text
stringlengths
31
26.1k
summary
stringlengths
11
1.19k
លោក គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានមានប្រសាសន៍នៅក្នុងពិធីនេះថា នេះគឺជាកិត្តិយសដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំនូវកម្មវិធីចាប់រង្វាន់ពិសេសនេះឡើង ដើម្បីផ្តល់សំណាង ក៏ដូចជាថ្លែងអំណរគុណដល់អតិថិជន ដែលបានទិញរថយន្តតូយ៉ូតា ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០១៩នេះ។ បើតាមលោក គង់ នួន រង្វាន់ប្រូម៉ូសិនយក្ស ក្នុងរាត្រីនេះមានដូចជា៖នាឡិកាដៃ Apple Watch ចំនួន២០រង្វាន់, ទូរស័ព្ទ iPhone XS Max ចំនួន ១៨រង្វាន់, ម៉ូតូ Yamaha Qbix ចំនួន ១១រង្វាន់ និងរង្វាន់ធំចុងក្រោយ ពីរថយន្តតូយ៉ូតា Hilux Revo Rally ស៊េរីថ្មី ឆ្នាំ ២០២០ ចំនួន១រង្វាន់។ ឆ្លៀតក្នុងរាត្រីដ៏អស្ចារ្យនេះ ក្រុមហ៊ុនក៏មានរៀបចំនូវពិធីសម្ពោធជាផ្លូវការ រថយន្តតូយ៉ូតា Rush TRD ស៊េរីថ្មីឆ្នាំ២០២០ ដែលជារថយន្តកំពុងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា រថយន្តតូយ៉ូតា Rush នេះ ទើបតែនាំចូលក្នុងទីផ្សារប្រទេសកម្ពុជា បានតែមួយឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជនទូទាំងប្រទេស គឺមានចំនួនច្រើនលើសលប់។ ហេតុដូចនេះ ទើបក្រុមហ៊ុន សម្រេចចិត្តនាំចូលនូវរថយន្តតូយ៉ូតា Rush TRD មួយប្រភេទទៀត ដែលជារថយន្តប្រភេទស្តីរ អមជាមួយនឹងគ្រឿងតុបតែងលម្អខាងក្រៅ ដែលរំលេចជាមួយនឹងអក្សរ TRD ធ្វើឲ្យរថយន្តទាំងមូលកាន់តែស្រស់ស្អាត និងមានភាពទាក់ទាញ មួយកម្រិតទៀត។ ក្នុងឱកាសនេះ លោកប្រធានក្រុមហ៊ុន ក៏សូមធ្វើការប្រកាសដែរថា ទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុនដែលស្ថិតនៅទីតាំងចាស់ នៅលើមហាវិថីសហព័ន្ធរុស្ស៊ី បានបើកដំណើរការឡើងវិញហើយ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ នេះ បន្ទាប់ពីការសាងសង់អស់រយៈពេល២ឆ្នាំ កន្លងមក។ អគារទីស្នាក់ការកណ្តាលថ្មីនេះ មានកម្ពស់ ៥ជាន់ ប្រកបដោយផាសុកភាព និងភាពធំទូលាយ ភ្ជាប់ជាមួយនឹងការបំពាក់ សម្ភារបរិក្ខារទំនើបៗ។ ដូច្នេះអតិថិជនដែលមានបំណងទិញរថយន្តថ្មី និងទទួលយកសេវាកម្មផ្សេងៗ អាចអញ្ជើញមកទស្សនា និងទទួលយកបទពិសោធថ្មី នៅអគារទីស្នាក់ការកណ្តាលថ្មីនេះ។ ក្រៅពីទីស្នាក់ការកណ្តាលថ្មីនេះ ក្រុមហ៊ុនក៏មានសាខាផ្សេងៗជាច្រើនទៀត នៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ផងដែរ។ ជាចុងបញ្ចប់ លោក គង់ នួន ក៏បានថ្លែងអំណរគុណចំពោះវត្តមាន និងការគាំទ្រ ពីបណ្តាអតិថិជនទាំងអស់ មកលើក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)កន្លងមក។ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន លើវិស័យយានយន្តឲ្យកាន់តែល្អប្រសើរ តាមរយៈការពង្រីកសាខាបន្ថែម ក៏ដូចជាការបន្តនាំចូលនូវរថយន្ត ដែលមានគុណភាពខ្ពស់ ស្របតាមតម្រូវការរបស់ទីផ្សារ ជាមួយនិងសេវាកម្មថែទាំនិងជួសជុលរថយន្ត ប្រកបដោយទំនុកចិត្ត។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖ អ្នកនាង ប៊ុន ចាន់តារារ័ត្ន ប្រធានផ្នែកទីផ្សារ ទូរស័ព្ទលេខ ០១៧ ២២២ ៧៣៣ ៕ (អត្ថបទពាណិជ្ជកម្ម)
កាលពីល្ងាចថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលយានយន្ត និងគ្រឿងបន្លាស់ម៉ាកតូយ៉ូតា បានរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាង ប្រូម៉ូសិនយក្ស ដែលជាកម្មវិធីចាប់ឆ្នោតធំ មិនធ្លាប់មានពីមុនមក នៅដឺ ព្រេមៀ សេនធ័រ សែនសុខ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានរៀបចំពិធីសម្ពោធរថយន្ត តូយ៉ូតា Rush TRD ស៊េរីឆ្នាំ២០២០ របស់ខ្លួនផងដែរ។
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖«ឡានតទ្រុងត្រូវបញ្ឈប់ មិនឲ្យបើកបរលើផ្លូវ បើមានទៀតចៅហ្វាយខេត្ត ចៅហ្វាយស្រុកទទួលខុសត្រូវ ។ ដឹងដៃ ហ៊ុន សែន ហើយ ដកចៅហ្វាយខេត្ត ត្រឹមតែ២៤ម៉ោងទេ។ ដូច្នេះចាប់ពីម៉ោង១២យប់ទៅ ឈប់ឲ្យមានឡានតទ្រុងបើកបរលើផ្លូវ។ ហើយម្ចាស់ក្រុមហ៊ុន ដែលមានរថយន្តតទ្រុង ត្រូវកាត់ឲ្យហើយទៅ បើមិនកាត់កុំបើកបរលើផ្លូវ។ ហើយខ្ញុំនឹងតាមដានមើលលើបញ្ហានេះ»។ ក្រៅពីនេះប្រមុខរដ្ឋាភិបាល ក៏ព្រមានបិទក្រុមហ៊ុនណា ដែលនៅតែប្រព្រឹត្តល្មើសបទបញ្ជាសម្ដេចខាងលើនេះដែរ។ មូលហេតុដែលសម្ដេច ចេញវិធានការបែបនេះ ដោយសារតែរថយន្តធំៗ របស់ក្រុមហ៊ុនទាំងអស់នោះ បានបំផ្លាញផ្លូវអស់ជាច្រើនកន្លងមកនេះ។ «ចាប់ពីម៉ោង១២យប់ទៅឈប់ឲ្យមាន។ ហើយទុកឲ្យឡើងមកតវ៉ានៅមុខផ្ទះ ហ៊ុន សែន មក ។ បើមានអ្នកមកតវ៉ានៅមុខផ្ទះ ហ៊ុន សែន ចាប់ចូលគុកព្រៃសទាំងអស់។ ហេតុអ្វីមកបំផ្លាញផ្លូវ ផ្លូវគេខំសុំលុយ ខ្ចីលុយគេមកកសាង ហេតុអ្វីមកបំផ្លាញ។ ហើយបើចាប់បានរថយន្តខុសច្បាប់នោះហើយ បើមានអ្នកណាហ៊ានដោះលែងវិញ និងមានបញ្ហាហើយ ខ្ញុំធ្វើ(ចាត់វិធានការ)អ្នកដោះលែងហ្នឹង»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។ ទាក់ទងនឹងបញ្ហាផ្លូវថ្នល់នេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ធ្លាប់បានសង្កត់ធ្ងន់លើការដឹកជញ្ជូនលើសទម្ងន់កម្រិត ដែលបានធ្វើឲ្យខូចខាតផ្លូវថ្នល់។លោក ថា រដ្ឋាភិបាលត្រូវចំណាយប្រមាណជិត ២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗលើការជួសជុលផ្លូវ៕ អត្ថបទទាក់ទង   លោក ស៊ុន ចាន់ថុល ស្ដាយថវិកាដែលយកទៅជួសជុលផ្លូវ ជិត២០០លានដុល្លារក្នុងមួយឆ្នាំៗ   រដ្ឋាភិបាលខ្ចីប្រាក់ពីក្រៅប្រទេស ក្នុងមួយឆ្នាំប្រមាណ៥០០លានដុល្លារ សម្រាប់កសាងផ្លូវ   លោក ស៊ុន ចាន់ថុល ព្រមានមន្ត្រីដែលបើកដៃឲ្យរថយន្តដឹកទំនិញ ឆ្លងកាត់ស្ថានីយថ្លឹងទម្ងន់ ដោយមិនបានថ្លឹង
ភ្នំពេញ៖ ពីពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានពីស្រុកស្ទឹងត្រង់ ឆ្លងទៅស្រុកក្រូចឆ្មារ នៅព្រឹកថ្ងៃទី៩ កុម្ភៈនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដកអភិបាលរាជធានី-ខេត្ត ដែលបណ្ដោយឲ្យមានករណីរថយន្តបើកបរល្មើសទម្ងន់ និងរថយន្តកែច្នៃ (តទ្រុង) បើកបរលើផ្លូវ។ សម្ដេច ហ៊ុន សែន ដាក់ឱសានវាទត្រឹមម៉ោង១២ យប់នេះ មិនឲ្យមានរថយន្តកែច្នៃ និងលើសទម្ងន់ បើកបរលើផ្លូវទៀតឡើយ បើមិនដូច្នេះទេ អ្នកដែលប្រឈមមុខបញ្ហាមុនគេ គឺអាជ្ញាធរមូលដ្ឋានតែម្ដង។
  «វិធានការចំពោះការធ្វើដំណើរ ក្រសួងសុខាភិបាលបានណែនាំហើយ...ក្រសួងសុខាភិបាល គួរណែនាំបន្ថែម មួយឡាន [កម្មករ] ធ្លាប់ជិះ២០នាក់ ឥឡូវឲ្យជិះតែ១០នាក់ និង គម្លាតពីគ្នាអ៊ីចឹងទៅ ឬត្រួតពិនិត្យ»។ នេះបើតាមការលើកឡើងរបស់សម្ដេច ហ៊ុន សែន ក្នុងសន្និសីទព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវិដ-១៩ នៅវិមានសន្ដិភាព នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។    សំឡេង   ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល អំពាវនាវឲ្យម្ចាស់រថយន្ត និង ម្ចាស់រោងចក្រ ចូលរួមគិតគូរដល់កម្មករផងដែរ។ លើសពីនេះ ប្រមុខរដ្ឋាភិបាល ជំរុញឲ្យកម្មករ  បង្កើនការប្រុងប្រយ័ត្នខ្លួនឯង៕    អត្ថបទទាក់ទង   វិធានការការពារ សម្រាប់មធ្យោបាយដឹកជញ្ជូនដែលផ្ទុកមនុស្សលើសពី១០នាក់ 
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំក្រសួងសុខាភិបាល ឲ្យចាត់វិធានការការពារនិងទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ចំពោះការធ្វើដំណើរតាមរថយន្តរបស់កម្មករ អំឡុងពេលធ្វើដំណើរទៅធ្វើការងារ។
អត្ថបទទាក់ទង   លោក ប្រាក់ សុវណ្ណារ៉ា វិលទៅដឹកនាំក្រុមជម្រើសជាតិជាលើកទីបី អតីតគ្រូបង្វឹកដឹកនាំក្រុមបឹងកេតអង្គរឲ្យលើកពានក្របខណ្ឌលីកកំពូលកម្ពុជាឆ្នាំ២០១៦ លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានតែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបន្តពីលោក Leonardo Vitorino ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទើបបញ្ចប់កុងត្រាមុនពេលកំណត់។ លោក ប្រាក់ សុវណ្ណារ៉ា ត្រូវដឹកក្រុមជម្រើសជាតិនាការប្រកួតមិត្តភាពអន្តរជាតិជាមួយមីយ៉ាន់ម៉ា និងការប្រកួតវគ្គជម្រុះ AFC Asian Cup 2019 ជាមួយហ្ស៊កដានី។ សម្រាប់ការដឹកនាំការប្រកួតដែលនៅសល់ក្នុងឆ្នាំ២០១៧ លោក ប្រាក់ សុវណ្ណារ៉ា នឹងជ្រើសរើសកីឡាករដោយផ្តោតសំខាន់លើលទ្ធផលជាជាងការអភិវឌ្ឍធនធានកីឡាករ។ «គោលបំណងក្រុមជម្រើសជាតិគឺលទ្ធផល ដូច្នេះការជ្រើសរើសកីឡាករយើងត្រូវមើលទៅលើសមត្ថភាពដែលអាចនាំជ័យជម្នះដល់ក្រុមជម្រើសជាតិ ខ្ញុំមិនផ្តោតលើការអភិវឌ្ឍនោះទេ»។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុវណ្ណារ៉ា។ ក្រោមការដឹកនាំរបស់លោក Leonardo Vitorino មួយរយៈកន្លងមកក្រុមជម្រើសជាតិកម្ពុជាហាក់មិនទទួលបានលទ្ធផលល្អនោះឡើយ។ ទន្ទឹមនេះលោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងថា លោកក៏មិនប្រាកដអាចដឹកនាំក្រុមជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនោះដែរ។ លោកគ្រាន់តែអះអាងថា នឹងដឹកនាំក្រុមជម្រើសជាតិកម្ពុជាទៅរកលទ្ធផលមួយដែលទស្សនិកជនអាចទទួលយកបាន។ នេះជាលើកទី៣ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្តល់ឱកាសឲ្យលោក ប្រាក់ សុវណ្ណារ៉ា ដឹកនាំក្រុមជម្រើសជាតិកម្ពុជាដោយពីរលើកកន្លងមកក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១៣។ ការដឹកនាំជំនួសលោក Leonardo Vitorino នេះមន្ត្រីបណ្តុះបណ្តាលធនធានគ្រូបង្វឹកបាល់ទាត់នៅកម្ពុជារូបនេះ តែងតាំងលោក ប្រាក់ វ៉ាន់នី ដែលជាគ្រូបង្វឹកអ្នកចាំទីរបស់ក្រុម U19 ជាគ្រូបង្វឹកអ្នកចាំទីប្រចាំក្រុមជម្រើសជាតិកម្ពុជា។ ហើយមន្ត្រីដែលធ្វើការក្នុងជម្រើសជាតិក្រោមការដឹកនាំលោក Leonardo គឺលោករក្សាទុកនៅទាំងអស់៕    
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាដែលទើបតែងតាំងថ្មីលោក ប្រាក់ សុវណ្ណារ៉ា នឹងផ្តោតសំខាន់លើលទ្ធផលជាជាងការអភិវឌ្ឍធនធានកីឡាករសម្រាប់ការវិលត្រឡប់មកដឹកនាំក្រុមជម្រើសម្តងនេះ។ ទោះបីការដឹកនាំក្នុងរយៈពេលខ្លីក៏ដោយតែគ្រូបង្វឹកថ្មីរូបនេះអះអាងថា នឹងដឹកនាំក្រុមជម្រើសទៅរកលទ្ធផលមួយដែលទស្សនិកជនអាចទទួលយកបាន។
  «ព្រះមហាក្សត្រ បានចេញព្រះរាជបញ្ជាឲ្យខ្ញុំប្រាប់ប្រជាជាតិ អំពីរឿងទុក្ខសោក និងមរណភាពរបស់លោក Ambrose Mandvulo Dlamini»។ លោក Themba Masuku ឧបនាយករដ្ឋមន្ត្រីអ៊ីស្វាទីនី បញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាល។    បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោកនាយករដ្ឋមន្ត្រី បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យក្នុងប្រទេសអាហ្វ្រ៊ិកខាងត្បូង ក្នុងវ័យ ៥២ឆ្នាំ បន្ទាប់ពីឆ្លងកូវីដ-១៩។ រដ្ឋាភិបាលមិនបានបញ្ចេញព័ត៌មានអ្វីបន្ថែមទៀតឡើយ។    នៅពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ លោកនាយករដ្ឋមន្ត្រីត្រូវបានរាយការណ៍ថា បានឆ្លងកូវីដ-១៩ និងមិនមានរោគសញ្ញាអ្វីឡើយ។ លោក Dlamini បានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសនៅក្នុងតំបន់អាហ្វ្រ៊ិកខាងត្បូងនេះ នៅក្នុងឆ្នាំ ២០១៨។    អង្គការសង្គមស៊ីវិល Swaziland Solidarity Network (SSN) ដែលមានមូលដ្ឋាននៅក្នុងប្រទេសអាហ្វ្រ៊ិកខាងត្បូង បានចោទរដ្ឋាភិបាលអ៊ីស្វាទីនី ថា បានផ្តល់ឲ្យនាយករដ្ឋមន្ត្រីនូវការព្យាបាលជំងឺដ៏ល្អមួយ នៅអាហ្វ្រ៊ិកខាងត្បូង បន្ទាប់ពីឆ្លងកូវីដ-១៩ ខណៈប្រព័ន្ធសុខាភិបាលក្នុងស្រុកយ៉ាប់យ៉ឺន។  គិតត្រឹមថ្ងៃទី១៣ ខែធ្នូ អ៊ីស្វាទីនី មានករណីឆ្លងកូវីដ-១៩ លើសពី ៦៧០០ករណី និងមានអ្នកស្លាប់ចំនួន ១២៧នាក់។    សូមបញ្ជាក់ថា តាមការវាយតម្លៃរបស់ធនាគាពិភពលោក នៅក្នុងឆ្នាំ ២០១៦ និងឆ្នាំ២០១៧ រាជាណាចក្រនេះ មានប្រជាជនច្រើនជាង ៣៩ភាគរយ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ៕ 
លោក Ambrose Dlamini នាយករដ្ឋមន្ត្រីរាជាណាចក្រអ៊ីស្វាទីនី នៅថ្ងៃទី១៣ ខែធ្នូ បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យមួយ នៅអាហ្វ្រ៊ិកខាងត្បូង បន្ទាប់ពីឆ្លងជំងឺកូវីដ-១៩ នៅពាក់កណ្តាលខែវិច្ឆិកា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប្រទេសអាហ្វ្រិកភាគខាងត្បូងមួយនេះ។ 
ថ្លែងនៅក្នុងសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៧របស់អង្គការសហប្រជាជាតិ (UN)  COP27 នៅអេហ្ស៊ីប ប្រេសិតអាកាសធាតុចិនលោក Xie Zhenhua បាននិយាយថា ចិនមិនមានកាតព្វកិច្ចក្នុងការចូលរួមការផ្តល់សំណងការខូចខាតអាកាសធាតុឡើយ។ ប៉ុន្តែជាការបង្ហាញសាមគ្គីភាព ចិននឹងចូលរួមក្នុងយន្តការប្រមូលសំណងការខូចខាតអាកាសធាតុ ក្រោយមានការអំពាវនាវមួយចំនួនឱ្យប្រទេសអ្នកមានបង្កើនការចូលរួមនិងមានសកម្មភាពបន្ថែមទៀត ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។    កន្លងមក ចិនត្រូវបានអង្គការពាណិជ្ជកម្មពិភពលោកចាត់ទុកជាប្រទេសកំពុងអភិវឌ្ឍន៍ទោះបីជាមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកក៏ដោយ។ កាលពីខែមុន ប្រេសិតពិសេសផ្នែកអាកាសធាតុរបស់អាម៉េរិក លោក John Kerry បានប្រាប់អ្នកកាសែតថា ចិនគួរតែផ្ដល់ថវិកាផ្ទាល់ខ្លួនរបស់ខ្លួនសងការខាតបង់ និងការខូចខាតដល់ប្រទេសក្រីក្រ ខណៈចិននឹងបន្តសកម្មភាពប៉ះពាល់ដល់បរិស្ថានបន្តទៅ ៣០ ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយរបស់កាសែត Politico។    ជាការឆ្លើយតប លោក Xie Zhenhua បានលើកឡើងថា ចិនបានបរិច្ចាគប្រាក់រាប់រយលានដុល្លារដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានរបស់ប្រទេសទាំងនោះ។    គួរបញ្ជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ក្នុងខែសីហាកន្លងទៅ ចិនបានប្រកាសថាខ្លួននឹងបញ្ឈប់រាល់កិច្ចសន្ទនាជាមួយអាម៉េរិកស្តីពីអាកាសធាតុ បើទោះបីមានកិច្ចព្រមព្រៀងជាមួយអាម៉េរិកកាលពីសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៦ COP26 នៅទីក្រុង Glasgow កាលពីឆ្នាំមុន ដើម្បីសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុក៏ដោយ។   ប្រេសិតអាកាសធាតុចិន បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Pelosi បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនចិនដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចសន្ទនាជាផ្លូវការ។ ប៉ុន្តែលោក Xie ក៏បានបញ្ជាក់ថាការពិភាក្សាក្រៅផ្លូវការ និងការឆ្លើយឆ្លងដោយផ្ទាល់ជាមួយប្រតិភូអាម៉េរិកនៅតែបន្ត៕  
ប្រេសិតអាកាសធាតុរបស់ចិន Xie Zhenhua ក្នុងសន្និសីទបរិស្ថាន COP27 លើកឡើងថា ចិនមានឆន្ទៈក្នុងការរួមចំណែកដល់យន្តការកៀរគរសំណងការខូចខាតអាកាសធាតុដើម្បីជួយគាំទ្រដល់ប្រទេសក្រីក្រដែលរងការប៉ះពាល់ និងការខូចខាតបណ្តាលមកពីការប្រែប្រួលអាកាសធាតុលើពិភពលោក។
វិញ្ញាសាឈិនឡូន Event 4 នេះ មានការចូលរួមពីក្រុមជម្រើសជាតិចំនួន៥ ដោយមីយ៉ាន់ម៉ា រកបាន១៣៧ពិន្ទុ ឡាវសម្រេចបាន១៣៣ពិន្ទុ ត្រូវឈានទៅវគ្គផ្តាច់ព្រ័ត្រ។ ម៉ាឡេស៊ី ធ្វើបាន១០៦ពិន្ទុ និងកម្ពុជារកបាន៩៤ពិន្ទុ បានមេដាយសំរឹទ្ធស្ទួន។ ក្រុមកីឡាករមីយ៉ាន់ម៉ា អបអរក្រោយឈ្នះពិន្ទុឡាវនៅវគ្គផ្តាច់ព្រ័ត្រ។ រូបថត Sea Games 2017 ហ្វីលីពីនដែលសម្រេចបានតែ៧៦ពិន្ទុនោះ និងចាញ់កម្ពុជា ៧៦-៩៥ ត្រូវហាលអាវ។ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ មីយ៉ាន់ម៉ា បានមេដាយមាស ដោយធ្វើបាន១៤៩ពិន្ទុ ខណៈឡាវបានមេដាយប្រាក់ជាមួយនឹង១៤៨ពិន្ទុ ដែលជាលទ្ធផលយ៉ាងប្រផិតប្រផើយបំផុត៕
ក្រុមកីឡាឈិនឡូនជម្រើសជាតិកម្ពុជា ទទួលបានមេដាយសំរិទ្ធ លើវិញ្ញាសា Mens Chinlone Event 4 ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅកីឡដ្ឋាន Titiwangsa Indoor Stadium ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៧ ខែសីហា នេះ។
  ១. បន្ថយកម្រិតនៃភាពស្ត្រេស   ការគេងមិនលក់និងថប់បារម្ភជាញឹកញយច្រើនតែបណ្ដាលមកពីអ្នកស្ត្រេសខ្លាំងពេក។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមគ្រប់គ្រងកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍របស់ខ្លួន។   ២. ទទួលទានតែផ្កា chamomile មួយពែង   អ្នកអាចបន្ថយកម្រិតនៃភាពស្ត្រេស ហើយឆាប់គេងលក់បានស្កប់តាមរយៈការទទួលទានតែផ្កា chamomile មួយពែង។ ភេសជ្ជៈនេះអាចជួយផ្ដល់ភាពធូរស្រាលដល់ចិត្តនិងរាងកាយ។   ៣. ហាត់យូហ្កា ឬសមាធិ   ការហាត់យូហ្កានិងធ្វើសមាធិជាវិធីដ៏ប្រសើរបំផុតដើម្បីបន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ដែលជួយឱ្យអ្នកគេងលក់បានស្កប់។   ៤. បន្ថយការលេងទូរសព្ទនិងប្រើប្រាស់បណ្ដាញសង្គម   មូលហេតុចម្បងដែលធ្វើឱ្យមនុស្សជាច្រើនសព្វថ្ងៃនេះមានអារម្មណ៍ស្ត្រេសនោះ គឺការចំណាយពេលច្រើនលេងបណ្ដាញសង្គមតាមរយៈទូរស័ព្ទដៃរបស់ពួកគេ។ ម្យ៉ាងវិញទៀតពន្លឺដែលជះចេញពីទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀតអាចជះផលប៉ះពាល់និងការរំខាន់ដល់ដំណេកគួរឱ្យព្រួយបារម្ភ។   ៥. ចៀសវាងទទួលទានអាហារច្រើនពេកមុនចូលគេង   ការទទួលទានអាហារច្រើនមុនពេលចូលគេងអាចបង្កើនហានិភ័យនៃបញ្ហាច្រាលទឹកអាស៊ីតក្រពះដែលបណ្ដាលឱ្យអ្នកពិបាកក្នុងការគេងលក់បានស្កប់។ ដូច្នេះដើម្បីជាការប្រសើរ ចូរចៀសវាងទទួលទានអាហារច្រើនពី ២ ទៅ ៣ ម៉ោងមុនចូលគេង។   ៦. កម្រិតការទទួលទានទឹក   ការទទួលទានទឹកច្រើននៅពេលយប់អាចបង្កការរំខានគួរឱ្យកត់សម្គាល់ដល់ដំណេករបស់អ្នកដោយសារចេះតែឈឺនោម។ ដូច្នេះដើម្បីជាការប្រសើរ ចូរកម្រិតការទទួលទានទឹកមុនពេលចូលគេង។ នោមញឹកពេលយប់ក៏អាចជារោគសញ្ញានៃបញ្ហាសុខភាពផ្សេងទៀតផងដែរ។ ប្រសិនបើអ្នកយល់ថាមិនប្រក្រតីចូរកុំស្ទាក់ស្ទើនឹងជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕   ត្រួតពិនិត្យដោយ www.health.com.kh
ឧស្សាហ៍ភ្ញាក់ដឹងខ្លួនកណ្ដាលយប់មិនដឹងដោះស្រាយបែបណា? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហានេះ ៖
  តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ស្ថានទូត បកស្រាយថា រូបភាពនិងវីដេអូ ដែលពលករខ្មែរត្រឡប់មកកម្ពុជានោះ គឺជារូបភាពនិងវីដេអូចាស់ ដែលពលករខ្មែរ ត្រឡប់មកកម្ពុជា ចូលរួមពិធីបុណ្យចូលឆ្នាំថ្មី និងជាសកម្មភាពអាជ្ញាធរថៃ ចុះទៅត្រួតពិនិត្យពលករខ្មែរនាពេលកន្លងមក។ ស្ថានទូត ចាត់ទុកការយករូបភាពនិងវីដេអូទាំងនោះទៅផ្សព្វផ្សាយ ថាជាចេតនាបង្កឲ្យមានការភ្ញាក់ផ្អើល និងអូសទាញពលករឲ្យមកកម្ពុជាវិញ ដើម្បីកេងចំណេញនយោបាយ។    ស្ថានទូត បានអំពាវនាវដូច្នេះថា៖«សូមបងប្អូនពលករទាំងអស់ រក្សាភាពស្ងៀមស្ងាត់និងបន្តធ្វើការងារជាធម្មតា កុំជឿតាមការផ្សព្វផ្សាយនិងការញុះញង់របស់សារព័ត៌មានមួយចំនួន ដែលជាហេតុបង្កឲ្យបងប្អូនខាតបង់ថវិកា ពេលវេលា និង អាចត្រូវនិយោជកបញ្ឈប់ពីការងារទៀតផង»។    រយៈពេលប៉ុន្មានថ្ងៃ មានការផ្សព្វផ្សាយតៗគ្នាថា ពលករខ្មែរនៅថៃ សម្រុកចូលមកស្រុកកំណើតវិញ ពិសេសតាមច្រកព្រំដែនអន្តរជាតិដូង។ ការផ្សព្វផ្សាយនេះ គឺចំពេលដែលោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង អះអាងថា ពលករខ្មែរនៅថៃភាគច្រើន នឹងវិលត្រឡប់មកកម្ពុជាជាមួយលោក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីផ្តាស់ប្តូររដ្ឋាភិបាល។    វរសេនីយ៍ឯក ផាត សុផាន់ណា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ក៏បានបដិសេធដែរ ថាគ្មានករណីនេះកើតឡើងនោះទេ ហើយលោក បកស្រាយដូចស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ថា រូបភាពនិងវីដេអូទាំងនោះ គឺជារូបភាពនិងវីដេអូចាស់។ ក្នុងសេចក្តីបំភ្លឺ ដែលចេញនៅថ្ងៃទី៣០ ខែតុលា លោក ផាត សុផាន់ណា ស្នើឲ្យសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គម កុំចុះផ្សាយព័ត៌មានមិនពិត ដែលបង្កឲ្យមានការភាន់ច្រឡំ។    លោក សម រង្ស៊ី បង្ហើបនាពេលកន្លងមកថា លោក នឹងចូលមកទឹកដីថៃ ដើម្បីនាំពលករដើរឆ្លងកាត់ព្រំដែន ចូលមកកម្ពុជា។ យ៉ាងណា ថ្មីៗនេះ អាជ្ញាធរថៃ បានហាមអ្នកស្រី មូរ សុខហួរ ដែលជាប្រធានគណៈកម្មការរៀបចំមាតុភូមិនិវត្ត មិនឲ្យចូលទឹកដីថៃ។    អ្នកស្រី មូរ សុខហួរ បកស្រាយថា ថ្នាក់ដឹកនាំប្រឆាំង នៅមានផ្លូវនិងមធ្យោបាយផ្សេងទៀត ដើម្បីបានចូលមកកម្ពុជាតាមគ្រោងទុក បើទោះបីអាជ្ញាធរថៃ មិនឲ្យក្រុមអ្នកស្រី យកទឹកដីថៃធ្វើជាកន្លែងឈរជើងក៏ដោយ។ រដ្ឋាភិបាលកម្ពុជា ត្រៀមកម្លាំងរួចហើយ ដើម្បីចាប់ក្រុមប្រឆាំង ឲ្យតែពួកគេចូលមកដល់កម្ពុជា៕ 
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បដិសេធថា ពលករខ្មែរនៅថៃ ពុំបានធ្វើដំណើរត្រឡប់មកកម្ពុជាជាគំហុក ដូចការចុះផ្សាយរបស់សារព័ត៌មានានា និងនៅតាមបណ្តាញសង្គមនោះទេ។ ស្ថានទូត បញ្ជាក់ថា ពលករខ្មែរ កំពុងបម្រើការងារជាធម្មតា។
លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មាន Thmey Thmey 25 ថា នៅឆ្នាំ២០២៤ ក្រុមហ៊ុន FUCHS របស់អាល្លឺម៉ង់ បានបញ្ជាទិញម្រេចខ្មៅ (ក្រៀម)ប្រមាណ ២០០តោន ពីកសិករខេត្តត្បូងឃ្មុំ។ ក្នុងនោះដែរ ក្រុមហ៊ុនតម្រូវឱ្យកសិករអនុវត្តតាមគោលការណ៍កសិកម្មល្អ (GAP) ដែលកំណត់ដោយក្រសួងកសិកម្ម ដើម្បីធានាដល់សុវត្ថិភាពអ្នកប្រើប្រាស់។    ក្រុមហ៊ុនរបស់អាល្លឺម៉ងមួយនេះ ធ្លាប់ធ្វើកិច្ចសន្យាជាមួយកសិករដាំម្រេចម្ដងរួចហើយ នៅឆ្នាំ២០១៩ ប៉ុន្តែ ដំណើរនាំចេញត្រូវជាប់គាំងដោយសារវិបត្តិកូវីដ-១៩។ ដូច្នេះ ការកក់ទុកមុនសម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ គឺជាការសាកល្បងជាថ្មីរបស់ក្រុមហ៊ុន ។  លោក ហេង ពិសិទ្ធ រំពឹងថា ការទទួលទិញនេះ នឹងផ្ដល់ប្រយោជន៍ផ្នែកទីផ្សារ និងតម្លៃ បន្ថែមដល់កសិករ។   ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ លក់ ម្រេចរវាងសហភាពសហព័ន្ធគ្រឿងទេសកម្ពុជា និងក្រុមហ៊ុន FUCHS កាលពីថ្ងៃទី ១៨ ខែកក្កដា។ រូបភាព៖ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ    ប្រធានមន្ទីរកសិកម្មរូបនេះ សាទរចំពោះកសិករដែលមានទីផ្សារថ្មីបន្ថែមទៀត។ ចំពោះមុខ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ កំពុងតែជំរុញឱ្យកសិករអនុវត្តកសិកម្មល្អលើដំណាំផ្សេងទៀត ជាពិសេស ទុរេន និងស្វាយចន្ទី។   លោក ប្រាប់ដូច្នេះថា៖«កសិករដែលចុះកុងត្រាជាមួយក្រុមហ៊ុន នឹងមិនព្រួយបារម្ភពីថាគ្មានទីផ្សារទៀតនោះទេ។ នេះជាគោលបំណងធំសម្រាប់ខាងកសិកម្មខ្ញុំហើយ នៅពេលឃើញកសិករមានទីផ្សារបែបនេះ»។    ខេត្តត្បូងឃ្មុំ មានកសិករដាំម្រេចប្រមាណ៤ពាន់គ្រួសារ  ដែលដាំដុះប្រហែល៣ពាន់ហិកតា។ ក្នុងមួយឆ្នាំខេត្តនេះអាចផលិតម្រេចក្រៀមបានចន្លោះពី ៧ទៅ៨ពាន់តោន សម្រាប់ផ្គង់ផ្គង់ក្នុងស្រុក និងនាំចេញទៅអន្តរជាតិ។ បច្ចុប្បន្ន ម្រេចខ្មៅ (ក្រៀម) មានតម្លៃចន្លោះពី ១២៥០០ទៅ១៣០០០រៀលក្នុងមួយគីឡូក្រាម៕   
ភ្នំពេញ៖ ក្រុមហ៊ុន FUCHS របស់អាល្លឺម៉ង់ បានព្រមព្រៀងទទួលទិញម្រេចប្រមាណ២០០តោន ពីកសិករខេត្តត្បូងឃ្មុំ នៅឆ្នាំ២០២៤ ខាងមុខ។ កិច្ចសន្យាទិញ-លក់នេះ ត្រូវបានធ្វើឡើងរវាងសហភាពសហព័ន្ធគ្រឿងទេសកម្ពុជា និងក្រុមហ៊ុន FUCHS កាលពីថ្ងៃទី១៨ ខែកក្កដា។
  ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុប ៤៩៤ ៩១៩នាក់ ក្នុងរយយ:ពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី ៧ ដល់ ៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ចំនួនភ្ញៀវដែលមកកម្សាន្តយ៉ាងច្រើនកុះករនេះ គឺដោយសារមធ្យាបាយធ្វើដំណើរមានភាពល្អប្រសើរតាមរយៈផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ។   របាយការណ៍ពីរដ្ឋបាលខេត្តព្រះសីហនុ បានរៀបរាប់ថា ថ្ងៃទីមួយថ្ងៃពិធីបុណ្យអុំទូក គឺមានភ្ញៀវទេសចរចំនួន១០៧ ៣៧១នាក់ បានមកកម្សាន្តខេត្តព្រះសីហនុ, ថ្ងៃទីពីរមាន១៥៤ ៩៥២ នាក់ និងថ្ងៃទីបី គឺមាន៨ម៉ឺននាក់។    រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថាក្នុងឱកាសពិធីបុណ្យអុំទូកកន្លងមក  អាជ្ញាធរបានរៀចំ និងគ្រប់គ្រងឆ្នេរសមុទ្រមានសណ្តាប់ធ្នាប់ល្អ , ការប្រគុំតន្ត្រី រួមទាំងមានការដាក់តាំងពិព័រណ៍សម្រាប់ភ្ញៀវទេសចរចូលទស្សនា ផងដែរ៕     
ដោយ៖ ចៀន និតា
សម្តេចព្រះវររាជមាតា ទ្រង់ បានមានព្រះរាជបន្ទូលក្នុងព្រះរាជសារយ៉ាងដូច្នេះ៖«ខ្ញុំ សូមកូនចៅ មាតាបិតា អាណាព្យាបាលទាំងអស់ ចូលរួមលើកកម្ពស់សីលធម៌សង្គម វប្បធម៌អហិង្សា នៅក្នុងគ្រួសារនិងសង្គម តាមរយៈការអប់រំទូន្មានប្រៀនប្រដៅកូនចៅ ដោយរៀបចំខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ការប្រើអំពើហិង្សា ដោយប្រកាន់ខ្ជាប់នូវសីលធម៌ និងសុជីវធម៌...»។ តាមរយៈព្រះរាជសារ សម្តេចព្រះវររាជមាតា បានសរសើរសម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាល ដែលខិតខំបំពេញការងារ ដើម្បីប្រទេស និងសរសើរសម្តេច ប៊ុន រ៉ានី ដែលខិតខំលើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ត្រី។ លើសពីនេះ ព្រះមហាក្សត្រី ក៏បានថ្លែងអំណរព្រះរាជគុណ ចំពោះសម្តេចសង្ឃទាំងពីរគណៈ និងថ្លែងអំណរគុណចំពោះស្ថាប័នរដ្ឋនិងឯកជនទាំងអស់ ដែលបានខិតខំលើកកម្ពស់សមភាពយេនឌ័រ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ទទួលបានឱកាសបង្កើនសមត្ថភាព សេចក្តីសុខចម្រើនក្នុងគ្រួសារ និងសង្គម។ ព្រះមហាក្សត្រី មានព្រះបន្ទូលថា៖«ខ្ញុំ សង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងនេះ នឹងបន្តទៅមុខជារៀងដរាប»៕ 
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល មានព្រះរាជសារមួយ សម្រាប់ជាការអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិលើកទី១០៨ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ។ ក្នុងព្រះរាជសារ ព្រះមហាក្សត្រី បង្ហាញព្រះរាជបំណងចង់ឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមទាំងអស់គ្នាក្នុងការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ។
  ដើម្បីជ្រាបច្បាស់ សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក សុង សារ៉ន ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា តាមខ្សែទូរសព្ទ ដូចតទៅនេះ៖      សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងក្រសួងមហាផ្ទៃ ក្នុងនាមជាស្ថាប័នមិនរកផលចំណេញ។ លោក សុង សារ៉ន ត្រូវបានជ្រើសរើសជាប្រធានសហព័ន្ធ ក្នុងអាណត្តិ៣ឆ្នាំ។ ក្នុងរយៈពេល៣ឆ្នាំនេះ សហព័ន្ធនឹងធ្វើបច្ចុប្បន្នភាពទិន្នន័យវិស័យម្រេចកម្ពុជា បណ្ដុះបណ្ដាលកសិករ និងរៀបចំបទដ្ឋានគុណភាពម្រេច ដើម្បីឈានដល់បង្កើតម៉ាកយីហោ និងទាក់ទាញទីផ្សារបញ្ជាទិញពីបរទេស៕   ក្រៅពីម្រេច សហព័ន្ធនេះ ក៏សម្លឹងឃើញពីសក្ដានុពលគ្រឿងទេសផ្សេងៗទៀតរបស់កម្ពុជាផងដែរ។ សហព័ន្ធនឹងជំរុញឲ្យកសិករដាំគ្រឿងទេសផ្សេងៗ នៅក្នុងចម្ការដើម្បីបន្ថែមចំណូលពីម្រេច ដោយសហព័ន្ធនឹងជួយបច្ចេកទេស និងរកទីផ្សារ៕   
ភ្នំពេញ៖ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានចាប់បដិសន្ធិឡើង នៅខែវិច្ឆិកានេះ ដែលមានលោក សុង សារ៉ន ដែលជាអគ្គនាយកក្រុមហ៊ុន Amru Rice ជាប្រធាន។ នេះគឺជាការចងក្រងកសិករម្រេចទូទាំងប្រទេស ឬកម្រិតថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហាវិស័យម្រេចរបស់កម្ពុជា។ សហព័ន្ធនេះនឹងបង្កើតម៉ាកយីហោរួមសម្រាប់ម្រេចកម្ពុជា (Collective Mark) និងស្វែងរកទីផ្សារថ្មីជូនកសិករ ជាជាងផ្អែកវាសនាលើការនាំចេញទៅវៀតណាម និងថៃ ដូចសព្វថ្ងៃ។ លោក សុង សារ៉ន អះអាងថា សហព័ន្ធត្រូវការរយៈពេល៣ឆ្នាំខាងមុខ ដើម្បីសម្រេចផែនការកសាងម៉ាកយីហោ និងរកទីផ្សារសម្រាប់ដំណាំម្រេចរបស់កម្ពុជា។
ដើម្បីធានានូវគុណភាពសេវា និងឆ្លើយតបតាមតម្រូវការប្រើប្រាស់របស់អតិថិជនឲ្យបានល្អ និយ័តករទូរគមនាគមន៍កម្ពុជា បានស្នើដល់ប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តទាំងអស់ ត្រូវរៀបចំរថយន្តបំពាក់ស្ថានីយទូរសព្ទចល័ត (Mobile Tower-COW) និងដំឡើងនៅតាមបណ្ដាទីតាំងសំខាន់ៗក្នុងពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ខែវិច្ឆិកា។ និយ័តករបញ្ជាក់ថា មុននឹងដំឡើងស្ថានីយទាំងនោះ ក្រុមហ៊ុនត្រូវទាក់ទងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ជាមុនសិន៕
ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (TRC) បានស្នើដល់ក្រុមហ៊ុនផ្ដល់សេវាទូរសព្ទចល័តទាំងអស់ រៀបចំស្ថានីយទូរសព្ទចល័ត ក្នុងឱកាសបុណ្យអុំទូក ដើម្បីធានាគុណភាពសេវាទូរសព្ទ។ នេះបើតាមលិខិតផ្លូវការមួយរបស់ TRC កាលពីសប្ដាហ៍មុន។
លោក ម៉េត រ៉ូពី អ្នករៀបចំកម្មវិធីនេះ បានឲ្យដឹងថា ការប្រារព្ធយុទ្ធនាការ ១០០កោដិសំឡេង ដើម្បីបំផុសស្មារតីដល់មនុស្សគ្រប់គ្នាឲ្យបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីនេះ គឺដោយសារកន្លងមកធ្លាប់មានស្ត្រី១០០លាននាក់ ក្នុងចំណោមស្ត្រី៣០០លាននាក់ បានជួបបញ្ហាអំពើហិង្សាក្នុងគ្រួសារ, ការរំលោភបំពានផ្លូវភេទ, ការរំលោភសិទ្ធិ ហើយក៏ដូចជារូបភាពនៃអំពើហិង្សា ឬការរំលោភបំពានផ្សេង ក្នុងនោះក៏មានស្ត្រី និងក្មេងស្រីកម្ពុជាទទួលរងនូវបញ្ហានេះផងដែរ។ (លោក លោក ម៉េត រ៉ូពី អ្នករៀបចំកម្មវិធីយុទ្ធនាការរបស់អង្គការ GADC) គោលបំណងសំខាន់នៃកម្មវិធីបោះជុំរុំ ដែលមានអ្នកចូលរួម១០០នាក់ ដោយមាន៦០នាក់ជាស្ត្រីនេះ ត្រូវបានអ្នករៀបចំកម្មវិធីបញ្ជាក់ថា គឺផ្ដោតសំខាន់ទៅលើយុវជន ជាពិសេសនិស្សិត ដើម្បីឲ្យពួកគាត់យល់ដឹងអំពីបញ្ហាអំពើហិង្សា និងការរំលោភបំពាន ក៏ចូលរួមផ្សព្វផ្សាយឲ្យមានភាពទូលំទូលាយដល់ពលរដ្ឋកម្ពុជាផងដែរ។ សូមរម្លឹកថា យុទ្ធនាការ «១០០កោដិសំឡេង» របស់អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) បានបង្កើតឡើងតាំងពីឆ្នាំ២០១២ រហូតមកដល់ពេលបច្ចុប្បន្ន ពោលគឺបានរយៈពេល៩ឆ្នាំហើយ។ តាំងពីចាប់ផ្ដើមរហូតដល់ឆ្នាំ២០១៨ យុទ្ធនាការនេះធ្វើឡើងតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះ។ ប៉ុន្តែ នៅឆ្នាំ២០១៩ អង្គការបានប្រារព្វធ្វើនៅស្រុកបាភ្នំ ក្នុងខេត្តព្រៃវែង ហើយនៅដើមឆ្នាំ២០២០នេះ នឹងធ្វើនៅវិទ្យាល័យជាស៊ីមឱរ៉ាល់ នៃ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១-២ កុម្ភៈខាងមុខនេះ៕
ភ្នំពេញ៖ ខណៈដែលស្ត្រី និងក្មេងស្រីកម្ពុជា ក៏ទទួលរងនូវការរំលោភបំពានទាំងផ្លូវកាយ និងសតិអារម្មណ៍ ក្នុងចំណោមស្រី៣០០លាននាក់នៅទូទាំងពិភពលោក ទើបអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) រៀបចំកម្មវិធីបោះជុំរុំ១០០កោដិសំឡេងក្រោមប្រធានបទ«សំឡេងរួម កម្លាំងរួម ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី»។ យុទ្ធនាការនេះ នឹងប្រព្រឹត្តនៅថ្ងៃទី១-២ ខែកុម្ភៈខាងមុខ នៅវិទ្យាល័យ ជាស៊ីមឱរ៉ាល់ ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ប្រធានអាស៊ាន នៅក្នុងជំនួបលោក មីន អ៊ុងឡាំង តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៦ មករានេះ បានស្នើជាថ្មីម្តងទៀតដល់គ្រប់ភាគីជម្លោះទាំងអស់ ឱ្យបញ្ឈប់អំពើហិង្សារបន្ទាន់ ហើយរក្សាភាពអត់ធ្មត់។ ជាពិសេសការអនុវត្តកិច្ចព្រមព្រៀងចំនួន ៥ចំណុច ដែលប្រមុខរដ្ឋាភិបាលអាស៊ានបានឯកភាពគ្នា កាលពីខែមេសា ឆ្នាំ២០២១កន្លងទៅ។    ក្នុងនាមជាប្រធានអាស៊ាន សម្ដេចមានការព្រួយបារម្ភចំពោះអំពើហិង្សា ក្រោយពីដំណើរទស្សនកិច្ចរបស់សម្ដេចទៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧- ៨ មករា ឆ្នាំ២០២២ កន្លងទៅនេះ ។ ក្រោយជំនួបទ្វេភាគីនេះ សម្ដេច ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកថា «ស្នើសុំធ្វើយ៉ាងណាឱ្យភាគីទាំងអស់ បង្ហាញនូវភាពអត់ធ្មត់ ដើម្បីធ្វើយ៉ាងណាឈានទៅដល់បទឈប់បាញ់នេះ»។   សម្ដេច ហ៊ុន សែន ក៏បានអញ្ជើញលោក មីន អ៊ុងឡាង ចូលរួមកិច្ចប្រជុំអាស៊ាន បើសិនវឌ្ឍនភាពរីកចម្រើន ។   អត្ថបទទាក់ទង   សម្ដេច ហ៊ុន សែន នឹងជួបលោក មីន អ៊ុងឡាំង ម្ដងទៀត ដើម្បីចង់ដឹងពីករណីកាត់ទោសលោកស្រី ស៊ូជី   
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ជួយសម្រួលដល់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសប្រធានអាស៊ាន ទៅមីយ៉ាន់ម៉ា ក្នុងពេលវេលាសមស្របណាមួយ។
  យោងតាមក្រសួងអាម៉េរិក បំណុលសាធារណៈនេះ បានកើនឡើងលើសពី ៣៤ទ្រីលានដុល្លារនៅដើមឆ្នាំនេះ។ ពីមុន ទំហំបំណុលនេះមានប្រហែល ៣៣ទ្រីលានដុល្លារកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ និងចំនួនប្រមាណ ៣២ទ្រីលានដុល្លារនៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៣។    ដំណើរនៃការកើនឡើង ១ទ្រីលានដុល្លារពីតួលេខ ៣១ទ្រីលានដុល្លារ វាចំណាយពេលត្រឹមតែ១០០ថ្ងៃប៉ុណ្ណោះ នារយៈពេលចុងក្រោយនេះ។ បំណុលសាធារណៈអាម៉េរិក ដែលរដ្ឋាភិបាលសហព័ន្ធខ្ចី ដើម្បីចាត់ចែងលើការចំណាយប្រតិបត្តិការនានា បច្ចុប្បន្នមានចំនួនជិត ៣៤,៤ទ្រីលានដុល្លារ។    លោក Michael Hartnett អ្នកជំនាញធនាគារអាម៉េរិក បាននិយាយថា វដ្តនៃការកើនឡើង ១ទ្រីលានដុល្លារក្នុង១០០ថ្ងៃ នឹងបន្តកើនឡើងពី ៣៤ទ្រីលានដុល្លារ ដល់៣៥ទ្រីលានដុល្លារ។    «មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ចំពោះវិធានការនិយមប្រើសម្រាប់ប្រឆាំងប្រាក់ដុល្លារ ស្របពេលមានការកើនឡើងបំណុលសាធារណៈដូចជា មាស Bitcoin សុទ្ធតែកើនឡើង។  តម្លៃមាសបច្ចុប្បន្នកំពុងជួញដូរនៅជុំវិញ ២០៨១ដុល្លារក្នុងមួយអោនស៍ កើនឡើងប្រហែល៦ភាគរយ ក្នុងរយៈពេល៦ខែកន្លងមក។ ទន្ទឹមនេះ bitcoin បានកើនឡើងដល់ ៦១ពាន់ដុល្លារដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ និងកើនឡើងជិត ៥០ភាគរយចាប់តាំងពីដើមឆ្នាំមក»។ លោក Michael Hartnett បានប្រាប់ទូរទស្សន៍ CNBC បែបនេះនៅថ្ងៃទី១ ខែមីនា។    លើសពីនេះ ក្រុមហ៊ុនប្រឹក្សាវិនិយោគ Moody បានទម្លាក់ទស្សនវិស័យចំណាត់ថ្នាក់រដ្ឋាភិបាលអាម៉េរិក ពីមានស្ថិរភាពមកមកអវិជ្ជមាន កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសារមានហានិភ័យផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសនេះ។   ការទម្លាក់ចំណាត់ថ្នាក់របស់ Moody ធ្វើឡើងក្នុងបរិបទអត្រាការប្រាក់ខ្ពស់, គោលនយោបាយសារពើពន្ធមិនមានប្រសិទ្ធភាពក្នុងការកាត់បន្ថយចំណាយ និងបង្កើនចំណូល។ Mooody បាននិយាយថា ៖ «ឱនភាពសារពើពន្ធរបស់អាម៉េរិកនឹងនៅតែមានចំនួនច្រើន ដែលធ្វើអោយសមត្ថភាពលើការដោះបំណុលនៅតែខ្សោយ»៕  
បន្ទុកបំណុលសាធារណៈអាម៉េរិកបានកើនឡើង ក្នុងអត្រាលឿនបំផុតមិនធ្លាប់មាន នៅប៉ុន្មានខែចុងក្រោយនេះ ដែលមានប្រហែល ១ទ្រីលានដុល្លាររៀងរាល់១០០ថ្ងៃម្តង។
  គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩សរុប ៣៦ ២៤០នាក់ ក្នុងនោះ ២៩ ០៤៧នាក់ បានជាសះស្បើយ និងស្លាប់ ២៨៩ នាក់៕ អត្ថបទទាក់ទង   របាយការណ៍កូវីដ-១៩៖ កំពតមាន៥៨នាក់ ភាគច្រើនជាបុគ្គលិកកាស៊ីណូ 
ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៧២៩ ករណីទៀត នៅកម្ពុជា និង៣៩៨នាក់បានជាសះស្បើយ។ អ្នកស្លាប់មានដល់ទៅ ១១នាក់ទៀត។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧២៩ នាក់ មាន ៥៨នាក់ជាករណីនាំចូល។
  ក្នុងចំណោមអ្នកសះស្បើយសរុប មានជនជាតិខ្មែរចំនួន ៤៦នាក់ ,ចិន១នាក់,បែលហ្សិក១នាក់, អង់គ្លេស៥នាក់,អាមេរិក២នាក់,វៀតណាម១នាក់,បារាំង៣៨នាក់, កាណាដា២នាក់ និងជនជាតិឥណ្ឌូណេស៊ី២នាក់។ អ្នកនៅសម្រាកព្យាបាលទាំង១២ រួមមាននៅភ្នំពេញ ៧នាក់, ព្រះសីហនុ ១នាក់,សៀមរាប ១នាក់, បន្ទាយមានជ័យ១នាក់,កំពង់ឆ្នាំង១នាក់ និងខេត្តកែប ១នាក់។    សូមជម្រាបថា កម្ពុជារកមិនឃើញករណីឆ្លងថ្មីនៃកូវីដ-១៩នេះ ចំនួន១១ថ្ងៃ ជាប់គ្នាមកហើយ។ ពោលគឺចាប់ពីថ្ងៃទី១៣មេសា ដល់ថ្ងៃទី២៣មេសា ឆ្នាំ២០២០៕
ភ្នំពេញ៖ សម្រាប់ថ្ងៃទី២៣មេសានេះ កម្ពុជាមិនឃើញរកករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩  ហើយក៏គ្មានអ្នកជាសះស្បើយពីជំងឺនេះដែរ។ ពោលគឺនៅតែរក្សាចំនួនជាសះស្បើយ១១០នាក់ ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ទូទាំងប្រទេស ១២២នាក់ ដដែល។ ខណៈដែលអ្នកជំងឺ១២នាក់ កំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនានា។  នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល។
សូមស្តាប់បទសម្ភាសរវាង នាយ យ៉ាន និងអ្នកលក់ស្លាបមាន់ក្រឡុកនៅក្នុងខណ្ឌមានជ័យ៖
នាយ យ៉ាន ឮល្បីអំពីស្លាបមាន់ក្រឡុក។ ជនជាតិបារាំងដែលចេះនិយាយខ្មែរ ធ្លាប់តែឮពាក្យទឹកក្រឡុក និងផ្លែឈើក្រឡុក ដែលគេផឹកបាន។ នាយ យ៉ាន ឆ្ងល់ថាតើគេក្រឡុកស្លាបមាន់ឲ្យរលាយដូចទឹកយ៉ាងដូចម្តេច? នាយ យ៉ាន ទៅទិញស្លាបមាន់ក្រឡុក ទើបយល់ ហើយក៏សម្ភាសអ្នកលក់តែម្តង។
  ស្របដែលមានការគាំទ្រយ៉ាងគំហុកទៅលើកំពូលស្មាតហ្វូន P30 សេរ៊ី ឥឡូវនេះ សូម្បីតែកំពូលតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពបំផុតនៅកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា ក៏សម្រេចចិត្តធ្វើជាតារាតំណាង ក្រុមហ៊ុនស្មានហ្វូនយក្ស Huawei ផងដែរ។ ស្វាគមន៍ កញ្ញា ឱក សុគន្ធកញ្ញា និងលោក នីកូ ជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន Huawei ។ អ្នកទាំងពីរ ពិតជាសាកសមបំផុតសម្រាប់ Huawei ក៏ដោយសារតែក្រុមហ៊ុន Huawei ជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខពីរ និងជាម៉ាកដែលមានទទួលការទុកចិត្តខ្ពស់ពីអតិថិជន កេរ្តិ៍ឈ្មោះល្បីល្បាញជុំវិញពិភពលោក ព្រមទាំងមានបច្ចេកវិទ្យា និងផលិតផលឈានមុខគេបង្អស់។ ជាមួយនឹងវត្តមានតារាតំណាងថ្មីនេះ Huawei ធានាថា នឹងមានអ្វីដែលកាន់តែពិសេស និងភ្ញាក់ផ្អើល សម្រាប់អ្នកគាំទ្រ និងមហាជននាពេលឆាប់ៗនេះ។ ជាពិសេសជាមួយកំពូល   ស្មាតហ្វូន P30 សេរ៊ីនេះតែម្តង។   ឥលូវអស់ពីហ្សូមដល់ឋានព្រះច័ន្ទ និងហ្សូមចេញទូតសុឆន្ទៈជាមួយ Huawei P30 សេរ៊ី អ្នកក៏អាចទៅហ្សូម ទៅផ្សារទំនើបអ៊ីអនភ្នំពេញ ដើម្បីឈ្នះរង្វាន់ជាច្រើនផងដែរ។ ក្រុមហ៊ុន Huawei នឹងរៀបចំកម្មវិធី First Sale ដ៏កក្រើក៣ ថ្ងៃពេញ ចាប់ពីថ្ងៃ៥ ដល់ ៧ ខែមេសា នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ នៅ Day Light Plaza។ អតិថិជនដែលប្រើ Huawei P30 សេរ៊ីទាំងអស់ នឹងមានឱកាសឈ្នះ នាឡិកា Band 3, Power Band 6700 mAh និងអាវយឺតដ៏ស្រស់ស្អាត ដោយគ្រាន់តែចូលរួមកម្មវិធីថតរូបឡូយៗ និងថតរូបបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។ ងាយៗ ស្រួលៗ! ហើយអ្នកចូលរួមទាំងអស់ ធានាថាសុទ្ធតែបានរង្វាន់! កាដូពិសេសនិងរង្វាន់ទាំងអស់នេះ ក៏ជាកាដូអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិពីក្រុមហ៊ុន Huawei ផងដែរ។    ក្រៅពីនេះ យើងក៏មានការដាក់តាំងបង្ហាញកំពូលស្មាតហ្វូន P30 សេរ៊ីសម្រាប់តេស្តសាកល្បង ការលេងហ្គេមសប្បាយៗដើម្បីឈ្នះរង្វាន់ និងការសម្តែងពិសេសៗពីតារាចម្រៀងល្បីៗ និងទូតតំណាង ក្រុមហ៊ុន Huawei ថ្មី គឺកំលោះសង្ហារ នីកូ ផងដែរ។    គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន P30 សេរ៊ី អាចផ្តិតយករូបភាពច្បាស់គ្មានគូប្រៀប ដូចឃើញផ្ទាល់ភ្នែកនៅពេលយប់ ដោយកម្រិត ISO ខ្ពស់ សូម្បីតែក្នុងទីងងឹត មិនសូវមានពន្លឺ ជាមួយស៊ូភើកាមេរ៉ាបច្ចេកវិទ្យា(Super Sensing Leica) បួនគ្រាប់ដំបូងគេបង្អស់ក្នុងពិភពលោក។ ផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាល ពន្លឺភ្លើង Bokeh ដែលជាស្រមោល ភ្លើងជាប់គ្នា ឫច្បាស់កន្លែងណាមួយក៏បានជាមួយកាមេរ៉ា TOF ចាប់ប្លង់វីដេអូពីរប្លង់ ថតនៅលើអេក្រង់តែមួយដំណាលគ្នា អាចឲ្យអ្នកឃើញប្លង់បានពីចម្ងាយ និងមើលកៀក។   អ្នកក៏អាចរកជាវស្មាតហ្វូនត្រកូល P30 មួយម៉ូឌែលទៀតគឺ P30 Lite ក្នុងតម្លៃ $399 ថែមទាំងអាចមានឱកាស ចូលរួមការចាប់រង្វាន់រថយន្ត Mazda 2 ទៀតផង៕   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ ថ្ងៃទី២០ ធ្នូ ឆ្នាំ២០១៨៖ ទើបតែប្រកាសពីការកុម្ម៉ង់ទុកមុន រយ:ពេលពីរថ្ងៃសោះ កំពូលស្មាតហ្វូន P30 Pro ទទួលបានការគាំទ្រយ៉ាងគំហុកលើសពីការរំពឹងទុក រហូតដល់ទទួលបានការកក់អស់រលីង គ្មានសល់តែម្តង។ ប៉ុន្តែអ្នកដែលមិនទាន់បានកក់ទុកមុន កុំបារម្ភអី អ្នកនៅតែអាចបន្តកម្ម៉ង់កំពូលស្មាតហ្វូន Huawei P30 ក្នុងតម្លៃត្រឹមតែ $699 ជាមួយការថែមកាដូជាច្រើនសន្ធឹកសន្ធាប់ផងដែរ ដូចជា នាឡិកា Huawei Band 3 កាលីបទាន់សម័យ ជញ្ជីងសុខភាព Huawei Body Fat Scale ឥតគិតថ្លៃ និងកាដូជាច្រើនទៀត រហូតដល់ថ្ងៃទី៥ ខែមេសានេះ ។ សល់តែប៉ុន្មានថ្ងៃទៀតទេ អត់បានកុម្ម៉ង់ប្រយ័ត្នស្តាយណា។
  COVID-19 បានអុកឡុក និងរាតត្បាតយ៉ាងខ្លាំង នៅតាមបណ្តាប្រទេសជាច្រើនក្នុងពិភពលោក។ បញ្ហានេះ បានទាមទារឲ្យរដ្ឋាភិបាលនីមួយៗ ត្រូវតែបិទប្រទេសមួយផ្នែក ឬទាំងស្រុង ឬអំពាវនាវឲ្យប្រជាជនស្នាក់នៅផ្ទះ ដើម្បីទប់ស្កាត់ការរីកសាយភាយនៃ COVID-19។   បើទោះបីជាវាជាវិធានការល្អក្នុងការបង្ការកូរ៉ូណាវីរុសក៏ដោយ ប៉ុន្តែការបិទប្រទេសក៏មានបញ្ហាប្រឈមដែរ ព្រោះវាអាចធ្វើឲ្យស្ត្រីប្រមាណជា ៤៧លាននាក់ មិនមានវិធានការការពារ ឬបង្ការការមានផ្ទៃពោះឲ្យបានត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន DPA ។   ការបិទប្រទេស ក៏នាំឲ្យមានអំពើហិង្សាផងដែរ។ បើតាមការប៉ាន់ប្រមាណរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ ក្នុងរយៈពេលបិទប្រទេស ៦ខែ វានឹងបង្កឲ្យមានអំពើហិង្សាចំនួន ៣១លានករណីក្នុងគ្រួសារ ជាពិសេសលើស្ត្រី ដោយសារតែអ្នកទាំងនោះស្ថិតនៅក្នុងផ្ទះយូរពេក។   បើតាមការបញ្ជាក់របស់នាយកប្រតិបត្តិមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ លោកស្រី Natalia Kanem COVID-19 បានជះផលអាក្រក់យ៉ាងខ្លាំងមកលើស្ត្រី និងក្មេងស្រីៗ ព្រោះវាបានបង្កឲ្យមានវិសមភាពខ្លាំងនៅក្រុងគ្រួសារ ស្ត្រី និងកុមារីជាច្រើន នឹងបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងគ្រួសារ ជាពិសេសលើការថែរក្សាសុខភាពរាងកាយ និងសុខភាពបន្តពូជបានល្អទៀតផង។ ក្នុងន័យនេះ លោកស្រី Natalia បានទទូចថា សុខភាពផ្លូវភេទរបស់ស្ត្រី និងសិទ្ធិ ត្រូវតែមានការការពារឲ្យបានត្រឹមត្រូវ។   សូមបញ្ជាក់ថា ក្រៅពីលើកឡើងពីផលវិបាករបស់ស្ត្រី និងកុមារក្នុងអំឡុងពេលកូរ៉ូណាវីរុស ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ ក៏បានសហការជាមួយរដ្ឋាភិបាលមួយចំនួនផងដែរ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល និងសេវាថែទាំសុខភាពផ្សេងៗសម្រាប់ស្ត្រី និងកុមារ៕ 
ការបិទប្រទេស ឬបម្រាមឲ្យប្រជាជនស្នាក់នៅផ្ទះ ដើម្បីទប់ស្កាត់ការរីកសាយភាយជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) អាចបណ្តាលឲ្យស្ត្រីប្រមាណជា ៧លាននាក់មានផ្ទៃពោះ។ មូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) បញ្ជាក់បែបនេះក្នុងរបាយការណ៍នាថ្ងៃទី២៨ ខែមេសា។
Partey បានបញ្ជូនបាល់ឲ្យដៃគូសម្រេចទី (assist) ជាលើកដំបូងក្នុងលីគកំពូលអង់គ្លេសចាប់តាំងពីបង្ហាញខ្លួនឲ្យកាំភ្លើងធំនៅដើមរដូវកាល២០២០-២១នេះ ក្នុងជំនួបដែល Arsenal យកឈ្នះ Newcastle United ៣-០ នៅរាត្រីថ្ងៃទី១៨ ខែមករា។ ៣គ្រាប់របស់កាំភ្លើងធំធ្វើបានដោយ Pierre-Emerick Aubameyang ២គ្រាប់ និង Bukayo Saka ១គ្រាប់។   នេះជាការបង្ហាញខ្លួនលើកទី៨ប៉ុណ្ណោះរបស់ខ្សែបម្រើសញ្ជាតិហ្គាណា សម្រាប់ក្រុមលោក Arteta ដ្បិតរូបគេជួបបញ្ហារបួស ក្រោយផ្ទេរពី Atletico Madrid ក្នុងតម្លៃ៦១លានដុល្លារអាមេរិក កាលពីខែតុលាកន្លងទៅ។   នៅប៉ុន្មានសប្តាហ៍ចុងក្រោយ កាំភ្លើងធំហាក់បង្ហាញទម្រង់លេងល្អឡើងវិញ បន្ទាប់ពីរងបរាជ័យជាច្រើនប្រកួតក្នុងលីគរួចមក។ តាមរយៈលទ្ធផលជាផ្លែផ្កា អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានបង្ហាញក្តីរីករាយចំពោះការខិតខំ និងរបៀបលេងដ៏ល្អរបស់ Partey ក្នុងការរួមចំណែកយ៉ាងសំខាន់សម្រាប់ក្រុមនៅប៉ុន្មានប្រកួតចុងក្រោយ។   Arteta បានប្រាប់អ្នកព័ត៌មានក្នុងសន្និសីទក្រោយចប់ការប្រកួតថា៖ «Partey អវត្តមានសម្រាប់ក្រុមកន្លងមកដោយសាររបួស។ ក្រោយការវិលត្រឡប់ រូបគេមានភាពស្រស់ស្រាយក្នុងការលេង រហូតធ្វើឲ្យគាត់ក្លាយជាកីឡាករពិសេសសម្រាប់យើង។ សង្ឃឹមថាគាត់អាចរក្សារបៀបលេងនេះ ព្រោះគាត់នឹងជួយយើងឲ្យប្រសើរឡើងវិញ។ ខ្ញុំពិតជាអរគុណគាត់ខ្លាំងណាស់»។   Arteta ពិតជាពេញចិត្តនឹងទម្រង់លេងរបស់ Partey និងសមាជិកក្រុមដទៃទៀត ក្រោយ Arsenal ឡើងទៅកាន់ចំណាត់ថ្នាក់ទី១០ ក្នុងតារាង Premier League ដោយរកបាន២៧ពិន្ទុ ពីការប្រកួត១៩លើក៕  
លោក Mikel Arteta សរសើរ និងអរគុណ Thomas Partey ដែលជួយធ្វើឲ្យ Arsenal មានទម្រង់លេងប្រសើរឡើងវិញនៅប៉ុន្មានប្រកួតចុងក្រោយ។ អ្នកចាត់ការកាំភ្លើងធំលើកឡើងបែបនេះ ក្រោយក្រុមទទួលបានជ័យជម្នះលើ Newcastle United ក្នុងការប្រកួត Premier League សប្តាហ៍ទី១៩។
សូមស្ដាប់ប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកនេះ ៖ ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ដូច្នេះថា៖«សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងសុវត្ថិភាពទេសចរបរទេស គឺសំខាន់ណាស់ ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់បំផុត ការពារពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិនៅតាមតំបន់រមណីយដ្ឋានទេសចរទូទាំងប្រទេស កុំអោយមានរឿងអ្វីកើតឡើងអោយសោះនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ»។ បន្ថែមពីនេះសម្ដេច ហ៊ុន សែន បានហាមពលរដ្ឋកុំឲ្យលេងបាចទឹក ឬជះទឹក និងចាប់លាបម្សៅ ដែលអាចបង្កគ្រោះថ្នាក់ ទៅដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ ដែលអាចនាំឲ្យរអិលធ្លាក់ពីលើកង់ម៉ូតូ ហើយអាចបាត់ខ្សែក និងក្រវិលជាដើម។
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ការពារប្រជាពលរដ្ឋ នៅក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ។ ជាពិសេសការពារសុវត្ថិភាពភ្ញៀវទេសចរបរទេស ដែលមកលេងកម្សាន្តនៅកម្ពុជា ដើម្បីផ្ដល់សេចក្តីទុកចិត្តដល់ពួកគេ។
  បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប ១១៩ ៨៦៧នាក់ ខណៈអ្នកជាសះស្បើយ១១៦ ២៤៦នាក់ និងអ្នកស្លាប់២ ៩០០នាក់៕  
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤១នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន៦នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន៣៩នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន ៤នាក់ទៀតដែរ ក្នុងនោះ៣នាក់មិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែវិច្ឆិកានេះ។
  បើយោងតាមប្រតិទិនចិន ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ត្រូវប្រារព្ធឡើងដើម្បីអបអរដល់ការ ចាប់ផ្ដើមឆ្នាំថ្មី ហើយជាពេលវេលាដែលក្រុមគ្រួសារមកជួបជុំគ្នា ដើម្បីបានសប្បាយរីករាយ និងបួងសួងសុំឲ្យមានទ្រព្យធនច្រើន និងសំណាងល្អសម្រាប់ឆ្នាំថ្មីនោះ។ នេះក៏ជាពេលដែលគេនិយមទិញអីវ៉ាន់ សម្រាប់ធ្វើជាអំណោយជូនគ្នាទៅវិញទៅមក។ ដូច្នេះការស្វែងរកកន្លែងចតរថយន្តនៅតាមទីកន្លែង ដែលពេញនិយមនានាអាចមានការលំបាក។ ហេតុនេះហើយ  Grab ក្លាយជាដំណោះស្រាយដ៏ល្អឥតខ្ចោះ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរឲ្យបានលឿន ឆាប់រហ័ស និងមិនមានភាពតានតឹងក្នុងចិត្តឡើយ ក្នុងអំឡុងរដូវកាលបុណ្យទានបែបនេះ។   លោកស្រី ហេង សុធាវី  នាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន Grab កម្ពុជា បានពន្យល់ថា តាមរយៈទីតាំងអាទិភាពចំនួនពីរកន្លែង នៅផ្សារទំនើបអុីអនទីមួយ និងមួយកន្លែងទៀត នៅផ្សារទំនើប អុីអន សែនសុខនោះ ការហៅយានជំនិះឲ្យបានលឿន តាមរយៈរ៉ឺម៉កកង់បីឥណ្ឌា (GrabTukTuk) រ៉ឺម៉កកង់បីខ្មែរ (GrabRemorque) រថយន្តតាក់ស៊ី (JustGrab ឬ GrabSUV) ធ្វើឲ្យលោកអ្នកមិនចាំបាច់ព្រួយបារម្ភ ពីចំនួនកញ្ចប់ទំនិញច្រើនប៉ុណ្ណានោះទេ ។ ដូច្នេះការធ្វើដំណើរទៅគោលដៅបន្ទាប់របស់លោកអ្នក គឺកាន់តែងាយស្រួលជាងមុនថែមទៀត។    លោកស្រីបានបន្ថែមទៀតថា៖«ការកក់សេវាយានជំនិះដែលលោកអ្នកពេញចិត្តទៅបាន លុះត្រាតែជាសេវាដែលលឿនឆាប់រហ័ស មានសុវត្តិភាព និងផ្ដល់ភាពងាយស្រួល ហើយទីតាំងអាទិភាពសម្រាប់យកអ្នកដំណើរនៅតាមទីកន្លែងពេញនិយមបំផុតក្នុងទីក្រុងភ្នំពេញ។ ទាំងនេះគឺជាតឹកតាងបង្ហាញឲ្យឃើញ ពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Grabកម្ពុជា ក្នុងការជួយអភិវឌ្ឍវិស័យសេវាកក់ការធ្វើរដំណើរក្នុងប្រទេសកម្ពុជា»។    គួរបញ្ជាក់ដែរថា ក្រៅពីរៀបចំទីតាំងយកអ្នកដំណើរ ដែលនឹងអាចប្រើប្រាស់បានពេញមួយ  សប្ដាហ៍អំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះ Grab គឺជាកម្មវិធីកក់ការធ្វើដំណើរឈានមុខគេក្នុងទ្វីបអាស៊ី ហើយនាពេលថ្មីៗនេះ បានអបអរសមិទ្ធផល នៃការផ្ដល់សេវាដឹកអ្នកដំណើរបាន៣ពាន់លានជើង ចាប់តាំងពីក្រុមហ៊ុនចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ ២០១២។ ដូច្នេះ សកម្មភាពអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនទាំងនេះ គឺជាវិធីក្នុងការចែករំលែកភាពសប្បាយរីករាយ អំឡុងពិធីបុណ្យដ៏ធំមួយក្នុងពិភពលោក។ សូមអញ្ជើញទៅកាន់ស្ដង់របស់ Grab នៅឯផ្សារទំនើបអុីអនទាំងពីរទីតាំង ហើយបង្ហាញភស្តុតាង ដែលមានលើកម្មវិធី Grab ក្នុងទូរស័ព្ធដៃរបស់អ្នក ដែលបញ្ជាក់ថាលោកអ្នកបានធ្វើដំណើរតាម កម្មវិធី Grab ក្នុងឆ្នាំ២០១៩ នោះ លោកអ្នកនឹងមានសិទ្ធិទទួលបានអាំងប៉ាវដ៏អស្ចារ្យ៕ (អត្ថបទពាណិជ្ជកម្ម)   
ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ  ក្រុមហ៊ុន Grab នឹងរៀបចំល្បែងកម្សាន្ត ព្រមទាំងមានសកម្មភាពប្រពៃណីផ្សេងៗ នៅផ្សារទំនើបអុីអនទាំងពីរទីតាំង ចាប់ពី ថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី ៧ ខែកុម្ភៈ។ កម្មវិធីទាំងនោះមានដូចជា ពិធីលោតម៉ុងសាយ ការលឈុតសម្លៀកបំពាក់ប្រពៃណីចិន និងដើមអង្គារសីល ដែលមានចងអាំងប៉ាវ ផ្ដល់ឱកាសឈ្នះរង្វាន់ដ៏ច្រើនអស្ចារ្យដូចជា ទូរទស្សន៍ កូនធុងបាស់JBL អាវយឺត និងការបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើរជាមួយនឹង Grab។ កាន់តែពិសេស ក្រោយពេលដើរកម្សាន្ត ទិញទំនិញ និងទទួលទានអាហាររួច ការធ្វើដំណើរត្រលប់មកផ្ទះវិញជាមួយ Grab នឹងកាន់តែមានភាពងាយស្រួល ដោយសារតែ Grab បង្កើតកន្លែងអាទិភាពថ្មីជាច្រើនកន្លែង សម្រាប់យកអ្នកដំណើរនៅផ្សារទំនើបអ៊ីអនទាំងពីរ ក្នុងទីក្រុងភ្នំពេញ។
  ខ្មាន់កាំភ្លើងក្នុងផ្សារទំនើបក្នុងទីក្រុងកូប៉ិនហាក ជាបុរសជនជាតិដាណឺម៉ាកវ័យ ២២ឆ្នាំម្នាក់។ រូបគេបានបាញ់សម្លាប់មនុស្ស៣នាក់ និងបណ្ដាលឱ្យមនុស្សជាច្រើននាក់ទៀតរងរបួស។ អធិការក្រុងកូប៉ិនហាក លោក Soren Thomassen បានប្រាប់ទូរទស្សន៍ Aljazeera ថាក្នុងជនរងគ្រោះ ៣នាក់នោះមានម្នាក់ជាបុរសអាយុ ៤០ឆ្នាំ និង២នាក់ទៀតជាក្មេង ហើយមនុស្សជាច្រើននាក់ទៀតបានរងរបួស ក្នុងនោះមាន៣នាក់របួសធ្ងន់។    ការបាញ់ប្រហារនេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាជនដាណឺម៉ាកនៅថ្ងៃចុងសប្តាហ៍ ស្របពេលប្រទេសនេះរៀបចំការប្រណាំងកង់ Tour de France ដែលមានអ្នកគាំទ្ររាប់សែននាក់ចូលរួមតាមដងផ្លូវទូទាំងប្រទេស។    «រាជធានីដ៏ស្រស់ស្អាត និងតែងតែមានសុវត្ថិភាពរបស់យើងត្រូវបានផ្លាស់ប្តូរក្នុងពេលមួយវិនាទី»។ នាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen បានលើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយនាល្ងាចថ្ងៃទី៣ ខែកក្កដា។ លោកស្រីលើកទឹកចិត្តប្រជាជនឱ្យឈរជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាដ៏លំបាកនេះ។    យោងតាមសាក្សីក្នុងហេតុការណ៍ នៅពេលដែលការបាញ់ប្រហារផ្ទុះឡើង មនុស្សមួយចំនួនព្យាយាមលាក់ខ្លួននៅក្នុងហាង ខណៈពេលដែលអ្នកផ្សេងទៀតភ័យស្លន់ស្លោររត់ជាន់គ្នាដើម្បីគេចខ្លួន។ ការបាញ់ប្រហារ ចាប់ផ្ដើមនៅម៉ោង៥និង៣៧នាទីល្ងាច ហើយជនល្មើសត្រូវបានចាប់ខ្លួន ១១នាទីក្រោយពីធ្វើសកម្មភាព។    បន្ទាប់ពីការបាញ់ប្រហារ ព្រះរាជវាំងដាណឺម៉ាកបានលុបចោលការចូលរួមរបស់ព្រះអង្គម្ចាស់ Frederik ដែលត្រូវទៅស្វាគមន៍ការប្រណាំងកង់ Tour de France នៅទីក្រុង Seonderborg៕  
មនុស្សយ៉ាងហោចណាស់ ៣នាក់ត្រូវបានស្លាប់ និងជាច្រើននាក់ទៀតត្រូវរងរបួសក្នុងហេតុការណ៍បាញ់ប្រហារមួយនៅថ្ងៃទី៣ ខែកក្កដា ក្នុងផ្សារទំនើប Fisketorvet នៃរាជធានីកូប៉ិនហាក របស់ដាណឺម៉ាក។ បើតាមមន្ត្រីប៉ូលិសដាណឺម៉ាក ខ្មាន់កាំភ្លើងដែលជាជនជាតិដាណឺម៉ាក ត្រូវបានចាប់ខ្លួនរួចហើយ។
ក្រុមហ៊ុនឆ្នោតមហាសំណាងដែលជាក្រុមហ៊ុនចុះបញ្ជីស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជាបានបន្តបង្កើតនូវសប្តាហ៍មហាសំណាងវគ្គ២របស់ខ្លួនបន្ទាប់ពីសប្តាហ៍មហាសំណាងវគ្គ១សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់នៅថ្ងៃទៅ១៥កន្លងមកនេះ។ ក្រុមហ៊ុនក៏បានបន្តបង្កើតសប្តាហ៍មហាសំណាងជូនអតិថិជិនរបស់ខ្លួនជារៀងរាល់សប្តាហ៍ជាមួយនិងរង្វាន់កាន់តែធំ កាន់តែច្រើន និងកាន់តែអស្ចារ្យជូនដល់បងប្អូនពុកម៉ែជាមួយនិងម៉ូតូឌ្រីមសង់ស៊េរី២០១៧ ម៉ូតូ Zoomer X ២០១៧  ម៉ូតូ Scoopy ទូរទស្សន៍ និងទូរស័ព្ទដៃស្មានហ្វូន ។ កម្មវិធីពិសេសនេះសប្តាហ៍មហាសំណាងវគ្គ២បានចាប់ផ្តើមដំណើការហើយតាំងពីថ្ងៃទី១៥ខែកញ្ញារហូតដល់ដំណាច់ឆ្នាំ២០១៧នេះ។ ហើយការចាប់រង្វាន់ដំបូងក្នុងកម្មវិធីពិសេសសប្តាហ៍មហាសំណាង វគ្គ២ នេះនឹងធ្វើឡើងនៅថ្ងៃទី២៩នេះវេលាម៉ោង៨:០០យប់នេះ។ ដូច្នេះសូមពុកម៉ែបងប្អូនកុំភ្លេចអញ្ញើញរួសរាន់ទៅជាវឆ្នោតមហាសំណាងចាប់ពីពេលនេះតទៅដើម្បីមានឱកាសឈ្នះនូវរង្វាន់ធំទាំងនេះ។ សូមពុកម៉ែបងប្អូនកុំភ្លេចផ្ទៀងនូវចុងកន្ទុយសន្លឹកឆ្នោតដែលបពុកម៉ែបងប្អូនបានផ្សងសំណាងរួចមកហើយនោះ ដើម្បីយកមកផ្ទៀងនាយប់នេះ។   ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ ០៧០ ២៣៥ ២៣៥/ ០៩៩ ២៣៥ ២៣៥៕ ( អត្ថបទពាណិជ្ជកម្ម )
កាន់តែអស្ចារ្យ កាន់តែធំ និងកាន់តែច្រើនជាមួយសប្តាហ៍មហាសំណាងវគ្គ២ពីក្រុមហ៊ុនឆ្នោតមហាសំណាង នឹងធ្វើការចាប់នូវរង្វាន់ធំដល់អតិថិជរបស់ខ្លួននៅល្ងាចនេះ។
  ក្រោយរួមចំណែកជួយឲ្យក្រុមជម្រើសជាតិកម្ពុជា ទទួលបានកៅអីឡើងទៅវគ្គជម្រុះជុំទី២ World Cup និង AFC Asian Cup ជាមួយជ័យជម្នះទាំងពីរជើង ៤-១ លើប៉ាគីស្ថាន ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង បានលើកពីគុណបំណាច់របស់លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា។ ប៊ុនហៀង បាននិយាយថា លោក Honda បានផ្តល់ដំបូន្មានល្អជាច្រើនពាក់ព័ន្ធបញ្ហាបច្ចេកទេស និងផ្លូវចិត្តដល់ក្រុមជម្រើសជាតិកម្ពុជា។    ខ្សែប្រយុទ្ធក្រសួងការពារជាតិរូបនេះ បានចាត់ទុកដំបូន្មានរបស់លោក Honda បានរួមចំណែកយ៉ាងធំក្នុងជ័យជម្នះរបស់ក្រុមជម្រើសជាតិ ដែលអាចយកឈ្នះប៉ាគីស្ថានទាំងពីរជើង។ នេះជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីសម្រាប់វិស័យកីឡាបាល់កម្ពុជា ព្រោះតាំងពីចូលរួចព្រឹត្តិការណ៍ World Cup តាំងពីឆ្នាំ១៩៩៧ កម្ពុជាមិនធ្លាប់យកឈ្នះគូប្រកួតទាំងពីរនោះឡើយ។    ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រ៉ឹង ប៊ុនហៀង ដែលរកបានគ្រាប់បាល់លើកដំបូងក្នុងព្រឹត្តិការណ៍ជម្រុះ World Cup បានលើកពីគុណសម្បត្តិរបស់លោក Honda យ៉ាងដូច្នេះថា៖«កត្តាដែលធ្វើឲ្យយើងទទួលបានជ័យជម្នះដោយសារយើងលេងសហការគ្នាបានល្អ ហើយលោកគ្រូ Honda បានប្រាប់យើងពីបច្ចេកទេសល្អៗ ឲ្យយើងចេះស្រលាញ់គ្នា សាមគ្គីគ្នា ដើម្បីជោគជ័យទៅថ្ងៃខាងមុខទៀត»។     ដ្បិតទទួលបានជោគជ័យ ប៉ុន្តែការប្រកួតក្រៅទឹកដីនេះ ក្រុមជម្រើសជាតិកម្ពុជា ក៏មានផលវិបាកក្នុងការលេងខ្លះដែរ។ ត្រង់ចំណុចនេះ រ៉ឹង ប៊ុនហៀង បានរៀបរាប់ថា កត្តាអាកាសធាតុក្តៅ អមជាមួយពេលវេលាខុសគ្នានិងទីលានប្រកួតមានស្ថានភាពរអិលដោយសារប្រើស្មៅធម្មជាតិនោះ ជាបញ្ហាប្រឈមសម្រាប់រូបគេ ក៏ដូចជាមិត្តរួមក្រុមដទៃទៀត ក្នុងការប្រកួតជើងទី២នៅទីក្រុងដូហាប្រទេសកាតា ដែលក្រុមប៉ាគីស្ថានប្រើជាទឹកដីរបស់ខ្លួន។ «ការលេងដូចជាមិនសូវមានសម្ពាធខ្លាំងនោះទេ តែអ្វីដែលជាបញ្ហា គឺកត្តាទីលាននិងអាកាសធាតុ។ ស្មៅនៅលើទីលានមានស្ថានភាពរអិលខ្លាំង ដោយសារវាជាស្មៅធម្មជាតិ ហើយអាកាសធាតុក្តៅហប់ៗ មិនដូចនៅកម្ពុជាមានខ្យល់ត្រជាក់តិចៗ»។ នេះជាការរៀបរាប់របស់កីឡា រ៉ឹង ប៊ុនហៀង។       លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាចាត់ទុកការដណ្តើមបានកៅអីឡើងទៅវគ្គជម្រុះជុំបន្តរបស់ក្រុមជម្រើសជាតិ ជាជោគជ័យដ៏ធំធេងសម្រាប់កម្ពុជា ក៏ដូចជាវិស័យកីឡាបាល់ទាត់។ ប៉ុន្តែលោកអះអាងថា ជ័យជម្នះនេះមានការរួមចំណែកតិចតួចបំផុតពីលោក ដែលបានធ្វើការជាមួយលោក Keisuke Honda និងលោក Felix Dalmas រួមទាំងក្រុមការងារនៃក្រុមជម្រើសជាតិកម្ពុជា តាមរយៈការផ្ដល់ឱកាសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាលើកដំបូងនេះ។    គ្រូបង្វឹកដឹកនាំក្រុម Cambodia All Stars យកឈ្នះក្រុម Muangthong United ២-១ នាជំនួបមិត្តភាពអន្តរជាតិកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩រូបនេះបានបញ្ជាក់ថា «អត់នឹកស្មានសោះថា ខ្លួនឯងអាចមកធ្វើការជាមួយក្រុមជម្រើសជាតិកម្ពុជា។ ដូច្នេះពេលយើងបានឱកាសហើយ យើងត្រូវដាក់ចិត្តធ្វើការឲ្យបានល្អ ដើម្បីជំរុញក្រុមឲ្យមានការអភិវឌ្ឍល្អប្រសើរឡើង ពិសេសផ្នែកបច្ចេកទេសតែម្តង»។    លោកបានបន្ថែមថា៖«បើយើងមើលការរៀបចំដំបូង សូម្បីមជ្ឈដ្ឋានទូទៅដែលគាត់តាមដានបាល់ទាត់ ក៏គាត់គិតថា យើងរៀបចំមិនបានល្អដែរ ដោយសារយើងមានរយៈពេលខ្លីក្នុងការប្រមូលផ្តុំ។ ប៉ុន្តែយើងបានព្យាយាមធ្វើតាមគ្រូបង្គោល ដែលបានជ្រើសរើសកីឡាករមានបទពិសោធន៍ស្រាប់ មានការយល់ដឹងពីតាក់តិច និងការរៀបចំរបស់ក្រុមក្នុងការលេង»។    ក្រុមកីឡាករជម្រើសជាតិកម្ពុជាបានមកដល់មាតុភូមិ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងអ្នកគាំទ្រយ៉ាងច្រើនកុះករនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សម្រាប់ការស្វាគមន៍នេះដែរ គឺមានក្រុមភ្លេងឆៃយ៉ាំរួមជាមួយក្បួនឈរជាពីរជួរ ដោយមានកាន់ទង់ជាតិ និងស្លាកអក្សរ«អបអរសាទរក្រុមគោព្រៃកម្ពុជា» ដែលរៀបចំដោយសហព័ន្ធ និងដៃគូសហការឧបត្ថម្ភ៕ 
ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង ដែលរកបាន១គ្រាប់ក្នុងជ័យជម្នះ ២-១ នាជំនួបជើងទី២វគ្គជម្រុះបឋម World Cup នៅទីក្រុងដូហាប្រទេសកាតា ដែលប៉ាគីស្ថានប្រើជាទឹកដីនោះ បានឲ្យតម្លៃខ្ពស់លើដំបូន្មានរបស់លោក Keisuke Honda និងក្រុមគ្រូបង្វឹកក្នុងការរួមចំណែកនៃជ័យជម្នះកម្ពុជា។ ការលេងសហការគ្នាបានល្អក្នុងក្រុម ក៏ជាកត្តារួមចំណែកមួយផងដែរ។
ប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យជាកូនប្រសាមន្ត្រីអាវុធហត្ថជាន់ខ្ពស់ម្នាក់នៅខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងបទល្មើសឈើ បានចាប់ផ្តើមតាំងពីថ្ងៃទី១១ ខែមីនាមក។ ប៉ុន្តែមកដល់ពេលនេះ អាជ្ញាធរ ហាក់មិនទាន់មានតម្រុយ ពីជនសង្ស័យនៅឡើយ។ លោក អេង ហ៊ី អ្នកនាំពាក្យកងអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថានៅថ្ងៃនេះយ៉ាងខ្លីដូច្នេះថា៖«គេកំពុងស៊ើបសួរហើយ»។ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាឲ្យតាមចាប់ខ្លួនជនសង្ស័យ ជាកូនប្រសានាយរងសេនាធិការអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោយរកឃើញថាជាប់ពាក់ព័ន្ធនឹងបទល្មើសឈើ។ សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១១ ខែមីនា កម្លាំងសមត្ថកិច្ច បានឃាត់ទុករថយន្តដឹកឈើ  ២គ្រឿង ជាបន្តបន្ទាប់ ដែលមានការអះអាងថាជាកម្មសិទ្ធិរបស់ឈ្មោះ ស៊ី ស ជាកូនប្រសារនាយរងសេនាធិការអាវុធហត្ថខេត្តកំពង់ស្ពឺនោះ។ ពេលឃាត់រថយន្តដឹកឈើនោះ សមត្ថកិច្ចក៏បានឃាត់អ្នកបើកបរថយន្តម្នាក់ដែរ ខណៈអ្នកបើកបរម្នាក់ទៀតគេចខ្លួនបាត់។ ក្រោយឃាត់រថយន្តទាំង២គ្រឿងនេះ កម្លាំងសមត្ថកិច្ច បានបន្តទៅឆែកឆេរឃ្លាំងស្តុកឈើរបស់ជនសង្ស័យ ស្ថិតនៅក្រុងច្បារមនទៀត និងបានរកឃើញកំណាត់ឈើជាច្រើនដុំទៀតផង។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យកងអាវុធហត្ថលើផ្ទៃប្រទេស មិនបានបញ្ជាក់ថា តើកំណាត់ឈើ២រថយន្ត និងឈើដែលរកឃើញនៅក្នុងឃ្លាំងនោះមានប៉ុន្មានដុំ និងប៉ុន្មានម៉ែត្រគីបឡើយ។  លោក អេង ហ៊ី ថ្លែងថាលោកមិនទាន់ទទួលបានរបាយការណ៍លម្អិតនៅឡើយ៕
អាជ្ញាធរ ហាក់មិនទាន់មានតម្រុយជនសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសឈើ នៅខេត្តកំពង់ស្ពឺនៅឡើយ ខណៈប្រតិបត្តិការតាមចាប់ខ្លួន បានផ្តើមតាំងពីថ្ងៃទី១១ មីនាមក។ ជនសង្ស័យ ជាកូនប្រសា មន្ត្រី អាវុធហត្ថជាន់ខ្ពស់ម្នាក់នៅខេត្តកំពង់ស្ពឺ។
យោងតាមទិន្នន័យរបស់ WWF នៅឆ្នាំ២០២៣ មានផ្សោតកើតថ្មី៨ក្បាល និងងាប់៥ក្បាល ក្នុងនោះកូនផ្សោតងាប់២ក្បាល ផ្សោតជំទង់២ក្បាល និងងាប់ដោយសារវ័យចាស់១ក្បាល។ គិតពីចាប់ពីឆ្នាំ២០២០ដល់ ២០២៣ កម្ពុជាទទួលបានផ្សោតកើតថ្មី ២៨ក្បាល និងងាប់ទៅវិញ៣៤ក្បាល។ ២០២២ ជាឆ្នាំដែលមានសត្វផ្សោតងាប់ច្រើនជាងគេ រហូតដល់១១ក្បាល និងកើតថ្មីត្រឹមតែ៦ក្បាលប៉ុណ្ណោះ។    របាយការណ៍នៃការសិក្សាតាមដានសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ បានបញ្ជាក់ថា សត្វផ្សោតទន្លេមេគង្គមានប្រមាណ៨៩ក្បាលប៉ុណ្ណោះ។ ក្នុងរដូវប្រាំង ចាប់ពីខែមករាដល់ខែឧសភា នៅពេលដែលកម្រិតទឹកធ្លាក់ចុះ សត្វផ្សោតប្រមូលផ្តុំគ្នារស់នៅក្នុងអន្លង់ទឹកជ្រៅចំនួនប្រាំបីទីតាំង តាមដងទន្លេមេគង្គលាតសន្ធឹងពីខេត្តក្រចេះទៅដល់ព្រំប្រទល់ប្រទេសឡាវ នៅខេត្តស្ទឹងត្រែង ក្នុងចម្ងាយ ១៨០គីឡូម៉ែត្រ។   សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) គឺជាសត្វផ្សោតមួយប្រភេទ ក្នុងចំណោមសត្វផ្សោតទឹកសាបតែ៦ប្រភេទគត់ នៅក្នុងពិភពលោក ហើយវាត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតប្រភេទនេះ មានរស់នៅតែក្នុងប្រព័ន្ធទន្លេទន្លេចំនួន៣ប៉ុណ្ណោះ ក្នុងពិភពលោក រួមមានទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូណេស៊ី)។   ផ្សោតទន្លេមេគង្គ ជារតនសម្បត្តិជាតិមានជីវិត ហើយប្រជាពលរដ្ឋកម្ពុជា មានជំនឿថា «ទីណាមានផ្សោត ទីនោះមានត្រី»។ ចំណែក ទន្លេមេគង្គ ជាមាតានៃជីវិត និងជាជម្រកនៃសត្វផ្សោត៕    អត្ថបទទាក់ទង   ចំនួនផ្សោតកើតថ្មីកើនឡើង ឯអត្រាងាប់ថយចុះគួរឱ្យកត់សម្គាល់ នៅឆ្នាំនេះ
ភ្នំពេញ៖ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) នៅថ្ងៃទី២២ មេសា បានប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាលទៀត នៅអន្លង់កាំពី ស្ថិតក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ នេះគឺជាកូនផ្សោតទី៧ ដែលបានកើតនៅដើមឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៣ មេសា។
  ក្រោយការប្រកួតរបស់កីឡាករ ចាន់ រតនា ត្រូវបានលប់ចោលប៉ុន្មានថ្ងៃមុនការប្រកួតដោយសារដៃគូមានរបួស ធ្វើឲ្យ មាស ម៉ើ ក្លាយជាកីឡាករកម្ពុជាតែម្នាក់គត់ ដែលបានបង្ហាញវត្តមាន និងបង្ហាញទង់ជាតិកម្ពុជាមុខអ្នកគាំត្រអន្តរជាតិក្នុងព្រឹត្តិការណ៍ពិភពលោកនៅសិង្ហបុរី របស់ស្ថាប័នប្រដាល់ ONE Championship។    ម្ចាស់ជើងឯកប្រចាំកម្មវិធី Khmer Warrior Challenge រដូវកាលទី២រូបនេះ ត្រូវតតាំងជាមួយអតីតម្ចាស់ជើងឯកពីរសាសន៍ឥណ្ឌូណេស៊ី-ហូឡង់ Anthony Engelen លើប្រភេទទម្ងន់ស្រាល Bantamweight ក្នុងព្រឹត្តិការណ៍ ONE: Heart of the Lion។ ការប្រកួតនេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង៤:៣០នាទីរសៀល(ម៉ោងនៅកម្ពុជា)ថ្ងៃទី៩ ខែវិច្ឆិកា នៅកីឡដ្ឋាន Singapore Indoor Stadium។   នេះជាការបង្ហាញក្នុងការប្រកួតក្បាច់គុនចម្រុះ MMA លើកទី១២របស់កីឡាករមកពីខេត្តកំពង់ធំរូបនេះ។ សម្រាប់ការប្រកួត១១លើកកន្លងមកអ្នកលេងគុនខ្មែររូបនេះ បានយកឈ្នះគូប្រកួត៩ដង និងចាញ់២ដង។ ប៉ុន្តែប្រជាប្រិយភាពរបស់គេ ហាក់ធ្លាក់ចុះបន្តិចនៅឆ្នាំ២០១៨នេះ ដូច្នេះ មាស ម៉ើ ត្រូវការឈ្នះនៅថ្ងៃនេះ ដើម្បីស្តារប្រជាប្រិយភាពឡើងវិញ។       មុនការប្រកួតមកដល់ប៉ុន្មានថ្ងៃ អ្នកលេងយូដូវ័យ២៨ឆ្នាំរូបនេះ ស្នើរកការគាំទ្រនិងលើកទឹកចិត្តពីអ្នកគាំទ្រកម្ពុជា ដើម្បីជំរុញទឹកចិត្តក្នុងការប្រកួតឲ្យកាន់តែខ្លាំងថែមទៀត។ ជាមួយគ្នានេះ រូបគេបានប្តេជ្ញានឹងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពក្នុងការស្វែងរកលទ្ធផលល្អប្រសើរណាមួយជូនអ្នកគាំទ្រ។    ក្រៅពីគូខាងលើ ក៏មានការប្រកួតដ៏ស្វិតស្វាញ និងជក់ចិត្តចំនួន១៣គូទៀតផងដែរ ពិសេសការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ស្រាលរវាងម្ចាស់ខ្សែក្រវ៉ាត់ប្រេស៊ីល Bibiano Fernandes ជាមួយម្ចាស់ខ្សែក្រវាត់មកពីហ្វីលីពីន Kevin Belingon។ កីឡាករទាំងពីរធ្លាប់ជួបគ្នាម្តងរួចមកហើយនៅខែមករា ដើមឆ្នាំ២០១៦ ដោយកាលនោះកីឡាករ Bibiano Fernandes ជាអ្នកឈ្នះ។ ដូច្នេះការជួបគ្នាលើកនេះ វាជាឱកាសសងសឹកសម្រាប់ Kevin Belingon ដើម្បីជម្រះបញ្ជីចាស់៕      
មាស ម៉ើ ជាកីឡាករកម្ពុជាតែម្នាក់គត់ ដែលមានវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតក្បាច់គុនចម្រុះលំដាប់ពិភពលោក NOE: Heart of the Lion ដែលរៀបចំនៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។ កីឡាករមកពីខេត្តកំពង់ឆ្នាំងរូបនេះ ត្រូវប្រជែងតទល់ជាមួយកីឡាករកូនកាត់ហ្វីលីពីន-ហូឡង់ Anthony Engelen។    
បើតាមការផ្សាយរបស់ BBC លោក Craig Shakespeare ដែលធ្លាប់ធ្វើការជាមួយលោក Smith កាលនៅដឹកនាំ Aston Villa នឹងចូលរួមជាជំនួយការនៅ Norwich ផងដែរ។ អ្នកចាត់ការសញ្ជាតិអង់គ្លេសវ័យ៥០ឆ្នាំរូបនេះ នៅថ្ងៃទី៧ ខែវិច្ឆិកា ត្រូវបាន Aston Villa បញ្ចប់តំណែង បន្ទាប់ពីដឹកនាំក្រុមចាញ់ ៥ប្រកួតជាប់ៗគ្នា។ ៧ ថ្ងៃក្រោយលោក Smith ទទួលបានការងារថ្មីជាមួយក្លិបនៅ Premier League ដដែល។ លោក Smith បានរៀបរាប់ក្រោយបានតំណែងថ្មីថា៖ «ខ្ញុំពិតជារីករាយដែលបានត្រឡប់មកធ្វើការឱ្យ Norwich City ក្នុងក្របខណ្ឌ Premier League ។ ជាការពិតណស់ យើងធ្លាប់មានការងារដ៏អស្ចារ្យក្នុងក្លិបបាល់ទាត់មួយ [Aston Villa] ក្នុងរយៈពេល៤ឆ្នាំកន្លះចុងក្រោយ។ តែនៅពេលនេះការងាររបស់ខ្ញុំ និងលោក Shakespeare គឺចូលខ្លួនទៅកែលម្អក្រុម Norwich ដើម្បីគេចផុតពីតំបន់ត្រូវកាត់ចោលពីលីគកំពូលអង់គ្លេស»។ Norwich កំពុងស្ថិតបាតតារា ដែលជាតំបន់ត្រូវកាត់ចោលទៅកាន់លីគទី២ Championship រដូវកាលក្រោយ។ ឆ្លងកាត់១១ប្រកួត Norwich រកបានតែ៥ពិន្ទុប៉ុណ្ណោះ អំឡុងក្រោមការដឹកនាំរបស់លោក Daniel Farke។ ការប្រកួតដំបូងរបស់ Norwich ក្រោមការដឹកនាំរបស់លោក Smith នឹងត្រូវទទួលភ្ញៀវ Southampton នៅថ្ងៃទី២០ ខែវិច្ឆិកា នាជំនួបក្របខណ្ឌលីគកំពូលអង់គ្លេសសប្តាហ៍ទី១២៕ អត្ថបទទាក់ទង   Aston Villa ចង់បាន Gerrard ជាអ្នកចាត់ការ ក្រោយបញ្ចប់តំណែង Smith   Norwich បណ្តេញគ្រូ ទោះបីបានដឹកនាំក្រុមស្គាល់ឈ្នះលើកដំបូងក្នុងរដូវកាល   
Norwich City នៅថ្ងៃទី១៥ ខែវិច្ឆិកាបានតែងតាំងលោក Dean Smith ជាគ្រូបង្គោលថ្មី ជំនួសលោក Daniel Farke។ Smith ដែលត្រូវ Aston Villa បញ្ចប់តំណែង យល់ព្រមចុះកិច្ចសន្យាដឹកនាំរយៈពេលពីរឆ្នាំកន្លះជាមួយ Norwich។
ស្មាតហ្វូននេះ បានបំពាក់កញ្ចក់អេក្រង់ Full View ជំនាន់ថ្មី ទំហំ ៦.២២ អ៊ីញ ប្រភេទ IPS-LCD ជាមួយកម្រិតបង្ហាញរូបភាព HD+ ឬ ៧២០ x ២០ ភិចសែល និងមានកម្រិត Aspect Ratio ១៩:៩។ vivo Y81 មានភ្ជាប់កាមេរ៉ាខាងមុខទំហំ ៥ មេហ្គាភិចសែល មានកម្រិត Aperture f/2.2 និងមានមុខងារ AI Face Beauty ជួយលើកសម្រស់ អោយស្រស់ស្អាត។ ចំណែកកាមេរ៉ាខាងក្រោយទំហំ ១៣ មេហ្គាភិចសែល មានកម្រិត Aperture f/2.2 អាចផ្តិតយករូបភាព បានច្បាស់គួរសម។ ក្នុងនោះ vivo ក៏បានបន្ថែមមុខងារ Live Photo សម្រាប់អ្នកចូលចិត្ត ថតរូបបែបមានចលនាផងដែរនិងមុខងារ Portrait សម្រាប់អ្នកចូលចិត្ត ថតរូបមានព្រាលផ្ទាំងខាងក្រោយ។  ទៅលើផ្នែកសុវត្ថិភាព វាមានភ្ជាប់ជាមួយនិងមុខងារ Face Access សម្រាប់អនុញ្ញាតិឲ្យលោកអ្នក ដោះសោរតាមការស្កេនមុខ បានថែមទៀត។ ចំពោះកម្លាំងម៉ាស៊ីនវិញ វាប្រើប្រាស់បន្ទះឈីប Helio P22,មាន CPU ចំនួន ៨ គ្រាប់ អាចរត់ក្នុងល្បឿន 2.0GHz ប្រភេទ Cortex A53 និងប្រើ GPU PowerVR GE8320។ ស្មាតហ្វូននេះ មានបំពាក់ RAM ទំហំ ៣GB ជាមួយអង្គផ្ទុកទិន្នន័យខាងក្នុងមានទំហំ ៣២GB ហើយវាក៏អនុញ្ញាតឲ្យម្ចាស់របស់វា អាចបន្ថែមម៉េម៉ូរីកាត micro SD ដល់២៥៦ GBសម្រាប់ពង្រីកបន្ថែម ដោយមិនចាំបាច់បារម្ភពីការឆាប់ពេញផងដែរ។ vivo Y81 គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo Funtouch OS 4.0 ជំនាន់ចុងក្រោយ ចេញពីប្រអប់មកស្រាប់តែម្តង និងអាចប្រើប្រាស់សេវាបាន 4G LTE ផងដែរ។ យ៉ាងណា សម្រាប់ប្រិយមិត្ត នៅក្នុងប្រទេសយើង ក៏អាចធ្វើការកុម្ម៉ងស្មាតហ្វូន ម៉ូឌែលនេះ ចាប់ពីថ្ងៃនេះតទៅ នៅក្រុមហ៊ុន vivo ឬបណ្តាហាងទូរស័ព្ទនានា ដែលនៅជិតលោកអ្នក។ vivo Y81 មានតម្លៃត្រឹមតែ  ១៩៩  ដុល្លារជាមួយ ការបន្ថែមកាដូមួយចំនួន ផងដែរដូចជាបំពងទឹករក្សាកម្តៅ បណ្តោងV-Ring និងដងសែលហ្វី ដ៏ស្រស់ស្អាត។ ( អត្ថបទពាណិជ្ជកម្ម )
vivo Y81 ជាស្មាតហ្វូនលំដាប់កណ្តាល ស្ថិតក្នុងត្រកូល Y ជំនាន់ថ្មី ដែលក្រុមហ៊ុន vivo បាន ប្រកាសចេញ ក្នុងថ្ងៃនេះ Y81 មានលក្ខណៈសម្បត្តិប្រសើរច្រើន ទាំងកម្លាំងម៉ាស៊ីន និងល្អសម្រាប់ការប្រើប្រាស់ទូទៅ។ បើនិយាយពី រចនាបថរូបរាងទាំងមូល នៃស្មាតហ្វូននេះវិញ គឺវាមានភាពស្អាតនិងទាន់សម័យសម្រាប់យុវវ័យ។
ព្រឹទ្ធាចារ្យមរតកមនុស្សរស់ ដែលមានចំណេះដឹងខ្ពង់ខ្ពស់ទាំងខាងព្រះពុទ្ធសាសនា អក្សរសាស្ត្រ អក្សរសិល្ប៍ និងសិល្បៈ នៅមានជន្មាយុតែ៩រូបប៉ុណ្ណោះ។ ដោយឡែកក្នុងឆ្នាំ២០២០ មរតកមនុស្ស២រូប បានទទួលមរណភាព ក្នុងខែកក្កដាដូចគ្នា។   ព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន ដែលជាមរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពកាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ។    នាដកោសល្យវដ្ដី ព្រីង សាឃន ចេះចាំស្ទាត់លើជំនាញល្ខោននាដកម្ម ដែលលោកស្ទាត់ខាងផលិតនិងសម្ដែង។ ព្រឹទ្ធាចារ្យ បានសម្ដែងជាតួ តាជូជក ក្នុងរឿង ព្រះវេស្សន្តរជាតក និងដើរតួត្លុកក្នុងរឿងទុំទាវ រួមទាំងក្នុងទម្រង់សិល្បៈល្ខោនយីកេរ។ ក្រៅពីនោះលោកព្រឹទ្ធាចារ្យ ក៏មានទេពកោសល្យលើទម្រង់របាំ ភាពយន្ត និងទម្រង់ល្ខោននានាជាច្រើនទៀតដែរ។ នាដកោសល្យវដ្ដី ព្រីង សាឃន បានផ្ទេរចំណេះខាងទ្រឹស្ដី ខាងផលិត និងសម្ដែង ផ្នែកនាដសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ ពីឆ្នាំ១៩៨០។    សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យមរតកមនុស្សរស់ ព្រីង សាឃន បានទទួលគោរមងារថ្នាក់ជាតិ ជានាដកោសល្យវដ្ដី ពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងព្រឹទ្ធារ្យ ដែលជាមរតកមនុស្សរស់ ១៦អង្គ និងរូបផ្សេងទៀត កាលពីខែតុលា ឆ្នាំ២០១២ កន្លងទៅ។   បើតាមអ្នកស្រី អ៊ឹម សុវណ្ណ ដែលត្រូវជាភរិយារបស់ព្រឹទ្ធាចារ្យ ព្រីង សាឃន បានប្រាប់សារព័ត៌មានថ្មីៗថា លោកព្រឹទ្ធាចារ្យទទួលមរណភាព ក្នុងជន្មាយុ៨៣ឆ្នាំ ដែលអាយុនេះ ខុសគ្នាជាមួយឯកសារក្នុងបញ្ជីជីវប្រវត្តិសង្ខេបរបស់ បេក្ខជន-នារី មរតកមនុស្សរស់ ដែលក្រសួងវប្បធម៌បានចងក្រង។   ខាងក្រោមនេះគឺជាជីវប្រវត្តិសង្ខេបរបស់មរតកមនុស្សរស់ ព្រីង សាឃន ដែលស្រង់ចេញពីបញ្ជីជីវប្រវត្តិសង្ខេបរបស់ បេក្ខជន~នារី មរតកមនុស្សរស់៖   ព្រឹទ្ធាចារ្យ ព្រីង សាឃន កើតនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ១៩៤៥ នៅភូមិតាម៉ុល ឃុំព្រែកតំបូល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឪពុកនាម ចក់ ព្រីង មុខរបរធ្វើចម្ការ និងជាជាងកាត់សក់។ អ្នកម្ដាយនាម សំ នាង មុខរបរធ្វើកម្ការ និង តម្បាញអំបោះ។    ប្រពន្ធរបស់លោកព្រឹទ្ធាចារ្យនាម អ៊ឹម សុវណ្ណ មុខរបរសព្វថ្ងៃ និវត្តជន។ លោកមានកូន៣នាក់ ដោយកូនប្រុសច្បងទី១ឈ្មោះ ព្រីង ចាន់នី មុខរបរកម្មករ។ កូនស្រីទី២ឈ្មោះ ព្រីង សុខាណារិទ្ធ មុខរបរសព្វថ្ងៃ ជាកម្មករ-សិល្បការិនី។ កូនស្រីទី៣ឈ្មោះ ព្រីង សុភា (សុចិន្តា) មុខរបរសព្វថ្ងៃសិល្បការិនីមហាជន។    លោក ព្រឹទ្ធាចារ្យ រៀនសាលាចំណេះទូទៅថ្នាក់ក្រោយបង្អស់ បញ្ចប់វិញ្ញាបនប័ត្របឋមសិក្សាឆ្នាំ១៩៥៦។ ជំនាញដែលលោកបានរៀននៅសាលា ចេះចាំស្ទាត់ជាងគេ គឺល្ខោននាដកម្ម ដែលលោកស្ទាត់ខាងផលិតនិងសម្ដែង។ មុខតំណែងដែលលោកធ្លាប់បានទទួល ទាំងក្នុងការងាររដ្ឋ និងការងារក្នុងក្រុមជំនាញ គឺជាតួសម្ដែង រហូតដល់ថ្ងៃចូលនិវត្ត។    សម្រាប់ជោគជ័យ និងបទពិសោធន៍ទាក់ទងនឹងបេតិកភណ្ឌអរូបី គឺលោកបានសម្ដែងជាតួតាជូជក ក្នុងរឿង ព្រះវេស្សន្តរជាតក និងដើរតួត្លុកក្នុងរឿងទុំទាវ.....។ លោកបានផ្ទេរចំណេះខាងទ្រឹស្ដី ខាងការផលិត និងការសម្ដែង ផ្នែកនាដសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ ពីឆ្នាំ១៩៨០។ មរតកមនុស្សរស់ ព្រីង សាឃន បានទទួលគ្រឿងឥស្សរិយសធំៗចំនួន៣ និងក្លាយជាវីរៈសិល្បករនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០០០។    នៅក្នុងបញ្ជីជីវប្រវត្តិសង្ខេបរបស់ បេក្ខជន-នារី មរតកមនុស្សរស់ ព្រឹទ្ធាចារ្យ ព្រីង សាឃន បានបញ្ជាក់ថា មូលហេតុដែលលោកចង់ចូលជាប្រព័ន្ធមរតកមនុស្សរស់ ក៏ដើម្បីរួមចំណែកថែរក្សាកេរមរតកវប្បធម៌ជាតិ ក៏ដូចជារួមចំណែកបង្រៀនដល់អ្នកជំនាន់ក្រោយ។   ចំណែកព្រឹទ្ធាចារ្យ ទេព ផុន គោរមងារ វិជ្ជាធម្មគរុ បានទទួលមរណភាព កាលពីថ្ងៃ២៦ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ៣:២០នារី ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយជរាពាធ។ ព្រឹទ្ធាចារ្យវិជ្ជាធម្មគរុ ទេព ផុន ជាគ្រូបង្រៀនច្រើនជំនាន់ ព្រមទាំងបានចូលបម្រើការងារក្នុងសារមន្ទីរជាតិ ក្នុងការថែរក្សារូបសំណាកឈើអស់ជាច្រើនឆ្នាំ។ មានស្រុកកំណើតនៅ ភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ព្រឹទ្ធាចារ្យ ទេព ផុន កើតនៅថ្ងៃទី១៥ មេសា ឆ្នាំ១៩៤១។ នេះបើតាមឯកសារ  ជីវប្រវត្តិសង្ខេបរបស់បេក្ខជន មរតកមនុស្សរស់ ដែលចងក្រងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ រូប២   ព្រឹទ្ធាចារ្យ ទេព ផុន មានចំណេះដឹងចេះចាំស្ទាត់ ខាងព្រះពុទ្ធសាសនា រួមមានព្រះធម៌ ព្រះវិន័យ ព្រះអភិធម្ម និងទស្សនវិជ្ជាពុទ្ធសាសនា ដោយអាចបំភ្លឺ ពន្យល់ វែកញែកខ្លឹមសារ និងសារសំខាន់របស់ព្រះពុទ្ធឱវាទឱ្យដល់សប្បុរសជនទូទៅ។ ជាពិសេសឯកទេសជំនាញខាងការបង្រៀនមានបទពិសោធច្រើន ព្រមទាំងមានជំនាញប្រៀបធៀប(ទស្សនវិជ្ជា និងពុទ្ធសាសនា)។ លោកព្រឹទ្ធាចារ្យក៏មានជំនាញស្ទាត់ក្នុងការស្រាវជ្រាវឯកសារផ្សេងៗ មានពុទ្ធវិន័យ ពុទ្ធសាសនា  និងសាសនាប្រៀបធៀប ។ល។    ការផ្ទេរចំណេះដឹងខាងទ្រឹស្ដី លើមុខវិជ្ជាខាងព្រះពុទ្ធសាសនា មានព្រះធម៌ ព្រះវិន័យ ព្រះអភិធម្ម និងទស្សនវិជ្ជាពុទ្ធសាសនា បំភ្លឺ ពន្យល់ វែកញែកខ្លឹមសារ និងសារសំខាន់របស់ពុទ្ធឱវាទ ដល់សប្បុរសជនទូទៅ ជាពិសេសចំពោះសមណសិស្សដែលរៀនសូត្រក្នុងថ្នាក់ ព្រះត្រៃបិដកទាំង៣ ដែលជាប្រភពនៃទ្រឹស្ដី ក្នុងព្រះពុទ្ធសាសនា។    ព្រឹទ្ធាចារ្យបានរៀបរៀងផ្ទាល់ដៃនូវសៀវភៅ ព្រះពុទ្ធឱវាទសង្ខេប៣យ៉ាង សៀវភៅប្រវត្តិពុទ្ធសាសនាសង្ខេប សៀវភៅឯកសារពុទ្ធសាសនាសង្ខេប និងសៀវភៅពុទ្ធប្បវត្តិសង្ខេប (សម្រាប់គរុកោសល្យ) ព្រមទាំងមានសៀវភៅជាច្រើនទៀត។    គិតត្រឹមឆ្នាំ២០២០ មរតកមនុស្សរស់នៅមានជន្មាយុតែ៩រូបប៉ុណ្ណោះ គឺ ព្រឹទ្ធាចារ្យ ចាន់ ស៊ីម គោរមងារជាវឌ្ឍកីទេពនិម្មិត។ ព្រឹទ្ធាចារ្យ ជេត ចន គោរមងារជាទេពនិម្មិតវិចិត្រ។ ព្រឹទ្ធាចារ្យ ឯម ធាយ គោរមងារជាទេពវនាដនិម្មិត។ ព្រឹទ្ធាចារ្យ គង់ ណៃ គោរមងារជាកោសល្យវោហារ។ ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច គោរមងារជាវោហាកោសល្យវដ្ដី។ ព្រឹទ្ធាចារ្យបណ្ឌិត ជិត ជន គោរមងារជាគរុពហុស្សូត។ ព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ គោរមងារជាកោសល្យវិជ្ជាគរុ។ ព្រឹទ្ធាចារ្យ ទា វ៉ាន គោរមងារជាបញ្ញាកោសល្យវិជ្ជា។ និងព្រឹទ្ធាចារ្យ ជា ហ៊ា គោរមងារជានាដកោសល្យវិជ្ជា។ ព្រឹទ្ធាចារ្យទាំង៩រូបនេះ ភាគច្រើនកាន់តែមានជន្មាយុជរាណាស់ទៅហើយ។   សូមបញ្ជាក់ថា បុគ្គលដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ឱ្យស្ថិតក្នុងប្រព័ន្ធមរតកមនុស្សរស់ ត្រូវតែមានទេពកោសល្យល្អឯកផ្ដាច់គេ លើចំណេះ ជំនាញ និងបច្ចេកទេស ផ្នែកបេតិកភណ្ឌវប្បធម៌អរូបី។ ត្រូវជាបុគ្គលដែលមានអត្តចរិតល្អ មានសណ្ដានចិត្តទូលាយ និងស្មោះត្រង់ ក្នុងការចែករំលែកចំណេះ ជំនាញដែលខ្លួនមាន ទៅឱ្យអ្នកជំនាន់ក្រោយ ដោយមិនលាក់លៀម។ មរតកមនុស្សរស់ មានក្រមសីលធម៌របស់ខ្លួន ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕    
ភ្នំពេញ៖ ក្នុងឆ្នាំ២០២០ មរតកមនុស្សរស់បានចែកឋានចំនួន២រូប ក្នុងនោះមានព្រឹទ្ធាចារ្យ វិជ្ជាធម្មគរុ ទេព ផុន ដែលមានចំណេះដឹងខ្ពស់ក្នុងព្រះពុទ្ធសាសនា និងព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន ដែលចេះចាំស្ទាត់លើជំនាញល្ខោននាដកម្ម ជាពិសេសព្រឹទ្ធាចារ្យស្ទាត់ខាងផលិតនិងសម្ដែង។
  លោក ម៉ុក ពន្លក មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានប្រាប់សារព័ត៌មានថ្មីៗថា កាលពីថ្ងៃទី៨មករា ពលរដ្ឋបានប្រទះឃើញសត្វឈ្មោលមួយក្បាល ងាប់អណ្ដែតទឹកមកទើត្រង់ចំណុចភូមិក្បាលកោះ សង្កាត់កោះទ្រង់ ខេត្តក្រចេះ ដោយមិនដឹងមូលហេតុច្បាស់លាស់។ បច្ចុប្បន្ន សត្វផ្សោតនេះ ត្រូវបានអាជ្ញាធរប្រគល់ឱ្យអង្គការមូលនិធិពិភពលោកសម្រាប់អភិរក្សធម្មជាតិ (WWF) ធ្វើកោសល្យវិច្ឆ័យ។   លោក ម៉ុក ពន្លក ប្រាប់ដូច្នេះថា៖«ផ្សោតហ្នឹងងាប់ថ្ងៃណា ខ្ញុំអត់ដឹងទេ ព្រោះវាមានសភាពស្អុយរលួយហើយ។ គ្រាន់តែពលរដ្ឋគាត់ប្រទះឃើញនៅទី៨ខែមករា ក្បែរកោះទ្រង់។ កិច្ចការហ្នឹង បន្ទាប់ពីយើងស្រង់ចេញពីទន្លេមក ឆ្មាំទន្លេរបស់យើង បានយកផ្សោតនោះទៅរក្សាទុកនៅអង្គការ WWF ដើម្បីឱ្យគេស្រាវជ្រាវ វាស់វែង កំណត់អត្តសញ្ញាណថា ផ្សោតហ្នឹងវាងាប់នៅអន្លង់ណា ហើយមានលេខសម្គាល់ប៉ុន្មាន»។   លោក បន្ថែមថា នៅឆ្នាំ២០២១ ខេត្តក្រចេះ មានកូនផ្សោតទើបកើតថ្មីចំនួន៤ក្បាល នៅ អន្លង់ផ្សោតកាំពី ហើយងាប់ទៅវិញចំនួន ៣ក្បាល ដែលភាគច្រើនជាផ្សោតចាស់ និងជំទង់។ ដោយឡែកនៅដើមឆ្នាំ២០២២នេះ ងាប់មួយក្បាលទៀត។    យោងតាមរបាយការណ៍កន្លងមករបស់អង្គការ WWF សត្វផ្សោតទឹកសាបមានតែ ៨៩ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គ ប្រទេសកម្ពុជា។ អង្គការនេះ ស្នើរឱ្យមានការចូលរួមការពារប្រភេទសត្វផ្សោតទឹកសាបនេះ បន្ថែមទៀត ដើម្បីកុំឱ្យផុតពូជនាពេលអនាគត៕  
សត្វផ្សោតឈ្មោលមួយក្បាល ត្រូវបានពលរដ្ឋប្រទះឃើញងាប់អណ្ដែតទឹក នៅភូមិក្បាលកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ ខណៈមន្រ្តីជំនាញកំពុងស្រាវជ្រាវរកមូលហេតុ។ នេះជាសត្វផ្សោតទី១ ដែលបានបាត់បង់ជីវិត នៅដើមឆ្នាំ២០២២នេះ។
Moscow officials stopped direct flights citing security concerns after the attack, in a major blow for the Egyptian economy, which relies heavily on tourism and had been a popular destination for Russians. On Wednesday evening an Aeroflot plane is due to take off from Moscow's Sheremetyevo airport to Cairo, in a first step towards restoring flights to holiday destinations on the Red Sea. On Thursday, Egyptair will restart its service between the two capitals, and the two companies will together carry out five return flights between Moscow and Cairo a week. But the move in itself will not immediately help Egypt's troubled tourism sector, Russian officials have said. "Tourists do not need direct flights to Cairo. The transfer from Cairo to sea resorts is long and uncomfortable, and no one will be going there in that way," Russian Tourism Industry spokeswoman Irina Tyurina told AFP. "In practice, the situation is the same as it was before, when people would get there independently via Minsk or Istanbul -- either big fans of Egypt or Russians who live there," she said. "Egypt is not yet back as a tourist destination for the Russian market." - 'A great worry' - Flights were suspended at the end of 2015 after a bomb downed a flight carrying holidaymakers from the Red Sea resort of Sharm el-Sheik, killing all 224 people on board, mostly Russian tourists. The attack was claimed by the Islamic State group. The number of foreign tourists in Egypt went from 14.7 million in 2010 to 5.4 million in 2016, on the back of the suspension of flights and the turmoil following the uprising that toppled former president Hosni Mubarak. In 2017 that number recovered to 8.3 million visitors, according to official figures. Revenues from tourism at the same time dropped by two thirds, from $11.6 billion in 2010 to $3.8 billion in 2016, according to the Egyptian Central Bank. Moscow and Cairo are to decide on a date to discuss the resumption of flights to Egyptian tourist destinations once flights between the two capitals have resumed, the Egyptian ambassador to Russia Ihab Nasr has said. Russian officials have meanwhile not hidden their concerns about direct flights being restarted. "The resumption of direct flights to Egypt, in particular to resort areas, is a great worry for us," Aleksandr Neradko, head of the Russian Federal Air Navigation Authority, said last week in comments reported by Russian agencies. Eight Russian experts will be sent to Cairo airport to check security measures are being enforced on flights towards Moscow, according to the Egyptian daily Al-Ahram.
Moscow, Russia |Russia and Egypt are to resume direct flights on Wednesday following a more than two-year hiatus after a bomb downed a Russian charter over the Sinai peninsula in 2015.
សេចក្តីជូនដំណឹងសាលារាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ម្ចាស់អាជីកម្ម និងក្រុមហ៊ុនខាងលើ មានរយៈពេល១សប្ដាហ៍ ក្នុងការរុះរើបណ្ដាញខ្សែកាប្លិ៍នេះ ពោលគឺចាប់ពីថ្ងៃទី៧ តុលាទៅ។ «សង្ឃឹមថា ប្រជាពលរដ្ឋ អង្គភាពរដ្ឋ បណ្ដាក្រុមហ៊ុនឯកជន អ្នកពាក់ព័ន្ធទាំងអស់ផ្ដល់ការអធ្យាស្រ័យ និងចូលរួមសហការអនុវត្តឱ្យបានម៉ឹងម៉ាត់តាមខ្លឹមសារខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវ»។ នេះបើតាមសាលារាជធានីភ្នំពេញ ដែលបានបន្ថែមថា ស្ថាប័នដែលត្រូវរុះរើខ្សែកាប្លិ៍ចេញ នៅផ្លូវលេខ១៣ គឺចាប់ពីផ្លូវ១០៦ ដល់ផ្លូវលេខ៩៨។ ដោយឡែកផ្លូវលេខ១០២ គឺចាប់ពីផ្លូវលេខ១៩ ដល់រុក្ខវិថីព្រះស៊ីសុវត្ថិ និងផ្លូវលេខ១០៤ ចាប់ពីចំណុចផ្លូវលេខ១៣ ដល់រុក្ខវិថីព្រះស៊ីសុវត្ថិ៕
ភ្នំពេញ៖ ម្ចាស់អាជីវកម្ម អង្គភាពរដ្ឋ និងបណ្ដាញក្រុមហ៊ុនឯកជនទាំងអស់ ដែលនៅផ្លូវលេខ១៣ លេខ១០២ និង លេខ១០៤ ដែលកំពុងប្រើប្រាស់បណ្ដាញខ្សែកាប្លិ៍អាកាស ត្រូវប្រញាប់រុះរើចេញ ដើម្បីឱ្យអាជ្ញាធររៀបចំសណ្ដាប់ធ្នាប់ និងលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញ។
  ខាងក្រោមនេះជាបញ្ហាបរិស្ថានសំខាន់ៗ ចំនួន១០ ដែលកើតឡើងនៅក្នុងឆ្នាំ២០២២៖   ១, ការបំពុលខ្យល់ ទឹក និងដី ការបំពុលបរិស្ថានភាគច្រើនបង្កឡើងដោយជាតិពុលដូចជាប្លាស្ទិក លោហធាតុធ្ងន់ និងនីត្រាត។ លើសពីនេះវាក៏បណ្តាលមកពីកត្តាផ្សេងទៀតដូចជាជាតិពុល និងឧស្ម័នដែលបញ្ចេញដោយរោងចក្រ ការដុតបំផ្លាញឥន្ធនៈផូស៊ីល ភ្លៀងអាស៊ីត ការកំពប់ប្រេង និងកាកសំណល់ឧស្សាហកម្ម។ ២, ការឡើងកម្ដៅផែនដី ការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយសារសកម្មភាពរបស់មនុស្ស បានបណ្តាលឱ្យកើនឡើងកម្ដៅផែនដី ដែលបន្ទាប់មកនាំឱ្យរលាយផ្ទាំងទឹកកកនៅតំបន់ប៉ូល ការកើនឡើងកម្ពស់ទឹកសមុទ្រ គ្រោះធម្មជាតិ និងដីខ្សោះគ្មានជីជាតិជាដើម។   ៣, កង្វះស្បៀងអាហារដោយការប្រើជីគីមី ពិភពលោកកំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងដូចជាអាហារ និងទឹក ដើម្បីទ្រទ្រង់កំណើននៃចំនួនប្រជាជនពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ កសិកម្មគឺជាដំណោះស្រាយដែលអាចកាត់បន្ថយបញ្ហាកង្វះស្បៀងអាហារពិភពលោក។ ប៉ុន្តែកសិកម្មកំពុងរងគ្រោះ និងខូចខាតដោយសារការប្រើប្រាស់ជីគីមី ថ្នាំសម្លាប់សត្វល្អិតផ្សេងៗ ដែលនឹងប៉ះពាល់បន្តដល់សុខភាពអ្នកប្រើប្រាស់។   ៤, ការចោលសម្រាម   សំណល់យ៉ាងច្រើនលើសលុបត្រូវបានផលិត និងបោះចោលគ្មានសណ្ដាប់ធ្នាប់នៅលើដី និងទៅក្នុងមហាសមុទ្រ។ កាកសំណល់ទាំងអស់សុទ្ធតែបង្កផលប៉ះបាល់ដល់សុខភាពមនុស្ស និងសត្វ។ ដោយឡែក កាកសំណល់នុយក្លេអ៊ែរ ក៏ដូចជាសំណល់ប្លាស្ទិក និងកាកសំណល់អេឡិចត្រូនិកត្រូវបានកត់សម្គាល់ថាបង្កគ្រោះថ្នាក់ខ្លាំងជាងគេ។   ៥, ការធ្វើឱ្យទឹកមានជាតិអាស៊ីត   កំណើនការបង្កើតឧស្ម័នកាបូនឌីអុកស៊ីតដោយសកម្មភាពមនុស្ស បណ្តាលឱ្យកំហាប់អាស៊ីតក្នុងទឹកកើនឡើង ដែលជះឥទ្ធិពលអវិជ្ជមានដល់ជីវិតសត្វក្នុងទឹក និងជីវចម្រុះដទៃទៀត។   ៦, ការបាត់បង់ជីវចម្រុះ   ពពួកសត្វក្នុងទឹក និងជម្រករបស់វាកំពុងផុតពូជដោយសារសកម្មភាពរបស់មនុស្ស។ ផ្កាថ្មប៉ប្រះទឹកត្រូវបានបំផ្លាញខ្លាំងជាងគេ។ នេះដោយសារការបំពុលដោយសំណល់ប្លាស្ទិក ក៏ដូចជាការបំពុលដោយប្រេងនិងសារធាតុគីមីជាច្រើនទៀត។ ដូច្នេះវាបណ្តាលឱ្យមានអតុល្យភាពនៅក្នុងដំណើរធម្មជាតិទាក់ទងនឹងការបង្កកំណើត ដែលនឹងគំរាមកំហែងដល់ការផុតពូជក្នុងប្រព័ន្ធអេកូឡូស៊ី។   ៧, ការកាប់បំផ្លាញព្រៃឈើ   ការបំផ្លាញព្រៃឈើដើម្បីយកដីសម្រាប់សង់លំនៅដ្ឋាន គម្រោងឧស្សាហកម្ម ឬពាណិជ្ជកម្ម នឹងធ្វើឱ្យប៉ះពាល់ដល់ការផលិតអុកស៊ីសែន។ ដើមឈើជាអ្នកផលិតអុកស៊ីសែន ដូច្នេះដើមឈើតិចនោះវត្តមានអុកស៊ីសេនក្នុងបរិយាកាសក៏មានតិចដែរដែលនាំឱ្យសីតុណ្ហភាពផែនដីឡើងក្ដៅខ្លាំង។ មិនត្រឹមប៉ុណ្ណោះ វាក៏ប៉ះពាល់ដល់របបទឹកភ្លៀងដែរ។ ៨, ការរលាយទឹកកកតំបន់ប៉ូល បញ្ហានៃការរលាយផ្ទាំងទឹកកកនៅតំបន់ប៉ូលគឺជារឿងដែលគួរឱ្យព្រួយបារម្ភ ព្រោះបច្ចុប្បន្នអ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថាសីតុណ្ហភាពនៅតំបន់ប៉ូលឡើងក្តៅខុសធម្មតា។ ដូច្នេះវានឹងបង្កឱ្យរលាយផ្ទាំងទឹកកក ដែលអាចនាំឱ្យមានទឹកជំនន់ ការបំពុលទឹកប្រើប្រាស់ និងការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធអេកូឡូស៊ី។ ៩, ស្រទាប់អូហ្សូនស្ដើង អូហ្សូនគឺជាស្រទាប់ការពារផែនដីពីកាំរស្មីស្វាយអ៊ុលត្រា ដែលមានគ្រោះថ្នាក់ដល់ស្បែក។ ប៉ុន្តែ ស្រទាប់អូហ្សូនកំពុងស្ដើង និងធ្លុះធ្លាយជាបន្តបន្ទាប់ដោយសារការបំពុលនៃធាតុគីមី ក្លរ៉ូភ្លុយអរ៉ូកាបូន (CFCs) ដែលចេញពីគ្រឿងអេឡិចត្រូនិចទៅក្នុងខ្យល់អាកាស។  ១០, ភ្លៀងអាស៊ីត សារធាតុបំពុលក្នុងបរិយាកាសដូចជា ស្ពាន់ធ័រឌីអុកស៊ីត និងអាសូតអុកស៊ីត បណ្តាលឱ្យមានភ្លៀងអាស៊ីត ដែលផ្តល់ផលអវិជ្ជមានដល់មនុស្ស សត្វព្រៃ និងប្រភេទសត្វក្នុងទឹក៕  
បច្ចុប្បន្ន ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាបរិស្ថានជាច្រើន ហើយបញ្ហាទាំងនោះហាក់ដូចជាកាន់តែអាក្រក់ទៅៗពីមួយឆ្នាំទៅមួយឆ្នាំ ដែលនឹងនាំឱ្យមនុស្សជួបផលវិបាកលើគ្រប់វិស័យ។ ដូច្នេះ វាមានសារៈសំខាន់ណាស់សម្រាប់ លើកកម្ពស់ការយល់ដឹងអំពីបញ្ហាទាំងនេះ ក៏ដូចជាអ្វីដែលអាចធ្វើបាន ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើមនុស្សជាតិ។
  ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ លោក ម៉ែន គង់ បានឲ្យដឹងថា ពួកគេទាំង៧នាក់ បានប្រើកំណាត់ឈើវាយទម្លាយជញ្ជាំងពន្ធនាគារ ដើម្បីរត់គេចខ្លួន។ លោកបញ្ជាក់ថា អ្នកទោសដែលរត់ចេញទាំងនោះ មានអ្នកជាប់ទោសមួយជីវិតម្នាក់។ ក្រៅពីនេះ មានអ្នកទោសម្នាក់ត្រូវជាប់ពន្ធនាគារ៤ឆ្នាំ ហើយអ្នកផ្សេងទៀត គឺជាប់ទោសប្រមាណ២០ឆ្នាំ។    លោកថ្លែងយ៉ាងដូច្នេះថា៖ «ករណីនេះ ពួកគេបានប្រើប្រាស់ដុំឈើធំមួយ ទម្លាយជញ្ជាំងចេញ។ ហើយបានរត់ចេញនៅពេលយប់ទៀបភ្លឺ។ ឥឡូវនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់កំពុងតាមស្រាវជ្រាវ»។  ទន្ទឹមនឹងនេះ លោកសង្កត់ធ្ងន់ថា ក្រុមអ្នកទោសទាំងនោះ ប្រាកដជាបានរៀបគម្រោងទុកជាមុន។ ប៉ុន្តែ សម្រាប់នរណាខ្លះដែលជាប់ពាក់ព័ន្ធនេះ លោកសុំមិនទាន់បកស្រាយឡើយ ដោយរង់ចាំការស៊ើបអង្កេតបន្ថែម។ ករណីនេះ លោកអំពាវនាវឲ្យសាធារណជនទាំងអស់ ជួយសហការរាយការណ៍មកអាជ្ញាធរ ប្រសិនបានឃើញអ្នកទោសទាំងនោះ៕   
ភ្នំពេញ៖ លោក ម៉ែន គង់ អ្នកនាំពាក្យខេត្តស្ទឹងត្រែងថា សមត្ថកិច្ចទូទាំងខេត្ត កំពុងតាមស្រាវជ្រាវចាប់ខ្លួនអ្នកទោស៧នាក់ ដែលបានវាយទម្លាយជញ្ជាំងរត់គេចខ្លួន កាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី៨ វិច្ឆិកានេះ។
ព្រះសង្ឃ អាចារ្យ គណៈកម្មការ វត្តតាសុត បានសម្រេចផ្អាកការនិមន្តព្រះសង្ឃ ចន្ទមុនី ជាបណ្ដោះអាសន្ន។ ការផ្អាកនេះ វត្តតាសុត បានសង្កេតឃើញពីការការគោរពប្រតិបត្តិសាសនា មិនត្រឹមត្រូវ ពីអ្នកមានជំនឿមួយចំនួន។ វត្តតាសុត យល់ថា ព្រះសង្ឃ ចន្ទមុនី មានភាពនឿយហត់ មិនបានសម្រាកត្រឹមត្រូវ ដោយសារពុទ្ធបរិស័ទ ប្រជែងគ្នាចង់ជួបព្រះសង្ឃ ចន្ទមុនី។    «សូមសម្រេច រំសាយរាល់នូវការជួបជុំធំៗ តាមបណ្ដារាជធានីខេត្ត វត្តអារាមនានា និងនៅក្នុងវត្តចន្ទប្បជោត្តនារាម ផ្ទាល់ផង ដែលមានមនុស្សចូលរួមច្រើន រហូតគ្រប់គ្រងអនាម័យ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋមិនបានល្អ រហូតមានរូបភាពមិនល្អក្នុងសង្គម។» នេះបើតាមសេចក្ដីជូនដំណឹងរបស់វត្តតាសុត កាលពីថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២៣ នេះ។    ពលរដ្ឋកម្ពុជាមួយចំនួន បានយល់ថា ការផ្អាកនេះ ធ្វើឡើងភ្លាម ក្រោយ សម្ដេច ហ៊ុន ម៉ាណែត បានណែនាំ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ឱ្យពិនិត្យលើការប្រណិប័តន៍ផ្នែកជំនឿ និងសាសនានៅកម្ពុជា កាលពីថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០២៣។    នាថ្ងៃទី២៤ ខែឆ្នូ នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សម្ដេច ហ៊ុន ម៉ាណែត មិនបានសំដៅ ទៅកាន់ព្រះសង្ឃ ចន្ទមុនី នោះឡើយ។ អង្គភាពនេះ រម្លឹកថា សម្ដេច ហ៊ុន ម៉ាណែត សំដៅទៅលើគ្រូបារមីចូលរូបមួយចំនួនប៉ុណ្ណោះ។ សម្ដេច ហ៊ុន ម៉ាណែត ណែនាំរដ្ឋមន្រ្តីសាសនា ឱ្យពិនិត្យសកម្មភាពគ្រូបារមីចូលរូប ដែលកំពុងបំពុលសង្គម ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងឱ្យប៉ះពាល់ដល់សង្គម និងតម្លៃសាសនា៕ 
ភ្នំពេញ៖ វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បានសេចក្ដីជូនដំណឹងឱ្យផ្អាកនិមន្តព្រះសង្ឃ ចន្ទមុនី ទៅតាមបណ្ដារាជធានី-ខេត្ត ក្រោមមូលហេតុ បរិស័ទមួយចំនួន បានបង្កឱ្យមានភាពអសណ្ដាប់ធ្នាប់ និងភាពមិនសមរម្យ ក្នុងវត្តអារាម និងបណ្ដារាជធានីខេត្ត។ 
    ក្រុមហុគគីបុរសឥណ្ឌា បានឈ្នះអាល្លឺម៉ង់ នាការប្រកួតដណ្តើមមេដាយសំរឹទ្ធ មុនពេលដែលបែលហ្ស៊ិកឈ្នះអូស្ត្រាលី ក្នុងការប្រជែងយកមេដាយមាស។ ថ្វីត្បិតត្រឹមមេដាយសំរឹទ្ធ តែវាជាការរង់ចាំអស់រយៈពេល៤១ឆ្នាំ របស់ឥណ្ឌាក្នុងកីឡាហុកគីនាព្រឹត្តិការណ៍កីឡាអូឡាំពិក ដោយកាលពីឆ្នាំ១៩៨០ នៅមូស្គូ ពួកគេបានឈ្នះមេដាយមាសជាលើកទី៨។   រដ្ឋាភិបាលឥណ្ឌា បានផ្តល់ប្រាក់រង្វាន់ និងការលើកទឹកចិត្តផ្សេងៗរួចទៅហើយ។ ក្នុងចំណោមសមាជិកកីឡាករហុកគី១៦នាក់ មាន១០នាក់រស់នៅក្នុងរដ្ឋ Punjab ដូច្នេះរដ្ឋដែលនៅជាប់ព្រំដែនប៉ាគីស្ថានមួយនេះ បានសម្រេចផ្តល់កិត្តិយសជាពិសេសសម្រាប់ពួកគេតាមរយៈការប្តូរឈ្មោះសាលារៀន។   តាមការផ្សាយរបស់សារព័ត៌មាន SportsCafe Desk របស់ឥណ្ឌា សាលារៀនមួយចំនួនដែលត្រៀមប្តូរឈ្មោះរួចរាល់ហើយនោះមានដូចជា សាលារដ្ឋ The Government Senior Secondary School (GSSS) ត្រូវទៅជា Olympian Manpreet Singh Government Senior Secondary School ទៅតាមឈ្មោះប្រធានក្រុមហុគគី Manpreet Singh រីឯសាលាមួយទៀតនៅ Amritsar ដាក់តាមឈ្មោះអនុប្រធានក្រុម Harmanpreet Singh ជាដើម។   ឥណ្ឌាជាប្រទេសដ៏ធំដោយមានប្រជាជនជាង១.៣ពាន់លាននាក់ ប៉ុន្តែនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ១២១ឆ្នាំដែលពួកគេឈ្នះមេដាយចំនួន៧ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកតែមួយ។ កីឡាករចោលលំពែងឥណ្ឌា Neeraj Chopra បានឈ្នះមេដាយមាស រីឯ មេដាយប្រាក់២ បានលើកីឡាការិនីលើកទម្ងន់ Saikhom Mirabai Chanu និងកីឡាករចំបាប់ Ravi Kumar Dayiya មេដាយសំរឹទ្ធមាន៤ដែលរកបានដោយ កីឡាការិនីវ័យសី Pusarla Venkata Sindhu, កីឡាការិនីប្រដាល់ Lovina Borgohain, កីឡាករលើកទម្ងន់ Bajrang Punia និងក្រុមកីឡាហុគគីបុរស៕  
រដ្ឋាភិបាលរដ្ឋ Punjab នៃប្រទេសឥណ្ឌា បានផ្តួចផ្តើមគំនិតប្តូរឈ្មោះសាលារៀនចំនួន១០ទៅតាមឈ្មោះកីឡាករហុគគីដែលបានឈ្នះមេដាយសំរឹទ្ធពីព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ។ នេះជាការឈ្នះមេដាយដំបូងបំផុតរបស់ក្រុមកីឡាហុកគីឥណ្ឌាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក បើគិតចាប់តាំងពីឆ្នាំ១៩៨០មក។
«ខ្ញុំមិនដឹងថា វា(ការស្វាគមន៍របស់ម៉ាឡេស៊ី) អាចជាកម្រាលព្រំ ឬក៏ខ្នោះដៃទេ»។ នេះជាការលើកឡើងរបស់លោក សម រង្ស៊ី ដែលឆ្លើយតបសំនួរសារព័ត៌មាន Reuters ពីការស្វាគមន៍របស់ម៉ាឡេស៊ី។ លោក សម រង្ស៊ី បានចាកចេញពីទឹកដីបារាំងនៅថ្ងៃទី៨ ខែវិច្ឆិកា មួយថ្ងៃក្រោយមិនត្រូវបានអនុញ្ញាតឲ្យឡើងយន្តហោះក្រុមហ៊ុនថៃ Thai Airway ។   ក្រោយក្រុមហ៊ុន Thai Airway បដិសេធដំណើរខ្លួននេះ លោក សម រង្ស៊ី នៅតែប្រកាសជំហរថា ខ្លួននឹងត្រឡប់មកប្រទេសដទៃទៀត នៅក្នុងតំបន់អាស៊ាន ក្រៅពីប្រទេសថៃ តាមរយៈជើងហោះហើរផ្សេងៗ។ អត្ថបទទាក់ទង   លោក សម រង្ស៊ី ពិចារណារកផ្លូវចូលកម្ពុជា ក្រោយពីអាកាសចរណ៍ថៃបដិសេធមិនឱ្យឡើងយន្តហោះ
ភ្នំពេញ៖ លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បានមកដល់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីហើយ នៅថ្ងៃទី៩ វិច្ឆិកានេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
  ផ្លែមៀន ប័រ ស្វាយ ស្ករត្នោត ចន្ទី ម្ទេស ល្ង  ដំឡូវជ្វា និងចេកក្រៀម ជាប្រភេទដំណាំដែលមានតម្លៃ និងតម្រូវការខ្ពស់ នៅលើទីផ្សារបរទេសដោយនៅក្នុងមានទីផ្សារប្រទេសចិន អូស្រ្តាលី ណូវែលសេឡង់ សហភាពអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ាន។ នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពីទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា នាព្រឹកថ្ងៃទី២៥សីហា លោក Pieter Bossink ប្រធានកម្មវិធីCAVAC បានលើកឡើងថា កសិផលរបស់កម្ពុជាទាំង៩នេះ  គឺបានសិក្សាយ៉ាងលម្អិតពីទំហំទីផ្សារ, សក្កានុពលនៃកំណើន និងចំណង់ចំណូលចិត្តអ្នកប្រើប្រាស់។ ជាពិសេសបច្ចេកទេសនៃវិធានការអនាម័យ និងភូតគាមអនាម័យ រួមទាំងឧបសគ្គនានាក្នុងការពាណិជ្ជកម្មក្រៅពីការបង់ពន្ធ ផងដែរ។  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pieter Bossink បាននិយាយដូច្នេះ៖« ការស្រាវជ្រាវនេះ នឹងផ្តល់ជាព័ត៌មានពាណិជ្ជកម្មដែលមានប្រយោជន៍សម្រាប់ក្រសួងពាក់ព័ន្ធ, ដៃគូអភិវឌ្ឍ និងស្ថាប័នឬក្រុមហ៊ុនក្នុងវិស័យឯកជន ក្នុងការសម្រេចចិត្តធ្វើពាណិជ្ជកម្មនាំចេញផលិតផលកសិកម្មទាំងអស់»។    ជាមួយគ្នានេះ លោក Pablo Kang ដែលជាឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា វិស័យកសិកម្មបានផ្តល់ឱ្យកម្ពុជានូវស្ថិរភាព ដែលត្រូវការជាចាំបាច់ក្នុងអំឡុងពេលកូវីដ-១៩ និងជាចំណុចកណ្តាលនៃការស្តារសេដ្ឋកិច្ចឡើងវិញ។    បើតាមឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជារូបនេះ ការសិក្សារបស់CAVAC លើផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជានេះ ជាមគ្គុទេសន៍ថ្មីមួយសម្រាប់ការរីកចម្រើននាពេលអនាគត តាមរយៈការលើកទឹកចិត្តវិស័យឧស្សាហកម្ម ក្នុងការធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ការនាំចេញ ទៅជាប្រភេទដំណាំប្រកបដោយភាពច្នៃប្រឌិត ដូចជា ផ្លែប័រ និងគ្រាប់ស្វាយចន្ទី។ លោក Pablo Kang បានបញ្ជាក់យ៉ាងដូច្នេះ៖«ទាំងនេះនឹងជួយធ្វើឱ្យវិស័យកសិកម្មកម្ពុជាមានភាពធន់និងការប្រកួតប្រជែង»។ លោក Pablo Kang ដែលជាឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា និង លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។   លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សង្ឃឹមថាភាគីពាក់ព័ន្ធរបស់កម្ពុជា ជាពិសេសវិស័យឯកជន នឹងអាចសិក្សាពីឱកាសទីផ្សារនានានៅក្នុងប្រទេសចិន អូស្រ្តាលី ណូវែលសេឡង់ សហភាពអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ាន ដែលមានតម្រូវខ្ពស់នៃដំណាំទាំង៩ប្រភេទនេះ។    លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ដូច្នេះ៖« លទ្ធផលនៃការស្រាវជ្រាវនេះ នឹងផ្តល់ជាធាតុចូលឱ្យភាគីពាក់ព័ន្ធរបស់យើងក្នុងការសិក្សាអំពីផលិតផលកសិកម្មថ្មីៗនិងឱកាសទីផ្សារ ដើម្បីសម្រេចចិត្តវិនិយោគនិងការពង្រីកធុរៈកិច្ចបន្ថែមទៀត  ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិកូវីដ-១៩»៕   
ភ្នំពេញ៖ កម្ពុជា មានផ្លែឈើនិងផលិតផលកសិកម្មចំនួន៩មុខ ដែលមានតម្រូវការទីផ្សារខ្ពស់ នៅប្រទេសអូស្រ្តាលី ណូវែលសេឡង់ ចិន សហភាពអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ាន។ នេះបើយោងតាមសិក្សាស្រាវជ្រាវពីទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា ដោយកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី( CAVAC)។
  ក្នុងការដឹកនាំប្រតិភូកីឡាចូលរួមការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ី លើកទី៨ នៅប្រទេសម៉ុងហ្គោលី លោក ណយ ផាណា សង្ឃឹមថា អត្ដពលិកកម្ពុជា នឹងធ្វើបានល្អ ហើយនិងអាចដណ្ដើមបានមេដាយណាមួយសម្រាប់កម្ពុជា។ អគ្គលេខាធិការរូបនេះ បន្ថែមថា ការទទួលបទពិសោធន៍ នៃចូលរួមព្រឹត្តិការណ៍អន្ដរជាតិ គឺជារឿងវិជ្ជមាន ប៉ុន្ដែមិនមែនមានន័យថា រាល់ការប្រកួតសុទ្ធតែដាក់គោលដៅយកត្រឹមតែបទពិសោធន៍នោះទេ។ លោក ផាណា បញ្ជាក់ថា សហព័ន្ធ កីឡាករ-កីឡាការិនី ក៏ដាក់គោលដៅយកលទ្ធផលជូនជាតិ ផងដែរ។   ក្រៅអំពីដាក់គោលដៅរកជ័យលាភីជូនជាតិ លោក ណយ ផាណា បន្ថែមថា ទាំងសហព័ន្ធ និងអត្ដពលិក ក៏អាចស្វែងយល់ពីចំណុចខ្វះខាត ដើម្បីកែតម្រូវ បន្ដទៀត។    «ការចេញទៅប្រកួតរាល់ដង មិនមែនដើម្បីតែបទពិសោធន៍ទេ។ ទី១ គឺយើងត្រូវដាក់កំណត់គោលដៅ ដើម្បីទទួលយកគុណផល មានជាលទ្ធផលជូនជាតិ ហើយទី២ ក៏អាចទទួលយកជាបទពិសោធន៍ ដោយសារបទពិសោធន៍ ដោយសារបទពិសោធន៍ មានចំណុចអីខ្លះ ដែលយើងបានចូលរួមកន្លងមក ទល់ពេលនេះ មានកន្វះខាតអីខ្លះ តើកីឡាករ កីឡាការិនី គាត់ហ្វឹកហាត់ខ្វះខាតអីខ្លះ ហើយការដឹកនាំរបស់គ្រូបង្វឹកខ្វះខាតអ្វីខ្លះ។ អ៊ីចឹង វាជាបទពិសោធន៍ គួបផ្សំដែរ។»។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ។   លោក ណយ ផាណា បន្ថែមថា ប្រទេសក្នុងតំបន់ បានប្រឹងប្រែងដុសខាតសមត្ថភាពកីឡាករ-កីឡាការិនីយ៉ាងខ្លាំង ហើយម្យ៉ាងវិញទៀត ប្រទេសទាំងនោះ មានកិច្ចសហការជាមួយអឺរ៉ុប ដូច្នេះ ប្រទេសទាំងនោះ អាចមានគ្រូបង្វឹក ដែលមានសមត្ថភាពខ្លាំង ក្នុងការដឹងនាំ និងបង្ហាត់កីឡាករ-កីឡាការិនី។ អគ្គលេខាធិការរូបនេះ បន្ថែមដូច្នេះទៀតថា ការប្រកួតនេះ នេះ នឹងត្រូវជួបប្រទេសមានកម្រិតខ្លាំងជាច្រើន។ «ខ្ញុំ គិតថាលើកនេះ មានការប្រកួតប្រជែងច្រើន។ ប្រកួតប្រជែងខ្លាំងនោះ ខ្ញុំ គិតថាអត់មានអ្នកណាក្រៅពីវៀតណាម ថៃ ហ្វីលីពីន ជប៉ុន និងកូរ៉េ។ យើង សង្ឃឹមថានឹងបានលទ្ធផលល្អ និងមានមេដាយ ក្នុងចំណោមមេដាយមាស ប្រាក់ និងសំរិទ្ធ។»។ លោក ណយ ផាណា បាននិយាយប្រាប់ដូច្នេះ។   មន្ដ្រីជាន់ខ្ពស់សហព័ន្ធរូបនេះ បានប្រាប់ថាអត្ដពលិកកីឡាកាយសម្ព័ន្ធ ប្រឹងប្រែងហ្វឹកហាត់ មិនមែនសម្រាប់តែព្រឹត្តិការណ៍ជើងឯកអាស៊ី តែម្យ៉ាងទេ ប៉ុន្ដែ អ្នកទាំងនោះ គឺប្រឹងសម្រាប់ការប្រកួតអន្ដរជាតិនានា ជាពិសេស គឺគោលដៅសម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥។   គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែកញ្ញា លោក ណយ ផាណា បានដឹកនាំប្រតិភូកីឡាសរុប ១១នាក់ ក្នុងនោះ កីឡាករ-កីឡាការិនី ៨ នាក់ ទៅចូលរួមការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ី លើកទី៨ នៅប្រទេស ម៉ុងហ្គោលី៕  
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ត្រូវដឹកនាំអត្តពលិកខ្លួន ទៅចូលរួមការប្រកួតព្រឹត្តិការណ៍កាយសម្ព័ន្ធជើងឯកអាស៊ី លើកទី៨ នៅប្រទេសម៉ុងហ្គោលី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ អំឡុងចាកចេញពីកម្ពុជា អគ្គលេខាធិការរូបនេះ អះអាងប្រាប់អ្នកព័ត៌មានថា រាល់ការចេញទៅប្រកួតព្រឹត្តិការណ៍អន្ដរជាតិ អត្ដពលិកកម្ពុជា មិនទៅដើម្បីតែបទពិសោធន៍ទេ ប៉ុន្ដែ ដើម្បីស្វែងរកលទ្ធផល និងស្វែងរកចំណុចខ្វះខាត ដើម្បីបំពេញបន្ថែម។
  ប្រធានប្រតិបត្តិទីក្រុង ហុងកុង លោកស្រី Carrie Lam បានព្រមាន នៅថ្ងៃទី៩ ខែសីហា ថា ហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចអាក្រក់បំផុតពុំធ្លាប់មាន។ បើធៀបនឹងការដាំក្បាលចុះនៃសេដ្ឋកិច្ចហុងកុង ដែលបង្កឡើងដោយការរាតត្បាតនៃជំងឺ SARS នៅឆ្នាំ២០០៣ ឬ វិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ លោកស្រី អះអាងថា «ស្ថានភាពពេលនេះ មានសភាពធ្ងន់ធ្ងរជាងផង»។    វិស័យឯកជន ជាពិសេស ឧស្សាហកម្មទេសចរណ៍ បានផ្តើមគិតគូរថ្លៃខូចខាត ដែលបណ្តាលមកពីការធ្វើបាតុកម្មអូសបន្លាយពេលជាង ២ខែមកនេះ។ ដំបូងឡើយ បាតុកម្មនេះ មានគោលដៅប្រឆាំងនឹងសេចក្តីព្រាងច្បាប់ស្តីពីការធ្វើបត្យាប័នជាមួយចិន ប៉ុន្តែវាពង្រីកខ្លួនកាន់តែធំទៅជាចលនាដើម្បីលទ្ធិប្រជាធិបតេយ្យ។   ជារឿងប្រកែកមិនបាន តួលេខការកក់សណ្ឋាគារជាក្រុមពីសំណាក់ភ្ញៀវទេសចរបរទេស បានធ្លាក់ចុះ ៥០ភាគរយ ខណៈការមកដល់នៃភ្ញៀងវទេសចរក្នុងខែកក្កដា ក៏ធ្លាក់ចុះយ៉ាងគំហុកផងដែរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ប្រធានការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង លោក Edward Yau គូសបញ្ជាក់ថា អ្វីដែលបានកើតឡើងក្នុងក្រុង ហុងកុង នាប៉ុន្មានខែចុងក្រោយនេះ ពិតណាស់ កំពុងគំរាមកំហែងជីវភាពប្រជាជនហុងកុង ក៏ដូចជា សេដ្ឋកិច្ចផងដែរ។   «ខ្ញុំ គិតថា ស្ថានភាពក្នុងទីក្រុងហុងកុង កាន់តែធ្ងន់ធ្ងរទៅ ពីមួយថ្ងៃទៅមួយថ្ងៃ»។ លោក Jason Wong ប្រធានក្រុមប្រឹក្សាឧស្សាហកម្មទេសចរណ៍ហុងកុង បញ្ជាក់បែបនេះ ដោយសង្កត់ធ្ងន់ថា ដោយសារតែផលប៉ះពាល់ពីបាតុកម្មនេះ ភ្នាក់ងារទេសចរណ៍ជាច្រើន ពិចារណាបញ្ឈប់បុគ្គលិកខ្លួនជាបណ្តោះអាសន្នដោយគ្មានប្រាក់ឈ្នួល ដើម្បីដោះទ័លមួយគ្រាសិន រង់ចាំស្ថានភាពធូរស្រាល។     រូបភាពជាច្រើនបង្ហាញពីការប៉ះទង្គិចយ៉ាងហិង្សារវាងបាតុករហុងកុង និងកម្លាំងប៉ូលិស ដែលបាញ់ផ្លោងឧស្ម័នបង្ហូរទឹកភ្នែកលើដងផ្លូវនៃក្រុងហុងកុង ត្រូវបានចុះផ្សាយនៅទំព័រមុខស្ទើរគ្រប់សារព័ត៌មានអន្តរជាតិធំៗ នៅជុំវិញសាកលលោក។ ក្នុងសន្និសីទព័ត៌មានមួយ កាលពីថ្មីៗនេះ ក្រុមបាតុករហុងកុង ក៏បានប្រកាសបន្តការធ្វើបាតុកម្មដែលនឹងអូសបន្លាយពេញមួយខែសីហានេះ ខណៈពួកគេចង់ឲ្យរដ្ឋបាលក្រុងហុងកុងស្តាប់ការទាមទារពួកគេ។    ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យគណៈកម្មការទេសចរណ៍ហុងកុង បញ្ជាក់ឲ្យដឹងថា តួលេខនៃភ្ញៀវទេសចរកក់សំបុត្រយន្តហោះ និងសណ្ឋាគារ ក្នុងខែសីហា និងកញ្ញា បានធ្លាក់ចុះគួរឲ្យកត់សម្គាល់  ដោយអះអាងថា ការប៉ះពាល់នៃសេដ្ឋកិច្ចបែបនេះ នឹងអូសបន្លាយយូរអង្វែងទៀត។ ម្យ៉ាងវិញទៀត ការចេញសេចក្តីព្រមានស្តីពីការធ្វើដំណើរទៅកាន់ទីក្រុងហុងកុង ពីសំណាក់សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន ក៏ទំនងដាក់បន្ទុកកាន់តែធ្ងន់ធ្ងរថែមទៀត លើឧស្សាហកម្មទេសចរណ៍នេះផងដែរ។   ការធ្លាក់ចុះនៃការមកដល់របស់អ្នកដំណើរ ប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំប្រចាំក្រុងហុងកុង Cathay Pacific  ដែលត្រូវបង្ខំលុបជើងហោះហើរមួយចំនួនកាលពីសប្តាហ៍មុន។ ការសម្រេចបែបនេះ ធ្វើឡើងខណៈបាតុកម្មដែលកំពុងបន្ត បង្កភាពចលាចលកាន់តែខ្លាំងក្នុងទីក្រុង។    សូម្បីតែទីតាំងកម្សាន្ត Disneyland របស់ហុងកុង ក៏រងផលប៉ះពាល់ផងដែរ ដោយនាយកប្រតិបត្តិ លោក Bog Iger លើកឡើងថា ក្រុមហ៊ុនលោក ទទួលស្គាល់ពីឥទ្ធិពលអវិជ្ជមាននៃបាតុកម្មនេះ ។ ចំណែក វិស័យលក់រាយ ក៏មិនខុសគ្នាប៉ុន្មានដែរ ព្រោះលែងសូវមានមនុស្សដើរទិញទំនិញ ហើយពេលខ្លះ ហាងទំនិញជាច្រើន ត្រូវបង្ខំចិត្តបិទទ្វារ កាលណាបាតុកម្មមានសភាពហិង្សាខ្លាំង។   លើសពីនេះ ចំនួនប្រជាជនហុងកុងកាន់តែច្រើន កំពុងសម្លឹងរកទិញផ្ទះក្នុងប្រទេសសិង្ហបុរី និងចុះឈ្មោះកូនៗពួកគេឲ្យចូលរៀននៅទីនោះផងដែរ។ សកម្មភាពនេះ កើតឡើងស្របពេលដែលវិបត្តិនយោបាយក្នុងទីក្រុងនេះកាន់តែផុងជ្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រាប់កាសែតហុងកុង South China Morning Post លោក Clarence Foo អនុប្រធានភ្នាក់ងារអចលទ្រព្យ OrangeTee & Tie បានបញ្ជាក់ថា ការស្នើសុំទិញផ្ទះពីប្រជាជនហុងកុង បានកើនឡើងប្រមាណ ៣០ ទៅ ៤០ភាគរយ ក្នុងរយៈពេល២ខែចុងក្រោយនេះ ។   ជាយូរមកហើយ ប្រទេសសិង្ហបុរី គឺជាទីតាំងពេញនិយមបំផុតមួយក្នុងចំណោមប្រជាជនហុងកុង ព្រោះវានៅជិតគ្នា។ ប៉ុន្តែ បាតុកម្មផ្ទួនៗនៅហុងកុង ដែលអូសបន្លាយជាច្រើនសប្តាហ៍កន្លងទៅ ជះឥទ្ធិពលលើពលរដ្ឋរស់នៅទីនោះ ដោយពួកគេពិចារណាផ្លាស់ប្តូរទីលំនៅ។  នេះបើតាមការបញ្ជាក់របស់លោក Foo ដែលបច្ចុប្បន្នទទួលបានអតិថិជនចំនួន៥នាក់មកពីទីក្រុង ហុងកុង។ លោក បន្ថែមថា អ្នកទាំងនោះ រាប់បញ្ចូលទាំងមនុស្សមានគ្រួសារ និងនៅលីវ ដែលកំពុងស្វែងរកទីកន្លែងរស់នៅថ្មី ឬទុកជាផ្លូវក្រោយសម្រាប់ពេលនេះ ៕
បន្ទប់សណ្ឋាគារគ្មានមនុស្សស្នាក់នៅ, ហាងទំនិញគ្មានមនុស្សដើរទិញ ហើយសូម្បីតែទីតាំងកម្សាន្តដ៏ធំប្រចាំទីក្រុង ហុងកុង «Disneyland» ក៏ពុំសូវមានអ្នកទៅលេងកម្សាន្តផងដែរ។ ទន្ទឹមគ្នានេះដែរ ប្រជាជនហុងកុងកាន់តែច្រើន ពិចារណាផ្លាស់ប្តូរទីលំនៅ ហើយសិង្ហបុរី ជាគោលដៅពួកគេ។ បញ្ហាដែលកើតពីបាតុកម្មរាប់ខែក្នុងទីក្រុងនេះ កំពុងជះផលអវិជ្ជមានធ្ងន់ធ្ងរដល់សេដ្ឋកិច្ច។
  ជាមួយគ្នានេះដែរ លោកអ្នកដែលនិយមតាមដានសារព័ត៌មានឌីជីថលថ្មីៗ និងចង់ជាវសៀវភៅដោយផ្ទាល់ លោកអ្នកអាចអញ្ជើញមកកាន់ស្តង់លេខ ១១៥ ដើម្បីជ្រើសរើសសៀវភៅដែលមានខ្លឹមសារល្អៗប្រមាណជាង ៣០ចំណងជើងសម្រាប់បំពេញចំណីអារម្មណ៍របស់លោកអ្នក។ សៀវភៅដែលមានខ្លឹមសារល្អៗដែលសារព័ត៌មានឌីជីថលថ្មីៗនឹងដាក់រួមមាន «ក្តីសង្ឃឹម ហ៊ុន ម៉ានី, អ្នកថែអង្គរ, កំណាព្យ, ខ្ញុំបានឆ្លងកាត់សង្គ្រាមនៅកម្ពុជា, សិរីរវិទ្យា, ដាឡាវ៉ាន់, ដំណើរផ្សងព្រេងរបស់ពីណូគីយូ, កូនក្របីមនោសញ្ជេតនា, កូនដំរីលឿងរបស់ម៉ាក់, វិស្សមកាលឥតព្រៀងទុក, ភ្នក់ភ្លើងទាំងបី, ទំនប់សមុទ្រ, អាស៊ានអច្ឆិរយ, ក្មេងវត្តសម័យបារាំង, អាស្បូវ, មាលាដួងចិត្ត, សិទ្ធកុមារត្រូវបានគេដកហូត, ស៊ីនួន, ភាសាបារាំង, ភ្នំពេញពោធិសាត់, នារីបាំ, វាំងននក្រៅឆាក, ភាសាថ្មប្រាសាទបន្ទាយស្រី, អវតា និងកេតនភណ្ឌរបស់ព្រះវិស្ណុកំណើតអប្សរា, ជំនាញលក់ជោគជ័យ» និងមានជាច្រើនចំណងជើងទៀត។   ក្នុងឱកាសនោះដែរ ដើម្បីជាការអរគុណសម្រាប់ការគាំទ្រសារព័ត៌មានឌីជីថលថ្មីៗរបស់ប្រិយមិត្តកន្លងមក យើងនឹងមានការលក់បញ្ចុះតម្លៃ ១៥% ទៅលើសៀវភៅដែលមានចំណងជើងដូចជា (សៀវភៅ «អ្នកថែអង្គរ» «ក្ដីសង្ឃឹមហ៊ុនម៉ានី» «HUN MANYs Hope» «ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល»)។    សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទាក់ទងមកកាន់សហការីយើងតាមរយៈ៖ ទូរសព្ទ 010 567 505 / 085 680 864 តេឡេក្រាម៖ t.me/Hornsyna  
«ពិព័រណ៍សៀវភៅកម្ពុជា» លើកទី១០  នឹងរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ ១៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ  ដែលនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃនៅសួនខាងមុខ City Hall កោះពេជ្រ។ 
សូមស្ដាប់បទសម្ភាសរវាងអ្នកនាង អ៊ីសា រ៉ហានី នៃសារព័ត៌មានថ្មីៗ ជាមួយលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាដូចតទៅ៖     អ៊ីសា រ៉ហានី៖ អាជ្ញាធរជាតិអប្សរា ដែលទទួលក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរបានបង្កើតឡើងរយៈពេល២៥ឆ្នាំហើយ។ ២៥ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរា សម្រេចបានសមិទ្ធផលជាច្រើន ក្នុងនោះក៏មានការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរផងដែរ។ លោក ឡុង កុសល តើអ្វីជាគន្លឹះសំខាន់ ដែលនាំឲ្យការងារគ្រប់គ្រងទឹកនេះជោគជ័យ?   ឡុង កុសល៖ បាទ សំណួរនេះពិតជាមានសារសំខាន់ណាស់ ព្រោះកន្លងមកអ្វីដែលអាជ្ញាធរជាតិអប្សរាបានខិតខំបំពេញភារកិច្ចរបស់ខ្លួន នោះគឺយើងបានផ្តោតអាទិភាពសំខាន់ៗជាច្រើនក្នុងពេលតែមួយ ដូចជាលើកិច្ចការអភិរក្សជួសជុលប្រាង្គប្រាសាទ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលក្នុងនោះវិស័យទេសចរណ៍បានដើរតួសំខាន់ ក្នុងការបង្កើនមុខរបរដល់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។ ជាងនេះទៅទៀត យើងក៏បានបង្កើតហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាច្រើន ដូចជាផ្លូវ ស្ពានយ៉ាងខ្វាត់ខ្វែងនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលធ្វើឱ្យការរស់នៅ ការដឹកជញ្ជូនទេសចរ ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាការនាំយកទំនិញពីកន្លែងមួយទៅកន្លែងមួយ មានភាពងាយស្រួល។   មួយវិញទៀត ផ្នែកនៃការគ្រប់គ្រងទឹក គឺជាកិច្ចការដែលមានសារសំខាន់មួយ ដែលអាជ្ញាធរជាតិអប្សរាបានលើកជាអាទិភាពដែរ ដោយសារទឹកដើរតួនាទីយ៉ាងសំខាន់ ទាំងក្នុងកិច្ចការអភិរក្សប្រាង្គប្រាសាទ ក៏ដូចជាអនុញ្ញាតឱ្យប្រជាពលរដ្ឋចិញ្ចឹមជីវិត រស់នៅដោយភាពល្អប្រសើរ។ នៅឆ្នាំ២០០៤ ជាចំណុចចាប់ផ្តើមសិក្សា អំពីរចនាសម្ព័ន្ធធារាសាស្ដ្រសម័យអង្គរ តើវាមានទំហំធំធេងប៉ុណ្ណា? ពេលនោះ យើងមានអ្នកជំនាញខាងទឹករបស់យើង ជាពិសេសនាយកដ្ឋានគ្រប់គ្រងទឹក បានកែសម្រួលប្រព័ន្ធធារាសាស្ដ្របុរាណនេះដែលបានបាត់បង់តួនាទី។ យើងបានស្ដារឱ្យមានដំណើរការឡើងវិញ ប្រហែល៥២គីឡូម៉ែត្រ។ យើងបានធ្វើឱ្យបារាយណ៍ខាងជើង ដែលមានប្រាសាទនាគព័ន្ធនៅកណ្ដាល ដែលបានបាត់បង់តួនាទីរបស់ខ្លួនអស់រយៈពេលរាប់រយឆ្នាំទៅហើយ មានជីវិតឡើងវិញ ក្លាយជាអាងស្ដុកទឹកដ៏សំខាន់មួយ នៅក្នុងរមណីយដ្ឋានអង្គរ។ មុននឹងយើងស្ដារ នៅ ប្រាសាទនាគព័ន្ធនេះ មានទឹកតែក្នុងរដូវវស្សាទេ។ អាងទាំង៤នៃប្រាសាទនេះ បានក្លាយជាអាងរងទឹកភ្លៀង...។ នេះហើយយើងចង់បញ្ជាក់ថា ការសិក្សាប្រព័ន្ធធារាសាស្ដ្របុរាណ ធ្វើឱ្យការគ្រប់គ្រងទឹករបស់យើងក្នុងពេលបច្ចុប្បន្ន មានភាពល្អប្រសើរ។ លើសពីនេះទៀត គឺកសិន្ធុទឹកសំខាន់ៗដូចជា កសិន្ធុទឹកប្រាសាទព្រះខន្ត កសិន្ធុទឹកប្រាសាទអង្គរវត្ត កសិន្ធុទឹកក្រុងអង្គរធំ ដែលពីមុនក៏មានបញ្ហាដូចនៅប្រាសាទនាគព័ន្ធដែរ...ក្រោយជួសជុលប្រព័ន្ធធារាសាស្ដ្ររួចមក គឺយើងបានរក្សាទឹកទាំងនេះក្នុងកម្រិតមួយដ៏ខ្ពស់ ហើយយើងអាចប្រើប្រាស់ទឹកនេះ ក្នុងកិច្ចការអភិរក្សបានយ៉ាងល្អប្រសើរ ដោយគ្មានការព្រួយបារម្ភទៀតទេ។ ខ្ញុំចង់បញ្ជាក់ថា បន្ទាប់ពីស្ដារប្រព័ន្ធធារាសាស្ដ្របុរាណឱ្យមានជីវិតឡើងវិញ ក្នុងមួយឆ្នាំៗ យើងអាចរក្សាទឹកបាន១០០លានម៉ែត្រគីប។   អ៊ីសា រ៉ហានី៖ លោក ឡុង កុសល ឃើញថាស្ថាប័នជាច្រើនបានប្រកាសប្រាប់ពលរដ្ឋឱ្យមានការកាត់បន្ថយ និងប្រើប្រាស់ទឹកដោយការសន្សំសំចៃខ្ពស់នារដូវប្រាំងឆ្នាំនេះ ហើយតាមស្ទឹង ត្រពាំង បឹងអីរីងទឹកស្ទើរអស់ហើយ ដោយឡែកតែរមណីយដ្ឋានអង្គរឃើញទឹកនៅពេញ តើយើងមានបំណងបើកចែករំលែកដល់ប្រជាពលរដ្ឋនៅតំបន់ជុំវិញដែរទេ?   លោក ឡុង កុសល៖ បាទពិតហើយ បើទោះបីយើងមានបញ្ហាប្រឈមដោយសារអាកាសធាតុ ក៏ប៉ុន្តែក្នុងរដូវវស្សាកន្លងមកនេះ ដោយសារការសិក្សាស្វែងយល់របស់យើងមានភាពច្បាស់លាស់ ហើយការគ្រប់គ្រងទឹករបស់យើងមានការច្បាស់លាស់ អាជ្ញាធរជាតិអប្សរាមិនត្រឹមតែស្ដារប្រព័ន្ធធារាសាស្ដ្របុរាណ ក៏ប៉ុន្តែយើងបានបង្កើតនូវទ្វារទឹក។ ទ្វារទឹកគឺជាចំណុចសំខាន់ ក្នុងការឱ្យយើងគ្រប់គ្រងទឹកឱ្យបានល្អប្រសើរ។ បានន័យថា យើងអាចបង្វែរផ្លូវទឹកទៅតាមចំណុចដែលយើងត្រូវការ ដែលយើងចង់បាន។ ព្រោះកន្លងមកទឹកដែលបានហូរពីប្រភពភ្នំគូលែន គឺហូរចាក់ទៅចោលដោយពុំបានរក្សាទុកទេ ប៉ុន្តែក្រោយសិក្សាមកយើងបានរក្សាទឹកនោះបានយ៉ាងល្អប្រសើរ។ ដូច្នេះហើយ បើទោះបីប្រឈមនឹងភាពរាំងស្ងួត កូនរដូវប្រាំងរៀងយូរបន្ដិចមែន តែទឹកយើងរក្សាបានក្នុងកម្រិតអតិបរិមា។ ចឹងតើការប្រើប្រាស់ទឹកមានជាប្រយោជន៍ដូចម្ដេចខ្លះនាពេលកន្លងមក។ គឺអាជ្ញាធរជាតិអប្សរា ក្រៅពីតម្កល់ទឹកសម្រាប់កិច្ចការថែរក្សាអភិរក្សប្រាង្គប្រាសាទរបស់យើង ជាពិសេសសំដៅធ្វើយ៉ាងរក្សាទឹកអតិបរិមាក្រោមដី យើងក៏បានចែកចាយទឹកនោះ សម្រាប់ផ្គត់ផ្គង់ក្នុងរបរកសិកម្មរបស់ប្រជាពលរដ្ឋ។ យើងឃើញថាសម្រាប់បារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា យើងបានចែកចាយ ដល់ការស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋ ដែលនៅផ្នែកខាងក្រោមៗ រហូតដល់ផ្ទៃដី៧,៥០០ហិកតា។ នេះបើនិយាយពីទំហំដី មិនមែនជារឿងតូចតាចទេ ហើយទំហំ៧,៥០០ហិកតាតើត្រូវការទឹកប៉ុន្មាន? ចំណុចទី២ យើងក៏បានផ្គត់ផ្គង់ទឹកហ្នឹង សម្រាប់ជាទឹកស្អាត សម្រាប់រដ្ឋាករទឹកស្វ័យតខេត្តសៀមរាប យកមកផ្គត់ផ្គង់ក្នុងក្រុងសៀមរាបផងដែរ។   អ៊ីសា រ៉ហានី៖ ក្រោយពីជោគជ័យនៃការស្ដារប្រព័ន្ធធារាសាស្ដ្របុរាណ តើអាជ្ញាធរជាតិអប្សរាមានគ្រោងស្ដារនៅតំបន់ផ្សេងទៀតដែរឬទេ?   លោក ឡុង កុសល៖ ពិតណាស់ ផែនការអនាគតរបស់អាជ្ញាធរជាតិអប្សារ គឺយើងនឹងសិក្សាពង្រីកវិសាលភាព នៃប្រព័ន្ធធារាសាស្ដ្រសម័យអង្គរកាន់តែខ្លាំងក្លាបន្ថែមទៀត។ ដូចជាយើងបានដឹងច្បាស់ហើយ ដូចជានៅបាគង និងតំបន់រលួសនេះ ក៏មានបារាយណ៍ដែរ គឺបារាយណ៍ខាងកើត ឬបារាយណ៍ឥន្ទ្រតដាក។ បារាយណ៍នេះ ពីមុនក៏មានលក្ខណៈដូចជាបារាយណ៍ខាងជើងដែរ អ៊ីចឹងបារាយណ៍ខាងជើងបានដើរតួជាឧទាហរណ៍ហើយ ដូច្នេះបារាយណ៍ឥន្ទ្ររតដាកនេះក៏អាចជាចំណុចមួយទៀត ក្នុងការពង្រីកប្រព័ន្ធធារាសាស្ដ្របុរាណដែរ។ ក្រៅពីនេះទៀត អាជ្ញាធរជាតិអប្សរាក៏មានផែនការពង្រីកវិសាលភាព ស្ដារប្រព័ន្ធធារាសាស្ដ្របុរាណ ឱ្យបានកាន់តែទំលូទូលាយថែមទៀត ក្នុងនោះក៏មានកិច្ចការមួយចំនួន ដែលជាកិច្ចការងារដែលយើងកំពុងពិភាក្សា ជាមួយរដ្ឋបាលខេត្តសៀមរាប ពិសេសការស្ដារ និងពង្រីកដងស្ទឹងសៀមរាប ដែលជាស្ទឹងប្រវត្តិសាស្ដ្រដ៏មានសារសំខាន់មួយក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពល្អប្រសើរ។   ក្រៅពីនេះទៀត អាជ្ញាធរជាតិអប្សរាមានទស្សនវិស័យក្នុងការស្ដារឡើងវិញ នូវត្រពាំង និងស្រះបុរាណ ដែលឃើញនៅខេត្តសៀមរាបច្រើនណាស់។ ការស្ដារឡើងវិញនេះ មានប្រយោជន៍២ ទី១គឺយើងអភិរក្សបានប្រព័ន្ធសង្គមរស់នៅ របស់មនុស្សបុរាណឱ្យបានច្បាស់លាស់ ទី២ ស្រះ ឬត្រពាំងបុរាណនោះ នឹងក្លាយជាប្រភពទឹកសម្រាប់ប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុងតំបន់របស់ខ្លួន។ អ៊ីចឹងនេះជាចំណុចដែលសំខាន់ យើងបានរក្សានូវអ្វីដែលជាមរតកដូនតាផង យើងបានឱ្យអ្វីដែលបានកើតឡើងពីមុននោះ មកចិញ្ចឹមជីវិត ឬផ្គត់ផ្គង់តម្រូវការរបស់មនុស្សសម័យថ្មី បានដូចគ្នាដែរ៕
សៀមរាប៖ នៅពេលដែល បឹងបួរ ដងស្ទឹង ត្រពាំង និងស្រះភាគច្រើន បានរីងស្ងួតស្ទើរអស់នារដូវប្រាំងនេះ  ប៉ុន្តែតំបន់រមណីយដ្ឋានអង្គរ នៅតែមានទឹកពេញបរិបូរ និងបង្អួតសម្រស់ដ៏ល្អបំព្រងទាក់ភ្នែកភ្ញៀវទេសចរ។ ទឹក គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការធានាបាននូវនិរន្តរភាពប្រាង្គប្រាសាទផងដែរ។ តើមានកត្ដាអ្វីខ្លះ ទើបធ្វើឱ្យទឹក ក្នុងតំបន់អង្គរបរិបូរខួបប្រាំង ខួបវស្សាបែបនេះ?
ភ្ញៀវទេសចរទាំងនោះ បានបង្ហាញទឹកមុខយ៉ាងរីករាយជាពន់ពេកនាឱកាសពិធីបុណ្យមួយនេះ ហើយមានការពាក់ម៉ាស់បានត្រឹមត្រូវ តែមួយចំនួនតូច មិនទាន់មានការអនុវត្តល្អនៅឡើយ។   សូមអញ្ជើញទស្សនាទិដ្ឋភាពនៃការដើរកម្សាន្តរបស់ភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំសកល នាប្រាសាទអង្គរវត្តដូចតទៅ៖       
សៀមរាប៖ ភ្ញៀវទេសចរក្នុងស្រុកជាច្រើន បានធ្វើដំណើរមកខេត្តសៀមរាប នាឱកាសបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកល ២០២១-២០២២ នេះ។ នាប្រាសាទអង្គរវត្តនោះវិញ នៅព្រឹកថ្ងៃទី១ មករា ឆ្នាំ២០២២ មានទេសចរយ៉ាងច្រើនសន្ធឹក ដើរកម្សាន្ត ដែលធ្វើឱ្យចរាចរណ៍នៅជុំវិញប្រាសាទនេះ មានការកកស្ទះផងដែរ។ គេសង្កេតឃើញថា ការដើរកម្សាន្តនេះច្រើនជាលក្ខណៈគ្រួសារ។
  លោក ស្តេហ្វាន ព្យេរ៉ុង អគ្គនាយយកស្តីទី ជីប ម៉ុង រឺថែល បានមានប្រសាសន៍ថា៖ «ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល មានផ្ទៃសរុបទំហំ ១៧៥០០ម៉ែត្រការ៉េ មានកម្ពស់ ៥ជាន់ ដែលក្នុងនោះផ្ទៃសរុបដែលយើងអាចជួលបានមានទំហំ ៧ ៥០០ម៉ែត្រការ៉េ។ ហើយយើងបានជ្រើសរើសដៃគូពាណិជ្ជកម្ម ដូចជាភោជនីយដ្ឋាន រោងភាពយន្តប្រណិត ផ្សារទំនើប ជីប ម៉ុង និងហាងលក់រាយជាច្រើនទៀតដោយការសម្រិតសម្រាំងបំផុត។»   លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុន ដែលជាក្រុមហ៊ុនមេ របស់ ជីប ម៉ុង រឺថែល ក៏បានបន្ថែមទៀតថា៖ «ការរចនាគឺផ្តោតសំខាន់លើការបញ្ចូលនិងបន្សំគ្នារវាងសំណង់បែបទំនើបនិងធម្មជាតិ ដើម្បីធានាថាអតិថិជនដែលមកកាន់ផ្សារទំនើបយើងមានអារម្មណ៍ស្រស់ស្រាយ ទទួលបាននូវភាពរីករាយ ហើយយើងផ្ចិតផ្ចង់ធ្វើយ៉ាងណាសោភ័ណភាពរបស់ផ្សារទំនើបមួយនេះស័ក្តិសមជាផ្សារទំនើបដែលស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញផងដែរ ដែលអគារពាណិជ្ជកម្មមួយនេះមិនត្រឹមតែចូលរួមលើកសម្រស់រាជធានីភ្នំពេញមួយកម្រិតប៉ុណ្ណោះទេ តែថែមទាំងអាចបង្កើតការងារសម្រាប់ប្រជាពលរដ្ឋជាច្រើនតាំងពីកំពុងសាងសង់ រហូតដល់សង់រួច។»   ក្រុមហ៊ុន ជីប ម៉ុង រីថែល វិនិយោគលើគម្រោងទាំងអស់របស់ខ្លួនគិតជាទឹកប្រាក់សរុបចំនួន៣០០លានដុល្លារអាមេរិក ដែលការវិនិយោគនេះ ផ្តោតលើការសាងសង់និងប្រតិបត្តិការ ផ្សារទំនើបខ្នាតតូច ផ្សារទំនើបខ្នាតធំ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបខ្នាតយក្ស។   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩៖ ផ្សារទំនើបខ្នាតធំបែបសហគមន៍ ជីប ម៉ុង ណូរ៉ូ ម៉ល របស់ ក្រុមហ៊ុន ជីប ម៉ុង រីថែល ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកចូលរួមជាដៃគូពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋានរាប់រយនាក់ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។
  លោកស្រី ណាន់ស៊ី ផេឡូស៊ី ចាត់ទុកការទាមទារចុះឡើងៗរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ជាការយកជីវិតក្មេងៗទៅលេងសើច នៅពេលដែលអាមេរិកកំពុងប្រឈមមុខរលកឆ្លងជំងឺ COVID-19 ឥតស្រាកស្រាន្ត ពិសេសនៅតាមបណ្ដារដ្ឋដែលបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។ គិតត្រឹមថ្ងៃទី១២ ខែកក្កដា អាមេរិកមានករណីឆ្លងសរុបជាងបីលានបួនសែននាក់ និងស្លាប់ជាង១៣ម៉ឺននាក់។   លោកស្រី ផេឡូស៊ី មន្ត្រីកំពូលបក្សប្រជាធិបតេយ្យដែលមិនសូវត្រូវគ្នានឹងលោក ត្រាំ នោះ បានរិះគន់ការចង់បើកសាលារៀនឡើងវិញនៅកាលៈទេសៈបែបនេះ ខណៈដែលរដ្ឋាភិបាលក៏គ្មានគោលការណ៍សុខាភិបាលជាក់លាក់ដើម្បីដោះស្រាយបញ្ហានេះដែរ។ ថ្លែងក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ CNN លោកស្រី ផេឡូស៊ី លើកជាគំនិតឲ្យយកគោលការណ៍របស់មជ្ឈមណ្ឌលជំងឺឆ្លង CDC ជាបទដ្ឋានក្នុងការអនុវត្តវិធានការ ខណៈរដ្ឋខ្លះក៏បានធ្វើតាមផងដែរ។   «ប្រធានាធិបតី និងរដ្ឋបាលរបស់លោក កំពុងលេងសើចជាមួយសុខភាពរបស់កុមារ។ យើងចង់ឲ្យកូនៗរបស់យើងទៅរៀនវិញ ទាំងឪពុកម្ដាយក៏ចង់ ហើយកូនៗក៏ចង់។ ប៉ុន្តែពួកគេត្រូវទៅរៀនដោយសុវត្ថិភាព។» លោកស្រី ផេឡូស៊ី និយាយបែបនេះជាមួយការព្រមានថា ការវិលត្រឡប់ទៅសាលារៀនវិញ ជាការប្រថុយប្រថាននឹងការឆ្លង។    ប៉ុន្តែរដ្ឋមន្ត្រីអប់រំអាមេរិក លោកស្រី Betsy DeVos អះអាងថា ករណីឆ្លងក្នុងចំណោមកុមារមានតិចជាងមនុស្សពេញវ័យ។ លោកស្រីក៏មិនសូវបារម្ភថា ក្មេងៗអាចជាភ្នាក់ចម្លងជំងឺនេះទៅកាន់គ្រូបង្រៀន សាច់ញាតិនៅផ្ទះ ឬអ្នកមើលថែពួកគេដែរ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Fox News នៅថ្ងៃទី១២ ខែកក្កដា រដ្ឋមន្ត្រីរូបនេះ ក៏មិនបានបញ្ជាក់ពីផែនការសម្រាប់ការបើកសាលារៀនឡើងវិញដោយសុវត្ថិភាព និងអះអាងថា គ្មានដំណោះស្រាយតែមួយមុខនោះឡើយ ព្រោះបរិបទសាលាខុសៗគ្នា។   ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ស្របពេលការត្រៀមការពារកៅអីប្រធានាធិបតីផងនោះ លោក ត្រាំ ចង់ប្រើប្រាស់ការបើកសកម្មភាពសេដ្ឋកិច្ចទូទាំងប្រទេស និងការត្រឡប់ទៅសាលារៀនវិញ ដើម្បីបញ្ជាក់ពីដំណើរប្រក្រតីរបស់ប្រទេស ហើយលោកក៏បានដាក់សម្ពាធលើអភិបាលរដ្ឋនានាឲ្យបើករដ្ឋឡើងវិញដែរ។ ប៉ុន្តែការចាប់ផ្ដើមសកម្មភាពឡើងវិញ ក៏នាំឲ្យមានការហក់ឡើងករណីឆ្លងទៅវិញ។ ត្រឹមខែកក្កដា រដ្ឋ២៤ បានរាយការណ៍ពីការកើនឡើងករណីឆ្លង៕  
ប្រធានសភាអាមេរិក ណាន់ស៊ី ផេឡូស៊ី បានរិះគន់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលចង់បើកសាលារៀនឡើងវិញ បើទោះជាករណីឆ្លង COVID-19 នៅអាមេរិកកើនឡើងឥតឈប់ឈរ។ បើបើកទ្វារឡើងវិញ លោកស្រី ផេឡូស៊ី និយាយនៅថ្ងៃទី១២ ខែកក្កដា ថា រដ្ឋាភិបាលសហព័ន្ធត្រូវកំណត់គោលការណ៍ណែនាំមួយដើម្បីការពារសុវត្ថិភាពរបស់កុមារ និងសិស្សអាមេរិក។ រដ្ឋមន្ត្រីអប់រំអាមេរិកវិញ ក៏មិនទាន់មានដំណោះស្រាយជាក់លាក់ក្នុងរឿងនេះដែរ។
គ្រូបង្វឹក សាន សៅយ៉ាន់ ដែលបានដឹកនាំជើងខ្លាំង សុខ ធី ទៅប្រកួតចំនួន៣ដងនៅសង្វៀនផ្សេងគ្នានៅម៉ាកាវ ឥណ្ឌូណេស៊ី និង ថៃ ក្រោមការជួយជ្រោមជ្រែងពីសំណាក់ម្ចាស់ក្លិប Cambodian Top Team លោក ហ៊ុន ច័ន្ទរាជ្យ បានរៀបរាប់អំពីរឿងរ៉ាវឈឺចាប់ និង សប្បាយចិត្តមួយចំនួនកន្លងមក។   គ្រូបង្វឹកវ័យ ៤០ ឆ្នាំមកពីខេត្តបន្ទាយមានជ័យបានប្រាប់អំពីរឿងឈឺចាប់ថា ៖«ខ្ញុំសោកស្ដាយដែលគេសុទ្ធខ្លាំងៗ និង ឈ្នះខ្សែក្រវាត់នៅថៃជាច្រើន ហើយ យើងមិនទាន់ឈ្នះ ១ ប្រកួតសោះក្នុង ៣ លើកចុងក្រោយនៅ ONE។ ខ្ញុំតូចចិត្តខ្លាំង យើងចង់បានលុយ និង កិត្តិយស មិនមែនទៅវ៉ៃលំៗយកតែលុយទេ។ ខ្ញុំក៏ឈឺចាប់ បងប្អូនអ្នកគាំទ្រមួយចំនួនក៏ឈឺចាប់ដូចគ្នា។ ប៉ុន្តែមានរឿងពីរត្រូវយោគយល់ ទី១ យើងមានកិច្ចសន្យាជាមួយគេរួចហើយ ដែលយើងមិនអាចប្រកែកបានពេលគេចាប់គូត្រូវតែទៅវ៉ៃ។ ទី២ គីឡូ សុខ ធី ត្រឹម ៥៦,៧ គីឡូក្រាម ហើយគេអត់មានគីឡូស្រាលដូចយើងទេក្នុងការប្រកួត Kickboxing គេមានតែគីឡូលើយើង។ ប៉ុន្តែបើប្រកួត MMA ទើបមានគីឡូស្រាល ដូច្នេះយើងមានតែដំឡើងទៅវ៉ៃគីឡូគេ។ វាជារឿងលំបាកពេលគីឡូតូចត្រូវដំឡើងទៅវ៉ៃដូចគីឡូធំ រាងយ៉ាប់ណាស់។ សូម្បីយើងគិតក៏ពិបាកហើយព្រោះយកអាតូចទៅវ៉ៃអាធំមិនងាយទេ។ មួយទៀតពេលដំឡើងទៅយើងតូចជាងគេនិងទាបជាង។ ពេលខ្លះអារឿងនាំទៅវ៉ៃ អត់សង្ឃឹមឈ្នះ ក៏រឹតតែឈឺចាប់ ប៉ុន្តែយើងជាទឹកចិត្តកីឡាករត្រូវតែប្រឹងឲ្យអស់កម្លាំងកាយចិត្ត»។    ក្នុងការបង្ហាញខ្លួន ៣ លើកនៅសង្វៀនលំដាប់ពិភពលោក ONE សុខ ធី ចាញ់ជើងខ្លាំងម្ចាស់ខ្សែក្រវាត់ជាច្រើននៅថៃ Leardsila ចំនួន ២ លើក និង ចុងក្រោយចាញ់កីឡាករម្ចាស់ផ្ទះថៃ Rodtang Jitmuangnon នៅសង្វៀន ONE: WARRIORS OF LIGHT កាលថ្ងៃទី ១០ ខែ ឧសភា នៅក្រុងបាងកក។ គ្រូបង្វឹកវ័យ ៤០ ឆ្នាំដដែលរំពឹងថា ខាង ONE អាចចាប់គូឲ្យស្របាក់ស្របាលគ្នាក្នុងការប្រកួតលើកក្រោយ ពោល កុំឲ្យល្អលើសបែបនេះពេក។  បន្ទាប់ពីប្រកួតចប់ បច្ចុប្បន្ន សុខ ធី ទើបចាប់ផ្ដើម ហ្វឹកហាត់ រត់បានតិចៗ ដោយសាររបួសជើងឆ្វេង កាលប្រកួតទល់នឹង Rodtang។ គ្រូបង្វឹកបន្តថា ការត្រៀមខ្លួនទៅប្រកួតនៅសង្វៀនមួយនៅថៃ គឺ អត់ទេ ព្រោះគេដាក់ឈ្មោះកូនសិស្សរបស់លោកដោយមិនបានប្រាប់មុន ដូច្នេះ លោកបានដកខ្លួន ទាំងសុខ ធី និង ប៉េប៉េ។    យ៉ាងណាក្ដី អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ ៥៧ គីឡូក្រាមកាលឆ្នាំ ២០០២សរសើរស្ញប់ស្ញែងទៅកាន់ ONE ថា ៖« ONE រៀបចំបានល្អ ការស្នាក់សណ្ឋាគារល្អៗ ហូបចុកគ្រប់គ្រាន់ ការធ្វើដំណើរ និង ការចំណាយផ្សេងៗ គឺមិនមានបញ្ហា។ ហើយមុនការប្រកួតមានការពិនិត្យសុខភាពតឹងតែងណាស់។ បើសិនជាពិនិត្យសុខភាពធ្លាក់ ឬ មានបញ្ហាតិចតួចក៏គេមិនឲ្យឡើងប្រកួតដែរ»។    គ្រូបង្វឹក សាន សៅយ៉ាន់ បច្ចុប្បន្នជាគ្រូបង្វឹកនៅក្លិបរបស់ខ្លួនឈ្មោះ «សៅយ៉ាន់នាគា» ស្ថិតនៅខេត្តបន្ទាយមានជ័យ។ លោកបានចូលហ្វឹកហាត់ប្រដាល់តាំងពីរៀនថ្នាក់ទី ៨ ជាមួយគ្រូ ដុន ផូ និង ពូរបស់ខ្លួន មុនបន្តទៅហ្វឹកហាត់ជាមួយ គ្រូ ឈុត សេរី នៅខេត្តបាត់ដំបង។ លោកហក់ល្បីខ្លាំងជំនាន់ហ្វឹកហាត់ជាមួយគ្រូឈុតសេរី។ កាលនៅជាកីឡាករលោកធ្លាប់ខ្សែក្រវាត់ M150 ទម្ងន់ ៥៧ គីឡូក្រាម នៅឆ្នាំ ២០០២។ អំឡុងឆ្នាំ ២០០៣ និង ២០០៤ លោកធ្លាប់វ៉ៃជាមួយជើងខ្លាំង ជ័យ កុសល ចំនួន ៣ ដែរ ហើយលទ្ធផល ឈ្នះ១ ស្មើ ១ និង ចាញ់ ១ ដង។ លោករំលឹកថា ពេលប្រកួតជាមួយជ័យ កុសល លោកប្រើកម្លាំងរហូតដល់ បាក់ដៃចំនួន ២លើក ដែលកាលនោះមានបាក់ប្រអប់ដៃ និង ម្រាមដៃខាងស្ដាំ។ បន្ទាប់មកលោកឈប់ឡើងប្រកួតដោយសារមានរបួស មុនចូលរោងការបង្កើតគ្រួសារនៅឆ្នាំ ២០០៥៕  
អត្ថបទ៖ ស៊ីធី
  សមយុទ្ធការពារមីស៊ីលរវាងអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន ជាសមយុទ្ធរួមគ្នាលើកដំបូងគិតតាំងពីឆ្នាំ២០១៧ ក្រោយទំនាក់ទំនងរវាងក្រុងសេអ៊ូល និងតូក្យូបានធ្លាក់ចុះដល់ចំនុចទាបបំផុត ដោយសារជម្លោះប្រវត្តិសាស្ត្រកាលពីពេលជប៉ុនគ្រប់គ្រងឧបទ្វីបកូរ៉េ។ យ៉ាងណាមិញ ក្រោយប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ចូលកាន់តំណែង លោកបានប្ដេជ្ញាពង្រឹងទំនាក់ទំនងជាមួយជប៉ុនឡើងវិញ និងជំរុញសម្ព័ន្ធភាពជាមួយអាម៉េរិកឱ្យកាន់តែស៊ីជម្រៅដោយបង្កើនការធ្វើសមយុទ្ធរួមគ្នា ដើម្បីរារាំងកូរ៉េខាងជើង។    តាមសេចក្ដីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ សមយុទ្ធរួមរវាងប្រទេសទាំងបី បានចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែសីហា នៅលើកោះហាវ៉ៃ ក្នុងគោលបំណងឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយកូរ៉េខាងជើង និងការពារសន្តិសុខរួម ព្រមទាំងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។    ទាក់ទិននឹងភាគីកូរ៉េខាងត្បូង ការចូលរួមក្នុងសមយុទ្ធត្រីភាគីដឹកនាំដោយអាម៉េរិកនេះ ជារឿងដែលចិនប្រឆាំង។ កន្លងមកក្រុងប៉េកាំងបានជំរុញឱ្យកូរ៉េខាងត្បូងបន្តប្រកាន់គោលនយោបាយ «បីមិន» របស់រដ្ឋាភិបាលចាស់ សំដៅលើការមិនដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល (THAAD) បន្ថែម និងគ្មានការរួមបញ្ចូលប្រព័ន្ធការពារមីស៊ីលក្នុងតំបន់ដែលដឹកនាំដោយអាម៉េរិក ហើយគ្មានសម្ព័ន្ធភាពយោធាត្រីភាគីជាមួយអាម៉េរិក និងជប៉ុន។ យ៉ាងណាមិញ ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថាគោលនយោបាយនោះមិនមែនជាកិច្ចព្រមព្រៀងផ្លូវការទេ។    ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃទី១៦ ខែសីហាបានបញ្ជាក់ថា កងទ័ពរបស់ខ្លួននឹងបន្តហ្វឹកហ្វឺនផ្ទាល់ជាមួយទ័ពអាម៉េរិកចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ខណៈខ្លួនបានផ្អាកធ្វើសមយុទ្ធយោធារួមគ្នាជាមួយអាម៉េរិកយូរមកហើយ។   គួរបញ្ជាក់ថា អាម៉េរិក និងកូរ៉េខាងត្បូងបានកាត់បន្ថយការធ្វើសមយុទ្ធយោធារួមគ្នាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីកាត់បន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង ដែលតែងចោទប្រកាន់ការធ្វើសមយុទ្ធរបស់កូរ៉េខាងត្បូងថាជាការហាត់សមសម្រាប់ឈ្លានពាន៕  
កងទ័ពជើងទឹកអាម៉េរិក កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន និងកងទ័ពជើងទឹកកូរ៉េខាងត្បូង បានរួមគ្នាធ្វើសមយុទ្ធការពារមីស៊ីលនៅលើកោះហាវ៉ៃ កាលពីសប្ដាហ៍មុន។ នេះបើតាមការបញ្ជាក់របស់មន្ទីរបញ្ចកោណនៅថ្ងៃទី១៥ ខែសីហា។
បទចម្រៀងដែលមានចំណងជើងថា «Andy Zoroof» («ខ្ញុំមានបញ្ហា») របស់តារាចម្រៀង Shyma ទទួលរងនូវការរិះគន់យ៉ាងខ្លាំងជាពិសេសបណ្តាសារព័ត៌មានក្នុងស្រុករបស់អេហ្ស៊ីប។ នៅក្នុងឃ្លីបចម្រៀង នាង Shyma ដើរតួធ្វើជាគ្រូបង្រៀននៅក្នុងថ្នាក់មួយដែលមានសិស្សប្រុសក្មេងៗ ។ នាងបង្ហាញភាពស៊ិចស៊ី រួមទាំងយកចេកមកញ៉ាំហើយនៅលើផ្ទាំងក្តារខៀវ គេឃើញមានសរសេរលេខ ៦៩ ដែលបង្កប់ន័យអាសអាភាស។ យោងតាមការផ្សាយរបស់កាសែតអេហ្ស៊ីប Youm7 មន្ត្រីប៉ូលិសអេហ្ស៊ីប បានអះអាងថា មានមនុស្សជាច្រើនបានប្តឹងប្រឆាំងនឹងឃ្លីបក្នុងបទចម្រៀង «Andy Zoroof» ។ ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការចោទប្រកាន់ផ្លូវការណាមួយឡើយពីតុលាការប្រឆាំងនឹងការសម្តែងរបស់ Shyma។ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នាង Shyma មិនមានប្រតិកម្មតបតទៅនឹងការរិះគន់នោះឡើយ។ នាងបានសរសេរថា៖ «ខ្ញុំសុំការអភ័យទោសពីអ្នកទាំងអស់គ្នាដែលត្រូវបានរំខានដោយឃ្លីបវីដេអូនេះ និងជាឃ្លីបមិនសមរម្យ»។ តារាចម្រៀងវ័យ២១ឆ្នាំរូបនេះ ក៏មិនស្មានដែរថា ការសម្តែងរបស់ខ្លួន ទទួលបានប្រតិកម្មអវិជ្ជមានបែបនេះ។ កាលពីឆ្នាំ២០១៥ តុលាការមួយរបស់អេហ្ស៊ីបក៏ធ្លាប់បានកាត់ទសអ្នករាំម្នាក់ផងដែរ ដោយដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ បន្ទាប់ពីចៅក្រមរកឃើញថា នាងបានថតឃ្លីបមួយដែលជំរុញឲ្យមានអំពើអបាយមុខផ្សេងៗ៕
តារាចម្រៀងអេហ្ស៊ីបឈ្មោះ Shyma ត្រូវបានប៉ូលីសចាប់ខ្លួនកាលពីថ្ងៃសៅរ៍កន្លងមក ដោយសារក្នុងបទចម្រៀងថ្មីមួយរបស់នាងមានសកម្មភាព «ញ៉ាំចេក»។ ប៉ូលិសបានលើកឡើងថា ឃ្លីបបែបនេះ ជំរុញឲ្យមានអំពើអបាយមុខផ្សេងៗ ។
  The coastal state, famed for its pristine palm-lined beaches and tea plantations, is battered by the annual monsoon every year but the rains have been particularly severe this season.   Nationwide, more than 700 people have been killed in monsoon flooding. Last year 1,200 people perished.   In Kerala the army has been roped in for rescue efforts after two days of rain that have forced authorities to open the shutters of 24 reservoirs to drain out the excess water.   Some 20,000 people have been displaced and 260 relief camps have been set up. Fifty-seven tourists including 24 foreigners were stranded in the hill station of Munnar.   One of the five shutters of a large reservoir in the mountainous Idukki district was opened for the first time in 26 years.   "Twenty-four dams have been opened so far, which is unprecedented and is telling of the seriousness of the situation," Kerala Chief Minister Pinarayi Vijayan wote on Twitter.    "People living in the downstream areas of these dams must be cautious."   In view of the devastation, the US embassy Thursday advised its citizens to avoid the areas affected and constantly monitor local media for weather updates.   Over a million foreign tourists visited Kerala last year, according to official data.   The government of Kerala, which has a population of 33 million people, has imposed a ban on the movement of lorries and tourist vehicles in Idukki.   The monsoon, which lasts roughly from June to September, has claimed more than 70 lives across the state this year and damaged crops worth millions of dollars.
Flash floods have claimed at least 27 lives in the southern Indian state of Kerala, officials said Friday, prompting the US to advise its citizens to stay away from the tourist hotspot.
  ស្ត្រីជនជាតិម្នាក់នោះ គឺជាមគ្គទេសិកាដែលរស់នៅក្នុងទីក្រុង អូសាកា (Osaka) ភាគខាងលិចនៃប្រទេសជប៉ុន ។ នាងបានជិះនៅលើរថយន្តក្រុងមួយដែលដឹកជូនភ្ញៀវទេសចរមកពីក្រុង វូហាន ប្រទេសចិន កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២០ ហើយបានធ្វើតេស្តជំងឺ COVID-19 ដោយមានលទ្ធផលវិជ្ជមាន កាលពីថ្ងៃទី២៩ ខែមករា។    ក្រោយមក ស្ត្រីជប៉ុនរូបនេះ  បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃ០១ ខែកុម្ភៈ ហើយបានបញ្ជាក់ថា លែងមានផ្ទុកវីរុសនេះ នៅថ្ងៃ០៦ ខែកុម្ភៈ។ ក៏ប៉ុន្តែនៅថ្ងៃទី ១៩ ខែកុម្ភៈ រូបនាង បានមានរោគសញ្ញាឈឹបំពង់ក និងឈឹដើមទ្រូង។ មួយសប្តាហ៍ក្រោយមក ស្ត្រីរូបនេះ ត្រូវបានពេទ្យឲ្យធ្វើតេស្ត ហើយបានរកឃើញថាឆ្លងជាថ្មី។  នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ NHK ។    ស្ត្រីរូបនេះ ត្រូវបានរាយការណ៍ថា ពាក់ម៉ាស់ជាប់ជានិច្ច ពេលដើរចេញក្រៅ ហើយតែងសម្ងំនៅផ្ទះក្រោយចាកចេញពីពេទ្យមក។ នាងលែងទៅធ្វើការ ហើយគ្មានប៉ះផ្ទាល់ជាមួយនរណាម្នាក់ឡើយ។ បច្ចុប្បន្ន នាងកំពុងសម្រាកព្យាបាលក្នុងទីក្រុងនោះ។ តាមទូរទស្សន៍ NHK មន្ត្រីសុខាភិបាលក្រុងនេះ ជឿថា វីរុសកូរ៉ូណា ទំនងមានច្រើនក្នុងខ្លួនរបស់ស្ត្រីនោះ ឬក៏ស្ត្រីនេះ ទំនងឆ្លង COVID-19 ជាថ្មីទៀត។    តាមកាសែតជប៉ុន Nikkei Asian Review ក្រសួងសុខាភិបាលជប៉ុន បានបញ្ជាក់ថា ករណីស្ត្រីវ័យ៤០ឆ្នាំនេះ គឺជាករណីដំបូងក្នុងប្រទេសជប៉ុន ដែលអ្នកជំងឺរូបនេះធ្វើតេស្តវិជ្ជមានជាលើកទី២ ក្រោយអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។ ទោះបីជាលើកដំបូងក្នុងប្រទេសជប៉ុន ករណីធ្វើតេស្តវិជ្ជមានជាលើកទី២បែបនេះ ធ្លាប់ត្រូវបានរកឃើញក្នុងប្រទេសចិនផងដែរ ទីដែលជំងឺនេះផ្ទុះរីករាលដាល កាលពីចុងឆ្នាំមុន។   សូមបញ្ជាក់ថា ការរីករាលដាលនៃជំងឺ COVID-19 នេះ បានឆ្លងមនុស្សប្រមាណ៨ម៉ឺនហើយជាសាកល ហើយបានសម្លាប់មនុស្សជិត២៨០០នាក់ ហើយភាគច្រើនក្នុងប្រទេសចិន។ សម្រាប់ប្រទេសជប៉ុន ករណីឆ្លង COVID-19 មានសរុប ១៨៩ករណី ហើយមានអ្នកស្លាប់៣នាក់៕
មន្ត្រីសុខាភិបាលក្រុង អូសាកា បានបញ្ជាក់ថា ស្ត្រីម្នាក់វ័យ៤០ឆ្នាំដែលទទួលការព្យាបាលជាសះស្បើយជំងឺផ្លូវដង្ហើមកូរ៉ូណា (COVID-19) ហើយបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យកាលពីដើមខែកុម្ភៈនេះ បានធ្វើតេស្តជំងឺនេះវិជ្ជមានជាថ្មីម្ដងទៀត នៅថ្ងៃទី២៦ ខែកុម្ភៈ។ នេះបើតាមទូរទស្សន៍ជប៉ុន NHK ។
ភ្នំពេញ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ រកឃើញ និងរឹបអូសកម្ទេចមីប្រមាណ ២,២តោន ជាទំនិញគ្មានគុណភាព នាំចូលពីប្រទេសថៃ នៅថ្ងៃទី១៧ ខែកក្កដា ។ បច្ចុប្បន្នទំនិញទាំងនោះ ត្រូវបានរក្សាទុករង់ចាំការបំផ្លាញ ខណៈម្ចាស់អាជីវកម្មរងការពិន័យអន្តរការណ៍។   មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខាខេត្តបន្ទាយមានជ័យ បានរកឃើញ និងរឹបអូសកម្ទេចមីចំនួន ២,២២៥គីឡូក្រាម ស្មើនឹង ១៤២,៤០០កញ្ចប់តូច។ ទំនិញទាំងនោះ ត្រូវបានមន្ត្រីរឹបអូសបាន នៅចំណុចខាងកើតច្រកបឹងត្រកួន ចម្ងាយប្រមាណ១គីឡូម៉ែត្រ ស្ថិតក្នុងឃុំគោកមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។   កម្ទេចមី ដែលមន្ត្រីក.ប.ប រឹបអូសទាំងនោះ ជាប្រភេទទំនិញគ្មានគុណភាព និងសុវត្ថិភាព ដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងមិនត្រូវបានអនុញ្ញាតឱ្យចរាចរលើទីផ្សារ។ ជុំវិញករណីនេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានអគ្គនាយកដ្ឋាន ក.ប.ប សាខាខេត្តបន្ទាយមានជ័យ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរស័ព្ទដូច្នេះថា៖ «កម្ទេចមីនេះ វាមិនមែន ស្អុយរលួយអីនោះទេ។ វាជាកាកសំណល់មីកញ្ចប់ ដែលជ្រុះនៅកម្រាលឥដ្ឋ និងសល់ពីការវេចខ្ចប់ពីមីកញ្ចប់ ហើយយកមកវេចខ្ចប់លក់ គ្មានម៉ាកសញ្ញាត្រឹមត្រូវ។ ដូច្នេះវាគ្មានអនាម័យ ដែលជាទំនិញដែលមិនត្រូវឱ្យនាំចូល និងមិនអាចធ្វើជាចំណីអាហារសម្រាប់មនុស្ស ជាពិសេសកុមារ»។   ដោយឡែកអ្នកនាំចូលទំនិញទាំងនេះវិញ ប្រធានអគ្គនាយកដ្ឋាន ក.ប.ប អះអាងថា មន្ត្រីបានធ្វើកំណត់ហេតុដកហូតពីម្ចាស់ទំនិញ ដោយតម្រូវឲ្យពួកគេចុះកិច្ចសន្យាបញ្ឈប់ការចរាចរទំនិញគ្មានគុណភាព និងត្រូវបានពិន័យអន្តរាការណ៍។ ទំនិញទាំងនោះ ត្រូវបានរឹបអូស និងរង់ចាំការអនុញ្ញាតបំផ្លាញចោលពីតុលាការ។   បើតាមលោក សាន វិជ្ជាសារ៉ាវុធ កម្ទេចមីនេះ មានចរាចរតែក្នុងទីផ្សារប្រទេសកម្ពុជាប៉ុណ្ណោះ ពុំមានលក់ក្នុងប្រទេសវៀតណាម ឬថៃនោះឡើយ។ កម្ទេចមីនេះ វាបង្កផលប៉ះពាល់លើសុខភាពអ្នកបរិភោគដូចជា ប៉ះពាល់លើពោះវៀន ក្រពះ ប្រព័ន្ធរំលាយអាហារ អាចបង្កជាអាការៈក្ដៅខ្លួន និងឈឺពោះ ជាដើម៕    
ដោយ៖ ស៊ុល រ៉វី
  តាមរយៈកិច្ចសម្ពាសដ៏កម្រជាមួយសារព័ត៌មានក្នុងស្រុក Popular News Journal អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានចោទគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធថា បានបំពានច្បាប់ និងនីតិវិធីមួយចំនួន មុនការបោះឆ្នោត។ លោកបានលើកយកការត្អូញត្អែររបស់គណបក្សប្រឆាំងមួយចំនួនលើមានភាពមិនប្រក្រតីជុំវិញបញ្ជីអ្នកចុះឈ្មោះបោះឆ្នោត និងមានឈ្មោះប្រជាជនមួយចំនួន មិនត្រូវបានដាក់ក្នុងបញ្ជីឈ្មោះ។    «យើងបានប្រាប់គណៈកម្មការបោះឆ្នោតថា មីយ៉ាន់ម៉ាចង់បានការបោះឆ្នោតដោយសេរី និងយុត្តិធម៌»។ ឧត្តមសេនីយ៍កំពូលមីយ៉ាន់ម៉ា លើកឡើងបែបនេះ ដោយបន្ថែមថា ការប្រព្រឹត្តកំហុសធម្មតា វាមិនមានបញ្ហាអ្វីទេ ប៉ុន្តែកំហុសមួយចំនួន គឺមិនអាចទទួលយកបាន ដែលបញ្ហានេះ ទាមទារឲ្យមានការផ្លាស់ប្តូរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    អ្នកនាំពាក្យគណៈកម្មការបោះឆ្នោតមីយ៉ាន់ម៉ា មិនទាន់បានឆ្លើយតបនឹងការលើកឡើងរបស់ប្រមុខយោធាមីយ៉ាន់ម៉ាឡើយ។   កាលពីការបោះឆ្នោតឆ្នាំ២០១៥ ប្រមុខយោធាមីយ៉ាន់ម៉ារូបនេះ ក៏ធ្លាប់បានលើកឡើងពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដែរ បើទោះបីជាយោធាគ្រប់គ្រងកៅអី២៥ភាគរយនៅក្នុងសភា និងក្រសួងសំខាន់ៗ ក៏ដោយ។    សូមបញ្ជាក់ថា គណៈកម្មការការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល លោកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្ត្រីការបរទេស និងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ដែលបានឈ្នះការបោះឆ្នោតថ្នាក់ជាតិ នៅក្នុងឆ្នាំ២០១៥កន្លងទៅ។ សម្រាប់ការបោះឆ្នោតឆ្នាំ២០២០នេះ បក្សលោកស្រីស៊ូជី ត្រូវបានរំពឹងថា នឹងឈ្នះការបោះឆ្នោតជាថ្មី ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ៕ 
អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅថ្ងៃទី៣ ខែវិច្ឆិកា បានចោទគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធ (UEC) ថា បានប្រព្រឹត្តកំហុសមួយចំនួន ដែលមិនអាចទទួលយកបាននៅក្នុងនីតិវិធីមុនការបោះឆ្នោត។ បើតាមអគ្គមេបញ្ជាការយោធារូបនេះ មីយ៉ាន់ម៉ា ត្រូវការការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
  ប្រមុខការទូតចិន និងអាម៉េរិក បានជជែកគ្នាជាលើកដំបូងបំផុតនៅថ្ងៃទី៥ ខែមីនា ចាប់តាំងពីរុស្ស៊ីលើកទ័ពចូលអ៊ុយក្រែនមក។ ជាញឹកញយ ក្រុមលោកខាងលិច អំពាវនាវឱ្យទីក្រុងប៉េកាំងដើរតួនាទីឱ្យសកម្មក្នុងការដោះស្រាយបញ្ហានេះ ព្រោះខ្លួនមានទំនាក់ទំនងល្អជាមួយរុស្ស៊ីស្រាប់ ប៉ុន្តែទីក្រុងប៉េកាំង ហាក់ប្រកាន់ជំហរប្រយ័ត្នប្រយែងខ្លាំង។   តំណាងរុស្ស៊ី និងអ៊ុយក្រែន ក៏បានជួបគ្នាពីរដងមកហើយដែរ តែមិនមានលទ្ធផលជាដុំកំភួនអ្វីដល់ការដោះស្រាយជម្លោះមួយនេះឡើយ។ ការប៉ះទង្គិចគ្នារវាងភាគីទាំងពីរនៅតែបន្តដែលបានបណ្ដាលឱ្យប្រជាជនអ៊ុយក្រែនជាង៣៣០នាក់បានបាត់បង់ជីវិត និងច្រើនជាង១លាននាក់បានភៀសខ្លួនចេញពីប្រទេស។ នេះបើតាមរបាយការណ៍អង្គការសហប្រជាជាតិ (UN)។   «យើងលើកទឹកចិត្តឱ្យមានការចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន ហើយពួកយើងសង្ឃឹមថាការប្រយុទ្ធគ្នានឹងបញ្ឈប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ ក្រសួងការបរទេសចិនបញ្ជាក់បែបនេះក្រោយជំនួបខាងលើ។ រដ្ឋមន្ត្រីការបរទេសរចិន ក៏បានសង្កត់ធ្ងន់ថា ការចរចាអាចជួយទប់ស្កាត់វិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំ។   លើសពីនេះ ប្រមុខការទូតចិនរូបនេះ ក៏ស្នើឱ្យអាម៉េរិក, សម្ព័ន្ធយោធាណាតូ, សហភាពអឺរ៉ុប និងរុស្ស៊ីសន្ទនាគ្នា និងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់អវិជ្ជមាននៃការពង្រីកណាតូឆ្ពោះទៅភាគខាងកើតផងដែរ។   ខណៈឯលោក ប្លីងខិន វិញបានបញ្ជាក់ថា ពិភពលោកកំពុងមើលប្រទេសណាខ្លះឈរលើគោលការណ៍សេរីភាព ការសម្រេចចិត្តដោយខ្លួនឯង និងអធិបតេយ្យភាព។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក Ned Price។ ការលើកឡើងរបស់លោក ប្លីងខិន ទំនងជាចង់បញ្ជាក់ទៅកាន់ភាគីចិនថា ការគាំទ្ររុស្ស៊ីមិនមែនជាអ្វីដែលពិភពលោកចង់បានឡើយ។   កន្លងមក ប្រធានគោលនយោបាយការបរទេសរបស់អឺរ៉ុប លោក Josep Borrell ក៏បាននិយាយផងដែរថា ចិនគួរតែចូលរូមសម្របសម្រួលកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលមហាអំណាចលោកខាងលិចមិនអាចបំពេញតួនាទីនេះបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពនោះឡើយ៕  
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានជជែកតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី៥ ខែមីនា ដោយផ្ដោតលើបញ្ហាអ៊ុយក្រែន ទីដែលប្រតិបត្តិការយោធារុស្ស៊ីឈានដល់ថ្ងៃទី១០ ហើយនោះ។ ខណៈមានការអំពាវនាវឱ្យចិនជួយចូលរួមដោះស្រាយដោយប្រើទំនាក់ទំនងជិតស្និទ្ធរបស់ជាមួយរុស្ស៊ី លោក វ៉ាង លើកឡើងថា ទីក្រុងប៉េកាំងគាំទ្រឱ្យមានការពិភាក្សាដោយផ្ទាល់រវាងភាគីជម្លោះ។
  ស្រីលង្កាបានចាប់ផ្តើមចរចាលើកម្ចីជំនួយបន្ថែមពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) តាំងពីខែមេសា ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា។ ប៉ុន្តែ កញ្ចប់កម្ចីលើកនេះហាក់ដូចជាពិបាកខុសរាល់សព្វដង ដោយសារតែមូលនិធិរូបិយវត្ថុអន្តរជាតិ តម្រូវឱ្យក្រុងកូឡុំបូរៀបចំនិតីវិធីសងបំណុលឡើងវិញ ដើម្បីធានាថាបំណុលរបស់ស្រីលង្កាមានចីរភាព មុននឹងអាចទទួលបានជំនួយផ្សេងទៀត។ ក្នុងករណីនេះ IMF បានជំរុញឱ្យស្រីលង្កាចរចាជាមួយម្ចាស់បំណុលឯកជន និងសាធារណៈ ពិសេសចិនដែលជាម្ចាស់បំណុលដ៏ធំមួយរបស់ស្រីលង្កា។    កិច្ចព្រមព្រៀងនេះរំពឹងថានឹងសម្រេចបានជោគជ័យនៅដើមខែសីហា ប៉ុន្តែក្នុងសុន្ទរកថាលើកដំបូងតាំងពីក្លាយជាប្រធានាធិបតីស្រីលង្កាមក លោក Ranil Wickremesinghe ថ្លែងថា គម្រោងកម្មវិធីកម្ចីពី IMF ត្រូវបានពន្យារពេលរយៈពេលមួយខែទៀត ដោយសារតែចលាចលក្នុងប្រទេសប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។    ទន្ទឹមនេះ លោក Wickremesinghe ក៏បានក្រើនរំឭកឡើងវិញថា ការបន្ទោសលើមេដឹកនាំតែម្យ៉ាងមិនអាចដោះស្រាយវិបត្តិប្រទេសបានទេ។ មួយថ្ងៃមុននេះ លោកក៏បានស្នើឱ្យសមាជិកសភាទាំង២២៥ នាក់ចូលរួមជាមួយលោក ដើម្បីបង្កើតរដ្ឋាភិបាលដែលមានតំណាងគ្រប់ភាគីបក្ស ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចផងដែរ។    គួររំឭកថា ដោយកង្វះទុនបម្រុងយ៉ាងធ្ងន់ធ្ងរ រដ្ឋអាស៊ីខាងត្បូងដែលមានប្រជាជន ២២ លាននាក់នេះ បានផ្អាកសងបំណុលបរទេសកាលពីខែមេសា ស្របពេលជំពាក់បំណុលបរទេសសរុប ៥១ លានពាន់លានដុល្លារ ដែលនឹងត្រូវសងជាទំហំទឹកប្រាក់ ២៨ ពាន់លានដុល្លារជាដាច់ខាតត្រឹមឆ្នាំ ២០២៧៕  
ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe បានបញ្ជាក់ថា កិច្ចព្រមព្រៀងលើកម្ចីជំនួយជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ត្រូវបានពន្យារពេលរហូតដល់ខែកញ្ញា ពីព្រោះតែស្ថានភាពក្នុងប្រទេសនៅប៉ុន្មានសប្តាហ៍នេះវឹកវរជាខ្លាំងជុំវិញបាតុកម្មប្រឆាំងរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី ៣០ ខែកក្កដា។
  អត្ថបទទាក់ទង   លោកស្រី យក់ សម្បត្តិ៖ គណៈកម្មការគ្រប់គ្រងជំងឺកូវីដ-១៩ កំពុងរៀបចំផែនការបើកសេដ្ឋកិច្ចជាតិឡើងវិញ លោកស្រី យក់ សម្បត្តិ បានទៅទទួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ចំនួន២លានដូសពីប្រទេសចិន ព្រឹកថ្ងៃទី១៤តុលានេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្នុងពិធីទទួលវ៉ាក់សាំងនេះ រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានថ្លែងប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ថា  អត្រានៃការស្លាប់ដោយសារជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃនេះ មានស្ថិតច្រើនគឺស្ថិតនៅលើពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺនេះ។   លោកស្រី យក់ សម្បត្តិបានបន្តនិយាយដូច្នេះ៖ «ដូចជាម្សិលមិញ[ថ្ងៃទី១៣តុលា] មាន១៥ករណីស្លាប់ដោយសារជំងឺកូវីដ-១៩[ដោយនៅក្នុងនោះ] មាន១៤ករណី គឺគាត់អត់បានទទួលការចាក់វ៉ាក់សាំងទេ»។ លោកស្រី បានបញ្ជាក់ថា  អ្នកស្លាប់ដោយជំងឺនេះ  ក៏មានភាគច្រើនកើតលើមនុស្សចំណាស់ ផងដែរ។   បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១១៥ ៨៧៥នាក់ ដោយនៅក្នុងនោះ មានអ្នកសះស្បើយ១០៩ ៦៥៥នាក់ ខណៈអ្នកស្លាប់ដោយសារជំងឺនេះ កើនដល់២ ៥៨៤នាក់។    គិតត្រឹមថ្ងៃទី១៣តុលា កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋបានជាង១៣,៥លាននាក់។ ក្នុងនោះមាន ពលរដ្ឋអាយុពី៦ដល់១២ឆ្នាំ មានជាង១,៨លាននាក់ ពលរដ្ឋអាយុពី១២ដល់១៨ឆ្នាំ មាន១,៧លាននាក់ និងអ្នកមានចាប់ពី១៨ឆ្នាំឡើង មានជាង៩,៩លាននាក់៕ 
ភ្នំពេញ៖ បច្ចុប្បន្នចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានភាគច្រើនគឺជាអ្នកមិនទៅទទួលការចាក់វ៉ាក់សាំងបង្ការ។ នេះបើតាមការលើកឡើងរបស់ លោកស្រី យក់ សម្បត្តិ ដែលជារដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោក ជា រិទ្ធ គ្រូបង្វឹកប្រចាំក្លិបអាណាចក្រប្រយុទ្ធនៅខេត្តសៀមរាប មានទស្សនៈខ្លះៗ ក្នុងការនាំកីឡាករប្រដាល់កម្ពុជាឆ្ពោះទៅរកកម្រិតអន្តរជាតិ។ ចំនុចសំខាន់នោះគឺការហ្វឹកហាត់ខ្លាំងដើម្បីយកឈ្នះកីឡាករក្នុងស្រុកឲ្យអស់ និង បង្កើនកម្លាំងស៊ូទ្រាំឲ្យខ្លាំងក្លាបំផុតតាមតែអាចធ្វើទៅបាន។ ការលើកឡើងបែបនេះស្របពេលលោករិទ្ធបានជួយកីឡាករឲ្យមានឈ្មោះបោះសំឡេងនៅក្លិបខាងលើដូចជា គង់ សំបូរ, ឫទ្ធិ សាស្ត្រាវុធ និង ឆោម ប៊ុនឡុង ជាដើម។    មន្ត្រីចៅក្រមសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បានបញ្ជាក់ទៀតថា លោកកំពុងបុកបង្វឹកកម្លាំងស៊ុហ្វរហូតដល់ ៨០% ឯណោះ ដល់កូនសិស្សរបស់លោក។ លោករំលឹកថា គង់ សំបូរ មានសមត្ថភាពប្រឡូកបានទាំងជាតិ និង អន្តរជាតិ ខណៈដែល អ្នកលេងគុនខ្មែរវ័យក្មេងត្រឹមវ័យ ១៨ ឆ្នាំ សាស្ត្រាវុធ កំពុងសាងប្រជាប្រិយភាពបានល្អណាស់នាពេលថ្មីៗនេះ ក្រោយឈ្នះ សូត្រ វាសាន , ហុត គឺមហៀង និង ឡុង ណងសៅជាដើម។   គ្រូបង្វឹកវ័យ ៣៧ ឆ្នាំដដែលនេះគូសបញ្ជាក់ទៀតថា៖«ខ្ញុំតែងតែលើកទឹកចិត្តកូនសិស្ស ថា បើចង់ខ្លាំងទៅវ៉ៃអន្តរជាតិយើងត្រូវធ្វើឲ្យបានល្អ និង លេចធ្លោក្នុងស្រុកដោយឈ្នះកីឡាករក្នុងស្រុកទាំងអស់ក្នុងកម្រិតគីឡូដូចគ្នា។ ក្រៅពីបង្វឹកគុនខ្មែរ ខ្ញុំក៏បានប្រាប់កូនសិស្សអំពីរបៀបវ៉ៃ នៅ K1 ក្បាច់មួយថៃ មួយឡាវ ក្បាច់គុនមីយ៉ាន់ម៉ា Lethwei ផងដែរ ដែលមានលក្ខណៈខុសគ្នាមួយចំនួន។ ដើម្បីឲ្យយើងខ្លាំង យើងក៏ត្រូវសិក្សាអំពីក្បាច់គេដែរ»។   លើសពីការហ្វឹកហាត់ទៀងទាត់ជាប្រចាំ គ្រូបង្វឹកគុនខ្មែរដែលមានសញ្ញាប័ត្រអនុបណ្ឌិតអក្សរសាស្ត្រភាសាអង់គ្លេសរូបនេះថា ការញុំាអាហារត្រូវតែគិតគូរដែរ ព្រោះក្នុងនាមជាកីឡាករ មិនត្រូវញុំាផ្ដេសផ្ដាសនោះឡើយដែលនាំឲ្យកម្លាំងធ្លាក់ចុះ។ គ្រូបង្វឹករូបនេះរៀបរាប់ទៀតថា កីឡាករខ្មែរមួយចំនួនមិនទាន់សុំាទៅនឹងចំណីអាហារនៅក្រៅប្រទេសទេ ព្រោះថា នៅស្រុកខ្មែរវ៉ៃត្រឹម ៣ ទៅ ៥ ទឹកមិនបញ្ហាសោះ ប៉ុន្តែ ដល់ទៅវ៉ៃស្រុកគេ គឺស្រុតកម្លាំងតែម្ដង។ នេះជាចំណុចដែលត្រូវសិក្សាបន្ថែមអំពីការញុំាអាហារ។   សាស្ត្រាចារ្យភាសាអង់គ្លេសរូបនេះសង្កត់ធ្ងន់៖« ជាក់ស្ដែង ខ្ញុំគិតថា គង់ សំបូរ ប៉ះ Zhang Chenglong នៅស្រុកខ្មែរ វាមិនអីទេត្រឹម ៣ ទឹកនោះ។ ប៉ុន្តែពេលវ៉ៃនៅ One Championship នាប្រទេសសិង្ហបុរី បែររាងយ៉ាប់កម្លាំងបន្តិច ដែលនាំឲ្យចាញ់ពិន្ទុ។ នេះជាចំណុចយើងត្រូវរៀនសូត្រ និង ធ្វើឲ្យសុំាចំពោះការញុំាអាហារនៅប្រទេសដែលយើងត្រូវទៅប្រកួត»។   គួររំលឹកថា មកដល់ពេល លោក ជា រិទ្ធ ចូលបង្វឹកនៅក្លិបអាណាចក្រប្រយុទ្ធនៃទឹកដីខេត្តសៀមរាបបានរយៈពេល ១ ឆ្នាំមកហើយ។ ក្រៅពីការងារស្រលាញ់ក្បាច់គុនខ្មែរ លោកមានការងារក្រៅម៉ោងមួយទៀតគឺ បង្រៀនភាសាអង់គ្លេសនៅតាមសាកលវិទ្យាល័យមួយចំនួននៅទឹកដីខេត្តសៀមរាប៕    
អត្ថបទ៖ ស៊ីធី
តទៅនេះសូមរីករាយស្ដាប់បទយកការណ៍ ស្ដីពីការរៀនឧបករណ៍គែន ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖ មិនមានពេលវេលាគ្រប់គ្រាន់ឡើយ ដើម្បីចែករំលែកចំណេះដឹងពីតន្ត្រីគែន ដែលជាមរតកដួនតាមួយនេះ ដល់ក្មេងជំនាន់ក្រោយ។ ទោះជាយ៉ាងណាលោក ម៉ុន ហៃ ដែលចេះផ្លុំគែនតពីជីតារបស់លោក ខំឆ្លៀតពេលបង្រៀនសិស្សនៅពេលយប់។ ឧបករណ៍ភ្លេងដែលធ្វើពីឫស្សីពកផ្គុំគ្នាជាច្រើនដើម ដែលមានសណ្ឋានទាក់ទាញភ្នែក និងមានរន្ធតូចៗនៅជិតៗគ្នាជាច្រើននេះ មិនងាយស្រួលរៀនឡើយ ហើយលោក ម៉ុន ហៃ ប្រាប់ពីរយៈពេលក្នុងការបង្ហាត់សិស្សនៅដំណាក់កាលរៀនដំបូង៖«មុនដំបូងយើងត្រូវដកដង្ហើមឱ្យស្មើ។ បើយើងដកដង្ហើមមិនស្មើ ឧបករណ៍នេះក៏មិនឋិតថេរដែរ ព្រោះអណ្ដាតវាស្ដើងដូចស្លឹកឫស្សី។ ដូច្នេះបើយើងផ្លុំខ្លាំងពេកវានឹងបាក់អណ្ដាត ហើយការជួសជុលវាពិបាក។ រៀនពីការប្រើដង្ហើមនេះចាយពេលអស់រាប់ខែទើបក្មេងរៀនចេះ។ ចំណុចទី២ទៅលើការប្រើប្រាស់ដៃ។ ក្មេងដែលមិនធ្លាប់ដឹងពីរបៀបប្រើដៃ គ្រាន់តែរាវរករន្ធនីមួយៗសឹងតែមិនប៉ះ»។ ផ្ទះដែលសង់ខ្ពស់ផុតពីដីទំហំប្រមាណជា១០ម៉ែត្រធ្វើពីរនាបក្ដាប្រក់ស័ង្កសី ដែលស្ថិតក្នុងភូមិក្រសាំង ក្រុងសំរោង ខេត្តឧត្តរមានជ័យនេះ គឺជាសាលាបង្រៀនតន្ត្រីគែន របស់លោក ម៉ុន ហៃ។ អង្គុយបត់ជើងក្បែរសិស្ស២នាក់ផ្សេងទៀត នៅចំពោះមុខគ្រូដែលត្រូវជាជីតារបស់ខ្លួន កញ្ញា ង៉ិត ស្រីវង បានប្រាប់ពីការលំបាកពេលហាត់រៀនភ្លេង ក្រោយសម្រាកពីរៀននៅម៉ោងប្រមាណជា៩យប់៖«តាប្រាប់ដំបូងពីការដកដង្ហើម និងការប្រើម្រាមដៃ។ វាពិបាកធ្វើឱ្យត្រូវណាស់។ ពួកខ្ញុំរៀនច្រៀងផង រាំផង និងផ្លុំផង។ តាគាត់តែងតែណែនាំពួកខ្ញុំថា ឧបករណ៍នេះជាឧបករណ៍បុរាណ ដូច្នេះពួកខ្ញុំត្រូវរៀនដើម្បីបន្តកេរដូនតា។ ពួកខ្ញុំស្រឡាញ់ទើបខ្ញុំសុំតាចូលរៀន។ ខ្ញុំឃើញតាផ្លុំពីរោះខ្ញុំចង់ផ្លុំដែរ»។ ចំណែកកុមារី តុច កក្កដា ទើបតែមានអាយុ១២ឆ្នាំប៉ុណ្ណោះ ក៏បានមករៀនតន្ត្រីគែនដែរ។ មានផ្ទះនៅជិតផ្ទះគ្រូ កុមារីដែលទើបតែរៀនថ្នាក់ទី៦រូបនេះ មិនមានពេលវេលាច្រើនទេ ក្នុងការរំឭកមេរៀនភ្លេង ព្រោះពេលពេញមួយថ្ងៃនាងត្រូវរៀនចំណេះដឹងទូទៅ។ មានសម្ដីទំនងជាអៀនបន្តិច ក្មេងស្រីសម្បុរស្រអែមសក់វែងខ្មៅរូបនេះ ភ្លេចមេរៀនភ្លេងខ្លះពេលមករៀនវិញ។ ទោះជាយ៉ាងណា កក្កដា ថានាងនៅតែប្រឹងប្រែងរៀនបន្តទៀតព្រោះតែក្ដីស្រឡាញ់៖«ពេលមករៀនខ្ញុំភ្លេចខ្លះហើយចាំខ្លះ។ ពេលខ្ញុំរំឭកមេរៀននៅផ្ទះ មានគេមកមើលខ្ញុំដែរ។ ខ្ញុំធ្លាប់បបួលគេមករៀនដែរតែគេមិនចង់មក ព្រោះម៉ែឪគេមិនឱ្យមករៀន។ ខ្ញុំចង់ឱ្យគេមករៀនដែរព្រោះថាវាជាឧបករណ៍បុរាណខ្មែរ»។  អង្គុយលើកៅអីពណ៌ក្រហមមិនមានធ្នាក់ដៃលោក ម៉ុន ហែ ដែលមានផ្ទៃមុខជ្រួញដោយអន្លើ បានប្រាប់ពីបច្ចេកទេសក្នុងការបង្រៀនសិស្សឱ្យងាយយល់៖«ខ្ញុំប្រាប់សិស្សតាមបទពិសោធដែលខ្ញុំមាន។ ខ្ញុំឱ្យសិស្សចុចចំរន្ធដែលត្រូវនឹងគូវា និងឱ្យសិស្សចុចឱ្យត្រូវចង្វាក់។ ឧបករណ៍នេះមានបំពង់ច្រើនណាស់។ ការបង្រៀនរយៈពេល៨ខែនេះ គឺមានការតឹងតែងណាស់។ ប៉ុន្តែមានស្គរលាយជាមួយសំឡេងគែននិងចម្រៀងតាមបទនីមួយៗ ទោះភ្លេងនោះខុសបន្តិចបន្ទួចក៏អាចចូលគ្នាបានខ្លះ»។ ស្រីវង ចាប់អារម្មណ៍ជីតារបស់នាងផ្លុំគែនតាំងពីអាយុ១១ឆ្នាំ ហើយពេលនេះនាងហាក់រៀនលឿនជាងសិស្ស២នាក់ផ្សេងទៀត។ មកដល់បច្ចុប្បន្ន នារីដែលពាក់អាវយឺតពណ៌សស្លៀកខោខូវប៉យខ្មៅរូបនេះ បានទៅសម្ដែងតន្ត្រីគែនជាមួយជីតានៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។ និយាយផងសើចផង ស្រីវង ប្រាប់ពីអារម្មណ៍របស់ខ្លួនខណៈពេលឡើយសម្ដែងម្ដងៗ៖«ខ្ញុំធ្លាប់បានទៅសម្ដែងនេះភ្នំពេញ និងកោះកង់ ដើរជុំជាមួយតានិងប្អូនៗ។ ពេលឡើងឆាកម្ដងៗខ្ញុំសប្បាយចិត្ត ខ្ញុំភ័យផង អរផង រំភើបផង។ ខ្ញុំរៀនគែនដើម្បីថែរក្សាកេរដំណែលដូនតា និងដើម្បីប្រកបអាជីពតាមតា»។  ការបង្រៀនតន្ត្រីគែនរបស់លោក ម៉ុន ហៃ ទទួលបានការឧបត្ថម្ភថវិកាប្រចាំខែពីរថយន្តតន្ត្រីទិព្វ ដែលជាក្រុមមួយធ្វើការលើការលើកស្ទួយឧបរណ៍បុរាណខ្មែរដែលជិតបាត់បង់ មានស្នាក់ការនៅរាជធានីភ្នំពេញ។ ដោយមើលឃើញពីការលំបាករបស់សិស្ស គ្រូបង្រៀនដែលជាមេភូមិផងនោះ ខំបង្រៀនសិស្សលើសម៉ោងដែលម្ចាស់ជំនួយតម្រូវ ដើម្បីឱ្យសិស្សឆាប់ចេះ៖«រថយន្តតន្ត្រីទិព្វឱ្យខ្ញុំបង្ហាត់តែរយៈពេល១ម៉ោងនៅពេលយប់ យើងមានពេលតិចណាស់។ ណាមួយក្មេងវាគិតតែពីរឿងអក្សរ ហើយមករៀនភ្លេងទៀតវាចាប់មិនសូវបាន។ ថ្ងៃខ្លះខ្ញុំបង្ហាត់២ទៅ៣ម៉ោង ដើម្បីចង់ឱ្យក្មេងឆាប់ចេះ។ ឧបករណ៍នេះរៀនមិនងាយចេះទេ តែដោយសារបច្ចេកទេស ហើយខ្ញុំធ្លាប់មានពិសោធន៍កន្លងមកផង គ្រាន់តែរៀនបាន៨ខែក្មេងអាចផ្លុំបាន៤ទៅ៥បទហើយ»។ ទោះជាយ៉ាងណា គ្រូដែលមានវ័យជាង៦០ឆ្នាំរូបនេះ មិនហ៊ានធានាថាសិស្សស្រីទាំង៣នាក់នេះ អាចស្នងមរតកពីលោកបាននោះទេ ដោយលោកផ្ដោតឧបសគ្គចម្បងលើការគាំទ្រ។ ទឹកមុខស្រងូតលោក ហៃ បញ្ជាក់ពីការសន្និដ្ឋានរបស់ខ្លួន៖«ជួនកាលមិនមានអ្វីជាជំហរ ក្មេងៗអាចនឹងបោះបង់ក៏មាន។ សព្វថ្ងៃនេះដូចជាចាប៉ី អាយ៉ៃ និងឧបករណ៍បុរាណផ្សេងៗ រកទីផ្សារមិនបាន»។ ពាក់អាវពណ៌ស និងស្លៀកក្រមាឆ្នូតលឿងលាយក្រហមនិងខ្មៅ បុរសដែលខំថែរក្សាមរតកតពីជីតារូបនេះ ចង់បានសិស្សច្រើនជាងសព្វថ្ងៃ៖«រថយន្តតន្ត្រីទិព្វឱ្យខ្ញុំជ្រើសរើសសិស្សតែ៤នាក់ប៉ុណ្ណោះជាស្រី។ តាមខ្ញុំពិនិត្យទៅក្មេងមួយចំនួន គាត់អាចនឹងចង់ចូលរៀនដែរ ប៉ុន្តែខ្ញុំមិនទាន់បានអនុញ្ញាត ដោយសារខាងសិល្បៈខ្មែរអមតៈ និងរថយន្តតន្ត្រីទិព្វ មិនទាន់ឱ្យរបាយការណ៍ថ្មី ថានឹងឱ្យខ្ញុំបង្រៀនសិស្សប៉ុន្មាននាក់ទៀត។ ខ្ញុំចង់បានសិស្សច្រើន ប៉ុន្តែឧបករណ៍នេះថ្លៃដែរ។ បើយើងផ្លុំចូលគ្នាច្រើននាក់ខ្លាចវាឆ្លងរោគ»។ សម្រាប់គម្រោងទៅថ្ងៃអនាគត លោក ម៉ុន ហៃ នឹងព្យាយាមបណ្ដុះក្មេងជំនាន់ក្រោយឱ្យស្ទាត់ជំនាញលើតន្ត្រីគែន ដើម្បីឱ្យពួកគេបង្កើតក្រុមភ្លេងនៅក្នុងភូមិ៖«បើសិនរថយន្តតន្ត្រីទិព្វឈប់ឧបត្ថម្ភ ខ្ញុំនិងបណ្ដុះក្មេងៗដើម្បីបង្កើតក្រុមភ្លេងគែន។ ម្យ៉ាងទៀតខ្ញុំត្រូវស្វះស្វែងរកជំនួយផ្សេងទៀត ព្រោះបើចាំភ្លើងរលត់វាហួសពេលហើយ»។ ទោះជាយ៉ាងណាគ្រូបង្រៀនតន្ត្រីបុរាណខ្មែរ ដែលរស់នៅភាគខាងជើងប្រទេសរូបនេះ មានការព្រួយបារម្ភ ខ្លាចសម្បត្តិដូចតាដ៏កម្រនេះត្រូវបាត់បង់នៅថ្ងៃអនាគត៖«ទៅថ្ងៃខាងមុខបើសិនជារដ្ឋាភិបាលជួយទំនុកបម្រុង គែនអាចបានរីកចម្រើនវិញ។ ប៉ុន្តែបើនៅតែបែបនេះ ខ្ញុំសន្និដ្ឋានថា តែយូរពេកហួសពេលវេលា ក្មេងៗអាចនឹងថមថយ។ ខ្ញុំសុំផ្ដាំដល់ជនរួមជាតិថា ខ្ញុំខំបង្ហាត់ឧបករណ៍ដល់ក្មេងៗ គឺខ្ញុំចង់រក្សាកេរដូនតា និងចង់ឱ្យឧបករណ៍ឬក៏ភ្លេងទាំងអស់នេះនៅឋិតថេរ។ ទោះបីមានឧបសគ្គយ៉ាងណាកាលកន្លងទៅ ក៏ខ្ញុំនៅតែជម្នះ»៕
ឧត្តរមានជ័យ៖ ក្មេងស្រីវ័យក្មេង៣រូបរស់នៅខេត្តឧត្តរមានជ័យ ប្រឹងប្រែងរៀនឧបករណ៍ភ្លេងបុរាណខ្មែរ(ឧបករណ៍គែន) បើទោះបីជាមិនសូវមានអ្នកស្គាល់ឬឱ្យតម្លៃឧបករណ៍នេះក្ដី។ យុវតីទាំង៣រូបខំឆ្លៀតពេលដែលនៅសេសសល់បន្តិចបន្ទួច ពីការសិក្សាចំណេះដឹងទូទៅពេញមួយថ្ងៃ មករៀនតន្ត្រីគែននៅពេលយប់ដើម្បីថែរក្សាមរតកដូនតា។
  បើគ្មានថ្លើមដ៏មានសុខភាពល្អទេ រាងកាយអាចនឹងមានភាពទ្រុតទ្រោមលឿន។ ជំងឺថ្លើមបង្កឱ្យមានបញ្ហាផ្សេងៗច្រើនណាស់ ព្រោះថ្លើមជាអ្នកទ្រទ្រង់ដល់រាងកាយទាំងមូលតាមវិធីសាស្ត្ររបស់វាជាច្រើន។ ជំងឺថ្លើមអាចបណ្តាលមកពីវីរុសរលាកថ្លើមប្រភេទ A, B និង C។ ជំងឺថ្លើមផ្សេងៗទៀតអាចកើតឡើងដោយសារមហារីក ហ្សែន ឬការញ៉ាំគ្រឿងស្រវឹង ឬឱសថច្រើន។ ជំងឺ Hemochromatosis គឺជាជំងឺតពូជ ឯជំងឺក្រិនថ្លើម កើតឡើងដោយសារជាលិកាថ្លើមទៅជាសម្លាក។ ការកើតលឿងក៏មានមូលហេតុរបស់វាច្រើនណាស់ដែរដូចជា ជំងឺឈាម ជំងឺថ្លើមផ្សេងៗ ការបង្ករោគ ឬប្រើថ្នាំជាដើម។ អាការៈល្ហិតល្ហៃ មិនឃ្លានអាហារ និងឈឺពោះផ្នែកខាងលើ ព្រមទាំងស្បែកឡើងលឿងទៀតនោះសុទ្ធតែជាសញ្ញាដំបូងគេនៃជំងឺថ្លើមហើយ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីអាហារមួយចំនួនដែលអាចជួយថែរក្សាថ្លើមឱ្យនៅមានសុខភាពល្អបាន។ ខ្ទឹមស ខ្ទឹមសគឺជាអាហារដ៏អស្ចារ្យមួយដែលជួយដោះស្រាយជំងឺជាច្រើនបាន ហើយក្នុងនោះក៏មានថ្លើមផងដែរ។ ដោយសារតែវាមានសារធាតុសេឡេញ៉ូមខ្ពស់ ដូច្នេះវានឹងជួយសម្អាតថ្លើមបាន។ ខ្ទឹមសជួយច្រោះជាតិពុលពីក្នុងខ្លួន និងបង្កើតអត់ស៊ីមរបស់ថ្លើម។ ចូរញ៉ាំខ្ទឹមសពីរបីកំពឹងពេលនៅពោះទទេ បញ្ចូលខ្ទឹមសទៅក្នុងអាហារផង ប៉ុន្តែការញ៉ាំឆៅគឺមានប្រយោជន៍ច្រើនជាង។   ល្ហុង ល្ហុងស្រស់អាចជួយបញ្ហាក្រិនថ្លើមបាន។ គ្រាប់ល្ហុងក៏អាចប្រើ ព្យាបាលជំងឺដោយខ្លួនឯងដ៏មានប្រយោជន៍ណាស់ដែរ។ ចូរញ៉ាំល្ហុងស្រស់សម្រាប់អាហារពេលព្រឹករាល់ថ្ងៃ ហើយវាក៏ជាទម្លាប់ជួយឱ្យសុខភាពល្អបានយូរដែរ ញ៉ាំទឹកល្ហុងលាយនឹងទឹកក្រូចឆ្មារដើម្បីព្យាបាលអាការៈក្រិនថ្លើមកាន់តែមានប្រសិទ្ធភាព យកទឹកដែលចម្រាញ់ចេញពីគ្រាប់ល្ហុងលាយញ៉ាំជាមួយទឹកក្រូចឆ្មារ។ រមៀត សមាសធាតុប្រឆាំងនឹងមេរោគ និងអង់ទីអុកស៊ីដង់របស់រមៀតល្អបំផុតសម្រាប់ថ្លើម។ ចូរញ៉ាំរមៀតជាមួយទឹកដោះគោ ឬទឹកឃ្មុំ ចូរប្រើវាសម្រាប់ចំអិនអាហារឱ្យបានច្រើនតាមតែអាចធ្វើបានរាល់ថ្ងៃ។ ផ្លែបឺរ ផ្លែឈើសម្បូរជាតិខ្លាញ់មួយនេះនឹងជួយដល់ការផលិត Glutathione ដែលអាចជួយថ្លើមច្រោះជាតិពុលបាន។ ចូរញ៉ាំផ្លែឈើមួយនេះជាអាហារសម្រន់ ចូរប្រើវាសម្រាប់ធ្វើជាបង្អែម។ ផ្លែប៉ោម សារធាតុ Pectin ក្នុងផ្លែប៉ោមនឹងជួយបញ្ចេញជាតិពុលពីក្នុងផ្លូវរំលាយអាហារ ដូច្នេះវាក៏ជួយកាត់បន្ថយការធ្វើការងារហួសហេតុរបស់ថ្លើមបានដែរ។ ចូរញ៉ាំផ្លែប៉ោមក្រោយពីញ៉ាំអាហារពេលយប់រួច ឬញ៉ាំទឹកផ្លែប៉ោមយ៉ាងហោចណាស់ ២ ទៅ៣ដងក្នុងមួយសប្តាហ៍ដើម្បីថ្លើមមានសុខភាពល្អ ប្រើប្រាស់ផ្លែប៉ោមធ្វើជាសាឡាត់ និងបង្អែម៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ថ្លើមដើរតួនាទីច្រើនណាស់ក្នុងរាងកាយមនុស្សយើង។ ថ្លើមដែលមានសុខភាពល្អមានសារៈសំខាន់ណាស់ចំពោះការរំលាយអាហារប្រកបដោយសុខភាព និងត្រឹមត្រូវ។ ថ្លើមក៏ជួយថែរក្សាប្រព័ន្ធភាពស៊ាំឱ្យមានសុខភាពល្អ បញ្ចេញជាតិពុល និងរក្សាទុកជីវជាតិសំខាន់ៗជាច្រើនដែលរាងកាយត្រូវការ និង ផលិតជាទឹកប្រមាត់ដើម្បីរំលាយអាហារ ផងដែរ។
ជំនួបរវាងប្រេស៊ីល និងស្វីស នៅថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០១៨ នាកីឡដ្ឋាន Rostov Arena គឺជាការប៉ះគ្នាដ៏ធំមួយសម្រាប់ក្រុមទាំង៤ នៃវគ្គសន្សំពិន្ទុពូល E។ នេះក៏ជាការជួបគ្នាសំខាន់ដែរសម្រាប់ភាគីទាំងពីរដើម្បីធ្វើយ៉ាងណាជៀសវាងប៉ះម្ចាស់ជើងឯកចាស់អាល្លឺម៉ង់នៅវគ្គ ១៦ ក្រុមចុងក្រោយ។ អត្ថបទទាក់ទង   World Cup៖ ស៊ែប៊ី បង្ហាញវត្តមានលើកទីពីរ ក្រោយចែកផ្លូវពីម៉ុងតេណេហ្គ្រោ   World Cup៖ កូស្តារីកា បានធ្វើឲ្យក្រុមខ្លាំងៗនៅអឺរ៉ុប ចុកឈាមកាលពី៤ឆ្នាំមុន   World Cup៖ ស្វីស ធ្លាប់ឆ្លងចូលវគ្គ៨ក្រុមចុងក្រោយ៣លើកក្នុងចំណោមវត្តមាន១០លើក   World Cup៖ ម្ចាស់ជើងឯក៥ជំនាន់ ប្រេស៊ីល បានលេខ៤នៅទឹកដីខ្លួនឯងកាលពី៤ឆ្នាំមុន អ្វីដែលយើងគួរដឹងអំពីក្រុមក្នុងពូល E នេះ ស្វីស៖ ទោះបីជាក្រុមជម្រើសជាតិស្វីសបានសិទ្ធិទៅរុស្ស៊ីក៏ដោយតែពួកគេទទួលបាន ២៧ ពិន្ទុប៉ុណ្ណោះ ដោយស្ថិតនៅចំណាត់ថ្នាក់ទី២ពូល B នៃការប្រកួតជម្រុះតំបន់អឺរ៉ុប ហើយត្រូវប្រកួត Play-off មួយជើងទៀត។ ប្រេស៊ីល៖ តាំងពីការមកដល់របស់លោក Tite ក្នុងនាមជាអ្នកចាត់ការទូទៅប្រេស៊ីលនៅខែមិថុនាឆ្នាំ ២០១៦ ក្រុមរហស្សនាមសាំបានេះអាចរកបានជ័យជម្នះជាបន្តបន្ទាប់រហូតឡើងឈរនៅកំពូលតារាងនៃវគ្គជម្រុះនៅតំបន់អាមេរិកឡាទីន។ ប្រេស៊ីល, ស្វីស និងស៊ែប៊ី (ដែលជាគូប្រជែងចាស់កាលជាអតីតប្រទេសយូហ្គោស្លាវី) គឺធ្លាប់ស្ថិតនៅពូលជាមួយគ្នាម្តងរួចមកហើយកាលពីឆ្នាំ១៩៥០ ដែលប្រេស៊ីលធ្វើជាម្ចាស់ផ្ទះ។ អ្វីដែលជាការចាប់អារម្មណ៍បំផុតសម្រាប់ក្រុមក្នុងពូល E នេះ គឺប្រេស៊ីលជាប្រទេសទី១ បន្ទាប់ពីម្ចាស់ផ្ទះរុស្ស៊ីដែលបានកៅអីដោយស្វ័យប្រវត្តិទៅកាន់ World Cup លើកទី២២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០១៨៕
បន្ទាប់ពីការប្រកួតវគ្គជម្រុះដ៏តានតឹងនៅតំបន់អាមេរិកឡាទីន ម្ចាស់ជើងឯក World Cup ៥ សម័យកាលប្រេស៊ីលបានក្លាយជាក្រុមដំបូងគេដែលអាចឈានទៅរុស្ស៊ីឆ្នាំ២០១៨។ ប្រេស៊ីលត្រូវបានគេមើលឃើញថាជាក្រុមដែលមានប្រៀបជាងគេក្នុងចំណោមប្រទេស៣ផ្សេងទៀតរួមមាន ស្វីស កូស្តារីកា និងស៊ែប៊ី ហើយឈរនៅលេខរៀងទី១ក្នុងតារាងពូល E។
ស្ពានអណ្ដែតទឹកមុខប្រាសាទអង្គរវត្ត ជាស្ពានបណ្ដោះអាសន្ន ដែលត្រូវបានសាងសង់ ដើម្បីសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រើប្រាស់ជំនួសស្ពានហាល។ ស្ពានអណ្ដែតទឹកនេះ បានសាងសង់រួចរាល់ស្ទើរ១០០ភាគរយ ហើយ ដោយគ្រោងនឹងដាក់ឲ្យដំណើរការនៅដើមខែឧសភានេះ។ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោក សុខ សង្វារ លើកឡើងថា ការសាងសង់ស្ពានអណ្ដែតទឹកនេះ គឺដើម្បីជំនួសស្ពានហាល ដោយសម្រួលដល់ដំណើរការជួសជុល និងបញ្ជៀសគ្រោះថ្នាក់ ក្នុងពេលស្ពានកំពុងជួសជុល។ លោក សុខ សង្វារ បន្ថែមថា ស្ពានហាលនឹងត្រូវបិទដំណើរការបណ្ដោះអាសន្នរហូតដល់ការជួសជុលរួចរាល់ក្នុងឆ្នាំ២០២០ ទើបបើកឲ្យប្រើប្រាស់ឡើងវិញ។ លោក សុខ សង្វារ បញ្ជាក់ថា ៖ «ដំណើរការនៃការសាងសង់ស្ពានអណ្ដែតទឹកបានរួចរាល់ស្ទើរទាំងស្រុងហើយ នៅសល់តែការសម្អាត និងការត្រួតពិនិត្យបន្ថែមបណ្ណោះ»។ លោក សុខ សង្វារ បន្តថា៖ «ស្ពានអណ្ដែតទឹកនេះ មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ធានានូវសុវត្ថិភាពភ្ញៀវទេសចរ ដោយសារស្ពាននេះ អាចទ្រទ្រង់ទម្ងន់ដល់ទៅជាង៤០០តោនក្នុងពេលតែមួយបាន»។ គួរបញ្ជាក់ថា ស្ពានអណ្ដែតទឹកនេះ នៅពេលដាក់ឲ្យដំណើរការ នឹងមានពោងសុវត្ថិភាព ដោយមានភ្នាក់ងារទេសចរណ៍នៅយាម សងខាងស្ពានជាប្រចាំផងដែរ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា៕
ស្ពានអណ្ដែតទឹកមុខប្រាសាទអង្គរវត្ត នឹងដាក់ដំណើរការជូនភ្ញៀវជាតិ និងអន្តរជាតិប្រើប្រាស់នៅដើមខែឧសភាខាងមុខនេះ។ ស្ពានអណ្ដែតទឹកនេះ ជាស្ពានប្រើប្រាស់បណ្ដោះអាសន្ន ជំនួសស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលកំពុងជួសជុល។
ក្រោយត្រឡប់មកពីចូលរួមប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោកនៅប្រទេសឥណ្ឌា អ្នកលេងគុនខ្មែរជើងខ្លាំងគ្មានគូប្រៀបនៅកម្ពុជា សែន រ៉ាឌី បានបញ្ជាក់ថា រូបគេនឹងលាឈប់ពីកីឡាប្រដាល់គុនខ្មែរ។ រ៉ាឌី បានប្រាប់សារព័ត៌មានថ្មីៗថា ការលាឈប់នេះដោយសាររាងកាយ និងកម្លាំងរបស់ខ្លួនចុះខ្សោយ ព្រោះកីឡាប្រដាល់គុនខ្មែរត្រូវការប្រើកម្លាំងខ្លាំង។ «សម្រាប់កីឡាប្រដាល់គុនខ្មែរមិនមែនត្រឹមតែបាត់មុខនោះទេ គឺខ្ញុំឈប់តែម្តង។ ក្រោយឈប់ពីកីឡានេះ ខ្ញុំមានតែបន្តចាប់យកអាជីពជាមួយកីឡាវ៉ូវីណាម ព្រោះកីឡាប្រដាល់ត្រូវការប្រើកម្លាំងខ្លាំង ហើយខ្ញុំគិតថា រាងកាយរបស់ខ្ញុំមិនទ្រទ្រង់បាននោះទេ»។ នេះជាលើកឡើងរបស់កីឡាករ សែន រ៉ាឌី។ កីឡាករមកពីខេត្តកោះកុងរូបនេះបានបន្តទៀតថា៖«តាមរយៈពីរប្រកួតចុងក្រោយ ខ្ញុំសង្កេតឃើញថា សមត្ថភាពរបស់ខ្ញុំហាក់មានការធ្លាក់ចុះ ជាហេតុធ្វើឲ្យខ្ញុំវាយមិនបានល្អដើម្បីផ្គាប់ចិត្តអ្នកទស្សនិកជន។ យើងជាអ្នកស្រលាញ់វិស័យកីឡាប្រដាល់ និងជាអ្នកដែលចង់ថែរក្សាវា ដូច្នេះយើងកុំធ្វើឲ្យវាបាក់មុខ ពេលយើងគិតថាខ្លួនឯងមិនល្អ ដូច្នេះត្រូវតែឈប់»។ កីឡាករ សែន រ៉ាឌី បានចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់គុនខ្មែរតាំងពីអាយុ៧ឆ្នាំ។ តែកីឡាកររូបនេះ ហាក់មិនមានបំណងចង់បើកក្លិបប្រដាល់គុនបុរាណខ្មែរ ដើម្បីបង្វឹកដល់កីឡាករជំនាន់ក្រោយនោះឡើយ ពោលគឺ រ៉ាឌី គ្រាន់តែចង់បើកកន្លែងហ្វឹកហាត់ក្បាច់គុនមួយ ដើម្បីឲ្យមហាជនចូលហ្វឹកហាត់សម្រាប់ការពារខ្លួនតែប៉ុណ្ណោះ។ ម្ចាស់ខ្សែក្រវ៉ាត់ស្រាបៀរលីអូវគ្គ១ទម្ងន់៥៧គីឡូក្រាមរបស់ PNN កាលពីឆ្នាំ២០១៥ សែន រ៉ាឌី មិនត្រឹមតែជាកីឡាករប្រដាល់គុនខ្មែរដ៏ល្បីល្បាញនៅកម្ពុជានោះទេ ថែមទាំងជាកីឡាករវ៉ូវីណាមជម្រើសជាតិដ៏ឆ្នើមទៀតផង។ ជាក់ស្តែងកាលពីពេលថ្មីៗ រូបគេទទួលបានមេដាយប្រាក់១ពីការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោកនៅប្រទេសឥណ្ឌា។ ហើយកាលពីឆ្នាំ២០១៥ គេជាម្ចាស់មេដាយមាសកីឡាវ៉ូវីណាមនៅប្រទេសអាល់ហ្សេរី៕ 
អ្នកលេងគុនខ្មែរជើងខ្លាំង សែន រ៉ាឌី បានប្រកាសលាឈប់ពីកីឡាប្រដាល់គុនខ្មែរ បន្ទាប់ពីយល់ថា រាងកាយ និងកម្លាំងរបស់ខ្លួនមិនអាចទ្រាំទ្រកីឡានេះបាន។ ការប្រកាសបែបនេះ ធ្វើឡើងក្រោយរូបគេត្រឡប់មកពីចូលរួមការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោកនៅប្រទេសឥណ្ឌា ដែលខ្លួនទទួលបានមេដាយប្រាក់១ កាលពីពេលថ្មីៗ។ ក្រោយលាឈប់ពីកីឡាប្រដាល់គុនខ្មែរ រ៉ាឌី នឹងបន្តអាជីពជាមួយកីឡាវ៉ូវីណាមដែលបានជួយឲ្យរួបគេមានឈ្មោះល្បីនៅលើឆាកអន្តរជាតិ។
  លោក Kudlow បានផ្តល់ព័ត៌មានមួយចំនួន ប៉ុន្តែបាននិយាយថា ប្រតិភូសហរដ្ឋអាមេរិកដែលដឹកនាំដោយតំណាងពាណិជ្ជកម្មលោក Robert Lighthizer កំពុងចរចាគ្រប់ចំណុចទាំងអស់នៅមុនកិច្ចប្រជុំជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃស្អែកនេះ។ លោក Kudlow បានថ្លែងថា«នេះគឺជាសញ្ញាដ៏ល្អមួយ»។   ក្រុមចរចាកំពុងធ្វើការដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយត្រឹមថ្ងៃទី១ខែមិនា ដើម្បីបញ្ចៀសការបង្កើនពន្ធគយពី១០ភាគរយទៅ២៥ភាគរយ ដោយសហរដ្ឋអាមេរិកលើទំនិញរបស់ចិនដែលមានទឹកប្រាក់ចំនួន២០០លានដុល្លារ។ លោកប្រធានាធិបតី Donald Trump បានស្នើកាលពីដើមសប្តាហ៍នេះថា ប្រសិនបើមានការវិវត្តន៍នៅក្នុងកិច្ចចរចា នោះថ្ងៃកំណត់នៃការតំឡើងពន្ធគយ នឹងអាចត្រូវពន្យាពេល។ នៅពេលសួរអំពីការពន្យាពេល លោក Kudlow បានឆ្លើយថា«មិនទាន់មានការសម្រេចនៅឡើយទេ»។   អ្នកវិភាគដូចជាលោក William Reinsch ដែលជាអតីតនាយកក្រុមប្រឹក្សាជាតិទទួលបន្ទុកពាណិជ្ជកម្មបរទេស និងជាទីប្រឹក្សាជាន់ខ្ពស់នៅឯមជ្ឈមណ្ឌលយុទ្ធសាស្ត្រនិងការសិក្សាអន្តរជាតិបានថ្លែងថា កិច្ចចរចាមានលក្ខណៈស្មុគស្មាញដោយតែនៅសល់ចំនុចបីផ្សេងទៀតកំពុងចរចាគ្នានៅឡើយ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ  
ទីប្រឹក្សាសេដ្ឋកិច្ចកំពូលប្រចាំសេតវិមានបានបង្ហាញភាពជឿជាក់នៅក្នុងកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនដែលកំពុងបន្តកើតឡើងនាពេលថ្មីៗនេះនៅក្នុងទីក្រុងប៉េកាំង។ នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោក Larry Kudlow បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ថា«ដំណើរការចរចានៅក្នុងក្រុងប៉េកាំងគឺមានដំណើរការល្អ»។
យោងតាមលោក Harry Roque អ្នកនាំពាក្យប្រធានាធិបតី ការប្រកាសបិទរដ្ឋធានីម៉ានីល និងខេត្តជុំវិញរួមមានLaguna Cavite Rizal និង Bulacan ទទួលបានការយល់ព្រមពីលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ រួចហើយ។បន្ថែមពីនេះ លោកប្រធានាធិបតី ឌូទើតេ ក៏បានយល់ព្រមបន្ថែមគ្រូពេទ្យចំនួន១ម៉ឺននាក់ ដើម្បីបំពេញតម្រូវការ ក៏ដូចជាតម្លើងប្រាក់ឧបត្ថម្ភដល់បុគ្គលិកគ្រូពេទ្យដែលកំពុងព្យាបាលអ្នកជំងឺ។ ក្នុងពេលបិទទីក្រុងជាថ្មីនេះ ជំនួញ និងការធ្វើដំណើរសាធារណៈត្រូវបានគេរំពឹងថា នឹងបិទ ខណៈលិខិតចេញទៅធ្វើការ និងចេញក្រៅនឹងតម្រូវឲ្យមានសម្រាប់អ្នកដំណើរទាំងអស់ ព្រោះអាជ្ញាធរមានបំណងរឹតត្បិតបម្លាស់ទីរបស់ពលរដ្ឋដើម្បីកាត់បន្ថយករណីឆ្លង COVID-19 ។ នេះយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។ ការសម្រេចដាក់វិធានការបិទទីក្រុងនេះ ធ្វើឡើងបន្ទាប់ពីសមាគមក្នុងស្រុកចំនួន៨០ ដែលតំណាងឲ្យវេជ្ជបណ្ឌិត និងអ្នកថែទាំអ្នកជំងឺជាង១លាននាក់ បានអំពាវនាវឲ្យមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹង។ ពួកគេអះអាងថា ហ្វីលីពីន កំពុងតែចាញ់ក្នុងការប្រយុទ្ធជំងឺ COVID-19។ កាលពីថ្ងៃទី២ សីហា ហ្វីលីពីនមានចំនួនអ្នកឆ្លងថ្មីដល់ទៅជាង ៥ពាន់នាក់ ក្នុងរយៈពេលមួយថ្ងៃ ដែលជាចំនួនច្រើនបំផុត។ ដោយគិតត្រឹមថ្ងៃទី៣ សីហា ហ្វីលីពីនមានករណីឆ្លងចំនួន ១០៣,១៨៥នាក់ ចំណែកឯចំនួនអ្នកស្លាប់មានចំនួន២,០៥៩ នាក់។ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហ្វីលីពីនជាប្រទេសដែលមានករណីឆ្លង និងស្លាប់ លំដាប់ទី២ បន្ទាប់ពីឥណ្ឌូណេស៊ី។ ហ្វីលីពីន ក៏ធ្លាប់បានដាក់បម្រាមយ៉ាងតឹងរ៉ឹងដូចជាបិទទីក្រុងម៉ានីល ម្តងដែរនៅពាក់កណ្តាលខែមីនា ប៉ុន្តែចាប់ផ្តើមបន្ធូរវិធានការរឹតត្បិតបន្តិចម្តងៗ នៅខែមិថុនា ក្រោយមានផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំងបំផុតក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ៕
ហ្វីលីពីន នៅថ្ងៃទី២ ខែសីហា បានប្រកាសចាត់វិធានការបិទទីក្រុងម៉ានីល និងតំបន់ជុំវិញរយៈពេល២សប្តាហ៍ គឺចាប់ពីថ្ងៃទី៤ សីហា ដល់ថ្ងៃ១៨សីហា ឆ្នាំ២០២០។ ការចាត់វិធានការតឹងរ៉ឹងសារជាថ្មីនេះ ធ្វើឡើងក្រោយករណីឆ្លងជំងឺ COVID-19 បានកើនឡើងលើស១សែនករណី។
  លាមកប្រែពណ៌ លំពែងមាននាទីផលិតអង់ស៊ីមជាច្រើនដើម្បីជួយដល់រាងកាយបឺតស្រូបវីតាមីនដែលរលាយក្នុងខ្លាញ់ដូចជា វីតាមីន A, E និង K។ បើសិនជាអ្នកសម្គាល់ឃើញថា លាមកអ្នកហាក់បីដូចជាអណ្តែត និងមានពណ៌ស្លេក វាអាចជាសញ្ញាមួយនៃការបឺតស្រូបជីវជាតិពីចំណីអាហារមិនបានគ្រប់គ្រាន់ហើយ។   ជំងឺទឹកនោមផ្អែមប្រភេទទី២ លំពែងក៏មាននាទីផលិតអ័រម៉ូនជាច្រើនសម្រាប់គ្រប់គ្រង់ដល់ការផលិតអាំងស៊ុយលីន ព្រមទាំងជាតិស្ករក្នុងឈាមដែរ។ ដូច្នេះបើសិនជាលំពែងមានបញ្ហា អ្នកពិតជាអាចមានជំងឺទឹកនោមផ្អែមប្រភេទទី២នេះ។   ចង្អោ និងក្អួត ចាប់តាំងពីលំពែងមាននាទីផលិតអ័រម៉ូនមកសម្រាប់បំបែកជាតិខ្លាញ់មក បើសិនជាវាមិនអាចធ្វើការបានល្អទេនោះ វាអាចនឹងរំខានដល់ដំណើរការណ៍នៃការរំលាយជាតិខ្លាញ់ និងបង្កជាអាការៈចង្អោកើតឡើង។   ឈឺពោះ ការឈឺពោះគឺជាអាការៈមួយដ៏ញឹកញ៉ាបនៃជំងឺរលាកលំពែងស្រួចស្រាវ និងមហារីកលំពែង។ ការឈឺចាប់ដោយសារតែការរលាកលំពែងស្រួចស្រាវតែងកើតឡើងភ្លាមៗ ខ្លាំងក្លា និងឈឺពេញនៅចំកណ្តាលនៃពោះតែម្តង។   ស្រកទម្ងន់លឿន បើសិនជាអ្នកធ្លាប់មានអាការៈឈឺពោះហើយស្រកទម្ងន់លឿនងទៀត វាអាចជាសញ្ញាមួយនៃជំងឺមហារីកលំពែងហើយ។ ជំងឺផ្សេងៗទៀតក៏អាចបណ្តាលឲ្យស្រកទម្ងន់លឿនដែរ ដូចជាបញ្ហាលើក្រពេញទីរ៉ូអ៊ីតជាដើម ដូច្នេះយកល្អគួតែឲ្យពេទ្យពិនិត្យអំពីរឿងនេះផងទៅ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
លំពែងរបស់មនុស្សយើងមាននាទីផលិតអ័រម៉ូន និងអង់ស៊ីមជាច្រើនសម្រាប់ជំនួយដល់ការរំលាយអាហារ។ ដូច្នេះនៅពេលលំពែងមានបញ្ហា វាអាចនឹងបង្កជាអាការៈមិនស្រួលក្នុងខ្លួនដែលត្រូវការពិគ្រោះជាមួយគ្រូពេទ្យហើយ។ ជាមួយគ្នានេះដែរ អ្នកជំនាញខាងក្រពះពោះវៀន បានប្រាប់ថា បើសិនជាអ្នកមានអាការៈព្រមានដូចខាងក្រោមនេះ មានន័យថា លំពែងកំពុងតែមានបញ្ហាហើយ។
  រូបថតបញ្ឈរមួយសន្លឹក បង្ហាញរូបអ្នកនយោបាយពីររូបដែលមានកម្ពស់ប្រហាក់ប្រហែលគ្នា ហើយដែលមហាជនស្គាល់ច្បាស់។ ដោយសារតែជាជំនួបថ្ងៃអាទិត្យ ហើយនៅហាងកាហ្វេផង លោករដ្ឋមន្ត្រីអប់រំបានពាក់ស្បែកជើងកីឡា។ នៅពីលើរូបថតនេះ លោក ហ៊ុន ម៉ានី ដែលធ្លាប់បានធ្វើកិច្ចការច្រើនជាមួយលោករដ្ឋមន្ត្រី បានសរសេរយ៉ាងចំហអរគុណលោករដ្ឋមន្ត្រីសម្រាប់ការពិភាក្សាដ៏សំខាន់។ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានសរសេរបន្ថែមជាភាសាអង់គ្លេស ជូនលោក ហង់ ជួនណារ៉ុន យ៉ាងដូច្នេះ៖« [លោក] គឺជាមនុស្សម្នាក់ដែលខ្ញុំគោរពខ្លាំង ជាពិសេសភាពឈ្លាសវៃ ការយល់ដឹង ការទទួលខុសត្រូវ និងភាពរាបសារទន់ភ្លន់របស់លោក។»។    តាមរយៈសារខាងលើនេះ សាធារណជនគ្រាន់តែដឹងថា អ្នកនយោបាយទាំងពីរបានពិភាក្សាការងារជាមួយគ្នា ដោយពុំចាំបាច់តែថ្ងៃធ្វើការក្នុងសប្តាហ៍ធម្មតា នៅក្នុងស្ថាប័នរបស់ខ្លួនឡើយ។   លោក ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានយល់ព្រមបង្កើតសកម្មភាពមួយចំនួនជួយក្នុងវិស័យអប់រំ។ ជារៀងរាល់ឆ្នាំ សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំឱ្យមានថ្នាក់បំប៉នត្រៀមប្រឡងសញ្ញាបត្រទុទិយភូមិ និងបញ្ជូនយុវជនស្ម័គ្រចិត្តចូលរួមត្រួតពិនិត្យក្នុងសម័យប្រឡងបាក់ឌុបទៀតផង។ គួររម្លឹកផងដែរថា តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន គេតែងសង្កេតឃើញលោក ហ៊ុន ម៉ានី ជួបជាមួយអ្នកនយោបាយ តំណាងវិស័យឯកជន និងតំណាងអង្គការក្រៅរដ្ឋាភិបាលជាដើម នៅតាមភោជនីយដ្ឋាន៕      
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភាបានបង្ហោះរូបភាពមួយសន្លឹកនៅលើគណនីហ្វេសប៊ុក ដែលលោកបានថតជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន នៅមុខហាងកាហ្វេប្រោន (Brown) ដែលជាយីហោខ្មែរដ៏ល្បី។ រូបថតមួយសន្លឹកនេះបានទាក់ទាញចំណាប់អារម្មណ៍មហាជននៅលើហ្វេសប៊ុកអំពីរបៀបធ្វើការរបស់ថ្នាក់ដឹកនាំជំនាន់ថ្មី។
ការធ្វើចត្តាឡីស័កក្នុងរយៈពេលដ៏យូរចំនួន៣សប្តាហ៍ សម្រាប់អ្នកមិនទាន់បានចាក់វ៉ាក់សាំង ជាវិធានការតឹងរ៉ឹងរបស់ម្ចាស់ផ្ទះចិន ដើម្បីធានាថាព្រឹត្តិការណ៍លំដាប់ពិភពលោក ដែលចាប់ផ្តើមពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ដំណើរការដោយរលូន ខណៈជំងឺកូវីដ-១៩ នៅតែរាតត្បាត។   លោក Colleen Wrenn ប្រធានផ្នែកដឹកជញ្ជូននៃគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិអះអាងថា៖ «ស្របពេលជំងឺរាតត្បាត COVID-19 កំពុងវាយលុកជាថ្មី នោះយើងមិនអនុញ្ញាតនរណាម្នាក់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ អាចមានលទ្ធភាពឆ្លងបានឡើយ»។   ការធ្វើតេស្ត PCR ប្រចាំថ្ងៃក៏នឹងត្រូវធ្វើដដែលទោះអ្នកចូលរួមមានវ៉ាក់សាំង និងចត្តាឡីស័កតាមគោលការណ៍។ វិធានការទាំងអស់នេះ ត្រូវបានបង្កើតឡើងពីសំណាក់ IOC រួមជាមួយអ្នករៀបចំកីឡានេះ និងរដ្ឋាភិបាលរបស់ប្រទេសចិនផ្ទាល់តែម្តង។   លោក Juan Antonio Samaranch ប្រធានគណៈកម្មការសម្របសម្រួលកីឡាអូឡាំពិកប៉េកាំង បន្ថែមថាអ្នកចូលរួមនឹងទទួលបានបទពិសោធន៍ថ្មីខុសពីមុន ហើយពួកគេត្រូវតែគោរពតាមវិធានការរឹតបន្តឹងដែលជាមធ្យោបាយតែមួយគត់ក្នុងការរៀបកីឡានេះដោយសុវត្ថិភាពក្នុងអំឡុងពេលមានជំងឺរាតត្បាត។   ដោយឡែក អ្នកណាក៏ដោយដែលចង់ទៅលេងប្រទេសចិន អំឡុងពេលកីឡាអូឡាំពិក ត្រូវចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១៤ ថ្ងៃមុនពេលទៅដល់៕
អត្តពលិកអូឡាំពិក មន្ត្រី បុគ្គលិក និងអ្នកសារព័ត៌មានដែលទៅដល់ព្រឹត្តិការណ៍កីឡារដូវរងារក្រុងប៉េកាំងឆ្នាំ ២០២២ តម្រូវឱ្យចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩។ អ្នកគ្មានវ៉ាក់សាំងនៅតែអាចចូលរួមបាន តែត្រូវនៅដាច់ដោយឡែករយៈពេល២១ថ្ងៃសិន ពោលគឺយូរជាងព្រឹត្តិការណ៍ ដែលមានរយៈពេលប្រកួតផ្លូវការ១៧ថ្ងៃ។ នេះបើតាមការណែនាំថ្មីរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។
  មន្ទីរពេទ្យ«តេជោសន្តិភាព» ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី (CJEC) នៅលើផ្ទៃជាង៧,៥ហិកតា ស្ថិតនៅបណ្តោយវិថី ឈ្នះ ឈ្នះ ដែលប្រើពេលត្រឹម១ឆ្នាំប៉ុណ្ណោះ ក្រោមថវិការបស់រដ្ឋាភិបាល។ បើតាមលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរពេទ្យនេះ មានអគារចំនួន១១ ដោយក្នុងនោះ មានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) ទំហំ៧ ៤៨០ម៉ែត្រការ៉េ និងអគារព្យាបាលកម្រិតធ្ងន់ (H1 និង H2) មាន៥២៧គ្រែ។    មានអគារព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7), អគារបច្ចេកទេស(T1), អគារបច្ចេកទេស (T2), អគារផ្គត់ផ្គង់ និងព័ត៌មាន (A) មានទំហំ២,៨៣៥ ម៉ែត្រការ៉េ, អគារស្នាក់នៅសម្រាប់បុគ្គលិក (S) ចំនួន២៣៤ គ្រែ រួមទាំងមានចំណតរថយន្តសម្រាប់ ២១០គ្រឿង។ លើសពីនេះ មន្ទីរពេទ្យនេះ ក៏មានចំណតឧទ្ធម្ភាគចក្រសម្រាប់ដឹកជញ្ជូនអ្នកជំងឺក្នុងករណីបន្ទាន់ អមដោយសួនច្បារបៃតង ផងដែរ។    លោក ឈាង រ៉ា បន្តរៀបរាប់ថា ៖ «មន្ទីរពេទ្យ បានបំពាក់នូវឧបករណ៍ពេទ្យស្របតាមស្តង់ដារនៃមន្ទីរពេទ្យអន្តរជាតិ និងបទដ្ឋានបច្ចេកទេស  ដែលមានសមត្ថភាពបម្រើជូនប្រជាពលរដ្ឋនូវសេវាពិនិត្យ ព្យាបាលច្រើនប្រភេទ រួមទាំងសេវាឯកទេស»។     ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋឱ្យទៅប្រើប្រាស់សេវាកម្មនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពឱ្យអស់លទ្ធភាពដើម្បីទទួលបាននូវសេវាសុខភាព សុខាភិបាលប្រកបដោយគុណភាព។ ក្នុងន័យនេះ ប្រមុខរដ្ឋាភិបាល អះអាងថា សម្តេចចង់តែឃើញពលរដ្ឋសុខភាពល្អ ប៉ុន្តែបើពលរដ្ឋត្រូវការប្រើប្រាស់សេវា ពួកគាត់អាចទៅកាន់មន្ទីរពេទ្យតេជោសន្តិភាព។   «បើត្រូវការ មកប្រើប្រាស់សេវានៅទីនេះ កុំខ្លាច គឺធ្វើសម្រាប់បងប្អូនហើយ ពេទ្យធំខ្នាតអន្តរជាតិ មិនមែនធ្វើឱ្យអ្នកណាទេ គឺសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ដែលនឹងទទួលផល»។ នេះជាការអះអាងរបស់សម្តេច ហ៊ុន ម៉ាណែត ដោយបញ្ជាក់ម្តងហើយម្តងទៀតអំពីគោលនយោបាយរដ្ឋាភិបាលដែលផ្តល់អាទិភាពខ្ពស់លើវិស័យអប់រំ និងសុខាភិបាល។   ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» ធ្វើឡើងស្របតាមកម្មវិធីទី១នៃគោលនយោបាយជាអាទិភាពទាំង៦របស់រដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ពោលគឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ»។   ក្រោយរៀបចំពិធីក្រុងពាលីសាងសង់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចដាក់ឱ្យបម្រើសេវាកម្មសាកល្បងរបស់មន្ទីរពេទ្យនេះ តាំងពីចុងខែមិថុនា ឆ្នាំ២០២៣មកម្ល៉េះ ជាពិសេសការផ្តល់សេវាព្យាបាលជូនពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង៕   
មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ដែលជាមន្ទីពេទ្យដ៏ធំជាងគេនៅកម្ពុជា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៤តុលា។ មន្ទីរពេទ្យនេះ មានគ្រែសម្រាប់អ្នកជំងឺចូលសម្រាកព្យាបាលសរុបរហូតដល់ ៩ ៤៩៦គ្រែ។ ក្នុងនោះ មាន៩ ២៤៤គ្រែ សម្រាប់អ្នកជំងឺ, ៤៦គ្រែសម្រាប់គ្រូពេទ្យប្រចាំការ និង២០៦គ្រែទៀត សម្រាប់បុគ្គលិកស្នាក់នៅ។
  លោក ប៊ូ វរសក្ស នាយកកម្មវិធីអភិរក្សរបស់អង្គការជីវិតសត្វស្លាប បានប្រាប់សារព័ត៌មាន ThmeyThmey25 ថាសម្បុកទី១ សម្រាប់រដូវពងកូនរបស់សត្វក្រៀលនៅដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរីត្រូវបានរកឃើញមួយសម្បុក ដែលមានពងចំនួនមួយ នៅដើមខែកក្កដា។ ជាមួយគ្នានេះ លោក វរសក្ស បានបញ្ជាក់ថាបន្ទាប់ពីបានឃើញសម្បុកទី១នេះ ក្រុការងារបានត្រឡប់ចេញពីព្រៃ ដើម្បីស្វែងរកពលរដ្ឋនៅក្នុងសហគមន៍ ប៉ុន្ដែទន្ទឹមនោះសម្បុកក៏ត្រូវបានបំផ្លាញ។   រូបភាពដោយអង្គការ Birdlife International   «ពេលឃើញសម្បុកយើងត្រូវចេញមកពីព្រៃដើម្បីរកអ្នកយាម ប៉ុន្ដែអ្វីៗលឿនជាងយើងគិតទៅទៀត។ យើងចេញមកបានត្រឹម៣ថ្ងៃ សម្បុកនោះក៏ត្រូវបានបំផ្លាញទៅហើយ។ ក្រុមយើងមិនទាន់សន្និដ្ឋានបានថា វាត្រូវបានបំផ្លាញដោយសារអ្វីនៅឡើយទេ»។ នេះជាការលើកឡើងរបស់ លោក វរសក្ស ដែលបន្ថែមថា ឆ្នាំមុនក្រុមការងាររបស់លោកអាចសន្និដ្ឋានថាការបំផ្លាញសម្បុករបស់សត្វក្រៀលដោយសារមនុស្សលួចពងរបស់វាយកទៅ ប៉ុន្ដែឆ្នាំនេះ មានវត្ថុតាងបន្សល់ ប៉ុន្ដែក៏មិនទាន់អាចកំណត់ឱ្យច្បាស់ឡើយ។    ទន្ទឹមនោះ នាយកអង្គការនេះ បានលើកឡើងថា ដែនជម្រកសត្វព្រៃលំផាត់ អាចជាដែនគ្មានសុវត្ថិភាពសម្រាប់សត្វក្រៀល និងប្រភេទសត្វព្រៃផ្សេងទៀត ដោយសារព្រៃដែលជាជម្រកសម្រាប់សត្វកាន់តែគំរាមកំហែងពីមនុស្ស ដែលរស់នៅជុំវិញ។   រូបភាពដោយអង្គការ Birdlife International   លោក វរសក្ស បានបញ្ជាក់ដូច្នេះ៖ «នៅដែនលំផាត់បច្ចុប្បន្នមិនដូចពីមុនទេ។ពីមុនទីតាំងនេះជាព្រៃនៅដាច់ស្រយាលពីអ្នកភូមិ ប៉ុន្ដែបច្ចុប្បន្ននេះមានភាពអ៊ូអរ។ ដីព្រៃសម្រាប់ជម្រកសត្វ និងធនធានមួយចំនួនកាន់តែហោចទៅ។ លើសពីនោះ អ្នកចំណាកស្រុកកាន់តែច្រើនការការពារសត្វព្រៃកាន់តែលំបាក»។    ជាមួយនោះ លោក វរសក្ស បានបញ្ជាក់ថា បញ្ហាដែលលំបាកបំផុតសម្រាប់សកម្មភាពអភិរក្សសត្វនៅក្នុងដែនលំផាត់មួយផ្នែកធំ ដោយសារសម្បូរពលរដ្ឋចំណូលថ្មី ជាហេតុធ្វើឱ្យការយល់ដឹងទាក់ទងកិច្ចការពារ និងអភិរក្សសត្វព្រៃមានកម្រិត។   «នៅដែនលំផាត់យើងមានសហគមន៍៤ទៅ៥កន្លែង។ ក្រុមការងារតែងបានផ្សព្វផ្សាយជាហូរហែ ប៉ុន្ដែទន្លឹមនោះមានពលរដ្ឋចំណូលថ្មីមកធ្វើការកាន់តែច្រើនខ្វះចំណេះដឹង និងជីវភាពមានកម្រិត។ ចង់ឬមិនចង់នៅពេលអត់ម្ហូប គាត់នឹងចូលព្រៃដើម្បីដាក់អន្ទាក់ប្រមាញ់សត្វដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ។ នេះហើយជាឧបសគ្គសម្រាក់ការងារអភិរក្សនៅដែនលំផាត់»។នាយកអង្គការខាងលើបញ្ជាក់ដូច្នេះ។  រូបភាពដោយអង្គការ Birdlife International    បើតាមការបញ្ជាក់របស់លោក វរសក្ស ក្នុងរដូវពងកូនរបស់សត្វក្រៀលនៅដែនលំផាត់ក្រុមការងាររបស់លោកអាចរកឃើញសម្បុកក្រៀល ១ឬ២ប៉ុណ្ណោះក្នុងមួយឆ្នាំ។ ចំពោះចំនួនសត្វក្រៀលនៅរដូវពងកូនក្រុមការងារអាចឃើញវាបង្ហាញខ្លួនចន្លោះពី២ ទៅ៣គូ។ ដោយឡែក ជំរឿនសត្វក្រៀលនៅដែនជម្រេកសត្វព្រៃលំផាត់ ក្នុងឆ្នាំ២០២២ គិតត្រឹមខែមិថុនា មានសត្វក្រៀលចំនួន៧ក្បាល បង្ហាញវត្ដមានក្នុងរដូវពងកូននៅលំផាត់។    លោក វរសក្ស ពន្យល់បែបនេះ៖ « ឆ្នាំនេះសត្វក្រៀលដែលមកពងកូនអាចមានចំនួនកើនជាងឆ្នាំមុន ដោយសារត្រឹមខែមិថុនាសោះ វាបានត្រឡប់មកពងកូនវិញ និងបានបង្ហាញខ្លួនឱ្យយើងឃើញរហូតដល់ទៅ៧ក្បាល។ ក្រៅពីនេះនៅមាន សត្វលាក់ខ្លួននៅក្នុងព្រៃ ដែលវាមិនបង្ហាញខ្លួន ដោយសារខ្លាចមនុស្ស ។ មួយវិញទៀត ព្រៃធំបែបនេះយើងអាចរាប់និងឃើញផ្នែកខ្លះប៉ុណ្ណោះ»។    ស្របជាមួយគ្នានេះ នាយកអង្គការខាងលើ សំណូមពរឱ្យពលរដ្ឋ និងអាជ្ញាធរដែលពាក់ព័ន្ធចូលរួមយកចិត្តទុកដាក់ និងនាំគ្នាចូលរួមការពារ និងអភិរក្ស ប្រភេទសត្វព្រៃនិងសត្វកម្រ ដើម្បីឱ្យរបាយសត្វទាំងនេះ នៅមានក្នុងប្រទេសកម្ពុជាជាបន្ត៕       
ភ្នំពេញ៖ សម្បុកក្រៀលទី១ ក្នុងរដូវពងកូននៅដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានបំផ្លាញ។ សម្បុកនេះ ត្រូវបានប្រទះឃើញបានបីថ្ងៃប៉ុណ្ណោះ។ជុំវិញករណីនេះ ក្រុមអ្នកជំនាញ បារម្ភពីសុវត្ថិភាពនិងការគំរាមកំហែងដល់ការបន្តពូជសម្រាប់ប្រភេទសត្វកម្រនៅតំបន់នេះ។
ទំនងដឹងថាវិធីសាស្ត្រក្ដៅមិនអាចធ្វើអ្វីអ៊ីរ៉ង់បាន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បែរទៅប្រើវិធីសាស្ត្រត្រជាក់ម្ដង។ នៅថ្ងៃទី៣០ ខែកក្កដា លោក ត្រាំ បានព្រលយពាក្យចង់ចរចាជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នានៅពេលណាក៏បាន ខណៈលោកធ្លាប់បានព្រមានអ៊ីរ៉ង់ថា នឹងរងគ្រោះដោយផលវិបាកធ្ងន់ធ្ងរមិនខាន ឯអ៊ីរ៉ង់វិញក៏ប្រកាសក្ដែងៗមិនខ្លាចអាមេរិក និងត្រៀមខ្លួនឆ្លើយតបទៅនឹងវិធានការរបស់អាមេរិកដែរនោះ។ នាសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីនៅសេតវិមាន លោក ត្រាំ និយាយសំដៅប្រធានាធិបតី ហាសាន់ រូហានី ថា លោកនឹងជួបជាមួយអ៊ីរ៉ង់ នៅពេលអ៊ីរ៉ង់ត្រៀមខ្លួនរួចរាល់ ប៉ុន្តែលោកមិនដឹងថា ក្រុងតេហេរ៉ង់ត្រៀមខ្លួនជួបលោករួចហើយឬយ៉ាងណាឡើយ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក ត្រាំ បញ្ជាក់ថា៖ «គ្មានលក្ខខណ្ឌមុនអ្វីទាំងអស់។ បើពួកគេចង់ជួប ខ្ញុំនឹងជួប។ គ្រប់ពេលពួកគេចង់។ ល្អសម្រាប់ពួកគេ ល្អសម្រាប់យើង ល្អសម្រាប់ពិភពលោក»។ យ៉ាងណាមិញ មន្ត្រីសេតវិមាន និងរដ្ឋបាលអាមេរិក បាននាំគ្នាចេញពន្យល់សម្ដីរបស់លោក ត្រាំ ព្រោះលោកបានប្រកាសជំហរអញ្ជើញលោក រូហានី ជាចំហតែម្ដង។ រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ បានបកស្រាយការលើកឡើងលោក ត្រាំ ជុំវិញពាក្យ «គ្មានលក្ខខណ្ឌ»។ លោក ប៉ុមប៉េអូ អះអាងថា មុននឹងដល់ការចរចា អ៊ីរ៉ង់ត្រូវបំពេញលក្ខខណ្ឌបីសិន គឺអ៊ីរ៉ង់ត្រូវប្ដេជ្ញាចិត្តក្នុងការផ្លាស់ប្ដូររបៀបគ្រប់គ្រងប្រជាជន កាត់បន្ថយអាកប្បកិរិយាមួលបង្កាច់ និងត្រៀមទទួលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក Garrett Marquis ក៏និយាយស្រដៀងលោក ប៉ុមប៉េអូ ដែរ ហើយបានពន្យល់សម្ដីលោក ត្រាំ ថា ប្រធានាធិបតីអាមេរិកនឹងអង្គុយចុះចរចាជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់អរិភាពជាងបួនទសវត្សរ៍មកនេះ។ លោកបញ្ជាក់ថា អាមេរិកត្រៀមដកទណ្ឌកម្ម បង្កើតទំនាក់ការទូត និងពាណិជ្ជកម្មពេញលេញឡើងវិញ គាំទ្រអ៊ីរ៉ង់ចូលរួមក្នុងសហគមន៍អន្តរជាតិ តែអ៊ីរ៉ង់ត្រូវប្ដូរគោលនយោបាយរបស់ខ្លួនសិន។ តាមពិតទៅ ទំនាក់ទំនងអ៊ីរ៉ង់ និងអាមេរិកមានភាពល្អប្រសើរនៅអាណត្តិលោក បារ៉ាក់ អូបាម៉ា ដែលពេលនោះឈានដល់ការបង្កើតកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅឆ្នាំ២០១៥ ផង។ ប៉ុន្តែមកដល់រដ្ឋបាលលោក ត្រាំ នេះ ទំនាក់ទំនងកាន់តែល្អក់កករ ពេលអាមេរិកដើរចេញពីកិច្ចព្រមព្រៀងអន្តរជាតិ ដោយចោទអ៊ីរ៉ង់ថា នៅព្យាយាមគំរាមកំហែងអាមេរិកដដែល។ អាមេរិកក៏គំរាមដាក់ទណ្ឌកម្មមិនធ្លាប់មានលើអ៊ីរ៉ង់ទៅទៀត តែអ៊ីរ៉ង់មិនបានចុះញ៉មឡើយ៕
អស់ពីគំរាមផ្ដល់មេរៀនជូរចត់ទៅឲ្យអ៊ីរ៉ង់ដូចប្រទេសខ្លះធ្លាប់ជួប ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៣០ ខែកក្កដា បែរជាបន្ថយសំឡេងគំរាមអ៊ីរ៉ង់ទៅវិញ។ លោក ត្រាំ ដែលគំរាមធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់នោះ បានបង្ហាញជំហរចង់ជួបមេដឹកនាំអ៊ីរ៉ង់ ហើយជំនួបនោះអាចធ្វើឡើងគ្រប់ពេល និងមិនចាំបាច់គ្មានលក្ខខណ្ឌមុនអ្វីទាំងអស់។ ការប្រែប្រួលជំហររបស់លោក ត្រាំ ធ្វើឲ្យមន្ត្រីថ្នាក់ក្រោមរបស់លោកប្រឹងបកស្រាយយ៉ាងខ្លាំង។
  ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងពីដំណើរការទៅដោយរលូននៃដំណើរការកំណែលើសន្លឹកកិច្ចការបេក្ខជននារយៈពេលប៉ុន្មានថ្ងៃក្រោយមកនេះ ដោយមានការចូលរួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)។    ដំណើរការកំណែលើសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០១៨ បានអនុវត្តឡើងកាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែសីហា ក្នុងមណ្ឌលកំណែ១០កន្លែង នៅរាជធានីភ្នំពេញ ជាមួយមន្រី្តកំណែ ចំនួន១៤ ៤៦៤នាក់។   សន្លឹកវិញ្ញាសាបេក្ខជនប្រឡង(MCS) និងឯកសារផ្សេងៗ ត្រូវបានដឹកយកទៅរក្សាទុកនៅនាយកដ្ឋានកិច្ចការប្រឡង ដើម្បីរៀបចំដំណើរការ ស្រង់ បូកពិន្ទុ តាមកុំព្យូទ័រ។  បន្ទាប់ពីបញ្ចប់ដំណាក់កាលនេះ ក្រសួងនឹងប្រកាសលទ្ធផលនៅថ្ងៃទី១១ ខែកញ្ញា សម្រាប់បេក្ខជនប្រឡងនៅមណ្ឌលភ្នំពេញ-ខេត្តកណ្ដាល និងលទ្ធផលបេក្ខជនប្រឡង   នៅតាមខេត្តផ្សេងៗ នឹងប្រកាសលទ្ធផលនៅថ្ងៃទី១២កញ្ញា៕  
ដំណើរការកំណែលើសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០១៨ បានបញ្ចប់ហើយនៅព្រឹកថ្ងៃពុធ ទី២៩ ខែសីហា នេះ។ បើតាមក្រសួងអប់រំ យុវជន និងកីឡាសន្លឹកវិញ្ញាសាបេក្ខជនប្រឡង(MCS) និងឯកសារផ្សេងៗ ត្រូវបានដឹកយកទៅរក្សាទុកនៅនាយកដ្ឋានកិច្ចការប្រឡង ដើម្បីរៀបចំដំណើរការ ស្រង់ បូកពិន្ទុ តាមកុំព្យូទ័រ។ 
  FUZE TEA គឺជាការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃរូបមន្តផ្សំធម្មជាតិពីការរួមបញ្ចូលគ្នារវាងទឹកផ្លែឈើ និងទឹកឃ្មុំពិតៗ  ដែលផ្តល់នូវភាពស្រស់ស្រាយជាងទឹកផ្លែឈើ  និងស្រស់ថ្លាជាងទឹកពិសាធម្មតា។   រសជាតិដ៏ស្រស់ស្រាយចំនួនពីរបែបរបស់ FUZE TEA  គឺតែបៃតងរសជាតិទឹកឃ្មុំ និងតែរសជាតិផ្លែប៉ែស  នឹងមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនឹងត្រូវដាក់លក់ក្នុងចំណុះ 350ml  ដែលមាន ៦ ដបក្នុងយួរ។    កញ្ញា ឡាវ ស្រីដែត  នាយិកាផ្នែកពាណិជ្ជកម្មប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) មានប្រសាសន៍ថា៖ «ស្របតាមគោលដៅរបស់ក្រុមហ៊ុន (កូកា-កូឡា) ដែលជាក្រុមហ៊ុនផ្តល់នូវជម្រើសភេសជ្ជៈដល់ប្រជាជនគ្រប់រូប តែងតែយកចិត្តទុកដាក់ស្តាប់ និងស្វែងយល់យ៉ាងច្បាស់ពីតម្រូវការរបស់អតិថិជន។  យើងទាំងអស់គ្នាបានស្គាល់ពី កូកា-កូឡា  ដែលជាភេសជ្ជៈដ៏ល្បីល្បាញបំផុតនៅលើពិភពលោក  ប៉ុន្តែយើងក៏បានផលិតភេសជ្ជៈឈានមុខគេជាច្រើនមុខទៀត  ដែលមានពាណិជ្ជសញ្ញាដូចជា Minute Maid Refresh, Dasani mineral water, Aquarius  ហើយឥឡូវនេះផលិតផលថ្មីបំផុតរបស់យើងគឺ  តែ FUZE TEA  ដែលជាភេសជ្ជៈផ្សំពីការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះរវាងសន្លឹកតែធម្មជាតិ និងផ្លែឈើពិតៗ»។     កញ្ញាបានបន្ថែមថា៖ «ការបង្ហាញវត្តមាន FUZE TEA ភេសជ្ជៈប្រភេទតែដំបូងគេបង្អស់របស់ក្រុមហ៊ុនយើង គឺជាភស្តុតាងបន្ថែមបញ្ជក់ពីឆន្ទៈរបស់ក្រុមហ៊ុន  ដែលតែងតែនាំយកមកនូវផលិតផលថ្មីៗ ល្អឥតខ្ចោះ ប្រកបដោយភាពស្រស់ស្រាយនៅលើគ្រប់ប្រភេទភេសជ្ជៈទាំងអស់  ដើម្បីបំពេញរសនិយមតាមតម្រូវការ  និងបង្កើនជម្រើសបន្ថែមសម្រាប់អ្នកប្រើប្រាស់នៅក្នុងទីផ្សារកម្ពុជា»។   លោក David Wigglesworth នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា)បានមានប្រសាសន៍ថា៖ «ជាមួយនឹងការវិនិយោគថ្មីៗជាង ១០០ លានដុល្លាអាមេរិក ក្នុងការសាងសង់រោងចក្រផលិតដ៏ទំនើបរបស់យើង  ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា)មានមោទនភាព ដែលជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសកម្ពុជា  ដែលអាចផលិតភេសជ្ជៈតែសម្រាប់ប្រជាជនកម្ពុជា។ ក្រុមហ៊ុនតែងតែសម្រឹតសម្រាំងយកផលិតផលដែលឥតខ្ចោះបំផុត  មកកាន់ទីផ្សារ  ឧទាហរណ៍ដូចជា  ពាណិជ្ជសញ្ញា Minute Maid Refresh និង Monster Energy Drink កាលពីឆ្នាំមុន  ហើយ ការបង្ហាញវត្តមាន FUZE TEA នេះ  បានសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន  ដើម្បីក្លាយជាក្រុមហ៊ុនផលិតភេសជ្ជៈដែលផ្តល់ជម្រើសជូនអតិថិជននូវផលិតផលជាច្រើនដែលល្អឥតខ្ចោះទាំងរសជាតិ និងអត្ថប្រយោជន៍កាន់តែច្រើននៃផលិតផលនោះ។ នេះជាការគាំទ្រដល់ចក្ខុវិស័យវែងឆ្ងាយរបស់យើង  ដើម្បីក្លាយជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា »។     លោក Wigglesworth បានបន្ថែមថា «ស្របពេលដែលទីផ្សារនេះកំពុងតែពង្រីក ប្រកបដោយភាពរីកចម្រើន  យើងក៏ណែនាំផលិតផល FUZE TEA ដើម្បីផ្តល់ជូនបន្ថែមនូវជម្រើសកាន់តែច្រើនលើប្រភេទភេសជ្ជៈទាំងអស់ មោទនភាពផលិតនៅកម្ពុជាដើម្បីប្រជាជនកម្ពុជា» ៕   (អត្ថបទពាណិជ្ជកម្ម) 
ក្រុមហ៊ុនកូកា-កូឡា  កំពុងនាំយកផលិតផល FUZE TEA  ជាប្រភេទភេសជ្ជៈតែដែលលក់ដាច់បំផុតមកកាន់ទីផ្សារកម្ពុជា។ ពាណិជ្ជសញ្ញា FUZE TEA ដែលមានតម្លៃពាន់លានដុល្លារនេះ  កំពុងតែមានវត្តមាននៅជាង ៥២ ប្រទេសទូទាំងពិភពលោក។
  លោកបានបន្ថែមថា ភ្ញៀវទេសចរចិន គឺជាទីផ្សារលំដាប់លេខមួយរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ កាលឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរចិនចំនួន២លាននាក់ កើនឡើង ៣៣ភាគរយ។ ដោយឡែក នៅឆមាសទីមួយឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរចិនចំនួន ១លាននិង២៩ម៉ឺននាក់ កើនឡើង ៣៨,៧ភាគរយ ហើយនឹងកើនឡើងដល់ ២,៦លាននាក់ នៅបំណាច់ឆ្នាំ២០១៩ និង៣លាននាក់ នៅឆ្នាំ២០២០។   លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ ថា កម្លាំងពលកម្មដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍នៅកម្ពុជាបច្ចុប្បន្នមានចំនួន៦០ម៉ឺននាក់ ហើយឆ្នាំ២០២០ កម្ពុជា ត្រូវការកម្លាំងពលកម្មរហូតជិត១លាននាក់ ដើម្បីបំពេញការងារនានាក្នុងវិស័យនេះ។ ក្នុងនោះផងដែរ យ៉ាងហោចណាស់មាន៥០ភាគរយនៃចំនួនកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍សរុប ចាំបាច់ត្រូវមានជំនាញមួយឱ្យច្បាស់លាស់។ ពោលមនុស្សម្នាក់ គឺត្រូវមានជំនាញមួយឱ្យបានច្បាស់លាស់ ក្នុងវិស័យទេសចរណ៍។     កាលឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៦.២លាននាក់ កើនឡើង ១០.៧ភាគរយ និងនាំមកនូវប្រាក់ចំណូលប្រមាណ៤,៣៥៦លានដុល្លារ។ នៅឆ្នាំ២០១៩ កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦.៧លាននាក់ ហើយនៅឆ្នាំ២០២០ ប្រមាណជាង៧លាននាក់៕   
ភ្នំពេញ៖ ឆ្នាំ២០២០ កម្ពុជាត្រូវការកម្លាំងពលកម្មថ្មីចំនួន២០ម៉ឺននាក់ទៀត ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរដែលជាជនជាតិចិន។ បើតាមលោក ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បច្ចុប្បន្ន អ្នកដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍មានប្រមាណតែ២០ភាគរយប៉ុណ្ណោះ ដែលបានឆ្លងកាត់ការសិក្សាជំនាញទេសចរណ៍ តាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យាល័យទេសចរណ៍ និងវគ្គបណ្ដុះបណ្ដាលខ្លី។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១២សីហា។
  បច្ចុប្បន្ន ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រោមទុនវិនិយោគប្រមាណ២០០០លានដុល្លារអាម៉េរិក គឺសម្រេចបាន៩៥ភាគរយ។ ផ្លូវប្រវែង១៨៧គីឡូម៉ែត្រដែលភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅភូមិ១ សង្កាត់លេខ៣ នៃក្រុងព្រះសីហនុនេះ គ្រោងដាក់ឱ្យដំណើរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។ លោក ស៊ុន ចាន់ថុល ថ្លែងបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវនេះ នៅថ្ងៃទី១៩កក្កដា។    ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះបន្តនិយាយដូច្នេះ៖« បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវនេះដោយឥតគិតថ្លៃក្នុងរយៈពេលមួយខែ»។ បើតាមលោក ស៊ុន ចាន់ថុល ពេលផុតរយៈពេលនេះ ពលរដ្ឋត្រូវបង់ប្រាក់ជូនក្រុមហ៊ុន ដោយតម្លៃគិតតាមប្រភេទយានយន្ត។    លោក បានបញ្ជាក់ថា៖ «សម្រាប់រថយន្តគ្រួសារនឹងត្រូវគិតថ្លៃចំនួន២៤ដុល្លាអាម៉េរិក។ ក្នុងនោះប្រាក់១២ដុល្លារសម្រាប់ធ្វើដំណើរទៅ និង១២ដុល្លារទៀតសម្រាប់ការធ្វើដំណើរមកវិញ។  ដោយឡែក នៅឆ្នាំទីពីរក្រុមហ៊ុន នឹងពិនិត្យយកតម្លៃធ្វើដំណើរយោងតាមកិច្ចព្រមព្រៀងសម្បទាន ដែលកម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់»។   ផ្លូវនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd។ ផ្លូវនេះបានឆ្លងកាត់ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ៕   
ផ្លូវល្បឿនលឿន(Expressway)ភ្នំពេញ-ក្រុងព្រះសីហនុ នឹងត្រូវដាក់ឱ្យប្រើប្រាស់ បណ្ដោះអាសន្ននៅថ្ងៃទី១តុលា ឆ្នាំ២០២២។ នេះជាការបញ្ជាក់សារជាថ្មីរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ដោយបន្ថែមថា ការធ្វើដំណើរលើផ្លូវនេះ គឺឥតគិតថ្លៃក្នុងរយៈពេលមួយខែ។
  លោក គឺជាពលរដ្ឋអាមេរិកស្បែកខ្មៅដំបូងគេបង្អស់ដែលបានកាន់តំណែងជារដ្ឋមន្ត្រីការបរទេស និងធ្លាប់បានកាន់តំណែងជាប្រធានក្រុមសេនាធិការកងទ័ពនៃក្រសួងការពារជាតិ។    តួនាទីរបស់លោកនៅក្នុងថ្នាក់ដឹកនាំជាតិក្នុងរដ្ឋបាលអាមេរិកជាច្រើនបានរួមចំណែកខ្លាំងដល់គោលនយោបាយការបរទេសសហរដ្ឋអាមេរិកនៅចុងសតវត្សរ៍ទី២០និងដើមសតវត្សទី២១។   ក្រុមគ្រួសាររបស់លោក Powell បានប្រកាសអំពីមរណភាពរបស់លោកនៅលើទំព័រ Facebook ដោយបាននិយាយថា៖ «យើងបានបាត់បង់ស្វាមី ឪពុក ជីតាម្នាក់ដ៏អស្ចារ្យនិងដែលផ្តល់ក្តីស្រឡាញ់ ក៏ដូចជាបាត់បង់ពលរដ្ឋអាមេរិកដ៏អស្ចារ្យម្នាក់ផងដែរ»។     ក្រុមគ្រួសាររបស់លោកបានបន្ថែមថា លោកបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញរួចហើយ និងបានថ្លែងអំណរគុណបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យ Walter Reed National Medical Center នៅជាយក្រុងវ៉ាស៊ីនតោន «សម្រាប់ការព្យាបាលដ៏យកចិត្តទុកដាក់» ក្នុងអំឡុងពេលលោកសម្រាកព្យាបាលនៅទីនោះ។ លោក Powell ធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៥ ក្នុងអាណត្តិដំបូងរបស់លោកប្រធានាធិបតី George W. Bush។   ពីមុន លោកក៏ធ្លាប់ធ្វើជាប្រធានក្រុមសេនាធិការកងទ័ពនៃក្រសួងការពារជាតិពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៣ ផងដែរ នៅក្រោមអាណត្តិរបស់លោកប្រធានាធិបតី George H.W. Bush។ ក៏ប៉ុន្តែ កិត្តិនាមរបស់លោកបានធ្លាក់ចុះខ្លាំងនៅឆ្នាំ ២០០៣ នៅពេលដែលលោកថ្លែងការពារការសម្រេចរបស់សហរដ្ឋអាមេរិកនៅក្នុងការចូលលុកលុយប្រទេសអ៊ីរ៉ាក់នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នៅពេលនោះ លោកបានយោងលើព័ត៌មានមិនត្រឹមត្រូវដែលអះអាងថា លោក Saddam Hussein ដែលជាប្រធានាធិបតីអ៊ីរ៉ាក់នៅពេលនោះ បានលាក់ទុកអាវុធប្រល័យលោក៕   ព័ត៌មាននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់បន្ថែមមកពីទីភ្នាក់ងារព័ត៌មាន Associated Press   អានអត្ថបទដើមនៅលើ VOA 
រដ្ឋធានីវ៉ាស៊ីនតោន អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកលោក បានស្លាប់នៅថ្ងៃចន្ទនេះ ក្នុងវ័យ ៨៤ ឆ្នាំ ដោយសារអាការៈធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។
ទាំងមេដឹកនាំក្នុងក្របខណ្ឌអាជ្ញាធរដែនដី និងទាំងមេដឹកនាំកងទ័ព សុទ្ធតែបានបញ្ជាឲ្យកម្លាំងក្រោមបង្គាប់ ប្រុងប្រយ័ត្នចំពោះក្រុមចលនាប៉ះបោរណាមួយដែលអាចធ្វើសកម្មភាពអំឡុងនៃការជម្រះបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ ហើយដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ នៅថ្ងៃទី១៣ខែវិច្ឆិកា សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្ញើសេចក្តីជូនដំណឹងមួយទៅបណ្តាអភិបាលខេត្តនៅទូទាំងប្រទេស ដោយស្នើឲ្យមានការរៀបចំក្រុមការងារតាមដានសភាពការណ៍ ដែលអាចបង្កដោយក្រុមចលនាប្រឆាំងរដ្ឋាភិបាល។ បញ្ជារបស់លោកឧបនាយករដ្ឋមន្ត្រីបានសរសេរច្បាស់ៗយ៉ាងដូច្នេះ៖«ក្រសួងមហាផ្ទៃ ស្នើឲ្យរៀបចំក្រុមការងារ សម្រាប់តាមដាន និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងឧបាយកលផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២0១៧តទៅ ហើយត្រូវរាយការណ៍មកក្រសួងមហាផ្ទៃ»។ ចំណែកសម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏មិនបាននៅស្ងៀមដែរ។ តាំងពីថ្ងៃទី៩ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិរបស់កម្ពុជា និងជាថ្ងៃខួបកំណើតនៃកងយោធពលខេមរភូមិន្ទ មេទ័ពរបស់កម្ពុជារូបនេះបានថ្លែងយ៉ាងម៉ឺងម៉ាត់ហើយថា គណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយចោល ហើយលោកបានប្រាប់ឲ្យកងទ័ពត្រៀមកម្លាំង ដើម្បីទប់ស្កាត់ចលនាបដិវត្តពណ៌ ទោះជាត្រូវលះបង់ក្នុងតម្លៃអ្វីក៏ដោយ។ រដ្ឋមន្ត្រីការពារជាតិរូបនេះ ប្រាប់ទៅកងទ័ពយ៉ាងដូច្នេះ៖«យើងបានបញ្ជាក់ហើយ បញ្ជាក់ទៀត គឺមិនឲ្យបដិវត្តពណ៌ កើតមាននៅក្នុងប្រទេសកម្ពុជាដាច់ខាត»។ លើសពីកងប្រដាប់អាវុធ អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ក៏បានព្រមានពីការប្រឈមនឹងផ្លូវច្បាប់ផងដែរ ប្រសិនបើក្រុមណាមួយប្រមូលផ្តុំគ្នា ដាក់សម្ពាធលើស្ថាប័នតុលាការ ដែលនឹងបើកសវនាការលើបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២0១៧។ «អាជ្ញាធរ មានភារកិច្ចអនុវត្តវិធានការចាំបាច់នានា ដើម្បីទប់ស្កាត់នូវអំពើល្មើសខាងលើនេះ»។ នេះជាការលើកឡើងរបស់លោក គឹម សន្តិភាព ជាមួយសារព័ត៌មាន ហ្វ្រេសញូ (Fresh News )។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការរបស់រដ្ឋអំណាច ដើម្បីការពារសន្តិភាព ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ។ ម្យ៉ាងទៀត លោកយល់ថា ការចាត់វិធានការដើម្បីទប់ស្កាត់បាតុភាពអនាធិបតេយ្យ គឺជាការផ្តល់ឱកាសឲ្យតុលាការកំពូល បានបើកសវនាការជំនុំជម្រះក្តី ដោយមានប្រសិទ្ធភាពខ្ពស់។ ប៉ុន្តែ វាទំនងជាគ្មានការប្រមូលផ្តុំអ្វីឡើយ នៅថ្ងៃសវនាការជម្រះបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិនោះ។ នេះបើគេស្តាប់ឮការអះអាងរបស់លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិនោះ។ លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់យ៉ាងច្បាស់លាស់យ៉ាងដូច្នេះ៖«គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិបានសម្រេចហើយ គឺយើងមិនមានគម្រោង ដើម្បីប្រមូលផ្តុំ ឬកែនកម្លាំងមហាជនអ្វីទាំងអស់»។ ថ្មីៗនេះ ក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ ដែលដើរតួជាដើមបណ្តឹង បានយកភស្តុតាងជាច្រើនផ្សេងទៀត ទៅជួនតុលាការកំពូល ដើម្បីដាក់បន្ទុកបន្ថែម លើបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ។ លើសពីនេះ ក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ ក៏បានធ្វើបញ្ជីមួយ ដោយមានឈ្មោះនិងរូបថតនៃថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៧រូប ទៅជូនតុលាការកំពូលផងដែរ ដើម្បីសុំឲ្យតុលាការសម្រេចផ្អាកសកម្មនយោបាយរបស់ពួកគេចំនួន៥ឆ្នាំ។ រីឯគណបក្សសង្គ្រោះជាតិ ដែលជាភាគីរងបណ្តឹងវិញ បែរជាមិនតតបអ្វីទាំងអស់។ គណបក្សសង្គ្រោះជាតិ សម្រេចមិនដាក់ឯកសារ ឬមេធាវី ដើម្បីតតាំងជាមួយក្រសួងមហាផ្ទៃនៅក្នុងតុលាការកំពូលនោះទេ។ សម្រាប់គណបក្សសង្គ្រោះជាតិ អ្វីដែលកំពុងកើតឡើងនៅពេលនេះ ជាសំណុំរឿងនយោបាយ ដែលទាមទារឲ្យមានដំណោះស្រាយបែបនយោបាយវិញ៕  
រដ្ឋអំណាចបានបង្ហាញសញ្ញានៃការប្រុងជើងការខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ជាពិសេស នៅពេលដែលសវនាការនៃបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិកាន់តែខិតមកដល់នាថ្ងៃទី១៦ខែវិច្ឆិកាក្នុងសប្តាហ៍នេះ។
  បើតាមសេចក្តីប្រកាសព័ត៌មានពីអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា ដែលផ្សាយនៅថ្ងៃទី៥ តុលានេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងប្រទានព្រះរាជសារ ដល់កិច្ចប្រជុំពេញអង្គនោះ។ សេចក្តីព្រាងច្បាប់ និងរបៀបវារៈផ្សេងៗទៀត ក៏នឹងត្រូវលើកទៅពិភាក្សានិងអនុម័តក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា ផងដែរ៕
ភ្នំពេញ៖ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។ ការបើកកិច្ចប្រជុំពេញអង្គនេះ គឺចាត់ទុកជាថ្ងៃដំបូង សម្រាប់តំណាងរាស្ត្រទាំង១២៣រូប ដែលត្រូវចូលធ្វើការឡើងវិញក្នុងរដ្ឋសភា ក្រោយពីឈប់សម្រាករយៈពេល ៣ខែកន្លងមក។
  ស្របពេលកម្ពុជា ក៏ដូចជាប្រទេសមួយចំនួនជុំវិញពិភពលោក កំពុងមានការព្រួយបារម្ភលើការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី COVID-19 គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នៅថ្ងៃទី១២ មីនា នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដែលមានខ្លឹមសារចូលរួមប្រយុទ្ធប្រឆាំងនិងបង្ការការរីករាលដាលមេរោគប្រភេទថ្មីនេះនៅកម្ពុជា។   សេចក្តីប្រកាសព័ត៌មាន ដែលចុះហត្ថលេខាដោយលោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិ CNCC ដោយជំរុញឲ្យក្លិបទាំងអស់រឹតបណ្តឹងការត្រួតពិនិត្យស្វែងរកមេរោគ COVID-19 ពេលខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតម្តងៗ។ ក្នុងនោះ CNCC ស្នើឲ្យក្លិបទាំងអស់រៀមចំឲ្យមានទឹកលាងដៃដូចជាអាល់អុល ឬជែលនៅតាមបន្ទប់ទឹក និងបន្ទប់ផ្លាស់សម្លៀកបំពាក់កីឡាករ និងតាមច្រកចេញចូលកីឡដ្ឋានជាដើម។    លើសពិណេះ ក្លិបទាំងនោះ ត្រូវមានឧបករណ៍វាស់កម្តៅអ្នកគាំទ្រ ដែលមកទស្សនាការប្រកួតផ្ទាល់នៅកីឡដ្ឋាន។ ក្នុងករណីរកឃើញអ្នកគាំទ្រណាមានកម្តៅខ្ពស់ គឺមិនត្រូវអនុញ្ញាតឲ្យចូលទីលានប្រកួតនោះទេ ហើយបើមានករណីសង្ស័យណាមួយក្លិបត្រូវទាក់ទងនៅ CNCC ឬលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ១១៥។ CNCC ក៏តម្រូវឲ្យក្លិបបិទលិខិតបណ្ណរបស់ក្រសួងសុខាភិបាលស្តីពីការបង្ការនិងការពារវីរុស COVID-19 តាមច្រកចេញចូលកីឡដ្ឋានផងដែរ។    CNCC នឹងផ្តល់ឧបករណ៍វាស់កម្តៅដល់ស្នងការប្រកួតនីមួយៗ ដើម្បីត្រួតពិនិត្យកីឡាករគ្រប់រូបទាំងក្រុមម្ចាស់ផ្ទះ និងភ្ញៀវរៀងរាល់ការប្រកួត។ ការជំរុញទាំងនេះរបស់ CNCC គឺដើម្បីរួមចំណែកបង្ការហានិភ័យនៃការរីករាលដាលនៃមេរោគ COVID-19 នៅជុំវិញកីឡដ្ឋាន និងរក្សាសុវត្ថិភាពជូនកីឡាករនិងអ្នកគាំទ្រ ក៏ដូចជាមន្ត្រី និងបុគ្គលិកនានា៕ 
គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC)ជំរុញឲ្យក្លិបសមាជិកលីគកំពូលទាំងអស់រឹតបណ្តឹងការត្រួតពិនិត្យរកមេរោគកូរ៉ូណាប្រភេទថ្មី COVID-19 ពេលមានការប្រកួតម្តងៗ។ ការជំរុញនេះ គឺដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនិងបង្ការការរីករាលដាលមេរោគ COVID-19 ដែលកំពុងរីករាលដាលក្នុងបណ្តាប្រទេសមួយចំនួនជុំវិញពិភពលោក។
  ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ដល់២០ខែកញ្ញា កម្ពុជា នឹងរងសម្ពាធទាប ITCZ ដែលរំកិលចុះឡើងនៅចន្លោះភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម និងភាគកណ្ដាលអាងទន្លេមេគង្គ ជាមួយខ្យល់មូសុងនិរតី បក់ក្នុងល្បឿនពីខ្សោយទៅមធ្យម រយៈពេលមួយសប្ដាហ៍។   ធាតុអាកាសបែបនេះ អាចធ្វើឱ្យតំបន់ទំនាប់កណ្ដាល មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។ តំបន់ខ្លះអាចមានភ្លៀងច្រើនដោយអន្លើ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅបង្គួរ។ ក្នុងនោះតំបន់ខ្លះអាចមានភ្លៀងច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តំបន់មាត់សមុទ្រ នឹងមានភ្លៀងក្នុងកម្រិតតិចទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។    ក្រសួងធនធានទឹក បានអំពាងនាវឱ្យពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្ន ទុកជាមុន ដើម្បីសុវត្ថិ ដោយធ្វើយ៉ាងណាអាចជៀសផុតនូវគ្រោះថ្នាក់ទាំងឡាយ ដែលអាចកើតឡើងជាយថាហេតុ៕          
ភ្នំពេញ៖ កម្ពុជា មានភ្លៀងធ្លាក់កម្រិតតិចទៅបង្គួរ។ លើសពីនេះតំបន់ខ្លះអាចមានភ្លៀងធ្លាក់ច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ពងក្រពើទាំងនោះ ត្រូវបានយកទៅរក្សានៅសម្បុកសិប្បនិម្មិត ដើម្បីគេចពីការបំផ្លាញពីទឹកជំនន់ និងសត្វផ្សេងៗ ហើយអ្នកការពារក្រពើនៅក្នុងសហគមន៍ នឹងការពារពងក្រពើទាំងនេះ  រហូតដល់ពេលវាញាស់។ នេះបើតាមអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI)។   អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ក៏ឲ្យដឹងដែរថា កាលពីខែមេសាកន្លងទៅ ក្រុមល្បាតរបស់គម្រោងអភិរក្សក្រពើកម្ពុជា បានរកឃើញសម្បុកក្រពើមួយផ្សេងទៀត នៅតំបន់លែងក្រពើឆាយរាប ស្រុកស្រែអំបិល ខេត្តកោះកុង។ ក៏ប៉ុន្តែពងក្រពើដែលរកឃើញនៅស្រុកស្រែអំបិលនោះ សុទ្ធតែជាពងមិនអាចបង្កកំណើតបាន៕  
ភ្នំពេញ៖ ពងក្រពើភ្នំ-ក្រពើត្រី ១សម្បុកដែលមានពងចំនួន២២ ត្រូវបានមន្ត្រីគម្រោងអភិរក្សក្រពើកម្ពុជា នៃរដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ប្រទះឃើញ កាលពីពេលថ្មីៗនេះ នៅក្នុងតំបន់អភិរក្សសត្វក្រពើបឹងវាលវែង នាស្រុកវាលវែង ខេត្តពោធិ៍សាត់។  នៅក្នុងតំបន់អភិរក្សសត្វក្រពើបឹងវាលវែង នាស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមការចុះផ្សាយរបស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI)។ ក្រពើភ្នំ ឬក្រពើត្រី ជាប្រភេទល្មូនដែលងាយរងគ្រោះ និងត្រូវបានគេដាក់ក្នុងបញ្ជីក្រហម IUCN ថាជាក្រពើដែលងាយរងគ្រោះ និងជិតផុតពូជលើលោក។
មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា បានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០១២ ក្នុងគោលបំណងបង្ហាញពីវប្បធម៌បុរាណ- ទំនើបរបស់ជប៉ុន និងកម្ពុជា ក៏ដូចជាការផ្លាស់ប្ដូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ប្រធានបទមហោស្រពគីហ្សូណាឆ្នាំនេះគឺ « Experience Together »។ មហោស្រពគីហ្សូណារយៈពេល៤ថ្ងៃនោះ មានការសម្ដែងរបាំប្រពៃណីខ្មែរ ល្ខោនខោលវត្តស្វាយអណ្ដែត។ ការសម្ដែងបែបប្រពៃណីនិងទំនើបដោយក្រុម MINYO GIRLS និងក្រុម Area Rock Styler សិក្ខាសាលាស្ដីពីតន្ត្រីបុរាណជប៉ុន JSR ការប្រគំតន្ត្រីក្លាស៊ិកដោយ Worldship Orchestra និងក្រុមតន្ត្រីយុវជនអង្គរ សិក្ខាសាលារបាំដោយក្រុម Area Rock Styler។ ការសាកល្បងកីឡាយុទ្ធសិល្ប៍ជប៉ុន និងកម្ពុជា (កីឡាការ៉ាតេដូ អៃគីដូ ខេនដូ និងក្បាច់គុនល្បុកត្តោ) ។ បន្ថែមពីនោះក៏មានការបង្ហាញពិសេសរបស់ល្ខោនបាសាក់ ល្ខោនខោលវត្តស្វាយអណ្ដែត និងល្ខោនបាសាក់រឿងព្រះស៊ីសុវណ្ណផងដែរ។ ក្រៅពីការសម្ដែង មហោស្រពនៅមានសកម្មភាពជាច្រើនទៀត ដូចជាការគូរមុខទម្រង់សិល្បៈល្ខោនបាសាក់ សិក្ខាសាលាស្ដីពីការអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកដោយក្រុមរដ្ឋាភិបាលជប៉ុនលើការថែរក្សាតំបន់អង្គរ។ ការសាកល្បងស្លៀកក្បិនខ្មែរ និងពាក់យូកាតាជប៉ុន។ ការសាកល្បងពិធីលៀងតែជប៉ុន សាដូ សិល្បៈបត់ប្រដាស អូរីហ្គាមី តុបតែងផ្កា អ៊ឹកេបាណា ការសរសេរអក្សរផ្ចង់ ស្យូដូ ជាដើម។ អ្នកចូលរួមត្រូវបានសំណូមពរឱ្យពាក់អាវយឺត ដើម្បីងាយស្រួលចូលរួមសកម្មភាពនានា៕
ភ្នំពេញ៖ ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន នឹងរៀបចំមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ CJCC។
  រុស្ស៊ី និងស៊ីរី នឹងបើកប្រតិបត្តិការយោធាដ៏ធំនៅខេត្ត Idlib ដើម្បីបោសសម្អាតក្រុមភេរវករឲ្យអស់។ នេះជាការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov ក្រោយជំនួបជាមួយសមភាគីស៊ីរី Walid al-Muallem ក្នុងរដ្ឋធានីមូស្គូនៅថ្ងៃទី៣០ ខែសីហា។ លោក Lavrov និយាយថា ទឹកដីភាគច្រើនរបស់ស៊ីរី ត្រូវបានរំដោះរួចហើយនៅសល់តែ Idlib ប៉ុណ្ណោះ ហើយដែលត្រូវតែបានប្រើប្រាស់ដោយក្រុមភេរវករដើម្បីវាយប្រហារលើមូលដ្ឋានយោធារុស្ស៊ី។   ក្នុងសន្នសីទសារព័ត៌មានក្រោយជំនួបបិទទ្វារ លោក Lavrov ក៏បានព្រមានលោកខាងលិចដែលមានផែនការបង្កើតការវាយប្រហារអាវុធគីមីនៅខេត្តភាគអាគ្នេយ៍ជាប់តួកគី ហើយយកវាធ្វើជាមូលហេតុដើម្បីវាយប្រហារស៊ីរី ដូចដែលធ្លាប់ធ្វើកន្លងមក។ បើតាមសារព័ត៌មាន RT ប្រមុខការទូតរុស្ស៊ីរូបនេះបញ្ជាក់ថា អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចកំពុងរៀបចំបង្ករឿងជាថ្មីទៀតដើម្បីរំខានប្រតិបត្តិការកម្ទេចក្រុមភេរវកម្ម តែរុស្ស៊ីបានប្រាប់ពួកគេវិញហើយថា កុំលេងជាមួយភ្លើងឲ្យសោះ។   ការព្រមានរបស់លោក Lavrov ធ្វើឡើងក្រោយយោធារុស្ស៊ីអះអាងថា ក្រុមសកម្មជននៅស៊ីរីជាអ្នកអនុវត្តផែនការនេះ ដោយប្រើប្រាស់សារធាតុគីមីក្លរីនហើយទម្លាក់កំហុសលើទាហានស៊ីរី។ ក្រោមហេតុផលនេះ អាមេរិក និងលោកខាងលិច នឹងបើកប្រតិបត្តិការយោធាលើកម្លាំងស៊ីរី ដូចដែលជាបានធ្វើកាលពីខែមេសាកន្លងទៅ។ ពេលនេះ អាមេរិក អង់គ្លេស និងបារាំង បានបាញ់មីស៊ីលជាងមួយរយគ្រាប់លើស៊ីរី ទោះជារុស្ស៊ីអះអាងថា ទាហានស៊ីរីមិនបានធ្វើអ្វីក្ដី។    ហេតុអ្វី Idlib ?   ខេត្ត Idlib គឺជាទីតាំងចុងក្រោយរបស់ក្រុមភេរវករ និងឧទ្ទាមប្រឆាំងរដ្ឋាភិបាលប្រធានាធិបតី  Bashar al-Assad ។ ក្រោយជំនួយរបស់កម្លាំងយោធារុស្ស៊ី ទាហានគាំទ្ររបបដឹកនាំលោក Assad បានបើកយុទ្ធនាការជាបន្តបន្ទាប់ និងបានដណ្ដើមបានទឹកដីជាច្រើនដែលបាត់បង់ពេលជម្លោះចាប់ផ្ដើមដូចជានៅ Palmyra, Aleppo និង Ghouta ខាងកើតជាដើមផង។ ប្រជាជនស៊ីរីដែលរត់ភៀសខ្លួនពីកន្លែងនានា ក៏ដូចជាំក្រុមឧទ្ទាមដែលបាក់ទ័ពនោះ បានប្រមូលផ្ដុំគ្នានៅ Idlib ។   យុទ្ធនាការរបស់យោធាស៊ីរី ដែលគាំទ្ររុស្ស៊ីសំដៅរំដោះ Idlib អាចធ្វើឡើងទ្រង់ទ្រាយធំ តែក៏នឹងបង្កមហន្តរាយដែរ។ ដូចនេះហើយបានជាយោធារុស្ស៊ីទម្លាយផែនការរបស់ក្រុមបស្ចិមប្រទេសដែលចង់ការពារក្រុមឧទ្ទាមដែលខ្លួនបានផ្គត់ផ្គង់ជាច្រើនឆ្នាំក្នុងគោលដៅផ្ដួលលោក Assad ។ មានន័យថា គម្រោងវាយប្រហារដោយអាវុធគីមី គឺដើម្បីតែទប់ស្កាត់ ឬកាត់បន្ថយសមត្ថភាពរបស់យោធាស៊ីរី កុំឲ្យរុលទៅមុខកាន់តែខ្លាំងប៉ុណ្ណោះ។   លើសពីនោះ ការបាត់បង់ Idlib ក៏ជាសញ្ញាបង្ហាញភាពភាពទន់ខ្សោយរបស់ក្រុមឧទ្ទាម ដែលធ្លាប់តែធ្វើឲ្យកម្លាំងរដ្ឋាភិបាលក្រុងដាម៉ាស់បាក់ស្បាតកន្លងមកដែរ។ បើក្រុមឧទ្ទាមអស់កន្លែងឈរជើង វាមានន័យស្មើនឹងជ័យជម្នះបានទៅលោក Assad ដែលបានប្រឹងប្រែងការពារអំណាចរបស់ខ្លួនក្នុងវិបត្តិដែលផ្ទុះឡើងតាំងពីឆ្នាំ២០១១ ។ វាក៏មានន័យថា ការព្យាយាមរបស់លោកខាងលិចក្នុងការផ្លាស់ប្ដូរលោក Assad បរាជ័យដែរ។      វិបត្តិមនុស្សធម៌ដ៏ធំ នឹងផ្ទុះឡើង បើកម្លាំងរុស្ស៊ី និងស៊ីរីវាយលុក Idlib    រឿងកាន់តែព្រួយបារម្ភ គឺវិបត្តិមនុស្សធម៌មួយ នឹងផ្ទុះឡើងមិនខាន នៅពេលកម្លាំងយោធាស៊ីរី ដែលជួយពីក្រោយដោយរុស្ស៊ី បើកយុទ្ធនាការនៅ Idlib ។ វិបត្តិមនុស្សធម៌នៅស៊ីរីបានកើតឡើងជាញឹកញយនៅពេលមានការប្រយុទ្ធទ្រង់ទ្រាយធំដូចជានៅជា Aleppo និងនៅ Ghouta ខាងកើតជាដើម។ មនុស្សជិត៣លាននាក់ កំពុងជាប់នៅតំបន់នេះ ដែលបានរត់គេចពីទីតាំងផ្សេងៗ ហើយក៏គ្មានកន្លែងផ្សេងអាចទៅទៀតដែរ។   ក្នុងសន្និសីទកាសែតនៅទីក្រុងមូស្គូ រដ្ឋមន្ត្រីការបរទេសស៊ីរី al-Muallem និយាយថា ខាងស៊ីរីនឹងបើកប្រតិបត្តិការដ៏ធំនៅ Idlib ប៉ុន្តែទាហានស៊ីរីក៏នឹងធ្វើគ្រប់យ៉ាងដើម្បីកាត់បន្ថយចំនួនជនរងគ្រោះ។ យ៉ាងណាមិញ វាជារឿងចៀសមិនផុតឡើយចំពោះយុទ្ធនាការយោធានោះ ហើយសំណួរពេលនេះ គឺការវាយប្រយុទ្ធកើតពេលណា សាហាវយ៉ាងណា ហើយមនុស្សប៉ុន្មាននាក់ទៀតនឹងត្រូវបាត់បង់ជីវិតក្នុងជម្លោះមានអាយុជាង៧ឆ្នាំនេះ។   ក្រុមអ្នកសង្កេតការណ៍ព្យាករថា មនុស្សជាងពីរលាននាក់ នឹងរត់ភៀសខ្លួនទៅកាន់ព្រំដែនតួកគី ដែលពេលនោះ នឹងបង្កើតបានវិបត្តិជនភៀសខ្លួនថ្មីទៀត។ ប៉ុន្តែតួកគី ដែលបានបិទព្រំដែនជាមួយស៊ីរីនោះ ទំនងជាមិនបន្តទទួលយកជនភៀសខ្លួនទៀតឡើយ ព្រោះខ្លួនបានទទួលជនជាតិស៊ីរីភៀសខ្លួនជាច្រើនលាននាក់ទៅហើយដែរ៕    
រដ្ឋាភិបាលស៊ីរី និងរុស្ស៊ីជាសម្ព័ន្ធមិត្តរបស់ខ្លួន ប្រកាសត្រៀមបើកយុទ្ធនាការយោធាទ្រង់ទ្រាយធំដើម្បីរំដោះខេត្ត Idlib ដែលជាប់ព្រំដែនជាមួយតួកគី។ សមរភូមិ Idlib អាចជាទីតាំងវាយប្រយុទ្ធចុងក្រោយក្នុងវិបត្តិស៊ីរី ព្រោះជាមូលដ្ឋានរឹងមាំរបស់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលក្រុងដាម៉ាស់។ ប៉ុន្តែនៅថ្មីៗនេះ យោធារុស្ស៊ី បានអះអាងថា លោកខាងលិចមានផែនការរៀបចំការប្រហារអាវុធគីមីនៅតំបន់នេះ ដើម្បីធ្វើជាលេសវាយស៊ីរី។ រុស្ស៊ីបានព្រមានក្រុមបស្ចិមប្រទេសវិញថា កុំលេងជាមួយភ្លើងឲ្យសោះ។
  នារយៈពេល១៩ឆ្នាំកន្លងមកនេះ សន្ទស្សន៍ Henley Passport Index ដែលបង្កើតដោយក្រុមហ៊ុនប្រឹក្សាយោបល់ Henley & Partners មូលដ្ឋាននៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស ផ្តល់ចំណាត់ថ្នាក់លិខិតឆ្លងដែនក្នុងចំណោម១៩៩ប្រទេស/ដែនដី និង២២៧គោលដៅជុំវិញពិភពលោក តាមរយៈទិន្នន័យដែលទទួលបានពីសមាគមភ្នាក់ងារដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (AITA)។ លិខិតឆ្លងដែនដែលមានចំនួនដូចគ្នានៃគោលដៅគ្មានទិដ្ឋាការត្រូវបានចាត់ចំណាត់ថ្នាក់ដូចគ្នា ដូច្នេះចំណាត់ថ្នាក់សរុបមានត្រឹមតែ១០៣ថ្នាក់ប៉ុណ្ណោះ។   សម្រាប់ឆ្នាំ២០២៤នេះ លិខិតឆ្លងដែនរបស់បុរីរដ្ឋសិង្ហបុរី ឡើងឈរលើកំពូលតារាង Global Ranking របស់ Henley Passport Index ដែលអាចធ្វើដំណើរបានទៅដល់១៩៥គោលដៅ ដោយមិនចាំបាច់ប្រើទិដ្ឋាការ។ លិខិតឆ្លងដែនជប៉ុន ដែលឈរលើគេតាំងពីឆ្នាំ២០១៨ បានធ្លាក់មកនៅចំណាត់ថ្នាក់លេខ២ ជាមួយបារាំង អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ ដោយអ្នកកាន់អាចធ្វើដំណើរទៅដល់១៩២គោលដៅ។   កូរ៉េខាងត្បូងស្ថិតនៅចំណាត់ថ្នាក់ទី៣ រួមជាមួយអូទ្រីស ហ្វាំងឡង់ អៀរឡង់ លុចសំបួរ ហួឡង់ និងស៊ុយអែត ដែលអាចទៅដល់១៩១គោលដៅ ខណៈអង់គ្លេស នៅលេខ៤ ដែលអាចទៅដល់១៩០គោលដៅ ដូចបែលហ្ស៊ិក ដាណឺម៉ាក នូវែលសេឡង់ ន័រវេស និងស្វីស។   សហរដ្ឋអាម៉េរិក ស្ថិតនៅលេខ៩ ដែលអាចទៅកាន់១៨៦គោលដៅ។ ចិនស្ថិតលេខរៀង៥៩ ដែលអាចទៅដល់៨៥គោលដៅ ខណៈហុងកុង លេខរៀងទី១៨ (១៧០គោលដៅ), ម៉ាកាវ លេខរៀងទី៣៣ (១៤៣គោលដៅ), តៃវ៉ាន់ លេខរៀងទី៣៣ (១៤១គោលដៅ)។   កម្ពុជាស្ថិតនៅលេខរៀងទី៨៦ ដូចជាសាធារណរដ្ឋអាហ្វ្រិកកណ្តាល, ឆាត និងហៃទី ដែលអាចទៅដល់៥៣គោលដៅ ដោយគ្មានទិដ្ឋាការ។ រីឯប្រទេសផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ម៉ាឡេស៊ី នៅលេខរៀងទី១២ (១៨២គោលដៅ), ព្រុយណេ លេខ១៩ (១៦៦គោលដៅ), ថៃលេខ៦០ (៨២គោលដៅ), ឥណ្ឌូណេស៊ី លេខ៦៥ (៧៦គោលដៅ), ហ្វីលីពីន លេខ៧៣ (៦៧គោលដៅ)។   លិខិតឆ្លងដែននៃប្រទេសក្នុងតំបន់ដែលធ្វើដំណើរទៅដល់គោលដៅតិចជាងលិខិតឆ្លងដែនកម្ពុជា រួមមាន វៀតណាម លេខរៀងទី៨៨ (៥១គោលដៅ), ឡាវ លេខរៀងទី៩០ (៤៩គោលដៅ និងមីយ៉ាន់ម៉ា លេខរៀង៩២ (៤៥គោលដៅ)។   ក្នុងចំណោម១៩៩ប្រទេស/ដែនដី អ្នកកាន់លិខិតឆ្លងដែនអាហ្វហ្គានីស្ថាន ទៅដល់គោលដៅ (ដោយមិនបាំបាច់សុំទិដ្ឋាការ) តិចជាងគេ ដោយបានត្រឹមតែ២៦គោលដៅប៉ុណ្ណោះ ដោយនៅក្រោម ស៊ីរី (២៨គោលដៅ), អ៊ីរ៉ាក់ (៣១គោលដៅ) រីឯលិខិតឆ្លងដែនកូរ៉េខាងជើងអាចទៅដល់៤១គោលដៅ៕
សិង្ហបុរី នាំមុខគេជំនួសជប៉ុនក្នុងនាមជាប្រទេសដែលប្រើលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោក។ នេះបើតាមសន្ទស្សន៍ Henley Passport Index ឆ្នាំ២០២៤។ តារាងដដែល បង្ហាញថា កម្ពុជាស្ថិតនៅលេខរៀងទី៨៦ ដោយអ្នកកាន់លិខិតឆ្លងដែនកម្ពុជា អាចធ្វើដំណើរទៅដល់៥៣គោលដៅដោយមិនចាំបាច់សុំទិដ្ឋាការ។
  គិតចាប់ពីច្បាប់ប្រឆាំងព័ត៌មានមិនពិតចូលជាធរមានមក នេះគឺជាករណីទីបីហើយ ដែលរដ្ឋាភិបាលសិង្ហបុរី បានយកច្បាប់នេះដើម្បីឆ្លើយតប និងចាត់វិធានការទៅនឹងព័ត៌មាន និងការផ្សព្វផ្សាយនានាតាមប្រព័ន្ធអនឡាញ ជាពិសេសក្នុងបណ្តាញសង្គម ដែលរដ្ឋាភិបាលយល់ឃើញថាជាព័ត៌មានក្លែងក្លាយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។    តាមប្រភពព័ត៌មានដដែល រដ្ឋាភិបាល បានដាក់បញ្ជាឲ្យបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងមួយរបស់ប្រទេស ចេញអត្ថបទកែតម្រូវឡើងវិញ ទៅលើការចុះផ្សាយរបស់ខ្លួននៅលើបណ្តាញហ្វេសប៊ុក និងគេហទំព័រអំពីទីផ្សារការងាររបស់ប្រទេស ដែលលើកឡើងថា អត្រានៃអ្នកវិជ្ជាជីវៈ អ្នកគ្រប់គ្រង និងអ្នកបច្ចេកទេស កំពុងតែបាត់បង់ការងារជាបន្តបន្ទាប់។  តាមការអះអាងរបស់រដ្ឋមន្ត្រីការងារសិង្ហបុរី ការចុះផ្សាយបែបនេះ បានធ្វើឲ្យមានការយល់ច្រលំពីស្ថិតិពិតប្រាកដ ពោលគឺខុសពីការពិត។ តាមរដ្ឋមន្ត្រីជំនាញ គិតចាប់ពីឆ្នាំ២០១៥មក អត្រានៃការអ្នកមានការងារធ្វើជាពិសេសអ្នកជំនាញ និងបច្ចេកទេស មានការកើនឡើងបន្តបន្ទាប់នោះទេ។    សម្រាប់មជ្ឈដ្ឋានខាងក្រៅ វិធានការបែបនេះ គឺជាផ្នែកមួយនៃការរឹតត្បិតសិទ្ធិ និងសេរីភាព នៃការបញ្ចេញមតិ។ កន្លងមក ក្រោមច្បាប់ប្រឆាំងនឹងព័ត៌មានមិនពិត និងការបំភ្លើសព័ត៌មាន រដ្ឋាភិបាលសិង្ហបុរី បានមានវិធានលើអ្នកបំពានដោយផ្ទាល់ផង និងដោយប្រយោលផង។ ដោយប្រយោលនោះគឺក្នុងករណីមុន រដ្ឋាភិបាល បានស្នើទៅកាន់ក្រុមហ៊ុនហ្វេសប៊ុកឲ្យជូនដំណឹងព្រមានដល់អ្នកប្រើប្រាស់របស់ខ្លួនដែលនិយាយរឿងមិនពិតពីសិង្ហបុរី ដែលជាផ្នែកមួយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេស។   តាមពិតទៅ មិនមានប្រទេសនៅក្នុងតំបន់ច្រើននោះទេ ដែលមានច្បាប់ប្រឆាំងនឹងព័ត៌មានមិនពិតបែបនេះ។ ថ្មីៗនេះអ្នកជិតខាងសិង្ហបុរីតែម្តង គឺម៉ាឡេស៊ី ទើបតែបានមោឃភាពច្បាប់ប្រភេទនេះ ដែលបានអនុម័តក្នុងអាណត្តិរដ្ឋាភិបាលមុន ដោយយល់ឃើញថា ច្បាប់ប្រភេទនេះ មិនមានចាំបាច់ និងប៉ះពាល់ដល់សិទ្ធិពលរដ្ឋ។   ក៏ប៉ុន្តែយ៉ាងណា រដ្ឋាភិបាលសិង្ហបុរី បានបញ្ជាក់ជាច្រើនដងរួចហើយពីគោលបំណងនៃការបង្កើតច្បាប់នេះឡើង។ នោះគឺ ដោយសារតែសិង្ហបុរី គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់ មានប្រជាជនចម្រុះរស់នៅ ដែលងាយនឹងរងការវាយប្រហារ និងបង្កភាពច្របូកច្របល់ តាមរយៈការបំភ្លៃព័ត៌មានជាដើម៕ 
រដ្ឋាភិបាលសិង្ហបុរី នៅថ្ងៃ១៤ ធ្នូ បានចេញបញ្ជាឲ្យគណបក្សប្រឆាំងមួយចេញផ្សាយកែតម្រូវលើការផ្សព្វផ្សាយតាមបណ្តាញសង្គម និងអត្ថបទដែលចុះផ្សាយតាមគេទំព័រពាក់ព័ន្ធបញ្ហាអត្រានៃអ្នកមានការងារធ្វើរបស់ប្រទេស ។ បទបញ្ជានេះ ធ្វើឡើងក្រោមអំណាចច្បាប់ប្រឆាំងនឹងព័ត៌មានមិនពិត ដែលប្រទេសតូចជាងគេក្នុងតំបន់មួយនេះ ទើបតែដាក់ប្រើប្រាស់។
  ទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង ផ្សាយថា ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈចិន។ ប្រភពដដែល បញ្ជាក់ថា របៀបវារៈដ៏សំខាន់នៃដំណើរទស្សនកិច្ចនេះ គឺសម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោក វ៉ាង ស៊ាវហុង រដ្ឋមន្រ្តីក្រសួងសាធារណៈចិន នឹងធ្វើជាសហប្រធានក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២២រវាងក្រសួងទាំង២នេះ៕   
សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ ទៅកាន់នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ ដំណើរទស្សនកិច្ចរបស់សម្តេចនៅចិន នឹងប្រព្រឹត្តដល់ថ្ងៃទី៣០ ខែមេសា។
  លោក ឃួង ស្រេង បានបើកម៉ូតូដោយផ្ទាល់ ដោយមិនពាក់មួកសុវត្ថិភាពឡើយ ក្នុងការចុះពិនិត្យមើលស្ថានភាពទឹកជំនន់ នៅតាមភូមិសង្កាត់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ តុលា។ ក្រោយបង្ហោះរូបសកម្មភាពជិះម៉ូតូ មិនពាក់មួកសុវត្ថិភាពនេះ ស្រាប់តែមតិសាធារណជន ចូលទៅអត្ថាធិប្បាយ និងចែករំលែក ដោយភ្ជាប់នឹងសាររិះគន់ថា លោក ឃួង ស្រេង មិនគោរពច្បាប់ចរាចរណ៍ ។   ដើម្បីបង្ហាញពីការទទួលខុសត្រូវ ក្នុងនាមជាអ្នកអនុវត្តច្បាប់នោះ លោកអភិបាលរាជធានីភ្នំពេញ បានចូលទៅបង់ប្រាក់ផាកពិន័យជាទឹកប្រាក់៦ម៉ឺនរៀល ពាក់ព័ន្ធនឹងសណ្ដាប់ធ្នាប់ចរាចរណ៍ នៅអធិការដ្ឋានខណ្ឌដង្កោ ។   ក្រៅពីអភិបាលរាជធានីភ្នំពេញ គេក៏សង្កេតឃើញលោក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពដែរ។ លោក ស ថេត អង្គុយលើម៉ូតូពីក្រោយនគរបាលម្នាក់ ដែលជាអ្នកបើក។ លោក ស ថេត ក៏បានបង់ប្រាក់៦ម៉ឺនរៀលដែរ ដោយសារកំហុសឆ្គងនេះ៕
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង់ប្រាក់ផាកពិន័យ៦ម៉ឺនរៀលហើយ នៅព្រឹកថ្ងៃទី២៧ តុលា ក្រោយជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ។
រវាងពាក្យទាំងនេះ សាធារណជននៅមានភាពស្រពេចស្រពិលក្នុងការប្រើប្រាស់ ទើបក្រុមប្រឹក្សាជាតិភាសាខ្មែរ បញ្ជាក់ថា ពាក្យ «Internet» ជាភាសាខ្មែរ «អ៊ីនធឺណិត»  មានន័យថា (បណ្តាញសកល)  គឺបណ្តាញកុំព្យូទ័រដែលអាចឲ្យមនុស្សចែករំលែកព័ត៌មាន និងទាក់ទងគ្នាទៅវិញទៅមក។ បណ្តាញរបស់ស្ថាប័នណាមួយ ដែលប្រើបច្ចេកវិទ្យាអ៊ីនធឺណិត សម្រាប់បញ្ជូនទិន្នន័យ នោះហៅថា «Intranet» ជាភាសាខ្មែរ «អ៊ីនត្រាណិត»។ ចំណែក ពាក្យ «Extranet» ជាភាសាខ្មែរ«អិចត្រាណិត» ជាបណ្តាញរបស់ស្ថាប័នមួយ ដែលផ្តល់សិទ្ធិឱ្យអតិថិជនទាំងក្នុង ឬក្រៅប្រទេស អាចប្រើអ៊ីនត្រាណិតបាន។ នេះបើយោងតាមការបកស្រាយជាផ្លូវការ របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលបានសម្របសម្រួលភាសាបរទេស ប្រែជាភាសាខ្មែរ៕ 
ពាក្យទាំងអស់នេះ សាធារណជនប្រាកដជាស្គាល់ថា ជាពាក្យកម្ចីពីបរទេស តែមានមនុស្សភាគតិចណាស់ដែលដឹងពីអត្ថន័យពិតប្រាកដរបស់វា។ តើពាក្យទាំងប៉ុន្មាននេះ មានន័យដូចម្តេច?
ហ្វីលីពីនដែលធ្វើជាប្រធានអាស៊ានឆ្នាំ ២០១៧នេះ កំពុងត្រៀមខ្លួនទទួលស្វាគមន៍បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន និងបណ្តារដ្ឋមន្ត្រីប្រទេសជាដៃគូជាច្រើននាក់ផ្សេងទៀតដែលនឹងមកចូលប្រជុំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥០ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃ ២ ដល់ថ្ងៃ ៨ ខែសីហាខាងមុខ។ គេរំពឹងថា បញ្ហាភេរវកម្ម បញ្ហាសមុទ្រចិនខាងត្បូង រួមជាមួយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងនឹងក្លាយជាប្រធានបទសំខាន់និងក្តៅគគុកក្នុងវេទិកាតំបន់នេះ ។ មុនកិច្ចប្រជុំមកដល់ គេឃើញមានការបញ្ចេញសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានផងដែរឲ្យអ្នកសារព័ត៌មានបានឃើញដែរ ប៉ុន្តែសេចក្តីថ្លែងការណ៍នោះមិនមានការប្រើប្រាស់ភាសាដែលទិតៀន ឬរិះគន់មហាយក្សចិនដែលបន្តវាតទីនិងធ្វើយោធូបនីកម្មតំបន់ជម្លោះសមុទ្រចិនខាងត្បូងឡើយ។   ១. សេចក្តីថ្លែងការណ៍រួមមិននិយាយពីយោធូបនីយកម្មសមុទ្រចិនខាងត្បូង យោងតាមទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមដែលនឹងត្រូវចេញរួមគ្នាដោយរដ្ឋមន្ត្រីការបរទេសអាស៊ានក្រោយចប់ប្រជុំនោះត្រឹមកត់សម្គាល់ការបារម្ភរបស់រដ្ឋមន្ត្រីអាស៊ានមួយចំនួនពាក់ព័ន្ធការវិវត្តនៃស្ថានការណ៍តំបន់សមុទ្រចិនខាងត្បូង។ ប៉ុន្តែគ្មានឡើយការមិនមានការបញ្ជាក់ឈ្មោះចិនចំៗ និងសកម្មភាពយោធូបនីយកម្មតំបន់ជម្លោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ដូចដែលប្រធានអាស៊ានហ្វីលីពីនធ្លាប់បានលើកឡើងដែរ  គ្មានឡើយការបញ្ចូលចំណុចពាក់ព័ន្ធសាលក្រមតុលាការមជ្ឈត្តការអន្តរជាតិក្រុងឡាអេដែលសម្រេចឲ្យចិនចាញ់ក្តីហ្វីលីពីន កាលពីខែកក្កដាឆ្នាំ ២០១៦នោះ។   តាមពិតទៅចិន បានទាមទារយកតំបន់ជម្លោះសមុទ្រចិនខាងត្បូងស្ទើរតែទាំងស្រុង ហើយមហាយក្សនេះក៏បានបន្តធ្វើយោធូបនីយកម្មតំបន់ជម្លោះដែលខ្លួនកាន់កាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះដែរ។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចិនបានកាន់កាប់កោះជាច្រើន និងបន្តសាងសង់កោះសិប្បនិម្មិតនៅតំបន់ចំនួន ប្រាំពីរនៅសមុទ្រចិនខាងត្បូង។ អ្វីដែលគួរឲ្យបារម្ភនោះចិនសាងសង់ហេដ្ឋារចនាសម្ព័ន្ធបម្រើប្រយោជន៍ស៊ីវិលនិងយោធាក្នុងនោះមានសង់ផ្លូវយន្តហោះ, ដំឡើងឧបករណ៍បាញ់មីស៊ីល និងសម្ភារៈយោធាផ្សេងទៀតនៅទីតាំងមួយចំនួន ថ្វីបើមានគេជំទាស់ក៏ដោយ។ មិនត្រឹមតែមិនរិះគន់ចិនប៉ុណ្ណោះទេ សេចក្តីថ្លែងការណ៍រួមរដ្ឋមន្ត្រីការបរទេសអាស៊ានមានការស្វាគមន៍ការឯកភាពគ្នាទទួលយកក្របខណ្ឌនៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (A Framework for South China Sea Code of Conduct) កាលពីខែឧសភាផងដែរ។  នៅក្នុងកិច្ចប្រជុំខាងមុខ រដ្ឋមន្ត្រីអាស៊ាននិងចិនក៏នឹងសម្រេចអនុម័តយកក្របខណ្ឌនៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងជាផ្លូវការដែរ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការឈានទៅពិភាក្សាគ្នាទៀតដើម្បីបង្កើតក្រមប្រតិបត្តិពេញលេញមួយដែលមានអនុភាពគតិយុត្តិត្រឹមត្រូវដើម្បីគ្រប់គ្រងនិងដោះស្រាយជម្លោះ។   មកដល់ពេលបច្ចុប្បន្ននេះ អាស៊ាននិងចិន ចំណាយពេលអស់ ១៥ឆ្នាំទៅហើយដើម្បីរៀបចំក្រមប្រតិបត្តិនេះ បន្ទាប់ពីភាគីទាំងសងខាងឯកភាពគ្នាទទួលយកសេចក្តីថ្លែងការណ៍ស្តីពីសកម្មភាពភាគីនៅសមុទ្រចិនខាងត្បូង (DOC) នាឆ្នាំ ២០០២នោះ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (ASEAN Ministerial Meeting) នឹងត្រូវរៀបចំឡើងនៅក្នុងក្រុងម៉ានីល នៅសប្តាហ៍នេះ។ បញ្ហាសមុទ្រចិនខាងត្បូងនឹងក្លាយជាប្រធានបទសំខាន់ក្នុងវេទិកាកិច្ចប្រជុំនេះដែរ ប៉ុន្តែអាស៊ានមិនយកឱកាសនេះទិតៀន ឬដាក់សម្ពាធចិនពាក់ព័ន្ធយោធូបនីយកម្មតំបន់ជម្លោះសមុទ្រចិនខាងត្បូងឡើយ។ បើតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំរដ្ឋមន្ត្រីការបទេសអាស៊ានដែលអ្នកសារព័ត៌មានទទួលបាន រដ្ឋមន្ត្រីការបរទេសអាស៊ានខ្លះត្រឹមបង្ហាញការបារម្ភចំពោះស្ថានការណ៍សមុទ្រចិនខាងត្បូង តែស្វាគមន៍ការសម្រេចបានគ្រោងឆ្អឹងនៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងដែរ (A Framework for a Code of Conduct)។
BBC ចុះផ្សាយថា ក្រុមអ្នកគាំទ្រទាំងនោះបានប្រមូលផ្តុំគ្នានៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី២៩ ខែកក្កដាដោយពាក់អាវរបស់ Ozil ដែលមានពាកស្លោក«I am Ozil» ព្រមទាំងគ្រវីទង់ជាតិតួកគីរួមគ្នានឹងទង់ជាតិអាល្លឺម៉ង់ដោយមានសាមគ្គីភាពទៀតផង។ ខ្សែបម្រើក្រុម Arsenal រូបនេះធ្លាប់អះអាងថា ខ្លួននិងក្រុមគ្រួសារបានទទួលការគំរាមកំហែងតាមទូរសព្ទ និងរើសអើងពូជសាសន៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីមិនអាចជួយក្រុមរហស្សនាមឥន្ទ្រីដែកឆ្លងផុតវគ្គចែកពូលក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីកន្លងទៅ។ អតីតសមាជិក Real Madrid វ័យ២៩ឆ្នាំដែលមានសាច់ឈាមតួកគី តែកើតលើទឹកដីអាល្លឺម៉ង់ ក៏ទទួលការរិះគន់ខ្លាំងៗពី សំណាក់លោក Reinhard Grindel ប្រធានសមាគមកីឡាបាល់ទាត់អាល្លឺម៉ង់ (DFB)ផងដែរ បន្ទាប់ពីរូបគេបានជួបជាមួយប្រធានាធិបតួកគីលោក Recep Tayyip Erdogan ពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ហើយសម្រេចចិត្តឈប់លេងឲ្យជម្រើសជាតិតែម្តង។ Ozil បានសរសេរបែបឌឺដងទៀតថា៖ «ខ្ញុំជាជនជាតិអាល្លឺម៉ង់ នៅពេលដែលយើងឈ្នះ ហើយជាជនអន្តោប្រវេសន៍ នៅពេលយើងចាញ់»។ យ៉ាងណាក៏ដោយជុំវិញការលើកឡើងរបស់ Ozil ខាងលើ DFB ក៏បានឆ្លើយបដិសេធការចោទមកលើស្ថាប័នខ្លួនផងដែរ ដោយលើកឡើងថាពួកគេបានចូលរួមយ៉ាងសកម្មនៅក្នុងការប្រឆាំងទៅនឹងសកម្មភាពរើសអើងច្រើនលើកច្រើនសារក្នុងប្រទេសអាល្លឺម៉ង់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សមាគមកីឡាបាល់ទាត់អាល្លឺម៉ង់ថា ពួកគេទទួលស្គាល់ថាមិនបានដោះស្រាយបញ្ហាឲ្យបានល្អប្រសើរពិតមែនជុំវិញការរិះគន់របស់អ្នកគាំទ្រ ប៉ុន្តែស្ថាប័នមួយនេះ «ពិតជាសោកស្តាយដែល Mesut Ozil មានអារម្មណ៍ថាគាត់មិនត្រូវបានការការពារគ្រប់គ្រាន់ ហើយព្រមទាំងប្រើពាក្យប្រកាន់ជាតិសាសន៍ថែមទៀត»៕
 ពលរដ្ឋអាល្លឺម៉ង់រាប់រយនាក់បានប្រមូលផ្តុំគ្នាដើម្បីបង្ហាញការគាំទ្រដល់ Mesut Ozil បន្ទាប់ពីរូបគេបានប្រកាសចាកចេញពីក្រុមកីឡាបាល់ទាត់ជម្រើសជាតិដោយសារមានការតិះទាន និងប្រកាន់ពូជសាសន៍កន្លងមក។
ជំនួបរវាងអាហ្សង់ទីនទល់បារាំងនឹងក្លាយជាការប្រកួតមួយ ដើម្បីស្វែងរកឱកាសគ្រងតំណែងជើងឯកពិភពលោក World Cup លើកទី៣ ក្នុងប្រវត្តិសាស្រ្តរៀងៗខ្លួន ។ ក្រុមទាំងពីរនេះ ធ្លាប់បានឈ្នះពានពិភពលោក ២លើកដូចគ្នារួចមកហើយ។ អាហ្សង់ទីន ឈ្នះពានរង្វាន់ World Cup នៅឆ្នាំ ១៩៨៦ និង១៩៧៨។ ចំណែកបារាំង ឈ្នះនៅឆ្នាំ១៩៩៨ និង២០១៨។    មុនឈានជើងមកដល់វគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ World Cup 2022 ក្រុមខ្លាំងមកទ្វីបអាម៉េរិកខាងត្បូង និងអឺរ៉ុបទាំង ២នេះ បានឆ្លងកាត់ការប្រកួត ៦លើក ដោយមានភាពងាយស្រួលផង ការបរាជ័យផង និងជ័យជម្នះដូចគ្នាផង។ អាហ្សង់ទីនឆ្លងកាត់ការប្រកួតដោយស្ថិតនៅចំណាត់ថ្នាក់កំពូលតារាង បានរងបរាជ័យជំនួបបើកឆាក ក្រោមថ្វីជើងអារ៉ាប៊ីសាអូឌីត បន្ទាប់មកយកឈ្នះម៉ិកស៊ិក ប៉ូឡូញ អូស្ត្រាលី ហូឡង់ និងក្រូអាស៊ី ។ ដោយឡែកបារាំងជាក្រុមកំពូលតារាងវគ្គចែកពូលដូចគ្នា ដោយយកឈ្នះដាណឺម៉ាក អូស្ត្រាលីនិងរងបរាជ័យក្រោមថ្វីជើងទុយនីស៊ី បន្ទាប់មកឈ្នះប៉ូឡូញ អង់គ្លេស និងម៉ារ៉ុក។   ការប្រកួតប្រជែងរវាងអាហ្សង់ទីន ដែលធ្វើឡើងក្នុងកីឡដ្ឋាន Lusail Iconic នឹងត្រូវមានអាជ្ញាកណ្តាលកាត់សេចក្តីដោយលោក Szymon Marcinik សញ្ជាតិប៉ូឡូញ ដោយរួមសហការក្រុមការងារជំនួយការលោក Pawel Sokolnicki និងលោក Thomasz Listkiewics សញ្ជាតិប៉ូឡូញដូចគ្នា រួមជាមួយលោក Ismail Elfath ជាជំនួយការទី៤ សញ្ជាតិអាម៉េរិក។ អាហ្សង់ទីនបង្ហាញវត្តមាននៅវគ្គផ្តាច់ព្រ័ត្រ ៦លើក ខណៈបារាំងបង្ហាញបាន៤លើក។   នេះជាការជួបគ្នាសារជាថ្មីម្តងទៀតសម្រាប់ក្រុមទាំងពីរចាប់តាំងពីប៉ះគ្នានៅឆ្នាំ ២០១៨ ម្តងរួចមក ដោយកាលនោះក្នុងវគ្គ ១៦ក្រុម បារាំងទម្លាក់អាហ្សង់ទីនក្នុងលទ្ធផល ៤-៣។ មិនមែនលើកដំបូងឡើយនៃការជួបគ្នាសម្រាប់ក្រុមទាំងពីរ។ ពួកគេធ្លាប់ជួបគ្នា ១២លើកមកហើយ ដោយក្នុងនោះ ៣លើក ក្នុងព្រឹត្តិការណ៍ World Cup។   សម្រាប់អាហ្សង់ទីន មិនមានកីឡាករណាម្នាក់ដែលរងរបួស ឬជាប់បម្រាមឡើយ ខណៈបារាំងនឹងអវត្តមានកីឡាករ Dayot Upamecano និង Adrien Rabiot ដោយសាររបួស។  នាសន្និសីទកាសែតមុនការប្រកួតមកដល់គ្រូបង្វឹកក្រុមទាំងសងខាងបានលើកឡើងដូច្នេះ៖   «ជ័យជម្នះនៅតែជារឿងមួយដ៏សំខាន់សម្រាប់ក្រុមយើង ហើយមុនការប្រកួតមកដល់យើងទទួលបានពេលវេលាសម្រាកយ៉ាងល្អ និងការត្រៀមខ្លួនរបស់ក្រុមទាំងមូលពោរពេញដោយកម្លាំង។ យើងក៏បានផ្តល់ពេលវេលាដល់កីឡាករសម្រាក និងត្រៀមខ្លួនសម្រាប់ការប្រកួតប្រយុទ្ធវគ្គផ្តាច់ព្រ័ត្រ យើងបានជ្រើសរើសយុទ្ធសាស្ត្ររួចរាល់ហើយដើម្បីបំបាក់ដៃគូ។»។ នេះជាសម្តីលោក Scaloni គ្រូបង្វឹកអាហ្សង់ទីន។   ចំណែកលោក Didier Deschamps បានលើកឡើងដូច្នេះថា៖« ក្រុមអាហ្សង់ទីនដែលយើងបានជួបលើកនេះមិនមែនដូចជាអាហ្សង់ទីនដែលយើងធ្លាប់ជួបកាល ៤ឆ្នាំមុនឡើយ។ យើងត្រូវតែផ្តោតលើការប្រកួតជាសំខាន់ ដោយមិនអាចឆ្វេរប្រហែសបាននោះទេ។»៕  
ការប្រកួតព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ប្រទេសកាតាឈានដល់វគ្គផ្តាច់ព្រ័ត្រស្វែងរកក្រុមគ្រងតំណែងជើងឯកកំពូលនាថ្ងៃទី១៧ ខែធ្នូនេះហើយ។ ក្រុមជើងខ្លាំងមកពីទ្វីបអាម៉េរិកខាងត្បូង អាហ្សង់ទីន ត្រូវតទល់ជាមួយក្រុមការពារតំណែងជើងឯកឆ្នាំ ២០១៨ បារាំង ក្នុងកីឡដ្ឋាន Lusail Iconic វេលាម៉ោង ១០យប់(ម៉ោងនៅកម្ពុជា)។
សិស្សឈ្មោះ Bradley Howard អាយុ១៧ឆ្នាំ ដែលរៀននៅវិទ្យាល័យមួយក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក ត្រូវបានខាងសាលារាយការណ៍ទៅអាណាព្យាបាលថា រូបគេជាសិស្សដែលចូលចិត្តនិយាយឡូឡាច្រើននៅម៉ោងសិក្សាថ្នាក់រូបវិទ្យា។ ឪពុក Bradley បានរៀបរាប់ថា៖ «ខ្ញុំសម្រេចចិត្តទៅអង្គុយជាមួយ Bradley នៅក្នុងថ្នាក់រៀន ដោយសារតែគេចូលចិត្តបង្កបញ្ហានៅក្នុងថ្នាក់ ជាពិសេសនិយាយច្រើន»។ ឪពុកម្នាក់នេះ បានអះអាងថា បណ្តឹងជាច្រើនពីសំណាក់គ្រូបង្រៀន ត្រូវបានផ្ញើទៅដល់ផ្ទះរបស់លោក  ដោយគ្រូទាំងនោះ ពោលគ្រូដែលបង្រៀនម៉ោងរូបវិទ្យា សុទ្ធតែត្អូញត្អែរទាក់ទងនឹងអាកប្បកិរិយាមិនល្អរបស់ Bradley។ លោករៀបរាប់ប្រាប់ BuzzFeed News ថា៖ «ខ្ញុំពិតជាមានការពិបាកដែលអង្គុយក្នុងថ្នាក់រៀនជាមួយក្មេងៗជំទង់។ ខ្ញុំមិនដែលបានត្រៀមខ្លួនសម្រាប់ស្ថានភាពបែបនេះឡើយ»។   លោកបានអះអាងថា មិត្តភក្តិមួយចំនួន សង្កេតឃើញថា Bradley ហាក់ដូចជាមានការប្រែច្រើន បើទោះបីជារូបគេមានការតប់ប្រម៉ល់ជាមួយនឹងវត្តមានរបស់ឪពុកក៏ដោយ។ សម្រាប់បុរសដែលជាឪពុក នេះជាលើកដំបូង និងជាលើកចុងក្រោយផងដែរ ហើយលោកសង្ឃឹមថា កូនប្រុសខ្លួននឹងក្លាយជាសិស្សល្អ៕
ឪពុករបស់សិស្សកម្រិតវិទ្យាល័យម្នាក់ បានចំណាយពេលអង្គុយក្នុងថ្នាក់រៀនជាមួយកូន ដើម្បីឲ្យរក្សាភាពស្ងៀមស្ងាប់ ជៀសវាងការនិយាយច្រើនឥតប្រយោជន៍។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន BuzzFeed News។
នាពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីអូរជ្រៅទៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ព្រឹកថ្ងៃទី៣ ខែមករា នេះ បានគូសបញ្ជាក់ថា ប្រព័ន្ធតេឡេក្រាមនឹងអាចជួយសម្រួលដល់ការគោរពច្បាប់ចរាចរណ៍ ដោយគ្រោះថ្នាក់ មានកម្រិតខ្ពស់ជាងកូវីដ-១៩។ សម្តេចស្នើឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សាជាមួយសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើករណីនេះ។ សម្តេចថា ពលរដ្ឋអាចបាញ់បញ្ជូនរូបភាពល្មើសចរាចរណ៍ទៅកាន់សមត្ថកិច្ចភ្លាមៗ៕
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទឹកចិត្តឲ្យស្នងការដ្ឋាននគរបាលខេត្ត និងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើតប្រព័ន្ធតេឡេក្រាម ដើម្បីឲ្យពលរដ្ឋជួយថតអ្នកល្មើសចរាចរណ៍។
ក្រោយត្រូវបានរំលាយចោល និងអស់សិទ្ធិក្នុងការធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ក្រោមអំណាចសាលដីកានៃតុលាការកំពូល អតីតគណបក្សសង្គ្រោះជាតិ បានយកទឹកដីបរទេសធ្វើជាកន្លែងឈរជើង។ ដើម្បីកុំឲ្យមន្ត្រី និងថ្នាក់ដឹនាំខ្ចាត់ខ្ចាយ និងបែកខ្ញែកកម្លាំងពីគ្នា អតីតគណបក្សប្រឆាំងដ៏ធំមួយនេះ ក៏គ្រោងបង្កើតលេខាធិការដ្ឋាន នៅក្រៅប្រទេស ដើម្បីធ្វើជាបង្គោលក្នុងការជួបជុំ និងការបំពេញការងារផ្នែកនយោបាយ។ បំណងនៃការបង្កើតលេខាធិការឯនាយសមុទ្រនេះ ត្រូវបានលោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ប្រកាសឡើងក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២0១៧។ លោក សង្កត់ធ្ងន់ថា លេខាធិការដ្ឋាននេះ គឺជាយន្តការដ៏សំខាន់មួយ ដែលឲ្យពួកគេ អាចតស៊ូមតិតាមផ្លូវការទូតជាមួយសហគមន៍អន្តរជាតិ ដើម្បីទាមទារយកគណបក្សសង្គ្រោះជាតិមកវិញ  ហើយនឹងបានចូលរួមការបោះឆ្នោត នាឆ្នាំ២0១៨។ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖«ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅឯក្រៅប្រទេស កំពុងរៀបចំចាត់ចែងឲ្យមានលេខាធិការដ្ឋានមួយ ដើម្បីសម្របសម្រួលកិច្ចការរបស់យើងទាំងអស់ និងដើម្បីទាក់ទងជាមួយរចនាសម្ព័ន្ធរបស់យើងនៅខាងក្នុង [ប្រទេសកម្ពុជា]។ លេខាធិការដ្ឋាន ជាក្រុមដឹកនាំរបស់យើង ក្នុងជួរគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស»។ លោក អេង ឆៃអ៊ាង ពុំបានបញ្ជាក់ឡើយថា លេខាធិការដ្ឋាននេះ នឹងបង្កើតឡើងនៅប្រទេសណា។ បើតាមលោក អេង ឆៃអ៊ាង ដដែល ការបង្កើតលេខាធិការដ្ឋានខាងលើ ក៏អាចជួយឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ងាយស្រួលទាក់ទងជាមួយមន្ត្រី និងសកម្មជនរបស់ខ្លួននៅកម្ពុជាដែរ។ សារលិខិត ដែលគណបក្សសង្គ្រោះជាតិ ធ្លាប់ផ្ញើជូនសកម្មជន-សកម្មនារីរបស់ខ្លួនកាលពីកន្លងមក បានសរសេរបែបនេះថា៖«នៅក្នុងស្ថានការណ៍ ដែលបងប្អូន សកម្មជន សកម្មនារី កំពុងជួបការលំបាក ក្នុងការប្រាស្រ័យទាក់ទងជាមួយរចនាសម្ព័ន្ធដឹកនាំរបស់គណបក្ស នៅក្នុងពេលដ៏ខ្លីខាងមុខ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស នឹងរៀបចំយន្តការសម្រាប់ជួយសម្រួលដល់បងប្អូន ក្នុងការទាក់ទងការងារជាមួយថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ទាំងក្នុង និងក្រៅប្រទេស»។ គេសង្គេតឃើញអតីតតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់ភាគច្រើននៃគណបក្សសង្គ្រោះជាតិ បានចាកចេញពីប្រទេសកម្ពុជា ហើយទៅប្រមូលផ្តុំគ្នានៅតាមប្រទេសនានា។ លើសពីនេះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ក៏ធ្លាប់លើកទឹកចិត្តដល់សមាជិកនិងសកម្មជន ឲ្យរត់ទៅបរទេសផងដែរ ដើម្បីគេចពីសម្ពាធណាមួយ ក្នុងប្រទសកម្ពុជា។   លោក សម រង្ស៊ី រួមទាំងសហការរីរបស់លោក ប្រកាសមិនទទួលស្គាល់ជាដាច់ខាត ចំពោះសាលដីកាតុលាការកំពូល ដែលរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់ពួកគេ ក្នុងការធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ពួកគេ ប្រកាសការពារនិងរក្សារចនាសម្ព័ន្ធ ដោយមានលោក កឹម សុខា ជាប្រធានដដែល ហើយអះអងថា ខ្លួននៅតែជាតំណាងរាស្ត្រស្របច្បាប់របស់ប្រជាពលរដ្ឋកម្ពុជា។  យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ធ្លាប់ព្រមានក្រុមប្រឆាំងថា ពួកគេ នឹងប្រឈមផ្លូវច្បាប់ ក្នុងករណីនៅតែបន្តដឹកនាំគណបក្ស ដែលត្រូវបានតុលាការកំពូល រំលាយចោយហើយនោះ៕ 
ភ្នំពេញ៖ អតីតគណបក្សសង្គ្រោះជាតិ កំពុងរៀបចំឲ្យមានលេខាធិការដ្ឋានផ្លូវការ នៅក្រៅប្រទេស ដើម្បីងាយស្រួលក្នុងការសម្របសម្រួលការងារ និងការទាក់ទងគ្នា រវាងថ្នាក់ដឹកនាំ ជាមួយមន្ត្រីរបស់ខ្លួន។ លេខាធិការដ្ឋាននេះ គឺជាទីតាំងប្រមូលផ្តុំថ្នាក់ដឹកកំពូលៗ នៃអតីតគណបក្សប្រឆាំង។    
  រូបសំណាកក្រមួនរបស់អតីតប្រធានាធិបតីអាម៉េរិកលោក Abraham Lincoln អង្គុយលើកៅអី ត្រូវបានសាងសង់នៅ Camp Barker រដ្ឋវ៉ាស៊ីនតោនឌីស៊ី។ អំឡុងសង្គ្រាមស៊ីវិល កន្លែងនេះជាជំរុំជនភៀសខ្លួនសម្រាប់ជនជាតិអាហ្រ្វិកអាម៉េរិកាំងដែលមានសេរីភាពបន្ទាប់ពីទាសភាព។   កាលពីចុងសប្តាហ៍មុន នៅពេលដែលសីតុណ្ហភាពក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីកើនឡើង រូបសំណាកក្រមួនរបស់លោក Lincoln បានរលាយក្បាល។ ជើងរបស់រូបសំណាកក៏បានរលាយ ហើយបែកចេញពីខ្លួន។ បច្ចុប្បន្នរូបសំណាកកំពុងត្រូវបានជួសជុល ហើយក្បាលនឹងត្រូវបានដំឡើងឡើងវិញក្នុងសប្តាហ៍នេះ។   កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោនបានជួបប្រទះសីតុណ្ហភាពលើសពី ៣៧,៧អង្សា ដែលនេះជាលើកទីមួយហើយទីក្រុងនេះបានជួបប្រទះនូវសីតុណ្ហភាពខ្ពស់បែបនេះចាប់តាំងពីឆ្នាំ២០១២។ ទីភ្នាក់ងារឧតុនិយមបានព្យាករថា សីតុណ្ហភាពនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នឹងបន្តកើនឡើងក្នុងសប្តាហ៍នេះ។    
រូបសំណាកក្រមួនរបស់អតីតប្រធានាធិបតី Abraham Lincoln ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីបានរលាយ និងបាត់ក្បបាលនៅពេលសីតុណ្ហភាពក្នុងទីក្រុងឡើងលើស៣៧អង្សា។
  ភ្នំពេញ៖ អង្គការ អេដ អេអាកស្យុង និងដៃគូពាក់ព័ន្ធរួមគ្នាពិភាក្សាពីសារៈសំខាន់ និងការអភិវឌ្ឍវិស័យអប់រំ ដើម្បីចីរភាពកម្ពុជា បច្ចុប្បន្ន និងអនាគត។ អ្នកចូលរួមប្រមាណ៣០០នាក់មកពីគ្រប់វិស័យ នឹងទទួលបានការបង្កើនចំណេះដឹង ការកសាងជំនាញ និងសមត្ថភាព ដើម្បីជាពុទ្ធិក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។   អង្គការ អេដ អេអាកស្យុង បានរៀបចំវេទិកាភាពជាដៃគូដើម្បីចីរភាពកម្ពុជា បច្ចុប្បន្ន និងអនាគត នៅថ្ងៃទី ២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ វេទិកានេះត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹង អភិវឌ្ឍន៍ជំនាញ សមត្ថភាពដៃគូ និងបង្កើនអន្តរកម្មរវាងទំនាក់ទំនងរបស់ភាគីដៃគូអភិវឌ្ឍន៍ និងសហគមន៍។   លោក វន សំភាស់ ជានាយកប្រចាំប្រទេសនៃអង្គការ អេដ អេអាកស្យុង បានលើកឡើងថា វេទិការនេះនឹងចែករំលែកពីការអនុវត្ត បញ្ហាប្រឈម និងមេរៀន ដើម្បីកែលំអ និងគាំទ្រការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព។ អ្នកចូលរួមជាតំណាងដៃគូរអភិវឌ្ឍន៍ សម្ព័ន្ធជាតិ ក្រុមប្រឹក្សាមូលដ្ឋាន សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអប់រំ និងរដ្ឋបាលខេត្ត និងស្រុក នាយកសាលា គ្រូបង្រៀន សហគមន៍នេសាទ សហគមន៍ព្រៃឈើ កសិកម្ម មន្ទីរទេសចរណ៍ ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជនជាដើម។   «បេសកកម្មរបស់់យើងទាំងអស់គ្នាពិតជាមានសារសំខាន់ណាស់ ដើម្បីការអភិវឌ្ឍប្រកមដោយចីរភាព។ ភាពជាដៃគូចូលរួមពីសង្គមស៊ីវិល រដ្ឋាភិបាល និងវិស័យឯកជនផ្សេងៗគ្នា ដើម្បីគាំទ្រដល់លទ្ធផលសកម្មភាពរួម។ ភាពជាដៃគូទទួលស្គាល់ថា បញ្ហាប្រឈមនៃការដាក់បញ្ចូល និងធានាថាគ្មាននរណាម្នាក់ត្រូវបានបន្សល់ទុកនោះទេ ទាមទារវិធិសាស្ត្រពហុវិស័យ និងពហុភាគី។» លោក សំភាស បានបញ្ជាក់បែបនេះនៅក្នុងវេទិកាភាពជាដៃគូ។   នាយកប្រចាំប្រទេសនៃអង្គការរូបនេះបានរំលេចថា ក្នុងឆ្នាំដំបូង គម្រោងបានបណ្តុះបណ្ដាល មន្ត្រីចំនួនជាង ១៤០០ នាក់ ជាមួយនឹងការបង្កើនសមត្ថភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការផ្ដលសេវាកម្ម ខណៈពេលដែល ៣០០០ នាក់ មកពីអង្គការសង្គមស៊ីវិល ជិត២០០០នាក់មកពីវិស័យឯកជន និងជិត៩០០០នាក់មកពីមន្រ្តីរដ្ឋាភិបាលក្នុងថ្នាក់ក្រោមជាតិ លើវិស័យអប់រំ ទេសចរណ៍ ការអភិរក្ស កសិកម្ម អភិបាលកិច្ចមូលដ្ឋាន ទឹកស្អាត អនាម័យ និងសហគ្រិនភាព ក្នុងបេសកកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។ លោក Gilles Delecourt ជានាយកប្រតិបត្តិនៃអង្គការ អេដ អេអាកស្យុង បានលើកឡើងថា ការអប់រំ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍរបស់មនុស្សគ្រប់រូប។ ការសិក្សាចាប់ផ្ដើមតាំងពីតូច តាមរយៈការទំនាក់ទំនងជាមួយឪពុកម្ដាយ។ បន្ទាប់មក មនុស្សគ្រប់រូបចាប់ផ្តើមអភិវឌ្ឍន៍ចំណេះ និងជំនាញបន្តិចម្ដងៗ តាមរយៈការសិក្សានៅសាលារៀន និងទំនាក់ទំនងក្នុងសង្គម។   ប៉ុន្តែមិនមែនមនុស្សគ្រប់រូបសុទ្ធតែមានឳកាសទទួលបានការអប់រំនោះឡើង។ ដូច្នេះទើបអង្គការ អេដ អេអាកស្យុង បានអនុវត្តន៍គម្រោងសម្រាប់ជួយដល់កុមារដែលមិនមានឳកាសសិក្សា ឲ្យបានចូលសាលារៀនដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងសង្គមជាតិ ក៏ដូចជាសហគមន៍របស់ពួកគេផងដែរ។   «អង្គការ អេដ អេអាកស្យុង បានធ្វើដំណើរអស់រយៈ២០ឆ្នាំហើយនៅកម្ពុជា។ ការណ៍នេះជាសក្ខីភាពបង្ហាញពីថាមពលនៃការរួបរួមគ្នា ចែករំលែកចក្ខុវិស័យ និងការប្ដេជ្ញាចិត្តដែលឥតងាករេ ក្នុងការផ្លាស់ប្តូរដែលប្រសើរ។ ថ្ងៃនេះ ពួកយើងមិនត្រឹមតែអបអរការជោគជ័យកន្លងមកនោះទេ តែក៏មើលទៅមុខជាមួយនឹងការតាំងចិត្តថ្មី ដើម្បីដោះស្រាយបញ្ហាដែលកើតមានឡើងជាបន្តបន្ទាប់ទៀត។» នេះជាការបញ្ជាក់របស់នាយកប្រតិបត្តិរូបនេះ។   រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១»  ដើម្បីសម្រេចបានគោលដៅប្រែក្លាយខ្លូនទៅជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០២៥ ដែលការអភិវឌ្ឍធនធានមនុស្សស្ថិតនៅក្នុងអាទិភាពទីមួយ សម្រាប់ការអភិវឌ្ឍជាតិ៕  
ដោយ តេង យ៉ាលីរ៉ូហ្ស៊ី