដំណើរការកំណែ។ បុគ្គលិកអប់រំដែលប្រព្រឹត្តខុស នឹងត្រូវទទួលវិន័យថ្នាក់ទី១ ដោយត្រូវបានស្ដីបន្ទោសដោយផ្ទាល់មាត់ ឬតាមរយៈលិខិតស្នាម និងមិនអាចឡើងតំណែងផងដែរ។ ចំពោះវិន័យថ្នាក់ទី២ បុគ្គលិកអប់រំ នឹងមិនត្រូវបានដាក់បញ្ចូលក្នុងតារាងដែលត្រូវដំឡើងប្រាក់បៀវត្ស និងដាក់ឱ្យទំនេរ ដោយមិនទទួលប្រាក់បៀវត្សជាដើម។ ជំនួយការអប្បមាទ កំពុងត្រួតពិនិត្យបេក្ខជនដែលចូលប្រឡង។ ដោយឡែក បេក្ខជនប្រឡងវិញ ក៏មានកម្រិតវិន័យ៣កម្រិតផងដែរ។ បេក្ខជនប្រឡងដែលឱ្យគេប្រឡងជំនួស នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ និងមិនអនុញ្ញាតឱ្យចូលប្រឡងរយៈពេល២ឆ្នាំ។ សម្រាប់បេក្ខជនលួចចម្លងឯកសារ ឬចម្លងគ្នា ក៏នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិផងដែរ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ លោក ហង់ជួន ណារ៉ុន មើលឃើញថាមិនមានបេក្ខជនណា រំលោភលើបទប្បញត្តិ និងមិនមានលួចចម្លងគ្នានោះទេ។ លោក សំណូមពរដល់បេក្ខជនខិតខំប្រឹងប្រែង និងគោរពបទប្បញត្តិឱ្យបានខ្ជាប់ខ្ជួន។ អត្ថបទទាក់ទង រដ្ឋមន្រ្តីអប់រំ៖ វិញ្ញាសាបាក់ឌុបមិនតឹងពេក មិនធូរពេក តែល្មមសម្រាប់សិស្ស បាក់ឌុប៖ រដ្ឋមន្រ្តីអប់រំ អំពាវនាវដល់សណ្ឋាគារ និងភោជនីយដ្ឋាន ជួយសម្រួលដល់បេក្ខជនប្រឡង ក្រសួងអប់រំ មិនតម្រូវឱ្យបេក្ខជនធ្វើតេស្តរកកូវីដ-១៩ មុនពេលប្រឡងឡើយ បាក់ឌុប៖ មណ្ឌលប្រឡង ២២១មណ្ឌលនៅទូទាំងប្រទេស នឹងបើកទ្វារទទួលបេក្ខជននៅថ្ងៃទី៥ ធ្នូ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២នេះ មានបេក្ខជនប្រឡងចំនួន ១២៨ ១៣៤នាក់ និងមានមណ្ឌលប្រឡង ២២១ ស្មើនឹង៥១៧៤បន្ទប់។ សម្រាប់ថ្ងៃប្រកាសលទ្ធផល ក្រសួងអប់រំ កំណត់យកថ្ងៃទី ២៧ ធ្នូសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ធ្នូ សម្រាប់ខេត្តផ្សេងៗ៕ | ភ្នំពេញ៖ សម័យប្រឡង ៥ ធ្នូ ២០២២នេះ នឹងមានគរុសិស្សដែលជាជំនួយការអប្បមាទចំនួន ២៧០០នាក់ រួមទាំងមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយប្រមាណ ២ពាន់នាក់ ចូលរួមសង្កេតការណ៍ក្នុងដំណើរការប្រឡង។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២១ វិច្ឆិកានេះ។ |
Havas Riverorchid Cambodia បានប្តេជ្ញាចិត្តចូលរួមក្នុងសកម្មភាពមនុស្សធម៌ ក្នុងន័យផ្តល់នូវការឧបត្ថម្ភគាំទ្រដល់ប្រជាជនជួបការលំបាកក្នុងប្រទេសកម្ពុជា។ ក្នុងការចូលរួមចំណែកនៃសកម្មភាពនេះ ក្រុមហ៊ុន Havas Riverorchid Cambodia បាន បរិច្ចាគសម្ភារៈសិក្សា និងថវិការមួយចំនួនដល់សិស្សានុសិស្សចំនួន 188 នាក់ នៅបឋមសិក្សាតាតៃ។ ក្នុងនោះក្រុមហ៊ុន Unilever Cambodia ដែលជាអតិថិជនរបស់ Havas Riverorchid Cambodia ក៏រីករាយចូលរួមបរិច្ចាគផលិតផលមួយចំនួនដូចជាថ្នាំដុសធ្មេញស៊ីកណល អំបិល ម្លួរ និងសាប៊ូដុសខ្លួនកម្ចាត់មេរោគឡៃប៊យ ដល់សិស្សានុ សិស្ស និងគ្រូបង្រៀននៅទីនោះផងដែរ។ លោក Anthony Keck អគ្គនាយកក្រុមហ៊ុន Havas Riverorchid ប្រចាំកម្ពុជាបានមាន ប្រសាសន៍ថា យើងទទួលបានសមិទ្ធផលជាច្រើនពីការងារនៅកម្ពុជា។ ការអភិវឌ្ឍន៍ និង ភាពរស់រវើកនៃប្រទេសបានធ្វើឲ្យការងាររបស់យើងកាន់តែមានភាព ភ្ញាក់ផ្អើល ហើយវាពិតជាមានតម្លៃណាស់ ក្នុងបង្ហាញដល់អតិថិជនរបស់យើង និងយុទ្ធនាការនានារបស់ពួកគេ ។ លោក Anthony Keck បានបន្ថែមថា វាពិតជាត្រឹមត្រូវណាស់ដែលយើងអាចបរិច្ចាកបន្តិចបន្តួចពេលយើងមានឱកាស ហើយយើងពិតជារីករាយណាស់ដែលពេលនេះយើងមានឱកាសឧបត្ថម្ភដល់កុមារដែលត្រូវការជំនួយពីយើង។ យើងមានបុគ្គលិកខ្មែរ ឆ្នើមជាច្រើននាក់ ដែល កំពុងបម្រើការងារនៅគ្រប់ផ្នែក និងគ្រប់កម្រិត នៅក្នុងក្រុមហ៊ុនរបស់យើង ហើយប្រហែលជាកុមារ ទាំងនេះ អាចនឹងមកបន្តដំណែងពួកគេនៅថ្ងៃអនាគត។ ក្នុងកម្មវិធីដំណើរកម្សាន្តនេះ បុគ្គលិកសរុប 115 នាក់ បានចូលរួមលែងល្បែងកំសាន្តនានាដើម្បីពង្រឹងសាមគ្គីភាព និងរីករាយជាមួយការកម្សាន្តនៅតំបន់ទេសចរពិសេសរយៈពេល 3 ថ្ងៃ នៅខេត្តកោះកុង។ អំពីក្រុមហ៊ុន Havas Riverorchid ក្រុមហ៊ុន Havas Riverorchid គឺជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មតែមួយគត់ដែលមាន បណ្តាញការិយាល័យនៅក្នុងប្រទេសទាំង 5 នៃតំបន់ឥណ្ឌូចិនដូចជា ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ វិធីសាស្ត្រទីផ្សារគឺ ការធ្វើឲ្យប្រកដថា ភាពច្នៃប្រឌិត ការងារផ្សព្វផ្សាយសាធារណ: ការងារផ្សព្វផ្សាយលើឌីជីថល ការសិក្សាស្រាវជ្រាវ ទំនាក់ទំនងសាធារណៈ និង កម្មវិធីចុះផ្សព្វផ្សាយផ្ទាល់ គឺស្ថិតនៅក្រោមគោលការតែមួយ ហើយធ្វើការរួមគ្នាដើម្បីផ្តល់នូវប្រសិទ្ធភាពកាន់តែប្រសើរ និងភាពលេចធ្លោដល់អតិថិជន។ ជាមួយបទពិសោធ 15 ឆ្នាំនៅក្នុងតំបន់ ក្រុមហ៊ុន Havas Riverorchid មាន ការយល់ដឹងស៊ីជម្រៅទៅលើទីផ្សារ ដែលមិនមានក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មណាប្រគួត ប្រជែងបានឡើយ។ ក្រុមហ៊ុន Havas Riverorchid ក៏បានទទួលអានុភាពយ៉ាងខ្លាំងក្លាពី ហាវ៉ាសគ្រុប ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មឈានមុខគេ លំដាប់ថ្នាក់ពិភពលោក ដែលផ្តល់នូវបច្ចេកទេស បច្ចេកវិជ្ជាថ្មី និង វគ្គបណ្តុះបណ្តាលលំដាប់ពិភពលោក ដល់ក្រុមការងាររបស់យើង ដើម្បីធ្វើឲ្យកាន់តែប្រសើរ៕ (អត្ថបទពាណិជ្ជកម្ម) | ក្រុមហ៊ុន Havas Riverorchid Cambodia ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មឈានមុខគេនៅកម្ពុជា បានចាប់ផ្តើមឆ្នាំថ្មី ឆ្នាំ2018 ដោយការរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំទៅកាន់ខេត្តកោះកុង។ ខេត្តកោះកុងត្រូវបានជ្រើសរើសជាទិសដៅដំណើរកំសាន្ត ក្នុងន័យប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន Havas Riverorchid ក្នុងការភ្ជាប់ទំនាក់ទំនង និងពង្រីកការយល់ដឹងបន្ថែមពីកម្ពុជាទាំងមូល រួមទាំងតំបន់ដាច់ស្រយាល។ |
សម្បូរវីតាមីន A នរណាក៏ធ្លាប់ដឹងដែរថា ការ៉ុតសម្បូរទៅដោយវីតាមីន A។ តាមពិតវាគ្រាន់តែផ្ទុកទៅដោយសារធាតុបំពាក់ពណ៌មួយឈ្មោះថា Beta Carotene ដែលអាចបំលែងទៅជាវីតាមីន A ពេលចូលទៅក្នុងខ្លួនយើង។ វីតាមីននេះល្អបំផុតសម្រាប់សុខភាពភ្នែក។ ប្រឆាំងនឹងជំងឺមហារីកសុដន់ ការសិក្សាមួយដែលចុះផ្សាយក្នុង សារព័ត៌មាន Nutrition and Cancer បានបង្ហាញថា ការញ៉ាំទឹកការ៉ុតរយៈពេលបីសប្តាហ៍ នឹងបង្កើនចំនួនផ្លាស្មា Carotenoids និងកាត់បន្ថយសម្ពាធអុកស៊ីតកម្ម។ យ៉ាងណាមិញ វាមិនអាចកាត់បន្ថយសារធាតុបង្កការរលាកលើមនុស្សស្រីដែលធ្លាប់ព្យាបាលជំងឺមហារីកសុដន់ពីមុនមកនោះទេ។ បន្ថយការខូច DNA លើអ្នកជក់បារី ការ៉ុតជាប្រភពនៃសារធាតុ Beta Carotene ដ៏អស្ចារ្យមួយដែលអាចបង្ការការខូចខាត DNA Lymphocytic លើអ្នកជក់បារីជាពិសេសតែម្តង ដូច្នេះវានឹងជួយបន្ថយការប្រឈមជំងឺមហារីកបានច្រើនប្រភេទ។ ល្អចំពោះសុខភាពបេះដូង ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Nutrition Journal បានបង្ហាញថា ការញ៉ាំទឹកការ៉ុតទៀងទាត់នឹងជួយកាត់បន្ថយសម្ពាធ Systolic បាន។ ថែរក្សាភាពស្រស់ស្អាតរបស់ស្បែកនិងសក់ ទឹកការ៉ុតសម្បូរទៅដោយអង់ទីអុកស៊ីដង់ និងប៉ូតាស្យូមដែលអាចជួយកោសិកាឲ្យលូតលាស់ឡើងវិញ និងជួយរក្សាភាពស្រស់ស្អាតរបស់សក់ និងស្បែកបែបធម្មជាតិ។ គ្រប់គ្រងជាតិស្ករក្នុងឈាម ទឹកការ៉ុតមួយកែវគឺមានកាឡូរីទាប ហើយជាតិផ្អែមរបស់វាក៏សម្បូរទៅដោយជីវជាតិសំខាន់ៗផងដែរ។ ដូច្នេះវានឹងជួយថែរក្សាកម្រិតជាតិស្ករក្នុងឈាម និងគ្រប់គ្រងជំងឺទឹកនោមផ្អែមបានទៀត៕ ត្រួតពិនិត្យដោយ www.health.com.kh | ការ៉ុតមិនត្រឹមតែជាបន្លែសម្រាប់ធ្វើជាម្ហូបញ៉ាំដ៏ឆ្ងាញ់ទេ តែវាក៏មានប្រយោជន៍ច្រើនណាស់ដែរនៅពេលកិនធ្វើជាទឹកសម្រាប់ទទួលទាន។ទឹកការ៉ុតមានប្រយោជន៍ជាពិសេសច្រើនណាស់ចំពោះសុខភាពមនុស្សយើង។ |
លោក Chatri Sityodtong ប្រធាន និងជានាយកប្រតិបត្តិរបស់ ONE Championship បានសរសើរលោក Dana White ប្រធាន UFC ដែលអាចចាប់ផ្ដើមរៀបចំការប្រកួតកាលខែមុន បើទោះជំងឺ Covid-19 កំពុងវាយលុកក្តី។ ONE Championship ក៏កំពុងត្រៀមខ្លួនត្រឡប់ទៅរៀបចំព្រឹត្តិការណ៍របស់ខ្លួនវិញដែរ។ លោក Sityodtong កំពុងគិតលើវិធានការផ្ទាល់ខ្លួនដើម្បីឲ្យ ONE Championship ត្រឡប់ទៅរកការប្រកួតជាថ្មីក្នុងវិបត្តិសុខភាពសាធារណៈមិនធ្លាប់មានពីមុនមក។ យ៉ាងណាក្ដី លោក Sityodtong បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP នាពេលថ្មីៗនេះថា កម្មវិធីប្រកួតរបស់ ONE Championship ត្រូវតែចាប់ផ្ដើមនារដូវក្ដៅនេះ។ ប៉ុន្តែការវិលត្រឡបើនៅមិនទាន់កំណត់ថ្ងៃប្រកួត ឬ ទីតាំងច្បាស់លាស់សម្រាប់ការប្រកួតដំបូងអំឡុងពេល Covid-19 រាតត្បាតនៅឡើយទេ។ លោក Sityodtong កំពុងធ្វើការជាមួយរដ្ឋាភិបាលនានា និងអ្នកជំនាញសុខភាពមកពីចិន ថៃ និង សិង្ហបុរីជាដើមដើម្បីធ្វើឲ្យការប្រកួតដំណើរការវិញឆាប់ៗនេះ។ នៅពេលអ្វីៗរួចរាល់ លោករៀបចំឲ្យការប្រកួតកើតឡើងនៅឆ្នាំ២០២០ នេះ។ ព្រឹត្តិការណ៍ចុងក្រោយរបស់ ONE Championship រៀបចំឡើងកាលថ្ងៃទី ២៨ កុម្ភៈ កន្លងទៅនៅសិង្ហបុរីមុនពេលមេរោគផ្ទុះខ្លាំងរហូតដល់បិទប្រទេសរៀងៗខ្លួន។ លោកគូសបញ្ជាក់ប្រាប់ AP បែបនេះ៖«ការពិតណាស់ ខ្ញុំសម្ដែងការគោរពដល់ Dana White ប្រធាន UFC ដែលលើកទឹកចិត្ត និង រៀបចំព្រឹត្តិការណ៍ឡើងវិញបានក្នុងពេលដ៏លំបាកនេះ។ ONE Championship របស់យើងមានកម្រិតប្រហែលគ្នា ប៉ុន្តែខ្ញុំអាចនិយាយថាយើងមានការប្រុងប្រយ័ត្នខ្ពស់បន្តិច ព្រោះសុវត្ថិភាព គឺជាអាទិភាពខ្ពស់របស់យើង។ យើងមិនរហ័សពេកដើម្បីវិលវិញ និងដើម្បីគ្រាន់តែផ្សាយអំពីម៉ាកយីហោរបស់យើងនោះទេប៉ុន្តែ យើងត្រលប់មកវិញអមដោយបរិយាកាសដែលមានសុវត្ថិភាពទាំងអស់គ្នាពីគ្រប់ផ្នែកដែលពាក់ព័ន្ធ»។ Sityodtong ប្រឈមនឹងបញ្ហាសុខភាពសាធារណៈខុសគ្នាជាង UFC ដែលមានការបន្ធូរបន្ថយខ្លាំងសម្រាប់អត្តពលិកនៅរដ្ឋផ្លរីដា និង Nevada។ ONE Championship មានអត្តពលិកមកពីជុំវិញអាស៊ី- ប៉ាស៊ីហ្វិក និងរៀបចំរហូតដល់៩ប្រទេសនៅឆ្នាំ២០១៩។ ដូច្នេះប្រទេសនីមួយៗមានកង្វល់សុខភាពផ្សេងគ្នា បញ្ហាទិដ្ឋាការរបស់អត្តពលិក និង មានច្បាប់តឹងរ៉ឹងពីសំណាក់ប្រទេសទាំងនោះ មិនដូចការរៀបចំកម្មវិធីនៅកន្លែងដែលសម្បូរដោយកីឡាករនោះទេ។ លោក Sityodtong សង្កត់ធ្ងន់បែបនេះ ៖«រដ្ឋាភិបាលខុសគ្នាមានគោលការណ៍ផ្សេងគ្នាក្នុងកម្រិតរបស់គេ ដូចជាការដាក់ប្រទេសក្នុងគ្រាអាសន្នដែរ។ ដូច្នេះវាលំបាកបន្តិចដើម្បីរៀបចំឲ្យបានឆាប់ និង ដំណើរការកម្មវិធី។ ប៉ុន្តែខ្ញុំបានធ្វើការមិនឈប់ឈរទេ និង មានអារម្មណ៍កាន់តែល្អឡើង»។ ងាកមកកាន់សិង្ហបុរីដែលជាទីស្នាក់ការធំរបស់ ONE Championship គឺថាគ្រប់កម្មវិធីកីឡាត្រូវផ្អាកប្រហែលជា ៣ ខែមកហើយដោយសារ COVID-19។ ព្រឹត្តិការណ៍ពីរលើកចុងក្រោយរបស់ ONE Championship គឺរៀបចំនៅសិង្ហបុរីកាលខែ កុម្ភៈ ហើយលោក Sityodtong កំពុងធ្វើការងារជាមួយរដ្ឋាភិបាលប្រទេសនេះដើម្បីឈានទៅរកការចូលមកប្រកួតក្នុងប្រទេសប្រកបដោយសុវត្ថិភាព។ Sityodtong មិនបារម្ភអំពី UFC ដែលរៀបចំព្រឹត្តិការណ៍មុន ONE និង កម្មវិធីប្រកួត MMA ផ្សេងនោះទេ។ UFC នឹងរៀបចំព្រឹត្តិការណ៍ទី៦ ក្នុងអំឡុងវិបត្តិ Covid-19 នាសប្ដាហ៍នេះនៅរដ្ឋ Las Vegas និងបន្តរៀបចំពីរលើកទៀតមុនពេលទៅរៀបចំនៅក្រុងអាប៊ុយដាប៊ី នៅលើកោះ Yas Island សម្រាប់ការប្រកួត ៤ លើកពីប្រទេស អេមីរ៉ាតអារ៉ាប់រួម។ Sityodtong គិតថាការត្រលប់របស់ ONE យឹតបន្តិចប៉ុន្តែលៃលកយ៉ាងឲ្យសមស្របទៅហ្នឹងប្រទេសជាច្រើននៅតំបន់អាស៊ី។ ក្រោយស្ងប់ស្ងាត់មួយរយៈនេះ Sityodtong ក៏តាមដានរឿងប្រទូសរ៉ាយកើតឡើងពីសំណាក់កីឡាករកម្រិតពិភពលោករបស់ UFC ដែលលោកប្រធាន White មានបញ្ហាជាមួយដូចជា Jon Jones និង Jorge Masvidal មុនពេលម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោកពីរប្រភេទទម្ងន់ Conor McGregor ប្រកាសចូលនិវត្តន៍ដ៏ភ្ញាក់ផ្អើល។ គួរដឹងថា ONE Championship បានចុះកុងត្រាអតីតម្ចាស់ខ្សែក្រវាត់របស់ UFC ជាច្រើនដូចជាអតីតម្ចាស់ខ្សែក្រវាត់ UFC Champions កីឡាករ Demetrious Johnson និង Eddie Alvarez ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ Sityodtong មិនទាញយកកីឡាករជាប់កិច្ចសន្យានៅ UFC ទេ ប៉ុន្តែលោកតែងតែផ្ដោតអារម្មណ៍ខ្ពស់។ នាយកប្រតិបត្តិខាងលើពិពណ៌នាថា៖«យើងតែងតែជជែកអំពីកីឡាករកំពូលដែលផុតកិច្ចសន្យានៅជុំវិញពិភពលោក។ អ្នកចាត់ការជាច្រើនបានទាក់ទងមកយើង ហើយយើងក៏ចាប់អារម្មណ៍ដើម្បីឲ្យប្រកួតប្រជែងខ្លាំងនៅសង្វៀនរបស់យើង។ ខ្ញុំជាអ្នកគាំទ្រម្នាក់របស់ Jorge Masvidal។ ហើយមានតារាល្បីៗច្រើននៅទីនោះ។ ប៉ុន្តែយើងមិនធ្វើអ្វីដែលរំលោភកិច្ចសន្យាជាមួយ UFC ទេ»៕ | អត្ថបទ៖ ស៊ីធី |
ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ដែលចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ដូច្នេះថា៖«ខ្ញុំផ្ញើសារឲ្យឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ ជួយពិនិត្យមើល ហាមបើកបង្រៀនគួ បើបើកបង្រៀនគួដដែល ចាំបាច់ប្រកាសឲ្យបិទសាលាធ្វើអី»។ សំឡេង៖ | សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាមមិនឲ្យគ្រូបង្រៀន បើកបង្រៀនគួក្រៅម៉ោងជាដាច់ខាត ខណៈក្រសួងអប់រំ ប្រកាសបិទសាលាជាបណ្ដោះអាសន្ននៅទូទាំងប្រទេស ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩។ |
ជាធម្មតា អាការៈតឹងច្រមុះ គឺគ្រាន់តែជាការរំខានមួយប៉ុណ្ណោះ សម្រាប់កុមារដែលមានអាយុច្រើន បន្តិច និង មនុស្សពេញវ័យ។ ប៉ុន្តែបញ្ហានៃការតឹងច្រមុះនេះ អាចនឹងមានសភាពធ្ងន់ធ្ងរចំពោះកុមារតូចៗ ដែលជាលទ្ធផល ពួកគេអាចនឹងមានការពិបាក ក្នុងការបៅ ឬ ដកដង្ហើម។ ការតឹងច្រមុះ ឬ ការហៀរសំបោរ ជាធម្មតាវាអាចគ្រាន់តែជាបញ្ហារំខានមួយ ប៉ុន្តែវាអាចជាសញ្ញា នៃ បញ្ហាដែលមានសភាពធ្ងន់ធ្ងរជាងនេះ ហើយវានឹងកាន់តែមានភាពគ្រោះថ្នាក់ចំពោះកុមារតូចៗ។ ធ្វើការទំនាក់ទំនង ទៅកាន់គ្រូពេទ្យប្រសិនបើ៖ រោគសញ្ញារបស់អ្នកនៅបន្តមាន ច្រើនជាងរយៈពេល ១០ថ្ងៃ។ អ្នកមានគ្រុនក្តៅខ្លាំង ជាពិសេស ប្រសិនបើវាមានរយៈពេលយូរជាង ៣ថ្ងៃ។ សារធាតុរាវដែលហូរចេញពីច្រមុះរបស់អ្នក មានពណ៌បៃតង និង កើតមានរួមជាមួយនឹង ការឈឺ ចាប់នៅក្នុងច្រមុះ ឬ មានគ្រុនក្តៅ។ នេះប្រហែលអាចជាសញ្ញា នៃការបង្ករោគ របស់ពពួកបាក់តេរី ។ អ្នកមានជំងឺហឺត ឬ ជំងឺហើមសួត ។ មានឈាមធ្លាក់លាយមកជាមួយ សារធាតុរាវដែលហូរចេញពីក្នុងច្រមុះ ឬ បន្តមានការហូរ សារធាតុរាវថ្លា ចេញពីក្នុងច្រមុះ បន្ទាប់ពីអ្នកមានការរងប៉ះទង្គិចក្បាល។ធ្វើកាទាក់ទងទៅកាន់គ្រូពេទ្យរបស់កូនអ្នក ប្រសិនបើ៖ កូនតូចអ្នកមានអាយុតិចជាង ២ខែ និង កំពុងមានគ្រុនក្តៅ។ អាការៈហៀរសំបោរ និង តឹងច្រមុះរបស់កូនអ្នក បានធ្វើអោយពួកគេមានពិបាកក្នុងការ ដកដង្ហើម និង មិនអាចបៅបានដូចធម្មតា។ មុនពេលអ្នក ត្រូវទៅជួបនឹងគ្រូពេទ្យ អ្នកអាចសាកល្បងនូវ វិធីសាមញ្ញៗទាំងនេះ ដើម្បីជួយសម្រាល ដល់រោគសញ្ញារបស់អ្នក៖ ធ្វើការហឺតខ្យល់ និង លេបទឹកមាត់ ឬ ធ្វើការញើសសំបោរថ្នមៗ។ ប្រសិនបើការហៀរសំបោរនៅតែបន្តមាន ជាការហូរចេញនូវសារធាតុរាវ ជាពិសេសប្រសិនបើ វា កើតរួមជាមួយនឹង ការកណ្តាស់ និង រមាស់ ឬ មានការហូរទឹកភ្នែក នោះរោគសញ្ញារបស់អ្នក អាចមានទំនាក់ទំនងជាមួយនឹងប្រតិកម្មអាលែហ្សី ហើយប្រភេទឱសថ antihistamine ដែលមិន ចាំបាច់ត្រូវការវេជ្ជបញ្ជា អាចនឹងជួយអ្នកបាន។ តែអ្នកត្រូវប្រាកដថា អ្នកបានធ្វើតាមការណែនាំ នៅលើសំបកថ្នាំ អោយបានត្រឹមត្រូវ។ សម្រាប់ទារក និង កុមារតូច អ្នកអាចប្រើនូវប្រដាប់បឺតជញ្ជក់ស្លេស្ម និង ការធ្វើការច្របាច់វាថ្នមៗ ដើម្បីជួយបឺតយកសារធាតុរាវ ឬស្មេស្ម ចេញពីក្នុងច្រមុះរបស់ពួកគេ។ អ្នកអាចព្យាយាមធ្វើនូវវិធីទាំងនេះ ដើម្បីជួយសម្រាលអាការៈបន្ទាប់ពីការតឹងច្រមុះ គឺនៅពេលដែល មានស្លេស្មជាច្រើន បានប្រមូលផ្តុំនៅខាងក្រោយនៃបំពង់ករបស់អ្នក៖ ជៀសវាងពីសារធាតុរំខានមួយចំនួនមានដូចជា ផ្សែងបារី និង ការផ្លាស់ប្តូរនូវកម្រិតនៃ សីតុណ្ហភាពភ្លាមៗ ។ ធ្វើការផឹកទឹកអោយបានច្រើន។ ប្រើម៉ាស៊ីនផ្តល់សំណើម។ ប្រើទឹកសេរ៉ូមប្រៃ ដើម្បីបាញ់ ឬ លាងសំអាត៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | អាការៈតឹងច្រមុះកើតមានឡើង នៅពេលដែលជាលិកា និង សសៃឈាមនៅក្នុងច្រមុះ ក្លាយជាហើម ប៉ោង ជាមួយនឹងសារធាតុរាវជាច្រើន ដែលវាអាចនឹងបណ្តាលអោយអ្នកមានអារម្មណ៍ថា តឹងណែននៅ ក្នុងច្រមុះ។ អាការៈតឹងច្រមុះនេះ ក៏អាចកើតឡើងបានដោយសារតែ ជំងឺផ្តាសាយ, គ្រុនផ្តាសាយ, ការ មានប្រតិកម្មជាមួយនឹងធូលីដី, លំអងផ្កា ឬ ក៏រោមរបស់សត្វចិញ្ចឹម ឬ ក៏វាអាចជាការឆ្លើយតបទៅនឹង សារជាតិដែលបង្កការរលាក មានដូចជាផ្សែងបារីជាដើម។ មានមនុស្សមួយចំនួន បានមានអាការៈតឹង ច្រមុះនេះជារ៉ាំរ៉ៃ ដោយមិនមានមូលហេតុណាច្បាស់លាស់ ហើយស្ថានភាពនេះ ត្រូវបានគេស្គាល់ថា ការរលាកច្រមុះ ដោយមិនបង្កឡើងដោយសារប្រតិកម្មអាលែហ្សី។ ការតឹងច្រមុះ អាច ឬ មិនអាចកើត មានរួមជាមួយនឹង ការហូរសារធាតុរាវ ឬ ហៀរសំបោរ ចេញពីក្នុងច្រមុះ ។ |
អាស្រមអ្នកតាជ័យសង្គ្រាម មើលពីបឹងទន្លេសាប ទិដ្ឋភាពនៃជណ្តើរឡើងអាស្រមអ្នកតាជ័យសង្គ្រាម ទិដ្ឋភាពភូមិបណ្តែតទឹកកំពង់លួង មើលពីអាស្រមអ្នកតាជ័យសង្គ្រាម គួររំលឹកថា អ្នកនេសាទ ផាន់ សុភឿន អាយុ ៣៥ ឆ្នាំ ជាអ្នកនេសាទ រស់នៅក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជាឪពុកដែលមានកូនប្រាំនាក់ក្នុងបន្ទុក ស្រីបីនាក់ ប្រុសពីរនាក់ លោក ផាន់ សុភឿន គឺជាអ្នកនេសាទគំរូម្នាក់ ដែលតែងតែចូលរួមគ្រប់សកម្មភាពក្នុងភូមិ និងសហគមន៍ ក៏ដូចជាក្នុងសង្គមជាតិផងដែរ។ ក្នុងរដូវនេសាទឆ្នាំ ២០១៧ កន្លងទៅនេះ សុភឿន ធ្លាប់ចាប់បានត្រី គល់រាំង ចំនួនពីរក្បាល ដោយឧបករណ៍នេសាទ «លបឡុក» ដែលគាត់ដាក់ក្នុងបឹងទន្លេសាប។ សុភឿន បានបញ្ជាក់ថា ត្រីគល់រាំង ដែលគាត់ចាប់បាន ឈ្មោលទម្ងន់១១០គីឡូក្រាម មានពណ៌ទង់ដែងខ្ចី និងញីទម្ងន់១៣០គីឡូក្រាម មានពណ៌ក្រហមក្រម៉ៅ។ ដោយធ្លាប់ទទួលបានការផ្សព្វផ្សាយពីខាងរដ្ឋបាលជលផលថា ត្រីគល់រាំង ជាត្រីកម្រ និងជិតផុតពូជ ហើយក៏ជាត្រីតំណាងឲ្យអត្តសញ្ញាណជាតិកម្ពុជាផងនោះ ក្រោយចាប់បានភ្លាម ផាន់ សុភឿន ក៏បានរាយការណ៍ ទៅខណ្ឌរដ្ឋបាលជលផលប្រចាំស្រុកក្រគរ រួចក៏ធ្វើពិធី ដុតធូប បាញ់ទឹកអប់ បន់ស្រន់សុំសេចក្តីសុខ រួចព្រលែងចូលទៅក្នុងទន្លេវិញ។ លោក ផាន់ សុភឿន មានប្រសាសន៍ថា៖ «ត្រីគល់រាំង គឺជាប្រភេទត្រី ដែលឈ្មួញហ៊ានឲ្យតម្លៃខ្ពស់។ ក្នុងត្រីមួយក្បាលទម្ងន់៥០គីឡូ ឈ្មួញហ៊ានឲ្យតម្លៃចាប់ពី ៥០-៧០ដុល្លារទៅ ក្នុងមួយគីឡូក្រាម។ បើទម្ងន់ត្រីមួយក្បាល ១០០គីឡូក្រាមឡើងទៅ ឈ្មួញក៏ហ៊ានឲ្យតម្លៃ ថ្លៃជាង១០០ ទៅ ១៥០ដុល្លារ ក្នុងមួយគីឡូក្រាមដែរ។ ករណីដូចខ្ញុំអ៊ីចឹង ដែលបាប់បានត្រីគល់រាំងពីរក្បាល ទម្ងន់សរុប ២៤០គីឡូក្រាម បើខ្ញុំលក់ឲ្យឈ្មួញ ខ្ញុំនឹងទទួលបានប្រាក់ជាងពីរម៉ឺនដុល្លារ»។ លោកមានប្រសាសន៍បន្តទៀតថា៖ «ខ្ញុំមិនហ៊ានលក់ដូរត្រីប្រភេទនេះទេ ព្រោះខ្ញុំមានជំនឿយ៉ាងមុតមាំថា ត្រីគល់រាំង និងត្រីរាជ ក្រៅពីជាប្រភេទត្រីរងគ្រោះជិតផុតពូជ និងជាអត្តសញ្ញាណជាតិកម្ពុជា វាក៏ជាប្រភេទត្រីធំ ដែលពពួកអារក្ស អ្នកតា ម្ចាស់ទឹកម្ចាស់ដី តាមថែរក្សាផងដែរ។ ដូច្នេះ ទោះបីឈ្មួញហ៊ានឲ្យតម្លៃខ្ពស់យ៉ាងណា ក៏ខ្ញុំមិនហ៊ានលក់ដូរដែរ ព្រោះប្រាក់ទាំងនោះ មិនអាចដោះស្រាយបញ្ហា ឬគ្រោះអកុសល ដែលកើតចេញពីការលក់ដូរត្រីនោះ មកលើគ្រួសារខ្ញុំបានទេ។ សេចក្តីសុខក្នុងគ្រួសារខ្ញុំសំខាន់ជាង និងមានតម្លៃជាង។ ម្យ៉ាងទៀត បើខ្ញុំលក់វា ស្មើនឹងខ្ញុំលក់អត្តសញ្ញាណជាតិកម្ពុជាអ៊ីចឹងដែរ»។ ជាស្ត្រីមេផ្ទះ ជាម្តាយ និងជាប្រពន្ធដ៏ល្អម្នាក់ អ្នកស្រីឆែម ស្រីណែត អាយុ៣១ឆ្នាំ បានយល់ស្របគ្រប់សកម្មភាព និងកិច្ចការជួយសង្គមទាំងឡាយ ដែលលោក ផាន់ សុភឿន ជាប្តី បានធ្វើ និងបានចូលរួម។ អ្នកស្រី ស្រីណែត មានប្រសាសន៍ថា៖ «ខ្ញុំគាំទ្រគ្រប់សកម្មភាពរបស់គាត់។ ខ្ញុំមិនចង់បានប្រាក់ដែលបានមកពីការលក់ដូរត្រីទាំងនោះទេ»។ យោងតាម គេហទំព័រ https://km.wikipedia.org/wiki/ត្រីគល់រាំង អត្តសញ្ញាណជាតិនៃកម្ពុជា មានដូចជា៖ ទង់ជាតិកម្ពុជា, ព្រះឆាយាល័ក្ខកម្ពុជា (ព្រះសិង្ហា), បទនគររាជ (ភ្លេងជាតិ), ប្រាសាទអង្គរវត្ត, ផ្ការំដួល, ដើមត្នោត, ចេកពងមាន់, ត្រីគល់រាំង, សត្វត្រយ៉ង, អណ្ដើកហ្លួង និង គោព្រៃ។ ត្រីគល់រាំង មានឈ្មោះវិទ្យាសាស្ត្រ (Catlocarpio siamensis) និងឈ្មោះជាភាសាអង់គ្លេស giant barb ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Critically Endangered)ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីរងគ្រោះជិតផុតពូជធ្ងន់ធ្ងរ។ ត្រីប្រភេទនេះ ត្រូវបានគេគិតថា ការអភិវឌ្ឍន៍ទំបន់វារិអគ្គិសនី នៅដងទន្លេមេ ក្នុងទន្លេមេគង្គ ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍នេសាទឆក់ដោយចរន្តអគ្គិសនី ការចាប់កូនត្រីធ្វើពាណិជ្ជកម្ម ក្នុងរដូវត្រីពង-កូន អាចនឹងធ្វើឲ្យមានការថយចុះចំនួនត្រី ដែលនៅសេសសល់នេះបន្ថែមទៀត។ (អត្ថបទៈ Chhut Chheana រូបភាពៈ Phanara Thach / USAID Wonders of the Mekong). | អាស្រមអ្នកតាជ័យសង្គ្រាម ស្ថិតនៅប្រ៉បមាត់ច្រាំងនៃបឹងទន្លេសាប ក្បែរភូមិបណ្តែតទឹក កំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រុមអ្នកនេសាទដែលមានជំនឿ តែងតែមកបន់ស្រន់សុំសេចក្តីសុខ សម្រាប់រាល់ពេលដែលពួកគេចេញទៅនេសាទត្រីក្នុងបឹងទន្លសាប។ យោងតាមសម្តីរបស់លោក ផាន់ សុភឿន បានឲ្យដឹងថា អ្នកតាជ័យសង្គ្រាម គឺជាមេទ័ពផ្កាយបួនម្នាក់ និងជាម្ចាស់ទឹកម្ចាស់ដី ថែរក្សាទីស្ថាននៅទីនោះ។ ដោយសារតែមានជំនឿលើអ្នកតាជ័យសង្គ្រាម ក្រុមអ្នកនេសាទ បានរួមគ្នាបរិច្ចាកប្រាក់ផ្ទាល់ខ្លួន សាងសង់អាស្រមថ្វាយអ្នកតាជ័យសង្គ្រាមនេះឡើង ដោយអស់ថវិកាសរុប ជិតមួយម៉ឺនដុល្លាអាមេរិក។ |
ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ក្រហម តែប្រែទៅជាក្រហមក្រម៉ៅដោយសារប្រឡាក់ប្រេងម៉ាស៊ីន ចាប់ពីចុងជើងដល់សក់ក្បាល ក្រុមការងារយើងមិនអាចសួរអ្វីបានពីកុមារម្នាក់នេះបានទេ ហើយក៏មិនដឹងថា គេមានអាយុប៉ុន្មាន មករស់នៅស្រុកខ្មែរតាំងពីពេលណា និងក្រៅពីប្រឡូកជាមួយការងារជាងម៉ាស៊ីននេះ តើគេមានឳកាសចូលសាលារៀន ទាំងភាសាកំណើតរបស់គេ និងភាសាខ្មែរឬយ៉ាងណាទេ ព្រោះគេមិនចេះនិយាយភាសាខ្មែរ ឯមនុស្សចាស់នៅក្បែរនោះ គេក៏មិនព្រមផ្តល់ព័ត៌មានពីកុមារនេះដល់ក្រុមការងារយើងដែរ។ ទោះជាយ៉ាងណា កុមារាម្នាក់នេះ មើលទៅហាក់ស្និតស្នាលជាមួយគ្រឿងម៉ាស៊ីនណាស់។ | ក្នុងរូបភាពនេះ គឺជាក្មេងប្រុសជនជាតិវៀតណាម កំពុងឈររង់ចាំហុចរបស់ផ្សេងៗ ឲ្យមេជាងរបស់គេ ដែលកំពុងជួសជុសទូកនៅក្នុងបឹងទន្លេសាប សិ្ថតនៅក្នុងឃុំកំពុងលួង ស្រុកក្រគរ ខេត្តពោធិសាត់។ |
តាមរយៈសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២ សីហា រដ្ឋមន្ត្រីការបរទេសអាស៊ាន បានឯកភាពគ្នាជាច្រើនចំណុចលើការបន្តកិច្ចសហប្រតិបត្តិការដើម្បីធ្វើឲ្យដំណើរការសមាហរណកម្មអាស៊ានឆ្ពោះទៅមុខ ក៏ដូចជាសន្យាដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធការគំរាមកំហែងភេរវកម្ម ការកសាងសន្តិសុខនិងសន្តិសុខក្នុងនិងកិច្ចសហប្រតិបត្តិការដែនសមុទ្រជាដើម។ អត្ថបទទាក់ទង ២០១៧៖ បំណងក្លាយជាសមាជិកទី១១អាស៊ាន របស់ទីម័រខាងកើត នៅកាន់តែឆ្ងាយ? ដោយឡែក រដ្ឋមន្ត្រីការបរទេសអាស៊ាន មិនមានឯកភាពគ្នាក្នុងការកំណត់ពេលវេលាជាក់លាក់ណាមួយសម្រាប់ការសម្រចបញ្ចូលរដ្ឋអង្កេតការទីម័រខាងកើតជាសមាជិកផ្លូវការរបស់ខ្លួនឡើយ ពោលគឺអាស៊ាន នៅតែដាក់ទីម័រខាងកើតក្នុងការតាមដានបន្តទៀត។ « យើងបានកត់សម្គាល់ពីបែបបទនៃការស្នើសុំចូលជាសមាជិកភាពរបស់ទីម័រខាងកើត និងទន្ទឹងរង់ចាំការពិភាក្សាបន្ត និងរបាយការណ៍របស់ក្រុមការងារនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ានក្នុងការពិចារណាលើសំណើនេះ។ យើង ក៏បានទទូចឲ្យភ្នាក់ងារពាក់ព័ន្ធអាស៊ានបន្តស្វែងយល់ពីសកម្មភាពកសាងសមត្ថភាពពាក់ព័ន្ធរបស់ទីម័រខាងដោយយោងតាមធាតុផ្សំ និងនីតិវិធីដែលកំណត់ដោយសមាជិកអាស៊ាន។ យើង នឹងពន្លឿនដំណើរការក្នុងការពិចារណាលើសំណើរបស់ទីម័រខាងកើត»។ នេះ គឺជាសេចក្តីថ្លែងការណ៍យ៉ាងខ្លីរបស់អាស៊ានសម្រាប់ទីម័រខាងកើតតាមរយៈសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥១។ សូមជម្រាបថា រយៈពេល១៦ឆ្នាំហើយ ដែល ទីម័រខាងកើត បានទទួលឯករាជ្យ និងក្លាយជាសមាជិកអង្គការសហប្រជាជាតិ ។ រដ្ឋក្មេងខ្ចីជាងគេប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានដាក់សំណើដើម្បីទទួលបានសមាជិកភាពក្នុងអាស៊ាននៅឆ្នាំ២០១១ ។ ក៏ប៉ុន្តែប្រាំពីរឆ្នាំមកនេះ ទីម័រខាងកើត មានឈ្មោះត្រឹមតែជារដ្ឋអង្កេតការណ៍ និងនៅតែបន្តស្ថិតក្រោមការវាយតម្លៃ របស់គណៈកម្មាធិការអាស៊ាន។ នៅឆ្នាំ២០១៧កន្លងទៅ ដែលជាពេលហ្វីលីពីនជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន រដ្ឋាភិបាលទីម័រខាងកើត បានរំពឹងយ៉ាងមុតមាំថាខ្លួននឹងអាចក្លាយជាសមាជិកផ្លូវការទី១១របស់អាស៊ាន ដ្បិត មានមេដឹកនាំអាស៊ាន មួយចំនួន រួមទាំងឥណ្ឌូណេស៊ី ក៏បានសន្យាជួយ។ ក៏ប៉ុន្តែ ក្តីរំពឹងនោះ មិនអាចកើតឡើយបានឡើយ ហើយឆ្នាំ២០១៨នេះ លទ្ធភាព ក៏កាន់តែឆ្ងាយទៀត៕ | កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១ បានបញ្ចប់ជាមួយនឹងលទ្ធផលផ្លែផ្កាមួយចំនួនសម្រាប់ការវិវត្តរបស់អង្គការអន្តររដ្ឋាភិបាលក្នុងតំបន់មួយនេះ។ តែគួរឲ្យកត់សម្គាល់នោះ លទ្ធផលផ្លែផ្កា មិនមានជាប់ពាក់ព័ន្ធជាមួយនឹងទីម័រខាងកើត ដែលកំពុងតែទន្ទឹងរង់ចាំការបើកភ្លើងខៀវពីអាស៊ានដើម្បីឲ្យរដ្ឋក្មេងខ្ចីប្រចាំតំបន់មួយនេះ មានលទ្ធភាពចូលរួមក្របខណ្ឌផ្លូវការជាមួយនឹងគ្រួសារអាស៊ានបាន។ |
លោក ឃុន សុភាព ជាកសិករដាំក្រូចពោធិ៍សាត់ លើផ្ទៃដីប្រមាណ៧០ហិកតាក្នុង ខេត្តពោធិ៍សាត់ ដែល២០ហិកតា ជារបស់លោក និង៥០ហិកតាទៀត ជាការចុះកុងត្រាដាំជាមួយកសិករ។ ក្រូចពោធិ៍សាត់ របស់លោក សុភាព បានចែកចាយទៅខេត្តបាត់ដំបង សៀមរាប ភ្នំពេញ និងលក់ក្នុងខេត្តពោធិ៍សាត់ផ្ទាល់។ ចាប់ពីមានព្រឹត្តិការណ៍២០កុម្ភៈមក កសិកររូបនេះបានបាត់ទីផ្សារក្រូចពោធិ៍សាត់ជាច្រើន ព្រោះឈ្មួញពិបាកធ្វើដំណើរមកទិញ និង លក់មិនសូវដាច់ដូចមុន។ លោក ឃុន សុភាព ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទពីក្នុងចម្ការរបស់ខ្លួនដូច្នេះថា៖ « យើងបានទិន្នផលមកមិនហ៊ានយកទៅលក់ឆ្ងាយទេ បានតែផ្ញើតាមឡានទៅលក់។ ឥឡូវឡានអត់សូវរត់ទៀត ដោយសារបញ្ហាផ្ទុះកូវីដ។ យើងបានតែផ្ញើទៅភ្នំពេញ សៀមរាប បាត់ដំបង តិចៗ។ អ្នកគាត់មកទិញខ្ញុំយកដឹកលក់ក៏គាត់លែងហ៊ានដឹកលក់ អ៊ីចឹងមានតែផ្ញើតាមឡានទៅលក់សុខចិត្តចំណេញតិច កុំឱ្យតែដាច់ម៉ូយ »។ ការបាត់ភ្ញៀវទេសចរ ក៏ជាកត្តាធ្វើឱ្យក្រូចពោធិ៍សាត់ លោក សុភាព លក់មិនសូវដាច់ផងដែរ ព្រោះកន្លងមក ភ្ញៀវទេសចរដែលធ្វើដំណើរទៅកាន់ភ្នំ ១៥០០ ឬ ដើរកម្សាន្តក្នុងស្រុកវាលវែង តែងចូលទិញក្រូចរបស់លោក នៅផ្ទះ និងនៅចម្ការផ្ទាល់តែម្ដង។ កសិកររូបនេះរៀបរាប់ថា កាលពីឆ្នាំ២០២០ ក្នុងរដូវនេះដូចគ្នា លោកអាចលក់ក្រូចពោធិ៍សាត់ក្នុងមួយថ្ងៃ បានចន្លោះពី ៨០ ទៅ ១០០ ស្លឹក ប៉ុន្តែបច្ចុប្បន្ន លក់ត្រឹម១០ ទៅ២០ ស្លឹកក្នុងមួយថ្ងៃ គឺយ៉ាប់ណាស់ទៅហើយ។ ចំនួននេះ គឺបានពីការលក់តាមអនឡាញខ្លះៗ របស់លោក និងកូនស្រីលោកផងដែរ។ ចំពោះក្រូចពោធិ៍សាត់មួយស្លឹក លោកអាចលក់បានតម្លៃចន្លោះពី ២៣ម៉ឺនរៀល ទៅ ២៥ម៉ឺនរៀល ដោយកាលមិនទាន់មានកូវីដ-១៩ លោកអាចលក់បានតម្លៃថ្លៃជាងនេះ។ ការបាត់បង់ទីផ្សារមួយភាគ ក្នុងពេលបច្ចុប្បន្ន ពិតជាធ្វើឱ្យកសិកររូបនេះជួបបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែអ្វីដែលលោកកាន់តែបារម្ភនោះ គឺដល់ខែឧសភា ដែលត្រូវប្រមូលផលក្រូចពោធិ៍សាត់ច្រើន រឹតតែធ្វើឱ្យលោកពិបាករកទីផ្សារបន្ថែមទៀត នឹងអាចឱ្យលោកប្រឈមនឹងការខាតបង់កាន់តែធ្ងន់។ លោក ឃុន សុភាព រៀបរាប់ទាំងសំឡេងមិនសប្បាយចិត្តថា ៖ « បើនិយាយពីការខាតវិញ គឺប្រឈមនឹងការខាតបង់ច្រើន។ ឥឡូវនេះយើងមិនសូវទាន់ប្រមូលផល បើសិនកូវីដនៅអូសបន្លាយហើយចាប់ផ្ដើមខែក្រោយទៅ យើងប្រមូលផលច្រើន អត់ដឹងថានាំយកទៅលក់នៅទីផ្សារណាកើត ឬក៏យ៉ាងណាទេ»។ លោកបន្ថែមទៀតថា បច្ចុប្បន្ន អ្នកទិញក្រូចពោធិ៍សាត់របស់លោកយកទៅលក់បោះដុំតគឺគ្មានទេ ដោយមានតែអ្នកទិញយកទៅបរិភោគបន្តិចៗ តែប៉ុណ្ណោះ។ ការលក់ក្រូចពោធិ៍សាត់របស់លោក សុភាព រាល់ថ្ងៃស្ទើរមិនគ្រប់លើ ការចំណាយក្នុងចម្ការរបស់លោកនោះទេ ដោយលោក ត្រូវបើកខែជាប្រចាំឱ្យកម្មករចំនួន ១២នាក់ និងបង់ប្រាក់ធនាគារជាប្រចាំផងដែរ។ កសិកររូបនេះលើកឡើងថា ក្នុងនាមខ្លួនជាកសិករ មិនអាចមានប្រាក់តម្កល់សម្រាប់ខាតច្រើននោះទេ ទើបធ្វើឱ្យបច្ចុប្បន្នលោកមានក្ដីបារម្ភខ្លាំង៕ | ក្រូចពោធិ៍សាត់របស់កសិករ ឃុន សុភាព ក្នុងស្រុកវាលវែង កំពុងប្រមូលផលបណ្ដើរៗ ខណៈខែឧសភា ខាងមុខ ជារដូវប្រមូលផលតែម្ដង។ កសិកររូបនេះ កំពុងបារម្ភពីទីផ្សារក្រូច ព្រោះបច្ចុប្បន្នទិន្នផលក្រូចនៅតិច និងពិបាករកទីផ្សារ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក ឃុន សុភាព លើកឡើងថា ប្រសិនបើព្រឹត្តិការណ៍២០កុម្ភៈ នៅអូសបន្លាយ លោកនឹងប្រឈមការខាតកាន់តែធ្ងន់។ |
លោកស្រី ភឿង សកុណា បានលើកឡើងក្នុងជំនួបសំណេះសំណាល រវាងព្រឹទ្ធាចារ្យមរតកមនុស្សទាំងពីរជំនាន់ កាលពីពេលកន្លងទៅថា ប្រជាជាតិដែលមិនមានអត្តសញ្ញាណ ដើម្បីសម្គាល់ជាតិសាស្ត្ររបស់ខ្លួន ប្រៀបបាននឹងមនុស្សមានតែដងខ្លួន ប៉ុន្តែមិនមានក្បាល។ លោកស្រីសង្កត់ធ្ងន់ថា សង្គមកម្ពុជាឱ្យតម្លៃក្បាលខ្លាំងបំផុត ព្រោះជាទីតាំងបង្កើតនូវបញ្ញាញាណ ឧត្តមគតិ និងភាពច្នៃប្រឌិតជាដើម។ នោះមានន័យថា វប្បធម៌និងប្រពៃណីទាំងឡាយ កើតចេញពីក្បាលនោះឯង។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ឆ្វេងដៃ) «យើងមានគ្រឿងពេជ្រ និងមានអ្វីគ្រប់យ៉ាងទាំងអស់ ប៉ុន្តែបើមិនមានអត្តសញ្ញាណទេ ដូចមានតែខ្លួន ប៉ុន្តែមិនមានក្បាល។ បើយើងមានអត្តសញ្ញាណ ទៅណាមកណា យើងមិនច្រឡំនឹងជាតិដទៃទេ។ អ្នកខ្លះតែងខ្លួនដូចជនបរទេស ហើយនិយាយអង់គ្លេសទៀត មិនដឹងថាជាខ្មែរឡើយ។ ដូច្នេះតើយើងចង់ទុកអ្វី ឱ្យក្មេងជំនាន់ក្រោយ»? នេះជាការពន្យល់របស់លោកស្រី ភឿង សកុណា។ ដោយមើលឃើញសារសំខាន់ នៃការថែរក្សាវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ ដែលជាអត្តសញ្ញាណ និងជាដួងព្រលឹងជាតិ រដ្ឋាភិបាលកម្ពុជា មានគម្រោងផ្ដល់អាហារូបករណ៍ ដល់អ្នករៀនសិល្បៈជំនាញដូនតា ដែលប្រឈមការបាត់បង់។ រាជរដ្ឋាភិបាល គ្រោងបណ្ដុះបណ្ដាលជំនាញសិល្បៈដូនតា ដល់យុវជនកម្ពុជា ចន្លោះពី២ឬ៣ភាគរយ ក្នុងចំណោមប្រជាជនកម្ពុជា សរុបប្រមាណ១៥.៥៥លាននាក់។ គម្រោងនេះអាចនឹងដំណើរការអនុវត្ត នៅក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣នេះ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗថា សិល្បៈជំនាញដូនតា ដែលប្រឈមនឹងគ្រោះថ្នាក់ ឬការបាត់បង់ទាំងនោះរួមមាន សិល្បៈតម្បាញ ស្មិត ចម្លាក់ គំនូរបុរាណ ចាប៉ីដងវែង និងស្មូនឆ្នាំងជាដើម។ ទោះជាយ៉ាងណា លោកស្រីពុំទាន់បញ្ជាក់ច្បាស់នៅឡើយ ថាការផ្ដល់អាហារូបករណ៍ពីរដ្ឋាភិបាលនោះ មានទម្រង់យ៉ាងណា និងឧបត្ថម្ភរយៈពេលប៉ុន្មានឆ្នាំ នៃការរៀនមុខជំនាញនីមួយៗ។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថតជាមួយមរតកមនុស្សរស់ជំនាន់ទី២ លោកស្រីពន្យល់៖«នៅកំពង់ឆ្លាំងពីដើមមានអ្នកធ្វើក្អមឆ្នាំងជាតិ២០០គ្រួសារ ឥឡូវនៅសល់ប្រហែល១០គ្រួសារប៉ុណ្ណោះ។ បើសិនជាមិនគិតទេ ទៅមុខអាចបាត់។ ពីដើមនៅកំពង់ឆ្នាំង ធ្វើក្អម ឆ្នាំង ថូ ដោយដៃ យកទៅលក់ដល់សៀម អាណាម ឡាវ និងដល់ចិនផង។ ការចាក់ចេកក្នុងពិធីបុណ្យ ពេលនេះមិនមានទេ។ ទៅមុខមិនដឹងបាត់អីទៀត?ម្ហូបខ្មែរមួយចំនួន ពេលនេះធ្វើមិនដូចមុន បានន័យថាគ្រឿងផ្សំមិនគ្រប់ដូចសម័យមុន ដោយគេចេះតែធ្វើឱ្យតែបាន។ សូមឱ្យអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងសហគមន៍ផង ចូលរួមសហការបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយ»។ ក្នុងឱកាសជំនួបជាមួយ មរតកមនុស្សរស់ទាំង២ជំនាន់ និងព្រឹទ្ធាចារ្យជាច្រើនរូបទៀត នៅសាលអង្គរវត្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សិល្បៈអរូបីឆាប់បាត់បង់ជាងសិល្បៈរូបី។ ឆាប់បាត់បង់ ក៏ព្រោះសិល្បៈអរូបីស្ថិតនៅក្នុងខ្លួនមនុស្ស។ ប្រសិនបើអ្នកចេះជំនាញសិល្បៈទាំងនោះស្លាប់ ហើយមិនបានផ្ដល់ចំណេះដែលមាន បន្តទៅអ្នកជំនាន់ក្រោយ នោះប្រហែលតែ២ឬ៣ជំនាន់ប៉ុណ្ណោះ សិល្បៈជំនាញដូនតាទាំងនោះ នឹងបាត់បង់ជាមិនខាន។ លោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថតជាមួយសិល្បករហ្វារពន្លឺសិល្បៈ លោកស្រី ភឿង សកុណា បន្ថែម៖«អ្នកមានជំនាញ បាត់បង់តែ២ទៅ៣ជំនាន់ ហើយបើមិនមានអ្នកទទួលឬបន្តវេនទេ នោះសិល្បៈជំនាញដូនតា នឹងបាត់បង់។ ក្រសួងត្រូវការជំនួយពីព្រឹទ្ធាចារ្យ និងអ្នកមានជំនាញគ្រប់ភាគី សហការជាមួយក្រសួង ដើម្បីបង្រៀននិងផ្ទេរចំណេះដឹង ឱ្យដល់ក្មេងជំនាន់ក្រោយ។ ក្មេងនៅតាមបណ្ដាខេត្ត គាត់ចង់រៀនដែរ ប៉ុន្ដែខ្វះលទ្ធភាព ដោយសារជីវភាពក្រីក្រ ដូច្នេះសម្ដេចតេជោបានផ្ដល់តួនាទីឱ្យក្រសួង ដើម្បីពិនិត្យមើលលទ្ធភាពផ្ដល់អាហារូបករណ៍ ដល់អ្នករៀនសិល្បៈជំនាញដូនតាទាំងនោះ»៕ | ភ្នំពេញ៖ ប្រជាជាតិមួយ ដែលមិនមានវប្បធម៌ សម្គាល់អត្តសញ្ញាណនោះ ប្រៀបដូចមានតែសម្បក ព្រោះមិនមានដួងព្រលឹង។ នេះជាការប្រៀបធៀប របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ។ |
ក្រសួងធនធានទឹក បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ ទឹកជំនន់ទន្លេមេគង្គលើបានស្រកចុះជាបណ្ដើរហើយ ខណៈដែលទឹកជំនន់ទន្លេមេគង្គក្រោម បន្តកើនឡើងជាសន្សឹមៗ ក្នុងរយៈពេល២ ទៅ៣ថ្ងៃទៀត ដូចជា ទន្លេបាសាក់ ទន្លេសាប និងទឹកក្នុងបឹងទន្លេសាប។ ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមជលយានគ្រប់ប្រភេទ បង្កើនការយកចិត្តដាក់ឲ្យបានខ្ពស់លើបញ្ហាទឹកជំនន់នេះ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕ | ក្រសួងធនធានទឹក និងឧត្តុនិយម ប្រកាសឲ្យពលរដ្ឋរស់នៅ តាមទន្លេមេគង្គក្រោម ប្រុងប្រយ័ត្នចំពោះបញ្ហាទឹកជំនន់ ដែលបន្តកើតឡើងនៅរយៈពេល៣ថ្ងៃខាងមុខ។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី០១ សីហា ឆ្នាំ២០១៧។ |
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Salvador Panelo នៅថ្ងៃ២១ កុម្ភៈ បានឲ្យដឹងថា អគ្គរដ្ឋទូតអាមេរិកប្រចាំហ្វីលីពីន លោក Sung Kim បានបង្ហាញពីការគាំទ្ររបស់រដ្ឋាភិបាលអាមេរិកចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនហ្វីលីពីន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានហ្វីលីពីន Inquirer Net។ តាមប្រភពព័ត៌មានដដែលនោះ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ការបង្ហាញពីជំហររបស់តំណាងការទូតរបស់អាមេរិក ធ្វើឡើងនៅក្នុងជំនួបរយៈពេលជាងមួយម៉ោងជាមួយនឹងប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ នៅក្នុងវិមានប្រធានាធិបតីហ្វីលីពីនតែម្តង។ តាមអ្នកនាំពាក្យ លោកប្រធានាធិបតីហ្វីលីពីន បានលើកឡើងពីផលប៉ះពាល់របស់ថ្នាំញៀនដោយរាប់បញ្ចូលទាំងអនាគតជាតិ ដែលតម្រូវឲ្យលោក ត្រូវតែប្រកាសសង្គ្រាមដើម្បីប្រយុទ្ធប្រឆាំង និងបោសសម្អាតពីសង្គមហ្វីលីពីន។ លោកប្រធានាធិបតី ក៏បានបញ្ជាក់ជាថ្មីផងដែរថា លោកនឹងមិនបញ្ឈប់យុទ្ធនាការនេះឡើយ ពោលគឺ លោក នឹងបន្តរហូតដល់បញ្ចប់អាណត្តិដើម្បីបញ្ចប់ការជួញដូរថ្នាំញៀន។ គួរជម្រាបផងដែរថា សង្គ្រាមប្រឆាំងគ្រឿងញៀន គឺជាគោលនយោបាយអាទិភាពរបស់លោកប្រធានាធិបតីហ្វីលីពីនសម្រាប់អាណត្តិប្រាំមួយឆ្នាំរបស់លោក។ តាមរបាយការណ៍របស់ក្រុមសិទ្ធិមនុស្ស មានមនុស្ស ជាច្រើនពាន់នាក់ ត្រូវបានស្លាប់ និងសម្លាប់ ក្រោមប្រតិបត្តិការសង្គ្រាមគ្រឿងញៀនក្រៅប្រព័ន្ធតុលាការរបស់រដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ន។ ដោយសារតែបញ្ហានេះ ក្នុងរដ្ឋបាលដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកមុន អាមេរិក បានរិះគន់ហ្វីលីពីនខ្លាំងពីសង្គ្រាមគ្រឿងញៀននេះ ដោយចោទហ្វីលីពីន ថាបានបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរទៀតផង។ ជាការឆ្លើយតបពេលនោះ ប្រធានាធិបតីហ្វីលីពីន បានប្រើប្រាស់ពាក្យសម្តីអសុរោះទៅកាន់មេដឹកនាំប្រទេសអាមេរិក និងថែមបានគម្រាមកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងសម្ព័ន្ធមិត្តយូរឆ្នាំរបស់ខ្លួនអាមេរិកទៀតផង៕ | រដ្ឋាភិបាលក្រុងម៉ានីល បានអះអាងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគាំទ្រខ្លួននៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ នេះគឺជាជំហរមួយថ្មីរបស់ក្រុងវ៉ាស៊ីនតោន ដែលគាំទ្រក្រុងម៉ានីល ដែលកំពុងរងពាក្យរិះគន់ពីសហគមន៍អន្តរជាតិលើសង្គ្រាមគ្រឿងញៀនដែលសម្លាប់រង្គាលមនុស្សនោះ។ |
អត្ថបទទាក់ទង ចិន សន្យាផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដល់បណ្ដាប្រទេសនៅដងទន្លេមេគង្គ វៀតណាម សម្រេចចុះឈ្មោះទិញវ៉ាក់សាំង COVID-19 ពីរុស្ស៊ី លោកអគ្គរដ្ឋទូតរុស្ស៊ី Vladimir A. Kalinin បានទៅជួបលោករដ្ឋមន្ត្រីឡាវ Bounkong Syhavong ដោយផ្ទាល់ កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីលទ្ធភាពផ្គត់ផ្គង់វ៉ាក់សាំងនេះ។ នេះបើយោងតាមប្រភពនៅស្ថានទូតរុស្ស៊ី ដែលបានប្រាប់ដល់សារព័ត៌មាន Vientiane Times កាលពីថ្ងៃទី ២៦ ខែសីហា។ យ៉ាងណាមិញ លទ្ធផលនៃកិច្ចសន្ទនាយ៉ាងណានោះ ពុំទាន់ត្រូវបានបង្ហើបនៅឡើយទេ។ បន្ថែមពីរឿងនេះ ភាគីទាំងពីរ ក៏បានពិភាក្សាកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគតដើម្បីពង្រឹងសមត្ថភាពនិងជំនាញរបស់បុគ្គលិកសុខាភិបាលឡាវ ព្រមទាំងបំពាក់សម្ភារពេទ្យទំនើបៗដល់បណ្ដាមន្ទីរពេទ្យរដ្ឋខ្លួនផងដែរ។ រុស្ស៊ីបានប្រកាសពីវ៉ាក់សាំងប្រឆាំង COVID-19 របស់ខ្លួន កាលពីដើមខែសីហានេះ ហើយក៏បានចុះបញ្ជីវ៉ាក់សាំងនេះជាផ្លូវការ កាលពីថ្ងៃទី ១១ ខែសីហា ផងដែរ។ តាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី២៥ ខែសីហា ក្រសួងសុខាភិបាលរុស្ស៊ី បានអះអាងថា មជ្ឈមណ្ឌលស្រាវជ្រាវរុស្ស៊ីមួយ ទទួលបានការអនុញ្ញាតដើម្បីរៀបចំការពិសោធន៍នៃវ៉ាក់សាំង COVID-19 នេះ។ ការសាកល្បងវ៉ាក់សាំងនេះ នឹងត្រូវរៀបចំឡើងក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្ររដ្ឋមួយចំនួនក្នុងទីក្រុង មូស្គូ ។ អ្នកស្ម័គ្រចិត្តប្រមាណ ៤ម៉ឺននាក់ ដែលមានអាយុ ១៨ឆ្នាំ ឡើងទៅ នឹងចូលរួមក្នុងការពិសោធន៍នេះ។ នេះបើតាមប្រភពព័ត៌មានក្នុងស្រុករុស្ស៊ីដដែល។ ក្រសួងសុខាភិបាលរុស្ស៊ី បានអះអាងថា វ៉ាក់សាំង «Sputnik V» បានឆ្លងកាត់ការត្រួតពិនិត្យចាំបាច់ទាំងអស់ ហើយត្រូវបានបញ្ជាក់ថាមានសមត្ថភាពកសាងប្រព័ន្ធសុំាប្រឆាំង COVID-19 ។ ហើយបច្ចុប្បន្នប្រទេសជាង២០ បានស្នើសុំទិញវ៉ាក់សាំងរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik រុស្ស៊ី មានគម្រោងផលិតវ៉ាក់សាំង COVID-19 ចន្លោះពី ១,៥-២លានដូស ហើយរំពឹងនឹងផលិតក្នុងប្រទេសចំនួន៥ ដែលនឹងជំរុញផលិតកម្មរហូតដល់ ៥០០លានដូសក្នុងមួយឆ្នាំ៕ | រដ្ឋមន្ត្រីសុខាភិបាលឡាវ និងអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសឡាវ បានពិភាក្សាលទ្ធភាពក្នុងការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ដែលរុស្ស៊ីផលិតឈ្មោះថា «Sputnik V» ឲ្យដល់ប្រទេសឡាវ ក្រោយការអភិវឌ្ឍរបស់វាទទួលជោគជ័យ។ |
អត្ថបទទាក់ទង លិខិតឆ្លងដែនកម្ពុជាមានឥទ្ធិពលនៅលំដាប់៨៦ នាំមុខវៀតណាម ឡាវ និងមីយ៉ាន់ម៉ា ពីកិច្ចប្រជុំសភានៅថ្ងៃទី១៨ ខែមីនា លោក Ta Thi Yen អនុប្រធាននៃគណៈកម្មាធិការកិច្ចការអ្នកតំណាង បានអះអាងថា វៀតណាមជាទីតាំងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ហើយក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនពីការលើកលែងទិដ្ឋាការ ដើម្បីជំរុញវិស័យទេសចរណ៍ផងដែរ។ យ៉ាងណាមិញ ការលើកលែងទិដ្ឋាការពីប្រទេសមួយចំនួនសម្រាប់ប្រជាជនវៀតណាម គឺមានតិចណាស់ ហើយការស្នើសុំទិដ្ឋាការទៅបណ្តាប្រទេសមួយចំនួន ក៏ពិបាកសម្រាប់ប្រជាជនវៀតណាម។ ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្រ្តីការបរទេសវៀតណាម បានបញ្ជាក់ថា អាជ្ញាធរកំពុងចរចាលើការលើកលែងទិដ្ឋាការទៅវិញទៅមកជាមួយបណ្តាប្រទេសជាច្រើនទៀត។ «ក្រសួងការបរទេស កំពុងចរចាជាមួយប្រទេសចំនួន ១៥សម្រាប់ការលើកលែងទិដ្ឋាការទៅវិញទៅមក និងប្រទេសចំនួន ៨០ លើការលុបចោលសម្រាប់លិខិតឆ្លងដែនរបស់មន្រ្តី»។ លោក បួយ ថាញ់សឺន បានបញ្ជាក់បែបនេះ។ មិនតែប៉ុណ្ណោះ លោករដ្ឋមន្រ្តី បានបន្តទៀតថា វៀតណាម កំពុងរៀបចំនីតិវិធី ដើម្បីជួយសម្រួលការធ្វើដំណើរ រួមទាំងការបន្តរយៈពេលស្នាក់នៅរបស់ជនបរទេសនៅវៀតណាម។ សូមបញ្ជាក់ថា ចាប់តាំងពីខែសីហា ឆ្នាំ២០២៣មក វៀតណាម បានដាក់ចេញការស្នើទិដ្ឋាការអេឡិចត្រូនិចសម្រាប់ជនបរទេសទាំងអស់ ហើយអាចបន្តការស្នាក់នៅពី៣០ថ្ងៃ រហូតដល់ ៩០ថ្ងៃ៕ | រដ្ឋមន្រ្តីការបរទេសវៀតណាម លោក បួយ ថាញ់សឺន នៅថ្ងៃទី១៨ ខែមីនា បានប្រាប់សភាថា វៀតណាមកំពុងចរចាលើការលើកលែងទិដ្ឋាការទៅវិញទៅមកជាមួយប្រទេសចំនួន១៥ និងជាមួយប្រទេសចំនួន ៨០ លើការលែកលែងសម្រាប់លិខិតឆ្លងដែនការទូត។ |
សូមស្តាប់ប្រសាសន៍របស់លោក ទៀ សីហា អភិបាលខេត្តសៀមរាបដូចតទៅ៖ រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យក្រសួងទេសចរណ៍ ពិនិត្យលទ្ធភាពក្នុងការទទួលទេសចរដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច ឱ្យចូលមកទស្សនាខេត្តសៀមរាប នាត្រីមាសទី៤ ឆ្នាំ២០២១។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយវិស័យពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនក្នុងកិច្ចការងារនេះ។ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋបាលខេត្ត កំពុងរៀបចំកិច្ចការចាំបាច់មួយចំនួន ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរ។ ការងារទាំងនោះរួមមាន ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់បុគ្គលដែលប្រឈមខ្លាំង ឬជាអ្នកប្រតិបត្តិការផ្ទាល់ ជាមួយទេសចរ ដូចជាវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងអ្នករកស៊ីក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអ្នករត់តាក់ស៊ី រ៉ឺម៉កកង់បីជាដើម។ លោក ទៀ សីហា បន្ថែម។ ក្នុងការចាក់វ៉ាក់សាំងនេះដែរ អ្នករត់តាក់ស៊ី និងរ៉ឺម៉កកង់បីជាង៤០០នាក់មកហើយ ត្រូវបានអាជ្ញាធររៀបចំឱ្យទទួលវ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត។ អភិបាលខេត្តពន្យល់ថា វ៉ាក់សាំងកូវីដ-១៩នេះ ក៏នឹងផ្តល់ជូន ដល់មគ្គុទ្ទេសក៍ទេសចរណ៍ នាពេលឆាប់ៗខាងមុខដែរ ហើយនឹងអាចដល់ប្រជាពលរដ្ឋគ្រប់រូប ប្រសិនមានវ៉ាក់សាំកូវីដ-១៩ គ្រប់ចំនួន។ នេះជាកិច្ចការដែលរដ្ឋបាលខេត្ត កំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីត្រៀមខ្លួនទទួលទេសចរ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច ធ្វើយ៉ាងណា ស្ដារសេដ្ឋកិច្ចខេត្តសៀមរាបឡើងវិញ។ លោក ទៀ សីហា បញ្ជាក់យ៉ាងដូច្នេះថា៖«យើងមិនរំពឹងទេ ត្រូវតែធ្វើឱ្យវាងើប (សេដ្ឋកិច្ច) ឡើងវិញ មិនអាចបន្តមួយឆ្នាំទៅពីរឆ្នាំទៀតបានទេ ព្រោះបងប្អូនប្រជាពលរដ្ឋយើង កំពុងបាត់បង់ទាំងការងារ ជីវភាពខ្វះខាតជាងមុន។ អ្វីដែលយើងធ្វើថ្ងៃនេះ (ចាក់វ៉ាក់សាំង) ជាការរួមចំណែកជួយពួកគាត់ អ្វីចង់បាន គឺចង់ឱ្យសេដ្ឋកិច្ចយើង ត្រឡប់មកវិញ ហើយបានយូរអង្វែង»។ សម្រាប់លោកអភិបាលខេត្ត ការបើកជើងហោះហើរឡើងវិញ គឺជាក្ដីសង្ឃឹមរបស់ខេត្តសៀមរាប ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ។ បន្ថែមពីនោះ លោក ទៀ សីហា អះអាងថា ខេត្តក៏កំពុងរៀបចំអភិវឌ្ឍន៍ រមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនក្នុងខេត្តផងដែរ ដើម្បីឱ្យការទស្សនារបស់ភ្ញៀវទេសចរ កាន់តែសម្បូរបែប ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ចង្រ្កាន្តរយជាដើម៕ | សៀមរាប៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា អាជ្ញាធរខេត្តកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនទទួលទេសចរ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩រួច។ សម្រាប់អភិបាលខេត្តរូបនេះ ការបើកជើងហោះហើរឡើងវិញ គឺជាក្ដីសង្ឃឹមរបស់ខេត្តសៀមរាប ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ។ |
១- ញ៉ាំអាហារដែលសម្បូរទៅដោយជាតិសរសៃ ជាតិសរសៃអាចប្រៀបបានទៅនឹងអំបោសដែលអ្នកប្រើដើម្បីបោសសម្អាតប្រព័ន្ធរំលាយអាហារអីចឹងដែរ។ វាជាសារជាតិចិញ្ចឹមរាងកាយដែលមិនត្រូវបានរំលាយទេ ក៏ប៉ុន្តែវាជួយឱ្យពោះវៀនកន្ត្រាក់បានល្អ និងជួយសម្អាតពោះវៀន។ ការញ៉ាំជាតិសរសៃអាចជួយលាងសម្អាតពោះវៀនធំបាន។ ជាតិសរសៃមាននៅក្នុងគ្រាប់ធញ្ញជាតិ ផ្លែស្ត្រប៊ែរី ផ្លែប៉ោម សណ្តែក និងបន្លែស្រស់។ អ្នកត្រូវញ៉ាំជាតិសរសៃឱ្យបានពី២០ទៅ៣៥ក្រាមក្នុង១ថ្ងៃៗ។ វាមិនគ្រាន់តែមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះទេ គឺវាក៏ជួយធ្វើឱ្យមានសុខភាពល្អ និងជួយឱ្យស្រកទម្ងន់ទៀតផង។ ២- ផឹកទឹកឱ្យច្រើន ទឹកសំខាន់ណាស់ វាធ្វើឱ្យសរីរាង្គទាំងអស់មានដំណើរការបានល្អ។ អ្នកបានឮហើយ ថាគេឱ្យផឹកទឹកឱ្យបាន៨កែវក្នុង១ថ្ងៃ៖ តាមពិតទៅ បរិមាណទឹកប៉ុនណាមិនសំខាន់ទេ សំខាន់គឺកាលណានោមទៅ ទឹកនោមមានពណ៌លឿងខ្ចីនិងថ្លា នោះគឺល្អហើយ។ បើទឹកនោមពណ៌រាងក្រម៉ៅ អ្នកត្រូវផឹកទឹកថែមទៀត។ និយាយពីផឹកទឹកនេះ សុរានិងកាហ្វេមិនចាត់បញ្ចូលជាមួយផងទេ ព្រោះវាធ្វើឱ្យរាងកាយខ្សោះជាតិទឹកទៅវិញទេ។ ផឹកទឹកច្រើន វាជួយមិនឱ្យទល់លាមកផងដែរ។ ៣- ញ៉ាំចំណីជូរផ្អូម ដូចជាជ្រក់ យ៉ាអួរ គឹមឈី ។ល។ ព្រោះវាជួយធ្វើសំយោគសារជាតិចិញ្ចឹមមួយចំនួន រំលាយជាតិពុល និងបង្កើនបាក់តេរីល្អនៅក្នុងពោះវៀន។ ៤- ញ៉ាំបន្លែបៃតងឱ្យច្រើន ជាតិក្លរ៉ូហ្វ៊ីលដែលធ្វើឱ្យបន្លែមានពណ៌បៃតង ក៏ជួយលាងសម្អាតនិងបន្ធូរជាលិកានៅក្នុងប្រព័ន្ធរំលាយអាហារ ផងដែរ។ ខ- តាមរយៈការផ្លាស់ប្តូរទម្លាប់រស់នៅ ១- ការធ្វើសកម្មភាពរាងកាយ ការនៅស្ងៀមមិនបញ្ចេញកម្លាំងកាយសោះអាចធ្វើឱ្យមានបញ្ហាក្នុងការរំលាយអាហារ ដូចជាទល់លាមកជាដើម។ ការហាត់ប្រាណ ដោយគ្រាន់តែដើរត្រឹមតែកន្លះម៉ោងរាល់ថ្ងៃ អាចជួយឱ្យចលនារំលាយអាហារមានដំណើរការល្អ និងធ្វើឱ្យមានសុខភាពល្អបាន។ ២- ប្រើថ្នាំបញ្ចុះ មានថ្នាំបញ្ចុះ៣ប្រភេទ៖ - ថ្នាំជាជាតិសរសៃ ញ៉ាំសម្រាប់បង្គ្រប់ជាតិសរសៃ ដូចជាMetamucil និង Citrycel - ថ្នាំដែលជួយធ្វើឱ្យមានការកន្ត្រាក់សាច់ដុំនៃប្រព័ន្ធរំលាយអាហារ ដូចជា Dulcolax និងSenokot - និងថ្នាំព្យាបាលការទល់លាមក ដូចជា Milk of Magnesia Haleys M-O។ មុននឹងប្រើ អ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យសិន។ គ- ដោយរកគ្រូពេទ្យ ១- ការបូមលាមក អ្នកប្រហែលធ្លាប់បានជួបហើយ កាលណាកូនក្មេងមិនជុះ គេចិតសាប៊ូឱ្យតូច រួចយកទៅសុលនៅរន្ធគូថ បំបែកលាមកឱ្យវាបែកចេញមក។ ជួនកាលគេបាញ់ប្រេងបន្តិចតាមរន្ធគូថ ក៏មាន។ ក៏ប៉ុន្តែសូមប្រើវិធីនេះតែកាលណាអ្នកបានអនុវត្តវិធីទាំងពីរខាងលើរួចហើយ នៅតែគ្មានប្រសិទ្ធភាព។ ២- ការបាញ់ទឹកលាង នៅពេលខ្លះ ដែលអ្នកមានការទល់លាមកខ្លាំង អ្នកអាចទៅរកគ្រូពេទ្យឱ្យគេជួយបាញ់ទឹកលាងពោះវៀនធំតែម្តង។ ក៏ប៉ុន្តែគេមិនសូវប្រើវិធីនេះទេ ព្រោះការបូមលាមកច្រើនតែគ្រប់គ្រាន់ហើយ។ ការលាងពោះវៀនធំតាមវិធីទី១និងទី២ជាវិធីល្អ។ វិធីទី៣ ដែលត្រូវអនុវត្តតែនៅក្នុងករណីទល់លាមកធ្ងន់ធ្ងរ អាចមានផលវិបាកបន្ទាប់បន្សំមួយចំនួន ដូចជាធ្វើឱ្យវិលមុខ ក្អួតចង្អោរ ហើយក៏អាចធ្វើឱ្យមានការបង្ករោគផងដែរ។ ចំពោះវិធីចុងក្រោយគេបង្អស់វិញ វាអាចធ្វើឱ្យបាត់បង់បាក់តេរីល្អដែលជួយដល់ការរំលាយអាហារ ដូច្នេះត្រូវអនុវត្តតែក្នុងករណីចាំបាច់បំផុតបានហើយ។ ត្រួតពិនិត្យដោយ៖ www.health.com.kh | ក- តាមរយៈចំណីអាហារ |
បន្ទាប់ពីទទួលបានជោគជ័យនៅទីក្រុងភ្នំពេញ ឥឡូវនេះវីងម៉ល បានដាក់ឲ្យដំណើរការសេវាកម្មរបស់ខ្លួន មកកាន់ខេត្តសៀមរាប ដោយអនុញ្ញាតឲ្យអតិថិជន អាចបញ្ជាទិញម្ហូបអាហារ និងទំនិញផ្សេងៗពីហាងរាប់រយកន្លែង តាមរយៈស្មាតហ្វូនរបស់ពួកគេ ដោយមិនចាំបាច់ចាកចេញពីផ្ទះ ហើយមិនមានគិតថ្លៃសេវាបន្ថែមនោះឡើយ។ ការបើកដំណើរការនេះ មិនត្រឹមតែនាំមកនូវភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការប្រាស្រ័យទាក់ទងដោយផ្ទាល់ ជំនួសដោយការទូទាត់មិនប្រើក្រដាសប្រាក់ និងឱកាសទិញទំនិញផ្សេងៗ។ កាលពីឆ្នាំមុន វីងបានណែនាំវីងម៉ល ដែលជាសេវាកម្មដឹកជញ្ជូនម្ហូបអាហារ និងគ្រឿងទេស ដាក់ក្នុងកម្មវិធីស្មាតហ្វូនវីង ខណៈដែលប្រជាជនកម្ពុជា កាន់តែមាននិន្នាការទៅរកការទិញទំនិញតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ ដើម្បីអបអរសាទរ ការសម្ពោធវីងម៉ល នៅខេត្តសៀមរាប និងដើម្បីផ្សព្វផ្សាយការយល់ដឹង អំពីការទិញទំនិញប្រកបសុវត្ថិភាព ក្នុងពេលមានជំងឺរាតត្បាតនេះ លោក គិត ម៉េង បានប្តូរ សម្លៀកបំពាក់ការងារប្រចាំថ្ងៃរបស់គាត់ ហើយបានពាក់មួកសុវត្ថិភាព និងឯកសណ្ឋានរបស់វីងម៉ល ក៏ដូចជាម៉ាសសុវត្ថិភាព បើកបរម៉ូតូធម្មតាដោយដាក់នូវប្រអប់អីវ៉ាន់នៅពីក្រោយ ហើយដឹកជញ្ជូនអាហារនៅតាមដងផ្លូវ។ លោក គិត ម៉េង ដែលជាប្រធាននិងនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (RGC) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាស៍ថា៖ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់របស់ក្រុមអ្នកដឹកជញ្ជូនយើង នៅក្នុងគ្រាលំបាកនេះ។ ខ្ញុំគិតថាវាចាំបាច់ណាស់ ដែលខ្ញុំបង្ហាញការគាំទ្រចំពោះពួកគេ ដោយសាកល្បងធ្វើការងាររបស់ពួកគេ ឲ្យបានម្តងនៅថ្ងៃណាមួយ ។ ការខិតខំប្រឹងប្រែងរបស់ពួកគេ ពិតជាមានឥទ្ធិពលជាវិជ្ជមានដល់អាជីវកម្ម និងជីវិតរបស់ប្រជាជនកម្ពុជា ដែលពឹងផ្អែកលើពួកគេក្នុងការចែកចាយផលិតផល និងជំរុញពាណិជ្ជកម្មក្នុងពេលមានជំងឺរាតត្បាតនេះ មិនថាហាលថ្ងៃក្តៅ ឬភ្លៀងក៏ដោយ។ វីងម៉ល កំពុងផ្តល់ជូនអតិថិជននៅខេត្តសៀមរាប នូវការដឹកជញ្ជូនដោយឥតគិតថ្លៃ រាល់ការបញ្ជាទិញទាំងអស់ ត្បិតថាក្រុមហ៊ុននេះ ចង់ជួយដៃគូអាជីវកម្មទាំងអស់ ឲ្យស្តារអាជីវកម្មរបស់ពួកគេឡើងវិញ ក្នុងអំឡុងពេលដែលមានជំងឺរាតត្បាតនេះ។ អាជីវកម្មរាប់ពាន់កន្លែងដែលពេញនិយមនៅក្នុងខេត្តសៀមរាប បានចុះឈ្មោះនៅក្នុង វីងម៉លនិងកំពុងលក់ទំនិញរាប់ពាន់មុខ រាប់ចាប់ពីម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស និងរបស់របរជាច្រើនមុខទៀត។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃក្រុមហ៊ុនវីង បានមានប្រសាសន៍ថា៖ ខ្ញុំសូមលើកទឹកចិត្តយ៉ាងខ្លាំង ដល់អ្នករាល់គ្នាឱ្យ ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគោរពការណែនាំរបស់សម្តេច ហ៊ុន សែន ដើម្បីការពារខ្លួន និងក្រុមគ្រួសាររបស់ពួកគេ ពីការឆ្លងកូវីដ១៩ នេះ។ វាមានសារសំខាន់ណាស់ ក្នុងការអនុវត្តគោលការណ៍ ៣កុំ និង ៣ការពារ ជារៀងរាល់ថ្ងៃ ហើយការទិញទំនិញតាមអនឡាញ គឺជាវិធីងាយស្រួលដើម្បីជៀសវាងការចេញទៅក្រៅដោយមិនចាំបាច់។ ដើម្បីបញ្ជាទិញ អ្នកប្រើត្រូវបើកកម្មវិធីស្មាតហ្វូនវីង ចុចលើរូបតំណាង វីងម៉ល ដើម្បីរកមើលហាងជាច្រើន និងបញ្ជាទិញបានតែម្តង។ បន្ទាប់ពីបញ្ជាទិញរួចហើយ អតិថិជននឹងអាចរីករាយ ជាមួយនឹងការទទួលបាននូវអាហារ និងផលិតផលដែលពួកគេត្រូវការ ដឹកជូនដោយឥតគិតថ្លៃសេវា។ វីងម៉ល ផ្តល់ជូនអតិថិជននៅខេត្តសៀមរាប នូវការបញ្ចុះតម្លៃរហូតដល់ ៥ ដុល្លារ សម្រាប់ការបញ្ចូលលេខកូដ HELLOSR ហើយអតិថិជននៅភ្នំពេញ សូមបញ្ចូលលេខកូដ HELLOPP ដើម្បីទទួលបាននូវការបញ្ចុះតម្លៃ រហូតដល់ ៥ ដុល្លារដូចគ្នា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។ អតិថិជន នឹងអាចតាមដានការបញ្ជាទិញ នៅលើស្មាតហ្វូនរបស់ពួកគេ ព្រមទាំងទូទាត់ដោយសុវត្ថិភាព និងរហ័ស តាមរយៈកម្មវិធីស្មាតហ្វូនវីងដ៏ទំនើប។ អាជីវករទាំងឡាយ ត្រូវបានលើកទឹកចិត្តឱ្យទាក់ទងទៅវីងម៉ល បានគ្រប់ពេលវេលា ដើម្បីអាចដាក់លក់ផលិតផលរបស់ខ្លួន ដល់អតិថិជនរាប់លាននាក់ ដែលកំពុងប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ។ សាធារណជន ដែលមិនបានចុះឈ្មោះប្រើប្រាស់កម្មវិធីស្មានហ្វូនវីង ឬគ្មានគណនីវីង ត្រូវបានលើកទឹកចិត្ត ឱ្យទាញយកកម្មវិធីស្មាតហ្វូនវីង ហើយចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯងក៏បាន។ ប្រសិនបើពួកគេត្រូវការជំនួយដើម្បីបើកគណនីវីង ពួកគេអាចស្នើសុំណាត់ជួបជាមួយអ្នកតំណាងវីង ដោយប្រើតំណនេះ https://myoffice.wingmoney.com/p/appointment វីងម៉ល ទទួលយកការទូទាត់តាមកម្មវិធីស្មាតហ្វូនវីង ព្រមទាំងទទួលយកសាច់ប្រាក់ផ្ទាល់ នៅពេលដឹកជញ្ជូនដល់កន្លែងក៏បាន។ អតិថិជនវីង ក៏អាចផ្ទេរប្រាក់ដោយផ្ទាល់ ពីធនាគារដៃគូរបស់វីង ឬតាមរយៈកាបូបបាគង ចូលគណនីវីងរបស់ពួកគេផ្ទាល់ ដើម្បីទិញទំនិញផងដែរ។ អតិថិជន ក៏អាចដាក់ប្រាក់ដោយផ្ទាល់ តាមរយៈភ្នាក់ងារវីង ដែលនៅក្បែរពួកគេផងដែរ។ ដើម្បីទទួលបានព័ត៌មានពីការផ្តល់ជូនពិសេសប្រចាំថ្ងៃ អតិថិជននៅសៀមរាប អាចចូលរួមTelegram របស់វីងម៉លសៀមរាប ដោយចុចលើតំណភ្ជាប់នេះ https://t.me/WingMallSR ហើយអតិថិជននៅភ្នំពេញ អាចប្រើតំណភ្ជាប់ https://t.me/WingMall បាន៕ (អត្ថបទពាណិជ្ជកម្ម) | ឥឡូវនេះទោះមិនចេញពីផ្ទះ ក៏អតិថិជននៅខេត្តសៀមរាប អាចទិញទំនិញប្រកបដោយសុវត្ថិភាព តាមរយៈស្មាតហ្វូន ហើយមិនគិតថ្លៃសេវាបន្ថែមនោះឡើយ។ |
កម្ពស់ជាង២ម៉ែត្រ និងមានទំហំជិត៣តោន នៃចម្លាក់តោថ្មនីមួយៗ ពិតជាមិនស្រួលប៉ុន្មានទេក្នុងលើកដាក់។ ក្រុមការងារគម្រោងជួសជុលស្ពានហាលអង្គរវត្តសរុបជិត២០នាក់ បានប្រើប្រាស់ចំណេះជំនាញច្រើនឆ្នាំ ចងរិតលើកតោថ្មដ៏ធំទាំងពីរនេះ តាមដងស្ទួច ដោយប្រើពេល១ម៉ោងទើបអាចលើកដាក់លើរថយន្តបាន។ ម៉ោង៩ព្រឹក នាថ្ងៃទី៤ វិច្ឆិកា រថយន្តដឹកតោថ្ម បានរំកិលខ្លួនតិចៗចេញពីអភិរក្សដ្ឋានអង្គរ ឆ្ពោះទៅស្ពានហាល នៃប្រាសាទអង្គរវត្ត។ ការលើកឡើងរថយន្តជារឿងពិបាកមួយ ហើយការលើកចុះវិញក៏ពិបាកមួយបែប។ តែមុនទម្លាក់តោចេញពីរថយន្ត គេបានរៀបចំពិធីសែនព្រេនតូចមួយតាមទំនៀមទម្លាប់ពីបុរាណ ដើម្បីសុំសេចក្ដីពេលបំពេញការងារនេះ។ ពិធីសាសនាបានចប់ គេបានប្រើប្រដាប់អូសចំនួនមួយ ដោយដាក់តោលើនោះ ហើយឱ្យក្រុមការងារអូសទាញបន្ដិចម្ដងៗ ដើម្បីរំកិលទៅកំពង់ទឹក។ ការធ្វើដូច្នេះ ដើម្បីធានាសុវត្ថិភាពតោថ្មផង និងខ្លាចមានការខូចខាតកម្រាលស្ពានហាលដែលទើបជួសជុលផង ដ្បិតតោមានទម្ងន់ធ្ងន់។ មធ្យោបាយនេះ ចាយពេលមិនក្រោមជិតមួយម៉ោងទេ ទើបរំកិលតោបានមួយ។ ពិធីសែនព្រេនតាមសាសនាមុនលកតោថ្មចុះនៅមុខស្ពានហាលអង្គរវត្ត ប្រធានគម្រោងជួសជុលស្ពានហាលអង្គរវត្ត លោក អន សុភាព បានឱ្យដឹងថា ការយកតោថ្មមកដាក់ទីតាំងដើមវិញនេះ គឺនៅពេលដែលគម្រោងជួសជុលស្ពានហាលហ៊ាបនឹងបញ្ចប់ទាំងស្រុងនាពេលដ៏ឆាប់ខាងមុខ។ លោក សុភាព រំឭកថា តោថ្មទាំងពីរនេះ ធ្លាប់បានជួសជុលម្ដងហើយនៅសម័យបារាំង តែនៅកំឡុងខែ តុលា ឆ្នាំ១៩៩៧ ដោយសារមានការបាក់ច្រាំងមុខតារាជ និងប៉ះពាល់ដល់តោថ្មផង ក៏ថ្នាក់ដឹកនាំសម្រេចយកចម្លាក់តោទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរជាបណ្ដោះអាសន្ន។ តាមការបញ្ជាក់ពីលោក អន សុភាព ក្រុមការងារបស់លោក នឹងរៀបចំលើកតោថ្មទាំងពីរនេះដាក់នៅទីតាំងដើមវិញ ដើម្បីលើកតម្លៃកំពង់ទឹកឡើងវិញ ហើយរំពឹងថា ទីតាំងនេះនឹងមានភាពទាក់ទាញដល់ទេសចរក្រោយបើកដំណើរការឱ្យចរាចរណ៍ឡើងវិញ។ គួរបញ្ជាក់ថា តោថ្មទាំងពីរខាងលើ ត្រូវបានជួសជុលឡើងវិញពីខែ មេសា មក។ មុនជួសជុលតោថ្មនេះមានសភាពទ្រុឌទ្រោម មានបែកបាក់រូបរាងជាអន្លើរនៅផ្នែកជើងទម្រ ជើង ទ្រូង និងផ្នែកខាងក្រោយ។ល។ កាលសម័យបារាំង ចម្លាក់តោនេះ ត្រូវបានជួសជុលដោយប្រើស៊ីម៉ង់ត៍ និងដែកបិទភ្ជាប់ដើម្បីឱ្យមានលំនឹងអាចឈរបានប៉ុណ្ណោះ ប៉ុន្តែក្រោយមក ស៊ីម៉ង់ត៍អស់អាយុកាល ធ្វើឱ្យបែកបាក់ជាបន្តបន្ទាប់។ ហើយការជួសជុលថ្មីនេះ គេប្រើប្រាស់ថ្មភក់ថ្មី ដាក់ឆ្លាក់បំពេញកន្លែងដែលបាត់ថ្ម និងបាក់បែក៕ | សៀមរាប៖ ក្រោយការជួសជុលកំពង់ទឹកស្ពានហាលអង្គរវត្ត វត្តមាននៃតោថ្មដែលដាក់សងខាងនៃកំពង់ទឹកនេះ ក៏ត្រូវបាននាំយកទៅតម្កល់ឡើងវិញ បន្ទាប់ពីត្រូវបានដឹកយកទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរអស់រយៈកាល ២៣ឆ្នាំ គឺពីឆ្នាំ ១៩៩៧មក។ |
សាររបស់សម្តេច ស ខេង គឺធ្វើឡើងក្នុងពិធីតែងតាំងលោក ឆែម សាវុធ ជាអគ្គនាយកថ្មីនៃអគ្គនាយកដ្ឋានពន្ធនាគារ ជំនួសលោក ចាន់ គីមសេង នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។ ក្នុងពិធីនោះ សម្តេច បានលើកឡើងពីមន្រ្តីខ្លះ ដែលមិនសូវរហ័សរហួននឹងការងារ តែបែរជាចង់បានតំណែង។ រដ្ឋមន្រ្តីមហាផ្ទៃ មានប្រសាសន៍បណ្តើរនិងអស់សំណើចបណ្តើរថា៖«សុំទោស បើលើកទៅ វាប៉ះអីយ៉ាងម៉េច សុំអធ្យាស្រ័យ...មន្រ្តីខ្លះ គឺថាគាត់ ជូនអីដេកដល់ម៉ោង១០ [ព្រឹក] មិនទាន់ក្រោកពីដំណេកផង វា មានអ៊ីចឹង ហើយឲ្យរៀបចំតែងតាំង ទៅវាមិនកើត។ រឿងនេះ ជារឿងជាតិ ជោគវាសនារបស់ជាតិយើង»។ សម្តេចរដ្ឋមន្រ្តី ផ្ញើសារជូនមន្រ្តីទាំងនោះថា ការប្រឹងរត់ការ ដើម្បីបានតំណែង គឺជាការគិតខុសរបស់ពួកគេ។ សម្តេច យល់ថា ការរត់ការ ដើម្បីបានតំណែង គឺមកពីមន្រ្តីទាំងនោះ មិនទុកចិត្តលើសមត្ថភាពខ្លួនឯង ហើយក៏មិនទុកចិត្តលើការវាយតម្លៃរបស់ថ្នាក់ដឹកនាំ ក្នុងការផ្តល់តំណែងនោះ ដូច្នេះហើយ ទើបពួកគេ ពឹងផ្អែកលើការរត់ការ។ សម្តេច បញ្ជាក់ថា៖«អាហ្នឹងខ្ញុំថា មិនល្អទេ កុំនាំគ្នាធ្វើអ៊ីចឹង»។ សម្តេចរដ្ឋមន្រ្តី មិនឲ្យតម្លៃលើការរត់ការឡើយ។ សម្តេច មានទស្សនៈថា៖«យើងខ្ញុំជាអ្នកដឹកនាំគ្រប់គ្រង មិនពឹងផ្អែកទៅលើអ្នករត់ការ ឬពឹងផ្អែកទៅលើថា យី! អ្នកណាចូលផ្ទះខ្ញុំញឹកញយ អ្នកណាឧស្សាហ៍ឲ្យអង្ករហូប ឬមួយត្រីងៀត អាហ្នឹងល្អ តែអាគ្នាខំ [ធ្វើការ] ចង់ងាប់ អត់បានយកអីទៅឲ្យយើង អាហ្នឹងអាក្រក់ ទស្សនៈអ៊ីចឹង មិនត្រឹមត្រូវទេ»។ សម្តេច បានលើកករណីរបស់លោក ឆែម សាវុធ ដែលទើបនឹងបានតំណែងជាអគ្គនាយកពន្ធនាគារ មកធ្វើជាឧទាហរណ៍ជាក់ស្តែង។ សម្តេច អះអាងថា សម្តេច ស្គាល់តែឈ្មោះលោក ឆែម សាវុធ ប៉ុណ្ណោះ តែមិនដែលជួបនិងមិនដែលស្គាល់មុខលោក ឆែម សាវុធ នោះទេ។ សម្តេច ថ្លែងថា៖«បើដើរបុកគ្នា ក៏មិនស្គាល់ដែរ»។ សម្តេច លើកព្រឹត្តិការណ៍មួយ ពាក់ព័ន្ធនឹងគុណសម្បត្តិរបស់លោក ឆែម សាវុធ ដែលធ្លាប់ធ្វើជាអតីតប្រធានពន្ធនាគារខេត្តសៀមរាប។ សម្តេច រម្លឹកថា កាលពីឆ្នាំ២០១១ មានជនលិចខ្លាំង ហើយបណ្តាលឲ្យលិចដល់ពន្ធនាគារខេត្តសៀមរាម ហើយពេលនោះ គឺលោក ឆែម សាវុធ ជាអ្នកដោះស្រាយ។ សម្តេច បន្តថា ចាប់តាំងពីពេលនោះមក សម្តេច ក៏ស្គាល់ឈ្មោះលោក ឆែម សាវុធ។ សម្តេច ប្រាប់អ្នកចូលរួមក្នុងពិធីខាងលើថា៖«ខ្ញុំ ក៏ដាក់ចិត្ត ដើម្បីនឹងតាមដាន [មើលលោក ឆែម សាវុធ]»។ ការលើកឡើងពីករណីរបស់លោក ឆែម សាវុធ គឺសម្តេចរដ្ឋមន្រ្តី ចង់ជម្រាបបណ្តាមន្រ្តីឲ្យដឹងថា ការតែងតាំង លោក ឆែម សាវុធ គឺពឹងផ្អែងលើគុណសម្បត្តិ សមត្ថភាព និង ការខិតខំ តែមិនមែនដោយសារការរត់ការនោះទេ។ ជាមួយគ្នានេះ សម្តេច បានជំរុញមន្រ្តីក្នុងអគ្គនាយកដ្ឋានពន្ធនាគារ រាប់ចាប់តាំងពីអគ្គនាយករងចុះមក ឲ្យប្រឹងប្រែងធ្វើការងារពីពេលនេះទៅ ហើយមិនត្រូវពឹងលើការរត់ការ ដើម្បីបានតំណែងរបស់លោក ឆែម សាវុធ នៅពេលលោក ឆែម សាវុធ ចូលនិវត្តក្នុងរយៈពេល៣-៤ឆ្នាំខាងមុខនោះទេ។ សម្តេច សន្យាថា៖«ឧបមាថា ខ្ញុំនៅហ្នឹង ខ្ញុំធានាថាខ្ញុំឲ្យ [តំណែងហ្នឹង] ឲ្យតែអ្នកលេចធ្លោមានសមត្ថភាព អាចដឹកនាំបាន ខ្ញុំផ្តល់ជូន។ ខ្ញុំ អត់មានគិតថា មិត្តភក្តិមនោសញ្ចេតនា បងប្អូនសាច់ញាតិទេ»៕ | សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកទឹកចិត្តដល់បណ្តាមន្រ្តី ឲ្យប្រឹងប្រែងធ្វើការងារនិងពង្រឹងសមត្ថភាព ទើបស័ក្តិសមនឹងទទួលបានការដំឡើងតំណែង។ ទន្ទឹមនឹងនេះ សម្តេច បានដាស់តឿនពួកគេ ថាមិនត្រូវរត់ការ ដើម្បីតំណែងតួនាទីឡើយ។ |
ថ្លែងក្នងពិធីបើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី២២ មីនា សម្ដេច ហ៊ុន សែន បាននិយាយថា ថវិកាទាំងនោះ គឺយកទៅផ្តល់សំណងថ្លៃអភិវឌ្ឍ ដែលប៉ះចំទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅតាមគម្រោងទាំងនោះ។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បានពន្យល់ថា បើគម្រោងមួយ អភិវឌ្ឍអស់១០០លានដុល្លារនោះ ដូច្នេះរាជរដ្ឋាភិបាលត្រូវចេញថវិកា ចំនួន៣០លានដុល្លារអាមេរិក ដើម្បីធ្វើបដិភាគជាមួយក្រុមហ៊ុន ក្នុងការចេញថ្លៃសំណងដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ។ « គ្រាន់ដើមឆ្នាំនេះ មិនទាន់គ្រប់បីខែផង ខ្ញុំហត្ថលេខាចេញថវិកាប្រមាណជិត ១០០លានដុល្លារអាមេរិក យកទៅធ្វើថវិកាបដិភាគផ្លូវមួយខ្សែ។ កន្លែងខ្លះ៣លាន កន្លែងខ្លះ៥លាន កន្លែងខ្លះ៦លាន ជីកប្រឡាយទឹកឱ្យគាត់ហើយត្រូវទិញដីគាត់ថែមទៀត ត្រូវចេញលុយជិត១០០លានដុល្លារ អ៊ីចឹងបានជាខ្ញុំនិយាយថា ដើម្បីអភិវឌ្ឍគម្រោងមួយបានចាំបាច់ត្រូវតែមានទុនក្នុងដៃធ្វើថវិកាបដិភាគ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។ និយាយបែបនេះហើយ ប្រមុខរដ្ឋាភិបាលរូបនេះ មិនភ្លេចលើកពីគុណសម្បត្តិខ្លួន ក្នុងការដឹកនាំប្រទេសឡើយ។ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា ការអភិវឌ្ឍប្រទេសបច្ចុប្បន្ននេះ បានមកដោយសារការខិតខំរបស់រដ្ឋាភិបាល ក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងគិតគូពីប្រយោជន៍ជាតិ៕ | ភ្នំពេញ៖ គិតត្រឹមរយៈពេល៣ខែ នៅដើមឆ្នាំ២០១៩នេះ រដ្ឋាភិបាល បានចំណាយថវិកាជិត១០០លានដុល្លារហើយ សម្រាប់ផ្តល់សំណងលើផលប៉ះពាល់ នៃគម្រោងសាងសង់នានា នៅក្នុងប្រទេសកម្ពុជា។ |
ថ្ងៃនេះយើង នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ល្អៗនៃផ្លែស្រកានាគចំពោះសុខភាពរាងកាយ ៖ ១. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ផ្លែស្រកានាគ គឺអាហារដ៏ល្អប្រសើរបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារ និងពោះរៀន។ វាកាត់បន្ថយបញ្ហាទល់លាមក និងបង្កើនការរំលាយអាហារ។ ផ្លែស្រកានាគមានផ្ទុកជាតិសសៃដែលរក្សាសុខភាពពោះវៀន និងធ្វើឲ្យវាដំណើរការកាន់តែប្រសើរសកម្មឡើង។ ២. ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ផ្លែស្រកានាគ គឺជាជម្រើសល្អមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកបរិមាណនៃជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ សន្ទស្សន៍គ្លីសេមិចទាប គឺជាចំណុចដ៏អស្ចា្យមួយទៀតនៃផ្លែស្រកានាគដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម។ ៣. ល្អសម្រាប់សុខភាពបេះដូង ផ្លែស្រកានាគ គឺមានផ្ទុកសារធាតុ flavonoid ដែលល្អសម្រាប់សុខភាពបេះដូង។ សារធាតុ flavonoid មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយជំងឺបេះដូង។ លើសពីនេះទៅទៀត ផ្លែស្រកានាគ រំញោចចរន្តឈាមរត់ ដើម្បីជួយបើកនូវរាល់សសៃប្រសាទដែលស្ទះ ក៏ដូចជាសន្ទះបេះដូងផងដែរ។ ៤. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល ផ្លែស្រកានាគ គឺមានផ្ទុកនូវសារធាតុពិសេសមួយហៅថា Betalains ដែលផ្ដល់ពណ៌ឲ្យផ្លែឈើនេះ។ សារធាតុ Betalains គឺទទួលខុសត្រូវគ្រប់គ្រងលើកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយ ដោយកាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ ហើយបង្កើនកម្រិតកូឡេស្តេរ៉ូលល្អ។ ៥. ទប់ស្កាត់ជំងឺមហារីក ផ្លែស្រកានាគ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដូចជា phenols, flavonoids និងសមាសធាតុពិសេសៗដែលជាសារធាតុប្រឆាំងជំងឺមហារីក និងទប់ស្កាត់មិនឲ្យជំងឺសាហាវនេះកើតឡើង។ ៦. កាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល ផ្លែស្រកានាគ គឺជាប្រភពដ៏ល្អនៃវីតាមីន C ដែលចាំបាច់សម្រាប់សុខភាពរាងកាយ។ ហើយបរិមាណខ្ពស់នៃវីតាមីន C អាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺខ្សោយបេះដូង។ ៧. ពង្រឹងប្រព័ន្ធភាពស៊ាំ វីតាមីន C ដែលមាននៅក្នុងផ្លែស្រកានាគ រួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្ម គឺមានឥទ្ធិពលក្នុងការពង្រឹង និងរំញោចប្រព័ន្ធភាពស៊ាំឲ្យមានលក្ខណៈកាន់តែប្រសើរឡើង។ ប្រព័ន្ធភាពស៊ាំរឹងមាំនឹងការពាររាងកាយឲ្យជៀសផុតពីជំងឺផ្សេងៗ រួមទាំងរោគឆ្លងផងដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | ផ្លែស្រកានាគ គឺជាផ្លែឈើត្រូពិចមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយវីតាមីន, ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ។ ភាគច្រើននៃពួកយើងទទួលទានផ្លែឈើនេះ ដោយមិនបានចាប់អារម្មណ៍ទេថា វាអាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាព ក៏ដូចជាទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺបាន។ ហើយចំពោះអ្នកដែលមិនចូលចិត្តទទួលទានក៏ប្រហែលជានឹងប្ដូរចិត្តជាចង់ទទួលទានផ្លែស្រកានាគវិញជាមិនខាន បន្ទាប់ពីអានអត្ថបទនេះរួច។ |
មានតែកម្មវិធីមនុស្សធម៌ ៣ ប៉ុណ្ណោះក្នុងចំណោមកម្មវិធីមនុស្សធម៌សម្រាប់សំខាន់ៗ ចំនួន ៣៤ ត្រូវបានគេផ្ដល់ថវិកាឲ្យនៅក្នុងឆ្នាំនេះ។ វិបត្តិមនុស្សធម៌នេះ គឺជាលទ្ធផលនៃសង្គ្រាមជាងបួនឆ្នាំរវាងក្រុមប្រដាប់អាវុធដឹកនាំដោយរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ដែលគាំទ្ររដ្ឋាភិបាលយេមែន ប្រឆាំងនឹងក្រុមបះបោរ Houthi ដែលគាំទ្រដោយរដ្ឋាភិបាលអ៊ីរ៉ង់ ដែលបានដណ្ដើមកាន់កាប់វិមានប្រធានាធិបតី និងបង្ខំឲ្យប្រធានាធិបតី លាលែងពីតំណែង។ ប្រទេសយេម៉ែនគឺជាប្រទេសដែលមានប្រតិបត្តិការមនុស្សធម៌របស់អង្គការសហប្រជាជាតិធំជាងគេ ប៉ុន្តែការណ៍នេះកំពុងតែជួបប្រទះកង្វះថវិកាយ៉ាងធ្ងន់ធ្ងរ។ ក្នុងចំណោមថវិកាដែលត្រូវការសរុប ៤ពាន់ ១រយ ៩០លានដុល្លារ មានតែ ៣៤% ប៉ុណ្ណោះដែលទទួលបាន។ ម្ចាស់ជំនួយដ៏ធំបំផុតពីរ គឺអារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម សម្រាប់ឆ្លើយតបទៅនឹងផែនការមនុស្សធម៌នេះក៏ជាតួអង្គពីរសំខាន់នៃសង្គ្រាមខាងលើផងដែរ។ ប្រទេសនីមួយៗបានសន្យាថាផ្ដល់ជំនួយម្នាក់ ៧៥០ លានដុល្លារដើម្បីជួយដល់កម្មវិធីមនុស្សធម៌ទាំងនេះក្នុងឆ្នាំ ២០១៩ ប៉ុន្តែទើបតែបានផ្ដល់ថវិកាមួយផ្នែកតូចប៉ុណ្ណោះ។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានផ្ដល់ប្រាក់ត្រឹមតែ ១២៧លានដុល្លារប៉ុណ្ណោះ ខណៈ ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានផ្ដល់ ១៦០ លានដុល្លារ។ អង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក៏បានផ្ដល់ប្រាក់ ៨៩ លានដុល្លារ ចំណែក ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានផ្ដល់ចំនួន ៣៨លានដុល្លារទៀត ទៅដល់អង្គការមួយចំនួនដែលធ្វើការក្រៅផែនការនេះ។ អង្គការសហប្រជាជាតិបានលើកឡើងទៀតថា នៅក្នុងប្រទេសមួយដែលប្រជាជនប្រមាណ ១០លាននាក់ កំពុងរស់នៅលើគែមនៃគ្រោះទុរភិក្សបែបនេះ បើគ្មានជំនួយមកទាន់ពេលនោះទេ នឹងមានកាត់បន្ថយរបបអាហាររបស់មនុស្សប្រមាណ ១២ លានដុល្លារ និងបញ្ចប់សេវាផ្ដល់អាហារដល់កុមារដែលខ្វះអាហារូបត្ថម្ភដែលមានទំហំទឹកប្រាក់ ២លាន ៥សែនដុល្លារ។ កន្លែងផ្ដល់ការថែទាំសុខភាពជាងពាក់កណ្ដាលនៅក្នុងប្រទេសយេមែនបានបិទទ្វារដោយការបំផ្លិចបំផ្លាញដោយគ្រាប់បែក និងកង្វះសម្ភារៈបរិក្ខារ ក៏ដូចជាបុគ្គលិក។ ប៉ុន្តែប្រជាជនជាង ១៩លាននាក់កំពុងបាត់បង់ការទទួលបានការថែទាំសុខភាព ដោយសារបញ្ហាកង្វះខាតថវិកា។ កាលពីខែឧសភា អង្គការសហប្រជាជាតិ ត្រូវបានបង្ខំបិទយុទ្ធនាការចាក់វ៉ាក់សាំងជាច្រើន និងបានបញ្ឈប់ការបញ្ជាទិញថ្នាំផងដែរ។ ទន្ទឹមនឹងនេះ បុគ្គលិករដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺអាសន្នរោគ ជំងឺខាន់ស្លាក់ និងជំងឺកញ្ជ្រឹលទ្រង់ទ្រាយធំ។ អ្នកស្រី Grande អ្នកសម្របសម្រួលផ្នែកមនុស្សធម៌ប្រចាំអង្គការសហប្រជាជាតិនៃប្រទេសយេម៉ែនបាននិយាយថា៖ «ប្រជាជនរាប់លាននាក់នៅក្នុងប្រទេសយេម៉ែន ដែលគ្មានកំហុស គឺជាជនរងគ្រោះនៃសង្គ្រាម ពួកគេពឹងផ្អែកលើយើងដើម្បីរស់។ ហើយយើងគ្រប់គ្នាមានការអាម៉ាស់ណាស់ ក្នុងស្ថានភាពបែបនេះ។ វាពិតជាក្រៀមក្រមណាស់ ក្នុងការមើលមុខគ្រួសារជនរងគ្រោះឲ្យចំ ហើយនិយាយថាយើងគ្មានថវិកាជួយពួកគេទេ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | អង្គការសហប្រជាជាតិ ៖ អ្នកស្រី Lise Grande អ្នកសម្របសម្រួលផ្នែកមនុស្សធម៌ប្រចាំអង្គការសហប្រជាជាតិសម្រាប់ប្រទេសយេម៉ែន បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី ៣១ ខែសីហាថា៖ «នៅពេលដែលថវិកាមិនមក មនុស្សនឹងស្លាប់»។ |
លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានប្រាប់សារព័ត៌មានថ្មីៗថា អ្នកជំនាញការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការងាររួមគ្នាជាមួយ អ្នកជំនាញការអាជ្ញាធរជាតិអប្សរា អ្នកជំនាញការអាជ្ញាធរជាតិព្រះវិហារ និងជាមួយអ្នកជំនាញការអន្តរជាតិមួយចំនួនទៀត អស់រយៈពេល៤ឆ្នាំមកហើយ ដើម្បីចងក្រងឯកសារគោលសំខាន់ៗចំនួន៣ សម្រាប់ស្នើទៅអង្គការយូណេស្ដូ។ ឯកសារគោលសំខាន់ទាំង៣នោះគឺ ទី១ ឯកសារស្នើសុំចុះបញ្ជី ដោយនិយាយអំពីតម្លៃលេចធ្លោរបស់រមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីឱ្យគណៈកម្មការវាយតម្លៃ និងចុះបញ្ជីរមណីយដ្ឋាននោះ។ ចំពោះឯកសារគោលទី២ គឺផែនការគ្រប់គ្រង។ ឯកសារនេះ បរិយាយអំពីរបៀបនៃការគ្រប់គ្រងរមណីយដ្ឋាន របៀបនៃការអភិរក្ស របៀបនៃការគ្រប់គ្រងប្រជាជន និងរបៀបនៃការគ្រប់គ្រងលើគ្រោះមហន្តរាយ ដែលអាចប៉ះពាល់ទៅលើរមណីយដ្ឋាន។ ចំណែកឯកសារទី៣ ពាក់ព័ន្ធនឹងផែនការមេសម្រាប់គ្រប់គ្រងទេសចរណ៍ក្នុងតំបន់នោះ ដោយបង្ហាញពីរបៀបនៃការគ្រប់គ្រងទេសចរណ៍ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីអាចទទួលភ្ញៀវទេសចរណ៍ និងដើម្បីធ្វើយ៉ាងណា មិនឱ្យទេសចរណ៍មានផលប៉ះពាល់ដល់តម្លៃរបស់ប្រាសាទ។ បើតាមលោក គង់ ពុទ្ធិការ អង្គការយូណេស្កូ នឹងមានកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកនៅប្រទេសរុស្សី ហើយតំបន់ប្រាសាទកោះកេរ នឹងដាក់ជារបៀបវីរៈមួយ ដើម្បីពិភាក្សានិងសម្រេច នៅក្នុងខែកក្កដា ឆ្នាំ២០២២ខាងមុខ។ អគ្គនាយកអាជ្ញាធរជាតិព្រះវិហាររូបនេះ បានពន្យល់បន្ថែមថា៖«យើងមានសង្ឃឹមថានឹងជាប់ហើយ ទើបយើងប្រឹងប្រែងអស់រយៈពេល៤ឆ្នាំមកនេះ។ ដោយសារយើងគិតថាប្រាសាទកោះកេរ មានលក្ខណៈលេចធ្លោ និងពិសេស ដែលខុសពីតំបន់អង្គរ ឬក៏ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក។ ការរៀបចំឯកសារ យើងបានគិតគូរយ៉ាងហ្មត់ចត់ យើងបានវិភាគ និងសិក្សាស៊ីជម្រៅលើតម្លៃរបស់ប្រាសាទ»។ លោក គង់ ពុទ្ធិការ បានអះអាងថា អ្នកជំនាញអន្តរជាតិ ក៏បានឱ្យតម្លៃលើរមណីយដ្ឋានកោះកេដែរ។«អ្នកជំនាញការអន្តរជាតិធំៗ ក៏បានវាយតម្លៃខ្ពស់ចំពោះរមណីយដ្ឋានហ្នឹងដែរ។ យើងបានសុំឱ្យមិត្តមួយចំនួននៅក្នុងអង្គការយូណេស្កូ ជួយពិនិត្យនិងវាយតម្លៃដែរ មុននឹងសម្រេចចិត្តដាក់ទៅ។ យើងមិនចង់ឱ្យពលរដ្ឋយើងខកចិត្តទេ ដូច្នេះយើងនឹងខិតខំឱ្យអស់លទ្ធភាព»។ នេះបើតាមលោក ពិទ្ធិការ។ ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ដោយមាន៧ជាន់ និងមានកម្ពស់៣៥ម៉ែត្រ។ លក្ខណៈពិសេសរបស់ប្រាសាទកោះកេរ គឺមានប្រាសាទពីរ៉ាមីត ដែលជាប្រាសាទល្អឯកមួយក្នុងប្រទេសកម្ពុជា។ បន្ថែមពីនោះ ចម្លាក់នៅក្នុងប្រាសាទកោះកេរគឺជាចម្លាក់ទោល មិនជាប់នឹងជញ្ជាំងប្រាសាទដូចនៅប្រាសាទអង្គរវត្តឡើយ ហើយចម្លាក់មានលក្ខណៈធំៗជាងនៅប្រាសាទអង្គរ៕ | ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជូនឯកសារ ស្នើសុំចុះបញ្ជីតំបន់ប្រាសាទកោះកេរ ទៅអង្គការយូណេស្កូរួចហើយ កាលពីខែមករាឆ្នាំ២០២១។ តំបន់ប្រាសាទកោះកេរ ដែលស្នើទៅអង្គការយូណេស្កូ មានផ្ទៃដីទំហំជាង ៨,៧០០ហិកតា ស្ថិតនៅក្នុងស្រុកគូលែន ឃុំស្រយង់ ដោយគ្របដណ្ដប់ភូមិ៣ គឺភូមិរំចេក ភូមិកោះកេរ និងភូមិស្រយង់ជើង នៃខេត្តព្រះវិហារ។ នេះបើតាមលោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។ |
លើវិញ្ញាសាហែលចម្ងាយ២០០ម៉ែត្រ កីឡាការិនី កាំង មុយនីន បានទៅដល់ទីមុនគេជាមួយថិរវេលា ០១:៥១.៦៩០ ដើម្បីទទួលបានមេដាយមាស។ កីឡាការិនីហ្វីលីពីន Alexi Cabayaran បានមេដាយប្រាក់ដោយប្រើថិរវេលា ០១:៥៦.២៩០។ កាន់តែរំភើបនោះ កីឡាការិនីកម្ពុជាម្នាក់ទៀត គឺ ឃឺន ប៊ុនពេជ្យមរកត បានមេដាយសំរឹទ្ធជាមួយនឹងថិរវេលា ០១:៥៧.០៤០ ដោយនាំមុខកីឡាការិនី៥នាក់ទៀតពីសិង្ហបុរី ហ្វីលីពីន និងម៉ាឡេស៊ី។ មេដាយមាសទីពីររបស់ កាំង មុយនីន បានលើវិញ្ញាសាហែលចម្ងាយ៤០០ម៉ែត្រ។ នៅវគ្គជម្រុះ មុយនីន និង ប៊ុនពេជ្យមរកត បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុង Heat 2 របស់ខ្លួន។ ឈានចូលដល់ជុំផ្តាច់ព្រ័ត្រ មុយនីន បន្តទៅដល់ទីមុនគេក្នុងថិរវេលា ០៣:៥៩.០១០ ។ កីឡាការិនីឥណ្ឌូណេស៊ី Raqiel Azzahra បានមេដាយប្រាក់ជាមួយថិរវេលា ០៤:០៥.៩៧០។ ប៊ុនពេជ្យមរកត ក៏ទទួលបានមេដាយសំរឹទ្ធទីពីររបស់ខ្លួនផងដែរ ក្នុងឋិរវេលា ០៤:០៩.៦២០ ដោយនាំមុខគូប្រជែង៥រូបទៀតពីសិង្ហបុរី ហ្វីលីពីន និងម៉ាឡេស៊ី។ មេដាយប្រាក់១ ដែលកម្ពុជាទទួលបាននោះ គឺសម្រេចបានដោយកីឡាករ លឹម សុខវឌ្ឍន៍នន្ទ លើវិញ្ញាសាហែលចម្ងាយ២០០ម៉ែត្រ (Mens 200m Surface) ក្នុងថិរវេលា ០១:៣២.៧៦០ ខណៈ ទួន ទិត្យសត្យា ដែលជាកីឡាករកម្ពុជាមួយរូបទៀត ឈ្នះមេដាយសំរឹទ្ធដោយប្រើថិរវេលា ០១:៣២.៧៧០។ មេដាយមាសបានទៅលើកីឡាករថៃ Wuthiphat Sa-Nguanwong ក្នុងថិរវេលា ០១:២៩.៨០០ រីឯកីឡាករហ្វីលីពីន២រូប និងសិង្ហបុរី២រូបទៀត ស្ថិតនៅក្រៅតំបន់មេដាយ។ ក្រៅពីមេដាយសំរឹទ្ធ២របស់ ពេជ្យមរកត និង១របស់ ទិត្យសត្យា មេដាយសំរឹទ្ធមួយទៀតដែលកម្ពុជាទទួលបាន គឺនៅលើវិញ្ញាសាហែលហែលបណ្តាក់ ៤គុណនឹង២០០ម៉ែត្រ (Mens Relay 4x200m Surface) ដោយមានកីឡាករ លឹម សុខវឌ្ឍន៍នន្ទ, ទួន ទិត្យសត្យា, លឹម កែវឧត្តម និងឆោម ច័ន្ទថន ក្នុងថិរវេលា ០៦:២៧.១៨០។ ក្រុមវៀតណាមបានមេដាយមាស (០៥:៥០.០៣០) រីឯក្រុមឥណ្ឌូណេស៊ី បានមេដាយប្រាក់ (០៥:៥២.១៨០)។ ក្រុមហ្វីលីពីន និងសិង្ហបុរី នៅក្រោយគេ។ បើគិតលើចំនួនមេដាយដែលអត្តពលិកទទួលបាននោះ កាំង មុយនីន បានមេដាយមាស២, លឹម សុខវឌ្ឍន៍នន្ទ បានប្រាក់១ សំរឹទ្ធ១, ឃឺន ប៊ុនពេជ្យមរកត បានសំរឹទ្ធ២, ទួន ទិត្យសត្យា បានសំរឹទ្ធ២ ខណៈលឹម កែវឧត្តម និងឆោម ច័ន្ទថន បានសំរឹទ្ធម្នាក់១។ សម្រាប់វិញ្ញាសាហែលទឹកពាក់ជើងទានេះ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ៤។ វៀតណាមឈរលើកំពូលតារាងមេដាយ ជាមួយមាស១៤ ប្រាក់១១ សំរឹទ្ធ៤, ឥណ្ឌូណេស៊ីលេខ២ ដោយឈ្នះមាស៦ ប្រាក់១០ សំរឹទ្ធ៥។ ថៃឈ្នះមេដាយមាស២ ប្រាក់១ សំរឹទ្ធ១០។ ហ្វីលីពីនស្ថិតនៅលេខ៥ បន្ទាប់ពីកម្ពុជា ដោយបានឈ្នះមេដាយប្រាក់១,ម៉ាឡេស៊ី ទទួលបានសំរឹទ្ធ១ រីឯសិង្ហបុរី មិនទទួលបានមេដាយណាមួយឡើយ។ ដោយឡែកកីឡាហែលទឹក កីឡាលោតទឹក និងកីឡាបាល់ទឹក មិនទទួលបានមេដាយឡើយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ បើទោះបីជាមានវិញ្ញាសាមួយចំនួនឈានទៅដល់ជុំផ្តាច់ព្រ័ត្រក៏ដោយ៕ រាយការណ៍បន្ថែមដោយ អ៊ូ សុខមាន | កីឡាករហែលទឹកពាក់ជើងទា (Finswimming) សម្រេចបានជោគជ័យដ៏ធំធេងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅពហុកីឡដ្ឋានជាតិមរតកតេជោពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែឧសភា។ ក្រោយទទូលបានមេដាយសំរឹទ្ធ១លើកដំបូងបំផុតនៅវៀតណាម ម្ចាស់ផ្ទះកម្ពុជារកបានមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ៤។ កីឡាការិនី កាំង មុយនីន ក្លាយជាម្ចាស់កំណត់ត្រាប្រវត្តិសាស្ត្រនៃការហែលទឹកពាក់ជើងទាកម្ពុជា ដែលឈ្នះមេដាយមាស២តែម្នាក់ឯងក្នុងស៊ីហ្គេមលើទឹកដីរបស់ខ្លួន។ |
ក្នុងសេចក្ដីថ្លែងការណ៍រួមចេញផ្សាយនៅថ្ងៃទី៥ ខែសីហា រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចសន្ទនាដោយសន្តិវិធី ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបានសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងការរំសាយអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ អាស៊ានក៏បានលើកឡើងពីការកើនឡើងនៃការបាញ់មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង ដែលជាការរឿងដ៏គួរឱ្យព្រួយបារម្ភ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ «យើងបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តកិច្ចសន្ទនាដោយសន្តិវិធីឡើងវិញ ហើយបន្តធ្វើការឆ្ពោះទៅរកការសម្រេចបានដូចជា សន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងឧបទ្វីបកូរ៉េដោយ ការរំសាយអាវុធនុយក្លេអ៊ែរ»។ សេចក្ដីថ្លែងការណ៍ខាងលើបានបញ្ជាក់បែបនេះ មុនបន្តថា ភាគី ពាក់ព័ន្ធគួរតែអនុវត្តពេញលេញ និងឆាប់រហ័សតាមសេចក្តីថ្លែងការណ៍ Panmunjom សេចក្តី ថ្លែងការណ៍រួមទីក្រុងព្យុងយ៉ាង និងសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាម៉េរិក និងកូរ៉េខាងជើង។ ក្នុងសេចក្តីថ្លែងការណ៍ Panmunjom កូរ៉េទាំងពីរបានឯកភាពគ្នាក្នុងការសហការគ្នាលើការបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ ការចាប់ផ្តើមសករាជថ្មីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ និងធ្វើឱ្យទំនាក់ទំនងអន្តរកូរ៉េប្រសើរឡើងវិញ។ សេចក្តីថ្លែងការណ៍រួមទីក្រុងព្យុងយ៉ាងបាន អំពាវនាវឱ្យកូរ៉េទាំងពីរមានកិច្ចព្រមព្រៀងយោធា ការផ្លាស់ប្តូរស៊ីវិល និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន និងលក្ខខណ្ឌក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ ចំណែកសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាម៉េរិក និងកូរ៉េខាងជើង ភាគីទាំងពីរបានសន្យា រក្សាស្ថិរភាពតំបន់ដោយ អាម៉េរិកត្រូវផ្ដល់ការធានាផ្នែកសន្តិសុខដល់កូរ៉េខាងជើង រីឯកូរ៉េខាង ជើងនឹងរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ បន្ថែមពីនេះ អាស៊ានក៏បានអះអាងថា ប្លុកមួយនេះបានរៀបចំខ្លួនរួចជាស្រេចដើម្បីដើរតួនាទី ស្ថាបនាតាមរយៈការប្រើប្រាស់វេទិកាដឹកនាំដោយអាស៊ាន ដូចជាវេទិកាតំបន់អាស៊ាន (ARF) ក្នុង ការលើកកម្ពស់បរិយាកាសអំណោយផលដល់កិច្ចសន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធ៕ | ប្រមុខការទូតអាស៊ាន បានជំរុញឱ្យភាគីពាក់ព័ន្ធនឹងបញ្ហារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងចូលតុចរចាឡើងវិញ ខណៈក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីលជាច្រើនលើក។ អាស៊ាន ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការលើកកម្ពស់បរិយាកាសអំណោយផលដល់ការ សន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធផងដែរ។ ឥឥឥ |
ប្រហែលជាមានចម្ងល់ជាច្រើន ទៅលើការផ្តល់កៅលេខ២ ទៅកាន់ដាណឺម៉ាក ខណៈស្លូវេនី ទទួលបានលេខ៣។ ដាណឺម៉ាក់ បញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើ ០-០ ទល់នឹងក្រុមស៊ែប៊ី ដែលជួយឱ្យពួកគេបញ្ចប់ចំណាត់លេខ ២ ពីលើក្រុមស្លូវេនី ដែលមានពិន្ទុដូចគ្នា និងស្ថិតិការប្រកួតដូចគ្នាទាំងស្រុង។ ស្លូវេនី ប្រកួតស្មើក្រុមជម្រើសជាតិអង់គ្លេស ០-០ ដូចគ្នា សម្រាប់ជំនួបង្ហើយពូល E ក្នុងទីក្រុង Cologne។ ពូល E នេះទៀតសោត អង់គ្លេសប្រកួតស្មើ បានន័យថាពួកគេ បានបញ្ចប់ការប្រកួតវគ្គចែកពូលដោយមាន ៥ពិន្ទុ នឹងឡើងវគ្គបន្ត ក្នុងនាមជាក្រុមកំពូលតារាង ជាមួយដាណឺម៉ាក នៅលេខ ២ និងស្លូវេនី លេខ៣ល្អ។ ដាណឺម៉ាក និងស្លូវេនី ទាំងពីរនេះមាន ៣ពិន្ទុ ដូចគ្នា ពីការប្រកួតស្មើទាំង ៣លើក ដូចគ្នា។ ស្ថិតិស្មើរបស់ក្រុមទាំងពីរ បានន័យថា ក្រុមពីរនេះមានចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីដូចគ្នា ត្រូវបានគេស៊ុតបញ្ចូលទីវិញដូចគ្នា ហើយការកាត់សេចក្តីទៅតាមរូបមន្តរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ក្រុមទាំងពីរនេះ ស្ថិតក្នុងនាមជាក្រុមមានស្ថិតិការប្រកួតស្មើគ្នា។ UEFA នឹងត្រូវបន្តទៅគិតថា តើក្រុមមួយណាទទួលបានចំនួនកាតលឿងច្រើនជាងគេ ប៉ុន្តែលើច្បាប់មួយនេះ ទាំងពីរក្រុម គឺមានចំនួនកាតលឿងដូចគ្នាថែមទៀត ក្រោយឆ្លងកាត់ការប្រកួតទាំង ៣លើកនេះ។ ផ្អែកទៅលើការទទួលបានចំនួនកាតលឿង ក្រៅពីក្រុមកីឡាករស្លូវេនី ដែលមានចំនួនកាតលឿងស្មើដាណឺម៉ាក ចំនួន៦ដូចគ្នា UEFA ក៏បានឈានដល់ ការគិតចំនួនកាតលឿងក្រុមគ្រូបង្វឹក ដោយជំនួយការរបស់លោក Novakovic Milivoje គ្រូបង្វឹកស្លូវេនី ទទួលបានកាតលឿងមួយ ក្នុងចំណោមការប្រកួតទាំង ៣ប្រកួតនោះ។ លើករណីនេះ ដាណឺម៉ាក មានកំណត់ត្រាល្អជាង ក្នុងនាមជាក្រុមមានវិន័យល្អ ជាងស្លូវេនី។ ក្រៅពីនេះ បើតាមការពន្យល់របស់អ្នកកាសែតល្បីមួយរូប គឺលោក Will Jeanes របស់កាសែត The Athletic លក្ខខណ្ឌផ្សេងទៀត ដាណឺម៉ាក ឈរនៅចំណាត់ថ្នាក់លេខ ២ ផ្អែកទៅលើការបញ្ចប់ចំណាត់ថ្នាក់ល្អរបស់ពួកគេ ខ្ពស់ជាងស្លូវេនី កាលពីវគ្គជម្រុះតំបន់ នៃព្រឹត្តិការណ៍ Euro 2024។ កាលពីវគ្គជម្រុះតំបន់ ទាំងដាណឺម៉ាក និងស្លូវេនី នេះក៏ធ្លាប់ស្ថិតក្នុងពូលជាមួយគ្នាផងដែរ ដោយក្រុមទាំងពីរនេះ បញ្ចប់ការប្រកួតជម្រុះ ដោយមាន ២២ពិន្ទុ ដូចគ្នា។ ប៉ុន្តែយ៉ាងណាកាលនោះ ដាណឺម៉ាក មានស្ថិតិការប្រកួតល្អជាងស្លូវេនី ដោយដាណឺម៉ាក ពេលប៉ះស្លូវេនី ពួកគេបានប្រកួតយកឈ្នះលទ្ធផល ២-១ ចំណែកស្លូវេនី នៅជើងទីពីរ បានត្រឹមតែស្មើ។ ដាណឺម៉ាក ឈរលេខ ១ ក្នុងពូល ដោយការគិតទៅលើជំនួបធ្លាប់ប៉ះគ្នាទាំង ២លើក ទោះមាន ២២ពិន្ទុស្មើគ្នា និងគ្រាប់ស៊ុតចាញ់ស្លូវេនី ១គ្រាប់ ដោយ ១៩គ្រាប់ ទល់ស្លូវេនី ស៊ុតបញ្ចូលទី ២០គ្រាប់ ហើយដាណឺម៉ាករបូតគ្រាប់បាល់ ១០គ្រាប់។ ចំណែកស្លូវេនីរបូតគ្រាប់បាល់ត្រឹមតែ ៩គ្រាប់ ក៏ដោយក្តី៕ | ដាណឺម៉ាក ឈ្នះកៅអីទៅកាន់វគ្គ ១៦ក្រុមពានរង្វាន់ Euro 2024 ក្នុងនាមជាក្រុមលេខ ២ នៅក្នុងពូល E ក្រោយប្រកួតស្មើក្រុមស៊ែប៊ី ០-០ ទោះជាពួកគេមានពិន្ទុស្មើនឹងក្រុមស្លូវេនី និងស្ថិតិការប្រកួតដូចគ្នាទាំងការស៊ុតបញ្ចូលទី និងបាល់គេស៊ុតចូល រួមទាំងការទទួលពិន័យជាកាតក្នុងការប្រកួតជាដើម។ កត្តាអ្វីខ្លះ ដែលធ្វើឱ្យដាណឺម៉ាកទទួលបានលេខ២ ហើយស្លូវេនី បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣? |
មន្ត្រីជំនាញសាខា នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានរកឃើញអាល់កុលក្លែងក្លាយ(មេតាណុល) ៤០លីត្រក្នុងខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យចំនួន ៦៦.៥លីត្រ នៅថ្ងៃទី២២មិថុនា ឆ្នាំ២០២១នេះ។ ក្រោយរកឃើញសារធាតុមេតាណុលនេះ មន្ត្រី ក.ប.ប បានរឹបអូសទំនិញទាំងនោះទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ បើតាម ក.ប.ប អាល់កុលក្លែងក្លាយខាងលើនេះ ត្រូវបានរកឃើញ ក្នុងពេលមន្ត្រីសាខា ក.ប.ប មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងស្រាស នៅតាមបណ្ដាផ្សារ និងអាជីវកម្មផលិតស្រាស ក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះ មន្ត្រីជំនាញ ក.ប.ប ក៏បានដកយកសំណាកស្រាស ក្នុងខេត្តកំពង់ចាម ០៦សំណាក, ត្បូងឃ្មុំ ១០សំណាក, កំពង់ស្ពឺ ៨សំណាក និងខេត្តបន្ទាយមានជ័យ ៥សំណាក បញ្ចូនទៅមន្ទីរពិសោធន៍នៃ ក.ប.ប ដើម្បីវិភាគរកសារធាតុមេតាណុល។ គួរជម្រាបថា ក្នុងខែមិថុនានេះ ក.ប.ប បានចាប់ផ្ដើមយុទ្ធនាការត្រួតពិនិត្យស្រាសទូទាំងប្រទេស។ យុទ្ធនាការនេះធ្វើឡើង ដើម្បីចុះត្រួតពិនិត្យ ផ្សព្វផ្សាយការយល់ដឹង និងដកយកសំណាកស្រាស ស្រាថ្នាំ អាល់កុល តាមបណ្ដាសិប្បកម្មផលិត និងលក់ យកមកវិភាគរកសារធាតុមេតាណុល ក្រោយមានពលរដ្ឋជាង៣០នាក់ ស្លាប់ដោយសារពុលស្រាស ស្រាថ្នាំ៕ សំណាកស្រាស ស្រាថ្នាំ និងអាល់កុល ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប យកមកមន្ទីរពិសោធន៍ ក.ប.ប ដើម្បីពិនិត្យរក សារធាតុមេតាណុល។ រូបភាព ក.ប.ប។ | ដោយ៖ ស៊ុល រ៉វី |
មានអារម្មណ៍ល្អ បើយើងនិយាយដោយបើកចំហនោះគឺថា កាលណាបានផោមម្នាក់ៗតែងតែនិយាយថាស្រួលខ្លួនគ្រប់គ្នាទោះបីជាលទ្ធផលធ្វើឲ្យមនុស្សជុំវិញខ្លួនមិនពេញចិត្តក៏ដោយ។ ប៉ុន្តែបើសិនជាអ្នកសុខចិត្តទប់មិនឲ្យវាចេញ វាពិតជាមិនសូវល្អឡើយ។ ដូច្នេះដើម្បីកុំឲ្យខ្មាស់គេ ឬប៉ះពាល់ដល់សុខភាព គួរតែរកកន្លែងណាដែលអាចផោមបានស្រួលទៅ។ បន្ថយការហើមពោះ តើអ្នកមានអារម្មណ៍ហើមពោះទេ? តើយល់ថាខោតឹងដែរទេ? នេះដោយសារតែពោះវៀនមានខ្យល់ច្រើន។ ដូច្នេះពេលខ្លះពេលដែលតឹងពោះខ្លាំង វាក៏អាចសម្រួលដោយខ្លួនឯងវិញតាមរយៈការផោមនេះឯង។ អាចដឹងថាមានប្រតិកម្មអាឡែហ្ស៊ីនឹងអាហារ មានប្រតិកម្មអាឡែហ្ស៊ីនឹងអាហារច្រើនណាស់ដែលនាំឲ្យមនុស្សផោមច្រើន និងខ្លាំងក្លា ជាពិសេសជំងឺ Coeliac និង Lactose Intolerance។ ដូច្នេះបើសិនជាអ្នកផោមច្រើនក្រោយពីញ៉ាំអាហារច្រើន នោះអ្នកកំពុងតែមានប្រតិកម្មមួយនេះហើយ។ ជួយដល់របបអាហារឲ្យមានតុល្យភាព មនុស្សគ្រប់គ្នាតែងចូលចិត្តញ៉ាំអាហារផ្សេងៗពីគ្នាដោយសារតែចំណង់ចំណូលចិត្តខុសគ្នា ប៉ុន្តែពួកគេមានពោះវៀនដូចគ្នា។ នៅពេលអ្នកផោមមានក្លិនស្អុយខ្លាំង នោះអាចបញ្ជាក់ថា អ្នកញ៉ាំសាច់ក្រហមច្រើន តែបើផោមមកគ្មានក្លិន នោះញ៉ាំអាហារកាបូអ៊ីដ្រាតច្រើន។ ការទប់ផោមមិនឲ្យវាចេញ មិនល្អចំពោះពោះវៀនធំឡើយ នៅពេលយើងស្ថិតនៅកន្លែងមានមនុស្សច្រើន ស្រាប់តែចង់ផោម អ្វីដែលយើងតែងតែធ្វើនោះគឺព្យាយាមទប់កុំឲ្យវាចេញ។ ប៉ុន្តែការធ្វើបែបនេះមិនល្អឡើយ តែវាគ្រាន់តែធ្វើឲ្យជំងឺឬសដូងបាតកាន់តែធ្ងន់ធ្ងរទៅវិញទេ៕ ត្រួតពិនិត្យដោយ www.health.com.kh | ខ្ញុំដឹងថា ប្រធានបទនេះទំនងជាមិនសូវមានមនុស្សនិយាយច្រើនទេ ដោយសារតែវាមិនសូវពេញនិយម និងធ្វើឲ្យស្តាប់ទៅគួរឲ្យអៀនខ្មាស់ ឬអាម៉ាសមុខច្រើន។ តាមពិតទៅ ការផោមគឺជាប្រតិកម្មធម្មតាមួយដែលមានន័យថា អ្នកកំពុងតែមានប្រព័ន្ធរំលាយអាហារប្រកបដោយសុខភាពល្អ។ ជារៀងរាល់ថ្ងៃការបញ្ចេញផោមមានចាប់ពី ៥ ទៅ១០ដង។ ទោះបីជាយ៉ាងណាក៏ដោយ ការផោមក្រៅពីស្អុយ គឺផ្តល់សុខភាពល្អច្រើនដល់មនុស្សយើងដូចជា៖ |
បរិវារស័ព្ទ «យារ» អាចគន្លាស់បានជាពាក្យ «យារហួសច្រើនវេលូរ គឺ យូរហួសច្រើនវេលា» ពោលគឺយូរណាស់ ហួសច្រើនកាល។ ដកស្រង់ចេញពី «បរិវារស័ព្ទក្នុងភាសាខ្មែរ» និពន្ធដោយ លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី និងផ្សាយចេញពីសមាគមសម្តេច ជួន ណាត ឆ្នាំ១៩៧២ | តាមវចនានុក្រម «យូរយារ» មានន័យថា យូរជ្រុល, យូរហួសកំណត់, រឿងយូរយារណាស់ហើយ ។ល។ |
មីយ៉ាន់ម៉ាចាប់ផ្ដើមធ្លាក់ក្នុងវិបត្តិតាំងពីខែកុម្ភៈ ឆ្នាំ២០២១មក ដោយសាររដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី។ របបយោធាបានឃុំខ្លួនលោកស្រី ស៊ូជី និងមន្ត្រីផ្សេងទៀត ពិសេសបើកការបង្ក្រាបក្រុមបាតុករប្រឆាំងយ៉ាងឃោឃៅបណ្ដាលឱ្យមានអ្នកស្លាប់ជាច្រើន។ អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំមីយ៉ាន់ម៉ា លោក Tom Andrews នៅថ្ងៃទី២៦ ខែតុលាបានលើកឡើងបញ្ហាសព្វាវុធរុស្ស៊ីដែលត្រូវយកទៅប្រើប្រាស់ដោយរបបយោធាមីយ៉ាន់ម៉ាដូចនៅអ៊ុយក្រែនដែរ។ លោក Andrews ស្នើឱ្យបណ្តាប្រទេសនានាដាក់គោលដៅលើយោធាមីយ៉ាន់ម៉ាដូចជាការដាក់ទណ្ឌកម្ម និងការរារាំងការទិញអាវុធរបស់មីយ៉ាន់ម៉ា។ សព្វាវុធដែលរបបយោធាមីយ៉ាន់ម៉ាប្រើភាគច្រើនត្រូវបានផ្គត់ផ្គង់ដោយរុស្ស៊ី។ «ប្រភេទអាវុធមួយចំនួនដែលត្រូវបានប្រើដើម្បីសម្លាប់មនុស្សនៅអ៊ុយក្រែន ត្រូវបានប្រើប្រាស់ដើម្បីសម្លាប់ប្រជាជនមីយ៉ាន់ម៉ាដែរ ហើយសព្វាវុធទាំងនោះមកពីប្រភពដូចគ្នា។ វាមកពីរុស្ស៊ី»។ លោក Andrews ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។ លោក Andrews ក៏បានរាយការណ៍ដល់គណៈកម្មាធិការសិទ្ធិមនុស្សនៃមហាសន្និបាត UN ពីស្ថានភាពនៅមីយ៉ាន់ម៉ាដែរ។ ប៉ុន្តែឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំនៅ UN លោក Gennady Kuzmin បានតបទៅលោក Andrews វិញថា របាយការណ៍លើកឡើងភាគច្រើនមិនមែនជាការពិតទេ។ បើតាមលោក Kuzmin លោក Andrews មិនអាចចេះតែនិយាយថាសព្វាវុធរបស់អ្នកណាសម្លាប់ជនស៊ីវិល មនុស្សចាស់ ស្ត្រី និងកុមារនៅជុំវិញពិភពលោកឡើយ។ លោក Kuzmin បន្តថា លោក Andrews ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសរបស់មីយ៉ាន់ម៉ា ដូច្នេះសូមដោះស្រាយតែរឿងមីយ៉ាន់ម៉ាទៅបានហើយ កុំលូកដៃក្នុងរឿងអ៊ុយក្រែន។ ជុំវិញការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា អង់គ្លេសកាលពីខែមុនបានស្នើសេចក្តីសម្រេចមួយទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីទាមទារឱ្យបញ្ចប់អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា រួមទាំងអំពាវនាវឱ្យរបបយោធាដោះលែងអ្នកទោសនយោបាយទាំងអស់ ពិសេសលោកស្រី ស៊ូជី។ សេចក្ដីព្រាងនេះ មិនទាន់ដាក់ឱ្យបោះឆ្នោតឡើយ។ ដើម្បីអនុម័តសេចក្ដីសម្រេចមួយ ត្រូវការសំឡេងគាំទ្រចំនួនប្រាំបួន ហើយមិនមានសិទ្ធិវេតូពីចិន រុស្ស៊ី អាមេរិក បារាំង ឬអង់គ្លេសឡើយ៕ | អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) Tom Andrews នៅថ្ងៃទី២៦ ខែតុលា បានលើកឡើងថា គ្រឿងសព្វាវុធរបស់រុស្ស៊ីដែលប្រើក្នុងសង្គ្រាមអ៊ុយក្រែនក៏ត្រូវបានប្រើប្រាស់ និងបង្កឱ្យអ្នកស្លាប់នៅមីយ៉ាន់ម៉ាដែរ។ អ្នកជំនាញរូបនេះ មានបំណងជំរុញបណ្តាប្រទេសនានាបង្កើតក្រុមសម្ពន្ធមិត្តមួយ ដែលមានតួនាទីជាអ្នកកំណត់គោលដៅ និងដាក់សម្ពាធលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដូចដែលកំពុងធ្វើទៅលើរុស្ស៊ី។ |
«អូស្ត្រាលីត្រូវតែជៀសវាងកម្រិតខ្ពស់បំផុតនៃហានិភ័យជាយុទ្ធសាស្រ្តដែលយើងប្រឈមមុខ។» ឯកសារត្រួតពិនិត្យវិស័យការពារជាតិអូស្ត្រាលីសរសេរបែបនេះ ដែលទំនងជាសំដៅលើចិនដែលកំពុងសាងសង់កម្លាំងដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ ចិនក៏កំពុងចូលរួមក្នុងការប្រកួតប្រជែងជាយុទ្ធសាស្ត្រនៅក្នុងតំបន់ជិតខាងអូស្ត្រាលីនៅប្លុកប៉ាស៊ីហ្វិកដែរ។ ជាមួយគ្នានេះ មូលដ្ឋានយោធាភាគខាងជើងរបស់ប្រទេសនឹងក្លាយចំណុចសម្រាប់ការយកចិត្តទុក ដាក់បន្ថែមដើម្បីរារាំងសត្រូវ ការការពារផ្លូវពាណិជ្ជកម្ម និងពង្រឹងខ្សែបណ្ដាញទំនាក់ទំនង។ ការវាយ ប្រហារដ៏ជាក់លាក់ក្នុងចម្ងាយឆ្ងាយ និងការផលិតអាវុធនាំមុខក្នុងស្រុកក៏ជាអាទិភាពចម្បងផងដែរ។ របាយការណ៍ត្រួតពិនិត្យដដែលនោះបង្ហាញបន្ថែមទៀតថា អូស្ត្រាលីនឹងធ្វើការកាន់តែជិតស្និទ្ធជាមួយអាមេរិករួមទាំងការបង្កើនផែនការយោធាទ្វេភាគី ការធ្វើជាម្ចាស់ផ្ទះទទួលអាមេរិកបន្ថែមទៀត រួមទាំងទទួលនាវាមុជទឹកផងដែរ។ ស្របពេលជាមួយគ្នា ទីក្រុងកង់បេរ៉ាត្រូវពង្រឹងការចូលរួមជាមួយបណ្ដារដ្ឋប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍។ ជុំវិញឯកសារត្រួតពិនិត្យលើផ្នែកយោធានេះផងដែរ នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស ថ្លែងថា វានឹងជួយពង្រឹងសន្តិសុខជាតិ និងធានាការត្រៀមខ្លួនសម្រាប់បញ្ហា ប្រឈមនាពេលអនាគត។ ក្រោមគម្រោងដដែល មូលនិធិសម្រាប់ផ្នែកការពារជាតិរបស់អូស្ត្រាលីនឹងកើនឡើងក្នុងទស្សវត្សរ៍ក្រោយ ប៉ុន្តែនឹងរក្សាស្ថិរភាពក្នុងរយៈពេល៤ឆ្នាំខាងមុខក្នុងទំហំ១៩ពាន់លានដុល្លារអូស្ត្រាលី៕ | រដ្ឋាភិបាលអូស្ត្រាលីនាថ្ងៃទី២៤ ខែមេសាបានបង្ហាញចំណុចសំខាន់មួយចំនួនក្នុងការត្រួតពិនិត្យគោលនយោបាយការពារជាតិរបស់ខ្លួន។ ក្រោមការកែប្រែថ្មី អូស្ត្រាលីផ្ដល់អាទិភាព ដល់ការវាយប្រហារដ៏ជាក់លាក់លើគោលដៅចម្ងាយឆ្ងាយ ការផលិតអាវុធក្នុងស្រុក និងការការពង្រឹងការទូតបន្ថែម។ |
ដែកថែបអ៊ីតាលីម៉ាក វី នៅបន្តរៀបចំយុទ្ធនាការចាប់ឆ្នោតផ្សងសំណាងចំនួន២ដងទៀត និងមានរង្វាន់សរុបចំនួន១១០រង្វាន់ធំទៀត ដែលមានដូចជាម៉ូតូ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ សម្រាប់ជូនអតិថិជន។ អតិថិជនទាំងអស់គ្រាន់តែទិញដែកថែបអ៊ីតាលីគ្រប់ប្រភេទចាប់ពី២៥០គីឡូក្រាមឡើង នឹងទទួលបានប័ណ្ណផ្សងសំណាងមួយសន្លឹក។ អតិថិជនដែលទិញកាន់តែច្រើន នឹងទទួលបានឱកាសឈ្នះរង្វាន់កាន់តែច្រើន។ ដែកថែបអ៊ីតាលីម៉ាក វី ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងទីផ្សារយ៉ាងទូលំទូលាយ តែងតែរៀបចំការចាប់ឆ្នោតផ្សងសំណាង ព្រមទាំងយុទ្ធនាការលើកទឹកចិត្តផ្សេងៗ ដើម្បីជាការដឹងគុណដល់អតិថិជន ដែលគាំទ្រផលិតផលដែកថែបអ៊ីតាលីម៉ាក វី និងម្ចាស់ដេប៉ូ ដែលតែងតែជួយជំរុញការលក់ផលិតផលនេះ៕ (អត្ថបទពាណិជ្ជកម្ម) | អតិថិជនរបស់ដែកថែបអ៊ីតាលី ម៉ាក វី ទាំងអតិថិជនទិញរាយ និងម្ចាស់ដេប៉ូ ចំនួន៥៥រូប បានឈ្នះរង្វាន់ធំដូចជាម៉ូតូហុងដាឌ្រីមចំនួន៤រង្វាន់ ម៉ាស៊ីនត្រជាក់ម៉ាក LG ចំនួន៨រង្វាន់ ម៉ាស៊ីនបោកខោអាវម៉ាក LG ចំនួន៨រង្វាន់ និងទូរទស្សន៍ LG ៣២អ៊ីញ ចំនួន៣៥រង្វាន់ សម្រាប់ការចាប់រង្វាន់ជុំទី១ កាលពីថ្ងៃទី១១ កញ្ញា ២០២០ នៅស្ថានីយ៍ទូរទស្សន៍ហង្សមាស ក្នុងកម្មវិធីប្រគំតន្ត្រីភេសជ្ជៈ វើក។ |
ក្នុងសុន្ទរកថាថតទុកជាង៩នាទីនោះ សម្ដេច ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ៖«ដ្បិតតែ កម្ពុជាជាប្រទេសដែលមានកម្រិតនៃការអភិវឌ្ឍទាប រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញា ចិត្តខ្ពស់ និងកំណត់យកបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈគោល នយោបាយដ៏សំខាន់ និងសម្រាប់រយៈពេលវែង»។ ក្រៅពីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមដោះស្រាយបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ប្រមុខរដ្ឋាភិបាល ក៏ទទួលស្គាល់ថាបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុនេះ នៅតែជាបញ្ហាប្រឈមដ៏ចម្បង និងក្ដៅគគុកសម្រាប់មនុស្សជាតិទាំងមូល។ បញ្ហានេះ បានបន្តគំរាមកំហែងដល់សុខភាពមនុស្ស សន្តិសុខស្បៀង ហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ីជារួម តាមរយៈការបង្កនូវគ្រោះធម្មជាតិ ដូចជាគ្រោះទឹកជំនន់ និងភ្លើងឆេះព្រៃជាដើម។ សម្រាប់សម្តេច ហ៊ុន សែន បញ្ហាទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ នៃការធ្វើបដិវត្តន៍ថាមពលឱ្យបានលឿន និងប្រកបដោយយុត្តិធម៌ និងសមធម៌ ដើម្បីផ្លាស់ប្តូរពីការផលិត និងប្រើប្រាស់ថាមពលដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាស ឆ្ពោះទៅការផលិត និងប្រើប្រាស់ថាមពលស្អាត អាចកកើតឡើងវិញ និងមានប្រសិទ្ធភាពជាងមុន។ យ៉ាងណាក៏ដោយ ការដោះស្រាយបញ្ហាថាមពល អាការធាតុ និងបរិស្ថាន គឺជាកិច្ចដ៏លំបាកមួយ ដែលទាមទារឱ្យមានការចូលរួមប្រកដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងន័យនេះ សម្តេច ហ៊ុន សែន បានអំពាវឱ្យមានការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតឱ្យបាននូវអនាគតបៃតងរួមគ្នាមួយ ប្រកបដោយចីរភាព និងជាពិសេសការប្តេជ្ញាចិត្តផ្នែកនយោបាយ ក្នុងការចូលរួមឱ្យអស់លទ្ធភាពពីគ្រប់ប្រទេសទាំងអស់។ «ខ្ញុំក៏សូមលើកទឹកចិត្តឱ្យមានការជួយគ្នាទៅវិញទៅមក ប្រកបដោយស្មារតីសាមគ្គីភាព ជាពិសេសតាមរយៈការផ្ទេរបច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទាន ជាពិសេសទៅដល់បណ្តាប្រទេសដែលមានធនធានទាប»។ នេះជាការបន្ថែមរបស់សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបន្តដោយការសាទរចំពោះគំនិតផ្តួចផ្តើមបង្កើតផែនការពាណិជ្ជកម្មទីផ្សារជួញដូរកាបូន នៅក្នុងប្រទេសចិនផងដែរ ខណៈកម្ពុជាបានចូលរួមដោយជោគជ័យក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត អស់ពេលជាច្រើនឆ្នាំមកហើយនោះ។ សម្រាប់ប្រមុខរដ្ឋាភិបាល ឥណទានកាបូនជាប្រភពធនធានហិរញ្ញប្បទានប្រកដោយចីរភាព ដ៏សំខាន់មួយសម្រាប់កម្ពុជា នៅក្នុងសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយកម្ពុជាស្វាគមន៍ការចូលរួមក្នុងភាពជាដៃគូជាមួយបណ្តាប្រទេស និងវិស័យឯកជន ចំពោះឥណទានកាបូននេះ។ គួរកត់សម្គាល់ថា កម្ពុជាចាប់ផ្តើមលក់ឥណទានកាបូនចាប់តាំងពីឆ្នាំ២០១៦មក ហើយគិត ត្រឹមឆ្នាំ២០២០ កម្ពុជាទទួលបានថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូន។ បច្ចុប្បន្នកម្ពុជាកំពុង រកដៃគូផ្សេងៗ ដើម្បីទិញកាបូនដែលបំភាយចេញពីព្រៃឈើនៅតាមតំបន់ការពារធម្មជាតិនានា ដែលនៅសេសសល់ច្រើនផងដែរ៕ អត្ថបទទាក់ទង ៤ឆ្នាំនេះ កម្ពុជា លក់ឥណទានកាបូនព្រៃឈើ បានជាង១១លានដុល្លារ | ភ្នំពេញ៖ កម្ពុជា ប្តេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាង៦៤លានតោន នៅក្នុងក្នុងវិស័យព្រៃឈើ ថាមពល ឧស្សាហកម្ម កសិកម្ម និងការគ្រប់គ្រងសំណល់ នៅត្រឹមឆ្នាំ២០៣០ ។ នេះជាការបញ្ជាក់តាមប្រព័ន្ធវីដេអូរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ។ វេទិកានេះ រៀបចំដោយប្រទេសចិន ក្រោមមូលបទ«ថាមពល អាកាសធាតុ បរិស្ថាន»។ |
កម្ពុជា បានរៀបចំការប្រកួតជ្រើសរើសជើងឯកគុនខ្មែរពិភពលោក ចំនួន ៣លើករួចមកហើយ។ លើកទី១ មានប្រទេសចំនួន៣ប៉ុណ្ណោះ ចូលរួម។ លើកទី២ ប្រទេស ដែលចូលរួម កើនទៅដល់ ១០ប្រទេស និងលើកទី៣ មាន ១១ប្រទេសចូលរួម។ ចំណែកលើកទី៤ នាឆ្នាំ២០២៣នេះ មាន ១៥ប្រទេសចូលរួម។ ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក គឺត្រូវធ្វើជារៀងរាល់ឆ្នាំ ហើយចំនួនប្រទេសដែលចូលរួម បានកើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ប្រទេស ជាសមាជិកសហព័ន្ធគុនខ្មែរអន្ដរជាតិ មានចំនួនជាង ៦០ ប៉ុន្ដែចូលរួម បានត្រឹមតែ ១៥ប្រទេសប៉ុណ្ណោះ។ លោក វ៉ាត់ ចំរើន បានប្រាប់ពីមូលហេតុមកសារព័ត៌មានថ្មីៗ ជាវីឌីអូសម្ភាសថា ក្នុងចំណោមសមាជិក ៦០នោះ ប្រទេសខ្លះ មានក្លិប មានរចនាសម្ព័ន្ធក្លិប ប៉ុន្ដែ ពុំទាន់មានការឧបត្ថម្ភគាំទ្រ ពីរដ្ឋ ឬពីស្ថាប័នក្រុមហ៊ុនណាមួយ ដែលនេះ ជាហេតុ សមាជិកខ្លះ មិនទាន់បានចូលរួម។ អគ្គលេខាធិការរូបនេះ បន្ថែមទៀតថា នេះ គឺឧបសគ្គ ក្នុងការផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ប្រទេសផ្សេងទៀត។ ដើម្បីឲ្យការផ្សព្វផ្សាយ ក្នុងប្រទេសជាសមាជិក និងបរទេសផ្សេងទៀតបានរីកចម្រើន លោក វ៉ាត់ ចំរើន និយាយថា កម្ពុជា ជាម្ចាស់ដើមក្បាច់គុន ត្រូវបង្កើតទំនក់ចិត្ត និងការជឿជាក់ «នេះ គឺជាឧបសគ្គ។ យើង ធ្វើនេះ គឺដើម្បីផ្សព្វផ្សាយទៅសមាជិក យើងទាំងអស់ហើយឲ្យសមាជិកទាំងអស់ គាត់ផ្សព្វផ្សាយទៅប្រទេសគាត់ ទៅរដ្ឋាភិបាលគាត់ និងកន្លែងគាត់ស្នាក់នៅ ប្រជាជនរបស់គាត់ថា យើង ឃើញរៀបចំបានល្អ ឃើញយើងរៀបចំមានសណ្ដាប់ធ្នាប់។ យើង មានការគ្រប់គ្រង តាមបែបអន្ដរជាតិត្រឹមត្រូវ។ អ៊ីចឹងឆ្នាំក្រោយ គេ ត្រូវខិតខំ ដើម្បីចូលរួម ហើយបានន័យថា ១ ឆ្នាំទៅ ១ឆ្នាំ វាចេះតែកើនឡើងហើយ តែយើងត្រូវថែរក្សានិរន្ដរភាព នៃការរៀបចំឲ្យបាន ដើម្បីជំរុញទឹកចិត្ត ឲ្យប្រទេសផ្សេងៗទៀត ដែលជាសមាជិក គាត់ ត្រៀមលក្ខណៈបានល្អ ហើយគាត់នឹងត្រៀមរៀបចំ ក្នុងការចូលរួមរបស់គាត់។»។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះ ការប្រកួតជ្រើសរើសជើងឯកពិភពលោកនេះ គឺជាការរៀបចំមួយ ដើម្បីវាស់ស្ទង់សមត្ថភាព របស់ប្រទេសជាសមាជិកសហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិ ដែលស្រឡាញ់ និងលេងគុនខ្មែរ។ ការរៀបចំការប្រកួតគុនខ្មែរអន្ដរជាតិនេះ គឺក្រោមកិច្ចសហការរវាងសហព័ន្ធគុនខ្មែរអន្ដរជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។ «សហព័ន្ធគុនខ្មែរជាតិរបស់យើង និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរួមគ្នារៀបចំគុនខ្មែរជ្រើសជើងឯកពិភពលោក ឲ្យបានជារៀងរាល់ឆ្នាំ និងឲ្យមានប្រក្រតីភាព ព្រោះគោលបំណងសំខាន់ នៃក្នុងវិស័យកីឡា គឺការប្រកួតដោយទៀងទាត់ ជាប្រចាំ ទើបអាចថែរក្សា ការអភិរក័្ស និងអភិវឌ្ឍរបស់យើងបាន។ គុនខ្មែររបស់យើង គឺជាប្រភេទកីឡាដែរ រាជរដ្ឋាភិបាល ក៏ដូចជាមហាជន ប្រជាពលរដ្ឋទាំងអស់ ទូទាំងប្រទេស គាំទ្រ ថាជាកីឡាអត្ដសញ្ញាណជាតិ។ អ៊ីចឹង យើង ត្រូវរក្សាការរៀបចំការប្រកួតនេះ ពីមួយឆ្នាំទៅមួយឆ្នាំ ឲ្យមានភាព ទៀងទាត់ ហើយរៀងរាល់ឆ្នាំ។ បើមិន ដូច្នេះទេ យើង នឹងបាត់បង់ជំនឿទុកចិត្ត របស់សមាជិក នៃគ្រប់ប្រទេសទាំងអស់ ដែលជិតជាង ៦០ប្រទេសទៅហើយ ជាសមាជិកគុនខ្មែរអន្ដរជាតិរបស់យើង នៅគ្រប់ទ្វីបទាំងអស់។ »។ លោក វ៉ាត់ ចំរើន បានប្រាប់ដូច្នេះ។ អគ្គលេខាធិការ NOCC បន្ថែមទៀតថា បច្ចុប្បន្ន ប្រទេសជាសមាជិកមួយចំនួន ចាប់អារម្មណ៍ ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតនេះ។ លោក វ៉ាត់ ចំរើន និយាយថា ជាយន្នការណ៍ប្រទេសជាសមាជិកទាំងអស់ មានសិទ្ធក្នុងការស្នើធ្វើជាម្ចាស់ផ្ទះ។ «ឥឡូវមានសមាជិកប្រទេសមួយចំនួន គេចង់រៀបចំ នៅប្រទេសគេដែរ។ ជាយន្នការណ៍ យើងជាម្ចាស់ នៃក្បាច់គុន យើងជាអ្នកគ្រប់គ្រង នៅលើពិភពលោកនេះ ចំពោះក្បាច់គុនរបស់យើង។ ចំពោះជើងឯកពិភពលោក ប្រទេសណា ក៏អាចសុំធ្វើជាម្ចាស់ផ្ទះ បានដែរ។ យើង មិនមែនធ្វើនៅតែប្រទេស យើងទេ គ្រាន់តែយើងចាប់ផ្ដើម ពីកម្ពុជាទៅ។»។ មន្ដ្រីជាន់ខ្ពស់ NOCC រូបនេះ បាននិយាយដូច្នេះ។ គួរបញ្ជាក់ផងដែរថា ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ នឹងត្រូវធ្វើចាប់ពីថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា នៅសៀមរាប។ កម្ពុជា ទទួលបានការចុះឈ្មោះពី ១៥ប្រទេសក្នុងការប្រកួតនេះ ដោយក្នុងនោះ មានមកពីតំបន់អឺរ៉ុប អាស៊ី និងតំបន់អាស៊ាន ដោយសរុប កីឡាករ-កីឡាការិនីអន្ដរជាតិ ៦៥រូប និងកីឡាករ-កីឡាការិនីជាតិ ៥០នាក់។ ការប្រកួតរយៈពេល ៣ថ្ងៃនោះ គឺមាន ចន្លោះ២០ ទៅ ៣០គូ ក្នុង ១ថ្ងៃ៕ | កម្ពុជា នឹងរៀបចំការប្រកួតជ្រើសជើងឯកគុនខ្មែរពិភពលោក លើកទី៤ នៅខេត្តសៀមរាប នាថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថា ការរៀបចំប្រកួតគុខខ្មែរពិភពលោក មិនមែនមានតែកម្ពុជាទេ មានសិទ្ធធ្វើជាម្ចាស់ផ្ទះ បណ្តាប្រទេសសមាជិកផ្សេងទៀត ក៏មានសិទ្ធស្នើរៀចំបានដែរ ដោយធ្វើបន្ទាប់ពី កម្ពុជាដែលជាម្ចាស់ក្បាច់គុន។ |
សន្ទុះភ្ញៀវទេសចរក្នុងខែមិថុនា កើនឡើងគួរឱ្យកត់សម្គាល់ ដោយរយៈពេល៣សប្តាហ៍នៃ កម្ពុជាមានទេសចរដើរកម្សាន្ត ជិត១លាននាក់ ។ ក្នុងនោះកាលពីចុងសប្តាហ៍ទី១ ទេសចរដើរកម្សាន្តទូទាំងប្រទេស ២៩៤ ៤៤៤នាក់ ដោយទេសចរអន្តរជាតិមាន ១៨៧ ១០នាក់។ នាចុងសប្តាហ៍ទី២ទេសចរដើរកម្សាន្តចំនួន ៣២៧ ១៥៤នាក់ ក្នុងនោះទេសចរអន្តរជាតិ ១៦៩ ០៤នាក់ និងចុងសប្តាហ៍ទី៣ ទេសចរសរុប៣៦៤ ៦៣៦នាក់ ក្នុងនោះទេសចរអន្តរជាតិ ១៩ ៤៩៣នាក់។ នេះបើតាមរបាយការណ៍ភ្ញៀវទេសចររៀងរាល់ចុងសប្តាហ៍ពីក្រសួងទេសចរណ៍។ ជាមួយគ្នានេះភ្ញៀវទេសចរ នាចុងសប្តាហ៍ទី៣នៃខែមិថុនា កើនឡើងខ្លាំងនៅខេត្តព្រះសីហនុ កំពត និងសៀមរាប។ បើតាមក្រសួងទេសចរណ៍ កន្លែងស្នាក់នៅក្នុងខេត្តព្រះសីហនុ និង កំពត ត្រូវបានភ្ញៀវទេសចរស្នាក់នៅស្ទើរពេញទាំងស្រុង។ ចំណែកខេត្តសៀមរាប មានភ្ញៀវទេសចរដើរកម្សាន្តកុះករ នៅរមណីយដ្ឋានសួនបៃតងអង្គរ (អតីតភូមិវប្បធម៌) ទើបធ្វើឱ្យខេត្តសៀមរាបទទួលបានភ្ញៀវទេសចរ ៤៨ ៨៦៧នាក់។ លើសពីនេះ ការបើកដំណើរការជើងហោះហើរពីក្រុងហូជីមិញ ទៅខេត្តសៀមរាប ក៏ធ្វើឱ្យមានកំណើនទេសចរអន្តរជាតិ។ ចំណែកខេត្តបាត់ដំបងវិញ ក៏មានទេសចរដើរកម្សាន្តច្រើនដែរ។ ជាក់ស្ដែងកាលពីថ្ងៃទី ១៨និង១៩មិថុនា បាត់ដំបងទទួលបានភ្ញៀវទេសចរ ៤៣ ៦២១នាក់ ក្នុងនោះទេសចរអន្តរជាតិ ១១១នាក់។ ដោយឡែកខេត្តកែបឯណោះវិញ ទទួលបានទេសចរ ៣៤ ៥០០នាក់ ក្នុងនោះទេសចរអន្តរជាតិ ៣៧៨នាក់។ សូមជម្រាបដែរថា ក្រសួងទេសចរណ៍រំពឹងនៅឆ្នាំ២០២២ កម្ពុជានឹងទទួលបានទេសចរសរុប ១០លាននាក់ ក្នុងនោះទេសចរអន្តរជាតិ ១លាននាក់។ ជាមួយគ្នានោះក្រសួងទេសចរណ៍មាន សុទិដ្ឋិនិយមថាឆ្នាំ២០២៣ កម្ពុជាមានទេសចរជាតិ ១១លាននាក់ និងឆ្នាំ២០២៥មានទេសចរអន្តរជាតិ ៧លាននាក់៕ | ក្រោយស្ងប់ស្ងាត់ជំងឺកូវីដ-១៩ ទេសចរជាតិចាប់ផ្ដើមមាននិន្នាការដើរកម្សាន្តចុងសប្តាហ៍។ ការណ៍នេះបានធ្វើឱ្យស្ថានភាពភ្ញៀវទេសចរតែងកើនឡើង។ ជាក់ស្ដែងនាចុងសប្តាហ៍ទី៣ នៃខែមិថុនា ភ្ញៀវទេសចរ ដើរកម្សាន្តទូទាំងប្រទេសជាង ៣៦ម៉ឺននាក់ កើនឡើង ជាង១១ភាគរយបើធៀបនឹងចុងសប្តាហ៍ទីពីរនៃខែមិថុនា។ |
អត្ថបទទាក់ទង លោក ត្រាំ រងការរិះគន់ក្រោយជិះឡានទៅស្វាគមន៍អ្នកគាំទ្រនៅក្រៅមន្ទីរពេទ្យ លោក ត្រាំ ថា លោកមានសុខភាពប្រសើរ និងសង្ឃឹមចេញពីមន្ទីរពេទ្យឆាប់ៗ «កុំបណ្ដោយឲ្យវា(កូវីដ-១៩)គ្របដណ្ដប់អ្នក។ កុំភ័យខ្លាចវា»។ លោក ដូណាល់ ត្រាំ និយាយបែបនេះក្នុងវីដេអូមួយ ភ្លាមៗក្រោយលោកទៅដល់សេតវិមានវិញ។ លោកសង្កត់ធ្ងន់ថា៖«ចេញទៅខាងក្រៅ តែត្រូវប្រុងប្រយ័ត្ន»។ និយាយទាំងគ្មានពាក់ម៉ាស់ ប្រធានាធិបតី បញ្ជាក់ថា លោកមានអារម្មណ៍មិនល្អ នៅពេលលោកត្រូវផ្លាស់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធា Walter Reed ព្រោះលោកត្រូវតែឈរនៅជួរមុខដើម្បីដឹកនាំប្រទេសទោះមានហានិភ័យនិងគ្រោះថ្នាក់ក៏ដោយក្តី។ យ៉ាងណា លោកអះអាងថា លោករៀនសូត្របានពីច្រើនពីជំងឺកូវីដ-១៩ ហើយឥឡូវ លោកមានសុខភាពល្អប្រសើរ ហើយប្រហែលជាមានប្រព័ន្ធស៊ាំ។ ត្រង់នេះ លោក ត្រាំ មិននិយាយឲ្យបានច្បាស់ឡើយ។ លោក ត្រាំ ដែលនឹងប្រជែងជាមួយលោកចូ បៃឌិន បេក្ខជនប្រធានាធិបតីបក្សប្រជាធិតេយ្យ ក្នុងការបោះឆ្នោតនាថ្ងៃទី៣ ខែវិច្ឆិកា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅថ្ងៃទី២ ខែតុលា ក្រោយឆ្លងកូវីដ-១៩។ ជំងឺនេះបានសម្លាប់មនុស្សជាង១លាននាក់ហើយនៅទូទាំងពិភពលោក ហើយជាង២១ម៉ឺននាក់នាក់ក្នុងសហរដ្ឋអាមេរិក ដែលជាតួលេខខ្ពស់ជាងប្រទេសណាៗទាំងអស់។ ប្រាប់សារព័ត៌មានមួយនៅរដ្ឋ Florida ខណៈធ្វើយុទ្ធនាការនៅរដ្ឋដ៏សំខាន់មួយនេះ លោក បៃឌិន បានរិះគន់លោក ត្រាំ ដែលនិយាយថា ពលរដ្ឋអាមេរិកមិនគួរភ័យខ្លាចជំងឺ ឬបណ្ដោយឲ្យជំងឺគ្របដណ្ដប់ជីវិតពួកគេ។ លោកនិយាយបែបឌឺដងលោក ត្រាំ ថា គួរតែប្រាប់បែបនេះទៅដល់មនុស្សទាំង ២០៥ ០០គ្រួសារ ដែលបាត់បង់សមាជិកគ្រួសារពួកគេដោយសារកូវីដ-១៩ ។ បន្ថែមពីនេះ អតីតអនុប្រធានាធិបតីអាមេរិករូបនេះ ក៏រិះគន់លោក ត្រាំ រឿងព្រងើយកន្ដើយចំពោះសារសំខាន់នៃការពាក់ម៉ាស់ ដោយលោកចាត់ទុកម៉ាស់ទាំងនេះ ជារបស់សំខាន់ក្នុងការជួយជីវិត និងបង្ការការរាលដាលជំងឺ។ លោកបន្តថា នេះគឺជាក្តីកង្វល់ដ៏ធំមួយ ហើយលោកសង្ឃឹមថា គ្មានពលរដ្ឋអាមេរិកណាមួយធ្វើតាមទង្វើលោក ត្រាំ។ នៅសេតវិមាន មនុស្សនៅជុំវិញលោក ត្រាំ បានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ជាបន្តបន្ទាប់។ នៅថ្ងៃទី ៥ ខែតុលា អ្នកស្រី Kayleigh McEnany រដ្ឋមន្ត្រីព័ត៌មានអាមេរិក បានអះអាងថា អ្នកស្រីមានលទ្ធផលតេស្តវិជ្ជមានសម្រាប់កូវីដ-១៩។ ក្រៅពីអ្នកស្រី McEnany លោក Chad Gilmartin និង Karoline Leavit ដែលធ្វើការនៅការិយាល័យព័ត៌មានសេតវិមាន ក៏តេស្តវិជ្ជមានផងដែរ៕ | ប្រធានាធិបតី ដូណាល់ ត្រាំ ប្រាប់ឲ្យប្រជាជនអាមេរិកកុំភ័យខ្លាចជំងឺកូវីដ-១៩ ក្រោយលោកវិលត្រលប់ទៅកាន់សេតវិមានអាមេរិកវិញ នៅថ្ងៃទី ៥ ខែតុលា។ លោកត្រាំបានចេញពីពេទ្យ បន្ទាប់ពីសម្រាកព្យាបាលអស់ពេល៧២ម៉ោងរួច។ ពីសេតវិមាន លោក ត្រាំ ក៏ទទូចឲ្យពលរដ្ឋខ្លួនចេញធ្វើសកម្មភាពប្រចាំថ្ងៃនៅខាងក្រៅ តែត្រូវប្រុងប្រយ័ត្នជានិច្ច។ |
ឆ្នេរ Tyagarah ដែលមានប្រវែង ៨០០ម៉ែត្រនៅភាគខាងជើងនៃ Byron Bay របស់អូស្ត្រាលី អាចក្លាយជាកន្លែងដែលតម្រូវឱ្យអ្នកទេសចរស្លៀកឈុតហែលទឹកចាប់ពីថ្ងៃទី៨ ខែមេសា ប្រសិនបើក្រុមប្រឹក្សាតំបន់អនុម័តសម្រេចនៅក្នុងការបោះឆ្នោតនៅថ្ងៃទី ២២ខែកុម្ភៈ ។ យោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន ភ្ញៀវទៅដល់ទីនោះអាចជ្រើសរើសស្លៀកឈុតងូតទឹក ឬអាក្រាតកាយ។ Tyagarah ជាឆ្នេរដ៏ល្បីល្បាញសម្រាប់អ្នកស្រឡាញ់អាក្រាតកាយនៅអូស្ត្រាលី និងជុំវិញពិភពលោក។ ឆ្នេរនេះក៏ជាផ្នែកមួយនៃតំបន់អភិរក្សធម្មជាតិដែលគ្រប់គ្រងដោយរដ្ឋាភិបាលរដ្ឋ New South Wales ។ យ៉ាងណាមិញ កាលពីឆ្នាំមុនរដ្ឋាភិបាលរដ្ឋមួយនេះបានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រុមប្រឹក្សាតំបន់ដោយនិយាយថា ការអាក្រាតកាយសាធារណៈ មិនសមនិងគុណតម្លៃដែលត្រូវបានគ្រប់គ្រង។ របាយការណ៍របស់ឧទ្យានធម្មជាតិ Tyagarah បានមើលឃើញពីអាកប្បកិរិយាអាសអាភាស ឬប្រឆាំងសង្គមដែលពាក់ព័ន្ធនឹងភ្ញៀវមកកម្សាន្តឆ្នេរអាក្រាតកាយមួយចំនួន។ ប៉ូលីសក្នុងតំបន់តែងតែដោះស្រាយពាក្យបណ្តឹងសាធារណៈ ទាក់ទងនឹងឆ្នេរ Tyagarah នេះ។ យ៉ាងណាមិញ មិនមែនគ្រប់គ្នាយល់ស្របនឹងគំនិតនៃការហាមឃាត់ការអាក្រាតកាយនៅឆ្នេរដ៏ល្បីមួយនេះនោះទេ។ Bradley Benham ប្រធានក្រុមអាក្រាតកាយ Byron Naturists បានដាក់ញត្តិតវ៉ាចំពោះការសម្រេចចិត្តនេះទៅប្រធានទីភ្នាក់ងារបរិស្ថានរដ្ឋ។ ញត្តិនេះបានទទួលហត្ថលេខាចំនួន ១១២៥ញត្តិក្នុងការគាំទ្រ។ ញត្តិនោះបានសរសេរថា អាក្រាតកាយជារបៀបរស់នៅស្របច្បាប់។ ទីតាំងផ្សេងដែលស្របច្បាប់សម្រាប់អ្នកអាក្រាតកាយនៅរដ្ឋ New South Wales គឺកម្រណាស់ ហើយឆ្នេរនេះត្រូវបានវាយតម្លៃខ្ពស់។ នេះមិនមែនជាលើកទីមួយទេដែលការស្រាតនៅឆ្នេរ Tyagarah មានហានិភ័យត្រូវបានហាមឃាត់។ នៅឆ្នាំ ២០១៨ ក្រុមប្រឹក្សាតំបន់បានច្រានចោលវិធានការស្រដៀងគ្នានេះ ប៉ុន្តែបានយល់ព្រមដំឡើងកាមេរ៉ាឃ្លាំមើលបន្ថែមទៀតនៅឆ្នេរសមុទ្រ។ «ខ្ញុំបានងូតទឹកអាក្រាតកាយនៅលើឆ្នេរនៃ Byron Bay តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ នៅពេលដែលខ្ញុំនៅក្មេង។ ឥឡូវនេះចំនួនប្រជាជនកាន់តែច្រើន ហើយមនុស្សកាន់តែច្រើនកំពុងប្រើប្រាស់ឆ្នេរនេះដើម្បីកម្សាន្ត។ ដូច្នេះយើងត្រូវការកន្លែងដែលវាស្របច្បាប់ក្នុងការងូតទឹកអាក្រាតកាយ»។ សារព័ត៌មាន CNN បានដកស្រង់ការសរសេររបស់ Benham បែបនេះ។ | ឆ្នេរ Tyagarah ជាឆ្នេរដ៏ពេញនិយមសម្រាប់អ្នកចង់អាក្រាតកាយ អាចនឹងត្រូវបិទ បន្ទាប់ពីការបោះឆ្នោតដោយក្រុមប្រឹក្សាតំបន់នៅអូស្ត្រាលី។ ការបិទនេះ ដោយសារ អ្នកអាក្រាតកាយមួយចំនួនបញ្ចេញអាកប្បកិរិយាមិនសមរម្យ ដែលរងការរិះគន់ជាបន្តបន្ទាប់។ |
អ៊ីរ៉ង់ បានបដិសេធទទួលពាក្យចូលរួមមរណទុក្ខរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជុំវិញការបាញ់ប្រហារ និងបំផ្ទុះគ្រាប់ក្នុងរដ្ឋធានីតេហេរ៉ង់នៅថ្ងៃទី៧ ខែមិថុនា។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Javad Zarif បានហៅប្រតិកម្មរបស់ប្រធានាធិបតីអាមេរិកលើការវាយប្រហារកម្រកើតឡើង និងប្រកាសទទួលខុសត្រូវដោយរដ្ឋក្រុមឥស្លាម ជារឿងគួរឲ្យខ្ពើមរអើម។ បើតាមសេចក្ដីថ្លែងការណ៍របស់សេតវិមាន ប្រធានាធិបតី ដូណាល់ ត្រាំ សោកសង្រេងខ្លាំងនឹងហេតុការណ៍ និងសូមបួងសួងដល់ជនរងគ្រោះក្នុងការវាយប្រហារនៅអ៊ីរ៉ង់ ក៏ដូចជាប្រជាជនអ៊ីរ៉ង់ទាំងមូលដែរ។ ប៉ុន្តែក្នុងសេចក្ដីថ្លែងការណ៍មានពីរប្រយោគ និងចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ប្រធានាធិបតី ត្រាំ ក៏ឆ្លៀតនិយាយឌឺដងអ៊ីរ៉ង់ថា ប្រទេសដែលគាំទ្រភេរវកម្មនិយម កំពុងប្រឈមមុខក្នុងការក្លាយជាជនរងគ្រោះរបស់បិសាដែលខ្លួនឯងបានគាំទ្រ។ យ៉ាងណាក្ដី ការចូលរួមសោកសង្រេងរបស់លោក ត្រាំ មិនទទួលបានការស្វាគមន៍ឡើយ។ ប្រមុខការទូតអ៊ីរ៉ង់ Javad Zarif បានសរសេរលើគណនី Twitter របស់លោកថា៖ «សេចក្ដីថ្លែងការណ៍គួរឲ្យខ្ពើមរអើមរបស់សេតវិមាន... អ៊ីរ៉ង់ជួបប្រទះការវាយប្រហារភេរវកម្មដែលគាំទ្រដោយអាមេរិក។ ប្រជាជនអ៊ីរ៉ង់មិនចង់បានមិត្តភាពជាមួយអាមេរិកឡើយ»។ Repugnant WH statement & Senate sanctions as Iranians counter terror backed by US clients.Iranian people reject such US claims of friendship Javad Zarif (@JZarif) June 8, 2017 ហេតុការណ៍ថ្ងៃទី៧ ខែមិថុនា ជាការវាយប្រហារលើកទីមួយលើទឹកដីអ៊ីរ៉ង់ ដែលក្រុមជ្រុលនិយមរដ្ឋឥស្លាមប្រកាសទទួលខុសត្រូវ ខណៈអ៊ីរ៉ង់មិនដែលរងគ្រោះដោយសារសកម្មភាពភេរវកម្មឡើយ។ ប៉ុន្តែមន្ត្រីសន្តិសុខអ៊ីរ៉ង់ បានចោទប្រកាន់ថាអារ៉ាប៊ីសាអូឌីត ដែលជាដៃគូប្រជែងក្នុងតំបន់ និងជាសម្ព័ន្ធមិត្តរបស់អាមេរិក បាននៅពីក្រោយហេតុការណ៍វាយប្រហារនេះ ហើយអ៊ីរ៉ង់ក៏បានប្រកាសសងសឹកវិញដែរ។ តាំងពីដើមមក រដ្ឋបាលអាមេរិក សង្ស័យថាអ៊ីរ៉ង់លួចគាំទ្រក្រុមភេរវជននៅក្រៅព្រំដែនរបស់ខ្លួន ប៉ុន្តែអ៊ីរ៉ង់ក៏បានចូលរួមដោយសកម្មក្នុងការប្រយុទ្ធប្រឆាំងក្រុមជ្រុលនិយមរដ្ឋឥស្លាមដែរ។ គំនិតសង្ស័យនេះក៏បន្តមកដល់រដ្ឋបាលប្រធានាធិបតី ត្រាំ ។ លោក ត្រាំ ធ្លាប់គំរាមលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលជាការប្រឹងប្រែងរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងគោលដៅបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕ | រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Javad Zarif បានទាត់ចោលការចូលរួមមរណទុក្ខរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជុំវិញការវាយប្រហារពីរមកលើអាគារសភា និងផ្នូរសពអតីតមេដឹកនាំកំពូល Ayatollah Ruhollah Khomeini ។ មនុស្សយ៉ាងតិច១៣នាក់បានបាត់បង់ជីវិត និងជាង៤០នាក់ទៀតរងរបួស។ ក្រុមរដ្ឋឥស្លាម បានប្រកាសទទួលខុសត្រូវការវាយប្រហារនេះ ប៉ុន្តែក្រុងតេហេរ៉ង់បែរជាចង្អុលមុខដាក់កំហុសលើក្រុងរីយ៉ាដ។ |
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងសមភាគីឥណ្ឌា លោក Ajit Doval រួមជាមួយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរបានជួបគ្នានៅឯសេតវិមាន ថ្ងៃទី៣១ ខែមករា ដើម្បីពិភាក្សាពីភាពជាដៃគូរវាងអាម៉េរិក និងឥណ្ឌាស្តីពីការពង្រឹងវិស័យយោធា និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលបំណងប្រជែងឥទ្ធិពលចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ «បញ្ហាប្រឈមដ៏ធំដែលបង្កឡើងដោយចិន ដូចជាសកម្មភាពក្នុងវិស័យសេដ្ឋកិច្ចរបស់ខ្លួន ការគំរាមកំហែងក្នុងវិស័យយោធា ការខិតខំប្រឹងប្រែងក្ដោបក្ដាប់ឥទ្ធិពលឧស្សាហកម្ម និងគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់នាពេលអនាគត បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការពិចារណារបស់រដ្ឋាភិបាលទីក្រុងញូវដែលី»។ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Sullivan លើកឡើងបែបនេះក្នុងសេចក្ដីប្រកាសរបស់សេតវិមាន។ លោក Sullivan បន្តទៀតថា គំនិតផ្ដួចផ្ដើមភាពជាដៃគូរវាងអាម៉េរិក និងឥណ្ឌា ជាផ្នែកដ៏ធំនៃមូលដ្ឋានគ្រឹះយុទ្ធសាស្រ្តរៀបចំដែនដីប្រជាធិបតេយ្យនៅឥណ្ឌូប៉ាស៊ីហ្វិកឱ្យរឹងមាំ។ ទំនាក់ទំនងស៊ីជម្រៅរវាងប្រទេសទាំងពីរនឹងបម្រើផលប្រយោជន៍ជាយុទ្ធសាស្ត្រ សេដ្ឋកិច្ច និងបច្ចេកវិទ្យា។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ភាពជាដៃគូរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូវដែលីធ្វើឡើងដើម្បីលើកទឹកចិត្តក្រុមហ៊ុនជាច្រើននៃប្រទេសទាំងពីរឱ្យសហការលើការផលិតសព្វាវុធយោធាដូចជាកាំភ្លើងធំជាដើម។ ទីក្រុងវ៉ាស៊ីនតោនក៏ចង់ដាក់ពង្រាយបណ្តាញទូរស័ព្ទចល័តរបស់លោកខាងលិចបន្ថែមទៀត ដើម្បីទប់ទល់នឹងឥទ្ធិពលក្រុមហ៊ុន Huawei របស់ចិន។ អាម៉េរិក ក៏ស្វាគមន៍អ្នកជំនាញរបស់ឥណ្ឌាផ្នែកបន្ទះឈីបកុំព្យូទ័រឱ្យកាន់តែច្រើនផងដែរ។ គំនិតផ្តួចផ្តើមថ្មីនេះក៏រួមបញ្ចូលទាំងការខំប្រឹងប្រែងរួមគ្នាស្ដីពីកិច្ចការលើអាកាស។ សេតវិមានបានបង្ហាញថា ក្រុមហ៊ុនផលិតសម្ភារយោធាអាម៉េរិក General Electric បានស្នើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនឱ្យអនុញ្ញាតការផលិតម៉ាស៊ីនយន្តហោះជាមួយឥណ្ឌា សម្រាប់ឱ្យឥណ្ឌាយកទៅប្រើក្នុងការផលិតយន្តហោះរបស់ខ្លួននៅពេលក្រោយ។ ជាមួយនឹងការពង្រឹងទំនាក់ទំនងនេះ អាម៉េរិកហាក់មិនអើពើពីទំនាក់ទំនងល្អរបស់ឥណ្ឌានិងរុស្ស៊ី ដោយចង់បានឥណ្ឌាក្នុងការប្រជែងនឹងចិនវិញ។ កន្លងមក ទីក្រុងញូវដែលី បានធ្វើឱ្យក្រុងវ៉ាស៊ីនតោនខកចិត្តដោយការចូលរួមក្នុងសមយុទ្ធយោធាជាមួយរុស្ស៊ី និងការបង្កើនការទិញប្រេងឆៅពីរុស្ស៊ីដែលកំពុងឈ្លានពានអ៊ុយក្រែន។ ការទិញនេះ ក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់គាំទ្រសង្គ្រាមរុស្ស៊ីបន្តទៀត ហើយនេះជាអ្វីដែលអាម៉េរិកប្រឆាំង។ គួរបញ្ជាក់ថា លោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី បានប្រកាសពីគំនិតផ្តួចផ្តើមស្តីពីបច្ចេកវិទ្យាតាំងពីឆ្នាំ២០២២ ដើម្បីលើកកម្ពស់និងពង្រីកភាពជាដៃគូបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិរវាងរដ្ឋាភិបាល អាជីវកម្ម និងស្ថាប័នសិក្សានៃប្រទេសទាំងពីរ៕ | សេតវិមាន ប្រកាសនៅថ្ងៃទី៣១ ខែមករាថា អាម៉េរិក ចាប់ផ្ដើមដំណើរភាពជាដៃគូជាមួយឥណ្ឌា ដោយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ធ្លាប់សង្ឃឹមថា នឹងជួយឱ្យប្រទេសទាំងពីរមានសមត្ថភាពប្រកួតប្រជែងជាមួយចិនលើផ្នែកសព្វាវុធ និងបច្ចេកវិទ្យាកាន់តែខ្លាំង។ |
លោក ហេង សួរ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាកំពុងចរចាជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ប្រកបដោយលទ្ធផលវិជ្ជមាន។ លោកបន្តថា ពលករទាំងនោះ នឹងបំពេញការងារក្នុងនាមជាពលករទេសន្តរប្រវេសន៍ ដែលការពារដោយច្បាប់ការងារ នៃប្រទេសអ៊ីស្រាអែល។ ពួកគេ នឹងត្រូវធ្វើការងារខាងផ្នែកកសិកម្ម។ ពលករខ្មែរ៖ រូបតំណាង អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖ «ពួកគាត់មិនមែនទៅក្រោមរូបភាពខុសច្បាប់ជាសិក្ខាកាម ឬកម្មសិក្សាការីទេ ប៉ុន្តែធាតុពិត គឺយកកម្លាំងពលកម្មទៅធ្វើការតែម្តង ដោយមិនមានរៀនជំនាញ ឬចូលសាលាបណ្តុះបណ្តាលអ្វីទាំងអស់ ដូចដែលបណ្តាញជួញដូរកម្លាំងពលកម្ម បានធ្វើនៅប្រទេសមួយចំនួនដែរ»។ ចំពោះផ្នែកកសិកម្មនេះ រដ្ឋាភិបាលអ៊ីស្រាអែល ចង់អនុវត្តប្រព័ន្ធបញ្ជូនជារបៀប G2G (ការបញ្ជូនពលកររវាងរដ្ឋ និងរដ្ឋផ្ទាល់) ដោយធ្វើដូចសាធារណរដ្ឋកូរ៉េដែរ។ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីស្រាអែល បាននិងកំពុងពិភាក្សាគ្នាលើទម្រង់នៃប្រព័ន្ធបញ្ចូននេះ។ លោក ហេង សួរ លើកឡើងបែបនេះ ហើយបន្តថា ៖«ខ្ញុំគិតថាបងប្អូន ដែលកំពុងធ្វើការផ្នែកកសិកម្មនៅជប៉ុន ដែលជិតចប់កិច្ចសន្យាការងារហើយនោះ អាចត្រឡប់មកកម្ពុជាវិញ ហើយអាចទៅធ្វើការនៅអ៊ីស្រាអែល»។ នៅឆ្នាំ២០២៤ អ៊ីស្រាអែល អាចនឹងបង្កើនចំនួនកសិកម្ម ព្រមទាំងបើកទីផ្សារផ្នែកសំណង់ ហើយគ្រោងយកពលករពីកម្ពុជាទៅប្រមាណ ៥០០០នាក់ផងដែរ។ នេះបើតាម លោក ហេង សួរ បានប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម។ ដោយឡែកនៅឆ្នាំ២០២៣ ក្រសួងការងារ ក៏បានពង្រីកសហប្រតិបត្តិការដែលមានចែងក្នុង MoU ជាមួយសាធារណរដ្ឋកូរ៉េស្រាប់ ដោយបង្កើនទីផ្សារការងារតាមរដូវកាល ជាមួយបណ្តាក្រុង និងស្រុកនានាក្នុងប្រទេសនេះ តាមរយៈគណកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅធ្វើការងារនៅបរទេស(MTOSB)។ លោក ហេង សួរ បានបញ្ជាក់ថា បច្ចុប្បន្នក្រុង និងស្រុកនានា នៃសាធារណរដ្ឋកូរ៉េ បានស្នើសុំពលករតាមតម្រូវការ ដែលភាគច្រើនជាផ្នែកកសិកម្មប្រមាណ ៤០០០នាក់ផងដែរ។ បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងមានកិច្ចសហការជាមួយសាធារណរដ្ឋកូរ៉េចំនួន ១៦កុ្រង-ស្រុក ។ ចំណែកក្រុង-ស្រុកចំនួន ១២ទៀត ក្រសួង កំពុងផ្លាស់ប្ដូរព័ត៌មាន៕ | ភ្នំពេញ៖ ពលករខ្មែរប្រមាណ ៣០០០នាក់ នឹងត្រូវបញ្ជូនទៅធ្វើការនៅអ៊ីស្រាអែល តាមកិច្ចសន្យាការងាររយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ខាងមុខនេះតទៅ។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ |
ក្នុងសេចក្ដីប្រកាសរបស់អង្គភាពអន្តោប្រវេសន៍ និងគយ (ICE) និស្សិតបរទេសដែលត្រូវបន្តការសិក្សានៅអាមេរិកនៅឆមាសខាងមុខ មិនត្រូវបានអនុញ្ញាតឲ្យចូលទឹកដីអាមេរិក ក្នុងករណីសាលារៀនដែលពួកគេបានចុះឈ្មោះ សម្រេចបង្រៀនតាមអនឡាញពេញលេញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ ការរាតត្បាតជំងឺ COVID-19 បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធអន្តរជាតិ ហើយអាមេរិកដែលជាទិសដៅរបស់និស្សិតបរទេសរាប់សិបម៉ឺននាក់ ក៏មិនខុសគ្នាដែរ។ មិនទាន់មានការសម្រេចចិត្តណាមួយពាក់ព័ន្ធការបង្រៀនអនឡាញ ឬយ៉ាងណាឡើយ ប៉ុន្តែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង់ឲ្យសាលារៀនទាំងអស់បើកទ្វារទទួលសិស្សឡើងវិញ។ បំណងនេះ រងការរិះគន់ខ្លាំងព្រោះអាចប៉ះពាល់សុខភាពសិស្សតាមរយៈការឆ្លង ឬចម្លងជំងឺផ្លូវដង្ហើមនេះ។ អត្ថបទទាក់ទង រដ្ឋាភិបាលអាមេរិក ប្ដូរចិត្តឲ្យនិស្សិតបរទេសបន្តស្នាក់នៅវិញ ទោះត្រូវរៀនតាមអនឡាញក្ដី អាមេរិកអាចបញ្ជូននិស្សិតបរទេសទៅស្រុកវិញ បើថ្នាក់ពួកគេរៀនអនឡាញ នេះជាការផ្លាស់ប្ដូរគោលនយោបាយលើកទីបីរបស់រដ្ឋបាលលោក ត្រាំ ទាក់ទងនិស្សិតបរទេសដែលជាប្រភពចំណូលសំខាន់មួយរបស់សាកលវិទ្យាល័យអាមេរិក។ ពីដំបូង រដ្ឋបាលរបស់លោក រងប្រតិកម្មយ៉ាងខ្លាំងក្រោយចេញការណែនាំមិនបន្តទិដ្ឋាការឲ្យនិស្សិតបរទេសដែលកំពុងរៀននៅអាមេរិក បើពួកគេត្រូវរៀនតាមអនឡាញ។ ស្ថាប័នអប់រំអាមេរិក ក៏ប្ដឹងទៅតុលាការឲ្យរកខុសត្រូវ។ នៅថ្ងៃទី១៤ ខែកក្កដា រដ្ឋាភិបាលអាមេរិក ក៏លុបចោលការណែនាំនេះវិញ។ វិធានការខាងលើនេះ ត្រូវគេមើលឃើញថា ជាការដាក់សម្ពាធរបស់លោក ត្រាំ សាលារៀនអាមេរិកដើម្បីឲ្យពួកគេបើកទ្វារឡើងវិញ ខណៈសាលារៀនភាគច្រើន ហាក់ប្រយ័ត្នប្រយែងក្នុងការធ្វើបែបនវ នៅពេលដែលជំងឺ COVID-19 មិនទាន់ធូរស្រាលផងនោះ។ សម្រាប់លោក ត្រាំ វត្តមានសិស្សក្នុងថ្នាក់រៀន ជាសញ្ញានៃការវិលត្រឡប់ទៅរកប្រក្រតីភាពវិញ ទោះជាស្ថានការណ៍ជាក់ស្ដែងខុសពីការចង់បានរបស់លោកក្ដី។ គិតត្រឹមថ្ងៃទី២៤ ខែកក្កដា អាមេរិកមានករណីឆ្លងសរុបជាង៤លាន២សែននាក់ និងស្លាប់ជិត១៥ម៉ឺននាក់៕ | អាមេរិក នៅថ្ងៃទី២៤ ខែកក្កដា បានចេញបម្រាមថ្មីមួយទៀតទាក់ទងនិស្សិតបរទេស។ ក្នុងសេចក្ដីណែនាំថ្មី និស្សិតបរទេសដែលចុះឈ្មោះចូលរៀននៅតាមសាកលវិទ្យាល័យអាមេរិក នឹងមិនអាចជាន់ទឹកដីអាមេរិកបានឡើយ បើសាលារៀនរបស់ពួកគេ ផ្ដល់ការបង្រៀនតាមប្រព័ន្ធអនឡាញទាំងស្រុងនោះ។ |
ហ្វីលីពីនបានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្រចិនថា បានពង្រាយរបាំងអណ្តែតទឹកនៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូងដែលបានរារាំងប្រជាជនហ្វីលីពីនពីការចូលនេសាទនៅក្នុងតំបន់នោះ។ អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រហ្វីលីពីនលោក Jay Tarriela បានបង្ហោះពីព័ត៌មាននៃការដំឡើងរបាំងអណ្តែតទឹកនៅកោះ Scarborough Shoal នៃសមុទ្រចិនខាងត្បូង។ ទីក្រុងម៉ានីលបានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើនេះ។ លោក Tarriela បានសរសេរលើបណ្ដាញសង្គម X ថា ឆ្មាំសមុទ្រហ្វីលីពីន និងបុគ្គលិកការិយាល័យជលផលបានរកឃើញរបាំងអណ្តែតទឹកដែលប៉ាន់ស្មានថាមានប្រវែង៣០០ម៉ែត្រនៅជិត Scarborough Shoal កាលពីថ្ងៃទី២២ ខែកញ្ញា។ ពួកគេក៏បានរកឃើញនាវាឆ្មាំសមុទ្រចិនចំនួន៣គ្រឿង និងកប៉ាល់សេវាកងជីវពលដែនសមុទ្រចិនកំពុងពង្រាយរបាំងអណ្តែតទឹកនៅពេលដែលនាវាហ្វីលីពីនបានទៅដល់។ «ការរដាក់របាំងនេះបានរារាំងអ្នកនេសាទពីការនេសាទ ហើយវាក៏ប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេផងដែរ»។ លោក Tarriela បានសរសេរបែបនេះ។ បើតាមមន្រ្តីដដែល ឆ្មាំសមុទ្រហ្វីលីពីននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ និងរក្សាសិទ្ធិដែនសមុទ្រ ព្រមទាំងការពារដែនសមុទ្ររបស់ខ្លួន។ គួរបញ្ជាក់ថា ចិនបានទាមទារ៩០ភាគរយនៃសមុទ្រចិនខាងត្បូង ដែលកន្លែងដែលទាមទារទាំងនោះត្រួតលើគ្នាជាមួយតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ម៉ាឡេស៊ី ព្រុយណេ ឥណ្ឌូណេស៊ី និងហ្វីលីពីន។ លើសពីនេះ ទីក្រុងប៉េកាំងក៏បានដណ្ដើមយកកោះ Scarborough Shoal ក្នុងឆ្នាំ២០១២ ហើយបានបង្ខំអ្នកនេសាទពីហ្វីលីពីនឱ្យធ្វើដំណើរទៅទីតាំងផ្សេងដើម្បីនេសាទ៕ | ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ |
នាពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស-គរុនិស្សិត នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល និយាយបែបលេងសើចនិងក្នុងន័យចំអកឲ្យអ្នករិះគន់ទាំងនោះយ៉ាងដូច្នេះថា៖«ស្រុកខ្មែរ អត់ទាន់មានកើតជំងឺ (កូរ៉ូណា) មួយទេ...ប្រហែលដល់ថ្ងៃ៣១ ខែកុម្ភៈ ឯណោះ ទើបជំងឺហ្នឹង កើតឡើង»។ ប្រមុខរដ្ឋាភិបាល បន្ថែមថា៖«បើអត់មាន៣១កុម្ភៈ អាហ្នឹងវាអត់ (មានជំងឺហ្នឹងហើយ) វា ចប់ហើយ»។ មេដឹកនាំរូបនេះ ក៏បានប្រកាសដែរថា កម្ពុជា មានសមត្ថភាព ក្នុងការគ្រប់គ្រងសភាពការណ៍នៃការរាលដាលវីរុស COVID-19។ យ៉ាងណា ប្រមុខរដ្ឋាភិបាល នៅតែបន្តជំរុញឲ្យប្រជាពលរដ្ឋ ចេះការពារខ្លួនឯងពីការឆ្លងវីរុស COVID-19 និងជំងឺផ្សេងៗទៀត។ កន្លងមក កម្ពុជា រកឃើញជនជាតិចិនម្នាក់ មកពីទីក្រុងវូហាន បានផ្ទុមវីរុស COVID-19 តែត្រូវបានក្រុមគ្រូពេទ្យកម្ពុជា ព្យាបាលឲ្យជាសះស្បើយដូចដើម ហើយបានត្រឡប់ទៅប្រទេសខ្លួនវិញ។ ហើយថ្មីៗនេះ មានស្រ្តីជនជាតិអាមេរិកវ័យ៨៣ឆ្នាំម្នាក់ ដែលជាអ្នកទេសចរលើនាវា Westerdam ក៏ត្រូវបានរកឃើញថា ផ្ទុកវីរុស COVID-19 ដែរ ក្រោយចាកចេញពីកម្ពុជា ទៅដល់ម៉ាឡេស៊ី៕ | សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជឿជាក់ខ្លាំងថា នឹងមិនមានពលរដ្ឋកម្ពុជាណាម្នាក់ ឆ្លងវីរុស COVID-19 (កូរ៉ូណា) នោះទេ។ ការបង្ហាញក្តីជឿជាក់នេះ គឺដើម្បីឆ្លើយតបនឹងមជ្ឈដ្ឋានខ្លះ ដែលចោទសម្តេចថា នាំវីរុស COVID-19 ចូលស្រុក។ |
តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និងរដ្ឋអាជ្ញាអ៊ុយក្រែន កំពុងធ្វើការរួមគ្នាដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមដែលអាចកើតមានឡើងនៅអ៊ុយក្រែន។ នៅថ្ងៃទី៣១ ខែឧសភា រដ្ឋអាជ្ញាជាន់ខ្ពស់ក្រុងកៀវបញ្ជាក់ថា អ៊ុយក្រែនបានកំណត់អត្តសញ្ញាណជនសង្ស័យរុស្ស៊ី៦០០រូប ហើយកំពុងចាប់ផ្តើមកាត់ទោសប្រហែល៨០នាក់ទៀត។ តុលាការអ៊ុយក្រែនបានកាត់ទោសទាហានរុស្ស៊ីពីរនាក់ឱ្យជាប់គុក១១ឆ្នាំ និង៦ខែពីបទបាញ់មីស៊ីលផ្លោងលើទីក្រុងអ៊ុយក្រែន។ «បញ្ជីឈ្មោះនៃជនសង្ស័យទាំងនោះរួមមានយោធាជាន់ខ្ពស់ អ្នកនយោបាយ និងភ្នាក់ងារឃោសនារបស់រុស្ស៊ី»។ អគ្គរដ្ឋអាជ្ញាអ៊ុយក្រែនលោកស្រី Iryna Venediktova ថ្លែងបែបនេះអំឡុងសន្និសីទសារព័ត៌មាននៅក្រុងឡាអេនៅថ្ងៃទី៣១ ខែឧសភា ក្រោយជំនួបជាមួយទីភ្នាក់ងារសហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការយុត្តិធម៌ព្រហ្មទណ្ឌនិង ICC នៅទីក្រុងឡាអេអំពីឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ បើតាមលោកស្រី Iryna ករណីឧក្រិដ្ឋកម្មសង្រ្គាមថ្មីពី២០០ទៅ៣០០ករណី ត្រូវបានរកឃើញរាល់ថ្ងៃដែលមកទល់ពេលនេះសរុបជាង១៥០០០ ករណីហើយ។ ជាមួយគ្នានោះ អេស្តូនី ឡេតូនី និងស្លូវ៉ាគី ក៏សម្រេចចូលរួមជាមួយក្រុមស៊ើបអង្កេតអន្តរជាតិរួមមួយដែលបង្កើតឡើងដោយអ៊ុយក្រែន លីទុយអានី និងប៉ូឡូញ ក្នុងខែមីនាដើម្បីផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាម និងសង្រ្គាមប្រឆាំងមនុស្សជាតិនៅអ៊ុយក្រែន។ ការិយាល័យរដ្ឋអាជ្ញា ICC ក៏បានចូលជាសមាជិកដែរកាលពីខែមេសា។ ទាក់ទិននឹងរឿងនេះ រដ្ឋអាជ្ញាអ៊ុយក្រែនសង្កត់ធ្ងន់ថា ការគាំទ្រពីអន្តរជាតិពិតជាសំខាន់ណាស់សម្រាប់ឱ្យអ៊ុយក្រែនអាចស៊ើបអង្កេតបានគ្រប់ឧក្រិដ្ឋកម្មសង្រ្គាមដែលអាចកើតមានឡើង។ ចំណែក អគ្គរដ្ឋអាជ្ញា ICC លោក Karim Khan ក៏លើកឡើងដែរថា កិច្ចប្រឹងប្រែងរួមគ្នានៃក្រុមស៊ើបអង្កេតខាងលើនេះបង្ហាញពីការប្តេជ្ញារបស់សហគមន៍អន្តរជាតិចំពោះច្បាប់ ព្រមទាំងរួមចំណែកដល់សន្តិសុខ និងសន្តិភាពពិភពលោក។ កាលពីពាក់កណ្តាលខែឧសភា ICC បានបញ្ជូនក្រុមអ្នកជំនាញ៤២ រូបដែលជាចំនួនដ៏ច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តក្នុងដំណើរការស៊ើបអង្កេត ទៅប្រមូលព័ស្តុតាង និងទិន្ន័យនៅអ៊ុយក្រែន។ តាំងពីរុស្ស៊ីចាប់ផ្តើមលុកលុយអ៊ុយក្រែនអស់រយៈពេលជាង ៣ ខែមកនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិប៉ាន់ស្មានថា ប្រជាជនយ៉ាងតិច៤ពាន់នាក់បានស្លាប់ និងជិត៥ពាន់នាក់រងរបួស ខណៈប្រមាណ៧លាននាក់បានភៀសខ្លួនចេញពីប្រទេស៕ | អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន Iryna Venediktova ប្រកាសពីទីក្រុងឡាអេនៅថ្ងៃទី ៣១ ខែឧសភា ថា អ៊ុយក្រែនបានកំណត់អត្តសញ្ញាណជនសង្ស័យរុស្ស៊ីជាង៦០០នាក់ដែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន ខណៈតុលាការអ៊ុយក្រែនកំពុងចាប់ផ្តើមកាត់ទោសមនុស្ស៨០នាក់។ នៅថ្ងៃដដែល ប្រទេសអឺរ៉ុប៣ទៀត បានចូលជាសមាជិកក្រុមស៊ើបអង្កេតអន្តរជាតិដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ |
ប្រធានបទពាក់ព័ន្ធនឹងការបោះឆ្នោតអាមេរិក កំពុងពេញនិយមយ៉ាងខ្លាំងនាពេលប៉ុន្មានថ្ងៃចុងក្រោយ នៅលើបណ្ដាញសង្គមដ៏ល្បីរបស់ចិន Weido ជាមួយឃ្លាថា «#USPresidentialelection» ទាញការអានបានរហូតដល់ជិត៦,៧៧ពាន់លានដងឯណោះ។ បន្ថែមពីលើនេះ ព័ត៌មានវិវត្តន៍ចុងក្រោយពាក់ព័ន្ធនឹងការបោះឆ្នោតនេះ ដូចជា របាយការណ៍ដែលលោកត្រាំដាក់ពាក្យបណ្ដឹងក្នុងរដ្ឋប្រទាញប្រទង់ជាដើម មានអ្នកចូលអានដល់១០០លានដងផងដែរក្នុងពេលត្រឹមមួយម៉ោង។ នេះបើតាមសារព័ត៌មានរដ្ឋចិន Global Times ។ សម្រាប់ការជជែកពិភាក្សាលើប្រធានបទការបោះឆ្នោតអាមេរិកនេះ អ្នកលេងបណ្ដាញសង្គមចិនភាគច្រើន បានសរសេរលេងសើច និងបែបចំអកឡកឡាយ។ ពួកគេបានឲ្យឈ្មោះក្រៅលោក ដូណាល់ ត្រាំ ថា «ត្រាំ អ្នកកសាងប្រជាជាតិចិន» ដោយពួកគេជឿថា លោក ត្រាំ ចូលរួមចំណែកក្នុងការងើបឡើងរបស់ចិន ដោយការធ្វើឲ្យប្រទេសខ្លួនឯងធ្លាក់ចុះ។ ចំណែក អ្នកប្រើប្រាស់បណ្ដាញសង្គមចិនម្នាក់ទៀត បានបង្កើតផែនទីសហរដ្ឋអាមេរិក ដែលពោរពេញដោយអុតពណ៌ក្រហម ដោយមានរូបលោកត្រាំ ឈរនៅក្បែរផែនទីនោះ ហើយបង្ហាញការត្រេកអរថា៖«Wow, មើលនេះ សុទ្ធតែរដ្ឋពណ៌ក្រហម»។ យ៉ាងណា ក្នុងរូបដដែលនេះ ឃើញមានបុរស២នាក់និយាយខ្សិបដាក់គ្នាថា៖«អ្នកប្រាប់គាត់ (លោកត្រាំ) ថា នេះជាផែនដីជំងឺកូវីដ-១៩ទេ»។ ក្រោយពីនេះ រូបថ្លុកដៀមដាម និងសារបែបសើចចំអកជាច្រើនទៀត ត្រូវបានសរសេរដោយអ្នកលេងបណ្ដាញសង្គមចិន ហើយត្រូវបានចែកចាយយ៉ាងសុសសាយផងដែរ។ សូមបញ្ជាក់ថា ដំណើរការបោះឆ្នោតអាមេរិក នៅមិនចប់នៅឡើយ ខណៈសន្លឹកឆ្នោតក្នុងរដ្ឋ៥ទៀត នៅកំពុងត្រូវបានរាប់នៅឡើយ។ ភាពយឺតយ៉ាវនេះ ក៏ព្រោះតែមានសន្លឹកឆ្នោតជាច្រើនត្រូវបានផ្ញើតាមរយៈប្រៃសណីយ៍។ បច្ចុប្បន្ន លោក បៃឌិន បេក្ខជនបក្សប្រជាធិបតេយ្យ ក្ដាប់បានសំឡេងប្រតិភូ ២៦៤ ខណៈលោក ត្រាំ ឈ្នះបាន ២១៤ សំឡេងប្រតិភូ ។ ដើម្បីក្លាយជាម្ចាស់សេតវិមាន បេក្ខជន ត្រូវការសំឡេងយ៉ាងតិច ២៧០គាំទ្រពីប្រតិភូ ៕ | ការបោះឆ្នោតប្រធានាធិបតីអាមេរិកដែលកំពុងប្រទាញប្រទង់ខ្លាំង ពុំគ្រាន់តែទាញចំណាប់អារម្មណ៍ពលរដ្ឋក្នុងប្រទេសនេះប៉ុណ្ណោះ តែវាក៏បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយក្នុងចំណោមអ្នកលេងបណ្ដាញសង្គមចិនផងដែរ។ |
មែនហើយ ករណីបែបនេះ អ្នកត្រូវតែលាបឡេការពារកម្តៅព្រះអាទិត្យ ប៉ុន្តែអ្នកក៏ត្រូវពិចារណាទៅលើអាហារមួយចំនួនដែលត្រូវញ៉ាំឲ្យបានច្រើនដើម្បីថែរក្សាស្បែកក្នុងខែចែត្រនេះដែរដូចជា៖ ការ៉ុត បន្លែពណ៌ទឹកក្រូចមួយនេះច្រើនតែត្រូវបានគេស្គាល់ច្បាស់ថាល្អចំពោះសុខភាពភ្នែក តែវាក៏ជួយដល់សុខភាពស្បែកបានដែរ។ នេះដោយសារតែវាមានសារធាតុ Beta-carotene ដែលអាចបន្ថយការខូចខាតបណ្តាលមកពីរ៉ាឌីកាលសេរីបាន។ នៅពេលផ្សំគ្នាជាមួយវីតាមីន E ទៀត ស្បែកអ្នកនឹងទទួលបានការការពារគ្រប់គ្រាន់ពីពន្លឺព្រះអាទិត្យហើយ។ ផ្លែបឺរីពណ៌ខៀវ ផ្លែបឺរីប្រភេទនេះថ្វីត្បិតតែមិនសូវមានក្នុងស្រុកយើង តែវាមានប្រយោជន៍ក្នុងការថែរក្សាស្បែកក្នុងរដូវក្តៅណាស់ ដោយសារតែសម្បូរអង់ទីអុកស៊ីដង់។ អង់ទីអុកស៊ីដង់នេះនឹងទប់ស្កាត់រ៉ាឌីកាលសេរីដែលធ្វើឲ្យស្បែកស្ងួត និងខូចបាន។ ផ្លែអាលម៉ុន វីតាមីន E ក្នុងផ្លែអាលម៉ុននឹងជួយជួសជុលដល់ស្បែកដែលខូចខាត និងការពារស្បែកពីកាំរស្មីយូវីរបស់ពន្លឺព្រះអាទិត្យបានទៀត។ បើយើងធ្វើការប្រៀបធៀបរវាងអ្នកមិនបានញ៉ាំផ្លែអាលម៉ុនហើយប៉ះពាល់នឹងពន្លឺព្រះអាទិត្យ អ្នកដែលញ៉ាំមិនសូវជាមានការខូចខាតស្បែកឡើយ។ ផ្លែឪឡឹក ផ្លែឪឡឹកមានសារធាតុ Lycopene ដែលអាចជួយបឺតស្រូវកាំរស្មីយូវី A និង B របស់ពន្លឺព្រះអាទិត្យ ប៉ុន្តែអ្នកត្រូវតែចាប់ផ្តើមញ៉ាំផ្លែឈើនេះឲ្យបានច្រើនសិនមុននឹងមានគម្រោងទៅដើរលេងនៅឆ្នេរសមុទ្រ។ ដូច្នេះហើយទើបផ្លែឪឡឹកអាចជួយស្បែកអ្នកបានគ្រប់គ្រាន់។ បន្លែពណ៌បៃតង បើសិនជាអ្នកចង់ថែរក្សាស្បែកក្នុងរដូវក្តៅ ចូរចាប់ផ្តើមញ៉ាំបន្លែពណ៌បៃតងដូចជា សាឡាត ឬត្រកួន ជាដើម ដោយសារតែវាសម្បូរអង់ទីអុកស៊ីដង់ Zeaxanthin ព្រមទាំង Lutein។ ជីវជាតិទាំងនេះអាចបន្ថយការលូតលាស់កោសិកាដែលធ្វើឲ្យស្បែកខ្មៅបាន៕ ត្រួតពិនិត្យដោយ www.health.com.kh | ខែចែត្រឬរដូវក្តៅកំពុងតែកើតឡើងហើយក្នុងស្រុកយើង ហើយវាក៏ជាពេលវេលាដ៏ល្អបំផុតដើម្បីទទួលបានវីតាមីន D ពីពន្លឺព្រះអាទិត្យដែរ។ ប៉ុន្តែករណីដែលអ្នកចំណាយពេលយូរនៅខាងក្រៅបែបនេះ វាអាចធ្វើឲ្យស្បែកអ្នកងាយនឹងរលាកបាន។ |
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy នាពិធីចុះហត្ថលេខាផ្តល់ថវិកា នៅរសៀលថ្ងៃទី១៦ ខែមករា នាប្រាសាទភ្នំបាខែង បានថ្លែងថា ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានអនុម័តលើជំនួយជាថវិកាចំនួន ១២ម៉ឺនដុល្លារ ជូនដល់អាជ្ញាធរជាតិព្រះវិហារ ដើម្បីអភិរក្សជណ្ដើរខាងជើងនៃប្រាសាទព្រះវិហារ។ ហើយជំនួយនេះ នឹងជួយផងដែរលើការជួសជុលឡើងវិញនូវប្រព័ន្ធបង្ហូរទឹកសម័យបុរាណ ដែលស្ថិតនៅសងខាងនៃជណ្ដើរខាងលើនេះ។ បន្ថែមពីនេះ ជំនួយចំនួន ៣០ម៉ឺនដុល្លារទៀត ត្រូវបានប្រគល់ជូនដល់មូលនិធិប្រាសាទពិភពលោក ដែលហៅកាត់ថា WMF សម្រាប់បន្ដការងារអភិរក្សដំណាក់កាលទី៥ លើគម្រោងជួសជុលប្រាសាទភ្នំបាខែង។ គម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងមូលនិធិប្រាសាទពិភពលោក និងអាជ្ញាធរជាតិអប្សរា។ តាមការបញ្ជាក់ពីលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នារយៈពេលជាង២ទស្សវត្សមកនេះ សហរដ្ឋអាមេរិកបានផ្តល់មូលនិធិជាង៥លានដុល្លាររួចទៅហើយសម្រាប់ការអភិរក្សវប្បធម៌នៅកម្ពុជា។ លោកបន្ថែមថា ការផ្តល់ជំនួយនៅពេលនេះ គឺមិនត្រឹមតែសម្រាប់ការអភិរក្សប្រាសាទនោះ ថែមទាំងផ្តល់ការងារដល់បុគ្គលិកខ្មែរជាច្រើននាក់លើការងារអភិរក្សប្រាសាទរបស់ខ្លួន ក៏ដូចជារួមចំណែកលើកស្ទួយវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាផងដែរ។ លើសពីនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការងារអភិរក្សវប្បធម៌ ក៏ផ្តោតលើការអនុវត្តច្បាប់ ដែលកន្លងមកលើករណីនាំយកវត្ថុបុរាណជាច្រើនត្រឡប់មកប្រទេសកម្ពុជាវិញជាដើម។ល។ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានចាត់ទុកជំនួយនៅពេលនេះ ថាជាសក្ខីភាពដ៏មានសារសំខាន់សម្រាប់ប្រទេសទាំងពីរ ក៏ដូចជារវាងប្រជាជាតិនៃប្រទេសទាំងពីរ។ លោកស្រីបន្ថែមថា ជំនួយនេះ គឺមិនត្រឹមសម្រាប់ការជួយផ្នែកអភិរក្សមរតកបេតិកភណ្ឌនៅកម្ពុជាប៉ុណ្ណោះទេ តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូលផងដែរ។ លើសពីនេះ លោកស្រីរដ្ឋមន្រ្តីយល់ថា ជំនួយនៅពេលនេះបានឆ្លុះបញ្ចាំងនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ហើយបង្ហាញថា ទោះស្ថិតក្នុងបរិយាកាសដ៏លំបាកនៃជំងឺកូវីដ១៩យ៉ាងណាក្ដី តែការអភិរក្សវប្បធម៌នៅតែដំណើរការ៕ | សៀមរាប៖ ស្ថានទូតសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) បានអនុម័តថវិកាជំនួយជាង៤០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរួមចំណែកលើការងារអភិរក្សវប្បធម៌ប្រាសាទ។ ជំនួយនៅពេលនេះ គឺដើម្បីបន្តការងារជួសជុលមួយផ្នែកនៃប្រាសាទភ្នំបាខែង នាខេត្តសៀមរាប និងមួយផ្នែកនៃប្រាសាទព្រះវិហារ នាខេត្តព្រះវិហារ។ |
(អត្ថបទ និងរូបភាពដោយ Zeb Hogan / USAID Wonders of the Mekong). The Mekong giant catfish is the largest freshwater fish in the world, growing up to 300 kilograms and 3 meters. The Critically Endangered fish is only found in the Mekong River. Cambodia is home to the healthiest population of Mekong giant catfish, though the species is rarely seen and it may be on the edge of extinction (Courtesy Zeb Hogan / USAID Wonders of the Mekong). | ត្រីរាជ គឺជាត្រីទឹកសាបដែលមានទំហំដងខ្លួនធំបំផុតនៅក្នុងពិភពលោក។ វាអាចធំលូតលាស់បានរហូតមានទម្ងន់ដល់ទៅ 300 គីឡូក្រាម និងប្រវែងដងខ្លួន 3 ម៉ែត្រ។ ត្រីរាជ គឺជាប្រភេទត្រីជិតផុតពូជ ដែលគេឃើញមានរស់នៅតែក្នុងទន្លេមេគង្គប៉ុណ្ណោះ។ ប្រទេសកម្ពុជា គឺជាទីជម្រកប្រកបដោយសុខដុមរមនាដោយមានត្រីរាជរស់នៅច្រើនបំផុត បើទោះបីជាត្រីប្រភេទនេះកម្រនឹងត្រូវបានគេឃើញ ហើយវាក៏ប្រហែលជាឈានទៅរកការផុតពូជក៏ដោយ។ |
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានចំណាយពេលជិតបួនម៉ោងក្នុងការឆ្លើយតបនឹងសំណួរជិត៧០ ក្នុងកម្មវិធីសួរឆ្លើយប្រចាំឆ្នាំនៅថ្ងៃទី១៥ ខែមិថុនា។ ច្រើនជាងពាក់កណ្ដាលនៃសំណួរទាំងអស់ ជាចម្ងល់របស់ប្រជាជនរុស្ស៊ីទាក់ទងបញ្ហាសង្គម និងសេដ្ឋកិច្ច ខណៈមានសំណួរចំនួន៧ ទាក់ទងបញ្ហាអន្តរជាតិដូចជាអាមេរិក អ៊ុយក្រែន និងស៊ីរីជាដើម, សំណួរចំនួន២ ស្ដីពីបញ្ហាបរិស្ថាន និងមានសំណួរ៤ ទាក់ទងបញ្ហាក្នុងស្រុកផ្សេងៗ។ ១. ប្រជាជនរុស្ស៊ីនឹងសម្រេចថា នរណាជាប្រធានាធិបតី ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០១៨ គឺជាប្រធានបទសំខាន់មួយក្នុងការឆ្លើយឆ្លងសំណួរលើកនេះ ហើយសំណួរដែលលោក វ្ល៉ាឌីមៀ ពូទីន ត្រូវឆ្លើយ គឺនរណានឹងក្លាយជាប្រធានាធិបតីរុស្ស៊ី។ ជាសំណួរដែលអាចដឹងចម្លើយជាមុន តែលោក ពូទីន មិនបានផ្ដល់ចម្លើយទេ ដោយលោកបានត្រឹមឆ្លើយថា ប្រជាជនរុស្ស៊ីនឹងសម្រេចចិត្តដោយខ្លួនឯង បើទោះជាលោកមានបេក្ខជនដែលលោកពេញចិត្តក៏ដោយចុះ។ ការលើកឡើងរបស់លោក ពូទីន ធ្វើឡើង ចំពេលដែលោកផ្ទាល់មិនទាន់បង្ហាញជំហរច្បាស់លាស់ថាលោកនឹងចូលរួមការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយឬអត់ទេ។ ប៉ុន្តែនៅចុងបញ្ចប់កម្មវិធីមានឈ្មោះថាការជជែកផ្ទាល់ជាមួយប្រធានាធិបតីនៅឆ្នាំនេះ ប្រជាជនរុស្ស៊ីក៏បានសួរលោកថា នឹងមានកម្មវិធីនេះជាមួយរូបលោកទៀតឬទេនៅឆ្នាំក្រោយ។ លោក ពូទីន ដែលកាន់តំណែងប្រធានាធិបតីចំនួនបីអាណត្តិមកហើយ ក៏ឆ្លើយថាបើលោកជាប់ កម្មវិធីជជែកផ្ទាល់នេះនឹងមានទៀត។ បើតាមសារព័ត៌មាន RT លោកប្រធានាធិបតី ពូទីន ក៏បង្ហើបដែរថា លោកមិនយល់ទាស់អ្វីទេចំពោះមេដឹកនាំកាន់អំណាចយូរឆ្នាំនោះ សំខាន់ឲ្យតែស្របតាមច្បាប់ទៅបានហើយ។ ចំពោះលោក ពូទីន ការកាន់តំណែងយូរ គឺជារឿងធម្មតា ឲ្យតែការកាន់តំណែងនេះធ្វើឡើងតាមយន្តការប្រជាធិបតេយ្យ និងច្បាប់របស់ប្រទេសនោះ។ លោកបានប្រាប់អ្នកសារព័ត៌មាននៅក្រោយបញ្ចប់កម្មវិធីទៀតថា នៅរុស្ស៊ី មិនទាន់មាននរណាល្មើសច្បាប់នៅឡើយទេ។ សព្វថ្ងៃនេះ លោក ពូទីន កំពុងកាន់តំណែងប្រធានាធិបតីក្នុងអាណត្តិទីបី។ ប៉ុន្តែច្បាប់រដ្ឋធម្មនុញ្ញរុស្ស៊ីចែងថា គ្មាននរណាអាចកាន់តំណែងប្រធានាធិបតីលើសពីពីរអាណត្តិឡើយ។ ដោយរឿងនេះ ទើបក្នុងឆ្នាំ២០០៨ លោក ពូទីន ដែលពេលនោះកំពុងកាន់តំណែងក្នុងអាណត្តិទីពីរ បានគាំទ្រលោកនាយករដ្ឋមន្ត្រី ឌីមីទ្រី ម៉េដវ៉េដេវ ជាប្រធានាធិបតី មុនពេលឈរជាបេក្ខជនប្រធានាធិបតីម្ដងទៀតក្នុងឆ្នាំ២០១២ ។ ២. ពូទីន មិនចង់ឲ្យកូនចៅរបស់លោកទទួលបានការយកចិត្តទុកដាក់ដូចរាជវង្សឡើយ ក្រៅពីរឿងនយោបាយសំខាន់ៗ ប្រធានាធិបតីរុស្ស៊ីក៏បានទទួលបានសំណួរទាក់ទងបញ្ហាគ្រួសាររបស់លោកផងដែរ។ តាំងពីដើមមកនោះ លោក ពូទីន កម្រនឹងលើកយកបញ្ហាគ្រួសារមកនិយាយជាសាធារណៈណាស់ ខណៈកូន និងចៅៗរបស់លោករស់នៅក្នុងជីវិតអាថ៌កំបាំង ហើយកម្របង្ហាញមុខណាស់ដែរ។ ប៉ុន្តែលោកបញ្ជាក់ថា ពួកគេក៏ទទួលបានការការពារពីសំណាក់ភ្នាក់ងារពិសេសក្នុងនាមពួកគេជាគ្រួសារប្រធានាធិបតី។ លោក ពូទីន បានពន្យល់ថា លោកមិនចង់ឲ្យកូនស្រី និងចៅរបស់លោករស់នៅដូចជាសមាជិករាជវង្សឡើយ តែលោកចង់ឲ្យពួកគេធំធាត់ដូចមនុស្សធម្មតា ហើយពួកគេក៏ត្រូវការទំនាក់ទំនងជាមួយក្មេងៗដទៃទៀតដែរ។ បើតាមសម្ដីប្រធានាធិបតីរូបនេះ ប្រសិនគេដឹងពីឈ្មោះ និងអាយុពួកគេ អត្តសញ្ញាណរបស់ពួកគេត្រូវគេឯងស្គាល់ជាសាធារណៈ ហើយពួកគេនឹងទទួលការរំខាន ឬក៏មិនអាចរស់នៅដោយស្ងប់ស្ងៀមដែរ។ ក្នុងកិច្ចសម្ភាសជាមួយផលិតករអាមេរិក Oliver Stone លោក ពូទីន ក៏បានទម្លាយព័ត៌មានថា លោកក្លាយជាជីតា។ ប្រធានាធិបតីរុស្ស៊ីនិយាយទៀតថា ចៅប្រុសទីពីររបស់លោកក៏ទើបចាប់កំណើតថ្មីៗនេះដែរ។ នេះ គឺជារឿងចម្លែកដែលលោក ពូទីន ទម្លាយរឿងរ៉ាវក្នុងគ្រួសារ ដែលធ្លាប់តែលាក់បាំងជាច្រើនឆ្នាំមកហើយនោះ។ ៣. ទណ្ឌកម្មថ្មីរបស់អាមេរិក ជារឿងមិនគួរភ្ញាក់ផ្អើល ក្នុងចំណោមសំណួរទាំងអស់ ដែលលោក ពូទីន ចំណាយពេលដល់ទៅ៣ម៉ោង និង៥៦នាទីដើម្បីឆ្លើយ ក៏មានសំណួរទាក់ទងជាមួយទណ្ឌកម្មអាមេរិកដែរ។ យ៉ាងណាក្ដី លោកប្រធានាធិបតី ពូទីន មិនភ្ញាក់ផ្អើលទណ្ឌកម្មថ្មីដែលទើបអនុម័តដោយព្រឹទ្ធសភាអាមេរិកឡើយ ដោយលោកនិយាយថាទណ្ឌកម្មថ្មីនេះជាធ្វើឡើងដោយគ្មានមូលហេតុច្បាស់លាស់ឡើយ។ លោកបែរជាចាត់ទុកទណ្ឌកម្មនេះ ជាជម្លោះផ្ទៃក្នុងនៅអាមេរិកទៅវិញ។ ប្រធានាធិបតីរុស្ស៊ីសង្កត់ធ្ងន់ថា រុស្ស៊ីស្ថិតក្រោមទណ្ឌកម្មរបស់បស្ចិមប្រទេស ព្រោះរុស្ស៊ីជាន់ជើងលោកខាងលិចលើឆាកអន្តរជាតិ ហើយទណ្ឌកម្មនេះក្លាយជាឧបករណ៍សម្រាប់ការប្រកួតប្រជែងក្នុងវិស័យសេដ្ឋកិច្ចផងដែរ។ សម្រាប់លោក ពូទីន ក្រុមលោកខាងលិច នឹងរកផ្លូវដាក់ទណ្ឌកម្មលើរុស្ស៊ី ទោះជាគ្មានបញ្ហានៅគ្រីមៀ ឬបញ្ហាផ្សេងទៀតក្ដី។ ពោល គឺពួកលោកខាងលិចនឹងបង្កើតបញ្ហាដើម្បីដាក់ទណ្ឌកម្មទាល់តែបាន៕ | តើលោកនឹងឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី ឬទេនៅឆ្នាំក្រោយ? នេះជាសំណួរចាក់ដោតមួយក្នុងចំណោមសំណួរជាច្រើនដែលសួរទៅកាន់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ពីសំណាក់ប្រជាជនរុស្ស៊ីនាឱកាសកម្មវិធីសំណួរនិងចម្លើយប្រចាំឆ្នាំនៅថ្ងៃទី១៥ ខែមិថុនា។ លោក ពូទីន មិនបានឆ្លើយចំសំណួរទេ តែឆ្លើយពង្វាងថាប្រជាជនរុស្ស៊ីនឹងសម្រេចចិត្តថានរណាជាប្រធានាធិបតី។ នាឱកាសនោះ លោកក៏បានឆ្លើយសំណួរច្រើនទៀតទាក់ទងបញ្ហាក្នុងស្រុក នយោបាយការបរទេស និងបញ្ហាទាក់ទងគ្រួសាររបស់លោកផងដែរ។ |
Veuillez écouter lentretien préparé par Yann | Le Français François Xavier DEMONT célèbre ses 20 ans de présence au Cambodge cette année. Il étudie actuellement en alternance à lInstitut de Formation et de Recherche sur la Personne en région parisienne pour parfaire sa formation en psychologie. Cet amoureux du peuple cambodgien et scrutateur de lâme khmère explique la façon dont les Cambodgiens perçoivent les occidentaux. |
ការឈឺចាប់បែបរមួលៗនៅចំហៀងពោះ ឬចង្កេះ ការឈឺចាប់ដែលចាក់ទៅពោះ ឬគ្រលាន ចង្អោ ក្អួត ឬក្តៅខ្លួន មានឈាមក្នុងទឹកនោម ឬទឹកនោមល្អក់ នោមច្រើនជាងធម្មតា៕ ត្រួតពិនិត្យដោយ www.health.com.kh | នៅពេលដែលជាតិរ៉ែកកកុញច្រើនទៅៗក្នុងតម្រងនោម ឬផ្លូវទឹកម៉ូត្រ នោះគេហៅថាគ្រួសក្នុងតម្រងនោមហើយ។ នៅពេលវាក្លាយទៅជាគ្រួសក្នុងតំបន់នេះ វានឹងធ្វើឲ្យមានការឈឺចាប់ពីកម្រិតមធ្យមទៅធ្ងន់ធ្ងរបាន។ យ៉ាងណាមិញ អាការៈនៃជំងឺគ្រួសក្នុងតម្រងនោមអាចមានដូចជា៖ |
កីឡាករសញ្ជាតិស្វ៊ីស វ័យ ៣០ឆ្នាំ បានចូលរួមជាមួយក្រុមកាំភ្លើងធំកាលពីឆ្នាំ ២០១៦ ដោយផ្ទេរចេញពីក្រុម Borussia Monchengladbach ហើយរូបគេបង្ហាញខ្លួនឱ្យ Arsenal ចំនួន ២៩៧ប្រកួត។ វិលទៅក្របខណ្ឌ Bundesliga ដោយចុះកិច្ចសន្យា៥ឆ្នាំ ជាមួយក្រុម Leverkusen ខ្សែបម្រើ Xhaka ថាទឹកដីអាល្លឺម៉ង់ រូបគេស្គាល់ច្បាស់អំពីលីគកំពូលមួយនេះ ហើយតែងតែតាមដានអំឡុងស្ថិតនៅជាមួយ Arsenal។ «ខ្ញុំស្គាល់ច្បាស់ពី Bundesliga ទាំងក្នុងទាំងក្រៅ ហើយខ្ញុំបានមើលការប្រកួតពួកគេពីទីក្រុងឡុងដ៍។ Leverkusen គឺជាក្លិបមួយដែលមានប្រវត្តិសាស្ត្រដ៏ទាក់ទាញ និងគោលដៅច្បាស់លាស់ លើសពីនេះខ្ញុំមើលឃើញថាក្លិបនឹងមានអនាគតដ៏អស្ចារ្យ។»។ Xhaka បាននិយាយបែបនេះអំឡុងពេលចុះកិច្ចសន្យាជាមួយក្លិបស្ថិតនៅប្រទេសអាល្លឺម៉ង់។ កាលស្ថិតនៅជាមួយក្រុម Arsenal កីឡាករវ័យ ៣០ឆ្នាំ បានឈ្នះពានរង្វាន់ FA Cup ចំនួន ២លើក និងពានរង្វាន់ Community Shields ២លើក។ រូបគេបានក្លាយជាប្រធានក្រុមកាំភ្លើងធំ ពេលស្ថិតក្រោមការដឹកនាំរបស់លោក Unai Emery នៅក្នុងឆ្នាំ ២០១៩ ប៉ុន្តែពេលនោះបានត្រឹមតែរយៈពេល ២ខែតែប៉ុណ្ណោះ។ អំឡុងពេលក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Mikel Arteta ខ្សែបម្រើសញ្ជាតិស្វ៊ីសបានរកឃើញនៅទម្រង់លេងដ៏ខ្លាំងរបស់គេ ហើយបានក្លាយជាកីឡាករមួយរូបដ៏សំខាន់ក្នុងក្រុមកាំភ្លើងធំនារយៈពេលចុងក្រោយមកនេះ៕ | Granit Xhaka វិលត្រឡប់ទៅប្រកបអាជីពនៅទឹកដីអាល្លឺម៉ង់វិញ ដោយចូលរួមជាមួយក្រុម Bayer Leverkusen បន្ទាប់ចាកចេញពីក្រុម Arsenal ក្រោយរួមរស់រយៈពេល ៧ឆ្នាំ។ |
សូមអញ្ជើញទស្សនា វីដេអូខ្លីខាងក្រោម | ភ្នំពេញ៖ តាំងពីសម័យបុព្វកាលមក ខ្មែរពុំមានចានស្រាក់ សម្រាប់ដាក់បាយសម្លទៅវត្តនោះទេ។ ប៉ុន្តែខ្មែរ បានប្រើប្រាស់ភាជន៍ ឬចាន ដែលធ្វើអំពីដីដុត និងក្រោយមកបានផលិតតោក ដាក់ក្នុងសង្រែក ដើម្បីដាក់បាយសម្ល ឬចង្ហាន់ផ្សេងយកទៅវត្ត ឬទៅទីជិតឆ្ងាយនានា។ |
ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ (ក.ជ.វ.ប.ន) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅក្រោយការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ ក.ជ.វ.ប.ន មានតួនាទីជាសេនាធិការរដ្ឋាភិបាលលើការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ដោយមានសិទ្ធិប្រើរូបសញ្ញា និងត្រា ដោយឡែករបស់ខ្លួន ហើយការចំណាយសម្រាប់ដំណើរការរបស់ស្ថាប័ន ត្រូវផ្គត់ផ្គង់ដោយថវិកាជាតិក្នុងគម្រោងថវិការបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោក ឆែម គាតរិទ្ធី អនុប្រធានអចិន្ត្រៃយ៍ ក.ជ.វ.ប.ន និងជាប្រធានគណៈប្រឹក្សាយោបល់។ រូបថត វិទ្យាស្ថានការទូត តាមសេចក្តីសម្រេចរបស់សម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រីផ្ទាល់ មានតួនាទីជាប្រធានកិត្តិយស ហើយលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ជាប្រធាន។ រដ្ឋមន្ត្រី៥រូបទៀតជាអនុប្រធាន ក្នុងនោះមាន លោក ឆាយ ថន លោក ម៉ម ប៊ុនហេង លោក ស៊ុយ សែម លោក វេង សាខុន លោក ហង់ជួន ណារ៉ុន និងលោក ជា វ៉ាន់ដេត។ លោក ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ទទួលបន្ទុកជាអនុប្រធានអចិន្ត្រៃយ៍។ ក្នុងចំណោមសមាជិក២៩នាក់របស់ ក.ជ.វ.ប.ន មានសមាសភាពជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តាមបណ្តាសក្រសួងពាក់ព័ន្ធចំនួន១៦នាក់។ សមាជិកផ្សេងទៀតរួមមាន លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី រួមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការ វិទ្យាស្ថាន សាកលវិទ្យាធិការ ព្រឹទ្ធបុរសមហាវិទ្យាល័យដែលពាក់ព័ន្ធ។ លោក ហ៊ុល សៀងហេង អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាសមាជិកអចិន្ត្រៃយ៍។ ជាមួយគ្នានេះ ក.ជ.វ.ប.ន មានគណៈប្រឹក្សាយោបល់ ដែលប្រមូលផ្តុំដោយឥស្សរជន បញ្ញវន្ត និងអ្នកជំនាញគ្រប់មជ្ឈដ្ឋាន ដើម្បីជួយការងារ ឬផ្តល់យោបល់។ កាលពីថ្ងៃទី១ ខែធ្នូ ព្រះករុណា ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យ តែងតាំង និងផ្តល់ឋានៈដែលឥស្សរជន និងបញ្ញវន្តទាំងនោះផងដែរ។ លោក ឆែម គាតរិទ្ធី ជាប្រធានគណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយលោក ចែម ផល្លា ជាអនុប្រធាន ឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។ ក្នុងចំណោមសមាជិក២១នាក់ មាន៥នាក់ឋានៈស្មើរដ្ឋលេខាធិការ ១០នាក់ឋានៈស្មើអនុរដ្ឋលេខាធិការ និង៦នាក់ឋានៈស្មើអគ្គនាយក៕ | កាលពីថ្ងៃទី១៤ ខែធ្នូ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពនៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ដែលសម្តេចផ្ទាល់ជាប្រធានកិត្តិយស។ ក្រុមប្រឹក្សាជាតិនេះដែរ មានគណៈប្រឹក្សាយោបល់ ដែលមានលោក ឆែម គាតរិទ្ធី ជាប្រធាន។ |
យន្តហោះ Tara Air 9 NAET នៅព្រឹកថ្ងៃទី២៩ ខែឧសភា បានបាត់ការទាក់ទង ខណៈពេលហោះពីក្រុង Pokhara ដែលមានចម្ងាយពីរដ្ឋធានី កដ្ឋមណ្ឌូ ប្រមាណ២០០គីឡូម៉ែត្រ ទៅក្រុង Jomsom។ យន្តហោះ ដឹកអ្នកដំណើរចំនួន ២២នាក់នេះ ដោយក្នុងនោះមានជនជាតិឥណ្ឌា ៤នាក់ និងជនជាតិជប៉ុន ៣នាក់ បានបាត់ការទាក់ទង នៅម៉ោង ៩ និង៥៥នាទីព្រឹក (ម៉ោងក្នុងស្រុក)។ ទីភ្នាក់ងារព័ត៌មាន ANI បានស្រង់សម្តីមន្រ្តីរដ្ឋាភិបាល លោកNetra Prasad Sharma ថា មុនបាត់ទំនាក់ទំនង យន្តហោះខ្នាតតូចមួយគ្រឿងនេះ បានហោះនៅលើក្រុង Jomsom និងបានប្តូរទិសដៅទៅភ្នំ Dhaulagiri។ យ៉ាងណាមិញ មន្រ្តីប៉ូលិសនេប៉ាល់ បានដាក់ការសង្ស័យថា យន្តហោះមួយនេះ បានធ្លាក់ក្នុងភូមិ Lete។ បន្ទាប់ពីការបាត់ទាក់ទង នេប៉ាល់ក៏បានបញ្ជូនឧទ្ធម្ភាចក្រជាច្រើនគ្រឿងទៅផងដែរ៕ | យន្តហោះដឹកអ្នកដំណើរខ្នាតតូចរបស់នេប៉ាល់ ដែលមានអ្នកដំណើរចំនួន ២២នាក់ ក្នុងនោះរួមមានជនជាតិឥណ្ឌាចំនួន ៤នាក់ បានបាត់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែឧសភា។ នេះបើតាមការបញ្ជាក់របស់មន្រ្តីរដ្ឋាភិបាល និងអាកាសចរ។ |
សិស្សដែលអាចដាក់ពាក្យបាន ត្រូវកំពុងនៅរៀនថ្នាក់ទី ១០ ១១ ឬ ១២ ក្នុងវិទ្យាល័យ និងអនុវិទ្យាល័យរដ្ឋដែលបានជ្រើសរើស ក្នុងរាជធានីភ្នំពេញ និងខេត្តកំពត ។ លើសពីនេះទៀត ពួកគេត្រូវជាកូនល្អ ដែលមានការដឹងគុណខ្ពស់ចំពោះឪពុកម្តាយ បានចូលរួមសកម្មក្នុងកិច្ចការរៀនសូត្រ និងសង្គម ក៏ដូចជាមានឆន្ទៈខ្ពស់ក្នុងការបន្តការអប់រំថ្នាក់ឧត្តមសិក្សា ។ ក្រុមហ៊ុននឹងធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់ចំពោះសិស្សដែលបានដាក់ពាក្យ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា លទ្ធផលសិក្សា ការចូលរួមក្នុងសកម្មភាពសាលា គុណតម្លៃផ្ទាល់ខ្លួន និងជីវភាពរស់នៅជាក់ស្តែង ។ ការប្រកាសលទ្ធផល និងពិធីប្រគល់រង្វាន់អាហារូបករណ៍នឹងប្រព្រឹត្តិទៅនៅក្នុងអំឡុងត្រីមាសទីបួននៃឆ្នាំនេះ ។ នៅក្នុងប្រទេសកម្ពុជា អាហារូបករណ៍ អេស ស៊ី ជី ចែករំលែកក្តីស្រម៉ៃ ត្រូវបានប្រគល់ទៅដល់សិស្សវិទ្យាល័យនៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពត ដែលជាទីតាំងសំខាន់ៗដែលក្រុមហ៊ុន អេស ស៊ី ជី មានប្រតិបត្តិការ ។ នៅក្នុងសហគមន៍ក្នុងរាជធានី-ខេត្តទាំងពីរនេះ កម្មវិធី អាហារូបករណ៍ អេស ស៊ី ជី ចែករំលែកក្តីស្រម៉ៃ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់ឱកាសអប់រំសម្រាប់សិស្សកម្ពុជារាប់រយនាក់ និងបានបំផុសគំនិតដល់សិស្សជាច្រើនពាន់នាក់ទៀតឲ្យព្យាយាមសម្រេចក្តីសុបិន្តរបស់ពួកគេ ។ ដោយផ្អែកលើការស្ទង់មតិជាមួយសិស្សដែលឈ្នះអាហារូបករណ៍ក្នុងឆ្នាំកន្លងមក កម្មវិធីនេះបានជួយឲ្យសិស្សជាច្រើនបន្តការសិក្សាក្នុងថ្នាក់វិទ្យាល័យ និងបានជួយសិស្សមួយចំនួនទៀតបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ដើម្បីសម្រេចអាជីពក្នុងក្តីសុបិន្តរបស់ពួកគេ ដូចជា គ្រូបង្រៀន និងវិស្វករ ជាដើម ។ កម្មវិធីអាហារូបករណ៍ អេស ស៊ី ជី ចែករំលែកក្តីស្រម៉ៃ គឺជាគម្រោងសកម្មភាពសង្គមដ៏ធំមួយរបស់ក្រុមហ៊ុន អេស ស៊ី ជី ដែលបាននិងកំពុងអនុវត្តនៅក្នុងប្រទេសជាច្រើនក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជាផងដែរ ។ នៅក្នុងតំបន់អាស៊ាន កម្មវិធីនេះបានផ្តល់អាហារូបករណ៍ដល់សិស្សជាង ៥ពាន់នាក់រួចមកហើយ រួមមាន កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ វៀតណាម ហ្វីលីពីន និងថៃ ។ ស្របតាមទស្សនៈវិស័យរបស់ខ្លួន ក្នុងការក្លាយខ្លួនជាក្រុមហ៊ុនប្រកបដោយនិរន្តរភាពឈានមុខគេមួយនៅអាស៊ាន និងជាគំរូនៃការប្រតិបត្តិការប្រកបដោយការអភិវឌ្ឍ និងចីរភាព អេស ស៊ី ជី នឹងបន្តរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ ហើយនឹងបង្កើតកម្មវិធីថ្មីៗផ្សេងទៀត ដែលលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនក្នុងសហគមន៍នៅកម្ពុជា ។ សន្និសីទកាសែតនេះ មានវត្តមានចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តម Nattavudh Photisara ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតថៃ ប្រចាំនៅកម្ពុជា ក៏ដូចជាមានការចូលរួមពី លោក Somwang Manpimonchai នាយកប្រចាំប្រទេសនៃក្រុមហ៊ុន អេស ស៊ី ជី នៅកម្ពុជា និងជាអគ្គនាយកនៃក្រុមហ៊ុន Kampot Cement Co., Ltd ព្រមទាំងមន្ត្រី និងបុគ្គលិក អេស ស៊ី ជី ជាច្រើនទៀត ។ លោក Somwang Manpimonchai បានថ្លែងក្នុងសន្និសីទនោះថា នៅឯក្រុមហ៊ុន អេស ស៊ី ជី យើងជឿថា ការអប់រំគឺជាគន្លឹះសម្រាប់កំណើនប្រកបដោយនិរន្តរភាព ជាពិសេសសម្រាប់តំបន់អាស៊ានយើង ។ ចាប់តាំងពីឆ្នាំ២០១៤មក ក្រុមហ៊ុន អេស ស៊ី ជី បានរៀបចំកម្មវិធីអាហារូបករណ៍ អេស ស៊ី ជី ចែករំលែកក្តីស្រម៉ៃ ដែលជាកម្មវិធីសកម្មភាពសង្គមមួយរបស់យើង ដើម្បីផ្តល់ឱកាសដល់កុមារនៅកម្ពុជា តាមរយៈការផ្តល់រង្វាន់អាហារូបករណ៍ដើម្បីពួកគេអាចបន្តការសិក្សាឲ្យបានខ្ពស់ ។ រហូតមកដល់ពេលនេះ តាមរយៈកម្មវិធីនេះយើងបានផ្តល់អាហារូបករណ៍សរុប ៤៥០រង្វាន់ ទៅដល់សិស្សវិទ្យាល័យកម្ពុជា ដែលជាការឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្ត ដើម្បីលើកកម្ពស់គុណភាពជីវិតរស់នៅសម្រាប់សហគមន៍ទាំងអស់ ដែលយើងធ្វើប្រតិបត្តិការ ។ លោក Somwang បានបន្ថែមទៀតថា ឆ្នាំនេះ យើងបានពង្រីកឱកាសសិក្សាបន្ថែមទៀតដល់សិស្សកម្ពុជា ព្រោះ អេស ស៊ី ជី បានបង្កើនចំនួនអាហារូបករណ៍ច្រើនជាងមុន គឺឡើងដល់២៥០រង្វាន់ សម្រាប់សិស្សវិទ្យាល័យដែលលក្ខណៈសម្បត្តិ និងវិន័យល្អ ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ នេះ ។ យើងសង្ឃឹមថា តាមរយៈកម្មវិធីនេះ សិស្សកាន់តែច្រើននៅក្នុងប្រទេសកម្ពុជានឹងអាចបន្តស្វែងរកអនាគតភ្លឺស្វាង ឈោងចាប់ក្តីសុបិន្តរបស់ពួកគេ និងក្លាយជាសរសរគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសជាតិនៅពេលអនាគត ។ ឯកឧត្តម យក់ ង៉ុយ ដែលតែងបានសម្តែងក្តីគាំទ្រយ៉ាងខ្លាំងក្លា ចំពោះការអនុវត្តកម្មវិធីនេះនៅក្នុងប្រទេសកម្ពុជា បានថ្លែងសាទរចំពោះក្រុមហ៊ុន អេស ស៊ី ជី ដែលបានបន្តលើកកម្ពស់ការអប់រំសម្រាប់សិស្សានុសិស្សកម្ពុជា ជាពិសេសតាមរយៈកម្មវិធីអាហារូបករណ៍ អេស ស៊ី ជី ចែករំលែកក្តីស្រម៉ៃ នេះ ដែលកន្លងមកបានចូលរួមចំណែក លើកស្ទួយដោយផ្ទាល់នូវជីវភាពសិស្សវិទ្យាល័យខ្សត់ខ្សោយរាប់រយនាក់ និងជះឥទ្ធិពលជាវិជ្ជមានដោយប្រយោលដល់មនុស្សជាច្រើនពាន់នាក់ទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ។ ឯកឧត្តម បានលើកឡើងទៀតថា ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ វិស័យអប់រំនៅកម្ពុជាត្រូវបានគេមើលឃើញថា មានការរីកចម្រើនគួរកត់សម្គាល់ ជាពិសេសពាក់ព័ន្ធនឹងអត្រាចុះឈ្មោះចូលរៀន អត្រាបន្តការសិក្សា និងអត្រាបញ្ចប់ការសិក្សា ។ ភាពជោគជ័យនេះមួយភាគធំកើតចេញមកពីការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ និងរាជរដ្ឋាភិបាល ប៉ុន្តែក៏មានចូលរួមចំណែកកម្មវិធី និងការផ្តួចផ្តើមផ្សេងៗពីសំណាក់ដៃគូនានានៅជុំវិញពិភពលោកផងដែរ ។ តួយ៉ាង កម្មវិធីអាហារូបករណ៍ អេស ស៊ី ជី ចែករំលែកក្តីស្រម៉ៃ នេះ គឺជាកម្មវិធីដែលអនុវត្តបានជោគជ័យបំផុតមួយ ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន អេស ស៊ី ជី ចំពោះកិច្ចប្រឹងប្រែងរបស់ពួកគាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ។ នេះគឺជាការបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ពីក្រុមហ៊ុន ក្នុងការលើកកម្ពស់វិស័យអប់រំឲ្យកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តម Nattavudh Photisara ក៏បានសម្តែងក្តីកោតសរសើរចំពោះកម្មវិធីនេះផងដែរ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអប់រំនៅកម្រិតវិទ្យាល័យ ព្រោះវាគឺជាជំហានសំខាន់មួយសម្រាប់សិស្សជាច្រើននៅកម្ពុជា ដែលអាចជំរុញឲ្យសិស្សបន្ត និងបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យ ។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន អេស ស៊ី ជី ដែលបន្តលើកស្ទួយសិស្ស និងវិស័យអប់រំនៅកម្ពុជា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ។ ឯកឧត្តម បានលើកឡើងថា កម្មវិធីអាហារូបករណ៍ អេស ស៊ី ជី ចែករំលែកក្តីស្រម៉ៃ គឺជាឧទាហរណ៍ដ៏ប្រសើរមួយអំពីគោលនយោបាយរបស់ក្រុមហ៊ុន អេស ស៊ី ជី ក្នុងការអភិវឌ្ឍធនធានមនុស្ស និងរៀបចំសកម្មភាពសង្គម ដើម្បីការអភិវឌ្ឍរយៈពេលវែងប្រកបដោយនិរន្តរភាព នៅគ្រប់ប្រទេស អេស ស៊ី ជី មានប្រតិបត្តិការ ។ កម្មវិធីនេះ ក៏ជាសមិទ្ធផលសំខាន់មួយ ដែលសបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធ និងយូរអង្វែងរវាងរាជរដ្ឋាភិបាលថៃ និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ ។ ( អត្ថបទពាណិជ្ជកម្ម ) | ក្រុមហ៊ុន អេស ស៊ី ជី ដែលជាក្រុមហ៊ុនឈានមុខគេក្នុងតំបន់អាស៊ាន បានប្រកាសក្នុងសន្និសីទកាសែតនៅថ្ងៃទី ៣០ ឧសភា នេះថា ក្រុមហ៊ុននឹងបន្តរៀបចំកម្មវិធីអាហារូបករណ៍ អេស ស៊ី ជី ចែករំលែកក្តីស្រម៉ៃ ក្នុងឆ្នាំនេះជាថ្មីម្តងទៀត ដោយកម្មវិធីអាហារូបករណ៍នេះ ត្រូវបានក្រុមហ៊ុនអនុវត្តសម្រាប់សិស្សវិទ្យាល័យរដ្ឋថ្នាក់ទី ១០ ១១ និង១២ ជាច្រើនឆ្នាំជាប់គ្នាមកហើយ ។ ក្នុងការដាក់ពាក្យសម្រាប់កម្មវិធីនេះ សិស្សត្រូវសរសេរសំណេរតែងសេចក្តីអំពីប្រធានបទមួយ ដែលប្រធានបទសម្រាប់ឆ្នាំនេះគឺ ក្តីស្រមៃរបស់ខ្ញុំ អនាគតរបស់ខ្ញុំ និងរបៀបដែលខ្ញុំធ្វើជាមនុស្សល្អ ដែលក្នុងនោះសិស្សត្រូវរៀបរាប់អំពីជីវិតប្រចាំថ្ងៃ និងក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាសុបិន្ត និងបំណងរបស់ពួកគេ ក្នុងការធ្វើជាមនុស្សល្អ ស្វែងរកអនាគតភ្លឺស្វាង និងចូលរួមអភិវឌ្ឍសង្គមរបស់ខ្លួន ។ |
In his keynote speech at the 2018 annual conference of the Committee of 100 (C100), a prominent group committed to the promotion of China-U.S. relations and the advancement of Chinese Americans, Jin Liqun, president of the AIIB, told an audience of 500 people how the bank was created to facilitate the growth of developing countries largely based on China's experience in the past few decades. Jin said the AIIB is in its third year now and that in the first two years, the bank has implemented a lending program worth 4.2 billion U.S. dollars. "The bank has been helping the Asian developing countries, particularly India, Pakistan, Nepal, Sri Lanka and Indonesia ... and the first country outside Asia we support is Egypt," he said. The AIIB now has 86 members, and it is holding a dialogue with the developing countries in Latin America and Africa to obtain their support, he said, adding that "we're actually investing in all our member countries." Jin said the AIIB is "open and inclusive," and it thus also welcomes the participation of developed countries. "If Asia develops, and if the rest of Asia develops as China, it means that a huge export market for the U.S. and European countries (will emerge), and direct and indirect benefits will accrue for all the countries in the world," said the AIIB president. He assured U.S. investors that American companies will be treated fairly if they participate in a competitive bidding of the contracts issued by the bank. He hoped for the advanced management experience of the United States in helping the nascent infrastructure development bank develop a more sound governance system for its operation. Jin was invited to be one of the keynote speakers to address the C100 annual conference in Silicon Valley. Topics discussed during the meeting included China-U.S. relations, artificial intelligence, intellectual property rights protection and innovation. | SAN FRANCISCO -- The president of the Asian Infrastructure Investment Bank (AIIB) said here Saturday that Asia's economic development will offer enormous market opportunities for developed countries, including the United States. |
ក្រសួងព័ត៌មាន បានរំឭកប្រាប់លោកស្រី ជា ស៊ុនដាណែត នាយិកាស្ថានីយ៍វិទ្យុស្ត្រី FM ១០២ MHz ថា ក្រសួងបានផ្ដល់ហ្វ្រេកង់ស៍វិទ្យុ FM ១០២ សម្រាប់ធ្វើអាជីវកម្មផ្ទាល់ខ្លួនប៉ុណ្ណោះ ដោយមិនតម្រូវឲ្យមានការជួលម៉ោងឲ្យអ្នកដទៃផ្សាយបន្តឡើយ។ ប៉ុន្តែចំណុចនេះក្រសួងព័ត៌មាន ពិនិត្យឃើញថា វិទ្យុ FM ១០២ បានអនុវត្តផ្ទុយពីលក្ខខណ្ឌរបស់ក្រសួង ។ ក្រសួងព័ត៌មាន ប្រាប់លោកស្រី ជា ស៊ុនដាណែត ឲ្យបញ្ឈប់ការជួលហ្វ្រេកង់ FM102 MHz របស់ខ្លួន នៅរាជធានីភ្នំពេញ និងហ្វ្រេកង់ស៍វិទ្យុផ្សាយបន្តនៅតាមខេត្តនានា ឲ្យទៅអ្នកដទៃដោយគ្មានការអនុញ្ញាតពីក្រសួង។ លិខិតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលបានផ្ញើទៅនាយិកាស្ថានីយ៍វិទ្យុស្ត្រី FM ១០២ MHz បានសរសេរដូច្នេះថា៖«ដើម្បីបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់ ប្រសិនបើលោកស្រីចង់ជួលអាជ្ញាប័ណ្ណហ្វ្រេកង់ស៍វិទ្យុ FM ១០២ MHz ជាបន្តទៀត សូមលោកស្រីបំពេញសំណុំបែបបទស្នើសុំការអនុញ្ញាតជួលហ្វ្រេកង់ស៍ពីក្រសួងព័ត៌មានជាមុនសិន។ ក្រសួងទុកពេលឲ្យពីរសប្ដាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីឲ្យលោកស្រីបំពេញបែបបទស្នើសុំការអនុញ្ញាតជួលហ្វ្រេកង់ស៍វិទ្យុ FM ១០២ MHz»។ ប៉ុន្តែក្នុងករណីវិទ្យុ FM ១០២ MHz នៅតែអនុវត្តតាមក្រសួងព័ត៌មានទេនោះ ក្រសួងនឹងដកហូតប្រកាស ដែលអនុញ្ញាតឲ្យធ្វើអាជីវកម្មវិទ្យុស្ត្រី FM102 MHz នេះវិញជាស្ថាពរ និងចាត់វិធានការតាមនីតិវិធីច្បាប់តែម្តង៕ | ភ្នំពេញ៖ ក្រសួងព័ត៌មាន ព្រមានវិទ្យុស្ត្រី FM ១០២ MHz ឲ្យអនុវត្តតាមលក្ខខណ្ឌរបស់ក្រសួងឲ្យបានត្រឹមត្រូវ ។ ការព្រមានរបស់ក្រសួងព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីត្រួតពិនិត្យឃើញថា វិទ្យុស្ត្រី FM១០២ MHz បានជួលហ្វ្រេកង់ស៍ផ្សាយបន្តឲ្យទៅអ្នកដទៃ ដោយមិនសុំការអនុញ្ញាតពីក្រសួង។ |
ថ្លែងតាមវីដេអូមួយក្រោយចុះហត្ថលេខាលើគម្រោងចំណាយជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២៤ លោក Tharman Shanmugaratnam និយាយថា ក្នុងការរៀបចំខ្ទង់ចំណាយជាតិ រដ្ឋាភិបាលសិង្ហបុរីលេចធ្លោក្នុងចំណោមប្រទេសសម្រាប់ការត្រៀមជាមុន និងការធ្វើឱ្យប្រាកដថាការចំណាយណាមួយមានលុយដើម្បីធានា។ លោក Tharman និយាយថា សិង្ហបុរីជៀសវាង«ការគិតបែបវេទមន្ត»។ ប្រធានាធិបតីដែលឈ្នះឆ្នោតកាលពីឆ្នាំមុនរូបនេះ បានកត់សម្គាល់ពីរបៀបដែលប្រទេសជាច្រើនបង្កើនការចំណាយរបស់ខ្លួនចំពេលដែលប្រជាជនមានវ័យចំណាស់កាន់តែច្រើន និងតម្រូវការវិនិយោគបន្ថែមទៀតក៏កើនឡើងដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។ សម្រាប់លោក Tharman សិង្ហបុរីមិនធ្វើដូចប្រទេសមួយចំនួនឡើយ។ «យើងបានជៀសវាងអ្វីដែលប្រទេសជាច្រើនកំពុងធ្វើ គឺចំណាយមុន រួចខ្ចីដើម្បីមានលុយទ្រទ្រង់ចំណាយ ដែលនាំឱ្យបំណុលរបស់រដ្ឋាភិបាលកើនឡើងដល់កម្រិតដែលមិនមាននិរន្តរភាព ហើយសង្ឃឹមថា ប្រាក់ចំណូលនឹងកើនឡើងដើម្បីទូទាត់នៅពេលក្រោយ។» ប្រមុខរដ្ឋសិង្ហបុរីបញ្ជាក់បែបនេះ ដោយចាត់ទុកទង្វើបែបនេះ ជាការគិតបែបវេទមន្ត។ ត្រង់នេះ លោក Tharman ដែលធ្លាប់កាន់ការងារធំៗក្នុងរដ្ឋាភិបាលផ្នែកហិរញ្ញវត្ថុ អះអាងថា គំនិតបែបនេះតែងតែបញ្ចប់ដោយមិនសប្បាយចិត្ត។ លោកពន្យល់ថា នេះក៏ដោយសារមនុស្សជំនាន់ក្រោយទទួលបានកិច្ចព្រមព្រៀងមួយដែលមិនល្អ ហើយរដ្ឋាភិបាលត្រូវប្រឈមមុខការពិត។ នោះគឺការចំណាយរបស់រដ្ឋាភិបាលត្រូវបានកាត់បន្ថយ ការវិនិយោគសាធារណៈធ្លាក់ចុះ ឬក៏ពន្ធត្រូវបានដំឡើងដល់កម្រិតខ្ពស់។ »នោះជារឿងអយុត្តិធម៌សម្រាប់អ្នកជំនាន់ក្រោយ ហើយជាអ្វីដែលប្រព័ន្ធច្បាប់របស់យើងទាំងមូលក្នុងរដ្ឋធម្មនុញ្ញ ត្រូវបានបង្កើតឡើងដើម្បីចៀសវាងរឿងនេះ»។ លោក Tharman បន្តបែបនេះ។ តាមច្បាប់សិង្ហបុរី ប្រធានាធិបតី ជាអ្នកសម្រេចលើការដកទុនបម្រុងដើម្បីប្រើប្រាស់ផ្សេងៗក្នុងករណីបន្ទាន់។។ ប្រធានាធិបតីរូបនេះអះអាងថា លោកនិងក្រុមប្រឹក្សាប្រធានាធិបតី បានតាមដានយកចិត្តលើផែនការចំណាយរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំនេះ ដែលនេះជាការបន្តរក្សាយុត្តិធម៌សម្រាប់អ្នកជំនាន់នេះ និងជំនាន់កូនចៅក្រោយៗ៕ | ដ្បិតជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនមួយមែន សិង្ហបុរី មិនមានគំនិតខ្ចីលុយដើម្បីបង្រ្គប់ការចំណាយជាតិឡើយ ហើយរំពឹងលើចំណូលដើម្បីទូទាត់វិញដែរ។ នេះបើតាមប្រធានាធិបតីសិង្ហបុរី Tharman Shanmugaratnam ដែលអះអាងថា គំនិតបែបនេះតែងមានលទ្ធផលមិនល្អសម្រាប់អ្នកជំនាន់ក្រោយ។ |
ការកើតក្រួសក្នុងតម្រងនោមនេះ គឺបណ្ដាលមកពី មូលហេតុចម្បងៗ ជាច្រើនដូចជាអ្នកជំងឺហូបទឹកតិច បង្កឱ្យទឹកនោមខាប់ ការមិនហាត់ប្រាណ ដើម្បីបញ្ចេញញើស ឬជាតិខ្លាញ់។ នេះបើតាមលោកវេជ្ជបណ្ឌិត ប៊ូ សុភាព ដោយបានពន្យល់ដូច្នេះ៖«ការហូបសាច់ច្រើនសម្រាប់អ្នកធាត់ របបអាហារមិនត្រឹមត្រូវ អាចបង្កឱ្យកើតមានក្រួស ដក់ជាប់ស្អិតកកើតជាដុំ នៅនឹងតម្រងនោម។ ជាពិសេសជំងឺនេះ កើតឡើងលើបុរសច្រើនជាងស្ដ្រី»។ បើតាមវេជ្ជបណ្ឌិតដដែល រោគសញ្ញានៃជំងឺក្រួសក្នុងតម្រងនោម មានដូចជាឧស្សាហ៍ឈឺចុកឆ្អឹងខ្នង ឈឺពោះ ឬឈឺចុងភ្លៅ ឈឺចុកចាប់ពេលនោម ឬនោមចេញឈាម ព្រមទាំងមានអាការៈក្អួតចង្អោរជាដើម។ ដើម្បីចៀសវាងជំងឺក្រួសក្នុងតម្រងនោម វេជ្ជបណ្ឌិតជំនាញបានណែនាំឲ្យហូបទឹកឱ្យបានច្រើន យ៉ាងហោចណាស់២លីត្រកន្លះ ឬ៣លីត្រក្នុងមួយថ្ងៃ,ហាត់ប្រាណជាប្រចាំ,បន្ថយការបរិភោគសាច់ និងប្រភេទអាហារដែលមានជាតិអាស៊ីតខ្លាំង ឬវីតាមីន C ៕ ប្រភព៖ AKP | ជំងឺក្រួសក្នុងតម្រងនោម កំពុងតែមានការកើនឡើងគួរឲ្យកត់សម្គាល់ លើពលរដ្ឋកម្ពុជា។ នេះបើតាមទីភ្នាក់ងារសាព័ត៌មានកម្ពុជា ដែលបានស្រង់សម្តី លោកវេជ្ជបណ្ឌិត ប៊ូ សុភាព អ្នកឯកទេសជំនាញលើការវះកាត់ ជម្ងឺតម្រងនោម និងវះកាត់ទូទៅ។ អ្នកជំនាញរូបនេះបញ្ជាក់ដូច្នេះ៖« «អ្នកជំងឺក្រួសក្នុងតម្រងនោមដែលបានមក ពិនិត្យ និងវះកាត់តាមមន្ទីរពេទ្យ កំពុងតែមានការកើនឡើង»។ |
សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស សម្តេចសង្ឃដែលមានឋានៈខ្ពស់បំផុតផ្នែកគណៈមហានិកាយ បរិច្ចាគ១ម៉ឺនដុល្លារ, សម្ដេចព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១ បរិច្ចាគ១ម៉ឺនដុល្លារ, សម្តេចព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ បរិច្ចាគ៤ពាន់ដុល្លារ, សម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ បរិច្ចាគ៥ពាន់ដុល្លារ, សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក បរិច្ចាគ២,៥ពាន់ដុល្លារ, សម្ដេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល ឧត្ដមប្រឹក្សាគណៈមហានិកាយ បរិច្ចាគ២,៥ពាន់ដុល្លារ, សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភានៃពុទ្ធសាសនាកម្ពុជា បរិច្ចាគ២,៥ពាន់ដុល្លារ, សម្តេចព្រះមហាអរិយវង្ស ឃី សុវណ្ណរតនា ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក បរិច្ចាគ២,៥ពាន់ដុល្លារ, សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន សមាជិកថេរសភានៃព្រះពុទ្ធសាសនាកម្ពុជា បរិច្ចាគ៣ពាន់ដុល្លារ ។ល។ ក្រៅពីសម្តេចព្រះសង្ឃជាន់ខ្ពស់ ដែលរាយព្រះនាមខាងលើ មន្ត្រីសង្ឃតាមបណ្តាខេត្តនានា ក៏បានរិច្ចាគបច្ច័យជូនរដ្ឋាភិបាលដែរ ហើយក៏ប្រហែលជានៅមានសម្តេចសង្ឃ មន្ត្រីសង្ឃ និងព្រះសង្ឃផ្សេងទៀត ដែលបន្តបរិច្ចាគបច្ច័យជូនរដ្ឋាភិបាល។ សម្តេចព្រះសង្ឃរាជ ទេព វង្ស បានប្រទានព្រះរាជសារ ជូនទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជម្រាបសម្តេចនាយករដ្ឋមន្ត្រី អំពីការបរិច្ចាគបច្ច័យ១ម៉ឺនដុល្លាររបស់ព្រះអង្គ ជូនទៅរដ្ឋាភិបាល។ សម្តេចព្រះសង្ឃរាជ បានសរសេរក្នុងព្រះរាជសារដូច្នេះថា៖«សូមឧទ្ទិសបួងសួង ឲ្យពិភពលោកទាំងមូលបានសុខ សន្តិភាព! សូមឲ្យអពមង្គល កាឡកិណី និមិត្តអាក្រក់ទាំងឡាយ បរវាសចៀសចេញឲ្យឆ្ងាយពីព្រះរាជាណាចក្រកម្ពុជា!»។ ទំព័រហ្វេសប៊ុករបស់លេខាធិការដ្ឋានគណៈសង្ឃនាយក បង្ហោះសារបួងសួងថា៖«សូមឲ្យប្រជាពុទ្ធបរិស័ទខ្មែរនិងសព្វសត្វទូទាំងប្រទេស មានតែសេចក្តីសុខនិងបានរួចផុតពីសេចក្តីទុក្ខទាំងឡាយទាំងពួង ជាពិសេសសូមចៀសឲ្យផុតពីជំងឺកូវីដ-១៩»។ បើតាមការចុះផ្សាយរបស់ Fresh News មកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋាភិបាល ទទួលបានថវិកាជាង៤០លានដុល្លារហើយ ពីសប្បុរសជន សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ រដ្ឋាភិបាលកម្ពុជា មានគម្រោងទិញវ៉ាក់សាំង ចាក់ជូនប្រជាជនឲ្យបានប្រមាណ១០លាននាក់ឯណោះ ក្នុងចំណោមប្រជាជនខ្មែរទាំងអស់ជាង១៦លាននាក់។ ប៉ុន្តែ ជាជំហានដំបូង រដ្ឋាភិបាលកម្ពុជា ដាក់ផែនការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រឹម១លានដូសសិនប៉ុណ្ណោះ ដែលអាចចាក់ជូនប្រជាជនបានប្រមាណកន្លះលាននាក់។ ប្រមុខរដ្ឋាភិបាល ផ្តល់អាទិភាពដល់គ្រូពេទ្យ គ្រូបង្រៀន និង កងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩មុនគេ ពេលកម្ពុជា នាំចូលវ៉ាក់សាំងនេះ។ ប្រមុខរដ្ឋាភិបាល យល់ថា ក្រុមមនុស្សទាំង៣ប្រភេទនេះ ប្រឈមនឹងហានិភ័យជាងគេក្នុងការឆ្លងជំងឺកូវីដ-១៩ ព្រោះពួកគេ ត្រូវជួបប្រជាជនច្រើនជាងគេ។ រដ្ឋាភិបាលកម្ពុជា មិនទាន់កំណត់ជាក់លាក់ថា នឹងទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅពេលណាឡើយ ហើយក៏មិនទាន់សម្រេចចិត្តដែរថា នឹងទិញពីប្រទេសណា៕ | មិនមែនតែគ្រហស្ថឡើយ សម្តេចសង្ឃជាច្រើនអង្គ រួមទាំងព្រះសង្ឃទូទៅ ក៏បានបរិច្ចាគបច្ច័យជូនរដ្ឋាភិបាលកម្ពុជាដែរ ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ។ ទំព័រហ្វេសប៊ុករបស់លេខាធិការដ្ឋានគណៈសង្ឃនាយក បានបង្ហោះព័ត៌មានជាបន្តបន្ទាប់គ្នាអំពីសម្តេចសង្ឃនិងមន្ត្រីសង្ឃ បរិច្ចាគបច្ច័យជូនរដ្ឋាភិបាល។ |
ជាមួយនឹងទស្សនៈវិស័យក្នុងការងារ «ក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មឈានមុខគេ តាមរយៈការច្នៃប្រឌិតប្រកប ដោយនិរន្តរភាព និងការបង្កើតគុណតម្លៃសម្រាប់សហគមន៍» ក្រុមហ៊ុន Ezecom បានបង្កើតជាផ្លូវការនៅឆ្នាំ២០០៨ ជាមួយគ្រឹះដ៏រឹងមាំក្នុងការសាងសង់នូវប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ និងបណ្ដាញខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway ដែលតភ្ជាប់កម្ពុជា ទៅកាន់ពិភពលោក និងកាត់បន្ថយថ្លៃអ៊ិនធឺណិត សម្រាប់អ្នកប្រើប្រាស់រាប់លាននាក់នៅកម្ពុជា។ ក្រៅពីនេះ Ezecom ក៏បានជួយកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទាក់ទាញ សម្រាប់អតិថិជននៅបរទេសផងដែរ។ « យើងខ្ញុំតែងតែគាំទ្រដល់រាជរដ្ឋាភិបាលនៃរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។ ខ្សែកាបបាតសមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ គឺជាប្រព័ន្ធខ្សែកាបដំបូងរបស់កម្ពុជា ដែលតភ្ជាប់ប្រទេសកម្ពុជាទាំងមូលទៅកាន់ពិភពលោក » ។ នេះបើតាមប្រសាសន៍អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group of Companies។ ក្នុងរយៈពេល១៤ឆ្នាំនៃប្រតិបត្តិការ ក្រុមហ៊ុន Ezecom តែងតែខិតខំប្រឹងប្រែងពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងជាពិសេសព្យាយាមក្នុងការពាំនាំមកនូវបច្ចេកវិទ្យាថ្មីៗនៅជុំវិញពិភពលោក មកផ្តល់ជូនអតិថិជនរបស់ខ្លួននៅកម្ពុជាបានប្រើប្រាស់ ដើម្បីជួយជំរុញឱ្យអាជីវកម្មរបស់ពួកគេកាន់តែរីកចម្រើន, ការងារកាន់តែរលូន និងចូលរួមចំណែកក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល។ Ezecom សម្រេចបាននូវកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនម៉ាកយីហោធំៗមួយចំនួន ក្នុងពិភពលោកដូចជា ក្រុមហ៊ុន Microsoft ,ក្រុមហ៊ុន Amazon Web Services ,ក្រុមហ៊ុន VMWare និងក្រុមហ៊ុន Huawei ។ល។ កិច្ចព្រមព្រៀងទាំងនេះ បាននាំយកសេវា Amazon Web Services (AWS) ជាសេវាខ្លោដ (Cloud)ដែលជាបច្ចេកវិទ្យាកំពុង ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងពិភពលោក មកកាន់ប្រទេសកម្ពុជា សម្រាប់ជាប្រយោជន៍ដល់អតិថិជន និងអាជីវកម្មគ្រប់ប្រភេទ។ កិច្ចព្រមព្រៀងប្រកបដោយភាពច្នៃប្រឌិតថ្មីៗដ៏ទៃទៀត រួមមានហេដ្ឋារចនាសម្ព័ន្ធនៃកម្មវិធី SD Wanរបស់ក្រុមហ៊ុន VMWare ដែលបាននាំមកកាន់កម្ពុជា ដើម្បីជួយឱ្យក្រុមហ៊ុននានាបង្កើនប្រសិទ្ធភាព ពង្រីកសេវាឱ្យកាន់តែលឿន សម្រួលការគ្រប់គ្រង កែលម្អប្រតិបត្តិការ និងរក្សាទិន្នន័យអ្នកប្រើប្រាស់ និងឧបករណ៍ដ៏ទៃទៀតឱ្យកាន់តែមានសុវត្ថិភាព។ លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន Ezecom មានប្រសាសន៍ថា៖ « ក្រុមហ៊ុនរ៉ូយាល់គ្រុប ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន Ezecom សូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តដល់ប្រជាជនកម្ពុជា ដៃគូរ រាជរដ្ឋាភិបាលកម្ពុជា វិនិយោគគិន សម្រាប់ការគាំទ្រដល់ក្រុមហ៊ុន និងសេវាកម្មរបស់យើងខ្ញុំ»។ លោកស្រីបានបន្ថែមថា៖ «ក្រុមហ៊ុន Ezecom មានគោលបំណងជាក់ច្បាស់ក្នុងការដឹកនាំវិស័យ ICT មុនគេបង្អស់ជាមួយការអនុវត្តនិងហេដ្ឋារចនាសម្ព័ន្ធ ICT គួរឱ្យទុកចិត្តបំផុតជាមួយនឹងការប្តេជ្ញាចិត្តក្នុងការឈានមុខជានិច្ច ដើម្បីធានាផ្តល់នូវសេវាបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ល្អបំផុតនៅកម្ពុជា » ។ ការទទួលស្គាល់ និងពានរង្វាន់ដែលក្រុមហ៊ុន Ezecom ទទួលបាន Ezecom ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនរ៉ូយាល់គ្រុប (Royal Group of Companies) ជាមួយនឹងការអភិវឌ្ឍន៍ខ្លួនជាប្រចាំក្នុងរយៈពេល១៤ឆ្នាំនៃការប្រតិបត្តិរបស់ខ្លួន ក្រុមហ៊ុនបានទទួលវិញ្ញាបនប័ត្រ ISO ៩០០១-២០០៨ ក្នុងឆ្នាំ២០១១, វិញ្ញាបនប័ត្រ ISO ៩០០១-២០១៥ ឆ្នាំ២០១៨ និង២០២០។ ក្រៅពីការបានទទួលស្គាល់ក្រុមហ៊ុន Ezecom បានឈ្នះពានរង្វាន់ជាច្រើនដូចជា៖ ពានរង្វាន់ ISP ល្អបំផុត (Best ISP Award) ឆ្នាំ២០១១ និង២០១២ ពានរង្វាន់ ICT កម្ពុជាល្អបំផុត (Best Cambodia ICT Award (CICTA)) ឆ្នាំ២០១៦ ពានរង្វាន់ម៉ាកយីហោនិយោជកល្អបំផុត (Best Employer Brand Award) ឆ្នាំ២០១៦ ពានរង្វាន់ម៉ាកយីហោជោគជ័យបំផុត (Cambodian Successful Brand Awards) ឆ្នាំ២០១៨ ពានរង្វាន់សហគ្រាសរីកចម្រើនលឿនបំផុតខាងផ្នែកផ្គត់ផ្គង់បណ្តាញអ៊ិនអឺណិតនៅកម្ពុជា (Fastest Growing Enterprise Network Provide Cambodia) ឆ្នាំ២០២០ ពានរង្វាន់ម៉ាកយីហោនិយោជកល្អបំផុត (Best Employer Branding Award) ដែលផ្តល់ជូនដោយសន្និសីទ HRO ពិភពលោក (World HRO Congress) ឆ្នាំ២០២០ ពានរង្វាន់ក្រុមហ៊ុនប្រសើរបំផុតដើម្បីធ្វើការងារក្នុងទ្វីបអាស៊ី (Best Companies to Work for in Asia) ឆ្នាំ២០២០ ដែលផ្តល់ជូនដោយ HR Asia បន្ថែមពីនេះនៅឆ្នាំ២០២១ ក្រុមហ៊ុន Ezecom បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយស្ថាប័ន Credit Guarantee and Investment Facility ("CGIF") ក្នុងការផ្តល់ការធានាឥណទានដែលធានាពេញលេញទៅលើមូលបត្របំណុលតម្លៃ ២០លានដុល្លារដែលត្រូវបានបោះផ្សាយដោយក្រុមហ៊ុន Ezecom។ មូលបត្របំណុលនេះត្រូវបានបោះផ្សាយកាលពីត្រីមាសទី៣ ឆ្នាំ២០២១។ ក្រុមហ៊ុន Ezecom នឹងប្រើប្រាស់ទឹកប្រាក់ដែលទទួលបានពីការបោះផ្សាយមូលបត្របំណុលនេះ ដើម្បីវិនិយោគបន្ថែមលើប្រព័ន្ធអេកូឌីជីថលនៅប្រទេសកម្ពុជាក្នុងការកសាងនូវឧត្តមភាពផ្នែកឌីជីថលសម្រាប់ជូនដល់កម្ពុជា។ (អត្ថបទពាណិជ្ជកម្ម) | មកដល់ពេលនេះ Ezecom ដែលជាក្រុមហ៊ុនខ្មែរ ១០០ភាគរយ បានឈានដល់ឆ្នាំទី១៤នៃការបំពេញបេសកម្មរបស់ខ្លួន ក្នុងការផ្តល់នូវសេវាអ៊ីនធឺណិតលំដាប់ខ្ពស់ និងបទពិសោធន៍ឌីជីថលឈានមុខ ស្របតាមតម្រូវការជូនដល់ប្រជាជនកម្ពុជា។ |
នៅចំពោះមុខក្រុមការងារជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់លំនៅដ្ឋានផ្ទាល់ យុវជន ទុយ អ៊ាន់ បានរៀបរាប់ថា សព្វថ្ងៃជីវភាពគ្រួសាររបស់ខ្លួន គឺមានភាពលំបាកខ្លាំង ព្រោះឪពុកក៏កំពុងធ្លាក់ខ្លួនឈឺ ហើយខ្លួនគ្មានមុខរបរអ្វី ក្រៅស៊ីឈ្នួលធ្វើជាកម្មករឡឥដ្ឋតែប៉ុណ្ណោះ។ យុវជនរូបនេះបញ្ជាក់ថា ការឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នៅពេលនេះ ក៏ជារឿងចៃដន្យបំផុតផងដែរ ព្រោះតាំងពីដើមមក ខ្លួនមិនធ្លាប់គិតឡើយថា អាចមានសំណាងបានឈ្នះរង្វាន់ពីខារ៉ាបាវនោះទេ បើទោះជាធ្លាប់ឃើញមានអ្នកឡើងទទួលប្រាក់រង្វាន់តាមស្ថានីយ៍ទូរទស្សន៍ជាញឹកញាប់ក៏ដោយ។ «កាលពីសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីសម្រាក់ពីការងារ ហើយត្រឡប់ទៅដល់ផ្ទះវិញ មានអារម្មណ៍ថាអស់កម្លាំង ខ្ញុំក៏ទៅទិញ ខារ៉ាបាវមួយកំប៉ុងទទួលទាន ពេលគាស់ក្រវិលកំប៉ុងភ្លាមក៏ឃើញមានរង្វាន់១០០លានរៀល នៅនឹងក្រវិលកំប៉ុង។ ភ្លាមនោះ ក៏បានប្រាប់ទៅអ្នកលក់ ហើយទូរស័ព្ទ ជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។ យុវជន ទុយ អ៊ាន់ បានបញ្ជាក់ថា ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ នឹងយកមួយចំនួនទៅព្យាបាលជំងឺឪពុក និងសង់ផ្ទះឱ្យបានសមរម្យ ហើយទុកមួយចំនួនទៀត សម្រាប់បង្កើតអាជីវកម្មទ្រទ្រង់ជីវភាពគ្រួសារផងដែរទៅថ្ងៃអនាគត»។ សូមបញ្ជាក់ថា ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ដើម្បីជាការថ្លែងអំណរគុណចំពោះអតិថិជន ពោលគឺមានរង្វាន់ប្រាក់សុទ្ធ ១០០លានរៀល ចំនួន៦០រង្វាន់ , ម៉ូតូ ចំនួន៦០ រង្វាន់ , ទូរស័ព្ទដៃ ចំនួន៦០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕ (អត្ថបទពាណិជ្ជកម្ម) | យុវជនម្នាក់ដែលជាកម្មករឡឥដ្ឋ នៅម្ដុំព្រែកអញ្ចាញ បានត្រូវរង្វាន់ទឹកប្រាក់១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ។ អ្នកមានសំណាងរូបនេះ ឈ្មោះ ទុយ អ៊ាន់ អាយុ១៩ ឆ្នាំ មានស្រុកកំណើតនៅភូមិមេសរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។ |
Pinto អាយុ២៧ឆ្នាំ កើតនៅក្នុងក្រុង Santiago ប្រទេសស៊ីលី និងមានឪពុកម្តាយជាជនជាតិស៊ីលី ហើយធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិនៃប្រទេសពីតំបន់អាមេរិកឡាទីននេះតាំងពី U-18 រហូតដល់ U-20 ថែមទៀតផង។ ជាអតីតយុវជនថ្នាលរបស់ក្លិប Colo Colo នៃលីគកំពូលស៊ីលីក្នុងអំឡុងឆ្នាំ ២០០៨ Pinto ដែលកាលណោះពាក់អាវលេខ៩ ជាសមាជិកជាមួយ Alexis Sanchez ខ្សែប្រយុទ្ធ Manchester United ផង និង Arturo Vidal របស់ Bacelona ផង។ Yashir Pinto កាលលេងឲ្យឈុតយុវជនស៊ីលីទល់នឹងប្រេស៊ីល Pinto បានទទួលការចាប់អារម្មណ៍ពីទម្រង់លេងរបស់ខ្លួនសម្រាប់ក្រុមយុវជនក្រោមអាយុ២០ឆ្នាំរបស់ស៊ីលី ដោយអាចស៊ុតបញ្ចូលទីបាន ៨ គ្រាប់ក្នុងការបង្ហាញខ្លួន ២៤ ប្រកួត និងលេងក្នុងក្របខណ្ឌ South American U-20 Championship ឆ្នាំ២០១១។ បើទោះជាយ៉ាងនេះក្តី ខ្សែប្រយុទ្ធរបស់ក្លិប Coquimbo Unido រូបនេះមិនដែលត្រូវបានកោះហៅពីសំណាក់គ្រូបង្វឹកដើម្បីឈានទៅចូលរួមជាមួយឈុតធំរបស់ស៊ីលីឡើយ ដែលនេះបានធ្វើឲ្យរូបគេមិនសប្បាយចិត្តដែរ។ ជារឿងចៃដន្យបំផុត នៅអំឡុងពេលរូបគេលេងឲ្យក្លិប Budapest outfit Ujpest ឆ្នាំ២០១៥ មានការទាក់ទងមួយពីសំណាក់ក្រុមប៉ាឡេស្ទីនតាមប្រភពដែលមិនប្រក្រតី។ Pinto បានរៀបរាប់ថា៖«មន្ត្រីម្នាក់មកពីសហព័ន្ធកីឡាបាល់ទាត់ប៉ាឡេស្ទីន (PFA) បានផ្ញើសារមួយមកខ្ញុំតាមបណ្តាញសង្គម LinkedIn ដែលបាននិយាយថាពួកគេបានព្យាយាមទាក់ទងខ្ញុំជាយូរមកហើយ ដើម្បីស្នើខ្ញុំទៅលេងឲ្យក្រុមប៉ាឡេស្ទីន។ វាគួរឲ្យអស់សំណើចណាស់ព្រោះខ្ញុំមិនដឹងថាកីឡាករបាល់ទាត់ជាច្រើនទៀតប្រើ LinkedIn ដូចខ្ញុំ ដូច្នេះនេះគឺជាសំណាង»។ «វាជាកិត្តិយសដ៏អស្ចារ្យមួយសម្រាប់ខ្ញុំដែលត្រូវបានគេស្នើបែបនេះ ហើយក៏ដោយសារតែជីតារបស់ខ្ញុំដែលបានផ្លាស់ពីប៉ាឡេស្ទីនទៅរស់នៅស៊ីលីតាំងពីក្មេង ហើយជាការពិតតារបស់ខ្ញុំបាននិយាយច្រើនណាស់អំពីស្រុកកំណើតរបស់គាត់ ហើយដោយសារតែហេតុផលនេះទើបខ្ញុំតែងតែគិតថាខ្ញុំអាចលេងឲ្យប៉ាឡេស្ទីន ដ្បិតខ្ញុំក៏មានឈាមជ័ររបស់ប្រទេសនេះដែរ»។ Pinto បន្ថែមដូច្នេះ។ Pinto បានទៅចូលរួមលេងឲ្យជម្រើសជាតិប៉ាឡេស្ទីនចាប់តាំងពីឆ្នាំ២០១៦មក ដោយបង្ហាញខ្លួន៨ប្រកួត និស៊ុតបញ្ចូលទីបាន៥គ្រាប់។ រូបគេមានមហិច្ឆតាចង់នាំប៉ាឡេស្ទីនឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោក World Cup ឆ្នាំ២០២២ នៅកាតាថែមទៀតផង៕ | អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិស៊ីលីក្រោមអាយុ២០ឆ្នាំ (U-20) កីឡាករ Yashir Pinto បានសម្រេចចិត្តប្តូរទៅលេងឲ្យក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉ាឡេស្ទីនវិញ ដ្បិតរូបគេមិនដែលជាប់ក្រុមឈុតធំសោះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ឱកាសសម្រាប់ Pinto ទៅចូលរួមជាមួយប៉ាឡេស្ទីននោះគឺតាមរយៈទំនាក់ទំនងគ្នាលើបណ្តាញសង្គម LinkedIn។ |
សូមទស្សនាវីដេអូខាងក្រោមនេះ៖ RENAULT 4 Savane ត្រូវបានផលិតពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩២។ ពាក្យបារាំង savane មានន័យថា វាលស្មៅ នៅដែនដីអាកាសធាតុក្ដៅ។ RENAULT 4 គ្រប់ម៉ូឌែលត្រូវបានផលិតឡើងសរុប ៨ ១៣៥ ៤២៤គ្រឿង ពីឆ្នាំ១៩៦១ រហូតដល់ឆ្នាំ១៩៩២ (១៩៩៤ នៅប្រទេសអេស្ប៉ាញ) ក្នុងរោងចក្រ៩កន្លែង ក្នុងនោះមានរោងចក្រចំនួន៧ នៅទ្វីបអឺរ៉ុប និង២នៅអាម៉េរិកខាងត្បូង។ នៅប្រទេសកម្ពុជា ទំនងជាមានរថយន្តម៉ាក RENAULT 4 នេះ មួយ ឬក៏ពីរគ្រឿងដែរ។ បងប្អូនបង្កើត RENAULT Fernand និង Marcel បានបង្កើតក្រុមហ៊ុន RENAULT ឆ្នាំ១៨៩៨ នៅទីក្រុង Boulogne-Billancourt ប្រទេសបារាំង។ បើតាមចំនួនរថយន្ដផលិត ឆ្នាំ២០២១ ក្រុមសម្ព័ន្ធ RENAULT-NISSAN-MITSUBISHI ជាក្រុមសម្ព័ន្ធចំណាក់ថ្នាក់លេខ៣ ទូទាំងពិភពលោក៕ អត្ថបទទាក់ទង រថយន្តបុរាណដ៏ឆើតឆាយ និងទាក់ទាញលក់នៅស្រុកខ្មែរតម្លៃជាង៥ម៉ឺនដុល្លារ: | ប្រទេសបារាំង៖ តាមធម្មតានៅប្រទេសបារាំង មិនសូវមានរថយន្ដកញ្ចាស់ដែលគេទុកចោលច្រើនប៉ុន្មានទេ ពីព្រោះសម្បូរកន្លែងដែលទិញឡានចាស់ជិះមិនកើត យកទៅកាប់សាច់ យកគ្រឿងបន្លាស់លក់បន្ត។ ប៉ុន្តែបើសិនជាតម្លៃដឹករថយន្ដទៅក្រុមហ៊ុនអេតចាយនោះ វាថ្លៃជាងតម្លៃលក់ឡានខូចៗទៀត នោះមានម្ចាស់រថយន្ដខ្លះ ក៏សម្រេចចិត្តទុកចោលឡានរបស់ខ្លួនវិញ។ ពួកគេរស់នៅជនបទ ហើយមានដីទំនេរបន្តិច។ នាយ យ៉ាន បានរកឃើញរថយន្ដបុរាណទុកចោល ១គ្រឿង នៅខេត្តកំណើតរបស់គាត់។ គឺជាម៉ាក RENAULT ប្រភេទ 4 ម៉ូឌែល Savane ពណ៌ស ផលិតឆ្នាំ១៩៨៦ ១៩៨៧ ឬ១៩៨៨។ ម្ចាស់ឡាននេះ បានចតវាចោលប្រហែល៤ឆ្នាំហើយ។ វាជិះមិនកើតទេ។ វាមានគ្រឿងពីដើមច្រើន ប៉ុន្តែច្រែះស៊ីដែកច្រើនដែរ។ ខាងក្នុង នៅខ្វះតែកៅអីក្រោយប៉ុណ្ណោះ។ ម្ចាស់រថយន្ដនេះ ប្រើផ្នែកខាងក្រោយទុកដប ប៊ីដុង និងធុងថ្នាំផ្សេងៗ ប្រើមួយដងមួយកាល។ |
ផ្ដើមចេញពីការចាប់ចងអាចារ្យគ្រិស្តសាសនាម្នាក់ ទំនាក់ទំនងរវាងអាមេរិក និងតួកគីបានប្រែទៅជាល្អក់កករខ្លាំង។ ក្រោយតួកគីមិនព្រមដោះលែងតាមការទាមទារ អាមេរិកក៏លែងធម៌ក្ដៅដាក់តួកគីតែម្ដង ដោយប្រធានាធិបតីអាមេរិកបានបង្កើនពន្ធនាំចូលទ្វេដងលើដែកថែម និងអាលុយមីញ៉ូមរបស់តួកគី។ ពោល គឺតួកគីត្រូវបង់ពន្ធនាំចូលអាលុយមីញ៉ូមចំនួន២០ភាគរយ ហើយដែកថែបត្រូវបង់ដល់ទៅ៥០ភាគរយឯណោះ។ បន្ទាប់ពីទណ្ឌកម្មរបស់អាមេរិក ប្រាក់ជាតិតួកគី lira បានធ្លាក់ថ្លៃរហូតដល់ទៅ៤០ភាគរយតាំងពីសប្ដាហ៍មុនមក បើប្រៀធៀបលុយដុល្លារអាមេរិក ដោយតួកគីបានចោទប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា កំពុងវាយប្រហារលើរូបិយវត្ថុជាតិរបស់ខ្លួន។ ឆ្លើយតបសកម្មភាពរបស់អាមេរិក ក្រុងអង់ការ៉ាបានរៀបចំផែនការបន្ទាន់វិញដើម្បីទប់ទល់ស្ថានការណ៍ដែលអាក្រក់ខ្លាំងនេះ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុតួកគី Berat Albayrak បានហៅទង្វើអាមេរិកជាស្ថានភាពដែលកើតឡើងនៅគ្រប់ប្រទេសកំពុងអភិវឌ្ឍ។ ក្នុងគោលដៅបន្ធូរស្ថានការណ៍ រដ្ឋាភិបាលតួកគីបានណែនាំស្ថាប័នពាក់ព័ន្ធរបស់ខ្លួនឲ្យចាត់វិធានការនៅថ្ងៃទី១៣ ខែសីហា ព្រោះរដ្ឋមានផែនការត្រៀមស្រេចអស់ហើយ។ «ជាមួយនឹងធនាគារ យើងបានត្រៀមខ្លួនផែនការសកម្មភាពពាក់ព័ន្ធស្ថានភាពរបស់ក្រុមហ៊ុនយើងរាប់តាំងពីក្រុមហ៊ុនខ្នាតតូច និងធំ ដែលរងគ្រោះដោយអាមេរិក។ ព្រមគ្នានឹងធនាគារជាមួយទីភ្នាក់ងារត្រួតពិនិត្យហិរញ្ញវត្ថុ យើងនឹងចាត់វិធានការចាំបាច់បន្ទាន់»។ នេះជាការលើកឡើងរបស់លោក Albayrak នៅថ្ងៃទី១៣ ។ ដោយឡែកប្រធានាធិបតីតួកគីផ្ទាល់ តៃយីប អ៊ែរដូហ្កាន់ ក៏បានរិះគន់ចំណាត់ការរបស់លោក ត្រាំ ដែលបង្កើនការយកពន្ធទ្វេដងលើដែកថែប និងអាលុយមីញ៉ូម។ នៅថ្ងៃទី១២ ខែសីហា លោក អ៊ែរដូហ្កាន់ និយាយថា នេះជាប្រតិបត្តិការមួយប្រឆាំងតួកគី សំដៅធ្វើឲ្យតួកគីចុះចាញ់តែផ្នែកហិរញ្ញវត្ថុ និងនយោបាយ និងធ្វើឲ្យតួកគីទាំងមូលលុតជង្គង់។ ប៉ុន្តែលោកបានប្រាប់អាមេរិកវិញថា តួកគីដឹងគន្លឹះរបស់អាមេរិកហើយ។ ករណីខាងលើ ជាករណីមួយក្នុងចំណោមការខ្វែងគំនិតរវាងអាមេរិក និងតួកគី ដែលជាសមាជិកសម្ព័ន្ធយោធាណាតូដូចគ្នា។ ទំនាក់ទំនងទ្វេភាគីនេះ បានរអាក់រអួលខ្លាំងក្រោយតួកគីទិញប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី ដែលកំពុងមិនត្រូវគ្នាជាមួយអាមេរិកនោះ។ ក្រុងវ៉ាស៊ីនតោនបានប្រាប់ឲ្យក្រុងអង់ការ៉ាផ្អាកទិញអាវុធរុស្ស៊ី បើមិនចង់អស់សិទ្ធិទិញយន្តហោះ F-35 ។ ស្របគ្នាទំនាក់ទំនងធ្លាក់ចុះ តួកគីឆ្លើយទៅអាមេរិកថា បើអាមេរិកបន្តអាកប្បកិរិយាបែបនេះ ខ្លួននឹងរកសម្ព័ន្ធមិត្តថ្មីហើយ៕ | សម្ពាធផ្នែកសេដ្ឋកិច្ចរបស់អាមេរិក កំពុងធ្វើឲ្យតួកគីជួបបញ្ហាយ៉ាងខ្លាំង ហើយរូបិយវត្ថុជាតិតួកគី lira បានដាំក្បាលចុះមិនធ្លាប់មាន។ សម្ពាធរបស់អាមេរិកផ្ដើមចេញពីការជំហរតឹងរ៉ឹងរបស់តួកគី ដែលមិនព្រមដោះលែងអាចារ្យសាសនាគ្រិស្តម្នាក់ដែលត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ថា ធ្វើសកម្មភាពភេរវកម្ម និងស៊ើបការណ៍សម្ងាត់។ យ៉ាងណាមិញ ក្រុងអង់ការ៉ាមិនចុះញ៉មនឹងចំណាត់ការរបស់ក្រុងវ៉ាស៊ីនតោនឡើយ និងត្រៀមចាត់វិធានការតបវិញផងនៅថ្ងៃទី១៣ ខែសីហា។ |
១. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ រួមបញ្ចូលទាំងឈីស គ្រីមជូរ ទឹកដោះគោ បឺរ និងការ៉េមជាដើមមិនគួរត្រូវបានអ្នកប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកទទួលទានឡើយ។ នេះក៏ព្រោះតែជាតិកាល់ស្យូមដែលមានផ្ទុកក្នុងអាហារផ្សំឡើងពីទឹកដោះគោអាចរារាំងដល់ការស្រូបយកថ្នាំអង់ទីប៊ីយ៉ូទិកបានត្រឹមត្រូវ។ ប៉ុន្តែចំពោះយ៉ាអួរ អ្នកគួរព្យាយាមទទួលទានបន្តក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយប្រូបាយអូទិកដែលជួយរក្សាសុខភាពពោះវៀនល្អប្រសើរទប់ស្កាត់អាការៈរាគដែលជាផលប៉ះពាល់មួយនៃការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក។ ២. អាហារមានផ្ទុកសម្បូរទៅដោយជាតិដែក ក៏ដូចនឹងកាល់ស្យូមដែរ ជាតិដែក គឺរារាំងការស្រូបយកថ្នាំអង់ទីប៊ីយ៉ូទិក។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិដែករហូតដល់អ្នកឈប់ប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក។ ហើយប្រសិនបើត្រូវទទួលទានថ្នាំគ្រាប់ជាតិដែក នោះគួររងចាំយ៉ាងហោចណាស់ឱ្យបាន ៣ ម៉ោងសិនក្រោយពេលលេបថ្នាំអង់ទីប៊ីយ៉ូទិក។ ៣. គ្រឿងស្រវឹង នេះក៏ព្រោះតែគ្រឿងស្រវឹងអាចបណ្ដាលឱ្យផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកដូចជាវិលមុខនិងរាគកាន់តែធ្ងន់ធ្ងរឡើង។ ដូច្នេះដើម្បីជាការប្រើប្រាស់កំឡុងពេលប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកចូរកុំទទួលទានគ្រឿងស្រវឹង។ ៤. ផ្លែឈើប្រភេទ Citrus Fruits ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាការទទួលទានផ្លែឈើប្រភេទ Citrus Fruits រួមបញ្ចូលទាំងផ្លែក្រូច ក្រូចឆ្មារ និងទំពាំងបាយជូរជាដើមមានផ្ទុកសម្បូរទៅដោយវីតាមីន C ចាំបាច់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ទោះជាយ៉ាងណាការទទួលទានផ្លែឈើប្រភេទនេះកំឡុងពេលប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក គឺមិនមែនជាគំនិតល្អឡើយដោយវាមានឥទ្ធិពលអវិជ្ជមានលើរាងកាយក្នុងការស្រូបយកជាតិថ្នាំ។ ៥. អាហារនិងភេសជ្ជៈមានផ្ទុកជាតិអាស៊ីត អាហារនិងភេសជ្ជៈប្រភេទនេះអាចបណ្ដាលឱ្យរាងកាយមិនអាចស្រូបយកជាតិថ្នាំបានត្រឹមត្រូវ។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិត ឬបញ្ឈប់ការទទួលទានអាហារនិងភេសជ្ជៈមានផ្ទុកអាស៊ីតសិន៕ ត្រួតពិនិត្យដោយ www.health.com.kh | អាហារក៏មានឥទ្ធិពលលើប្រសិទ្ធភាពនៃថ្នាំដែលអ្នកទទួលទានផងដែរ។ ថាតើអាហារអ្វីខ្លះដែលអ្នកគួរចៀសវាង ឬកម្រិតការទទួលទានពេលកំពុងប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖ |
ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ថវិកាដល់មជ្ឈមណ្ឌលសភាអាស៊ី សម្រាប់លើកកម្ពស់ការអនុវត្តមុខងាររបសស់សភាក្នុងតំបន់ ការជួយពង្រឹងសមត្ថភាពរបស់មន្ត្រីសភា និងបង្កើនការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធក្នុងចំណោមដៃគូសភាក្នុងតំបន់ និងអន្តរជាតិ។ តាមរយៈថវិកា១,៥លានដុល្លារនេះ នឹងអាចជួយគំាទ្រដល់មជ្ឈមណ្ឌលសភាអាស៊ីសម្រាប់អនុវត្តសកម្មភាពរយៈពេល២ឆ្នាំ ពីឆ្នាំ២០២១ដល់ឆ្នាំ២០២២។ នេះបើតាមការផ្សាយព័ត៌មានរបស់ស្ថានទូតស៊ុយអែត។ លោក ប៊្យន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា បានលើកឡើងថា ថវិកាទាំងនេះនឹងជួយដល់ការកែទម្រង់ការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុសាធារណៈ តាមរយៈការផ្តល់ជាជំនួយបច្ចេកទេស ដល់ស្ថាប័នរបស់រដ្ឋាភិបាល និងជួយឲ្យអាជ្ញាធរផ្តល់សេវានានាកាន់តែប្រសើរសម្រាប់សាធារណជន។ «ការគាំទ្រនេះដើម្បីបង្កើតបរិយាកាសអំណោយ ផលសម្រាប់ អនុវត្តការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ»។ នេះជាការរៀបរាប់របស់ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា។ លោក គឹម យាត ដារ៉ារិទ្ធ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសភាអាស៊ី បានមានប្រសាសន៍ថា ប្រទេសស៊ុយអែតជាដៃគូយុទ្ធសាស្ត្រសម្រាប់វិទ្យាស្ថានសភាកម្ពុជា និងមជ្ឈមណ្ឌលសភាអាស៊ី ទំាងនៅកម្រិតថ្នាក់ជាតិ និងគ្រប់តំបន់ ដែលគាំទ្រសកម្មភាពស្នូល និងកម្មវិធីបណ្តុះបណ្តាលសមត្ថភាពវិភាគសារពើពន្ធ ដែលនាំឲ្យជោគជ័យនូវនាយកដ្ឋានស្រាវជ្រាវថវិកា (BRD) របស់ព្រឹទ្ធសភាកម្ពុជានៅក្នុងឆ្នាំ២០២០។ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសភាអាស៊ីបានរៀបរាប់ដូច្នេះថា៖«យុទ្ធសាស្រ្តរបស់ប្រទេសស៊ុយអែត ដែលរួមមានការជំរុញឲ្យមានការចូលរួមយ៉ាងសកម្មពីអ្នកអនុវត្តភារកិច្ចផ្ទាល់ និងការផ្តល់សេចក្តីទុកចិត្តដល់វិទ្យាស្ថានសភាកម្ពុជា ឬមជ្ឈមណ្ឌលសភាអាស៊ី ដែលជាតួអង្គក្នុងស្រុក ឲ្យទទួលខុសត្រូវ គ្រប់គ្រង និងអនុវត្តគម្រោងដែលមានភាពស្មុគស្មាញទៅតាមស្តង់ដារដែលទទួលស្គាល់ជាអន្តរជាតិ បានលេចចេញនូវសមិទ្ធផលពិតប្រាកដ»។ វិទ្យាស្ថានសភាកម្ពុជា (PIC) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១១។ វិទ្យាស្ថានសភាកម្ពុជា (PIC) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា(MOU) ជាមួយអន្តរសភាអាស៊ាន(AIPA)នៅឆ្នាំ២០១៦។ កាលពីឆ្នាំ២០២១ វិទ្យាស្ថានសភាកម្ពុជា បានប្រែទៅជាមជ្ឈមណ្ឌលសភាអាស៊ី (PCAsia)៕ | ភ្នំពេញ៖ រដ្ឋាភិបាលស៊ុយអែត និងសហភាពអឺរ៉ុប បានផ្តល់ថវិការួមគ្នាចំនួន១,៥លានដុល្លារ ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលសភាអាស៊ី(ម.ស.អាស៊ី)ក្នុងការអនុវត្តសកម្មភាពនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតស៊ុយអែតប្រចាំកម្ពុជានៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ |
ការឡើងទៅឈរលេខ១ក្នុងនាមក្រុមមានកីឡាករថ្លៃជាងគេលើលោករបស់ Man Utd កើតឡើងបន្ទាប់ពីក្រុមមានមូលដ្ឋានក្នុងក្រុង Manchester ដូចគ្នា Man City លក់ Ferran Torres ទៅឱ្យ Barcelona ។ លក់ Torres ទៅឱ្យ Barcelona ក្នុងតម្លៃ៦២លានដុល្លារ គ្រាន់តែធ្វើឱ្យក្រុមលោក Pep Guardiola ធ្លាក់ទៅលេខ២ក្នុងនាមក្រុមមានកីឡាករថ្លៃជាងគេលើលោកប៉ុណ្ណោះ តែមិនប៉ះពាល់ដល់ទម្រង់លេងរបស់ក្រុមឡើយ។ ក្រុមការពារតំណែងជើងឯក Man City នាំមុខដាច់នៅកំពូលតារាង Premier League រដូវកាលនេះ។ ដោយឡែកក្រុមដែលមានលោក Ralf Rangnick ជាអ្នកចាត់ការបណ្តោះអាសន្ន កំពុងដុនដាប។ ឆ្លងការការប្រកួត១៩លើកនៅលីគកំពូលអង់គ្លេស Man Utd រកបានតែ៣១ពិន្ទុប៉ុណ្ណោះ ស្ថិតនៅចំណាត់ថ្នាក់ទី៧ ដោយមានគម្លាតឆ្ងាយពីក្រុមកំពូលតារាង Man City ចំនួន១៨ពិន្ទុ។ ក្រុមឈុតធំបិសាចក្រហមមានសមាជិក២៥រូបសប្រាប់រដូវកាល ២០២១-២២នេះ ដោយមានតម្លៃសរុប១,០៨៨លានដុល្លារ ខណៈ Man City មានសមាជិកសរុប២៩នាក់ មានតម្លៃ ១,០៨៧លានដុល្លារ។ Chelsea ស្ថិតនៅចំណាត់ថ្នាក់ទី៣ជាក្រុមមានកីឡាករថ្លៃជាងគេលើលោក តម្លៃ ៨៨៧លានដុល្លារ៕ | Manchester United វ៉ាដាច់ Manchester City ក្លាយជាក្រុមមានសមាជិកកីឡាករថ្លៃជាងគេ លើលោក។ គិតត្រឹមដើមឆ្នាំ២០២២ កីឡាករបិសាចក្រហមមានតម្លៃសរុប ១,០៨៨លានដុល្លារ ដោយនាំមុខក្រុមលេខ២មេឃខៀវតែ១ដុល្លារប៉ុណ្ណោះ។ |
លោកស្រី Liz Truss ដែលជារដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ នឹងក្លាយជារដ្ឋមន្រ្តីការបរទេសក្នុងគណៈរដ្ឋមន្រ្តីថ្មីរបស់នាយករដ្ឋមន្រ្តី បូរីស ចនសុន ។ លោក ចនសុន បានផ្លាស់ប្ដូរសមាជិករដ្ឋាភិបាលរបស់លោកដើម្បីដាក់មនុស្សឱ្យចំកន្លែងក្នុងការស្ដារប្រទេសឡើងវិញ។ លោកស្រី Truss ដែលដឹកនាំអង់គ្លេសសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនក្រោយការចាកចេញពីសហភាពអឺរ៉ុប ត្រូវជំនួសតំណែងលោក Dominic Raab ដែលប្ដូរដឹកនាំក្រសួងយុត្តិធម៌វិញ។ លោក Raab ដែលនឹងក្លាយជាឧបនាយករដ្ឋមន្រ្តីផងនោះ រងការរិះគន់ខ្លាំងចំពោះការឆ្លើយតបវិបត្តិអាហ្វហ្កានីស្ថាន។ លោកស្រី Anne-Marie Trevelyan នឹងជំនួសតំណែងលោកស្រី Truss វិញ។ ការផ្លាស់ប្ដូរដ៏សំខាន់មួយទៀត គឺលោក Michael Gove ដែលជារដ្ឋមន្រ្តីទទួលបន្ទុកការិយាល័យគណៈរដ្ឋមន្រ្តី នឹងក្លាយជារដ្ឋមន្រ្តីលំនៅដ្ឋានជំនួសលោក Robert Jenrick ។ រដ្ឋមន្រ្តីការិយាល័យគណៈរដ្ឋមន្រ្តីថ្មី ជាលោក Stephen Barclay អតីតរដ្ឋមន្រ្តីទទួលបន្ទុក Brexit ។ រដ្ឋមន្រ្តីអប់រំ Gavin Williamson ដែលរងការរិះគន់ខ្លាំងដែរនោះ បានរបូតតំណែងហើយ។ លោក Williamson ជួបបញ្ហាជាច្រើនដូចជាការបិទសាលា និងការរៀបចំការប្រឡងអំឡុងពេលកូវីដ-១៩ ជាដើម។ ចំណែលោក Jenrick វិញ ត្រូវរិះគន់រឿងគម្រោងអភិវឌ្ឍតម្លៃ១,៣៨ពាន់លានដុល្លារដែលមានអ្នកឧបត្ថម្ភហិរញ្ញវត្ថុឱ្យបក្សកាន់អំណាចនៅពីក្រោយ។ អ្នកទាំងពីរ ត្រូវអស់តំណែងតែម្ដង។ លោក ចនសុន តែងតាំងលោក Nadhim Zahawi រដ្ឋមន្រ្តីទទួលបន្ទុកការចែកចាយវ៉ាក់សាំង ត្រូវដំឡើងជារដ្ឋមន្រ្តីអប់រំថ្មី និងឱ្យលោកស្រី Nadine Dorries ជារដ្ឋមន្រ្តីវប្បធម៌ថ្មីផងដែរ។ ជាមួយគ្នានេះ ប្រមុខរដ្ឋភិបាលអង់គ្លេសរូបនេះ បានរក្សាតំណែងរដ្ឋមន្រ្តីសំខាន់ៗចំនួន៣មានរដ្ឋមន្ត្រីមហាផ្ទៃ Priti Patel, រដ្ឋមន្ត្រីការពារជាតិ Ben Wallace និងរដ្ឋមន្រ្តីសុខាភិបាល Sajid Javid ៕ | នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស បូរីស ចនសុន សម្រេចចិត្តរុះរើគណៈរដ្ឋមន្រ្តីរបស់ខ្លួននៅថ្ងៃទី១៥ ខែកញ្ញាដើម្បីកសាងប្រទេសឱ្យប្រសើរឡើងវិញក្រោយវិបត្តិកូវីដ-១៩ ។ រដ្ឋមន្រ្តីខ្លះ ត្រូវបានផ្លាស់ប្ដូរឱ្យដឹកនាំក្រសួងផ្សេងៗ ឯរដ្ឋមន្រ្តីជាច្រើនទៀត ត្រូវបានដកចេញពីតំណែងតែម្ដងព្រោះរងការរិះគន់ខ្លាំងនាពេលកន្លង។ ជាលើកទីពីរក្នុងប្រវត្តិសាស្រ្តអង់គ្លេស រដ្ឋមន្រ្តីការបរទេស គឺជាស្រ្តី។ |
ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថា លោក ស៊ី ជិនភីង បានចុះត្រួតពិនិត្យកងទ័ពជើងទឹកចិនក្នុងខេត្តគ័ងតុងដែលចំណុះទីបញ្ជាការភូមិភាគខាងត្បូង។ លោក ស៊ី ក៏ណែនាំឱ្យយោធាចិនការពារអធិបតេយ្យចិន និងផលប្រយោជន៍ផ្លូវទឹកឱ្យបានដាច់ខាត។ ចំពោះមុខមន្រ្តីយោធាជាន់ខ្ពស់ជាច្រើន លោក ស៊ី ដែលជាប្រធានគណៈកម្មការយោធាយោធាមជ្ឈិមក៏មានអំណាចផងនោះ ក៏លើកឡើងដែរថា ចិនត្រូវមាននវានុវត្តន៍ទាំងទ្រឹស្តី និងមធ្យោបាយប្រយុទ្ធ។ នេះបើតាម CCTV ។ ការលើកឡើងរបស់ប្រធានាធិបតីចិន ធ្វើឡើងបន្ទាប់ពីចិនទើបបញ្ចប់សមយុទ្ធបីថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ដែលជាការឆ្លើយតបនឹងជំនួបមេដឹកនាំតៃវ៉ាន់ និងអាម៉េរិក។ ក្នុងសមយុទ្ធនេះ យោធាចិនដែលមានយន្តហោះចម្បាំង និងនាវាចម្បាំងរាប់សិបគ្រឿង ធ្វើលំហាត់ឡោមព័ទ្ធនៅក្បែរកោះតៃវ៉ាន់។ នាវាដឹកយន្តហោះ Shandong ក៏មានវត្តមានក្នុងសមយុទ្ធនេះដែរ។ នៅមិនឆ្ងាយពីតៃវ៉ាន់ អាម៉េរិកវិញក៏កំពុងធ្វើសមយុទ្ធទ្រង់ទ្រាយធំជាមួយហ្វីលីពីនក្នុងសមុទ្ធចិនខាងត្បូងដែរ។ ជាលើកដំបូងផងនោះ សមយុទ្ធរវាងអាម៉េរិក និងហ្វីលីពីន ក៏មានការហ្វឹកហាត់បាញ់គ្រាប់ពិតនៅសមុទ្រចិនខាងត្បូងដែរ។ ទោះគ្មានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ហើយប្រកាន់នយោបាយចិនតែមួយក្ដី អាម៉េរិកជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំរបស់តៃវ៉ាន់សម្រាប់ការការពារខ្លួន៕ | ប្រធានាធិបតីចិន ស៊ី ជិនភីង ប្រាប់ឱ្យកងទ័ពចិនពង្រឹងសមត្ថភាពសម្រាប់ការប្រយុទ្ធជាក់ស្ដែង។ នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃទី១២ ខែមេសា បន្ទាប់ពីចិនទើបបញ្ចប់សមយុទ្ធនៅក្បែរតៃវ៉ាន់។ |
សមយុទ្ធយោធាថ្មីមួយទៀតរបស់ចិនដែលចាប់ផ្តើមឡើងនៅសប្តាហ៍នេះនៅក្បែរកោះតៃវ៉ាន់កំពុងធ្វើឲ្យរដ្ឋាភិបាលនៅមិនសុខ បក់មិនល្ហើយសោះ។ ប្រមុខការពារជាតិតៃវ៉ាន់បានព្រមានថា ការបង្កើនលំហាត់យោធារបស់ក្រុងប៉េកាំងនេះនឹងគំរាមកំហែងតៃវ៉ាន់កាន់តែខ្លាំងនៅពេលខាងមុខផង។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP រដ្ឋមន្ត្រីការពារជាតិក្រុងតៃប៉ិ លោក Feng Shih-kuan បានព្រមានបែបនេះនៅក្នុងរបាយការណ៍នៃកិច្ចប្រជុំត្រួតពិនិត្យវិស័យការពារជាតិប្រចាំឆ្នាំដែលចេញផ្សាយនៅថ្ងៃអង្គារទី ២៦ ខែធ្នូនេះ។ រដ្ឋមន្ត្រីខាងលើក៏បានលើកឡើងផងដែរថា តៃវ៉ាន់មិនអាចប្រៀបធៀបជាមួយចិនលើរឿងថវិកាយោធា និងការអភិវឌ្ឍវិស័យការពារជាតិឡើយនៅពេលបច្ចុប្បន្ន ហើយលោកក៏បាន វាយតម្លៃផងដែរថា ចំនួនកងទ័ពចិនបច្ចុប្បន្នមានប្រហែល ពីរលាននាក់ខណៈដែលកងទ័ពតៃវ៉ាន់មានប្រហែល ២១ម៉ឺននាក់ប៉ុណ្ណោះ។ ដូច្នេះ បើតាមប្រមុខការពារជាតិខាងលើ តៃវ៉ាន់កំពុងត្រួតពិនិត្យឡើងវិញនូវវិស័យយោធា និងចាប់ផ្តើមរៀបចំគម្រោងដើម្បីអភិវឌ្ឍវិស័យការពារជាតិដើម្បីទប់ទល់រាលការគំរាមកំហែងពីកងទ័ពចិន។ ដូចឃើញស្រាប់ គេឃើញតៃវ៉ាន់បង្កើតទីបញ្ជាការកងទ័ពអនឡាញ (Cyber Army) ដែលមានបុគ្គលិកបម្រើការងារប្រហែល មួយពាន់នាក់នៅក្នុងឆ្នាំ ២០១៧នេះ។ ចាប់ពីពេលដែលប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ឡើងកាន់អំណាចនៅឆ្នាំ ២០១៦ និងបដិសេធទទួលស្គាល់នយោបាយចិនតែមួយ មហាយក្សចិនចាប់ផ្តើមបង្កើនសមយុទ្ធយោធានៅក្បែរៗកោះតៃវ៉ាន់ ហើយក្នុងឆ្នាំ ២០១៧នេះ សមយុទ្ធយោធាចិនកើតឡើងយ៉ាងហោចណាស់ ២០ដងឯណោះ។ សូមបញ្ជាក់តៃវ៉ាន់ និងចិនបែងចែកជាពីរក្រោយសង្គ្រាមស៊ីវិលនៅក្នុងឆ្នាំ ១៩៤៩។ ទោះជាតៃវ៉ាន់មានរចនាសម្ព័ន្ធដឹកនាំជាប្រទេសមួយក៏ដោយ កោះនេះមិនបានប្រកាសឯករាជ្យជាផ្លូវការនោះឡើយ។ ចំណែកចិនតែងតែចាត់ទុកតៃវ៉ាន់ជាអាណាខេត្តរបស់ខ្លួន និងគំរាមវាយដណ្តើមយកទឹកដីនេះមកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន៕ | តៃវ៉ាន់ព្រមានថា ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់របស់ចិននៅកន្លងមកនេះកំពុងគំរាមកំហែងសន្តិសុខរបស់ខ្លួនខ្លាំង។ សមយុទ្ធយោធារបស់កងទ័ពចិនកើតឡើងញឹកញាប់ក្រោយប្រធានាធិបតីថ្មីរបស់តៃវ៉ាន់លោកស្រី Tsai Ing-wen ឡើងកាន់តំណែង និងបង្ហាញចេតនាប្រកាសតៃវ៉ាន់ជារដ្ឋឯករាជ្យ។ |
ឡាវ នៅថ្ងៃទី៣ខែសីហា បានរាយការណ៍ករណីឆ្លងកូវីដ-១៩ ចំនួន២៥០ករណី ដែលជាតួលេខដ៏ខ្ពស់មួយ។ ក្នុងចំណោមករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃទាំងនេះ ឡាវ មានករណីឆ្លងចំនួន១៣ប៉ុណ្ណោះ ដែលឆ្លងនៅក្នុងសហគមន៍ ខណៈករណីនាំចូលមានរហូតដល់ ២៣៧ ករណីឯណោះ។ ករណីឆ្លងសរុបនៅឡាវមានចំនួនជាង ៧ពាន់ករណី និងអ្នកស្លាប់មានចំនួន ៧នាក់។ ទាក់ទិននឹងបញ្ហាខាងលើ ឡាវ បានសម្រេច បន្តបិទប្រទេសរហូតដល់ថ្ងៃទី១៨ ខែសីហា។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យរដ្ឋាភិបាលឡាវ លោកស្រី Thippakone Chanthavongsa បានអះអាងថា ការបន្តរយៈពេលបិទខ្ទប់នេះ ដោយសារតែស្ថានការណ៍ជំងឺកូវីដ-១៩ នៅប្រទេសជិតខាងមិនទាន់ធូរស្រាល ខណៈចំនួនពលករឡាវត្រលប់ចូលប្រទេសមានចំនួនច្រើន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times។ ស្របគ្នានេះ អាជ្ញាធរឡាវនឹងពង្រឹងសន្តិសុខតាមព្រំដែន រួមទាំងវាស់កម្តៅតាមច្រកព្រំដែនជាដើម។ មិនតែប៉ុណ្ណោះ ឡាវក៏បានពង្រីកមណ្ឌលចត្តាឡីស័ក និងមន្ទីរពេទ្យសម្រាប់ដាក់ពលករត្រលប់ចូលមកក្នុងប្រទេសវិញផងដែរ។ សូមបញ្ជាក់ថា ប្រទេសជិតខាងឡាវ ដូចជាថៃ កម្ពុជា វៀតណាម មានករណីឆ្លងជំងឺកូវីដ-១៩ ជាច្រើនករណី។ នៅថ្ងៃទី៣ ខែសីហា ថៃមានករណីឆ្លងចំនួន ១៨៩០១ករណី, កម្ពុជាមាន ៥៧៧ករណី និងវៀតណាមមានចំនួន ៣៥៧៨ករណី៕ | រដ្ឋាភិបាលឡាវ បានបន្តបិទខ្ទប់ប្រទេសរហូតដល់ថ្ងៃទី១៨ ខែសីហា ដោយសារករណីឆ្លងជំងឺកូវីដ-១៩ នៅប្រទេសជិតខាង និងករណីនាំចូលមានចំនួនច្រើន។ អាជីវកម្មមិនចាំបាច់ជាច្រើន ដែលស្ថិតក្នុងតំបន់មានហានិភ័យខ្ពស់ នៅតែបន្តបិទដដែល។ |
ម្សិលមិញមានអ្នកសរសេរអធិប្បាយលើបណ្ដាញសង្គមនានាបង្ហាញការសោកស្ដាយចំពោះការចាប់ខ្លួនយុវជន៣នាក់ដែលជាសកម្មជនបរិស្ថាន។ នៅថ្ងៃនេះក៏មានចលនានៃការបង្ហោះសារតាមហ្វេសប៊ុកសម្តែងការសោកស្ដាយដែលសកម្មជនបរិស្ថានទាំងនោះនិយាយប្រមាថព្រះមហាក្សត្រ និងប្រមុខដឹកនាំកំពូល។ ការអធិប្បាយចុងក្រោយនេះកើតឡើងក្រោយពីមានការចែករំលែកឃ្លីបវីដេអូនៃកិច្ចពិភាក្សាមួយតាមរយៈប្រព័ន្ធហ្ស៊ូមមួយ។នៅក្នុងកិច្ចប្រជុំនោះមានមនុស្ស៤នាក់រួមទាំងជនបរទេសឈ្មោះអាឡិច ដែលជាអតីតប្រធានអង្គការមាតាធម្មជាតិ ហើយដែលត្រូវបានរដ្ឋាភិបាលបណ្ដេញចេញពីកម្ពុជា។ នៅក្នុងវីដេអូនោះគេឮសំឡេងជនបរទេសនិយាយប្រមាថព្រះករុណានិងថ្នាក់ដឹកនាំប្រទេសកម្ពុជា។ អត្ថបទទាក់ទង ក្រសួងមហាផ្ទៃ៖«សកម្មជនទាំង៣នាក់ ប្រមាថព្រះមហាក្សត្រ និងប្រមុខរដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ» នៅលើបណ្ដាញសង្គមហ្វេសប៊ុកគណនីឈ្មោះ ឃឿម សុខឿន បានសរសរថ្កោលទោសបុរសជនជាតិអេស្ប៉ាញដែលប្រើពាក្យពេចន៍ប្រមាថព្រះកិត្តិនាមព្រះមហាក្សត្រដោយមានបង្ហោះមាត្រា៧នៃរដ្ឋធម្មនុញ្ញដែលចែងថា ព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។ គណនីហ្វេសប៊ុក ឈ្មោះ Prom Morokot សរសេរថា៖«គេមិនចាប់គាត់ទេ បើធ្វើការងារការពារបរិស្ថាន។ តែគេចាប់គាត់ដោយសារខ្លឹមសារក្នុងកិច្ចប្រជុំ។»។ គណនីមួយ ទៀត ឈ្មោះ Sam Rithy សរសេរដោយតាំងជាសំណួរថា តើកិច្ចពិភាក្សានេះជាវេទិកាដើម្បីការពារបរិស្ថាន ឬវេទិកាបំពាក់បំប៉នអោយមានការញុះញង់ ប្រមាថថ្នាក់ដឹកនាំជាតិឯង និងព្រះមហាក្សត្រ ជាទីគោរពសក្ការៈ? ផុតពីការអត្ថាធិប្បាយលើខ្លឹមសារនៃវីដេអូនោះ ក៏មានការបញ្ចេញយោបល់ទាក់ទងនឹងសិទ្ធិបញ្ចេញមតិដែរ។ លោក នួន ផារ័ត្ន ដែលជាអភិបាលរងសាលារាជធានីភ្នំពេញ ក៏បានបញ្ចេញយោបល់នៅលើគណនីហ្វេសប៊ុករបស់លោកដែរ។ លោក ផារ័ត្ន បានសរសេរថា នៅពេលដែលពាក្យសំដី និងកាយវិការ ដើរហួសពីព្រំដែននៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការឈឺឆ្អាលក្នុងកិច្ចការសង្គម ដែលច្បាប់បានគូសវាស ការអនុវត្តច្បាប់គឺជាជម្រើសល្អបំផុតដើម្បីរក្សាស្ថេរភាព និងសុខដុមរមនា ក្នុងសង្គមជាតិ។ លោកអភិបាលរងសាលារាជធានីបានអំពាវនាវយ៉ាងដូច្នេះថា៖«សូមយុវជនយើងកុំជឿលង់តាមពាក្យគេថា។សូមចូលរួមក្នុងជីវភាពសង្គមវប្បធម៌បរិស្ថាននយោបាយប្រកបដោយការយល់ដឹង និងការទទួលខុសត្រូវ។»។ អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់សារព័ត៌មានថ្មីៗថាតែសមត្ថកិច្ចមានភស្តុតាងច្បាស់លាស់ពីការប្រព្រឹត្តិបទល្មើសទើបអាចឃាត់ខ្លួនយុវជនទាំងបីបាន។ កាលពីថ្ងៃទី១៦មិថុនាអាជ្ញាធរបានឃាត់ខ្លួនសកម្មជនបរិស្ថាន៤រូប ប៉ុន្តែក្រោយមកបានដោះលែងយុវជន ឈ្មោះ សិដ្ឋ ឈីវលីម៉េង វិញ។ចំណែកសកម្មជនបរិស្ថាន៣រូបទៀត ដែលកំពុងរងបទចោទប្រកាន់នោះ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី២១ មិថុនា។ ក្នុងនោះកញ្ញា ស៊ុន រដ្ឋា និង លោក យឹម លាងហ៊ី ត្រូវបានតុលាការចោទប្រកាន់ពី ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់។ ដោយឡែក លោក លី ចាន់ដារ៉ាវុត រងការចោទប្រកាន់ពីបទរួមគំនិតក្បត់។ បទចោទពួកគេទាំងនេះត្រូវបានធ្វើឡើងដោយយោងតាមមាត្រា៤៣៧ និង៤៥៣នៃក្រមព្រហ្មទណ្ឌដែលអាចប្រឈមមុខជាប់ពន្ធនាគារពី៥ ឆ្នាំទៅ១០ឆ្នាំនិងពិន័យជាប្រាក់១០លានរៀល៕ | ការចាប់ខ្លួនយុវជន៣នាក់ដែលត្រូវបានស្គាល់ថាជាសកម្មជនបរិស្ថាននៅតែជាប្រធានបទនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ចុងក្រោយនេះមានការចែករំលែកវីដេអូមួយដែលបង្ហាញថា សកម្មជនបរិស្ថាន និងជនជាតិអេស្ប៉ាញឈ្មោះអាឡិចហ្សង់ត្រូ ហ្កន់សាឡេស ដេវីដសិន បានប្រមាថព្រះមហាក្សត្រ។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានសរសេរថ្កោលទោសចំពោះអំពើប្រមាថព្រះករុណា និងថ្នាក់ដឹកនាំកំពូល ហើយសោកស្ដាយដែលយុវជនទាំង៣ ត្រូវបានអូសទាញដោយជនបរទេស។ |
កូរ៉េខាងជើងកំពុងបន្តដាក់គោលនយោបាយស្តារសេដ្ឋកិច្ចខ្លួនឲ្យរីកចម្រើនលូតលាស់ទៅមុខ ក្រោយពេលប្រកាសពីឆន្ទៈបោះបង់កម្មវិធីនុយក្លេអ៊ែរចោល។ បើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Asian Nikkei Review របបដឹកនាំលោក គីម ជុងអ៊ុន មានបំណងដកស្រង់បទពិសោធន៍កែទម្រង់សេដ្ឋកិច្ចចិននិងវៀតណាមដើម្បីមកអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកផង។ តាមពិតទៅ ដោយធ្លាប់រៀនសូត្រនៅប្រទេសស្វីសផង លោក គីម ជុងអ៊ុន មិនដែលមានអារម្មណ៍ស្អប់ ប្រព័ន្ធសេដ្ឋកិច្ចមូលធននិយមឡើយ។ លោកប្រហែលជាចង់ឃើញអាគារខ្ពស់ៗ រួមទាំងផលិតផលលោកខាងលិចដូចជា បឺហ្គឺ McDonalds នៅក្នុងប្រទេសខ្លួនផងដែរ។ ភាពជោគជ័យនៃការបើកចំហរសេដ្ឋកិច្ចរបស់មហាយក្សសេដ្ឋកិច្ចចិន និង ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនរហ័សវៀតណាម ជារឿងដែលធ្វើឲ្យលោក ចាប់អារម្មណ៍ខ្លាំង។ កាលពីថ្មីៗនេះ លោកបានបញ្ជូនប្រតិភូជាន់ខ្ពស់មួយក្រុមទៅទស្សនកិច្ចនៅចិនផងដែរ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ដើមសប្តាហ៍នេះ ប្រតិភូកូរ៉េខាងជើងបំពេញទស្សនកិច្ចនៅចិន ដើម្បីដកស្រង់បទពិសោធន៍ និងរៀនសូត្រពីភាពជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់មហាយក្សចិនដែរ។ ប្រតិភូនោះដឹកនាំដោយលោក Pak Thae Son អនុប្រធានគណៈកម្មការមជ្ឈិមនៃបក្សពលករកូរ៉េខាងជើងបានជួបជាមួយប្រមុខរដ្ឋចិនលោក ស៊ី ជិនភីង និងទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលបច្ចេកវិទ្យា និងតំបន់សេដ្ឋកិច្ចសំខាន់ៗមួយចំនួនផង។ អ្វីដែលសំខាន់នោះ ប្រតិភូនេះបានជួបសំណេះសំណាលជាមួយលោក ស៊ី ហើយលោកស៊ី បានប្រកាសគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរបស់ក្រុងព្យុងយ៉ាងដែលជ្រើសរើសយកការអភិវឌ្ឍសេដ្ឋកិច្ចជាតិនោះ។ មហាយក្សចិនចាប់ផ្តើមកំណែទម្រង់សេដ្ឋកិច្ចតែរក្សាប្រព័ន្ធនយោបាយសង្គមនិយមនៅឆ្នាំ ១៩៧៨ ពេលដែលប្រទេសនេះស្ថិតក្រោមការដឹកនាំរបស់លោក តេង ស៊ាវភីង។ ពេលនោះចិនបានបើកចំហរសេដ្ឋកិច្ចទទួលយកវិនិយោគបរទេស និងចាប់ដៃធ្វើពាណិជ្ជកម្មជាមួយប្រទេសនានាពាសពេញពិភពលោក ហើយការបើកចំហរនេះហើយបានធ្វើឲ្យចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចទីមួយលើពិភពលោកនោះ។ ដូច្នេះហើយ ការដកស្រង់ពិសោធន៍របស់ចិន ហើយយកមកអនុវត្តក្នុងគោលនយោបាយកំណែទម្រង់សេដ្ឋកិច្ចក្នុងស្រុកប្រហែលជានឹងមានផលវិជ្ជមានច្រើនចំពោះកូរ៉េខាងជើង។ ម្យ៉ាងចិនដែលជាខ្នងបង្អែកនយោបាយ និងការទូតរួមទាំងជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់កូរ៉េខាងជើងនេះក៏ប្រហែលជាពេញចិត្តខ្លាំងនឹងជួយគាំទ្រនិងប្រឹក្សាកូរ៉េខាងជើងឲ្យដើរលើផ្លូវដែលខ្លួនធ្លាប់ដើរដែរ។ ដោយឡែកកន្លងមកសហរដ្ឋអាមេរិកក៏ធ្លាប់ប្រកាសផងដែរថា បើសិនជាកូរ៉េខាងជើងនេះព្រមបោះបង់អាវុធនុយក្លេអ៊ែរទាំងស្រុង អាមេរិកនឹងជួយប្រមែរប្រមូលជំនួយឬវិនិយោគបរទេសដើម្បីគាំទ្រកូរ៉េខាងជើងអភិវឌ្ឍសេដ្ឋកិច្ចថែមទៀតផង។ -កំណែទម្រង់សេដ្ឋកិច្ចវៀតណាមក៏ជាគម្រូសេដ្ឋកិច្ចដែលកូរ៉េខាងជើងកំពុងពិចារណាដែរ ក្រៅពីគម្រូសេដ្ឋកិច្ចចិន មេដឹកនាំកូរ៉េខាងជើងក៏ជាប់ចិត្តនឹងការកែទម្រង់សេដ្ឋកិច្ចរបស់វៀតណាមកន្លងមក។ កូរ៉េខាងជើងរំពឹងថា ខ្លួនអាចនឹងប្រើប្រាស់គម្រូនោះដើម្បីអភិវឌ្ឍសេដ្ឋកិច្ចខ្លួនទៅថ្ងៃមុខផងដែរ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង Maeil Business ក្នុងជំនួបប្រវត្តិសាស្ត្រថ្ងៃ ២៧ ខែមេសាកន្លងជាមួយប្រធានាធិបតី មូន ចេអ៊ីន លោក គីម ជុងអ៊ុន បានបង្ហើបថា លោកចង់ជ្រើសរើសការកែទម្រង់តាមវៀតណាម។ វៀតណាមចាប់ផ្តើមអនុវត្តគោលនយោបាយកែទម្រង់សេដ្ឋកិច្ច ដូយមឺយ (Doi Moi) នៅឆ្នាំ ១៩៨៦ ហើយតាមរយៈការកែទម្រង់នេះ វាបានត្រួសត្រាយផ្លូវឲ្យវៀតណាមអភិវឌ្ឍសេដ្ឋកិច្ចបានរហ័ស និងក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកឆ្នាំ ២០០៧ ផងដែរ។ ប៉ុន្តែកំណែទម្រង់នេះក៏ស្ថិតក្រោមឥទ្ធិពលនៃគោលនយោបាយកែទម្រង់សេដ្ឋកិច្ចរបស់ចិនដែរ។ -គីម ជុងអ៊ុន ស្នើឲ្យកងទ័ពគាំទ្រកំណែទម្រង់សេដ្ឋកិច្ចជាតិ ដោយឡែក លោក គីម ជុងអ៊ុន ក៏បានទាមទារឲ្យកងទ័ពកូរ៉េខាងជើងទាំងអស់នាំគ្នាគាំទ្រដល់ដំណើរការកសាងសេដ្ឋកិច្ចជាតិនឹងចាប់ផ្តើមបោះជំហានទៅមុខ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA លោក គីម បានថ្លែងបែបនេះក្នុងពេលផ្តល់សុន្ទរថាទៅកាន់គណៈកម្មការយោធាមជ្ឈិមនៃបក្សពលករកូរ៉េខាងជើង។ លោក គីម បានស្នើឲ្យយោធាការពារ និងធានាពីការអនុវត្តគោលនយោបាយដែលអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មការមជ្ឈិមបក្សកាលពីខែមេសាកន្លងមក ដោយមានគោលដៅធានាការកសាងសេដ្ឋកិច្ចសង្គមនិយម។ ក្រៅពីស្នើឲ្យយោធាគាំទ្រការកែទម្រង់សេដ្ឋកិច្ច មេដឹកនាំកំពូលរូបនេះបានឆ្លៀតកោតសរសើរដល់យោធាកូរ៉េខាងជើងទាំងអស់ដែលបានប្រឹងប្រែងគោរពកាតព្វកិច្ចការពារជាតិ និងបន្តធ្វើជាកម្លាំងស្នូលនៃចលនាបដិវត្តន៍ និង ការកសាងសេដ្ឋកិច្ចបែបសង្គមនិយម៕ | ទោះបីជាការចរចាជាមួយអាមេរិកជុំវិញការរំសាយនុយក្លេអ៊ែរនៅស្រពេចស្រពិលក្តី របបដឹកនាំកូរ៉េខាងជើងមានបំណងពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនជំនួសឲ្យការកសាងអំណាចយោធាវិញ។ កូរ៉េខាងជើងពេញចិត្តគម្រូសេដ្ឋកិច្ចរបស់ចិន និងវៀតណាម ហើយរដ្ឋនុយក្លេអ៊ែរនេះក៏នឹងរៀនសូត្រតាមកំណែទម្រង់ប្រទេសទាំងពីរនេះដែរដើម្បីអភិវឌ្ឍសេដ្ឋកិច្ចខ្លួនឲ្យរីកចម្រើនទៅមុខ។ |
ខួរសត្វ មានអ្នកធ្វើការជាច្រើនតែងតែបរិភោគខួរជ្រូកដើម្បីប៉ូវខួរ ប៉ុន្តែតើអ្នកដឹងទេថានៅក្នុងខួរជ្រូកចំនួន១០០ក្រាម មានផ្ទុកកាឡូរីចំនួន៣១០០មីលីក្រាម ហើយនៅក្នុងខួរគោមានចំនួន២៤៤៧មីលីក្រាម ចំណែកឯក្នុងខួរពពែមាន២០០៤មីលីក្រាម ដូចនេះមួយឆ្នាំយកល្អ អ្នកមិនគួរបរិភោគលើសពី៣ដងឡើយ។ គ្រឿងក្នុងសត្វ អ្នកមិនគួរបរិភោគគ្រឿងក្នុងសត្វផ្សេងៗច្រើននោះទេ ទោះបីជាវាឆ្ងាញ់យ៉ាងណាក៏ដោយ ព្រោះនៅក្នុងគ្រឿងក្នុងទាំងនោះ មានកាឡូរីខ្ពស់ដែលអាចបំផ្លាញសុខភាពអ្នកយ៉ាងងាយ។ ស៊ុតផ្នែកលឿង នៅក្នុងពងមាន់ផ្នែកលឿង មានកាឡូរីចំនួន២៩២មីលីក្រាម ដូចនេះអ្នកដែលមានជំងឺលើសសម្ពាធឈាម អ្នកអាចបរិភោគយ៉ាងច្រើន៣គ្រាប់ក្នុងមួយអាទិត្យ ចំណែកមនុស្សធម្មតា អាចបរិភោគមួយគ្រាប់ទៅកន្លះគ្រាប់ក្នុងមួយថ្ងៃ។ មឹក នៅក្នុងមឹក១០០ក្រាម មានផ្ទុកកាឡូរីចំនួន២៦៨មីលីក្រាម ដូចនេះមួយអាទិត្យអ្នកអាចបរិភោគមិនត្រូវហួសពី២ដងឡើយ បើអ្នកមិនចង់បំផ្លាញសុខភាពអ្នក។ ឈីស អ្នកមិនត្រូវពិសារឈីសច្រើននោះទេ ព្រោះនៅក្នុងឈីសមានផ្ទុកកាឡូរីជាច្រើនដែលអាចប៉ះពាល់ដល់ថ្លើម និងក្រលៀនអ្នកណាស់ ដូចនេះអ្នកគួរតែចៀសបើអាចចៀសបាន៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | អាហារគឺជារបស់ដែលអ្នកត្រូវតែបរិភោគប្រចាំថ្ងៃដើម្បីទ្រទ្រង់សុខភាពអ្នករាល់គ្នា ប៉ុន្តែមានអាហារមួយចំនួនបើអ្នកពិសារច្រើន វានឹងប៉ះពាល់ដល់សុខភាពអ្នក ជាពិសេសបុរស វានឹងធ្វើឱ្យប៉ះពាល់ដល់ក្រលៀនអ្នក។ ដូចនេះតើមានអាហារអ្វីខ្លះដែលបុរសមិនគួរបរិភោគច្រើន? |
វិបត្តិនយោបាយមីយ៉ាន់ម៉ា នៅតែបន្តអូសបន្លាយជាង ១ឆ្នាំហើយ ខណៈច្រកចេញនយោបាយនៅតែមិនទាន់មាន។ កន្លងមក ដើម្បីជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា មេដឹកនាំអាស៊ាន បានដាក់ចេញការឯកភាព ៥ចំណុច។ យ៉ាងណាមិញ ការអនុវត្តពីសំណាក់របបសឹកមីយ៉ាន់ម៉ាលើចំណុចទាំង ៥ នោះ មិនមានការវិវដ្តទៅមុខឡើយ។ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសចង្អៀតនៅសប្តាហ៍មុន ឥណ្ឌូណេស៊ី បានអះអាងថា វាពិតជាសំខាន់ណាស់សម្រាប់ប្រេសិតពិសេសអាស៊ាន ក្នុងការជួបភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ខណៈប្រមុខការទូតម៉ាឡេស៊ី បានអំពាវនាវឱ្យប្រេសិតពិសេសជួបជាមួយរដ្ឋាភិបាលបង្រួបង្រួមជាតិ (NUG)។ រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ាដែលត្រូវបានបង្កើតឡើងនៅក្នុងខែមេសា។ ទាក់ទិននឹងរឿងនេះ ក្រសួងការបរទេសរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម់ា បានចេញសេចក្តីថ្លែងការណ៍មួយដោយជំទាស់ការប៉ុនប៉ងនេះ ព្រោះរដ្ឋាភិបាលស្រមោល ជាភេរវករ។ រដ្ឋាភិបាលបង្រួបបង្រួមជាតិ ត្រូវបានរដ្ឋាភិបាលយោធា ដាក់ក្នុងបញ្ជីភេរវករ ជាមួយគណៈកម្មាធិការតំណាងសភាមីយ៉ាន់ម៉ា (CRPH) និងកម្លាំងការពារប្រជាជន (PDF) នាពេលកន្លងមក។ «សមាជិកអាស៊ានចំនួនពីរ បានស្នើប្រេសិតពិសេសជួបជាមួយសមាគមខុសច្បាប់ និងក្រុមភេរវករ»។ ក្រសួងការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ការជួបពិភាក្សាជាមួយរដ្ឋាភិបាលស្រមោល មិនត្រឹមតែផ្ទុយនឹងគោលការណ៍ធម្មនុញ្ញអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែវាក៏បំផ្លាញកិច្ចខិតខំរបស់អាស៊ានក្នុងការប្រឆាំងភេរវកម្មផងដែរ។ បន្ទាប់ពីការអំពាវនាវរបស់ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី រដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលបង្រួបបង្រួមជាតិ លោក Zin Mar Aung បានសរសេរសារលើបណ្តាញសង្គម Twitter ដោយអរគុណចំពោះការស្វែងរកដំណោះស្រាយនយោបាយនៅមីយ៉ាន់ម៉ា និងអរគុណចំពោះការអំពាវនាវពីសំណាក់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោកSaifuddin Abdullah។ យ៉ាងណាមិញ រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន ធ្លាប់បញ្ជាក់ហើយថា ការភ្ជាប់កិច្ចពិភាក្សាជាមួយរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ស្មុគស្មាញ ដោយសារការបដិសេធរបស់យោធាមីយ៉ាន់ម៉ា ប៉ុន្តែប្រេសិតអាចដើរតួ ត្រឹមជាអ្នកសម្របសម្រួលប៉ុណ្ណោះ។ បើតាមសម្តីរបស់លោកប្រាក់ សុខុន ប្រេសិតពិសេសអាស៊ាននៅឆ្នាំមុន មិនអាចធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាបានឡើយ ដោយសារមេដឹកនាំយោធាមីយ៉ាន់ម៉ា មិនអាចទទួលយកបានចំពោះបុរេលក្ខខណ្ឌ ដែលមេដឹកនាំអាស៊ានបានដាក់។ សូមបញ្ជាក់ថា មីយ៉ាន់ម៉ា កំពុងតែស្ថិតក្នុងស្ថានការណ៍ដ៏លំបាក ដោយសារជម្លោះនៅតែបន្តកើតមាននៅក្នុងប្រទេស ខណៈប្រជាជនជាច្រើនម៉ឺននាក់ កំពុងត្រូវការជំនួយ។ មិនតែប៉ុណ្ណោះ ការប៉ះទង្គិចរវាងកម្លាំងយោធា និងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច បានធ្វើឱ្យប្រជាជនស៊ីវិលស្លាប់ និងភៀសខ្លួនទៅក្នុងព្រៃ និងប្រទេសជិតខាង៕ | រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានជំទាស់ ការអំពាវនាវរបស់សមាជិកអាស៊ាន ដែលជំរុញឱ្យប្រេសិតពិសេសប្រធានអាស៊ានជួបជាមួយរដ្ឋាភិបាលស្រមោលដែលបង្កើតដោយសមាជិកសភាជាប់ឆ្នោត។ ការបដិសេធនេះ ក៏ដោយសាររដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចាត់ទុករដ្ឋាភិបាលស្រមោល គឺជាក្រុមភេរវករ។ |
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នឹងដង្ហែក្បួនឃោសនាទ្រង់ទ្រាយធំ នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី២ ខែមិថុនា។ នេះបើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី៣០ ខែឧសភា របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបន្តថា ក្បួនដង្ហែ នឹងជួបជុំសមាជិកគណបក្សចំនួន១៥ម៉ឺននាក់ នៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ បើតាមសេចក្តីជូនដំណឹងដដែល ក្បួនឃោសនានេះ ចាប់ដង្ហែតាមមហាវិថីព្រះមុនីវង្ស រហូតដល់រង្វង់មូលគួចកាណុង រួចបត់ឆ្វេងតាមផ្លូវលេខ៧០ ឆ្ពោះទៅផ្លូវលេខ២៧៣ បត់ឆ្វេងតាមផ្លូវ៥១៦ និងផ្លូវលេខ២៨៩ ។ ក្បួនឃោសនា នឹងបន្តដំណើរក្រោមស្ពានអាកាស៥មករា នៃមហាវិថីម៉ៅសេទុង រហូតដល់ស្តុបទេពផន ទើបបត់ស្តាំតាមផ្លូវលេខ១៥២ រួចបត់ឆ្វេងតាមផ្លូវ ២៧១ ឆ្ពោះទៅស្ពានស្ទឹងមានជ័យ និងបត់ស្តាំចូលផ្លូវវេងស្រេង ដល់វង្វង់មូលចោមចៅ ទើបរំសាយក្បួនទៅដង្ហែតាមខណ្ឌរៀងៗខ្លួន។ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើប្រជាពលរដ្ឋបញ្ចៀសការធ្វើដំណើរតាមទីតាំងជួបជុំ និងផ្លូវក្បួនដង្ហែនេះ ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោងរំសាយក្បួន។ ការបញ្ចៀសការធ្វើដំណើរនេះ គឺដើម្បីធានាឲ្យបាននូវបរិយាកាសបោះឆ្នោតមានភាពល្អប្រសើរ និងស្មើភាពគ្រប់គណបក្សនយោបាយ ពិសេសការដង្ហែក្បួនប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសការស្ទះចរាចរណ៍។ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជន បានប្រកាសថា នឹងចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោត នៅថ្ងៃបិទយុទ្ធនាការបោះឆ្នោតនេះ ដើម្បីសាមគ្គីភាព និងគាំទ្រដល់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនទូទាំងប្រទេស។ សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ -សង្កាត់អាណត្តិទី៤នេះ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា។ ការបោះឆ្នោត នឹងប្រពឹត្តទៅ នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនានេះ៕ | គណបក្សប្រជាជនកម្ពុជា នឹងដង្ហែក្បួនធំនៅភ្នំពេញ នាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត ទី២ ខែមិថុនា។ សមាជិកគណបក្សចំនួន១៥ម៉ឺននាក់ នឹងជួបជុំគ្នា នៅផ្លូវ៦០ម៉ែត្រ នៅម៉ោង៦ព្រឹក មុនដង្ហែក្បួនតាមផ្លូវមុនីវង្ស ឆ្ពោះទៅរង្វង់មូលកួចកាណុង និងបន្តទៅតាមផ្លូវផ្សេងទៀតដែលបានកំណត់ និងទៅរំសាយនៅរង្វង់មូលចោមចៅ។ សម្រាប់អ្នកដំណើរគួរចៀសដំណើរឆ្លងកាត់តាមផ្លូវមុនីវង្សនៅពេលព្រឹកព្រលឹម និងផ្លូវផ្សេងទៀតដែលក្បួនដង្ហែឆ្លងកាត់ ព្រោះអាចនឹងកកស្ទះខ្លាំង។ |
លោក រៀម មុនីស៊ីឡុង វ័យ៣២ឆ្នាំ ដែលជាសិល្បករឆ្នើមកែច្នៃសំរាមធ្វើជាគ្រឿងតុបតែងលម្អ និងវត្ថុអនុស្សាវរីយ៍នៅខេត្តសៀមរាប បានគាំទ្រដល់កិច្ចគាំពារបរិស្ថាន ដោយបានបង្កើតស្នាដៃថ្មីសង់រូបស្តេចសមុទ្រ និងទេពមច្ឆាឡើង ។ បើតាមលោក ស៊ីឡុង រូបសំណាកទាំងនេះ ត្រូវបានប្រើប្រាស់សម្ភារៈ ឬវត្ថុធាតុដើម ច្នៃពីសំរាម រួមមានកាកអំពៅ ដបទឹកសុទ្ធ ស្រកាត្រី សំបកពងទា សំបកពងមាន់ ដើមឈូក និងកែវប្លាស្ទិក ដែលបោះចោលតាមដងផ្លូវសាធារណៈ។ ហ្វេសប៊ុកក្រសួងបរិស្ថាន បានស្រង់សម្តីរបស់សិល្បកររូបនេះ ដូច្នេះថា៖« លោកធ្លាប់មានរបួស និងរងគ្រោះដោយការបំពុលដោយសំរាម ដូចនេះការបង្កើតស្នាដៃសិល្បះសូនរូបពីសំរាមនិងប្លាស្ទិកនេះ មានបំណងចង់ផ្តល់សារអប់រំដល់សាធារណជនឱ្យចេះគិតគូរពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលបច្ចុប្បន្នកំពុងបង្កឱ្យមានផលប៉ះពាល់មនុស្សសត្វ ទាំងនៅលើដី និងនៅក្នុងសមុទ្រ»។ អត្ថបទទាក់ទង លោក រៀម មុនីស៊ីឡុង ច្នៃកាកអំពៅ ដើមឈូក ស្រកាត្រី..ដំឡើងជារូបនាងមច្ឆានិងស្ដេចសមុទ្រ ដោយសារធ្លាប់ពុលសំរាម លោក ស៊ីឡុង យកសំរាមប្លាស្ទិកទៅច្នៃបែបសិល្បៈ ដើម្បីកាត់បន្ថយផលប៉ះពាល់ រូបសំណាកស្តេចសមុទ្រនេះ គឺតំណាងសមុទ្រទាំងមូល ។រីឯទេពមច្ឆាតំណាឱ្យធនធានធម្មជាតិ ជីវ:ចម្រុះនៃសមុទ្រដែលល្អស្អាត ត្រូវចូលរួមស្រឡាញ់ និងការពារ និងអភិរក្សឱ្យបានល្អ។ នេះបើតាមលោក រៀម មុនីស៊ីឡុង។ គួរបញ្ជាក់ដែរថា បរិមាណសំរាមនៅតាមទីប្រជុំជន មានចំនួន ១ម៉ឺនតោនក្នុងមួយថ្ងៃ។ សរុបមួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណ ៤ លានតោន ក្នុងនោះ២០ភាគរយ គឺជាសំណល់ថង់ប្លាស្ទិក។ នេះបើតាមក្រសួងបរិស្ថាន៕ | កំពត៖ ស្តេចសមុទ្រនិងទេពមច្ឆា បានបង្ហាញខ្លួននៅបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពត ដើម្បីផ្សព្វផ្សាយពីបញ្ហាបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ រូបសំណាកស្តេចសមុទ្រ និងនាងទេពមច្ឆា បង្កើតឡើងដោយកាកសំណល់សំរាម និងប្លាស្ទិក។ |
តំបន់អង្គរវត្ត ក្នុងខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទីតាំងចំនួន២៩។ មូលហេតុដែល Touropia ជ្រើសរើសរមណីយដ្ឋានអង្គរ ជាគោលដៅទីមួយ ព្រោះតំបន់អង្គរ ជាទីក្រុងវប្បធម៌ ដ៏ចំណាស់មួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ តំបន់អង្គរ មានប្រាសាទបុរាណធំៗ ដូចជា ប្រាសាទបាយ័ន ប្រាសាទអង្គរតូច ជាដើម។ ទីភ្នាក់ងារ Touropia បានសរសេរលើគេហទំព័ររបស់ខ្លួនដូច្នេះថា ៖« នៅពេលគេនិយាយពីទីក្រុងបុរាណ អ្នកដំណើរនឹងមិនរំលងតំបន់អង្គរ ខាងជើងប្រទេសកម្ពុជា ដែលមានវប្បធម៌សំខាន់ៗ »។ ក្រៅពីតំបន់អង្គរ រាជធានីភ្នំពេញ បានស្ថិតនៅលេខ២០ ។ ដ្បិតទីក្រុងមួយនេះ ឆ្លងកាត់សង្គ្រាមជាច្រើនដំណាក់កាល ប៉ុន្តែរាជធានីភ្នំពេញ នៅតែបញ្ចេញសម្រស់ ដ៏ត្រកាល ព្រោះ ជាទីក្រុងដែលមានសំណង់ពី សម័យបារាំង សេសសល់ជាច្រើន។ បន្ថែមពីនេះ ឆ្នេរខ្សាច់ ក្នុងខេត្តព្រះសីហនុ ក៏បានជាប់ចំណាត់ថ្នាក់លេខ ២៨ ព្រោះ ជាទីតាំងដែលទេសចរ អាចសម្រាកលម្ហែ ជាមួយខ្យល់អាកាសល្អ រួមផ្សំនឹងឆ្នេរខ្សាច់ ដ៏ស្រស់ស្អាត។ ចំណាត់ថ្នាក់ Touropia លើគោលទេសចរណ៍ទាំង២៩នៅតំបន់អាស៊ីអាគ្នេយ៍៖ ១. រមណីយដ្ឋានអង្គរ (កម្ពុជា) ២. កោះបាលី (ឥណ្ឌូណេស៊ី) ៣. ឆ្នេរហាឡុង (វៀតណាម) ៤. ក្រុងបាងកក (ថៃ) ៥. រមណីយដ្ឋាន Bagan (មីយ៉ាន់ម៉ា) ៦. វាលស្រែ Ifugao Rice Terraces (ហ្វីលីពីន) ៧. ប្រាសាទ Borobudur (ឥណ្ឌូណេស៊ី) ៨. ក្រុងលួងប្រាបាង្គ (ឡាវ) ៩. កោះ Ko Phi Phi (ថៃ) ១០. ប្រទេសសិង្ហបុរី ១១. ឧទ្យាន Komodo National Park (ឥណ្ឌូណេស៊ី) ១២. ភ្នំ Kinabalu (ឥណ្ឌូណេស៊ី) ១៣. ឆ្នេរ Boracay (ហ្វីលីពីន) ១៤. ក្រុងយ៉ាំងហ្គោន (មីយ៉ាន់ម៉ា) ១៥. ក្រុង Hoi An (វៀតណាម) ១៦. ឧទ្យាន Taman Negara (ម៉ាឡេស៊ី) ១៧. កោះ Palawan (ហ្វីលីពីន) ១៨. បឹង Inle (មីយ៉ាន់ម៉ា) ១៩. ខេត្តឈៀងម៉ៃ (ថៃ) ២០. រាជធានីភ្នំពេញ (កម្ពុជា) ២១. កោះ Gili Islands (ឥណ្ឌូណេស៊ី) ២២. ក្រុងគួឡាឡាំពួរ (ម៉ាឡេស៊ី) ២៣. កោះភូកេត (ថៃ) ២៤. ក្រុង Vang Vieng (ឡាវ) ២៥. ក្រុងហាណូយ (វៀតណាម) ២៦. កោះ Perhentian (ម៉ាឡេស៊ី) ២៧. តំបន់ Sapa (វៀតណាម) ២៨. ក្រុងព្រះសីហនុ (កម្ពុជា) ២៩. ក្រុងវៀងចន្ទន៍ (ឡាវ)៕ | គេហទំព័រទេសចរណ៍ Touropia បានកំណត់យកតំបន់ទេសចរណ៍ចំនួន២៩ ដែលទេសចរគួរទៅកម្សាន្តនៅអាស៊ីអាគ្នេយ៍។ ជាមួយគ្នានោះ តំបន់អង្គរ ទទួលបានចំណាត់ថ្នាក់លេខ១ ខណៈ ភ្នំពេញ នៅលំដាប់លេខ២០ និងព្រះសីហនុនៅលេខ ២៨។ |
យ៉ាងណាមិញ មានពលរដ្ឋមួយចំនួននៅមានចម្ងល់ខ្លះៗ ពីឥណទានគេហដ្ឋាន ដូចជាដំណើរការស្នើសុំឥណទាន អត្ថប្រយោជន៍ និងលក្ខខណ្ឌតម្រូវជាដើម។ ដើម្បីយល់ដឹងកាន់តែច្បាស់ យើងបានធ្វើបទសម្ភាសន៍ជាមួយលោកស្រី ហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលមានខ្លឹមសារដូចខាងក្រោម៖ អ្នករាយការណ៍៖ សូមជម្រាបសួរលោកស្រី ហេង ធីតា ដែលបានផ្តល់កិត្តិយស សម្រាប់ការផ្តល់បទសម្ភាសន៍នាពេលនេះ! ជាបឋម សូមលោកស្រីជួយពន្យល់ និងរៀបរាប់ដោយសង្ខេប អំពីឥណទានគេហដ្ឋាន! លោកស្រី ធីតា៖ ចាស៎! បើនិយាយឲ្យសាមញ្ញទៅ ឥណទានគេហដ្ឋាន គឺជាផលិតផលធនាគារមួយប្រភេទ ដែលជួយឲ្យអតិថិជន ទទួលបានជំនួយហិរញ្ញវត្ថុជាមុន សម្រាប់យកទៅទិញលំនៅស្ថានណាមួយ ដោយមិនចាំបាច់រង់ចាំការសន្សំរាប់ឆ្នាំនោះឡើយ។ ឧទាហរណ៍ថា គូស្វាមីភរិយាថ្មីថ្មោងមួយគូចង់បានផ្ទះសមរម្យមួយ សម្រាប់កសាងអនាគតគ្រួសារ ប៉ុន្តែពួកគេគ្មានប្រាក់គ្រប់គ្រាន់ ដើម្បីទិញផ្ទះនោះភ្លាមៗ ដូច្នេះឥណទានគេហដ្ឋាន គឺជាដំណោះស្រាយហិរញ្ញវត្ថុដ៏វ័យឆ្លាតមួយ នៅក្នុងជីវិតគ្រួសាររបស់ពួកគេ នាដំណាក់កាលនេះ។ ក្រៅពីនេះ ឥណទានគេហដ្ឋានក៏ផ្តល់ឲ្យអតិថិជន ដើម្បីទិញផ្ទះបន្តពីគេ សម្រាប់ការវិនិយោគផងដែរ។ អ្នករាយការណ៍៖ តើធនាគារ CIMB មានចំណុចអ្វីពិសេស ក្នុងនាមជាធនាគារថ្នាក់តំបន់ឈានមុខគេមួយ ក្នុងការផ្តល់ឥណទានគេហដ្ឋាន ដល់អតិថិជន? លោកស្រី ធីតា៖ ជាផ្នែកមួយរបស់ស៊ីអាយអិមប៊ី គ្រុប ដែលមានវត្តមាននៅជុំវិញតំបន់អាស៊ាន ធនាគារ CIMB បាននាំយកបទពិសោធន៍ជោគជ័យ ផ្នែកហិរញ្ញវត្ថុបុគ្គល ជាមួយនឹងផលិតផលឥណទាន ដែលកាន់តែមានភាពច្នៃប្រឌិតខ្ពស់ មកកាន់ប្រទេសកម្ពុជា។ យើងដឹងច្បាស់ថា អតិថិជនជារឿយៗបារម្ភពីកម្ចីរយៈពេលយូរ ហើយវាអាចចោទជាបញ្ហា ទៅដល់គ្រួសាររបស់ពួកគេ បើសិនជាមានរឿងអ្វីកើតឡើង ចំពោះពួកគេ ដែលជាបង្គោលគ្រួសារ។ ដូច្នេះហើយ ក្នុងឆ្នាំ២០១៧ ធនាគារ CIMB បានក្លាយជាធនាគារដំបូងគេតែមួយគត់ ដែលបានបង្កើតនូវឥណទានគេហដ្ឋានមួយប្រភេទ ភ្ជាប់មកជាមួយសេវាធានារ៉ាប់រងអាយុជីវិត ដោយឥតគិតថ្លៃ រហូតដល់ ៥ម៉ឺនដុល្លារ ដើម្បីការពារអនាគតគ្រួសារជាទីស្រឡាញ់របស់អតិថិជន។ មិនតែប៉ុណ្ណោះ HomePro របស់ធនាគារ CIMB មានផ្តល់ជូននូវអត្រាការប្រាក់ត្រឹមតែ ៧,៩៩% ក្នុងមួយឆ្នាំ ទំហំឥណទានរហូតដល់៨០% នៃតម្លៃគេហដ្ឋាន និងរយៈពេលឥណទានរហូតដល់ ២០ឆ្នាំទៀតផង។ អ្នករាយការណ៍៖ តើចំនួនប្រាក់ខែប៉ុន្មានទើបសមរម្យ សម្រាប់ស្នើសុំឥណទានគេហដ្ឋាន? លោកស្រី ធីតា៖ តាមពិតទៅ ពុំមានការកំណត់ជាក់លាក់ សម្រាប់ប្រាក់ចំណូល ឬប្រាក់ខែរបស់អ្នកស្នើសុំឥណទាននោះទេ។ ធនាគារ CIMB សូមណែនាំឲ្យអតិថិជនស្នើសុំឥណទាន ក្នុងទំហំសមស្របមួយ ផ្អែកលើប្រាក់ចំណូលជាក់ស្តែងរបស់ពួកគេ។ ឧទាហរណ៍៖ បើអតិថិជនត្រូវមានប្រាក់ចំណូល ឬប្រាក់ខែ ប្រហែល ៧រយដុល្លារ នោះពួកគេអាចស្នើសុំឥណទានគេហដ្ឋាន រហូតដល់៤ម៉ឺនដុល្លារ ដែលអាស្រ័យតាមការវាយតម្លៃ និងរយៈពេលនៃឥណទាននោះ។ ហើយបើពួកគេចង់បានទំហំឥណទានច្រើនជាងនេះ ពួកគេអាចរួមចំណូលគ្នាជាមួយដៃគូ និងសមាជិកគ្រួសារបាន។ ធនាគារ CIMB តែងតែស្វែងយល់ និងស្វែងរកដំណោះស្រាយហិរញ្ញវត្ថុសមរម្យណាមួយ ស្របតាមតម្រូវការរបស់អតិថិជនជានិច្ច។ អ្នករាយការណ៍៖ តើអតិថិជនគួរយល់ដឹងលើចំណុចអ្វីខ្លះ មុននឹងសម្រេចចិត្តស្នើសុំឥណទាន? លោកស្រី ធីតា៖ មុននឹងសម្រេចចិត្តស្នើសុំឥណទានគេហដ្ឋានពីធនាគារ អតិថិជនគួរដឹងច្បាស់ និងសិក្សាលម្អិត អំពីបន្ទុក និងដំណោះស្រាយហិរញ្ញវត្ថុ ក្រោយពេលទទួលយកឥណទានរយៈពេលយូរនោះ។ ជាមួយគ្នានេះ ពួកគេត្រូវមានប្រាក់ចំណូលគ្រប់គ្រាន់ និងទៀងទាត់ ព្រោះពួកគេត្រូវសងត្រឡប់ប្រចាំខែ ទៅធនាគារវិញ ក្នុងរយៈ១០ ទៅ២០ឆ្នាំ។ ហើយអតិថិជនក៏គួរពិចារណាឲ្យបានច្បាស់លាស់ អំពីទីតាំងនៃគេហដ្ឋាន ដែលពួកគេចង់ស្នើសុំឥណទានដើម្បីទិញនោះ។ បើអតិថិជនជ្រើសរើសផ្ទះត្រឹមត្រូវ ដែលមានទីតាំងល្អ នោះពួកគេនឹងទទួលបានផលចំណេញ នាពេលអនាគតផងដែរ។ យ៉ាងណាមិញ អតិថិជនមិនគួរពាក់ព័ន្ធនឹងការរកស៊ីលើអចលនទ្រព្យ ដែលគិតថាចំណេញមួយឆាវៗឡើយ ព្រោះវាអាចមានហានិភ័យខ្ពស់ ដល់ពួកគេ។ អ្នករាយការណ៍៖ តើអតិថិជនត្រូវរៀបចំនូវឯកសារតម្រូវអ្វីខ្លះ សម្រាប់ការស្នើសុំឥណទាន? លោកស្រី ធីតា៖ ដើម្បីស្នើសុំឥណទានគេហដ្ឋាន ធនាគារតម្រូវឲ្យអតិថិជនផ្តល់នូវឯកសារសំខាន់ៗមួយចំនួន ដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតបញ្ជាក់អត្តសញ្ញាណ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច | កិច្ចព្រមព្រៀងស្តីពីការលក់ និងទិញអចលនទ្រព្យនោះ ព្រមទាំងលិខិតបញ្ជាក់ពីចំណូល រួមមានលិខិតបញ្ជាក់ពីការងារ បង្កាន់ដៃប្រាក់ខែ របាយការណ៍ធនាគារ និងឯកសារពាក់ព័ន្ធផ្សេងទៀតជាដើម។ ដើម្បីអាចឲ្យធនាគារដំណើរការពាក្យស្នើសុំឥណទានគេហដ្ឋានឆាប់រហ័ស យើងលើកទឹកចិត្តឲ្យអតិថិជន រៀបចំឯកសារតម្រូវទាំងអស់នោះ ទុកជាមុន។ អ្នករាយការណ៍៖ មុននឹងសម្រេចអនុម័តឥណទាន ទៅឲ្យអតិថិជន តើធនាគារសិក្សាលើកត្តាសំខាន់ៗអ្វីខ្លះ? លោកស្រី ធីតា៖ ជាគោលការណ៍ ធនាគារនឹងសិក្សាលើចំណុចចម្បងៗ រួមមាន៖ ទី១ គឺធនាគារនឹងសិក្សា ដោយវាយតម្លៃលើលទ្ធភាពសងត្រឡប់របស់អតិថិជន ទៅតាមទំហំឥណទាន ដែលពួកគេស្នើសុំនោះ ដើម្បីធានាថា ចំណូលរបស់ពួកគេមាននិរន្តភាព ដែលអាចទូទាត់នឹងការសងឥណទានប្រចាំខែបាន។ ឧទាហរណ៍ បើអតិថិជនត្រូវសងត្រឡប់ទៅធនាគារ ៤០០ដុល្លារក្នុងមួយខែ នោះគាត់ត្រូវមានចំណូល ឬប្រាក់ខែយ៉ាងតិច ៨០០ដុល្លារក្នុងមួយខែ។ ទី២ គឺធនាគារត្រូវពិចារណាលើគោលបំណងនៃសំណើឥណទានគេហដ្ឋាននោះ។ គោលបំណងឥណទានគេហដ្ឋាន ដែលអតិថិជនអាចស្នើសុំបាន គឺរួមមានការទិញគេហដ្ឋានដែលសង់រួចស្រាប់ ទិញដីសម្រាប់សាងសង់គេហដ្ឋានដោយខ្លួនឯង និងទិញខុនដូជាដើម។ ទី៣ គឺធនាគារនឹងវាយតម្លៃលើទ្រព្យធានារបស់អតិថិជន។ ជាទូទៅ ប្លង់រឹងនៃផ្ទះដែលស្នើសុំឥណទានទិញនោះ នឹងក្លាយជាទ្រព្យធានា។ ប៉ុន្តែបើអតិថិជនស្នើសុំឥណទាន ហើយទិញផ្ទះណាដែលមានប្លង់ទន់ នោះពួកគេត្រូវមានប្លង់រឹងផ្ទះណាផ្សេងមកដាក់ជំនួសបាន។ យ៉ាងណាមិញ បើអតិថិជនស្នើសុំឥណទានពីបុរីដៃគូរបស់ធនាគារ CIMB ដូចជាបុរីប៉េង ហួត និងបុរីជីប ម៉ុង នោះធនាគារអាចទទួលយកប្លង់ទន់សិនបាន។ អ្នករាយការណ៍៖ សូមអរគុណដល់ការបកស្រាយយ៉ាងលម្អិតរបស់លោកស្រី! ជាចុងក្រោយ តើលោកស្រីមានជាមតិយោបល់ ឬមតិផ្តាំផ្ញើអ្វីខ្លះ ដល់សាធារណជន អំពីឥណទានគេហដ្ឋាន? លោកស្រី ធីតា៖ ចាស៎ សូមអរគុណសម្រាប់បទសម្ភាសន៍នាពេលនេះ! ជាការពិតណាស់ ការទិញផ្ទះគឺជាការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុដ៏ធំធេងមួយ នៅក្នុងជីវិតរបស់យើង។ ដូច្នេះយើងត្រូវគិតគូឲ្យបានច្បាស់លាស់ ទៅលើទីតាំង តម្លៃ លក្ខណៈសម្បត្តិ និងផលចំណេញនាពេលអនាគតជាដើម មុននឹងសម្រេចចិត្តទិញផ្ទះណាមួយ។ ហើយឥណទានគេហដ្ឋាន គឺជាជំនួយហិរញ្ញវត្ថុដ៏សំខាន់មួយ ដើម្បីបង្គ្រប់ប្រាក់ទិញផ្ទះ ដែលយើងស្រឡាញ់បានឆាប់រហ័ស ជាជាងចំណាយពេលយូរឆ្នាំ ដើម្បីសន្សំប្រាក់គ្រប់ទិញផ្ទះនោះ។ ដូច្នេះយើងត្រូវស្វែងរកធនាគារដៃគូដ៏គួរឲ្យទុកចិត្តមួយ ដើម្បីធ្វើការសម្រេចចិត្តហិរញ្ញវត្ថុដ៏ត្រឹមត្រូវមួយ សម្រាប់ខ្លួនឯង និងគ្រួសារជាទីស្រឡាញ់។ ជាមួយគ្នានេះ ធនាគារ CIMB មានក្តីសោមនស្សរីករាយ ក្នុងការផ្តល់នូវការប្រឹក្សាយោបល់ និងស្វែងរកដំណោះស្រាយល្អបំផុតមួយ សម្រាប់លោកអ្នក។ ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៩០០ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុងចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគទៅលើផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនជាង ១.០០០ ក្រុមហ៊ុន នៅក្នុងតំបន់ ។ ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចំបងបី គឺធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) ធនាគារវិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank) និង ធនាគារ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី និង ៩៣,៧% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។ ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៣៨,១ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិកសរុបជាង ៣៩.០០០នាក់ នៅក្នុងប្រទេសចំនួន ១៥។ ( អត្ថបទពាណិជ្ជកម្ម ) | ជាមួយនឹងកំណើនលូតលាស់ដ៏ល្អប្រសើរនៃសេដ្ឋកិច្ចកម្ពុជា យើងសង្កេតឃើញថា វិស័យធនាគារក៏មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ ក្នុងនោះដែរ ឥណទានគេហដ្ឋាន គឺជាផលិតផលធនាគារដ៏លេចធ្លោ និងជោគជ័យមួយ សម្រាប់ធនាគារជាច្រើន ដោយសារតម្រូវការទីផ្សារកើនឡើងឥតឈប់ឈរ ក្នុងចំណោមអ្នកដែលត្រូវការគេហដ្ឋានផ្ទាល់ខ្លួន។ |
មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិបូកគោ លោក ចែម ម៉ឺន បានបញ្ជាក់ថា ដំរីព្រៃនេះ ពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់ពិតមែន ដោយសារតែខ្លួនដំរីមានស្នាមខ្លោច ហើយក្បាល និងជើងដំរីនេះ ក៏ត្រូវបង្គោលខ្សែភ្លើងបាក់ចំផងដែរ។ លោក ចែម ម៉ឺន បានបន្ថែមប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះថា៖«ដំរីព្រៃឈ្មោលមួយក្បាល ដែលចេញពីព្រៃចូលចម្ការធុរេនរបស់ប្រជាពលរដ្ឋ បានទៅត្រដុសនឹងបង្គោលបណ្ដាញចរន្តអគ្គិសនី រួចបានឆក់ខ្សែភ្លើង និងបាក់បង្គោលសង្កត់ស្លាប់តែម្ដង។ សាកសពដំរី មិនទាន់បានយកទៅទុកនៅទីណានោះទេ រង់ចាំមន្ត្រីក្រសួងបរិស្ថានមកពិនិត្យកោសល្យវិច័យបន្ថែមទៀត»។ បើតាមលោក ចែម ម៉ឺន ដំរីព្រៃប្រមាណ ៤ទៅ៥ក្បាល ឧស្សាហ៍ចេញពីព្រៃដើរចូលស៊ីដំណាំផ្លៃឈើ ក្នុងចម្ការប្រជាពលរដ្ឋជាញឹកញាប់ផងដែរ ។ សូមបញ្ជាក់ថា ដំរីព្រៃឈ្មោល ដែលបានស្លាប់នេះ មានទម្ងន់ប្រមាណ ៤ ទៅ៥តោន រស់នៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យ។ ដំរីនេះ បានស្លាប់នៅចម្ការធុរេន ក្នុងតំបន់ស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី២២ ខែមីនានេះ៕ | ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២២ មីនានេះ មានដំរីព្រៃឈ្មោលមួយក្បាល ទៅត្រដុសនឹងបង្គោលបណ្ដាញចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ងាប់ភ្លាមៗ នៅក្នុងឧទ្យានជាតិមុនីវង្សបូកគោ។ ដំរីព្រៃដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់នេះ មានទម្ងន់ប្រមាណ ៤ ទៅ ៥តោន។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.